rak smey – Meysansotheary

រឿង៖ នាងនិងគេ (ភាគ៣១)
បិសាចចង់ លេងតុក្កតា (តំណាលបព្វតា)

ទ្វារជណ្តើរយន្ត VIP របស់មន្ទីរពេទ្យរំកិលបិទជិតឈឹង កាត់ផ្តាច់រាល់ភាពវឹកវរ និងសំឡេងយំសោកពីខាងក្រៅ ទុកឱ្យបរិយាកាសធ្លាក់ចូលក្នុងភាពស្ងាត់ជ្រងំ ។

ខ្ញុំសម្លឹងមើលទម្រង់មុខដ៏រាបស្មើ និងត្រជាក់ស្រេបរបស់ខ្លួនឯងនៅក្នុងកញ្ចក់ជណ្តើរយន្ត ។ ខ្ញុំខំប្រឹងរៀបឫកពាឱ្យរឹងមាំនៅចំពោះមុខនាងអម្បាញ់មិញ តែពេលនេះនៅសល់ត្រឹមខ្ញុំម្នាក់ឯង រូបភាពដែលផុសឡើងជាន់លើកញ្ចក់ បែរជាទឹកមុខស្លាំងៗ កែវភ្នែកក្រហមងាំង និងស្រមៃឃើញដិតដាមជាប់ភ្នែកពីរូបរាងកាយញ័រទទ្រើកដោយភាពទាល់ច្រករបស់ដាហ្ស៊ី

តំណក់ទឹកភ្នែកដែលហូរចុះមកកាត់ថ្ពាល់នាង ខណៈដែលនាងសម្លឹងមកខ្ញុំដោយក្តីស្អប់ និងភាពភ័យរន្ធត់… វាប្រៀបដូចជាកាំបិតរាប់សិបមុខដែលកំពុងចាក់ឆ្កៀលទ្រូងខ្ញុំពីខាងក្នុង ។

ល្បែងហាងកាហ្វេប៉ុណ្ណឹង… គេខឹងលែងមើលខ្ញុំក្នុងសភាពទន់ភ្លន់ និងជឿជាក់ដូចកាលក្រោកមកពីគេងនៅផ្ទះកញ្ចក់ពិតមែនឬអី ?

…ខ្ញុំមិនជឿ !

ខ្ញុំ… ឈឺ… ដែលឃើញគេយំខ្លាំងយ៉ាងនេះ ។ តែ… ហេតុអីខ្ញុំមិនទុកពេលឱ្យគេ ? ព្រោះ… ខ្ញុំក៏ញៀននឹងអំណាចដែលអាចធ្វើឱ្យគេ… ស្គាល់ថាខ្ញុំជាអ្នកណា អាចធ្វើអីបានខ្លះ ហើយនាងត្រូវរត់មកពឹងផ្អែកលើខ្ញុំដដែលជាដដែល… ។

«បងសុខចិត្តដើរតួជាអ្នកដាក់ទណ្ឌកម្ម… កាត់ស្លាបអូន ព្រោះនេះជាមធ្យោបាយតែមួយគត់ដែលអាចបង្ខាំងអូនពីប្រុសដទៃ !»

ទីង !

សំឡេងជណ្តើរយន្តបន្លឺឡើងបញ្ជាក់ថាបានចុះមកដល់ចំណតឡានជាន់ផ្ទាល់ដីដែលកាលពីព្រឹកខ្ញុំបានបើកឆាកមួយធំគួរសមជាមួយគេ ។ ទ្វាររបើកឡើងយឺតៗ ។ ខ្ញុំដកដង្ហើមធំបោះបង់ភាពទន់ជ្រាយកាលពីមួយវិនាទីមុនចោលទាំងស្រុង រួចទាញរបាំងមុខជា «បព្វតា ទីន» ដ៏សាហាវត្រជាក់មកពាក់បាំងវិញ ។

ពេលចូលដល់ក្នុងរថយន្តដែលមានអ៊ីសានជាអ្នកបើក…

«អ៊ីសាន… » ខ្ញុំហៅឈ្មោះគេក្នុងសព្ទសំឡេងគ្រលរទាបដែលមានតែគេម្នាក់គត់ទើបស្គាល់ថា នេះគឺជាសំឡេងមុនពេលដែលមេបិសាចក្នុងខ្លួនខ្ញុំចាប់ផ្តើមចេញសកម្មភាព ។

«បាទ ចៅហ្វាយ !»

«កំពុងទៅណា ?»

អ៊ីសានសម្លឹងកញ្ចក់បន្តិច មុននឹងឆ្លើយទាំងសំឡេងបារម្ភតានតឹង ៖

«វីឡាកញ្ចក់ បាទចៅហ្វាយ ។»

«បត់ !» ខ្ញុំបញ្ជាដាច់អហង្ការ រួចដកដង្ហើមធំ «ទៅផ្ទះ… !»

តាមពិត កន្លែងនោះបរិសុទ្ធពេក មិនស័ក្តិសមនឹងភ្លើងកំហឹងនិងទណ្ឌកម្មរបស់ខ្ញុំប្រដៅអ្នកដោះចិញ្ចៀនខ្ញុំចោលយប់នេះទេ ។ ផ្ទះនោះគេបានសុំខ្ញុំរៀបការ… វាសមជាកន្លែងផ្នែកល្អៗរបស់ពួកយើងជារៀងរហូត ។ ចំណែកមេរៀនដែលគេត្រូវរៀន គួរតែនៅកន្លែងផ្សេង ។

«បាទ … ?» អ៊ីសានចង់សួរអ្វីទៀតតែគេស្ទាក់ស្ទើរ ។

ខ្ញុំញញឹមចុងមាត់លូកយកចិញ្ចៀនដែលអ៊ីសានបានឱ្យមកខ្ញុំកាលពីល្ងាចមកបង្វិលលេងក្នុងប្រអប់ដៃ ។ ដៃម្ខាងឈោងយកដបទឹកមកក្រេបរម្ងាប់ចិត្តតក់ក្រហល់ ។

បន្តិចទៀត… កូនឆ្មានេះនឹងទទួលសាររបស់ខ្ញុំ… ! បន្តិចទៀត !

ក្លាយជាកម្មសិទ្ធិបិសាចមានឈាម (តំណាលដាហ្ស៊ី)

នៅក្នុងបន្ទប់ទឹកមន្ទីរពេទ្យសំឡេងទឹកម៉ាស៊ីនកំពុងបើកហូរកំដរសំឡេងយំរបស់នីកូល ដែលកំពុងអង្គុយឱបជង្គង់នៅលើឥដ្ឋការ៉ូ ។ ខ្ញុំដើរចូលទៅអង្គុយចុះក្បែរនាងរួចទាញរាងកាយដែលកំពុងញ័រទទ្រើកនោះមកឱបជាប់នឹងទ្រូង ។

«ដាហ្ស៊ី… យើងសុំទោស… យើងធ្វើឱ្យឯង… »

នីកូលយំអណ្តឺតអណ្តកនិយាយមិនចប់ ។ ខ្ញុំអង្អែលសក់នាងថ្នមៗទាំងញញឹមលាយទឹកភ្នែក ។

«យំអី ? កុំរៀបការជាមួយតាចាស់នោះដាច់ខាត ឮទេ ? រឿងគំនូរអ៊ីតាលីអីនោះ… យើង… ទៅមើលបាន ។»

«តែក្រែងឯង… ឯងខ្លាចគេណាស់មែនទេ ?»

ស្នូរ SMS… គឺគេ… ខ្ញុំដកដង្ហើមធំហើយចុចអាន… ព្រោះមនុស្សនេះដាច់ខាតគេមិនដូរចិត្តរឿងយប់នេះទេ… អាចថាគេដូរចិត្តឱ្យខ្ញុំទៅពេលនេះឱ្យហើយតែម្តងផងក៏ថាបាន… អ្វីក៏ដោយ ខ្ញុំមានសិទ្ធិត្រឹមតែឆ្លើយ «យល់ព្រម» ប៉ុណ្ណោះ ។

ខ្ញុំចុចអានក្រោយពីបិទភ្នែកទុកពេលឱ្យខ្លួនឯងពីរដង្ហើមយ៉ាងវែង ។

«អូន ! ប្រាប់រឿងមួយកុំខឹង ឈុតអូនមិញនេះ អន់ខ្លាំង ! ចាស់ទុំណាស់ ! បងចង់ឃើញឈុតពិសេសៗជាងនេះ ! ត្រូវស្អាតបំផុត តាំងពីលើ ដល់… ក្រោម !»

ដូចមេឃបាក់លើ !

ខ្ញុំស្លេក ។ នីកូលដឹង… នាងចង់ដណ្តើមមកមើល… តែខ្ញុំដកយកលាក់ក្រោយខ្នង ។

«ឯងកុំទៅ !»

នាងទ្រហោយំ ខ្ញុំញ៉ុកទូរសព្ទក្នុងហោប៉ៅហើយចាប់មុខនាងថ្ពាល់នាងទាំងសងខាងក្នុងបាតដៃនេះដោយខ្សឹបដាក់ភ្នែកអស់សង្ឃឹមរបស់នីកូល ។

«ចាំទេ ?» ខ្ញុំនិយាយផ្ដាច់ការយំរបស់មិត្ត «កាលពីយើងនៅតូច…  ពេលដែលម៉ាក់យើងខឹងខ្លាំង ចង់វាយយើង ព្រោះយើងធ្វើខូចគំនូររបស់ប៉ា ។ ពេលនោះ ឯងជាអ្នកចេញមុខមកឈររាំង ហើយឆ្លើយទទួលកំហុសជំនួសយើង ។ ប៉ាឯងខឹងខ្លាំងណាស់ គាត់វាយឯងឡើង ១០០ រំពាត់ រហូតឯងក្តៅខ្លួនដេកពេទ្យ តែឯងមិនមាត់សូម្បីមួយម៉ាត់… វិនាទីនោះ យើងប្រាប់ខ្លួនឯងថា មួយជីវិតនេះ យើងជំពាក់ឯង !»

ខ្ញុំជូតទឹកភ្នែកឱ្យនាង «ពេលនេះ… ទុកឱ្យយើងជាអ្នកឈរទទួលរំពាត់ជំនួសឯងម្តងចុះ !»

នីកូលគ្រវីក្បាល យំកាន់តែខ្លាំង ។

ខ្ញុំបិទភ្នែកដកដង្ហើមធំ… រូបភាពបុរសដែលបង្ខំថើបខ្ញុំក្នុងឡាន និងកំហឹងដែលលាយឡំដោយតណ្ហា សភាពដូចវិកលចរិតរបស់គេ លោតចូលមកក្នុងខួរក្បាល ។

«អាចថា… គេជាបិសាចគួរឱ្យខ្លាច… » ខ្ញុំខ្សឹប សំឡេងខ្ញុំចាប់ផ្តើមស្អក តែពោរពេញដោយអារម្មណ៍ដ៏ជ្រៅមួយ «តែនីកូល…  យើង… យើងចង់ដោះស្រាយជាមួយគេ… យើងមិនអស់ចិត្តទេរឿងយើងជាមួយគេ ហើយវាគ្រាន់បើជាងឯងក្លាយជាកញ្ជះតណ្ហាតាម្នាក់នោះ ។»

នីកូលគាំងយំ នាងងើបមុខសម្លឹងខ្ញុំទាំងភ្ញាក់ផ្អើល ភ្នែកបើកធំៗ ។ ខ្ញុំក្រហមមុខ លែងយំ បន្លំធ្វើដូចខ្ញុំនៅលង់បព្វតា ហើយ… នាងនឹងយល់ថា ទណ្ឌកម្មរបស់គេ ជាម្រះលាយទឹកឃ្មុំដែលខ្ញុំ… ក៏ចង់សាក ។

«ឯង… ឯងល្ងង់ណាស់ ដាហ្ស៊ី ! កុំប្រាប់យើងណា៎… ថាឯងស្រលាញ់គេមែនទែននោះ ? ចុះ… ចុះបើឯងមានវាសនាដូចបងវេហា ?»

ខ្ញុំងើបមុខសម្លឹងនាងដោយភ្នែកគ្រលួងៗ តែចិត្តខ្ញុំមិននៅកន្លែងនេះទេ

«ហើយ… លោកនឹង… ច្រានខ្ញុំទម្លាក់ ដូចស្រីតារាម្នាក់ឈ្មោះលីហ្សា ដូចបងវេហា និងដូចពួកអែលីតដែលឆ្កួតអំណាចនានានោះមែនទេ ?»

ខ្ញុំញញឹមល្វីងជូរចត់តែម្នាក់ឯងជាមួយទឹកភ្នែកមួយតំណក់រមៀលធ្លាក់កាត់ថ្ពាល់ ។ បេះដូងខ្ញុំកំពុងតែធ្វើសង្គ្រាមជាមួយខ្លួនឯង ហើយចម្លើយដែលចេញមក គឺជារសជាតិដ៏ឈឺចាប់ និងផ្អែមល្ហែមបំផុតក្នុងពេលតែ       មួយ ។

«យើងក៏មិនដឹងដែរ… »

ខ្ញុំសម្លឹងមើលកញ្ចក់ដែលឆ្លុះបញ្ចាំងពីស្រីល្ងង់ម្នាក់ កំពុងឱបមិត្ត តែតាមពិតចិត្តខ្ញុំនឹកឃើញតែស្នាមថើបនិងរង្វង់ដៃគេ

«យើងមានអារម្មណ៍ថា… ទាំងស្អប់…  ទាំងស្រលាញ់ !»

នាងសម្លឹងខ្ញុំ ដៃនាងចាប់ស្មាខ្ញុំ ។ នីកូលពិបាកចិត្តណាស់ តែខ្ញុំត្រូវបញ្ចប់សម្ពាធទាំងនេះ ៖

«បើយើងស្លាប់ ឯងនឹងមើលម៉ាក់ប៉ាយើង មិនអ៊ីចឹង ?»

នាងយំ ខ្ញុំទៅជាសើចទាំងទឹកភ្នែក «នាងល្ងង់ ! ប្រុសស្អាតដូចគេ យើងទ្រាំបាន !» នីកូលឱបខ្ញុំ ។ ខ្ញុំមិនដឹងទេថា ថិរវេលានោះមិត្តខ្ញុំបានគិតឃើញរឿងផ្សេង…

ចួបគ្នាស្អែក !

រឿង៖ នាងនិងគេ (ភាគ៣០)
ខ្ញុំនិងនីកូលរត់ផងដើរផង ត្រហេបត្រហបមកដល់មុខបន្ទប់ VIP របស់ប៉ាត្រៀមជាស្រេចក្នុងការប្រមូលអីវ៉ាន់យកពួកគាត់ចេញភ្លាមៗមុនស្អែកមកដល់… តែទិដ្ឋភាពដែលខ្ញុំឃើញមកតាមផ្ទាំងកញ្ចក់លើទ្វារ បែរជាធ្វើឱ្យជើងខ្ញុំគាំងង៉ក់… ។

នៅលើសាឡុងក្បែរគ្រែពេទ្យ បព្វតាកំពុងអង្គុយគូររូបលេងជាមួយប៉ាខ្ញុំយ៉ាងស្និទ្ធស្នាល ។ ស្នាមញញឹមរបស់គេស្រស់ស្រាយ កក់ក្តៅ និងពោរពេញដោយភាពជា… អនាគតកូនប្រសាដ៏ល្អឥតខ្ចោះ ។

គេសង្ហា… សង្ហាខ្លាំងណាស់ តែសម្រាប់ខ្ញុំនៅពេលនេះ ភាពសង្ហារបស់គេគឺជារបាំងមុខដ៏គួរឱ្យខ្លាចបំផុតមួយ ។ មិនយូរទេ គេឈប់សើច ឯច្រមុះខ្ពស់របស់គេកំពុងបង្វែរមកយឺតៗ ប្រហែលគេដឹងថាខ្ញុំមក…

ដៃនីកូលក្តោបមកដល់កដៃខ្ញុំ… យើងទាំងពីរគដូចគ្នា ។ ប្រុសស្អាតរបស់ខ្ញុំ គេងាកមកហើយ គេសម្លឹងខ្ញុំជាមួយកែវភ្នែកស្រទន់… ដែលខ្ញុំស្រៀវខ្លាច ។

សូរជើង… ម៉ាក់ដើរមកដល់ពីក្រោយខ្នង ទាំងយួរថង់ផ្លែឈើពេញដៃ ទឹកមុខពោរពេញដោយក្តីសុខ ។

ខ្ញុំងាកទៅដោយហួសចិត្ត ដែលម្តាយខ្ញុំទុកប៉ាឱ្យនៅជាមួយម្នាក់នេះ ។

«អូ ! ដាហ្ស៊ី ? នីកូល ? ចូលមក !» ម៉ាក់រុញទ្វារចូលទៅមុនខ្ញុំ ។

បព្វតាងើបមុខឡើងសម្លឹងមកខ្ញុំមិនដកទៅណា មិនឃើញសូម្បីម៉ាក់ឬនីកូលដែលទើបមកដល់ ។ ភ្នែកខ្ញុំប្រទាក់ជាមួយគេ ព្រោះខ្ញុំ… ចង់ដឹងថា គេកំពុងគិតអី ?

ដោយកែវភ្នែកឥន្ទ្រីដ៏មុតស្រួច តែបបូរមាត់បែរជាងើបគែមទាំងសង ខាងញញឹមយ៉ាងទន់ភ្លន់ញ៉ាំងឱ្យខ្ញុំរឹតខំក្តាប់ដៃណែនឡើងគ្មានពាក្យវាចា ។

មិនទាន់ទាំងបានឈានចូលផង… ស្រាប់តែ…

ស្នូរជើងលាន់មកក្រោយទ្វារជណ្តើរយន្តត្រូវរបើកឡើងម្តងទៀត… គឺអ៊ីសាន ឈានមករកចៅហ្វាយគេយ៉ាងតក់ក្រហល់ ។ ជនជាតិឥណ្ឌានេះដើរចូលមកដោយទឹកមុខរាបស្មើ គេដើរវាងពួកយើង សំដៅទៅឱនខ្សឹបក្បែរត្រចៀកចៅហ្វាយរបស់គេ ។

ទោះជាគេខ្សឹប តែបរិយាកាសស្ងាត់ជ្រងំ ធ្វើឱ្យខ្ញុំស្តាប់ឮយ៉ាងច្បាស់ ៖

«ប៉ូលិសព្រហ្មទណ្ឌមកដល់ជាន់ក្រោមហើយ… ពួកគេកាន់ដីកាមកចាប់ខ្លួនកញ្ញានីកូលបុគ្គលិកយើង !»

«អ្ហះ ?» ម៉ាក់ខ្ញុំលាន់មាត់ ទាំងដាក់ថង់ផ្លែឈើលើតុភ្លាមៗ ព្រោះគាត់ភ័យ ។ ខ្ញុំងាកទៅឃើញមិត្តញ័រដៃរបូតពីការកាន់ខ្ញុំ ។ ហើយ… ពេលខ្ញុំមើលទៅអ៊ីសាន រួច… ដៀងមើលអភិជនជាម្ចាស់គេ គឺ… បព្វតាមិនបានសម្លឹងមកនីកូលទេ… ភ្នែកគេនៅតែប្រទាក់ជាមួយខ្ញុំ ។

ខ្ញុំគាំងទាំងដែលមិនអាចឆ្លើយនឹងសំណួរប៉ាខ្ញុំដែលគាត់សួរឡើងថា ៖

«ឈរធ្វើអី ? ចូលមកកូន ! ញ៉ាំផ្លែឈើ ! គូដណ្តឹងឯងជាមនុស្សល្អ ! »

ប៉ាខ្ញុំមិនទាន់ជា១០០ភាគរយទេ ។

ធ្លាក់ថ្លើមខ្លាំង តែមិនអាចដកភ្នែកចេញពីសេដ្ឋីបិសាចទេ ។ បញ្ហាគឺគេ ចំណែកដំណោះ ស្រាយ… ក៏ជាគេ ។

តាមថា ខ្ញុំនឹងចាកចេញ ហើយមិន… ត្រូវការសូម្បីមើលមុខគេ តែ… ម្តេចខ្ញុំឈានមិនរួច និងដកភ្នែកមិនកើតចេញពីគេ ?

មាត់គេមិនសើចមិនខឹង តែខ្ញុំឃើញអំនួតឌឺដងមួយក្នុងពន្លឺនៃផ្ទៃមុខស្ងប់ស្ងាត់សង្ហាៗរបស់គេ ។

ស្នូរជើងជាច្រើនលាន់មកពីឆ្ងាយ ខ្ញុំងាកព្រើតទៅមើលនីកូល ។ មិត្តសម្លាញ់របស់ខ្ញុំពេលនេះ ស្លេកមុខដូចខ្មោច ជើងទាំងពីរទន់មិនអាចឈរបានល្អ ក៏អង្គុយប៉ុកលើកៅអីភ្លាមៗ ។ ម្តាយខ្ញុំឱបនាង… ទឹកភ្នែកម៉ាក់ហូរស្រក់ចុះមកតក់ៗដោយភាពភ័យរន្ធត់ ។

«នីកូល ! ឯងកើតអី ? ប៉ូលិសចាប់ឯងរឿងអី ?»

ខ្ញុំស្ទុះទៅខ្សឹបខ្សៀវទាំងដែលទឹកមុខនាងគឺមិនមានពាក្យតវ៉ា ។

ហេតុអី ? ហេតុអីនាងមិនហ៊ានសម្លឹងមុខខ្ញុំ ? ខ្ញុំសង្ស័យណាស់ ! គ្រប់គ្នាជិតធ្វើឱ្យខ្ញុំឆ្កួតហើយ !

«និយាយមក !» ខ្ញុំស្រែកតិចៗហើយយំយកតែម្តង ។

មួយថ្ងៃនេះ ខ្ញុំអស់រលីងហើយកម្លាំងចិត្ត ។ ពេលនេះខ្ញុំមិនចង់បែបនេះនៅចំពោះមុខប្រុសម្នាក់ហ្នឹងឡើយ ។

គ្មានចម្លើយទេ !

នីកូលបានត្រឹមឱនមុខយំសស្រាក់ របៀបសារភាពថា…

ខ្ញុំគ្រវីក្បាលហើយងាកទៅរកអ៊ីសាន ៖

«គេចាប់នីកូលធ្វើអី ស្នាដៃអ្នកណា ?»

ជនបរទេសឮសំណួរខ្ញុំហើយ ដៀងមើលទៅចៅហ្វាយគេបន្តិច ខណៈ   នីកូលស្ទុះមកឱបខ្ញុំ រួចខ្សឹបប្រាប់ការពិតដែលធ្វើឱ្យខ្ញុំគាំងបេះដូង ៖

«យើង… យើងសុំទោស ដាហ្ស៊ី ! យើងពិតជាបានលួចឯកសារក្រុមហ៊ុនរបស់លោកទីនលក់ឱ្យ… មនុស្សម្នាក់ ! … តែ … យើងមិនដឹងទេថាគេ… ក្រុមហ៊ុនគូប្រជែង… ! គេថាគេ… គេគ្រាន់តែចង់ចេះ !»

ខ្ញុំបើកភ្នែកធំៗព្រោះស្លុតសម្លឹងនាងទាំងដែលសំឡេងរបស់អ៊ីសានលាន់មក ៖

« … ធ្វើឱ្យក្រុមហ៊ុនខាតរាប់សិបម៉ឺនដុល្លារ… »

ខ្ញុំចង់សួរនាងភ្លាមៗថា «ហេតុអី ? ឯងឆ្កួតដែរទេនីកូល ?» តែខ្ញុំបែរជាឮម្តាយខ្ញុំស្រែកទួញសោកឮៗ ហើយពុកខ្ញុំយំតាមព្រោះគាត់ផ្តើមវង្វេង ។

«អ្នក អ្នកណាធ្វើអីកូនខ្ញុំ ?»

ខ្ញុំចង់ស្រែកសួរទាំងមិនជឿត្រចៀកព្រោះមិត្តខ្ញុំ១០០ភាគរយជាមនុស្សល្អ នាងមិនដែលរវីរវល់រឿងឡូយឆាយអ្វីទាំងអស់ ថែមមិនមែនជាមនុស្សលោភលន់ ញៀនល្បែង ជក់ថ្នាំ ។ ល ។ និង ។ ល ។

ពេលខ្ញុំបម្រុងថាស្ទុះទៅរកប៉ាកុំឱ្យគាត់ភ័យ តែឃើញម្តាយខ្ញុំស្ទុះខ្ទប់ទ្វារព្រោះតាមកញ្ចក់ យើងឃើញប៉ូលិស៤នាក់ដើរមកពីចម្ងាយ ខ្ញុំក៏ទៅទាញគាត់មកវិញ ព្រោះម្តាយខ្ញុំហាក់គ្រប់គ្រងអារម្មណ៍មិនបានឡើយ ។ ពួកយើងទុកនីកូលជាគ្រួសារតែមួយ ។

ខ្ញុំគ្រាម៉ាក់មកដាក់លើសាឡុង ឯនាងយំយែកសារភាព ៖

«យើងគ្មានជម្រើសទេ !»

នាងមកតោងដៃខ្ញុំ ខ្ញុំរលាស់ចេញដោយឈឺចាប់ ព្រោះមនុស្សប្រុសអ្នកមានម្នាក់នោះកំពុងបានចិត្តក្នុងការបញ្ចប់ពួកយើង ហើយយើងមានចំណុចខ្សោយមិនអាចស៊ូជាមួយពួកគេ ។

វាអាម៉ាស់ខ្លាំងណាស់សម្រាប់ខ្ញុំ ។

ខ្ញុំបែរខ្នងចេញ មិនសម្លឹងអ្នកណាទាំងអស់ ចិត្តខ្ញុំងងឹតស្លុប ។

«ប៉ាយើងជំពាក់លុយបំណុលល្បែងតាចាស់នោះ ឯងនៅចាំអត់ ? កាលប៉ានៅរស់… ! ឥឡូវតាចាស់នោះមកទារបំណុល គំរាមរឹបអូសផ្ទះ និងតម្រូវឱ្យយើងរៀបការសងបំណុលគាត់ បើគ្មានលុយសងក្នុងសប្តាហ៍នេះទេ ! យើងខ្ពើមតាចាស់នោះណាស់ដាហ្ស៊ី… យើងលែងដឹងត្រូវធ្វើម៉េចហើយ…»

ខ្ញុំតក់ស្លុតញ័រដៃជើងរហូតនិយាយលែងចេញ តែខ្ញុំងាកទៅមើលមិត្ត ។ ភាពស្អប់ខ្ពើមនិងសម្ពាធដ៏ធ្ងន់ធ្ងរបានរុញច្រានឱ្យមនុស្សស្រីដ៏ស្អាតស្អំម្នាក់ហ៊ានប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ។ រៀបការនឹងមនុស្សចាស់តណ្ហាក្រាស់អាយុស្មើតា ស្លាប់ទៅ មានអីខុសគ្នា ?

ខ្ញុំបែរទៅ ហើយឱបនាងជាប់ ទាំងទឹកភ្នែកហូរមកមិនដឹងខ្លួន ។ ពួកយើងទាល់ច្រកហើយ ។

ប៉ូលិសរុញទ្វារចូល… ហើយឈរនៅខាងក្រៅសម្លឹងចូលមក ។

«អ្នកណាឈ្មោះនីកូល ?»

ខ្ញុំរឡេះរឡះសម្លឹងពួកគេខណៈនីកូលផ្ទប់មុខមកក្នុងទ្រូងខ្ញុំ ។ ភស្តុតាងនៅនឹងមុខ តើមានអ្នកណាអាចជួយនាងបាន ? ក្រុមហ៊ុននេះមានចំណុចខ្សោយនាងក្នុងដៃ ពួកគេចោទប្តឹងនាង… យើងធ្វើអីបាន ?

ទ្រូងខ្ញុំរហែក… និយាយខ្សឹបឡុលៗលើសក់នាង ៖

«អត់ទេ ! កុំខ្លាច ! យើងមិនព្រមឱ្យឯងទៅទេ !»

តាមពិតខ្ញុំរវើរវាយហើយ… ! មិនដឹងធ្វើម៉េចពិតមែន ។

ស្នូរសំឡេងស្បែកជើងគឹបៗ… បោះជំហានមកយឺតៗពីក្រោយខ្នង… ពួកយើង ។

ខ្ញុំស្គាល់ក្លិនគេ… និងស្នូរដកដង្ហើមធំរបស់គេដែលលាក់ពុតធ្វើដូច… មកខ្វល់នឹងទុក្ខលំបាកពួកយើង ។ ខ្ញុំងើបមុខសន្សឹមៗខាំមាត់មិនងាកទៅទេ តែត្រចៀកស្តាប់ឮគេនិយាយក្នុងសព្ទសំឡេងរាបស្មើស្រាលៗ ៖

«យើង… ដកពាក្យបណ្តឹងហើយអ៊ីសាន ! ប្រាប់ពួកគេទៅ ! រីឯបំណុលក្រុមហ៊ុន និងករណីបើមានសំណួរពីក្រុមប្រឹក្សាភិបាល ខ្ញុំជាអ្នកចាត់ការដោយខ្លួនឯង ។»

ប្រយោគតែមួយឃ្លានេះ ធ្វើឱ្យបន្ទប់ទាំងមូលស្ងាត់ជ្រងំ ។ អ៊ីសានឱនក្បាលទទួលបញ្ជា រួចដើរចេញទៅទាញក្រុមប៉ូលិសខ្សឹបខ្សៀវនៅឆ្ងាយពីមាត់ច្រកទ្វារបន្ទប់ ។

មិនយូរទេ ប៉ូលិសដែលត្រៀមនឹងបំពាក់ខ្នោះ ត្រូវដកថយទៅវិញឆ្ងាយលែងឃើញនិងលែងឮសំឡេង ។

ខ្ញុំដឹងពីអំណាចនៃឈ្មោះមនុស្សម្នាក់… «បព្វតា ទីន» ។

ហោចណាស់ នីកូលងើបមុខឡើងមកដូចមនុស្សលង់ទឹកទើបនឹង        ដណ្តើមបានដង្ហើមមកវិញឬហៅម្យ៉ាងថារួចខ្លួនដូចគេប្រោសឱ្យរស់ពីនរក

ខ្ញុំស្ងួតទឹកភ្នែក ព្រោះស្រាលពីរឿងមួយ ប្រតោងរឿងមួយថ្មីក្នុងជម្រៅបេះដូង ធ្ងន់ជាងមុនទៅទៀត តែមិនដឹងត្រូវពន្យល់ថាម៉េច ។

ក្រោយពីជួយរំដោះមិត្តខ្ញុំចេញពីមាត់ជ្រោះនេះហើយ គេក៏ងាកមកសម្លឹងខ្ញុំជាមួយឫកពារមទមជាមនុស្សថ្លៃថ្នូរ តែភ្នែកក្រអឺតគួរឱ្យ… ។

ខ្ញុំមិនមើលមុខគេទេ… ទោះដឹងថាគេចង់បង្ខំថ្ពក់ភ្នែកជាមួយខ្ញុំ ។ ទោះយ៉ាងណា នីកូលក្រោកទៅត្រុនៗក្បែរគេហើយនិយាយ ៖

«Chairman ខ្ញុំ…ខ្ញុំ !»

នាងអាក់ ហើយងាកមករកខ្ញុំដែលកំពុងដើរដូចគ្មានវិញ្ញាណចេញមកឈរសម្លឹងទឹកភ្លៀងតក់ៗនៅវេរ៉ង់ដារ ។

អ្នកមានម្នាក់នោះតបនឹងនីកូលខ្លី ៖

«យើង… ជាមិត្តសម្លាញ់របស់ប្រពន្ធខ្ញុំ នីកូល ! ស្អែក… អាចទៅធ្វើការធម្មតាបានដើម្បីឱ្យគ្រប់យ៉ាងក្លាយត្រឹមជាពាក្យចចាមអារ៉ាម ។»

ទីនតប ខណៈខ្ញុំឈរបែរខ្នងក្តាប់ដៃទាំងបារម្ភព្រួចថា តទៅ ខ្ញុំ… សងគេរបៀបណា… ជាមួយពាក្យថា «ប្រពន្ធ» ?

គេលាប៉ាម៉ាក់ខ្ញុំយ៉ាងទន់ភ្លន់ មុននឹងឈានមកក្បែរៗខ្ញុំ ឈរទន្ទឹមគ្នាសម្លឹងមេឃភ្លៀងខ្ជោលៗ ។

ទ្រូងខ្ញុំលោតញាប់ ។

«ដាហ្ស៊ី… » គេហៅឈ្មោះខ្ញុំស្រទន់ ឯខ្ញុំក្តាប់ដៃព្រឹប ។

សម្តីបងវេហាលាន់មកវិញ «ពួកនេះជាមនុស្សនិយម BDSM»

«បងមានគំនូរខ្លះគេទើបតែបញ្ជូនមកពីអ៊ីតាលី ! ប្រពន្ធបងជាវិចិត្រករ បងចង់ឱ្យអូនទៅជួយមើល និងគិតបន្តិច ថាតើអាចយកទៅច្នៃធ្វើតុក្កតាបានឬអត់ ?»

ខ្ញុំ… ស្ងាត់… ខណៈភ្នែកខ្ញុំនៅកញ្ចឹងក… ព្រោះគេឱនមកមើលមុខខ្ញុំ ។ ជិតគ្នា… សឹងច្រមុះគេអាចប៉ះថ្ពាល់ខ្ញុំបាន ឱ្យតែខ្ញុំកម្រើកតែបន្តិច ។

«យប់នេះ… !» គេបន្ថែមជាមួយសព្ទសំឡេងគ្រហឹមគល់ក ។

ផ្ដាច់ការច្បាស់ចែសគេមិនទុកឱ្យយើងសូម្បីនឹងបានដកដង្ហើមស្រណុកបន្តិចក៏អត់ !

ខ្ញុំព្រិចភ្នែកទាំងគូដែលផ្សាក្តៅ… សម្លឹងកែវភ្នែកគេ… មុខគេញញឹមឈឺៗ ភ្នែកគេក្រហមខុសពីឫកពាដែលគេបានសម្ដែងនៅនឹងមុខចាស់ៗ ។

ខ្ញុំដឹងច្បាស់ ! ការទៅមើលគំនូរនេះ… គឺ… គេនឹងចិញ្ច្រាំខ្ញុំព្រោះកំហឹងគេ គ្មានអ្នកណាមើលឃើញ ឯបេះដូងខ្ញុំស្គាល់ច្បាស់ ។

សំណាងហើយ គេនៅមានចិត្តខ្លះមិនប្រមាថខ្ញុំនៅមុខចាស់ៗ ។

ខ្ញុំញញឹមឈឺទៅវិញដូចគ្នា ជំនួសពាក្យថា «ការទារសំណងសម្រាប់ការជួយសង្គ្រោះនីកូលអម្បាញ់មិញ ខ្ញុំមិនគេចវេះទេ !»

«តស់ !»

គេញាក់ចិញ្ចើម ហើយបញ្ជាខ្លី ។

ខ្ញុំទម្លាក់ភ្នែកចេញព្រោះខ្ញុំធ្លាក់ទឹកភ្នែកមកយ៉ាងធ្ងន់ពេក មិនចង់ឱ្យមនុស្សនេះបានចិត្តចំពោះភាពចាញ់យ៉ាងអាណោចអាធ័មរបស់ខ្ញុំនោះទេ ។

ខ្ញុំខាំមាត់ទប់ភាពញាប់ញ័ររបស់ខ្លួនឯង រួចឆ្លើយយឺតៗ ៖

«ចាស !»

ស្នាមញញឹមពេញចិត្ត លេចឡើងលើបបូរមាត់គេ ខ្ញុំឃើញតាមកន្ទុយភ្នែក ។ ដៃគេដាក់មកលើស្មាខ្ញុំ ។

«ខ្ញុំទៅតាមក្រោយ ! ខ្ញុំ… ត្រូវនិយាយនឹងនីកូលខ្លះសិន ! …បានទេ ?»

សំឡេងខ្ញុំខំខ្សឹបកុំឱ្យម៉ាក់នៅក្នុងបន្ទប់យល់ការណ៍ បានជាតួខ្លួននេះអួលណែនខ្លាំង រហូតដល់តឹងទ្រូងអណ្តឺតអណ្តកហួសហេតុ ទើបមនុស្សនេះគេសំកាំងគិតបន្តិចមុនពេលងក់ក្បាលឆ្លើយ ៖

«បាន ! អ៊ីសាននឹង… !»

«ខ្ញុំទៅខ្លួនខ្ញុំបាន !»

គេមិនមាត់ ហើយលើកម្រាមដៃមកចង្អុលច្រមុះខ្ញុំ មុនពេលគ្រវីម្រាមដៃនោះជាសញ្ញាបដិសេធ ។  ខ្ញុំស្អប់គេ ថែមស្អប់មនុស្សរបស់គេ តែ… អ៊ីសាននឹងមកទទួលខ្ញុំ ខ្ញុំដឹង ។

សម្លឹងខ្ញុំមួយឆ្វាច់ទៀត ទើបមនុស្សនេះបែរបោះជំហានដើរចេញទៅបាត់ ទុកឱ្យខ្ញុំនៅប្រឈមមុខនឹងកាតព្វកិច្ចដែលត្រូវបំពេញយប់នេះជាមួយភាព… គ្មានមធ្យោបាយ ។

ចួបគ្នាថ្ងៃស្អែក !

រឿង៖ បន្ទប់ពិសោធន៍ L34 (ភាគ១)
ខ្ញុំគឺធីតា …

៥ឆ្នាំមុន សំណុំរឿង «រូបខ្មៅស្រអាប់» បានបិទបញ្ចប់ទៅដោយស្ងាត់ជ្រងំបន្សល់ទុកត្រឹមតែផេះផង់នៃក្តីឈឺចាប់និងសំណួរជាច្រើនដែលគ្មានចម្លើយ …

រាងកាយដែលប្រឡាក់ដោយឈាមរបស់នាយ … ការលះបង់យ៉ាងធំធេងនៅលេណដ្ឋានក្រោមជម្រៅវិមានក្រអូប … ហាក់នៅដក់ជាប់កកិតក្នុងកែវភ្នែកនាង មិនមែនតែរៀងរាល់ទិវារាត្រី … ប៉ុន្តែ … រាល់ដង្ហើមចេញចូល ។

ទោះបីជាឃាតករសម្លាប់លោកពូរបស់នាងត្រូវបានវែកមុខ …

តែស្រមោលខ្មៅជាច្រើនទៀតនៅតែបន្តលងបន្លាច និងតាមយាយីគ្រប់ពេលដែលធីតាបិទភ្នែក ។

ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងរាប់ពាន់ដងឱ្យបោះបង់ការចងចាំនូវអតីតកាលទាំងនោះ ហើយរៀនរស់ទទួលយកការពិត តែបេះដូងដ៏រឹងរូសមួយនេះ​មិនដែល ព្រមចុះចាញ់​ក្នុង​ការទន្ទឹង​ស្វែងរកមនុស្សម្នាក់នោះឡើយ ។

ជំពូកទី១ ៖ មន្ទីរពិសោធន៍L-34

ធីតា … ធីតា …? ក្រោកឡើងធីតា …

នាងឮសូរសំឡេងខ្សឹបហៅរន្ថាន់នេះ … សន្សឹមៗក៏ស្គាល់ថាជាអ្នកណា … គឺ ហ្សឺឌី … អ្នកដែលបានកំដរនាងមកដល់ទីនេះ … ។

ក្រោកឡើងធីតា …

គេខ្សឹប តែក្នុងសភាពតក់ក្រហល់ហាក់បីដូចជាកំពុងស្ថិតនៅក្នុងសភាពការណ៍ចលាចលមួយ ។ រឿងរ៉ាវមិនបានចប់ទៅរលូនទេ នាងដឹង … ។

មុននេះប៉ុន្មានម៉ោង …

រស្មីពណ៌​មាសនៃដំណើរគោចរព្រះអាទិត្យ​រៀបអស្តង្គត ជះមក​ខ្សោយក្នុងវស្សាន្តរដូវ បញ្ចេញជា​ស្រមោល​វែងៗ​លើ​ទីក្រុង​ភ្នំពេញ​ដ៏​ធំ​ទូលាយ ។

ឆ្នាំ២០២៦នេះ ជាកាលវេលា​ដែលភាពទំនើបគ្រប់យ៉ាង​បានបដិសន្ធិមកលើរាជធានីចាស់ ។ បណ្តាសំណង់ខ្ពស់សន្លឹមជ្រែកអាកាស និងផ្ទាំង​កញ្ចក់Vip Mirror ភ្លឺដូចពេជ្រ មិនអាចបិទបាំងរឿងចម្រូងចម្រាសថ្មីបង្អស់នាល្ងាចនេះឡើយ ។

នៅក្នុងការិយាល័យ ធីតាបែរមកពីម៉ាស៊ីនព្រីន ដើរយ៉ាងញាប់សំដៅតុធ្វើការ​ដោយ​ចំហទ្វារបង្ហាញពីសភាពការណ៍សែនប្រញឹក ។

ស្លាក«​ប្រធាន​ផ្នែក​ព័ត៌មាន​ឧក្រិដ្ឋកម្ម»ត្រូវផាត់ចោលទៅម្ខាងព្រោះនាងកំពុងលាតសន្លឹកក្រដាសមកពិនិត្យ ​។

ក្រាក … នាងងើបមុខមកមើល ។ អ្នកមកដល់នេះជាបុរសវ័យ៥១ឆ្នាំ តែមានសភាពចាស់ជាង​វ័យ ជាមួយ​រូបរាងនិងទឹកមុខសើងមម៉ើងហាក់ជាប្រភេទមនុស្ស​ធ្វើការមិនដេកពួន ។

«ពូ ?»

នាង​សួរគាត់ព្រោះឆ្ងល់ ។ ជាមួយសភាពរូបរាងទ្រុឌទ្រោម បង្ហាញពីភាពតានតឹងក្នុងដំណើរការងារអង្កេត​ក្តីនាបន្ទប់ព័ត៌មានមមាញឹក  លោកផន ច្បូតពង្រាប​​សក់ស្កូវ ទុកនូវកែវភ្នែកមុតស្រួចសម្លឹងក្រដាសលើតុធីតា ។

«បើកប៉ុស្តិ៍លេខ ៦»

គាត់បញ្ជាហើយទាញកៅអីមកអង្គុយ ។ ធីតាទាញ Tablet  មក​បើក​រក

Channel -K6 លើ Internet ហើយមិនដល់មួយប៉ប្រិចភ្នែក អ្វីមួយមួយញ៉ាំងឱ្យនាងស្រៀវឆ្អឹងខ្នង ​។

រូបភាព​នៅលើ​អេក្រង់​ជាកន្លែង​ដែលធីតា​​ធ្លាប់​ស្គាល់ ជា​កន្លែង​ដែល​នាង​បាន​កប់ជ្រៅ​ក្នុង​ជម្រៅ​ចិត្ត ​ឥឡូវនេះ​បាន​លេច​ឡើង​នៅ​លើផ្ទាំង​ព័ត៌មានអនឡាញ ។

មន្ទីរពិសោធន៍ L-34 -រតនគិរី …

ទីកន្លែងដែលសុបិនសែនអាក្រក់កាលពីអតីត ត្រូវបានរលុបជិត៥ឆ្នាំមកហើយ ឥឡូវស្រាប់តែបានចាប់ផ្តើម ។

ក្រោយពេលដែលលោកផន​ឱនមកចុចប៊ូតុង … ព័ត៌មាន​បានផ្តើមផ្សាយជាមួយសព្ទសំឡេងស្រួយៗពញ្ញាក់អារម្មណ៍ …

«Breaking News ក្រោយពេលដែល​ក្មេងប្រុសជំទង់ ៥នាក់បានបាត់ខ្លួនក្នុងដំណើរបោះជំរំឯកជនមួយ ហើយ​អាជ្ញាធរកំពុងបិទជុំវិញតំបន់នេះ     ខណៈគ្រូបង្រៀនម្នាក់ដែលចូលរួមក្នុងដំណើរនោះដែរ​ ត្រូវបានរកឃើញស្លាប់នៅម៉ោង៥និង១១នាទីល្ងាចនេះម៉ោងនៅកម្ពុជា ! ការរកឃើញនេះ ប្រមាណ១​៩ម៉ោងក្រោយការបាត់ខ្លួនរបស់ក្មេងៗ ! គួររំឭកថា កន្លែងពួកគេទៅបោះជំរំ ស្ថិត​នៅកៀកមិនដល់៣០០ម៉ែត្រពីអតីតបន្ទប់ពិសោធន៍​ L-34 ដែលត្រូវបានអាជ្ញាធរ​ទទួលសាលដីកា​ឱ្យបិទកាលពីខែមុន» ។

ធីតាគាំងភ្នែកសឹងមិនប៉ប្រិចនៅនឹងមុខកុំព្យូទ័រតូច ។  នាង​ចាំបានថា មន្ទីរពិសោធន៍ L-34 ទើបតែត្រូវបានបិទមិនដល់មួយឆ្នាំ ចាប់តាំងពីមាន​រឿងអាស្រូវដែលភ្ជាប់អ្នកវិនិយោគ​មហាសេដ្ឋីជនជាតិរុស្ស៊ី វ៉ាលី វ៉ុលកូវ  ទៅនឹង     បណ្តឹងដែលនាំទៅដល់ព្រះរាជអាជ្ញាចេញដីកាឆែកឆេរ ហើយចុងក្រោយ ​ត្រូវប្រកាសបិទទីតាំងភ្លាមៗ ។ នៅខណៈដែលគេដឹងថា ​មានមនុស្សមាន​អំណាចជាច្រើនកំពុងរត់ការជ្រោមជ្រែង មិនឱ្យមាន​លទ្ធភាពផ្លូវច្បាប់ ឬដីកាសម្រេចបិទក្រុមហ៊ុននិងមន្ទីរពិសោធន៍របស់ត្រកូល វ៉ុលកូវ  ជាស្ថាពរ ។

ករណី​នេះ ​ត្រូវ​បានតរុណីយើង ចាប់យកមកសរសេរអត្ថបទឡើង​ជាបន្តបន្ទាប់ … សរសេរមិនដកដៃ … ដើម្បីជំរុញយន្តការច្បាប់ប្រឆាំងទៅនឹង​លទ្ធភាពនៃការបង្កើតអាវុធជីវសាស្ត្រនៅលើទឹកដីកម្ពុជា ។

ជាពិសេស … អតីតផ្ទះសំណព្វរបស់លោកពូនាង ដែលបានបញ្ចប់ដោយឈាមនិងទឹកភ្នែក ក្រោយសំណុំរឿងឧកញ៉ាវុទ្ធីជាពូរបស់នាងបិទ​រដ្ឋាភិបាលបានរឹបអូសយកវិមាន​ក្រអូប មកជាសម្បត្តិសាធារណៈដោយអាងលើការរកឃើញលេណដ្ឋាន​បុរាណ​នៅខាងក្រោមនោះ ហើយជាសំណងគេបានប្រគល់សងមកវិញ​នូវដីធ្លីសមតម្លៃដល់ត្រកូលនេះហើយ​​ជំទាវវត្តីនិងបងប្រុសជីដូនមួយរបស់នាង ឧត្តម បានទទួលចំណែកអចលនទ្រព្យថែមបានចាកចេញទៅបន្តជីវិតថ្មីនៅបរទេស ។

មិនយូរប៉ុន្មានរដ្ឋបានធ្វើសម្បទាន​តំបន់នោះទៅឱ្យមហាសេដ្ឋីរុស្ស៊ីដែលបានប្រកាសធ្វើវិមាន​ផ្ទះក្រអូបទៅជាបន្ទប់ពិសោធន៍ឱសថ​ឈ្មោះថា L-34 ។

ជាង៤ឆ្នាំនៃប្រតិបត្តិការរបស់ពួកគេបានបង្កមកមិនដាច់​នូវចចាមអារាម​គ្រោះថ្នាក់ ឬសង្ស័យថា ទីពិសោធន៍នោះមានសកម្មភាពស្មើនឹងឧក្រិដ្ឋកម្មជីវសាស្ត្រទ្រង់ទ្រាយធំ លើសពីអ្វីដែលសមត្ថកិច្ចខ្មែរប៉ាន់ស្មានបាន ជាពិសេស​ពាក់ព័ន្ធនឹង​ការជ្រោមជ្រែងការពារដោយ​​​ឥទ្ធិពលមនុស្ស​ណាម្នាក់ដែលពេញ

ដោយអំណាច ។

តែ … យប់មិញនេះ ការបង្អើល​របស់​​អតីតវិមាន​ក្រអូប​បាន​វិល​មកវិញ … ​ដូច​ខ្មោចតាមលង … នៅក្រោយពេលមាន​ព័ត៌មានមកថា សិស្សជំទង់​មួយឡានបានបាត់ខ្លួន … នៅខេត្តរតនគិរី ។

ឃ្លីក …

ដៃថ្នាក់លើរបស់នាង​ចុចរកវីដេអូបន្ថែម … សំឡេងក៏លាន់មកទៀតពីក្នុងវីដេអូទាំងនោះ …

«សាកសពត្រូវបានគេរកឃើញនៅជិតផ្លូវចូលរូងក្រោមដីមួយដែលត្រូវបានគេបោះបង់ចោលក៏ជាកន្លែងដែលធ្លាប់ជាកូនបន្ទប់ថែទាំជំងឺតូចរបស់ពេទ្យភូមិឈ្មោះសាន … មនុស្ស​ដែលពាក់ព័ន្ធនឹងរឿងរ៉ាវនៅវិមានក្រអូបកាលពីជិត៥ឆ្នាំមុន !»

ធីតាផ្អែកមកក្រោយភឹប ។ ៥ឆ្នាំហើយ … តែដូចកាលពីម្សិល ។ លោកផនក៏អាចមើលឃើញម្រាមដៃនាងញ័រ ។

… ស្រីអ្នកព័ត៌មាន​កំពុងលាក់លៀមចង្វាក់បេះដូងដែលលោតញាប់ ។ ផ្លូវរូងក្រោមដី … មនុស្សម្នាក់ដែលលបលាក់បង្ខាំងបងប្រុសរបស់នាង នៅក្រោមគេហដ្ឋានរបស់ឧត្តមផ្ទាល់ គឺផ្ទះលោកពូរបស់នាង ឧកញ៉ា វុទ្ធី ហើយក្រោយមក នាងក៏ស្ទើរតែបាត់បង់ជីវិតនៅទីនោះ ព្រោះមនុស្ស​ដែលនាងមិននឹកស្មានដល់ បានក្លាយជាមេខ្លោងធំចុងក្រោយ ក្នុងសំណុំរឿងនោះ ថែមទាំងបានល្បួងយកនាងទៅចាក់ថ្នាំស្ពឹកយ៉ាងឃោរឃៅ នៅក្នុងទីជម្រៅលេណដ្ឋាន

«ពូផន ! ខ្ញុំកាន់រឿងនេះ ! ខ្ញុំនឹងបំបែកវា !»

សំឡេងរបស់លោក ផន ស្រពោន ពេលដែលភាពក្រអឺតក្រទមជាធម្មតារបស់គាត់ត្រូវបានបង្អាក់ដោយសញ្ញានៃការព្រួយបារម្ភធ្ងន់ ។ គាត់សួរនាង ៖

«ប្រាកដទេ ?»

ធីតាព្រិចភ្នែក ។ ធម្មតា ៥ឆ្នាំមកនេះ នាងបានបំបែកសំណុំរឿងមិនធម្ម-តាច្រើនណាស់ ទម្រាំបានទទួលឋានៈជាមេផ្នែកព័ត៌មានឧក្រិដ្ឋកម្ម តែលើកនេះ … ហេតុការណ៍ប៉ះលើអតីតមួយដែលធ្ងន់និងមានស្នាម ។

«នេះមិនមែនគ្រាន់តែជាករណីបាត់ខ្លួនទេធីតា ! មានរឿងធំនៅហ្នុង !»

លោកផននិយាយដូចបង្អើលនាងឱ្យដង្ហក់ ។ ស្រីម្នាក់នេះ នៅតែចចេសមិនចង់បញ្ចេញចំណុចខ្សោយទេ ព្រោះនាងជាមនុស្សសាច់ការ ។

«ពូឱ្យឯងបិទរាល់ការស៊ើបឬសូម្បីសរសេរអ្វីក៏ដោយទាក់ទងសំណុំរឿងមួយនេះ … L-34 !»

ធីតាងើបមុខ ។ ភ្នែកនាងក្រហម ។ ពូផនងក់ក្បាលបញ្ជាក់ ៖

«បិទធីតា !!! បញ្ឈប់ ! មនុស្សស្លាប់ម្នាក់ទៀតហើយ ! ហើយអ្នកនៅសល់ … ក្នុងដៃពួកវា ។​»

គាត់គ្រវែងក្រដាសដែលនាងទើបតែPrint ចេញមក ។

ទម្ងន់នៃការស្ទាក់ស្ទើររបស់និពន្ធនាយកផន លើម្រាមដៃដែលគាត់កំពុងតែគោះតិចៗលើតុ បានបញ្ជាក់ពីអ្វីដែលធីតាសង្ស័យ ។

នេះមិនមែនគ្រាន់តែជារឿងបាត់ខ្លួនសិស្សជំទង់នោះទេ តែជាអំពីដែល … សែនឧក្រិដ្ឋ … និងមានមនុស្សដែលពេញដោយអំណាចនៅពីក្រោយ ។

មើលមួយភាគសិនបានហើយ សប្តាហ៍ក្រោយជួបគ្នាជាថ្មី …

រឿង៖ នាងនិងគេ (ភាគ២៩)
គេដាក់ខ្ញុំឱ្យលេងល្បែងកណ្តុរនិងខ្លាញ់ ហើយអង្គុយមើលខ្ញុំលេង ?

ពន្លឺពណ៌ក្រហមតូចមួយកំពុងលោតភ្លឹបភ្លែតនៅទីនោះ…

ជើងខ្ញុំឈប់ង៉ក់ ។

អរគុណភាពឆ្លាតវៃដែលនៅសេសសល់ ។ ហាងកាហ្វេដែលគ្មានភ្ញៀវ បាច់ផ្កាធំ… ចិញ្ចៀនពេជ្រ… មនុស្សក្បត់ដែលស្រាប់តែលេចមុខ… ការដែលជំនួយការគេទៅដឹកខ្ញុំមកទីនេះ… គ្រប់យ៉ាងមិនមែនចៃដន្យទេ ។

ស្តេចបិសាច… កំពុងតែអង្គុយមើលខ្ញុំ !!! ខ្ញុំដឹង… គេបើកផ្លូវឱ្យវេហាមកប្រាប់ខ្ញុំរឿងលុយ១លាន ព្រោះគេចង់ «តេស្ដ» ខ្ញុំ ???

ខ្ញុំជូតទឹកភ្នែកចេញយ៉ាងរហ័ស ជាមួយកាយវិការកំណាចឃោរឃៅទ្រគោះបោះបោក ។ ទោះណាជាបេះដូងខ្ញុំត្រូវមកបែកខ្ទេចខ្ទាំជាមួយសាច់រឿងដែលលេងក្រឡុកចុះឡើងក្នុងឆាកជីវិតនេះ តែភាពរឹងរូសពីកំណើតមិនអនុញ្ញាតឱ្យខ្ញុំចុះចាញ់ល្បែងផ្លូវចិត្តដ៏ស្មោកគ្រោកនេះទេ ។

ខ្ញុំងើបមុខសម្លឹងចំកាមេរ៉ានោះ សម្លឹងទម្លុះកញ្ចក់កាមេរ៉ាទៅរកកែវភ្នែកឥន្ទ្រីដែលខ្ញុំដឹងច្បាស់ថាអាចនឹងកំពុងអង្គុយមើលខ្ញុំពីកន្លែងណាមួយ ។

«លេងសប្បាយណាស់ … មែនទេ ?»

ខ្ញុំបន្លឺទៀតក្នុងសព្ទសំឡេងរឹងមាំ ដោយសម្លឹងតែកាមេរ៉ា មិនខ្ចីងាកមើលអតីតសង្សារ «ហោចណាស់… អរគុណហើយ… ដែលឱ្យខ្ញុំដឹងទាន់ពេល !»។

និយាយចប់ ខ្ញុំដោះចិញ្ចៀនពេជ្រចេញ លើកបង្ហាញទៅកាន់កាមេរ៉ា រួចញញឹម មុនពេលដើរមកទាញទ្វារហាងចេញមកក្រៅវឹងតែម្តង ទុកមនុស្សឈ្មោះវេហាឱ្យនៅពីក្រោយខ្នងដូចអតីតកាលនានាដែលខ្ញុំធ្លាប់តាំងចិត្តថានឹងបំភ្លេចចោល ។

ពេលកម្លាំងខ្យល់បរិយាកាសខាងក្រៅបក់ប៉ះផ្ទៃមុខស្ពឹកៗរបស់ខ្ញុំ ខ្ញុំងាកទៅញញឹមស្លេកៗដាក់អ៊ីសាន… ហើយចាប់ដៃជននោះដាក់ចិញ្ចៀនពេជ្រទៅលើបាតដៃគេ ។

«ប្រាប់ចៅហ្វាយខ្លួនផង ចិញ្ចៀននេះអន់ពេកហើយ អត់ចង់ពាក់ទេ !»

អូនដាស់បិសាចក្នុងរាងកាយបង (តំណាលបព្វតា)

អេក្រង់ LED ខ្នាតធំនៅតែភ្លឺចាំងមកលើមុខខ្ញុំទាំងដែលតែរូបភាពរបស់ស្រីមុខរឹងម្នាក់នោះ បានបាត់ចេញពីខ្សែភ្នែកទៅហើយ ។

«ចិញ្ចៀននេះអន់ពេកហើយ ! អត់ចង់ពាក់ទេ !»

ប្រយោគចុងក្រោយរបស់នាង និងកាយវិការដែលនាងដោះចិញ្ចៀនពេជ្របោះទៅលើបាតដៃអ៊ីសាន នៅតែលាន់ខ្ទរដូចអេកូក្នុងត្រចៀកខ្ញុំ ។

វា… ប្រៀបដូចជាគ្រាប់បែកកំណាចមួយដែលលាក់ព្យួរក្នុងជីវិតខ្ញុំជាយូរណាស់មកហើយខ្ញុំគាំងធ្មឹងអស់ជាច្រើនវិនាទី កែវភ្នែកនៅតែសម្លឹងត្រង់ទៅកញ្ចក់កាមេរ៉ាដែលនាងទើបតែសម្លឹងមកមុននេះហើយនាងដើរចោល ។

រួច… សំណើចមួយក៏របូតចេញពីបំពង់កខ្ញុំ កណ្តាលបន្ទប់ដ៏ងងឹតស្លុប ជាសូរសំណើច… ដែលកម្រើកចេញពីបាតទ្រូង… ជាសំណើចដ៏វិកលចរិតដែលសូម្បីតែខ្លួនខ្ញុំក៏ភ្ញាក់ផ្អើលនឹងសំឡេងខ្លួនឯង ។

ខ្ញុំលើកកែវស្រាវីស្គីមកក្រេបទៀត… ។

រសជាតិស្រាដែលធ្លាប់តែក្តៅដុតកាត់បំពង់កពេលនេះបែរជាសាបរលីង បើធៀបនឹងកំហឹងអាម៉ាស់លាយឡំនឹង «ក្តីរំភើបបែបអវិជ្ជមាន» ដែលកំពុងពុះកញ្ជ្រោលក្នុងសរសៃឈាមខ្ញុំ ។

អស្ចារ្យណាស់ ដាហ្ស៊ី !  អស្ចារ្យៗបងទះដៃឱ្យ !

អូនមិនបានយំ… មិនបានទន់ចិត្តតាមសម្ដីអាសំរាមវេហា តែថែមងាកមកឌឺក្តៅឆួលនឹងការរៀបចំរបស់បងវិញទៀត ?

ហ៊ានដោះចិញ្ចៀន… ដូចហ៊ានទះកំផ្លៀងបងនៅមុខកូនចៅបង ! ជក់ចិត្តពិតមែន !

មនុស្សស្រីដែលទន់ខ្សោយ យំសុំក្តីមេត្តា បងធុញណាស់ ចួបតាមផ្លូវសឹងរាល់ថ្ងៃទៅហើយ ។ តែ… ភាពមានះរបស់អូនវិញ… កែវភ្នែកដែលហ៊ានសម្លឹងមកប្រកាសសង្គ្រាមជាមួយបង… វាប្រៀបដូចជាថ្នាំសម្រើបដ៏ខ្លាំងក្លាបំផុតដែលដាស់សភាវៈសត្វព្រៃក្នុងរាងកាយនេះឱ្យភ្ញាក់ឡើងមកពេញទំហឹង ។

កាន់តែរឹង កាន់តែចង់កាច់បំបាក់ !

កាន់តែប្រកែក កាន់តែចង់ចាប់ក្រសោប មកសង្កត់នៅក្រោមទ្រូងនេះ ពេលនេះ ម៉ោងនេះ បងចង់ហែកកម្ទេចភាពក្រអឺតក្រទមរបស់អូនចោល ស្រីក្រអឺត ! បងបង់វាមួយលាន ដេញវាចេញពីជីវិតអូន បងខុសអី ?

ហើយ… បងអាចនឹងធ្វើច្រើនជាងនេះទៀត ជាពិសេស… អូន ! ភ្លើង តណ្ហា ក្តីមានះដែលអូនដុតមកនេះ ដាហ្ស៊ី អូនរ៉ាប់រងរួចទេ ?

ខ្ញុំមិចភ្នែកគ្រញែងស្មា… ហើយស្រមៃឃើញថានាងនឹងមកកន្លែងនេះមកហៅឈ្មោះខ្ញុំ… អង្វរខ្ញុំ… ទាល់តែខ្ញុំលែងខឹង !

តែ…

រំពេចនោះ ស្នាមញញឹមនៅលើបបូរមាត់ខ្ញុំក៏រលត់បាត់ ជំនួសមកវិញដោយភាពត្រជាក់ស្រេបកាត់ឆ្អឹងខ្នង និងចិត្តកំព្រាឯការបស់ខ្ញុំ ។

រូបភាពដែលគេងាកខ្នងចាកចេញមិនងាកក្រោយសូម្បីមួយវិនាទី… បានវាយប្រហារចំស្លាកស្នាមរបួសមួយដែលលាក់ទុកយ៉ាងជ្រៅបំផុតនៃបេះដូងខ្ទេចខ្ទាំរបស់ខ្ញុំ ។

ស្រមោលខ្នងរបស់គេ… ត្រួតស៊ីគ្នាជាមួយនឹងស្រមោលខ្នងរបស់មនុស្សស្រីម្នាក់… កាលពីអតីតកាល… មនុស្សស្រីដែលរៀបចំវ៉ាលិស… ទាញទ្វារបន្ទប់បើក… ហើយចាកចេញពីភូមិគ្រឹះ ទោះបីជាក្មេងប្រុសម្នាក់ស្រែកយំពីជាន់ខាងលើយ៉ាងណាក៏ដោយ… ក៏នាងមិនព្រមនៅ ។

ហេតុអី… អ្នកណាៗក៏ដើរចេញពីខ្ញុំ !

«អត់ទេ… ដាហ្ស៊ី ! អូនគ្មានសិទ្ធិដើរចេញពីបងទេ !»

ខ្ញុំគ្រហឹមក្នុងចិត្ត កែវភ្នែកទាំងសងខាងក្តៅដូចភ្លើងដុត ។

ប្រាវ ! កែវស្រាវីស្គីក្នុងដៃ ត្រូវខ្ញុំក្តាប់បំបែកកម្ទេចខ្ទេចខ្ទីដូចរាល់ដង ។ បំណែកកញ្ចក់មួយមុតចូលបាតដៃ ឈាមពណ៌ក្រហមស្រស់ហូរស្រក់តក់ៗមកលើកម្រាលសាឡុងស្បែក… ហេតុអ្វី ខ្ញុំមិនដឹងឈឺសូម្បីតែបន្តិច…

«បព្វតា ! លោកខានលេបថ្នាំតាមវេជ្ជបញ្ជា សូមលោកទទួលខុសត្រូវខ្លួនឯង !»

ខ្ញុំសើចខឹកព្រោះនេះជាសម្ដីពេទ្យនៅសិង្ហបុរី ដែលបានផ្តែផ្តាំតាំងពីព្រឹកម្សិល ពេលនេះ ខ្ញុំមើលឃើញថាខ្លួនឯងកំពុងតែឆ្កួតកម្រិតណាហើយ ។

ការឈឺចាប់លើរាងកាយនេះ មិនដែលប្រៀបបាននឹងភាពឆេះរោលរាលក្នុងចិត្តខ្ញុំយូរយារណាស់មកហើយនោះទេ ។ ដំបៅជីវិត ភាពអនាថា ឯកោ និងសម្ពាធនៃក្តីវេទនាដែលគ្មានរូបរាងបានបង្វែរខ្ញុំឱ្យក្លាយជាមនុស្សដែលចូលចិត្តការគ្រប់គ្រង ខ្ញុំចូលចិត្តឱ្យអ្វីៗគ្រប់យ៉ាង រួមទាំងមនុស្សដែលខ្ញុំចាប់អារម្មណ៍ ត្រូវធ្លាក់មកក្នុងដៃខ្ញុំទាំងស្រុង ។

ទូរសព្ទឱ្យសញ្ញាមកពីរប៊ីប… ខ្ញុំក្រឡេកលដឹងថាជាអ៊ីសានដែលកំពុងច្របូកច្របល់ទប់ស្រីស្អាតមិនជាប់ ។

ដំអក់បន្តិច ទើបខ្ញុំទាញមកចុចទទួលទាំងដៃប្រឡាក់ឈាម ។

«ចៅហ្វាយ… » សំឡេងអ៊ីសានអាក់ៗបារម្ភ ។

ខ្ញុំសើចកាត់តិចៗធ្វើឱ្យជំនួយការឥណ្ឌាម្នាក់នេះភ័យដល់និយាយលែងចប់ ។

«ឱ្យស្រីមុខរឹងហ្នឹងបានចិត្តបន្តិចសិនក៏បាន !»

ខ្ញុំស្រដីដាក់សំឡេងសង្កត់ទាប តែត្រជាក់ៗគ្មានគិតអ្វីច្រើន មិនខ្វល់ខ្វាយអ្វី… តែគិតថា… ប្រហែលជាអ៊ីសានដែលកំពុងស្តាប់អាចនឹងកើតខ្វល់ជំនួសម្ចាស់តុក្កតាមុខរឹងម្នាក់ហ្នឹងវិញផងក៏មិនដឹង ។

ពេលខ្ញុំបន្លាយខ្សែនុយវែង ក៏ជាល្បែងគ្រោះថ្នាក់បំផុតមួយក្នុងជីវិតខ្ញុំ ។ បើខ្ញុំមិនមានប្រតិកម្មខ្លាំង បានន័យថា ខ្ញុំខឹងខ្លាំង… ។

«គឺ… បាទ… ខ្ញុំនឹងបើកឡានតាមអ្នកនាងដាហ្ស៊ីរហូត !»

ខ្ញុំបិទទូរសព្ទយ៉ាងឆ្មើងឆ្មៃ មិនខ្ចីតបនឹងប្រយោគចុងក្រោយរបស់អ៊ីសានទេ ។ ពេលដែលដៃខ្ញុំម្ខាងទាញក្រណាត់មកជូតឈាមលើបាតដៃម្ខាងទៀតយឺតៗ  ខ្ញុំងើបទៅក្បែរផ្ទាំងកញ្ចក់ Office ផងដែរ ។

ភ្នែកទាំងគូសម្លឹងទៅកាន់ទីក្រុងដ៏តូចហើយងងឹតស្រអាប់បន្តិចម្តងៗក្រោមស្បៃអន្ធការ ចិត្តខ្ញុំឃើញតែផ្ទៃមុខហើយនិងភ្នែកក្រឡង់ៗរបស់គេ ។

អូនបដិសេធចិញ្ចៀនរបស់បង… ដាហ្ស៊ី !!!

បងឱ្យពេលអូនរត់ ព្រោះថាពេលដែលបងចាប់អូនបាន… បងនឹងមិនប្រើចិញ្ចៀនពេជ្រមកចងម្រាមដៃអូនទៀតទេ តែបងនឹងបង្រៀនអូន… ឱ្យស្គាល់ថាទណ្ឌកម្មដែលអូនពិបាកហាមចិត្ត ហើយមិនចង់ទទួលតែទៅណាក៏មិនបាន ។

តើ… មានរសជាតិបែបណាដាហ្ស៊ី ? បងនឹងប្រើរាងកាយបងផ្ទាល់ ធ្វើជាច្រវាក់ចងរឹតអូននៅលើគ្រែចាំមើលតើអូនអាចដោះបងគ្រវែងចេញស្រួលៗដូចដោះចិញ្ចៀនដែរឬទេ ?

ស្រីមុខរឹង !

ស្រមោលគេអន្ទោលតាមខ្ញុំ (តំណាលដាហ្ស៊ី)

ខ្ញុំបោះជំហានយ៉ាងលឿនចេញពីហាងកាហ្វេទាំងដៃញ័រទទ្រើក ។ មេឃងងឹតស្លុប… គ្រាប់ភ្លៀងតូចៗត្រូវបានទម្លាក់ចុះមកតិចៗតែរពុយៗ ហាក់ប្រុងតែនឹងចាប់ផ្តើមស្រក់មកលុបពីលើទឹកភ្នែកខ្ញុំ ។

ខណៈដែលខ្ញុំកំពុងរេភ្នែករកមើល ស្រាប់តែឡាន Prius ពណ៌សតូចមួយបើកមកឈប់ង៉ក់កាត់មុខខ្ញុំ ។ កញ្ចក់ឡានរវៃខ្លួនឯងចុះក្រោមបង្ហាញមុខអ្នកបើកបរតូចច្រឡឹងដែលកំពុងតែជ្រួញចិញ្ចើម ។

«ដាហ្ស៊ី !!» នីកូលស្រែកហៅ ។

អរភើត… ខ្ញុំមិនបង្អង់យូរទេ ក៏ស្ទុះបើកទ្វារចូលទៅអង្គុយក្បែរមិត្តទាំងទប់ដង្ហើមសឹងមិនតែចង់ទាន់ ។

«នែ… ឯងកើតអីហ្នឹង ?»

ប្រហែលឃើញខ្ញុំខលហៅគេប្រញាប់ប្រញាល់ ហើយមកដល់កាលណាក៏ស្លេកស្លាំងដូចរត់គេចពីខ្មោច នីកូលងាកមកសំកាំងសួរទាំងភ័យស្លន់     ខណៈខ្ញុំលើកដៃបក់ជាសញ្ញាជំរុញនាងឱ្យចេញឡានឱ្យរហ័សបំផុត ។

ជើងមិត្តខ្ញុំជាន់ហ្គែរបើកចេញពីទីនោះយ៉ាងលឿនក្រោយពីរវៀសរវៃសម្លឹងជុំវិញមួយជុំ ។

«ទៅ… ទៅនីកូល ! ឥឡូវនេះ !»

ខ្ញុំបញ្ជា សំឡេងញ័ររអាក់រអួល ធ្វើឱ្យនីកូលប្រញាប់ធ្វើតាម ។

នៅតាមផ្លូវ ខ្ញុំក្តាប់ម្រាមទាំងសងខាងទប់ស្កាត់ការរំជួលចិត្ត តែទីនេះគ្មានអ្នកណាផ្សេងទៀតទេ ទីបំផុត នៅពេលដែលនីកូលអាចអត់ធ្មត់មិនទាន់សួរនាំខ្ញុំ ខ្ញុំខ្លួនឯងបែរជាទប់លែងបាន ស្រែកយំឡើងមួយទំហឹងលាន់ខ្ទរជំនិះ ។

«មានរឿងអី ?»

នាងភ័យផ្អែមមាត់ ហើយខ្សឹបសួរខ្ញុំទាំងបើកឡានវិលចុះឡើងដូចជាគ្មានគោលដៅ ។ ខ្ញុំនិយាយមិនចេញ គិតតែគ្រវែងម្រាមជូតទឹកភ្នែកដោយឈឺចិត្ត ។ មនុស្សដែលខ្ញុំគិតថានឹងរៀបការជាមួយ ទីបំផុត មិនខុសពីពួកបិសាចអ្នកមានចាយមិនអស់លុយ ហើយនិយមយកជីវិតមនុស្សមកធ្វើជាល្បែងឡើយ… តែ… ហេតុអីជាខ្ញុំ ?

ខ្ញុំឆ្ងក់… ហើយនឹកឃើញឡើងវិញ… នូវព្រលប់ដំបូងដែលខ្ញុំបានឃើញគេប្រឡាក់ប្រលូសទៅដោយប្រេងម៉ាស៊ីន… ? អូ ! ហ្នឹងហើយ! សភាពប្លែកៗរបស់គេ… មានកប់ពពក តែទៅធ្វើការក្នុងរោងពុម្ពតូចមួយ ???

«នីកូល យើងចប់ហើយ !»

ខ្ញុំស្រែកកាត់ការបើកបរប្រយ័ត្នប្រយែងរបស់មិត្តទាំងដែលទឹកភ្នែកដែលខំទប់ក៏បាក់ទំនប់ហូរមកជាថ្មី ធ្វើឱ្យមិត្តខ្ញុំក៏ត្រូវរលីងរលោងតាមដែរ ។

«បព្វតា… នៅពីក្រោយរឿងគ្រប់យ៉ាង នីកូល !»

«Chairman ទីន ?»

ឮនាងហៅមនុស្សនោះថាChairmanបានខ្ញុំត្រូវភ្ញាក់ខ្លួនមកស្រឡាំងកាំងវិញទៀត ។ រូបភាពនីកូលចេញពីផ្ទះខ្ញុំយប់នោះ… នីកូលចូលម៉ាតអណ្ដែតឡើងមកវិញព្រមៗគ្នាដូចចាក់កុនបញ្ចាំង ហើយចុងក្រោយ បំណុលនីកូល ត្រូវសង ? មិនថាតែបងវេហា… គ្រប់គ្នាក្នុងជីវិតខ្ញុំ… បានត្រូវមនុស្សម្នាក់នោះសារ៉េចេញអស់ពិតមែន ?

នឹកឃើញដល់ម៉ាក់ដែលប្រាប់ខ្ញុំថ្មីៗ ថាគាត់មិនសប្បាយចិត្តទេសម្រាប់ពួកអ្នកមានកប់អាកាសដែលឈានចូលមកក្នុងជីវិតយើង ។ ពួកនោះមិនមែនទទេៗមកដោយគ្មានសម្លឹងឃើញអ្វីឡើយ ។

«នីកូល ! ឯង ឯងត្រូវឈប់ធ្វើការភ្លាមថ្ងៃនេះ ! ទៅៗ យើងទៅពេទ្យ ! ហើយសរសេរលិខិតលាឈប់ !»

នីកូលស្លេក… តែមិនបានតបតអ្វីព្រោះនាងបានបែរចង្កូតឡានទៅកាន់ពេទ្យសមុទ្ទចិត្តតាមបញ្ជាខ្ញុំ ។

ខ្ញុំពោលបន្ថែម ៖

«លុយមួយលានដុល្លារណ៎ា នីកូល ដើម្បីឱ្យវេហាបងជីដូនមួយឯងយកទៅវិនិយោគជាមួយគ្រួសារមាណាកា នឹងអាលអាចដណ្តឹងកូនស្រីគេបាន គឺ… គឺលុយរបស់បព្វតា ! ប្រុសម្នាក់ហ្នឹងទិញបងវេហាឱ្យបោះចោលយើងដើម្បីខ្លួនគេចូលមកលេងល្បែងកម្ទេចជីវិតយើង… ឯងយល់ទេ ?»

នីកូលបន្ថយល្បឿនភ្លាម ហើយនាងអែបកៀន ។ សភាពនេះមិនខុសគ្នាច្រើនប៉ុន្មានទេពីការភ្ញាក់… ជាន់ហ្វ្រាំងង៉ឺត ! ឡានកន្ត្រាក់សឹងចុកក្អួតទាំងអស់គ្នា ។

មិត្តខ្ញុំបើកភ្នែកធំៗសម្លឹងមកខ្ញុំ សឹងតែលៀនគ្រាប់ភ្នែកក្រហមៗរបស់នាង… ខ្ញុំងក់ក្បាលទាំងភ្នែកយំរលោងជាការបញ្ជាក់បន្ថែមលើសម្ដីខ្លួនឯងថាគេស្តាប់មិនច្រឡំទេ ។

នីកូលខ្សឹប ៖ « លោកទីន… ហ្នឹង ?»

ខ្ញុំងក់ក្បាល យកដៃខ្ទប់មុខយំហើយទីបំផុតទៅ ខ្ញុំក៏ងើបមករៀបរាប់ប្រាប់នាងគ្រប់យ៉ាង… តាំងពីរឿងកិច្ចសន្យារហូតដល់រឿងកាមេរ៉ាសម្ងាត់ក្នុងហាងកាហ្វេអម្បាញ់មិញ ។ ការនិយាយរវាងពួកយើងយូរគួរសម ទាំងព័ត៌មាន ទាំងអារម្មណ៍ដែលខ្ញុំមានពេលនេះ និងឆាកចុងក្រោយ អភិជននោះឱ្យចិញ្ចៀនពេជ្រខ្ញុំ និងការមកដល់របស់បងវេហា អ្វីដែលខ្ញុំកំពុងខ្លាច ខ្ញុំប្រាប់នីកូលគ្រប់យ៉ាង ។ នីកូលប្រាប់ខ្ញុំវិញថា ពិតជាបានឃើញបងវេហាទៅក្រុមហ៊ុនសួររកបព្វតាពិតមែន ។

បរិយាកាសក្នុងឡានតូចចង្អៀត ប្រែជាត្រជាក់ស្រេបកាត់ឆ្អឹង ។ នីកូលទាញទូរសព្ទមកបម្រុងចុចទៅរកបងវេហា ទាំងដែលពួកយើងកំពុងបើកឡានអែបកៀនចិញ្ចើមផ្លូវ ។ ដៃនាងញ័រទទ្រើកមាត់និយាយ ៖

«ដាហ្ស៊ី… បើអ៊ីចឹង… រឿងនេះមិនមែនជារឿងលេងសើចទេ !»

នីកូលខ្សឹប ទឹកមុខប្រែជាស្លេកដូចក្រដាស ។ ខណៈដែលនាងចុចស្វែងរកទាក់ទងបងជីដូនមួយយ៉ាងតក់ក្រហល់ ។

បេះដូងខ្ញុំធ្លាក់ដល់កែងជើងព្រោះខាងទូរសព្ទរបស់ខ្ញុំ ខ្ញុំឃើញឯកសារខ្លះខាងបងវេហាបានផ្ញើមក ។

ជាមួយកែវភ្នែកពោរពេញដោយភាពភ័យរន្ធត់ ខ្ញុំចុចមើលអត្ថបទដំបូងគេមួយ «ប៉ូលិសសន្និដ្ឋានថា នាងលេបថ្នាំងងុយដេកសម្លាប់ខ្លួននៅក្នុងផ្ទះលម្ហែមួយក្បែរមាត់បឹង… !»

ពោះខ្ញុំភើត ព្រោះពេលដែលខ្ញុំសម្លឹងមើលអត្ថបទព័ត៌មាននោះ ក៏លេចចេញនូវរូបភាពផ្ទះវីឡាដែលត្រូវបានសាងសង់ពីកញ្ចក់សឹងទាំងស្រុង         កណ្តាលចម្ការធំធេង… ប្របមាត់បឹង…

« … សាកសពតារាស្រីលីហ្សា ត្រូវបានរកឃើញនៅក្នុង ‘ផ្ទះកញ្ចក់’ ដ៏ប្រណីតស្ងាត់ជ្រងំមួយ… »

ផ្ទះកញ្ចក់ ! ផ្ទះកញ្ចក់ ដែលបព្វតាធ្លាប់នាំខ្ញុំទៅកាលពីល្ងាចម្សិលមិញ ហើយខ្ញុំបានគេងស្រវឹងពេញមួយយប់ ?

បងវេហាបានសរសេរមុននេះប៉ុន្មាននាទីមកថា «កាលលីហ្សាស្លាប់… អាម្នាក់ហ្នឹងបានបិទព័ត៌មានជិតឈឹង !»

«ដាហ្ស៊ី… » នីកូលខ្សឹបមកធ្វើឱ្យខ្ញុំស្រែកវ៉ាសងើបមុខសឹងរបូតទូរសព្ទ ដៃពីរនាក់យើងចាប់ផ្តើមញាប់ញ័រ ខ្ញុំនិយាយទៅកាន់កែវភ្នែកនាង ៖

«គេមិនមែនត្រឹមតែជាមនុស្សប្រភេទឆ្កួតនឹងល្បែងផ្លូវចិត្តទេ គេ… គេអាចជាឃាតករ !» នីកូលគាំងធ្មឹងមានសភាពដល់ខ្ញុំដែរ គឺខ្យល់ដង្ហើមស្ទះណែនក្នុងបំពង់ក ។

ខ្ញុំចង់ប្រាប់នាងថានេះ… ព័ត៌មាននេះជា… វីឡាដែលតួកុនស្រីល្បីស្លាប់ ជាកន្លែងដែលខ្ញុំបានទៅដល់កាលពីម្សិល ។ គំនិតខ្ញុំពេលនេះ គឺរឿងដែលគេធ្លាប់ប្រើជាមួយមនុស្សស្រីមុនៗ គេកំពុងតែយកមកប្រើជាមួយខ្ញុំក្នុងបច្ចុប្បន្ន ហើយ… សភាពរបស់ខ្ញុំគឺ… គ្មានលុយគ្មានអំណាចអ្វីទៅការពារពីគេម្នាក់នោះបានទេ ។

«យើងត្រូវទៅយកប៉ាម៉ាក់ឯងចេញពីពេទ្យ ឥឡូវនេះ… »

នីកូលប្រញាប់បញ្ចេញយោបល់នេះ មុនពេលខ្ញុំនិយាយអំពីតារាស្រី   លីហ្សាម្នាក់នោះទៅទៀត ។

ដៃនាងទាញលេខអូតូ បម្រុងនឹងចេញឡាន តែ…

ទ្រីង… ទ្រីង !

ទូរសព្ទរបស់នីកូលរោទ៍ឡើង… ។

នាងដៀងមើលហើយងាកមកស៊ីញ៉ូដាក់ខ្ញុំខ្សឹបប្រាប់ផង «បងវេហា !» ខ្ញុំងាកចេញទុកឱ្យនីកូលឱនទៅចុចទទួល រួចបើក Speaker ឱ្យឮទាំងអស់គ្នាព្រោះនាងលូនឡានចេញសន្សឹមៗដំណាលនេះ ។

«អាឡូ… តើនេះជាលេខរបស់កញ្ញា នីកូល មែនទេ ? ត្រូវជាអ្វីនឹងម្ចាស់ទូរសព្ទ ?» សំឡេងបុរសម្នាក់បន្លឺឡើងទាំងខ្ញុំទាំងមិត្តខ្ញុំត្រូវចំហមាត់ក្នុងក្តីសង្ស័យ ។

«ទូរសព្ទនេះជារបស់លោកវេហា… គាត់ទើបតែចួបគ្រោះថ្នាក់ធ្លាក់ពីលើដំបូលអគារ !»

ទូរសព្ទសឹងរបូតធ្លាក់ពីដៃនីកូលព្រោះលែងនៅក្បែរត្រចៀកនាងទៀតហើយ ។ ខ្ញុំយកដៃខ្ទប់មាត់ខ្លួនឯង ភ្នែកបើកធំៗពេលឮអ្នកខលមកនិយាយថាបងវេហាដែលទើបតែមករកខ្ញុំមុននេះប្រហែលជា១ម៉ោងសោះ បែរជាកំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ ICU ?

ការព្រមានរបស់បព្វតាដែលធ្លាប់និយាយកាលពីមុន លោតចូលមកពេញក្នុងខួរក្បាលខ្ញុំ ។ ពេលនេះគ្រប់ពាក្យពេចន៍… គេពិតជាមិនបាននិយាយលេងទេ ។

គេបិទមាត់បងវេហា… ? គេកំពុងតែកម្ទេចរាល់ភស្តុតាង និងមនុស្សដែលដឹងរឿង ហើយមានឯកសារ ហើយហ៊ានឈររារាំងផ្លូវគេ ?

«ដាហ្ស៊ី… » នីកូលសម្លឹងមកខ្ញុំទាំងក្រហមភ្នែក «យើង… កុំទាន់ជឿពួកដែលខលមកនេះ… អាចល្បិចអ្នកមាននោះ… យើងទៅយកមីងនិងពូសិន ចាំគិត !»

សំឡេងរន្ទះបាញ់គ្រឹម ! នៅកណ្តាលមេឃលាយឡំនឹងសំឡេងភ្លៀងដែលចាប់ផ្តើមធ្លាក់កាន់តែខ្លាំង ។ ខ្ញុំសម្លឹងមើលទៅផ្លូវខាងមុខ… យើងមិនអាចថយក្រោយបានទេ ព្រោះស្តេចបិសាចកំពុងតែហែកមាត់រង់ចាំខ្ញុំពីជ្រុងងងឹត !

ចួបគ្នាសប្តាហ៍ក្រោយ …

រឿង៖ នាងនិងគេ (ភាគ២៨)
ក្នុងខួរក្បាលរបស់ខ្ញុំ គម្រោងល្បែងមួយបានលេចជារូបរាងឡើង ។ អាសំគិសនេះគិតថា វាអាចបំភ័យខ្ញុំដោយការទម្លាយការពិត ។ អ្នកណាខ្លះដឹងថា ខ្ញុំកំពុងតែរង់ចាំឱកាស ដើម្បី “តេស្ដ” បេះដូងរបស់គេ ។

ដាហ្ស៊ី… បើអូនទៅរកវាវិញ… អូននឹងដឹងគ្នាជាមួយបង… !

«ឯងទៅរកគេ ! ទៅឥឡូវ !» ខ្ញុំចង្អុលមាត់ទ្វារ ហើយសូម្បីអ៊ីសានក៏ផ្អើលនឹងខ្ញុំដែរ កុំថាពួកបញ្ញើក្អែក ។

«យើងលេងភ្នាល់ធំបន្តិច ! …បើគេយកឯង ឯងរស់ ! បើអត់ទេ… !»

ខ្ញុំសើច វេហាស្ទុះក្រោកឈរ ។

«ស្អី ? ស្រុកមានច្បាប់ ឯងនិយាយរឿងស្លាប់រស់អី ?»

ខ្ញុំថយទៅអង្គុយញញឹម ព្រោះមនុស្សនេះល្ងង់សូម្បីមិនដឹងថា ក្នុងពាណិជ្ជកម្មនិងធុរកិច្ច ស្លាប់រស់តំណាងឱ្យអ្វី ?

បើខ្ញុំបិទទីផ្សារគេ… ជីវិតនេះ គេនឹងក្លាយជាអ្នករើសអេតចាយ ។

អាចគ្មានទាំងអ្នកណាហ៊ានជួលបន្ទប់ឱ្យគេដេកផងក៏មិនដឹង ។ ខ្ញុំលើកដៃចង្អុលទៅមាត់ទ្វារជាលើកចុងក្រោយ ខណៈមុខមនុស្សលោភស្លេកដូចខ្មោច ។ ជននេះស្មានថាខ្ញុំនឹងភ័យតក់ស្លុតលុតជង្គង់លើកលុយឱ្យ ?

ខ្ញុំមើលមុខអ៊ីសាន ហើយជំនួយការខ្ញុំបានបក់ដៃហៅសន្តិសុខនៅខាងក្រៅមកបញ្ជូនសំរាមចេញ ។

ទោះយ៉ាងណា ខ្ញុំមិនអាចរង់ចាំបានទេ ។ ល្បែងភ្នាល់ហើយកាលណា ត្រូវតែលេងឱ្យលះ ។

ល្ងាចនេះ… ក្រោយកិច្ចប្រជុំជាមួយអ្នកនយោបាយដែលចង់ប្រើប្រាស់រោងពុម្ពខ្ញុំតាមដានពួកអ្នកផ្សព្វផ្សាយ ខ្ញុំបកមកកាន់បន្ទប់ Monitoring ក្នុងទីស្នាក់ការកណ្តាលរបស់ខ្ញុំដែលខ្ជិលបើកភ្លើងទុកឱ្យវាងងឹតស្លុប ។

កាលពីក្មេង ពេលខ្ញុំតូចចិត្តដែលម៉ាក់ចាកចោល ហើយមីងមេដោះទៅឡើងគ្រែជាមួយប៉ា ខ្ញុំស្អប់ពិភពលោកនេះ ។ ខ្ញុំស្អប់អ្វីៗដែលភ្លឺ… ខ្ញុំចង់ងងឹតងងល់ម្នាក់ឯងក្នុងបន្ទប់និងជ្រុងតូចមួយគ្មានអ្នកណាឃើញខ្ញុំ ។

ពេលខ្ញុំធំឡើង ប៉ាបានប្រាប់ខ្ញុំថាកាន់កាប់អាណាចក្រមួយ កុំឱ្យអ្នកណាមកគំរាមយើងបាន ! គាត់ថា មនុស្សគ្រប់គ្នាកើតមកគឺខ្លាំង បើគេមិនព្រមចាញ់ ហើយបើយើងហ៊ានភ្នាល់រឹតតែធំ ពួកគេទាំងនោះនឹងរារែកហើយខ្លាចយើង ។

ចាញ់ឬឈ្នះ គឺស្ថិតក្នុងចិត្តមនុស្សយើងខ្លួនឯង ។ បើយើងថាមិនចាញ់ គឺសត្រូវផ្តើមរារែកបាត់ទៅហើយ ។

ខ្ញុំជាមនុស្សហួងហែង តែ… ខ្ញុំច្បាស់… ថាខ្ញុំមិនចាញ់វាទេ រឿងដាហ្ស៊ី ។

យូរមកហើយ ស្រាវីស្គីគឺជាទឹកចិញ្ចឹមខ្ញុំ ។ ហើយវាមិនអាចមានឥទ្ធិពលឱ្យខ្ញុំស្រវឹងបានទៀតឡើយព្រោះខ្ញុំមានវាពេញសរសៃឈាមទៅហើយ ។ ខ្ញុំក្រេបយ៉ាងមានឱជារស រួចផ្តេកខ្នងទម្លាក់ជើងមួយចុះពីសាឡុង សម្លឹងពន្លឺចេញពីអេក្រង់ ។

LED ខ្នាតធំដែលចាំងជះមកលើផ្ទៃមុខខ្ញុំ កំពុងបង្កើតជាផ្ទាំងទស្សនីយភាពមួយរំភើប និងថប់បារម្ភលាយឡំគ្នា នេះជាល្បែងដែល… កូនអ្នកមានកើតរោគចិត្តដូចខ្ញុំ… ចូលចិត្តលេង ។

«ដាហ្ស៊ី ! បើអូនយកវា អូនស្លាប់… បើអូនមិនយកវា វាស្លាប់ ! ការដែលចង់លេងជាមួយបង… គ្មានអ្នកចាញ់ណាម្នាក់… អាចនៅរស់ទេ !»

ក្តីសុខក្លែងក្លាយ ប្រេះជាអំបែង (តំណាលដាហ្ស៊ី)

ខ្ញុំរុញទ្វារកញ្ចក់ហាងកាហ្វេ V-Lounge ចូលទៅខាងក្នុងដោយអារម្មណ៍ពិភាល់ព្រោះទើបនឹងមានរឿងជាមួយគ្នាព្រឹកមិញយ៉ាងក្តៅគគុកនៅក្នុងចំណតឡាន VIP មន្ទីរពេទ្យសមុទ្ទចិត្ត ហើយគេបានបោលឡានចេញបាត់ទៅទាំងតក់ក្រហល់ ។

មិនដឹងហេតុអ្វីបានជាល្ងាចមិនទាន់នេះ អ៊ីសានខលមកប្រាប់ថា បង   ទីនមានរឿងបន្ទាន់ចង់ចួបខ្ញុំនៅទីនេះ ?

អារម្មណ៍ពេលនេះពិបាកក្នុងការពណ៌នាបន្តិច ដោយសារខ្លាចផង ស្រលាញ់ផង នឹកផង… លាយឡំគ្នា ។ មនុស្សដូចគេ… ស្រីណាអាចថា មិនខ្លាចចិត្ត ? បេះដូងដូចគេ អ្នកណាថាមិនចង់បាន ។ សំណួរមួយគឺ គេនៅខឹងយើងមែនទេ បានជាចុចមកខ្លួនឯងមិនបាន បែរជាប្រើជំនួយការ ?

ឡានគេថយមកដល់… តែជាអ៊ីសាន…

មិនមែនខ្ញុំដំអក់រង់ចាំឱ្យគេបើកទ្វារយកបុងទេ ប៉ុន្តែខ្ញុំមិនប្រាកដថានេះជាឡានមកទទួលខ្ញុំឬត្រឹមមកប្រាប់ដំណឹង ។

បាច់ផ្កាធំមួយត្រូវបានហុចមកយ៉ាងប្រុងប្រយ័ត្ន ។ ខ្ញុំចំហមាត់ភ្ញាក់ផ្អើលព្រោះដឹងហើយថាជារបស់អ្នកណា ប៉ុន្តែម៉េចបានគេឱ្យ ? គេចង់សុំទោសរឿងល្មើសលើខ្ញុំកាលនៅក្នុងឡាន ? តែ… ម្តេចក៏គេមិនមក ? … គេរវល់ធ្វើអី ?

«បងទីនមែនទេ ? ផ្កាធំម្ល៉េះ ? ឱកាសអី ?»

ឮខ្ញុំសួរដែរតែជនជាតិឥណ្ឌាម្នាក់នេះ ធ្វើហាក់ដូចជាមិនខ្វល់ ។ គេមិនត្រឹមតែមិនឆ្លើយ  ថែមទាំងបើកទ្វារឡានរហ័សដូចបង្ខំឱ្យខ្ញុំចូល ហាក់មិនចង់នៅទីនេះយូរ ឬបានន័យថា ចៅហ្វាយឫកធំរបស់គេ កំពុងអន្ទះសាចាំខ្ញុំ ?

តែ… ចុះម្តេចគេមិនមកខ្លួនគេ ?

ចូលដល់ក្នុងឡានកាលណា ដៃខ្ញុំរាវក្នុងកាបូបលើកទូរសព្ទមកក្រៅ តែត្រូវជនជាតិឥណ្ឌាពោលឃាត់ភ្លាម ៖

«ចៅហ្វាយបិទទ្វារប្រជុំ… សូមកុំខល… !»

ខ្ញុំទីទើរសម្លឹងមុខមនុស្សនេះតាមកញ្ចក់មើលក្រោយក្នុងឡាន អ៊ីសាន ចេញឡានភ្លាមៗ ដោយមុខស្មើ តែសំឡេងគេលាន់មកបន្ថែម ៖

«ប្រអប់នោះ… ចៅហ្វាយទិញជូន !»

ខ្ញុំទម្លាក់ភ្នែកមកវិញឃើញជាប់នឹងសំណុំផ្កាមានប្រអប់តូចមួយ ។

វ៉ាស់… ភ្ញាក់ផ្អើលខ្លាំង… ! ទំនងជា… ចិញ្ចៀន ?

ស្រីណាមិនគាំង ?

ខ្ញុំសឹងមិនហ៊ានដកភ្នែកចេញនិងមិនហ៊ានយកដៃទៅប៉ះ ។ តែចុងក្រោយ ខ្ញុំត្រូវបើកយកមកស្រាយខ្សែសូត្រសម្លឹងមើលអំណោយខាងក្នុង ។

ចិញ្ចៀនពេជ្រស្អាតដូចកំពុងសុបិន តែខ្ញុំមិនមានពេលពិនិត្យថាគ្រាប់នោះធំកម្រិតណាទេបានជាភ្លឺចិញ្ចាចបែបនេះ ព្រោះតក់ក្រហល់បើកមើលរមូរក្រដាសសែនតូចក្បែររតនវត្ថុ ។

«ឃើញពេលណា ត្រូវពាក់ភ្លាមពេលហ្នឹង ប្រពន្ធបង !»

ឃើញសំណេរគេ ក៏នឹកឃើញដល់ចរិតស្មើមេឃរបស់គេភ្លាម និងហួសចិត្តជាខ្លាំងថា  បព្វតាម្នាក់នេះ អាចដាក់បញ្ជាបានទៀត សូម្បីតែគេមិនបាននៅទីនេះជាមួយយើង ។

ពេលនេះខ្ញុំញញឹមលែងរវល់ថា អ៊ីសានបានឃើញឬអត់ ខ្ញុំលចិញ្ចៀនក្នុងដៃឃើញថាល្មមមិនទាស់ ។

នឹកឃើញហើយ… ពេលយើងស្រវឹង គេបានវាស់ម្រាមដៃយើងឬអ្វី ? ល្បិចច្រើនណាស់គេនេះ ។

នៅពេលដែលបេះដូងមនុស្សយើងកំពុងប្រែប្រួលពីល្វីងជូរចត់មកជាផ្អែមល្ហែម ស្រាប់តែខ្ញុំភ្លេចគិតថា មានអ្វីមួយមិនប្រក្រតីទាក់ទិននឹងបុរសម្នាក់ជាម្ចាស់ចិញ្ចៀននេះ ។ ធម្មតា គេមិនសមថាប្រញាប់ដល់ថ្នាក់មិនអាចរង់ចាំជូននិងពាក់ឱ្យខ្ញុំដោយផ្ទាល់ដៃបាន ?

តែអស់ពេលហើយ… ឡានឈប់ពិតមែន ! ពេលដល់ ត្រូវចូលទៅចាំគេ ដូច្នេះកុំឱ្យមានបញ្ហាច្រើន ខ្ញុំទៅជាមួយចិញ្ចៀនរបស់គេក្នុងរង្វង់ដៃ… ព្រោះមិនហ៊ានជំទាស់… ព្រះរាជបញ្ជា ។

ទើបនឹងបោះជំហានចូលមកដល់ក្នុង… ម្តេចទិដ្ឋភាពខាងក្នុងចម្លែក ? ជើងខ្ញុំឈប់ង៉ក់ ។ ហាងទាំងមូលស្ងាត់ជ្រងំ… គ្មានភ្ញៀវ… គ្មានសូម្បីតែអ្នករត់តុ គឺមានតែបុរសម្នាក់គត់កំពុងអង្គុយនៅតុ VIP កណ្ដាលហាង ។

មិនមែនរាងកាយធំស្កឹមស្កៃ និងក្លិនទឹកអប់ឈើប្រណីតដែលខ្ញុំកំពុងញៀននោះទេ ។ គឺ… មនុស្សក្នុងអតីតរបស់ខ្ញុំ !

វេហា !

ពេលខ្ញុំឈរស្ងៀមដោយពិភាល់ បងវេហាស្លៀកពាក់ហំហានខុសប្លែកពីសព្វមួយដង ហើយក្រោកមកក្រោមទឹកមុខស្លន់លាក់ការភ័យខ្លាចរបស់ខ្ញុំ ។ គ្រាន់តែឃើញខ្ញុំនៅទីនេះ គេស្ទុះដើរសំដៅមកភ្លាម ខណៈខ្ញុំកំពុងស្លាក់…

«ដាហ្ស៊ី !»

«មកហ្នឹងធ្វើអី ?»

ខ្ញុំសួរកំបុតៗ ហើយ… មិនព្រមដើរចូលទៅជិតគេឡើយ ជាមួយសំណួរពេញទ្រូងដោយថប់បារម្ភថា «ចុះបងទីន ?» ។

ប្រហែលខ្ញុំចេះតែដកថយ ហើយរេភ្នែករកមើលបងទីន បានជាបងវេហាទម្លាក់ទឹកមុខសោះកក្រោះហើយពោលបន្ថែម ៖

«ម៉ាហ្វៀរបស់អូនមិនមកទេ !»

ខ្ញុំចងចិញ្ចើមងាកមកវិញ ។ គឺគេ… ចង់និយាយសំដៅបព្វតា ?

វេហាលូកដៃមករកទាញខ្ញុំ ខ្ញុំងាកចេញទៀតហើយថាឱ្យគាត់ ៖

«បងឯងនៅហ្នឹងធ្វើអី ? មានការអីធ្វើ ធ្វើទៅ ខ្ញុំទៅវិញហើយ !»

ខ្ញុំងាកចេញទៅរកទ្វារ តែសម្ដីគេបានឃាត់ជើងខ្ញុំ ៖

«អ្នកមានដែលអូនជឿម្នាក់ហ្នឹងហើយ ដែលបើកផ្លូវឱ្យបងមកចួបអូន ! នៅកន្លែងនេះ ម៉ោងនេះ !»

បញ្ចេញព័ត៌មានចាក់ចិត្តខ្ញុំបានយ៉ាងគំហុក ដល់ខ្ញុំត្រូវគាំងជើងទៅហើយ អតីតរបស់ខ្ញុំ នៅតែមិនឈប់ត្រឹមហ្នឹងឡើយ ។ បងវេហាដើរមកជិតខ្ញុំថែមពីរជំហាន រកតែខ្ញុំថយក្រោយសឹងមិនទាន់ ។

«ដាហ្ស៊ី… ត្រូវតែស្តាប់បង ! អាម្នាក់ទីន… បព្វតាស្អីគេហ្នឹងហើយ នៅពីក្រោយការប្រើល្បិចបំបែកបំបាក់ពួកយើង !»

ខ្ញុំចងចិញ្ចើមទោះបីជាចិត្តក្តុកក្តួល ៖

«បងឯង… កំពុងមកនិយាយរឿងអីទៀតហើយ ? នៅឆ្ងាយៗ ឱ្យខ្ញុំបានសុខខ្លះបានអត់ ? ក្រែងជិតការហើយ ?»

«បងខ្លាចអូនឯងមានបញ្ហា បានខំមកនិយាយប្រាប់ !»

ខ្ញុំទីទើរណាស់ តែចិត្តនេះចង់ដាច់ណាត់ច្រើនជាង ម្ល៉ោះហើយខ្ញុំរុញគេចេញពីផ្លូវទាំងនិយាយមិនមើលមុខ ៖

«មិនខ្វល់ទេ !  កុំមករញ៉េរញ៉ៃក្បែរខ្ញុំទៀត ! ធៀបការ ឪពុកក្មេកបងឯងក៏យកមកដល់ផ្ទះខ្ញុំហើយដែរ ! ល្មមទៅត្រៀមធ្វើកូនប្រសាសេដ្ឋីឱ្យល្អរៀប រយទៅ !»

វេហាលូកដៃចូលហោប៉ៅអាវធំ ទាញរូបថតចម្លងមួយសន្លឹកមករុញមកមុខខ្ញុំ ជារូបថតនៃមូលប្បទានបត្រមួយសន្លឹក…

«១លានដុល្លារ… »

វេហានិយាយហើយសម្លឹងមុខភាន់ភាំងរបស់ខ្ញុំ ។ ឃើញភ្នែកខ្ញុំតក់ស្លុត អតីតម្នាក់នេះនិយាយសម្ដែងទាំងអួលដើមក ៖

«ប៉ុន្មានថ្ងៃ… មុន… មានគេម្នាក់ដើរតួយកលុយនេះមកឱ្យបង ហើយប្រាប់ថា បើបងទិញភាគហ៊ុនធនាគារប៉ាវណ្ណឆៃ គេនឹងអាចលើកកូនស្រីឱ្យបង ! បងមិនចង់ទេ តែ… គេឱ្យបងដើរចេញពីជីវិតអូនព្រោះគេថា គេត្រូវការឱ្យអូនបានសុខ ! ដំបូង បងស្មានថាធ្វើអ៊ីចឹង អូនពិតជាបានសុខ តែតាមពិត… បងដឹងមុននេះបន្តិចថា គេនោះតាមពិតជាអ្នកណា ហើយបានរៀបចំឆាកល្ខោនទាំងអស់នេះឡើងមក មានបំណងយ៉ាងណា ? គេជាខ្មោចរោគចិត្ត ! គេមានចរិតលីលាចង់ធ្វើឱ្យអូនឯកោ ធ្វើឱ្យអូនអស់ផ្លូវដើរ អស់សង្ឃឹមជាមុន ហើយទើបលូកដៃមកធ្វើជាតួហេរ៉ូជួយលើកអូនឡើង ដើម្បីឱ្យអូនលង់នឹងគេ ! បងមិនត្រូវការឱ្យគោលបំណងវាបានសម្រេចទេ ។»

ប្រយោគរាប់សិបម៉ាត់របស់វេហា ប្រៀបដូចជាញញួរដែករាប់ពាន់គីឡូ សំពងកណ្តាលក្បាលខ្ញុំ ។

រាងកាយខ្ញុំត្រជាក់ស្រេបពីចុងជើងដល់សរសៃសក់ ។ ខ្ញុំសម្លឹងមើលតួលេខ ១.០០០.០០០ ដុល្លារ នៅលើក្រដាសនោះ ព្រមទាំងហត្ថលេខាមានឈ្មោះបុរសម្នាក់ដែលខ្ញុំទើបតែហាមាត់សុំគេរៀបការ… ព្រោះតែជឿចិត្តគេ… ខ្លាំង ។

ពេលខ្ញុំស្ងាត់ បងវេហាផ្តើមចាក់វីដេអូ ។ នៅក្នុងហាងនោះ គឺអ៊ីសានជំនួយការគេ បានមកចួបបងវេហាពិតមែន ។ ហើយ clip… មួយទៀត… នៅថ្ងៃដែលបងវេហាមកចួបខ្ញុំ សុំបែក… គឺគេនេះមកអង្គុយមើលទិដ្ឋភាពនោះនៅក្បែរៗហាងខ្ញុំ ។

ទ្រូងនេះឆួល ហើយអស់សង្ឃឹមព្រមៗគ្នា ។

ពិភពលោកដ៏កក់ក្តៅដែលខ្ញុំស្មានថាបានរកឃើញ ស្រាប់តែប្រេះស្រាំធ្លាក់បែកខ្ទេចយ៉ាងមុតស្រួចក្នុងបេះដូងនេះ ។ ខ្ញុំថយទ្រេតបន្តិច ភ្នែកទម្លាក់សម្លឹងឥដ្ឋ ចិត្តគិតភ្នកដល់រឿងជាច្រើនក្នុងរវាងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។

«បើជីវិតអូនរញ៉េរញ៉ៃ បងនឹងកែឱ្យ… » សម្ដីបព្វតាកាលពីព្រឹកក្នុងផ្ទះកញ្ចក់របស់គេ ហើយពាក្យថា «បងមិនចង់ឱ្យស្រីដែលបងស្រលាញ់បំផុត ត្រូវឈឺចាប់ស្រក់ទឹកភ្នែកទេ… » ពេលនេះម្តេចឈឺម្ល៉េះ ?

សំឡេងគ្រលរទាបៗ ផ្អែមៗ ម៉ាត់ៗរបស់គេ លោតចូលមកក្នុងខួរក្បាលខ្ញុំវិញជាបន្តបន្ទាប់ ។

ខ្ញុំដកដង្ហើមញាប់ៗ ដៃទាំងពីរញ័រទទ្រើក ។ ចិត្តនេះមិនចង់ជឿវេហាទេ មនុស្សដែលខ្ញុំអស់ចិត្ត ឆ្អែតចិត្តណាស់ទៅហើយ រឿងអីខ្ញុំចង់ជឿគេ ? តែនេះ… ស្តែងពេក ។

«ព្រឹកមិញ បងស៊ើបដឹងការពិតថា វាជាមនុស្សមានជំងឺ ហើយ… ហើយជា (ខ្សឹប) ពួក BDSM ដល់ពេលហ្នឹងបានបងយល់ពីអ្វីគ្រប់យ៉ាង… បងគិតពីអូនភ្លាម… តើវាទុកអូនជាស្អី ? ជាកូនសត្វក្នុងចំណងរបស់វា ? បងខឹងណាស់ ! ក៏បងឡើងទៅស្កាត់សួរវាឱ្យច្បាស់ថា បើវាមិនមែនស្រលាញ់អូនទេ ? បើស្រលាញ់ ម្តេចលេងល្បិចពីក្រោយខ្នងអូនច្រើនម្ល៉េះ ? តែវាបានព្រមានបងថា បើបងមកប្រាប់អូន ក៏អូននឹងមិនស្តាប់បង… ! វាភ្នាល់… »

«បានហើយ !»

ខ្ញុំស្រែកកាត់ព្រោះថា ខ្ញុំខ្ជិលស្តាប់ទៀតណាស់ ត្រចៀកខ្ញុំហ៊ឹងហើយ ។ ខ្ញុំយល់គ្រប់យ៉ាងហើយ… ថាហេតុអ្វីគេពាក់ចិញ្ចៀននេះឱ្យខ្ញុំបង្ខំៗ ហើយឱ្យអ៊ីសានដឹកខ្ញុំមកចួបមនុស្សអតីត ? ព្រោះគេ… ចង់សាក… ចង់ភ្នាល់ ?

«ពួកអ្នកមានអស់នេះបងបារម្ភណាស់ វាគ្រាន់តែចាត់ទុកអូនជារបស់លេង ជារបស់ដែលទិញបានដោយលុយ ! តែឥឡូវ… បងមានលុយហើយ ! បងយកលុយមកសងពួកហ្នឹងវិញ…  ពួកយើងអាចត្រលប់ទៅដូចដើម បងនឹង… ការពារអូន !»

«ចៀសចេញ !»

ខ្ញុំតបអួលៗបណ្តេញគេព្រោះខ្ញុំត្រូវការដើរចាកចេញ ។ ខ្ញុំចង់គេចចេញពីរឿងវិលវល់អស់នេះទៅកន្លែងមួយដែលស្ងាត់ មានតែម្នាក់ឯង ដើម្បីខ្ញុំអាចសម្លឹងគ្រប់យ៉ាងកន្លងមកឡើងវិញឱ្យបានច្បាស់ ។

ចិត្តនេះទទួលស្គាល់ថា… អូខេ ! ខ្ញុំអត់ស្គាល់អ្នកណាទាំងអស់ ! គ្រប់គ្នា… សុទ្ធតែគួរតែខ្លាច… សូម្បីតែអ៊ីសានដែលកំពុងឈរចាំនៅក្រៅទ្វារ… អ្នកណាក៏ដោយ… ខ្ញុំមិនចង់ឮអ្វីទៀតទាំងអស់ ។

«រឿងយើងចប់ហើយ ! ឈប់មកនៅពីមុខខ្ញុំ !»

ស្រែកដាក់មុខគេទាំងទឹកភ្នែករមៀលធ្លាក់កាត់ថ្ពាល់ ហើយជាមួយអារម្មណ៍ដែលថាកំពុងជាកូនអុកគ្មានតម្លៃដែលត្រូវគេបោកប្រាស់ទាំងសងខាង… ម្នាក់លក់ខ្ញុំព្រោះលុយ ឯម្នាក់ទៀតទិញខ្ញុំឡើងព្រោះចង់យកមកគ្រប់គ្រងលេងល្បែង «ឈ្នះ» ។

មួយទៀត… រឿង BDSM ! ដល់វ័យនេះទៅហើយ… ពួកយើងយល់ពាក្យនេះច្បាស់គឺជាពាក្យកាត់… សម្រាប់ប្រភេទនៃទំនាក់ទំនង… និងសកម្មភាពផ្លូវអារម្មណ៍រវាងមនុស្សដែលនិយម… ការចង និងការគ្រប់គ្រង ហើយទទួលការឈឺចាប់ ឬផ្តល់អារម្មណ៍ឈឺចាប់ដល់ដៃគូ… ស្តាប់ទៅ… ពិតជាគួរឱ្យខ្លាចខ្លាំង ។

ដោយស្ពឹកមុខ… ខ្ញុំងាកខ្លួនបម្រុងនឹងរត់ចេញពីកន្លែងដ៏គួរឱ្យអាម៉ាស់នេះ តែ… កែវភ្នែកខ្ញុំស្រាប់តែដៀងទៅឃើញអ៊ីសានចេះតែផ្ដោតម្តងម្កាលលើកាមេរ៉ាសុវត្ថិភាពតូចមួយដែលបំពាក់នៅជ្រុងហាង ។

ខ្ញុំសើចខឹក… ទីនេះមិនមានមនុស្សសូម្បីម្នាក់ ?

ចួបគ្នាស្អែកទៀត …

រឿង​៖ នាងនិងគេ (ភាគ២៧)
ខ្ញុំលាន់មាត់ ពេលខ្នងប៉ះនឹងកៅអី ឯដៃទាំងពីររបស់ខ្ញុំត្រូវគេចាប់សង្កត់កៀបទៅនឹង ស្បែកកៅអីសងខាងក្បាលយ៉ាងណែន មិនឱ្យរើបម្រះរួច ។

កែវភ្នែកដែលពោរពេញដោយភ្លើងប្រចណ្ឌសម្លឹងទម្លុះមកកែវភ្នែកខ្ញុំ ។ ចង្វាក់ដង្ហើមរបស់គេលោតញាប់ និងធ្ងន់ៗបក់ប៉ះផ្ទៃមុខខ្ញុំលាយឡំនឹងក្លិនបារី និងទឹកអប់បុរសដែលធ្វើឱ្យខ្ញុំស្ទើរតែស្រវឹង ។

«បើលេងនៅមន្ទីរពេទ្យ… ហើយ… យ៉ាងម៉េច ?»

គេសង្កត់សំឡេងសួរបញ្ជាក់ក្បែរត្រចៀកខ្ញុំ សំឡេងស្អកៗ តែសិចស៊ីពេកណាស់… សម្រាប់ខ្ញុំ ។

«ខ្ញុំ… អត់ទេ… តែ… »

ខ្ញុំស្អកៗព្រោះភ័យពេក គ្មានបញ្ញាអីមកដោះទាល់នេះបានទេ ។ មិនមែនខ្ញុំភ័យដោយសារខ្លាចគេថើបទេ ខ្ញុំចង់បានគេដូចគ្នា តែរាងកាយខ្ញុំមិនទាន់ថ្នឹក ហើយខ្ញុំមិនចូលចិត្តពេលយើងប៉ះពាល់គ្នាទាំងគេកំពុងខឹង ។

«ព្រះ !» មានរបស់រឹងៗ ថាមពលមនុស្សប្រុសមាឌធំកំពុងតែត្រដុសនឹងភ្លៅរបស់ខ្ញុំ ឆ្លងកាត់សាច់ក្រណាត់ស្តើង ។

«បងទីន… មិញ… ខាងលើគឺ… »

«កុំរម្លឹក !» គេខ្សឹបគំរាម រួចទម្លាក់បបូរមាត់មកក្បែរថ្គាមខ្ញុំ រំកិលយឺតៗចុះមកកញ្ចឹងក «ហើយ… បើបងឮ… ពាក្យ ‘សង្សារចាស់’ ទៀត… បងនឹងធ្វើឱ្យអូនដកដង្ហើមមិនរួច ទាល់តែអូនភ្លេចឈ្មោះខ្លួនឯង !»

«សម្លុតម្ល៉េះ ?»

ខ្ញុំខំញញឹមលោមចិត្តគេ តែមិនដឹងគេមើលឃើញខ្ញុំស្លេកដែរអត់ទេ ។

គេក្តាប់បបូរមាត់ខាងក្រោមបង្ហាញថា ស្នាមញញឹមនេះមិនអាចញោះឱ្យគេញញឹមតបវិញឡើយ ។ ហើយគេក៏មិនខឹងលេងៗដែរ !

គេឱនមកហើយ… ខ្ញុំធ្មេចភ្នែក… ខណៈដែលធ្មេញស្រួចៗរបស់គេខាំញក់ញីលើស្បែកករបស់ខ្ញុំថ្នមៗ មុននឹងបឺតជញ្ជក់យ៉ាងខ្លាំង ។ ប្រាកដណាស់នឹងបន្សល់ទុកស្លាកស្នាមក្រហមដូចជាការបោះត្រាបញ្ជាក់កម្មសិទ្ធិឱ្យមនុស្សម្នានិយាយដើមមិនខាន ។

«អ្ហូយ… បងទីន… ឈឺ… »

ខ្ញុំថ្ងូរតិចៗក្នុងបំពង់ក រាងកាយពីលើដល់ចុងជើងកន្ត្រាក់ឡើងចុះដោយសេចក្តីស្រើបស្រាលមួយដែលខ្ញុំមិនធ្លាប់ស្គាល់ ។ បេះដូងនិងរាងកាយខ្ញុំទទួលស្គាល់គេ មានសេចក្តីខុសនិងការប្រចណ្ឌរោលរាលរបស់គេ តែ… សម្បជញ្ញៈខ្ញុំ មិនព្រមឱ្យខ្ញុំបណ្តោយខ្លួនតាមចំណង់មនុស្សលោកដាច់ខាត ។

«បងទីន ! លែងមើល មនុស្សកំណាច !» ខ្ញុំរអាក់រអួលហត់ៗច្រានគេ ។

ជំនួសឱ្យការឈប់ គេបែរជារំកិលបបូរមាត់មកគ្របសង្កត់លើបបូរមាត់ខ្ញុំវិញពេញទំហឹង ។ ការថើបលើកនេះ មិនមែនគ្រាន់តែជាការថើបលួងលោមទៀតទេ តែវាជាការលេបត្របាក់ ការដណ្តើមយក និងការបញ្ជាក់ប្រាប់រាងកាយខ្ញុំថា អ្នកណាជាម្ចាស់ពិតប្រាកដ ។ អណ្តាតក្តៅគគុករបស់គេលូកចូលមករុករកភាពផ្អែមល្ហែមក្នុងក្រអូមមាត់ខ្ញុំដោយការស្រេកឃ្លាន វាយលុកគ្រប់ជ្រុងជ្រោយរហូតខ្ញុំទន់ខ្លួនសឹងរលាយទឹក ។

«អ្ហឹម… » ខ្ញុំឈប់រើបម្រះ ដៃដែលធ្លាប់តែត្រូវគេសង្កត់ជាប់ ពេលនេះត្រូវគេព្រលែងឱ្យមានសេរីភាព ។ ខ្ញុំលូកដៃទាំងពីរទៅតោងកគេជាប់ រឹតរាងកាយគេឱ្យចុះមកកៀកនឹងទ្រូងខ្ញុំកាន់តែខ្លាំង ។ ខ្ញុំតបស្នងការថើបរបស់គេវិញដោយភាពញាប់ញ័រ តែស្ម័គ្រចិត្ត ។

ខ្ញុំពេញចិត្តនឹងភ្លើងស្នេហ៍មួយនេះ… ហើយពាក្យក្នុងខួរក្បាលដែលបញ្ជាមកថា «រើៗ» បានហោះទៅឆ្ងាយឡើងៗ ។

កាយវិការចុះចាញ់របស់ខ្ញុំ ធ្វើឱ្យភ្លើងតណ្ហារបស់បិសាចម្នាក់នេះរឹតតែឆេះសន្ធោសន្ធៅ ។ ដៃដ៏ធំរបស់គេលូកចូលទៅក្រោមសំពត់ខ្ញុំ… បាតដៃក្តៅភាយ ប៉ះត្រដុសនឹងស្បែកពោះទន់រលោង រួចរំកិលយឺតៗជុំវិញទីឯកជនរបស់ខ្ញុំ…

«បងទីន… កុំ… » ខ្ញុំដង្ហក់ព្យាយាមប្រកែកទាំងខ្សាវៗ ពេលម្រាមដៃគេប៉ះចំចំណុចរសើប ។

«ស្ងៀម… » គេខ្សឹបទាំងសំឡេងញ័រដូចខ្ជិលទាំងនិយាយ ។

«បងចង់ដុតស្រមោលអាសំរាមនោះឱ្យខ្ទេចពីការចងចាំអូន… បងចង់ឱ្យគ្រប់កោសិកាក្នុងខ្លួនអូនស្គាល់តែរសជាតិរបស់បងម្នាក់គត់ !»

បន្ទប់តូចចង្អៀតក្នុងឡាន ពេលនេះប្រែជាកន្លែងដែលពោរពេញដោយកម្តៅរោលរាល សំឡេងដង្ហើម និងការប៉ះពាល់ដែលធ្វើឱ្យសរសៃប្រសាទខ្ញុំស្ពឹកស្រពន់ ។ ខ្ញុំលែងខ្វល់ថាវានៅចំណតឡានមន្ទីរពេទ្យ លែងខ្វល់ថាប៉ាម៉ាក់នៅខាងលើ… វិនាទីនេះ ខ្ញុំដឹងត្រឹមតែថាខ្ញុំកំពុងតែលិចលង់ក្នុងភាពហួងហែងដ៏សាហាវក្តៅពុះមួយ បែរជាមានឱជារសផ្អែមល្ហែមបំផុតពីវត្ត មាន បុរសម្នាក់នេះ ។

សំរាមចង់ឡើងថ្លៃ (តំណាលបព្វតា)

«អូនត្រូវតែចាំដាហ្ស៊ី… » ខ្ញុំខ្សឹបដោយដាក់បបូរមាត់កៀកនឹងត្រចៀកនាង ខណៈម្រាមដៃកំពុងរុករកកាន់តែជ្រៅ ធ្វើឱ្យរាងកាយតូចច្រឡឹងកន្ត្រាក់ញ័រក្នុងរង្វង់ដៃខ្ញុំ «ទោះបីជាត្រូវធ្លាក់នរក ក៏អូនត្រូវតែអូសដៃបងទៅជាមួយដែរ ។ បងនឹងទាមទារយកគ្រប់យ៉ាង… មិនឱ្យសល់សូម្បីតែដង្ហើមមួយចំហៀងទុកឱ្យអ្នកណាផ្សេង !»

ខ្ញុំឱនទៅបម្រុងនឹងលេបត្របាក់ភាពផ្អែមល្ហែមរបស់នាងឱ្យកប់ដល់បាតបេះដូង បញ្ចប់រឿងគ្រប់យ៉ាងនៅក្នុងកាប៊ីនឡាននេះឱ្យដាច់ស្រេចទៅហើយ ស្រាប់តែ…

ទ្រីង… ទ្រីង !

សំឡេងទូរសព្ទរោទ៍កាត់ផ្តាច់អារម្មណ៍ពុះកញ្ជ្រោលដូចគេចាក់ទឹកត្រជាក់មួយធុងពីលើក្បាល ។ ជាខ្សែទូរសព្ទផ្ទាល់ពីអ៊ីសាន ! បើគ្មានរឿងបន្ទាន់កម្រិតស្លាប់រស់ គេនេះគួរដឹងច្បាស់ណាស់ថា មិនគួរហ៊ានរំខានខ្ញុំពេលកំពុងនៅក្នុងជីវភាពជារាហុលេបចន្ទទេ ។

ខ្ញុំខាំធ្មេញគ្រហឹមក្នុងបំពង់កដោយក្តីមួម៉ៅ រួចដកដៃចេញយឺតៗទាញសំពត់ និងកអាវនាងឱ្យមានរបៀបរៀបរយឡើងវិញ ទាំងមុខក្រញូវ ។ ដាហ្ស៊ីកំពុងហត់ដង្ហក់ ថ្ពាល់នាងក្រហមងាំង សម្លឹងមកខ្ញុំដោយកែវភ្នែកស្រទន់លាយភ័យផងអរផង ។

«What ?»

ភាសាអង់គ្លេសដ៏ខ្លីនេះ អ៊ីសានក៏អាចនឹងព្រលឹងហោះរកព្រលឹតដូចគ្នាមិនខុសសភាពនៃអនាគតភរិយាខ្ញុំឡើយ ។ តែគេត្រូវការបូរបាច់ឱ្យដំណឹងខ្ញុំថា “Veha is here to see you, sir.” …

ដូចកំពុងក្តៅសន្ធោត្រូវទឹកកកមកមួយថាំងមកចំកណ្តាលមុខ ។

សភាពជាខ្មោចលង់កំហឹងរបស់ខ្ញុំកំពុងបន្លាចទាំងស្រីស្អាតដែលមើលមកមិងមាំង ។

ដៃខ្ញុំរៀបរយសក់ឱ្យគេ ហើយនិយាយខ្លីតាមហ្វូន ៖

“I’ll be right there.”

ទម្លាក់ទូរសព្ទចុះកាលណា ខ្ញុំទម្លាក់ភ្នែកមកមើលគេ… ដាហ្ស៊ី… កូនឆ្មានេះនៅស្ពុលបបូរមាត់និងថ្ពាល់សម្លឹងមកខ្ញុំម៉ក់ៗ ។

«ឡើងទៅមើលប៉ាអូនវិញបាន ! …បងមានការបន្ទាន់ !»

ខ្ញុំប្រាប់នាងកំបុតៗ សឹងមិនទុកពេលឱ្យនាងសួរនាំព្រោះទ្រូងខ្ញុំកំពុង   ឱបភ្នំភ្លើង ។ នាងនៅអល់អែកចង់សួរបន្តិច ចង់ឈប់បន្តិច តែមិនរេខ្លួន ធ្វើឱ្យខ្ញុំដកដង្ហើមធំ ឱនទៅខ្សឹប ៖

«យប់នេះ… យើងមកឈ្លោះគ្នាត កូនឆ្មា !»

ម្រាមដៃខ្ញុំដែលបានធ្វើទោសគេមុននេះ ក៏លូកទៅរុញទ្វារឡានឱ្យគេឈានចុះ រួចបោលឡានចេញរ៉ាវ ។ ដៃមួយលើកហ្វូនមកនិយាយ ៖

«អ៊ីសាន ?» ខ្ញុំគំហក ។

«បាទទាន !»

«ដាក់មនុស្សមើលដាហ្ស៊ី !»

ខ្ញុំបិទទូរសព្ទផាំង ។ ជាន់ហ្គែរឡានដូចហោះចេញពីចំណតមន្ទីរពេទ្យក្នុងល្បឿនកំហឹងដូចព្យុះកំបុតត្បូង ។ អាសំរាម… !

ហ៊ានមកអើតក្បាល ? ១៥នាទីក្រោយ… ខ្ញុំបោះជំហានចូលមកដល់សាលធំនៃក្រុមហ៊ុនកណ្ដាល ដោយកំហឹងលេបត្រជាក់ស្រេងក្នុងទ្រូង ។

គ្រាន់តែដើរកាត់ជណ្តើរ ខ្ញុំដៀងភ្នែកឃើញអាគាត់វេហាកំពុងឈរខ្សឹបខ្សៀវគ្នាយ៉ាងតក់ក្រហល់ជាមួយនីកូល ។

ចិញ្ចើមខ្ញុំជ្រួញគិត… ហើយដើរបន្តហួសទៅដោយក្រញូវៗ… ។

អតីតរបស់អូន ស្លៀកពាក់ធំដុំ ហំហាន ពាក់នាឡិកាថ្លៃៗ ធ្វើឫកដូចសេដ្ឋីថ្មី ។ មនុស្សធុននេះ មានធុរៈអី មានមុខអីមកសុំចួបខ្ញុំ ?

ពាក់ព័ន្ធដាហ្ស៊ី !!! ខ្ញុំដឹង ។ យប់មិញ នៅភោជនីយដ្ឋាន នាងនួនដែលវាតោង ត្រូវខ្ញុំឱ្យអ្នកយាមបោះចេញ អ៊ីចឹងអាចថា អាកណ្តុរដែលយប់មិញថយទៅដេកគងថ្ងាសគិត ឥឡូវមើលដាហ្ស៊ី ថាជាជង្រុកអង្ករថ្មី ?

ខ្ញុំដើរហួសពួកមនុស្សនេះយ៉ាងឆ្មើងឆ្មៃ ហាក់ដូចជាពួកគេគ្រាន់តែជាធូលីដីដែលមិនគួរឱ្យចង់សម្លឹង ។ កែវភ្នែកឥន្ទ្រីរបស់ខ្ញុំសម្លឹងត្រង់ទៅមុខ មិនខ្ចីងាកមើល ឬរវីរវល់ជាមួយអ្នកណាសូម្បីមួយវិនាទី ។

ពេលឡើងមកដល់ជាន់ការិយាល័យ អ៊ីសានកំពុងឈរចាំទទួលដោយទឹកមុខតានតឹង ។ ខ្ញុំទម្លាក់ខ្លួនអង្គុយលើសាឡុងយឺតៗ ឈ្លីក្បាលទម្លាក់កំហឹងដែលងំដូចភ្លើង ។

«ឱ្យអាសំរាមនោះឡើងមក !»

ខ្ញុំចង់ដឹងណាស់… ព្រោះពេលនេះ ក្នុងទ្រូងខ្ញុំមានតែនាង… បើមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធនាងមករំខាន ខ្ញុំត្រូវមានល្ខោនលេងបកទៅវិញឱ្យវិនាសលែងបានមកវិញជាលើកទីពីរឬសូម្បីតែជារៀងរហូត ។

ទ្វារការិយាល័យធ្វើពីឈើប្រណីតក្រាស់ឃ្មឹក ត្រូវបានអ៊ីសានរុញបើក ។

EX របស់គេ… ដើរចូលមកដោយឫកពាខែងរ៉ែង ប្រឡែងជាមួយវ៉ូខេណូក្នុងទ្រូងខ្ញុំ ។ ជននេះសង្កត់កែងស្បែកជើងឮសូរតុកៗ ហាក់ដូចជាកំពុងដើរចូលក្នុងក្រុមហ៊ុនរបស់ខ្លួនឯង ?

ប្រុសបញ្ញើក្អែក ទម្លាក់ខ្លួនអង្គុយទល់មុខសាឡុងរបស់ខ្ញុំ ដោយមិនចាំបាច់មានការអនុញ្ញាត ព្រមទាំងយកដៃទាំងពីរស៊កចូលហោប៉ៅខោ ធ្វើមុខរបៀបអ្នកជំនួញជោគជ័យ ។

ខ្ញុំនៅតែអង្គុយផ្អែកខ្នងនឹងកៅអីស្បែក សម្លឹងមើលដោយខ្សែភ្នែករាបស្មើ និងត្រជាក់ស្រេងក្នុងជម្រៅបេះដូង ។

គ្មានការស្វាគមន៍ គ្មានសូម្បីតែការងក់ក្បាល ។ ខ្ញុំគ្រាន់តែត្រដាងដៃអង្គុយត្រងយកពន្លឺថ្ងៃដែលចាំងចូលតាមកញ្ចក់បង្អួច ។

ភាពស្ងៀមស្ងាត់របស់ខ្ញុំធ្វើឱ្យសេដ្ឋីថ្មីល្មោភលុយនេះចាប់ផ្តើមរអាក់        រអួលបន្តិច តែនៅខំប្រឹងដំឡើងសំឡេងដើម្បីបិទបាំងភាពកំសាក ។

«បព្វតា !» ហៅឈ្មោះខ្ញុំ របៀបចង់បង្ហាញភាពស្មើគ្នា

«ជាអ្នករកស៊ីធំស្រាប់ហើយ អ៊ីចឹង ខ្ញុំមិននិយាយបង្វែរបង្វិលទេ… ខ្ញុំមកថ្ងៃនេះ គឺចង់និយាយរឿងកិច្ចសន្យារវាងយើងកាលពី ៦ ខែមុន !»

ខ្ញុំនៅតែមិនមាត់ គ្រាន់តែជក់បារី ហើយបោះក្រសែភ្នែកទៅរកគូសន្ទនា ជាសញ្ញាប្រាប់ថា “ព្រុសបន្តទៀតមក” ។

«កាលនោះជំនួយការលោក… ចាយមួយលានដុល្លារដើម្បីទិញខ្ញុំឱ្យដើរចេញពីដាហ្ស៊ី…  ពេលគេទន់ខ្សោយ… លោកក៏ឆ្លៀតយកគេបានសម្រេច ! តែឥឡូវ គេជិតក្លាយជាជំទាវស្របច្បាប់របស់លោក…»

ខ្ញុំនៅទម្លាក់ភ្នែកស្តាប់ខាងណោះក៏ញញឹមចុងមាត់ទាំងកែវភ្នែកក្រឡេចក្រឡាប់យ៉ាងលោភលន់ ហើយចរចាឥតមានអៀនខ្មាសថា «ខ្ញុំគិតថា តម្លៃមួយលានកាលពីមុនថោកពេក បើធៀបនឹងឋានៈគេពេលឥឡូវ !»

ខ្ញុំធ្វើដូចស្ពាន់សុទ្ធដែលដុតមិនចេះក្តៅ ខណៈអ៊ីសានធ្វើមុខក្រញូវក្បែរទ្វារ ។ វេហាឱនក្បាលមកមុខ គោះតុតិចៗហើយបញ្ជាក់ជំហរ ៖

«៥លានដុល្លារ !!! ថែមឱ្យខ្ញុំ ៥ លានដុល្លារទៀត ខ្ញុំនឹងបិទមាត់ឈឹង ហើយបាត់មុខពីជីវិតគេជារៀងរហូត ។ វាមិនច្រើនទេ ! មហាសេដ្ឋីទើបនឹងកុងត្រាការងារមនោគមលើក្រដាសបោះពុម្ពជាមួយអ្នកនយោបាយមួយឆ្នាំ ១៥ លានឯណោះ ។»

«តែ… ចុះបើឯងមិនបានម៉ារៀលណា ?»

«ស្រួលបំផុត ! ឱ្យមួយលាន ខ្ញុំថាចេញគឺដើរចេញរួចហើយ ! តែមិនបានប្រាប់ថា មិនដើរចូលវិញទេ !»

ខ្ញុំកម្រើកមាត់តែបន្តិចទេ មិនដល់ថ្នាក់ខាំមាត់ខ្លួនឯងឱ្យដូរថ្លោះទឹកមុខនៅចំពោះមនុស្សបាតសង្គមនេះឡើយ តែចិត្តនេះ ដូចកំពុងចេញឈាម ។

ព្រោះអី ? ព្រោះសំណួរមួយ !

បើវា… Ex របស់អូន ទៅញ៉ែអូនវិញ… អូន… ស្រណោះរឿងចាស់ជាមួយវាដែរស្រីល្ងង់ ?

ភ្នែកខ្ញុំទម្លាក់នឹងនសម្លឹងកម្រាលតុ… តែភ្នកនឹកឃើញមុខគេជានិច្ចនៅទីនេះ… មុខដែលហើមក្រហមក្រោមភ្លើងស្នេហ៍របស់ខ្ញុំ ហត្ថាសងខាងខ្ញុំលាតត្រដាងពាក់លើធ្នាក់សាឡុង តែស្រមៃឃើញក្លិនក្រអូបសាយភាយរបស់គេ កំពុងស្ថិតណែនរើមិនរួចក្នុងរង្វង់ដៃខ្ញុំ ។

«… ខ្ញុំក៏អាចនឹងទៅរកដាហ្ស៊ី ហើយប្រាប់សង្សារចាស់របស់ខ្ញុំថា គ្រប់យ៉ាងនៅពីក្រោយរឿងបំបែកបំបាក់រវាងពួកយើងជាល្ខោននៃបាតដៃអនាគតប្តីម៉ាហ្វៀរបស់គេ !»

«ឯងបិទមាត់ !»

អ៊ីសានស្រែក ។ ឯខ្ញុំបន្ទាបខ្សែភ្នែកសម្លឹងមើលមុខអាមនុស្សដែលហ៊ានយកអតីតសង្សារខ្លួនឯងមកតថ្លៃលក់ដូរជាលើកទីពីរ ។

វានេះធ្វើឱ្យនាងយំយ៉ាងណា វាមានដឹងដែរទេ ?

ខ្ញុំគិត រួចសើចក្នុងបំពង់ក ។ ជាសំណើចដែលពោរពេញដោយការមើលងាយ និងអាណិតអាសូរចំពោះភាពល្ងង់ខ្លៅរបស់វា ។

«ឯងជាសំរាម… ដែលមិនត្រឹមតែល្ងង់ទេ ថែមទាំងហ៊ានស្អុយ !»

វេហាញញឹមដូចជឿជាក់ខ្លាំង គេរអ៊ូតិចៗទាំងគ្រវីក្បាលលេងបញ្ឈឺខ្ញុំ ៖

«ស្គាល់គេច្បាស់ទេ ? មនុស្សគេ… បើស្រលាញ់ គឺងប់… បើស្អប់… ស្លាប់ក៏មិនបែរក្រោយដែរ ! គេជាស្រីមុខរឹង ក្បាលរឹងដូចដែក មហាសេដ្ឋីនៅដឹងពីគេស្ទើរណាស់ តែខ្ញុំ… មានវីស សម្រាប់មួលដល់បេះដូងដែករបស់គេ !»

ខ្ញុំងើបឈរយឺតៗ យកដៃច្រត់លើតុ ឱនមុខទៅកៀកជននេះ ខណៈចិត្តខ្ញុំស្រមៃចង់ឃើញឈាមមាត់វា តែខ្ញុំនៅចង់ជជែកគ្នាលេងសិន… ចាំបន្តិចទៀត… ចាំដាល់មាត់វា ។

«កុំទម្លាក់តម្លៃសំណព្វចិត្តអញ… ទាបពេកអាសំរាម !»

វេហាគាំងមាត់ ស្លេកមុខបន្តិចពេលប៉ះនឹងពន្លឺភ្នែករបស់ខ្ញុំ ។ ខ្ញុំនិយាយទាំងសង្កៀរធ្មេញ ៖

«កុំថាឡើយ ៥ លាន… សូម្បីតែ ៥០ លាន ក៏អញអាចយកមកគប់ក្បាលឯងដែរ…» ខ្ញុំខ្សឹប ទឹកមុខនៅតែញញឹមពិសពុល «ប៉ុន្តែ… ការដែលប្រើលុយបិទមាត់ឆ្កែ វាអត់សប្បាយមើលសោះ !»

ចួបគ្នាជាថ្មីនៅភាគក្រោយ !

រឿង៖ នាងនិងគេ (ភាគ២៦)
គេដកដង្ហើមធំវែងៗ… ដង្ហើមដែលពោរពេញដោយការតស៊ូទប់ទល់នឹងសភាវៈឈ្មោលរបស់ខ្លួនឯងយ៉ាងស្វិតស្វាញ ។

បុរសនេះមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់ ។ គេគ្រាន់តែដកដៃចេញពីក្រោមអាវរបស់ខ្ញុំយឺតៗ រួចទាញក្បាលខ្ញុំទៅឱបផ្អឹបនឹងទ្រូងគេវិញ ។

«សុំទោស…» គេខ្សឹប សំឡេងនៅតែស្អក និងញ័រ

«បង… ប្រញាប់… ពេកហើយ ។»

ខ្ញុំនៅស្ងៀម ស្តាប់ចង្វាក់បេះដូងគេដែលកំពុងលោតញាប់។ ការដែលគេព្រមឈប់ ពេលដែលខ្ញុំនិយាយថា «ខ្លាច» ទាំងដែលខ្លួនគេកំពុងតែពុះកញ្ជ្រោលកម្រិតនេះ… ជាការគោរព និងការផ្តល់តម្លៃដ៏ខ្ពស់បំផុតដែលមនុស្សប្រុសម្នាក់អាចធ្វើបាន នេះមិនរាប់ពីរឿងយប់មិញផង ។

«បងទីន… » ខ្ញុំងើបមុខសម្លឹងគេ ទឹកភ្នែករលីងរលោងដោយក្តីរំភើបនិយាយមិនចប់នូវកំណាត់ប្រយោគចុងក្រោយដែលចង់សួរជជីកគេថា

«ហេតុអី… ហេតុអីក៏ល្អចំពោះខ្ញុំ ?»

ប្រុសស្អាតលើកម្រាមដៃមកជូតទឹកភ្នែកឱ្យខ្ញុំថ្នមៗ… បន្តិចមកទើបស្នាមញញឹមដ៏កក់ក្តៅលេចឡើងលើទម្រង់មុខដ៏មោះមុតភ្លឺស្វាងរបស់គេ ។

«ព្រោះអូនជារបស់បង !!!»

ពាក្យសម្ដីខ្លីៗតែមានទម្ងន់អាចវាយបំបែកកំពែងបេះដូងខ្ញុំរហូតដល់គ្មានសល់កម្ទេច ។

គេពោលបន្តដោយដកខ្លួនចេញពីខ្ញុំបន្តិចព្រោះយើងទើបនឹងបញ្ចប់ការប៉ះពាល់គ្នា ៖

«ហើយបង…  មិនចង់ឱ្យរបស់ដែលបងស្រលាញ់បំផុត ត្រូវហូរទឹកភ្នែកដោយសារបងទេ ។»

បេះដូងខ្ញុំត្រូវព្រួញស្នេហ៍របស់ជននេះ ចម្លែកតែអស្ចារ្យ… ពីរោះ… តែកាចៗក្តៅៗគួរឱ្យចង់ភ្លក្សបន្តមិនទ្រលាន់… ខ្ញុំមិនខ្វល់ថាគេជាបិសាច ឬជាទេវតាទេ… វិនាទីនេះ ខ្ញុំដឹងត្រឹមតែថាខ្ញុំព្រមប្រគល់ជីវិតនេះឱ្យគេហើយ ។

«បងទីនមិនស្គាល់ខ្ញុំផង !»

ខ្ញុំតាមទៅពីក្រោយខ្នងគេដែលលើកទឹកក្រេបបំបាត់ភ្លើងស្នេហ៍ដែលរោលដុតរាងកាយគេក្រហមពីលើដល់ក្រោម ។

«បងស្គាល់ទាំងអស់ !» គេតបខ្លីតែច្បាស់ហើយក្រេបទឹក ។

ខ្ញុំខ្មាសណាស់ពេលឮពាក្យនេះ ។ សូម្បីប្រុសការចោលខ្ញុំយ៉ាងអាម៉ាស់ ក៏គេដឹង… ថ្ងៃនោះខ្ញុំឈរយំមុខហាង… គេមកសួរខ្ញុំថាអ្នកណាស្លាប់ ? គេថើបខ្ញុំកាចៗព្រោះ… គេប្រចណ្ឌនឹងវេហា ?

«បងទីន… »

ខ្ញុំហៅគេម្តងទៀត សំឡេងលើកនេះមុតមាំ និងច្បាស់លាស់

«យើង… រៀបការនឹងគ្នាទៅ… បានទេ ?»

គេបើកភ្នែកធំៗ ងាកមកភ្លាម… របៀបដែលបុរសនេះសម្លឹងមកខ្ញុំដូចជាស្ថិតក្នុងសភាពដូចជាមិនជឿត្រចៀកខ្លួនឯង ។ គេថាគេស្គាល់ខ្ញុំ… តែគេមិនស្គាល់រឿងដ៏ជ្រៅមួយនេះទេ… ខ្ញុំខ្លាច… តែខ្ញុំក៏ហ៊ានប្រសិនខ្ញុំមានមានះ គឺខ្ញុំហ៊ានគ្រប់យ៉ាងដូចកាលដែលគេហាមខ្ញុំនៅរោងពុម្ពមិនឱ្យជួយគេ… ខ្ញុំរឹតចង់ជួយ ។ នេះឯងជំងឺប្រចាំជីវិតខ្ញុំ ។

ខ្ញុំដើរទៅដកកែវទឹកពីដៃគេទុកហើយសម្លឹងតទល់ជិតសែនជិតជាមួយបុរសម្នាក់ដែលមានអំណាចកប់ពពក តែងតែចាត់ចែងគ្រប់យ៉ាង ពេលនេះបែរជាគាំងនិយាយលែងចេញ ព្រោះតែសំណើសុំរៀបការពីខ្ញុំ ។

«ម៉េច ? ខ្លាចជាប់ចំណង ?»

ខ្ញុំខ្សឹបសួរបញ្ជាក់ជាមួយកែវភ្នែកព្រិចៗសម្លឹងគេអាក់ៗ ។ ភ្នែកគេ ច្រមុះគេ បបូរមាត់ឌឺដងនេះ សមតែមកជាកម្មសិទ្ធិរបស់ខ្ញុំ… ផ្តាច់មុខ… ដូចគ្នា ។

«ខ្ញុំព្រមធ្វើជាប្រពន្ធបង… ប្រពន្ធរៀបការពេញច្បាប់!» ថាបែបនេះហើយខ្ញុំដឹងថា ភ្នែកខ្លួនឯងផ្តើមរលោង «តែខ្ញុំ… ខ្ញុំមានរឿងច្រើនណាស់… ដែលមិនពេញចិត្តចំពោះខ្លួនឯង…»

«ចាំបងកែឱ្យ!»

បងទីនខ្សឹប។ ទម្លាប់គេដែលខ្ញុំស្គាល់ថ្មីៗនេះគឺ… បើមិនឆ្លើយតបវែងទេគឺគេកំពុងក្រហមមុខដូចមនុស្សមានភ្លើងក្នុងខ្លួន។ គេទាញខ្ញុំមកឱបយ៉ាងណែន… ហើយថើបថ្ងាសខ្ញុំយ៉ាងវែង។ រង្វង់ដៃលើកនេះ… ណែនរហូតដល់ខ្ញុំសឹងតែថប់ដង្ហើម តែទុកថាជាការថប់ដង្ហើមដែលពោរពេញទៅដោយក្តីសុខបំផុតនៅក្នុងលោក។

ម្ចាស់ក្សត្រីក្នុងទ្រុងមាស (តំណាលបព្វតា)

«យើង… រៀបការនឹងគ្នាទៅ… បានទេ ?»

ប្រយោគដែលរបូតចេញពីមាត់តូចក្រហមប្រឿងៗរបស់គេនេះ លាន់ខ្ទរក្នុងត្រចៀកខ្ញុំ ។ ខ្ញុំគាំងធ្មឹង… មិនមែនព្រោះតែភ្ញាក់ផ្អើល តែព្រោះតែ “ជ័យជម្នះ” ដែលបានមកដល់លឿនជាងការរំពឹងទុក ។

គេដើរមកដកកែវទឹកពីដៃខ្ញុំយកទៅទុករួចងើបមុខសម្លឹងតទល់ជាមួយខ្ញុំ ។ កែវភ្នែក ដែលធ្លាប់តែភ័យខ្លាច ពេលនេះបែរជាពោរពេញដោយភាពក្លាហានលាយឡំនឹងមនោសញ្ចេតនាជ្រាលជ្រៅ ។

ដាហ្ស៊ីកំពុងតែ “យល់ច្រឡំ” ថាខ្ញុំជាវីរបុរសដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីនាង ។

ខ្ញុំទាញរាងកាយតូចមកឱបផ្អឹបនឹងទ្រូង ថើបថ្ងាសនាងយ៉ាងវែង ដើម្បីលាក់បាំងស្នាមញញឹមអំនួតរបស់ខ្លួនឯង ។

ខ្ញុំខ្សឹបក្នុងចិត្ត «បងមិនកែអ្វីដែលអូនមានទេ… ដាហ្ស៊ី តែ… បងនឹងធ្វើឱ្យភាពកម្សោយ…និងរឿងរញ៉េរញ៉ៃទាំងអស់ក្នុងជីវិតអូន ក្លាយជាច្រវាក់ដែលចងអូនឱ្យនៅជាប់នៅនឹងបងរហូតដល់ថ្ងៃស្លាប់ ។

មនុស្សស្រីភាគច្រើនលង់ស្រលាញ់បុរសដោយសារលុយ ឬអំណាច ។ តែសម្រាប់ដាហ្ស៊ី គេខុសពីស្រីៗទាំងនោះ… ។ គេជាស្រីមុខរឹងដែលសុខចិត្តដេកអត់បាយ ក៏មិនព្រមលក់កិត្តិយស ម្ល៉ោះហើយខ្ញុំត្រូវប្រើ “ក្តីមេត្តា និងការអត់ធ្មត់កម្រិតទេវតា” ទើបអាចវាយទម្លុះកំពែងបេះដូងគេបាន ។

ការដែលខ្ញុំសុខចិត្តទ្រាំអត់ធ្មត់មិនប៉ះពាល់គេពេញមួយយប់នេះ គ្រាន់តែជាការ “វិនិយោគផ្លូវចិត្ត” មួយប៉ុណ្ណោះ ព្រោះថាខ្ញុំនឹងឈ្នះ ។ ហើយឥឡូវនេះ… ឃើញ ? គេព្រមលើកទង់ជ័យស ចុះចាញ់ ថែមទាំងលុតជង្គង់ហុចបេះដូង ប្រគល់ជីវិតគេមកឱ្យខ្ញុំដោយផ្ទាល់ដៃ ។

នេះហើយជាសិល្បៈនៃការគ្រប់គ្រងមនុស្ស (Manipulation) របស់ស្តេចបិសាចដូចជាខ្ញុំ ស្តេចដែលកំព្រាម្តាយហើយត្រូវដេកឈឺចាប់ម្នាក់ឯងរាប់ឆ្នាំ

មួយទសវត្សមកនេះខ្ញុំធំជាមួយនឹងពាក្យថា «ខ្លាំង ! កាច ! និងអស្ចារ្យ » ពុំនោះទេ ខ្ញុំនឹងឈឺដូចកាលពីអតីតកាល ។ បើម៉ាក់ខ្ញុំពិតជាមានដូចកាលពីមុនមែន ខ្ញុំក៏នឹងយកគាត់មកដាក់ច្រវាក់ទុកដូចគ្នា ។

«ទៅងូតទឹកទៅ !» ខ្ញុំខ្សឹបប្រាប់ «អ៊ីសាយកខោអាវមកឱ្យ ហើយបងទុកក្នុងបន្ទប់ទឹក ។ »

ថាចប់ ខ្ញុំព្រលែងនាងយឺតៗ «បងនាំទៅមើលប៉ានៅពេទ្យ ។»

ដាហ្ស៊ីងក់ក្បាលរហ័ស ថ្ពាល់នៅតែក្រហម រួចដើរសំដៅទៅបន្ទប់ទឹក ។

គ្រាន់តែទ្វារបន្ទប់ទឹកបិទជិតខ្ញុំដើរទៅទាញកែវស្រាដែលនៅសល់កាលពីយប់មិញ មកអកផឹកមួយក្អឹកធំ រួចទាញទូរសព្ទមកចុចហៅទៅអ៊ីសាន ។

«ទាន !» សំឡេងគោរពយ៉ាងម៉ឺងម៉ាត់បន្លឺឡើង ។

«រឿងរោងពុម្ពម៉េចហើយ ?» ខ្ញុំសួរខ្លី ។

«គ្រប់គ្រងបាន ១០០% ហើយទាន ! ក្រុមហ៊ុនគូប្រជែងដែលព្យាយាមលូកដៃចូលទីផ្សារបោះពុម្ពយើង ត្រូវប្រកាសក្ស័យធននៅព្រឹកនេះហើយ ។ ម៉ាស៊ីនបោះពុម្ពទំនើបៗ និងកុងត្រារបស់ពួកគេ ត្រូវបានផ្ទេរចូលក្រុមហ៊ុនយើងទាំងអស់ !»

«ល្អ !» ខ្ញុំញញឹមចុងមាត់ ។

មនុស្សនៅខាងក្រៅប្រហែលជាគិតថា បុរសម្នាក់ដែលមានលុយវាល់លាន ធ្វើជាម្ចាស់ធនាគារ និងអចលនទ្រព្យរាប់មិនអស់ដូចខ្ញុំ ហេតុអីក៏ចាំបាច់ទៅបើក “រោងពុម្ព” តូចមួយ ? ពួកគេមិនយល់ពីតម្លៃនៃ “ព័ត៌មាន” ទេ ។ រោងពុម្ពនោះមិនមែនគ្រាន់តែបោះពុម្ពសៀវភៅទេ តែជាបណ្ដាញ        កណ្តាលសម្រាប់គ្រប់គ្រង និងចែកចាយទិន្នន័យ (Data Center) ទូទាំងប្រទេស ។ អ្នកណាគ្រប់គ្រងព័ត៌មាន អ្នកនោះគ្រប់គ្រងពិភពលោក ។

ហើយសំខាន់បំផុត… គឺនៅថ្ងៃដែលខ្ញុំចុះទៅត្រួតពិនិត្យរោងពុម្ពនោះដោយផ្ទាល់ដៃ គឺខ្ញុំបានប្រទះឃើញស្រីរឹងរូសម្នាក់នេះ… រឹងដែលហ៊ានមកតវ៉ានឹងខ្ញុំដល់កន្លែង ។

«រៀបចំឯកសាររៀបអាពាហ៍ពិពាហ៍ឱ្យរួចរាល់ !» ខ្ញុំបញ្ជាបន្ត ។

«បាទ ? លឿនម៉្លេះទាន ?» អ៊ីសានភ្ញាក់ផ្អើល ។

នេះជាការភ្ញាក់ផ្អើលកម្រមួយគេហ៊ានបង្ហាញចៅហ្វាយច្បាស់ៗ ឬអាចថាគេចង់បង្កាត់ភាពមោទនៈឱ្យខ្ញុំ ។

«ឯងមានរង្វាន់ ! មួយទៀត រៀបចំផ្ទេរហ៊ុនមន្ទីរពេទ្យសមុទ្ទចិត្ត ៣០% ដាក់ឈ្មោះ ដាហ្ស៊ី ។ ខ្ញុំចង់ឱ្យគេមានអារម្មណ៍ថាក្លាយជាម្ចាស់កន្លែងដែលធ្លាប់ធ្វើបាបប៉ារបស់គេ !»

«បាទទាន !»

ខ្ញុំចុចបិទទូរសព្ទ ។ ទ្រព្យសម្បត្តិប៉ុណ្ណឹង គ្មានន័យអ្វីសម្រាប់ខ្ញុំទេ ។ ការចងស្រីម្នាក់ដែលយើងត្រូវការគ្រប់គ្រង ទើបវាមានអត្ថន័យខ្លាំង ។ ខ្ញុំចងនាងបានហើយ… ដោយផ្លូវច្បាប់ ហើយខ្ញុំមានអំណាចពេញទីលើជីវិតគេ… នេះទើបជារឿងសំខាន់ ។

១៥នាទីក្រោយមកស្រីតូចចេញពីបន្ទប់ទឹកក្នុងសម្លៀកបំពាក់ឈុតសុភាពដែលអ៊ីសានទៅយកពីផ្ទះនាង ។ តែ… ទឹកមុខគេស្រស់បស់ឡើងវិញច្រើន បើធៀបនឹងពេលដែលយើងចួបគ្នាថ្មីៗ… កាលណោះគេហ៊ាន    សូម្បីតែជេរខ្ញុំថា «ឆ្កួត» ហើយបោកកម្ទេចផ្កាដែលខ្ញុំជូន ។ ខ្ញុំសម្លឹងមើលគេដែលសើចស្រស់… ផ្កាក្រពុំមួយទងនេះ… ជារបស់ខ្ញុំហើយ ។

ខ្ញុំបើកឡានជូនគេដោយផ្ទាល់ ។ ពួកយើងស្រស់ស្រូបយ៉ាងមានក្តីសុខនៅហាងប្រណីតមួយកៀកមន្ទីរពេទ្យ ហើយទិញផ្កានិងនំ ផ្លែឈើឡើងទៅបន្ទប់ VIP នៃកន្លែងប៉ានាងសម្រាក ។

មន្ទីរពេទ្យសមុទ្ទចិត្ត ថ្ងៃនេះហាក់មានពន្លឺស្រស់បំព្រងជាងរាល់ដង ។

គេខឹង (តំណាលដាហ្ស៊ី)

…ប៉ាបានដឹងខ្លួនហើយ !

គ្រប់យ៉ាងដូចជាអច្ឆរិយ ! គឺដូចពាក្យអះអាងរបស់បព្វតា ។ ទោះបីជាប៉ានៅទន់ខ្សោយ និងមិនទាន់អាចនិយាយបានច្បាស់ៗ តែគាត់អាចចំណាំមុខខ្ញុំបាន ។ ខ្ញុំកាន់ដៃគាត់ យំរហូតដល់ហើមភ្នែក ខណៈដែលម៉ាក់ឈរនៅម្ខាងទៀតជូតទឹកភ្នែកព្រោះរំភើប ។

បងទីនឈរអង្គុយលើសាឡុងឆ្ងាយបន្តិចពីទីនេះ ។ គេក្រពាត់ដៃគងជើងញញឹមសម្លឹងមកពួកយើង ។ ទឹកមុខគេស្ងប់ស្ងាត់ តែខ្ញុំដឹងថាគេក៏កំពុងមានក្តីសុខ ពេលឃើញស្នាមញញឹមរបស់ខ្ញុំ ។

«ប៉ា… ប៉ាចាំគ្រប់យ៉ាងវិញអស់ហើយ ព្រះអើយ មិនគួរឱ្យជឿទេខ្ញុំ ?»

ខ្ញុំខ្សឹបនិយាយមិនចេះហត់ទេព្រោះអំណរពេក ។

ប៉ាងក់ក្បាលយឺតៗ ភ្នែកគាត់រេទៅមើលបុរសសង្ហាមាឌធំដែលអង្គុយច្រងក់ធ្វើខ្លួនជាសមាជិកគ្រួសារយើង ។ គាត់ខំប្រឹងហើបបបូរមាត់ដែលនៅស្ងួតប្រេះនោះ បន្លឺសំឡេងខ្សាវៗ លាយឡំនឹងខ្យល់ដង្ហើម ៖

«វេ… វេហា… មើលថែដាហ្ស៊ី… ផង… »

ព្រឹប !

បរិយាកាសក្នុងបន្ទប់ធ្លាក់ចុះត្រជាក់ស្រេបកាត់ឆ្អឹងមួយរំពេច ។ ម៉ាក់គាំងស្តូក សម្លឹងមកខ្ញុំទាំងស្លេកមុខ ។ ខ្ញុំឯណេះវិញលើកម្រាម៥ខ្ទប់ទ្រូងហើយព្រិចភ្នែកដូចសត្វល្អិតចូល ។ ដោយក្ដុកក្នុងបេះដូង ខ្ញុំប្រញាប់ងាកទៅមើលបងទីន ។

សាច់ដុំថ្គាមរបស់គេកន្ត្រាក់ឡើងយ៉ាងច្បាស់ ។ កែវភ្នែកដែលទើបតែទន់ភ្លន់អម្បាញ់មិញ ប្រែជាក្រហមងាំង និងមុតស្រួចដូចផ្លែដាវដែលត្រៀមនឹងកាប់សម្លាប់មនុស្ស ។

អំនួត Ego នៃបុរសម្នាក់ដែលបានចំណាយលុយរាប់លានមកទិញមន្ទីរពេទ្យនេះឡើងមិនរារែកដើម្បីជួយសង្គ្រោះអនាគតឪពុកក្មេក ត្រូវបានបំផ្លាញខ្ទេចគ្មានសល់ ដោយសារតែឈ្មោះមនុស្សក្បត់ចិត្តម្នាក់នោះ​ ។

គេមិននិយាយសូម្បីតែមួយម៉ាត់ គ្រាន់តែងាកខ្លួនក្រោក ហើយដើរចេញពីបន្ទប់យ៉ាងលឿន ។ ទ្វារបិទមកវិញយឺតៗ… តែអារម្មណ៍ខ្ញុំវិល…

«បងទីន !»

ខ្ញុំស្រែកហៅគេសឹងអាចឮតែម្នាក់ឯងព្រោះខ្សាវពេក… ណាខ្លាចប៉ាឆ្ងល់ឬមានបញ្ហាវិញ… ណាមួយខ្លាចគេ… អន់ចិត្តខ្លាំង ។

«ខ្ញុំទៅសិនហើយម៉ាក់ !»

ថាចប់ ខ្ញុំត្រូវប្រញាប់លែងដៃប៉ា រត់ចេញទៅតាមរកគេទាំងភ័យស្លន់ស្លោ ។ តាមគេមកដល់ចំណតឡាន VIP ដែលស្ងាត់ជ្រងំ ។ គេកំពុងឈរបែរខ្នងក្បែរឡានពណ៌ខ្មៅ ដៃលូកហោប៉ៅទាញបារីមួយដើមមកអុជជក់យ៉ាងតក់ក្រហល់ ។ ផ្សែងបារីហុយឃ្លុំមុខគេ បិទបាំងកំហឹងដែលកំពុងឆេះរោលរាល ។

តាំងពីស្គាល់គ្នា ខ្ញុំមិនដែលឃើញគេជក់បារីទេ… នេះបញ្ជាក់ថាគេខឹងដល់កម្រិត… ហើយ ។

«បងទីន… » ខ្ញុំដើរចូលទៅជិតគេយឺតៗ ហៅឈ្មោះគេខ្សឹបៗ ។

«កុំមកជិត !» គេគំហកសំឡេងទាប តែមានអំណាច ។

ជើងខ្ញុំឈប់ង៉ក់ តែបេះដូងខ្ញុំបែរជាមិនព្រមចុះចាញ់ ។ ខ្ញុំដឹងថា ប៉ាខ្ញុំខុស… គាត់រងសម្ពាធថ្នាំសរសៃប្រសាទយូរពេក គាត់ចំណាំខុសគឺជារឿងធម្មតា តែសម្រាប់បុរសផ្តាច់ការម្នាក់នេះ ការប្រៀបធៀបគេទៅនឹងអតីតសង្សារ គឺជាការប្រមាថដ៏ធំបំផុតមួយ ។

ខ្ញុំដកដង្ហើមធំជម្នះទៅក្បែរៗគេ ។

«គាត់ឈឺ… ក្រែងដឹងដែរតាសហ្អី ?»

ខ្ញុំតោងដៃគេ ហើយអែបក្បាលក្បែរដើមដៃគេ ពេលឃើញគមិនមាត់ ។ ក្លិនបារីលាយឡំនឹងក្លិនទឹកអប់របស់គេ ធ្វើឱ្យខ្ញុំស្រវាំងភ្នែក ។

ភ្នែកគេបោះការសម្លឹងស្រទន់មករកខ្ញុំ ខ្ញុំក៏សម្លឹងតបវិញ ហើយបានបន្តិច លូកដៃទៅដកបារីពីមាត់គេបោះចោលទៅលើដី ។

គេបើកភ្នែកធំៗសម្លឹងមុខខ្ញុំដោយសង្កត់កំហឹងត្រជាក់ៗ…

«ប៉ុណ្ណឹងខឹងដែរ ?»

«ចុះបើអូនវិញ ?»

«ហើយ… បងឯងមានសង្សារចាស់ !»

គេថ្លោះទឹកមុខព្រោះខ្ញុំនិយាយខុសទៀតហើយ ។ បានន័យថា «វេហា» ជាសង្សារចាស់របស់ខ្ញុំមែនទេពេលនិយាយបែបនេះ ?

មិនទុកពេលឱ្យគេខឹងថែមទាន់ ខ្ញុំឈានជើងចូលទៅកៀក ទាញកអាវសឺមីគេចុះបន្តិច រួចងើបចុងជើងដាក់បបូរមាត់របស់ខ្ញុំទៅក្បែរៗបបូរមាត់ដ៏ក្តៅគគុក និងប្រឡាក់ដោយរសជាតិបារីរបស់គេ ។ ខ្ញុំខ្សឹបសួរ ៖

«ប៉ិនខឹងណាស់ ?»

ខ្ញុំរំអួយ ។ រាងកាយគេកន្ត្រាក់ ។ ដៃគេដែលបម្រុងនឹងរុញខ្ញុំចេញ បែរជាប្តូរទិសដៅ មកក្រវាត់ចង្កេះខ្ញុំជាប់… គេរៀបនឹងរឹតខ្ញុំចូលទៅរកទ្រូងគេវិញយ៉ាងតឹងដៃ ខ្ញុំប្រញាប់ខ្សឹប ។

«មន្ទីរពេទ្យ !»

បានខ្ញុំរម្លឹក បព្វតារេសម្លឹងជុំវិញហើយទាញខ្ញុំរុញចូលក្នុងឡាន ។

ផាំង ! ទ្វារឡានបិទជិតឈឹង កាត់ផ្តាច់សំឡេងគ្រប់យ៉ាងពីពិភពខាងក្រៅ បន្សល់ទុកតែភាពស្ងាត់ជ្រងំ និងកម្តៅដែលកំពុងតែផ្ទុះឡើងនៅក្នុង   កាប៊ីនតូចចង្អៀតនេះ ។ កញ្ចក់ឡានស្រអាប់ខ្មៅងងឹត គ្មានអ្នកណាអាចមើលឃើញសកម្មភាពខាងក្នុងបានឡើយ ។

មុនពេលខ្ញុំទាន់នឹងដកដង្ហើមស្រួលបួលផង រាងកាយធំស្កឹមស្កៃរបស់គេក៏ស្ទុះមកសង្កត់ពីលើខ្ញុំ កៅអីឡានត្រូវគេបញ្ជាឱ្យផ្តេកទៅក្រោយដោយស្វ័យប្រវត្តិ ។

«អ្ហៃ… បងទីន !»

ចួបគ្នាម្តងទៀតនៅថ្ងៃស្អែក !

រឿង៖ នាងនិងគេ (ភាគ២៥)
ស្រានិយាយ ឬខ្ញុំនិយាយ ?

ខ្ញុំបើកភ្នែកឡិងឡង់រកថាសម្គាល់ជុំវិញខ្លួន… តែ… ងឿង វិលហើយ ។ ខ្ញុំទប់ម្រាមក្បែរគែមតុ ព្រោះ… ធីងធោង…

ប្រអប់ដៃដ៏ធំរបស់គេ… លូកមកចាប់ទាញកែវស្រាចេញពីដៃខ្ញុំ មិនឱ្យខ្ញុំផឹកបន្ត ។

«ប៉ុណ្ណឹងសោះស្រវឹងបាត់ហើយ ? … » គេងើបចិញ្ចើម ញញឹមខួចចុងមាត់ចំអកខ្ញុំ ។

«អ្នក… អ្នកណាស្រវឹង ?»

ខ្ញុំបើកភ្នែកធំៗ ប្រកែកលឿនស្លេវ ទាំងរុញកៅអីថយក្រោយបម្រុងនឹងងើបឈរ «ខ្ញុំឆ្អែតហើយបង ! ចង់… ចង់ទៅផ្ទះ !»

តែ… គ្រាន់តែងើបឈរមិនទាន់បានត្រង់ខ្លួនស្រួលបួលផង ពិភពលោកទាំងមូលស្រាប់តែវិលវល់ ។ ជើងខ្ញុំទន់ដូចគេដកឆ្អឹងចេញ ។ ស្រានេះ… មើលទៅពណ៌ក្រហមស្អាត តែជាតិអាល់កុលប្រហែលជាខ្លាំងកប់ពពកហើយ បានជាឆក់យកស្មារតីខ្ញុំបានលឿនបែបនេះ ។

«អ្ហៃ !» ខ្ញុំភ្លាត់សំឡេងស្រែកឡើងខ្សោយខ្សាក ស្របពេលរាងកាយទន់ជ្រាយរៀបនឹងដួលស្រុតទៅលើកម្រាលព្រំ ។

វឹប !

រង្វង់ដៃដ៏រឹងមាំនិងក្តៅភាយបានស្ទុះមកត្រកងក្រៀកចង្កេះខ្ញុំជាប់ពីក្រោយខ្នងយ៉ាងរហ័ស ។ ក្លិនទឹកអប់ឈើប្រណីតរបស់គេ វាយលុកមករកខ្ញុំពេញទំហឹង ។ ខ្ញុំផ្ដេកខ្លួនទាំងស្រុងទៅលើផែនទ្រូងទូលាយរបស់គេដោយគ្មានកម្លាំងតវ៉ា ។

«ដាហ្ស៊ី ?»

គេរអ៊ូក្បែរត្រចៀកខ្ញុំឮល្វើយទៅៗ ។

«វិលមុខ… » ខ្ញុំរអ៊ូខ្សឹបៗ យកដៃតូចៗរបស់ខ្លួនឯងទៅតោងចាប់កអាវសឺមីខ្មៅរបស់គេជាប់ ដើម្បីទប់លំនឹង ទាំងដែលភ្នែកបិទជិតព្រោះបើកលែងរួច ។

ដោយមិនសុំការអនុញ្ញាត គេឱនចុះស៊កដៃក្រោមកែងជង្គង់ខ្ញុំ រួចបីត្រកងរាងកាយខ្ញុំឡើងផុតពីដីបានយ៉ាងងាយស្រួល ដូចបីកូនក្មេង ។

«បងទីន… » ខ្ញុំប្រឹងចង់តវ៉ាខ្សាវៗ ទាំងមុខកប់ក្នុងទ្រូងគេថាដាក់ខ្ញុំចុះ… តែសូម្បីនិយាយក៏មិនចប់ប្រយោគផង ខ្ញុំលែងមាត់… និងលែងអាចប្រឆាំងបាន ។

នៅក្នុងរង្វង់ដៃគេពេលនេះ ប្រៀបដូចកំពុងតែសុបិន ។  តែខ្ញុំបែរជាមានអារម្មណ៍ថាមានសុវត្ថិភាពបំផុតដូចបានមកដល់ផ្ទះ ហើយប្រះគេងសុខសាន្តលើគ្រែមួយដែលមិនខ្លាចអ្វីទាំងអស់ ក្រោយពីបានឆ្លងកាត់រឿងជាច្រើនដូចព្យុះជាច្រើនស្រទាប់ ។

គឹប…

ទ្វារឡានដ៏ទំនើប… បិទវិញយ៉ាងស្រាលស្រឹបក្បែរត្រចៀកខ្ញុំ… ខ្ញុំដឹងខ្លួនព្រាលៗ ពេលដែលគេដាក់ខ្ញុំឱ្យគេងលើកៅអី ទាញខ្សែក្រវាត់មកពាក់ឱ្យ ហើយថែមទាំងមានអាវធំរបស់គេមកដណ្តប់ពីលើខ្ញុំទៀត ។

ក្លិនគេស្រូបពេញបេះដូងដ៏រងានេះ ។  កែវភ្នែកខ្ញុំបិទជិត តែបេះដូងខ្ញុំបើកចំហទាំងស្រុង ។

«បងទីន… » ខ្ញុំរអ៊ូហៅឈ្មោះគេតិចៗក្នុងបំពង់ក ទាំងដែលកំពុងលង់បន្តទៅក្រោមឥទ្ធិពលគ្រឿងស្រវឹង ។

«ខ្ញុំចង់ចួបប៉ា !»

គ្មានចម្លើយ…

កម្តៅថ្ងៃព្រឹកព្រលឹមចាំងកាត់វាំងននពណ៌សស្តើង ចូលមកចាក់ទម្លុះរង្វង់ភ្នែករបស់ខ្ញុំ ។

ខ្ញុំគ្រហឹមក្នុងបំពង់ក រួចបើកភ្នែកឡើងយឺតៗ… ក្បាលនៅតែធ្ងន់ង៉ុល !

…មិនមែនបន្ទប់ខ្ញុំទេ !

ខ្ញុំស្ទុះក្រោកអង្គុយព្រឹប បេះដូងសឹងធ្លាក់ដល់កែងជើង ពេលកត់សម្គាល់ឃើញថា ខ្លួនឯងកំពុងដេកលើគ្រែទំហំ King Size ដ៏ធំទូលាយ ក្រាលកម្រាលសូត្រមិនដែលមានប្រើ… ហើយអ្វីដែលរឹតតែគួរឱ្យរន្ធត់បំផុតនោះគឺ… សម្លៀកបំពាក់កាលពីយប់មិញបាត់អស់ហើយ ! លើខ្លួនខ្ញុំពេលនេះ មានត្រឹមតែអាវសឺមីពណ៌សរលុងៗធំសម្បើម… ដូចរបស់មនុស្សប្រុស… អូយព្រះជួយ !!!

«អ្ហាយ !» ខ្ញុំស្រែកទាំងយកភួយមកខ្ទប់ទ្រូងជាប់ ។

«ភ្ញាក់ហើយ ?»

សំឡេងគ្រលរទាប និងត្រជាក់ស្រេប បន្លឺឡើងពីជ្រុងម្ខាងនៃបន្ទប់ ។

ខ្ញុំងាកខ្វាច់ ។ បងទីន ! គេកំពុងអង្គុយពាក់កណ្តាលខ្លួននៅលើសាឡុងក្បែរមាត់បង្អួចកញ្ចក់ ដៃម្ខាងកាន់កែវកាហ្វេ ដៃម្ខាងទៀតកាន់ iPad ។ គេនៅស្លៀកខោក្រណាត់ពណ៌ខ្មៅកាលពីយប់មិញ តែអាវសឺមីបានដោះឡេវបញ្ចេញដើមទ្រូងហាប់ណែន ឯខ្នងអាវមានស្នាមជ្រួញជុក… បញ្ជាក់ថាគេទំនងមិនបានគេងស្រួលបួលទេ ឬមិនទាន់ងូតទឹកចូលគេងផង… ។

«បង… បងទីន… ខោអាវខ្ញុំ… »

ខ្ញុំសួរទាំងរអាក់រអួល មុខឡើងក្រហមងាំងសឹងធ្លាយជាឈាម ។

គេដាក់កែវកាហ្វេចុះ រួចងើបដើរយឺតៗតម្រង់មកគ្រែ ។ ខ្សែភ្នែកគេសម្លឹងមកខ្ញុំ… ស្រទន់ជ្រាលជ្រៅ តែបង្កប់សេចក្តីប្រាថ្នាម្យ៉ាង… ដែលមើលទៅខ្លួនគេកំពុងខំ…ទប់ ។

«យប់មិញ ក្មេងរឹងក្បាលខ្លះក្អួតប្រឡាក់អស់រលីង ! ត្រូវហៅមេផ្ទះមកជួយប្តូរអាវឱ្យទាំងយប់ យំផង ស្រែកផង… ។»

ខ្ញុំលេបទឹកមាត់គិត ពេលដែលគេអង្គុយចុះក្បែរគែមគ្រែហើយលូកដៃមកវាសសក់ដែលកំពុងរប៉ាត់រប៉ាយលើមុខខ្ញុំចេញថ្នមៗ ។

«ឈឺក្បាលទេ ?»

ខ្ញុំគ្រវីក្បាល ភ្នែកក្រឡង់ៗសម្លឹងគេ ឯរាងកាយហាក់នៅតែរឹងស្តូក ។

«ចុះ… ចុះម៉េចមិនជូនខ្ញុំទៅផ្ទះ ?»

«មានកូនប្រសាណា យកកូនស្រីគេទៅបញ្ជូនផ្ទះទាំងស្រវឹងធ្លាក់ភ្នែក ?»

គេឆ្លើយឌឺ តែជ្រុងមាត់ញញឹម «បងនាំមកផ្ទះបង… សុវត្ថិភាពជាង !»

ខ្ញុំខាំបបូរមាត់ដោយអារម្មណ៍ចម្រុះ… ។

ខ្មាសក៏ខ្មាសរំភើបក៏រំភើប ព្រោះ… ទោះបីជាគេមានឱកាស… គ្រប់គ្រងខ្ញុំទាំងស្រុង គេបែរជាជ្រើសរើសការផ្តល់សុវត្ថិភាព… និងកិត្តិយស ?

«ចុះប៉ា… កាលពីយប់មិញ ខ្ញុំចាំបានថា… ចង់ទៅមើលប៉ា ។»

ខ្ញុំបន្ទាបសំឡេង ។

គេមិនឆ្លើយ តែហុច iPad មកមុខខ្ញុំ ។ នៅលើអេក្រង់ គឺវីដេអូកាមេរ៉ាសុវត្ថិភាពពីបន្ទប់ VIP របស់មន្ទីរពេទ្យ ។ ប៉ារបស់ខ្ញុំកំពុងសម្រាន្តលក់យ៉ាងស្កប់ស្កល់ ដោយមានម៉ាក់អង្គុយកំដរពីចំហៀង ព្រមទាំងមានគិលានុបដ្ឋាយិកាមើលថែនៅរេរាក្បែរៗ ។

«អូយ ម៉ាក់រកខ្ញុំយ៉ាងណា ?»

«បងបានឆាតទៅគាត់ថាអូនរវល់នៅកំដរឪពុកតាំងពីយប់ដល់ភ្លឺ អ៊ីសានបានទៅដឹកគាត់មកបន្តកំដរអ្នកឈឺដែលទើបនឹងព្យាបាលដកថ្នាំពុល ! ហើយថាអូនត្រូវទៅបើកហាង !»

ខ្ញុំដៀងមើលទូរសព្ទដៃខ្ញុំដែលគេបានហុចមក ។

ល្បិចច្រើនមែន មនុស្សនេះ ។ ខ្ញុំលូកទទួលហើយពិតជាចុចឃើញសារទាំងប៉ុន្មានគេសរសេរទៅម៉ាក់ កុំឱ្យបារម្ភចាំផ្លូវខ្ញុំ ។

សំឡេងគេពោលស្រាលៗ ៖

«ពួកគាត់មានសុវត្ថិភាពហើយ ។ ចំណែកអូន… ពេលនេះ គឺត្រូវការ   សម្រាក ។»

ខ្ញុំសម្លឹងមុខគេ ។ បុរសម្នាក់នេះ… គេចងចាំរាល់ពាក្យសម្ដីខ្ញុំ ទោះជាពាក្យរអ៊ូពេលស្រវឹងក៏ដោយ ។ គេរៀបចំគ្រប់យ៉ាងបានហាក់បីឥតខ្ចោះ ថែមទាំងល្អិតល្អន់ខ្លាំង ។ គេជាមនុស្ស ឬទេវតា ឬបិសាចដែលចូលមកក្នុងជីវិតដ៏ហត់នឿយមួយនេះ ? ភាពកក់ក្តៅដែលខ្ញុំខំប្រឹងបដិសេធកាលពីយប់មិញ ពេលនេះកំពុងវាយលុកទម្លុះកំពែងបេះដូងយុវវ័យរបស់ខ្ញុំគ្មានសល់ទេ ។

ខ្ញុំលូកដៃទៅប៉ះខ្នងដៃគេដែលកំពុងកាន់iPad… ជារបៀបនៃការទទួលស្គាល់ និងព្រមចុះចាញ់ដោយស្ម័គ្រចិត្តព្រោះ… ដឹងគុណលើសមានចិត្តរបស់គេ ។

គ្រាន់តែម្រាមដៃខ្ញុំប៉ះលើខ្នងដៃគេ រាងកាយធំស្កឹមស្កៃនោះក៏កន្ត្រាក់    បន្តិច ។ កែវភ្នែកដែលធ្លាប់តែស្ងប់ស្ងាត់ ស្រាប់តែប្រែជាមុតស្រួច និងពោរពេញដោយរលកកម្តៅក្រហមៗសម្លឹងមកខ្ញុំ ។

«ដាហ្ស៊ី… »

គេហៅឈ្មោះខ្ញុំសំឡេងស្អកៗដូចមនុស្សអត់ទឹកច្រើនថ្ងៃ ។

គេទម្លាក់ iPad ចុះលើពូក រួចបង្វិលបាតដៃមកក្តាប់ម្រាមដៃខ្ញុំវិញយ៉ាងណែន ។ កម្លាំងទាញតិចៗរបស់គេ ធ្វើឱ្យខ្ញុំដែលកំពុងតែងើបអង្គុយ ត្រូវផ្អៀងខ្លួនទៅរកគេបន្តិច ។

«បង… បងទីន ?» ខ្ញុំហៅគេទាំងញ័រមាត់ ពេលឃើញខ្សែភ្នែករោលរាលនោះកំពុងតែសម្លឹងទម្លុះអាវសឺមីពណ៌សដែលស្តើង និងរលុងសម្បើមនៅលើខ្លួនខ្ញុំ ។

«ដឹងទេថាយប់មិញ… (ខ្សឹបខ្សាវៗជាងមុន)… បងនេះ វេទនាកម្រិតណា ?»

គេខ្សឹបសំឡេងហាក់ដូចជាកំពុងតែស្តីបន្ទោសខ្លួនឯងច្រើនជាងស្តីឱ្យខ្ញុំ ។ ដៃម្ខាងទៀតរបស់គេ លូកមកចាប់ទាញចង្កេះខ្ញុំឱ្យខិតចូលទៅជិត រហូតទាល់តែចុងជង្គង់យើងប៉ះគ្នា ។

«ឃើញមនុស្សដែលខ្លួនឯងចង់បានបំផុត ដេកស្រវឹងទន់ខ្លួននៅលើគ្រែ… ពាក់អាវរបស់ខ្លួនឯង… តែមិនអាចប៉ះពាល់បានសូម្បីតែចុងក្រចក  វាជានរកច្បាស់ក្រឡែត ដាហ្ស៊ី ! នរកពេញមួយយប់ដេកពួនមិនបានណាអូន !»

ខ្ញុំគាំង ដង្ហើមស្ទះក្នុងបំពង់ក ។ ខ្ញុំមិនមែនជាមនុស្សប្រុស… ប្រហែលមិនយល់អារម្មណ៍នេះ… តែអានកែវភ្នែកគេ… ខ្ញុំដឹង… គេចង់បានខ្ញុំ គេប្រាថ្នាខ្ញុំកម្រិតណា ។ ហើយខ្ញុំ…  ខ្ញុំក៏មិនបានស្អប់ ឬខ្ពើមរអើមការប៉ះពាល់របស់គេដែរ ។ ផ្ទុយទៅវិញ កម្តៅចេញពីបាតដៃគេដែលកំពុងកៀងឱបចង្កេះខ្ញុំ កំពុងធ្វើឱ្យកោសិកាក្នុងខ្លួននេះភ្ញាក់កម្រើក រសាប់រសល់ ខ្វល់ខ្វាយ និងព្រឺសម្បុរដោយអារម្មណ៍ម្យ៉ាងដែលខ្ញុំមិនធ្លាប់ស្គាល់ ។

គេដកដង្ហើមធំវែងៗ… ដង្ហើមដែលពោរពេញដោយការតស៊ូទប់ទល់នឹងសភាវៈឈ្មោលរបស់ខ្លួនឯងយ៉ាងស្វិតស្វាញ ។

បុរសនេះមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់ ។ គេគ្រាន់តែដកដៃចេញពីក្រោមអាវរបស់ខ្ញុំយឺតៗ រួចទាញក្បាលខ្ញុំទៅឱបផ្អឹបនឹងទ្រូងគេវិញ ។

«សុំទោស…» គេខ្សឹប សំឡេងនៅតែស្អក និងញ័រ «បង… ប្រញាប់… ពេកហើយ ។»

«ខ្ញុំ… ខ្ញុំសុំទោស…»

ខ្ញុំខ្សឹបតបទាំងអៀនខ្មាស មិនហ៊ានសម្លឹងភ្នែកគេចំ ។

«អ្នកណាថា… ចង់បានការសុំទោស ?»

គេតបកាត់ភ្លាមៗ រួចឱនមុខមកកៀក រហូតចុងច្រមុះយើងសឹងតែទង្គិចគ្នា ។ ដង្ហើមក្តៅៗរបស់គេរោលលើបបូរមាត់ខ្ញុំ ។

«អ្វីដែលបងត្រូវការ… គឺអូនស្ម័គ្រចិត្ត… យល់ ? …បងត្រូវការអារម្មណ៍មួយ… អារម្មណ៍… អូនស្រលាញ់បង !»

ថាចប់… បបូរមាត់គេទម្លាក់មកថើបថ្ពាល់ខ្ញុំវឹប ! …ថ្នមៗ… មុននឹងរំកិលយឺតៗមកឈប់ត្រង់ចុងមាត់ ។ ដង្ហើមខ្ញុំរង់ចាំការពាក់ព័ន្ធរបស់គេ ហើយលែងជាការថើបមួយដែលសែនព្រមាន… ជម្លើយ… បង្ខំទៀតហើយ  …គេនៅអែអង់ដូច… រង់ចាំការអនុញ្ញាត… រង់ចាំការឆ្លើយតប… រង់ចាំការថើបរបស់ខ្ញុំ… តែទោះណា យើងកំពុងតែមានមនោសញ្ចេតនាឱ្យគ្នា មិនមែនជាការបង្ខិតបង្ខំដូចមុនទេ ហើយខ្ញុំចង់សងគុណទឹកចិត្តគេ ក៏នៅតែ… ខ្ញុំស្ពឹកៗមិនអាចងាកទៅថើបគេវិញបាន… ទោះដឹងថាគេកំពុងរង់ចាំ ។

ខ្ញុំមានតែបិទភ្នែក… រាងកាយញ័រទទ្រើកតែក៏មិនបានរុញគេចេញទេ ។ ដៃទាំងពីររបស់ខ្ញុំ បែរជាលូកទៅតោងស្មាដ៏រឹងមាំរបស់គេជាប់… ជាសញ្ញានៃការ… យល់ព្រម ។

គ្រាន់តែដឹងថា… ខ្ញុំមិនប្រឆាំង បព្វតាក៏បន្តរំកិលបបូរមាត់មកគ្របសង្កត់លើខ្ញុំពេញទំហឹង ។ ជាតិកាហ្វេអាមេរិកខេណូដែលសល់លើអណ្តាតគេនៅមិនឈ្ងុយស្មើស្នេហាមួយនេះ… ហើយនេះ… មិនមែនជាការថើបបែបដាក់ទណ្ឌកម្ម តែជាការថើបដែលពោរពេញដោយភាពផ្អែមល្ហែម ស្រេកឃ្លាន… ខ្ញុំមានអារម្មណ៍ថា… គេចង់បានខ្ញុំណាស់… ហើយ… ខ្ញុំជាអ្វីមួយដ៏ពិសេសសម្រាប់គេ ។

នេះមែនទេ សេចក្តីប្រាថ្នាដែលផ្ទុះឡើងមកក្រោយពីបានអត់ធ្មត់អង្គុយមើលខ្ញុំពេញមួយយប់ ?

អារម្មណ៍ខ្ញុំវិលវល់ហាក់ដូចជាកំពុងហោះលើទៅឆ្ងាយលើអាកាសវេហាសឹងភ្លេចបាននូវវិបត្តិគ្រប់យ៉ាង ។ តែខ្ញុំតែងមានសំណួរមួយជានិច្ច… ការពិតដែរទេដែលមានបុរសល្អបែបនេះសម្រាប់ខ្ញុំ ?

ដៃគេរឹតចង្កេះខ្ញុំជាប់ ទាញរាងកាយខ្ញុំឱ្យផ្អឹបនឹងទ្រូងគេកាន់តែជិត     ឡើងៗ… ដូចចង់ហួងហែងសូម្បីតែ… អារម្មណ៍ខ្ញុំមិនឱ្យចាកចេញពីឈុតឆាកពួកយើង ។ ចង្វាក់បេះដូងយើងទាំងពីរលោតប្រដេញគ្នាស្ទើរតែក្លាយជាសំឡេងតែមួយ ។

ការថើបមួយនេះជ្រុលលង់កាន់តែជ្រៅទៅៗ… កាន់តែរោលរាលមិនងាយណាយ…  រហូតខ្ញុំស្ទើរតែដកដង្ហើមមិនទាន់ ។

«អ្ហឹម…»

ខ្ញុំបញ្ចេញសំឡេងតវ៉ាតិចៗក្នុងបំពង់ក ទើបឃើញគេព្រមលែងដង្ហើមនេះឱ្យមានសេរីភាព ហើយរំកិលចុះមកថើបញក់ញីត្រង់កញ្ចឹងករបស់ខ្ញុំ ។

ដៃគេដែលធ្លាប់តែឱបចង្កេះចាប់ផ្តើមលូកចូលទៅក្រោមអាវសឺមី… ប៉ះនឹងស្បែករបស់ខ្ញុំដូចជារបស់ប្រណីតដែលគេចង់ប៉ះពាល់ជាខ្លាំង ។

កម្តៅពីបាតដៃគេធ្វើឱ្យខ្ញុំព្រឺសម្បុរខ្ញាកៗសឹងខ្សោះខ្លួន ឯស្មារតីដែលនៅសេសសល់តិចតួចកំពុងតែត្រូវបានឆក់យកទៅបាត់ម្តងបន្តិចៗ ។

«បងទីន…» ខ្ញុំហៅឈ្មោះគេទាំងដង្ហក់ ដៃខំប្រឹងទប់ស្មាគេ ។

ប្រុសស្អាតម្នាក់នេះនៅតែបន្តហាក់សំឡេងខ្ញុំមិនឮដល់គេ ខ្ញុំក៏ព្យាយាមទៀត «…ខ្ញុំ… ខ្ញុំខ្លាច…»

ពាក្យថា “ខ្លាច” របូតចេញពីមាត់ខ្ញុំដោយឯកឯងពេលនេះ… មិនមែនជាការខ្លាចថា គេនឹងធ្វើបាបទេ តែជាការខ្លាចនឹងការឈានចូលទៅក្នុងពិភពលោកមួយថ្មី… មិនធ្លាប់បានធ្វើ ខ្លាចនឹងការប្រគល់អ្វីៗគ្រប់យ៉ាង… ទៅឱ្យមនុស្សម្នាក់លឿនពេក ។

ចលនារបស់គេគាំងវិញ ។

ខ្ញុំទទួលអារម្មណ៍ថាសាច់ដុំនៅលើស្មាគេឡើងរឹង ។

ចួបគ្នាថ្ងៃស្អែក …

រឿង៖ នាងនិងគេ (ភាគ២៤)
គ្រប់យ៉ាងស្ងាត់ជ្រងំ ពេលដែលពួកគេរេភ្នែកហួសពីនាងមកសម្គាល់ខ្ញុំ

ខ្ញុំគ្មានពេលប្រទាក់ភ្នែកជាមួយពួកនោះទេ ដោយសាររវល់ក្នក់ចិត្តដែលអូនដាហ្ស៊ីត្រូវខាំបបូរមាត់ខ្លួនឯង ម្រាមដៃក្តាប់ចូលគ្នាយ៉ាងតឹង ។ គេកំពុងតែឈឺចាប់… និងខឹងការប្រមាថនេះ ។

«ឆាច់ !»

ខ្ញុំវាយទម្លាក់កាំបិតហាន់សាច់ពីក្នុងដៃដាហ្ស៊ីចេញ ព្រោះខ្លាចនាងក្តាប់វាដល់ត្រូវមុតដៃខ្លួនឯង ។ ខ្ញុំមិនងើបឈរ មិនដំឡើងសំឡេង គ្រាន់តែទាញកន្សែងមកជូតមាត់យឺតៗ រួចទម្លាក់ខ្សែភ្នែករបៀបត្រៀមសម្លាប់មនុស្ស ទៅរកអ្នកគ្រប់គ្រងហាង ។

«Manager…» ខ្ញុំបន្លឺសំឡេងរាបស្មើ តែមានអំណាចល្មមអាចសង្កត់ក្បាលមនុស្សបាន «ចាំបានថា ខ្ញុំទិញផ្តាច់ជាន់នេះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ម៉េចឥឡូវនៅសល់សំរាមស្អុយរលួយហើរចូលបានពេញហ្នឹងអ៊ីចឹង ?»

មាណាកាបើកភ្នែកធំៗប្រុងស្រក់ឈាម ៖

«ឯង ? … »

«អ្នកណានិយាយមើលងាយអនាគតភរិយាខ្ញុំ… ទាត់ចេញ !»

ខ្ញុំកាត់សម្ដីនារីដែលល្បីកេរ្តិ៍រឿងប្រុស ហើយសម្លក់កន្ទុយភ្នែកទៅរកមេដឹកនាំភោជនីយដ្ឋានជាន់ខ្ពស់ជនជាតិហ្វីលីពីនម្នាក់នេះ ដោយកែវភ្នែកម្យ៉ាងដែលធ្វើឱ្យអ្នកណាក៏ត្រូវគាំងលែងហ៊ានតមាត់ ។

ពាក្យថា «អនាគតប្រពន្ធខ្ញុំ» ធ្វើឱ្យដាហ្ស៊ីងើបមុខមកសម្លឹងខ្ញុំភ្លឹះៗទាំងភ្ញាក់ផ្អើល ។

តាមថានាងកាចណាស់ នាងក្តិចខ្ញុំហើយបណ្តេញខ្ញុំចេញកាលពីខ្ញុំទិញផ្កា១០០០ទងយកទៅតាំងហាងនាង ។ ហេតុអីពេលនេះម៉ោងនេះ… ដាហ្ស៊ីហាក់ស្លូតនិងបាក់បប ? តើដោយសារស្លុតចំពោះរឿងអាស្រូវនៅមន្ទីរពេទ្យដែលបានធ្វើបាបប៉ារបស់នាង ឬមួយក៏នាងចាញ់ច្រាបអាអតីតម្នាក់នេះឱ្យពិតប្រាកដ ?

ខ្ញុំមិនមើលសំរាមមួយកន្ត្រក្នុងជីវិតគេពីមុន នាំខាតភ្នែកទេ តែក៏ដឹងថា វានោះញ័រកន្ទុយបែបណាពេលឃើញអ៊ីសានដើរមកពីជ្រុងងងឹត ។ អ៊ីសានបានទៅទិញដាហ្ស៊ីចេញពីជីវិតវេហាមកដោយលុយមួយលាន រឿងអីល្ខោនដល់ឆាកនេះអ្នកឌីហ្សាញសំគិសមិនយល់អ្នកណាកំពុងកាន់ឆាកនិងកាន់សាច់រឿង ?

បើខ្ញុំឱ្យតួវាចប់ វានឹងចប់ !

«សន្តិសុខ !» ខ្ញុំហៅកំបុតៗ ដោយមិនខ្ចីមើលមុខអ្នកណា ក្រៅពីទេពធីតារបស់ខ្ញុំ ។ ក្រុមអង្គរក្សអាវខ្មៅដែលអ៊ីសានរៀបចំ ស្ទុះចូលមកព្រាត ។

«រក្សាទីនេះឱ្យស្ងប់ស្ងាត់ ! ដាហ្ស៊ីអត់ចូលចិត្តរញ៉េរញ៉ៃ !»

អង្គរក្សស្ទុះទៅរុញទ្រូងវេហាថយ ខណៈក្រុមអ្នកហែហមរបស់នាងអភិជនគ្រួសារធនាគារ ក៏មកទប់អង្គរក្សខ្ញុំមិនជាប់ដែរ ។ ពួកនោះបានត្រឹមស្រែកឡូឡារហូតដល់ឮល្វើយឡើងៗដោយអាម៉ាស់បំផុត យ៉ាងអាម៉ាស់ ។

ស្ងាត់វិញហើយ… ខ្ញុំដៀងមកមើលកូនបក្សីតូចរបស់ខ្ញុំវិញ ។

គេនៅគាំងអង្គុយដកខ្លួនភ្នែកស្រពោនសម្លឹងមកខ្ញុំដោយអារម្មណ៍ច្របូកច្របល់ ។

«ញ៉ាំបន្តទៅអូន !» ខ្ញុំខ្សឹបហើយទទួលយកកាំបិតដែលអ្នករត់តុត្រុនៗយកមកថ្មីប្រុងថាកាត់សាច់បន្ត ធ្វើដូចគ្មានរឿងអីកើតឡើង ។

«ហេតុអី… យើងចាំបាច់ធ្វើអ៊ីចឹង ???»

នាងសួរខ្សឹបៗមុខឡើងក្តៅភាយពេលប៉ះនឹងស្នាមញញឹមត្រជាក់របស់ខ្ញុំ ។ ខ្ញុំញញឹមចុងមាត់ ជាស្នាមញញឹមដែលបង្កប់នូវអំនួត និងការតាំងចិត្តដ៏មុតមាំ ។

«ចង់ឱ្យបងធ្វើម៉េចវិញ ? អង្គុយមើលពួកសំរាមមកឡូឡាប្រឡាក់កន្លែងពិសេសរបស់យើង ?»

នាងងាកជុំវិញខ្លួនដូចជាពាក្យពិសេសនេះចម្លែកសម្រាប់នាង ៖

«នេះជា Date រវាងយើង !»

ស្រីស្អាតបែរមកវិញភ្លាម នាងហាក់ចាប់បានពាក្យនេះបាន ហើយនឹកឃើញឡើងវិញ ។ នាងវាចាដាក់ពន្លឺភ្នែកស្រទន់ដែលខ្ញុំកំពុងតែផ្តល់ទៅឱ្យ

«បងទីន ! ខ្ញុំ… ពាក្យ… អនាគតប្រពន្ធ… កុំយកមកលេងទៀត !»

គេខំណាស់ ខំនិយាយទាំងចាញ់ច្រាបមន្តស្នេហ៍របស់ខ្ញុំ ។ ជាប្រុសម្នាក់ទ្រូង៥ហត្ថ ដង្ហើមគេដង្ហក់ចុះចាញ់យើង ខ្ញុំមានរឿងអីថាមើលមិនយល់ ?

ដោយអំនួត ខ្ញុំគ្រវីស្មាតិចៗរង់ចាំឱ្យគេនិយាយចប់ ។ សំឡេងគេរឹតតែស្រាលឡើង ៖

«បងមានគុណលើគ្រួសារខ្ញុំ ! រឿងពីមុន… ខ្ញុំលើកទោសឱ្យ !»

ខ្ញុំចងចិញ្ចើម… រឿងពីមុន ? រឿងដែលខ្ញុំបង្ខំថើបគេ… ?

ខ្ញុំទម្លាក់កាំបិតក្នុងដៃចុះលើចានអ៊ីតាលី ឮសូរ… តឹប !

«អ្នកណាសុំឱ្យលើកទោស ?»

ខ្ញុំសួរតបកំបុតៗតែឱនមុខរំកិលទៅរកមនុស្សនៅត្រើយម្ខាងតុយឺតៗ  ភ្នែកខ្ញុំ ចាក់ស្រេះលើបបូរមាត់ក្រហមប្រឿងៗដែលប្រែមកជាញាប់ញ័រ… ភ្នែកខ្ញុំមានចេតនាបង្ហាញឱ្យគេឃើញមួយទំហឹងនូវគំនិតអាក្រាតៗដែលបេះដូងខ្ញុំកំពុងគិតមមៃ ។

«រឿងថើប រឿងឱប ឬ… រឿងអីទៀត ?»

នាងមិនបានគេច… ឬសូម្បីតែថយខិតមួយសង់ទីម៉ែត្រព្រោះកំភួនដៃខ្ញុំកំពុងក្រៀកចង្កេះគេ ។ ភ្នែកគេមិនមានទឹកភ្នែកទៀតដូចកាលពីអានឯកសារតាមផ្លូវក៏ពិតមែន តែគេមើលមកខ្ញុំដូចអង្វរករ សង្ស័យចង់ដឹង… ចង់បញ្ជាក់… លាយឡំគ្នា ។

ខ្ញុំអាណិតគេព្រួច… តើគេម៉េចបានមិនកាច់ដូចមុនទៀត ?

គេចាញ់ព្រោះខ្លាចខ្ញុំ ឬគេចាញ់ព្រោះដឹងគុណ ?

ខ្ញុំខ្សឹបញ៉េះញោះគេ ៖

«ចុះបើប្រាប់ថា… មិនត្រឹមតែមិនចង់បានការលើកទោស ថែមទាំងចង់បំពានទោសចង់បន្តធ្វើច្រើនជាងហ្នឹងទៀត… គិតម៉េច ?»

ភ្នែកភ្លឺរលោងដែលនៅកៀកនឹងខ្ញុំ រឹតបើកភ្នែកធំៗឡើង… ថ្ពាល់ដែលក្តៅស្រាប់ រឹតតែក្រហមទែងដូចរងើកភ្លើង ។ គេប្រញាប់ទាញខ្លួនថយក្រោយ តែខ្នងអឹបជាប់កៅអីគាំងលែងទៅណារួចបាត់ទៅហើយ ។

«បងទីន !» គេខ្សឹបស្រាលមែនទែន ហៅឈ្មោះខ្ញុំតិចៗ ដូចអង្វរផង ដូចព្រមានផង ។

គេគិតថាខ្ញុំទិញពេទ្យមួយទាំងមូល ចាប់មនុស្សដាក់គុកទាំងក្រុម ព្រោះចង់បានពាក្យអរគុណ និងការលើកទោស… ប៉ុណ្ណឹង ?

«ស្តាប់ឱ្យច្បាស់ ក្មេងល្ងង់ !» ខ្ញុំសង្កត់សំឡេង រួចលូកដៃទៅចាប់ទាញកៅអីរបស់គេឱ្យរអិលខិតមកជិតខ្ញុំ… កណ្តាលតុ ។

«អ្ហៃ !» គេភ័យឧទាន ពេលត្រូវទាញមកកៀកភ្លាមៗ ។

ខ្ញុំលូកម្រាមទៅច្បូតចុងចង្កាគេថ្នមៗ តែដាច់ខាតមិនឱ្យងាកចេញបានព្រោះខ្ញុំចង់មើលគេឱ្យលះ ។

«ដាហ្ស៊ី ! … មនុស្សដូចបង… មិនដែលធ្វើអីមួយដើម្បីចង់បានគុណបំណាច់ទេ ! តែ…  ព្រោះបងចង់ធ្វើ !!! ហើយពាក្យថា អនាគតប្រពន្ធ ក៏មិនមែនជារឿងយកមកនិយាយលេងសើចដែរប៊ែរ (Beb) !»

ខ្ញុំវាសសក់ដែលធ្លាក់ប៉ះមុខគេចេញ បង្ហាញភាពទន់ភ្លន់ដែលលាក់ក្នុងអំណាចផ្ដាច់ការ ។

«អូនជារបស់បង ! ក្រចកដៃ សក់មួយសរសៃ ដង្ហើមចេញចូល ឬសូម្បីតែបេះដូងដែលកំពុងលោតញាប់ហ្នឹង… ក៏ជារបស់បង ។»

គេសម្លឹងខ្ញុំ ភ្នែកមូលក្រឡង់ផ្តើមរលើបរលោង តែមិនមែនដោយសារខ្លាចទេ គឺកំពុងចាញ់ច្រាប ។ បេះដូងគេកំពុងលោតញាប់ប្រកួតនឹងបេះដូងខ្ញុំ ។

«ចុះ… ចុះបើខ្ញុំមិនព្រម ?» គេនៅមានះសួរខ្សឹបៗសាកល្បងចិត្ត ។

ខ្ញុំសើចតិចៗង៉ុលៗក្នុងបំពង់ក ជំនួសឱ្យចម្លើយហើយដកដៃមកវិញ រួចរុញចានសាច់ដែលកាត់រួច ទៅតម្រៀបមុខគេ ។

«ញ៉ាំ !» ខ្ញុំងើបចិញ្ចើម ធ្វើសំឡេងគំរាមបែបខូចៗ ៖

«បបូរមាត់ហ្នឹង បងមិនចង់ឱ្យឈាមដូចក្នុងឡានពីព្រឹកទេ ដាហ្ស៊ី ?»

គេឱនមុខង៉ក់ យកសមមកចាក់សាច់ញ៉ាំទាំងមិនហ៊ានតមាត់មួយម៉ាត់ តែជ្រុងមាត់គេ… ខ្ញុំមើលឃើញច្បាស់ណាស់ថា គេកំពុងលួចញញឹមខ្លះ ទម្លាក់មកពិចារណាខ្លះ ។

ខ្ញុំផ្តេកខ្លួនទៅក្រោយវិញ លើកកែវស្រាមកក្រេប…

រសជាតិស្រាយប់នេះ ផ្អែមជាងរាល់ដង ។

ការចិញ្ចឹមកូនបក្សីតូចមួយនេះ បាននិងកំពុងធ្វើឱ្យស្តេចបិសាចដូចជាខ្ញុំ ញៀនដកខ្លួនលែងរួចហើយ ។

គេថាស្រលាញ់ខ្ញុំ? (តំណាលដាហ្ស៊ី)

សាច់ស្តេកក្នុងមាត់ ខ្ញុំទំពាស្ទើរតែមិនដឹងរសជាតិ ។ ពាក្យសម្តីគំរាមកំហែងបែបកាចៗ លាយឡំនឹងការហួងហែងកម្រិតអភិជនរបស់គេ កំពុងតែរត់ខ្វែងខ្វាត់ពេញខួរក្បាលខ្ញុំ ធ្វើឱ្យសរសៃប្រសាទទាំងសំណុំត្រូវតានតឹង តែបេះដូងបែរជាលោតញាប់ខុសចង្វាក់ក្លាយជាកម្ដៅកក់ក្តៅអាថ៌កំបាំងមួយ ។

«អូនជារបស់បង ! ក្រចកដៃ សក់មួយសរសៃ ដង្ហើមចេញចូល ឬ សូម្បីតែបេះដូងដែលកំពុងលោតញាប់ហ្នឹង… ក៏ជារបស់បង … »

ខ្ញុំលួចដកដង្ហើមធំ ។ ខ្ញុំគួរតែខ្លាចគេ… ខ្ញុំគួរតែស្អប់អំណាចផ្ដាច់ការរបស់គេដែលចាត់ទុកខ្ញុំដូចជារបស់លេងក្នុងកណ្តាប់ដៃ… តែហេតុអីពេលសម្លឹងមើលទម្រង់មុខដ៏សង្ហានិងសោះអង្គើយដែលកំពុងក្រេបស្រាយឺតៗនៅត្រើយម្ខាងតុនេះ ខ្ញុំបែរជាមានអារម្មណ៍ថា… កក់ក្តៅ ?

ដើម្បីលាក់បាំងថ្ពាល់ដែលកំពុងឡើងកម្តៅ និងការលួចរំភើប ខ្ញុំខ្លួនឯងប្រញាប់ទាញកែវស្រាទំពាំងបាយជូរដែលគេរុញមកឱ្យមុននេះ លើកមកអកផឹកមួយក្អឹកធំសឹងតែអស់ពាក់កណ្តាល ។

ខ្ញុំធ្វើអីនេះ ?

បញ្ឈឺគេ ឬធុញនឹងជីវិតខ្លួនឯង ?

…រសជាតិចត់លាយផ្អែមរត់កាត់បំពង់ក ធ្វើឱ្យខ្ញុំក្រហាយសឹងក្អួតពុលទាំងទឹកមាត់ តែ… ពិតណាស់… វាអាចជួយបន្លប់ភាពអៀនខ្មាសបានខ្លះ ។

គេមិនមាត់ គេអង្គុយសម្លឹងអាកប្បកិរិយាខ្ញុំ ។

សំឡេងខ្ញុំក្លាយជាគ្រលរទាប ហើយបន្លឺឡើងមករ៉ាវ ៖

«បងទីន… បព្វតា… មើលឱ្យច្បាស់ ខ្ញុំជាមនុស្សតុកសិក ! …យល់ ? ខ្ញុំជាមនុស្សមានបញ្ហា ! សង្សារទាត់ចោល… ឮ ? ហើយ… មើលផ្ទះខ្ញុំចុះ… ប៉ាខ្ញុំ ម៉ាក់ខ្ញុំ… (រអាក់រអួលស្អកៗ) គាត់ចាស់ៗអស់ហើយ… ខ្ញុំនៅអង្គុយគូរតុក្កតា… កូនទោលធុនខ្ញុំ… ដោះអីក៏មិនចេញ… ស្រាយអីក៏មិនបាន ! បងឯងឃើញអស់ហើយតើ !»

អូយ !

មិញនេះ… រូៗ… ម៉្លេះ ? និយាយអីខ្លះហើយហ្នឹងខ្ញុំ ?

ចួបគ្នាសប្តាហ៍ក្រោយ !

រឿង៖ នាងនិងគេ (ភាគ២៣)
មើលទម្រង់មុខរបស់នាងបណ្តើររង់ចាំមើលប្រតិកម្មរបស់នាងបណ្តើរខ្ញុំបើកឡានបណ្តើរ។

ទើបតែទទួលស្គាល់ថា សុភមង្គលពេលមានគេនៅក្បែរ ឮសំឡេងគេ គឺជាសុភមង្គលដល់កំពូលមួយ ខ្ញុំមិនដែលមាន ។

«ហើយ… យើងទៅណា ? ទើបតែមកដល់ផ្ទះមិនទាន់បានអីផង !»

«បងនឹក !»

ខ្ញុំឆ្លើយខ្លីភ្លាមមិនចាំគិតយូរធ្វើឱ្យខាងគេអាក់ ។

ខាងគេ គេធ្វើជាបែរទៅបកស្រោមឯកសារលើកមកផ្ចង់អាន បន្លំបន្លប់លើផ្ទៃមុខក្រហមប្រឿងៗដែលគេចៗពីភ្នែកស្រឹមៗរបស់ខ្ញុំ ។

ស្មានអីចេះខុស… គ្រាន់តែអានដល់ចំណុចដែលពេទ្យផាណង្គលួចចាក់ថ្នាំសង្កត់សរសៃប្រសាទប៉ានាង នាងក៏គាំងដង្ហើមទៅជាហត់ៗ ហើយងើបមុខសម្លឹងត្រង់ទៅផ្លូវខាងមុខដើម្បីប្រមូលសតិមកពិចារណាលើបណ្តាហេតុការណ៍ចាស់ៗទាំងអស់ក្នុងពេទ្យឡើងមកវិញ ។

មិនមែនទទេៗ ប៉ានាងត្រូវរវើរវាយគេងពេទ្យមិនអាចវិលមកផ្ទះ ថែមធ្ងន់ឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះឡើយ ។

ទឹកភ្នែកត្រង់ឆ្វាចរមៀលធ្លាក់កាត់ថ្ពាល់ទន់រលោងនោះភ្លាមៗ ។

« ??? » នាងងើបមុខសម្លឹងខ្ញុំទាំងជលនេត្រហូរសស្រាក់សស្រាំ គ្មានសំឡេងតែមានសំណួរបង្កប់ក្នុងពន្លឺភ្នែក មានន័យជាស្រេចទៅហើយថា

«ហេតុអី ???»

ឃើញទឹកភ្នែកនាង ដើមទ្រូងខ្ញុំដូចមានមនុស្សយកម្ជុលរាប់ពាន់មកចាក់ទម្លាយ  តែខ្ញុំត្រូវតែប្រាប់ការពិត ដើម្បីឱ្យនាងស្អប់ពិភពលោកមួយនេះ មកជ្រកក្នុងពិភពលោករបស់ខ្ញុំ… នាងជារបស់ខ្ញុំតែម្នាក់ ។

ខ្ញុំតបដោយសំឡេងត្រជាក់ស្រេប ៖

«គេញ៉ែហើយនៅមិនដឹង គេចង់ឆីជាចំណី នៅតែមិនយល់ទៅញញឹមញញែមដាក់ពួកហ្នឹង ?»

ឮខ្ញុំឆ្លើយកាលណា អាការស្រីតូចម្នាក់នេះភាំងៗតាមទម្លាប់របស់គេ ។ គេប្រហែលជាដឹងរឿងសម្ងាត់នៃក្រុមអភិជនថោកទាបខ្លះដែលតែងតែប្រើវិធីចងគ្រួសារខាងស្រីៗដោយប្រើមន្ទីរពេទ្យមួយហ្នឹង តែការដឹងនេះអាចយឺតពេលបន្តិច ។ ប្រសិនបើកាលម្សិលមិញសមត្ថកិច្ចមិនចាប់ខ្លួនឪហើយនិងកូននាយកមន្ទីរពេទ្យនោះទេ នាងអាចនឹងមិនទាន់ព្រមជឿសំណុំក្រដាសនេះផងក៏មិនដឹង ។

ដាហ្ស៊ីយកដៃខ្ទប់មុខ ទម្លាក់ឯកសារលើភ្លៅនាង ហើយស្រែកទ្រហោយំសឹងអាចថាសន្លប់បាត់ស្មារតី ។ មិនចម្លែកទេ គេប្រហែលជាទើបតែភ្ញាក់ខ្លួនថា មនុស្សដែលគេធ្លាប់ទុកចិត្តខ្លាំង តាមពិតចុងក្រោយសុទ្ធតែប្រែក្រឡាមកពីសារធាតុជាសត្វពស់អាសិរ្ពិស ។

ខ្ញុំមិននិយាយច្រើន មានតែឈប់ឡានលូកដៃទាញក្បាលទងវងឱ្យមកផ្អែកលើស្មាខ្ញុំ ។ ស្រីស្អាតមិនបានរុញខ្ញុំចេញ គិតពីបន្តយំគគ្រូក ។  លើកនេះនាងលែងបន្លំជាមនុស្សរឹងមាំបានទៀតហើយ គឺទន់ជ្រាយ ហើយយំ   យកៗតែម្តង ។

ដៃស្តាំ… ខ្ញុំអង្អែលសក់នាងថ្នមៗ ជាការផ្តល់ភាពកក់ក្តៅនិងកិច្ចសន្យាសុវត្ថិភាពអរូបមួយក្នុងកាលៈទេសៈដែលគេពិតជាកំពុងតែត្រូវការជាខ្លាំង

«ក្រុមគ្រូពេទ្យរបស់បង បានលាងថ្នាំនោះចេញពីខ្លួនគាត់ហើយ ។»

ខ្ញុំខ្សឹបពីលើក្បាលសរសៃសក់គេដើម្បីរម្ងាប់ភាពភ័យរន្ធត់ដែលគេកំពុងមាន  ហើយពេលដាហ្ស៊ីនៅផ្ទៀងស្តាប់បង្អន់យំ ខ្ញុំខ្សឹបស្រាលៗបន្ថែម

«ប៉ាអូននឹងដឹងខ្លួនជ្រះស្រឡះវិញឆាប់ៗនេះ ! បងសន្យា… ហើយ… តទៅ… គ្មានអ្នកណាអាចប៉ះពាល់គ្រួសារអូនបានទៀតទេ !»

រំពេចនោះ ដៃតូចៗទាំងសងខាងរបស់នាងដែលធ្លាប់តែព្យាយាមវាយរុញខ្ញុំចេញ បានលូកមកតោងអាវសឺមីខ្ញុំជាប់យ៉ាងណែន ហាក់ដូចជាខ្ញុំកំពុងក្លាយមកជាពោងសង្គ្រោះជីវិតរបស់នាង ជាបង្អែកតែមួយគត់… ខ្វះមិនបាន ។

«បងទីន…» គេនិយាយដោយអណ្តឺតអណ្តកហើយសម្លឹងភ្នែកខ្ញុំទាំងអួលដើមក

«ខ្ញុំចង់ទៅមើលប៉ាខ្ញុំ !»

គេមានសភាពអង្វរករហើយភ្លេចភ្លាំងគ្រប់យ៉ាង… តែ… ព្រះ ! គ្រាន់តែពាក្យថា «បងទីន» ចេញពីមាត់គេជាមួយនឹងកាយវិការដាក់ខ្លួនជាចំណុះបែបនេះ… បេះដូងដែលធ្លាប់តែរឹងដូចថ្មរបស់ខ្ញុំស្រាប់តែទន់ជ្រាយបានដូចតៅហ៊ូ ។

ខ្ញុំមិនមែនឮសូរលោតញាប់ខុសចង្វាក់ក្នុងទ្រូងដាហ្ស៊ីទេ គឺក្នុងទ្រូងខ្ញុំខ្លួនឯង… បេះដូងខ្ញុំ… ។ ខ្ញុំ… ចម្លើយគឺ… ឱនទៅថើបសក់គេមួយខ្សឺត រួចយកម្រាមដៃទៅគ្រវាសជូតទឹកភ្នែកឱ្យគេស្រាលៗ ។ ការវិនិយោគរបស់ខ្ញុំ… ចាប់ផ្តើមទទួលផលហើយ ។

«ប៉ាអូនមានសុវត្ថិភាព ១០០% គាត់ត្រូវគេងយូរទៀត អាចដល់ព្រឹកស្អែកព្រោះជាតិពុលទើបនឹងយកចេញ តែបើកូនស្រីគាត់ដួលសន្លប់ព្រោះដាច់ពោះ បងច្បាស់ជាអ្នកទទួលខុសត្រូវមិនខាន ។»

ខ្ញុំគំហកតិចៗដាក់កែវភ្នែកអង្វរកររបស់គេដែលមើលមកខ្ញុំជានិច្ចកាលដោយក្តីបារម្ភ ។

«នៅស្ងៀមៗ បងនាំទៅកន្លែងមួយ !»

ខ្ញុំទាញខ្សែក្រវាត់មកពាក់ឱ្យនាងឡើងវិញជាថ្មី មុននេះនាងបានដោះចោលពេលឱនយំ ហើយជាន់ហ្គារបើកឡានឆ្ពោះទៅកាន់ភោជនីយដ្ឋាន Sky Dining លំដាប់នៅលើដំបូលអគារដែលខ្ញុំបានឱ្យអ៊ីសានកក់តុតាំងពីកន្លះម៉ោងមុន ។ គ្មានអ្នកណាមានសិទ្ធិមកដកហូតទេពធីតាចេញពីខ្ញុំឡើយនៅយប់នេះ ។

មកដល់តុអាហារក្រោមពន្លឺភ្លើងទាន ស្រីស្អាតអង្គុយស្ងៀមដូចកូនឆ្មា មិនហ៊ានតវ៉ាអ្វីទាំងអស់ ។ ខ្ញុំចាប់ផ្តើមកាត់សាច់ស្តេកជាដុំតូចៗ រួចរុញទៅពីមុខនាង ។ កែវភ្នែកមូលក្រឡង់របស់គេសម្លឹងមកខ្ញុំលាយឡំនឹងភាពងឿងឆ្ងល់ និងការជាប់ជំពាក់ ។ ដឹង ! គេប្រហែលជាកំពុងវង្វេងរវាងភាពផ្ដាច់ការ និងអាការៈថ្នាក់ថ្នមទន់ភ្លន់របស់ខ្ញុំហើយ ។

«ញ៉ាំទៅ !» ខ្ញុំបញ្ជា ហើយក៏ឆ្លៀតផ្តល់បន្ថែមនូវស្នាមញញឹមខួចម្ខាងថ្ពាល់ បង្អួតភាពស្រស់សង្ហាដោយទំនុកចិត្ត «បើញ៉ាំមិនអស់ បងបញ្ចុក !»

ឮហើយ គេភ័យព្រើត រហ័សចាប់សមនិងកាំបិតមកកាន់ភ្លាម ព្រោះគេគួរតែស្គាល់ខ្ញុំច្បាស់ ដឹងរួចហើយថាខ្ញុំនិយាយអីគឺខ្ញុំហ៊ានធ្វើហ្នឹងពិតមែន ។

ខ្ញុំក្រេបស្រា សម្លឹងមើលឆ្មាតូចដ៏ស្ងប់ស្ងាត់ដែលទំពាអាហារបណ្តើរ ម្តងម្កាលនាងលួចសម្លឹងមុខខ្ញុំបណ្តើរ ។ អារម្មណ៍ស្អប់និងខ្លាចដែលធ្លាប់មាននៅក្នុងកែវភ្នែកនាង កំពុងតែរលាយបាត់ទៅសន្សឹមៗ ។

លង់ស្នេហ៍បងទៅ ដាហ្ស៊ី… ព្រោះបងគ្មានថ្ងៃអនុញ្ញាតឱ្យអូនដើរចេញពីបងឡើយ !

ខ្ញុំលើកអកស្រាទំពាំងបាយជូរពណ៌ក្រហមឆ្អៅ បណ្តោយឱ្យរសជាតិចត់លាយផ្អែមហូរចុះជ្រៅក្នុងបំពង់កដែលតាមពិតមិនឃ្លានអ្វីទាំងអស់ក្រៅពី «គេ» ម្នាក់ដែលនៅចំពោះមុខខ្ញុំនេះទេ ។ ខណៈដែលកែវភ្នែកនេះមិនចេះឆ្អែតក្នុងការនៅផ្ដោតលើទម្រង់មុខដ៏ទន់ភ្លន់របស់មនុស្សស្រីម្នាក់នេះ ចំពោះមុខចិត្តសម្ងាត់ ខ្ញុំលបលួចគិតដល់រឿងជ្រៅៗធ្ងន់ៗរវាងពួកយើង ។

ពេលគេដោះអាវនេះចេញ ពេលខ្ញុំគ្រប់គ្រងគេ តើសំឡេងគេអង្វរករខ្ញុំ ពីរោះកម្រិតណា ? តើគេចង់បានខ្ញុំថ្នាក់ណា ? ថ្ងៃនោះប្រាកដជាមកដល់ តែថា… គេមិនមែនជាផ្កាដែលខ្ញុំត្រូវគ្រញិច បំបាត់រសលម្អងភ្លាមៗតាមសន្ទុះចិត្តទេ ។ ខ្ញុំត្រូវការអត់ទ្រាំរហូតដល់គេ… ស្រលាញ់ខ្ញុំ… ចេញពីបេះដូង…

ដាហ្ស៊ីទំពាអាហារយឺតៗ ហាក់មិនទាន់រំសាយពីអារម្មណ៍តក់ស្លុត និងភាពកក់ក្តៅដែលខ្ញុំទើបតែផ្តល់ឱ្យ ។

ខ្ញុំមិនដកភ្នែកពីគេទេ ឯគេគេចពីភ្នែកខ្ញុំ ។ ម្តងម្កាល ក៏លួចដៀងភ្នែកមកមើលខ្ញុំ ខ្ញុំឱ្យខ្សែភ្នែកពួកយើងបានប៉ះគ្នាយ៉ាងឯករាជ្យ ។ តែពេលដែលចរន្តភ្លើងស្នេហ៍ប៉ះគ្នាព្រាកៗ ភាគីគេក៏ប្រញាប់ទម្លាក់ភ្នែកចុះវិញ ថ្ពាល់ប្រែជាក្រហមប្រឿងៗឡើងមួយរំពេច​ ។

តើស្រីសុភាពមិនដែលចុះស្នាមដូចគេ លង់នឹងមនុស្សប្រុសត្រង់ណាខ្លះ ? គេដឹងហើយឬនៅថា តទៅ គេគឺមានសិទ្ធិលង់ខ្ញុំតែម្នាក់ ?

មើលពីរនាក់យើងចុះ ។ មិននិយាយអ្វីច្រើន តែភ្នែកនិងបេះដូងធ្វើការរាប់ពាន់ពាក្យ ។

ទិដ្ឋភាពនេះអស្ចារ្យជាងការចុះកិច្ចសន្យាពាណិជ្ជកម្មរាប់សិបលានដុល្លារពីម្សិលទៅទៀត ។ ខ្ញុំចង់បង្កកពេលវេលានេះទុក… ចង់ឱ្យពិភពលោកនេះ មានត្រឹមតែពួកយើងពីរនាក់។ប៉ុន្តែ… ឋានសួគ៌ដែលខ្ញុំទើបតែរៀបចំ ស្រាប់តែត្រូវបំពុលដោយសំឡេងឡូឡាដ៏គួរឱ្យរំខានពីមាត់ទ្វារចូលនៃភោជនីយដ្ឋាន ។

«ជំនួយការរបស់ខ្ញុំបានកក់ទុករួចហើយ ម៉េចក៏អត់មានកន្លែង ? ឯង… ឋានៈដល់ទៅ Manager ចង់ពិបាករកការងារថ្មីដែរទេ ???»

ខ្ញុំទម្លាក់ភ្នែកសម្លក់កម្រាលតុហើយមិនខ្ចីងាកទៅមើលទេ ។

ពួកអភិជនអុងអាត់គ្មានការអប់រំបែបនេះ គឺជាសំរាមដែលខ្ញុំកៀរនៅជើង… តែខ្ញុំសង្កេតឃើញដៃអូនដែលកំពុងកាន់សមនិងកាំបិត ស្រាប់តែគាំងស្ងៀម ។ គេស្គាល់អ្នកដែលទើបឈានមកដល់ ?

ស្រីស្រស់របស់ខ្ញុំមិនបានងាកទៅមើលមនុស្សទាំងនោះតាមប្រភពសំឡេងទេ តែកែវភ្នែកដ៏បរិសុទ្ធរបស់នាងប្រែជាតានតឹងងើបមុខមើលមកខ្ញុំភ្លឹះៗ ។ ខ្ញុំញាក់ស្មាជាសញ្ញាថាកុំខ្វល់… តែគេមិនខ្វល់ក៏ត្រូវតែឆ្ងល់ព្រោះតុនៅសល់ជុំវិញអត់ភ្ញៀវសោះ ម៉េចបានខាងហាងមិនឱ្យអ្នកដទៃចូល ?

ខ្ញុំដកដង្ហើមធំដោយកំហឹងដែលចាប់ផ្តើមស្ទុះដឺក្រេឡើងមកយឺតៗ ។

សំណួរគឺ អ៊ីសានធ្វើការបែបណា បានជាបណ្តោយឱ្យសំរាមចូលមកយាយីដល់ពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំ កន្លែង Date ដ៏ពិសេសរបស់ខ្ញុំ ? អ្នកគ្រប់គ្រងភោជនីយដ្ឋានកំពុងឱនក្បាលពន្យល់ដោយការភ័យព្រួយ ៖

«សុំទោសអ្នកនាងមាណាកា ! យប់នេះមានភ្ញៀវ VVIP គាត់បានយក    ផ្តាច់ជាន់នេះទាំងមូលហើយ ។ សូម្បីតែភ្ញៀវកិត្តិយសផ្សេងទៀត ក៏យើងត្រូវលុបចោលការកក់ដែរ តែនៅក្រោម… នៅជាន់ក្រោមមានកន្លែងទាន !»

មាណាកា… ?

ឈ្មោះនេះធ្លាប់ឮ ? អូ ! …នឹកឃើញហើយ… ខ្ញុំដៀងមករកស្រីស្នេហ៍… ពិតណាស់… ដាហ្ស៊ីស្គាល់ពួកនោះ ។

ប្រាវ !

ស្នូរច្រានកៅអី… សំឡេងស្រួយស្រែសលាន់ឡើងពីមនុស្សស្រីដដែលនោះ ៖

«VVIP ?  ស្អីគេ ? ចង់ដឹងណាស់ថាអ្នកណា ? ឥឡូវយើងដើរចូលហើយ ចាំមើលមេរបស់ឯងលក់ឬមិនលក់ !»

កន្ទុយភ្នែកខ្ញុំឃើញស្រីម្នាក់នេះថាច្រែតៗហើយ ក៏រុញអ្នកគ្រប់គ្រងចេញ រួចបោះជំហានចូលមកដល់កណ្តាលហាងយ៉ាងក្រអឺតក្រទម ដោយមានអតីតសង្សារគេ (ដាហ្ស៊ី) គឺនាយសំរាមវេហាដើរមកត្រុកៗតាមពីក្រោយតាមឋានៈជាអនាគតស្វាមីបញ្ញើក្អែក ។

ខ្ញុំដាក់កែវស្រាចុះលើតុយឺតៗ… ជាសញ្ញានៃការចាប់ផ្តើមមកដល់នៃព្យុះកំបុតត្បូង ។

មាណាកា និងវេហា ឈប់ង៉ក់កណ្តាលហាងហើយសម្លឹងមកតុរបស់ខ្ញុំ ។ កែវភ្នែកពួកនោះបើកធំៗ ពេលឃើញដាហ្ស៊ីដែលជ្រប់មុខស្រពោននៅអែបតុអាហារដ៏ប្រណីតក្រោមពន្លឺភ្លើងទាន ។

«ដាហ្ស៊ី ?»

EX គួរឱ្យជ្រេញរបស់គេ ហ៊ានឧទានហៅឈ្មោះគេតិចៗទាំងដែលធ្វើមើលមិនឃើញថាខ្ញុំកំពុងអង្គុយចំខែងកណ្តាលបន្ទប់ ។

ខ្ញុំថាមិនមើលសំរាមទេ នាំស្អុយភ្នែក តែពេលវានោះមិនងាយដកភ្នែកពីកុលាបក្រពុំរបស់ខ្ញុំសោះ  ខ្ញុំគ្រវីចង្កាផ្តេកខ្លួនលើបង្អែកកៅអីសម្លឹងទៅវិញរ៉ាវដោយប្រើខ្សែភ្នែកបែបមច្ចុរាជតែម្តង ។ កូនចៅខ្ញុំដែលនៅចោម១០ម៉ែត្រជុំវិញ ឈានចូលមកបង្ហាញខ្លួនពីចម្ងាយ ។

មាណាកាកូនស្រីទម្រើសរបស់តាវណ្ណឆៃដែលល្បីឆីប្រុសតារាមិនថាប្រុសពិតឬមិនពិត មិនរើសមុខ ពេលនេះហាក់ភ្ញាក់ផ្អើលតែមួយភ្លែត ក៏ប្រែជាញញឹមចុងមាត់បញ្ចេញអាការៈមើលស្រាលតាមពាក្យសម្តី ៖ «អូហូហ្នឹង ! ពិភពលោកផ្លាស់ប្តូរមែន ! សូម្បីអ្នកដេរតុក្កតាលក់តាមផ្លូវ អាចក្លាយមកជា VVIP បានម្តងម្កាលដែរ ?»

ស្អែកចួបគ្នាទៀត …