រឿងចិនបុរាណ – Meysansotheary
រឿង៖ ហានស៊ីង
មេឃាខាងក្រៅស្រទោស្រទំ…ភ្លៀងធ្លាក់ឬមិនធ្លាក់តែក៏បានត្រជាក់រួចទៅហើយ។
នាប្រាង្គប្រាសាទល្អវិចិត្រដែលជារាជដំណាក់គ្មានអ្នកណាហ៊ានសរសៀរមកក្បែរ ពន្លឺភ្លើងទៀនរាប់សិប​បញ្ឈរជាសំណុំបញ្ចេញ​កាំរស្មីភ្លឺថ្លា ប្រណាំងជាមួយចំណាំងផ្លាតនៃកម្រាល­­ក្រណាត់​សូត្រក្រាស់ ស្រោប​ពីលើ​ពិដាន​ខ្ពស់សន្លឹម។
នៅក្នុងជម្រៅនៃរដូវរងា ដ៏កណ្តោចកណ្តែងនេះ ព្រះរាជអគ្គមហេសីហាន លី ឈី បានសម្រាកនៅក្នុងរាជវាំងដ៏រុងរឿងរបស់ទ្រង់ដែលហ៊ុមព័ទ្ធដោយក្រណាត់សូត្រហង្សៈ ចង្ក្រានលង្ហិនដ៏កក់ក្តៅ តែចិន្តាទ្រង់នៅតែរងាក្នុងក្តីសង្ស័យ។
ម្រាមដៃព្រះរាជិនីឈោង​បាន​ពែងត្បូងថ្ម ដែលមានផ្ទុកស្រា​អប់ផ្លែ​គូលេនដ៏​ក្រអូបស្រាល​ ខណៈ​ភ្លេងបានបង្ហើរ​បទ«នឹកស្រុកកំណើត» រេ​រាំ​លើ​ខ្សែពិន។
នៅខាងក្រៅ ព្រិលបានគ្របដណ្ដប់លើសួនច្បារ ដែលធ្លាប់តែជាថ្នាលនៃបុប្ផារីកត្រកុំត្រកាល។ នៅក្នុងរដូវរងាដ៏កម្រវានៅតែបន្តរីកដុះដាលនៅក្នុងបរិវេណដែលគេឱ្យឈ្មោះថា ថានសួគ៌លើលោក។
ពិធីជប់លៀងដ៏ប្រណិត ក្លិននៃសាច់អាំង នំប៉ាវចំហុយ និងផ្លែឈើកម្រ ត្រូវបានបម្រើនៅលើថាសម្រ័ក្សណ៍ខ្មុក ដែលធានានូវភាពប្រណីតថ្វាយរបស់អធិរាជិនីក៏ទ្រង់នៅតែមិនសព្វព្រះទ័យ។ ទ្រង់លើកហត្ថាគ្រវាស ជាសញ្ញាឱ្យជេន ភីង មនុស្ស​ជំនិតរបស់ទ្រង់បណ្តេញពួកអ្នកបម្រើនិងតន្ត្រីករ​ឱ្យចេញផុត ទុកនៅតែពីរនាក់ ​នឹងអាលបានផ្តើម ពិភាក្សា​អំពីបន្លាដ៏ធំមួយក្នុងទ្រូង។
ជាមួយនឹងទឹកមុខស្ងប់ស្ងាត់ ប៉ុន្តែរឹងមាំព្រះរាជិនីបានមានបន្ទូល៖
«ហានស៊ីងម្នាក់នេះ​មកទល់ថ្ងៃនេះ​គេដូចជា មិនមែនមាន​ន័យ​ចំពោះហាន ត្រឹមជាមេទ័ពម្នាក់នោះទេ! »
ឃើញជេនភីងគិតពីគំនាប់មិនហ៊ានវាចាអ្វី ព្រះរាជិនីជំទាស់ក្រចក សម្លឹងចុងម្រាមខ្លួនឯងហើយតម្អូញ៖
«ហានស៊ីង ត្រូវព្រះចៅអធិរាជជឿទុកចិត្តថាជាមនុស្ស​ស្មោះត្រង់ តែមានអ្វីមួយ នៅតែមិនស្រណុកក្នុងចិត្ត​របស់យើង!»
ជេនភីងគ្រហែម ចាប់ឱកាស​ទូលឆ្លើយ៖
«គេនោះ ស្មោះនឹងរាជបល្ល័ង្ក! ក្នុងចិត្ត​ហានស៊ីង មានតែចំពោះរាជបល្ល័ង្កប៉ុណ្ណោះ ! គ្មានមនុស្ស​ក្នុងភ្នែកគេនោះទេ!»
សម្តីនេះ​បណ្តាលឱ្យព្រះភក្រ្តអធិរាជិនី លូ ឈី ទៅជាថ្លោះ។ មិនយូរឡើយ ទ្រង់បញ្ចេញជាស្នាមញញឹមត្រជាក់ជាងកម្រាស់ធម្មជាតិនៅក្រៅទៅទៀត៖
«អ៊ីចឹង ចិត្ត​ភក្តីនៃបុរសម្នាក់នេះ  ផុយស្រួយណាស់! ចិត្ត​មនុស្ស​អាចបត់បែន…និងខូច ឬផ្លាស់ប្តូរ​តាមជំនោរខែឆ្នាំ!  ប្រសិនបើហានស៊ីង នៅមានជីវិត ដូចជាយើងប្រថុយនឹងជោគវាសនាដែលបោកបក់ដូចគ្នាដែរ! ចាំរឿងរាជវង្ស ឈីងដ៏រុងរឿង​ដែលត្រូវផ្តួលរំលំដោយស្វាមីយើងដែរ? ពេលវេលា…យើងមិនត្រូវផ្តេកផ្តួលលើធម្មជាតិនិងពេលវេលាទេ!»
ថាហើយទ្រង់យាងទៅក្បែរបង្អួច បោះដៃទៅរងស្រទាប់ព្រិលនៅក្រៅ។
រាជិនីវាចា​បន្ថែមពីក្រោយអាវងហង្សឆើតឆាយវែងអន្លាយៗថា៖
«ពីមួយថ្ងៃទៅមួយថ្ងៃ ឯទៅកិត្តិនាមជាអធិរាជ? ស្វាមីលីវប៉ាងរបស់យើង មានចិត្ត​ទន់ ទុកគេជាមិត្ត​ចាស់! »
សម្តីមនុស្ស​ជំនិតចាក់ចុចមកភ្លាម៖
«ព្រះចៅអធិរាជទ្រង់មានព្រះនេត្រវៃ​ទ្រង់ឃើញហានស៊ីងថាជាឧបករណ៍ទេដឹង?»
រាជិនីគ្រវីក្បាលនិយាយខាំមាត់តិចៗ៖
«ប៉ុន្តែ…យើងវិញ យើងឃើញគេនោះ​ថាជាដាវមួយចង្អុលត្រង់បំពង់ករបស់យើង»
ជេនភីងងក់ក្បាលតិចៗ ទាំងសប្បាយអំណរព្រោះគេដឹងថា នេះជាចំណុចអវសាន្តនៃវាសនា​មនុស្ស​ល្បីបំផុតក្នុងយុគសម័យគឺ ហានស៊ីង។
រាត្រីនេះ ផ្ទៃមេឃប្រែជាខៀវស្រទន់ហាក់បីដូចជាពន្លឺដំបូងនៃរដូវប្រាំងឱ្យជាសញ្ញា។  ព្រះចន្ទបញ្ចេញជាស្រមោលវែងៗមកលើកម្រាលថ្មម៉ាបនៃរាជវាំងហាន។
ខ្យល់ត្រជាក់លាក់ក្នុងភាពស្ងប់ស្ងាត់ ហាក់បីដូចជាធាតុជំនោរ​ដឹងមុនស្រេចថា​នៅក្នុងកម្រាស់កំផែងនៃរាជដំណាក់ហាន​កំពុងផ្ទប់ជាមួយ​រលកនៃភាពតានតឹង។
លីវប៉ាង  ដែលពេលនេះ ជាព្រះចៅអធិរាជ Gaozu នៃមហាហានទ្រង់គង់នៅខាងចុងប៉ូចនៃសាលធំ ដោយសម្លឹងមើលទៅជើងមេឃឆ្ងាយ។
ព្រះ​អាទិត្យនឹង​រះឡើង តែត្រូវរង់ចាំសិន។
​អ្វីដែលទ្រង់ អាចទត​​ឃើញ​នៅ​ពី​ក្រោយជួរ​ភ្នំ​ឆ្ងាយៗ ជាជើងមេឃពណ៌មាសដែល​បំបែកសល់តិចតួចក្រោមអន្ធការ​។
ជាមួយ​ព្រះភក្ត្រ​នឿយហត់ ពោរពេញ​ដោយ​សឹកសង្គ្រាមក្នុងការចងចាំ ការ​ដណ្តើម​យក​ជ័យ​ជំនះ និង​ទម្ងន់​នៃ​ការ​គ្រប់​គ្រងក្រោយឈ្នះសឹក អ្វីៗនៅតែធ្ងន់។
នៅក្បែរព្រះអង្គ មានព្រះរាជិនីយាងមកបង្កើយហើយឱនលំទោនមុនពេល​បញ្ចេញ​ វត្តមានជាមួយអាវរងាប្រណីតមានតម្លៃហួសថ្លែង។
ជាមួយ​ការសម្លឹងមើលទៅព្រះអង្គដោយភាពស្ងប់ស្ងាត់ព្រះរាជិនីឮស្តេចលីវប៉ាងបញ្ចេញសំណួរខ្សឹបៗដូចជាសួរសំដៅព្រះអង្គឯង៖
«ព្រះអាទិត្យគ់ងតែរះទៀត! ព្រោះផែនដីត្រូវការ ថ្ងៃមួយទៀតដើម្បីចាប់ផ្តើមថ្មី!»
«ប៉ុន្តែ តើហានចង់នៅអមតៈដែរឬអ្វី?»
ព្រះចៅអធិរាជងាកមករកព្រះមហេសី ខណៈក្សត្រីយាងចូលបង្គំជិតហើយខ្សឹបខ្សៀវ៖
«ព្រះអាទិត្យនឹងរះឡើង ហើយមនុស្សប្រហែសយល់ថាវាស្អាត តែមនុស្ស​ប្រុងប្រយ័ត្ន មិនប្រហែសបាននឹងស្រមោលវាទេ!»
រាជានៅគង់ស្តាប់ ព្រះរាជិនីទូលបន្ថែមស្ងប់ៗ៖
«ហាន…ស៊ីញ! គេនេះ…មានអ្វីមួយ…អូនយល់ថា មិនសមស្របនឹង​យើង! សន្តិភាព និងភាពរុងរឿង​របស់ហាន!»
លីងប៉ាងងើយមុខដកដង្ហើមធំច្បូតពុកចង្កា ហើយទើបវាចាតបនឹងភរិយា​៖
«ហានស៊ីង គឺក្រអឺតក្រទម មិនអាចប្រកែកបានមែន នេះដោយសារគេមាន​ស្មារតីរឹងមាំ បន្សល់មកពីសមមរភូមិច្រើន!!!  ប៉ុន្តែភាពស្មោះត្រង់…ក៏មិនអាចវាយតម្លៃត្រឹមចរិតខាងក្រៅដែរ!»
លូឈី តបឆ្លើយនឹងព្រះចៅអធិរាជថយទន់ភ្លន់៖
«តែ…ល្អដែរទេ បើនគរតែមួយ មានអ្នកល្បីច្រើនពេក? ឥឡូវនេះ ឈ្មោះអ្នកសាងមហាហានលីវប៉ាងទៅដល់ណា ក៏មានគេនិយាយពីហានស៊ីង​ដល់នោះដែរហើយ!!! ខ្ញុំម្ចាស់ឆ្ងល់ថា តើមនុស្សដូចគេពិតជាអាចគ្រប់គ្រងមហិច្ឆតា ដោយបន្តនៅបម្រើយើង ទាំងដែលឃើញមានឱកាសសម្រាប់ខ្លួនគេដែរ?…លុបបំបាត់…អ្វីក្តី…ដែលគំរាមកំហែងដល់អំណាចរបស់ទ្រង់មុនពេលអ្វីៗពិបាកជាងនេះ ស្មើនឹងលុបចោលស្រមោលវែងៗនៃដើមឈើខាងក្រោមទើបអាចឱ្យព្រះចន្ទរាត្រីកាលរះពេញទីបាន!»
ព្រះចៅអធិរាជងាកទៅសួររាជិនីលូវិញថា៖
«បើបែបហ្នឹង ក្នុងការកម្ចាត់ ហានស៊ីង  តើលីវប៉ាងខ្ញុំនឹងដាក់ស្រមោលអ្វីមកលើខ្លួនឯងក្នុងទំព័រប្រវត្តិសាស្ត្រ? ប្រជាជននឹងចងចាំលីវប៉ាងខ្ញុំ ជាអ្នកសាងមហាហាន ហើយក្រោយមកបានកម្ចាត់អ្នកបំរើដ៏ស្មោះត្រង់ម្នាក់ ឬពួកគេ នឹងមើលឃើញខ្ញុំកំសាក ខ្លាចសូម្បីតែមេទ័ពខ្លួនឯង?»
ព្រះរាជិនីមិនខ្វះឡើយពាក្យមកពន្យុះបង្កើតជាកម្លាំងខ្យល់ព្យុះក្នុងរាជវាំង នាង​មានបន្ទូលតបភ្លាមដែរ៖
«ប្រជាជនមិនខ្វល់ទេ! ពួកគេ​តូចទាបហើយចិត្ត​ស្រាលដូចជាខ្យល់ដែរព្រះអង្គ! ខ្យល់បក់ទៅកន្លែងណាដែលត្រូវទៅ មនុស្ស​រេរកអ្នកណាដែលមានអំណាចនិងខ្លាំងបំផុត!  ពួកគេនឹងដើរតាមព្រះអង្គ ដូចពួកគេដើរតាមហានស៊ីង​ វាយយក​ឈីង​ និងបង្ក្រាបជូដែរ ព្រោះពេលនេះទ្រង់មានហានស៊ីង​! ប្រសិនបើព្រះអង្គជ្រើសរើសផ្លូវវែងឆ្ងាយ​ដែលធានាដល់ការគ្រងរាជ្យ សូមទ្រង់បញ្ចប់ភាពមន្ទិលក្នុងចិត្ត​អ្នកដើរតាមទៅ! ឱ្យគេមើលឱ្យច្បាស់ថា មេដឹកនាំរបស់គេ មានតែម្នាក់ប៉ុណ្ណោះ!»
លីវប៉ាង ងាកចោលភរិយា​ហើយ​ងើបមុខ​សម្លឹងមើលជើងមេឃ តែសំឡេងរបស់នាង​មិនបញ្ឈប់ទាល់តែសោះ នៅតែលាន់មករវិចតាមខ្យល់៖
«មេទ័ពដ៏ពូកែម្នាក់ជាកម្លាំងខែលការពារ  ប៉ុន្តែបើគេខ្វះការគោរពនិងខ្វះ​ភាពស្មោះត្រង់…គេនោះដដែលនឹងក្លាយជាចុងលំពែងក្នុងដៃសត្រូវហើយ…សំដៅមកម្ចាស់! ការសម្រេចចិត្តពិតជាលំបាក ព្រោះពេលនេះទ្រង់ជាព្រះចៅអធិរាជ លែងជាមេកងតូចតាច​នៅស្រុកហ្វេងទៀតហើយ ចិត្ត​ឱ្យរឹងមាំដាច់ណាត់ជាថាមពលពិតនៃកំពូលអធិរាជ!»
អ្នកទាំងពីរឈរស្ងៀមមួយសន្ទុះ ខណៈពាក្យសន្យាចាស់ៗវិលវល់ជុំវិញ​អារម្មណ៍របស់លីវ​ប៉ាង។ បើគ្មានហានស៊ីង ការ​ប្រឆាំងនឹងសៀងយូ​ក៏មិនមែនងាយយកជ័យដែរ។
បើគ្មានហានស៊ីង ក៏គ្មានអធិរាជហានគ្រានេះដូចគ្នា​។
«យើងស្បថថា ដរាបណាលើក្បាលនៅមានពន្លឺព្រះអាទិត្យ យើងនឹងលើកលែងទោសស្លាប់ដល់​ឯងជានិច្ច​ហានស៊ីង!»
លីវប៉ាងទន្ទេញសម្បថចាស់ៗហើយធ្មេចភ្នែកពិបាកចិត្ត​ក្នុងដង្ហើមធ្ងន់ឡើងៗទៅដោយសម្ពាធ។​
«គ្មានហានស៊ីង​ក៏គ្មានយើងដូចគ្នា​ព្រះមេហសី!» លីវប៉ាងរអ៊ូ។
«ព្រះចៅអធិរាជ» មហេសី​ដាស់ទ្រង់ដោយសំឡេងត្រជាក់៖
«ប៉ុន្តែ…បើគ្មានទ្រង់ អ្វីៗនឹងធ្លាក់ដល់ដៃអ្នកទីពីរគឺហានស៊ីង បើមានថ្ងៃនោះពិតមែន​ រាជវង្សហាននឹង​សល់តែភាពវឹកវរ! ថ្ងៃណាមួយ គេនឹងនឹកឃើញ​ដល់ការគណនានេះ ហើយប្រសិនបើថ្ងៃនោះមកដល់ បងនឹងស្តាយដែលយប់នេះនៅស្ទាក់ស្ទើរចិត្ត​!»
លីវប៉ាងដៀងភ្នែកមកសម្លឹងនាង​។ ស្វាមីនិងភរិយា​សម្លឹងគ្នាជាមួយកែវភ្នែកដែលអ្នកក្រៅមិនអាចអានបាន។
មិនរង់ចាំព្រឹកទាន់ឡើយ ដោយចំណាយពេលប៉ុន្មានយាម​មិនធ្មេចបាន លីវប៉ាងបានសម្រេចចិត្ត​។ ទ្រង់​ក្រោក​នៅពេលទៀបភ្លឺ ហើយ​ដើរ​ឆ្ពោះ​ទៅ​រកតុថ្លើមថ្ម​ធំ​មួយ​ដែលពេញដោយ​រមូរ​ឯកសាររាជការ។
​បេះដូង​អធិរាជរត់ច្របល់ក្រោមភាពអាម៉ាស​នៃទង្វើក្បត់ លាយឡំនឹងការភ័យបារម្ភ តែម្រាមដៃមិនស្ទាក់ស្ទើរឡើយក្នុងការ​លើកត្រាដ៏ធំរបស់ហាន​មកសង្កត់មួយទម្ងន់នៃគជ់ធ្ងន់កណ្ឌុក។
នេះជា​សារបញ្ជាឱ្យ…ប្រហារជីវិត។
ទឹកថ្នាំនៅស្រស់ញញឹម រីឯ ចិត្ត​របស់ទ្រង់​ស្រពោន​ស្អប់ថ្ងៃនេះ ។ លីវប៉ាងអង្គុយចុះ ទ្រ ទូល ពុនរែក រវាង​ការ​ដឹង​គុណ ការទទួលខុសត្រូវ ការស្រលាញ់ និង…ការ​ភ័យ​ខ្លាច។
«ហានស៊ីង! យើង…ដឹងគុណចំពោះភាពស្មោះត្រង់របស់ឯង! តែ…យើងមិនទុកចិត្តមហិច្ឆតារបស់ឯងទេ!»
លូ ឈី ​យាង​មកដល់យឺតៗ ហើយទទួលយកសារទាំងកែវ​ភ្នែកស្រស់ប៉ប្រឹម។ ព្រះចៅអធិរាជមានរាជបន្ទូលក្នុងសំឡេងទាប៖
«ដើម្បី​រាជវង្សហាន ​បុត្រទាំងអស់​របស់​យើង និង…ដើម្បី​សន្តិភាពនៃនគរទាំងមូល…ឯងទៅចុះហានស៊ីង!»
មុននេះ១០ឆ្នាំ នា ២០៦ មុនគ.ស. កំឡុងសង្គ្រាមជូ និង ហាន…
សមរភូមិបានលាតសន្ធឹងនិងសកម្មឥតឈប់ឈរ នៅក្រោមគម្របមេឃក្រហមពណ៌ឈាម។ សម្រែករបស់យុទ្ធជនដែលត្រូវពលី អ្នកស្រុកដែលបាត់បង់គ្រួសារ​នៅក្នុងសន្ធឹកផ្គរលាន់នៃស្នូរជើងសេះ និងការប៉ះទង្គិចគ្នានៃដែក។ ផ្សែង​ហុយខ្មួល ឆួល​ចូល​ទៅ​ក្នុង​គំនួចខ្យល់​ពេល​រាត្រី នាំទៅជាមួយនូវ​ក្លិន​ញើស ឈាម និង​ភ្លើងសព​ដែល​ស្លាប់។
ផែនដី ខ្លួនឯងញាប់ញ័រនៅក្រោមទម្ងន់នៃការប្រយុទ្ធដ៏ឃោរឃៅនិងមហិច្ឆតាឥតកោះត្រើយរបស់មនុស្ស​។ កណ្តាប់ដៃរបស់លីវប៉ាង​ កាន់តែរឹតបន្តឹងជុំវិញដងដាវ។
ញើស និងស្នាមប្រឡាក់មិនអាចបិទបាំងស្នូរដង្ហើម​ដ៏​ធ្ងន់និងចក្ខុវិស័យ​សងខាងត្រូវ​ព្រិល​ក្រោមសម្ពាធសែន​ហត់នឿយ ប៉ុន្តែ​លីវមិនអាច​​ដួល​សន្លប់​បាន​ទេ។
ជោគវាសនានៃកងទ័ព អនាគតនៃអ្វីគ្រប់យ៉ាងរបស់ហាន ដែលគាត់បានប្រយុទ្ធមមកដល់ទីនេះ សម្រាប់ ឥឡូវនេះ គឺពឹងនៅលើផ្លែដាវនេះ និងវិនាទីចុងក្រោយនេះតែប៉ុណ្ណោះ។
«ចាប់​ខ្សែ!» លីវប៉ាងស្រែកបញ្ជាខ្ទរ​ដោយសព្ទ​សំឡេងហានក្លា ខណៈ​ដែលខ្លួនឯងកំពុងទម្លាក់​ដាវមកពុះ​ ​ទ្រូងទ័ពបច្ចាមិត្ត​នៅជិត​នោះ។
ប៉ុន្តែ…បេះដូងនិងសសៃឈាម​ដែលពុះ បានប្រាប់បុរសនេះថា កម្លាំងរបស់គាត់មិនបានរឹងមាំយូរដូចទឹកចិត្ត​ ខ្សោះ រកកលតែនឹងដួលរលំហើយ។
សមរភូមិមួយនេះ ជាប់រដឹកច្រើនថ្ងៃ មិនឈប់ មិនដេក គ្មានអាហារ​។ កងទ័ពរបស់សៀងយូ​ ខ្លាំងដូចមកពីជំរុំសត្វសាហាវ។ ក្រុមអ្នកចម្បាំងស្រេកឈាមរបស់សៀងយូ​ តាមប្រដេញមកកម្ចាត់ទ័ពរបស់លីវប៉ាង​ដូចជាព្យុះលេបល្បឿនរាប់រយគីឡូ បំបុកមកប្រាថ្នាតែនឹង​ត្របាក់លេប។
សម្រែកទ័ព​​ហែកជ្រាត​ចេញ​ពី​ភាព​វឹកវរ។ លីវប៉ាង​ងាក​មក​​ឃើញ​ទាហាន​ជិះ​សេះរបស់​សត្រូវ​កំពុង​តម្រង់​មកយ៉ាងខ្មាញ់ខ្មួរ ​ហើយ​លំពែងលើដៃពួកគេ​ច្រើនណាស់ ​ការកសាង​នគរ​ប្រហែលជាមិនបានសម្រេចទេ នេះ​ជាអ្វីដែលប្រាប់គាត់ជាសម្ងាត់។
អវយវៈ​របស់មេទ័ព ចាប់ផ្តើមបន្ថយចលនា​​​យឺតៗ ព្រោះអស់ទាំងកម្លាំងកាយនិងចិត្ត​។ យើងមិនអាចសាងហានទេ!
គាត់ស្រែកកម្លាយ៉ាងឈឺចាប់ហើយកាប់ចាក់ទ័ពក្បែរៗខ្លួន​ដេលមានមកដូចទឹកបាក់ គាត់នឹងស្លាប់នៅទីនេះ នេះជាអ្វីដែលលីវប៉ាងសើចចំអកខ្លួនឯង ប៉ុន្តែបន្ទាប់មក ដូចជាខ្មោចនៅក្នុងទីងងឹតបានឃើញពន្លឺថ្ងៃ…សម្រែកជ័យលាន់មកពីនាយ។  ពន្លឺនៃដែកអាវុធបានហោះកាត់លើអាកាស កម្ចាត់រារាំងក្រុមទ័ពសេះរបស់ជូ។
ឈាម​​បាញ់ព្រមាន​ពាស​ពេញ​អាកាស។
«ហានស៊ីងមកដល់ហើយ!»
សម្រែកខ្ទរទាំងនេះ បានញ៉ាំងឱ្យទ័ពហានហ៊ោកញ្ច្រៀវដោយអំណរប្រៀបបាននឹងមនុស្ស​ស្រេកទឹកជិតស្លាប់ ដើរមកប៉ះនឹងដងទន្លេធំធេង ។
ខណៈ​ពេលក្រុមទ័ពសេះរបស់សៀងយូ ​ត្រូវធ្លាក់​ស្លាប់រពុយ​ ​លីវប៉ាង​ ឈរ ដកដង្ហើមធូរស្រាលចេញជា ចង្វាក់បេះដូងនៃក្តីអមណរពន់ពេក។
នៅឯណោះ…ហានស៊ីង ! គេមកដល់មែន គឺនៅនៅទីនោះ! ដាវរបស់គេដែលហៀរពណ៌ក្រហមនៃលោហិតសមរភូមិគ្មានមេត្តា អមជាមួយកែវភ្នែកមុតដូច​ដែកក្តៅសម្លឹងឆ្ពោះមក។
គេស្រែកឡើងថា៖
«លីវប៉ាង! ព្រះអង្គជាកំពូលអ្នកប្រយុទ្ធដែលមិនចេះចាញ់!»
សម័យកាលនោះ ទោះណាជាលីវប៉ាង មិនទាន់ក្លាយជាព្រះចៅអធិរាជនៅឡើយក្តី ប៉ុន្តែគាត់បានប្រកាសខ្លួនឯងថា ជាស្តេចហាន 漢王 រួចហើយ។
លីវប៉ាងសើចក្អាកក្អាយជាប់រដឹកយ៉ាងវែងហើយបានស្រែកតបវិញថា៖
«អឺហានស៊ីងអើយហានស៊ីង  យើងចាញ់មិនបានទេ ព្រោះយើងមាន​កំពូលមេទ័ពដូចឯង!»
ពួកគេកៀកស្មា ហើយ​សម្រុកវាយបកលើក្រុម​សត្រូវដែល​បាននឹង​​វាយ​លុកមក​ដូច​ស្រមោល ។ គ្រានោះវត្តមាន​ហាន ស៊ីងបាន ផ្លាស់ប្តូរអារម្មណ៍ពួកសៀងយូ ​ឱ្យធ្លាក់ក្នុងបរាជ័យពាក់កណ្តាលទៅហើយ។ ការវាយលុករបស់ហានស៊ីង​រមែង ខ្លាំង រហ័ស គ្មានមេត្តា និងក្រសោបយ៉ាង​ជាប់។
គេជាកំពូលអ្នកយុទ្ធសាស្ត្រលេខមួយ ឯលីវប៉ាងជាអ្នកចម្បាំងដែលគ្មានអ្នកស្វិតស្វាញដូច ហើយ យប់នេះ នៅលើសមរភូមិមួយនេះ​លេខមួយ ទាំងពីរបានរួមដៃគ្នា ។
ហានស៊ីងប្រាប់ទៅយុទ្ធមិត្ត​៖
«យើងទាញពួកនេះចូលទៅក្នុងជ្រលងភ្នំ! ទាហានខ្ញុំស្ទាក់ចាំស្រេចហើយនៅលើនោះ! យើង​ដក​ថយ​ឥឡូវ​នេះឱ្យពួកវា​ដេញតាម​យើង! ​»
លីវប៉ាងសើច៖
«ឯងគិតថា ពួកសៀងយូអាចនឹងល្ងង់យ៉ាងនេះទេ?»
បបូរមាត់របស់ហានស៊ីង​លោតឡើងខណៈគេផាយសេះចាកចេញទៅរកជ្រលងបញ្ចេញ​ស្នាម​ញញឹម។ មិនយូរមិនឆាប់លីវប៉ាង​វងាកមើលជុំវិញហើយចំហមាត់៖
«វាដេញមកមែនវ៉ី?»
កម្លាំងសៀងយូ ដែលមិន​ពូកែស្នៀត​ថែមទាំងមានអំនួតដោយ​ស្រវឹង​លើ​កម្លាំងគ្នាច្រើន ​បាន​ស្រែក​ហ៊ោ​ដោយគិតថា កំពុងតែទទួលបាន​ជ័យ​ជំនះ។ ពួកគេប្រដេញមកជាមួយកំពូលៗសេះសង្គ្រាម ខ្ពស់ៗ និងពូកែថ្នឹកឡើងចង្កេះភ្នំ​ ។
លីវប៉ាងមានសេះទន់ខ្សោយហើយហត់នឿយក្នុងការប្រយុទ្ធ គាត់កាន់ដាវយ៉ាងតឹងហើយស្រែក៖
«ហានស៊ីង ​​បើយើងរត់មិនទាន់ ​ យើង​ទាំងពីរ​នាក់នឹង​​ស្លាប់​នៅ​យប់​នេះ​ ឯងស្តាយក្រោយទេ?»​
ហានស៊ីង ក្រឡេកមើលសត្រូវនៅពីក្រោយ​ ហើយស្រែក៖
«គ្មានទេ ព្រោះយើងនឹងឈ្នះ!»
ទាហាន​ខ្លះរត់មិនទាន់ត្រូវរបួសធ្លាក់ស្លាប់រពុយ ឯខ្លះដែលរត់តាមទាន់មេ​បញ្ជាការ​របស់​ពួក​គេ ​បានថយទៅដល់រឹតតែ ​ជ្រៅឡើងៗ ​ទៅ​ក្នុងចំណុចកណ្តាលនៃ​ជ្រលង​ភ្នំ។  ហានស៊ីង ​បាន​កត់​សម្គាល់​ថា បច្ចាមិត្ត​បានធ្លាក់ចូលដល់ផែនអន្ទាក់ហើយ គេក៏បាញ់សញ្ញា​ទៅលើមេឃ។
បានដូចគម្រោងការ ព្រួញ​បាន​ធ្លាក់ស្រោចមក​ដូច​ព្យុះ​ភ្លៀង ផ្តាច់ផ្លូវ​កង​កម្លាំង​របស់សៀងយូមុន​ពេល​ពួក​គេ​មាន​ពេល​វាយ​ប្រហារ។
បណ្តាកម្លាំងកង​ទ័ព​លាក់ខ្លួន​​របស់ហានស៊ីង​បាន​ងើបជាជួរ​ចេញមក​ពីលើចង្កេះ​ភ្នំ ​ព័ទ្ធ​ជុំវិញ​ទ័ពសៀងយូ។ ឈុតឆាកភ្នែកស្រស់ ដែលមុននេះលីវបាង​ត្រៀមតែនឹងពលី បានប្តូរមកជា​ការ​បរបាញ់លើបច្ចាមិត្ត​​ហើយទិដ្ឋភាពគឺសែន​​សម្លាប់​រង្គាល។
លីវប៉ាង ឈរ​នៅ​លើ​ភ្នំ​ទាំងងើយ​ដើម​ទ្រូងសប្បាយចិត្ត​ឈរ​មើល​ជំនោរ​នៃ​ការ​ប្រយុទ្ធគ្នាក្នុងថ្លុកឈាម ខណៈ​ហានស៊ីង ដើរ​ចូលមក​ក្បែរ​ដោយ​ទឹក​មុខស្មើៗ។
​គេនៅស្ងាត់ស្ងៀមស្តាប់លីវប៉ាងនិយាយរអ៊ូរទាំ​ថា៖
«យើង​ឈ្នះមែន! ឈ្នះយ៉ាងសម្បើម!»
ហានស៊ីងងក់ក្បាលញញឹមតិចតួចហើយឆ្លើយខ្លី «សម្រាប់ពេលនេះ»។
លីវប៉ាងសម្លឹងគូសន្ទនា​ហើយងាកមើលសមរភូមិនៅខាងក្រោម។ ភ្លើងសង្រ្គាមនៅតែឆេះមកពីចម្ងាយទោះបីទាហានខាងនគរជូស្លាប់អស់ សល់តែសន្ធឹកផ្សែងសេះអ្នកដែលរត់ផាស់ក្រញាំ។
ក្នុងចិត្ត​របស់ លីវប៉ាង  គេពិតជាដឹងថា នេះគ្រាន់តែជាជ័យជំនះមួយនៅក្នុងយុគនៃសង្រ្គាមដ៏ធំជាងនេះ រវាងជូនិងហាន​ដោយជៀសមិនរួច​។
ប៉ុន្តែនៅពេលនេះ ឈរជាមួយហានស៊ីងនៅលើសមរភូមិ លីវប៉ាងយល់ថា កក់ក្តៅ។ ទំនាក់ទំនងរវាងពួកគេមិនមែនត្រឹម​តែជាស្តេច និងមេទ័ពនោះទេ។
មកទល់ពេលនេះ លីវប៉ាង​កាន់តែ មើលឃើញថា ហានស៊ីង ជាអ្នកយុទ្ធសាស្ត្រកំពូលមួយ ដែលសឹងមិនអាចមាន​អ្នកណាជំនួសបាន។
ខណៈពេលដែលខ្លួនទ្រង់យល់ថា​មានភាពជាអ្នកដឹកនាំមកពីធម្មជាតិ និងជាអ្នកនយោបាយដែលមានល្បិចកលច្រើន លីវប៉ាង​ទទួលស្គាល់ថា ខ្លួនឯង ខ្វះចំណេះដឹងផ្នែកយោធាឱ្យបានស៊ីជម្រៅបើធៀបនឹង​ហានស៊ីង។
អ្នកណាក៏ដឹងដែរថា ហាន ស៊ីង គឺជាអ្នកដែលមានចក្ខុវិស័យខាងយោធាពិបាកនឹង​វាយផ្តួល។ គេមានបទពិសោធន៍ខ្ពស់ ចិត្ត​សាស្ត្រជ្រាលជ្រៅ ក្នុងការ​ប្រែក្លាយស្ថានការណ៍អស់សង្ឃឹម ឱ្យទៅជា ជ័យជម្នះ។ គំនិតរបស់លីវប៉ាងពេលនេះយល់ស្ងាត់ៗក្នុងចិត្តថា​៖
«ហានស៊ីងម្នាក់នេះ ​មើល​ឃើញ​ការ​ប្រយុទ្ធ​ដូចជា ​ព្រះមើលមកសមរភូមិពីលើមេឃ! គេ​វាយសង្គ្រប់គូបដិបក្ខ ដូចឆ្មាឆ្មក់កណ្តុរ​មុន​ពេលដែល​សត្រូវ​ដឹង​ថា​ខ្លួនគេ​ចាញ់ គឺស្លាប់បាត់ទៅហើយ! បើគ្មាន ហានស៊ីង យើងនឹងក្លាយ ត្រឹម​ជាស្តេចសង្រ្គាមដែលចាស់ ហើយ​អស់សង្ឃឹម។ តែមានគេខ្ញុំនឹង​សម្រុកវាតទី ដល់ថ្ងៃណាមួយ​នឹង​អាចក្លាយជាអធិរាជ!»
នៅក្នុងស្រមោលនៃព្រះអាទិត្យហៀបអស្តង្គត ការយល់ដឹងដ៏ស្ងប់ស្ងាត់មួយបានឆ្លងកាត់រវាងបេះដូងពួកគេ។ ពែងស្រាដែលទង្គិចគ្នា​លើសាកសពសត្រូវ លីវប៉ាង​បានហារស្រដីឡើងថា៖
«ហានស៊ីង តើ ឯងនឹងសន្យាដើរតាមយើងដែរទេប្អូនប្រុស?»
ហានស៊ីងញញឹម​ ហើយលើកស្រាយខ្ពស់ឡើង៖
«ខ្ញុំមិនចេះនិយាយច្រើន តែអាចនិយាយបាន ទោះបីជាផ្លូវខាងមុខ ហាន​មានអនាគតបែបណាក៏ដោយ ខ្ញុំនឹងនៅក្បែរទ្រង់ !»
លីវប៉ាងឮហើយ សម្លឹង​បំពង់កហានស៊ីង​ដែលលេបស្រាសម្បថចូល។ គេសើចក្អាកក្អាយលាន់ខ្ទរមេឃដី ហើយចាប់ផ្តើមស្បែស្បថវិញ៖
«ហានស៊ីង! ដរាបណានៅខាងលើនៅតែមានព្រះអាទិត្យនិងព្រះចន្ទ យើងសន្យា លើកលែងទោសស្លាប់ដល់ឯងជានិច្ច​ មិនថាមានរឿងអ្វីក៏ដោយ!» ។
នៅឆ្នាំ ២០២ មុនគ.ស. បន្ទាប់ពីបានយកឈ្នះគូប្រជែងធំបង្អស់មកពីនគរជូ សៀងយូ Xiang Yu ក្នុងជម្លោះ នគរ ChuនិងHan ជ័យជំនះនេះ បានបញ្ចប់សង្គ្រាមនឹងនាំទៅដល់ការ​ដួលរលំនៃរាជវង្ស ឈីង Qin ក៏ដូចជាការចាប់ផ្តើមឡើងនៃរាជវង្សហានជាង៤០០ឆ្នាំមុនដល់សម័យសាមកុក។
លីវប៉ាង បានតែងតាំងខ្លួនឯង ជាអធិរាជ Gaozu នៃ Han ជាផ្លូវការ។ ប្រវត្តិសាស្ត្រសរសេរថា សមរភូមិរវាង ដែលគាត់បានកៀកស្មានឹង ហាន សីញ មានច្រើនរាប់មិនអស់ តែដែលធំបង្អស់គឺហាន ស៊ីង ជាឧបករណ៍ដ៏សំខាន់ក្នុងការធានានូវជ័យជម្នះសម្រាប់ហាន  នៅក្នុងសមរភូមិសាហាវៗ ដែលសៀងយូសែនមានប្រាជ្ញាតែងតែមាន​ទេពកោសល្យខាងយោធាខ្ពស់ ហើយទាញ លីវ ប៉ាង​ឱ្យទ័លច្រកបាន។
ដោយសារបែបនេះ ស្មារតីគាំទ្រ ទទួលស្គាល់ និងស្ញប់ស្ញែងនូវកេរ្តិ៍ឈ្មោះហានស៊ីង បានលេចឮខ្ទរខ្ទារ ដល់គ្រប់ស្រទាប់នៃកងកម្លាំងទ័ពហាន។
សមរភូមិជូលូ នាឆ្នាំ២០៧ មុនគ.ស បានក្លាយជា យុទ្ធនាការដ៏សំខាន់ មិនអាចភ្លេចបានក្នុងជួរទ័ព នានាអំពី ភាពវៃឆ្លាតរបស់ហានស៊ីងសង្គ្រោះជីវិតលីវប៉ាង។
ទោះណាជាជ័យជំនះនេះ បានបង្កើនកម្លាំងរបស់លីវប៉ាង​ និងបានជួយពង្រឹងអំណាចឱ្យទ្រង់ ឈានទៅមុខក្នុងសង្រ្គាមមួយទៀតហៅថា​ សមរភូមិ Gaixia ឆ្នាំ២០២ មុនគស ដែលជាការប្រយុទ្ធគ្នាចុងក្រោយជាមួយ  សៀងយូ Xiang Yu ក៏ ហានសីញនៅតែបានដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការនេះ រហូតដល់លទ្ធផលចុងក្រោយគឺ ជ័យជំនះរបស់ហាន នៅ Gaixia បានបញ្ចប់ជម្លោះ Chu-Han ហើយរុញលីវប៉ាង​ឱ្យក្លាយជា អធិរាជរួបរួមប្រទេសចិន និងបង្កើតរាជវង្សហាន។
១០ឆ្នាំក្រោយមក…ផ្ទៃមេឃថ្ងៃនេះ ប្រែជាស្រអាប់ប្រផេះ។
ទ​ម្ងន់ពពក ហាក់ចូលរួមមមរណទុក្ខ​ដែលហានស៊ីងកំពុងទទួល។
រាត្រី​បាន​រំកិល​ម​កក្រាល​គ្របលើ​ព្រះបរមរាជវាំងអធិរាជ​ ប្រៀបបីដូច​ជា​វាំងនន​ដ៏​ក្រាស់​ដែល​បិទ​បាំង​គ្រប់កាំរស្មី ឱ្យខ្សោយខ្សត់អំណាច។
ខ្យល់ និងចំហាយទឹកកក ខ្សឹបចូលមកតាមចន្លោះប្រាង្គប្រាសាទ នាំមមកជាមួយ​ក្លិនក្រអូបនៃរដូវរងាដែល ​មកដល់ជាថ្មីពេញទំហឹង។
កម្រាលដីគ្របដណ្តប់ដោយស្រទាប់ព្រិលស។
នៅ​ក្នុង​សាល​ដ៏​ធំ​ល្វឹងល្វើយល្អវិចិត្រ ​ តុបតែងដោយផ្ទាំងក្រណាត់សូត្រសែនសម្បូរបែប អមគ្រឿងសង្ហារិមធ្វើពីមាសអធិរាជលីវប៉ាងអង្គុយ​ដូចគ្មានវិញាណលើរាជបល្ល័ង្ក។
នៅក្បែរព្រះចៅអធិរាជ ម្ចាស់ក្សត្រី លូ ឈី Lu Chi គង់ឈរក្នុង ឥរិយាបថស្រគត់ស្រគំថ្លៃថ្នូរ ប៉ុន្តែកែវភ្នែកផ្ទុកពេញនូវការសម្រេចចិត្ត​ដ៏ត្រជាក់គ្មានមនោសញ្ចេតនា។
ភ្នែករបស់ក្សត្រីទាំងសងផ្តោតអារម្មណ៍ សម្លឹងមើលទៅក្នុងអណ្តាតភ្លើងឆេះឆួលក្នុងឡលង្ហិនឈរដែលសមនឹងភាពរុងរឿងរបស់បន្ទប់។
មហិច្ឆតារបស់លីវប៉ាង គឺសាហាវ ឃោរឃៅ ប៉ុន្តែយុទ្ធសាស្ត្រក៏មានភាពមិនច្បាស់លាស់ដែរ ចំណុចខ្សោយមាន​តែ លីឈីដែលចាប់បាន។
«ដល់ពេលហើយ!»
នាង​មានបន្ទូលស្រាលតែទ្រូងអធិរាជឈឺដូចត្រូវវាយដំ។ ចង់ឬមិនចង់ក៏ដោយ ស្តេចលីវប៉ាង​ត្រូវចាកចេញពីទីនាំងពន្យារពេលមួយនេះ ឆ្ពោះទៅកាន់វាពិឃាត។
ហើយយប់នេះ គឺ…មនុស្សដែលធ្លាប់សង្គ្រោះទ្រង់…
«អធិរាជយាងដល់!»
សម្រែកយោធាបញ្ចប់ នៅពេលដែល លីវ ប៉ាងឈានដល់វិនាទីដែលគាត់ខ្លាចបំផុត។
​ក្នុង​ពន្លឺ​ស្រអាប់​នៃ​ទីធ្លាពិឃាត​ ហាន ស៊ីង ត្រូវ​បាន​ចង​នឹង​សសរ​មួយ ឈ្ងោកមុខងោក។ ពេលឮវត្តមាន​លីវប៉ាង ភ្នែក​របស់​មេទ័បសម្លឹងមក។
​ហើយញញឹម ងាកចេញសម្លឹងទៅឆ្ងាយវិញ។
អធិរាជដឹងច្បាស់ថា ហានស៊ីង មិនមែនភ័យឬកើតទុក្ខ​ទៅនឹងការស្លាប់ដែលហៀបនឹងឈាន​ជិតមកដល់នោះទេ ។ មេទ័ពម្នាក់នេះ រឹងដូចដែក មិនខ្លាចសមរភូមិ មិនខ្លាចឈឺ ប៉ុន្តែ គេភ្លេចត្រៀមខ្លួន នឹងអំពើក្បត់ដោយមនុស្ស​ជិតដិត?
ហានស៊ីង បានគិតពីរឿងជាច្រើន តែបានភ្លេចគិតអំពីវាលប្រហារជីវិតមួយនេះ។ ចក្រភពហាន ដែលបានទទួលមកពីឈាមនិងភ្នំផេះនៃសង្រ្គាម គេបានយកជ័យគ្រប់ច្រកល្ហកដោយអមមកនូវសម្រែកទាហាន​តាមគាំទ្ររាប់ម៉ឺន- សែន តែថ្ងៃនេះគេត្រូវមកឈរតែម្នាក់ឯង ត្រៀមស្លាប់ក្រោមអំពើ ក្បត់សន្យា  និងបំភ្លេចចោល។
«ហានស៊ីង! ឯង​បាន​ជួយ​កសាងហាន​!»
នេះជាសំឡេងលីវប៉ាង​ដែលវាចា​​​ត្រជាក់ៗ  អមជាមួយសព្ទ​មាក់ងាយគ្មានមនោសញ្ចេតនា​។ ​សម្ព័ន្ធមិត្ត​របស់​គេ ឥឡូវនេះ ​ជា​ពេជ្ឈឃាត​របស់គេផ្ទាល់។
​ពេលវេលានេះទៅហើយ​ហានស៊ីង​នៅតែរើសយក​ របាំងមុខដ៏រឹងមាំមិនចុះញ៉ម។
យូរប៉ុនណាហើយ ដែលគេភ្លេចខ្លួនថា ជោគជ័យ​នឹងកេរ្តិ៍ឈ្មោះរបស់គេ នឹងក្លាយជាគ្រឿងសម្លាប់គេវិញ?
ប៉ុន្តែ…នៅក្នុងភាពស្ងៀមស្ងាត់ពេលនេះ ជាពេលដែលវីរៈបុរសរង់ចាំការបញ្ចប់មួយដ៏ហួសចិត្ត​ គេមិនបានឆ្លុះបញ្ចាំងពីការឈឺចាប់នៃអំពើក្បត់របស់ប្តីប្រពន្ធលីវ ប៉ាងឡើយ។
ហានស៊ីង​ខ្សឹបប្រាប់ខ្លួនឯងថា៖
« ប្រវត្តិសាស្ត្រ តែងតែត្រូវកែដោយអ្នកឈ្នះ!»
ព្រះចៅអធិរាជសម្លឹងមើលដោយមិនដកភ្នែក លើបុរសអ្នកទោសដែលពីមុនទ្រង់តែងកក់ក្តៅនិងកោតសរសើរ ក្រោយមកទើសទាល់ និងមុតដូចបន្លា។
ស្តេចស្រែកឡើងជាមួយវាចា​ សើចចំអកថា៖
«ទស្សនវិជ្ជាឯងនៅសល់ទេ ហានស៊ីង! ឬឯងទទួលស្គាល់ហើយថា មាន​តែអំណាចប៉ុណ្ណោះដែលគ្រប់គ្រងពិភពលោកបាន​ មិនមែនជាយុទ្ធសាស្ត្រ ទស្សនវិជ្ជាអស់នោះទេ!  ហើយក៏មិនមែន មេរៀនយោធាអ្វីទាំងអស់នោះដែរ! មនុស្ស​ស្រលាញ់ឯងច្រើនមែនទេ? ហានស៊ីង! មើលជុំវិញទៅ ពេលឯងជិតស្លាប់ អ្នកទាំងនោះមកដែរទេ? យើងបានសន្យាទុកឱ្យឯងរស់ដរាបណាមានពន្លឺ តែឯងមើលចុះ យប់នេះ ព្រះចន្ទមួយចំក៏គ្មាន! ឱ្យយើងធ្វើយ៉ាងណាទៅហានស៊ីង?»
ទោះជាមានដែកដុតបុកក្នុងចិត្ត តែកិរិយាហានស៊ីងនៅដដែល។
«ឯងអស់សត្វស៊ី ឯងក៏ឆីឆ្កែខ្លួនឯងដែលធ្លាប់រកចំណីឱ្យ?»
មេទ័ពបាននិយាយចំអកខ្លីៗ ទោះជាស្នាមសើចមានការក្រៀមក្រំអមមកក៏ដោយ។
«អូទេ! ឯងខ្លាចយើង? ឯងខ្លាចសូម្បីស្រមោលខ្លួនឯង ដែលទន់ខ្សោយ និងល្ងង់ខ្លៅនៅលើសមរភូមិ»
មុខរបស់ លីវប៉ាងខ្មៅងងឹតព្រោះខំ​សង្កត់ចិត្ត។
ហានស៊ីង ត្រូវបានប្រហារជីវិតយ៉ាងលឿន ដោយក្បាលធ្លាក់ចុះដល់ដី ជាសក្ខីភាពស្ងៀមស្ងាត់ចំពោះមេរៀន មហិច្ឆតា និង ការជឿជាក់លើមនុស្សខុស។ ប៉ុន្តែសូម្បីតែនៅក្នុងពេលស្លាប់ក៏ដោយ ក៏ទស្សនវិជ្ជារបស់ហានស៊ីង គឺ​ ពិភពលោកនឹងចងចាំគេមិនមែនត្រឹមតែជាឧត្តមសេនីយ៍ដែលដួលរលំក្រោមដាវក្បត់របស់លីវប៉ាងនោះទេ ប៉ុន្តែជានិមិត្តរូបនៃធម្មជាតិដ៏ខ្លីនៃអំណាច និងប្រាជ្ញា មនុស្ស​។
ឈ្មោះរបស់គាត់ នឹងបន្លឺឡើងបន្តសតវត្ស មិនមែនដោយសារជ័យជំនះពីមុនទេ ប៉ុន្តែមេរៀនដែលគាត់បានបន្សល់ទុក នៅក្នុងបេះដូងនៃអ្នកយុទ្ធសាស្រ្តនាពេលអនាគត អ្នកគ្រប់គ្រង និងទស្សនវិទូ ។
គំនិតរបស់ហានស៊ីង ដែលផ្ចង់តែភាពស្មោះត្រង់ និងជំរុញឱ្យជំនាន់ក្រោយយល់ថា​ ប្រាជ្ញា មិនត្រឹមតែនៅប្រើក្នុងសមមរភូមិយកជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែរឹតត្រូវប្រើនៅក្នុងនគរដែលក្រាលទៅដោយ​មាស ព្រោះថា សេចក្តីលោភលន់ របស់មនុស្សរឹតតែកើនឡើងនៅពេលគេស្រណុកសុខស្រួល លើសពីជំនាន់តាមស្វែងរកសេចក្តីសុខស្រួលនោះទៅទៀត។
សោកនាដកម្មនិងភាពអស្ចារ្យនៃដំណើររឿងរបស់ហានស៊ីង
ហាន ស៊ីង មិនមែនគ្រាន់តែជាអ្នកយុទ្ធសាស្ត្រយោធាដ៏ប៉ិនប្រសប់នោះទេ តែជាបុរសម្នាក់ដែលអាចអត់ធន់ប្រឆាំងនឹងជោគវាសនា ប្រែក្លាយខ្លួនឯង ពីអ្នកសុំទានទៅជាស្តេចសង្គ្រាម មានអ្នកដើរតាមម៉ឺនសែន​មានទ្រព្យធន យសសក្តិ និងកេរ្តិ៍ឈ្មោះគ្រប់ទិសទី។
អ្នកចូលចិត្ត​តួអង្គនេះ គេជាប់អារម្មណ៍នឹងសាច់រឿងនៃចរិតលក្ខណៈអត់ធន់ ភាពវៃឆ្លាត និងភាពរងគ្រោះក្រោមអំពើក្បត់ពីប្តីប្រពន្ធលីវ ប៉ាង។
រឿងទំនាស់ជូនិងហាន ហានស៊ីងជាតួអង្គកម្រិតលេខមួយ សៀងយូរបស់នគរជូនៅកម្រិតលេខពីរ ចំណែកព្រះមហេសី លូ ឈី អ្នកអានចងចាំនឹងអំពើដ៏ឃោរឃៅរបស់នាងតែប៉ុណ្ណោះ។
នាងមិនត្រឹមនៅពីក្រោយ​ការកម្ចាត់ហាន ស៊ីង តែបានធ្វើទារុណកម្មសម្លាប់ស្នំឯក យីដែលជាសំណព្វចិត្ត​លីវប៉ាង យ៉ាងសាហាវដូចសត្វធាតុ ជាប់ឈ្មោះជួរជាតិក្នុងប្រវត្តិសាស្ត្រចិន។
នេះជាខ្សែរឿងនិទាន យ៉ាងស៊ីជម្រៅ អំពីបុរសហានស៊ីង ដែលមិនមានប្រវត្តិមកពីត្រកូលចិន​ខ្ពង់ខ្ពស់ គ្មានឥទ្ធិពលគ្រួសារ និងគ្មានទ្រព្យសម្បត្តិ។ គេត្រូវបានអ្នកផងចំអក​ធ្វើបាប ចំពោះភាពទន់ខ្សោយគ្មានធនធានរបស់គេ។ ទាំងអាម៉ាស់ ហានស៊ីងត្រូវបានមេភូមិម្នាក់ បង្ខំឱ្យវារនៅចន្លោះជើងកណ្តាលទីសាធារណៈប្រមាថលេង។
ប៉ុន្តែ ហានស៊ីង​មិន​បាន​ឆ្លើយ​តប​ដោយ​កំហឹង​ឬ​ការ​សងសឹក​ងងឹតងងុល​ឡើយ។ ផ្ទុយទៅវិញ គេយល់ថា ក្តីអាម៉ាស់បច្ចុប្បន្ន នឹង​ក្លាយជាគ្មានន័យវិញមិនខាន នៅពេល ការអត់ធ្មត់ និងប្រាជ្ញាអាច ផ្លាស់ប្តូរជោគវាសនាគេបាន។
សមត្ថភាពមួយ ដែលអាច​ស៊ូទ្រាំ​នឹង​ការ​រងទុក្ខ​បណ្ដោះអាសន្ន​ សម្រាប់​អនាគត​ដ៏​អស្ចារ្យ​នោះ គឺជា​មេរៀន​ ​ដែល​មនុស្ស​ជាច្រើន​ខកខាន ​មិន​បាន​ចាប់យក​។
អំណាចនិងជោគជ័យរបស់ហានស៊ីង គឺបានចាប់ផ្តើមនៅពេលដែលគាត់ចេះអត់ធន់មើលឃើញឱកាស ជានិច្ច​ពេលណា​ដែលអ្នកដទៃមើល​មិនឃើញអ្វីសោះ។
គាត់បានទទួលស្គាល់ថា លីវ ប៉ាង ដែលជាអ្នកសង្គ្រាម​ដ៏កាចសាហាវ ដែលអាចប្រយុទ្ធនឹងរាជវង្សឈីងដ៏ខ្លាំងពូកែ ហើយ បុរសនោះនឹងមានសក្ដានុពលក្នុងការគ្រប់គ្រងជាតិ។
ទោះបី ពីដំបូងៗលីវប៉ាង​ មិនពេញចិត្តនឹងភាពប៉ិនប្រសប់របស់​ ហានស៊ីងទេ។ ហើយហានស៊ីងនៅតែរង់ចាំឱ្យលីវប៉ាង​ដាក់ចិត្ត​ទទួលយកគេ។ ដល់ពេលមួយ ដែលហានស៊ីងយល់ថា​សមល្មម គាត់បាន​បង្កើតយុទ្ធសាស្ត្រយោធា ដែលប្រែក្លាយការប្រយុទ្ធលើសមរភូមិដ៏អស់សង្ឃឹមជិតស្លាប់របស់ លីវ ប៉ាង​ ឱ្យទៅជាជ័យជម្នះយ៉ាងត្រចះត្រចង់ឈានដល់ទទួលបានអំណាច និង បង្រួបបង្រួមប្រទេសចិនបង្កើត រាជវង្សហាន។
ឆ្លងកាត់រឿងជាច្រើនមកទៀត ទេពកោសល្យ​និងល្បិចសង្គ្រាម​របស់ហានស៊ីង រឹតតែមិនអាចរកអ្នកប្រៀបផ្ទឹមបាន ព្រោះគាត់យល់ថាសង្រ្គាមជាក្តារអុក ដែលត្រូវការភាពអត់ធ្មត់ ល្បិចខ្ពស់ និងសកម្មភាពរហ័សរហួន ព្រមជាមួយការសម្រេចចិត្តថ្លឹងថ្លែង។
ទោះជាយ៉ាងណាក៏ហានស៊ីង​ បានសាងកំហុសធ្ងន់មួយ គឺ ជឿជាក់លើគុណសម្បត្តិ ជាងយល់ពីមនុស្ស​ក្នុងនយោបាយ។
គាត់គិតថា ភាពស្មោះត្រង់ និងសមិទ្ធិផលរបស់គាត់កន្លងមក នឹងការពារគាត់ ប៉ុន្តែគាត់បានមើលស្រាលចិត្ត​ក្បត់និងច្រណែន​របស់មនុស្ស​លើសង្វៀនអំណាច។
នៅពេល​ស្រុកអស់សង្គ្រាម លីវ ប៉ាងមិនត្រឹម​លែងខ្លាចសត្រូវ បែរជាខ្លាចអស់ឥទ្ធិពលដោយសារកូនចៅខ្លួនទៅវិញ។ បុរសម្នាក់ ​ដែល​ជំពាក់ហានស៊ីង ​​គ្រប់​យ៉ាង បានដេកមិនលក់ បក់មិនល្ហើយ ​ខ្លាចថាហានស៊ីង ថ្ងៃណាមួយ​នឹកឃើញ​មករឹបអូសយកអ្វីៗដែលជារបស់គេយកទៅវិញទាំងអស់ ។
នៅពេលលីវប៉ាង ឃើញ​ហានស៊ីង​ថា ​ជា​អ្នក​គំរាមកំហែង  ល្បិច​ចោទថាឆ្កែឆ្កួតមុននឹងសម្លាប់ឆ្កែ ត្រូវ​បាន​យកមកប្រើ ដោយដក​ចេញ​ពី​តំណែង​​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ ហើយបោកល្បួងចូលវាំងទាំងមិនដឹងថា នឹងត្រូវ ​ប្រហារ​ជីវិត។
នៅគ្រាចុងក្រោយនៃដង្ហើម​ទើបហានស៊ីងដឹងថា  កាលណាឡើងកាន់តែខ្ពស់ ក៏កាន់តែមានសត្រូវ ហើយគ្រោះថ្នាក់កាន់តែខ្លាំងនោះ គឺការជឿថា ភាពស្មោះត្រង់ពីអតីតកាលជួយធានាសុវត្ថិភាពនាពេលអនាគត។ រឿងរបស់ ហាន ស៊ីង បង្រៀនអ្នកនយោបាយ​និងវិស័យនានានូវមេរៀនជាច្រើនថា ការទុកចិត្តដោយងងឹតងងុលលើមនុស្ស​ដែលក្តាប់អំណាច គឺមានគ្រោះថ្នាក់។
«ភាពជោគជ័យមិនមែនគ្រាន់តែនិយាយពីការឈានទៅដល់ចំណុចកំពូលនោះទេ តែការយល់ដឹងអំពីកម្លាំងយើង​ថាអាចគ្រប់គ្រងវាបានដែរឬយ៉ាងណា?»
រឿង៖ យុទ្ធសាស្រ្តនយោបាយគ្មានមេត្តា ឆាវឆាវ
ជំពូកទី១ សុបិនចង់ក្លាយជានាគ
ឆាវ​ឆាវ តាំងពីនៅវ័យក្មេង តែង​តែ​មានកិរិយាស្ងប់ស្ងាត់ខុស​ប្លែកពីក្មេង​នានា​ក្នុង​ភូមិ​ផង​របង​ជា​មួយ​​។ ប្រវត្តិវិទូសរសេរថា គេតែងតែទៅឈរនៅលើភ្នំមួយឈ្មោះថា ចូវ Qiao។ កវីពណ៌នា​ថា ខ្យល់​បក់​បោកលើអាវផាយរបស់​កុមារឆាវឆាវ ដូច​ជា​ស្លាបរបស់នាគ​ឬ​ហង្ស ​ដែល​ប្រុង​តែ​ស្ទុះ​ហោះ​ហើរ​​ឡើង។
លុះដល់ពេញវ័យជំទង់ ឆាវឆាវ មិនមែនជាយុវកំលោះ​ដ៏ថ្លៃថ្នូរ​រាបសា​ដូចត្រកូលនាម៉ឺន​​ដទៃ​ទៀត​ឡើយ​​។ ​គេជាក្មេង​ដែល​ស្ងប់ស្ងាត់ចិត្តតែ​ពេលណាដែលគេដាក់គោលដៅជីវិតនិងខំ​រៀនគម្ពីរ ​ប៉ុន្តែ​​ខាងក្រៅគេ​ធ្វើ​ដូចជាមនុស្ស​​លង់​ក្នុង​សេចក្តី​រីករាយ ដើរមើល ដើរស្តាប់ ចរចា​​នឹង​​រាស្ត្រ​ ​អង្គុយ​សំកុក​នឹង​​​អ្នក​សុំទាន អង្គុយអុកស្រាតាមតៀម ទៅបនស្រី ហើយសម្គាល់​មើល​មន្ត្រី​​អាវ៉ាសែ​​ស្រវឹង​និយាយ​រឿង​អំណាច និងប្លន់រាស្ត្រ ស្តាប់និង​រៀន។ ​
ក្មេងប្រុសឆាវឆាវ ​បាន​ឃើញ​អំពើ​ពុករលួយ​ជ្រាប​ចូល​ក្នុង​សរសៃ​​សសូង​នៃ​រាជការ​ហាន។ ៤០​​ជំនាន់​​មក​ហើយ រាជការ​ហាន​បាននិយាយអំពីលីវ​ប៉ាង​ដែល​ជា​ស្តេច​សង្គ្រាម​និង​ជាអ្នក​សាង​ជំនាន់​​ហាន​ដំបូង លះបង់សូម្បីកូនប្រុសស្រីខ្លួនឯង ច្រានទម្លាក់រទេះដើម្បីគេចពីសត្រូវ។
រឿងពិសពុលទាំងអស់ក្នុងលោកត្រូវបានឆាវឆាវរៀនដោយការស្តាប់និងឃ្លាំមើល។ រៀន​​មិន​​ចេះ​ចប់​ ​​គឺការនិយាយជាមួយអ្នកក្រ​។ គេដឹងថាប្រជាជនចិន​មាន៩៨ភាគរយជាអ្នកក្រលំបាក ព្រោះ​​មិន​​មាន​អំណាច​និងជីវិតមាន​តម្លៃស្មើចុងស្មៅ ក្រោម​ការ​បំពុល​អ្វីៗ​ដោយពួកអ្នកវាំងនិងត្រកូលធំ ស្តេច​ត្រាញ់។ល។
គេគិតសូម្បីរឿង​ដែលលីវប៉ាងក្បត់សន្យា បញ្ជាឱ្យភរិយា​សម្លាប់ហានស៊ីញ​កាល​ពី​រាប់​រយ​ឆ្នាំ​មុន​​។ តើ​​បុរសខ្លាំងម្នាក់ ​ត្រូវ​ធ្វើ​អ្វីទើបអាចជោគជ័យនៅ​ក្នុង​ពិភព​លោក​ដែល​​«ភក្ដីភាព»​មាន​ន័យ​ថា ​ជា​​​ការ​​​បម្រើ​អ្នកដទៃ​?
ជា​រៀងរាល់បបរល្ងាច គេបានរអ៊ូរទាំដាក់ម្តាយថា​៖
«អ្នកម៉ែ! ពិភពលោកនេះធំធេងណាស់ ប៉ុន្តែគ្រប់គ្រងវាមិនពិបាកទេ! វា​មិន​អាច​គ្រប់​គ្រង​ដោយ​អំពើ​​ល្អ​ឡើយ តែល្បិចកលដែលខ្ពស់​ឥតគូប្រដូច នឹងកំណត់ជោគវាសនាអ្នកសាងរាជ្យវង្សថ្មី!»
ម្ដាយ​​របស់​គាត់​ឈ្មោះថា អ្នកស្រី ទីង Lady Ding​។ ស្ត្រីនេះ​បាន​សង្កេត​មើល​ការ​បង្ហាញគំនិត​​របស់​​កូន​​ប្រុស​​គាត់ ហើយ​បាន​ដកចានចេញឱនទៅខ្សឹបសួរក្នុងសព្ទ​សំឡេង​ដែល​ពោរពេញ​ដោយ​ប្រាជ្ញា​ស្ងប់ស្ងាត់៖
«កូនប្រុស! ម៉ែឃើញភ្លើងមហិច្ឆតា​នៅក្នុងភ្នែកទាំងគូរបស់ឯង!​ ប៉ុន្តែ…ឆាវឆាវអើយ! ភ្លើង​អាច​​ក្តៅ​ ឬ​ឆាបឆេះរលាក កូនខ្លាចដែរទេ?​»
ឆាវ​ឆាវឆ្លើយតបវិញនឹងម្តាយ៖
«អ្នកម៉ែ! ពិភពលោកនេះធ្លុះធ្លាយ! រាជការ​ហានមិនមែនអាណាព្យាបាល តែជាសត្វសាហាវ ដែល​​សម្លាប់​យកសាច់ប្រជាជនឯង​! ពួក​គេ​ស្រោប​មាស តែ​រស់នៅជាមួយសពរាស្ត្ររលួយ​ហើយ​​​ចិញ្ចឹម​​​សត្វ​ត្មាតវិលវល់! ខ្ញុំមិនព្រមក្លាយជាម្នាក់ក្នុងចំណោមពួកគេទេ! ខ្ញុំនឹងក្លាយជាអ្នកប្រមាញ់​​​ដែល​​បញ្ចប់រជ្ជកាលសត្វ​សាហាវទាំងនេះ!»
ម្តាយងក់ក្បាលទាំងបារម្ភខ្វល់ខ្វាយ៖
«កូនប្រុស! មហិច្ឆតា បើគ្មានប្រាជ្ញា វាត្រឹមតែជាសេះដែលគ្មានស្នែងប៉ុណ្ណោះ ណាកូន!!!​»
ឆាវឆាវជម្រាបម្តាយ៖
«ប្រជាជនមិនចង់បានការបំផុសគំនិតទេអ្នកម៉ែ! ពួកគេចង់បានសណ្តាប់ធ្នាប់​!!! អ្នក​ខ្លាំង​ទើប​​អាច​​​​រក​​​សន្តិ​សុខ​ឱ្យពួកគេបាន គេនឹងគាំទ្រអ្នកដឹកនាំបែបនោះ! ដ្បិត​អ្នកទន់ខ្សោយដឹងតែធ្វើតាម បើ​​ខ្ញុំ​​មិន​​គ្រប់​គ្រង អ្នកផ្សេងគេ​​នឹងគ្រប់គ្រងខ្ញុំ!»
«ប៉ុន្តែការគ្រប់គ្រងមិនមែនជាសង្រ្គាមទេកូនប្រុសរបស់ខ្ញុំ! អំណាចដូចជាបន្ទុកដ៏ធំ។ សូម្បី​តែ​​មនុស្ស​​ខ្លាំងយ៉ាងណា​ក៏នឹង​ ត្រូវកម្ទេច​នៅក្រោមទម្ងន់អំណាចដែរ!»
ឆាវឆាវញញឹមហើយឆ្លើយ៖
«ទេ​! នោះ​គឺសម្រាប់គេ តែសម្រាប់ខ្ញុំ នៅក្រោមអំណាច​ខ្ញុំ​នឹងកាន់តែរឹងមាំឡើង​ព្រោះ​បាន​បន្សាំ​​តាម​​ទម្ងន់​វា!  ពិភពលោកនឹងចងចាំខ្ញុំ មិនមែនក្នុងរូបភាព​ជា​អ្នកបំរើ​រាជវង្ស​មួយ​ដែល​ទន់ជ្រាយ​នោះ​​ទេ​ ប៉ុន្តែ​ជា​អ្នកដែលកែប្រែជោគវាសនាប្រទេសមួយនេះ!»
ការ​សន្ទនានេះ លោកស្រីទីងបានសិក្សាអំពីចិត្តសាស្ត្ររបស់កូនប្រុសច្បាស់លាស់ហើយ​។ ​បាន​​មួយ​សន្ទុះ គាត់ក៏ញញឹម បន្ទាប់មកដកដង្ហើមធំ សម្លឹងគេទាំងមោទនភាព​និងទុក្ខព្រួយ។
ស្ត្រីជាម្តាយ​និយាយមួយៗ៖
«ដឹងហើយមែនទេកូន? ផ្លូវដែលកូនដើរនឹងប្រឡាក់ទៅដោយឈាម​! កាន់តែខ្ពស់ កូន​កាន់​តែ​ឯកោ​ ហើយនៅពេលដែលអំណាចក្លាយមកជារបស់អ្នក កូននឹង​យល់ពេលនោះថា វា​មិន​ដូចអ្វី​ដែល​​គ្រប់​​គ្នា​​ធ្លាប់ស្រមៃចង់បាននោះទេ»
Cao Cao ញញឹមតិចៗ ហើយឱន​ក្បាលទៅរកម្តាយរបស់គាត់។
«ប្រហែល​​ជាពេលនោះ ក៏​ខ្ញុំនៅតែ​មិន​ឈប់​!  ទាល់​តែ​មេឃ​ទទួល​ស្គាល់​ឆន្ទៈ​របស់​ខ្ញុំ គ្រប់គ្នា​ឱន​ក្បាល​ជាមួយឆន្ទៈ​នោះ»
នៅ​ខាងក្រៅផ្ទះ ខ្យល់បក់បោកមកប្រាវៗ ហាក់បីដូចជាខ្សឹបប្រាប់ឈ្មោះបុរសម្នាក់នេះ ថា​នៅ​ថ្ងៃ​ណា​មួយនរណាក្តីដែលនឹងឈរប្រឆាំងនឹងគេ គឺដួលត្មោលនៅចំពោះមុខគេ។
ជំពូកទីពីរ ការប្រឆាំងនឹង​តុងជួ
បម្រើនៅក្រោមរបបហានដែលកាន់កាប់ដោយ តុង ជួ Dong Zhuo ពី១៨៩មុនគ.ស ឆាវឆាវ​បាន​ប្រលង​ជាមន្ត្រី ប៉ុន្តែភាពឃោរឃៅរបស់តុងជួបានធ្វើឱ្យឆាវឆាវ មានការខកចិត្តរឹតខ្លាំង ​ថែម​បាន​ជំរុញ​ឱ្យគាត់ចាប់ផ្តើមបង្កើតបក្សពួកជាសម្ងាត់ ប្រឆាំងនឹងមន្ត្រីធំពុករលួយផ្តាច់ការរូបនេះ។
តុងជួ ដែល​បានដណ្ដើមកាន់កាប់រាជធានីរបស់ចក្រពត្តិ ឡួយ៉ាង Luoyang ក្នុងឆ្នាំ១៨៩​​នៃ​​គ.ស ​​ជា​កំឡុង​ពេលនៃភាពចលាចលនយោបាយ​រាជវង្សហាន។ ការ​​គ្រប់​គ្រង​របស់តុងជួ ​ត្រូវ​បាន​​កត់​​​សម្គាល់​​ឡើងឃើញតែ​អំពើ​ឃោរឃៅ​​និង​ការ​រំលោភ​អំណាច។ តុងជួបានទម្លាក់អធិរាជវ័យ​​ក្មេង ស៊ា​វ​Shao ហើយដាក់អធិរាជអាយ៉ង ស៊ានXian មកលើរាជបល្ល័ង្កហាន។
អំណាច​ផ្តាច់ការរបស់​តុងជួបាននាំឱ្យមានការអាក់អន់ចិត្តយ៉ាងទូលំទូលាយក្នុងចំណោមមន្ត្រី មេ​ដឹ​កនាំ​យោធា​និងប្រជាជនទូទៅ។ សកម្មភាពតុងជួ រួមទាំងការដុតបំផ្លាញរាជធានី និង​កាប់​សម្លាប់​គូ​ប្រជែងនយោបាយ បានបង្កឱ្យមានការមិនសប្បាយចិត្ត ​និង​នាំ​ឱ្យ​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​​ដែល​មិនបានសម្រេចជាច្រើនដងប្រឆាំងនឹងបុរសនេះ។
នៅឆ្នាំ​១៩២​នៃគ.ស ការឃុបឃិតមួយបានបង្កើតឡើងក្នុងចំណោមមន្ត្រី​ផ្ទាល់របស់តុងជួ​។ មន្ត្រី​​ Wang Yun បានឃុបឃិតជាមួយ លី ពូ Lü Bu កូនប្រុសចិញ្ចឹមរបស់តុងជួ ដែលជា​អ្នក​ចម្បាំង​​ដ៏​​ជំនាញ​។ ដោយសារតែ លី ពូ Lü Bu មានទំនាក់ទំនងតឹងតែងជាមួយឪពុកចិញ្ចឹម និងចរិតគេក្មេង​​ឆេវ​ឆាវ ក្រអឺត​ក្រទម គេត្រូវបានបញ្ចុះបញ្ចូលបានសម្រេចឱ្យចូលរួមក្នុងផែនការនេះ។
យប់នៃការធ្វើឃាត លោក Wang Yun បានល្បួងតុងជួ ឱ្យ​ទៅកាន់ភូមិគ្រឹះវ៉ាង ជាមួយ​អន្ទាក់​​ស្រីស្អាត​​និងស្រាឆ្ងាញ់។ នៅទីនោះ លីពូ​ បា​នរង់ជាស្រេច​ហើយ​បាន​សម្លាប់​តុងជួ​ដោយ​ចាក់​សម្លាប់​​ពី​​ក្រោយខ្នង​។ ខ្លះបង្ហាញថាលីពូវាយប្រហារតុងជួដោយសារកំហឹង ខណៈ​ខ្លះ​ទៀត​ពិពណ៌នា​ថា ជាការក្បត់ដែលចង់បានអំណាច តែភាពយន្ត​បានដាក់ស្រីស្អាតម្នាក់ឈ្មោះ ទាវឆាន ​ដែល​​មិន​មាន​​ក្នុង​ប្រវត្តិសាស្រ្ត​ថាជាហេតុផល។
ក្រោយ​ពីការស្លាប់របស់តុងជួ ដំបូងឡើយលីពូ បានគ្រប់គ្រងទីក្រុង Luoyang ប៉ុន្តែ​ដោយសារ​​ការ​ខ្វះ​ជំនាញខាងនយោបាយ សកម្មភាពអត្តនោម័តិ​របស់គេ ​បានបណ្តាល​ឱ្យ​ទស្សនៈ​ទ័ព​មាន​ការ​​បែក​បាក់​និងចលាចល ទីបំផុតបានរួមចំណែកដល់ការបែកបាក់នៃរាជវង្សហាន។
នៅឆ្នាំ១៩០នៃគ.ស ឆាវឆាវបានចាប់ផ្តើមលេចចេញជាមេដឹកនាំមានកងទ័ពផ្ទាល់ខ្លួន។ គាត់​​បាន​​ចាប់ផ្តើមជ្រើសរើសទាហាន​និងសម្ព័ន្ធមិត្ត​ ដោយប្រើឥទ្ធិពលនយោបាយ ក៏​ដូច​ជា​កល​ល្បិច​​យោធា​ជាច្រើនជំពូក។
គោលដៅ​ពេលនោះគឺដើម្បី គ្រប់គ្រងភាគខាងជើងប្រទេសចិន។ នៅក្នុងសមរភូមិ គ័ងទូ Guan Du ឆ្នាំ២០០នៃគ.ស ជាប្រវត្តិសាស្ត្រនៃការ​កើនកម្លាំងយោធារបស់ឆាវឆាវជា​កម្លាំង​លេចធ្លោបង្អស់​​នៅ​​​ភាគ​ខាងជើង​ប្រទេស​ចិន។
បន្ទាប់ពីជ័យជម្នះ​មួយនោះមក ឆាវឆាវបានពង្រឹងផែនការគ្រប់គ្រងយកដែនភាគច្រើនទៀត ហើយ​បានចាប់ផ្តើមបង្រួបបង្រួមយកគ្រប់ទឹកដីដែលបែកបាក់ ធ្លាប់​ត្រូវ​បាន​ស្វ័យ​កាន់កាប់​ដោយ​មេកន្ទ្រាញ​ឬមេទ័ពតំបន់តូចៗ  ចុងក្រោយ​គេយកបាន​ទាំងទីក្រុងសំខាន់ៗជាយុទ្ធសាស្ត្ររបស់ចិនគឺ Ye និង Xu ។
នៅឆ្នាំ២០០នៃគ.ស ឆាវឆាវ​ដែលល្បីឈ្មោះបានឈាន​​កាន់​កាប់​យ៉ាង​រឹងមាំ​លើ​ភាគ​ខាង​ជើង​ប្រទេស​ចិន ក៏បង្ហាញចេញនូវមហិច្ឆតាពង្រីកអំណាច ក៏ដូចជាឥទ្ធិពល ដោយ​ជ្រើសរើស​ប្រមែ​ប្រមូល​​ ទិញទឹកចិត្ត​ក្រុមឧត្តមសេនីយ៍ មេទ័ព ដែលមានទេពកោសល្យ អ្នកពូកែយុទ្ធសាស្ត្រ និស្សិត​ក្មេង គ្រូ អ្នកសិល្បៈតែង​កំណាព្យ និពន្ធប្រវត្តិសាស្ត្រ និងមន្ត្រីចំណានៗមកចុះចូលជាមួយ។
ឆាវឆាវ បានអនុវត្តកំណែទម្រង់ដើម្បីធ្វើឱ្យទឹកដីតំបន់ខ្លួនមានស្ថេរភាព និង​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្លាំង​យោធា រួមទាំងកសាងរាជវង្ស ឆាវវៃដ៏ល្បីល្បាញ ក៏ជាការចាប់ផ្តើមនៃ នគរ​មួយ​ក្នុង​ចំណោម​នគរទាំងបី។
ការ​ប្រមូលកេណ្ឌផ្តុំកម្លាំងបន្ថែមជានិច្ច​របស់ឆាវឆាវ មិនមែនចេញពីកាតព្វកិច្ចទេ ប៉ុន្តែ​ដើម្បី​ឆ្លាក់​វាសនា​ខ្លួន​គេ។ ចំពោះទាហានរបស់ឆាវឆាវ គេតែងដើរតួជាអ្នកដឹកនាំដ៏សប្បុរស និង​ជា​ចៅក្រម​ដែល​កាត់​ក្តី​គ្មានមេត្តា មិនយល់មុខ។
ឆាវឆាវត្រូវបានគេសរសេរថា ជាបុរសម្នាក់ដែល​ញញឹម​ជាមួយ​នឹង​ដាវ​ដែល​លាក់​នៅក្រោមដៃ​អាវ​​។ គាត់តែងបានខ្សឹបប្រាប់មនុស្ស​ជំនិតជារឿយៗថា «អាណាចក្រ​ហាន​កំពុងដួលរលំ​ហើយ​មាន​តែ​អ្នក​ដែល​យល់ពីលំហូរនៃពេលវេលាប៉ុណ្ណោះដែលនឹងរួចផុតពីការបំផ្លិចបំផ្លាញ​ក្រោមកម្លាំង​ដួល​នេះ​!​​»​។
យប់មួយ ឆាវឆាវបានផឹកស្រានឹងឪពុកហើយ​និយាយទាំងស្រវឹងថា៖
«ពុកអើយ ដែនដីភាគខាងជើងពោរពេញដោយភាពមិនច្បាស់លាស់។ មេទ័ព​ឡើង​ចុះ​ដូច​​ជំនោរ​​​ ហើយ​ខ្ញុំ…​ខ្ញុំ​ត្រូវ​ក្រោក​ឡើង​ដើម្បី​ធានា​អនាគត​ប្រជាជន​របស់​ខ្ញុំ។ អ្នកស្រុកមើលមក ដូចជា​ថា​….​ឋាន​សួគ៌​​បាន​ហៅ​ខ្ញុំ​មក​កន្លែង​នេះ​​….មកដល់ទីនេះ….ប៉ុន្តែ​ខ្ញុំវិញ​ឆ្ងល់​ថា បើយើង​មិន​កំណត់​​​​ជោគ​​វាសនា​​​របស់​យើង​​ផ្ទាល់ហើយជឿលើ ​ជោគ​វាសនា?​»
​ឆាវសុង Cao Song ជាឪពុក បាន​អង្គុយស្ងាត់ស្ងៀមមួយសន្ទុះ ជាមួយទឹកមុខសញ្ជឹងគិត។ បន្ទាប់​មក​គាត់និយាយអមជាមួយអារម្មណ៍ស្ងប់ស្ងាត់៖
«អាឆាវ! ពិភពលោក​កំពុង​ចលាចល​! ប៉ុន្តែ ចូរកូនប្រុសចាំថា ជោគ​វាសនា​មិន​មក​រក​ដល់​ទ្វារ​អ្នក​ដែល​រង់ចាំទេ វាត្រូវបានអូសស្រូបទៅផ្ទះអ្នកខ្លាំង! ចង់ខ្លាំង ត្រូវមានប្រាជ្ញា បើ​គ្មាន​ត្រូវ​ត្រួត​អ្នក​មាន​ប្រាជ្ញា​! អំណាចមិនមែនជាពរឬបណ្តាសាទេ តែជាឧបករណ៍មួយ។ វាជារបៀបដែលយើងម្នាក់ៗ ​អាច​យក​ទៅប្រើកំណត់វាសនា​និងផ្លូវជីវិត​ដែលយើងត្រូវដើរ។ ប៉ុន្តែ​ត្រូវ​ចាំ​ផងកូន! ​អំណាច​ដែល​ឯង​កាន់​ក្នុង​ថ្ងៃ​នេះ អាច​ជា​អំណាច​ដែល​សាកល្បង​ឯងនៅ​ថ្ងៃ​ស្អែក!»
ឆាវឆាវងាកទៅមើលមុខឪពុករបស់គាត់ហើយគោរពដោយឱនក្បាលបង្ហាញ​ការតាំងចិត្ត៖
«ខ្ញុំយល់ហើយលោកឪពុក! ប៉ុន្តែ….​តើ​មនុស្ស​តែ​ម្នាក់​ឯង ​អាច​ទប់ទល់​នឹង​កម្លាំង​នៃ​ភាព​​ចលាចល​​​បាន​​ដោយ​​របៀប​ណា? មនុស្ស​ជុំវិញខ្ញុំ បក្សពួកខ្ញុំ ពួកដែលខ្ញុំកំពុងតែ​ដឹកនាំ ចរិត​ដូច​ត្រី​ចម្រុះ​ពណ៌​ក្នុងទន្លេធំមួយ! ស្វែងរកតែផលប្រយោជន៍រៀង​ៗ​ខ្លួនប៉ុណ្ណោះពុក! ភាព​ស្មោះ​ត្រង់​របស់​អ្នក​ដទៃ​ហាក់ដូចជាផុយស្រួយណាស់ នៅក្នុងចិត្តខ្ញុំ!​»
ឆាវសុង​ដែលជាឪពុក ពោរពេញដោយគំនិតស៊ីជម្រៅ​និងបទពិសោធន៍ ឆ្លើយនឹងកូនគាត់ថា៖
«ឯងកំពុងតែសួរនូវសំណួរមួយ ដែលមនុស្សជាច្រើនបានសួរមកពីមុនហើយ។ ប្រវតិ្តសាស្រ្ត បង្ហាញ​យើងថា កំពូលមនុស្ស​ដ៏អស្ចារ្យ តែងតែក្រោកចេញពីគ្រាដ៏លំបាក ឬយុគដ៏ខ្មៅងងឹតបំផុត។ បើ​​នគរ​​មួយ​មិន​ចង់កែប្រែរជ្ជកាល គេត្រូវ​ធ្វើឱ្យទឹកចិត្ត​​​ប្រជាជន​នឹងនរ​មិនខ្វល់​ខ្វាយអ្វី មាន​បាយ​បី​ពេល​ មានភួយកក់ក្តៅ​»
ឆាវឆាវផឹកស្រាយមួយពែងបង្ហាញថា នេះជារឿងគេពិបាកធ្វើ តែ​បន្តិច​មក​ក៏​តប​វិញ​ដោយ​​សំឡេង​​ស្រទន់​​៖​
«លោកពុក! នៅក្នុងពិភពនៃការក្បត់គ្នា​ឥតឈប់ឈរនេះ ខ្ញុំឆ្ងល់ថា តើការទុកចិត្ត គុណធម៌​ពិត​ជា​មាន​ ឬក៏វាគ្រាន់តែជាការបំភាន់ក្នុងកំណាព្យមួយភ្លែតរបស់ Qu Yuan?​»
ឆាវសុង​សើចក្អាកក្អាយ​ហើយទើបឆ្លើយឡើងក្នុងសព្ទសំឡេង​រឹងមាំតែស្ងប់៖
«កាន់តែខ្ពស់ ឯងរឹត​​ប្រឈម​​មុខ​នឹង​អំពើក្បត់ឆាវឆាវ! វាគឺជាធម្មជាតិនៃអំណាច​! អំណាច​នឹង​បង្ខូច​ បំផ្លាញ​អស់ស្នេហា​ មិត្ត​​ឬទំនាក់ទំនង សូម្បីចរិតលក្ខណៈធម្មជាតិរបស់ឯង! អ្នក​ដែល​ស្វែង​រក​វា​ ដោយមិនយល់ពីទម្ងន់របស់វានឹង​ដួល!  ប៉ុន្តែ​ត្រូវ​ចាំ​ថា សូម្បី​តែ​ពេលត្រូវ​អ្នក​ដទៃ​ក្បត់ ​ក៏​ដោយ​ត្រូវ​ការពារ​ខ្លួន​ឯង មិនមែនបន្ទោសខ្លួនឯង​ទេ! ការជឿទុកចិត្តមិនមែនជាអ្វីស្រួលរក្សាដាច់ខាត! រក​កម្រ​បាន​ បើបាន ឯង​​ត្រូវតែចេះ​ចិញ្ចឹម​វាទៀត! ព្រោះ​វា​ផុយស្រួយ​ដូច​ទងផ្កា នៅ​​ក្នុង​ខ្យល់ព្យុះ​»
ឆាវឆាវឈ្ងោកមុខសើចស្ងាត់ៗគេចពីភ្នែកឪពុកគាត់​។ ភាពជូរចត់កើតមាន​​បន្តិច​បន្តួច​បន្ថែម​នៅ​ក្នុង​សំនៀងរបស់គាត់​៖
«​ផ្កាមួយនៅក្នុងព្យុះ…ផ្កាមួយទង! អ៊ីចឹង​ឱ្យខ្ញុំក្លាយជាព្យុះ​ទៅចុះ! ឆាវឆាវខ្ញុំ មិនមែន​ជា​អ្នក​ថែ​សួន​ទេ​!​»
ពុក​គេទះស្មាមិនមាត់ហើយក្រោកចេញមួយៗ។
«ដៃ​ខ្ញុំ​ប្រឡាក់​​ឈាម​មនុស្សជុំវិញមែនទេ បើខ្ញុំកម្ចាត់ផ្កាទាំងអស់ណាដែលមកទើសមុខខ្ញុំ?​…​តើ​ខ្ញុំ​….​នឹង​ក្លាយជាប្រភេទមនុស្ស​ដែលខ្ញុំធ្លាប់ស្អប់ឬទេម៉ែ?​»
គេសួរសំណួរនេះទៅម្តាយ​ព្រឹកឡើង។
«ក្នុង​ការ​ស្វែង​រក​អំណាច​ តើ​ខ្ញុំ​បាន​បាត់​បង់​ខ្លួន​ឯង​ឬ??»
លោក​ស្រីទីង​សម្លឹង​មើល​របស់​គាត់​ស្រទន់ ហើយ​ដើរមកឈរ​ក្បែរ ពន្យល់៖
«អាឆាវ! យើងអាចក្លាយជាអ្វីមួយ​ដែលពីមុនយើងធ្លាប់ស្អប់និងរិះគន់! នេះ​ជា​ដាន​សម្រាប់​មនុស្ស​​​គ្រប់​រូបដែលស្វែងរកភាពអស្ចារ្យឱ្យខ្លួនឯង!​ ប៉ុន្តែភាពអស្ចារ្យ មិនមែនមាន​​តែ​នៅ​ក្នុង​រង្វង់​នៃ​ការ​​បង្ហូរ​ឈាមនោះទេកូនប្រុស!  គឺនៅក្នុងប្រាជ្ញាដែល​ដឹងថា ពេលណាត្រូវប្រយុទ្ធ និង​ពេល​ណា​ត្រូវ​កសាង​។ លទ្ធផលពិតប្រាកដនៃអ្នកដឹកនាំ មិនមែននៅក្នុងសមរភូមិនិងជ័យជម្នះនោះឡើយ ប៉ុន្តែ​នៅ​ក្នុង​សន្តិភាព!»
ឆាវឆាវនៅទ្រឹងបន្តិចទាំងពែងក្តៅក្នុងដៃ។​ គិតចុះឡើងយ៉ាងយូរ ភ្នែក​មើល​ចុះក្រោម ថ្ងាស​តឹង​តែង​ជាមួយវិញ្ញាសា​​យ៉ាង​ជ្រៅ ទីបំផុតគេមានសំឡេងស្រទន់ ស្ទើរតែដូចកំពុងខ្សឹបដាក់ខ្លួនឯង៖
«​ហើយចុះយ៉ាងណាទៅម៉ែ បើសន្តិភាពត្រឹម​ជាសុបិន? ចុះ​បើ​វា​ជា​ទេវកថាលើលោកនេះ មហិច្ឆតា​​ជាខែល​និងដាវ តើមានសន្តិភាពពិតប្រាកដទេ​?​»
ម្តាយ​អង្អែលខ្នងកូន សំឡេងរបស់គាត់ទន់ភ្លន់៖
«សន្តិភាព អាចថា មានត្រឹម​ជាសុបិន ឆាវឆាវ ប៉ុន្តែវាជាសុបិនដែលគួរស្វែងរក។ បើគ្មានវាទេ មានតែភាពចលាចល…ហើយភាពវឹកវរនាំឱ្យអស់សង្ឃឹម។ បើ​កូន​កាន់​អំណាច​ដោយ​ប្រាជ្ញា នោះ​​​អាច​​​នាំ​​សន្តិភាព​​ដល់​ស្រុកភូមិ​បាន​មួយ​កម្រិត។ ទោះ​បី​ជា​មួយ​ភ្លែត​ក៏​ដោយ ពេល​នោះ​អាច​ផ្លាស់​ប្តូរ​​ដំណើរ​​ប្រវត្តិសាស្ត្រ​​បាន​​»
ឆាវឆាវ ក្រឡេកមើលទៅ​ម្តាយ​ជាមួយពន្លឺភ្លើងឆន្ទៈ​ឆេះក្នុងភ្នែកសងខាង។
«ខ្ញុំនឹងស្វែងរកសន្តិភាពនោះ មកជូនអ្នកម៉ែ!​»
មុនចាកចេញគេងាកមកបង្ហើយ៖
«ទោះបីវាត្រូវបានក្លែងបន្លំ នៅក្នុងភ្លើងនៃសង្គ្រាមក៏ដោយ។ ខ្ញុំ​នឹង​ឆ្លាក់​អនាគតមួយ ​សម្រាប់​ប្រជាជន​របស់​ខ្ញុំដែល​ពួកគេ​មិន​អាច​បំភ្លេច​បានក្នុងប្រវត្តិសាស្ត្រ»
ជំពូកទី៣ ក្លាយជាអ្នកទោស
មុនពេលឆាវឆាវ​ទទួលបាន​ជោគជ័យ គាត់ត្រូវបានកោះហៅទៅចួប​តុងជួកាលនៅរស់។ ឆាវ​ឆាវ​​​ដឹង​ថា​ខ្លួនកំពុងតែដើរចូលទៅក្នុងរូងខ្លា។ ជាមួយនឹងដាវលាក់កំបាំងមួយ គេ​បាន​រៀបចំ​ផែន​ការ​ធ្វើ​ឃាតតុងជួ ប៉ុន្តែបរាជ័យ។ ជោគវាសនានេះ បាន​បង្ខំ​គាត់​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​គន្លង​ជីវិត​ជា​អ្នក​ទោស​​រត់គេចខ្លួន ហើយ​ត្រូវបានគេតាម​ប្រមាញ់យ៉ាងឃោរឃៅ។
ប៉ុន្តែ​សូម្បីតែនៅទីរហោស្ថាន ជិតស្លាប់ ក៏ឆាវឆាវត្រូវបានគេឃើញ​កំពុងតែសើចដែរ។
ឆាវឆាវ​ក្រោយមក​បានប្រាប់គ្រប់គ្នាថា «មនុស្ស​ណាក្តីដែលនៅរស់បានពីការ​កាប់សម្លាប់ នឹង​រៀន​ចេះ​ពីរបៀបកាន់អាវុធ ឬប្រើវា»។
ដូច​មាន​គ្រាមួយ ឆាវឆាវបានប្រាប់ទៅ សៀ ហ៊ូទុន ថា​ «ឯងបាន​ឃើញខ្ញុំ​នៅ​ក្នុង​សមរភូមិ​ជា​ច្រើន​ ប៉ុន្តែ​មាន​មេរៀនមួយដែលខ្ញុំបានរៀនហើយដែលខ្ញុំកម្រនិយាយណាស់។ ការ​បរាជ័យ​របស់​ខ្ញុំ​ក្នុង​ការ​ចូលទៅសម្លាប់តុងជួ និងការរត់គេច បានបង្រៀនខ្ញុំពីការពិតដ៏អស្ចារ្យបំផុតមួយ!»
សៀ ហ៊ូទុន គំនាប់ហើយសួរ៖
«អ្វីខ្លះទៅលោកម្ចាស់?​»
ឆាវឆាវបញ្ជាក់៖
«ទាហ៊ានដេញតាមកាប់សម្លាប់ខ្ញុំ តែមិនមែនបង្រៀន​ខ្ញុំអំពីកម្លាំងរបស់ដាវ កាំបិត លំពែងទេ បែរ​ជា​ប្រាប់ខ្ញុំថា ប្រាជ្ញាទេ​ដែលដឹងថា ពេលណាត្រូវដកថយ។ ខ្ញុំគិតថា ខ្ញុំ​អាច​បញ្ចប់​ការ​គំរាម​កំហែង​​របស់តុងជួ ដោយការវាយប្រហារតែមួយដង នៅ​យប់​នោះ​ដោយ​ដាវ​ដែល​មុត​ជាង​គេ​ក្នុង​លោក​ តែវាមិនពិតទាល់តែសោះ! ការដកថយទើបជាប្រាជ្ញា! ផ្លូវទៅកាន់ជ័យជម្នះ​ មិន​មែន​តែង​តែ​ឆ្លង​កាត់​ការ​ប្រឈមមុខគ្នាដោយផ្ទាល់នោះទេ ចួន​កាលវាឆ្លងកាត់ការអត់ធ្មត់ និងការរៀបចំផែនការ ដោយ​រង់ចាំពេលវេលាត្រឹមត្រូវដើម្បីធ្វើ! សមត្ថភាព​ស៊ូទ្រាំ​និង​សម្រប​ខ្លួន សៀហ៊ូ!»
«ខ្ញុំយល់ហើយលោកម្ចាស់! ទោះបីជាបរាជ័យក៏ដោយ ក៏​អាច​រៀន​បាន​ដែរ! ភាព​អត់​ធ្មត់​អាច​ខ្លាំង​ដូច​ដាវឬជាងអាវុធគ្រប់យ៉ាងផង!»
ឆាវឆាវញញឹមច្បូតពុកមាត់​៖
«ពិត​ហើយ សៀវហ៊ូ សូម​ចាំ​ថា មេទ័ព​ដ៏​ឈ្លាស​វៃ ម្នាក់ៗ ត្រូវ​​ដឹង​ថា​ពេល​ណា​ត្រូវ​ប្រយុទ្ធ និង​​ពេល​ណា​​ត្រូវ​រង់ចាំសិន!​»
ជំពូកទី៤ កៅអីឈាម ​និងអំណាច
ចំណេរក្រោយមក ដោយ​សមរភូមិឆ្ពោះទៅកាន់រាជបល្ល័ង្ក ហ៊ុម​ព័ទ្ធ​ដោយ​ពួក​មេទ័ព​ដែល​ស្រេក​ឃ្លាន​អំណាច  ស្តេចត្រាញ់ និងក្រុមធំៗច្រើនទៀត ឆាវ​ឆាវ បានលេងល្បែងនយោបាយបង្វែរ បំភាន់​ឱ្យ​ពួក​គេ​ប្រឆាំងនឹងគ្នាទៅវិញទៅមក ខ្លួននៅឱបដៃមើល។
យ័ន សាវ Yuan Shao ដែលធ្លាប់ជាមិត្តម្នាក់របស់ឆាវឆាវ បាន​ក្លាយ​ជា​ឧបសគ្គ​នៅ​ផ្លូវ​ឆ្ពោះ​ទៅ​ឡួយ៉ាង​របស់ឆាវឆាវ។
សមរភូមិ ក្វាន់ទូ មិនមែនគ្រាន់តែជាការប៉ះទង្គិចគ្នានៃកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែជាមនោគមវិជ្ជា។ ពេល​​ធូលី​ជើងសេះ​និងផ្សែងដុត​ ​បាន​រសាត់​ទៅមួយប្រាវនោះ​ ពួកបច្ចាមិត្តណា​ទន់​ខ្សោយ ​ក៏​រលាយ​បាត់​ ឬ​រលំដួល។
ឆាវឆាវ​ឈរនៅលើភ្នំមួយ សម្លឹង​មើលសំណល់នៃការវាយសម្រុករបស់កងទ័ព​ដែល​សល់​តែ​សាកសព​និងវាលពិឃាត ទាញភរិយាខិតមកជិត ហើយញញឹម។
ក្នុងជំហានដោយប្រុងប្រយ័ត្ន​​លោកស្រីប៊ែន Lady Bian ប្រកបដោយទឹកមុខនឹងនរ​វាចាមួយៗ៖
«ធូលីនិងផ្លើងផ្សែង​បាន​រលត់​ហើយ អ្នក​ទន់​ខ្សោយ​ក៏​រលំ​ទៅតាមផេះដែរ នៅសល់តែអ្នកខ្លាំង! លោក​ម្ចាស់​​ឈ្នះ​ហើយ ប៉ុន្តែ​….តើ​ត្រូវ​ចំណាយ​មិត្ត​ភក្តិអស់ប៉ុន្មានទៀត?»
ឆាវឆាវ​សម្លឹងទៅឆ្ងាយហើយឆ្លើយឡើងក្នុងសព្ទសំឡេងទាប និយាយផង​គិតផង៖
«ទន្លេ​ឈាមមួយនេះ….​យើង​…..ចង់មិនចង់ ត្រូវតែឆ្លងកាត់មុនបានទៅដល់រាជបល្ល័ង្ក!»
នាង​រអ៊ូតិចៗ៖
«គ្មានការសោយរាជ្យ គ្មានសិរីរុងរឿង គ្មានការលះបង់ គ្មានអាណាចក្រ ក៏គ្មានទុក្ខ»
ក្នុង​កំឡុងសមរភូមិក្វាន់ទូ (官渡之战, ២០០គ.ស.) មិន​មាន​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ជាក់​លាក់​ណា​មួយ​ដែលនិយាយអំពី ឆាវឆាវ​ធ្វើដំណើរជាមួយប្រពន្ធ​ឬស្នំណាម្នាក់ លើសមរភូមិនោះទេ។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុងចំណោមភរិយា​និងនារីជាច្រើនរបស់គាត់ Lady Bian (卞夫人) គឺ​ជា​ភរិយា​ដែលគួរឱ្យ​កត់សម្គាល់ និងលះបង់បំផុតម្នាក់ដែលមានសំណៅត្រូវបានសរសេរទុក។
រឿងស្នេហានិងភាពស្មោះត្រង់របស់ Lady Bian គឺ ដើមឡើយនាង​ជាកូនស្រីនៃគ្រួសារមាន​ធនធាន​គួរសម។
មុនពេលក្លាយជាប្រពន្ធចុងរបស់ឆាវឆាវ​ ដែលក្រោយមកជាភរិយាសំខាន់ជាងគេក្នុងជីវិត​​ឆាវឆាវ លោកស្រីប៊ែន មិនដូចជាស្ត្រីអភិជនជាច្រើនទៀតនៅក្នុងសម័យហាន​នោះទេ។
នាងត្រូវបានគេស្គាល់ដោយសារភាពឆ្លាតវៃ សុភាព និង​ភាព​ធន់​របស់​នាង​ជាមួយ​ជីវិត​ឡើង​ចុះ​របស់​ឆាវឆាវ។
នៅពេលដែលឆាវឆាវ​​ឡើងកាន់អំណាច នាងបានគ្រប់គ្រងគ្រួសារ និង​ចិញ្ចឹម​កូន​ជាមួយ​ឆាវឆាវ​ដែល​រួមទាំង  ឆាវ ភី Cao Pi (曹丕) ដែលក្រោយមកបានក្លាយជាអធិរាជទីមួយនៃរាជវង្ស​Wei​ ។
ទោះបី​ជាទំនាក់ទំនងរបស់នាង​​និង​​ឆាវឆាវ មិនត្រូវបានបំពេញដោយពេលវេលា​​រ៉ូមែនទិក​ច្រើន​ក៏​ដោយ តែបានសាងឡើងដោយការគោរព​និងការយោគយល់គ្នាយ៉ាងជ្រាលជ្រៅ។
Lady Bian ត្រូវ​បាន​គេ​ស្គាល់តាមរយៈ ​អាកប្បកិរិយា​ស្ងប់ស្ងាត់​និង​គំនិតយោបល់​ដ៏​ឈ្លាស​វៃ​​​របស់​​នាង​ ដែល​ជា​ញឹក​ញាប់​ផ្តល់​ស្ថិរភាព​ទៅ​ក្នុង​ជីវិត​ដ៏​ច្របូកច្របល់​​ឱ្យឆាវឆាវ​។ ក្នុង​អំឡុង​ពេល​តស៊ូ​ រត់គេច និង​យុទ្ធនាការយោធាស្លាប់រស់ច្រើនសមរភូមិ  Lady Bian នៅតែរឹងមាំ និង​តែង​តែ​មាន​វត្តមាន​​នៅ​ក្នុងពេលមានសុខនិងគ្រោះថ្នាក់។
នាង​អាចស៊ូទ្រាំរាល់ការលំបាក ផ្លូវឆ្ងាយ ខ្វះអនាម័យ​ខ្វះស្បៀង ថ្នាំសង្កូវ និង​នូវ​ធានា​សុវត្ថិភាព​គ្រួសារ​របស់​ឆាវឆាវសូម្បីតែពេលដែលសត្រូវមកគំរាមកំហែងគ្រួសារ។
វត្តមាន​នាងដែលអនុញ្ញាតឱ្យឆាវឆាវអាចមានពេលវេលា​ទៅ​ផ្តោត​លើ​បេសកកម្ម​បម្រើ​មហិច្ឆតា​របស់​គាត់​ដោយមិនខ្វល់ពីអ្នកផ្ទះ។
នេះទំនងជាការកិច្ច​សន្ទនា​មួយដែលនាងរំឭកគាត់អំពី​គោលបំណង​ចុងក្រោយ​របស់​គាត់​ថា​តើ​ជា​អ្វី​៖
«ហើយ​អ្នក​ណាក្តី ​ដែល​ស្វែង​រក​ឋានសួគ៌​និងអំណាចលើលោក ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​បល្ល័ង្ក​បាន​មក​​ដោយ​ហែល​កាត់ដល់ច្រាំង​ទន្លេ​​ឈាម​ ឬ​ក៏នឹងឆ្អឹងផ្តុំ​គ្នា​​ក្លាយ​ជា​បល្ល័ង្ក?​»
ឆាវឆាវ​ផ្អាកការសម្លឹងងាកមកនាង រួចញញឹមតិចៗពោលសរសើរ៖
«ពិតជាពាក្យរបស់អ្នកប្រាជ្ញ​! ប៉ុន្តែ….វាមិនបន្ទន់ចិត្ត​ឡើយអ្នកមា្នងប៊ែន! អ្នក​គ្រប់​គ្រង​គេ​មិន​ទទួល​យកជម្រើស​មនោសញ្ចេតនាទេ។ ប្រសិនបើថ្ងៃនេះបងចាញ់វិញ បង​នឹង​មិន​បាន​មក​ឈរ​នៅ​ទីនេះ​ដើម្បីពិចារណាទស្សនវិជ្ជារបស់អូនឡើយ! ពិភពលោក​ជាកម្មសិទ្ធិរបស់អ្នក​ដែលនៅរស់​ក្រោយ​​គេ​!​»
ប្រពន្ធ​ក្រឡេកមើលមុខឆាវឆាវ រកមើលអ្វីដែលកាន់តែស៊ីជម្រៅហើយនាង​ចរចា​៖
«ដូច្នេះ នៅពេលដែលការរឹបអូសរាជ្យ​​បានជោគជ័យ យើងបានឡើងទៅអង្គុយនៅ!  នៅ​ពេល​ដែល​ខ្មាំងសត្រូវនិងមិត្ត​ភក្តិទាំងអស់របស់យើងបានដួលរលំ ស្លាប់ក្លាយជាផេះ  តើ​យើង​នឹង​នៅ​សេស​សល់​អ្វី?»
ឆាវឆាវមិច​ភ្នែកគិតក្នុងសព្ទសំឡេង​ថេរ​៖
«យើង​មិនយកអ្នកដែលដួលទេ! យើង​មិនស្តាយអ្នកណាដែលមិនមែនសម្រាប់យើងឡើយ!​»
ប្រពន្ធញញឹម​ស្រទន់ហើយលែងតប ឆាវឆាវងាកមកនាងវិញ សម្លឹងមើលនាងពិនិត្យពិច័យ​ ហើយ​និយាយ​៖
«ប្រវត្តិសាស្ត្រចងចាំតែអ្នកដែលឈ្នះ ទោះជាគេដឹងហើយថា ជ័យជម្នះ​…​​គឺ​មិនដែល​​ស្អាតស្អំ​​ឡើយ​​»​ ក្រោមភាព​ស្ងៀមស្ងាត់ពួកគេ​ឈរក្បែរគ្នា​សម្លឹង​វាលលម្ហ​ក្រោមសន្ធឹក​ខ្យល់​បក់​បោក​បន្ទរ​នៃ​សមរ​ភូមិ​ដែលបានរសាត់ទៅៗ ក្រោយមកក្លាយជារឿងព្រេង។
បើអ្នកចង់អានបន្ត សូមសរសេរក្នុង comment ខាងក្រោម។
រឿង៖ ស៊ុនអ៊ូខុង វគ្គព្រះនាងផ្លិតដែក
នៅពេលដែលព្រះគ្រូថាំងចេង​និងសិស្សទាំងបីបានមកដល់តំបន់ភ្នំភ្លើង ​ដែលជាជាទីឆេះ​ខ្លោច​យ៉ាង​សន្ធោ​សន្ធៅ គ្រប់យ៉ាងក៏បិទផ្លូវគ្រូនិងសិស្ស​មិនឱ្យបន្តទៅមុខបាន។
ក្តីសង្ឃឹមតែមួយគត់ដើម្បីពន្លត់គំនរភ្នំភ្លើង គឺមាន​តែត្រូវ​ទៅសុំខ្ចីយកផ្លិត​ទិព្វមួយ​ពីព្រះនាង​ផ្លិត​ដែក​​ជា​ភរិយាបិសាចគោ ដែលផ្លិតនោះមានអនុភាពអាចពន្លត់ភ្នំភ្លើងទេព្តានេះបាន។
ទោះជាយ៉ាងណាក៏ដោយ  ឧបសគ្គគឺព្រះនាងនៅមានការ​អាក់អន់ចិត្ត​យ៉ាងខ្លាំងចំពោះជីវិត​ទ្រង់​​ដែល​មាន​ស្វាមី​ក្បត់ចិត្ត ទៅផិតជាមួយនាងកញ្ជ្រោង ដូច្នេះការមកសុំជំនួយរបស់ ស៊ុន អ៊ូខុង ​គឺ​មិន​​អាច​​ទទួលផលឡើយ។ គេថែមទាំង​ទទួលបានពាក្យ​បដិសេធមិន​ជួប​មិន​ផ្តល់​ជំនួយ​ណា​មួយ​ទាំង​​អស់​​។
នៅក្នុងរូងភ្នំដ៏ស្ងប់ស្ងាត់របស់នាង ដែលខ្ពស់ស្រឡះ​ពីលើចង្កេះភ្នំ ព្រះនាងផ្លិតដែក អង្គុយ​ជាមួយ​ទារុណ​កម្ម​ផ្លូវចិត្ត​ដោយទុក្ខសោក​យ៉ាងឯកោ។ សមាធិ​ច្រើន​ខែមកនេះ មិនអាចរំងាប់រវាងកំហឹង​ដែល​នាង​មានអារម្មណ៍ថាប្តីលែងមិនស្មោះត្រង់ គឺ​ធំ​ធេង​ពិបាក​នឹងពន្លត់។
ស្តេច​បិសាចគោ​និងតួនាទីជាអ្នកការពារទឹកដីនេះកំពុងតែបំផ្លាញអត្ថន័យ អាពាហ៍ពិពាហ៍​មួយ​​​ដែល​​​​ពោរ​​ពេញ​​ទៅ​ដោយ​ពាក្យ​​សន្យាស្នេហា​តែក្រោយមក បាន​ក្លាយ​ជា​ភាព​ជូរចត់​ដ៏​យូរ​អង្វែង។
ស្តេចគោបានបាត់ទៅចោលនាង​បន្សល់ទុកនូវស្លាកស្នាមផ្លូវចិត្ត ហើយ​មោទនភាព​របស់​នាង​​បាន​​បញ្ចប់​ពីលោកានេះ ធ្វើឱ្យទេពធីតាដែលធ្លាប់តែមានអំណាចយ៉ាងខ្លាំងក្លា ពេល​នេះ​នាង​មាន​​​អារម្មណ៍​​ថា គ្រប់យ៉ាងគ្រាន់តែជានិមិត្តរូបនៃមហិច្ឆតារបស់ស្វាមីនាងប៉ុណ្ណោះ។
នៅពេលដែលគ្រូសិស្សរបស់ស្តេចស្វាស្មើមេឃ ស៊ុន អ៊ូខុង មកដល់ ការ​ទាមទារ​សុំ​ការ​គាំទ្រ​បាន​ញ៉ាំង​​ឱ្យ​កំហឹងរបស់នាងបានផ្ទុះឡើង​ជាថ្មី​។​ សម្រាប់នាង អ៊ូខុង គឺធ្លាប់មាន​បញ្ហា​​នឹង​ស្តេចគោ ដូច្នេះ​​វត្តមាន​​អ៊ូខុង​តំណាង​មកនូវភាពវឹកវរ ថែមទាំងជាការរំខាន ដែលរំឭក​ឡើង​ពី​បុរស​សែន​​សំខាន់​ម្នាក់​កំពុង​ធ្វើ​ឱ្យ​នាងខូចចិត្ត។ ការប្រឈមមុខដាក់គ្នារវាងនាង​និងស៊ុនអ៊ូខុង ពេលនេះ​គឺ​អាច​ថា មាន​គ្រោះ​​ច្រើន​ជាងលាភ តែស្តេចស្វា​ដើរ​បន្ត​ចូល​ទៅ​ជិត​ដោយ​ក្លាហាន​ញញឹម​រាក់​ទាក់​ធម្មតា​។
«អ្នកបង! សូមប្រគល់កង្ហាមកចុះ ខ្ញុំនឹងជួយសម្រាលអ្នកបងចេញពីបញ្ហា​ទាំងអស់!»
ភ្នែករបស់ព្រះនាងបានរួមតូចដោយមន្ទិលហើយសួរបក៖
«​បញ្ហា? ឯងមិនយល់ទេថា ខ្លួនឯងជាអ្នកបង្កបញ្ហា! ទី​១ ឯង​បានឈ្លោះ​បង្អាប់​ប្តី​ខ្ញុំ! ហើយ​ឥឡូវ​នេះ​​ឯង​​ចូល​ឈ្លានពាន​អាណាចក្រ​ខ្ញុំ ដូច​ជា​ខ្ញុំ​ជំពាក់​អ្វី​ឯង?»
អ៊ូខុង​ញញឹម៖
«អ្នកបង អ៊ូខុង​មកលើកនេះមិនមែនអំពីអ្នកបង​ឬប្តីរបស់អ្នកបងទេ តែ….ជាដំណើរ​របស់​អ្នក​បរិសុទ្ធ​ គឺ​ព្រះគ្រូថាំងចេង ​ដែលត្រូវទៅចម្លងធម៌នៅទិសខាងលិច! ឥឡូវនេះភ្នំភ្លើងក្តីក្រៃណាមួយ បាន​​រាំង​ផ្លូវ​លោកគ្រូខ្ញុំ សូមអ្នកបងមេត្តាចិត្ត ឱ្យកង្ហារឱ្យខ្ញុំខ្ចី បានបក់ពន្លត់វាហោង!»
ឮហើយព្រះនាងផ្លិតដែក​ក៏សើចចំអកយ៉ាងត្រជាក់៖
«ណ្ហើយអ៊ូខុង! ​តើឯង​​គិត​ថា ​ខ្ញុំ​គ្រាន់​តែ​ជា​បិសាចធម្មតាៗ ​​ដែល​ត្រូវ​អ្នកណា​មករក​អីក៏ចេញ​ទៅ​​វិញ​​​បាន​តាមចិត្ត​? ឯង​មើល​ស្រាល​ខ្ញុំ?»
ខ្យល់បក់បោកឡើងយ៉ាងរំជួយ ជាមួយនឹងកម្លាំងនៃការប្រយុទ្ធរវាងពួកគេ ញ៉ាំង​ឱ្យគំនួចខ្យល់​និង​​ផ្កា​​ភ្លើង​វិល​ត្រសុំ​រុំជុំវិញអ៊ូខុងនិងស្ត្រីផ្លិតដែក។
នៅក្រោមកំហឹងរបស់នាង ផ្លិតបញ្ចេញអានុភាពរឹតតែធ្ងន់ ស្ទើរតែអ៊ូខុង​មិន​អាច​ការពារ​ខ្លួន​ឯង​​បាន​​ នៅក្រោម​​ការតស៊ូជាមួយកម្លាំងខ្យល់បោកកម្ចាយនោះ។
ដោយ​​ឆ្លាតវៃ ស្វា​មិនអាចសំងំប្រយុទ្ធបែបនេះយូរទៀតឡើយ គេបានដកថយមកឆ្ងាយ​ហើយ​​រៀប​​​កល​​ឧបាយ​វិញ​។ ល្ងាចបន្តិច ស្វាបានបន្លំប្រែកាឡា​ខ្លួនធ្វើ​​ជា​បិសាច​គោ​ដ៏​ខ្លាំង​ពូកែ​ត្រូវជា​ស្វាមី​​ព្រះនាង​ផ្លិតដែក ​ហើយ​ដើរចូលមកប្រសាទចង្កេះភ្នំដោយឱ្យសំឡេង​ពីចម្ងាយមក។
ម្ចាស់ក្សត្រីអង្គុយលើបល្ល័ង្ករបស់នាង ជាមួយបេះដូងទន់ខ្សោយនៃមនោសញ្ចេតនា។ កម្តៅ​​ភ្នំ​ភ្លើង​​​គឺ​​គ្មាន​អ្វី​ប្រៀបធៀបបានឬសំខាន់ទៅនឹងភ្លើងនៃកំហឹងរបស់ស្នេហាមួយនេះទេ។ គំនិត​របស់​នាង​​បានរសាត់ទៅរកអតីតកាលជាយូរយារណាស់មកហើយ មុនពេលស្តេចបិសាចគោ បាន​ក្បត់​​នាង​​ទៅរកស្រីផ្សេង។  ​ភាព​កក់ក្ដៅ​នៃ​ការ​ឱបរឹត​ ដែល​បន្សល់​ទុក ​ភ្នែក​របស់​ស្តេចគោ​មាន​ពន្លឺស្នេហា​​​ពេញ​​ដោយ​​ខ្សឹប​សន្យា​​​ផ្អែម​​ល្ហែម​​ដាក់​នាង។ កាល​នោះ គាត់គឺជាពិភពលោករបស់នាង ជា​ដៃគូ​​របស់​នាង​ និងជាអ្នកការពារនាង។ នាងគិតថា នាងនិងស្វាមីមិនអាចបែកចេញពីគ្នា​បានជាមួយ ស្នេហា​អស់​កល្បមួយ​។ តែពេលបុរសនោះ​បាន​បោះបង់​ចោលរាល់ពាក្យពេចន៍​សន្យា ​ទុក​ឱ្យ​នាង​ប្រឈម​​​មុខ​​នឹង​ពិភពលោកយ៉ាង​​ឯកាតែ​ម្នាក់​ឯង គ្រប់យ៉ាង​ក្លាយជាការចងអាឃាត។
កាលពីវ័យ​ជំទង់ស្តេចគោ​និងនាងផ្លិតដែក មានរយៈពេលកសាងមនោសញ្ចេតនា​ស្នេហា​យ៉ាង​​ជ្រាល​​ជ្រៅ​​។ មានតំណាលថា ស្តេចគោ​បានប្រដេញតាមស្រលាញ់នាង ដោយ​ចំណង់​ចំណូល​ចិត្ត​​ដែល​​មិន​អាចប្រៀបផ្ទឹមបាន ហើយ​ស្បថ​សច្ចា​សន្យា​ឱ្យ​នាង​នូវ​ជីវិត​ដ៏​អស្ចារ្យ​និង​កិច្ច​ការពារ​ជារៀង​​រហូត​​។
គាត់​បានផ្តល់អំណោយដល់នាងនូវផ្លិតទិព្វមួយជានិមិត្តរូបនៃការលះបង់ឥតងាករេ ដែល​ជា​វត្ថុ​​បុរាណ​​វេទមន្តតំណាងឱ្យភាពរឹងមាំ​និងភាពស្រស់ស្អាតក្នុងត្រកូលខ្លួន។
ពួកគេបានរួមគ្នាសាងសង់បន្ទាយនាចង្កេះភ្នំដោយស្រមៃថាវាជាជម្រកនៃ សេចក្តី​ស្រលាញ់​​អស់​​កល្ប ទៅ​​នៅឆ្ងាយពីភាពវឹកវរនៃពិភពលោក។
ស្តេច​នេះ​បានសាងសងកំណាព្យនឹងនាង​ថា៖
«ម្ចាស់ផ្លិតទិព្វរបស់ខ្ញុំ គ្មានព្យុះ​ឬភ្លើងណាអាចប៉ះពាល់ស្នេហា​ពួកយើងបានទេ។ ភ្នំ​នេះ​នឹង​ក្លាយ​​ជា​​នគររបស់យើង ហើយអូនជាមហាក្សត្រីរបស់បងនិង​នៅក្បែរបងជារៀងរហូត!»
ប្តីប្រពន្ធនេះបានរួមដំណើរផ្សងព្រេងជាមួយគ្នាឆ្លងកាត់ឧបសគ្គជាច្រើនក្នុងអំឡុងពេលដំបូងៗ​នៃ​ការ​​​កសាង​នគរពួកគេ។ ពួក​គេ​បាន​ប្រយុទ្ធ​ ប្រឈម​មុខ​នឹង​អារក្ខ ​ព្រះ រាប់​មិន​អស់​ទម្រាំ​កសាង​អ្វីៗ​​យ៉ាង​​រឹង​​មាំ​ជាមួយគ្នា។
ព្រះនាង​ផ្លិត​ដែក ត្រូវបានគេកោតសរសើរចំពោះប្រាជ្ញាដ៏មុតស្រួច និង​ជំនាញ​ប្រយុទ្ធ​ដ៏​កាច​​សាហាវ​​របស់នាង ខណៈដែល​ស្តេចគោគឺជាអ្នកការពារ មានកម្លាំងពិបាករក​។
នៅពេលដែលកូនប្រុសរបស់ពួកគេ ឈ្មោះ​កុមារក្រហម បានចាប់កំណើត​មកក៏ជាពេលវេលា​ដ៏​​រីករាយ​​និង​មោទនភាពសម្រាប់គ្រួសារនេះ។
ស្តេចគោ​ធ្លាប់នៅជាឪពុក​ល្អ ចំណាយពេលរាប់ថ្ងៃជាមួយគ្នាយ៉ាងមានសុភមង្គល សើច សប្បាយ និង​​បង្ហាត់បង្រៀន​កូនប្រុសជាមួយបុគ្គលិកលក្ខណៈដ៏រឹងមាំ កោងកាចដូចឪពុក​ម្តាយបេះបិទ។
អ្នកទីបីដែលចូលមកក្នុងជីវិតរបស់គូនេះ មានឈ្មោះថា  ព្រះនាងមុខគជ់ ដែល​ជា​បិសាច​​ចចកញី​ដ៏​​ក្មេងនិងស្រស់ស្អាត។ នាងនោះជាបិសាច​ដែលទន់មាយាហើយ​មាន​ល្បិចកល ​មហិច្ឆតា ចេះប្រើ​សម្រស់​និង​ភាព​ទាក់ទាញ​ជាដើមទុន ។ នាងតែងតែប្រើសិល្ប៍វិធី កោតសរសើរ និងគោរពស្តេចគោ ​ដែល​​អំនួតខ្លាំង។ ផ្ទុយពីភាពត្រជាក់ និងកំហឹងត្រង់ៗរបស់​ម្ចាស់ក្សត្រីផ្លិតដែក បិសាច​គោ​មិន​អាច​បំភ្លេច​ស្រី​កំណាន់បានឡើយ​។
ងាកមកការពិតបច្ចុប្បន្នវិញ ព្រះនាងផ្លិតដែក​ ​ធ្លាប់​ជា​ទេពធីតាមានសុភមង្គល មានស្វាមីនៅក្បែរ ​មាន​​អំណាច ប៉ុន្តែ​ឥឡូវ​នាង​មាន​អារម្មណ៍​ថា​ ជាប់ផុង​ទៅ​ក្នុង​ការ​ឈឺ​ចាប់ដែល​ប្រាថ្នា​ចង់​បាន​អ្វី​មួយ​បែរ​ជាមិនគាប់ចិត្ត​ប៉ង។
«ប្រពន្ធបងអើយ!»
ក្នុងអ័ព្ទនៃគំនិត នាងក៏បានផ្ចង់ឮសូរសំឡេង….មាននរណាម្នាក់កំពុងខិតមកជិត។ ភ្នែក​របស់​​នាង​​សម្លឹង​​ឆ្ពោះទៅច្រកចូល ដោយរំពឹងថា នឹង​ឃើញ​ប្តី​បិសាច​គោ​របស់​នាង​ដែល​ទៅ​ចោល​ទីនេះ​ជា​យូរ​​ណាស់មកហើយ។
ប្រហែលជាអាចថា គេវិលមកនេះ មកបន្តការឈ្លោះប្រកែកគ្នាមិនចេះចប់ តែក៏គ្រាន់បើជាងចិត្ត​​​ដែល​​នឹករឭកមិន​ដែលដឹងសុខទុក្ខដែររ។
​«អ្ហេអូនសម្លាញ់!»
ព្រះនាងផ្លិតដែកត្រូវស្ទុះក្រោក​ ពោរពេញ​ទៅ​ដោយចិត្តផ្អើល។
«បងមកដល់ហើយ! បងមកមែន! មើលចុះ»
​ពាក្យ​​ដ្បិតតែ​រលូន​និង​មាន​មន្ត​ស្នេហ៍ តែពេល​មើលយូរៗ របៀប​​ដែលបុរសនេះ​​សម្លឹង​មករក​នាង ដោយ​​​ពន្លឺ​​ដែល​ធ្លាប់​ស្គាល់​…..តែមិនមែនជាស្វាមីនាងឡើយ។
អ៊ូខុង​អាចក្លែងរូបកាយតែពន្លឺភ្នែកស្នេហា អ៊ូខុងមិនចេះក្លែងឡើង ហើយក៏មិនងាយដែរ។
ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា…ត្រូវ​ហើយ…​សំឡេង​ តួអង្គកាយ និងកាយវិការ​ដូច​គ្មានចន្លោះ ចុះ​ម្តេច ​​របៀប​​ដែល​គាត់​ធ្វើ​ចលនា…មិន​ដូច​ស្ដេច​បិសាច​គោពីមុន? តើនេះមកពីពេលវេលា​បាន​ជា​មនុស្ស​​​កែ​ប្រែ​ពិត​ទេ?
ព្រះនាងផ្លិតដែក មានអារម្មណ៍កក់ក្ដៅយ៉ាងចម្លែកចូលមកសន្ធំ​ក្នុងទ្រូងឯកោ លាយ​ឡំ​នឹង​ភាព​​ច្របូក​​ច្របល់​នូវសំណួរមិនឈប់ឈរថា តើអាចទេ? តើអាចជាប្តីមកវិញពេលនេះពិតមែនឬ ម្តេច​ចួន​​ម៉្លេះ​​?​
«អ្នកណានេះ​?​»
នាង​​និយាយដោយបោះជំហានប្រុងប្រយ័ត្នយឺតៗឆ្ពោះទៅ ប៉ុន្តែមុននឹងនាងសង្ស័យបាន ស៊ុន អ៊ូខុង ឆ្លៀត​យកឱកាសនៅសល់នេះដកដង្ហើមធំ រំកិលខ្លួនប្រាណ​និងឥរិយាបថបន្តិច។
«​អូ ភរិយា​ខ្ញុំលែងស្គាល់ខ្ញុំហើយ?  ព្រះនាងដ៏ស្រស់ស្អាតរបស់ខ្ញុំ​!»
ម្ចាស់​ក្សត្រីប្រហែលជាចាប់អារម្មណ៍ឃើញថាស្វាមីមិនដែលនិយាយបែបនេះ ក្នុង​របៀប​នេះ​ទេ​​ពី​មុន​​មក​​។
ភ្លាមៗ​នោះ នាង​សសៀរចូលជិតផ្ទៀង ភ្នែករបស់នាងរួមតូចៗដោយផ្តោតពិនិត្យ​ទាំង​សង្ស័យ​​ឡើង​ៗ​​។ សំឡេង​​ពេលនេះក្តី គឺ​ស្ទើរ​តែ​​ត្រាប់​តាម​ស្វាមី​របស់​នាងបាន​​​ឥត​ខ្ចោះ ប៉ុន្តែ​មាន​អ្វី​មួយ​មិន​ប្រក្រតី​​។  ចលនា​របស់អ៊ូខុង​រាងរហ័សពេក  ​ឆ្គង​បន្តិចនឹងមាឌធំមាំនៃស្តេចគោ។
«ចាំបន្តិច»
នាង​និយាយដោយយកដៃទៅទ្រចង្កា ភ្នែករបស់នាងព្រិចៗនៅចន្លោះមុខ​និង​ឥរិយាបថ​របស់​​ស្វាមី​​ក្លែង​​បន្លំ​​។
«ឯង​​ជា​….អ្នកណា?»
ស៊ុន អ៊ូខុង ជាប់គាំងស្ទើរតែត្រូវចាប់បាន បន្ទាប់ពីឮសំណួរទទឹង​ថ្ងៃ។ ​បន្តិច​មក​ស្វា​​កំហូច​​​ផ្ទុះ​​​សំណើច​​​ដោយ​សារខ្លួនគេក៏មិន​អាច​ទ្រាំ​ទ្រទប់ទៀត​បាន​។
«​ព្រះនាងផ្លិតដែកពិតជាឆ្លាតពេកណាស់!»
ធីតា​​​ផ្លិតដែក​​ព្រិចភ្នែកដោយការភ្ញាក់ផ្អើល បន្ទាប់មកផ្ទុះសំណើចបន្លប់កំហឹងចិត្ត​។
«គិតថា ខ្ញុំមិនមើលមិនដឹងអំពីអាចភាពខុសគ្នារវាងប្តីសង្ហា​របស់ខ្ញុំ និងសត្វស្វាឯងនេះ?»
ស៊ុន អ៊ូខុង ពេលនេះបានប្រែកាយត្រលប់​មករករាងកាយពិតនៃខ្លួនឯងវិញដោយ​ញញឹម​​ញញែម​ក្រមិច​​ក្រមើម។
«លោកនេះ មិនមានអ្នកណាច្រើនទេ អាចមើលឃើញធ្លុះការបន្លំរូបរបស់អ៊ូខុងខ្ញុំ!»
ស្ត្រី​​លា​អណ្តាតប្រុងទាញយកផ្លិតទិព្វដែលលាក់ក្នុងមាត់ចេញមក នឹងអាលបក់បំប៉ើងស្វា​​ឱ្យ​ខ្ចាត់​ឆ្ងាយ ឱ្យសមទៅនឹងកំហឹង​ចិត្ត​ដែលវិះនឹងត្រូវបោកប្រាស់ក្នុងរូបជាប្តីនាង ស្រាប់​តែ​អ៊ូខុង​តវ៉ា​បាន​មុន​​៖​
«​ប៉ុន្តែ….ខ្ញុំមិនមែន​ព្យាយាមបញ្ឆោតអ្នកបងទេ គ្រាន់តែ…បន្ធូរ​អារម្មណ៍​បន្តិច! ឱ្យ​អ្នក​បង​ចាក​​ចោល​​ទុក្ខ​កង្វល់បន្តិច! អ្នកបងឃើញទេ បើលោកបងវិលមកវិញ​ ក៏អ្នកបងមិនត្រូវការដែរ គាត់​មិន​ដូច​មុន​ គ្មានតម្លៃសម្រាប់អ្នកបងទេ!»
នាង​សើចកម្លា​​តែក្រោយមកឈប់ស្ងៀម ព្រោះទីបំផុត បេះដូងរបស់នាងគិតយល់ហើយ វា​ក៏​បាន​ទម្លាក់​​មក​ស្រាលជាលើកដំបូងបន្ទាប់ពីបានកើតទុក្ខស្ងាត់ៗក្នុងរយៈពេលដ៏យូរ។
«មែនហើយ!»​​ ព្រះនាងខ្សឹបតិចៗ «យើងមិនត្រូវការប្រុសព្រាននោះទេ!»
«គាត់​ទេ​ដែលនៅតែតាម​​​រកអ្នកបងឱ្យអត់ទោសឱ្យ!» ស្វាតបដោយញញឹម។ ប៉ុន្តែ​ដូច​ទាញ​​ព្រះ​នាង​​​ឱ្យ​ងាកមកផ្ចង់លើសភាពការពិតវិញ។
នាង​​ផ្តើម​ស្វែងយល់ពីហេតុផលពិតប្រាកដដែលអ៊ូខុងវិលមកទីនេះម្តងជាពីរដង។
«អាស្វាឯង ចង់បានផ្លិត​ដែករបស់ខ្ញុំមែនទេ?»
ស៊ុន អ៊ូខុង ងក់ក្បាលបន្តិច​៖
«ខ្ញុំខ្ចីទេតើអ្នកបង! ពិភព​លោកនេះ អ្នកភូមិនេះ ត្រូវការជំនួយរបស់អ្នកបង!  ហើយ​ខ្ញុំ​សន្យា​ថា​នឹង​​មិន​​មាន​​ការក្លែងបន្លំរូបរាងអីទៀតនោះទេ»
ម្ចាស់ក្សត្រីរបស់ស្តេចគោ​ឱនគិត ពិចារណារឿងនេះមួយសន្ទុះ សំណើចក៏រលត់ទៅ​។
«បើយើងឱ្យ តើយើងបានប្រយោជន៍អ្វី? ហើយ​បើយើងមិនឱ្យឯង តើឯងគិតដូចម្តេច?»
«បើ​​អ្នកបង​​ឱ្យខ្ញុំ​ខ្ចី អ្នកបង​នឹង​ត្រូវ​គេ​ចងចាំ​ក្នុងប្រវត្តិសាស្ត្រ មិន​មែន​ស្ត្រីម្នាក់ដែលត្រូវបាន​ប្តី​ក្បត់​​នោះ​​ទេ​​​ តែជាស្ត្រីម្នាក់​ដែលស៊ូ​លះបង់ពេលវេលាជួយអ្នកដទៃ​ទាំងខ្លួនឯងមិនទាន់សប្បាយចិត្ត!»
​ ពន្លឺ​នៃការយល់ដឹងបានឆ្លងកាត់ភ្នែករបស់ម្ចាស់ផ្លិតដែក​។  ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​នេះ​​ នាង​បាន​ឃើញ​អ្វី​មួយ​ដែលមាន​តម្លៃធំ​ជាង​ការ​ឈឺ​ចាប់​របស់​នាង។ នាង​ធ្លាប់​ស្អប់​ពិភព​លោក​​និង​​មនុស្ស​គ្រប់គ្នា តែពេលនេះជីវិត​ដែលនាង​ស្អប់​ ប្រហែល​ជានៅ​មាន​ផ្លូវរំងាប់​ហើយ​ឆ្ពោះ​ទៅ​មុខ​​បាន​​។
ក្នុង​ពេល​ដ៏​ស្មុគស្មាញក្នុងភាពថ្លឹងថ្លែង  នាង​បាន​ឆ្លើយ​តប​ថា៖
«​គ្មានអ្នកណា​​ដឹងឡើយ​ថា ​យើងបាន​​រង​ទុក្ខប៉ុនណា​នោះ​ Wukong!  យើងនេះ ធ្លាប់​ជា​ទេពធីតា​​ម្នាក់​​ មានសេរីភាព​និងមានអំណាច មុននឹងចងខ្លួនជាមួយបុរសម្នាក់ដែល​ឱ្យ​តម្លៃ​យើង​ត្រឹម​ប្រពន្ធ​​ដើម​​គ្មាន​ន័យម្នាក់!…..ហើយឯង…..​ឯងមក ចំអកឱ្យយើង ដោយក្លែងរូបជាប្តីយើងទៀត! ហេតុអ្វី​​យើង​​គួរ​ជួយដល់ឯង?”
អ៊ូខុង បន្ទន់ជំហរក្រោយយល់ដល់ជម្រៅ​នៃ​ការ​ឈឺ​ចាប់​របស់​នាង ហើយ​គេកំពុងគោរព​នូវ​កម្លាំង​​ចិត្ត​​​រឹង​មាំ​របស់នាង​។
ស្តេច​ស្វា​ឱនលំទោន​ហើយវាចាសារភាព៖
«អ្នកបង​! អាស្វាខ្ញុំខុសខ្លាំងណាស់ ​ដែល​បាន​ប្រព្រឹត្ត​​ចំពោះ​អ្នក​បែប​នេះ គឺដូចទៅនឹងល្បងដែរ! ប៉ុន្តែ​ការសង្គ្រោះមួយនេះ គឺជាសេចក្តីចាំបាច់​មួយ​ ប្រសិន​បើ​អ្នកបងឱ្យផ្លិតយើង​ខ្ចី ​អ្នក​គាំទ្រ​ខ្ញុំ គ្រប់​​គ្នា​​​នឹង​ចងចាំ​អ្នកបងក្នុងរូបភាព​ជាស្ត្រីមានអំណាច ជា​អ្នក​សង្គ្រោះ មិន​មែន​ជា​ជនរងគ្រោះ​នៃ​ការ​ក្បត់​នោះ​ទេ»។
អាការៈ​​ដ៏រឹងត្អឹង​របស់​នាងបានបន្ទន់ ​​ពេល​នាង​ឆ្លុះ​បញ្ចាំង​ពី​សម្ដី​របស់​អ៊ូខុងលើកនេះម្តងទៀត។ ភរិយា​ស្តេចគោ បានយល់ព្រមហើយសង្កត់ធ្ងន់៖
«បាន!!! តែ…ក្នុងលក្ខខណ្ឌមួយ»
ស្វាអរណាស់ លោតមកសួរភ្លាម៖
«អ្វីទៅអ្នកបង?»
«សន្យាជាមួយយើង ស៊ុន អ៊ូខុង! នៅពេលណាក្តី ឯងបានចួប​ប្តីខ្ញុំម្តងទៀត សូម​រំឭក​គាត់​ពី​អ្វី​​ដែល​​គាត់បានបាត់បង់! ដោយ​រំឭក​គាត់​ថា អណ្តាតភ្លើង​​ដែល​​ខ្ញុំ​ការពារ​អាច​ឆេះ​ខ្លាំង​ជាង​​ពេល​ណាៗ​​ទាំង​​អស់ នៅពេល​គាត់​ភ្លេច​តម្លៃ​នៃ​អ្វីដែល​គាត់​ធ្លាប់​មាន​​»
ស្តេចស្វាងក់ក្បាលសច្ចា។
បន្តាប់​ពីនោះ ស្ត្រីបានហោះទៅជាមួយ Wukong ហើយបានហា​យកផ្លិតទិព្វចេញមកបក់បីដង​​ពន្លត់​​ភ្នំភ្លើងដល់បានសម្រេច។
នៅពេលដែលព្រះគ្រូនិងសិស្សទាំងបី បន្តដំណើរចាកចេញ ទៅរកគោលដៅ ព្រះនាង​ផ្លិតដែក ​បាន​​ឱប​ដៃ​ឈរ​ពីលើមាត់ទ្វាររូងភ្នំរបស់នាង នាងសម្លឹង​ជើងមេឃឆ្ងាយ។
ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ក្តី​សង្ឃឹម​បាន​រំជើបរំជួល​ក្នុង​​ខ្លួន​នាង មិនមែន​​​សម្រាប់​​អាពាហ៍ពិពាហ៍​និងស្នេហា​ រឿងចាស់ៗកន្លងមកទេ  ប៉ុន្តែ​សម្រាប់​អំណាច​និង​សេរីភាពគំនិត​​​​របស់​​​នាងខ្លួនឯង។
វគ្គនេះ បាន​បង្ហាញពីភាពរឹងមាំរបស់ស្ត្រី ដោយម្ចាស់ក្សត្រីផ្លិតដែក ​ជា​និមិត្ត​រូប​នៃ​ភាព​ធន់​រវាង​​អតីត​កាល​​និងសក្តានុពលរបស់នាងសម្រាប់អនាគតតាមរយៈការអភ័យទោសដែលបង្រៀន​ឡើង​​ដោយ​​ ស៊ុន អ៊ូខុង​ ។
រឿងស្នេហារបស់បិសាចគោ​​និងម្ចាស់ក្សត្រីផ្លិតដែក គឺសំបូរទៅដោយអត្ថន័យ ដែល​ផ្តល់​មេរៀន​​ជា​​ទស្សនវិជ្ជា​អំពីស្នេហា ទំនាក់ទំនង​និងធម្មជាតិរបស់មនុស្ស។
ខាងក្រោម​នេះ​ជា​ទស្សនវិជ្ជា​សំខាន់ៗ​មួយ​ចំនួន៖
ទី១ ភាពផុយស្រួយនៃការជឿទុកចិត្ត​៖
​ទំនុកចិត្តគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង ប៉ុន្តែនៅពេលដែលបែកបាក់ម្តងហើយ ​វាពិត​ជា​លំបាក​ខ្លាំង​​ណាស់ក្នុងការកសាងឡើងវិញ។ ការក្បត់របស់​ស្តេចបិសាចគោ បង្ហាញ​ពី​ភាព​ផុយ​ស្រួយ​​នៃ​​ទំនុក​​ចិត្ត សូម្បីតែនៅក្នុងចំណងដែលធ្លាប់តែរឹងមាំបំផុតក្តី។ ស្នេហា​ដែល​ងប់ងល់​របស់​ពួក​គេ ​ត្រូវ​​បាន​​បញ្ចប់ ​ ​ដោយ​​ការ​បំភ្លឺរបស់អ៊ូខុង​ ដែល​ឆ្លុះ​បញ្ចាំង​ពី​គំនិត​ថា​ការ​ស្រលាញ់​​តែ​ម្នាក់​ឯង​ មិន​គ្រប់​​គ្រាន់​​​ដើម្បី​ទ្រទ្រង់​ទំនាក់ទំនង​មួយ​គ្មាន​ភាព​ស្មោះ​ត្រង់នោះឡើយ។
​ទី២ សេចក្តីស្រលាញ់​​ខ្វះទំនួលខុសត្រូវ​រួម៖
រឿង​​របស់គូស្វាមីភរិយានេះ ​គូស​បញ្ជាក់​ពី​ភាព​តានតឹង​រវាង​ចំណង់​ចំណូល​ចិត្ត​​ឃើញ​​ភ្លាម​​ស្រលាញ់​​ភ្លែត និង​កម្សោយ​ការ​​ទទួល​ខុស​ត្រូវ​ដែលម្នាក់​ស៊ូទ្រាំម្នាក់ខ្វះភាពស្មោះត្រង់​។ សេចក្ដី​​ស្រលាញ់​​​ពិត ​មិន​ត្រឹមតែគិតលើថាគេមាន​អារម្មណ៍ស្រលាញ់​ខ្លាំងចំពោះគ្នា​ប៉ុនណានោះទេ ប៉ុន្តែ​ត្រូវ​មាន​សីលធម៌​​ខ្ជាប់​ខ្ជួនដែរ​។
ទី៣ ទម្ងន់នៃការអភ័យទោស៖
​ការ​អភ័យ​ទោសអាចព្យាបាលទុក្ខយើងខ្លួនឯងបាន ប៉ុន្តែទាមទារការខិតខំប្រឹងប្រែង ដោយចិត្ត​​ស្មោះ​​​ត្រង់ និងការយោគយល់គ្នាទៅវិញទៅមក។ ការឈឺចាប់ និងភាពជូរចត់របស់ម្ចាស់ក្សត្រី ផ្លិត​ដែក​ កើតចេញពីអសមត្ថភាពក្នុងការអត់ទោស មិនមែនដោយសារតែនាងទេ ប៉ុន្តែដោយសារតែ បិសាច​​គោ​មិនបានធ្វើអ្វីមួយ ដើម្បីទទួលបានការអភ័យទោសពីនាង។
ទី៤ មោទនភាពជាដាវដែលមាន​មុខពីរ៖
ចរិត​អំនួតនៃស្វាមីភរិយាទាំងទ្វេធ្វើឱ្យស្នេហា​ចាស់រឹតតែរសាត់​ដាច់​ឆ្ងាយ​គ្នា​បាន ហើយ​ភាព​​រឹង​​រូស​​​បណ្តាលឱ្យការផ្សះផ្សា​រ​របស់ពួកគេមានភាពស្មុគស្មាញ។ មោទនភាពរបស់ម្ចាស់ក្សត្រី ផ្លិត​ដែក​​អំពី​​អតីត​កាល​នៃអំណាចនាង បានរារាំងនាងពីការបង្ហាញភាពទន់ភ្លន់ ខណៈ​ពេល​ដែល​មោទន​ភាព​របស់​​បិសាច​គោ ធ្វើឱ្យគេពិការភ្នែកមិនដឹងថាអ្នកណាស្រលាញ់ខ្លួនពិតប្រាកដ​។
រឿង៖ ព្រះបិតុលា លីវប៉ី
យប់មួយនៃគិម្ហរដូវ ស្រាប់តែមានខ្យល់បក់បោកខុសប្រក្រតីក្នុងខេត្តហ្ស៊ូ Zhuo ជា​កន្លែង​ដែល​ទារក​​លីវ​ប៉ី បានចាប់កំណើតឡើង។
ត្រកូលរាជវង្ស​ដែលបានខ្ចាត់ព្រាត់ភៀសសឹក ពេលនេះគ្រួសារ​​មាន​ជីវភាព​ធូរធារ​ក៏បាន​ធ្លាក់​ខ្លួន​ដូច​រាស្ត្រ​ដទៃទៅយុគ​ភាព​ក្រីក្រ កលយុគ រត់លូនពីទីមួយទៅទីមួយ ហើយ​បន្ទាប់​ពីនោះ​ឪពុក​របស់​លីវ​ប៉ី​ក៏​​ស្លាប់តាមផ្លូវ។
ទោះជាជីវភាពក្រោយមកតែងតែលង់ក្នុងបរិយាកាសដ៏ខ្សត់ខ្សោយ​ជា​រូបភាព​គ្រួសារ​មេម៉ាយ​កសិករ ក៏អ្នកម្តាយរបស់លីវប៉ី​តែងតែនិយាយទូន្មានជានិច្ច​ថា កូនប្រុស​ឯង​ត្រូវ​បាន​វាសនា​ចារ​មក​សម្រាប់​ភាព​អស្ចារ្យនៅខាងមុខ ចំណែកទុនដ៏ធំ​សម្រាប់ទៅយកភាពអស្ចារ្យនោះគឺ សមាន​ចិត្តកូន​ដែ​លថ្លៃថ្លា​ដូច​ជាពេជ្រ ភាពអត់ធន់ដែលភ្លឺជាងមាស។
គាត់តែនិយាយបែបនេះជារឿយៗ ធ្វើឱ្យកុមារាលីវប៉ីឱបជាប់នូវទ្រព្យ​មួយ​នេះជាគ្រឿង​ការពារ​កាយ​​និងចិត្ត ស្ថិតក្នុងសភាពការណ៍ធ្ងន់ស្រាលយ៉ាងណាគេមិនដែលបោះ​បង់គុណតម្លៃទាំងពីរដែល​អ្នក​ម្តាយ​​បានបំពាក់​ឱ្យឡើយ។
តាំងពីមានអាយុ១២ឆ្នាំ លីវប៉ីអានសៀវភៅច្រើន​និងមាន​គំនិតប្រកាន់ជាប់ខ្លួន​ដោយសេចក្តី​ថ្លៃ​ថ្នូរ​​ទាំង​ក្នុង​ឈុតសម្លៀកបំពាក់​បំណះយ៉ាងណា ក៏មិនលើកដៃសុំ​និងមិនពឹងផ្អែក​អ្នកណាដែរ។ រឿង​ទាំង​​​នេះ​​នាំឱ្យគេមាន​បុគ្គលិកលក្ខណៈលេចធ្លោនិង​​ខុសប្លែក​ពី​ក្មេង​ប្រុស​ដទៃ​ទៀត​ក្នុង​ភូមិ។
ខណៈពេលដែលពួកយុវជនសម័យកាលនោះ សុបិនអំពីការចូលបម្រើទ័ព ទ្រព្យសម្បត្តិ និង​អំណាច​ ស្រា ស្រី  លីវប៉ី បានសុបិនអំពីពិភពលោកមួយដែលយុត្តិធម៌ត្រូវបានតម្កល់។
ជារឿយៗ នៅទីណាដែលអ្នកទន់ខ្សោយត្រូវបានធ្វើបាបបំពាន លីវប៉ី​តែងតែចេញមុខពន្យល់និង​ការពារ​​រហូតដល់​ភាគីទាំងសងខាងជឿតាមគាត់ ពីសត្រូវក្លាយជាមិត្ត​។
ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងដោយសេចក្តីស្រលាញ់ បានធ្វើឱ្យលីវប៉ីមាន​អ្នកព្រមដើរតាម ទាំង​ពេញ​​ចិត្ត​​ជាជាងការបង្ខំឱ្យបម្រើព្រោះភាពភ័យខ្លាច។
សម័យថ្ងៃមួយ ក្នុងនាមជាក្មេងប្រុសអាយុត្រឹមដប់ពីរឆ្នាំ លីវប៉ីបានអង្គុយលើដើមឈើខ្ពស់ ផ្ចង់​អារម្មណ៍​​អានសៀវភៅ​។ នៅពេលងើបមុខមក​សម្លឹងទៅមែក​ឈើ​ដែល​រេបក់តាម​កម្លាំងខ្យល់ ស្រាប់​តែ​​យុវជនតូចបាន​ក្រឡេក​មើលឃើញ​រទេះ​មួយបោលសន្លឹម​នាផ្លូវដ៏​ឆ្ងាយ​។ កង់រទេះ​ទាំងអស់គ្រវី ទ្រោម​​​ក្រោម​ទម្ងន់ធ្ងន់លើស ដែលផ្ទុកដោយកេសសម្ភារៈមានតម្លៃ ក្រណាត់​សូត្រស្បៃ។
ពេលរទេះរុញឆ្លងផុត ម្តាយរបស់លីវប៉ីបានបង្ហាញខ្លួនជាមួយស្រាក់បាយ ហើយគាត់បាន​សួរ​ម្តាយ​ថា​៖
«តើរទេះសម្រាប់តែអ្នកធ្វើដំណើរ?​»
ម្តាយញញឹ​មហើយនិយាយតបដោយយ៉ាងស្រទន់ថា​៖
«ត្រូវដែរ ព្រោះអាចផ្ទុកសម្ភារៈ​និងផ្ទុកមនុស្ស​ តែរាល់អ្នកធ្វើដំណើរពុំមែនគេជិះរទេះទេ! រទេះ​អាច​ធ្វើ​សង្គ្រាម​និងការពារ​នគរ តែវាទៅមិនរួចឡើយបើគ្មានសេះ ឯរទេះ​សេះរឹត​តែទៅ​មិនរួច​បើគ្មាន​អ្នក​បញ្ជា​ពីលើ!»
លីវប៉ីសញ្ជឹងគិតពេលពិសាអាហារ។ ម្តាយឃើញដូច្នោះក៏ពន្យល់ទៀតថា​៖
«កូនប្រុស! ពិភពលោកនេះធំទូលាយណាស់ មិនបាច់ចាំដល់មានរទេះសេះទេ ឱ្យតែកូនមាន​ចំណេះ​ កូននឹងចាកចេញបានពីវាលស្រែជុំវិញទីនេះនៅថ្ងៃណាមួយ!  ប៉ុន្តែ….កូន​ត្រូវ​ចាំ​ជានិច្ច​ថា ​មិន​​មែន​​​អំណាច​ឬ​ទ្រព្យសម្បត្តិ​ដែល​នឹងនាំកូនឱ្យ​ដឹកនាំ​អ្នកដទៃបានល្អ​ឡើយ ចូរពឹងលើ​​សេចក្ដី​ល្អ​ក្នុង​​ចិត្តនិងបេះដូងកូន!»
​ប៉ុន្មានឆ្នាំបានកន្លងផុតទៅ ហើយលីវប៉ីបានក្លាយជាយុវជនដែលមានកម្លាំងថាមពលចិត្ត​យ៉ាង​ស្ងប់​ស្ងាត់ អត់ធ្មត់ និងមានសមានចិត្តមេត្តាយ៉ាងជ្រាលជ្រៅ។ យុវជន​បាន​ចាប់ផ្តើម​ប្រមូល​អ្នកដើរ​តាម​ដែលមិនមែនអ្នកចម្បាំងទេ ប៉ុន្តែជាកសិករឬ​កូនប្រុសនៃគ្រួសារ​ប្រជាជនទូទៅ​ដែលកោត​​សរសើរ​​​ពីប្រាជ្ញាក៏ដូចជាធម្មជាតិនៃសភាវគតិ​ដ៏ទន់ភ្លន់របស់គេ។
យ៉ាងណាក៏ដោយ យុវជនលីវប៉ី​តែងតែនឹកភ្នកថា នៅក្នុងពិភពលោកដែលហែកហួរ​ដោយពួក​មេទ័ព​ ​ចម្បាំង​​និងមហិច្ឆតា ខ្លួនគេ​ត្រូវការសម្ព័ន្ធមិត្តជាមួយ​មនុស្សដែលមានកម្លាំងមហាសាល ​សមត្ថ​ភាព​​គុនកាំបិត​ដាវ មកនៅក្បែរជាចាំបាច់ ដើម្បីបំពេញ​ទស្សនៈ​វិស័យ​របស់​អំពី​ទឹកដី​ប្រកប​ដោយ​​ឯកភាព​និងសន្តិភាព។
ជាមួយក្តីបំណងនេះ នៅ​ពេល​ល្ងាច​និទាឃ​រដូវមួយ ខណៈ​កំពុងដើរលេង​នាទីប្រជុំជនក្រុង Zhuo ដែល​​នៅ​​ជិតភូមិ​នោះ ជោគ​វាសនា​​របស់លីវប៉ី​ត្រូវបាន​ផ្លាស់ប្តូរ​ពេលគេបាន​ឈប់ហូបតែ​នៅហាង​ប្រក់​ស្បូវ​​ពព្រួក​​​តូចមួយ។
​កំពុងសម្រាក​ជើងពីអាការៈ​ដែល​នឿយ​ហត់​ ​បុរស​ពីរ​នាក់ មាឌធំដំបង​បាន​ចាប់​ភ្នែក​គេ។ ម្នាក់​ជា​មាន​​រាង​កាយ​ខ្ពស់​ស្រឡះ​ខ្លាំង សក្តិសមជា​អ្នក​ចម្បាំង​ជាមួយ​ពុក​ចង្កា​ខ្មៅ​វែង​និងកែវ​ភ្នែក​មុតថ្លា​ម៉ឺង​ម៉ាត់ ​​សុចរិត។​ ម្នាក់ទៀត ថ្វីដ្បិត​តែរាងតូចជាងក៏ដោយ ក៏មាន​ថាមពលកម្លាំងកាយខ្លាំងក្លា​។
បុរស​ទាំងពីរនាក់គឺ គួនអ៊ី Guan Yu និងហ្សេងហ្វី Zhang Fei ។​ ពួកគេ​កំពុងពិភាក្សាគ្នា​អំពី​ភាព​វឹក​វរ​​ដែល​រីករាលដាលពាសពេញនគរ រាស្ត្ររងទុក្ខ ហើយ​អ្នកល្អត្រូវគេយាយី​ឆក់ប្លន់ កេណ្ឌទ័ព​។
លីវប៉ីបានស្តាប់ដោយស្ងប់ស្ងាត់និងយកចិត្តទុកដាក់ ទម្រាំ​កំណត់បានសុបិនស្នេហា​ជាតិនៃយុវ​កំលោះ​​ទាំងពីរ​ គាត់សម្រេចចិត្ត​ចូលទៅណែនាំខ្លួនឯង។
នៅពេល​បង្ហាញខ្លួន លីវប៉ីបាននិយាយយ៉ាងសាមញ្ញថា៖
«ខ្ញុំត្រកូលលីវ​! ខ្ញុំក៏ជាមនុស្សម្នាក់ដែលចង់ឃើញសន្តិភាពត្រលប់មក​សណ្ឋិតលើទឹកដីហាន​ដូច​គ្នា​!​​​» ហ្សេងហ្វីសម្លឹងអាការៈសុភាពបុរស ហើយ​សើច​​ហ៊ោ​កញ្ជ្រៀវ​ពេញចិត្ត​ តែគេ​មិន​ភ្លេចនិយាយ​ឌឺ​ដង​​​ឱ្យលីវប៉ីថា៖
​«​សន្តិភាព? ក្នុងសភាពអត់ឃ្លាននេះ? យើងកំពុងឆ្កួត! យើងបីនាក់! មើលចុះកសិករអស់ស្រែ! ស្រេក​ឃ្លាន​ហើយ​ផ្តើមចូលទ័ព! វាគ្មានទេ ពាក្យថាសន្តិភាព! ហើយមើលល្បងចុះ ស្លូតហើយ​មិន​មាន​​​កម្លាំងខ្លាំង! ល្បង! ពិភពលោកនេះគ្រប់គ្រងដោយដាវ​និង​ឈាម​!​»​
ប៉ុន្តែ​គួន​អ៊ី​​ដែលមិនញញឹម តាមពិតគេនៅស្ងៀម ដោយសិក្សា​អំពីសភាពរបស់លីវប៉ី​ដោយប្រុង​ប្រយ័ត្ន​​។ លីវប៉ី​ដែល​នឹងនរ មិនរងរំខាន​អ្វីជាមួយការសើច​ចំអករបស់ហ្សេង​ហ្វី​បាននិយាយ​ចេញពី​បេះដូង​ថា៖
«ខ្ញុំត្រាច់ចរជាច្រើនជុំ! ចិត្ត​នេះ​ស្វែង​រក​អ្នក​ខ្លាំងណា​​​​ ដែលប្តេជ្ញា​មិន​ជាន់​ឈ្លី​អ្នក​ទន់​ខ្សោយ! ទីណា​ដែល​​​អ្នក​គ្រប់​គ្រង​មិន​កាន់​អំណាច ហើយព្រម​​ចែក​រំលែកអំណាច​និងទ្រព្យ​​ដល់​ប្រជាជនខ្លួន។ ខ្ញុំ​ស្វែង​​​រក​នគរ​ដែល​សាង​ឡើង​ដោយ​ស្មគ្រ័ចិត្ត​​មិន​បង្ហូរ​ឈាម​ទេ ប៉ុន្តែ​មនុស្ស​ជំនាន់ក្រោយ​ត្រូវបាន​បង្រៀន​​ដោយ​ភក្ដីភាព​និង​គុណធម៌»
ភាព​ស្ងៀមស្ងាត់បានគ្របដណ្តប់។
លីវប៉ីញញឹមទាញកៅអីមកអង្គុយ ខណៈបុរសមុខក្រញូវនិងក្រអឺតក្រអោងហ្សេងហ្វី រំកិល​មក​កៀក​​គាត់​ដូចចង់ស្តាប់បន្ថែមជក់ចិត្ត​។ ​រីឯបុរសមុខក្រហមស្ងប់ស្ងាត់គួនអ៊ី មិនដក​ភ្នែកពីលីវប៉ី​ឡើយ​។
ដូច្នេះ​ហើយមិនយូរប៉ុន្មាន អ្នកទាំងបីបានទៅដល់ចម្ការចាស់មួយខាងត្បូងក្រុង។ នៅក្រោម​ដើម​ប៉ែស​ដែលកំពុងរីកចោមដុះដាលដោយបុស្បា លីវប៉ី​និងហ្សេងហ្វី រួម​ជាមួយបុរសមុខក្រហម​គួនអ៊ី បាន​​​លុត​ជង្គង់ក្បែរគ្នា ហើយធ្វើការសច្ចាប្រណិធាន​យកគ្នា​ជាបងប្អូន។
ទោះណា​នេះ​ពុំ​មែន​ជាសម្បថឈាម ប៉ុន្តែជាជំនឿរួមគ្នាលើយុត្តិធម៌ដែលមិនអាចបំបែកបាន។ ក្តី​សុបិន​​នៃពិភពលោកដ៏ល្អប្រសើរជាយាននាំពួក​គេឱ្យប្តេជ្ញា​តស៊ូជាមួយគ្នា ​មិន​មែន​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ គឺ​ដើម្បី​ប្រជារាស្ត្រនិងដួង​ព្រលឹង​ជាតិ។
នៅ​ពេលពួកគេក្រោកឈរ​ឡើង លីវប៉ីបាននាំបងប្អូនបែរទៅរកពន្លឺព្រះអាទិត្យដោយនិយាយថា៖​
«យើង​មានគ្នា​​តិចបំផុត ប៉ុន្តែ​យើងនឹង​រួម​គ្នា​អាច​ផ្លាស់​ប្តូរ​​ប្រវត្តិសាស្ត្រ! ចូរចាំថា យើងមិន​ប្រយុទ្ធ​ដើម្បី​​រាជបល្ល័ង្ក​ឬទ្រព្យសម្បត្តិទេ! យើង​តស៊ូ​ដើម្បី​ប្រជារាស្ត្រទន់ខ្សោយ!»
ប៉ុន្មាន​ឆ្នាំក្រោយពីការសច្ចាប្រណិធាននៅសួនផ្កាប៉ែស លីវប៉ី​នាំប្អូន​ធម៌ទាំងទ្វេ​ធ្វើ​ការបណ្តុះ​មនុស្ស​​​មួយចំនួននូវកម្លាំងនិងគុណធម៌​រហូតដល់កេរ្តិ៍​ឈ្មោះកាន់តែលេចធ្លោឡើង។
ឈ្មោះរបស់ពួកគេត្រូវបានខ្សឹបឮយ៉ាងឆ្ងាយក្រោមការកោតសរសើរពីមនុស្សទូទៅដល់រាប់ម៉ឺនយោជ​​ន៍​។  ប៉ុន្តែ​ជាមួយនោះ មិនយូរប៉ុន្មាន​ឡើយកិត្តិនាមរន្ទឺក៏នាំមកនូវទុក្ខលំបាក។
ឥស្សរជន​នយោបាយ​​ដ៏មានល្បិចកល​និងឥតមេត្តាបំផុត នៅសម័យកាលរបស់ពួកគេគឺ ឆាវឆាវ បាន​​ទុក​បីនាក់បងប្អូន​ជារបាំងឧបសគ្គ។
ឆាវឆាវដែលជាអ្នកយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់ ជាបុរសដែលត្រូវបានជំរុញដោយ​មហិច្ឆតា​​តែង​ជឿ​ថា​ ភាពវឹកវរនៃនគរទាំងបីអាចដោះស្រាយបានតែតាមរយៈកម្លាំងវាយ​ និងការបង្រួប​បង្រួម​អំណាច​​ប៉ុណ្ណោះ​។ បុរសនេះ​បានចាប់យក​របៀប​​គ្រប់​គ្រង​ដោយ​កណ្តាប់​ដៃ​ដែកវាយ​កម្ទេចទាំង​អស់​បណ្តា​​​អ្នក​ណាក្តី​ដែល​ប្រឆាំង​នឹង​ខ្លួន​ ហើយ​បង្ហាញ​សេចក្ដី​មេត្តា​ករុណាក្លែងក្លាយ​​ដល់​អ្នក​ទន់​ខ្សោយ។
យ៉ាង​ណា​ក៏​ដោយ លីវប៉ី​ដែលកើតមកជាមួយ​ទស្សនៈ​ខុស​គ្នា​ជា​យូរ​ណាស់​មក​ហើយរមែងជឿថា ភាព​​ខ្លាំង​របស់អ្នកគ្រប់គ្រង មិនមែនមកពីធ្វើឱ្យកូនចៅមាន​ការភ័យខ្លាចទេ ប៉ុន្តែមកពីកងទ័ពមាន​សេច​ក្តី​ស្រលាញ់ គោរព និងស្មោះត្រង់ ។
ជំនួប​​រវាងបងប្អូនលីវប៉ីជាមួយជាមួយឆាវឆាវ ដំបូងគឺក្នុងអំឡុងពេល​សង្គ្រាម ​ដែល​ពេលនោះ​ឆាវ​ឆាវ​ បាន​​ដណ្តើមយកទឹកដីដ៏ធំទូលាយបានមួយចំណែករួចទៅហើយ​​។
ល្បិចដំបូង​របស់ឆាវឆាវ គឺគេតែងតែរាក់ទាក់អ្នកណាដែលគេយល់ថាមានសក្តានុពល ដូច្នេះ​សមត្ថភាព​​ចម្រុះ​របស់លីវប៉ី  គួនអ៊ី និងហ្សេហ្វី ជាគ្រឿងទាក់ទាញ​ឆាវឆាវជាខ្លាំង។
ឆាវឆាវយល់ថា អ្នកខ្លាំងបើមិនមកជាគ្នារបស់គេ​ នឹងក្លាយជាកត្តាគំរាមកំហែង។ នៅពេល​ដែល​គេ​​បាន​ពង្រត់យកស្តេចហានទៅជាចំណាប់ខ្មាំងក្នុងដៃ ឆាវឆាវ​បានដាក់​បញ្ជាទ័ពធំ​ដែលជាង​គេ​នៃ​រាជ​​នគរ និងបានផ្ញើពាក្យ​សុំចងមិត្ត​ជាមួយលីវប៉ី។
អ្នក​នាំសារ​របស់ឆាវឆាវ បានប្រកាសនៅពេលមកដល់ជំរំរបស់ព្រះបិតុលា​លីវ​ប៉ីថា៖
«យើងឆាវឆាវ​​យល់ថា បងប្អូននៃព្រះបិតុលាគួរតែចូលរួមជាកម្លាំងជាមួយខ្ញុំ ព្រោះ​ខ្ញុំសែន​គោរព​ភាព​​ថ្លៃថ្នូរ​របស់ទ្រង់ កោតស្ញប់ស្ញែងកម្លាំងបងប្អូនទ្រង់និងឧត្តមគតិរបស់ទ្រង់! ប្រសិន​យើង​អាច​​​រួប​រួម​​គឺប្រាកដជា​អាច​ស្ដារ​​ហានឡើងវិញ​បាន»
លីវប៉ី ដែលជាមនុស្ស​ពោរពេញទៅដោយការប្រុងប្រយ័ត្ន ប៉ុន្តែចង់ដឹងអំពីបុរសនេះ ក៏បានយល់​ព្រម​​ចួប ឆាវឆាវ នៅក្រុង Xuchang ជាកន្លែងដែលឆាវឆាវកំពុងបាន​នឹង​គ្រប់គ្រង។
នៅពេលដែល​បងប្អូនលីវប៉ីមកដល់កាលណា ពួកគេត្រូវបានស្វាគមន៍យ៉ាងកិត្តិយសដ៏អស្ចារ្យ។ នៅ​ពីមុខកំផែង​ទ្វារក្រុង​ដ៏ខ្ពស់ ពួកគេ​ត្រូវបានមកទទួលដោយឆាវឆាវ​ផ្ទាល់ហើយអមដំណើរ​ចូលទៅ​ក្នុង​​​សាលធំ​ដែលសម្រាប់ឧត្តមមន្ត្រីពិភាក្សាចម្បាំងតែប៉ុណ្ណោះ។
ឆាវឆាវជា​មនុស្ស​ឆ្លាត​វៃ ភ្នែក​របស់​គាត់​រវៀស​ដូចចេះគិត​លេខថាចំណេញឬខាត​សូម្បីត្រឹម​ចួប​លីវ​ប៉ី​​ភ្លាមៗ​។ ទោះបីជាបុរសនេះបំពាក់ទៅដោយ​ស្នាមញញឹមជានិច្ចក៏ដោយ ក៏ខាងលីវប៉ី​អាចដឹង​ពី​​ទម្ងន់​នៃមហិច្ឆតាតាម​រយៈគ្រប់ពាក្យពេចន៍ដែលឆាវឆាវនិយាយ។
«ព្រះបិតុលា» ឆាវឆាវបានចាប់ផ្តើម «ទ្រង់ហើយនិងខ្ញុំ មានលក្ខណៈ​ដូចគ្នានៅ​លើចំណុច​ជាច្រើន​។ យើង​ទាំងពីរនាក់ស្វះស្វែងរកសន្តិភាពមួយ ជូនដល់ទឹកដីដែលពេញដោយទំនាស់​ហែក​ហួរ!​ ប៉ុន្តែ​សន្តិភាព​មិនអាចសម្រេចបានដោយគ្មានសង្គ្រាម​នោះទេ។ យើងគួររួមគ្នាទើប​យើង​អាច​​កម្ចាត់​ភាព​ចលាចល​បានលឿនជូនរាស្ត្រ»។
លីវប៉ី ដែលបានស្តាប់ដោយថ្លឹងថ្លែងយ៉ាងយកចិត្តទុកដាក់ មានទាំងហ្សេងហ្វី​និងគួនអ៊ី នៅ​ក្បែរ​ស្មា ដែល​ដៃរបស់ពួកគេដាក់លើអាវុធត្រៀមគ្រប់ពេល ក្នុងកិច្ចការពារបងប្រុស។
លីវប៉ី​បាននិយាយតបយឺតៗថា៖
«សន្តិភាពគឺជាអ្វីដ៏មាន​តម្លៃពួកបងប្អូនខ្ញុំពុះពារ​ស្វែងរក ប៉ុន្តែ​ខ្ញុំនៅ​ឆ្ងល់​ថា ក្នុងគម្រោង​របស់​លោក​​មេទ័ព​​ឆាវឆាវ ​ប្រជាជន​ត្រូវ​បង់​តម្លៃ​អ្វីខ្លះ​ដើម្បី​សន្តិភាព​នេះ? ពួកគេ​យល់ស្របទេ?​»
ឆាវឆាវសើចតិចៗមុនពេលឆ្លើយ៖
«​ប្រជាជន​​នឹង​ដើរ​តាម​អ្នក​ដែល​អាច​ការពារ​ពួកគេ អ្នកណាដែលខ្លាំង! ហើយ​យើងមិនគួរឱ្យ​ពួក​គេ​​​​ចោទ​​សួរ​​ពី​មធ្យោបាយដែលមេដឹកនាំធ្វើ​នោះ​ទេ! លីវប៉ី! ​ព្រះបិតុលា​​មាន​ចិត្ត​ថ្លៃថ្នូរសប្បុរស  ប៉ុន្តែ​វា​មិន​​សូវ​ត្រូវការ​ទេ​ក្នុង​ពេល​វេលាចលាចល​​បែប​នេះ!  មនោសញ្ចេតនា​គឺ​ជា​ភាព​ប្រណីត​នៅពេល​ស្រុក​​សាន្ត​​ត្រាណតែប៉ុណ្ណោះ! កុំឱ្យវាដឹកនាំយើងលើសមរភូមិបាន!»
គួនអ៊ី​ ជាអ្នកសង្កេតការណ៍ដែលនឹងនរ​ មានចរិតស្ងប់ជាងហ្សេងហ្វីបាននិយាយឡើងភ្លាមថា៖
«ល្បងលីវ​របស់យើង មិនត្រូវបានគ្រប់គ្រងដឹកមុខដោយមនោសញ្ចេតនាទេ! គាត់​ត្រូវ​បាន​គ្រប់​គ្រង​​​ដោយ​​ភាព​ស្មោះត្រង់​និង​​គុណធម៌!»
ហ្សេងហ្វីងក់ក្បាល៖
«មែន! តើ​នគរ​មួយដណ្តើមមក​មាន​ប្រយោជន៍​អ្វី បើ​ត្រូវថ្នូរសងដោយ​ទុក្ខ​លំបាកវេទនា​​របស់​ប្រជាជន​?​» សំឡេង​ហ្សេងហ្វីបានបង្ហាញពីភាពដែលមិនសូវអត់ធ្មត់ ថាផងក្តាប់​ដាវរបស់​គាត់យ៉ាង​តឹង ហើយ​ធ្វើមុខមាំត្រៀមចាំបញ្ជាវាយប្រហារពីបងប្រុស។
ស្នាមញញឹមរបស់ឆាវឆាវ​រសាត់ទៅ ព្រោះជាពេលដែល​គាត់​ដឹង​ថា លីវប៉ីមិន​មែន​ជា​មនុស្ស​ដែល​ដើរ​​​តាម​ឆន្ទៈដាច់ខាត​​របស់​គាត់​ទេ។ ភាព​តានតឹង​រវាង​ពួក​គេ​គឺ​អាច​មើល​ឃើញពីឥឡូវទៅ​ហើយ។  ទោះ​បី​គ្មាន​អាវុធ​​ប៉ះ​ទង្គិច ក៏​ចម្បាំងនៃ​ឧត្តមគតិ​កំពុងបង្កើតឱ្យមាន​​សភាពសន្ធោសន្ធៅ​​សាហាវ​ក្នុង​ទ្រូង​​។​
តែ​ដោយសារ​ឆាវ​ឆាវ​ ជា​អ្នក​ប្រាជ្ញ​និយម គាត់បានរម្ងាប់កំហឹង​និង​សម្រេច​ចិត្ត​ទុក​ពេល​វេលា​ឱ្យ​មក​ផ្សះផ្សា។
«ល្អណាស់!»
ជននេះនិយាយតបយ៉ាងត្រជាក់ទៅរកបងប្អូនទាំងបី។
«យើងអាចភ្នាល់យ៉ាងសប្បាយថា ​ ​ទស្សន​វិស័យ​​របស់​អ្នក​ណា​​នឹង​ឈ្នះ! សម្រាប់ខ្ញុំ អ្នក​ខ្លាំង​នឹង​រស់​ ហើយអ្នកទន់ខ្សោយនឹងវិនាស! សូមទ្រង់​ចាំ​ថា ការប្រកួតប្រជែងមិនមើលលើ សមានចិត្ត​ទេ មើល​លើកម្លាំងនិងសកម្មភាពរហ័ស!»
បងប្អូនទាំងបីបានលាចាកចេញទៅ​ភ្លាមៗបន្ទាប់ពីការប្រជុំនោះ បន្ទាប់មកកងកម្លាំងរបស់​ឆាវ​ឆាវ​​បាន​​ប្រតិបត្តិការវាយលុកមកលើមូលដ្ឋាន​ទឹកដីរបស់​លីវប៉ី។
នេះ​ជាសញ្ញាច្បាស់ណាស់ថា ឆាវឆាវបានឃើញ លីវប៉ី​មិនមែនជាសម្ព័ន្ធមិត្តទេ ប៉ុន្តែជា​គូ​ប្រជែង​ដែល​​​មាន​​សក្តានុបលខ្ពស់​និងដាច់ខាត​ត្រូវការសម្អាតកម្ចាត់ចោល។
លីវប៉ីតាមផ្លូវវិលវិញ បាន​យល់ជាស្រេចអំពី​​គ្រោះ​ថ្នាក់នេះទៅហើយ ទើបបាន​ប្រញាប់​ចេញ​បញ្ជា​ឱ្យ​​ប្រជារាស្ត្រ​​នៅតាមភូមិករក្បែរៗកងទ័ព​នាំគ្នា​​ជម្លៀស​ចេញ។ នៅពេល​ដែល​ទ័ពរបស់​ឆាវឆាវ ចូល​មក​រឹត​តែកៀក​ជិត ដោយបានដឹងថា​ឆាវឆាវដាក់កម្លាំងទព័ដ៏ធំមកប្រាថ្នាបញ្ចប់ពួកខ្លួន ហើយ​ទ័ព​លីវ​ប៉ី​មិនអាចទប់ទល់នឹងការវាយលុកពេញលេញបាន បងប្អូន​របស់​គាត់​និង​ប្រជាជន​ពេញ​កម្លាំង​ដែល​ស្ម័គ្រ​ដើរ​​តាម​​ បានកេណ្ឌគ្នា​ភៀស​ខ្លួនទៅរក​​ទី​សុវត្ថិភាព។
ពួកគេប្រញាប់ឆ្ពោះទៅ​​ទីក្រុង Runan ដែល​ជាក្រុង​តូច​មួយ​ឆ្ងាយ​ពី​ដៃ​របស់ឆាវឆាវ។ ទោះ​ណា​ជា​រួច​រស់​ជីវិត ប៉ុន្តែនៅទីនោះជា​ពេល​វេលា​​លំបាក​យ៉ាង​ខ្លាំងប្រឈមនឹង​កង្វះអាហារ រ​បួស គ្មាន​ថ្នាំ​ជា​​ហេតុ​ញ៉ាំងឱ្យ​មនុស្សជាច្រើនដែលបានដើរតាមលីប៉ី  ចាប់ផ្តើមអស់សង្ឃឹម។
អ្នក​ខ្លះ​ខ្សឹបខ្សៀវគ្នា​​ថា៖
«ប្រហែល​ជាមេដឹកនាំ​យើង ​គួរ​តែ​ទទួល​យក​សំណើ​​របស់ឆាវឆាវ យ៉ាងហោច​ណាស់នៅ​ក្រោម​ឆាវឆាវ​​​ពួក​យើងនឹងមានសុវត្ថិភាព!​»
ប៉ុន្តែក្នុងភាពជាអ្នកដឹកនាំ  លីវប៉ី​​មិន​ព្រម​ទុក​ឱ្យ​ការ​សង្ស័យ​គ្រប​ដណ្តប់​លើបេះដូង​របស់កង​​កម្លាំង​​ទេ​។ ​នៅល្ងាចដដែល ទ្រង់បានប្រមូលផ្តុំកងកម្លាំងតស៊ូមកជុំគ្នា ហើយឈរនៅនឹង​មុខពួកគេ ក្រោម​​ពន្លឺផ្កាយ។ ត្រង់បាន​លើកឡើងចំៗថា៖
«ឆាវឆាវ បានធានា​ផ្តល់សុវត្ថិភាពបើយើងចុះចូល ប៉ុន្តែវាជាសុវត្ថិភាពដែលបង្កើតឡើង​ក្រោម​ភាព​​​ភ័យ​ខ្លាច! បុរសនោះនឹង​គ្រប់​គ្រង​យើង​ដោយកណ្តាប់​ដៃ​ដែក ​ទោះ​បី​រូប​កាយ​របស់​យើង​អាច​មាន​​​សុវត្ថិភាព​​ក៏​ដោយ ចិត្ត​របស់​យើងនឹង​តែងតែមិន​មាន​សេរីភាពចាកផុតពីការភ័យខ្លាច​ឡើយ!»
ឮ​ហើយកាលណា កងទ័ពប្រជាពលករ​បានយល់ស្របនិងដើរតាមបន្ត។ ពួកគេ​បានបន្តដំណើររក​តាំង​​ទី​នាជនបទដ៏ស្ងប់ស្ងាត់មួយស្ថិតនៅក្នុងចំណោមជួរភ្នំនិងវាលស្រែខៀវស្រងាត់។
រយៈពេលនោះ លីវ​ប៉ីបន្តសាងកេរ្តិ៍​ឈ្មោះ​ជា​កម្លាំង​លេច​ធ្លោ​ក្នុង​ទិដ្ឋភាព​នយោបាយ​និង​​យោធា​ទោះ​​បានឃ្លាតចាកឆ្ងាយ​ពី​រដ្ឋធានី​ដ៏ស្តុកស្តម្ភ​អ៊ូអរក្តី។ ជាមួយនឹង​ការរីកចម្រើននៃ​កម្លាំង​ទ័ព លីវប៉ី​​ក៏​ប្រឈម​នឹងការតាមកម្ចាត់គ្រប់ពេលពីឆាវឆាវនិងស្តេចត្រាញ់ធំៗមួយចំនួនទៀត។
ការគំរាម​នេះបានធ្វើឱ្យព្រះបិតុលាចិញ្ចឹមចិត្ត​ស្វែងរកអ្នកមាន​ប្រាជ្ញា​និងកំពូល​យុទ្ធសាស្ត្រ​ដែល​មាន​​​គុណធម៌​ស្របគ្នា ​មកជួយពង្រឹងបុព្វហេតុរបស់ទ្រង់។
មានពាក្យចចាមអារ៉ាមថា នាគដេក ជូកឺ លាង ជាកំពូលអ្នកប្រាជ្ញរស់នៅឯកោម្នាក់ ប្រកប​ដោយ​​កម្រិត​បញ្ញាមិនមាន​អ្នកណា​អាចប្រៀបផ្ទឹមជាមួយបាន​ និងស្ទាត់ជំនាញ​ទាំងអក្សរសាស្ត្រ​និងយុទ្ធ​សាស្ត្រ​។
អ្នកប្រាជ្ញម្នាក់នេះត្រូវបានគេពណ៌នា​តៗគ្នា​ថា សំងំ​រស់នៅក្នុងខ្ទមចាស់មួយក្បែរជាយព្រៃ។ លីវប៉ី​មិនរង់ចាំយូរឡើយ ទ្រង់​អមដំណើរដោយប្អូនៗទាំងពីរ ធ្វើដំណើរពីងងឹត​តាមផ្លូវ​វាងតូច​នា​ដែន​​ជន​បទ​។
សេះ​​របស់បងប្អូនទាំងបី​បានផាយលើផ្លូវតូចក្រវេចក្រវៀន​ពោរពេញដោយធូលី​និងលម្អង​ផ្កាព្រៃ​។ ដំណើរ​នេះ គឺជាបេសកកម្មយុទ្ធសាស្ត្រ​ស្វែងរកកម្លាំងមហាសាលបន្ថែម​សម្រាប់​អនាគត​នៃការ​​កសាង​​​សន្តិភាពរបស់ព្រះបិតុលា​លីវប៉ី។
ជាមួយ​នឹងក្តីសង្ឃឹម​រួមទាំងផ្នត់គំនិតដ៏ភ្លឺស្វាង ពួកគេបានចូលដល់ទៅភូមិមួយក្បែរព្រៃនោះ ក្នុង​ភាព​​ស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់។
អ្នក​ស្រុកបានបង្ហាញផ្លូវ ហើយទាំងបីប្រាណបានបន្តដំណើរដល់ខ្ទមមួយ​ដែលមាន​​បរិស្ថាន​ស្រស់​ស្អាត ស្ងប់សុខ ផ្ទុយស្រឡះ​ជាមួយនឹងភាព​ចលាចល​ដែលកំពុង​រង់ចាំពួកគេ​នៅក្នុង​រាជ​នគ​រ។
កន្លែង​ដែលពោរពេញ​ដោយភាពស្រទន់នៃជីវិតរស់នៅមិនខ្វាយខ្វល់អ្វី គឺពេញដោយខ្យល់​​អាកាស​​បរិសុទ្ធ​​និងសន្តិភាព។ ផ្ទះខ្ទមនេះ ​នៅចុងប៉ូចនៃគន្លង​វាល​ស្រែជាច្រើន។ ដោយផ្លូវ​កាន់​តែ​តូច​ចង្អៀត​និងស្ងាត់ជាងមុន ពួកគេ​ត្រូវបង្ខំឱ្យចុះ ដើរថ្មើរជើងកាត់ព្រៃបៃតងខៀវខ្ចី រហូត​ទៅ​ដល់​​ច្រាំង​​ទន្លេដ៏ស្ងប់ស្ងាត់មួយ។ នៅ​ទី​នោះ ចំ​កណ្តាល​គុម្ព​ឫស្សី​ខ្ពស់បៃតង​និងមាន​ទំនុកដ៏​ពីរោះ​​ដោយ​ខ្យល់​ត្រកួត​មែកឫស្សី  កូន​ខ្ទមតូច​ល្មមមួយដែលមាន​ដំបូល​ប្រក់ស្បូវ​លេចឡើងពីក្នុងចំណោម​​ធម្មជាតិ​​។ ទិដ្ឋភាពនេះ ស្ទើរតែជាពិភពមួយផ្សេងទៀតសម្រាប់បងប្អូនលីវប៉ី។
មនុស្សម្នាក់កំពុងអង្គុយក្បែរកូនតុឈើតូច រុំព័ទ្ធដោយរមូរ​សៀវភៅស្លឹករឹត។
លីវប៉ី អាចសម្គាល់ដឹងបានភ្លាមថានេះជា ជូកឺ លាង ដែលមាន​​​សម្លៀក​បំពាក់​ជាអ្នកសិក្សា ដេរ​ដោយ​​ក្រណាត់សាមញ្ញៗ។
ជូកឺ បាន​ងើប​មុខ​មើល​មកក្រុមអ្នក​ធ្វើ​ដំណើរ​នៅឯមាត់ទ្វារ។
កិរិយាមារយាទ​របស់​ជូកឺ មាន​ភាព​ស្ងប់​ស្ងាត់​និង​ការសម្លឹង​ដោយ​អាកប្បកិរិយា​បង្ហាញពី​ប្រាជ្ញា​នឹង​​នរ​​។
​«​ខ្ញុំបាទលីវប៉ី ខ្ញុំបានឮមកពី​សមត្ថភាពដ៏ពិសេសរបស់លោក តើលោកព្រមជួយខ្ញុំទេ?​»
«សូមស្វាគមន៍ ព្រះបិតុលា!​» ជូកឺបាននិយាយតបដោយស្នាមញញឹមស្ងប់ស្ងាត់ហើយបន្តឡើងថា​៖
«ខ្ញុំបានឮពីការខិតខំរបស់ទ្រង់ក្នុងការប្រឈមមុខជាមួយឆាវឆាវដើម្បីការពាររាស្ត្រ! សូមអញ្ជើញ​ចូល​​​មក​ខាង​ក្នុង ហើយ​ចែក​រំលែក​លម្អិតនូវ​អ្វីខ្ញុំអាចជួយបាន!»
​បងប្អូនលីវ​ប៉ី  បានឈានចូលទៅក្នុងខ្ទមដែល​ត្រូវបានតុបតែងដោយគ្រឿងសង្ហារិមដ៏សាមញ្ញ និង​​រុក្ខជាតិ​ឱសថ។
នៅពេលដែលពួកគេបានអង្គុយមក​ទល់មុខគ្នា លីវប៉ីមាន​ប្អូនៗឈរពីក្រោយ រីឯ​ជូកឺលាង​បាន​យក​​​ចិត្ត​​​ទុកដាក់ស្តាប់នូវពាក្យពេចន៍ដែលលីវប៉ី បានចែករំលែកលើ​ចក្ខុវិស័យសម្រាប់​អនាគតនៃ​​នគរ​ហាន​​។
ដោយ​​បង្ហាញពីការតស៊ូ សេចក្តីប្រាថ្នានិងបញ្ហាប្រឈម លីវប៉ី​សប្បាយចិត្ត​ព្រោះឃើញជូកឺ​កំពុង​ស្រូប​​​យកព័ត៌មានលម្អិតៗ​និងយកចិត្ត​ទុកដាក់ខ្លាំងឡើងៗ។
និយាយអស់ហើយ លីវប៉ីចាប់ផ្តើមចូលដល់គោលបំណង៖
«ជូកឺ តើខ្ញុំអាចខ្ចីចំណេះដឹង​និងប្រាជ្ញារបស់លោកមកជួយសម្រេចបុព្វហេតុនេះដែរទេ?​»
ជូកឺ​​ដែលបានសិក្សាអំពីលីវប៉ីនិង​លបវាយតម្លៃឃើញ​ពីភាពស្មោះត្រង់ ក៏ដូចជាស្មារតី​តាំងចិត្ត​ខ្ពស់ អ្នកប្រាជ្ញ​បានបញ្ចេញពន្លឺនៃភាពពេញចិត្ត​នៅក្នុងភ្នែក។
នាគដេកបានលើកឡើងថា​៖
«ព្រះបិតុលាអើយ! ផ្លូវនៅខាងមុខ ពោរពេញ​ទៅ​ដោយ​ឧបសគ្គ ប៉ុន្តែ​បេះដូង​ទ្រង់​ហាក់​ដូច​ជា ​ខ្ជាប់​ខ្ជួន​​ជាមួយសេចក្តីក្លាហានយ៉ាងមានះមួយ​!  ខ្ញុំមានអីត្រួវបដិសេធមិនជួយដល់ទ្រង់? ប៉ុន្តែសូមចាំថា ជោគ​ជ័យពិត មិនមែនស្ថិតនៅលើយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែនៅ​ក្នុងកម្លាំង​នៃការ​ជឿជាក់​របស់​មេ​ដឹក​នាំ​និងកងទ័ព!»
នៅពេលដែល ជូកឺលាងបានយល់ព្រមក្លាយជាមន្ត្រីយុទ្ធសាស្ត្រ​និងជាទីប្រឹក្សានយោបាយ​របស់​ព្រះ​បិ​តុលា​លីវ  នេះជាពត៌មាន​ដ៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកងកម្លាំងនៃគ្រប់សមភាគី។
ពួកគេ​ចាកចេញពីព្រៃឫស្សីមកចំពេល​ព្រះអាទិត្យ​លិច​ បញ្ចេញ​ពន្លឺ​ស្រទន់​លើ​ខ្ទមនៃភូមិតោក​យ៉ាក​​​​របស់​កងកម្លាំងលីវប៉ី។ អ្នកទាំងបួន​​បាន​ចែក​រំលែក​អាហារយ៉ាង​សាមញ្ញជាមួយគ្នា​បន្តដោយ​កិច្ច​​​សន្ទនា​យ៉ាងស៊ីសង្វាក់អំពីផែនការដើម្បីស្រោចស្រង់ជាតិ។
រាត្រីនោះ បានក្លាយជាការចាប់ផ្តើមនៃកិច្ចសហការដែលបាន​បង្កើតប្រវត្តិសាស្ត្រនគរ​ទាំងបី​ដោយ​​​​ជូកឺ​លាង បានរៀបចំនូវចក្ខុវិស័យយុទ្ធសាស្ត្រដំបូងមកឱ្យ​លីវប៉ី គឺ​ផែនការ Longzhong ដ៏​ល្បី​ល្បាញ​​ ជាកន្លែងដែលជូកឺ​បានគូសបញ្ជាក់ជាតំបន់យុទ្ធសាស្រ្តសម្រាប់លីវប៉ី កសាងមូល​ដ្ឋាន​ទ័ព​ផ្ទាល់​ខ្លួន​។ តំបន់នេះ​ស្ថិត​នៅភាគខាងលិច​ប្រទេសចិន សម័យនេះ​គេដូរឈ្មោះ​មកជា ​Sichuan ស៊ីឈ័ន​។ ជាមួយនោះ ជូកឺបានញ៉ាំង​​ឱ្យលីវប៉ី  បង្កើតសម្ព័ន្ធភាពជាមួយស្តេចត្រាញ់ Sun Quan ត្រកូល​​ស៊ុន នៅភាគខាងកើត​ដើម្បីរួមដៃ​ប្រឆាំងនឹងឆាវឆាវ។
ផែនការ​នេះ បានបង្ហាញពីសមត្ថភាពបង្កើតទស្សនៈវិស័យ​វែងឆ្ងាយ​របស់ជូកឺលាង​ក្នុងការ​ត្រិរិះ​ពូកែ​​ជាង​ឆាវឆាវ​ដែលមានអំណាចនិងកម្លាំង។
លីវប៉ី​ បានធ្វើតាមផែនការនេះយ៉ាងហ្មត់ចត់រហូតដល់ទទួលបានជ័យជម្នះ​និង​ឡើងកាន់​អំណាច​លើ​ផ្នែក​មួយនៃនគរទាំងបី។
ជាមួយនោះ សមរភូមិជ្រោះក្រហម Red Cliff ក្នុងសម្ព័ន្ធភាពជាមួយស្តេចត្រាញ់ ស៊ុនក្វាន់ ការរួម​ចំណែក​​ដ៏ធំបំផុតមួយរបស់ជូកឺ Zhuge Liang ចំពោះបុព្វហេតុជាតិនៃស្តេចលីវប៉ី  គឺ​ការ​បង្កើត​សម្ព័ន្ធ​ភាព​​រួមគ្នាប្រឈមមុខនឹងកងទ័ពដ៏ធំសម្បើមរបស់ឆាវឆាវ​។ នៅសមរភូមិ Red Cliff ​ដែល​ជា​សមរភូមិ​ដ៏​ដាច់សង្វែង ធំ​បំផុតមួយក្នុងប្រវត្តិសាស្ត្រចិន ការប្រើប្រាជ្ញា​ប្រឆាំង​នឹង​កម្លាំង​​ទ័ព​សេះ​របស់​ឆាវឆាវ ប្រើ​យុទ្ធសាស្ត្ររបស់ជូកឺរួមជាមួយនឹងមេទ័ពល្បីៗ​និង​សម្ព័ន្ធ​​ភាព​នយោបាយ បាន​បណ្តាល​​ឱ្យឆាវឆាវត្រូវបរាជ័យដោយមិនអស់ចិត្ត​។
យុទ្ធ​សាស្ត្រ​​របស់ជូកឺ «ខ្ចីព្រួញជាមួយទូកចំបើង» គឺជាកថា​យុទ្ធសាស្ត្រដ៏ល្បីល្បាញនិងជា​សម​យុទ្ធ​ដ៏អស្ចារ្យមួយបង្ហាញពីសមត្ថភាពរបស់គាត់ក្នុងការគិតគូរពីកម្លាំងសត្រូវ​និង​កងការពារ​ពិត​របស់​ខ្លួន ថ្លឹងថ្លែងបានត្រូវឥតទាស់។
បន្ទាប់មក ជូកឺបានគាំទ្រលីវប៉ីឱ្យកាន់កាប់យក​តំបន់ Shu ដើម្បី​បង្កើត​ជា​មូលដ្ឋាន​ទឹកដី​មួយ​ដ៏​រឹង​មាំ​។ ការយល់ដឹងរបស់ជូកឺ បានបង្កើតបានជាបន្ទាយរឹងមាំនិងជាដែន​យុទ្ធសាស្ត្រ​ដ៏មាន​សារៈ​សំខាន់​​សម្រាប់ជីវិតនយោបាយរបស់លីវប៉ី។
បន្ទាយនេះ​ជួយដល់លីវប៉ី​ក្នុងការពង្រឹងជំហរ​ប្រឆាំងនឹងឆាវឆាវ។
​ទស្សនវិជ្ជារបស់លីវប៉ីគឺមានលក្ខណៈជាសាមញ្ញថា «អ្នកគ្រប់គ្រងគឺជាអ្នកបំរើរបស់ប្រជាជន មិន​មែន​​ជាចៅហ្វាយនោះទេ។»
រឿង៖ ជូកឺ លាង នាគក្នុងចំំណោមមនុស្ស
រឿង៖ ស៊ឺម៉ា អ៊ី
រឿង៖ នារីដ៏ឃោរឃៅក្នុងប្រវត្តិសាស្រ្តចិន
រឿង៖ អ្នកសាងរាជវង្សហាន
រឿង៖ ស្នំឯកយ៉ា
រឿង៖ ម្ចាស់ដំណាក់ស្រីស្អាតទាវឆាន
កំពូលសម្រស់ នាង ទាវ​ឆាន Diao Chan ត្រូវ​បាន​គេឃើញ​លេចធ្លោខ្លាំង​ក្នុងអក្សរសិល្ប៍ចិនដ៏ល្បីល្បាញគឺរឿង នគរទាំងបី (សាមកុក) Romance of Three Kingdoms ក្នុងនាមភរិយា​ភក្តីរបស់​មេទ័ពកាចសាហាវ វ័យក្មេង រហ័សនាម អ្នកចម្បាំងលើសេះទន្សាយក្រហម លី ពូ  Lü Bu ។
ប្រភពខ្លះអះអាងថា ទាវឆាន កើតឡើងក្នុងគ្រួសារត្រកូល យេន​ នៅក្នុងភូមិ Mu’er នៃស្រុក Bingzhou ខេត្ត Shanxi សព្វថ្ងៃ។ ប៉ុន្តែ​ដោយសាររូបសម្រស់ទាវឆាន ​ត្រូវបានជ្រើសរើសហាត់ការ​ជាស្នំក្នុងរាជវាំងហានតាំងតែពី​វ័យ​១៥ឆ្នាំ​ ជាកន្លែងដែលនាងបាន​ល្បីឈ្មោះថា មានឥទ្ធិពលយ៉ាងខ្លាំងក្នុងចំណោមបុរសមានអំណាចនានា ​ដោយសារពាក្យ​សុសសាយ​ពីសម្រស់និងភាពទន់ភ្លន់គ្មានគូប្រដូចរបស់នាង។
ទោះយ៉ាងណា ការសោយទិវង្គតរបស់អធិរាជ Han Ling នៅឆ្នាំ ១៨៩ A.D. ហើយដែលរាជវង្សហានបានបែកបាក់ ក្រុមមេទ័ពធំបានប្រទូស្តរាយជាបន្តបន្ទាប់ ញ៉ាំងឱ្យស្ថានការណ៍នយោបាយ​គ្មានសន្តិសុខ រាជវង្សនិងអ្នកវាំងត្រូវនិរាសខ្ចាត់ខ្ចាយ។
ទាវឆានត្រូវបានទទួលចិញ្ចឹមបីបាច់ដោយមន្ត្រីឈ្មោះ វ៉ាង យុន Wang Yun ដែលធ្លាប់ជាជំនិតព្រះចៅអធិរាជ។ ​
ដោយសារ​រាជបល្ល័ង្កមិនគង់វង្ស​ស្ថិតស្ថេរនៃរជ្ជកាលចុងបញ្ចប់របស់ហាន សង្គ្រាម​បានបណ្តេញ​ទាយាទចុងក្រោយ​ឱ្យនិរាសពីរាជធានី រហូតទាល់តែស្តេចសង្រ្គាមបីអង្គបានលេចចេញជារូបរាងឡើង មានឥទ្ធិពលរឹងមាំមិនចាញ់មិនឈ្នះគ្នា​ដូចក្នុងនិទាន​នគរទាំងបី(សាមកុក)។
និទានស្នេហ៍ដ៏ស្មោះសរ និងការបូជា​ជាវីរនារីរបស់ទាវឆាន ក៏បានចាប់ផ្តើមឡើងក្នុងសម័យកាលនៃការជាប់គាំង ដែលគេស្គាល់ក្នុងប្រវត្តិសាស្ត្រថា ជានគរទាំងបី Three Kingdoms នោះឯង។
មុនអ្វីបង្អស់ ទាវឆានត្រូវបាន​គេដឹងថាមានវីរៈភាពក្នុងការកម្ចាត់ស្តេចចម្បាំងដ៏កាចសាហាវម្នាក់ឈ្មោះ តុង ជួ Dong Zhuo ដែលល្បីល្បាញ​ពីរឿងយង់ខ្នង និងល្មោភកាមគុណផុតលេខ។ ទោះណាជាជននេះ ចូលវ័យជរាមាន​អាយុជាង៦០ប្លាយ នៅតែកសាងអាណាចក្រស្នេហ៍ដ៏ស្មោកគ្រោក ​ចម្ងាយ​មិនឆ្ងាយពីរាជធានី​ដោយ​បង្កប់នូវស្រីស្នំ​ក្មេងជំទង់ៗប្រមាណ​បី​រយ​នាក់។ តុង ជួ បានបញ្ជាឱ្យបង្ខំ​ស្រីស្អាតទាំងអស់មករស់នៅចាំបម្រើតណ្ហា​ខ្លួន ដោយ​បានកាប់​សម្លាប់បណ្តា​បុរស​ទាំង​អស់ណា ​ដែលមានប្រវត្តិ​ទាក់ទង​នឹង​ពួកនាង​។ សូម្បីតែអធិរាជអាយ៉ងវ័យក្មេង​ជាទាយាទចុងក្រោយ​របស់រាជវង្សហាន ក៏ស្អប់អំពើ​អាងអំណាចផុតលេខរបស់តុង​ជួ ដែរ ជានិច្ច​ជាកាលបានរកគ្រប់វិធីនិងមន្ត្រីណាដែលមានភាពភក្តីឱ្យកម្ចាត់ជននេះ។
ក៏ប៉ុន្តែដោយសារតុង ជួ ​មានលីពូ Lü Bu ដែលជាកូនធម៌ មកចាំ​ជាមេអង្គរក្សគ្រប់ពេលវេលា គ្មានអ្នកណា​អាចប៉ះពាល់តុង ជួ បានមួយសរសៃសក់ឡើយ។
ដោយភាពស្មោះត្រង់របស់ខ្លួនចំពោះហាន មន្ត្រីវ៉ាង យុនដែលជាឪពុកធម៌នៃទាវឆាន បានគេងមិនលក់ បាយមិននឹក​ទឹកមិនឃ្លាន រហូតដល់ស្គមរីងរៃ​ព្រោះតែមិនអាចទ្រាំមើល​នគរនិងស្តេចត្រូវតុង ជួប្រមាថ។ នៅយប់មួយ ទាវ ឆាន បានចេញមកសួនច្បារក្នុងវិមានវ៉ាង ហើយបានបួងសួងដល់ទេពធីតានៃព្រះចន្ទបង្ហាញឆន្ទៈក្នុងការធ្វើអ្វីៗគ្រប់យ៉ាងតាមដែលនាងអាចធ្វើបាន ដើម្បីជួយឪពុកធម៌របស់នាងឱ្យមាន​សុខភាពកាយនិងចិត្ត​ឡើងវិញ។
ការអធិដ្ឋានរបស់នាងត្រូវបានស្តាប់ឮដោយវ៉ាង យុន​ដែលជាឪពុកធម៌ ដូច្នេះព្រឹកបន្ទាប់ វ៉ាង យុន​បានកោះហៅកូនស្រីមកចរចា។
«ឱកូនអើយ! តើពាក្យ​ដែលនាង​សន្យានឹងព្រះខែឯសួនឧទ្យាននោះពិតទាំងអស់ឬអ្វី?»
ទាវឆានតបឆ្លើយ​ដោយមិនបង្អង់ថា៖
«ជម្រាប​លោកឪពុកធម៌ជាទីសក្ការៈដឹងគុណស្មើជីវិត! នាងខ្ញុំមិនមាន​ស្តាយត្រង់ណានូវសន្យាទាំងនោះឡើយ! ចូរពុកវាចាចេញនូវឧបទ្រុបទាំងអស់ក្នុងទ្រូង កូនស្រីនឹងរងជំនួសបានជាមិនខានដោយយកសង្ខារមកប្តូរ!»
វ៉ាងយុនឮហើយងក់ក្បាលច្បូតចង្កាអរគុណទេវតាមេឃដីថា នគរមានសង្ឃឹម​វិញមិនខានព្រោះឧបាយកលមួយបានលេចឡើងក្នុងគំនិតរួចជាស្រេច។
បុរសចំណាស់ក៏ឧទានទៅកាន់ស្រីថា៖
«ចូរនាង​ក្រោកមកក្បែរឪពុក ព្រោះការណ៍នេះមិនអាចធ្លោយធ្លាយឮដល់អ្នកណាម្នាក់ទៀតបានដាច់ខាត! ក៏ជាកិច្ចសង្គ្រោះរាជវង្សនិងរាស្ត្រផងទាំងនគរបាន!»
ពេលកុលនារីមកក្បែរហើយ​ ឪពុកខ្សឹបឡើងថា៖
«នាង​ដឹងទេទាវឆាន​ដ៏ល្អស្មើបុប្ផា! បន្ទាប់ពីការសោយទិវង្គតរបស់អធិរាជ Ling of Han ក្នុងឆ្នាំ ១៨៩ ឧត្តមសេនីយ៍ He Jin បានបញ្ជាឱ្យតុងជួ ដឹកនាំកងទ័ពមកក្នុង Luoyang ដើម្បីសង្គ្រោះបល្ល័ង្កពីពួកក្បត់ ប៉ុន្តែមុនពេល​ពួកតុងជួមកដល់ មេទ័ពយើង​​ត្រូវ​បាន​ពួកនោះ​ធ្វើ​ឃាត ហើយ​រាជធានី​បាន​ធ្លាក់​ក្នុង​ភាព​ចលាចល សត្រូវ​ក៏ចាប់អធិរាជ Shao ជាចំណាប់ខ្មាំង។ សំណាង​កងទ័ពរបស់តុងជួ បានស្ទាក់ចាប់សម្លាប់ពួកវាទាន់និង​សង្គ្រោះអធិរាជបាន​ត្រលប់ទៅរាជវាំងវិញ។ មិននឹកស្មានថា នៅឆ្នាំ ១៨៩ តុងជួមាន​គំនិត​ផ្សេង ក៏បានទម្លាក់អធិរាជ Shao ហើយជំនួសដោយអធិរាជ Xian ដែលជាស្តេចគ្មានអំណាច​ដើម្បីតុងជួខ្លួនឯង អាចប្រកាសខ្លួនឯងឡើង​ជាអធិការបតី ធ្វើអ្វីស្រេចចិត្ត​! ពេលនេះតុងជួបានប្រមាថស្តេច ធ្វើបាបរាស្ត្រ និងជាន់ឈ្លីស្រីក្រមុំរាប់រយ ពុកមាន​កាតាព្វកិច្ច​ត្រូវកម្ចាត់ជននេះឱ្យខាងតែបាន​ ព្រោះពិបាករស់បើកភ្នែកមើលភាពជួរជាតិរបស់វា!»
ទាវឆានឮហើយ​ក៏បង្គំលំឱនតប៖
«សូមលោកអ្នកមាន​គុណ ប្រាប់ចំៗនូវអ្វីដែលពុកត្រូវឱ្យកូនស្រីទៅបំពេញ?»
ឪពុកងក់ក្បាល៖
«ពុកស្តាយថា កូនស្រីដ៏ល្អទាំងចិត្ត​និងកាយ ត្រូវលះបង់ច្រើនដើម្បីជាតិនិងរាជវង្ស!»
នៅថ្ងៃបន្ទាប់ វ៉ាង យុន បានអញ្ជើញ លី ពូ ដែលជាមេទ័ពសេះទន្សាយក្រហម និងត្រូវជាកូនធម៌ ក៏ជាមហាសេនាជំនិតនៃតុង ជួ មកពិសារស្រាស្តាប់ភ្លេងនៅក្នុងវិមានរបស់ខ្លួន។
នេះក៏ជាវេលា​ដែលគាត់បានណែនាំមេទ័ពក្មេងឱ្យស្គាល់នាង​ទាវឆាន។ លីពូ ​បាន​​ចាប់​អារម្មណ៍​ភ្លាមៗ​ដោយ​សម្រស់​របស់​នាង ហើយរឹតវង្វេងស្នេហ៍សប្បាយ​ចិត្ត​ពេលនាង​រាំនិងកេះពិនកំដរ​ឪពុកលៀងសោយភោជន៍។
ដោយនេះជាគម្រោង​ការ វ៉ាងយុន​បានដឹងថា គ្រប់យ៉ាង​បានដូច​សេចក្តី​បំណងហើយ។ គាត់បានដេញដោល​ថា៖
«កំពូលមេទ័ពដ៏ខ្លាំងពូកែនៃខ្ញុំ! តើលោកផ្តល់កិត្តិយស​រៀបការទទួលយកកូនធម៌ដ៏គួរឱ្យអាណិតម្នាក់នេះ ធ្វើជាលោកស្រីលីដែរទេ?»
លីពូ ឮហើយញញឹមបិទមាត់មិនជិត ព្រមទាំង​សើចក្អាកក្អាយសប្បាយចិត្ត​សន្យា​យល់ព្រមថែទាំទាវឆានមិនវៀចវេពេញមួយជីវិតនេះ។
​ដូច្នោះជនចំណាស់ក៏សន្យាថា នឹង​រៀបចំ​ឱ្យគ្រែស្នែងសែងនាង​ទៅរៀបការជាមួយលីពូ ​​ក្នុង​រវាង​ពេល​ប៉ុន្មាន​ថ្ងៃទៀតមិនឱ្យយូរឡើយ។
រំលងបានពីរថ្ងៃ វ៉ាង យុន ក៏បានលេងល្បិចដូចគ្នាលើ តុង ជួ ជាឪពុកធម៌នៃលីពូវិញ​ម្តង​។ ដោយ​មាន​ចិត្ត​លោភលន់​តណ្ហា តុង ជួ ដែលឃើញ​ទាវឆាន​កាលណា មិន​អាច​រង់​ចាំ​បានមួយយាម​ឡើយ បាន​ឱ្យបម្រើមកសែននាំ​យក ទាវ​ឆាន​ទៅ​ជាមួយ។
ពេលលីពូត្រលប់មកពី​រកបណ្ណាការនិងចាស់ទុំព្រៀងលាន ក៏បានដំណឹង​សែន​ឈឺចាប់ថា​ស្រីជាទីស្នេហា​ត្រូវក្លាយជាទាសីតណ្ហា​របស់​តាចាស់តុង ជួ ស្រេចទៅហើយ។
នៅពេលមិនអស់ចិត្តនិងតក់ស្លុត​ពេក លីពូបាន​រត់ទៅរក​នាងដល់ដំណាក់ឪពុកធម៌ ក៏ឃើញ​ទាវឆាន យំយែក ចង់សម្លាប់ខ្លួន និងត្អូញត្អែរពីការបៀតបៀនគួរឱ្យអាម៉ាស់របស់មនុស្សជរាល្មោភកាមគុណ។
មានកំណាព្យចាស់មួយដែលលីពូបានសរសេរឡើងនៅគ្រាស្រវឹងជោកជាំថា
ស្នេហានាររដូវផ្ការីក ចប់ទៅនៅរដូវព្រិលធ្លាក់
ចិត្ត​មនុស្ស​ពីរនាក់ មិនឈ្នះវាសនា​កម្ម
អ្នកមាន​គុណស្មើភ្នំ លើកលំពែងច្រើនជុំនៅតែតម្រង់មិនដល់
មនុស្ស​ស្រីក្នុងសុបិន យប់ច្រើនយាមនៅតែសុបិនដដែល។
ការអាក់អន់ចិត្តរបស់លីពូ ចំពោះតុងជួបានរីកធំឡើងជានិច្ច ​ទោះជាជនជាតិចិនមាន​កត្តញ្ញូនឹងឪពុកខ្លួនយ៉ាងណាក្តី។ រាល់ទឹកភ្នែក​របស់នាង និងរាត្រីនីមួយៗដែលនាងត្រូវនៅជាមួយតុង ជួ ប្រៀបដូចជាអាវុធចាក់បេះដូងចំ​បេះដូង​របស់លីពូឱ្យកាចសាហាវនិង​វិលវល់។
លីពូក្លាយជាប្រមឹក​និងបណ្តោយឱ្យសន្ទុះចិត្ត​ការពារ​តុងជួត្រូវរិចរិល។ ឱកាស​កាន់តែមាន ថ្ងៃមួយវ៉ាងយុន បាន​រំឭកលីពូថា មនុស្ស​មាន​នាមត្រកូលខុសគ្នា ពួកគេមិនចាំបាច់ត្រូវចោទថា​អកត្តញ្ញូទេ ប្រសិនម្នាក់ណាធ្វើខុសគួរឱ្យស្អប់ខ្ពើមពេក។
បន្ទាប់មកទាវ​ឆាន​បានត្រូវឪពុកធម៌បង្គាប់ឱ្យធ្វើលិខិតលាស្លាប់ផ្ញើមកលីពូ។
លិខិតលាស្លាប់ក៏ប្រាប់មិនអស់សេចក្តី
ស្នេហាមិនឈ្នះនឹងរឿងលោកិយមានតែលាទៅរហូត
មិនអាចឈឺចាប់រាល់ព្រឹក​ភ្ញាក់មកឃើញ​តែអវីចី
ពេលរាត្រីឃើញតែបិសាតណ្ហានិងរឿងកិលេស
បេះដូងនេះស្លាប់មុនយូរហើយ
កាយនេះក៏នឹងលាប្រុសស្នេហ៍ដែលអូនសែនស្រឡាញ់អាល័យ។
ដោយមិនអាចទប់ចិត្ត​ទៀតបាន លីពូបានសម្រេចចិត្តថា នឹង​ធ្វើរដ្ឋប្រហារសម្លាប់តុងជួដើម្បីឱ្យមានការដោះលែងអំណាច​ពេញលេញ​ជូនទៅដល់រាជវង្ស និងទទួលយកទាវឆានមកជាភរិយា​នៃខ្លួន។
ដោយមានការលើកទឹកចិត្តនិងជួយរៀបផែនការពីវ៉ាងយុន  លីពូបានធ្វើជាទៅសួរសុខទុក្ខតុងជួ នៅក្លោងទ្វារវិមាន​គាត់ ជាមួយដៃជើងជំនិត​រាប់សិបនាក់។ ពេលតុង​ជួ កំពុង​បណ្តើរទាវឆានមើលផ្កាមិនប្រុងប្រយ័ត្ន លីពូបានបោះជំហានទៅមុខអ្នកទាំងពីរ ហើយចាក់តុងជួ។ ឪពុកធម៌បាន​ស្រែកឱ្យ លីពូថា​ហេតុអ្វី? ប៉ុន្តែលីពូគ្រាន់តែឆ្លើយខ្លីថា “នេះជាបញ្ជារបស់អធិរាជ”។
បន្ទាប់ពីប៉ុន្មានម៉ាត់នោះ លីពូបាន​សម្រុកវាយប្រហារយ៉ាងធ្ងន់ធ្ងរ មិនដកដៃ រហូតដល់តុងជួបាត់បង់ជីវិត​នៅនឹង​កន្លែង​។
រាជនគរសប្បាយអបអរ អធិរាជបានចេញបញ្ជាអភិសេកនាង ទាវឆានឱ្យទៅលីពូ រួច​ប្រកាស​រំសាយបណ្តា​នារីស្នំជាទាសីតណ្ហា​តុងជួ ទាំងអស់ឱ្យវិលទៅស្រុកកំណើតវិញ។
សពតុងជួ ត្រូវ​បាន​គេ​ទុក​ចោល​នៅ​តាម​ដងផ្លូវ ដោយ​មានដុតងងើក​ភ្លើង​​នៅ​លើ​ផ្ចិត​ឱ្យ​អណ្តាតភ្លើងកម្លោច​ខ្លាញ់នៃសាកសពម្តងបន្តិចៗ។
បញ្ជា​ពិសេស​មួយ​បាន​ចែង​ថា អ្នក​ណា​ដែល​ចេញ​ទៅយកសពតុងជួធ្វើបុណ្យ ​នឹង​ត្រូវ​សម្លាប់។ ទន្ទឹមនឹងនេះ មនុស្ស​ទាំងស្រីប្រុសនៃត្រកូលតុង រួមទាំងម្តាយរបស់តុង ជួ​ ដែលមានអាយុ៩០​ ឆ្នាំក៏ត្រូវបានពិឃាត​បង់ជីវិត​៧ជំនាន់ដែរ។
បន្ទាប់ពីនោះមក លី ពូត្រូវបាន​តែងតាំងជាមេទ័ពធំ និង​មាន​ភរិយា​ជាច្រើន​ក្នុងនោះ ទាវឆាន​ទើបជាស្រីសំណព្វ​ដែលត្រេចចរតាមប្តីនៅលើគ្រប់សមរភូមិ។
ស្នេហា​អ្នកទាំងពីរ​រីករាយសុខដុមដោយស្តាប់ភ្លេង គយគន់នាង​រាំល្វត់ល្វន់ តែងកំណាព្យស្នេហា និងស្រាក្រអូបកក់ក្តៅ។
កំណាព្យរបស់អ្នកទាំងពីរនៅក្នុងរឿងនិទានរួមមាន៖
និទាឃរដូវផ្លូវនៅវែងអន្លាយ
សេចក្តីសប្បាយត្រឹមមួយពេលក៏មានន័យ
គ្រប់គ្នា​មិនដឹងពីថ្ងៃខាងមុខ​
តែគួរដឹងពី​ការច្រៀងមួយដែលចងចាំក្នុងជីវិត​
អំណើះតទៅត្រូវ​ចេះស្រឡាញ់មនុស្ស​របស់បេះដូងយើង។
ក្នុងកំឡុងឆ្នាំ១៩៧ លីពូបានចេញ​ដឹកនាំកងទ័ពវាយឆ្មក់ការផ្គត់ផ្គង់ស្បៀងនៃកម្លាំងទ័ពរបស់របស់ លីវ ប៉ី Liu Bei ។ ទោះជាយ៉ាងណាក៏ដោយ Liu Bei បានប្រើល្បិច​ឱ្យពួកនោះធ្លាក់ចូលក្នុងអន្ទាក់ដែលធ្វើឱ្យមន្ត្រីខ្លាំងជុំវិញលីពូ សឹងស្លាប់អស់គ្មានសល់។
ទ័លច្រក លីពូបានចូលដៃជាមួយស្តេចត្រាញ់យាន ស៊ូ ហើយបាន​បញ្ជា​ឱ្យ​ទាហាន​ខ្លួន​ប្រមូលយក​មាស​និង​លុយ​​ ទិញ​សេះ​យោធាបន្ថែម​​ឆ្ពោះទៅសងសឹកលើលីវប៉ី។ ទោះ​ជា​យ៉ាង​ណា​នៅ​តាម​ផ្លូវ លីវ​ប៉ីបាន​ដឹក​នាំ​ទ័ពស្កាត់​ចាប់​រឹបអូសយក​មាស​និង​ប្រាក់ទាំងអស់​បាន។ ឆាវ ឆាវ ដែលឱបដៃមើលយូរហើយ ឆ្លៀតឱកាសនោះ​ បានដឹកនាំទ័ពប្រយុទ្ធ មកប្រឆាំងផ្ទប់នឹងលីពូម្ខាងទៀត​ដោយ​​ឡោមព័ទ្ធក្រុង Xiapi ឆាវឆាវ បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅលីពូ​ ដោយ​ពន្យល់ឱ្យព្រមចុះចាញ់។ សភាពការណ៍​តឹងតែ​ង លីពូ​ចង់យល់ព្រម​ប៉ុន្តែអ្នកផ្សេងក្នុងក្រុម​បានអាក់អន់ចិត្ត មិនយល់ព្រមចំពោះការសម្រេចឱនក្បាលនេះទេ។
ការបែកបាក់ទស្សនៈផ្ទៃក្នុងរឹតតែធ្វើឱ្យលីពូទ័លច្រក។ នៅយប់ចុងក្រោយដែលទាហាន​របស់យានស៊ូ មិនអាចមកជួយទាន់ ​លីពូបានបញ្ជាឱ្យមេទ័ព Chen Gong និង Gao Shun ការពារក្រុងXiapi ខណៈដែលខ្លួន​ផ្ទាល់សម្រេចចិត្ត​ថា ដឹកនាំទាហានសេះមួយចំនួនដើម្បីវាយប្រហារផ្លូវផ្គត់ផ្គង់របស់ឆាវឆាវ។
ទោះយ៉ាងណាក៏ដោយ មុនពេលចាកចេញលើកនេះ ទាវឆាន​ជាប្រពន្ធបានប្រាប់លីពូថា៖
«ឧត្តមសេនីយ៍ ខ្ញុំដឹងថាអ្នកចង់វាយប្រហារខ្សែផ្គត់ផ្គង់របស់ឆាវឆាវ ប៉ុន្តែ Chen Gong និង Gao Shun មិនចុះសម្រុងនឹងគ្នាទេ។ ប្រសិនបើអ្នកចាកចេញ ពួកគេប្រហែលជាមិនល្អជាមួយគ្នាទេ ​ទាំងនេះឯងជាចន្លោះឱ្យសត្រូវ​វាយ​បាន​ទីក្រុងនេះ! ចុះបើមានគ្រោះមហន្តរាយកើតឡើង តើឧត្តមសេនីយ៍នឹងទៅជាយ៉ាងណា?»
លីពូ មានអារម្មណ៍អាប់អួរបន្ទាប់ពីបានស្តាប់ពាក្យវិភាគនៃប្រពន្ធ ហើយមិនអាចសម្រេចចិត្តថាត្រូវធ្វើអ្វីជាអ្វីឡើយ។ ពេលនោះឯង មេទ័ពChen Gong បានចូលមកតឿនប្រាប់ថា ទ័ពឆាវឆាវមកកាន់តែកៀកហើយ លីពូ​នឹងមិនអាចនៅសំងំ​គិត​បានយូរទេ។
«ដើម្បីការពារក្រុង អ្នកគួរស្ទុះទៅមុខស្ទាក់ឆាវឆាវៗ! ប្រសិន​បើខ្មាំងសត្រូវវាយលោក​ ខ្ញុំនឹងដឹកនាំទាហានក្រុងវាយផ្ទប់ពីក្រោយ! បើគេវាយលុកក្រុងនោះ លោក​អាចពង្រឹងទីក្រុងពីខាងក្រៅបាន ហើយក្នុងរយៈពេលដប់ថ្ងៃ ការផ្គត់ផ្គង់របស់សត្រូវនឹងដាច់​ ពួកគេនឹងអស់ស្បៀង ទាហាននឹងស្រេកឃ្លាន ចុះចាញ់ យើង​អាច​យក​ឈ្នះ​ពួក​គេ​បាន​យ៉ាង​ងាយ»។
ឮហើយលីពូបានងក់ក្បាលយល់ស្របនឹងគំនិតរបស់ Chen Gong ។ ទោះជាយ៉ាងនេះក្តី ទាវឆាននៅតែរំឭកឡើងថា៖
«កាលពីអតីតកាលឆាវឆាវ បានល្អចំពោះChen Gongណាស់ ប៉ុន្តែគេនៅតែក្បត់ឆាវឆាវ ហើយមកចុះចូលជាមួយយើង! បើពេលនេះបងជឿជននោះ ​ចេញ​ទៅ​ក្រៅ​ផ្ទះ​តែ​ម្នាក់​ឯងដូច​លើកប្រពន្ធនិងគ្រួសារ ​រាស្ត្រមួយទីក្រុង​ឱ្យ​អ្នកដែលនៅអ៊ីចឹងដែរ! គេធ្លាប់ជាមនុស្ស​ក្បត់!»
ឮហើយ​លីពូ​បានផ្លាស់ប្តូរចិត្ត។ នៅពេលដែលឆាវឆាវ​មកដល់ បានរកវិធីឱ្យទន្លេជុំវិញក្រុងត្រូវជន់លិច ម្ល៉ោះហើយ លីពូនិងទ័ពខាងក្នុងទាំងអស់ត្រូវចាញ់និងបែកបាក់កំពែងក្រុង។ លីពូត្រូវបាន​គេចាប់និងត្រៀមធ្វើឃាតជា​សាធារណៈ​។
លីពូ ត្រូវបានចងភ្ជាប់លើរទេះអ្នកទោស ហើយដឹកនាំមកប្រឈមមុខនឹង​អសនៈឆាវ ឆាវ នៅទីពិឃាត។
លីពូបាននិយាយឡើងថា៖
«ខ្ញុំត្រូវបានគេចងយ៉ាងតឹងហួសសឹងដកដង្ហើមមិនរួច តើអាចបន្ធូរចំណងខ្លះបានទេ?»
ឆាវ ឆាវ ឆ្លើយ​ថា៖
«ខ្លា​កំណាច ត្រូវ​តែចងឱ្យ​តឹងគ្រប់កាលៈទេសៈ»
លីពូសើចហើយ​​និយាយតបទៀត​ថា​៖
«​ឯង​ខ្លាច​​ខ្ញុំនៅឡើយទេ!​ សូម្បី​តែ​ឥឡូវ​នេះ ​ខ្ញុំស្ថិតក្នុងចំណង​ហើយ! អ៊ីចឹង ហេតុ​អ្វី​បាន​ជាមិន​ទុកជីវិតខ្ញុំ​ឱ្យ​ខ្ញុំ​ជួយដឹកនាំ​ទ័ពបង្កើតអាណាចក្រថ្មីឱ្យត្រកូលឆាវ?»
​ឆាវឆាវ បង្ហាញសញ្ញានៃការពិចារណាឡើងវិញអំពីសំណើរនេះ​ តែលីវប៉ីដែលខ្លាចឆាវឆាវបានមេទ័ពលីពូ​ទៅ រឹតតែមានឥទ្ធិ​ពលខ្លាំងពូកែឡើង ក៏កំញើញឡើងថា៖
«ឆាវឆាវ! លោកគួរបានឃើញអ្វីដែលលីពូនេះបានធ្វើចំពោះឪពុកធម៌តុងជួរបស់គេហើយ!» ឆាវ ឆាវ ត្រដុសចង្កា។ លីពូនៅតែព្យាយាមពន្យល់ថា៖
«ខ្ញុំបានប្រព្រឹត្តចំពោះអ្នកក្រោមបង្គាប់របស់ខ្ញុំដោយសប្បុរស ប៉ុន្តែពួកគេបានក្បត់ខ្ញុំនៅពេលខ្ញុំមានបញ្ហា ចំណែកតុង ជួ គាត់បានដណ្តើមស្ត្រីដែលខ្ញុំបម្រុង​រៀបការ​» ឆាវឆាវឆ្លើយឡើងថា៖ «ឯងបានបោះបង់ចោលប្រពន្ធដើម ហើយដណ្តើម​យក​ប្រពន្ធចុងឪពុកធម៌ នៅហៅថាប្រព្រឹត្តដោយសប្បុរស»
ចរិត​ឆាវឆាវគឺងប់ងល់នឹងអ្នកខ្លាំងពូកែ ដូច្នេះគេមាន​បំណង​ទុក​លីពូមកប្រើការ​​ដូច្នេះ​គាត់​បាន​បញ្ជា​ឱ្យ​​បន្ធូរ​ចំណងប៉ុន្តែ​ភ្លាមនោះជំនិតគាត់ឈ្មោះ Wang Bi (王必) ដែលជាមន្ត្រីបានរំឭកឆាវឆាវភ្លាមដែរថា៖
«លីពូគឺជាសត្រូវដ៏មានឥទ្ធិពល ហើយសម្ព័ន្ធមិត្តរបស់លីពូ​គឺយានស៊ូ​​​ អាចថា​នៅក្បែរៗនេះ! ជននេះ​ មិនគួរត្រូវបានដោះលែងទេ ណាមួយ​លោកម្ចាស់គួរបានស្រីដ៏ស្អាតរបស់គេនិងសេះទន្សាយក្រហមនោះផង!»
ស្តាប់ហើយឆាវឆាវ​បានសម្រេច​ប្រហារជីវិតលីពូ​ ដោយព្យួរក រួមជាមួយនឹងមេទ័ពផ្សេងៗរបស់គេ។
ដើម្បីរក្សាសពប្តីឱ្យមូល ទាវឆានសុខចិត្ត​ស្របតាមឆាវឆាវយល់ព្រម​ធ្វើជាស្រីបម្រើ។ ទោះយ៉ាងណាក្រោយពេល​លីពូ​ស្លាប់ ឆាវឆាវតែងតែបារម្ភពី​ស្រមោល​អ្នកក្លាហាន​ស្លាប់ក្រោយដំណាក់ស្រីស្អាត ម្ល៉ោះហើយក៏សម្រេចចិត្ត​ប្រគល់នាង​ទៅឱ្យបងប្អូនទាំងបីគឺ គ័នអ៊ី Guan Yu, លីវប៉ី Liu Bei និង ហ្សាង ហ្វី Zhang Fei។
នៅពេលពួកគេប្រទះឃើញទាវឆាន​ បងប្អូន​ទាំង​បី​បាន​លង់​ស្នេហ៍​នឹង​សម្រស់​របស់​នាង​ភ្លាមៗ ហើយ​ចង់​បាន​នាងមែន។ ប៉ុន្តែ គួនអ៊ីដឹងរឿងថា នាងបានបង្កើតស្នេហា​បញ្ច្រាសដែលនាំឱ្យឪកូនលីពូ និងតុងជួត្រូវក្បត់គ្នា គេពិតជាខ្លាចថា នាងនឹងធ្វើដូចគ្នាចំពោះបងប្អូនធម៌ទាំងបី​របស់គាត់។
ដូច្នេះហើយក៏ឱ្យទាវឆាន​ទៅបួសជាដូនជីនៅឯព្រះវិហារមួយកន្លែង។ ដំណឹងនេះ​នៅតែលេចឮ ដូច្នេះឆាវឆាវ នឹកនា​នាង​យ៉ាងខ្លាំង ហើយក៏បញ្ជាឱ្យសេនា​តាមរក​ចាប់នាងនាំយកទៅ​ប្រាសាទវិញ។ ដោយ​បដិសេធមិនចង់ទៅរកឆាវឆាវដែលជាឃាតកសម្លាប់ប្តីខ្លួនលីពូ ទាវឆាន​ក៏សម្លាប់​ខ្លួន​ឯងមុនពេលត្រូវបញ្ជូនចេញពីអារ៉ាម។
នៅចំណេរក្រោយៗមក ឱ្យតែនិយាយអំពី​ទាវឆាន គេតែងមានកំណាព្យដ៏ពេញនិយមថា អ្នកក្លាហានមិនដែលឆ្លងផុតដំណាក់ស្រីស្អាត។ នេះបង្ហាញ​ថា ទាវ ឆាន ដែលជាតួអង្គប្រតិដ្ឋនិងមិនមាន​ក្នុងប្រវត្តិសាស្ត្ររបស់ចិន បែរជាមានឥទ្ធិពលយ៉ាងខ្លាំងក្នុងជំនឿដែលថា មនុស្ស​ស្រីស្អាតពិតជា​ទាក់ទាញ​ទៅរកសេចក្តីស្លាប់ឱ្យបុរសៗដែលមាន​អំណាចនិង​មាន​សមត្ថភាព​ខ្លាំងពូកែ នៅតែ​មិនអាចឆ្លងផុតអន្ទាក់របស់នាង​បាន។
តួអង្គទាវ​ឆាន ល្បីល្បាញក្នុងងារថា ជាសម្រស់មួយក្នុងចំណោមមហាសម្រស់ទាំងបួននៃប្រទេសចិនបុរាណ។
ទោះបីជាផ្អែកលើតួអង្គប្រវត្តិសាស្ត្រតិចតួចក៏ដោយ ក៏នាងជាតួអង្គប្រតិដ្ឋសម្រាប់ប្រលោមលោក Romance of the Three Kingdoms​​ ប៉ុននោះ។
នាងត្រូវបានគេស្គាល់ថា ជាស្រីស្អាតបំផុតសម្រាប់តួនាទីក្នុងប្រលោមលោកប្រវត្តិសាស្ត្រសតវត្សទី១៤ នៃនគរទាំងបី (3 kingdoms) ដែលមនោសញ្ចេតនានៃក្រុមតួអង្គ​សំខាន់ក្នុងព្រឹត្តិការណ៍សង្គ្រាម​បែងចែកទឹកដីនៅចុងរាជវង្សហានខាងកើតនិងសម័យនគរបី។
នៅក្នុងប្រលោមលោកនេះ នាងមានមនោសញ្ចេតនាសម្ងាត់ជាមួយអ្នកចម្បាំងលីពូ បណ្តាលឱ្យគេហ៊ាន​ក្បត់ និងសម្លាប់ឪពុកចិញ្ចឹមតុងជួ ដែលជាស្តេចសង្រ្គាមដ៏ឃោរឃៅ។ នាងត្រូវបានគេសរសើរនៅក្នុងរឿងនិទានថា ជាស្ត្រីដែលមានសម្រស់រកមិនបាន ដែលវីរបុរសផ្សេងទៀតនៅក្នុងប្រទេសចិនមិនមានវាសនា​បានចួបឬឃើញ​ម្តង​។
ចំណែក​ឯក្នុងកំណត់ត្រាប្រវត្តិសាស្ត្រពិត​ចិនវិញបាន បង្ហាញថាលីពូតាមពិតលបលាក់​មានទំនាក់ទំនងសម្ងាត់ជាមួយស្នំស្អាតសំណព្វ​ម្នាក់របស់ឪពុកធម៌ខ្លួន ហើយតែងតែភ័យភ័យខ្លាចថាតុងជួ នឹងដឹង។ នេះជាហេតុផលមួយដែលគេត្រូវក្បត់ និងធ្វើឃាតឪពុកធម៌។ ទោះបីជាយ៉ាងណាក៏ដោយ ឈ្មោះរបស់ស្នំសំណព្វនោះ មិនត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រទេ។ ឈ្មោះទាវឆាន មានន័យត្រង់ថា បូជាព្រះចន្ទ។