ចិត្តត្រួតត្រា – Meysansotheary

រឿង៖ ចិត្តត្រួតត្រា ភាគទី៤២(ភាគបញ្ចប់)
«ប្រុសអ្នកមានម្នាក់នោះ រកឃើញឬនៅ?» មិត្តរួមការងារម្នាក់នេះ គាត់ឈ្មោះមីងឡូរ៉ា ស្គាល់គ្នា​នៅបារាំងនេះ គាត់បានសួរខ្សឹបមកនាង​ដោយ​ទឹកដមសំឡេងទន់ភ្លន់ តែលីននៅតែស្ងប់ស្ងួតទឹកមុខ។

នៅ​ពេលអ្នកណានិយាយពីគូខាន់ ​លីន​​ចង់តែ​ដួល​ហើយ​យំ។ ចិត្តនាង​ឈឺចាប់ពេលនឹកដល់មុខគេដែលស្នាមឆេះ ខ្លួនគេគេងមិនក្រោកបីឆ្នាំ ហើយក្រោកមកចួបរឿងពិបាកទទួលយកបាន។

លីនបាន​ឃើញ​អំពើ​ឃាតកម្មដែលមិនមែនលើមនុស្សម្នាក់ ក៏មិនមែនពីរនាក់ ប៉ុន្តែជាការបំផ្ទុះសម្លាប់សមាជិកជាច្រើនរបស់គ្រួសារ Doloce ។

ចាស្មីនបានសម្លាប់ពួកគេ ដោយគ្មានមេ​ត្តានៅចំពោះមុខនាង​។ ព្រឹត្តិការណ៍ដែលនាង​រត់ចេញមក​ហើយវិមាន​ត្រូវបានផ្ទុះឡើងពីក្រោយខ្នង​នាង រំជួយសង្គ្រប់ទាំងជីវិតអ្នកដែលលីនធ្លាប់ស្អប់និងស្រលាញ់បំផុត លីន​មិន​ដែលរស់នៅមិនឮ​ការ​ស្រែក​នៃ​ភាព​ភ័យ​ខ្លាចក្នុងបេះដូងទេ។

សម្លឹងមើលឡូរ៉ាដែលអង្អែលស្មានាង លីនងក់ក្បាល។

«ទេ» នាង​ខ្សឹប។ ស្រាប់តែមីងឡូរ៉ាងាកទៅក្រៅ ហើយឈប់ភ្នែកនឹងអ្វីម្យ៉ាង។

កែងដៃគាត់អុកនាង។

លីនទម្លាកដៃដែលកំពុងកាន់ម៉ាស៊ីនបញ្ជាទិញនៅស្តង់ជ្រុងឆ្ងាយពីគេ​ក្នុងហាង។  នៅពេលដែលនាង​ងើបមុខ​ ឃើញគេ…..នាងគាំង។ ទ្រូងនាងដកដង្ហើមវែងៗ ហើយមើលទៅគូខាន់។  ទឹក​ភ្នែក​ស្រទន់ៗ​ប៉ះ​ថ្ពាល់​របស់​នាង​ពេល​ភ្នែកពួកគេ​​​ចួបគ្នា។

ឡូរ៉ារុញនាងចេញ៖

«ទៅៗ! មីងចាត់ចែងកន្លែងនេះ!»

លីនមិនអាចឈានជើងបានទេ ទោះចិត្តនាងកញ្ជ្រោល។ គូខាន់មុខស្ងួតស្លក់ និងមានស្នាមរបួសមួយចំហៀងមុខ។ ដៃនាយ​ចង្អុលទៅចំណតឡាន។

លីនងក់ក្បាលតិចៗ បន្ទាប់មកខ្សឹបប្រាប់ឡូរ៉ា។

«ខ្ញុំទៅហើយ!»

«ស្រាយវាផង!» គាត់ចង្អុលអៀមអ្នករត់តុលើចង្កេះលីន។

នាង​ធ្វើការស្រាយ ខណៈគូខាន់សម្លឹងមកអតីតលេខាយ៉ាងអាណិតអាសូរ។ គេចាំបានគ្រប់យ៉ាង «ខ្ញុំមិនចេះ…..ខ្ញុំមិន….ដែល….ទេ! ខ្ញុំអង្វរម្តងទៀត ឱ្យប្អូនស្រីខ្ញុំទៅៗ»«មនុស្ស​អវិជ្ជានិងឋាននរក រសជាតិម៉េចដែរ?»។

គេក្រឡេកមើលថ្ងាសនាង​ដែលទ្រោបក្បែរទ្រូងគេ ដៃនាង​ព័ទ្ធជារង្វង់ជុំវិញ​ចង្កេះរបស់គេ ដែលយប់ដំបូងបានធ្វើបាបនាង​អស់ពីកំហឹងកូនប្រុស។

«ខាន់!»

នាង​យំ។ ប្រុសដាក់ខ្នង​ទន់ៗតូចៗរបស់នាង​ក្នុងបាតដៃនិងអង្អែលបង្កើតភាពភាពធូរស្រាលឱ្យលីន។ ពីរថ្ងៃដែលចេញទៅ ក្រៅពីស្វែងរកការពិតឱ្យខ្លួនឯង គេអាចមើលឃើញផ្ទៃមុខដែលលែងស្រស់សង្ហា និងគ្របដណ្តប់ទៅដោយ​រាងកាយខ្សោះឈឺ។

លក្ខណៈពិសេសរបស់លីនដូចដែលគេលង់នាង គឺនាងជាមនុស្ស​ស្មោះស្ម័គ្រម្នាក់។ ជាមនុស្ស​ដែលគូខាន់មិនដែលរកបានទៀតឡើយបើឱ្យបាត់នាងទៅ។

«ខ្ញុំ….ខ្ញុំអត់ចេះបម្រើទេ! រក….រកលេខាផ្សេងទៅ….!» គេសើចខឹកៗទាំងទឹកភ្នែកពេលនឹកឃើញ។

គេនិយាយបន្ទោស

«ក្រៅពីលក់ភីហ្សាអត់ចេះធ្វើអីទេ?»

«នៅជុំវិញពេទ្យមានតែការងារនេះ លីនមិនចង់ទៅឆ្ងាយ ខ្លាចខាន់រក!»

នាង​នៅទីនេះ៣ឆ្នាំហើយ សង្ឃឹមថាថ្ងៃណាមួយមនុស្សរុក្ខជាតិនឹងក្រោកឡើងហើយរកនាង​។

«ឥឡូវបងមករកហើយ!» គេនិយាយទាំងបេះដូងកក់ក្តៅ។

«ញ៉ាំភីហ្សាអត់?»

នាងសួរដូចខ្វះអីសួរ។

«ញ៉ាំ! តែមិនមែននៅទីនេះ!» គេតប។

នាង​ដឹងហើយ ចរិតមហាសេដ្ឋីម្នាក់នេះ។ ក្រោកមក គ្រប់យ៉ាងក៏វិលវិញ តែមនុស្សជុំវិញខ្លួនគេមិនបានវិលវិញទេ។

«តោះ!»

គេទាញនាងទៅ។ លីនតែងតែ​ត្រៀមលក្ខណៈជានិច្ចក្នុងការទៅជាមួយគេ។ ឡាន Rang Rover មួយ រំកិលចូលមកដល់ គេ​​ចាប់​មុខ​នាង​ក្នុង​ដៃ​ម្ខាង ហើយ​ឱន​ចុះ​មក​ថើប​នាង។

លីនបានរង់ចាំជាងបីឆ្នាំដោយនឹករឭកការថើបនេះ។ បបូរមាត់របស់លីនខ្សោះតែមិនបដិសេធខ្លួនឯងទៀតទេ។ លីន​ពិតមាន​រសជាតិ​ដូច​ទឹកឃ្មុំសម្រាប់គេ ឯគេជា​​មេឃ​ដ៏មាន​អំណាច​សង្កត់មក​លើ​លីន។

«ខាំខ្ញុំវិញទៅ!» នាងនឹកឃើញកាលរាត្រីឃោរឃៅដែលគេបង្ខំនាង។ ទោះយ៉ាងណា លីនបានខាំគេដាច់ឈាម គេមិនបានខាំលីនវិញទេ។ គេកាចណាស់ តែគេក៏ស្លូតបំផុត​ក្នុងបេះដូងលីន។

«បងជាខ្មោចហើយ នៅស្រលាញ់អត់?!»

«លោកជាបិសាចយូរហើយគូខាន់!»

នាង​ងរង៉ក់សម្លឹងមាត់គេ បង្ហាញខ្សែភ្នែកដែលស្តាយការថើបព្រោះហេតុអ្វីឆាប់ចប់ពេក។ គេស៊ីញ៉ូទៅឡានពីក្រោយនាង តែនាង​វិញ ហាក់មិនរវល់អ្វីទាំងអស់ក្រៅពីវត្តមានគេ។

គូខាន់ឃើញ បបូរមាត់របស់នាងហើមនៅពេលដែលគេដកខ្លួនចេញ តែភ្នែករបស់នាងកំពុងស្វែងរកទាមទារស្នេហា​បន្ថែម​ពីបេះដូងគេ។

គេស្ទាបមុខគេជាមួយស្នាម​ញញឹមជូរចត់៖

«បងអាក្រក់ណាស់លែងសង្ហា​ហើយ លែងជាសារតាំងស្អាតទៀតហើយ!»

«មែនតាស៎ ចឹងបានកាលនៅគេង ខ្ញុំចង់តែរកសង្សារបារាំងថ្មី!»

គេទម្លាក់ភ្នែកងរង៉ក់។

«ហ៊ាន?»

លីនញញឹមសម្លឹងគេដោយឈ្លក់វង្វេង៖

«មិនដឹងទេ​បើគេងយូរទៀត!»

«ម៉េច?»

គេសូម្បីពេលនេះក៏ប្រចណ្ឌ។

គូខាន់ងាកសម្លឹងជុំវិញ។ ទីនេះស្រុកបារាំងប្រុសសង្ហាច្រើនណាស់ លីនជាកុលាបដែលស្រស់កម្រមានទៀត ហេតុអ្វីនាងអាចស្មោះជាមួយគេរហូតដល់ពេលនេះបាន។

«១០០នាក់?» គេសួរទៀត លីនញញឹម​តែចិត្ត​ក្នាញ់រំជួលនឹកស្នេហាកន្លងមកជាមួយគេ។ ពេលនោះលីនខឹង បានធ្លាប់បញ្ឈឺគេថានឹងគេងជាមួយប្រុស១០០នាក់។

គេចងចាំមកវិញ១០០ភាគរយទៅហើយ។ លីនឱបគេព្រោះអំណរពន់ពេកនឹងការវិលមកវិញរបស់គេ។

គូខាន់​ថើប​ក្បាល​នាងដោយ​​មិន​ទុក​ចិត្ត​ថា ​ខ្លួន​ឯងនឹង​គ្រប់គ្រង​កាយវិការ​មិន​ប៉ះពាល់នាង​​បានត្រឹមណាទេ ​ក៏មិនចង់ឡើងក ដល់ថ្នាក់ ត្រូវ​អូស​នាង​ចូល​ក្នុងកន្លែងដុតភីហ្សា​ដោះស្រាយភាសាបេះដូងក៏មិនដឹង។

​គេទាញ​ឡើងឡានដែលអ្នកបើករង់ចាំស្រេច។

«ខាន់» នាងហៅពេលគេឈោងបើកទ្វារ

«អរគុណដែលវិលមកវិញ!» នាងនិយាយទាំងញញឹមញញែមហើយថ្ពក់ដៃជាប់កគេសឹងពិបាកនឹង​ឡើងជំនិះ។

ជ្រុងខាងឆ្វេងនៃមាត់របស់គេហក់ឡើង ដូចជាលីនទើបតែនិយាយភាសាផ្លូវការគេខ្ជិលស្តាប់ណាស់​។ គេប្រញាប់ធ្វើរឿងផ្សេងដែលខានធ្វើជាយូរមកហើយ។

ចេញឡានទៅ!

គេបញ្ជា។ អ្នកបើកជាបារាំង។ គេជូនលីននិងគូខាន់មកដល់សួនច្បារជាតិធំមួយ ស៊ប់ទ្រុបហើយក៏ចុះចោលឡាន។

លីនប្រាប់ខ្លួនឯងថា ជារឿងគួរឱ្យអស់សំណើចបើគូខាន់មិនអាចរង់ចាំឱ្យរកបានកន្លែងល្អជាងនេះ តែនាង​ក៏មិនខ្វល់ដែរ។ គេចុចឡានបិទខ្លួនគេ គឺបិទសោពីក្នុង។

ខាងក្រៅកញ្ចក់ បើមាន​អ្នកដើរកាត់គេនឹងមើលមកឃើញ​ តែខាងក្រៅត្រជាក់ណាស់ សួននេះអាចស្ងាត់មិនងាយមាន​គេឆ្លងកាត់ឡើយ។

ក្លិនកាមតណ្ហា អនុស្សារចាស់ៗកម្រើកមក​​នៅ​ចន្លោះប្រាណនាងនិងគេ​។ ជាស្នូរដង្ហើមទាមទាររបស់គេ។

លីនលេបទឹកមាត់ ព្យាយាមទប់ការភ័យ អរនិងរំជួលចិត្ត​។ ដៃគេ​លើកមកលើទ្រូងឆ្វេងរបស់លីន ក្តោបនិងអង្អែលកន្លែងដដែលនោះ។ គេនៅតែជាគូខាន់របស់លីន។

ថ្គាម​របស់​លីន​គាំង​ដោយការ​ព្យាយាម​រក្សា​ការសម្លឹងមុខគេ។​

ជើងរបស់គាត់លូកមកវាសជើងលីនចេញ លីនអាចមានអារម្មណ៍ថា ម្រាមគេម្ខាងកំពុងនៅកន្លែងនោះ….ស្បែករឹងៗនៃម្រាមដៃកំណាចកំពុងឆែកឆេផ្ទះល្វែងរបស់លីន។

ទីនោះចង្អៀត ដូចស្រីក្រមុំដែលខានចួបស្នេហា​របស់CEOម្នាក់នេះ យូរណាស់មកហើយ។

ស្មា​របស់​លីនផ្អែកមក​សង្កត់​ទៅ​នឹង​ទ្រូង​របស់​គេ ខណៈ​ដែលលីនចង់ដាច់ខ្យល់ដង្ហក់។ គូខាន់ដកដង្ហើមធំ ផ្លុំសក់នាងជាមួយ ផ្លូវដង្ហើមដ៏ក្តៅគគុក រត់មកបង្កភាពស្រៀវស្រើបរងាលើឆ្អឹងខ្នងខាងស្រី ខោទ្រនាប់របស់នាង​ត្រូវទាញចេញ។

អារម្មណ៍​ថ្ងៃដំបូងនៅវីឡាគេវិលមកវិញ។ គេតែងតែជាអ្នកគ្រប់គ្រងដែលពេលនេះម្រាមដៃរបស់មានសភាពគ្រើមមិននឹកស្មានដល់ កំពុង​ត្រដុសបង្កសំឡេងដង្ហក់ចេញពីមាត់និងបេះដូងលីន។

«ខាន់ ប៉ុន្តែ….»

គេ​យក​ដៃ​ឆ្វេង​មកនៅ​​រុំ​ចង្កេះ​លីន ទាញមក​ជាប់​នឹង​ខ្លួន​ឱ្យស្រីស្រស់ឃើញវត្តមាន​ដំបងរឹងមួយនៅក្នុងខោគេកំពុង​សង្កត់មកលើត្រគាកនាង​។ ពេលដែលលីនខំប្រឹង មិនអាចទប់សំឡេងស្រែកចេញពីការរមួល ចំណង់និងក្តីស្នេហ៍ផ្ទុះពេញខ្នងរបស់នាង នាងឮគេខាំមាត់រអ៊ូ៖

«គិតចង់បានបារាំង?»

លីនដកដង្ហើមធំហើយបដិសេធ៖

«មានណា៎! អត់ទេខាន់!»

គេងក់ក្បាលនិយាយឌឺនាង៖

«អត់ឮទេលីន»

«ខ្ញុំអត់ស្រលាញ់បារាំងទេ!» នាង​ថាទាំងហត់ៗ។

«អត់ឮ!»

គេនៅតែនិយាយចូលទៅក្នុងត្រចៀករបស់នាង ខ្សឹបដូចកំពុងបញ្ជូនចរន្តអគ្គីសនីឆ្លងកាត់រាងកាយរបស់ពួកគេ​ឱ្យរមួលចូលគ្នា។

«ស្រលាញ់តែខាន់ គូខាន់ ដូលូហ្វ!» នាង​តម្អូញព្រោះម្រាមដៃរបស់គេធ្វើបាបនាងឱ្យផុតដង្ហើម​ម្តង​ៗ​។

លីនកំពុងថើបទ្រូងគេ​អង្វរសួតខ្លួនឯងឱ្យធ្វើការលឿនជាងមុន ដើម្បីបន្តខ្យល់ដង្ហើម​ក្រោមកំសួលតណ្ហាដល់កម្រិត។

«បងអត់ឃើញចិញ្ចៀនយើង!»

លីនភ្ញាក់ដូចខ្មោច៧ថ្ងៃ។ ម្រាមនាង​អត់ពាក់ចិញ្ចៀននោះក៏គេដឹង គេចាប់អារម្មណ៍តាំងពីពេលណា? គេឆ្លាតហើយរវាសបំផុត។

«លក់យកប្រាក់! កាលនោះមកដល់បារាំង  ខ្ញុំមិនទាន់រកការងារបាន! ហើយប្អូនស្រីលោកមិនទាន់អាចស៊ីញ៉េយកប្រាក់ចេញ គេមិនទាន់គ្រប់១៨ឆ្នាំ!»

គូខាន់ឈប់ចលនា។

បីឆ្នាំមកនេះ ធីតាតែងតែរង់ចាំឱ្យបងប្រុសជាវិញ ចំណែកម្តាយនាង​បានធ្វើអត្តឃាតក្រោយវិមានរលំ។ គេមិនដឹងថាធីតានិង​លីនត្រូវឆ្លងកាត់អ្វីខ្លះទេ ទម្រាំគេបានវិលមកវិញនេះ។

ពេលនេះគេជាម្ចាស់អាណាចក្រ Doloce ពីរនាក់ប្អូនស្រីគេ តែគេនឹងដាក់លីនទៅក្នុងគ្រប់ចំណែកនៃជីវិតគេ។

«លីនកុលាប ដូលូហ្វ!»

«ចាស៎?» នាង​ងើបមុខរំភើបដែលគេដាក់ឈ្មោះនាងជាមួយត្រកូលរបស់គេ។

«អូននឹងត្រូវទណ្ឌកម្មព្រោះរឿងចិញ្ចៀនដែលបងពាក់ឱ្យ ដែលអូនហ៊ានដោះវាចេញ!»

លីនសម្លឹងគេ នាង​ញញឹម​ព្រោះក្តីស្រលាញ់។ នាងនឹកឃើញរឿងនៅសួនផ្កា ផ្ទះគេមានសោកនាដកម្ម គេបានធ្វើបាបនាង​ បំភាន់ភ្នែកពួកចៅហ្វាយក្រុង។

«មិនមែនឱ្យប្រពន្ធដោះអាវនៅក្រៅសួនបារាំងត្រជាក់កកស្លាប់នេះទេដឹង?» នាងរំអួយហើយដៃរាវពាសពេញ Six Pack របស់នាយ។

ប្រុសកម្រើកក្តៅសន្ធំពេញប្រាណ។ គេនឹកដល់ភាពវក់វង្វេងនៃភ្នែកស្រីដែលយំក្នុងOfficeព្រោះគេកម្រោល​ហើយនាង​ផ្អាកយំមកផ្អើលនឹងសម្រស់៦ផ្នត់របស់គេ។

«ប្រពន្ធល្អ!» គេខ្សឹបប្រាប់ដោយដង្ហើមភ្លើង រួចលើកដៃមកប៉ះភ្លៅនាង រាវពាសពេញ​រហូតទៅដល់កន្លែងដែលលីនចង់ធ្វើមិនដឹងមិនឮនឹងពិភពលោកនេះ។

ចុងម្រាមដៃរបស់គេរំកិលមកលើផ្នត់សើមរបស់លីន ហើយដុសលើកន្លែងដែលពង្រីកប្រាណ​ឡើង​ៗ​នោះ គេពេញចិត្ត​ណាស់នឹង​ប្រតិកម្មរបស់លីន។

«កាលណោះ ទោះ​បី​ការ​ប៉ះ​របស់​បង​ធ្វើ​ឱ្យលីន​​សប្បាយ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ក៏ស្រីមុខរឹង​មិនព្រម​ថ្ងូរដែរ សុខចិត្តខាំមាត់!»

«ចងចាំវិញអស់ហើយ?» លីនសួរ​ហត់ៗ។

បបូរមាត់ក្តៅៗរបស់គេសង្កត់លើបេះដូងរបស់នាង​ ខណៈលីនស្រែកថ្ងូរមួយទំហឹងបញ្ជាក់ថា​រីករាយក្នុងការទទួលយកគេមកលើចុងសុដន់នាង។ ការថើបប៉ះពាល់ដែលធ្វើបេះដូង​លីនចង់តែធ្លាយចេញមកស្វាគមន៍គេ។

គូខាន់ងើបមុខមករកនាង​។ ភ្នែករបស់គេក្រពុលងងឹតទៅដោយការងប់ងល់ បន្ទាប់មកខាងប្រុសចាប់ផ្តើមផ្លាស់ទីយឺតៗនិងទាញលីនឱ្យបែរខ្នង​មកវិញ។

ជាមួយការ​រុញ​ដ៏​ខ្លាំង​មួយ គេចូលមកក្នុងរាងកាយលីន។ វាមិនឈឺចាប់ខ្លាំងដូចរាត្រីដំបូងនៅភ្នំពេញទេ ក៏កម្ដៅនៃតណ្ហា​មួយនេះ បង្ហាញពីភាសា​គ្រប់​យ៉ាង​ដែល​គេកាន់តែ​ធ្វើ លីនក៏កាន់តែចង់​បាន​កាន់​តែ​ច្រើនឡើងម្តងហើយម្តងទៀត។ នាងខំ​លើក​ដៃ​បិទ​បាំង​ប្រតិកម្ម​របស់​នាង និង​សំឡេងថ្ងូរ  ប៉ុន្តែគូខាន់​​ចាប់​ដៃលីនចេញ និង​ទាមទារ​​៖

​«​បងចង់ឮ​អូនស្រែក!​»

គេពោលទាមទារវាចាពិតពីទ្រូង ពេលដែលរលកស្នេហា​រឹតតែ​បោកបក់​មក​លើ​លីន រហូតនាងបាត់បង់​ការគ្រប់គ្រង​លើសព្ទ​សំឡេងនិង​រាងកាយ រំជួលតាមគេបញ្ជា​។

នាង​បើកបំពង់ក បញ្ចេញភាសាភ្លេងស្នេហ៍ ​ដែល​​ប្រាកដ​ថានឹង​លាន់ឮចេញដល់ក្រៅឡានបានបើសិនមានអ្នកណានៅក្បែរៗនេះ។

ស៊ូណាមីដែលផ្ទុះមកក្រោយសមុទ្រស្ងប់អស់បីឆ្នាំ ពេលនេះបានស្ងប់ជាថ្មីទុកឱ្យស្រីថ្លៃស្ថិតក្នុងដៃរៀម ជាមួយភាសាបេះដូងឆ្លើយឆ្លងសុខសាន្តស្ងប់ស្ងាត់។

«ខាន់! ខ្ញុំគិតថា ខ្ញុំស្រលាញ់លោក….ហើយស្រលាញ់យ៉ាងខ្លាំង!»

ការក្តាប់របស់គេមកលើចង្កេះនាងកាន់តែរឹតបន្តឹង ប៉ុន្តែទ្រូងគេសើចងំៗ ស្មាគេរលាក់។ នាងសារភាពបីដងហើយនៅស្រុកបារាំងនេះ។ ប្រហែលជាគិតថាគូខាន់មិនបានឮ?

បន្ទាប់មកម្រាមរបស់គេបានរំកិលឡើងលើ ឆ្ពោះរកថ្ពាល់និងពាសពេញផ្ទៃមុខរបស់នាង ផ្ទៃមុខដែលធ្លាប់ជេរប្រទេចនឹង​អង្វករភាពកម្រោលរបស់គេ។

ស្រីងើយមកសម្លឹងមើលគូខាន់។ គេញាក់ចិញ្ចើមសួរវិញដោយទឹកមុខឡូយឆាយ៖

«គិត?» បូញមាត់រួចបន្ត «ស្រលាញ់​មេខ្លួនឯងចង់សុំឡើងប្រាក់ខែ?»

នាង​សង្កត់​បបូរមាត់​ចូល​គ្នា រួច​ងក់​ក្បាល

«ចាស៎» នាងនិយាយស្រង់ក្លិនអ័រម៉ូន​លើខ្លួនប្រាណបិសាចDoloceដែលបានគំរាម​យកនាងឱ្យខាងតែបាននាយប់មួយកណ្តាលក្រុងភ្នំពេញ។

«កុលាប ដែលអ្នកគ្រប់គ្នា​ហៅមកមួយជីវិត​ហើយ បានក្លាយជាលីនម្នាក់ដែល​ត្រូវគេធ្វើបាប ក្រោយមកក៏ស្រលាញ់គេនោះ…ឈឺចាប់ ព្រោះគេបានបង្ខំនិងគ្មាន​មេត្តាមកលើនាងទេ ខ្ញុំស្អប់គេខ្លាំង រហូតដល់ជាតិនេះ ត្រូវ​តោងទាមនៅក្បែរគេជារៀងរហូត មិនថាគេបណ្តេញ​ខ្ញុំចេញ!»

នាងនិយាយតិចៗ ហើយនិយាយវែងណាស់តាមអារម្មណ៍ដ្រាម៉ានៃបេះដូងនេះ។

«បិទមាត់» គេព្រមានលីនរួចឈ្ងោកមក ជិត​នាង​ថើបបបូរមាត់នាង​។​

បន្ទាប់មកគេងើបមកវិញ។

«រកចិញ្ចៀននោះមកវិញ អូនជាមនុស្សរបស់គ្រួសារDoloce ជាប្រពន្ធរបស់ Kukha Doloce»

នាង​តបតិចៗ៖

«មានចិញ្ចៀនឬអត់ អូនជារបស់បង!»

គេងក់ក្បាល លូកដៃទៅក្នុងខោ។ គូខាន់បានដកយកឡើងមកនូវរបស់មួយ។ ជាប្រអប់បារាំងបុរាណ ប្រហែលជាចិញ្ចៀនមួយដែលគេបានទិញមកសងនាងក្រោយបាននិយាយជាមួយប្អូនស្រីគេនៅភ្នំពេញ។

លីនរង់ចាំមើល តែមិនមែនទេ វាជាខ្សែកមួយតូចឆ្មានិងមាន​ឈ្មោះថា លីនដូលូហ្វ។

គេឃើញទឹកភ្នែករបស់នាងរមៀល។

«បងឱ្យអូន! មិនឱ្យដោះ មិនឱ្យលក់!»

គូខាន់និយាយខ្សឹបៗ ទាំងរវល់ពាក់វាឱ្យនាង។ រួចរាល់គេក៏សម្លឹងមើលទៅក្នុងភ្នែករបស់លីន។

«បងដឹងថា​ អូនស្រលាញ់បង!»

លីនតវ៉ា៖

«ទើបតែឥឡូវនេះទេ!»

«ទេ​យូរហើយ!»

«មិនដែល! ខ្ញុំស្អប់លោកគូខាន់!»

គេញញឹម។ នាង​ងរង៉ក់៖

«កាលលោកកាច ខ្ញុំស្អប់លោក!»

«ស្អប់បង្កប់ស្នេហ៍!»

«ប៉ិននិយាយពាក្យខ្មែរទៀត?»

គេឱបនាង​ហើយរៀបរាប់៖

«នៅយប់ដំបូង អូនស្អប់បង?»

នាងនៅស្ងៀម។ វាឈឺណាស់ទាំងចិត្ត​ទាំងកាយ នាងមិនចង់នឹកឃើញទេ ​តែវាអាចជាការឈឺដែលប្តូរមកជាសុភមង្គល។

«ស្អប់! តែ…..នៅពេទ្យ៥ថ្ងៃ ខ្ញុំនឹកលោករហូត! ក៏មិនមែននឹកស្រលាញ់ដែរ តែ….នឹកឆ្ងល់! ម្តេចខ្ញុំមិនអាចភ្លេចស្នាមថើប! លោកមិនខាំខ្ញុំវិញទេ ហើយ​​អនុញ្ញាតខ្ញុំមកពេទ្យ! ព្យាបាលបងខ្ញុំ! លោកស្អាតសង្ហា​ ម្តេចលោកប៉ះពាល់ខ្ញុំ?»

គិតច្រើនណាស់លីន។

ប្រុសញញឹម​។

«បងស្អប់មនុស្សជេរ ប្រមាថ តែបងស្រលាញ់ដោយមិនដឹងខ្លួនទេពេលលីនគំហកឱ្យបង! គ្មានអ្នកណាធ្វើអ៊ីចឹងទេក្នុងជីវិតគូខាន់ដូលូហ្វ! បងបានសង្កត់យកបេះដូងអូន ឈាមអូននៅដាមលើគ្រែនោះ ពេលអូនចេញទៅភ្លាម បងពិបាកចិត្តភ្លាម! អូនអាចធ្វើគ្រប់យ៉ាងដើម្បីហាសិកា ចុះបងនេះមានអ្នកណាធ្វើអ្វីដើម្បីបង? បងគ្មាន​នរណាទេ! បងច្រណែន ហើយចង់ឱ្យអូនមកគិតពីបងដោយល្អៗ​ យល់ចិត្ត​និងការពារបង!»

លីនសើច។

«បិសាចកំពូលអំណាចត្រូវការខ្ញុំការពារ? លីនកុលាបការពារខ្លួនឯងមិនបានផង?»

គូខាន់ថើបក្បាលនាងហើយប្រាប់៖

«ថ្ងៃមួយអូនលេបថ្នាំជំនួសបង ​បងម្នាក់នេះដឹងថា បាន​​ចូល​ទៅ​ក្នុងបេះដូងលីន​ទៅហើយ! តាម​ផ្លូវ​នោះអូនប្រឆាំងនឹងសូរកាន ​មិនព្រមធ្វើបាបបងទេ វាគ្រាន់តែជាភស្តុតាងមួយប្រាប់បងថា មានគេម្នាក់ អាចធ្វើគ្រប់យ៉ាងដើម្បីបង ទាំងបងមិនល្អជាមួយ ​ ហើយបងគិតថា នឹងស្រឡាញ់ថែទាំអ្នកនោះ​ពេញមួយជីវិតនេះ! គ្រប់យ៉ាង មានតែអាទិភាពអូនហើយនិងបងតែប៉ុណ្ណោះលីន!»

លីនបានដកដង្ហើមធំ៖

«គូខាន់!»​

«បាទ?»

«យើងទៅវិញទេ? ភ្នំពេញ?»

«ទៅ! ​ព្រោះលេខាត្រូវធ្វើការ ហើយCEOនឹងមើលថែនាង​កុំឱ្យឆ្នាសពេក!»

«មនុស្សត្រួតត្រា!»

ចប់

រឿង៖ ចិត្តត្រួតត្រា ភាគទី៤១
«កូនឯង…ចង់មានន័យថាម៉េចគូខាន់?​» មហាសេដ្ឋី​ជាប៉ាគេ ពោលសួរដោយដកដង្ហើមធំរំខានចិត្ត ខណៈ​ចៅហ្វាយក្រុងបង្ហាញភាពស្លេកស្លាំងខឹងផង មិនដឹងធ្វើយ៉ាងណាផង។

«គ្រួសារជំទាវធ្វើបានល្អ!»

ចៅហ្វាយក្រុងនិយាយខ្សឹបៗទៅកាន់កែវភ្នែកក្រឡង់ៗផ្គើនរបស់ជំទាវស៊ីណារ៉ា។ ជំទាវដឹងជាមួយកូនប្រុសហើយថា គូខាន់ចង់ធ្វើអ្វី។ ងាកមករកចាស្មីន គូសត្រូវប្រចាំជីវិតបែរជាមិនឃើញ?

រលាស់ខ្លួនបានលឿនណាស់ ធ្វើពុតជាទៅរៀបចំចាត់ចែងបញ្ជាគ្រឿងសាយភោជន៍ហើយគេចទៅមើលសភាពការណ៍ពីខាងក្រៅវិញ។

«ថ្ងៃនេះ ទាំងអស់គ្នានឹងធ្វើជាសាក្សី ការស្នើសុំរៀបការរបស់ខ្ញុំ!»

គូខាន់និយាយឡើង​ខណៈកាមេរ៉ាថតឆ្វេកឆ្វាកយ៉ាងស្រេកឃ្លាន។

គេដកចិញ្ចៀនចេញមក រួចក្រោក​យ៉ាងសុភាពដើរសំដៅមករកលីនកុលាប។ រាជនីនិងស៊ីណារ៉ាតាមដានទឹកមុខ​Floraដែលក្រញូវ។

យប់នេះលីនកុលាបបានសម្រេចហើយ តែគ្រួសារនិងបណ្តាអាជីវកម្មដីធ្លីទាំង​អស់ មិនដឹងនឹង​ត្រូវ​រកឥទ្ធិពលបែបណាក្រោមកំហឹង​អ្នកមេម៉ាយfloraនោះទេ។

ស៊ីណារ៉ា សម្លឹងចៅហ្វាយក្រុងដែលត្រេកអរញញឹម​តិចៗ ព្រោះកាលឃើញគូខាន់ធ្វើឆ្កួតៗនៅសួនផ្កា គាត់មិនចង់ឱ្យកូនស្រីខ្លួនស្រលាញ់គេឡើយ។

«បងសុំរៀបការ​ជាមួយអូន ដោយមាន​សាក្សីពីលោកប៉ា អ្នកម៉ាក់និងភ្ញៀវកិត្តិយស!»

នាង​នៅភ្លឹកមិនបានក្រោកទេ រួចទើបបែរកៅអីមក ហើយ​ក្រោកសន្សឹមៗ។ គេយកដៃនាង​ទៅពាក់ចិញ្ចៀន គ្រប់គ្នា​ថតដូចទឹកបាក់ទំនប់តែលីនមិនខ្វល់ទេ។ នាង​ខ្វល់តែអ្វីមួយក្នុងកែវភ្នែកភ្នែកគេ គឺចំណង់ សេចក្តីងប់ងល់ និងបំភ្លេចពិភពលោកនេះដើម្បីនាង។

«ខ្ញុំមិនចែក​ស្រីដែលខ្ញុំដេកជាមួយនឹងអ្នកណាទេ​!​» សម្តីគេ​ដែលនាង​ឮហើយស្លុត កាលពីដាក់ពាក្យចូលធ្វើការ។ ពេលនេះនាងនឹកឃើញ​។

ភ្នែកលីននៅនឹងមួយកន្លែងសម្លឹងគេព្រោះនឹកឃើញទៀត សម្តីគេគ្រោតគ្រាត «You heard me លីនកុលាប»។

«You heard me Kukhan LoDolce»

ស្រីស្រដីតិចៗ តែស្រដីពេលនេះមិនមែន​ក្នុងអតីតកាលទេ។ ប្រុសភាំង​ហើយរួចក៏ញញឹម។ ចិញ្ចៀនគេក្នុងដៃនាង​ហើយ។ ចុះនាងនិយាយអីមុននេះ?

«Heared អី?»គេខ្សឹបសួរដាក់ភ្នែកនាង។

លីនខាំបបូរមាត់តិចៗព្រោះអៀនដែលស្លុងរឿងអតីតហើយភ្លេចខ្លួន។

«អ្ហះ?»

«ខ្ញុំព្រម!»

ប្រុសកម្រើកតែមួយចំហៀងមាត់ញញឹម។ គេសែនសង្ហា​សម្រាប់លីន។ បបូរមាត់ដែលពេលណាក៏ហាមកយ៉ាងអំណាចដូចឥន្ទ្រីយ៍ឆាបកូនម្រឹគ បានធ្វើឱ្យលីនភ្លេចអស់អារម្មណ៍ខឹងសម្បាកាលពីនៅសួនច្បារ។

គេឱបចង្កេះបង្វែរលីនមករក​ក្រុមអ្នកកាសែត។ មាត់គេនិយាយ៖

«ស្រីម្នាក់នេះ នឹងក្លាយមកជាម្ចាស់ស្រីនៃអាណាចក្រ Kukhan LoDolce! អាពាហ៍ពិពាហ៍នឹងកើតឡើងឆាប់បំផុត មិនយូរជាងអាទិត្យក្រោយនេះទេ!»

ប្រឹប! Flora ក្រោកឡើងក្រោមភាពរន្ធត់របស់ឪពុកម្តាយនាង​។ នៅទីនេះ គ្មានអ្នកណាមិនដឹងថា Flora ចង់បានគូខាន់ឡើងឆ្កួតវង្វេងនោះទេ។

«ស្អីគេនេះ?»

អ្នកមេម៉ាយដ៏មានអំណាចសួរទាំងកំហឹង។

ដៃលូកយកកាបូប ខាំមាត់ប្រុងថាចាកចេញ ស្រាប់តែគូខាន់ឃាត់៖

«អ្នកបងFloraនៅមានរឿងល្អមើលផ្សេងទៀត កុំទាន់ទៅណា៎!»

គេស៊ីញូឱ្យDark។

បណ្តាកម្រងនិងសំណុំនៃអំពូលភ្លើងចរណៃចាប់ផ្តើមរលត់។ ភាពងងឹតកើតឡើងទន្ទឹមគ្នានឹងផ្ទាំងសំពត់ស្លាយត្រូវបានសម្រូតចុះមកពីលើពិតាន។

វីដេអូត្រូវបានបញ្ចាំង។

គ្រប់គ្នាចំហមាត់ព្រោះវាជាឈុតឆាកក្នុងបន្ទប់VIPនៃភោជនីដ្ឋានអភិជនមួយកន្លែងដែលមានមនុស្ស​បីនាក់កំពុងអង្គុយរាយអន្ទាក់ឧក្រិដ្ឋកម្ម។ សំឡេងរបស់Floraលាន់ចេញមកឮៗ

«អ៊ីចឹងយើងនិយាយគ្នាចំៗ លក្ខខណ្ឌខ្ញុំចង់បានគូខាន់ដោយលីនកុលាបនឹងរលាយទៅ! អ្នកទាំងពីរជាអ្នកធ្វើ ហើយដីនោះបានមកលើលោកJack!»។

មហាសេដ្ឋី Doloce បើកភ្នែកធំៗ។ នាយJackនិងភរិយានាងរាជនីភាំងស្លេកស្លាំង។ ប្រពន្ធចៅហ្វាយក្រុងនិងស្វាមីរបូត​ដៃពីលើតុ។

គ្រប់គ្នា​ផ្តោតកាមេរ៉ាមកលើស្លាយ​ ខណៈកូនស្រីចៅហ្វាយក្រុង​កំពុងឆ្មឹង មិនដឹងថានេះត្រឹមជាសុបិនអាក្រក់ឬរឿងពិតទេ។

វគ្គ

ឆាកចុងក្រោយ

ដោយមានកាយវិការវាយប្រហារផ្លូវចិត្ត​ភ័យស្លន់ស្លោ ចាស្មីន​នៅឈរក្នុងបន្ទប់ចង្រ្កានបាយទំនើបសម្លឹងមកទូរសព្ទដៃដែលបញ្ចាំងគ្រប់យ៉ាងនៅបន្ទប់ភោជនាហារ។

ពេលនេះ Flora មិនចប់ម្នាក់ឯងទេ ខ្លួនម្តាយចុងនេះក៏ចប់ដែរ ព្រោះក្នុងវីដេអូនោះមានទាំងរូបខ្លួននិងនាយJackទៀត។

«ចេញពីកន្លែងនេះ!»

ចាស្មីនគំហកឱ្យពួកបាវបម្រើ។ ពួកមេផ្ទះនិងចុងភៅម្នីម្នាចាកចេញទៅ។

គាត់ស្ទុះទៅទាំងរញីរញ័របិទទ្វារផ្ទះបាយនិងសម្លឹងទូរសព្ទ។ មាត់គាត់រអ៊ូរទាំ៖

«យើងឱ្យនាង​អេលី រកតែសំឡេងរបស់Floraទេ ចុះម្តេចបានជាវាមាន​វីដេអូនេះដោយទាំងរូបយើងទៀត?»

គាត់ល្ងង់ណាស់ ប្រសិនអេលីយករបស់នោះទៅឱ្យម្តាយគូខាន់ ស៊ីណារ៉ា​នឹងដឹងថា​ អាចរកវីដេអូដើមទាំងស្រុងពីទីណាមកមិនខាន។ ជំទាវនោះមាន​លុយធំ បាតដៃក៏ធំ។

សារលោតមកដល់ ជារបស់Jack។

«អេលីក្បត់យើង! វាឡើងយន្តហោះទៅស្រុកគេបាត់ហើយ ជាមួយលុយ៣លាន គ្រួសារនោះឱ្យ! យើងចប់ហើយ! មីងរកកន្លែងចាកចេញមកសិន! ខ្ញុំកំពុង​ឡើងមកម៉ាឡេស៊ីហើយ!»

ចាស្មីន​ទម្លាក់ហ្វូនចុះលែងអាន។

ត្រចៀកនេះស្រមៃឃើញ​តែប្តីមក​គោះ​ទ្វារ ហើយបើមកក៏ឃើញប៉ូលិស។

គាត់ខាំមាត់ ស្រក់ទឹកភ្នែក។

«ស៊ីណារ៉ា…..យើងចាញ់ តែកុំអរស្រីកញ្ចាស់ចង្រៃ! អ្នកឈ្នះចុងក្រោយ​មិនមែនឯងទេ!»

ចាស្មីនសើចដូចឆ្កួតវង្វេង។ នៅក្នុងកាមេរ៉ា ឃើញចៅហ្វាយក្រុងក្រោក​ប្រុងនាំកូនស្រីចេញ​ ចាស្មីនស្រែកសន្ធាប់ម្នាក់ឯង….

«យើងមាន​អំណោយចុងក្រោយ​ដល់ពួកឯង! កុំសង្ឃឹមមាន​អ្នកណាចេញ​​ទៅបាន!»

ចាស្មីនបានបង្កប់គ្រប់យ៉ាង​ត្រៀមជាឆាកចុងក្រោយ។ គ្រាប់បែកក្នុងបណ្តា​ថូនិងផើងផ្កា គ្មានអ្នកណាស្មានថា ចុងក្រោយ ប្រពន្ធចុងនឹងអាចបំផ្លាញគ្រប់យ៉ាងរួមទាំងប្តីខ្លួនឯងទេ។

«មនុស្សដូចយើងមិនអាចជាប់គុកឡើយ! ហើយអស់ពីយើងទៅ អាណាចក្រ ​Doloce គឺជារបស់ធីតា!»

ដូច្នេះបានជាចាស្មីនរកលេសឱ្យកូនស្រីពៅរបស់គាត់ Thyda Doloce ទៅ​ធ្វើទេសចរណ៍នៅបរទេសមួយស​ប្តាហ៍។

«ហើយ​បន្ទាប់​មក…..ពួក Doloce អត់ប្រយោជន៍នឹងដេកអស់! កូនស្រីពៅយើងនឹង​ឡើងលើបល្ល័ង្កម្នាក់ឯងវា!»

គាត់សើចដោយរំពឹងលើក្តារអុកចុងក្រោយមួយសែនឃោរឃៅនេះហើយយកដៃអង្អែលថ្ងាស ព្យាយាមបន្ធូរបន្ថយការឈឺក្បាលដ៏សាហាវព្រោះចិត្តជួរជាតិ។

«ហៅចាស្មីនមក!»

សំឡេងប្តីគាត់លាន់ពីក្នុងហ្វូនតាមកាមេរ៉ាដូចសំឡេងមច្ចុរាជ។​ មហា​សេដ្ឋី​នឹងកាត់ទោស​ចាស្មីនរបៀបណាទៅ ពេលឃើញ​ចាស្មីននិង​Jackបែបនេះ។

ពេលគាត់​​បិទ​ភ្នែក ដៃចាស្មីនចុចប៊ូតុងបញ្ជាគ្រាប់បែក។ វាមិនត្រឹមជាសុបិនអាក្រក់ឬការពិតដ៏អាក្រក់ តែវិមាន​ Doloce ទាំងមូលនឹងរលំចុះ។

ភាពច្របូកច្របល់លែងឮ ចាស្មីនលែងឮសូម្បីតែ​សំឡេងយំរបស់ខ្លួនឯង។

ភាពស្រអាប់នឹងផ្សែងបានបញ្ចប់អាណាចក្រ ​Doloce ដែលពេញដោយអំនួតនិងចម្បាំងគ្រួសារច្រើនឆ្នាំមកហើយ។

គូខាន់ភ្នែក​​បើក​ចំហសន្សឹមៗ ហើយ​​សម្លឹង​ទៅ​នារីនៅពីមុខគេទាំង​តក់ស្លុត រន្ធត់។ បន្ទុះក្នុងសុបិនបានបណ្តាលឱ្យគេ​ក្រោយដឹងខ្លួនមកវិញ ប្រហែលជាគេស្រែកផងបានជាឃើញនាងមកនៅក្បែរទាំងបារម្ភ។

​ប្រុសស្អាតងើប​ចិញ្ចើមឡើង​ដោយ​ភាពងឿងឆ្ងល់។

«លីន!»

នាង​អស់ពីភ័យបារម្ភ ស្រាប់តែលេចចេញស្នាមញញឹមយឺតៗ។

គេចាំបានហើយ។

«ខាន់!»

នាងលើកដៃមកស្តាំមកកាន់ថ្ពាល់ឆ្វេងរបស់គេ។ លីនមិនបានដកភ្នែកចេញពីការសម្លឹងមើលកែវភ្នែកភ្លឺថ្លា​ដ៏ឈ្លាសវៃរបស់គូខាន់នោះទេ។

បំពង់ករបស់ប្រុសស្អាតស្ងួត ដោយទទួលអារម្មណ៍ថារាងកាយរបស់គេត្រជាក់និងរឹងពីលើដល់ក្រោម។

ភាពស្ងប់ស្ងាត់ពេញបន្ទប់គេសម្លឹងនាង​ នាង​សម្លឹងគេ ការសម្លឹងរបស់យើងទាំងពីរនាក់ មិនបានផ្លាស់ប្តូរទេ។

«នៅឯណានេះ?»

«ពេទ្យ!»

«ពេទ្យ?»

«ប្រទេសបារាំង!»

«បារាំង?»

«ព្រោះ….លោកប៉ះពាល់ក្បាល! ប្អូនស្រីលោកឱ្យលោកមកព្យាបាល!»

គូខាន់ទើបនឹង​សុបិនពីបន្ទុះក្រោមដៃកំណាចរបស់ចាស្មីន។ គេបិទភ្នែកព្រោះបន្ទាប់ពីពីរបីនាទីនៃការដឹងមកវិញ ហើយឮសំឡេងនាង ក្បាលគេពោរពេញដោយភាពតានតឹង។ លីនលិឍបបូរមាត់របស់នាង​ដោយភ័យ ហើយចាប់ផ្តើមរំកិលទៅទប់គេ ព្រោះគូខាន់ចង់ក្រោកអង្គុយ​។

គេមិននិយាយអ្វីទេ តែផ្តើម​ងើយក្បាលនិងបើកភ្នែក។

«នាំបងទៅផ្ទះ! បងមានរឿងនិយាយជាមួយប៉ាម៉ាក់!»

នាង​តានតឹងហើយម្រាម​ដៃលីនកកគាំងលើទ្រូងគេ។ គ្រប់គ្នាស្លាប់អស់ហើយ គ្មានអ្នកណាទេ  គេមិនបានដឹង​និង​មិនទាន់អាចទទួលយកការពិតនេះនៅឡើយ។

Doloce រលំទៅនៅសល់តែគេនិងនាង​ ព្រោះពេលនោះនាងរត់ចេញខឹងនឹង​វីដេអូពួកអ្នកមាន​ដែលបង្ហាញថា ចង់តាមយាយីឱ្យនាង​សូន្យពីលោកនេះ។ តាមថា គូខាន់ចេញមកជាមួយលីនហើយ  តែគូខាន់ត្រូវ​ដោះស្រាយជាមួយនាងFloraឱ្យចប់បានជាគេបកចូល ហើយ…..គេគ្រោះថ្នាក់បែបនេះ។

នាង​នៅគាំងមិននិយាយ គេជ្រួញចិញ្ចើម៖

«អីគេ? មិននិយាយអីមានន័យថាម៉េច?»

គូខាន់បានសួរឡើង ដោយធ្វើជាសើចស្រាលៗក្រោមដង្ហើមចម្ងល់។ មានអារម្មណ៍មិនល្អទេ នេះជាអារម្មណ៍សម្ងាត់របស់គូខាន់។

ទោះយ៉ាងណា​ល្អហើយក្រោកមកឃើញនាង។

ដៃស្តាំគេលូកមកស្មានិងទ្រូងឆ្វេងរបស់លីន។

លីនរលីងរលោង។

ជាច្រើនរាត្រីមកហើយ នាងនឹកដល់រឿងអាក្រក់និងល្អមកជាមួយគ្នា។ តាំងពីគេជាបិសាច រហូតក្រោយមកជារាជបុត្រ​រុក្ខជាតិដេកឈឹងមិនក្រោក។

ប៉ុន្មានថ្ងៃនេះគេឱ្យសញ្ញាកម្រើកដៃជើង។ ហើយយប់នេះ គេពិតជាក្រោកឡើងមែន។ ប្រហែលជាគេស្មានថា រឿងនៅវិមានDoloceទើបតែកើតឡើងម្សិលម្ង៉ៃហើយយ៉ាង?

«លីន»

គេបញ្ជានាង​ឱ្យឆ្លើយ​ដោយសំឡេងរឹងនិងត្រជាក់។ គ្រប់យ៉ាងពីអតីតវិលមកវិញ លីនទប់ទឹកភ្នែកមិនជាប់ទេ។ នាងយំដោយ​ត្រូវ​តែងាកមកហើយបង្ហើបមាត់តប៖

«ខាន់!»

គេប្រឹងក្រោក​ដោយទឹកមុខជូរ។ គ្រែបានអង្រួនព្រោះទម្ងន់រាងកាយគេ។ ពីជ្រុងនៃភ្នែកគេ ជាលើកដំបូងដែលគេសង្កេតឃើញថា លីនស្លៀកពាក់ខុសពីធម្មតា។ នាងស្គម សក់វែង និង​ពាក់​ខោ​អាវ​ពណ៌​ប្រផេះ ប្រភេទរងាក្រាស់។

«ក្រោកអត់? ខ្ញុំហៅពេទ្យណា!»

«កុំ!»

គេឃាត់។

«បងចង់និយាយតែពីរនាក់អូន!»

ពីរបីថ្ងៃនេះ គេមានសញ្ញាវិជ្ជមាន​ហើយ កម្រើកបាន តែគេមិនបាននឹកឃើញអ្វីទេ បានត្រឹមបើកភ្នែក និងអង្គុយ​សំកុក​ស្ងប់ស្ងាត់។

ការប៉ះពាល់ក្បាលរបស់គេធ្ងន់ធ្ងរ និងពិបាកតាមដាន​។

ពេលនេះ គេបានសម្លឹងមកនាង ទាញ​ឃាត់នាង និងសម្លឹងមករកនាង​ដោយ​គ្រប់យ៉ាងមិនខុសពីកាលមិនទាន់មានរបួសសោះ។

អកប្បកិរិយាបញ្ជា និងមាន​អំណាចរបស់គូខាន់ បញ្ចាំងមកវិញ​ដោយ​មានភាពរលូន និងទំនុកចិត្ត។

«បងមិនចង់ឱ្យអ្នកណាចូលមកទេ!»

គេបញ្ជាក់។

នៅពេលដែលនាង​ថយមកវិញ ច្រមុះនិងភ្នែកគេ​ឈប់នៅពីមុខលីន បេះដូងរបស់លីន​បានត្រូវ​រអាក់រអួលដោយការថប់បារម្ភ ហើយក្រពះរបស់ស្រីរមួលដោយភាពតានតឹងព្រោះលីនដឹងថា គូខាន់​នឹង​សួរអំពី​អ្វី ហើយ​លីន​មិន​មាន​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះក៏មិន​​បាន។

​      មិនមែនជាចម្លើយដែលគូខាន់ចង់បានទេ…..គេទើបក្រោកម​កពីឈឺ…..

គេចាប់​​ចង្កា​ស្តួចរបស់លីន​នៅ​ចន្លោះ​ម្រាម​ដៃ​ ដោយផ្អៀង​ក្បាល​ស្រីឡើងមក​ដើម្បីបង្ខំ​ឱ្យ​នាង​សម្លឹង​មើល​គេជាក់លាក់ហាមគេចទៅណា។

ដូចពេទ្យបារាំងប្រាប់នាងពីម្សិល គេដឹងខ្លួនវិញ​ហើយ ជាករណី១ក្នុង១០០០របស់អ្នកជំងឺដែលដេកក្នុង coma។

«មានរឿងអី?»

ពន្លឺក្នុងភ្នែករបស់គេប្រែពីសប្បាយមកជាត្រជាក់ៗ ប្រហែលជាគេរកឃើញ​ភាពព្រួយបារម្ភជ្រាលជ្រៅនិងក្តីលាក់លៀមក្នុងបេះដូងលីន។ មនុស្សប្រុសម្នាក់នេះ មិនត្រឹម​ស្គាល់ចិត្ត​លីន រាងកាយលីន អាចស្គាល់សូម្បីអ្វីដែលលីនកំពុងប្រាប់ដោយមិនបាច់ស្រដី។

«ប៉ាម៉ាក់លោក ស្លាប់អស់កាលពីល្ងាចនោះហើយ!»

នាង​និយាយម្ហបៗ ខណៈបានឃើញកំហឹងកើនឡើងស្រឺតៗនៅក្នុងកែវភ្នែកគេ។ លីនមិនខ្លាចគេគ្រញិច ឬប្រតិកម្មអ្វីដាក់នាង​ទេ តែនាង​ខ្លាចគេដេកទៅវិញទៀត។

គេដេកជាងមួយពាន់ថ្ងៃហើយ!

ភាពញ័របានឆ្លងកាត់រាងកាយលីនចំពោះទឹកមុខកំណាចរបស់គេ។ លីនធ្លាប់មាន​របួសបេះដូងដោយការបាត់បង់ញាតិ លីនដឹងទំហំនៃការឈឺចាប់នៃព័ត៌មាននេះ ហើយបានរឹតបន្តឹងដៃរបស់ខ្លួនចូលទៅឱបរាងកាយគេ។ មុខលីននៅដដែលក្នុងកណ្តាប់ដៃ ក្រចករបស់នាង​ខាំចូលទៅក្នុងសាច់អាវអ្នកជំងឺក្រាស់ៗក្រោយខ្នងគេ។ ការឈឺចាប់ពីក្នុងសន្ធឹកបេះដូងគេ លីនស្តាប់ឮ។

«និយាយម្តងទៀត» គូខាន់ទាមទារខណៈភ្នែករបស់លីនប្រែទៅជាសើមនិងផ្សា។

«ខាន់! អូនស្រលាញ់បង!»

នាង​និយាយទាំងយំ ព្រោះមិនមានអ្វីត្រូវ…ពន្យល់ទៅទៀតទេ។

«ពួកគេស្លាប់ហើយ នៅល្ងាចមួយនោះ!» នាង​និយាយយ៉ាងរអាក់រអួល។ គេរុញនាងចេញព្រោះរាងកាយគេរន្ធត់ញ័រ តែលីនកុលាបខំជម្នះឱប ខ្លាចគេញ័រជាងនេះ។ គូខាន់ដេកបីឆ្នាំហើយ ក្រោកមកបែរជាមានកម្លាំងដូចដំរី ម្រាមដៃរបស់គេបានសង្កត់លើចង្ការបស់នាង​ដែលត្រូវគេបង្ខំឱ្យសម្លឹងមុខគេ  ភាពរលីងរលោងហូរកាត់កែវភ្នែករបស់គេ។

«ខាន់ ស្រលាញ់លីនម្នាក់នេះទេ?» នាងសួរម្ហបៗដាក់គេដែលកំពុងក្រហមភ្នែករលីងរលោង។

គេហាមាត់ អណ្តាតគេរំកិលចុះឡើង គេទទួលយកការឈឺមួយនេះមិនបានឡើយ។ គេមិនឮពាក្យនាង​សួរ ឬពាក្យស្រលាញ់ ដែលគេចង់ស្តាប់ជាយូរមកហើយនេះក៏ទេ។  បេះដូងគេប្រេះបែកព្រោះគេនឹកឃើញជំទាវស៊ីណារ៉ា «កូនម៉ាក់! អេលីមានសំឡេងនាង Flora ម៉ាក់គិតថា ពេលនេះជាពេលត្រូវបំបែកអម្រែកដែលពួកហ្នឹងដែលតែងតែដាក់មកចងលើប៉ាឯងនិងគ្រួសារDoloce! ម៉ាក់នឹងឱ្យគេទៅរកដល់ហាងនោះ យកវីដេអូមកឱ្យបាន! យើងនឹងឱ្យអ្នកកាសែតមក ហើយមនុស្ស​គ្រប់គ្នា​នឹងដឹងថា….គ្រួសារចៅហ្វាយក្រុង​នេះធាតុពិតរបៀបណា!»។

«លីន បងដឹងថា អូនកំពុងនិយាយកុហក!  ហើយបងស្អប់បំផុត! នៅពេលដែលអ្នកណាម្នាក់កុហកបង!»

គេនិយាយទាំងខាំមាត់និងលែងដៃពីមុខនាង ​ហើយគេក្រោក។ លីនតោងគេ តែគេគ្រវែងដៃនាង​។ នាង​ហៅគេតែគេធ្វើមិនឮ។

«ពួកគេស្លាប់អស់ហើយ!»

នាង​ខំប្រាប់​ ឯគេវិញរេរកទូរសព្ទ​ រកអ្វីមិនឃើញ ក្បាលគេឈឺ គេដើរទៅបើកទ្វារគ្រាំហើយចាកចេញ។

«Dark! Dark!»

នាងឮគេស្រែកហៅមនុស្សជំនិត។ លីនយំទ្រហោសោកស្តាយអតីតកាលរបស់គេ។ គេមិនដឹងទេ ថាគេមកនៅបារាំង៣ឆ្នាំជាងនេះ គ្រប់គ្នាក្នុងជីវិតរបស់គេបានចាកចេញ…..

Darkក៏ស្លាប់ដែរ….ក្នុងបន្ទុះកំណាចមួយនោះ។

វគ្គ

រឿងស្នេហ៍យើង

ហាង Doux ជាកន្លែងលក់អាហារសែនមហារវល់ ជាពិសេសនៅម៉ោងលីនធ្វើការ។ មានបុគ្គលិកបីនាក់ផ្សេងទៀតដែលកំពុងជួយធ្វើការជាមួយលីននៅវេននេះ​ថ្ងៃនេះដែរ តែអតិថិជនច្រើនពេកកំពុងតម្រង់ជួររង់ចាំបញ្ជាទិញស្ទើរតែគ្រប់ស្តង់ បានជាលីនគ្មានពេលសូម្បីពិបាកចិត្តពីអវត្តមាន​របស់គេជិត៤៨ម៉ោងមកនេះ។

លីនរាវរកទូរសព្ទក្នុងអាវអៀមជានិច្ច។

ធីតាប្អូនពៅរបស់គេសន្យាថា បើមានដំណឹងអ្វីនឹងឱ្យដឹងមិនខាន តែលីននៅតែអន្ទះសា។ គូខាន់ មានការវាយប្រហារផ្លូវចិត្ត​យ៉ាងស្លន់ស្លោហើយចាកចោលនាងទៅ។

យប់មិញនាងដេកយំព្រោះបាត់បង់គេ។ បីឆ្នាំមកនេះ លីនមិនដែលគិតថានាង​បាត់បង់គេទាំងស្រុងដូចជាប៉ុន្មាន​ថ្ងៃនេះ នោះទេ។

គេទៅស្រុកខ្មែរឬនៅបារាំង បាតដៃនាង​តូចណាស់ នាងរកគេមិនឃើញ ទទួលដំណឹងពីគេមិន បានទេ។ វាជាសុបិនអាក្រក់ដែលគេទៅទាំងបែបនេះ។

«ពេលខ្ញុំចេញស្រលាញ់ហើយ លោកក៏ចាកចេញ!»

លីនសរសេរពាក្យនីមួយៗដោយកំហឹងនិងយំយែកលើបណ្តាញសង្គម មុនពេលមកធ្វើការចិញ្ចឹមជីវិត។

«មនុស្ស​ទើបក្រោកមកពីComa អាចសន្លប់វិញ នៅកន្លែងណាមួយ​ដែលគ្មានអ្នកណាស្គាល់ឬដឹង!»

ពាក្យនេះប៉ូលិសនិងពេទ្យប្រាប់នាង។

«ទេ» នាង​និយាយពាក្យនេះដោយ​ងក់ក្បាលម្នាក់ឯងដូចមាន​វិកលធ្វើឱ្យគ្រប់គ្នាសម្លឹងមក។

រឿង៖ ចិត្តត្រួតត្រា ភាគទី៤០
ពិតណាស់ ផ្លូវជណ្តើរម៉ាបនាំចេញទៅនេះជាច្រកវាង មិនសូវជាធំ តែមានផ្កាជាជួរៗច្រើនពិតមែន មិនដឹងត្រូវការៗថែទាំកម្រិតណាទេ ។

ខ្យល់កាន់តែបក់មកស្តើងៗ ប៉ះគ្នាជាមួយ​អាវសូត្រមានសេរីភាពពីដៃព្រាន។ លីនបានរត់ឆ្ពោះទៅមុខ​ចាកចេញពីប្រុស​ ហើយ​​រក​ឃើញ​ទ្វារក្បាច់មួយ ​​ដែល​នាំ​ទៅ​កាន់​សួន​ច្បារមួយទៀតពិតមែន។

ពេល​រុញ​វា​ចំហចេញ លីន​​ទទួលបានសន្ធឹក​​ខ្យល់​បក់ក្រអូបប្រហើរ​​ពេល​គន្ធាជាច្រើនចម្រុះក្លិនហើរ​កាត់ពី​មុខនាង​។ ​ថ្វីបើនេះជារដូវក្តៅក៏ដោយ ក៏ខ្យល់ធម្មជាតិស្រស់ស្រាយ​លាយជាមួយចំហាយទឹក​បាញ់ស្វ័យប្រវត្តិ បាន​ធ្វើឱ្យចិត្ត​លីនត្រជាក់។ អារម្មណ៍នាង​​ស្រៀវ​ស្រើប​រំជើបរំជួល​ជាមួយ​គ្រប់​ជំហាន​ដែលឆ្ពោះទៅក្នុងសួគ៌អច្ឆរិយ។

«គេចបានប៉ុន្មាន​អ្ហះ?» សំឡេង​របស់គូខាន់ដ្បិតតែស្រាល​តែបានបញ្ជូន​សញ្ញា​ព្រមាន​ដល់​ឆ្អឹងខ្នង​របស់​នាង​។ គេនេះឆេវទៀតហើយ គេប្រើវិធីអីបានជាប៉ានិងម៉ាក់ចុងគេទប់ឃាត់គេមិនជាប់?

ប្រុស​បាន​ទាញ​លីនបំបែរ​ទៅ​រកទ្រូង​គេ  ដៃ​ម្ខាង​រុំ​ចង្កេះឃុំឃាំងនាងប្រុងតែនឹងធ្វើបាបតាមសន្ទុះចិត្តមានៈដែលនាង​ដើរចោលគេ។

លេខារើ ប៉ុន្តែគេខ្លាំងជាង៖

«ខាន់» នាង​ឈ្លោះប្រកែក​ជាមួយគេ ប៉ុន្តែមិនបានសម្រេច។

គេ​បាន​ដោះ​លែង​ចង្កេះនាង​ ប៉ុន្តែ​ចាប់​ដៃនាង​ទាញបណ្តើរទៅ មិនខ្វល់នាងពាក់ស្បែកជើងកែងពិបាកសម្របតាមនោះសោះ​។

ក្រៅ​ពី​ផ្កា​កុលាប និង​ផ្កា​ផ្សេងជាច្រើនប្រភេទ​ទៀតបានធ្វើជា​គុម្ពោត​ខ្ពស់​ ឬធ្វើ​ជា​ខែល បិទបាំងភាពងង៉ក់នៃប្រុសស្រីទាំងទ្វេ។​ កែងជើង​របស់​នាង​ឈានចេញពីសួន មក​ប៉ះ​នឹង​ផ្លូវ​ថ្មភ្នំតម្រៀប  ខណៈ​ដែល​គេទាញ​នាង​ចេញពី​ក្រោយ​ព្រៃ​បៃតងមករកសាឡុងកណ្តាលវាលមួយឈុត មាន​​កៅអីវែង​មួយ និងកៅអីឯកជនពីរ។ ​ប្រភពទឹកបាញ់​មួយ​នៅចំ​កណ្តាល។

នេះតំបន់ស្ងាត់ឈឹងសឹងថាក្លាយជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីលាក់ខ្លួនពីទុក្ខព្រួយជីវិត។

«នៅមិននៅ ចឹងទៀតហើយ?» ស្រីថាទាំងរលាស់ដៃគេចេញហើយថយមកអង្គុយលើកៅអីមួយ។

«មានភ្ញៀវពិសេសនៅចាំទេតើមែនអត់?» លីនថាទៀតដោយងង៉ក់ចង់ប្រាប់គេថានាងចេញមកព្រោះស្អប់ពួកអ្នកមានដែលចោមរោមជុំវិញគេ។

«គ្មានស្រីណា​​ដើរ​ចេញ​ពី​បង ដោយបងមិនអនុញ្ញាត ហើយធ្វើរឹងនៅនឹងមុខប៉ាបងទេ!»

គេពោល​ហើយឈរច្រង៉ាងពីមុខនាង​មើល​មក​លីនតូចច្រម៉ក់ ​ដូច​ជា​គេ​កំពុង​ព្យាយាមប្រដៅ​​ក្មេង​ដែលខូច។ លីនឈ្ងោកមុខមិនប្រឈមភ្នែកគេ។

គេម្តងខឹងម្តងជា។

លីនមិនដឹងថា​គេនិងម្តាយគេ ជំទាវស៊ីណារ៉ាមានល្បិចអ្វីជាមួយគ្រួសារចៅហ្វាយក្រុងទេ ដឹងទេថា​គូខាន់នៅសុខៗរករឿងនាង។

«ដោះអាវ!»

សំឡេងគេបញ្ជាខ្សោយតែអាចធ្វើឱ្យលីនភាំង។

ស្រីងើបមុខចង់ដឹងថា គេនិយាយលេងឬព្រមាន​មែន? ដៃគេលូកមកទាញកាបូបនាងបោះទៅលើកៅអីផ្សេងមួយទៀតដែលនៅក្បែរនោះ ហើយចង្កេះគេ លោមកមុខ សឹងប៉ះច្រមុះលីន។

ពន្លឺ​ពណ៌​មាសនៃក្បាលខ្សែក្រវាត់របស់គេ​​ចាំងជះ ប៉ះពន្លឺចុងក្រោយនៃព្រះអាទិត្យពព្រិច​ជុំវិញ​សួនច្បារ​បញ្ចេញ​ស្រមោល​ពេញ​ផ្ទៃ​មុខ​របស់​គេដែលឈរបញ្ច្រាស់ថ្ងៃ ខ្មៅ និងស្មើៗ មានអំណាច​ដាច់អហង្ការ​។ ដែល​លក្ខណៈ​របស់​គាត់​ត្រូវ​បាន​លាក់។

«ក្រោកឡើងមកហើយដោះអាវចេញ!»

គេនិយាយទាំងខាំមាត់ និងឈ្ងោកមកដោះ​ខ្សែ​ក្រវាត់​របស់​គេ។  ក្រពះ​របស់លីនហួតហែងស្ងួតព្រោះភ័យ ។

«អីគេ?» ស្រីព្រិចភ្នែក បន្ទាប់មកមើលរបៀបដែលគេ​រុំ​ដៃ​ជុំវិញ​ក្បាល​ដែកខ្សែក្រវាត់ ហើយ​ទាញ​ខ្សែ​ស្បែក​ចេញពីចង្កេះចោលឈុតដ៏ថ្លៃមួយនេះ ឱ្យបាត់បង់មួយចំណែកដែលតុបតែងគេឱ្យសែនសង្ហា​។ គេដូចជាប្រុងវាយវាត់នាង​ឬ…

«ខាន់!»

លេខាតូច​ហៅគេខ្សឹបៗដោយ​ញ័រមាត់ភ័យ ខណៈពេលគេនេះរូតខោបញ្ចេញ​ភាពសង្ហា​ដូចមាស។

«ក្រែងចង់អ៊ីចឹងអ្ហី? ជាជម្រើសរបស់អូនខ្លួនឯងអូនសម្លាញ់!»

លីនសម្លឹងទៅវត្ថុដែលទូងចេញមកដោយមានៈ។ សំឡេងគេនៅតែសម្លុតពីលើភាពរន្ធត់របស់នាង៖

«ដំបូងគិតថា! រង់ចាំបាន! ចាំយប់សិន ចាំនាំគ្នាទៅដកពិសោធន៍នៅបន្ទប់ខាងលើឱ្យត្រឹមត្រូវ ប៉ុន្តែ ស្អប់មនុស្សស្រីរឹង! ឥឡូវម៉េច? លេងរបៀបរឹងជាមួយគ្នា! ក្រែងចូលចិត្ត​កន្លែងនេះ? ចូលចិត្តផ្កា?!»

​ដៃស្រីទាំងពីរច្រត់លើកៅអីសងខាងខ្លួននាង។ នាងភ័យនឹងអារម្មណ៍មិនធម្មតារបស់គេ ពេលនេះ មិនដឹងគេកើតស្អីគេទេ គូខាន់មិនដែលនិយាយវែងបែបនេះឡើយតាំងពីបានស្អិតជិតប្រាណ។ ភ្នែកនាង​រលោង ទៅដោយការតូចចិត្តនិងការបារម្ភ។

នឹកដល់ថ្ងៃចូលធ្វើការដំបូង គេក៏ធ្វើបែបនេះ កាលណោះនាងអង្វរគេទើបគេឈប់វង្វេង ពេលនេះម៉ោងនេះឆ្អែតចិត្តពេកមិនដឹងនិយាយអ្វី បានពាក្យអ្វីមកកែស្ថានការណ៍ឡើយ។

លីនលេបទឹកមាត់និយាយ៖

«ខាន់! នរណាម្នាក់អាចឃើញយើង ឬឮយើង»

«អ៊ីចឹង​ឆាប់ឡើងលីន! ប្រាកដ​ណាស់ !នឹង​​មាន​នរណា​ម្នាក់​ ​ត្រូវ​បញ្ជូន​មករកយើង ហៅ​យើងទៅជប់លៀង!» គេ​ទម្លាក់​ខ្សែ​ក្រវាត់​ទៅ​នឹងក​ជើង​​យ៉ាង​ស្ងៀម​ស្ងាត់​ជា​ចង្វាក់។

«កុំធ្វើបែបនេះណ៎ា!  មិនមែន​នៅ​ទីនេះទេ!» នាង​រើខ្លួន តែរាងកាយគេមកពាំងស្អិតនៅពីមុខ រើទៅណា​ក៏នៅតែឃើញ​ផ្នែកតណ្ហារបស់គេកញ្ជ្រោលបង្ហាញមក។ ​លីន កំពុងរកវិធី​អង្វរ​ឱ្យ​គូខាន់​ប្ដូរ​ចិត្តឬ ម្យ៉ាងនាងអាចនឹងច្រានគេហើយរត់ទៅ​ខាង​មុខផ្ទះ ។ ក្រពះរបស់នាង​ ត្រៀមខ្លួនជាស្រេចដើម្បីបះបោរពី ភាពភ័យរន្ធត់ និងភាពឆ្គាំឆ្គងនៃស្ថានភាពទាំងមូលដែលគេនេះម្តេចកម្រើក​ចរិតដើមចេញមក ទាំងគ្មានមូលហេតុ។

«ខ្ញុំធ្វើអីខុសទៅ?» លីនយំ។

ប្រុសខាំមាត់តិចៗ ម្រាមស្តាំគេវែកសក់លីន។

«លោកចង់ឱ្យខ្ញុំខុស ឱ្យខ្ញុំសុំទោសគ្រាន់តែខ្ញុំដើរចោលប៉ុណ្ណឹងហ្អី?»

នាង​សួរទៀត ភ្នែកគេ​ល្ហល្ហេវគ្មានចម្លើយ។ បើគេពិតជានឹកឃើញ​មករួមភេទលើកៅអីឈើនេះពិតមែន គេលែងជាមនុស្សព្យាបាលបានហើយ។

«ហើយ…ធ្វើចប់កាលណា លោកនឹងលែងបានឃើញមុខខ្ញុំជារៀងរហូតគូខាន់!»

នាងគិតតែឃ្លាចុងក្រោយនេះមិនបាននិយាយទេ ព្រោះឆ្អែតចិត្តពេក ។ លីនក្រោក​ឡើងត្រូវគេច្រានចុះទៅវិញ។ លីនបិទភ្នែកមិនចង់ឃើញស្រមោលរបស់គេ ឬមានអារម្មណ៍ថា មាន​វត្តមានរបស់គេទេ។

ម្រាមគេ រេរហ័សមកដល់ថ្ពាល់រួចដៃអាវដែលមានតែម្ខាង គេទាញប្រុងទម្លាក់វា ស្របពេលសូរគ្រហែមមួយលាន់ពីគម្ពោតព្រៃ។

«កូនខាន់!»

លីនគិតថា រស់វិញហើយ គឺប៉ាគេមកដល់។ គេថយ​ចេញហើយប្រញាប់បិទរូតខោ។ ១០០ភាគរយប៉ាគេ ពិតជាបានឃើញចរិតអានាចារ្យរបស់គេ។ ទោះយ៉ាងណាប៉ាគេមិនដើរមកទៀតទេ គាត់ដូចទុកពេលឱ្យកូនប្រុសរោគចិត្ត​ម្នាក់នេះ បាន​​ដាក់ខ្សែក្រវាត់និងទីនុយស្រួលបួលវិញ ខណៈដែលលីនពិតជានៅបិទភ្នែកបែរបន់ចង់ឱ្យធរណីស្រូប​នាង​នឹងស្ដោះ​​ចេញទៅ​កន្លែង​ផ្សេង​ទៀត​ក្នុងលោក នឹងបាន​គេចពីភ្នែកមនុស្សប្រុសទាំងពីរនេះ។

ដោយ​គ្មាន​ពាក្យ​សម្ដី គូខាន់ចង្អុលនាង​ឱ្យសញ្ញាថា នៅឱ្យស្ងៀមរង់ចាំគេ ចំណែកខាងគេបានដើរទៅរកប្រភពសំឡេងឪពុក។

«ភ្ញៀវមកពេញផ្ទះហើយ! ឯណាលីនកុលាប?»

មហាសេដ្ឋីធ្វើពើ កូនប្រុសគាត់ក៏ឆ្លើយធ្វើពើវិញ៖

«គេជក់នឹងក្លិនផ្កា!»

«យប់នេះចាំឱ្យនៅស្រង់ផ្កាអស់ចិត្ត​ទៅ! តោះ!»

ប៉ាគេបកក្រោយសំដៅលើវិមាន ។ គូខាន់ងាកមក ចំពេលដែលតូចតន់កំពុងឈ្ងោកដោយក្តីអៀនខ្មាស។ ​សន្សឹមៗ លីនបែរមករកគេ ហើយ​សម្លឹងគេទាំងភ្នែក​ស្លក់ព្រោះខ្លាច…។

ប្រុសលើកចុងមាត់ខាងឆ្វេងឡើងបន្តិចដូចចង់ញញិម រួចទើបគេ​មិចភ្នែកហៅនាង ដោយលូកដៃមកទទួលស្រីផង។

លីនកុលាបក្រោកទាំងមុខក្រហមៗដើរមួយៗមកក្បែរ ។ គេទទួលយកម្រាមឆ្វេងទាំងប្រាំរបស់លេខាហើយដឹកដៃនាង​ឡើងជណ្តើរ។ ម្រាមនាងពិតជាបែកញើសជោកក្នុងប្រអប់ដៃគេ។

«បងធ្វើពុតដាក់ប៉ាទេ!»

គេខ្សឹបតិចៗ តែនាង​មិនយល់ទេ។

ធ្វើពុតចំណុចណាទៅ រឿងមួយប្រាវមុននេះគេធ្វើពុតព្រោះដឹងថា​ប៉ាគេមក? គេចង់ប្រាប់ប៉ាគេថាគេនៅឈឺ? ធ្វើដើម្បីអី?

នាង​ជាគ្រឿងសម្រាប់គេយកមកលេងសើចលោះព្រលឹងបែបនេះ?

«ឮអត់? កុំខឹង! ហើយឈប់ភ័យទៅ!»

លីនភាំងៗសម្លឹងគេ ព្រោះគេឈប់កណ្តាលជណ្តើរ។ កែវភ្នែកនាងរលីងរលោង តូចចិត្ត​ និងមិនយល់ តែមិនចង់សួរ។

ជាមួយគូខាន់ នាង​ឆ្អែតចិត្ត​ឡើងសុសសាច់ទៅហើយ។ លើកនេះទៀត គេធ្វើបែបនេះ​ចុះបើមានអ្នកណាមកឃើញ គេថត ឬចុះបើនា​ងគាំងបេះដូងស្លាប់បាត់ គេសប្បាយចិត្ត​ណាស់មែនទេ។

នាង​ប្រលេះដៃគេចេញនិងនិយាយខ្សាវៗ៖

«សុំចូលបន្ទប់ទឹកសិន!»

ខាងប្រុសដកដង្ហើមធំ វែកសក់និងរៀបរយថ្ពាល់នាង ។ គេវាចាស្រាលៗ៖

«មិនអីទេ! មុខមាត់ធម្មតា មិនខូចខាតអីទាំងអស់!»

នាង​នៅស្ងៀមសម្លឹងភ្នែកគេទាំងសងខាង។ ធូរចិត្តបន្តិចហើយ ។ ទោះយ៉ាងណគេដូចជាឆ្លាតមិនបាច់ថ្លែងទេ ដឹងថា លីនបារម្ភរឿងអ្វីទៀត។

«តោះ!»

គេដឹកដៃនាង​ឡើងជណ្តើរ រួចបន្តដំណើរឆ្ពោះទៅសាលទទួលភ្ញៀវ។ កាត់តាមកូនច្រកពង្វាងមួយទៀត គេឮសំឡេងចម្លែកតាមខ្យល់៖

«ខ្ញុំយល់ថា លោកព្យាបាលកូនលោកឱ្យជាសិនទៅ ខ្ញុំមិនអាចទទួលយកការស្តីដណ្តឹងនេះទេ!»

លីនឈប់ជើងតាមពីក្រោយការទុចង៉ក់នៃប្រុសស្នេហ៍។

គូខាន់ញញិម ព្រោះនៅពីមុខពួកគេបាំងដោយ​ដើមឆត្រធំៗប្រហែលជាជិត១០មពីកន្លែងនេះ ខ្នងប៉ាគេជជែកនឹងអ្នកណាម្នាក់។

«សំឡេងចៅហ្វាយក្រុង!»

គេខ្សឹបដាក់ស្រីល្អ ធ្វើឱ្យលីនដឹងនិងយល់ភ្លាមពីហេតុផល​ដែល​មុននេះគេធ្វើជាដាក់ទោសនាងកណ្តាលវាល។ ម្តេចបានជាគេជាហើយនៅចង់ធ្វើជាមនុស្សឈឺ?

«ស្តាប់ខ្ញុំសិន! កូនគូខាន់ជាពិតមែន ម្តាយគេអះអាង យើងក៏មាន​របាយការណ៍ពេទ្យសឹង្ហបុរីដែរ!»

គូខាន់ញញិម ប៉ុន្តែ លីនមិនសប្បាយជាមួយទេ។ លីន កំពុងតែញ័រខ្លួនភ័យ និងអាម៉ាស់ថា នៅក្នុងសួនដែលឃើញគូខាន់សម្តែង មិនត្រឹមតែប៉ាគេមកឃើញឡើយ ចៅហ្វាយក្រុងក៏មកដែរ។

«តោះ! ដើរផ្លូវផ្សេង!»

គេនាំនាង​វាងចេញ ទាំងដែលលីនសែន​មានអារម្មណ៍ធុញថប់ ក្បាលតឹងតែងឈឺ ដង្ហើមហត់។ ពួកគេមកដល់ពីមុខទ្វារធំប្រណីតមួយ។

អាហារពេលល្ងាចថ្ងៃនេះមិនមែន​នៅក្រៅវាលដូចថ្ងៃមុនទេ លីនក្រឡេកមើលទៅផ្កាលម្អមាត់ទ្វារយ៉ាងវិចិត្រ។ ការភ័យស្លន់ស្លោកញ្ជ្រោលមកពេញទ្រូងរបស់ស្រីស្អាត។

មនុស្សប្រុសវ័យកណ្តាលម្នាក់ស្លៀកពាក់អង្គរក្សនៅឈរក្បែរនោះនិងស្រូតរូតឱនលំទោនបើកទ្វារពេលឃើញ​គូខាន់នាំលីនមកដល់។

រឿងចុងក្រោយដែលលីនត្រូវធ្វើគឺ ដើរទាំងផុងៗជើងចូលទៅកាន់តុវែងពណ៌ទឹកមាសបែបអ៊ីតាលី។

តុនេះវែងណាស់ មនុស្ស​គ្រប់គ្នាមកអស់ហើយ ។ ម្នាក់ៗគ្រងឈុតសែនអភិជន ចិញ្ចាចចិញ្ចែងដូចដួងតារាប្រជែងគ្នា។

សក់ អល្លង្ការ ពណ៌ខោអាវ ម៉ូត​សក់ ការតុបតែង​របស់គ្រប់គ្នាសមនឹងទិដ្ឋភាពរចនាបទដ៏កំពូលនៃ​វិមានមួយនេះបំផុត ចំណែកឯរឿងដែលមិនសូវសមគឺ មកជុំតែប៉ុណ្ណឹងនាក់សោះ ពួកគេ​ចំណាយការតុបតែងខ្លួន ដូចចូលព្រះបរមថរាជវាំង ឬដូចជាទៅដើរលើព្រំក្រហមនៃកំពូលឆាកបង្ហាញម៉ូតរបស់ប្រទេសអឺរ៉ុប។

ដោយលីនហាក់ល្វើយនិង នឿយហត់ដៃគេច្បាមថែមមកលើចង្កេះតូច ខណៈដែលម្រាមនិងម្រាមនៅថ្ពក់គ្នា។

ការគិតពីគូខាន់បានគ្របលើរាងកាយ និងគំនិតរបស់លីន។ ពីមុន គេទុកនាងជាវត្ថុទិព្វ ការពារនាង និងនៅខាងនាង ប៉ុន្តែ​ថ្ងៃនេះ មានវត្តមាន​ចៅហ្វាក្រុងផង កូនស្រីគេបើកភ្នែកក្រឡោតមើលមកផង ខណៈលីនចាំងសឹងខ្វាក់ភ្នែកនឹងពេជ្ររបស់ពួកគេ។

កនិងត្រចៀក​របស់លីន​​នៅ​ទទេ។ ការមកកាន់ទីនេះ ប្រថុចញ៉ុចណាស់ គូខាន់មិនបាន​ឱ្យខ្សែករឬអ្វីមកដូចកាលពីមុនទេ។

នឹកឃើញត្រង់ណេះ ក៏នឹកដល់ពេលនោះ កាលល្ងាចលីនមកទីនេះដំបូង លីនបាន​ខឹងបងៗ និងប៉ាសេដ្ឋី​របស់គេ ដែល​ចំអកនាងថាក្រីក្រ លីនបានមានៈដោះខ្សែពេជ្រ​ទម្លាក់ចោលលើតុហើយចាកចេញ។ ហ៊ឹម….តើមាន​អ្វីកើតឡើងទៀតនៅយប់នេះ?

«មកណេះមកកូន!»

ម្តាយគូខាន់ងាកមកហៅ ហើយបង្ហាញកៅអីពីរក្បែរគាត់។ លីនលើកដៃប្រណមជម្រាបសួរគ្រប់គ្នាតែមិនអាចផ្តោតថា អ្នកណាខ្លះសម្លឹងមកនាងទេ។ ប្រុសស្អាតលែងដៃពីលីនដោយទាញកៅអីឱ្យនាង។

«អរគុណ!»

លីននិយាយសឹងមិនចង់ឮ ហើយអង្គុយចុះសន្សឹមៗទាំងក្រហមមុខជាមួយសំណួរសម្ងាត់សម្រាប់ខ្លួនឯងថា លីនកុលាប តើឯងមកទីនេះវិញដោយរបៀបណា? ឯងនឹងជួបសម្តីវោហាសព្ទពួកសេដ្ឋីរបៀបណាទៀត?

ប្រុសស្អាតអង្គុយរួចភ្លាមក៏លូកមកចាប់ម្រាមដៃនាងវិញភ្លែត។

«ស្វាគមន៍មកកាន់វិមាន​ Doloce មនុស្ស​ជាទីស្រលាញ់!»

លីនស្ទើរមិនជឿថា មនុស្សខែងរ៉ែងដូងគេ មកនិយាយផ្អែមល្ហែមបែបនេះដាក់នាង​កណ្តាលជំនុំ។ លីនគ្រាន់តែធ្លាប់គិតថា ប្រុសៗអ្នកមាន​ដូចគេ នឹងល្អជាមួយនាងតែលើគ្រែឬក្នុងបន្ទប់ដេក ពេលចូលសង្គមពួកគេ ពួកគេនឹងផាត់ស្រីៗទុកដូចល្បែងលេង។

នាង​ងើបចិញ្ចើមលបមើលទឹកមុខគូខាន់ដោយភ្ញាក់ផ្អើល។ ក្បែរនោះ ជំទាវស៊ីណារ៉ាជាអ្នកម្តាយបង្កើតរបស់គេក៏មានភាពភ្ញាក់មិនលេងធេងដែរ គ្រាន់តែគាត់ចេះលេងទឹកមុខញញិមបន្លប់។ មើលតាមទឹកមុខគាត់ គាត់មើលកូនប្រុសបន្តិច ក៏ងាកទៅរកកូនស្រីចៅហ្វាយក្រុង ធ្វើឱ្យលីនកុលាប​ភ្លាត់ក្រសែភ្នែកទៅតាមដែរ។

អ្នកនាងហ្លរ៉ា ថ្ងៃនេះពិតជាទេពធីតាក្នុងឈុតពណ៌មានសែនមានតម្លៃ និងអល្លង្ការកំពូលៗ ខ្វះតែស្នាមញញិម ព្រោះតែកែវភ្នែកកំពុងសម្លឹងមកគូខាន់និងលេខាដោយទោសៈស្លេកមុខ។

លីនដកភ្នែកមកវិញ ដៃក៏ដក ធ្វើឱ្យប្រុសដឹងខ្លួនអំពីទឹកចិត្ត​ភ័យព្រួយរបស់នាង​។ លីនមិនយល់ទេ គូខាន់មិនចង់ឱ្យនាង​ខ្លាចអ្នកណាទាំងអស់។

«អនាគតភរិយាខ្ញុំ លីនកុលាប!»

គេបន្ថែម ធ្វើឱ្យចៅហ្វាយក្រុងនិងភរិយា​មើលមុខគ្នាឆេះដុំ។

សំឡេងស្រួយស្រឹបរបស់ភរិយាចៅហ្វាយក្រុង ដែលអង្គុយនៅជិតfloraលាន់ឡើង៖

«នេះជាអីគេ? ថាជាកម្មវិធីស្តីដណ្តឹងកូនស្រីខ្ញុំ ម្តេចក្លាយជា…..ត្រកូល Doloce ចង់លេងសើចជាមួយពួកខ្ញុំ?»

លីនស្លុតណាស់ នាងសម្លឹងសមនិងស្លាបព្រាមាស ដោយមិនងាកទៅណាទាំងអស់។ នាងមកនេះ​មកមើលសង្សារឬហៅថាប្រុសដែលដេកឱបគ្នា គេដណ្តឹងប្រពន្ធ?

ម្តាយឳពុកគេកំពុងដណ្តឹងកូនចៅហ្វាយក្រុងឱ្យគេ ហើយនាង​ត្រូវគេយកមកលេងនៅនឹងមុខប៉ាម៉ាក់គេ?

ដៃនាង​ញ័រ។

«គូខាន់! ឈប់លេងទៅ!» រាជនីជាបងស្រីបន្ទោសប្អូនតិចៗ។ ម្នាក់ៗខ្លាចបុណ្យពួកគ្រួសារចៅហ្វាយក្រុងយ៉ាងនេះព្រោះគម្រោងដីសម្បទាន លីនដឹង។

នាង​លេខាក្រីក្រ ងើបមុខមកសម្លឹងរាជនីដ៏ឆ្មើងឆ្មៃដែល គ្មានថ្ងៃព្រមទទួលយកលីនម្នាក់នេះជាប្អូនថ្លៃឡើយ ព្រោះលីនមាន​ត្រង់ណាអាចប្រដូចទៅនឹងអ្នកនាងហ្លរ៉ាដ៏មហស្ចារ្ស ក្នុងកែវភ្នែកពួកគេ​ទៅ?

«សង្ឃឹមថាខ្ញុំស្តាប់ខុស!»

ចាស្មីនម្តាយចុងបន្ថែមភ្លើងពីលើកំសួលសាំង។
ស៊ីណារ៉ាងើយមុខធ្វើវាហី។ ប្រសិនចាស្មីនចាប់ខាងហ្លរ៉ា ពិតណាស់ ស៊ីណារ៉ានឹងឈរខាងលីន។ ជំទាវម្តាយបង្កើតរបស់គូខាន់សើចស្រស់ហើយកាត់ឆាកភ្លាម៖

«ស្តីដណ្តឹង? ខ្ញុំត្រូវបាន​គេហៅមកញាំបាយល្ងាច ទាំងមិនដឹងប្រធានបទ តែខ្ញុំធានាថា យប់នេះ យើងនឹងមាន​អាល់ប៊ុមស្អាតជាងកម្មវិធីលំដាប់ប្រទេស!»

«ត្រូវការអ្នកសារព័ត៌មានទេម៉ាក់!» រាជនីរំអួយព្រោះខឹងម្តាយខ្លួនកាត់សេចក្តី។

មិនទាន់មាន​អ្នកណាឆ្លើយផង គូខាន់ឆ្លើយឡើង៖

«ខ្ញុំមានហើយ! មានអ្នកថតរូបអាជីព!»

គេទះដៃផូងៗ ទ្វាររបើក។

Dark រុញទ្វារចូលមកដោយនាំមកនូវកាម៉េរ៉ាកាណុងវែងៗជាច្រើនភ្ជង់តម្រង់តុ ដោយនាំមកនូវអ្នកសារព័ត៌មានមួយក្រុមធំ។

ឳពុកគូខាន់ចំហរមាត់……វែងនិងចាស្មីនដៀងមើលមុខគ្នា ទាំងគ្មានយោបល់ថា តើ​អ្វីទៅកំពុងកើតឡើង។ មានតែជំទាវស៊ីណារ៉ាទេដែលនៅរក្សាភាពធម្មតា។

គូខាន់រឹតតែជាគូខាន់ គេធ្វើមុខស្មើ ចុងបបូរមាត់លើកម្រើកឡើងតែបន្តិចប៉ុណ្ណោះពេលដៀងមកប៉ះនឹង​កែវភ្នែកលីន។

«អ្នកកាសែតមកធ្វើអី?»

សេដ្ឋីសួរឡិងឡង់ ខណៈដែលគ្រួសារចៅហ្វាយក្រុង​បញ្ចេញភាពមិនស្រណុកចិត្ត​សោះ។ Floraដែលពេលមុននេះសម្លក់លីន បែរជាទម្លាក់មុខស្លេក។ គូខាន់ដឹងថា គ្រួសារអ្នកមាន​អំណាចខ្លាចណាស់ប្រព័ន្ធផ្សព្វផ្សាយ។

គេនិយាយមួយឆ្លើយនឹងឳពុក៖

«អ្នកសារព័ត៌មាន​មកធ្វើជាសាក្សីណ៎ាប៉ា!»

មានភាគបន្ត…

រឿង៖ ចិត្តត្រួតត្រា ភាគទី៣៩
«JackនិងFloraកំពុងឈាន​ដល់ជំហានសម្លាប់លីនកុលាប!» អេលីឮហើយញ័រដៃ។

ខ្សឹបហើយ​ចាស្មីនក៏ចាក់ភស្តុតាង​សំឡេងដែលកូនចៅហ្វាយក្រុងសន្យានឹងJackថា បើលីនកុលាបចប់ នឹងឱ្យដីសម្បទាន។

ចាស្មីនខ្សឹបទៀត៖

«អេលី យើងចាំពីរនាក់នោះធ្វើការលើនាង​លីនកុលាប​ហើយភ្លាម ឯងត្រូវយកវីដេអូនេះទៅប្រាប់គូខាន់! ទាំងលីនកុលាប ទាំងJack និងនាងចៅហ្វាយក្រុងគឺចប់!»

នាង​គិតចុះឡើងទាំងភ័យនិងខំខាំមាត់ពង្រឹងសេចក្តីកា្លហានត្រិះរិះ។

ពេលនេះអេលីដឹងខ្លួនថា ស្ថិតក្នុងសង្គ្រាមធំមួយ អ្នកខ្លាំងរស់ អ្នកខ្សោយស្លាប់។

«ខ្ញុំមិនយល់មួយមីង? ហេតុអ្វីត្រូវទៅប្រាប់គូខាន់? យើងអាចពន្លយហ្វីលលើInternetបានទេតើ?»

«គឺឱ្យឯងបានគុណសម្បត្តិក្មេងល្ងង់ ចង់សាងពិន្ទុរបស់ឯងក្នុងចិត្តគេវិញ!»

អេលីសម្លឹងមុខចាស្មីនព្រោះពិបាកទុកចិត្ត​។

ទោះណាជាល្បិចនេះល្អ តែអេលីយល់ថា តឹកនេះធំណាស់ បើលេងមិនខ្លាំងអាចនឹង​ក្លាយជាតួអង្គចាញ់ ដេកស្លាប់លើរេញ។

«ពេលនោះ លីនកុលាបក៏ស្លាប់ Jackនិង​នាង​កូនចៅហ្វាយក្រុងក៏ត្រូវ​វែកមុខ ហើយឯងមាន​គុណសម្បត្តិ គេសល់តែងឯងទេនៅក្បែរទ្រូង!!»

ចាស្មីនបន្ទោរ ខណៈពេលដែលអេលីនៅភ័យស្ងៀមស្ងាត់។ តាមពិត​ ចាស្មីនចង់សម្អាតទាំងមនុស្ស​របស់ស៊ីណារ៉ា និងទាំងកូនចៅហ្វាយក្រុងដែលមានមានភស្តុតាងរឿងខ្លួនបានជួលមនុស្ស​បញ្ចប់ហាសិកា​។ ដរាបណានៅតែមាន​វត្តមាន​Flora កូនចៅហ្វាយក្រុង កត្តាគំរាមធំនៅផ្ទះDoloce នៅតែមាន។ ចាស្មីនមិន​អាចឱ្យមហាសេដ្ឋីជាប្តី បានដឹងភាពអសិរ្ពិស របស់ខ្លួនក្នុងការ​កម្ចាត់គ្រួសារលីនកុលាប​តតាំងនឹងប្រពន្ធដើមនោះទេ។

អេលី​ចេញពី​ចួប​ចាស្មីនវិញក៏ឱបជាប់ក្តីសង្ស័យ​ដែរថា ចាស្មីនមិនមែន​ចង់ត្រឹមកម្ចាត់មនុស្ស​ស៊ីណារ៉ាដែរ។ អាចបំណងចាស្មីនធំជាងនេះ។

អេលីគិតថា ក្រោយគ្រប់យ៉ាងចប់ ចាស្មីនអាចសម្អាតទាំងនាង​ម្នាក់ដែរ ព្រោះនាងលែងមាន​​​សារៈ​​ប្រយោជន៍។

ចាស្មីនអាចនឹងរកមនុស្ស​ថ្មីមកដាក់ឱ្យគូខាន់ ឬបញ្ចប់គូខាន់យកអាណាចក្រ Doloce។ ដូច្នេះគិតចុះគិតឡើង ចេញពីចាស្មីន អេលី​ស្កាត់មករកជួបជំទាវស៊ីណារ៉ា។

វគ្គ

ក្តារអុកចុងក្រោយនៃអភិជន​

លីនទើបនឹងជូតខ្លួនស្អាតបាត រៀបចំប្រះគេងកុំឱ្យប្រុសបងចេញមកឃើញនាងរឹងទទឹង គេអាក់អន់ស្រពន់ចិត្ត ស្រាប់តែទូរសព្ទនាងរោទ៍។

«ខ្ញុំនៅចាំក្នុងឡាន! ឆាប់ចុះមក»

នាង​លើកដៃកាន់បបូរមាត់ភ័យ ពេលនេះទើបនឹង​ដោះស្រាយជាមួយគូខាន់បាន​ បើចាកចេញប្រញាប់ប្រញាល់ហើយគេចេញពីបន្ទប់ទឹកមកឃើញមែន មិនត្រឹមលីនខ្លួនឯងមានរឿង ​អាចរាលដាលដល់ Jack ដែលខលហៅ។

«ខ្ញុំទៅមិនបានទេ! មិនបានពិតមែន!» លីនឆ្លើយសារតបដោយសម្លឹងក្រោយរអើលៗខ្នងជានិច្ច។

«ខ្ញុំរកបានឱ្យនាង​ហើយលីនកុលាប! ភស្តុតាងថា អ្នកណាជាសង្សារបស់ហាសិកា ហើយជាមនុស្ស​របស់អ្នកណា!»

សឹងរបូតទូរសព្ទពីដៃ។ មកទល់ពេលនេះ ប្រធានបទនេះ ទេវតាក៏ឃាត់លីនមិនជាប់ដែរ។ នាង​រញីរញ័រឆ្លើយ

«ok ចាំបន្តិច ខ្ញុំចុះទៅភ្លាម!»

លីនមិនដឹងពីចេតនាJackទេ។

Jackពេលនេះត្រូវFloraគំរាមបានហើយ គ្រប់យ៉ាងក្នុងអតីតកាលដែលJackធ្វើ កូនចៅហ្វាយក្រុងមាន​ក្នុងដៃទាំងអស់ បើថ្ងៃនេះJackមិនបញ្ចប់លីន កុំថាដីសម្បទាន សូម្បីតែ​អនាគតខ្លួនឯងក៏ចប់ក្នុងគុកដូចគ្នា។

លីនរួសរាន់ផ្លាស់ខោអាវ ទាញកាបូបនិងទូរសព្ទ ឈានចេញមកក្រៅវាក់អើប្រុសស្អាតឈរនិយាយទូរសព្ទ។ គូខាន់ងាកមកសម្លឹងនាងពីលើដល់ក្រោម។ លីនពិបាកធ្វើមុខណាស់ នាងត្រូវគេបញ្ជាឱ្យគេង ប៉ុន្តែពេលនេះ នាង​កំពុងគេចចុះពីខុនដូ។

ជំនួសសំណួរ ភ្នែកប្រុស​ឈ្ងោក​សម្លឹងទូរសព្ទ នាង​ប្រញាប់លាក់វាទៅក្រោយខ្នងដោយស្វ័យប្រវត្តិ។

គូខាន់ធ្វើមុខស្មើដើរចូលជិត៖

«ទៅណា?»

នាង​ទម្លាក់ភ្នែកមិនហ៊ាន​សម្លឹងគេវិញទេ។

«អ្នកណាខលមក!»

លីនល្ងង់ណាស់ដែលមិនដឹងថា មនុស្ស​របស់គេបានឃើញឡានJack និងម្តាយគេដែលត្រូវអេលីប្រាប់គ្រប់យ៉ាង បានផ្ញើសារមកហៅគេបានជាប្រុសបងក្រោកយ៉ាងរហ័សចេញពីអាងទឹកមករកលីន ស្របពេលdarkប្រាប់ គេក៏ដើរទៅក្បែរកញ្ចក់សម្លឹងរកមើលឡានរបស់Jack។

«បងថ្លៃខ្ញុំ បងអមរា!»

លីនកុហកធ្វើឱ្យចិត្ត​រៀមផ្ទុះការតូចចិត្ត​។ លីនអាចឃើញ​ទឹកមុខគេដែលស្មើៗ មិនសប្បាយនឹងពាក្យ​បង្វែង។ សំខាន់គេ​ប្រចណ្ឌJack ហើយនាង​មកឈរកុហកគេបានទៀត។ ដៃប្រុសលូកមកទារយកទូរសព្ទ។ មុខគេមាំពេលនាងមិនព្រមឱ្យ។

ពេលនេះលើសពីមាំ គេធ្វើមុខផ្តាច់ការ។ លីនធុញណាស់ ធុញខ្លួនឯងដែលហេតុអ្វីត្រូវមកកុហក ហេតុអ្វីមិនប្រាប់គេការពិត ហេតុអ្វីខ្លាចគេម្ល៉េះ។

«Jack! »

នាង​ឆ្លើយខ្លីកំបុត ដោយ​ខំធ្វើមុខ​រឹងមាំ ងើបកែវភ្នែកទាំងសង​មកប្រឈម​នឹងឫកពាខឹងៗរបស់ប្រុសស្អាត។ គូខាន់ញញឹមជូរចត់ ភ្នែករេមករកទូរសព្ទក្នុងដៃនាងសារជាថ្មី ញ៉ាំងឱ្យលីននិយាយបន្ថែមភ្លាម៖

«គេយកដំណឹង​ហាសិកា​មកប្រាប់! ខ្ញុំសុំចុះទៅសិន!»

​      គ្មានអ្នកណាអាចឃាត់លីនបានទេ។ តរុណី​បែរខ្លួនទៅ តែគេចាប់ដៃ….នាង​ពិបាកចិត្ត​ពេលគេលូកម្រាមមកយកទូរសព្ទទៅអាន។

លីនបែរកាយមកឈរស្កុបសម្លឹងទឹកមុខប្រុសស្នេហ៍ដែលអានសាររបស់Jack។ គេញញឹមជូរចត់….ហើយងើបមុខស្រែកហៅ៖

«Dark!»

គេលែងដៃពីនាង ក៏លែងមើលមុខនាងដូចគ្នា។ ពេលនេះ​ហើយដែលលីនក៏ដឹងដែរថា ចុះទៅតាមJackមិនបានទេ ព័ត៌មាន​ប្អូនស្រីនាងក៏យកមិនបាន។

ស្រីខំដើរតាមគេពីក្រោយ​ដែលបោះជំហានទៅទ្វារ​ហើយរត់ទៅពីមុខគេ ពន្យល់ម្ចាស់បេះដូង៖

«ខាន់! ព័ត៌មាន​ដែលគេមានក្នុងដៃនេះ​សំខាន់ណាស់ គ្មានអ្នកណារកមកបានទេ! ពេលនេះ ខ្ញុំត្រូវការវាណ៎ា ឱ្យខ្ញុំចុះទៅ! បើឱ្យDarkទៅតាម​ គេពិតជារត់បាត់មិនខាន!»

គូខាន់បានលេបស្នាមញញឹមនេះមកវិញយ៉ាងលំបាក ប្រឆាំងនឹងការដកដង្ហើមផុតៗខឹងៗ​នៅក្នុងបំពង់ករបស់គេ។ លីនមិនដឹងទេថា កាល​ចុះទៅលើកនេះ ​អាចនឹងមកវិញមិនបានជារៀងរហូត។ ចំណែកខាងគូខាន់ទៀតសោត លីនបែរជាគិតថា ច្បាស់ជាប្រុសស្នេហ៍ប្រចណ្ឌមិនខ្វល់ថា ឯកសារនោះសំខាន់នឹងនាងកម្រិតណាទេ។

ម្រាមដៃតូចតោងដៃបង។ ទ្វាររបើកមក មានអ្វីមួយ​មិនល្អទេនឹង​កើតឡើង​លើJack លីនមានអារម្មណ៍បែបនេះ បើយោងតាមទឹកមុខគូខាន់ដែលមិនសម្លឹងនាង។

«ចាត់ការអាចង្រៃនៅខាងក្រោមនោះ!»

ទោះប្រុស​និយាយស្រាលៗទៅកាន់Dark តែ…លីនរបូតដៃពីប្រាណ​គេព្រោះភ័យ។ នាង​ងាកទៅ ឃើញDarkឱនរកនិយាយកាសប្ល៊ូធូដែលដាក់ជាប់នឹងកអាវគេ។ គ្រប់គ្នានៅខាងក្រោមនឹងចាត់ការJack។ ឬមួយគូខាន់ជាអ្នកធ្វើ បានជាគេខ្វល់រឿងភស្តុតាងនោះ?

«កុំណ៎ា! ឈប់»

នាង​ប្រាប់ទៅDarkបែបនេះ ស្មានថានាយDarkដែលលីនស្អប់ម្នាក់ហ្នឹង​ធ្វើតាមនាង? គេសម្លឹងនាងក៏មិនធ្វើផង រួចថយទៅបំពេញការងារថែមទាំងបិទទ្វារវិញស្រឺត។

«ចប់ប៉ុណ្ណឹងអូខេ!» គូខាន់ថាហើយញញឹមចត់ៗដាក់នាង។

រាងកាយរបស់លីនញ័រ។ ប៉ុន្តែសូម្បីតែនៅក្រោមស្រទាប់នៃការភ័យខ្លាច នាង​ខំសម្លឹង​មើល​គេ ថាតើគេពិតជាមាន​កំហឹងដែរអត់ ឯគេធ្វើជាមើលលីនមិនឃើញ ហើយដើរចូលក្នុង។

គេមិនខ្វល់ទេថា រាងកាយរបស់លីនកំពុងឆ្លើយតបនឹងគ្រប់ទឹកមុខរបស់គេ។

សំឡេង​គ្រោតគ្រាត​របស់​គេ​បានបន្ថែមពេលនាងតត្រុកដើរតាម៖

«រៀបចំ បន្តិចទៀតទៅជប់លៀងនៅផ្ទះប៉ាខ្ញុំ!»

ញើសនិងអារម្មណ៍ភ័យព្រួយ​បញ្ចេញ​​ពេញ​ខ្លួន​របស់​លីនពីលើដល់ក្រោម នាង​ខំបដិសេធ​មិន​ទទួល​ស្គាល់​ពី​អារម្មណ៍​ទន់ខ្សោយនេះ ហើយដើរ​តាមពីក្រោយគេឆ្ពោះទៅបន្ទប់វិញពន្យល់គេ៖

«ជប់លៀងអីទៅ ខ្ញុំត្រូវការ….»

​      គេបើកស៊ីមលីនទាញយកមកកាច់កម្ទេច ហើយបោះទូរសព្ទលីនព្រូសលើសាឡុង បណ្តាលឱ្យស្រីធ្មឹង គាំងជើងលែងដើរតាមរួច។ គេចូលទៅបន្ទប់ដាក់ខោអាវហើយ។ លីន​ជូទទឹកភ្នែក​រត់ទៅតាម​។

«កុំធ្វើតាមចិត្តពេក!»

សំឡេង​លីនខ្សឹកខ្សួលដាក់គេដែលឈរបែរខ្នងទាញរកខោអាវ ធ្វើឱ្យប្រុសស្អាតញាក់ស្មា​សើចចំអក។

«ព្រោះ….រឿងមិនបានកើតលើខ្លួន គ្រួសារខ្លួន មិនមែន​ប្អូនស្រីខ្លួន បានជាខ្លួនធ្វើមិនដឹងមិនឮ ឬមួយ​…មាន​ពាក់ព័ន្ធដែរ បានជា….មិនចង់ឱ្យខ្ញុំឃើញឯកសារJack?»

គេងាកមកភ្លឹប។ ភ្នែក​ឆ្ងល់ទាំងគូផ្តោត​មើលមកលេខា។ ស្រីម្នាក់នេះ​អស្ចារ្យកែលែងកើតហើយ​។ ទើបនឹងនិយាយគ្នា​ហើយក្នុងបន្ទប់ទឹក ចេញចរិតសង្ស័យមនុស្ស​ដែលឱបគ្នា​ គួរតែយល់គ្នា! ចេញគំនិត​ធ្វើឱ្យខឹងមកទៀតទាល់តែបានមែន​។ ឬមួយ​នាង​ចង់ឱ្យប្រាប់នាងថា ​កូនស្រីចៅហ្វាយក្រុង​និង Jackកំពុងរៀបគំរោងធ្វើស៊ីនាង​?

«CEO» នាង​ហៅគេ ខំដើរមកតោងដៃគេ នាងមិនចង់ឱ្យJackមានរឿងទេ។ ស្រីល្ងង់នេះ!

គេក្តាប់មាត់ក្រញូវៗ ផ្ចង់​​សម្លឹងភ្នែកនាងដែលល្ងង់ៗ និងខំមើលមកដូចជាកំពុងអង្វរករគេ។
នាង​ហៅគេបែបនេះ គឺផ្តាច់ឆ្ងាយពីរបៀបមនុស្សស្រលាញ់គ្នា។

«ម៉េច?»

គេសួរខ្លី។ ​អនុស្សាវរីយ៍​ចាស់ៗនិងពាក្យរបស់គេដែលខឹងៗ«ពាក្យ​ប្រមាថបង ស្អិតជាប់ក្នុងខួរក្បាលបង! បងឈឺចាប់!» ស្រី​ដើរទៅរើសខោអាវមកឱ្យគេសម្រាប់ជប់លៀងព្រោះដឹងថា គេអន់ចិត្ត គេទើបនឹងជាបានខ្លះទេ នេះជាអ្វីលេខាគិត។

មាន​អារម្មណ៍​ថា គេនៅរង់ចាំការនិយាយ​បកស្រាយរបស់នាង​ លីនកុលាប វាចាទាំងដៃកាន់ឈុតរបស់គេ។

«ខ្ញុំ….និយាយមិនគិត! អន្ទះសាពេក ខ្ញុំជឿហើយថាលោកមិនធ្វើអី​ប្អូនខ្ញុំ!»

ប្រុសប្រើកន្ទុយភ្នែកមកខាងនាង​។

ដៃគេ​ទទួលខោអាវមកពិនិត្យ​។ លីនច្បាស់ក្នុងចិត្ត​ថា មិនបាននិយាយអ្វីឱ្យគេឈឺចាប់ទេ ប៉ុន្តែ…..មានរឿងមួយ លីនត្រូវតែបកស្រាយ៖

«CEO…..»

នាង​អាក់ព្រោះមុខគេកាច ហើយសម្លក់ទូរសព្ទដែលស្រែករោទ៍។ លីនឈប់មាត់ ទុកឱកាសឱ្យប្រុស​ទៅលើកមកស្តាប់។ គេចុចសំឡេងឮៗចេញមកក្រៅ៖

«និយាយទៅ!»

សំឡេងDarkតបត៖

«អាJackរត់បាត់ហើយពេលគ្នាយើងចុះទៅ!»

ធូរទ្រូងដែលJackមិនអី។ ឃើញលីនឈ្ងោកមុខស្ទាបទ្រូងធូរចិត្ត ប្រុសបង​ញាក់ស្មាប្រចណ្ឌទាំង​ក្រញូវ៖

«រកពួកសាឡន​ឡើងមក រៀបចំ​ឱ្យលីនកុលាបទៅជប់លៀងផ្ទះប៉ា!»

គេបែរមកវិញ នាង​ធ្វើមុខក្រញូវម្តង៖

«ខ្ញុំមិនទៅទេ! ចង់គេង! មុននេះលោកឱ្យខ្ញុំគេងនោះអី!»

ប្រុសមិនមាត់ គេដើរចេញ តែបន្ទាប់មកពួកសាឡនពីរបីនាក់ត្រូវបាន​Darkនាំមកដល់។ លីនមិនអាចគេចបានទេ មានតែអង្គុយធ្មឹងឱ្យគេធ្វើសក់និងលាបមុខទាំងក្រញូវៗ។ ព្រោះមិនដឹងរឿង ថាគេនឹងម្តាយគេបាន File ពីអេលី បានជារៀបចំអាហារល្ងាចហៅកូនចៅហ្វាយក្រុង​មកបំបាក់កណ្តាលមុខម្តង។ ខាងលីនមិនដឹងរឿងអីទាំងអស់ ក៏ស្រាប់តែត្រូវគេហៅទៅទទឹងទទែងមិនឱ្យលីនខឹង? ស្មានថាលីនចង់ ទៅកាន់ផ្ទះនោះ ទីកន្លែង​ដែលធ្លាប់ធ្វើឱ្យនាងឈឺចាប់ ព្រោះការប្រមាថមាក់ងាយ?

ទើបនឹងបានធូរចិត្ត​ខ្លះដែលមកនៅជិត​បិសាចគេលែង​ក្រញូវ អុកស៊ីសែន​មានដកវិញ​ពេលស្ថានភាពជំងឺត្រួតត្រារបស់គេបានធូរស្រាលខ្លះទៅ ស្រាប់ឥឡូវ….

ញញឹម​តិចៗពេលឃើញ​លីនគ្រងរ៉ូបអាហារពេលល្ងាចពណ៌ទឹកសណ្តែក មានដៃម្ខាង បញ្ចេញស្មាម្ខាងយ៉ាងប្រណីតទន់ភ្លន់។

ស្រីមិនសម្លឹងគេ​តបទេ។ ដោយមិនដឹងខ្លួន លីនចង់ធ្វើខឹងគេ​។ ព្រោះលីនមិនដឹងទេថា គ្រោះថ្នាក់កំពុងត្រៀមចូលមកដល់។ ឆាកចុងក្រោយនេះ Jackច​ង់ធ្វើតាម​Floraមកបញ្ចប់នាង ចំណែកនាងមិនចុះទៅធ្វើឱ្យការងារគេខូចការ។

នៅក្នុងឡាន គេ​អង្គុយ​រង់ចាំលីនដោយម្រាម​​ដៃកំពុង​គោះភ្លៅខ្លួនឯង…..ភ្នែកលីនបើក​ចំហសម្លឹងទៅទិសផ្សេង ដាក់គម្លាតចម្ងាយ​មិនរវល់ជាមួយគេ ហើយមិនខ្វល់​មើល​ទៅជើងទាំងពីរជំទែងរបស់គេដែរ។

ដៃប្រុស​ទាញ​ចង្កេះស្រីមកក្បែរព្រោះខ្ជិលរង់ចាំនាងសម្រេចចិត្ត។ កម្ដៅកំហឹង​ប្រចណ្ឌគេ ​បាន​រុំ​រាងកាយ​លីន។ ពេលនេះហើយ​ លីន​មិន​មាន​អារម្មណ៍​ភ័យ​ដូចស្គាល់គេដំបូង​ៗក៏ពិតមែន ​តែបេះដូង​នាងនៅបារម្ភនឹងការប្រមាថមើលលើក្រោមអ្នកផ្ទះសេដ្ឋី បានជាលីនស្រពោនមិនមាត់មិនកអ្វី។

សូម្បីគេ​នេះ ចង់ទៅណាមកណាមិនសួរចិត្តនាងទេ។ គេនៅតែដាក់ខ្លួនឯងគេជាមនុស្ស​ដែលអាចត្រួតត្រាជីវិតលីនបាន។

​«កម្មវិធីអ្វី?» នាង​ខ្សឹបសួរ បានបង្អាក់អារម្មណ៍ស្នេហា​ក្តីគគុកពេលគេដាក់ចង្កាមកលើមុខនាង ហើយ​ភ្នែកសម្លឹងទ្រូងនាងតាមចន្លោះអាវវាល។

គូខាន់មិនឆ្លើយ។

គេមិនអាចប្រាប់នាង​ រឿងទាំងអស់ដែលគេនិងម្តាយកំពុងរៀបមកប្រឆាំងបកអាក្រាតកូនស្រី​ចៅហ្វាយក្រុងនិងចាស្មីនទេ។ ការមិនមាត់មិនកនេះ នាំលីនសៅហ្មងឡើង ណាមួយនាងខ្មាសអ្នកបើកឡានទៀត។

ឡានលូនដល់ច្រកវិមានសេដ្ឋីខាងក្រៅ សូហ្វ័រលាន់មាត់ឡើង៖

«ឡានចៅហ្វាយក្រុងមកហើយ!»

មិនត្រឹម​ Flora សូម្បីប៉ានាង​ក៏ត្រូវបាន​ជំទាវស៊ីណារ៉ាល្បួងហៅមកដែរ។ គ្មានអ្នកណាដឹងថា គូខាន់និងម្តាយ​ប្រុងធ្វើអ្វីទេ ចំណែក​ខាងលោកចៅហ្វាយក្រុងមកជាមួយកូនស្រីដោយបន្ទាន់ ព្រោះជំទាវស៊ីណារ៉ាកុហកថា និយាយរឿងសុំដណ្តឹងកូនស្រីមេម៉ាយចាយសម្រស់នោះឱ្យគូខាន់។

ពេលនេះ គូខាន់បណ្តើរអនាគតភរិយាមក មិនអាចឱ្យពួកគេឃើញ​ហើយ​ថ្នាក់ចិត្ត ​ឬ​ដឹងរឿងពីក្បាលដំបូងទេ។

គេងើបមុខអង្គុយ​រៀបរយវិញ ហើយលាន់មាត់បញ្ជា៖

«យើងទៅតាម​ទ្វារក្រោយ!»

លីនងាកមកសម្លឹងគេ ចង់សួរគេថា តើមាន​អ្វីនៅខាងក្នុង តែឃើញភ្នែកគេមើលមកនាង​ក្រហម​ៗ…..តណ្ហាគេមកកម្រើកកណ្តាលវាល? នាង​ដៀងមកមើលកអាវខ្លួនឯង។

ម្តាយគេធ្លាប់ប្រាប់ថា ជំងឺផ្លូវចិត្ត​នេះ ពេលគេខឹងឬប្រចណ្ឌ ផ្ទុះគំនិតរឿងកាមគុណខ្លាំងជាងពេលសប្បាយចិត្ត​ ឬរំភើបចិត្ត​។ លីនមិនដឹងទេថា កាលពីនៅក្នុងបន្ទប់ទឹក ប្រុសបានព្យាយាមរំងាប់ចិត្ត​លើអូនព្រោះចង់បង្ហាញលីនថា គេជាហើយ គេមិនដូចមុនទេ។ គេស្រលាញ់នាង ជានាង​ពិតៗ មិនមែន​ជាទាសករតណ្ហា​ដូចនាង​ធ្លាប់គិតឡើង។

រថយន្តបត់វ៉េវទៅក្នុងមហាភូមិគ្រឹះរបស់មហាសេដ្ឋី ដែលមុននេះលីននៅចាំបានថា ​ធ្លាប់ត្រូវ​កូនអ្នកមាន​ព្រួតគ្នាវាយប្រហារ ដោយសារសាវតាក្រីក្ររបស់នាង ចំណែកប៉ាគេក៏ដូចគ្នា។ ទោះណាជា​គូខាន់ នៅឈរពីក្រោយខ្នងនាង ​តែលីន​នៅចៀសពីឈឺចិត្ត​មិនរួច។

«ហេតុអ្វីខ្ញុំមិនអាចដឹង សូម្បីតែថា យើង​មកនេះដើម្បីអ្វី?»

«នៅជាមួយបងត្រូវមាន​អារម្មណ៍សុវត្ថិភាព ទោះប្រឈមនឹងស្អីក៏ដោយ!» គេនិយាយហើយលូកដៃមកថ្ពក់ចង្កេះវិញជាថ្មី។

ច្រមុះថ្លៃស្រូបស្រង់កញ្ចឹងកនាង​ដូចស្រេកឃ្លាន មិនតែប៉ុណ្ណោះ បបូរមាត់គេមាន​ចលនា​ទន់ភ្លន់នៅទីនោះ មិនព្រម​ដកចេញវិញសោះ។

ចាំយូរពេក លីនខ្មាសអ្នកបើកឡាន។ ស្រីរេខ្លួនចេញបន្តិច គេស្រាប់តែផ្ទុះមានៈ ទាញនាង​បន្តឹងដៃ៖

«នេះ? អារម្មណ៍មានសុវត្ថិភាព?»​ លីននិយាយអួលៗខឹងៗដែលរើពីកណ្តាប់ដៃថ្លៃមិនរួច។

«ជាស្អីវិញ?» គូខាន់សួរដោយបន្តថើបស្មានាងរលោងរលើប។

«កន្លែងសាធារណៈCEO»

គេដកខ្លួនហើយងើបមុខ បន្សល់ខ្យល់ដង្ហើមក្តីគគុក។ គេផ្ទុះតណ្ហា ​តើគេកំពុងរើជំងឺខឹង? លីនលបគិតហើយថយមកជិតកញ្ចក់។ សូហ្វ័រមិនហ៊ានសូម្បីតែងាកផង កុំថាឡើយមើលមកក្រោយ។

​      លីនម្តងម្កាលប្រើកន្ទុយភ្នែកសម្លឹងប្រុសស្អាតដែលទៅអង្គុយ​ធ្វើក្រញូវ។ នាងមិនដឹងថា គេ​ខឹង​នឹងនាង​ព្រោះរឿងJack ឬខឹង​​ដោយ​សារនាង​គ្មានអារម្មណ៍ជាមួយគេទេ។ គេចង់​ធ្វើអ្វីៗជាមួយនាងដោយមិនខ្វល់ជាមួយ​​នឹង​ពិភពលោក ធ្វើដូចលោកនេះមាន​តែនាងហើយនិងគេ?

​      ស្អប់បំផុតពេលដែលលីនមិនអាចអានចិត្ត​គេបាន។ ឡានឈប់ ហើយគេឈានចុះខាងគេ​ដោយគ្មាននាងនិងដោយមិនចាំសូហ្វ័របើកទ្វារ។ លីនចុះដែរ ខណៈគេដើរមក។ ម្រាមគេបោះមក នាង​​ញញឹម​តិចតួច​ទទួលយកប្រអប់ដៃគេ។ ប្រុស​នាំស្រីលេខាពីសួនខាងក្រៅឆ្ពោះទៅទ្វារចូលមួយ ដែលចំហរង់ចាំ។

ទីនោះជាបន្ទប់ធំមួយ ដែលលីនមកផ្ទះនេះលើកមុនមិនបានឆ្លងកាត់ទីនេះទេ។

«ស្អាតណាស់» លីនលាន់មាត់ចំពោះការតុបតែងយ៉ាងវិចិត្របែបបារាំង។ ក្លិនផ្កាស្រស់បោះពួយមកស្វាគមន៍គ្រប់គ្នា មិនដឹងថាជះមកពីសួនឬពីបណ្តាថូធំតូចត្រៀបត្រានោះទេ។

មកដល់កណ្តាលបន្ទប់ ជាន់លើព្រំមូលក្រាស់ ក្រោមបណ្តុំនៃអំពូលចរណៃសែនប្រណីត គេទាញលីនឱ្យបែរមក ហើយ​លើកដៃឆ្វេងស្ទាបស្ពាល់នាង​។

«អស់សាធារណៈឬនៅ?»

ថ្ពាល់របស់លីនឡើងកម្ដៅភ្លាមៗ បញ្ជាក់ថាស្បែកស្រីស្គាល់សញ្ញាម្រាមដៃបុរសនេះ។ រាងកាយនេះ បាក់ស្រុតចាញ់ដៃគេយូរហើយ បេះដូងនេះក៏អ៊ីចឹងដែរ។

គ្រាន់តែលីនពេលខ្លះអន់ចិត្ត ដែលគូខាន់តែងតែចូលចិត្តធ្វើបែបនេះដាក់នាង​ ដូចផ្គើនផង មានៈផង ធ្វើដូចខ្វះពេល។

«CEO» ភ្នែកនាងសម្លឹងទៅទ្វារ។ ដ្បិតណាតែពួកគេ​នៅ​តែពីរនាក់​ក្នុងសាល​​ធំ ប៉ុន្តែ​នោះ​ក៏មិន​មាន​ន័យ​ថា កន្លែងនេះអត់មាន​កាមេរ៉ា ឬនឹង​​មាន​នរណា​ម្នាក់ ​​ដើរកាត់ចេញចូលធ្វើការផ្ទះ?

«លីន!» គេហៅនាងក្នុងសំណើចចំអកតិចៗ ដែលនាង​ក្រហមមុខ​ និងភ័យផងខ្មាសគេផង។ សំឡេងគេហៅឈ្មោះនាង​ដូចល្បួងលីនឱ្យចូលរួមល្បែងស្នេហា​កណ្តាលវាលជាមួយគេ?

លេខា​ដកដង្ហើមធំ៖

«ខ្ញុំមិនដែលធ្វើអីឱ្យលោកអន់ចិត្ត​ទេ!»

«ច្បាស់អត់?»

«រឿងJackខ្ញុំអត់មាន​ចេតនាទេ ខ្ញុំស្រលាញ់ប្អូន!»

គូខាន់​បក​ចង្កា​ឡើងលើ​ជា​សញ្ញាមិនព្រមទទួលយក គេនិយាយខាំមាត់តិចៗញញឹម​ស្មើៗ៖

«ពេលកំពុង​ស្រួលចិត្ត​ កុំយកឈ្មោះចង្រៃៗមកឃាំង!»

«លោកស្រួលចិត្ត​ពិតមែន?!»

ចុងៗបបូរមាត់សងខាងរបស់គេកម្រើកឡើងចុះ ម្តងញញឹម​ម្តងធ្វើស្មើ។​

«ម៉េចវិញ?» គេសួរបក។

«លោកដូចជា….ខឹងអ្នកណាម្នាក់! ខឹងខ្ញុំហ្មែន?» នាងរំអួយដោយភ្នែកម៉ក់ៗសម្លឹងគេ។

«មែន! ខឹងខ្លាំង» សំឡេងគេដង្ហក់មុនពេលនិយាយបន្ថែម«ចង់វាយខ្លាំងៗ ឱ្យរាង!»

ដៃគេរាវពេញត្រគាកនារីពីលើឈុតសូត្រ​សែនទន់ភ្លន់ត្រជាក់ស្អំបេះដូង។ លីនខ្មាសណាស់ តែមិនហ៊ានប្រកែក ខ្លាចកំហឹងគេផ្ទុះគ្រប់យ៉ាងទៅជាកខ្វក់ នាំល្អកក់កករដល់ពួកគេ។

«ខ្លាចគេឃើញ!» នាង​ខ្សឹបដាក់ភ្នែកគេ ខំញញឹម​ផង​ស្លេកផង។ ពិសេសលីនខ្លាចអ្នកម្តាយរបស់គេចុះមកឃើញ ហើយវាយតម្លៃនាង។

«និយាយដូចជាបងខ្វល់?»

ប្រុស​វាចាទាំងវារម្រាមស្តាំឡើងមកលើប៉ះក្បាលនាងពីក្រោយ។ មិនយូរទេ ក្រែមនាង​នឹង​ត្រូវគេលេបបាត់ហើយ Make upនឹងខ្ទេចអសារអស់ លីនដឹង។ ​តើនាងទៅចួបអ្នកផងក្នុងពិធីផ្ទះគេនេះដោយរបៀបណា?

ដៃស្រីលើកមកដាក់លើស្មាគេ ដូចជាលីនក៏ចង់ថើបគេ តែនាង​នៅរារែក។

«ខាន់! ពេលទៅផ្ទះវិញ ខ្ញុំទទួលកំហុសនិងទណ្ឌកម្មគ្រប់យ៉ាង!»

ម្រាមមេដៃគេរេពីក្រោយក្បាលនាង មកប៉ះគែមបបូរមាត់លីន។ លីនខំ​សម្លឹងប្រតិកម្មលើផ្ទៃមុខគេ គេមានតណ្ហាឡើងៗ ទប់មិនជាប់ទេ តែគេកំពុងខំទប់។

«បងមិនធ្វើឱ្យខូចMake upនេះទេ ក្មេងល្អ!» ប្រុសវាចាឡុលៗខ្សឹបៗដាក់ភ្នែកនាង។

គេអានចិត្តនាងធ្លុះ។ ស្រីនៅឡិងឡង់ ខណៈសំឡេងមួយហើរមកតាមខ្យល់៖

«កូនខាន់!»

បុរសចំណាស់ដែលលីនខ្លាច លេចឡើងហាក់ដូចជាគាត់កំពុងរង់ចាំជាស្រេច ក្នុងទ្វារក្រោយផ្ទះនេះ។

គាត់មិនរំកិលមកទេ រង់ចាំកូនប្រុស​ចូលទៅជិត។

ប្រុស​រអ៊ូរទាំអ្វីមួយនៅក្រោមដង្ហើមក្តៅរបស់គេ​ក្នុងចរិតអ្នកដែលកំពុងមានៈក្នុងកាមា ស្រាប់តែមាន​គេមករំខាន។

«ប៉ា» គេទាញលីនឱ្យទៅជាមួយ ហាក់ដូចជាចង់ការពារនាង​ដាច់ឱ្យស្រឡះពីអ្វីក្តី គឺនៅក្បែរៗគេជានិច្ច។

«មកដល់ពេលណា?» បុរសសួរកូនគាត់ហើយបែរមកញញឹមដាក់នាង​ដែរ ធ្វើដូចជាថ្ងៃមុនមិនមាន​អ្វីកើតឡើង។

បំពង់ករបស់នាង​ក្តាប់ណែន​ដោយការភ័យនិងសម្ពាធ ប៉ុន្តែលីនអាចលើកដៃទៅជម្រាបសួរគាត់​។

«សូមមានសំណាងល្អ!»

នេះឬការឆ្លើយតបរបស់ជនជាតិរុស្សីមកកាន់អ្នកដែលគោរពវន្ទាគេ។ លីនគិតទាំងទឹកមុខសុភាព ខណៈដៃប្រុសបងដាក់មកលើចង្កេះលីន ពង្រឹងភាពក្លាហានឱ្យនាង។ ស្ត្រីរាងស្តើងម្នាក់បង្ហាញខ្លួនពីក្រោយមហាសេដ្ឋីក្នុងឈុតរោមសត្វ ទាំងក្នុងប្រទេសកម្ពុជា គាត់ពិតជាសេដ្ឋីនីចាស្មីនដ៏មានបានដែលបង្អួតពីឈុតកប់ពពក។

គាត់ឈានមកដល់ហើយកាន់ដៃប្តីម្ញិកម្ញក់។

«តោះទៅអង្គុយ​បន្ទប់លើវិញ មានអីញ៉ាំច្រើន!»

លីនធ្វើភ្នែកម៉ក់ៗ៖

«សូមជម្រាបសួរលោកជំទាវ!»

«រីករាយដែលបានចួបស្រីស្អាតម្តងទៀត! ស្អាតណាស់!» ពេលនិយាយនេះ គាត់ក្រឡេកមើលគូខាន់ជានិច្ច ។

«ពិតប្រាកដ​ណាស់!» ដៃរបស់គូខាន់សង្កត់លើត្រគាករបស់លីន។

«ចៅហ្វាយក្រុងនិងកូនស្រីនៅចាំនៅលើ!» ចាស្មីនបន្ត។

លីនមិនស្រួលចិត្តអំពីFloraទេ។ ស្ត្រីនោះឆ្មើង និងនៅចំពោះមុខលីនតែងធ្វើឱ្យមាន​អារម្មណ៍មិនស្រួល។

«តោះយើង!» ប៉ាគេតឿន តែគូខាន់បដិសេធ «ខ្ញុំនាំលីន​ដើរមើលផ្ទះសិន!»

បបូរមាត់របស់ចាស្មីនញ័រភ័យ។ លីនដឹងថា ​ទំនងជាគូខាន់ជាមនុស្ស​សំខាន់សម្រាប់តុវែងខាងលើ ហើយចៅហ្វាយក្រុង​ចង់ឃើញគេ គេជាម្ចាស់បន្តវេននៃអាណាចក្រ ​Doloce តែគេធ្វើព្រងើយ មិនខ្វល់ដូចសម្តីគេមុននេះដែរ។ ចាស្មីននិយាយអង្វរ​៖

«គ្រួសារDoloceយើង មិនឱ្យភ្ញៀវរង់ចាំទទេទេ!»

លីនបន្ធូរបរិយាកាស៖

«តាម​ពិត​ទៅ ខ្ញុំ​ចង់​ចេញទៅ​ក្រៅមើលសួន​មួយ​ភ្លែត! CEOនឹងមិនបារម្ភពីខ្ញុំទេ ខ្ញុំទៅមើលផ្កាសោះហ្នឹង! CEOទទួលភ្ញៀវទៅណ៎ា!»

មិនចាំគេឆ្លើយ នាងបោះជំហានចាកចោលបាតដៃគេ ឆ្ពោះទៅកាន់ចាស្មីនដោយយល់ថា សេដ្ឋីនីអាចជួយរំដោះនាងមួយរយៈពីដង្ហើមក្តៅៗរបស់គូខាន់។

ចាស្មីនសែនរីករាយ ​ពេលឃើញគូខាន់ធ្វើភ្នែកស្មើៗដៀងមកស្រីស្នេហ៍៖

«អូបាន! លេខា​ចុះតាមជណ្តើរម៉ាបតូចខាងស្តាំ ស្ងាត់ល្អ ផ្កាច្រើន! ច្រកនេះ គ្មានអ្នកណា​ដើរកាត់ទេ ជាឯកជនរបស់​មេគ្រួសារ! ដើរត្រង់ៗទៅ ទីនោះមានទីធ្លាសួនធំមួយទៀតនៅខាងក្រោយទ្វារក្បាច់! ផ្ការឹតតែច្រើន! មាន​កូនបណ្ណាល័យសួនច្បារមួយ មានទឹកញ៉ាំ និងសាឡុងអង្គុយ​!»

អ្វីក៏ដោយ លីនចង់ចាកចេញ។ នេះឯងជារឿងធ្វើឱ្យប្រុសបងក្នាញ់លេខា។

«អូចាស៎ ស្តាប់ទៅល្អណាស់។ ខ្ញុំទៅ! សូមអរគុណ»

រួចលីនធ្វើចលនាភ្លាម មិនខ្វល់នឹងធ្មេញ​ខាំតិចៗរបស់គូខាន់ទេ។

គេហៅនាង​៖

«លីន! ចាំសិន!»

ស្រីឮ ប៉ុន្តែខំ​បន្តជំរុញដំណើរទៅមុខនឹងអាលឱ្យគេនៅរវល់ជាប់ជាមួយឪពុករបស់គេនិងភ្ញៀវរបស់គេ ភ្លេចនាង​សិនទៅចុះ។

រឿង៖ ចិត្តត្រួតត្រា ភាគទី៣៨
លីនសម្លឹងប្រុសល្អដែលសើចសប្បាយ ​បបូរមាត់​ស្ងួត​របស់​នាងមិនហើប មិនសើច ប៉ុន្តែគូខាន់​នៅ​តែ​មើល​ទៅ ឃើញសភាព​ច្របូកច្របល់​ង៉ិកង៉ក់ក្នុងកែវភ្នែកលីន។ នាងកំពុងកើតទុក្ខ កំពុងហួងហែង កំពុងសង្ស័យ និងមិនយល់ទាំងស្រុងពីអ្វីដែលកំពុងកើតឡើងក្នុងជីវិតស្នេហា​របស់នាង​និង​គូខាន់នោះទេ។

នាង​ពិតជាល្ងង់ ដូចយប់មួយដែលនាង​ជេរប្រទេចគេ ហើយក្រោយមកត្រូវយកខ្លួនប្រាណមកឱ្យគេ​ដដែលដល់លើគ្រែ។ គូខាន់​ដក​ដង្ហើម​ធំ ហើយលូកដៃឱបចង្កេះលីន ដៃមួយ​រៀមទាញ​ម្រាមកែវល្អមកដាក់លើបបូរមាត់ខ្លួន។

ប្រុសនិយាយង៉ុលៗដាក់កែវភ្នែកស្រទន់របស់ស្រី៖

«ចង់ថើបហ្មែន? អង្វរមួយមក!»

​      គូខាន់លើកយក​ដៃ​នាងមកថ្ពក់តោងកគេសងខាង ​ទ្រូងស្រីទ្រោប​ទៅ​មុខ។ នាង​ពេបមាត់«អ៊ែក​!​»នាង​ធ្វើដូចខ្ពើមគេ ព្រោះបានឃើញអេលីថើបគេមុននេះនៅOffice។

ប្រុសស៊ិចស៊ីសង្គ្រឺតចង្កា ហើយ​​ទាញប្រាណ​លេខា​​​មកឱបជាប់​ទ្រូងគេ​​ម្ដង។​ លីនញញឹម​ ព្រមដាក់​ក្បាលផ្តេកមកលើស្មារបស់គេដោយដកដង្ហើមធំ។ នាងបានរើរុះចុះឡើងលើទ្រូងគេ នៅក្រោមខ្សែទឹក​ជាមួយគ្នា ហើយមិនយូរទេ ភ្នែករបស់នាងចាប់ផ្តើមបិទដោយសន្តិភាព ការងោកងុយនិងហត់នឿយ។

គូខាន់ពេញចិត្ត​នឹងធ្វើជាភួយ ជាគ្រែ​ដេក ជាអ្វីក៏ដោយ​​នៅ​ទី​នេះដើម្បីលីន។ ពីដំបូង គេមិន​បាន​ដឹង​អ្វី​ទាំងអស់​អំពីលីន អត្តសញ្ញាណរបស់នាង ការពិតរបស់នាង អតីតកាលរបស់នាង គ្មានអ្វីគេខ្វល់ទេ ថ្ងៃដែលនាង​ជេរប្រមាថគេ គេគ្រាន់តែចង់ជាន់ឈ្លីនាងហើយបោះបង់ចោល។

មុននេះ នៅក្រៅ ប៉ាគេហៅគេទៅជាបន្ទាន់ គេថាអូខេ តែគេមិនបានទៅណាទាំងអស់ ព្រោះបេះដូងគេនៅទីនេះ។ ឥឡូវនេះនាងសម្រាកហើយ គេចង់ធ្វើភារកិច្ច​បន្តគឺជាអ្នកកំដរនាង​សម្រាក។

​«ស្រីឆ្នាស់របស់បងគេងហើយ!»

គេរអ៊ូតិចៗធ្វើឱ្យនាងឮ រួចទើបបើកភ្នែកឡើង។

គេហៅនាង​ថាស្រីឆ្នាស់ ចុះមនុស្ស​រឹងរូសដូចគេជាស្អីវិញ? គេជាហើយមែនទេ បានជាថ្ងៃនេះគេមានសភាពចិត្តធ្ងន់ហាក់ដូចជាមនុស្ស​ពូកែអត់ធន់ខ្លួនឯង ដកថយបានពីរឿងតណ្ហាល្អម៉្លេះ?

«លោកមាន​ញ៉ាំថ្នាំទេ?»

គេមិនមាត់ តែឈ្ងោកម​កក្រោមសម្លឹងមនុស្សស្រីក្បែរទ្រូង។

នាង​ធ្វើភ្នែកម៉ក់ៗរង់ចាំចម្លើយ តែមិនបានមើលមុខគេវិញទេ។ សម្ពាធជាច្រើនកំពុង​តែឡោមព័ទ្ធជីវិតលីន។ ប្រសិនបើអាច គេចង់នាំលីនចាកចេញឆ្ងាយទៅចោលសម្ពាធអស់ទាំងនេះ។

«បងនឹង​បោកកម្ទេចចោលថ្នាំនោះ បើអូនធ្វើមិនទុកចិត្ត​បងម្តងទៀត!»

គេនិយាយខ្លីៗហើយសម្លឹងមើលខ្ទង់ច្រមុះនាង។ លីនទើបនឹង​យល់ថា គេអន់ចិត្ត​ដែលគេសុខចិត្ត​លេបថ្នាំព្រោះទុកចិត្តនាង ចំណែកនាង​វិញនាង​មិនដែលទុកចិត្ត​គេ ឱ្យតែមានអ្នកណាមកនិយាយអ្វីមួយអំពីគេនាង​ក៏ជឿបានភ្លាម។ ពីមុនសូរកាន ក្រោយមកនាយJack។

«ខ្ញុំ​សុំទោស!» ស្រីនិយាយខ្សាវៗ តែជាវាចាចេញពីបេះដូង។

គូខាន់ដង្ហើមធំ។

ពីបុរសអ្នកមានដ៏បាបនិងសង្ហា តែងមានស្នេហា​លើគ្រែដ៏គ្រោះថ្នាក់ ពេលនេះក្លាយមកជាមនុស្ស​ដកដង្ហើមធំបានដោយបែបណា លីនគ្មានយោបល់ទេ តែដៃលីនមាន! ហត្ថាស្រីប៉ះទ្រូងនាង​ហើយវាចាខ្លីៗ៖

«ព្រមទេ! យើង…ចេញពីសង្គមនេះ….ទៅកន្លែងណាមួយ…ដែល….»

«ដែលអីទៅ?»

«គ្មានអ្នកណាម្នាក់ស្គាល់យើង!»

«បាន! ប៉ុន្តែ….ហេតុអី?»

នាង​គ្រវីក្បាល។ លេខា​ដឹងហើយថា ខ្លួននេះកំពុងសំណូមពរបែបជាមនុស្ស​រវើរវាយជ្រុលពេកហើយ។

តើគេជានរណា? តើគេមកពីវណ្ណៈណា? អនាគតគេខ្ពង់ខ្ពស់កម្រិតណា តើ​អ្វីទៅជាគោលដៅរបស់គេ ហេតុអ្វីគេត្រូវបោះបង់ចោលគ្រប់យ៉ាងទៅតាមនាង​។

«អត់មានហេតុផលទេ!» នាង​តបទាំងតូចចិត្ត​ «និយាយតាមចិត្តដ្រាម៉ា កុំយកចិត្ត​ទុកដាក់អី!»

នាង​ខ្សឹបដូច្នេះ គេស្ងាត់បន្តិចទើបវាចាទាំងអង្អែលខ្នងលីនកុលាប។

«គ្រប់យ៉ាងលីននិយាយ បងយកចិត្ត​ទុកដាក់!»

ឮហើយនាងស្រែក​​តវ៉ាស្រួយៗភ្លាមទាំងអួលបំពង់សំឡេងៗ៖

«កុំមកនិយាយផ្អែមៗធ្វើឱ្យខ្ញុំកាន់តែលង់ចិត្ត​ ហើយពិបាកចិត្ត!»

គេសើចតិចៗ តែខ្លួនគេរង្គើ។

លីនចង់ឃើញមុខគេណាស់។ បិសាចដែលពេលនេះកំពុងប្រែកាយ។ គេជាទេវបុត្របានប៉ុន្មាន គ្មាន​នរណា​ដឹងឬទាយត្រូវទេ​ សូម្បីលីនដែលនៅក្បែរទ្រូងគេ។

«អ្នកណា​ទៅ​ខ្វល់? លង់ចិត្ត​លង់ទៅ! តែចាំអីពិបាកចិត្ត​?» គេឌឺនាង​ដោយកែវភ្នែកស្រឹមៗ។

«លោកដែលខ្វល់ពីអង្កាល់!»

នាងឌឺវិញ​ដោយកែវភ្នែកសម្លឹងសែនស្រលាញ់។ ទឹកមុខលីនធ្វើឱ្យប្រុសនឹកឃើញ​ដល់រាត្រីទីមួយដ៏ហែកហួរ។ លីនមកដល់ទាំងជេរប្រទេចនិង​ស្អប់គេ។ គេមានភាពឃោរឃៅនិងគំរាមកំហែង  តែបេះដូងគេតាំងពីយប់នោះមិនព្រមដោះលែងលីនទេ។ គេខ្លាចនាង​រងាពេលនៅឆ្ងាយ ហើយ​ខ្លាចនាង​ឈឺចាប់ពេលនៅជិត។

គេបានដាក់គម្លាតខ្លួនឯងអស់មួយសប្តាហ៍ ទម្រាំមកប៉ះពាល់លីនម្តងទៀត ក្រែងឆាប់ណាយចិត្ត​និងបានដោះលែងឱ្យនាង​ចាកចេញទៅ តែ….គូខាន់នោតែមិនដែល​អាចភ្លេចលីនបានឡើយ។

បបូរមាត់គេកម្រើកពេលនេះ ព្រោះគេចង់ប៉ះគ្នាជាមួយបបូរមាត់នាង តែទឹកមុខ​ស្រពោន​របស់លេខា​ ធ្វើឱ្យ​គេខ្លាច។ គេខ្លាច​ថា គេជាអ្នកចាប់បង្ខំនាង ហើយខ្លាចថាគេកំពុងយកប្រៀបមកលើបេះដូងឯកោរបស់លីន។

«បងមិនដឹងទេលីន បងមិនចង់ចាប់អូន ហើយបងក៏មិនចង់លែងអូន! ពេលនេះទៀត បងចង់ដឹងថា អូនចង់បានអ្វី? អូនចង់ចាកចេញ ឬអូនចង់នៅ?»

នាង​ស្តាប់ដោយយកចិត្ត​ទុកដាក់។

ភ្នែកលីនសម្លឹងមើល​គ្រាប់ភ្នែកថ្លៃទាំងសងខាង។ នាង​នឹកឃើញជានិច្ច ​ដល់ថ្ងៃមួយ ទៅធ្វើការថ្ងៃដំបូង ទង្វើគេឆ្កួតលីលា​ដោយកាមារម្មណ៍ នៅ Office គេចង់តែជាន់ឈ្លីនាង សង្កត់នាង​ តាមពិតគេចង់ហែកមើលចិត្ត​នាង​«រឹងម្ល៉េះ?» ក្លាយជារបស់គេហើយ​ក៏មិនងប់ងុលជាមួយគេទៀត?

លីនកាលណោះ ចង់តែមានស្លាបហោះ នឹងបាន​ហើរចេញគេចទៅឱ្យបាត់ពីប្រុសម្នាក់នេះ។ តែដល់ឥឡូវ ពេលគេសួរ លីនក៏មិនដឹងដែរថា នាង​ចង់បានអ្វី​ឱ្យប្រាកដ។

«ចុះបើបងអាក្រក់ដូចគេនិយាយ លីននឹងសម្លាប់បងមែនទេ?»

នាងរលីងរលោងសម្លឹងភ្នែកគេរេចុះឡើងទៀត។

មើលឃើញច្បាស់ថាគេតូចចិត្ត គេមិនបានអាក្រក់ដូចនាងគិតឬបានឮមកពីមុនទេ។ នេះជាអារម្មណ៍លីនពេលនេះ។

«ខ្ញុំនឹងសម្លាប់លោកគូខាន់! ហើយ….ក៏សម្លាប់ខ្លួនខ្ញុំទៅតាមលោក!»

គេបញ្ចេញធ្មេញមកទាំងលើទាំងក្រោមជាមួយស្នាមសើចដែលមិនមានសំឡេង។ ស្រីលេខាសម្លឹងមុខគេ​ដោយ​ទោមនស្សណាស់ សូម្បីតែនិយាយអំពីឆាកចុងក្រោយដ៏សោកនាដកម្មបែបនោះ។ នាង​និយាយបន្ថែម៖

«ខ្ញុំអាចសម្លាប់គ្រប់គ្នា ដែលធ្វើបាបបងប្អូនខ្ញុំ រួមទាំង….លោកដែរគូខាន់!»

«យកអីមកសម្លាប់បង?»

«មិនដឹងទេ! មិនទាន់ដឹង តែនឹងធ្វើ!»

«យកបេះដូងនេះមក មកសម្លាប់បង! ធានានថាបានជោគជ័យ!»

ម្រាមថ្លៃទាំងប្រាំដាក់មកលើទ្រូងឆ្វេងតរុណី ធ្វើឱ្យនាងនឹកឃើញ «ធ្លាប់មាន​សង្សារមែនទេ? កន្លែងនេះវាធ្លាប់ប៉ះទេ?»។

ម្នាក់នេះមានទាំងធាតុបិសាចនិងធាតុតួសង់ទីម៉ង់ ក៏ដូចជាតួ១៨+ ក្នុងរាងកាយតែមួយ។ ស្រីណាអាចនឹង​ដាច់ចិត្ត​ផ្តាច់យកជីវិតគេ?

«ហេតុអ្វីបានជាលោករៀបការជាមួយខ្ញុំ?»

គេហួសចិត្ត​​សើចក្អឹកៗ៖

«ព្រោះយកមកជាប្រពន្ធ!»

«លោកចង់សងតម្លៃមែនទេ?!»

«សងស្អី? បើមិនស្រលាញ់ អត់មាន​ហេតុផលផ្សេងមករៀបការនឹងគ្នាទេ!»

«ខ្ញុំគ្មានអ្វីល្អ….!»

«មានទាំងអស់! គ្រប់យ៉ាង លីនល្អ»

នាង​សម្លឹងភ្នែកគេ ដៃគេនៅទីនេះ លើបេះដូងនាង កំពុងថ្នមប្រាណនិងវិញ្ញាណនាង តែដៃស្តាំគេដដែលនេះដែលបានច្របាច់កនាងពេលគេខឹង។

មនុស្ស​យើងពេលសង្ស័យគ្នា គឺឈឺចាប់និងបិសាច។ ចាំថាកាលណោះខ្លួនឯង​មាន​ការ​តក់ស្លុតកម្រិតណា ប៉ុន្តែសម្រាប់គូខាន់មិនចេះតក់ស្លុតចំពោះអ្នកណាទេ បើនាង​សង្ស័យគេ គេឈឺចាប់តែមិនខ្លាចនាង​ឡើយ។

ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត លីនដាក់ស្តាំរបស់​នាងលើថ្ពាល់ឆ្វេងគេ។

គូខាន់ ​មិន​ច្បាស់ថានាង​ប៉ះព្រោះស្តាយឬប៉ះព្រោះស្រលាញ់ តែ​ជាការប៉ះដែល​បណ្ដាល​ឱ្យ​មាន​កម្ដៅ​ហូរ​ចូល​ពេញចរន្តឈាម។

ថ្ពាល់​របស់​គេ​បាន​ឆេះ បញ្ជូនទៅគ្រប់កន្លែង គេបាន​រុញដៃនាង​​ចេញ នាងមិនព្រម គេរុញទៀត​រហូតដល់នាង​ឱបកគេហើយថើបមាត់គេតែម្តង។

ប្រុសញញឹម​ តែគេមិនដកថយបបូរមាត់ទេ។

នាង​ថើបមួយប៉ុណ្ណោះ ងើបមុខមកវិញនិយាយទៀត៖

«លោកថា គ្រប់យ៉ាងខ្ញុំល្អ!»

គេញញឹម​សម្លឹងនាងដែលមើលទៅដកដង្ហើមញាប់ញ័រ ហើយព្យាយាមនិយាយ។

«ពិត!» គេតបខ្លី។

លីនព្យាយាមក្រោកឈរឡើង។

«ចាំសិន» គូខាន់ទាញចុះមកវិញជាមួយការខ្សឹបលាយឡំ​នឹង​ដង្ហើមក្តៅ។

គេសួរលីន៖

«ទៅណា?»

លីនត្រដុស​កែង​ដៃនាង មាត់នាង​ក៏​ញ័រ៖

«ខ្ញុំទៅធ្វើការងារឯកជន!»

«រឿងហាសិកា? ធ្វើប៉ូលិសម្ងាត់?»

«អឹម…» នាងខាំបបូរមាត់។

«​ល្អ​ហើយដែលចង់ដឹងការពិត តែមិនមករករឿងគ្នាទាំងមិនច្បាស់លាស់!»

បុរស​ម្នាក់​នេះ​មិន​បាន​កើត​មក​ជា​អ្នក​កាចសាហាវទេ គេពិតជាឆ្លងកាត់រឿង​ច្រើន​ណាស់ទម្រាំក្លាយជាមនុស្ស​មើលងាយគេ ដាច់មេត្តា និង​មានឫកពាមានៈចង់បំពាន។

ដៃរៀមស្ទាបភ្នែកលីនដែលធ្លាប់តែ​បាន​យំ​សោកសៅក្រោមដៃគេ។ លីនដកដង្ហើមធំហើយនាង​ខ្សឹប៖

«​ខ្ញុំមិនចោទមនុស្ស​ផ្តាសទេ!»

តែក្បាល​របស់​នាង​ចាប់​ផ្ដើម​ឈឺខ្ទោកៗពេលគិត។ គេងក់ក្បាល៖

«ទៅបាន! តែទៅសម្រាកលីន! ទៅគេង! ហាមទៅណា!»

គេលើកចង្កេះនាង​យោងចេញពីអាង។

ខ្លួនលីនទទឹក នាងឈរមើលគេ​ដែលកំពុង​តែបិទភ្នែករំងាប់ចិត្ត​ពីភ្លើងតណ្ហា។ គេធ្វើបែបនេះ​យកឈ្នះចិត្តនាង ឬគេ​ចង់បង្ហាញថា គេជាពីជំងឺពិតមែន?

ចេញមកក្រៅនាង​ខលរកម្តាយគេរាយការណ៍ពីរឿងនេះ គឺការអន់ថយចរិតចង់ឈ្នះរបស់គេ ភាពត្រួតត្រារបស់គេ។

វគ្គ

ស្នេហា​កណ្តាលព្យុះកលល្បិច​

ជំទាវស៊ីណារ៉ា​ដាក់ទូរសព្ទចុះ។ គាត់ងាកមកប្រាប់អតីតស្វាមីថា៖

«កូនខាន់ពិតជាជាមែន! គេស្ងប់និងមាន​ចរិតល្អ!»

សេដ្ឋីងក់ក្បាល។ ឃើញសភាពការណ៍បានដល់ដៃ លោកជំទាវពោលបញ្ចុះបញ្ចូលឱ្យប៉ាគូខាន់ព្រមទទួលយកលីន៖

«រឿងនេះសំខាន់ណាស់! កូនខាន់គួរមានប្រពន្ធល្អម្នាក់ឆាប់ៗ ដើម្បីបន្តឱ្យគេលេបថ្នាំនោះរហូតជាដាច់!»

ភរិយាចុងរបស់សេដ្ឋី​តាមសម្លឹងពួកគេ​តាមកាមេរ៉ាទូរសព្ទ ព្រោះនេះជាផ្ទះគាត់ ​គាត់ត្រូវការឱ្យមាន​ព័ត៌មានទាំងអស់ក្នុងដៃ។ ឪពុកម្តាយគូខាន់ពេលនេះចួបគ្នា​និយាយអ្វីសម្ងាត់ ​ក៏មិនអាចរំលងពីត្រចៀកម្តាយចុងសេដ្ឋីរុស្សីទេ។ គាត់ពិតណាស់ ដឹងថាត្រូវធ្វើអ្វីម្យ៉ាងដើម្បីបំបែក​គូខាន់ពីមនុស្ស​របស់ជំទាវស៊ីណារ៉ា….ទោះជាដោយវិធីណាក្តី។

ដូច្នោះមែន គេឃើញ​ចាស្មីនចេញ​ឡានទំនើប Rolls Royce របស់គាត់ទៅចួបនឹងនាង​លេខាអេលីនៅទីអភិជនជាន់ខ្ពស់មួយកន្លែង។

ពេលនេះ​ចាស្មីនមានតែអេលី ព្រោះគាត់មិនចង់ឱ្យគូខាន់បាន​លីន រឹតមិនហ៊ានឱ្យគូខាន់បានដល់ដៃរបស់កូនចៅហ្វាយក្រុងអ្នកមេម៉ាយ Flora ទៅទៀត។

អេលី​ដែលថ្ងៃនេះបានប្រជែងលីនចេញមុខ​នៅការិយាល័យគូខាន់ សែនសប្បាយចិត្ត​។ នាង​បានតែងខ្លួនឡើងមកជួបអ្នកស្រីចាស្មីនដោយឫកពាមានទំនុកចិត្ត​ខ្ពស់បំផុត។

«ខ្យល់អីបក់លោកសេដ្ឋីនីដ៏ស្រស់ស្អាតមកហៅក្មេងស្រីតូចតាចហូបកាហ្វេទាំងមេឃថ្ងៃរៀបលិច​នៀក​?​»

ចាស្មីនញាក់ស្មាចង្អុលបង្ហាញកន្លែងអង្គុយឱ្យនាង ហើយនិយាយឌឺផ្លែផ្កាវិញ៖

«ប្រសិនបើឯងស្តាប់យើង ឯងនឹងលែងជាក្មេងស្រីតូចតាចទៀតហើយ!»

អេលីអង្គុយចុះយឺតៗ។

​      ជាការចាប់ផ្តើម ប្រពន្ធក្រោយរបស់សេដ្ឋីរុស្សីបាន​លើកឡើងពីគម្រោងថ្មីដែលត្រូវការឱ្យនាងអេលីចូលដៃជាមួយ។ ក្នុងនោះគាត់បានបន្ថែមថា

«ល្បែងនេះ ធ្ងន់ទៅហើយ ព្រោះមានកូនស្រីចៅហ្វាយក្រុង​ចូលមកម្នាក់ទៀត! »

អេលីថ្លោះទឹកមុខ។ ម្នាក់ស្រីមេម៉ាយនោះ ពេញដោយ​ឧបាយកលនិងមានចិត្ត​សាហាវ។  មួយទីក្រុងនេះអ្នកណាមិនញញើត។ យូរមកហើយគេតែងចង់បានគូខាន់ ទាំងគូខាន់មិនអើពើ និងមានអាយុច្រើនជាងខាងប្រុសក៏មិនចេះខ្មាសដែរ។

ឃើញនុយកំពុងផ្ចង់ ចាស្មីនឆ្លៀតឱកាស៖

«ឯងដឹងហើយថា នាង​នោះចិត្ត​ខ្លាំងនិងមាន​​គំនិតពិសកម្រិតណា  ទោះឯងអាងមាននាយ​​ Jack ជាខ្នង ក៏លែងទៅរួចដែរ គេទើបតែនិយាយត្រូវគ្នា​!»

អេលីមិនមែន​សង្ស័យទេថា Jack ស្របតាម Floraចោលខ្លួន។ ចាស្មីនហុចរូបដែលថតបាន មកឱ្យអេលី​មើល​ដែរ ដើម្បីបញ្ជាក់ថា​ Jack និង Flora ពិតជាទើបនឹងចួបគ្នា។

អេលីក្រពាត់ដៃធ្វើមុខមាំ។

ទោះណាJackសន្យាថានឹងរួមដៃជាមួយខ្លួន តែបើពេលនេះFloraលេចមុខ Jackពិតណាស់ គេខ្លាចកូនចៅហ្វាយក្រុងដែលជាមនុស្ស​សាហាវ ស្របតាមគ្មានពាក្យតវ៉ាទេ។

ហើយមួយទៀត បើនាង​Floraនោះចាប់ដៃJack ពួកគេចែកភាគលាភគ្នា​ ម្នាក់យកគូខាន់ ម្នាក់យកដីសម្បទាន នាង​ជាកូនអុកដែលJackនឹងផ្ទាត់ចេញ។ គាប់ចួនព្រឹកមិញនាងនៅការិយាល័យគូខាន់ទៀត បើដឹងដល់ Flora វិញ អេលីនឹង​អាចមានវាសនាមិនល្អទេ។

សារនាង​លោតទឺត អតីតលេខាភ្ញាក់ដូចកន្ត្រាក់។ ចាស្មីនមើលក៏ដឹងថា អេលីភ័យ​ខ្លាចមានវាសនា​ជាតួស្រុកខ្មោចដូច​សូរកាន។

នាងឈ្ងោកមក​អានពិនិត្យសារឃើញJackសរសេរ «នៅឯណា? មកចួបគ្នាបន្តិចបានទេ?»។

ចាស្មីនសម្លឹងទៅទូរសព្ទអេលីហើយសើចតិចៗសួរ

«Jackមែនទេ?!»។

អេលីលេបទឹកមាត់ មុខស្លេក មិនឆ្លើយបានន័យថា yes។

«បើគេហៅ កុំទៅ! គេអាចបញ្ចប់ឯងក្មេងល្ងង់!»

«គេមិនអាចធ្វើអ៊ីចឹងមកខ្ញុំទេ!»

អេលីភ្លាត់តវ៉ា​ដោយមុខស្លេក។

«ឯងគួរតែបែរក្បាលមកនៅខាងយើងវិញ!» ចាស្មីនផ្ទញ់ពាក្យ​។

ជិះលើខ្នងខ្លាហើយ អេលីមិនដឹងថាត្រូវ​តតាំងនឹងកូនចៅហ្វាយក្រុងរបៀបណាទេ។

នាង​ផ្អែកខ្នងអស់សង្ឃឹម​។ លីនជាក្មេងស្រីក្បាលមួយ អេលីមិនខ្លាចលេងទេ តែពេលនេះ…..

«ធ្វើតាមមីងប្រាប់អេលី ឯងនឹងបានរង្វាន់ធំដែលឯងស្មានមិនដល់!»

រង្វាន់អីក៏មិនធំជាងភ័យព្រួយពីសុវត្ថិភាព អាយុជីវិត​ដែរ។  អេលីឡេះឡះស្រដីទាំងសម្លឹងកម្រាលឥដ្ឋហាក់អស់សង្ឃឹម៖

«មិនដឹងខ្ញុំរស់ដល់ស្អែកអត់ទេ! រង្វាន់អីទៅ? មានជីវិតនៅទទួលឬអត់?»

«បើមីងត្រូវការឯង ឯងរស់​ហើយ! ហើយក៏រស់បានល្អទៀត!»

អេលីគិត។

ចាស្មីនខិតទៅជិតហើយខ្សឹប៖

«ចង់បានរបស់ល្អខ្លាំង ត្រូវក្លាហាន​ជាងមុន១០០ដង ត្រូវពង្រីកថ្លើមឯងឱ្យធំហើយធ្វើតាមមីងប្រាប់!»

អេលីនឹកដល់ស្នាមថើបជាមួយគូខាន់។

Jackឬអភិជនណាក៏ដោយ នៅតែមិនអាចជំនួសគេក្នុងបេះដូងនាង​បានទេ។

នាង​រអ៊ូ៖

«តាមថាគេស្រលាញ់ខ្ញុំ! ពីដំបូងគ្រប់យ៉ាង​ល្អ វាសនា​ដល់ដៃហើយ! ទាស់តែម្យ៉ាង ពេលគូខាន់គេដឹងថា​ ខ្ញុំជាមនុស្ស​របស់មីងដាក់ទៅនៅក្បែរគេ គ្រប់យ៉ាងរលាយដូចអំបិលត្រូវទឹក!»

«ពេលនេះ មីងនឹងប្រមូលអំបិលថ្មីមកឱ្យឯង!»

«បានន័យថា?»

«បើឯងធ្វើតាមមីង បកអាក្រាតរឿងមួយប្រាប់ទៅគូខាន់ មីងសន្យារកគ្រប់វិធីឱ្យឯងនឹងបានរៀបការនឹងគ្នា​ ហើយនាង​ល្អនោះចូលគុក!»

«នាងល្អណា?» អេលី​ធ្វើភ្នែកភ្លឹះៗ។

«មេម៉ាយល្មោភប្រុសនោះ!»

អេលីបើកភ្នែកធំៗ ភ័យស្លេក។

នាង​អាងអីទៅបកអាក្រាតកូនចៅហ្វាយក្រុង?

«មីងឱ្យខ្ញុំយកជីវិតទៅជល់គេ ដូចពងមាន់ជល់ថ្ម?»

ចាស្មីនក្តិចនាង៖

«ឯងចង់បានប្រុសល្អខ្ពស់ដូចភ្នំ ឧបសគ្គមិនហ៊ានប្រថុយ ឬឯងស្មាន​ថា​ធ្វើសុភាពយករួចខ្លួន នាង​នោះព្រមឱ្យឯងសុខ?»

អេលីគិតអន្ទះសាភ័យបារម្ភ។

«ចុះមីងបានអីមកចងគេឱ្យរៀបការនឹងខ្ញុំ?»

«ល្ខោន!»

អេលីសម្លឹងគាត់។ មិនដឹងថា គាត់មានល្បិចអីទៀតទេ តែស្ត្រីវ័យកណ្តាលម្នាក់នេះ​ធ្លាប់ប្រទាញ​យកបានមហាសេដ្ឋីរុស្សី Doloce មកឱប ក៏ពឹងលើល្បិចដែរ។ ​ពេលនេះទៀត គាត់ចង់ឱ្យកូនចៅហ្វាយក្រុងចាញ់ អេលីជឿ៥០ភាគរយ​ថា ចាស្មីនមិនខ្វះល្បិចទេល្បិចល្អ។

«តែមីង….គូខាន់….គេ….!» នាងទាក់ទើរ។

ចាស្មីនគំហក៖

«ក្រែងមិញឯងអួតថា គេធ្លាប់ស្រលាញ់ឯង? បើមែន ឯងខ្លាចនាងលីនកុលាបខ្លាំងជាងឯង? នែ៎ ខាងប៉ាគូខាន់មិនពេញចិត្តនាងហ្នឹងទេ យើងរៀបឱកាសឱ្យឯងបានសម្តែងជាមនុស្សល្អ យកចិត្ត​ប៉ាគេ!»

អេលីមានអារម្មណ៍ស្លុង​សង្ឃឹម​ឡើងវិញ។

ចាស្មីននៅក្បែរប៉ាគូខាន់ គាត់អាចខ្សឹបពង្វក់ប៉ាគេបាន រឿងនេះ​ជាអំណោយធំពិតមែន។ ​

«ចុះ…មីងជួយខ្ញុំ មីងបានអី?»

«យើងចង់ធ្វើឱ្យលីនកុលាបអែបខាង! វាជាមនុស្សគ្រោះថ្នាក់ ជាមនុស្ស​ដែលស៊ីណារ៉ាដាក់មកក្បែរគូខាន់ បើវាបានរៀបការ មីងជាអ្នកចាញ់ ដូច្នេះឯងនឹងមិនធ្វើឱ្យមីងខកចិត្តទេអេលី?»

រឿង៖ ចិត្តត្រួតត្រា ភាគទី៣៧
«បាត់ខឹងឬនៅ?»

នោះជាសំណួរមួយកំដរទេ តាមពិត​រាងកាយរបស់គេមិនមែនចង់បានចម្លើយប៉ុន្មាន តែកំពុងផ្តោតលើការគ្របដណ្តប់ចិត្ត​ កាយ និងបេះដូងលីន។

លីនសម្លឹងគេភ្លឹះៗ។

«អ្ហះ ឮសួរ?»

«អត់ខឹងទេ តែចង់បាន….ការពិត!»

«ការពិតអី? មករុករើពេញផ្ទះ មានន័យថាម៉េច?»

ពាក្យថា«ផ្ទះ»ញាំងចិត្ត​លីនឱ្យស្រងេះស្រងោច។ មិនដឹងពីពេលណាទេ គេចេះចាត់ទុកថាកន្លែងនេះជាផ្ទះ ហើយពាក្យខ្លីៗរបស់គេ ដូចជាទុកថា ផ្ទះសម្រាប់គេនិងនាង។

«បាន!» គេថាខ្លីពេលលីននៅទីទើ រួច​ថយចេញឆ្ងាយពីនាង បន្សល់ឱ្យលីននូវអារម្មណ៍សោកស្តាយ។ លីនហៀបនឹងនិយាយអ្វីមួយឃាត់គេ​ ប៉ុន្តែទូរសព្ទរបស់គូខាន់រោទ៍។

ថ្ងាស​របស់​គេតឹងតែង​​ដោយ​ការនឿយហត់ ហើយឈរបង់ជំទែង ​ទាញ​ទូរសព្ទ​​ពី​ហោប៉ៅ​ខោ ​យ៉ាង​លឿន។ ដោយភ្នែករបស់គេនៅតែផ្តោតសម្លឹងមកនាង​ គេបានឆ្លើយតបនឹង​ការហៅ៖

«បាទប៉ា?» គេនៅស្ងៀមពីរបីវិនាទី។

នាង​ក៏ស្ងៀមព្រោះជាប៉ាគេខលមក នាងមិនចង់សូម្បីឱ្យឮសំឡេងមួយអឹះណា។ នឹកឃើញផ្ទះនោះ លីននឹកដល់វេលា​ដ៏ឈឺចាប់ដែលបងស្រីធំគេ​និងប៉ាគេ​និយាយយករឿងទ្រព្យមកដាក់ពីមុខនិងបញ្ឈឺចិត្តនាង។

គេតែម្នាក់គត់បីនាង​ឡើងបន្ទប់ ស្អំ​ទឹកក្តៅឱ្យនាង និងបែរខ្នង​ទៅកាន់ពិភពអាណាចក្រ​ទាំងមូលរបស់គេ មកឱបក្រសោបតែនាង​ម្នាក់។

នាង​ស្រលាញ់គេខ្លាំង តែមិនដឹងហេតុអ្វី​ក៏ឈឺខ្លាំង​ក្រោយពេលបងប្រុសនាងនិងប្អូននាងបាត់ខ្លួនពីលោកនេះទៅ។

«OKប៉ា!» គូខាន់​​និយាយ​ទាំង​ទឹក​មុខ​ត្រជាក់​គ្មានមនោសញ្ចេតនា។

គេចុចបិទ ហើយដាក់ទូរសព្ទទៅលើទូតាំង បង្ហាញថាគេនឹងមិនចេញទៅណា​ងាយទេ។ ពេលនេះ លីន​សម្លឹងគេ​ដែលដើរឆ្ពោះមករកដោយទឹកមុខហត់នឿយ។

«ខ្ញុំទៅរៀបទឹកក្តៅក្នុងបន្ទប់ទឹក!» លីននិយាយតិចៗ។

គេមិនមាត់ ភ្នែកគេស្រពោន។ ស្រីលេខា បែរខ្នង​​បោះ​ជំហាន​ចេញ​ល្វត់ល្វន់​យ៉ាង​រហ័ស ​ដើម្បី​ឱ្យ​គេបានសម្រាកក្នុងអាងទឹកក្តៅដែលគ្មានទុក្ខព្រួយ។

ស្នូរជើងគេមកដល់ពីក្រោយ ពេលនាងនៅស្ទាបលាយទឹក។ ដោយមិនព្រមមើលគេ លីនធ្វើមិនឮសំឡេង​ទ្វារ​បើក ប៉ុន្តែ​គ្មាន​សំឡេង​បិទទេ។​ ចិត្តលីនសែន​​ ច្របូកច្របល់នឹកដល់បណ្តាអនុស្សាវរីយ៍ទឹកឃ្មុំដែលមាន​មកជាមួយគ្នា។

ព្រឹកមិញ គេហៀបនឹងឱបនាង តែអ្វីម្យ៉ាងបានខណ្ឌចែក​មនោសញ្ចេតនាពួកគេ។ គេចាកចេញហើយនិយាយថា«គ្មានអារម្មណ៍»។  តែនៅ Office គេបែរជា…មាន​អេលី​….អតីតលេខាដ៏ហាយសូ នៅក្នុងទ្រូងគេ។

ប្រចណ្ឌ!!!

លីន….ងាកមកវិញ ខណៈចាប់អារម្មណ៍ថា មានដង្ហើមក្តៅនៅខាងក្រោយក។ រាងកាយលីន​​កក​ក្នុង​ភាព​ភ័យ​ខ្លាច។

លីនមិនភ័យនឹង​គូខាន់ តែលីនភ័យ​ថាខ្លួនឯងសាជាថ្មី នឹងលង់គេភ្លេចអស់រឿងទាំងឡាយដែលនៅសង្ស័យ។

គេអង្គុយពីក្រោយនាង តែសំឡេងគេបញ្ឈឺនាង​៖

«បាច់ភ័យទេ! បងនឹងមិនប៉ះអូនទេ!!»

លីននៅទ្រឹងសម្លឹងគេតាមកន្ទុយភ្នែកស្តាំ។ ចង់ក្រោកក្រោកមិនបាន អង្គុយ​ក៏មិនសុខ។ មកនៅក្បែរគ្នាយ៉ាងនេះហើយ កោតតែគេអះអាងថាមិនប៉ះលីន តាមចិត្ត​។

នាង​នៅស្ងៀមមិនមាត់ បង្ហាញថា លីនក៏មិនទន់ដែរ។

«ទាល់តែអូនអង្វរបង លីនកុលាប!»

ពាក្យខ្សឹបរបស់គេធ្វើឱ្យបេះដូងលីន​ទទូចចង់បានគេ មនសិកា​តានតឹង ព្រោះកំពុងប្រឈមនឹងការប្រយុទ្ធនៃបេះដូង​មួយ ​ដែល​លោត​ញាប់ញ័រទៅដោយ​តម្រូវការស្នេហ៍។

ជាមួយ​នោះនាង​​បានឮស្នូរជើងគេ​​ដើរចាក​ចេញ​ម្ដង​ទៀត ហើយ​ទ្វារបន្ទប់ទឹក​គ្រឹប​ពី​ក្រោយខ្នងនាង​។ ស្រីស្ទុះស្ទាក្រោក ដោយ​យកដៃមកទប់ទ្រូង​ដែលញាប់ញ័រជាមួយខ្សែដង្ហើមយ៉ាងជ្រៅនិងវែង។

អង្វរ?

លីនគ្រញែងស្មា សម្លឹងស្នាមសើចឈឺចាប់នេះក្នុងកញ្ចក់។ គូខាន់ដឹងហើយថាគ្មានផ្លូវទេ លីនអង្វរគេសុំរួមភេទមែនអត់? សុំគេប៉ះ? សុំគេមកសង្កត់ចិត្តនាងសាជាថ្មី? លីនចង់សើច​ចំអក​នឹង​ការប្តេជ្ញារបស់គេ ថាឱ្យគេនៅរង់ចាំដល់សក់សចុះ​ តែបេះដូងលីនមិនព្រមសើចចំអកសោះ វាដូចជាមានចិត្ត​អាណិតរៀម។

​ពីនេះទៅក្រៅ លីនឃើញ​ខ្នងគេកំពុងឈរក្បែរតុឆុងកាហ្វេ។

សន្មត់ថា​សូម្បីកាហ្វេក៏មិនចង់ប្រើលេខាដែរ។ គេកំពុងធ្វើបដិវត្តជាមួយនឹង​បេះដូងគេដូចគ្នា។ ចង់ដឹងណាស់ គេមាន​កម្លាំងយកឈ្នះបេះដូងគេទេ?

ស្រីញញឹម​ស្ងួត ​រួច​​ដើរតម្រង់ទៅ។

នាងនៅពីក្រោយ ហើយនិយាយប្រាប់គេ៖

«ញ៉ាំកាហ្វេប្រយ័ត្នគេងមិនលក់!»

គេនៅស្ងៀមពេលឮពាក្យដូច្នេះ គឺគូខាន់មិនបែរក្រោយទេ ដៃគេនៅទើរបន្តិច​រួចបន្តដួសកាហ្វេ។ ដួសរួចគេចុចទឹកក្តៅដាំ។ ស្រីដកឌុយភ្លើងចេញ គេងាកមកមើលនាង​។

លីនដើរទៅពីមុខគេហើយ​ដកពែងកាហ្វេចេញពីម្រាម​ដៃបង។

គេដំបូងប្រកែកមិនព្រម តែក្រោយមកក៏បណ្តាយ។

គូខាន់សម្លឹងស្រទន់មកលើខ្ទង់ច្រមុះស្រួចរលេមដោយធម្មជាតិនៃភាពស្រស់ស្អាតរបស់លីន។ កាលចួបដំបូងកំពូលយាយ ហើយ​មិនហាយសោះ ឱបរឹតយូរទៅ ក៏ស្រលាញ់ទៅៗ ព្រោះគ្រប់យ៉ាង​តែងតែស្អាតទ្វេរាល់ពេលចួ​បគ្នាជាថ្មី។

ដៃស្រី​ប្រលេះឡេវផង ប្រាប់គេផង។

«CEO ត្រាំទឹកក្តៅសិន ចាំខ្ញុំធ្វើទឹកផ្លែឈើ!»

គេធ្វើគ ជាទម្លាប់រាល់ពេលគេ«ចង់»លីន។ ប្រុសរង្គើធ្មេញធ្វើមុខមាំ  ទ្រាំមិនឱនទៅថើបថ្ងាសនិងបបូរមាត់ដែលនៅក្បែរទ្រូង។

ម្រាម​ដៃលីនដោះអាវឱ្យគេ តែលីនមិនបានធ្វើនូវអ្វីដែលគេចង់ឮ គឺអង្វរគេ​ឱ្យ«ស្រលាញ់នាង»។ គេចង់ឱបលីនភ្លាម ដាក់ទៅ​លើ​គ្រែទន់​ៗ ហើយប្រលែង​​ដេកសង្កត់​លើ​រាងកាយមនុស្សស្រីឫកធំ តែពាក្យ​និយាយហើយ គូខាន់មិនចង់លេប គេដឹងថា បើពាក្យ«អង្វរ»មិនកើតឡើងទេ បានន័យថា​លីនមិនចង់ គេក៏មិនប៉ះនាង​ដូចគ្នា។

សល់ឡេវចុងក្រោយក្បែរផ្នត់៦ដែលជាសំណព្វរបស់លីន គេរុញដៃនាង​ចេញហើយដោះឡេវបង្ហើយដោយខ្លួនឯង។ លីនថយបន្តិច សម្លឹង​មើល​ប្រុសស្នេហ៍​លើកអាវលាត់ចេញ បញ្ចេញ​រាងកាយ​ក្រហម ណែន និងក្តៅ។ គេ​​បោះអាវចូលកន្ត្រកដែលត្បាញពីកំប្លោក ហើយបែរខ្នង​ដើរចោលលីនទៅកាន់បន្ទប់ទឹក។

សង្គ្រាម​ត្រជាក់មួយនេះ ត្រូវយកបេះដូងទាំងសងខាងមកដាក់ភ្នាល់ ម្នាក់ៗគ្មានអ្នកណាព្រមទោរទន់ទេ ព្រោះចង់ដឹងថា​អ្នកណា​ស្រលាញ់​អ្នកណាឱ្យប្រាកដ។

ការ​អង្វរប្រុសម្នាក់នេះ តាមថា​​​មិន​បាន​ធ្វើ​ឱ្យ​លីន​ខូច​ចិត្ត​ទេ ផ្ទុយ​ទៅ​វិញ​បាន​ធ្វើ​ឱ្យ​លេខា​​មាន​អារម្មណ៍​ថា ​មាន​កម្លាំងស្នេហ៍សន្ធប់និង​កក់ក្តៅ តែជ្រុលជា​ប្រកាសសង្គ្រាម​ហើយ មិនអាចចុះចាញ់រហន់ពេកឡើយ។ ជីវិតរបស់លីន គឺស្ម័គ្រនៅក្នុងដៃរបស់គេ តែជីវិតហាសិកា​និងបងប្រុសលីន មិនអាចស្លាប់បិទភ្នែកមិនជិតឡើយ។

នាង​ឮសូរស្នូរជើងគេចូលត្រាំក្នុងទឹក។ ស្រីទាញបើកទូទឹកកក រកផ្លែឈើមកកៀប។ លីនបានគ្រប់គ្រងអ្វីៗជុំវិញខ្លួនគេ នាង​ដឹង និងមាន​អារម្មណ៍​ថា ស្នេហា​របស់ខ្លួនមាន​អំណាចឆ្លងកាត់រាងកាយរបស់នាង​ចូលទៅ​រាងកាយគេយ៉ាងមានប្រសិទ្ធិភាព។ តែព្រឹកមិញ គេឱបអេលីធ្វើអី?

នៅពេលដែលនាង​សម្លឹងមើលភ្នែកស្រពោន​របស់គូខាន់ គេមិនមែនជាបិសាចដែលនាងជេរកាលចួបដំបូងទៀតនោះទេ គេជាបុរសម្នាក់ពេញដោយស្នេហា និងដែលកំពុងតស៊ូប្រឆាំងនឹងច្រវាក់ស្នេហាដែលនាង​កំពុង​រឹតរាងកាយគេ។

«ចង់បានច្រើនគូខាន់!» នាង​នឹកដល់សម្តីខ្លួនឯងក្នុងបន្ទប់នេះ ពេលដែលនាង​តស៊ូនឹងតម្រូវការភេទបែបអ្នកជំងឺរបស់គេ។

ហើយវាសាមញ្ញណាស់ មនុស្សស្រីអាចទ្រាំបានគ្រប់យ៉ាងឱ្យតែនាង​ស្រលាញ់​បុរសនោះ ចំណែកគូខាន់សម្រាប់លីនគឺ គេយកបានបេះដូងនាង​ទៅហើយ។

លីនក្រឡេកមកប្រអប់ថ្នាំហើយក្រឡុកមើល។ វាចុះសល់តែបន្តិចគ្រាប់ប៉ុណ្ណោះ។ គេប្រហែលធូរពីបញ្ហា​ផ្លូវចិត្តហើយបានជាគេមិនរញាំរញូវ បែរជាធ្វើសង្គ្រាមត្រជាក់។

«CEOយកការ៉ុតឬក្រូច?»

លីនធ្វើជាសួរ ព្រោះ​ស្ងាត់ហួស នាង​ចង់ឮគេ ចង់បាន​ការឆ្លើយតបពីគេ។ តែគ្មានចម្លើយ….ស្ងាត់។

លីនកិនផ្លែការ៉ុតលាយប៉ោម រួច​ដើរសំដៅទៅជាមួយថាសតូច។ ដោយ​ឆ្ពោះយឺតៗទៅរកគេ លីនឃើញគេធ្មេចភ្នែកលង់លក់ក្នុងអាងទឹក។

​ដង្ហើមគេកំពុងតែមានក្តីសុខ លីនញញឹម​ដោយមិនដឹងខ្លួន។ លេខាដាក់ថាសចុះលើម៉ាបថ្នមៗ​ហើយចង់នៅស្ងប់ស្ងាត់​សម្លឹងគេមានក្តីសុខបែបនេះ។

គេហត់នឿយណាស់មើលទៅ មកដល់ត្រូវនាង​ធ្វើឡូយឆាយដាក់​ទៀត​។ គេផ្លាស់ពីមនុស្សកាច កម្រោល និងផ្តាច់ការមកជាស្ងប់ស្ងាត់ ហើយអត់ធ្មត់ខ្ពស់ ព្រោះថ្នាំម្តាយគេ ឬព្រោះអ្វី?

លីនគ្មានចម្លើយទេ។

បបូរមាត់គេក្រាស់និងផ្អែម លីនចាំបាន។ ស្រីចង់ថើបបងណាស់ អូនក៏ហត់ដែរ តែអូនដឹងថា បើបានបងថ្នម​ក្នុងទ្រូង ចែកដង្ហើមជាមួយគ្នា លីនអាចភ្លេចចោលទុក្ខលោកា​មួយគ្រាបានពិតមែន។

ទោះយ៉ាងណា មិនចង់រំខានគេទេ នាង​នៅស្ងៀមបន្តិចប្រុងបែរខ្លួនចេញតែមិនដាច់ចិត្ត​សោះ។ នាងងាកមកវិញ ហើយសួរខ្លួនឯងទៀត «គេមាន​ក្បត់ខ្ញុំ ទៅធ្វើបាបប្អូនខ្ញុំទេ?»។

គិតដល់ត្រង់ណេះ នឹកឃើញរាត្រីផ្អែមល្ហែមនិងឈឺចាប់ដែលលីនត្រូវប៉ះគ្នាជាមួយគេ​ «ឱ្យប្អូនខ្ញុំចេញមក ហើយទៅហៅរក​លេខាល្អៗផ្សេងៗឱ្យមកធ្វើការ​ទៅ! មើលមើល៍ មនុស្សដូចខ្ញុំ មានស្អី?»

«មានច្រើនណាស់!»

លីនងាកមកគេដែលគេបិទភ្នែក តែភ្នែកមមីដូចមនុស្ស​ត្រូវសណ្តំស្នេហ៍ពេលគេសម្លឹងលីន ពេលគេចង់លេបត្របាក់លីន ជាកែវភ្នែក​ដែល​លីនផ្តិតចងចាំជាប់បេះដូង។ ពេលប្រុសលែងញញឹម ធ្វើខឹងៗ ចេញចរិត​មានៈចង់គ្រប់គ្រងរាងកាយលីន លីនពិតជាភ័យ ខ្លាច​តែ​លីន​ក៏លង់គេ។ ដំបូងលីនស្មានថាខ្លួននាង​លង់ប្រុសពាក់កណ្តាលអឺរ៉ុបព្រោះទម្ងន់ កម្លាំង និងសិល្បៈលើគ្រែរបស់គេ ធាតុពិតមិនមែនទេ គឺគេ​ល្អនឹងលីន លើសពីអ្វីនាងលេខាម្នាក់នេះស្មាន​។

គូខាន់ចងជីវិត​លីនយ៉ាងមាំ យ៉ាងជាប់ណែន តែមិនមែនព្រោះភាពកោងកាច តែគឺព្រោះបេះដូងទន់ភ្លន់របស់គេ។ លីន​ខាំមាត់សន្សំចិត្ត​រឹងរូស ប្រឹងក្រោកចោលមនោសញ្ចេតនា​រាយមាយ ក៏តូចនៅតែហត់នឹង​ទឹកភ្នែករឹមៗដែលហូរមកដើម្បីគេ។

ដៃឆ្វេងរបស់នាង​ត្រូវគេចាប់ឃាត់។

គេមិនមាត់ គេគេង ​តែគេឆាប់ភ្ញាក់ឡើង ជាមួយក្លិននិងសូរង្ហើមនាង​។ គូខាន់មានស្មារតីរឹងមាំណាស់លីនដឹងច្បាស់។ លេខាលើកដៃជូតទឹកភ្នែក ឱ្យបានស្អាត មុនពេលគេបើកភ្នែកមកឃើញភាពទន់ជ្រាយនេះ។

«លីន!»

គេហៅនាងតិចៗ។ ស្រីឈ្ងោកមុខ។

«មើលមកបង!» គេបញ្ជាស្អកៗ ហើយលេខាក៏​ធ្វើ​តាម។ ពេល​ដែល​ភ្នែក​គូស្នេហ៍​ចួប​គ្នា ខាងប្រុសបានក្រឡេកមកនាង​ដោយស្រពោន ក្រហម ទើបនឹងស្វាងពីគេងមួយស្រម៉ុក។

ចិញ្ចើមនិងភ្នែក​របស់លីន ​​មាន​ភាព​ច្របូកច្របល់។ លីនសម្លឹងបបូរមាត់គេដែលស្មើ មិនញញឹម​តែស្អាត និងមាន​សម្រស់ខ្លាំង។

ហើយ…តូច​​ងាក​មក​មើល​ដៃ​របស់​នាង​រំកិល​ដៃ​ឡើង​ចុះ​តាម​ប្រវែងម្រាម​ដៃថ្ពក់របស់គេ។ លីនវង្វេងនៅក្នុងចិត្ត​គំនិត មនុស្ស​បែបនេះ ម៉េចនឹងឃោរឃៅ​សម្លាប់បងប្រុសនាង​ដូចបងថ្លៃនាងប្រាប់?

«លីន» គូខាន់បានហៅទៀត ក៏នាង​មិន​បាន​ងើប​មុខ​ទេ ប៉ុន្តែ​​ឈប់ស្ងៀមក្បែរគេ។

«បងប៉ះអូនហើយ!»

នាង​លេបទឹកមាត់ដកដង្ហើមដែលតឹង។

«បងមិនអាចមិនប៉ះលីនបានទេ បងចាញ់!»

នាងញញឹម​តែឈ្ងោកដដែល។

«ចង់ឈ្នះណាស់!»

គេនិយាយខ្សឹបសឹងមិនឮ។

«មានណា៎!»

លីននិយាយហើយងើបមុខ​ ​ដើម្បី​ឱ្យ​គេបាន​សម្លឹង​មើលភាពស្មោះត្រង់និងស្នេហាក្នុងកែវភ្នែក​ពណ៌ក្រមៅ​របស់​នាង។ ប្រុស​ដកដៃមួយនោះមកប៉ះថ្ងាសលីនរួចតំអក់រង់ចាំពីរបីវិនាទីស្ទង់កម្ដៅនាង។

នៅពេលដែលនាងមិនញញើត ឬរើចេញ ប្រុស​ដកដៃនោះមករុំនៅពីក្រោយស្មានិងខ្នងរបស់នាង។

«ចូលមក!»

លីនសម្លឹងកែវភ្នែកអង្វររបស់គេ រួចក្រឡេកមករាងកាយរបស់គេ ក្នុងខ្សែទឹកក្តៅ។ ស្រី​ក្រោក​ឡើង​យ៉ាង​រហ័ស​ដោយ​ដោះអាវរបស់នាង​។ នាង​សម្លឹងគេបន្តិចសិន ឃើញគេញញឹម។ លីនញញឹម​តបរួចបែរខ្នង​ទៅចោមពុម្ពកន្សែងពោះគោ។

ជើងនាងលូកមកភ្លូកក្នុងទឹក ខណៈគេចំហមាត់រំភើបនឹងវត្តមាន​ស្រីលេខា។ ​ទ្រូងប្រុសម្នាក់នេះ កក់ក្តៅជាងទឹក​ដែលកំពុងត្រាំ។

​ដៃវែងៗរបស់គេ លូកមកកានទប់ភ្លៅនិងចង្កេះ ទទួលលីនឱ្យមកអង្គុយប្រលោះជង្គង់។ ភ្នែកគេ​លង់ជ្រៅទៅក្នុងកាមា។

ប្រុសទាញលីនអង្គុយ​ចុះចំកណ្តាលជើងគេទាំងសងខាង ហើយខ្សឹបដាក់សក់នាង​៖

«បងទ្រាំជិតដាច់ខ្យល់ហើយ!»

លីនញញឹម សម្លឹងគេ ថ្ពាល់នាង​ក្រហម។

គេនិយាយបន្ត៖

«បងចាំអូនអង្វរ!»

នាងសើចខឹកៗ រួចលើកដៃឡើងយឺតៗមកដាក់លើទ្រូងណែនៗរបស់គេ។

«លោកមានលេខាមុនៗ»

ថាហើយនាងក្តិចគេចុងម្រាម។

សាច់ប្រុសក្រហម តែចាញ់ភ្នែកប្រុសដែលសម្លឹងមកប្រឆាំងនឹងការគ្រឺតរបស់នាង​។ ហត្ថាថ្លៃបានរឹតបន្តឹងចង្កេះលីនភ្ជាប់ប្រាណស្រីមកកៀកគេ។

ពាក់កណ្តាលនៃផ្ទៃមុខរបស់នាង ត្រូវបានគ្របដោយសក់ខ្មៅ វែង និងទន់។ ដៃរបស់គេម្ខាងទាញ​គ្រវែងកន្សែងលីន។ ប្រុស​សង្កេតឃើញម្រាមដៃរបស់នាងម្ខាងកំពុងកោសលើស្បែកស្មាគេ  នាងអៀន តែនាងក៏មាន​អារម្មណ៍ បានជាលីនធ្វើវាដោយមិនដឹងខ្លួន។

ប្រុសផ្អៀង​ទៅ​មុខដាក់បបូរមាត់ក្បែរៗមាត់នាង តែមិនថើបលីនទេ។

គេនិយាយខ្សឹបៗ៖

«ប្រចណ្ឌ?»

នាង​សម្លឹង​មើល​គេ រង់ចាំស្នាមថើបនោះ តែគេពន្យារទាំងដែលលីនសា្តប់មិនឮពាក្យគេសួរឡើយ។ ដៃម្ខាងរបស់ប្រុស អង្អែលលើភ្លៅស្រីដែលអង្គុយកកក្រោមកម្លាំងតណ្ហា មើលមកភ្នែកគេអង្វរទាមទារស្នាម​ថើបពីគេ។

ប្រុសញញឹម មើលគ្រប់ចលនារបស់លីនដោយស្ងៀមស្ងាត់ ប៉ុន្តែដោយយកចិត្តទុកដាក់។ ភ្នែកលីនអង្វរ​ តែលីនគហើយ។

ពេលគេញញឹមស្រស់ណាស់ ញញឹម​ដែលដឹងថា នាងលង់គេ។

«បងនៅហ្នឹងហើយ បើមិនថើប ទុកឱ្យស្រីផ្សេង?»

ម្រាមនាងនៅលើស្មា មិនត្រឹមកោសស្បែកគេ តែបានក្តិចញិចសាច់គេ។ ប្រុសសើចខឹកៗ នាង​រឹតតែចងស្រេកឃ្លានចង់ភ្ជាប់ដង្ហើមជាមួយគេ។

លីនមិនបាន​លុតជង្គង់ទេគឺអង្គុយបត់ជើង ពាក់កណ្តាលនៅលើជើងឆ្វេងគូខាន់ ហើយពាក់កណ្តាលទៀតនៅលើអាងថ្មម៉ាប។

នាង​យកដៃស្តាំរបស់នាងមកកានថ្ពាល់ឆ្វេងគេ។ ភ្នែកស្រី​ក្រឡេកមើលទៅភ្នែករបស់ប្រុសស្នេហ៍ម្តងខាងឆ្វេងម្តងខាងស្តាំ។ បេះដូង​លីន​កំពុងជំពប់​ដួល​ចំពោះ​ទុក្ខ​លំបាក​ដែលមិនដឹងធ្វើយ៉ាងណាចំពោះស្នេហាងប់ងល់មួយនេះ។

​«លោកជាប្រុសក្បត់ចិត្ត​!»

នាងមិនយំទេ គ្រាន់តែនិយាយស្រពោនៗ។ គូខាន់លែងញញឹម ព្រោះកំពុង​ជឿជាក់ថា គេប្រទះនៅក្នុងជម្រៅភ្នែករបស់នាងនូវអារម្មណ៍ឈឺចាប់ប្រចណ្ឌពិតៗ។ សម្លឹងមើលនាង គេរំកិលដៃរាវរកកូនកន្សែងជូតមុខ មកពូតទឹកនិងជូតស្អំ​លើដៃនាង មុខនាង​ថ្នមៗ។

នេះជាបំណង​សម្រាលការឈឺចាប់ក្នុងចិត្ត​នាង។ ស្មា​ដ៏​តានតឹង​របស់នាង​ចាប់​ផ្តើម​សម្រាក នាងទ្រោបមកលើទ្រូងប្រុស ទុកឱ្យគេមាន​ឱកាស​ជូតថ្នមខ្នងនាង។ ប៉ុន្មាន​ថ្ងៃនេះលីន ហត់នឿយណាស់ ហើយរឹតតែអស់សង្ឃឹម គឺពេលដែលលីនផ្តើមសង្ស័យលើមនុស្ស​ដែលនាងមានម្នាក់ចុងក្រោយក្នុងលោកនេះ។

នាង​យំសសិត។

«គូខាន់! ក្រៅពីលោក ខ្ញុំគ្មានអ្នកណាទៀតទេ!»

ចិត្តរៀមសឹងប្រេះជាពីរ។ គេមិនចង់ឃើញកែវភ្នែកដែលគ្មានជីវិតរបស់នាងក្នុងសភាពអស់សង្ឃឹមទេ គេឱបនាង​ហើយទម្លាក់កន្សែងចោល។

នេត្រា​និងរាងកាយ​ស្រីក្រមុំដែលពីមុនមាន​តែភាពភិតភ័យចំពោះគេ ឥឡូវនេះ ត្រូវការគេការពារនាង​។

បបូរ​មាត់នាយ​ដាក់មកលើសក់នាង គេចង់ស្រូបយកអស់នូវការឈឺចាប់ ឯកោនិងហត់នឿយទាំងប៉ុន្មានេះចេញ ប៉ុន្តែ​គ្មាន​ពាក្យ​អ្វី​ចេញ​មក​។

ខាងស្រីនៅតែបន្តសំឡេងទាំងអណ្តឺតអណ្តក៖

«ប្អូនខ្ញុំត្រូវស្លាប់យ៉ាងឈឺចាប់!»

«បងមិនមិនពាក់ព័ន្ធទេ!!»

គេវាចាខ្លី តែលីនគាំងព្រោះនាងត្រូវទាញ​អារម្មណ៍នឹងពាក្យមួយឃ្លានេះ។

ដៃប្រុសដាក់មកលើចង្កេះលីនហើយនិយាយទៀត។

«បងមិនដែលចួបហាសិកាទេ​តាំងពីយើងបានគ្នា!»

«ចុះមុននោះ!»

«គេទាក់ទងជាមួយDark តែបងមិនចាប់អារម្មណ៍កូនក្មេងទេ!»

លីននៅស្ងៀម តែនាង​ខំ​គិតរំឭករឿងទាំងអស់ពីមុនឡើងវិញ។ សម្តីគូខាន់ គួរជឿ ព្រោះគេនេះហ៊ានធ្វើហ៊ានទទួល។

«អ្នកណាមកពង្វក់ឱ្យអូនស្អប់បង?»

គេសួរបែបនេះ​ ធ្វើឱ្យនាងងើបមុខសម្លឹងប្រុសថ្លៃ។  បន្ទាប់ពីសម្អាតសំណោកចេញពីបំពង់កជាច្រើនដង លីនចង់ហានិយាយនៅតែស្តីមិនបាន។

នាងមិនអាចនិយាយរឿងបងអមរារបស់នាង ក៏មិនចង់និយាយពី Jack។

«អ្ហះ? មនុស្សដេកជាមួយគ្នា មិនទុកចិត្តគ្នា!»

ដឹងថា គេអន់ចិត្ត ហើយក៏ដឹងដែរថា នាងមានកំហុសខ្លាំង។ កាលលើកមុន គេច្របាច់កនាង​ព្រោះសង្ស័យលីនថា បាន​លួចឯកសារ។  កាលនោះលីនចាំបានថា ឈឺចាប់ណាស់ ពេលនេះ នាងក៏​យល់ពីការឈឺចាប់របស់គេ។

ស្រីចង់សុំទោសគេ មានតែឱនទៅថើប តែប្រុសគេចចេញ។

លេខាថើបបងមិនបាន ក៏​ងើបមុខមកវិញសម្លឹងគេ។

«ជិតរៀបការជាប្តីប្រពន្ធហើយ ហេតុអ្វី​ស្តាប់អ្នកដទៃម្តងហើយម្តងទៀត?»

នាង​ព្រិច​ភ្នែកញាប់ បណ្តាលឱ្យ​ទឹកភ្នែក​ដែល​ស្រក់​មកដក់​ក្នុង​ភ្នែក​រលើបរួច​ស្រក់​ចុះ​មកកំដរ​លើ​ថ្ពាល់​ពណ៌​ផ្កាឈូក។

«បងដឹងថាអូនឈឺចាប់ តែអូនគួរឆ្លាតបន្តិច គួរចេះពិភាក្សា!»

ប្រុស​យកមេដៃមកប៉ះលើថ្ពាល់ទន់ៗរបស់នាង ជូតទឹកភ្នែករបស់នាងចេញដោយថ្នមៗ។

ស្រីលេខាបន្តសម្លឹង​មើល​មកគេ គូខាន់ដឹងថា នាងពិបាករកពាក្យ ដូច្នេះនាងគ្រាន់តែសម្លឹងមកដោយមិនអាចហើបមាត់។

ដៃរបស់គេនៅតែគោះថ្ពាល់របស់នាង រំកិលវាឡើងលើបន្តិចវែក​សក់របស់នាងចេញ។

«បងខឹងបានជាឱ្យអេលីមកOffice»

សារជាថ្មីលីនក្តិចស្មាគេទៀត ធ្វើឱ្យគូខាន់សើចក្អឹកៗ។

រឿង៖ ចិត្តត្រួតត្រា ភាគទី៣៦
វគ្គ

ល្បិចពាលស៊ីពាល

នៅក្នុងបន្ទប់វីអាយភីរបស់ភោជនីយដ្ឋានមួយ Jack និងចាស្មីនកំពុងតែអង្គុយរីករាយជាមួយនឹងលទ្ធផល​នៃផែនការរបស់គេ ដែលបានឈានទៅដល់វគ្គសំខាន់គឺ លីនខឹងគូខាន់។

ចាស្មីនដែលជាប្រពន្ធចុងរបស់មហាសេដ្ឋីរុស្ស៊ី ក៏ត្រូវជាម្តាយចុងរបស់គូខាន់ ពិតជាមានបង្កប់ភ្នែកច្រមុះគ្រប់ទីកន្លែង ហើយដឹងគ្រប់ជំហានដែលកើតឡើងចំពោះម្ចាស់អាណាចក្រសម្បត្តិនៃត្រកូល LoDolce។ សូម្បីតែ Jack ដែលបានចូលមករៀបការជាមួយកូនស្រីច្បងត្រកូលនេះ ក៏ជាការរៀបចំរបស់ចាស្មីនដែរ។ អ្នកស្រីម្នាក់នេះ​និយាយតិចៗជាមួយដៃគូទុច្ចរិត៖

«ពេលវេលាជិតអស់ហើយ! ពីរនាក់នោះមិនអាចបណ្តោយឱ្យចុះអេតាស៊ីវិល ឬសូម្បីតែសែនព្រេន​រៀបការជាមួយគ្នាដែរ!»

Jackចាំស្តាប់ លុះមកដល់ត្រង់នេះគេរាយការណ៍៖

«ព្រឹកមិញខាងស្រីលេខាដូចជារឹងមាំណាស់ មិនមានខ្លាចគូខាន់អីបន្តិចទេ!»

ស្តាប់គេនិយាយហើយ ចាស្មីន​លើកកែវភេសជ្ជៈមកក្រេប Jack បន្តសើចរលាក់ស្មា ព្រោះឃើញផែនការរបស់គេបានសម្រេច នៅក្នុងការលួងលោមលីនកុលាបឱ្យស្ដាប់តាមបញ្ជារបស់ខ្លួន។

«និយាយអ៊ីចឹង យើងត្រូវឈានមកដល់វគ្គសំខាន់ហើយ!» Jackគេបញ្ជាក់ចាស្មីន។

«ត្រូវហើយ! មានតែមនុស្សស្រីដែលមនុស្សប្រុសងប់ស្រឡាញ់ប៉ុណ្ណោះ ដែលអាចធ្វើឱ្យវាអន់អានុភាព​បាន!»

Jack ដែលកំពុង​តាមដាន់ដោយយកចិត្តទុកដាក់ ឃើញ​ចាស្មីនទម្លាក់សំឡេងនិយាយបន្ត៖

«អាក្មេងប្រុសនោះ វាដល់ថ្ងៃអង្សាដោយខ្លួនវា!»

«មីងចង់ឱ្យលីនកុលាបសម្លាប់គូខាន់?»

«មានអ្នកណាខ្វល់ទេ? បើវាស្លាប់ដោយដៃលេខាហារយរបស់វា មានអីមិនល្អ?»

«ឃោរឃៅពេកហើយដឹង?» Jackងាករអ៊ូតិចៗម្នាក់ឯង។

គំនិត​របស់ចាស្មីន ឱ្យម្នាក់ជាប់គុក ម្នាក់ទៀតបាត់បង់ជីវិត ជាគំនិតព្រួញមួយបាញ់បានសត្វពីរ។ ទោះបីJackសាហាវខាងពាណិជ្ជកម្ម លេងល្បិចប្រជែងជាមួយកូនប្រុសមហាសេដ្ឋី LoDolce ជានិច្ច តែគេមិនដែលគិតថា ម្តាយចុងម្នាក់នេះ ចិត្តខ្លាំងដៃដល់កម្រិតនេះឡើយ។

ស្នូរទះដៃលាន់ឡើងនៅឯមាត់ទ្វារ។

ពួកគេទម្លាក់កែវចុះយ៉ាងប្រញិបប្រញាប់ និងរៀបរយឫកពាអង្គុយ​ឡើងវិញឱ្យសមជាអភិជនថ្លៃថ្នូរដូចដែលគេតែងតែឃើញនៅលើទស្សនាវដ្ដី។

ពេលនេះដែល​ត្រូវតែបើកភ្នែកធំៗគឺដោយសារអ្នកដែលបើកទ្វារចូលមកគឺជាកូនស្រីចៅហ្វាយក្រុងដ៏មាន​ឥទ្ធិពល ឈ្មោះនាង​ ផ្លូរ៉ា។

ដោយមានអង្គរក្សពីរនាក់មាឌធំៗមកតាមផង កូនចៅហ្វាយក្រុងដែលតែងតែតាមចែចង់គូខាន់ អ្នកណាក៏ដឹង ពេលនេះចេញចូលយ៉ាងសេរីនៅទីនេះ​បង្ហាញ​ថាអំណាចគ្រួសារគេ ម្ចាស់ភោជ្ជនីដ្ឋានមិនហ៊ាន​ឃាត់ឡើយ។

Jack និងចាស្មីនគួរតែយល់ហើយ ថាវាគ្មាន​អ្វី​ចម្លែកនោះទេ ប្រសិនគេមានលុយនិងមានអំណាចក្នុងការ​ទៅដល់គ្រប់កន្លែងដែលគេចង់។

នារីម្នាក់នេះ ជាមេម៉ាយមានអំណាចជាខ្លាំង នាង​ទើបជួយឱ្យគូខាន់ទទួលបានដីសម្បទាន​មួយកន្លែងដ៏ពិសេស​ដែលអ្នកអចលនទ្រព្យ​គ្រប់គ្នាស្រក់ទឹកមាត់ចង់បាន។

«តាមមើលខ្ញុំដល់ពេលទៅវិញហើយ!» ចាស្មីននិយាយទាំងស្ទុះក្រោកប្រុងចាកចេញចោលការ​អាម៉ាស់នៃសន្ទនា​លួចលាក់នេះ ព្រោះភ័យរឿងប្តីខ្លួនមានទំនាក់ទំនងល្អជាមួយចៅហ្វាយក្រុង ខ្លាចនាង​ផ្លូរ៉ាផ្សាយចេញនូវបទឃុបឃិតនានារបស់ខ្លួនជាមួយអ្នកក្រៅប្រឆាំងនឹងកូនដើម ឮដល់ត្រចៀកប្តី។

«ប្រញាប់ម្ល៉េះ? ខ្លាចប្ដីដឹងពុតបាត់បង់តំណែងជាប្រពន្ធចុងល្អឬក៏យ៉ាងម៉េច?»

ថាហើយ ហ្លរ៉ា​អង្គុយ​លើកៅអីដែលអង្គរក្ស​ទាញឱ្យ។

ចាស្មីនសឹងថប់ដង្ហើមតែទប់ចិត្ត​គិតមកវិញថា បើនឹង​សិនចាកចេញទៅទាំងអ៊ីចឹង ក៏មិនអាចដោះស្រាយស្ថានការណ៍អីបានដែរ បើសិនជាផ្លូរ៉ាចង់មករករឿងទៅហើយ។

«អូខេ! នៅទៀតក៏បាន! មិនដឹងថា ដែលនាងធំប្រាថ្នាចង់ឱ្យមីងនៅស្តាប់ មានកិច្ច​សហការអីសំខាន់ធ្វើជាមួយគ្នាបានទេ ឬមួយក៏ចង់ឱ្យមីងជួយជំរុញ​អាពាហ៍ពិពាហ៍នៅផ្ទះ LoDolce ឱ្យបានសម្រេចឆាប់?

Jackឃើញសភាពការណ៍វិវត្តទៅជាបែបនេះ ក៏ប្រញាប់ប្រញាល់សម្រួលខ្លួនក្រោក​ទៅងើបទាញកៅអីទទួលFloraដែរយ៉ាងគួរសម។

«ប្រសិនជាអ្នកនាងចង់ជជែកកម្សាន្ដជជែកពីបញ្ហាសំខាន់គួរតែមានគ្នាបីនាក់បានហើយ!»

ផ្លូរ៉ាដៀងភ្នែកឱ្យសញ្ញាកងអង្គរក្សដឹងខ្លួនចាកចេញទាំងពីរហើយរុញបិទទ្វារឱ្យមកវិញផង។

តាមមើលប្រហែលជាចាស្មីនមានលក្ខខណ្ឌល្អដែលនិយាយរឿងរៀបការ​មកចងចិត្ត​ Floraដ៏ឆ្លាតវៃ។ នាងស្រីចោល​កែវភ្នែករិះគិត​ សម្លឹងមកទាំងJackសម្លឹងទាំងចាស្មីន នារីវ័យកណ្តាល​ស្រស់ស៊ិចស៊ីម្នាក់ពោរពេញទៅដោយពុតត្បុតនៅក្នុងស្រោមជាអភិជននិងជាសំណព្វនៃឪពុកគូខាន់។

«ខ្ញុំព្រមស្តាប់សិនថា មីងចាស្មីនមាន​គំនិត​ជួយជំរុញអាពាហ៍ពិពាហ៍បែបណា?»

នារីកូនចៅហ្វាយក្រុង​និយាយស្តីចំៗណាស់ និងមិនខ្លាចអ្នកណារិះគន់ថាខ្លួនឯងចង់បានគូខាន់ពេញបន្ទុកទេ។ ដែលនាងនិយាយយ៉ាងចង់បាន ថែមទាំង​វាយភ្នែកទៅកាន់Jackផងបានន័យថា ផ្លូរ៉ាមិនខ្វល់ខ្មាស មិនរវល់ថា ពីរនាក់នេះត្រូវការគ្នាយ៉ាងណាទេ នាងមកនេះ ពិតជាមានសេណារីយ៉ូធំមួយ ចំណែក​រឿងគូខាន់ជាចំណុចបណ្តូលនៃសេណារីយ៉ូនោះ។

«មីងចាំស្តាប់ក្មួយផ្លូរ៉ាមុន!» ចាស្មីនដាក់កាយធ្វើតាមចាស្មីនបញ្ជា។

«ត្រូវហើយ! សូម​ប្រាប់មកចង់ឱ្យពួកយើងធ្វើអ្វីបាទ! គឺសហការរីករាយ!»

«បបួលខ្ញុំឱ្យសប្បាយចិត្តពិតមែននៀក!» ផ្លូរ៉ា​សើចក្អឹកៗយ៉ាងមាន​មោទនភាពនឹងអំណាចរបស់ខ្លួន។ ឃើញពួកគេ​នៅរង់ចាំស្តាប់ កូនស្រីស៊ីវិល័យ​របស់ចៅហ្វាយក្រុង​លែងសើច ប្តូរទឹកមុខ​មកជាម៉ឺងម៉ាត់៖

«ដែលអ្នកទាំងពីរកំពុងធ្វើអ្វី និងជំហានបន្ទាប់ចាត់ការលីនកុលាបយ៉ាងណាទៀតខ្ញុំមិនខ្វល់ទេ! មិនថាស្រីម្នាក់ហ្នឹង នៅក្នុងគុកឬមួយក៏យ៉ាងម៉េច ធ្លាក់ស្លាប់ ខ្ញុំសប្បាយចិត្តទាំងអស់! ហើយ…ប្រហែលជាអាចអាចអរគុណអ្នកទាំងពីរជាប្រាក់រង្វាន់ខ្លះ!»

Jackបង្ហាញអាការៈសប្បាយចិត្ត ជាការអង្គុយត្រង់ខ្លួនទាញអាវធ្វើដូចជាសុភាពបុរសហើយដៀងភ្នែកសម្លឹងមុខកូនស្រីចៅហ្វាយក្រុងនារីម្នាក់នេះ ដោយពេញចិត្ត​ដែលនាងមានអំណាច និងចង់ឱ្យនាងមកជួយរុញច្រានអាជីវកម្មគេខ្លាំងណាស់។

ករណីពិត គឺបើសិនជាផ្លូរ៉ាហានិយាយតែមួយម៉ាត់ គម្រោងសម្បទាន​ដែលហៀបនឹងបានដល់គូខាន់ នឹងអាចក្លាយមកជាសម្រាប់Jackវិញផងក៏ថាបាន។

អ្វីៗដែលមិនទាន់សម្រេច សុទ្ធតែអាចផ្លាស់ប្តូរបាន។

«ចំណែកគូខាន់ គេជាអនាគតប្តីរបស់ខ្ញុំ អ្នកណាចង់សម្លាប់គេ​អ្នកនោះរឿងជាមួយខ្ញុំ!»

ពេលនាងវាត់ត្រលប់មកកាន់គេភ្លាមៗ ដូច្នេះចាស្មីននិងJack ទុកថាផ្លូរ៉ា​បាន​លបទាន់ និងថែមស្តាប់ឮពីល្បិចរបស់អ្នកទាំងពីរនៅមាត់ទ្វារនេះរួចទៅហើយ។ ប្រសិន​គម្រោងការនេះត្រូវផ្លូរ៉ាខឹងនិងធ្វើឱ្យខ្ចាយ​ដល់ត្រចៀកគូខាន់ឬឪពុកគេ ចាស្មីននិងJackអាចមានរឿងធំ។

ទោះយ៉ាងណា Jackគេនៅធ្វើពើនិយាយបន្ត៖

«ខ្ញុំមានថាសម្លាប់ឯណា ខ្ញុំស្តាប់សេណារីយ៉ូអ្នកនាងធំ!»

ផ្លូរ៉ា​ញាក់ស្មាអំនួត៖

«អ្នកទាំងពីរដឹងហើយថា គេនឹងក្លាយជាអនាគតស្វាមីរបស់ខ្ញុំ!»

Jack ងាកមុខចេញតិចៗរកល្បិចមកដោះសារកំហុស ណាមួយរៀបឫកមិនហ៊ានធ្វើប្រតិកម្មណាមួយ ឱ្យផ្លូរ៉ាអន់ចិត្តទេ ប៉ុន្តែក្នុងចិត្តលបនឹក​ពេបជ្រាយសន្តានកូនស្រីអភិជនដែលពិតជាឃ្លានចង់ស្រលាញ់មនុស្សប្រុសស៊ិចស៊ីរោគចិត្ត​ម្នាក់ដល់ថ្នាក់នេះ។

នាងមានអាយុច្រើនជាងគូខាន់ មានទម្រង់រស់នៅដូចមនុស្សប្រុស ហ៊ានស៊ីហ៊ានសង ហើយជាស្រីមេម៉ាយទៀត គូបដិបក្ខម្នាក់នេះ ខ្លាំងរហូត​ដល់Jackត្រូវស្រងល់និងថយគិតហ្មត់ចត់។

«ខ្ញុំក៏ជឿថា លោកមិនមែនចង់សម្លាប់គូខាន់ដែរ លោកគ្រាន់តែចង់បានដីសម្បទាននោះ!»

ចំចំណុចចិត្ត​ពេក គេងក់ក្បាលយ៉ាងញាប់៖

«អ្នកនាងផ្លូរ៉ាពិតជាឈ្លាសវៃខ្លាំងណាស់! គូខាន់នេះសំណាងហើយដែលមានអ្នកនាង!»

ចាស្មីនក្រពាត់ដៃធ្វើមុខស្មើ។

ផ្លូរ៉ាដឹងចិត្ត​យាយប្រពន្ធចុងថា សេណារីយ៉ូឱ្យ​គូខាន់នៅរស់ មិនបានធ្វើឱ្យយាយចាស្មីនសប្បាយចិត្ត​​ទេ។ បើខ្លួនមិនមាន​លក្ខខណ្ឌល្អដល់គាត់ ក៏មិនកើត។ នាងងាកមកលួងលោមចំៗ៖

«អ៊ីចឹងយើងនិយាយគ្នាចំៗ លក្ខខណ្ឌខ្ញុំចង់បានគូខាន់ដោយលីនកុលាបនឹងរលាយទៅ! អ្នកទាំងពីរជាអ្នកធ្វើ ហើយដីនោះបានមកលើលោកJack!»

ផ្លូរ៉ាបង្អន់ ចំណែក​Jackអរបិទមាត់មិនជិត កន្ទុយភ្នែកយឺតៗបង្វែរសម្លឹងទៅម្តាយចុងរបស់គូខាន់ ខ្លាចតែស្រ្តីនោះមិនព្រម ដែលគាត់មិនបានដូចបំណង។

ផ្លូរ៉ានិយាយកាត់ការសង្ស័យរបស់Jack៖

«ឱ្យតែខ្ញុំចូលដល់ផ្ទះនោះ ខ្ញុំជាគ្នារបស់មីង!»

ចាស្មីនដៀងភ្នែកគិត លក្ខខណ្ឌនេះពិតជាល្អប្រសើរណាស់ ដ្បិតតែខ្លួនមិនចូលចិត្តគូខាន់និងម្តាយគេ ដែលទទួលបានអ្វីអ្វីគ្រប់យ៉ាងនៅក្នុងអាណាចក្ររបស់មហាសេដ្ឋី Doloce ប៉ុន្តែពេលនេះពិតជាមានជម្រើសល្អដាក់មកលើតុឱ្យជ្រើស។

គាត់និយាយតិចៗ៖

«អ្នកនាងពូកែកំប្លែងណាស់! បើលោ​នឹងរៀបការជាប្រពន្ធគេ មកធ្វើគ្នារបស់ខ្ញុំយ៉ាងម៉េចទៅ? ធម្មតាប្រពន្ធតែងតែចង់ឱ្យប្ដីបានអ្វីៗគ្រប់បែបយ៉ាង! បើសហការគ្នាមែន​គួរនិយាយគ្នាឱ្យរួចរាល់ ថា​ពេលនោះខ្ញុំបានអ្វីខ្លះ? គួរតែមានលក្ខណៈច្បាស់លាស់ជាងនេះបន្តិចទៅ!»

«អ៊ីចឹង មីងចង់បានអ្វី?»

ចាស្មីនមិនមាត់មិនក។ អ្នកណាមិនចង់បានអាណាចក្រ​ Doloce?

ផ្លូរ៉ាសើច ហើយនិយាយបន្តព្រោះម្ចាស់នៃសំណួរមិនឃើញមានអ្នកហើបមាត់ឆ្លើយ៖

«មីងស្មានថា កូនស្រីមីងវ័យប៉ុណ្ណឹង អាចមកកាន់កាប់ Doloce ដូចគូខាន់បាន? ណាមួយ មីងស្មានថា ប្រើលីនកូលាបទៅសម្លាប់គូខាន់របស់ខ្ញុំបានងាយណាស់? ប្រុសម្នាក់នោះ គេមិនល្ងង់ខ្លៅដល់ថ្នាក់នេះនោះទេមីងចាស្មីន! ថាមិនបាន ពេលនេះគេកំពុងតែសម្លាប់ ឬមួយក៏ច្របាច់កនាងតូចល្អិតនោះហើយក៏មិនដឹង? មីងគួរស្គាល់កូនដើមមីងឱ្យច្បាស់!»

«អ៊ីចឹងអ្នកនាងឱ្យខ្ញុំធ្វើម៉េច?»

«ធ្វើតាមគ្រប់អ្វីខ្ញុំបញ្ជា!»

«ខ្ញុំនៅតែសួរ​!​ ចុងក្រោយនៃល្បែងនេះ ខ្ញុំនឹងបានអ្វី?»

«ខ្ញុំការពារមីងពីម្តាយរបស់គេ! ទោះជាខ្ញុំក្លាយជាប្រពន្ធរបស់គេ តែខ្ញុំនឹងឈរខាងវិញ បានទេប៉ុណ្ណឹង!»

ចាស្មីននៅស្ងៀម Jackវិញដែលសប្បាយចិត្ត​ជាខ្លាំងរឿងដីសម្បទាន​អភិវឌ្ឍមកដល់លើថាសនោះ ពេលនេះ​ហាក់ចង់ដោះដៃចោល​ចាស្មីន​ឱ្យនៅហេងហាងកណ្តាលមហាសាគរ។

«ចុះបើសិនជានាង​ដូរសម្ដី ហើយ​មិនការពារខ្ញុំពីម៉ែកូនគូខាន់នៅក្រោយពេលនាងរៀបការរួច?»ចាស្មីនសួរដោយមុខស្មើ។

«មីងគ្មានជម្រើសទេ! មីងត្រូវការខ្ញុំ ហើយ​ត្រូវតែជឿលើខ្ញុំ!»

ចាស្មីនទម្លាក់ភ្នែកទោមនស្ស។

ផ្លូរ៉ានិយាយបន្ត៖

«ខ្ញុំដឹងថា មីងជាអ្នកធ្វើឱ្យហាសិកាលោតស​ម្លាប់ខ្លួន!»

ចាស្មីនបើក​ត្របកភ្នែកឡើងមកវិញព្រោះមិននឹកស្មានថា ល្បិចគ្រប់យ៉ាងរបស់គាត់​ត្រូវ Record បាន​នៅក្នុងដៃនារីម្នាក់នេះទាល់តែសោះ។

ដោយញ័រមាត់ គាត់ពោល៖

«ខ្ញុំមិនយល់អ្វីដែលនាងនិយាយនោះទេ!»

ផ្លូរ៉ាញញឹម ហើយវាចាមួយៗ៖

«នឹកស្មានថារឿងដែលកូនអុកអ្នកមានៗរបស់មីង យកលុយលួងហាសិកា​រហូត​បានខ្លួនប្រាណក្មេងស្រីនិងបញ្ឈឺ ព្រមាន blackmail រហូតដល់ក្មេងស្រីលោកសម្លាប់ខ្លួន ស្មាន​ថាលាក់ជិត? មីងចង់ទម្លាក់លើគូខាន់? មី គិតថា ធ្វើបានសម្រេចដោយលាងស្អាតមែនទេ? នៅមាន​លោកទៀតJack សូម្បីតែខ្លួនឯងវេរលុយទៅជួបជាមួយបងស្រីគេដោយខ្ចីដៃអតីតលេខាសំអុយឈ្មោះនាងអេលីនោះនៅប្រទេសថៃ ស្មាន​ថា​ខ្ញុំគ្មានភស្តុតាង? នេះ Jack!»

ពួកគេ​នៅស្ងៀមសម្លឹង flash File ដែល floraដាក់មកលើតុនៅនឹង​មុខចាស្មីន។ ដោយយល់ថាកូនស្រីចៅហ្វាយក្រុងមានអ្វីៗគ្រប់យ៉ាងក្នុងដៃហើយ ទាំងJack​ និងស្ត្រីម្តាយចុងក៏បិទមាត់ដូចគេចុក។

នៅខាងណេះវិញ លីនដ៏ស្រងូតកំពុងឆែកឆេអាផាតមិនរបស់គូខាន់។ ទីនេះជាទីស្នាមស្នេហ៍របស់នាង នាងគួរនឹកគេ ប្រចណ្ឌគេ ​តែចិត្ត​ខឹងរឿងហាសិកាខ្លាំងបានជាលីនងងឹតមុខ។

ប្រសិនគេពិតជាមានអតីតកាលជាមួយប្អូនស្រីនាងមែន សូម្បីម្តងក៏លីនកុលាបមិនអធ្យាស្រ័យឱ្យដែរ។

ទោះយ៉ាងណា ​ឆែកអីក៏មិនឃើញ ស្រីអង្គុយ​សំកុកលើពូក​របស់គេ។

លីនមិនដឹងថា ផ្ទះនេះមាន​បង្កប់កាមេរ៉ាក្នុងទូរសព្ទដៃគេ​ទេ។ ស្រីលេខា​ អង្គុយ​គិតចុះឡើងនឹកក្នុងចិត្ត​ថា ប្រសិនបើរកមិនឃើញពេលនៅឆ្ងាយពីគេគួរ​តែនៅក្បែរគេវិញ​ក្រែងមានតម្រុយ។

ស្រីទីរទើរ​រួចក្រោកដើរចេញមកក្រៅនិងលើកទូរសព្ទខលទៅរកគេ។

សំឡេងរោទ៍….លាន់នៅក្រៅ…គឺនៅមាត់ទ្វារចូលមក។

គេមកដល់ពីពេលណា គេនៅឈររង់ចាំមើលនាងដែលរុករើបន្ទប់គេងគេ? ស្រីទម្លាក់ទឹកមុខទៅជាស្លេកសម្លឹងគូខាន់។ ដៃលីនក្តោបហ្វូន ខណៈសំណើចតូចមួយបានផ្ទុះចេញពីទ្រូងរបស់គេ ហើយគេចុចហ្វូនគេបិទ។

នាង​ឈរធ្មឹង…

គូខាន់ ​បានដើរទើមៗសំដៅមក។

​នាង​កំពុងគិតថា បើនាង​ចង់ឱ្យគេមកក្បែរដើម្បីស៊ើប ពេលនេះគេមកដល់ហើយ មករហ័សជាងការគិត គឺរហ័ស​ដល់ថ្នាក់ថា នាងមិនដឹងត្រូវដោះសារ ឬប្រើឫកពារអ្វីរំងាប់គេមិនឱ្យសង្ស័យនាង​។

គេមកដល់ទល់​នឹងខ្លួនលីន ​ជា​ពេល​ដែល​​រាងកាយ​របស់មនុស្ស​ពីរនាក់ឃ្លាតគ្នាយូរថ្ងៃ ឥឡូវនេះនៅជាប់​​នឹង​គ្នា។

លេខាបានក្រឡេកមើលទៅមុខគេ ខណៈប្រុសស្អាតសម្លឹងមកនាង​ដោយសើចៗ។

ស្រីខំ​រុញ​គេចេញ​​ម្ដង នៅមិនរបើក រុញ​ទៀត​លើក​នេះ​គូខាន់​ក៏ព្រម​ថយ​ចេញ​បន្តិច ប៉ុន្តែ​​នៅ​តែ​ចោមរោម​កន្លែងដែលលីនឈរ។

​ដៃគេ​ច្បាម​​ចាប់​នាង​មក​ទល់​នឹង​ទ្វារបន្ទប់ ឱ្យប្រឈម​ជាមួយ​នឹងរាងកាយ​ធំខ្ពស់​​របស់គេ។

រឿង៖ ចិត្តត្រួតត្រា ភាគទី៣៥
ដោយ​មិន​សម្លឹង​មើលនាង​ទៀត​គេក៏ងាក​ចេញ​ទៅ​វិញ ប៉ុន្តែ​មុន​នឹង​អាច​ដើរ​ចេញ​ពី​បន្ទប់នេះ សំឡេង​របស់នាង​​បាន​បញ្ឈប់​គេ។

«CEO ខឹងខ្ញុំមែនទេ?​ ខ្ញុំមានទុក្ខ​បានជា…..និយាយពាក្យអស់នោះ!»

ជំហាន​របស់​ប្រុ​សត្រូវរអាក់រអួល តាមរយៈ​សម្ដីទន់ភ្លន់​របស់លីន នាង​អាចញាំងឱ្យ​បេះដូង​គូខាន់​កាន់តែអួលតូចចិត្ត​ដែលត្រូវនាងយកគេមកបញ្ចេញកំហឹង។ តែទោះយ៉ាងណាប្រុសប្រឹងញញឹមបែរមកសម្លឹងនាង​ចំអក៖

«ធ្វើការឱ្យតែល្អទៅ!»

«ខ្ញុំនឹង​ខិតខំ!»​ គេចងចិញ្ចើម​ទាំងបោះ​ជំហាន​ទៅ​មុខ​ឆ្ងាយ​ពី​ទ្វារនេះ ចិត្តមួយសួរខ្លួនឯង មានអារម្មណ៍ថា លីនកុលាបដូចជាឌឺៗ? អ្នកណានៅពីក្រោយរឿងនេះ? អាJackម្នាក់នោះ?

គេចេញទៅហើយ លីនក៏សម្រាកពីការសម្តែង ដោយ​​សម្លឹង​មើលសួនខាងក្រៅ។ នៅទីនេះ លីនឮសំឡេងអង្វររបស់ខ្លួនឯងកាលពីអតីត នៅក្រោមដៃគេ។ គេទុកនាង​ជា​របស់លេង​ហើយយប់​មិញ​នេះ​​យើង​នៅកើតទុក្ខ គេមាន​ស្រីផ្សេងមកឱប ទាំងដែលយើងនឹងជិតរៀបការជាមួយគ្នា។

នាង​ស្រក់ទឹកភ្នែក​លើកដៃជូត ធ្វើខ្លួនឯងឱ្យរឹងមាំ​ហើយប្រាប់បេះដូងនេះថា«ឯងកុំយំ! បើរកឃើញ​ការពិត​ជួរជាតិទាំងអស់របស់គេ ឯងអាចនឹង​ត្រូវការទឹកភ្នែកច្រើនជាងនេះ!»។

ស្រី​​យក​ដៃ​ដាក់​លើ​ទ្រូង ហើយ​សង្កត់​ខ្លាំងៗព្រោះ​ពិបាក​ដក​ដង្ហើម។ លីនបិទភ្នែកចង់ឱ្យគ្រប់យ៉ាងមានថេរវេលា​ដោយ​​សន្តិភាព ស្ងប់សិន​នឹងអាលមានប្រាជ្ញាមកកែបញ្ហា​។ ព្រលឹងនាង​ឈឺចាប់ បេះដូងនាង​ដាច់ធ្លាយធ្លុះ។ ចិត្តកាយ​លីនឈឺ។

គ្រាំង!

មើលតាមបង្អួច គេបោលឡានដោយខ្លួនគេ​ហើយចាកចេញ។ អ្នកបើកទ្វាររបងឱ្យគេគឺពូសូហ្វ័រ ដូច្នេះលីនត្រូវ​ទៅតាមពីក្រោយ​ដោយខ្លួនឯង។

សូម្បីតែឱ្យនាង​ជិះជាមួយ​ក៏គេមិនឱ្យដែរ គេដឹងខ្លួនថាលីននឹងសងសឹកគេ ឬគេខឹងពាក្យ​ទាំង​នោះដែលលីន​​បាននិយាយ?​

អ្វីក៏ដោយ​ជ្រុលជា​ធ្លាក់​ចេញ​ពី​មាត់​ហើយ​ លីនដឹងថា​មិន​អាច​បញ្ឈប់​កំហឹង​គេ​បានដោយងាយពិតមែន តែដោយហេតុផលខ្លះ លីនមិនខ្វល់ពេកទេ។

នាង​ឡើងឡាន មកកាន់ក្រុមហ៊ុនតាមពីក្រោយគូខាន់។

នៅពាក់កណ្តាលផ្លូវ តៃកុងទទួលទូរសព្ទ​ហើយ​ងាកមកហុចឱ្យនាង។

គឺគេ! នាង​ដឹង!

ស្រីលេខាបើកភ្នែកមូលៗហើយនិយាយ៖

«CEO!»

«ទូរសព្ទនៅឯណា?»

លីនមើលមកកាបូប ហើយនិយាយដោយសោកស្តាយ៖

«ខ្ញុំភ្លេចបើក!»

គេចេញបញ្ជា៖

«ទៅរកទិញផ្កាកុលាបមួយបាច់ធំមក! រៀបចំឱ្យស្អាត មានភ្ញៀវនៅក្រុមហ៊ុន»

«ចាស៎!»

គេចុចបិទសឹងមុននឹងឮការឆ្លើយនេះទៅទៀត។ ទឹក​មុខ​របស់​នាង​ស្ងប់ស្ងាត់ ហើយ​នាង​បាន​វង្វេង​ក្នុង​សភាព«បែកគ្នា»ដ៏ឈឺចាប់មួយ។

«យើងបកក្រោយទៅហាងផ្កាណា៎ពូ!»

គេ​មើល​ទៅមិនសប្បាយចិត្ត តែ​មាន​ភាពអត់ធ្មត់ខ្ពស់មិនកម្រោល នាងគួរតែ​សប្បាយ​រីក​រាយដែលគេមិនបំពាននាង​ពេលខឹង​ ចុះហេតុអ្វីបានជាមាន​អារម្មណ៍ថាចម្លែក?

«ខ្វល់អី! តើយើងមកសងសឹកឬមកខ្វល់ពីផ្លូវចិត្ត​គេ?»

គិតដូច្នេះ ការឈឺចាប់ក្នុងចិត្តរបស់នាង​ចាប់ផ្តើមថយចុះ។ ពិតណាស់ ការឈឺនៅតែនៅទីនោះ ដដែល ប៉ុន្តែស្រីលេខាអាចដកដង្ហើមបាន​ពេលដឹងគោលដៅថានាងមិនមែន​វិលមកនេះ​ព្រោះចង់បានគេម្តងទៀតទេ នាងចង់សម្លាប់គេ ឃើញគេពាក់ខ្នោះ​និងដើរចូលគុក។

ជិតមួយម៉ោងក្រោយ នាង​ឡើងមកដល់ការិយាល័យ ដោយដាក់បាច់ផ្កា​ក្នុងដៃម្ខាង ដៃមួយទៀតយួរកាបូប​តម្រង់ទៅបន្ទប់គូខាន់។

«លឿន មេកំពុងរង់ចាំ!»

HRប្រាប់ពីក្រោមទៅ​ធ្វើឱ្យលីនបង្កើនល្បឿន។ តាមថា​ លីនលែងខ្ចីមកជាន់ទីនេះហើយ។ មិនដឹងយ៉ាងម៉េចបានជាអត់ឃើញនាយDarkដែលលីនមិនចូលចិត្តនោះ នៅយាមទីនេះទៀត?

ពេល​លេខា​ដើរ​ទៅក្បែរទ្វារ នាង​ឃើញទ្វារបិទមិនជិត។ នាង​លេបទឹកមាត់ខ្លាំងៗ ទល់នឹងដុំភ័យក្នុងបំពង់ក រួចលើកដៃគោះ។ គេមិនបំពាននាង​នៅផ្ទះ មិនប្រាកដថា ​ពេលនេះគេមិនធ្វើខ្លាំងដាក់នាង​ ដើម្បីសងសឹកនៅOfficeទេ។

គ្មានចម្លើយ!

ដោយគេប្រាប់មកថា គូខាន់ប្រញាប់ លីនត្រូវបង្ខំ​ចិត្ត​​ដើរចូលទាំងជើងនៅញ័របន្តិច ទោះធ្លាប់ប៉ះគ្នា​ចុះស្នាមជាមួយគេ តែនាង​នៅតែចាញ់ច្រាបទឹកមុខកាចរបស់គេ។

នៅខាងក្នុងការិយាល័យនិងផ្ទាំងកញ្ចក់ដែលគេ​ធ្លាប់ចាប់ញឹងសក់នាង​ព្រោះខឹង គូខាន់កំពុងអង្គុយនៅពីក្រោយតុ។ កៅអីរបស់គេ ត្រូវ​បានរុញថយក្រោយ គេមើលទៅ​បែរមុខមកទ្វារ តែលីនមិនអាចមើលឃើញមុខគេព្រោះមាន​សក់ក្បាលពណ៌មាសមួយបាំងវែងអន្លាយ​ ស្រីម្នាក់នៅអង្គុយ​​លើភ្លៅរបស់គេ។

អូ! ​ព្រះ​ជួយ!

បេះដូងលីនត្រូវស្រឡាំងកាំង ពេលឃើញក្បាលនារីសក់ពណ៌មាសនោះរំកិលចុះក្រោមជុំវិញកគេ ងាកមកឱ្យគូខាន់ឃើញវត្តមាននាង។​ ដៃរបស់គូខាន់ដែលសង្កត់និងដាក់កណ្ដាប់លើខ្នង​នាង​សក់មាសម្នាក់នោះ កំពុង​ធ្វើឱ្យវិញ្ញាណលីនរបូត។

ស្រីម្នាក់នេះជាអ្នកណា ពួកគេមកធ្វើអីនៅកន្លែងធ្វើការ​គួរឱ្យខ្ពើមម្ល៉េះ?

សកម្មភាពពួកគេ​ គ្រប់គ្រងចលនារបស់នាង ខណៈពេលដែលទឹកមុខគូខាន់ពេញដោយកំសួលតណ្ហា។ ទើបនឹងចាប់អារម្មណ៍ឃើញថា លីនបានឮដង្ហើមត្រូវការគ្នារបស់ពួកគេ។ ស្រីលេខាចង់ចាកចេញ តែនាងគាំង ​កកដូចដុំទឹកកក ខណៈ​ប្រុសចៅហ្វាយ​​ក្រឡេក​មក​ប៉ះ​ផ្ទាល់ជាមួយ​ទឹកមុខ​​ស្រឡាំងកាំងរបស់លីន។

គេ​ភ្ញាក់​ផ្អើល ប៉ុន្តែ​​មិន​បាន​រើទេ។ លីនក្រញូវព្រោះ​ឃើញបបូរ​មាត់គូខាន់កម្រើក​ឡើង​នូវស្នាម​​ញញឹម​​តិចៗ។ នាង​សែនស្អប់សភាពទឹកមុខគេពេលនេះបំផុត។

មនុស្ស​មិនចេះខ្មាសអៀន គ្មាន​សីលធម៌ លីនខឹងណាស់សឹងស្រក់ឈាម ផ្ទុយ​ទៅ​វិញ គេ​បានបន្ត​សម្លឹង​មើលនាង​រហូត​ដល់ស្រីម្នាក់នោះដឹងខ្លួន ឈប់ថើបននៀលគេ​ហើយងាកមក។

ស្រីម្នាក់នេះលីនមិនដែលស្គាល់គេទេ គេស្អាតពេកហើយ ស្អាត​​រហូត​ដល់លីនត្រូវ​​និយាយ​មិន​ចេញ​ទាំងស្រុង ហើយ​​មាន​អារម្មណ៍​បាច់ផ្កា​ញាប់​ញ័រ​ក្នុង​ដៃខ្លួន ទើបលីនដឹងថា ​រាងកាយ​ទាំងមូល​របស់​នាង​​ក៏​កំពុង​តែញ័រ​ដែរ។

«Happy Birthday អេលី!»

គេនិយាយតិចៗធ្វើឱ្យលីនដឹងថា ម្នាក់នេះ​ដូចធ្លាប់ឮឈ្មោះ អាចជាលេខាចាស់របស់គេ?

សំឡេង​ស្រទន់​របស់​គេ​ធ្វើ​ឱ្យលីន​​លោត​ក្តីប្រចណ្ឌពេញក្នុងចិត្ត ខណៈគូខាន់ដោះដៃពីខ្នងមកត្រងចង្កេះនារីសក់មាសដើម្បីជួយរុញនាងឱ្យក្រោកឡើង។

«ផ្កានេះសម្រាប់អេលី!»

គេបញ្ជាមកលីនទាំងដែលលីននៅភាំង អេលីងាកមកញញឹម​ដាក់ផ្កា ហើយធ្វើមុខមានប្រៀបលើលេខាថ្មី។

«យកទៅ! ហើយទៅសិនចុះ!» ខាងប្រុស​បានចេញបញ្ជា ធ្វើឱ្យអេលី​ថ្លោះទឹកមុខ ដើរមកកញ្ឆក់យកផ្កា​ និងចោលភ្នែក​ខឹងក្នាញ់លីន។

«ថ្ងៃក្រោយជួបគ្នាខាន់!»

ពេលសម្លឹងលីន អេលីនិយាយពាក្យនេះ រួចទើបនាង​​ចាប់​កាបូបលើសាឡុង​​និងឱបបាច់ផ្កា​ដើរ​កាត់នារីកម្សត់របស់យើងក្នុង​ជំហាន​ប្រកបដោយ​​ទំនុក​ចិត្ត។

ហួសចិត្ត​បំផុត! ទាំងអេលី ទាំងគូខាន់ ធ្វើហាក់ដូចជា​មិន​ខ្វល់​ថា មាន​​អ្នក​ផ្សេងទីបី​បាន​ឃើញសភាពរោលរាល​របស់ពួកគេ?

បេះដូង​លីន​លោត​ញាប់​ក្នុង​ទ្រូង តែ​មាន​អារម្មណ៍​ស្រាល​ក្បាល​ខណៈគេសម្លឹងមកនាងដោយទឹកមុខ​ស្ងប់ស្ងាត់តែមិនដឹងខ្លួនគេខុសទេ។ ភ្នែករបស់គូខាន់បានគ្របមកលើរាងកាយខ្មៅពីលើដល់ក្រោមនេះ ខណៈពេលដែលលីនចង់ឈានជើងចេញ តែមិនទាន់ទៅណាបាន។

«មកណេះ!»

គេហៅជាមួយសំឡេងនៅដិតដាមដោយតណ្ហា។ លីនខ្ពើមគេណាស់ ខ្លួនគេ ប្រុសសំផឹង។ លីន​គិត​ហើយចង់ជេរពាក្យនេះណាស់ មុខនាង​ក្រហម ជាលើកដំបូង​ដែលលីនចេះខឹងដល់រាងកាយញ័រ​។

«មក!»

ដោយសំឡេងតណ្ហា​មិនទាន់រលត់របស់គេ លីនរឹតតែក្តៅចិត្ត​ឡើង នាង​ខាំមាត់ សម្លក់គេបញ្ចេញ​ការខឹងពេញមុខ។

«ដេញគេចេញហើយ មកបំពេញតួនាទីម្តងលីន!»

និយាយហើយ​គេ​លិឍបបូរមាត់ និងហារង់ចាំនាង​ដោយកែវភ្នែក​ស្រឹមដូច​សត្វសាហាវកំពុង​ប្រុងតែសង្គ្រប់។

«មក…..ប្រពន្ធបង!»

ពេល​ដែល​គេ​ហៅ​លីន​បែប​នេះ ពិតជា​ធ្វើឱ្យ​បេះដូង​នាង​​ចុក​ចាប់។ លីនស្អប់គេ និងស្អប់ខ្លួនឯងដែលឈរឆ្ងក់នៅទីនេះ។ លីនគួរតែ​ចាកចេញ ហើយលែងមកជាន់កន្លែងគេ លែងឱ្យគេឃើញមុខ តែនាង​មានរឿងជាច្រើន​ដែលត្រូវនៅ។ ពិតជាយ៉ាប់ណាស់ បេះដូងរបស់លីន​ក្បត់លីន លីនចង់រត់ចេញ តែបេះដូងចង់នៅសួរនាំ។

«មនុស្សក្បត់ចិត្ត!»

លីនរបូតមាត់ទាំងមិនចង់និយាយ តែពិតជានិយាយចេញរួចទៅហើយ​ធ្វើឱ្យខាងប្រុស​ចំហមាត់បន្តិច ​រួចសើចសម្លឹងនាង​ដែលក្រហមមុខ។ នាង​ខឹងគេមួយនាទី ប៉ុន្តែស្តាយគេ​ច្រើនជាងនេះ​និងខូចចិត្ត​យូរណាស់ មិនទាន់បាត់ខូចចិត្តទេទោះជាគូខាន់មើលទៅទន់ភ្លន់ជាបន្តបន្ទាប់។

សញ្ញា​ចម្រុះ​គ្នា​ជា​ច្រើន​កំពុង​តែ​ទាញ​បេះដូង​ដែលខ្ទេចខ្ទាំនេះ​​ឱ្យមានៈកុំយំនៅនឹងមុខគេ។

«អ្នកណាក្បត់? មកណេះ និយាយគ្នាឱ្យកៀកៗមើល៍!» គូខាន់បញ្ជាដោយគ្រវីម្រាមដៃ តែលីនមិនបានផ្លាស់ទីទេ។ ប្រុសដកដង្ហើមធំហើយគ្រវីក្បាល ញញឹមតិចៗលេងអណ្តាតចុះឡើងពេញបបូរមាត់របស់គេរួចក្រោក​ឈរយឺតៗ។

គេដើរមកហើយ ជំហាន​របស់​គេ​វែង​ ធ្ងន់ មាន​កម្លាំង និង​មាន​ទំនុក​ចិត្តហើយមកឈប់នៅពីមុខលីន។ ស្រីម្នាក់ដែលកកស្ទះដោយការប្រចណ្ឌ សម្លឹងគេត្លែរៗ សម្លក់ៗ…..

«បងមានបានឱ្យគេស្ទាបត្រង់ណេះអត់?» គេខ្សឹបស្ទើរមិនឮ ហើយចង្អុលក្បាលពោះរបស់គេ។ នាងព្រិចភ្នែក បែរក្រោយ​ប្រុងឈាន​ជំហានយ៉ាងវែងនិងលឿន ប៉ុន្តែគេចាប់ដៃបានដូចដឹងគ្រប់ជំហាន​បន្ទាប់របស់លីន។

«ឈប់ងរមើល គួរឱ្យធុញណាស់កូនឆ្មា!»

លីនរលីងរលោង នាង​គ្រវីក្បាលមិនព្រមសម្រុះសម្រួលជាមួយគេ។ មិនដឹងថា ខ្លួនកំពុងធ្វើពើលេងល្ខោនតាមJackប្រាប់ឬមួយក៏ប្រចណ្ឌមែនទេ លីនក្តិចដៃគេដែលចាប់នាង គេញញឹមពេលនាង​ក្តិចបន្ថែម គេរឹតតែញញឹមបណ្តោយឱ្យនាងធ្វើ។

«ឈឺ ដឹងអត់?»

គេនិយាយដាក់ភ្នែកយំទទឹករបស់លីន នាង​បន្ថយដៃ សម្លឹងភ្នែកគេ ហើយក៏ឮគេនិយាយបន្ត៖

«ប៉ុន្តែបងក៏ចូលចិត្តការប្រចណ្ឌនេះ!»

គូខាន់និយាយឡុលៗ សំឡេងស៊ិចស៊ី​របស់គេ​​ធ្វើឱ្យ​លីនភាំងក្រោមសណ្តំស្នេហ៍​​។ លេខាងក់ក្បាលតិចៗ៖

«ល្បិច! ឱ្យខ្ញុំកម្ម៉ង់ផ្កា ហើយមកធ្វើរឿងមិនចេះខ្មាស់អត់បិទទ្វារទៀត!»

«បងចង់ដឹង ថាអ្នកខ្លះប្រចណ្ឌឬអត់?!»

«គ្មានទេ!»

គេញញឹម​លើកម្រាម​ផ្តិតទឹកភ្នែកនាង។

លីនចចេសកែសម្តី៖

«ខ្ញុំស្អប់!»

«ស្អប់អ្នកណា?»

នាង​ខាំមាត់ពេលគេចាំចម្លើយ លីននិយាយ៖

«ខ្លួនខ្ញុំ!»

គូខាន់ក្តុកចិត្ត​អាណិតទឹកភ្នែកនួនល្អងដែលលីនវាសយ៉ាងញាប់។ ប្រុសស្រវាឱបលីន ​នាងច្រាននិងគេចចេញ​គេតាមឱបទៀត នាង​រើ តែគេប្រើកម្លាំង​ឱបជាប់។

«ស្អប់ខ្លួនឯងធ្វើអី បងស្រលាញ់សឹងអី!»

«ស្អប់ខ្លួនឯងដែលជឿពាក្យអស់នេះ!»

នាងរើទៀតហើយយំផង យំម្យ៉ាង​ខឹងចិត្ត មិនដឹងថាមកនេះមកសងសឹករកការពិតពីគេ​ឬមកលង់ស្រលាញ់គេជ្រៅជាងមុន ទោះយ៉ាងណាគូខាន់បានរុំដៃជុំវិញចង្កេះ ទាញប្រាណ​នាង​ឡើងមក ឱ្យមាត់ដែលញាប់ញ័រ​ខឹងៗរបស់លីនមកទើរក្បែរៗមាត់ក្រាស់ឌឺៗរបស់គេ។

លីនគាំងពេលស្នាមថើបបានចាប់ផ្តើម។ ការថើបដ៏គ្រោតគ្រាត មិនបានតាំងចិត្តនិងជូនដំណឹងរបស់គូខាន់ បង្ហាញពីការចង់ឈ្នះ តែក៏បញ្ជូនអារម្មណ៍ស្រលាញ់ខ្លាំងទប់លែងជាប់​របស់គេចូលមកក្នុងបេះដូងលីនឱ្យគិតចែកមិនដាច់ហើយ​ភាពវឹកវរ។

គេមើលទៅដូចជាស្រលាញ់នាងខ្លាំង នាង​ក៏ហួងហែងគេយ៉ាង​ហួសហេតុដូចគ្នា។ ចិត្ត​លីន​ស្ពឹកដោយទុក្ខសោក ដៃលីននៅលើទ្រូងនិងស្មាគេ ​ ដោយមិនបានឱប ក៏មិនបានច្រានចេញ។  បបូរមាត់ខាងស្រីនៅស្ទាក់ស្ទើរ ខណៈពេលដែលខាងប្រុសបន្តលេបត្របាក់នាង។ លីនមានអារម្មណ៍កក់ក្តៅ វឹកវរ រួចរាងកាយ​ពីលើដល់ក្រោមហាក់កំពុងសន្ធំ​ឆេះ។

មិនយូរទេ មានអារម្មណ៍ថាដៃរបស់គេលូកមកនៅលើភ្លៅរបស់លីននឹងទាញញែកសំពត់។ ពេលម្រាម​ស្នេហ៍របស់គូខាន់​អង្អែលលើភ្លៅទទេរបស់នាង ស្រីក៏ដកបបូរមាត់ចេញពីគេ។

«កន្លែងធ្វើការ!»

លីនរំឭកគេឱ្យនឹកឃើញ​ដល់សន្យាចាស់ៗជាមួយគ្នា។ ការដកដង្ហើមធំរបស់ទាំងពីរភាគីលាន់បន្ទរពេញបន្ទប់នេះ។ ទ្រូងលេខា​​ហត់ៗ​ដោយសារតែ​ដង្ហើម​នីមួយៗបង្អូសវែងៗ។ នាង​សម្លឹងមើលភ្នែកស្រឹមស្រពោនរបស់គេ គេកំពុង​ត្រូវការ ​ឯលីនកំពុង​ញាប់ញ័រការដាក់បញ្ញត្តិលើខ្លួនឯងថា«កុំលីន​!​កុំធ្វើជាមួយគេទៀត!»។

ស្រីចាប់ដៃម្ខាងរបស់គូខាន់​ដែលនៅតែវាសថើៗលើភ្លៅរបស់នាងចេញ ហើយរុញចេញ។ ប្រុសបើកភ្នែក​​ឡើង​បន្តិច​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ទង្វើបដិសេធរបស់លេខា។ ​

«កុំប៉ះខ្ញុំ! ខ្ញុំមិនដូច…មនុស្សស្រីទាំងនោះទេ!»

នាងនិយាយ ដោយដកដង្ហើមធ្ងន់ៗ។

«ដូច​អ្នកណា?» គេសួរដោយសំឡេងរីករាយ​ ដឹង​ច្បាស់​ពី​អ្វី​ដែល​លីន​ចង់​និយាយសំដៅ ប៉ុន្តែ​គេនៅតែផ្គើន​ធ្វើទារុណកម្មជជីក​យក​ចម្លើយ។

​«លេខាស្អាតៗ មុនៗ!»

គេរឹតរួតប្រាណលីនជាថ្មី នាង​រុញចេញ​ហើយនិយាយគ្រឺត៖

«ខ្ញុំមិនដូចពួកគេទេ! កុំធ្វើបាបចិត្ត​ខ្ញុំ…ដូចកាលធ្វើបាបចិត្ត​ពួកគេ!»

នាង​ថាទាំងខឹងនិងរុញទ្រូងរបស់គេម្តងទៀត ប៉ុន្តែមិនកម្រើកមួយចង្អុលដៃឡើយ។ គូខាន់ដឹងថា នាង​គិតគេគ្មានមេត្តា​ចំពោះលេខាមុនៗ នាងចង់មានន័យថា នាង​មិនមែនជាស្រីសម្រាប់គេលេងសើចហើយបំភ្លេច?

«បង្ហាញមក ថាយើងខុសពីពួកហ្នឹង! លីន!» គេបញ្ជា។

នាង​ងក់ក្បាលនឹងពាក្យនោះ ហើយបិទភ្នែកយ៉ាងតឹង ខណៈដែលការចងចាំដ៏ឈឺចាប់បានវាយប្រហារចិត្ត​។ នាង​ជាលេខាហើយក៏គេងជាមួយគេ ទាំងមិនទាន់បានចូលធ្វើការ នាងបាត់បង់​ព្រហ្មចារី​ជាមួយគេ ទាំងមិនមាន​ការធានាអ្វី មាន​អ្វីខុសពីលេខាអស់នោះទៅ?

«លោកធ្វើអីប្អូនខ្ញុំ?»

នាង​យំ ព្រោះមិនចង់ប្រឈមច្រើន។

គេនៅស្ងៀមខណៈប្រធានបទដូរដល់ចំណុចនេះ។

«លោកធ្វើអី្វបងប្អូនខ្ញុំគូខាន់! លោក​ធ្វើអីខ្លះ?»

ពេលសួរពាក្យអស់នេះ លីនមានអារម្មណ៍ថា មានដៃធំមួយ​មកនៅលើថ្ពាល់របស់នាង​។ ចិត្ត​លេខា​ចាប់ផ្តើម​វិលវល់ទៅក្នុងវិបត្តិ។ ​

«អត់យល់សំណួរទេ ហាសិកា?»

«លោកធ្វើអ្វីវា​ បានជាវាសម្លាប់ខ្លួន?»

គេស្ងាត់ ទម្លាក់ដៃចេញពីស្ពាល់សោយសោក​របស់នាង​។ ទាំងយំសស្រាក់ ថ្ងៃនេះជាពេលដែលលីនតាំងចិត្ត​ត្រូវនិយាយគ្នាឱ្យដឹងរឿង។

«លោក​បានធ្វើលើស្រីគ្រប់គ្នា​ក្នុងរបៀបនេះមែនទេ? ហាសិកា​ដែរមែនទេ?»

«គិតឡប់ស្អី?»

គេសួរមកភ្នែកនាងដោយ​ខ្លីៗ សំឡេងរបស់គេប្តូរជាអន់ចិត្ត​ហើយដើរចោលនាងបកទៅតុគេវិញ​។

«ឆ្លើយគូខាន់!»

នាងយំទន់ភ្លន់ តែសំណួរនាង​គួរឱ្យភ្ញាក់ផ្អើលពន់ពេក។ នាងមិនស្រលាញ់គេរឿងមួយ តែបើនាងសង្ស័យថាគេធ្វើបែបនេះលើប្អូនស្រីនាងទៀត នាង​ពិតជាមិនស្គាល់គេសោះ។

គូខាន់មិនអាចមិនខឹងទេ។

«បើថាឈឺហើយ ទៅដេកទៅ កុំរករឿងឆ្កួតៗមកនិយាយលីន!»

លីនភ្ញាក់ផ្អើលនឹងការតបតបែបខឹងនេះ។ ស្រីងាកមកសម្លឹងមើលគេដោយសង្ស័យ។

«Dark រៀបចំប្រជុំ!»

គេបញ្ជាដោយចុចទូរសព្ទ។

លីនងក់ក្បាល រួចក៏លេបទឹកមាត់ខ្លាំងៗ មុនពេលនិយាយអួលៗ៖

«មុននិងក្រោយខ្ញុំនឹងដឹងការពិត!»

នាង​ឈានចាកចេញពេលគេរៀបចំកំព្យូទ័ររបស់គេ។

មិនដឹងឡើយថា គេ​នៅតាមសម្លឹងនាង​​ដោយទឹកមុខ​​ខូច​ចិត្ត។

នាងគិតបែបម៉េចចំពោះគេ គូខាន់ចាប់ផ្តើមវិលវល់នឹងចរិតលីន។ ចេញមកដល់ទ្វារគេឃើញDarkស្ទុះមករាយការណ៍៖

«ចៅហ្វាយ! លីនប្រចណ្ឌមែនហើយ! ប្រាប់ខ្ញុំថាមិនស្រួលខ្លួន បកទៅផ្ទះហើយ!»

គូខាន់មិនបាន​សើចតាមដែលDarkស្មានទេ។ ដំបូងគេចង់ឱ្យនាងប្រចណ្ឌ ពេលនេះទៅលេចចេញរឿងរបស់ហាសិកា គូខាន់តឹងចិត្ត​បំផុត។

គេខ្សឹបតិចៗដាក់Dark៖

«មិនដឹងអ្នកណាទេផ្លុំត្រចៀកលីនកុលាប តាមឱ្យកៀក!»

Dark ធ្វើមុខគិត ហើយឱនទទួលបទបញ្ជានេះ។

រឿង៖ ចិត្តត្រួតត្រា ភាគទី៣៤
វគ្គ

ស្នេហាមួយនេះពិតឬក្លែងក្លាយ

ពេញមួយយប់ គេមិនត្រឹមតែគេងមិនលក់នោះទេ គឺសោយសោក​ខុសពីសភាពជាមួយលេខាមុន​ៗ​។ លីនក៏ដឹងដែរថា បងរស់នៅដ៏លំបាកបែបម៉េចនៅពេលដែលគ្មានអូននៅក្បែរ ប៉ុន្តែសម្តីដែលនិយាយថា បងទុកអូនត្រឹមតែជាឧបករណ៍ស៊ិច ពិតជាពាក្យកំណាចណាស់ បងឈឺចាប់ណាស់ឱ្យតែគិតដល់ពាក្យនេះ។

«បងមិនជឿថាអូនស្រលាញ់បងទេលីន!»

គូខាន់​គិតផង​ គេក្រេបស្រានឹង​ដប អកយកៗម្នាក់ឯង។

ជាទូទៅ ចិត្តមែនទែនរបស់គេ រមែងតែង​ចង់បានវត្តមាន​នាងមកនៅទីនេះភ្លាមៗ ដើម្បីបានសួរនាំដល់បេះដូងពិតរបស់លីន ប៉ុន្តែឃើញនាងកំពុងតែកាន់ទុក្ខ ចិត្ត​លីនកំពុងតែឈឺចាប់ផ្ទួនៗ លីនគ្មានអ្នកណាទៀតទេ ពេលនេះ​បើលីនខឹងគេ​ក៏មិនបានយូរដែរ។

គេមិនមាន​កាមេរ៉ា​តាមមើល​លីននៅផ្ទះ​ តែក៏មាន​ដាក់កម្លាំង ឃ្លាំមើលគ្រប់ពេលវេលា គ្រប់សកម្មភាពអ្នកផ្ទះលីនកុលាប​ ម្ភៃបួនម៉ោង។

«ចៅហ្វាយ! Jack មកដល់ហើយ! ឃាត់វាឬមួយក៏យ៉ាងម៉េច?» អុកដែល​ជាកូនចៅរបស់គេ ទទួលបន្ទុក​ដឹកនាំមនុស្ស​ឃ្លាំផ្ទះលីនបានឈែតមក។

«ឱ្យវាឡើងទៅ!» គេឆ្លើយដោយទឹកមុខខូចចិត្ត​។

នៅក្បែរតុគេកំពុងផឹក Darkត្រុនៗយកកែវមកជូនចៅហ្វាយនិងចានសាច់ពីរបីផង។ គូខាន់រអ៊ូ​រង៉ូវ​ៗតែម្នាក់ឯង៖

«បើថាស្រីចម្កួតហ្នឹង ចោលអញទៅស្រលាញ់អាព្រានJack ក៏ឱ្យវាដឹងសខ្មៅតែម្តងទៅ!»

គេនិយាយទាំងឈឺចិត្ត​ព្រោះខលមិនលើក សារនាងមិនតប។

ពាក្យថា​គេទុកនាងជាឧបករណ៍ស៊ិច បញ្ជាក់មកថា ស្នេហាកន្លងមកជាមួយគ្នានាងមិនដែលសប្បាយទេ?

ហួសចិត្តនឹងលីនពន់ពេក បានជាគេនៅអង្គុយ​កើតទុក្ខឱ្យកូនចៅសំណព្វលបមើល។

ឃើញទំនងពិបាកភ្នែកខ្លាំង Darkក៏លូកមាត់៖

«មិនអាចទេចៅហ្វាយ! លីនកុលាបស្រលាញ់ចៅហ្វាយ!»

គេញាក់ស្មា​ចំអកសម្តីនេះ ដូចជាមិនជឿជាក់ ប៉ុន្តែDarkបញ្ចេញអំណះអំណាង

«នឹកឃើញកាលសូរកានបញ្ជោះបង្ខំ​លីនកុលាបឱ្យបោកចៅហ្វាយ លីនកុលាបមិនធ្វើទេ សុខចិត្តខូចចិត្ត​ដែលត្រូវសូរកាន​សើរើរឿង​អាម៉ាស់ប្រាប់បងប្រុស!»

«គេជាមនុស្សល្អ! តែមនុស្ស​ល្អធ្វើល្អ មិនមែន​មានន័យថាស្រលាញ់យើងដែរDark! គេធ្វើល្អតាមបែបជាសភាវៈល្អរបស់គេ ចិត្តគេស្អប់យើងព្រោះយើងមិនល្អ?»

«អ្នកណាថាចៅហ្វាយមិនល្អ?»

គេបក់ដៃបណ្តេញDarkឱ្យចេញ ព្រោះចង់នៅស្ងាត់ព្រោះតូចចិត្ត។ គេមិនចង់ទន់ខ្សោយ​ឱ្យកូនគូលីមើលឃើញទេ តែចិត្ត​ពេលនេះពិតជាទន់ជ្រាយហួសហើយ។ ចង់ជួបលីនខ្លាំង ចង់និយាយឱ្យបានយល់ចិត្ត​គ្នា តែមិនអាច។

បើមកដល់មាន​តែខឹងគ្នានិងសង្កត់សង្កិន បានការអីទៅ?

«តែ….នែ៎តាមដានឱ្យជាប់ថា អាJackវាឡើងទៅជួបលីនលេងល្ខោនអីទៀត?»

«បាទ!»

Dark ចាកចេញ​ទាំងយល់ចិត្ត​អាណិតចៅហ្វាយ។ កាលដែលគូខាន់យល់ព្រមឱ្យប្រុសផ្សេង ឡើងមកជួបជាមួយមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន គេពិតចង់ពិសោធថា តើលីនគិតបែបណាចំពោះចំណងទាក់ទងមួយនេះ។

គូខាន់ជាមនុស្សត្រួតត្រា ប៉ុន្តែគេមានទំនុកចិត្តខ្ពស់ គេមិនដែលស្គាល់ពាក្យបដិសេធទេ។ ស្នេហា​មួយនេះ គេប៉ះមនុស្ស​ល្អ គេក៏គិតថានាងស្រលាញ់គេ បានជាយល់ព្រមរៀបការជាមួយគេ​ ដឹងអីពេលបងប្រុសនិងប្អូនស្លាប់ លីនទុកគេជាសត្រូវ។

ក្រឡេកមកដល់ចាននិងកែវដែលនៅលើតុ ភ្នែកដៀងឃើញ​ប្រអប់ថ្នាំនាងទុកចោលនៅលើនេះ។ ចិត្ត​រៀមនឹកភ្នកដល់បណ្តា​ពាក្យពេចន៍ទាំងឡាយរបស់នាង។ លីនពិតជាចង់ឱ្យគេព្យាបាលជំងឺនេះ គេលើកវាមកបើក និងដាក់ក្នុងបាតដៃមួយគ្រាប់។

ប្រុស​ប្រើដៃម្ខាងទៀត ចាប់ផ្តើមថតផុសនេះ ផ្ញើទៅកាន់អូនជាមួយពាក្យពេចន៍ផ្អែមល្ហែម។

«បងញ៉ាំថ្នាំហើយ ប៉ុន្តែអត់ឃើញបាន​ការអីទេ! គ្មានឃើញមានសញ្ញាសប្បាយចិត្ត​ ធូរចិត្តសោះ! គ្មាន!»

នាងមិនមើល ពីព្រោះលីនកំពុងតែអង្គុយសំកុកនៅឆ្ងាយពីទូរសព្ទ។ បងស្រីលើកបាយថ្ងៃត្រង់មកឱ្យ ក៏ឃើញបាយព្រឹកនៅទាំងអស់។

«អត់ញ៉ាំខ្លះទេ? គិតខ្លួនឯងផង!» អ្នកស្រីអមរាដ៏មានល្បិចកលនិយាយឡើងទាំងលបតាមដាន​អាការៈ​លីន។

«បងឯងគិតថាខ្ញុំនៅស្រលាញ់ជីវិតមួយនេះទៀត! ដើម្បីអ្វីទៅ?»

«ដើម្បីសងសឹក» សំឡេងនេះឆ្លើយនៅមាត់ទ្វារ។ លីនងើបមុខសម្លឹងJack។ គេនៅឆ្ងាយនៅឡើយ លីនក៏ខ្សឹប៖

«បងអមរា ខ្ញុំមិនចង់ជួបអ្នកណាទេ ហេតុអីបានជាបងឱ្យមានភ្ញៀវ?»

«ខ្ញុំអត់មានបំណងអាក្រក់ទេលីន»

ថាហើយជននោះឈាន​ចូលមក ធ្វើឱ្យលីនរៀបចំអង្គុយ​ត្រឹមត្រូវមកវិញ។ អមរាដកខ្លួនព្រោះ​ទទួលសំណូក​ពេញថ្លៃពីអ្នកមាន​រូបនេះ។

«ខ្ញុំត្រូវឈឺចាប់ជាមួយគូខាន់បានជាខ្ញុំយល់ចិត្ត​!»

Jackសូត្រមករូៗ​ដូចជាពិបាកក្នុងការបង្អាក់គេណាស់។

«អញ្ជើញអង្គុយ» លីនថយពីលើសាឡុងបន្តិចទុកឱ្យគេអង្គុយ ហើយបងថ្លៃក៏ឆ្លៀតលើកទឹកសុទ្ធមកទទួលJack។

«អរគុណបាទ!»

លីនមិនឆ្ងល់ទេថា ហេតុអ្វីពីរនាក់នេះគួរសមដាក់គ្នា​ដូចជាធ្លាប់បាន​ស្គាល់គ្នាពីមុនមក?

អមរាក៏ដាក់ទឹក​រួច​ថយមកអង្គុយ​ឆ្ងាយពីពួកគេ ដើម្បីទុកឱកាសឱ្យJackបានលួងលោមនាង ហើយនាងក៏មិនសូវទើសទាល់ ហោចណាស់មាន​គ្នាបីនាក់ដែរនៅទីនេះ។

តាមពិតខ្លួននាង​បានទទួលលុយទឹកតែយ៉ាងច្រើនពីJackតាម​រយៈអេលី មានតែលីនកុលាបប៉ុណ្ណោះដែលមិនបាន​ដឹង​រឿង។

«ខ្ញុំធ្លាប់ត្រូវគូខាន់សង្កត់ធ្វើបាបការរកស៊ី កៀបយកប្រយោជន៍ បង្អាក់​មុខរបរយ៉ាង​ឈឺចាប់ ដូច្នេះហើយខ្ញុំយល់ថា ពួកយើងគួររួមដៃគ្នា!» Jackលើកឡើង។

លីននិយាយខ្សាវៗ៖

«រួមដៃអីទៅ? ខ្ញុំមានកម្លាំងអីទៅរួមដៃជាមួយលោកទៀតនោះ? សូម្បីតែកម្លាំងលើកស្លាបព្រាហូបបាយក៏ខ្ញុំលើកអត់រួចផង!»

«កុំមើលស្រាលខ្លួនឯង! ត្រូវយកបងប្រុសនិងប្អូនស្រីជាកម្លាំងចិត្ត​! ប្រហែលជាកិច្ចការរបស់លីន និងលីនតែម្នាក់គត់ ដែលអាចនៅក្បែរគូខាន់​ស៊ើបរកការពិតគ្រប់ប្រភេទហើយ​នាំខ្លួនគេទៅកាន់តុលាការ ឈប់ឱ្យគេដើរធ្វើបែបនេះបានទៀត!»

សម្ដីរបស់Jack ធ្វើឱ្យនាងងាកសម្លឹងបងថ្លៃ។

បេះដូងនេះ រាល់ពេល​អ្នកណារំឭកទៅដល់គេ នាង​មានអារម្មណ៍​លាយឡំគ្នាទាំងឈឺ ទាំងកក់ក្តៅ។ ស្នេហាមួយដែលកើតមាន​ដោយបង្ខំ ក្រោយមកជារឿងតណ្ហា លីនមិនយល់ថា ហេតុអីបានជាចូលដល់បេះដូងបាន រហូតដល់នាង​តែងមាន​អារម្មណ៍ស្តាយគូខាន់ជាខ្លាំង​រាល់ពេល​រំឭក​ដល់ទង្វើឃោរឃៅនានា​របស់គេ។

មនុស្សក្រអឺតក្រទមនិងមាន​មហាសាលដូចគេទៅកាន់តុលាការ? តើគ្រួសារដ៏មានកិត្តិយសរបស់គេដែលធ្វើអ្វីៗបានស្រេចតែនឹងចិត្ត ធ្លាប់មើលងាយលីន ពេលនោះនឹងមាន​ទឹកមុខបែបណាវិញ?

«ខ្ញុំអាចធ្វើដូច្នេះមែន?» នាង​និយាយទាំងសើចស្ងួតចំអកខ្លួនឯង។

«អាច!»

លីនសម្លឹងJack។ គេបានឱកាសមាសនេះ ក៏ឱនមកពន្យល់ស្រីស្អាតភ្លាមៗ៖

«បើសិនជាលេខា​ព្រម​យកការពិតរបស់ប្អូនស្រីដែលធ្លាប់ត្រូវគេគំរាមកំហែង ទៅប្រាប់អង្គជំនុំ!»

«គំរាមកំហែង?»

«ត្រូវហើយ! ខ្ញុំមានភស្តុតាងថា ហាសិកាត្រូវទៅគេងជាមួយគូខាន់ ពីព្រោះគេគំរាមថា បើក្មេងស្រីមិនធ្វើដូច្នោះទេ គេនឹងបង្ហាញរូបភាពរបស់លីនកុលាបដែលជាបងស្រីរបស់នាងគេងជាមួយគេ​ ចេញទៅសាធារណៈ!»

លីនតក់ស្លុត​ញ័រដៃ។

បងស្រីធ្វើជាក្រោក​ដើរចេញស្រែកឡូឡា៖

«ខ្ញុំទ្រាំស្តាប់អំពើជួរជាតិរបស់អាកូនកាត់រុស្ស៊ីទៀតមិនបានទេ​! សូម្បីប្តីខ្ញុំក៏​ខ្ញុំគិតថាវាប្រើល្បិចសម្លាប់គាត់ដែរ!»

លីនងើយសម្លឹងអមរាស្រែកសួរឃាត់៖

«មានន័យថាម៉េច?»

អមរាងាកមកវិញ​ហើយ​ធ្វើមុខ​ដូច​ហួសចិត្តខ្លាំង ទើបនិយាយចាក់ដោត៖

«ពិតណាស់! នៅស្រុកថៃ បងប្រុសឯងធ្លាប់ខ្សឹបនឹងបងថា​គាត់បានជួបហាសិកា​មុនពេលប្អូនស្លាប់ គាត់សង្ស័យ​ថា ហាសិកា​មាន​ស្នេហា​ជាមួយ​គូខាន់!»

ការពិតដ៏ឃោរឃៅនេះ ពិតជាធ្វើឱ្យលីនថប់ដង្ហើម។

នាង​លែងមាន​ពាក្យត្រូវនិយាយចេញ។ ហើយបើឱ្យនាងជឿឬការពារគូខាន់ ក៏មិនអាចទេ។ គូខាន់ជាមនុស្ស​បែបណា នាងមិនស្គាល់គេច្បាស់ឡើយ។ មនុស្ស​គេ ជាមនុស្សឈឺ។ គ្រួសារគេ​មានចិត្ត​កំណាច ​រើសអើងវណ្ណៈ ក្រអឺតក្រទម ឯខ្លួនគេ ក៏ជាមនុស្ស​ពូកែស៊ិចនិង​អាចបង្ខំ​ស្រីគ្រប់គ្នា​ដែលគេបានជួប ចំណុចទាំងនេះមិនឱ្យលីន​សង្ស័យគេយ៉ាងម៉េចបាន?

បើគេពិតជាកំណាច ជួរជាតិ ដល់ថ្នាក់គំរាមបងយកប្អូន និងគំរាម​ប្អូនយកបង នាង​មិនដឹងត្រូវដោះស្រាយ​កំហឹងចិត្ត​នេះ​របៀបណាទេ។

«ខ្ញុំមានភស្តុតាង!» Jackបន្ថែម​ទៅនឹងទឹកមុខតក់ស្លុត​របស់លីន។

នាង​ខាំមាត់៖

«លោកមិនបាច់និយាយទេ! ខ្ញុំស្គាល់ចរិតគេច្បាស់!»

ល្ខោនដែលJackបាននឹងកំពុង​តាក់តែង ធ្វើឱ្យលីននឹកឃើញឡើងវិញ ដល់គ្រាដំបូងដ៏ឈឺចាប់​។ គេពិតជាដាច់ធម៌មេត្តានិងគ្រោតគ្រាត បំពាននាង ធ្វើអ្វីៗលើនាង​តាមចិត្តមានៈរបស់គេ។

ការឈឺចាប់មួយនេះ ពិតជាពិបាកនិយាយ​ខ្លាំងណាស់ តែនាង​បានលុបចោល ព្រោះបេះដូងនេះ ចាញ់ស្នេហ៍គេ។

«លោកជួយខ្ញុំទេ បើខ្ញុំចង់សងសឹក?»

Jackនឹង​អមរាអរពន់ពេកណាស់​ពេល​ឃើញ​តួស្រី​ឈានហួសព្រំដែនកំហឹង​ដល់គំនុំ។ ដ្បិតតែនាងសួរបែបនេះ លីនពិតជា​ទទួលស្គាល់ថា គ្មាននរណាជួយនាង​បានទេ ព្រោះអំណាចគេពេញលោកនេះ។

«មាន​តែលីនខ្លួនឯងប៉ុណ្ណោះ ដែលអាចជួយខ្លួនឯងបាន!»

លីនងើបមុខសម្លឹងJack ធ្វើឱ្យជនឆ្លៀតឱកាស​ម្នាក់នេះនិយាយបន្តទៀត៖

«ត្រលប់ទៅធ្វើការវិញស្អែកនេះ! ទាល់តែនៅក្បែរគេ ហើយ​ធ្វើឱ្យចិត្ត​ត្រួតត្រានិងជំងឺសរសៃប្រសាទរបស់គេរើឡើងវិញទើបមានឱកាស​!»

នាង​គិតទាំងសម្លឹងJackដោយភ្នែកក្រហមៗ។

ពេលនេះអារម្មណ៍នាង​នឹក​ដល់អ្នកម្តាយរបស់គេគឺជំទាវស៊ីណារ៉ា​ គាត់បានឱ្យថ្នាំមកពីរដប ថ្នាំនេះ គឺមាន​គោលដៅបញ្ឈប់ចរិត​ឆ្កួតលេលារបស់គេ។

Jackហុចថ្នាំប្រអប់ថ្មីដូចបេះបិទនឹង​ប្រអប់ចាស់។

លីនសម្លឹងទៅប្រអប់ថ្នាំដែលមានលក្ខណៈដូចគ្នានឹងគ្រាប់ថ្នាំដែលម្តាយគេប្រគល់មក Jackវាចា៖

«ថ្នាំនេះមិនត្រឹមឱ្យគេមិនអាចជា ថែមទាំង​មានប​ញ្ហា​លើសដើម!»

ឃើញលីននៅស្ងៀម បងថ្លៃ​ស្ទុះមកទទួលយកឱ្យលីនដោយខ្លួនគាត់។

វគ្គ

ស្រលាញ់និងគំនុំ

ពិភពលោកនៅព្រឹកនេះស្ងប់ស្ងាត់និងកណ្ដោចកណ្ដែងជាខ្លាំង បន្ទាប់ពីរាត្រីកាលមួយដែលគ្មានសំឡេងអូន គ្មានក្លិនអូន គ្មានដងខ្លួនដ៏ទន់ភ្លន់របស់អូននៅក្បែរទ្រូងបង។

គូខាន់ចង់ជួបនាងថែមទាំងមិនចង់ជួប ព្រោះចិត្ត​មួយចង់ដឹងថាតើនាងចេះនឹកមកគេខ្លះទេ។ ធម្មតា​​មនុស្ស​ស្រលាញ់គ្នា​តែង​តែនឹកគ្នា​ពេលឃ្លាតកាយ។

គេក្រោកពីគ្រែយ៉ាងលឿន ឈានទៅទាញដែក​យោង​ខ្លួនហាត់ប្រាណ ដោយស្ងៀមស្ងាត់។ អារម្មណ៍មិនមូលទេ ហើយមិនបានដប់ប្រាំនាទីផង អស់កម្លាំងផ្ចង់ហាត់។

ប្រុស​ក្រឡេកមើលឆ្វេងស្ដាំពិតជាមានអារម្មណ៍កណ្ដោចកណ្ដែងជាខ្លាំង។

នាងធ្លាប់មកកាន់ទីនេះ រៀបចំអាហារពេលព្រឹកឱ្យគេ នាងធ្លាប់ស្ថិតនៅក្នុងឈុតខោអាវស្រគត់​ស្រគំនៅពេលដែលគេវិញ បង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់កីឡាបែកញើសគឃៀរបែបនេះ ទៅនៅក្បែរនាង។ ម្តងៗ​ឱ្យតែនាង​ដឹងវត្តមានគេ ក៏ភ័យហើយងាកមកដោយទឹកមុខស្លេក ស្របពេលដែលគេខ្លួនឯង ចូលចិត្ត​សម្លុតនាង​ធ្វើស្មើៗ ហើយក៏ឱនទៅថើបនាងយ៉ាងស្រទន់។

នឹកឃើញ​រាល់ពេលក្រឡេកឃើញកែវភ្នែកពោរពេញទៅដោយសេចក្ដីត្រូវការ ប៉ុន្តែមិនមាន​ការជឿជាក់របស់នាង ក្រោយមកនាងពិតជាស្រលាញ់គេ រាងកាយនាង​ឆ្លើយតបនឹងទទួលយកគេ ហេតុអ្វីអនាគតក្លាយជាខឹងគ្នា?

ទោះគូខាន់មិនព្រមបែកពីលីន តែពេលនេះនាងមិនមកទេ គេប្រាកដជាធ្វើចិត្តរក្សាគម្លាតមួយសិន​។

ជាមួយភាពស្រងូត ប្រុស​ដើរសំដៅទៅទូទឹកកក បម្រុងថាចាក់ទឹកផឹក ប៉ុន្តែក៏ឈប់ជំហានថយល្បឿនពេលឃើញភ្លើងបើក។

នៅក្បែរទ្វារបន្ទប់បាយ គេក៏សម្លឹងមើលទៅខាងក្នុង ព្រោះឃើញខ្នងរបស់នាង។ បេះដូងគូខាន់ស្រឡាំងកាំង។​ ស្រីស្អាតកំពុងតែរៀបចំអ្វីមួយនៅលើថាស​បែរមុខទៅបង្អូចខាងក្រៅ។ សក់នាងទម្លាក់ឱ្យរសាត់ប៉ើងតិចៗ។

នាង​គ្រង​ឈុត​ពណ៌ខ្មៅទាំងស្បែកជើងខ្មៅ ធ្វើឱ្យកំភួនជើងនាងខ្ចីល្វក់។

ស្រីលេខាឈប់ដៃដែលកំពុងរៀបស្លាព្រាសម​ នេះប្រហែលជាមានអារម្មណ៍ស្ដាប់ឮជំហានរបស់គេ។

ប្រុស​ដើរចូលមួយៗ ខណៈលីនក៏បែរមុខយឺតយឺត ទាំងដៃម្ខាងកាន់កែវទឹកក្រូចស្រស់។

លីនកុលាបមានទឹកមុខស្រពោន ដូចជាថ្ងៃដំបូងដែលគេបានជួបនាងនៅទីនេះ ជាថ្ងៃដែលនាងបានបែកពីគេប្រាំយប់ ហើយត្រលប់មកទទួលយកការថ្នាក់ថ្នមរបស់គេ រហូតដល់ភ្លេចខ្លួនឯង។

នោះជាអនុស្សាវរីយ៍ដំបូងបង្អស់របស់លីនជាមួយគេនៅវីឡាមួយនេះ។

ខាងប្រុសមិនដឹងថាខ្លួនមានកែវភ្នែកក្រៀមក្រំប៉ុនណាទេ ប៉ុន្តែគេដឹងថា បេះដូងរបស់គេធ្ងន់និងលោតញាប់នៅក្នុងទ្រូង វាដូចជាចង់ចាប់ផ្តើមរើចេញពីការអត់ធ្មត់ស្ងៀមស្ងាត់។

គេរកនិយាយមិនចេញ ប៉ុន្តែសំឡេងរបស់នាងបាននិយាយមកមុន៖

«CEO! ទូទឹកកកអស់ឈីសហើយ!»

គេរកកលនឹងហើបមាត់ដែលបើកឆ្ពោះមករកនាង ​តែគាំង បាន​ត្រឹមសម្លឹងស្រីស្អាត។  តើគួរនិយាយថាម៉េចតប? គួរឱបនាង? គួរញញឹមស្វាគមន៍ ឬក៏គួរធ្វើជាខឹងនាង។

ចិត្តនិងចិត្ត ការសង្ស័យគ្នា មនោសញ្ចេតនាកាន់តែជ្រៅហើយមិននិយាយគ្នាច្បាស់ រមែងបង្កប់មកនូវការអាក់អន់ស្រពន់ចិត្ត ឥតឈប់ឈរទេ។

គេជាមហាសេដ្ឋី ជីវិតនេះមិនចេះទ្រនរណាស្រាប់ហើយ គេក៏ចង់កែប្រែ តែនៅនៅទីបញ្ចប់ គូខាន់លែងសម្លឹងមុខនាង រួចធ្វើជាដើរហួសទៅហើយបើកទូទឹកកក។

គេចាក់ទឹក ធ្វើឆ្មើងកន្ទ្រើង មិនមាត់មិនក។ ពីកន្ទុយភ្នែក គេឃើញលីនហាក់ដូចជាភ័យលាយស្រពោននឹងអាការៈរបស់គេ។ បន្ទាប់ពីស្ងប់ស្ងាត់ពីរបីនាទី គេហាមាត់តិច៖

«ខ្ញុំគិតថា អ្នកខ្លះ លែងមកធ្វើការហើយ!»

គេខំធ្វើសំឡេងគ្រោតគ្រាត ប៉ុន្តែលីនវិញប្រើសំឡេងស្រទន់៖

«អត់ទេ! ខ្ញុំត្រូវការការងារ!»

ប្រុសដកកែវចេញហើយ​ញញឹមមួយចំហៀងមាត់។​ ភ្នែកស្រឹម​របស់គេ វាត់ខ្វាច់​សម្លឹងនាងយ៉ាងលឿន។ នាង​មានទឹកមុខ​ស្មើៗសម្លឹងគេ។ លីនមិនភ័យ​ តែនាងមានគំនួច។

ប្រុសដៀងភ្នែកទៅមើលថាសអាហារដែលមានរៀបចំឡើង។ វាពិតជាស្រស់ស្អាតនិងធ្វើឱ្យអារម្មណ៍របស់គេស្ងប់។

ស្មារបស់នាងធ្លាក់ លែងមើលគេ ទោះណាជាគេងាកមកសម្លឹងនាងវិញក្តី។

«មានថ្នាំពុលអត់នៀក?»

ប្រុសនិយាយឌឺ ហើយ​ទាញយកកែវក្រូច។

ស្រីលេខាគេចភ្នែកចេញ ព្រោះគូខាន់ម្តងណេះធ្វើកាយវិការ​អ្វីក៏មិនដកភ្នែកពីមុខលីន​ដាច់ខាត។ គូខាន់ ចង់មើលភ្នែករបស់លីន ចង់ឱ្យការសម្លឹងគ្នាទៅវិញទៅមករបស់ពួកយើងបង្ហាញពីជម្រៅចិត្តរៀងៗប៉ុន្តែនាងមិនព្រមសម្លឹងមកគេវិញនោះទេ។

ភ្នែកប្រុសស្អាតរំកិលមើលមកដើមទ្រូង ហើយហួសឈប់ដល់ដៃនាង​ទាំងពីរដែលកាន់គ្នា​ក្បែរ​ចង្កេះ​។ រៀម​សឹងតែកើតជំងឺចាស់ មិនអាចទប់ចិត្តខ្លួនឯងបាន ប៉ុន្តែសម្តីរបស់នាង«ខ្ញុំមិនមែនជាមនុស្សសម្រាប់លោកលេងសើច ធ្វើជាឧបករណ៍ស៊ិចទេ!» ធ្វើឱ្យចំណងស្នេហ៍ព្រឹកព្រហាម​ទាំង​ឡាយដែល​ធ្លាប់កម្រើក​ត្រូវ​អស់អារម្មណ៍ ធ្លាក់ទឹកចិត្ត​។

«បើមិនចង់មកទេ មកធ្វើអី?»

គេនិយាយតែកំបុត ធ្វើឱ្យលីនត្រូវ​បើកភ្នែកមូលៗ សម្លឹងមុខគេសន្សឹមៗ។ មិនដែល​រំពឹងផងថា គេនឹងសួរសំណួរបែបនេះ លុះដល់មកប៉ះម្តង បេះដូងក៏ចេះលោតញាប់ និងចេះតូចចិត្តដូចគ្នា។

នាងលេខា​លេបទឹកមាត់ បញ្ចេញដុំពកក្នុងបំពង់កព្រោះអួលណែន។

«ខ្ញុំ….ខ្ញុំ….នឹកលោក!»

ស្ងាត់….គេញញឹមសម្លឹងកែវទឹកក្រូចក្នុងដៃ គេមិនមើលនាងព្រោះមានអារម្មណ៍ថាឈឺៗក្នុង​ទ្រូង​។

សម្តីនាង​ម្តងណាក៏មិនពិតដែរ ប្រសិនគិតពី​គំនិតនាងដែលចោទគេថាទុកជាឧបករណ៍ស៊ិច។

ក្រោយពេលដែលរួមភិសម័យរាប់ភ្លេចជាមួយគ្នា នាងម្នាក់នេះឱបថើបគេជានិច្ច ហើយក៏ធ្លាប់ទាំងនិយាយផងដែរ ថាគេជាកំពូលមនុស្ស ជាមនុស្សដែលគ្មានកន្លែងអាក្រក់ទេនៅលើរាងកាយ គ្មានអ្វីក៏គគ្រិចទាំងអស់ ប៉ុន្តែមិនដឹងដោយសារអ្វី ឱ្យតែនាងមិនមានការបាត់បង់សាច់ញាតិ នាងចាប់ផ្ដើមចេញចរិត​រករឿងគេ។

ដង្ហើមនាង​តឹងៗ គេនឹកអាណិតពេកក៏លូកដៃទៅកាន់ចង្កេះលីន។

រាងកាយនាងឆ្កឹង លីនមិនមានប្រតិកម្មនឹងការប៉ះពាល់គ្នាទេ បញ្ជាក់ថាសម្តីមុននេះ ខុសពីចិត្តរបស់នាង មិនត្រឹមប៉ុណ្ណឹង​នាង​ពិតជាថយក្រោយថែមទៀត លុះទើរនឹងតុបាយ។

ខាងប្រុស​អន់ចិត្តជាខ្លាំង។ កែវភ្នែករបស់គេក្រៀមស្រពោនសម្លឹងកាយវិការរបស់នាង។

យល់ចិត្តគេ លីនយល់ណាស់ថាម្នាក់នេះកំពុងត្រួត្រា នាង​ពន្យល់ខ្សាវៗ៖

«ខ្ញុំ….ខ្ញុំកាន់ទុក្ខ!….កុំ…..ប្រកាន់ខ្ញុំអីណា៎!»

គូខាន់សើចស្ងួតមិនហើយមាត់តែញាក់ខ្លួន។ លីនសម្លឹងភ្នែកគេ​ប្រទះភាពអាក់អន់ស្រពន់ចិត្ត​ជាខ្លាំងក្នុងជម្រៅភ្នែកនាយ ដៃគេទម្លាក់ចេញ​ព្រឹប​ធ្វើដូចខ្ជិលនិងនឿយណាយ។

ប្រុសវាចាមួយៗមកកាន់ភ្នែក​ស្រពោន​របស់នាង៖

«គិតអី? ស្មានថាមានកម្លាំងកំដរ? ពេញមួយយប់នេះ​សប្បាយឆ្អែតហើយ ស្មានថា​លើលោកនេះ ស្រីៗងាប់អស់ហ្មែនលីន?»

ភ្នែកនាងរលោងសម្លឹងគេ ខណៈគេញញឹម​ជូរចត់សម្លឹងលីនរួច​ថយ​ក្រោយ​យឺតៗ។ គូខាន់ ត្រូវការពេលវេលាសម្រាប់រឿងមួយនេះ គេចង់Clearឱ្យច្បាស់ពីមនោសញ្ចេតនា​ខ្លួនឯងនិងលេខាម្នាក់នេះ ហើយចង់ដឹងច្បាស់ថា នាងនិងគេអ្នកណាស្រលាញ់អ្នកណា ​អ្នកណាបោកអ្នកណា?

រឿង៖ ចិត្តត្រួតត្រា ភាគទី៣៣
វគ្គ

ស្រលាញ់ប្រែស្អប់

អ្វីៗដូចជាកំពុងតែធ្វើបាបលីនជាខ្លាំង ប្អូនស្រីទើបនឹងស្លាប់ អ្វីគ្រប់យ៉ាងនៅជាប់មន្ទិល ពេលនេះត្រូវទទួលសពបងប្រុសមកពីបរទេសយ៉ាងតក់ស្លុត។

នៅពេលកំពុងធ្វើបុណ្យ នាងនៅមានអារម្មណ៍ចម្លែក ព្រោះបងថ្លៃស្រីរបស់នាង អ្នកស្រីអមរាចេះតែចោលភ្នែក​មិនសប្បាយចិត្ត​លើគូខាន់។

លីនទ្រាំអត់ធន់ចិត្ត​ទម្រាំពិធីបុណ្យចប់សព្វគ្រប់ នាងក៏ដាច់ចិត្តកេះបងអមរាមកស្ងាត់ហើយសួរ៖

«បង! ហេតុអីបានជាបងប្រុសខ្ញុំស្លាប់លឿនម្ល៉េះ?!»

«ឯងគួរតែសួរអនាគតស្វាមីឯងទៅ!»

អ្នកស្រីអមរានេះ ពីមុនតែងតែចង់ឱ្យលីនបាន​រៀបការជាមួយគូខាន់ ប៉ុន្តែពេលនេះលីនមើលទៅគាត់ ដូចជាមានទឹកមុខចងអាឃាត។ លីនមិនដែលស្មានដល់ឡើយថា Jackនៅពីក្រោយរឿងទាំងអស់នេះ។ នាង​កំព្រា​ទាញបងថ្លៃទៅនិយាយគ្នាក្នុងបន្ទប់ទាំងមុខមាំ៖

«បងអមរា​ត្រូវតែនិយាយប្រាប់ខ្ញុំឱ្យច្បាស់! មុនពេលបងចោទគេឯង! គេនៅភ្នំពេញជាមួយខ្ញុំ តើហេតុអ្វី​រឿងបងខ្ញុំស្លាប់​ខ្ញុំត្រូវ​ទៅសួរគេ សួរបងបានត្រូវ ​ព្រោះបងនៅជាប់នៅណោះ ចំណែកលុយកាក់ក៏គេចេញឱ្យរហូតទាំងព្យាបាលស្នាក់នៅហូបចុក ​ម៉េចបងឯងដូចជាមិនសូវពេញចិត្តគេ?»

អមរាដែលត្រៀមរួចរាល់ហើយ សម្រាប់ទឹកប្រាក់អេលី​យកមកស៊កមាត់ នាង​មិនខ្វះពាក្យនិយាយធ្វើបាបចិត្តលីនទេ។

«បងប្រុសរបស់ឯងដឹងរឿងច្រើនពេក!» អមរានិយាយធ្វើជាកម្សត់ជូតទឹកភ្នែក តែចិត្ត​លីនកុលាបសឹងបែកធ្លាយទៅហើយ។

«ដឹងរឿងអីទៅ?»

«បងប្រុសរបស់ឯងជាអ្នកជួបជាមួយហាសិកាចុងក្រោយ មុនពេលដែលហាសិកា​លោតសម្លាប់ខ្លួនដូច្នេះបងប្រុសរបស់ឯងប្រាកដជាដឹងថាអ្នកណា ដែលធ្វើឱ្យហាសិកាខូចចិត្តដល់ស្លាប់!»

លីនរបូតដៃពីខ្លួនបងថ្លៃម្នាក់នេះ។

គ្រប់យ៉ាងកំពុងដាក់សម្ពាធលើនាងយ៉ាងងងឹតមុខ។ ចិត្ត​ស្រលាញ់ បែរបន់សុំកុំឱ្យមាន​គូខាន់ក្នុងរឿងអស់នេះ ឥឡួវសម្តីចេញពីមាត់បងថ្លៃ​ ឱ្យនាង​គិតបែបម៉េច?

«ខ្ញុំមិនជឿទេ!»

«ជាសិទ្ធិរបស់ឯង!»

នាង​ស្រែកដាក់បងថ្លៃទាំងយំសស្រាក់៖

«ហេតុអ្វីបងមិននិយាយតាំងពីដំបូង ចាំដល់បងប្រុសខ្ញុំទៅបាត់ទើបនិយាយ?!»

«មកពីបងឯងបង្ខំបងឱ្យទ្រាំ! គាត់មិនចង់បំផ្លាញមង្គលការឯង!»

«មិនពិត! បើមែន គាត់មិនព្រមលើកលែងឱ្យគូខាន់ទេ!»

អមរាញញឹម​ដោយទឹកភ្នែក៖

«ចុះឯង ឯងលើកលែងឱ្យគូខាន់ដែរ?!»

លីននៅស្ងៀម ធ្វើទឹកមុខឆ្លេឆ្លា។ ចិត្តនេះ​ត្រូវការគេ ត្រូវការឱ្យគេជាមនុស្សស្អាតស្អំ​មិនពាក់ព័ន្ធ តែចិត្ត​មួយទៀត​ពិតជាមិនសុខ មិនយល់ព្រមទេ ត្រូវ​តែដឹងការពិតនិងសងគំនុំ។

ឃើញប្អូនថ្លៃ​នាង​នៅគាំង ទាល់សម្តីអមរានិយាយបន្ត៖

«ហើយ….បងប្រុសឯង ក៏ខកចិត្តតាមមរណភាព​ហាសិកា រហូតដល់ធ្ងន់ធ្ងរ! ចំណែកការបញ្ជូនគេទៅបរទេសគឺគ្រាន់តែចង់បញ្ជូនគាត់ទៅឱ្យស្លាប់តែប៉ុណ្ណោះ! គេមានលុយ គេយកដៃបាំងមេឃបាន!»

«ការស្លាប់បងខ្ញុំនិងហាសិកា មានអីទាក់ទងជាមួយនឹងគូខាន់ ឆាប់និយាយប្រាប់ខ្ញុំនិងបានបង្ហាញ​ភស្តុ​តាង​មកផង!»

«ចាំដល់ពេលបងស្លាប់ម្នាក់ទៀតចាំឯងជឿ!»

ឮហើយ លីនទន់ជើងអង្គុយយឺតៗទាំងអស់សង្ឃឹម។ មនុស្សស្លាប់ច្រើនពេក និងថែមសម្តីមិនប្រក្រតីគួរឱ្យសង្ស័យច្រើនហួសហេតុហើយមួយរយៈកាលនេះ។

កំហឹង​ដែល​កំពុង​ឆាបឆេះ​នៅ​ខាង​ក្នុងបេះដូង ​គឺ​មិន​អាច​ពិពណ៌នា​បានប្រសិន​បើឱ្យលីនដឹងថា ហាសិកា​និងគូខាន់ពិតជាមានទំនាក់ទំនងគ្នា​មុនស្លាប់។

នាង​នឹកឃើញ​ពេលគេប្រើdarkឱ្យស៊ើបគ្រប់យ៉ាងទាក់ទងនឹងហាសិកា។

«ខ្ញុំនឹងឱ្យលោកបង់សងយ៉ាងធ្ងន់ធ្ងរគូខាន់ បើលោកយកបងគំរាមប្អូន យកប្អូនទៅគំរាម​បង!​ មនុស្ស​បិសាច!»

អមរាប្រុងចាកចេញស្រាប់តែភ្លាមនោះលីនស្ទុះងើបទាញដៃគាត់ឃាត់។ បងថ្លៃបើកភ្នែកធំៗសម្លឹងមុខនាង។ បបូរមាត់របស់លីនកុលាប​ស្ងួត ហៀបនឹងនិយាយអ្វីមួយប៉ុន្តែគាំងវិញព្រោះ​ទឹកមុខនាងតក់ស្លុតខ្លាំងនិយាយមិនចេញ។

ចំណែកអមរាបែរជាខឹង៖

«ឯងចាប់បងធ្វើអី? និយាយអីនិយាយមក!»

«បងឯងកុំទៅណាទាំងអស់ ប៉ុន្តែនៅក្បែរៗខ្ញុំណា៎!»

ដំបូងបងថ្លៃមាន​ល្បិចជ្រៅម្នាក់នេះមាន​ការភ្ញាក់ផ្អើល តែក្រោយមក ក៏កាត់យល់ហើយ។ ច្បាស់ជាលីនកុលាប​ជឿសម្ដីនេះ នាងស្លុងក្នុងឆាកល្ខោនដែលគេជួលគាត់ឱ្យធ្វើក្នុងតម្លៃរាប់សែនដុល្លារ។ អាការៈលីនពេលនេះពិតជាសង្ស័យ​គូខាន់ពិតមែន។

ទ្រូងរបស់លីនស្ទើរប្រេះបាន។ ដង្ហើមនីមួយៗតឹងតែង ញើសហូរដាបលើផ្ទៃមុខកម្សត់របស់នាង​។ សរសៃវ៉ែនប៉ោងនៅតាមបំពង់ក ជីវិតនេះលំបាកដកដង្ហើមតទៅមុខទៀតណាស់ ការឈឺចាប់មួយនេះមួយនេះគ្មានអ្នកណា​ស្មានដល់ទេ។

លីននិយាយចរចាទៅកាន់មនុស្សល្មោភប្រាក់៖

«បងប្រុសខ្ញុំស្លាប់បាត់ហើយ ប្អូនខ្ញុំក៏ស្លាប់ដែរ បងត្រូវនៅក្បែរៗខ្ញុំ ខ្ញុំមិនអាចឱ្យអ្នកណាធ្វើអីបងទេ!»

អមរា​បានដូចចិត្ត ដឹងតែទារលុយបង្ហើយពី​អេលីមិនខាន។ ស្រីមាន​ល្បិចធ្វើជាសម្រាលសម្ពាធផ្លូវចិត្ត​និងថយមកអង្គុយស្ងៀម។ មិនបាច់ឆ្ងល់ទេថា ល្បិចកលរបស់ Jack ពិតជាបានសម្រេចពិតមែន​។

លីនកុលាបនិងគូខាន់ នឹងឈ្លោះគ្នាផ្អើលមេឃមិនខានទេ។

លីនលេបទឹកមាត់យ៉ាងលំបាកមុនពេលនិយាយបន្ត៖

«មិនថាអ្នកណាទេបង! គូខាន់ក៏ដោយអីក៏ដោយ! ខ្ញុំនឹងរកការពិតដែលកើតឡើងចំពោះគ្រួសារយើង​»

អមរាញញឹម​ជូរចត់លេងល្ខោនបន្ត៖

«ធម្មតា វាជាប្រុសស្អាត ហើយជាមហាសេដ្ឋីទៀត! ណាមួយជិតរៀបការជួយឯងផង!»

«គ្មានផ្លូវទេ!» នាងនិយាយទាំងរាងកាយហត់នឿយពេញទំហឹង។ ទោះបីនាងបានស្រលាញ់គេ រាងកាយរបស់នាងពេញដោយ​ស្លាកស្នាមរបស់គេ ព្រលឹងវិញ្ញាណបេះដូងនេះជាចំណាប់ខ្មាំង​របស់គេ ប៉ុន្តែ បងប្រុសនិងប្អូនស្រីដ៏កម្សត់ជាអ្នករងគ្រោះក្រោមដៃគេ។

បើរៀបការជាមួយគេ លីនស្លាប់ប្រសើរជាងរស់នៅ។

អមរាចាកចេញចោលស្រីកម្សត់ឱ្យសំកុកម្នាក់ឯងជាមួយអារម្មណ៍សែនទោមនស្ស។ លីនមិនបាន​និយាយរកអ្នកណាទាំងអស់ ខណៈដែលកំហឹងបានលេបត្របាក់ការគិតទាំងអស់របស់នាង។

ស្បែករបស់នាងក្ដៅក្រហាយ ហើយរាងកាយទាំងមូល ស្ពឹកស្រពន់រហូតមានអារម្មណ៍ធុញថប់ក្នុងការ​ដកដង្ហើម។ ភ្នែកទាំងគូយំតឹងណែន​ហើយមើលអ្វីក៏មិនចង់ឃើញ ប៉ុន្តែនាងខំមើលជីវិតមួយដែលនាងមិនចង់បន្តនេះដើម្បីស្វែងរកការពិត។

នៅខាងណេះ បានស្ងាត់កាលណា បងថ្លៃចូលបន្ទប់គាត់ ហើយរាយការណ៍៖

«បានការហើយ! រឿងទាំងអស់នោះខ្ញុំបាននិយាយជាមួយលីនកុលាប​រួចរាល់ ប្អូនថ្លៃខ្ញុំវាកំពុងតែខឹងខ្លាំង! នេះជារូបវីដេអូខ្ញុំថតឱ្យ!»

អមរាផ្ញើទៅអេលីនិងJack ឱ្យគេអាចមើលឃើញវីដេអូ ដែលគូខាន់ចូលមកហើយលីនមិនក្រោកទទួលថែមទាំងមិនរវល់ជាមួយពេលគេមកក្បែរ។

«កុំប៉ះខ្ញុំ! ខ្ញុំកាន់ទុក្ខមិនឃើញទេ?»

គូខាន់មិនដឹងទេថាហេតុអីបានជាលីនប្រែក្លាយការកាន់ទុក្ខជាជាងកំហឹងឆ្ពោះមករកគេ ប៉ុន្តែគេអត់ធ្មត់ ព្រោះដឹងថាលីននៅសល់តែគេម្នាក់ប៉ុណ្ណោះ។

ទោះបីនៅទីនេះមានតែគេជាមួយលីន ប៉ុន្តែបងថ្លៃឈ្មោះអមរា​បានតាមដានពីរនាក់គេ គ្រប់ពេលវេលាហើយលបលួចថតសកម្មភាពពួកគេ។

«ទៅសម្រាកខ្លះទៅបានទេ?»

ប្រុសចរចាទៅកាន់ចិត្ត​ទុក្ខសោករបស់អូន តែលេខា​គិតពី​សម្រក់ទឹកភ្នែកឱ្យស្រក់ចុះហូរហែ មិនព្រម​ងាកសម្លឹងគេទេ។

កាយវិការនាង គឺមានភាពខឹងសម្បាជាខ្លាំង។

គូខាន់យល់ថា នាងខឹងដែលគេមិនឱ្យនាងទៅមើលថែបងប្រុស ថែមទាំងអាចខឹងថា បើគង់តែស្លាប់ដដែលបញ្ជូន​ទៅបរទេស​ធ្វើអី។

គេនៅស្ងៀមមិនមាត់អ្វី។ ប្រុសស្អាតមិនដឹងឡើយថា សម្រាប់មារដែលបញ្ចុះបញ្ចូល​លីន ពួកគេបានធ្វើអីឱ្យគូខាន់មាន​កំហុស​ខុសពីអ្វីដែលគេស្មាននេះឆ្ងាយទៀត។

CEO គេដោះអាវធំចេញ ទាញក្រវាត់ក​ប្រុងអង្គុយក្បែរកំដរនាង នាងស្រាប់តែលីនធ្វើ​ស្អប់​គេ ក្រោកដើរចោលទៅ។

គេចង់លូកដៃចាប់នាងមកវិញសួរនាំ ប៉ុន្តែមើលទៅលីនពិបាកភ្នែកពេកគេក៏ដកដង្ហើមធំ ក្រោក​ដើរទៅនិយាយនៅខាងក្រៅជាមួយអមរា៖

«បង! លីនខ្សោយ​ណាស់ មានៈច្រើនទៀត! ជួយមើលគេឱ្យស្រួលណា៎ មានការអីរាយការណ៍ប្រាប់ខ្ញុំ! បន្តិចទៀតមនុស្ស​របស់ខ្ញុំមកបីបួននាក់ មកនៅជួយក្បែរនេះ!»

«ដើម្បីអីទៅ?» អមរាសួរដោយមិនសប្បាយចិត្ត​។

«ដើម្បីប្រពន្ធរបស់ខ្ញុំនៅខាងក្នុង! គឺ….គេមានសភាពអ៊ីចឹង បើមិនឱ្យខ្ញុំដាក់មនុស្សការពារ ខ្ញុំម៉េចអស់ចិត្ត​?»

អមរាតឹងចិត្តនិងផ្តើមភ័យ។ គូខាន់បែរខ្លួនចាកចេញទៅដោយទឹកមុខស្មើ ប៉ុន្តែគេមិនចង់នៅបន្ត នាំតែផ្ទុះជំងឺបញ្ចេញកំហឹងរញ៉េរញ៉ៃក្នុងផ្ទះលីនកាលៈទេសៈបែបនេះទេ។

ពេលសេដ្ឋី​រុស្សីចាកចេញផុត អមរា​ស្ទុះទៅក្នុងបន្ទប់វិញហើយ​ខលរកអេលី៖

«មកទៀត ក៏ឈ្លោះគ្នាទៀតហើយ! អ្នកនាង! ការងារខ្ញុំចប់ហើយមែនទេ ឆាប់បង់លុយខ្ញុំបង្ហើយផង ខ្ញុំក៏ត្រូវការ​រកច្រកចេញរក្សាសុវត្ថិភាពដែរ!»

«មីងភ័យម៉េះ?»

«មិនភ័យយ៉ាងម៉េចបើគេឱ្យកងការពារមកព័ទ្ធយាមផ្ទះឥឡូវហើយហ្នឹង! មុនក្រោយ​គូខាន់ម្នាក់នេះគង់តែដឹងការពិតទេ គេឆ្លាតណាស់! ខ្ញុំចង់បានលុយ​ហើយគេចខ្លួន!»

វគ្គ ​

ជនឆ្លៀតឱកាស

ប្រហែលជាសម្តីរបស់អមរាពិតជាមាន​ឥទ្ធិពលមកលើអេលី។ «មុនក្រោយ​គូខាន់ម្នាក់នេះគង់តែដឹងការពិតទេ គេឆ្លាតណាស់! ខ្ញុំចង់បានលុយ​ហើយគេចខ្លួន!»។

អេលីពិចារណាហើយពិចារណាទៀត ក្នុងការ​ជ្រើសរើស​គ្រាប់អុកដើរបន្ត។ អតីតលេខាម្នាក់នេះ សប្បាយចិត្ត​ក្នុងការដែលឃើញលីនកុលាបខឹងគ្នាជាមួយ​គូខាន់ តែ​ចិត្ត​មួយទៀតនាងចង់ឆ្លៀតឱកាស​…..ធ្វើអ្វីម្យ៉ាង​ដែលចាស្មីននិង​Jackស្មានមិនដល់។

នៅលើឡានត្រលប់ទៅកាន់ក្រុមហ៊ុន ក្រោយបានចេញបញ្ជាឱ្យ Dark តាមដានបងប្អូនស្រីពីរនាក់នោះឱ្យជាប់ហើយ គេបញ្ជាស្ងាត់ទៅកាន់អុកដែលកំពុងអង្គុយក្បែរអ្នកបើកឡាន៖

«ឱ្យគ្នាយើងឆែកមើលច្បាស់លាស់ ហេតុអីបានជាបងប្រុសរបស់លីនកុលាបឆាប់ស្លាប់ម្ល៉េះ? ការ​​សង្គ្រោះបន្ទាន់នៅប្រទេសថៃចុងក្រោយគេ​មកពីអាការៈអីខ្លះ?»

«របាយការណ៍ពេទ្យបញ្ជាក់ថាឈាមបុកខ្លាំងបង!»

«ត្រូវរករបាយការណ៍លម្អិត! ចំណែក​ខាងលីនកុលាប ដាក់មនុស្សតាមដានគេជាប់ ថាតើមានអ្នកណាចេញចូលខ្លះ?​ ប៉ុន្តែកុំប៉ះពាល់គេ ឱ្យគេនៅស្ងប់បន្តិចសិនទៅ!»

អុក​កត់ត្រាញាប់ស្មេរ ចំណែកDarkដែលអង្គុយក្បែរគូខាន់ ទោះណាមិនហ៊ានសម្លឹងមើលចៅហ្វាយរបស់ខ្លួនចំៗ តែក៏ទទួលអារម្មណ៍ដឹងដែរថា គូខាន់ពិតជាកំពុងកើតទុក្ខសោកស្មើនឹងស្រីស្នេហ៍របស់គេពិតមែន។

«អេលី?»

គូខាន់រេភ្នែកសម្លឹងទៅក្រៅតាមពាក្យភ្លាត់របស់ Dark។ ពិតជាឃើញអេលីបង្ហាញខ្លួននៅក្នុងចំណតឡានរង់ចាំពិតមែន។

ដល់កន្លែងចុះដោយDarkបើកទ្វារ ឱ្យផង​អេលីរត់មកដល់។

គូខាន់ងាកមកសម្លឹងអតីតលេខាដែលខ្លួនធ្លាប់អាណិតស្រលាញ់មុនពេល​ដឹងថា នាង​គ្រាន់តែជារនុកក្នុងរបស់ម្តាយចុង។

អេលីប្រាកដជាមានល្បិចអ្វី ព្រោះបានធ្វើមុខគួរអាណិតនិងស្លៀកពាក់សុភាពរាបសាមិនធ្លាប់ឃើញផង។

«ខាន់! ខ្ញុំមានរឿងសំខាន់ចង់និយាយប្រាប់លោក!»

«សំខាន់អីទៅ?»

គេសួរខ្លីជាមួយទឹកមុខស្មើ។

អេលីនៅជាមួយ​គូខាន់​មួយរយៈ នាង​ដឹងហើយថា​បើមិនចាប់ឱកាស​ឈានចូលដល់សាច់រឿង​អាចនឹងលែងបាននិយាយជាមួយគេ។

នាង​សម្លឹង​ជុំវិញ ឃើញ​Darkនិងអុកឈរការពារចៅហ្វាយ។

នាង​ត្រូវតែប្រញាប់ពោល៖

«Jackហើយនិងលីនកុលាប​! ខ្ញុំមានរូបថតពេលពួកគេជួបគ្នា!»

គូខាន់មិនចង់និយាយអ្វីច្រើនទេជាមួយអេលី  ប៉ុន្តែសម្តីខ្លីពីរម៉ាត់នេះ ក៏ពិតជាសមហេតុផល គេចាប់ផ្តើម​ដឹងបានភ្លាម​ថា ហេតុអ្វីស្រីស្នេហ៍បញ្ចេញ​អាការៈខឹងៗនិងមិនចង់សូម្បីតែមើលមុខគេ។ ប្រុសសម្លឹងទៅទូរសព្ទលោតឯកសារដែលអេលី​ថតបង្ហាញកាលលីននិងJackជួបគ្នា។

«ថ្ងៃពុធមុនជួបគ្នា​ម្ដងនៅហាងកាហ្វេដឺស៊ីរី! ម្សិលមិញពេលជួបម្តងទៀតក្នុងផ្ទះលីនកុលាបផ្ទាល់ពេលអុចធូប! តាមពិតនាងលេខាថ្មីនេះ ជាមនុស្សរបស់Jackតាំងពីដើមមក!»

គូខាន់ញញឹមសម្លឹងមើលអេលី ព្រោះគេ​មិនជឿសម្តីចុងក្រោយនេះជាដាច់ខាត ប៉ុន្តែបើអេលីឆ្លាត មកនិយាយថាលីនកុលាបកំពុងតែចាញ់បោកJack អាចថាគេចាប់អារម្មណ៍ចរចាជាមួយខ្លះ។

«ក្រោយៗមានព័ត៌មានល្អជាងនេះចាំមកប្រាប់!»

ថាហើយ គេដើរហួសទៅចោលនាង អេលីប្រុងរត់មកតាមប៉ុន្តែត្រូវបានអុករាដៃឃាត់។ គ្មានអ្នកណាដឹងស្មើdarkទេ ថាជាពេលទំហំកំហឹងចិត្តរបស់គូខាន់នៅក្នុងពេលនេះ អាចបង្កបញ្ហាបានបើគេកំពុងនៅក្បែរលីន តែនេះគេពិតជាខឹងខ្លាំង​តែពូកែទប់បានបំផុត។

ឥទ្ធិពលស្នេហា​លើលីនកុលាបមិនធម្មតាទេ បានជាគូខាន់មានអំណត់បានក្នុងកម្រិតនេះ។ ទោះសង្គ្រាមនេះ បង្កឡើង​ដោយអេលីនិងJack ប៉ុន្តែអ្នកដែលគេខឹងបំផុត គឺមនុស្សស្រីដែលគេពិតជាស្រលាញ់ពេញបេះដូង។

ម្ដងជាពីរដង នាងត្រូវបានមនុស្សអាក្រក់ទាំងអស់នោះកុហក សូម្បីតែរឿងសួររកការស្លាប់សូរកាន ឬក៏រឿងថ្មីៗ Jackជួបនាងហេតុអីបានជានាងមិននិយាយប្រាប់គេក្នុងនាមគូជីវិត?

Darkរត់មកត្រុកៗពេលគេបោយដៃ ហើយគូខាន់ចាប់ផ្តើមបញ្ជាខ្សឹបៗពេលនៅក្នុងជណ្តើរយន្តតែពីរនាក់៖

«លីនកុលាប មិនឱ្យជួបជាមួយពួកមនុស្សអស់នោះទៀតដាច់ខាត!»

«បាទ!»

គេចាកចេញពីជណ្តើរ ទាញទ្វារoffice បិទគ្រាំង រាំងdarkឱ្យនៅក្រៅភ័យបារម្ភ ទាំងដឹងហើយ​ថា នៅក្នុងរយៈពេលបែបនេះ ប្រាកដណាស់ គូខាន់មិនចង់ជួបអ្នកណានោះទេ។

ប្រុសស្អាតចូលមកដល់ការិយាល័យ ដែលឃើញសល់ទាំងអស់នូវបណ្តាអនុស្សាវរីយ៍ចាស់ថ្មីជាមួយស្រីថ្លៃ។ ជាមួយពាក្យសន្យាក្នុងបេះដូងថា គេនឹង​ទុកឱ្យនាងស្ងប់ចិត្ត ប៉ុន្តែឱ្យតែនឹកឃើញដល់រូបរាងស្រស់សង្ហារបស់Jackជាព្រាននារីម្នាក់នោះ ពិតជាទ្រាំមិនបានពីអាការៈនៃជំងឺ«ត្រួតត្រា»។

រៀមលូកយក​ដៃទូរសព្ទហើយចុចរកស្រីស្នេហ៍ តែនាងមិនលើក ដូចគេបានដឹងចរិតនាងហើយ។

ប្រុស​ខាំមាត់អត់ទ្រាំ ហើយប្តូរលេខខលទៅបងថ្លៃនាង។

ពិតណាស់ស្រីម្នាក់នោះទទួលការហៅនេះភ្លាមៗមិនហ៊ានបង្អង់ទេ។

«ឱ្យទូរសព្ទខ្ញុំទៅលីនកុលាប!»

«ចាស៎»

អមរានិយាយហើយ​ដើរទៅ​រកប្អូនថ្លៃ។ ពីខាងនេះ​គូខាន់ឮសម្តីបញ្ជោះរបស់យាយនោះថា«អនាគតស្វាមីខលមក»។

ប្រុស​ទ្រាំរង់ចាំទម្រាំបាន​ស្ដាប់សំឡេងនាង​។

«ចាស៎!»

លីន​ធ្វើដូចមនុស្សមិនដែលស្គាល់គ្នា មិនធ្លាប់ដេកឱបគ្នា​លីន។ គេគ្រឺតនាងណាស់ ចង់ជួបម្ចាស់សំឡេង​ដាច់មេត្តានេះជាខ្លាំង នាង​ភ្លេចហើយ​រាល់ពាក្យល្អៗនិយាយរកគ្នា ពាក្យអង្វរគេ និងហៅឈ្មោះគេផ្អែមល្ហែមយកចិត្ត​ថ្លើមគេ។

«ធម្មតាមនុស្សស្រលាញ់គ្នាគេនឹកគ្នាណាស់​រាល់ពេលមានទុកព្រួយ! ឱ្យតែអូនហៅ ​បងទៅដល់ក្បែរ​​ៗ​​ភ្លាម!»

ប្រុសវាចា សង្ឃឹម​ថាអូននឹកដល់ពេលវេលា​បានប៉ះពាល់ពាក់ព័ន្ធគ្នា ដឹងអីសំឡេងលីនឆ្លើយមកដូចគ្មានអារម្មណ៍ចំពោះគ្នា៖

«ខ្ញុំកំពុងធ្វើបុណ្យ មួយខែស្លាប់ពីរនាក់CEO!»

សំឡេង​ឆ្លើយ​ដូចជា​គ្មានវិញ្ញាណតែមាន​ការខឹងសម្បា។ ធ្វើមើលតែគេធ្វើឱ្យបងប្រុសនាងស្លាប់អ៊ីចឹង។

គូខាន់ចងចិញ្ចើម សំឡេងគេ​សង្កត់ចិត្ត​និយាយសុភាពៗ៖

«អូខេ​យល់ចិត្ត!​ តែ…..សុំមួយ….ទូរសព្ទដាក់ក្បែរៗខ្លួនបានទេ? ខាងនេះនឹក បារម្ភ​​ចង់និយាយជាមួយ!»

នាងផ្អាកសំឡេងបន្តិច សញ្ញាថានាងរិះគិតសម្តីគេ តែក៏ឆ្លើយមកវិញ​គ្មានមនោសញ្ចេតនា​ដដែល៖

«រយៈពេលនេះ ខ្ញុំអត់ចង់និយាយជាមួយអ្នកណាទេ!»

គេនៅស្ងៀម​ចង់បង្ហាញថា គេអន់ចិត្ត​ចំពោះនាង តែគេមិនបិទទូរសព្ទទេ។ ស្រីស្នេហ៍ក៏វាចាបន្ត៖

«សូមយល់ចិត្តខ្ញុំផង!»

«អាចអត់និយាយជាមួយគ្រប់គ្នា ត្រូវតែនិយាយជាមួយបង!»

«សូម្បីតែលោក!»

គេចង់សួរថាហេតុអី គេអាចនឹង​មានៈទៅរកសួរនាំដល់កន្លែងនោះភ្លាមៗ គេចង់ជីកឫសគល់ថា​តើនាយJackនោះជាអ្នកនិយាយរឿងអ្វីប្រាប់នាង ប៉ុន្តែគេទប់អារម្មណ៍មកវិញហើយ​ និយាយស្របខ្លីៗ៖

«បុណ្យចប់ហើយ! ស្អែកត្រូវមកធ្វើការ!»

ដឹងថា ការសម្រាក​ពិតជាសំខាន់ណាស់សម្រាប់នាង ប៉ុន្តែគេពិតជាត្រូវការនាង​មកនៅក្បែរៗទៀត ដើម្បីនិយាយបញ្ជាក់គ្រប់យ៉ាងប្រាប់នាង នឹងសួរនាំរឿង​ការជួបគ្នារវាងនាង​ជាមួយJack។

«គូខាន់! ខ្ញុំគ្មានអីឱ្យលោកគំរាមកំហែងទៀតទេ!»

រៀមបងចងចិញ្ចើម​។ នេះមានន័យថាម៉េច? គេមិនទាន់សួរផង នាងនិយាយបន្ថែមមកទាំងឈឺចាប់៖

«ចង់គំរាមខ្ញុំ ហើយចង់ឱ្យខ្ញុំទៅធ្វើគ្រប់យ៉ាង​ទៀតតាមលោក បំភ្លេចចោលទៅ! ទៅធ្វើការអីទៀត?​ រឿងរបស់យើងគ្រាន់តែជារឿងដោះដូរ គ្រាន់ជាការត្រួតត្រា ការគំរាមកំហែង លោកគំរាមយកប្អូនស្រីខ្ញុំមកប្រើ ក្រោយមកគេក៏ស្លាប់ ហើយខ្ញុំត្រូវការលោកបន្តព្រោះខ្ញុំត្រូវការប្រាក់ព្យាបាលបងប្រុសខ្ញុំឥឡូវនេះគាត់ស្លាប់ហើយ តើខ្ញុំត្រូវការលោកធ្វើអីទៀតទៅ គូខាន់​គិតផង!»

សឹងរបូតទូរសព្ទជ្រុះពីដៃ។

មិននឹកស្មានថាពាក្យសម្តីស្រី ខ្វះសេចក្តីមេត្តាដល់ម្ល៉ឹងទេ។

​ទោះបីគូខាន់ ខំ​គិតចុះគិតឡើង​ថាមកពីនាងចាញ់បោកពួកមនុស្សទុរយសអស់ទាំងនោះ តែ​ក៏មិននឹកស្មានថា នាងឱ្យតម្លៃស្នេហាជាមួយគ្នា​កន្លងមកត្រឹមប៉ុណ្ណឹង?

នឹកដល់បណ្តាទឹកភ្នែកស្រក់ក្បែរទ្រូង ពាក្យ​​សម្តីស្នេហ៍ស្នង​បំពក់មនោសញ្ចេតនា​ឱ្យរៀមលង់ ចុងក្រោយ​បានត្រឹម​សម្តី​បែបនេះ?

គ្រប់យ៉ាង​ ព្រោះតែការគម្រាម​និងព្រោះតែលុយ?

«បងទៅជួបអូនភ្លាមលីនកុលាប ចាំបងនៅហ្នឹងហើយ!»

«គូខាន់ ខ្ញុំអត់ចង់ឃើញមុខលោកទេ!  ឬសូម្បីខលមកនិយាយអ្វី! ឈប់ទុកខ្ញុំជាឧបករណ៍តណ្ហាបញ្ចេញកំហឹង ធ្វើជាឈ្លើយសឹក! ខ្ញុំហត់ណាស់គូខាន់  ដោះលែងខ្ញុំទៅ នេះបើលោកមានចិត្តខ្លះ!»

លីនបិទទូរសព្ទ។