ចំណាប់ខ្មាំង – Meysansotheary

រឿង៖ ចំណាប់ខ្មាំង ភាគទី១៦ (ភាគបញ្ចប់)
បើពេលនេះ ស៊ីណានមិនថើបតបព្រះនាងក៏មិនបាន!

ការអត់ធ្មត់ ការប្រយុទ្ធរវាងគំនុំនឹងស្នេហា​របស់គេបានឈានដល់ទីបញ្ចប់។ ប្រុសទាញ​រុញរាងកាយដ៏តូចច្រឡឹងរបស់ដាវីនមកកៀកហើយប្រលោមមាត់នាងតបស្នងថ្នមៗរួចប្តូរទៅជាខ្លាំងក្លាតាមចិត្ត​ដែលប្រចណ្ឌមានៈ។

មនោសញ្ចេតនា​នេះបញ្ចេញមកមួយទំហឹងលែងគិតអ្វីទៀតហើយ។ គេដឹងថា មិនមែន​ខាងស្រីរលាម​ឬអ្វីទាំងអស់ មកតែពីនាងចង់ជួយគេ ចង់ព្យាបាលចិត្ត​គេដែលបានរស់ត្រាំក្នុងវិបត្តិគំនុំ​ជាច្រើនឆ្នាំពេញមួយយុវវ័យ​របស់គេ។

នាង​ចង់រំលែក ចង់ព្យាបាល ហើយចង់តបស្នង…

«ចង់ខ្លាំង?» គេសួរខ្សឹប តែភ្នែកគេស្រទន់។ គេដឹងចិត្ត​ដ៏បរិសុទ្ធរបស់នាង គេដឹងគ្រប់យ៉ាង។ ប្រុសឃើញប្រាណតូចញាប់ញ័រព្រោះនាងមិនធ្លាប់…។

គេលែងដៃបន្តិច តែលើកបីស្រីផុតពីកម្រាល ដាក់ផ្តេកលើតុឈើ។

«កន្លែងនេះ…អូខេទេព្រះនាង?»

សក់ដ៏វែងរលាស់ខ្មៅរលើបរបស់នាង បានបាចសាយពាសពេញបង្កើតជាទិដ្ឋភាពមួយដែលធ្វើឱ្យបេះដូងរបស់កំលោះរឹងរូស ដែលធ្លាប់តែប្រឡាក់ដោយឈាមនិងកំហឹងរូបនេះ ស្ទើរតែលោតខុសចង្វាក់។ ភ្នែកនាងសម្លឹងមកគេ ដូចជាភ័យ តែនាងមិនបម្រះ។

គេមិនដែលគិតថា នឹងមានថ្ងៃមួយដែលគេអាចទទួលបានភាពស្រស់ស្អាតនេះមកកាន់កាប់នោះទេ។

គេទាញកាយនាង​ដោយជើងស្រីទាំងពីរមកព័ទ្ធជុំវិញចង្កេះរឹងមាំ ហើយផ្តើមឱនមកទ្រោបពីលើនាង ដោយប្រើដៃទាំងសងខាងច្រត់ទៅគែមតុបាយ  ដើម្បីកុំឱ្យទម្ងន់ខ្លួនដ៏ធ្ងន់សង្កត់លើនាងពេក ប៉ុន្តែរាងកាយរបស់គេនៅកៀកកិតបំផុត រហូតដល់នាងអាចដឹងពីកម្ដៅដែលកំពុងភាយចេញពីខ្លួនគេ។

ភ្នែកដ៏មុតស្រួចរបស់ស៊ីណាន មិនបានដកចេញពីផ្ទៃមុខដែលកំពុងតែឡើងពណ៌ក្រហមព្រឿងៗរបស់ចំណាប់ខ្មាំងឡើយ។

គេសម្លឹងមើលនាង ហាក់ដូចជាចង់ចៀរត្រងយកគ្រប់ចំណុចនៃសម្រស់របស់នាងទុកក្នុងការចងចាំជារៀងរហូត។

«ខ្លាចនៅ?»

ស៊ីណានសួរដោយសំឡេងស្អកៗ សិចស៊ី និងពោរពេញដោយភាពទាក់ទាញដែលធ្វើឱ្យរាងកាយរបស់ដាវីនញ័រតិចៗ។

ដាវីនមិនឆ្លើយភ្លាមៗទេ នាងគ្រាន់តែគ្រវីក្បាលតិចៗ ទាំងភ្នែកសម្លឹងមើលបបូរមាត់ដ៏សិចស៊ីរបស់គេ។ ប្រុសឱនមកសម្លឹង​ដៃដ៏ស្រឡូនរបស់នាង បានលូកមកប៉ះដើមទ្រូងដ៏រឹងមាំ និងពោរពេញដោយសាច់ដុំរបស់គេ ដែលអាចមើលឃើញខ្លះៗពីក្រោយអាវស្តើងស។

គេខាំមាត់តិចៗសម្លក់នាង ហើយផ្តាច់ របូតឡេវអស់លើកពន្លាត់ដោះអាវគេហើយបោះទៅក្រោយ។

ម្រាមដៃរបស់នាងអូសថ្នមៗកាត់ស្បែកដ៏ក្តៅគគុករបស់គេ ធ្វើឱ្យស៊ីណានស្រៀវស្រើបដល់ឆ្អឹងខ្នង។

«អូនជាប្រពន្ធបង…» នាងនិយាយដោយរេភ្នែកមកមើលគេ។ នាង​ខ្សឹបបន្ត៖

«រៀបការបែបណា ផ្សំដំណេកកន្លែងណា អូននៅតែ…»

«ជារបស់បង!» គេតបវិញយ៉ាងមាន​អំនួត។ ឯសំឡេងរបស់នាងដែលទន់ភ្លន់ដូចជាទឹកឃ្មុំ ប៉ុន្តែមានអំណាចអាចរំលាយបេះដូងថ្មរបស់គេបានគេមិនចង់ឮទៀតទេ គេលង់ហើយ…លង់ខ្លាំង។

«មិនថាមានរឿងអ្វីកើតឡើងនៅថ្ងៃស្អែក…យប់នេះ អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!»

គេរអ៊ូហើយទាញរ៉ូបរបស់នាងច្បូតឡើងផុតក្បាល។

ពាក្យថា “ប្រពន្ធ” និងការប្រគល់ខ្លួនដោយគ្មានលក្ខខណ្ឌរបស់នាង បានធ្វើឱ្យខ្សែភាពអត់ធ្មត់ចុងក្រោយរបស់ស៊ីណានត្រូវដាច់។

គេលែងបង្អង់យូរទៀតហើយ។

បបូរមាត់ដ៏ក្តៅគគុករបស់គេ បានចុះមកគ្រប់គ្រងបបូរមាត់នាងយ៉ាងតក់ក្រហល់ និងស្រេកឃ្លាន…ជាការថើបដែលលាយឡំរវាងក្តីស្រលាញ់ដ៏ជ្រាលជ្រៅ និងការចង់បានជាកម្មសិទ្ធិយ៉ាងខ្លាំងក្លា។ គេបឺតជញ្ជក់បបូរមាត់នាង ហាក់ដូចជាចង់ស្រូបយកព្រលឹងរបស់នាងឱ្យចូលមកក្នុងខ្លួនគេ។

ដាវីនតបស្នងការថើបនោះវិញដោយក្តីនឹករឭក និងក្តីស្រមៃដែលនាងលាក់ទុកជាយូរមកហើយ។

ដៃរបស់ស៊ីណាន ចាប់ផ្តើមរាវរកគ្រប់កន្លែងនៅលើរាងកាយរបស់នាង ពីចង្កេះដ៏តូចច្រឡឹង ឡើងមកកាន់ដើមទ្រូងដ៏ពេញតឹង។

សម្ផស្សរបស់ ដាវីន នៅក្រោមពន្លឺភ្លើងទៀន គឺពិតជាល្អឥតខ្ចោះ។ ស្បែករបស់នាងទន់រលោងដូចជាសូត្រ និងក្រអូបដូចក្លិនផ្កាព្រៃដែលគេមិនដែលធ្លាប់បានស្គាល់។

«ស៊ីណាន…» ដាវីនថ្ងូរតិចៗ នៅពេលដែលគេថើបអូសចុះមកដល់កញ្ចឹងក និងស្មារបស់នាង បន្សល់ទុកស្នាមក្រហមជាការបញ្ជាក់កម្មសិទ្ធិ។ អណ្តាតដ៏ជំនាញរបស់គេ បានលេងសើចនឹងត្រចៀក និងកញ្ចឹងក ធ្វើឱ្យនាងរមួលខ្លួនដោយក្តីស្រៀវស្រើប។

«ហៅបង…» គេខ្សឹបបញ្ជាទាំងដង្ហើមដង្ហក់ នៅក្បែរត្រចៀកនាង

«ហៅបងថាប្តី…ឱ្យបងដឹងថាអូនជារបស់បង…»

«បង…ប្តី…» សំឡេងថ្ងូរហៅឈ្មោះគេ បានដុតបញ្ឆេះភ្លើងតណ្ហានៅក្នុងខ្លួនគេឱ្យកាន់តែសន្ធោសន្ធៅ។

អតីតកាលនិងគំនុំ បំណុលចាស់ ដែលធ្លាប់រារាំងអតីតគូដណ្តឹងទាំងពីរប្រាណ ត្រូវបានដកចេញបន្តិចម្តងៗ ដោយដៃដ៏រហ័សរហួនរបស់ស៊ីណាន បន្សល់ទុកតែរាងកាយទទេស្អាតដែលប៉ះគ្នាបង្កើតជាកម្ដៅ។

ស្បែកប៉ះស្បែក សាច់ដុំប៉ះភាពទន់ល្មើយ។ ស៊ីណានសម្លឹងមើលរាងកាយអាក្រាតរបស់ប្រពន្ធខ្លួនដោយក្តីកោតសរសើរ មុននឹងឱនចុះទៅថើបគ្រប់កន្លែងដែលគេចង់ទៅ។

ស៊ីណានព្យាយាមធ្វើខ្លួនឱ្យទន់ភ្លន់បំផុតតាមដែលអាចធ្វើទៅបាន ទោះបីជាអារម្មណ៍របស់គេកំពុងតែពុះកញ្ជ្រោលចង់លេបត្របាក់នាងទាំងមូលក៏ដោយ។ គេចង់ឱ្យនាងចងចាំរាត្រីនេះ ចងចាំគ្រប់ការប៉ះពាល់ និងគ្រប់ចង្វាក់នៃសេចក្តីស្នេហ៍។

នៅពេលដែលពួកគេក្លាយជារបស់គ្នាទៅវិញទៅមក ផ្សារភ្ជាប់រាងកាយជាធ្លុងមួយ ដាវីនមានអារម្មណ៍ថាការឈឺចាប់ និងក្តីសុខបានលាយឡំគ្នា បង្កើតបានជាអារម្មណ៍មួយដែលហោះហើរផុតពីពិភពលោក។

នាងបានក្ដាប់ស្មារបស់គេយ៉ាងណែន ក្រចករបស់នាងចុចចូលទៅក្នុងសាច់ខ្នងរបស់គេ ខណៈដែលស៊ីណានបានឱបក្រសោបនាង និងចាប់ផ្តើមចង្វាក់ស្នេហ៍ដ៏ក្តៅគគុក។ គេនាំនាងហោះហើរទៅកាន់ឋានសួគ៌នៃអារម្មណ៍ដែលនាងមិនធ្លាប់ស្គាល់។ ដំណក់ញើសរបស់អ្នកទាំងពីរបានស្រក់លាយឡំគ្នា សំឡេងដង្ហើម និងការថ្ងួចថ្ងូររបស់ពួកគេបានបន្លឺឡើងពេញផ្ទះឈើ លុបបាត់សំឡេងសត្វរាត្រីនៅខាងក្រៅ។

ក្នុងពេលនេះ គ្មានគំនុំ គ្មានគ្រួសារ គ្មានការសងសឹក គ្មានអតីតកាល និងគ្មានអនាគត។ មានតែ ស៊ីណាន និង ដាវីន…បុរស និង ស្ត្រី… ដែលកំពុងតែប្រគល់ព្រលឹង និងរាងកាយឱ្យគ្នាទៅវិញទៅមក ក្នុងរាត្រីចុងក្រោយនៃសេចក្តីស្នេហាដ៏បរិសុទ្ធ និងរោលរាលបំផុត។

«បងសុំទោស រឿងទាំងអស់!»

ខ្យល់ដង្ហើមរបស់ ស៊ីណាន កាន់តែធ្ងន់ឡើងៗ ខណៈដែលគេកំពុងតែគ្រប់គ្រងចង្វាក់បេះដូងខ្លួនឯងឱ្យនៅស្ងៀមមួយសន្ទុះ ដោយគ្រាន់តែបញ្ឈប់ចលនារាងកាយ ហើយសម្លឹងមើលទៅក្នុងភ្នែករបស់ ដាវីន យ៉ាងជ្រៅ។ ភាពស្ងៀមស្ងាត់ក្នុងផ្ទះឈើ ត្រូវបានបំពេញដោយសំឡេងដង្ហក់ និងកម្ដៅដែលភាយចេញពីការកកិតនៃស្បែករបស់ពួកគេទាំងពីរ។

នារីជាភរិយាកម្សត់និយាយខ្សឹបៗ៖

«អូនសុំទោស ដែលចាស់ៗ…»

ស៊ីណាន យកដៃដ៏ធំរបស់គេ ទៅអង្អែលថ្ពាល់របស់នាងថ្នមៗ ហាក់ដូចជាចង់ឱ្យនាងឈប់ខ្វល់…នាងជាកែវចរណៃដែលងាយនឹងបែក។ នៅក្នុងកែវភ្នែកដ៏រឹងមាំរបស់គេ ស្រាប់តែមានរលកនៃភាពឈឺចាប់ និងការសោកស្តាយបានលេចឡើង។

«ដាវីន…» ស៊ីណានហៅឈ្មោះនាងដោយសំឡេងស្អកៗ លាយឡំជាមួយអារម្មណ៍ដែលកប់ទុកជាយូរ។ គេឱនមុខចុះទៅជិតនាង រហូតដល់ថ្ងាសរបស់ពួកគេទល់គ្នា។

«ប្រពន្ធបងជាជនរងគ្រោះក្នុងរឿងនេះ…បងសុំទោស។»

ដាវីន បើកភ្នែកស្រទន់ដែលរលីងរលោងសម្លឹងមើលគេ។

ចាប់តាំងពីពែលដែលនាងក្លាយមកជាចំណាប់ខ្មាំងបេះដូងនាង​ដឹងថា គេនេះមិនដែលមាន​ចេតនាធ្វើអ្វីនាងទេ គេជាសុភាពបុរស សូម្បីក្រោយរៀបការ​។

វេលានេះ ស្រីដឹងថា គេកំពុងតែចង់និយាយអំពីអ្វី។

«បងធ្លាប់តែគិតថា ការសងសឹកគឺជាអ្វីគ្រប់យ៉ាងសម្រាប់ជីវិតបង…បងធ្លាប់គិតថា បងទាញអូនចូលមកក្នុងហ្គេមនេះដើម្បីតែធ្វើឱ្យគ្រួសារអូនឈឺចាប់…»

ស៊ីណានសារភាពទាំងសំឡេងញ័រ ទឹកមុខរបស់គេបង្ហាញពីការឈឺចាប់ដែលខ្លួនធ្លាប់បានធ្វើបាបចិត្តនាងកន្លងមក។

«ប៉ុន្តែបងខុសហើយ…ការពិត បងគ្រាន់តែជាមនុស្សល្ងង់ម្នាក់ដែលវិះនឹងត្រូវបាត់បង់បេះដូងខ្លួនឯង។ អូនសំខាន់ជាងគំនុំ…អូនសំខាន់ជាងជីវិតបងទៅទៀត។»

ដាវីន ញញឹមទាំងទឹកភ្នែករមៀលចុះមកកាត់ថ្ពាល់។ នាងលើកដៃទាំងពីរទៅឱបករបស់គេ ដូចខ្លាចថា​វិប្បដិសារៈ ពង្វាងគេឱ្យចាកចេញទៀត…ហើយនាង​ទាញគេឱ្យចុះមកជិតជាងមុន។

«មនុស្សល្ងង់…» នាងខ្សឹបតបទាំងក្តីស្រលាញ់។

«អតីតកាលគ្រាន់តែជាសុបិនអាក្រក់ប៉ុណ្ណោះ។ បងមិនចាំបាច់សុំទោសទៀតទេ… អូនអត់ឱនឱ្យបងគ្រប់យ៉ាង ស៊ីណាន។ អូនស្រលាញ់បង…ស្រលាញ់តាំងពីថ្ងៃដំបូង រហូតដល់ពេលនេះ។»

ពាក្យថា “អត់ឱន” របស់នាង ប្រៀបដូចជាការដោះលែងច្រវាក់ដែលចងបេះដូងរបស់ស៊ីណានរាប់ឆ្នាំមកហើយ។ ក្តីស្រលាញ់ និងការអត់ឱនរបស់នាង បានធ្វើឱ្យបេះដូងរបស់គេរលាយទន់និងកក់ក្តៅបំផុតក្នុងនាមក្មេងកំព្រា​ច្រើនឆ្នាំមកនេះ។

នាងជារបស់ពិត ដែលជីវិត​ប្រទានឱ្យ ហើយអំណរនេះ បានប្រែក្លាយទៅជាភ្លើងតណ្ហាដែលឆាបឆេះខ្លាំងជាងមុនរាប់រយដង។

«អរគុណ…» ស៊ីណានខ្សឹប ហើយក៏ចាប់ផ្តើមថើបនាងម្តងទៀត។ តែលើកនេះ មិនមែនជាការថើបដោយបង្ខំ ឬដោយកំហឹងទេ ជាការថើបដើម្បីថ្លែងអំណរគុណ និងដើម្បីបញ្ជាក់ថាគេនឹងស្រលាញ់នាងអស់មួយជីវិត។

គេចាប់ផ្តើមធ្វើចលនារាងកាយម្តងទៀត យឺតៗ តែធ្ងន់ៗ និងចូលជ្រៅទៅក្នុងខ្លួននាង។

«អ្ហាស…ស៊ីណាន…» ដាវីន ងើយកឡើងលើ បញ្ចេញសំឡេងថ្ងូរដោយក្តីសុខ នៅពេលដែលនាងទទួលអារម្មណ៍ថាគេបានចូលមកបំពេញភាពចន្លោះប្រហោងក្នុងខ្លួននាង។ ដៃរបស់នាងខ្ញាំខ្នងរបស់គេយ៉ាងណែន ខណៈដែលស៊ីណានចាប់ផ្តើមបង្កើនចង្វាក់ស្នេហ៍ឱ្យកាន់តែញាប់ស្មេរ និងរោលរាល។

សាច់ដុំដ៏រឹងមាំរបស់ស៊ីណាន បានបុកប៉ះនឹងភាពទន់ល្មើយរបស់នាង បង្កើតបានជាសំឡេងសាច់ប៉ះសាច់ដែលខ្ទរពេញបន្ទប់។

គេចាប់កាន់ចង្កេះនាងយ៉ាងណែន ដើម្បីកំណត់ចង្វាក់នៃការចូលទៅកាន់ដែនដីសម្ងាត់របស់នាង។ រាល់ការរុញចូលរបស់គេ ធ្វើឱ្យដាវីនមានអារម្មណ៍ថាព្រលឹងរបស់នាងហាក់ដូចជាត្រូវបានគេដកចេញពីរាងកាយ។

«អូនជារបស់បង…ដាវីន…និយាយមក!»

ស៊ីណាន បញ្ជាទាំងដង្ហក់ ខណៈដែលគេកំពុងតែនាំនាងទៅកាន់ចំណុចកំពូល។ ញើសបានស្រក់ចុះពីថ្ងាសរបស់គេ មកលើដើមទ្រូងរបស់នាង ធ្វើឱ្យរាងកាយទាំងពីររអិលរលោង និងក្ដៅគគុក។

«អូន… អ្ហាស… អូនជារបស់បង…តែម្នាក់គត់!» ដាវីន ស្រែកថ្ងូរឆ្លើយតប។

ស៊ីណាន មិនអាចទ្រាំបានទៀតទេ។ ក្តីស្រលាញ់ ការសារភាព និងការអត់ឱន បានរុញច្រានអារម្មណ៍របស់គេឱ្យផ្ទុះឡើង។ គេឱនចុះទៅបឺតជញ្ជក់កំពូលដើមទ្រូងរបស់នាងយ៉ាងស្រេកឃ្លាន ធ្វើឱ្យដាវីនរមួលខ្លួន និងលើកជើងទាំងពីរគោះរុំចង្កេះរបស់គេយ៉ាងណែន។

ចង្វាក់ស្នេហ៍បានឈានដល់កម្រិតកំពូល។ នៅក្នុងផ្ទះឈើកណ្តាលព្រៃ មានតែរាងកាយពីរដែលកំពុងតែធ្វើចលនាយ៉ាងខ្លាំងក្លា និងសំឡេងថ្ងួចថ្ងូរដែលលាយឡំគ្នា។ ស៊ីណាន បានបញ្ចេញកម្លាំងចុងក្រោយ រុញចូលយ៉ាងជ្រៅ និងជាប់លាប់ រហូតដល់ពួកគេទាំងពីរបានទៅដល់ឋានសួគ៌ដំណាលគ្នា។

ដាវីន ស្រែកថ្ងូរយ៉ាងខ្លាំង ខណៈដែលរាងកាយរបស់នាងកន្ត្រាក់ទទួលយកក្តីសុខដែលស៊ីណានបានផ្តល់ឱ្យ។ ស៊ីណាន បានទម្លាក់ខ្លួនឱបនាងយ៉ាងណែន ដង្ហើមរបស់គេបុកប៉ះនឹងកញ្ចឹងករបស់នាង។

អ្វីៗបានស្ងប់ស្ងាត់ទៅវិញ… នៅសល់តែសំឡេងដង្ហើមដ៏ញាប់ និងបេះដូងដែលលោតឌុកដាក់។

ស៊ីណាន ថើបថ្ងាសនាងមួយខ្សឺតយ៉ាងយូរ។ «បងស្រលាញ់អូន…» ដាវីន ញញឹមទាំងបិទភ្នែក នាងមានអារម្មណ៍ថាសុវត្ថិភាពបំផុតនៅក្នុងរង្វង់ដៃនេះ។ រាត្រីនេះ នាងបានទាំងប្តី បានទាំងសេចក្តីស្រលាញ់ និងបានទាំងការផ្សះផ្សាផ្លូវចិត្តដែលនាងរង់ចាំជាយូរមកហើយ។

ពន្លឺព្រះអាទិត្យបានជះចូលមកដាស់ ដាវីន ឱ្យភ្ញាក់ដឹងខ្លួន។ នាងបើកភ្នែកតិចៗ ហើយឃើញថាខ្លួនឯងកំពុងដេកកើយដៃរបស់ ស៊ីណាន។ បុរសនោះនៅតែបិទភ្នែក ប៉ុន្តែដៃរបស់គេម្ខាងទៀតកំពុងតែឱបចង្កេះនាងជាប់មិនលែង។

ដាវីនញញឹមតិចៗ នឹកឃើញរឿងរ៉ាវកាលពីយប់មិញ មុខរបស់នាងក៏ឡើងក្រហម។ នាងបានក្លាយជាប្រពន្ធរបស់គេពេញសិទ្ធិហើយ។ ប៉ុន្តែស្នាមញញឹមនោះបានរសាត់ទៅវិញភ្លាមៗ នៅពេលនាងនឹកឃើញថា ថ្ងៃនេះពួកគេត្រូវត្រលប់ទៅប្រឈមមុខនឹងការពិតវិញ។

«ភ្ញាក់ហើយ?» ស៊ីណានសួរទាំងមិនបើកភ្នែក សំឡេងរបស់គេស្អកៗព្រោះទើបតែភ្ញាក់។

«អ្ហឹម!»

គេបើកភ្នែកមកសម្លឹងនាង ភ្នែកដ៏មុតស្រួចនោះឥឡូវនេះពោរពេញដោយភាពកក់ក្តៅ។ គេទាញនាងមកថើបថ្ងាសមួយខ្សឺត។

«យើងត្រូវទៅវិញហើយ!» ស៊ីណាននិយាយទាំងទឹកមុខប្រែជាម៉ឹងម៉ាត់វិញ

«លទ្ធផល DNA នឹងចេញនៅថ្ងៃនេះ។ សង្គ្រាមពិតប្រាកដ ទើបតែចាប់ផ្តើមទេ»។

ភូមិគ្រឹះត្រកូល ម៉ែន…

នៅម៉ោង ១០ ព្រឹក ឡានរបស់ស៊ីណានបានមកឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ។ ដាវីន ចុះពីឡានដោយមានអារម្មណ៍ធ្ងន់ក្នុងទ្រូង។

«មិនចូលទៅក្នុងទេ?» នាងសួរគេ។

«អត់ទេ! ខ្ញុំមិនចង់ឃើញមុខម៉ាក់នាងពេលនេះទេ» ស៊ីណានតបខ្លីៗ

«ចាំទាល់តែលទ្ធផលចេញសិន ចាំខ្ញុំមកទារបំណុលសរុប!»

ដាវីនឈរមើលឡានរបស់គេចេញទៅបាត់ ទើបនាងដើរចូលទៅក្នុងផ្ទះ។ ប៉ុន្តែបរិយាកាសនៅក្នុងផ្ទះថ្ងៃនេះ ស្ងាត់ជ្រងំខុសពីធម្មតា។

នៅក្នុងបន្ទប់ទទួលភ្ញៀវ លោក ម៉ែន ដា កំពុងអង្គុយឱនមុខ កាន់ក្រដាសមួយសន្លឹកនៅក្នុងដៃ ដោយមាន ពូសេត ឈរនៅក្បែរនោះដោយទឹកមុខតានតឹង។ ចំណែកឯ ជំទាវមាលា កំពុងដើរចុះដើរឡើងដោយកំហឹង។

«ប៉ា…» ដាវីនហៅតិចៗ។

ម៉ែន ដា ងើបមុខឡើង។ ភ្នែករបស់គាត់ក្រហម។ គាត់ហុចក្រដាសនោះទៅឱ្យកូនស្រី។

«ស៊ីណាន…» ម៉ែន ដា និយាយដោយសំឡេងញ័រ

«គេពិតជាកូនប្រុសរបស់ បងស៊ីន មែន…»

ដាវីនមើលក្រដាសលទ្ធផល DNA។ 99.99% MATCH។

«វាមិនពិតទេ!» ជំទាវមាលា ស្រែកឡើង

«ឯកសារហ្នឹងក្លែងក្លាយ! អាក្មេងនោះវាបោកប្រាស់! បងសេត ទៅហែកចោលទៅ!»

«មាលា ឈប់ទៅ!» ម៉ែន ដា ស្រែកគំហកវិញ

«ការពិតគឺការពិត! យើងប្លន់គេ យើងសម្លាប់ឪពុកគេ ហើយឥឡូវយើងចង់បដិសេធឈាមរបស់គេទៀត?»

«ចុះបងចង់ឱ្យខ្ញុំធ្វើម៉េច? ឱ្យខ្ញុំជាប់គុក? ឱ្យយើងក្ររហាមវិញ?» មាលាស្រែកយំ

«ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីគ្រួសារនេះ!»

«អត់ទេ ម៉ាក់ធ្វើដើម្បីខ្លួនឯង!» ដាវីន និយាយកាត់ឡើង សំឡេងរបស់នាងរឹងប៉ឹង

«ខ្ញុំបានរៀបការជាមួយគេហើយ! ស៊ីណាន គឺជាប្តីរបស់ខ្ញុំ! ទ្រព្យសម្បត្តិដែលម៉ាក់ខ្លាចបាត់បង់នោះ វានឹងត្រលប់ទៅម្ចាស់ដើមវិញ ហើយខ្ញុំនឹងនៅក្បែរគេ!»

«ឯង… ឯងហ៊ាន??» ជំទាវមាលា ស្ទុះមករកកូន ប្រុងទះកំផ្លៀង ប៉ុន្តែដៃគាត់ត្រូវបញ្ឈប់នៅកណ្តាលអាកាស។

មិនមែនដោយសារ ដាវីន ទេ តែដោយសារគាត់ទន់ជង្គង់ដួលសន្លប់ទៅវិញ ដោយសារកំហឹងនិងសម្ពាធឈាមឡើងខ្លាំងពេក។

«ម៉ាក់!» ដាវីន ស្ទុះទៅត្រកងម្តាយ។

ស្ថានការណ៍កាន់តែវឹកវរ។ ម៉ែន ដា ប្រញាប់ហៅឡានពេទ្យ។ ប៉ុន្តែនៅក្នុងភាពច្របូកច្របល់នោះ គ្មាននរណាចាប់អារម្មណ៍ថា ទូរសព្ទរបស់ ជំទាវមាលា ដែលធ្លាក់នៅលើឥដ្ឋ កំពុងមានសារមួយផ្ញើចេញទៅកាន់លេខសម្ងាត់មួយថា៖

“កម្ចាត់ចោលទាំង នីន ទាំង ស៊ីណាន! យប់នេះ!”

សារនោះត្រូវបានផ្ញើចេញទៅហើយ… ជាសញ្ញាថា ទោះបីជាការពិតត្រូវបានលាតត្រដាង ប៉ុន្តែភាពលោភលន់និងគំនុំមិនទាន់រលត់ឡើយ។ យប់នេះ នឹងក្លាយជាការសម្រេចជោគវាសនាចុងក្រោយ តើ ស៊ីណាន និង ដាវីន អាចឆ្លងផុតឧបសគ្គនេះដោយក្តីស្រលាញ់របស់ពួកគេដែរឬទេ?

មន្ទីរពេទ្យ…

ក្លិនថ្នាំសម្លាប់មេរោគក្នុងមន្ទីរពេទ្យ បានធ្វើឱ្យ ជំទាវមាលា ដឹងខ្លួនឡើងវិញដោយការឈឺចាប់។ រាងកាយមួយចំហៀងរបស់គាត់ពិបាកកម្រើកណាស់ (ផលប៉ះពាល់នៃការដាច់សរសៃឈាមខួរក្បាលស្រាល)។ អ្វីដែលគាត់នឹកឃើញមុនគេគឺសារសម្ងាត់ដែលគាត់បានផ្ញើទៅឃាតករឈ្មោះ «អាខេន» ឱ្យទៅសម្លាប់មនុស្សពីរនាក់៖ គឺ ស៊ីណាន និង នីន។

«នីន… វាងាប់ហើយឬនៅ?» ជំទាវមាលារអ៊ូតិចៗដោយសំឡេងមិនច្បាស់។

«គាត់នៅរស់… ហើយកំពុងទទួលបានការការពារយ៉ាងល្អបំផុត»។

សំឡេងដ៏រឹងមាំមួយបានបន្លឺឡើង ធ្វើឱ្យជំទាវមាលាខំប្រឹងបើកភ្នែកមើល។ ស៊ីណាន កំពុងឈរនៅចុងគ្រែក្នុងឈុតអាវធំពណ៌ខ្មៅ ដោយមាន ដាវីន ឈរនៅក្បែរនោះ ព្រមទាំងលោក ម៉ែន ដា ដែលកំពុងអង្គុយឱនមុខ។

ស៊ីណាន ដើរមួយៗមកក្បែរគ្រែ ហើយលើកទូរស័ព្ទដៃមួយគ្រឿងបង្ហាញ។ វាគឺជាទូរស័ព្ទរបស់ឃាតករ។ «លោកជំទាវប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាផែនការសម្លាប់ ‘នីន’ ដែលជាម៉ាក់របស់ខ្ញុំបរាជ័យ?» ស៊ីណាននិយាយដោយសំឡេងស្មើ តែមុតដូចកាំបិត។

ដាវីន បើកភ្នែកធំៗ នាងទើបតែដឹងច្បាស់នៅពេលនេះថា «នីន» គឺជាឈ្មោះម្តាយរបស់ស៊ីណាន ដែលកំពុងសម្រាកព្យាបាលជំងឺ (Coma)។

«ខ្ញុំបានដាក់មនុស្សការពារម៉ាក់ខ្ញុំ ២៤ម៉ោង។ ឃាតកររបស់លោកជំទាវ ត្រូវបានប៉ូលិសចាប់ខ្លួនតាំងពីយប់មិញ ជាមួយនឹងព័ស្តុតាងដែលលោកជំទាវជាមេក្លោងបញ្ជា។ ហ្គេមចប់ហើយ!»

ទឹកភ្នែកបានហូរចេញពីភ្នែករបស់ ជំទាវមាលា។ មិនមែនដោយសារការសោកស្តាយចំពោះកំហុសទេ តែដោយសារភាពបរាជ័យនិងការភ័យខ្លាច។

«ឯង… ឯងចង់ចាប់យើងដាក់គុកមែនទេ? ធ្វើទៅ! យកទ្រព្យសម្បត្តិយើងទៅទាំងអស់ទៅ!»

ស៊ីណាន ងាកទៅមើល ដាវីន។ ភ្នែករបស់នាងពោរពេញដោយការអង្វរករ និងក្តីឈឺចាប់។ ស៊ីណាន ដកដង្ហើមធំ រួចងាកមកនិយាយជាមួយជំទាវមាលាវិញ។

«តាមច្បាប់ លោកជំទាវត្រូវជាប់គុកអស់មួយជីវិត។ ប៉ុន្តែ…ខ្ញុំនឹងមិនប្តឹងទេ»។

គ្រប់គ្នាភ្ញាក់ផ្អើល។

«ខ្ញុំបានយកក្រុមហ៊ុន និងភាគហ៊ុនរបស់ប៉ាខ្ញុំត្រឡប់មកវិញអស់ហើយ។ ចំណែកឯផ្ទះ និងទ្រព្យសម្បត្តិដែលនៅសល់…ខ្ញុំនឹង ទុកឱ្យអ្នកទាំងពីរ​ រស់នៅចុះសងបំណុលព្រហ្មលិខិតដោយសន្សឹមៗ…»

គេថាហើយញញឹមសម្លឹងពិការភាពនៃស្ត្រីនេះ។

«ហេតុអ្វី?» លោក ម៉ែន ដា សួរទាំងសំឡេងញ័រ។

ស៊ីណាន ចាប់ដៃ ដាវីន យកមកដាក់នៅត្រង់បេះដូងរបស់គេ។

«ព្រោះខ្ញុំទទួលបានសម្បត្តិដែលមានតម្លៃបំផុតរួចហើយ…គឺ ដាវីន។ ខ្ញុំមិនចង់ឱ្យប្រពន្ធរបស់ខ្ញុំ ត្រូវឃើញឪពុកម្តាយជាប់គុក ឬរស់នៅលំបាកវេទនានោះទេ។ នេះជាការសងគុណដែលអ្នកទាំងពីរ បានផ្តល់កំណើតឱ្យនាង»។

ស៊ីណាន ឱនទៅខ្សឹបដាក់ត្រចៀកជំទាវមាលាជាចុងក្រោយ៖

«រឿងរ៉ាវចាស់ៗ ខ្ញុំនឹងបញ្ចប់ត្រឹមហ្នឹង។ ចាប់ពីពេលនេះទៅ សូមរស់នៅឱ្យបានសុខចុះ។ ដាវីន ជារបស់ខ្ញុំ ហើយខ្ញុំនឹងនាំនាងទៅឆ្ងាយពីភាពលោភលន់និងអំពើបាបទាំងអស់នៅក្នុងគ្រួសារនេះ»។

និយាយចប់ គេក៏ធ្វើមុខមាំនិងដឹកដៃ ដាវីន ដើរចាកចេញពីបន្ទប់នោះ ទុកឱ្យអតីតកាលដ៏ខ្មៅងងឹត រសាត់បាត់ទៅនៅពីក្រោយខ្នង។

សម្រាប់ដាវីន កាលដែលស៊ីណានមិនប្តឹងម្តាយនាង​គឺជាអំណោយធំណាស់ទៅហើយ។ តទៅ នាងចង់ប្រើជីវិតជាភរិយារបស់គេ នឹងរំសាយគេចេញពីទុក្ខព្រួយផងទាំងពួង។

…មួយឆ្នាំក្រោយមក…

ពេលវេលាបានកន្លងផុតទៅ…របួសផ្លូវចិត្តត្រូវបានព្យាបាលដោយក្តីស្រលាញ់។ ម្តាយរបស់ស៊ីណាន បានដឹងខ្លួនឡើងវិញ និងកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយកូនៗ។

ចំណែកឯ ស៊ីណាន និង ដាវីន…ជារឿយៗពួកគេបានត្រឡប់មករំឮកស្នាមស្នេហ៍ផ្អែមល្ហែមនៅផ្ទះឈើកណ្តាលព្រៃ វិញ។ ទីនេះលែងជា «គុក» សម្រាប់ចាប់ជំរិតទៀតហើយ តែជា «វិមាននៃក្តីសុខ» ផ្ទាល់ខ្លួនរបស់ពួកគេ។

ដាវីន កំពុងឈរនៅរានហាល សម្លឹងមើលព្រះអាទិត្យលិចដែលកំពុងលាបពណ៌មាសលើជើងមេឃ។ នាងស្លៀករ៉ូបគេងយប់ស្តើងពណ៌ស បង្ហាញឱ្យឃើញរាងកាយដ៏សិចស៊ី និងស្រស់ស្អាតដែលកាន់តែមានទឹកមានសាច់ជាងមុន។

ស្រាប់តែមានដៃដ៏រឹងមាំមួយគូ បានលូកមកឱបចង្កេះនាងពីក្រោយ ហើយដាក់ចង្កាលើស្មារបស់នាង។ ក្លិនខ្លួនដ៏ក្រអូបប្រហើររបស់ ស៊ីណាន បានធ្វើឱ្យនាងញញឹមបិទភ្នែក។

«គិតអីហ្នឹង ប្រពន្ធសម្លាញ់?»

ស៊ីណាន ខ្សឹបក្បែរត្រចៀកនាង សំឡេងរបស់គេនៅតែសិចស៊ី និងធ្វើឱ្យបេះដូងនាងលោតខុសចង្វាក់ដដែល។

«គិតថា…បើថ្ងៃនោះបងមិនចាប់អូនមករៀបការនៅទីនេះទេ ម្ល៉េះសមយើងគ្មានថ្ងៃនេះទេ»

ដាវីន និយាយហើយបែរខ្លួនមកប្រឈមមុខនឹងគេ។ ដៃរបស់នាងលើកទៅតោងករបស់គេ។

ស៊ីណាន សម្លឹងមើលនាងដោយកែវភ្នែកស្រេកឃ្លាន។ គេឱនមុខចុះទៅជិត រហូតដល់ចុងច្រមុះពួកគេប៉ះគ្នា។

«បងមិនដែលស្ដាយក្រោយទេ ដែលបានចាប់ជំរិតបេះដូងអូន។ ហើយឥឡូវនេះ…អូនគឺជាចំណាប់ខ្មាំងរបស់បងអស់មួយជីវិត។ គ្មានថ្ងៃដោះលែង! ត្រៀមខ្លួនទទួលទោសយប់នេះហើយឬនៅ?»

«អូនពេញចិត្តនឹងទទួលទោសនេះណាស់…លោកម្ចាស់ជីវិត»

ដាវីន តបវិញទាំងកែវភ្នែកឌឺដង​អូសទាញ។ ម្រាមស្រីលូកដៃទៅស្រាយឡេវអាវរបស់គេម្តងមួយៗ បង្ហាញឱ្យឃើញដើមទ្រូងដ៏រឹងមាំដែលនាង​បានលង់តាំងពីថ្ងៃចួបគ្នា​ដំបូងៗ។

«ពេលចំណាប់ខ្មាំងរឹងមាំខ្លាំងតិចថាអស់ទោសដាក់ណា៎»​ នាង​លលេងជាមួយគេ។

ស៊ីណាន សើចដើមក រួចក៏ឱនទៅបីនាងឡើង។

«ចាំមើល តើអ្នកណាជាអ្នកសុំចុះចាញ់មុន?»

គេបីនាងចូលទៅក្នុងបន្ទប់ដែលពោរពេញដោយអនុស្សាវរីយ៍។ ស៊ីណាន ដាក់នាងចុះលើពូកថ្នមៗ ហើយទ្រោបពីលើ។ បបូរមាត់របស់អ្នកទាំងពីរបានចួបគ្នា បង្កើតជាចង្វាក់ភ្លើងស្នេហ៍ដ៏រោលរាលសាជាថ្មី។

ក្នុងរាត្រីនេះ និងរាត្រីជាច្រើនទៀតទៅមុខ ពួកគេនឹងបំពេញឱ្យគ្នាទៅវិញទៅមក លុបបាត់រាល់ស្លាកស្នាមនៃការឈឺចាប់ និងជំនួសមកវិញនូវសុភមង្គលដែលមិនអាចកាត់ថ្លៃបាន។

សាច់រឿងនៃ «ចំណាប់ខ្មាំង» បានបញ្ចប់ទៅ ដោយបន្សល់ទុកតែ «ចំណងស្នេហ៍» ដែលមិនអាចកាត់ផ្តាច់បានជារៀងរហូត។

(ចប់ដោយបរិបូរណ៍)

រឿង៖ ចំណាប់ខ្មាំង ភាគទី១៥
ស៊ីណានភ្ញាក់ដឹងខ្លួនឡើង ក្រោមកាំរស្មីពណ៌មាសនៃពន្លឺថ្ងៃ ដែលហូរកាត់កម្រាស់អ័ព្ទតំបន់ព្រៃ ជ្រៀតចូលមក តាមចន្លោះទ្វារឈើ នៃកូន​ផ្ទះតូច។

ផ្ចង់អារម្មណ៍ដោយធ្មេចភ្នែកបន្តិច គេដឹងឡើងវិញថា កំពុងតែស្ថិតនៅក្នុងទិវានៃអាពាហ៍ពិពាហ៍ចន្ទទឹកឃ្មុំកណ្តាលព្រៃ។

ប្រុសលាតត្រដាងហត្ថាសងខាងដោយខ្ជិលច្រអូស ដំអក់ បណ្តោយឱ្យសាច់ដុំរឹងមាំលាតយក​សេរី​ភាពនៃថ្ងៃថ្មីដ៏ក្រអូបប្រហើរដោយក្លិនផ្កាព្រៃ។

គេក្រោកច្រត់ដៃពីកម្រាលភួយក្រាលលើគ្រៃឫស្សី ដងខ្លួនពាក់កណ្តាល​ក្រោក ក្រឡេកមើល​ជុំវិញ​​។ ភាពស្រស់ស្អាតនៅទីនេះ មិនដែលរុះរោយទេ ប៉ុន្តែនៅចាញ់សម្រស់មួយនាជ្រុងម្ខាងណោះ។

ប្រុសបែរសន្សឹមៗដោយទឹកមុខស្មើៗមិនខ្ចីញញឹម សម្លឹង​ស្រីម្នាក់ឈររៀបចំតុបាយ។

ក្លិនឈើស្ងួត ផ្កានិងសំឡេងបក្សីស្រែកពីចម្ងាយ បន្ថែមបរិយាកាសឱ្យលួងលោមចិត្តបុរសដែល​ឱប​ជាប់វិបត្តិបំណុលគ្រួសារ។

គេឈានមួយទឹកមុខស្មើសំដៅ​អ្វីមួយ​​ដែល​មិន​នឹក​ស្មាន​ដល់គឺ ក្លិន​ឈ្ងុយ​​សាយភាយ​ពេញ​បន្ទប់ក្នុង​ផ្ទះឈើ ទាញ​គេ​ចេញ​ពី​គំនិតស្មុគស្មាញ។

​នៅលើតុក្បែរបង្អួច អាហារ​ពេលព្រឹកដ៏សាមញ្ញមួយស្ពកប៉ុន្តែមើលទៅគួរឱ្យកក់ក្តៅបំផុត។ ស្រី​ស្រស់​ងាកមកសម្លឹងគេ នាង​ញញឹម​តិចតួច​ ដូចខ្លាចៗ ចាញ់ច្រាបកែវភ្នែកគ្មានមនោសញ្ចេតនា​របស់​គេ។

ប្រុសរេភ្នែកសម្លឹងសន្សឹមៗ ដុំនំប៉័ង ចាន​ទឹកឃ្មុំ មីកញ្ចប់ឆុងផ្សែងទ្រោល ផ្លែចេកនិងប៉ោមចិតរួច  ​ទឹក​ដោះគោជូ និងទឹកដោះគោស្រស់ពីរកែវ។

របស់ទាំងនេះស៊ីណានបានទិញពីម៉ាតមកកាលពីម្សិល។

ប្រុសមិនខ្ចីមើលមុខអ្នករៀបទេ​ គេងាកមើលទៅពំនូកភ្លើងនិងកំសៀវទឹកដែលនៅក្តៅ។

«ធ្វើដូចធ្លាប់ដើរតង់ថ្នឹកណាស់!» គេគិតទាំងមិនខ្ចីមាត់កហើយ​ចូល​ទៅ​ជិត។

ម្រាមដៃ​វែងៗ គេច្រានមកលើ​គែម​តុ។ ក្នុងចិត្ត​របស់ស៊ីណាន ដាវីន​ជា​អ្នក​មាន ពិតណាស់ នាងមាន​ទម្លាប់ជាមួយឈុតអាហារ​ប្រណីតៗ ប៉ុន្តែ​ឥឡូវ នាង​បានរៀបការប្រថុចញ៉ុចជាមួយ​បុរស​ក្រ​ម្នាក់​នេះ គ្មានឈុតចងដៃ គ្មានចន្ទទឹកឃ្មុំ​ ហើយត្រូវក្រោកមកចាត់ចែង​អាហារ​ដ៏សាមញ្ញ​បែប​នេះ​…..​សម្រាប់​គេ។

គេទាញកៅអីមួយមមកអង្គុយ​ ដោយ​ចាប់យកចំណិត​នំប៉័ង​មក​ហែក​មួយ​ដុំនិងចុចលើចាន​ទឹក​ឃ្មុំ​។ គ្រាប់ទឹកផ្អែមស្អិត ​ស្រក់​ចុះយ៉ាងឆ្ងាញ់ពិសាចូលក្នុងបំពងកដែល​ទំពា​មួយ​ដូច​ខ្ជិល​ច្រអូសនឹង​និយាយ​ស្តីអ្វីទាំងអស់។

​រសជាតិអាហារមួយម៉ាត់ដំបូងធ្វើឱ្យគេ​បិទភ្នែកទាំងសង ចងចាំអំពីពេលវេលាចាស់ៗ ជាមួយនឹង​ម្តាយរបស់គេ…..អតីតកាលកម្សត់និង​ផ្អែមល្ហែមបានរំលេចមកភ្លឺទែងឡើងនៅក្នុងចិត្តរបស់គេ។ រូបរាងដ៏ទន់ខ្សោយរបស់ម្តាយ សំឡេង​ស្រទន់ៗជំរុញឱ្យគេញ៉ាំទឹកឃ្មុំដែលជួយទិញពីកសិករនិងអ្នក​ភូមិព្រានប្រមាញ់​នៅជើងព្រៃ បានរំឭក​មកវិញភាពកក់ក្តៅមួយក្នុងទ្រូងឯកា។

គ្រប់ពេលដែលគេមកទីនេះ មកលេងផ្ទះកេរ​ខាងម្តាយ​និងមកសួរសុខទុក្ខញាតិចាស់ៗនៅក្បែរ​ខាង ស៊ីណានចាំបានថា មានក្តីសុខណាស់​។ ពេលនេះ ទីនេះក្លាយមកជាស្ងាត់ដោយសារ​​កសិដ្ឋាន​ក្បែរៗ​ដែលជួលឱ្យអ្នកដទៃ ត្រូវ​ខាតបង់ព្រោះសេដ្ឋកិច្ច ការដាំដុះជាច្រើនត្រូវបានផ្អាក ហើយ​រឹត​តែ​ស្ងាត់គឺ ​ម្តាយគេ​ត្រូវ​ស្ថិតក្នុង Coma តស៊ូ​ដើម្បី​ជីវិត។

ដាវីនក៏អង្គុយចុះមកពីមុខនាយ​។ សក់ខ្មៅរបស់ស្រីចាំងនឹងពន្លឺថ្ងៃ បញ្ចេញសម្រស់ភ្លឺស្រទន់ដូចសូត្រ​។ ប្តីម្នាក់នេះ រេភ្នែកលើប្រាណនាងពីលើដល់ក្រោម ចំណែកដាវីន​ក៏មើលទៅហាក់មិនបាន​ខឹងគេ លើរឿងកាលពីយប់សោះ។

ដាវីន​បើកភ្នែក​ធំៗ​ពេលសម្លឹងចំភ្នែកគេ។

«​អរុណសួស្តី!» នាងនិយាយយ៉ាងស្រទន់ ហើយលូករកនំប៉័ងមួយចំណិតដែរ តែស៊ីណានមិនបាន​ឆ្លើយ​ថែមទាំង​ដាក់​នំបុ័ង​ចុះ ហើយ​ផ្អៀង​ទៅ​លើបង្អែក​កៅអី។

ឃើញនាងបេះនំហាក់ភ័យៗ គេក៏ពោលសួរតិចៗ៖

«ព្រះនាងដែលញ៉ាំមីកញ្ចប់ដែរ? ​ចេះដាំទឹកឆុងទៀត?»

បបូរមាត់របស់នាងប្រែជាញញឹមឡើង ប៉ុន្តែនាងបានលាក់វាវិញយ៉ាងលឿន ដោយធ្វើជាទាញ​ចាន​ទឹក​ឃ្មុំ​មក​ជិត​។

«នំប៉័ងនិងទឹកឃ្មុំនេះទេ ដែលថ្មី….សម្រាប់ខ្ញុំ!»

ស៊ីណានរលាស់ស្មាបន្ត សម្លឹងមើលតរុណី រហូតដល់នាង​លេបអាហារដុំទីមួយ​និងទំពា។ ប្រុស​លើក​ចិញ្ចើមម្ខាងរង់ចាំមើលប្រតិកម្មរបស់នាង​។ ការ​លេងសើចក្នុងចិត្តរបស់គេរលាយសន្សឹមៗ សល់​នៅភាពទន់ជ្រាយ​ លង់ស្នេហ៍។  មាន​អ្វី​មួយ​អំពីស្រីតូចនេះ ជាអ្វីមួយដែលមាន​អានុភាពលើបេះដូងគេ។ ការ​តាំង​ចិត្តរបស់នាង ក្នុងការ​ទទួលយកគេ ជា​កម្លាំងដ៏ស្ងប់​ស្ងាត់តែខ្លាំងក្លា ​​មិនដឹងថា​គេ​អាចធ្វើពើនឹងបេះដូងនាង​បានដល់ពេលណាទេ។

​«លេងស្ទីលសម្តែងជាប្រពន្ធល្អ?» ស៊ីណាននិយាយរបៀបឌឺដង។

ស្រីឈប់ដៃដែលបេះនំពេលឮសំឡេងគេ។ ស្មារបស់នាងរឹង ប៉ុន្តែដាវីន​បែរមករកគេដោយសម្លឹងឥត​ងាកចេញ។

«អ្ហះ? ចេះដើរតួមួយមុខទៀត?» គេសើចផងសួរផង ភ្នែកទាំងបួនឆក់ជាប់គ្នា ជាមួយ​ពន្លឺគុំកួន ខូចចិត្ត និង…..ស្នេហាយ៉ាងឈឺចាប់។

ដាវីនដាក់នំចុះហើយបបូរមាត់នាងរេនិយាយ ធ្វើឱ្យខាងប្រុសទម្លាក់ភ្នែកសម្លឹង។

«ខ្ញុំ​មិន​បាន​ធ្វើ​ពុតទេ! តែ…..សម្រាប់មនុស្សដែលមិនធ្លាប់ជឿអំពើល្អ…មិនធ្លាប់ធ្វើល្អ…ចង់យកទៅគិតម៉េចក៏បាន!»

ថាហើយនាង​ក្រោកចេញ ព្រោះបេះដូងនេះបានបន្ថែមពីលើការតូចចិត្ត​ពេញមួយយប់នូវកំហឹងថ្មីមួយ តូច តែពិតជារំខាន ធ្វើឱ្យដាវីន​ទៅជាចេះស្អប់ និងក្នាញ់ភាពមានះ​របស់ខាងប្រុស។

​«មនុស្សអវិជ្ជមាន​» នាងរអ៊ូបន្ថែមសឹងតែគ្មានសំឡេងមកក្រៅ  ប៉ុន្តែ…ស៊ីណានក្រោក​​ឈរឡើងមក​​ភ្លាម​ៗ បណ្តាលឱ្យកៅអី​ផ្ងារប្រាវទៅលើ​​ឥដ្ឋ។

«ទៅណា?»

ប្រុសសួរខ្លីដោយ​​ចូល​ទៅ​ជិតពាំងផ្លូវនាង​ ហើយ​​សម្លឹង​មើល​នាង​មិន​ដែលនៅទើរ មិនមានផ្លូវ​វាង​ចាក​ចេញ​ពី​គេ។

មុខដាវីនក្រហមព្រោះខឹង តែគ្មានពាក្យនិយាយតបទេ។ នាង​រេភ្នែកចេញ ដៃឱបក្រពាត់ត្រឹមទ្រូង តែតរុណីបានឮស្នូរ​ដង្ហើម​របស់​ស៊ីណានដែល​ញាប់​ញ័រ ដោយសារ​ក្បាលនាង​កម្ពស់​ត្រឹមទ្រូងគេ។  ដាវីន​ផ្អៀងក្បាល​ហាក់ដូចជា ចង់គេចចេញមិនចង់ក្បែរ….បណ្តាលឱ្យខាងប្រុសរឹតតែចេតនា​រារាំង​។

«និយាយចំសាច់ការ មិនហ៊ាននៅស្តាប់?»

«សាច់ការអី?» នាង​សម្លឹងនាយដោយងើយហើយភ្នែកមូលក្លំបញ្ចេញភាពខកចិត្ត​ «ហើយ បើថា នៅណេះមាន​អ្នកសម្តែង ក៏មិនមែនខាងខ្ញុំដែរ!» នាងនិយាយមករ៉ាវៗ​។ សំឡេង​របស់ដាវីន​ទន់ៗ ប៉ុន្តែ​នឹងនរ។

«អូយ ចរិតប្រពន្ធជាកូនអ្នកមាន តមាត់ប្តីបានឡើងប៉ប៉េះ!»

«ចុះចរិតប្តីល្អណាស់? ទុកខ្ញុំចោល​ម្នាក់ឯងយប់មិញ ហើយក្រោកមករករឿងទាំងព្រលឹមនោះ?​»

ប្រុសស្អាតបញ្ចេញ​ភាពអំណរតាមរយៈកែវភ្នែក គេសម្លឹងនាង​ផ្ចង់ចុះឡើង ហើយលូកដៃរកចង្កានាង។ ​ដាវីនគេចចេញ គេរឹតតែមិនព្រម ដោយដៃប្រុសម្ខាងទៀតបានទប់ចង្កេះទាញត្រលប់​មក​រក​ប្រាណ​​វិញ​។

សំឡេងស៊ីណា​ន​ខ្សឹបៗ មកលើថ្ងាសនាង​ដែលក្រោមទ្រូងគេ៖

«កំពុងស្រមៃរឿងយប់មិញ?»

នាង​ងាកចេញ​ គេទាញមុខត្រលប់មកវិញទៀត។ ម្រាម​នាយលូក​ដៃ​អង្អែល​ផាត់សក់​សរសៃ​​​ចេញ​​ពី​ផ្ទៃ​​មុខ​​ស្រស់​ផូរ​ផង់​​របស់​នាង។

«ស្រមៃ…..ដូចតែគ្នាទេ…..ព្រះនាង!»

វាចាគេខ្សឹបមក បណ្តាល​​ឱ្យដង្ហើមខាង​​នាង​​ហក់​​ឡើង​។

ក្លិននាងសាយភាយមកដូចជាបុប្ផាធម្មជាតិកណ្តាលព្រៃយ៉ាងកម្រ ឯស្នេហារបស់នាង​ដូចជាទិព្វមន្ត​បណ្តាលចិត្ត​ឱ្យស៊ីណានសឹងថា ភ្លេចអ្វីៗបាន​គ្រប់យ៉ាង។

​ក្នុងសភាពស្ងាត់ស្ងៀម  ​មិន​មាន​ចលនា​អ្វី ដោយ​ទុកឱ្យបេះដូងសងខាងបាន​ចរចា​រកគ្នា  ដៃ​នាង​​រុញ​គេចេញពេលស៊ីណានទាញកាយទាំង​ពីរចូលស្អិត ឯ​ខាង​ប្រុស​​ឃើញអូន​ប្រកែក គេរឹតតែប្រើកម្លាំង​បង្ខំ។

ក្នុងពន្លឺដ៏ស្ងប់ស្ងាត់ ស្រស់បំព្រង ដៃគេម្ខាងច្បូតសក់នាង រួច​ផ្កាប់មុខនារីមកដាក់ថ្នមៗនៅលើ​ស្មា​ម្ខាង​ របស់គេ។ ដាវីន​ទម្លាក់ដៃទាំងពីរមកក្រោម ក្បែរៗចង្កេះនាយព្រោះទប់នឹងការឱបក្រសោបនេះ​មិនបាន ម្យ៉ាងដោយចិត្ត​នាង​ចង់បាន ម្យ៉ាងដោយដឹងជាស្រេចថា ស៊ីណានមិនព្រមលែងដដែល​។

​ខណៈ​ដែល​ម្រាម​ដៃ​ប្រុស​ម្ខាងទៀត គូសជារង្វង់យឺតៗនៅលើចង្កេះនិងខ្នង​ស្រី។ មាត់គេស្រដី៖

«បើនឹកណាស់ ម្តេចមិនស្រែកហៅ?»

នៅ​ក្នុងភាពស្ងៀមស្ងាត់ ដង្ហើមរបស់ពួកគេធ្វើសម​កាលកម្ម បង្កើតជាចង្វាក់ស្នេហ៍ ដែលមាន​អារម្មណ៍​ដូច​ជា​ចង្វាក់​បេះដូង​រួម​គ្នា​។

​ប្រុសបានវែក​សរសៃ​​សក់​សូត្រ​​​ដែល​​វង្វេងហិចហើរ​​នៅ​ពី​ក្រោយ​ត្រចៀក​របស់​នាង ហើយ​​នាង​នៅ​សំងំ​​ក្រោម​​​ការ​​ស្ទាប​​អង្អែល​​របស់​​នាយ​ជាមួយ​អារម្មណ៍ជិតស្និទ្ធ ​កក់​​ក្តៅ​។ ដង្ហើម​ដាវីន​ពិតជា​​បាន​​​ឆ្លើយ​​តប​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់ភ្នែកស៊ីណាន ទោះណាជាស្រីមិនបានសម្លឹងគេ​តបអ្វី។

«អ្ហះ ម៉េចមិនស្រែកហៅ?» ប្រុសខ្សឹបៗធ្វើ​ឱ្យ​នាង​រុញនាយចេញ​។

«ខ្ជិលណាស់!» គេ​មិន​ព្រម​រង្គើ ដោយចាប់នាង​ទុកជាចំណាប់ខ្មាំង​ដូច​ដើម​។

«ម៉េចបានខ្ជិល?»

«ខ្ជិលឈ្លោះ!» នាង​និយាយតិចៗ ដោយមួលក្តិចកំភួនដៃរឹងមាំ​ដែលកំពុងតែបណ្តោយឱ្យប្រអប់​ដៃ​ល​លេង​ជុំវិញត្រគាកណែន​ក្រពុំរបស់ស្រី។ ធ្វើដូចដែកមិនចេះឈឺ ស៊ីណាននិយាយទាំងភ្នែក​ក្រហម​ៗ​៖

«ខ្ជិលដូចគ្នា!»

នាងងើបមុខមកភ្លាម​ដូចគេព្រាងទុកមែន។

​ស៊ីណានញាក់ចិញ្ចើមឌឺនាង ធ្វើឱ្យខាងស្រី​ចង់តែមួលបន្ថែមតែត្រូវប្រុសរុញចេញ​។

«​មិនដឹងមនុស្សឈឺទេ?​»

«ស្មានតែខ្មោចតាស៎!» នាងនិយាយដោយគ្មានក្រែងចិត្ត​ ភ្នែកមូលៗក្លុំ​សម្លឹង​គ្នា​​។ សេចក្តី​ស្នេហា​នេះ​​ស្តែងចេញមកឆៅៗជាមួយគ្នាពេក​ហើយ ស៊ីណាន​​ចិត្ត​ជាស្ពាន់ឬដែក​ក៏គង់ទ្រាំនឹងភ្នែកស្រីមិន​បាន​ដដែល​ទេ​….​ណ្ហើយខ្ជិលទ្រាំ….​ដោយគ្មានពាក្យសម្ដីប្រុសទាញរាងកាយនេះមកវិញដោយ​បញ្ចប់​ភាព​ខ្សឹប​ខ្សៀវ​ឌឺដងចំណាប់របស់​ព្រះនាង ធ្វើឱ្យការដកដង្ហើមខ្លីៗ​របស់ដាវីន​បញ្ចប់មកក្នុង​ប្រអប់​មាត់​នាង​។ ពាក្យ​ដែល​ស្រី​ប្រុងតែនិយាយ​យក​ឈ្នះ ត្រូវ​លេប​ត្របាក់​ដោយសេចក្ដីស្រលាញ់​តាម​រយៈ​ស្នាមថើបក្នុងទម្រង់ដ៏ស្អាតបរិសុទ្ធថ្នាក់ថ្នម​បំផុតកណ្តាលគន្លងធម្មជាតិសែនស្ងប់ស្ងាត់។

នាង​ត្រូវប្តូរពីរុញទៅជាប្រតោង​រាងកាយប្តីថ្មី​ថ្មោង បណ្តោយ​ឱ្យបបូរមាត់ខាងប្រុសថើបស្រីបាន​យ៉ាង​ទន់​ភ្លន់​ និង​បន្ទាន់ដូចចង់ ​គ្រប់​គ្រង​ខ្លះ ​ចង់សារភាពខ្លះ។

កម្ដៅ​ក្នុង​ខ្លួន​​នាង​ហក់​ឡើងៗ​មិនឈប់ឈរ​ទេ ប៉ុន្តែ​រាងកាយ​ក៏មិន​មាន​ចលនា​អ្វី​ដែរ គ្រប់​យ៉ាង​របស់​ដាវីន គឺសម្រាប់ស៊ីណានម្នាក់នេះ។

ការថែថើប យូរយ៉ាងណាក៏គង់តែបញ្ចប់​….ព្រោះអ្វីម្យ៉ាង​ យ៉ាងជ្រៅក្នុងបេះដូងនាយ បានប្រាប់​មក​ថា ស្រីម្នាក់នេះ មាន​សិទ្ធិរកបានបុរសល្អម្នាក់ ដែលនឹងនាំមកនូវសុភមង្គល​ដល់នាង​….​មិន​មែន​​ស៊ីណាន​ម្នាក់នេះ​ឡើយ។ គេស្អប់គ្រួសារនាង…..

ពេលប្រុស​ដក​ខ្លួនថយ​ចេញ កន្ទុយភ្នែកគេនៅលបមើលឃើញ​ថ្ពាល់​របស់​ដាវីន​ដែល​ក្រហមដូចភ្លើង។ ភ្នែក​នាង​ភ្លឺថ្លាបន្សល់នូវ​ភាពសោកស្តាយ​លើបបូរមាត់ដែលផ្អែម​ដូចទឹកឃ្មុំ។

ជា​លើក​ដំបូងក្នុងជីវិត ​ដែលគេ​​បាន​បណ្តោយ​ខ្លួនឯង​ឱ្យ​មាន​អារម្មណ៍ល្អខ្លាំង សឹងអាចភ្លេចអស់​​គ្រប់សេចក្តីទុក្ខវេទនាដែលបាន​ឆ្លងកាត់ពីរនាក់ម្តាយនឹងកូនកន្លង​មក ។

ពេលនេះទៀតសោត ដាវីន….ព្រះនាង…កំពុង​ធ្វើ​ឱ្យ​​ប្រុសលប​ភ័យ​ខ្លាច……​ថា គោលបំណងសងសឹក​នឹង….រយាកថយ ដោយសារ​វត្តមាន​និងគ្រប់កាយវិការ គ្រប់ពាក្យសម្តី គ្រប់ចង្វាក់ដង្ហើមរបស់នាង មាន​អានុភាពយ៉ាងពិសេសដែលធ្វើឱ្យបេះដូង​​គេ​ទន់ជ្រាយបាន​។

ស៊ីណាន​បែរខ្លួនភ្លាម ព្រោះប្រុសកាត់ចិត្តដើរមករកតុអាហារ​។ ​

«ញ៉ាំ​អាហារពេលព្រឹកប្រពន្ធសម្លាញ់!»

គេនិយាយបន្លប់មនោសញ្ចេតនា​ ​ហើយរៀបចំចាន​ខ្លួនគេធ្វើវាហី ភ្នែកមិនខ្ចីមើលនាង​ទេ។​

គេដឹងថា ស្រីកំពុងសម្លឹងមើលមក ទាំងចំហាយនៃសំណល់ស្រើបស្រាល ​ចិត្ត​នឹករឭក លាយឡំ​រ​វាង​ការសប្បាយនិងការខកចិត្ត។

ព្រះនាង​របស់ស៊ីណាន គឺបែបនេះហើយ។   នាងតែងតែបែបនេះ​…ទន់ភ្លន់ តែរហ័សរហួន ឌឺ​ដង​លេង​សើច តែសុភាព​និងកត្តញ្ញូ មិនដែលបណ្តោយឱ្យគេមានភាពមានះ ដាច់​ចិត្ត​ធ្វើបាបនាងបាន​យូរឡើយ។

ស្រីនៅធ្មឹង គេធ្វើពុតក្រញូវងើបមុខហើយចង្អុលកៅអីឱ្យ។ ដាវីន​ដើរមក​មួយៗ ទើបគេទម្លាក់ភ្នែកចេញពីនាង។

ការធ្វើជាព្រងើយកន្តើយនឹងភាពកក់ក្តៅដែលរីករាលដាលពេញក្នុងទ្រូងពេលនេះ មិនមែនជា​វិញ្ញាសា​ស្រួល​ៗ​សម្រាប់អ្នកមកទារគំនុំទេ។

ពេលខាងស្រីអង្គុយចុះមកយឺតៗដោយស្ទាក់ស្ទើរហើយម្រាម​នាងមិនទាន់ធ្វើអ្វី គេហុចដុំនំបុ័ង​ជាមួយ​ទឹកឃ្មុំមកឱ្យ។

«ញ៉ាំ​ខ្លួនឯង​ទៅ» នាង​និយាយ​ទាំង​សំឡេង​ស្រទន់ ប៉ុន្តែមុខក្រញូវ។

«អត់ឆ្ងាញ់មែន?! ធ្វើម៉េចទេ ការប្តីអ្នកក្រមានតែរបស់អស់នេះ!»

នាងមិនមែន​ខឹងដែលគេក្រ….ដែលគេចាប់នាង​មក ឬអតីតកាលរវាងនាងនិង​គេទេ​។ តាមពិត ដាវីនខឹងនឹងស្នេហា​របស់គេ ដែលលាក់លៀមមិនហ៊ានស្តែងមក។ នាងយល់ថា គេកំសាក តែពេលខ្លះក៏ទទួលស្គាល់ថា គេស្អប់នាងប៉ុណ្ណោះ គេមិនមែនកំសាកទេ តែគេ​មិនចង់ប៉ះពាល់នាង គេគ្រាន់តែចង់លេងសើច។

ស្រីណាទៅ…ដែលជាមនុស្ស​គេឱ្យតម្លៃ ហើយស្រលាញ់គោរព….មិនមើលនាង​ក្នុងរូបភាពជាតួសងគំនុំបែបនេះ?

ដាវីន​គិតផង លូកដៃយកនំមួយដុំផ្សេងមកកាន់ផង។

សំឡេង​អ្វីមួយលាន់មកបង្អាក់ថ្គាមរឹងមាំ​ដែលស៊ីណានកំពុងទំពារ​អាហារ​។ កង់? ​ស្នូរ​ទោចក្រយាន​ពិតជាបុក​លើ​ផ្លូវ​ក្រួសក្រហមលាយនឹងសំណើច​មនុស្ស​ម្នាដែលមិនធ្លាប់ឮមុននេះ។

ត្រចៀកគេផ្ទៀងស្តាប់ដោយមុខមាំ ខណៈនាងក៏មើលមុខគេ​ព្រោះឆ្ងល់ដូចគ្នា។

អ្នកណាមកនៅក្រៅ? ស៊ីណានដឹងថា នេះមិនមែនជាសូរសព្ទអ្នកស្រុកទេ មនុស្ស​ចំណូលថ្មី?

ប្រុសនាំរាងកាយខ្ពស់ក្រោកចេញមួយៗ ហើយដើរឆ្ពោះទៅទ្វារព្រោះឃើញជាស្រេចនូវវត្តមាន​ជនចម្លែក។ នៅក្រោម​សន្ធឹកខ្យល់​ដ៏​កក់ក្ដៅនាតំបន់ខ្ពង់រាប កំលោះ​ប្រាំ​នាក់ ទំនងមនុស្ស​មកពីភ្នំពេញ​​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ផ្លូវចម្ងាយពីនេះប្រហែលម្ភៃម៉ែត្រ។

ពួកគេ​​ស្លៀក​ពាក់​របៀបជាអ្នកហាត់​ជិះ​កង់​យ៉ាង​ទំនើប។  កង់​របស់​ពួក​គេក៏សឹងជាប្រភេទយីហោ​មានតម្លៃ​ បើ​ទោះ​ជា​ចោមដោយ​ល្អង​ធូលី​ដី​ពី​ផ្លូវលំស្រុកព្រៃមកក្តី។

​ខ្លះក្នុងចំណោមនោះកំពុងពិនិត្យ​បរិវេណនេះដោយពិនិត្យពិច័យដូចជាមិនធ្លាប់ភ្នែកនឹងផ្ទះនៅ​កណ្តាល​ទ្រូងព្រៃទីជនបទចុងកាត់។

ម្នាក់​ក្នុង​ចំណោម​ពួកគេ ​​មាន​កម្ពស់​ខ្ពស់ស្រាវ​ប្រកបដោយ​ស្នាម​ញញឹម​​ជឿជាក់​រាក់ទាក់ មករកស៊ីណាន​។

«អ្នកណានេះវ៉ី?» បុរសនោះស្រែកឡើងទាំងរលះរលាំងចោលជន្ទល់កង់ រួចដើរសំដៅមក។

«ឯងមែន! អាមុខក្រញូវ!»

ពេលឮឃ្លាទីពីរនេះ រាង​កាយ​របស់​ស៊ីណាន​ចង់ភាំងហាក់នឹកឃើញដល់អ្នកណាម្នាក់ ពាក្យនេះ «អាមុខក្រញូវ» ជាពាក្យធ្លាប់ឮ​និងចងចាំមក។

នៅពេលដែលបុរសម្ចាស់កង់ចូលរឹតជិត ម្ចាស់ផ្ទះប្រែជាស្រទន់ ទៅជានរណាផ្សេងដែលដាវីនកម្របានឃើញអាការៈបែបនេះលើទឹកមុខស៊ីណាន ពោលគឺការ«នឹករឭក​»។

«ឧត្តម?» ស៊ីណាននិយាយសំឡេងទាបដូចជាទើបនឹងរកនឹកឃើញ​មិត្ត​ចាស់ ប៉ុន្តែជាសំឡេងកោះហៅពេញដោយភាពភ្ញាក់ផ្អើល។

ពួកគេ​ស្ទុះឱបគ្នា ដោយឥតព្រាងទុក។

ក្រោយមកទើបដាវីនដឹងថា ប្រុសៗនេះមានទំនាក់ទំនងជាមួយគ្នា​តាំងពីកុមារភាពនៅភូមិនេះផ្ទាល់​។ ឧត្តម​ទះខ្នង​​ស៊ីណានផាំងខណៈដាវីនក្រោកមកសន្សឹមៗ​ពី​ក្រោយតុបាយ ព្រោះនាងភ្លឹក​ថា អ្នកដែលស្និទ្ធនឹងស្វាមីចម្លែករបស់នាង​​ក្នុង​កាយវិការ​បែបនេះ ប្រហែលជា​មាន​តែ​មិត្ត​ចាស់​ម្នាក់​នេះប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន។

«ពួកយើងធ្វើ​ដំណើរកម្សាន្តជិះកង់ព្រលឹម​មិញ! ប៉ុន្តែ​….យើង​បាន​វង្វេង…..​ដូចជាម្តុំនេះ​អភិវឌ្ឍខុស​….​ធម្មតាវ៉ី» ឧត្តមនិយាយប្រាប់ពេលកំពុងឱបស៊ីណា​នសប្បាយចិត្ត ស្រាប់តែគេអាក់ ហើយ….បន្ទាប់មក សំឡេងរបស់គេដូរទៅជាខ្សឹប….

«ខុស….ធម្មតា….មែនហើយអាណាន! ទីនេះមានទេពធីតាពីអង្កាល់?»

ស៊ីណានជ្រួញ​ចិញ្ចើមឆ្ងល់តិចៗពេលពួកម៉ាកលែងដៃពីគេ។ ឧត្តមភ្លឹកមើលមកស្រីស្អាតដែល​បង្ហាញ​កាយពីមុខកូនផ្ទះ។

ស៊ីណានទម្លាក់មុខ រង្គើស្មាតិចៗព្រោះគេ​ដឹងថា ភរិយា​គ្មានខាន់​ស្លាដើរមកតាមពីក្រោយ​ហើយ​។ គេរលាស់អណ្តាតរកពន្យារ​ពេលគិត ថាគួរតែណែនាំនាងទៅឧត្តមតាមរបៀបណា ស្រាប់តែងាកមកកាលណា ចិញ្ចើម​របស់​គេត្រូវ​ងើប​ឡើង​បន្តិច ចិត្ត​មិនសុខសប្បាយទេ​ ខណៈ​ដែល​សម្គាល់​ឃើញឧត្តមសើចស្ញាញស្វាគមន៍ព្រះនាងរបស់គេ។

​«កូនក្រមុំអ្នកណានេះវ៉ើយ?»

ឧត្តមខ្សឹបសួរស្រាលសឹងស្មើនឹងសំឡេងខ្យល់ តែ​ស៊ីណានអាចស្មានដឹងបានពីបេះដូងលាន់​សន្ធឹក​របស់សុភាពបុរសជិះកង់។

គេបែរមកសម្លឹងស្រីវិញភ្លាមៗដែរ។ សក់នាង​ប៉ើងយ៉ាងទន់ភ្លន់ រចនា​រាងកាយពីលើដល់ក្រោម​ឱ្យសឹងល្អផូរផង់លើសផ្ទាំងគំនូរវិចិត្រករ។

ស៊ីណានស្ទាក់ស្ទើរមួយវិនាទី…..តែឧត្តមងាកមកចាំចម្លើយដូចជាយូរពេកណាស់ទៅហើយ។

«ប្រ….ពន្ធ​…..យើង​!»

ប្រុសស្រដីតិចៗ  មុនពេល…..បង្ហើយប្រយោគទាំងស្រុងថា «ដាវីន!»

បុរសចំណូលថ្មី ដកភ្នែកពី​ស្រីដោយ​ប្រតិកម្ម​​ស្រទន់ ប៉ុន្តែ​ស៊ីណានសម្លឹងគេ​មិន​​រំលងឡើយ។ ឧត្តម​ពិតជាមាន​ភាព​ភ្ញាក់​ផ្អើល​មួយ​ដែល​ត្រូវ​បាន​បិទ​បាំង​យ៉ាង​ឆាប់​រហ័សលុបចោលក្តីស្រងាកចិត្ត​​បន្លប់​ជា​មួយ​ស្នាម​ញញឹម​ដ៏​មាន​មន្ត​ស្នេហ៍។

គេចាកចោលឧត្តម​ហើយឈាន​​ចូល​ទៅ​ជិតស្រីស្អាត​ដោយ​លើក​ដៃពីចម្ងាយ៖

«ហេ៎ ដាវីន ខ្ញុំ….ឧត្តម! ពួកម៉ាកអាណាន!»

ពេលនោះហើយ​ដែលនាង​ដឹងថា ពួកគេ​ធ្លាប់ជាមិត្ត​កាលពីនៅកុមារជំទង់ៗ​។ ពួកគេស្គាល់គ្នា​ពេល​ស៊ីណាន​និងម្តាយ​មកស្នាក់នៅទីនេះ ឯឧត្តមមកលេងតំបន់ទេសចរណ៍​ក្បែរខាង​ តែឡាន​ឪពុកគេខូចក៏មកសុំជ្រកទីនេះ ។ ក្រោយៗមក ឧត្តមឧស្សាហ៍ចំណាយពេលវេលាររដូវសម្រាកមកដាំបន្លែនិងលំហែរនៅផ្ទះពូគេនាភូមិក្បែរៗនេះ​ដើម្បីមករកស៊ីណានដើរលេងជាយព្រៃជាមួយគ្នា។

ព្រឹកដដែលនោះ ស៊ីណាននិងមិត្តចាស់ បាន​សម្រាក​សែនរីករាយជាមួយឱកាសកាហ្វេ​ជុំគ្នា ​ដែលខានបានធ្វើមកជាច្រើនឆ្នាំហើយ។

ពេលដែលអ្នកជិះកង់បួននាក់ទៀតសម្រាក ដើម្បីចច្រប់ថតរូបនិងស្វែងយល់អំពីធម្មជាតិជុំវិញផ្ទះ ឧត្តមនិងប្តីប្រពន្ធវ័យក្មេង​នៅជជែកលេងជុំវិញតុទឹកឃ្មុំដ៏ផ្អែមល្ហែមរបស់គូស្នេហ៍។

«អញ្ជើញពិសា»

ដាវីន​​ថាផង ដៃចាក់កាហ្វេក្តៅគគុក​ជាមួយផ្សែងខ្មួលជះក្លិនឈ្ងុយឆ្ងាញ់ ហើយញញឹម​ស្រទន់ ដោយមិ​នធ្វើដឹងពីការសម្លឹងរបស់ស៊ីណានដែលកំពុងលបលួចតាមដាន​អាការៈរាក់ទាក់របស់នាង​។

ចិត្ត​ស្វាមីសងគំនុំម្នាក់នេះ​លបលាក់គំនួច​ដឹងថា ឧត្តមជាបុរសមានវង្សត្រកូល មាន​ករិយាល្អ និងរូប​សង្ហា ស្រីជិតឆ្ងាយណាបានឃើញក៏គង់តែមាន​ចិត្ត​រាយមាយខ្លះ​មិនលែង ចំណែក​ពេលនេះ​ប្រុសស្អាតមកដល់ផ្ទះកណ្តាលព្រៃដូចមាន​និស្ស័យចារមកពីព្រេង ថែមទាំងមិនព្រមចាកចេញងាយ មកអង្គុយ​កាហ្វេសម្លឹងសម្រស់ស្រីក្រោមអាកាសត្រជាក់ទៀត​មិនឱ្យគេរសាប់រសល់ចិត្ត​។

ប្តីសម្លឹងបបូរមាត់ដែលទើបនឹងជញ្ជក់ឱជារសនៅក្រអូបជាប់បេះដូង ពេលនេះត្រូវរំខានមកឱ្យប្រុសផ្សេងបានគយគន់ សមអីទៅ?

នៅម្ខាងនៃមុខទ្រវែងរបស់នាង ស៊ីណានក្រឡេកឃើញស្នាមញញឹមរបស់ឧត្តមត្រូវបានពង្រីក។

​គេនិយាយស្រាលៗ​ដូចជាកំពុងចែចង់៖

«ត្រូវចាក់ឱ្យប្តីមុនទេដឹង!»

នាង​ទម្លាក់ស្នាម ញញឹម​សន្សឹមៗ​ហើយងាកមកយឺតៗ​។ ភ្នែកនឹងភ្នែកប៉ះគ្នា ព្រោះខាងប្រុសច​ង់ឱ្យ​នាងឃើញ​អារម្មណ៍ហួងហែងរបស់​គេ តែគេមានការអត់ធ្មត់ មិនចេញប្រតិកម្មអ្វីក្រៅពី​សម្លឹង​នាង​ឌឺៗ។

ស៊ីណានតែងតែមានវិធីពិសេសនេះ ជំរុញបេះដូងស្រីតូចឱ្យវិលវល់។ ទឹកដមកែវភ្នែក​របស់គេ​ស្រាល តែមានន័យ​ណាស់​ស្រទន់ក្នុងបេះដូងនាង។​ ពន្លឺភ្នែកនេះ អាចទុកថា ជា​ប្រភេទ​នៃអាវុធសម្ងាត់ ដែលមាន​តែនាង​ផ្ទាល់​​ស្គាល់ថា ពេលណាទៅដែលគេចង់​​ចាក់ ហើយពេលណាទៅគេ​ចង់លែងនាង​។

ដាវីន​សើចតិចៗ ដោយងាក​ចេញ ទាំងពន្យារ​ពេលដោយសារ​​មិន​ច្បាស់​ថា​ត្រូវ​ឆ្លើយតប​យ៉ាង​ណា។ នាង​រាវរកពែងមួយទៀត តែម្រាមដៃគេលូកមកដែរ គឺស៊ីណាន។ គេមាន​ចេតនា​ធ្វើជាជ្រុលលូក​តាមពិតគេចង់កាន់ម្រាម​នាងបង្អួតឧត្តម​ដែលមាន​ឫកពាលង់សម្រស់។

«មែនហើយ​! ចាក់ឱ្យប្តីមុនមក!»

បបូរមាត់ស្រស់ស្រទន់គួរឱ្យចាប់អារម្មណ៍របស់នាង ក្តាប់បន្តិច ភ្នែកនាង​មើលគេមួយខ្វាច់​ហើយដកចេញភ្លាមវិញទាំងភ្នែកជំពាក់​ទាំងម្រាមដៃគងលើគ្នា។

ស្រីចាក់ទឹកក្រមៅ​ឱ្យគេ​ ខណៈឧត្តម​បន្ទរជាមួយ​ពន្លឺភ្នែកភ្លឺទែងរីករាយ៖

«​មនុស្ស​សម័យឌីជីថល គេចម្លែកៗ រៀបការអត់ហៅមិត្តភក្តិសោះ!»

ស៊ីណានក្រេបកាហ្វេ ដៀងកន្ទុយភ្នែកមើលកល្យាណីដែលអង្គុយ​ចុះក្បែរកាយ។ នាង​ញ៉ាំ​តែក្តៅៗ ហើយមិនសម្លឹងទៅម្ចាស់សំណួរទេ តែឧត្តមវិញបែរជាមិនដកភ្នែកពីស្រីល្អសោះតែម្តង។

ប្រុសជាគូតាំងពីកុមារមិនអាចទប់ចិត្ត​ប្រចណ្ឌបាន ក៏ហើប​មាត់៖

«តាំងពីដើមមក​ឯងស្គាល់យើងហើយ! យើងជាមនុស្ស​សប្បាយ​ស្ងប់ស្ងាត់ មិន​ចូលចិត្ត​ចែក​រំលែក​ទេ!»

​ សំឡេង​របស់ម្ចាស់ផ្ទះ​កាត់​តាម​អាកាស​ត្រជាក់ ដូច​កាំបិតតូចគ្មានរូប តែចាក់មកបេះដូងម្នាក់​ទៀត​ឱ្យរបួសតិចៗ ជាសញ្ញាថា គេដឹងអារម្មណ៍សោកស្តាយ​របស់ឧត្តមដែលមិនបានតាមប្រជែង​យក​នាង​ទាន់ពេល។

ស្នាមញញឹមនៅ​លើ​មុខ​របស់ឧត្តម​​រសាត់​ទៅ​មួយ​ភ្លែតជំនួសមកវិញ​​ដោយ​ការ​​ដឹងខ្លួន​ភ្លឹបភ្លែត​ៗ​។ ​

«យល់! បើជាយើង ….ក៏ដូចគ្នា!» បុរសជាមិត្ត​តបវិញបន្លប់ពីលើទោមនស្សបានយ៉ាងរលូន។ មិន​អស់​ចិត្ត​ គេងាកមកពន្យុះស្រីស្អាត «អាមុខក្រញូវកាចបន្តិច តែ….មាន​មន្តស្នេហ៍ខ្លាំង! ខ្ញុំដឹងថា ស្រីៗ​ចូលចិត្ត​ណាស់!»

ដាវីនស្ទាក់ស្ទើរ មិនដឹងថាត្រូវគេចពីភាពតានតឹងរវាងប្រុសស្អាតទាំងទ្វេដោយវិធីណាទេ  ប៉ុន្តែ​នាង​​មានវិធីចាក់បណ្តោយ៖

«គេហ្នឹង ប្រហែលមានស្រីស្រលាញ់ច្រើនហើយអ៊ីចឹង​!​»

«កៀរនឹងជើង! សួរវានេះទៅ!» ស៊ីណាន​តបទាំងញញឹម​ជាមួយទឹកមុខព្រើលៗឌឺនាង។​ ដាវីនក្តាប់មាត់មុខក្រហម​ងាកមកសម្លក់ស៊ីណាន​ភ្លេចអស់ថា មានមនុស្ស​ផ្សេងនៅជុំវិញទីនេះដែរ។

​ឧត្តមដឹងថា ទីនេះគ្មានឱកាស​សម្រាប់គេ សូម្បីនឹងបើក​ការ​ប្រកួត​ប្រជែង ដូច្នេះការលាចេញលែង​ធ្វើជាឆ្អឹងទទឹងកទើបជារឿងល្អ។

«បានៗៗៗ យើងទៅហើយ មិននៅឆេះក្រោមសង្គ្រាម​ទេ!»

គេក្រោកចេញយឺតៗខណៈស៊ីណានងើបមុខបន្ទោរដោយញញឹម៖

«ល្មមទៅហើយ! កុំវង្វេងផ្លូវទៀតវ៉ី! ចាំយើងទៅលេងឯងនៅចម្ការពូឯង!»

ឧត្តមលើកដៃឡើងជាសញ្ញាចុះចាញ់ដោយសើចចំអកមុនពេល​ងាកចេញទៅរក​ដងផ្លូវវិញគេ បានងាកទៅរកដាវីនជាមួយសព្ទ សំឡេងដែលបន្លឺស្ងប់ស្ងាត់ជាងកាលនិយាយជាមួយឧត្តម៖

«ខ្ញុំជាបក្សពួកខាងyou ដាវីន! កាលណា​អាមុខក្រញូវប៊ូលី…..កុំភ្លេច…..!» គេបញ្ចប់ដោយការលើកម្រាមមេដៃនិងចង្អុលដៃទន្ទឹមគ្នា​ក្នុងរបៀបដែលមានន័យថា «ខលខ្ញុំ!» ។

ស៊ីណានមុខស្មើសម្លឹងលេខទូរសព្ទមួយសន្លឹក​ដែលគេឱ្យមកនាង​។ នាង​មិនទទួលយកវាទេ…..​គេសង្ឃឹម​បែបនេះ តែ…..មានឯណា ស្រីតូចញញឹម​ហើយ​ទទួលយកយឺតៗ។

ស្រីសុភាពនេះ មិនដែលឃើញប្រុសស្អាតទេដឹង?

ចាំបានហើយ….កាលយើងចាប់នាងទៅ នាង​ក៏……​ត្រូវ​​​យើងធ្វើឱ្យភ្លឹក​ដូចពេលនេះដែរ​….តើ​នាង​​ចង់ឱ្យមាន​អ្នកចាប់ប៉ុន្មាននាក់ទៀតបានគ្រប់?

គិតបែបនេះមែន​តែមិនមាត់អ្វីទាំងអស់!

វគ្គ​

ប្រចណ្ឌព្រះនាងតូច

ទីបំផុតបាត់ស៊ីណាន ដែលជូនដំណើរមិត្ត​ចាកចេញអស់មួយស្របក់ នាងក៏ឃើញគេ​វិលមកវិញ​ជាមួយ​ផ្លែឈើខ្លះនិងផ្កាបាច់។

ប្រុសមានទឹកមុខស្មើ។

គេ​ចេញ​ទៅជាមួយមិត្ត​គេជាងកន្លះម៉ោងហើយ វិលម​កវិញដាក់ផ្កាចោលរាលលើតុអាហារ ថែមអម​ជាមួយ​ផ្លែឈើមួយពំនូកមានកន្ទួត ស្វាយ និង​ទាប​បាយ​ទុំក្រអូប ហើយខ្លួនគេ​បែរទៅរើសយកនាម​បណ្ណ​របស់ឧត្តមក្បែរនោះ ហែកចោល​ខ្វាកៗរោយបំប៉ើងទៅក្រៅបង្អួចធ្វើហី។

តរុណីយើង​ត្រូវឈរភាំងសម្លឹងគេដោយហួសចិត្ត​។

ធ្វើអ៊ីចឹងបានទៀត? ហ្នឹងមិត្តគេផង ចុះទម្រាំត្រឹមនាង ជាកូនសត្រូវ​ប៉ាម៉ាក់គេ?

ឃើញទេពធីតា​ឈរនឹងថ្កល់ បុរសងាកមករកតូចតន់ដោយញាក់ចិញ្ចើមឌឺជាមួយទឹកមុខងងឹត។

«ធ្វើអ៊ីចឹងធ្វើអី?» នាង​សួរឆ្ងល់។

«ធ្វើអ្វី?» គេសួរបកវិញ។

«ហែកលេខទូរសព្ទ!» ដាវីន​បាញ់​តប​វិញជាមួយទឹកមុខហួសចិត្ត​មិនយល់។

ស៊ីណានមិន​និយាយ​តែគេឈានចូលចិត្ត ស្រីក៏មិនគេចទៅណា ព្រោះនាងត្រូវការចម្លើយពីកាយវិការ​មនុស្ស​ដែលគ្មានហេតុផល​ ។ មិនយូរទេ សម្លក់សម្លឹងគ្នា​បានបន្តិច សំឡេង​របស់​ខាងប្រុស ក៏​លាន់​​​ឡើង​៖

«ថ្ងៃក្រោយ…..អាចនឹងហែកភ្នែកវាទៀត!»

ដាវីនទម្លាក់ស្មា​​ហាក់ អស់សំណើច​លាយកំហឹង។ នាង​យល់ថាគេប្រចណ្ឌ តែមិនសមណា​មនុស្ស​​ដូចស៊ីណាន​ធ្លាប់ឆ្លងការលត់ដំជីវិតច្រើនមកហើយ បែរជាមាន​​ប្រតិកម្មខ្លាំងរបៀបក្មេងស្ទាវ​បែបនេះចំពោះវត្តមាន​មនុស្ស​សង្ហាៗ​ដូចឧត្តមសោះ។

«សុទ្ធតែអួតថាមិត្តភក្តិគ្នា!»

ស្រីរអ៊ូៗបែបនេះហើយងាកចេញចោលគេ បែរជាចង្កេះនាងត្រូវកៀងជាប់ហើយទាញត្រលប់​មកក្រោយវិញ។ ខ្ជិលរវល់ប្រកែក​រើបម្រះអីនឹងមនុស្ស​មានះ​ម្នាក់នេះណាស់ នាង​នៅស្ងៀមស្តាប់សម្តីឌឺដងរបស់គេ៖

«ដឹងដែរអត់….ភ្នែកវាដែលមើលមក ដូចកំពុងដោះអាវអូនអ៊ីចឹងព្រះនាង! ចូលចិត្ត? ឬប្រហែលជា….ចង់ប្រាប់ថា មិនដែលឃើញប្រុសស្អាតៗ ឃើញហើយក៏មាន​ប្រតិកម្ម…..បែបរំជួលចិត្ត​ងាយ​ៗ​?​»

ដាវីន​ផ្ទុះចិត្ត​ក្តៅឆេវ ដែលប្រុសទ្រូងប្រាំហត្ថម្នាក់នេះ ​ចេះចេញវាចា​ឡកលើយមក​រូដូចទឹក​បាន?​  ភរិយាតូចមិនប្រើសំ​នួនវោហាតប ព្រោះទោះណាកែវខំ​តបត ក៏គង់និយាយមិនឈ្នះមនុស្ស​បំពាន ព្រះនាង​មានតែបែរក្រោយស្រវាតោងកគេ​ហើយប្រើក្រសែភ្នែកមាយាឌឺដង៖

«មែនតាស៎ ចូលចិត្ត​!!!»

ភ្នែក​របស់​នាង​បើក​ទូលាយសម្លឹងគេ ដោយលើកចិញ្ចើមម្ខាង​ឌឺដងវិញ។  ស៊ីណាន ក្រហមមុខតិច​ៗ ធ្វើភ្នែកត្រជាក់ដូចទឹកកកសម្លឹងភាពផ្គើនរបស់ខាងស្រី ខណៈនាងបន្ថែមទៀតង៉ុលៗដាក់ទឹក​មុខប្រចណ្ឌរបស់គេ៖

«ចូលចិត្តអ៊ី​ចឹងម៉េច?»

គេទម្លាក់ភ្នែកសម្លឹងបបូរមាត់ដែលមានះ នាង​បាននិយាយមកទាំងសំឡេងទាបក្នុងបញ្ជាក់ថា​នាង​​ខឹង ប៉ុន្តែពោរពេញដោយអារម្មណ៍ដែលទប់ទល់។

គេនៅស្ងាត់ មុខដូចទឹកកកគ្មានមនោសញ្ចេតនា បណ្តោយឱ្យនាងនិយាយខ្សឹបទៀត៖

«ស្រីច្រើន​ហៀរកែងនុះអី?»

គេញញឹមតិចៗតែមិនត្រជាក់ចិត្ត​នឹងនាងទេ ភ្នែកនាងឌឺណាស់ ឌឺពេក។ មិនអស់ចិត្ត​នាងក៏និយាយបន្ថែម៖

«​ចូលចិត្តប្រុសស្អាត មានអីមិនល្អ?»

ថាចប់ នាង​សម្លឹងមាត់គេ ហើយងើយទៅរកទីនោះ ផ្សារភ្ជាប់រសជាតិជាមួយគ្នា។ វីន​នឹកឃើញដល់មនោសញ្ចេតនាសោះកក្រោះទាំងអស់កាលពីយប់ ក៏ដូចជា​ស្នាមថើបមិនទាន់បាន​បញ្ចប់កាល​ពី​ព្រឹក មិនដឹងចំណងនិស្ស័យមកពីក្មេង មាន​ន័យប៉ុនណាទេ​សម្រាប់គេ តែនាង​កាន់តែគ្រឺតបុរសនេះជាពន់ពេកណាស់។

មិនស្រលាញ់នាង តែប្រចណ្ឌ….? តើគេមានសិទ្ធីអីទៅ?

រឿង៖ ចំណាប់ខ្មាំង ភាគទី១៤
«ខ្ញុំតែងមកកន្លែងនេះ នៅពេលអត់សប្បាយចិត្ត​!» ប្រុសនិយាយតិចៗខ្សឹបៗដូចជាគ្មាននាងនៅក្បែរ ហើយដូចកំពុងនិយាយនឹងខ្លួនគេ។ មិនឮស្រីឆ្លើយ គេបន្តទៀត៖

«នៅពេលដែលអ្វីៗមានអារម្មណ៍ថា ធ្ងន់ពេក ធុញពេក ខ្ញុំត្រូវការកន្លែងនេះ…ទីនេះបង្ហាញខ្ញុំថាមាន​ភាពស្រស់ស្អាតជាច្រើន​ដែលសមតម្លៃ!»

ប្រុសឈប់ស្ងៀម កណ្តាលធ្លាមុខផ្ទះតូច។ ទោះបីជានៅក្នុងភាពស្ងៀមស្ងាត់ក៏ដោយ ដាវីន​ងាក​មក​មើលគេ។ ​សម្រស់ស្រីតូច អណ្តែតជាមួយ​ពន្លឺ​ថ្ងៃពណ៌​មាស។ សក់របស់នាងចាំងផ្លាតនឹង​កាំរស្មី​ចុងក្រោយនៃព្រះអាទិត្យ ជាមួយភាពទុកចិត្ត​ដ៏ស្ងប់ស្ងាត់នៅក្នុងភ្នែករបស់នាងដែលមើលមកគេ។

ទាំងនេះ បានធ្វើឱ្យការឈឺចាប់ជុំវិញបេះដូងស៊ីណានបានធូរស្រាល។

«ដឹងហើយ ថាម៉េចបានជានាំខ្ញុំមកកន្លែងនេះ!​»​ ដាវីននិយាយតិចៗ។

សំឡេង​គេ កាន់តែ​ស្រទន់ទោះមិនខ្ចីសម្លឹងនាង៖

«ស្អីទៅ?»

«ព្រោះមង្គលការនេះ ធ្វើឱ្យខ្លួនពិបាកចិត្ត​!»

ប្រុសសើចចំអក ហើយងើយមើលមេឃ ដៃគេនៅថ្ពក់ម្រាមនាង​ មាត់គេចរចា​វាហី៖

«ខ្ញុំថាអត់សប្បាយចិត្ត មិនមែនពិបាកចិត្ត​ទេព្រះនាង!»

ស្រីងក់ក្បាល….នាង​ចងចាំបានថា រវាងនាងនិង​គេមានអ្វីមួយច្រើនជាងកាតព្វកិច្ច ហើយនឹងបំណុល គឺគេអត់សប្បាយចិត្តនឹងនាង…..មិនដឹងហេតុផលទេ….​តែនាង​ចង់ទាមទារការថែទាំ យកចិត្ត​ទុកដាក់ពីគេ មិនមែនការហួងហែងឡើយ។

ដៃស្រីម្ខាងទៀតដាក់មកលើប្រអប់ដៃគេដែលកាន់នាង។ ប្រុសទម្លាក់ភ្នែកមកសម្លឹងទេពធីតា។ នាងខំញញឹម​ដាក់គេ តែគេមិនញញឹម។

«​ខ្ញុំ​​ចង់​​ឱ្យ​យើង​មាន​​​អារម្មណ៍​អ្វី​ផ្សេង​ទៀត ​ក្រៅ​​ពី​ទុក្ខព្រួយ​នៃ​អ្វីៗ​គ្រប់​យ៉ាង​រវាង​ពួក​យើង​» ស៊ីណាន​នឹក​​បែប​នេះដោយ​គិតស្ងាត់ស្ងៀម តែមិនហើបមាត់និយាយប្រាប់នាង​ដាច់ខាត។

គេ​​បន្តឱ្យភ្នែកទាំងបួនឆ្លង​ឆ្លើយដាក់គ្នា​មិនខ្ចីប្រើសព្ទសំឡេង។ ការ​​សម្លឹង​មើល​របស់​នាងដែលឃើញ​​តែ​ភាពស្រស់សង្ហា​និងបេះដូងខ្ទេចខ្ទាំកំព្រីកំព្រារបស់គេ ធ្វើឱ្យបេះដូងនាង​ទោរទន់ខ្លាំងឡើង​ៗ​។

​ប្រុសដកដង្ហើមទាញដៃនាង​ចេញ ហើយនិយាយ៖

«ចូល!!! មានការងារច្រើនទៀត!»

ប្រុសបង​ដឹកដៃស្រីតូចឆ្ពោះទៅកាន់ទ្វារផ្ទះឈើតូច មិនឱ្យនាង​បន្តអារម្មណ៍ល្អជាមួយទិដ្ឋភាពសួគ៌ា​​ទេ​។ ពេល​ដែលនរៈ​រុញទ្វារបើក​ ក្លិនបុប្ផាក្រៀមបានស្វាគមន៍ពួកគេ ជាមួយនឹង​ផ្ទៃ​ផ្ទះឈើ​ ដែល​​ស្ងាត់ជ្រងំហាក់នៅដាច់សង្វែងពីពិភពលោក។

​ដាវីនងើយសម្លឹងបណ្តា​រចនាបថឈើចាស់ៗរលោង ជាមួយនឹងភាពទាក់ទាញដ៏សាមញ្ញ ប៉ុន្តែឆើតឆាយគួរឱ្យត្រេ​ក​ត្រអាល។

ទីនេះតូច មានកូនតុមួយកៅអីពីរ​ និងធ្នើខាងលើដែលឡើងតាមជណ្តើរ​បួន​ដប់កាំ។ ទីនោះមានពូកនិងខ្នើយ។

ស្រីងាកមកវិញ ក្រហមមុខ ដង្ហើមញាប់ជាមួយអារម្មណ៍ដែលបាចហាចមិនចេះចប់។

ស៊ីណាននៅពីឆ្ងាយ គេ​បើកបង្អួចខាងស្តាំ ដែលស្ទើរតែអាចឱ្យនាងភាំងនឹងទិដ្ឋភាព​ពិសិដ្ឋក្រោយនោះ។ ជួរភ្នំ អ័ព្ទនិងទឹកអូរក្បែរបង្កើយ។

គ្រប់យ៉ាងនៃធម្មជាតិ​ប្រៀបនិងឋាន​កៃលាស​ ហាក់បាននឹងកំពុងរង់ចាំទទួលនាងនិងរៀម។

ដាវីនដកដង្ហើមធំធ្វើឱ្យបងបែរមក។ ស៊ីណានញាក់ស្មា​ សម្លឹងប្រតិកម្មនាង ចង់ផ្ទៀងថានាង​ពេញចិត្ត​ឬយ៉ាងណាដែរ។ ខាងក្រៅនោះមានតុមួយក្រាលផ្ទាំងក្រណាត់ស មានផ្ទុក​កម្រងផ្កាខ្សែ ដើម​ទៀន​ក្រអូនធំៗពណ៌លឿងនិងបៃតង និងកែវចាន។

នាង​ញញឹម….ប្រុសញញឹមតាមដែរ។

«អ្នកណារៀបចំ? ម្ចាស់គេ?»

នាង​គិតថាទីនេះជា Resort? ប្រុសទម្លាក់ទឹកមុខ​ ហើយនិយាយខ្សឹប​៖

«មង្គលការ គួរមាន​ផ្កានិងទៀនខ្លះ!»

ស្រីរុះរោយចោលស្នាមញញឹម​បន្តិចម្តងៗ​ហើយមើលមុខគេដោយសង្ស័យ។ ស៊ីណាន​ទាញ​បើកទូរមួយនៅចុងផ្លូវ​ យករ៉ូបសមួយម៉ូតធម្មតា ហើយខ្លី។ គេហុចកន្សែងពោះគោមួយមកទៀត។

«នេះឈុតកូនក្រមុំ!»

ស្រីសម្លឹងដៃរៀមដែលហុចមក។

ពិតទេ! គេធ្វើបញ្ឈឺនាង​របៀបនេះ?

ដោយក្រៀមស្រពោននាង​សម្លឹងរបស់លើដៃគេ មិនទទួល ខណៈប្រុសចេញវាចាខ្សាវៗ៖

«ស្លៀកពាក់ នឹងអាលរៀបការ!»

តូចរេភ្នែកមកសម្លឹងប្រុសថ្លៃ គ្មានអ្វីបង្ហាញថាស៊ីណាននិយាយលេងទេ។ សំឡេងគេលាន់មកវិញ «ត្រៀមធ្វើកូនក្រមុំកម្សត់បំផុតលើលោកនេះ….ហើយខ្ញុំនឹងតុបតែងជីវិតនាង….ឱ្យប៉ាម៉ាក់នាង​បាន​ឃើញ!»។

ប្រុសលើកដៃនាងមកដាក់អាវពីលើ ហើយវាចាឌឺដង៖

«ម្សិលមិញ​ព្រះនាង សួរខ្ញុំថា វេទនាយ៉ាងណាទៅ? ចម្លើយនឹងមានជាវគ្គៗ»

ភ្នែកកល្យាណី បញ្ចេញជាពន្លឺរលោង​រលើបឱ្យគេឃើញ គេហៅនាងថាព្រះនាង តែទង្វើគេ…..។ ដាវីនងក់ក្បាលពេលប្រុសញញឹម​តិចៗចំអក។

«ខ្ញុំធ្វើតាម!»

ស្រីដើរទៅក្រោយផ្ទះស្វែងរកបន្ទប់ទឹក។ ទឹកភ្នែកស្ងួត ព្រោះឆ្អែតចិត្ត​នឹងចរិតគេ តែនាងបានភាំងជាថ្មីពេលមកវិញឃើញ​ស្រមោលភ្លើងទៀនរេរាំព្រោះគេដុតវាបំភ្លឺ។

លើតុមួយជាមួយភួងតូចៗនិងក្លិនទៀនពិសេស​ដូចទឹកឃ្មុំ នាងបានឃើញ​មាន​ប្រអប់ចិញ្ចៀន។

​គេឡប់មែនហើយ! ស្រីគិតទាំងឈរសំកាំង។

ដៃរៀមលូកមកឱបពីក្រោយ….តូចយើងឈ្ងោកមកមើលម្រាម​ដៃដែលនាងមិនចង់បម្រះចេញព្រោះជាតិនេះពិបាកទៅណារួច។ ទិដ្ឋភាពខាងក្រៅ ព្រិលពីទិនករប្តូរមកដោយភ្លើងទៀន មេឃត្រជាក់ល្មមនឹងឱ្យរាងកាយនេះ​ត្រូវការរង្វង់ដៃស្និទ្ធស្នាល។

សុភមង្គលនេះលបលួចបង្កប់ក្នុងភាពស្ងប់ស្ងាត់និងសោភ័ណភាពជ្រាលជ្រៅ ដែលបិទបាំងដោយ​ចម្ងល់ខ្វល់ខ្វាយខ្លះៗ។

«ស្វាគមន៍កូនក្រមុំតូច!»

ស៊ីណានខ្សឹបដាក់ត្រចៀកនាង។

ភ្នែកនិងច្រមុះគេ​ ងាកមករកនាង បង្ហាញ​ដាននៃអារម្មណ៍តឹងតែងដែលគេបន្លប់ញញឹម។ តាមថា កុលធីតានេះនឹងរៀបការ​ហ៊ឹកហ៊ាក់ធំដុំផ្អើលអស់ក្រុងភ្នំពេញមែនទេ?

ពេលនេះ….គេ​បាន​លើក​ចិញ្ចៀន​ប្រាក់​សាមញ្ញ​មួយគូមាន​ផ្ទៃ​រលោង​​ក្រោម​ពន្លឺ​ភ្លើងហើយ​ឱប​ទាញ​រាងកាយស្រីចេញទៅក្រោយបង្អួចនោះតាមទ្វារក្រោយ​។

ដោយ​គ្មាន​ពាក្យ​មួយ​ម៉ាត់ ប្រុស​បាន​យក​ដៃ​នាងមកហើយ​​រុញ​ចិញ្ចៀន​ទៅ​លើ​ម្រាម​ដៃខាងឆ្វេង។ ​ ដាវីនសម្លឹងមើលចិញ្ចៀនដោយមានអារម្មណ៍ហេងហាង។

របស់នេះ មិនត្រឹមតែមានវត្តមាន​នៅលើដៃរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែនៅលើបេះដូងក្នុងទ្រូងនេះ​។ អ្វីៗជាមួយគេ ពិតជាអស្ចារ្យ!  ផ្អែម លាយល្វីង។

ភាពកក់ក្តៅបានសាយភាយពេញទ្រូងរបស់នាង រួមផ្សំជាមួយនឹងការឈឺចាប់ដែលចាក់ឫសជ្រៅផងដែរ។ ស្រីញញឹមតិចៗ ប៉ុន្តែមិនអាចលាក់ភាពសោកសៅក្នុងក្រសែភ្នែករបស់នាង នៅពេលសម្លឹងរៀមឡើយ។

«នេះហើយ ពិធីមង្គលការរបស់កូនស្រីឧកញ៉ាម៉ែនដា ទទួលយកបានទេ?»

ជាមួយស្នាម​ញញឹម​​ស្រពោន ត្រចៀកនាង​បានរំឭក​ពាក្យបាបទាំងអស់​របស់ម៉ាក់នាង រឿងដែលបានពាក់ព័ន្ធនឹងក្តីស្លាប់របស់ប៉ាគេ។ មិនយូរទេ ពេលដែលប្រុសនៅ​រង់ចាំចម្លើយដោយចំហ​មាត់​ចំអក​នាង​ ស្រីក្រឡេក​មើលគេ ​មុន​នឹង​ខ្សឹបតិចៗ​ថា៖

«ស៊ីណាន! គ្រប់យ៉ាង ​ស្អាត​ណាស់….ប៉ុន្តែ​វា​មិន​មែន….​ជា….​អាពាហ៍ពិពាហ៍​ទេ»

ស្នាមញញឹម​រៀមត្រូវបានទម្លាក់ចោល​សន្សឹមៗ​បន្សល់នូវទឹកមុខដូចទឹកកកដោយភាពច្របូកច្របល់ចិត្ត​រវាង​ស្រលាញ់និងសងសឹក។

«ខ្ញុំជាស្ត្រីខ្មែរម្នាក់!» នាងនិយាយយ៉ាងស្រទន់ ដោយសម្លឹងភ្នែកប្រុសថ្លៃដែលគេហាក់ដូចជាគ្មានមេត្តា​និងគ្មានមនោសញ្ចេតនា។

«អាពាហ៍ពិពាហ៍ខ្មែរយើង គឺលើសពីពាក់ចិញ្ចៀន! មាន​មេបា​ធ្វើ​ជា​សាក្សី​ មាន​ក្រុម​គ្រួសារមកជូនពរ សែនដូនតា ជម្រាប​​បុព្វបុរស​!»

ឮពាក្យសុភាពនៃនារីអភិជន​ដែលមាន​ភាពខ្ពង់ខ្ពស់ នាងអត់ធ្មត់ពន្យល់ ពុំមែនបានន័យថា នាង​ត្រូវការឡូយឆាយទេ តែនាង​ចង់បានសេចក្តីគោរព ប្រពៃណីនិងទំនៀមទម្លាប់។ ទ្រូង​របស់​ស៊ីណាន​​​​តឹងស្អិតដោយពាក្យសម្តីមនុស្សល្អៗម្នាក់នេះ។

​ការ​សោកស្ដាយ​ ដែល​មិន​ធ្លាប់ទទួលអារម្មណ៍ កំពុងស្រោច​​មក​លើ​បេះដូងនាយ។ ជាការបន្លប់ នាយ​លិឍ​មាត់បន្តិច​រកពាក្យមកធ្វើលេស។ ដៃរៀមលូកមកស្ទាប់ញែកសក់ដែលហោះចុះឡើងដូច​សូត្រ​ស្រាល​នៅ​លើ​រង្វង់​មុខ​ដ៏តូចរបស់កែវ។

ដៃ​របស់​គេទីទើរ​ ហាក់ដូចជាមិនដឹងចិត្ត​ខ្លួនឯងច្បាស់ថា គួរទាញនាងយកមកជិតឬក៏លែងនាង​ចេញទៅឆ្ងាយ។

គេ​អាណិត​នាង ដោយ​ដឹង​ពី​ការ​លះបង់​ដែល​នាង​បាននិង​កំពុង​ធ្វើដើម្បីរក្សាពាក្យសន្យា។ ​សេចក្តី​​ថ្លៃថ្នូរ​ដែល​នាង​នៅ​តែ​មាន ទោះ​ក្នុងកាលៈទេសៈជូរចត់នេះ បានញ៉ាំង​ឱ្យគេពិបាកចិត្ត​។

ប្រុសគ្រហែមព្រមានចិត្ត​ខ្លួនឯង ហើយសើរើភាពជូរចត់ទាំងអស់ដាក់ពីមុខ ជាលេសទាមទារឱ្យស្រីដោះស្រាយបំណុលនៃអំពើក្បត់របស់ប៉ានាង។

គេ​ដើរ​ថយ​ក្រោយ​ដក​ទូរ​សព្ទ​ចេញមក ខណៈ​ភ្នែក​​របស់ដាវីនតក់ស្លុតតាមស​ម្លឹងគេ។ ប្រុសម្នាក់នេះ​ធ្វើដូចដែលនាងគិត។ ជាមួយទឹកមុខគ្មានស្នាមញញឹមតែស្រស់សង្ហាមានអំនួត​ស៊ីណាន​បើក​​វីដេអូ​ខល ហើយប៉ានាង​ទទួល។

ដៃស្រី​របូតចុះក្រោម ខណៈនាងឃើញប៉ានាង​ដែលភ្ញាក់ផ្អើល។

ស៊ីណាន​និយាយដោយសំឡេង​ស្រទន់៖

«​សួស្តី!»  សំឡេងរបស់គេនឹងនរក្នុងភាពអំនួតជាមួយនឹងជ័យជម្នះ «​ព្រះនាងរបស់លោកឧកញ៉ា បានរៀបការហើយ! នៅទីនេះ! ឃើញទេ! ក្នុងផ្ទះក្រ​ កំព្រួកនេះ!»

គេលើកដៃនាងឡើងមកបង្ហាញចិញ្ចៀន​គូជាមួយគេ ខណៈជំទាវបានបង្ហាញមុខពីក្រោយខ្នងប្តីជា​មួយ​ឈុតដ៏លេចធ្លោមានកប់កំពូល។ អភិជនទាំងទ្វេ​​ បង្ហាញទឹកមុខភ្ញាក់ផ្អើល ផ្លាស់ប្តូរពីការភ្ញាក់ផ្អើលទៅជាខឹងសម្បា​។

ខណៈដែលនាយបង្វិលទៅថត​ជុំវិញផ្ទះហើយ  ស៊ីណានបាននិយាយឡកលើយទៀតថា​៖

«​រាត្រីដ៏ពិសេសនេះ លោកជំទាវនិងឧកញ៉ាបានឃើញហើយ យើងក្រណាស់ គ្មានអ្វីក្រៅពីព្រៃ និងព្រះចន្ទទេ អត់មានទឹកឃ្មុំទៀត! អ៊ីចឹង​ វាជាការរួមដំណេកជាលក្ខណៈឯកជនល្អបំផុត​! បន្ទាប់ពីនេះ ខ្ញុំនឹងនាំប្រពន្ធតូចទៅផ្ទះវិញ! ហើយ….មែន! មានមួយទៀតត្រូវនិយាយ! កុំរង់ចាំគេ គេ​ជា​របស់​​ខ្ញុំ​ហើយ ពីពេលនេះ!»

ស្រីដកទូរសព្ទមកហើយចុចបិទ។ ប្រុសធ្វើមុខមាំលូកដៃមកទាររបស់។ នាង​ខាំមាត់បែរខ្នង​ចុចបិទ ហើយបោះចោលទៅក្នុងគុម្ពោតព្រៃ។ ស៊ីណាន​គេញញឹម នឹកឃើញ​ដល់ពេលដែលនាងខឹងខ្លាំង ហើយ​ដាក់ទូរសព្ទចូលក្នុងកែវកាហ្វេ​។

នាយដើរយឺតៗមកពីក្រោយខ្នង​នាង ដែលសម្លឹងទៅធម្មជាតិខ្មៅ​ក្រឹប…ភាព​ស្ងៀម​ស្ងាត់​ដែល​ធ្វើឱ្យ​​បរិយាកាស​កាន់​តែ​ធ្ងន់​ធ្ងរឡើង ភ្នែករបស់ស៊ីណានបានថ្ពក់ជាមួយនាងម្តងទៀតពេលគេទាញនាងបំបែរមក។

ជាមួយ​ភាពរឹងមានះ​ក្នុងការសងគេតាមគ្រប់អ្វីដែលគេចង់បាន នាង​ព្យាយាមទប់ក្តីសោកា​ ហើយមើលមុខគេជាសំណួរមិនមានពាក្យថា គេសប្បាយចិត្ត​ហើយ?

លើកនេះកាន់តែទន់ភ្លន់ ប្រុសក្រសោបចង្កេះ ហើយទាញប្រាណ​កុលនារីមកកៀក។

«ដល់ពេលផ្សំដំណេក!»

គេខ្សឹបតិចៗ តែបេះដូងនាងលាន់ខ្លាំង។ វីនខំលាក់ភាពភ័យ​ភិត តែហាក់ដូចជាគេមើលឃើញទាំងអស់។ បាតដៃធំៗរបស់គេ រេរាំពាសពេញរាងកាយខាងក្រោយរបស់នាងដោយទន់ភ្លន់ ហាក់បីដូចជាប្រុសម្នាក់នេះ ព្យាយាមចង់ផ្សះផ្សានូវអ្វីៗដែលមុននេះគេបានធ្វើតាម​អារម្មណ៍សងសឹក។

ភាពស្ងៀមស្ងាត់រវាងនាងនិងស៊ីណាន លែងមានភាពតានតឹងទៀតហើយពេលដែលភ្នែកពួកគេប៉ះគ្នា​ នាំមកនូវអារម្មណ៍ទន់ភ្លន់ល្មមភ្លេចចោលបណ្តារឿងរ៉ាវក្នុងលោក។

«គិតអី?» មាត់មានមន្តស្នេហ៍ កម្រញញឹម​របស់ប្រុសហើបសួរនាងតិចៗ។ ក្បាលគេឱនផ្ទៀង​មើល​អារម្មណ៍ពិតរបស់ដាវីនតាមរយៈ​ទឹកមុខ។

បន្ទប់ដែលមានតែ​អណ្តាតភ្លើងទៀនដែលឆាបឆេះលោមពណ៌ឱ្យស្បែករបស់ពួកគេក្លាយ​ជាពណ៌​លឿងទឹកឃ្មុំ រ៉ូបសរបស់នាងបានបោកកញ្ជ្រោលរវិចជារលកដ៏ទន់ភ្លន់នៅជុំវិញទេពធីតា។ ស្រី​មិនឆ្លើយហើយឈ្ងោកមុខឱន។ ភ្នែក​របស់ស៊ីណាន​​​តាម​ដាន​ពីថ្ងាស​ដល់មាត់ស្រី ដោយ​ទន្ទេញពិនិត្យ​​គ្រប់​ចំណុច​ល្អិត​ល្អន់ ​ដូច​ជាទើបនឹង​បាន​ឃើញ​នាង​ជា​លើក​ដំបូង។

«ស្អាតណាស់ព្រះនាង!» គេរអ៊ូជាមួយសព្ទសំឡេងទាបនិងសិច​ស៊ី។ ម្រាម​គេម្ខាងយោងមកក្បែរបបូរមាត់នាង ធ្វើឱ្យស្រីរឹតញាប់ញ័រ។

«You are mine»

គេនិយាយបន្ថែមភាពរំភើបដែលកំពុងរត់ចុះមកស្រឹបៗពង្វក់ឆ្អឹងខ្នងរបស់នាង។ យឺតៗ ប្រុសក៏លូក​ដៃ​ទៅញែកសំណុំសក់នៅលើស្មាវាសចេញ​ឱ្យល្មមនឹងស្បែករបស់នាងឆ្លុះចាំងជាមួយពន្លឺ​ទៀន​។….នារីនេះកាន់តែភ្លឺថ្លាដូចទិព្វនារីក្នុងរឿងព្រេង។

បុរស​ឱន​​មកប្រើ​បបូរ​មាត់​តាម​ដានបណ្តារន្ធញើសតូចៗលើស្មាម៉ដ្ឋនិងគល់ក​។ ​ស្នាម​ថើប​​ដ៏​​ស្រទន់​​ពី​ឆ្អឹង​ក​របស់​នាង​រហូត​ដល់​ចំណុច​ទន់ភ្លន់​នៅ​ខាង​ក្រោម​ត្រចៀក​នាង ទាញ​ដាវីនឱ្យរបូតស្នូរ​ដង្ហើមដង្ហក់។ ដោយមិនដឹងខ្លួន រាងកាយតូច​សសុលលូនចូលទៅក្នុងតួខ្លួនធំនិងក្រាស់។ ដៃនាង​ឱប​គេទៀតហើយ! វាជាបទសន្ទនាកាយវិការ​​ដ៏ស្ងៀមស្ងាត់ដែលនិយាយអំពីការចង់បាន ការជឿជាក់ និងពាក្យសន្យានៃបេះដូងដែលមាន​ធម្មជាតិជាសាក្សី។

«ប្រាកដអត់?» ស៊ីណាន​ឈ្ងោក​សួរនាង​ដោយ​សំឡេងស្រទន់ ហើយគេសម្លឹងមើលនាង រង់ចាំចម្លើយ​ដែលខាងស្រីស្ទាក់ស្ទើរក្នុងការឆ្លើយតប។

«You just said, I am yours» នាងខ្សឹបហើយបានផ្អៀងមុខមកក្បែរបបូរមាត់របស់គេ។ ការថើបដែល​រំលង​ទៅប៉ុន្មាន​ថ្ងៃនេះ បានវិលមកវិញ ហើយ​កាន់តែស៊ីជម្រៅ នៅពេលដែលពិភពលោកខាង​​ក្រៅ​​លែង​​មាន​ន័យ​សម្រាប់​គូ​ស្នេហ៍។

ដៃ​របស់​ប្រុស​ស្អាត​អូស​យឺតៗ​មករកមើលចង្អូរ​ខ្នង​​និង​ចង្កេះដែលភ្ជាប់គ្នា​ខ្ទែតដូចជាកិន្នរព្រោះផ្នែកខាងលើ មាត់ទាំងសងខាង កំពុងចុះចាញ់ជាមួយគ្នា​ក្រោមសមរភូមិតែមួយដេលពេញដោយ​អណ្តាតភ្លើ​ងក្តៅសន្ធំ។

ព្រះចន្ទ​ពណ៌​ប្រាក់​ ព្យួរ​មក​សន្សឹម​ៗ​លើ​មេឃ​ឆ្ងាយ បញ្ចេញ​ពន្លឺ​ស្រទន់​អមដោយខ្យល់ត្រជាក់ដល់ឆ្អឹង។ ស្រុកព្រៃដែលហ៊ុម​ព័ទ្ធជុំវិញកូនផ្ទះឈើតូចប្រែប្រួលធាតុអាកាសយ៉ាងរហ័ស។

ដៃ​ប្រុស​​លូក​​មក​ចំណុច​រសើបជាងគេនៃរាងកាយមនុស្សស្រី ហើយប្រើ​​​វា​អង្អែល​​នាង​យ៉ាង​​ទន់​ភ្លន់​​ធ្វើ​​ឱ្យ​​នាង​​ញាប់​ញ័រ​។ ស្រី​ថយ​កាយគេចចេញ តែគេក្រៀកនាង​យកត្រលប់​មកកន្លែងដើម​វិញហើយ​បង្ខំរន្ថើនចលនា​ឱ្យ​នាង​ចុះ​ចាញ់​​ពត់ពែនក្នុងរង្វង់ដៃខ្លួន។ ស៊ីណានដកមាត់ចេញមកដើម្បី​តែ​នឹង​និយាយ​​ខ្សឹបបញ្ឈឺ៖

«ព្រះនាង​វង្វេងស្មារតីហើយ!»

ពាក្យ​ខ្សឹបខ្សៀវ​ក្នុង​សព្ទ​សំឡេង​ទាប​ បន្លឺ​កណ្តាលយប់មួយដ៏ត្រជាក់និងស្ងប់ស្ងាត់ ដូចជាទីដ៏អាថ៌កំបាំង​ដែលមាន​ន័យសម្រាប់តែមនុស្សពីរនាក់។

នារីបានបើកភ្នែកមកចួប​នឹងការសម្លឹងរបស់ខាងប្រុស។  ភ្នែក​គេ​ងងឹត​ក្នុង​កាម​តណ្ហា  និងភាពប៉ង​ប្រាថ្នា​លើសលុប។

«អត់​ខ្វល់ទេ ខ្ញុំមាន​ប្តីតាមការពារហើយ!» ស្រីឆ្លើយយ៉ាងស្រទន់ បណ្តាលឱ្យបបូរមាត់ឆ្មើងរបស់គេ ហើបជាស្នាមញញឹមដ៏មាន​​មន្តស្នេហ៍ «ហើយ…ខ្ញុំចង់វង្វេងស្មារតី!» ស្រីនិយាយតិចៗ ហើយទ្រោប​លើទ្រូងគេ។

ទំនោរទៅរកភាពកក់ក្តៅនៃការប៉ះគេ នាង​គ្រាន់តែរង់ចាំឱ្យគេផ្តល់ឱ្យនូវអ្វីមួយ ពិសេស​សម្រាប់នាង​។ ក្នុងភាពយឺតយ៉ាវនិង​ចេតនា​អូសបន្លាយ បុរសដាក់មាត់លើថ្ងាសនាង​និងសក់ ហើយវាចា៖

«កុំសង្ឃឹមព្រះនាង!»

ជាមួយនឹង​ភាពភ្ញាក់ផ្អើល គេបីរុញនាង​បែរទៅរកជណ្តើរដែលមាន​តែមនុស្ស​ម្នាក់អាចឡើងបានម្តងៗ ហើយរុញនាង​ឡើង។ ស្រីមកដល់ខាងលើ ហើយបែរក្រោយសម្លឹងនាយ។​

គេ​ស្រស់​សង្ហា​​និងភ្លឺស្វាង គ្មានសញ្ញាទោរទន់ឬលង់ស្នេហ៍អីទាំងអស់។ ស៊ីណានញាក់ចិញ្ចើម​៖

«គេង! អ្នកណាជាគូលីរឿងលើគ្រែឱ្យយើង?»

បេះដូង​​របស់​​ដាវីន​​លោត​ញាប់​ពេល​បបូរមាត់​របស់​ស៊ីណានដែលមុននេះ​សង្កត់​លើ​នាង លួចយក​​ខ្យល់​​​ដក​​​ដង្ហើម​​​ពី​​​សួត​​របស់​នាង ហើយ​​បញ្ឆេះ​​ភ្លើង​​ស្នេហ៍​ដែល​​រាល​ដាល​​តាម​សរសៃ​ឈាម​របស់​នាងរហូតដល់​រាងកាយ​ត្រូវបានទាញរួមគ្នាដោយកម្លាំងដែលមិនអាចបំបែកបាន ពេលនេះ នាង​មានអារម្មណ៍ថា ចុះចាញ់ ហើយទាញកាន់តែជ្រៅទៅក្នុងស្នេហា​របស់គេស្រាប់តែខាងប្រុស​ ​ដក​ខ្លួនចេញ?

ភ្នែក​របស់​គាត់​ដែល​មុននេះពេញដោយកម្លាំង​តណ្ហា​ ឥឡូវ​បែរជា​ភ្លឺ​និង​ត្រជាក់​មិនសមជាមនុស្ស​តែ​ម្នាក់។ ជើងនាងទន់ជំពប់ដួលនៅលើគែមពូកលើធ្នឹម មិនយល់ចិត្តគេ នាង​វិលវល់ពីការដកខ្លួនភ្លាមៗរបស់គេ។

សំឡេង​របស់​ស៊ីណាន បន្លឺ​ជាមួយ​អណ្តាត​គេដែលរមួលចុះឡើងឌឺដងពេល​សម្លឹងមកនាង​។  ភ្នែក​គេ​ឡកលើយ ជាមួយចំណងស្នេហ៍ដែលបានបង្កាត់និងទុកឱ្យតូចរែកពុនតែឯកឯកាពេលនេះ យប់ត្រជាក់បែបនេះ។

អ្វីមួយដែលងងឹត ជ្រៅ និងស្ងប់ជាងកំហឹង អាចជាការអន់ចិត្ត ឬប្រហែលជា​ស្រមោលនៃគំនុំគ្រួសារ បានធ្វើឱ្យដើមទ្រូងរបស់ស្រីឆ្អែតចិត្ត​។

ការសម្លឹងរបស់គេបង្កើតជាភាពញាប់ញ័ររត់រាងកាយភាំងរបស់ស្រី។ នាងចង់និយាយរួច ដើម្បីសួរ​គេថា ហេតុអ្វីបានជាគេមិនចែកបាន  រវាងស្នេហា​និងការដាក់ទណ្ឌកម្ម ប៉ុន្តែសំឡេងរបស់នាងកប់​ក្នុងទុក្ខសោក  ធ្វើឱ្យ​នាងបរាជ័យក្នុងការតវ៉ា។

សំណល់នៃការថើបរបស់គេនៅតែជាប់នៅលើបបូរមាត់នេះ ខណៈគេដាច់ចិត្ត​បែរខ្នង​ដើរចេញទៅក្រៅ ហើយទុកនាង​ចោល។

នាង​ទម្លាក់ភ្នែករំឭកខ្លួនឯងថា កុំយំ!!! កុំភ្លេចថា គេបានសន្យា អំពីរឿងវេទនាដែលគេនឹងធ្វើ តែមិនគួរឃោរឃៅលើបេះដូងនាង​ដូច្នេះឡើយ។

ភ្នែក​របស់​នាងរលោងជាមួយ​​ទឹក​ភ្នែក​ដែលនាង​មិនទទួលស្គាល់ តែពិតជា​​បាន​ស្រក់មកពេលនាង​​តាមមើលគេឈរបែរខ្នង​ខាងក្រៅផ្ទះ។

​ចិញ្ចៀនលើនាងដៃ បានធ្វើឱ្យបេះដូងនេះក្តុកក្តួល។

​ពេល​ស្រីសម្លឹង​មើលគេ​…..ភាពព្រងើយកន្តើយ​របស់គេ….ស្មា​របស់​គេ​…ចម្ងាយ​រវាង​ពួក​គេ ជារយៈ​ចម្ងាយដែលគ្មាន​ស្ពានភ្ជាប់​។

បន្ទប់កាន់តែត្រជាក់ ភាពស្ងៀមស្ងាត់បានបន្លឺឡើងពីភាពទទេ​នៃបេះដូងឯកាបន្សល់ទុកដោយស្វាមីកំណាច។ គេបានឈប់នៅមាត់ទ្វារ បែរខ្នងរកប្រពន្ធតូច ហើយរហូតដល់នាង​លង់លក់ក្នុងទុក្ខ​ព្រួយគេមិនបានឡើងមកតាមទេ។

គេបានទុកព្រះនាងម្នាក់នេះ ឱ្យនៅម្នាក់ឯងក្នុងពន្លឺស្រពាប់ស្រពោន សុបិន​ដ៏កម្សត់ ជាមួយនឹងសំឡេងផ្គរលាន់នៃចង្វាក់បេះដូងរបស់នាងផ្ទាល់ក្រោយការនឹករឭក​នូវរសជាតិដ៏ស្រើបស្រាលរបស់គេ ដែលផ្តល់មកដើម្បីតែនឹងធ្វើបាបចិត្តនាង។

គ្រប់យ៉ាង​បានរំឭក​នាងថា  គេរៀបការនាងបែបនេះ នេះហើយជីវិតមួយដែលគេបានព្រមាននាង​។

រឿង៖ ចំណាប់ខ្មាំង ភាគទី១៣
ស្តាប់ទៅដូចជាស៊ីណានស្ថិតក្នុងស្ថានភាពមួយនៃជម្លោះគំនិតខ្លួនឯងយ៉ាងលំបាក។  យ៉ាងណា គេនេះមិនដែលមានចិត្ត​ចង់ឱ្យដាវីនឈឺចាប់ទេ​។

ចំពោះពាក្យសម្តីដ៏អាក្រក់ដែលគេបានប្រើជាមួយនាងពេលនេះ  គេខ្លួនឯងដែលមានអារម្មណ៍មិនល្អ ប៉ុន្តែចូលជ្រៅទៅគឺស៊ីណាន រឹងទទឹងមិនចង់ក្លាយជាផ្នែកមួយនៃគ្រួសាររបស់ម៉ែនដា មិនថាតាមរយៈអាពាហ៍ពិពាហ៍ឬសម្ព័ន្ធ​ភាពណាមួយក្តី។

អតីតកាលនិងអាពាហ៍ពិពាហ៍គ្រានេះហាក់ដូចជាស្មុគស្មាញ  ព្រោះថាជាកាតព្វកិច្ចនៃកិច្ច​សន្យាពីមុនៗ ក៏ដូចជាក្តី​បំណងប្រាថ្នារបស់គេការពារខ្លួនពីផលវិបាកផ្លូវច្បាប់ក្រោយហេតុការណ៍ចាប់ពង្រត់​ដាវីន។

​តែស៊ីណាន​មិនបានដឹងឡើយថា ការធ្លាក់ខ្លួនឈឺភ្លាមៗរបស់​ដាវីន មិនមែនកើតឡើងដោយសារសុខភាព​នាង​ទេ ប៉ុន្តែដោយសាររបួសមួយជ្រៅក្នុងសតិអារម្មណ៍ដែលនាង​បានដឹងអាថ៌កំបាំងជាច្រើន​ទៀតក្រោយវិលមកពីមន្ទីរពេទ្យ….

យប់ម្សិលមុនពេលចូលពេទ្យ….

សន្ធិយា​គ្របដណ្តប់មកជាមួយ​ភាពស្រពោនស្ងប់​ស្ងាត់នៃវីឡា​លោក​ម៉ែន​ដា។ ទម្ងន់​នៃ​ព្រឹត្តិការណ៍​​ពេញ​ក្នុង​ថ្ងៃនេះ ​ដាក់បន្ទុក​លើឧកញ៉ាជាខ្លាំង ជាពិសេសក្រោយពេលគាត់ឡូឡានិងបោកប្រាស់អីវ៉ាន់ក្នុងបន្ទប់ជាមួយជំនួយការគាត់ គឺសេត។

ដោយមិនអាចសំងំឱបក្តីងឿងឆ្ងល់ត្រឹមហ្នឹងបាន ដាវីនបានតាមទៅពីក្រោយប៉ានាងដែលលេបស្រា​ទាំង​ដបដល់យប់ជ្រៅ។

អ្វីម្យ៉ាង ធ្ងន់ហើយគំរាម​​កំហែងនាង បានបណ្តាលឱ្យនាងតាមដាន​ពេលប៉ានិងម៉ាក់ប៉ះគ្នា​។ ​

«មាលា» សំឡេង​របស់​ស្វាមីរូបនេះបង្កប់នូវភាព​តានតឹង ដែល​ផ្ទុយ​ស្រឡះ​ពី​អាកប្បកិរិយា​ស្ងប់ស្ងាត់កន្លងមក។

«លោកប្តីស្រវឹង?» ជំទាវដែលតែងតែស្រស់ស្អាត លាន់មាត់ពោលឡើងដោយភ្ញាក់ផ្អើល។ គាត់មានឈុតរលោងក្រហមស្រិល ដែលស្អាតចែងចាំងនៅយប់នេះ ព្រោះអ្នកមាលាចង់ប្រឈមមុខទាមទារចំណាប់អារម្មណ៍ពីប្តីមកវិញក្រោយលេចវត្តមាន​អ្នកស្រីនីន។

ដាវីនដែលលបស្តាប់ មិនដឹងពីរឿងពួកគេទាំងបីកាលពីអតីតកាលឡើយ ដឹងត្រឹមថា គ្រួសារនាង​កំពុង​ក្រឡាប់ចាក់។

ជំទាវមាលា​ យប់នេះតែងកាយស្រស់ស្អាតយ៉ាងណាក៏មិនអាចធ្វើឱ្យឧកញ៉ាភ្លេចចោលទុក្ខកង្វល់បាននោះដែរ។

​«នៅចាំយប់ដែលបងស៊ីន មិត្តរបស់ខ្ញុំស្លាប់ដែរលោកជំទាវ?»

ជំទាវមាលា​ភ្ញាក់​​ផ្អើល។ ភ្នែក​របស់គាត់​ព្រិច​ភ្នែក ហើយ​មាត់ធ្វើចលនា​គ្មានពាក្យឆ្លើយ។ ចិត្ត​របស់​ដាវីនដែលលបស្តាប់ ហាក់​​ស្រពិចស្រពិល«ប៉ាស៊ីណាន?»។

«ហើយកើតអីមកសួររឿងចាស់ៗ?​» ជំទាវមាលាមានភាពបារម្ភក្នុងសព្ទសំឡេង។

«ចាំអត់?» ម៉ែន​ដាផ្ទាន់ទាំងខាំមាត់សង្កត់សំឡេងហាក់ខឹង។

ភាពស្ងប់ស្ងាត់ធ្ងន់ធ្ងរកើតមានឡើងព្រោះខាងក្នុងបន្ទប់គ្មានសំឡេងឆ្លើយ។ ដោយក្តីបារម្ភស្រីតូច​ដើរទៅថែមបន្តិចដើម្បីលបមើលឱ្យកៀក។ សភាពជំទាវម៉ាក់របស់នាង​អង្គុយគងជើងក្តោបមុខលើគ្រែ គឺសភាពថប់បារម្ភមួយមិនឱ្យសង្ស័យ ក៏មិនកើត។

«អូនធ្វើអីស៊ីន អូនដាក់ថ្នាំបំពុលក្នុងកាហ្វេគាត់?​»

ដៃដែលដាវីនខ្ទប់មាត់ នាង​ទម្លាក់ភឹងមកស្មើចង្កេះ ព្រោះតែអស់កម្លាំងល្ហិតល្ហៃ។ ដោយ​ទឹក​​មុខ​​ស្លេក​ ជំទាវស្ទុះក្រោក​ឈរប្រឈមនឹងប្តីដែលកំពុងចង្អុលមុខ។

ពេលជំទាវមាលាបើកភ្នែកធំៗទាំងតក់ស្លុតគ្មានពាក្យស្តី ប្តីនិយាយបន្ត៖

«ខ្ញុំ​បាន​ធ្វើ​ខុស! ខ្ញុំ​ជា​អ្នកនាំ​​មិត្ត​ខ្ញុំមកស្លាប់! យើងជំពាក់ស៊ីណាន ជាការពិត! ជំពាក់នីន! ខ្ញុំគួរតែយល់ដែរហេតុអីមិត្តខ្ញុំនៅសុខៗពុលស្លាប់នៅយប់នោះ គឺនៅកំពង់​សោម!​»

មាលា​មុខ​រឹង​រូសហើយខំផ្ចង់ទល់ទប់នឹង​ភាព​ភ័យ​ខ្លាច តែគ្រប់យ៉ាងនេះជាចម្លើយស្រេចទៅហើយ​។ ឧកញ៉ា ម៉ែន ដា ដកដង្ហើមធំ ស្មារបស់គាត់ធ្លាក់ចុះក្នុងទុក្ខព្រួយ វិប្បដិសារី និងកំហុសធ្ងន់​។ គាត់និយាយរវើរវាយលាយជាតិសុរា៖

«ខ្ញុំមិនដឹងទេ មិនដឹងមែនបងស៊ីន​! ខ្ញុំទើបតែដឹង…..!»

«ok!» ជំទាវស្រែកយំ ក៏ជាសំឡេងដែលបេះដូងដាវីន​រលាយ​ទៅក្នុងកម្លាំងអគ្គី​ដ៏ក្តៅមួយ។

«ខ្ញុំខុសម្នាក់ឯង! ហៅគេមកចាប់ខ្ញុំឬម៉េច?» ជំទាវនិយាយផងទ្រោបមុខផង​ «ចាំបានដែរ? ប្រសិន​កាល​ណោះ ខ្ញុំមិនចាត់វិធានការណ៍ បងអាចរួចខ្លួនពីបំណុលអចលន​ទ្រព្យទាំងអស់ហ្នឹងដែរឧកញ៉ា?»

ប៉ានាង​អង្គុយចុះក្បែរភរិយា​ដូចគ្មានវិញ្ញាណ។

ដាវីន​ដើរមួយៗទាំងមមើ។

ក្នុងផ្ទៃបន្ទប់ដ៏ស្ងប់ស្ងាត់សឹងគ្មានដង្ហើមនាងនិងប៉ានាង ជំទាវនិយាយតម្អូញទួញសោក​៖

«ចាំបានទេ កាលនោះ យើងរលាយ​អស់ពីខ្លួន!….​ហើយ…បងចូលគេងពេទ្យ….បងស៊ីនដឹងគ្រប់យ៉ាង​! គាត់គ្មានចិត្តសោះ….ស្រាប់តែមកទារយកដីធ្លីទៅវិញ ព្រោះគាត់មិនចង់ប្រឈមហានិភ័យ​! គិតថា គាត់ល្អនឹងយើង? បើខ្ញុំមិនចាត់ការគាត់…..!»

«ឈប់និយាយ…..!»

ប៉ានាងខ្ទប់ត្រចៀក ហើយងាកមកឃើញនាង​។

ស្រីតូចបង្ហាញវត្តមាន​ឱ្យពួកគាត់ឃើញ…ម៉ាក់នឹងប៉ានាង​ងើបមុខមកជាមួយកែវភ្នែកតក់ស្លុត។ ស្រីតូច បានលិចចូលបាត់ក្នុងភាពអាម៉ាស់ពិតប្រាកដមួយក្នុងពិភពលោកដ៏ក្លែងបន្លំដែលនាង​មិនដឹង​ខ្លួនអស់ជាយូរមកហើយ។

«ដាវីន!»

ម៉ាក់នាង​ហៅ ហើយក្រោយមក ស្រីតូចគ្រវីក្បាលដើរថយក្រោយ។

«ម៉ាក់……ម៉ាក់អត់បានបំពុលសម្លាប់ប៉ាគេទេមែនទេ?» នាង​និយាយអួល ភ័យ និយាយសឹងមិនចង់ចេញសំឡេងហើយ​មានអារម្មណ៍ថា ញាក់ញ័រសព្ទសាច់ដល់ផ្ទៃឆ្អឹងខ្នង។

ខណៈលោកឧកញ៉ា​មាន​ភាព​ស្រឡាំងកាំង  រាងកាយ​ស្រីតូចដាវីន​ទន់លោង​ហើយស្រុញចុះ….

ពេលនេះ ម៉ោងនេះ លើគ្រែពេទ្យនេះដាវីនឃើញខ្លួនឯងស្ថិតនៅលើជ្រុងដ៏ខ្ពស់មួយនៃជ្រោះជ្រៅ​។ មាណវីតូច ​អាចរើសយករវាងជម្រើសត្រឹមពីរ គឺទីមួយ ស្លាប់ចោលវិបត្តិនេះ ការអាម៉ាស់អស់ទាំងនេះ ឬរស់នៅលាងបាបសម្រាប់ម្តាយ។ បេះដូងរបស់នាងលោតញាប់ញ័រនៅពេលស្តាប់ការបកស្រាយការពិតដ៏ឃោរឃៅរវាងគ្រួសារទាំងពីរ ដែលជា​ទម្ងន់ភ្នំ​បាប​សង្កត់​លើ​ទ្រូង​​នាង។

ក្នុងហេតុផល​អ្វីក៏ដោយ ម្តាយនាងគ្មានសិទ្ធិសម្លាប់អ្នកដទៃមកសង្គ្រោះបំណុលប្តីទេ​។ នេះគឺស្មើនឹង​គាត់បានលួចសម្បត្តិទ្រព្យ​អ្នកដទៃនិងជីវិតបង្គោលគ្រួសារមួយ ដែលធ្វើឱ្យស្ត្រីម្នាក់ ក្មេងប្រុសម្នាក់ត្រូវធ្លាក់នរកទាំងរស់។

«កូនសូមនៅនិយាយជាមួយគេតែពីរនាក់!»

ស្រីពោលតិចៗ លោកម៉ែនដានិងជំនួយការសេតដឹងច្បាស់ណាស់ថា នៅ​ក្នុង​ពន្លឺ​ស្រទន់​នៃ​ទឹក​មុខ​​របស់​ក្មេងស្រី ក្តីសោកសៅនិង​​ភាព​ភ័យ​ខ្លាចបានប្តូរមកជាការ​ដោះស្រាយ​ចម្រុះមួយ។

កំហុសអតីតកាលនេះ បានធ្វើឱ្យលោកម៉ែនដា​ត្រូវដើរចេញដោយគ្មាន​វាចា។ ទីនេះសល់តែស៊ីណាន​និងចំណាប់ខ្មាំងតូច។ ប្រុសមើលឃើញភាពស្លក់ខ្មៅ ក្រោមភ្នែកនាង។

ផ្ទះនាងធំ ​តែពុំកក់ក្តៅសម្រាប់ស្រីឡើយ គេយល់!  នៅជាមួយគេ ដាវីនមានសម្រស់ជាងនេះឆ្ងាយ​តាមដែលគេចាំបាន។

សំឡេងតែមួយគត់នៅ​ទីនេះ គឺសំឡេងប៊ីបជាប់ៗគ្នានៃម៉ូនីទ័រនិងសន្ធឹក​បេះដូងគូស្នេហ៍។ ជាមួយ​ស្រមោល​​ម្តងម្កាលនៃចលនាគិលានុបដ្ឋាយិកាដើរកាត់នៅខាងក្រៅកញ្ចក់ ប្រុសលូកដៃទាញ​រូតបិទវាំងនន។

ស៊ីណាន ខិតមកអង្គុយរឹតក្បែរ​។

ដាវីនប្រតោងម្រាមដៃនាងជាប់នឹងភ្លៅក្នុងភួយ លាក់កំបាំងភាពតឹងតែងចិត្ត ឯភ្នែកស្រីសម្លឹងមើល​បុរសដែលនាងសន្យាថានឹងរៀបការជាមួយគេ។

ស៊ីណាន​ឈ្ងោកមើលក្រោម​។ ច្រមុះគេស្រួច មាត់គេស្មើ មិនញញឹម ទឹកមុខមិនអាចអានបានយល់​ឡើយ ដូចជា​ត្រជាក់ៗ​និងរឹងដូចថ្មកែវ ដែលជាតំណាងនៃកំហឹង​នៅក្នុងជីវិត​របស់គេ។ ដាវីនឃើញ​តែភាពសោកស្តាយ​ដែលជីវិតគេត្រូវកំព្រា ហើយឆ្លងកាត់មកច្រើនណាស់ មុនពេលគេមកដល់​ទីនេះ ទាមទារគ្រប់យ៉ាងពីប៉ានិងម៉ាក់នាង​វិញ។

មិនឃើញតរុណីស្រដី ប្រុស​បើកភ្នែកឡើងមកវិញ ហើយ​ផ្ទាំង​ទឹក​កក​ដ៏មុត ត្រជាក់តាមរយៈពន្លឺភ្នែក​នាយបាន​ធ្វើឱ្យនាងស្រៀវដល់ឆ្អឹងខ្នង។

ប្រុសប្រែខ្លួនយឺតៗ ចលនានីមួយៗដូចជាបាន​គណនារង្វាស់ពិតប្រាកដនៃទម្ងន់ឥរិយាបថរបស់គេ​ដែលមាន​ប្រៀបមកលើបេះដូងខាងស្រី។

«So?​» ប្រុសចាប់ផ្តើមខ្លីដោយ​លើកចិញ្ចើមម្ខាង ហើយប្រើសព្ទសំឡេងទាបក្ងួរ​ក្នុងគល់ក​។ ដោយ​​ភាពជូរចត់ដែលឃើញនាង​ស្រពោន គេនិយាយដាក់ភ្នែកនាងតិចៗ៖

«​ល្អទេ ដែលសុខចិត្តមកចងភ្ជាប់អនាគត ជាមួយមនុស្ស​ម្នាក់ទាំងដែលដឹងថា គេនឹងធ្វើឱ្យយើងនេះ​វេទនា​?​»

«វេទនាកម្រិតណាទៅ?»

នាង​វាចាតបមក….រឹងមាំ….ជ្រៅ….និងឈឺចាប់។ ទាំងបីយ៉ាងនេះ បញ្ចេញជាមួយពន្លឺភ្នែកនាង​ធ្វើ​ឱ្យប្រុស​គាំងបន្តិច។

បេះដូង​របស់​ស៊ីណាន​ញាប់​ញ័រ ខណៈដាវីនសើចតិចៗទាំងងងឹតងងុលបន្តសំឡេងរអាក់រអួល៖

«ខ្ញុំ​សងវិញគ្រប់យ៉ាង ​ស៊ីណាន! អនាគតរបស់ខ្ញុំ រាងកាយខ្ញុំ កេរ្តិ៍​ឈ្មោះ ជីវិត….គ្រប់យ៉ាងនៅចំពោះ​មុខនេះ យកទៅ ហើយឈប់….មកធ្វើអីប៉ាម៉ាក់ខ្ញុំ! លោកត្រូវសន្យា…»

«គ្មានពាក្យសន្យាអីថ្មីទេព្រះនាង​! គ្មាន!»

គេខាំមាត់ពេលឃើញនាងឈឺចាប់។ ភ្នែកគេ​រលោង បបូរមាត់គេកាច ខាំ ហើយមុខគេខ្មៅ។ នាង​មិន​ដកភ្នែកទៅណាទាំងអស់ កាន់តែមើលប្រុស នាងកាន់តែយល់ពីទំហំទុក្ខវេទនា​ដែលគេបានឆ្លង​កាត់ក្នុងជាតិនេះ ហើយស្រីចង់ចែករំលែក ដកហូតយកខ្លះ បណ្តើរៗ ចេញពីស្មានិងបេះដូងខ្ទេចខ្ទាំរបស់គេ។

«បើគ្មានពាក្យអីនិយាយទេ ត្រៀម!​»

គេក្រោក​….ដោយងាកមកនិយាយបន្ថែម៖

«ត្រៀមធ្វើកូនក្រមុំកម្សត់បំផុតលើលោកនេះ….​ហើយខ្ញុំនឹងតុបតែងជីវិតនាង….ឱ្យប៉ាម៉ាក់នាង​បាន​ឃើញ​!​»

ជាមួយការឈឺចាប់ពេញផ្ទៃមុខរបស់ស៊ីណានដែលនាង​បានឃើញ ស្រីយល់ថា កាន់តែទប់នឹងគំនុំ​របស់គេ នាងរឹតមានអារម្មណ៍កាន់តែធូរស្រាល គឺស្រាលដែលបានផ្តើមសងជំនួយម៉ាក់នាង។

នៅ​លើឡាន​ចាកចេញ កំលោះ​ម្នាក់នេះកំពុងតែពន់រែកនូវអារម្មណ៍សម្ងាត់ជាច្រើន។ ភ្នែកទាំងគូនេះ​មិនអាចរលុបចោល​ភាពរអាក់រអួលនៃកែវភ្នែកនិងបបូរមាត់ខាងស្រីបានទេ។

តើគេ​ធ្វើបាបនាងទេ?

ប្រុសជាន់ហ្រ្វ័ង​យ៉ាងរហ័ស ខាំមាត់បន្លប់ចិត្ត​ទោរទន់របស់ខ្លួន។​ មនោសញ្ចេតនានេះ​ជាល្បិចមួយ​​ដែលគេមិនចង់លង់ឡើយ។

«មានអ្វីច្រើនជាងនេះទៀតព្រះនាង ដែលប៉ាម៉ាក់នាងត្រូវឱបដៃ​មើល ហើយធ្វើអីអត់បាន!»

​ប្រុសកម្លាខ្លួនឯងជាមួយ ថ្គាមដែលតឹងភ្ជាប់សាច់ដុំកំហឹង។

«យើងនឹងទៅឌីហ្សាញអាវមែនទេ?»

ស្រីសរសេរមក។ ប្រុសក្រឡេក​ឃើញ ហើយជ្រួញចិញ្ចើម។ គេសើចបញ្ឈឺ រួចចុចនិយាយ៖

«​ស្រមៃខ្ពស់ម៉េះ? ប្តីក្រណាស់ ទិញភ្នួងជនបទៗទៅបានហើយ!»

ធូរទ្រូងណាស់បានលេងសម្តីដាក់នាង ស្រាប់តែនាងសរសេរមកវិញ៖

«បាន! អូខេ!»

បានហើយ ថែមអូខេទៀត?

«កុំ​ព្យាយាម​បំប្លែង​រឿង​នេះ ឱ្យ​ទៅ​ជា​រឿងនិទានមនោសញ្ចេតនា​ព្រះនាង​!» ស៊ីណានគិតទាំង​មុខមាំ «ខ្ញុំនឹងរៀបការជាមួយយើង ឱ្យយើងពាក់ត្រកូលរបស់ខ្ញុំជាស្លាកដែលឃុំគ្រងជីវិតយើងមកជាចំណាប់​ខ្មាំងរបស់ខ្ញុំ ព្រះនាង!» គេគិតទាំងញញឹម​កាចៗ។

ប្រុសរ៉ឺយែ​ចតឡានក្នុងចំណតផ្ទះតូច​ហើយក្រឡេកមើលសារអក្សរ​ថ្មី «ល្ងាចនេះមែនទេ?» គេសើច​ហួសចិត្ត​។ ជាមួយនឹង ​រូបរាងសង្ហា​ រឹងមានះ ​ទឹកមុខត្រជាក់ដូចមនុស្ស​ចាស់ ភាពមិន​​អត់​ឱន​ និង​​មិន​ព្រម​ចុះ​ចាញ់គរទាញទ្វារបើក ហើយមាត់និយាយ៖

«ប្រញាប់ផ្សំដំណេក?»

លែង​មានសារនាងទៀតហើយ​។ ប្រុសដឹងដែរថា ពាក្យនេះនឹងធ្វើឱ្យនាងឈប់មាយាមករកគេ។ គេចង់ផ្ចង់ខ្លួនសម្រាក ក្នុងភាពស្ងប់ស្ងាត់មួយ។

ជាមួយចរន្តទឹកក្នុងបន្ទប់តូច ដែលនៅសល់ស្រមោលនិងក្លិនខ្លួននួនស្រី  សង្រ្គាមរវាងអារម្មណ៍ល្អ ជាមួយគំនុំសងសឹក មិនស្រួលសម្រាប់បុរសម្នាក់នេះអត់ធន់ទេ។

ការសងសឹក​និងភាពទន់ភ្លន់នៃស្នេហា​លើនួនល្អង បានធ្វើឱ្យ​បងញញឹម​មិនចេញ ព្រោះវិលវល់។ ច្រត់​ដៃទាំងពីរ សម្លឹងរាងកាយខ្លួនឯងដែលអាក្រាត​ក្រហមនិងរឹងមាំ ក្នុងផ្ទាំងកញ្ចក់។

«ឯងនឹងធ្វើបាបគេ ក្នុងផ្ទះនេះ ឃុំគ្រងជីវិត​គេ រួចបំផ្លាញគេ?»

ប្រុសងើបមុខមកវិញ​…..កញ្ចក់​នៅ​ពី​មុខ​កំពុង​ឆ្លុះ​បញ្ចាំង​ពី​បុរស​ម្នាក់​ដែលមាន​កែវ​ភ្នែក​មុត​ ទឹកមុខ​​​​ស្រពោន​​ដោយ​ការ​ហត់នឿយ​និង​ការ​តតាំងយ៉ាងឈឺ​ចាប់ជាមួយ​អារម្មណ៍ខ្លួនឯង។ គេនឹកដល់បណ្តា​សន្ទនាញ៉ិក​ញ៉ក់ដាក់គ្នា…..«កុំបារម្ភអីព្រះនាង​! មាណពមានវិធីផ្ទាល់ខ្លួនតាមការពារព្រះនាង!»«ក្រៅពីខ្លួន គ្មានអ្នកណាគេធ្វើអីខ្ញុំទាំងអស់!»។

«ខ្ញុំធ្វើអីយើងខ្លះ?» ប្រុសសួរទៅក្នុងកញ្ចក់ជាមួយនឹងតំណក់ទឹកដែលបានស្រក់ចេញពីសរសៃ​​សក់​​សើម​។ បុរស​ចាប់​គែម​​ថ្មម៉ាប​តឹងជាងមុន​។ កែងដៃ​របស់គេប្រែជា​បង្កើនចលនារំលេចសាច់ដុំ​ដែល​កំពុង​តានតឹង។  សំណើមពី​​ចំហាយ​ទឹក​ផ្កាឈូក ​មិន​បានធ្វើ​ឱ្យ​ទ្រូងនេះល្ហែល្ហើយបានឡើយ ព្រោះការអាណិតជ្រៅមួយ លាក់បាំងនៅក្នុងនោះ នៅក្នុងស្រោម«សងសឹក»។

​«វីន!»

គេហៅនាង​ខ្សោយហើយបិទភ្នែក បែរខ្នង​ផ្អែកទៅនឹងធ្នើម៉ាប។  នៅតែអាចមានអារម្មណ៍ថា មានវត្តមាន​របស់នាង ក្នុងផ្ទះនេះ។  ក្លិនក្រអូបរបស់ស្រី បីដូចជាផ្កាម្លិះ អណ្តែតនៅគ្រប់ជ្រុងនៃជីវិតគេ ប្រឆាំងនឹងហេតុផលនានាក្នុងលោកនេះ។

ការចងចាំនូវរាល់ការសម្លឹងពីតូចស្រី ជាក្រសែភ្នែកពោរពេញដោយការតស៊ូទៅនឹងការឈឺចាប់មួយដែលនាងមិនបានព្យាយាមលាក់។

ការសម្លឹងនោះ ក្រសែភ្នែកនោះបានលងបន្លាចគេ លើសពីតណ្ហា​តែជាអារម្មណ៍នៃការហួងហែងចង់បានមកឱបក្រសោប យកជារបស់គេ​….ជាកម្មសិទ្ធិផ្តាច់មុខ។

«យើង….ជារបស់ខ្ញុំ…..ព្រះនាង!»

គេវាចាតិចៗ ទាំងកែវភ្នែកក្រហម។

វគ្គ

កូនក្រមុំតូច

នៅក្នុងហាងកាហ្វេតូចមួយសម្រាប់អភិជន អ្នកស្រីជីរ៉ាបានណាត់ចួប​បន្ទាន់ជាមួយជំទាវមាលាក្រោយបែកធ្លាយរឿង​រៀបការ​បន្ទាន់ ឯកូនកំលោះ​មិនមែនយុទ្ធ។

«អ៊ីចឹង​មាលា!» ​​ជីរ៉ានិយាយដោយបង្វិលម្រាមដៃស្រាលៗលើពែងកាពូឈីណូ «ដំណឹង​ថាឯងលេបសម្តីជាការពិត?»

«ហ៊ឹម​! គូដណ្តឹង! ភ្ជាប់ពាក្យពីក្មេង ប៉ាគេទើបតែរកឃើញ!»

«អូ? ហើយ….ហើយ​ប្រសិនបើ​នេះ​ជា​ការ​បញ្ចប់​នៃ​អនាគត​របស់​ដាវីន ក៏ឯងព្រម? មិនមែន​ឯងទេមាលា ខ្ញុំមិនជឿ! ឯងឯណា​ ​នឹង​ពេញចិត្ត​កូនប្រសា​ធ្វើការធម្មតាៗនៅ​ធនាគារនោះ?»

សមថា​ មិត្តសម្លាញ់បានដឹងគ្រប់យ៉ាងពីស៊ីណានហើយ មាលាក៏លែងមានលេសអីមកយកមុខមាត់ មាន​តែរុញតាមដំណើររឿងទោះបីជាភាព​មិន​ស្រួល​មួយ​​បាន​ឆ្លងលើ​ទឹក​មុខ ក៏ជំទាវ​មាលានេះអាច​បិទ​បាំង​យ៉ាង​រហ័ស​ដោយ​ស្នាម​ញញឹមក្លែងក្លាយ​ដែល​បាន​អនុវត្តមកជាប្រចាំ។

នាង​​លើក​កែវមក​ផឹក​ដើម្បី​ពន្យាអារម្មណ៍​មួយ​ភ្លែតទើបឆ្លើយ៖

«ជីរ៉ា កុំបារម្ភ ប្តីកូនវីន ​ប្រហែល​ជាគ្នា​….​មិន​ទាន់មានឱកាស​សាង​កិត្យានុភាព! តែ…​មិនយូរទេ!….​គេមាន​សមត្ថភាព….​ប៉ាគេជាដុកទ័រ….DNA​ខ្ពស់!»

«DNA​??! ពិតណាស់» ជីរ៉ាធ្វើជាងក់ក្បាលឌឺដង ទាំងដែលភ្នែកទាំងគូបាន​ប្រាប់មកថា ​ស្ត្រីអភិជន​​ម្នាក់នេះនិយាយកុហកអារម្មណ៍ខ្លួនឯង។

ភាពស្ងប់ស្ងាត់របស់មាលាគឺលើសពីការខកចិត្ត មើលទៅប្រហែលជាជំទាវមានមហិច្ឆតានេះរងអ្វីម្យ៉ាង​ ហើយប្រហែលជាមានគំនាបធ្ងន់ បានជាជីរ៉ាមិនទាន់ហ៊ាន​ដេញដោល។

នៅតាមផ្លូវ ជីរ៉ាម្នាក់នេះខលរកយុទ្ធភ្លាម។

«ម៉ាក់» កំលោះ​អភិជនយុទ្ធលើកហ្វូនមកទទួលនិងស្វាគមន៍ម្តាយចុងគេ ក្នុងសព្ទសំឡេង​ស្ងប់ស្ងាត់។ ​

«កូនប្រុសខ្ញុំបានដឹងទេថា រឿង​​ដាវីនដែលទារផ្តាច់ពាក្យពីកូន តាមពិតមកពីប្តីប្រពន្ធនោះស្លាក់ចំពោះអតីតកាលមិនមែនបេះដូងដាវីនទេ!​»

«អតីតកាលអីទៅម៉ាក់?»

«​​ស៊ីណានប្រហែលមកទារសន្យាចាស់! គឺ….តាំងពីម៉ែនដានិងមាលានៅក្ររហាម!»

«ហ៊ឹម!» កំលោះមិនចូលចិត្ត​ការនិយាយអស់នេះទេ គេធុញ «កូនរវល់បន្តិច រៀបឯកសារជិតប្រជុំ!» ពេលស្ត្រីកំពុងខកចិត្ត​ ​យុទ្ធ​បន្តក្នុងទឹក​ដម​សំឡេង​​រឹង​មាំ «សូមគ្រប់គ្នា​គោរពការសម្រេចចិត្ត​របស់ដាវីន! នេះជាជីវិតឯកជន!»

​ «អូ អូខេ!» ម្តាយចុងនិយាយទាំងសំឡេង​តឹងព្រោះអាម៉ាស់​។ ការហៅទូរសព្ទត្រូវបានបញ្ចប់ ប៉ុន្តែគំនិតរបស់អ្នកស្រីជីរ៉ា​បានទៅរកកន្លែងផ្សេងរួចទៅហើយ។ ប្តូរទៅទូរសព្ទទីពីរ នាងបានចុចលេខផ្សេង។

«រ៉ានី!» ជីរ៉ា និយាយដោយមុខស្មើមិនសប្បាយចិត្ត​ «ខ្ញុំត្រូវការបញ្ជី​ស្រីអភិជន​​​ក្មេងៗ ខ្ញុំរកគូ​ដណ្តឹង​ថ្មី​​ដែល​ស័ក្តិសម​នឹងកូន​យុទ្ធ!»

នៅខាងជំទាវមាលាឯណេះវិញ មិនសប្បាយចិត្ត​ជាខ្លាំង ប៉ុន្តែបើមិនស្វាមីគាត់ព្រមាន​ថា យករឿងទាំងអស់ប្រាប់ប៉ូលិស ​​ក៏គាត់មិនរៀបការកូនឱ្យស៊ីណានងាយដែរ។

មិនខុសគ្នាប៉ុន្មាន ​ពេលនេះដេវីឌ​បាន​សម្រុក​ចូល​ទៅ​ក្នុង​បន្ទប់​ម្ដាយ​ជាមួយកែវភ្នែកទាំងគូ​ឆេះ​ដោយ​​ភាព​បន្ទាន់និងមិនសុខចិត្ត​។

«ផែនដីរលំហើយមែនទេបានជាម៉ាក់ឱ្យ​ដាវីនរៀបការជាមួយអាម្នាក់ហ្នឹង?​» សំឡេងកូនប្រុស​ញាប់​​ញ័រ​​បង្ហាញថាគេ​មិនចង់​ជឿ ហើយមាន​​កំហឹងលើរឿងនេះ។ លោកជំទាវមាលា ងើបមុខពីកន្លែងអង្គុយក្បែរតុធំដែលនិយមទុកធ្វើការងារក្រុមហ៊ុន។ ជាមួយអាការៈស្ងប់ស្ងាត់បិទបាំងភាពចលាចលនៅក្នុងទ្រូង លោកជំទាវបិទTablet ដែលឆែកអំពីកម្មវិធីរៀបការ​ខាងអ្នករៀបចំផ្ញើមក។

ពេល​បាន​ចួប​​នឹង​ភ្នែកខឹងឆ្ងល់របស់​កូន​ប្រុស​ ជំទាវនិយាយបន្លប់៖

«ដេវីឌ​ នេះជាការចង់បានរបស់ដាវីន! ប៉ាកូន ​​ក៏​យល់​ស្រប​ដែរ ឈប់ឆោឡោទៅ!» ថ្គាម​របស់​ដេវីឌ​​ក្តាប់ដោយ​ភាព​មិន​ជឿ​សោះឡើយ គេងក់ក្បាលរអ៊ូ៖

«បាត់ទៅពីរថ្ងៃ ហើយមកវិញ លេងអ៊ីចឹងហ្មង?»

ផ្ទៃមុខជំទាវមាលាបញ្ចេញ​ទុក្ខព្រួយមួយយ៉ាងកម្រ មាត់គាត់ចរចា៖

«វីឌ នេះ​ជា​រឿង​ស្មុគស្មាញ បើប្អូនសប្បាយចិត្ត​….យើង….!»

«ទេ!»

គេនិយាយហើយចាកចេញយ៉ាងរហ័សឆ្ពោះទៅមន្ទីរពេទ្យរកប្អូនស្រីតែមួយគត់របស់គេ។

ព្រះអាទិត្យពេលព្រឹកបញ្ចេញពន្លឺស្រាលៗតាមបង្អួចនៃមន្ទីរពេទ្យដែលបំភ្លឺជញ្ជាំងពណ៌សក្បុស​។ ដាវីនអង្គុយនៅលើគ្រែពេទ្យក្រឡេកមើលទៅលោកឪពុក​ដែលឈរបែរខ្នងក្នុងសួន។

ភ្លាមនោះ លេច​ស្រមោល​ដេវីឌ​បងប្រុសនាងចូលមកជាមួយការបន្លឺអន្ទះសាទទូច៖

«អាវីន! ស្តាប់បង! គ្មាន​ការរៀបការ​អីទាំងអស់!»

ស្រីតូចធ្វើភ្នែកមូលក្លុំ​សម្លឹងកំហឹងរបស់បងប្រុស។

«បញ្ឈប់ហ្គេមឆ្កួតៗអស់នេះ ឥឡូវ!»

ដាវីនលេបទឹកមាត់។ មាណវីអាចមើលឃើញការតាំងចិត្តនៅក្នុងក្រសែភ្នែករបស់បងប្រុសជាមួយ​អារម្មណ៍ការពារដ៏តឹងរ៉ឹងមួយ។

ប៉ុន្តែ បងប្រុសម្នាក់នេះមិនដឹងរឿងអាស្រូវរបស់ម្តាយទេ  ហើយនាងក៏គ្មានថ្ងៃលាតត្រដាង​ការ​ពិតដែលបន្ថែម​ការឈឺចាប់ដល់ដេវីឌ​ដែរ។

បើមិនមែន​បំណុល​គ្រួសារ​ និងហេតុផល​ដ៏​ឈឺចាប់ជាច្រើន​​នៅ​ពី​ក្រោយ​អាពាហ៍ពិពាហ៍​នេះ គ្រប់យ៉ាងមិនទុំជោររហ័សយ៉ាងនេះឡើយ។

​ ភាពស្ងាត់ស្ងៀម​របស់នាង ធ្វើឱ្យបងប្រុសសឹង​ថប់ដង្ហើម។ ដេវីឌ​ដកដង្ហើមធំ៖

«មានរឿងអី?» គេឱនមកជិតហើយខ្សឹបតិចៗបំផុត «…ទោះបីជា…..ឯង….បាន….នៅជាមួយ…វា…ក៏…កុំបារម្ភ»

«ព្រោះថា សម័យនេះ គេងាយទិញប្តីមកបាន មិនថាអ៊ីចឹង?» ស៊ីណាននិយាយស្រាលៗខណៈឈានជើងចូលមកក្រោមទឹកមុខបារម្ភរបស់ដាវីន។

វីឌ​ក្រោកមកឆ្វាច ប្អូនស្ទុះមកតាម​។ ដាវីនឈរពាំងពីមុខបងប្រុស ខណៈខ្សែភ្នែកស្រទន់របស់រៀមសម្លឹងនាង​មិនដកទៅណា។

វត្តមានរបស់គេទាំងស្ងប់ស្ងាត់ និងហាក់បង្កប់ទឹកមុខហួងហែង។

«ប្រាប់បងប្រុសយើងទៅ ថាយើងនេះ មិន​មែន​​ជាកម្មសិទ្ធរបស់គេទៀតទេ យើងមាន​​អ្នក​ណា​ម្នាក់សម្រាប់ហួងហែងហើយ!»

​ ភ្នែក​របស់​ដាវីន​សម្លឹង​ទៅ​ស៊ីណាន ដែល​បញ្ចេញការ​ព្រមានក្នុងសព្ទសំឡេង​ស្ងាត់ៗ តែមានទឹកមុខស្រស់សង្ហា​ប្រាកដប្រជា​ឱ្យចិត្តនាង​ធូរស្រាលពីទុក្ខព្រួយក្នុងលោក។

ស្នេហា​និងភាពស្និទ្ធមួយ​ដែល​កំពុង​តែ​ភ្លឺចែង​ចាំង​រវាង​ពួកគេបានញ៉ាំងឱ្យដេវីឌស្ទាក់ស្ទើរចិត្ត​ជាមួយនឹងសំណួរថា ពីរនាក់នេះស្រលាញ់គ្នាលឿនម៉្លេះ ឬពួកគេពិតជាស្គាល់គ្នា​យូរហើយ? មិនសមទេ ប្អូនស្រីដ៏បរិសុទ្ធរបស់គេ។

«បងវីឌទៅសិនទៅណា៎!»

ដេវីឌសម្លក់ស៊ីណាន​ហើយងាកមកងក់ក្បាលខូចចិត្ត ​ដែលអ្នកត្រូវបណ្តេញ​ចេញគឺខ្លួនគេ។ បងប្រុសក៏ដើរថយក្រោយ ដោយក្រឡេកមើលខ្នង​ឪពុកដែលឈរធ្មឹង​ក្រៅបន្ទប់។

«អ៊ីចឹងការទៅ មិនបាច់ហៅបងប្រុសឯងទៅជូនពរទេ!» ស៊ីណានស្រែកដោយកំហឹងនៅខាងក្រៅមុនពេលគេបាត់ស្រមោលនៅក្នុងធម្មជាតិ។

ភាពស្ងៀមស្ងាត់បានផុសឡើងរវាងដាវីននិងស៊ីណាន ពេលដែលទ្វារបន្ទប់របូតបិទមកវិញ។  ស្រីម្នាក់ដ៏ស្រពោននេះ នាងមិន​សម្លឹង​មើល​ទៅឧក្រិដ្ឋជន​ភ្នែក​ស្រទន់ទៀតឡើយ។ នាងបែរខ្នងយករបស់របរហើយនិយាយ៖

«មកទទួលខ្ញុំមែនទេ! តស់!»

ក្នុងភាព​តានតឹង​​និយាយ​មិន​ចេញ ម៉ែនដាលែងអាចគ្រប់គ្រងលើជីវិត​​​ដាវីនទៀតហើយ។ ជាមួយការភ័យខ្លាចនិងវិប្បដិសារី នៃសេចក្តីស្លាប់របស់ស៊ីន  ដាវីននឹងក្លាយជាសំណងទៅកាន់ស៊ីណាន។

នៅលើឡាន​ពួកគេទុកឱ្យភាពស្ងប់ស្ងាត់កំដរគ្នា។ ប្រុសមានពាក្យជាច្រើនចង់និយាយ​តែគេខ្លាច​​ថា សន្ទនា​នេះនឹងបង្កជាការឈឺចាប់រវាងគ្នា បានជាសម្រេចចិត្ត​នៅស្ងាត់ស្ងៀមមានសន្តិភាពដែលមាន​​ស្រី​ល្អ​នៅ​ក្បែរ​។

រយៈពេលយូរណាស់ រហូតនាងគេងលក់ហើយ​ភ្ញាក់ឡើង ​ដាវីនឃើញខ្លួនឯង​ទៅ​កន្លែង​មួយ​ដែល​ជាមាត់បឹង ពេញដោយរុក្ខជាតិបៃតង។

ទីនេះ ​គ្មាន​អ្វី​ក្រៅ​ពី​ភាព​សុខសាន្តកំដរពេលវេលាពន់​ព្រលប់។ ​ពេល​ពួក​គេ​មក​ដល់ ខ្យល់​ពេលល្ងាច​បក់​មកត្រសៀក​និងគន្ធា​បុស្បា​យ៉ាង​ផ្អែម​ល្ហែម​។

ពន្លឺ​ពណ៌​មាស​សែន​​កក់ក្តៅ​នៃការហៀបលារបស់ដួង​​ព្រះទិនករ​​បាន​ត្រងត្រាប់មកផ្គាប់ទិដ្ឋភាព​ចុងក្រោយ​នៃថ្ងៃនេះធ្វើឱ្យស្រីមានអារម្មណ៍ថា នាង​អាចភ្លេចទុក្ខព្រួយបានមួយខណៈ។

​ដៃប្រុសបណ្តើរនាង ដើរជាមួយគ្នា​ក្នុងភាពស្ងៀមស្ងាត់ មាន​សំឡេងតែមួយគត់គឺស្លឹកឈើស្ងួត និងការបោកបក់នៃប្រភពទឹកក្បែរៗ។

ទឹកមុខ​មិង​មាំងក្រោកពីគេង​​របស់​ដាវីន​បាន​ស្រទន់មកវិញ​​បន្តិចម្តងៗ នៅពេល​ពួកគេ​ចូល​ដល់របងឈើមួយកម្ពស់​ត្រឹមចង្កេះនាង​។

កូនផ្ទះស្នាក់ ​ស្ងាត់​ហ៊ុម​ព័ទ្ធ​ដោយ​ដើម​ផ្កាម្លិះនិងរុក្ខជាតិហូបផ្លែ។ ប្រុសស្អាតស៊ីណាន ក្រឡេកមើលគូជីវិត​ដែលមាន​តែភាពទន់ខ្សោយក្នុងពន្លឺភ្នែក។

រឿង៖ ចំណាប់ខ្មាំង ភាគទី១២
ដាវីន៖ «ម៉ាក់ខ្លួននៅឯណា ខ្ញុំមានការសួរគាត់!»

ទឹក​មុខ​លេង​សើច​របស់​ស៊ីណាន​រសាត់​បាត់ ជំនួស​ដោយ​កែវភ្នែកដែល​រឹង​រូស​មើលជ្រៅមកក្នុងប្រស្រីភ្នែកមនុស្ស​ស្រីតូច។ ​ប្រុសនេះមាន​ស្រមោលមួយពេញ​ដោយភាពសោកសៅ ប៉ុន្តែមានពន្លឺនៃកំហឹងនិងការអាណិតស្រលាញ់ មាន​កម្លាំងប្រហាក់ប្រហែលគ្នាក្នុងរបៀបដែលគេមើលមកនាង​។

គេលូកដៃចាប់នាងទាញឱ្យដើរ តែងាកមករកនាងវិញ ស៊ីណានឃើញឈុតគេង គេគ្រវីក្បាលញីថ្ងាស៖

«ទៅផ្ទះដូរខោអាវសិន!»

«ទេ!» នាង​រឹងរូស ឡើងគេនេះត្រូវភាំង។ ស្រីវាចាបន្ថែម៖

«ខ្ញុំមិនដឹងថា នៅពីក្រោយខ្នង​ខ្ញុំ អ្នកណាធ្វើអ្វីខ្លះទេ! មុនពេលខ្ញុំស្លាប់ដោយសារល្ងង់ខ្លៅ ខ្ញុំក៏ត្រូវដឹងការពិតដែរ!»

បេះដូង​របស់​ដាវីនញាប់​ញ័របញ្ចេញ​ភាពខឹងនិងឈឺៗ​ តាមរយៈសព្ទ​​សំឡេងរបស់នាង។ ភ្នែកនាងរលោង​ ធ្វើឱ្យចិត្ត​ប្រុងរងា។ ​គេដឹងថានៅពីក្រោយកំហឹងនេះនាង​មានការឈឺចាប់។​​ ត្រូវហើយ ចរិតម្តាយនាង​និងប៉ានាង មិនសមនឹង​នាងទេ។

ប្រុសមិនអាចព្រងើយកន្តើយនឹងភាពកក់ក្ដៅដែលបានកើនឡើងប៉ះប៉ូវបញ្ហា​រវាងពួកគេឡើយ​។ ស៊ីណានយល់ថា នាងតូច​ពេក​ត្រង់ពេក និងទន់ខ្សោយពេក​សម្រាប់មករ៉ាប់រងបន្ទុកដ៏ធ្ងន់នេះ។

«ឡើងឡាន! ទៅផ្ទះវិញ!»

ប្រុសបញ្ជា តែ​ទោះជាគេព្យាយាម ក៏ចិត្ត​គេដឹងថា នាងនឹង​បដិសេធ។

«ខ្ញុំអត់ទៅណាទេ រហូតដល់​​ដឹង​ថា​មាន​អ្វី​កើត​ឡើង… អ្នកណាឈ្មោះនីន តើ​គាត់កើតអីជាមួយនឹង​គ្រួសារខ្ញុំ! ខ្ញុំត្រូវការដឹងគ្រប់យ៉ាង ហើយខ្ញុំលែងខ្លាចអីទាំងអស់ ស៊ីណាន!»

នាង​មានភ្នែកមុតណាស់ ចចេស​ ឈាមរាវ ហើយធ្លាប់ត្រូវបានទំយើ។​ បើគេរៀបការនឹងនាង​គេនឹងជម្រះ បំបាក់ភាពរឹងរូសនេះ។ ប្រុសងក់ក្បាលញញឹម​មិនមាត់ទាំងខូចចិត្ត​។ ពាក្យនាង​និយាយថា មិនខ្លាចអីទាំងអស់ បានន័យថា នាង​ដាក់មកចំមុខគេ មិនមាន​អ្នកណាក្រៅទេ។ នេះបានន័យថា កន្លងមកនាង​ខ្លាច?​ នាង​មិនបានស្រលាញ់ទេ? នាង​កាន់ដៃគេ​ព្រោះនាង​ភ័យនឹងចំណុចខ្សោយដែលនាងមានក្នុងដៃគេ?

ស៊ីណាន​ខាំមាត់ស្តាប់ដាវីននិយាយបន្ត៖

«ពេលដឹងអស់ហើយ​យើងនឹងជម្រះគ្រប់យ៉ាងឱ្យចប់ជាមួយគ្នា! ខ្ញុំស្អប់ណាស់ ការរស់នៅលឹបល លាក់មុខ ហើយនិងរញ៉េរញ៉ៃ រហូតដល់ប៉ាម៉ាក់ខ្ញុំត្រូវឈ្លោះគ្នា!»

ស្រីនិយាយញ៉ែតៗ ធ្វើឱ្យគេនឹកឃើញដល់យុទ្ធ «ចង់នៅជាមួយដាវីន ត្រូវបង្ហាញគ្រប់គ្នាថា ឯងអាចផ្តល់ឱ្យគេនូវជីវិតដ៏ល្អមួយ!»។

ដោយស្អប់ខ្លួនឯង ស្អប់ភាពល្អក់កករដែលព្រហ្មលិខិតនេះចារឱ្យគេនិងនាងជាគូ តែបានបំបែកវិញជាមួយអំពើទ្រុស្តជួរជាតិ ស៊ីណានក្រឡេកមើលព្រះនាងរបស់គេយ៉ាងខូចចិត្ត​។  ដោយសង្កេតឃើញថា អភិជនតូច​កំពុងញាប់ញ័រតិចៗក្នុងទុក្ខព្រួយប្រុសមិនអ្វីនិយាយមួយម៉ាត់ តែបានចាប់​នាង​ដោយដៃ នាំឆ្លងកាត់ច្រករបៀងមន្ទីរពេទ្យឆ្ពោះទៅកាន់អាគារ ICU ។

ចង្វាក់បេះដូងរបស់ដាវីនបានលោតញាប់នៅពេលពួកគេចូលទៅដល់បន្ទប់ដែលមានពេញ​ដោយ​ជញ្ជាំងកញ្ចក់ថ្លា។ នាងអាច​មើលពីនេះ​ទៅ​ខាង​ក្នុង​ ឃើញ​ស្ត្រី​ទន់​ខ្សោយវ័យកណ្តាល​គេងស្លេកស្លាំង​លើ​គ្រែ ដោយ​ភ្ជាប់ទៅនឹង​ម៉ាស៊ីន​ជា​ច្រើន។

ពន្លឺភ្លើងស្រពោន​បំភ្លឺបន្ទប់ICUដែលក្រៀមក្រំ ផ្សំនឹងស្នូរគ្រឿងម៉ាស៊ីនដ៏ស្ងាត់ទាប​ខ្សោយ បានផ្ដល់នូវសម្ពាធមួយត្រួតថ្មីពីលើបញ្ហា​កាលពីនៅផ្ទះ។ ទិដ្ឋភាព​នោះ ​ធ្វើ​ឱ្យ​​ខាងស្រីត្រូវ​ភ្ញាក់​ផ្អើល ​ព្រោះ​មិនស្មានទុកមុនទេ។ នាងគិតថា នីន​ជាស្ត្រីម្នាក់ដែលនៅនិយាយបាន។ បេះដូង​ទេពធីតាលោត​ញាប់។

ដាវីន៖ (ខ្សឹប) ម៉ាក់… របស់…..ស៊ីណាន?

ការសម្លឹងរបស់ស៊ីណានស្រពោននិងគុំកួននៅពេលនាយ​មើលអ្នកម្តាយពីនេះទៅ។ គេមិនងាកមក តែរាងកាយគេ ដៃគេក្តាប់ សរសៃតាមគល់ករបស់គេរីកធំ​ដោយការទប់កំហឹង ជាសញ្ញាថា នាង​កំពុងស្ថិតក្នុងសភាពងាយរងគ្រោះ។

«គាត់មែនទេ!»

ប្រុស​លែង​ដៃពី​នាង គេដើរ​ទៅ​ជិតកញ្ចក់​និយាយតិចៗដោយ​សព្ទសំឡេង​​ខ្សឹប។

«ម្តាយខ្ញុំ ត្រូវគេប្លន់អស់! សូម្បីបុរសដែលគាត់ស្រលាញ់ជាងគេក៏ត្រូវស្លាប់ចោលគាត់! ក្រោយ​មក គាត់លំបាកតោកយ៉ាក លះបង់គ្រប់យ៉ាងដើម្បីឱ្យកូនបានរៀនសូត្រខ្ពស់! ជីវិតនេះ ម្តាយកូនយើងឆ្លងកាត់បែបណា មាន​តែ​ពីរនាក់យើងទេដែលដឹង!​»

«ម្តេចឯងមិនទៅរកខ្ញុំ?»

ប្រុសងាកខ្វាក ខណៈសេតនៅពីចម្ងាយ​ដកថយ ទុកឱ្យលោកប្រុសគេ​ដើរមក​ដោយ​ស្ងប់​ស្ងាត់​។

ស៊ីណានសម្លក់ម៉ែនដាក្រហមភ្នែក​និងមុខមាត់ ឯដាវីនស្លេកស្លាំង​ដែលប៉ានាង​បានមកដល់​លឿន​ជាងការគិត។ ស្រីឈានមកក្បែរៗ​ខ្លាចៗ…..មិនដឹងថា តើតរុណី​ខ្លាច​ឪពុក​​ធ្វើអ្វីលើស៊ីណាន ឬប្រុសម្នាក់នេះ ធ្វើអ្វីប៉ានាងនោះទេ។

«អ្ហះ? ម្តេចនីនមិនមករកខ្ញុំ? នីនស្គាល់គ្រួសារខ្ញុំ ហេតុអីឯងមកនៅនឹងខ្ញុំយូរហើយ មិននិយាយការពិតចេញមក!»

បុរសចំណាស់និងប្រុសក្មេង​មានកំហឹង​និងការខូចចិត្តដូចគ្នា ខណៈវីនស្រែកវ៉ាសរត់ទៅពាំង​ខណៈ​ប្រុស​ស្អាត​ប្រុងលូកដៃមកទាញកអាវប៉ា​នាង​។

«ព្រោះគ្រួសារយើងមិនចង់បានជំនួយពីពួកចោរទេ! ហើយគ្រួសារយើង ត្រូវការយុត្តិធម៌បានជាពួក​អ្នក​ឯងធ្វើឱ្យម៉ាក់យើងនិយាយលែងរួច!»

ដាវីនរបូតដៃដែលខំទប់ចង្កេះស៊ីណាន។ នាងទន់ដៃជើងខណៈ​ខំសម្លឹងភ្នែកគេ ចង់​ដឹង​ថា​ពាក្យ​ចោទ​អស់​នេះ​គេបានពីណាមក​។ ប្រុសមិនសម្លឹងនាងសូម្បីមួយក្រឡេកណាទេ តែពាក្យពេចន៍របស់គេ​កំពុងក្លាយជាពាក្យពិឃាត​ មាណវីក៏នឹកដល់បណ្តាវាចាគ្រោតគ្រាតពេលរាងកាយប៉ះគ្នា «ប៉ា​របស់ព្រះនាង ធ្វើរឿង​ថោកទាបជាងខ្ញុំរាប់រយដងទៅទៀត!»។

ស្រីស្រក់ទឹកភ្នែកច្រោក​ដោយគ្មានវាចាចេញសូម្បីមួយម៉ាត់ណា។

«គាត់មិនអាចនិយាយ….ប៉ុន្តែបំណុលមានម្ចាស់…​បំណុលដែលយើងបាត់ទៅ ត្រូវតែសងវិញ​យ៉ាង​ពិត​ប្រាកដ​ពួក​អភិជន​ចោរ​!​»​

«ឈប់ទៅ!» ដាវីនស្រែកទាំងភ្នែកព្រិលលែងមើលមុខគេឃើញ។ ស្រីតូច​ព្យាយាម​ពង្រឹងឫកពាហើយ និយាយបន្ថែមដាច់ណាត់៖

«ឈប់និយាយអ្វីដែលមិនមែនជាការពិត!»

វាចាដាវីន​ ធ្វើឱ្យបុរសក្មេង​ញាក់ស្មាសើចដោយឈឺចាប់។ ស៊ីណាន​​ងាក​មក​រក​ស្រី​តូច ជាមួយកែវភ្នែក​ពោរពេញទោសៈ។ ម៉ែន​ដាទាញយកកូនស្រីដែលពេញ​ដោយទឹកភ្នែកមកទុកក្រោយខ្នង ហើយ​និយាយតិចៗមួយៗ៖

«មានរឿងអីមួយ…..យល់ច្រឡំ​!​»

ស៊ីណាន​ងាកមកវិញសម្លឹងគាត់ហើយសើចក្អាកក្អាយបញ្ជោះបន្សោក​។ បរិយាកាស​ប្រែជាស្ងប់ស្ងាត់ ខណៈអភិជនម៉ែនដារេភ្នែកសម្លឹង​ស្ត្រីដែលគេងស្ងៀមទន់ខ្សោយនៅខាងក្នុង។

«មួយជីវិតនេះ យើងទាំងបីនាក់ មិនក្បត់គ្នាទេ!»

គាត់វាចាតិចៗ តែអ្នកផ្សេងឮច្បាស់។  ស្របពេលដែលដាវីនកាន់តែខិតទៅជិតឪពុកជាមួយទឹកមុខបង្ហាញការចង់ដឹងឮបន្ថែមលាយឡំដោយក្តីបារម្ភនិងភាពច្របូកច្របល់  ស៊ីណាននិយាយបែរ​ខ្នង​​៖

«ពាក្យ​អស់​នេះ​មែន​ទេ​ ប៉ា​ម៉ាក់​ខ្ញុំ​ត្រូវ​ចាញ់បញ្ឆោតអស់ដីធ្លីទ្រព្យសម្បត្តិ!»

«ខ្ញុំឱ្យវិញទាំងអស់​…ក្រោយពីធ្វើDNAតេស្តហើយ….យើងសងឯងវិញគ្រប់យ៉ាង!»

ស៊ីណានទម្លាក់ភ្នែកសម្លឹងឥដ្ឋ​។

ឬមួយគេស្តាប់ច្រឡំ

ផ្ទុយទៅវិញ….

«ស៊ីណារ៉ា!» ម៉ែនដាចាប់ផ្តើមនិយាយក្នុងសំឡេង​នឹង​នរ​ «កូនមិត្តខ្ញុំ ដែល​ជាអនាគតកូន​ប្រសា​​ប្រុស​របស់ខ្ញុំ ឈ្មោះ ស៊ីណារ៉ា មិនមែនស៊ីណានទេ!»

ស៊ីណាន​ញញឹម​ឈឺៗ​ពេលងាកមកប្រឈមបុរស​ចំណាស់ នេះ​គេ​ទទួល​ស្គាល់​ថា​ គេ​មិន​មែន​ឈ្មោះ​ស៊ីណាន ឬគេមកក្លែងបន្លំ? ដាវីនសម្លឹងបុរសទាំងពីរទាំងវិលវល់។

ប៉ានាងនិយាយបន្ថែម៖

«ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំដើម្បីស្វែងរកគ្រួសាររបស់ល្បងស៊ីន!  ក្រោយពេលគាត់ស្លាប់ ​នីន​​គេចពីខ្ញុំរហូតមក!»

«កុហក!»

ស៊ីណានខាំមាត់ព្យាយាមសម្លឹងជនចំណាស់ ដូចចង់ស្វែងរកល្បិចអ្វីដែលគាត់កំពុងសម្តែងនៅនឹងមុខកូនស្រី។

«ប៉ុន្តែ…​ខ្ញុំមិនបានរកឃើញនីនសោះ! ហេតុអ្វីគេត្រូវមកគេងនៅICU?»

ភ្នែក​របស់ស៊ីណានរួមតូចជាមួយករិយាមិនលុះក្រោមល្បិចម៉ែន​ដាទេ។

«ប៉ាម៉ាក់ខ្ញុំធ្លាប់ចាញ់បោកមនុស្ស​ក្លែងក្លាយម្នាក់នេះហើយ ហេតុផល​អីខ្ញុំត្រូវចូលស៊ងថែមម្នាក់​ទៀត​?​​»

ស៊ីណាន ក្តាប់​កណ្តាប់​ដៃ​ទប់ចិត្ត​មួយដែលរំជើបរំជួល។ មាត់គេសួរតិចៗ៖

«អ៊ីចឹង​! រកខ្ញុំមិនឃើញ លើកប្រពន្ធខ្ញុំឱ្យអ្នកដទៃ?»

គេ​និយាយ​ហើយ​ដៀង​សម្លឹង​ស្រី​តូច​ដែល​តោង​ដៃ​ឪពុក​។

«ហើយពេលខ្ញុំលេចមុខមក ក៏សម្អាតខ្ញុំដោយចាប់ម្តាយខ្ញុំទៅ?»

ម៉ែនដា​នៅ​ស្ងាត់​ពេលកូនស្រីងាកសម្លឹងគាត់រង់ចាំចម្លើយ។

ស៊ីណានបាននិយាយបន្ថែម៖

«ម្តាយខ្ញុំរងទុក្ខមកប៉ុន្មានឆ្នាំហើយ ចុងក្រោយគាត់សម្រាន្តដូចគល់ឈើ នៅតែនាំគ្នាមកធ្វើបាបគាត់​?​»​

នៅ​ពេល​ដែល​ម៉ែនដាងាកទៅមើលបន្ទប់ខាងក្នុងដោយខូចចិត្ត ដាវីន​លបពិនិត្យ​មើលរូបរាងអ្នកម្តាយដ៏ស្រស់ស្អាតរបស់ស៊ីណាន​ដែលបិទភ្នែកក្នុងសន្តិភាព​។ សម្តីម្តាយនាង គឺលោកជំទាវមាលា​​លាន់មកក្នុងការចងចាំដ៏ឈឺមុត «កុំឱ្យខ្ញុំដឹង ថារឿងចាស់នៅមិនទាន់ចប់!​ បងឯងនិងនាងហ្នឹងសាហាយ​គ្នា​! ឥឡូវ​ចង់យកវាមកបន្តរឿងថោកៗជាមួយគ្នា?»។

ស្រីតូច​ដកថយ…..នាងវិលវល់ ហើយញាប់ញ័រ។

«ប៉ា​! ហេតុអ្វីមនុស្សនេះសំខាន់? ប៉ាយកអ្នកជំងឺ​ខាងក្នុងទៅមែនទេ? ហេតុអី?»

ម៉ែនដា​ងាកមកវិញ ចិត្តរបស់គាត់នៅវិលវល់ជាមួយនឹងព្រឹត្តិការណ៍ថ្មីៗនិងការពិតដ៏ខ្មៅងងឹត ដែល​បាន​លង​បន្លាច​មក​ជា​យូរ​ហើយ​។ សេតទើបនឹងបានប្រាប់ថា ជំទាវមាលា ប្រពន្ធ​គាត់ ​បានចាត់​មនុស្ស​មួយក្រុមមក​ពង្រត់​នីន​ ម្តាយ​​របស់​​ស៊ីណាន​ ពី​កន្លែង​សុវត្ថិភាពដែលគាត់ដាក់ឱ្យស្នាក់​ព្យាបាល​បណ្តោះអាសន្ន។ ម៉ែនដាមិនដឹងថា ការប៉ុនប៉ងរបស់មាលាអំពីម្តាយស៊ីណាន​គឺដើម្បីរក្សាសុវត្ថិភាពឬអ្វីទេ តែអាចមានលើសពីនេះ ប្រសិន​ស្តាប់ពាក្យស៊ីណាននិយាយ។

ប៉ុន្តែ​ម៉ែន​ដាកំពុងឱ្យសេតសើរើហើយ ការពិតនឹងបាន​ដឹង​ក្នុងពេលមិនយូរ។ តែទោះអ្នកណា​ធ្វើអ្វី​ពី​ក្រោយ​អតីត​កាល​មួយ​ដែល​គាត់​មិន​ពាក់​ព័ន្ធ​ ក៏​គាត់​នៅ​តែ​មិន​អាចបដិសេធទំនួលខុសត្រូវផ្ទាល់ខ្លួនបីនេះ គឺ​លុយដែលចូលហ៊ុនគ្នា ពាក្យសន្យាពីមុន និងកាតព្វ​កិច្ច​ជំនួសមិត្ត​ដែលស្លាប់។

បុរសដកដង្ហើមធំ សម្រេចចិត្តចាត់វិធានការកែតម្រូវបញ្ហា​ឱ្យបច្ចុប្បន្ននេះប៉ះប៉ូវអនាគតនិងសងបំណុល​ពីអតីតកាល។

បុរសមិនរវល់នឹងកូនស្រីដែលរង់ចាំចម្លើយទេ គាត់ងាកមកនិយាយជាមួយស៊ីណាន។

«ប្រសិនDNAបង្ហាញច្បាស់! ខ្ញុំ​នឹង​​រៀប​ចំ​​ឱ្យ​មាន​សំណង​សមរម្យបូកជាមួយរាល់​អត្ថប្រយោជន៍​​​ដែល​ជំពាក់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំមកនេះលើភាគហ៊ុនរកស៊ីពីមុន!  នេះមិនមែនគ្រាន់តែអំពីរឿងដីធ្លីល្បងស៊ីនទេ! តែជាមិត្តភាពនិងពាក្យសន្យា!​»

គាត់ងាកទៅសេត៖

«ឯងត្រូវធានាថា រកមេមេធាវីណាដែលអាចចាត់វិធានការលឿន!»

ចិត្ត​របស់​ស៊ីណាន​មាន​ជម្លោះគេហាក់ភាំងនិងពាក្យទាំងនេះ ខណៈម៉ែនដាបន្តដោយដកដង្ហើមវែង​ៗ៖

«​ទីពីរ បើកូនស្រីខ្ញុំព្រម ខ្ញុំនឹងគិតគូរឿងមង្គលការ​!»

ដាវីន​សម្លឹងមកស៊ីណានព្រោះនាងភាំង។ ប្រុសក្រឡេកមកនាង​ជាមួយភាពក្រអឺត​ក្រទមដូចជាចង់​ប្រាប់ថានាងតាមពិតជារបស់គេស្រាប់ហើយ តែមាត់គេរឹងរូស៖

«ចង់រួចខ្លួនពីច្បាប់?» គេនិយាយទៅម៉ែន​ដា តែភ្នែកមិនដកចោលស្រីក្រមុំទេ។ ភ្នែកទាំងបួនថ្ពក់រកគ្នាជាមួយការឈឺចាប់មួយជាសម្ងាត់។

«ស្រេចតែឯងគិត!» ម៉ែនដារឹងត្អឹង។

«ចុះបើខ្ញុំមិនព្រមរៀបការ?​» គេងើយចង្កាក្រអឺតហើយនិយាយពាក្យនេះ ទាំងភ្នែកសម្លឹងស្រីល្អ។ នាង​រលីងរលោង ខឹង ក្នាញ់ មានះ តែនាង​ចង់ដកភ្នែកចេញពីគេមិនបាន ព្រោះនាងចង់ដឹងថា គេនិយាយបញ្ឈឺប៉ានាងឬគេកំពុងជាន់ឈ្លីនាងលេង។

ម៉ែនដាគ្រហែម ចាកចេញមកឆ្ងាយពីផ្ទាំងកញ្ចក់ មកប្រឈម​ពីមុខ​ស៊ីណាន​ហើយនិយាយដោយសម្លឹងចំៗភ្នែកបុរសក្មេង​ដែលក្រអឺតក្រទម៖

«កូនស្រីខ្ញុំ មានតែមួយ ហើយនាងមិននៅយូរទេ! បើមិនមែនឯង យើងនឹងបើកទ្វារទទួលកូនប្រសាផ្សេង!»

គិតដល់រឿង​នេះ រឿងដែលថាមានប្រុសណាផ្សេងបានមកកន្លងប្រាណទេពធីតា ចិត្ត​ស៊ីណាន​​ក្តៅ​រំពើត។ ប្រុសងាកភ្នែកក្រហមនោះសម្លឹងព្រះនាងមួយឆ្វាច់ ចិត្តគេងងឹត​ឃើញតែមុខអភិជន​រមទម​ចរិតល្អឈ្មោះយុទ្ធម្នាក់នោះ។ ចំណែកឯ​ម៉ែនដា​បាន​ឃើញ​ច្បាស់​ពី​ស្នេហា​​ព្រេងនាយ​នៃគូនេះ។ គាត់លបបែរប​ន់ថា សូមឱ្យគាត់អាចកែចរិតក្មេងប្រុសរសាត់អណ្តែតម្នាក់នេះបាន។

«ទីបី​! យើងនឹង​រកការពិត ថាអ្នកណាទៅ ដែលធ្វើឱ្យនីនគេងស្ងៀម ហើយបើម្នាក់នោះធ្វើដើម្បីបន្លំអ្វីមួយ ផលប្រយោជន៍ យើងនឹងអូសវាចូលគុក!»

ស៊ីណានញញឹម​ឈឺចាប់។

ម៉ែនដា ប្រហែលកំពុងគិតថាគេនេះជាមនុស្សបន្លំ យកអ្នកស្រីនីនមកលេងសើចរកផល​ប្រយោជន៍​ហើយមើលទៅ។

«ធ្វើរឿងអាក្រក់ច្រើនពេក ពូកែ​ស្រមៃ​ឃើញរឿងអាក្រក់ៗមែន!» គេថាឱ្យ​។

ម៉ែនដា​មិនរវល់ខ្វល់ទេ គាត់ងាកហៅកូនស្រី​ទាំងសម្លឹងសភាពស្លៀកពាក់របស់នាង​ហើយបន្ទោស​តិចៗ៖

«ទៅផ្ទះវិញដាវីន! ទុករឿងDNA ឱ្យពូឯងធ្វើការ ហើយបើមនុស្ស​បន្លំឬមនុស្សពិតដឹងការច្បាស់ហើយ​ ចាំសម្រេចចិត្ត​ក៏បានដែរកូន! ប៉ា….ឈរខាងកូន!»

គាត់​ងាកប្រុងចាកចេញ តែត្រូវស៊ីណាន​ស្តីឱ្យពីក្រោយខ្នង៖

«ឈប់មកប៉ះពាល់ម្តាយខ្ញុំ!»

ម៉ែនដាចងចិញ្ចើម គាត់ងាកមកវិញហើយសន្សឹមៗរេមាត់ពន្យល់សន្សឹមៗហាក់ឌឺដងឱ្យប្រុសកំលោះ​៖

«គេជា​….​ប្រពន្ធ​មិត្តខ្ញុំដែលស្លាប់ ហើយយើងនៅមានហ៊ុនជាមួយគ្នា! ខ្ញុំមានសិទ្ធិទាមទារគេយកទៅថែទាំ! ចំណែកឯង ចង់ទាមទារសិទ្ធិជាកូនប្រុស ត្រូវតែឆ្លងកាត់តេស្ត​បញ្ជាក់!»

ស៊ីណានរេចង្កាសម្លឹងជនចំណាស់ គ្មានពាក្យឆ្លើយ ធ្វើឱ្យម៉ែនដាងក់ក្បាលឌឺ​។

«ធ្វើតាមហ្នឹងទៅ!» គាត់និយាយចុងក្រោយ​រួចនាំកូនស្រីចាកចេញ។

វគ្គ

អូនជារបស់បង

មិនយូរប៉ុន្មាន​ទេ គឺ​នៅព្រឹកបន្ទាប់ គេឃើញ​ស៊ីណាន​ដើរចេញពីបន្ទប់ពេទ្យជាមួយ ពូសេត ដែលជាជំនួយការលោកឧកញ៉ា ម៉ែន ដា។ លទ្ធផលតេស្ត DNA នៅក្នុងដៃ បុរសចំណាស់ ឯក្នុងបេះដូងរបស់ស៊ីណានធ្ងន់ដោយមនោសញ្ចេតនានិងការខ្វល់ខ្វាយ។

គេបានចាកចេញពីមនុស្ស​របស់គ្រួសារខាងស្រី ហើយធ្វើដំណើរទៅកាន់ ICU ដែលម្តាយនៅស្នាក់​។

សភាពរបស់គាត់នៅតែទន់ខ្សោយ តែស្ងប់ស្ងាត់សម្រាកមិនមានសម្ពាធ។

«ម៉ាក់!» ប្រុសនិយាយយ៉ាងស្រទន់ ហើយចាប់ដៃម្តាយច្របាច់ «ម៉ែនដាបានលទ្ធផល​DNA ហើយ! តានោះគ្មានពាក្យនិយាយយកលេសទៀតទេ…! តែ….​ខ្ញុំ​មិន​ចង់​ក្លាយជាសមាជិក​​គ្រួសារចោរ​ទេ​ម៉ាក់​! ​ ប៉ុន្តែ….កូន​…​ចង់ប្រាប់ម៉ាក់….រឿងមួយ…..ក្មេងស្រីនោះ ​ខ្ញុំស្រាប់តែ…. ​ស្រលាញ់​គេ​​​ខ្លាំងណាស់ម៉ាក់! អត់មាន​ហេតុផលទេ! គេ….ជាមនុស្សស្រី….ដែលCleanបំផុតក្នុងលោកដ៏កខ្វក់នេះម៉ាក់​! គេមិនដឹងរឿងអីទាំងអស់! ខ្ញុំចង់នៅជា​មួយ ដាវីន ចង់ការពារគេ! ចង់ឱ្យគេញញឹម​ ខ្ញុំចង់​ធ្វើ​អ្វីៗគ្រប់យ៉ាង​ដែល​គេសមនឹងបានទទួលណាម៉ាក់!»។

ក្រឡេកភ្នែក ស៊ីណានបានឃើញនារីម្នាក់សក់គ្របស្មាឈរបែរខ្នង​នៅក្រៅ។ គេក្រោកមកហើយ​ដើរ​ចេញ​ពី​បន្ទប់​ ICU ។

«មករកអ្នកណា?»

នាងងាកមក ហើយ​បេះដូង​ប្រុសសឹងភាំងជាមួយសម្រស់របស់នាង​។

«ខ្ញុំ…ឌីណា! ខ្ញុំត្រូវមកមើលថែអ្នកស្រីនីន!»

ប្រុសចងចិញ្ចើមតិចៗ។ នាងមានបបូរមាត់ស៊ីជម្ពូ កែវភ្នែកខ្វល់ខ្វាយ ក្នុងទម្រង់មុខតូចច្រឡឹង​។ អាវសវែងរបស់នាង បណ្តាលឱ្យគេគិត។

«លោកឧកញ៉ាម៉ែនដា ឱ្យខ្ញុំទទួលការងារនេះជាមួយអង្គរក្សពីរ​នាក់ទៀត!»

ស៊ីណាន​ដៀងភ្នែកទៅរកបុរសមាឌធំពីរនាក់ដែលនៅរេរាម្នាក់ឆ្វេងម្នាក់ស្តាំបន្ទប់។ គេយល់ហើយ​ ក៏មាន​អារម្មណ៍មិនសប្បាយចិត្ត​ដំណាល​គ្នា​។

ស៊ីណាននិយាយដោយខំអត់ធ្មត់ដាក់នាង៖

«ទៅវិញទៅ! ម្តាយខ្ញុំ ខ្ញុំមើល!»

ដោយ​មាន​ភាព​ច្របូកច្របល់​និង​ការ​ខក​ចិត្ត​ក្នុង​សំឡេង​នាង នាររីតូចនេះ ខំ​សម្លឹង​មើលទឹកមុខស៊ីណាន​ហើយពោលអង្វរករ៖

«​កុំដេញខ្ញុំ! ខ្ញុំ​ត្រូវ​ការការងារនេះ ខ្ញុំត្រូវការ​ប្រាក់​ថ្លៃសាលា​ប្អូនៗ​ខ្ញុំ!»

ស៊ីណាន មាន​អារម្មណ៍​ថាគ្រប់យ៉ាង​ត្រូវបានរៀបចំមកល្អិត ជាល្បិចអ្វីមួយ ហើយ​ចង់ឡោមព័ទ្ធ​ជីវិត​របស់គេ។  ទោះនាង​ស្អាតនិងមាន​សភាពគួរឱ្យអាណិត ប៉ុន្តែកំហឹង​បាន​ពុះ​កញ្ជ្រោលស្ងប់​ស្ងាត់​ក្រោមការលាក់កំបាំងនៃផ្ទៃមុខស្មើធេងរបស់នាយ​។

គ្រប់យ៉ាងគឺអំពីម៉ែនដា….​ស្រីស្អាត​បែបនេះ? អង្គរក្ស?

ប្រុសញាក់ស្មា​ដើរចេញពីនាង​ហើយខលភ្លាម៖

«យកមនុស្ស​របស់លោកឧកញ៉ាចេញឱ្យឆ្ងាយពីម៉ាក់ខ្ញុំ!»

សំឡេង​ម៉ែន​ដាតបមកវិញធម្មតាៗ​៖

«ឌីណា​​នៅ​ដើម្បី​មើល​ថែនីន!»

«អត់ត្រូវការទេ!»

«កុំរឹងរូស! ឯងត្រូវផ្តោតលើមង្គលការ! បើមាន​ពេល មកមើលគូដណ្តឹងក៏ល្អ​! គេនៅព្យាបាល​អាគារ​រំលងឯងតែពីរជួរទេ!» បេះដូងរបស់ស៊ីណានលោតញាប់​។

ដាវីនឈឺ?

ល្បិចអីទៀតហើយ?

តែ….រវាងសេចក្តីស្រលាញ់ដែលកំពុងកើនឡើងនិងកាតព្វកិច្ចដែលកំពុងដាក់លើស្មា​របស់គេ ប្រុសបានសម្លឹងមើលមកឌីណា។ ក្មេងស្រីម្នាក់នេះមិនមាន​វ័យលើសពីដាវីនពេកទេ តែនាងមានទឹក​មុខ​ហត់នឿយនិងអាការៈបារម្ភ។ នាង​​ទំនងជាគ្មានគ្រួសារកក់ក្តៅឬហិរញ្ញវត្ថុធានាដូចដាវីន​ឡើយ​។

ជាមួយការយល់ចិត្ត​ ស៊ីណាន​​ដើរមួយៗមករកស្ត្រីក្មេងដែលកំពុងបង្ហាញអាការៈភ័យៗ គេនិយាយ​តិចៗ៖

«កុំឱ្យដឹងថាមានល្បិច! ម៉ាក់ខ្ញុំគាត់បែបនេះហើយ ត្រូវល្អជាមួយគាត់!»

«ចាស!»

ឌីណានិយាយតបខ្លីជាមួយក្តីអំណរក្នុងកែវភ្នែក។

​ស៊ីណានសម្លឹងម្តាយបន្តិច​រួចងាកមកនាង​ហើយវាចា៖

«ចូលបាន!»

ប្រុសដៀងរកអង្គរក្សម្នាក់ ហើយ​ដើរសំដៅទៅ។

«ដាវីននៅឯណា?»

ស៊ីណាន​បានប្រញាប់ប្រញាល់ឆ្លងកាត់សាលមន្ទីពេទ្យនេះដោយ បេះដូងធ្ងន់ទៅដោយ​ការសង្ស័យ​​លាយឡំសេចក្តីបារម្ភ។

ពេលដែលគេឃើញម៉ែនដា​ឈរក្បែរសេត ក៏ជាពេលដែលម្តាយនាង​បើក​ទ្វារចេញមកដែរ។​ មួយក្រឡេកមើលទៅក្នុង  ​ភ្នែក​គេ​បាន​ចួប​ជាមួយ​ភ្នែកស្រពោនដែលដាវីនដែលសែន​ភ្ញាក់ផ្អើលពេលឃើញ​វត្តមានគេ។

ប្រុសមាន​អារម្មណ៍​ថា​ នាង​មានរឿងច្រើនចង់និយាយ ប៉ុន្តែ​ទីនេះ ម៉ោងនេះ គ្រប់យ៉ាង​​ត្រូវ​បាន​គ្រប​​ដណ្តប់​​ដោយ​កំហឹង​របស់លោកជំទាវ។

អ្នកមាលា​បោះ​ជំហាន​មក​រារាំង​ផ្លូវ​របស់ប្រុសស្អាត៖

«មាន​សិទ្ធិអីមកនៅហ្នឹង?»

ស៊ីណានលើកដៃឡើងមករារាំងឱ្យឈប់និយាយ ព្រោះគេ​ចង់​ព្យាយាមរក្សាភាពស្ងប់ស្ងាត់នៅនឹងមុខអ្នកជំងឺតូចខាងក្នុង។

គេបង្ហាញទឹកមុខ​មាំដាក់ហើយឈាន​ចូលទៅដោយមិនស្ទាក់ស្ទើរ។

ដាវីនមើលទៅខ្សោយ​ ប៉ុន្តែមានពន្លឺនៃក្តីសង្ឃឹមនៅក្នុងភ្នែករបស់នាងនៅពេលពួកគេចួប​គ្នា​។

«ប៉ាម៉ាក់យើងធ្វើអីយើង?» ស៊ីណានសួរតិចៗដោយទាញកៅអីមកអង្គុយស្តាប់នាងដកដង្ហើមធំ​។

«ខ្លួនជាអ្នកធ្វើឱ្យខ្ញុំឈឺ មិនមែនអ្នកណាទេ!»

ទម្ងន់នៃភាពច្របូកច្របល់បានគ្របមកលើបេះដូងកំលោះ​នេះ ខណៈគេដឹងថា នាង​ឈឺព្រោះសម្ពាធ​និងការចាប់បង្ខាំងប៉ុន្មានថ្ងៃមកនេះ។  ពន្លឺភ្នែកនាងស្រទន់ដោយសេចក្តីត្រូវការ ការយល់ចិត្ត និងការស្នើសុំតែ…

តើនេះជាស្នេហាពិតឬជាអ្វី? ឬមួយគ្រាន់តែជាការលេងសើច លេងល្បិចការពារគ្រួសារនាង?

ប្រុសចង់ចាប់ផ្តើម​និយាយប៉ុន្តែពាក្យពេចន៍អស់ទាំងនោះមិនធ្លាក់ចេញមកបានទេ។ ផ្ទុយទៅវិញ នៅតែស្លាក់ បណ្តាលឱ្យគូស្នេហ៍ស្ងៀមស្ងាត់ វង្វេងក្នុងគំនិតដែលហែកហួររវាងការចង់លួងលោមនាង និងភាពមិនច្បាស់លាស់ដែលគ្របដណ្តប់ក្នុងបេះដូងកម្សត់។

ភ្នែកបរិសុទ្ធ​នាំនារីតូច​បាន​ផ្លាស់ប្តូរទៅជាការព្រួយបារម្ភ នៅពេលដែលនាងឃើញ​ពីភាពស្ទាក់​ស្ទើរ​របស់​គេ។

«ប៉ាថា….»

«យើងនឹងរៀបការ​!» គេនិយាយបង្ហើយ។

បបូរមាត់នាងចំហ ភាំង តែនាងរំភើប។ ស៊ីណានសម្លឹងមើលទៅក្នុងភ្នែករបស់នាង ដោយមានអារម្មណ៍​ថា ជម្រៅនៃទំនាក់ទំនងរបស់ពួកគេ ហាក់លាយឡំជាមួយអ្វីមួយមុតៗ ហើយឈឺ៖

«ប៉ុន្តែ…..មិនបាច់អរទេព្រះនាង! មុននឹងក្រោយ ចប់ការងារ យើងនឹងលែងលះ!»

បេះដូង​​របស់​ស៊ីណាន​មាន​អារម្មណ៍ថាធ្ងន់ណាស់ ក្រោកមិនចង់រួចទេ ​នៅ​ពេល​គេ​និយាយពាក្យពីរម៉ាត់​ចុង​ក្រោយនោះ។

សំឡេង​របស់​គេ​ទាប​និង​ឈឺៗ​។ ប្រុសបន្ត៖

«ពេលហ្នឹង ព្រះនាង​នឹង​រក​ឃើញ​ your right man​ ហើយ​ខ្ញុំ​ក៏ដូច​គ្នា»

ទឹកមុខដាវីនបង្ហាញពី​បេះដូងដែលខ្ទេចខ្ទាំ ទោះណានាង​ដឹងថាគេនិយាយនេះបញ្ឈឺប៉ានាង​ក៏ដោយ​។ តូចបង្ខំខ្លួនឯងឱ្យរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែ​ការ​ឈឺចាប់​បញ្ចេញ​​ជ្រុល​ទៅ​ហើយ​​ក្នុង​ពន្លឺ​ភ្នែក​។

ស៊ីណាន​មើលទៅឆ្ងាយ ខណៈបេះដូងខ្លួនគេ​កំពុងឈឺ។

ប្រុស​មិន​ចង់​ធ្វើ​បាបចិត្ត​​នាង​ទេ ប៉ុន្តែ​​ក៏​ដឹង​ថា​អាពាហ៍ពិពាហ៍​នេះគ្រាន់តែ​ជា​មធ្យោបាយ​បញ្ចប់បំណុល​របស់ម៉ែន​ដា។

«ខ្ញុំស្មានថាឯងមកល្អជា!»

ប៉ានាងនិយាយនៅពេលដែល​កែវភ្នែករបស់ដាវីនរលោង​ទៅដោយ​ទឹក​ភ្នែក​។ បេះដូងរបស់នាងឈឺចាប់​ពេលនាងដឹងការពិតដ៏ឈឺចាប់ច្រើនឡើងៗ។

ស៊ីណានមានអារម្មណ៍ថាទម្ងន់នៃភាពសោកសៅរបស់នាងបន្សល់ដំបៅមួយធំក្នុងទ្រូងនាយ តែ​គេ​នៅ​រឹង​ត្អឹង​និយាយ​តប​នឹង​ប៉ា​នាង​​៖

«នេះគឺជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់គ្រប់ភាគី!  ព្រោះពាក្យសន្យា​ត្រូវតែធ្វើ​! បំណុលត្រូវតែ​សង! ​ការពិតត្រូវតែដឹង! តែបើមិនចង់ អាចមានវិធីផ្សេង….ដើរចូល​គុកពីបទបោកទំនុកចិត្ត ចំណែកកូនស្រី ឱ្យទទេក៏ខ្ញុំមិនយក!​»

ផាំង!

គេត្រូវមួយកំផ្លៀង!

ស៊ីណាន​ប្រុងលើកដៃតប ស្រាប់តែនាង​ឆ្លើយពីក្រោយទាំងយំសោក៖

«ខ្ញុំព្រម!»

ម៉ែន​ដាសោកសៅខ្ទប់បេះដូងដែលចុកចាប់។ ក្មេងប្រុសនេះរឹងរូសជាងអ្វីដែលគាត់គិត។ ស៊ីណាន​គ្មានពេលខ្វល់ទេ គេងាកទៅមើលនាង។ នារីក្រោកមកអង្គុយ ទាំងខ្សោយៗ។

នាង​ងក់ក្បាលសម្លឹងភ្នែកគេ៖

«ចង់ឱ្យខ្ញុំឈឺចាប់មែនទេ? ហើយសប្បាយចិត្ត? បាន! សរសេរទៅ!!! កុងត្រា​! ថាក្រោយរៀបការនេះ រឿងចាស់ ចប់ទាំងអស់! ប៉ាខ្ញុំមិនជំពាក់អីទៀតទេ!»

រឿង៖ ចំណាប់ខ្មាំង ភាគទី១១
ភ្នែក​របស់​យុទ្ធ ​បាន​មើល​ស៊ីណានចំៗដូចកំពុង​ជំរុញ​ឱ្យ​គេ​ទទួល​ខុស​ត្រូវលើរឿងដ៏ធំនៃជីវិត​ដាវីន​។ ខាងស៊ីណានវិញ មាន​ទឹកមុខរឹងរូស ឆ្មើងកន្ទ្រើងរេអណ្តាតចុះឡើង ស្តាប់ដោយមិនអើពើ​ឆ្លើយ​។ យុទ្ធមិនឃើញខាងស៊ីណានមាន​យោបល់ គេ​​បាញ់បន្ត៖

«​ចង់នៅជាមួយដាវីន ត្រូវបង្ហាញគ្រប់គ្នាថា ឯងអាចផ្តល់ឱ្យគេនូវជីវិតដ៏ល្អមួយ! បង្ហាញ​!!! ប្រាប់មកថា ឯង​អាច​ធ្វើ​បាន!»

ស៊ីណានញាក់ស្មា បណ្តាលឱ្យយុទ្ធក្នាញ់ ពោលបន្ថែម៖

«មិន​មែន​គ្រាន់​តែបង្ខំ​យកកូនស្រីគេ​​ទៅហើយប្រាប់ថា ខ្លួនឯងអស្ចារ្យ​​ទេ!»

​ពាក្យ​សម្ដី​​រឹង​មាំ ច្បាស់ៗ ​មាន​ភាព​ស្មោះ​ត្រង់របស់យុទ្ធ​ ញ៉ាំង​ឱ្យ​ស៊ីណានអៀនខ្មាស​។ គេចាប់ថ្គាម​មាំ ហើយងាកមកសម្លឹង​គូសន្ទនាបង្ហាញភាពមិនសប្បាយចិត្តដែលកំពុងងំនៅខាងក្នុងដើម​ទ្រូង​។ គេមិនចង់និយាយ ​មិនចង់ច្រណែន តែគេក៏ឃើញ ថាយុទ្ធទាំងសង្ហា​ទាំងចិត្ត​ទូលាយ​។ ស៊ីណាន​ស្រដីវិញម្តង៖

«​កូនអ្នកមានដូចឯង មិនដែលដឹងថា ពិភពលោក​ខាងក្រៅជួរជាតិ ជាពិសេសជាមួយពួកអ្នកមាន​ពុតត្បុត តើវាល្វីងកម្រិតណាទេ!​»

យុទ្ធនៅស្ងៀមចាំស្តាប់ដោយទឹកមុខស្រគត់ស្រគំតែម៉ឺងម៉ាត់ ស៊ីណាននិយាយបន្ថែម៖

«ហើយ….បើយើងស្រលាញ់ស្រី ក៏មិនចាំបាច់ធ្វើអី គាប់ភ្នែកអ្នកណាទាំងអស់​! ….​ឱ្យតែស្រីរើសយកយើងទៅ វាបានហើយ​!​»

ស៊ីណាន​ព្យាយាមញញឹម​ដោយ​​រក្សា​ទឹក​មុខ​ត្រជាក់ស្រឹម ខណៈដែលនៅខាងក្នុងបេះដូង គេមានអារម្មណ៍ថា គោរពបុគ្គលិកលក្ខណៈរបស់យុទ្ធ។ មុនដើរចេញ គេឆ្លៀតឌឺ​ដងឱ្យគូដណ្តឹងនាង៖

«គ្មានហ្គេមដែលមិនប្រឹងហើយឈ្នះនោះទេ!»

ស៊ីណាន​ចាកចេញពីមុខយុទ្ធទាំងបេះដូងស្រាលស្ញើកនឹកដល់ស្រីថ្លៃដែលទើបតែបាននៅក្បែរកាយមុននេះបន្តិច។

នៅ​លើ​រថយន្ត​ចាស់ គេ​​សម្លឹង​​ទៅ​​ឆ្ងាយ​ដាច់អាល័យ។ ជម្លោះ​រវាង​អារម្មណ៍​សងសឹកនិង​ស្នេហា​ទន់ភ្លន់​លើនាងជា​សម្ពាធ​នៃ​ស្ថានការណ៍ពីរខុសគ្នា ដែល​កើត​មាន​ក្នុង​ពេល​តែ​មួយ​។ ទ្រូងនេះបង្គាប់មកថា ត្រូវតែតស៊ូដើម្បីយកនាងមកប្រលែង ប៉ុន្តែផ្លូវឆ្ពោះទៅមុខគឺមិនប្រាកដប្រជា ហើយស៊ីណាន​បានតាំងចិត្តដើម្បីបង្ហាញពិភពលោកនេះថា គេគឺសក្តិសមនឹងការភ្ជាប់ពាក្យ​នោះ មិនមែនយុទ្ធទេ ព្រោះគេ​ស្រលាញ់នាង ទោះបីជាបង់ថ្លៃខ្ពស់ ក្នុងតម្លៃបែបណាក៏ដោយ។

ទើបតែឃើញនិងប៉ះសម្តីជាមួយយុទ្ធ ស៊ីណាន​មានអារម្មណ៍ថា មិនមានសុវត្ថិភាពចិត្ត​ទៅហើយ​។ បុរសនោះហ៊ានមក ចោទសួរពីភាពសក្ដិសមរបស់គេ  ធ្វើឱ្យគេពេលនេះបានដាក់សំណួរខ្លួនឯងថា តើអាចផ្តល់ការថែទាំ​និង​យកចិត្តទុកដាក់កម្រិតណាដល់ព្រះនាងតូចប្រសិន​រឿងរវាងគ្រួសារទាំងពីរមិនមាន​ចម្រូងចម្រាស?

ស៊ីណាន​​ឆ្ងល់ម្នាក់ឯង​ថា ​តើ​គេនេះ​គ្រប់​គ្រាន់​សម្រាប់​នាងមកលង់ស្រលាញ់ពិតមែន ឬនាង​​ត្រឹម​តែ​​ខ្លាច​បែកធ្លាយរូបភាព?

​ការច្រណែនអាចបង្កឱ្យមានសភាវគតិការពារខ្លួនឯងខាងត្រូវ ហើយ​ចង់ហួងហែងស្រីល្អភ្លាមៗតែម្តង បានជាពេលនេះ ពេលដែលដាវីន​នៅបន្លប់ខ្លួនឯងជួយចិតផ្លែឈើខ្លះជាមួយបងកានៅផ្ទះបាយ នាង​មិនដឹងទេថា ហេតុអ្វីបុរសនោះចេញបាត់ហើយ ក៏នៅតែមាន​អារម្មណ៍ថា​មិន​ស្ងប់?

មានក្តីប្រាថ្នា​អ្វីមួយជាសម្ងាត់ បណ្តាលឱ្យនាងគិតអំពីរូបរាងសង្ហា​និងការតែងខ្លួនផ្ចិតផ្ចង់របស់គេកាលពីបង្ហាញខ្លួនមុននេះ។ គេចង់​បាន​អ្វី? គេចង់ឱ្យនាងឃើញភាពឡូយសង្ហា​នោះឬ​​លើស​ពីហ្នឹងទៀត?

​ បងកានិយាយចំអន់៖

«ថ្ងៃនេះអ្នកនាងខ្ញុំចិតផ្លែឈើច្រើនម៉េះ អស់ពីទូហើយ ចង់ជប់លៀងឬម៉េចនៀក!»

«ហូ!» នាង​ភ្លាត់មាត់ ព្រោះដកអារម្មណ៍មកវិញដឹងថាចិតច្រើនហួសហើយ បានអ្នកណាជួយហូប?

«គិតរឿងទៅសាលាវិញស្អែក? មានអីឱ្យបងកាជួយទេ?»

ដាវីនដកដង្ហើមធំ៖

«ចាស៎…ប៉ុន្តែខ្ញុំចង់មានអារម្មណ៍ថា…»

ការសន្ទនា​ត្រូវកាត់ផ្តាច់ព្រោះរំពេចនោះ ទូរសព្ទ​របស់បងកាក៏រោទ៍ឡើង។

«លេខអ្នកណានេះ!» បងការអ៊ូរួចចុចទទួល​។

ដាវីនគ្មានហ្វូនប្រើទេ នាងមិនរវល់ជាមួយការហៅនេះឡើយរហូតដល់ បងកា​យកមកហុចឱ្យ៖

«គេថា សុំចួប អ្នកនាង! គេថា….ឈ្មោះស៊ីណាន​!»

ដាវីនគាំងដៃដែលកាន់កាំបិត។ ភាពរន្ធត់លាយក្តីរំភើបបានប​ង្កប់ក្នុងភ្នែកនាង​ដែលសម្លឹងមើលមក​បង​កាមេចុងភៅរបស់ផ្ទះនាងនិងទូរសព្ទក្នុងដៃគាត់។

«ទទួលទេ?» បងកាសួរទន់ភ្លន់។ គាត់ទំនង​មិនដឹងរឿងស៊ីណានទេព្រោះគ្រប់គ្នាលាក់ គេបាន​សម្តែង​ថា បាត់កូនស្រីពៅពីរថ្ងៃព្រោះនាងទៅលេងបរទេស។ រឿងនេះមិនអាចខ្ចរខ្ចាយ​បាន ព្រោះខ្លាចចិត្ត​ខាងប្រុស។ មាន​តែដាវីឌ​ជាបងនាង​និងជាអ្នកយលចិត្ត​យុទ្ធច្បាស់​ទើបហ៊ានប្រាប់ការពិតដល់យុទ្ធ ដោយគិតថា​គេជាអនាគត​ប្តីនាង គេនឹង​ជួយយកអាសារនាង​។

ដាវីនទទួលយកហ្វូនមកបែរខ្នងពីបងកា។

នាងដកដង្ហើមធំហើយឆ្លើយ៖

«ចាស៎!»

ស៊ីណាននៅស្ងាត់បន្តិច រួច​ឆ្លើយវិញខ្លី៖

«ព្រះនាង!» សំឡេងស្រទន់គេ ពីរោះ​ធ្វើដូចមុននេះ គ្មានសង្គ្រាមគ្មានអ្វីកើតឡើងទាំងអស់។ បេះដូងដាវីនហេងហាង ភ្នែកលបមកមើលបងកាជានិច្ច​។ ត្រចៀកនាង​នៅស្តាប់គេ ឯគេនៅសំងំស្តាប់នាង​ដែរ។

ស្ងាត់ទាំងសងខាង!

«ប៉ាដកហ្វូនមិនឱ្យប្រើ?»

«ចាស៎!»

នាង​ធ្វើមុខស្រពោន​ឆ្លើយ​ខ្លីៗ។ មិនយល់ដែរ គេជាឧក្រិដ្ឋជននាងជាចំណាប់ខ្មាំង ហេតុអ្វីនិយាយគ្នា….មើលតែ….។

«អ៊ីចឹង….ខ្ញុំគិតថា…..ព្រះនាងអាចខ្ចីទូរសព្ទរបស់ខ្ញុំបាន!»

ដាវីនមាន​សភាពដូចជាចង្វាក់បេះដូងលោត។ ស្រីនឹកឃើញភ្លាមដល់ពេលមួយ​ដេលនាងខំរត់ហើយនៅតែត្រូវហ្វូនរបស់គេ​ហៅឱ្យបកត្រលប់​ទៅរកគេវិញ។

«ខលធ្វើ….ធ្វើអី?» នាង​សួរអាក់ៗ ស៊ីណានទទួលអារម្មណ៍ថាមុខនាង​ក្រហមគេសើចតិចៗ «ហើយម៉េច….បាន…មានលេខ​របស់បងកា?»

ស៊ីណាន៖ (សើចតិចៗ) កុំបារម្ភអីព្រះនាង​! មាណពមានវិធីផ្ទាល់ខ្លួនតាមការពារព្រះនាង!

នាង​តម្អូញសំឡេង​ហើយតបព្រោះក្នាញ់៖

«ក្រៅពីខ្លួន គ្មានអ្នកណាគេធ្វើអីខ្ញុំទាំងអស់!»

ស៊ីណាន៖ មែន?(គេសួរដោយផ្អាកលេងសើច)

នាងនៅស្ងៀម ខណៈខាងប្រុសវាចាបន្ថែម៖

«ហើយ….ខ្ញុំនៅតែរកវិធីដើម្បីចួបយើង! ទោះបីជាប៉ាយើង​ដាក់ភ្នំព័ទ្ធជុំខ្លួនកូនស្រីគាត់ក៏ដោយ!»

ដាវីនព្រឺសម្បុរនឹង​ពាក្យចែចង់របស់នាយ​។ ស្រីស្រមៃឃើញ​ចុងច្រមុះស្រួចប៉ះគ្នា បញ្ចេញ​ដង្ហើមស្នេហ៍​និងបបូរមាត់ដែលជារបស់គ្នា​ទៅវិញទៅមក។ នាង​ងាកមកឃើញបងកាមើល។ ទេពធីតាខ្សឹប​ដោយមុខក្រហម៖

«បងកាមើលមកខ្ញុំហើយ ខ្ញុំដាក់ចុះហើយណា៎!»

ដាវីនថាផងក្រឡេកមើលបងកា​ដែលធ្វើពុតជាមិនស្តាប់។

ស៊ីណានតបក្នុងសូរសំឡេងយ៉ាងស្រទន់៖

«ល្អណាស់! ឮថាចួបរត់ភ្លាម?»

«អត់ទេ!»

«អ៊ីចឹងមាននឹកផ្ទះនេះខ្លះអត់?»

ដាវីនញញឹមដោយមិនដឹងខ្លួនដោយ​ មានអារម្មណ៍ថាញ័រទ្រូងនាងតបតិចៗ៖

«នឹកស្អីទៅ! ខ្ញុំផ្តាច់ហើយណាស៊ីណាន! លាហើយ!»

«ហាមផ្តាច់!» គេបញ្ជាត្រជាក់ៗ ធ្វើឱ្យនាងគាំង។

«ស្តាប់ណា យើងនឹងចួបគ្នាព្រះនាង!» គេនិយាយមកទៀត។ នាងភ័យៗ…​សភាពពិតគឺ ការចួបនេះទៅមិនរួចទេដាវីនដឹង។ ស្រីក្រឡេកជុំវិញ​ហើយពោលខ្សឹប៖

«ទៅមិនបាន! ហើយ….កុំមកផ្ទះនេះអីណ៎ា!»

«អ៊ីចឹងបានន័យថា លែងបានចួប!»

នាង​នៅស្ងៀមជាមួយសព្ទឈឺៗដែលគេខ្សឹបមក។

«មិនមែនទេ….តែ!»

«ចាំចួបថ្ងៃយើងរៀបការ​!» ប្រុសងក់ក្បាលនិយាយភឹងៗ ចង់ឱ្យនាងដឹងថា គេមិនលេងសើចទេ គេនឹងមកទារបំណុលចាស់ រួមទាំងបំណុលការភ្ជាប់ពាក្យនោះផងដែរ។

សាជាថ្មីនាង​គាំងដាក់ទូរសព្ទ។ ស្រីកាត់ចិត្ត​ចុចបិទព្រោះមិនចង់ឱ្យការជជែកនេះវែងឆ្ងាយនិង​ត្រូវពួកអ្នកផ្ទះយកទៅខ្សឹបគ្នាជាល្បែងលេង។

សុភាពនារីចង់​ប្រញាប់សងហ្វូនទៅបងការមេចុងភៅវិញតែដោយ​ខ្លាចត្រូវគេសម្គាល់ឃើញ នាង​ខំសម្លឹងនិងចងចាំលេខរបស់នាយ​ហើយចុចលុបចោលគ្រប់យ៉ាង។

ដាវីន​មិនដឹងទេថា ពេលដែលនាងរត់ឡើងទៅលើបន្ទប់ ក៏ជាពេលស៊ីណានញញឹមនឹកដល់ភាពស្លន់ស្លោរបស់នាងដូចគ្នា។

បន្ទប់គេងដ៏ប្រណីតរបស់ដាវីន​ស្ងប់ស្ងាត់ ខណៈម្ចាស់ស្រី​អង្គុយ​ក្បែរតុធំមួយដែលពោរពេញទៅដោយសម្ភារៈសិក្សា។ បន្ទប់មានពន្លឺនិងមានខ្យល់អាកាស ប៉ុន្តែអារម្មណ៍នៃភាពឯកោដែលពិបាកនឹកស្មានដល់បានបន្តគ្របពីលើនាង​។

គ្មានអារម្មណ៍ទេ នឹកគេរបៀបនេះ វិលទៅរៀនវិញរៀនចូលទេ?

ដាវីនសួរខ្លួននាង​បែបនេះ​ពេលអង្គុយនៅក្បែរតុធំរបស់នាង ហ៊ុម​ព័ទ្ធដោយសៀវភៅសិក្សានិង​ប្រតិទិន​សិក្សា​ដែលត្រូវបាន​រៀបចំទុកមកយ៉ាងស្អាត។

ពន្លឺដ៏ស្រទន់នៃព្រះអាទិត្យពេលរសៀល​ បានហូរច្រោះកាត់តាមផ្ទះកញ្ចក់ធំប៉ះជ្រាតដល់ទៅ​ពិតាន​​ ដែលបំភ្លឺកន្លែងឯកជន​របស់នាងពេញ​ដោយភាពកក់ក្តៅ។ ទោះបីជាមានភាពប្រណីត​ដែលហ៊ុម​ព័ទ្ធរាងកាយក៏ដោយ ក៏សំឡេងគេនៅតែព្រមាននាងឱ្យញាប់ញ័រ «ខ្ញុំនៅតែចួបយើង ទោះប៉ាយើង​ដាក់ភ្នំព័ទ្ធជុំខ្លួនកូនស្រីគាត់ក៏ដោយ!»។ សំឡេងគេ​​​បានចាក់ទម្លុះពេញបេះដូងរបស់ស្រីតូច។

ចិត្ត​របស់​កែវ ​បាន​រសាត់​ចេញ​ឆ្ងាយ​ពី​កិច្ច​ការ​ដែល​ត្រូវ​រៀប​ចំ​ ចងចាំតែអំពីស៊ីណាន ពេញគំនិត​និងចរន្តឈាម​។ ស្នាមញញឹមកាចៗ សំឡេងដ៏ទន់ភ្លន់របស់គេត្រជាក់ បញ្ជានិងខ្លីៗ ម្តេចបានបន្សល់ភាពកក់ក្តៅបាន? ការថើបរបស់គេ និងអារម្មណ៍សុវត្ថិភាពក្នុងរង្វង់ដៃគេ​ដែលរុំជុំវិញខ្លួននាងប្រៀបបីដូចជាភួយដ៏កក់ក្ដៅ។ ធីតាតូចបិទភ្នែកទ្រោបមកលើតុដូចចង់​ដំអក់  ទុកឱ្យការចងចាំបានមានឱកាសមកគ្របដណ្ដប់លើរាងកាយឯកា​។ មិនយូរនាង​បានឃើញថា រាងកាយនេះ ស្ថិតក្នុងបន្ទប់តូចរបស់គេ ដែលផ្ទុយស្រឡះពីបរិយាកាសដ៏ស្រស់បំព្រងរបស់នាងនៅផ្ទះ។

ដាវីន៖ (ខ្សឹបប្រាប់ខ្លួនឯងសៅហ្មង) ហេតុអ្វីខ្ញុំនឹកគេហ្នឹងខ្លាំងម្ល៉េះ? នាងខាំបបូរមាត់ បេះដូងលោតញាប់ដោយភាពច្របូកច្របល់។ តើ​​ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ​មនុស្ស​​​ដែល​ធ្លាប់​ចាប់​នាងទៅ? ស្នេហានេះកើតឡើងបាន​​ដោយ​របៀប​ណា?

ម្តងជាពីរដង ដាវីនខំ​រំឭក​​ពីអារម្មណ៍​​ភ័យ​ខ្លាច​ដែល​នាង​មាន​នៅ​ពេល​​ត្រូវ​បាន​គេ​ចាប់​យកទៅ ប៉ុន្តែ​​គ្រប់យ៉ាង​​បាន​ប្រែ​ក្លាយ​ទៅ​ជា​អ្វី​ដែល​នាង​មិន​អាចគិត​យល់​បាន។ ការព្រមានរបស់ស៊ីណានបានបន្លឺឡើងក្នុងចិត្តរបស់នាង«ចាំចួបថ្ងៃយើងរៀបការ​!»។

យើងនិងម្នាក់នោះ បានភ្ជាប់ពាក្យកាលពីក្មេង? សម្តីគេ នាងចាំបាន «ឧកញ៉ា​បាន​ភ្ជាប់​ពាក្យ​ពួក​យើងតាំងពី​នៅ​ក្មេងមក គិតថា ហេតុអីទៅ​ដែលប្រពន្ធពូមិនដឹងមិនឮ ហើយ​ចង់លើកប្រពន្ធខ្ញុំឱ្យទៅអាមនុស្ស​ណាផ្សេងបាន?» នេះឬបានជាស៊ីណាន​រឹតតែ ធ្វើឱ្យនាងមានអារម្មណ៍ថាស្រលាញ់ តាមរបៀបដែលនាងមិនធ្លាប់មានជាមួយបុរសណាម្នាក់ពីមុនមកសោះ។

ដាវីន៖ (ដកដង្ហើមធំ) មិនសមហេតុផលទេ…!

ពេល​នាង​ចាប់​ផ្ដើម​សរសេរ​មេរៀន ​បានបន្តិចក៏​ផ្អាកវិញជាមួយទឹក​មុខ​ងឿង​ឆ្ងល់។ តើមានអ្វីកើតឡើងរវាងពួកគេ? អនុស្សាវរីយ៍​នៃ​ការ​ភ្ជាប់​ពាក្យ​របស់​ពួក​គេ​បាន​លេច​ឡើង​យ៉ាង​រស់​រវើក​នៅ​តែ​​មិន​​ច្បាស់​លាស់ព្រោះកាលណោះក្មេងពេក។

​ជីវិតកុមារភាពខ្ញុំនិងគេ​​មាន​ទំនាក់​ទំនង​​យ៉ាង​ណាខ្លះទើបដល់ថ្នាក់ចាស់ៗឱ្យភ្ជាប់ពាក្យ?

តូចគិតហើយ ក៏​ផ្អៀង​ខ្លួន​ទៅ​លើ​កៅអី ម្រាមដៃ​របស់​នាង​ប៉ះអង្អែក​​នឹង​ឈើ​រលោង​ទាំង​បារម្ភខ្វល់​ខ្វាយ។

ដាវីន៖ (រអ៊ូ) ម៉េចក៏គ្រួសារយើងស្គាល់គ្នា?

នាងចងចាំពីការសន្ទនាខ្លីៗដែលម្តាយរបស់នាងមានពាក់ព័ន្ធនិងម្តាយរបស់ស៊ីណាន ប៉ុន្តែព័ត៌មាន​លម្អិតគឺមានភាពស្រពេច​ស្រពិល ដូចជាបំណែកនៃអ្វីមួយដែលគ្មានអ្នកណាព្រមពន្យល់នាង​។ វត្តមាន​ស៊ីណានមកក្នុងជីវិតនេះ បង្កជា​ភាព​កក់ក្ដៅ លាយនិង​ការ​ថប់​បារម្ភ។

ដកដង្ហើមធំ ដាវីនបានក្រោកឈរ សម្លឹងមើលជុំវិញបន្ទប់ដ៏ប្រណីត​របស់នាង ដែលពោរពេញទៅ​ដោយ​ទ្រព្យ​សម្បត្តិជាច្រើន ប៉ុន្តែមានអារម្មណ៍ថាទទេស្អាត។ នាងត្រូវតែដឹងការពិត!!!

ការពិតអំពីការភ្ជាប់ពាក្យរបស់នាង! អំពីស៊ីណាន​! និងទំនាក់ទំនងរវាងគ្រួសាររបស់ពួកគេកាលពីមុន ហេតុអ្វីគេ​តែងតែខឹងម៉ាក់និងប៉ានាង?

ដាវីនរអ៊ូៗជាមួយខ្លួនឯង៖

«ខ្ញុំត្រូវនិយាយជាមួយម៉ាក់!»

ព្រះនាងចាកចេញពីបន្ទប់ ដោយក្តីសង្ឃឹមថា អាថ៌កំបាំង​កាលពីអតីតកាលអាចនាំនាងឱ្យខិតទៅនៅជិតស៊ីណានបាន នាង​ត្រូវការ​យល់ចិត្ត​គេ​។

កំពុងធ្វើដំណើរទៅកាន់បន្ទប់ម្តាយដែលនៅឆ្ងាយពីនាង ហើយកម្រមានអ្នកណាចូលបាន​ដរាបអ្នកជំទាវមិនហៅឱ្យឡើងមក។ មុនគេ​ ត្រចៀកនាង​ឮសំឡេងទាស់គ្នា​។

នេះជាការសន្ទនា​ទោសៈ ដែលបាន​បន្លឺឡើងពីបន្ទប់ទទួលភ្ញៀវតូចមួយទៀត រវាងនាង​និងប៉ាម៉ាក់ទើបអាចចូលអង្គុយ​ជាប្រាយវ៉េតមែនទេ។

ដាវីនស្ទាក់ស្ទើរ ចង់ដឹងចង់ឃើញ ចាប់អារម្មណ៍ព្រោះប៉ាម៉ាក់នាងខឹងគ្នាខ្លាំង។

ស្រីចុចត្រចៀករបស់នាងទល់នឹងជញ្ជាំងកញ្ចក់ហើយ​ស្តាប់យ៉ាងដិតដល់។​ បេះដូងរបស់ស្រីលោតញាប់ នៅពេលដែលនាងទទួលច្បាស់ៗថា ភាពតានតឹងក្នុងកិច្ច​សន្ទនារវាងប៉ាម៉ាក់នាងមានពាក់ព័ន្ធនឹង​ដាវីន។ ឪពុករបស់ដាវីននិយាយក្នុងសំឡេងច្បាស់ៗ៖

«យើងជំពាក់ពួកគេ! ជំពាក់គេច្រើនណាស់មាលា​! អ្វី​ៗ​ដែល​យើង​មាននេះ ​គឺ​ដោយ​សារ​នីន​និង​ស៊ីន! គួរតែយល់ពីរឿងនេះ ហើយ​ឈប់តាមរករឿងនីន!»

នីន!!!

ឈ្មោះនេះ​បង្ហើបនូបអាថ៌កំបាំងច្រើនពេកហើយ។ ឮឈ្មោះម៉ាក់គេនាងនឹកឃើញដល់ប្រុសស្អាត​។ នៅក្នុងរង្វង់ជញ្ជាំងណែនរើខ្លួនមិនរួច គេគ្រងរាងកាយនាង ហើយ​គេស្អប់នាង​ជាមួយពាក្យដដែល​ៗ​ថា​ប៉ានាងជំពាក់គ្រួសារគេ? ឥឡូវនេះ គាត់កំពុងតែសារភាព យើគាត់ជំពាក់ស៊ីណានអ្វីខ្លះ?

សំឡេងលោកជំទាវមាលាជាម្តាយរបស់ដាវីនបង្ហាញភាពខកចិត្តនឹងប្តី។

«សង? លោកប្តីដឹងថា ខ្លួនឯងកំពុងនិយាយពីអ្វីដែរ?  សង​គេហើយ យើង​នឹង​វិល​ទៅ​រក​ជីវិត​​​ក្ររហាម​​វិញ! ភ្លេចហើយ ថាក្រ​វាពិបាកម៉េចខ្លះ? វាថោកនិងត្រូវគេមើលងាយយ៉ាងម៉េចខ្លះ?»

ដួងចិត្តរបស់ដាវីនលោតញាប់ អារម្មណ៍ភាន់​ច្រឡំកំពុងបោកមកចំៗកណ្តាលមុខក្រហមងៅ​និងក្តៅៗរបស់នាង​។ សំឡេងស៊ីណាននៅតែដិតដាមក្បែរត្រចៀក «ប៉ាខ្លួន ប្លន់គ្រួសារខ្ញុំ! បំផ្លាញអ្វីៗទាំងអស់ដែលឪពុក​ម្តាយខ្ញុំមាន ហើយឥឡូវនេះ…ខ្លួនមកនៅទីនេះ ចង់ធ្វើឫកជាជនរងគ្រោះស្លូតត្រង់? ធ្វើដូចជាគ្មានបញ្ហាអ្វីនឹងគ្នា​ទាំងអស់?»។

ពីមុនពេលត្រួវចាប់ទៅ នាងមិនដែលឮឧកញ៉ាជាឪពុកនិយាយអំពីគ្រួសារស៊ីណាន​នេះ។ ពេលនេះ គ្រួសារទាំងពីរដូចជាមាន​រឿងច្រើនពាក់ព័ន្ធគ្នា។

«​បើលោកមិនអាត្មានិយម យ៉ាងហោចណាស់ក៏ត្រូវគិតពីខ្ញុំកូនវីឌនិងកូនដាវីនដែរ! យើងមិនអាចបកទៅតោកយ៉ាកឡើងវិញបានទេ! សង្គមមួយនេះ នឹង​ជាន់យើងកប់ដី!» ម្ដាយរបស់ដាវីនវាចា​ក្នុង​សូរ​សំឡេងញ័រៗ តែចិត្តដាវីន​សឹងថប់គាំង។

ជំទាវនិយាយសង្កត់សំឡេងទៀតថា៖

«បងចង់សងបំណុលទៅផ្ទះនោះ ផ្ទះដែលកូនប្រុសគេ​ចាប់ពង្រត់កូនស្រីយើងទៅ?»

ដាវីនមានអារម្មណ៍ថា​ចង់ស្រក់ទឹកភ្នែកព្រោះ បេះដូងរបស់នាងធ្ងន់ជាមួយនឹងទម្ងន់នៃពាក្យ​បន្ថែម​ឡើងៗ​មួយម៉ាត់ហើយមួយម៉ាត់ទៀតពីអ្នកម្តាយនាង​។

«នីននៅឯណា?» ប៉ានាង​សួរ។

«ប្រាប់ហើយថា​ពេលខ្ញុំនិងកូន​ប្រុសទៅយកពីសេត អាក្មេងនោះបានមកតាម ហើយ​គេដណ្តើមយកទៅវិញបាន!»

«អូនទៅយកនីនពីសេតធ្វើអី?»

«ស្រីនោះ….ចង្រៃ!» ជំទាវតបមិនក្រែងចិត្ត​។

«អ្ហះ?» ប្តីហាក់ស្តាប់មិនឮបានជាផ្ទាន់ដោយហួសចិត្ត​។

ជំទាវស្រែកយំ ៖

«កុំឱ្យខ្ញុំដឹង ថារឿងចាស់នៅមិនទាន់ចប់!​ បងឯងនិងនាងហ្នឹងសាហាយគ្នា! ឥឡូវ​ចង់យកវាមកបន្តរឿងថោកៗជាមួយគ្នា?»

ប្រាវ! ប៉ានាង​រុញតុតូចផ្តួលទាំងកំហឹង​គ្របដណ្តប់។

ដាវីនដើរថយក្រោយដោយមានអារម្មណ៍ថា អ្វីម្យ៉ាងសែន​អស់សង្ឃឹមកំពុងបញ្ចប់​ភាពកក់ក្ដៅនៃផ្ទះដ៏ប្រណីត​មួយនេះ។

ពាក្យ​របស់​ឪពុក​នាង​បាន​បន្លឺតាមមកពីក្រោយ៖

«ច្រើនឆ្នាំមកហើយ បងស្មានថាអូនឈប់ឆ្កួត!»

ដាវីនស្រក់ទឹកភ្នែក​ដើរមកមួយៗជាមួយឈុតនៅផ្ទះ។ នាង​មិនដឹងថា​ហេតុអ្វីនាង​មានក្តីក្លាហានក្នុងការចាកចេញទេ។ នាង​ដឹងត្រឹមថា នាង​ត្រូវការ​ចេញទៅរក…..ការពិតមួយ។

​ហើយអ្នកដែល​នាងត្រូវតែនិយាយជាមួយ…..ស៊ីណាន។ ស្រីក្រមុំ​ជូតទឹកភ្នែកចុះមកដល់ក្រោម កញ្ឆក់យកទូរសព្ទមីងសឿនដែលដាក់ចោល​នៅក្បែរតុកណ្តាលផ្ទះធំ ធ្វើឱ្យគាត់ចោលអំបោស​ស្លាប​មាន់​ចំហ​មាត់មើលមកនាង​។ ស្រីបន្ថែមល្បឿនជើងរត់សំដៅទៅយានដ្ឋានដោយ​បេះដូងលោតញាប់។

ស្រីលូករាវឆ្ពោះទៅសោ​មួយជួរលើជញ្ជាំងនិងទាញយកមួយមកសម្រាប់ឡានរបស់ម្តាយនាង ​ដែលនាង​គិតថាអាចបើកបានស្រួលជាងប្រភេទឡានដទៃ។

«អ្នកនាងដាវីន!»

សន្តិសុខគោះកញ្ចក់ឡាន ស្រីស្រែកដាក់គាត់៖

«បើពូមិនបើកទ្វារ​ ខ្ញុំបុករបងឱ្យស្លាប់បាក់កនៅហ្នឹង!»

សន្តិសុខស្លេក នាំគ្នា​ថយក្រោយ​ហើយសម្រេចចិត្ត​បើកទ្វារឱ្យព្រះនាងលូនឡានចាកចេញ។

ពីកញ្ចក់មើលក្រោយ តរុណី​បាន​ប្រទះ​ឃើញ​រថយន្ត​របស់កងការពារឪពុក​នាងចេញមកតាម​។

ដាវីនដកដង្ហើមធំដោយសង្ឃឹមថា នាង​នឹងទាក់ទងគេបាន។ នាង​ចង់ឱ្យគេ មកយកនាងចេញពីបញ្ហា​ទាំងអស់ដែលនាង​ឮ។

នាង​ចង់រត់គេចពីការពិតខ្មៅៗអស់ទាំងនេះ។

ដៃស្រីចុចហ្វូន….

រ៉ឺង​ៗ….យូរបន្តិចព្រោះនាងអន្ទះសា។

«ស៊ីណាន!»

នាង​ហៅភ្លាម​គ្រាន់តែគេចុចទទួល។

«ខ្ញុំចង់ចួប…..»

ប្រុសវាចាតិចៗ ៖

«ព្រះនាងចង់ឃើញស្នាដៃប៉ាម៉ាក់នាងលើម៉ាក់ខ្ញុំដែរទេ?»

«ឈប់ហៅខ្ញុំព្រះស្អីអស់ហ្នឹង!»

«អូហូ បញ្ជាកាចទៀត?»

គេ​ប្រុងវាចាអ្វីបន្ថែមច្រើនណាស់ ហើយខាងនាងក៏ទទួលអារម្មណ៍ដឹងបានដែរថា គេខឹង ហើយមិនដឹងម៉ាក់នាងបានធ្វើអ្វីខ្លះលើម្តាយគេទេបានជាប៉ានាងនៅខាងលើច្រលោតខឹង​។ ស្រី​ដក​ដង្ហើម​ធំនិយាយកាត់៖

«ខ្ញុំចង់ដឹងរឿងទាំងអស់!»

ស៊ីណានស្ងាត់បន្តិច​។ គេចុចបិទហ្វូន ​តែនាងឃើញLocation ដែលនាយបោះមកឱ្យ។

ភ្លៀងធ្លាក់មករ៉ាវ។

ដាវីនសម្លឹងមេឃ។ នាង​ខាំមាត់…..យប់នេះ ស្រីត្រូវការដឹងការពិតទាំងអស់រវាងគ្រួសារទាំងពីរ។

ដោយបើកបរក្រោមតំណក់ភ្លៀង ដាវីន​បានមកដល់ពីមុខមន្ទីរពេទ្យធំមួយ។ ស្រីចតឡាន ហើយ​​ចុះ​ចេញមក​ពី​រថយន្ត​ទាំងគ្មានឆ័ត្រ។

តំណក់ទឹកតូចៗបោកបក់មកទទឹកផ្ទះមុខពេញដោយកង្វល់របស់ស្រីតូចដែល​ដកដង្ហើម​ធំ ​​ក្រឡេក​​មើល​​ជុំវិញ​ច្រក​ចូលនៃ​មន្ទីរពេទ្យ​ដ៏​មមាញឹក។

បេះដូងរបស់នាងលោតញាប់នៅពេលដែលឃើញ ស៊ីណាន​។ បុរសឈរយ៉ាងខ្ពស់សង្ហា ទឹកមុខស្ងប់ស្ងាត់ តែមានស្រមោលមួយដែលនាងអានមិនរួចអំពីគេ។

ស្រី​បាន​កាន់ទូរសព្ទ​​យ៉ាង​តឹង​ណែនហើយទើបនឹងដឹងថា ខ្លួនឯងមកនេះ គឺមកទាំង​ឈុត​គេងព្រោះស៊ីណាន​មើលមកនាង​ពីរលើដល់ក្រោម។

ស៊ីណានឈានមកដល់ គេច្រត់ហោប៉ៅ​ឌឺដងនាង​៖

«នឹកខ្លាំង?»

មិនរវល់នឹងពាក្យស៊កសៀត នាង​មើល​សភាពស្រពោនតែខំបន្លប់របស់គេ។ ស្រីដឹងថា នាង​និង​គេ មិនមែនជាអារម្មណ៍មួយរវាងអ្នកចាប់និងចំណាប់ខ្មាំងទេ តែ….នាង​ជឿជាក់ពេលមាន​គេនៅទីនេះ​។

«ឥឡូវឃើញហើយ ! គិតថា ខ្ញុំលាក់ស្រីស្នេហ៍នៅក្នុងមន្ទីរពេទ្យហ្នឹងមែន? ហើយបើថា ខ្ញុំមកតាមស្រលាញ់ពេទ្យតូចៗស្អាតៗ យើងគិតធ្វើអីខ្ញុំ?!»

រឿង៖ ចំណាប់ខ្មាំង ភាគទី១០
ខណៈ​ដែល​ឃើញថា ដាវីននៅ​សម្លឹង​មើល​គាត់ចាំចម្លើយពីគាត់ មីងសឿនធ្វើជារអ៊ូរកនឹក៖

«​នីន? អ្នកណាអ៊ីចេះ»  គាត់ហាក់ប្រុងប្រៀងជាមួយគ្រប់យ៉ាងនៅ​ទីនេះ​ដោយប្រុងប្រយ័ត្ន មិន​ឃើញ​ដាវីនមានសំណួរផ្ទួនមក គាត់ក៏ធ្វើជានិយាយ៖

«ហេតុអីក៏សួរពីឈ្មោះហ្នឹងសម្លាញ់ចិត្ត​?​»

ការសង្ស័យរបស់ដាវីនបានកើនឡើងអំពី​ស្ត្រីឈ្មោះនីន ព្រោះគ្រប់យ៉ាងជុំវិញហាក់ចម្លែកពាក់ព័ន្ធ​នឹង​ឈ្មោះនេះ។

«ម្តាយ…..របស់អ្នក….ដែល…..ចាប់ខ្ញុំទៅណាមីង!»​

តូចឆ្លើយដោយមើលគាត់មិនលែងទេ។ ក្នុងចិត្តនាងមីង​សឿ​ន​ដឹង​ច្រើន​ជាងមាត់គាត់​ដែល​សារភាព​។ ​ដាវីនឃើញ​ថាស្ត្រីមេផ្ទះម្នាក់នេះ ​ស្ទាក់ស្ទើរក្នុងការសម្លឹងមកនាង​ ដៃគាត់ញ័រលាក់ក្នុងភួយដែល​គាត់គ្របលើចង្កេះប្រុងបត់រៀបរយ។

​ដឹងថា គាត់នឹងមិនបង្ហើប ដាវីន​បន្ត​ដោយពិនិត្យ​មើល​មីង​យ៉ាងជាប់៖

«ខ្ញុំ​ទើប​តែ​ឮ​ម៉ាក់​និយាយ​ឈ្មោះ​នោះ ហើយយប់មិញ ប៉ាក៏…..»

«អូ៎ លោកប្រុស គាត់ចាំខ្ញុំឆុងកាហ្វេ!»

មីងសឿងលាន់មាត់​យ៉ាងរហ័ស​លើបបូរមាត់ដែលញ័រតិចៗ។ គាត់ចាកចេញទៅ ទុកនាង​នៅសម្លឹង​គាត់ពីក្រោយ​យ៉ាងស្រទន់ ហាក់ដូចជាដាវីន​ថ្លឹងថ្លែងច្បាស់ហើយ​ថា ក្នុងផ្ទះនេះមាន​អ្នកស្គាល់​អ្នកស្រីនីនច្រើន។ តើមាន​អ្វីខ្លះ​ដែល​ពួកគេ​កំពុងលាក់កំបាំង?

ស្នាមថើបរបស់ប្រុសម្នាក់នោះ នៅដិតលើបបូរមាត់នាង «ប៉ាខ្លួន ប្លន់គ្រួសារខ្ញុំ! បំផ្លាញអ្វីៗទាំងអស់ដែលឪពុកម្តាយខ្ញុំមាន ហើយឥឡូវនេះ…ខ្លួនមកនៅទីនេះ ចង់ធ្វើឫក​ជាជនរងគ្រោះស្លូតត្រង់​?​ ធ្វើដូចជាគ្មានបញ្ហាអ្វីនឹងគ្នា​ទាំងអស់?»

ដាវីន​នឹកឃើញគ្រប់យ៉ាង ពាក្យពេចន៍ខ្សឹបខ្សៀវរបស់គេ ស្រីទប់ខ្លួនក្រោកឡើង​ទាំងដឹងថា ប្រវត្តិ​គ្រួសារនាងជាមួយគ្រួសារ​ស៊ីណាន មានជម្រៅអ្វីមួយជ្រៅជាងអ្វីដែលនាងអាចស្មាន​ឬស្រមៃបាន។

ដាវីនចុះពីលើជណ្តើរធំជាមួយសំពត់ពណ៌ស​អណ្តែត អាវប្រផេះរឹបរាង រមទម​​ ស្រស់ស្អាត។  ពេល​ធីតា​យើង​ឆ្ពោះទៅតុសម្រាប់អាហារពេលព្រឹក នាងជាអ្នកមកយឺតក្រោយគេ។ បងប្រុសនាង​ងាកមកមើលនាងបន្តិចហើយប្រញិបឱបកាតាបធ្វើការចាកចេញ  ប៉ុន្តែឆ្លៀតពេលប្រាប់នាង៖

«ដេក​ឱ្យច្រើន!​ ហាមចេញក្រៅផ្ទះ!»

នាងងក់ក្បាលដាក់ដាវីឌ​ ទាំងមានអារម្មណ៍ថា គ្រប់យ៉ាងនៃជីវិតពេលមកផ្ទះវិញលើកនេះ បង្កប់ដោយ​​ចម្ងល់ជាច្រើន។

ឪពុកម្តាយរបស់នាងដែលបានរង់ចាំជាស្រេចហើយ ស្វាគមន៍ដាវីន​ជាមួយនឹងស្នាមញញឹមបង្ខំចិត្ត​។  គ្រប់យ៉ាង​មិនអាចបិទបាំងភាពតានតឹងក្នុងចិត្ត​ពួកគាត់ទេ។

«ញ៉ាំ​ទៅកូន!»

ម្តាយចាប់នំប៉័ងឱ្យ ឪពុកចាក់ទឹកក្រូច​។

រំពេចនោះ ដាវីនសួរដោយសម្លក់ចានម្ហូប​ថា៖

«អ្នកណាឈ្មោះ នីន?»

គ្រប់គ្នា​ទីទើរ​។ មីនសឿនដែលមានវត្តមាននៅក្បែរៗនោះដកថយ ហើយទាញអ្នកបម្រើដទៃថយដែរ។ ជំទាវមាលា​ងាកមកសម្លឹងកូនស្រីតែមួយគ្រាប់នេះដោយខំទប់ទឹកមុខនិងបេះដូងដែលលោតញាប់​។ នៅពេលដែលប៉ានាង​មិនទាន់បាន​តបផង សំឡេងស៊ីណាន លាន់មកពីច្រកទ្វារផ្ទះ៖

«ម៉ាក់ខ្ញុំ!»

ប្រុសដែលធ្វើឱ្យដាវីនរំជួយចិត្ត​កំពុងមាន​វត្តមាន​ហើយ។ គេឈរនៅមាត់ទ្វារបន្ទប់ធំនេះ ជាមួយរូបរាងខ្ពស់ស្រឡះ​ អាវខ្មៅស៊កត្រឹមត្រូវក្នុងខោខូវប៊យ​។ ទឹកមុខស៊ីណាន​ ស្មើៗ បបូរមាត់គេគ្រលាស់​អណ្តាត​មកឌឺដងភ្នែកម៉ក់ៗរបស់នាង​។

ស្រីសម្លឹងភ្នែករបស់គេ ដែលល្ហល្ហេវខ្លាំងនៅពេលថ្ពក់ភ្នែកជាមួយនាង។

«អ្នកយាម​» មាលា​និយាយខ្លីៗទាំងលើកដៃស្ទាបទ្រូង។

«ពួកហ្នឹងយប់មិញ​លេងខ្ញុំ តែព្រឹកនេះខ្ញុំលេងវិញ!» ស៊ីណានឆ្លើយធ្វើឱ្យជំទាវស្លន់ឱបកូនស្រីជាប់​។ ម៉ែន​ដាសង្កត់ចិត្ត សម្លឹងស៊ីណានពីលើដល់ក្រោម។

ស្រមោលមិត្ត​សម្លាញ់របស់គាត់​បានសាយភាយចេញពីរូបរាងបុរសក្មេងនេះ។ ម៉ែនដាដឹងថា ស៊ីណាន​មិនឈប់មករកគាត់ទេដរាបណាគេមិនដឹងពីសុខទុក្ខម្តាយរបស់គេ តែគេក៏មិនធ្វើអីគាត់ដែរ​ប្រសិន​​​គាត់នៅតែមាន​ស្ត្រីឈ្មោះនីនក្នុងដៃ។

«មកអង្គុយញ៉ាំ​អីជាមួយគ្នាស៊ីណាន!»

«អីគេ?» មាលា​ងាកមកសម្លក់ប្តី។

ស៊ីណាន​ឃើញប្រតិកម្មខុសគ្នា​រវាងឪពុក​និងម្តាយរបស់នាង គេញញឹម​​ឆ្លើយតបយ៉ាងស្រទន់៖

«តិចពុលស្លាប់ទៅ!»

ទោះថាបែបនេះ តែភ្នែកគេថ្ពក់រកកែវភ្នែកក្រហមៗរបស់នាង​ដោយ​ស្ងៀមស្ងាត់​។ សំឡេងរបស់គេមិនទាន់ចប់​ គេនាំកាយមកក្បែរតូច ធ្វើឱ្យស្រ្តីជាមាតា​ស្រែកយ៉ៃ​​ស្ទុះក្រោក​ទាញកូនស្រីទៅដែរតែមិនបាន។

ប៉ាដាវីន​រាដៃឈប់ឱ្យម្តាយនាងស្រែក។

ភ្នែកឧកញ៉ា​សម្លឹងមកយុវកំលោះ​ហើយព្រមាន៖

«ឯងមិនបង្ករឿងទេស៊ីណាន!»

ស៊ីណានជ្រួញចិញ្ចើមងាកមកវិញ​ ហើយសម្លឹងម៉ែនដា​ដែលមាន​អំនួតព្រោះមាន​ម្តាយគេក្នុងដៃ។ គេញញឹម​តិចៗ​ទាំងចិត្ត​ក្តៅពុះ​។ ជាការសងសឹក ប្រុសមានតែងាកមករក​ដាវីន។ តូចក្នុងឈុត​ស ខ្លី បញ្ចេញជើងស្រឡូននៅក្បែរគេបង្កើយ។ នាងមានដង្ហើមមួយដែលបេះដូងគេ​នឹកសែននឹកកាលពីយប់មិញ។ ពេលនេះប្រុសឱនទៅខ្សឹបនាង​៖

«អ្ហះ? មានថ្នាំពុលទេព្រះនាង?»

ដាវីន​ងាកមុខមកឈ្ងោកតែនាងគ្រវីក្បាល។ ប្រុសញញឹម​ហុចកែវទឹកក្រូចស្រស់ឱ្យនាងញ៉ាំ​។ ស្រីឃើញខ្សែដៃដែលគេពាក់យ៉ាងស៊ីវិល័យ​និងសង្ហា​ជាងកាលពីនៅជិតគ្នាទៅទៀត។ គេនេះ​សប្បាយ​ចិត្ត​ណាស់ហើយ​ដែលបាននាង​មកឆ្ងាយ។ មិនដឹងម៉េចបានចិត្តនាងបែរជាគិតបែបនេះ យល់ថាខឹងណាស់បើគេសប្បាយចិត្តពេលអវត្តមាននាង។

ស្រីងើបមុខមើលគេឃើញគេឌឺនាង អង្គុយជិតនាង​បង្កើយពេក ក៏ស្រីកញ្ឆក់យកមកលេបក្អឹក​ដើម្បី​បង្ហាញអ្នកចាប់ជម្រិតម្នាក់នេះថា គ្មានពុលឆ្កួតអីដូចគេចោទទេ! ស៊ីណានសើចស្រស់​ទាញយក​កែវសល់ពីដៃទេពធីតា​មកក្រេបក្អឹកៗយ៉ាងមានក្តីសុខ។

ភាពស្និទ្ធស្នាលនៃប្រុសស្រីទាំងទ្វេ​ ធ្វើឱ្យម៉ែនដាដកដង្ហើមធំក្រពាត់ដៃផ្អែកខ្នងអស់ពាក្យ​និយាយ​ ​រីឯលោកជំទាវមាលាបើកភ្នែកធំៗយ៉ាងតក់ស្លុត។

«តស់ យើងញ៉ាំ!»

គេនិយាយដាក់នាងទន់ភ្លន់ហើយហុចសមស្លាបព្រា។ ស្រីមិនដឹងថា​ គេនេះកំពុងឌឺដងប៉ានាង​ម៉ាក់​នាងទេ តែនាង​ជាប់រវល់ភ្នែក​ស្លូតៗសម្លឹង​គេដែរ ប៉ុន្តែដោយកាយវិកា​រឃុំគ្រងនិងការពារ។

«ខ្ញុំឱ្យសឿនហៅប៉ូលិស​សិន!»

ជំទាវព្រមានញាប់ញ័រ តែដាវីនមានអារម្មណ៍ថា ភ័យភ្លាម និងស្រឡាំងកាំង។ ខាងប្រុសមិនខ្ចីងាកទៅរកជំទាវទេ​ គេបែរខ្នង​ដៃកាន់កាំបិតបៀកឈីសលើនំប៉័ងហើយនិយាយទាំងរលាក់រាង​កាយស្រស់សង្ហា​។

«បាទអរគុណ! ខ្ញុំកំពុងចង់រកប៉ូលិស​ល្មម! ចង់ឱ្យ….ជួយរកមុខអ្នកសម្លាប់ប៉ាខ្ញុំ! មួយទៀត! អ្នកដែលប្លន់ដីធ្លីគ្រួសារខ្ញុំ!»

ដាវីន​ដៀងឃើញប៉ារបស់នាង​ដែលងើបមក​អង្គុយត្រង់ខ្លួនវិញមួយរំពេច រីឯអ្នកម្តាយរបស់នាង​លែងឈានជើងទៅណារួច។

«នេះ! ញ៉ាំ!»

ប្រុសហុចនាំដែលទើបនឹងបៀករួចឱ្យទៅព្រះនាង។ ស្រីតូចសម្លឹងភ្នែកគេ​ដែលមានភាពកក់ក្តៅ និងច្របូកច្របល់។ ដាវីន​មិន​នឹក​ស្មាន​ថា បែកគ្នា​មួយយប់ ព្រឹកឡើង​​នឹង​ឃើញ​គេ​នៅ​ទី​នេះ​ទេ តែ…នាងលួចសប្បាយចិត្ត​។

«ស៊ីណាន» ប៉ានាង​ហៅគេ​។ ប្រុសចោលបាត់នូវទឹកមុខ​រ៉ូមែនទិក ងាកមកស្វាគមន៍ម៉ែន​ដា​ដោយកាយវិការមិនគោរព ខែងរ៉ែង។

ទេពធីតា​​ខ្លាចណាស់ ទឹកមុខគេ នាង​ខ្លាចទូរសព្ទក្នុងហោប៉ៅអាវគេ នឹងត្រូវគេហូតមកហើយប៉ាម៉ាក់នាងនិងឃើញរូបនាង រូបថតទាំងនោះ។

ស្រីលូកដៃទទួលនំមកញ៉ាំ ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល។ សូម្បីតែស៊ីណាន​ក៏ឈប់ខែងរ៉ែងដាក់ប៉ានាង ហើយងាកមកសម្លឹងកែវល្អ។

ច្រមុះតូចស្រួចរេរាំកំដរ​ស្នាមទំពាតិចៗ។ រោមភ្នែកងរៗនេះ ធ្វើឱ្យនរៈនឹកឃើញ​គ្រាមាននាងជាប់ទ្រូង។

«ឆ្ងាញ់ទេអូនសម្លាញ់?!»

សំណួរស៊ីណានស្រទន់ៗ គួរសមពេកណាស់ ប៉ុន្តែការសម្លឹងរបស់គេយូរពេក ជាសញ្ញានៃការគ្រប់គ្រង ហួងហែងមួយ ក្នុងបុគ្គលិកលក្ខណៈមិនខ្លាចអ្នកណារបស់ប្រុសម្នាក់នេះ។ ស្រីដឹងថា ពួកគេ​ត្រូវបន្តសម្តែងជាមនុស្ស​​រត់ព្រោះស្រលាញ់ មិនមែន​ជាករណីពង្រត់ទេ ព្រោះបើគេនេះមានទោស នាងខ្លួនឯងក៏នឹងមានបញ្ហា​ដូចគ្នា។

ទោះ​បី​ជា​យ៉ាង​ណា ការគិតរបស់ធីតាយើង​​មិនមែនមកពីខ្លាចស៊ីណា​នទាំងស្រុងឡើយ មានអ្វីមួយផ្សេងក្នុង…បេះដូងនាង​។

​ទោះណាជាជំទាវមាលា​គាំងនឹងរឿងក្តីមរណភាពរបស់ប៉ាស៊ីណាន តែអាកប្បកិរិយាគេស្និទ្ធិ​ជាមួយដាវីន គាត់ទទួលយកមិនបានដាច់ខាត។

«ដាវីន! មកជាមួយម៉ាក់! ព្រឹកនេះយើងណាត់ជាងឌីហ្សាញ​រ៉ូប ​កូនក្រមុំ​!​» គាត់បាន​​​និយាយបញ្ឈឺ​​ដោយ​សំឡេង​មុតៗ ហើយលូកដៃមករកទាញកូនឡើង។ ពេលភ្នែកមើលទៅឃើញស៊ីណានដែល​សម្លឹងមកពីចំហៀង ជំទាវនៅមានចិត្ត​ចង់ពោលទ្រគោះ ទើបឆ្លៀតបន្ថែមឡើង៖

«ប៉ាកូន ឱ្យគាត់នៅត្រៀមឱ្យល្អទៅ ត្រៀមធ្វើជាប៉ាកូនក្រមុំដែលស្អាតបំផុតនៅភ្នំពេញនេះណា៎ដាវីន!»

​ដាវីនដែល​ឮរឿងរៀបការប្រញាប់នៅជាន់ខាងលើម្តងហើយ ពេលនេះស្រីតូចពិតជាមាន​​អារម្មណ៍​​ច្របូកច្របល់​យ៉ាងលើស​លប់។ នាង​ចង់​តវ៉ា ដើម្បី​យល់​សិន​ពី​មូលហេតុ​ដែល​ឪពុក​ម្តាយ​របស់​នាង​ជំរុញនាង​រៀបការទាំងមិនទាន់រៀនចប់ ​ប៉ុន្តែ​​នៅស្ងៀមវិញ​​ព្រោះ​មាន​អារម្មណ៍​ថា ស៊ីណាន​​សម្លឹង​មក​នាង​មិនឈប់ គឺចាំការតបឆ្លើយរបស់នាង​។

«នាងរៀបការមែនទេព្រះនាង?» គេបញ្ចេញសំណួរបែបនេះស្ងាត់ៗត្រឹមក្នុងបេះដូងខ្លួនឯង ជាមួយ​ក្រសែភ្នែកស្រពោនៗ ដែលមើលមកភ្នែក​ក្រឡង់ៗរបស់ស្រីតូច។

«ខ្ញុំ….ចង់ខលតាំងពីយប់មិញ….តែ….ប៉ាម៉ាក់មិនឱ្យមានទូរសព្ទ!»

នាងនិយាយតិចៗ ដាក់កែវភ្នែកគេ។ ប្រុសញញឹម​​តិចៗមិនមែន​តាមមាត់ទេ គឺភ្នែកគេ​ដែលថ្ពក់ជាមួយនាង។ ដ្បិត​នេះ គេដឹងថាដាវីនដើរតួជាសង្សារស្រលាញ់គ្នាព្រោះនាងភ័យរឿងរូបថត តែគេនៅតែចូលចិត្ត​ស្តាប់នាងនិយាយ។

ប្រុស​ខំធ្វើពើយ៉ាងណា​ក៏​មិន​អាច​លាក់​ភាព​ស្រទន់​ក្នុង​ភ្នែក​បាន​ឡើយ។

«ស៊ីណាន…» នាង​និយាយទៀត ហៅគេ​ចំឈ្មោះ បណ្តាលឱ្យប្រុសព្រិចភ្នែក នាងចាប់ផ្តើមវាចាខ្សឹបៗ ខណៈទឹកមុខខាងប្រុសនៅតែត្រជាក់ៗពិបាកស្មានដឹងនូវអារម្មណ៍ពិត។

«ទៅឌីហ្សាញខោអាវមិនអ៊ីចឹង!» គេវាចាជាមួយទឹកដមសំឡេងខូចចិត្ត​។ បេះដូង​នាង​ហាក់ចេះឈឺ​ចាប់តិចៗ។

នាង​ខ្សឹបអ្វីមិនចេញទៀត​ បានត្រឹម​តែផ្ទៀងការសម្លឹងរបស់គេហើយ គ្រវីក្បាល។

«អ៊ីចឹង និយាយទៅ! ថាអត់រៀបការ!»

គេបញ្ជាជាមួយទឹកមុខស្មើ បង្កាប់ភ្នែកសន្លឹមមានន័យច្រណែន ទាមទារ….ចង់បាន។

ដុំ​មួយស្ទះ​​ក្នុង​បំពង់ក​របស់​នាង ខណៈ​ដែល​នាង​សម្លឹង​មើល​ម្តាយប្រកបដោយទឹកមុខខូចចិត្ត​។ នាង​មិន​យល់​ពីគ្រប់​យ៉ាងឬ​ពី​ស្ថានភាពគ្រួសារនាងពេល​នេះ​ទេ ប៉ុន្តែ​ដាវីន​ដឹង​ថា ​នាងជាមនុស្ស​តែម្នាក់គត់ដែលអាចដោះស្រាយជាមួយបុរស មុខត្រជាក់ម្នាក់នេះបាន។

«ឃើញអត់ គូដណ្តឹងខ្ញុំ! ចង់យកនាងទៅប្រជល់ដូចមាន់ជាមួយអាមនុស្ស​ល្ងង់ណា? នាងមិនព្រមខ្លួនឯង តិចថាអ្នកណាបង្ខំទៅ!»

សម្តីគេញ៉ាំង​ឱ្យស្រី ទទួលអារម្មណ៍ដឹងនូវស្នេហា​ដ៏ជ្រាលជ្រៅមួយដែលស៊ីណាន​កំពុងទប់មិន​បញ្ចេញ​។ ក្តីសង្ឃឹមមួយរំពេចបានភ្លឺទែងនៅខាងក្នុងប្រាណនាង ខណៈពាក្យគូដណ្តឹងនេះនាងមិនដែលឮមកពីមុនទេ តែគេធ្លាប់ព្រមាន​ថានឹងរៀបការជាមួយនាង។

«ឧកញ៉ា​បាន​ភ្ជាប់​ពាក្យ​ពួក​យើងតាំងពី​នៅ​ក្មេងមក គិតថា ហេតុអីទៅ​ដែលប្រពន្ធពូមិនដឹងមិនឮ ហើយ​ចង់លើកប្រពន្ធខ្ញុំឱ្យទៅអាមនុស្ស​ណាផ្សេងបាន?»

ពាក្យប្រពន្ធរឹតតែជាអ្វីថ្មីទៅទៀត។

ក្នុងការសម្លឹង​ឪពុកនាងដោយស្ងាត់ស្ងៀម​ ស្រីលបនឹកឃើញដល់មង្គលការជាមួយស៊ីណានទៅហើយ។ ផ្ទះតូច​និងគ្រែដែលកាលពីយប់មិញ​បានលេងល្បែងរំជួលចិត្តអស់មួយប្រាវ។​

សំឡេងលោកជំទាវមាលា​បានលាន់មកកាត់ស្មារតីទន់ភ្លន់នៃកូនស្រី៖

«​ចាំយើងនេះស្លាប់សិន ចាំឯងសង្ឃឹមរឿងរៀបការស្អីគេ​ ភ្ជាប់ពាក្យ​អីអស់ហ្នឹង!»

ពាក្យ​សម្ដី​របស់​ស្ត្រីអភិជន​មាន​ភាព​មុតៗ ​មិន​ទុក​កន្លែង​សម្រាប់​ស៊ីណានដកដង្ហើមបំភ្លេចគំនុំឡើយ​។ គេ​ក្តាប់​​កណ្តាប់ដៃ​យ៉ាង​អន្ទះអន្ទែង​ពុះកញ្ជ្រោល។ ម្រាមដៃតូចស្រីលូកមកកាន់គេពីក្រោមតុព្រោះនាងភ័យ។ ភ្នែកទាំងបួន​​ប៉ះគ្នា តែស៊ីណានដកមកសម្លឹង​លោកម៉ែនដា​វិញ មាត់គេ​ទាម​ទារ​៖

«ឧកញ៉ាចង់លេបសម្តី?»

ម៉ែនដា​ដែលអង្គុយអត់ធ្មត់ដោយទឹកមុខស្មើ សង្កត់កំហឹងនិងចម្រូងចម្រាស់ ងើបមុខមកប្រឈម​កំលោះ​នេះ​។ អភិជន​តបមមី​ភ្នែកយ៉ាង​នឹងនរ​៖

«ខ្ញុំនឹងរក្សាកិច្ច​សន្យានោះ​ស៊ីណាន ប្រសិនបើឯងអាចបង្ហាញថា ស័ក្តិ​សម!»

«ទេ» មាលាឆ្លើយកាត់ទាំងទឹកមុខមាំ «គ្មានអីទាំងអស់! រឿងចាស់យូរណាស់ហើយ គ្មានសាក្សី គ្មាន​ព័ស្តុ​តាង​វាហួសសម័យហើយ!»

ស៊ីណា​នសើចកក្អឹក​ ខណៈដាវីនព្រិចភ្នែកព្រោះគិតយល់ច្បាស់ពីរឿងចាស់ ដែលនាងមិនធ្លាប់​បាន​ដឹង​។ កាលណោះប្រហែលនាងតូចពេកបានជាមិនអាចចងចាំ តែគ្រប់យ៉ាងច្បាស់ហើយនៅពេលនេះ។ ស៊ីណានចាប់នាង ព្រោះមានមូលហេតុ​! គេមកទាមទារពាក្យសន្យាចាស់ ចំណង​ទាក់​ទង​ពីក្មេងៗ ​ឬគំនុំអ្វីផ្សេង? ស្រី​ចែកមិនដាច់ទេ ដឹងតែថា​ប៉ានាងមាន​អាការៈមិនអាចប្រកែកបានជាមួយស៊ីណាន។

«កុំធ្វើឫកពាបែបហ្នឹងជាមួយម៉ាក់ខ្ញុំ!»

នាងនិយាយស្ងួតធ្វើឱ្យគេដៀងភ្នែកមកសម្លឹង ហើយ​ទម្លាក់ចុះមើលម្រាមដៃដែលថ្ពក់រកគ្នា។

«បងគ្រាន់តែ មកយកអ្វីដែលជារបស់បង!»

«ឯងមិនដឹងថាជាកូនប្រុសល្បងស៊ីនមែនឬមិនមែនផង!» លោកម៉ែនដានិយាយកាត់។

ស៊ីណានមិនទាន់ទាំងបាន​សើចចំអកគំនិតនេះផង អ្នកណាម្នាក់ហៅ​ដាវីនពីមាត់ទ្វារ។

គេងាកភ្លាម ដោយមិនសប្បាយចិត្ត​។ យុទ្ធបានបង្ហាញខ្លួន ​ជាមួយកាយវិកា​រ​ដ៏ខ្ពង់​ខ្ពស់​និង​ស្ងប់ស្ងាត់​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល។

គេនេះមែនទេទើបស័ក្តិ​សម? ប្រុសគិតទាំងទោមនស្ស​។ ​

«បងមកអបអរវីន​ដែល​វិល​មកផ្ទះ​វិញ!»

​ទោះ​ជា​យ៉ាង​ណា បាញ់ភ្នែកមករក​​ស៊ីណាន​មួយ​ភ្លែត​ពេញ​ដោយ​ការ​ប្រជែងសម្ងាត់មួយរវាង​​គ្នា​។​ ជំទាវមាលា​ហាក់គាំង​ដោយ​មិន​អាច​និយាយឬដោះស្រាយអ្វី​បាន។

យុទ្ធ​តែងតែ​ពោរពេញ​ដោយការ​គោរព​និងស័ក្តិ​សមជាមួយដាវីន​បំផុត។ ឋានៈ វ័យ និងរូបរាង។

​«ជារ៉ាមកដែរទេ?»

អ្នកជំទាវនិយាយរកយុទ្ធទាំងអាកប្បកិរិយាបារម្ភ។

«បាទគាត់នៅចាំខាងក្រៅ ក្នុងឡាន!» គេតបវិញដោយចោលភ្នែកសម្លឹងម្រាម​ដៃស៊ីណាននិងដាវីន​​ថ្ពក់កាន់គ្នា​ដោយស្ងប់ស្ងាត់​។

ការផ្គើនរបស់ស៊ីណានធ្វើឱ្យ​មាលាលោតបេះដូងញាប់។ ម្តាយរបស់យុទ្ធ ជិតស្និទ្ធិ​នឹងគ្រួសារនេះ​ខ្លាំង ហើយពួកគេមានឋានៈ​ខ្ពស់  ហើយប្រសិនបើជំទាវជារ៉ាបានដឹងពីព័ត៌មានជុំវិញការចាប់ពង្រត់ដាវីនទៅអស់ពីរយប់  រឿងរៀបការនេះនឹងពិបាកដោះស្រាយបាន។

«ក្មួយយុទ្ធ!​» មាលាទាញយុវជន​ទៅខ្សឹប​ជិត «សូមកូន កុំប្រាប់ម្តាយរឿងប្អូនបាត់ខ្លួនណាកូន! អាណិត​ប្អូន!»

យុទ្ធ​មើល​ទៅ​ស្រឡាំងកាំងបន្តិច ចិញ្ចើមគេ​ជ្រួញ គេងក់ក្បាល៖

«បាទអ្នកមីង! ​ខ្ញុំអត់​និយាយ​អ្វី​ទេ!»

ភាព​មិន​ស្រួលបំផុតសម្រាប់យុទ្ធពេលនេះ ​​គឺមកឈរមើល​ស្រីដែលអាចជាគូអនាគតរបស់ខ្លួន ដែលម្តាយខ្លួនចង់បានជាកូនប្រសា​​ពេលនេះ ​ជ្រើសយកបុរសផ្សេង មិនសមឋានៈ​។

ដាវីន​ដែលនៅចំ​កណ្តាលឆាកខមដាក់គ្នា នាង​កំពុងឈ្ងោកមុខទាំងមានអារម្មណ៍ថាបេះដូង​របស់​នាង​ជន់​លិច​ក្នុង​វិបត្តិ​។ ស្រីមិនចង់ត្រូវបានគេចាត់ទុកដូចជាកូនអុកនៅក្នុងល្បែងភ្នាល់ណា​មួយ​ទេ​។ នាង​ជាមនុស្ស​មាន​បេះដូងស្មោះត្រង់ ហើយនេះគឺមិនយុត្តិធម៌សម្រាប់នាង​ក្នុងការ​ប្រឈម​ឡើយ។

«ខ្ញុំមិនរៀបការទេ! ជាមួយបងយុទ្ធ!»

នាង​ឆ្លើយទាំងញ័រៗ ខណៈម្តាយនាង​ងាកមក នាង​បន្តដោយមិនសម្លឹង​គាត់​៖

«សូម​កុំសម្រេច​ចិត្ត ​ពីអនាគតរបស់ខ្ញុំដោយមិនគិតពីអ្វីដែលខ្ញុំចង់បាននោះ!»

មាលា​ងក់​ក្បាល​ទាំងខឹងច្រាល៖

«ចុះកាលពីប៉ាឯងភ្ជាប់ពាក្យ​ឯងពីក្មេង ឯងដឹងដែរ? ​ហើយឯងចង់បានមែនទេ?»

ដោយ​អាក់​អន់​ចិត្តនឹងរឿងអស់ទាំងនេះនាង​ស្រក់ទឹកភ្នែក។ ស៊ីណានសើចក្អាកក្អាយបន្លប់ចិត្ត​​ដែល​ឈឺៗព្រោះឃើញនាងយំ។

«ពេលដាវីន​ស្រលាញ់ខ្ញុំ គេមិនដែលដឹងពីរឿងភ្ជាប់ពាក្យអីទេ!»

ដាវីនមានអារម្មណ៍ញាប់ញ័រ។ នាង​ងាកមកមើលគេ ស្រីដឹងថា​ នាងត្រូវនិយាយដាច់ស្រេចជាមួយស៊ីណាន​។

ស្រី​ក្រឡេក​មើលភ្នែកបុរសនេះដោយ​បេះដូងលោតញាប់ ​ជាពេលដែលព្រះនាង​ចង់បញ្ចេញអ្វីៗគ្រប់​យ៉ាងក្នុងចិត្តរបស់ច្បាស់លាស់ជាមួយ​៖

«ស៊ីណាន ខ្ញុំចង់និយាយគ្នាពីរនាក់!»

«ទៅយើង!»

គេខ្សឹបដាក់នាង ​ដូចជាបង្ហាញថា វាចារបស់ស្រីថ្លៃ បាននឹងកំពុងធ្វើឱ្យថាមពល ក៏ដូចជាការផ្ចង់ទាំងអស់របស់គេ​ត្រូវថមថយ។ មិនថានិយាយជាមួយនាងដល់១០០០រាត្រីទៀត ក៏ស៊ីណានមិនបដិសេធដែរ សូម្បីបន្តិចណា។

ប៉ុន្តែសំឡេងរបស់ឪពុកដាវីន​ហើរមកកាត់ម៉ឺងត្រជាក់និងធ្ងន់ជាងផែនទឹកកក​៖

«អត់ទៅណាទាំងអស់!» ឧកញ៉ា​ ម៉ែនដា ប្រកាសបន្ថែមថា «គ្មានអ្នកណាម្នាក់អាចនាំដាវីនចេញទៅទៀតបានទេ!»

ចិញ្ចើម​របស់​ស៊ីណាន​លើកឆ្ងល់ឡើងទៅលើជាមួយទឹកមុខដែលពេញ​​ដោយ​ការ​ខក​ចិត្ត។ គេតប​​ត​មុខមាំ៖

«គេនេះ មិនមែនជាចាប នៅក្នុងទ្រុងទេ!»

ម៉ែនដាងក់ក្បាល៖

«ល្អណាស់ ដែលលោកក្មួយយល់ហើយនិយាយពាក្យនេះ! ខ្ញុំរីករាយ! បើដូច្នេះមែនមិនមានការ ពង្រត់​ដាវីន​ទេមែនទេ?»

គេភាំងខណៈខាងស្រីតបតិចៗ៖

«កាលហ្នឹង កូនទៅជាមួយគេទេប៉ា!»

សម្តីសារភាពដែលកុហកគួរឱ្យអាណិតនេះ ស្របពេល​ដាវីន​សម្លឹងមើលស៊ីណានមួយ​ឆ្វាច់ ហើយ​ដកភ្នែកចេញមកមើលចាននំវិញទាំងក្រហមមុខ​។ ត្រឹមឃើញភ្នែកអូនមួយភ្លែតក៏ស៊ីណានអស់ចិត្ត​។ បេះដូង​បានឱ្យដំណឹង​មកស្ងាត់ៗថា រវាងពួកគេ…..អ្វីម្យ៉ាងសែនជ្រៅ….ចរន្ត បេះដូងរបស់ពួកគេបានទាក់ទងគ្នា ទោះបីជាទីនេះ ពេញដោយភាពវឹកវរជុំវិញក៏ដោយ។  យុទ្ធងាកមករកជំទាវមាលាហើយនិយាយដោយដង្ហើមធំ៖

«ខ្ញុំសុំទៅមុនហើយ!»

នេះជា​​ពេលវេលា​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រលាញ់​និង​ក្ដី​ប្រាថ្នា​ដ៏​ជ្រាល​ជ្រៅសឹងស៊ីណាន​ភ្លេចពិភពលោកទាំងមូលដ៏ឃោរឃៅនេះបានព្រោះនាង។

លោក​ជំទាវមាលាម៉ែន​ដា​ដែល​ឈរ​នៅ​ពី​ក្រោយ​ស្រីតូច​បានខាំមាត់។ ខណៈកំហឹងសម្ងាត់​របស់​ជំទាវនេះ​កំពុងតែ​ឆាបឆេះសន្ធំ។ ​ ម្តាយដាវីន​​ដឹងថា វត្តមាន​​របស់​ស៊ីណានជាកម្ម តែគាត់ប្តេជ្ញា​ថា មិនព្រមប្រឈមនឹងកម្មមួយនេះតាមសម្រួលទេ។ គាត់នឹងកម្ចាត់វា ដោយប្រើគ្រប់មធ្យោបាយ​….ដូចកាលដែលគាត់ធ្វើចំពោះម្តាយឪពុកស៊ីណានម្ភៃឆ្នាំមុនដែរ។

ស្រ្តីរលាស់កែងជើង ហើយចាកចេញពីបន្ទប់នេះដោយស្រែកឡូឡា៖

«ឆ្កួតអស់ហើយ!»

«ពូមានរឿងនិយាយជាមួយឯង! ស្អែកម៉ោង៩ទៅOffice ធ្វើការធម្មតាកុំឱ្យរឿងចាប់ពង្រត់ត្រូវគេចែកចាយ!»

«ពូ» ដែលគាត់និយាយ​ដូចជាគាត់កំពុងស្រមៃដល់អតីតកាល? គេមិនខ្ចីគិតច្រើន ប្រុសងាកមក​រក​ម៉ែនដា​ ហើយនឹកឃើញដល់ម្តាយរបស់គេ។

«ម៉ាក់ខ្ញុំ!»

«ស្អែកខ្ញុំប្រាប់ឯង!»

បុរសនេះដូចចង់បណ្តេញនាយទៅទាំងបេះដូងស៊ីណាន​នៅត្រូវការស្គាល់បេះដូងខាងស្រី តែ​OK គេយល់ថា ដាវីនមុននឹងក្រោយទេ….​គេនឹងមកមើលនាងទៀតមិនខាន។

ប្រុសដកដៃចេញពីកល្យាណីហើយស្រដីដាក់ប៉ារបស់នាង។

«កូនប្រុស និយាយហើយធ្វើ!»

ស៊ីណានព្រមាន​ម៉ែនដាមុននឹងឈានចេញ។ គេឆ្លៀតសម្លឹងព្រះនាងរបស់គេបន្តិច​ហើយកាត់ចិត្ត​ដើរចេញទៅ។

នៅសួនខាងក្រៅគេវាក់អើនឹងយុទ្ធ។ ប្រុសបន្ថយល្បឿនលើកចង្កាធ្វើឌឺដាក់យុទ្ធ ​ដែលហាក់បីដូចជា កំពុង​តែ​រង់​ចួប​ស៊ីណាន​ដោយទឹក​មុខ​ព្រួយ​បារម្ភ​។

ពេល​ចូល​ទៅ​ជិតគ្នា​ ​ស៊ីណានឮយុទ្ធ និយាយមុន៖

«ស្តាប់! ខ្ញុំខ្វល់ពីដាវីនមិនមែនឯងទេ! ប៉ុន្តែប្រសិនបើឯងពិតជាស្រលាញ់គេ  ឯងត្រូវតែបញ្ជាក់!»

ស៊ីណានច្រត់ដៃលើចង្កេះ​ដកដង្ហើមធូរ ហើយមើលជុំវិញធ្វើវាហី ខណៈយុទ្ធនិយាយបន្ត៖

«ឯងមិនមែនស្រលាញ់ស្រី ហើយ​ចាប់គេ​​ពង្រត់​ រួចរំពឹង​ថា គេនឹងអត់ខូចមុខទេ!»

រឿង៖ ចំណាប់ខ្មាំង ភាគទី៩
«យើងចេញទៅមុនកុំឱ្យលោកប្រុសខឹងជាងនេះ!»

នាង​រកតវ៉ា តែសេតនិយាយបង្ហើយ៖

«មេខឹងខ្លាំង បើឱ្យអ្នកកាសែតដឹងរឿងក្មួយបាត់ពីរយប់!»

នាងនៅទើរបើកភ្នែកគ្រលួងៗសម្លឹងជើងខ្លួនឯង។ រូបភាពជាច្រើន ដែលអាចសម្លាប់ជីវិតនាងទាំងស្រុង​ថែម​ទាំងធ្វើឱ្យនាងគាំងបេះដូង ពេលនេះស្ថិតក្នុងដៃស៊ីណាន។

ពីក្រោយកញ្ចក់ឡានដែលរត់យឺតៗ នាងឃើញ​រូបរាងប៉ា ដើរចូលទៅរកបុរសនោះ។

«ស៊ីណាន កុំឱ្យសោះ! កុំនិយាយអី ឬធ្វើអីប៉ាខ្ញុំ!»

នាង​បិទភ្នែកគិត ម្រាម​ទាំង១០ក្តាប់ចូលគ្នា​ដោយការភ័យព្រួយ។  នៅខាងក្នុងផ្ទះ ស៊ីណា​ន​និយាយ​ឡើងដោយ​តក់ក្រហល់៖

«ម៉ាក់ខ្ញុំ….!»

ម៉ែន​ដាញញឹម ទាមទារបំណុលដែលគេហ៊ានជម្រិតកូនស្រីសំណព្វចេញពីទ្រូងគាត់។ កំលោះ​ល្អិត​ម្នាក់​នេះ ទុកឱ្យនៅឆ្លេឆ្លា​រកម្តាយមួយរយៈពេលមិនល្អ?

ស៊ីណានខាំមាត់សម្លក់​បុរស​អភិជន៖

«សម្លាប់ប្តីគាត់ លួចទ្រព្យសម្បត្តិគាត់ ហើយនិយាយថាមិនធ្វើបាបគាត់? ​នៅចងកម្មគាត់ដល់ពេលណា?»

ពាក្យ​សម្ដីបន្ទោសអស់ទាំងនេះ បាន​ធ្លាក់រ៉ាវៗ ​ចេញ​ពី​បបូរ​មាត់ប្រុសកំលោះ​ដូច​ជា​ដាវចាក់មុត។ កំហឹង​​របស់​គេ​ស្ទើរតែ​ទប់​មិន​ជាប់ឡើយបើកុំតែម៉ែនដាមានម្តាយគេក្នុងដៃ។

ការចោទប្រកាន់ជាច្រើន កំពុងព្យួរនៅពីមុខ​អ្នកទាំងពីរជារបងមួយពិបាកផ្តួលជាទីបំផុត។ ខាងបុរសចំណាស់ពោរពេញដោយ​ភាពតានតឹង ឯខាងស៊ីណា​ន​គឺការឈឺចាប់ដែលមិនអាចដោះស្រាយបាន។

តាមថា បុរសចំណាស់ចង់សួរនាំរកឫស​គល់ តែគាត់មិនហា​មាត់ បានជាបែរខ្នង​ចាកចេញតាមពីក្រោយកូនស្រី ទាំងរអ៊ូរទាំពាក្យពេចន៍សម្រាល​ទុក្ខ «ស៊ីន? នេះហ្អី កូនប្រុសឯង!»។

ស៊ីណាន​ស្ទុះចូលមករកឃាត់ដំណើរស្របរបងខាងក្រៅ រថយន្តពីរបង្ហាញខ្លួន។

ប្រុសកំលោះឈប់ចលនា សម្លឹងទៅពួកកងការពារ។

ពេលបុរសចំណាស់ដើរមកជិតគាត់ងាកមកមើលនាយ​ហើយនិយាយដែលស្ទើរតែមិនឮ៖

«កូនស្រីយើង យើងទៅផ្ទះមើលនាង​សិន ហើយ​នឹងទូទាត់បំណុលជាមួយឯង!»

ស៊ីណានមិនមាន​អារម្មណ៍ភ័យខ្លាចទេ តែម្តាយគេ….។ ប្រុសថយសកម្មភាពទាំងមុខស្រោចកំហឹង។

គេខលទៅមន្ទីរពេទ្យ ប៉ុន្តែអ្នកទទួលខុសត្រូវប្រាប់ថាសាច់ញាតិ​ម្នាក់ដែលមានសិទ្ធិគ្រប់គ្រាន់តាមច្បាប់បានយកអ្នកស្រីនីនជាម្តាយរបស់គេចេញហើយ។

«អ្នកមានលុយនឹងឈ្នះមែនទេ?»

ស៊ីណានសង្កៀត​ធ្មេញ ទាញ​​សោឡានចាកចេញពីផ្ទះទាំងរាត្រីកាលស្ងាត់សូន្យសុង។

វគ្គ

គ្មានអូន​

នៅក្នុងបន្ទប់ធំប្រណីត​កក់ក្តៅដោយពន្លឺភ្លើង​ចរណៃ គេហដ្ឋានរបស់លោកម៉ែនដានិងលោកជំទាវមាលា អ៊ូអរទាំងកណ្តាលយប់។

សំឡេងរីករាយនៃការវិលមកវិញ​របស់ទេពធីតា ដាវីន ធ្វើឱ្យអ្នកបម្រើក្មេងចាស់មានអំណរជាខ្លាំង​។ ប្រាវ​ជំទាវមាលាដែលស្រស់ក្មេងទៅតាមយសសក្តិសង្គម មកឱបទទួលកូនស្រី​ដាវីននៅមាត់ទ្វារ ហើយចងនាង​យ៉ាងតឹងក្នុងទ្រូងគាត់។

ទីបំផុតកូនស្រីតែមួយគត់បានបង្ហាញខ្លួនមកដល់ផ្ទះដោយសុវត្ថិភាព បន្ទាប់ពីអវត្តមានអស់ពីរយប់​។ ស្ត្រីអភិជន​មិនដឹងទេថា ស៊ីណាន​នេះជានរណាហើយចាញ់ប្តីគាត់ដោយ​របៀបណានោះទេ ប៉ុន្តែអ្វីដែលជំទាវខ្វល់គឺ ស្អែកនេះ លឿនបំផុតគឺត្រូវជំរុញមង្គលការរវាងនាង​និងយុទ្ធ។

«មាសម្តាយ!»

គាត់អង្អែលក្បាលកូនជានិច្ច ហើយគិតថា បន្តិចទៀតនឹងខលទៅជំទាវ​​ជារ៉ា ដែលជាម្តាយយុទ្ធ។

«បងសឿន នាំកូនខ្ញុំឡើងសម្រាក ពេលរួចការងារខ្ញុំទៅរកកូនហើយ!»

«ចា៎ស លោកជំទាវ!»

ធីតាតូច​ឱបម្តាយ ហើយងាកមកបងប្រុស។

វីឌ​ធ្វើមុខមាំ ព្រោះចាំបានកាលពីល្ងាចគេទៅដែរតែនាងមិនមកតាម ពេលនេះ ប៉ាគេប្រើកណ្តាប់ដៃ​ធ្ងន់យ៉ាងណា​គេមិនដឹងទេ តែអ្វីម្យ៉ាងរវាងនាង​និងយុទ្ធ​បានចាក់ៗជាសម្ងាត់ក្នុងបេះដូងបងប្រុស​។

«បងវីឌ​!»

នាង​ហៅតិចៗ ធ្វើឱ្យដាវីឌ​មិនដឹងជាខឹងប្អូនម្តេចបានក៏លាដៃមកឱបនាង។

«សុំទោស!» នាងយំ។

«អត់ទេៗៗៗ មិនមែនកំហុសឯងទេ បងយល់!»

ប៉ា​សម្លឹងកូនស្រីពីមាត់ទ្វារមក។ គាត់បោយដៃបណ្តេញសេតនិងពួកកងការពារឱ្យថយទៅ​សម្រាក​។ បុរសចំណាស់ងាកមកមើលកូនស្រីពី​ចម្ងាយ​នាង​នៅទ្រោបមុខក្នុងទ្រូងបងប្រុស នាងខ្មាស​​ឬនាង​ខឹង គាត់មិនយល់ទេ តែ​អាការៈរបស់ស៊ីណាន​​និងកាយវិការ​ដាវីនដែលខ្លាចចិត្ត​គេ មិនព្រម​ចេញពីដៃគេមកសោះនោះ នៅតែលងមកក្នុងកែវភ្នែកអភិជនចំណាស់។

កូនស្រីយើងម្នាក់នេះ អង្ករក្លាយជាបាយជាមួយអតីតគូដណ្តឹងនាង​ហើយឬយ៉ាងណា? នេះឬគំនូសព្រហ្មលិខិត?

​ក្រោយពេលដែលទីនេះក្លាយជាស្ងប់ស្ងាត់មនុស្ស​ហើយ ឧកញ៉ា​ម៉ែនដាបានងាកទៅរកកូនទាំងពីរ បញ្ជា៖

«វីឌ​! ឱ្យកូនវីនទៅសម្រាក! ឯងក៏អ៊ីចឹងដែរ! ដាវីន! ទៅសម្រាកសិន​ស្អែកប៉ាមានរឿងនិយាយជាមួយ​យើង​!»

ដាវីន​ងើបមុខស្លេកស្លាំងសម្លឹងឪពុក​ដែលមានទឹកមុខមាំ។ នាង​ខ្មាសគាត់ណាស់  មាណវីយល់អ្វី​ដែលគាត់កំពុងតែ​គិត ម្ល៉ោះហើយការឡើងទៅពួនលាក់ក្តី​អាម៉ាស់​ពិត​ជា​ជម្រើស​មួយ​ល្អ​។

នៅ​ពេល​កូន​ទាំង​ពីរ​ឡើង​ទៅ​អស់ បុរសជាប្តី ក្រៀកនាំភរិយា​ស្រស់ប្រផូរ គឺលោកជំទាវមាលាទៅកាន់បន្ទប់ដ៏ស្ងប់ស្ងាត់របស់គាត់។ ជាមួយភាពកក់ក្ដៅនៃការជួបជុំគ្រួសារ ​លោកជំទាវស្រវាយកទូរសព្ទ ហើយនិយាយនឹងប្តីដែលកំពុងបិទទ្វារបន្ទប់។

«អូនខលទៅជារ៉ា!»

ម៉ែនដាជ្រួញចិញ្ចើម៖

«ថ្មើរណេះ?»

ជំទាវងើបមុខមកសម្លឹងភាពតឹងតែងរបស់ប្តី តែស្ត្រីអភិជន​នៅតែចចេសពន្យល់ខ្សឹបដោយមិនថមថយសកម្មភាពប្រញិបប្រញាប់៖

«អូនចង់និយាយរឿងរៀបការ​ឱ្យឆាប់កាន់តែល្អ! ជារ៉ាមិនងាយគេងទេ!»

«បាន! លោកជំទាវ!» ប្តីទាញទូរសព្ទទុក ធ្វើឱ្យនារីវ័យកណ្តាលឆ្ងល់តាមសម្លឹង។ ជំនួសមកវិញដោយសំឡេង​ធ្ងន់និងស្រងូតស្រងាត់ម៉ែនដាចរចា​៖

«មាលា» ភរិយា​ធ្វើមុខ​ទន្ទឹងនិងឆ្ងល់​ខ្លាំងឡើងៗ គាត់ក៏បន្ត «មាន​អ្វីមួយ បងមិនចង់លាក់ទេ!​»

​ ភាព​ត្រជាក់ស្រិបមួយ ក្តោប​ព្រឺ​ដល់​ឆ្អឹងខ្នង​របស់ជំទាវ​មាលា។ គំនិតរបស់គាត់ភ្លាមៗបានវិលខ្ញាល់ជុំវិញ​រាងកាយតូចតបន់ដែលគាត់ឱបកាលពីចួប​នាងនៅ​ក្រោម ពិតណាស់មានក្លិន…..មនុស្ស​ប្រុស…..ទឹកអប់មនុស្សប្រុស។

«យើងនឹងសម្លាប់អាប្រុសរោគចិត្តនោះផ្ទាល់ដៃ!»

មាលានិយាយខ្សឹបៗ ម្នាក់​​ឯងហើយស្រមៃដល់រឿងជាច្រើន ខណៈគាត់បន្តលើកដៃខ្លួនឯងដែលមុននេះបានឱបកូនស្រី យកមកស្រង់ក្លិន។

មិនមែនទឹកអប់នាង​ឬក្លិនដាវីន​ទេ។

ភ័យ! បុកពោះ! គាត់ងាក​ត្រលប់ទៅរកប្តីហើយសម្លឹងទ្វារ ក្រឡេកមើលជុំវិញនេះដោយប្រុងប្រយ័ត្ន មុននឹងនិយាយដោយសំឡេងតិចៗទៅរកប្តី៖

«បងចង់និយាយអី?» សំឡេង​ប្រពន្ធញាប់ញ័រ ខណៈប្តីងាកមកដោយមុខខ្មៅរោលក្នុងវិបត្តិ៖

«នៅចាំស៊ីននិងនីន?»

មាលាថ្លោះទឹកមុខ​។  ពេលវេលាដ៏ចាស់មួយ ដែលកន្លងមកយូរហើយ ពិតជាមាន​កិច្ចព្រមព្រៀងជាពាក្យសន្យាឱ្យកូននិងកូន​ភ្ជាប់ពាក្យ​។ នៅពេលនោះគ្រួសាររបស់ស៊ីន ស្ថិតក្នុងចំណោមអ្នកមានអចលន​ទ្រព្យច្រើន ហើយមាន​លក្ខខណ្ឌប្រសើរជាងគ្រួសារម៉ែនដានិងមាលាច្រើនដង។

ពិធី​ភ្ជាប់ពាក្យ​ដែល​រៀបចំ​ឱ្យ​ដាវីន​ទៅកូនប្រុសរបស់ស៊ីន​ គឺជា​យុទ្ធសាស្ត្រ​រកស៊ីវែងឆ្ងាយមួយព្រោះបែបនេះ​ទើបលោកស្រីនីន​និង​ដុកទ័រស៊ីនឱ្យដីធ្លីជាច្រើនមកវិនិយោគ។

ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរតាំងពីពេលដែលគ្រួសារ​របស់​ស៊ីន​បាន​ធ្លាក់​ក្នុងវិបត្តិ លោកស៊ីនស្រាប់តែស្លាប់ ហើយ​​ការរកស៊ីត្រូវ​បាន​​បំផ្លិចបំផ្លាញ ហើយដោយសារហេតុផលជា​ច្រើន ពួកគេ​បាន​រសាត់ដាច់ចេញ​ឆ្ងាយ​ពី​គ្នា ដោយ​គិត​ថា​អតីតកាល​នឹង​មិនវិលមកវិញឡើយ។

​«ស៊ីណាន» ម៉ែន​ដាខ្សឹបឈ្មោះពីរម៉ាត់នេះ ក្នុងដង្ហើមដ៏ធ្ងន់ជាមួយនឹងការចងចាំចាស់ៗ និងការភ័យខ្លាចដែលកប់លុបមកយូរឆ្នាំហើយ។

«កូនរបស់ស៊ីននិងនីន!»

មាលាឮប្តីបង្ហើបហើយក៏ទន់ជើងមកអង្គុយ​លើគ្រែ។ ស្ត្រីនេះ នាង​មិន​ដែល​គិត​ថា បុរស​​ដែលជាឧក្រិដ្ឋជន​តាមពិតជាអ្នកដែលមកទារបំណុលចាស់ និង​ជាប់​ស្អិតក្នុង​ជីវិត​របស់គ្រួសារ​នាង​នាពេលវេលានេះឡើយ។

​ចោរម្នាក់នោះមែនទេ? ចោរដែលបានពង្រត់យកទេពធីតាទៅ​តាមពិតជា​ក្មេង​ប្រុស​តែ​ម្នាក់​ដែល​ពួក​គេ​ធ្លាប់​មាន​គម្រោងយកមកជាកូនប្រសា ចង​ភ្ជាប់ជីវិត​​ជាមួយ​នឹង​កូន​ស្រីតេមួយគត់​។

នាងគ្រវីក្បាលដោយទឹកមុខស្លេកស្លាំង៖

«ទេ! ក្រែង….កូនបងស៊ីនឈ្មោះ ណៈ? ហើយ…..តែ….ម៉ាក់កូនគេស្លាប់ហើយនោះអី!»

«ព័ត៌មានខុស! នៅរស់ទាំងម្តាយទាំងកូន!»

បុរសឆ្លើយដោយស្រងូត ព្រោះភ្នែកកំពុងតទល់នឹង​ស្រមោលរូបរាងម្តាយស៊ីណានក្នុងជម្រៅចិត្តជាសម្ងាត់។ មាលា​បានមកដល់ក្បែរប្តី…..នាងសម្លឹងមើលម៉ែន​ដា ដោយភ្នែកធំៗក្នុងភាពភ័យ​ខ្លាច​។

«គិតធ្វើម៉េច? ក្មេងនោះដឹងរឿងនេះទេ? » សំឡេងរបស់ជំទាវនេះស្ទើរតែញាប់ញ័រនិយាយមិនចេញ។

«កូនវីនដឹងទេ?» គាត់ខ្សឹបបន្តពេលប្តីគ្មានចម្លើយ។

ប្តីញាក់ស្មា​ជាសញ្ញាថា​គាត់មិនដឹងដូចគ្នាថារយៈពេលដែលបាត់ទៅដាវីន​ត្រូវស៊ីណាននិយាយប្រាប់អ្វីខ្លះ?

បរិយាកា​ស្ថិតក្នុង​ភាព​ស្ងប់ស្ងាត់ត្រូវបញ្ចប់ដោយ​សូរសំឡេង​ឡាន​បោល​ដោយ​​កំហឹង​របស់​ស៊ីណាន ដែល​បន្លឺ​ឡើង​ពេញ​ទីធ្លាខាងក្រោម។

«ម៉ែនដា ចេញមកនិយាយគ្នា!»

គេស្រែកឡូឡា ពីក្នុងចំណោមកងការពារដែលហាមឃាត់និងច្រានគេចឱ្យចាកចេញ។

ពីលើវេ​រ៉ង់ដាបន្ទប់ ម៉ែនដានិងមាលាឈរក្បែរមាត់ទ្វារដោយទឹកមុខមិនសប្បាយចិត្ត​។ គ្រប់​ពាក្យ​ពាក្យ​សន្យាចាស់ៗ​និងសម្តីស៊ីណានពេលនេះ ជាការរំឭក​ពីប្រវត្តិរឿងរ៉ាវ​ដែលជាប់ពាក់ព័ន្ធ​និង​អតីតកាលមុនពេលពួកគេបានឡើងជាអភិជន។

«ក្មេងប្រុសនេះ​ដូចបងស៊ីនណាស់!»

មាលារអ៊ូខណៈសេតនាំខ្លួនស៊ីណានបណ្តេញ​ចេញ។ អង្គរក្សពីរ​បី​នាក់ទៀត​នាក់បានដើរយ៉ាង​លឿន​ទៅជួយចាប់រាងកាយរបស់ស៊ីណាន អូសគេ​ទៅកាន់ច្រកទ្វារ ទោះជាគេបានតស៊ូប្រឆាំង​ក៏មិន​ជោគជ័យដែរ។

មាលា​ឃើញស៊ីណានស្រែក តែស្តាប់មិនឮទេ​ព្រោះកញ្ចក់បិទជិត​ តែជំទាវបានលើកដៃមក​​ឱប​ច្រមុះ ព្រោះយល់ថា អពមង្គលកំពុងគ្របដណ្តប់មកឱ្យនាង​ដោះស្រាយហើយ។

ទាំងទឹកមុខនិងសម្រែករបស់ក្មេងកំលោះពោរពេញដោយការឈឺចាប់។ ម៉ែនដាអាចឃើញភាពអស់សង្ឃឹមក្នុងក្រសែភ្នែករបស់ស៊ីណាន ខណៈនោះមាលាក៏ងាកមករកប្តីដោយនិយាយទាំងបេះដូងលោតញាប់៖

«រឿងនេះនឹងមិនបញ្ចប់ដោយងាយទេ!» នាងរអ៊ូរទាំពេលស្វាមីនៅឈរធ្មាំងសម្លឹងចុះក្រោម «យើង​គួរ​បញ្ចប់ក្មេងនេះ…..​មុនរឿងចាស់ត្រូវគាស់កកាយ!»

​ម៉ែនដាងាកមកភ្លាម​សម្លឹងភរិយា​ដោយហួសចិត្ត​។ មាលាមិនហ៊ានមើលមុខប្តីទេ ព្រោះដឹងថាខ្លួន​ឯងអាត្មា​និយម ជាចរិតដែលម៉ែនដាស្អប់។ ស្វាមីពោលតិចៗដោយទឹកមុខត្រជាក់និងខឹង ហើយ​​គាត់ចេញ​វាចាទាំងញ័រក្បាល៖

«​ភ្លេចហើយថា គ្រួសារគេជានរណា? បានធ្វើអីខ្លះសម្រាប់យើង?»

សំឡេង​ប្តី​ស្ងាត់ ​តែ​ម៉ឺងម៉ាត់ ជាការ​រំឭក​ច្បាស់ៗនូវ អនុស្សាវរីយ៍នៃសម្ព័ន្ធភាព ក៏ដូចជាពាក្យ​សន្យាចាស់ៗដែលបានអូសបន្លាយយ៉ាងអាណោចអាធ័មមកតាមពេលវេលា។

គ្រួសាររបស់ស៊ីណានបានពើបប្រទះនឹងព្យុះព្យោមានៃជីវិត​ ប៉ុន្តែចំណង​និងកាតព្វកិច្ចទាំងនោះមិន​ងាយខូចបង់ឡើងក្នុងចិត្ត​ម៉ែនដា​ គ្រាន់តែភ្លាមៗពេក គាត់មិនដឹងត្រូវធ្វើយ៉ាងណា។

រឿងនេះជាអ្វីដែលជំទាវមាលា​ដកដយពីប្តីមករកល្បិចទប់ និងប្តេជ្ញាថា មិនឱ្យការភ្ជាប់ពាក្យនោះអាចសើរើឡើងមកវិញជារៀងរហូត។

ខណៈនោះដែរ នៅជ្រុងម្ខាងទៀតនៃវិមាន ដាវីនអង្គុយតែម្នាក់ឯងក្នុងបន្ទប់របស់នាង ទាំងនៅ​រុំកន្សែង​ងូតទឹក។

ដោយភាពស្ងៀមស្ងាត់​និងវិលវល់ពេញក្នុងគំនិត ស្រីលក់មួយភាំងក្នុងទឹកក្តៅ ហើយ​​មិន​បាន​ឮ​សំឡេង​​ចលាចល​នៅ​ខាង​ក្រៅ​ទេ។ កែវក៏​មិន​ដឹង​ថា​ស៊ីណាន​មក​​ដែរ។

មីងសឿន​​បានបង្ហាញខ្លួនជាមួយថាសអាហារ ប៉ុន្តែមិនបានរំឭក​នាងអំពីរឿងឃ្លាន​ទេ​បែរជារំឭក​នាង​អំពីស៊ីណាន។

«ទុកហ្នឹងហើយមីង! ហើយ….ខ្ញុំសុំនៅស្ងាត់ម្នាក់ឯង!  បើខ្ញុំមិនហៅ កុំ​ឱ្យអ្នកណាឡើងមករៀបបន្ទប់ ឬអីក៏ដោយ!»

ស្រីវាចាស្ងួតស្ងប់ធ្វើឱ្យមីងមេផ្ទះរឹតតែបារម្ភ។ គាត់ប្រុងប្រាប់នាងថា នៅខាងក្រោមទើបតែមានកំលោះម្នាក់មកឡូឡា តែពេល​នាង​និយាយថាមិនឃ្លាន​និងចង់នៅស្ងាត់ គាត់ក៏លែងហ៊ាន​ហើប​មាត់​។

ពេលនៅម្នាក់ឯងស្រីស្អាតបានគេងកម្សត់កាយ នឹកដល់រយៈពេល​ដែលចំណាយនៅផ្ទះស៊ីណាន​​ជាមួយ​ស៊ីណាន​។ ការមើលថែដោយលួចលាក់របស់គេ​ ជាភាពកក់ក្តៅលាយឡំ​ក្នុងសមុទ្រភ័យរន្ធត់ តែមិននឹកថា ជាអនុស្សារ​ដែលសែនមាន​ឥទ្ធិពលបែបនេះឡើយ។

ខ្លួននាង កន្លែងណាក៏មាន​ស្នាមម្រាមដៃគេ រាល់ពេលនាង​បើកភ្នែកឬបិទក៏នឹកឃើញគេ។ ទោះ​បី​​ជានោះការចាប់ពង្រត់  តែភាពទន់ភ្លន់ដែលការពារ​និងអត់ធ្មត់របស់គេនៅតែដក់ជាប់។ ធីតាតូចលើក​​ភួយមកគ្របមុខ រលីងរលោង​ទឹកភ្នែក ខឹងខ្លួននាង​ដែលនឹក​គេជានិច្ច​ទាំងគ្រប់យ៉ាង មិនថា​​កាលដែលប្រុស​​ធ្វើ​ឱ្យ​នាង​ច្របូកច្របល់​និង​ឈឺចាប់។

នៅផ្ទះតូចនេះវិញ ពេលដែលស៊ីណានមិនអាចរកម្តាយឃើញ មិនអាចលុកចូលរកម៉ែនដាឃើញ គេថយមកអង្គុយលើគ្រែហើយមានអារម្មណ៍អស់សង្ឃឹម។

ជាមួយជាតិស្រវឹងខ្លះៗ​ គេទោរទន់​និងខ្សោយស្ថានភាពចិត្ត​។

មិនយូរទេ​ គេភ្លេចការនឹកដល់សុខទុក្ខម្តាយព្រោះថា​ មានដាននៃវត្តមានរបស់ដាវីនដែលនៅជាប់ក្បែរបេះដូងនេះ។

ក្លិនក្រអូបរបស់នាងនៅតែបន្សល់ពាសពេញ។

ប្រុសឈានទៅរកប្រភព គឺបន្ទប់ដែលនាង​គេង។

រូបភាពទីនេះ គ្រប់យ៉ាង ឆ្ងាញ់និងផ្អែម។ ប្រុសប្រះមកលើគ្រែទន់  ដែលរំឭកពីពេលវេលាឆ្មក់នៅក្បែរគ្នា។ ម្រាមដៃស៊ីណាន​ត្រូវបញ្ជាដោយ​សភាវគតិទាញយកទូរសព្ទ​របស់គេមកបើកចុចមើល។

បេះដូង​នេះបានរមូរ​​សាយភាយ​តាមសន្លឹករូបថត។ ប្លង់ថតចំៗពេលដាវីនត្រូវឱបថើប…ពួកគេមិនមាន​សភាពត្រង់ណាដូចជាចំណាប់ខ្មាំងទេ បែរជាគូស្នេហ៍យ៉ាងសក្តិសម។

«ព្រះនាង!»

ប្រុសសើចខឹកៗ​ក្នុងភាពអស់សង្ឃឹមដែលចិត្តនេះបន្តមានះ​ចងចាំរាល់ព័ត៌មានលម្អិតនៃទម្រង់​មុខ​នាង ក្លិនខ្លួន​របស់នាង ស្នាមញញឹមរបស់នាង​សំឡេងខ្សាវៗរបស់នាង​។

នៅក្នុងរូបភាពពិសេសមួយដែលគេមើលច្រើនដងមិនណាយ​គឺ ដាវីនក្រឡេកមើលគេដោយ​ភ័យ​ៗ ថតបានអំឡុងពេលដែលនាងព្យាយាមដកខ្លួនចេញពីការឱបរបស់គេ…..ពេលនោះ គេនៅតែចចេសចូលទៅថើបទាល់តែនាង​ឱបគេតបត។

ការចងចាំផ្អែមល្ហែម តែបែរជាមានអារម្មណ៍ជូរចត់នៅពេលនេះព្រោះបន្ទប់នេះលែងមាននាង។ ភាពកក់ក្តៅនៃបបូរមាត់របស់នាងនៅតែមានរសជាតិ ធ្វើឱ្យស៊ីណានញញឹម​។ អារម្មណ៍អ្វីមួយ…អ្វី​ក៏ដោយសម្រាប់គេនឹកនាង និងទន់ចិត្ត​។

ស៊ីណានគ្មានថ្ងៃបញ្ចេញរូបអស់នេះទៅឱ្យពិភពលោកឃើញទេ ព្រោះមុននឹងក្រោយគេនឹងយកទៅឱ្យនាង….មើលតែពីរនាក់។

តែពេលនេះ……បរិយាកាសធ្ងន់ធ្ងរពេកហើយ​ ទាំងចិត្ត​និងកាយ។ ប៉ានាងប្រើលុយមកឃាំងគេ ចាប់ម្តាយគេទៅ ឯកូនស្រីគាត់គេនៅនឹកនាងពេញបេះដូងឯកោ។

ប្រុសក្រោកទៅរកបន្ទប់ទឹក ទីដែលគេបានឱបនាងបំបែរទៅកញ្ចក់។ ភ្នែកស៊ីណានមមី​នឹកឃើញ​តែដង្ហើមភ័យៗនិងពាក្យពេចន៍អង្វររបស់នាង​។ សំឡេងនាង​…..ស្រមោលនាង…សា​ជាថ្មីគេត្រូវការ ​បន្ធូរ​អារម្មណ៍​ជាមួយ​កម្តៅ​នៃ​ខ្សែទឹក​ផ្កាឈូក។

តំណក់ទឹកស្រោចមកលើរាងកាយក្រាស់ រឹងមាំ និង…..ក្រហមរោលរាល។

នរៈបកចោលខោរបស់គេ សម្លក់ស្តេចនាគដែល​ដំឡើងខ្លួន។ ដៃឆ្វេងរៀមស្រោបពេញពីលើអាវុធវែង ដៃ​ស្តាំស្ទាបទ្រូងដែលសែនឯកា។

ហាក់ដូចជាមានជាតិអាល់កុលនិងក្លិនតណ្ហាក្តៅឆួល​ហោះពាសពេញលាយចរន្តទឹកក្តៅ។ ត្រចៀកគេរំឭក​សំឡេងនាង….នៅក្នុងខ្យល់ «យើងទៅនិយាយគ្នានៅក្រៅ!» ទីនេះ បន្ទប់ទឹកតូចនេះ​ នាងអភិជនធ្លាប់​ស្នើសុំដោយសំឡេងចុះចាញ់ខ្សោយៗ។

«​និយាយនៅហ្នឹង!» សំឡេងគេតប​ទាប​ ប៉ុន្តែ​រឹងរូសក្រអឺត។ «ខ្ញុំ…..ខ្ញុំជាមនុស្សស្រី ខ្ញុំនិយាយក្នុងលក្ខណៈបែប….បែបហ្នឹង?!»

ប្រុសថ្លៃញញឹមដោយស្រមៃថា ពួកគេនៅដកដង្ហើមសមឹ្លងគ្នាពេលនេះ។ សាប៊ូក្លិនផ្លែឈើដែលគេ​បាន​ទិញនៅម៉ាតក្បែរផ្ទះមកទុកឱ្យនាងប្រើពេលនេះបែកពពុះស្គុលក្នុងបាតដៃឆ្វេង មិនយូរប៉ុន្មាន​គេប្រលែងលេងនៅខាងក្រោមជាមួយពពុះរំអិលនិងអារម្មណ៍រំជើបរំជួល។

វា​ជាក្លិននាង ហើយនាងនៅទីនេះ នៅខាងក្រោមកំពុងថ្នាក់ថ្នមប្អូនប្រុសរបស់គេយ៉ាងស្រើបស្រាល​។ ស៊ីណាន​បិទភ្នែកបណ្តោយខ្លួនឯងវិលវល់….ប្រុសឈរបង់ជំទែងជាមួយអាវដែលទទឹកនិងអាក្រាតល្វែងក្រោម….ដាវីន​ បបូរមាត់ដង្ហោយហៅនាង រាងកាយនេះញាប់ញ័រក្រោមសន្ធឹក​បបោស​អង្អែល​ខ្លួនឯងយ៉ាងសន្ធោសន្ធៅ។

ទោះបីជាកាយវិការរបស់គេ….ប្រហែលជាមិនសូវថ្លៃថ្នូរសម្រាប់អ្នកផ្សេងក៏ដោយ ស៊ីណានមិនមានពេលមកខ្វល់ទេ។ គេនឹកមកវិញទាំងអស់នូវរាល់ខ្យល់ដង្ហើមរបស់នាង  «ស៊ីណានកុំធ្វើអីខ្ញុំ!» ប្រុសងក់ក្បាល….​«សុំត្រឹមស្រមៃឃើញយើងនៅអ៊ីចឹងជាមួយគ្នា​បានទេ….​ព្រះនាង?» តាមរយៈការ​ដង្ហក់ហត់​….ក្តៅ អន្ទះសា​ និងលាក់កំបាំងពីពិភពលោក  ម្រាមដៃគេ​ពិតជាកំពុងបង្កើនក្តីរីករាយដល់​រាងកាយធំមាំនេះ។

«ច្រើនដងហើយដាវីន ទោះព្រះនាងនៅទីនេះ ក៏នាងមិនមែន​សម្រាប់ខ្ញុំ» ប្រុសគិតដោយងក់​ក្បាល​។

នៅក្រោមការគិតទាំងខឹងលាយទុក្ខព្រួយ ដៃស្តាំរបស់គេឈប់ទប់បេះដូង ហើយទម្លាក់ចុះមកជួយគ្នាជាមួយដៃឆ្វេង….ប្រុសបាន​ខាំមាត់បង្កើនសន្ទុះភ្លើងស្នេហ៍ ខណៈតួស្រីអវត្តមាន តែរាងកាយ​ទាំងលើនិងក្រោមកំពុងទទួលអារម្មណ៍ថា មាននាង…….។ ស៊ីណាន​​លៀនអណ្តាតតិចៗ រំលេច​មន្តស្នេហ៍លើផ្ទៃមុខស្រស់សង្ហា ហើយ​ប្រើ​ដៃឆ្វេងបិទភ្ជាប់នឹងបាតដៃមួយទៀត ក្នុងទម្រង់​ជា​សរីរាង្គ​ប្រហោង​ដែល​ព្យាយាមទប់ទល់នឹងកំសួលតណ្ហាសន្ធោសន្ធៅខ្លាំង។

រាង​កាយ​ដ៏រឹងមាំ ត្រូវបានលង់ទៅក្នុងក្តីស្រមៃ….សុភមង្គល និងបេះដូងដែលបានលិចទៅក្នុងក្តីស្រណុកមួយដែលគ្មានព្រំដែន….តែមាននាង…

វគ្គ

មង្គលការពួកយើង

ដាវីនបើកភ្នែកខ្វាកមកខណៈនាង​ឮពាក្យ​ថា «ប្រញាប់រៀបការ!» ។ ស្រីផ្ចង់ ប្រមូលអារម្មណ៍មក​ពិនិត្យពិតាន។ ពន្លឺថ្ងៃ ជះភ្លឺចិញ្ចាច។ នេះជាពិតាន​នៃ​បន្ទប់​របស់​នាង ធំ ប្រណីត​និងភ្លឺទែង មិនមែន​កូនបន្ទប់អ្នកទោស​ស្នេហ៍នៅផ្ទះបុរសនោះទៀតទេ។

ទេពធីតាក្រោកតិចៗ ដោយការប្រែខ្លួនទៅម្ខាង បិទភ្នែក​ដំអក់​សិន ទើបក្រោកទាំងស្រុងព្រោះឮសំឡេងម្តាយនាង ​«មិនកើតទេជារ៉ា ក្មេងប្រុសម្នាក់ជាកូនរបស់នាងនីន​និងបងស៊ីន បានមកដល់ផ្ទះនេះយប់មិញ! ខ្ញុំ…..ខ្ញុំមិនចូលចិត្ត! ខ្ញុំគេងមិនលក់ទេពេញមួយយប់នេះ! យើងត្រូវតែ​ចួប​គ្នា ធ្វើរឿង​រៀបការនោះឱ្យកើតឡើងយ៉ាងគំហុក!»។

ដាវីន​បាន​ផ្អាក​ភាពរវើរវាយសើងមម៉ើង ពេល​នាង​បាន​ឮ​សំឡេង​ម្តាយកាន់តែច្បាស់។ ទាក់ទងនឹង​អនាគត​នាង​។ តែ….បុរស​ មកដល់ទីនេះ….ផ្ទះនេះយប់មិញ….សំដៅលើអ្នកណា?

នាង​ប្រញាប់ទាញភួយចេញ​ ហើយក្រោក​ដើរមករកវេ​រ៉ង់ដា ប្រាកដថាសំឡេងអ្នកម្តាយស្អាតប្រផូរបស់នាង​កំពុងតែលាន់មកដល់ទីនេះបាន​ព្រោះកម្លាំងខ្យល់ដូរទិស។

«អូ​ខេ​ បន្តិចទៀតខ្ញុំដល់!»។

គាត់ឈប់និយាយហើយ?

ស្រីតូចឱបដៃក្នុងរ៉ូបសូត្រពណ៌ឈូកខ្ចី។ ស៊ីណានយប់មិញបាន​មកទីនេះមែនទេ? គេ…គេមកធ្វើអី? បើមិនមែន​គេ អ្នកណាឈ្មោះនីន? គេកូន….របស់….អ្នកណាទេ ដែលមានឈ្មោះនីន! ប៉ានាង​បាននិយាយកាលពីពេលគាត់លុកចូលផ្ទះតូចរបស់ស៊ីណាន។

​ស្នូរគោះទ្វារពីក្រោយខ្នង។ ដាវីនបែរមក ហើយចេញវាចា៖

«ចូលបាន!»

តូចឈ្លីក្បាល សម្លឹងនាឡិកា ម៉ោង១០កន្លះព្រឹកហើយ។

ដាវីនដកដង្ហើមវែងៗខណៈមីងសឿនញញឹម​ញញែមដាក់នាង​។

«លោកប្រុសអញ្ជើញក្មួយចុះBreakfast​»

ដាវីនញីមុខមាត់និងច្រមុះ ស្រីរក្សាសំឡេង​របស់នាងឱ្យទន់ ហើយនិយាយតិចៗ៖

«​មីងសឿន!» នាង​សួរ​ដោយ​ទីរទើរហើយឈប់បន្តិច​។ ស្ត្រីនោះងាកមុខចេញ ហាក់បារម្ភពីប្រធានបទដែលតូចចង់និយាយ ​ តែគាត់គេចមិនរួចទេ «អ្នកណាគេ…..​ឈ្មោះ….​ឈ្មោះ នីន?»

សំណួរ​នេះ​ហាក់​ចាប់​អ្នកមេផ្ទះចំចំណុចខ្សោយ។ ដៃ​របស់​គាត់​សំកាំង​លើពូកដែលគាត់ប្រុងបត់សម្អាត។

រឿង៖ ចំណាប់ខ្មាំង ភាគទី៨
ធម្មជាតិ​ហាក់បី​ដូច​ជា​នៅ​ស្ងៀម ខណៈ​ដែល​កំហឹង​របស់គូភាគីបានប្រែក្លាយជាស្នាមថើបយ៉ាងផ្អែមល្ហែម។

ស្អប់បំផុត​គឺ ដាវីនឃើញដៃខ្លួនឯងប្រតោងប្រាណនាយ។

ស្រីស្អប់ពេលឃើញខ្លួននាង​ចូលចិត្ត​ស្នាមថើបរបស់នាយ និងចចេស ដំអក់​មិនព្រមលែងដៃចេញពីគ្នា។ ហត្ថារៀមបបោសអង្អែល គ្រប់គ្រង ដោយថ្នាក់ថ្នមគ្រប់ផ្នែកនៃរាងកាយនារី​ ទាំងលើទាំងក្រោមស្អិតរមួតជាមួយរាងកាយមនុស្ស​ប្រុសឯកា។

​ការ​ភ្ជាប់បេះដូងជាមួយគ្នា​ នៅក្នុងកាលៈទេសៈនៃ​ភាព​វឹកវរ​ ក្តីតក់ស្លុតមានតែដំបូងៗសម្រាប់​ដាវីន តែបានជំនួសមកវិញ​នូវក្តីមន្ទិលមួយដែលជារឿយៗនាង​លបលាក់សួរខ្លួនឯងថា នេះឬឥទ្ធិពលនៃ​​ស្នេហា​យុវវ័យ? ប៉ុន្តែ ហេតុអ្វីបានជាយើង​មកមាន​ស្នេហា​ជាមួយឧក្រិដ្ឋជន?

ស្ថិតក្នុង​កំណួច​នៃមនោសញ្ចេតនាដ៏មាន​អានុភាព​​ដូចកម្លាំងនិស្ស័យពីព្រេង ការថើបស្ងប់ស្ងាត់របស់ស៊ីណានដែលកំពុងតែវាយលុកបេះដូងខាងស្រី បានបញ្ចប់។

ប្រុសលែងដៃពីនាង​ ខណៈរាងកាយតូចនៅតោងស្មាខ្ពស់ៗរបស់គេ។

នាងខ្មាសណាស់ ពេលដឹងថាភ្នែកគេមើលមក ឯប្រាណស្រីថ្លៃថយចេញតិចៗយឺតៗ។

នៅក្នុងការផ្លាស់ប្តូរដ៏ក្តៅគគុកមុននោះ ពួកគេទាំងពីរបានចាប់ផ្តើមដឹងថា ជីវិតរបស់ពួកគេមិនមែនគ្រាន់តែជាការ​គុំកួន​​និងចង់គ្រប់គ្រងលើរឿងសងសឹកទៀតទេ យុវវ័យទាំងទ្វេ​កំពុងតែ​ញាប់​ញ័រ​នៅ​ក្នុងអារម្មណ៍​​អាថ៌កំបាំង​ដែល សែន​ស្មុគស្មាញនិង​​ស៊ីជម្រៅ។

«គេងទៅ!» ប្រុសស្រដីពេលនាងនៅស្ទាក់ស្ទើរកណ្តាលបន្ទប់មិនដឹងត្រូវទៅណាមកណា​។​ ក្រឡេកមើលទៅគេវិញដោយមិនដឹងខ្លួន ទេពធីតា​បានឃើញ​អ្វី​មួយ​នៅ​ក្នុង​ភ្នែក​របស់នាយ….ស្រទន់ និងមានការ​ប្ដេជ្ញា​ចិត្ត ខ្ពស់ ក្រអឺតក្រទម ថែមទាំង​មានះ​។

សភាព​ងាយ​រងគ្រោះនេះ ទឹកមុខគេបែបនេះ​ ​ធ្វើឱ្យស្រីបុកពោះភ័យព្រួយ។

«ទៅៗអ៊ីចឹង!» មាណវី​វាចាតិចៗដូចបណ្តេញខាងប្រុស។

ស៊ីណានដែលកំពុងត្រៀមនឹងចាកចេញទៅ ល្មមឮពាក្យដេញខ្សាវៗនេះ ស្រាប់តែគេមានះ​ចង់តែនៅ​វិញ​។ ប្រុស​ងើប​មុខញញឹម ឈាន​ទៅ​មុខបិទគម្លាតចម្ងាយ​រវាង​ពួក​គេ​ឱ្យសល់សែន​តិច​តួច​។

«ហើយ…..ប្រាកដអត់?»

«មានអីមិនប្រាកដ?» ស្រីតវ៉ាខ្សាវៗរំអុកហើយជ្រួញចិញ្ចើម។

«មែន?» សំឡេងរបស់គេទម្លាក់មកទាប ធូរស្រាល ប៉ុន្តែឌឺណាស់ ឌឺដែលនាងដូចជាចង់បានគេមកឱប ចង់ឱ្យគេថើបនាង​យូរជាងនេះ នាង​ដឹង​ តែប្រឹងបំភាន់ខ្លួននាង។

ស៊ីណានសើចតិចៗ ពេលដាវីន​ថយទៅអង្គុយចុងជើងគ្រែ។

«ខ្ញុំគេងហើយ! បិទទ្វារផង!»

បុរសនេះ នៅឈរសម្លឹង​ទោះខាងស្រីថយទៅគេងថែមធ្វើជាទាញភួយមកដណ្តប់។ ជាមួយនឹងការដកដង្ហើមញាប់ញ័រ ទេពធីតាខំ​បិទភ្នែកសំងំគេង ធ្វើពុតជាគេង ធ្វើពុតជាពិភពលោកជុំវិញនាងគ្មានសូរដង្ហើមប្រុសម្នាក់នេះ។

ស្នូរសន្ធាប់នៅខាងក្រោម….ទ្វារផ្ទះត្រូវ​បានគោះហៅ​​ដោយស្នូរទះ​ខ្លាំងៗ លាយ​ឡំ​នឹង​​កណ្តឹង​រោទ៍​ញាប់​រន្ថើន​។ ​​ស៊ីណានមិច​ភ្នែកដៀងមកឃើញ​ដាវីនបើកមុខចេញពីភួយដោយ​​ភ្ញាក់​ផ្អើល។

«បើកទ្វារភ្លាម! បើកទ្វារ! »

សំឡេងលាន់មកពីធ្លាខាងក្រោមផ្ទះ ជ្រៀត​ចូលមកតាមរយៈកញ្ចក់បង្អួច។

«ប៉ា?» ដាវីខ្សឹបៗដោយទាញរាងកាយល្វត់ល្វៃចុះជាន់ឥដ្ឋ។

នាង​នៅទច់ពីមុខប្រុសស្អាតដែលឈរធ្មាំងសម្លឹងអាការៈរបស់នាង​។ គេញញឹម​ជូរចត់ពេលនឹក​ឃើញ​ពី​អភិជន ម៉ែន ដា អ្នកដែលស្ថិតនៅពីក្រោយអពមង្គលគ្រួសារគេ។

ស្រីព្រិចភ្នែកពេលឃើញ​គំនុំលេចចេញលើទឹកមុខបុរសដែលទើបនឹង​ថើបនាង​យ៉ាងផ្អែមល្ហែម។ ប៉ានាង សម្រុកចូលមកប្រហែលបានដំណឹងនេះពីយុទ្ធនិងបងប្រុសនាងមិនខាន។

«គេឮប៉ាគេមក អរខ្លាំង?​»

ស៊ីណាននិយាយដោយលាបាតដៃធំក្រាស់មកស្ទាបថ្ពាល់នាង។ មុខដាវីនតូចម្នាក់នេះ ឡើងពណ៌​​ក្រហម​ព្រឿងៗដោយសេចក្តីអស់សង្ឃឹម។

«ដាវីន!​» ប៉ានាងបានស្រែកហៅពីក្រោមមួយទំហឹងបណ្តាលឱ្យសព្ទសំឡេង​លាន់មកខ្ទរ។​ ឮ​សម្រែក​​ដែលអភិជនកំពុងមកលុកលុយ​ ស៊ីណានទម្លាក់ភ្នែក​ចេញពីវង្សភក្ត្រស្រីស្រស់។ កំហឹង​គ្រប​ដណ្តប់ពេញទឹកមុខគេធ្វើឱ្យដាវីនលេបទឹកមាត់ភ័យ។

ដំបូង​​ពេលឈានចុះពីគ្រែ នាងចង់រត់ទៅប៉ានាង​ព្រោះអំណរ​ តែពេលនេះ​នាងនឹកឃើញឡើងវិញ​អស់ហើយ។ ​ស៊ីណាន​​បានត្រៀមគ្រប់យ៉ាង ដឹងជាស្រេចថាអ្នកផ្ទះនាងនឹងសម្រុក​មកយប់នេះ ពេលនេះ នាងមានអ្វីជាច្រើនក្នុងដៃគេ។

ស្រីឃើញនរៈបែរប្រាណធ្ងន់ៗទាំងសង្កៀត​ធ្មេញ​។ ស៊ីណាន​​ចុះទៅពិតណាស់ ​ហើយរឿងអាម៉ាស់​នឹងកើតមាន​ឡើង។

តូច​មិនដឹងធ្វើម៉េចទេ នាងមានតែ…..ឱបប្រាណគេពីក្រោយ។

ប្រុស​ស្អាត​ត្រូវការឱបក្រសោបនេះ​ បង្ខំឱ្យបញ្ឈប់ដំណើរ។ គេនៅស្ងៀមរង់ចាំមើលនាង ខណៈដែល​ដៃស្រីទាំងពីរនៅលើចង្កេះគេ។

ស្ងាត់​…..មានតែដង្ហើមភ័យរបស់នាង​និងដង្ហើមគុំកួន​របស់ខាងប្រុស។ គ្មានអ្នកណានិយាយអ្វីចេញទេ  ទោះជានាងចង់និយាយអ្វីម្យ៉ាង តែដាវីនក៏មិនច្បាស់ខ្លួនឯង ដឹងតែថា …..នាងភ័យ។

«លែងដៃ!​»

ប្រុសបញ្ជាតិចៗព្រោះមិនចង់បណ្តោយយូរក្រែងចិត្ត​ត្រូវទន់ដូចក្រមួនត្រូវថ្ងៃ។ គេខ្លាចខ្លួនឯងក្លាយ​ជាប្រុសកំសាក​ដោយ​សារលង់ស្នេហ៍កូនក្រមុំសត្រូវ។

«គិតចង់​…..​ឈ្លោះប្រកែកគ្នាមែនទេ?» នាងសួរញ័រៗ។

ស៊ីណាន​លូកដៃទាញម្រាមនាងប្រាំប្រលេះ រួចយោងប្រាណស្រីតូចមកនៅពីមុខ តទល់មើលគ្នាចំ ខណៈ​ស្នូរគោះទ្វារនៅតែស្រោចមក​ដូចជាសំណុំព្រួញ។

ទឹកមុខ​ដាវីន ភ័យណាស់ នាងសម្លឹងស៊ីណានមិនព្រិចនោះទេ។

«ចុះចង់ឱ្យខ្ញុំធ្វើម៉េច?​» ប្រុសញញឹមតិចៗ តែមិនស្រស់ស្រាយទេ។

នាង​ស្លាក់ព្រោះភ្នែកគេកាចៗ គេមានអ្វីមួយឈឺចាប់ឱ្យតែនិយាយដល់គ្រួសារនាង​។ ដោយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ការពារ​កេរ្តិ៍​ឈ្មោះ ក៏ដូចជាសុវត្ថិភាព​ឪពុក​នាង ស្រីវាចាតិចៗ៖

«អត់ធ្វើបាបប៉ាខ្ញុំទេមែនទេ? អត់បញ្ចេញ​វីដេអូអស់ហ្នឹងទេមែនទេ?»

បបូរមាត់នាង​នៅសើម ក្រហមដោយស្នាមស្នេហ៍ដែលគេបន្សល់ទុកឱ្យថ្មីៗក្តៅៗ។ បេះដូងពេលនេះ បែរជាទន់ជ្រាយពេលសម្លឹងគ្នា​តែពីរនាក់ក្នុងបន្ទប់ស្ងាត់ៗ។ ចុងកាំភ្លើងឬកាំបិតមុតមកដាក់លើបំពង់ក ក៏ស៊ីណានមិនធ្លាប់គិតថា ចង់បញ្ចេញ​រូបអាសអាភាសរបស់ព្រះនាងចេញទៅឱ្យអ្នកផ្សេងឃើញដែរ។ ហេតុអ្វីនាងគិតថា….គេនឹងធ្វើ?

«ប៉ាយើង មកលុកលុយកន្លែងខ្ញុំ! បំណង….មានអីក្រៅពីចាប់ខ្ញុំដាក់គុក?» បុរសវាចាថ្នមៗដាក់កែវភ្នែកក្រឡង់ៗរបស់នាង​។ ស្រីរេភ្នែកមកមើលម្រាមគេដែលលូកមកដាក់ឡេវកំពុងរបូតឱ្យរៀបរយឡើងវិញ​លើទ្រូងនាង​។

អារម្មណ៍ម្យ៉ាង​កំពុងបញ្ចេញជាសម្ងាត់ក្នុងបេះដូងនាង​ថា គេមិនបានមានចិត្ត​ចង់ឱ្យនាងខូចមុខមាត់ទេ។

«អ៊ីចឹង….ធ្វើ…ម៉េច?»នាងសួរគេញ័រអង្វរៗ….ខ្លាចស៊ីណានតតាំង….ដោយវិធី​កំរោល។

ប្រុសងើបមុខមកមើលនាង មាត់នាងផ្អែមណាស់​ គេមិនចង់ឱ្យទេពធីតា​មានភាពឈឺចាប់ភ័យព្រួយនៅនឹងមុខគេទេ។ តែចិត្តគេត្រូវតែបង្ខំឆ្លើយឆ្លង​ពាក្យមានះ​៖

«​បើ​ខ្ញុំភ្លើ ឱ្យចាប់ចូលគុក?​»

នាង​ដាក់ភ្នែកចុះយឺតៗ ហើយងើបមុខឡើងមកវិញសម្លឹងគេព្រោះមិនអស់ចិត្ត​។ ដៃស្រីលូកមកយឺត​ៗ​ដាក់លើកកដៃឆ្វេងរបស់នាយ​។

«ខ្ញុំប្រាប់….គាត់ថា….ខ្ញុំ…..មកនេះ…..ស្ម័គ្រចិត្ត!»

ស្រីវាចាដាច់ៗ ចិត្ត​ប្រុសប្រេះស្រាំដោយក្តីអាណិត។ សន្យាថា គេមិនដែលធ្លាប់អាណិតអ្នកណាម្នាក់ ដូចក្មេងស្រី​ម្នាក់នេះទេ ល្ងង់ ហើយ…..គួរឱ្យចង់ការពារ។

«ប្រាកដអត់?​» ប្រុសខ្សឹប។ នាង​នៅទីទើរ មុខភាំងៗ។

«ប្រាកដថានិយាយអ៊ីចឹងហើយ ប៉ាខ្លួនមិនចាប់អាអ្នកក្រម្នាក់នេះញាត់គុក?​»

«គាត់…..ខ្ញុំ….មិនដឹងទេ!»

«អត់ចង់ទៅរៀបការជាមួយអាម្នាក់សេដ្ឋីហ្នឹងទេ?​»

ដាវីនព្រិចភ្នែកយ៉ាងញាប់។

គ្មានស្រមោលយុទ្ធនៅក្នុងភ្នែកនាងទេ ស៊ីណាន​អាចផ្ចង់មើលដឹង។ តែដាវីននៅតោងដៃគេធ្វើភ្នែកភ្លឹះៗ រង់ចាំការសម្រេចចិត្ត​។…..ពេលវេលារំលងទៅបន្តិច….

អភិជនម៉ែនដា ដកថយពេលស្នូរបើកគន្លឹះពីក្នុង…..ស៊ីណានដែលមាន​មាឌធំខ្ពស់ បង្ហាញខ្លួនជាមួយចង្កាងើយ​ឆ្មើងឆ្មៃ។

«ឯណា​​កូន​ស្រី​ខ្ញុំ?​»

លោកម៉ែនដាមានសំណួរស្ងប់ស្ងាត់ ខុសពីស្នូរគោះរន្ថើនមុននេះ។ ស៊ីណានដៀងទៅមើល​ជំនួយ​ការគាត់ គេដឹងថា ម្នាក់សេតនេះឯងដែលជាអ្នកវាយទ្វារ​និងចុចកណ្តឹង។

ក្រៅពីបុរសទាំងទ្វេ មិន​ឃើញគ្រួសារទេពធីតា​នាំកងកម្លាំងមកបន្ថែមឡើយ។

«ដាវីន?»

ម៉ែនដាហៅឈ្មោះកូន ធ្វើឱ្យម្ចាស់ផ្ទះ​រេខ្លួនចេញមកម្ខាងបង្ហាញ​រាងកាយតូចនៅលើជណ្តើរ។ បេះដូងស្រីពៅលោតញាប់ រវាងអាការៈដ៏ក្រអឺតរបស់ស៊ីណាននិងភាពអត់ធ្មត់ហួសហេតុនៅក្នុងអាកប្បកិរិយា​របស់ឪពុកនាង​។

«ចុះមកកូន!​» សំឡេងរបស់ឪពុកនាងធ្វើឱ្យព្រះនាង​អាច​មាន​អារម្មណ៍​ថា ​មាន​ភាព​តានតឹងទាំងដែលគាត់មិនបាច់ស្រែក។

​ស្រីងាកមើលមុខស៊ីណាន ធ្វើឱ្យប៉ានាង​ដៀងមកតាម​។

ស៊ីណាន…..អាការៈដាវីនខ្លាចគេយ៉ាងនេះ មានរឿងអ្វីរវាងពួកគេ ឬមួយ….អង្ករក្លាយជាបាយហើយ?

បុរសចំណាស់សិក្សាយ៉ាងយកចិត្តទុកដាក់លើកកំលោះ​នេះ រកឱ្យឃើញ​នូវអ្វីមួយដែលស្រដៀងនឹងឪពុក​របស់គេកាលពីអតីត ជា​បុរស​ដែលធ្លាប់ស្និទ្ធស្នាលបំផុត​នៅក្នុងជីវិត​របស់គាត់។

​«ស៊ីណាន» ម៉ែនដាហៅដោយអាកប្បកិរិយាស្ងប់ស្ងាត់ ទោះជាមានភាពតានតឹងសម្ងាត់ក្នុងរង្វង់មនុស្ស​បួននាក់នេះក្តី​។

ថាហើយ គាត់ឈានចូលមកក្នុង….​ក្រោម​ការ​ដៀង​មើល​ចម្លែក​របស់​ស៊ីណាន​។

ម៉ែន​ដាដូចជាចង់រុករក ពិនិត្យពិច័យ​​អ្វីគ្រប់​យ៉ាងក្នុងគេហដ្ឋាននេះ ធ្វើឱ្យកំលោះ​ក្រមុំទាំងទ្វេ​​តាមសម្លឹង​ដោយមិនទាន់មាន​ប្រតិកម្មអ្វី តែសែនចម្លែកចិត្ត​។

«ឯងយកដាវីនមកធ្វើអី? ទោសទណ្ឌពង្រត់មនុស្ស​ឯងដឹងទេ?»

បុរសនេះមើលផង​ងាកមើលប្រុសស្រីទាំងពីរផងធ្វើឱ្យធីតា​ស្ទុះចុះមកហើយ​ឱបដៃគាត់៖

«ប៉ា! ខ្ញុំ…..ខ្ញុំមក….ជាមួយគេ… ចិត្តឯងទេប៉ា! កុំប្តឹង….គេប៉ា!»

លោកម៉ែនដា ជ្រួញភ្នែកសម្លឹង​នាង​​ដែលយំរលោងថ្ពាល់។ ខោអាវនាង​និងសភាពនាង….បុរសជាឪពុក​សឹងតែរហែកទ្រូងទៅហើយតែគាត់ខំអត់ធ្មត់ ហើយនិយាយនឹងកូនតាមសម្រួល៖

«ឯងទៅផ្ទះវិញ! សេត នាំងកូនវីនទៅចាំក្នុងឡានមុន!»

ដែលម៉ែនដាខូចចិត្ត​បំផុត​គឺ​នាងមិនធ្វើតាមគាត់ នាងមិនហ៊ាន​ទេ​បែរជាសម្លឹងគេ ដូចជាគេជាម្ចាស់​ជីវិត​នាង​។

ស៊ីណានសម្លឹងទឹកភ្នែកស្រីក្រមុំ ចិត្តគេ​ឃ្លេងឃ្លោងណាស់​។ បើដាវីនចេញទៅយប់នេះមែន  នាងនឹងវិលមកវិញដែរទេ? នាងនឹងទៅរៀបការជាមួយពួកអ្នកមាន​ដូចគ្នា ហើយភ្លេចស្នាមថើប​​បង ភ្លេចនូវរង្វង់ដៃឱបក្រសោបប្រាណនាយ​នៅជាន់ខាងលើដែលទើបតែរំលងទៅថ្មីៗ?

«ទៅ! ឯងមិនឮប៉ាប្រាប់ទេ?»

ស៊ីណា​នញញឹម​ពេលនាង​កំពុងចង់បានចម្លើយ​។ គេគិតថា នាងបារម្ភពីរូបភាពអស់នោះ មិនមែននាង​ចង់នៅទេ។

គេពោលសួរឌឺដងទេពធីតា៖

«ចង់ទៅផ្ទះអត់?​»

ដាវីនលេបទឹកមាត់ ធ្វើឱ្យស៊ីណានបានចិត្ត​ងាកមកអភិជនដែលគេចងអាឃាត​។ បើគុំកួន​គ្នា​យូរយ៉ាងនេះហើយ មិនបញ្ចេញកំហឹងពេលនេះ គួរចាំដល់អង្កាល់?

«កូនស្រីមិនចង់ទៅទេ នៅណេះសប្បាយជាង!​»

ម៉ែនដាសង្កៀតធ្មេញ តែរក្សាភាពស្ងប់ស្ងាត់។ គាត់មានអារម្មណ៍ស្អប់បុរសក្មេងនេះដែលព្រហើន​និងបំពាន។ ​តែចិត្ត​មួយ ក៏នឹកភ្លាម​ដល់ម្តាយរបស់គេ ដែលនៅដេកដូចគ្មានជិវិត​ បានជាគាត់អត់ធន់។ បុរសចំណាស់រូបនេះ ឈាន​ទៅក្បែរ​ដាវីន នៅ​ខណៈដែលស៊ីណានបានឈានមកពាំងពីមុខការពារចៅហ្វាយដូចគ្នា។

បរិយាកាសពេលនេះ សែនតឹងតឹងជាងអ្វីដែលស្រីតូចធ្លាប់គិតឬឆ្លងកាត់។

ស្រីតូច​សម្លឹងមុខស៊ីណាន ដូចទទូចឱ្យគេសម្រួលរឿងគ្រប់យ៉ាង​ឱ្យធម្មតាមកវិញ​ពុំនោះទេទ្រូងនាង​នឹង​បែក។ ភ្លាមនោះ ប៉ានាងបោះដៃមក​។

«មកកូន! មានប៉ានៅ កុំខ្លាចអ្នកណាទាំងអស់!»

ស្រីងាកមក​ម្រាមឪពុក។ ពាក្យនេះ នាងអរណាស់។ ម្រាម​ស្រីបោះដៃទៅរកគាត់វិញ ខណៈស៊ីណានក្រហមភ្នែកព្រោះត្រៀមចិត្ត​ក្នុងការបែកពីព្រះនាង។

គេឈានមក តែត្រូវម៉ែនដាប្រើដៃម្ខាងចង្អុលមុខ៖

«ស្តាប់!  មានរឿងខ្លះរវាងឯងនិងខ្ញុំដែលត្រូវជជែក! ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​ឱ្យ​កូន​ស្រី​របស់​ខ្ញុំទៅ​វិញ​មុន»

ម៉ែនដា នៅទីនេះ​តែឯង? ជជែក? ស៊ីណានមិនដែលរំពឹងទុកទេ។ ល្អដែរ? តែជាល្បិចអី? ​គេ​កំពុង​គិតយ៉ាងញាប់! តានេះមាន​គម្រោងការ​ អាចថា ធ្វើទុក្ខគេមិនឱ្យកូនស្រីឃើញ អាចថាមានកម្លាំងបង្កប់ជុំវិញ​។  ភាពរឹងចចេសកំពុងឆេះក្នុងទ្រូង ប្រុសគ្រវីក្បាល៖

«​បើដាវីនមិនចង់ទៅទេ អ្នកណាក៏មិនអាចយកគេទៅដែរ!»

«កូនខ្ញុំ​!!! បើមិនចង់ទៅផ្ទះ តើទៅណា?» ម៉ែនដាស្រែក​ខឹងគ្រលរ​ៗ។

«ខ្ញុំស្រលាញ់គេ! ខ្ញុំស្រលាញ់ស៊ីណាន!» នាង​ប្រាប់វាចាព្រោះថាឃើញកំហឹងឪពុក នាងនឹកឃើញចំណាត់​ការជាច្រើនដែលគាត់នឹងដាក់លើស៊ីណាន ឯស៊ីណាន​ក៏នឹងចាត់ការគ្រួសារនាងឱ្យអាប់​ឈ្មោះវិញបានដែរ។

សម្តីនាង​មិនត្រឹមបង្ខំឱ្យគ្រប់គ្នា​ស្លន់ តែស៊ីណាន​សឹងគាំងបេះដូង។

«ខ្ញុំរៀបការជាមួយស៊ីណាន! ខ្ញុំរៀបការ​!» នារីតូចងក់ក្បាលបញ្ជាក់លើការសម្រេចចិត្ត​តក់ក្រហល់នេះ ហើយ​សម្លឹងមកអ្នកចាប់ពង្រត់។

អភិជន​ជ្រួញភ្នែកដោយកំហឹង​សឹងមិនជឿត្រចៀកខ្លួនឯង ហើយគាត់សន្សឹមៗងាកមើលទៅស៊ីណានដែលនៅភាំងប្រទាក់ភ្នែកជាមួយនាង។

ពួកគេសម្លឹងគ្នាដូចទីកន្លែងនេះមាន​តែដាវីននិងស៊ីណាន។ បុរស​ចំណាស់ងក់ក្បាលសឹងអួលណែនបំពង់ក គាត់ទាញកន្ត្រាក់កូនហុចឱ្យទៅសេតជាជំនួយការ​ហើយងាកមកចង្អុលស៊ីណាន​ដែលប្រុងមកតាម​ដោយព្រមានគេ៖

«ម្តាយរបស់ឯង…..នៅជាមួយយើង…..ឥឡូវនេះ!»

សំឡេងរបស់ម៉ែនដា​ត្រជាក់ៗ ធ្វើឱ្យស៊ីណានមានអារម្មណ៍ថា ដីនៅក្រោមជើងកំពុងរំញ័រ។

«ស្អី?» គេសួរក្នុងសព្ទសំឡេងញាក់​ខណៈដាវីននៅក្បែរទ្វារងាកមកវិញមួយ​រំពេច។

«នីន! នីនក្នុងដៃខ្ញុំ!»

ម៉ែនដា​ញញឹម​ដាក់ទឹកមុខស្លន់របស់កំលោះ​មាឌមំា។

​ជាលើកដំបូងដែលមានអ្នកណាម្នាក់អាចធ្វើឱ្យស៊ីណានព្រឺពេញ​ឆ្អឹងខ្នង ​ពីព្រោះថា​គេមានចំណុច​ខ្សោយ​ធំ​បំផុតជាដួងចៃរបស់នាយ។

«ឯងធ្វើអ្វីម្តាយខ្ញុំ?»

ម៉ែនដា​នៅ​តែ​មិនឆ្លើយ​ តែ​បានលើកដៃឱ្យជំនួយការយកកូនស្រីចេញ។ ​

ដាវីនត្រូវសេតរុញចេញ ខណៈស៊ីណានផ្តោតតែលើបុរសចំណាស់ដែលគេស្អប់។

«ប្រវត្តិគ្រួសាររបស់​ឯង លាក់បានល្អ តែលោកនេះគ្មានអាថ៌កំបាំងទេ ស៊ីណាន!»

ស៊ីណាន​អាច​មាន​អារម្មណ៍​ថា​រាល់ទម្ងន់​ពាក្យរបស់អភិជនកំពុងតែ​សង្កត់​លើទ្រូង​ ​ជា​បន្ទុក​នៃអតីតកាលដ៏ឈឺចាប់របស់ពួកគេ។

​តើនេះជាការគំរាមកំហែងមួយ?  ទោះយ៉ាងណាក៏ដោយ គេដឹងថា គេមិនអាចដកថយបានទេឥឡូវនេះ។  មិនមែននៅពេលដែលសុវត្ថិភាពរបស់ដាវីនលែងក្នុងដៃគេ តែម៉ាក់គេ…..ដែលព័ត៌មាន​នៅព្យួរលើខ្យល់!

«សួរថាអ្នកឯងធ្វើអីម្តាយខ្ញុំ?!»

ដាវីនពីខាងក្រៅ​ផ្ទះ នាងឈរក្បែរឡាន សម្លឹង​មើល​​បុរស​ទាំង​ពីរដែលជជែកចរចា ឯ​បេះដូង​របស់​​នាង​​លោត​​ញាប់​។

ស្ថានការណ៍នេះ ទោះបីជាភាពមិនច្បាស់លាស់មួយបានឆ្លងកាត់មុខប៉ានាងក៏ដោយ ក៏គាត់​​ប្រាកដណាស់មានពាក់ព័ន្ធនឹងគ្រួសារ​ស៊ីណាន​ព្រោះនាងឮគាត់ហៅម្តាយគេស្និទ្ធណាស់ថា៖

«ខ្ញុំ​មិន​ធ្វើ​ឱ្យនីនមានបញ្ហាទេ!»

«អ្នកណា….នីន?»

ដាវីនសួរ​តិចៗ ប៉ុន្តែ​សេត​មិន​បានឆ្លើយទេ។ ​ឡានរ៉ឺយ៉ែថយ​ក្រោយ​ភ្លាមដូចប្រុងតែនឹងចាកចេញ​។

«ទៅណាពូ? មិនចាំប៉ាសិនទេ!»

ពេលនោះហើយនាងដឹងថា ប៉ានាងមាន​ឡានពីរទៀតនៅរង់ចាំពីឆ្ងាយ ហើយអ្នកដែលនឹងមានគ្រោះថ្នាក់ពេលនេះគឺស៊ីណាន មិនមែនអ្នកណាផ្សេងទេ។

រឿង៖ ចំណាប់ខ្មាំង ភាគទី៧
នៅខាងលោក ម៉ែន ដា ឯណេះវិញ គាត់បានសម្រេចចិត្តចេញភ្លាមៗទៅកន្លែងមួយ ជាមួយពូសេតដែលជា​ជំនួយការពិសេស។ ​តាមថា​ចិត្ត​​គំនិតរបស់ឧកញ៉ានេះ កំពុងត្រូវបានបំផ្លាញឱ្យវិលវល់​ដោយព្រឹត្តការណ៍ថ្មីៗ ពោលគឺការបាត់កូនស្រី រំសាយពិធីភ្ជាប់ពាក្យ និងការគំរាមកំហែងនៃវត្តមាន​​អាស្រូវរបស់ស៊ីណាននិងព័ត៌មានមិនសុខចិត្តពីដាវីឌ។

ប៉ុន្តែរឿងថ្មីមួយនេះ​រឹងរឹតតែធ្ងន់ឡើង។

បុរសអ្នកមានឈានដល់មន្ទីរពេទ្យដែលម្តាយរបស់ស៊ីណានត្រូវបានសេតរាយការណ៍ប្រាប់។ នេះជាមន្ទីរព្យាបាល​ឯកជន ​អ្នកណា​ក៏ដឹងថា មានឯកទេសពិសេសសម្រាប់តែអ្នកដែលស្ថិតក្នុងCOMA​រយៈពេលយូរ។ ក្នុងជំហាននីមួយៗ អភិជនរឹតមានអារម្មណ៍ធ្ងរធ្ងន់ខ្លាំងណាស់ ​ក្នុងពេលគិត​ដល់អ្នកជំងឺនៅខាងក្នុង។

គាត់ឈរចាំសេតដែលរត់មកពីចតឡាន។

«អាគារមួយនោះហើយ!»

សេតនិយាយរួចដើរទៅមុននាំផ្លូវដោយឱនលំទោន។ កន្លែងទទួលភ្ញៀវនៃអាគារនេះមានភាពស្ងប់​ស្ងាត់ ហើយសេតនិយាយខ្សឹបជាមួយអ្នកដែលគេបានទាក់ទងមកជាមុន។ មិនយូរប៉ុន្មាន​បុរសទាំងពីរបានចូលទៅ​ដល់​បន្ទប់​ម្ដាយ​របស់​ស៊ីណាន។

ទិដ្ឋភាព​​ដែល​ស្វាគមន៍លោកម៉ែនដា ​​គឺ​មិន​នឹក​ស្មាន​ដល់​និង​​រន្ធត់​ចិត្ត។ ស្ត្រីដែលគាត់ធ្លាប់ស្គាល់ ដេក​​សម្រាកស្ងៀមស្ងាត់លើ​គ្រែ ជា​មនុស្ស​ស្រី​ដែល​គាត់​ស្គាល់ដំបូងក្នុងជីវិតស្នេហាកាលនៅ​យុវ​វ័យ​។

«​នីន?» លោកម៉ែនដាហៅនាងស្ងាត់ៗ។ ភរិយា​របស់ស៊ីនដែលជាមិត្ត​របស់គាត់បានបាត់ខ្លួនទៅជាច្រើនឆ្នាំ។ ម៉ែនដា​ដឹងថា​ស៊ីនស្លាប់ តែមិនដែលដឹងថា ភរិយានិងកូនប្រុសទៅដល់ណាទេ។

​ជាមិត្ត​និង​អតីត​ដៃគូ​ជំនួញ ស៊ីននិង​ម៉ែនដា ធ្លាប់ស្រលាញ់លើនារីតែម្នាក់ តែម៉ែនដាបានដើរចេញ​ពីស្នេហាត្រីកោណនេះសម្រាប់មិត្ត​។

ទោះស្ត្រីវ័យ៥០មានសភាពស្លេកស្លាំង​ និង​គ្មានចលនា រំញោចអ្វីបង្ហាញថាគាត់នៅចង់ដឹង​និងចង់ឮរឿងរ៉ាវលើភពផែនដីនេះ​ តែសម្រស់និងភាពស្និទ្ធរវាងពួកគេកាលពីអតីត មិនដែលថមថយទេ​។

«ហេតុអី? អ្នកណាធ្វើ?»

សំណួរនេះខ្ទរមកខ្សឹបខ្សៀវធ្វើឱ្យចិត្ត​ម៉ែនដាខ្លួនឯងច្របូកច្របល់និងវិលវល់ក្នុងការភាន់ច្រឡំ​មិន​អស់​មិន​ហើយ​ថា ស៊ីណាន​និងនីនរបស់គាត់ពិតជា…..?

«ខ្ញុំទៅចាំនៅក្រៅសិនហើយ!»

សេតប្រាប់ដោយភាពភ័យខ្លាចចំពោះទុក្ខសោក​នៃចៅហ្វាយ។ តែ​ម៉ែនដារាដៃមកឃាត់សេតវិញ​។

«ឯងរកពត៌មាន​លម្អិតនិង​ជំងឺគេសិនមក! ហើយ….អ្នកណាយកគេមកទីនេះ…..សេត ​យើងអាចបញ្ជូនគេទៅព្យាបាលនៅឯណាបន្ថែមបាន?»

សេតកំពុងតែឈរទីទើរ ឈរនៅមាត់ទ្វារ។ ទំនាក់ទំនងរវាងមនុស្ស​ពីរនាក់នេះ គ្មានអ្នកណា​អាច​ស្មានដឹងស៊ីជម្រៅជាងជំនួយការម្នាក់នេះទៀតនោះទេ។ គាត់តែងតែមាន​វត្តមាន​រាល់ការប្រជុំជាច្រើន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលលោក​ស៊ីន​ធ្លាប់បានផ្តល់ទំនុកចិត្ត​នូវមរតកដី១០០០ហិកតា ដល់ម៉ែនដាក្នុងបំណងសម្រាប់អាជីវកម្មរួមគ្នារបស់ពួកគេកាលពីអតីតផង។

បណ្ឌិតស៊ីន ធ្លាប់ជាបុរសដែលមានឥទ្ធិពលនិងទទួលបានការ​គោរពយ៉ាងសំខាន់។ ប៉ុន្តែ​ការចងចាំ​​អំពី​មរណភាព​របស់​ស៊ីន ដ្បិតតែ​ដក់ជាប់​ក្នុង​ចិត្ត​របស់សេតនិងម៉ែនដា ក៏ពេលវេលា​បានសាបរលាបរឿងនេះជាអន្លើៗ។

សេតនិងម៉ែនដា បានឃើញការ​ស្លាប់​នេះ យ៉ាងឈឺចាប់ ហើយមានតែពួកគេបីនាក់ប៉ុណ្ណោះដឹងថា គ្រប់យ៉ាងមានដំណើររឿងបែបណា។  វត្តមាន​អ្នកស្រីនីន​ក្នុង​ស្ថានភាព​បែប​នេះ ​បាន​ចោទឡើងនូវ​​​សំណួរ​ថ្មីៗ​ច្រើន​ជាង​ចម្លើយ។ ហេតុអ្វីបានជានាងមកបញ្ចប់គ្រប់យ៉ាងដោយស្ងប់ស្ងាត់នៅទីនេះ​? ហើយ​អ្វីទៅ​ដែល​នាំឱ្យ​​ស៊ីណាន​ជាប់​ពាក់ព័ន្ធ​នឹង​នាង?

គេចាប់ដាវីនទៅ……អូ?

ម៉ែនដាងាកមកប្រឈមនឹង​សេត។

«យើងត្រូវទាក់ទងចួបក្មេងប្រុសនោះ!» សេតឱនកាយ​ជាសញ្ញាយល់ស្រប​តែចៅហ្វាយបន្តប្រយោគ «អ្ហេ៎ អាចទេ…..ស៊ីណានជា…..» សេតគ្រវីក្បាលមុនពេលអភិជនបញ្ចប់ប្រយោគ។

​សេតនាំចៅហ្វាយនាយ​ គឺឧកញ៉ា​ ម៉ែន ដា ចាកចេញមកសិន ព្រោះចិត្តរបស់គាត់ហាក់បីដូចមានភាពច្របូកច្របល់ ក្រោយឃើញអតីតមិត្ត​នៅលើគ្រែពេទ្យ។

«គ្មានឯកសារបង្ហា​ញអំពីទំនាក់ទំនងរវាងស៊ីណាននិងល្បងស៊ីនទេ! បងស្រីនីនក៏ត្រូវបានប្តូរ​ឈ្មោះ​មកផ្សេង បើខ្ញុំមិនតាមដានក៏មិនដឹងថាគេនាំបងនីនមកព្យាបាលកន្លែងនេះដែរ!»

ឪពុករបស់ដាវីន​ដកដង្ហើមធំ។

«គេលាក់ប្រវត្តិព្រោះចង់ចាប់កូនវីន? គេជាក្មេងនោះ? គេគិតថា​កូនវីនជាគូដណ្តឹងគេ?»

វគ្គ

រាត្រីទីបីជាមួយអូន

ខ្យល់​បក់​បោក​មកនៅ​ក្រៅបង្អួចអង្រួន​បោកបាចស្លឹកឈើ។ ក្នុងកូន​បន្ទប់​តូចរបស់នាង ដាវីន​ផ្អែក​ខ្នង​គិតពិចារណា​អំពីអ្វីគ្រប់យ៉ាង​ដែលបានកើតមាន​ឡើង ហាក់ដូចក្រឡាប់ចាក់។​ ពន្លឺស្រាល​ៗ​​នៃ​ចង្កៀង​ក្បែរ​នោះបញ្ជាក់បន្ថែមមនូវសភាពស្ងៀមស្ងាត់ដែលបាននឹង​រុំព័ទ្ធជុំវិញនាងដូចជាភួយដ៏ធ្ងន់មួយ បើរើរងា​ តែបើមិនរើនឹង​ស្អុះស្អាប់។

អ្វីមួយជាការឈឺចាប់ផង ការងឿងឆ្ងល់និងអៀនខ្មាស កប់យ៉ាងជ្រៅនៅក្នុងទ្រូងរបស់នាង។ ស្រី​ក្រោក​មើលទៅក្រោមពេលឮសូរឡាន​របស់ស៊ីណាន។ ក្រោយពេលក្រុម​បង​ប្រុស​នាងមកអុក​ឡុក​ ស៊ីណានបង្ខំញ៉ាំអាហារ ហើយ​ក៏គេចេញក្រៅបាត់ចោលនាង​មិនដឹងទៅណា​។ យូរណាស់ហើយគេទើបតែបើកឡានមកវិញ តាមមើលគេចេញទៅឆ្ងាយពីកន្លែងនេះ តើគេមាន​សាច់ញាតិ​មែន​ទេ ឬមួយគេមានភារកិច្ចជាមួយក្រុមអន្ធពាលណាទៅ?

ស្រី​ដកថយមកអង្គុយ​វិញខ្លាច គេងើយមកក៏ឃើញបាន​ថានាងកំពុង​លបមើល។

​ក្រឡេក​​មើល​ជុំវិញ​នេះ​និងទ្វារបន្ទប់ទឹក  ​ជា​កន្លែង​ដែល​សំណើច​របស់​គេសើចចំអកនាង​បានឆ្លាក់​ជាប់។ ​សូរខ្សឹប​និងស្នាមថើបនៅរេរាំ​ក្នុង​ខ្យល់ដង្ហើមនេះទោះគេចេញយូរហើយក្តី។ ស្រីបិទភ្នែក ស្រូបចូលយ៉ាងជ្រៅ ព្យាយាមចាប់យកក្លិនក្រអូបនៃទឹកអប់ស្រាលៗដែលជាប់លើរាងកាយរឹងនិងមាំរបស់គេ​….ដែលនៅតែអណ្តែតក្នុងការចងចាំ។

មានអារម្មណ៍ដូចជាផ្ទះ ដូចជាស្និទ្ធ ដូចកម្មសិទ្ធិរបស់នាង​ជាយូរមកហើយ សែនកក់ក្តៅ​និង​សុវត្ថិភាព​ដូចពេលនៅក្រោមរង្វង់ដៃគេ មាត់គេប៉ះនាង និងភ្នែកដែលក្រឡេកមើលគ្នា។

«ព្រះនាង» នេះជារបៀបដែលគេហៅនាង​ជាមួយសំឡេងខ្សឹបខ្សៀវដែលស្ថិតនៅកកមិនរលាយ​ក្នុងការចងចាំនេះ ស្របពេល​ទឹកភ្នែកស្រាប់តែរមៀលចុះតាមថ្ពាល់របស់ស្រីស្អាត ព្រោះដាវីននាងក៏​នឹក​ឃើញដល់ម្រាមដៃដ៏ឃុំគ្រងផ្តាច់ការ និងការអង្វរយ៉ាងទន់ភ្លន់របស់នាង​លើប្រាណគេ។

ពេលត្រូវឱបរឹត មិនដឹងថាម្រាមនេះទៅប៉ះខ្លួនគេកន្លែងណាខ្លះទេ មិនដឹងនាងអង្វរគេ​យ៉ាងណាខ្លះទេ ខ្មាសណាស់!

ទាំងនេះ វាហាក់ដូចជាអាថ៌កំបាំងដែលចែករំលែកតែរវាងពួកគេពីរនាក់។ ការចងចាំនីមួយៗមានថាអារម្មណ៏ដូចជាការអុកឡុក រំខានឬហៅម្យ៉ាងថា បញ្ឆេះផ្កាភ្លើងនៃសេចក្តី​ស្រលាញ់ ចង់​បាន ចង់ដឹង និងចង់សួរនាំ ក្នុងជ្រុងងងឹតបំផុតនៃបេះដូងរបស់នាងដែលដាវីនគ្មានថ្ងៃព្រមសារ​ភាព​​ឡើយ​​។

មនុស្ស​សង្ហា​និងមាន​ស្នេហារោលរាលទន់ភ្លន់ម្នាក់នេះ ម្តេចក៏រើសយកផ្លូវធ្វើជាឧក្រិដ្ឋជន?

ក្នុងមួយសន្ទុះនៃ​ចំណង់ចិត្ត​ស្រើបស្រាល​យុវវ័យ​ ដាវីនបានទាញខ្នើយមកសង្កត់បបូរមាត់របស់នាងទល់នឹងវាដោយស្រមៃថា វាគឺជាក្លិនគេ​។ ខណៈ​នោះ​ស្រីមាន​មានអារម្មណ៍ថា មានខ្យល់ដង្ហើម​ក្តៅៗ​ប្រឆាំងនឹងស្បែករបស់នាង។ ដូចជាពេលរាងកាយនាងបញ្ចេញប្រតិកម្មទន់ភ្លន់ក្រោមអំណាចនៃការប៉ះរបស់គេ។

«ហេតុអី?» នាងខ្សឹបចូលទៅក្នុងក្រណាត់ជាមួយសំឡេងរបស់ញាប់ញ័រ។ ដាវីន​បិទភ្នែកកាន់តែតឹង ស្អប់ភាពផ្អែមល្ហែក្នុង​ចងចាំរបស់នាង និងស្អប់រឿងបេះដូង​ដែលបាន​ចែករំលែកជាមួយគ្នា​​ដែល​​ទើប​តែ​កន្លងទៅថ្មីៗ។

រាត្រីកាលបានបង្កើនភាព​​ស្ងប់ស្ងាត់ឡើងៗ ខណៈរាងកាយនាង​នៅឈ្ងោកទ្រោប តែ…ស្នូរជើងប្រុសស្អាតបានលាន់មកដល់។

«ស៊ីណាន​» នាងវីវរហើយ ​បានស្ទុះអង្គុយត្រង់ខ្លួន រេភ្នែកមើលទ្វារ។ បុរសអ្នកពង្រត់ទេពធីតា​​ដែល​បាន​​ដើរ​ចច្រប់​​អស់​​ជា​​ច្រើន​​ម៉ោង​​ឥឡូវ​​នេះ​វិល​មក​វិញ​​ដោយ​បើក​ទ្វារ​មិន​គោះ​។

គេមានទឹកមុខស្មើ ហើយមើលមកដាវីន។ ដៃរបស់គេនៅលើស៊ុមទ្វារ បង្ហាញរាងរៅដែលខ្ពស់សឹងថាត្រូវឱនចូលទើបចូលមកបាន។

នាង​សម្លឹងគេភ្លឹះៗ ចិត្តគេវិញ​គិតពីគ្រួសារនាង ស៊ីណានដឹងថា​ពួកគេនឹងមក ពេលនេះឬស្អែក ប៉ុន្តែគេមិនព្រួយបារម្ភទេ។

ប្រុសមិនមាត់មិនកធ្វើឱ្យនាង​ដកភ្នែកធ្វើជាមើលកន្លែងផ្សេង។ ស៊ីណានរុញទ្វារបិទ ធ្វើឱ្យនាងភ្ញាក់​នឹងច្បាមខ្នើយភ័យៗ។ ប្រុសក្រឡេកមើលទៅដាវីនដែលអង្គុយឱបជង្គង់ ទ្រូងរបស់នាងក្រពុំនិង​ព័ទ្ធ​ការពារ​ដោយ​ខ្នើយ​។ ការភ័យខ្លាចដែលនាងខំលាក់បាំងយ៉ាងខ្លាំង ធ្វើឱ្យគេចង់តែគ្រឺតនាង​។

ជើងរបស់គេយឺតៗ​និង​មាន​ចេតនា​ធ្វើ​ឱ្យភាពតានតឹងរវាងពួកគេកាន់តែ​ថប់​ដង្ហើម។ ភ្នែករបស់ដាវីន​ផ្តោតមកសម្លឹង​ដើម្បីតាមដានគ្រប់ចលនារបស់គេ។

ប៉ុន្តែស៊ីណានពូកែលាក់បាំងណាស់ នូវអ្វីដែលគេមិនចង់ឱ្យនាងឃើញ ពិសេសបេះដូងគេ។ ពេលនេះប្រុសបានមកដល់ហើយ ​ឈរក្បែរនាងកៀកគ្នា។

«យប់ហើយ!» ស្រីវាចា​តិចៗព្រោះគេមកដូចមនុស្សគ សម្លឹងឌឺៗមិននិយាយមិនស្តី។

«អ៊ីចឹងបានចូលមកគេងហ្នឹង!» ប្រុសតបធ្វើឱ្យនាង​ខិតចេញតិចៗ ស៊ីណាន​ឡើងមកអង្គុយក្បែរតែម្តង ហើយនាង​រឹតតែរេចេញ ​ធ្វើឱ្យគេ​ត្រូវទាញរាងកាយមកវិញ​មុនពេលនាងធ្លាក់ទៅម្ខាង។

រាងកាយរបស់ដាវីនត្រជាក់ក្នុងដៃនាយ​ ក្លិននាយ​ផ្តល់ភាពសិច​ស៊ីមកប៉ះបេះដូងនាង​។

«មកគេងអីនៅហ្នឹង? ខ្លាចខ្ញុំគេច?»

ស៊ីណានញញឹម គ្រវីក្បាលយឺតៗ៖

«ទេ! តែអ្នកផ្ទះ​របស់ព្រះនាង អាចនឹងមក ហើយប្រសិនបើពួកគេមកមែន…»

គេឈប់និយាយ ដោយដៀងមើលនាង​ ថ្ពក់ភ្នែកជាមួយភាពភ័យស្លន់របស់ខាងស្រី។ ប្រុស​ញញឹម​​​​ឈប់មាត់ ទុកឱ្យអ្នកដែលនៅចង់ស្តាប់​ត្រូវ​នៅង៉េមង៉ាមក្នុងភាពសង្ស័យ ប៉ុន្តែអត្ថន័យគឺច្បាស់។ នាង​ព្រិច​ភ្នែកយ៉ាងញាប់ រេខ្លួនចេញទៀត​ត្រូវគេ​ទាញមកវិញទៀត ។

«គិតធ្វើអី?» នាងនិយាយស្ងាត់ៗដូចផ្ទួនពាក្យសួរសម្រាប់ការព្រួយបារម្ភរបស់ខ្លួននាង។

ស៊ីណានមិនឆ្លើយតបទេ ផ្ទុយ​ទៅ​វិញ គេ​បាន​លូក​ចូល​ក្នុង​ហោប៉ៅ​អាវ​ ហើយ​ទាញ​ទូរសព្ទ​​ចេញ​។ គេបើកវាប្រើកាមេរ៉ា​រួចឱនមកទាញ​ខ្នើយនាង​ចេញ​ចោល។

នាង​បិទភ្នែកក្នុងរង្វង់ដៃគេ ពេលគេថតរូបកៀកកើយគ្នា។ បបូរ​មាត់គេលើកញ្ចឹងកនាង​ពេល​ដែល​នាង​ស្រែកឃាត់​លាយឡំជាមួយស្នូរកាមេរ៉ា។

ស្រីក្តិចប្រុសម្នាក់នេះយ៉ាងខ្លាំង​រហូតគេស្រែកអូយលែងដៃម្ខាងខានបានថត។

ដាវីនប្រវេប្រវាចុះ​ចេញពីគ្រែតែចប់ហើយ ​នាង​ត្រូវគេទាញមកវិញ​ហើយផ្ងារឱ្យដេកជាប់ជ្រៅទៅលើពូក។ បេះដូងស្រីលោតញាប់ពេលសម្លឹងមើលមុខ​ក្រហមរបស់ស៊ីណាន។ ជើងម្ខាងគេដាក់សង្កត់មកលើជើងរបស់នាង ខណៈគេចង្អុលដៃនាង​ដែលខំរើ។

«បើរើ តិចបានដោះអាវ!»

ដាវីន​ស្ងាត់ភ្លាម​ព្រោះដឹងពីហានិភ័យ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ភាពរំភើបនៃអាថ៌កំបាំងរបស់ពួកគេកាន់តែមានថាមពលឡើងគ្រប់វិនាទី​ពេលមើលភ្នែកគ្នា។ ស៊ីណានលើកកាមេរ៉ាមកហើយរៀបចំសម្រាប់ការថតចោលស្វ័យ​ប្រវត្តិ​។

ហើយគេក៏ដាក់ផ្អែកបញ្ឈរលើជើងចង្កៀងអគ្គិសនី។

«កាមេរ៉ា​នេះ ឱ្យតែមានអ្នកណាធ្វើកាយវិការកម្រើក​វាថតបានភ្លាម! ច្បាស់ដូច​Lenវែងដែរ មិនជឿសាកមើលទៅ!»

នាង​សម្លឹងគេ​ភ្លឹះ ដៃទាំងពីរដាក់លើទ្រូង។

«កុំធ្វើអីខ្ញុំ!» ស្រីអង្វរករនាយ។ ប្រុសញញឹមខិតចូលមកជិត។ ការរំកិលរបស់គេបណ្តាលឱ្យសូរកាមេរ៉ាលោតមកឆឹបៗ ។

ស្រីសម្លឹងគេ ហើយភ្លេចចោលនូវ​ភាពកក់ក្ដៅនៃវត្តមានរបស់គេដែលមុននេះបាន​ធ្វើឱ្យនាងមានអារម្មណ៍ថាមានសុវត្ថិភាពនិងរំភើប។ ពេលនេះនៅតែពាក្យថា​ភ័យព្រួយប៉ុណ្ណោះ។

«ធ្វើអីគេ? បារម្ភច្រើនពេកហើយ! គ្រាន់តែសុំថតតាស៎!» ប្រុសខ្សឹបខ្សៀវ ហើយឱន​បញ្ជូនដង្ហើមក្តៅៗមកចូលក្នុងត្រចៀកនាង។ សំឡេងរបស់ស្រាល​ក្ងួរៗនិងធូរស្រាល តែគ្រោះថ្នាក់តែម្តង។

«ស៊ីណាន!» នាង​ហៅគេ​ ហើយ​ភ្នែកនាងងាកទៅរកទ្វារ។

«ប្រសិនបើប៉ា​ខ្ញុំដឹង​»

មិនទ្រាំស្តាប់នាង​និយាយចប់ទេ ស៊ីណានងាក​ខ្លួន​បន្តិច​មកចំហើងហើយប្រើម្រាមមកកាន់លើ​ដៃ​ទាំង​ពីរ​ដែលនាងកំពុងផ្ទប់​។ ស្រីបិទភ្នែកខាំមាត់ព្រោះស្នូរកាមេរ៉ា​លាន់មកជានិច្ច​។

ដៃគេកេះម្រាមទាំង១០​របស់នាង​រំលើងចេញ មិនដឹងប្រុសចង់ធ្វើអ្វីនៅកន្លែងនេះទេ នាងគ្រវី​ក្បាលយ៉ាងញាប់។

«ព្រះនាងដកដៃ!»

គេបញ្ជាធ្វើឱ្យនាងងាកចេញហើយ​ស្រែកបដិសេធ៖

«អត់ទេ!»

បបូរមាត់គេដាក់មកលើថ្ពាល់នាង​។ គេឃើញ​នាង​យំតិចៗក្រោយពេល​សន្ទុះកាមេរ៉ា​ដែលស្រែក​ថតមិនឈប់។

«ខ្ញុំស្អប់….»

នាង​​មិនបានបញ្ចប់ទេព្រោះប្រុសរុញដៃនាង​ចេញមួយទំហឹង​របើករបងការពារ។ ទ្រូងពើងនៅកែវភ្នែកក្រហមរបស់បង។ គេ​ផ្អៀងមើលមុខនាងហើយហៅនាង​តិចៗ៖

«ដាវីន!»

នាង​គ្រវី​ក្បាលបិទភ្នែកពេលឮស៊ីណានហៅ ហើយដៃស្រីបម្រុងតែនឹង​តស៊ូរុញទះតប់ តែត្រូវ​​ស៊ីណាន​ចាប់ជាប់លើកទៅបង្ខាំងពីលើក្បាលនាង​កប់ជ្រៅទៅក្នុងពូក។

គេ​ប្រើ​មាត់​មក​ប៉ះ​លើស្រទាប់អាវគេងរលោងពណ៌ឈូក។

ក្លិនបរិសុទ្ធនៃនារីស្លូតត្រង់​​បានធ្វើឱ្យអ្នកចាប់ពង្រត់លង់ក្នុងតណ្ហាយ៉ាងសន្ធោសន្ធៅ។ ដំបូង​ចង់ត្រឹមតែថត​កៀកកើយគ្នា​យកទុកការពារខ្លួន តែពេលនេះ ស៊ីណាន​ភ្លេចពីរឿងកាមេរ៉ាហើយ​។

នាង​ដកដង្ហើមយ៉ាងស្រទន់​ ខណៈដែលបបូរមាត់របស់គេបក់យ៉ាងរហ័ស​មកលើប្រឡេះ​​ឡេវអាវនាង​​។ ដាវីនបើកភ្នែកម​កយ៉ាងអន្ទះសា ដោយ​ប្រឹងរេខ្លួនចេញ។ ទេពធីតា​ប្រទះ​ឃើញ​​ស្នាមញញឹម​លេងសើចរបស់គេ ហើយហត្ថា​រៀមទាញនាងយកមកវិញ។ ស៊ីណាន ទ្រោបមកលើនាង។

«ឈប់ទៅ!»

នាង​និយាយមិនចង់ចេញសំឡេងខណៈភាពក្តៅងំរត់ពេញ​ពាសប្រាណ។

«ធ្វើមិនបាន!» ​ប្រុសតបខ្លីភ្នែកគេសម្លក់ម្រាមដែលកំពុងប្រឡេះឡេវអាវនាង។

ទីនេះ​ស្អាត គួរឱ្យភ្លេចពិភពលោកទាំងមូលបាន។ អ្វីៗផ្សេងទៀតបានរលាយបាត់ នៅពេលវេលានេះ​។ ការភ័យខ្លាច ភាពតានតឹង តម្រូវការសងសឹក​ ឬការរត់គេចចេញពីក្រុមប៉ានាង។

អ្វី​ដែល​សំខាន់​ ​គឺគេមិនចង់ឈប់​ការ​ស្ទាប ថើប​អង្អែល​ដ៏​ស្រទន់នេះទេ។

«សូមអង្វរ បិទកាមេរ៉ាទៅ!»

សំណោកនាងតិចៗ ស្អកៗ បញ្ឈប់​​ការ​ថើប​របស់​គេ។

ប្រុងងើបមុខ គិតដល់កាមេរ៉ា ដែលទ្រូងនេះបែរជាត្រូវតណ្ហា​មកជាន់គ្របដណ្តប់ដល់ភ្លេច​បង់ថាពីដំបូងត្រង់ចង់ទុករូបល្មមៗជាមួយចំណាប់ខ្មាំងតែប៉ុណ្ណោះ។

តែពេលនេះ​ភាព​កក់​ក្តៅ​ដែល​សាយភាយមកជាមួយគ្នា ធ្វើឱ្យនាយពិបាកដកចិត្ត​។

«ណ៎ា បិទទៅ សូមអង្វរ!» នាង​បន្ទរខ្សឹបៗទាំងរលីងរលោង។

«បិទបាន! ចុះបានអីឱ្យអ្នកបិទ?»

ដាវីន​ខ្សឹប​យ៉ាងលឿន។

«ឱ្យថើប!»

នាងពិតជាខ្លាចរូបថតដល់កម្រិតនេះ? នាង​គិតថាយើង​នឹងបញ្ចេញ​រូបបែបនេះចេញទៅ​ក្រៅ​មែន​ទេ ស្រីកូនអ្នកមាន​ល្ងង់ៗនេះ!!!

ទោះចិត្តគិតឃើញផ្សេង ក៏ពេលនេះវិញបេះដូងរបស់នាយកំពុងត្រជាក់ដូចអម្រិតក្រោមសំណូមពរ​របស់នាង​។ ភ្នែកទាំងបួនដៀងថ្ពក់គ្នា ទ្រូងខាងស្រីលោត​ញាប់​។

ស៊ីណានងក់ក្បាល បែរក្រោយ​ទាញកាយធំខ្ពស់ក្រោក​ហើយ​យកទូរសព្ទមកចុចបិទទម្លាក់ចូល​ក្នុង​ហោ​ប៉ៅ​។

ដាវីស្រវេស្រវាក្រោកអង្គុយ​ ខាងប្រុសអង្គុយមកដែរ។ នាង​មិនអាចថយទៅណាទេ ជាមួយកែវភ្នែករបស់នាង​និងទឹកមុខ​ក្រហម​ស្មើៗដែលរង់ចាំទារសន្យា។ នាង​សម្លឹងគេ​ហើយរេចេញ​តែក៏​ងាក​មក​វិញ ស្រដីបញ្ចប់ភាពមិនស្រណុកចិត្ត​៖

«ថើបទៅ!»

«យើងជាអ្នកសងពាក្យ យើងជាអ្នកថើប!» ប្រុសវាចាសំឡេងដោយ​សព្ទសំឡេង​ស្ងប់ស្ងាត់ ប៉ុន្តែភ្នែករបស់ស៊ីណាន​បង្កប់ការចែចង់ដែលកាន់តែជ្រៅ។

ស្រីចងចិញ្ចើមតិចៗ ​កាត់ភាពភ័យខ្លាច ហើយ​ងាកចេញពីភ្នែកគេដែលនៅរង់ចាំ។ អ្វីមួយដែលប្រាប់​នាងថា គេនេះនឹងនៅតែរង់ចាំឱ្យនាងសងពាក្យ​ ទោះបីជាមានរឿងអ្វីក៏ដោយ។

អូ​ខេ តែវាក៏ល្អណាស់ទៅហើយ បើការថើបមួយ​អាចបញ្ចប់បញ្ហា​។

ស្រីស្រស់ងាកទៅជិតនាយ ហើយ​លោទៅថើប។ ច្រមុះស្រួចប៉ះថ្ពាល់មនុស្ស​ប្រុស​ដែលជះចំហាយក្តៅៗ ហើយបញ្ចេញស្នូរ​ប៉ះគ្នាយ៉ាងផ្អែមនៅលើនោះ។ មុននឹងកល្យាណអាចដកថយបាន ហត្ថាប្រុសថ្លៃបានក្រៀកឱបចង្កេះនាង​ ហើយ​ទាញនាងចូលមកកៀក។

ស្រីតោងដៃលើស្មា​គេកុំឱ្យទ្រូងប៉ះគ្នា ព្រោះដឹងថាថយក៏មិនរួច មានបទពិសោធន៍ច្រើនដង​ហើយ​​។

«ថើបហើយតា៎ស!»

«មិនយកទេព្រះនាង!» ខាងប្រុសខ្សឹប «ថើបមើលតែគល់ឈើ!» ដៃម្ខាងទៀត​គេអង្អែលរាងកាយតូច​ដោយស្រលាញ់ថ្នាក់ថ្នម។

លើកនេះ ទន់ភ្លន់តែពោរពេញដោយការសន្យាមិនបាច់មានពាក្យនិយាយ រាល់ការប៉ះ​ដូចចង់​បញ្ជាក់​ប្រាប់នារីតូចនេះថា «គ្រប់យ៉ាងនេះ គឺជារបស់គេតែម្នាក់គត់»។

ដង្ហើម​​របស់​​ដាវីន​​ជាប់​​ស្អិត​ក្នុង​បំពង់ក​ខណៈ​នាងពោលសួរដាច់ៗ៖

«អ្នកណា….គល់….ឈើ?»

សំឡេងរបស់ស្រីស្អាត ស្ទើរតែខ្សឹបមិនឮនិយាយមិនចេញនាម​ ឱ្យស៊ីណានរឹតតែមានះចង់បាននាង។​ នាយដាក់ប្រាណចូលកាន់តែជិត ច្រមុះគេត្រដុសថើៗពីលើមុខនាង។

ឥឡូវនេះស្នាមញញឹមដ៏ស្រទន់ដែលញាប់ញ័រស្ថិតសំចតនៅជ្រុងនៃបបូរមាត់របស់គេ។

«ចង់ឃើញរូបទាំងអស់ហ្នឹងទេ?»

«ទេ! លុបចោល!» នាង​វាចាបញ្ជាខ្សោយៗ។

«ថីបានលុប? ទុកនៅហ្នឹងហើយ ឱ្យមើលទៅ… ពួកយើងស្និទ្ធស្នាល!»

«ស្និទ្ធអី? ចាប់បងខ្ញុំ ប្រើកម្លាំងបាយ!»

ប្រុសញញឹម ភ្នែក​ឆ្មក់សម្លឹង​​មើល​ប្រតិកម្ម​របស់​នាង។ ដៃនាងប៉ះប្រាណគេ នាងមិនទាំងដឹងខ្លួនផង ស្រីនេះល្ងង់ហើយស្លើតស្លក់។

«បើព្រមស្រួលៗទៅ មានអ្នកណាគេចាប់?»

បេះដូង​របស់ដាវីន​លោត​ញាប់​ដូច​ជា​អ្វី​ដែល​គេនេះ​កំពុង​និយាយ​ចែចង់ បានធ្វើឱ្យនាង​លិច​លង់ទៅក្នុងអារម្មណ៍ធ្ងន់កណ្តុក​ដោយ​ការអៀនខ្មាស​និង​ខឹង​សម្បា​។​

ស្រីដឹងថា​រូបថត​ត្រូវ​បាន​គេ​រៀបចំ​ដើម្បី​ធ្វើ​ឱ្យ​វាមើលទៅ​ហាក់​ដូច​ជានាង​បាន​​ស្ម័គ្រ​ចិត្ត​នៅ​​ជាមួយ​​គេ ដើម្បីឱ្យការចាប់ពង្រត់របស់គេនេះ​ មិនត្រូវរងទោសពៃរ៍។

ជាមួយភាពស្មុគស្មាញក្នុងសុបិន្តអាក្រក់នេះ ចិត្តរបស់នាងលោតញាប់ ព្យាយាមរកផ្លូវចេញ ប៉ុន្តែគ្មាន​ផ្លូវចេញសូម្បីពីរង្វង់ដៃគេនេះផង​ទេ។

«ខ្លួនគិតថាធ្វើត្រូវហើយ? ដែលបំផ្លាញអនាគតខ្ញុំ!» នាងវាចាដោយអាការៈខឹងសម្បា​។ អារម្មណ៍​​នេះ​​បាន​ទាមទារឱ្យស៊ីណា​ន​ដឹងខ្លួន ឱនសម្លឹងមុខងរ​ង៉ក់របស់នាង​។  សំឡេង​របស់​នាង​ញាប់​ញ័រ​​ជាមួយ​នឹង​កំហឹង​និង​ការ​ភ័យ​ខ្លាច។ ស៊ីណាន​នឹកឃើញភ្លាម​ដល់​យុទ្ធ ដែលស្រស់សង្ហា​និង​​ថ្លៃថ្នូរ​។ សេចក្តីច្រណែន បង្កើតជាក្តីប្រចណ្ឌ។ ប្រុសដកដៃ​ហើយរេថយក្រោយ ផ្អៀងមកអង្គុយ​គង​ជើង​ក្រពាត់ដៃនឹងក្បាលគ្រែ។ ស្រីដកថយមកឈរនៅចុងជើងគ្រែ។ ឡេវនាង​នៅរបូតមួយ​ក្រោម​ភ្នែកសម្លឹងត្រជាក់ៗរបស់ម្ចាស់ផ្ទះ។

«មិនត្រឹមប៉ុណ្ណឹងទេ ខ្ញុំនឹង​បំផ្លាញគ្រួសារនាង​ទាំងមូលផង ព្រះនាង​! រាជបល្ល័ង្កគំរង់​របស់ប៉ានាង​!​»

នាង​ខឹង បង្ហាញ​អាការៈស្អប់នាយ។ ដាវីនក្តាប់ដៃទាំងសងខាង និយាយស្រួយៗ៖

«បានត្រឹមចាប់មនុស្សមកយ៉ាងកំសាក បើខ្លាំង តទល់ជាមួយបងខ្ញុំ ប៉ាខ្ញុំត្រឹមត្រូវទៅ!»

សំឡេងរបស់ដាវីនញាប់ញ័រដោយកំហឹង​ពេលដែលនាងសម្លឹងមើលស៊ីណាន។  ពាក្យសម្ដីរបស់​នាងមុតស្រួច និងពោរពេញដោយការអាក់អន់ស្រពន់ចិត្ត។  ស្រីនិយាយបន្ត៖

«គិតថា អាចយកខ្ញុំមកធ្វើបាប ថតរូប​ថតអី​ ហើយគ្រប់គ្រងជីវិតរបស់ខ្ញុំ?»

បេះដូងរបស់ស្រីលោតញាប់ដោយបណ្តាល​ឱ្យសំណោកក្លូនសំឡេងរបស់នាងឱ្យទៅជា​រអាក់​រអួល ។ ស៊ីណាន​​ឃើញហើយ កើតមាន​​អារម្មណ៍​រំជើបរំជួលជាសម្ងាត់មួយ។

​មិន​​នឹក​ស្មាន​ដល់​ដែលគេត្រូវមកអស់កំសួលតណ្ហា​និងខ្មាសអៀនស្ងាត់ៗចំពោះសម្តីញាប់ញ័រ​ៗ​របស់នាង​។ ការខ្មាសអៀននិងកំហុស​បានបូកជាមួយ​ភាពមានះ ឱ្យទៅជារបៀបផ្សេងមួយទៀតសម្រាប់​ខាងប្រុសបញ្ចេញប្រតិកម្ម។

ប្រុសមិនអាចមានពាក្យ​តបជាមួយនាងបានល្អ គេមាន​តែមានះ​ក្រោកឡើងនិងឈានជើងចូលមកជិត ចាប់គ្រង​រាងកាយនាង​ឱ្យស្រីតស៊ូដូចជាសត្វកន្លាតក្បែរអណ្តាតភ្លើង។

ប្រុសឱបមុខនាងមកក្នុងដៃ។ មួយរំពេចនោះ ស៊ីណាន​បានសង្កត់បបូរមាត់របស់គេបញ្ឈប់ការសន្ទនា​ជាមួយ​​នាង ជាមួយស្នាមថើបស៊ីអារម្មណ៍ញ៉ាំងឱ្យពេល​វេលានិងគ្រប់យ៉ាង​ជាប់គាំង​។