សៀភៅបរទេស – Meysansotheary

រឿង៖ នាងរ៉ាផុនហ្សែល
យូរលង់មកហើយ នៅនគរអ៊ីតា មាន​កសិករពីរនាក់ប្តីប្រពន្ធ  ​ប្រាថ្នា​ចង់​បាន​កូនម្នាក់ ព្រោះរៀបការជាច្រើនឆ្នាំនៅតែ​ឥត​ប្រយោជន៍។

ដោយការបួងសួងជានិច្ច រដូវរងាមួយ ព្រះ​បាន​សម្រេច​តាម​បំណង​ប្រាថ្នារបស់ពួកគេ ដោយ​ផ្តល់នូវការមានផ្ទៃពោះ។

នៅខាងក្រោយផ្ទះរបស់ពួកគេ មានបង្អួចតូចមួយ ដែលអាចមើលឆ្ងាយរំលងសួនច្បារដ៏ស្រទន់ និងឆ្លុះដល់ផ្ទះស្តុកស្តម្ភប្រកបដោយកម្រាល​ រុក្ខជាតិដ៏ស្រស់ស្អាតបំផុតក្នុងលោក ហ៊ុមព័ទ្ធដោយជញ្ជាំងខ្ពស់ គ្មាននរណាម្នាក់ហ៊ានចូលទៅដល់ ព្រោះជាកម្មសិទ្ធិរបស់មេធ្មប់ដែលមានអំណាចម្នាក់។

ថ្ងៃមួយ ស្ត្រីមានផ្ទៃពោះម្នាក់នោះ បានមកឈរនៅបង្អួចនេះ ក្រឡេកមើលសួនច្បារផ្ទះមេធ្មប់ ហើយនាងបានឃើញផល​នៃ សាឡាដ Rapunzel គួរឱ្យឈ្ងុយឆ្ងាញ់។

បន្លែមាន​ពណ៌ស្រស់ និងក្លិនជះក្រអូប ប្រហើរ ទាក់ទាញនាងឱ្យស្រក់ទឹកមាត់ នឹកប៉ងប្រាថ្នាចង់ញ៉ាំសាឡាដនោះជាដាច់ខាត។

បំណងប្រាថ្នាកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ហើយនៅពេលដែលនាងដឹងថា នាងមិនអាចបានសម្រេច ស្ត្រីក៏​រងទុក្ខ​ដោយការស្រេកឃ្លាន​ព្រោះ នាងបានបដិសេធអាហារនានា  ហើយស្លេកស្លាំង និងរងជំងឺខ្សោះរាងកាយយ៉ាង​វេទនា។

ការនេះធ្វើឱ្យប្តីរបស់នាងភ្ញាក់ផ្អើលនឹងមិនអស់ចិត្ត​ជាខ្លាំង។

គាត់បានសួរទៅនាងជារឿយៗថា តើមានអ្វីកើតឡើងបានជាប្រពន្ធជាទីស្រឡាញ់មិនអាចបរិភោគអាហារ​ចូល ចុះឱ្យទារក​កើតមកបានដោយរបៀបណា?

ឮហើយ នាងបានយំយែកនិងសារភាពថា ប្រសិនបើ មិនបានហូបសាឡាដ Rapunzel ពីសួនច្បារខាងក្រោយផ្ទះមេធ្មប់ នាង​ប្រាកដជាឃ្លាន​ដល់ដាច់ពោះស្លាប់។

ប្តី ​ដែល​ស្រឡាញ់​ប្រពន្ធពេក ជា​ជាង​ឱ្យ​ប្រពន្ធ​​ស្លាប់ ក៏សម្រចចិត្ត​ថា  ​ត្រូវ​ទៅលួច​យក​សាឡាដ​ពី​សួន​នោះ​មក​ឱ្យ​នាង ទោះ​គ្រោះថ្នាក់​យ៉ាង​ណា​ក៏​ដោយ។

គិតហើយ  នៅល្ងាចដដែលនោះ គាត់បានប្រថុយ​ឡើងជញ្ជាំង ឆ្មក់ចូលទៅក្នុងសួនច្បាររបស់មេធ្មប់ ចាប់ដកយកបាន​សាឡាដ Rapunzel មួយគុម្ពតូច ហើយយកទៅចំអិនឱ្យប្រពន្ធ។

ភ្លាមៗនោះ នាងក៏បានធ្វើអាហារ​សាឡាដដ៏អស្ចារ្យនិងបរិភោគពេញដោយសុភមង្គលឥតគណនា។

នាងពិតជា​ចូល​ចិត្ត​វា​ខ្លាំង​ណាស់ ទាំង​មាន​រសជាតិ​ឆ្ងាញ់ និងក្លិនឈ្ងុយ។ នៅ​ថ្ងៃ​បន្ទាប់​នាង​ញ៉ាំ​វា​យូរ​ជាង​មុន​ដើម្បី​រម្ងាប់​ចំណង់​តែមិនចេះឈប់ចំណង់ទេ ដូច្នេះហើយ​ បុរសជាប្តី​ត្រូវ​ចូល​ទៅ​ក្នុង​សួន​ច្បារ​ម្ដងហើយ​ទៀត។

យប់មួយពេលព្រលប់ គាត់បានឡើងលើជញ្ជាំងសួនច្បារដូចសព្វដង ប៉ុន្តែពេលចុះដល់ដីក៏ត្រូវតក់ស្លុត​ព្រោះ មេធ្មប់បានបង្ហាញខ្លួន។

ឈរនៅមុខគាត់មេធ្មប់បាន​និយាយ​ដោយ​ទឹកមុខ​ខឹងសម្បា​ថា៖

«ឯងជាចោរ! ​នឹង​ទទួល​ទោស​យ៉ាង​ធ្ងន់ធ្ងរ​»​

“អូ!” បុរសអង្វរករឡើងឆ្លើយថា៖

“សូមអ្នកមេត្តាអាណិតខ្ញុំផង ខ្ញុំធ្វើវាដោយសេចក្តីត្រូវការដ៏ក្រៀមក្រំប៉ុណ្ណោះ! ប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះ មានអារម្មណ៍ឃ្លានទល់ស្លាប់ ប្រសិនបើនាងមិនបានហូបវា!»

ពេល​នោះ មេធ្មប់ក៏លែង​ខឹង​ ហើយ​និយាយ​តបថា៖

«​បើ​ដូច​ឯង​និយាយ យើង​នឹង​ឱ្យ​ឯង​យក​សាឡាដ​ទៅរាល់ថ្ងៃផ្គាប់​​ចិត្ត​នាងតែមាន​​លក្ខខណ្ឌថា  ​ឯង​ត្រូវ​ឱ្យ​កូន​ដែលកើតមកនោះមកជាកូនយើង យើងធានា​ ​នឹង​មើល​ថែ​នាងបានល្អជា​ង​ម្ដាយទាំងអស់ក្នុងលោក​។

បុរស​ដែល​ភ័យ​ខ្លាចសេចក្តីមរណា​​ ​គាត់​បាន​យល់​ព្រម​គ្រប់​យ៉ាង។​​ ​មិនយូរទេ ​ពេល​ប្រពន្ធ​សម្រាល​កូន​ភ្លាម ក៏បានទារិកា​មួយរូប​គួរឱ្យស្រលាញ់បំផុត។

មេធ្មប់​ក៏​លេច​មុខ​ដាក់​ទារក​នោះ​ឈ្មោះថានាង  Rapunzel ហើយ​យក​ទារិកា​​ទៅ​បាត់។

Rapunzel គឺជាកូនស្រីដ៏ស្រស់ស្អាតបំផុតនៅលើភពផែនដីបណ្តាលឱ្យមេធ្មប់ភ័យណាស់ប្រសិន​ត្រូវបាត់បង់នាង។ នៅពេលនាងមានអាយុ 12 ឆ្នាំ មេធ្មប់បានបង្ខាំងនាងនៅលើប៉មកណ្តាលព្រៃជ្រៅដែលគ្មានជណ្តើរ ឬច្រកទ្វារ មានតែកូនបង្អួចតូចមួយ មិនអាចទាក់ទងអ្នកណាបានទាំងអស់។

រាល់ពេលចង់ចួបនាង មេ​ធ្មប់​តែងតែមកឈរ​នៅ​ខាង​ក្រោមប៉ម​ ហើយ​ហៅកូនធម៌នេះ​ថា៖

«Rapunzel, Rapunzel, ទម្លាក់សក់មក ឱ្យម៉ែតោងឡើង!»

Rapunzel មានសក់វែងដ៏អស្ចារ្យ និងពណ៌រលើប​រលោង​ទន់ល្អដូចមាស។

នៅរាល់ពេលណាដែលនាងឮសំឡេរបស់មេធ្មប់ នាងបានដោះសក់មកចងនៅជុំវិញទំពក់នៅលើបង្អួច ឱ្យមេធ្មប់ប្រតោងក៏ឡើងមក។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក បុត្រា​របស់​ស្ដេច​បាន​ជិះ​កាត់​ព្រៃ ហើយសម្គាល់ឃើញ​ប៉មចម្លែក។ ទ្រង់បាន​បំបោល​អាជានេយ្យ​តម្រង់​ទី​នោះ ត្រចៀក​បាន​​ឮ​បទ​ចម្រៀង​ដ៏​ពីរោះ​មួយពីនារីណាម្នាក់សមតែមាន​សម្ផស្សផុតគេ។

​គឺ Rapunzel ដែលនិយម​ច្រៀងជានិច្ច ​កំដរភាពឯកោនៃជីវិតនាង។ ព្រះរាជបុត្រ​កាន់តែឮក៏អន្ទះសាចង់​ឡើង​ទៅ​រកនាង​តាម​ទ្វារ​ប៉ម តែ​​មិន​ឃើញមានទ្វារ​ក៏ជិះសេះបកទៅរាជវាំង យកទៅតាមនូវចិត្ត​អន្ទះសារមិនអស់មិនហើយ។

ចម្រៀងរបស់នាង ពិតជាយក​បេះដូងទ្រង់ បណ្តាលឱ្យរាជបុត្រាតែងតែឆ្មក់មកចូលព្រៃជារៀង​រាល់ថ្ងៃដើម្បីសំងំ​ស្តាប់នាង​ ។

លុះដល់ថ្ងៃមួយ ពេលទ្រង់មកឈរនៅខាងក្រោយដើមឈើ ក៏បាន​លបឃើញមេធ្មប់មកដល់​ ហើយលបឃើញ​ដឹងឮច្បាស់ពីរបៀបដែលនាងហៅកូនឱ្យទម្លាក់សក់។

ព្រះអង្គ​យល់ថា នេះជានិស្ស័យនៅបុពេ្វពិតៗ។

លុះ​ថ្ងៃ​បន្ទាប់ ​ដល់​ពេល​ងងឹត ទ្រង់​ក៏បន្លំ​ទៅដល់​ប៉មពិតមែន​ ហើយ​ហៅនាង​​ថា៖

«Rapunzel, Rapunzel, ទម្លាក់សក់មកណា៎»

ភ្លាម​នោះ​សក់​មាសក៏ត្រូវបានទម្លាក់​​ចុះមកពិតប្រាកដមែន ឯព្រះរាជ​បុត្រ​ក៏ប្រតោង​ឡើងបាន​ទៅ។

ដំបូង Rapunzel មានការភិតភ័យយ៉ាងខ្លាំង នៅពេលឃើញវត្តមានបុរសសង្ហា​ដែលជាតិនេះនាងមិនធ្លាប់ឃើញម្តង ប៉ុន្តែ ដោយរាជបុត្រ​ចេះនិយាយជាមួយនាងយ៉ាងរាក់ទាក់ ហើយសារភាពប្រាប់នាង ថាបេះដូងទ្រង់រំជើបរំជួលដោយសារបទចម្រៀងច្រៀងរបស់នាង ក៏​បាន​ធ្វើ​ឱ្យ Rapunzel ភ្លេចការភ័យខ្លាចរប្តូរមកវិញដោយអារម្មណ៍កក់ក្តៅស្និទ្ធស្នាល។

ហើយនៅពេលដែលទ្រង់បានសួរនាងថា តើនាងនឹងរៀបការជាមួយទ្រង់ទេ នាងបានត្រិះរិះថារាជបុត្រា​ នឹង​ស្រឡាញ់នាង ច្រើនជាងមេធ្មប់ចំណាស់ ក៏និយាយយល់ព្រមឡើងថា “ចាស៎” ហើយដាក់នាងក្នុងបាត ដៃទ្រង់។

នាង​បាន​និយាយ​ថា​៖

«​ខ្ញុំ​ចង់​ទៅ​ឆ្ងាយ​ជាមួយ​អ្នក!  ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​​ចុះពីប៉ម​នេះ​ដោយ​របៀប​ណា​ទេ!ដូច្នេះខ្ញុំមានគំនិតមួយ   លើកក្រោយ​រាល់ពេល​អ្នក​មកលេង ​ចូរ​យក​ខ្សែ​សូត្រ​មក​ជាមួយ ខ្ញុំ​នឹង​ត្បាញ​ជាធ្នាក់ជណ្ដើរសម្រាប់ចុះ​ចេញ ហើយ​ពេល​ណាវា រួចរាល់ខ្ញុំនឹងឈានចុះ ហើយអ្នកនឹង​យកខ្ញុំទៅកាន់រទេះសេះរបស់អ្នក!»

បុត្រា​បាន​យល់​ស្រប​ ហើយចាប់តាំង​ពី​ពេល​នោះមក ​រាល់វេលាដែលទ្រង់យាង​មក​ចួប​នាងបានយកមកនូវសូត្រតាមនាងបង្គាប់។

ប៉ុន្តែ គ្រប់យ៉ាងបានខូចការ​ដោយសារ ថ្ងៃមួយមេធ្មប់កាន់តែចាស់កាន់តែពពីមពពើម យឺតយ៉ាវរហូតដល់ Rapunzel នឿយហត់ចិត្ត​ក៏បានភ្លាត់និយាយខឹងថា៖

«ប្រាប់ខ្ញុំមក លោកម៉ែ Gothel ហេតុអ្វីបានជា ពិបាកទាញអ្នកឡើងម្ល៉េះ? អ្នលធ្ងន់និងស្ទក់ជាងរាជបុត្រាឆ្ងាយណាស់!»

មេធ្មប់ឮហើយស្រែកភ្លាត់សំឡេងថា​៖

«ឱ! កូនស្រីគម្រក់! នាងបានក្បត់ម្តាយ?»

ដោយកំហឹង ធ្មប់ នាងបានកាន់សក់ដ៏ស្រស់ស្អាតរបស់ Rapunzel និង រុំវា ជុំវិញដៃឆ្វេងរបស់នាង ហើយ ខ្ទាស់ដៃស្តាំផងដែរ។

ធ្មប់មិនដឹងកំហុសក្នុងការ​នាំ Rapunzel កម្សត់ឱ្យរស់គ្មានន័យក្នុងវាលរហោស្ថានដែលជាកន្លែងដែលបែបនេះទេ ថែមទាំងចង់លើកនាង​យកទៅឃុំចោល​នៅទីមួយទៀតសែនឆ្ងាយដាច់សង្វែង។

នៅពេលល្ងាចមកដល់ ធ្មប់សំងំ​រង់ចាំបុត្រាស្តេច។ ពេលទ្រង់មកដល់នៅក្រោមកាលណា បានស្រែកហៅសង្សារថា៖

«Rapunzel, Rapunzel ទម្លាក់សក់មក!»

ធ្មប់បាន​ទម្លាក់សក់ដែលកាត់ចេញនោះ ទាញ​ឱ្យបុត្រា ស្តេចបានឡើងលើ ប៉ុន្តែជំនួសឱ្យចួបជាមួយ​នាង​ Rapunzel ជាទីស្រឡាញ់ ទ្រង់បែរជាប្រទះប្រឈមនឹងមេធ្មប់កំណាចដែលមើលមកចង់ពិឃាដទ្រង់។

ធ្មប់ស្រែកចំអកឡើងថា៖

«អាហា! ឯងចង់ពង្រត់យកកូនជាទីស្រឡាញ់របស់យើងចេញពីយើង  ប៉ុន្តែសោកស្តាយ បក្សីដ៏គួរឱ្យស្រឡាញ់លែងនៅក្នុងសំបុកនេះទៀតហើយ ឯងនឹងមិនបានឮនាងច្រៀងទៀតទេ! ឆ្មាខ្មោមួយ​បានចាប់វាទៅឆី នឹងកោសភ្នែកចោររបស់ឯងដែរ! ជាតិនេះ ឯងនឹងមិនបានឃើញនាងទៀតជារៀងរហូត!»

ថាចប់ធ្មប់លោតទៅបាត់។

ព្រះរាជបុត្រ​កើត​ចិត្ត​សោក​សង្រេង ហើយទ្រង់​ក៏​លោត​ចុះ​ពី​ប៉មជាមួយ​​សេចក្តី​អស់សង្ឃឹម ។ ជាមួយបណ្តាសាធ្មប់ ទោះទ្រង់បាន​រួច​ជីវិត ប៉ុន្តែ​បន្លា​​បាន​ធ្លាក់​ចេញ​ពី​ភ្នែក​ទ្រង់ ឈឺផ្សានិងងងឹតខ្វាក់។

ជាមួយការឈឺចាប់ ព្រះអង្គ​នៅមានៈចច្រប់ដើរជុំវិញព្រៃទាំងពិការភ្នែក មិនបានអាហារ​អ្វីក្រៅពីឫស និងផ្លែប៊ឺរី ហើយមិនបានធ្វើអ្វីកើតក្រៅតែពីយំសោក នឹកដល់នាងRapunzel ជាទីស្រឡាញ់។

ពេញមួយឆ្នាំ ព្រះអង្គបានរង់ចាំនៅក្នុងព្រៃ ក៏បានឮសំឡេងច្រៀងមួយ​ដែលនាំជំហាន​ទ្រង់​ទៅដល់ទីរហោស្ថាន ដែល Rapunzel បាននឹងកំពុងរស់នៅយ៉ាងវេទនា ជាមួយកូនភ្លោះដែលនាងសម្រាលបានពីស្នេហា​ពួកគេ  គឺកូនប្រុសម្នាក់ និងស្រីម្នាក់។

ឃើញ រាជបុត្រា​ពិកាភ្នែកតោកយ៉ាក  Rapunzel នៅតែស្គាល់ចំណាំគាត់ ហើយផ្តេកខ្លួនមក ក្នុងដៃរបស់ទ្រង់ជាមួយ ទឹកភ្នែកស្មោះស្នេហា។

នៅពេលដែលនាង​បាន​ស្រក់ទឹកភ្នែកម្តងទៀតទ្រង់ក៏យំតាម ហើយពេលនោះទ្រង់ស្រាប់តែរួចបណ្តាសានិង អាចមើលឃើញដូចពីមុន។

ពេលនោះហើយ ទ្រង់បាន​នាំ​នាងនិងកូនៗ ត្រឡប់​ទៅរាជ​នគរ​ រៀបអភិសេកយ៉ាងអំណរ ហើយ​ពួក​គេ​បាន​រស់​នៅ​យ៉ាង​សប្បាយ​រីក​រាយតរៀងទៅ។

រឿង បងប្អូនពីរនាក់
យូរណាស់មកហើយ នៅទីក្រុង​គែរប្រទេសអេហ្សីប ពេល​មួយ​មាន​បង​ប្អូន​ពីរ​នាក់រស់នៅជាអ្នកចម្ការ។ នោពេលឪពុកម្តាយ​​ស្តាប់ចោល ពួកគេ​​បាន​ទទួល​ដី ជាចំណែកពាក់កណ្តាលម្នាក់ៗទុកចិញ្ចឹម​ជីវិតដោយការធ្វើស្រែចម្ការរៀងៗខ្លួន។

យូរៗទៅ បងប្រុសគេបានរៀបការ និងមានកូន៦នាក់ ចំណែកប្អូនប្រុសមិនដែលរកបាននារីម្នាក់ដែលសមចិត្ត​នឹងមករៀបការកសាងគ្រួសារទេ។

យប់មួយ វេលាចូលដេក ប្អូនប្រុសដេកមិនលក់ព្រោះរវល់ជាប់​គិតស្មុគស្មាញ​ថា​៖

«​គ្រប់យ៉ាងដូចជា​មិន​យុត្តិធម៌​ទេ ​ដែល​យើង​ម្នាក់ៗ​មាន​ដី​ពាក់​កណ្តាល​សម្រាប់​ធ្វើ​កសិកម្មព្រោះខ្ញុំម្នាក់ឯង តែបងប្រុសរបស់ខ្ញុំមានកូនប្រាំមួយនាក់និងប្រពន្ធត្រូវចិញ្ចឹម! គាត់គួរតែត្រូវការស្រូវច្រើនជាងខ្ញុំតែគាត់មិនដែលត្អូញ!»

នៅយប់ដដែលនោះ ប្អូនប្រុសបានទៅជង្រុករបស់គាត់ ហើយប្រមូលយកស្រូវសាលីបីបាវធំផ្ទុកលើសត្វលាបី និង​បាន​ឡើង​លើ​ភ្នំ​ដែលជា​បំណែក​កសិដ្ឋាន​ពីរចំណែកនោះ  ទុក​បាវស្រូវនៅនឹង​​ចម្ការ​របស់​បង​ប្រុស​គាត់ទើប​ ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​មាន​អារម្មណ៍​រីក​រាយ​នឹងការបរិច្ចាគ​របស់​ខ្លួន​ឯង។

នៅ​យប់​ថ្ងៃ​ដដែល​នោះដែរ បងប្រុស​ក៏​ដេក​មិន​លក់ព្រោះ​គិត​ថា​៖

«​អាណិតណាស់ ​យើង​ម្នាក់ៗ​មាន​ដី​ពាក់​កណ្តាល​សម្រាប់​ធ្វើ​កសិកម្មតែ ពេល​ចាស់​ទៅ ប្តី​ប្រពន្ធ​ខ្ញុំ​នឹង​មាន​កូន​ធំ​មក​មើល​ថែ​ធ្វើស្រែជំនួស  មិន​បាច់​ដល់មាន​​ចៅយ៉ាងខ្ញៀវខ្ញារសប្បាយទេ​​ ខុសអីតែប្អូន​ប្រុសកម្សត់​ខ្ញុំ ​​គ្មាននរណា​ម្នាក់នឹងគេ! ​ យ៉ាង​ហោច​ណាស់​គាត់​គួរ​លក់​ស្រូវឱ្យ​បាន​ច្រើន ​ពី​​ឥឡូវ​ហ្នឹង​ទើប​គាត់​អាចរក្សាលុយ​ទុកពេលចូលជរាផ្គត់ផ្គង់​ខ្លួន​ឯង ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​វ័យ​ចំណាស់​បាន​»។

គិតហើយ បងប្រុសក៏ក្រោក​​ប្រមូល​ស្រូវ​សាលី​បីបាវ​យ៉ាង​សម្ងាត់ ហើយ​ឡើង​លើ​ភ្នំ ​ទុក​ស្រូវ​ក្នុង​ជង្រុក​របស់​ប្អូនប្រុសទើប ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​មាន​អារម្មណ៍​ពេញ​ចិត្ត​នឹងការងារនេះ។

នៅ​ព្រឹក​បន្ទាប់ ពេល​ប្អូន​ប្រុស​ចូល​ទៅ​ក្នុង​ជង្រុក​ក៏ភ្ញាក់​ផ្អើលខ្លាំង​​ដោយ​ឃើញ​បរិមាណបាវស្រូវ​ខ្លួន​​មិន​ប្រែប្រួលចំនួន​។ គាត់បាននិយាយប្រាប់ខ្លួនឯងថា យប់មិញខ្ញុំយល់សប្តិថាជួយបងខ្ញុំ តែមិនបានយកស្រូវសាលីទៅពិតៗទេ យប់នេះខ្ញុំនឹងធ្វើឱ្យប្រាកដបានជួយគាត់!»។

មិនបានគិតដល់ទេថា ពេលដដែលនោះ  បងប្រុសរបស់គាត់ ក៏កំពុងឈរនៅក្នុងជង្រុក ដោយគិតដូចគ្នា។ លុះដល់យប់ជ្រៅ ម្នាក់ៗប្រឹងជញ្ជូនប្រមូលស្រូវសាលីយ៉ាងច្រើនពីជង្រុកខ្លួន ហើយធ្វើដំណើរទាំង ងងឹត យកទៅទម្លាក់ផ្លុង​ក្នុងជង្រុករបស់បងប្អូនខ្លួនជាសម្ងាត់។

នៅព្រឹកបន្ទាប់ បងប្អូនមានការងឿងឆ្ងល់ ម្តងទៀត។

«អាចច្រឡំយល់សប្តិថាជាការពិតដោយរបៀបណា?» ម្នាក់ៗគ្រវីក្បាលមិនយល់។

នៅយប់ទីបី ដោយមានការតាំងចិត្តខ្លាំងជាងពេលណាៗទាំងអស់ពួកគេ​ម្នាក់ៗបានប្រមូលដុំស្រូវសាលីដ៏ធំមួយពីជង្រុកផ្ទាល់ខ្លួនមកដាក់លើរទេះ ហើយទាញយឺតៗកាត់តាមវាលស្រែ តស៊ូឡើងទៅលើភ្នំ។  ​ក្រោម​ស្រមោល​នៃ​ព្រះ​ចន្ទ​ម្នាក់ៗ​បាន​កត់​សម្គាល់​ឃើញ​រទេះ​មួយបរមក​ពី​ចម្ងាយដែរ។ តើវាអាចជានរណា?

នៅពេលដែលបងប្អូនប្រុសទាំងពីរបានចូលកៀក​និងមើលស្គាល់គ្នា​ទើបបានដឹងពីអ្វីដែលបានកើតឡើងបីថ្ងៃមកនេះ។ ពួកគេឱបគ្នា​ហើយពន្យល់ពីអារម្មណ៍ដែលឈឺឆ្អាល ។

តមកបានសន្យាថា នឹង​រស់នៅជាមួយគ្នា ក្នុងជង្រុករួមលែងបែងចែកអ្វីទាំងអស់។ សេចក្តីស្រលាញ់ឈឺឆ្អាល ជាមនោសញ្ចេតនា​ដ៏មាន​អត្ថន័យក្នុងនាមជាគ្រួសារ។

ចប់

រឿង៖ ដំណើរផ្សងព្រេងរបស់ស៊ីនបាដ ភាគបញ្ចប់
ពេល​​បាន​​​ឮ​​ហើយ​ ពួកយើងគ្រប់គ្នា​ពេញដោយការ​​ភ័យ​​ខ្លាចនិង​ចាប់​ផ្ដើម​ដាក់​ព្រលឹងព្រលះថ្វាយ​ចំពោះ​ព្រះអល់ឡោះ។ មិនយូរប៉ុន្មាន យើងបានឮសូរគ្រហឹមដូចផ្គរលាន់ ហើយត្រីដ៏ធំមួយក្បាលលេចឡើងមកនឹង​បានហែលស្លេវតម្រង់មករក​សំពៅ​យើង​។ វា​មាន​ខ្នង​ទូង​ធំ កម្ពស់​ដូច​កូន​ភ្នំ ហើយមានល្បឿនលឿនជាងសំពៅដប់ដង។ ពេលយើងកំពុងត្រៀមខ្លួនសម្រាប់ការស្លាប់ក្នុងពោះត្រីយក្ស ស្រាប់តែលេចសត្វពស់វែងធំ​ដ៏សាហាវមួយក្បាលហក់មកត្របាក់ត្រីជាអាហារ។

សត្វខ្នាតយក្ស​ទាំង​ពីរ ដ្បិតតែ​មិនទាន់​បាន​ធ្វើ​ចលនា​វាយ​ប្រហារមកលើសំពៅ​យើង ក៏ពួកយើង​នៅទីនេះ អាចនឹង​ស្លាប់​ដោយ​ការ​ភ័យ​ខ្លាចលេចនោម​។

​      មិនទាន់ចប់ទៀត ប្រទូសរ៉ាយ​បានបង្កជាសំឡេងនិងកំរោលរលក ផ្អើលហៅសត្វ​ទី​បី​​លេច​ចេញ​ពី​ក្នុងជម្រៅមហាសាគរ។ សត្វទីបីមាន​ខ្លួនជាមហាពស់ មាត់និងក្បាលជាតោ។ វាមិនរវល់នឹងសត្វទាំងពីរមុនទេ បែរជាបើកមាត់តម្រង់មកត្រងសំពៅរបស់យើង។ ពួកយើងស្រែកឱបគ្នា ក្រឡេកមើលទៅថ្គាមរបស់វា ដែលធំជាងទ្វារទីក្រុងទៅទៀតតើយើងអាចគេចផុតរបៀបណាបាន?

ខ្ញុំបានបួងសួង​​អង្វរ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ឱ្យ​ជួយជាចុងក្រោយមុនពេល​ខ្យល់​ពីមាត់សត្វបានបក់​បោក​មក​លើ​កប៉ាល់​ឱ្យប៉ើងងើប​ឡើង​ពីក្នុងវាល​ទឹក ហើយបោកខ្ជោល​ធ្លាក់ទៅ​លើឆ្នេរ​ថ្មប៉ប្រះ​ទឹកបំបែកកម្ចាយជាបំណែកៗ។

យើងគ្រប់គ្នានិងអ្វីៗទាំងអស់នៅលើសំពៅបានធ្លាក់ចូលទៅក្នុងសមុទ្រវិញ ខណៈខ្ញុំ​ជិះ​លើ​បន្ទះ​ក្តារ​ដោយ​ជើង​ទធាក់​ទៅ​មុខ​ដូច​សេះ។ ខ្យល់​និង​ទឹក​កំពុងប្រជែងស្ទង់កម្លាំងរបស់លេង​​ខ្ញុំដោយ​បាន​បោះរាងកាយ​​ខ្ញុំ​ឡើង​ចុះ ចុះឡើងឈ្លក់ទឹកង៉ាង។

ពេលនោះហើយ ខ្ញុំស្រែកយំតិះដៀល​ខ្លួនឯងថា៖

«អូ ស៊ីនបាដ អូស៊ាម៉ាន! ឯងមិនបានរៀនចាំពីមេរៀននៃការរងទុក្ខនិងការលំបាកមុនៗទេ! ឯង​បាន​ស្បថ​ថា​នឹង​បោះបង់​ការដើរសមុទ្រ​ ប៉ុន្តែ​ឯង​បានបំពាន​! ឯង​សម​នឹង​ទទួល​រង​ទុក្ខ​វេទនាសាដើម​​ដដែលជាដដែល! ការលោភលន់នេះឯង ជាហេតុនាំឱ្យឯងស្លាប់ទាំងមិនទាន់ដល់ពេល!»

មិនយូរប៉ុន្មាន ខ្ញុំប្រមូលអារម្មណ៍របស់ខ្ញុំមកវិញ ហើយគិតថា៖

«ប្រសិនលើកនេះ អាចឆ្លងផុត! ខ្ញុំប្រែចិត្តដោយស្មោះឥតវៀចវេចំពោះព្រះអល់ឡោះដ៏ខ្ពង់ខ្ពស់ទៀតទេ! តណ្ហារបស់ខ្ញុំសម្រាប់ការចំណេញនិងការបណ្តាក់ទុនខ្ញុំនឹងដាក់ចុះ មិនធ្វើដំណើរជួញប្រែតាមសមុទ្រទៀតជាដាច់ខាត សូម្បីតែគិតឬក្នុងសុបិន»។

ខ្ញុំ​បាន​បន្តបណ្តែតខ្លួន​ធ្វើ​បែប​នេះ​អស់​រយៈ​ពេលមួយយប់មួយ​​ថ្ងៃស្រេកឃ្លាននិងខ្សោះទឹក​​រហូត​​ដល់​​ចុង​​ក្រោយ​ខ្ញុំ​បានទើរ​ទៅ​ដល់​កោះ​មួយថ្មី​ដែល​ខ្ញុំមិនដែលស្គាល់​ឬធ្លាប់ឃើញ។

ទីនោះខ្ញុំបានឃើញឈើ​តម្រុយនៃសម្បក​ផ្លែ​ឈើ។ ជាការពិតណាស់​ ប្រសិនទីណាមាន​ឈើហូបផ្លែ ប្រាកដជាមានប្រភព​​ទឹក​សាបមិនខាន ពុំនោះទេដំណាំរស់មិនបានទេ។ ខ្ញុំបាន​ដើរ​រហូត​ដល់​​រក​ឃើញដើមពុទ្រាតូចៗ ខ្លះមានជាតិជូរ ខ្លះផ្អែមនិងខ្លះចត់។ ក្រោយពីចម្អែតហើយ​ ខ្ញុំក៏បន្តតាមសន្ធឹកខ្យល់រហូតដល់រកឃើញ​ដៃ​ទន្លេ​ដ៏ខៀវស្រងាត់មានទឹក​ស្អាតឆ្វាំងនិងរសជាតិ​ទឹក​ផ្អែម​។ ក្បែរនោះមានដើមឈើបែកមែកសាខាដែលផ្ទុកដោយ​​ផ្លែឈើធំៗ សាច់វា​ទន់ និងផ្អែមក្រអូបចាប់​មាត់​​ ដែល​​ខ្ញុំមិន​ធ្លាប់ស្គាល់ឬបានភ្លក់ពីមុនមកឡើយ។

​      ខ្ញុំបានចម្អែតនិងសម្រាកគួរសមរួចរាល់​ ក៏រកមធ្យោបាយ​ចង​ឈើ​ប្រណីត​មួយ​ចំនួន​ធ្វើ​ក្បូន​ដោយខ្លួន​ឯង។ ជាច្រើនថ្ងៃដែលខ្ញុំដេកនៅលើទូករបស់ខ្ញុំ រង់ចាំទម្រាំកម្លាំងខ្យល់មកដល់ខ្ញុំក៏ចាប់ផ្តើមរុញក្បូនតាមបណ្តោយនោះចាកចេញ។ ជាច្រើនថ្ងៃដែលផ្លែឈើខ្ញុំបេះមកតាម​បានហូបអស់ ខ្ញុំដេកលើនោះបណ្តែតកណ្តាលទន្លេល្ហល្ហេវគ្មាន​ទិសតំបន់ មិនឃើញភូមិករឬទូកនេសាទ សូម្បីតែមួយ ហើយអស់សង្ឃឹមយ៉ាងខ្លាំងនៅពេលដែលក្រពះទទេ។

ខ្ញុំយល់ថាក្បូននេះឯងជាទីបញ្ចប់របស់ខ្ញុំ។ ទោះសល់ដង្ហើមមួយក៏ខ្ញុំនៅតែបួងសួង។ មិនយូរប៉ុន្មាន ខ្ញុំកត់សម្គាល់ឃើញអ្នកនេសាទ ទម្លាក់អួននៅកន្ទុយភ្នែកចម្ងាយឆ្ងាយ។

ត្រេកអរណាស់ បានស្រែកប្រកូករហូតគាត់ឃើញ​ខ្ញុំ​ ហើយចែវមកក្បែរជួយទាញ​ខ្ញុំចូល​ច្រាំង​។ បុរសនោះបានគ្រា​​ខ្ញុំឱ្យបរិភោគនំ​និងទឹកឃ្មុំរបស់គាត់ រហូតដល់ខ្ញុំមានកម្លាំង​​បាន​សម្រាក​រៀប​រាប់​គ្រប់​យ៉ាង​​ ហើយ​គាត់​បាន​សន្យា​ថា​នឹង​ជួយ​ខ្ញុំ​។

ស្អែកឡើងយើងបានចែវមកដល់ភូមិប្រជុំជនមួយប្របនឹងច្រាំង​ទន្លេ កំពង់ផែដូចជាកូនទីក្រុងដ៏អាថ៌កំបាំង​អស្ចារ្យមួយលាក់ខ្លួន។

​បុរស​វ័យ​ចំណាស់​ម្នាក់​ដែលជាថៅកែទិញត្រីបានដឹងបន្តនូវរឿងកម្សត់របស់ខ្ញុំក៏មករាក់ទាក់ ហើយ​នាំ​ខ្ញុំ​ទៅផ្សារ​រកសម្លៀកបំពាក់ដ៏ល្អមួយឈុតឱ្យខ្ញុំប្តូរ ហើយបានបង់ប្រាក់ឱ្យខ្ញុំទៅលេង​កន្លែង​ងូតទឹកស្ទីមក្តៅនិងចំហុយ។ បន្ទាប់​មកគាត់​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ផ្ទះ​របស់​គាត់ ហើយ​រៀបចំ​អាហារ​ដ៏​បរិបូរ​ណ៍ទទួលខ្ញុំ។

នៅ​ពេល​ល្ងាច ខ្ញុំ​ចូល​សម្រាកក្នុងបន្ទប់ហើយស្នាក់នៅទីនោះរយៈពេលបីថ្ងៃហូបឆ្ងាញ់និងបំប៉នថ្នាំ ធ្វើឱ្យសុខភាពកា​យនិងចិត្តរបស់ខ្ញុំបានប្រសើរឡើងសន្សឹមៗ។

នៅថ្ងៃទីបួនម្ចាស់ផ្ទះរបស់ខ្ញុំបានមករកខ្ញុំហើយបបួលខ្ញុំទៅលេងខាងក្រៅដើម្បីស្រូបយក​អាកាស​បរិសុទ្ធ។ ខ្ញុំងឿងឆ្ងល់ ព្រោះតាមការពិតគាត់យកខ្ញុំមកទីប្រជុំជនទៅវិញ។ ខ្ញុំបានបដិសេធថា ខ្ញុំមិនមានប្រាក់សូម្បីតែមួយសេនណានិងថែម​បាត់បង់ទំនិញទាំងអស់នៅក្នុងការលិចកប៉ាល់។

ទោះជាខ្ញុំប្រកែកយ៉ាងណាក៏គាត់នៅតែ​ប្រាប់​ខ្ញុំ​ថា​កុំ​បារម្ភ​អី។ ទៅដល់ផ្សារកាលណា ខ្ញុំ​បាន​ឃើញ​ទាសករ​របស់​គាត់ឈរពពាយនាយ​​លក់​ក្បូន​របស់​ខ្ញុំ ​ហើយនិទាន​លម្អិតអំពីរឿងរ៉ាវនៃដំណើរផ្សងព្រេងរបស់ខ្ញុំ។ ពួកគេទុកថា នេះជាក្បូនព្រះនាំសំណាងឱ្យបានរស់មិនចេះស្លាប់ម្តងហើយម្តងទៀតដល់ខ្ញុំ ក៏មានអ្នកផ្តើមចង់បាននិងដេញថ្លៃយកទុក។

បុរសម្នាក់បានផ្តល់តម្លៃ១០០តម្លឹងមាស ហើយក្រោយមកការដេញថ្លៃឡើងដល់៣៥០​តម្លឹង​ធ្វើឱ្យខ្ញុំស្រឡាំងកាំងស្ងើចនឹងគំនិតជ្រោមជ្រែងរបស់ព្រះអល់ឡោះ។

ក្បូននេះមិនមានតម្លៃសោះទេក្នុងគំនិតរបស់ខ្ញុំ។ ដូច្នេះហើយបានថា មនុស្ស​យើងគិតបែបណា​ គ្រប់យ៉ាងបានប្រែប្រួលទៅជាបែបនោះមែន។

ពេលគេគិតថា វាជារបស់សំណាង វាក៏ក្លាយជាមាន​តម្លៃជាងរតនៈវត្ថុ។

​យើង​ត្រលប់​មក​ផ្ទះ​វិញ គាត់​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖

«ខ្ញុំ​ចាស់​ណាស់​ហើយ​គ្មាន​កូន​ប្រុស​ទេ ប៉ុន្តែ​ខ្ញុំ​មាន​កូន​ស្រី​ម្នាក់​ដែល​នៅ​ក្មេង ហើយខ្ញុំ​ត្រៀមរកមនុស្ស​ល្អមានសំណាងម្នាក់មក​រៀប​ការឱ្យនាង​។ ក្នុងជីវិតដ៏វែងឆ្ងាយរបស់ខ្ញុំ ខ្ញុំមិនដែលឮពីបុរសណាម្នាក់ ដែលតែងតែ​បានរួចរស់ជីវិតលើសពីការលិចកប៉ាល់ច្រើនលើកទេ​ តើអ្នកនឹងផ្តល់កិត្តិយសឱ្យខ្ញុំក្នុងការធ្វើជាកូនប្រសាខ្ញុំដែរ?​»

ខ្ញុំ​នៅ​ស្ងៀមហើយ​មិន​ឆ្លើយ​តប​ទេ ព្រោះ​ចិត្ត​សប្បុរស​របស់​គាត់​អស្ចារ្យ​ណាស់។ ប៉ុន្តែ​គាត់​បាន​បន្ត​ច្បាស់លាស់​ហើយ​និយាយ​ថា គាត់មិន​ប្រាថ្នា​អ្វី​ធំ​ជាង​នេះ​ទេមុន ពេលស្លាប់ទៅតាមធម្មជាតិ​។

​ចុងក្រោយ​ខ្ញុំ​ក៏​ទទួល​យកសំណើរនោះ។ ខ្ញុំ​បានព្រម​​រៀប​ការ​ជាមួយ​កូន​ស្រី​តែមួយគត់របស់គាត់ តាម​ពិធី​មង្គល​ការ​ដ៏​ថ្លៃ​ថ្នូរមួយ។

ថ្ងៃនោះ ខ្ញុំ​បាន​​ឃើញនាងជាលើកដំបូងទើបដឹងថា តាមពិត​​នាងជានារីមាន​សម្រស់និងចរិយាសម្បត្តិ​ល្អ​ឥត​ខ្ចោះ។ ពេល​នាង​តុបតែងជាមួយ​សម្លៀក​បំពាក់មង្គល​ដ៏​សម្បូរ​បែប គ្រប​ដណ្ដប់​ដោយ​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃនិង​ត្បូង​ពេជ្រ នាងបានក្លាយជាទេពអប្សររបស់ខ្ញុំ។

យើង​រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល រយៈពេលជាច្រើនឆ្នាំ រហូតដល់ឪពុករបស់នាងបានឆ្លងផុតទៅកាន់ពិភពលោកមួយទៀត…។

បន្ទាប់​ពី​ខ្ញុំ​ក្លាយ​ជា​មេ​គ្រួសារ ខ្ញុំ​ចាប់​ផ្ដើមទាក់ទង​ស្គាល់​គ្នា​ជាមួយអ្នកជំនួញ​ថ្មីៗមកពីទី​ក្រុង​ផ្សេង​ៗ​​ទៀត​ឱ្យ​កាន់​តែ​ជិត​​ស្និទ្ធ។

រយៈពេលនោះ​ខ្ញុំ​សេពគប់ជាមួយអ្នកចំណូលថ្មីម្នាក់។ ក្រោយយប់មួយដែលខ្ញុំនិងគេផឹកស្រាស្រវឹងខ្ញុំដឹងខ្លួនពាក់កណ្តាលក៏លបមើល​ឃើញ​ថា ម្នាក់នោះ​គេ​មាន​អាថ៌កំបាំង។

នៅពេលគេស្រែកបាលី ទម្រង់រាងកាយបស់គេបានផ្លាស់ប្តូរ ទៅជាបក្សីធំមួយអាចហោះបាន​។ ខ្ញុំស្រឡាំងកាំងជាខ្លាំង​ដំបូងស្មានថាគេជាគ្រូធ្មប់ តែក្រោយមកគេបានសារភាពប្រាប់ថា នេះជាបណ្តសានិងជាតំណនៃត្រកូលគេ។

​      ខ្ញុំដេកមិនសុខ ចេះតេគិតថា​ប្រសិន​ថ្ងៃណាមួយខ្ញុំអាចចេះបាលីនោះ ខ្ញុំប្រាកដជាអាចហោះហើរបានគ្រប់ទីកន្លែងមិនខាន?

ថ្ងៃមួយ​ខ្ញុំចិញ្ចឹមចិត្ត​តាមសួរគាត់ថា៖

«ស្រែក​ឡើងមិត្ត​ហើយ សូម​យក​ខ្ញុំ​ដាក់​លើ​ខ្នង​ទៅជាមួយផង​ ដើម្បី​ឱ្យ​ខ្ញុំ​ដឹង​ថា​វា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ហោះខ្ពស់!»

មិត្តម្នាក់នោះ​បានប្រកែកញ៉ាញ​ហើយ​​ឆ្លើយ​ថា៖

«សំណូមពរនេះ មិន​អាច​ទៅ​រួច​ទេ ព្រោះយើងមាន​តំណមតឹងដែលមិត្ត​មិនអាចតមបាន!​»

គេបានចាកចេញមិននិយាយដល់រឿងនោះ ប៉ុន្តែ​ចិត្ត​ចង់ចេះនេះ ខ្ញុំ​មិនព្រម​​ឈប់ត្រឹមនោះ​ឡើយ​។​ ខ្ញុំ​តែងតែជឿថា ថ្ងៃណាមួយខ្ញុំនឹង​សួរ​គាត់ដល់តែចេញ។

​យប់មួយខ្ញុំបានបង្អកគាត់ ហើយ​ចុង​ក្រោយ​គាត់​ក៏​ព្រមប្រាប់ពាក្យនោះ។

​      ខ្ញុំសូត្របែបណាក៏មិនកែប្រែរូបរាងទៅជាបក្សីសត្វបានដដែល អ៊ីចឹងហើយ​ ខ្ញុំ​បាន​ឡើង​លើ​ខ្នង​គាត់ ហើយបញ្ជាថា ​គាត់​ត្រូវ​យក​ខ្ញុំ​ទៅ​ខ្ពស់​រហូត​ដល់​ខ្ញុំ​បានឃើញផែនដីនៅក្រោម។

ពេលនោះមិត្តខ្ញុំពិតជាចងបង្អួតណាស់នូវសមត្ថភាពរបស់គាត់ ក៏យល់ព្រមនាំខ្ញុំហោះឡើងទៅ​លើ​មេឃ តែបានដាក់បម្រាម​តឹងរឹងមិនឱ្យខ្ញុំនិយាយសូម្បីមួយពាក្យណាឡើយពេលយើងកំពុងហោះ។

ខ្ញុំបានស្បថនឹងយល់ព្រមតាមគាត់គ្រប់យ៉ាង ទន្ទេញបម្រាម​ជានិច្ច​លុះណាមិត្ត​ខ្ញុំទុកចិត្ត​នឹងព្រមហោះឡើង។

មកដល់លើអាកាស ខ្ញុំ​រំភើប​ចិត្ត​ជា​ខ្លាំង។ ខ្ញុំនឹកស្រុកកំណើត នឹកផ្ទះ ហើយ​បាន​ស្រែក​ឡើង​ថា៖

«សូម​សរសើរ​ដល់​ព្រះអល់ឡោះ​ក្នុងកិច្ច​កសាង​​ភាព​ល្អ​ឥត​ខ្ចោះ​នេះ!​»

រំពេចនោះ ភ្លើងដ៏ធំមួយបានធ្លាក់មកពីស្ថានសួគ៌ ហើយដុតសត្វស្លាបឱ្យអន្តរធាន ធ្លាក់បាត់ខ្ចាត់ខ្ចាយនិងទម្លាក់​ខ្ញុំទៅ​​លើជួរ​ភ្នំមួយ។

នៅទីនោះ ខ្ញុំបានធ្លាក់លើផ្ទៃបឹងហើយស្រវាហែលឡើងមក ក៏ជួបនឹង​អាមាត្រពីរនាក់ មុខក្រម៉ូវ ដៃកាន់ក្តាប់ដំបងមាសធំដូចគ្នា។

ខ្ញុំ​បាន​សំពះពួកគេហើយ​សួរ​ថា ទីនេះ​ជាកន្លែងណា​ ហើយ​ពួក​គេទាំងពីរ​ជា​នរណា។

«យើងជាអ្នកបំរើរបស់ព្រះអល់ឡោះដ៏ខ្ពង់ខ្ពស់!»

ឆ្លើយតបរួចម្នាក់ក្នុងចំណោមនោះ​បាន​ឱ្យ​ដំបង​មាស​មួយ​មក​ខ្ញុំ ហើយ​ដើរបណ្តើរ​​ខ្ញុំ​តាម​ជួរ​ភ្នំសំដៅ​​មាត់​ល្អាងធំនិងជ្រៅ។ នៅកន្លែងនោះ យើង​បាន​ឮ​សម្រែក​របស់​បុរស​ម្នាក់ឡូឡាចេញមកពីជម្រៅឆ្ងាយថា៖

«អ្នកណានៅខាងក្រៅ! សូមជួយសង្រ្គោះខ្ញុំផងចុះ! ព្រះអល់ឡោះនឹងជួយសង្គ្រោះអ្នកពីគ្រប់បញ្ហាទាំងអស់!»

ពេលនោះ យើងបានឃើញ​រឿងរន្ធត់មួយ​ គឺសត្វ​ពស់​ធំ​មួយ​ដែនរីកមាឌចម្លែកកំពុងលេបមនុស្សពាក់កណ្តាលទៅហើយ។ ក្បាល​និង​ផ្នែក​ខាង​លើ​នៃ​ខ្លួន​គាត់​នៅលៀន​​ចេញ​ពី​មាត់វា បានជា​​គាត់​ ​ស្រែក​រក​ខ្ញុំឱ្យជួយ។

ខ្ញុំ​ប្រញាប់​ចុះ​ទៅ​វាយ​ក្បាល​ពស់នោះ​ដោយ​ដំបង​មាស​របស់​ខ្ញុំ វាយហើយវាយទៀតមិនដាក់ដៃ​រហូត​ដល់​វាទ្រាំ​លែង​បាន​ក៏ព្រមខ្ជាក់ជន​រង​គ្រោះ​ហើយ​រត់​គេច​ខ្លួនទៅក្នុងទីងងឹតបាត់។

ដោយខ្ញុំបានជួយស្អំគាត់និងមើលគាត់​ឱ្យសម្រាកបន្តិច​បានធូរស្បើយ ពួកយើងក៏បានបន្តដំណើរជាមួយគ្នាទៅមុខ​ជាមួយគ្នាស្វែងរកទីប្រជុំជន។ ទីបំផុតយើងបានប្រទះឃើញមិត្តខ្ញុំដែលចេះបាលីហោះ កំពុងដេកសន្លប់ពេលធ្លាក់ពីលើមេឃ។

យើងបានជួយសង្គ្រោះគាត់មួយយប់មួយថ្ងៃទម្រាំសះរបួស។ បុរសបក្សីយល់ព្រម​ដឹកពួកខ្ញុំវិលទៅវិញ។ ប្រពន្ធខ្ញុំបានចេញមកទទួលខ្ញុំដោយអំណររីករាយនឹងសុវត្ថិភាពរបស់ខ្ញុំនេះ។

ទោះបីជាយ៉ាងណា យប់នោះពេលចូលនិន្ទ្រាភរិយា​ខ្ញុំបានខ្សឹបប្រាប់ខ្ញុំឱ្យប្រយ័ត្ននឹងការហោះហើរជាមួយមនុស្សបក្សី ព្រោះពួកគេមានទំនាក់ទំនងនឹងអារក្ស ហើយមិនដឹងថា អាចហោះឡើងនិងធ្លាក់មកវិញ​ពេលណាទេ។ គ្មានអ្នកណាអាចបិទមាត់មិននិយាយអ្វីរហូតលើមេឃពេលកំពុងរំភើបឡើយ។

ដូច្នេះ​ ដោយដឹងថាខ្លួនឯងតែងតែមានចរិតរឹងរូស ចិញ្ចឹមចិត្ត​ប៉ុនប៉ងយ៉ាងមានះ ខ្ញុំមិនមានបំណងចង់ស្នាក់នៅក្នុងទីក្រុងនេះទៀតទេ ដូច្នេះហើយពួកយើងបានសម្រេចចិត្ត​ថា នឹង​លក់ទ្រព្យសម្បត្តិរបស់យើងទាំងអស់ហើយបានឡើងជិះកប៉ាល់ត្រលប់ទៅទីក្រុង Baghdad វិញ។

យើងធ្វើដំណើរដោយសុវត្ថិភាពទៅកាន់ទីក្រុង Baghdad ហើយត្រូវបាន​មកទទួលនិងចោមព័ទ្ធ ដោយមិត្តភក្តិនិងក្រុមគ្រួសាររបស់ខ្ញុំ។

ខ្ញុំបានសន្យាចំពោះព្រះអល់ឡោះដ៏ខ្ពង់ខ្ពស់បំផុត ថានឹងមិនធ្វើដំណើរទៀតទេ ក្រោយការធ្វើដំណើរលើកទីប្រាំពីរនិងជាលើក​ចុងក្រោយនេះ បានបង្ហាញឱ្យខ្ញុំឃើញពីផែនដីនិងអាថ៌កំបាំងលើលោកគ្រប់គ្រាន់ហើយ។

សេដ្ឋី Sinbad the Sailor បាននិយាយទៅកាន់ Sinbad ជាអ្នកលីសែងជាចុងក្រោយថា៖

«ឥឡូវនេះអ្នកបានឮពីគ្រោះថ្នាក់និងការលំបាកដែលខ្ញុំបានឆ្លងកាត់ហើយ!»

បុរសអ្នកលីសែងបានជូតទឹកភ្នែកហើយ និយាយតបវិញថា៖

«អល់ឡោះប្រទានពរដល់អ្នក! ឱ! លោកម្ចាស់របស់ខ្ញុំអត់ទោសឱ្យខ្ញុំចំពោះពាក្យដែលលើកឡើងដោយក្តីច្រណែន​ពីមុននោះផង!»

សេដ្ឋីបានទទួលឱ្យស៊ីនបាដលីសែងមករស់នៅជាមួយគាត់ហើយយល់ព្រមជួយឱ្យគាត់រស់នៅមិនខ្វល់ខ្វាយអ្វីទៀត។

Sinbads ទាំងពីរបានក្លាយជាមិត្តនឹងគ្នា ហើយតែងតែ​រីករាយនឹងជីវិតចែករំលែកសាច់រឿង​ដ៏រីករាយរហូតដល់ថ្ងៃចុងក្រោយរបស់ពួកគេ។

រឿង៖ ដំណើរផ្សងព្រេងរបស់ស៊ីនបាដ ភាគទី៤
បានផ្លែទាំងនោះចម្អែត ខ្ញុំលង់លក់យ៉ាងស្លុងលែងដឹងអ្វី​​នៅ​ក្បែរ​អូរដែលមានទឹកហូរថ្លា និងបក្សាបក្សីច្រវាត់។ ពេល​ព្រឹក​ឡើង ខ្ញុំ​ឃើញ​បុរស​ចំណាស់​ម្នាក់​ស្លៀក​សំពត់​ស្លឹកត្នោត អង្គុយ​​ច្រង៉ុក​នៅ​មិន​ឆ្ងាយ​ពី​ខ្ញុំ ហើយសម្លឹងមើលមក។

ខ្ញុំសប្បាយចិត្ត​ខ្លាំងពេលឃើញមានមនុស្ស​ម្នាក់ទៀត។

យ៉ាងហោចណាស់ខ្ញុំនឹងអាចដឹងថា ទីនេះជាកន្លែងណា មានផ្សារឬមធ្យោបាយចាកចេញដែរទេ។ ឃើញខ្ញុំញញឹម គាត់​បាន​ធ្វើ​សញ្ញា ដូចជា​សុំ​ឱ្យ​ខ្ញុំ​លើក​គាត់​ឡើង​លើ​ស្មា​ខ្ញុំ ហើយ​ដឹក​គាត់​ឆ្លង​កាត់​ទឹកអូរផង។ ខ្ញុំបានគិតខ្លួនឯងថា៖

«ខ្ញុំជាមនុស្ស​របស់ស្ថានសួគ៌ ព្រះអល់ឡោះបានបណ្តាលមកឱ្យខ្ញុំចួបនឹងជួយបុរសចំណាស់នេះ!»

គិតហើយ​ខ្ញុំក៏បានរីករាយធ្វើតាមដូចដែលគាត់បានស្នើសុំ ហើយឱនដាក់គាត់ឡើងលើស្មារបស់ខ្ញុំ។ ខ្ញុំ​បាន​ដើរ​ឆ្លង​កាត់​ទឹកយ៉ាងត្រដាបត្រដួសប៉ុន្តែមិនត្អូញត្អែរអ្វីទាំងអស់។

ទីបំផុតទម្រាំមកដល់ម្ខាងទៀត ខ្ញុំហត់សឹងដាច់ខ្យល់ ហើយ​លុត​ជង្គង់​ចុះ ដាក់​ឱ្យ​គាត់ចុះ​លើ​ដីវិញ ស្រាប់តែប៉ុន្តែគាត់មិនព្រមចុះ។

ជននេះមិនបានចាកចេញពីស្មារបស់ខ្ញុំទេ ជំនួសមកវិញ រឹតតែបានរុំព័ទ្ធជើងទាំងពីរជុំវិញក ដោយច្របាច់ដង្ហើមខ្ញុំតឹងឡើងយ៉ាងពិបាកដកដង្ហើម។ ខ្ញុំមានគំនិតថា ជននេះមិនព្រមចុះទេ ដូច្នេះក៏បោចជើងគាត់ បែរជាត្រូវគាត់វាយសំពងមកលើក្បាលខ្ញុំបែកអំពិលអំពែក ដូចវាយក្បាលត្រី​ ធ្វើឱ្យខ្ញុំខ្សោយមិនអាចរលាស់និងផ្តួលយ៉ាងណាក៏នៅតែស្អិតជាប់ ហើយរឹតកខ្ញុំផង វាយក្បាលខ្ញុំផង។ គេមាន​ជើងមករុំកខ្ញុំ ឯដៃគេពីរទំនេរទុកវាយខ្ញុំ ចំណែកជើងខ្ញុំជាប់ឈរ មិនអាចប្រើធ្វើអ្វីគេបានមានតែដៃពីរ ខ្ញុំក៏ចាញ់ដង្ហក់ ហើយមួយសន្ទុះក៏ដួលសន្លប់បាត់បង់ស្មារតី។ ពេលបានដឹងខ្លួនឡើងមកវិញ ក៏មានអារម្មណ៍ថា បុរសប្រឡាំងកាសនេះ នៅតែជាប់នៅលើស្មារបស់ខ្ញុំ ហើយកំពុងទាត់ដាស់ខ្ញុំឡើង។

ការឈឺចាប់ ដែលជននេះកំពុងផ្តល់មកគឺ​បង្ខំ​ឱ្យ​ខ្ញុំ​ងើបឡើងដើរទៅមុខ​​ រួច​ចង្អុល​ឱ្យ​ខ្ញុំ​លីទៅ​​កណ្តាល​​ចម្ការដើមឈើ​ហូបផ្លែ ដើម្បី​ឱ្យ​​អាច​ឈោង​យក​អ្វី​ដែល​គាត់​ចង់​យកទៅ​ហូប​។ ខ្ញុំ​ចង់ឱ្យតានេះដាច់ពោះ បានបដិសេធ​មិន​ព្រមទៅ​ តាកញ្ចាស់ក៏​វាយក្បាលខ្ញុំយ៉ាងឈឺចាប់ និង​ច្របាច់ក​ខ្ញុំរហូតទ័លច្រក​ត្រូវ​ធ្វើតាម។

រឿងនេះបានបន្តគ្មាន​ឈប់ ហើយថ្ងៃ​ខ្លះខ្ញុំ​បានត្រូវបង្ខំ​ឱ្យលីជននេះ​ដើរសឹងតែ​ជុំវិញ​កោះដូចជាខ្ញុំនេះជាពាហនៈ។ បើខ្ញុំហត់ឬបង្អង់ ក៏សំពោងខ្ញុំយ៉ាងលីលា។ ខ្ញុំមាន​តាកញ្ចាស់នៅពីលើបីថ្ងៃមាន​អារម្មណ៍ខ្លួនឯងជាសត្វ មិនមែនមនុស្ស​ទៀតទេ។ នៅ​ពេល​យប់ឡើងទោះ​ខ្ញុំ​បាន​ដេក ឬមិនដេក ជើងជនចង្រៃ​នៅ​តែថ្ពក់​ជាប់​នឹង​ក​របស់​ខ្ញុំ។ គ្មានអ្វីដែលខ្ញុំអាចធ្វើបានដើម្បីអង្រួនទម្លាក់ជនចង្រៃនេះចេញទេ ទោះជាខ្ញុំបានព្យាយាមតាមដែលខ្ញុំអាចធ្វើច្រើនលើក នៅតែត្រូវជននេះវាយសំពោងស្ទើរក្ស័យ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែខ្សោយទៅៗនិងខ្លាចការសំពោង​សឹងមិនហ៊ានកម្រើក។

ខ្ញុំ​ចាប់​ផ្ដើម​ដាក់​បណ្ដាសា​ក្រោធខឹងលើសេចក្ដី​សប្បុរស​របស់​ខ្លួនថា៖

«ដោយគុណអល់ឡោះ! ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងមិនធ្វើសប្បុរស សម្រាប់ជនឯណាទៀតទេ! គំនិត​តែ​ជួយ​មនុស្ស​ម្នាក់​នេះហើយ ​គាត់​បាន​សង​ខ្ញុំ​ពី​ទុក្ខ​លំបាក​ប៉ុនសាគរ​»។

មិនយូរប៉ុន្មាន ខ្ញុំបានអង្វរដល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បំបាត់ភាពតានតឹងនិងភាពនឿយហត់របស់ខ្ញុំ ដោយសូមឱ្យខ្ញុំស្លាប់ទៅចុះ ប៉ុន្តែ​ព្រះអង្គ​ដែល​មាន​សិរីរុងរឿងនិង​មាន​ព្រះហឫទ័យ​មេត្តាករុណា មាន​ផែនការ​ផ្សេង​សម្រាប់​ខ្ញុំ។

វាបានកើតឡើងនៅថ្ងៃមួយដែលយើងបានមកដល់ផ្នែកផ្សេងនៃកោះដែលដីត្រូវបានគ្រប​ដណ្តប់​ដោយស្មៅ។ ទាំងនេះជាចម្ការហូបផ្លែធំៗនិងមានសម្បកខាងក្រៅរឹង។ គំនិតមួយបានមក​រក​ខ្ញុំ ដើម្បីបំបាត់ការឈឺចាប់លើស្មានេះ។ ខ្ញុំ​កាច់​ផ្លែ​ឃ្លោក​មួយ​ចំនួន​ចេញ ហើយ​យក​សាច់​ផ្លែ​ខាងក្រៅមក​ធ្វើ​ជាដប​។ បន្ទាប់​មក ខ្ញុំ​បាន​ប្រមូល​ផ្លែ​ទំពាំងបាយជូរ​ដែល​ដុះ​នៅ​ក្បែរៗ​នោះ ហើយ​ដាក់​ក្នុង​ផ្លែ​ឃ្លោក សង្កត់​កិន​វា​ដោយ​ថ្ម។

បន្ទាប់​ពី​ទុកដប​ឃ្លោកទាំង​នេះ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​អស់​រយៈ​ពេល​ពីរ​បី​ថ្ងៃ ជាតិអាល់កុលក៏ត្រូវបានបង្កាត់ហើយ​ប្រែ​ទៅ​ជា​ស្រា​ដ៏​ខ្លាំងមួយប្រភេទ។ ល្ងាចមួយខ្ញុំបានផឹកវាហើយរាល់ភាពឈឺចាប់សន្លាក់ឆ្អឹងរបស់ខ្ញុំបាន​ថយចុះ ហើយខ្ញុំបាត់បង់​ចាប់​ផ្ដើម​ច្រៀង ទះ​ដៃ ហើយលោត​លេង​ពី​ជើង​មួយ​ទៅ​ជើង​ម្ខាង ​ជាមួយ​បុរស​ចំណាស់​នៅ​លើ​ខ្នង​ខ្ញុំ។ បុរសចំណាស់បានតោងចាប់ខ្ញុំនៅលើស្មា។ ដោយ​យល់​ពី​អ្វី​ដែល​គាត់​ចង់​បាន ខ្ញុំ​ក៏​ហុច​ស្រា​ទំពាំងបាយជូរ​មួយដប​​ទៅ​គាត់។ គាត់ក៏ផឹកពីវា ហើយចាប់ផ្តើមរីករាយ។ មិនយូរប៉ុន្មាន គាត់ក៏ទាមទារយកមួយទៀត ហើយខ្ញុំក៏ឱ្យតាម​តម្រូវការ រហូតទាល់តែស្រាបានយកប្រៀបលើគាត់ ហើយគាត់បានដេកលក់ស្ររឹង។ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ការ​ចាប់​ជើង​ព័ទ្ធជើងជននេះ​នៅ​ជុំវិញ​ក​របស់​ខ្ញុំ​បាន​ធូរ​រលុង។ ឆ្លៀតឱកាស ខ្ញុំបានបោះតាចាស់កញ្ចាស់ចេញពីស្មារបស់ខ្ញុំទៅលើដី។  ជននេះបើកភ្នែកព្រឹមៗសម្លឹងខ្ញុំទាំងស្រវឹងខ្លះដឹងខ្លួនខ្លះ។ ដំបូងឡើយខ្ញុំចង់ចាកចេញ រត់សប្បាយនឹងការទទួលបានសេរីភាពរបស់ខ្ញុំមកវិញ តែពេលក្រឡេកមើលបិសាចនេះកាលណា​ ខ្ញុំយល់ថានឹងមាន​អ្នកផ្សេងក្រោយៗដែលនឹង​ត្រូវចាញ់បោក​តានេះឱ្យកៀបស្លាប់ដូចសត្វមិនខាន។

ឬមួយបើ ខ្ញុំនៅវង្វេងលើកោះ ពេលខ្ញុំដេក វានឹងឡើងមកចងកខ្ញុំម្តងទៀតក៏ថាបាន។ ខ្ញុំបានបកទៅស្វែងរកថ្មដ៏ធំមួយ ហើយប្រើវាទម្លាក់សម្លាប់កញ្ចាស់កំណាចបង់ជីវិតទាំងខ្ញុំគ្មានវប្បដិសារៈ គ្មាន​សេចក្តីមេត្តាករុណាអ្វីលើជនអបលក្ខណ៍នេះទេ។ មនុស្ស​រស់នៅជាសត្វឈ្លើង ទុកខ្ញុំជាសត្វយូរមកហើយ។

រួចរាល់នូវការសងសឹក ខ្ញុំបានបកត្រលប់ទៅកាន់ច្រាំងវិញ ក្នុងចិត្ត​ពោរពេញដោយសេចក្តីសុខ រាងកាយស្រាល​ដូចបានរស់ម្តងទៀត។

៥ថ្ងៃក្រោយមក មាន​កប៉ាល់មួយដើរទឹកមកពីចម្ងាយ។ ខ្ញុំ​បាន​ផ្តល់​សញ្ញា​យ៉ាងសកម្ម​ទៅ​កាន់​នាវិក ហើយ​មិន​យូរ​ប៉ុន្មាន ខ្លួនខ្ញុំក៏​ត្រូវ​បានការ​សង្គ្រោះ​ពី​ឋានសួគ៌ចាកចេញពី​កោះ​បណ្តាសា​ទុក្ខទោម្នេញដូចនរកនេះ។

​ពេលសម្រាកហូបចុក​ដែល​ខ្ញុំបាន​តំណាល​ប្រាប់​​ក្រុមឈ្មួញនិងនាយនាវិកពី​រឿង​ទាំង​អស់​ដែល​បាន​កើត​ឡើងជាមួយកញ្ចាស់កំណាច មានម្នាក់បានងក់ក្បាលហើយប្រាប់ខ្ញុំថាបុរសដែលជិះលើស្មារបស់ខ្ញុំត្រូវបានអ្នកស្រុកនេះគេ​ហៅថា Shaykh al-Bahir ដែលជាបុរសធ្លាប់ដើរសមុទ្រនិងមានជំងឺខ្វិន។ ជននេះមានចិត្តសាហាវឃោរឃៅ ហើយគ្មាននរណាម្នាក់ដែលត្រូវគាត់​បោកប្រាស់អាចរស់បានយូរទេ គឺគាត់តោងដល់ស្លាប់ទើបចាកចេញ។

សំពៅបានដឹកខ្ញុំទៅកាន់កោះបន្ទាប់ ដែលទីនោះមាន​រាជធានីធំមួយឈ្មោះថា ទីក្រុងនៃ Apes ។ នៅទីនោះ សូម្បីតែជញ្ជាំងកំផែងដែលមើលពីចម្ងាយទៅក៏ឃើញមិនរឹងមាំ អាចការពារប្រជាជនពីជោគវាសនានៃរលកសមុទ្រឬព្យុះព្យោមាដែរ។

សូម្បីតែជាមួយសត្វឧត្បាតចង្រៃ។ តួយ៉ាង​រៀងរាល់ល្ងាច ពេលយប់មកដល់មេឃងងឹត សត្វស្វាចុះពីដើមឈើមកលុកលុយទីក្រុង។ ដើម្បីចៀសវាងពីការ​យាយី ប្រជាជនគ្មានជម្រើសអ្វីក្រៅពីចាកចេញពីផ្ទះទៅដេកពួន​ក្នុងទូក។

អាជីវកម្មមួយចំនួនអាចរកលុយបានយ៉ាងច្រើនបំផុតពីសំណាងអាក្រក់នៃពលរដ្ឋតំបន់នេះ។ ជារៀងរាល់ថ្ងៃ ពួកគេបានប្រមូលគ្រួសនៅលើឆ្នេរ ហើយបន្ទាប់មកបានឈានជើងចូលក្បែរព្រៃបន្តិច ហើយគប់សត្វស្វាដែលរស់នៅតាមដើមឈើ។ សត្វ​ស្វា​បាន​ឆ្លើយ​តប​ដោយការ​បោះ​ផ្លែដូង​មក​វិញ។ ការប្រយុទ្ធគ្នារវាងថ្មនិងដូងនេះ បានកើតឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែមានភាពយុត្តិធម៌ ព្រោះអ្នកជំនួញដែលហានក្លា បាន​នាំគ្នារើសដូងយកទៅលក់ដូរនៅលើទីផ្សារ។ ខ្ញុំបានចូលរួមក្នុងកីឡាដ៏គួរឱ្យអស់សំណើច ប៉ុន្តែប្រកបដោយ​គ្រោះថ្នាក់នេះដែរ ហើយអល់ឡោះបានអនុញ្ញាតឱ្យខ្ញុំរកបាន​ប្រាក់ចំណេញដោយយុត្តិធម៌ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ខ្ញុំបានប្រមូលប្រាក់សន្សំ​បាន​យ៉ាងច្រើន។

ពេល​ខ្ញុំ​សុខ​សប្បាយ​ម្ដង​ទៀត ខ្ញុំ​បាន​ជួល​កៅអីមួយកន្លែង​នៅលើកប៉ាល់ធំមួយ​ដែលបាន​​ឆ្លង​កាត់កោះនេះហើយធ្វើ​ដំណើរ​ត្រលប់​មកផ្ទះ​វិញ។

ខ្ញុំ​បាន​ជួញ​ដូរ​មាស​របស់​ខ្ញុំ​ជាមួយការទិញដូរគជ់តាមផ្លូវ​ទឹក ហើយទទួល​បាន​ប្រាក់​ចំណេញ​កាន់​តែ​ខ្លាំង។ នៅពេលដែលខ្ញុំបានទៅដល់កំពង់ផែនៃក្រុង Basrah ក្រោយដំណើរលើកទីប្រាំ ខ្ញុំបានប្រមូលទ្រព្យសម្បត្តិចែកចាយជាចំណែកខ្លះដល់អ្នកក្រីក្រ។

ដំណើរផ្សងព្រេងលើកទី៦

ពេញរយៈពេល៣ឆ្នាំ ខ្ញុំតែងតែខ្លាចរន្ធត់ចំពោះមនុស្សពិការជើង ឬជនចំណាស់សុំទាន​ស្គមកំព្រឹងណាម្នាក់ដែលដើរកាត់។ ព្រលឹងខ្ញុំនៅតែត្រូវលងដោយមនុស្ស​បញ្ញើក្អែក​ដែលបានធ្វើ​ទារុណ​កម្ម​ក្បាលនិងស្មាខ្ញុំសឹងអស់ជីវិតម្តងៗ។ វាជាការចងចាំមួយដែលខ្ញុំស្បថថា នឹង​មិនឱ្យអ្នកណាអាចមកជិះលើស្មា ឬសូម្បីខ្នង​ខ្ញុំជាដាច់ខាតក្នុងជាតិនេះ។

មិនយូរប៉ុន្មានសេចក្តីប្រាថ្នាចង់ធ្វើដំណើរបានរុកកួនខ្ញុំទៀតហើយ។ ទោះណាជាខ្ញុំ​មាន​ទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាង​ដែល​អ្នក​ណា​ក៏​​ត្រូវ​ការ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ស្រលាញ់​ពេញ​ចិត្ត​ក្នុង​ការ​ធ្វើដំណើរផ្សងព្រេង​ដើម្បីស្វែងរក​ពិសោធន៍និងរសជាតិជីវិតបន្ថែម​លើ​គំនរ​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ។

ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​បាន​ធ្វើការ​វេចខ្ចប់​ទំនិញ​របស់​ខ្ញុំ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​កំពង់ផែ Basrah។ ខ្ញុំ​បាន​ជិះ​កប៉ាល់​ដ៏​ល្អ​មួយ ​ធ្វើ​ដំណើររួម​ជាមួយ​ឈ្មួញ​មួយក្រុម​ទៀត ចល័ត​ពី​កោះ​មួយ​ទៅ​កោះ​មួយ ទីក្រុងមួយចូលទីប្រជុំជនមួយទៀត ដោយ​ជួញដូរ​ផងសិក្សាដើម្បីជីវិតផង។

ហាក់ដូចជា សំណាងតែងតែញញឹមដាក់ក្រុមយើង គ្រប់យ៉ាងបានរលូន ប៉ុន្តែនៅថ្ងៃមួយ បន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយ មេក្រុមនាវិកកើតការសង្ស័យចំពោះសញ្ញាចម្លែកនៅលើមេឃ ក៏បានឡើងទៅលើបង្គោល​នាវាហើយពិនិត្យ។

មិនយូរទេគាត់វារចុះមកវិញហើយលុតជង្គង់ចាប់ផ្តើមយំដកពុកចង្កាស្រែកថា៖

«អូ អល់ឡោះអើយ! ​កូនៗ​ខ្ញុំ​នឹង​កំព្រា!»

យើង​មិន​ដឹង​ថា​មាន​អ្វីនៅខាងមុខនោះទេ ប៉ុន្តែដោយសារ​ការថ្នឹកជាមួយគ្រោះថ្នាក់ ខ្ញុំផ្តើម​រៀបចំបង្វិចនិងចងអលង្ការ លុយកាក់។

ទីបំផុតនាវិកចំណាស់សារភាពប្រាប់ថា យើងបានវង្វេងផ្លូវ ហើយជិះទូកធ្លោយដល់ដែន​សមុទ្រ​ដែលមិនមានអ្នកណាធ្លាប់ឆ្លងកាត់និងស្គាល់ទិសតំបន់។

«យើងមិនអាចរកផ្លូវត្រលប់ទៅផ្ទះបានទេ!» គាត់បានស្រែកយំ។ ​អ្វីៗ​បាន​ប្រែ​ទៅ​ជា​អាក្រក់​បន្ថែមខណៈនាវិក​ម្នាក់​ស្រែក​ឡើងចង្កូតថា៖

«ជួយមើល៍ឱ្យច្បាស់ជំនួសខ្ញុំផង យើងកំពុងបុកកំផែង​ថ្មនៅខាងមុខឬអ្វី?»

​គ្មាន​មនុស្ស​ធម្មតាណា​ម្នាក់ អាច​រារាំង​អ្វី​ដែល​កំណត់​ទុក​ដោយ​ជោគវាសនា​ឡើយ។ ភ្លាមៗនោះខ្យល់​ដ៏ខ្លាំងនិងខុសទិស ក៏​បក់​បោក​ស្រោចដល់ឃ្លោងកប៉ាល់​របស់​យើង។

ខ្យល់ខ្លាំងឡើងៗបានបង្វិលសំពៅនេះ​​វិល​ជុំវិញ​បី​ដងមុនពេល​សម្បក​​ត្រូវ​បាន​ហែក​ចេញ​ពីដែកនិងមេធ្នឹម។ យើងទាំងអស់គ្នាបានធ្លាក់ចូលទៅក្នុងសមុទ្រ។ ពួកយើងជាច្រើននាក់បានលង់ទឹក ប៉ុន្តែខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានរួចជីវិតដោយ​មានត្រៀមរបស់តោង តែខ្ញុំមាន​របួសនិង​ស្នាម​ជាំ សឹងថា​ពាក់កណ្តាល​ស្លាប់​។

ដោយ​ភាព​នឿយហត់ ខ្ញុំ​បានស្រវាឱបលើ​ផ្ទាំង​ថ្ម​ដែល​រាយប៉ាយ​លើឆ្នេរចម្លែក។ ភ្នែកខ្ញុំខំសម្លឹង​ពាសពេញកោះនេះ។ ពុទ្ធោ! ថ្មដ៏មានតម្លៃ ត្បូងគ្រប់ប្រភេទ បានរោយរាយចោល​នៅជុំវិញនេះដូចជាគ្រួសធម្មតា​។

ពេលស្រមោលព្រះទនិករ​ចោលមក គ្រប់យ៉ាងបញ្ចេញ​ពន្លឺ។ មាន​គ្រប់ពេជ្រជាច្រើនលេចដុះចេញមកស្ពឹម​លើដី។

ខ្ញុំមានកម្លាំងពេលឃើញរតនៈវត្ថុ ក៏ក្រោក​ហើយវារទៅ​រើស​គជ់​រាជ​មួយ​ក្តាប់​តូច មកលា​ពិនិត្យ​​ក្នុងបាតដៃ។

វត្ថុទាំងនេះសូម្បីក្សត្រខ្លះក៏មិនងាយមានជាកម្មសិទ្ធិផង កុំថាគ្រួសារអ្នកមាន​ទ្រព្យធម្មតាៗ។ មិនតែប៉ុណ្ណោះ សូម្បីលើផ្ទៃទឹកសមុទ្រក៏មាន​ពន្លឺចាំងជះមកដែរ។ ជាមាសអណ្តែតទឹក? ធ្លាប់ឮថា មានធាតុមាសក្រហមឆ្អិនដែលត្រូវបានផលិតនៅក្នុងពោះរបស់សត្វចម្លែកសមុទ្រមួយប្រភេទ​ ហើយពេលវេលាត្រូវខ្ជាក់ វាក៏ខ្ជាក់មាសឱ្យផុសឡើងអណ្តែតលើផ្ទៃទឹក?

ឈ្មួញផ្សេងទៀតបានភាំងដូចជាមនុស្ស​ឆ្កួតហើយឈរឆ្ងល់នៅទីនេះ។ ម្នាក់ៗសរសើរស្នាដៃរបស់អល់ឡោះនិងអាថ៌កំបាំងដ៏ស្រស់ប្រណីតនៃធម្មជាតិក្នុងភពផែនដី។

យើង​រត់ប្រសាច​ប្រមូលវត្ថុមានតម្លៃជាច្រើន តាមដែលអាចយកបានរៀងៗខ្លួន។ ប៉ុន្តែ​គ្មាន​កន្លែង​ណា​ដែល​យើង​អាច​រក​ឃើញមានអ្នកស្រុករស់នៅ​​ក្រៅ​តែពីលេចវាលចូលព្រៃដ៏ក្រាស់ បន្ទាប់មកគឺវាល​ស្មៅ​បៃតងខ្ចីលាតសន្ធឹងគ្មានស្តេចចតុបាទមក​ដណ្តើម​បរិភោគ​ឡើយ។

យូរៗទៅ ក្រុមយើងកាន់តែខ្សោយទៅៗហើយអ្នកខ្លះក៏បានគ្រុនក្តៅឬឈឺស្លាប់។ មិនយូរប៉ុន្មាន មនុស្សទាំងអស់បានស្លាប់។ សាជាថ្មីខ្ញុំជាជនទុរន់ទុរាសេសសល់ក្រោយគេដែលបានលាក់លបអាហារក្រៀមនិងទឹកឃ្មុំដោយសារបទពិសោធន៍មុនៗ។

ទឹកឃ្មុំវាអាចបង្ការជំងឺជាច្រើន ទោះរាកឬគ្រុនក្តៅក៏មិនងាយកើតមានឡើងដែរ។ ខ្ញុំបានត្រាច់ចរដើម្បីរុករកកោះនេះបន្ថែមទៀត ដើម្បីមើលថាតើនឹងមានអ្នកស្រុករស់នៅដែរ?

បន្ទាប់​ពី​អាហារ​ជិតអស់ ខ្ញុំមិនអាចរង់ចាំដល់ពេលដើរ​មិន​រួចនោះទេ ខ្ញុំ​បាន​មកដល់​ទន្លេ​មួយ ដោយផ្តើមរកមែកឈើជាច្រើនមកចង​ធ្វើ​ក្បូនហើយ​ផ្ទុក​ដោយ​ទំនិញ​ដ៏​មាន​តម្លៃ ទាំងនោះទៅជាមួយ​។ ពេលខ្ញុំជិះទូក ខ្ញុំសូត្រកំណាព្យថា «ហោះហើរ ឆ្លងកាត់សមុទ្រ ដើរតាមវាសនាក្នុងខ្យល់ប្រៃ ជឿជាក់លើខ្លួនឯងនិងគ្មានអ្នកដទៃ បន្ទាប់ពីរកឃើញ​ដី អ្នកនឹងរកឃើញ​ជីវិតរស់នៅ គ្រប់យ៉ាងនឹងកន្លងផុតទៅ នៅពេលដែលពេលវេលាត្រឹមត្រូវ..»។

ក្បូនបណ្តែតលើទឹកតាមយថាកម្ម បាននាំខ្ញុំរសាត់ទៅកាត់ព្រៃរនាម​និងវាលទំនាប រហូតដល់ទីបំផុតវាបានឆ្លងចូលទៅក្នុងផ្លូវរូងក្រោមដីដែលរត់កាត់តាមជញ្ជាំងភ្នំ។

ខ្ញុំបានទម្លាក់មុខផ្កាប់ចុះទៅក្នុងទូក ក្នុងភាពងងឹតដោយមានអារម្មណ៍ថា ដំបូលប្រក់នៃក្បូនរបស់ខ្ញុំគឿងទើស។ ខ្ញុំនឹកឆ្ងល់ថាតើក្បូនរបស់ខ្ញុំនឹងជាប់គាំងជ្រៅនៅក្នុងភ្នំ លែងបាន​ឃើញពន្លឺថ្ងៃម្តងទៀតឬយ៉ាងណា?

ខ្ញុំបែរបន់និងសន្លប់ រហូតដល់ពេលមួយត្រចៀករបស់ខ្ញុំបានពោរពេញដោយសំឡេងប្រកូក និងភ្នែកនេះទទួលបានពន្លឺពីស្ថានសួគ៌។

តាមពិត ក្បូនបានអណ្តែតតាមខ្យល់ ហើយចេញទៅក្នុងចំហទឹក ដែលទីនេះមាន​មនុស្ស​មួយ​ចំនួន​បាន​ចោមព័ទ្ធ​ហើយ​ស្រែក​ហៅខ្ញុំ។

ម្នាក់ក្នុងចំណោមពួកគេបានគប់ខ្សែពួរមកឱ្យខ្ញុំចាប់ ហើយពួកគេបានទាញខ្ញុំយកទៅច្រាំងទន្លេ​។

ខ្ញុំដួលទន់ដៃ​ដោយអស់កម្លាំងខ្លាំងថែមទាំង​ស្តាប់ ពួកគេ​និយាយ​ភាសាថ្មី​ដែល​ខ្ញុំ​មិន​យល់ រហូតដល់​មាន​ម្នាក់ក្រោយមកដល់គាត់ចេះនិយាយ​​ភាសា​អារ៉ាប់។

ពួកគេជា កម្មករលីសែង។  គេ​នាំ​ខ្ញុំនិង​ត្បូង​ដ៏​មាន​តម្លៃ​ដែល​បាន​ទុក​នៅ​លើ​ក្បូននោះ​ទៅគាល់ស្តេច​ព្រោះនេះជាបទបញ្ញត្តិ។

នៅ​ព្រះបរមរាជវាំង ខ្ញុំ​ចូល​គាល់​ព្រះមហាក្សត្រនិងខ្ញុំ​បាន​ថ្វាយ​ឃ្លាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ​ទុក​ជា​អំណោយ​ដល់​ព្រះអង្គ ក្រោយមកខ្ញុំដឹងថាទ្រង់ជាព្រះករុណា​ព្រះមហាក្សត្រ​នៃ​ប្រទេស​ស្រីលង្កា ហើយ​បានតំណាលទូល​​រឿង​របស់​ខ្ញុំ​ពី​ដើម​ដល់​ចប់។ ពេលយកចិត្ត​ទុកដាក់ពិចារណា​ហើយ ទ្រង់​បាន​សួរ​ខ្ញុំ​អំពី​ប្រទេសកំណើតរួច ​បាន​ប្រកាស​ថា​ ខ្ញុំនេះជាមនុស្ស​ឆ្លាតនិងមានចិត្ត​សីលទាន​គួរឱ្យសរសើរ។

ខ្ញុំ​បាន​រស់​នៅ​ក្នុង​វាំង​របស់​ស្ដេចស្រីលង្កា​​ដោយ​កិត្តិយស រហូត​ដល់​ថ្ងៃ​មួយខ្ញុំ​មានដំណឹងមក​ថា នឹង​មាន​ឈ្មួញ​មួយ​ក្រុម​ចេញ​សំពៅ​មកដល់ទីនេះសំចតសុំបន្តផែទៅ​ស្រុក​បាស្ហា​។

ស្តេចនគរស្រីលង្កា​​បាន​បង់​ថ្លៃទិញកន្លែងមួយ​ឱ្យ​ខ្ញុំឡើងជិះទូកនោះបន្តទៅនគរទៅបាស្ហា​ជាមួយមហាអំណោយ រួមមានត្បូងទទឹមមួយកែវខ្ពស់ គជ់ដ៏មានតម្លៃ ស្បែកពស់ ទឹកអប់ដ៏មានក្លិនឈ្ងុយមួយតោន និងអ្នករបាំដ៏ស្រស់ស្អាតជាក្មេងស្រីបួននាក់។

នេះជាអ្វីដែលព្រះអល់ឡោះប្រទានខ្ញុំក្រោយការតស៊ូដែលទ្រង់បានសាកល្បង។ យើងបានជិះពៅ​ក្រោមអាកាសធាតុនិងទិសខ្យល់ដ៏ត្រឹមត្រូវ ហើយសូមអរព្រះគុណដល់អល់ឡោះដែលបញ្ជាខ្យល់មេឃា​បោកបក់ខ្ញុំវិលមកដល់ទីក្រុង Basrah វិញដោយសុវត្ថិភាព។ បន្ទាប់មក ខ្ញុំបាន អំណោយ​ដល់​មិត្តភក្តិនិង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ផ្ទាល់ ហើយ​បាន​ផ្តល់​ជំនួយ​ដល់​ជន​ក្រីក្រ ដោះលែងទាសករចាស់ៗ ហើយ​ត្រលប់​ទៅ​កាន់​ជីវភាពពីមុន ​ម្ដង​ទៀត​ដែល​មាន​ភាព​សុខ​ស្រួលនិង​បុណ្យបារមី។

នៅពេលដែល Sinbad បានបញ្ចប់ការនិទានរឿងនៃការធ្វើដំណើរទីប្រាំមួយរបស់គាត់ គាត់បានផ្តល់កាក់មាសមួយដល់បុរសលីសែងដែលតែងតែមកស្តាប់រឿងរ៉ាវតំណាល។

តមក ពួកគេបានយល់ព្រមចួបគ្នាម្តងទៀតនៅព្រឹកបន្ទាប់ ដើម្បីស្តាប់ការធ្វើដំណើរទីប្រាំពីរ និងជាំដំណើរផ្សេងព្រេងលើក​ចុងក្រោយនៃស៊ីនបាដអ្នកជំនួញសមុទ្រ។

ដំណើរផ្សងព្រេងលើកទី៧

បន្ទាប់ពីការត្រលប់មកវិញពីការធ្វើដំណើរទីប្រាំមួយរបស់ខ្ញុំ ដែលបាននាំមកផ្ទះវិញ​នូវអំណោយលើសលុបពីនគរស្រីលង្កា ខ្ញុំបានរស់នៅសោយសុខក្នុងបែបបទជីវិតចាស់ដូចពីមុនឡើងវិញ។

រហូត​ដល់​ខ្ញុំនឹកធុញថប់ បួនឆ្នាំក្រោយមកក៏ចេញគំនិត​ចាប់​ផ្ដើមចង់​ជិះ​ទូកទៅ​លេង​សមុទ្រ ចេញ​​ទៅ​បរទេស បង្កើត​មិត្តភក្ដិថ្មីៗ​ក្នុង​ចំណោម​ពាណិជ្ជករ​ដែល​មាន​ចិត្ត​ដូច​គ្នាទៀត។

ដូច្នេះ វាគ្មានអ្វីដែលអាចមករារាំង​ខ្ញុំ​ក្នុងការ​​ប្រមូល​ទំនិញទៅ​កាន់​កំពង់​ផែ Basrah ទៀតនោះទេ។ ខ្ញុំ​បាន​រក​ឃើញ​ក្រុម​ឈ្មួញ​មួយ​ដែល​មាន​កប៉ាល់​ត្រៀម​ចេញ​ទៅ​សមុទ្រ។ ខ្ញុំបានជិះទូកជាមួយពួកគេ  រាប់អានមិត្តភក្តិថ្មី ហើយធ្វើដំណើរប្រកបដោយសុកភាពនិងសុវត្ថិភាព ជាមួយនឹងខ្យល់អាកាសដ៏សមរម្យ។

នៅទីបំផុត យើងបានមកដល់ទីក្រុងមួយឈ្មោះថា Madinat-al-Sin ជាកន្លែងដែលយើងធ្វើអាជីវកម្មបានល្អឡើងៗ។ បន្ទាប់រយៈពេលពីរខែក្រោយមក ​​យើង​ចេញ​ដំណើរ​ពី​ទីក្រុងនោះ​មកវិញ ខ្យល់អាកាសល្អស្ងប់រលក។

ប៉ុន្តែចេញបានកណ្តាលសមុទ្រ ស្រាប់តែពើបនឹងព្យុះចម្លែកមួយ បាន​​បក់​បោកមកលើ​ក្បាលទូក​យ៉ាង​ខ្លាំង ហើយ​ភ្លៀង​ក៏​ចាប់ធ្លាក់កញ្ជ្រោលបោកបាច។

ទំនិញ​របស់​យើងត្រូវ បានគ្របដណ្ដប់ដោយផ្ទាំងក្រណាត់ ហើយគ្រប់គ្នា​បានអធិដ្ឋានទៅកាន់ព្រះដ៏មានមហិទ្ធិឫទ្ធិ ដើម្បីសង្គ្រោះយើងពីគ្រោះថ្នាក់ជាយថាហេតុ។

ពេល​ព្យុះ​បាន​កន្លង​ផុត​ទៅ ប្រធាន​ក្រុមនាវិក​​បាន​ឡើង​ទៅ​លើ​កំពូល​បង្គោល។ គាត់​មើល​ស្តាំ និង​ឆ្វេង រួច​ចាប់ផ្តើម​វាយ​ថ្ងាស​ខ្លួនឯង​ដោយ​កណ្តាប់ដៃប៉ូកៗរបៀបមនុស្ស​​ហៀប​នឹង​ស្លាប់។

ពេលនោះហើយ គាត់បានប្រកាសអាសន្នថា ខ្យល់បានជម្រុញយើងអណ្តែតមកកាន់ជ្រុងឆ្ងាយបំផុតនៃពិភពលោកដែលគ្មានអ្នកណាដឹងនិងស្គាល់។

គាត់យក​សៀវភៅ​មួយ​ក្បាល​មក​អាន​ទាំង​ស្រក់​ទឹក​ភ្នែក។ នៅទីបំផុតគាត់ បាននិយាយមកកាន់យើងថា សៀវភៅនេះពិពណ៌នាយ៉ាងច្បាស់ពីកន្លែងដែលយើងនឹងរសាត់ទៅដល់។ វា​ជា​កន្លែង​ដែល​គ្មាន​អ្នក​រត់​គេច​រួចទេ ​យើងគ្រប់គ្នា​​ប្រាកដ​ជា​ស្លាប់​នៅ​ទី​នេះ។

បុរាណ​បានដាក់ឈ្មោះទីនេះថា ជានគរសមុទ្រនៃស្តេចនាគរាជ ព្រោះនៅទីនេះរាជនគរ​ស្តេច​នាគ ដែលកកើតទឹកដីមកត្រូវបាន​បង្កប់នៅក្រោមរលក។ សត្វ​នាគរាជ​សមុទ្រ​ដ៏​ធំ ដែលតាំងទី​រស់​នៅ​ទី​នេះច្រើនសម័យកាលមក គឺមាន​ចចាមអារ៉ាមថាមាន​មាត់ ធំ​ណាស់​​អាចលេប​ស៊ី​កប៉ាល់​ទាំងមូលបាន។

រឿង៖ ដំណើរផ្សងព្រេងរបស់ស៊ីនបាដ ភាគទី៣
លុះ​ពេល​ដែល​អ្នកទាំងអស់គ្នា​​បរិភោគឆ្អែតស្កប់ស្កល់គ្រប់​គ្រាន់ថែមទាំងស្រវឹងទន់ខ្លួនលែងមានកម្លាំងនឹងបានមាត់កោកកាកតទៅទៀត​​ហើយ ទើប​ឈប់មាន​ការ​លើកអាហារមកបន្ថែម។

​      ពេល​នេះនោះខ្ញុំធ្វើពុតជា​អង្គុយងោក​ងងុយ​ដេក ​ក៏លបមើលឃើញពួកគេ​ទទួលបានសញ្ញាយកខ្នើយនិងភួយមករៀបចំឱ្យភ្ញៀវសម្រាក។

រង់ចាំយូរណាស់ មិនឃើញអ្វីក្រៅពីភាពស្ងប់ស្ងាត់ ខ្ញុំក៏លក់មួយភាំងរហូតដល់ពេលព្រឹកឡើង​។  ពួកយើងត្រូវបានគេរាក់ទាក់ទទួលឱ្យហូបចុកយ៉ាងប្រណីតទៀត។

បន្ទាប់មកគឺ​ ទាសករនាំយើង​ដើរលេងលម្ហែក្នុងចំណោមចម្ការហូបផ្លែ ហែលទឹក ឡើងភ្នំ ហើយហូបចុកបរិបូរណ៍ រួចមកវិញសម្រាកដេកលេងផឹកស្រាស្រែកច្រៀងតាមចិត្ត​។

ម្នាក់ៗនៅតែប៉ុន្មាន​ថ្ងៃសោះ ក៏ភ្លើតភ្លើនលែងមានបំណងវិលទៅផ្ទះ ចេះតែពន្យារពេល ឱ្យខ្លួនឯងសោយសុខលែងធ្វើការងារ រាងកាយ​លូតលាស់ធាត់ទ្រលុក។

លើកលែងតែ​ខ្ញុំ​ដែល​មិនថមថយការ​ចាប់​អារម្មណ៍​នឹង​អាកប្បកិរិយា​របស់​ស្តេចនគរ​នេះ ចេះតែនឹកឆ្ងល់ថា ម្តេចបានជាគេមក​ខ្ជះខ្ជាយ​​​អាហារទំនុកបម្រុងពួកយើងមិនធុញទ្រាន់នឹងមនុស្សកម្ជិលអស់ទាំងនោះ។

ជាមួយនឹង​ការ​ភ័យ​ខ្លាចជាពិភាល់ចម្លែកៗ យប់មួយខ្ញុំសម្រេចចិត្ត​ធ្វើពុតជាគុ្រនក្តៅ ហើយមិនទៅជប់លៀង។ ពេលនេះខ្ញុំបានឮភ្លេងនិងសម្រែកពួកគេសប្បាយពីចម្ងាយ ដូចធ្លាប់នឹងត្រចៀក។ ដោយដឹងថា វេលាងប់ងុលការរាំច្រៀងបានមកដល់ ខ្ញុំក៏មានឱកាសក្រោកពីគ្រែលបៗចេញព័ទ្ធទៅក្រោយវិមាន​ស្វែងរកការពិត។

នៅទីនោះ ស្នូរសំលៀងកាំបិតលាន់ឡើងបន្លំនិងស្នូរភ្លេងខាងមុខសាល។ មនុស្ស​មានឌធំ ទឹកមុខកោងកាចបីបួននាក់កំពុងនិយាយគ្នា​ថា យប់នេះជាយប់បញ្ចប់ហើយ។

ពួកគេមនុស្ស​ខាងមុខធាត់ល្មមនឹងចាត់ការពិតមែន។

ស្តាប់បន្តិច​ខ្ញុំព្រឺសម្បុរភ្ញាក់ខ្លួនដឹងថា  ចេតនាពិតរបស់ម្ចាស់ផ្ទះគឺសម្លាប់យើង​ពេលស្រវឹងយប់នេះ។ កាំបិតនិងពូថៅយមបាលដែលបានសំលៀងមិនមែន​សមជាមួយ​សត្វព្រៃធម្មតាទេ។

យើងតាមពិតទៅ យើងបាន​ធ្លាក់មក​ក្នុង​កណ្ដាប់​ដៃក្រុមកុលសម្ព័ន្ធចាស់មួយ ដែលធ្លាប់មានសរសេរទុកក្នុងគម្ពីរថា ជាអម្បូរ​​មនុស្ស​ស៊ីសាច់។

ពួកនេះមានទឹកមុខរីករាយ សម្បុរជ្រះថ្លា​បញ្ញាខ្ពស់ជាងយើងធម្មតា តែពូជពង្សពួកគេតមកជាអម្បូរយូរអង្វែងដែលនិយមឆីសាច់មនុស្សដូចគ្នា។

ពួកខ្ញុំនៅខាងក្រៅដែលត្រូវបានគេចិញ្ចឹមឡើងធាត់មក តាមពិត​ដើម្បី​បរិភោគលៀងសប្បាយអំណរ​។ គេទាំងនេះទំនងជាខានបានអាហារសាច់មនុស្ស​ជាយូរយារណាស់មកហើយ។ ខ្ញុំស្លន់ស្លោជាខ្លាំង ហើយរត់បំពួនក្បែរសាលខាងមុខបម្រុងនឹងឱ្យដំណឹងពួកមិត្តភក្តិរត់ជាមួយគ្នា ប៉ុន្តែយឺតពេលទៅហើយ ពួកគេ​កំពុងដេកដួលទន់ខ្លួនដោយជាតិស្រវឹង។

ពួកអ្នកគង្វាលបានបង្ហាញខ្លួនជាមួយកាំបិត ​ហើយចាប់ផ្តើមកាប់សម្លាប់រង្គាលលើបុរសទាំងនោះដូចសត្វ។ ខ្ញុំ​បានរត់វារជើងបីជើងបួន​ចេញ​ទៅឆ្ងាយ តម្រង់ចូលព្រៃ ទីដែលប៉ុន្មានថ្ងៃមកនេះ ​បានលបសម្គាល់​​ឃើញ​ផ្លូវលំ​មួយដែល​មានការឆ្ការ​ស្អាតទុក។

ខ្ញុំ​ដើរ​តាមនោះពិតជាមិនចេះទាល់ ហើយ​រត់ចុះឡើង​មួយយប់មួយ​​ថ្ងៃ ខ្ញុំរស់ជាមួយផ្លែប៊ឺរី ទីបំផុតខ្ញុំបានរកឃើញផ្លូវមួយទៀតនៅម្ខាងនៃបឹង។

ហែលឆ្លងបឹងនោះ ខ្ញុំរត់បន្ថែម រហូត​បានច្រើនថ្ងៃមកទៀត ក៏ប្រទះឃើញជញ្ជាំងនៃកំផែងទីក្រុងដ៏ខ្ពស់អស្ចារ្យមួយ។

នៅពេលដែលខ្ញុំទៅជិតដល់ច្រកចូលទីក្រុង ខ្ញុំបានចួបជាមួយនឹងអ្នកដំណើរមួយចំនួន ដែលបររទេះធ្វើដំណើរ។ គេអាណិតសភាពទុគ៌តរបស់ខ្ញុំក៏បានឱ្យទឹកនិងចំណីហើយ​សួរឈ្មោះសួរទីកន្លែងដែលខ្ញុំមកពីណាទៅណា។

នៅពេលដែលពួកគេបានឮពីតំបន់កុលសម្ព័ន្ធកាចសាហាវនោះ ពួកគេបានងឿងឆ្ងល់ថាហេតុអ្វីខ្ញុំអាចរត់រួច។

តំបន់នោះច្រើនជំនាន់មកហើយ មិនដែលមាន​អ្នកណាហ៊ានទៅក្បែរទេ។ ឃើញរឿងរ៉ាវរួចជីវិត​យ៉ាងកម្រនេះពួកគេវាយតម្លៃថា ខ្ញុំជាមនុស្ស​ល្អ ដែលទទួលបាននូវ​កិច្ច​ការពារដ៏ភាពអស្ចារ្យពីព្រះអល់ឡោះ។ ដោយសារពួកគេងប់ជឿលើបុណ្យបាបនិងសាសនា មនុស្សទាំងនេះបានរាយការណ៍តគ្នាអំពីខ្ញុំនិងវាសនា​គេចចេញពីអម្បូរឆីមនុស្ស​ ឮដល់ស្តេចរបស់ពួកគេ។ យប់នោះខ្ញុំ​ស្នាក់​ក្នុងកូនភូមិតូចមួយក្បែរជាយក្រុង លុះព្រឹកព្រហាមក៏ឃើញមាន​មន្ត្រីពីរបីនាក់បានបង្ហាញខ្លួនហើយកោះហៅខ្ញុំចូលទៅនិទានប្រាប់រឿងចិញ្ចឹមឱ្យធាត់ទុកឆី ទូលថ្វាយដល់ព្រះរាជា។

ពេលជិះរទេះសេះចូលនិងកាត់ទីក្រុង ទីប្រជុំជន ខ្ញុំនឹកស្ងើចសរសើរចំពោះផ្ទះសំណង់ល្អៗ ប្រជាជនដែលមានជីវភាពធូរធារនិងទីផ្សារដែលសំបូរទៅដោយអាហារ វត្ថុប្រណីតគ្រប់ប្រភេទ។

ខ្ញុំ​បាន​ឃើញ​ថា​ប្រជាពលរដ្ឋ​ជិះ​សេះ​ល្អ តម្លៃ​ខ្ពស់ និងមាន​ពូជសេះរឹងមាំ មាន​ការរចនា​​ហ្មត់ចត់ ប៉ុន្តែ​ចម្លែក​ណាស់​ពួក​គេ​ខ្វះ​កៅ​អី។

ខ្ញុំគិតថាជាឱកាសដ៏ល្អសម្រាប់សាងជំនួញរកលុយ​គឺធ្វើកែបសេះលក់។

ពេល​ខ្ញុំ​បានចូលគាល់ដល់ព្រះរាជា ខ្ញុំក៏បានទូល​ថ្វាយឥតលាក់លៀមនូវដំណើរដ៏គ្រោះថ្នាក់នេះ​ពីដើមដល់ចប់ ហើយទ្រង់ក៏​ទទួលលៀងអាហារដល់​ខ្ញុំ ផ្តល់កន្លែងសម្រាក ​ដោយ​ចិត្ត​សប្បុរស​។ ក្រោយសណ្តាប់បណ្តា​រឿងរ៉ាវរបស់ខ្ញុំ ហើយព្រះអង្គចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិនយូរប៉ុន្មានទេ ខ្ញុំបានពិពណ៌នាអំពីកៅអីស្បែកដែលខ្ញុំមានតម្រិះរចនាឡើង​សម្រាប់ទ្រង់។ ពេលឮខ្ញុំរៀបរាប់អំពីកៅអីស្បែកនិងឧបករណ៍ផ្សេងទៀតដែលយើងប្រើសម្រាប់ជិះសេះប្រកបដោយផាសុកភាព ព្រះមហាក្សត្រទ្រង់ចាប់អារម្មណ៍ឱ្យខ្ញុំ​អាច​បង្កើត​មួយភ្លាមទោះត្រូវការអ្វីក្តី។

ខ្ញុំបានស្វែងរកជាងឈើដ៏ឆ្លាតវៃម្នាក់ដើម្បីកុម្ម៉ង់ធ្វើស៊ុមកៅអីនិងជាងដេរ ស្បែកដែលមាន​លក្ខណៈ​ទន់និងផ្ចិតផ្ចង់។ ជាងនេះទៅទៀត ខ្ញុំបានរើសអ្នកចិញ្ចឹម​ដង្កូវឱ្យយកមកនូវ​សរសៃសូត្រដ៏ស្រស់ស្អាតផុតលេខ។

ពីរថ្ងៃក្រោយមកខ្ញុំ​បាន​យក​ការងារដែលស្រេចបាច់​នោះ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ហើយ​បាន​បង្ហាញទ្រង់​ពី​របៀប​ប្រើ​វាដាក់លើសេះ​ដើម្បី​ជិះ​។

ព្រះរាជាស្រែកឡើងថា ស្នាមជាំដោយការជិះលើខ្នងសេះសំគម​ដែលគ្មាន​ទ្រនាប់នឹងលែងកើតមានទៀតហើយ។ ព្រះអង្គបានប្រទានរង្វាន់ខ្ញុំនឹងបានប្រើកែបនោះធ្វើដំណើរគ្រប់ច្រកល្ហកដោយព្រះទ័យសោមនស្សា។

​ការនេះបានបណ្តាលឱ្យក្រុម​មន្ត្រី អភិក្រមនិង​ពួក​អភិជន​ទាំងអស់​នៅ​ក្នុង​ស្រុក​ចង់បាន​កែបនេះជាពន្លឹក។

មហាសេដ្ឋីមួយចំនួនធំបានបញ្ជាទិញឧបករណ៍ពីខ្ញុំដើម្បីស្តុកលក់ ហើយភ្លាមៗនោះកិច្ចព្រមព្រៀងជំនួញបានធ្វើឱ្យខ្ញុំក្លាយជាអ្នកមាន។

រស់នៅទីនេះប្រមាណ៨ខែដោយសន្សំបានទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសម្បែងនិងទាសករមកបម្រើឆ្វេងស្តាំ ស្រាប់តែថ្ងៃមួយព្រះរាជាទ្រង់ត្រាស់ហៅខ្ញុំទៅអង្គជំនុំដោយមាន​ត្រាស់បន្ទូលថា៖

«ឈ្មួញឆ្លាតបំផុតអើយ! ឧស្សាហកម្មនិងអាជីវកម្មរបស់លោក បានកែលម្អគុណភាពជីវិតនៅក្នុងទីក្រុងរបស់យើង។ មនុស្ស​ជាច្រើនបានយកវាទៅលក់ឆ្លងព្រំដែន នាំមកនូវមាសជាច្រើនចំណេញចូលព្រះរាជនគរនេះ! យើង​រមែង​គិតចង់​​ផ្តល់ជា​រង្វាន់​ដល់​អ្នក! នាងនឹងមក​ជា​ភរិយា​ដ៏​ស្រស់​ស្អាត ដើម្បីញ៉ាំង​ឱ្យ​អ្នក​ប្រាថ្នា​ចង់រស់ជារៀងដរាប​នៅ​ក្នុងរាជនគរដាច់សង្វែងនេះដើម្បីបន្ត​ការងារពាណិជ្ជកម្ម​របស់​អ្នក​»។

ដោយមិនមាន​អ្វីត្រូវបដិសេធ​ ព្រះរាជាបានកោះហៅរដ្ឋមន្ត្រីនិងសាក្សី រៀបចំ​មង្គលការខ្ញុំភ្លាម​ៗ​ជាមួយស្ត្រីក្មេងស្រស់បំផុតមកពីគ្រួសារដ៏ថ្លៃថ្នូរ គ្រប់គ្រង​អចលនទ្រព្យនិងជំនួញ​ជាច្រើន។ ឃើញនាង​ភ្លាម ខ្ញុំពិតជាលង់ក្នុងស្នេហា ហើយ​​បាន​និយាយម៉ឺងម៉ាត់​ចំពោះ​ខ្លួន​ឯង​ថា​​ពេល​ខ្ញុំមានឱកាស​​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ខ្ញុំ​នឹង​យក​នាង​ទៅ​ជាមួយ​។

ចាប់​ពី​ពេល​នោះ​មក​ ភាព​ងាយ​ស្រួល​និង​វិបុលភាព​របស់​ខ្ញុំ​ដែល​អស្ចារ្យ​រួច​ទៅ​ហើយ​ បាន​បន្ត​កើន​ឡើងជានិច្ចជាកាលរហូតដល់ពេលមួយ សំណាង​អាក្រក់​បាន​វាយ​លុក​ផ្ទះ​អ្នកជិតខាង​ខ្ញុំ។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ដែល​រស់​នៅ​ក្បែរ​នោះបាន​បាត់​បង់​ប្រពន្ធ​ដោយ​ជំងឺឆ្លង។

គាត់​នៅ​ក្បែរសពជាមួយមហាទុក្ខព្រួយ។ ខ្ញុំបាននិយាយទៅលួងលោមគាត់ថា៖

«កុំយំសោកយូរពេក! ប្រពន្ធរបស់អ្នកបានរកឃើញសេចក្តីមេត្តាករុណារបស់អល់ឡោះទៅគាល់ទ្រង់ហើយ  ព្រះជាម្ចាស់នឹងផ្តល់ឱ្យអ្នកដែលនៅរស់នូវអ្វីដែលប្រសើរថ្មី នេះហើយជីវិត!»

ខុសពីការស្មាន បុរស​នោះស្រាប់តែស្រែកទ្រហោខ្លាំងឡើង ដល់ខ្ញុំគិតថា​​មិន​អាច​លួង​លោមគាត់អ្វីទៀត​បាន​ឡើយ។ គាត់បាននិយាយជំទាលឡើងថា៖

«មកតែពីអ្នកមកពីស្រុកឆ្ងាយបានជានិយាយធូរស្រាលមិនដឹងអ្វី! ថ្ងៃនេះគេបញ្ចុះប្រពន្ធខ្ញុំ គេនឹងបញ្ចុះខ្ញុំជាមួយនាងក្នុងផ្នូរតែមួយ។ វាជាទម្លាប់របស់នគរយើង!»

ដោយភ្ញាក់ផ្អើលហួសហេតុ ខ្ញុំលែងនិយាយអ្វីចេញទៀតហើយ។

នៅថ្ងៃដដែល គេបាន​តុបតែងសព​​ប្រពន្ធ​របស់​បុរស​កំសត់​នោះ​ក្នុង​សម្លៀក​បំពាក់​ដ៏​ល្អ​បំផុត  ​គ្រឿង​អលង្ការ​ ​មាសនិង​ពេជ្រ ហើយ​នៅ​ថ្ងៃបន្ទាប់មក ពួក​ទាហាន​បាន​នាំ​គ្នា​រៀបធ្វើ​ដំណើរ​ចុង​ក្រោយបញ្ជូនប្តីប្រពន្ធនេះ​ទៅកាន់​ផ្នូរហើយបញ្ចុះ។

គេ​បាន​ដាក់​ថ្ម​មួយ​យ៉ាង​ធំសណ្តូនសពទម្លាក់​នាង​ចុះ​ទៅ​ក្នុង​ថ្មជ្រោះជ្រៅ បន្ទាប់​មកគេ​យក​ខ្សែ​សរសៃ​វល្លិ៍មាំ​មក​ដាក់ចង​ក្រោម​ក្លៀក​ប្តី រួចទម្លាក់សម្រូត​ចុះ​ចូល​ក្នុងនោះតាមពីក្រោយដោយមាន​​​​ទឹក​សាប​មួយ​ស្បោងស្បែកសត្វនិង​នំប៉័ង​ប្រាំពីរ​ដុំ​អមទៅជាមួយ។

វិលមកផ្ទះវិញ ខ្ញុំពិតជាដេកមិនលក់ទេ។ ទីបំផុតខ្ញុំ​បានលបសួរ​អ្នក​ដែល​នៅស្គាល់ៗថា ​​បើ​ប្រពន្ធ​ជន​បរទេស​ដូច​ជា​ខ្ញុំ​ត្រូវ​ស្លាប់​ តើ​គេ​នឹង​ធ្វើ​ចំពោះ​ខ្ញុំដូច្នេះដែរទេ?

សំណាងអាក្រក់ ​ពួកគេ​បាន​ឆ្លើយ​ថា ​ប្រាកដ​ណាស់​ថា! ពុំនោះទេ នគរនឹងមានគ្រោះថ្នាក់។

ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំងក្រោយច្បាស់លាស់នូវទំនៀមទម្លាប់ដ៏ឃោរឃៅរនេះ  ប៉ុន្តែ​ពេលវេលា​ចេះតែកន្លង ប្តី​ប្រពន្ធខ្ញុំមិនមាន​អ្នកណាមានបញ្ហា​សុខភាពទេ។

​រហូតដល់ប៉ុន្មានខែក្រោយមកទៀត នាងបានចាប់ផ្តើមមាន​សញ្ញាឈឺ ហើយចូលទៅគេង។ ខ្ញុំបានបួងសួងដល់អល់ឡោះ ដែលមានព្រះហឫទ័យមេត្តាប្រោសឱ្យនាងឆាប់ជាឡើងវិញ ប៉ុន្តែជំងឺរបស់នាងកាន់តែអាក្រក់ទៅៗ ហើយនាងបានលាចាកលោកទៅពិតមែន​។ លុះ​ពេទ្យ​ឱ្យ​ដឹង​ថា ប្រពន្ធ​ខ្ញុំបាន​ទៅ​ពិភព​លោកខាងមុខមុនទៅហើយ ​ទាហានបាន​​មក​រៀបចំ​យក​ទាំង​នាង​ទាំង​ខ្ញុំចេញបញ្ចុះ។ ខ្ញុំ​ស្រែក​ឡើងថា៖

«អល់ឡោះ​​ដ៏​មាន​មហិទ្ធិឫទ្ធិ​មិន​ដែល​បាន​កំណត់​ឱ្យមាន​ច្បាប់​បញ្ចុះ​សព​អ្នក​រស់​នៅ​ជាមួយ​នឹង​អ្នក​ស្លាប់​ឡើយ!​»។ ពួកគេមិនបានខ្វល់ឬកត់សម្គាល់អ្វីអំពីការតវ៉ារបស់ខ្ញុំទេ ប៉ុន្តែបានចាប់ខ្ញុំដោយបង្ខំ ហើយចងសម្រូតខ្ញុំចុះទៅក្នុងរូងភ្នំងងឹតជ្រៅសន្លឹមជាមួយស្បោងទឹកធំមួយនំបុ័ងប្រាំពីរដុំ តាមទំនៀមទម្លាប់របស់ពួកគេទាំងអស់ឥតប្រាសចាកអ្វី។

ពេលចុះមកដល់រហោឋាននៃបាតរណ្តៅងងឹតនោះ ខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថាតើមាន​​បណ្តា​សា​អ្វី​មក​លើ​ខ្ញុំ​ដែលត្រូវមក​យក​ប្រពន្ធ​នៅ​ទីក្រុង​នេះ?

គ្មាន​មហាក្សត្រ​ណា​មួយ​ជួយខ្ញុំបានទេមាន​តែ​មហិទ្ធិឫទ្ធិ​អល់ឡោះ​ដ៏​រុងរឿង​អស្ចារ្យក្នុងបេះដូងខ្ញុំដែលប្រាប់ថា ខ្ញុំត្រូវតែរកផ្លូវរស់។

ប៉ុន្តែនៅពេលដែលខ្ញុំមើលជុំវិញខ្លួន នេះជាផ្នូរដ៏ក្រៀមក្រំ ស្អុយនិងត្រជាក់។ មិនដឹងប៉ុន្មានគូមកហើយទេដែលត្រូវបង្ខំឱ្យមកស្លាប់តាមគ្នាយ៉ាង​ឥតខ្លឹមសារនិងក្រៀមក្រំវេទនាក្នុងរបៀបរបបជំនឿឥតន័យនេះ។

សូម្បី​តែ​នៅ​កន្លែង​ដ៏​អាក្រក់​នេះ​ក៏​ដោយ ក៏ឆន្ទៈ​រស់​នៅ នៅតែ​​រឹង​មាំ​ក្នុង​ចិត្ត​ខ្ញុំ។ ព្រះតែងតែនៅជាមួយខ្ញុំ។ ខ្ញុំគិតហើយ​ក៏បានសម្រេចចិត្តញ៉ាំនិងផឹកតិចៗ សន្សំសំចៃ ពង្រឹងស្មារតីតាមតែអាចធ្វើទៅបាន ដើម្បីពន្យារអាយុជីវិតនិងពេលវេលា​ស្វែងរកឱកាស​រត់ចេញពីទីនេះ។

ដូច្នេះហើយខ្ញុំបានទ្រាំរស់នៅក្នុងភាពងងឹតនិងក្នុងចំណោមសាកសព មិនដឹងថាប៉ុន្មានថ្ងៃ យប់បានកន្លងផុតទៅនោះទេ។

ដោយចច្រប់ដើរក្នុងទីងងឹត ខ្ញុំបានរកឃើញកអាវ ខ្សែក គជ់ គ្រឿងអលង្ការ និងឈុតមាស ប្រាក់ ដែលបំពាក់ដោយត្បូងមានតម្លៃ គ្រឿងលម្អ ផ្សេងទៀតរបស់អ្នកស្លាប់។ ខ្ញុំ​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​នេះហើយ​ដាក់​ក្នុងឆ្នួត​ក្បាល​របស់​ខ្ញុំទុក។ ឱ្យតែមានឱកាស​របស់នេះនឹងទៅជាមួយខ្ញុំ វាជាជំនួយឱ្យខ្ញុំរត់បានឆ្ងាយឬអាចជួលទូកគេផង។

ទីបំផុតព្រឹកមួយភ្ញាក់រលីវៗ ខ្ញុំ​បាន​ឮ​សូរ​គ្រហឹមនិង​សំឡេង​រញ៉េរញ៉ៃ។ ខ្ញុំ​បាន​ដឹង​ថាសត្វ​មួយ​ចំនួន ប្រហែល​ជា​កញ្ជ្រោងឬ​ឆ្កែ បាន​រក​ឃើញ​ផ្លូវ​ចុះ​មក​ក្នុង​កន្លែង​ដ៏​អាក្រក់​នេះ។ ហើយ​បើវា​អាច​ចូល​បាន វា​ច្បាស់​ជា​អាច​ចេញវិញ​បាន។

សេចក្តីសង្ឃឹម​បានរុញខ្ញុំឱ្យក្លាហានក្រោក​ហើយ​រំពៃតាមសត្វកំណាច។ ដោយសំងំ​សឹងមិនហ៊ាន​ដកដង្ហើម ខ្ញុំរកឃើញកន្លៀតតូចចង្អៀតមួយដែលទាល់តែ​វារនិង​គ្រវីក្បាល​ដូច​ដង្កូវទើបអាច​ធ្វើ​ដំណើរ​បាន។

តាម​ផ្លូវ​រូង​ក្រោម​ដីនោះ ​​ទី​បំផុត​ខ្ញុំ​បាន​ឃើញ​តម្រុយនៃ​ពន្លឺ។ ព្រះពិតជានៅជាមួយខ្ញុំ។ ខ្ញុំបានចាកចេញពីគោលដៅនគរនោះ រត់រហូតបានជួបនឹងឈ្មួញមានអូដ្ឋ។ ពួកគេទទួលយកអលង្ការពីខ្ញុំហើយឱ្យជំនិះមកខ្ញុំព្រមទាំងបង្ហាញផ្លូវដល់ខ្ញុំទៅរកទីក្រុងមាត់សមុទ្រ។

ជាង១០ថ្ងៃឯណោះដែលខ្ញុំបានរកឃើញភូមិកំពង់ផែ ហើយបីខែក្រោយមក ខ្ញុំបានវិល​មកដល់ស្រុកកំណើតវិញ។ ជាមួយ​គ្រឿងមាសពេជ្រក្រោមរូងភ្នំ ខ្ញុំអាចលក់បានយ៉ាងមហាសាល។ ​តមក​ ខ្ញុំ​តាំង​ចិត្ត​តាម​របៀប​ចាស់ពីមុន គឺឈប់ផ្សងព្រេង រៀនរស់នៅមួយកន្លែង ​ជប់​លៀងនិង​​លួង​លោមជីវិតជាមួយការបរិច្ចាគទាន។

ប៉ុន្តែច្រើនឆ្នាំក្រោយមក ភាពរំភើបនៃការធ្វើដំណើរនិងអាជីវកម្មដែលផ្លាស់ប្តូរតាម​សម័យកាលបានចូលមកជំរុញឱ្យខ្ញុំបំភ្លេចចោលនូវទុក្ខលំបាកដ៏ឃោរឃៅនានា ហើយដុតរោល​ថា ប្រសិន​មិនផ្សងព្រេងយ៉ាងក្លាហាន ខ្ញុំមិនមែនជាកូនប្រុសពិតប្រាកដម្នាក់ឡើយ។

ដូច្នេះ​វា​បាន​កើត​ឡើង​ជា​លើក​ទី​ប្រាំ​សម្រាប់ការចេញ​ដំណើរ​ចាកភូមិស្រុកសាជាថ្មីទៀត។ លើកនេះនៅកំពង់ផែ Basrah ខ្ញុំបានសន្សំគំនិត​រកមើលកប៉ាល់ដែលមានកម្ពស់និងរូបរាងល្អ។ បើរកមិនឃើញខ្ញុំមិនចេញដំណើរទេ រហូតដល់រកឃើញសំពៅគ្រឿងចក្រទំនើបផុតសម័យកាលមួយជាទីទុកចិត្ត​ ពេញភ្នែករបស់ខ្ញុំ ខ្ញុំក៏ពុះកញ្ជ្រោល​ជាមួយវា។

កាល​ខ្ញុំ​ជា​អ្នក​មាន​ស្រាប់ ខ្ញុំ​អាច​ទិញ​វា​បានភ្លាមៗមិនលំបាកទេ។ បន្ទាប់​មកខ្ញុំ​បាន​ជួល​ប្រធាន​ក្រុមនិង​នាវិកមាឌធំមានសមត្ថភាពខ្ពស់។

ទាសករបានផ្ទុកទំនិញរបស់ខ្ញុំនៅលើកប៉ាល់ ហើយឈ្មួញផ្សេងទៀតបានបង់ប្រាក់ឱ្យខ្ញុំ ដើម្បី​ចេញដំណើរជាមួយគ្នា។ តាមវិធីនេះ ខ្ញុំរកលុយបានចំណេញសូម្បីតែមិនទាន់ទាំងដល់ពេលចេញដំណើរផង។

មិនយូរប៉ុន្មានយើងជិះទូកលើស្រះរបស់អល់ឡោះ ពីទីក្រុងមួយទៅទីក្រុងមួយ ពីកោះមួយទៅកោះមួយ ពីសមុទ្រមួយទៅសមុទ្រ។ គ្រប់មធ្យោបាយទាំងអស់ ពួកយើងបានសប្បាយរីករាយ ដោយប្រមូលប្រាក់ចំណេញដែលយើងរកបាន។

គ្មាន​កីឡា​ណា​អស្ចារ្យ​ជាង​ការ​លេង​សើចរកប្រាក់ដោយបញ្ញា​​នៅ​លើ​ទីផ្សារ​​នោះ​ទេ។ ទំនិញនិងលុយផ្លាស់ប្តូរដៃមនុស្ស​ គ្រប់ទីកន្លែងដែលមនុស្សអាចធ្វើបានដោយពឹងលើខួរក្បាលរបស់ពួកគេ។

ដូច្នេះហើយ ដំណើររបស់យើងក៏រីកចម្រើនរហូតដល់ថ្ងៃមួយ យើងបានទៅដល់កោះតូចមួយអណ្តែតក្នុងសមុទ្រ។

ខ្ញុំ​មិន​មាន​ចំណាប់​អារម្មណ៍​អ្វី​ពិសេស​នៅ​កន្លែង​ស្ងាត់​ជ្រងំ​នោះ​ទេ តែនៅលើសំពៅគេពិភាក្សាគ្នាស្រួចស្រាល់អំពីថា ឈ្មួញ​ខ្លះធ្លាប់ឮអំពីកោះនេះនិងអាថ៌កំបាំងរបស់វា គេថា​ចង់​ស៊ើបអង្កេតរក​ថ្ម​ចម្លែក​មួយប្រភេទ​នៅ​ច្រាំង​សមុទ្រនៃកោះនោះដែលជាសិលាកម្រត្រូវបានរាជវង្សនានាប៉ុនប៉ងប្រាថ្នា​។ ព័ត៌មាន​ទាំងនេះដូចជាទាក់ចិត្ត​ខ្ញុំដែរ ក្នុងនាមជាអភិជនម្នាក់ ខ្ញុំពិតជាចង់ឃើញរបស់​អស្ចារ្យដូចគេដូចឯង ដូច្នេះហើយខ្ញុំក៏សម្រេចចិត្ត​ទៅលើកោះនោះ។

នៅពេលដែលសំពៅអែបឆ្នេរ ពួកគេរត់ទៅរក​ផ្ទៃថ្មសស្គុសរលោង​និងចំកោងយ៉ាងប្រណីត។ ខ្ញុំវិញពិតជាសង្ស័យខ្លាំង ខ្ញុំថយមកឆ្ងាយហើយគិតថាផ្ទៃរលោងរបស់វា មានអារម្មណ៍ដូចជាស៊ុតសត្វមិនមែនសិលាកម្រអ្វីទាំងអស់។

ដូច្នេះពេលពួកឈ្មួញឱ្យទាសករ​ពួកគេ​​​គប់​​ថ្ម​នោះផូង ក៏វាត្រូវ​ប្រេះហើយមាន​ផ្នូក​ទឹក​ហូរ​ចេញមកពីចំណុចរហែក។

ពីខាងក្នុង ខ្ញុំរន្ធត់ព្រោះឃើញកូនមាន់ដ៏ធំមួយនៅមិនទាន់ដុះរោមជិត។

ឈ្មួញទាំងនោះបានមូលគំនិតគ្នាសម្រាកចតទីនេះមួយយប់ នឹងយកមាន់ខ្ចីធ្វើអាហារពេលល្ងាចស្រស់ៗដែលយើងខានហូបជាយូរមកហើយ។

ខ្ញុំដែលធ្លាប់ឆ្លងកាត់ជីវិត​ចម្លែកមួយអន្លើ ពេលនេះផុសចេញអារម្មណ៍មិនល្អភ្លាមៗដូចកាលពីមុនវិញ។ នៅពេល​ក្លិន​សាច់​អាំង​បាន​ប៉ះ​រន្ធ​ច្រមុះ​ខ្ញុំ ​ខ្ញុំទ្រាំប្រឆាំងនឹងការស្រេកឃ្លាន​ដោយបន្ត​ដេក​ក្នុងបន្ទប់ឃ្លុបផ្ទាល់ខ្លួនដដែល ខណៈត្រចៀកនេះ​បានលបផ្ទៀងស្តាប់​ឮថា​ពួក​ឈ្មួញ​សប្បាយ​ចិត្តកម្រិតណា​ពេល​ធ្វើ​ពិធី​ជប់លៀងលើកោះ។

​អ្វីមួយបានរត់ឡើងក្នុងគំនិតខ្ញុំគឺថា នៅក្នុងព្រះនាមនៃអល់ឡោះដ៏មានព្រះហឫទ័យ ព្រះទ័យមេត្តាករុណានិងមហិទ្ធិឫទ្ធិ ពួកនេះនឹងត្រូវវិនាសដែល​បាន​សម្លាប់​កូន​របស់​សត្វ​មេធំ​ផុតលោក​មួយ​ក្បាល។ រាងកូនគេបង្ហាញថាម្តាយគេ​អាច​ជា​បក្សី​ដ៏​មហិមា ដែល​នឹង​ត្រលប់​វិលមក​វិញ​ឆាប់ៗ ហើយសងសឹក។

​ខ្ញុំរត់ចេញមកប្រកូកព្រមាន​អំពី​ភាព​ល្ងង់ខ្លៅ​នេះ ធ្វើឱ្យអ្នកខ្លះព្រមបោះបង់ចោលការសប្បាយ ​ហែល​ឆ្លង​មកលើ​កប៉ាល់​ឡើង​វិញ ហើយ​អ្នកនៅសល់យើងក៏សម្រេចចិត្ត​ចេញចោលព្រោះសន្ធឹកខ្យល់លាន់មកពីចម្ងាយ។

ពិតណាស់ ពេលសំពៅមិនទាន់បាន​លូនចេញណាឆ្ងាយផង  យើងបានឃើញស្រមោលទទះស្លាបនៃបក្សីយក្ស។

វាបានហោះមកដល់កោះ​ហើយបោះពួយចឹកឆីមនុស្ស​ទាំងអស់ជុំវិញសពអាំងឆ្អើរនៃកូនវា។

យើងនៅទីនេះ តក់ស្លុតព្រោះសត្វនោះមិនត្រឹមមិនព្រមបញ្ចប់ ថែមទាំងស្រែកខ្លោចផ្សាងាកក្បាលមករកសំពៅយើង។

វាបានឱបផ្ទាំងថ្មភ្នំដ៏ធំមួយនៅក្នុងដៃក្រញាំហើយហោះបោះពួយសំដៅមក។

ខ្ញុំបានយំបួងសួង។

កម្លាំងហោះរបស់វាអាចត្រួត១០០ដងរហ័សជាងសំពៅយើង។ រីឯស្លាបវា បើបក់ដល់ឯណា រលកទឹកសមុទ្រ​ក៏​បោកទង្គិចងងឹតងងល់ជុំវិញនោះអស់លែងមើលឃើញអ្វីជាទិស​។ មិនយូរទេ វាសំកាំងចំពីលើយើង ហើយ​ទម្លាក់បន្ទុកថ្មភ្នំមួយទំហឹងពីមុខយើង។

កម្លាំងផ្ទាំងថ្មបានពង្រាបទឹកនិងបានបើកបង្ហាញបាតសមុទ្ររូងចុះក្រោម។ សំពៅនេះមិនអាចទប់ជំហរបានទេ។

យើងទាំងអស់គ្នាបានរអិលចូលទៅក្នុងរណ្ដៅដ៏ធំ មុនពេលត្រូវបានបោះឡើងមកអាកាសម្តងទៀតហើយធ្លាក់ចុះទង្គិចនឹងកម្លាំងរលកយក្ស។

កប៉ាល់របស់យើងមិនលិច តែវាបានខ្ទេចយង់ទៅជាបំណែកមើលលែងឃើញក្នុងមហាសាគរ​។ ខ្ញុំបានហែលអស់ដៃជើង ក្នុងចំណោមកម្រាលទឹកដែលហក់ឡើង ហើយចាប់បានបំណែកមួយមកបណ្តែតខ្លួន។ ដោយមានការទ្រទ្រង់ពីព្រះ ខ្ញុំបានត្រូវបានអណ្តែតទាំងសន្លប់ឈឹងនិងដឹងខ្លួនមកវិញ​នៅលើឆ្នេរនៃកោះមួយទៀត។

នេះជារបៀបដែលជីវិតផ្សងព្រេង​សែនខ្លាចរអា បានកើតមានសាជាថ្មី។

អម្បូរយក្សឬសត្វចម្លែក ឬកុលសម្ព័ន្ធឆីសាច់បានលេចឡើងមកក្នុងការគិតរបស់ខ្ញុំ។ ខ្ញុំឱបដៃ កណ្តាលភាពឯកោរងា គ្មានអ្នកណាម្នាក់មានជីវិតនៅក្បែរទេ។

ព្រះអល់ឡោះអើយ! ខ្ញុំស្រែកថ្ងូរ​រកទ្រង់ទាំងអស់សង្ឃឹម។ ទោះយ៉ាងណា នៅពេល​ក្រពះទារ ខ្ញុំបាន​ក្រោកដើរ​ហើយស្វែងរក​ចំណីអាហារ។

ការត្រាច់ចរម្នាក់ឯងសំដៅ​ស្រមោលធម្មជាតិ បានជំរុញខ្លួនខ្ញុំធ្លាក់ទៅដល់ឋានមួយប្រភេទ ដែលជាចម្ការគ្របក្រាលដោយបុស្បា ផ្កាដែលមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ មានកម្លាំង និងបណ្តាដើមរុក្ខា​ពេញដោយ​ផ្លែឈើព្យួរទាបខ្ពស់គួរឱ្យឈ្ងុយឆ្ងាញ់ មិនអាច​កាត់ចិត្តបាន។

រឿង៖ ដំណើរផ្សងព្រេងរបស់ស៊ីនបាដ ភាគទី២
ទោះយ៉ាងណាបក្សីយក្សាដូចបានស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ថ្នឹក។ ភាពអស់សង្ឃឹម​របស់ខ្ញុំមិនទាន់បានបន្តិចផង វាក៏ត្រដាង ទទះ​និងចាក់គួរ​ចុះចត។

គោលដៅជាល្អាងជ្រោះជ្រៅមួយ។

គ្រប់យ៉ាងមានពណ៌បៃតងស្រស់ ខុសប្លែកពីតំបន់កម្អែលមុននេះ។

ភាពរស់រវើកនៃធម្មជាតិ បញ្ចេញថាមពលពេញ​ទៅដោយមហិទ្ធិឫទ្ធិសាងកម្លាំងចិត្តនិង​បាន​បណ្តាល​ឱ្យ​ខ្ញុំរីករាយ​ភ្លេចអស់បណ្តាទុក្ខព្រួយ ដោយគ្រាន់តែបានឮសូរទឹកជ្រោះនិងសព្ទសត្វ​បក្សីខ្ញៀវខ្ញា​ សប្បាយ។

​      ដោយបានត្រៀមខ្លួន​ជាស្រេច ខ្ញុំបាន​ដោះ​ខ្លួនយ៉ាងរហ័ស មិនទុកសញ្ញា​អ្វីឱ្យបក្សីដឹងថាមានខ្ញុំមកជាមួយឡើយ។

រួចផុតពី​ជើង​របស់​បក្សី​ហើយ ក៏ប្រញាប់​​មុជ​ទៅពួននៅ​ពី​ក្រោយផ្ទាំង​ថ្មធំ​​មួយ បិទបាំងបំពួនរកឱកាស​។

ពីទីនោះ ខ្ញុំបានក្រឡេកមើលជ្រលង​ដែលយើងបានមកដល់នេះ នៅផ្នែកម្ខាងៗជាជញ្ជាំងដ៏ចោត ដែលខ្ពស់ពេកណាស់សម្រាប់មនុស្សអច្ឆរិយៈណាអាចឡើងចុះ​តាមមាត្រដ្ឋាននេះបាន។

ប៉ុន្តែ ​ដី​ក្រោម​ជើង​របស់​ខ្ញុំ​បាន​ធ្វើ​ឱ្យ​មានអារម្មណ៍ថា….ប្លែក….គ្រើមនិងត្រជាក់?

​      ភាព​អស្ចារ្យ​ខុស​ប្លែក​ពី​គេដែលធ្វើឱ្យខ្ញុំសឹងស្រវាំងភ្នែក ពោល​គឺពេលឱនទៅពិនិត្យ ទីនេះមិនមែនមានគ្រួស​ដូចបានស្មានពីដំបូងទេ ប៉ុន្តែជាពំនូកត្បូងពេជ្ររន្ទាល។

នៅក្រោមបាតជើងខ្ញុំជាដីដែលដុះមកសុទ្ធជាគ្រាប់ពេជ្រ។

​      ជា​រឿង​មួយ​ដែល​ស្ថិត​ក្នុង​កាលៈទេសៈ​តឹងតែង ធ្វើឱ្យខ្ញុំអាចបំពេញ​ចិត្តដោយម៉ឺន​សែន​អំណរ​។ ថ្ម​ទីនេះងាកទៅពិនិត្យ​ទីណា​ក៏មាន​លាយឡំ​ពន្លឺ​ភ្លឺ​ចែងចាំង ព្រោះ​វា​ត្រូវ​បានលាយជាមួយគ្រាប់ពេជ្រតូចធំ រាប់មិនអស់។ ឱ! កុំថាខ្ញុំជាគហិបតីជួញដូរថ្នឹកស្ទាត់ សមណាតែរាស្ត្រធម្មតា​ក៏ស្គាល់ថាជាកំណប់ត្បូងពេជ្រ​រន្ទាលដ៏មានតម្លៃ​​​សម្បើមកប្បការ។

គ្រាន់តែដីនេះមួយពំនូកដៃ ក៏អាចធ្វើឱ្យខ្ញុំត្រលប់ទៅវិញ​ក្លាយជាបុរសមានទ្រព្យសម្បត្តិលើសពីក្តីស្រមៃមុនៗ១០ដង…ប៉ុន្តែ​តើអាចត្រលប់ទៅរស់នៅក្នុងអរិយធម៌មនុស្ស​វិញដែរទេ? នោះជាការកំណត់នៃព្រហ្មលិខិត។

ព្រះអល់ឡោះអើយ  តើ​ទ្រព្យ​សម្បត្តិ​នៅ​ជ្រលង​ភ្នំ​មរណៈ​នេះ​បានអ្នកណា​ប្រើ?

ដោយស្រេកឃ្លាននិងរងា ខ្ញុំក៏រកឃើញរូងមួយងងឹតក្បែរៗ សសៀររត់ទៅជ្រក ហើយ​ឱបដៃលក់មួយភាំងរហូតអ្វីមួយដែលរអិលៗបានហូរចេញមកពីទិសដៅខ្ពស់ជាងដាស់ខ្ញុំមកវិញ។

ពេលដឹងខ្លួនបានបន្តិចក្រោយមក ខ្ញុំពិនិត្យ​ហើយភ្ញាក់ក្រញាងថា នៅក្នុងល្អាងនេះដែរ មានសត្វពស់យក្សមួយក្បាលកំពុងពង មិនដឹងវាមកដល់ពីពេលណា និងបានឃើញខ្ញុំទេ? វានៅសំងំ​ពេនការពារ​កូនវានិងពងវាជុំវិញនោះ។

សាច់របស់ខ្ញុំញ័រ សក់របស់ខ្ញុំបះជ្រោង។ ពស់យក្ស​បាំងនៅច្រកចេញ តើខ្ញុំធ្វើបែបណា?

សឹងមិនអាចដកដង្ហើម ខ្ញុំងើបមុខឡើងមើលទៅកាន់ឋានសួគ៌និងបួងសួងព្រះអល់ឡោះ សម្រេចចិត្ត​ លះបង់ខ្លួនឯង ទុកសម្រេចតាមជោគវាសនា ហើយបានចំណាយពេលពេញមួយយប់នោះ ដោយមិនបានដេក សំងំ​ក្នុងជម្រកងងឹតមួយជាមួយសត្វអាសិរ្ពិសនិងធំមហាធំ។

ពេល​ថ្ងៃ​ព្រលឹមមកដល់ វាមិនបានឃើញខ្ញុំដដែល តែ​បានវារចេញទៅលាក់ខ្លួន ទុកនូវពងមួយសំបុកធំ។ ខ្ញុំរង់ចាំដោយអំណរ ដល់វាចេញស្ងាត់យូរក្រែលទើបហ៊ានចាកចេញដោយ​លូននិង​ដើរ​ដូច​មនុស្ស​ស្រវឹង ញ័រ​ខ្លួន ​ដោយ​ភ័យ​ខ្លាចនិង​ការស្រេក​ឃ្លាន ស្រៀវជើងស្រៀវដៃ។

នៅក្រៅមិនឃើញមាន​សត្វ​កំណាចណាទាំងអស់ ខ្ញុំរូតរះ​ចុះពីជ្រលងភ្នំសំដៅទំនាបវាល។ សង្ឃឹម​បើមាន​សំបុកឃ្មុំធ្លាក់ឬផ្លែឈើទុំស្អុយណាខ្លះក៏គ្រាន់បើ។

ពេលខ្ញុំដើរមិនបានប៉ុន្មានរបស់ដែលជ្រុះធ្លាក់មកពីលើមេឃ បែរជាសាច់សត្វដ៏ធំខ្ពៀក! ខ្ញុំឈរភាំង។ ឱ! សាច់សត្វមកពីណាទៅហ្ន៎?

តើ​មាន​បក្សី​យក្ស​ណាមួយ រកសាច់បានហើយហើរមកធ្លាក់?

ពេលនេះ តើបានភ្លើងពីណាមកចម្អិន?

កំពុងផ្អៀងសាច់មើល ខ្ញុំឃើញគ្រាប់ពេជ្ររាប់រយជាប់ជុងដោត​ស្អិតក្នុងសាច់នោះភ្លឺផ្លេកៗ។ សាច់មួយដុំថ្មី និងដុំទីបីធ្លាក់ចុះមកដែរនូវកន្លែងផ្សេង ខាងមុខនិងពីក្រោយខ្ញុំ។

ស្នូរទទះស្លាបបាន​បំបែក​អារម្មណ៍ភ្លឹក​របស់ខ្ញុំ។

ខ្ញុំថយមកពួនក្រោយគុម្ពោតព្រៃ។ បក្សីធំៗ​ពីរបីក្បាលបានហោះមកជាបន្តបន្ទាប់ រួច​​សណ្តោង​​យកដុំសាច់ដែលមាន​ជាប់ពេជ្រនោះឡើងទៅ។

យល់ហើយ!

ខាងលើប្រាកដជាមានមនុស្ស​! ពួកគេបោះដុំសាច់ធំៗចុះមកជ្រលងនេះ ក៏​ដើម្បីតែមកយកពេជ្រសោះ។ បន្ទាប់​មក ខ្ញុំ​នឹក​ឃើញ​រឿង​រ៉ាវសរសេរទុកក្នុងតម្រា​របស់​អ្នក​ធ្វើ​ដំណើរ​ម្នាក់​អំពី​ជួរ​ភ្នំ​ដ៏​គ្រោះ​ថ្នាក់​តែ​​ពោរពេញ​ទៅ​ដោយត្បូងមាន​តម្លៃនិង​ទ្រព្យ​សម្បត្តិសួយសាអាករ​សល់ពីចោរបុរាណ​។

រឿង​នោះ​បាន​កើត​ឡើង​ដោយតំណាលថា ពួក​ឈ្មួញដែលមកប្រទះនឹងព្រលងមហាកំណប់ បានរកមធ្យោបាយ​​ទម្លាក់​សាច់​ទៅ​ក្នុង​ជ្រលង​ភ្នំ​ដោយ​សង្ឃឹម​ថា សម្បត្តិត្បូងឬ​ពេជ្រ​នឹង​ដោត​ជាប់​។ បន្ទាប់មក ពួក​គេ​នឹង​រង់ចាំដល់​សត្វ​ឥន្ទ្រី ហើរ​ចុះ​មក​រើស​សាច់នាំយក​ទៅ​កាន់​សំបុក​របស់​វា ពេល​នោះ ពួក​ឈ្មួញ​នាំ​គ្នា​ឡើង​ទៅ​លើ​សំបុក ហើយ​បន្លាច​បក្សី​ដោយ​ការ​ស្រែក​គប់​ដំបងនិង​ថ្ម។ ដោយវិធីនេះ ពួកគេអាចរង់ចាំស្ទាក់បង្អើល​យកត្បូងពេជ្របាន។

ពេល​ខ្ញុំញញឹម​ដូចមនុស្ស​វិកលចរិតព្រោះដឹងថា ​ច្បាស់​ណាស់​​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីដើម្បីរួចជីវិត។ ដំបូងបង្អស់ ខ្ញុំបានបំពេញហោប៉ៅទាំងឡាយ​របស់ខ្ញុំដោយបណ្តាគ្រាប់ត្បូងពេជ្រធំៗ។ សូម្បីតែក្នុងចង្កេះខោក៏ដាក់ដែរ។ បន្ទាប់​មក​ពេលសាច់ធ្លាក់ដល់ដី​ខ្ញុំរើសមកចងភ្ជាប់ពីលើទ្រូងដោយអាវរហែករបស់ខ្ញុំ។

​      ខ្ញុំ​ដេក​រង់ចាំ​ឥន្ទ្រី​យក្ស។ ​មិនយូរទេ វាពិតជាបានមកដល់​ហើយ​ទាញខ្ញុំជាប់ នៅ​ក្នុង​ក្រញាំ​របស់​វា​។ ពេល​វា​យក​សាច់​ទៅដាក់ចោលមកលើ​សំបុក​ខ្ញុំបានឡើង​​ទៅ​ជាមួយ ដូច្នេះហើយ នេះជាវិធីដែល​ខ្ញុំ​ត្រូវ​បាន​គេ​លើកយក​ចេញ​ពីបាត​ជ្រលង​ភ្នំ។

នៅពេលមកសំបុកឥន្ទ្រីមានពេលតិចតួចក្នុងការហែកអាហារ ព្រោះភ្លាមៗនោះវាត្រូវបានរំខានដោយការស្រែកខ្លាំងៗពីក្រុមម្ចាស់សាច់ព្រៃ ជាមួយប្រដាប់ដំបង ព្រនង់គ្រប់ដៃនិងដុំថ្មផង។

ការយាយីនេះបណ្តាលឱ្យបក្សី​ស្លាប​​ហើយ​ហោះ​ចេញចោលឋាន​។ ក្រុមបុរសព្រៃ បានស្ទុះ​ចូល​មក​ជិត ហើយ​ភ្ញាក់​ផ្អើលជាខ្លាំង​​ពេល​ឃើញ​ខ្ញុំ​ក្រោក​ឡើងពីក្រោមពំនូកសាច់។

​      ចិត្ត​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ ប៉ុន្តែ​ដំបូងឡើយ ខាងពួកគេវិញពិតជា​​មាន​ការ​ខក​ចិត្ត និង​ខឹង។

«តើនេះជាល្បិចអ្វី?» ម្នាក់បានស្រែកឡើង។

ម្នាក់ទៀតបន្ទោរ៖

«យើងបានប្រថុយជីវិតដើម្បីរកទ្រព្យសម្បត្តិពីជ្រលងភ្នំ មិនមែនយកមនុស្ស​ស្មូមមកធ្វើអ្វីទេ!»

«កុំព្រួយ»

ខ្ញុំស្រែកតបដោយសុភមង្គលហើយបើកហោប៉ៅបង្ហាញ​គ្រាប់ពេជ្រ​និងទ្រព្យផ្សេងទៀត ​ចែក​ឱ្យពួកគេ។ ដោយសារយើងបានចំណែកស្មើគ្នា សន្តិភាពក៏កើតឡើង។

ពួកគេ​យល់ព្រមចែកទឹក អាហារនិងជួយខ្ញុំចុះទៅរកភូមិករ។

នៅពេលយើងកំពុងធ្វើដំណើរចេញទៅ ខ្ញុំបានបរិយាយប្រាប់ពួកអ្នកស្រុកទំាំងនោះអំពីដំណើរផ្សងព្រេងកម្សត់ខ្ចាត់ព្រាត់នេះ ហើយពួកគេពោរពេញទៅដោយការអាណិត​និងសរសើរនូវសំណាងដ៏អស្ចារ្យក្នុងជីវិតខ្ញុំ។

ក្រុមយើងត្រូវ​ចំណាយពេលពីរថ្ងៃឯណោះទើបអាច​ដើរចុះពីជួរភ្នំ។

មិនយូរប៉ុន្មាន ទីបំផុតពួកយើងបានមកដល់ដីភូមិក្រោមស្រមោលដោយដើមឈើធំៗ។ តាមផ្លូវព្រានបានប្រាប់ថា នៅជើងភ្នំ គ្រោះថ្នាក់តែមួយគត់គឺសត្វ​រមាស​យក្ស។ ពួកវាធំលើសរមាសធម្មតា​ដែលមាន​ចរិតកំណាចខ្លាំងក្លា ​អាច​ជាន់ឈ្លី​មនុស្ស​ដល់​ស្លាប់ប្រសិនបើ​វា​ឃើញយើង។

​      ខ្ញុំបានរកនឹកមធ្យោបាយ​សំខាន់មួយ គឺនៅពីក្រោមខ្យល់មិនឱ្យពួកវាធុំក្លិនយើងទេ ដូច្នេះទាំងភ័យខ្លាច យើងបានទៅដល់កប៉ាល់ព្រាន​ដោយសុវត្ថិភាព ហើយបន្តធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ ជាកន្លែងដែលយើងបែកគ្នា​ទៅរកគោលដៅបន្តរៀងៗ។

ពេលនោះ ខ្ញុំ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​មុន​ដល់​ទៅ​ពីរ​ដង ហើយ​ក្នុងពេលឈានជើងមកដល់ផ្ទះ ខ្ញុំ​បាន​ស្បថ​ថា ខ្ញុំ​នឹង​មិន​ដើរ​​កប៉ាល់​ទៀត​ឡើយ។

ឱ​! អ្នកលីសែង​កម្សត់​អើយ បើ​សិន​ជា​ខ្ញុំនេះ ពិតជា​បានគោរព​ធ្វើ​តាម​ពាក្យ​សន្យា នោះទំនង​ជាខ្ញុំមិនអាចជួបរឿងយ៉ាងរន្ធត់បន្តជាខ្សែ​ទៀត​នោះឡើយ។

អ្នក​លីសែង មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​អ្វី​ដែល​គាត់​បាន​ឮ។ ស៊ីនបាដ​បាន​ឱ្យ​មាស​១០០កាក់ដល់​គាត់ ហើយ​អញ្ជើញ​គាត់ថា ​បើចង់ដឹង ​ត្រលប់​មក​វិញ​នៅ​ល្ងាច​បន្ទាប់​ដើម្បី​ស្តាប់​រឿង​ពិតនៃដំណើរផ្សងព្រេង​របស់ខ្ញុំ​ទៀត។

ដំណើរ​រឿង​លើក​ទី​បី​របស់​ខ្ញុំដែល​អាក្រក់​ជាង​ដំណើរ​មុន​ៗទៅ​ទៀត

ច្រើនឆ្នាំក្រោយមក ខ្ញុំធុញទ្រាន់នឹងភាពប្រណីតនៅមួយកន្លែង។ ខ្ញុំ​មិន​អាច​សម្រាក​បាន​ស្រួល​នៅ​លើ​គ្រែ​ទន់ល្មៃនិងក្រោម​ភួយឬ​ខ្នើយ​សូត្របានយូរ ទោះជា​ពោះ​ពេញ​ទៅ​ដោយ​អាហារ​ឆ្ងាញ់​នៅតែខ្ញុំចង់ដើរកប៉ាល់។

ប្រហែល​ជា​ខ្ញុំ​ញៀននឹងជីវិតផ្សងព្រេង ឬធុញឆាប់រហ័ស​ក្នុង​ការ​រស់​នៅ​សុខ​ស្រួល ឬអាចនិយាយបាន​ថា ​ខ្ញុំ​លោភលន់​ចង់​បាន​មាស​ប្រាក់បន្ថែម​ទៀត អ្វីក៏ដោយ អាចថាជីវិតនេះមិនមាន​ន័យ​បើមិនបានធ្វើអ្វីប្រថុយ​ប្រថាន​។

ដូច្នេះហើយ ខ្ញុំបានទៅដើរ​សមុទ្រម្តងទៀត។ ដូចពីមុនដែរ ខ្ញុំមិនបានទៅឯកោទេ គឺចូលរួមជាមួយកប៉ាល់របស់ឈ្មួញជាច្រើនគ្នា ហើយយើងបានធ្វើដំណើរពីកំពង់ផែមួយទៅកាន់កំពង់ផែពាណិជ្ជកម្មមួយផ្សេងជួញដូរចុះឡើងបណ្តា​សម្លៀកបំពាក់ ព្រំ ព្រែ ទឹកក្រអូប  គ្រឿងទេស ផ្លែឈើ ដំណាប់ស្ងួតនិងមាសប្រាក់។

សម្រាប់រយៈពេលពីរសប្តាហ៍ដំបូង យើងរីករាយនឹងអាកាសធាតុល្អ ប៉ុន្តែនៅថ្ងៃទីដប់ប្រាំនៃការធ្វើដំណើររបស់យើង ខ្យល់ព្យុះបានឱ្យសញ្ញានៅជើងមេឃ។

កាពីទែនបានប្រមូលអ្នកដំណើរលើនាវា មកប្រជុំប្រាប់ថា៖

«ខ្យល់​កំពុងជួយធ្វើ​ឱ្យ​យើង​ទៅដល់ច្រាំងឆាប់ៗ មុនព្យុះមកដល់ តែវាជាកន្លែងយើងមិនធ្លាប់ស្គាល់ពីមុនមកសោះ ចូរប្រុងប្រៀបស្មារតីនិងសម្ភារៈចូលព្រៃហើយ​បែរបន់ផ្ញើជោគវាសនាក្នុងដៃអល់ឡោះទៅចុះ»។

ហើយគាត់និយាយត្រូវ។

ក្នុងរយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីពួកយើងបានចូលទៅជិតច្រាំង ការពិនិត្យបានធ្វើឱ្យយើង​រកឃើញ​ថា ទីនេះជាកុលសម្ព័ន្ធនៃសត្វស្វាដែលចម្លែក។

ភាគច្រើនស្វា​រស់នៅលើមែក​ឈើខ្ពស់ៗ ផ្ទុយ​ទៅ​វិញពួក​គេ​កាន់​លំពែង ហើយមានសភាពកំណាចដូចមនុស្សដែល​ធ្វើ​អំពើ​អាក្រក់​ប្លន់គ្នា​លើ​គោក និងតាមជាយ​សមុទ្រ។

ពួក​ស្វាឃើញយើងកាលណា​ ក៏ព្រួតគ្នាចោលអាវុធមកប្រល័យទាំងកំរោល​ ធ្វើឱ្យយើងស្លាប់បីនាក់ភ្លាមៗ អ្នកនៅសល់ក៏បង្ខំចិត្ត​​​នាំគ្នា​បកឡើងកប៉ាល់ចេញទៅរកសមុទ្រវិញ​ទាំងមេឃខ្មៅស្រអាប់ កាំរស្មីពិមេឃព្រាកៗ​។

កប៉ាល់​សត្វ​ស្វា​មួយ​គ្រឿង​ បាន​បើកប្រ​ដេញ​តាម​យើង​យ៉ាង​លឿនលយទៀត? ពួកវាមានសណ្ឋាន​ដូចជា ចោរសមុទ្រដែលមានរោមវែងៗនិងដៃជើង​រហ័ស កំណាចឃោរឃៅរ។

ពួក​វាមកដល់កាលណាហក់ឡើងមកលុកលុយ ដោយ​ខ្លះ​កាត់​ខ្សែ​ពួរ​របស់​យើង ដើម្បី​កុំ​ឱ្យ​យើង​ទៅណាបានហើយ​ យើង​មិន​ហ៊ាន​វាយតបទេ​ ព្រោះ​គ្មានអាវុធគ្រប់ ហើយខាងវាគ្នា​​ច្រើន​ពេក​។ ផ្ទុយ​ទៅ​វិញ យើង​បាន​លោត​ចុះ​ទៅ​ក្នុង​សមុទ្រ ហើយ​ហែលប្រាស់រាងៗ។

មានគ្នា​​យើង​ដែល​រួច​ផុត​ពី​ការ​វាយ​ប្រហារ​ប្រមាណ១០នាក់ប៉ុណ្ណោះបាន​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ឆ្នេរ​ហើយជំនុំ។ ក្រោយមកយើង​សម្រេច​ថា វា​គ្រោះថ្នាក់​ខ្លាំង​ពេក​ក្នុង​ការ​ស្នាក់​នៅ​ទីនោះ ​ទើបប្រថុយផ្លាស់ទី រាវរកផ្លូវ​រុករកជម្រក​នៅលើកំពូលភ្នំមួយ។ យើងគិតថា អ្វីក្តីដែលកំពុងរង់ចាំយើងនៅលើភ្នំ គឺវាឃោរឃៅ តិចជាងការត្រូវបានហែកស្លាប់ដោយហ្វូងសត្វស្វាកំណាច​។ អ្នក​ផ្សេង​ទៀត​យល់ស្រប ​ហើយ​តាមគ្នាសសៀរតោង​ឡើង​តាម​ផ្លូវ​ដ៏​ចោតហត់នឿយនិងបាក់ស្បាត។

ប្រហែលជាមួយម៉ោងក្រោយ យើងបានមកដល់ផ្នែកខាងលើចង្កេះភ្នំដែលរាបស្មើធំទូលាយ។

យើងឃើញ ទីធ្លាមួយដូចជាធ្លាប់មាន​អ្នកភូមិរស់នៅ។ ទោះណាជាយើង ​មិន​ទាន់អាច​មើល​ឃើញស្រមោល​សត្វឬមនុស្ស​​ដែល​មាន​ជីវិត ក៏មាន​សញ្ញា​ថាធុំក្លិនសាច់​អាំង​អណ្តែតមកតាមខ្យល់​។ យើងរត់រកតាមក្លិនពិតជា​ ​ពើបយ៉ាងអំណរទៅនឹង​សំណល់​សាច់​ចៀម​នៅ​ជុំវិញ​ភ្នក់ភ្លើង។

យើង​សម្រេច​ចិត្តហូបចម្អែតរួចប្រះ​ដេក​សម្រាក​អវយវៈ​ដែលសែន​នឿយ​ហត់ រន្ធត់និងបាក់កម្លាំង​។

ការរញ្ជួយដីញ័រៗដាស់ខ្ញុំព្រើត។

ញីភ្នែក​តិចៗ ខ្ញុំប្រទះឃើញជញ្ជាំងថ្មដ៏រឹងមាំនៃចង្កេះភ្នំ ហាក់ដូចជាកំពុងរំជួយញាប់ញ័រ។ ខ្ញុំស្ទុះក្រោក ហាមិនរួច លូកអង្រួនអ្នកណាមិនបាន ព្រោះរន្ធត់និងប្រថុចញ៉ុចហួសហេតុ។

មិនយូរប៉ុន្មានដូចគំនិតខ្ញុំគិត បិសាចក្នុងរូបរាងជាមនុស្ស ដែលមានកម្ពស់ដូចជាដើមឈើ មាន​ភ្នែកសងខាង​ក្រហមដូចជា​ធ្យូង​ភ្លើង ធ្មេញ​របស់​វា​ដូច​ជា​ភ្លុក​ជ្រូក ក្រចក​វែងធំសែនធំក្នង​ទម្រង់​ដូច​ជា​ក្រញ៉ាំ​ជើង​តោ ហើយ​មាត់ប៉ុន​​អណ្ដូងទឹក។

ខ្ញុំធាក់ថយទន់ជើង ពេលឃើញ​អ្នកខ្លះ​ក្រោក​រត់ ប៉ុន្តែត្រូវបិសាចឱន​ចុះហើយ​ចាប់យកឡើង​។ ម្នាក់នោះស្រែកទើបយើងដឹងថា គាត់ជា នាវិក។ បន្ទាប់នោះ យក្ស​បានឆីគាត់ ហើយខ្ញុំក៏សន្លប់បាត់ស្មារតី។

ក្នុងសុបិន ខ្ញុំសួរខ្លួនឯងថា តើវាសនាមួយណាដែលគួរខ្លាចជាងគេ?

ត្រូវ​យក្ស​ស៊ី ឬ​ហែក​ដោយ​សត្វ​ស្វា?

នៅទីបញ្ចប់ទស្សនៈរបស់ខ្ញុំបានយកឈ្នះ ខ្ញុំគិតថាមិនអាចគ្រាន់តែអង្គុយរង់ចាំស្លាប់ទេ។ ខ្ញុំដឹងខ្លួន ហើយ​រៀបចំផែនការខណៈយក្សានៅតែដេកលក់ក្រោយឆីមនុស្ស​ពីរនាក់។

យើងខ្សឹបគ្នា​បំបែក​ជា​ពីរ​ក្រុមរួចបង្កើត​អាវុធ​របស់​យើង​ពីក្នុងព្រៃ បន្ទាប់​មកក្រោយបានគិតគ្នាល្អិតល្អន់ យើង​ដើរ​ទៅ​ជិត​យក្ស​ដែល​កំពុង​ដេក ហើយ​ចាក់​លំពែង​ចូល​ភ្នែក​វាទាំងសងខាង។

ការឈឺចាប់ ដាស់វាឱ្យភ្ញាក់ឡើងជាមួយសំឡេងគ្រហឹម ស្រែកដោយឈឺចាប់ ហើយស្រវេ​ស្រវា​ច្បាមរកប្រហែល​សង្ឃឹមថានឹងរកពួកយើងឃើញទាំងភ្នែកខ្វាក់ងងឹត។ ចុងក្រោយអម្បូរកំណាចក៏ជំពប់ដួលត្រលប់ត្រឡិនពីមុខរូងភ្នំ បន្ទាប់មករមៀល​ធ្លាក់យ៉ាងអណោចអធម៌ទៅក្នុងស្រះផុតសំឡេងយ៉ាងគ្រលួច។

យើងមិនខ្ជះខ្ជាយពេលវេលាក្នុងការរត់ចុះចេញពីចង្កេះភ្នំឱ្យលឿនតាមដែលអាចធ្វើបានក្នុងទិសដៅចុះត្រលប់ទៅឆ្នេរ។ សូមអរគុណដល់ព្រះហឫទ័យរបស់ទ្រង់អល់ឡោះ ដែលបាន​ដឹកនាំអ្វីៗទាំងអស់នេះ​រួច​ពួក យើងនៅសល់៨នាក់ បានមកដល់ទូករបស់យើងដោយសុវត្ថិភាព ហើយមិនឃើញ​ទ័ពស្វាទេ ។ មិនបង្អង់ពួកយើងបានចេញដំណើរ។ ពីលើចង្កេះភ្នំ យើងឃើញយក្សបីទៀតបង្ហាញខ្លួនឈរ ហើយ​បោះនៅថ្មធំៗសំដៅមក។

ពួកវាប្រហែលទើបនឹងមកដល់ក្រោយពីបានឮសម្រែកឈឺចាប់របស់អាមួយមុនគេនោះ។ ពួកយក្សបន្តគប់និងបោះថ្មភ្នំធំៗ ចុះទៅក្នុងសមុទ្រតែមិនអាច​ត្រូវ​កប៉ាល់​របស់​យើង គ្រាន់តែ​បង្កជា​​រលក​ដ៏​ខ្លាំង ប៉ុន្តែ​យើង​បាន​ចេញ​លឿនលយ​​និង​សុវត្ថិភាព។

នៅពាក់កណ្តាលព្រឹកនាថ្ងៃបន្ទាប់ ពួកយើងបានឃើញ​ច្រាំងថ្មីមួយ។ ទីនោះក៏មិនមាន​សញ្ញាជាផែឬភូមិអ្វីដែរ។ តែដោយអត់ឃ្លានពេក ក៏សម្រេចថាប្រថុយឡើង​​រក​មើល​​ទឹក​សាបនិង​ផ្លែឈើ ។ ដោយស្មារតីប្រុងប្រយត្ន័ខ្ពស់ ពួកយើងពិតជាឃើញស្រះហើយ​ស្រូតនាំគ្នា​ផឹកទឹក និងគប់រើសផ្លែក្បែរៗនោះ មិនហ៊ាននៅអែអង់ទេ។

កំពុងជញ្ជូនទឹកសាបនិងផល្លា​ឡើងទូក សត្វពស់ដ៏ធំមួយបានទម្លាក់ខ្លួន ពីលើដើមឈើហើយព័ទ្ធជុំវិញគ្នា​យើងម្នាក់។ យើងនាំគ្នា ​វាយ​ប្រហារ​សត្វ​ចម្លែក​ដោយ​កាំបិតនិង​ថ្ម ប៉ុន្តែគួរឱ្យស្តាយ សំឡេងប្រទូស្តរាយមិនបានជួយអ្វីក្រៅពីបង្អើលប្រកូកប្រកាសឱ្យឮផ្អើល​ដល់​សត្វ​ពស់​យក្ស​ជាច្រើន​ទៀត លូននិងវារ​​រសាត់​ចេញ​ពី​គុម្ពោតមកតម្រង់ពួកយើង។

​      គ្នា​ខ្ញុំប្រាសអាយូសក្នុងទិសដៅខុសគ្នា ហើយខ្ញុំវិញរត់យ៉ាង​តក់ស្លុត​មិនដឹងទីណាជាទីណា​រហូត​ភាពងងឹតបានធ្លាក់ចុះ មកគ្របដណ្តប់ទាំងស្រុងហើយខ្ញុំមិនអាចរកផ្លូវត្រលប់ទៅឆ្នេរបានទេ។

ដោយសារគិតថា ការ​​សម្រាក​នៅ​ទី​ចំហខ្លាច​ត្រូវ​ពស់​ចឹក ខ្ញុំ​បាន​សម្រេច​ចិត្ត​សង់​ទី​ជម្រក ហើយ​ចាប់​ផ្ដើម​កាប់​មែក​ឈើ។ ខ្ញុំ​បាន​ប្រើ​ឈើ​ដើម្បី​សង់​ទ្រុង​មួយ​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ យ៉ាងល្អិតមិនឱ្យសត្វលូនចូលមកបាន ហើយ​នៅ​ក្នុង​នេះ ខ្ញុំ​បានល្វើយសន្លប់ពេញ​​មួយ​យប់។ លុះ​ព្រឹក​ឡើង ខ្ញុំ​លើក​ទ្រុង​ឡើង​ដើរ​ទៅជាមួយ។ ​តាម​ផ្លូវ​​ខ្ញុំ​មាន​សុវត្ថិភាព​ពី​សត្វ​ពស់​នៅ​ក្នុង​ឈុត​ពាសជាទ្រុង​ឈើ​របស់​ខ្ញុំនេះហើយរហូត​ដល់ឆ្នេរ​ ដែលអស់សង្ឃឹម​ ព្រោះសំពៅបានចេញចោលខ្ញុំតាំងពីយប់ទៅហើយ។

ខ្ញុំនៅសំងំយំក្នុងទ្រុង ហើយ​​បាន​បោះ​ចោល​ទ្រុងវិញ​ក្រោយពេលរកឃើញ​សេចក្ដីរស់រាន​មួយថ្មី គឺ​​វត្តមាន​សំពៅ​មួយ​ទៀតអណ្តែតមកលឹមៗ។

ខ្ញុំលោតហ៊ោម្នាក់ឯងដោយភាពរីករាយ គ្រវីដៃ ហើយស្រែករហូតដល់ទីបំផុតពួកគេបានប្រទះឃើញខ្ញុំមែន។ នោះជាទូកមួយតូចជាងរបស់ពួកខ្ញុំ។ នាវិកពីរនាក់បានបង្កើនល្បឿនមកច្រាំង ហើយបានជួយសង្គ្រោះខ្ញុំឡើង។

សូមអរគុណដល់ព្រះអល់ឡោះ។ នៅលើដំណើរចាកចេញពីកោះពស់ ខ្ញុំបានតំណាលប្រាប់រឿងរ៉ាវខ្មៅងងឹតរបស់ខ្ញុំនិងដំណើរផ្សងព្រេងដ៏អស្ចារ្យទាំងអស់ទៅកាន់ប្រធានក្រុមនាវិក។ នៅចុងបញ្ចប់នៃរឿងនិទាន គាត់បានមើលមកខ្ញុំ ហើយនិយាយថា៖

«ពិតប្រាកដណាស់ រឿងរបស់អ្នកបង្ហាញអំពីវិធីកំណត់វាសនា​អស្ចារ្យរបស់ព្រះអល់ឡោះ។ ដំបូងខ្ញុំមិនស្គាល់អ្នកទេ។ សភាព​ដ៏​សោក​សៅ​ដៃល​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ទុក្ខ ​ឃើញ​ថា​ខ្ញុំត្រូវបានអល់ឡោះប្រគល់នាទីជាអ្នកសង្គ្រោះ​ដល់​អ្នក​»

ចាប់​ពី​ថ្ងៃ​នោះ​មក​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ​និង​ជំនួញ​របស់​ខ្ញុំ​បាន​ដំណើរ​ការ​សាជាថ្មីជាមួយអលង្ការ​ខ្លះៗដែលខ្ញុំមានជាប់ខ្លួនហើយគ្រប់យ៉ាងកាក់កបយ៉ាង​ល្អ​។ យើង​ទិញ​លក់​នៅ​កន្លែង​ណា​ដែល​យើង​ទៅដល់ ខ្ញុំ​បានតស៊ូ​បង្កើត​ទ្រព្យឡើងវិញ លក់ដូរសូម្បីស្លឹក​ខ្ទឹមនិង​ខ្ញី មិនថាអ្វី​សូម្បី​គ្រឿងទេស​គ្រប់​ប្រភេទ។ ហើយ​បន្ទាប់​មក​យើង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​ស៊ីនឌឹម  ជា​កន្លែង​ដែល​ខ្ញុំ​បានរកឃើញ​ឈ្មួញសូត្រ ហើយបានចូលហ៊ុនរកស៊ីពេញមួយឆ្នាំជាមួយ​ពួក​គេ​ដោយទទួល​បាន​ប្រាក់​ចំណេញ​ច្រើនស្តុកស្តម្ភ។

បន្ទាប់​មកការរង់ចាំរបស់យើង​បានសម្រេចពិត។ ពេលវេលា​​ចេញ​សំពៅល្អ​សមុទ្រស្ងប់​ខ្ញុំបានវិល​មក​ដល់​ក្រុងបាស៉ូរ៉ា ដោយ​សុវត្ថិភាពហើយរៀនបានយ៉ាងលើសលុបអំពី​គុណនិងធម៌។

ខ្ញុំបានសម្រេចចិត្ត​បរិច្ចាគជូនស្ត្រីមេម៉ាយនិងកុមារកំព្រានូវប្រាក់សុទ្ធ ធញ្ញជាតិនិងខោអាវ។ វិលមកផ្ទះ​ ខ្ញុំបានជប់លៀង​សប្បាយ​ជាមួយ​មិត្តភក្ដិ ហើយ​ភ្លេចចោលសន្សឹមៗ​រាល់​ការ​លំបាក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ។

​ថ្ងៃស្អែក អ្នកនឹងបានស្តាប់រឿងកណ្តាលនៃការធ្វើដំណើរទាំងប្រាំពីរលើករបស់ខ្ញុំ។ កុំភ្លេចមកឱ្យសោះអ្នកលីសែងព្រោះនោះគឺ​​ជា​រឿង​ដ៏​ស៊ី​ជម្រៅ​បំផុតមួយ។

នៅ​យប់​បន្ទាប់​មកពិតជាមាន​ពិធី​ជប់លៀងនិង​ភាព​សប្បាយ​រីក​រាយ​ម្ដង​ទៀត​នៅ​ក្នុង​ផ្ទះ​របស់​ឈ្មួញ​ស៊ីនបាដ។ គាត់​និយាយ​ទៅ​កាន់​ឈ្មោះ​អ្នក​លីសែងថា​៖

«ឃើញ? ​នៅ​ជុំវិញ​ផ្ទះ​ខ្ញុំ​ភ្លឺ​ស្វាង​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​និង​សំណើច​តែវាមិនដូចគ្នាទេ  នៅពេលដែលអ្នកបានឮរឿងរ៉ាវនៃការធ្វើដំណើរទីបួនរបស់ខ្ញុំ។ គ្រប់គ្នា​នឹងដឹងថា ដើម្បីឈានដល់ស្ថានភាពដ៏រីករាយពេលនេះ ខ្ញុំបានវារ លូន​និងឆ្លងកាត់កន្លែងដ៏ក្រៀមក្រំដែលមានភាគរយនៃការស្លាប់ច្រើនជាងនៅរស់​។

ដំណើរលើកទីបួនឆ្លងកាត់ច្រកសមុទ្រ Hormuz

ដូចពីមុនដែរ យើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ធ្វើអាជីវកម្មទិញលក់ ហើយចំណេញ​។ ធ្វើបែបនេះបានប្រមាណជាបួនខែ យើងវិលមកលើសមុទ្រវិញហើយបកក្រោយ។ ដំបូងសមុទ្រស្វាគមន៍យើងយ៉ាងសុភាព តែបានត្រឹម៦ថ្ងៃ ខ្យល់បានឱ្យតម្រុយ​បក់ប្តូរទិស។ ប្រធានក្រុមនាវិកបានបោះយុថ្កា ដាក់កប៉ាល់ឈប់ស្ងៀមដោយពេល​នោះ យើង​ទាំង​អស់​គ្នាក៏​បាន​លុត​ជង្គង់​អធិស្ឋាន ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់ ប៉ុន្តែ​យប់បន្តិច យើង​ត្រូវ​បាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយរហែកមេឃ ​បាន​ហែក​កម្ទេច​កប៉ាល់​ឲ្យ​បាក់​បែក​ខ្ទេច​ ខ្សែ​យុថ្កា​បាន​ខ្ទាស់ប៉ើង ហើយ​គ្រប់យ៉ាង​ត្រូវ​បាន​បោះ​ចូល​ក្នុង​សមុទ្រ ទំនិញនិង​អ្វីៗគ្រប់យ៉ាង។

រលកបានបោកបក់ក្រុមយើងខ្លះមកទើរនៅលើមាត់ច្រាំង។

ខ្ញុំក្រោកឡើងមក មានអារម្មណ៍ស្ទើរតែស្លាប់ដោយភាពនឿយហត់និងត្រជាក់ ស្រេកឃ្លាន ខះក​គ្មានជាតិទឹក និងការភ័យខ្លាច។

ទោះយ៉ាងណា​ពេលវេលារំលងទៅ ពួកយើងមិនអាចសំងំរង់ចាំដាច់ពោះមាន​តែបបួលគ្នា​បង្កើនសេចក្តីក្លាហាន​​ដើរ​ជុំវិញ​កោះ។

ទីនេះមាន​តម្រុយមាន​មនុស្ស​នៅនិងធ្លាប់ឆ្លងកាត់តាមរយៈស្នាមដានលើស្មៅ។ យើងអរណាស់ ដើរតាមដាននោះ រហូត​ដល់​មាត់ច្រកចូលវិមាន​​​ដ៏​ល្អប្រណីត​​មួយ។

គ្នាយើងសម្រេចិត្ត​គោះទ្វាររកជំនួយ។

បុរសមួយចំនួនបានចេញមកមែន ពួកគេ​មិន​និយាយ​ភាសា​របស់​យើង​ទេ ប៉ុន្តែ​ពួកគេ​បាន​ឱន​ចុះមកគំនាប់ ហើយ​ស្វាគមន៍​យើង​ក្នុង​របៀប​ដែល​មាន​អរិយធម៌។

​      ភ្លាមៗនោះ យើងជឿថា ក្រុមយើ​ងមានសំណាងខ្ពស់ណាស់​យ៉ាងហោចណាស់នឹងបានចម្អែតពោះហើយ។ ក្រុមយើងត្រូវបាន​ពួក​គេ​បាន​នាំផ្លូវ ​ដើរ​កាត់​តាម​សួនច្បារនិង​ទីធ្លា ហើយ​ចូលឆ្ពោះ​ទៅ​ក្នុង​សាល​ធំ​មួយ ទីដែល​ស្ដេច​របស់​ពួក​គេបង្ហាញព្រះកាយនៅលើបល្ល័ង្ក។

ពេលយើងខ្ញុំឱនមកគោរពគួរសម ទ្រង់បានទទួលយើងដោយរាក់ទាក់បំផុត ហើយបានផ្តល់សញ្ញាឱ្យយើងអង្គុយនៅតុវែង ​ដែលអ្នក​បម្រើ​បាន​យក​ចាន​ដែល​ពេញ​ទៅ​ដោយ​ផ្លែ​ឈើនិង​នំបុ័ងដុត​ដ៏ឈ្ងុយឈ្ងប់​មក​ដាក់ទទួល។

​      បន្ទាប់មកមានបង្អែម ដំណាប់និងទឹកឃ្មុំ។ ក្រុម​យើង​ចាប់​ផ្ដើម​ញ៉ាំ​អាហារយ៉ាងភ្លើតភ្លើនភ្លេច​សុជីវធម៌​។ អាកប្បកិរិយាដ៏ឈ្លើយនេះគឺមិនធម្មតាបំផុតសម្រាប់ចិត្ត​សម្ងាត់របស់ខ្ញុំ មានអារម្មណ៍ម្យ៉ាងថា ដូចជាពួកគេត្រូវបានចូលសណ្ឋិតដោយវិញ្ញាណអាក្រក់ៗ។ ក្រឡេកទៅម្ចាស់ផ្ទះ គេហាក់ដូចជាមិនខ្វល់អ្វីទេ។ គេ​យក​ទឹក​ដូង​លាយសុរាមកឱ្យ​​ផឹកក៏គ្នា​យើងផឹក។

ហើយ​ពេល​គ្នា​យើង​ទាំង​នោះ​ស្រវឹង ​ក៏​កាន់​តែបង្ហាញ​សភាពច្រលោមខាងណាស់​ទៅ​ទៀត។

ខ្ញុំមានគំនិតសង្ស័យ។

ពិតណាស់យើងមិនដែលស្គាល់ទីនេះទេ តើយើងមាន​សិទ្ធិអ្វីឱ្យគេបម្រើ ហើយ​ហូបចុករបៀបនេះ? ខ្ញុំសម្គាល់និងមិនហ៊ានលើកមកហូបនូវអ្វីមួយដែលចម្លែកក្រៅតែពីផ្លែឈើធម្មជាតិឡើយ។

រឿង៖ ដំណើរផ្សងព្រេងរបស់ស៊ីនបាដ ភាគទី១
ជាមួយ​ភាពនឿយហត់និងស្រេកឃ្លាន បុរសអ្នកលីសែងកម្សត់ ក្រតោកយ៉ាងម្នាក់ ឈ្មោះ ស៊ីនបាដ បានទម្រេតមកលើយ៉ខាងក្រៅវិមានស្តុកស្តម្ភមួយ។ នៅពេលនោះ បង្អួចនៃវិមាន បានបើកចំហ ក្លិននំនិងគ្រឿងក្រអូបបាន​បណ្តាលចិត្តឱ្យគាត់នឹកចង់ដឹងថា តើខាងក្នុងម្ចាស់វិមាន​ជាអ្នកណា​។

ក្រឡេកមកលើទ្វារ ស្លាកមួយ​បានគូសថា ដង្ខៅដើរសំពៅ​ ស៊ីនបាដ។

ឃើញហើយ អ្នកលីសែងកើតតូចចិត្តណាស់​ក៏ស្រែកត្អូញត្អែរចំពោះព្រះអល់ឡោះថា «ព្រះអើយ តើវាយុត្តិធម៌ទេ ដែលអ្នកខ្លះក្រពេក ហើយអ្នកខ្លះទៀតសែនប្រណីតពេក ក្នុងឈ្មោះតែមួយ​ដូចគ្នា?»

ម្ចាស់​ផ្ទះ​ក៏ឈ្មោះ ស៊ីន បាដ ដូចអ្នកសុំទាន​ដែរ ។ គាត់នៅអង្គុយ​អានសៀវភៅ ឮ​ដូច្នេះ ក៏​ឈោងទៅក្រៅរកមើលម្ចាស់សំឡេងតម្អូញ។ ភ្លាមនោះគាត់ឮមកទៀតថា «រាល់ព្រឹកព្រលឹម ខ្ញុំភ្ញាក់ឡើងដោយការឈឺចាប់និងវេទនា…ខ្ញុំ​រែក​ឥវ៉ាន់ធ្ងន់និង​ចេញ​ទៅ​ធ្វើ​ការ​ទៅ…ចំណែក​ស៊ីនបាដ​ផ្សេង​ទៀត​រស់​នៅ​ដោយ​ភាព​សប្បាយ​រីក​រាយ…ជាមួយបទចម្រៀងពីរោះៗម្ហូបឆ្ងាញ់ៗ និងសើចសប្បាយ…»។ ឮហើយកាលណា​ម្ចាស់ផ្ទះក៏សើចនិងសួរឡើងថា៖

«ហៃអ្នកនៅក្រៅ? តើអ្នកឈ្មោះអ្វីទៅ?»

ឮហើយកាលណា ជននៅខាងក្រៅក៏ក្រោក​ប្រញិបប្រញាប់មកឱនលំទោនឆ្លើយ៖

«ឱ​! ម្ចាស់​នៃ​ទូលបង្គំ ​ទូលបង្គំ​គឺ ស៊ីនបាដ ជន​ជាតិ​ហាំម៉ាល់ ហើយ​ទូលបង្គំ​ទទួលទាន​ដោយ​លើក​របស់របរ​របស់ជនានុជន​​ដាក់ទូល​លើ​ក្បាលទាន!»​

«ឱ! ពិតជាឈ្មោះដូចគ្នា! ខ្ញុំនឹងឱ្យអាហារ ថែម​បរិច្ចាគ​សម្លៀកបំពាក់ខ្លះដល់អ្នក! តែ​នេះមិនមែនមកពីយើងមានឈ្មោះដូចគ្នាទេ តែមកពីខ្ញុំក៏ធ្លាប់កម្សត់​ក្រីក្រជាច្រើនលើកមកហើយ!»

«ឱ! តើលោកម្ចាស់មាន​ការតស៊ូដូចម្តេចខ្លះទៅទើបបានទទួលផលកម្រិតនេះ?!»

ទទួលបានសំណួរនេះពីអ្នកទុគ៌តកាលណា អ្នកជំនួញដើរសំពៅបានឆ្លើយតបវិញដោយដង្ហើមធំថា៖

«ខ្ញុំអាចនៅរស់ និងក្លាយជាអ្នកមានមកទល់ពេលនេះ ដោយសារវាសនាតែប៉ុណ្ណោះ!»

ក្រោយមក នារីទាសករម្នាក់ក៏បានលើកអាហារមកឱ្យហើយ​ម្ចាស់ផ្ទះ​បានផ្តើមនិទានថា៖

«ចូរអ្នកបរិភោគឆ្អែតនិងស្តាប់បណ្តើរៗនូវបណ្តា​​រឿងរ៉ាវនៃជីវិត​តស៊ូរបស់ខ្ញុំ!»

ការធ្វើដំណើរដំបូងរបស់ស៊ីនបាដជាអ្នកជំនួញតាមសំពៅ

ឪពុករបស់ខ្ញុំជាពាណិជ្ជករដ៏ជោគជ័យម្នាក់ ដែលបន្សល់ទុកខ្ញុំនូវទ្រព្យសម្បត្តិនិងគំរូលើកទឹកចិត្ត​សម្រាប់ការផ្សងព្រេង​បង្កើតកេរ្តិ៍តំណែល។

ដោយ​ខ្ញុំនៅក្មេង ក្បាលរឹង និងល្ងង់ខ្វះពិសោធន៍ ខ្ញុំចូលចិត្ត​ពិធីជប់លៀងនិងដើរលេង ដោយគិតថា ជីវិតគ្មានអ្វី​ត្រូវព្រួយទេ ខ្ញុំនឹងបន្តវិធីដដែលៗនោះពេញមួយជីវិត។ តែមកដល់​ថ្ងៃ​មួយ ពុកស្លាប់បាត់ ​ខ្ញុំ​ភ្ញាក់​ខ្លួន​ឡើង ​ឃើញ​ថា​លុយ​ជិត​អស់​ហើយ។ ពេល​នោះ ខ្ញុំ​នឹក​ឃើញពាក្យ​​ឪពុក​ខ្ញុំគាត់​ធ្លាប់​និយាយ​ថា​៖ «នៅក្នុងផ្នូរដូច​ល្អ​ជាងនៅក្នុង​ភាព​ក្រីក្រ» ហើយខ្ញុំបានមកដល់អារម្មណ៍ប្រថុយប្រថានចេញជួញដូរ។​ ខ្ញុំបានប្រកាសនិងប្រមូលលក់ចោលនូវសូត្រនិងសម្លៀកបំពាក់ដ៏ល្អទាងអស់ ប្រមូលយក ទ្រព្យសម្បត្តិរបស់ខ្ញុំ ទិញទំនិញសម្រាប់ការធ្វើដំណើររកពាណិជ្ជកម្ម ពនេចរ​តាមសមុទ្រ។

កាលណោះ​ខ្ញុំ​ឡើង​លើ​កប៉ាល់​ជាមួយ​អ្នក​ជំនួញមួយក្រុម។

យើង​ចេញ​ដំណើរក្នុងគោលដៅ​ឆ្ពោះ​ទៅកាន់ទី​ក្រុង​បាសា ជា​ក្រុងអ៊ូអរប្រមូលផ្តុំវត្តុមានតម្លៃ ​ខ្វាត់ខែងដោយទីប្រជុំជន កំពង់ផែធំ មនុស្ស​មកពីគ្រប់ប្រទេសចួប​ជុំ​គ្នារកស៊ីជួញប្រែ។ នៅលើកម្រាស់ទឹក យើង​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ថ្ងៃ​ទាំង​យប់ ដោយ​ប៉ះសំចត​តាម​​កំពង់ផែ និងបណ្តា​កោះ។

គ្រប់ទីកន្លែងដែលយើងទៅដល់ដី យើងបានទិញនិងលក់ ផ្លាស់ប្តូរទំនិញ​ ជួញដូរចុះឡើងបង្កើនទ្រព្យសម្បត្តិបន្តិចម្តងៗដោយភ្ញាក់ផ្អើលនិងរីករាយ។

នៅទីបំផុត យើងបានមកដល់កោះដ៏ស្រស់ស្អាតបំផុតមួយ។  នៅទីនេះ មានដំណាំហូបផ្លែ និងពូជផ្កាចម្លែកៗធំៗរីកស្គុះស្គាយ ដូចជាគ្រាប់ពូជត្រូវបានទម្លាក់ចុះមកពីសួនច្បារនៃឋានសួគ៌។ ក្លិនក្រអូបនិងចម្រុះពណ៌ទាក់ទាញ​ពីចម្ងាយ។

ប្រធាននាវិកទម្លាក់យុថ្កា ហើយដាក់បន្ទះចុះចត។ មនុស្សគ្រប់គ្នានៅលើយានបានឡើងស្រមកលើច្រាំងសមុទ្រក្នុងអារម្មណ៍ថា សូម្បីខ្សាច់ក៏ជាពំនូកមាសពិតៗនៅចន្លោះម្រាមជើងរបស់ពួកយើង។

គេនិងខ្ញុំសែនរំភើបរត់ត្របាញ់  ហើយរីករាយនឹងផ្ទៃដីដ៏ខៀវស្រងាត់ស្ងប់ស្ងាត់ក្រអូបលលៃ។ អ្នក​ដំណើរ​ខ្លះ ផ្តើម​​ដុត​ភ្លើង​ធ្វើ​ម្ហូប អ្នក​ខ្លះ​ទៀត​បោក​ខោអាវ។ ពួកយើងមួយចំនួនទៀត បានផ្តើមរុករកជុំវិញកោះ ខណៈអ្នកខ្លះផឹកស្រានិងលេងតន្រ្តី។

រំពេចនោះ កណ្ដឹងរបស់កប៉ាល់លាន់មកយ៉ាងទ្រហឹង។

នៅពេលយើងផ្ចង់ស្តាប់ នាវិកម្នាក់ដែលយាមនៅលើកំពូលនៃនាវាព្យាយាមប្រកូកស្រែកថា៖

«គ្រប់គ្នារត់! រត់! រត់!»

សូមព្រះអល់ឡោះជួយ! ខ្ញុំស្រឡាំងកាំង ខណៈមេនាវិកស្រែកភ្លាត់សំឡេង៖

«ទម្លាក់ចោលឧបករណ៍គ្រប់យ៉ាង​ ហើយបកត្រលប់ឡើងកប៉ាល់វិញ! ឥឡូវ!»

​      យើង​មាន​អារម្មណ៍​ថា​ដី​ហុយទ្រលោម  ឯសមុទ្រដ៏ស្ងប់ស្ងាត់ បានផ្តើមបោករំជួលវិលជារង្វង់ទឹកយក្សជុំវិញកោះ នាំមកនូវរលកធំៗបោកបក់សំដៅមកច្រាំង។

ពេល​នោះ កណ្តាល​កោះ​បាន​រួញ​ឡើងជាពំនូក បណ្តាលឱ្យ​​​អ្នក​ដែល​មិន​បាន​ត្រលប់​ទៅលើ​កប៉ាល់ទាន់​នោះ​​ចាប់​ផ្ដើម​រអិល​ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ​។

ខ្ញុំ​ក៏នៅ​ក្នុង​ចំណោម​ពួក​គេ។

ពេល​ខ្ញុំ​ដួលប្រូងទៅក្នុងទឹកងងឹតស្លុបភាន់ភាំង​ដៃរបស់​ខ្ញុំស្រវា​ចាប់​កាន់បាន​​ទ្រុងកំប្លោក​ឈើ​សម្រាប់​បោក​គក់ ហើយរបស់នេះបាន​ជួយ​ជីវិត​ខ្ញុំ ខ្ញុំ​ក៏តោង​ទៅ​លើ​វា។ រលកបានបោកបក់ខ្ញុំទៅមក ពេលដែលនាវាបានបោលចោល ឯខ្ញុំនៅអណ្តែតតែលតោលម្នាក់ឯង។

ឥឡូវនេះមើលពីទឹកទៅ ខ្ញុំឃើញថា កោះដែលយើងបានចុះចត មុននេះ តាមពិត​កំពុង​ទូងនៅលើ ខ្នងត្រីបាឡែនមហស្ចារ្យ​ដ៏ធំសម្បើមបំផុតមួយ។ ខ្សាច់មាសបានគ្របស្រោចលើខ្នងវា ហើយដើមឈើនិងបន្លែដុះនៅលើខ្នងរបស់វាដែរ។

សត្វនេះ​​ត្រូវ​ដេក​នៅ​ស្ងៀម​អស់​ជាច្រើន​ឆ្នាំ ប៉ុន្តែ​នៅ​ពេលពួក​យើង​ចុះ​មក​លើខ្នងវា​​យើង​ខ្លះ​ចាប់​ផ្ដើមដុតសាច់និងបង្កាត់ភ្លើង​ដាំទឹក ​ច្បាស់​ជាបាន​​រំខានវា ហើយ​ដាស់វាឡើង​ពី​ដំណេកយ៉ាងកំរោល។

មិនមែនក្រោកមកស្ងៀមទេ សត្វមិនធ្លាប់មាន បាន​​បក់​កន្ទុយ​វាយ​ទឹក ហើយ​រលក​ដ៏​ធំៗបំផុត ​បាន​បក់​មក​លើ​ខ្ញុំ និងបោកបញ្ជូន​ខ្ញុំ​ទៅ​ឆ្ងាយឡើងៗពីច្រាំងនោះ។

​      ដោយ​គ្មាន​ឱកាសបាន​ចួបកប៉ាល់វិញ ​ខ្ញុំផ្តើមអស់សង្ឃឹម។ រហូត​ដល់យប់​មកដល់ អាកាសចុះត្រជាក់ ហើយ​ខ្ញុំ​បានស្រែកយំ តែត្រៀម​រៀបចំ​ខ្លួន​ដើម្បី​សេចក្ដី​វិនាស​របស់ឆាកជីវិត​ខ្ញុំ។

ប៉ុន្តែ​ព្រឹក​ឡើងខ្ញុំឃើញខ្លួនឯងមិនបានស្លាប់ ត្រឹម​សន្លប់ និង​កំពុងអណ្តែតតម្រង់​ទៅកាន់ទី​ច្រាំង​កោះ​ដ៏​ខ្ពស់​មួយ​។ ខ្ញុំ​បានខ្វាយចែវសំដៅ និងប្រតោង​​ឡើង​ទៅលើ ​ទាំងកម្លាំង​ជើង​​ចង្អៀត ស្ពឹក​។ ឡើងដល់កាលណា  ខ្ញុំ​ដួលទន់មក​លើ​ដី​ដូច​មនុស្ស​ស្លាប់ ហើយ​ដេក​បិទ​ភ្នែកចោលរាងកាយ​​យ៉ាង​យូរ។

មិនយូរប៉ុន្មាន ភ្លៀងធ្លាក់មកស្រោចមុខនិងរាងកាយ​អត់អាហារ ធ្វើឱ្យការល្ហិតល្ហៃបានសម្រាលខ្លះ ​ខ្ញុំដឹងខ្លួនសន្សឹមៗរួចសម្គាល់បាន​ថា ​នេះតំបន់ជាយព្រៃជាព្រោះឃើញមាន​​គ្រាប់ផ្លែ​ប៊ឺរី និងបឹងមួយស្រងាត់មាន​​ទឹកថ្លានៅមិនឆ្ងាយ។

​      និទាឃរដូវនេះ បានធ្វើឱ្យខ្ញុំមាន​អារម្មណ៍ថា បាន​​រស់​ឡើង​វិញហើយ។

ខ្ញុំ​ចាប់​ផ្ដើមមានកម្លាំងលូនទៅរកទឹកលេប និងរើសបណ្តាផ្លែផល្លា​សល់ពីសត្វមក​ហូបចម្អែត។ ផ្លែណាមិនមានស្នាមសត្វឆី ខ្ញុំមិនហ៊ានហូបឡើយ។

មិនយូរទេ​ក្រោយ​មានកម្លាំង​ដើរ​​រុករកលើ​កោះក៏បានសម្គាល់​ឃើញ​ថា នេះ​​ជា​កន្លែង​ដ៏​រីករាយមានផ្លែឈើស្លូត ផ្អែម មានឱជារសច្រើនប្រភេទ។

បន្ទាប់​ពី​ដើរ​ចច្រប់មួយ​រយៈ ខ្ញុំ​ចាប់​បាន​គ្រោង​នៃស្រមោល​មាន​ជីវិត។

ខ្ញុំប្រុងប្រយ័ត្នជាខ្លាំង ព្រោះបើជាសត្វចម្លែកទៀត ខ្ញុំមិនដឹងដោះស្រាយ​របៀបណាទេ។ ពេល​ សំងំពួន ខ្ញុំបានឃើញស្រមោលនោះខិត​មក​ជិត។

តាមពិតព្រះអើយ  ខ្ញុំ​ឃើញ​វា​ជា​សេះ​ដ៏​ស្រស់​ស្អាតនិង​ថ្លៃថ្នូរ ដែលត្រូវ​បាន​ចងទុកក្បែរដើមឈើធំមួយ​នៅ​លើ​ឆ្នេរ។ ខ្ញុំ​បានដើរទៅក្បែរដោយក្តីស្រលាញ់។

​      វាពិតជាសេះដ៏ប្រណីត។ ​ខ្ញុំប្រមូលរើស​ស្មៅ​វែងៗបែតងខ្ចីៗ​ដែល​នៅ​សំណើម​​ដោយ​ទឹកសន្សើម​ពេល​ព្រឹក ​យកបញ្ចុក​វា។ ​សេះ​នេះជា​មេ​ដ៏​ស្លូតបូតនិង​គួរ​ឱ្យស្រឡាញ់។ សត្វបាន​លេបស្មៅទាំងពួងពីលើបាតដៃរបស់ខ្ញុំ។

ខ្ញុំពិតជារីករាយនិងផ្គត់ផ្គង់សេះញី។

មិនយូរប៉ុន្មាន សេះស្រាប់តែ​លែងបរិភោគ ដូចជាមាន​អ្វី​មួយ​ធ្វើ​ឱ្យ​វា​ភ្ញាក់​ផ្អើល។ សេះមេ បានឈានមក​ពួនក្រោយគល់ឈើដោយទាញ​បន្តឹងខ្សែពួរ ក្រឡេកមើលជុំវិញកញ្ជ្រោល​ភ័យ។

ខ្ញុំក៏ភ័យស្លុត ព្រោះនៅឯឆ្នេរ សេះយក្សមួយក្បាលរាងជាពួកសេះសមុទ្រពណ៌សកំពុងបង្ហាញខ្លួនតម្រង់មកជាមួយភាពឃោរឃៅកំណាច។

ខ្ញុំ​ភ័យ​ស្លន់ស្លោ​ដូច​សត្វ​ឈ្មោលប្រុងនាំសេះញី​ទៅ តែមិន​​មិន​អាច​ទៅ​រួច​នេះ ​ក៏​រត់​ត្រលប់​ទៅ​រកគែម​ព្រៃពួនសម្ងំយកសុខ។ ពីទីនោះ ខ្ញុំបានឃើញថា មេសេះសមុទ្របានញ៉ុកខ្សែពួរនៅក្នុងមាត់របស់វា ហើយកំពុងអូសកូនសេះញីយក​ចូលទៅក្នុងសមុទ្រ ដែលប្រាកដជានឹងលង់ទឹកស្លាប់​។

ទិដ្ឋភាពនេះ ពេញបេះដូងខ្ញុំផ្ទុកដោយសេចក្តីអាណិត។

ខ្ញុំទ្រាំមិនបានទេ ក៏​រើស​ដំបងមួយធំគួរសម ​រត់​ត្រលប់​ទៅ​ឆ្នេរ​វិញ ​ចាប់​ផ្តើម​វាយ​មេ​សេះ​សមុទ្រតម្រង់ក្បាល។ ប្រសិនភ្លាត់ វាច្បាស់ជាងាកមកទាត់ខ្ញុំរហូតដល់ស្លាប់ ប៉ុន្តែដោយខ្ញុំស្លន់ខ្លាំងណាស់ ខ្ញុំវាយមិនបើកភ្នែកមិនដកដៃរហូតដល់វាខ្លាចពេក ដកថយទុកសេះញីចោល។

ពេលសត្វកំណាចទៅបាត់ក្រោមទឹក សេះញីនៅតែភ័យតក់ស្លុតឈររញីរញ័រ ប៉ុន្តែខ្ញុំបានយកខ្សែពួរទាញវាមកក្បែរ ហើយវាក៏ធម្មតាវិញ​។

ប៉ុន្មាននាទីក្រោយមកខ្ញុំបានឮសម្រែកបុរសម្នាក់ ដែលមើលមិនឃើញ​ ស្រែកពីមាត់សមុទ្រមកថា៖

«តើអ្នកជានរណា ហើយអ្នកមកពីណា?»

«អ្ហេ៎ សំឡេងអ្នកណា? ខ្ញុំគឺជាអ្នកជំនួញស៊ីនបាដមកពីបាកដាដ! ព្រះអល់ឡោះបានថែរក្សានិងបញ្ជូនខ្ញុំមកទេ! ប្រាប់ខ្ញុំវិញមក អ្នកជាអ្នកណា?»

សំឡេង​ដដែល​តប​ឆ្លើយ​ថា៖

«ខ្ញុំ​ជា​រាជបុត្រា ជាម្ចាស់សេះនេះ!​»

​      ការបង្ហាញខ្លួន​ពីរាជទូកមួយលឹមៗ​បង្ហាញ​ថា ​ជា​សំណាង​ដ៏​អស្ចារ្យ​របស់​ខ្ញុំហើយ។ ពិតដូច្នេះមែន ពេលបានមកយកសេះសំណព្វត្រលប់ទៅវិញហើយ ​រាជបុត្រា​បានដឹងគុណដែលខ្ញុំសង្គ្រោះសត្វរបស់ទ្រង់។

ទ្រង់បាន​នាំ​ខ្ញុំយក​ទៅ​រាជធានី​និង​ចូលព្រះបរមរាជវាំង​គាល់ព្រះរាជាមីហ្រ្យាណ។

នៅពេលដែលស្តេច​នគរនេះ បានសណ្តាប់សព្ទសាច់រឿងរបស់ខ្ញុំទ្រង់មានព្រះទ័យភ្ញាក់ផ្អើលហើយរាជតម្រិះក្រោយមកចេញបន្ទូលថា៖

«ស៊ីនបាដកម្សត់អើយ! ដោយគុណអល់ឡោះ អ្នកពិតជាត្រូវបានថែរក្សាដោយអព្ភូតហេតុ! ជោគវាសនា កំណត់អាយុវែងទៅមុខនិងសំណាង​សម្រាប់អ្នក ដោយជឿថាអ្នកជាមនុស្សល្អ ដែលបានទទួលការអនុគ្រោះពីព្រះ ខ្ញុំនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស។ ពិតប្រាកដណាស់ យើងនឹងផ្តល់ការងារឱ្យខ្ញុំអ្នកគ្រប់គ្រងអ្នកជំនួញ​នៅកំពង់ផែ ចុះបញ្ជីនាវាទាំងអស់!»

ខ្ញុំទទួលបាន​ការងារ កម្រៃនិងទីកន្លែងស្នាក់នៅយ៉ាងអឹកអធិក។

ជាងមួយឆ្នាំ ដំណើរការនៃជីវិតជាមេកំពង់ផែនេះផុតក្តីព្រួយអ្វីទាំង​អស់។ រហូតដល់សម័យ​ ថ្ងៃមួយ កប៉ាល់ដែលខ្ញុំបានជិះមកពីផ្ទះ បានមកដល់និង​សំចតចំផែរបស់ខ្ញុំ។ ប្រធានក្រុមនាវិក បានចំណាំ​ស្គាល់ខ្ញុំភ្លាមៗ ហើយស្ទុះស្ទាមកឱបខ្ញុំនៅក្នុងរង្វង់ដៃរបស់គាត់។

គាត់បាននិយាយថា៖

«ទំនិញរបស់អ្នកនៅតែមានសុវត្ថិភាពនៅក្នុងកប៉ាល់របស់ខ្ញុំ»។

«នេះគឺជាដំណឹងល្អដែលមិននឹកស្មានដល់បំផុត សូមអរគុណដល់អល់ឡោះ»

ខ្ញុំបានថ្វាយទំនិញនោះ ជាអំណោយដល់ស្តេចបង្ហាញពីកតញ្ញូតាធម៌ ហើយភ្លាមៗនោះដែរដោយសារការពេញចិត្តភាពស្មោះត្រង់នេះ ព្រះអង្គ​បានប្រទាន​​អំណោយ​ជា​​ទ្រព្យ​ដែល​មាន​តម្លៃ​ម្ភៃ​ដងនៃទំនិញខ្ញុំ។ ខ្ញុំបានលាអ្នករាល់គ្នាចេញមកដោយទឹកភ្នែក ហើយ​ជិះបកត្រលប់ទៅក្រុងបាសា​ ជាកន្លែងដែលខ្ញុំបានបន្តជំនួញ​ត្បូងនិងព្រំមានតម្លៃ ចំណេញ​ជាងដប់ដងបន្ថែមទៀតពីទីផ្សារ។

ដូច្នេះហើយជាងមួយខែក្រោយ ខ្ញុំ​បាន​ត្រលប់​ទៅ​ក្រុង​បាកដាដ​វិញ​ក្នុង​នាម​ជា​អ្នក​មានស្តុកស្តម​​ហើយ​ បានទិញមហាវិមាន​នេះ លោះយកមកនូវអ្នកបម្រើជាច្រើននាក់ ថែម​បានបង្កើតឡើងនូវកន្លែងដ៏អស្ចារ្យមួយ ដូចអ្នកឃើញស្រាប់សម្រាប់រស់នៅ​។

មិនយូរប៉ុន្មានក៏ចាប់ផ្តើមបំភ្លេចនូវអ្វីដែលខ្ញុំធ្លាប់បានរងទុក្ខកាលរសាត់ក្នុងព្រៃរហោដ្ឋាន​។

នេះជារឿងអព្ភូតហេតុដំបូងរបស់ខ្ញុំ បើថ្ងៃស្អែកចួបអ្នក ខ្ញុំនឹងប្រាប់អ្នកពីដំណើររឿងទីពីរនៃការធ្វើដំណើរទាំងប្រាំពីរលើក​របស់ខ្ញុំ។ ថាចប់ហើយ​ អ្នកជំនួញស៊ីនបាដ បានផ្តល់ឱ្យស៊ីនបាដជាអ្នកលីសែងនូវកាក់មាស១០០ សម្រាប់ពេលវេលាមិនបានធ្វើការងារពេញមួយព្រឹកនេះ។

ស្អែកឡើង…អ្នកលីសែងបានវិលមកវិញហើយសុំឡើងថា៖

«ឱ! ខ្ញុំពិតជាទន្ទេញ​ចង់ដឹងនូវដំណើរជាបន្តបន្ទាប់ទៀត​របស់លោកម្ចាស់! ខ្ញុំគេងមិនលក់ពេញមួយយប់ដោយការចង់ដឹង!»

ស៊ីនបាដញញញឹម​ហើយឆ្លើយថា៖

«មិត្តរបស់ខ្ញុំ! មនុស្ស​យើងធ្លាប់ធ្វើការងារ​ ខ្ញុំមិនអាចសម្រាកបានយូរទេ។ ខ្ញុំ​បាន​ភ្លក់​ខ្យល់​អំបិល និង​ភាព​រំភើប​នៃ​ការ​ធ្វើ​ដំណើរឆ្ងាយ ក៏ដូចជាជីវិត​ផ្សងព្រេង។ មិនយូរប៉ុន្មានខ្ញុំត្រូវបានទាញចិត្ត​ដោយព្រះហឫទ័យរបស់អល់ឡោះឱ្យឃ្លាននឹកចង់ត្រលប់ទៅកំពង់ផែ ចង់ដើរ​សមុទ្រទៅបាសា​ទៀត!»

លើកនេះ ខ្ញុំបានទិញ​យកកប៉ាល់ធំមួយ​ដែលទើបនឹងបង្កើតថ្មីជាមួយបច្ចេកវិទ្យាកែច្នៃដ៏រឹងមាំល្អ និងឧបករណ៍ត្រួតពិនិត្យ​អាកាសធាតុដែរ។

ប្រធាននាវិកដែលធ្វើការ​ឱ្យខ្ញុំ បានជួយប្រមូលយកក្រុមឈ្មួញសម្រាប់ការចេញធ្វើដំណើរជាមួយគ្នា​ហើយខ្ញុំទទួលបានកម្រៃទ្វេ។

ទៅដល់បាសា ខ្ញុំបានចេញពីទូក​ឡើងទៅទីប្រជុំជននិងផ្សារទិញទំនិញសម្រាប់ដំណើរការលក់ដូរមួយរយៈ។ បន្ទាប់មកក្រុមយើង​ ឡើងជិះនាវាច​ល័តពីកោះមួយទៅកោះមួយ នគរមួយទៅនគរមួយ​ក្នុងលក្ខខណ្ឌអាកាសធាតុល្អ។

គ្រប់ទីកន្លែងដែលយើងទៅដល់ យើងបានរកឃើញក្រុមឈ្មួញថ្មី និងដឹងពីអ្វីៗប្លែកៗគ្នា​ដែលអតិថិជនចង់បាន។

ចុងក្រោយ​ទីបំផុត ​យើង​បាន​មក​ដល់​កោះ​ដ៏​សុខសាន្ត ​ដែលស្ងប់និង​គ្មាន​សញ្ញា​នៃសំឡេងឬភូមិករ​អ្នក​ស្រុក។

វាសមជាទី​​កន្លែង​ដ៏​គួរ​ឱ្យ​ស្រលាញ់វៀរចាកភាពអ៊ូអរ ពេញ​ដោយ​​ដើម​ឈើ​ពណ៌​បៃតង សត្វ​ស្លាបគ្រប់ប្រភេទ​សុខដុម មានស្លាប​រោម​​ពណ៌​ភ្លឺ និង​ទឹក​ធ្លាក់ជាជ្រោះ​យ៉ាង​ត្រជាក់មនោរម្យ។

ខ្ញុំ​បាន​ដើរ​ជុំវិញកោះ សោយសុខនឹងធម្មជាតិកម្រ  ហើយ​សំចតលើផ្ទាំងថ្មល្អាងមួយ​ជា​​កន្លែង​រីករាយ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ដែល​ខ្ញុំ​បានស្ពាយ​យក​មក​ជាមួយ។

បន្ទាប់​ពី​ខ្ញុំ​បាន​ពិសា​អាហារ​រួច​ហើយក៏ទន់​ភ្នែក​បិទដេក​លក់​យ៉ាងស្លុងនិងសុខា​។ ពេល​​ភ្ញាក់​ឡើងមិនដឹងថ្មើរណាទេ មេឃប្តូរងងឹតទៅហើយ។ ដោយ​មាន​អារម្មណ៍​ថាមិន​ស្រួល ខ្ញុំ​ប្រញាប់​​ត្រលប់​ទៅ​រកឆ្នេរវិញ តែទម្រាំ​​មក​ដល់​ច្រាំង​វិញអ្នករួមដំណើររបស់ខ្ញុំបានបាត់ទាំងអស់។

សំពៅរបស់ខ្ញុំបាន​ចាកចេញពីទីចត សល់តែ​សំបក​ផ្លែ​ឈើ​ដែល​ពួក​គេ​បាន​បរិភោគ ហើយ​សំណល់​ផ្សែង​ដែល​គេ​ដុត​សម្រាប់​ធ្វើ​ម្ហូប។

ដោយមិនដឹងថា គេចួបគ្រោះអ្វីបានជាចាកចេញដោយប្រថុចញ៉ុច ឥឡូវ​ខ្ញុំ​អង្គុយ​កម្សត់នៅ​មាត់​ច្រាំង ហើយ​មើល​ទៅ​សមុទ្រ។

គ្រប់ពេលដែលខ្ញុំរំពឹងថានឹងឃើញកប៉ាល់បកត្រលប់មកវិញ មិនបានកើតឡើងទេ។  នាវិក និង​ពាណិជ្ជករ​រួម​គ្នា​​បំភ្លេច​ខ្ញុំចោល។​ ទឹកភ្នែក​បាន​ហូរ​ចូល​សស្រាក់នៅពេលដែល​​ខ្ញុំត្រិះរិះ​គិត ​អំពីឆាក​ជីវិត​ស្តុកស្តម​​នៅ​ក្រុង​បាកដាដ។ ផ្ទះដ៏ល្អរបស់ខ្ញុំ ខ្នើយសូត្រនៅលើគ្រែរបស់ខ្ញុំ ទឹកហូរ ក្លិនបុស្បា​នៅក្នុងទីធ្លាសួនរបស់ខ្ញុំ ពេលនេះ ខ្ញុំបានស្គាល់វិញដែរទេ។

មួយថ្ងៃពេញមក ខ្ញុំស្រេកឃ្លានណាស់ ហើយ​នឹកដល់ក្លិនសាច់អាំងពីផ្ទះបាយរបស់ខ្ញុំ អ្នកបម្រើរបស់ខ្ញុំ មិត្តរបស់ខ្ញុំ គ្មានទៀតទេ ភាពប្រណីតដែលខ្ញុំធ្លាប់ក្តាប់ក្តោប។

ឥឡូវ​នេះខ្ញុំ​ដេកយំកើយ​ស្លឹក​ឈើ ពោះទទេ​នៅ​លើ​កោះ និង​វាល​ខ្សាច់គ្មានមនុស្ស​។ កំពុង​ស្រែកយំ ស្រក់ទឹកភ្នែករហាម ​មាន​អារម្មណ៍​ថា អ្វីមួយ​បានបន្ទោស​ភាពកំសាករបស់ខ្ញុំ។ គំនិតចចេស​បាន​លេច​​ឡើង​មក​ក្នុង​ក្បាល​ ​ធ្វើ​ឱ្យ​ខ្ញុំត្រូវ​បញ្ឈប់​ការ​យំយែក ហួសចិត្ត​នឹងវាសនាទាំង​អស់​នេះ ហើយ​ទាញ​ខ្លួនឯងក្រោក​ដើរ​ត្រលប់​ទៅ​រកកន្លែងផ្ទាំងថ្ម និងដើម​ឈើ​ខ្ពស់​ដែល​ខ្ញុំ​បានស្លុង​ដេក​។

ខ្ញុំ​ចាប់​កាន់​មែក​ឈើ​មួយ ហើយ​ទាញ​ខ្លួន​ខ្ញុំ​យោង​ឡើងទៅ​លើ​សម្រាក​។ បន្ទាប់​មក ខ្ញុំ​ក៏​ឡើង​ចុះ ចុះ​ឡើងជុំវិញ​ដើម​ឈើ​រហូត​ដល់មាន​គំនិតថ្មី គឺ​ឡើង​ឱ្យ​​ដល់​កំពូល។

ពីទីនោះខ្ញុំបានស្ទង់មើលទិសតំបន់ជុំវិញ​កោះ។ ខ្ញុំ​មិន​អាច​មើល​ឃើញ​ផ្សែង​ហុយ ឬ​សញ្ញា​ណាមួយ​នៃ​ភូមិករឬជីវិត​មនុស្ស​ទេ។ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​អ្វីមួយ​ស ស្គុស និងធំ​យ៉ាង​​ចម្លែក។

មើលហើយមើលទៀតគិតថា  អាចជា​ប្រភេទ​អគារបុរាណ​រឹងមាំ​ដ៏​ធំរលោងនិង​ស។ ពេលខ្ញុំពិនិត្យឱ្យបានដិតដល់ជាងនេះ ចិត្ត​ប្រាប់ថា វាដូចជារាជវាំង។

ខ្ញុំត្រេកអរ នឹកគុណព្រះ ហើយ​បានវារនិងលោត​​ចុះ​ទៅ​ដីរត់រកផ្លូវ​វែក​សំដៅ​ទៅ​ទិសដៅ​ខាង​លើ។ ប្រហែលមួយហត់ ​ខ្ញុំ​ទៅ​ដល់ទីនោះ។ តាមពិតវាមានកម្ពស់ទាល់តែងើយផុត ទើបអាចមើលសព្វ។ មិនអាចមើលដឹងថាជាប្រាសាទឬសំណង់ប្រភេទអ្វី​ទេ ខ្ញុំ​បាន​ដើរនិងរត់​​ជុំវិញជិត៥០ ជំហាននៅតែមិនប្រទះឬរក​ឃើញ​ទ្វារ​។  មានអារម្មណ៍ថាវិមាននេះតាមពិត​រាង ដូចជាសំបកស៊ុត?

ហត់ពេក ខ្ញុំ​បាន​អង្គុយចុះ​មួយ​សន្ទុះ។

មិនយូរប៉ុន្មាន ​ល្ងាចចូលមកដល់ ​មេឃ​ប្រែ​ជា​ងងឹត។ ដំបូងខ្ញុំ​គិត​ថា ប្រហែល​ជា​មាន​ពពក​ព្យុះ​ធំ​មួយ​​បក់​មក​លើកោះនេះ ប៉ុន្តែ​ពេល​ខ្ញុំ​មើល​ឡើងលើក៏ស្លុតស្មារតីដឹង​ថា តាម​ពិត​ពពកគ្របងងឹតនេះ ​គឺ​ជា​សត្វ​ស្លាបធំខ្នាត​យក្សមួយ​សឹងធំជាងសំពៅទៀត។

កាលខ្ញុំដេក ប្រហែលជានាវិកយើងឃើញវាបានជាពួកគេ​ចាកចេញចោលខ្ញុំប្រាស់យកជីវិត។

ឥឡូវនេះ ស្លាប​របស់​មាហាបក្សី​បាន​បក់​បោក នាំមក​ជាកម្លាំងខ្យល់រង្គើអស់សព្វមែកឈើ និង​ស្លឹកធំតូច។ ខ្ញុំ​រត់ផាស់ក្រញាំ​​ទៅ​ពួន​ក្នុង​ព្រៃ ព្រោះ​សត្វ​ចម្លែក​ឆ្វែក​​ចុះ​មក​លើ​ដីហើយ។

ខ្ញុំដឹងហើយថា កន្លែងសខ្ពស់មិនមាន​ច្រកចូលនោះ តាមពិត មិនមែនជាសំណង់តែ​ជាស៊ុតរបស់វា។

ខ្ញុំអស់សង្ឃឹមក្នុងការមានជីវិតចាកចេញពីកោះដែលស្ងាត់ជ្រងំនេះ។ តែបំណាច់នឹង​ស្លាប់​ ខ្ញុំសុខចិត្តព្យាយាមជាមួយ គំនិតដ៏ឆ្កួតលីលាបំផុតមួយ​គឺ ​លូន​ចេញ​ពី​កន្លែង​លាក់​ខ្លួន​សំដៅ​ទៅ​រក​បក្សី​ដែល​កំពុង​សម្រាក។

ពេល​ខ្ញុំ​ទៅ​ដល់​ហើយ ខ្ញុំ​បានលបសសៀរ​ឡើង​ទៅ​លើ​ក្រញាំ​ជើងដ៏​ធំ​របស់​វា ​ដោយ​ប្រើ​​ក្រណាត់​ជួត​ពីលើ​ក្បាលខ្ញុំចង​ខ្លួនឯងនឹងជើង​វា។

វាមិនដឹងខ្លួនទេ។​ នៅ​ទី​នោះ​ខ្ញុំ​បាន​ចំណាយ​ពេលពេញមួយ​យប់​ដែលវាមិនហើរទៅណា​ហើយដេក​សំងំ​ដោយ​​អារម្មណ៍លំបាក​បំផុត​មិនធ្លាប់ចួបប្រទះក្នុង​ជីវិត​របស់​ខ្ញុំ។ លុះ​ព្រឹក​ឡើង បក្សី​ភ្ញាក់​ពី​ដំណេក ហើយ​ចាប់​ផ្តើម​លាត​ស្លាប​យ៉ាង​មហិមាផ្អើលអស់ធម្មជាតិ។

បន្ទាប់​មក​វា​ចាប់​ផ្តើម​ផ្លុំទទះស្លាប​បណ្តាល​ឱ្យ​មាន​ខ្យល់​បក់​ខ្លាំងមុនពេល​ត្រដាងស្លាបហោះ​ឡើង​ខ្ពស់​ទៅ​លើ​អាកាស។ ខ្ញុំ​អាច​មើល​ឃើញ​កោះ​នៅ​ពី​ក្រោម​និង​សមុទ្រ​ខៀវ​ស្រងាត់។ យើង​ហោះ​ឆ្លង​កាត់​រលក រហូត​ដល់​ដី​ភ្នំមួយជួរ។

មិនយូរប៉ុន្មាន  ខ្ញុំ​អាច​មើលឃើញយ៉ាងតក់ស្លុត​នូវបន្ទះ​ភ្នំភ្លើង​មួយធំ ដែលចង្អុលឡើងមកលើ​ដោយ​មាន​ផ្សែង​ហ៊ុយ​​និងកម្អែល​ក្តៅគគុក។ ជុំវិញនោះជាវាលរហោដ្ឋាន ថ្មភ្លើងកម្អែលបន្ទុះ គ្មានទេវត្ថុមានជីវិត។ សត្វស្លាបយក្សា​នេះហោះយូរហើយ នៅតែឆ្លងមិនទាន់អស់ បញ្ជាក់ថា​វាលនេះ ធំធេងណាស់។ សម្លឹងយូរៗទៅ ខ្ញុំចាប់ផ្តើមយំស្តាយ។

ប្រសិនណាជាខ្ញុំមុននេះមិនចេញមកតាមក្រញាំបក្សី​ ដោយបន្តសំងំស្នាក់នៅលើកោះ យ៉ាងហោចណាស់ក៏មានដើមឈើជ្រក ទឹកធ្លាក់សម្រាប់ងូត មិនលែងអីមាន​ផ្លែព្រៃឬសត្វព្រៃសម្រាប់ចម្អែត ពេលនេះ​ខ្ញុំឃើញតែកំអែលភ្នំភ្លើងនិងរហោដ្ឋាន ឯណាពិភពលោក ឯណាមនុស្ស?

​​​​​​រឿង​ “អាឡាដាំង​ និង​ចង្កៀង​ទិព្វ​​” ដកស្រង់ពី១០០១យប់
រជ្ជកាល​​​​​​​ដែលក្រុង​​បាកដាដឡើងដល់​ក្នុង​យុគសម័យ​ដ៏អស្ចារ្ស​​ ពី​ឆ្នាំ​៧៨៦មុនគស ​តំណាលពី ក្មេងជំទង់​​ម្នាក់​ឈ្មោះ​ថា​ អាឡាដាំង​​ដែលឆ្លាតនិងរហ័សរហួនសព្វសារពើ។ ឳពុក របស់អាឡាដាំង​ ​បាន​​ស្លាប់ទៅ បន្សល់​ទុក​នូវ​​​ ​​ម្ដាយ​ម៉េម៉ាយល្ងង់ខ្លៅ​​រក្សាគេ តែគ្រួសារនេះបានគោរព​សាសនាខ្ជាប់ ខ្ជួន។

ម្តាយគេតែងបួងសួងថា ទោះជីវិតគាត់លំបាកដល់ថ្ងៃមរណា​សុំតែកូនប្រុសមាន​ភព្វសំណាង​ភ្លឺស្វាង។

​មាន​​ថ្ងៃ​មួយ​ ​ពេល​អាឡាដាំង​​ ​​កំពុងដើរចច្រប់រកការងារលីសែងធ្វើយកប្រាក់ទិញខោអាវខែរងា ​ជា​មួយ​​មិត្តភ័ក្ដិ​គេ​ ​​​ស្រាប់​តែ​មាន​មនុស្ស​ចម្លែក​ម្នាក់ ស្លៀកពាក់ដូចជនពនេចរមកពីនគរឆ្ងាយ ​​​មកឈរផ្អៀងផ្អងមើលគេ។

មួយសន្ទុះបុរសនោះពោល​​សួរ​អាយុ​គេ ហើយ​បញ្ជាក់ឡើងថា​៖ ​

-​តើ​​​ឯង​ជា​​​កូន​ប្រុស​​របស់​ ម៊ូស្ដាប៉ា​ ​​មែន​ទេ?​

​អាឡាដាំង​ បាន​​ឆ្លើយ​តប​​​​ដោយ​ឥត​ស្ទាក់​ស្ទើរ​​ថា ៖

-​បាទ! ​ខ្ញុំ​ជា​កូន​របស់​គាត់។ ​ ​​​

​​តាម​ពិត​ ​​បុរស​​ចម្លែក​​ម្នាក់​នោះ​ជា​​អ្នក​​ចេះ​ប្រើ​យុទ្ធសិល្ប៍​ ​មន្តអាគម​អូមអាម ​​ដ៏​ល្បីល្បាញ​ម្នាក់​​ ​​​ដែល​ទើប​តែ​ត្រាច់ចរ​មក​ពី​​ទ្វីប​​​អាហ្វ្រិក​​។ ​​ក្រោយ​ពី​ស្ដាប់​​ចម្លើយ​របស់​គេ​​​​រួច​ បុរស​ម្នាក់​នោះ​​​​បាន​មក​ ​អង្អែល​​ក្បាល​​ និង​​ថើប​​រូប​គេ​ រួច​​និយាយ​ថា​ ៖

-​​ខ្ញុំ​​ជា​ពូ​​របស់​ឯង​ ​ណា​ក្មួយ​ប្រុស​។ ​យើង​​​​​​​ស្គាល់​ឯង​ ​ដោយ​សារ​ឯង​​ ​មាន​មុខ​ប្រហាក់​ប្រហែល​​​​​បង​ប្រុស​​យើង។ ទៅ​​ប្រាប់​ម្ដាយ​ឯង​ទៅ​ ថា​​យើង​មក​លេង។

​​​​ក្រោយ​ពី​​បាន​ឮ​​បែប​នេះ​ភ្លាម​ ​​អាឡាដាំង​​ ​​​​​មិន​​បាន​​នៅ​លេង​​ជា​មួយ​​មិត្តភ័ក្ដិ​គេ​ទៀត​ទេ គេ​​បាន​​រត់​ទៅ​ផ្ទះ​ ​ហើយ​បាន​ប្រាប់​ម្ដាយ​​​​ពី​រឿង​បាន​ជួប​ពូ​ម្នាក់​នោះ។ ​

​ឮ​ដូច​នេះ​ ​ម្ដាយ​​​អាឡាដាំង​ ​បាន​​សួរ​​ទៅ​កូន​វិញ​ទាំង​ទឹក​មុខ​ញញឹម​ថា​ ៖

-ពិត​មែន​ហ៎​កូន? ​​ឪពុក​ឯង​មាន​ប្អូន​ប្រុស​ម្នាក់​ តែ​ម៉ែ​គិត​ថា​ ​គាត់​​ស្លាប់​បាត់​​យូរ​ហើយ។ ម៉ែ​ មិន​ដែល​បាន​ជួប​មុខ​​មាត់​គាត់​ទេ​។ ​​​​

​ម្ដាយ​របស់​គេ​បាន​រៀប​ចំ​​​​បង្អែម​ និង​អាហារ​​ ​ហើយ​​ប្រាប់​​អាឡាដាំង​​​ឲ្យ​ទៅ​ហៅ​ពូ​របស់​គេ​មក។

​បុរស​ម្នាក់​​ដែល​​អះអាង​ថា​ជា​ពូ​របស់​អាឡាដាំង​​​បាន​ដើរ​​​​ដោយ​នាំ​​​យក​​ស្រា​ និង​ផ្លែ​ឈើ​​មក​​ជា​មួយ​ផង។ ​ក្រោយ​ពី​ចូល​ដល់​ផ្ទះ​ភ្លាម​ ​​គាត់​បាន​លុត​ជង្គង់​ ​ហើយ​អង្អែល​​​កន្លែង​ដែល​ ​លោក​ ​​ម៊ូស្ដាប៉ា​ ​​ឪពុក​របស់​​ អាឡាដាំង​ ​​​ធ្លាប់​អង្គុយ​ ​រួច​និយាយ​ទៅ​កាន់​ម្ដាយ​របស់​​អាឡាដាំង​ថា​ ​​​​​៖

–កុំ​​​ភ្ញាក់​ផ្អើល​​​​​​អី។ ​នាង​​មិន​ដែល​បាន​​ជួប​​ខ្ញុំ​ទេ​ ​​ព្រោះ​​ថា​ ​​​ខ្ញុំ​បាន​​ចាក​ចេញ​ពី​​ប្រទេស​ជាង​​ ​៤០​ឆ្នាំ​ហើយ។

​​​​​​​​ដោយ​​និយាយ​បាន​បន្តិច​ ​គាត់​​បាន​​​បែរ​​​ទៅ​​មើល​​មុខ​ ​អាឡាដាំង​​ ហើយ​​​សួរ​​ទៅ​គេ​​ថា​ ៖​

–ឯង​​ចង់​ធ្វើ​ជំនួញ​អី​អត់​ក្មួយ? ​

​​ដោយ​ឮ​បែប​​​នេះ​ ​​​​ម្ដាយ​​អាឡាដាំង​​បាន​ស្រស់​ទឹក​​ភ្នែក​​​ដោយ​​មាន​​សង្ឃឹម​ថា​​​​គាត់​​នឹង​មាន​សង្ឃឹម​​ថា​ ពូ​របស់​អាឡាដាំង​នឹង​អាច​កែ​ប្រែ​អាឡាដាំង​បាន។  ​​​ម្ដាយ​​អាឡាដាំង​ ​​ក៏​នឹក​ស្រណោះ​ដល់​ប្ដី​​គាត់​ដែរ​ បើ​សិន​ជា​គាត់​នៅ​រស់​នោះ​​​នឹង​​បាន​ជួប​គ្នា​ជា​​​ប្អូន​គាត់​ នឹង​អាច​​រក​ស៊ី​ជា​មួយ​គ្នា​ មិន​ពិបាក​ដូច​​​សព្វ​ថ្ងៃ​នោះ​ទេ។ ​

​​បុរស​ម្នាក់​នោះ​​ ប្រាប់​​ ​អាឡាដាំង​ ​​ថា​ ​ចង់​ឱ្យ​គេ​មើល​​​ថែ​ហាង​របស់​​​គាត់​​មួយ។

​​ក្រោយ​ពី​បាន​ស្នាក់​នៅ​ផ្ទះ​អាឡាដាំង​មួយ​យប់​​​​ ​ពូ​​​អាឡាដាំង​ ​​​បាន​នាំ​ ​អាឡាដាំង​ ​​​​​​​ទៅ​ទិញ​សំលៀកបំពាក់​ថ្មី​ៗ​ ​​ហើយ​នាំ​ដើរ​លេង​ជុំ​វិញ​​ក្រុង​​រហូត​ដល់​យប់​ជ្រៅ​ទើប​ត្រលប់​មក​វិញ។ ​ម្ដាយ​របស់​​អាឡាដាំង​​​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ​​ព្រោះ​​​បាន​ឃើញ​គេ​បាន​ដើរ​លេង​ជា​មួយ​ពូ​គេ ហើយ​​ក៏​គាត់​មាន​សង្ឃឹម​ថា​ គេ​នឹង​​ចេះ​គិត​គូរ​ ជួយ​គ្រួសារ​​ មិន​ដូច​​ពី​មុន​នោះ​ទេ​។

​​​​នៅ​ថ្ងៃ​បន្ទាប់​ ​​​បុរស​ម្នាក់​នោះ​​បាន​​ទៅ​​​​លេង​ក្នុង​សួន​ដ៏​ស្រស់​ស្អាត​​មួយ​កន្លែង​​​ទៀត​ ​នៅ​ក្រៅ​ក្លោង​ទ្វា​​ក្រុង។ ​បន្ទាប់​ពី​ដើរ​លេង​​អស់​​កម្លាំង​​ ​​អ្នក​ទាំង​ពីរ​បាន​អង្គុយ​នៅ​កន្លែង​​បាញ់​ទឹក​ ហើយ​​​​ពូ​ អាឡាដាំង​ ​​​ក៏​បាន​យក​​នំ​​ដែល​គាត់​ទុក​​ក្នុង​សម្ពាយ​​រុំ​​ជាប់​ចង្កេះ​​​ ​​ចែក​ជា​ពីរ​​ចំណែក​ ​ដោយ​មួយ​ចំណែក​ហុច​ទៅ​ឲ្យ​អាឡាដាំង​ និង​មួយ​ចំណែក​​ទៀត​ទុក​សម្រាប់​ខ្លួន​គាត់។ ​​​ក្រោយ​ពី​អង្គុយ​មួយ​សន្ទុះ​​ ​អ្នក​ទាំង​ពីរ ​​បាន​​បន្ត​​ដំណើរ​​​ឡើយ​ភ្នំ​ទៀត។ ​ដោយ​មិន​ធ្លាប់​​​ឡើង​ភ្នំ​​​​ពី​មុន​មក​ ក្រោយ​ពី​ឡើង​បាន​មួយ​ស្របក់​ ​អាឡាដាំង​ ​​ ​​​ហត់​ អស់​កម្លាំង​ ហើយ​ក៏​​សុំ​​ពូ​​​គេ​​​​​គេ​ទៅ​ផ្ទះ​វិញ។ ​

ពូ​​​គេ​ មិន​បាន​​អនុញ្ញាត​ឲ្យ​​ទៅ​ផ្ទះ​​ភ្លាម​នោះ​ទេ​​ ​ដោយ​គាត់​អង្គុយ​សម្រាក​បន្តិច​ និង​និយាយ​ពី​នេះ​ពី​នោះ​ ​​​និង​​​បាន​​​និទាន​រឿង​​​កំប្លែង​​ប្រាប់​គេ​ ​ដើម្បី​បន្លប់​អារម្មណ៍​នឿយ​ហត់​ និង​ចង់​ទៅ​ផ្ទះ​វិញ។ ​​​​​​​​​

​​​​សម្រាក​​ប្រហែល​​​មួយ​សន្ទុះ​ ​​អ្នក​​​ទាំង​ពីរ​បាន​​បន្ត​ដំណើរ​ទៅ​​​ឡើង​ភ្នំ​ ​ពីរ​ទៀត​ដែល​មាន​​​ជ្រោះ​ដ៏​ជ្រៅ​ ​មួយ​នៅ​ចំ​កណ្ដាល។ ​

​​​​ក្រោយ​ពី​ឡើង​បាន​បន្តិច​ ​​ពូអាឡាំង​ បាន​ងាក​​ប្រាប់​​ អាឡាដាំង​ ​​ថា​ ​គាត់​នឹង​​​​បង្ហាញ​​​រឿង​ដ៏​អស្ចារ្យ​ប្រាប់​​គេ។ ​

–យើង​នឹង​បន្ត​​ដំណើរ​ទៅ​មុខ​ទៀត។ ពូ​នឹង​បង្ហាញ​ឯង​​​​នូវ​របស់​​ដ៏​អស្ចារ្យ​​មួយ​ ​ដែល​ឯង​មិន​ដែល​​​ឯង​មិន​ដែល​ធ្លាប់​ឃើញ​ពី​មុន​មក​។ ​ឯង​ទៅ​ប្រមូល​​​​កម្ទេច​អុស​មក​ ​យើង​​នឹង​ដុត​ភ្លើង​ឲ្យ​ឯង​មើល។

​តាម​ពិត​ទៅ​បុរស​ម្នាក់​​នេះ​បាន​រៀន​សិល្ប៍​វិជ្ជា​ មន្ត​អាគម​អូមអាម​ ​អស់​​ពេល​ជា​ច្រើន​ឆ្នាំ​ តែ​មិន​ដែល​​​​មក​រស់​នៅ​ទឹក​ដី​អាណាចក្រ​​ដែល​គ្រប់​គ្រង​ដោយ​​ព្រះ​ចៅ​ស៊ុលតង់​នោះ​ទេ។

​​ក្រោយ​ពី​អាឡាដាំង​ទៅ​យក​កម្ទេច​ឧស​មក​ហើយ​ ​រំពេច​នោះ​ ពូ​ ​​​អាឡាដាំង  ​​បាន​សូត្រ​មន្តអាគម​ ​​​​និង​បាន​បញ្ចេញ​ថាមពល​ធ្វើ​ឱ្យ​កក្រើក​​ភ្នំ​។ ​ស្រាប់​តែ​ពេល​នោះ​ ​​​ដី​នៅ​លើ​​កំពូល​​ភ្នំ​បាន​​​រង្គើ​​ម្ដង​បន្តិច​ៗ ​​រួច​​​​ប្រេះ​​បែក​នៅ​ចំ​មុខ​​អាឡាដាំង​​។ ​ក្រោយ​មក​ ​​បុរស​ម្នាក់​នោះ​បាន​បង្ហាញ​​ផ្ទាំង​ថ្ម​​រាង​​សំប៉ែត​​ការ៉េ​​នៅ​​ក្បែរ​នោះ​ ​ដោយ​​​មាន​កង​​​ដែក​ផុស​ចេញ​មក ​សម្រាប់​​បើក។

​​​អាឡាដាំង​ បាន​ឃើញ​បែប​នេះ​ មាន​អារម្មណ៍​ភិតភ័យ​យ៉ាង​ខ្លាំង​ ​​ហើយ​ប្រុង​រត់​ចេញ​ពី​បុរស​ម្នាក់​នោះ​​ ​ប៉ុន្តែ​ត្រូវ​បុរស​​នោះ​​​ឃាត់​មិន​ឱ្យ​ទៅ​ណា​នោះ​ទេ។

​អាឡាដាំង​ បាន​សួរ​ពូ​គេ​ទាំង​​ភ័យតក្កមា​ថា​​​៖ ​

​-តើ​ពូ​កំពុង​ធ្វើ​អ្វី​ហ្នឹង? ​​​បុរស​​នោះ​ ​បាន​ឆ្លើយ​ដោយ​សម្ដី​ទន់​ភ្លន់​​ទៅ​​វិញ​ថា ៖​

-កុំ​ភ័យ​​​អី​ក្មួយ​​។ ​​​យើង​​​មាន​កំណប់​ទ្រព្យ​​ដ៏​មាន​​តម្លៃ​​ ​នៅ​ខាង​ក្រោម​ផ្ទាំង​ថ្ម​​​​​ក្នុង​រូង​ភ្នំ​​ខាង​ក្រោម​។ ​​គ្មាន​នរណា​ម្នាក់​អាច​ប៉ះ​ពាល់​​បាន​នោះ​ទេ​ តែ​ឯង​ត្រូវ​ធ្វើ​តាម​យើង​​​​ ទើប​​ឯង​អាច​យក​វា​បាន។ ​​

​​ដោយ​ឮ​​ថា​ ​មាន​កំណប់​ អាឡាដាំង​​ ​បាត់​អស់​ភាព​ភ័យ​ខ្លាច​ ​ហើយ​បាន​ចាប់​កាន់​​​​ដែក​​​​ទំពក់​ ​ដោយ​​​​​នឹក​ទៅ​ដល់​​ឈ្មោះ​​ឪពុក​ ​ម៉ែ​ ​និង​​យាយ​របស់​គេ​​ ក្នុង​ទឹក​ចិត្ត​ដ៏​មុះ​មុត​ថា​​នឹង​យក​​កំណប់​នោះ​ឱ្យ​ទាល់​តែ​បាន។

​បន្តិច​ក្រោយ​មក​​ ​ផ្ទាំង​​ថ្ម​ ​នៅ​លើ​​ភ្នំ​នោះ​​ ក៏​​បាន​រំកិល​ចេញ​ ហើយ​ក៏​ឃើញ​មាន​​​​​​ជណ្ដើរ​ជា​ច្រើន​កាំ​ចូល​ទៅ​ក្នុង​រូង​ភ្នំ។ ​

​​​​​បុរស​នោះ​បាន​និយាយ​ទៅ​កាន់​អាឡាដាំង​ថា​ ៖

-ឯង​ចុះ​ទៅ​ក្រោម​ទៅ។ ​​ទៅ​តាម​ជណ្ដើរ​នោះ​​ ឯង​នឹង​ឃើញ​​​ទ្វា​បើក​ចំហ​​មួយ​​​​​ រួច​ដើរ​ចូល​ទ្វា​នោះ​ទៅ​ ឯង​នឹង​ឃើញ​​​បន្ទប់​ធំៗ​ចំនួន​បី​រួច​​ឯង​​ត្រូវ​ដើរ​កាត់​បន្ទប់​ទាំង​បី​នោះ​​​​ទៅ​​មុខ​ត្រង់​​ ​​​តែ​មិន​ត្រូវ​ប៉ះពាល់​អ្វី​ទាំង​អស់​ បើ​មិន​ដូច្នោះ​ទេ​ ឯង​​នឹង​ស្លាប់​នៅ​ក្នុង​រូង​ភ្នំ​នោះ​ជា​មិន​ខាន។ ​ឆ្លង​កាត់​បន្ទាប់​ទាំង​បី​​នោះ​ ​​ឯង​នឹង​ទៅ​ដល់​​​​សួន​​​មួយ​ដែល​មាន​ដើម​ឈើ​​ដ៏​ស្រស់​បំព្រង។​ ​​​ឯង​ត្រូវ​បន្ត​ដំណើរ​​ឆ្លង​កាន់​សួន​នោះ​ ​ទៅ​​មុខ​ទៀត​ ​​រហូត​ដល់​​ឃើញ​​​​​​​កន្លែង​ដែល​មាន​​ចង្កៀង​មួយ​​កំពុង​​តែ​​ឆេះ​មួយ​។ ​ក្មួយ​ឯង​ត្រូវ​ចាក់​ប្រេង​ពី​ចង្កៀង​នោះ​ ​ចេញ​ហើយ​យក​ចង្កៀង​នោះ​មក​ឱ្យ​យើង។

​​​​​​​​​​​​បន្ទាប់​មក​​បុរស​ម្នាក់​នោះ​ បាន​​ជប់​ចិញ្ចៀន​​ដោយ​ប្រើ​​​ប្រាម​ដៃ​របស់​​គាត់​គូរ​ជា​រាង​ចិញ្ចៀន​​​ រួច​ហុច​ទៅ​ឲ្យ​អាឡាដាំង​​ ហើយ​និយាយ​​​ទៅ​កាន់​​រូប​​អាឡាដាំង​ថា​ ៖​ ឯង​​យក​ចិញ្ចៀន​នេះ​​ពាក់​ទៅ​ក្មួយ។​ ​ ថែ​រក្សា​ខ្លួន​ណា​។ ​​ឯង​ ត្រូវ​យក​​​ចង្កៀង​នោះ​​យក​មក​​ឱ្យ​យើង​ឱ្យ​បាន​ណា។

​ក្រោយ​ពី​ចូល​​​​ទៅ​ក្នុង​រូង​ភ្នំ​បាន​បន្តិច ​​អាឡាដាំង​ បាន​ឃើញ​អ្វី​ៗ​គ្រប់​​យ៉ាង​​​​ដូច​ដែល​​បុរស​ម្នាក់​នោះ​​បាន​ប្រាប់។

​គេ​បាន​ដើរ​​កាត់​តាម​​ជណ្ដើរ​នៅ​ក្នុង​រូង​​ភ្នំ​នោះ​ ​ហើយ​ថែម​ទាំង​​បាន​​​យក​ផ្លែ​ឈើ​មក​ជា​មួយ​ផង​ ព្រម​ទាំង​បាន​រក​ឃើញ​ចង្កៀង​​ដូច​​ដែល​បុរស​ម្នាក់​នោះ​ប្រាប់​អីចឹង។ ​​

​នៅ​ពេល​ដែល​​អាឡាដាំង​​​យក​ចង្កៀង​នោះ​បាន​ហើយ​ គេ​ក៏​ប្រញាប់​រត់​ចេញ​ពី​​រូង​ភ្នំ​វិញ។ ​​​ខណៈ​​ពេល​​កំពុង​រត់​ជិត​​ផុត​មាត់​​រូង​ភ្នំ​ហើយ​ ​ស្រាប់​តែ​បុរស​ម្នាក់​នោះ​​បន្លឺ​សំឡេង​​ ដ៏​គួរ​ឱ្យ​ខ្លាច​ និង​ខ្លាំង​ៗ​​ដាក់​អាឡាដាំង​ថា​ ៖

-​រត់​ឲ្យ​​លឿន​មក​ ​​ហើយ​ឱ្យ​​​​ចង្កៀង​​​មក​យើង​ភ្លាម។​

​ឮ​បែប​នេះ​ ​​ធ្វើ​​​ឱ្យ​អាឡាដាំង​ភ្ញាក់​​ខ្លួន​ព្រើត​តែ​ម្ដង​ តែ​​គេ​មិន​បាន​ឱ្យ​​ទៅ​បុរស​​នោះ​ទេ។​ ​គេ​ព្យាយាម​រត់​គេច​​ដើម្បី​​ចេញ​​ឱ្យ​ផុត​ពី​​រូង​ភ្នំ។​ បន្ទាប់​មក​ ​បុរស​នោះ​ខឹង​យ៉ាង​ខ្លាំង​ ព្រោះ​ថា​​​អាឡាដាំង​មិន​ព្រម​ឱ្យ​ចង្កៀង​​​នោះ​ទៅ​គេ​។ ​រំពេច​នោះ​​ ​​​ផ្ទាំង​​ថ្ម​​មួយ​​ផ្ទាំង​ធំ​ ​ក៏​បាន​​​​ហោះ​ទៅ​ទីតាំង​ដើម​របស់​វា​វិញ​ បិទ​ជិត​​រូង​​ភ្នំ​នោះ​​​​ដែល​អាឡាដាំង​បាន​ចូល​ទៅ​ចង្កៀង​នោះ​​ ​ហើយ​អ្វី​ៗ​គ្រប់​យ៉ាង​​បាន​ប្រែ​ជា​មាន​ស្ថានភាព​ដូច​ដើម​វិញ។ ​

​​ស្រប​ពេល​ងងឹត​ផង​​ ​​អាឡាដាំង​បាន​គេច​ផុត​ពី​ក្រញាំ​​ដៃ​បុរស​ម្នាក់​នោះ។ ​​​​

​​​​​​​​​​​​ដោយ​យក​ចង្កៀង​​មិន​បាន​សម្រេច​ ​​​​ហើយ​គិត​ថា​អាឡាដាំង​ប្រហែល​នឹង​ស្លាប់​នៅ​ក្នុង​រូង​​ភ្នំ​នោះ​ផង​ ​​បុរស​​​ម្នាក់​នោះ​ ​ក៏​បាន​​ចាក​ចេញ​​ពី​​អាណាចក្រ​ពែក្យ​​​​ត្រលប់​​ទៅ​អាហ្វ្រិក​វិញ​។

​​តាម​ពិត​ទៅ​​ ​បុរស​​​​ម្នាក់​នោះ​ ​​មិន​មែន​ជា​ពូ​របស់​​អាឡាដាំង​នោះ​ទេ​ តែ​គេ​ជា​​​ជន​ដែល​បាន​​រៀន​សិល្បសាស្ត្រ​ ​និ​​​​គម្ពីរ​វេទ​​ ​​និង​បាន​អាន​​សៀវភៅ​​បាន​ដឹង​ពី​រឿង​​​ចង្កៀង​​ទិព្វ​​ក្នុង​រូង​ភ្នំ​​នោះ​​។ ​​ចង្កៀង​នោះ​ ​​​​​​នឹង​អាច​ធ្វើ​ឲ្យ​​​គេ​​កាន់​តែ​មាន​​ថាមពល​​ ​រស់​នៅ​ជា​អមត​ ​និង​​​ក្លាយ​ជា​បុរស​​ដែល​ខ្លាំង​ជាង​គេ​ក្នុង​លោក។

​​​​មាន​តែ​គេ​​បុរស​ម្នាក់​នេះ​គត់​ ​ដែល​បាន​​ដឹង​​ពី​រឿង​ចង្កៀង​នេះ​គេ​មិន​អាច​ទៅ​​យក​ចង្កៀង​នោះ​​ដោយ​ផ្ទាល់​ដៃ​បាន​នោះ​ទេ​ ព្រោះ​ថា​​ក្នុង​រូង​ភ្នំ​នោះ​អាច​នឹង​មាន​វត្ថុ​ការពារ​ ដែល​អាច​សម្លាប់​ជីវិត​គេ​បាន​ជា​យថាហេតុ។ ​អីចឹង​បាន​ជា​គេ​​​ ​​ប្រើ​ប្រាស់​អាឡាដាំង​​ដើម្បី​សម្រេច​បំណង​របស់​គេ​។ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ​គោល​បំណង​បែរ​ជា​រលាយ​សាប​សូន្យ​ទៅ​វិញ។ ​

​​ក្រោយ​ពី​គេច​ខ្លួន​រួច​ ​​​អាឡាដាំង​បាន​ជាប់​នៅ​ក្នុង​ព្រៃ​​ងងឹត​​​​​រយៈ​ពេល​ពីរ​បី​​ថ្ងៃ​។​ គេ​យំ​ផង​ និង​ដើរ​រហូត​ដល់​ទន់​ជង្គង់​ទៅ​មុខ​លែង​រួច​។ ​​ដោយ​អស់​សង្ឃឹម​ និង​គិត​ថា​ ជីវិត​របស់​គេ​ប្រហែល​ជា​នឹង​ចោល​នៅ​ក្នុង​ព្រៃ​នោះ​​​ ​អាឡាដាំង​បាន​លើក​ដៃ​សំពះ​​ ​អង្វរករ​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​ព្រៃ​នោះ​​ឱ្យ​ជួយ​​គេ​ផង។ ​​​

​​ក្រោយ​ពី​និយាយ​ចប់​ គេ​​ស្រាប់​តែ​នឹក​​ឃើញ​ចិញ្ចៀន​ដែល​បុរស​ម្នាក់​នោះ​​​បាន​ឱ្យ​គេ​ មុន​ចូល​​ទៅ​យក​ចង្កៀង។ ​អាឡាដាំង​ ​​​បាន​យក​ដៃ​ទៅ​អង្អែល​ចិញ្ចៀន​នោះ។ ​អង្អែល​ៗ​​ស្រាប់​តែ​​មាន​​​អារក្ស​ហោះ​ចេញ​ពី​ចិញ្ចៀន​នោះ​​ ដែល​ធ្វើ​ឱ្យ​អាឡាដាំង​ភិត​ភ័យ​យ៉ាង​ខ្លាំង។ អារក្ស​ចិញ្ចៀន​បាន​និយាយ​ទៅ​កាន់​រូប​គេ​ថា​ ៖

​​​​​​​​​​​​​-​​​​កុំ​ភ័យ​អី។ ខ្ញុំ​ជា​អារក្ស​​​ជា​ចិញ្ចៀន​ ដែល​រស់​នៅ​ក្នុង​ចិញ្ចៀន​នេះ។ ​​  តើ​លោក​ម្ចាស់​ចង់​បាន​អ្វី?​ ខ្ញុំ​​​​អាច​​​ជួយ​លោក​ម្ចាស់​បាន។ ​

​ដោយ​ឮ​បែប​នេះ​​ ​អាឡាដាំង​ ហាក់​មាន​កម្លាំង​ និង​សង្ឃឹម​ឡើង​វិញ ​រួច​បាន​​​ឆ្លើយ​តប​​​ទៅ​កាន់​អារក្ស​ចិញ្ចៀន​​ដោយ​ទឹក​មុខ​រីក​រាយ​ទៅ​វិញ​ថា​​ ​​ ៖

​-​យក​យើង​ចេញ​ពី​ទី​នេះ​ទៅ។ ​

​​អារក្ស​ចិញ្ចៀន​ ក៏​បាន​នាំ​​ ​អាឡាដាំង​​​ ​​បាន​ឃើញ​ពន្លឺ​ថ្ងៃ​វិញ ​ហើយ​គេ​ក៏​បាន​ទៅ​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព។

​នៅ​ពេល​ដែល​អាឡាដាំង​ ​​ទៅ​ដល់​ផ្ទះ​ គេ​បាន​​​បាន​ប្រាប់​រឿង​​រ៉ាង​ ​គ្រប់​យ៉ង​ដល់​ម្ដាយ​របស់​​គេ ហើយ​ថែម​ទាំង​បាន​បង្ហាញ​​​ម្ដាយ​គេ​​ ​​ផ្លែ​ឈើ​​ដែល​គេ​បេះ​បាន​ពី​រូង​ភ្នំ​ថែម​ទៀត​ផង។ ​​​

​អង្គុយ​សន្ទុះ​ ដោយ​ខាន​​ស្គាល់​រសជាតិ​បាយ​ពីរ​បី​ថ្ងៃ​ អាឡាដាំង​​ ក៏​បាន​ឱ្យ​ម្ដាយ​គេ​រៀប​ចំ​អាហារ​ឱ្យ​គេ។

​ម្ដាយ​របស់​គេ​បាន​និយាយ​ទៅ​កាន់​អាឡាដាំង​ថា​ ៖

​-កូន​សំឡាញ់​! ម្ដាយ​​គ្មាន​​បាយ​ទេ។ ​ម្ដាយ​សល់​តែ​​​​សំពត់​នេះ​​ ​​ ​ចាំ​ម្ដាយ​យក​វា​ទៅ​លក់​​ដូរ​យក​បាយ​មក​ឱ្យ​ឯង។

អាឡាដាំង​បាន​​​ឆ្លើយ​ប្រាប់​ម្ដាយ​វិញ​ថា​ ៖

-ម៉ែ​ មិន​បាច់​លក់​សំពត់​នេះ​ទេ ចាំ​ខ្ញុំ​យក​ចង្កៀង​នេះ​ទៅ​លក់​វិញ​ម៉ែ។​ ​​នេះ​នែ…​ម៉ែ​​​​យក​ទៅ​លក់​ទៅ។

​​ដោយ​សារ​តែ​ចង្កៀង​​នោះ​ប្រឡាក់​ប្រឡូស​ពេក​ ​ម្ដាយ​របស់​អាឡាដាំង​ ក៏​បាន​យក​វា​ទៅ​ដុះ​លាង​ចេញ​ ដើម្បី​លក់​​​​បាន​តម្លៃ​ថ្លៃ។ ​​កំពុង​តែ​ដុះ​ៗ​ ​​ស្រាប់​តែ​អារក្ស​​ចង្កៀង​​នោះ​ចេញ​មក​​ ហើយ​សួរ​ទៅ​ម្ដាយ​អាឡាដាំង​ថា​៖ ​​​តើ​​​​នាង​ម្ចាស់​​ចង់​បាន​អ្វី? ​​​ម្ដាយ​​​​អាឡាដាំង​ភ័យ​​ជា​ពន់ពេក​ ​​បន្ទាប់​ពី​ឃើញ​ដូច្នេះ។ ​​​អាឡាដាំង​បាន​ចាប់​​​កាន់​​​​​ចង្កៀង​ ​យ៉ាង​ប្រញាប់​ក្រោយ​ពី​បាន​ឃើញ​អារក្ស​ចង្កៀង​បែប​នេះ។ ​អាឡាដាំង​បាន​និយាយ​ទៅ​កាន់​អារក្ស​​ចង្កៀង​​​ថា​ ​​​ ៖

-​ឯង​ទៅ​រក​​អី​ ឲ្យ​យើង​​ស៊ី​បន្តិច។ ​​​អារក្ស​ចង្កៀង​​នោះ​ បាន​​ជប់​​​​គោម​​​ប្រាក់​​មួយ​ ​​ចាន​ទាប​ប្រាក់​ចំនួន​​១២​ ​​​​ដោយ​មាន​ម្ហូប​​​ពេញ​ចាន​​​។ ក្រៅ​ពី​នេះ​នៅ​មាន​​​​កែវ​ទឹក​ប្រាក់​ពីរ​ទៀត​ រួម​ជា​មួយ​ស្រា​ពីរ​ដប​​ផង។

​​ភ្លាម​ៗ​នោះ​ ម្ដាយ​រ​បស់​អាឡាដាំង​មាន​ការ​ភ្ញាក់​​ផ្អើល​មែន​ទែន ​ស្រែក​​ដោយ​សំឡេង​ភ្ញាក់ផ្អើល​ថា​ ​ ៖

-​អាហារ​​​និង​ចាន​មាន​តម្លៃ​ទាំង​នេះ​ បាន​មក​​ពី​​ណា​កូន?

​អាឡាដាំង​​ឆ្លើយ​ទៅ​វិញ​ថា​ ៖ ​ម៉ែ​​ មិន​ចាំ​បាច់​សួរ​ទេ​ ​ពិសា​ទៅ។ ​​

​​ពីរ​នាក់​ម្ដាយ​កូន ​​អង្គុយ​​​ហូប​អាហារ​ពេល​ព្រឹក​​យ៉ាង​ឆ្ងាញ់​​ពិសា​ ​​និង​​​រហូត​ដល់​ពេល​ល្ងាច​ក៏​ហូប​អាហារ​នោះ​ទៀត​។​ អាឡាដឹង​​ ក៏​បាន​​​ប្រាប់​ពី​អាថ៌​​កំបាំង​នៃ​​ចង្កៀង​នោះ​ដល់​​ម្ដាយ។

ដោយ​ភ័យ​ខ្លាច​​ថា​ ​ចង្កៀង​ទិព្វ​នោះ​អាច​បង្ក​​គ្រោះ​ថ្នាក់​ដល់​អាឡាដាំង​ ​ម្ដាយ​របស់​​គេ​​ ក៏​បាន​​ប្រាប់​​ឲ្យ​គេ​លក់​ចោល​​​ ​ហើយ​​កុំ​​ឱ្យ​ធ្វើ​អ្វី​បន្ត​​ទៀត​ជា​មួយ​ចង្កៀង​នោះ។

​​អាឡាដាំង​បាន​ឆ្លើយ​ទៅ​វិញ​ថា​ ៖​

-ទេ​ម៉ែ។ ​ខ្ញុំ​ស្ទើរ​តែ​​បាត់​​បង់​​​ជីវិត​ទម្រាំ​បាន​​ចង្កៀង​នេះ​មក​​។ ​វា​មាន​តម្លៃ​ណាស់​​ យើង​នឹង​បន្ត​ប្រើ​ប្រាស់​វា​ ​ហើយ​​ចិញ្ចៀន​នេះ​ក៏​អីចឹង​ដែរ។ ​​​ខ្ញុំ​មិន​អាច​បោះ​បង់​​វា​ចោល​ដោយ​ទទេ​ៗ​នោះ​ទេ។ ​​

​​ឱ្យ​តែ​​​​​​​អស់​អាហារ​​ ​​​​ ​អារក្ស​ចង្កៀង​​​នឹង​​ជប់​ឱ្យ​​គ្រួសារ​អាឡាដាំង​រាល់​ពេល។ ​ក្រោយ​មក​ទៀត​ អាឡាដាំង​ បាន​លក់​ចាន​​​ប្រាក់​ កែវ​ប្រាក់​ ម្ដង​មួយ​ៗ​ រហូត​ទាល់​តែ​អស់។​ ក្រោយ​ពី​លក់​អស់​ ​​​គេ​ឱ្យ​​អារក្ស​ចិញ្ចៀន​ ​ជប់​ឱ្យ​ថែម​ទៀត។ ​គ្រួសារ​របស់​អាឡាដាំង​​ រស់​នៅ​​ក្នុង​ស្ថានភាព​សុក​ស្រួល​បែប​នេះ​ ​​​​អស់​ពេល​ជា​​ច្រើន​ឆ្នាំ។

​ថ្ងៃ​មួយ​​​​ អាឡាដាំង​ ​ក៏​ដូច​ជា​ពលរដ្ឋ​ផ្សេង​​ទៀត​ ​​បាន​​​ទទួល​​​រាជ​បញ្ជា​របស់​​ស្ដេច​​ស៊ុលតង់​ ​​ដែល​បាន​ប្រកាស​ថា​ ​ឱ្យ​​​ពលរដ្ឋ​​គ្រប់​​រូប​​​​នៅ​ផ្ទះ​គ្រប់​ៗ​គ្នា​ ​បិទ​ទ្វា​ បង្អួច​ ​ដោយ​មិន​ត្រូវ​ចេញ​ទៅ​ណា​ជា​ដាច់​ខាត​ ​ព្រោះ​​​បុត្រី​​​របស់​ព្រះ​អង្គ​​ត្រូវ​ទៅ​ស្រង់​ទឹក​នៅ ​​ក្នុង​ភូមិ​​មិន​ឆ្ងាយ​​ពី​ផ្ទះ​អាឡាដាំង។

​ភ្លាមៗ​នោះ​ អាឡាដាំង​ ​មាន​ចិត្ត​ចង់​ឃើញ​​ព្រះ​ភ័ក្ត្រ​​ទ្រង់​។ ​ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា​​​ ​ស្ត្រី​​ម៊ូស្លីម​​​​ ​​ប្រើ​ស្បៃ​បិទ​មុខ​ដោយ​ទុក​តែ​រង្វង់​​ភ្នែក​តែ​ប៉ុណ្ណោះ​​​តាំង​​ពី​បុរាណកាល​មក​ ចំណែក​ព្រះ​នាង​វិញ​​​ក៏​ដូច​គ្នា​នឹង​ស្ត្រី​​ដទៃ​ទៀត​ដែរ។ ​​

​នៅ​ថ្ងៃ​ដែល​​ព្រះ​នាង​មក​ស្រង់​ទឹក​​​​​ អាឡាដាំង​បាន​ទៅ​​​លាក់​ខ្លួន​នៅ​​​មាត់​ទ្វា​​​​បន្ទប់​ទឹក​ ​ហើយ​​​​លួច​មើល​ព្រះ​ភ័ក្ត្រ​​​​ព្រះ​នាង​​​តាម​​ចន្លោះ​ប្រហោង​​មួយ។ ​​​​​ព្រះ​​នាង​បាន​​ដក​ស្បៃ​មុខ​ចេញ​​​ ​​ពេល​​ដែល​​​យាង​​ចូល​ទៅ​ដល់​​​ក្នុង​បន្ទប់​ទឹក។​ ភ្លាម​នោះ​ធ្វើ​ឱ្យ​អាឡាដាំង​​​​កើត​ចិត្ត​​ស្រលាញ់​​​ព្រះ​នាង​​យ៉ាង​ខ្លាំង។

​បន្ទាប់​ពី​បាន​លួច​​មើល​ព្រះ​ភ័ក្ត្រ​ អាឡាដាំង​បាន​​ត្រលប់​ទៅ​ផ្ទះ​វិញ។ ការណ៍​នេះ​ធ្វើ​ឱ្យ​​ម្ដាយ​គេ​ភិតភ័យ​យ៉ាង​ខ្លាំង​ ​ព្រោះ​គាត់​ដឹង​ថា​កូន​គាត់​ទៅ​លម​លួច​មើល​​បុត្រី​ស្តេច​ស៊ុលតង់​ ​ដែល​នេះ​​​បាន​​ល្មើស​នឹង​​រាជ​បញ្ជា​​របស់​ស្ដេច។

អាឡាដាំង  ​​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​​ថា​ ៖

​-ម៉ែ​ ខ្ញុំ​​ស្រលាញ់​​​បុត្រី​ស្តេច​ស៊ុលតង់​ខ្លាំង​​ណាស់។​​ ​​ខ្ញុំ​មិន​អាច​រស់​នៅ​ដោយ​អត់​​ព្រះ​នាង​ ​បាន​​ទេ ម៉ែ​ត្រូវ​​ចូល​ស្តី​ព្រះនាង​​យក​មក​ធ្វើ​ជា​ប្រពន្ធ​​ឱ្យ​បាន។ ​​ព្រះ​នាង​មាន​សម្រស់​ ​​ស្អាត​គ្មាន​ពីរ​ទេ​​ម៉ែ។

​ឮ​ដូច​នេះ​ ​ម្ដាយ​​​​ក៏​អស់​សំណើច​​​​​ជា​ខ្លាំង​ ​​ព្រោះ​គិត​ថា​អាឡាដាំង​និយាយ​លេង។ ​តែ​​​នេះ​​មិន​មែន​​ជា​ការ​និយាយ​លេង​របស់​​គេ​នោះ​ទេ​ គឺ​​គេ​ចង់​ឱ្យ​ម្ដាយ​ទៅ​ស្ដី​ដណ្ដឹង​​​​ព្រះ​នាង​​ពិត​ប្រាកដ​មែន។

ដោយ​ដឹង​ថា​ អាដាឡាំង​​​​លង់​​ស្រលាញ់​​ព្រះ​នាង​មែន​ទែន​ ហើយ​តែង​តែ​បង្ខំ​ឱ្យ​​គាត់​​ទៅ​ស្តី​ដណ្ដឹង​ ​​គាត់​ក៏​រៀប​ចំ​ខ្លួន​ដើម្បី​ទៅ​ស្ដី​ព្រះ​នាង​ឱ្យ​​អស់​ចិត្ត​កូន​ ដោយ​ទាំង​គ្មាន​​ក្ដី​សង្ឃឹម​បន្តិច​សោះ​ថា​បាន​ជោគជ័យ។ ​​​

​​​ម្ដាយ​អាឡាដាំង​ ​​​​បាន​​យក​កន្សែង​បុរាណ​​សម្រាប់​ជូន​មាត់​ ​​និង​យក​មក​ដាក់​ក្នុង​ផ្លែ​ឈើ​​ដែល​បេះ​បាន​ពី​​ចម្ការ​​ដ៏​ស្រស់​ស្អាត​​កាល​​អាឡាដាំង​​ចូល​ទៅ​យក​ចង្កៀង​នៅ​ក្នុង​រូង​ភ្នំ។​

​​ផ្លែ​ឈើ​នោះ​ ​បញ្ចេញ​​ពន្លឺ​​យ៉ាង​ចិញ្ចាចចិញ្ចែង​ ប្រៀប​​បាន​នឹង​គ្រឿង​អលង្ការ​ដ៏​ស្រស់​ស្អាត​ និង​​មាន​តម្លៃ​​បំផុត។ ​ម្ដាយ​​​​អាឡាដាំង​ ក៏​បាន​​​​​​ត្រៀម​​​​គ្រឿង​​រណ្ដាប់​នោះ​​​ ​​​​​ប៉ុនប៉ង​យក​ទៅ​ថ្វាយ​​ស្តេច​ស៊ុលតង់​ ​​ឱ្យ​បាន​ ​តែ​​ពិបាក​បន្តិច​សម្រាប់​រូប​គាត់ ​​ក្នុង​ឋានៈ​ជា​រាស្ត្រ​ធម្មតា​​​​ដើម្បី​បាន​​ចូល​ទៅ​​ក្នុង​​រាជវាំង​ ជា​ពិសេស​ទៅ​​កន្លែង​ជំនំ​ដែល​​​ព្រះ​​អង្គ​​ម្ចាស់​​​តែង​តែ​ជួប​ប្រជុំ​​ជា​មួយ​មន្ត្រី​ និង​​រាស្ត្រ​ម្ដងម្កាល។

​​នៅ​ពេល​ទៅ​ដល់​ព្រះ​រាជវាំង​ ​​​​​​​​​​ម្ដាយ​អាឡាដាំង​បាន​​​​សុំ​​​ការ​អនុញ្ញាត​ពី​​​អមាត្យ​រាជវាំង​​ចូល​​ក្នុង​​បន្ទប់​ជំនុំ។ ​​ក្រុម​អមាត្យ​ក៏​បាន​នាំ​​ម្ដាយ​​អាឡាដាំង​ចូល​ ដោយ​ដាក់​គាត់​អង្គុយ​នៅ​ទី​ជំនុំ​​ ​​​ដែល​អាច​​ឱ្យ​​ស្តេច​​ស៊ុលតង់​​ទត​ឃើញ​ តែ​មិន​មែន​នៅ​ជិត​ស្តេច​ប៉ុន្មាន​ទេ។ ​​

​​​​ក្នុង​រយៈ​ពេល​​ជិត​​មួយ​សប្ដាហ៍​ ស្តេច​​ស៊ុលតង់​ មិន​បាន​ចាប់​អារម្មណ៍​នឹង​គាត់​សោះ​ ​បើ​ទោះ​បី​ជា​​គាត់​​ទៅ​​អង្គុយ​កន្លែង​ដដែល​ៗ​ ​ក្នុង​​បន្ទប់​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ​​ក៏​ដោយ។ ​នេះ​ក៏​ព្រោះ​ថា​ព្រះ​អង្គ​ជាប់​រាជកិច្ច​​ច្រើន។ ​

​​​ក្រោយ​ពី​​ទត​ឃើញ​​​​ម្ដាយ​អាឡាដាំង​​​មក​ជា​រៀង​រាល់​ថ្ងៃ​​ ​ព្រះ​អង្គ​​​ ​​ក៏​នឹក​ឆ្ងល់​ ហើយ​បាន​បញ្ជា​​ទៅ​ពួក​អមាត្យ​​ ​​ទៅ​​ម្ដាយ​អាឡាដាំង​ឱ្យ​ចូល​គាល់​ទ្រង់​​​នៅ​ថ្ងៃ​​បន្ទាប់៖ ​

​-​​​​នែ​ អមាត្យ​…យើង​​ឃើញ​ ​​ស្ត្រី​ម្នាក់​​​​នោះ​មក​អង្គុយ​ទៅ​នី​នោះ​​រាល់​ថ្ងៃ​។ ដៃ​​​កាន់​កន្សែង​​​ចាំង​ចិញ្ចាច​ដូច​មាន​អ្វី​ចង់​គាល់​យើង។ ​​ថ្ងៃ​ស្អែក​​​ ​ហៅ​គាត់​​​​ឱ្យ​មក​ចូល​គាល់​​យើង​?​​​​​​​​​​​​​​​​​

​​​​ថ្ងៃ​បន្ទាប់​​ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​អមាត្យ​​ ​​ម្ដាយ​អាឡាដាំង​បាន​​​​ចូល​​ខាង​ក្នុង​ជំនុំ​​​​ ​​កន្លែង​​មន្ត្រី​​​វាំង​​ប្រជុំ​ជា​មួយ​ព្រះអង្គ​​​ រួច​​​ក៏​លត់​ជង្គង់​នៅ​ចំពោះ​​​​​​ព្រះ​ភ័ក្ត្រ​ស្តេច​ស៊ុលតង់។ ​​គាត់​នៅ​អង្គុយ​នៅ​ទីនោះ​​រហូត​​ដល់​​ ​​​ព្រះ​អង្គ​​​ចេញ​ព្រះ​រាជ​អនុញ្ញាត​​ឱ្យ​​​ក្រោក​ឡើង។

នៅ​ពេល​ជួប​​ព្រះ​ភក្ត្រ​​ព្រះ​អង្គ​ភ្លាម​ ​​​គាត់​ហាក់​ដូច​ជា​​​ធ្វើ​ស្ទាក់ស្ទើរ​​ ​​​មិន​​ហ៊ាន​​​ទូល​ព្រះ​អង្គ​ពី​​​រឿង​នោះ​ទេ។ ​ព្រះ​អង្គ​ក៏​បាន​​​ឱ្យ​មន្ត្រី​ ​​​អមាត្យ​​ទាំង​អស់​ចេញ​​ពី​ក្នុង​បន្ទប់។  ម្ដាយ​របស់​អាឡាដាំង​ក៏​​បាន​រៀប​រាប់​​​​រឿង​​កូន​របស់​គាត់​ ​​ថ្លើម​ធំ​ហ៊ាន​​ទៅ​លួច​ស្រលាញ់​បុត្រី​របស់​ព្រះ​អង្គ​ថ្វាយ​ទ្រង់។

​ម្ដាយ​​អាឡាដាំង​ ​បាន​​ទូល​​ព្រះ​អង្គ​ថា​ ​៖

-ខ្ញុំ​ព្រះ​ករុណា​​បាន​ហាម​ឃាត់​វា​ដែរ​ តែ​វា​នៅ​​តែ​គំរាម​ខ្ញុំ​ព្រះ​ករុណា​ ​​មិន​​ឈប់​សោះ​​ឱ្យ​មក​គាល់​ព្រះ​អង្គ​​ដើម្បី​ឱ្យ​ព្រះ​អង្គ​រាជានុញ្ញាត​ចំពោះ​រឿង​នេះ​​​។ ​ខ្ញុំ​ព្រះ​ករុណា​ សូម​អង្វរ​ព្រះ​អង្គ​ មេត្តា​ប្រទាន​​​ទោស​ដល់​ខ្ញុំ​ព្រះករុណា​ និង​កូន​ប្រុស​ខ្ញុំ​ព្រះ​ករុណា​ សូម​​ព្រះ​អង្គ​កុំ​ដាក់​ទោស​ទណ្ឌ​​​អី។

​ដោយ​​ដឹង​ថា​ ម្ដាយ​អាឡាដាំង​កាន់​រស់​មាន​​តម្លៃ​នៅ​ក្នុង​ដៃ​ ​​ព្រះ​អង្គ​ក៏​​​​​មាន​ព្រះ​បន្ទូល​​សួរ​ម្ដាយ​អាឡាដាំង​ថា​ ៖​

-តើ​នាង​កាន់​អ្វី​នៅ​ក្នុង​ដៃ?

​​ម្ដាយ​​អាឡាដាំង​ ក៏​​លា​​ក្រណាត់​​ដែល​កាន់​ក្នុង​ដៃ​ និង​បង្ហាញ​ដល់​​​​ព្រះ​អង្គ។ ​ ​​​​​​

​ព្រះ​​​​អង្គ​​ស៊ុលតង់​ ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​​ពី​បាន​​​ទត​​​​វត្ថុ​​ដែល​ភ្លឺ​ចិញ្ចែងចិញ្ចាច​នោះ។ ​​​ព្រះអង្គ​​​​បាន​មាន​ព្រះ​បន្ទូល​​សួរ​ទៅ​អមាត្យ​ថា​ ​​៖ ​​វត្ថុ​នេះ​ជា​អ្វី​​ ​​អមាត្យ? ​តើ​​​យើង ​​​​គួរ​សម្ដែង​នូវ​​ការ​​គោរព​ចំពោះ​​​អ្នក​ដែល​ឱ្យ​តម្លៃ​បុត្រី​យើង​ដល់​ថ្នាក់​ហ្នឹង​ទេ​មែន​ទេ?

​មន្ត្រី​រាជវាំង​ម្នាក់ ​​ដែល​ចង់​​បាន​ព្រះ​នាង​យក​មក​ធ្វើ​ជា​​​កូន​ប្រសា​ដែរ​នោះ​ ​បាន​សុំ​អង្វរ​ស្តេច​ស៊ុលតង់​កុំ​ចេញ​​​​រាជាអនុញ្ញាត​​​លើក​ព្រះ​នាង​​ឱ្យ​អាឡាដាំង។ មន្ត្រី​នោះ​បាន​​អង្វរ​​ព្រះ​អង្គ​​​​​ ​​​ទុក​ពេល​បី​ខែ​​​ដើម្បី​ឱ្យ​កូន​គាត់​អាច​​ស្វែង​រក​​របស់​មាន​តម្លៃ​ជាង​នេះ​​​​ទៅ​ថ្វាយ​ព្រះ​អង្គ​ និង​​អាច​យក​​​បុត្រី​ទ្រង់​ ​ធ្វើ​ជា​កូន​ប្រសា​បាន។

​ស្តេច​​ស៊ុលតង់​ ក៏​យល់​ព្រម​នឹង​រឿង​នេះ​ ហើយ​​ក៏​មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​ម្ដាយ​អាឡាដាំង​ថា​ ៖

-យើង​ទុក​ពេល​បី​ខែ​ទៀត​​​ ​​គឺ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នោះ​ទេ។ សូម​នាង​​​​ កុំ​​មក​រាជវាំង​ទៀត​រយៈ​ពេល​បី​ខែ​នេះ។

អាឡាដាំង​បាន​រង់​ចាំ​យ៉ាង​​អន្ទះសា។ ​​ពីរ​ខែ​ក្រោយ​មក​​ ​ម្ដាយ​អាឡាដាំង​បាន​​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ក្រុង​ដើម្បី​ទិញ​ប្រេង​កាត។ ស្រាប់​តែ​ពេល​នោះ ​​គាត់​បាន​ឃើញ​មនុស្ស​​ម្នា​ជា​ច្រើន​​​ស្លៀកពាក់​សំលៀក​បំពាក់​ស្អាតៗ​​ មើល​ទៅ​ដូច​ជា​បម្រុង​ទៅ​ចូល​រួម​​ពិធី​មង្គលការ​​​របស់​​មន្ត្រី​​មាន​សក្ដិ​ធំ​ណា​ម្នាក់​អីចឹង។ ​គាត់​​ក៏​បាន​សួរ​ទៅ​​បុរស​ម្នាក់​ រួច​បុរស​នោះ​​​ក៏​ឆ្លើយ​ថា​ ៖

-អ្នក​មិន​ដឹង​ទេ​ក៏​អី? ​ថ្ងៃ​នេះ​ជា​ថ្ងៃ​​រៀប​អភិសេក​រវាង​​បុត្រី​ព្រះ​អង្គ​​ម្ចាស់​​ស៊ុលតង់​ និង​​​កូន​ប្រុស​​មន្ត្រី​រាជវាំង​​ម្នាក់? ​

ឮ​ដូច្នេះ​ ម្ដាយ​អាឡាដាំង​​ ​​ភ្ញាក់​ផ្អើល​យ៉ាង​​ខ្លាំង​ ព្រោះ​ដឹង​​ថា​​ព្រះ​​​អង្គ​មិន​គោរព​​ព្រះ​រាជ​សន្យា​ជា​មួយ​គាត់។ គាត់​​មិន​បាន​នៅ​ផ្សារ​យូរ​នោះ​ទេ​ ដោយ​រត់​មក​​​ប្រាប់​កូន​ភ្លាម​ៗ​​ពី​រឿង​នេះ។ ​

​ក្រោយ​ពី​ដឹង​រឿង​នេះ​ពី​ម្ដាយ​អស់​ហើយ​ អាឡាដាំង​​​​ខឹង​​​ព្រះ​អង្គ​​​ស៊ុលតង់​យ៉ាង​ខ្លាំង។ គេ​ក៏​បាន​នឹង​ដល់​​ចង្កៀង​ទិព្វ។ ​អាឡាដាំង​​បាន​​យក​​ចង្កៀង​នោះ​មក​អង្អែល​ ​ហើយ​អារក្ស​​ចង្កៀង​​ក៏​ចេញ​មក​ ​រួច​​សួរ​​​ទៅ​អាឡាដាំង​ថា​ ៖​​ តើ​មាន​បញ្ហា​អ្វី​ឬ​លោក​ម្ចាស់?

​អាឡាដាំង​ ​បាន​​ឆ្លើយ​តប​ទៅ​វិញ​ថា​ ៖ ​​ស្តេច​ស៊ុលតង់​បាន​ក្បត់​ព្រះ​រាជ​សន្យា​​ជា​មួយ​​យើង​​ ​ហើយ​កូន​របស់​មន្ត្រី​ជាន់​ខ្ពស់​នោះ​ ​​បាន​បុត្រី​ព្រះ​អង្គ​ធ្វើ​ជា​ប្រពន្ធ​។ ​​ឯង​ត្រូវ​ធ្វើ​តាម​បញ្ជា​របស់​យើង​ គឺ​នៅ​យប់​នេះ ​​ត្រូវ​​​ទៅ​ចាប់​​​កូន​កំលោះ​ និង​​ព្រះ​នាង​ ​ពី​ក្នុង​​ព្រះ​រាជ​ពិធី​​មង្គលការ​​នោះ​ ​យក​មក​ឱ្យ​យើង។

​​អារក្ស​​ចង្កៀង​នោះ​​​​​បាន​​ធ្វើ​តាម​បញ្ជា។ ​អាឡាដាំង​បាន​ទៅ​​​ពួន​នៅ​បន្ទប់​​ជំនុំ​ ​​​​កន្លែង​​ស្ងាត់​​ដែល​​​អាច​​​ឱ្យ​​អារក្ស​​ចង្កៀង​ទិព្វ​​​​​​ហោះ​យក​ព្រះ​ទែន​សយនា​​ ​ដែល​​​បុត្រី​​ស្តេច​ស៊ុលតង់​​ ​និង​​កូន​កំលោះ​កំពុង​ផ្ទំ​យក​​​​​មក​​បាន។ ​​

​​បន្ទាប់​ពី​​អារក្ស​ចង្កៀង​ទិព្វ​យក​អ្នក​ទាំង​ពីរ​មក​ដល់ ​​អាឡាដាំង​ បាន​​​​​ឱ្យ​​​​​អារក្ស​​ចង្កៀង​​យក​កូន​កំលោះ​​ទៅ​ដាក់​នៅ​​កន្លែង​ត្រជាក់​ឆ្ងាយ​​ពី​ទី​នោះ​ ​​ហើយ​រូប​គេ​​ក៏​បាន​ឡើង​ទៅ​​លើ​ព្រះ​ទែន​សយនា​ ​​​ដេក​​ជា​មួយ​ព្រះ​នាង។

-​​កុំ​ភ័យ​អី។ ​​ព្រះ​នាង​ ​​គឺ​ជា​ប្រពន្ធ​របស់​ខ្ញុំ​ម្ចាស់​ហើយ​។ ព្រះ​អង្គ​ម្ចាស់​​​​បិតា​ព្រះ​នាង​ ​​បាន​ក្បត់​ព្រះរាជ​​សន្យា​ជា​មួយ​​ខ្ញុំ​ម្ចាស់​។ ​ព្រះ​នាង​ផ្ទំ​​ទៅ​ ​កុំ​បារម្ភ​អី​​ ខ្ញុំ​ម្ចាស់​មិន​ធ្វើ​បាប​​ព្រះ​នាង​ទេ។ ​​

​ព្រះ​​​នាង​ ​​ភិតភ័យ​យ៉ាង​ខ្លាំង​​ ​មិន​ហ៊ាន​មាន​ព្រះ​សុវណ្ណី​​សូម្បី​តែ​មួយ​ម៉ាត់​ ហើយ​​ព្រះ​នាង​​មិន​បាន​​ផ្ទំ​ពេញ​មួយ​យប់​​​ ​ព្រោះ​​​តែ​ខ្លាច​​​​​អាឡាដាំង​ដែល​​កំពុង​តែ​​ដេក​យ៉ាង​ស្កប់​ស្កល់​​លើ​​​ព្រះ​ទែនសយនា​​​​ជា​មួយ​ព្រះ​នាង។ ​​ដល់​ពេល​ព្រឹក​​ ​​​​អារក្ស​ចង្កៀង​​ ​​បាន​នាំ​​យក​ព្រះ​ទែន​សយនា​ ​នោះ​​ទៅ​កាន់​ព្រះ​រាជវាំង​ដាក់​កន្លែង​ដើម​វិញ​ដោយ​ទុក​តែ​ព្រះ​នាង​​​នៅ​ទីនោះ​ រួច​យក​អាឡាដាំង​ត្រលប់​មក​ផ្ទះ​វិញ។

​នា​ព្រឹក​ព្រលឹម​ ​​​ព្រះ​ចៅ​ស៊ុលតង់​ បាន​​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​​​ព្រះ​នាង​ដូច​សព្វ​មួយ​ដង។ ​​​​ពេល​នោះ​ ​កូន​​ប្រុស​មន្ត្រី​​ ​​ដែល​​បាន​​រៀប​អភិសេក​ជា​មួយ​​ព្រះ​បុត្រី​​​​មិន​ហ៊ាន​ចេញ​ទៅ​ជួប​​ព្រះ​អង្គ​ស៊ុលតង់​ឡើយ។ ចំណែក​ព្រះ​នាង​វិញ​ ​មិន​​មាន​ព្រះ​សុវណ្ណី​ ​​​​​សូម្បី​​មួយ​ម៉ាត់​ និង​​​មាន​ព្រះ​ភក្ត្រ​​​ភិត​ភ័យ​ជា​ខ្លាំង។ ​​​

​ទ្រង់​ទត​ឃើញ​បែប​នេះ​ ​​​ព្រះ​​អង្គ​​​​​ ក៏​បាន​ឱ្យ​​មហេសី​​​ទៅ​មើល​បុត្រី​ដោយ​ចង់​ដឹង​ច្បាស់​ថា ​​​ហេតុ​អ្វី​បុត្រី​មាន​​ព្រះ​ភក្ត្រ​ក្រៀម​ក្រំ​​ម្ល៉េះ។ ​នៅ​ពេល​បាន​ជួប​ព្រះ​មាតា​ ​ព្រះ​​នាង​​បាន​រៀប​រាប់​រឿង​រ៉ាង​ដែល​បាន​កើត​ឡើង​​កាល​ពី​ពេល​រាត្រី​ ​ដោយ​​​​មាន​ព្រះ​សុវណ្ណី​ថា​ ​​​​​ព្រះ​ទែន​សយនា​ ​​របស់​​ព្រះ​​នាង​ត្រូវ​គេ​​​នាំ​យក​ទៅ​ផ្ទះ​ចម្លែក​មួយ។ ​ព្រះ​មាតា​មិន​ជឿ​​​​ព្រះ​បុត្រី​ឡើយ​ ហើយ​គិត​ថា​ ​​ប្រហែល​​​ជា​ព្រះ​បុត្រី​យល់​សប្ដ​​​ ​ផ្ដេសផ្ដាស​ហើយ។ ​​​​​​​

​នៅ​យប់​បន្ទាប់​ ​​អាឡាដាំង​​បន្ត​ធ្វើ​ដូច​កាល​ពី​យប់​ទី​មួយ​ទៀត​​ ហើយ​​ព្រឹក​ឡើង​​​ព្រះ​​នាង​​​ឈប់​មាន​សុវណ្ណី​​​តែ​ម្ដង​​ ​ទោះ​បី​ព្រះ​បិតា​​បាន​សួរ​ជា​ច្រើន​​លើក​ច្រើន​សារ​​​ក៏​ដោយ។ ព្រះ​ចៅ​ស៊ុលតង់​ ​បាន​​​គំរាម​កាត់​ព្រះ​កេសា​​ព្រះ​នាង​ បើ​សិន​ព្រះ​នាង​មិន​ព្រម​​​មាន​​ព្រះ​សុវណ្ណី។ ​​

​ដោយ​សារ​​ព្រះ​បិតា​ ​គំរាម​បែប​នេះ​ ​ព្រះ​នាង​ ​​បាន​ទូល​ព្រះ​​បិតា​ ​​រឿង​រ៉ាង​​ទាំង​អស់​ ​ហើយ​ឱ្យ​ហៅ​កូន​ប្រុស​​មន្ត្រី​​នោះ​មក​សួរ​ទៀត​ផង។ ​​ព្រះ​ចៅ​ស៊ុលតង់​បាន​បញ្ជា​​ឱ្យ​មន្ត្រី​​​​នោះ​ទៅ​សួរ​កូន​​ប្រុស​របស់​ខ្លួន​​មក​សួរ​បញ្ជាក់​ទៀត​ ​ដើម្បី​​ឱ្យ​បាន​ដឹង​ប្រាកដ​ថា​ តើ​ពិត​ជា​មាន​រឿង​រ៉ាង​បែប​នោះ​កើត​ឡើង​មែន​ទេ?​ ​​​​

​​នៅ​ពេល​គ្រប់​បី​ខែ​ អាឡាដាំង​បាន​​ឱ្យ​ម្ដាយ​មក​រំលឹក​ព្រះ​ចៅ​ស៊ុលតង់​ម្ដង​ទៀត។ ​​​ នៅ​ពេល​​ទ្រង់​ទត​ព្រះភក្ត្រ​​ឃើញ​​​ម្ដាយ​អាឡាដាំង​​មក​ ​​ព្រះ​អង្គ​បាន​នឹក​ឃើញ​ដល់​ ​​អាឡាដាំង​ ហើយ​ក៏​បាន​ហៅ​​ម្ដាយ​អាឡាំដាំង ​​​ឱ្យ​​ចូល​គាល់​ទ្រង់។ ​

​ដោយ​សារ​តែ​ឃើញ​សំលៀកបំពាក់​ម្ដាយ​អាឡាដាំង​ដែល​មើល​ទៅ​ដឹង​ថា​ ជា​អ្នក​មក​ពី​ត្រកូល​​កសិករ​ ក្រីក្រ​​ ព្រះ​អង្គ​​គ្មាន​​ព្រះ​ទ័យ​បន្តិច​សោះ​ក្នុង​ការ​​​លើក​​ឱ្យ​បុត្រី​ទ្រង់​ឱ្យ​​រៀប​អភិសេក​ជា​មួយ​អាឡាដាំង។ ព្រះ​អង្គ​​ ក៏​បាន​សុំ​យោបល់​ពី​​មន្ត្រី​ជាន់​ខ្ពស់។ មន្ត្រី​ជាន់​ខ្ពស់​បាន​​​​​​ផ្ដល់​​​យោបល់​ថា​ ​ព្រះ​អង្គ​គួរ​​កំណត់​​ថ្លៃ​​បណ្ដាការ​​ខ្ពស់​បំផុត​ដែល​មនុស្ស​ក្នុង​លោក​មិន​រក​​​​ថ្វាយ​​​ព្រះ​អង្គ​​​បាន​ ដូច្នេះ​អាឡាដាំង​ពិត​ជា​​គ្មាន​លទ្ធភាព​​​រៀប​​អភិសេក​​ជា​មួយ​បុត្រី​ព្រះ​អង្គ​​បាន​ឡើយ។ ​

​​​ព្រះ​អង្គ​មាន​​បន្ទូល​​ទៅ​ម្ដាយ​អាឡាដាំង​ថា​ ៖

-យើង​​​ជា​ព្រះ​ចៅ​ស៊ុលតង់…ក្នុង​នាម​ជា​ព្រះ​រាជា​មួយ​អង្គ​ ​​​​ត្រូវ​តែ​ចាំ​ពាក្យ​សន្យា​របស់​គេ​ ហើយ​យើង​ក៏​ចាំ​ពាក្យ​សន្យា​យើង​ដែរ​ ប៉ុន្តែ​កូន​​ប្រុស​​របស់​នាង​ត្រូវ​​យក​មាស​សុទ្ធ​ឱ្យ​យើង​ចំនួន​ ៤០​​ការុង​ ​​  អ្នក​បម្រើ​ស្បែក​ខ្មៅ​ចំនួន​ ៤០​​នាក់​ ​និង​  អ្នក​បម្រើ​ស្បែក​សរ​ជា​ច្រើន​នាក់​​​ដោយ​ត្រូវ​ស្លៀក​ពាក់​ស្អាត​ៗ​បំផុត។ ទៅ​ប្រាប់​គេ​ទៅ​ថា​ យើង​​រង់​ចាំ​​​ចម្លើយ​របស់​គេ។

​​ម្ដាយ​អាឡាដាំង​បាន​​ឱន​ក្រាប​បង្គំ​​​​គោរព​លា​​​ព្រះ​ចៅ​ស៊ុលតង់​ត្រលប់​មក​វិញ​ ​និង​បាន​ត្រលប់​ទៅ​ផ្ទះ​ ដោយ​គិត​ថា​​ ​​កូន​ខ្លួន​​​មិន​អាច​ធ្វើ​បាន​នោះ​ទេ។

​​​មក​​ដល់​ផ្ទះ​ភ្លាម​ ​ម្ដាយ​អាឡាដាំង​បាន​ប្រាប់​​ទៅ​អាឡាដាំង​ថា​ ៖

-ព្រះ​ចៅ​ស៊ុលតង់​កំពុង​រង់​ចាំ​ចម្លើយ​​​​របស់​ឯង។ ​ម៉ែ​ គិត​ថា​​ ​ឯង​មិន​អាច​ធ្វើ​បាន​​តាម​​ការ​​ត្រាស់​បង្គាប់​​របស់​ព្រះ​អង្គ​នោះ​ទេ។ ​​

អាឡាដាំង​ឆ្លើយ​ទៅ​វិញ​ថា ៖ ​

-មិន​​​​ដូច​ម៉ែ​គិត​​ឡើយ​ ​ខ្ញុំ​នឹង​ធ្វើ​​​​​​​​ឱ្យ​បាន​ គឺ​បាន​អស្ចារ្យ​ជាង​ម៉ែ​គិត​​ទៅ​ទៀត​ ដើម្បី​បាន​ព្រះ​នាង​ដែល​ខ្ញុំ​​​​ស្រលាញ់។

​​​អាឡាដាំង​បាន​ឱ្យ​​​អារក្ស​​​ចង្កៀង​​ជប់​​អ្នក​បម្រើ​​ចំនួន​​​ ៨០​នាក់​​ ​​ ​​ដាក់​ក្នុង​​ផ្ទះ​​​មួយ​ និង​ក្នុង​សួន​ច្បារ ​ហើយ​បាន​ឱ្យ​​​អ្នក​បម្រើ​ទាំង​នោះ​ ​ដើរ​ជា​គូ​​ឆ្ពោះ​​ទៅ​កាន់​​​​ព្រះ​រាជវាំង​​ជា​មួយ​ម្ដាយ​គេ​ ដែល​ម្នាក់​ៗ​បាន​​ស្លៀកពាក់​​​​​​​ថ្មី​ៗ​ ស្អាត​ៗ​ ​​ដោយ​មាន​គ្រឿង​អលង្ការ​លម្អ​ពេញ​ខ្លួន​ទៀត​ផង​ និង​លី​មាស​​លើ​​ស្មា​ម្នាក់​មួយ​ៗ។ ​​ប្រជាពលរដ្ឋ​ ​កក​កុញ​ ​បាន​ចោមរោម​​មើល​ទិដ្ឋភាព​​ដង្ហែ​ចូល​រាជវាំង។ ​​​​

នៅ​ពេល​​​ចូល​ដល់​រាជវាំង​​ ​អ្នក​បម្រើ​​ទាំង​អស់​បាន​​​ឈរ​​​តម្រៀប​គ្នា​ជា​​រាង​​​កន្លះ​រង្វង់​​ ​​ដោយ​ខ្វែង​ដៃ​គ្នា​​នៅ​​ចំពោះ​ព្រះ​ភក្ត្រ​​ព្រះ​​អង្គ​​ស៊ុលតង់។

​ព្រះ​​អង្គ​​ស៊ុលតង់​​ ​​​មាន​​ព្រះ​​​បន្ទូល​​មិន​​​ស្ទាក់​ស្ទើរ​ដូច​មុន​ទៀត​​ឡើយ។ ព្រះ​អង្គ​​បាន​មាន​ព្រះ​ឱង្ការ​​​​ទៅ​កាន់​ម្ដាយ​អាឡាដាំង​ថា​ ៖ ​ល្អ​ហើយ។ នាង​ទៅ​ប្រាប់​កូន​នាង​ថា​ យើង​នៅ​​​​រង់​ចាំ​ទទួល​គេ​ដោយ​​ហត្ថា​ទាំង​ទ្វេ​របស់​យើង។

​ក្រោយ​ពី​​ឮ​បែប​នេះ​​​​ ម្ដាយ​អាឡាដាំង​បាន​ត្រលប់​ទៅ​ប្រាប់​អាឡាដាំង​ភ្លាមៗ​​ ​ប៉ុន្តែ​អាឡាដាំង​​មិន​បាន​មក​ភ្លាម​ៗ​នេះ​ទេ។ គេ​បាន​​ឱ្យ​អារក្ស​​ចង្កៀង​ទិព្វ​​​ ជប់​អាង​ទឹក​ក្រអូប​មួយ​​ ​សំលៀកបំពាក់​​ថ្លៃថ្នូរ​ ​គ្រឿង​អលង្ការ​ ព្រម​​មាន​អ្នក​បម្រើ​២០​ នាក់​ ដើម្បី​​ចាំ​អម​ដំណើរ​គេ​​ដោយ​យក​សេះ​ជា​យាន​​ជំនិះ​ទៅ​ព្រះ​រាជវាំង​។ ​​​

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​​​អាឡាដាំង​បាន​​ឱ្យ​​​អារក្ស​ចង្កៀង​ទិព្វ​​ ​​ជប់​អ្នក​បម្រើ​ដែល​​ស្លៀក​ពាក់​ស្អាត​ៗ​ចំនួន​ ៦​នាក់​ ​​សម្រាប់​ទៅ​រង់​ចាំ​​ទទួល​ម្ដាយ​គេ​ត្រលប់​មក​វិញ​ និង​​ជប់​មាស ​​១០​ពាន់​បន្ទះ​ដាក់​ក្នុង​​​​​ការុង​ធំ​ចំនួន​១០​​​សម្រាប់​ថ្វាយ​​​ព្រះ​ចៅ​ស៊ុលតង់​ទៀត​ផង។

​នៅ​ពេល​​​​អាឡាដាំង​ដើរ​ចូល​ដល់​រាជវាំង​​ ​ ព្រះ​អង្គ​បាន​យាង​ចុះ​ពី​រាង​បល្ល័ង្ក​ ទៅ​ទទួល​ស្វាគមន៍​អាឡាដាំង​ និង​​រៀប​ចំ​កម្មវិធី​​​​ដ៏​អ៊ឹកធឹក​ក្នុង​គោល​បំណង​រៀប​អភិសេក​បុត្រី​​​ព្រះ​អង្គ​​ឱ្យ​អាឡាដាំង​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។ ​ប៉ុន្តែ​អាឡាដាំង​មិន​​បាន​យល់​ព្រម​នឹង​ព្រះ​​អង្គ​​ឱ្យ​រៀប​ចំ​ពិធី​អភិសេក​របស់​ខ្លួន​ជា​មួយ​ព្រះ​នាង​ ​​នៅ​​ថ្ងៃ​នោះ​ទេ​​​ ព្រោះ​គេ​ចង់​ធ្វើ​រាជវាំង​មួយ​ទៀត​​ សម្រាប់​​ខ្លួន​គេ​ ​និង​បុត្រី​ទ្រង់​ ​​​មិន​ចង់​​​រស់​នៅ​ក្នុង​រាជវាំង​​​ព្រះ​អង្គ​​ស៊ុលតង់​ក្រោយ​​រៀប​អភិសេក​ឡើយ។ ​​

នៅ​ពេល​ទៅ​ដល់​ផ្ទះ​  គេ​បាន​ឱ្យ​​អារក្ស​ចង្កៀង​ទិព្វ​​​ ​ធ្វើ​រាជវាំង​មួយ​ពី​ថ្ម​ម៉ាប​ដែល​​​មាន​តម្លៃ​បំផុត​ ដោយ​មាន​ពន្លិច​​ត្បូង​​គ្រប់​ប្រភេទ​នៅ​តាម​​ជញ្ជាំង។ ​នៅ​ចំ​កណ្ដាល​ ​មាន​​​​បន្ទប់​រោង​ជំនុំ​​ដ៏​ធំ​មួយ​ ​​​ដោយ​​ផ្នែក​ខាង​លើ​​ជា​ប៉ម​ខ្ពស់​ត្រដែត​​ ហើយ​​ជញ្ជាំង​ទាំង​បួន​ខាង​លើ​​​​​បិទ​ទៅ​ដោយ​មាស​ និង​ប្រាក់។ ជញ្ជាំង​ម្ខាង​ៗ​ មាន​បង្អួច​ចំនួន​ ៦​ ​ធ្វើ​ពី​ឈើ​ តែ​ទុក​បង្អួច​មួយ​មិន​ទាន់​ធ្វើ​​ឱ្យ​ហើយ​នោះ​ទេ​ ​គឺ​​ទុក​បិទ​ដោយ​ត្បូង​​ និង​ពេជ្រ​មាន​តម្លៃ​បំផុត។ ​ក្រៅ​ពី​នេះ​នៅ​​​​មាន​​សេះ​ អ្នក​ថែ​សេះ​ ​អ្នក​បម្រើ​ជា​ច្រើន​នាក់​។ ​

​ការ​សាង​សង់​ ​រាជវាំង​​ថ្មី​នេះ​​​ ​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ​​អារក្ស​​ចង្កៀង​ទិព្វ​​​បាន​​នាំ​​យក​​​​​ទ្រព្យ​សម្បត្តិ​​​ ​​ អ្នក​បម្រើ​ ​និង​វត្ថុ​មាន​តម្លៃ​​ទៅ​ទុក​​ក្នុង​រាជវាំង​ថ្មី​នោះ​ទៅ​តាម​បញ្ជា​របស់​អាឡាដាំង ហើយ​ពិសេស​ទៅ​ទៀត​នោះ ​​ថែម​ទាំង​បាន​ក្រាល​​កម្រាល​ព្រំ​ពី​រាជវាំង​អាឡាដាំង​​ រហូត​ដល់​រាជវាំង​​ព្រះចៅ​ស៊ុលតង់​​ថែម​ទៀត​​ផង។ ​​

​ម្ដាយ​អាឡាដាំង​បាន​ស្លៀកពាក់​​​សំលៀកបំពាក់​​​​​​ក្នុង​ឫក្សពារ​អ្នក​ថ្លៃថ្នូរ​បំផុត​ ​ដោយ​ហែហម​ដោយ​អ្នក​បម្រើ​ជា​ច្រើន​នាក់​ ​ធ្វើ​ដំណើរ​ទៅ​រាជវាំង​របស់​ព្រះ​ចៅ​ស៊ុលតង់​ ​ដើម្បី​ទៅ​ទទួល​បុត្រី​ព្រះ​​​អង្គ​​មក​រាជវាំង​ថ្មី។ ​​​ព្រះ​ចៅ​ ​ស៊ុលតង់​ ​​បាន​បញ្ជូន​​ក្រុម​អ្នក​ភ្លេង​ ​​ដោយ​មាន​ត្រុំ​ប៉ែត​ និង​ស្គរ​លេង​​តាម​ផ្លូវ​​​យ៉ាង​អ៊ូអរ​​កង​រំពង​រង់​ចាំ​ទទួល​ម្ដាយ​អាឡាដាំង​ទៀត​​ផង។

​ម្ដាយ​អាឡាដាំង​​បាន​​ជួប​បុត្រី​​​ព្រះ​អង្គ​ស៊ុលតង់​​ ​​​ដោយ​បាន​គោរព​​​ព្រះ​នាង​​​​​ក្នុង​ឋានៈ​ជា​​បុត្រី​​ស្តេច​ ​មិន​មែន​​​ជា​កូន​ប្រសា​នោះ​ទេ។ ​​​ពេល​រាត្រី​មក​ដល់​ ​​​​​បុត្រី​ព្រះ​ចៅ​ស៊ុលតង់​ ​​ក្រាប​បង្គំ​​លា​​​ព្រះ​បិតា​ ​ហើយ​បាន​​​​យាង​តាម​កម្រាល​ព្រំ​​​​ ​​មក​រាជវាំង​ថ្មី​ដោយ​ហែហម​ដោយ​ទាសាទាសី​រាប់​រយ​​នាក់​ ​និង​​ព្រះ​មាតា​ក៏​​បាន​យាង​ជូន​ដំណើរ​មក​ដែរ។​ ព្រះ​​នាង​​​នៅ​ថ្ងៃ​នោះ​ ​មាន​សម្រស់​ស្រស់​ស្អាត​ផូរផង់​រក​អ្នក​ណា​​ផ្ទឹម​គ្មាន​។

​មិន​ទាន់​បាន​យាង​ទៅ​ដល់​រាជវាំង​ផង​ ​​​អាឡាដាំង​បាន​រត់​មក​ទទួល​ព្រះ​នាង​​​ដោយ​ទឹក​មុខ​រីក​រាយ​បំផុត។

អាឡាដាំង​ និយាយ​​ទៅ​កាន់​​​​ព្រះ​នាង​ថា​ ៖ ​​បើ​សិន​ព្រះ​នាង​ ​មិន​ពេញ​ចិត្ត​​ខ្ញុំ​ម្ចាស់​ ​​ត្រង់​ណា​ អាច​​មាន​សុវណ្ណី​​ប្រាប់​​បាន​ ​​ខ្ញុំ​ម្ចាស់​​នឹង​កែ​ប្រែ​ការ​តុប​តែង​ខ្លួន​​​ទៅ​តាម​​ចិត្ត​​ព្រះ​នាង។

​ព្រះ​​នាង​ ​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ ៖  ​​​​​ខ្ញុំ​​​​​​មាន​ឆន្ទៈ​គោរព​ និង​ធ្វើ​តាម​​​​ព្រះ​រាជ​សន្យា​​របស់​​​ព្រះ​បិតា​របស់​ខ្ញុំ​​ជា​មួយ​លោក​ ខ្ញុំ​មិន​​យល់​ទាស់​ទេ​។​ ​ពិធី​រៀប​អភិសេក​បាន​ចាប់​ផ្ដើម​ ​អាឡាដាំង​បាន​នាំ​ព្រះនាង​ទៅ​ក្នុង​​រោង​ជំនុំ​ធំ​នៅ​​កណ្ដាល​វាំង​​ ដែល​ជា​កន្លែង​​​ព្រះរាជ​ពិធី​​​​អភិសេក​ប្រារព្ធ​ឡើង​ ហើយ​ព្រះ​នាង​បាន​​សោយ​​អាហារ​រហូត​ដល់​យប់​ជ្រៅ។ ​​​

​ចា​ប់​តាំង​ពី​ពេល​នោះ​មក​ អាឡាដាំង​បាន​ក្លាយ​ជា​​អង្គ​ម្ចាស់​​ដែល​​ប្រសិទ្ធិនាម​ដោយ​ព្រះ​អង្គ​ម្ចាស់​ស៊ុលតង់។ ​

​នៅ​ថ្ងៃ​បន្ទាប់​​​អាឡាដាំង​បាន​​​​អញ្ជើញ​​ព្រះ​ចៅ​ស៊ុលតង់​​​​មក​ទត​ព្រះរាជវាំង​ថ្មី។ ​​បន្ទាប់​ពី​យាង​ចូល​​ក្នុង​រោង​ជំនុំ​ធំ​ចំ​កណ្ដាល​រួច​មក​ ព្រះ​អង្គ​​ទ្រង់​ទត​ព្រះនេត្រ​​ឃើញ​​​ត្បូង​ ពេជ្រ​ ​និង​វត្ថុ​មាន​តម្លៃ​រាប់​សិប​បិទ​​​លម្អ​​នៅ​លើ​ជញ្ជាំង​ ឃើញ​ដូច្នេះ​ទ្រង់​ព្រះ​កន្សែង​​ រួច​ក៏​​មាន​ព្រះ​បន្ទូល​ថា​ ៖​

-ពិត​ជា​ពិភព​​ដ៏​អស្ចារ្យ​​មែន! ​​​វា​ពិត​ជា​ធ្វើ​ឱ្យ​យើង​​ភ្ញាក់​ផ្អើល​បំផុត។​ ​

​ព្រះ​អង្គ​បាន​ងាក​ទៅ​ឃើញ​​​បង្អួច​មួយ​​​មិន​ទាន់​​ជួស​ជុល​ហើយ។​ ទ្រង់​ទត​ឃើញ​ដូច្នេះ​ ​បាន​​​​​​​​មាន​ព្រះ​បន្ទូល​សួរ​ទៅ​ព្រះ​អង្គ​ម្ចាស់​អាឡាដាំង​​ថា​ ៖

-​ហាក…ម៉េច​ក៏​បង្អួច​មួយ​នេះ​នៅ​មិន​ទាន់​ធ្វើ​ហើយ​ទៀត? ​​​រាជធីតុបតី​ (កូន​ប្រសា​​ប្រុស)។

​​​អាឡាដាំង​ ​​​បាន​ឆ្លើយ​​តប​ទ្រង់​វិញ​ថា​ ៖ ​“​​មិន​មែន​ទេ​ ព្រះ​ករុណា​ថ្លៃ​វិសេស។  ខ្ញុំ​ព្រះ​ករុណា​ ទុក​ឱ្យ​​ព្រះ​អង្គ​​ជា​អ្នក​​រចនា​បង្អួច​មួយ​នេះ​។ ​តើ​ទ្រង់​​ចង់​ធ្វើ​​បង្ហើយ​បង្អួច​​មួយ​នេះ​ទេ។

​ព្រះ​ចៅ​ស៊ុលតង់​ក៏​យល់​ព្រម​ជា​មួយ​អាឡាដាំង​ថា​នឹង​ធ្វើ​បង្អួច​​មួយ​នោះ​បង្ហើយ។

​មក​ដល់​ព្រះរាជវាំង​វិញ​ ​​ព្រះ​ចៅ​ស៊ុលតង់​​​​​បាន​​ចេញ​​​រាជ​បញ្ជា​​ឱ្យ​​អ្នក​​ធ្វើ​គ្រឿង​អលង្ការ​​​​ពេញ​​មួយ​រាជធានី​ ​​​​​​ធ្វើ​​បង្អួច​នោះ​ប៉ុន្តែ​អ្នក​ធ្វើ​គ្រឿង​អលង្ការ​ទាំង​អស់​នោះ​ ​​​​​បាន​ទូល​​ទៅ​ព្រះ​អង្គ​វិញ​​​ថា​ ​​ក្នុង​រាជវាំង​មិន​មាន​​គ្រឿង​អលង្ការ​ និង​វត្ថុ​មាន​តម្លៃ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​បង្អួច​​​ឱ្យ​ហើយ​នោះ​ទេ។ ​​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ព្រះ​អង្គ​នៅ​តែ​បញ្ជា​ឱ្យ​ពួក​គេ​​ធ្វើ​ទៀត។ ​​​​​​

​​រយៈ​ពេល​មួយ​ខែ​ បង្អួច​នោះ​ធ្វើ​​បាន​តែ​ពាក់​​កណ្ដាល​ប៉ុណ្ណោះ​ ព្រោះ​អត់​មាន​វត្ថុ​មាន​តម្លៃ​ និង​គ្រឿង​អលង្ការ​​គ្រប់​គ្រាន់។ ​​​​អាឡាដាំង​ ​ដឹង​ថា​ ​ព្រះ​អង្គ​ម្ចាស់​ស៊ុលតង់​ពិត​ជា​មិន​អាច​​ធ្វើ​បង្អួច​នោះ​​ហើយ​ទេ​ ដូច្នេះ​ ​​ក៏​​បាន​​បញ្ជា​ឱ្យ​​​យក​​គ្រឿង​អលង្ការ​ និង​វត្ថុ​មាន​តម្លៃ​ចេញ​ពី​បង្អួច​​​ ​ហើយ​​​យក​ទៅ​ថ្វាយ​ព្រះ​ចៅ​ស៊ុលតង់​វិញ​​ ​​ដោយ​​អាឡាដាំង​ជា​អ្នក​​ធ្វើ​បង្ហើយ។

​ដោយ​បាន​ទទួល​គ្រឿង​អលង្ការ​ និង​វត្ថុ​មាន​តម្លៃ​ទាំង​អស់​នោះ​វិញ​ ​ព្រះ​ចៅ​ស៊ុលតង់​​មាន​ព្រះ​ទ័យ​រីករាយ​យ៉ាង​ខ្លាំង​ ព្រះ​អង្គ​ក៏​យាង​មក​លេង​អាឡាដាំង​ដល់​រាជវាំង។ យាង​ដល់​ព្រះ​រាជវាំង​ ​​ព្រះ​អង្គ​​បាន​ទត​ឃើញ​បង្អួច​នោះ​ជួសជុល​រួច​រាល់​អស់​ហើយ​ ព្រះ​អង្គ​មាន​ព្រះទ័យ​សប្បាយ​រីករាយ​​ និង​ពេញ​​ព្រះ​រាជហឫទ័យ​នឹង​​សម្រស់​​ដ៏​ល្អ​ឯក​នៃ​​​​​បង្អួច​នោះ។ ឃើញ​ដូច្នេះ​ ពួក​​មន្ត្រី​រាជវាំង​​ និង​អមាត្យ​​គិត​ថា​ នេះ​ពិត​ជា​ធ្វើ​ឡើង​ដោយ​ប្រើ​​មន្តអាគម​ជា​មិន​ខាន​ ទើប​​ស្អាត​​​ និង​ធ្វើ​លឿន​ដោយ​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​បែប​នេះ។ ​​​​

​​​​ក្រោយ​ពី​រស់​នៅ​ក្នុង​រាជវាំង​ថ្មី​មិន​​បាន​ប៉ុន្មាន​​ផង​ ប្រជាពលរដ្ឋ​ជា​ច្រើន​​ ​បាន​ស្រលាញ់​​​ពេញ​ចិត្ត​អាឡាដាំង​​ដោយ​សារ​តែ​ឫក្សពារ​​សុភាពរាបសារ​របស់​គេ។ គេ​បាន​ក្លាយ​ជា​​មេទ័ព​ និង​បាន​ដឹក​នាំ​ទ័ព​ទៅ​ច្បាំង​​ឈ្នះ​​ជា​ច្រើន​​សមរភូមិ ​និង​បាន​រស់​នៅ​ដោយ​សុខសាន្ត​ជា​ច្រើន​ឆ្នាំ​​ជា​មួយ​​​បុត្រី​​ព្រះ​អង្គ​ស៊ុលតង់។

​ថ្ងៃ​មួយ​​​ស្រាប់​តែ​​​បុរស​​ចេះ​​មន្ត​អាគម​​​ដែល​បាន​ប្រើ​ប្រាស់​អាឡាដាំង​ឱ្យ​​ទៅ​យក​ចង្កៀង​ទិព្វ​​​រស់​នៅ​​អាហ្វ្រិក​នោះ​ ​បាន​​ដឹង​ថា​​​អាឡាដាំង​​មិន​បាន​ស្លាប់​ក្នុង​រូង​ភ្នំ​​ទេ​ ហើយ​ផ្ទុយ​​ទៅ​វិញ​គេ​ថែម​ទាំង​បាន​​រៀប​អភិសេក​ជា​បុត្រី​ស្តេច​ស៊ុលតង់​​ និង​រស់​នៅ​ក្នុង​ឋានៈ​​ជា​​​​ក្សត្រ​ដ៏​សប្បាយ​​ទៀត​ផង។ ​គេ​ដឹង​ថា​ ភាព​សម្បូរ​សប្បាយ​ និង​ភាព​រុង​រឿង​របស់​អាឡាដាំង​​បាន​មក​ពី​​​ចង្កៀង​ទិព្វ​ដែល​​យក​បាន​ពី​រូង​​ភ្នំ​នោះ។

​គេ​នៅ​​មិន​សុខ​ទេ​ បន្ទាប់​​ពី​បាន​ទទួល​ដំណឹង​នេះ។ ​​គេ​​បាន​ធ្វើ​ដំណើរ​ទាំង​យប់​ទាំង​ថ្ងៃ​​​​ដោយ​កាត់​តាម​រាជធានី​ប្រទេស​ចិន​ ដោយ​ប៉ុន​ប៉ង​ទៅ​ឱ្យ​ដល់​​រាជវាំង​របស់​អាឡាដាំង។

នៅ​ពេល​​បុរស​ចេះ​មហិទ្ធិឫទ្ធិ​ដ៏​អស្ចារ្យ​​ឆ្លង​កាត់​ទីក្រុង​របស់​អាឡាដាំង​ គេ​បាន​ឮ​ពាក្យ​សរសើរ​​​ស្ទើរ​តែ​ចេញ​ពី​មាត់​មនុស្ស​គ្រប់ៗ​​គ្នា​​​ពី​សម្រស់​ដ៏​ល្អ​ឯក​នៃ​​រាជវាំង​របស់​អាឡាដាំង​។  ​​​​​​​

​បុរស​ចេះ​មន្តអាគម​នេះ​​បាន​សួរ​ទៅ​អ្នក​ភូមិ​ម្នាក់​ដែល​គេ​បាន​ជួប​តាម​ផ្លូវ​​ថា​ ៖​

-សូម​ទោស…​​​​លោក​កំពុង​និយាយ​​​ពី​កន្លែង​អស្ចារ្យ​នៅ​ឯ​​ណា​ដែរ​លោក​?

បុរស​​​​នោះ​​​ឆ្លើយ​៖

-តើ​លោក​ធ្លាប់​ឮ​​​ព្រះរាជវាំង​ព្រះ​អង្គ​ម្ចាស់​អាឡាដាំង​ទេ? ​នោះ​គឺ​ជា​អច្ឆរិយ​វត្ថុ​​​ដែល​ស្រស់​ស្អាត​បំផុត​ក្នុង​លោក។ ខ្ញុំ​អាច​នាំ​លោក​ទៅ​មើល​បាន ​​ប្រសិន​បើ​លោក​ចង់​ទៅ​​ឃើញ។

​​​បុរស​ចេះ​សិល្បសាស្ត្រ​នោះ​បាន​​អរគុណ​អ្នក​ភូមិ​​ម្នាក់​នោះ​ រួច​ក៏​បន្ត​ដំណើរ​​ឆ្ពោះ​ទៅ​​រាជវាំង​​អាឡាដាំង។ ​បន្ទាប់​ពី​បាន​ឃើញ​រាជវាំង​នោះ​មក​ ​គេ​ដឹង​ថា​ រាជវាំង​នោះ​ ​គឺ​ពិត​ជា​កសាង​ឡើង​ដោយ​អារក្ស​ចង្កៀង​​ទិព្វ​​។​ ​គេ​ខឹង​​អាឡាដាំង​​យ៉ាង​ខ្លាំង​​​ ​ហើយ​គេ​​ប្ដេជ្ញា​ថា​ ​នឹង​យក​ចង្កៀង​ទិព្វ​មក​វិញ​ឱ្យ​បាន​ និង​ធ្វើ​ឱ្យ​អាឡាដាំង​​ក្លាយ​ជា​អ្នក​បំផុត។

​​​​​​​​​​ជួន​ជា​ពេល​​ដែល​អាឡាដាំង​បាន​ទៅ​ប្រពាត​ព្រៃ​​បាញ់​សត្វ​រយៈពេល​​ប្រាំ​បី​ថ្ងៃ​​​ ​ធ្វើ​ឱ្យ​​​រូប​គេ​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​​​​​​ទៅ​យក​ចង្កៀង​ទិព្វ​នោះ​មក​វិញ។ ​​គេ​បាន​រៀប​ឧបាយកល​​មួយ​ ​គឺ​​គេ​​​​ទិញ​ចង្កៀង​​ថ្មី​ចំនួន​​១០​​​ ​​ដាក់​នៅ​ក្នុង​កន្ត្រក​មួយ​ ហើយ​ដើរ​ទៅ​ចូល​ក្នុង​រាជវាំង​ ដោយ​ស្រែក​ពពាយនាយ​ថា​​​ ចង្កៀង​ថ្មី​​​ៗ​​​សម្រាប់​ដូរ​​យក​ចង្កៀង​ចាស់ៗ។ ​

​​​​​​ព្រះ​មហេសី​អាឡាដាំង​បាន​ឮ​ដូច្នេះ​ ក៏​បាន​ចេញ​​​ព្រះរាជ​បញ្ជា​ឱ្យ​​​ទាសី​​ម្នាក់​ចេញ​ទៅ​រក​មើល​ថា​នរណា​ស្រែក​អី​ឡូឡា​នៅ​ក្រៅ​រាជវាំង។

​​ទាសី​នោះ​បាន​ត្រលប់​​មក​វិញ​​ និង​ទូល​ព្រះ​នាង​ថា​ ៖ ​”ព្រះ​ម៉ែ​​ម្ចាស់​​ មាន​បុរស​ម្នាក់​កាន់​ចង្កៀង​​ថ្មី​មួយ​កន្ត្រក​​ ​ដើរ​ពពាយនាយ​ចង់​ដូរ​យក​ចង្កៀង​ចាស់”។ ​

​​អ្នក​បម្រើ​ម្នាក់​ទៀត​​​​ដែល​​អង្គុយ​ក្បែរ​​នោះ​ ​​​​​បាន​​​ទូល​ទៅ​ព្រះ​នាង​ថា​​ ​​៖

-​ព្រះ​ម៉ែ​​ម្ចាស់​​ ​​ក្នុង​រាជវាំង​​មាន​​ចង្កៀង​ចាស់​មួយ​ទុក​នៅ​កែង​​រោង​ជំនុំ​​​។

​តាម​ពិត​ទៅ​ ​ចង្កៀង​ចាស់​នោះ​គឺ​ជា​ចង្កៀង​​​ទិព្វ​ដែល​អាឡាដាំង​​​មិន​បាន​​ដាក់​តាម​​ខ្លួន​​នៅ​ពេល​ដើរ​ទៅ​​បាញ់​សត្វ​ក្នុង​ព្រៃ។​ ​ដោយ​​ព្រះ​មហេសី​អាឡាដាំង​មិន​ដឹង​​​ពី​អានុភាព​នៃ​ចង្កៀង​នោះ​ ក៏​​ឱ្យ​អ្នក​បម្រើ​ដូរ​យក​ចង្កៀង​​ថ្មី​ទៅ។

អ្នក​បម្រើ​ក៏​យក​ចង្កៀង​ទៅ​​ដូរ​បុរស​ម្នាក់​នោះ។

​នៅ​ពេល​បាន​ឃើញ​ចង្កៀង​ចាស់​ភ្លាម​​ ​បុរស​ចេះ​សិល្បសាស្ត្រ​​​​នោះ​ ក៏​បាន​ដូរ​យក​ចង្កៀង​នោះ​ ហើយ​ក៏​ប្រញាប់​ចាក​ចេញ​​ពី​រាជវាំង​ភ្លាម​ៗ​តែ​ម្ដង។ ​គេ​ក៏​បាន​ពួន​​​នៅ​កន្លែង​ស្ងាត់​មួយ​តែ​ម្នាក់​​ឯង​រហូត​ដល់​ពេល​យប់​ជ្រៅ​ គេ​ក៏​ត្រដុស​​ចង្កៀង​នោះ​ រហូត​ដល់​​អារក្ស​ចង្កៀង​ទិព្វ​​ចេញ​មក។ គេ​បាន​បញ្ជា​ឱ្យ​​អារក្ស​​ចង្កៀង​ទិព្វ​​ ហោះ​យក​រូប​គេ​ រាជវាំង​របស់​អាឡាដាំង​​ រួម​ទាំង​មហេសី​​អាឡាដាំង​​​ផង​ ​​ទៅ​​អាហ្វ្រិក​ដែល​​​ជា​ទី​ស្ថាន​​​​គេ​រស់​នៅ​ទីនោះ​ជា​យូរ​មក​ហើយ។ ​​​​

​ព្រឹក​ឡើង​ ​​ព្រះ​ចៅ​ស៊ុលតង់​​តើន​ពី​ដំណេក​​ ហើយ​ក៏​​បើក​ព្រះ​នេត្រ​មើល​ទៅ​​រាជវាំង​របស់​អាឡាដាំង។ ​​ដោយ​​ទត​ព្រះនេត្រ​​​មិន​ឃើញ​​រាជវាំង ​​​​ទ្រង់​ខ្លាច​​ស្រវាំង​ព្រះនេត្រ​​​ ព្រះ​អង្គ​ក៏​​ព្យាយាម​ញី​​ព្រះ​នេត្ត​​​​និង​ទ្រង់​ទត​ម្ដង​ទៀត​ ​​ក៏​នៅ​​​តែ​មិន​ឃើញ​រាជវាំង​​អាឡាដាំង​ទាល់​តែ​សោះ។ ​

​​​ព្រះ​ចៅ​ស៊ុលតង់​ខ្ញាល់​យ៉ាង​ខ្លាំង​ ​ដោយ​​បាន​​ចេញ​រាជ​​បញ្ជា​ឱ្យ​​អមាត្យ​ចេញ​ទៅ​មើល​​ ​ថា​​តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​រាជវាំង​របស់​អាឡាដាំង។​ អមាត្យ​បាន​​ទៅ​ដល់​កន្លែង​ ​​តែ​ពុំ​ឃើញ​អ្វី​ទាំង​អស់​ ​សូម្បី​តែ​ស្លាកស្នាម​បន្តិច​​ក៏​​គ្មាន​ ​ហើយ​អមាត្យ​​​ក៏​បាន​ទូល​​​ព្រះ​អង្គ​​​ថា​ ​រាជវាំង​​ព្រះ​អង្គ​ម្ចាស់​អាឡាដាំង​​រលាយ​​​​​​បាត់​អស់​​​​ហើយ។ ​ព្រះ​អង្គ​​បាន​ជ្រាប​​ថា​ ព្រះ​រាជវាំង​​​​នោះ​ពិត​ជា​កសាង​ឡើង​ដោយ​​​ប្រើ​មន្តអាគម​ជា​មិន​ខាន​បាន​ជា​រលាយ​បាត់​ស្រមោល​លឿន​បែប​នេះ។

​ព្រះ​អង្គ​បាន​ចេញ​រាជ​​បញ្ជា​ឱ្យ​អមាត្យ ​​ និង​ទាហាន​វាំង​ ៣០​​នាក់​​​​ជិះ​សេះ​ទៅ​ចាប់​​អាឡាដាំង​ពី​ក្នុង​ព្រៃ​ដាក់​ច្រវាក់។ ​​ស្រប​ពេល​ដែល​អាឡាដាំង​កំពុង​ជិះ​សេះ ​​​​វិល​មក​រាជវាំង​វិញ​ អមាត្យ​ក៏​ចាប់​អាឡាដាំង​នៅ​តាម​ផ្លូវ​​ដោយ​អូស​​​បណ្ដើរ​មក​តែ​ម្ដង។ ​ប្រជាជន​ដែល​ធ្លាប់​ស្គាល់​ ​ស្រលាញ់​ និង​គោរព​ ​​អាឡាដាំង​​ បាន​រត់​តាម​​មើល​ពួក​អមាត្យ​ចាប់​អាឡាដាំង​​ ​ហើយ​អ្នក​ខ្លះ​ទៀត​ ​មាន​ទាំង​​យក​អាវុធ​មក​ជា​មួយ​ផង​ប៉ុន​ប៉ង​រំដោះ​អាឡាដាំង​​​​ ដោយ​អ្នក​ទាំង​នោះ​ពុំ​​បាន​ដឹង​ថា​ ​អាឡាដាំង​មាន​​ទោស​អ្វី ​​​បាន​ជា​ព្រះ​អង្គ​ចេញ​​ព្រះរាជា​បញ្ជា​ឱ្យ​អមាត្យ​ចាប់​គេ​​ដាក់​​ច្រវាក់​ដូច្នេះ​​។ ​​​​​​

​ក្រុម​អមាត្យ​ របស់​ស្តេច​ស៊ុលតង់​ ​បាន​ចាប់​អុស​​អាឡាដាំង​​​​ទៅ​ដាក់​នៅ​​​កន្លែង​ប្រហារ​ជីវិត​ចំពោះ​មុខ​មហាជន​​ជា​ច្រើន​នាក់។ ​ព្រះ​ចៅ​ស៊ុលតង់​​បាន​បញ្ជា​ឱ្យ​​​​ពេជ្ឈឃាដ​​កាត់​ក្បាល​​អាឡាដាំង​នៅ​ថ្ងៃ​នោះ​តែ​ម្ដង​ ដោយ​ពុំ​ចាំ​បាច់​​​ស្វែង​រក​ហេតុ​ផង​វែង​ឆ្ងាយ​ឡើយ។

​​​​​ពេជ្ឈឃាដ​​បាន​​រុញ​អាឡាដាំង​ឱ្យ​លុត​ជង្គង់​ ចង​មុខ​ រួច​ក៏​លើក​ដាវ​ឡើង​បម្រុង​នឹង​កាត់​ក្បាល​គេ​តែ​ម្ដង។ ​​​​​​​

​​ភ្លាម​ៗ​នោះ​​ ​មាន​​មន្ត្រី​ម្នាក់​ដែល​បាន​ឃើញ​​​មនុស្ស​ម្នា​មក​កក​កុញ​ ជា​ពិសេស​ពួក​អ្នក​ធ្លាប់​គាំ​ទ្រ​អាឡាដាំង​​​​ត្រៀម​រំដោះ​អាឡាដាំង​ចេញ​ពី​ក្រញាំ​ពេជ្ឈឃាដ​ ​ដោយ​អ្នក​ខ្លះ​មាន​​ដំបង​ អ្នក​ខ្លះ​មាន​​​ព្រួញ​​ និង​អាវុធ​ជា​ច្រើន​​​ប្រភេទ​ ​ក៏​បាន​បញ្ជា​ឱ្យ​ពេជ្ឈឃាដ​ផ្អាក​កាត់​ក្បាល​អាឡាដាំង។ ​កម្លាំង​អ្នក​ស្រុក​​​​កាន់​តែ​ពុះ​កញ្ជ្រោល​ធ្វើ​​​ព្រះ​ចៅ​​ស៊ុលតង់​ភិតភ័យ​ ​ហើយ​ក៏​​បញ្ជា​ឱ្យ​​​ពេជ្ឈឃាដ​​​ស្រាយ​ចំណង​​ និង​ដោះ​លែង​អាឡាដាំង​នៅ​ចំពោះ​មុខ​មហាជន​​តែ​ម្ដង។ ​​​​​​​​​

​​​មុន​​នឹង​​បញ្ញា​ឱ្យ​អមាត្យ​ដោះ​លែង​ ​​ព្រះ​ចៅ​ស៊ុលតង់  ​បាន​មាន​ព្រះ​បន្ទូល​សួរ​​​​ទៅ​កាន់​អាឡាដាំង​ថា​ ៖

-អា​មនុស្ស​អាក្រក់!​​ ​ឯង​មើល​ទៅ​មើល​ រាជវាំង​របស់​ឯង​ទៅ​ណា​បាត់​ហើយ? ​ឯង​ពិត​ជា​បន្លំ​​ព្រះ​នេត្រ​​យើង​បាន​ល្អ​ណាស់? ​​ឯង​ប្រើ​មន្តអាគម​អី​ទៅ?​

​អាឡាដាំង​ ​ភ្ញាក់​ផ្អើល​​​បំផុត​នៅ​ពេល​ដែល​​ព្រះរាជវាំង​ដែល​ត្រូវ​បាន​​មហាជន​ចាត់​ទុក​ថា​ ជា​​អច្ឆរិយ​​ដ៏​ល្អ​ឯក​របស់​គេ​បាត់​​ពី​កន្លែង​ដើម​សូន្យ​ឈឹង។

​ព្រះ​ចៅ​ស៊ុលតង់​ ​បាន​​​មាន​​ព្រះ​ឱង្ការ​​ខ្លាំង​ៗ​ដាក់​គេ​​ថា​ ៖

-​តើ​បុត្រី​របស់​យើង​យ៉ាង​ម៉េច​ទៅ​ហើយ? ​​យើង​បារម្ភ​បំផុត​បុត្រី​របស់​យើង?​ ឯង​ត្រូវ​តែ​ទៅ​រក​បុត្រី​យើង​​ឱ្យ​ឃើញ​ បើ​មិន​ដូច្នោះ​ទេ​​ ក្បាល​របស់​ឯង​នឹង​ធ្លាក់​ពី​លើ​ស្មា​ហើយ។ ​​​​​​​​​​

​អាឡាដាំង​​​ បាន​សុំ​ពេល​ ៤០​ថ្ងៃ​​ ដើម្បី​ស្វែង​រក​ព្រះ​​នាង​​។​ គេ​ទូល​ព្រះ​ចៅ​ស៊ុលតង់​ថា​​ បើ​រក​មិន​ឃើញ​ទេ​ គេ​យល់​ព្រម​​ឱ្យ​​​ព្រះ​អង្គ​កាត់​ក្បាល​​​​ដើម្បី​បំពេញ​ព្រះរាជហឫទ័យ​របស់​ព្រះ​អង្គ។ ​​ចាប់​តាំង​ពី​ពេល​នោះ​មក ​​អាឡាដាំង​ប្រៀប​ដូច​មនុស្ស​ឆ្កួត។ គេ​បាន​ដើរ​គ្រប់​ទីកន្លែង​​ ​​​​សួរ​គេ​ឯង​​ថា​ មាន​នរណា​បាន​ឃើញ​​ព្រះ​មហេសី​ និង​ព្រះរាជវាំង​របស់​​​​គេ​ឬ​អត់។ ​មហាជន​​ដែល​បាន​ឃើញ​គេ​ ខ្លះ​សើច​​ចំអក​ ​ចំណែក​ខ្លះ​ទៀត​​​អាណិត​អាសូរ​​រូប​គេ​ជា​ពន់​ពេក។

​​ថ្ងៃ​មួយ​​ ​គេ​ដើរ​បណ្ដើរ​ សួរ​គេ​បណ្ដើរ​​ ​ក៏​បាន​ទៅ​ដល់​មាត់​ទន្លេ។ ​អាឡាដាំង​​បាន​លុត​ជង្គង់​ចុះ​ ​ហើយ​ក៏​បាន​អង្អែល​ចិញ្ចៀន​កំពុង​ពាក់​​​ដើម្បី​ឱ្យ​​​អារក្ស​ចិញ្ចៀន​​ចេញ​មក។ ​​

​​អាឡាដាំង​ ​បាន​និយាយ​ទៅ​កាន់​អារក្ស​ចិញ្ចៀន​ថា​​ ​៖

-អារក្ស​សូម​ជួយ​ជីវិត​យើង​ផង។ សូម​ជួយ​​​នាំ​យក​រាជវាំង​យើង​មក​វិញ។

អារក្ស​ចិញ្ចៀន​បាន​​ឆ្លើយ​​តប​ទៅ​វិញ​ថា​ ៖

-នេះ​មិន​មែន​ជា​​អំណាច​របស់​ខ្ញុំ​ទេ។​​ ខ្ញុំ​ជា​អារក្ស​ចិញ្ចៀន ​ខ្ញុំ​មិន​អាច​ជួយ​លោក​ម្ចាស់​បាន​​ទេ។ ​លោក​ម្ចាស់​ទៅ​សួរ​អារក្ស​​ចង្កៀង​ទៅ​ ទើប​គេ​អាច​ជួយ​​លោក​ម្ចាស់​បាន។

​អាឡាដាំង​​ បាន​និយាយ​ទៀត​ថា​ ៖

-​បើ​អីចឹង​​ឯង​មិន​អាច​នាំ​យើង​​ទៅ​​កាន់​រាជវាំង​យើង​បាន​មែន​​​មែន​ទេ? ​ឯង​​មិន​អាច​សូម្បី​តែ​ យក​​យើង​​​​​ទៅ​​ជួប​ព្រះ​​មហេសី​​​យើង​បាន​​​មែន​ទេ? ​ហើយ​ឯង​ក៏​​​មិន​​ដឹង​ថា​​រាជវាំង​​យើង​នៅ​ឯណា​​ដែរ​មែន​ទេ?​

​ក្រោយ​ពី​និយាយ​បាន​ប៉ុណ្ណេះ​ រូប​គេ​ក៏​សន្លប់​បាត់​ស្មារតី​។

​អ្វី​ដែល​នឹក​ស្មាន​​មិន​ដល់​នោះ​គឺ​​នៅ​ពេល​​​​ភ្ញាក់​ពី​សន្លប់​​ ​​រូប​គេ​កំពុង​តែ​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក​​ គឺ​នៅ​​ក្បែរ​រាជវាំង​របស់​គេ​តែ​ម្ដង។ ​គេ​ដឹង​ខ្លួន​ ​ដោយ​សារ​តែ​សំឡេង​សត្វ​បក្សា​បក្សី​ស្រែក​​​ខ្ញៀវខ្ញារ​។ អាឡាដាំង​បាន​ដឹង​​ថា​ វាសនា​​​របស់​គេ​ជួប​រឿង​​​អាក្រក់​ដូច​​ថ្ងៃ​នេះ​គឺ​មក​ពី​​គេ​បាត់​បង់​​ចង្កៀង​ទិព្វ​ដែល​យក​បាន​​ពី​​រូង​ភ្នំ​នោះ។ ​គេ​ឆ្ងល់​ថា​​ នរណា​ជា​អ្នក​​យក​ចង្កៀង​ទិព្វ​របស់​​គេ?​

​​​​​​និយាយ​​ដល់​​មហេសី​របស់​​អាឡាដាំង​វិញ​ ព្រះ​នាង​​តែង​តែ​​តើន​​ពី​ព្រឹក​ព្រហាម​​ចាប់​តាំង​ពី​​បុរស​​នោះ​ចាប់​មក​អាហ្វ្រិក​​ម្ល៉េះ។ ព្រះ​នាង​មិន​ដែល​បាន​ផ្ទំ​ស្រួល​មួយ​​យប់​ណា​ឡើយ​។ មួយ​យប់​ៗ​ ​​តែង​តែ​​​នឹក​រលឹក​ទៅ​ដល់​ព្រះ​ស្វាមី​ និង​មេត្តា​ ជា​ពិសេស​​​អនុស្សាវរីយ​ធ្លាប់​សុខសាន្ត​ស្រាន្ត​រយៈ ពេល​ប៉ុន្មាន​ឆ្នាំ។ ​ព្រះ​នាង​បាន​ដឹង​ខ្លួន​ថា​ ​​​ព្រះ​នាង​មិន​អាច​រស់​នៅ​ជា​មួយ​បុរស​ចេះ​​មន្តអាគម​នោះ​បាន​ទេ​ ​ព្រោះ​គេ​​តែង​បង្ហាញ​​ចរិត​កោង​កាច​​​​ខុស​ពី​​អាឡាដាំង។

​ខណៈ​​​ដែល​​ព្រះ​នាង​កំពុង​​តុប​តែង​​ព្រះ​កាយា​​​​ ​​​មាន​ទាសី​ម្នាក់​​​​ក៏​បាន​ឃើញ​អាឡាដាំង​កំពុង​ដេក​នៅ​​ប្រប​ជញ្ជាំង​​រាជវាំង​​​​​​​នៃ​​ព្រះ​រាជ​ដំណាក់​ព្រះ​នាង។​ ព្រះ​នាង​ក៏​បាន​​បើក​បង្អួច​រួច​ក៏​​ឱន​​ទត​ឃើញ​អាឡាដាំង​។ ព្រះ​នាង​ក៏​​​មាន​ព្រះ​សុវណ្ណី​ហៅ​​ព្រះ​ស្វាមី​ ​ហើយ​​បាន​ឱ្យ​​​​ឡើង​មក​លើ​​ជួប​ព្រះ​នាង។​ នេះ​គឺ​ជា​​ពេល​​មួយ​ដែល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ ចាប់​តាំង​ពី​​បុរស​​ចេះ​​មន្តអាគម​ចាប់​ព្រះ​នាង​មក។

​អាឡាដាំង​បាន​អង្អែល​ព្រះ​កេសា​ព្រះ​នាង​ រួច​ថើប​ព្រះ​ភក្ត្រ​ទ្រង់​ ព្រម​ទាំង​​យំ​​​​​ រួច​បាន​និយាយ​ទៅ​កាន់​ព្រះ​នាង​ថា​ ៖ បង​​សូម​អង្វរ​ដល់​​​​មហេសី​​ មុន​ពេល​ដែល​បង​​​និយាយ​ពី​យោគ​វាសនា​យើង​ទាំង​ពីរ​ បង​សូម​សួរ​ព្រះ​​នាង​ថា​ មាន​អ្វី​កើត​ឡើង​​ជា​មួយ​ចង្កៀង​​​​​ដែល​បង​​បាន​ទុក​នៅ​កែង​​រោង​ជំនំ​​នៅ​ពេល​បង​កំពុង​ដើរ​ប្រមាញ់​សត្វ?  ​​​​​​​​​​​​​​

​ព្រះ​នាង​​បាន​មាន​ព្រះសុវណ្ណី​តប​ទៅ​វិញ​ថា​ ៖ ​ព្រះ​ជា​ម្ចាស់! ​ខ្ញុំ​ម្ចាស់​មិន​បាន​ដឹង​អ្វី​ទាំង​អស់​ពី​ចង្កៀង​ទិព្វ​នោះ​។ ព្រះ​នាង​ក៏​មាន​ព្រះ​សុវណ្ណី​ប្រាប់​គ្រប់​ហេតុផល ​​ពី​ការ​ដោះ​ដូរ​ចង្កៀង​ចាស់​យក​ចង្កៀង​​ថ្មី​នោះ។

​អាឡាដាំង​បាន​​សម្រស់​ទឹក​ភ្នែក​ រួច​បាន​​​​​ថ្លែង​​ ថា​ ៖ ​បង​ដឹង​ហើយ​ព្រះ​មហេសី!​ ​ចុះ​ចង្កៀង​នោះ​​ទៅ​ណា​ហើយ​ឥឡូវ​នេះ? ​

​ព្រះ​នាង​បាន​មាន​ព្រះ​​សុវណ្ណី​តប​វិញ​ថា​ ៖​ បុរស​ចេះ​មន្ត​អាគម​នោះ​ ​​បាន​យក​ទៅ​តាម​ខ្លួន​បាត់​ទៅ​ហើយ។ ​​​ខ្ញុំ​​ម្ចាស់​បាន​ឃើញ​គេ​​ទាញ​ចេញ​ពី​ចង្កេះ​​មក​បង្ហាញ​ខ្ញុំ។ គេ​ចង់​​​ឱ្យ​ខ្ញុំ​ម្ចាស់​​​​​ក្បត់​​ព្រះ​ស្វាមី​​ និង​​យល់​ព្រម​​​រៀប​អភិសេក​ជា​មួយ​គេ។ គេ​ថែម​ទាំង​បាន​និយាយ​ទៀត​ថា​ ​ព្រះ​អង្គម្ចាស់​ត្រូវ​ព្រះ​បិតា​ខ្ញុំ​​ម្ចាស់​កាត់​ព្រះ​កេសា​បាត់​ហើយ។ ​គេ​តែង​តែ​និយាយ​ដើម​ព្រះ​អង្គ​ម្ចាស់​​ថា​​កូន​កសិករ​ក្រីក្រ​​។ ខ្ញុំ​ម្ចាស់​​​​មិន​ដែល​​មាន​ព្រះ​សុវណ្ណី​​ឆ្លើយ​​តប​គេ​​មួយ​ម៉ាត់​ណា​ឡើយ​ ក្រៅ​តែ​ពី​​​​ព្រះ​កន្សែង​ជា​រៀង​រាល់​ថ្ងៃ​។ ប្រសិន​បើ​ខ្ញុំ​ម្ចាស់​ប្រឆាំង​គេ​ ខ្ញុំ​គិត​ថា​ គេ​នឹង​សម្លាប់​​ខ្ញុំ​ម្ចាស់​ភ្លាម។ ​

​​អាឡាដាំង​​បាន​​លួង​លោម​​ព្រះ​នាង​ ហើយ​​​បាន​ចាក​ចេញ​​ពី​ព្រះ​នាង​មួយ​រយៈ។ ​​​​​​អាឡាដាំង​​ បាន​​ប្ដូរ​សំលៀកបំពាក់​​ជា​មួយ​បុរស​​ម្នាក់​ ​ដែល​រូប​គេ​​បាន​ជួប​​ក្រោយ​ពេល​ជួប​​ព្រះ​មហេសី​​​ រួច​​ក៏​បាន​ដើរ​ទៅ​ទិញ​​ម្សៅ​យក​ទៅ​ឱ្យ​មហេសី​​ ​ដោយ​អ្នក​ទាំង​​ពីរ​បាន​​​លួច​ទំនាក់​ទំនង​គ្នា​លួច​លាក់​នៅ​​ក្នុង​រាជវាំង​​នោះ។

​អាឡាដាំង​បាន​​ឱ្យ​​ព្រះនាង​​​ ​​រោយ​ម្សៅ​នោះ​​នៅ​លើ​សំលៀកបំពាក់​​​ ហើយ​​ឱ្យ​​ញញឹម​ដាក់​បុរស​នោះ​​ដោយ​ទឹក​មុខ​ស្រស់​ស្រាយ​​​ ដើម្បី​ធ្វើ​យ៉ាង​ណា​​​ឱ្យ​គេ​​​​គិត​ថា ​​​ព្រះនាង​បាន​​បំភ្លេច​​​​អាឡាដាំង​ហើយ។ ​​បន្ទាប់​មក​​​​អាឡាដាំង​បាន​​​​បង្គាប់​ឱ្យ​ព្រះនាង​នាំ​​​បុរស​ម្នាក់​ទៅ​ញ៉ាំ​ភោជនីយាហារ​ជា​មួយ​គ្នា​ ​ហើយ​ត្រូវ​និយាយ​ថា​​ព្រះ​នាង​ចង់​​​សោយ​សុរា​ប្រទេស​របស់​គេ​។ ​​​​​​​​​

​​ព្រះ​នាង​បាន​​​​ស្ដាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត។ បន្ទាប់​ពី​អាឡាដាំង​ចាក​ចេញ​បាត់​ ព្រះ​នាង​បាន​តុប​តែង​ព្រះ​កាយា​ ​ជា​មួយ​គ្រឿង​អលង្ការ​ និង​សំលៀកបំពាក់​ដ៏​ស្រស់​ស្អាត​​បំផុត​ដែល​គេ​មិន​ដែល​បាន​ឃើញ​ចាប់​តាំង​ពី​ព្រះ​នាង​​​ចាក​ចេញ​ពី​ប្រទេស​​មក​ដើម្បី​ទៅ​ទទួល​បុរស​នោះ។ ​

​ព្រះ​នាង​មាន​ព្រះ​សុវណ្ណី​​ទៅ​កាន់​បុរស​​នោះ​ថា​​ថា​ ៖

​-​ខ្ញុំ​​ត្រៀម​ចិត្ត​បាន​ហើយ​ថា​​​ព្រះ​ស្វាមី​​ខ្ញុំ​​​​បាន​​ចូល​ទិវង្គត​​ហើយ​ ហើយ​ព្រះ​កន្សែង​​​​​​របស់​ខ្ញុំ​ក៏​មិន​អាច​ធ្វើ​ឱ្យ​​គាត់​​​​ត្រលប់​មក​វិញ​បាន​ដែរ​​ ដូច្នេះ​​ខ្ញុំ​​​ឈប់​កាន់​ទុក្ខ​ទៀត​ហើយ​។ ខ្ញុំ​​​ត្រូវ​ធ្វើ​​ព្រះ​ទ័យ​ឱ្យ​រីករាយ​​ ​​ហើយ​ថ្ងៃ​នេះ​​ខ្ញុំ​ចង់​សោយ​​អាហារ​ជា​មួយ​លោក​​ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​​ស៊ាំ​ទៅ​ហើយ​ជា​មួយ​ស្រា​នៅ​​ប្រទេស​ចិន​ ​​ខ្ញុំ​ចង់​សាក​ស្រា​នៅ​អាហ្វ្រិក​​​វិញ​ម្ដង។ ​​​

​​បន្ទាប់​បាន​ឮ​​ដូច្នេះ​ ​​​​បុរស​​​នោះ​បាន​ឡើង​​ជាន់​ខាង​លើ​ដើម្បី​ទៅ​យក​ស្រា​មក​​ឱ្យ​ព្រះ​នាង​សោយ។ ​ឆ្លៀត​ឱកាស​​គេ​ទៅ​បាត់​ ព្រះ​នាង​​បាន​យក​ម្សៅ​ដែល​អាឡាដាំង​បាន​ទុក​ឱ្យ​​ចាក់​ចូល​ទៅ​ក្នុង​កែវ​ស្រា​​​របស់​ព្រះ​នាង។ នៅ​ពេល​ដែល​រូប​គេ​មក​ដល់​​ គេ​បាន​ចាក់​ស្រា​មួយ​កែវ​ដែរ​។ ព្រះ​នាង​​បាន​​ប្ដូរ​កែវ​ជា​មួយ​​រូប​គេ​ដើម្បី​ជា​សញ្ញា​បង្ហាញ​ថា​​ ​ព្រះ​នាង​ចង់​ផ្សះផ្សា​ជា​មួយ​គេ។ ​​

​មុន​ពេល​គេ​លើក​​កែវ​ស្រា​​ ​បុរស​ម្នាក់​នោះ​បាន​​និយាយ​សរសើរ​​​​សម្រស់​របស់​ព្រះ​នាង​ ប៉ុន្តែ​ព្រះ​នាង​បាន​​​មាន​​ព្រះ​សុវណ្ណី​​កាត់​បុរស​នោះ​ថា​ ៖

-ទុក្ខ​ឱ្យ​​​ខ្ញុំ​​​សោយ​​មួយ​កែវ​នេះ​​មុន​ រួច​លោក​ត្រូវ​ផឹក​តាម​ក្រោយ។ ​តាម​ពិត​ទៅ​ ​​ព្រះ​នាង​មិន​បាន​លាប​ស្រា​នោះ​​​ទេ​ ​គឺ​គ្រាន់​តែ​ដាក់​​​កែវ​ស្រា​លើ​ប្របេរ​មាត់​តែ​ប៉ុណ្ណោះ​ ខណៈ​​បុរស​ម្នាក់​នោះ​​បាន​លាប​មួយ​កែវ​​​​​យ៉ាង​​​ឆ្ងាញ់​ ​និង​សប្បាយ​រីក​រាយ​បំផុត​ ព្រោះ​ថា​ព្រះ​នាង​បាន​​បន្ទន់​​ព្រះហឫទ័យ​ចង់​រួម​រស់​ជា​មួយ​គេ​។ មួយ​កែវ​នោះ​បាន​ធ្វើ​ឱ្យ​រូប​គេ​ដេក​ស្ដូក​តែ​ម្ដង។ ​ដោយ​ឃើញ​ដូច​នេះ​ ព្រះ​នាង​បាន​ស្ទុះ​ទៅ​បើក​​បង្អួច​ឱ្យ​អាឡាដាំង​ចូល​មក។

នៅ​ពេល​ដែល​អាឡាដាំង​ដើរ​ចូល​មក​ ព្រះ​នាង​បាន​ស្ទុះ​ទៅ​​ឱប​ករ​​ប៉ុន្តែ​អាឡាដាំង​​មិន​បាន​​​បី​ត្រកង​ព្រះ​នាង​នោះ​ទេ។ ​​អាឡាដាំង​បាន​យក​​ព្រះ​នាង​ទៅ​ទុក​នៅ​​កន្លែង​សុវត្ថិភាព​ រួច​ ​គេ​  ទៅ​សម្លាប់​បុរស​ម្នាក់​នោះ។ ​ក្រោយ​ពី​សម្លាប់​បាន​សម្រេច​ អាឡាដាំង​បាន​​យក​​ចង្កៀង​ទិព្វ​នោះ​មក​វិញ​​​ ​ហើយ​បាន​បញ្ជា​ឱ្យ​អារក្ស​​​ចង្កៀង​នាំ​ព្រះ​នាង​ រូប​គេ​ ​​អ្នក​ហែ​ហម​ ព្រម​ទាំង​រាជវាំង​ត្រលប់​ទៅ​ប្រទេស​​កំណើត​វិញ។ ​​​​

​​ព្រះ​ចៅ​ស៊ុលតង់​ដែល​កំពុង​ប្រថាប់​​ក្នុង​រាជវាំង ​​បាន​ទន្ទឹង​រង់​ចាំ​ដំណឹង​បុត្រី​ព្រះ​អង្គ​យ៉ាង​អន្ទះសា។ ព្រះ​អង្គ​បាន​​​​គិត​ថា ​​​បុត្រី​​ទ្រង់​​​ត្រូវ​គេ​ធ្វើ​គត់​បាត់​ទៅ​ហើយ​ ​ហើយ​ព្រះ​អង្គ​ថែម​ទាំង​បាន​ធ្វើ​​​ពិធី​កាន់​​ព្រះរាជមណរៈទុក្ខ​ថែម​ទៀត​ផង។  ​ប៉ុន្តែ​​រំពេច​​នោះ ​​ព្រះ​អង្គ​ស្រាប់​តែ​បាន​ឃើញ​​​ព្រះ​រាជវាំង​ដែល​សាងសង់​ដោយ​អាឡាដាំង​នោះ​ស្ថិត​នៅ​កន្លែង​ដើម​វិញ។ ព្រះ​អង្គ​ក៏​ប្រញាប់ប្រញាល់​ទៅ​ ​​ព្រះ​រាជវាំង​ និង​​ទៅ​មើល​បុត្រី​ព្រះ​អង្គ​។

​អាឡាដាំង និង​​ព្រះ​​បុត្រី​ព្រះ​អង្គ​បាន​រង់​ចាំ​ព្រះ​អង្គ​ក្នុង​រោង​ជំនុំ​​ ​ហើយ​អាឡាដាំង​ក៏​បាន​រៀប​រាប់​រឿង​រ៉ាង​ដែល​បាន​កើត​ឡើង​​ថ្វាយ​ទ្រង់​ និង​ថែម​ទាំង​បាន​​បង្ហាញ​សាកសព​​​​បុរស​ចេះ​​​សិល្បសាស្ត្រ​​ដែល​អាឡាដាំង​បាន​សម្លាប់​​នៅ​អាហ្វ្រិក​ថែម​ទៀត​ផង​ ​ដែល​ធ្វើ​ឱ្យ​ព្រះ​ចៅ​ស៊ុលតង់​ជឿ​ជាក់​​ និង​​ទុក​ចិត្ត​​​គេ​​​ឡើង​វិញ​​។ ​ព្រះ​រាជពិធី​ជប់​លៀង​ និង​ពិសា​​ភោជនីយាហារ​ដ៏​ធំ​ត្រូវ​បាន​​ធ្វើ​ឡើង​រយៈ​ពេល​ដប់​ថ្ងៃ​ សម្រាប់​ការ​វិល​ត្រឡប់​​របស់​ព្រះ​អង្គ​ម្ចាស់​អាឡាដាំង​ និង​ព្រះ​នាង។ ​​​​

​​តាម​ពិត​ទៅ​បុរស​​ចេះ​​​សិល្បសាស្ត្រ​នោះ​នៅ​​មាន​​ប្អូន​ប្រុស​ម្នាក់​ទៀត​ ​​ដែល​​កាយ​សាហាវ​ និង​ខ្លាំង​ពូកែ​ជាង​​គេ​ទៅ​ទៀត។​ ​​ក្រោយ​ពី​បាន​ដឹង​ថា​ អាឡាដាំង​បាន​សម្លាប់​បង​ប្រុស​របស់​គេ​ហើយ​​ ​គេ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​​អាឡាដាំង​ភ្លាម​ ​ដើម្បី​សងសឹក​ឱ្យ​បង​ប្រុស​គេ។ ​គេ​បាន​ទៅ​ជួប​​ស្ត្រី ម្នាក់​ដែល​​មាន​​ឈ្មោះ​ថា​​​ ហ្វ៉ាទីម៉ា​ ដើម្បី​ប្រើ​ប្រាស់​នាង​ជា​ឧបករណ៍​​សម្លាប់​អាឡាដាំង។

​គេ​បាន​​លប​ចូល​ទៅ​ផ្ទះ​​ហ្វ៉ាទីម៉ា​ ​ហើយ​បាន​​​យក​​កាំបិត​ភ្ជង់​​​ចង្កេះ​​នាង​ ដោយ​ឱ្យ​នាង​ដោះ​សំលៀកបំពាក់​ចេញ​ ដើម្បី​តែង​ខ្លួន​ធ្វើ​ជា​រូប​នាង។ ​បន្ទាប់​មក​គេ​បាន​​​ប្ដូរ​សំលៀកបំពាក់​ជា​មួយ​នាង ផាត់​មុខ​ឱ្យ​ដូច​នាង​ រួច​ក៏​បាន​សម្លាប់​នាង​ចោល​​តែ​ម្ដង​។ ​​

​​គេ​បាន​ដើរ​ចូល​ទៅ​ក្នុង​រាជវាំង​របស់​អាឡាដាំង​ដោយ​​ប៉ុន​ប៉ង​​សម្លាប់​អាឡាដាំង​ឱ្យ​បាន។ នៅ​ពេល​ដែល​​រូប​គេ​​ដើរ​ចូល​ក្នុង​រាជវាំង​​ មនុស្ស​គ្រប់​គ្នា​​បាន​​ចូល​មក​​មើល​កក​កុញ ​​​ជុំ​វិញ​​ ​ដោយ​ខ្លះ​សុំ​ពរ​ជ័យ​​​​ ​ខ្លះ​ទៀត​​​សុំ​​ថើប​ដៃ​​​ ព្រោះ​​ពួក​គេ​គិត​ថា​​ ​​ជា​ហ្វ៉ាធីម៉ា​ពិត​ប្រាកដ​ ដែល​​គេ​ស្គាល់​ថា​​ ​ជា​ស្ត្រី​​​តាំង​សិល្ប​​​​គួរ​​ឱ្យ​គោរព​បូជា​​ម្នាក់។ ​​​សំឡេង​​ស្វាគមន៍​ហ៉ា្វធីម៉ា​​ បាន​លាន​​ឭ​រំពង​ទៅ​ដល់​​មហេសី​​អាឡាដាំង។ ​ព្រះ​​មហេសី​ក៏​បាន​​ឱ្យ​ទាសី​​ទៅ​មើល​​​។​ ទាសី​ ម្នាក់​ក៏​បាន​ទូល​ព្រះ​នាង​ថា​ ​​ស្ត្រី​ឈ្មោះ​ហ្វ៉ាធីម៉ា​​​មក។ ​​​

​​​ដោយ​មាន​ព្រះ​ទ័យ​ចង់​​​​ជួប​ និង​​​​​​ចង់​ស្គាល់​​​យូរ​ហើយ​ផង​​ ព្រះ​នាង​បាន​ឱ្យ​ទាសី​ហៅ​​​គាត់​​ឱ្យ​ចូល​គាល់។ ​នៅ​ពេល​បាន​ជួប ​ហ្វ៉ាធីម៉ា​​ ​បាន​​​ថ្វាយ​របស់​មួយ​ដែល​គេ​ប្រាប់​ថា​​ជា​​របស់​សក្ដិសិទ្ធិ​ដល់​​ព្រះ​នាង។ ​ព្រះ​នាង​បាន​​ហៅ​ស្ត្រី​នោះ​​​​ចូល​ទៅ​​អង្គុយ​ជិត​ ហើយ​ថែម​ទាំង​ចង់​​ឱ្យ​​​​ស្ត្រី​នោះ​រស់​​នៅ​​ក្នុង​វាំង​​​ជា​មួយ​​ព្រះ​នាង​​ជា​រៀង​រហូត​ថែម​ទៀត​ផង។ ​

​​ដោយ​សារ​ខ្លាច​​​​គេ​​​​សម្គាល់​អត្ត​សញ្ញាណ​បា​ មុន​នឹង​ចូល​រាជវាំង​​​​គេ​បាន​ប្រើ​ស្បៃ​មុខ​គ្រប​​យ៉ាង​ជិត​សល់​តែ​រង្វង់​ភ្នែក។

ព្រះ​នាង​បាន​​នាំ​គេ​ដើរ​ក្នុង​រាជវាំង​ ដោយ​បាន​​បង្ហាញ​​ទាំង​​​រោង​ជំនំ​ និង​របស់​របរ​មាន​តម្លៃ​មួយ​ចំនួន​ទៀត​ផង​ ហើយ​​​​ព្រះ​នាង​ក៏​​​​មាន​ព្រះ​សុវណ្ណី​សួរ​ទៅ​គេ​ថា​ តើ​​គេ​យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​ព្រះ​រាជវាំង​នេះ។ ​​​​​​​​

​ហ្វ៉ាធីម៉ា​ បាន​​ឆ្លើយ​តប​ទៅ​វិញ​ថា​ ៖ ​ពិត​ជា​ស្អាត​គ្មាន​ពីរ​មែន។

​តែ​សម្រាប់​ខ្ញុំ​ម្ចាស់​ ​ខ្ញុំ​ម្ចាស់​​យល់​ឃើញ​ថា​ ​រាជវាំង​នេះ​នៅ​​​​​ខ្វះ​វត្ថុ​មួយ​ទៀត។

​ព្រះ​នាង​បាន​​សួរ​ថា​ ៖ តើ​​នេះ​ជា​អ្វី​ទៅ?

​គេ​បាន​ឆ្លើយ​​តប​ទៅ​វិញ​ថា​ ៖ ​ប្រសិន​បើ​​​​​​មាន​​​ស៊ុត​​​ឥន្ទ្រី​​​​​ធំ​មួយ​ធ្វើ​ពី​​​ថ្ម​ចង​ភ្ជាប់​ពី​ប៉ម​ខាង​លើ​វាំង​នោះ​ ​​រឹត​តែ​កាន់​តែ​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត​ជា​មិន​ខាន។

​​​នៅ​ពេល​​​​​អាឡាដាំង​ត្រលប់​មក​​​​ពី​ប្រពាត​ព្រៃ​វិញ​ ​​ ​​ឮ​​តែ​មហេសី​​រំលឹក​ពី​​ស៊ុត​​ឥន្ទ្រី​មិន​ដាច់​ពី​​មាត់​សោះ​ហើយ​មាន​​ស្ថានភាព​​ហាក់​បី​ដូច​ត្រូវ​គេ​ដាក់​អំពើ​ វង្វេង​រង្វាន់​ឥត​មាន​ដឹង​អ្វី​ទាំង​​អស់។ ​ព្រះ​នាង​ ​​​មាន​​ព្រះ​សុវណ្ណី​ទាំង​រវើរវាយ​​ប្រាប់​ព្រះ​អង្គ​​ម្ចាស់​អាឡាដាំង​ថា​ ​​​​​៖

​-រាជវាំង​នេះ​​​បាត់​បង់​សម្រស់​ពិត​របស់​វា​អស់​ហើយ​ ព្រោះ​តែ​គ្មាន​​ពង​ឥន្ទ្រី​ចង​ភ្ជួរ​ពី​ប៉ម​ខាង​លើ។

​​​​អាឡាដាំង​ ​បាន​មាន​ព្រះ​បន្ទូល​ត្រលប់​វិញ​ថា ៖​

​-​កុំ​បារម្ភ​ព្រះ​មហេសី។ យើង​នឹង​រក​​ឱ្យ​ទាល់​តែ​បាន។

អាឡាដាំង​បាន​​ ​ប្រើ​​អារក្ស​ចង្កៀង​​ជប់​​​ស៊ុត​ឥន្ទ្រី​​ធ្វើ​ពី​ថ្ម​ដូច​អ្វី​ដែល​ព្រះ​នាង​​​បាន​ប្រាប់។ ស្រាប់​តែ​ភ្លាម​នោះ​​​ អារក្ស​ចង្កៀង​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ដាក់​ ​​ដែល​ធ្វើ​ឱ្យ​​​រង្គើ​ទៅ​ដល់​​​​ប៉ម​រាជវាំង​​ទាំង​មូល។

​​អារក្ស​បាន​ស្រែក​​​ខ្លាំង​ៗ ​ដោយ​ថែម​ទាំង​បង្ហូរ​ទឹក​ភ្នែក​​​ផង​​ថា​ ៖

-​​​​វា​នៅ​​តែ​មិន​គ្រប់​គ្រាន់​ឡើយ​ ​​​​ចំពោះ​អ្វី​ដែល​ខ្ញុំ​បង្កើត​ឱ្យ​លោក​​ម្ចាស់។ ​​លោក​ម្ចាស់​គួរ​តែ​បញ្ជា​ខ្ញុំ​ឱ្យ​ទៅ​​​យក​​ម្ចាស់​របស់​ខ្ញុំ​​​​​មក​ចង​ភ្ជួរ​ពី​លើ​ប៉ម​​នោះ​វិញ​ប្រសើរ​ជា​ជាង​មែន​ទេ?

​លោក​​ដឹង​ទេ​​ថា​ ​លោក​ម្ចាស់​​ ព្រះ​នាង​ និង​រាជវាំង​ទាំង​មូល​នេះ​​​​​​​នឹង​​រលាយ​ជា​ផេះ​​មិន​ខាន​​ ​​ប្រសិន​​បើ​​​​​ព្រម​ធ្វើ​ដូច​ព្រះ​នាង​មាន​ព្រះ​បន្ទូល​​​​នោះ។ ​​​​​នេះ​​គឺ​ជា​ល្បិច​កល​​របស់​​​​ប្អូន​ប្រុស​​​​បុរស​ចេះ​សិល្បសាស្ត្រ​ដែល​លោក​ម្ចាស់​បាន​សម្លាប់​នោះ​។ គេ​ប៉ុន​ប៉ង​សម្លាប់​លោក​ម្ចាស់​​ និង​បំផ្លាញ​រាជវាំង​នេះ​ចោល។ ​គេ​កំពុង​តែ​បន្លំ​ខ្លួន​ជា​​​ហ្វ៉ាធីម៉ា។ គេ​បាន​ដាក់​អាគម​ដល់​ព្រះ​នាង​ ដើម្បី​ឱ្យ​ព្រះ​នាង​បង្ខំ​លោក​ឱ្យ​ធ្វើ​បែប​នេះ។ ​ថែ​រក្សា​ខ្លួន​ណា​លោក។ ​ខ្ញុំ​លា​ហើយ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ ​អារក្ស​ចង្កៀង​ក៏​រលាយ​ខ្លួន​បាត់​​ស្រមោល​ទៅ។

​​បន្ទាប់​ពី​បាន​ដឹង​រឿង​​​នេះ​ហើយ​ ​អាឡាដាំង​បាន​បញ្ឆោត​ឱ្យ​ហ្វ៉ាធីម៉ា​​ បង្ហាញ​ខ្លួន​ រួច​ក៏​សម្លាប់​គេ​បាន​សម្រេច​​។ ​​​​​​

ចាប់​តាំង​ពី​ពេល​នោះ​មក​ ​អាឡាដាំង​​បាន​រស់​នៅ​យ៉ាង​សុខ​សាន្ត​​ ហើយ​គេ​​ក៏​បាន​ឡើង​សោយរាជ្យ​បន្ត​ពី​​ព្រះ​ចៅ​ស៊ុលតង់​​​​​បាន​ជា​ច្រើន​ព្រះ​វស្សា​ និង​​​មាន​​ឈ្មោះ​ល្បី​រន្ទឺ​រហូត​មក៕

ចុចអាន អាលីបាបានិងចោរ៤០នាក់

អាលីបាបានិង​ចោរ​៤០​នាក់ (ដកស្រង់​ពី​ ១០០១​ យប់)
ចុចអាន នាងcinderala

ក្នុងចំណោមរាត្រីទាំង១០០១របស់នាង Sheherazade មានតំណាលថា កាល​ពី​យូរលង់​មក​ហើយ នារាជនគរសារាហ្វហ្សាន ​នៃ​អាណាចក្រ​ពែក្ស​ មានគ្រួសារកសិករចំណាស់ជរាម្នាក់ពោះម៉ាយ មានកូនប្រុស ​ពីរ​នាក់បង​ប្អូន​គឺខាស្ស៊ីម និង អាលី បាបា។

ដឹងថា​ខ្លួនជិតចូលមរណា កសិករបានហៅ​កូនៗមកផ្តាំថា ៖«ចូរខាស្ស៊ីមជាបង ឯងចេះរក្សាប្អូនប្រុសតាម​ជ្រោមជ្រែងគ្នា ចំណែកឯងជាប្អូន ខុសត្រូវម្តេចក្តី ចូរគោរពស្រលាញ់បង ការពារបង!»

ចំណេរកាលក្រោយ ខាស្សីមមាន​ភាពវៃឆ្លាតក៏បាន​រៀបការ​ជា​មួយ​ធីតា​​ត្រកូល​អភិជន និង​បាន​រស់​នៅ​ក្នុង​ជីវភាព​ដ៏​ស្ដុកស្ដម្ភ។ ដោយសារ​បុរស​ជា​បង​និង​បង​ថ្លៃ​ស្រី​នោះ​មា​ន​ចរិត​កំណាញ់​និង​មិន អើពើ​រក្សា​ប្អូន អាលីបាបា​រស់នៅ​ដោយ​លំបាកលំបិន​ជាមួយ​ភរិយា​កូនប្រុស​និង​សត្វ​លា​កម្សត់កម្រ​មួយ​កេរ​ពី​ឪពុក​ជាមួយ​​របរ​កាប់​អុស​បាន​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ​។

ថ្ងៃ​មួយ ពេល​ដែល​ អាលី បាបា ចូល​ទៅ​កាប់​អុស​នៅ​ក្នុង​ព្រៃ​ជ្រៅ មួយ គាត់​បាន​បន្ត​ដំណើរ​ឆ្ងាយ​ទៅៗ​ដោយសារ​គាត់​ចង់​រក​បាន​កន្លែង​ដែល​មាន​ព្រៃឈើ​ច្រើន​ជាង​សព្វ​មួយ​ដង។​ដោយ​នឿយហត់​ខ្លាំង​គាត់​លាក់លៀម​ជា​ជំនិះ​នៅ​ក្រោម​ដើមឈើ​ធំ​មួយ​ហើយ​ស្រវា​ឡើង​លើ​មែក​ឈើ​ដ៏​សាខា​នោះ​ដេក​មួយ​ស្រឡេត​យក​កម្លាំង​។

សំឡេង​អ៊ូអរ​មួយ​បាន​ដាស់​គាត់​អោយ​ភ្ញាក់ ឡើង​មមីងមមាំង​ហើយ​ពីលើ​ប្រគាប​ឈើ​​គាត់​បាន​ឃើញ​មនុស្ស​ជិះ​សេះ​មួយ​ក្រុម​ហុយ​ដី​ផ្អោង​សំដៅ​មក​។

“១០០ភាគរយពួកវាជាចោរព្រៃ!ព្រះជាម្ចាស់​សូម​ជួយ​លាក់​កំបាំង ខ្ញុំ​អោយ​គេច​ចេញ​ពី​អាសន្ន​មរណា​ក្នុង​គ្រា​នេះ​អោយ​បាន ផង!ខ្ញុំមាន​ប្រពន្ធ​និង​កូន​នៅផ្ទះ​ដែល​មិនអាច​ស្លាប់​ក្នុង​ដៃ​ពួកវា​បាន​ដាច់ខាត​!”

ដោយ​អារម្មណ៍​ភ័យ​ខ្លាច​អាលី បាបា បា​សម្ងំ​លាក់​ខ្លួន​លើ​ដើម​ឈើ​សូម្បី​ដង្ហើម​ស្ទើរ​មិន ហ៊ាន​ដក។ ក្រុម​ជិះ សេះ​បាន​បញ្ឈប់​ជំនិះ​នៅ​មុខ​ជញ្ជាំង​ភ្នំ​ក្បែរ​ទី ពួន​លាក់ខ្លួន​របស់​អ្នក​កាប់ អុស​ក្រីក្រ​​។ពួក នោះ​​មាន​គ្នា​៤០​នាក់​​ដោះ​បង្ហៀរ​សេះ ​ចង​នៅ​នឹង​ដើម​ឈើ​ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​លោត​ចុះមក​ដី​ដោយ​ស្វាហាប់​ក្នុង​​សំលៀកបំពាក់​សមសួន​ជាង​គេ​ដែល​ អាលី បាបា​ទំនង​​ថា​ជា​មេក្រុម។ម្នាក់​នោះ​មាន​ភ្នែក​ធំៗ ពុក​ចង្ការ​ក្រាស់ និង​ថ្ងាស់ខ្ពស់​ពោរពេញ​ដោយអំណាច​។គេដើរ​ជ្រែក​កូន​គុម្ពោត​ព្រៃ ទៅ​ឈរ​នៅ​ចំ​ពី​មុខ​ជញ្ជាំង​ភ្នំ​ហើយ​​និយាយ​ថា៖

“បើក សេសាម!”

គេ​និយាយ​វា​បី​ដង​ល្មម​អោយ អាលី បាបា ចាំ​បាន​ហើយ​ជញ្ជាំង​នោះ​ក៏​របើក ខ្វាក​ចេញ​ជា​រូបរាង​ទ្វារ​ធំ​មួយ​សម្រាប់​អោយ​ពួកគេ​ចូល​ទៅ​ខាងក្នុង​បាន។អាលីបាបា​ញី​ភ្នែក​ស្ទើរ​មិន ជឿ ហើយ​គាត់​ចំហ​មាត់​ធ្លុង។រំពេ ជ​នោះ​គាត់​ប្រមូល​បាន​ស្មារតី​មកវិញ​នៅ​ចន្លោះ​ភាព​ភិតភ័យ​និង​ត្រេកអរ​ហើយ​នឹក​ឃើញ​ទន្ទេ​ពាក្យ​ថា “បើក សេសាម!” ។​

នៅ​ខាងក្រោម​ឯណេះ​ពេល​ទ្វារ​ថ្ម​របើក ក្រុម​ចោរព្រៃ​ហក់​ចុះ​ពី​សេះ​ព្រូ​ៗ​ហើយ​ដើរ​ចូល​ទៅ​ក្នុង​ដោយ​មាន​ជញ្ជូន​របស់​របរ​លើ​ខ្នង​សត្វ​ជា​សន្ធឹក​ចូល​ទៅ​ផង។ចុងក្រោយ​មេ​ក្រុម​ពួក​នោះ​ក្រឡេក​មើល​ឆ្វេង​ស្តំា​អោយ​ទុកចិត្ត​ថា​គ្មាន​គេ​ឃើញ​សកម្មភាព​ពួកវា​ទើប បែរ​មក​រក​រូង​នោះ​ហើយ​ដើរ​​ចូល​ទៅ​តាម​ក្រោយ។​ទ្វារ​ក៏​បិទ​ទៅវិញ​ក្រាក​ដោយ​ខ្លួន​វា។

“ពួក នេះ​លួច​របស់​របរ​អ្នកជំនួញ​អ្នកដំណើរ​នានា​បាន​សន្ធឹក​ហើយ​នាំគ្នា​យក​មក​លាក់​នៅ​កន្លែង​នេះ​ច្បាស់លាស់​!ក្នុង​រូង​នោះ​ប្រាកដ​ជា​មាន​ទ្រព្យសម្បាច់​របស់ ពួកវា​យ៉ាង​មហាសាល!”អ្នក​កាប់ អុស​ក្រីក្រ​គិត​ម្នាក់​ឯង​ដោយ​សរសើរ​សំណាង​ខ្លួន​ផង។

​អាលី បាបា ត្រូវ​បង្ខំ​ចិត្ត​ពួន​សម្ងំ​លើ​ដើម​ឈើ​មិន​ហ៊ាន​ចុះ​ដី​ទេ​ព្រោះ​ខ្លាច​ពួកគេ​ចេញ​មក​ជួនគ្នា​ព្រោះ​​ចាប់​ខ្លួន​សម្លាប់​បំបិទមាត់​។ ទី​បំផុត​ទ្វារ​បើក​សាជាថ្មី ហើយ​ចោរ​ទាំង​៤០​នាក់​ចេញ​មក​ក្រៅ។ ប្រធាន​ក្រុម​ដែល​ចូល​ក្រោយ​គេ​បែរជា​ចេញ​មក​មុន​គេ ហើយ​ឱ្យ​កូន​ចៅ​ចេញ​ផុត​អស់​សិន​មុន​ពេល

សូត្រ​បាលី​​បិទ​ទ្វារ​ដោយ​និយាយ​ពាក្យ​​ថា​ “បិទ សេសាម!”

ពួកគេ​ពាក់​បង្ហៀរ​សេះ​រៀងៗ​ខ្លួន រួច​ឡើង​លើ​ខ្នង​សេះ ប្រធាន​ក្រុម​នាំ​មុខ​ត្រលប់​ទៅ​​វិញ​តាម ទិស​ដែល​ពួក​គេ​​បាន​មក​មុន​នេះ។ ទាល់​តែ​ស្នូរ​ជើង​សេះ​ទៅ​ឆ្ងាយ​សន្លឹម​ហើយ​ទើប​អាលី​ បាបា​ សម្រូត​ខ្លួន​ចុះ​ពី​ដើម​ឈើ​ជ្រែក​គុម្ពោត​ព្រៃ​ សំដៅ​ទៅ​ជញ្ជាំង​ភ្នំ​​ហើយ​ស្រែក​​ថា “បើក សេសាម!”។ស្រែក​បាន​បី​ដង​តាម​បាលី​ដែល​ខ្លួន​លួច​ទន្ទេញ​ចាំ  ទ្វារ​ក៏​បើក។

អាលី បាបា ​ភ្ញាក់ផ្អើល​ដោយសារ​​ពន្លឺ​ព្រះអាទិត្យ​ចាំង​ច្បាស់ បំភ្លឺ​ពេញ រូង​នោះ​ដែល​មុន​នេះ​គាត់​គិត​ថា​អាច​នឹង​ងងឹត​ស្លុប​ត្រូវ​ការ​ចន្លុះ​បំភ្លឺ​ហើយ​គាត់​គ្មាន​អ្វី​ក្នុង​ដៃ​ទេ​។តាមពិត​នោះ​ជា​​រូង​ភ្នំ​សម្ងាត់​​​ដែល​ត្រូវ​បាន​ជីក​​ខូង​ដោយ​ដៃ​មនុស្ស​​ក្នុង​សណ្ឋាន​ជា​ទូ​ដែក​ហើយ​អោយ​​ទទួល​ពន្លឺ​ពី​រន្ធ​តាម​​ពិតាន។

ដែល​រឹតតែ​អស្ចារ្យ​នោះ គឺ​គាត់​ឃើញ​មាន​រមូរ​សំពត់​សូត្រ​ដាក់​គរ​លើ​គ្នា លើស​ហាង​ធំៗ​ក្នុង​រាជធានី​ទំាង​ពួង​ហើយ​មាស​និង​ប្រាក់​ពូន​ជា​ពំនូក ត្បូង​មាន​តម្លៃ អលង្ការី​មក​ពី​ប្រទេស​នានា​ព្រម​ទាំង​វត្ថុ មាន​តម្លៃ​ជាច្រើន​ឥតគណនា​ទៀត។

“មិនមែន​អា​ពួក​៤០នាក់នោះ​ប្លន់​បាន​របស់​ច្រើន​ដល់​ម្លឹង​ទេ!រូង​នេះ​គួរតែ​តមក​តាំងពី​ជំនាន់​ដូនតា​របស់​ពួកវា​ទើប​សម។ទោះ​យ៉ាងណា​ នេះ​ជា​វាសនា​ដែល​ព្រះ​អាឡោះ​ផ្ដល់​មក​អោយ​ខ្ញុំ!” គាត់​គិត​ដោយ​រីករាយ​ហើយ​ឈាន​ចូល​ទៅ​បន្ទាប់​មក​​ចូ​ទ្វារ​ក៏​បិទ​ពី​ក្រោយ​គាត់។

គាត់​មើល​អ្វីៗ​ផ្សេង​ក្រៅ​ពី​មាស​ទេ​ហើយ​​​យក​ស្បោង​មាស​សម​ល្មម​​តាម​ដែល​លា​កម្សត់កម្រ​​របស់​ដែល​កំពុង​ស៊ី​ស្មៅ​នៅ​ខាង​ក្រៅ​អាច​ដឹក​រួច ។

គាត់​លី​​វា​ចេញ​ម​ក​ហើយ​ដាក់​លើ​ខ្នង​លា​ដោយ​និយាយ ថា៖

“សម្លាញ់​អើយ!នេះ​ជា​អំណោយ​របស់​ព្រះ​សម្រាប់​បញ្ចប់​ភាព​ក្រ​វេទនា​របស់​ពួក​យើង!”។

អាលីបាបា​ដ៏​ឆ្លាតវៃ​បាន​រៀប​បាច់​អុស​គ្រប​ពី​លើ​ស្បោង​មាស​ហើយ​មិន​ភ្លេច​ងាក​ក្រោយ​ស្រែក​ពាក្យ​បាលី​ថា “បិទ សេសាម!” រួច​ទើប​រលះរលាំង​ចាកចោល​ទីនោះ​​ត្រឡប់​​ទៅ​ផ្ទះ​វិញ​។

ពេល​ព្រលប់​ហើយ​ទើប​គាត់​ទៅ​ដល់​ភូមិ​ដោយ​ស្រូតរូត​បរ​សេះ​ចូល​ក្នុង​ទីធ្លា​ផ្ទះ​ដ៏​ទ្រុឌ​ទ្រោម​នោះ​ហើយ​ប្រវា​ទាញ​​បិទ​ទ្វារ​របង។ គាត់​លី​ស្បោង​មាស​ទៅ​ជួប​ប្រពន្ធ​គាត់​ បន្ទាប់​ក៏​ចាក់​រលាក់​មាស​ចេញ​មក​នៅ​ចំពោះ​មុន​នាង។ នាង​ភ្ញាក់ផ្អើល​និយាយ​មិន​ចេញ​តែ​បន្ទាប់​មក​គាត់​បាន​ប្រាប់​នាង​តាម​ដំណើរ​រឿង​រហូត​ដល់​នាង​យល់​ការណ៍​ហើយ​អាលី បាបា បង្គាប់​ប្រពន្ធ​ឱ្យ​រក្សា​អាថ៌កំបាំង​នេះ​ និង​រិះរក​វិធី​លាក់​​កប់​មាស​ទាំង​នោះភ្លាមៗ។

ដើម្បី​ដឹង​ចំនួន​មាស ពេល​អាលី បាបា​កំពុង​ជីក​រណ្ដៅ​ទៅ នាង​ភរិយា​បាន​រត់​ទៅ​ផ្ទះ​បងថ្លៃ​​រក​ខ្ចី​ជញ្ជីង​​មក​ថ្លឹង​មាស​ទាំង​នោះ។ ​ប្រពន្ធ​របស់ ខាស្ស៊ីម​ដោយសារ​ដឹង​ថា អាលី បាបា រស់​នៅ​ក្នុង​ជីវភាព​ដ៏​ក្រីក្រ បង​ថ្លៃ​ស្រី​ម្នាក់​នេះ​ក៏​កើត​មន្ទិល​ចង់​ដឹង​ថា តើ​កាល​ដែល​ពួកគេ​មក​ខ្ចី​ជញ្ជីង​នេះ​គឺ​ដើម្បី​​ថ្លឹង​គ្រាប់​ធញ្ញជាតិ​អ្វី​ទៅ។ច្នោះ នាង​មាន​កល​ក៏​ប្រើ​ល្បិច​លាប​ខ្លាញ់​ចៀម​នៅ​នឹង​បាត​ជញ្ជីង។​ ភរិយា​របស់​អាលី បាបា មក​ដល់​ផ្ទះ​ក៏​ប្រញាប់ប្រញាល់​ចាប់​មាស​ថ្លឹង។ ពេល​ដឹង​ចំនួន​ជាក់លាក់​ហើយ នាង​ក៏​យក​ជញ្ជីង​ទៅ​សង​ប្រពន្ធ​ ខាស្ស៊ីម​ វិញ​ដោយ​មិន​បាន​ចាប់​អារម្មណ៍​ពី​កម្ទេច​មាស​តូច​មួយ​ជាប់​នៅ​នឹង​បាត​ជញ្ជីង។

ស្ត្រី​អភិជន​មាន​គំនិត​មិនល្អ​ជា​​ភរិយា​របស់​ ខាស្ស៊ីម​ រសាប់រសល់​នៅ​មិន​សុខ​ដោយសារ​តែ​ដឹង​ពី​ការ​យក​ជញ្ជីង​ទៅ​ថ្លឹង​មាស​នេះ។ ពេល​ដែល​ប្ដី​មក​ដល់​ផ្ទះ​នាង​ចាប់​ទាញ​ដៃ​គាត់​មក​រអ៊ូ​ដាក់​ថា៖​”ខាស្ស៊ីម ប្អូន​ប្រុស​របស់​អ្នក​​មាន​ទ្រព្យ​ច្រើន​ជាង​អ្នក​ រហូត​ដល់​គេ​គ្មាន​កម្លាំង​រាប់វាតែ​គេ​យក​ជញ្ជីង​ទៅ​ថ្លឹង”។

ខាស្ស៊ីម ឱ្យ​ភរិយា​ខ្លួន​ពន្យល់​ពី​ហេតុផល​ នាង​ក៏​បង្ហាញ​កម្ទេច​មាស​​ជាប់​នឹង​បាត​ជញ្ជីង​ដែល​ប្រពន្ធ​របស់ អាលី បាបា បាន​ខ្ចី​ទៅ​ថ្លឹង​។

ដោយ​អំណាច​ចិត្ត​លោភ​ខាស្ស៊ីម​ ពិត​ជា​ចង់​ដឹង​ការ​ពិត​ខ្លាំង​ណាស់ ពេញ​មួយ​យប់​នោះ​គេ​ដេក​មិន​លក់​ទេ។ ព្រលឹម​ឡើង ព្រះ​អាទិត្យ​មិន​ទាន់​រះ​ផង​គេ​ក៏​ចេញ​ដំណើរ​ទៅ​ផ្ទះ​របស់​ អាលី បាបា។ ជួប​ អាលី បាបា ភ្លាម ខាស្ស៊ីម លើក​កម្ទេច​មាស​បង្ហាញ​ ហើយ​និយាយ​ថា៖

“អាលី បាបា ឯង​ធ្វើ​ពុត​ជា​ក្រីក្រ ប៉ុន្តែ​ឯង​យក​ជញ្ជីង​មក​ថ្លឹង​មាស”។

អាលី​ បាបា គ្មាន​អ្វី​លាក់លៀម​ទេ គាត់​យល់​ថា​ខាស្សីម​ជា​បង​បង្កើត​ក៏​សារភាព​រឿងរ៉ាវ​​ទាំង​អស់​ប្រាប់​ព្រម​ទំាង​បង្ហាញ​មាស​និង​​​ចែក​​មួយ​ចំណែក​ឱ្យ​ទៅ​ ទៀត។ តែ​បាន​មាស​មួយ​ចំណែក​ហើយ ខាស្ស៊ីម នៅតែ​យល់ថា​មិន​ស្កប់​ទើប​និយាយ​លួង​ប្អូនប្រុស​ថា ៖

“ប៉ុន្តែ​បង​ត្រូវ​តែ​ដឹង​ពី​កន្លែង​យក​ទ្រព្យ​នោះ​ផង​បើ​ឯង​ពិត​ជា​ស្មោះត្រង់​និង​បង”

តាម​ពិត​ទៅ​ អាលី បាបា មិន​ចង់​អោយ​មាន​រឿង​វែងឆ្ងាយ​ជាមួយ​ពួក​ចោរព្រៃ​ទេ​ប៉ុន្តែ​ដោយ​ខាស្សីម​ចេះ​វិធី​លួងលោម​ទើប​គាត់​ដាច់ចិត្ត​ប្រាប់​ពី​ទី​កន្លែង នោះ​ដោយ​ថែម​ទាំង​ប្រាប់​បាលី​បើក​បិទទ្វារ​រូង​ភ្នំ​ច្បាស់លាស់​ផង។​

ខាស្ស៊ីម ចេញ​ពី​ផ្ទះ​ អាលី បាបា ទៅ​ដោយ​គិត​ក្នុង​ចិត្ត​ថា នឹង​ក្លាយ​ជា​អ្នកមាន​បំផុត​លើ​លោក​នេះ​តាមរយៈ​សំណាង​ដែល​មាន​ក្នុង​ដៃ​ម្ល៉ោះ​ហើយ​​ព្រឹក​ព្រលឹម​ស្រាង​ៗ​សឹង​មិនទាន់​ បុរស​នេះ​​រៀបចំ​សេះ​ដប់​ក្បាល​ចេញ​ដំណើរ​ទៅ​។ មិន​យូរ​ប៉ុន្មាន​គាត់​បាន​រក​កន្លែង​ និង​រូង​ភ្នំ​​នោះ​ឃើញ​មែន។

ខាស្ស៊ីម និយាយ​ទៅ​កាន់​ជញ្ជាំង​ថ្ម​៣​ដង​​ថា “បើក សេសាម!” ។ទ្វារ​បើក​ និង​បិទ​​ទៅ​វិញ​ពេល​គាត់​ចូល​ទៅ​ក្នុង​ផុត។ ​មាស​ប្រាក់​​​ កែវ​កង បទុម​សូរ្យកាន្ត ទាំង​ឡាយ​នៅ​ទីនោះ​បាន​ធ្វើ​អោយ​ចិត្ត​លោភលន់​ហួស ពន់​ប្រមាណ​របស់​គាត់​គ្រប​បិទបាំង​លើ​សតិបញ្ញា​គាត់​អស់​រលីង។

​គាត់​នៅ​ឈរ​សម្លឹង​ភ្លឹក​យូរ​ណាស់​ទម្រាំ​ដឹង​ថា​ត្រូវ​យក​មួយ​ណា​ចោល​មួយ​ណា​ព្រោះ​ចិត្ត​គាត់​ចង់បាន​ទំាំង​អស់​តែ​ម្ដង។

ខាស្សីម​​ប្រញាប់ប្រញាល់​ប្រមូល​ទ្រព្យ​ទាំង​នោះ​យ៉ាងច្រើនណាស់​ព្រោះ​គាត់​មាន​សេះ ជាច្រើន​ចាំ​នៅ​ខាងក្រៅ​សម្រាប់​ដឹក​ទៅ​ផ្ទះ។​ទីបំផុត​គាត់​​​រៀបចំ​រួចរាល់​របស់​របរ​ដាក់​លើ​សេះ​បន្តបន្ទាប់​រហូត​ដល់​ស្បោង​ចុងក្រោយ​ដើម្បី​ចេញ​ដំណើរ​គាត់​ស្រាប់​តែ​​រក​នឹក​​ពាក្យ​ដើម្បី​បើក​ទ្វារ​ចេញ​​មិន​ឃើញ​គឺ​ភ្លេច​សូន្យ​ឈឹង​ដោយសារ​ការ​អន្ទះអន្ទែង​និង​កោលាហល​របស់​គាត់​ពេញ​មួយ​ថ្ងៃ​ចំពោះ​​ទ្រព្យ​មរតក​ពី​ក្រុម​ចោរ​ព្រៃ។

គាត់​មិន​និយាយ​ថា បើក​ សេសាម! បែរ​ជា​ទៅ​និយាយ​ថា បើក បាលី! គាត់​ព្យាយាម​និយាយ​ឈ្មោះ​គ្រាប់​ធញ្ញជាតិ​ជា​ច្រើន លើក​លែង​តែ​ឈ្មោះ​ដែល​ត្រូវ​មួយ​នោះ​ចេញ ដូច្នោះ​ហើយ​ទ្វារ​នៅ​តែ​បិទ​ជិត។

ពេល​វេលា​ចេះ​តែ​កន្លងទៅ​ដោយ​ទុក​អោយ​បុរស​នេះ​​ភ័យ​ស្លន់ស្លោ​រហូត​ដល់​ថ្នាក់​​ពាក្យ​ដែល​​ត្រូវ​ប្រើ​សម្រាប់​​បើក​ទ្វារ​នេះ​ទំាងស្រុង។

អំឡុង​ពេល​ថ្ងៃ​ត្រង់​ពួក​ចោរ​ប្លន់​បាន​ត្រលប់​មក​រូង​ភ្នំ​វិញ ហើយ​ឃើញ​សេះ​របស់​ ខាស្ស៊ីម ដើរ​ចរច្រប់​ស៊ី​ស្មៅ​ដោយ​មាន​ហិប​ប្រាក់​យ៉ាង​ធំ​នៅ​លើ​ខ្នង​ផង។ ឃើញ​បែប​នេះ​ពួក​គេ​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​នាំ​គ្នា​ដក​ដាវ​រួច​សំដៅ​ទៅ​ទ្វារ​ដែល​បើក​ឡើង​បន្ទាប់​ពី​មេ​ក្រុម​និយាយ​ថា “បើក សេសាម!”

ខាស្ស៊ីម បាន​ឮ​សំឡេង​ជើង​សេះ​ដឹង​ថា​ ជីវិត​របស់​ខ្លួន​អាច​នឹង​ត្រូវ​បោះ​ចោល​នៅ​ទី​នេះ​ហើយ ដូច្នេះ​គេ​បាន​ប្រុងប្រៀប​ខ្លួន​ខណៈ​ដែល​ទ្វារ​បើក​គេ​បាន​លោត​ចេញ​មក​ក្រៅ​និង​រុញ​មេក្រុម​ចោរ​ឱ្យ​ដួល ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​គ្មាន​ប្រយោជន៍​ដែរ ពួក​ចោរ​ដែល​មាន​ដាវ​គ្រប់​ដៃ​ប្រើ​ពេល​មិន​យូរ​ទេ​ក៏​សម្លាប់​គាត់​បាន។

ពេល​ចូល​ដល់​ក្នុង​រូង​ពួក​គេ​ឃើញ​​មាសប្រាក់​រប៉ាត់រប៉ាយ​ គួរ​អោយ​សង្ស័យ។

“ហេតុអ្វី​មាន​គេ​ដឹង​អាថ៌កំបាំង​របស់​ពួក​យើង?ក្រៅ​ពី​អា ម្នាក់​នេះ​មាន​អ្នកណា​ទៀត​ដែរ​ទេ?”

នេះ​ជា​ប្រស្នា​ដែល​មេចោរ​មិន អាច​រស់​សុខ​បានទេ​បើ​គេ​រក​មិន​ឃើញ​ឫសគល់​វា​។ដូច្នេះ​គេ​បែក​គំនិត​ថា​នឹង​កាត់​សព​ខាស្សីម​ជា​បួន​កំណាត់​ចងបន្តោក​លើ​ជញ្ជាំង​ភ្នំ​នោះ​ដើម្បី​កម្លា​កុំ​អោយ​មាន​គេ​ហ៊ាន​មក​ក្បែរ។ រួច​រាល់​ពួក​គេ​ក៏​ចាកចេញ។

យប់​កាន់​តែ​ជ្រៅ ភរិយា​របស់​ ខាស្ស៊ីម កាន់​តែ​ព្រួយ​បារម្ភ​ឡើង។ទ្រាំ​មិន​បាន​នាង​ក៏​ចេញ​សំដៅ​ទៅ​ផ្ទះ​របស់​ប្អូន​ថ្លៃ​ប្រុស​ ហើយ​និយាយ​ប្រាប់​គេ​ថា​ប្ដី​របស់​ខ្លួន​បាន​ទៅ​​រូង​ភ្នំ​នោះ​តាំង​ពី​ព្រលឹម​ងងឹត​មិន​ឃើញ​មកវិញ​សោះ។ អាលី បាបា ដឹង​ថា​គ្រោះថ្នាក់​នៅ​បង្កើយ​តែ​គេ​ខំ​ប្រឹង​លួងលោម​នាង​ឱ្យ​ស្ងប់​ចិត្ត ឯ​ខ្លួន​ស្អែក​ឡើង​ភ្លាម​​ក៏​ចេញ​ទៅ​ព្រៃ​ដើម្បី​ស្វែង​រក​បងប្រុស។ វត្ថុ​ដំបូង​ដែល​ អាលី បាបា ឃើញ​គឺ​សព​បង​ប្រុស​របស់​គាត់។គាត់​ស្រែក​យំ​ហើយ​ឡើង​ស្រាយ​សព​ចុះ​មក។

សភាព​សព​ធ្វើ​អោយ​អាលីបាបា​ដឹង​ថា​គួរ​ធ្វើ​យ៉ាងណា ដូច្នោះ គាត់​ប្រមូល​សព​រៀបចំ​ដាក់​លើ​ខ្នង​សេះ​មួយ ហើយ​​មាសប្រាក់​បន្ថែម​ដាក់​លើ​ខ្នង​សេះ​ពីរ​ផ្សេង​ទៀត​បិទបាំង​ដោយ​បាច់​អុស​រួច​ទើប​ត្រលប់​ទៅ​ផ្ទះ​វិញ។ គាត់​បរ​សេះ​ពីរ​ដែល​ដឹក​មាស​ប្រាក់​ចូល​ទីធ្លា​ផ្ទះ ហើយ​មួយ​ទៀត​ដែល​ដឹក​សព​ទៅ​ផ្ទះ​របស់ ខាស្ស៊ីម។

នាង​ម៉ូជាណា ដែល​អាលី បាបា ស្គាល់​ថា​ជា​ទាសករ​ក្លាហាន និង​ឆ្លាតវៃ​របស់​បង​ខ្លួន​​បាន​រត់​មក​បើក​ទ្វារ។ ស្រាយ​របស់​ចេញ​ពី​ខ្នង​សេះ​ហើយ​អាលី បាបា និយាយ​ទៅ​កាន់​នាង​ថា “នេះ​ជា​សព​បង​យើង​​ដែល​ត្រូវ​ជា​ម្ចាស់​ដ៏​មានគុណ​របស់​នាង!គាត់​ត្រូវ​គេ​សម្លាប់ ប៉ុន្តែ​ជា​ការ​គោរព​គាត់ យើង​ត្រូវ​ការ​លាក់កំបាំង​សភាព​ស្លាប់​របស់​គាត់​ធ្វើ​ដូច​គាត់​ជា​អ្នក ស្លាប់​ដោយ​​ជំងឺ​នៅ​លើ​គ្រែ​វិញ​នាង​ត្រូវ​ធ្វើ​រឿង​នេះ​អោយ​បាន​ស្ងាត់​ល្អ​ដើម្បី​ម្ចាស់​របស់​នាង​ម៉ូជាណា “។

ភរិយា​របស់​ ខាស្ស៊ីម ឃើញ​ជោគ​វាសនា​របស់​ស្វាមី​នាង​ហើយ ក៏​យំសោក​បោក​ខ្លួន​គួរ​ឱ្យ​សង្វេគ ប៉ុន្តែ​អាលី បាបា ប្រាប់​ថា​នឹង​ទទួល​ឱ្យ​នាង​ទៅ​រស់​នៅ​ជា​មួយ​គ្រួសារ​របស់​គាត់​ ប្រសិន​បើ​នាង​ព្រម​ស្ដាប់​តាម​គាត់​និង​ទុក​កិច្ចការ​ទាំង​ឡាយ​ទាក់ទង​នឹង​សព​របស់​ខាស្ស៊ីម ​ឱ្យ​ ម៉ូជាណា​និង​គាត់​ជា​អ្នក​ចាត់ចែង ។ស្ត្រី​​នោះ​គ្មាន​សង្ឃឹម​ក្រោយពេល​ក្លាយ​ជា​មេម៉ាយ​ក៏​យល់​ព្រម​ប្រគល់​វាសនា​អោយ​ប្អូន​ថ្លៃ​និង​ស្ដាប់​តាម​គេ​គ្រប់​ពាក្យ។

ដើម្បី​ដំណើរការ​បំភន្ត័​អ្នកផង ម៉ូជាណា បាន​រត់​ទៅ​ផ្ទះ​ឱសថ​ហើយ​ទិញ​សូន​គុលិកា (ថ្នាំ​គ្រាប់​មូល​តូចៗ)​ ខ្លះៗ។ នាង​ប្រាប់​អ្នក​លក់​ថ្នាំ​ថា “ម្ចាស់​ប្រុស​​របស់​ខ្ញុំ​បាយ​មិន​បាន​សម្រាន្ត​មិន​លក់​គ្មាន​នរណា​ដឹង​ថា គាត់​មាន​ទុក្ខ​សោក​អ្វី​ទេ”។ នាង​យក​ថ្នាំ​ទៅ​ផ្ទះ ហើយ​ស្អែក​ឡើង​នាង​ត្រលប់​មក​វិញ​ម្តង​ទៀត​ទាំង​​​យំ​អណ្ដឺតអណ្ដក ហើយ​សួរ​រក​ទិញ​ទឹក​អប​សម្រាប់​មនុស្ស​ដែល​ជិត​ស្លាប់។ ដូច្នោះ​ហើយ​ល្ងាច​ស្អែក​មក​ដល់​ពេល​ដែល​ប្រពន្ធ​របស់ ខាស្ស៊ីម និង​ម៉ូជាណា យំសោក​បោក​ខ្លួន​ដើរ​និយាយ​ប្រាប់​គេ​គ្រប់ៗ​គ្នា​ថា ខាស្ស៊ីម ស្លាប់​ហើយ​នោះ ។នៅ​ក្នុង​ភូមិ​​មិន​មាន​អ្នក​ណា​ចម្លែក​ក្នុង​ចិត្ត​ទេ​ព្រោះ​តំាំង​ពី​ម្សិលម​ក​គេ​គិត​ថា​​ថា​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ។

មួយ​ថ្ងៃ​ក្រោយ​មក ម៉ូជាណា បាន​ទៅ​រក​បាបា ម៉ាស្តាហ្វា ​ជាង​ដេរ​ស្បែក​ជើង​ចាស់​ម្នាក់​នៅ​ជិត​ទ្វារ​ក្រុង​ដែល​បើក​តូប​តាំង​ពី​ព្រលឹម ដោយ​​ហុច​មាស​មួយ​ដុំ​ឱ្យ​ទៅ​គាត់​ហើយ​ប្រាប់​គាត់​ឱ្យ​យក​ម្ជុល​និង​អំបោះ​ទៅ​តាម​នាង។  ​នាង​បាន​រុំ​ភ្នែក​គាត់​​នឹង​កន្សែង​ជូត​ដៃ​ហើយ​​នាំ​ជាង​ទៅ​ដល់​បន្ទប់​ដាក់​សាកសព​ក្នុង​ផ្ទះ​ទើប​​ទាញ​សំពត់​រុំ​សព​ចេញ ហើយ​បង្គាប់​ឱ្យ​គាត់​ដេរ​សព​៤​កំណាត់​នោះ​ភ្ជាប់​គ្នា រួច​រាល់​ហើយ​នាងក៏​រុំ​ភ្នែក​គាត់​វិញ​ហើយ​ក៏​​នាំ​គាត់​ចាកចេញ។ ក្រោយ​​មក​ពួក​គេ​ក៏​បញ្ចុះ​សព​​ខាស្ស៊ីម ហើយ​ម៉ូជាណា ជា​ទាសករ​រ​បាន​ទៅ​តាម​សព​ដល់​កន្លែង​បញ្ចុះ​សព​ដោយ​យំ​បោច​សក់​​ខ្លួន​ឯក​អណ្ដឺតអណ្ដក ចំណែក​ឯ​ប្រពន្ធ​របស់​គាត់​នៅ​ផ្ទះ​បន្លឺ​សំឡេង​ខ្សឹកខ្សួល​ដូច​អ្នក​មាន​ទុក្ខ​សោក​ដែរ។

ថ្ងៃ​ស្អែក​នាង​ប្រគល់​តូប​លក់​ឥវ៉ាន់​របស់​ខាស្ស៊ីម ​ឱ្យ​ទៅ​កូន​ប្រុស​ច្បង​រួច​ក៏​ចាកចេញ​ទៅ​រស់​នៅ​ជា​មួយ អាលី បាបា។

ចោរ​ទាំង​៤០​នាក់​ពេល​ត្រលប់​ទៅ​រូង​ភ្នំ​វិញមិនឃើញសព រឹត​តែ​ក្ដៅ​ក្រហាយ​ដោយសារ​សាក​សព​ក៏​បាត់​ ស្បោង​មាស​ប្រាក់​មួយ​ចំនួន​ក៏​បង់បន្ថែម។ មេ​ក្រុម​បាន​និយាយ​ទៅ​កូន​ចៅ​ថា៖

“ពេលនេះ​ មាន​មនុស្ស​ដឹង​ពី​អាថ៌កំបាំង​របស់​ពួក​យើង​ហើយ! បើ​មិន​អាច​ស្វែង​រក​អ្នក​ដែល​ដឹង​អាថ៌កំបាំង​នោះ​ទេ ទ្រព្យសម្បត្តិ​របស់​ពួកគេ​​នឹង​នៅ​តែ​បន្ត​បាត់​បង់ ដូច្នេះ​ត្រូវ​តែ​តាម​រក​ពួកវា​នោះ​ដល់​ឫសគល់”។

មេក្រុម​បាន​បញ្ជា​ទៅ​ចោរ​​ម្នាក់​ក្នុង​ចំណោម​កូន​ចៅ​ថា៖

“ចូរ​ឯង​​ចូល​ក្រុង​​ដោយ​ស្លៀកពាក់​ក្លែង​ជា​​អ្នក​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​ហើយ​ស៊ើប​ឱ្យ​ដឹង​​ពី​ការ​និយាយ​ត​គ្នា​​រឿង​មនុស្ស​ដែល​ត្រូវ​គេ​​សម្លាប់​ដោយ​កាប់​ជា​បួន​កំណាត់​នោះ​។ត្រូវ​ធ្វើ​កុំ​អោយ​​បរាជ័យ​ពុំនោះ​​ដូច​ធ្វើ​អោយ​វា​ដឹង​ខ្លួន ។បើ​បរាជ័យ​នឹង​ត្រូវ​បាត់បង់​ជីវិត ។”

ចោរ​ម្នាក់​នោះ​​ស្ដាប់​ច្បាស់លាស់​ក៏​ផ្តើម​បាន​បន្លំ​ខ្លួន​ចូល​ក្រុង​ពេល​ថ្ងៃ​ទើប​នឹង​រះ។​​ក៏​​បាន​ទៅ​ដល់​ក្បែរ​ទ្វារ​ក្រុង​ជួន​ជា​ឃើញ​ជាង​ដេរ​ចំណាស់ បាបា ម៉ាស្តាហ្វា ។ចោរ​ក្លែង​ជា​ទៅ​និយាយ​រាក់ទាក់​គាត់​លេង​នឹង​ស៊ើប​ដំណឹង​ថា​​មាន​អ្នកណា​ស្លាប់​អត់ ដោយ​ចាប់ផ្ដើម​ជាមួយ​ប្រយោគ​ថា​​​ “ម្នាល​ជន​ដ៏​​បរិសុទ្ធ​និង​ព្រះអើយ! អាយុ​ប៉ុណ្ណឹង​ហើយ​តើ​អ៊ុំ​នៅ​អាច​មើល​ឃើញ និង​ដេរ​​ស្បែក​ជើង​បាន​ដោយ​របៀប​ណា?”

ជាង​ដេរ​ស្បែក​ជើង​តប​ដោយ​អំនួត​ភ្លាម “​ចាស់​ចំណាស់​ខ្ញុំ​នេះ​ហើយ តែ​ភ្នែក​នៅ​ភ្លឺ​ល្អ​ណាស់! ហើយ​អ្នក​ជឿ​ខ្ញុំ​ទេ កុំ​ថា​ឡើយ​ស្បែកជើង​ស្បែក​សត្វ​សូម្បី​សព​មនុស្ស​​ភ្ជាប់​គ្នា​នៅ​ក្នុង​បន្ទប់​មិនសូវ​មាន​​ពន្លឺ​​ក៏​ខ្ញុំ​ធ្លាប់​ដេរ​ដែរ​”។

ការ​ប៉ប៉ាច់ប៉ប៉ោច​នោះ​ធ្វើអាយ​កូន​ចោរ​សប្បាយ​ហួស​នឹង​សំណាង​របស់​ខ្លួន ។គេ​ក៏​​ឱ្យ​មាស​មួយ​ដុំ​ទៅ​ជាង​ដេរ​ស្បែក​ សំណូមពរ​សុំ​ឱ្យ​គាត់​បង្ហាញ​ផ្ទះ​ដែល​គាត់​បាន​ដេរ​សព​នោះ​ផង​ព្រោះ​គេ​​ចង់​ដឹង​ប៉ុណ្ណោះ។ ដំបូង​ជាង​ដេរ​ស្បែកជើង​បដិសេធ​មិន​ព្រម​ធ្វើ​ទេ​ ដោយ​និយាយ​ថា​ គាត់​ត្រូវ​បាន​គេ​រុំ​ភ្នែក​ជិត​ពេល​ទៅ​ផ្ទះ​នោះ ប៉ុន្តែ​នៅ​ពេល​ដែល​កូន​ចោរ​ឱ្យ​មាស​គាត់​មួយ​ដុំ​ទៀត​គាត់​ចាប់​ផ្ដើម​គិត​ថា គាត់​ប្រហែល​ជា​អាច​ចាំ​បាន​ប្រសិន​បើ​គេ​រុំ​ភ្នែក​គាត់​វិញ​​ដូច​កាល​ពី​មុន។

កូន​ចោរ​យល់ព្រម​ចងភ្នែក​បុរស​នោះ​ហើយ​អោយ​គាត់​ដើរ​ចំណាំ​ទៅ​មុន ឯ​ខ្លួន​ដើរ​ទៅ​តាម​ពី​ក្រោយ​​។ទីបំផុត​ជាង​​ដេរ​ស្បែកជើង​​បាន​ទៅ​ដល់​មុខ​ផ្ទះ​របស់​ខាស្ស៊ីម​នៅ​ពេល​យប់​ស្ងាត់​។  កូន​ចោរ​អរ​ណាស់​​វា​ចាប់​យក​​ដីស​ក្នុង​អាច​ចេញ​មក​​គូស​លើ​ទ្វារ​ផ្ទះ​របស់​ខាស្ស៊ីម​ដើម្បី​ចំណាំ​ទុក​ព្រោះ​សម័យកាល​នោះ​ផ្ទះ​អ្នកភូមិ​សឹងថា​​ដូចគ្នា​ទាំងអស់​ពិបាក​ចំណាំ​ជា​ខ្លាំង​ណា​មួយ​ពេលនេះ​យប់​ងងឹត​ទៀត។

បានសម្រេច ​ចោរ​នោះ​ក៏​​បាន​លា​ជាង​ដេរ​ស្បែកជើង​ ហើយ​ត្រលប់​ទៅ​រក​ក្រុម​វា​វិញ។  នៅ​ព្រឹក​បន្ទាប់​ម៉ូជាណា ចេញ​ក្រៅ​សំដៅ​ផ្សារ​មក​វិញ​ក៏​សង្កេត​ឃើញ​គំនូស​ចម្លែក​​ដែល​កូន​ចោរ​គូស​ ភ្លាម​ទោះ​​នាង​ដឹង​នឹង​មាន​ហេតុ​ភេទ​អ្វី​ល្អ​រឺ​មិន​ល្អ​ទាក់ទង​និង​គំនូស​នោះ​ក្តី​ក៏​នាង​រសាប់រសល់​រហូតដល់​ទៅ​យក​ដីស​ដើរ​គូស​ទ្វារ​ផ្ទះ​ទាំង​សងខាង​ប៉ុន្មាន​​ផ្ទះ​ទៀត​អោយ​ដូច​ៗ​គ្នា​ដោយ​មិន​បាន​ប្រាប់​ម្ចាស់​ប្រុស ឬ​ស្រី​​របស់​នាង​ទេ។

ចន្លោះ​ពេល​នោះ​កូន​ចោរ​បាន​ទៅ​ប្រាប់​បក្សពួក​របស់​ខ្លួន​ពី​ការ​រក​ឃើញ​នេះ។ មេ​ក្រុម​អរគុណ​គេ​ហើយ​បង្គាប់​ឱ្យ​បង្ហាញ​ផ្លូវ​ទៅ​រក​ផ្ទះ​នោះ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ពួកគេ​ឃើញ​មាន​ផ្ទះ​ប្រាំ​​ទៅ​ប្រាំ​មួយ​ដែល​មាន​ស្នាម​គំនូស​ដីស​ដូចៗ​គ្នា។ កូន​ចោរ​ស្រពិចស្រពិល​ ភាន់ភាំង​មិន​ដឹង​ថា​ត្រូវ​ឆ្លើយ​ថា​ម៉េច ហើយ​ពេល​ត្រលប់​ទៅ​ព្រៃ​វិញ​គេ​ត្រូវ​បាន​​មេក្រុម​កាត់​ទោស​កាត់​ក្បាល​ដោយសារ​តែ​បរាជ័យ​នេះ។

មេ​ក្រុម​បាន​បញ្ជូន​កូន​ចោរ​ទៅ​ម្នាក់​ទៀត មិន​ខុស​គ្នា​ពី​ចោរ​មុន​គេ​បាន​ទៅ​ពឹង​ជាង​ដេរ​ស្បែកជើង​ឱ្យ​ជូន​ទៅ ហើយ​បាន​គូស​ចំណាំ​ផ្ទះ​ដោយ​ដី​ក្រហម ប៉ុន្តែ​ម៉ូជាណា ឆ្លាតវៃ​ណាស់​ដូច្នោះ​ហើយ​អ្នក​នាំ​សារ​ទី​ពីរ​នោះ​ក៏​ត្រូវ​គេ​កាត់​ទោស​ឱ្យ​ស្លាប់​ដែរ។

ទី​បំផុត​មេក្រុម​សម្រេច​ចេញ​ទៅ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​គេ​ឆ្លាត​ជាង​កូន​ក្រុម គេ​មិន​គូស​ចំណាំ​ទេ ផ្ទុយ​ទៅ​វិញ​គេ​ទៅ​មើល​ឱ្យ​កៀក​និង​ផ្ចិតផ្ចង់​សព្វគ្រប់​ដើម្បី​កុំ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ហើយ​ថែម​ទាំង​ចេញ​ទីផ្សារ​ស៊ើបដំណឹង​ពី​ម្ចាស់​ផ្ទះ នោះ​គ្រប់សព្វ​រហូត​ដល់​ច្បាស់​ក្នុង​ចិត្ត​ថា​ម្នាក់​នោះ​ពិត​ហើយ​ដែល​មានបាន​ដោយសារ​របស់របរ​ក្នុង​រូងភ្នំ​នៃ​ដូនតា​ចោរ​ច្រើន​ជំនាន់​របស់​ខ្លួន។

គេ​​​ត្រលប់​ទៅ​ព្រៃ​វិញ ដើរ​បណ្ដើរ​គិត​បណ្ដើរ​រហូត​ដល់​រក​ឃើញ​មធ្យោបាយ​សម្ងាត់​ក៏​​បង្គាប់​ទៅ​កូន​ចៅ​ថា​ម្នាក់​ថា៖

“ចូរ​ឯង​ទៅ​ភូមិ​ក្បែរ​នោះ​ទិញ​រទេះ​​សេះ​១៩​ ហើយ​ទិញ​ក្រឡ​ស្បែក​ទទេ​៣៨ មិន​ឱ្យ​ដាក់​អ្វី​ទាំង​អស់​លើក​លែង​តែ​មួយ​ចុងក្រោយ​ទី​៣៩​ត្រូវ​ដាក់​ប្រេង​ឱ្យ​ពេញ។”

ពេល​បាន​របស់របរ​មក​ស្រេច​វា​បញ្ជា​ទៀត​ថា

​”ចូរ​ឯង​ទំាង៣៧​​កាន់​​កាំបិត​ហើយ​ចូល​លាក់​ខ្លួន​​ក្នុង​ក្រឡ​ស្បែក​ទទេ​យើង​នឹង​លាប​ប្រេង​ពី​ក្រៅ។ធ្វើ​ដូច​ជា​ ឈ្មួញ​ប្រេង!ពេល​ដល់​ផ្ទះ​វា អញ​នឹង​សុំ​វា​សំណាក់​ទីនោះ ពេល​យប់ជ្រៅ​អញ​អោយ​សញ្ញា​ពួក ឯង​ត្រូវ​ចេញ​មក​ចាត់ការ​អ្នក​ផ្ទះ​នោះ​អោយ​សូន្យ បង់”។

ដូច​បាន​គ្រោងទុក ​រទេះ​សេះ​ទាំង​១៩​បាន​ដឹក​ចោរ​​​ក្រឡ​ប្រេង​ក្លែងក្លាយ​ពីរ​ៗ​សំដៅ ចូល​ទៅ​​ដល់​ក្រុង។ មេចោរ​ដែល​ស្លៀកពាក់​របៀប​អ្នក​ជំនួញ​ប្រេង​មក​ពី​ឆ្ងាយ​បាន​ឈប់​នៅ​​មុខ​ផ្ទះ​អាលី បាបា ហើយ​គោះទ្វារ។​ពេលនោះ​​អាលី​បាបា​​កំពុង​អង្គុយ​លេង​នៅ​សួន​ស្រាប់​ក៏​ចេញ​មក​ជួប មេចោរ។ចោរឆ្លៀត​ពេល​នោះ​ធ្វើ​ទឹកមុខ​ស្លូតបូត​ហត់នឿយ​ហើយ​​និយាយ​ទៅ​កាន់​​អាលី បាបាថា៖

“ជន​ដ៏​សប្បុរស​នៃ​ព្រះ​ជា​ម្ចាស់​អើយ!ខ្ញុំ​ដឹក​ប្រេង​មក​ពី​ឆ្ងាយ​ដើម្បី​លក់​នៅ​ផ្សារ​ថ្ងៃ​ស្អែក​នេះ ប៉ុន្តែ​ឥឡូវ​មេឃ​ងងឹត​​ទៅ​ហើយ ខ្ញុំ​មិន​ដឹង​ថា​យប់​នេះ​ត្រូវ​ទៅ​សម្រាក​នៅ​ទី​ណា​ទេ ល្គឹក​ណា​​លោក​ម្ចាស់​​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​បាន​ចូល​សម្រាក​ក្នុង​ផ្ទះ​របស់​លោក”។

ទោះ​អាលី បាបា បាន​ឃើញ​មេក្រុម​ចោរ​នេះ​នៅ​ក្នុង​ព្រៃ ក៏​គាត់​មិន​អាច​ចំណាំ​ចោរ​នេះ​បាន​ដែរ​ដោយសារ​ការ​បន្លំ​ខ្លួន​ធ្វើ​ជា​ឈ្មួញ​ប្រេង។ អាលី បាបា ស្វាគមន៍​មេ​ចោរ ហើយ​បើក​ទ្វារ​របង​ឱ្យ​រទេះ​សេះ​ចូល រួច​ដើរ​ទៅ​រក ម៉ូជាណា បញ្ជា​ឱ្យ​នាង​រៀបចំ​គ្រែ​និង​អាហារ​ពេល​ល្ងាច​លៀង​ភ្ញៀវ​ទៀត។ មុន​ចូល​ផ្ទះ​​មេក្រុម​ចោរ​​ប្រាប់​មនុស្ស​របស់​គេ​ក្នុង​ក្រឡ​ម្តង​ម្នាក់ៗ​ថា៖

​​ “ចូរ​ឯង​ត្រៀម!ពេល​យើង​គប់​ដុំ​ថ្ម​តាម​បង្អួច​បន្ទប់​ដែល​យើង​ដេក​ចេញ​មក​ក្រៅ ត្រូវ​ពួក​ឯង​នាំគ្នា​យក​កូន​កាំបិត​កាត់​បើក​ស្បែក​គម្រប​ក្រឡ​​ចេញ​មក​ក្រៅ ​ហើយ​ទៅ​ជួយ​យើង​កម្ទេច​ផ្ទះ​នេះ”។

និយាយ​រួច​រាល់​ហើយ​​មេចោរ​ក៏​ដើរ​សុភាពរាបសារ​ទៅ​រក​ម្ចាស់ផ្ទះ។អាលីបាបា​អោយ​​ម៉ូជាណា នាំ​ចោរ​​ទៅ​បន្ទប់​សម្រាក​។ពួក​ទាសករ​ចាប់ផ្ដើម​ដាក់​ឆ្នាំង​​រម្ងាស់​ស៊ុប​ឱ្យ​ម្ចាស់​ប្រុស​នាង​ទទួល​ភ្ញៀវ​គាប់ ជួន​បន្តិច​ក្រោយ​មក​ចង្កៀង​ផ្ទះ​បាយ​រលត់​ដោយសារ​អស់​ប្រេង​នាង​ក៏​នឹក​ឃើញ​ដល់​ពាង​ប្រេង​ជាច្រើន​របស់​ឈ្មួញ​នៅ​ក្នុង​របង​ផ្ទះ​ក៏​ដើរ​សំដៅ​ទៅ ទីនោះ​ម្នាក់ឯង​ដើម្បី​រក​ប្រេង​បណ្ដោះអាសន្ន។

នាង​ដើរ​ទៅ​ជិត​ក្រឡ​មួយ​ក្នុង​ចំណោម​ក្រឡ​ប្រេង​ទាំង​៣៨បម្រុង​បើក​គម្រប​ស្បែក​ស្រាប់​តែ​លឺ​ចោរ​នៅ​ខាង​ក្នុង​នោះ​​និយាយ​សួរ​ដោយ​សម្លេង​ខ្សឹបៗ​ថា “ដល់​ពេល​ចាត់ការ​ហើយ​រឺ​នៅ?”

បើ​ទាសករ​នារី​ផ្សេង​មិនមែន​ ម៉ូជាណា ទេ​នោះ​ ពេល​ទៅ​រក​ប្រេង​បែរ​ជា​ដឹង​ថា​ បុរស​នៅ​ក្នុង​នោះ​ទៅ​វិញ​ប្រាកដ​ជា​ស្រែក​ឆោឡោ​ ប៉ុន្តែ​ដោយ​ភាព​វាងវៃ​នាង​គិត​បន្ទាន់​ថា ​ម្ចាស់​ប្រុស​របស់​នាង​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ដូច្នេះ​​មធ្យោបាយ​ចាំបាច់​គឺ​ត្រូវ​កែ​ស្ថានការណ៍​ដោយ​ប្រាជ្ញា​ ។នាងប្តូរ​សម្លេង​គ្រលរ​ហើយ​ខ្សឹប​វិញ​ថា”នៅ​ទេ !”។

នាង​ទៅ​មើល​​គ្រប់​ក្រឡ​រហូត​ដល់​រក​ឃើញ​ក្រឡ​ប្រេង​ពិត។ នាង​តាំងស្មារតី​​ត្រលប់​ទៅ​អុច​ចង្កៀង​នៅ​ចង្ក្រាន​ឱ្យ​ភ្លឺ​ឡើង ហើយ​ទើប​នាង​ត្រលប់​ទៅ​ម្ដង​ទីធ្លា​នោះ​ទៀត​ហើយ​យក​ប្រេង​ពេញ​មួយ​កំសៀវ​ស្ពាន់​ធំ​មួយ​ព្រម​ទាំង​រត់​យក​ទៅ​ដាំ​លើ​ភ្លើង។ នៅ​ពេល​​ប្រេង​ពុះ​នាង​​បាន​យក​ទៅ​ចោះ​​គម្រប​ស្បែក​ចាក់​ចូល​គ្រប់​​ក្រឡ​ទាំង​អស់​ ។​ពួក​ចោរ​ដែល​ពួន​ចង្អៀត​​នៅ​ខាង​ក្នុង​ត្រូវ​រលាក​រលួយ​ស្លាប់​អស់​គ្មាន​សល់។ ពេល​ដែល​កិច្ចការ​ចប់​សព្វគ្រប់​ហើយ​នាង​ត្រលប់​ទៅ​ផ្ទះ​បាយ​វិញ ពន្លត់​ចង្កៀង​ចាំ​មើល​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង។

មួយ​ស្របក់​ក្រោយ​មក​មេក្រុម​ចោរ​ដឹង​ខ្លួន ហើយ​ក្រោក​ទៅ​បើក​បង្អួច។ ដោយសារ​ឃើញ​សភាព​ស្ងៀមស្ងាត់​ គេ​បាន​គប់​គ្រាប់​គ្រួស​សំដៅ​ក្រឡ រួច​ចាំ​ស្ដាប់​ ពេល​ដែល​គ្មាន​នរណា​ម្នាក់​ចេញ​មក​ មេក្រុម​មួម៉ៅ​ក៏​ដើរ​ចូល​ទៅ​ក្នុង​ទីធ្លា។ ទៅ​ដល់​ក្រឡ​ទី​មួយ​ក៏​និយាយ​ថា “អា​ចោល​ម្សៀតឯង​ដេក​លក់?”។ គេ​ធំ​ក្លិន​ប្រេង​ក្ដៅ​ក៏​សង្ស័យ​បើក​គ្រប​មើល ទើប​​ដឹង​ថា​គម្រោង​ការ​សម្លាប់​អាលី បាបា របស់​គេ​ត្រូវ​បែក​ការ​ហើយ។

កូនចៅ​ខ្លួន​​បាន​ស្លាប់​អស់​ហើយ និង​បាត់​ប្រេង​អស់​ពី​ក្រឡ​ចុង​ក្រោយ​ ផង។មេចោរ​​គ្មាន​មធ្យោបាយ​​ក្រៅ​ពី​​រត់​គេច​ខ្លួន​ដោយ​ឡើង​ផ្លោះ​របង​ជា​ច្រើន​ដំណាក់​។ ម៉ូជាណា បាន​ឮ​និង​ឃើញ​រឿង​ទាំង​នេះ​នាង​ រីករាយ​នឹង​ជោគជ័យ​របស់​ខ្លួន​នឹង​ចូល​ដេក​បាត់​ទៅ។

ថ្ងៃ​រះ​ហើយ​អាលី​ បាបា ក្រោក​ពី​ដេក​ឃើញ​ក្រឡ​ប្រេង​នៅ​ទី​ធ្លា​នៅ​ឡើយ​ក៏​ឆ្ងល់​​ថា​ហេតុ​អ្វី​ឈ្មួញ​នោះ​មិន​ទាន់​បរ​សេះ​ចេញ​ទៅ​ទៀត។ ម៉ូជាណា​ក៏​នាំ​ម្ចាស់​ប្រុស​ឱ្យ​ទៅ​ពិនិត្យ​​មើល​ក្រឡ​ទី​មួយ​។ពេល​ឃើញ​មនុស្ស​ស្លាប់​ក្រញង់​នៅ​ក្នុង​នោះ​គាត់​រន្ធត់ រត់​​​ថយ​ក្រោយ​ដោយ​​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។ ម៉ូជាណា​ប្រាប់​គាត់​​ពី​ដើម​ដល់​ចប់​ទាក់ទង​និង​​ហេតុ​ភេទ​នៃ​ឈ្មួញ​នោះ​ទើប​អាលីបាបា​ដឹង​ថា​ គេ​មិន​មែន​ជា​ឈ្មួញ​ទេ។ នាង​ក៏​ប្រាប់​ទៀត​​ថា៖

“មិនដឹងជា​វា​នោះ​មក​ពី​ណា​ចង់​បាន​អ្វី​ពី​លោកម្ចាស់​ទេ​ប៉ុន្តែ​កន្លង​មក​ច្រើន​ថ្ងៃ​ហើយ​ខ្ញុំ​បាន​រក​ឃើញ​​ស្នាម​គំនូស​​ដីស​ពណ៌ស​បន្ទាប់​មក​គឺ​ពណ៌​ក្រហម​ដូច​ជា​មាន​អ្នកណា​ចង់​គូស​ចំណាំ​ផ្ទះ​យើង!តែ​ខ្ញុំ​ក៏​បាន​ទៅ​គូស​ផ្ទះ​អ្នក​ផង​អោយ​ដូចជា​ផ្ទះ​យើង​ដែរ!ប្រាកដ​ណាស់​គំនូស​នោះ​មាន​ទាក់ទង​នឹង​វា​នេះ!​។”

​អាលី បាបា កាត់យល់​ថា​នាង​ជា​ទាសករ​មាន​តម្រិះ​ពិបាក​រក​និង​មាន​គុណ​ជួយ​ជីវិត​ខ្លួន​ផង ក៏បាន​ផ្ដល់​សេរីភាព​ឱ្យ​នាង​ដោយ​និយាយ​ថា ៖

“នាង​ម៉ូជាណា​ខ្ញុំ​បាន​​ជំពាក់​ជីវិត​នាង​អាច​ចេញ​ពី​ភាព​ជា​ទាសករ​ពី​ពេលនេះ​ទៅ!​ចូរ​នាង​ទៅ​រស់នៅ​ដោយ​សុខសាន្ត ចុះ!”

​តែ​នាង​មិន​ព្រម​ចាកចេញ​ឡើយ​ដោយ​លើក​ឡើងវិញ​ថា៖

“លោកម្ចាស់​ដ៏​សប្បុរស!សូម​ទុក​ខ្ញុំ​ក្នុង​គ្រួសារ​នេះ​ផង!ឥឡូវ​ចោរ​នោះ​ក៏​វា​រត់​រួច​ទៅ​បាន មិន​ដឹង​នឹង​មាន​អ្វីៗ​ទៀត​អត់ទេ!ខ្ញុំ ពេញចិត្ត​នឹង​ការពារ​លោក​ម្ចាស់!”

អាលីបាបា​លឺ ហើយ​ពេញចិត្ត​នាង​ណាស់​ក៏​អោយ​រង្វាន់​ប្រាក់​មួយ​ចំនួន​ក្រែល​ហើយ​អោយ​ម៉ូជាណា​ទទួល​តំណែង​ថ្មី​ជា​អ្នក​គ្រប់គ្រង​ការងារ​ផ្ទះ​លើ​ពួក​ទាសករ​នានា។

ពួកគេ​កប់​សព​ចោរ​នៅ​ក្នុង​សួន​ហើយ​រាប់​ឃើញ​ថា​មាន​ចំនួន​៣៧នាក់។នាង​ជា​ម៉ូជាណា​យក​រទេះ​​សេះ​ទៅ​លក់​ចោល​អស់​ឯ​អាលីបាបា​នៅ​ផ្ទះ​ឯណេះ​ក៏​ចូល​ទៅ​ដេក​រិះគិត​ពី​គ្រោះថ្នាក់​នោះ​ដោយ​ដឹង​ថា​ពួក​នោះ​ច្បាស់​ជា​ក្រុម​ចោរ​ព្រៃ​ក្នុង​ចំណោម​៤០នាក់​ដែល​ខ្លួន​បាន​ឃើញ​នៅ​មុខ​រូង​មាស​ប្រាកដ​ណាស់។គាត់ គិត​ហើយ បារម្ភ​ជានិច្ច​ថា​នៅ​បី នាក់​ទៀត​មិនទាន់​ស្លាប់​នៅឡើយ​មិន​ដឹង​ថា​តទៅ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​គ្រួសារ​នេះ​ទៀត​ដែរ​ទេ។

ចំណែក​មេ​ចោរ​នោះ​ទោះ​​ត្រលប់​ទៅ​រូង​ភ្នំ​ជាមួយ​ភាព​​ឯកោ​រក៏​មិនព្រម​បំបាត់​ការ​តាំង​ចិត្ត​ថា​នឹង​សម្លាប់​អាលី បាបា អោយ​ខាង​តែ​បាន​ដើម្បី​សង​សឹក​ឱ្យ​បក្សពួក​របស់​ខ្លួន​នោះ​ដែរ។

ប៉ុន្មាន​ខែ​​ក្រោយ​មក​ គេ​ចាប់​ផ្តើម​ផែន​ការ​ថ្មី​ដោយ​កាត់សក់ កោរពុកមាត់ ស្លៀកពាក់​ថ្លៃថ្នូរ​ធ្វើ​ដំណើរ​ចូល​ក្រុង​រក​ទិញ​ដី​នៅ​ទល់​មុខ​នឹង​ហាង​​របស់​កូន​ប្រុស​អាលី បាបា។បន្ទាប់មក ក៏​សង់​ជា​ហាង​រកស៊ី​​​ហើយ​វិល​ទៅ​រូងភ្នំ​ជញ្ជូន​របស់របរ​​មាន​តម្លៃ និង​សំពត់ សូត្រ​ជា​ច្រើន ​បើក​ហាង​នោះ​លក់ដូរ​ធ្វើ​ដូចជា​អ្នក​រកស៊ី​នានា​​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា កូជា ហាស្សាម ។

​មិន​យូរ​ប៉ុន្មាន​គេ​ក៏​បាន​សម្រេច​ក្នុង​ការ​ទំនាក់ទំនង​រាប់​អាន​ជា​មួយ​កូន​ប្រុស​របស់​អាលី បាបា ។យូរៗទៅ​ចោរ​នោះ​ក៏​រក​បាន​មធ្យោបាយ​សុំ​កូន​ប្រុស​នោះ​​​ទៅ​លេង​សួរ​សុខទុក្ខ​ដល់​​អាលី បាបា​ជា​ឪពុក​ដល់​ផ្ទះ​។

អាលី បាបា ចង់​បង្ហាញ​តប​ពី​សន្ដាន​ចិត្ត​ល្អ​ចំពោះ​មិត្ត ភក្តិ​ជំនួញ​របស់​​កូន​ប្រុស​ខ្លួន​ក៏​បាន​អញ្ជើញ​គេ​ទៅ​ផ្ទះ​ខ្លួន​ឥត​សង្ស័យ​និង​ទទួល​រាក់​ទាក់​ទៀត​។

ល្ងាច​ឡើង​​ឈ្មួញ​​នេះ​ធ្វើ​ល្បិច​លា​​បម្រុង​ចាក​ចេញ​ទៅ​វិញ​ធ្វើ​អោយ​ អាលី​ បាបា នឹក​ឃើញ​​ឃាត់​គេ​ភ្លាម​ថា៖​

“តើ​​ប្រញាប់​ទៅ​ណា​ដោយ​តក់ក្រហល់​​មិន​នៅ​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​ខ្ញុំ​?”

បុរស​ជា​ឈ្មួញ​ធ្វើជា​បដិសេធ​ដោយ​និយាយ​ថា​ គេ​មាន​ហេតុ​ផល​មួយ។ ដោយសារ​អាលី បាបា ចង់​ឃាត់​គេ​ឱ្យ​នៅ​បរិភោគ​អាហារ​ពេល​ល្ងាច​ដោយ​ក្តី​រាប់អាន​និង​រឹកពារ​ស្លូតបូត​របស់​គេ ​ក៏​ជជីក​សួរ​ពី​ហេតុផល​នោះ។

ឈ្មួញ​នោះ​ក៏​ឆ្លើយ​ថា ៖ “លោក​ម្ចាស់​ តាម​ពិត​ខ្ញុំ​ទើសទាល់​ខ្លាចក្រែង​លំបាក​ម្ចាស់ផ្ទះ​ព្រោះតែ​ខ្ញុំ​ប្លែក​ខុស​គេ​ត្រង់​មិន​អាច​​បរិភោគ​អាហារ​ដែល​មាន​ដាក់​អំបិល​ទេ”។

អាលី បាបា ស្ដាប់​ហេតុ​ផល​ហើយ​ក៏​ឆ្លើយ​តប ៖

“បើ​នោះ​ជា​ការពិត គ្មាន​អ្វី​ត្រូវ​ព្រួយ​ទេ!​ដោយ​ក្តី​រាប់អាន​របស់​យើង យប់​នេះ​ទាំង​សាច់​ និង​នំប៉័ង​ដែល​យើង​បរិភោគ​គឺ​គ្មាន​ជាតិ​អំបិល​ឡើយ”។

ឈ្មួញ​ដឹង​ថា​ឱកាស​ដល់​ហើយ​ក៏​ងក់ក្បាល​ទទួល​តាម​សំណើ​ម្ចាស់ផ្ទះ​ភ្លាម​និង​ដោយ​រីករាយ​បំផុត។អាលីបាបា​ម្នីម្នា​ចូល​ទៅ​ខាង​ចង្ក្រាន​បង្គាប់​នាង​ម៉ូជាណា​អោយ​ចាត់ចែង​ពួក​ទាសករ​ចម្អិន​អាហារ​តែ​ហាម​បង់​អំបិល​ដែល​ប្រការ​ចម្លែក​ប្លែក​ពី​ប្រក្រតី​នេះ​​ធ្វើ​ឱ្យ​នាង​នឹក​ងឿងឆ្ងល់​។

នាង​ក៏​មិន អាច​អត់ទ្រាំ​បាន សួរ​ថា ៖

“មាន​មនុស្ស​ដែល​​បរិភោគ​អាហារ​សាបឈឹង​មិន​ដាក់​អំបិល​ដែរ?”

ម្ចាស់​ប្រុស​តប​ដោយ​ឥត​ខ្វល់ខ្វាយ​៖

“គេ​ជា​ឈ្មួញ​ស្លូត​ត្រង់​រាប់អាន​កូនប្រុស​ខ្ញុំ! ដូច្នេះ​នាង​បំពេញ​បំណង​គេ​ទៅ”។

នាង​ទទួល​យល់ព្រម​តែ​អត់​ទ្រាំ​នឹង​ការ​ចង់​ឃើញ​មុខ​ជន​ចម្លែក​នេះ​មិន​បាន ​ក៏​ធ្វើ​ជា​​ជួយ​លើក​អាហារ ជាមួយ​ទាសករ​ផ្សេង​ ទៅ​ទីនោះ។នាង​មើល​ហាស្សាម​ដោយ​ពិនិត្យពិច័យ​ទីបំផុត​នាង​ឃើញ​គេ​​មាន​លាក់​កូន​កាំបិត​ស្នៀត​នៅ​ក្នុង​សំលៀកបំពាក់។ នាង​ភ្ញាក់ព្រើត​ខំ​រិះរក​នឹក​ពី​ភិនភាគ​គេ​ទើប ស្គាល់​ថា​ កូជា ហាស្សាម ជា​មេក្រុម​ចោរ​ដដែល​ដែល​ធ្លាប់​ពុត​ជា​អ្នក​លក់​ប្រេង។

នាង​នឹក​ក្នុង​ចិត្ត​ថា៖

“បុរស​កំណាច​នេះ​នៅ​តែ​ចិញ្ចឹម​ចិត្ត​​ចង់​សម្លាប់​ម្ចាស់​ប្រុស​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​បំផ្លាញ​ផែនការ​អកុសល​របស់​គេ​​នេះ!គេ​មិន​ដាក់​អំបិល​ក្នុង​ម្ហូប​ប្រាកដ​ណាស់​មិន​ចង់​អោយ​អ្នកណា​ហូប​ម្ហូប​គិត​ពី​ហូប​ស្រា​នឹង​អាល​ស្រវឹងងាយ!”។

នៅ​ពេល​ម្ហូប​ចម្អិន​​រួច​រាល់​ហើយ​ពិធី​លៀង​ភ្ញៀវ​ចាប់ផ្ដើម។ នៅ​ក្នុង​បន្ទប់​អាហារ​​មាន​តែ កូជា ហាស្សាម ជា​មួយ​អាលី បាបា និង​កូន​ប្រុស​របស់​គាត់ ។​មេ​ចោរ​រូប​នេះ​ពិត​ជា​​មាន​បំណង​ឱ្យ​ពួក​គេ​ស្រវឹងលឿន​ ដូច្នេះ​គេ​មិន​អោយ​បង់អំបិល​ធ្វើ​អោយ​ឳពុក​កូន​នោះ​មិន​អាច​បរិភោគ​អ្វី​កើត​ក្រៅ​តែ​ពី​ផឹក​ស្រា​ឆាប់​ស្រវឹង​នឹង​អាល​ខ្លួន​អាច​ចាក់​​សម្លាប់​ពួក​គេ​ចោល​ទាំង​ពីរ​នាក់​ដោយ​មិន អាច​តដៃ​។

គេ​មិន​ដឹង​ទេ​ថា  ដើម្បី​ការពារ​ប្រការ​នេះ​នាង ម៉ូជាណា​ បាន​ស្លៀក​​ពាក់​ដូច​នារី​រាំ​របាំ​ យក​ខ្សែរ​​ចង​ចង្កេះ​ហើយ​សៀត​កូន​កាំបិត​ដង​ប្រាក់​មួយ និង​ប្រាប់​អេបដាឡា​ទាសករ​ម្នាក់​ទៀត ឱ្យ​យក​កូន​ស្គរ​ចេញ​ទៅ​សំដែង​ជូន​ម្ចាស់​ប្រុស​និង​ភ្ញៀវ​របស់​គាត់​ជា​មួយ​នាង។

អេបដាឡា​យក​ស្គរ​មក​លេង​ពី​មុខ​​ ម៉ូជាណា រហូត​ដល់​មាត់​ទ្វារ​ទើប​គេ​ឈប់​វាយ​ស្គរ ហើយ​ម៉ូជាណា ចូល​ទៅ​ឱន​លំទោន​គោរព​ម្ចាស់​និង​ភ្ញៀវ។ អាលី បាបា បង្គាប់ថា “ចូល​មក​ម៉ូជាណា ហើយ​សំដែង​ឱ្យ​ កូជា ហាស្សាម មើល​ថា​នាង​ចេះ​អ្វី​ខ្លះ​ទៅ” និយាយ​ហើយ​គាត់​ងាក​ទៅ​ប្រាប់​ កូជា ហាស្សាម “នាង​ជា​​មេផ្ទះ​របស់​ខ្ញុំ”។

កូជា ហាស្សាម មិន​សប្បាយ​ចិត្ត​ទេ​ព្រោះ​គេ​ខ្លាច​គម្រោងការ​សម្លាប់​ អាលី បាបា នឹង​ត្រូវ​ខកខាន​ដោយសារ​ការ​សំដែង​នេះ ប៉ុន្តែ​ដើម្បី​កុំអោយ​អ្នកផង​សង្ស័យ ​គេ​ធ្វើ​ពុត​ជា​អន្ទះសា​ចង់​ឃើញ​ការ​សំដែង​របស់ ម៉ូជាណា យ៉ាង​ខ្លាំង។

អេបដាឡា ចាប់​ផ្ដើម​លេង ឯ​ម៉ូជាណា​ចាប់​ផ្ដើម​រាំ។ ​នាង​រាំ​ជា​ច្រើន​បទ​ហើយ​ពេលខ្លះ​​ដក​កូន​កាំបិត​ដង​ប្រាក់​ចេញ​មក​គ្រវីគ្រវាត់ ពេល​ខ្លះ​ភ្ជង់​ដើម​ទ្រូង​ខ្លួន​ឯង  ពេល​ខ្លះ​ភ្ជង់​ម្ចាស់​របស់​នាង​។

ភ្លាម​នោះ​នាង​កញ្ឆក់​ស្គរ​ពី​អេបដាឡា ដោយ​ប្រើ​ដៃ​ឆ្វេង ហើយ​កាន់​កូន​កាំបិត​ដៃ​ស្ដាំ ហុច​ស្គរ​ទៅ​ម្ចាស់​របស់​នាង។ អាលី បាបា និង​កូន​ប្រុស​ដាក់​មាស​មួយ​ដុំ​នៅ​លើ​ស្គរ ហើយ​កូជា ហាស្សាម ឃើញ​ថា​នាង​នឹង​មក​រក​ខ្លួន ក៏​លូក​ដៃ​បម្រុង​ទាញ​កាបូប​ចេញ​មក​ដើម្បី​ផ្ដល់​អំណោយ​ដល់​នាង​ ប៉ុន្តែ​ខណៈ​ដែល​គេ​លូក​ដៃ​ចូល ម៉ូជាណា តាំងស្មារតី​បុក​កាំបិត​មួយ​ទំហឹង​​ចាក់​សំដៅ​បេះដូង​គេ​អោយ​មេចោរ​ដួល​ដេក​ទៅ​ក្រោយ​ស្លាប់​ភា្លម​មួយ​រំពេជ។

អាលី បាបា ស្រឡាំងកាំង​ឯ​​កូន​ប្រុស​ស្រែក​ដោយ​រន្ធត់​ថា៖

“​នាង​បង្ក​គ្រោះ​ដល់​​ពួក​យើង​ហើយ!នាង​សម្លាប់​គេ​ហើយ​ព្រះ អើយ!”

ម៉ូជាណា តប​ម្ចាស់​វិញ​ដោយ​ឥត​សង្ស័យ៖

“គឺ​ដើម្បី​ការពារ​លោក​ម្ចាស់​ទេ !សូម​មើល​នេះ​ទៅ!”

នាង​ទាញ​កូន​កាំបិត​ដែល​ឈ្មួញ​ក្លែងក្លាយ​នេះ​បាន​លាក់​ចេញ​មក​បង្ហាញ​ម្ចាស់។ នាង​បន្ត ថា៖

“លោក​ម្ចាស់! ​ភ្ញៀវ​​ដែល​លោកម្ចាស់​កំពុង​រីករាយ​ជា​មួយ​មាន​លាក់​អ្វី​នឹង​ខ្លួន!ហើយ​តើ​លោក​ម្ចាស់​ចាំ​មុខ​គេ​ទេ? ចំណែក​ដែល​គេ​ធ្វើ​ពុត​ជា​មិន​បរិភោគ​អាហារ​មាន​អំបិល​ព្រោះ​មិន​ចង់​អោយ​លោក​​​ម្ចាស់​​មាន​អ្វី​ផ្សេង​បរិភោគ​ទៀត​ក្រៅ​ពី​ស្រា!តាម​ពិត​មើល​គេ​ទៅ! គេ​ជា​ឈ្មួញ​ប្រេង​ក្លែងក្លាយ កាល​ប៉ុន្មាន​ថ្ងៃមុន​ ជា​មេ​នៃ​ចោរ​​ក្នុង​ពាង​ទាំង​៣៧​នាក់​នោះ!គេ​មិន​បោះបង់​គំនិត​សម្លាប់​លោកម្ចាស់​សោះ!ដូច្នេះ​ខ្ញុំ ត្រូវតែ​សម្លាប់​គេ!”។

អាលី បាបា ភ្ញាក់ព្រើត​ចំពោះ​គ្រោះថ្នាក់​ដែល​ទើប​តែ​រំលង​ទៅ​ថ្មីៗ​នេះ។គាត់​នឹក​ដឹង​គុណ​ម៉ូជាណា ជា​ពន់ពេក​ដែល​នាង​​បាន​សង្គ្រោះ​ជីវិត​របស់​គាត់ ជាថ្មី។

គាត់​ហៅ​កូនប្រុស​មក​ប្រាប់​ថា៖

“​ម៉ូជាណា​ជា​ស្ត្រី​ដ៏​ល្អ!ចូរ​គុណ​សងគុណ​នាង​ដោយ​អោយ​នាង​រស់នៅ​ជា​ស្ត្រី​របស់​កូន​ក្នុង​ជីវិត​នេះ!មួយ​ទៀត​មាន​នាង​នៅ​ទីនេះ​នាង​អាច​ការពារ​គ្រួសារ​នេះ​ដោយ​បញ្ញា​និង​ភាព​ក្លាហាន​របស់​នាង​បាន!ពុក​សង្ស័យ​ថា​ក្រុម​ចោរ​នោះ​នៅ​មាន​គ្នា​ពីរ​នាក់​ផ្សេង​ទៀត​ដែល​មិនទាន់​ស្លាប់​នៅឡើយ​កូន!”

កូនប្រុស​មិន​បដិសេធ​អ្វី​ឡើយ​ដោយ​ព្រម​តាម​ឳពុក​ទាំងអស់​។ដូច្នេះ​ហើយ​គាត់​ក៏​សម្រេច​​ផ្សំផ្គុំ​នាង​ជា​មួយ​កូន​ប្រុស​របស់​គាត់​​ក្រោយ​ពី​ថ្ងៃ​កើត​ហេតុ​នោះ​យ៉ាង​អ៊ឹកធឹក​។

ច្រើន​ឆ្នាំ​ក្រោយមក​ អាលី បាបា សំងំ​ចាំ​​ដំណឹង​ពី​ចោរ​ពីរ​នាក់​ទៀត​មិន​ឃើញ​មាន​អ្វី​កើតឡើង​ ក៏​សាកល្បង​​​ចេញ​ទៅ​រូង​ភ្នំ​នោះ​ពិនិត្យ​មើល។

គាត់​និយាយ​ថា “បើក សេសាម!” ​ដើម្បី​បើក​ទ្វារ។

ស្ថានការណ៍​ទីនោះ​គ្មាន​អ្វី​ថ្មី ឡើយ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ជា​សញ្ញា​ថា​​ ធ្វើ​អោយ​គាត់​​ដឹង​​ថា តាំង​ពី​មេក្រុម​ចោរ​ស្លាប់​ទៅ​មិនដែល​​មាន​នរណា​ចេញ​​ចូល​មក​ទី​នេះ​ទេ ដូច្នេះ​បាន​ន័យ​ថា​លែង​មាន​ចោរ​ពីរនាក់​នោះ​ទៀត​ហើយ​។

គាត់​ដឹក​មាស​តាម​ដែល​គាត់​អាច​យក​បាន​ត្រលប់​ទៅ​ក្រុង​វិញ។

ពេល​ចូល​វ័យ​ចាស់ជរា​ជិតស្លាប់ គាត់​បាន​ប្រាប់​កូន​ប្រុស​គាត់​ពី​អាថ៌កំបាំង​នៃ​រូង​ភ្នំ​នោះ និង​បាលី​បើកទ្វារ​ផង​ដែរ។កូន​ប្រុស​របស់​គាត់​ក៏​បន្ត​​វេន​ទៅ​ដឹក​ទ្រព្យ​នោះ​មក ដូច្នេះ​ហើយ​កូន​និង​ចៅ​ជំនាន់​ក្រោយ​របស់​អាលី​ បាបា បាន​រស់​ក្នុង​ភាព​ស្ដុកស្ដម្ភ​រហូត​ត​រៀង​ទៅ៕

ចប់

ចុចអាន អាឡាដាំងនិងចង្កៀងទិព្វ

រឿង នាង Cinderella
Cinderella ជាកូនស្រី​នៃ​គ្រួសារ​អ្នកជំនួញ​ម្នាក់ ប្រកបដោយជីវភាព​ធូរធារ​រស់​នៅ​សុខ​ដុមរមនា លើ​វិមាន​ស្កឹមស្កៃមួយ គួរឱ្យ​អ្នកផងច្រណែនចង់បាន។

នាង​ជាកូន​​​តែម្នាក់គត់ដែលមាន​សម្រស់ចិត្ត​និងកាយ ល្អព្រមគ្នា​នាង​ ឧស្សាហ៍​ព្យាយាម ចេះ​ការកិច្ច​ទំាង​ពួង​ក្នុង​ផ្ទះ នាង​ស្រលាញ់អាណិតសត្វ​និង​​​ស្និទ្ធស្នាល​ជាមួយធម្មជាតិ។

ឳពុកនាង ​បានបង្រៀនលេខការទូទាត់រកស៊ី ឯម្តាយ​បានបង្វឹកនាង ​អាន​សៀវភៅ​ជាច្រើន​ ឱ្យមាន​ទស្សនវិទ្យាល្អចំពោះជីវិត។

នាង​ជាក្មេងពេញដោយ​ទស្សនៈវិជ្ជមាន​និង​ក្រោក​ឡើង​មករាល់ថ្ងៃថ្មី​ជាមួយ​ភាពញញឹម។ ម្តាយនាង​ប្រាប់​ថា ប្រសិនយើង​ញញឹម​ទៅកាន់ពិភពលោក លោកនេះនឹង​ញញឹម​ដាក់យើង។

នាង​តែងតែ​ ញញឹមជាមួយ​ធម្មជាតិ​ បុប្ផា​ចម្រុះ​ពណ៌​ហើយ​និង​ហ្វូង​សត្វ​ហើរច្រវាត់​ទាំងអស់នោះ រហូត​ដល់ពួកគេក្លាយជាមិត្ត​របស់នាង​។

តែ​កម្មផលជីវិត​បានឈាន​ដល់ ​ថ្ងៃ​មួយ​ នាង​ក្រោក​មក ជា​មួយ​សុបិន​ដ៏​អាក្រក់​….នាង​តូច​ញញឹម​មិន​ចេញ ហើយ​ផ្កា​នានា​នៅ​មាត់​បង្អួច​ក៏​ស្រពោន​។

នាង​មាន​ប្រផ្នូល​ផ្លូវចិត្ត​មិនល្អ​ហើយ​រត់​ចុះ​មក​ក្រោម។

ថ្ងៃ នោះ​ហើយ ដែល​អ្នកបម្រើ​ប្រាប់​មក​ថា​ ម្ដាយ​នាង​បាន​ទទួល​មរណភាព​ក្នុង​ដំណើរ​ទៅកាន់​ទីក្រុង​ផ្សេង​មួយ​ដើម្បី​ចូលរួម​ជាមួយ​ពិធី​បុណ្យ​របស់​សាច់​ញាតិ។

ទោះបី​នាង​តូច​កើត​ទុក្ខ​សោយសោក​ធ្វើ​អោយ​បុប្ផា​ទាំង​ឡាយ​មិន​អាច​រីក​បាន​អស់​ជា​ច្រើន​វេលា​តែ​នៅ​ទី​បំផុត​សុភមង្គល​វិល​មក​វិញ​ព្រោះ​​លោក​ឪពុក​បាន​ស្រលាញ់​ថ្នាក់ថ្នម​នាង​ហើយ​ព្រម​លះបង់​រាល់​ការ​ធ្វើ​ជំនួញ​នៅ ស្រុក​ឆ្ងាយ​រស់​នៅ​តែមួយ​នាង​ជា​រឿង​រហូត។

តាម​ថា គ្រួសារ​នេះ មាន​ទ្រព្យ​សម្បត្តិ​រហូតដល់​ចាយវាយ​មិនចេះ​អស់នោះ​ឡើយ ទោះបី​ឳពុក​នាង​លែង​ធ្វើ​ជំនួញ​ក្នុង​ជីវិត​នេះ ។

ប៉ុន្តែ​កម្ម​មួយ​មកដល់ គឺ​ឳពុក​នាង​ត្រូវ​បាន​ទាក់​ទាញ​ដោយ​ស្ត្រី​មេម៉ាយ​ជា​អភិជន​ម្នាក់​ដែល​មាន​សិល្បសាស្ត្រ​ធ្មប់ ​អាច​​​ធ្វើ​មន្តអាគម​ពង្វក់ ចិត្ត​បាន។

«សែនដឺរ៉េឡា​នាង​ជា​ក្មេង​ល្អ​ណាស់ នាង​សម​ណាស់​ជា​កុល​ស្រ្តី​សោយសុខ​ក្នុង​ពិភព​លោក​នេះ​!»

ជា​រៀងរាល់ថ្ងៃ​ពេល​ស្ត្រីមាយា​នោះ​មក​លេង​ផ្ទះ​នាង ​គេ​តែង​និយាយ​ទន្ទេញ​លោម​ចិត្ត​ដដែលៗ​បែបនេះ ជានិច្ចកាល​ធ្វើ អោយ​ឳពុក​សែនដឺរ៉េឡា​យល់ថា​គាត់​អាចរក​ឃើញ​អ្នកណា​ម្នាក់​​​មក​ជួយ​បំពេញ​ភារកិច្ច​ជា​ម្ដាយ​អោយ​សែន​ដឺរ៉េឡា​​​បាន​ហើយ។

«ពុក​​និង​រៀបការ​មីង​នោះ​មក​ធ្វើ​ជា​ម្តាយ​របស់​កូន ហើយកូនដើម​ទាំងពីររបស់គេ នោះ​មក​ធ្វើ​ជា​បងប្អូន​របស់​កូន​កំដរ​កូន​លេង!!»

ឳពុកនាង​យល់ថា ក្មេង​ស្រី​ជំទង់​មា្នក់​មាន​រឿង​អាថ៌កំបាំង​ជា​ច្រើន​ដែល​មិនអាច​សាកសួរ​រំលែក​យោបល់​ពី​ឳពុក​បាន​ទេ ដូច្នេះហើយ​​គាត់​គិត​ថា​នាង​ត្រូវការ​មាន​ម្តាយ​ជា​ចាំបាច់​។

​គាត់​បាន​ រៀបការ​ស្ត្រី នោះ​​មក​ក្នុង​គ្រួសារ​ហើយ ក៏​យល់ព្រម​ទទួល​ទំនុក​បម្រុង​កូន​ដើម​ទំាងទ្វេរ​នោះ​ផង។

ដោយសារ​តែស្ត្រី​នោះ​ជា​អ្នក​ឡូយឆាយ​ចាយ​វាយ​មិន​ចេះ​ទុកដាក់ ខ្ជះខ្ជាយ​ប្រើ​អ្នក​បម្រើ​សព្វ​​គ្រប់ បែបយ៉ាង មិន​ពាល់​ការផ្ទះ​មិន​ចេះ​សន្សំសំចៃ​ ទ្រព្យសម្បត្តិ​ក៏​ចាប់ផ្ដើម​ខើច​ខ្លី​ក្នុង​ពេល​យ៉ាង​ឆាប់។

លោក​ឳពុក​ក៏​បង្ខំ​ចិត្ត​ចេញ​ដើរ​កាប៉ា់ល់​សារ​ជាថ្មី ដើម្បី រកចំណូល​មក​បន្ថែម​។ យប់​នោះ​សែន​ដឺរ៉េឡា​បាន​ទៅ​កាន់​បន្ទប់​របស់​ឪពុក​ដើម្បី​ជួយ​រៀបចំ​សម្ភារៈ​ធ្វើ​ដំណើរ ក្នុង​ជំនួញ​ដែល​ប្រើ​ពេល​រាប់​ខែ​។

«លោក​ពុក​អើយ​!កូន​មិន​ចង់​អោយ​ថ្ងៃ​ស្អែក​ចូល​មក​ដល់​ឡើយ!»

ឪពុក​ក៏​អង្អែល​ក្បាល កូន​ស្រី​ហើយ​ផ្ដាំ​ដូច្នេះ​ថា៖

«សែនដឺរ៉េឡា​អើយ​!ជីវិត​ជួន​ពេលខ្លះ​មិនមែន​ជា​ជម្រើស​ទេ​!!!តែ​យើង​ត្រូវ​ជំនៈ​ឆ្លង​កាត់​វា​!គ្មាន​មហាសមុទ្រ​ណាមួយ​អាច​កាត់​ផ្ដាច់​ពុក​អោយ​ឈប់​នឹក​កូន​បាន​ឡើយ!»

«ដូច្នេះ​ហើយ​កូន​ត្រូវ​ទៅ​តាម​ថែទាំ​ពុក!»នាង​តវ៉ា​ដោយ​ទឹកមុខស្មោះត្រង់​។

«កូន ជា​កូន​ស្រី​ត្រូវ​នៅ​ថែ​រក្សា​ផ្ទះ! ដើរ​តាម​សមុទ្រ​មាន​ឧបសគ្គ​ច្រើន ហើយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​រូប សម្រស់​របស់​កូន​!»

«កូន​មិន​ខ្លាច​នឹង​ការ​លំបាក​ទំាង​ឡាយ​ទេ!»

«ដូច្នេះ​ក៏​ត្រូវ​នៅ​ទីនេះ​សិក្សា​ចំណេះ​ទាំងឡាយ សម្រាប់ អនាគត!»

«ហេតុអ្វី​ជីវិត​មនុស្ស​ត្រូវ​រៀន​ច្រើន​ម្ល៉េះ?!»

«ព្រោះ​ថា​មាន​ទង្វើ​ល្អ​ៗ​ជាច្រើន​ទៀត ដែល​យើង​អាច​ធ្វើ​បាន​តែ​យើង​មិន​ចេះ !»

ពី​ពេល​នោះ​មក​នាង​លែង​បាន​ជួប​ពុក​នាង​ជា​រៀង​រហូត។

អ្នក​ខ្លះ​ផ្ដល់​ដំណឹង​មក​ថា​កា​ប៉ាល់​នោះ​លិច។ អ្នកខ្លះ​និយាយ​ថា​ក្រុម​ជំនួញ​បាន​ប្រទះ​នឹង​ចោរសមុទ្រ​ហើយ​អ្នក​ខ្លះ​អះអាង​ថា​ពុក​នាង​ជាប់​នៅ​លើ​កោះ​ដាច់​សង្វែង។

ម្ដាយ​ចុង​នាង​បាន​បណ្ដេញ​ឈ្នួល​ចេញ​អស់​តាំង​ពី​ពុក​នាង​ទើប​តែ​ចេញ​ដំណើរ​ហើយ​ការងារ​ផ្ទះ​គ្រប់​បែប​យ៉ាង​ត្រូវ​ធ្លាក់​មក​លើ​នាង​។

មិន យូរ​ប៉ុន្មាន​​ស្ត្រី​នោះ​បាន​នាំ​ដំណឹង​មក​ប្រាប់​នាង​អោយ​រៀបចំ​កាន់​ទុក្ខ​ឪពុក​ទៀត។

«ពុក​ខ្ញុំ​មិន​ស្លាប់​ទេ​មីង​ដឹង​ហើយ​ថា​ពូក​ចាំ​មនុស្ស​ល្អ!»

«បាន!ឯង​នៅ​បន្ត​ការស្រមៃនោះ​ទៀត​ចុះ​ក្មេង​ល្ងង់​តែ​ឯង​ត្រូវ​ដូរ​វាំងនន​ទំាងអស់​ក្នុងផ្ទះ​អោយ​ទៅ​ជា​ពណ៌​ស!»

ស្ត្រី​នោះ​សើច​ចំអក​អោយ​នាង​ហើយ​បាន​ចាកចេញ​។គាត់​បាន​ជោគជ័យ​ក្នុង​ការ​កាន់​កាប់​ផ្ទះ​នេះ​និង​បាន​ម្ចាស់ផ្ទះ​មក​ធ្វើ​ជា​អ្នកបម្រើ​ទៀត។

​​បន្ទាប់​ពី​ពេលនោះ​មក សែនដឺរ៉េឡា​នាង​បាន​រស់នៅ​កំព្រា​រងា​គ្មាន​អ្នក​យល់ចិត្ត ​ជាមួយ​ម្ដាយ​ចុង​អាក្រក់ និង​បងស្រី​ជា​កូនដើម​ទាំង​ពីរ​នាក់​របស់​ស្ត្រី​នោះ​​​។

ដោយសារ​សែន​ដឺរ៉េឡា​ជា​ក្មេង​ស្រី​ដ៏​ល្អ​និង​មាន​សម្រស់​ស្អាត​ នាង​ទទួល​បាន​ការ​ច្រណែន​និន្ទា​ពី​នារី​ទំាង​បី​នោះ​តំាង​ពី​ថ្ងៃ​ដំបូង​ដែល​ពួកគេ​បាន​ឃើញ​នាង​រស់នៅ​ដោយ​សុភមង្គល​នោះ​ម្ល៉េះ។

ពេលនេះ​ឳពុក​នាង​លែង​នៅ​ ពួកគេ​បាន​បង្ហាញ​ភាព​រឹស្យា​លើ​នាង​ពេញ​ទំហឹង។

ម្ដាយចុង​បាន​ដាក់​បញ្ជា​ថា៖

«សែន​ដឺរ៉េឡា​​​ជា​រៀងរាល់​ព្រឹក​ឯង​ត្រូវ​ក្រោក​មុន​ពេល​ថ្ងៃរះ ហើយ​ដងទឹក​នៅ​ឯ​ស្ទឹង​មក​ដាំ​កម្ដៅ​ត្រៀម​សម្រាស់​ពួក​យើង​ងូត សម្អាត​ខ្លួន​។ចូល​ព្រៃ​កាប់​អុស​មក​ដាក់​ក្នុង​ឡ​កម្ដៅ បោស​សំអាត​ផ្ទះ​ ធ្វើ​អាហារ​និង​បោក​សំលៀកបំពាក់​!»

​សែន​ដឺរ៉េឡា​ដែល​តែងតែ​ចូលចិត្ត​ការ​ងារ​ទំាង​នេះ​បែរ​ជា​យល់​ថា​នាង​ពេញចិត្ត​និង​ជីវិត​រវល់​នេះ​ហើយ​រាល់​ពេល​ចេញ​ទៅ​ដង​ទឹក​នាង​អាច​កម្សាន្ត​ជាមួយ​នឹង ធម្មជាតិ​ប្រកប​ដោយ​សេរីភាព។

នាង​តែងតែ​​ធ្វើការ​ផង​ច្រៀង​លេង​ផង​យ៉ាង​សប្បាយរីករាយ​ធ្វើ អោយ​អ្នក​ដែល​ព្យាបាទ​នាង​កាន់​តែ​កើត​ចិត្ត​ក្រហល់ក្រហាយ​ក្រហាយ​នៅ​មិន​សុខ​។

ពួក​គេ​បាន​បង្កើន​​​​ការ​ព្យាបាទ​សែនដឺរ៉េឡា ​យ៉ាង ធ្ងន់ធ្ងរ​ដោយ​អោយ​នាង ដេរ​សូម្បីតែ​សំលៀកបំពាក់ ចាក់​សោម​ដៃ​ស្រោមជើង​ខែរងា​សម្រាប់​ពួកគេ​មិន​អោយ​នាង​បាន​គេង​ ដោយ​កំណត់​​អោយ​ហើយ​រួច​រាល់​​ទាន់​មុន​ថ្ងៃ​រះ។

យប់ នោះ​នាង​ត្អូញ​ប្រាប់​សត្វស្លាប​ថា​ តើ​នាង​អាច​ចាក់​ស្រោម​ដៃ​ទាំង​ពីរ​​​គូរ​ធ្វើ​ម៉េច​នឹង​ទាន់​ទៅ​ដូច្នេះ​ហើយ​ទើប​សត្វ​ស្លាប​ជា​មិត្ត​បាន​ហើរ​ទៅ​រក​ពាំ​ស្រោមដៃ​មកអោយនាង​បី គូរ​ធ្វើអោយ​នាង​មាន​ពេលវេលា​សម្រាក​គ្រប់គ្រាន់​។

សុភមង្គល​និង​ភាព​ស្ងប់​សុខ​របស់​នាង​ធ្វើ អោយ​ម្ដាយ​និង​កូន​កាន់​តែ​​ស្អប់​នឹង​ច្រណែន​ទ្វេ​ឡើង។

…រហូត​ដល់​ថ្ងៃ​មួ​យ​មន្ត្រី​វាំង​ដែល​ធ្លាប់​ស្គាល់​ឪពុក​នាង​បាន​មក​ដល់ ផ្ទះ​​ដើម្បី​​​អញ្ជើញ​កូនស្រី​ផ្ទះ​នេះ​​ទៅ​ចូលរួម ​ពិធី​ជប់លៀង​​ដ៏​ធំ​មួយ​​នៅ​ក្នុង​រាជវាំង​។

«ពិធី​នេះ​​តាមពិត​ព្រះ​រាជា​មាន​បំណង​ចង់​ស្វែង​រក​​ព្រះ​នាង​សម្រាប់​រាជបុត្រ​របស់​ព្រះអង្គ​ដែល​មាន​វ័យ​១៨វស្សា​ទៅ​ហើយ​មិនដែល​ចាប់ចិត្ត​មេត្រី​លើ​ស្ត្រី​ណា​ម្នាក់​ទាល់​តែ​សោះ!ការ អញ្ជើញ​នេះ​គឺ​សម្រាប់​តែ​ផ្ទះ​ដែល​មាន​​កេរ្តិ៍ឈ្មោះ​និង​មាន​កូនស្រី ស្អាត​តែ​ប៉ុណ្ណោះ!ចំណែក​សែន​ដឺរ៉េឡា​​​​​ជា​ស្រី​ស្អាត​បំផុត​ប្រចាំ​ទីក្រុង​តូច​នេះ​»

លឺ​មន្ត្រី​លួច​​ខ្សឹប​ប្រាប់​សែន​ដឺរ៉េឡា​ដូច្នោះ​ម្ដាយ​ចុង​ចាប់ផ្ដើម​បង្កើត​បាន​នូវ​ផែនការ​ខ្មៅ​កខ្វក់។

«ចុះ​កូន​ខ្ញុំ​ទាំងពីរ​ លោក​ម្ចាស់​អនុញ្ញាត​អោយ​ទៅ​ដែរ​ទេ?!»

គាត់​សួរ​ដោយ​ការ​គួរសម​តែ​គាត់​មិនដែល​គិត​ឡើយ​ថា​នឹង​អនុញ្ញាត​អោយ​សែនដឺរ៉េឡា​បាន​ទៅ​បង្ហាញ​មុខ​ដ៏​ស្អាត​របស់​នាង​នៅ​ក្នុង​ពិធី​ដ៏​វិសេស​នោះ។

មន្ត្រី​ក្រឡេក​មក​មើល​នារី​កម្ជិល​ទំាង​ពីរ​ក៏​មិន​ត្រូវចិតត្ត​ជាស្រេច​ទៅហើយ​នូវ​រូបរាង​កម្ពស់កំព​ប៉ុន្តែ​គាត់​ពិបាក​ក្នុង ការ​បដិសេធ​ក៏ ងក់ក្បាល​ដោយ​ទើសទាល់។​ពេល មន្ត្រី​ចេញ​ទៅ​បាត់ ​ម្ដាយចុង កំណាច​ព្រមាន​ថា​នឹង​​អនុញ្ញាត​ឱ្យ​នាង​ទៅ​លុះ ត្រា​តែ​នាង​អាច​ដេរ​អាវថ្មីៗ​អំពី​សូត្រ​មក​អោយ​បង​​ស្រី​ទាំង​ពីរ​សិន។

សែនដឺរ៉េឡា​នឹក​ដល់​សម្តី​អ្នកម្ដាយ​ដែល​ថា​ខ្លួន​ជា​​ចរិត​សក្តិសម​ជាង​គេ​និង​ក្លាយ​ជា​ព្រះនាង នាង​ក៏​មានការ​អត់ធ្មត់​ជាខ្លាង​ក្នុង​ការ​ធ្វើតាម​បញ្ជា​ម្ដាយ​ចុង​ហើយ​សង្ឃឹមថា​នឹង​បាន​ទៅដល់​ដោយ​នាង​បាន​ឆ្លៀត​​រើស​យក​ស្លៀកពាក់​ចាស់ៗ​របស់​ម្ដាយ​នាង​មក​កាត់​ធ្វើ​រ៉ូប​សម្រាប់​ខ្លួន​ឯង​ដែរ។

ពេលល្ងាច​នាង​ត្រូវ​បាន​គេ​បញ្ជា​អោយ​​ធ្វើ​សក់​សម្រាប់​បងស្រី​កម្ជិល​ទាំងពីរ​ទៀត។

ទម្រាំ​ពួកគេ​បាន​រួចរាល់​ហើយ​ឡើង​រទេះ​សេះ​ទៅកាន់​ទីក្រុង​ដើម្បី​ចូលរួម​កម្មវិធី​ពេលយប់​នាង​សែន​ដឺរ៉េឡា​​​ឡើង​មក​កាន់​បន្ទប់​នាង​វិញ​ក៏​ឃើញ​ថា​រ៉ូប​របស់​នាង​ត្រូវ​ម្ដាយ​ចុង​កាត់​បំផ្លាញ​​ដាច់ដោច​អស់​ទៅ​ហើយ​​។

ពេលនេះ​​នាង​ទើប​តែយល់ច្បាស់ថា ពួក​គេមាន​បំណង​ចង់​បន្សល់​ទុក​សែនដឺរ៉េឡានៅ​ផ្ទះ​តែ​ម្នាក់​ឯង ។

នាង​មាន​អារម្មណ៍​ថា​​សោក​ស្តាយ​ជា​​ខ្លាំង​ចំពោះ​ឱកាស​នេះ ​ហើយ​ក៏​មិនអាច​ទប់​ការ​ស្រពោន​ចិត្តបាន ព្រោះ​នាង​តែង​មាន​គោលបំណង​បាន​ឃើញ​រាជបុត្រ​។

​សែនដឺ​រ៉េឡា អង្គុយ​យំ​ខ្សឹកខ្សួល​​នឹកដល់​ម្តាយ​ឳពុក​នាង។

រំពេច​នោះ​​ទេពអប្សរ​មួយ អង្គ​​លេចចេញ​​មក។

គាត់​មាន​រាង​ធាត់​តែ​ទឹកមុខ​ញញឹម​ជាមួយ​ដំបង​ទិព្វ​តូច​ឆ្មា​ក្នុង​ដៃ។

​ «​កុំ​យំសែន​ដឺរ៉េឡា​​! ម៉ែ​ទេពធីតា​​នឹង​ចាត់​ការ​អោយ​នាង​បាន​ទៅ​ជប់លៀង​នឹងគេ ព្រោះ​នាង​ជា​គូព្រេង​រាជបុត្រ​ហើយ​!»

ប៉ុន្តែ​សែន​ដឺរ៉េឡា​​នៅតែ​យំ​។

នាង ​និយាយ​ថា៖

“ម៉ែ​ទេពធីតា​ដឹងទេ?ខ្ញុំ​មិន​មាន​រ៉ូប​សូត្រ​ពាក់​សម្រាប់​ទៅកាន់​ទី​នោះ ទេ​!សូត្រ​របស់​ម្តាយ​ខ្ញុំ ​ខ្ញុំ​បាន​ប្រមូល​មក​ច្នៃ​ជា​រ៉ូប​ធំមួយ​នេះ ​វា​ស្អាត​ខ្លាំង​ណាស់​ វា​ធ្វើ អោយ​ខ្ញុំ​មាន​ជំនឿ ចិត្ត​ដូច​មាន​គាត់​មក​តាមខ្ញុំ​​ តែ​ពេលនេះ​វា​ត្រូវ​គេ​បំផ្លាញ​ហើយ​! »​នាង​យំ​ម្ដង​ទៀត។

ម្ដាយ​ទេពអប្សរ​បាន​អង្អែល​ស្មា​នាង​ហើយ​អះអាង​ភ្លាម៖

«ម៉ែ​អាច​ធ្វើ​វា​បាន​​ សម្រាប់​នារី​ល្អ​ដូច​នាង​!»

គាត់​បាន​គ្រវី​ដំបង​វេទមន្ត ទៅ​ជប់​ប្ដូរ​​ផ្លាស់​ប្តូ​រ​ស​ម្លៀ​ក​បំពាក់​អោយ​នាង​។​

សែន​ដឺរ៉េឡា​​ជូត​ទឹកភ្នែក​ហើយ​ឈ្ងោក​​សម្លឹងទៅ ទៅរ៉ូប​ថ្មី​ភ្លឺផ្លេក​ពណ៌​ខៀវខ្ចី​របស់​នាង​។​វា​ភ្លឺ​ដូច​ជា​ដាំ​ត្បូងពេជ្រ​រាប់ពាន់​គ្រាប់​គឺ​វា​ស្អាត​ដូចជា​វត្ថុទិព្វ។

នាង​ហារ​មាត់​ធំៗ​ព្រោះ​រំភើប៖

«ហូ!វា​ស្រស់​ស្អាត​អ្វី​ម៉េ្លះ ទេ!»

នាង​និយាយ​ទាំង​ភ្លេច​រឿង​សោយសោក​។

ម្ដាយ​ទេពអប្សរ​បាន​លូក​ដំបង​មក​ប៉ះ​ជើង​នាង ហើយ​ក៏​លេចចេញ​នូវ​​ស្បែកជើង​កញ្ចក់​ដ៏​ភ្លឺ រន្ទាល​ទៀត។

«កូន​អើយ!នាង​ពិត​ជា​ព្រះ​នាង​នៃ​រាត្រី​នេះ!»

សែន​ដឺរ៉េឡា​​ខ្ទប់​មាត់ រំភើប​ចិត្ត​ពន់ពេក​។នាង​គ្រវី​ខ្លួន​ហើយ​សម្លឹង​ខ្លួនឯង​ដោយ​រីករាយ​។មិន​បាន​ប៉ុន្មាន​នាង​អស់សង្ឃឹម​សារ​ជា​ថ្មី​ពេល​អើត​ទៅ​ក្រៅ​បង្អួច។

​មេឃ​ងងឹត​ហើយ ។​…….នៅ​នាយ​សែន​ឆ្ងាយ នាង​ឃើញ​កំពូល​ព្រះរាជវាំង​ដែល​ពេញ​ដោយ​ពន្លឺ​នៃ​ភាព​រីករាយ។​

បងស្រី​និង​ម្តាយ​ចុង​កំណាច​នៅ​ទីនេះ​ហើយ​នាង​ដឹង។

​នាង​បែរ​មក​វិញ​យឺតៗ​ហើយ​និយាយ​តម្អូញ​៖

«ម៉ែ​ទេព​អប្សរ​អើយ​!​ខ្ញុំ​នឹង​ទៅ​រាជវាំង​​​ដោយ​របៀប​ណា​ទៅ យើង​គ្មាន​រទេះ​សេះ​ឡើយ​»​

សត្វ​ក​ណ្តុ​រ៦​កំពុង​រត់​លេង​នៅ​ក្បែរ​ល្ពៅ​មួយ​ផ្លែ​ក្នុង សួន​។

ទេពអប្សរ​ហើយ​លើក​ដំបង​ទិព្វ​​ចង្អុល​ទៅ​ពួក​គេ។

វេទមន្ត​របាន​ធ្វើ​អោយ​សត្វ​ក​ណ្តុ​រ​បាន​ក្លាយ​​​ជា​សេះ​ខ្មៅ​ភ្លឺ​ចាំង​បួន ២ទៀត​ក្លាយ​ជា​អ្នក​បរ​ម្នាក់​និង​អ្នក​បើកទ្វារ​ម្នាក់ ឯ​ផ្លែ​​ល្ពៅ​ក្លាយ​​​ទៅ​រទេះ​មាស​មួយ​យ៉ាង​វិចិត្រ​​។

សែន​ដឺរ៉េឡា​បើកភ្នែក​ធំៗ​ដោយ​ក្តី​​​សប្បាយ​រីករាយ​ហួស​នឹង​ថ្លែង​។

«ឡើង​ទៅ​កូន​ស្រីម្តាយ!នាង​នឹង​បាន​ជួប​ព្រះ​បុត្រា​មិនខាន​ទៅ​ៗ!»

នាង​ញញឹម​ហើយ​ឈាន​ឡើង​លើ​រទេះ​ដូច​ព្រះ​នាង​ពិតៗ​ទាំង​ដំណើរ​និង​សម្រស់​ចរិយា​មារយាទ។

មុន​ពេល​ចាក​ចេញ​ម្ដាយ​​ទេពអប្សរ​បាន​និយាយ​ផ្តាំ​យ៉ាង​ម៉ត់ចត់​ថា​​៖

«មាស​ម្តាយ​, មន្ត​អាគម​នេះ​នឹង​មាន​ឥទ្ធិពល​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​អាធ្រាត្រ​ប៉ុណ្ណោះ​!នាង​ត្រូវ​វិល​មក​វិញ​អោយ​បាន​មុន​ម៉ោង១២អាធ្រាត​ពុំនោះ​ទេ​ អ្វីៗ​នឹង​ក្លាយ​ជា​រូបរាង​ដើម​មិនខាន​!»

​ត្រូវ​ឈាន​ទៅ​ដល់​ផ្ទះ​នោះ​! »
«ចាស៎!»
រទេះ​កណ្ដុរ​ផាយ​ដូច​ហោះ​ឆ្ពោះ​ទៅ​រក​គោលដៅ។មិន​យូរ​ប៉ុន្មាន​​ស្រី​តូច​សែន​ដឺរ៉េឡា​​​បាន​មក​ដល់​ព្រះបរមរាជវាំង ​ហើយ​ដោយសារ​តែ​គេ​ឃើញ​​នាង​មាន​ជំនិះ​ព្រមទាំង​សំលៀក​បំពាក់​ស្អាត ប្រណិត ​អ្នកយាម​បាន​បើក​អោយ​ចូល​ភ្លាម​ទោះបី​នាង​បាន​ហួស ម៉ោង​អនុញ្ញាត​ត្តិ​អោយ​ចូល​ក៏​ដោយ​។

នៅ ពេល​ដែល​សែន​ដឺរ៉េឡា​​ បាន​ចូល​ដល់​សាលធំ​នៃ​ព្រះបរមរាជវាំង​, អ្នក​រាល់​គ្នា​ហាក់​ត្រូវ​ភាំង​ស្មារតី​ដោយ​ភាព​ស្រស់​ស្អាត​របស់​នាង​។គ្រប់គ្នា​ងាក​មក​មើល​នាង​ទោះ​គេ​មិនស្គាល់​ថា​នាង​ជា​កូន​មហា​មន្ត្រី​រឺ​អ្នក​ជំនួញ​ណា​ក៏ដោយ​។

សូម្បីតែ​ម្ដាយចុង​និង​បងស្រី​កំណាច​របស់​នាង​ ក៏​ពិត​ជា​មិន​អាច​ចំណាំ​នាង​បាន​ដែរ។ពួកគេ​ស្ទើរ​តែ​រន្ធត់ចិត្ត​ចំពោះ​រ៉ូប​នឹង​ស្បែក​ជើង​គ្រីស្តាល់​របស់​នាង។

តើ អោយ​ពួក​គេ​គិត​ថា​អ្នក​ដែល​ស្ថិត​​នៅ​ក្នុង​​សម្លៀ​ក​បំពាក់​ស្អាត​ និង​ស្បែក​ជើង​មហា​ស្អាត នេះ​​ជា​នាង​ម៉េច​នឹង​កើត​ទៅ?​

ព្រះរាជបុត្រ​ដ៏​ស្រស់​សង្ហា​ក៏​បាន​ឃើញ​នាង ហើយ​​​បាន​ធ្លាក់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ចំពោះ​នាង​ដែល​ជា​ស្នេហា​បរិសុទ្ធ​ដំបូង​ក្នុង​ជីវិត។

​ទ្រង់​បាន​ញែក​កាត់​ហ្វូង​ស្ត្រី ក្មេង​អភិជន​ទាំងអស់​ រាជវង្សានុវង្ស ហើយ​បោះដៃ​ទៅ​រក​នាង​៖

​ «​ព្រះនាង​​ចង់​រាំ​ទេ​? “

«ខ្ញុំម្ចាស់​ពុំ​មែន​ជា​រាជវង្សានុវង្ស​ឡើយ​ក្រាប​ទូល​!»

«តែ​នាង​ពិតជា​អស្ចារ្យ​ជាង​ពួកគេ​ទៅទៀត!នាង​អោយ​កិត្តិយស​ឡើង រាំ​នឹង​យើង​បាន​ទេ?!»

ហើយ​សែន​ដឺរ៉េឡា​ដែល​សែន​ពេញចិត្ត​ចំពោះ​ចិត្តស្រឡាញ់​បាន​ឆ្លើយ​តប​តិចៗ​ថា៖

«ចាស៎!»

​ព្រះអង្គម្ចាស់​រាំ​ជាមួយ​នាង​ពេញ​មួយ​​យប់​ដោយ​លែង​ខ្វល់ពី​នរណា​ទាំងអស់។

គ្រប់​កាយវិការ​ស្នាមញញឹម​និង​អ្វីៗ​គ្រប់យ៉ាង​របស់​នាង​បាន​ខាប​យក​បេះដូង​ទ្រង់​។

«យើង​ដូចជា​ធ្លាប់​បាន​ស្គាល់​នាង​យូរ​មក​ហើយ!»

«ខ្ញុំ​ម្ចាស់​មិនដែល​បាន​មក​កាន់​ទីនេះ​ឡើយ​ព្រះអង្គ!»

«តែ​យើង​ប្រហែល​ជា​ជួប នាង​ក្នុង​សុបិន​ដ៏​ល្អ​ណា​មួយ!»

«ខ្ញុំ​ម្ចាស់​រីករាយ​ដែល​អ្វីៗ​នៅ​ពេលនេះ​ពុំ​មែន​ជា​សុបិន​!»

«យើង​ចង់​អោយ​អ្វីៗ​ក្លាយ​ជា​ការ​ពិត​ហើយ​ស្ថិតស្ថេរ​ជារៀងដរាប!»

លឺ​ត្រង់​ណេះ​នាង​ក៏​​នឹក​ដល់​សម្ដី​ផ្ដាំ​របស់​ម៉ែ​ទេពអប្សរ​ដែល​មុន​នេះ​នាង​​ត្រេកត្រអាល​នឹង​ស្នេហា​នាង​ស្ទើរ​តែ​ ភ្លេច​ពី​អ្វី​ដែល​ម្ដាយ​ទេពអប្សរ​បាន​និយាយ​អោយ​​ប្រញាប់​ទៅ​ផ្ទះ​វិញ​។

“អូ​! ខ្ញុំ​ត្រូវ​ទៅ​ហើយ​ក្រាបទូល​! “

នាង​បាន​ចាក​ចេញ​ពី​រង្វង់​ដៃ​ដ៏​កក់​ក្តៅ​នោះ ​ហើយ​រត់​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ដោយ​មាន​រាជ​បុត្រា​រត់​តាម​ព្រោះ​មិន អស់​ព្រះទ័យ​​។។

«អឺ​ឈប់​សិន!​ៗ»

ទ្រង់​កាន់​តែ​តាម​កៀក​នាង​ នាង​កាន់​តែ​រត់​លឿន​​ទាំង​សោកស្ដាយ​ឥត​បី​នឹង​ថ្លែង។

​ស្បែកជើង​គ្រីស្តាល់ ​របស់​នាង​បាន​មក​របូត​ទុក​ម្ខាង​ដែល​​នាង​គ្មាន​ពេល​សូម្បី​តែ​សម្រាប់​រើស​វា​ទុក​។

នាង​បាន​មក​ដល់​ផ្ទះ​វិញ​ល្មម​ចំ​ទ្រនិច​​នាឡិកា​វាយ​ដប់​ពីរ​អន្លូង​។

រទេះ​បាន​ក្លាយទៅជា​​ល្ពៅ​វិញ​ហើយ​សេះ​ក៏​វិល​ទៅ​កាន់​ភាព​ជា​​សត្វ​ជណ្ដើរ​​​ដូចដើម​។

នាង​ស្លៀក​សំលៀក​បំពាក់​អ្នកបម្រើ​តែ​ចិត្ត​សែន រំភើប​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម​។នាង​ដើរ​ឡើង​មក​បន្ទប់​កម្សត់​ទាំង​ចិត្ត នឹក​រវើរវាយ​ទៅ​កាន់​ព្រះអង្គ​ម្ចាស់​ជានិច្ច​។

ស្នាមញញឹម​និង​សម្តី​សម្តៅ​ទ្រង់​នៅ​ដិត​ដាម​ជាប់​ក្នុង​បេះដូង​ស្រី​តូច​។ ម្ដាយ​ចុង​និង​បង​កំណាច​របស់​នាង ​បាន​ឈាន​មក​ដល់​ផ្ទះ​ហើយ​ជជែក​មិន​ដាច់​ ពី​ស្ត្រី​ដ៏​ស្រស់​ស្អាត​ដែល​បាន​ឱកាស​រាំ​ជា​មួយ​រាជបុត្រ​។

សែន​ដឺរ៉េឡា​សំងំ​ក្នុង​បន្ទប់​ហើយ​ពួកគេ​ស្មាន​ថា​នាង​កំពុង​ដេក​យំ​នៅ​ឡើយ​។

ទីបំផុត​​ព្រះអង្គម្ចាស់ ​ដែល​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​សែន​ដឺរ៉េឡា​​មិន​អាច​បំភ្លេច​នាង​បាន​ឡើយ​។​ទ្រង់​ចង​ស្វះ​​ស្វែង​រក​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​នេះ​ថា​​ជា​នរណា​ប៉ុន្តែ​ទ្រង់​មិន​ស្គាល់​សូម្បី​តែ​​ឈ្មោះ​របស់​នាង​។

ទ្រង់​ផ្ទំ​សម្លឹង​គយគន់​​ស្បែកជើង​កញ្ចក់​ដែល​​នាង​បាន​ធ្វើ​ជ្រុះ​ពេល​​រត់​មក​ផ្ទ​​ះ​វិញ​។ព្រះរាជ​បារម្ភ​ជា​ខ្លាំង​ពេល​ព្រះរាជ​បុត្រ​នឹក​នាង​មិនព្រម​សោយក្រយា ។

ព្រះ​រាជា​ដាក់​បញ្ជា ថា​៖

​ «​រាជវាំង​ត្រូវ​តែ​ចេញ​ប្រកាស​​ស្វែង​រក​នាង​! ស្ត្រី ​ដែល​មាន​ជើង​សម​នឹង​ស្បែកជើង​នេះ​ នឹង​​បាន​រៀបអភិសេក​​ជាមួយ​ព្រះរាជបុត្រ​!»

មន្ត្រី​តាម​ស្រុក​ភូមិ ​របស់​ព្រះអង្គ​បាន​យក​ស្បែកជើង​កញ្ចក់​​ទៅ​កាន់​ផ្ទះ​ណា​ដែល​មាន​កូន​ក្រមុំ​​​នៅ​ក្នុង​នគរ​។

ពួក​គេ​ចង់​ស្វែង​រក​ស្ត្រី​ដែល​មាន​ជើង​នឹង​សម​នៅ​ក្នុង​ស្បែកជើង​នេះ​។

ស្ត្រី​ទាំងអស់​ក្នុង​នគរ​បាន​ព្យាយាម​លោ​ស្បែកជើង​នោះ​ ​ប៉ុន្តែ​មិន​មាន​អ្នកណា​ម្នាក់​លោ​​សម​សោះ​។

មន្ត្រី​បាន​មក​ដល់ ផ្ទះ សែន​ដឺរ៉េឡា​​។

បងស្រី​នាង​ទំាង​ពីរ បាន​ម្ដាយ​នាំ​ចេញ​មក​អោយ​លោ​។ មន្ត្រី​​ព្យាយាម​ដាក់​ស្បែកជើង​កញ្ចក់​ហើយ​ ពួក ​គេ​ទាំង​បី​ខំ​ច្របាច់​ជើង​របស់​ខ្លួន​​ជំរុញ​ជើង​អោយ​​ចូល​ទៅ​ក្នុង​ស្បែកជើង​នោះ​យ៉ាង​បង្ខំ​ធ្វើ​អោយ​មន្ត្រី​ភ័យ​ជា​ខ្លាំង​​ថា​អាច​នឹង​ធ្វើ អោយ​ស្បែកជើង​នេះ​បែក។

ពេល​ពួកគេ​បរាជ័យ មន្ត្រី​សួរ​រក​សែន​ដឺរ៉េឡា​​។

ម្ដាយចុង ឆ្លើយ​ដោយ​ខឹង​សម្បារ​ថា ​នឹង​មិន​អនុញ្ញាត​ឱ្យ​នាង​លោ​ស្បែកជើង​​នោះ​ទេ​ប៉ុន្តែ​ មន្ត្រី​បាន​​ព្យាយាម​រុករក​​ទាល់តែ​ឃើញ​នាង​នៅ​សួនច្បារ​កំពុង​ពុះ អុស​។

​”ស្រី​តូច ព្រះរាជា ចង់​​ឱ្យ​របស់​នាង​លោ​​ស្បែកជើង​នេះ​!​”

ស្បែកជើង​នេះ​ដាក់​ទៅ​ត្រូវ​នឹង​ជើង​នាង​​​សម​ឥត​ខ្ចោះ​តែ​ម្ដង​​។

សែន​ដឺរ៉េឡា​​មាន​សេចក្ដីត្រេកអរ​ជា​ខ្លាំង​ លោកមន្ត្រី​ក៏​​ទទួល​វា​មក​ទុក​ក្នង​ដៃ​​វិញ​ហើយ​និយាយ​៖

«ចូរ​នាង​ទៅ​រៀប​អភិសេក!»

គាត់​បែរ​មក​វិញ​ត្រូវ​ម្ដាយ​កំណាច​របស់​នាង​វាយ​ទម្លាក់​បែក​ស្បែក​ជើង​នោះ​ខ្ចាយ។

ឃើញ​មន្ត្រី​នោះ​តក់ស្លុត​ញ័រ​ខ្លួន ស្ត្រី​កំណាច់​និយាយ​​ទៀត​ថា៖

«ឥឡូវនេះ​គ្មាន​ស្បែក​ជើង​ទៀត​ទេ ​តើ​វា​នេះ​អាច​ក្លាយ​ជា​ព្រះ​នាង​ដែរ​រឺ​យ៉ាងណា?ចំណែក​លោក​នឹង​ត្រូវ​គេ​កាត់​ក្បាល​មិនខាន។!»

មន្ត្រីកិត្តិយស​ប៉ុន្តែ​សែន​ដឺរ៉េឡា​​បាន​ប្រាប់​គាត់​វិញ​ភ្លាម​ដោយ​សំឡេង​យ៉ាង​ស្រទន់​៖

«ខ្ញុំ​នៅ​មាន​វា​មួយ​ចំហៀង​ទៀត!»

ពួក​គេ​បើកភ្នែក​ធំៗ។

នាង​ក៏​ងាក​មក​ញញឹម​ដាក់​ម្ដាយ​ចុង​នោះ​ហើយ​ពោល​​ថា​៖

«ខ្ញុំ​ជា​ស្រ្តី​ដ៏​ស្អាត​កាល​ពី​យប់​នោះ! !អំពើ​អាក្រក់​របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នក​ក្លាយ​ជា​ជ្រូក​ខ្មៅ​ចំនួន​បី​ក្បាល!»

​នាង​បាន​តោង​ដៃ​លោក​មន្ត្រី​ឡើង​លើ​រទេះ​ហើយ​ហុច​ស្បែក​ជើង​មួយ​ចំហៀង​ក្នុងអាវរងា​ក្រាស​របស់​នាង​ទៅ​អោយ​គាត់។

គាត់​ត្រេកអរ​ដែល​រួចជីវិត​ហើយ​ថែ​ទំា​វា​ដោយ​ប្រយ័ត្នប្រយែង​បំផុត​។

សែន​ដឺរ៉េឡា​​បាន​រៀបការ​ជាមួយ​ព្រះ​រាជបុត្រ​ហើយ​នាង​ត្រូវ​បាន​ប្រទាន​ងារ​ទៅជា​ព្រះនាង​។​ពួក​គេ​រស់នៅ​យ៉ាង​សប្បាយ​រីករាយ​ប្រកប​ដោយ​សេចក្ដីស្នេហា​បរិសុទ្ធ។

​រាត្រី​មួយ​នាងបានប្រាប់​សា្វមី​ពីរឿងបាត់ខ្លួន​ឳពុក​។​ស្វាមី​បាន​ចេញបញ្ជា​អោយ​នាហ្មឺន​ចេញ​សំពៅ​តាម​រក​គាត់​​។

៣ខែ​ក្រោយ​មក​ពួក​គេបានវិល​វិញជា​មួយឳពុក នាង​ដែល​តែលតោល​តស៊ូរស់នៅ​លើ​កោះ។យប់នោះ​គាត់មក​ចំពេល​ព្រះរាជា​អភិសេក​ព្រះរាជបុត្រនិងសែន​ដឺរ៉េឡាអោយ​ឡើងគ្រង​រាជ។​

ឳពុកនិងកូនបាន​ជួបជុំគ្នា​ដោយ​រីករាយ។

ថ្ងៃមួយឳពុក​នឹក​ដល់ផ្ទះ​ចាស់ក៏ត្រឡប់​ទៅលេងទីនោះ​​។

គាត់មិនឃើញ​ស្តី្រកំណាច​ទំាងបី​ទេ​គឺ​មានតែ​ជ្រូក​សំគមបីដែល​ឈ្មុស​ដី​រក​ចំណី​។

ចប់