បេះដូងមេគង្គ – Meysansotheary

រឿង៖ បេះដូងមេគង្គ ភាគទី៣៦
គុកស្នេហ៍

ឈឺក្បាលណាស់…..

នាង​និយាយតិចៗ​ក្រោយពីដឹងខ្លួនមកវិញ។

សម្លឹងរកមើលសភាពពិតរបស់ខ្លួនឯង ភ្លាមនោះហាន់ដា​​នឹកឃើញ​ដល់រឿងនៅភូមិឡាវ។ ​អ្វីមួយ​សប្បាយអំណរ​លេចឡើងក្នុងចិត្ត​ភ្លេចអស់ការឈឺចាប់ផងទាំងពួង។

«យើងរកឃើញគេ​ហើយជេន! ​ជេននៅឯណាជេន​! មកៗជេន មក​ជួយនាំគេវិលទៅផ្ទះវិញ! គេគឺគីម៉ាល់របស់ខ្ញុំ!»

ហាប់ដាប្រែខ្លួនរកច្រត់ដៃក្រោក តែ​ដៃ​សង្កត់លើចំបើង​រកាំរមាស់​បណ្តាលឱ្យនាង​ចាប់ផ្តើមទទួលអា​រម្មណ៍​ថា​កខ្វក់​។

ជញ្ជាំងចម្រឹងឈើមូលធំៗ នៅពីក្រោយខ្នង ​ដែលកំពុងផ្អែក និងស្នាមដានភក់ល្បាប់ប្រឡាក់លើជើងទាំងសង ហាន់ដា​ចាប់ផ្តើមមានអារម្មណ៍ ច្របូកច្របល់។

នាង​មិនដឹងទេ ថាមុននេះ​មានអ្វីកើតឡើង ។​ ពិសេសក្រោយពេលនាង​ទប់ចិត្ត​សង្ស័យមិនបាន​ហើយប្រតោងដៃគីម៉ាល់។

«ក្រុមណាមួយបានមកដល់ហើយចាប់ខ្ញុំដាក់ក្នុងនេះ» ពេទ្យកម្សត់គិតយ៉ាង​អន្ទះសា។

ហាន់ដាស្ទុះក្រោក​!

ទីនេះជារោងគោ តែវាមានទីតាំងលុងនៅក្រោមដីដូចត្រង់សេសម័យកាលសង្គ្រាម។​

ពំនូក​និងគំនរ​ចំបើងពោរពេញនិង មានចម្រឹងមាំៗជាកូនឈើមូលៗទៀត ជេនមិនអាចរកខ្ញុំឃើញដោយងាយស្រួលទេហើយក៏មិនដឹងចេញទៅវិញ​របៀបណាដែរ។

គ្រប់យ៉ាង​លើខ្លួននាង​បាត់អស់ហើយ!

ទោះយ៉ាងណា​ក៏មានអារម្មណ៍ល្អក្នុងការដឹងថា​គេនៅរស់។ នាង​ញញឹម​ច្រត់ដៃតិចៗ ព្យាយាមក្រោកពីកន្លែង​សន្លប់នេះដោយ​ត្រដាបត្រដួស។

ពេលវេលារំលងទៅយូរប៉ុនណាហើយ? ពោះឃ្លាន​ ដៃជើងល្វើយ ​តែមាត់ញញឹម ចិត្តមានសង្ឃឹម​​ទៅកើត?

ព្រោះតែដឹងថា​ គេនៅរួមដង្ហើមជាមួយនាងក្បែរៗនេះ គឺគេនៅរស់នៅឡើយ​​គ្រាន់តែគេមិនចងចាំ។ គេអាចធ្លាក់ទៅទង្គិច ​ហើយមិនបានទទួលការព្យាបាលដើម្បីរំឭកទាញការចងចាំមកវិញ។

«គីម៉ាល់កុំភ័យណា ប្រពន្ធជាពេទ្យ អូនក្លាយជាដុកទ័រពេញ​លក្ខណៈហើយ គឺដូចដែលបងតែងតែហៅអូន! អូន​នឹង​ព្យាបាលឱ្យបង កុំភ័យណា​! សន្សឹមៗ​យើងនឹងវិលទៅផ្ទះ​យើងវិញ!»

ពេលសម្លឹងទៅក្រៅ មិនឃើញអ្វីក្រៅពីជញ្ជាំង​ជម្រាលដីទេ។

ពួកគេ​ជាអ្នកណា? ហេតុអីចាំបាច់ធ្វើបែបនេះចំពោះខ្ញុំ?

ដើម្បីជួយខ្លួនឯង​ឱ្យ​ដំណើរ​ឈាមរត់បានល្អ បន្ទាប់ពី​បាន​អង្គុយសន្លប់ឈឹងមិនដឹងតាំងពីពេលណាមក នាងទ្រោបក្បាល បិទភ្នែក​នឹង​ចម្រឹងទ្វារដែលត្រូវបានចាក់ពីក្រៅ​ដោយ​មេ​សោចាស់មួយធំហើយ​មាំ។

«អ្នកស្រីតូចសុខសប្បាយ?!»

នាង​ងើបមុខ​ឡើងយ៉ាងរហ័ស​ដូចផ្លេកបន្ទោរ។

«ពូយឹម?!»

បុរសចំណាស់នេះ​ចុះមកទើមៗពីចំហៀងខាងឆ្វេង។ ហាន់ដាទើបតែ​​ចាប់អារម្មណ៍​ថា ទិសដៅមួយនោះអាចថា ជាច្រករត់ចេញ និងជា​ជណ្តើរចុះពីលើមក ដែលមុននេះមិនបានចាប់អារម្មណ៍។

«មានរឿងអីនៅទីនេះ?!»

នាង​សួរទាំង​ឃើញភាពមិនល្អស្រេចទៅហើយ នៅលើទឹកមុខជនចំណាស់។​ ជននេះមិនចុះមកតែឯងទេ គឺហែហម​ដោយ​ឈ្មោះអិនជាដៃស្តាំ និងកសិករវ័យចំណាស់មួយរូបទៀត។

«ពូរកឃើញគេយូរហើយ ពូលាក់គេទុក!»

នាង​និយាយសួរ​នាំ​ដោយទឹកមុខឈឺចាប់។ បុរសចំណាស់ឈ្មោះយឹមញឹមៗ ហើយមិនមាត់។ នាង​តោងចម្រឹង​នេះ ទាំងឈឺចិត្តនឹងលោកិយដ៏ខ្មៅកខ្វក់។ ស្រីស្អាតនិយាយបន្ថែមទាំង​រអាក់រអួល៖

«ពូមិនព្យាបាលគាត់​ ហើយទុកគាត់ឱ្យរៀបការ​ជាមួយមនុស្សស្រីមិនដឹងក្តី ដើម្បីអី!»

«អ្នកស្រីតូចឆ្លាតណាស់! ទាយសាកទៅ!»

នាង​ខាំមាត់ស្ទើរដាច់ហើយនិយាយមួយៗ៖

«តួចិត្តអាក្រក់នៅតែចិត្តអាក្រក់!»

ពូយឹមសើចក្អាកក្អាយ នៅពេលដែល​អិន និង​បុរសចំណាស់ដើរចុះឡើងពិនិត្យស្ថានការណ៍ជុំវិញនេះ។

«លោកនេះគ្មានអាក្រក់និងល្អចែកដាច់ពីគ្នាទេ​នីដា! ក្មួយស្រីយើងស្លាប់ហើយ យើងមានអីរំពឹងទៀត?!»

ហាន់ដា​​ងក់ក្បាលតិចៗ។ ​នាង​ដឹងថា​សុងសក្តិនិងនារីភាបានបាត់ខ្លួនទៅ​តាំងពីគីម៉ាល់មិនទាន់មានបញ្ហា តែការបាត់ខ្លួនគ្មានដំណឹង​មិនមែន​ប្រាកដថាសុទ្ធតែជាការស្លាប់ទេ។

«គីម៉ាល់ត្រូវទឹកកួចហើយ គេគង់​នៅរស់បាន រឿងម៉ាក់ក្មេកពូ កុំអស់សង្ឃឹម ឆាប់បន្តរកគាត់ទៅ!»

យឹម​ឈ្ងោកមុខ​ដោយវិបត្តិ។

«ខ្ញុំមិនបានអស់សង្ឃឹមឬបោះបង់ក្មួយខ្ញុំចោលទេ​ៗ តែខ្ញុំដឹងថាអ្នកណាធ្វើ! ​ ពួកត្រីកោណមាសខ្ញុំស្គាល់វា​​ច្បាស់​ៗ! អាពេទ្យសុងសក្តិជាមនុស្ស​របស់​ពួកអស់នោះចាត់មក! ​ពេលវាសម្អាតគ្នាវា ក្មួយខ្ញុំក៏ស្ថិតក្នុងចំណោម​មនុស្ស​ដែលត្រូវគេសម្អាត​ដែរ! អយុត្តិធម៌ណាស់!»

នាងធ្លាក់ថ្លើមក្តុកនឹកដល់សុងសក្តិ។

នារីនេះទន់ជើងអង្គុយ​ស្មើលើកម្រាលចំបើង។

ជេនតែងរំលឹកប្រាប់នាង​ពន្យល់នាង​អំពីការពិត​ដែលថា សុងសក្តិជាគិញនៃពួកត្រីកោណមាស។​ សុងសក្តិមកដល់ស្ទឹងត្រែង​រាប់អាននាង​និងគ្រួសារ ក៏​ក្នុងបំណង​ដើម្បីតែ​ស្វែងរកអាថ៌កំបាំងក្នុងដៃពិសិដ្ឋ​ ហើយគ្រប់យ៉ាងគឺសុងសក្តិបាន Set Up ឡើង​។ ឥឡូវនេះ​សម្តីពូយឹមបានបញ្ចប់គ្រប់យ៉ាងឱ្យភ្លឺ​ច្បាស់ដូចថ្ងៃ។

នាង​នៅស្ងៀមបន្តិច​ក្នុងទុក្ខសោក បន្ទាប់មកក៏និយាយឡើងមួយៗ៖

«ហេតុអីពូមិនជួយគីម៉ាល់!»

«ហេតុអីខ្ញុំត្រូវជួយ?!»

«ចុះពូឱ្យគេមករៀបការនេះក្នុងគោលបំណងអី?!»

ពូយឹមនៅស្ងៀម នាង​និយាយបន្ថែម​នូវចម្លើយដោយខ្លួនឯង៖

«ទ្រពសម្បត្តិ?!»

ពូយឹម​ញាក់ចិញ្ចើមទទួលស្គាល់ភ្លាម ធ្វើឱ្យហាន់ដា​​សើចខឹកៗ​ហាក់ដូចជាមនុស្ស​ល្ងីល្ងើ។

«ពូចង់និយាយថា​ ពេលការរួច​ចាំឱ្យគាត់ទៅឌូបៃវិញ បង្ហាញ DNAទាមទារទ្រព្យសម្បត្តិ?!»

«ឆ្លាត! អ្នកស្រីឆ្លាត!»

«កុំភ្លេចថា គាត់មាន​ប្រពន្ធហើយ! ​ជាប្រពន្ធស្របច្បាប់! ក្មេងស្រីនៅរៀនដែលពូចាប់ឱ្យការនៀក  គេមិនបានស្រឡាញ់គ្នា ថែមទាំងជាចំណងអាពាហ៍ពិពាហ៍​កើតមាន​ក្នុងពេលគេវិបល្លាស ពូសង្ឃឹមអីថាអាចឈ្នះក្តីជាមួយខ្ញុំ?!»

ពូយឹមសើច៖

«ចុះបើអ្នកស្រីស្លាប់បាត់?!»

នាង​ចងចិញ្ចើម​នឹកឃើញ​ភ្លាម​ដល់រឿងមនុស្ស​មុខដូចគីម៉ាល់ និងការមករំលោភបំពាននាងកាលពីយប់នោះ​។ រូបថតមនុស្សដឹកកណ្តាប់លើទូរសព្ទដៃ  គ្រប់យ៉ាង​ជាទង្វើរបស់បុរសនេះ ដែលមានចេតនា​នាំយើងមកសម្លាប់នៅទីនេះ?

បើមែន​ ជេនហើយនិងវុធ ​ក៏​ប្រាកដជាធ្លាក់ក្នុងអន្ទាក់គេនេះដូចគ្នា។

សេចក្តីសង្ឃឹមដែលមុននេះគិត​ថា មិនយូរទេ ជេន​គេអាចចូលមករកនាង ​រំដោះនាងនិងគីម៉ាល់ទៅ កំពុងរលាយ​ខ្សុលៗបន្តិចម្តងៗ​ ដូចផ្សែងអ័ព្ទកណ្តាលទន្លេ​នាវស្សាន្តរដូវ។

នារីចង្អុលម្រាមដៃខឹងគាត់។

«កែខ្លួនទៅពូយឹម មុនពេល​ធ្ងន់ជាងនេះ!»

«អស្ចារ្យណាស់! មនុស្ស​ទាល់ច្រកមកប្រដៅមនុស្ស​ដែលកំពុងឡើងរាសីយីអ៊ុន!»

«អំពើអាក្រក់មិនដែលបានផលល្អទេ!»

នាង​និយាយទាំងឈឺចិត្ត​។

ពូយឹម​មិនតតាំងអ្វី​តែគាត់បានបោះកញ្ចប់មួយឱ្យនាង​។ នាង​ឱនសម្លឹង នាងស្គាល់វាច្បាស់។

«ថ្នាំ​រំងាប់សរសៃប្រសាទនេះ ​អ្នកស្រីតូចបានចំណាយលុយ ​ទិញជួយមនុស្ស​វិកលរាប់ពាន់នាក់មកហើយ! ពេលនេះ​សងអំពើល្អអ្នកស្រី​តូច​វិញចុះ! ឆាប់លេបវាទៅ បើមិនចង់ស្លាប់លំបាកវេទនា!»

នាង​សម្លឹងកញ្ចប់ថ្នាំទាំងឆ្អែតចិត្ត​។

លោកនេះពិតជាអ្នកដែលធ្វើល្អ​ត្រូវបញ្ចប់ដោយ​របៀបនេះ?

«ខ្ញុំគ្មានធ្វើអីពូទេ ហេតុអីពូចេះស្រឡាញ់ក្មួយពូ តែមិនចេះមានមេត្តា​ខ្លះចំពោះខ្ញុំដែលមានអាយុស្រករគ្នាអ្ហះ?»

«ព្រោះឯងជាដើមហេតុធ្វើឱ្យក្មួយខ្ញុំត្រូវ​ស្លាប់!​ ហើយបើ​ទោះជាវានៅរស់ ឯងជាដើមហេតុដែលយើងមិនអាចយកពិស័កទៅសងឱ្យ​ក្មួយយើង​វិញបាន!»

ហាន់ដាស្រែកខ្លាំងៗទាំងកំហឹង៖

«​ពូជាដើមហេតុ​បំផ្លាញនារីភា ពូដើរបន្ទោសអ្នកដទៃ ស្មានថា​បន្លំទោសពៃរ៍បាន?!»

យឹមចាកចេញហើយ តែឮនាងស្រែកគាត់ទំនងខឹងបានជា​បែរក្បាលមកនិយាយ៖

«បើថ្នាំនេះអ្នកស្រីតូច​មិនប្រើ ស្អែកអ្នកស្រីតូចនឹងត្រូវគេដុតហើយ! នៅភូមិនេះគេជឿថា មនុស្ស​ដណ្តើមស្វាមីអ្នកដទៃជាព្រាយនាំចង្រៃ! អាជេន និងពួកអាជឿន អាផាន វារកអ្នកស្រីមិនឃើញជារៀងរហូត»

ហាន់ដាមិនតក់ស្លុត នាងស្រែកតវ៉ា៖

«ចង់កុហកឱ្យខ្ញុំសម្លាប់ខ្លួនឯងមែនអត់?! សង្ឃឹមទៅពួកមនុស្សបិសាច! ជនជាតិឡាវពីដើមមកហូបទឹកទន្លេ​​មេគង្គ​​​ជាមួយខ្ញុំ  ពួកគេមាន​សារជាតិស្លូតបូត ទៀងត្រង់មិនកំណាចដូច​ពួកឯងទេ!!»

យឹមសើចតិចៗដៀងភ្នែកមកសម្លឹងនាង ជាមួយប្រយោគស៊កសៀត៖

«បើពួកវាមិនកំណាច ចាំខ្ញុំប្រើអ្នកភូមិកំណាចមកពីតំបន់ផ្សេង!»

ហាក់មិនអស់ចិត្ត អិនខ្សឹបដាក់ត្រចៀកមេកោយ។​ ចុងក្រោយយឹមងក់ក្បាលព្រមឱ្យពួកនោះចូលមក​ចងដៃនាង​ស្លាបសេកទៅក្រោយ ហើយ​បិទមាត់នាង​ផង។​

មនុស្ស​ចង្រៃទាំងបី ចាកចេញទៅ ក្រោមភាពទោមនស្ស​របស់ហាន់ដាកម្សត់។ នាង​ទន់ខ្លួនអង្គុយចុះទាំងអស់សង្ឃឹម។

«ជេនឯងមិនឱ្យខ្ញុំមក តែខ្ញុំមិនជឿឯង! ម្តងហើយម្តងទៀត ​ពួកគេ​រៀបចំអន្ទាក់ទទួលខ្ញុំ!»

ចុងក្រោយ​ពេលវេលារំលងទៅយ៉ាងយឺតយ៉ាវ​ហើយមេឃចាប់ងងឹត។ មូសនិងសុច ប្រចឹកព្រួតគ្នាខាំគ្រូពេទ្យសំណព្វ​របស់គីម៉ាល់សឹងខ្សោះឈាម​។

នាង​ឃ្លានណាស់​ នាងល្វើយណាស់  នាង​ក្អួតចង្អោរ ហើយផ្តេកខ្លួន​នាង​លង់លក់ទាំងស្រេកទឹកខ្សោះពីប្រាណ​

នាង​ដឹងខ្លួនឡើងមកវិញច្រើនដងណាស់ ក៏សន្លប់ទៅវិញទៀត​ដោយសារអត់អាហារនិង​គ្មានទឹក។

ពួកគេ​ឃោរឃៅណាស់ជេន!​ តើជេនអន្ទះសាតាមរកប្អូនយ៉ាងណាទៅ? ​ជេនមានដឹងទេថា​គេកំពុងចង់ឱ្យប្អូនស្លាប់សន្សឹមៗដោយដាច់ពោះ?

​ក្នុងសុបិន នាង​យល់សប្តិថា កំពុង​រៀបការ​។

«បងនឹង​ធ្វើគ្រប់យ៉ាង គឺគ្រប់យ៉ាងហាន់ដា! ដើម្បីឱ្យហាន់ដាក្លាយមកជារបស់បងជារៀងរហូតទៅ ចាំទុកហាន់ដា!»

នាង​ត្រូវបានគេ​ឱបត្រកង ចង្ការបស់នាង​ភ្ជាប់​នឹង​សាច់ទ្រូងរឹងមាំ​របស់គេ។ ហាន់ដា​អាចមានអារម្មណ៍ថាទន់និងកក់ក្តៅ នាង​អាចទប់ខ្លួនដោយមិនបាច់ប្រឹង។​ កំពែងរង្វង់ដៃគេ ព័ទ្ធជុំវិញរាងកាយនាងប្រៀបបាន​ដូចជាវិមានមួយដ៏ខ្ពស់និងជា​គ្រែថ្នាក់ថ្នម​ដ៏ស្រស់ស្អាតដែលនាង​អាចភ្លេចចោល​ការ​ឈឺចាប់ផងទាំងពួង។

«អូនជិតស្លាប់ហើយគីម៉ាល់! ថើបអូនមួយមកណ៎ា! ជាចុងក្រោយបង្អស់! ប្រើបបូរមាត់របស់បង​ដើម្បីអូនចងចាំវាទៅឋានក្រោម!»

នាងងើយ​ថើបមាត់គេ ទឹកម្យ៉ាង​ហូរមកច្រើនជាងការគិតទុក។

​ជារសទឹកសាបដ៏មានកម្លាំង​ត្រជាក់ស្រេង។ វា​ហូរចូលមកផ្សើមសន្សឹមៗ​ដល់បំពង់កនាង បែងចែកពាសពេញសួតនាង​ដែលកំពុងអស់អុកស៊ីសែន និងត្រជាក់ដល់បេះដូងនាង​។

នាង​បើកភ្នែកឡើងមកវិញ​ព្រឹមៗ…..ព្រះអើយ មនុស្សជិតស្លាប់អាចប្រាថ្នាអ្វីម្យ៉ាងមែនដែរទេ?

នាងឃើញគេ គេកំពុងត្រកងឱបនាង គេទំនងជាព្យាយាមធ្វើនេះ ព្រោះបញ្ចុកទឹក​សាបដល់នាង​។

​«ហូបទឹកឱ្យច្រើន តែយឺតៗណា!»

គេនិយាយខ្សឹបៗដាក់នាង។​

នាង​ព្យាយាម​លើកដៃដែលរញីរញ័រដោយសារដាច់បាយទឹករយៈពេលយូរមកស្ទាបមុខគេ។​

លើកនេះខាងប្រុសមិនបានគេចចេញទេ គេហាក់ជាប់ចិត្ត​នឹងកែវភ្នែក​រលីងរលោងរបស់នាង។ ​

នាងដឹងថា​បុរសនេះ បានស្រាយចំណងដៃហើយ​និងមាត់ ឱ្យនាងជាមួយ​ទឹកមុខអាណិតអាសូររបស់គេ។

«ខ្លួនឈ្មោះគីម៉ាល់! ខ្លួនជាខ្មែរមិនមែនជាឡាវទេ! ម្នាក់នោះជាមនុស្ស​ចិត្តកំណាច គេ​ឈ្មោះយឹម និងបក្សពួកគេ​! ពួកគេមានបំណងអាក្រក់ណាស់ កុំរៀបការ ហើយឆាប់រត់គេចខ្លួនទៅស្រុកខ្មែរវិញ! កូនចៅខ្លួនទាំងអ៊ុន និងវុធកំពុងរង់ចាំនៅព្រំទឹកស្តាប់ខ្ញុំបានអត់! ចាំដែរអត់ !»

គេឡិងឡង់សម្លឹងការផ្តាំផ្ញើរបស់នាង​។

«កុំស៊ីញ៉េអីទាំងអស់! ខ្លួន​មិនមែន​ជាកម្មសិទ្ធិទីនេះទេ!»

គេមិនមាត់តែសម្លឹងនាង​ក្រឡង់ៗ។

នាង​ដឹងថា ​គេមិនយល់​ គេគិតមិនឃើញ តែនាងមិនដឹងឡើយ គេមាន​សម្ពាធ​រវាង​ចម្ងល់នឹងអារម្មណ៍។

នាង​បិទភ្នែក​ទាំងល្ហិតល្ហៃ

«​ឯងសង្ឃឹមស្អីទៀតទៅហាន់ដា! ចុងក្រោយឯងនឹង​ស្លាប់ ណ្ហើយ​ហោចណាស់មានគេ ​ឯងបានស្លាប់លើដៃគេ!»

«ខ្លួនឯងជាអ្នកណា កំពុងមកធ្វើអ្វីនៅទីនេះ?»

គេស្រាប់តែ​បង្កើតសំណួរឡើងមកយ៉ាងទន់ភ្លន់បណ្តាលឱ្យនារីយើងភ្ញាក់អារម្មណ៍ព្រើត។ ហាន់ដាបើកភ្នែកក្រហមង៉ូវនោះឡើង​ហើយប្រឹងនិយាយ៖

«ជាប្រពន្ធ! ឮអត់? អូនជាប្រពន្ធបងនៅស្រុកខ្មែរ! ​ឈ្មោះបងគឺស័ក ពិស័ក មិនមែនសាក់ដូចជនជាតិឡាវទេ! ​បងហៅខ្លួនឯងនៅក្នុងមុខរបរថា​ គីម៉ាល់ បងជាអ្នករកស៊ីធំ មិនមែន​ជាកសិករ! បងធ្លាក់ទឹកនៅស្រុកខ្មែរ មិនមែន​នៅជាយដែនឡាវនិងចិន​ដូចគេប្រាប់ទេ បើបងភ្លេច​នឹកមិនឃើញ ខ្នងបងមានស្នាមសត្វចោះ នៅលើកោះបេះដូង​នោះជាការពិត​ អូនមិនបានកុហក  ពួកគេទេ​​និយាយកុហក!»

«កុហក?»

គេផ្ទួនពាក្យនាង​ធ្វើឱ្យនាងមានអារម្មណ៍​ថា គេជឿនាង។

ហាន់ដាខិតខំត្រដាបត្រដួសនិយាយបន្ត៖

«បានទេ! បងដាក់អូនចុះ ហើយចេញទៅរកប៉ូលិសមក!​ នៅព្រំទឹកមាន​ទូករបស់វុធ​ពួកគេ មកពីស្រុកខ្មែរ ពួកគេ​ស្គាល់បង​ យើងនាំគ្នាជិះមកយប់ថ្ងៃ​តាមរកបង! បងទៅៗៗគីម៉ាល់ ទៅៗណាទៅរកពួកគេ!»

«គីម៉ាល់?»

បុរសទន្ទេញឈ្មោះនេះ។​ បបូរមាត់គេ សព្ទសំឡេង​គេមិនផ្លាស់ទេ គឺដូចកាលដែលគេប្រាប់ឈ្មោះដល់នាង​ជាលើក​ដំបូង​នៅលើទូកជួបគ្នា​ដោយ​ការរៀបចំរបស់សុងសក្តិ។

នាង​សម្លឹងគេ ទាំងទុក្ខព្រួយ​តែក៏សប្បាយចិត្ត​មួយចំណែក។ ​ចុងក្រោយ​ប្រពន្ធម្នាក់នេះ​បាន​​សម្រេចចិត្ត​ហើយ ថា…..ហាន់ដា​ងើបមុខភ្លាម​ទៅប៉ះបបូរមាត់គេ។ នាង​ធ្វើចលនានៅទីនោះ​ហើយ​បង្កើតស្នាមថើបថ្មីនៅកន្លែងនោះយឺតៗ។

ហេតុអ្វី​លើកនេះ គេ​មិនគេចចេញ?

ហេតុអី​គេនៅស្ងៀម​សំងំ​ទទួល​យកស្នាមថើបរបស់យើង​​?

​​ព្រោះបងអាណិតអូន ​បងចំណាំអូនបាន គ្រាន់តែបងមិនចងចាំរឿងពីមុនមែនទេគីម៉ាល់?

«រាល់យប់​អាប្រុសម្នាក់ដែលធ្លាប់តែមាន​កាមតណ្ហាក្រាស់ឃ្មឹក ត្រូវចំណាយពេលដេកនឹក​មនុស្សស្រី​ជើងល្អកំពូលកុហកម្នាក់ហ្នឹង! ប្រុសម្នាក់នេះមិនបានរៀបការជាមួយអូន​ដើម្បីបំផ្លាញ​ឈ្មោះ ដើម្បី​រំលោភលើខ្លួនប្រាណ ឬដើម្បីបំផ្លាញ​អាជីពរបស់អូនដែរដុកទ័រ!»

នាង​ដកបបូរមាត់ចេញមកវិញជាមួយកែវភ្នែករលើបរលោង។ គេហាក់នៅស្តាយ​ណាស់ចំពោះអនុស្សាវរីយ៍នេះ​គេសួរ​ឡើង៖

«ឈប់ធ្វើអី?!»

ទឹកមុខរបស់គេគឺគ្រប់គ្រាន់ដើម្បី ឱ្យនាងដឹងថា​កំពុងមាន​ចិត្តស្នេហា​ និង​ស្ថិតក្នុងអំណាចរវាងការភ្លេចភ្លាំងនិងការទាមទារនៃបេះដូង។

«សាក់ឡើងមកលើវិញ!»

សំឡេងពូយឹមនិងស្នូរជើងមនុស្សរត់មកដល់។ ក្នុងចំណោមនោះក៏មាន​ខាំសាយដែរ។ ពួកគេ​សម្លឹងមករកអ្នកទាំងពីរ​ហាក់ចម្លែកចិត្ត​។​ អ្នកភូមិមកដល់ច្រើនឡើងៗ​ ធ្វើឱ្យជនកំណាចឆ្លៀតពេលនិយាយបង្វែង​រឿង៖

«ស្រីខ្មែរម្នាក់នេះនាំរឿងចង្រៃមកឱ្យពួកយើងហើយ!»

លើកនេះហាន់ដាមិនរវល់នឹងពួកគេ​ទេ។ នាង​ស្រវាឱបគីម៉ាល់​ហើយបិទបាំងមុខនាង​ទៅក្នុងផែនទ្រូងនាយ។​

«គេសែងអូនទម្លាក់ទឹកឬដុតអូន​ វាជារឿងដែលអូនលែងគិតហើយ មុនពេលសម្រេចចិត្ត​មករកបងដល់កន្លែងនេះប្តីសម្លាញ់!»

គីម៉ាល់គ្រាហ៍នាង​ឡើង ។

«ស្រីម្នាក់នេះមកពីណា ហេតុអីនាងចូលមកបាន!»

ពួកអ្នកភូមិចោទសួរទ្រហឹងឡើង។

«ជាប្រពន្ធរបស់ខ្ញុំ!»

នាងភាំងងើបមុខមើលគេ​ពេលឮបុរសនេះឆ្លើយ។​ ចំណែកមនុស្សម្នាបានភ្ញាក់ផ្អើលភាន់ភាំងសម្លឹងឪពុក​ខាំសាយ​​និងសម្លឹង​យឹម។

គ្រួសារនេះ​ប្រឹងជំទាស់ភ្លាមៗ៖

«មិនមែនទេ! កូនកម្លោះ​ត្រូវមន្តអាគមវាហើយ វាជាព្រាយ!»

ហាន់ដា​មិននិយាយអ្វីបន្ថែមទេពេលនាង​ស្រុញជើង​ដួលហើយត្រូវបានគេបីនាង​ឡើង។ នេះជាលើកទីប៉ុន្មាន​ហើយ​ដែលបងបីអូនរបៀបនេះ​គីម៉ាល់។

នាង​ញញឹម​ មុនពេលបិទភ្នែកសន្លប់។

ជាតិនេះអូនជាប្រពន្ធបង

អូននេះជារបស់បង នៅជាមួយបង​ នៅក្បែរៗបង មិនថាមានអ្វីកើតឡើង​ មិនថា​យើងឆ្លងកាត់អ្វីខ្លះទេ​ អូនត្រួវតែនៅក្បែរបង។

ហាន់ដាទន្ទេញពាក្យនេះ​មមើមមាយ​ ហើយ​ចាប់ផ្តើមដឹងខ្លួនឡើងសន្សឹមៗ​ដោយឈឺក្បាលតិចៗ។

នាង​ស្រវារកគេ។ ដរាបណាចងចាំ​ហេតុការណ៍ចុងក្រោយបានភ្លាម គេជាប្រធានបទទីមួយរបស់នាង។ ​         គីម៉ាល់​​​នៅទីនេះកំពុងឈរបែរខ្នងក្បែរបង្អួច​។ មេឃងងឹតនៅខាងក្រៅ បុរសនេះ​ដូចជាកំពុងអុចចង្កៀងប្រេងកាត។

នាង​សម្លឹងជុំវិញខ្លួន។

មុងស្បៃមួយ​ស្ថិតនៅពីលើនាង​ចំពីមុខ​ពេលសម្លឹងទៅដំបូល។

«យើងនៅកន្លែងណា?!»

បុរសងាកមកវិញ​ រួចដើរមករកស្រីស្អាត។ គេលើកដៃ​ស្ទាបថ្ងាសនាង ហើយនិយាយខ្សឹបៗ៖

«នៅសម្រាក! អ្នកភូមិព្រមឱ្យយើងចាកចេញហើយ!»

នាង​បើកភ្នែកមូលក្លំប៉ុនពងមាន់។

តើមានរឿងងាយស្រួលយ៉ាងនេះដែរ?

នាង​គិតទាំង​រួសរាន់សាកសួរគេ៖

«ហេតុអី? ហើយកន្លែងនេះនៅឯណា?​ ម៉េចក៏យើងមិនទៅស្រុកខ្មែរវិញ?!»

«ខ្ញុំមិនស្គាល់ទេ!»

គេនិយាយមួយៗធ្វើឱ្យចិត្ត​ស្រីអាណោចអាធ័មអាណិតរៀម។ នាង​លើកដៃឆ្វេងស្ទាបថ្ពាល់ប្រុសសង្ហាហើយ​អង្អែលថ្នាក់ថ្នមចិត្ត​គេ។ ដោយដៀងសម្លឹងអាវចាស់រហែកដោយដុំលើខ្លួនគេ​ ចិត្តនាងឈឺផ្សាណាស់។

«ច្រើនខែមកនេះ គេធ្វើអីលើបងខ្លះ? ​ហេតុអី?!»

នាង​គិតទាំង​ទឹកភ្នែក​ស្ងួត​រីង។​ គិតទាំងបេះដូង​ខ្សោះ​ភាពខ្លោចផ្សា។ ស្រីស្រវាឱបបុរសនេះជាប់ដើមទ្រូង។ មិនថាកន្លែងនេះជាកន្លែងណា នាង​ឱបគេ​ហើយអង្អែលសព្វសារពាង្គកាយរបស់គេ។

គេសំងំឱ្យនាងថ្នាក់ថ្នម មិនរើទៅណា ចុងក្រោយបុរសរុញនាង​ចេញតិចៗ៖

«បបរឆ្អិនហើយ!»

នាង​នៅភាំង​ពេលគេដួសបបរមក។ ហាន់ដា​សម្លឹង​ដំណើរគេ នាង​នឹកដល់ពេលដែល​ស្រីឈឺក្រពះ ខ្លាំង​ហើយញ៉ាំនំធូណា​របស់គេ​អស់ទៅ។
«You full I am full»

នាងនិយាយតិចៗទៅកាន់ទឹកមុខស្រស់សង្ហា​ និងបរិសុទ្ធគ្មានល្បិចកលរបស់គេ។ បុរសនេះ​ឈប់ដៃ​ហើយងាកមកសម្លឹងនាង​ដែលនិយាយអង់គ្លេស។

«បងថាអ៊ីចឹង ពេលអូនញ៉ាំនំបងអស់​ហើយបងត្រូវឃ្លាន!»

គេមើលមកនាង​ដោយស្រទន់​ដោយទឹកមុខ​រ៉ូមេនទិក ។ បុរសនេះដើរមកក្បែរហើយអង្គុយលើគ្រែសារជាថ្មី គេ​ចាប់ផ្តើមផ្លុំបបរបញ្ចុកស្រី។ លោកនេះគ្មានអ្វីប្រសើរជាងយប់នេះជាមួយថ្លៃនោះឡើយ។ មិនថាវិមាន ឋានៈសង្គម គ្រប់យ៉ាង​ហាន់ដាមិនត្រូវការ​ទេ អូនត្រូវការបែបនេះ​នៅទីនេះ ដ្បិតអីទេវតាយុត្តិធម៌សម្រាប់យើង ទោះបងដឹងខ្លួន​ឬមិនដឹង ​មនុស្ស​ដែលបងស្រឡាញ់ក៏មានតែអូន។

នាង​ញ៉ាំបបរយ៉ាងមាន​សុភមង្គលលើសមនុស្ស​ស្រីទាំងអស់ក្នុងលោកនេះ

«ហេតុអី​ខ្ញុំជាប្តី​របស់ខ្លួន? ហេតុអីខ្ញុំមិនដឹងខ្លួន?!»

នាង​ឈប់លេប​បបរ ហើយសម្លឹងមុខស្រពោនរបស់គេ។

«បងស្រឡាញ់អូន បងហៅអូនថា​អូន មិនមែនខ្លួនទេ!»

គេញញឹម​យ៉ាងសង្ហា​តែគ្រវីក្បាល

«មិនចេះហៅ! នៅនេះ​គ្មានអ្នកណា​គេហៅគ្នាអ៊ីចឹងទេ!»

ហាន់ដានៅទ្រឹង​ហាមាត់ហួសចិត្ត​។ នាង​គាំង។

​អ្វីលេចឡើងក្នុងចិត្ត​ពេលនេះគឺ «ខ្ញុំមិនចេះហៅប្តី ហៅ​ស្វាមី មើលតែកុនភាគ!» «​បានដូចកុនក៏ល្អ! នៅក្រៅរោងនេះវិញមិនដឹងស្អីឱ្យប្រាកដ? យប់ផ្សំដំណេកស្រវឹងមមើដេកធ្លាក់គ្រែ! ព្រឹកឡើង ចៀនត្រី​ទទួលអាហារពេលព្រឹកប្តី? ហៅប្តីមួយម៉ាត់ខ្លាចជ្រុះមាស១០គីឡូ?!»

នារីនេះ​ទទួលយកចានបបរពីដៃគេមកទុក។

នាង​បែរមកឱបកនាយ​ហើយក្និកក្នក់៖

«ចុះឱបប្រពន្ធ​? គឺ…គឺ​គេ​ឱបគ្នាបែបនៀក បងចេះទេ? នៅភូមិនេះ គ្មានអ្នកណា​គេឱបអ៊ីចឹងៗទេ មែនដែរអត់​ គីម៉ាល់​?!»

គេងក់ក្បាលថា «ពិត» ។ ហាន់ដា​​ធ្វើភ្នែកភ្លឹះៗសម្លឹងប្តី ​ស្រាប់តែគេនិយាយមកដោយញញឹមស្រស់៖

«តែ…..ក៏ចូលចិត្ត​បើខ្លួនឱបខ្ញុំរបៀបនេះ!»

នាង​ញញឹម​យឺតៗ ទាំង​ឆ្ងល់ផង​គាំង​ផង​រំភើបផងដំណាលគ្នា។ នាង​លេបទឹកមាត់មុននិយាយបន្ថែម​ស្រាលៗទៅកាន់គេ៖

«ចុះ!​ ចុះឧបមា​ថា​ បើហាន់ដាទៅឱបប្រុសស្អាតដទៃ បែបនេះ គីម៉ាល់ខឹងដែរទេ?!»

គេងើបមុខសម្លឹងនាង​ ក្នុងរង្វង់ឱបក្រសោបរបស់នាង គេសួរដោយលើកចិញ្ចើម៖

«ហាន់ដា?!»

«គឺអូន! អូននេះឈ្មោះហាន់ដា!»

គេគិតយល់ហើយ។ បុរសនេះ​ទម្លាក់ចោលស្នាមញញឹម​បំបែរខ្នងចេញ ហើយ​ក្រោកឡើងទាំងទាញដៃនាង​ទម្លាក់ពីស្មា​ហាក់ខឹង។ គេប្រមូលចានចេញ​ទៅ នៅ​ក្រោមសភាពភាន់ភាំងម្តងចង់សើច ម្តងសើចមិនចេញ​របស់ខាងស្រី។

សំឡេងបុរសនេះលាន់មករអ៊ូ៖

«ឱបប្រុសដទៃមែនទេ? ​ទៅឱបប្រុសដទៃ​បានអីមកវិញ! ​ឬចង់មានប្តីច្រើននាក់?!»

នាង​សើចខឹក​ពេលឃើញគេឈរបែរខ្នង​។

ហាន់ដាក្រោកមួយៗ ហើយដើរ​សំដៅទៅពីក្រោយនរៈយើង។ នាង​ឱបចង្កេះគេដោយមិននិយាយស្តី។ បុរសនេះដៀងមកសម្លឹង​នាង​តាមចំហៀងខ្លួន តែគេមិនបានរើ មិនបានថាអ្វីដូចគ្នា។

នាង​ទ្រោបមុខនឹងខ្នងគេ ថើបស្នាមរបួសរបស់គេ ហើយ​វាចាតិចៗ៖

«អូនមិនឱបប្រុសណាទាំងអស់ព្រោះអូនជាប្រពន្ធរបស់បងតែម្នាក់!»

គេហាក់សប្បាយចិត្តណាស់ ប្រអប់ដៃធំមាំទាំងសង​ចាប់កាន់ប្រអប់ដៃនាង​ថ្នមៗ។

«បងព្រមដែរទេ មិនរៀបការ​យកប្រពន្ធឯណាទាំងអស់ យកតែហាន់ដាម្នាក់នេះជាប្រពន្ធរហូតទៅ?!»

«គឺព្រម!»

គេឆ្លើយភ្លាម។ នារី​ស្រក់ទឹកភ្នែកហើយរុលទៅពីមុខទ្រូងនាយ​។ ពួកគេ​ឈរបែបនេះជាមួយគ្នា​សម្លឹង​យប់១៣រោច​ពន្លឺព្រះខែថ្លាស្រទន់​នាង​ភ្លេចអំពី​អ្វីគ្រប់យ៉ាង សូម្បីតែអំពីបុរសឈ្មោះយឹម។

«នៅមុនពេលដែល​អូនមកតាមរកបងនេះ មានមនុស្ស​ម្នាក់មុខដូចបងណាស់ គេបានចូលផ្ទះ​ហើយចាប់បង្ខំខ្ញុំ! ខ្ញុំដឹងច្បាស់ថា   គេមិនមែន​បងទេ បងមិនដែលធ្វើបែបនេះ ​ហើយមុខមាត់មិនមែនជាស្នេហារបស់យើងឡើយ​ អូនដឹងហើយថា​អូនស្រឡាញ់បងព្រោះបេះដូង!»

«ខ្ញុំនឹងសម្លាប់គេ!» គីម៉ាល់ចរចាតិចៗ ធ្វើឱ្យនាង​ញញឹម។

«គេស្លាប់បាត់ហើយ! ត្រូវពូជឿនបាញ់!»

បុរសនេះ​ ឱនមកសម្លឹងនាង​ដល់ជម្រៅកែវភ្នែក។​ គេដូចអៀន​អន់តែលាក់លៀមអ្វីមួយមិនព្រមនិយាយ។ នារីចេះតែលើកចិញ្ចើម​រង់ចាំស្តាប់។​ ទីបំផុត​គេហាមាត់រដាក់ដុប៖

«តែខ្ញុំក៏ចង់ឃើញរូបរាង ស្បែកស្អាតៗ របស់ខ្លួន!»

នាង​បើកភ្នែក​កាន់តែធំដោយ​ភ្ញាក់ផ្អើល។ គេនេះមិនដឹងខ្លួនដូចដើម ​តែគេមិនចោលចរិតលក្ខណៈទេ។ ​គេចេះប្រចណ្ឌ ខឹង ឆេវឆាវ និង មានភាពស្រើបស្រាលខ្ពស់។

នាង​ធ្វើភ្នែកម៉ក់ៗ ហើយ​មុខក្រហមង៉ូវ​នៅពេលរាងកាយគេបញ្ចេញ​សញ្ញា​តម្រេកតណ្ហា។

បុរសនេះមុខ​ក្រហមឡើងៗ​ពេលសម្លឹងថ្ពក់ភ្នែកនាង​ហើយលែងមាត់លែងក​ដោយមុខស្មើធេង។

គីម៉ាល់!

នាង​ហៅគេតិចៗ​មានអារម្មណ៍​ថាគេដឹងខ្លួនមកវិញ ​​តែគេនៅតែនិយាយរបៀបកម្លោះជនបទ៖

«ខ្ញុំចង់ងូតទឹកឱ្យប្រពន្ធ!»

នាង​នៅភាំងៗពេលដែលគេ​លើកបីទៅក្នុងផ្ទះ​ហើយដាក់នាងទៅក្នុងក្លាំទឹកជាទំនៀមនៃជនជាតិឡាវប្រើសម្រាប់ងូតទឹក។ គេដោះអាវនាង ធ្វើឱ្យស្រីកាន់តែរឹងខ្លួនតាមពិនិត្យពិច្ច័យ​បុរសនេះ​ដោយ​ភាំងៗ។

នាងដឹងថា​នាង​កខ្វក់ណាស់ ព្រោះគេងផ្ទាល់ដី ក្នុងគុកចំបើងនោះ។​ សាច់នាង​ជាច្រើន​កន្លែងដាច់រលាត់ព្រោះស្បែកទន់ស្តើងមកត្រូវនឹង​របស់គ្រោតគ្រាតឃោរឃៅ។

ហត្ថាប្រុស លាងសម្អាតរាងកាយ​នាងដោយកាយវិការយឺតៗ ដោយប្រយ័ត្នប្រយែងក្រោមភាពស្លឺរបស់ខាងស្រី។ ដំបូងនាងអង្គុយស្ងៀម ​ក្រោយមកនាង​ប្រុង​ក្រោកចេញ​សុំងូតខ្លួនឯង ​តែដៃគេហាក់មិនព្រមលែងគេនៅតែមានៈ ចង់ថែទាំរាងកាយនេះ។

«គីម៉ាល់!  របួសមិនទាន់សះកុំឱ្យត្រូវទឹកគីម៉ាល់!​ ទៅចាំនៅក្រៅសិនទៅ​!​ ហាន់ដាឈប់ងូតហើយ! ហាន់ដាចេញទៅហើយ!»

ស្រីនឹកឃើញ​ដល់ដង្ហើមភ័យក្តៅងំរបស់នាង​ពេលគេឈានជើងចូលមកហើយ​ ​ទឹកច្រាលហូរចេញក្រៅយ៉ាងគំហុក  ​រាងកាយអាក្រាតរបស់គេនៅព័ទ្ធជុំវិញនាង។

«បើអាគីម៉ាល់ម្នាក់នេះងាប់មែន វាមិនងាប់ដោយសារដំបៅមួយហ្នឹងទេហាន់ដា! អាចងាប់ដោយសារគ្រាំទ្រូង!​ គ្រាំចិត្ត​ ដែលត្រូវស្រីបោក! ស្រីដែលវាខំស្រឡាញ់ និយាយកុហក លាក់លៀម លេងល្បិច លេងស្ទីល       ហាន់ដា!»

នាង​បិទភ្នែកទាំងសងទទួលយកការថែទាំពីប្តីម្នាក់នេះ​ ហើយចុងក្រោយ​នាងក្លាយជាអ្នកងូតទឹកបែប​ធម្មជាតិ១០០ភាគរយ​គឺគ្មានខោអាវដណ្តប់។ លាងសម្អាតស្បែកនារីនេះ ​មិនបានប៉ុន្មាន​នាង​ទទួលអារម្មណ៍​ដឹងពីស្នាមថើបរបស់គេ ដៃច្បូតអង្អែលសក់ ហើយ​ចុងក្រោយ​គេបីនាង​ត្រឡប់ទៅកាន់គ្រែដំបូង​ដែលនាងទើបតែនឹង​ក្រោកឡើងពីសន្លប់។

នេះជារាត្រីដំបូងក្រោយបែកពីគ្នា​អស់១៨ខែរបស់ពួកគេ…..យើងកុំច្រណែនគេ​ទុកឱ្យគេ​បានថ្នាក់ថ្នមគ្នាចុះ។

រឿង៖ បេះដូងមេគង្គ ភាគទី៣៧ (ភាគបញ្ចប់)
គ្រោះថ្នាក់

ស្នូរអ្វីមួយអង្រួនដាស់គីម៉ាល់ក្រោកចេញពីដំណេក ។

ភរិយា​ដែលកំពុងសុខសាន្ត​នៅលើទ្រូងគេ​ក៏​ដឹងខ្លួនមកសន្សឹមៗហើយញីភ្នែក។ មេឃខាងក្រៅនៅមិនទាន់ភ្លឺច្បាស់នៅឡើយទេ​។

នៅពេលវេលាជាក់លាក់ដដែល ព្រះអាទិត្យត្រូវតែ​រះឡើង តាមធម្មតា នៅលើផ្ទៃមេឃនៃដើមឈើព្នៅធំត្រសុំ កម្លាំងខ្យល់បោកបក់មកពីមាត់ទន្លេឆ្ពោះមកកាន់កូនផ្ទះមួយ តម្រង់មករកគូស្នេហ៍ទាំងទ្វេ​ពីក្រោយ​ផ្ទៃវាំងននបន្ទប់គេងស្តើងនិង​ទន់ខ្សោយមិនអាចការពារអ្វីបាន។

អ្នកណាម្នាក់កំពុងបង្ហាញខ្លួននៅក្បែរបង្អួច។

«អ្នកណា?!» នាង​សួរគេតិចៗ។

បុរសនេះមិនមាត់។ គេមិនសម្លឹងផ្តោតទៅទីនោះ​ដៃកាន់តែឱបនាង​ជាប់ទ្រូង។ ដំណេកកាលពីយប់ជាពេលវេលា​ដែលគេប្តេជ្ញាថា នារីនេះនឹងនៅក្បែរគេបែបនេះជារៀងរហូតទៅ។

យប់មិញមុនពេលសម្រាកស្កប់ស្កល់ពួកគេបាននិយាយគ្នា។ នាង​ចាំបានពីសម្តីគេ​ដែលប្រាប់ថា   នេះ​ជា​ផ្ទះ​របស់ប្រធានភូមិ គាត់តុបតែងរៀបចំ​សម្រាប់​ទទួលភ្ញៀវមកពីវៀងចន្ទន៍ ឬពួកមន្ត្រី។ លើកនេះ វាក្លាយ​ជា ផ្ទះថ្មីរបស់អ្នកទាំងពីរមួយយប់ ទម្រាំ​ស្អែកឡើងពួកគេចាកចេញវិញ គឺត្រឡប់ទៅកាន់ទីណាដែលពួកគេ​ចង់ទៅ។

«កាលពីនៅក្រោលគោក្រោមដី ​អ្នកភូមិបានសម្រេចចិត្ត​ឱ្យខ្ញុំជ្រើស​រើស​ថារៀបការនឹង​ខាំសាយ ឬទៅជាមួយ​ហាន់ដា! ហេតុអីគេមកទៀត?»

គីម៉ាល់រអ៊ូៗធ្វើឱ្យនារីដែលជ្រកក្រោមទ្រូងមានអារម្មណ៍មិនល្អទេ។ ពួកពូយឹម​មិនបានសម្រេចបំណង ​មិនប្រាកដថាព្រមបោះបង់ចោលគំនិត​ឱបក្រសោបលុយកាក់ដោយងាយៗឡើយ។

«យើងគួរតែចាកចេញ​តាំងពីព្រហាមស្រាងៗ»

នាង​និយាយតិចៗ។

អ្នកទាំងពីរក្រោក​ឡើងភ្លាមខណៈនៅក្រៅវាំងននមានស្រមោលមនុស្ស​រត់។ ហាន់ដា​ឈរ​ពិបាកចិត្ត​ព្រោះ​      គីម៉ាល់​បានកាន់ផ្គាក់មួយ​ចេញមក។

«ជេន!​ ជេននៅឯណា!»

នាង​រអ៊ូតិចៗ ធ្វើឱ្យបុរសដែលកំពុងកាន់ដៃនាង​ងាកមកសួរ៖

«អ្នកណាជាជេន?!»

នាង​ភ្ញាក់ខ្លួនមកវិញ អំពីរឿងនេះ។ កាលពីមុនគេប្រចណ្ឌជាមួយជេន​ ឥឡូវនេះ​គេមិនស្គាល់ជេន ក៏គេនៅតែប្រចណ្ឌដដែល។ លើកនេះគេមិនដឹងអីទៀតទេ នាង​ប្រាប់គេពីការពិត​ក៏មិនទាស់ខុស។

«ប៉ូលិសនៅស្ទឹងត្រែង! ជាអ្នកជិតខាងរាប់អានគ្នាស្មោះ! គាត់ជូនខ្ញុំមករក​ប្តី!!»

ស្នូរកាំភ្លើងផ្ទុះផូងនៅខាងក្រៅ។

នាង​ស្រវាតោងស្មានាយ។​ នៅស្រុកឡាវនេះ ​សន្តិសុខតឹងរឹងមិនអាចបាញ់បោះសេរីឡើយ​ម៉្លោះហើយ គ្មានអ្នកណាម្នាក់ មានកាំភ្លើងទេ។ ​

ពេលនេះក្រុមមនុស្ស​អាក្រក់បានបង្ហាញខ្លួន។ ពួកគេ​រត់ឡើងមក ហើយ​រង្គើក្តារក្រាលទាំងស្រុង។

«ខ្ញុំអាចការពារប្រពន្ធបាន មិនចាំបាច់រកប៉ូលិស​ណា ទេ!»

គេនិយាយដាក់នាងទាំងសង្គ្រឺតធ្មេញសំដៅរកក្រុមសត្រូវ។ គេនេះមាន​ចរិតជាបុរសជនបទពិតៗ ទៀងត្រង់និងក្លាហាន តែចរិតប្រចណ្ឌ ក្រអឺត ​និងមានៈនៅដដែលពេញផ្ទៃទ្រូង​៥ហត្ថរបស់គេ។​

ពូយឹមបង្ហាញខ្លួន…..គ្នាគាត់មកដែរនិងមានកាំភ្លើងវែងខ្លីមកជាមួយផង…..

នាងបារម្ភខ្លាំង​ទោះដឹងថា​គេមិនសម្លាប់គីម៉ាល់ក៏ដោយ​ពួកគេចង់បានលុយ គឺលុយមហាសាល​ ដូច្នេះ​គេត្រូវទុកគីម៉ាល់។

«សាក់ជាក្មួយពូ! ត្រូវ​ចុះអូប័រទៅជាមួយពូ! កុំភ្លេចឯងមានជំងឺ ពូជាអ្នកថែទាំឯងកន្លងមក ពូចំណាយកម្លាំងជាច្រើនសង្គ្រោះជីវិតឯង»

ផ្ទះសំណាក់នេះ ​ស្ថិតនៅតាមបណ្តោយដៃ​ទន្លេហ្វាង៉ាម​ជាផ្ទះដែលសង់ឡើង​ប្រភេទជាយជ្រោយច្រាំង ទោះបីមិនមានធ្លា​ខាងក្រៅធំទូលាយ តែនៅឆ្ងាយពីភាពអ៊ូអរនិងមានកំពង់ទឹក​។

ពួកនេះ​ហ៊ានបំផ្ទុះអាវុធប្រាកដណាស់ បានយកអូប័រមកដើម្បីជំរត់មនុស្ស​ហើយ។ រឿងហេតុមិនធម្មតាទេ វាជាគម្រោងការ​ដ៏គួរឱ្យស្អប់ខ្ពើម។

«ខ្ញុំទៅ បើប្រពន្ធទៅ!» គេឆ្លើយខ្លី​ធ្វើឱ្យនាងធ្មេចភ្នែក​រេរកមធ្យោបាយ​។

គេនិយាយខ្លី​ដូចបង្ហើបល្បិចដល់ពូយឹម។ បុរសនេះ​សម្លឹងរបៀបដែលគីម៉ាល់ត្រកងឱបស្មានាង​ក៏ដឹងថា ឆ្កួតឬជា​ បេះដូងគេ ​ជីវិតគេ​ក៏សម្រាប់តែស្រីម្នាក់នេះ។

គាត់រេភ្នែកក្រឡិកក្រឡាប់គិត គាប់ជួនពូអិនដៃស្តាំ​ឱនមកប្រាប់៖

«កុំពន្យា​រប្រយ័ត្នទាហានស្រុកមកដល់!»

ពូយឹម​ងើបមុខសម្លឹង​ហាន់ដា​ដែលនៅធ្វើមុខស្មើមិនញឹនក្នុងរង្វង់ដៃប្តី។ គាត់ដឹងថា​ លើកនេះប្រសិនធ្លោយឱ្យ​ប្រុសស្រីទាំងទ្វេរបូតបានទៅដល់ស្រុកខ្មែរ​ គឺ​ហាក់បី​ដូចជាលែងត្រីចូលទន្លេ សមុទ្រ ​មុជរក១០០ឆ្នាំក៏មិនអាចចាប់បានវិញនោះដែរ។

«នាំឡើងទូក!»

បុរសនេះបញ្ជាធ្វើឱ្យស្រីស្អាតបង្ហាញ​ភាពមិនសុខចិត្ត​លើផ្ទៃមុខ។ អិនលើកកាំភ្លើងភ្ជង់ហាន់ដា ហើយដាក់បញ្ជា៖

«បើអ្នកស្រីតូចមិនដើរទៅ ខ្ញុំបាញ់ហើយ!»

គីម៉ាល់រកយារកាំបិត អិនក៏ពួយដាក់មួយគ្រាប់ឡើងលើមេឃផ្អើលអស់បក្សីបក្សា ។ ហាន់ដាទន់ជើងដួល​​       បណ្តាល​ឱ្យស្វាមីទម្លាក់កំាបិតអង្គុយចុះមករកលើកនាង​ឡើង។

យឹមស្រែកបន្ទោសតិចៗ៖

«អញប្រាប់ថាកុំឱ្យឮសំឡេងអាអិន!»

អិនតបវិញភ្លាម៖

«អស់ពេលហើយល្បង! យើងស្លាប់ឬរស់ ពឹងលើវិនាទីចុងក្រោយនេះហើយ!»

គេងាកមករកគីម៉ាល់ ៖

«ទៅជាមួយគ្នាយើងទៅសាក់! គ្មាន​អ្នកណាធ្វើអីលោកក្មួយទេ! មិនអ៊ីចឹងពូបង្ខំចិត្ត​បាញ់ប្រពន្ធឯងសម្លាប់!​ ភូមិនេះគ្មានពេទ្យព្យាបាលគ្រាប់សំណទេ!»

គីម៉ាល់នៅទីទើរងាកមកសម្លឹងភរិយា។

នាង​គ្រវីក្បាលយឺតៗដាក់កែវភ្នែកគេ។ គីម៉ាល់ខាំមាត់និយាយដោយមិនបែរមុខចោលភរិយា​មួយព្រិចភ្នែកណា៖

«បើពួកពូសន្យា​ថាឱ្យគេ​នេះបានសុខវិលទៅផ្ទះគេវិញ! ខ្ញុំព្រមទៅតាម!»

នាង​តោងកំភួនដៃគេទាំងរលេះរលួយចិត្ត។ គ្រប់យ៉ាង​ដូចគ្រោងទុកពូយឹមស្រែកភ្លាម៖

«បានសាក់! ពូស្បថ!»​

ហាន់ដាស្រែកកាត់៖

«អត់ទេ មនុស្ស​អស់នេះ​មិនដែលគោរពសម្តីទេគីម៉ាល់!»

បុរសនេះ​សម្លឹងនាង​ទាំងស្ងួតស្ងប់ បបូរមាត់ស្ងួតចែសរបស់គេ ឱនមកថើបនាង​កណ្តាលវាល ធ្វើឱ្យគ្រប់គ្នា​ស្រឡាំងកាំង​។

គេនិយាយតិចៗ៖

«បើគេមិនគោរព ខ្ញុំក៏ធ្វើអ៊ីចឹងដែរ!»

អិនស្រែកគំហក៖

«លឿន! កុំឱ្យអញទាល់ច្រកវ៉ើយ»

ស្នូរសន្ធឹកម៉ូតូច្រើនគ្រឿងលាន់មក។ មិនថាប៉ូលិស ​ឬកងសន្តិសុខ ឬអ្នកភូមិ នេះជាពេលដែលក្រុមពូយឹម​ទឹកដល់ច្រមុះ។

ពូយឹមទាញកន្ត្រាក់ដៃគីម៉ាល់ រីឯអិនជាដៃស្តាំ​គាត់បន្តបាញ់បង្ហើយមួយគ្រាប់ទៀតកាត់ផ្តាច់មនោសសញ្ចេតនា​របស់ពួកគេ។

តាមថា ពួកនេះ​ចង់បង្ហើយជីវិតនាងជាខ្លាំង​ ប៉ុន្តែបើនាង​ហូរឈាមតែមួយតំណក់ពួកគេ​ក៏មិនបានគីម៉ាល់ទៅជាមួយ​ដែរ។

«នីដាៗៗៗៗ»

«ជេន?»

សំឡេងបងប្រុសស្រែកដង្ហៀយរកប្អូនទ្រហឹងអឺងអាប់ ​ខណៈនាង​ជ្រួលច្របល់ដោយទន់ជើងនៅលើដីល្បាប់។

ម្ខាងបងប្រុស​មកដល់ហើយ ម្ខាងសំណព្វចិត្ត​កំពុងសម្លឹងមកជាកិច្ច​លាគ្នា​នៅលើអូប័រ។

នាង​ស្រក់ទឹកភ្នែក​រហាម​កំដររូបភាពចុងក្រោយនៃការនិរាស។

«មកវិញ​គីម៉ាល់!​ ត្រឡប់​មកវិញភ្លាម!»

នាង​ស្រែក​យំផង មិនចេញសំឡេងផងខណៈបេះដូងសឹងរលត់ចង្វាក់ដំណើរការ​។ នៅលើដែនជលសា​ ទូកទំនើបចាកចោលច្រាំង​ធ្វើឱ្យរូបភាពភរិយាកម្សត់កាន់តែ​​តូចទៅៗនៅក្នុងកែវភ្នែកក្រហមង៉ូវរបស់គេ។

«ហេតុអីមិនឱ្យខ្ញុំនឹងប្រពន្ធបានជុំគ្នា?!»

គេសួរតិចៗ។ ពូយឹមនៅស្ងៀម អិនស្រែកគំហកទាំងតក្កមា៖

«កុំដ្រាម៉ាច្រើន! ឯងភ្លេចស្មារតីតែឯងមិនមែនឆ្កួតទេ​គីម៉ាល់!»

យឹមធ្វើសំឡេងស៊ូច! ឃាត់កំហឹង​របស់អិន។ បុរសមានល្បិចងាកមកលោមប្រុសមាឌធំ៖

«សាក់! ក្មួយជាក្មួយពូ មិនមែន​គីម៉ាល់ទេ! ព្រោះនាងជាមនុស្សមិនល្អ! ​បើនាង​ល្អនាង​មកតាមប្តីហើយ!»

គីម៉ាល់រេភ្នែកមកសម្លឹង​ពូយឹម សម្តីស្រីល្អ​លាន់មកវិញក្នុងការ​ចងចាំរបស់នាយ

​«ខ្លួនឈ្មោះគីម៉ាល់! ខ្លួនជាខ្មែរមិនមែនជាឡាវទេ! ម្នាក់នោះជាមនុស្ស​ចិត្តកំណាច គេ​ឈ្មោះយឹម និងបក្សពួកគេ​! ពួកគេមានបំណងអាក្រក់ណាស់ កុំរៀបការ ហើយឆាប់រត់គេចខ្លួនទៅស្រុកខ្មែរវិញ! កូនចៅខ្លួនទាំងអ៊ុននិងវុធកំពុងរង់ចាំនៅព្រំទឹកស្តាប់ខ្ញុំបានអត់! ចាំដែរអត់ !»

គេខាំមាត់ហៅបុរសនេះ​តិចៗ៖

«ពូយឹម!»

យឹមភាន់ភាំង​ពេលឃើញនាយសម្លឹងខ្លួនយ៉ាងមុតហើយស្គាល់ឈ្មោះច្បាស់ទៀត។

សំណួរសំខាន់គឺ​ តើគេពិតជាដឹងខ្លួនឡើងវិញត្រឹម​នៅក្បែរនាង​ពេញមួយ​យប់ឬអ្វី?

«មនុស្ស​កុហកបោកប្រាស់!»

គេបន្ថែមទាំងបញ្ចេញកំហឹងក្នុងកែវ​ភ្នែក ធ្វើឱ្យពូយឹម​យារកាំភ្លើងខ្លីមកការពារខ្លួន។ គីម៉ាល់ដើរយឺតៗចូលមក​រក​មនុស្ស​នេះធ្វើឱ្យយឹមកាន់តែស្លន់។ ចិត្ត​មួយគាត់មិនចង់បាញ់ព្រោះគេជានុយធំ និងជាក្តីសង្ឈឹមចុងក្រោយ ចិត្ត​មួយ​ភ័យអំពីគ្រោះទាំងសត្រូវជិះទូកជាមួយ ​ហើយ​នៅម្ខាងច្រាំង​ទូក ក្រុមជេននិងអ្នកស្រុកកំពុងប្រដេញ​មក​។

អិនស្រែកដាក់យឹម៖

«ធាក់វាទម្លាក់ទឹកទៅ ពួកនោះរវល់ស្រង់វាមិនអាចតាមយើងទាន់ទេ!»

យឹមទីទើរស្តាយកំណប់ទ្រព្យមហាសាលនៅលើខ្លួនបុរសនេះទុកឱ្យអិននូវ​សភាពគ្មានជម្រើស។ គេយារកាំភ្លើងបាញ់គីម៉ាល់ទម្លាក់ទឹក​តែត្រូវ​យឹមភ្លាត់ដៃបង្អាក់។

ផូង! រាងកាយ អិនត្រូវគាំងចលនាដោយសារ​របួស​ចំបេះដូង។ គេនៅឈរ​មិនអស់ចិត្ត​សម្លឹង​បុរសមេកោយដែល​សុខចិត្ត​ពលីកូនចៅដៃស្តាំព្រោះ​ចង់ទុកទ្រព្យសម្បត្តិរបស់គីម៉ាល់។

ស្មានមិនដល់ថា ដើម្បីសងសឹក សូម្បីតែមុនធ្លាក់ទៅក្នុងទន្លេ​ក៏បុរសនេះ​លូកមកតោងនិងប្រើកម្លាំង​ដូចចង្កៀងមួយឆាបមុនពេលរីងប្រេង ​ទាញអូសនាំគីម៉ាល់ឱ្យធ្លាក់ទៅបាតទន្លេជាមួយខ្លួនដែរ។

«ទេ!»

យឹមឡើងស្រែកទាំងសោកស្តាយ។

នៅឯនាយ​ទូកប្រដេញមកហើយ…..

យឹមមិនដឹង​ថា​ត្រូវ​បង្កើនល្បឿនរត់យកប្រះអាយូសឬមួយ ក៏ជ្រមុជទៅបាតទន្លេ​តាមរកនុយសំខាន់នោះទេ។

អាវង់ អារំបល់យក៍ បន្ថយល្បឿនស្រង់អាសាក់ឡើងសិន។

បុរសនេះ​ស្រែកដាក់កូនចៅដែលកំពុងបញ្ជាចង្កូត។ ម្នាក់ឈ្មោះវង់នោះ ទីបំផុតទៅ គេ​មិនបាននៅបន្លាយពេលមកខ្វល់ខ្វាយច្រើនដូច​យឹមចំពោះ​រឿងគីម៉ាល់ទេ។ គេដឹងតែថា ​គេមិនចង់ជាប់គុកឡើយ ​ដូច្នេះហើយ​បានជាពេលឃើញយឹមចូលមកក្បែរចង្កូត​រកឃាត់គេ គេដាក់យឹមមួយគ្រាប់សំណចំ​កណ្តាលទ្រូង​ធ្លាក់ទឹកប្រូង មុនពេលបំបោលអូប័ររត់ប្រាស់អាយ៉ូស​យករួចខ្លួនតែម្នាក់ឯង។

ការចងចាំ

«វាធ្លាប់ជា តំបន់ផលិតហេរ៉ូអ៊ីនធំលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីប្រទេសអាហ្គានីស្ថាន ក៏ជាជម្រកនៃ​ពាណិជ្ជកម្មគ្រឿងញៀនឆ្លងដែនដែលធំសម្បើម​នៅក្រោយពីសង្គ្រាមលោកលើកទី ២ ត្រូវបាន ​​UNODC (អ.ស.ប​ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន​) ប៉ាន់ស្មានថា ភាគច្រើនអ្នកពាក់ព័ន្ធ ដាំអាភៀនជាកុលសម្ពន័ចាស់ៗ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ ភ្នាក់ងារស៊ើបអង្កេតបទល្មើសឆ្លងដែនធ្លាប់ រកឃើញថា​ មាន​គណនីធនាគារក្នុងតំបន់ខ្លះបាន ផ្ទេរប្រាក់ រាប់រយលានដុល្លារអាមេរិកចុះឡើងក្នុងផែនការ​បម្រើដល់ការងារ​ជាច្រើននៃក្រុមនេះ! យោងតាមឯកសារសម្ងាត់ MOGE មួយ មូលនិធិដែលមានទឹកប្រាក់លើសពី ៦០ លានមាន​ ប្រភពមកពីលោកឃុនសាដែលជាម្ចាស់គ្រឿងញៀនដ៏ល្បីល្បាញបំផុតមួយសម័យកាលនោះ។ ទោះជាឥឡូវនេះ ការដាំដុះអាភៀននៅក្នុងប្រទេសពាក់ព័ន្ធបានថយចុះជាង ៨០ ភាគរយ បន្ទាប់ពីយុទ្ធនាការលុបបំបាត់តំបន់ត្រីកោណមាសនៅឆ្នាំ២០០៦​ក៏មន្រ្តីការិយាល័យគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិអះអាងថា​ ការផលិតគ្រឿងញៀនសំយោគនៅតែ​រីករាលដាលជំនួសឱ្យអាភៀនហើយអាចកំពុងបន្តដោយមនុស្ស​ជំនាន់ក្រោយនៃបណ្តាញចាស់របស់ត្រីកោណមាស!»

គ្រប់គ្នាក្នុងសាលស្តាប់ដោយយកចិត្ត​ទុកដាក់។

កម្មវិធីនេះមិនមាន​ការLive ផ្ទាល់ទេ​ប៉ុន្តែប៉ូលិសបានអាត់ជាវីដេអូទុក

ជេនអង្គុយក្បែរប្អូនស្រីរបស់គេលើកៅអីជួរមុខអមរដ្ឋមន្ត្រីនៃក្រសួងពាក់ព័ន្ធជាច្រើនទៀត​។  ជាមួយ​ទឹកមុខ​ពោរពេញ​ទៅដោយ​មោទនភាព គេនិយាយខ្សឹបៗដាក់ហាន់ដា៖

«សង្ឃឹមថា ពិសិដ្ឋបានឃើញគ្រប់យ៉ាង​ក្នុងថ្ងៃនេះ!»

ហាន់ថាញញឹមតិចៗ តែក្នុងកែវភ្នែកល្ហល្ហេវរបស់នាង​​ នារីនេះ​នឹកភ្នកជានិច្ច​ទៅដល់ស្វាមីរបស់នាង​ដែលរង់ចាំនៅឯងសាលខាងក្រៅ។

ខណៈឧត្តមសេនីយ៍នៅលើឆាក​បញ្ចប់ការសម្រាកក្រេបទឹកហើយ គាត់ចាប់អានសេចក្តីប្រកាស​បន្ត៖

«អង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ Interpol គឺជាសម្ព័នភ្នាក់ងារ​ប៉ូលីសអន្តរជាតិធំជាងគេបំផុតនៅលើពិភពលោក ដែលមានប្រទេសជាសមាជិកចំនួន ១៩៤ ប្រទេស។ បង្កើតឡើងក្នុងឆ្នាំ ១៩២៣ លើបេសកកម្ម សម្រួលដល់ការផ្លាស់ប្តូរព័ត៌មានក្នុងបណ្តាញ​ ប៉ូលីសនិងជំរុញកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរអនុវត្តច្បាប់នៃបណ្តា​ប្រទេសជាសមាជិករបស់ខ្លួន។​ យើងមានមោទនភាពដោយ​នៅថ្ងៃនេះ Interpol​បានប្រគល់​សក្ខីនៃ​ ការគាំទ្រលើឆន្ទះ​របស់រដ្ឋាភិបាលកម្ពុជា​ក្នុងការស៊ើបអង្កេតនិងpផ្តល់ទិន្នន័យដ៏សំខាន់បំផុត​សម្រាប់កាត់ផ្តាច់ចោលកបណ្តាញ​ប្រាស្រ័យ ដ៏គ្រោះថ្នាក់របស់អតីតក្រុមត្រីកោណមាស! សូមអបអរសាទរ​ប៉ូលីស​ដ៏ឆ្នើមរបស់យើង គឺឧត្តមសេនីយ៍ ជិន ជេននរៈ !»

«ឧត្តមសេនីយ៍?ឡើងសក្តិទៀត?!»

ហាន់ដាងាកមកសួរដោយរំភើបនិងបើកភ្នែកមូលក្លំធំៗតាមទម្លាប់របស់នាង​។

« លេខាធិការដ្ឋានInterpol ដឹកនាំដោយអគ្គលេខាធិការ ជូហ្គិនស្តុកបានផ្ញើនូវលិខិតកិត្តិយសនេះមកជូននាយ​ប៉ូលិស​យើង!​សូមស្វាគមន៍លោកជេន!»

ជេនក្រោកពីកៅអីហើយឡើងទៅលើឆាក។

នៅខាងក្រៅ​គីម៉ាល់សម្លឹង​អ្វីៗ​ក្នុងទូរសព្ទដៃ។ កិច្ចប្រជុំខាងក្នុងពិតជាសម្ងាត់ប៉ុន្តែ​លោកនេះមិនមាមនអ្វីមួយ​អាចស្ងាត់១០០ភាគរយទេប្រសិនណា​គេចង់ដឹងវា។

បុរសនេះចុចបិទទូរសព្ទលែងមើល បន្ទាប់មកគេ​គិតបន្តិចមុនពេល​​ចុចប៊ូតុងផ្សេង។ ដោយចាប់ផ្តើមទំនាក់ទំនង​គ្នាបាន គីម៉ាល់ផ្អឹបមាត់និយាយ៖

«ឯងឡប់បំផុត​ដែលទៅប្តូរជីវិតខ្លួនឯងចោលទាំងស្រុង​ដើម្បីឱ្យអ្នកផ្សេងបានគុណសម្បត្តិហើយ​ឡើងយសសក្តិអាសិដ្ឋ!»

សំឡេងតូចឆ្មារមួយ​លាន់ឡើងមកវិញពីចម្ងាយ​ឆ្ងាយសឹងមិនចំណាំសំឡេងគេបាន៖

«បងឯងមិនដឹងផ្ទៃក្នុង​មើលពីក្រៅគិតថាជេនធ្វើការតិចតួច ហើយអ្នកដែលធ្វើកូដរារាំងលុយដ្មៅពួកនោះទើបជាវីរៈបុរស!​​ តាមពិត​ជេនមិនធម្មតាដូចគ្រប់គ្នាដឹងទេ! កាលដែលខ្ញុំព្រមធ្វើរឿងមួយនេះ​ លះបង់ច្រើនយ៉ាងនេះ ព្រោះថា​គេនោះបាន​លះបង់ច្រើនជាងខ្ញុំ១០០ដងទៅទៀត!»​

«បងលែងរវល់ហើយ! មិនបានកើតមកដើម្បីធ្វើជាវីរបុរសក៏មិនអី! ហើយពេលណាឯងត្រឡប់មកវិញ?»

«គ្មានថ្ងៃវិលទេ! រឿងខ្លះ​ បើជ្រុលជាទៅមុខហើយ​បណ្តោយវាទៅតាមហ្នឹងទៅ!»

គេដាក់ទូរសព្ទចុះទាំងមុខស្ងួត។

មានរឿងជាច្រើន​ដែលគេបានគិត បានស៊ើប បានតាមដាន និងពិចារណា​រហូតដល់ចុងក្រោយក៏សម្រេចចិត្តថា ខ្ចិលនឹង​គិតវិញ។

ជាប្អូនប្រុសម្នាក់ មាន​ជំងឺជាប់ខ្លួន កើតក្នុងគ្រួសារ​មានលុយចាយមិនអស់ បែរជាមិនចេះស្រលាញ់ស្រី មិនចង់មានជីវិតធម្មតាៗ មិនហ៊ឺហារ​ឡូយឆាយ​ បែរជាទៅរៀនសរសេរកូដ​ក្រៅសាលា សំងមចងខ្លួនឯងនឹងកំព្យូទ័រក្នុងបន្ទប់រាប់ឆ្នាំខែ ហើយចុងក្រោយបានបង្កើតសមិទ្ធិផល​មហាសាលសម្រាប់អនុតំបន់នេះ ឈាន​ដល់ពិភពលោកទាំងមូល។

ប្រាក់រាប់ពាន់លានដុល្លាររបស់អង្គការឧក្រិដ្ឋកម្ម យក្សមួយ ​ត្រូវបានបង្កក ដោយសារម្រាមដៃទន់ៗ​ទាំង១០នៃបុរសខ្មែរម្នាក់នេះ។

គីម៉ាល់សើចស្ងួត៖

«អាមហាបុរស! ឯងជាhackerដែលឯងចង់បានជាយូរមកហើយ ជាHackerអស្ចារ្សម្នាក់ដែលមិនឡើងទទួលពាន តែឯងបានរារាំងមនុស្ស​អាក្រក់រាប់ពាន់សំណុំរឿងបាន! ឡូយហើយឯង!អាសិដ្ឋ!»

នៅពីចំហៀងស្តាំដៃគេឃើញប្រពន្ធដើរ​ចេញ​មកដផយអារម្មណ៍​រីករាយជាមួយ​រូបរាងដំណើរ​ទន់ល្មើយរបស់នាង មិនភ្លេច​ស្នាមញញឹម​ផង​។

ជេនប្រហែលកំពុង​ត្រូវបានចោមរោមជុំជិត​ដោយពួកអ្នកអបអរហើយ​បានជាមិនឃើញវត្តមាន​ក្បែរនាង​។

មិនរវល់គិតច្រើនទេ បាន​ ស្រីស្អាត​ចូលដល់ក្នុងរថយន្តកាលណា​បុរសនេះ​បញ្ជាឡានចេញ​វឹងទាំងរអ៊ូ៖

«ស្មាន​ថា ឃើញពួកប៉ូលីសសង្ហាៗ​ភ្លេចអ្នករង់ចាំនៅខាងក្រៅម្នាក់នេះទៅហើយ?!»

នាង​សម្លក់នាយ​បន្តិច​ ទាំងញញឹមមិនចេញស្តី​ចិត្តនាងគិតចុះឡើងស្ងាត់ៗ៖

«កាលពីនៅដឹងខ្លួនក៏ឌឺ! ក្រោយពីធ្លាក់ទឹកភ្លេចភ្លាំងហើយនៅតែមិនចោលចរិតឌឺ!»

នាង​ខ្ចិលឌឺតបតអ្វី ខណៈមាន​បុរសនេះនៅក្បែរកាយក៏ជាសុភមង្គលពេកទៅហើយ។

ក្នុងចិត្ត​គីម៉ាល់នារីម្នាក់នេះក៏មិនធម្មតាដែរ។ ហាន់ដា​​បានស្ម័គ្រចូលរូមក្នុងបេសកកម្មជាមួយបងប្រុសនាង​ ជាមួយ​ពិសិដ្ឋ បានរំដោះជួយ​កុលសម្ពន័អ្នកខូចស្មារតី​ដោយថ្នាំញៀនជាច្រើនរយនាក់មករក្សាថែទាំនៅលើកោះបេះដូងរបស់នាង​។«ការពិតមួយហ្នឹង ទោះស្លាប់ក៏និយាយមិនបានដែរ យល់ខ្លះអត់»««មនុស្សធុន​ពុតត្បុតអត់ព្រិចភ្នែក!» នាង​អាចជាបុព្វហេតុដែលធ្វើឱ្យពិសិដ្ឋលែងចង់ត្រេកត្រអាលនឹងអ្វីៗលើលោកនេះ​គេបែរជាចង់ធ្វើអ្វីម្យ៉ាងដែលមនុស្ស​ធម្មតា​ៗមិនគិតថា​ចង់ធ្វើ។

គេនឹកដល់ពាក្យពេចន៍នឹងកំហឹងអស់ទាំងនេះ ទើប​ប្រអប់ដៃប្រុសថ្លៃ​ លូកមកក្តោបលើអជ្ជលីនាង​។

អារម្មណ៍​អំពីភាពទន់ភ្លន់ក្នុងឬកពារគេ​វិលមកវិញក្នុងការចងចាំរបស់នាង ។

«ពេទ្យនីដា! អ្នកគ្រូក៏ធ្វើពេទ្យ អ្នកគ្រូពិនិត្យឯកសារវិភាគនេះហើយ បានយល់ហើយថា​ លោកគីម៉ាល់​មិនបានឈឺអ្វីជាលក្ខណៈរាងកាយតទៅទៀតទេ! សំណុំទឹកដក់ក្នុងខួរក្បាលកាលពីជាងមួយឆ្នាំមុន ត្រូវបានយកចេញ ហើយ​គេបានសះស្បើយអស់យូរហើយ!​ រឿង​ដែលរំខាន​គឺ ក្នុងរយៈពេលដែលគេត្រូវការពេលវេលាដើម្បីចងចាំឡើងវិញមកដោយ​សន្សឹមៗនោះ អ្នកទាំងឡាយ​ដែល​នៅក្បែរគេមិនព្រមរំលឹក​ឱ្យគេ​ចាំ មិនព្រម​នាំគេទៅកាន់កន្លែង​ដែលគេធ្លាប់មាន​អនុស្សាវរីយ៍ល្អៗ​ ដូច្នេះបានជាយូរមកហើយ គេនៅតែមិនអាចនឹកឃើញ​!»

សូម្បីតែគេនឹកមិនឃើញរឿងចាស់ផង ក៏នៅឯភូមិហ្វាង៉ាម គេមានចិត្ត​ស្រលាញ់យើង ហើយបង្ហាញ​មនោសញ្ចេតនាស្មោះបរិសុទ្ធរបស់គេ? នេះឱ្យនិយមន័យបែបណាទៅ? ស្នេហា​របស់គេចំពោះយើង សឹងជាអ្វីមួយដែលរកគ្មាន​លើលោកយើងនេះ ។

នាង​ដៀងភ្នែក​សម្លឹងគីម៉ាល់ ….នារិម្នាក់នេះ​បេរជាយល់ថា មានគេ​ក៏គ្រប់គ្រាន់ទៅហើយ​សម្រាប់ឆាកជីវិតដែលនៅសល់។

ប្រសិន​បើអតីតកាលធ្វើឱ្យគេ​ឈឺពេក ខ្លោចផ្សាពេក​គេមិនបាច់នឹកឃើញក៏បាន​តែស្នេហា​មួយនេះ​នាងនៅរក្សា​សម្រាប់គេជារៀងរហូតតទៅ។

«យើងទៅណា?!»

បុរសនេះសួរតិចៗ​ទាំងដៃបញ្ជាចង្កូត។

«ទៅផ្ទះយើងវិញ!»

នាង​ឆ្លើយមួយៗ។

បងនៅទីនេះ

នៅក្បែរអូនជារៀងរហូត​តទៅ

នេះ​ជាពេលវេលា​ដែលមនុស្សម្នាផងទាំងពួងបានលង់លក់ទៅក្នុងសុបិននារាត្រីកាលសែនត្រជាក់។ នៅលើភ្លៅស្រីម្ចាស់ផ្ទះម៉ៃសាក់ បុរសនេះ​គេងលក់ស្កប់ស្កល់រហូតដល់នាង​មិនដាច់ចិត្ត​ដាស់គេឡើងទេ។ ហាន់ដាគិតថា គេនៅក្បែរដូច្នេះហើយ មិនបាច់គេងទល់ភ្លឺអង្គុយមើលមុខក៏ល្អ។

នាង​លាបាតដៃទន់ល្មើយអង្អែលថ្ងាសប្តីថ្នមៗ។ ​គេវិលមកផ្ទះវិញជាង១០ថ្ងៃហើយ។ ជីវភាពប្តីប្រពន្ធដ៏សាមញ្ញរបស់អ្នកទាំង​ពីរប្រព្រឹត្តទៅយ៉ាងល្អឥតខ្ចោះ តែក្នុងចិត្ត​នាង​គេនៅតែជាអ្នកជំងឺទន់ខ្សោយម្នាក់។

នាង​និយាយតិចៗ​ដាក់គេ​ដែលបិទភ្នែកជិតឈឹង៖

«គីម៉ាល់! បងហត់នឿយណាស់មែនទេប្តីសម្លាញ់បានជាបង​មិនចង់​ចងចាំ​អតីតកាល និងចងចាំ​ពួកមនុស្ស​មិនល្អអស់ទាំងនោះ?  អូនសុំទោស​ ដែលមិនបានធ្វើជាប្រពន្ធល្អ​គ្រប់គ្រាន់ បណ្តាលឱ្យលទ្ធផលចុងក្រោយក្លាយជារបៀបនេះ!​​ អូនសុំទោស​ចំពោះរឿងទាំងឡាយ​ដែលមិនអាចនិយាយចេញ​ហើយគិតថានឹងលាក់បាំងវាជារៀងរហូតទៅ រហូត​ដល់ថ្ងៃស្លាប់! អូនមិនបានប្រាប់ប្តីពីរឿងពិសិដ្ឋ មិនមែនមានន័យថា ជាការបោកប្រាស់ឬលាក់លៀមឡើយ! ​​ការពិតខ្លះវាមិនបាននាំអ្វីប្រសើរឡើង​យើងក៏បំបិទវាចោលជាស្ថាពរទៅមែនអត់?! ពីពេលនេះទៅ ប្តីនឹងនៅបែបនេះជាមួយ​អូន​ក្នុងផ្ទះ​របស់យើង ហើយ​អូនសន្យាថាបងជា​អាទិភាព នៅរាល់ដង្ហើមចេញចូលនៃស្រីម្នាក់នេះ​ នៅជាមួយគ្នា​អូនសន្យាមិនគិត​រឿងផ្សេង មិនថា​អាជីព អារម្មណ៍ ទំនាក់ទំនងជាមួយ​អ្នកណា ពេលគីម៉ាល់សប្បាយចិត្ត​អូនក៏សប្បាយចិត្ត​ ជាតិនេះ​យើងទាំងពីរជាមនុស្ស​តែមួយ!»

«បើជាមនុស្ស​តែមួយ ម៉េចម្នាក់អង្គុយម្នាក់គេង?»

ប្រុសស្អាត​សួរខ្សាវៗទាំង​បិទភ្នែក​ធ្វើឱ្យ​នាង​ភ្ញាក់ច្រង៉ាង។ ហាន់ដា​ឱ្យសម្លឹងប្តី ដែលបបូរមាត់គេ​ចាប់ផ្តើម​បង្កើតឡើងនូវស្នាមញញឹមតិចៗយឺតៗ។

«មនុស្សខូចខ្លះធ្វើពុតជាគេងមែនអត់?!»

នាង​ខ្សឹបតិចៗទាំងកែវភ្នែកទាំង​សងភ្លឺចិញ្ចាច ។

បុរសលូកដៃទាញប្រាណ​ស្រីល្អមកប្រះគេងក្បែរគ្នា ជាមួយ​ស្នាមញញឹម​ផ្តិតជាប់ក្នុងសំណុំសក់នាង​ នាយពោលរអ៊ូៗ៖

«អាគីម៉ាល់វាចេះធ្វើពុត​ឆ្លងពីប្រពន្ធវា!»

នាង​នៅពែនមុខទ្រូងគេ ភ្នែកនាង​សម្លឹង​ទ្វារ​រាងកាយគេនៅពីក្រោយនាង​ កំពុងឱបនាងស្អិតរមួតពីរនាក់លើសាឡុង​តែមួយ​ពិតមែន​តែចិត្ត​នាងរាយមាយ៖

«ហេតុអ្វី​សម្តីគេ​ឌឺៗដូចគេកាលពីមុន? គេនេះដឹងខ្លួនចងចាំ​រឿងពីមុនឡើងវិញអស់ហើយ ឬមួយនៅជាបុរសកសិករ​ដដែលទេ?»

ម្រាមដៃបុរសនេះ​រេមកប៉ះបបូរមាត់នាង​ហើយ​ស្ទាបអង្អែល​នៅជុំវិញ​នោះ ធ្វើឱ្យនាងនៅសំងំ​ស្ងៀមមិនហ៊ានវាចាឬធ្វើចលនាអ្វី ​រង់ចាំសម្គាល់ឫកពាថ្លៃ។

«មាត់ហ្នឹងមិញនិយាយអីខ្លះវែងម៉េះ?  និយាយឱ្យអ្នកណាស្តាប់ និយាយម្តងទៀតបានអត់​ មិញភ្លេចស្តាប់!»

ហាន់ដា លូកដៃ​ស្ទាបអង្អែលកំភួនដៃនាយម្ខាងទៀត​ដែលកំពុងក្រសោបនៅលើចង្កេះខ្លួន។ បុរសកសិករមិននិយាយច្រើន​ដូច្នេះទេ។​ នាងចម្លែកចិត្ត។

បបូរមាត់ប្តីបង្ហួសមកកញ្ចឹងកស្រី​ធ្វើឱ្យនារី​រេគេចទាំងមាន​ស្នាមញញឹមសុភមង្គល។ នាងនិយាយតិចៗ៖

«គីម៉ាល់ បើស្អែកជេនមកគេងលេងជាមួយយើងក្នុងផ្ទះនេះ បងខឹងដែរ?!»

«មិនខឹងទេ គេជាបងប្រុសរបស់ប្រពន្ធខ្ញុំ!»

នាង​បើកភ្នែកធំៗ។

ដៃនាង​ឈប់ធ្វើចលនាលើកំភួនដៃនាយ ​ហើយនាងរេភ្នែកខំប្រឹងគិតចុះឡើងហាក់​បីដូច​ជា​នឹក​ មិនអស់ចិត្ត​សោះ។ អាថ៌កំបាំងនេះនាងមិនដែលប្រាប់ទេ គេដឹងវាពីណាមក?

មានមនុស្ស​ឯណាដឹងរឿងនេះ ​ក្រៅពីម្តាយនាងហើយនិងជេនផ្ទាល់ ចំណែកពួកគេមិនត្រូវគ្នាជាមួយ​គីម៉ាល់ទេកាលគេនៅមានស្មារតីពេញលេញ។

«ចុះពិសិដ្ឋ? បងចង់ជួបគេទេ?!»

«គេមិនចង់ជួបបង​ បងមានរឿងអីត្រូវចង់ជួបគេ?!»

នារីស្ទុះងាកបែរក្រោយ​ទៅរក​ប្តី។

នាងសឹងធ្លាក់ពីលើសាឡុងដ៏ចង្អៀតដែលផិតផើយណាស់សម្រាប់មនុស្សមាឌធំ​ដូចគេ​ហើយចង់គេងម្តង​ពីរនាក់ទន្ទឹមគ្នា​។ ប្តីនេះឱបនាងជាប់មិនអោយរមៀលធ្លាក់ចុះបាន ។​​ ជាមួយកម្លាំង និងរបងហត្ថារៀមដែលនាងចំណាំច្បាស់ ខ្សែភ្នែកដែល​បុរសនេះសម្លឹងមកនាងដោយទឹកមុខនឹង​នរ ស្នាមញញឹមឌឺៗ នៅលើបបូរមាត់គេផង ទាំងអស់នេះ​ប្រាប់នាងរួចហើយ​ថា គេមិនមែនជាសាក់ដែលនាង​បានតាម​រកឃើញ​នៅឯភូមិឡាវ ហ្វាង៉ាម ​រឹតតែមិនមែន​ជាអ្នកជំងឺភ្លេចស្មារតីឡើយ។

ភ្នែកនឹងភ្នែកនៅជិតគ្នាបង្កើយ។

ហាន់ដា ​លូកម្រាមដៃអង្អែលបបូរមាត់សិចស៊ី​ឌឺដងរបស់​គីម៉ាល់ នេត្រានេះរលើបរលោងចំពោះមុខប្តី​ជាមួយប្រយោគខ្សឹបសែនខ្សឹបព្រោះនាងកំពុងតែរំភើបខ្លាំង៖

«ចាំឡើងវិញអស់ហើយមែនអត់?»

គីម៉ាល់បិទមកវិញ ជាមួយកែវភ្នែកសម្លឹងនាង​ស្រទន់ស្រទោរ។ គេមិនឆ្លើយនាង​រឹតតែញញឹម៖

«អ្ហះ? នឹកឃើញវិញអស់​ហើយមែនអត់?!»

គេមិចភ្នែកព្រឹមៗមិននិយាយ ​តែស្នាមញញឹម​កាន់តែរីកសាយឡើង ដូចជាកំពុងភ្ជាប់ជាមួយស្នាមញញឹមរបស់នាង។

ហាន់ដាលើកដៃទាំងទ្វេត្រកងក្តោបផ្ទៃមុខប្រុស​ថ្លៃ។

«គីម៉ាល់​ប្រាប់អូនភ្លាម!»

នាង​ងរង៉ក់ទាំងអំណរធ្វើឱ្យខាងប្រុសរឹតតែឌឺដង៖

«ប្រាប់រឿងអី?!»

«បងចាំវិញហើយ?!»

«អ្នកណាថាភ្លេច?!»

គេឌឺមកខ្លីៗ ធ្វើឱ្យស្រីភាំងក្នុងអំណរ។ នាង​ប្រើម្រាមទាំងដប់អង្អែលពេញ​ផ្ទៃមុខគេ ទុកគេ​ដូចវត្ថុទិព្វដែលនាង​ទើបនឹងបានត្រឡប់មកវិញក្នុងដៃ។

«យំដែរ? អ៊ីចឹងសោះ!»

គេសួរមកទាំងអាណិតទឹកភ្នែកនាងដែល​ស្រក់រលើប​មកលម្អរឹមៗ។

«អូនចង់ដឹងណាស់! បងដឹងពិតមែន​ ដឹងអ្វីខ្លះ ហើយចាប់ពីពេលណា?!»

បុរសទម្លាក់ដៃនាង​ចេញ​ពីមុខ​ ទុកឱ្យខ្លួនឯងបានអង្អែលថ្ពាល់នាងវិញម្តង។ គេវាចាខ្សឹបៗ៖

«តាំងពីពេលបងឃើញអូនគគ្រិច បងចង់ដាំទឹកងូតកោសស្បែកចេញឱ្យ!»

នារីភាំងភ្លឹក។ សំណួរ​ក្នុងពេលនេះ​គឺស្រីស្អាតចង់ដឹងថា បុរសនេះគេកំពុង​និយាយអំពី​រឿងណាមួយ? អាងទឹកទីនេះ ទីដែលគេសម្រុកចូលទៅ​អង្គុយជាមួយ​នាង ​ឬក៏​ក្លាំទឹកជនជាតិ​ឡាវនៅភូមិហ្វាង៉ាមទៅ?

នាង​ក្រឡេកសម្លឹងទឹកមុខរលាមនៃប្រុសម្នាក់នេះ។

«បងនិយាយពីរឿងអី?!»

គីម៉ាល់ញញឹម​។ គេក្រសោបកាយានួនស្រីទៅក្នុងហត្ថាទាំងសង ហើយបិទភ្នែក​ស្រមៃដល់សេចក្តីសុខទាំងអស់​ដែលកំពុង​ក្លាយជាការពិត។

គេចាប់ផ្តើមថើបថ្ងាសនាង​ហើយ​និយាយតិចៗឡុលៗ៖

«អូនជាការចងចាំរបស់បង! មិនថាបងឈឺ បងភ្លេច ឬ​​បងឆ្កួត ឱ្យតែបានឃើញអូន បងនឹងមានអារម្មណ៍មួយ!»

ហាន់ដា​​ធ្មេចភ្នែកទាំងសង ជលនេត្រកាន់តែសើម​ចិត្ត​ក៏​រឹតតែ​នឹកឃើញ។

«ហេតុអី​ខ្ញុំជាប្តី​របស់ខ្លួន? ហេតុអីខ្ញុំមិនដឹងខ្លួន?!» «បងស្រឡាញ់អូន បងហៅអូនថា​អូន មិនមែនខ្លួនទេ!» «មិនចេះហៅ! នៅនេះ​គ្មានអ្នកណា​គេហៅគ្នាអ៊ីចឹងទេ!» «ចុះឱបប្រពន្ធ​? គឺ….គឺ​គេ​ឱបគ្នាបែបនៀក បងចេះទេ? នៅភូមិនេះ គ្មានអ្នកណា​គេឱបអ៊ីចឹងៗ ទេមែនដែរអត់គីម៉ាល់?!» «តែ….ក៏ចូលចិត្ត​បើខ្លួនមកឱបខ្ញុំរបៀបនេះ!»      «ចុះ! ​ចុះឧបមា​ថា​ បើហាន់ដាទៅឱបប្រុសស្អាតដទៃបែបនេះ គីម៉ាល់ខឹងដែរទេ?!» «ហាន់ដា?!» «គឺអូន! អូននេះឈ្មោះហាន់ដា!» «ឱបប្រុសដទៃមែនទេ?​ ទៅឱបប្រុសដទៃ​បានអីមកវិញ! ​ឬចង់មានប្តីច្រើននាក់?!» «អូនមិនឱបប្រុសណាទាំងអស់ព្រោះអូនជាប្រពន្ធរបស់បងតែម្នាក់ !» «បងព្រមដែរទេ មិនរៀបការ​យកប្រពន្ធឯណាទាំងអស់ យកតែហាន់ដាម្នាក់នេះជាប្រពន្ធរហូតទៅ?!» «ព្រម!»

ហាន់ដា​កាន់ដៃគេយ៉ាងណែន ស្មើនឹងចិត្ត​រំជួលអររបស់នាង​។

«បងឈប់ទៅណាចោលហាន់ដា​! បងនឹងនៅទីនេះ ធ្វើការ​ងារសំខាន់មួយ គឺ​ស្រឡាញ់អូនថ្ងៃនេះឱ្យច្រើន​ជាងម្សិលមិញ ហើយតិចជាងថ្ងៃស្អែក…..ហើយកើនរហូតនៅថ្ងៃខានស្អែក!»

អាថ៌កំបាំងរបស់ពិសិដ្ឋ​

«ចាំមកជួបខ្ញុំនៅបន្ទប់ទទួលភ្ញៀវក្នុងរវាងពេលប្រហែលដប់ប្រាំនាទីទៀត  យើងត្រូវញ៉ាំអាហារ​ពេលល្ងាចជាមួយភ្ញៀវសំខាន់! អូ៎រក្សា្ហអី អ្ហេស៎ អូ៎God ត្រូវហើយ Birthday​គេ! ខ្ញុំខលទៅគេសិន ការងារល្ងាចនេះ ​ខ្ញុំវាងមិនបាន​ចំណែករក្សា ​ខ្ញុំនឹងសងគេស្អែក​មួយថ្ងៃពេញហើយ​មើលទៅ!»

ជេននិយាយទាំងលូកដៃម្ខាងទាញឯកសារលើតុ ដៃម្ខាងទាញចុចទូរសព្ទបិទ។

ជាមួយនឹងភាពប្រញឹក គេស្រាប់តែ​បង្អង់ឈប់ដោយ​សារអ្នកណា​ម្នាក់ឈានចូលមកទាំងមិនគោះទ្វារ។ គេជាបុរសមាឌធំ​ដែលខានមកជាន់ទីនេះ៨ឆ្នាំហើយ។ បើមិនមានឫកពាអំនួតមិនមែន​ជាគីម៉ាល់ទេ។

«គីម៉ាល់?!»

បងថ្លៃម្នាក់នេះលាន់មាត់ហៅគេតិចៗ ចំណែកឯគីម៉ាល់ក្រៅពីញញឹម​ធម្មតាគេដើរហួសទៅដល់កូនសួនច្បារតូចនៅនឹងមុខបន្ទប់។

«បរិយាកាសមិនអន់ទេ!»

គេនិយាយផងវែកវាំងននស្បៃចេញទៅក្រៅលំហពិនិត្យ​ទិដ្ឋភាព​ទីក្រុងគជ់ដ៏ត្រចះត្រចង់ពីលើជាន់ដ៏ខ្ពស់នេះ​

«មកភ្នំពេញពីអង្កាល់! នីដាមកអត់?!»

«នាំគេមកពិនិត្យពោះ!»

ជេនសើចសប្បាយ​ ទាំងដៃកាន់ទឹកថ្លា​ពីរកែវចេញមក៖

«អបអរ!»

គីម៉ាល់លូកដៃទទួលទឹកមកក្រេប​ក្អឹកៗ ខណៈពេលជេននិយាយបន្ថែម៖

«នេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ GMថ្មី មកដល់ស្រុកខ្មែរល្ងាចនេះ ទៅញ៉ាំបាយជាមួយគ្នា ខ្ញុំផ្ទេរការងារទាំងអស់នៅគ្រុបនេះឱ្យទៅគេ ពីរនាក់ប្តីប្រពន្ធឯងក៏គួរតែ​ជួបគេបានម្តងដែរ! គេជាជនជាតិសាំងហ្គាពួរ»

គីម៉ាល់ងាកមកវិញ។

គេសម្លឹងជេនពីលើដល់ក្រោមទាំងទឹកមុខ​ឌឺ។ ជេនញាក់ស្មា៖

«មានពាក្យ​អីចង់រិះគន់?!»​

«ធ្វើប៉ូលិសមានអីសប្បាយ? មិននៅមើលការងារតទៅទៀត​មិនអាណិតប្អូនស្រីទេ?!»

ជេន​ញញឹម​ដាក់កែវទឹកទៅម្ខាង។ គេឱនសម្លឹង ​SMS ដែលធ្វើឱ្យស្នាមញញឹមគេកាន់តែកក់ក្តៅ។ គីម៉ាល់ដឹងថានោះជាសំណព្វចិត្តគេមិនខាន​។ ទម្រង់កាយវិការមនុស្សមានស្នេហា​មិនអាចលាក់កំបាងពីថៅកៃឌូបៃបានឡើយ។

«សង្សាររកបានហើយ ​អ៊ីចឹងបានប្រញាប់រត់គេចពីការងារសណ្ឋាគារ!»

«អត់ទេ! ​ព្រោះគ្រប់យ៉ាងរៀបរយ! ឯងនឹងនីដាមិនបាច់ខ្វល់ទេ យើងមានមនុស្ស​ល្អៗ​ហើយគ្រប់យ៉ាងបានរលូន!»

គីម៉ាល់ព្រិចភ្នែក​ទទួលយកអារម្មណ៍ស្ងប់ចិត្ត​។

គេទះស្មាជេនតិច៖

«ជូនពរការងារនៅតារាសាគរ! ហើយបើជួបពិសិដ្ឋ​ ប្រាប់វាផង ថាគ្មានអ្នកណានឹកវាទេ!»

ជេនទម្លាក់ទឹកមុខ។

គីម៉ាល់យល់ចិត្ត ​គេ​ទះស្មា​សារឡើងវិញហើយ​លើកនេះខ្លាំងជាងមុន។

«បានលោកប៉ូលិស​! ជូនពរ​ឱ្យជាប់ស្នេហ៍ជាមួយ​នារីមេក្រុមអន្ធពាលហ្មងទៅ នឹងបានជាឈុតឆាកស្នេហាល្អមើលបន្តិច!​ រឿងដដែលៗសាំណាស់!»

«អ្នកណាសាំ?!»

គឺសំឡេង​ម្ចាស់បបូរមាត់សិចស៊ី នាង​ចូលមកហើយ​ពេលស្វាមីក្រឡេកទៅដោយ​ទឹកមុខស្រទន់ គេឆ្លើយទាំងញញឹម​៖

«គឺអូនឯងហ្នឹង! សាំ!»

នាង​ធ្វើ​​ក្និកក្នក់ពេលស្វាមី​ស្រវា​ទាញ​មកឱបចង្កេះកណ្តាលបន្ទប់ ​នៅចំពីមុខប៉ូលិសឯកោម្នាក់ដែលកំពុង​       ញញឹមស្មើៗ។

ចង់ឱ្យពាក្យជូនពររបស់គីម៉ាល់ទៅកាន់ជេន​ក្លាយជាការពិត​ដែរឬយ៉ាងណា?

ជួបជេន ​និងបេសកកម្មថ្មីរបស់គេក្នុងរឿង «ស្រឡាញ់បងជ្រៅជាងសមុទ្រ​»។

រឿង៖ បេះដូងមេគង្គ ភាគទី៣៥
រយៈពេលដែលអូនមិនឃើញបង មិនឮសំឡេងបង…..

«អាអ៊ុនវានៅឌូបៃ វាឱ្យខ្ញុំមកកំដរបងហាន់ដាទៅរកបងស័ក!»

ហាន់ដា ​ញញឹម​រំភើប ហើយ​លូកចាប់ដៃ​វុធមកក្រសោប៖

«ហោចណាស់មាន​វុធឯង និងអ៊ុនព្រមជឿខ្ញុំ!»

ជេនមិនមាត់មិនក គេដឹងថានាង​កំពុងឌឺដងឱ្យបងប្រុសខ្លួន ជេនមិនដែលបង្ហាញ​ថាពេញចិត្ត​ក្នុងការ​អនុញ្ញាតឱ្យហាន់ដាចេញទៅ​រកគីម៉ាល់ទេ។ គ្រប់គ្នាគិតថា បុរសនោះស្លាប់យូរហើយ។​ គេមិនមែនទេវតា គេមានរឿងអី​ អាចរួចពី​អន្លង់ទឹកមរណៈបាន?

ទោះយ៉ាងណា​វុធក្តាប់មាត់និយាយមកបន្ថែម​៖

«សូម្បីអាអ៊ុនវាបាក់ដៃមួយចំហៀងហើយ ​នៅតែចង់មកកោះបេះដូងរហូត ​ដើម្បីរកដំណឹងបងស័ក! ទាស់តែក្រុមហ៊ុននៅឌូបៃអត់អ្នកនៅមើលកុងត្រូល ហើយបងហាន់ដាមិនព្រមឱ្យវាចេញមក! កុំថាឡើយពេលនេះចេញរូបភាពមកទៀត ទោះសង្ឃឹម១ភាគ​គត់ ក៏ខ្ញុំត្រូវនាំបងហាន់ដាទៅរកគាត់!»

ហាន់ដាញញឹម​។ នាង​ទទួលយកបញ្ជីលុយកាក់នៃការងារប្តីនៅទីនោះមកពិនិត្យ​។ ច្រើនខែមកនេះ​ចាប់ពីគេបាត់ទៅ នាង​ដឹងថា គីម៉ាល់មិនបានដើរលេងឡេះឡោះដូចដែលនាង​ស្គាល់ទេ ។

​គេមកពីគ្រួសារម្ចាស់សេវាកម្មបដិសណ្ឋារកិច្ច គេនៅតែមាន​កម្មសិទ្ធិ​សណ្ឋាគារ និងអចលនទ្រព្យជាច្រើន​នៅ​ឌូបៃ។​  គេមិនដូចសុងសក្តិនិយាយទេ គេមិនមែន​មកកម្ពុជាដើម្បីទ្រព្យសម្បត្តិ​របស់នាង​ឡើយ។

ឥឡូវនេះ ទោះត្រូវចំណាយលុយរបស់គេនិងនាង រហូត​ដល់​អស់ពីខ្លួន ក៏នាង​នឹងបន្ត​តាម​រកគេរហូត​ដល់ទីបំផុត​។

ជេន​និយាយកាត់ភាពរំជួលអារម្មណ៍​របស់​ពីរនាក់នេះភ្លាម៖

«វុធគួរតែបានដឹងរឿង​គីម៉ាល់ក្លែងក្លាយ​ដែលមកដល់ភូមិនេះ​២បីថ្ងៃមុន ហើយចូលចាប់រំលោភប្អូនស្រីខ្ញុំទៀត!»

វុធងក់ក្បាល ៖

«បាទបង!!»

«នេះបញ្ជាក់ថា ពួក​ត្រីកោណមាសចេញសកម្មភាព​ថ្មី​! គ្រប់យ៉ាង​ត្រូវការប្រុងប្រយ័ត្នខ្ពស់!​ រូបដឹកកណ្តាប់មួយសន្លឹកនេះ ​អាចជាសេណារីយ៉ូថ្មី! គ្រប់យ៉ាង​អាចជាអន្ទាក់! ហើយវាគ្រោះថ្នាក់ខ្លាំង! ឃើញហើយ​ដែរថា ​ពួកនោះសម្លាប់សុងសក្តិនិងនារីភា មិនឱ្យមានសល់ដានសូម្បីបន្តិចណា! រឿងរ៉ាវវាមិនសាមញ្ញទេ កុំប្រហែស!»

ហាន់ដានិយាយកាត់វិញភ្លាម៖

«អ៊ីចឹងហើយ ជេនត្រូវជូនពួកយើងទៅ!»

ជេនដៀងសម្លឹងប្អូនទាំងខ្លោចចិត្ត ​អាណិតនាង​ដែលប្រឹងញញឹម​អង្វរករបង។ ចិត្តជាបងប្រុស សឹងប្រេះរហែកជាបីជាបួនទៅហើយ​។ គេដឹងថា ​ប្រសិនគេមិនយល់ព្រម ​នាង​គ្មានថ្ងៃបានសុខឡើយ។ គ្រោះថ្នាក់នៅខាងក្រៅ​នៅតែ​មិនធំស្មើការ​គម្រាម​ក្នុងបេះដូងនារីសែនខូចចិត្ត​ម្នាក់នេះ​ឡើយ។
ជេនរអ៊ូ៖

«យើងមិនដែលមានស្នេហា​! យើងមិនដឹងទេថា​ គីម៉ាល់ដាក់ស្នេហ៍ឯងរបៀបណាខ្លះទេ ប្អូនស្រី​អស់កែឯងនេះ! បងត្រូវព្យួរការងារទៀតហើយ ព្រោះឯង!»

នាង​អរណាស់ ខណៈវុធឱនសម្លឹង​ឯកសារក្នុងទូរសព្ទ។ ចុងក្រោយ​គេងើបមុខ​សម្លឹងមកនាង​ហាក់ត្រេកអរ៖

«ពួកចិនរកឃើញហើយ នេះ​ជា​រូបភាពចេញពីភូមិមួយ​នៅស្រុកឡាវ!»

នាងនិងជេនងើបមុខសម្លឹងមកវុធ។ គេនោះបរិយាយបន្ថែម៖

«ជាកោះ! បើទៅតាមមេគង្គ ប្រហែលជាមួយថ្ងៃកន្លះ»

នាង​ចាប់ដៃជេនជាប់ខ្លាំង ព្រោះនាងភ្ញាក់ផ្អើលលាយរន្ធត់។

ប្រសិនជា«កោះ»គ្រប់យ៉ាងគួរតែសង្ឃឹម។​ គេធ្លាក់ទឹកហើយត្រូវបានអ្នកភូមិនេសាទ ស្រុកលើជួយសង្គ្រោះ គ្មានអ្វី​ប្លែកទេ តម្រុយនេះ​ស៊ីសង្វាក់គ្នាពេកហើយ។

«តែបើមែន! ហេតុអីគេមិនវិលមកផ្ទះ?!»

ជេនសួរទៅកាន់វុធនិង​នាងតាមរបៀបហ្មត់ចត់ជាប៉ូលិសរបស់គេ។

គ្មានចម្លើយទេ!

ហាន់ដាទម្លាក់ភ្នែកសម្លឹងដី។ នៅ​ទីបំផុតនាងឆ្លើយ៖

«យើងអត់ខាតអីទាំងអស់! បើគេនោះមិនមែនគាត់ ហើយមានរូបរាងដូចគាត់យ៉ាងនេះ ឃើញគេបន្តិច ខ្ញុំអស់ចិត្ត​ហើយ!»

ជេនដកដង្ហើមវែងៗខណៈវុធកំពុងក្រោកទៅនិយាយទូរសព្ទ ​ប៉ូលិស​ក៏​ក្រោក​ទៅបោះចំណីត្រីម្នាក់ឯងសញ្ជឹងគិតអំពីអ្វីមួយជ្រាលជ្រៅ។ មើលគេពីក្រោយខ្នងទៅ នាង​ដឹងថា​ គេមិនចង់ទេ រឿងទៅភូមិឡាវ  តែគេមិនអាចឃាត់នាងព្រោះអាណិតប្អូន និងតាមចិត្តប្អូនតែប៉ុណ្ណោះ​។​

«ថាម៉េច ឈ្មោះអី ភូមិហ្នឹងពិបាកហៅម៉េះ?»

វុធនិយាយជាមួយអ្នកឆ្លងឆ្លើយ។ នៅទីនេះវិញបងប្រុសម្នាក់នេះ​និយាយមកបន្ថែមមករកហាន់ដា៖

«ទៅបាន តែឯងត្រូវក្លែងខ្លួនកុំឱ្យគេស្គាល់! សេដ្ឋីនីដូចឯង ពិបាកការពារណាស់!»

គេងាកទៅវុធហើយនិយាយចង្អុល៖

«មួយទៀត! ដំណើរលើកនេះត្រូវស្ងាត់!  សូម្បីពួកចិនអស់នោះក៏មិនត្រូវទុកចិត្ត​ដែរ!»

រវាងការប្រឌិតនិងការពិត​

ដោយប្រើទូកទំនើបថ្មីមួយ ជេននិងវុធបាននាំហាន់ដា ធ្វើដំណើរនៅព្រឹកបន្ទាប់​ ដោយមាន​​អ្នកភូមិដែល​ថ្នឹកខាងដើរទូកពីរបីនាក់ទៀតមកជាមួយក្នុងនាមដំណើរកម្សាន្ត។

នៅលើដៃដែលមានម៉ាស៊ីនថតរបស់គេមកជាមួយ នាង​ពិនិត្យ​ម្តងហើយម្តងទៀត រំឭកនូវបណ្តាថ្ងៃដ៏មានសុភមង្គល​ដែល​ខ្លួន​ធ្លាប់បានរស់យ៉ាងសកម្ម រស់ដោយ​រស់រវើកនៅ​លើលោកិយមួយ រួមជាមួយ​មនុស្សប្រុស​ស្អាតសង្ហាម្នាក់ហើយគេបានតាម​ដាន​លួចថតនាង​សឹងរៀងរាល់ថ្ងៃ សឹងគ្រប់កាយវិកា​រ។

សម្តីគេនៅប្រជ្រៀតក្នុងបេះដូងប្រេះស្រាំរបស់នាង «ស្តាប់ណាហាន់ដា​! ប្រពន្ធកំពូលជើងល្អ! តាំងពីបងស្គាល់អូន បងម្នាក់នេះ មិនដែលមើលឃើញស្រីណាក្នុងភ្នែក មិនដែលមានអារម្មណ៍​មួយសរសៃជាមួយមនុស្ស​ស្រីដទៃទៀតទោះជាឱ្យ​មកដោះអាវ ឈរនៅនឹងមុខបង! »

នាង​មិនមាន​ទឹកភ្នែក​ស្រក់ទៀតនោះទេ​ វាខ្សោះហើយហាន់ដា! ឯងយំឡើងខ្សោះព្រោះនឹកគេ ចុះបើឯងនឹកគេយ៉ាងនេះ ហើយឯងរកគេនៅតែមិនឃើញ​ តទៅឯងត្រូវធ្វើយ៉ាងណា​ចំពោះរឿងនេះ?

ឯងព្រមឱ្យវាក្លាយជាអតីតកាលបានទេ តាមដែលម្តាយឯងនិងបងឯងសុំ? ឯងនៅតែ​មានៈរស់ជាមួយ​វា ​ឱបវាក្នុងទ្រូងបែបនេះ​រហូតទៅ ទុក្ខវេទនា​អស់ទាំងនេះ។

«អូនមិនព្រមទេ! ​អូនមិនព្រមឱ្យបងក្លាយជាអតីតកាលឡើយ! អូនមិនសុខចិត្ត​! អូនមានរឿងច្រើនណាស់នៅមិនទាន់បាននិយាយ!​ អូនមិនទាន់បានស្រឡាញ់បងឱ្យអស់ពីចិត្ត​នៅឡើយផងគីម៉ាល់!»

នាង​គិតទាំងមុខស្ងួត។​

ព្រំប្រទល់ដែនទឹកខេត្តស្ទឹងត្រែងនិងកោះហ្វាង៉ាម ​របស់ឡាវ​ ត្រូវការ​ឆ្លងកាត់ដោយប្រើលិខិត​ឆ្លងដែន ឬ​អត្តសញ្ញាណបណ្ណជាអ្នកស្រុកស្ទឹងត្រែងក្នុងករណីចូលហើយបកមកវិញក្នុងថ្ងៃដដែល។

ពួកគេ​បានធ្វើ​ដំណើរ​មកដល់ដែនពិនិត្យ​របស់មន្ត្រី​អន្តោប្រវេសន៍ប្រទេសទាំងពីរ​នៅចំពេលថ្ងៃត្រង់ទៅហើយ​ ដោយសារផ្លូវទឹក​តំបន់នេះ​ត្រូវវាងគេចពី​អន្លង់គ្រោះថ្នាក់ច្រើន។

«រឿងដែលពិបាក គឺ​ឥឡូវ​ខាងឡាវគេមិនព្រមឱ្យយើងចូល ទេប្រសិនគ្មានភាពចាំបាច់ខ្លាំង! នេះជាវិធានការណ៍ថ្មី ចាប់តាំងពីមាន​កូវីដ-១៩»

ជេនខ្សឹបប្រាប់ហាន់ដា និងវុធ ដែលកំពុង​អង្គុយរង់ចាំ​នៅលើទូក។

«ដូច្នេះ​គិតតាំងពីស្ទឹងត្រែងមក​បងចង់ឡើងទៅមើលមុនសិន សឹមពីរនាក់ឯងរកវិធីទៅតាមក្រោយ! បងជាប៉ូលិស​ដូចគ្នា បងនិយាយសុំគេបាន»

ជេនបន្ត​ដូច្នេះ​សង្ឃឹមថានាង​នឹង​យល់​ព្រម ​ដឹងអី​ហាន់ដាដាក់សំណូមពរឡើង៖

«ជេនដឹងហើយ ខ្ញុំមកដល់នេះ​ខ្ញុំមិននៅលើទូកទេ!»

ជេនក្រឡេក​មកសម្លឹងប្អូនស្រីដែលស្លៀកពាក់ធ្វើប្រុស និងពាក់ម៉ាសជិតស្លុងមុខ។ គេមួហ្មងចិត្ត​ណាស់​ហើយ តែដឹងថា​និយាយច្រើនក៏អត់ប្រយោជន៍ដែរជាមួយហាន់ដា ​ដែលជាមនុស្ស​ម្នាក់​លែងគិតអំពីខ្លួននាងទៅហើយ​

គេគិតទាំងញីក្បាលចុះឡើង។

«បងជេន! ភូមិនេះ​តូចណាស់ មិនបានម្ភៃគ្រួសារផងទេ!​ ខ្ញុំគិតថា​បំណាច់មកដល់ហើយ ឱ្យបងហាន់ដាឡើងទៅ! គាត់នឹង​ច្បាស់ខ្លួនឯងថា ជាប្តីគាត់ឬអត់?!»

ជេនងក់ក្បាលតិចៗ​សម្លឹង​វុធដែលទើបនឹង​បញ្ចេញ​យោបល់មួយនេះ។ គេដៀងភ្នែក​សម្លឹង​បន្តទៅកាន់សភាពក្រៀមកំ្រលើមុខប្អូនស្រី។

គ្មានអ្នកណាឃាត់ហាន់ដាបានទេ គេដឹងច្បាស់! ម៉្លោះហើយ ជេននិយាយ៖

«ខ្ញុំស៊ើបរួចហើយ​អ្នកភូមិនេះស្លូតបូតណាស់ពួកគេ​ជាអ្នកនេសាទ!​ ចូលទៅបាន​តែត្រូវសុភាពរាបសា ហើយ​កុំធ្វើអ្វីៗតាមចិត្តនាំខូចការ! »

ជេនមិនអាចចូល តែគេអាចសុំប៉ូលិស​ទល់ដែនខាងឡាវម្នាក់ឱ្យជូននាង​ឡើងទៅកាន់ភូមិហ្វាង៉ាម។ ខ្លួនគេនិងវុធរង់ចាំនៅទីដដែល។

«ឯងត្រូវត្រឡប់មកវិញ មុនទល់ដែនទឹកនេះបិទ គឺម៉ោង៥ល្ងាចនីដា!»

នាង​ងក់ក្បាលទាំងមុខញញឹម៖

«ដឹងហើយ! កុំភ័យឱ្យសោះ!»

ស្រីស្អាតបែរខ្នង​លោតឡើងលើច្រាំងដែលមាន​ប៉ូលិសម្នាក់នៅរង់ចាំជូន។ ជេនហុចប្រាក់សាគុណខ្លះទៅប៉ូលិសនោះ ​ទាំងសង្ឃឹមថាគេនឹងរក្សា​សុវត្តិភាពនាងជំនួសខ្លួន។

មើលពីក្រោយខ្នង​ប្អូនស្រីជេនដឹងថា នាងមានទំនុកចិត្ត​ខ្ពស់​ ហើយមាន​សុភមង្គលសូម្បីមិនទាន់រកឃើញគីម៉ាល់ ក្តី។ ឥទ្ធិពលនៃសេចក្តីស្នេហានេះ ​គេគ្មានបទពិសោធន៍ទេ ក៏ប៉ុន្តែ​គេក៏មិនចង់មើលស្រាល។

«បងឯងទុកចិត្ត​ហើយ?!»

វុធសួរតិចៗ។ ជេនងាកមកសម្លឹងគេបន្តិច រួច​ទើប​និយាយស្រាលតប​ទាំងបែរមកអង្គុយ​សម្លឹងទឹកទន្លេវិញ៖

«ដូចវុធឯងសន្និដ្ឋានពីខាងដើម  ភូមិនេះតូចណាស់!​ ជុំវិញពទ្ធ័​ដោយទឹក អ្នកភូមិគោរពច្បាប់នឹងខ្លាច​សមត្ថកិច្ច​បំផុត​!​ចំនែក​នីដា គេក៏ឆ្លាតណាស់ដែរមិនអីទេ!»

«បងឯងគិតថា ម្នាក់ហ្នឹងជាមេខ្ញុំ??»

ជេនគិតចុះឡើង មុនពេលឆ្លើយ​យឺតៗ៖

«មនុស្ស​ស្លាប់ហើយ ម៉េចអាចរស់ឡើងវិញបាន?! ខ្ញុំគ្រាន់តែចង់ឱ្យនីដាអស់ចិត្ត!»

ឃើញវុធបង្ហាញ​ភាពស្រងាកចិត្ត ជេនក៏ញញឹម​ហើយគាស់ភសជ្ជៈហុចឱ្យទាំង​ គោះស្មាវុធថ្នមៗ។

ឆ្លៀតឱកាស​វុធសួរភ្លាម៖

«រឿងពេទ្យម្នាក់ឈ្មោះសុងសក្តិនោះ និងនារីភា​ស្លាប់ឬរស់?»

ជេនក្រេបទឹក​ក្អឹកៗរេភ្នែកសម្លឹងទេសភាព ដូចមាន​ចេតនា​ចង់​ពន្យាពេលក្នុងការ​ឆ្លើយនឹង​សំណួរនេះ​។

វុធដៀងសម្លឹងនាយ​ហើយនិយាយបន្ថែមទៀត៖

«ខ្ញុំមើលទៅបងឯងសមណាស់ជាប៉ូលិសណាស់!  ហើយបើជាភ្នាក់ងារសម្ងាត់ទៀតរឹតតែល្អ!»

«ក្រែង​កាលពីគីម៉ាល់មកដល់ស្រុកខ្មែរភ្លាមៗ​ពួកវុធឯងតាមដានខ្ញុំឡើងស្អិតមិនអញ្ចឹង?!»

ជេននិយាយឌឺទាំងញញឹម ធ្វើឱ្យវុធអៀនប្រៀនដែរ។

«ខ្ញុំធ្វើការឱ្យគេដែរ​បង!»

«ទោះម៉េច ក៏​វុធឯងស្មោះត្រង់ណាស់! អ៊ីចឹង ចាំ​ខ្ញុំនិយាយរឿងមួយឱ្យគិត​ចុះ!»

«និយាយមកខ្ញុំចូលចិត្តស្តាប់!»

«រឿងនារីភា និងរឿងពេទ្យសុងសក្តិ វាដូចជារឿង​របស់​ខ្ញុំដែលអ៊ុននិងវុធឯងរកឃើញដែរ! អ្វីដៃលខ្ញុំឱ្យឃើញ​អ្នកទាំងពីរនឹងឃើញ ​តែ​អ្វីដែលខ្ញុំចង់លាក់នាក់ទាំងពីរមិនអាចរកឃើញទេ!»

អ៊ុនពិចារណា ចុះឡើងមុនពេលលើកទឹកក្រេប …..

«បងឯង…..ស្តាប់ទៅ…..ដូចពីរនាក់ហ្នឹងនៅរស់នៅឡើយ?!»

«ខ្ញុំអត់បានសន្យា!​អត់បានអះអាងធានា​ អីទេណាវុធ! គិតខ្លួនឯងទេណា៎!»

វុធញញឹម គប់ចំណីត្រីទៅកណ្តាលទន្លេ……

«តែសម្រាប់បងស័ក ខ្ញុំគិតថា​ គាត់នៅរស់!» គេរអ៊ូម្នាក់ឯងតិចៗ។

ភូមិហ្វាង៉ាម

ប្រមាណជា​២០០ម៉ែត្រពីកំពង់ទឹក ប៉ូលិស​ឡាវម្នាក់នោះ បាន​បង្ហាញផ្លូវ​ចូលភូមិដល់ហាន់ដា។  គេប្រាប់នាងជាភាសាឡាវថា ទីនេះមានសុវត្ថិភាព តែនាង​ត្រូវពាក់ម៉ាសរហូត​ មិនឱ្យដោះចេញ ពិសេស​ពេលសាសងជាមួយអ្នកភូមិ ព្រោះពួកគេមាន​ច្បាប់ការពារកូវីដ១៩តឹងរឹង។

នារីងក់ក្បាល ហើយ​ចាប់ផ្តើម​ធ្វើដំណើរ​កាត់កូនបឹងស្រែមួយតូច​មួយ ទីដែលនាងបានឃើញច្បាស់ក្នុងរូបភាព​លើបណ្តាញសង្គម។

«ទៅណានាង?»

ជាសំឡេងរបស់មនុស្សចំណាស់​ម្នាក់ដែលចេះនិយាយខ្មែរខ្លះៗ ប៉ៃឡាំៗ ដូចកាលដែលនាង​ចេះស្តាប់ឡាវខ្លះៗដូច្នោះដែរ។

«ចម្លែកណាស់ មិនបាច់ប្រាប់ក៏គេ​មើលស្គាល់ថាយើងនេះ មកពីស្ទឹងត្រែងដែរហើយជាមនុស្សស្រីទៀត!»

បុរសនោះអង្គុយ​នៅ​ជណ្តើរផ្ទះឈើចាស់របស់គាត់ ជាមួយនឹងកូន​​ដូង​មួយក្នុងដៃទំនងគាត់ជាអ្នកជំងឺ។ ​មើលធ្លុះទៅក្នុងទៀតនាង​ឃើញមាន​ស្ត្រី​ពីរនាក់កំពុងកោសដូង​លើរនាប​ឫស្សី។

ហាន់ដាលើកដៃសំពះពីចម្ងាយ​ ហើយ​តាំងចិត្ត​សួរនាំគាត់ ៖

«អត់ទោសលោកអ៊ំ ខ្ញុំតាមរកមនុស្ស​ម្នាក់ក្នុងរូបនេះ!»

“ឯណា” បុរសចំណាស់​ដែលមានពុកចង្កាអ៊ូឱនពិនិត្យ។ គាត់ឃើញ​ខ្នង​អ្នកដឹកកណ្តាប់កាលណា ក៏បង្ហាញ​ភាពរីករាយ​និងក្តីស្រឡាញ់លើផ្ទៃមុខ ។

ស្ត្រីចំណាស់ម្នាក់ទៀតស្ទុះមកពីក្រោយ​ផ្ទះស្បូវហើយ​ផ្អៀងទៅជិតពិនិត្យ​ដែរ។

«កម្លោះស្រុកក្រោម!»

ពួកគេនិយាយភាសាឡាវធ្វើឱ្យនាង​ស្រយុតចិត្ត​នឹកឃើញភ្លាម​ដល់…..

«ប្រុសធំនឹងស្តាយក្រោយ បើដឹងការពិតពីក្រោយការលេបត្របាក់កេរមរតក ដោយមនុស្ស​ស្រីដែលខ្លួនកំពុងចង់រៀបការជាមួយនេះ!» «ខ្ញុំគិតថា ខ្ញុំមិនមែន​កំពុងចង់រៀបការទេ!​ ពួកខ្ញុំក្លាយជា​ប្តីប្រពន្ធហើយ! នេះ! អរគុណ!»។

«កម្លោះនេះ​ជិតរៀបការហើយ!»

សំឡេងស្ត្រី​និយាយបន្ថែម​មក។ ពាក្យនេះ មានអនុភាព​បី​ដូចជា​​ដំបង​ត្រជាក់ហើយរឹងដែលពមុតស្រួចចាក់បុកបេះដូងនាងឱ្យស្ពឹកៗ ឆៀបៗ​យ៉ាងសាហាវ​ប្រុងតែនឹង​រលំ…..

«ឥឡូវគេនៅឯណាទៅលោកអ៊ំ?!»

ហាន់ដា​ទប់ជំហរ និងទប់ស្កាត់ទឹកមុខ​ដែលក្រៀមអនេកអនន្ដនេះ ​លាក់ក្រោមស្រទាប់ម៉ាស។

«នៅក្នុងភូមិនេះមានអ្នកចេះខ្មែរ​ដូចអ៊ំទៀតដែរ?!»

«ចេះគ្រប់គ្នា!»

ពួកគាត់ឆ្លើយទាំងញញឹម។ នារីនេះលើកដៃផ្គុំលាគាត់ ហើយ​បង្ខំខ្លួនឯង ឱ្យថ្មើរជើងទៅមុខកាត់តាមរបៀងផ្លូវ​រទេះ​។ តាមថានាង​ដើរមិនរួចទេ នាងអស់កម្លាំងណាស់។

ទោះគេជាអ្នកណាក្តី គេជិត​រៀបការហើយ​! ដំណឹងនេះកំពុងរំឭកឡើងវិញនូវបណ្តាអនុស្សាវរីយ៍ដែលគេបានបន្សល់ទុកមក…..

«ហាមាត់ហាន់ដា! ហាមាត់អូនសម្លាញ់! ​ប្តីបង់​ចង់រាវរកឆ្អឹងដែលឆ្លាក់! អ្ហះ? មិញអូនបងពីរោះណាស់យើងហ្នឹង! ឥឡូវ​បិទមាត់ធ្វើស្អីអ្ហះ​ ដុកទ័រ​!»

ឯងមិនដឹងពីភ័ព្វសំណាងរបស់ឯងទេនាង​ហាន់ដា​រហូតដល់ឯងត្រូវបាត់បងគេ។ នាង​គិតទាំង​គ្រវីក្បាលម្នាក់ឯង​ហើយ​ព្យាយាម​បន្ត​ដំណើរ​ទៅមុខ។

ផ្ទះជំទើរ​ម៉ូតថ្មីស្អាតមួយ​សង់ឡើងខ្ពស់ពីដី ព័ទ្ធដោយ​របងត្រឹមចង្កេះមនុស្ស​ចាស់ ហើយ​លម្អដោយផ្កាប្លែកៗសឹងថា គ្រប់ពណ៌។ ផ្ទះនេះសមជាផ្ទះដែលមាន​មនុស្សស្រីថែទាំខ្មីឃ្មាត។

តែ​អ៊ំៗនៅដើមភូមិបានចង្អុលមករកគេហដ្ឋានទំនើបជាងគេមួយនេះ ទោះបីថា ​វាមិនទំនើបដូចផ្ទះម៉ៃសាក់របស់នាងពិតមែន​តែ វាពិតជាកំពុងត្រៀមរៀបចំពិធី មើលទៅ​ថ្មីសន្លាង ដូចទើបសង់រំកិល​​លើកយកមកសម្រាប់ក្រេបចន្ទទឹកឃ្មុំ។ មិនតែប៉ុណ្ណោះនៅទីធ្លា​ខាងក្នុងក៏​តុបតែង​ស្អាតគាប់ភ្នែក។

ពន្លឺ​ភ្លើង​ភ្លឹបភ្លែតៗខ្សែអគ្គីសនី​ចងចោមព័ទ្ធតាម​បណ្តាយរបងឈើទាបៗ ដូចជាផ្ទះនៅអាមេរិកកាំង

ដ្បិតតែមិនទាន់ចុចបំភ្លឺ​ តែទំនងថាពិធីការនឹង​រៀបឆាប់ៗនេះមិនខាន។

«មានអ្នកណានៅផ្ទះទេ!»

នារីនេះស្រែកហៅពីក្រៅរបង ទាំងបុកពោះភឹបៗដោយមូលហេតុច្រើនយ៉ាង។ នាងនិយាយខ្មែរ ​ព្រោះនាង​ស្រួលទំនាក់ទំនង​ជាងភាសាឡាវ ដែលចេះជាមិនប្រាកដប្រជា។

«រកអ្នកណា?»

សំឡេង​ស្រាលៗជាភាសាខ្មែរ លាន់មកពីខាងស្តាំដៃនាង​ធ្វើឱ្យ​ហាន់ដាចង់គាំងចលនា។ ទឹកមុខនាង​ដំអក់ព្រោះនាងខ្លាចថានេះត្រឹមតែ​ជាសុបិនមួយ។

សំឡេងគេ ខ្យល់ដង្ហើមគេ នាង​គិតថាជាតិនេះគ្មាន​ថ្ងៃបំភ្លេចបាននោះទេ ហើយក៏មិនអាចច្រឡំគ្នាជាមួយ​អ្នកផ្សេងនោះដែរ។

ដោយសេចក្តីបារម្ភ ស្រីស្អាត​​បែរយឺតៗទៅរកមនុស្សដែលមាន​មាឌខ្ពស់ធំដែលនៅចំហៀងខ្លួន។

គេមកហើយទាំងរូបទាំងសំឡេង។

ស្មាគេរែកនង្គ័លហើយដៃមួយទៀត​កាន់អ្វី​ច្រើនទៀត នាង​មិនខ្វល់ទេ ដឹងតែថាភ្នែកគេ សម្លឹងមកនាង​ស្រទន់ហើយពេញដោយមន្តស្នេហ៍ដូចកាលឃើញគ្នាដំបូងបង្អស់លើទូកមួយនោះ។

គីម៉ាល់?

បេះដូងនាង​រង្គើស្រែកហៅគេ​តែមាត់ស្អិតដូចជាប់កាវ ឯខាងគេវិញសម្លឹងនាងតែបន្តិច​ក៏ងាកទៅរុញទា្វរចូលហើយ​បន្តប្រយោគ​ម្នាក់ឯង៖

«មានអ្នកណាមករកហ្នក៎ខាំសាយ!»

គេទាញទ្វារហើយដើរចូលក្នុងធ្វើឱ្យបេះដូង​ស្រី​ដែលកំពុងឈរភាំងនេះ រង្គោះរង្គើសឹងជ្រុះរបូតលែងនៅជាប់ខ្លួនបាន។

អ្នកណាឈ្មោះខាំសាយ?

នាង​ជាអ្នកស្ទឹងត្រែង ហាន់ដាដឹងហើយ​ថាឈ្មោះនេះជាឈ្មោះមនុស្ស​ស្រី​។ អ្នកណា​នៅជាមួយគេ​ក្នុងផ្ទះនេះ? ​ហេតុអីគេមិនស្គាល់យើង? មនុស្ស​ប្រុស​មុខមាត់ដូចគេ​លើលោកនេះ តើមានប៉ុន្មាន​នាក់ទៀត? ភ្លាមៗនាងរេភ្នែកសម្លឹងខ្នងគេ ស្មារបួស​របស់គេ។ គេនេះពាក់អាវយឺតចាស់ពភ្លក់តែមិនអាចមើលឃើញសាច់ស្មាបានទេ ​ ស្តាយ​ណាស់​!

«អ្នកណារកអីសាក់?!»

សំឡេងស្រួយស្រឹប​របស់ក្រមុំឡាវ លាន់មកពីលើផ្ទះ មិនទាន់ប្រហារចិត្ត​នារីខ្មែរឱ្យស្មើនឹង​ឈ្មោះសាក់នេះទេ។

«សាក់?!»

ហាន់ដាអស់សំណើច​​សើចទាំងជូរចត់ក្នុងបេះដូង។

កម្លោះឡាវឈ្មោះសាក់មាន​រាប់ម៉ឺននាក់ ចុះហេតុអី​ក៏គេនេះដែរ? ជួនគ្នាម៉េះ?

«សាក់!»

នាង​ហៅគេខ្សាវៗ ធ្វើឱ្យបុរសនេះ​បែរក្រោយមកវិញភ្លាម។ គេ​ញញឹមពេលឃើញនាងភ្លាត់ឈ្មោះខ្លួន។ មិនយូរប៉ុន្មាន ភ្នែកគេហាក់ទរើនៅនឹងបបូរមាត់ស្អាតបំព្រងរបស់ស្រីអ្នកដំណើរ។ បុរសឡាវនៅសម្លឹងទីនោះបន្តិច​ហាក់បណ្តាលឱ្យនាងភ្លឹក​នឹងការសម្លឹង​របស់គេរុះរោយស្នាមសើចសន្សឹម ទើបគេដកភ្នែកចេញពី​បបូរមាត់នាង​ហើយ​​ក៏និយាយទាំង​សើចៗ ​៖

«ចូលទេ?!»

គេសួរខណៈភ្នែកនាង​ដែលអស់កម្លាំងកាយ ចិត្ត​បើកមកវិញភ្លឺចែស។

ឌឺហ្មែន? គេចេះឌឺទៀត ដូចប្តីយើងណាស់​ដូចបេះបិទ!

«អ្នកណាហ្នឹង?!»

ស្រីក្មេងម្នាក់ជាម្ចាស់សំណួរនេះ​ មាន​វ័យមិនដល់១៧ផងតាមស្មាន គឺមានវ័យ​ក្មេងយកតែមែនទែន    ស្លៀក​សារ៉ុង​​ខ្លីសែនខ្លី​ពណ៌ត្រួយចេកចុះមកទទួលរបស់របរពីដៃប្រុសកសិករ។

ពីក្រោយអាវដៃខើចពណ៌លឿងខ្ចី នារីឡាវនេះប្រាកដណាស់ជាភរិយា​ជិតរៀបការរបស់គេ​។ ហាន់ដាស្រពោនសែនស្រពោន។ គូ្រពេទ្យតូចនេះ​ដើរមួយ​ៗដូចមនុស្ស​យន្ត​ ចូលទៅក្នុងទីធ្លាខាងក្នុង ខណៈក្មេងស្រីជំទង់សម្លឹងមុខនាងហាក់ងឿងឆ្ងល់ខ្លាំង។

«បងស្រី បងរកអ្នកណាគេហ្នឹង?»

ហាន់ដា​រេភ្នែក​សម្លឹង​បុរសដែលថយទៅ​ដងទឹកផ្តិលពីកូនពាងឡាវតូចមួយនៅលើគ្រែឫស្សី។ គេក្រេបទឹក ហើយ​បែរខ្នងមកដោយ​​មិនរវល់នឹង​នាងស្រាប់ហើយ។

គេជិតរៀបការហើយ គេមិនមែនគីម៉ាល់ទេ។ បើគេ​មែន គេស្គាល់យើងហើយ! យើងនៅទីនេះ​ធ្វើអី​? នៅនាំនឹកឃើញ​ប្តីកម្សត់​របស់យើង?

«មានកាម៉េរ៉ាទៀត? បងឯងជាជាងមកថតការខ្ញុំហ្នឹងឬអី? ជាងថតស្រី?!»

ហាន់ដាភ្ញាក់មកវិញ​តិចៗរួច​ឱនសម្លឹង​ម៉ាស៊ីនសំណព្វក្នុងដៃខ្លួន។ ហោចណាស់ យើងគួរថតបានរូបភាពគេពីរបីសន្លឹក​យកទៅវិញដែរ?

«មិនមែនទេ!!! ខ្ញុំជាអ្នកយកព័ត៌មាន​ឱ្យទស្សនាវដ្តីនៅស្ទឹងត្រែង! ខ្ញុំចង់មកថតយកឯកសាររៀបការរបស់បងប្អូនឡាវនៅកោះនេះ!»

នាង​និយាយទាំងមិនដឹងខ្លួន គឺនិយាយកុហកមករ៉ាវធ្វើឱ្យ​ខាងប្រុសបែរមកវិញតិចៗ ។​ ទឹកមុខគេញញឹម ស្មើៗ សម្លឹងនាងធ្វើឱ្យហាន់ដានឹកឃើញ​អៀនអន់ខ្មាសខ្លួនឯងភ្លាមដែរ នាងនឹកសម្តីគេ​ «ស្រីកុហកអត់ព្រិចភ្នែក!»។

នាង​ក៏មិនដឹងដែរថា ហេតុអីនាង​រកនឹកឃើញពាក្យ​មក​​កុហក​នារីឡាវ​ជំទង់នេះបានរហ័ស​ដល់ម្លឹង។

«ថតបានៗ! ហើយចុះផ្សាយផងណា៎ ផ្ញើមកឱ្យខាំសាយផងបានទេ?»

កូនក្រមុំពិតហើយ​! គេឈ្មោះខាំសាយជាឈ្មោះស្អាតនិងស្រទន់បំផុតមួយសម្រាប់​ស្រី​នៅស្រុកឡាវនេះ នាងដឹង។ ខាំសាយ​អូសដៃហាន់ដាចូលទៅ​ ទាំងដែលខាងប្រុស​គេដើរទៅក្រោយ​ចោលបាត់ហើយ! គេមិនបានរវល់នឹង​វត្តមាន​ភ្ញៀវម្នាក់នេះទេ។
ម្ចាស់ខ្លួន​ដែល​កំពុង​លង់ក្នុងអន្លង់បាក់ទឹក ចិត្តធ្ងន់​​​ដើរមិនចង់រួច និយាយមិនចង់ចេញ ហៅមិនចង់ឮ នាង​ពិតជា​កម្សត់ពេកហើយ។

បើអ្នកជានាង ​អ្នកនឹងមានអារម្មណ៍បែបណា?

សម្តីប្តី​នៅតែរត់រសឹបក្នុងបេះដូងឯកោមួយនេះ «រាល់យប់​អាប្រុសម្នាក់ដែលធ្លាប់តែមាន​កាមតណ្ហាក្រាស់ឃ្មឹក ត្រូវចំណាយពេលដេកនឹក​មនុស្សស្រី​ជើងល្អកំពូលកុហកម្នាក់ហ្នឹង! ប្រុសម្នាក់នេះមិនបានរៀបការជាមួយអូន​ដើម្បីបំផ្លាញ​ឈ្មោះ ដើម្បី​រំលោភលើខ្លួនប្រាណ ឬដើម្បីបំផ្លាញ​អាជីពរបស់អូនដែរដុកទ័រ! »

ចិត្តខ្ទេចខ្ទាំ

«ពុកខ្ញុំមិននៅទេ! ខានស្អែកគាត់មកវិញហើយ គាត់ឡើងទៅរៀងចន្ទន៍​ទិញរបស់របរមករៀបការ!»

ខាំសាយនិយាយចចាផង នាំផ្លូវហាន់ដាឱ្យ​ឡើងមកលើផ្ទះ​ដែលមានកម្រាលឈើទើបនឹងឈូសថ្មីៗស្អាតវិចិត្រ។  គ្រប់យ៉ាង​វាថ្លៃណាស់ពពួកឈើអស់ទាំងនេះធ្វើឱ្យហាក់​សម្លឹងរេភ្នែក​វិញផ្ទះដែលមើលពីក្រៅ​ហាក់ធម្មតា​ តែខាងក្នុងឡើងទំនើបពិបាកជឿ។

ប្រាកដជាមានអាថ៌កំបាំងអ្វីមួយ​ក្នុងគ្រួសារនេះ។

«នៅតែពីរនាក់គាត់?»

ហាន់ដាធ្វើជាឈ្លេចសួរទាំងខូចចិត្ត​។ ម្តងៗពេទ្យយើង​លួចដៀងភ្នែកសម្លឹងទៅកសិករសង្ហាដែលកំពុង​តែ​ឈូសឆាយអ្វីមួយយ៉ាងសកម្មមិនឈប់ដៃ នៅរោងជាងខាងក្រោម។ គេមូរដៃអាវឡើង បង្ហាញ​សាច់ណែនទាំងកង់ដែលនាង​ធ្លាប់បានប៉ះកាន់។

ចម្ងល់…..​ប្រាកដណាស់! ​ដៃនេះឯង​ ស្មានេះ ហើយសាច់នេះ ឈាមនេះដែលបានរឹតរួតនាង​ក្នុងរង្វង់បេះដូងគេ។

«ម៉ែនៅផ្ទះភ្នួងជាមួយ​ម៉ែធំខ្ញុំ! ពួកគាត់ប្រញឹករឿងខោអាវ​រៀបការខ្ញុំ!»

ហាន់ដាបែរមកវិញភ្លាម​៖

«រៀបការថ្ងៃណា?!»

«ថ្ងៃសៅរ៍ក្រោយ!»

«ខាំសាយពូកែនិយាយខ្មែរម៉្លេះ?!»

«ខ្ញុំជា​គ្រួសារខ្មែរ​ភៀសមកនៅឡាវ!»

ហាន់ដាព្រិចភ្នែក​។ នាង​រេមករកកូនកម្លោះ​ដែលនៅក្រោមផ្ទះ​ទៀតហើយ គឺលបមើលកូនកម្លោះ។

«ខាំសាយសប្បាយចិត្ត​ណាស់ ទំនងជារៀបការដោយចិត្ត​និងចិត្ត!»

ពេទ្យកម្សត់​​ធ្វើជាឈ្លេចសួរទៀត​ទាំងភ្នែកលួចសម្លឹង​ខាងប្រុសជាប់។

«មានហ្នា៎បង! ​ខ្ញុំនៅរៀនហ្នឹង! ពូនេះជាបងជីដូនមួយ​! គាត់ប្រញាប់រៀបការព្រោះចាស់ហើយ! ខ្ញុំខ្ជិលដែរហ្នឹង!»

ហាន់ដាលេបទឹកមាត់ក្អឹកបំបាត់ភាពក្តុកក្តួល។ គេមិនមែនគីម៉ាល់ទេ។ គីម៉ាល់គ្មាន​បងប្អូននៅស្រុកឡាវរឹតតែ គ្មានសកម្មភាពដូចជា​អ្នកជនបទ​ស្ទាត់ជំនាញ​ដូចដែលនាង​កំពុងឃើញនេះឡើយ។

«គាត់ឧស្សាហ៍ណាស់!»

នាង​វាចាតិចៗ​ទាំង​ឈឺចុកគ្រប់សរសៃសសូងក្នុងបរិវេណក្បាល។

«គាត់ល្អមែន! តាំងពីគាត់មកដល់​ធ្វើការ​ក្នុងផ្ទះទាំងអស់! ខ្ញុំអត់ពិបាកដូចមុនទេ!»

ហាន់ដាដៀងភ្នែកមកវិញ។

តាំងពីគាត់មកដល់?

«គាត់ទើបនឹងមកភូមិនេះ? គាត់នៅឯណាពីមុន?!»

នាង​សួរទាំងញញឹម​ទៅកាន់ក្មេងស្រី​ដែលហុចទឹកផ្តិល​ខាត់មកឱ្យ។

ធីតាសម្លឹងផ្តិល នាងទទួលយក តាំងចិត្ត​ថាមិនក្រេបទេ ទោះបីយ៉ាងណា តែពេលក្រឡេកទៅឃើញប្រុសស្អាតនៅក្រោមកំពុង​ងើយមកមើលទាំងដៃគេជូតញើស ហើយញញឹម​ផង នាង​លេបទឹកសាបនោះអស់ក្អឹកៗ ​ទាំងមិនដឹងខ្លួន។

«គាត់នៅឆ្ងាយ មិនស្គាល់ខេត្តណាទេ​មិនចាំ!  គឺនៅជិតប្រទេស​ចិនឯណោះ! ពុកទើបតែ​នាំគាត់មក បានជាងពីរខែ!»

ហាន់ដា​ដាក់ផ្តិលចុះលើគ្រែក្តារងឿយឺតៗ​។ នាង​ដៀងទៅរក​បុរសនៅរោងជាងហើយលើកម៉ាស៊ីនមកចុចថត​

«គេចេះឡាវទេ?!»

«ចេះតែគាត់មានជំងឺភ្លេចខ្លះៗ ពុកហាមថាកុំទាន់បង្ខំនិយាយឡាវ! គាត់និយាយខ្មែរ​និងបារាំងបាន!»

«អង់គ្លេសហ្មែន?»

នាង​សួរដោយចិត្ត​សង្ស័យ​ចង់ផ្ទុះ​ ហើយ​ដាក់ម៉ាស៊ីនថតចុះលែងថតទៀតបានដោយសារញ័រដៃពេក។

«មិនដឹង! អូ៎ ចាស! ប្រហែលជាអង់គ្លេស ឬបារាំងទេស​! ​ខ្ញុំអត់ចេះផង!»

ហាន់ដាលែងរវល់ហើយ ស្អីក៏ស្អីទៅ! ធីតាយើង​រត់វឹងចុះមកក្រោម សំដៅរកបុរស​មាឌមាំ​ដែលកំពុងបែរខ្នង​។ នាង​រត់ទៅឈរពីក្រោយគេ​មិនដល់កន្លះម៉ែត្រពីគ្នា​ហើយធ្មេចភ្នែកព្យាយាម​ស្រង់ក្លិនលើប្រាណបុរសនេះ មួយដង្ហើមហើយមួយដង្ហើមទៀត។

គ្រប់យ៉ាង​ប្រាប់នាង​ថា គេជាប្តីរបស់នាងពិតៗ​។

«គីម៉ាល់!»

ហាន់ដាហៅគេ​តិចៗ ដូចដែលហៅរាល់ដងនៅឯផ្ទះ។ គេឈប់ដៃ ហើយងាកមកសន្សឹមៗ។ នាងញញឹម​ដូចកាលនាង​បានឃើញគេនាមាត់ច្រាំងមុនពេលពា្រត់ឆ្ងាយពីគ្នា។

«ប្តីសម្លាញ់!»

នាង​ហៅគេតិចៗ​លាយជាមួយ​ដង្ហើមដង្ហក់ស្ទើរឮ ស្ទើរមិនឮ។ ​តាមថា បុរសជនបទនេះ ​មិនដែលស្គាល់នាង ថែមទាំងមិនដឹងថា នារីខ្មែរម្នាក់នេះ​​កំពុង​និយាយពីអ្វីឡើយ។

ដែល​​គេងាកមក ព្រោះសំឡេងហៅនេះ​ចម្លែក ​តែដែល​គេភ្លឹក ព្រោះថា​គេពេល​​ងាកមកក៏​ ឃើញភ្នែកនាង​ ឃើញចិត្ត​ស្រឡាញ់​ទួញសោកសង្រេង និងសេចក្តីស្នេហាជ្រៅមួយ​បង្កប់​ក្នុងភ្នែកមួយគូនេះ។​​ ពិសេស​ពេលក្រឡេកមករកបបូរមាត់ញញឹម​របស់នាង អ្វីមួយ​បុកមកលើបេះដូងគេ។

គេទំនងជាចាំបានថា គេធ្លាប់ប៉ះវា ធ្លាប់លេបវាទៅក្នុងបេះដូង​! ​ត្រូវហើយ អ្វីដែលចូលទៅដល់ក្នុងបេះដូង​ទៅហើយរមែង​តែងតែនៅទុកស្លាកស្នាមនៅទីនោះជារៀងរហូត។ ​​

ស្រីស្អាតលូកដៃ​ទៅរកផ្ទៃមុខគេ គេស្រាប់តែគេចចេញ។

បើអូនប៉ះបងមិនបាន​បងម៉េចនឹង​ទទួលអារម្មណ៍​ដឹងទៅ គីម៉ាល់?

«ស្រឡាញ់ហ្នឹង អត់ខ្លាចមនុស្ស​នេះ មានជំងឺចរិតលក្ខណៈ ​អត់ខ្លាចមនុស្ស​កាមតណ្ហាបាំងមុខ​ អត់ខ្លាចមនុស្ស​ពាលទេ!»

នាង​នឹកឃើញ​ជានិច្ច​ហើយ​រាល់ការនឹកឃើញ ទឹកភ្នែកនាងស្រក់ធ្លាក់។

«កុំយំ! កុំយំណា៎!»

គេនិយាយតិចៗទាំងសម្លឹងនាងដោយងឿងឆ្ងល់។

«ទៅផ្ទះយើងវិញបានទេ!»

ហាន់ដា​ហាសួរបុរសនេះ​ទាំងដង្ហើមផុតៗស្ទើរដាច់ខ្យល់ដួល​ម្តងៗ។

គេនៅង៉េមង៉ាមមិនយល់ន័យ​តែគេយកចិត្ត​ទុកដាក់ណាស់នឹងទឹកមុខនាង​។ ដូច្នេះ​ដៃស្រី​លូកចាប់ដៃនាយ ទាំងរបូតកាមេរ៉ា​ធ្លាក់ដល់ដី។ គេមិនព្រមឱ្យនាង​កាន់យូរ គេដកដៃចេញ។   នាង​ឃើញគេសម្លឹងមកខ្លួនវិញដោយ​​ឆ្ងល់ៗតែក៏ស្រពោនអាណិត មុនពេលឱនទៅលើកយកម៉ាស៊ីនថតមកសងឱ្យ។ បុរសនេះ​ក្រោកមកហុចវាឱ្យហាន់ដា​នាងមិនព្រមទទួលទេ នាងយំ តែគេក៏​ភ្លឹកៗ ​បន្ទាប់មកគេ​ងាកសម្លឹងហួសពីនាងទៅមាត់របង​។

ពីក្រោយខ្នង​មនុស្ស​ច្រើនគ្នា​ដើរចូលមក។

ហាន់ដា​មិនខ្វល់ទេ មិនថាមានសម្រែក​ខឹងសម្បា ​ឬអ្នកណាមកចាប់នាង​ចេញទៅ ​នាង​នៅតែ​សម្លឹងមុខគេ សម្លឹងគេ​ដែលឈរស្កុបកាន់ម៉ាស៊ីនថតរបស់នាង​។

រឿង៖ បេះដូងមេគង្គ ភាគទី៣៤
«យើងនៅមានថ្ងៃបានជួបគ្នា​បាននិយាយគ្នាខ្លះទៀតដែរទេ?!»

វាខ្លីពេកហើយ​សម្រាប់ការជួបដែលចាប់ចិត្ត​ស្រលាញ់ភ្លាមៗដូចមានចារទុកមកពីបុព្វេ តែក៏​សាហាវពេកដែរ​ដែលត្រូវព្រាត់ទៅទាំងបែបនេះបាន?

សម្រឹបជើងលាន់ឡើងរសឹប​នៅក្នុងផ្ទះ…..

ហាន់ដានៅបង្អង់ពីការសោយសោកហើយបែរងាកក្រោយ…..អ្នកណាម្នាក់នៅឯបន្ទប់ទឹករបងឬស្សី….

«ជេន!»

នាង​ខ្សឹបតិចៗស្ទើមិនឮចេញពីក្នុងទ្រូងផងទេព្រោះល្វើយ។

ស្រីស្អាតច្រត់ដៃក្រោក…..

នៅពីមុខផ្ទាំងកញ្ចក់នាងឃើញខ្លួនឯងស្គមស្គាំង​មាន​សភាពដូចជា​មនុស្ស​មិនមែនមនុស្ស​។

មិនមែនជេនមកទេ!

កណ្តាលយប់ហើយ! ណាមួយ​នាង​ចាំបានថា មិននៅកោះនេះទេ គេបាន​មកប្រាប់ថា លាទៅភ្នំពេញ​ប្រជុំថ្នាក់នាយកនៅសណ្ឋាគារ។ ចុះអ្នកណា? ម្តាយនាងនឹងប្អូននាងឆ្លៀតទៅលេងនៅភ្នំពេញជាមួយជេន​ហើយ…..អ្នកណាមករកអីថ្មើរណេះ?

កោះនេះធ្លាប់សុខសាន្តណាស់។

នាង​គ្មានអារម្មណ៍ខ្លាច​ទេ តែនាង​មានអារម្មណ៍​រងា….

ជាង១០ខែហើយ តាំងពីមានឧប្បត្តិហេតុមក ជនបរទេសមកពីត្រីកោណមាសបានស្លាប់ទៅក្នុងទន្លេហើយ ពួកវានាំយកទៅទាំងមនុស្ស​ដែលនាងស្រឡាញ់បំផុត​ផង ចុះពេលនេះ…..

នាង​ក្រោក​ឡើង​ដើរមួយៗសំដៅទៅ…..

ពីទីនេះទៅ…..

អ្នកណាម្នាក់កំពុងឈរបែរខ្នង រើរកអ្វីមួយមិនមែន​នៅបន្ទប់ទឹក​ទេ តែជាទូតាំងរបស់នាង…..

រឿងកាលពីព្រឹកត្រូវរំឭកមកវិញ…..

«តួសំខាន់ៗក្នុងរឿងនេះ ស្លាប់អស់ហើយ ឯងត្រូវរឹងមាំឡើងដា»

គឺជេនបងប្រុស​ខុសម្តាយរបស់នាង បានមករកនាង​នៅកំពង់ទឹក ទីដែលនាង​តែងប្រើជីវិតជារៀងរាល់ថ្ងៃនិយាយជាមួយជលសា ​ក្រែងព្រះគង្គាមានមេត្តា ​ជួយនាំវាចាបេះដូងកំព្រាដាច់ដោចទៅដល់វិញ្ញាណម្ចាស់ស្នេហ៍…..

«ឯងគិតថាខ្ញុំនៅរស់? អ្ហះ? ជេន​! ឯងគិតថាខ្ញុំរស់បានយ៉ាងម៉េច១៨ខែមកនេះ»

«ភ្ញាក់ខ្លួនឡើង នីដា ពួកត្រីកោណមាសនៅក្បែរៗនេះ វាកំពុងតាមដានឯង»

«ប្រាប់ពួកគេនោះទៅ! ធ្វើអីក៏ធ្វើទៅ!»

នារីបោះចំណីទៅក្នុងទឹក ភ្នែក​ល្ហល្ហេវសម្លឹងហ្វូងមច្ឆាហែលច្រវាត់។

«១៨ខែហើយជេន! មនុស្ស​ដែលយើងស្រឡាញ់បំផុត មិនដែលត្រឡប់មកវិញទេជេន! យើង​ជាមនុស្សបរាជ័យ យើងបាន​​បាត់បង់គ្រប់យ៉ាងនៅក្នុងភាគនិទានមួយនេះណា៎ជេន! យើងគ្មានជីវិតទេ!»

ជេន​និយាយដោយសំឡេងលួងលោម៖

«សន្យាទៅ ថាឯងរឹងមាំ ឯងនឹង​ថែរក្សាអ្វីៗគ្រប់យ៉ាង​ដែលគេបានបន្សល់ទុកលើកោះនេះ ស្នេហាស្មោះរបស់គេ ការងាររកស៊ីរបស់គេនៅឌូបៃ សាលពិព័រណ៍សិល្បៈរបស់គេ! ហើយនេះ​យើងដាច់ចិត្ត​យកមកឱ្យឯង​ សង្ឃឹមឯងឃើញហើយរឹងមាំ! ម៉ាស៊ីនថតរូបរបស់គេ! រូបឯងនៅហ្នឹងទាំងអស់! រឹងមាំឡើងនីដា ស្នេហារបស់ឯងមិនចេះស្លាប់ទេ​ វាចារទុកលើដងទន្លេនេះ!»

នាង​លូកដៃញ័រ​ៗទទួលយកម៉ាស៊ីនថតមកកាន់។ ជេនធ្វើយ៉ាងណា​បានរកវត្ថុនេះមកបាន បើទូកទាំងមូលត្រូវបាក់លិចស្លុងទៅក្នុងគំនួចអន្លង់បិសាចទៅហើយ?

នាង​ងើបមុខ​សម្លឹងបងប្រុស​ដែលទុកគ្នាស្មើមិត្ត​ស្មោះត្រង់ក្នុងជាតិនេះ៖

«ជេន?​ ជេន​រកឃើញទូកដែលលិចហ្នឹងមែនអត់? ​អ្ហះជេន?!»

ជេន​ធ្វើមុខស្ងួត តែគេខំទាញនាង​វិលមករកតថភាពវិញ។ បុរសនេះ​កាន់ស្មាទាំងសងរបស់ប្អូនស្រី៖

«នីដា! លោកនេះគ្មានអភិនីហារទេ!​ ទន្លេនេះមានជម្រៅ​ពាន់ម៉ែត្រ! ទូកដែលកួចទៅហើយ ​ធ្វើម្តេចសល់សំណាករកឃើញបាន? មនុស្ស​ស្លាប់ហើយ រូបរាងរលាយអស់ហើយនីដា! រស់នៅឡើងវិញ​សារជាថ្មីនីដា!​ រឹងមាំឡើង ​គីម៉ាល់មិនចង់ឃើញឯងបោះបង់ចោលខ្លួនឯងព្រោះគេទេប្អូនស្រីកម្សត់!»

នៅក្នុងម៉ាស៊ីនថតនេះ​គ្មានរូបអ្នកណាទាំងអស់ គឺមានតែរូបនារីសំពត់លឿង ម្នាក់ដែលស្លើតស្លក់ចុះមកពីលើច្រាំង។

ស្រីស្អាត​ដកអារម្មណ៍​ចេញ​មកវិញ។ នៅទីនោះសម្លឹង​អ្នកឈរនោះប្រសើរជាងនៅស្តាប់ពាក្យដាស់​តឿន​របស់ជេន។ ជាការប្រសើរណាស់ដែលនាង​ហាក់ឃើញ​បុរសនោះងាកមក។

អាវុធសម្ងាត់មួយ​បុកមកចំបេះដូងនាង​ភឹប…..

គីម៉ាល់…?

អ្វីដែលស្រីតូច​អាចធ្វើបាននៅពេលនេះគឺនាង​ក្តិចខ្លួនឯង​ប្រាកដថា មិនមែន​យល់សប្តិទេ។

អ្នកដែលនាង​កំពុងស្រែកហៅ គឺបុរសនេះ​បុរសម្នាក់ដែលនាងបាននឹកគេទាំងយប់ទាំងថ្ងៃ។

សុខសប្បាយជាទេប្រពន្ធសម្លាញ់!

គេនិយាយមកតិចៗ ហើយបែរមកញញឹម​ដាក់នាង​។

នាង​ស្រែកឡើង​ទាំងអំណរ ទាំង​ឆ្កួតវង្វេង តែសំឡេងនាង​ហាក់បីដូចជាមិនឮចេញមកខ្លាំងទេ ព្រោះបំពង់កត្រូវស្ទះណែន ​រហូតដល់​គេនោះដើរសំដៅមក…..

ទើបនឹង​មកដល់កៀកគ្នា ដៃម្ខាងរបស់គេ លូកមកឱបត្រគាកនាង។ ហាន់ដា​កំពុង​តែភ្លឹក នាងឃើញ​ភ្នែក​គេសម្លឹងនាងយ៉ាងមុត​ ហាក់ដូច​គេនេះ ទាំងពីរនាក់នេះមិនបានមានរឿងអ្វីកើតឡើងទេ គឺមានតែអារម្មណ៍មួយជាខ្លាំង គឺខ្លាំង​ណាស់ វាជាអារម្មណ៍ដែលនាង​កំពុងភាន់ភាំងច្រឡំពេញទំហឹង។

១៨ខែហើយ​ដែលយើងមិនដែលឃើញគ្នា ឬគេខ្លាច​ខ្ជះខ្ជាយពេលវេលា?

យើង​កំពុង​ស្ថិតក្នុងការ​ស្រមើស្រមៃស្រើបស្រាល? ទេ!​ បេះដូងយើងមានទុក្ខសោក! យើងនឹកគេព្រោះស្នេហាមិនមែន​កាមតណ្ហា​ឡើយ។

បុរសនេះ​រាវពាសពេញតំបន់ក្រោមចង្កេះនាង ធ្វើឱ្យហាន់ដា ដកខ្លួន​នឹងបម្រះចេញដោយស្វ័យប្រវត្តិ ដោយមិនដឹងខ្លួន។

គីម៉ាល់? ​នាង​ហៅឈ្មោះគេ​តិចៗ​ហើយស្ទុះទៅបើកភ្លើង។

ដ្បិតតែគេហាក់មានរូបរាងធាត់ជាងមុន​តិចតួច​តែ​ភ្នែកគេ ​និងមុខមាត់គេ មិនបានប្តូរទេ។

ដោយភាពរហ័សរហួន បុរសនេះមិនឆ្លើយ​បែរជាលើកនាង​បី​ ដើរសំដៅត្រឡប់ទៅគ្រែដែលមុននេះនាងភ្ញាក់ឡើងសើងម៉ើងព្រោះចំហាយទឹកភ្លៀង។

មេឃនៅខាងក្រៅរាំងហើយ!

នាង​មិនដឹងថាខ្លួនឯងបានអង្គុយយំយូរប៉ុនណាហើយទេ ចំណែក​គេនេះ​ក៏មិនដឹងជា​មកដល់តាំងពីពេលណាហើយដែរ។

ហាន់ដា​ត្រូវផ្តេកផ្ងារទៅលើពូក​ដោយការផ្តួលរបស់គេ។

ម្រាមដៃរឹងៗនៃបុរសនេះរអិលពីចង្កេះ​រេចុះឡើង​ពីភ្លៅទាំងសងទៅទើរនឹង​ជង្គង់របស់នាង។ អ្វីមួយ​យ៉ាងឆាប់រហ័សប្រាប់នាង​សម្ងាត់ក្នុងបេះដូង…..មិនមែនគេទេ!

តាមវិធីសាមញ្ញ  នាងចំណាយពេលយ៉ាងរហ័ស​ក្នុងការសម្រេចចិត្ត​រើបម្រះ ខណៈគេនោះ​ចាប់ផ្តើម​ទាញនាងត្រឡប់មកវិញ​យ៉ាងខ្លាំង ពិសេសនៅត្រង់ត្រគាកដែលជាកន្លែងដែលមានបញ្ហាឈឺរហូតមកតាំងតែពីនាងបានធ្លាក់ទឹកហើយខំប្រឆាំងនឹងកម្លាំងស្រូបទាញនៃអន្លង់ទឹកកួច។

ត្រង់កន្លែងដែលមានបណ្តុំសរសៃប្រសាទស្រើបស្រាលនិងភាពជាមនុស្សស្រី ដៃគេកំពុងធ្វើឱ្យនាងឈឺដោយសារបុរសនេះហាក់មិនចង់ឱ្យនាងក្រោកឡើងវិញបាន។

រហូតមកដល់ពេលនេះនាង​ដឹងថា ខ្លួនឯងមានតែកម្លាំង​ពាក់កណ្តាលនិងញាណ​ដឹងខ្លះៗនៅច្រឡំបល់។

«ចេញពីខ្ញុំ!» ហាន់ដាធាក់ជើង​ទាំងសង​ហើយស្រែកអួលៗ។

នាង​ដឹងថា​ គីម៉ាល់មិនបាត់ទៅ ហើយវិលមកវិញក្នុងរូបភាពរបៀបនេះទេ។ មិនអាចទៅរួចឡើយ។

«ដៃប្តីយើង ដែលចាប់យើង មិនមែនជាឧបករណ៍ទារុណកម្មយ៉ាងឈឺចាប់ដូច្នេះទេ! នៅក្នុងគំនាបរបស់គេ យើងតែងទទួលបាននូវទារុណកម្មដែលផ្អែមល្ហែមនឹងកក់ក្តៅ! ឯងជាអ្នកណា អាចង្រៃ!»

ស្រីគិតទាំងបែកញើសស្អិត​ដាមពេញរាងកាយ​។

មនុស្សនេះដោះអាវខ្លួនគេ​ខ្វាក បង្ហាញ​សាច់ណែនណាន់តាន់តាប់ខណៈនាងខំទធាក់ជើងរើបម្រះចុះឡើង។

រាងគេសង្ហាហួសហើយ គឺមិនមែន​ជារូបរាងជនជាតិអាស៊ី រឹតតែមិនមែន​គីម៉ាល់ គ្រាន់តែមុខដូចគ្នា។ សម្រាប់នាងដើម្បីដឹងថា តើជាប្តីកម្សត់ឬមិនមែន នាង​គ្រាន់តែនៅស្ងៀមសំងំធ្វើដូច​ចាញ់ស្នេហ៍​ តែ​ក្រឡេក​ពិនិត្យ​របៀបដែលបុរសនេះកំពុងឱនរូត​ខោ​ និង​ទឹកមុខងងើល ភាពពាលយង់ឃ្នង​នៅ​ក្នុងកែវភ្នែក​គេ។

រហ័ស​ដូចផ្លេកបន្ទោរ នាងដាក់មួយជើងតម្រង់ចំណុចខ្សោយនៃជននេះ ​តែត្រូវវា​ចាប់ជើងជាប់។

«ជួយផងជេនៗៗៗ!»

នាង​ស្រែកឮៗស្រែកអស់ពីពោះ ព្រោះនាងដឹងថា នេះ​មិនមែនជាការវង្វេងស្មារតីឡើង។

ជើងនាងត្រូវចាប់ជាប់ម្ខាង បន្ទាប់មកម្ខាងទៀត។

ដូចណាស់ មុខគេដែលឱនមកគឺដូចគ្នានឹង​ប្តីនាង ដែលបានលិចស្រិមទៅក្នុង​បាតទន្លេកាលពីជាង១ឆ្នាំមុន តើ​គេឥឡូវនេះ គេម្នាក់នេះ ជាអ្នកណា​ហើយត្រូវការ​អ្វីនៅទីនេះ?

នាងស្រែកយំទោះបីដឹងថា គ្មាន​អ្នកណាឮនិងអាចមកជួយ​ក៏ដោយ។ បុរសនេះឱនមករកបំបិទមាត់នាង​។   ធម្មតា​មាត់គីម៉ាល់ គឺស្អាតហើយរីកដូចផ្កាពេលឱនជិតគ្នា​តែម្តងនេះនាង​គ្មា​នអារម្មណ៍​ទេ។ ហាន់ដា​លូកដៃទាំងសងច្របាច់កបុរសនេះ។

កម្លាំងនាងខ្សោយឡើងៗ នាង​ហាមាត់ខាំស្មាមនុស្ស​នេះខណៈគេកំពុង​ព្យាយាម​ ច្រានខ្លួនគេមកនៅពីលើនាង​​

ឈឹប…..

មនុស្ស​នេះគាំងចលនាជាមួយអ្វីម្យ៉ាង​ដោតចំខ្នង​គេ…..

នាង​ធុំក្លិនឈាម​ហើយវត្ថុរាវស្អិតបានហូរមកស​ន្សឹមៗប្រឡាក់លើនាង…..

ស្នូរជើងមនុស្ស​រត់ចូលមកដល់។

នាងស្រែកយំភ្លាត់សំឡេង ព្រោះបុរសនោះដួល ភីងផ្កាប់មុខ​នៅលើគ្រែក្បែរនាង។

៤ថ្ងៃក្រោយមក…..

«អ្នកភូមិបានធ្វើការដុតសពដែលគ្មានអត្តសញ្ញាណនេះចោលហើយ»

ជេននិយាយពេលនៅអង្គុយកំដរហាន់ដា ដែល​ចែក​បបរពេលល្ងាចដល់ជនជរានិងអ្នកវិកលក្នុងមជ្ឈមណ្ឌល។

«មិនយល់ដែរហេតុអ្វីមិនព្រមសារភាព​បែរជាសម្លាប់ខ្លួនឯង!»

បងប្រុងម្នាក់នេះ​ពោលបន្ថែម​រអុះៗម្នាក់ឯងក៏ប៉ុន្តែ​អាចធ្វើឱ្យហាន់ដាបង្អង់ដៃពេលឮពាក្យថា«សម្លាប់ខ្លួនឯង!»។ គ្រប់យ៉ាង ពិតជាភ្ញោចអារម្មណ៍ទន់ខ្សោយ​របស់នាងណាស់។

«របៀបសម្លាប់ខ្លួនរបស់វា គឺលាក់ថ្នាំពុលនៅនឹងធ្មេញ​! ​នេះជាទម្លាប់របស់ពួកម៉ាហ្វៀ!»

ជេននិយាយហាក់សោកស្តាយ​ដែលមិនអាចមាន​ជននោះទាំងរស់ក្នុងដៃបាន។ ហាន់ដាសួរហាក់ស្មុគចិត្តជាខ្លាំង៖

«ហេតុអី?​គេក្លែងជាគីម៉ាល់មានន័យថាម៉េច?!»

«កុំគិតថា ​ពួកវាឈប់ទេនីដា! ដរាបណាវារកេពិសិដ្ឋមិនឃើញ!​ ពួកវាត្រូវការ​កូដនោះ!»

ស្រស់ស្រីរេភ្នែកសម្លឹងបងប្រុសខ្លួនទាំងក្តីពិភាល់។ គ្រប់យ៉ាងបណ្តាលឱ្យនាងនឹកឃើញ​ឡើងវិញដល់រឿងហេតុកាលពីជាង​២ឆ្នាំមុន….​

កោះបេះដូងជាងពីរឆ្នាំមុន….

«នីដា ! នេះពិសិដ្ឋ​ដែលខ្ញុំប្រាប់នីដា!»

សុងសក្តិនាំគេមកជួបនាង​។ បុរសនោះសង្ឃឹមថា​នាង​នឹងគេសាងស្នេហ៍នឹងគ្នា​ហើយ​អាថ៌កំបាំងទាំងងស់របស់ពិសិដ្ឋនឹងក្លាយជារបស់នីដា​ដែលនីដានឹង​ប្រាប់បន្តដល់ខ្លួន។

ក៏ប៉ុន្តែយប់ដដែល…..

«ខ្ញុំនឹងគេទើបនឹងស្គាល់គ្នា មិនទាន់អីផង ជេនឱ្យខ្ញុំរៀបការ?!»

«យើងរុញទូកបណ្តោយទឹកប្អូនស្រី! ពិសិដ្ឋជាមនុស្ស​របស់យើង​ក្រុមបេសកកម្មកម្ចាត់ទីផ្សារជួញអាភៀននិងជួញដូរមនុស្ស​នៅត្រីកោណមាស​! គេត្រូវតាមប្រមាញ់ស្អិតដោយពួក​នោះ!​ ពិសិដ្ឋបានបញ្ចេញកូដរារាំងគណនេយ្យទូទាំងតំបន់របស់ពួកគេ​!​ ពួកគេប្រើលុយកខ្វក់ទាំងអស់នោះមិនបាន  គឺធ្វើសកម្មភាពអីក៏មិនចេញដែរ!​ ពួកគេកំពុងតែរកគ្រប់វិធីតាមយកកូដនោះ!​ដំបូង ពិសិដ្ឋ​ត្រូវរៀបការ​ហើយគេនឹងស្លាប់បាត់ពីលោកយើងនេះ!»

«ស្លាប់!»

«គឺស្លាប់ក្លែងក្លាយ​ហើយពិសិដ្ឋនឹងមិនមកវិញជារៀងរហូត តែយើងនឹងបង្កើតអត្តសញ្ញាណថ្មីសម្រាប់ជីវិតថ្មីរបស់គេ ​ការពារគេ!»

«ហេតុអីចាំបាច់រៀបការ!»

«ព្រោះបើនៅសុខៗ​គេស្លាប់គឺមិនសមទេ! ទាល់តែគេមានស្នេហា មានគ្រួសារ ហើយស្លាប់!»

នាង​ដកខ្លួនពីរឿងចាស់។ ដៃស្រីញ័រ​មិនមែន​ភ័យ​តែនាង​ទើបនឹងដឹងថា ​ខ្លួនឯង​បានឆ្លងកាត់រឿង​ច្រើន​ប៉ុនណាទម្រាំអាចជូយសង្គ្រោះមនុស្ស​ស្លូតត្រង់ជាច្រើន រួមដៃ​ជាមួយពិសិដ្ឋ​ គឺរំដោះ​ការប្រឈម​របស់​ពួកគេ​ពី​ក្រុមជួយញដូរ​មនុស្ស​ទាំងអស់នោះ។

«ខ្ញុំនឹកដល់សិដ្ឋ ខ្ញុំមានកម្លាំងរស់រានជាថ្មី!! មានការងារច្រើនដែលខ្ញុំអាចធ្វើបានសម្រាប់ពិភពលោកយើងនេះ!»​នាង​បន្លឺតិចៗធ្វើឱ្យ​បងប្រុសសប្បាយចិត្ត​

ហាន់ដាជូតដៃហើយអង្គុយកៀកនឹង​បងប្រុសដោយ​និយាយខ្សឹបខ្សៀវគ្នាបន្ត៖

«ពួកវាគ្មានថ្ងៃ​រកពិសិដ្ឋឃើញ អ៊ីចឹងហើយ លុយខ្មៅទាំងនោះនឹង​ដល់អាយុកាលបានទៅដៃក្រុមបង្រ្កាបបទល្មើសហិរញ្ញវត្ថុអន្តរជាតិ​!»

ជេននិយាយទាំងមោទនភាព៖

«ទោះវារកពិសិដ្ឋឃើញ​ក៏​កូដនោះ​ពិសិដ្ឋគ្មានថ្ងៃឱ្យដែរ!»

ហាន់ដាងក់ក្បាល៖

«អ៊ីចឹងហើយ​វាក្លែងមុខជាគីម៉ាល់ ហើយ​មករកខ្ញុំកណ្តាលអាធ្រាត!»

«អត្តសញ្ញាណ DNAគ្មាន!​ ឈាមមិនមែនប្រភេទជាមួយពិសិដ្ឋ ឬគីម៉ាល់​ ប្រាកដណាស់មនុស្ស​ដូរមុខ!»

«ដូរមុខ?សាហាវណាស់ ពួកនេះ​ធ្វើធំឡើងៗ​ហើយ មិនឈប់ឈរសោះ!»

«កូដ និងលុយទាំងនោះ​ជាអាយុសង្ខានៃបណ្តាញ​ដ៏ធំមាំរបស់វា !​វាមិនបោះបង់រហូត​ដល់ស្លាប់!»

នាង​ងើបមុខសម្លឹងបងប្រុស ជេនងក់ក្បាល។

«វាជាបច្ចេកទេសពេញនិយមណាស់សម្រាប់​ពួក​​ Spy មិនពិបាកទេគ្រាន់តែត្រឹមសម្តែងជាប្តី​របស់ឯង​!»

នាង​ញញឹមជូរចត់៖

«ខ្នងគេនោះអត់មានស្នាមចង្កូមប្រចៀវទេ!»

នាង​​​សើចស្ងួតហើយ​បន្តដួសបបរ បន្ទាន់មក​មាត់និយាយមួយៗបន្ថែម​៖

«ឆ្លងកាត់រឿងយប់មិញ​យើងដឹងថា បេះដូងយើងមិនមែននៅជាមួយគេ​ដោយសាររូបសម្រស់ទេជេន! យើងស្រឡាញ់គេដែលជាគេ យើងតែងមានអារម្មណ៍ថាគេនៅមានជីវិត​នៅឡើយ ហើយក៏កំពុងនឹកយើង! គេមិនចោលយើង​ មិនបោះបង់យើងទាំងបែបនេះទេ!»

«ឥឡូវនេះម៉ាក់ឯងនិងនិវត្តរើមកនៅលើកោះនេះហើយ មិនឱ្យឯងនៅតែឯងទៀតទេនីដា!»

នាង​មិនមាត់មិនកដៀងភ្នែក​សម្លឹងទៅ​ម្តាយនិងប្អូន ដែលកំពុង​ធ្វើការជាមួយពូផាននិងពូជឿនចែកផ្លែឈើ និងសម្ភារៈដល់អ្នកសម្រាកព្យាបាលនៅជ្រុង​ខាងកើតចម្ងាយប្រមាណជា​៣០ម៉ែត្រពីគ្នា។

នាង​ដកដង្ហើមធំ៖

«បើយប់មិញពូជឿនមិនមកទាន់ ហើយវាមិនត្រូវមួយព្រួញនោះទេ ថ្ងៃនេះឯងលែងឃើញមុខខ្ញុំហើយជេន!»

ជេនងក់ក្បាល៖

«ពូៗ​រក្សាសម្តីថាតាមមើលឃ្លាំឯងឱ្យខ្ញុំ!​ គាត់ធ្វើបានមែន! នីដា ស្តាប់ណា​គ្មាន​អ្នកណាម្នាក់នៅទីនេះ give upជាមួយ​ឯងទេ! ឯងកុំបោះបង់ចោលខ្លួនឯង ឮ?»

នាង​នៅស្ងៀម​បន្តការងារ ជេន​និយាយបន្ថែម៖

«បងឈប់និយាយហើយ ពួកគេមកដល់ហើយ!»

ក្មេងជំទង់ម្នាក់នាំមុខមនុស្ស​មួយក្រុម​ដើរមករកអាហារពេលយប់ដូចសព្វមួយដង។ នាងហុចបបរចានចុងក្រោយទៅឱ្យក្មេងជំទង់។​ ក្មេងនោះញញឹមស្រស់ ដែលនាង​ឃើញញញឹម​មករកគេតាំងពីតម្រង់ជួរម្ល៉េះ។ មកដល់ជួបតទល់​គេលើកទូរសព្ទមួយបង្ហាញនាង​។

ហាន់ដាញញឹម៖

«តារា! ក្រែងខានស្អែកទៅភ្នំពេញហើយ តារាជាហើយ ត្រូវទៅរៀនវិញ ម៉េចបានមកឈរចាំបបរដែរ?!»

«ខ្ញុំនឹកពេទ្យដា​!»

«មែនអ្ហី!»

នាង​ញញឹមស្រស់ហើយ​ឱនពិនិត្យ​អេក្រង់ទូរសព្ទដែលក្មេងជំទង់ប្រឹង​បង្ហាញមកមិនឈប់។ ជេនក្រោកចេញ លើកឆ្នាំង​យកទៅក្រោយរោង។

ចិត្តគេសប្បាយ ហើយលបងាកមកមើលនាង​ពីចម្ងាយ។

«ឯងសើចហើយនាងដា!​ ១៨ខែហើយ! ឯងទើបតែសើចឡើងវិញ! ​នេះជាប្រផ្នូលល្អមែនទេ!»

ជេន!!!

សំឡេងនាង​ពញ្ញាក់ដំណើរគេ។

ជេនបកមកវិញ ខណៈឃើញហាន់ដា​ហាក់​កំពុងសម្លឹងទូរសព្ទដោយភ្ញាក់ផ្អើលញ័រដៃ។ បងប្រុសម្នាក់នេះចងចិញ្ចើម។​ តើក្មេងនោះបានរូបអីមកបង្ហាញនាង?

«ប្តីគាត់ នៅក្នុងរូបនេះ ជាអ្នកដឹកកណ្តាប់!»

ជេនថ្លោះទឹកមុខ។

គេ​មកឈ្ងោកពិនិត្យក្បែរនាង ។ ​ហាន់ដាងើបមុខសម្លឹងបងប្រុសមុនពេល​ហុចទូរសព្ទមកឱ្យគេមើលអ្វីដែលកំពុង​ទាក់ទាញចិត្តនាងខាងក្នុងនោះ ។

គីម៉ាល់?

ជេនឧទានតិចៗ​ហើយដៀងសម្លឹងមុខប្អូន។ នារីនេះបង្ហាញអំណរដ៏ជ្រាលជ្រៅក្នុងពន្លឺភ្នែក។ ជេនគ្រវីក្បាលតិចៗដាក់នាងជាសញ្ញាថា «មិនពិតទេ! កុំជឿ!»។ នាង​មិនព្រមស្របគំនិតជាមួយ​ជេនទេ ​នេះបើតាមពន្លឺភ្នែកចិញ្ចាចពោរពេញដោយក្តីសង្ឃឹមរបស់ហាន់ដា។  ទោះតែក្មេងនេះ ​រកឃើញ​រូបប្តីកម្សត់លើអ៊ីនធឺណេត ​ហើយ​ស្ថិតក្នុងស្ថានភាពជាកសិករដឹកកណ្តាប់​តែនាង​មើលស្គាល់ច្បាស់ ថាជាគេ។

ទោះជាជេនជឿ​រូបនេះ​មិនដល់៣ភាគរយ តែគេដឹងច្បាស់ហើយ​ថា បេះដូងប្រពន្ធម្នាក់នេះ មិនអាចត្រឡប់ទៅវិញ​ធ្វើដូចគ្មានអ្វីកើតឡើងនោះទេ។ នាងនិយាយ​ភាសាសម្ងាត់មួយឃ្លានេះ តបទៅនឹង​ការ បដិសេធរបស់ជេនតាមពន្លឺភ្នែកនាង​។
ជេនដឹងថា នឹងមានរឿងកើតឡើងទៀតជាក់ជាមិនខាន…..

«កុំប្រាប់យើងថាឯងជឿរូបមួយនេះហាន់ដា!»

ជេនព្រមាន​…..

រឿង៖ បេះដូងមេគង្គ ភាគទី៣៣
អ្នកណាបើកទូកគំហុករបៀបនេះ? ​នៅខាងក្រៅមានរឿងអីកើតឡើង។

ដៃគូស្នេហ៍ទាំងទ្វេច្រវាត់ចូលគ្នា តម្រង់មកទ្វារ តែគីម៉ាល់លើកម្រាមមួយស៊ីញ៉ូកុំឱ្យនាងឮមាត់។ គេប្រើដៃម្ខាងទៀត បង្ហើបបើកទ្វារសម្លឹង​មកហេតុការណ៍ខាងក្រៅ។

គ្មានមនុស្ស​ទេ។

គេរុញនាង​ឱ្យសញ្ញា​នៅស្ងៀមតាមរយៈទឹកមុខ​ហើយ​ទើបខ្លួនឯងសម្លឹងពិនិត្យសារជាថ្មី។ មុនពេលបង្ហើបទ្វារចាកចេញ នាយ​ឆ្លៀតងាកមកខ្សឹបដាក់ភ្នែក​ភ័យបារម្ភ​របស់ខាងស្រី៖

«ចាក់គន្លឹះសិន! ឮ?»

គីម៉ាល់ផ្អៀងខ្លួនដើរចេញទៅតាមប្រលោះទ្វារដែលបង្ហើបតិចតួច។

ហាន់ដាប្រញាប់ចាក់គន្លឹះតាមគេប្រាប់ ហើយ​ស្ទុះ​ទៅក្បែរ​បង្អួចពិនិត្យ​សភាព​នៅក្រៅ។

នាង​ឃើញ​មនុស្ស​មួយក្រុមបីបួននាក់ ក្នុងនោះមានម្នាក់ហាក់ត្រូវ​​គេក្រៀក។ ម្នាក់នោះដូចជាអ៊ុន នាង​មើលមិនច្បាស់ព្រោះប្រផិតប្រផើយថែមទាំងល្បឿនទូកនេះ​ស្រាប់តែស្លេវចេញចោលច្រាំង។

ស្រស់ស្រី​ទប់ស្កាត់ការភ័យស្លុត ហើយ​ប្រះ​ខ្នង​មកទប់​ដោយ​ឈរផ្អែកជញ្ជាំងដែលមាំ។ បន្ទាប់មកនាងស្រវាលូក​តោងក្បាលគ្រែតែម្តង ព្រោះល្បឿនទូកលើកនេះបោលលឿនណាស់ ហេតុការណ៍មិនប្រក្រតីមួយ​កំពុងឈានមកដល់….នាងគិត។

​ខណៈបេះដូងរឹតតែលោតញាប់ឡើង នាង​ផ្តោតឮស្នូរជើងមនុស្ស​រត់ឌឹបៗនៅខាងក្រៅ។ នាងបិទភ្នែកទាំងសងបែរបន់ វាជាទម្លាប់​ដែលហាន់ដាតែងតែធ្វើនៅរាល់ពេលនាង​ស្លន់។

សំខាន់នាង​មិនមែន​សុំសម្រាប់ខ្លួនឯងទេគឺនាង​ផ្សងសុំកុំឱ្យ​បុរសដែលទើបនឹងចេញទៅនោះ​មានរឿង​អ្វីឱ្យសោះ។

សម្រែក​រន្ធត់លាន់ឡើង បន្ទាប់មកស្នូរគ្រាប់កាំភ្លើង។

នាង​របូត​ដៃដែលតោងទាម ហើយ​ដួលរេលទៅលើកម្រាល។

ភ្នែកស្រីស្អាតបើកធំៗ…..

វាមិនមែនជាសុបិនទេ…..រឿង​អកុសលកំពុងកើតមាននៅខាងក្រៅ…..

នាង​ដឹងថាទឹកភ្នែក​កំពុងសើមស្អិត….

រនុកទ្វារនៅបង្កើយ គេបានផ្តាំថា​ឱ្យនាងរង់ចាំ​តេនាង​មិនចង់ចាំទេ។ ពេលវេលា​រំលងទៅ​ជាមួយភាពមន្ទិល។​ ក្រោយស្នូរផ្ទុះ អ្វី​ៗស្ងាត់មកវិញហើយ។

គេនៅឯណា?

នាង​ក្រោក​ឡើងដករនុក យោងខ្លួនចេញក្រៅបន្ទប់​កណ្តាលភាពគ្រលេងធេងធោររបស់ទូក….

ស្រីស្រស់ចងចិញ្ចើមគិត….វីវរហើយ! សភាពនេះ​អ្នកណាម្នាក់កំពុង​តែបញ្ជា​ទូកកាត់អន្លង់ទឹក?

ពួកគេ​អាចមិនមែន​អ្នកថ្នឹកដើរទូកនៅមេគង្គ​ស្ទឹងត្រែង​ហើយមិនស្គាល់តំបន់ទឹក​ហាមឃាត់ទេដឹង?

នៅខាងក្រៅគ្មានអ្នកណាទាំងអស់។

ពួកគេ​ប្រហែលផ្តុំគ្នា​នៅកាប៊ីន?

នាង​នឹកឃើញ​ដល់ក្រុមមនុស្ស​ដែលមុននេះស្រីសម្លឹងពីក្នុងបន្ទប់មកឃើញពួកគេ​កំពុងតែ​នៅផ្តុំគ្នា ហើយហាក់មាន​កាន់ក្រៀកក្លេគ្នាទៀត?

ហាន់ដាប្តូរទិសដៅ​ទៅខាងស្តាំដៃ….

ពីចម្ងាយ….នាង​ឃើញ​​មនុស្សប្រុសប្លែកមុខពីរនាក់នៅឈរទីនោះ។

ពួកគេ​មានកាយសម្បទាធំខ្ពស់ មិនមែនជនជាតិអាស៊ីទេ។ ម្នាក់ចាប់ក្រៀកអ៊ុន ម្នាក់ទៀត​ភ្ជង់អ្នកណានៅកែងខាងឆ្វេងនាងមើលគេមិនឃើញ។ ពួកគេមានកាំភ្លើង?

មែនហើយមុននេះតើពួកគេបាញ់មែនទេ? គេ​បាញ់អ្នកណា?​ឯណាគីម៉ាល់។

ដោយប្រញាប់បោះជំហានទៅមាត់នាង​ស្រែកសួរផង៖

«មានរឿងអី?!»

បុរសមុខបារាំង​ស្រម៉ូម​ និងមាន​ភ្នែក​ខៀវថ្លា ឈរឆ្ងាយ​ផុតពីគេងាកខ្វាច់មករកនាង ​ជាមួយ​កាំភ្លើងខ្លី​ភ្ជង់សំដៅក្បាលស្រីស្អាត​។

ហាន់ដា​ទន់ជើង ដើរទៅមុខលែងរួច។

ជនបរទេសទាំងទ្វេនាងមិនដែលឃើញ​គេទេ ហើយនាង​មិនខ្វល់ឡើយ ​ប៉ុន្តែ​ពិតណាស់នាង​ដឹងពីបំណង​របស់ពួកគេ។

ស្រីស្អាតគ្រវីក្បាលយឺតៗ។

គីម៉ាល់ៗៗៗ

នាង​រអ៊ូហៅឈ្មោះគេខណៈបារាំងនោះដើរទឹបៗសំដៅមក។ ដៃស្រីស្រស់តោង​បង្កាន់ដៃដែកតែចាប់មិនជាប់ព្រោះចាប់ប៉ះពោងសម្រាប់ហែលទឹកទៅវិញ។

នាង​ដួលផ្ងារក្រោយ​ដោយសារការគ្រលែង។

នៅលើកម្រាលក្រោកមិនបាន​ នាង​ខំស្រែកប្រាប់ជាភាសាអង់គ្លេស៖

«ខាងមុខជាអន្លង់ទឹកកួច! អាចស្លាប់ទាំងអស់គ្នា​! ឆាប់ងាកក្បាលទូកចេញ!»

កំភួនដៃធំមួយ លូកមកទាញកអាវហាន់ដា​ហើយកន្ត្រាក់ យោងរាងកាយនាង​ឡើង។

«ពិសិដ្ឋនៅឯណា?!»

ជនជាតិបារាំងនិយាយភាសាខ្មែរ​ច្បាស់ណាស់។ ដូចស្រស់ស្រីស្មានទុក​នេះជាសំណួរ​ដែលនាង​គេងមិនលក់ព្រោះ​ភ័យរន្ធត់រាប់រយរាត្រីរួចម​កហើយ។

បបូរមាត់ស្រីញ័រចំប្រប់ ខណៈនៅពីលើដំបូល កន្ទុយភ្នែកនាង​ឃើញហាក់ប្រទះឃើញ​វត្ថុមានជីវិតធ្វើចលនា​។

ហាន់ដាក្រឡេកទៅទីនោះវឹងហាក់ដូចជា​តម្រុយបង្ហាញ​ឧក្រិដ្ឋជនឱ្យដឹងខ្លួននិង​បំបែរចុងកាណុងសំដៅដាក់ស្នាមផ្ទុះមួយត្រណោតទៅជាមួយផង។

អ្នកនៅខាងលើដឹងថាលែងអាចពួនបានតទៅ​ទៀត ចំណែកជីវិតគឺប្រលែងនឹងគ្រាប់សំណ​បោលទំលុះម្ល៉ោះហើយនាយមាន​តែ​ក្រឡាស់ខ្លួន​លោតទៅក្នុងលំហទឹក។

«គីម៉ាល់»

នាង​បម្រះខ្លួនក្នុងរង្វង់ដៃជនបរទេស​សម្លឹងទៅ​ស្វាមីដែលលោតប្រូង​ទៅក្នុងគំនួចជលស័យ។

«ជេនៗៗៗ ជួយផង!»

ហាន់ដាស្រែកអស់សំឡេង​ប្រណាំងនឹងកាប៊ីនដែលរោទ៍បន្ថយល្បឿន​រឺយ៉ែរេក្បាលប្រផាប់ប្រភីង។ តាមពិតនាង​រន្ធត់អំពី​ប្រុសស្នេហ៍​ដែលធ្លាក់ទៅក្នុងទឹក​ទើបនាង​ស្រែក ​តែនាង​ដឹងស្រាប់ហើយថា ​ទូកបានចាកចោលច្រាំងឆ្ងាយពេកហើយ ជេនធ្វើម៉េចនឹង​ឃើញ​ទាន់?

«ចង់ដឹងពីពិសិដ្ឋពួកឯងលោតមកតាមយើង!»

គីម៉ាល់ស្រែក​ឡើងមកពីក្រោយទឹក​ធ្វើឱ្យជនជាតិបារាំងអើតឱនទៅមើលគេទាំងរារែកសោកស្តាយ​។ គ្នាវានៅខាងមុខហាមាត់​ស្រែក No ព្រោះស្រឡាំងកាំងនឹងអន្លង់កួចធំមួយ កំពុងបង្ហាញខ្លួន​សន្សឹមៗ​ប្រមាណជា​២០ម៉ែត្រខាងមុខ។ ​

ចម្ងាយប៉ុណ្ណឹង និងល្បឿនប៉ុណ្ណឹង​ ទូកនេះមិនអាច​សង្គ្រោះកើតទេ។ អន្លង់នេះជ្រៅ​នឹងមាន​កម្លាំងកួចខូងចុះក្រោម​ខ្មៅក្រឹបសូម្បីសម្លឹងពីចម្ងាយ។ វាជាតំបន់ហាមឃាត់​ដ៏គ្រោះថ្នាក់សម្រាប់ផ្លូវទឹកមួយនេះ…..

ពួកគេ​មើលមុខគ្នា ហើយ​ស្ទុះព្រមៗមកក្រៀកហាន់ដាដៃម្ខាងម្នាក់និង​លោតចុះទៅក្រោម។

ប្រូង….

នៅក្រោមរលកទឹក ហាន់ដាកំពុង​ត្រដាបត្រដួសទាំង​វង្វេងដូចជាត្រីកំពុងត្រូវ​ក្រុងក្នុងអង្រុត​។ នាង​ខំផ្ចង់អត់ដង្ហើម​ទធាក់ជើងឡើងរកផ្ទៃទឹកវិញ តែកអាវខាងក្រោយហាក់ត្រូវជាប់ច្បាម។

អ្នកណាម្នាក់នៅតែ​ចាប់នាង​ជាប់យ៉ាង ពេញដៃតែ​ខោអាវគេ​  មិនដូចឧក្រិដ្ឋជនពីរនាក់នៅខាងលើ​ទូកមុននេះទេ។ ជាបណ្តើរៗនាងឃើញ​ដៃគេ និងអាវគេ ។​

«គីម៉ាល់»

បេះដូងនាង​អរភើតខណៈគេនោះខំប្រឹង​ហែល​នឹង​ យោងនាង​ឡើងទៅតាមផង។

ទាំងពីរកាយខំបណ្តែតខ្លួន​ជម្នះធាក់ទឹកឡើងរកផ្ទៃខាងលើក្នុងសង្វាក់ស្របគ្នាប៉ុន្តែ….

ការសម្រុករបស់នាង​ហាក់ដូចជាតឹងឡើងៗ មានអារម្មណ៍ថាអ្វីមួយកំពុង​ប្រតោងជើងនាង….

ដំបូង​វាទាញជើងនាង​បានតែមួយជំហាន​ទេប៉ុន្តែក្រោយមកវាចាប់ជើងជាប់ទាំងសង ហើយរាលដាលយ៉ាងរហ័ស​ឡើងដល់កំភួនជើង…..

ហាន់ដា​គិតថា ជាស្នាដៃនៃបុរសបរទេសទាំងទ្វេពិតណាស់ប៉ុន្តែគិតបន្តិចទៅ កម្លាំងរឹតនេះមិនសមជា​ដៃមនុស្ស វាសមតែជា​អ្វីផ្សេង…..

គីម៉ាល់ងាកក្រោយ​ខណៈរាងកាយ​ស្រី​មិនត្រឹមតែមិនអាចយោងទៅមុខ​ថែមទាំងកំពុង​ត្រូវប្រទាញគាំង។

បុរសបើកភ្នែក​ធំៗ​សម្លឹងរាងកាយប្រពន្ធសំណព្វដែល​ជាប់ដល់គល់ភ្លៅ​នៅក្នុងសំណុំអន្លង់ទឹកកួច​ដូចជាមាត់បិសាចធំចង្ក្រាង ប្រទាញស្រូបរាងកាយនាងដណ្តើមគំហុកជាមួយ​នាយ​​។

គេងាកមើលមកស្រីស្នេហ៍​ទាំង​ដែលនិយាយគ្នាមិនរួច…..។

ពន្លឺព្រះអាទិត្យ​ជ្រាលជ្រេនៅខាងលើបង្ហាញ​ថា នៅតែបន្តិចទៀត​ពួកគេ​ឡើងដល់ផ្ទៃ​ទឹក​ហើយ តែក៏​ប្រាប់ពី​ដំណឹងអស់សង្ឃឹមផងដែរថា គ្មានអ្នកណា​ធ្លាប់ហែលមកប៉ះចរន្តទឹកកួចនេះហើយ​មានវាសនា អណ្តែតឡើងបានទៅ​ស្រូបអុកស៊ីសែន​នាផ្ទៃទឹកខាងលើសារជាថ្មីម្តង​ទៀតបាននោះទេ។

​ដៃនាងរបូតពីគេ ។ បេះដូងនាងឈប់ដើរ…..តែខួរក្បាលនាងនៅដំណើរការ….

នាង​ជាអ្នកស្រុកនេះ សមត្ថភាពហែលទឹក​និងល្បឿន ព្រមទាំង​កម្លាំង​កាយ​ប្រទាញ​របស់គីម៉ាល់​គឺកម្រមានណាស់នាង​ដឹង ​តែពេលនេះ​គេ​របូតដៃហើយ នាងក៏ព្រមទទួលស្គាល់ដែរថា នេះជាលើកចុងក្រោយ​ដែល នាង​បានប៉ះដៃ​គេ។

«លាហើយ​គីម៉ាល់!»

ការយល់ឃើញដ៏ខ្សោយរបស់នាង​បានបណ្តាលឱ្យរាងកាយស្រីរសាត់​លឿនស្លេវទៅក្រោយ។

លោកនេះមាន​អព្ភូតហេតុដែរទេ?

គ្មានទេ! គ្រប់គ្នានឹងស្លាប់ តែអូនស្លាប់ទាំងមិនទាន់បានស្រឡាញ់បងតបវិញ ស្លាប់ទាំងមានរឿងជាច្រើនអូនមិនទាន់បាននិយាយប្រាប់ប្តី។ ហេតុអី​ពេលវេលារបស់យើង ខ្លីម៉្ល៉េះ?

ខណៈដែលនាង​លែងខ្ចីចង់ដឹង​ទៀត រាងកាយនាង​បានប្តូរ​ទិសដៅ ហើយ​ល្បឿននាង​បានរឹតប្តឹង​ប្រទាញ​មក​វិញ​។

ដៃនាង​ឈឺណាស់ លាន់ប៉្រសៗក្នុងសរសៃប្រសាទនាង ​ដូចជាសរសៃនឹង​របូតរបាញដាច់ដោច។

កដៃនាង​រឹងកំព្រឹស ស្ពឹក ហើយ​ត្រូវអ្នកណាម្នាក់ចាប់ទាញប្រណាំងមួយទំហឹង​ត្រឡប់លើ។

គេមិនបាន​បោះបង់នាង​ចោលទេ! ប្រុសម្នាក់នេះ​បានវិលមកវិញ ហើយប្រើកម្លាំង​ទាំងអស់ដែលគេមាន ប្រទាញទាមទារប្រឆាំងនឹងកម្លាំងព្រហ្មលិខិត

«សូម្បីតែ​ហក់ចុះពីអាគារនេះ កន្លែងនេះ ឥឡូវនេះ​ក៏ខ្ញុំអាចធ្វើ!» «ចុះមានអ្នកណាឃាត់! អ្ហះ អ្នកណាឃាត់ហាន់ដា​! លោតជាមួយ​គ្នាបានណ៎ា កំដរបានហាន់ដា​! ចង់ឃើញអត់​ ឬអត់ហ៊ាន? លោតមុនឱ្យមើលបាន! ប្តីស្លាប់ម្នាក់ហើយ ស្លាប់ម្នាក់ទៀតមានអីអស្ចារ្យទៅហាន់ដា?!»

គេបានប្រឹងអស់មួយទំហឹងទាមទារយកនាង​ចេញពីមច្ចុរាជ។ រាងកាយមនុស្សស្រីរបូតស្លេងឡើងមកលើ ត្រូវបានគ្រវែងឆ្ងាយ​ព្រោះកម្លាំងប្រទាញនេះ​បានធ្វើអស់ពីជំហរដែលអាចគ្រប់គ្រងបាន។ ​នាង​ខ្ទាតចេញពីជញ្ជាំងគំនួចខ្ទាតមកលើផ្ទៃទឹក ។ នៅខាងក្រោម ហាន់ដា​មើលឃើញ​រលក​​រាងកាយបុរសដែល​បានវិលច្រើនជុំ​        ត្រឡប់​ទៅកាន់ទីតាំងដើម​ជំនួសនាង​វិញ។

ត្រូវហើយ!

ពេលប្រទាញនាង​ឡើង គេគ្មានអ្វីសល់ខ្លួនឯងដើម្បីទប់ទៀតទេ។ គេធ្លាក់ចុះទៅហើយ គេធ្ងន់ជាង និងបាត់ជំហរ​ទាំងស្រុង….អន្លង់ទឹកកួចកំពុងចំហទ្វាររង់ចាំបុរសនេះ….

​គីម៉ាល់លាតសន្ធឹងដៃរបស់នាយ​ស្រវាចាប់នាង​ម្តងទៀត។ ខ្សែដៃរបស់គេ​ដែលនាង​ពាក់ជាប់ប្រាណ ដាច់ខ្វាក ទម្លាក់រូបរាងបុរសម្នាក់នេះ​ធ្លាក់ថយក្រោយទៅក្នុងអន្លង់បិសាច…..

ហាន់ដាហាមាត់ស្រែក….បេះដូងនាង ដង្ហើមនាងជន់លិចទៅដោយទឹក និងការកកស្ទះ….

នាងស្រែកមិនចេញទេ…..តែនាង​នៅតែស្រែក……

រឿងជាច្រើនលើលោកនេះ យើងមិនអាចគ្រប់គ្រងវាបានទេ…..អ្វី​ដេលយើងអាចគ្រប់គ្រងបាន​គឺ ប្រើពេលវេលា​ដែលមាន​ឱ្យមាន​អត្ថន័យល្អ ហើយកុំសោកស្តាយ…..

ទន្លេទឹកភ្នែក

«គីម៉ាល់!»

នាង​ស្រែកភ្លាត់សំឡេង​ហើយស្ទុះក្រោកឡើង…..

វាំងនននៅបង្អួចចុងជើងបក់រវិច។ នាង​ភ្លេចបិទកញ្ចក់ទៀតហើយ។ ច្រើនខែមកនេះ​ កោះមួយនេះ​ស្រពោនស្រពាប់។

ភ្លៀងមិនលោះថ្ងៃ ភ្លៀង​ដល់​​កណ្តាលយប់ រហូតគ្រាប់លម្អងភារុណតូចៗ​ អាចជ្រាតមកផ្សើមមុខនាង​ខ្លះ។ ពេលនេះ​វាក៏បានចូលមកបំផ្លាញភស្តុតាង បន្លំមិនដឹងមួយណាជាទឹកភ្លៀងមួយណាជាទឹកភ្នែក​ឱ្យប្រាកដឡើយ​។

ហាន់ដា​មិនដែលចាកចេញទីនេះទេ។

គ្រប់គ្នាឱ្យនាងសាកល្បងរស់សារជាថ្មី តែនាងបានរើសយកវិធីបង្ខាំងខ្លួនឯងទៅក្នុងអនុស្សាវរីយ៍​ចាស់ នាង​មិនព្រមទទួលយកការរំលងទៅនៃពេលវេលាឡើយ។

«គីម៉ាល់ បងជិតមកផ្ទះហើយមែនទេ? បងជិតមកSurpriseអូន ហើយ​បងនឹងធាក់ទ្វារបន្ទប់ឫស្សី បងនឹង​បីអូន​ធ្វើដំណើរទៅកាន់ព្រៃរបោះ ហើយបងនឹង​ចូលមក ដើម្បីថើបថ្ងាសប្រពន្ធម្នាក់នេះថ្នមៗរហូតនាង​គេងលក់មិនមានទុក្ខ​ព្រួយភ័យអ្វីទាំងអស់!»

ទឹកភ្នែក​ដែលគ្មានសំឡេង ធម្មតា​វាជាសញ្ញានៃការឈឺចាប់ជ្រាលជៅមួយ។

«បើគង់អ៊ីចឹង យើងជួបគ្នាធ្វើអីទៅ? បងនៅក្នុងទឹក បងពួនប្រពន្ធមែនដែរទេ?!»

នាង​ក្រោក​ដើរទៅ ហើយ​បានទន់ជើង​ដួលចុះ​នៅលើកម្រាលឈើ ខណៈដែលការឈឺចាប់ខ្លាំងនិងមុតៗ បានបាញ់មកលើខ្នងរបស់នាង ជើងនាង ក្បាលនាង​បេះដូង​ដែល​នាងបានដឹងថា មួយក្នុងចំណោមនោះជាព្រួញ​ព្រហ្មលិខិតដែលនាង​ចង់តវ៉ា ចង់រើបម្រះ តែកាន់រើ ចិត្ត​នាងកាន់តែ​ឈឺចាប់។

នាង​យោងខ្លួនឯងទៅផ្អែកនឹងជើងកៅអីវែង។​ ទីនេះនាង​ធ្លាប់លាងរបួសឱ្យគេ ហើយសម្តីគេមួយម៉ាត់ៗចងជាប់ក្នុងការចងចាំរបស់នាង​ដូចអាត់សំឡេងទុក

«ទាន់ប្តីនៅស្រឡាញ់ មានអីនិយាយក៏និយាយគ្នាឱ្យហើយមកហាន់ដា​!»។

សាក់កាដូខោអាវគេដែលស្ពាយមកពីលើទូកទម្លាក់​នៅទីនេះ វានៅកន្លែងនេះ​នៅឡើយ។​ រាប់ខែហើយគ្មានអ្នកណាមានសិទ្ធិយកវាចេញពីនាង​ទេ។ ហាន់ដាស្រវាយកមកឱបជាប់ទ្រូង ហើយបិទភ្នែកទាំងសង​បន្តយំយែកម្នាក់ឯង។

«បើកភ្នែកមនុស្ស​ខូច?»

សំឡេងខ្សឹបរបស់គេនៅក្នុងការចងចាំរបស់នាង។ រាល់ពេលនាង​អៀនខ្មាសនឹងការចែចង់របស់គេ នៅរាល់ពេលនាង​គេចចេញមិនចង់ឱ្យគេ​ឃើញចិត្ត​តាមរយៈពន្លឺភ្នែក នាងតែងតែបិទភ្នែកនៅនឹងមុខគេ។

រាល់ដងអូនបិទភ្នែក ព្រោះអូនបានចិត្ត​!​ អូនអាងថា បងនៅទីនេះ កំពុងសម្លឹងអូន ព័ទ្ធពែន​ដៃដ៏រឹងមាំរបស់បងមកការពារអូន ហើយឱ្យតែអូនបើកភ្នែកឡើងមកនឹងឃើញបង តែពេលនេះ អូនបើកភ្នែកច្រើនដងហើយ អូនមិនបានឃើញបងបង្ហាញខ្លួនទេ។

នាង​សោយសោកដូច្នេះស្ងាត់ៗសឹងក្លាយជាទម្លាប់ ។

អាវគេ​ជាគ្រឿងដែលនាង​តែង​និយម​យកមកឱបថើប ជូតទឹកភ្នែក ដូចពេលនេះទៀតនាងនៅតែធ្វើ…..

នាង​ទាញអាវបុរសនេះមកពិនិត្យ​ហើយ​ផ្តិតថើបស្វែងរកក្លិនសេសសល់ពីរាងកាយ​គេ….

របស់មួយធ្លាក់ចុះមកលើភ្លៅ….នោះគឺម៉ាសបាំងមុខ​ដែលនាង​បានប្រគល់ឱ្យគេ….

«ខ្ញុំមានម៉ាសតែពីរហ្នឹង! ភ្លេចគិតថា វារូបតុក្កតា!»

«ខ្ញុំឈ្មោះគីម៉ាល់!»

នាង​គិតទាំងព្រិចស្រទាប់រោមភ្នែកងរខ្ទើតទាំងសងហើយហៅឈ្មោះខ្លួនឯង «ហាន់ដា!»។

គេរក្សាវាបានរហូតមក លាក់វានៅទីនេះ របស់ដំបូងដែលនាង​ពាក់ឱ្យគេ។​ ចំនែក​ខ្សែដៃគេដែលទើរមកលើទ្រូងនាង បានធ្លាក់លិចសូន្យបាត់ទៅក្នុងដងមេគង្គ​ហើយ​។

រឿង៖ បេះដូងមេគង្គ ភាគទី៣២
ទម្រាំស្គាល់ចិត្តគ្នា

ដើរដោយជើងទទេទៅក្នុងល្អាង​ដែលបានជួបគ្នាកាលពីម្សិល​រួចមកហើយ គីម៉ាល់​បានទុកឱ្យកូនចៅបីនាក់ចាំនៅខាងក្រៅ។

គេ​ចូលម្នាក់ឯង​ទៅខាងក្នុងខណៈត្រូវការស្រាយចម្ងល់ជាច្រើនជុំវិញស្ថានភាពវិវត្តថ្មីៗនៅលើកោះនេះ។

ពួកចិន​នៅទីនោះអង្គុយចាំ​​ដោយជក់បារីហុយទ្រលោម​តែគ្មាន​សំឡេងអ្វីធំដុំទេ។ ពួកគេ​ទំនងជាធ្វើការដោយប្រុងប្រយ័ត្នណាស់ ។ គីម៉ាល់បង្ហាញ​ខ្លួនដោយ​ចំហ​មិនរុញរា ធ្វើឱ្យចិនម្នាក់ដែលរលាក់ដៃគេកាលពីម្សិល ធ្វើសញ្ញាបណ្តេញ​កូនចៅឱ្យចេញទៅយាមកាមខាងក្រៅ។

ទីនេះសល់តែពីរនាក់គេ….

«ពួកត្រីកោណមាសដើរបន្ថែមមួយជំហានហើយ! ពួកវាសម្លាប់បំបិទមាត់សាក្សី ដុកទ័រសុងសក្តិនិងនារីភា»

«ពីរនាក់នោះស្លាប់ហើយ?!»

«សភាពគឺអ៊ីចឹង ​យើងអាចទស្សន៍ទាយបាន ទោះជាមិនឃើញសាកសព!»

គីម៉ាល់នឹកភ្នកដល់ម្ចាស់បេះដូងនៅផ្ទះវិញភ្លាមមួយរំពេច គេរអ៊ូ៖

«ពីរនាក់នោះប្រហែលជាដឹងរឿងពួកវាច្រើនឬធ្វើឱ្យខូចការអីមួយ!»

ចិនងក់ក្បាល។

«ដាក់គ្នាលោក ឱ្យការពារគ្រួសារខ្ញុំ គ្នីគ្នារបស់ខ្ញុំ!» គីម៉ាល់ចេញបញ្ជាបន្ទាន់ បេះដូងគេនឹកទៅដល់តែប្រពន្ធសម្លាញ់ចិត្ត​។

ចិនសើចតិចៗ៖

«ខ្ញុំថា មិនបាច់ភ័យទេគីម៉ាល់! គ្រួសារលោកមាន​របងការពាររឹងមាំហើយ!»

គីម៉ាល់ចងចិញ្ចើម ឆ្ងល់។

ចិនបានរុញរូបមួយលើអេក្រង់មកឱ្យមើល។ គីម៉ាល់ចំហមាត់ ។

«ម្នាក់នេះសមាសភាពច្រើន! មើលពីក្រៅជាប៉ូលិសខ្មែរ! តែអាចជាមនុស្ស​របស់ Interpol ចាត់មកធ្វើការ! គេការពារប្រពន្ធលោក ហើយនឹង​មនុស្សទាំងអស់ជុំវិញ!»

«ជេន?!»

គេភ្លាត់មាត់តិចៗ​ហើយ​ឱនទៅពិនិត្យ​ជិតជាងមុន។ មនុស្ស​នេះ​មិនត្រឹមលបចូលបន្ទប់ប្រពន្ធខ្លួនថែមទាំងកំពុងដឹកនាំមនុស្សជាច្រើន​នៅគ្រុបសណ្ឋាគារ​នៅភ្នំពេញ​ផង។

គេនេះ​មានស្អី​លើសពីអ្វីដែលមើលឃើញទៀត។

គីម៉ាល់ងើបមុខសួរ៖

«ខាងលោកស៊ើបបានអីខ្លះពីមនុស្សម្នាក់នេះ?»

«គេ​មានសភាពដូចកំពុងត្រូវតាមដានពីពួកត្រីកោណមាសដែរ តែម្នាក់នេះឆ្លាតខ្លាំង! ម្តងនៅភ្នំពេញ ម្តងស្ទឹងត្រែង ម្តងនៅតារានិរតី ដូចអំពិលអំពែក!»

គីម៉ាល់ក្រពាត់ដៃមិនសប្បាយចិត្ត​។

«ខ្ញុំចង់សម្អាតអារម្មណ៍ចេញ! វានេះបង្ហាញខ្លួនក្បែរហាន់ដាច្រើនដងហើយ ខ្ញុំចង់ដឹងបំណងវា!»

ចិនបើកសំណុំសឺមីហុចឯកសារពីរបីសន្លឹកជារបស់កូពីទាំងអស់មកឱ្យម្ចាស់លុយ​អាន​។

គីម៉ាល់ដៀងមើល​ហើយមិនទាន់ព្រមអាននៅឡើយទេ។ គេមិចភ្នែកសួរជនជាតិនេះ រហូតសល់បុរសនោះ​ព្រមពន្យល់៖

«ជេននេះ មានឈ្មោះដើមថា វង្សា! ជាបងប្រុសរបស់ប្រពន្ធលោក! និយាយតាមច្បាប់គេជាបងថ្លៃលោក!»

គីម៉ាល់ដកដង្ហើមឃូរធូរទ្រូង។ ភ្នែក​រេមើលប្រភេទឈាម និង DNAដែលចែងក្នុងក្រដាស។ ថ្ងៃកើតនិងឈ្មោះ​ឪពុកម្តាយពួកគេ។

«ឪពុកមួយម្តាយពីរ?»​

គេហាមាត់គ្រលាស់អណ្តាតរលាស់ចុះឡើង នឹកឃើញដល់នាង​និងសភាពនាង​តោងដៃគេក្បែរបន្ទប់ទឹកដែលជេនកំពុងឈរឌឺ។

«ម្តាយក្មេកលោក ធ្លាប់ស្នាក់នៅរៀនសូត្រ​នៅផ្ទះរបស់ម្តាយជេន!​ ទាំងពីរនាក់រាប់គ្នាដូចបងប្អូន​ចុងក្រោយមានប្តីតែមួយជាមួយគ្នា! រឿងនេះ​ពួកគេលាក់បាំងពីសាធារណមតិ​ តែប្រពន្ធលោកនិងជេន ដឹងរឿងនេះ ពួកគេជាបងប្អូនគ្នា ទុកចិត្ត​គ្នារហូតមក!»

«អាប៉ូលិស​បងថ្លៃសំគិះរបស់ខ្ញុំមានរឿងអីជាមួយពួកត្រីកោណមាស?»

គេសួរព្រោះគិតគូរចាប់ផ្តើមទុកជេនដូចជាគ្នាឯងម្នាក់។ ប្រសិនប៉ូលិសនេះមានរឿង ប្អូនស្រីគេយំជោកច្រាំងទន្លេមិនខាន​នេះបើតាមអារម្មណ៍វាយស្មានរបស់ប្តី។

ជនជាតិចិនឆ្លើយតបនឹង​សំណួរនាយគ្មានចន្លោះត្រង់ណាទេ៖

«ទាំងបងទាំងប្អូនពីរនាក់នេះអាចជាសាក្សីដឹងរឿងដែលថា ប្អូនប្រុសលោកនៅរស់ គីម៉ាល់!»

គីម៉ាល់រេភ្នែកសញ្ជឹង។ សារជាថ្មី​គេនឹកដល់ម្រាមដៃនាង​ដែលញ័រចំប្រប់ពេលស៊ីញ៉េអេតាស៊ីវិល។

បបូរមាត់ស្រស់ប៉ប្រឹមដូចគ្មានកាន់ទុក្ខអ្វី។ សំពត់ពណ៌លឿងស្រស់ និង​ចរិតញ៉ិកញ៉ក់មិនដែលមានស្នេហា ខ្លួនប្រាណសម្លឹងត្រង់ណាក្រហមត្រង់ណោះ។

«បើមែន ពួកវាអាចនឹង​បង្វែរទិសមកធ្វើបាបពីរនាក់នេះទេ?!»

«អត់ទេ! មិនទាន់ទេ!» ចិនឆ្លើយ។

«បើមែន​ពីរនាក់នេះ គ្រោះថ្នាក់យូរហើយ! ដំបូង​ពួកនោះបញ្ជូនសុងសក្តិមកធ្វើការ​ ក្រោយមកប្អូនលោកស្លាប់! ក្រោយមកទៀត​គេរៀបក្រឡាឱ្យលោកមកភ្នំពេញ​ហើយមកជួបស្រឡាញ់ប្រពន្ធលោក! រឿងនេះប្រាកដណាស់​គេនៅព្រាវនៅឡើយថារវាងទាំងពីរនាក់ អ្នកណាម្នាក់ដែលដឹងដំណឹងពិតរបស់ពិសិដ្ឋ​»

«ខ្ញុំមិនដែលទាក់ទងប្អូនខ្ញុំ៨ឆ្នាំហើយ!»

«ថយពេលលោកត្រឡប់មកវិញនេះ​ពួកគេសង្ឃឹមថា លោកនឹងទទួលបានដំណឹងដែលប្អូនលោកទាក់ទងមក!»

គីម៉ាល់គ្រវីក្បាលតិចៗ។

«គោលដៅបន្ទាប់គឺខ្ញុំ?!»

«ត្រូវ! ខ្ញុំហៅលោកមកព្រមាន​ឱ្យប្រុងប្រយ័ត្ន! ពិសិដ្ឋអាចនឹងទាក់ទងមក! គេអាចនឹង​ប្រគល់អ្វីមួយឱ្យលោក!»

«ស្អីទៅ!»

«ខ្ញុំមិនដឹងទេ! មិនទាន់ដឹង! យើងមិនដឹងទាំងអស់គ្នា! វាអាចអ្វីដែលសំខាន់ខ្លាំងសម្រាប់ពួកសង្គមងងឹតនោះ! ហើយពីដំបូង គេ​ចង់ឱ្យពិសិដ្ឋរៀបការដើម្បីប្រាប់វាមកប្រពន្ធគេ ​តែការរៀបការនេះមិនមែនជារឿងពិត ដូច្នេះ​គ្រប់យ៉ាង​បានបាត់ទៅ ជាមួយដំណឹងមរណភាពរបស់គេ គឺប្អូនលោក! សុងសក្តិប្រើពេល​ច្រើនជាងមួយខែតាមដាន​នីដាមិនឃើញមាន​អ្វី គេក៏លេងល្បិចហៅលោកមក សង្ឃឹមថាពិសិដ្ឋនឹងលេចមុខ! ​ដោយសារសុងសក្តិមាន​ស្នេហាជាមួយនារីភាប្រហែលជាបានភ្លាត់ព័ត៌មាន​ពិសិដ្ឋទៅខាងស្រី ចុងក្រោយ​ពួកគេត្រូវបំបិទមាត់! សាច់រឿងមុនត្រូវចប់!​ ពេលនេះវគ្គបន្ត ត្រូវសាងមកលើខ្លួនលោក​ដែលជាមនុស្ស​ចុងក្រោយនៃគ្រួសារនេះ!»

គីម៉ាល់សើចតិចៗក្រពាត់​ដៃថយទៅអង្គុយលើថ្មកម្ពស់ប្រហែលចង្កេះគេ។

«បំភ័យខ្ញុំបានការអី! ​ខ្ញុំមិនដឹងហើយមិនយល់អីទាំងអស់!»

«សង្ឃឹមថាពួកគេជឿសម្តីលោក!»

គីម៉ាល់រេភ្នែកគិត។ ជាបន្តបន្ទាប់គេនឹកឃើញនាងដែលអង្គុយយំ​កាលពីយប់មិញក្នុងអាងទឹកក្តៅ។ នាង​ខ្លាចប្រាប់រឿងនេះនឹងរាលដាលនាំទុក្ខដល់ប្តី។

បុរសនិយាយទាំងមុខស្មើ៖

«សភាពពេលនេះខ្ញុំគួរស្វែងរកដំណឹងប្អូនខ្ញុំដែរទេ?!»

ជនជាតិចិន​ឆ្លើយដោយគ្រញែងខ្លួន៖

«ស្រេចតែលោកគីម៉ាល់ តែ​លោកត្រូវ​រ៉ាប់រងគ្រោះថ្នាក់នេះដោយខ្លួនឯង!»

«ហេតុអីប្រាកដថាពួកវាមិនធ្វើអីប្រពន្ធខ្ញុំ?!»

«ព្រោះពួកវាមិនគិតថាចង់បានចម្លើយទេ! ពួកវាចង់បានមនុស្ស!»

«បានន័យថាម៉េច?» គីម៉ាល់បញ្ជាក់សួរ។

«បានន័យថា ពួកអស់នោះច្បាស់ពីរឿងពិសិដ្ឋនៅរស់! គេមិនចាំបាច់បង្ខំ ឱ្យនីដាសារភាពទេ​! តែបើគេសម្លាប់ប្រពន្ធលោកអាចថា លែងមាន​អ្នកដែល​នឹង​ពិសិដ្ឋទាក់ទងមក! អាចថាបាត់ដានទាំងស្រុង!»

«ខ្ញុំគួរធ្វើម៉េច?!»

«លោកចូលក្នុងអន្ទាក់ទៅហើយមានតែសំងំ​សិនកុំរើ! យើងត្រូវការពេលមួយខែ ស៊ើបអំពីបំណងពិតដែលពួកវាចង់បានលើខ្លួនពិសិដ្ឋ! ពេលដឹងការពិត ទើបរកដំណោះស្រាយឃើញ»

គីម៉ាល់នៅស្ងៀម​ទាំង​ចិត្ត​យល់ស្របថា ខ្លួន​ដែលវិលមកមាតុប្រទេសវិញតាមពិតជាផ្នែកមួយនៃការ Set up ហើយនាង​  ក៏ទំនងជាផ្នែកមួយនៃសេណារីយ៉ូរបស់គេ កាលនាង​ឡើងមកច្រឡំទូកក៏ប្រហែលជាគម្រោងការ​របស់សុងសក្តិ ហើយគ្រប់យ៉ាងកំពុងដំណើរការទៅស្រាប់តែសុងសក្តិបានភ្លាត់រឿងសម្ងាត់ដល់ត្រចៀកនារីភា នារីនោះបានស្រែកឡូឡានៅពិធីចុះអេតាស៊ីវិលដូច្នេះក្រុមនោះយល់ថា នារីភានិងសុងសក្តិលែងជាកូនអុកសំខាន់​ក៏ចាប់ផ្តើមទាត់ចោល។

គេ​គិតហើយក៏ឱនមកពិនិត្យ​សារលើអេក្រង់ដែលទើបលោតមក។

«ប្រពន្ធ​ទៅតែមួយភ្លែតទេ ទៅសុំគេផ្អាកពីការងារមន្ទីរពេទ្យ ឆាប់មកវិញទេ ប្តីកុំខឹងឱ្យសោះ!»

គេគិតទាំងហួសចិត្ត ងើបមុខ​គិតម្នាក់ឯងនាង​ចាកចេញទៅនេះ​មានដឹងគ្រោះថ្នាក់ក្បែរច្រមុះដែរ? នាង​ទៅ​ជាមួយអ្នកណា​អ្ហះប្រពន្ធជើងល្អ?

ជនជាតិចិនសួរភ្លាម​ពេលឃើញប្រតិកម្មនេះ៖

«មានរឿងអី?!»

«ប្រពន្ធខ្ញុំឡើងទូកហើយ! ខ្ញុំត្រូវ​ទៅតាមគេ!»

គេឡើងទូកជាមួយកូនចៅហើយបកក្បាលទូកវិលត្រឡប់ទៅខេត្ត។ ការធ្វើដំណើរបញ្ចា្រសខ្យល់មានសភាពយឺតយ៉ាវជាងពេលមក។

បុរសមកដល់ដីម៉ោងប្រមាណ​ជា៣រសៀល​ហើយ។ នាង​មិនបាន​ទៅលឿនជាងគេ​ឆ្ងាយទេ។

ទូកហៀបនឹង​ចតគេ​ឃើញ​នាង​ពីចម្ងាយ​។

ស្រីស្អាតកំពុង​ឈរក្បែរច្រាំង​បាំងដោយបណ្តោយសួន​នាង​ហាក់មិនឃើញ​ទូករបស់គេឡើយ។

ទោះបីយ៉ាងណា ឃើញនាង​បានសុខ ​ចិត្ត​គេស្រណុកវិញ​ខ្សាក។

ស្វាមី​ដើរមួយៗសំដៅ​ទៅកាន់ភរិយា​ដោយតាំងចិត្តថា​នឹង មិនខ្វល់ពីអ្វីទាំងអស់​ ថែមទាំងមិនចង់យកមកគិតបន្តនូវ​បណ្តារឿង​ស្មុគស្មាញកខ្វក់នានាលើលោកនេះផង​។ គីម៉ាល់មានតែបំណងតែម្យ៉ាង​នាពេលនេះ​​គឺចង់នាំស្រីថ្លៃ​ទៅ​លាក់ខ្លួន​រស់ផ្តាច់ពីគេឯង​កណ្តាល​ដងទន្លេពីរនាក់ កៀកកើយនែបនិត្យមិនថាល្ងាចព្រឹក មាន​តែសម្តីសាសងឌឺដងស្នេហ៍។

នាង​បែរខ្នង​និយាយផងតោងដៃជេនផង។

ហាន់ដា ​មិនដឹងថាប្តីតាម​មកដល់ហើយ​កំពុង​នៅចាំមើលពីក្រោយខ្នង​ទេ។ ដោយ​ដឹងសមាសភាពជេនហើយ គីម៉ាល់ព្រមតម្អក់ពន្យារឱ្យពួកគេពីរនាក់បងប្អូន​បានសាសងគ្នា​ រហូតដល់ជេនទេដែលក្រឡេកមកឃើញ​ដោយខ្លួន ឯងហើយមិចភ្នែក​ស៊ីញ៉ូប្អូនស្រី។

ហាន់ដាងាកក្រោយ​យឺតៗ។ នាង​ដឹងច្បាស់រួចទៅហើយពេលឃើញបងប្រុស​ស៊ីញ៉ូប្រាប់ ថាគ្មាន​អ្នកណាមកតាមអន្ទោលពីក្រោយនាងក្រៅពីលោក​ប្តីម្នាក់នេះឡើយ។

ស្រីស្អាត​​ញញឹម ហើយទម្លាក់ដៃចេញពីជេន ពេលឃើញភ្នែកគីម៉ាល់សម្លឹងដៃពួកគេដែលនៅកាន់គ្នានៅឡើយ​។

សភាពនាង​គឺ​ខ្លាចគេគិតខុស​ ម៉្លោះហើយ ដើម្បីធ្វើដូចមិនដឹងរឿង គីម៉ាល់បង្ហាញ​ភាពស្មើធេងមិនខ្ចីញញឹម​លើផ្ទៃមុខ។ បុរសនេះ​កាន់តែ មានភាពទាក់ទាញខ្លាំងឡើងរាល់ពេលគេមិនសើច។ បបូរមាត់ស័ក្តិសមទាំងគូ នៅក្តាប់​តម្រង់មករកមនុស្ស​ស្រី​ដែលគេបានបីត្រកងពេញមួយរាត្រីមកហើយ។

នាង​រត់មករកគេមិនមែន​ដើរធម្មតាទេ។

បុរសនៅឈររង់ចាំនៅទីដដែល ទាំងបេះដូងអាណិតស្រីស្នេហ៍ព្រួច។

គេអាណិតទឹកមុខក្មេងសេចក្តី និងស្នាមញញឹម​ស្រស់ស្រាយយកចិត្ត​យកថ្លើមដែលនាង​បារម្ភ ថ្នមអារម្មណ៍ខ្លាចប្តីខឹង។

នាង​បានមកដល់ គេធ្វើជាសំឡឹងមើលមុខស្រស់ប្រផូរនោះតែត្រឹមមួយក្រឡេក ហើយ​ងាកទៅម្ខាងមិនចង់ឱ្យនាង​ឃើញ​ចិត្តស្រឡាញ់ជ្រាលជ្រៅរបស់ខ្លួន។

«តាមមកលឿនម៉េះប្តីខ្ញុំ!»

គីម៉ាល់ដៀងមករកពន្លឺភ្នែក​ស្រស់ស្រទន់របស់ស្រីល្អ។ ពេលឃើញស្នាមញញឹមនៅលើមុខរបស់នាងគេមិនដាច់ចិត្តថាមិនឆ្លើយ ទើបខាងប្រុសរអ៊ូតិចៗ៖

«ជើងវែងទាល់តែដាក់ច្រវាក់ហើយ!»

គ្មានអ្វីដែលគួរឱ្យឆ្ងល់ឡើយដែលនាង​មើលទៅហាក់ស្លេកស្លាំង ដកដង្ហើមហត់ៗ  ហាក់ដូចជាមាន​ អារម្មណ៍ចុះចាញ់ការសម្លុត​របស់គេ​….

បុរសងាកទៅសម្លឹងឌឺជេន​មួយសិនមុនពេលលូកចាប់កដៃដឹកនាំភរិយាត្រឡប់ទៅរកទូក។

ហាន់ដា​ដើរ​ស្រាលៗ ទៅតាម​យ៉ាងស្ងៀមស្ងាត់បន្សល់ឱ្យបងប្រុស​មើលឃើញមនោសញ្ចេតនារបស់ពីរនាក់នេះច្បាស់ក្រឡែតពីលើគោកទៅ។

«ទីបំផុត​ឯងរកឃើញមនុស្សប្រុសដែលស្រឡាញ់ឯងពិតហើយនីដា!»

គេគិតទាំងញញឹមតិចតួច រួបបែរខ្នងចាកចេញតម្រង់ឡានប៉ូលិស​ចាស់ក្រមៅរបស់គេ។​​

នៅឯណេះ​បុរស​ជាប្តីបានចិត្តជាខ្លាំងដែលបានដឹកដៃបណ្តើរនាងដោយគ្មានការប្រកែកប្រណាំង អ្វីចំណែកបងប្រុសនាង​ក៏មិនបានអើពើមកតាមការពារ​រារាំង។ គីម៉ាល់នាំភរិយា​ស្រស់ស្អាតដើរកាត់ហួសពួក​អ្នកជំនិតឆ្ពោះទៅរកបន្ទប់របស់ពួកគេ។

ចូលដល់ក្នុងកាលណា​ជើងនាយ​កៀសទ្វារបិទស្រឹបវិញ ដូចថ្ងៃដំបូងដែលស្ថិតនៅក្នុងវាំងននមួយតែពីរនាក់។

នារីនេះត្រូវគេបង្វិល​​ឱ្យឈរផ្អែកនឹងទ្វារ​បន្ទប់ប្រឈមតទល់នឹង​កែវភ្នែកស្រទន់របស់ប្តី។

ហាន់ដាលើកហត្ថា​ ជូតញើសដែលដាម​លើផ្ទៃមុខខណៈគីម៉ាល់សួរតិចៗ៖

«អ្ហះ ប្រហែលត្រូវការច្រវាក់ជើងជាប់នឹង​គ្រែបានអស់រត់!»

​នាងសម្លឹងបបូរមាត់នៅកៀកគ្នាបង្កើយជាមួយអារម្មណ៍​ដឹងហើយថា​គេមិនបានខឹង តែភរិយានៅតែបកស្រាយ​ប្រាប់ខ្សាវៗ៖

«ចេញមកជួបគេតែម្តងនេះទៀតទេ​ ចង់សុំគេឈប់!»

«ចុះម៉េចក៏មុខស្លេក? ម៉េចចាំភ័យ? មានធ្វើអីខុសមែនអត់?!» នាយ​ខ្សឹប​សម្លុតតិចៗ។

«គឺ….ភ័យ​ព្រោះរងសម្ពាធ!»

«សម្ពាធអីគេ?»

«រងសម្ពាធពេលឃើញប្តីមក ចិត្តកំពុងនឹកប្តីយ៉ាងខ្លាំង ហើយបេះដូងនេះចាប់ផ្តើមលោតព្រោះឥឡូវនៅកៀកគ្នាណាស់ ហើយមាន​តែពីរនាក់ទៀត!»

គេសប្បាយចិត្តដូចបានហោះទៅលើមេឃ ​តែប្រឹងធ្វើជាសួរដោយភ្នែកមមី៖

«គិតម៉េចទៅចឹង?!»

នាងលោមក​ថើបបបូរមាត់គេ។ នាយឃើញចលនានាង​ដែរ​តែមិននឹកស្មានថា ស្នាមថើបនេះ​រហ័ស​យ៉ាងនេះទេ ។  ខណៈខាងប្រុសភាំង ដៃស្រីទាំងទ្វេក៏បោះមកព័ទ្ធជុំវិញស្មារបស់គេទៀត។

«បើគីម៉ាល់មិនធ្វើដៃដល់ ថ្ងៃណាមួយហាន់ដាអាចនឹង​ថើបគីម៉ាល់ដោយខ្លួនឯង!»​​ គេនឹកឃើញឡើងវិញ​ដល់ពាក្យពេចន៍របស់នាង​។

បុរសនៅស្ងៀម​មិនតបតស្នាមថើបរបស់នាងនៅឡើយ​ដោយ​ ទុកឱ្យបបូរមាត់ស្រីល្អនៅទីទើររារែក។ គេមិនមែន​មិនចង់ថើបនាងឬមិនចង់​​លេបនាងទុកនោះទេ តែគេចង់ស្តាប់ណាស់​ ពាក្យសម្តីស្នេហ៍​លាន់ចេញពីបេះដូងនាង​ ពាក្យពេចន៍ទាំងឡាយដែលគេរង់ចាំ​ចង់ឮជាយូរមកហើយ ហើយមិនមែន​ចង់ឮតែម្តងឈប់នោះដែរ​។

ឃើញ​មនុស្សដៃដល់ចរិតរលាម​ពេលនេះស្រាប់តែនៅស្ងៀមមិនកម្រើកអ្វី ទុកឱ្យនាង​គ្រប់គ្រង​បបូរមាត់ខ្លួន​ដែលធ្លាប់តែជាអ្នកស្រេកឃ្លាន​ ពេលនេះគេចង់ដឹងថា ​រសជាតិធ្វើជាមនុស្ស​ដែលត្រូវគេស្រេកឃ្លានវិញ តើល្អកម្រិតណាទៅ?

នាងឈប់ នាង​ដកថយ ហើយងើយ​សម្លឹងម្ចាស់ចិត្ត​ដែលដៀងភ្នែកមើលនាងជ្រៅសន្លឹមដល់ជម្រៅបេះដូង។

សេចក្តីស្រឡាញ់មិនអាចលាក់កំបាំងបានទេ។ ​នាងកំពុងពេញច្រាល​ចេញហៀរហូរ​ចេញមកពីបេះដូងពិតៗ ព្រោះថ្ពាល់ពេញក្រពុំទាំងសងខាង​អស់ពីស្លេកទៅជាក្រហម​ធ្វើឱ្យខាងប្រុសព្រឺព្រួចធ្លាក់ជ្រលង់ទៅក្នុងកាមា។

«ឈប់ធ្វើអី?!»

គេសួរទាំងភ្នែកមមីមាត់ស្ទើរញញឹម​ស្ទើរស្លេក។

«មានការចង់ប្រាប់!» នាង​ឆ្លើយតិចៗតបជាមួយក្រសែភ្នែកខាងប្រុស។

«ការស្អី​ទៅ មនុស្ស​ពូកែកុហក!»

«ចង់ថើប! គឺ….ឮអត់? ​ចង់ថើបប្តីខ្លាំងណាស់ គិតច្រើនដងមកហើយ លាក់ទុកតែម្នាក់ឯង ​មិនហ៊ានឱ្យអ្នកណាដឹងទាំងអស់ ចង់ថើបគីម៉ាល់ជានិច្ច​ កុំក្បត់ចិត្ត​ដា​ ទៅថើបស្រីផ្សេង! ពេលជិះទូកចេញមក ​អូនមានអារម្មណ៍ប្លែកណាស់ ជាអារម្មណ៍​អត់ល្អទេ!  អូននឹកបង នឹកផ្ទះរបស់យើង ហើយនឹកគ្រប់យ៉ាង ដែលគីម៉ាល់ល្អចំពោះប្រពន្ធ!»

នាយ​ក្រហមពេញមួយតួខ្លួនដូចមនុស្សស្រវឹងស្រា ដោយអណ្តាតភ្លើងស្នេហ៍និងភាពស្កប់ស្កល់នៃសេ្នហាសត្វលោក។ ម្រាមដៃស្តាំទាំងប្រាំរបស់ខាងប្រុសលើកមកអង្អែលបបូរមាត់សិចស៊ីខាងស្រី ដែលគេតែងរំញោចចិត្តជានិច្ច​រាល់​ពេលនឹកឃើញ​ដល់នាង​កាលណា។ មិន​ស្មានថា ​ថ្ងៃនេះទាំងស្នាមថើបទាំងសម្តីផ្អែម ​សុទ្ធ​តែទទួលបានមកទាំង​ភ្នែកស្រស់បែបនេះសោះ។

«​បោកសុទ្ធ!»

គេរអ៊ូតិចៗទាំងស្នាមញញឹម​លួចបង្កប់នាចុងមាត់ទាំងសងខាង។​ នារីនេះណាអៀនខ្មាស ណាមានៈ​ប្រឹង​​ជំទើត​ជើងហើយ​លោបបូរមាត់មករកថ្ពាល់នាយសារជាថ្មី ព្រោះនាងនឹកឃើញ​សម្តីទាំងអស់របស់គេ

«ស្រីៗច្រើនណាស់​កំពុង​ចង់បានការថើបមួយនេះ ដឹងអត់អ្ហះ!» «ទៅៗ​! ទៅថើបពួកហ្នឹងទៅ​ អ្នកណាចង់បាន ​ថើបអ្នកហ្នឹងទៅ!»។

នាង​ក្នាញ់ណាស់ឱ្យតែនឹកឃើញ​ដល់ថ្ងៃនោះម្តងៗ ដូច្នេះ​ពេលនេះនាង​ចាំបាច់ត្រូវ​តែហួងហែងនាយឱ្យខាងតែបាន។

«សំខាន់ត្រូវស្រឡាញ់ប្រពន្ធតែម្នាក់!» នាង​និយាយខ្សឹបៗញ៉ិកញ៉ក់។

ខាងប្រុសលើកហត្ថ​ក្រសោបយោងចង្កេះតូចស្តើងរបស់នាង​ហាក់មិនចង់ឱ្យនាង​បញ្ឈប់ការ​ស្រង់ក្លិននានា​លើផ្ទៃមុខ​របស់ខ្លួន​ឡើយ។ បន្ទាប់មក​គេ​ចាប់ដៃនាង​រុំច្រវាត់ម្រាមដៃជាមួយគ្នា ដើម្បីបានឱកាស​សម្លឹងមើ​លដើមទ្រូងដែលពោរពេញទៅដោយចង្វាក់ដង្ហើមស្នេហ៍។

គេងើបមុខមកទទួលបបូរមាត់នាង ជម្នះការពិបាកដកដង្ហើម តឹងទ្រូង​និងអន្ទះសានេះជាមួយគ្នាដូចក្មេងមិនដែលស្គាល់ស្នាមថើប ដូចមនុស្ស​ខ្ចាត់ព្រាត់ទើបនឹង​បានជួបគ្នាវិញ។

តាំងពីពេលណាមកដែលអូនស្រឡាញ់បង​តែមិននិយាយ តាំងពីពេលណាមកដែលបងតាំងចិត្ត​ថាបេះដូងនេះស្នាមថើបមួយនេះសម្រាំងទុកសម្រាប់តែអូន?

គ្មានអ្នកណាឆ្លើយបានទេ បេះដូងពួកគេ​ជាប់រវល់អស់ហើយ។

នៅពេលបេះដូងអ្នកពេញ​ដោយអំណរ​ អ្នកមិនសូវរវល់ជាមួយ​រំញោចឬប្រតិកម្មរាងកាយទេ។ ខាងប្រុស​មិនសូវចង់ងប់ងល់ទៅក្នុងការប៉ះពាល់គ្នាទៀត​ឡើយ​គេចង់ស្តាប់នាង​ច្រើនជាង។

គីម៉ាល់ដកបបូរមាត់មកវិញ ធ្វើឱ្យខាងស្រីបើកភ្នែកមកវិញខ្វាក ។ នាង​សម្លឹងបុរសនេះ​ជាមួយពន្លឺភ្នែក​ដែលអាចឱ្យរាងកាយខាងប្រុស​អស់កម្លាំងបាក់ស្រឹបបាន។

«ទោះអូនកំពុងលេងល្បិចក៏បងព្រម!»

គីម៉ាល់គិតស្ងាត់ៗ ជាមួយ​កែវភ្នែក​សម្លឹងនាង​មិនចេះ​ធុញទ្រាន់។​ មាត់គេដែលមុននេះ​បាន​រារាំងដកចោល​ស្នាមថើបរបស់ស្រីស្អាត​ ចាប់ផ្តើមកម្រើកសួរយ៉ាងមានទំនុកចិត្ត​៖

«ស្រឡាញ់ហ្នឹង អត់ខ្លាចមនុស្ស​មានជំងឺចរិតលក្ខណៈ ​អត់ខ្លាចមនុស្ស​កាមតណ្ហាបាំងមុខ ​អត់ខ្លាចមនុស្ស​ពាលទេ!»

ស្រីស្អាត​រេភ្នែកមកសម្លឹងបបូរមាត់ឌឺនៃបុរសកំពូលឌឺលើលោក។ ចិត្តស្នេហ៍របស់នាង​គឺផ្ញើនៅទីនេះទាំងអស់ហើយ នាង​ដឹងថា​បណ្តាថ្ងៃតទៅមុខទៀត ដង្ហើមដែលដកផ្តើមជាមួយឈ្មោះរបស់គេ និងសំឡេងគេ សំនួរគេ​ក្លិនខ្លួន​គេ ហត្ថាឱបត្រកងរបស់គេ​គ្រប់យ៉ាងជាជីវិតនាង​។

«អូនអត់ខ្វល់ទេ! ទោះអ្នកថានេះជាអ្វី ជាស្នេហា​មួយ​មិនចេះខ្មាស រៀបការជាមួយបងថ្លៃខ្លួន ស្រឡាញ់មនុស្ស​មាន​ជំងឺផ្លូវចិត្ត គូស្នេហ៍រោគចិត្ត!»

បបូរមាត់ដែលនាង​កំពុងលើកម្រាមចង្អុលស្តាំ​ទៅប៉ះពាល់ គេនៅស្ងៀមញញឹមខ្លះរំភើបខ្លះក្រោមម្រាមដៃនាង​​

ហត្ថាស្តាំបុរសលូកមកក្រសោបចង្កេះនាង​ ដៃម្ខាងទៀតទប់ជញ្ជាំង ជារនាំងការពាររាងកាយទាំងពីរកុំឱ្យទ្រេត​ នាង​និយាយខ្សឹបខ្សៀវជាមួយខ្យល់ដង្ហើមបង្អូស៖

«រស់នៅជាមួយមនុស្ស​តណ្ហា​ក្រាស់ទប់ទល់បានប៉ុន្មាន​ថ្ងៃ រៀបការព្រោះស្រឡាញ់កេរមរតក….ចោលអាជីពដែលខំរៀបមករាប់ឆ្នាំ ជាមនុស្សស្រីអត់ចេះខ្មាស អ្ហឺយច្រើនណាស់ តែអត់ចង់ខ្វល់ទេ! ដឹងតែថា អូនស្រឡាញ់គីម៉ាល់ អូនចង់នៅបែបនេះ ជាមួយ​បង ជារៀងរហូតទៅ!»

សូរអ្វីមួយ នៅខាងក្រៅ….

«មានមនុស្ស​ឡើងទូក!» គីម៉ាល់ដៀងភ្នែកគិត តែនាង​ទាញមុខគេមកវិញហើយខ្សឹប៖

«ឡើងអីឡើងទៅ! ខ្វល់ធ្វើអី! ស្តាប់អូននិយាយ!»

«បាន! ស្តាប់អូននិយាយ!»

បុរសបែរត្រឡប់មកវិញ​ជាមួយការលង់ជ្រៅក្នុងពាក្យផ្អែមដែលនាងបានបណ្តាលើឱ្យគេ​រង់ចាំជាយូរមកហើយ​

គេតឿន៖

«ហើយនិយាយឱ្យលឿនណាហាន់ដា ​ព្រោះបន្តិចទៀត​ទោះនិយាយអីក៏បងមិនស្តាប់ចូលដែរ ឮនៅ?»

គេឱនមកថើបត្រចៀកនាង ហើយរាលដល់សរសៃសក់ក្រអូបផូរផង់។

ស្នូរបោកទង្គិចតួទូកជាលើកទីពីរ បណ្តាលឱ្យទីនេះឃ្លោង​យ៉ាង​ដំណំ ហាក់កំពុងកម្រើកខ្ទាតចាកចេញពីចំណត កាត់ផ្តាច់រាងកាយប្រុសស្រីទាំងទ្វេរបូតចេញ​ពីការឱបត្រកងគ្នា។

នាង​ធ្លាក់ហួសទៅមុខគ្រែ ចំណែក​គីម៉ាល់ផ្ទប់ទៅនឹងជ្រុងជញ្ជាំង​ប្រឹង​ទប់ជំហរខ្លួនឯងដោយពិបាក។ ទូកហាក់រឺយ៉ែរោទ៍ទ្រហឹង វិលខ្ញាល់ក្នុងអន្លង់មួយជុំ​ទើបបោលឌាំងចាកចោលច្រាំង។

គីម៉ាល់លូកដៃទាញកាយភរិយា​យោងឡើង​ ខណៈនៅខាងក្រៅបង្អួច​ដងទន្លេកំពុង​រត់ខ្ចាយញ្ច្រាសទឹកសំពោងឡើង។

អ្វីមួយលេចឡើងក្នុងអារម្មណ៍គីម៉ាល់។

រឿង៖ បេះដូងមេគង្គ ភាគទី៣១
​ពាក្យសន្យា​

គីម៉ាល់មកដល់មាត់ទ្វារ។

គេធ្វើមុខស្មើដោះស្បែកជើង​ដើរត្រឹកៗចូលក្នុងលំនៅ​ស្វែងរកជម្រះបញ្ជីជាមួយសំណព្វចិត្ត​។ សព្ទសំឡេងនាង…..

នាង​ប្រហែលនិយាយកំពុង​និយាយ​ជាមួយ​អ្នកណា​ម្នាក់។

SMSវែងអន្លាយ​មិនអស់ចិត្ត​ឥឡូវនិយាយហ្វូនទៀត?

គេគិតហើយឱនមើលទូរសព្ទក្នុងដៃ។

គ្មានរលកសញ្ញា​មានន័យថានាងប្រើទូរសព្ទផ្សេង។

ពិតណាស់ ពីក្រោយខ្នង គេឃើញស្រីទងវង​ឈរ​និយាយទូរសព្ទ​ខ្សែ ដែលគីម៉ាល់មិនធ្លាប់នឹកគិតសោះ​ឡើយថាមានភ្ជាប់​ក្នុងផ្ទះទឹក​បន្សល់ពីពិសិដ្ឋប្អូនប្រុសគេ​។

មើលនាង​ពីក្រោយ​ រាងកាយនាង​ស្គមតូចក្នុងអាវនៅផ្ទះដែលទីនុយក្រោមសារ៉ុង បង្ហាញត្រគាកសាយក្បំ។ សក់ស្រី​​វែង​ហោះហើររារាំ​តាមកម្លាំង​ខ្យល់ទន្លេ។ នាង​ស្អាតដូចទេពអប្សរក្នុងកុនដែលបរិសុទ្ធ និង​ទន់ល្មៃ តែ​សម្តីនាងធ្វើឱ្យ​ អារម្មណ៍បុរសនេះស្វាងចេញពីតម្រេកស្នេហ៍ស្រឡះល្អជាងឥទ្ធិពលបីពែងកាហ្វេអាមេរិកខេណូទៅទៀត។

គេកំពុងញញឹមតិចប្រុងជម្រះ​រឿងSMSជាមួយនាង ​ស្រាប់តែឮនាង​និយាយបន្ថែម​៖

«ស្អែកហ្នឹង​ខ្ញុំអាច​វិលចូលទៅធ្វើការ​នៅមន្ទីរពេទ្យវិញ​បាន!»

ជើងគេឈប់​នៅពេលឮពាក្យ«មន្ទីរពេទ្យ»ហើយ​រូបភាពក្រោមដើមស្វាយលេចភ្លែតក្នុងអារម្មណ៍។ ភ្នែកគេ​ស្លក់នឹង​ខូងភ្លាម​ព្រោះកំហឹង​។

គេដើរទឹបៗ ទៅដល់ហើយ​ស្រវាប្រអប់ទូរសព្ទមកកាន់ ក្រោមភាពស្រឡាំងកាំងរបស់នាង។

ប្រអប់ដៃមាំសង្ហា​ដែលកាលពីយប់អង្អែលប្រណីពេញរាងកាយស្រី ពេលនេះ​កំពុង​ប្រើសម្រាប់​ទាញផ្តាច់បំផ្លាញ​និងគប់បំបែក​ឧបករណ៍នេះចោលភ្លាមៗទាំងកម្រោល។

គីម៉ាល់និយាយមួយៗទៅកាន់កែវភ្នែក​រន្ធត់របស់ប្រពន្ធតូច ៖

«ឈប់ខល ឈប់ទាក់ទង ជាមួយអាពេទ្យត្បាញអាយណាទាំងអស់!»

នាង​មិនយល់ទេ​! ស្រីនៅធ្មឹងគិត…..ថា​គេ​នេះ​បានសម្រេចនូវគ្រប់យ៉ាង​ចិត្ត​គេប៉ុនប៉ងកាលពីយប់​ហើយ ហេតុអ្វីមកកើតកម្រោលទាំងព្រឹកបាន?

ហាន់ដា​មិនដឹងអំពី​ឧក្រិដ្ឋកម្មចង់ផ្តាច់ជីវិត​ដែលសុងសក្តិបានប្រព្រឹត្តមកលើប្តីខ្លួន​កាលពីប៉ុន្មានថ្ងៃមុននោះទេ។

ស្រីនៅចំហមាត់ ខណៈខាងប្រុសរេភ្នែក​ស្រឹមរបស់គេមកសម្លឹងនាង។ ម្រាម​ដៃស្តាំនាយលើកមករលាស់បង្គាប់បញ្ជាដាក់ភ្នែក​ម៉ក់ៗរបស់ខាងស្រី៖

«ឈប់ទាក់ទងនឹងអាម្នាក់នេះ ឈប់ទៅមន្ទីរពេទ្យទៅណាទាំងអស់! ហើយឈប់ឱ្យនិយាយម្តងទៀតហាន់ដា​!»

នាង​ដើរ​តាមគីម៉ាល់ត្រុកៗ​រហូតដល់ក្បែរតុដាក់ទឹក គេកំពុងឱនចាក់ក្រេបសម្រន់កំហឹង​។

ពីក្រោយស្មាគេនាង​ពោលសួរទាំងសៅហ្មង៖​

«គីម៉ាល់ និយាយគ្នាឱ្យច្បាស់ ឱ្យដឹងរឿង!»

ប្រុសស្អាតបែរក្រោយជាមួយខ្សែភ្នែកកាចៗ ចាល់នឹង​រាងកាយនាង​ខ្ចាយទឹកកំពប់ពេញ​ខ្លួន។

គឹប! គេទម្លាក់ពែងចុះ ហើយសម្លឹងនាងទាំង​សញ្ញា​ព្រមាន​បង្ហាញ​តាមរយៈទឺកមុខ៖

«ហៅអ្នកណាគីម៉ាល់?!»

នាង​ទម្លាក់ភ្នែកហើយ​បង្អន់ទឹកមុខហាក់ចុះចាញ់ការសម្លុត។ សំឡេងស្រី​ស្អាត​សួរស្រាលៗយកចិត្តនាយកុំឱ្យខឹង៖

«​ឱ្យហៅម៉េច!»

«សាកហៅមើលទៅ!»

«រឹងមាត់ អៀនមាត់!»

«ដើរហៅគេបងបានពេញដីអស់ហើយ នៅ​តែ​​ប្តីខ្លួនឯងហៅមិនចេញ?!»

បុរសនេះ​ដើរបកក្រោយត្រឡប់ទៅផ្ទះខាងមុខ​វិញ ធ្វើឱ្យនាង​ស្រវាកាន់ដៃស្តាំនាយបង្អាក់ដំណើរ។ គេនៅស្ងៀមរង់ចាំស្តាប់សម្តីនាង​ពាក្យផ្អែមៗរបស់ស្រី​ ដែលគេតែងតែ​​ចង់ឮទោះបីជា​កំពុងសៅហ្មងចិត្តប៉ុនណាក្តី។ នារីនេះពិតជាហាមាត់និយាយអាក់ៗ​ បានន័យថានាង​ខំផ្លាស់ប្តូរដើម្បីផ្គាប់ចិត្ត​គេ៖

«ស្អែកប្រពន្ធសុំប្តីទៅធ្វើការហើយណា៎! ពេទ្យ​ត្រូវការកម្លាំងជួយ!»

«ពេទ្យស្រុកខ្មែរ​អត់យើងម្នាក់​គេធ្វើការមិនកើតហ្មែន?!»

នាង​ដកដៃចេញវិញធ្វើក្រញូវ៖

«ឱ្យគេនិយាយស្រួល មើលសម្តីខ្លួនវិញ!»

បុរសងាកស្មាមកបន្តិច​ហើយតបតទាំង​សម្លឹងមុខហាន់ដាដោយមិនមាន​ញញឹម៖

«សម្តីប៉ុននឹងល្អពេកហើយ!»

នាង​ជ្រួញចិញ្ចើម​។​ ហើយគេនេះកើតស្អីគេ?​ នៅសុខៗក្លាយជាមេនាំរឿងបានទាំងព្រឹក។

នាង​មិនយល់អំពីទំហំទុក្ខ​១០០តោនផ្ទុកក្នុងបេះដូងប្រុសនេះ រឿងបុរសឈ្មោះសុងសក្តិដែលសែនគ្រោះថ្នាក់ហើយពេលនេះគេគិតថា ​កំពុង​រង់ចាំនាងនៅមន្ទីរពេទ្យព្រមទាំងក្លែងធ្វើជាសុភាពបុរសទៅរាយការណ៍​ប្រាប់គ្រូនាងអំពីចរិតមិនប្រក្រតីរបស់ខ្លួនទៀត។

ប្រុសស្អាត​ដើរហួសទៅរើយកកុំព្យូទ័រនិងអាវមួយទៀតចេញ​ពី សាក់កាដូ ​ធ្វើហាក់​មិនខ្វល់អ្វីនឹង​នារីជាគូ​ដែលកំពុងឈរពីក្រោយខ្នងឡើយ។  នាងនិយាយមួយៗ៖

«មនុស្ស​យើងធ្វើអីត្រូវចេះស្តាប់ ​ចេះពន្យល់ ចេះមានហេតុ ចេះមានផលផង​!» នាង​និយាយទាំងអន់ចិត្ត​ជាខ្លាំង​ ក្នុងបេះដូងដឹងថា នាង​ត្រូវតែទៅ ​ទោះជាគេមិនថា Yes តែនាង​មិនឱ្យគេឃាត់ប្រាណនាងបានតាំងពីថ្ងៃដំបូងឡើយ។

សំឡេងបុរសលាន់មកវិញសោះអង្គើយ៖

«​ប្តីនៅឯណាប្រពន្ធនៅនុះ!»

«ហេតុអីនៅសុខ​ៗចង់មកនៅលើកោះនេះធ្វើអី?!»

គេងាកមកទាំងដៃម្ខាងលើកដោះអាវយឺតចេញ ត្រៀមស៊កអាវថ្មីចូលនៅនឹងមុខនាង​។ ​រាងកាយរឹងមាំ ​ ស្អាត​សង្ហា​​នៃបុរសនេះ ធ្វើឱ្យខាងស្រីទម្លាក់កំហឹងចិត្ត នឹកឃើញ​ឡើងវិញនូវបណ្តាស្នាមថើបរាប់ភ្លេចកាលពីយប់ ឆ្លាក់ជាប់ក្នុងប្រអប់បេះដូងនាង។

«ពេលស្រឡាញ់គ្នា កាយវិការទន់ភ្លន់សម្តីផ្អែមល្ហែម ព្រឹកឡើងមិនទាន់​ប្តូរចរិត​រកចំណាំសឹងមិនបាន​។»

នាងរអ៊ូ! ព្រោះតូចចិត្តហើយគិត​ដល់រឿងជាច្រើនទៀត។

បុរសនេះ​ស្តាប់បានទាំងអស់ នាយ​ថយអង្គុយគងជើងបើក Laptop តែមាត់បន្ត​តបមកវិញ​ដោយកែវភ្នែកនឹងនរ​៖

«ប្តីចង់រស់នៅឯណាប្រពន្ធត្រូវនៅហ្នឹង! បើប្តីរោគចិត្ត​ប្រពន្ធក៏ត្រូវទ្រាំទៅតាមហ្នឹងដែរទៅ!​»

​នាង​ចចេសនិយាយតប៖

«ហេតុអី?!»

«គ្មាន​ហេតុផល!»

«ចង់និយាយថា សួរគេបាន ​គេសួរវិញគ្មានចម្លើយ?!»

«គិតម៉េចក៏មិនអី​! តែបើ​ប្រាប់មិនឱ្យធ្វើ កុំចចេសធ្វើ!»

បុរសថាហើយដាក់ទូរសព្ទទៅម្ខាងគេក្រោក​ឡើងអើតតាមបង្អួចរកមើលទូក​និងមនុស្ស​លើទូក។ សំឡេងប្រពន្ធលាន់មកអួលៗ៖

«គម្រាមសម្បើមណាស់!»

«មិនគម្រាមទេ! ធ្វើមែន!»

គេឆ្លើយដាក់កែវភ្នែកនារីនេះចំៗពេលបែរមកវិញ។ សភាពរបស់ហាន់ដាគឺ​​ខឹងហើយ​។ ​បុរសនេះមកក្បែរៗនាង​ និយាយផ្អែមៗ ញញឹមញញែមតែពេលណា​គេមាន​បំណងឱបថើបនិង​ស្វែងរករឿងកាមគុណប៉ុណ្ណឹង ក្រៅពីនោះ គេនិងបក្សពួកមិនដឹងធ្វើការងារអ្វីឱ្យប្រាកដ ថែមទាំងសួរមិនឆ្លើយ ចរិតប្រែប្រួល​ពិបាកនិយាយគ្នា។

ហាន់ដាអួលសំឡេងព្រោះចិត្ត​ពុះពោរ ​នាង​និយាយទាំងក្តាប់មាត់៖

«គិតម៉េចគិតទៅ ខ្ញុំថាទៅ គឺទៅហើយ!»

គីម៉ាល់ប្រុងចេញ​ទៅទូក​តែគេ​ឮភ្លាម​ក៏ឈប់ស្ងៀមតម្អក់​នឹង​ចរិតមានៈរបស់មនុស្សស្រីម្នាក់នេះ។ ដែលគេកំពុងមិនសប្បាយចិត្ត ​គឺ​គេដឹងរឿងពិតរបស់សុងសក្តិ​ហើយព្រលឹមមិនទាន់បុរសកំហូចហ៊ាន​ខលមកទាក់ទងនាង​ទាល់តែបានទៀត។ ​ពេលនេះ​ខាងស្រី​នៅតែចចេសធ្វើមិនយល់ចិត្ត​ ។ ​គីម៉ាល់បែរក្រោយដើរមកវិញ ប្រឈមមុខកន្លះម៉ែត្រពីប្រពន្ធ។

«មិញនិយាយថាម៉េចហាន់ដា!»

«ខ្ញុំទៅមន្ទីរពេទ្យ!»

នាង​ឆ្លើយមកវិញដោយមិនញឹនមិនរអា ធ្វើឱ្យបុរសលេបកំហឹង​ឆ្លើយតិចៗវិញ៖

«កុំស្តាយក្រោយ!»

«ស្តាយអីទៅ! ខ្លួនមិនមែន​នៅជាមួយខ្ញុំម្ភៃបួនម៉ោង​ទេ! ខ្ញុំមិនមែនរបស់គ្មានវិញ្ញាណ​ដែល​គេរៀបការហើយ​សម្រាប់​យកមកឃុំទុកឯណា!»

គីម៉ាល់​បង្វិលអណ្តាតឌឺដងនាង ៖

«ទូរសព្ទអូន ​បងTrack! ​ស្អីអូននិយាយបងឮទាំងអស់! អានេះបើបងចង់ស្តាប់! អូនទៅមុខតែមួយជំហានណា ក៏បងដឹងដែរប្រពន្ធសម្លាញ់! កុំថាដល់ទៅលួច​ឆ្លងទឹកចង់ជួបមុខពួក​អាមនុស្ស​ចង្រៃហ្នឹង ទៅតែបន្ទប់ទឹកហ្នឹង​ក៏បងដឹងដែរ!»

នាង​បែរក្រោយ​រត់វឹងទៅរកទូរសព្ទ ។ ជាមួយកំហឹង ​ស្រីស្អាតរកឃើញកាលណា ក៏​​លើកបង្ហាញគេ​ហើយ​បោះវេរទៅក្នុងទន្លេ។

ភ្លូក…..

ក្រោមក្រសែភ្នែកក្រហមង៉ូវទាំងសងខាង នាង​និយាយបញ្ឈឺបុរសនេះ៖

«ចប់ហើយមែនអត់? បានអីតាមទៀតឥឡូវ​? មុជទៅតាមនៅបាតទន្លេមេគង្គដែរ​បានអត់? »

គីម៉ាល់ដកដង្ហើមវែងៗ ងើយមុខ​សម្លឹងមេឃ។

នាង​បែរខ្នង​ចេញពីនាយ តែនាយ​ដើរមកតាមហើយពាំងពីមុខកៀកគ្នា​ទាំងសម្លឹងមុខនាង​ស្រឹម។

ស្វាមី​លូកដៃស្តាំស្ទាបថ្ពាល់ដែលកំពុង​សស្លាំងព្រោះខឹង។ នាង​ខឹងណាស់​ គេមិនដែលឃើញហាន់ដាខឹងដូចថ្ងៃនេះទេ។

​នារីមិនវាសដៃគេចេញព្រោះនាង​ដឹង និងថ្នឹកពេកហើយ ថាតាម​ភាពមានៈនៃបុរសនេះ កាលបើគេចង់ប៉ះ គឺគេមានៈប៉ះហើយនាង​មិនបាច់ចំណាយកម្លាំងរើទេ ដូចច្នេះហាន់ដាមានតែក្តាប់មាត់និយាយក្បែរៗម្រាមដៃគេ៖

«កុំស្មានថាកន្លងមកខ្លួនធ្វើអីបានតាមចិត្ត​ ​ខ្ញុំមិនរើមិនតស៊ូ​ព្រោះ​ខ្ញុំនេះខ្លាច! នោះ​មកពីខ្ញុំគិតថា ខ្លួន​មានចិត្ត​ខ្លះ ខ្ញុំច្រឡំថាខ្លួនស្រឡាញ់ប្រពន្ធ ខ្លាច​តតាំងជាមួយខ្លួន​ខ្លាំងពេក ខ្លួន​ត្រូវ​បាក់មុខ ​ខ្លួនជាមនុស្ស​ប្រុស ខ្លាចខ្លួន​ខូចចិត្ត តែប៉ុណ្ណឹង! ឥឡូវនេះ អ្វីដែលខ្លួនចង់បាន កិត្តិយសរបស់ខ្ញុំ ខ្លួនប្រាណ​ខ្ញុំ សេរីភាពជីវិត​ខ្ញុំ ខ្លួន​យកបានអស់ហើយមែនអត់គីម៉ាល់ នៅតែអាជីពរបស់ខ្ញុំមួយទៀតប៉ុណឹ្ណង ខ្លួន​ចង់បំផ្លាញចោលទាំងអាជីពរបស់ខ្ញុំទៀតហ្មែន?!»

នាង​ស្រក់ទឹកភ្នែក​មកលើម្រាមដៃប្រុសស្អាតធ្វើឱ្យចិត្ត​ថ្លើមនាយស្រយុតស្រយង់។ តើឯងពិតជាប្រចណ្ឌក្រពុលមុខ​ដល់ថ្នាក់ត្រម៉ាំងត្រមោកឱ្យគេឆ្អែត​ចិត្ត​ម្លឹងផង?

មិនមែន​ទេ គឺយើងគិតអំពីសុវត្ថិភាព​គេហើយយើងមិនទាន់អាចនិយាយរឿងទាំងអស់នោះចេញបាន។

«បងបើកគ្លីនីកមួយ​ឱ្យអូននៅលើនេះ! ហើយមជ្ឈមណ្ឌលថែទាំងមនុស្ស​ចាស់និងក្មេងវិកលនោះ កែវាឱ្យធំទៅហើយធ្វើការនៅនេះ​ទៅ មិនបាច់ឆ្លងទៅនៅក្បែរអាមា្នក់ហ្នឹងទេ!»

គេថាចប់បែរខ្នងមកក្រឡាស់ឱបភរិយាពីក្រោយ​ខណៈនាង​រេភ្នែកគិតទាំង​ភ្ញាក់ផ្អើល​។

​«មនុស្ស​នេះមើលទៅដើរតែលេង ប្រណាំងតែទូកចុះឡើងគ្មាន​បានការអីសោះ ហេតុអី​គេ​ដឹងអំពីរឿងមជ្ឈមណ្ឌលនោះបាន?»

«អ្នកណាប្រាប់ពីរឿងមជ្ឈមណ្ឌល?!» នាងសួរដោយ​​ទម្លាក់សំឡេង​តិចៗជាងមុន។

«រឿងអូនបងដឹងទាំងអស់!»

នាង​នៅភាំង​។ ពាក្យថា«ទាំងអស់»គឺធំណាស់សម្រាប់នាង​។

ខណៈនេះ​ហាន់ដា​នៅភាំងៗគិតចុះឡើង​រាលដាល​ដល់រឿងជាច្រើន។ ខ្យល់ដង្ហើមនៃបុរសនេះ​នៅក្បែរកាយ ​បង្ហាញពីមនោសញ្ចេតនាក្តៅគគុក​រវាងពួកគេ ពុះកញ្ជ្រោលសារជាថ្មី​ក្នុងបេះដូងទាំងសងខាង។ គីម៉ាល់បំបែរគូស្នេហ៍​ទៅក្បែរបង្អួចហើយសម្លឹង​ទៅត្រើយម្ខាងនៃឆ្នេរ​ទន្លេឆ្ងាយ​សន្លឹមជាមួយគ្នា។

«ស្តាប់ណាហាន់ដា​! ប្រពន្ធកំពូលជើងល្អ! តាំងពីបងស្គាល់អូន បងម្នាក់នេះមិនដែលមើលឃើញស្រីណាក្នុងភ្នែក មិនដែលមានអារម្មណ៍​មួយសរសៃជាមួយមនុស្ស​ស្រីដទៃទៀតទោះជាមកដោះអាវទាំងអស់ចេញមកឈរនៅនឹងមុខបង! រាល់យប់​អាប្រុសម្នាក់ដែលធ្លាប់តែមាន​កាមតណ្ហាក្រាស់ឃ្មឹក ត្រូវចំណាយពេលដេកនឹក​មនុស្សស្រី​ជើងល្អកំពូលកុហកម្នាក់ហ្នឹង! ប្រុសម្នាក់នេះមិនបានរៀបការជាមួយអូន​ដើម្បីបំផ្លាញ​ឈ្មោះ ដើម្បី​រំលោភលើខ្លួនប្រាណ ឬដើម្បីបំផ្លាញ​អាជីពរបស់អូនដែរដុកទ័រ! អូនជឿមិនជឿ ​ប្រើបេះដូង​មកវិនិច្ឆ័យហាន់ដា! ដូចបង ដែលជឿជានិច្ចថា គ្រប់យ៉ាងដែលប្រពន្ធទៅសំងំ​យំក្នុងអាងទឹក ហើយលាក់ពីប្តី ​ព្រោះមិនចង់ឱ្យប្តីលំបាក មិនចង់ឱ្យប្តី​ចែករំលែកការឈឺចាប់ទាំងនោះជាមួយអូន! តែដឹងផងហាន់ដា ការលាក់គ្នាហ្នឹងហើយ វាឈឺចាប់ជាង!  វាឈឺណាស់! បងឈឺខ្លាំងឡើងៗហាន់ដា​! ​ វាជារបួសគ្រាំក្នុង ដែល​ទុកណាជា​អូនព្រម​ថើបដំបៅនេះ​១០០ មួយពាន់ដងទៀតក៏វានៅតែឈឺជា​និច្ចដែរប្រពន្ធសម្លាញ់!»

នាង​មិនមាត់ព្រោះមិនដឹងដូរអារម្មណ៍​មកយ៉ាងម៉េចបានពីខឹងខ្លាំងៗ មកជាអាណិតស្អិតទ្រូង​​និងសោកស្តាយ​ខ្លាំង​យ៉ាងនេះ។ ស្រី​ស្រស់​ស្រក់ទឹកភ្នែក​លើខ្នង​ដៃនៃប្តីសំណព្វ។

ចិត្តនាងធ្លុះធ្លាយ ស្រពោនស្ពឹក។​ ទឹកភ្នែកនាងព្រិលអស់មើលទិដ្ឋភាពអ្វីក៏មិនឃើញ​ដែរ។ ​សំឡេង​គេនៅតែលាន់មកកំដរ​ភាពសោយសោករបស់នាង៖

«​បេះដូងមួយនេះ មិនមែន​ស្រឡាញ់អូនព្រោះសម្រស់ ​ព្រោះតណ្ហា ព្រោះអូនល្អ ឬព្រោះអ្វីដូចដែលអូនបានគិតទាំងអស់ តែបងស្រឡាញ់ព្រោះតែស្រឡាញ់! ការស្រឡាញ់នេះ បងដាក់ទុនវាជាមួយការយល់ព្រមទទួលយកគ្រប់យ៉ាង​ទាំងអាក្រក់និងល្អ ទាំង​អតីតកាលនិងអនាគត ទាំងកំហុសទាំងគុណសម្បត្តិ! ហើយ​ប្តីនឹងយល់ព្រមរ៉ាប់រងអភ័យ​ទោសឱ្យអូនបានគ្រប់យ៉ាង​ហាន់ដា ដូចពាក្យសន្យានៅយប់នោះ! ពាក្យសន្យា​មួយជីវិតនេះ​បងមិនលេបសម្តី!»

ម្រាមដៃនាង​ក្តាប់គេណែន ក្តាប់ឈឺសឹងធ្លុះសាច់ហើយស្រីស្អាតយំខ្សឹកខ្សួលកំដរបេះដូង​សោកស្តាយរបស់ខ្លួន​។

កាតព្វកិច្ចចម្បងរបស់នាងពេលនេះគឺនាង​ចង់និយាយសុំទោសគេ តែទោសច្រើនយ៉ាងនេះមិនដឹងចាប់ពីណាទៅណា?

«ហេតុអី​?»

នាង​បែរត្រឡប់មកឱបប្រាណ​ប្តី​ជាមួយសំណួរខ្លីពីរម៉ាត់ខាងលើ ដែលតាមថានាងចង់សួរច្រើន ថាហេតុអី​អ្នកដែលគេស្រឡាញ់ ជាមនុស្ស​ស្រីម្នាក់នេះ។

គីម៉ាល់សម្លឹងរាងកាយ​នារីតូចច្រឡឹង​និងស្រស់ស្អាតជានិច្ច​ក្នុងបេះដូងនាយ ដោយ​វាចាស្រាលៗ៖
«ព្រោះបងមកវិញ ដើម្បីស្វែងរកអូន ដើម្បីស្រឡាញ់អូន ហើយ​នៅទីនេះជាមួយអូន!»

ហាន់ដា​បិទភ្នែកឱបបុរសនេះ​ដោយស្ងៀមស្ងាត់ព្រោះភាពស្ងប់ស្ងាត់ជាអំណោយល្អបំផុតឱ្យបេះដូងទាំងពីរបាននិយាយរកគ្នាភាសាសម្ងាត់។

ការរួមរស់នឹងគេកាលពីយប់មិញ​ជាផលនៃរាត្រីកាលច្រើនមកហើយ​ដែលគេមិនបានបង្ខំចិត្តនាង។ សូម្បី​តែយប់មិញនេះ​ទៀតសោត នាង​ក៏នឹកស្មានថាគេបង្ខំសិទ្ធិជាប្តី​ព្រោះកំហឹង តែតាមពិត​ព្រោះគេ​ចង់ឱ្យនាង​ឈប់កើតទុក្ខ។

គេដឹងនាងយំហើយធាក់ទម្លាយទ្វារចូលទៅ គេថ្នាក់ថ្នមនាង​ដូចព្រះនាងម្ចាស់ហើយបន្សល់នូវអនុស្សាវរីយ៍ល្អឥតខ្ចោះជាមួយគ្នា។

រឿងស្នេហ៍ដ៏ស្មុគស្មាញ​ដែលនារីៗត្រូវប្រយ័ត្នគឺ នៅលើលោកនេះ មនុស្ស​ប្រុសមានពីរប្រភេទ ម្នាក់និយាយថាស្រឡាញ់​ៗៗទំាងមិន​បានតាំងចិត្តពិតប្រាកដ ហើយមួយប្រភេទទៀត ស្រឡាញ់យើងជាទីបំផុត ធ្វើអ្វីល្អៗដើម្បីយើង ប៉ុន្តែ​មិនដែលត្រៀមខ្លួនរួចរាល់​​ក្នុងការនិយាយពាក្យក្នុងចិត្ត​ចេញមកនោះទេ មនុស្សប្រភេទទីពីរនេះគឺប្តី​ទេពនិម្មិតរបស់នាង​គីម៉ាល់។

«បងគីម៉ាល់ ក្រុមអ្នកស៊ើបចិនចង់ជួបបង! គេ​ប្រាប់មកថា​ គេចង់ជួបតែបងម្នាក់គត់! ខ្ញុំក៏គេមិនឱ្យទៅដែរ!»

សារសំឡេងរបស់អ៊ុន។

នាង​ស្តាប់ឮតែនាង​មិនដឹងទេថា ចិននោះជាអ្នកណាឡើយ​ហើយ​​នាង​រឹតតែមិនខ្វល់ចង់ដឹងអ្វី។ ហាន់ដា​តោង​កំភួនដៃបុរសជាប្តី​ដែលកំពុងចុចទូរសព្ទ​ហើយរអ៊ូដាក់នាយ៖

«អត់ញ៉ាំបាយតាំងពីល្ងាច!»

ប្រុសស្អាតងើបមុខ​មកឌឺដង៖

«ញ៉ាំមនុស្ស​ឆ្អែតហើយ!»

នាង​ក្តិច​មួលកំភួនដៃនាយ​។ ប្តីប្រពន្ធមួយគូដែល​ខឹងផង សើចវិញបានភ្លាមៗផង តាមពិត​ពិបាកពណ៌នាជម្រៅនៃ​ក្តីស្រឡាញ់របស់ពួកគេពេកហើយ។ ខាងប្រុស​កំពុង​មានពិភាល់លើអ្វីមួយ​ដែលជាប្រផ្នូលអាក្រក់ច្រើនជាងល្អ។

គេ​ឱនមកខ្សឹបដាក់នាង​៖

«កុំចេញទៅណាឆ្ងាយ! នារីភានៅបាត់ខ្លួននៅឡើយ!​ អ្នកណាក៏អត់ទុកចិត្តទាំងអស់!»

គេទំនងចង់និយាយអំពីសុងសក្តិ ​ឬនាយជេន ​ឬអ្នកណាក្តី​ដែលសមសួនជាគូប្រជែងបេះដូងក្នុងភ្នែកគេ។ នេះ​ជាគំនិតនាង​ ចំណែក​គំនិតគេ​គឺ​គិតពីរឿង​លើសពីនេះ។

បុរសចាកចេញទៅ…..បន្សល់កល្យាណីឱ្យនៅអង្គុយត្របោមជង្គង់គិតពិចារណា​តែម្នាក់ឯងលើកៅអីឈើខ្ពស់វែង។

រឿង៖ បេះដូងមេគង្គ ភាគទី៣០
មនុស្សបាត់ខ្លួន

ព្រឹកឡើង……

គីម៉ាល់បើកភ្នែកព្រឹម​ឃើញកម្រាលពូករលោងពណ៌ស​ដែលកំពុងថ្នាក់ថ្នមទ្រូងនាយ​។ គេច្រត់ដៃក្រោកពីការគេងផ្កាប់មុខ នឹងអាលស្វែងរកនារីសំណព្វចិត្ត​។

ដូចស្មាននាងមិននៅទៀតហើយ!

តាមថាគេអាចតម្អក់ឱ្យស្វាងសិនព្រោះនាងមិនទៅណាទេ នាង​ជារបស់គេ​តាំងពីយប់មិញ គេដឹង! តែចិត្តមួយ​ទៀតបែរជាអន្ទះសាចង់ឃើញមុខអ្នកខ្លះ​ថាធ្វើបែបណាចំពោះប្តី ​ក្រោយឆាកស្នេហា​ផ្អែមល្ហែមជាងទឹកឃ្មុំមក?

បុរសនេះ​ក្រោកទាញកន្សែង​ចងព័ទ្ធហើយ​ដើរមួយៗ​ទៅ​រកឱបក្រសោបប្រពន្ធនិយាយពាលក្យអរុណសួស្តី។

ទេសកាលអី​ទូរសព្ទគេបន្សល់នូវ​ SMS ជាច្រើន។

គីម៉ាល់ឈប់ស្ងៀម​សិន​ដោយ​លុកដៃទៅលើកមកចុចអាន…..

វាជារបស់វុធ…..

«បង!​ ក្រុមខាង​ពូយឹមមកដល់តាំងពីស្រាងៗ គាត់ថា​បាត់នារីភាមួយយប់ហើយ! គ្មានអ្នកណាបានឃើញទេ!»

ប្រុសស្អាតចងចិញ្ចើម​គិត។ នារីនេះបាត់ទៅជារឿងផ្សេង តែសំខាន់នាង​ដឹងរឿងពិសិដ្ឋនៅរស់។

«​និយាយរឿងពិសិដ្ឋ​ទាំងអស់ប្រាប់ខ្ញុំ!»

«ងាយម៉េះ?!»

ការសន្ទនាកាលពីយប់ នារីភាដូចជាមានការជឿជាក់ណាស់អំពីថា ខ្លួននាង​មានតម្រុយ​ពិតៗចំពោះករណី​ចចាម​អារាម​ថាពិសិដ្ឋនៅរស់។

«មានដំណឹងអីទេ?!»

គេចុចទៅសួរវុធ ស្រាប់តែឆ្លើយមកភ្លាម៖

«មាន! តែដូច​ជា​មិនសូវល្អទេបង! មានអ្នកស្រុកឃើញ​ខោអាវមនុស្ស​ស្រីអណ្តែតទឹក! ជា​ខោអាវក្រហមបង! ​អ្នកនៅណេះគ្មាន​អ្នកណាមានរបស់ថ្លៃអស់ហ្នឹងទេ!»

គីម៉ាល់រេភ្នែកគិតដោយ​តឹងតែងក្នុងទ្រូង។ សម្តីក្រុមស៊ើបការណ៍ចិន​អាចថា​ជាការព្រមាន​មួយរួចហើយកាលពីម្សិលមិញ។ «ដូច្នេះ​លោកត្រូវ​ចំណាយលុយរកការពិតមុនពេលគ្រោះថ្នាក់ដល់ខ្លួន!»។

«អាចទាក់ទងនឹងពិសិដ្ឋទេ?!»

«ខ្ញុំនៅផ្ទះពូផានបង!​ ក្រុមពូជឿន​និងអ្នកនេសាទភូមិគាត់រកឃើញ​ខោអាវនិងស្បែកជើង​ដែលសង្ស័យថា ផុននារីភា!»

«បងទៅដល់ឥឡូវហើយ!»

ប្រសិនស្ត្រីអភិជន​ដែលចែចង់ខ្លួនយប់មិញពិតជាជួបគ្រោះ ប៉ូលិស​មូលដ្ឋានប្រាកដណាស់នឹង​ដាក់ការចោទសួរជាច្រើនមកមិនខាន ព្រោះចង់មិនចង់គេបានជួបនាងចុងក្រោយ​កាលពីយប់មិញ។

បុរសងាកទៅឃើញភរិយា​តូចច្រឡឹងកំពុងញញឹម​ផងសម្លឹងមកនាយ​ដោយអៀនប្រៀប។ នាង​ស្លៀកសារ៉ុងឡាវពណ៌លឿងស្រស់ ដូចកាលដែលហ៊ានញញឹម​ញញឺម​ស្វាគមន៍​ ជាមួយខ្លួន​កាលជួបដំបូងលើទូកស្នេហ៍ដូច្នោះដែរ។

គេដឹងថា សុភមង្គលកាលពីយប់ជាពេជ្រលម្អចំណងអាពាហ៍ពិពាហ៍ឥតព្រាងទុកមួយនេះយ៉ាងមានតម្លៃ ប៉ុន្តែចំពោះមុខគេសោកស្តាយដែលមិនអាចនៅកៀកកិតបន្តឆាកស្នេហា។ គីម៉ាល់ដើរមួយៗសំដៅ​តុអាហារដែលនាង​បានរៀបចំ​មានគ្រឿងសព្វមុខតាមដែលតម្លាប់នាយនិយមបរិភោគ។ ឋានសួគ៌លើលោកឯណា ​ល្អស្មើនឹងបានរស់នៅពីរនាក់បែបនេះ​ស្រូបខ្យល់ទន្លេ​និងដោះស្រាយនិស្ស័យស្នេហ៍ជាមួយ​នាង​បែបនេះជាអំណើះតទៅ​

បុរសលូកដៃលើកពែងកាហ្វេមកក្រេប ។

គេដាក់ចុះហើយថើបថ្ពាល់នាង​យ៉ាងរហ័ស មិនចង់ឱ្យស្នាមញញឹមចិញ្ចាច នាថ្ងៃថ្មីរុះរោយស្រពោនបានឡើយ​

«បងត្រូវទៅផ្ទះពូផាន!»

នាង​បើកភ្នែកក្រឡង់ៗ៖

«មានរឿងអីហ្មែន?!»

«នារីភាបាត់ខ្លួន! ខាងពូយឹមកំពុង​តាមរក! មាន​អ្នកនេសាទម្តុំៗកន្លែងពូជឿនប្រទះឃើញអាវក្រហមកាលពីយប់មិញអណ្តែតលើទឹក!»

មាណវី​លើកម្រាមស្រឡូនស្តួចមកខ្ទប់មាត់។

បុរសក៏មិនជាសប្បាយចិត្ត​ដែរពេលរំឭករឿងអកុសលនេះ។ គេលូកដៃក្រៀកចង្កេះប្រពន្ធ​ហើយលួងលោម។​ ​

«បងជាអ្នកក្នុងចំណោម​ក្រុមជាប់ដានបាន​ណាត់ជួបនារីភាយប់មិញ​ឱ្យមកហូបបាយនៅលើកោះនេះ! បងត្រូវ​ទៅដោះស្រាយ​ជាមួយ​ខាងគ្រួសារគេសិន! ចប់រួចរាល់ បងមកងូតទឹកជាមួយប្រពន្ធទៀត!»

គេញញឹម​ហើយ​ដៀងសម្លឹងនាង​សឹងអាចលេបចូលទុកក្នុងឱរ៉ាតែម្នាក់ឯងបាន។

នារីនេះមាន​ភាពព្រួយទ្វេក្នុងកែវភ្នែក។ នាង​មិនបាន​យកចិត្ត​ទុកដាក់អ្វី​ច្រើនចំពោះវាចាស៊កសៀតរបស់ស្វាមីឡើយ។ ស្ថានភាពនាងគឺបារម្ភណាស់ទៅហើយ។ គីម៉ាល់បែរខ្នង​ដែលគ្មានអាវចាកចេញ​ទៅបន្ទប់ទឹកក្រោមអារម្មណ៍ភាំងៗ​​របស់ភរិយាឈរកាន់ស្លាបព្រា​ក្បែរតុបាយ ដែលបំបែរទៅរកដងទន្លេ។

«មានរឿងអីកើតឡើងចំពោះស្រីម្នាក់នោះទៅ?!»

នាងសួរខ្លួនឯងស្ងាត់ៗ​ហាក់ស្លុងទៅក្នុងអារម្មណ៍អាក្រក់ៗ។

ទីបំផុតគីម៉ាល់បានលុបលាងហើយពាក់អាវយឺត​ស្លៀកខោខូវប៊យចេញមកសិតសក់។ គេផ្តាំនាងដែលធ្វើមុខភ្លឹះៗ៖

«បើកទូរសព្ទជានិច្ចអូខេ? បងអាចខលមកគ្រប់ពេល!»

«ចាស៎!»

ឃើញនារីនេះឆ្លើយតប​ដោយ​ទឹកមុខភ័យៗភាំងៗបុរសជូនថ្ងាសនាងមួយខ្សឺតទៀតមុនចាកចេញ។

នៅខាងក្រៅផ្ទះអ៊ុននិងវុធនៅរេរារង់ចាំក្បែរកង់ពីរគ្រឿង។ គីម៉ាល់សម្លឹងទៅលើទូក​ឃើញប្រុសៗបីនាក់ទៀតដើរចច្រប់ចុះឡើង។

គេបញ្ជាតិចៗ៖

«អ៊ុនទៅជាមួយបង!​ វុធ នៅជាមួយ​បីនាក់នោះ មើលហាន់ដា មិនឱ្យបាត់ពីភ្នែក!»

«បាទ!»

គេទទួលកង់មក​ហើយឡើងជិះចូលភូមិសំដៅផ្ទះពូផាន។ ពួកគេ​ទៅដល់ចំពេលអ្នកភូមិបានមកជុំគ្នាអ៊ូអរ ហាក់ដូចជាហេតុការណ៍មិនល្អ​បម្រុងតែនឹងក្លាយជាការពិត១០០ភាគរយ។

ពូយឹម​អង្គុយ​មិនស្រណុក ពេលឃើញគីម៉ាល់មកដល់ក៏ស្ទុះមកសួរវឹង៖

«យប់មិញ​ប្រុសធំ​បាននិយាយអ្វីខ្លះឱ្យក្មួយខ្ញុំអន់ចិត្ត​?!»

គីម៉ាល់នៅស្ងៀម​ធ្វើមុខស្មើ។​ ជាធម្មតាគេមិនចង់និយាយជាមួយ​បុរសនេះ​ទេ ៨ឆ្នាំមកហើយ​គេមិនដែលគិតថា​នឹងស្តាប់មួយពាក្យ​ណាចេញពីមាត់គ្រួសារ​អតីតសង្សារ ឬឆ្លើយឆ្លងអ្វីនឹង​ពួកគេ​ឡើយប៉ុន្តែ​ពេលនេះគេ​ហាក់យល់ថា​គ្រប់យ៉ាង​មិនប្រក្រតី។

ប្រសិន​យោងតាមសម្តី​របស់ពូយឹម​ដែលទើបនឹង​ចោទសួរ គាត់ហាក់យល់ថានារីភាទៅលោតទឹកព្រោះមិនសប្បាយចិត្ត​?

តែគេវិញ គេនៅតែគិតអំពី​រឿងផ្សេង។

«និយាយគ្នាធម្មតា​! ពេលគេ​ចាកចេញទៅខ្ញុំមានសាក្សីជាកូនចៅគេផ្ទាល់ព្រោះខ្ញុំរវល់ជូនហាន់ដាទៅផ្ទះ!»

ពួយឹមនៅតែមិនសុខចិត្ត​គាត់រអ៊ូរទាំខ្សឹបខ្សៀវក្បែរគីម៉ាល់៖

«មួយរយៈនេះ​អាភាមិនដែលបាយទឹកជាប់លាប់ទេ ខ្លួនក៏ឈឺ ផឹកតែស្រា!»

គាត់កំពុងចង់បន្ទោសដែលប្រុសស្អាត​យើងមិនព្រម​លើកលែង​ឱ្យនាង​។

គីម៉ាល់នៅស្ងៀម​ដៀងភ្នែក​សម្លឹង​អធិការដែលនាំមុខ​ម៉ូតូប៉ូលិសមូលដ្ឋានមួយក្រុមមកដល់ពីចម្ងាយ។ គេធ្វើមុខស្មើពេល​នឹកឃើញទឹកមុខឌឺរបស់នាយជេននៅក្នុងបន្ទប់ទឹកប្រពន្ធខ្លួន​នាថ្ងៃរៀបការ។ ម្នាក់នេះបានចោលការងាររាជការទៅមើលសណ្ឋាគារនាភ្នំពេញទៅហើយ ក៏ទើបនឹង​មានរឿងថ្មីៗនៅអាផាតមេន​របស់ពិសិដ្ឋចុះហេតុអ្វីមានមុខមកដល់កោះបេះដូងបានលឿនម្ល៉េះ? ដើរជាមួយប៉ូលិស​យុត្តិធម៌ទៀត?

ឃើញគីម៉ាល់ ជេន​ធ្វើ​ដូចមើលឃើញតែខ្យល់។

គេងាកមុខចេញ ហើយ​ចរិតឌឺមិនចាញ់មិនឈ្នះគ្នា។

សំឡេង​ពូផាន​លាន់ឡើងពីក្រោមច្រាំង​ដើមគគីរត្រឈៃ៖

«ជេនអើយ ជឿននិងអ្នកភូមិ​កំពុង​ជិះទូក​នៅមើលនៅអន្លង់ជ្រែ!»

គីម៉ាល់មិនដឹងថាអន្លង់ជ្រែ តាមពិតជាអ្វីហើយនៅឯណាទេ ​ប៉ុន្តែគេអាចកាត់ស្មាន​បានថា នារីអភិជន​ទំនងត្រូវបានអ្នកភូមិសង្ស័យ​ថា បាន​លង់ទឹក​ដោយសារ​សម្លៀកបំពាក់នឹង​ ​ចរន្តទឹកហូរដែលពួកគេ​បានសម្គាល់តាមភូមិសាស្ត្រ។
ប៉ូលិសនាំគ្នាចុះមកសស្រាំតែគ្មានអ្នកណារវល់មកសួរនាំ​នាយ​ដែល​ឈរជ្រងោនេះទេ។​

ទូរសព្ទគីម៉ាល់ឱ្យសញ្ញា។

គេ​ឱនពិនិត្យព្រោះជាសញ្ញាពីខាង​ទូរសព្ទប្រពន្ធដែលគេបានលួចTrackតាមដាន។

SMSដ៏វែងអន្លាយមួយ​បានលោតឡើង។

នាង​បានសរសេរវែងណាស់ គឺសរសេរចេញទៅកាន់អ្នកណាម្នាក់។

ជាការស្រឡាញ់និងទុកចិត្ត​ចំពោះគ្នាគេមិនចង់អានទេ។

គីម៉ាល់ចុចបិទវិញ ប៉ុន្តែក្រសែភ្នែកចុងក្រោយ​គេ​ឃើញឈ្មោះរបស់ខ្លួន។

«តើហាន់ដាសរសេរទៅអ្នកណាហើយ? ហើយសរសេរអ្វីអំពីយើងទៅ!​ សរសេរបានវែងម៉េះ?!

សារជាថ្មីគេចុចអានហើយ​ថយខ្លួនទៅ​ឈរឆ្ងាយពីអ្នកដទៃ។

«អ្នកគ្រូ! ខ្ញុំមិនដឹងថា សុងសក្តិបានខលទៅជម្រាបថាយ៉ាងណា​ខ្លះទេ តែគីម៉ាល់ប្តីខ្ញុំគេ​ពិត​បានធ្វើល្អៗមកលើខ្ញុំមែន! តែក្នុងរយៈពេលនៅជាមួយគ្នាដ៏ខ្លីនេះ​ខ្ញុំពិតជាបានសង្កេតឃើញមានចំណុចខ្លះខ្ញុំមិនយល់ដូចគ្នា! ពេលខ្លះគេដូចឆាប់ខឹង!​ គេកម្រោល ​គេធាក់ទ្វារបន្ទប់ទឹក គ្រវែងចោលរបស់របរ​ពេលខ្លះ​គេក៏ចូលចិត្ត​ឱបថើបនៅ​កណ្តាលវាល និយាយស្តី​ផ្អែមៗលើសពីមនុស្ស​ធម្មតា ពេលខ្លះគេក៏​មើលទៅដូចជាមានមនោសញ្ចេតនាជ្រៅៗ! ខ្ញុំសប្បាយចិត្ត​ចំពោះស្នេហាមួយនេះ តែខ្ញុំបារម្ភ​នៅពេលគិតអំពីការពិត! ល្អហើយ​ដែលសុងសក្តិជួយជម្រាបអ្នកគ្រូមុន​ទើប​អ្នកគ្រូឆាតមកសួរនាំ ​សិស្សក៏បានមានអ្នកទុកចិត្ត​ពិភាក្សាគ្នាបាន! ​តើគេអាចមានជំងឺសតិអារម្មណ៍ ឬជំងឺបុគ្គលិកលក្ខណៈដែរអត់? គេឆាប់ប្រចណ្ឌខ្លាំង ​ហើយគក៏ឆាប់ជាវិញ រួចក៏មក​​ធ្វើដូចដើម ​ដូចគ្មាន​អីកើតឡើង! ​កាលនៅភ្នំពេញ​គេធ្លាប់បបួលខ្ញុំលោតចុះពីលើអាគារ ៤០ជាន់ កាលណោះខ្ញុំមើលទៅគេមិនដូចជានិយាយលេងទេ! ខ្ញុំចាប់អារម្មណ៍ភ័យខ្លាំងណាស់! គេមានប្រវត្តិចេញចោលផ្ទះ ​ហើយមិនសូវទម្លាប់រាក់ទាក់និយាយល្អៗ​ជាមួយអ្នកណាទេ​ លើកលែងតែពេលគេនៅជាមួយខ្ញុំ ហើយពេលដែល​គេត្រូវចិត្តផង​! តើគេមាន​បញ្ហា​ត្រូវព្យាបាលដែរអត់?​ គេជាប្តីខ្ញុំ ខ្ញុំមិនអាចប្រើកាំបិតចិតដងឯងទេ​ដូច្នេះខ្ញុំចង់បានការពិគ្រោះ​ព្យាបាលគេ​ជាមួយអ្នកគ្រូ! »

គីម៉ាល់ខាំមាត់លែងអានព្រោះអត់ទ្រាំសឹងមិនបាននឹង​សំណេររបស់ភរិយា​សំណព្វ។

«តិចទៀតដឹងគ្នាហើយអូនសម្លាញ់!»

គេគិតទាំងរេភ្នែកបញ្ចេញកំហឹង។ ងើបមុខឡើង គេឃើញ​នាយ​ជេន​កំពុង​ឈរជ្រែងហោប៉ៅឌឺដងមក។

«អាម្នាក់នេះ​ចូលដល់ក្នុងបន្ទប់ដេក ប្តីនៅព្យួរ​ទោស​ទុក មិនទាន់សួរនាំមួយម៉ាត់ផងឥឡូវជឿពួកមនុស្ស​បោក​ មកគិតថាឯងវិកលចរិតទៀត?!»

គេគិតហើយងាកក្រោយបម្រុងនឹង​​បកត្រឡប់មកផ្ទះ។

សូរសំលេង​SMSលាន់បន្ត។

គេក្តាប់មាត់ដកដង្ហើមវែងៗមុនពេល ចុចអាន​៖

«គេអាចមានបញ្ហា​ដែរ! នេះបើតាមស្តាប់ពាក្យកូនរៀបរាប់! ប្រសិនអាចនាំគេមកភ្នំពេញ​បាន ចាំនាំមកជួបគ្រូម្តង គ្រូនឹង​ដឹងភ្លាម!​ ចំណែកពេលបន្ទាន់នេះ ត្រូវឧស្សាហ៍តាមដានល្បឿននៃការផ្លាស់ប្តូរអារម្មណ៍​របស់គេ​! ចំណាំមើលថា គេមានភាពអវិជ្ជមាន​ភាគច្រើន​នៅម៉ោងប៉ុន្មាន​ពេលវេលាណាទៀងទាត់ដែរទេ?  អាកាសធាតុ​បែបណា​ដែលអារម្មណ៍គេ​ប្រែប្រួល! ថាមិនបាន​ប្រសិនគេមានបញ្ហា​ធ្ងន់ នៅក្នុងច្បាប់កម្ពុជាកូនស្រីអា​ច​បញ្ឈប់ចំណង​អាពាហ៍ពិពាហ៍នេះបាន​»

ប្រុសស្អាតញាក់ស្មាញញឹមជូរចត់។

ក្នុងជំហាននីមួយៗបោះទៅរកជំនិះគេនឹកឃើញ​តែ​វង្សភក្ត្រាស្រីល្អដែលព្រឹកមិញសើចមកចិញ្ចាចយកចិត្ត​យកថ្លើមណាស់​​តាមពិត​ឃើញ​សម្តីសរសេរទៅ​គ្រូគេ​…..ឆ្អែត!

«បង! បងគីម៉ាល់!»

អ៊ុនរត់មកតាមធ្វើឱ្យគេងាកមកចង្អុលប្រាប់៖

«នៅចាំ​នៅឯណេះ! តាមដានមើល ថានារីភាមានរឿងអី?! បងត្រឡប់ទៅផ្ទះមានការជាមួយប្រពន្ធជើងល្អបន្តិច!»

​អ៊ុនរេភ្នែក​សម្លឹងមើល​ទូរសព្ទដែលចៅហ្វាយក្តាប់ក្នុងដៃ។

គេដឹងថា​បើនាង​ច្រម៉ក់មិនលួចរត់ ក៏កំពុងរកអ្នកណាម្នាក់ដែលគីម៉ាល់មិនចូលចិត្តប្រាកដណាស់។ ដឹងចិត្ត​ច្បាស់ មនុស្ស​ជំនិតឆ្លើយបាទ​ហើយថយចៀសផ្លូវគេ។

រឿង៖ បេះដូងមេគង្គ ភាគទី២៩
រាត្រីភ្លៀងធ្លាក់

ទាំងពីរនាក់រត់គេចព្រះភិរុណមកដល់ផ្ទះទាំងប្រឡាក់ស្រមកនិងទទឹកជោកជាំ។ ដៃនាងម្ខាង​ស្ថិត​​ក្នុងប្រអប់ដៃគេ តែបេះដូងនាងផ្ញើនឹងទ្រូងបុរសនេះ​ទាំងអស់១០០ភាគរយទៅហើយ។

«ឆាប់លាងខ្លួន លឿនបំផុត កុំឱ្យរបួស​ត្រូវសើមយូរពេកនឹង​អាលគេ​លាងរបួសឱ្យ!»

នាង​និយាយទាំងឆ្លេឆ្លាងាករកប្រអប់ថ្នាំ។

បុរសដើរទៅសម្អាតខ្លួន ជាឱកាសនាងប្រមូលឯកសារនិងរូបថតទាំងប៉ុន្មាន​លាក់ទុកខាងក្រោមទូរទស្សន៍ចៀសវាងគេសួរនាំច្រើន ​ឬដឹងច្បាស់ថានាង​ខឹងស្រោចកំហឹងលើអតីតកាលរបស់គេ។

«ឮនៅ!! កុំឱ្យសើមដំបៅយូរ នាំឱ្យថ្នាំរាលរលាក!»

នាង​ស្រែកហៅផង ស្រវារកកន្សែងជូតខ្លួនផង។

ពីខាងក្រៅ​ផ្ទះនាងឃើញ​អ៊ុននិងវុធកាន់ឆ័ត្រអើតមកមើល។

ជាមួយសន្ធឹកភ្លៀង អ៊ុនស្រែកសួរ៖

«បងហាន់ដា ត្រូវការអីដែរអត់?!»

«អត់ទេ! សម្រាកទៅបង!»

គីម៉ាល់ត្រឡប់មកវិញដោយស្លៀកតែកន្សែងសក់ក្បាលទទឹកជោកចំណែកទឹកមុខ​​គេវិញស្រស់ប៉ប្រឹម។ នាង​រុញគេឱ្យថយទៅអង្គុយលើកៅអីឈើ នឹង​អាលបានរៀបរយរបួសឱ្យ​តែខាងប្រុស​ឈ្លីក្បាលស្រីស្អាត​ជាមួយ​ប្រយោគយកចិត្ត​ទុកដាក់៖

«ងូតទឹកផ្លាស់ខោអាវខ្លួនឯងសិនទៅ! តិចផ្តាសាយ!»

នាង​គ្រវីក្បាល​ហើយ​រុញ​គីម៉ាល់រហូតដល់អង្គុយ​បែរខ្នងខាងតែ​បានឱ្យនាង​លាង​របួសនិង​ជូតផ្តិត។

ម្រាម​ដៃស្រី​ដ្បិតតែស្ថិតក្នុងស្រោមដៃ​ពេទ្យ ​តែវាហាក់ដូចជាឱសថដ៏មានអត្ថន័យ ​សម្រាប់ជីវិតបុរសកំព្រា​។ ភ្លាមនោះគេ​នឹកឃើញ​រឿងរ៉ាវកាលពីរសៀល…..

កោះបេះដូងម៉ោង១រសៀល…..

វាជាពេលដែលអ៊ុននាំគីម៉ាល់មកដល់។ ពេលមកដល់ទីនេះតាមការស្នើនៃ​ក្រុម​ជនជាតិចិន​ដែលទទួលការងារស៊ើបពិសេស។

សម្រាប់ខ្លួន គីម៉ាល់បានរកឃើញ​ដាន​​សំខាន់ៗខ្លះតាមរយៈសាច់រឿង​កន្លងមកប៉ុន្មាន​ថ្ងៃនេះ  ហើយ​គេដឹងថា ក្រៅពី​គីម៉ាល់និងអ៊ុន ពួកចិនអ្នកស៊ីឈ្នួលស៊ើបអស់ទាំងនេះ​មិននិយាយ​នៅនឹង​មុខអ្នកណាទាំងអស់។

«មនុស្សម្នាក់មាន​ DNA ប្រភេទនេះ បាននាំយកសត្វ​ប្រចៀវភ្លើងមកពី​តំបន់ផ្សេង!​ សត្វនេះ​ជាអម្បូរកាច​តែវាមិនចូលចិត្ត​ប្រយុទ្ធជាមួយមនុស្សទេ!​ ហេតុតែវាកម្រោល ដោយសារតែគេបានដាក់វាបង្ខាំងក្នុងទ្រុងច្រើនម៉ោងពេក ហើយ​សត្វវាស្លឈាម​កើតក្តីពុះពោរចង់ប្រយុទ្ធ! មនុស្ស​នេះជាអ្នកថ្នឹកក្នុងការ​បង្វឹកសត្វសាហាវ ​ថែមទាំង​មានចំណេះដឹងផ្នែក​ថនិកសត្វច្បាស់!​ គេប្រយ័ត្នណាស់ពេលលែងវាម្តងៗ ​ប៉ុន្តែ​គេប្រហែសត្រង់ថា ​ពេលដែល​គេខំ​ពាក់ថ្នាំការពារខ្លួនឯង កុំឱ្យប្រចៀវ​ធុំក្លិនលើស្រោមដៃ ថ្នាំនោះ​ជាប្រភេទ​ថ្នាំពិសេស​ដែលមានតែអ្នកនៅមន្ទីរពិសោធន៍ប៉ុណ្ណោះ ទើបអាចមាន​មកប្រើ!​ ជនសង្ស័យ​ត្រូវបានយើងតាមដាន ​ហើយចុងក្រោយ​ស្រោមដៃមួយគូនេះយើងរកឃើញកប់ក្នុងដីក្រោយផ្ទះគ្រូពេទ្យនោះ គឺ​នៅទីរួមខេត្តស្ទឹងត្រែង! មនុស្សនេះ នៅជាប់DNAបន្សល់​ខាងក្នុងស្រទាប់ទីមួយ​នៃស្រោមការពារ! ជាជំហាន​ដំបូង​យើង​អាចសន្និដ្ឋានថា គេមានបំណងចង់សម្លាប់មនុស្ស​ទាំងអស់ដែលបានអង្គុយចាំនៅសាលប្រជុំក្រោមដើមជ្រៃ!»

«ហេតុអី? គេចង់សម្លាប់ខ្ញុំដែរ?​ អាម្នាក់នេះនឹងខ្ញុំ​ក្រៅពីស្រឡាញ់ស្រីមួយជាមួយគ្នា​ គ្មានគំនុំផ្សេងទេ ប៉ុណ្ណឹងសោះត្រូវធ្វើឃាតករដែរ? បានហើយ​ខ្ញុំយករបស់នេះទៅទូទាត់ជាមួយវាលើក្រចកសេះ!»

«អត់ទេ! ​នៅមានជ្រៅទៀត! លោកមកតាមពួកខ្ញុំ មាន​ទីតាំងមួយត្រូវបង្ហាញ​!»

គីម៉ាល់ត្រូវបានគេនាំ​ទៅដល់ល្អាងតូចមួយ។ ប្រសិនក្រុមស៊ើបមិននាំមក គេរកនឹក​មិនឃើញសោះថា លើកោះនេះ​តូចបែបនេះ មាន​ល្អាងជ្រៅបែបនេះឡើយ។

នៅក្នុងល្អាងសម្ងាត់ ក្រៅតែ​ពីកម្រាលថ្មនឹង​ការដក់ទឹកខ្លះ​មិនមាន​អ្វីច្រើនទេ ​ប៉ុន្តែ​ពួកគេបានបង្ហាញវីដេអូនៃមនុស្សបីនាក់ដែលបានមកដល់ទីនេះមុន ហើយជជែកគ្នាជាភាសាអង់គ្លេស។ ជនជាតិចិនបាននិយាយពន្យល់បន្ថែម៖

«មនុស្ស​ពីរនាក់នេះ​ អាចជាប់​សង្ស័យថា ជាមេក្លោង​ពីក្រោយការចង់ដាក់សត្វសម្លាប់ក្រុមលោក!»

គីម៉ាល់ផ្ទៀងស្តាប់សំឡេងក្នុងអាត់។

«យើងមិនចង់រង់ចាំទៀតទេ!​ សភាពការណ៍កាន់តែតឹងតែង ខាងអាមេរិក​ក៏មាន​ដាក់មនុស្ស​មកតាមដានពួកយើងស្អិត​ដែរ​ ការងារនៅស្រុកខ្មែរវែករកមុខ​អាចង្រៃនោះយូរពេកហើយនៅតែគ្មានបានការស្អីទាំងអស់!  គ្មានតម្រុយថ្មី! អ្វីៗរញ៉េរញ៉ៃឡើង!​ ដំបូង​សុងសក្តិឯងនិយាយថា​ បងប្រុសវាមកពីឌូបៃគ្រប់យ៉ាងនឹង​ងាយធ្វើការ ឥឡូវស្ងាត់ទៀត! យើងសម្រេចចិត្ត​មកដោះស្រាយបញ្ចប់ដោយខ្លួនឯង»

គីម៉ាល់ចងចិញ្ចើមព្រោះ​ខ្លួនស្ថិតនៅក្នុងពាក្យសន្ទនា​របស់ពួកគេ​ដោយរបៀបណា និងហេតុអ្វី​គឺជាសំណួរសំខាន់​នៅក្នុងពេលនេះ។

ស្រាប់តែក្នុងវីដេអូ គេឃើញ​គ្រូពេទ្យពុតត្បុតសុងសក្តិរាដៃឃាត់ពីរនាក់នោះរញីរញ័រ៖

«ជិតបានសម្រេចហើយ! ខ្ញុំគិត​ថាដល់ពេលហើយ! ​គ្រប់យ៉ាង​ដល់សេណារីយ៉ូចុងក្រោយ​ហើយ! ទុកពេលឱ្យខ្ញុំ១០ថ្ងៃ ១០ថ្ងៃទេ! បើពួកលោកបង្ខំពេកធ្វើឱ្យខូចការធំ ​ទទួលខុសត្រូវជាមួយមេដោយខ្លួនឯង!»

គីម៉ាល់មិចភ្នែកពិចារណា​។

ជនជាតិចិនចង់បញ្ចប់ការសង្ស័យ​នេះឆាប់ៗ ក៏ពន្យល់ឡើង៖

«២នាក់នេះសមាសភាពអាចជាពួកសង្គមងងឹត​មកពីត្រីកោណមាស​!​ ប្រវត្តិច្បាស់ពិបាកឆែកណាស់ តែក្រុមយើង​រកឃើញភិនភាគស្រដៀងខ្លះក្នុងឯកសារចាស់របស់យើង! ​យើងមិនធ្វើការនេះតទៅមុខទេ​ព្រោះមិនចង់បានលុយ​តិច​ហើយ​ទៅផ្សងគ្រោះថ្នាក់ធំប៉ះពាល់ជាមួយពួក​នោះទេ! យើងត្រូវការ​កិច្ចព្រមព្រៀង​ថ្មីជាមួយ​លោក ពិស័ក»

គីម៉ាល់សួរវិញភ្លាម៖

«បើចង់បានលុយថែម ខ្ញុំត្រូវការយល់សិនដែរ​ថា មានអីពាក់ព័ន្ធជាមួយខ្ញុំ ហេតុអីខ្ញុំត្រូវចាយលុយឱ្យពួក​លោកស៊ើបច្រើនម្ភៃដងទៀត?!»

ជនជាតិចិនញាក់ចិញ្ចើម​បកស្រាយ៖

«មានអីឆ្ងល់! មនុស្ស​នេះ ​អាគ្រូពេទ្យនេះ ចូលមកគ្រួសារ​លោកតាំងពី​មុនប្អូនប្រុសលោករៀបការម្ល៉េះ ក្រោយមកគេរៀបចំអន្ទាក់ឱ្យប្អូន​លោកមកកោះបេះដូង​លង់ស្រឡាញ់និស្សិតពេទ្យ​ឈ្មោះនីដា!​ គេនេះដដែលបាន​ចូលរួមជាមួយនីដាបង្កើតមជ្ឈមណ្ឌលព្យាបាលមនុស្ស​ជរា​និងក្មេង​វិកលនៅលើកោះនេះ! គេដដែលនេះបានចូលផ្ទះលោកជាផ្លូវការ​ក្នុងនាមគ្រូពេទ្យរបស់ប្អូនលោក ហើយ​គេពេលនេះដេកជាមួយ​ម្តាយក្មេកលោក​ តែតាម​ដណ្តឹង​ចង់បានប្អូនថ្លៃលោក​នីដាជាប្រពន្ធ ​ហើយធ្វើឱ្យម្តាយនាងគ្រួសារនាងពេញចិត្ត​គេ​ជាខ្លាំង​! ​រឿងទាំងអស់ ​ច្បាស់ណាស់គេមានបំណងអ្វីមួយចំពោះគ្រួសារលោក!»

គីម៉ាល់ដកដង្ហើមធំ​ឆ្លើយតប៖

«ទោះបែបហ្នឹង ខ្ញុំគ្រាន់តែចោទប្តឹងរឿងសត្វប្រចៀវភ្លើងនាំវាចូលទ្រុងក៏ចប់ទៅហើយ ហេតុអ្វីត្រូវចំណាយរាប់សែនដុល្លារទៀត​ចំពោះរឿងបន្ថែមគ្រោះថ្នាក់ដល់ខ្លួន?»

«ចុះពួកត្រីកោណមាស?»

«ខ្ញុំមិនចង់ពាក់ព័ន្ធ! រឹតតែមិនដែលមានអ្វី​ដែលគ្រួសារខ្ញុំទៅវាក់វិន»

«បើអ៊ីចឹងម៉េចក៏​វាមកដល់កោះនេះ ​ហើយ​ចង់លេងផ្លូវកាត់មុនគ្រូពេទ្យនោះ! ​នេះបានន័យ​ថា គ្រូពេទ្យសុងសក្តិ គ្រាន់តែ​ជាមនុស្ស​ជំនួស​! បើយើងរើមនុស្សជំនួសចេញ ​គង់តែមានមនុស្ស​ជំនួសច្រើនទៀត​បង្ហាញខ្លួន តែ​ឫសគល់ពិតគឺ​ក្រុមនោះ​ឯង!»

«ខ្ញុំមិនដឹង! ហេតុអី? ខ្ញុំគិតថា​គ្រួសារខ្ញុំមិនបានពាក់ព័ន្ធនឹង​រឿងខុសច្បាប់អាភឿនកញ្ឆាទេ មានអីពាក់ព័ន្ធជាមួយមនុស្ស​គ្រោះថ្នាក់ទាំងអស់នោះ! ចំណែកខ្ញុំ ខ្ញុំចេញពីស្រុកខ្មែរ​យូរហើយ ហេតុអ្វីមានពាក់ព័ន្ធជាមួយខ្ញុំ វីដេអូមិញ​វានិយាយពីរឿងខ្ញុំមកពីឌូបៃ តើហេតុអី?»

«ដូច្នេះ​លោកត្រូវ​ចំណាយលុយរកការពិតមុនពេលគ្រោះថ្នាក់ដល់ខ្លួន!»

ជនជាតិចិនចុចសារដើមនូវសព្ទសំឡេងចាស់ឱ្យប្រុសស្អាតដែលកំពុងតែ​ផ្ទៀងគិតនេះ ស្តាប់ជាថ្មីឡើងវិញ​ពីរបីទៀត៖

«……ដំបូង​សុងសក្តិឯងនិយាយថា ​បងប្រុសវាមកពីឌូបៃហើយ! គ្រប់យ៉ាងនឹង​ងាយធ្វើការ ឥឡូវស្ងាត់ទៀត! យើងសម្រេចចិត្ត​មកដោះស្រាយបញ្ចប់ដោយខ្លួនឯង»

«ពាក្យថា បងប្រុសវាមកពីឌូបៃហើយ គឺគេសំដៅលើប្អូនប្រុសលោកដែល​មិនទាន់មានដំណឹង បានន័យថា​ប្អូនប្រុសលោកជាអ្នកពាក់ព័ន្ធពួកត្រីកោណមាស!»

គីម៉ាល់ងើបមុខ​សម្លឹង​ជនជាតិចិនយ៉ាងមុត។

«លោកថាប្អូនខ្ញុំនៅរស់?»

«ខ្ញុំមាន​តម្រុយ តែរឿងនេះមិនមាននៅក្នុងកិច្ច​សន្យាយើងទេ​ខ្ញុំត្រូវការChargeលុយបន្ថែម!»

បេះដូងបងប្រុសកក្រើករំពើកព្រោះកង្វល់និងវិបត្តិ។

​ជាយូរមកហើយ គេបាន​ចាកចេញពីកម្ពុជា រកស៊ីចិញ្ចឹមជីវិត​ លាក់មុខប្តូរឈ្មោះ  គិតថាជាតិនេះ​នឹង​មិនពាក់ព័ន្ធនឹងអ្វីៗនៅទីនេះទៀត សូម្បីប្អូនប្រុសជំទង់ដ៏ស្លូតបូតទន់ខ្សោយរបស់គេ​ធំធាត់ឡើងដោយវិធីណា ​សេពគប់អ្នកណា មានបញ្ហា​អ្វី ក៏​គេមិនដែលខ្វល់ទេ។

ពេលនេះគ្រប់យ៉ាងកំពុង​ចាក់កំទេចបេះដូងគីម៉ាល់។ គេបន្ទោសខ្លួនឯង​ថា មកពីគេ ​ដែលបានបោះបង់ក្រុមគ្រួសារចោល ដោយ​សារជ្រើសយក​សេចក្តីមានៈជារបាំងមុខ។

មនុស្សជំនិតឈ្មោះអ៊ុនឱនមកខ្សឹបៗ៖

«បង! កាលនៅលើទូកបងឱ្យអាវុធស៊ើបទៅឌូបៃ ឆែក SMS របស់បងសិដ្ឋ! ​មិញវាផ្ញើរបាយការណ៍មកថា ​ជាសំឡេងក្លូនទាំងអស់បង! បងសិដ្ឋមិនបាន​ផ្តាំបង​ឱ្យមើលថែបងហាន់ដាទេ។ គាត់មិនបាននិយាយពាក្យអស់ហ្នឹងទេ! គ្រប់យ៉ាង​ជា SMS Fake! ដែល​យើងមកនាំគ្នាត្រឡប់មកភ្នំពេញ គឺ​នៅក្នុងការ​Set Up របស់គេ!»

គីម៉ាល់ដៀងភ្នែកសម្លឹង​អ៊ុនរួចក្រឡេកមកជនជាតិចិនក្មេងៗនេះម្តងម្នាក់ៗ។ ក្រុមនេះមកពី Agency សម្ងាត់ល្បីឈ្មោះ​លើឆាកអន្តរជាតិ តាមថាគេអាចមានតម្រុយពិតច្រើនជាងការបន្លំ។ គីម៉ាល់ស្រដីតិចៗ៖

«ទោះតែរឿងនេះមិនមាននៅក្នុងកិច្ច​សន្យាយើង តែ​​ខ្ញុំត្រូវការច្បាស់បន្តិចទៀតមុនពេល​សម្រេចចិត្ត​ចំពោះការ​ឱ្យ​លុយបន្ថែម! ឆ្លើយនឹងខ្ញុំច្បាស់សិន ​ប្អូនខ្ញុំនៅរស់ឬស្លាប់?»

ចិនងាកមើលមុខគ្នា។ អ៊ុនដែលឃើញដូច្នេះ​ក៏និយាយបន្ថែម៖

«មេខ្ញុំមិនខ្វះលុយឱ្យទេ តែចាយលុយក៏ត្រូវគិតដែរ! បើឯងនិយាយលឹបល អ្នកណាទៅភ្លើឱ្យលុយថែម!»

«៧០ភាគរយ ពិសិដ្ឋនៅរស់! គេប្រហែលជាគេចទៅកន្លែងណាមួយ ដោយ​ប្រើពាក្យថាស្លាប់!»

ចិននិយាយតិចៗ ហើយងក់ក្បាល​ផ្ងក់នៅចំពោះមុខ​កែវភ្នែកតក់ស្លុតរបស់គីម៉ាល់។

ទ្រូងប្រុសសឹងរយះពេលដែលនឹកឃើញសម្តីនារីភា «ពិសិដ្ឋមិនទាន់ស្លាប់ទេ!» សម្តីរបស់ហាន់ដា «សណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារទាំង៦​មានរឿងក្រោមតុខ្លះ ដែលធ្លាប់បង្ខំចិត្ត​ត្រូវដោះស្រាយ!​ ហើយ​បើពួកស៊ើបឯកជន​មករកការពិតឃើញ នឹងប៉ះពាល់ដល់គ្រុបទាំងមូលបាន!» ស្រីល្អិតម្នាក់នេះទំនងណាស់ថាដឹងរឿងពិតរបស់ពិសិដ្ឋ​។ នាងរៀបការ​ចូលមកគ្រួសារនេះ ព្រោះតែល្បែងរបស់សុងសក្តិដែរ​ ឬមួយ​នាង​ជាកូនអុកមួយ។

«ខ្ញុំឱ្យលុយ​! ខ្ញុំចង់ដឹងថា ប្អូនខ្ញុំនៅឯណា? ការពិត​របស់ពួកត្រីកោណមាសជាមួយគ្រួសារខ្ញុំ មាន​ស្អីខ្លះ?»

ចិនញញឹម​ចាប់ផ្តើមបើក Laptop សរសេរកិច្ចសន្យា ។

«ឯងរៀបចំលុយកក់វេរទៅឱ្យគេអ៊ុន!»

នាយងាកទៅបញ្ជាអ៊ុនដែលកំពុងស្លេកស្លាំងមុខ។ ចំណែកជនជាតិចិន​ម្នាក់ទៀត​ញញឹមរាក់ទាក់ពេលបានទទួលការងារធំលុយច្រើន។ ​គេលូកដៃមកចាប់ដៃនាយ​។​ គីម៉ាល់លូកទៅយឺតៗ ចាប់ដៃ​តបវិញ។

«សហការរីករាយ!» ចិននោះនិយាយ។

«ខ្ញុំចង់បានថែម! សេវាកម្មការពារខ្ញុំនឹងប្រពន្ធខ្ញុំ ! ហាន់ដា ឬនីដា​ដែលមុននេះពួកលោកហៅថា ប្អូនថ្លៃខ្ញុំ! ម្សិលមិញខ្ញុំរៀបការជាមួយគេហើយ! មួយទៀត ខ្ញុំចង់ដឹងថា​ប្រពន្ធខ្ញុំជាកូនអុករបស់គេ ​ឬមានចំណែក​ជាមួយពួកត្រីកោណមាសដែរ!»

«បាន! ដំណឹង​នេះនឹងមកដល់មុនគេ»

គីម៉ាល់ច្រត់ចង្កេះ​ពិចារណា​យ៉ាង​តឹងតែង ក្រោមកែវភ្នែក​ភ័យ​ព្រួយរបស់អ៊ុន។ មនុស្សជំនិតម្នាក់នេះ ដឹងថា ចៅហ្វាយខ្លួន​ស្រឡាញ់ស្រីសិចស៊ីនោះកម្រិតណា សឹងអាចស្មើនឹងជីវិតនៅសល់ទាំងអស់​របស់គេ។

ទីបំផុតគីម៉ាល់ងើបមុខ​ហើយ​និយាយបញ្ជាក់៖

«ទោះនាងជាអ្វី កុំចាត់ការអីឱ្យសោះ​!​ ទុកឱ្យខ្ញុំដឹងសិន! ​ការសម្រេចចិត្ត​លើវាសនា​ស្រីម្នាក់នេះ​ត្រូវតែ​ជាបញ្ជាពីខាងខ្ញុំទៅ!»

ចិនសើចក្អាកក្អាយ។ គេយល់ពីទុក្ខស្នេហ៍ក្នុងទ្រូងមហាសេដ្ឋីឌូបៃ ។​ គេឱនគោរពហើយឌឺដងឡូឡា៖

«លុយជាមេ! លុយជាចៅហ្វាយ!​ អ្នកណាមានលុយច្រើន​អ្នកហ្នឹងជាមេកោយខ្ញុំ!»

ដកអារម្មណ៍មកវិញ គេរេភ្នែកសម្លឹងតូចតន់ដែលកំពុងតែរៀបចំប្រដាប់ប្រដាពេទ្យទុក។

«ជាថ្នូរហាន់ដានឹងស៊ីញ៉េអេតាស៊ីវិល​ សន្យា​នៅក្បែគីម៉ាល់រហូតទៅ!» «ព្រោះតែលាក់កំបាំងឧក្រិដ្ឋកម្មរបស់ខ្លួន ​បក្សពួកខ្លួន​ ស្អីក៏ហ៊ាន​ធ្វើដែរ!» «អត់ទេ! ព្រោះហាន់ដាស្រឡាញ់គីម៉ាល់តែប៉ុណ្ណឹង!»។

នាង​ងើបមុខមកវិញ ប៉ះចំកែវភ្នែក​ស្រពោននិងល្ហល្ហេវរបស់ប្តី។ មនុស្ស​នេះ​បានលាក់ទុកអាថ៌កំបាំងជាច្រើននៅក្នុងការសម្លឹងរបស់គេ។ នាង​មានអារម្មណ៍​ភ័យៗហើយ​ឆ្គងៗ ម្ល៉ោះហើយ​ស្រី​ធ្វើជាងាកមុខចេញកុំឱ្យគេ​ឃើញ​ភ្នែក​ភិតភ័យ​របស់ខ្លួន។

«ចាំបន្តិច​ណា៎ខ្ញុំទៅដួសបបរមក!»

ដៃគេ​លូកអង្អែលកេសាស្រី ជាមួយសំណួរស្រាលៗ៖

​«ប្រពន្ធល្អ មានអីចង់ប្រាប់ប្តីដែរ?»

នាង​នៅឆ្ងក់ក្រោកទៅណាមិនចង់កើត ចំណែក​ដង្ហើមហាក់ញាប់ជាងមុនទាញបំបែរខ្លួនចេញពីក្រសែភ្នែកគេ​យឺតៗ។ ពីក្រោយ​ខ្នង​ នាង​ដឹង​ថា​គេកំពុងសម្លឹងមកជាមួយកែវភ្នែក​ដ៏ឆ្លាតវៃទាំងសង។ ទោះយ៉ាងណានាង​ត្រូវតែបន្លប់៖

«ខាងប្តីហ្នឹងហើយត្រូវត្រៀមឆ្លើយសំណួរមិនគិត? ម្តាយចុងឬសង្សារចាស់ ប្រពន្ធកំពុងវង្វេង!»

នាង​ធ្វើជាងាកមកសម្លក់ ​តែក្នុងជម្រៅភ្នែកនាងគេឃើញអាថ៌កំបាំងនៃការភ័យព្រួយ។ បុរសញញឹម​ឌឺៗ​តបតនឹងការសម្លក់របស់នាង។  អ្វីដែលសំខាន់ ស្អែកខានស្អែកគេនឹងដឹង​ករណីប្អូនប្រុសគេ និងការពិតទាំងអស់របស់នាង​ហើយ គេគ្រាន់តែ​ត្រូវការសម្រេចចិត្ត អំពី​អនាគតនាង​ជាមួយ​គេ ហើយនឹងទំហំបញ្ហាទាំងអស់កាលពីអតីតកាលរបស់នាង ថាតើប្តីម្នាក់នេះ​អាចរ៉ាប់រងអត់ទោស អត់ធ្មត់ឱ្យនាងបានដល់កម្រិតណា?

គេលូកដៃទាញកាយកែវល្អមកជ្រកក្បែរទ្រូងមិនថានាង​ទទឹក​ ឬកំពុង​តែមិនមាន​អារម្មណ៍ស្នេហ៍ ព្រោះនាងរវល់ឱបជាប់នូវ​អាថ៌កំបាំង​។​ បបូរមាត់អ្នកដាក់ផ្អឹបលើថ្ងាសនាងហើយវាចាគេលាន់មកខ្សឹបខ្សៀវ៖

«ទាន់ប្តីនៅស្រឡាញ់ មានអីនិយាយក៏និយាយគ្នាឱ្យហើយមកហាន់ដា​!»

ថ្ងាសនាង​បែកញើសស្អិតក្រោយទឹកភ្លៀងស្ងូតអស់ទៅ។ នាង​ពិតជាភ័យ ​ម្រាមដៃនាង​ញ័រ គេមើលទៅឃើញទាំងអស់។

«សុំទៅងូតទឹកហើយ!»

នាង​ក្រោកចេញវឹង នៅពេលខាងប្រុសក្របួចមាត់គិតទាំងស្រពោន។ តាមអាកប្បកិរិយារបស់​ហាន់ដា គឺមិនបាច់ពិចារណាយូរទេ នាងមានរឿងជាច្រើន​ដែលមិនព្រមនិយាយ។ នាងអាចរៀបការនេះដោយសារត្រូវមកនៅក្បែរខ្លួន​ដើម្បីស៊ើប ឬក៏​ដើម្បីអង្វរករបង្អាក់ការស៊ើបទាំងឡាយ ។ នាង​មានល្បិច មានបំណង​ មានការបង្ខំចិត្ត នេះបើតាមចំណោទទាំងអស់ដែលកំពុង​ចោទព្រមៗគ្នាឡើង​ចំពោះមុខ​ច្បាស់ដូចថ្ងៃ។

តែបេះដូងនេះ បេះដូងនេះនៅតែប្រាប់ថា…..

អូនមិនបានអាក្រក់ជួរជាតិនឹង​អាប្រុសម្នាក់នេះទេហាន់ដា​!

ហេតុអ្វី​បេះដូងតែងតែប្រឆាំងនឹងវិចារណញ្ញាណ នៅក្នុងកាលៈទេសៈសំខាន់។

នាឡិកា​បង្វិល​ដល់កន្លះម៉ោងហើយ នាង​បាត់សូន្យមិនឃើញចេញមកវិញទេ។

គេក្រោក​យឺតៗ ដើរមួយៗសំដៅបន្ទប់ទឹកដែលចោមព័ទ្ធដោយរបងឫស្សីប្រដេញប្រញឹក និង​​ក្រាលជាកម្រាល​ដោយ​គ្រាប់គ្រួសធំៗត្រជាក់ស្រេង។ បន្ទប់សម្អាតកាយនេះមានរចនាបថប្រណីត និងស្ថិតនៅចំកណ្តាលផ្ទះ។ គឹនឹកដល់ប្អូនប្រុសគេដែលបានកសាងទីនេះឡើងមក​មិនដឹងក្នុងគោលដៅអ្វី​ឱ្យប្រាកដទៅ។

«ហាន់ដា!»

គេហៅតិចៗក្បែរទ្វារ។

នាង​មិនឆ្លើយ។​ គ្រប់យ៉ាងស្ងាត់ឈឹងតែ គេឮដង្ហើមតឹងនិងស្នូរយំសោកតិចៗ​ដែលនាង​ប្រឹងទប់។ នារីនេះ​ខំបើកទឹកក្តៅទឹកត្រជាក់ព្រមគ្នា​ បន្លប់សំឡេង​ពីលើសូរសោយសោករបស់នាង ​តែអ្នកជាប្តីនៅខាងក្រៅនៅតែផ្ទៀងស្តាប់ដឹង។

«ងូតទឹកយូរម៉េះអ្ហះ?!»

នាង​មិនអាចឆ្លើយបាន ទំនងជាសំឡេងនាង​អាចប្រែប្រួលទៅតាមទឹកភ្នែកទឹកសម្បោរ​​ទៅហើយ​បានជានាង​ហើបមាត់មិនរួចខ្លាចគេដឹង។

ខាងប្រុសខាំមាត់តិចៗតិចព្រោះតឹងតែងចិត្ត៖

«បើកទ្វារហាន់ដា!»

នាង​នៅតែរក្សា​ភាពស្ងៀមស្ងាត់រហូត​ដល់ទ្វារត្រូវបានធាក់របើកមកក្នុងទើបសម្រែកវ៉ាសលាន់ឡើងពីមាត់ស្រី។

នៅពីក្នុងអាងទឹកក្តៅថ្មម៉ាបកសាងឡើងតាំងពីថ្ងៃរៀបការនាង​នឹងពិសិដ្ឋម្ល៉េះ រូបរាងអាក្រាត១០០ភាគរយ​របស់នាង​ត្រួវបានបិទបាំង​ខ្លះៗដោយពពុះសាប៊ូតែប៉ុណ្ណោះ។

នឹកយ៉ាងណាក៏មិនគិតថា គីម៉ាល់ស្ត្រេសដល់ថ្នាក់ធាក់ទ្វាររបើកនោះដែរ។

នាង​ឈោងដៃរកទាញកន្សែងតែគេកន្ត្រាក់វាបោះចោលទៅក្រៅទាំងអស់ជាមួយទឹកមុខ​ស្មើខឹង។

«ភ័យធ្វើអី? ស្មានថាប្តីមិនដែលឃើញមនុស្ស​ស្រី​ស្រាត?!»​

គេសួរទាំងខាំមាត់ក្តៅចិត្តចំពោះចរិតលាក់លៀមអាថ៌កំបាំងរបស់នាង​។​

ហាន់ដានៅអង្គុយ​ស្ងៀមលាក់ខ្លួនក្នុងអាងទឹកទាំងដៃប្រឹងទាញ​ចាក់សាប៊ូមកបន្ថែមបង្កើនកម្រាស់ពពុះ។ គ្រប់យ៉ាងទទឹកតែគេដឹងថា នាងកំពុង​​លួចយំហូរទឹកភ្នែក​ស្ងៀមស្ងាត់ បន្ថែមក្រោមលំហូរទឹកនោះ ពេលសម្លឹងមកប្តីទាំងភ័យបារម្ភផង ។

ដំបូងគេគ្រាន់តែចង់ដឹងថា នាង​នៅសំងំ​ធ្វើអី ពេលនេះ​ភាពស្ងាត់ស្ងៀមនឹងទុក្ខសោករបស់នាង បញ្ជាក់ស្រេចហើយ​ថាជនជាតិចិនមិនបាច់ស៊ើបក៏​គីម៉ាល់រកចម្លើយបានដែរ។

ដោយអន់ចិត្ត​ពេក បុរស​ចង់ប្រដៅនាង​ឱ្យដឹងខ្លួនខ្លះ។​

គេទាញទ្វារផ្ទប់ទៅវិញដោយទឹកមុខ​ស្មើស្លេក ​ហើយឈានមួយ​ៗមករកអាងទឹក។

«កុំចូល!»

នាង​និយាយញ័រៗ ធ្វើឱ្យគេ​រឹតតែមិនសប្បាយចិត្តឡើង​។​ បុរសពោលផ្ទាន់នាង៖

«ក្រែងរៀបការព្រោះស្រឡាញ់ហ្អី? ខ្លាចប្តីខ្លួនឯង?  ​កុហកបានល្អម៉េះហាន់ដា ? កុហកម៉េះ​ប្រពន្ធជើងល្អ! ល្បិចហូរកញ្ឆេរ ! ល្បិចគ្រប់ដង្ហើម​ គ្រប់ពេលវេលា ចេះ​ហត់អត់អ្ហះហាន់ដា ?»

បុរសនេះថាឱ្យនាងកប់ៗផង ដៃម្ខាង លូកកាន់ជាយកន្សែងខ្លួនឯងក្នុងឫកពាបម្រុងតែនឹង​ស្រាយទម្លាក់​ធ្វើឱ្យនាង​ភាន់ភាំង រក​បិទភ្នែកសឹងមិនចង់ទាន់។

«គីម៉ាល់!  របួសមិនទាន់សះកុំឱ្យត្រូវទឹកគីម៉ាល់!​ ទៅចាំនៅក្រៅសិនទៅ​!​ ហាន់ដាឈប់ងូតហើយ! ហាន់ដាចេញទៅហើយ!»

ស្នូរផ្លូកចូលមកក្នុងអាងក្បែរដង្ហើមភ័យក្តៅងំរបស់នាង​។

គេឈានជើងចូលមកហើយ ១០០ភាគរយ​គេមិនបានស្តាប់ហេតុផលរារាំង​របស់នាង​អីបន្តិចណាទេ។ គ្រប់យ៉ាងចង្អៀត​ហើយ​ទឹកកំពុងច្រាលហូរចេញក្រៅយ៉ាងគំហុក។ នារីដឹងថា​រាងកាយអាក្រាតរបស់គេកំពុងនៅព័ទ្ធជុំវិញនាង។ នាង​បិទភ្នែក​យ៉ាងជិត ​តែគេ​បានទាញនាងចូលទៅប៉ះពាល់គ្រប់ទីតាំង ​គ្រប់ផ្នែកនៃរាងកាយគេ។

សំឡេងខ្សឹបរបស់គេលាន់មកប្រឆាំងនឹងសម្តីនាង៖

«បើអាគីម៉ាល់ម្នាក់នេះងាប់មែន វាមិនងាប់ដោយសារដំបៅមួយហ្នឹងទេហាន់ដា!!»

គេកៀកមកកាន់តែជិតរាងកាយសឹងរលាយចូលគ្នា​គ្មានជាតិសាប៊ូសូម្បីមួយល្អង។ ខាងប្រុសខាំមាត់និយាយតិច​ៗដាក់ត្រចៀកខាងស្រី៖

«វាអាចងាប់ដោយសារគ្រាំទ្រូង!​ គ្រាំចិត្ត​ ដែលត្រូវស្រីបោក! ស្រីដែលវាខំស្រឡាញ់ និយាយកុហក លាក់លៀម លេងល្បិច លេងស្ទីលហាន់ដា!»

ហាន់ដានៅបន្ត​បិទភ្នែក តែ​​ទ្រូងនាង​អណ្តឺតអណ្តកយំស្អិត​ទឹកភ្នែក​ក្នុងរង្វង់ដៃប្រុសស្នេហ៍។

ដៃស្រីស្អាត​ប្រវេប្រវា រាវរកដបសាប៊ូមកចាក់ទៀត តែត្រូវខាងប្រុស​ទាញ​គ្រវាត់គ្រវែងចោលច្រងាប់ច្រងិល។ ទោះនាង​បិទភ្នែក នាង​រឹតតែ​ទទួលអារម្មណ៍​ដឹងថា រលករាងកាយកំពុង​តែ​​បោក​រញ្ជួយចូលគ្នា ហើយ​ដៃគេបានគ្រប់គ្រង​នាងគ្រប់ទីកន្លែង​ដែលនាង​ខំរារាំងគ្មាន​កន្លែងណាមួយ​ដែល​​អាចរក្សា​​កំផែងការពារ​មិនឱ្យចាញ់ប្រៀបទេ​។

«គីម៉ាល់!»

នាង​ហៅឈ្មោះគេ​ផង ​តោងដៃគេឃាត់ចិត្ត​រាយមាយ​របស់​នាយ​​ផងទាំង​ច្រងាប់ច្រងិលដាក់គ្នា។ បុរសនេះដំបូងឡើយគ្រាន់តែចង់ប្រដែប្រដៅស្រីស្អាត តែចុងក្រោយ​គេ​នៅតែងើបមុខមិនរួចនឹង​សម្រស់ក្តៅគគុករបស់នាង។ លុះឮនាង​ហៅឈ្មោះដោយខ្សាវៗផង ​អារម្មណ៍ចង់ឈ្នះហាក់រសាយរសាត់ទៅឆ្ងាយ ជំនួសមកវិញនូវក្តី​អាណិតនិងចិត្ត​ស្រឡាញ់។

គីម៉ាល់ព្រមពន្លែងរបូតចោលស្នាមថើប និងបញ្ឈប់ការ​រាវលូក​លុកលុយពាសពេញរាងកាយដូចទេពធីតានេះ​​ ​ដោយច្រត់ដៃងើបមកសម្លឹង​មើលប្រតិកកម្មលើផ្ទៃមុខប្រពន្ធថ្មោងថ្មី។ បបូរមាត់នាង​នៅតែស្រស់ស្អាតពេកណាស់ មិនថានាង​កំពុងទុក្ខព្រួយឬស្លេកស្លាំងដោយការភ័យខ្លាច​គ្មានស្នាមញញឹមមួយចំណិត​ក្តី។ ភ្នែកនាងបិទជិត​ឈឹងនិងដៃទាំងទ្វេរញីរញ័រលើគែមអាងទឹកស្នេហ៍។

«ម៉េច? នេះប្តីណ៎ា មិនមែនចោរទេ! បើកភ្នែកប្រពន្ធជើងល្អ»

គេខ្សឹបសួរតិចៗព្រោះអាណិត​ព្រួចចំពោះភាពភ័យខ្លាចនិងអៀនខ្មាសរបស់នាង​។

«ខ្លួនមិនស្តាប់គេ ​គេក៏មិនស្តាប់បញ្ជាខ្លួនវិញដែរ!»

នាង​និយាយទាំងងរង៉ក់យំយែកភ្នែកទាំងគូនៅតែបិទ។

«ជឿថា បងបង្ហូរទឹកនេះចោល​​ឱ្យស្ងួតអាងអស់អត់ហាន់ដា?!»

នាងបើកភ្នែកមកវិញខ្វាកសម្លឹង​នាយ​ដោយ​ ពន្លឺភ្នែក ដែលរេមើលភ្នែកប្តីម្តងឆ្វេងម្តងស្តាំ។

ការធ្វើទារុណកម្មដ៏ផ្អែមល្ហែមមួយនេះមុននឹងក្រោយ​គង់​តែកើតមានឡើង នេះជា​អ្វី​ដែលខាងប្រុសគិត ។

«ពេលណា​បានត្រៀមចិត្ត ត្រៀមកាយបានល្អនៀក?»

បុរស​​លើកដៃនាង​ទាំងសងមកត្រកងឱបស្មាខ្លួន នាងមិនប្រកែកប្រណាំង។ មើលទៅហាន់ដា​​​ហាក់ចង់និយាយអ្វី​ដោយកម្រើកបបូរមាត់ចុះឡើង តែនាង​មិននិយាយ។​ បេះដូង ល្វែងទ្រូង​លោតកក្រើក ដូចកូនក្មេងកំពុងយំតូចចិត្ត។ គីម៉ាល់ដឹងថា មានរឿងជាច្រើន​កំពុងបង្កប់ក្នុងទ្រូងមួយនេះសឹងថាផ្ទុះបានជា​ចម្រៀកៗ គ្រាន់តែនាង​មិននិយាយថ្លែងសេចក្តីរំលែក​វា មកឱ្យខ្លួនដឹងបានភ្លាមៗ។​

«មានអីចង់និយាយទៀតប្រពន្ធជើងល្អ?!»

គេខ្សឹបសួរ តែនាងនៅស្ងៀមស្ងាត់។ បបូរមាត់បុរសជាប្តី ឱនមកថើបគុម្ពត្រចៀក​មុនពេលខ្សឹបបន្ត៖

«បើប្តីខ្លួនឯងហើយក៏មិននិយាយប្រាប់បានទៀត ចាំ​ប្រាប់អ្នកណាវិញ?»

ហាន់ដាគ្រវីក្បាលយឺតៗ ទឹកភ្នែករឹមៗផ្សើមរោមភ្នែកទាំងសងខាង។ គីម៉ាល់​ត្រដុសបបូរមាត់ដ៏មានមន្តស្នេហ៍ជុំវិញរាងកាយ​ស្រីស្អាត​។

«បងតែងសង្ឃឹមថា​ វត្តមាន​បង ការថ្នាក់ថ្នមរបស់បង ចិត្ត​ស្រឡាញ់ស្មោះរបស់បង​នឹង​ធ្វើឱ្យអូនបាន​ធូរស្រាលពីទុក្ខសោកផងទាំងឡាយហាន់ដា​»​ គេគិតម្នាក់ឯងក្នុងបេះដូងសម្ងាត់ ។

ចំណែក​នាងវិញ​ប្រឹង​អត់ដង្ហើមឱ្យគេ​ធ្វើតាមចិត្ត មុនពេលដាច់ចិត្តហាមាត់ជាថ្មីនិយាយស្នើ​សុំ៖

«គីម៉ាល់!»

«បាទ!»

ពាក្យផ្អែមខ្លីកំបុត​របស់គេ និងការថ្នមថ្នាក់​របស់បុរសនេះ បានធ្វើឱ្យនាងដាច់ចិត្ត​និយាយចេញ​នូវ​អាថ៌កំបាំងជាច្រើនដែលបង្កប់ជា​ចំណោទយ៉ាងជ្រៅក្នុងចិត្ត ដោយសំឡេងសុំខ្សាវៗ៖

«គីម៉ាល់យល់ព្រមណា សន្យា​ថា កោះបេះដូងមិនលក់ដូរ មិនដោះដូរម្ចាស់ ដោយប្រការណាក៏ដោយ​!»

គេនៅទ្រឹងស្នាមថើប ហើយ​សម្លឹង​​​កែវភ្នែក​របស់​ស្រីម្នាក់នេះ​ដែលព្រឹមៗសុំមេត្តា។ នាង​គ្មានត្រង់ណា​សមជាមនុស្សរបស់ពួក​ត្រីកោណមាស ថែមទាំងមានលំនាំស្រដៀងនឹងមនុស្ស​អាចនាំគ្រោះថ្នាក់មកឱ្យខ្លួនបាននោះទេ។

ទោះយ៉ាងណា នាង​មិនទាន់ត្រៀមខ្លួនទទួលយកជីវភាព​ប្តីប្រពន្ធ​រួមជីវិតជាមួយគ្នាបានល្អនៅឡើយ គេដឹង គ្រាន់តែគេ​មិនចង់រង់ចាំតទៅទៀតទេ​។

«គេគ្រប់គ្នា​ប្រាប់បងថា ហាន់ដាជាមនុស្សគ្រោះថ្នាក់!»​ គេពោលតិចៗតបនឹង​កែវភ្នែកសម្លឹងរបស់នាង​។

ភាពរឹងមាំនៃរាងកាយបុរសងប់ស្នេហ៍ ហាក់មិនចង់ទុកពេលបន្ថែម តាមដែល​នាងចង់បន្លាយទៀតទេ។ គេម្យ៉ាងនឹកស្អប់លក្ខខណ្ឌរបស់នាងដែលនាំមុខ​ដោយរឿង​កោះមួយនោះ ម្យ៉ាងនឹកមានៈចង់ដឹងថា​ខ្លួនឯងមានតម្លៃប៉ុនណាក្នុងបេះដូងអាថ៌កំបាំងរបស់ស្រីម្នាក់នេះ។

គេមិនហាក់សុខចិត្ត​សោះ…..គីម៉ាល់ដកដង្ហើមវែងៗ​ជាមួយ​តម្រេកស្នេហ៍ពេញក្នុងទ្រូង…..​

គេលែងចង់គិតអ្វីទាំង​អស់ មិនថាបន្តិចទៀត​ ឬថ្ងៃស្អែក ឬអនាគត អ្វីក៏ដោយ…..

«បងចង់ដឹង! ថាគ្រោះថ្នាក់នោះផ្អែមឬល្វីងដុកទ័រ!»

បុរស​ត្រកងប្រាណស្រីឡើងធ្វើឱ្យនាង​បិទភ្នែកទាំងសងតែមិនបានរើបម្រះឡើយ។  ប្តីបីភរិយា​ទៅកាន់បន្ទប់ផ្សំដំណេករបស់ពួកគេ….។

នាង​មិនបាននិយាយអ្វី​តែដៃទាំងតោងស្មាបុរសនេះ ហាក់បីដូចជានាងកំពុងស្វែងរកលំនឹងមួយ​សម្រាប់​បេះដូងតែលតោលមិនច្បាស់លាស់របស់ខ្លួនឯង។

នៅពីក្រោយ​ការរួមមេត្រី​ជាលើកដំបូង​ក្នុងជីវិត នាង​អាចរងការឈឺចាប់​ព្រោះកាយសម្បទានិងសម្ពាធផ្លូវចិត្ត តែប្តីម្នាក់នេះ​បានព្យាយាម​ថែទាំថ្នាក់ថ្នម​ រហូត​ស្រីស្រស់លង់លក់បាត់អស់ទុក្ខព្រួយលើស័យនា​មាសនៃពួកគេ។

កណ្តាលរាត្រីស្ងាត់ ស្វាមីម្នាក់នេះ ក្រោកអង្គុយម្នាក់ឯង សម្លឹងសក់របស់នាងដែលវែងគ្របហៀរស្មាហ្មត់ខ្ចី។ នារីតូចសំងំសុខសាន្ត​នៅក្រោមកម្រាលភួយក្រាស់ ទុកឱកាសឱ្យមនុស្សប្រុសបានសម្លឹងភាពសាន្ដត្រាណរបស់នាង ដែល​កំពុងភ្លេចមួយខណៈនូវបណ្តា​ទុក្ខព្រួយផងទាំងពួងបាន។

មិនថាមានអ្វីកើតឡើង មនុស្ស​ប្រុសម្នាក់ដែលមានឈ្មោះថាប្តីនេះ​ នឹងរ៉ាប់រងជំនួសអូន​ ទាំងទោសទណ្ឌ ទាំងបញ្ហា​ដែលអូនកំពុងរ៉ាប់រង បន្ទុករបស់អូនជាបន្ទុករបស់បង ទុក្ខព្រួយរបស់អូនជាទុក្ខព្រួយរបស់បង ហើយបងនឹង​លើកលែង​ឱ្យហាន់ដាគ្រប់យ៉ាង….

ដៃគេអង្អែលសក់នាង​ថ្នមៗ…..

រឿង៖ បេះដូងមេគង្គ ភាគទី២៨
ប្រចណ្ឌបង

នៅលើជ្រោយចុងបង្អស់នៃដែនកោះស្រស់ប្រផូរ ព្រះអាទិត្យ​រក្សាពន្លឺនៅទីនេះ​យូរជាងទីដទៃ​ព្រោះវាជាពយចុងកោះ ស្ថិតនៅទិសបស្ចិមក្បែរព្រៃរបោះតូច ​ក៏ជាទួលមួយ​រារាំងកោះបេះដូង​ជាមួយច្រាំងខ្ពស់ចោត។

អាហារពេលយប់ត្រូវបាន​រៀបចំឡើងដោយ​តុផ្តៅ​និងកម្រាលប្រណីត​ ត្រីប៉ាស៊ីអ៊ី រុក្ខជាតិហូបផ្លែដែនមេគង្គ អមជាមួយ​ស្រាជនជាតិ​ដាក់ក្នុងពែងបុរាណ។

គ្រប់យ៉ាង​សក្តិសមណាស់ជាមួយ​ត្រកូលអ្នករកស៊ីសណ្ឋាគារផ្កាយ៥ច្រើនជំនាន់មកហើយ។ គ្រួសារនេះចង់បាន​បដិសណ្ឋារកិច្ច​នៅឯណា​ ទីនោះនឹង​ក្លាយជាស្ថានសួគ៌​ភ្លាមៗ។

គ្មានអ្វីរហ័ស​និងមាន​អំណាចជាងទឹកប្រាក់ទៀតនោះទេ។

គីម៉ាល់អង្គុយចុះ​លើកៅអី​ដោយ​ក្រឡេកមើលអាវវាលស្មានៃ​លោកជំទាវ​ស្រស់ស្អាតបំផុត​នៅពីមុខខ្លួន។ នារីភា​​ស្អាតគ្មាន​បវរកញ្ញា​ ឬដួងតារាណាម្នាក់នៅឌូបៃអាចផ្ទឹម​នឹងនាង​បានទេ។ អាវរ៉ូបក្រហមចោមពុមរបស់​នាង​ហោចណាស់ក៏មាន​តម្លៃរាប់ពាន់លុយអាមេរិកដែរ តែ​ស្មានាង បានដាស់ចិត្ត​ប្រុសម្នាក់នេះនឹកឃើញ​តែស្នាម​ថើបរបស់គេ​លើសន្លឹកស្បែក​ត្រកាលត្រកុំនៃភរិយាតូចរបស់ខ្លួន។

«What do you want Kemal?»

ទ្រួងគេនឹកឆឹប ដល់សំឡេងសួរ​ខ្សឹបៗរបស់នាង​ ដែលម្តងណា ហាស្តី​លាយឡំជាមួយខ្យល់ដង្ហើមស៊ិចស៊ី​     ហត់ៗ  ជ្រៀតសន្ធឹកបេះដូងក្តៅគគុក ​ឆ្លង​ចូលសព្វសរសៃឈាម។

«អ្ហះ? ប្រាប់មើល៍? ​រករឿងម៉េះ? What do you want?!»

«You»

គេ​ដៀងភ្នែកសម្លឹងជ្រុងតុ និងពន្លឺភ្លើងទៀនដោយទឹកមុខ​ក្រហមង៉ូវ នឹកដល់រាត្រីកាលបន្តិចទៀត​ដែលនឹង​អាលបានត្រកង​ឌឺដងឱបស្រីស្រស់ពេញរង្វង់ដៃ។

អាការៈនេះ​នាំឱ្យនារី​ភាញញឹម​តាម។

«ស័កសើចអីហ្នឹង មិនចែកគ្នាសើចផង!»

គីម៉ាល់ដកអារម្មណ៍មកវិញ ហើយជាបណ្តើរៗទឹកមុខនាយ​វិលមកស្មើធម្មតា។

«យើងញ៉ាំបាយនិយាយគ្នារឿងការងារ មិនចាំបាច់រ៉ូមេនទិក ភ្លើងទៀនអីទេ​ជំទាវ!»

នេះនាយ​មិននិយាយដល់អាវ​រោលរាលរបស់នាងផង។

នារីនេះមិនMake Upដូចរាល់ដងទេ។ នាង​ចង់ប្រាប់ថា​នាង​ស្គាល់ចិត្ត​ខាងប្រុសច្បាស់។ គេចូលចិត្ត​នាង​ដែលមិនមាន​ក្រែមម្សៅមួយល្អងណា​ ហើយបើនាង​ធ្វើតាម ​គេនឹង​ថ្នាក់ថ្នមនាង​ដូច​បុប្ផាសួគ៌ឬទេពធីតា​ក្នុងរឿងនិទាន​។

គ្រប់យ៉ាង​កន្លងហួសយូរណាស់ហើយ​តែនាង​នៅចងចាំគ្រប់ស្នាមថើប ​និង​ហត្ថាពេញដោយមន្តស្នេហ៍​របស់បុរសនេះ។​ ឥឡូវនេះ គេនៅចំពោះមុខ​នាង​ហើយ​រាត្រីនេះ​នាង​សង្ឃឹមជានិច្ច​ថា​អាចប៉ះប៉ូវរឿងរ៉ាវកាលពីជាង៨ឆ្នាំមុនវិញបានដោយពាក្យមួយ «រងើកភ្លើងចាស់!»។

នារីភាញញឹមពេលដៃបុរសនោះចាក់សុរា។​ គេនេះ​សឹងថាញ៉ាំស្រាជំនួសទឹកទៅហើយចាប់តាំងពីគេបាត់បង់នាង​។ ​ទោះគេផ្លាស់ប្តូរ​ចាស់ជាងមុនឆ្ងាយ សឹងម្ភៃឆ្នាំពីអតីតកាលរបស់គេ តែនាង​នៅតែ​ចង់បានដៃនេះមកថ្នាក់ថ្នមប្រាណសារជាថ្មី។

«ស័ក!»

«ហៅខ្ញុំថា​គីម៉ាល់!»

«ខ្ញុំមិនធ្លាប់ទេ!»

«នេះជារឿង​ដែលមិនពាក់ព័ន្ធធ្លាប់មិនធ្លាប់ទេជំទាវ វាជាការពិត! អាស័កស្លាប់បាត់កាលពី៨ឆ្នាំមុនហើយ!»

នាង​ព្រិចភ្នែក​បង្ហាញទុក្ខព្រួយ។

«បងនៅខឹងបានន័យ​បងនៅនឹកឃើញ! អូនត្រេកអរ!»

គីម៉ាល់សើចស្ងួតខ្លី។​ គេមិនឆ្លើយឆ្លងលើប្រធានបទនេះទៀត​ព្រោះ​មិនចង់វែងឆ្ងាយ​ជាមួយនាង​។ ដៃម្ខាងលើកស្រាក្រេប​ភឹង ដៃម្ខាងគេទម្លាក់ចុះសន្សឹមៗ ​គេនិយាយ​ដោយ​ភ្នែកសម្លឹង​ម្ហូបម្ហា​រៀបចំយ៉ាងវិចិត្រ ៖

«​និយាយរឿងពិសិដ្ឋ​ទាំងអស់ប្រាប់ខ្ញុំ!»

«ងាយម៉េះ?!»

នារីអាវក្រហមឆ្លើយខ្លីៗទាំងលើកកែវស្រា​ផឹកតាម។

«ចង់បានអី?!»

«ចង់បានសង្សារសំណព្វរបស់ខ្ញុំត្រឡប់មកវិញ!»

គីម៉ាល់ងើបមុខសម្លឹងនាង​។ នារីនេះក៏ញញឹម​សម្លឹងនាយ​មុតៗដោយបើកចំហ។ នារីភា​បង្ហាញស្នាមខួចលើថ្ពាល់ទាំង​សងខាងជ្រៅៗ ជាថ្ពាល់ដែលធ្លាប់​ទាញស្រូប​បេះដូងនាយ​យ៉ាងរឹងមាំកាលពីអតីតកាល។ គីម៉ាល់ចំហមាត់គ្រលាស់អណ្តាតឌឺដងទៅនឹងកែវភ្នែក​សិចស៊ីរបស់នាង​ គេពិតជា​ឌឺទំនងណាស់​ល្មមឱ្យនារី​ភា​លង់សឹង​ស្ទុះមកក្បែរកណ្តាលចំណោមបាន។

បុរសសួរ​ទាំងញាក់ស្មា៖

«ជំទាវស្អាតកម្រិតនេះ ម៉េចបានសង្សារដើរចោល?!»

នាង​ដូរទឹកមុខ​ហើយស្រពោន។​ នាង​គ្មានពាក្យឆ្លើយ​តែដៃនាង​រាវរកប្រអប់ដៃប្រុស​ នាងអង្អែល​ស្បែកដៃគេ ​សូម្បី​តែបន្តិចបន្តួចណាក៏អស់ចិត្តដែរ។

ស្ត្រី​អភិជន​វាចា​តិចៗ៖

«គេយល់ខុសចំពោះខ្ញុំ! គេខឹង តែខ្ញុំនឹកគេណាស់​នឹកសឹង​ផុតដង្ហើមម្តងៗ! ខ្ញុំប្រឹងរស់ក៏ព្រោះតែចង់សុំទោសគេ!»

គីម៉ាល់មិនបានដកដៃចេញទេ ព្រោះស្នាមប៉ះរបស់នាង​មិនមាន​ឥទ្ធិពលអ្វី​មកលើអារម្មណ៍​របស់គេ​ស្រាប់ហើយ​។ បុរសនិយាយ​ទាំងភ្នែក​ស្រទន់សម្លឹងការប៉ះពាល់របស់នាង​៖

«ហើយជំទាវគិតថា បើខ្ញុំដូរខ្លួនប្រាណកំដរ​ជំទាវយប់នេះ ខ្ញុំបានដំណឹងពិតទាំង​អស់​​ពីប្អូនប្រុសខ្ញុំមែនដែរអត់?!»

នាង​ដកដៃចេញព្រោះកំហឹង​។ គេនេះប្តូរហើយ ប្តូរហួសពេក ​ប្តូរដល់ថ្នាក់នាង​ទទួលយកសម្តីមាក់ងាយរបស់គេមិនបាន ទោះបេះដូងត្រូវការគេកម្រិតណាក៏ដោយ។

ជាមួយកែវភ្នែកនិងទឹកមុខឈឺចាប់របស់នាង គីម៉ាល់ញញឹម​ឌឺដងបន្ថែមជាមួយ​ប្រយោគ​មិនថមថយ៖

«​ខ្លួនប្រាណមាន សម្រាប់អ្នកចង់បាន តែបេះដូងអត់មានទេ! សម្រាប់តែប្រពន្ធខ្ញុំ! ហាន់ដា! ពេលណា​ក៏ដោយ​ នៅឯណាក៏ដោយ ខ្ញុំនឹកគេតែម្នាក់ ឃើញស្រីណាក៏ខ្ញុំនឹកគេ ដៃអ្នកណាប៉ះខ្ញុំអត់អារម្មណ៍ទាំងអស់ជំទាវ ព្រោះ អារម្មណ៍ដែលស្លាប់របស់ខ្ញុំ វាកម្រើកឡើងមកវិញតែជាមួយ​គេម្នាក់ប៉ុណ្ណោះ​ជំទាវ! ខ្លួនប្រាណ​ដូច​គល់ឈើនេះ បើលោកជំទាវត្រូវការ មានអី! និយាយថ្លៃដោះដូរមក! ខ្ញុំស្តាប់ទំនង ថារឿងប្អូនខ្ញុំពិតប្រាកដ ​ខ្ញុំនឹងសងទាំងថ្លៃដើមទាំងការ អានេះបើលោកជំទាវត្រូវការ​! តែស្រាពីរបីកែវហ្នឹង ខ្ញុំសងលោកជំទាវ​បានគ្រប់ហើយ កុំភ័យ!!!»

គេនិយាយទាំងគោះដៃលេង​មិនរវល់នឹង​កែវភ្នែកឈឺចាប់សឹងស្រក់ឈាម​របស់នាង​ឡើយ។​ បុរសឃើញសញ្ញា​អ្វីមួយ​នៅជ្រុងតុ គេដៀងទៅមើលអេក្រង់ទូរសព្ទខ្លួន។ វាជាសញ្ញា Tracking បង្ហាញ​ថាប្រពន្ធសម្លាញ់កំពុងមាន​វត្តមាន​នៅក្បែរៗនេះ។

គេងាកសម្លឹងរំពៃ​ជុំវិញ​យ៉ាង​រហ័ស ជាមួយ​សន្ធឹកបេះដូង​បង្គាប់ឱ្យច្រាស់ច្រាល់ថា​ហេតុអ្វីនាង​មកដល់កន្លែងនេះបាន?

នាង​គិតបែបណា​ពេលឃើញខ្លួន​នៅក្នុងសភាព​រ៉ូមេនទិករបៀបនេះ?

ស្រីស្អាតឈរប្រមាណ​ជា១៥ម៉ែត្រប៉ុណ្ណោះពីកន្លែងពួកគេ​។ ហាន់ដា ឈរស្កុបទាំងដៃកាន់ទូរសព្ទ តែនាង​មិនដឹងឡើយថា​ឧបករណ៍នេះ​ប្តីនាង​បាន Track រហូត​មិនថានាង​ទៅទីណា។

គីម៉ាល់ក្រោកឈរសន្សឹមៗ​ធ្វើឱ្យជំទាវនារីភា​ងាកទៅរកប្រភព​ដែលធ្វើឱ្យប្រុសសង្ហារំជួលអារម្មណ៍។ ស្ត្រីនេះខឹងណាស់ ព្រោះថា​ឋានៈរបស់ហាន់ដា​បានធ្វើឱ្យអង្គរក្សនៅខាងក្រៅមិនហ៊ាន​ឃាត់ឃាំងនាង​ឡើយ។

ពេលនារីភា​ផ្អែក​ខ្នង​ទៅនឹងបង្អែក​កៅអីព្រោះ​អ្វីៗទៅជាខូចការ ពីកន្ទុយភ្នែកនាង​ឃើញ​ប្រុសស្អាត​ដើរទៅរកភរិយា ចំណែកហាន់ដាមិនដើរតម្រង់ប្តីទេ គឺនាង​ដើរមករក​តុអាហារ​ទៅវិញ។

«បាយល្ងាចរ៉ូមេនទិកជួបជុំគ្រួសារ ម៉េចក៏មិនហៅសមាជិក​ឱ្យបានគ្រប់គ្នាផង!»​

សំឡេងនា​ងណែនណាន់ជាមួយ​ភាពអួលឈឺបន្លឺឡើង​ហាក់ប្រចែប្រចណ្ឌមិនសំចៃឡើយ។ នារីភា​ញញឹម​ព្រោះដឹងថា​ការប្លុងរូបថតចាស់ៗទាងនោះពិតជាមានប្រសិទ្ធិភាពមែន។

ប្រុសស្អាត​ដើរមកទាន់ដំណើរប្រពន្ធនេះ គេលូកដៃទាញកដៃនាងហាក់ចង់និយាយបកស្រាយអ្វី​តែនាង​ហាក់មិនចង់ស្តាប់ថែមទាំងមិនសម្លឹងមុខគេ។

«ម៉េចមិនចាំបងនៅផ្ទះ!»

«ខ្ញុំក៏ឃ្លាន​បាយ​ នឹក​ចង់ញាំអាហារ​របៀប Luxury ដែរតាស! »

នាងទាញកៅអីអង្គុយ​ទុកឱ្យប្រុសស្អាតនៅឈរក្បែរ​ៗទាំងងឿងឆ្ងល់។ ទោះយ៉ាងណា​កាយវិការឆ្លេឆ្លា​របស់​គេ នារីភា​ដឹងថាគេ​ទុកហាន់ដា ជា​ព្រះនាង​រួចទៅហើយ​។

ដោយចិត្តច្រណែន នាង​និយាយឌឺដង៖

«អត់ដឹងដែរ!​ ស័កអ្នករៀបចំ! ហើយមនុស្ស​ផុនគេ​អ្នកទៅហៅខ្ញុំមក! មិនដឹងថា​មានតែពីរនាក់អ៊ីចឹង​​ហើយបរិយាកាស​ប្រណីតអ៊ីចឹងទៀត ! Surpriseដូចគ្នា!»

ក្តៅសឹងផ្ទុះឱរ៉ាហើយ។ ហាន់ដាមិនដែលខឹងអ្វី​ស្មើពេលនេះវិនាទីនេះទេ។​ សំឡេងគេនាង​នៅចាំបាន។

«បងមានការងារធ្វើ!» «ហើយ​ល្ងាចនេះ ​បងមិនបានទៅញាំបាយទេ! ដាទៅផ្ទះពូផានជជែកលែងជាមួយប្រពន្ធគាត់ណ៎ា ​ចាំពេល​ចប់បងនឹងទៅ​រកនៅនុះ! ប៉ុណ្ណឹង​សិនហើយ​បងរវល់»

នាង​ងក់ក្បាល ខណៈខាងប្រុស​លើកដៃបញ្ជាឱ្យគេលើកកៅអីមកថែម ។

ដៃនាយ​ដាក់លើសក់ស្រីអង្អែលៗតិចៗឱ្យស្រន់កំហឹងនាង​ តែត្រូវនាង​រលាស់ចេញ​ត្រម៉ាំងត្រមោក។ ខាងប្រុសត្រូវញញឹម​ចំហមាត់ ដែល​ឃើញនាង​បញ្ចេញ​ឫកពាប្រចណ្ឌលើសក​ម្រិតហួសISOទៅហើយ។  ស្រឡាញ់ប្តីហួងហែងដល់ថ្នាក់ហ្នឹងហាន់ដា? ​សំឡេង​ខ្សឹបសួរក្នុងបេះដូងនាយ​។

សំឡេង​គ្រូពេទ្យឆ្លើយ​បែបគ្រលរៗអួលៗតបទៅនារីភាប​ព្រោះខឹង៖

«មែនតាស!! Surpriseណាស់ម៉ាក់ក្មេក!! Surpriseបំផុតនៀក! ហើយមើលចុះ ម៉ាក់ស្អាតនុះស្អាត អាវក្រហមវាលខ្នងទៀត! កូនថា ប្តី​កូននេះ​មុខតែមិនចូលចិត្តច្រើនជាង ​ព្រោះព្រឹកមិញ​អាវកូនស្រីចំហស្មាតែបន្តិច គេនេះ​​ដេញកូនឱ្យទៅដូរចេញ មនុស្ស​នេះ​យ៉ាប់!»

នាង​បូញមាត់​ក្រោមពន្លឺភ្នែកស្រទន់របស់ប្តី។​ ទឹកមុខគេ​ដែលសម្លឹងនាង​អាចបញ្ជាក់ថា បើនៅក្នុងបន្ទប់តែពីរនាក់សំឡេងឡុលៗនេះ​មុខតែត្រូវគេលេបបាត់ដល់ប្រអប់កន្លើតមិនខាន។
គេនៅឈរសម្លឹង​កាយវិការ​ច្រង៉េងច្រ៉ងាងដែលហាន់ដាចាប់បាយមកញ៉ាំលើចានខ្លួន ស្របពេលមានអ្នកលើកកៅអីម​កឱ្យ។

គេទាញមក​អង្គុយ​ច្រង៉ាងជើងក្បែរភរិយា​ ហើយ​លើកដៃស្តាំពាក់កនាង ​ឱនមើលរបៀប​នាង​ញ៉ាំបាយដែលធ្វើទាំង​ខឹង​។

«តិចៗ ប្រយត្ន័អួល!!» គេប្រាប់ខ្សឹបៗ ។

«បើស្លាប់ក្រែងមាន​អ្នកសប្បាយចិត្ត​ច្រើន!»

នាង​ឆ្លើយឌឺទាំង​ខឹង​ទាំងក្នាញ់។

សមនិងស្លាបព្រា​នាង​លូកទៅបេះត្រី​ដែលមានសាច់ផ្អែម​ល្មួត តែក៏ល្បីថាមាន​ឆ្អឹងច្រើនបំផុតដែរ​ធ្វើឱ្យ​បុរស​ភ័យ​ប្រញាប់​ដណ្តើមយកហើយនិយាយស្រាលៗថ្នមចិត្ត​នាង៖

«បងចាប់ឱ្យ​ហាន់ដា! យឺត!»

បានដូចចិត្ត​នាង​ពន្លែងសមនឹងស្លាបព្រា​ឱ្យទៅគេ​ហើយ​ដៃទាំងពីរ​បែរមកថ្ពក់តោងហត្ថាប្រុសរកតែគេរើខ្លួន​ធ្វើអ្វីមិនបាន។

«ប្តីសម្លាញ់បេះឆ្អឹងឱ្យអស់ ព្រោះប្រពន្ធ​ធ្លាប់ឆ្លាក់ឆ្អឹង ហើយប្រពន្ធ​មុតឈឺ​យំច្រើនថ្ងៃសឹងអី!»

នាង​មាយាហើយ​ឌឺដង ធ្វើឱ្យគេ​ញញឹម​ស្មើៗហើយ ថែមពាក្យ​ប្តីសម្លាញ់ទៀត​ខាងប្រុស​រេភ្នែក​សម្លឹង​នាង​ទាំង​អារម្មណ៍​ហោះហើរ។

នារីភាក្របួចមាត់ខឹង ម្តងងាកមុខចេញមិនចង់ឃើញ ម្តង​ងាកមកវិញ​ធ្វើមុខមាំនិងហាក់រិះគន់​សកម្មភាព​រោលរាលនេះ​តាមពន្លឺភ្នែក​គ្រាន់តែមិននិយាយស្តី។

«តោងជាប់ចឹង បងដួសកើតដែរ?!»

«មិនបាច់ដួសទេ! អត់ឆ្ងាញ់ផង! អូនលែងចង់ញ៉ាំ! មានអារម្មណ៍ ថាប៉ាស៊ីអ៊ីថ្ងៃនេះទៅជាអត់ជាតិមិនដឹងមកពីស្អីហ្នា៎​​គ្មានជាតិសោះ!»

ប្រុសស្អាតញញឹម ទម្លាក់សមស្លាបព្រាចុះ​ហើយបន្ទោស​តិចៗ៖

«ឈប់កូរឮនៅ? តោះ​ទៅញ៉ាំនៅផ្ទះ នៅក្នុងបន្ទប់យើង​ធានាថាមានជាតិ!»

ស្រីស្អាត​ឃើញ​នារីភាក្រោកចោលកៅអី ទាំងក្តៅក្រហាយ​។​ ដោយ​ចិត្តប្រចណ្ឌ នាង​នៅមិនទាន់សម្អាតបានអារម្មណ៍​ចង់ឈ្នះ ហាន់ដាស្រែក​តាមពីក្រោយ៖

«ម៉ាក់ឈប់ញ៉ាំហើយ?​ មានអារម្មណ៍​អត់ជាតិ​ដូចកូនដែរហ្មែន?!»

«បាន! សម្រាកដុកទ័រ! លេងម៉េះអ្ហះយើងហ្នឹង?»

បុរសនេះ​ខ្សឹបៗដាក់ថ្ពាល់នាង​លាយជាមួយស្នាមថើបតិចៗ។ ​នាង​ងើបមុខ​យឺត​ៗ និង​លែងដៃពីនាយ​។ គេប្រុងឱនមកទៀត​សម្រន់កំហឹង​លើផ្ទៃមុខនាង​ តែត្រូវស្រី​រុញមុខចេញទាំងខឹងមិនទាន់បាត់។

«សង្សារចាស់ដើរទៅហើយ មិនទៅតាមលួងគេ?!»

ថាហើយនាង​ក្តិច​ស្មាបុរសនេះខ្លាំងៗ ខណៈគេនៅទ្រាំមិនស្រែក​ហើយ​សម្លឹងមុខនាង​ញឹមៗ។

«ឮអត់ គីម៉ាល់ ទៅតាម​មនុស្ស​ជាទីស្រឡាញ់របស់ខ្លួនទៅ ឮនៅ?!»

«មនុស្ស​បងស្រឡាញ់នៅនេះ! បងកំពុងបីយកទៅផ្សំដំណេក!»

នាង​ភាំងៗនឹង​សម្តី​គេ​។

​ទើបមក​នឹកឃើញ​ថា ​យើងមិនដែលប្រគល់ខ្លួនប្រាណ​ឱ្យគេសូម្បីម្តងនៅឡើយ​នាង អាងអីមកចេញ​ចរិត​ប្រចណ្ឌ​ ហើយ​រំអុកកូរពេញកោះ ដោយសារ​រូបថតប៉ុន្មានសន្លឹក។ មនុស្សប្រុស​នេះក៏ស្រាប់តែចិត្តធ្ងន់ មិនត្រឹមមិនតបតនឹង​កាយវិការ​ឆ្គាំឆ្គង​របស់នាង សូម្បីតែបង្ហាញការ​ខ្វល់នឹង​អារម្មណ៍ម្តាយ​ចុងគេបន្តិចក៏អត់។

ហាន់ដា​នៅភ្លឹកសម្លឹងកែវភ្នែកប្រុសស្អាត។

គេញញឹមចុងមាត់តិចៗសម្លក់នាង​វិញ​ ជាសញ្ញាថាមនុស្ស​រករឿង​ដូចនាង ​សមនឹង​ទទួលពិន័យហើយ​។         គីម៉ាល់ បីនាង​ឡើងហើបជើងពីកម្រាលស្មៅ….

គីម៉ាល់ដាក់ខ្ញុំចុះ!

រាត្រីស្នេហ៍

បុរសបីនាងបណ្តើរញញឹម​សម្លឹងផ្ទៃមុខរាងពងក្រពើ ដែល​ធ្វើភ្នែក​ក្រឡង់ៗសម្លឹងមុខនាយ។ ដៃហាន់ដាទន់ល្វក់ឱបកស្វាមី​ទាំង​បបូរមាត់ក្តាប់ខឹង។ មាត់នាង​មាន​ផ្ទៃទ្រលុកទ្រលន់ស័ក្តិសមនឹង​ច្រមុះ​រលោងព្រឿងៗ សម្លឹងពេលណា​សម្រាប់គីម៉ាល់នៅតែជាគោលដៅ​ដែលមាត់នាយ​ចង់ប៉ះពាល់បំផុត​និងគ្រប់ពេលវេលា​។

«មិញអ្នកណាប្រចណ្ឌ?!»

គេសួរខ្សឹបៗ នាង​តបវិញ​រ៉ាវ៖

«ឥឡូវក៏នៅតែប្រចណ្ឌ!»

«ហើយគិតធ្វើម៉េចអ៊ីចឹង?!»

បុរសឆ្លើយទាំងញញឹម​បានចិត្ត។​ នាងរលាស់ខ្លួនប្រុងចុះ តែ​ដោយសារ​ខាងប្រុស​ផ្តល់នូវអារម្មណ៍ល្អជាមួយនឹងកែវភ្នែកភ្លឺថ្លា បបូរមាត់​ញញឹម​ស្រស់ស្រាយ​ពេលនាងនៅដំអក់លើហត្ថនាយទាំងតម្អូញ៖

«មានសង្សារ​ចាស់ស្អាតខ្លាំង ពាក់អាវក្រហមវាលខ្នង​ ក៏​តាំងចិត្ត​ចេញមក​ ទុកប្រពន្ធចោល​នៅផ្ទះ!»

នាងក្តិច​នាយឈឺៗ ​បន្តខ្ញាំក្តិច​ចុះឡើងរហូតដល់ទ្រាំលែងបានខាងប្រុសព្រមាន៖

«ទម្លាក់លើស្មៅ ប្រដៅកណ្តាលវាលឥឡូវហើយហាន់ដា!»

នារីនេះឈប់ដៃ តែ​មាត់នាង​​មិនបាន​ឈប់ភាពអួតអាង​យ៉ាង​ទន់ភ្លន់និងភ្លឺរលោងទេ បណ្តាលឱ្យប្រុសចិត្ត​ដែកឯណាក៏មក​ទ្រាំមិនបានដែរ។ ​ប្តី​ដាក់នាង​ចុះ ហើយ​រេភ្នែក​សម្លឹង​ជុំវិញ។

ទីនេះជាជាយព្រៃរបោះ។ មេឃងងឹត​លាយបញ្ចូលគ្នាជាមួយ​ផ្លេកបន្ទោរ​ផ្គរគ្រហឹម​ហាក់ជូនពរដ៏រីករាយដល់ការស្គាល់ចិត្ត​ស្គាល់ថ្លើម​នៅតែបន្តិចទៀតអាចនឹង​ស្គាល់រាងកាយគ្នាហើយ​។

បុរសក្រសោបចង្កេះ​ដោយដៃម្ខាង ហើយទុកដៃម្ខាងទៀត​ផ្ទប់ខ្នងនាង​មកទល់នឹង​រាងកាយ ​ចំណែកមាត់នាយ​គឺកំពុង​លោ​ទៅរក​សងសឹកទៅលើបបូរមាត់ដែលមុននិយាយស្តី​ឡុលៗ​ដាក់នារីភា ​ដូចមនុស្ស​ស្រវឹងស្រា​តាប៉ែដល់កម្រិត។

នាង​ដឹងខ្លួនណាស់ បានជាខំខ្ជឹបមាត់បិទជិត ធ្វើឱ្យខាងប្រុស​ញញឹមគ្រឺត ។ គីម៉ាល់និយាយដៀមដាម ​ដាក់ភ្នែកក្រឡិងក្រឡង់របស់នាងដែលខ្មៅក្រឹបក្រោមស្បៃរាត្រីកាល៖

«ហាមាត់ហាន់ដា! ហាមាត់អូនសម្លាញ់! ​ប្តី​ចង់រាវរកឆ្អឹងដែលឆ្លាក់! អ្ហះ? មិញអូនបងពីរោះណាស់យើងហ្នឹង! ឥឡូវ​បិទមាត់ធ្វើស្អីអ្ហះ​ ដុកទ័រ​!»

នាង​គ្រវីក្បាលយ៉ាងញាប់។ កាន់តែគ្រវីខាងប្រុសកាន់តែរឹតដៃ ។ ​ចរិតនាង​មិនអាចធ្វើឱ្យប្តីម្នាក់នេះ​ទ្រាំឱ្យដល់ផ្ទះបានពិតមែន ណាមួយ​នាង​ជាបុស្បាដែលស្អាតខ្លាំងឡើងៗ​ក្នុងភាព​ងងឹត​ អាចនិយាយបានថា ផ្ទៃមុខមួយនេះ​ជាទស្សនីយភាពល្អឥតខ្ចោះបំផុតសម្រាប់បេះដូងគីម៉ាល់។

ខាងប្តីរមៀល​ប្រអប់បាតដៃ​ឆ្វេងមកលើលុះដល់ចង្កោមសក់ស្រីក្បែរគុម្ពត្រចៀក ដោយគ្មានខ្វល់អ្វី​នឹងការបដិសេធរបស់នាងឡើយ។  មួយប៉ប្រិចភ្នែកប៉ុណ្ណោះគេដណ្តើមបានការ​ដកដង្ហើមរបស់នាង ហើយចាប់ផ្តើមបន្តជីវិត​ទៅមុខដោយប្រើខ្យល់អុកស៊ីសែន​តែមួយជាមួយគ្នា។

នាង​ផ្អៀងក្បាលទៅតាមការបង្ខំថើបនេះ រហូតដល់ជើងចំជំទើតតទល់ទៅនឹងកម្ពស់របស់គេ។ វាដូចជារាងកាយរបស់នាងកំពុងតែ​ក្បត់ការតាំងចិត្ត​ ហើយ​ជម្នះធ្វើសកម្មភាពដោយគ្មានការអនុញ្ញាតពីខួរក្បាលនាងសោះ ចប់ហើយហាន់ដា។

ដៃនាង​ទាំងពីររុញស្មាបុរសនេះចេញ ខណៈដៃនាយ​នៅមានៈ ក្រសោបនាង​ជាប់ កុំថារបូត​សូម្បីរេចេញពីមាត់គេតែបន្តិចក៏គ្មានផ្លូវ​ដែរ។

នាង​គោះស្មាគេម្តងហើយ​ម្តងទៀត ​សង្ឃឹមបុរសនេះដឹងខ្លួនមកវិញថានេះ​នៅកណ្តាលវា ក្រោមលំហមេឃ​ប៉ុន្តែនៅពេលដែលបបូរមាត់ខាងប្រុស​ដែលនាង​បានលង់ចិត្តជាយូរមកហើយ​រេចុះឡើងថ្នាក់ថ្នមចង្វាក់ដង្ហើមជាមួយនាង  ក្លិនខ្លួនគេ ឈាមជ័រនិង​គ្រប់យ៉ាង​នៃរាងកាយគេ​ហាក់កំពុង​ក្លាយមកជាកម្មសិទ្ធចែករំលែក​ជាមួយនាង ​ដែលជា​ចំណីពិសេស​បំផុតមួយ​ឱ្យខួរក្បាលរបស់នាងស្លុតស្លុង​លែងរឹងមាំបាន។

ដៃគីម៉ាល់ទម្លាក់មករុំជុំវិញចង្កេះរបស់ហាន់ដា ព្រោះក្បាលនាង​លែងរើ​ លែងរេហើយ។ ដៃស្រីស្អាតរេឡើងផុត​ពីស្មាប្រុសម្នាក់នេះ ច្រវាត់រកគ្នានៅក្នុងសំណុំសក់ខាងប្រុសរហូតដល់គេ មានអារម្មណ៍ថា ម្រាមដៃរបស់នាងកំពុងរេរាំទៅតាម​ស្នាមថើបមួយនេះ។

ផ្គរគ្រហឹមប្រាវពួកគេនៅតែមិនកម្រើកចេញពីគ្នា​រហូត​ទាល់តែមេឃភ្លៀងខ្ជោល…..