មនុស្សស្រីនៅមាត់បង្អួច – Meysansotheary
រឿង៖ មនុស្សស្រីនៅមាត់បង្អួច ភាគទី៤ (ភាគបញ្ចប់)
ពេលនោះសុខផាវីនចាប់ផ្តើមវង្វេងវង្វាន់ ដោយសារម្យ៉ាង​សុខភាពខ្លួនក៏ខ្សោះខ្សោយទៅៗអស់កម្លាំងខ្លាំងហួសហេតុរកនឹកមិនឃើញប្រភេទ​ជំងឺ ម្យ៉ាង​សុផាវីនរកឃើញរូបថតមួយនៅព្យួរទុកចោលប្រឡាក់ដីស្រមកនៅក្នុងបន្ទប់ទទួលភ្ញៀវនៃផ្ទះឈើដ៏ទ្រុឌទ្រោមនោះ។
យុទ្ធប្អូននាងបានបញ្ជាក់ថា​កាលណោះសុផាវីនបានស្រែកឡើងថា ហេតុអ្វីដូចជាធ្លាប់យល់សប្តិឃើញមនុស្សម្នាក់នេះ? ហេតុអ្វីបានជាខ្ញុំយល់សប្តិឃើញមនុស្សម្នាក់នេះមកជាមុខរបស់ខ្ញុំ? ខ្ញុំបានប្ដូរមុខខ្ញុំទៅជាមុខមនុស្សម្នាក់ក្នុងយល់សប្តិ តើមាន​រឿងអ្វីទៅ​ម្នាក់នេះជាអ្នកណា​ម៉េចបានមានរូបថតនៅកន្លែងនេះ?
ចាប់តាំងពីពេលនោះមកអ្នកទាំងពីរក៏បានបែកចេញពីគ្នា ហើយយុទ្ធប្អូននាងបាន​ត្រឡប់ទៅស្រុកកំណើតវិញដោយសារតែមានអាការៈជំងឺក្តៅខ្លួនយ៉ាងខ្លាំង។ ចំណែកឯសុផាវីន​នេះក៏យុទ្ធដេញឱ្យវិលទៅស្រុកដែរ​ ថែមទាំងបានសន្យាថា​នឹង​ឡើងឡានទៅភ្លាម ព្រោះជិះម៉ូតូមិនបានខ្លួនឯង។
ឃើញនាងឈប់និយាយ ពេលនោះខ្ញុំក៏ឆ្លៀតពេលសួរទៅកាន់ចរិយាភ្លាមថា៖
«ចុះយុទ្ធកើតអី? មុននេះចរិយាថា គេរងអំពើមន្តអាគមអីគេ?»
នាង​តបមកខ្ញុំវិញភ្លាម​ថា៖
«និយាយទៅគិត​ថាគ្មាននរណាជឿទេ! គេគិតថាប្អូនប្រុសខ្ញុំមានជំងឺកូវីដឆ្លងតាមគ្នាពីភ្នំពេញមកព្រោះពេលល្ងាចនោះយុទ្ធមកដល់សឹងនិយាយមិនបាន ដកដង្ហើមមិនរួច អ្វីដែលយុទ្ធនិយាយគឺប្រដេញចុះប្រដេញឡើង ស្ដាប់មិនច្បាស់ ប៉ុន្តែគេខំណាស់​ខំនិយាយការពិតប្រាប់ពួកយើង​គ្រាន់តែ​ពួកយើងពិបាកស្តាប់យល់! ខ្ញុំភ័យណាស់​ចំណែកចាស់​ៗ​គាត់មើលស្គាល់ថាជារឿងផ្លូវងងឹតទៅវិញ! នៅពេលដែលមានគ្រូមកដល់ប្អូនខ្ញុំចាប់ផ្តើមនិយាយបានត្រឹមត្រូវឡើងវិញគេបាននិយាយថា…សុផាវីនទំនងជាត្រូវខ្មោចលង ឬមួយក៏…
សុផាវីនប្រាប់ទៀតថា សុផាវីន​បានយល់សប្តិឃើញមនុស្ស​ដែលគេមិនស្គាល់ រួចក្រោយមក​រកឃើញ​រូបថតមនុស្ស​នោះនៅក្នុងផ្ទះក្បែរខាង​ដែលគ្មានអ្នកណានៅ។ ចំណែកមនុស្ស​ស្រី​ដែលមកឈរនឹងបង្អួចនិយាយជាមួយគេនោះ​តើជាអ្នកណា? ចាស់ៗគិតថារូបថតនោះអាចជាប្តីរបស់នាង ឬក៏ឪពុករបស់នាង បងប្អូនប្រុសរបស់នាងដែលបានស្លាប់ទៅហើយក៏មិនដឹង»
ខ្ញុំចំហមាត់ស្តាប់ចរិយាប្រាប់ទាំងគ្មានយោបល់អ្វីទាំងអស់។ នាង​ឃើញខ្ញុំង៉េមង៉ាម​ក៏និយាយបន្ថែមខ្សឹបៗ៖
«កក្កដា! ក្នុងចំណោម​គ្រូពូកែៗនៅស្រុកខ្ញុំដែលម៉ែរកមើលឱ្យ​ មាន​លោកតា​អាចារ្យម្នាក់នោះបានថា ឱ្យឆាប់ទាក់ទងទៅម្តាយ​សុផាវីន ដើម្បីព្យាបាលសុផាវីនតាមក្បួន​អន្ទងព្រលឹង ព្រោះដំណើរដើមទងដែលយុទ្ធតំណាលនេះ​គេអាចម៉ៃថា សុ​ផាវីន​របស់កក្កដាឯងត្រូវបានគេយកសក់ ឈ្មោះ រូបថតឬអ្វីផ្សេងទៅធ្វើអំពើ ឬមួយក៏ប្រើថ្ងៃខែឆ្នាំកំណើតអ្វីមិនដឹង បានជាមនុស្សស្រីនោះចេញចូលផ្ទះនោះគឺមកលួងបោក ចំណែកមនុស្សស្រីនៅបង្អួចនោះចាស់ៗជឿថា អាចជាមនុស្សពិតមិនមែនជាខ្មោចនោះទេគ្រាន់តែថា គេបានប្រើល្បិចនៅក្នុងការបោកបញ្ឆោតសុផាវីនឱ្យចូលទៅក្នុងអន្ទាក់ខ្មៅងងឹតនៃមន្តអាគមអូមអាមណាមួយរបស់គេ!»
ខ្ញុំស្ដាប់ចុះស្ដាប់ឡើងពេញមួយព្រឹកហើយ      ខ្ញុំនៅតែហាក់មិនយល់អំពីឫសគល់ពិតនៃ​សេណារីយ៉ូ​នេះសោះ។
«ខ្ញុំចង់ពិភាក្សារឿងនេះជាមួយសែម ប៉ុន្តែខ្ញុំតេទៅវាមិនចូលសោះ ចរិយាស្គាល់សែមដែរអត់»
ចរិយាឮហើយបើកភ្នែកក្រឡង់ៗសម្លឹងមកខ្ញុំដោយទឹកមុខស្លេកស្លាំងហើយហាមថា៖
«កុំឱ្យសោះណាបង! មុនពេលសន្លប់ ប្អូនខ្ញុំធ្លាប់និយាយថា​វាសង្ស័យថាសែមរួមចំណែកនៅក្នុងរឿងនេះ! នៅថ្ងៃដែលយុទ្ធចេញពីភ្នំពេញ ប្អូនខ្ញុំបានស៊ើបតាមខ្សែរយៈដឹងថាតាមពិតផ្ទះបងជីទួតមួយរបស់សែមដែលទិញនោះមិនមែនមួយខ្នងនេះទេ គឺទាំងពីរឡូត៍! ក្នុងនោះរាប់ទាំងផ្ទះឈើចាស់ ដែលមានរូបថតនោះផងដែរ! ខ្ញុំនិយាយពីផ្ទះដែលសុផាវីនបានឃើញមនុស្សស្រីនៅមាត់បង្អួចនោះឯង!»
«អីគេ? ​ផ្ទះ​ណុ៎ង​ក៏ជាកម្មសិទ្ធិរបស់បងជីដូនមួយសែម? ខ្ញុំអត់យល់ទេនៀក?!»
ខ្ញុំហាសួរវិញដោយ​វិលក្បុង។
ចរិយាងក់ក្បាលបញ្ជាក់នឹងខ្ញុំថា ​អ្វីដែលទើបនឹង​បានឮជាការពិត។ នាង​បន្ថែមប្រាប់ទៀត៖
«ចំណែកបងជីទួតមួយសែម មិនមែននៅអាមេរិកទេណា៎! ម្នាក់នោះ​ឮថាបានមកដល់ភ្នំពេញយូរហើយ មិនដែលវិលទៅអាមេរិកវិញទេ ដោយសារតែគាត់មានជំងឺតម្កាត់មិនសង្ឃឹមថារស់ បានជាចង់មកស្លាប់នៅស្រុកកំណើត!»
ខ្ញុំផ្អែកខ្នង​ទ្រេតព្រោះចាប់ផ្ដើមវិលវល់។ តាមពិតទៅខ្ញុំ សែមនិងសុផាវីន​រាប់អានគ្នាជិតស្និទ្ធជាង​យុទ្ធដែល​ខ្ញុំទើបតែស្គាល់តាមតគ្នា​។ ចំណែកចរិយានេះវិញ ខ្ញុំទើបតែស្គាល់ថ្ងៃនេះប៉ុន្តែអ្វីដែលនាង​និយាយម្តេចហាក់ដូចជាមានចំណុច​គោលមកភ្ញោចអារម្មណ៍ខ្ញុំឡើងៗ?
«ផ្ទះឈើនេះមានគេនៅអត់?»
នេះជាអ្វីដែលខ្ញុំចាំបានថា ខ្ញុំបានសួរទៅកាន់សែមពីម្សិលពេល​​ដើរមកដល់បង្អួចខាងត្បូងអើតសម្លឹងមើលទៅផ្ទះឈើចាស់ ស៊ុបទ្រុបនៅក្បែរខាងជាប់ព្រំរបងគ្នា។ ​តែ…
«ដូចមានមនុស្សនៅតើ! គ្នាមិនសូវបានចាប់អារម្មណ៍​ដែរ​! ដូចធ្លាប់ឃើញ​មានលក់បាយ តែឯងឯណេះចេញចូលពីព្រលឹមបាត់ៗមិនសូវដឹងទេ! មិនសូវចាប់អារម្មណ៍!»
«ធ្លាប់ឮផាវីននិយាយថា វាញ៉ែស្រីម្នាក់នៅផ្ទះក្បែរខាងអត់?» ចាំបានថាឃើញខ្ញុំសួរបែបនេះ សែម​ញាក់ស្មារលាស់ដៃដូចពួកបរទេស ដូចមិនបានដឹងរឿងអ្វីទាំងអស់។
«មនុស្សបាត់ខ្លួនទាំងមូលអ្ហ៎ា!»
នេះពាក្យខ្ញុំខ្លួនឯងដែលបានស្តីឱ្យសែមកាលពីម្សិលមិញ។ តាមថាចិត្ត​ពិត​ខ្ញុំចង់ថាឱ្យវាច្រើនជាងនេះ ​គឺវាជាអ្នកប្រកូកប្រកាសហៅមិត្តឱ្យមកដេកជាមួយ ​ឥឡូវមនុស្សបាត់ខ្លួន​ស្អីក៏មិនដឹង!
ខ្ញុំងាកមករកចរិយាជាមួយសំណួរខ្លី៖
«បើសិនជាអ៊ីចឹងមែន ហេតុអីសែមចាំបាច់លាក់បាំងពួកយើង! គេ​មិនឱ្យពួកយើងដឹងថា បងប្អូនគេតាមពិតបានលាក់ខ្លួននៅភ្នំពេញថែមទាំងមានជំងឺផង? ហើយមួយទៀត ហេតុអ្វីហៅពួកយើងប្រាំនាក់ឱ្យទៅគេងជុំគ្នានៅផ្ទះនោះធ្វើអ្វី? ចំណែកខ្ញុំដោយសារស្រឡាញ់សេរីភាព និងមិនចូលចិត្តទៅគេងជាមួយជុំគ្នាច្រើនបានជាខ្ញុំបន្តនៅផ្ទះជួល ប៉ុន្តែសុខផាវីនវិញ តើសែមមាន​បំណងចេតនាអ្វីទៅលើសុផាវីន ហើយរឿងមនុស្ស​ប្រុស​ដែល​មាន​រូបថតនៅក្នុងផ្ទះនោះជាអ្នកណា ហេតុអ្វីបានជាសៀវភៅពីមុនពេលបាត់ខ្លួនរបស់សុផាវីន ក៏បានលើកឡើងចំណុច​មួយដូចគ្នា​នឹងចរិយា​និយាយដែរ គឺត្រង់ថាសុផាវីនធ្លាប់យល់សប្តិឃើញមុខមនុស្សប្រុស​ដែលគេមិនស្គាល់សោះ នោះក្នុងកញ្ចក់ខ្លួនឯងឆ្លុះ?»
ចរិយានៅស្ងៀម​ដោយស្រពោន។ នាងក៏គ្មាន​ចម្លើយដែរ។ ពេលលាចរិយាត្រឡប់មកវិញខ្ញុំបានខ្នះខ្នែងស៊ើបតាមរយៈខ្សែរយៈមួយចំនួន ស្វែងរកអត្តសញ្ញាណបងជីទួតមួយរបស់សែមដែលជាម្ចាស់ដីពីរឡូត៍នោះ។
សែមនៅតែមិនអាចទាក់ទងបានរហូត ដូច្នេះខ្ញុំក៏កាន់តែមានភាពសង្ស័យលើវីឡានោះ។ ជិះកាត់ពេលណាឃើញតែចាក់សោចោលពីក្រៅស្ងាត់សូន្យសុង។
ដូចគ្នានេះដែរ សៀវភៅរបស់សុខផាវីនខ្ញុំមិនដែលនិយាយប្រាប់អ្នកណាទាំងអស់ សូម្បីតែចរិយា ព្រោះឥឡូវនេះខ្ញុំមានអារម្មណ៍ថា គ្រប់យ៉ាងដូចជាត្រូវបានរៀបចំដោយមនុស្សដែលជិតស្និទ្ធជាមួយសុផាវីន។
បើសិនជាអ្វីដែលខ្ញុំគិត អ្នកដែលគួរសង្ស័យជាងគេពេលនេះ គឺសែម។ ដូច្នេះហើយខ្ញុំបានឆែក​រក​ប្រវត្តិសែមឡើងវិញ ថាតើ​តាមពិត​គេ​មានរឿងអ្វី? គ្រួសារគេនៅឯណា? ហេតុអ្វីគេចាំបាច់និយាយកុហក?
បងប្រុសគេមានលុយដល់ថ្នាក់ទិញដីឡូត៍ធំៗទាំងពីរនេះទៅហើយ ហេតុអ្វីបានជាពឹង​ពួកយើង​ឱ្យទៅដេកយាម? តើបងគេឈឺជំងឺអ្វី?
រយៈពេលបីថ្ងៃក្រោយមក ទើបខ្ញុំអាចរកឃើញរូបថតនៃបុរសម្នាក់ដែលគេអះអាងថាជាម្ចាស់ផ្ទះទាំងពីរឡូត៍នោះ។
បានរូបថតភ្លាមខ្ញុំបានផ្ញើទៅចរិយា។
ចរិយាប្រាប់ថា នាងនឹងរកពេលណាដែលយុទ្ធធូរស្រាលបន្តិចឱ្យជួយពិនិត្យមើលរូបថតនេះ ចៃដន់ពេលនោះនាងបានទូរសព្ទមកវិញភ្លាមថា យុទ្ធមានសុខភាពល្អវិញហើយថែមទាំង​ចង់និយាយជាមួយខ្ញុំ។
ពេលនោះហើយ ខ្ញុំបានដឹងថាម្នាក់ប្រុសដែលយុទ្ធឃើញមានរូបថតចាស់ព្យួរនៅលើផ្ទះឈើនិងបងប្រុសរបស់សែម ជាមនុស្សតែម្នាក់។
ខ្ញុំបានប្រាប់យុទ្ធជាចុងក្រោយថា មើលខ្លួនឱ្យស្រួលបួលទៅ នៅភ្នំពេញនេះរឿងសុផាវីនខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ ពីព្រោះខ្ញុំបានស៊ើបជាមួយនឹងមនុស្សមួយចំនួនទៀតដែលមានសមត្ថកិច្ច ខ្ញុំរកឃើញ​ការពិតថា នៅថ្ងៃដែលសុផាលីននិយាយថា គ្មានអ្នកណានៅផ្ទះហើយសែមទៅលេងកំពង់សោមជាមួយសង្សារគេនោះ គ្មានអ្នកណាម្នាក់បានទៅលេងកំពង់សោមជាមួយសែមទេនៅក្នុងចំណោមមិត្តភក្តិរបស់យើង។
ក៏គ្មានភស្តុតាងណាមួយបង្ហាញថាសែមបានចេញពីភ្នំពេញដែរ ដូច្នេះឥឡូវនេះប៉ូលិសកំពុងតែចូលរួមនៅក្នុងពាក្យបណ្ដឹងរបស់ខ្ញុំដែលប្តឹងពីការបាត់ខ្លួននិងប្រភពសង្ស័យ។
ពួកគេ​កំពុង​ស្វែងរកសែម ដែលជាសាក្សីដ៏សកម្មនៅក្នុងសំណុំក្តីបាត់ខ្លួននេះ។
មិនយូរប៉ុន្មាន តាមរយៈការស្រាវជ្រាវកំណត់មុខសញ្ញាថ្មី របាយការណ៍ប៉ូលិសបានបង្ហាញឱ្យខ្ញុំភ្ញាក់ផ្អើលថា សែមដែលពួកយើងបានរាប់អានស្គាល់ពីរឆ្នាំមកហើយតាមពិតមកពីគ្រួសារអ្នកលេងមន្តអាគមដ៏ល្បីម្នាក់នៅខេត្តស្ទឹងត្រែង តែងប្រើរហស្សនាមថា អ្នកលេងមន្តអាគមខ្មៅស្រុកលើ ប៉ុន្តែបានលាក់ឈ្មោះពិតលាក់ត្រកូលធ្វើឱ្យគ្មាននរណាអាចស្គាល់ពួកគេបានទេប្រសិនពួកគេចល័តទីលំនៅ។
ចំណែកបងប្រុសរបស់សែមនេះ បានមកស្រុកខ្មែរប្រមាណជាជាងពីរឆ្នាំដើម្បីព្យាបាលជំងឺមួយដែលវិទ្យាសាស្ត្រមិនអាចមើលជា។ ក្រោយមកមានសាក្សីនិយាយនឹងប៉ូលិសថា បងប្រុសរបស់សែមបានទិញផ្ទះឈើមួយកន្លែង គឺផ្ទះឈើដែលសុផាវីនបានឃើញមនុស្សស្រីឈរនៅក្បែរបង្អួចនោះឯង។ ចំណែកឯផ្ទះដីឡូត៍ដែលពួកគេមកស្នាក់នេះវិញ ទិញឡើង​ក្រោយគឺប្រហែលជាប្រាំមួយខែមុនពេលដែលហៅពួកខ្ញុំឱ្យទៅជួយមើលថែ។
«គ្រប់យ៉ាងដូចជាគម្រោងការអ្វីមួយ! ដែលសែមបានរៀបចំឡើងដោយប្រើប្រាស់មិត្តភក្តិរបស់ខ្លួន!»
ខ្ញុំឆាតទៅនិយាយនឹងចរិយា។
នាង​តបមកវិញថា៖
«ខ្ញុំដឹងថាកក្កដាមិនងាយជឿទៅលើរឿងមន្តអាគមអូមអាមទេ តែប៉ូលិសបានស្រាវជ្រាវរឿងនេះដោយវិធីរបស់ពួកគេ យើងក៏ត្រូវ​រកផ្លូវ​ងងឹតតាមមើលទៀតដោយវិធីរបស់ពួកយើងក្រែងនៅកែវាសនារបស់សុផាវីនបាន!»
ខ្ញុំនៅទ្រឹងញ័រទ្រូងពេលនឹកឃើញ​ដល់អាពួកម៉ាកព្រាន។ វាបាត់ខ្លួននៅឡើយ នេះជារឿងធំមិនមែន​តូចទេ។ ទោះជឿមិនជឿ​ខ្ញុំឆ្លើយអូខេតាមគំនិត​របស់នាង​។
ការងារប៉ូលិសបន្ទាប់គឺការឆែកឆេរផ្ទះទាំងពីរ។ ដោយសារតែមិនអាចរកម្ចាស់ផ្ទះបាន មិនថាសែមឬក៏បងប្រុសរបស់គេ អ្នកណាក្ដី ទាក់ទងមិនបាន​ទាំងអស់ ប៉ូលិសសម្រេចចិត្តសុំដីកាឆែកផ្ទះដោយមិនមានវត្តមានម្ចាស់។
ពេលនោះមិនដឹងថាប៉ូលិសរកឃើញអ្វីខ្លះទេ ខាងខ្ញុំវិញ ខ្ញុំនិងយុទ្ធ​បានធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែងជាមួយនឹងមិត្តភក្តិមួយចំនួនទៀត  រកបានអ្នកលេងមន្តអាគមវ័យក្មេងមួយរូប។
គាត់ប្រាប់ក្រុមយើងថាចំណេះគាត់ខ្សោយណាស់។ ចំណែក​សាច់រឿងទាំងអស់ដែលយើងបានរៀបរាប់និងការសរសេរទុករបស់សុផាវីន គឺមានលក្ខណៈដូចគ្នាបេះបិទទៅនឹងរបៀបដែលអ្នកលេងមន្តអាគមជួប។
គ្រូក្មេង​ពន្យល់ទៀតថា ពួកដង្កូវនិងសត្វល្មូននានាដែល​នឹង​ដាក់បន្លំភ្នែក​ធ្វើជាម្ហូប ហើយម្ចាស់ខ្លួនដែលត្រូវរងនូវអំពើងងឹតមុខមិនអាចមើលឃើញវា គឺជារបៀនម្យ៉ាង​ខាងពួកឡាវនិយមប្រើ ឱ្យយើង​ជាអ្នករងគ្រោះលេបសត្វទាំងនោះ។
តាមពិត​បើគេប្រវិធីនេះ​គឺបានន័យថាគេបានប្រើមន្តអាគមទៅលើសត្វទាំងនោះជាមុនហើយ។ ផលប៉ះពាល់របស់វា ដែលអាចសម្គាល់បានគឺ​រាងកាយរបស់មនុស្សដែលជ្រុលជាបរិភោគចាប់ផ្តើមខ្សត់ខ្សោយភ្លាមៗ ភ្នែករូងខ្មៅ ចាប់ផ្ដើមបាត់បង់កម្លាំងញាណដើម​អស់ពាក់កណ្ដាលទៅហើយ។
គ្រូក្មេងរូបនោះបាននិយាយទៀតថា គាត់សង្ស័យក្រុមគ្រួសារមួយនោះពិតជាមានបំណងនៅក្នុងការកែព្រេងវាសនាអ្នកជំងឺរបស់ខ្លួន ដោយប្រើញាណរបស់អ្នកដែលមានសុខភាពល្អ គឺសុផាវីន។
មិត្តខ្ញុំអាចជាជនរងគ្រោះក្នុងគម្រោងការខ្មៅកខ្វក់របស់ពួកគេទាំងក្រុម បានន័យថាពួកគេរកវិធីសម្លាប់សុផាវីនបន្តិចម្តងៗ  លុះពេលវេលា​មកដល់ នឹង​ប្រើរូបកាយសុផាវីនដែលនៅសល់ផ្តឹកៗធ្វើពិធីប្តូរឱ្យមនុស្សដែលជិតស្លាប់ណាម្នាក់ចូលមកនៅក្នុងរាងកាយសុផាវីនវិញ។
ឮហើយបេះដូងខ្ញុំកន្តា្រក់សឹងគាំងៗ…កំណត់ហេតុរបស់សុផាវីន…
«កុំធ្វើអ៊ីចឹងអីយើងមិនទាន់ដល់ពេល!» សម្តីស្រីម្នាក់នោះ។
«តើពេលណាទៅ? ចាំដល់បងដាច់ខ្យល់ស្លាប់?» សម្តីសម្លាញ់ខ្ញុំ
«បើអ៊ីចឹងមែន​បងខ្លាចដាច់ខ្យល់ដោយសារខ្ញុំអត់?»
«អត់ទេ!»
ទាំងនេះ​សុផាវីន​សរសេរទុកមកក្នុងកូនសៀវភៅ។ ពិតជាហួសចិត្ត​និងពិបាកក្នុងការ​ពន្យល់ប្រាប់សមត្ថកិច្ចពេកណាស់ ប៉ុន្តែពួកខ្ញុំពិតជាខ្លាចរអាក្នុងចិត្ត ពេលដែលក្រុមយើង​មានអារម្មណ៍ថាគ្រប់យ៉ាងស៊ីសង្វាក់គ្នាពេក​ហើយ​។
បើសិនជាសែមពិតជាដាច់ចិត្តធ្វើបែបនេះមកលើមិត្តភក្តិរបស់ខ្លួន ក៏សឹងថា​មិនចម្លែកអ្វីដែរព្រោះថា មិត្តភក្តិគង់មិនធ្ងន់ស្មើទៅនឹងបងប្រុសជីទូតមួយដែលមានគុណផ្ចុងផ្តើម ជួយសែមតាំងពីតូចក្រូចឆ្មាររហូតដល់ធំនោះទេ។
ទីបំផុតទៅ សែមប្រហែលជាចង់ជួយឱ្យបងប្រុសរបស់គេឱ្យបាន​រស់រានមានជីវិតឡើងវិញប៉ុន្តែក្នុងរាងកាយរបស់សុផាវីន។
នេះគឺជាអ្វីដែលពួកយើងវាយតម្លៃជារួមប៉ុន្តែការពិតមិនដឹងជាយ៉ាងណានៅឡើយ។
យើងបានទៅរកគ្រូខ្មែរជាច្រើនតំបន់ទៀត គឺរកសឹងតែ​អស់គ្រូទាំងឡាយដែលមានឈ្មោះល្បីខាងបញ្ជាន់​រូប​។ យើងបានស្វែងរកអ្នកអន្ទងហៅព្រលឹងសុផាវីនមកប្រើ ប៉ុន្តែមិនឃើញអ្នកណាម្នាក់អាចហៅសុផាវីនមានមកនិយាយជាមួយយើងបានទេ ដូច្នេះមានគ្រូខ្លះបានលើកឡើងថាសុផាវីនប្រហែលជានៅរស់នៅឡើយ។
អាគម​ប្តូររូបមនុស្ស​នេះមានកំណត់ខែឆ្នាំកំណើត កំណត់ពេលវេលា​ប្តូរគ្នា មិនមែន​ចេះតែធ្វើបានឡើយ។
នេះបង្កើតក្តីសង្ឃឹម​ថា​ប្រសិនបើយើងអាចរកឃើញសុផាវីន យើងនឹងអាចមានគ្រូខ្មែរជួយព្យាបាលអំពើនោះចេញពីពោះវៀនពោះតាំងគេ។
នៅពេលនោះដែរសមត្ថកិច្ចបានទូរសព្ទមកប្រាប់ខ្ញុំថា គេសង្ស័យថានៅក្នុងផ្ទះឈើមានបន្ទប់មួយដែលយើងមិនទាន់បានចូលទៅដល់ទោះបីឆែកឆេរច្រើនដង ដោយ​មាន​តម្រុយ​ប្រើប្រាស់ទឹកពីខាងរដ្ឋាករ។ មនុស្ស​អាចមិនប្រើចរន្តថាមពលអគ្គីសនីដើម្បីគេចភ្នែកប៉ូលិស ​តែគេពិបាករស់គ្មានទឹកណាស់ ជាពិសេសមូលដ្ឋាន​កណ្តាលទីក្រុងដូច្នេះ​ រឹតតែ​មិនអាចមានស្ទឹងបឹងបួរឯណា ក្បែរៗដៃ ​នឹងដងទឹកប្រើទេ។
ស្អែកឡើងពួកយើងដែលទើបឡើងពីខេត្ត​ភ្លាមៗ ត្រូវបានប៉ូលិសឱ្យទៅជាមួយដើម្បីសម្គាល់មនុស្ស។
ទៅដល់ទីនោះយើងហួសចិត្តខ្លាំង ដោយសារតែផ្ទះឈើពិតជាមានលាក់បន្ទប់មួយនៅក្រោមដី ដែលសេសសល់ជាបន្ទប់ឃ្លាំងចាស់តាំងពីសម័យអាណានិគម ចាស់ជាងរចនាបថនៃផ្ទះនាផ្ទៃខាងលើដែលយើងឃើញដូចជា ត្រឹម​ទើបនឹងសាងសង់ឡើងក្នុងសង្គមរាស្ត្រនិយមទៅទៀត។​
បានន័យថាគ្រួសារសែមបានទិញផ្ទះនេះជាយូរមកហើយ ​តែមានចេតនា​ទុកលក្ខណៈទ្រុឌទ្រោមខាងលើជាឈើ ដដែល​ដោយលបលួចកែច្នៃ​រស់នៅបន្ទប់ខាងក្រោមមួយទៀតដើម្បីធ្វើអ្វីមួយអាថ៌កំបាំង។
ដូចយើងសង្ស័យ នៅទីនោះប៉ូលិសបានឃើញសាកសពស្អុយរលួយមួយ ដូចជាទើបនឹងស្លាប់ថ្មីៗមិនប៉ុន្មានថ្ងៃ ហើយត្រូវបានចាក់ថ្នាំដើម្បីរក្សាសព។ ចំណែក​មួយទៀតត្រូវបានបន្តោកសេរ៉ូមនិងសន្លប់ស្ដូកស្ដឹងក្បែរនោះដែរ​។ ចន្លោះរវាងរាងកាយទាំងពីរមានអុចទៀនស​និងលឿងឆ្លាស់គ្នាជាជួរព្រមទាំង មាន​អង្ករពំនូក អំបិល ព្រមទាំងគ្រឿងសក្ការៈដើមចេក គួរឱ្យខ្លាច។
គ្រប់គ្រឿងហាក់បីដូចបម្រុង​នឹងធ្វើពិធីបូជាឬអ្វីមួយគួរឱ្យភ័យខ្លាចមិនចង់ស្គាល់។
រឿងដែលអស្ចារ្យទៅទៀតនោះគឺយើងរកឃើញសែមនៅទីនោះដែរ ជាមួយនឹងមនុស្សស្រីម្នាក់ស្អាតបាត ព្រមទាំងយាយចាស់ម្នាក់ទៀតរូបរាងអាក្រក់ធ្លាប់ឃើញ​លក់បាយនៅខាងលើម្តងម្កាល។
អ្នកទាំងបីត្រូវបានគេសង្ស័យថា បានរួមគំនិតគ្នានៅក្នុងការបោកបញ្ឆោតសុផាវីនដើម្បីមកធ្វើពិធីដោះដូរវិញ្ញាណមនុស្សដែលជិតស្លាប់ឱ្យ នៅក្នុងខ្លួនមិត្តខ្ញុំវិញ។
ធ្វើដូច្នេះ​អ្នកឈឺនោះនឹងទទួលបានរាងកាយ​ថ្មីដើម្បីឱ្យបានរស់រៀនបន្ត ចំណែក​សុផាវីននឹងត្រូវស្លាប់ទៅជារៀងរហូតព្រោះគ្មានរាងកាយចូល គឺស្លាប់ទៅអសារបង់ដោយភាពទុរយសនៃមិត្តខ្លួន។
រឿងដែលសំណាងល្អគឺសុផាវីននេះត្រូវបានយើងរកឃើញទាន់ពេលវេលា ដូច្នេះក្រុមគ្រួសារក៏ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យបញ្ជូនទៅធ្វើការសង្គ្រោះតាមវិធីផ្ទាល់ខ្លួន គឺវិធីវិទ្យាសាស្ត្រផងនិងការប្រើគ្រូមន្តអាគមអូមអាមមកជួយដោះមន្តអាគមនៅលើខ្លួនគេផង។
ចំណែកមនុស្សស្រីដែលសុផាវីនបានឃើញនៅមាត់បង្អួច និងចែចង់គេ​តាមពិតគឺជាភរិយារបស់បុរសឈ្មោះសាន់ ដែលមានជំងឺធ្ងន់ធ្ងរ។ ជននោះដឹងខ្លួនថា​មិនអាចរស់បានយូរ​ក៏វិលមកប្រទេសវិញ។ ភរិយានិងម្តាយគេ នៅតែមិនអស់ចិត្តបានស្វែងរកវិធីមេមត់បែបចិត្តខ្មៅកខ្វក់មកសង្គ្រោះប្តីនិងកូនប្រុសខ្លួន។
ហើយសែមវិញដោយសារតែអាណិតបងជីទួតមួយ និងមើលឃើញចំណុចខ្សោយជាព្រាននារីរបស់សុផាវីន ក៏បានរៀបចំឡើង​នូវគម្រោងការបបួលមិត្តភក្តិទាំងអស់ឱ្យមកស្នាក់នៅផ្ទះមួយនេះ។
នារីនោះក៏មាន​ឱកាសនៅក្នុងការល្បួងលួងលោមស្គាល់ថ្ងៃខែឆ្នាំកំណើតសុផាវីន  យកបានសរសៃសក់និងរូបថតរបស់សម្លាញ់ខ្ញុំ។ នៅក្នុងចំណោមអ្នកទាំងបួនមានតែសុផាវីនម្នាក់ប៉ុណ្ណោះដែលគ្រូមន្តអាគមអូមអាមអះអាងថា ត្រូវគ្នាជាមួយនឹងអាយុថ្ងៃខែឆ្នាំកំណើតអ្នកឈឺ អាច​ឱ្យដួងវិញ្ញាណឈ្មោះសាន់ចូលរូបកាយ​បានដូច្នេះហើយ​សុផាវីន​បានក្លាយជាជនរងគ្រោះ។
ខ្ញុំបានរកឃើញផងដែរថា អ្នកជិតខាងគ្មាននរណាដែលឃើញផ្ទះនេះលក់បាយនោះទេ តែនេះទើបតែបើកលក់បាយប៉ុន្មាន​ព្រឹកបោកភ្នែក​គ្នាខ្ញុំ       ដូចចង់ប្រាប់ថា​ផ្ទះនេះមាន​គេរស់នៅ​ធម្មតា​​។ ក្នុងពេលនេះហើយអ្នកមកញ៉ាំទាំងប៉ុន្មានសុទ្ធសឹងតែជាមនុស្សចម្លែកៗមិនមែនអ្នកភូមិនេះ គឺជាបងប្អូនដែលគេរៀបចំមកបំភាន់ភ្នែក ចំណែក​សែម​គឺជាខ្សែស្រឡាយជាមួយអ៊ំស្រីនោះ។ នៅចំពោះមុខ​សុផាវីនពួកគេ​ធ្វើជាមិនស្គាល់គ្នា។
ជាមួយចម្លើយសារភាពដូចឆ្កួតវង្វេង ​សែមនិងក្រុមនោះត្រូវបានឃុំខ្លួនរង់ចាំការកាត់ទោស​ដោយប៉ូលិស​ចោទប្តឹងពីបទ​ពង្រត់មនុស្ស បង្ខាំងអ្នកជំងឺនិងលាក់សាកសព ​និងបទមួយចំនួនទៀត​ដែលសមត្ថកិច្ចកំពុងកសាងសំណុំរឿង។
តើអ្នកជឿលើរឿងតំណាលខាងលើនេះដែរឬទេ? បើជឿតើជឿកម្រិតណាដែរ?
យោងទៅតាមចាស់ទុំដែលអ្នកនិពន្ធបានចួបជជែកពិភាក្សាគ្នា ពិតជាមាន​តំណាលតូចៗជាច្រើនត្រូវបានគេលើកឡើងជុំវិញ​របៀនបុរាណ​ក្នុងការប្តូរវិញ្ញាណមនុស្សជិតស្លាប់​មកនៅក្នុងរាងកាយថ្មី ដូចតំណាលរឿងផ្ទះគ្រូទាយ រឿងគំនូស៤៩ រឿងរបៀនងងឹត​។ល។
ដូច្នេះហើយ​តរៀងមកចាស់ៗរមែង​តែងពន្យុះកូនចៅឱ្យចេះកុហកលាក់លៀមពីខែឆ្នាំ ថ្ងៃកំណើតពិតរបស់ខ្លួន​ ប្រុងប្រយ័ត្នសូម្បីតែ​សសៃសក់មិនឱ្យបានទៅអ្នកណា ឬមុនហូបចុកអ្វីចូលមាត់ ​គួរពិនិត្យ​ពិច័យចេតនា​អ្នកផ្តល់ឱ្យជាក់សិន ដ្បិតគេមាន​ជំនឿតគ្នាថាអាគម​ខ្មៅ​ដែលចូលដល់ពោះវៀន មុខតែជាប្រភេទអាគមចង់យកជីវិត មិនមែនជាអាគមស្នេហ៍ស្នូកអ្វីឡើយ។
តើអ្នកយល់យ៉ាងណាចំពោះភាគនិទានពេជ្របណ្ឌិតមួយនេះ? ហើយពុទ្ធិអ្វីខ្លះដែលអ្នកបានសិក្សាអំពីរឿងមនុស្ស​ស្រីនៅមាត់បង្អួច?
តើអ្នកចង់ជាវសៀវភៅនេះជាវត្ថុអនុស្សាវរីយ៍ទុកក្នុងផ្ទះដែរទេ?
រឿង៖ មនុស្សស្រីនៅមាត់បង្អួច ភាគទី៣
ខ្ញុំក្តុកចិត្ត​ដែរ ពេលឮពីសុបិន​មិនល្អរបស់ម្តាយ។ ពេល​ងើបមុខសម្លឹងរកមើល​ស្រីស្អាតផងនាង​ចាកចេញបាត់ហើយ​។ មាត់ខ្ញុំតបនឹង​ម៉ែទាំងមានអារម្មណ៍មិនល្អ៖
«យល់សប្តិវាផ្ទុយទេម៉ែ! កូនមានសង្សារថ្មីហើយ! ម៉ែនឹង​ចូលចិត្តគេ! គេជាមនុស្សស្រីល្អគ្រប់សព្វ​យ៉ាង ស័ក្ដិសមនឹងធ្វើជាកូនប្រសារបស់ម៉ែ និងជាម្តាយរបស់កូនខ្ញុំណាស់!»
មិនដឹងយ៉ាងម៉េចចិត្តខ្ញុំមាន​ចេតនា​និយាយឮៗព្រោះបើថានាង​លបស្តាប់ ខ្ញុំចង់ឱ្យនាងឮ។ ម្ដាយខ្ញុំនៅតែឆ្លៀតមិនព្រមឈប់៖
«ឈប់ៗៗៗកូន! មុនពេលគេងកុំភ្លេចសំពះក្បាលដំណេកសុំសុខសុខសប្បាយ!»
ខ្ញុំឆ្លើយបាទ​ហើយបញ្ឈប់ការនិយាយជាមួយម្តាយទាំងដែលគាត់ហាក់នៅមិនទាន់អស់ចិត្ត​នៅឡើយ។​ នេះមកតែពីឥទ្ធិពលនៃសេចក្តីស្នេហា​រោលរាល​របស់ខ្ញុំ ពេលឃើញ​ខាងស្រីមិនសប្បាយចិត្ត​ខ្ញុំអស់អារម្មណ៍​ជាមួយរឿងផ្សេងរលីងធេង​សូម្បីម្តាយក៏ខ្ញុំបង្ខំផ្តាច់ការជជែកដែរ។
ខ្ញុំប្រញាប់ឈែតទៅបបួលគេដើម្បីនឹងបានដឹងចិត្ត​គ្នាកាន់តែច្បាស់៖
«រួចដៃមកលេងបងផងបានទេ? បងនៅតែម្នាក់ឯង ផ្ទះធំដូចខ្លាចៗ»
សឹងមិនបាន​មួយក្រឡេកផង នាងក៏ឈែតមកវិញភ្លាមមួយរំពេច៖
«តែបងខ្លាចអីទៅ? ខ្ញុំនៅនេះយូរហើយ នៅនេះល្អខ្លាំងណាស់គ្មានអ្វីអាក្រក់ទេ!»
សភាពគេដូចជារង់ចាំតែឈែតរបស់ខ្ញុំនឹងអាលតបឆ្លើយ។ យល់ចិត្ត​ហើយក៏ចរចាបន្ថែមញ៉ែប៉ប្រែនាង៖
«វាកាន់តែល្អទៅទៀត បើសិនជាអូនឆ្លងមក!»
«ចាំមើលខ្ញុំរកឱកាស! ពេលដែលអ៊ំខ្ញុំមិនចាប់អារម្មណ៍ខ្ញុំនឹងទៅភ្លាម!»
ពាក្យសន្យានេះគ្រាន់តែបានខាងនាងឆ្លើយមកកាលណា ធ្វើឱ្យបេះដូងខ្ញុំហោះហើរស្រមើស្រមៃវែងឆ្ងាយ ខំរត់ចូលទៅរៀបចំពូកខ្នើយឱ្យត្រឹមត្រូវ បាញ់ទឹកអប់ពេញបន្ទប់គេង សង្ឃឹមថាស្រីស្អាតនិងបន្សល់នូវអនុស្សាវរីយ៍ល្អជាមួយគ្នានៅទីនេះ។
មិនយូរប៉ុន្មាននាងពិតជាបង្ហាញខ្លួនមែន។
គ្រាន់តែខ្ញុំចេញពីបន្ទប់ចុះមកដល់ក្រោម មកស្រាប់តែឃើញនាងដើរមកដែរ​ ហើយមិនដឹងថានាងចូលមកតាមណាបានរហ័សគ្មានសំឡេង ឬស្នូរបើកទ្វាររបងទាល់តែសោះ?
ប៉ុន្តែខ្ញុំមិនចាំបាច់សួរច្រើនទេ បាននាង​ចូលមកដល់សំយ៉ាបផ្ទះបាំងភ្នែកអ្នកក្បែរខាងកាលណា ខ្ញុំចាប់ផ្ដើមលូកដៃទៅក្រៀកចង្កេះនាងធ្វើស្និទ្ធដូចជាប្តីប្រពន្ធព្រមទាំងចាប់ផ្ដើមនិយាយខ្សឹបខ្សៀវប្រាប់នាង ដូចជាសំឡេងខ្សឹបក្នុងដំណេកនាយប់ស្ងាត់ទើបរៀបការថ្មីថ្មោង៖
«ម៉ាក់បងទេព្រឹកមិញ! កុំច្រឡំថាស្រីស្នេហ៍! គាត់ចង់ឱ្យបងទៅស្រុកមើលកូនស្រីគេ ប៉ុន្តែស្រីក្នុងលោកនេះគ្មានអ្នកណាបងចង់មើលគេសោះ បងចង់មើលតែអាមុំម្នាក់!»
មិននឹកស្មានថា ខ្ញុំអាចនិយាយពាក្យទាំងនេះចេញមកបាន ធ្វើឱ្យនាងញញឹមញញែម។ ម្រាម​ដៃរបស់នាងក្នុងប្រអប់ដៃខ្ញុំចេញកម្ដៅក្ដៅអ៊ុនៗ។ មិនទាន់អីផង នាងចាប់ផ្តើមរាវម្រាមដៃរបស់នាងលើកំភួនដៃរបស់ខ្ញុំវិញ ធ្វើឱ្យអារម្មណ៍ខ្ញុំហោះហើរមិនដឹងថា សង្សារលើកនេះខ្ញុំនឹងបោះបង់ចោលគេបានដូចមនុស្ស​ស្រី​លើកមុនៗ ឬមួយក៏ទេ។
ចិត្ត​មួយខ្ញុំដូចនឹកភ្នែកថា អាមុំម្តេចមានអាការៈដៃដល់ដូចមនុស្ស​ធ្លាប់មាន​ប្តី?
ទោះអ៊ីចឹងក្តីគ្មាន​បញ្ហា​អ្វីសម្រាប់មនុស្ស​ងប់ងល់ដូចខ្ញុំពេលនេះឡើយ។ ខ្ញុំនឹងនៅតែបន្តចាញ់ស្នេហ៍គេយ៉ាងងប់ងល់ដូច្នេះរហូតតទៅ នេះជាអ្វីដែលខ្ញុំទាយដឹង។
ពេលនេះខ្ញុំបាន​នាងចូលដល់ក្នុងបន្ទប់ដោយមិនមានការរារាំងឬមួយក៏រារែកអ្វីទាំងអស់។ ក្លិនប្រហើរនៃខ្លួនមនុស្សស្រីបានបញ្ជា​អានុភាពមកកាន់ច្រមុះនិងបេះដូងរបស់ខ្ញុំ ធ្វើឱ្យគ្រប់យ៉ាងក្លាយទៅជាឋានសួគ៌ភ្នែកស្រស់។
ខ្ញុំដើរទៅទាញបង្អួចបិទខ្ទប់ រួមទាំងឆ្លៀតមើលទៅរបងខាងក្រោមផងក្រែងលោមានសែម កក្កដា ឬក៏អ្នកណាមករកដោយចៃដន់ ប៉ុន្តែស្ងាត់ច្រៀប មានតែពន្លឺភ្លើងសូឡាដែលពួកខ្ញុំទិញមកដាក់ពីរអំពូលការពាររបងផ្ទះ។
ក្នុងបន្ទប់របស់ខ្ញុំ ខ្ញុំបានសម្រាំងរើសយកភ្លើងពណ៌ពងមាន់ ព្រមទាំងមានកង្ហារមួយសម្រាប់កំដរបរិយាកាសឱ្យពួកយើង។
«ខ្ញុំនៅទីនេះបានតែបន្តិចទេ ប៉ុន្តែខ្ញុំឆ្លៀតមកដោយសារខ្ញុំនឹកបងខ្លាំងណាស់ ខ្ញុំមិនចង់ឱ្យបងនៅម្នាក់ឯង​អាណិតពេក! ខ្ញុំចង់ឃើញបងគេងសិន ទើបខ្ញុំចាកចេញទៅវិញ!»
«បងគេងម៉េចលក់បើមិនបានថើបស្រីស្អាត!»
របៀបខ្ញុំគឺសារភាពរឿងចង់បាននាង ​តែត្រូវអាមុំបដិសធ៖
«កុំធ្វើអ៊ីចឹងអីយើងមិនទាន់ដល់ពេល!»
«តើពេលណាទៅ? ចាំដល់បងដាច់ខ្យល់ស្លាប់?»
នាង​ញញឹម​សម្លឹងខ្ញុំយ៉ាងមុតដោយ​សួរខ្ញុំបកវិញ៖
«បើអ៊ីចឹងមែន​បងខ្លាចដាច់ខ្យល់ដោយសារខ្ញុំអត់?»
«អត់ទេ!» ខ្ញុំតបវិញក្ងួរៗព្រោះលង់ស្នេហ៍​ដក់ដង្ហើមមិនចង់ដល់ផង មានពេលអី​នឹង​យកចិត្ត​ទុកដាក់សំណួរ​ចម្លែក​ៗរបស់នាង?
ឃើញនាងបន្តផ្តោតសម្លក់សម្លឹង​ខ្ញុំជាមួយស្នាមញញឹមចម្លែកៗ ខ្ញុំបានចិត្ត​សួររំអុកភ្លាម៖​
«ពេលណាអ្ហះ?»
«ខ្ញុំប្រាប់ហើយ ថាជិតដល់ពេល!»
នាងនិយាយស្រទន់ៗដូច្នេះហើយអង្អែលខ្នងខ្ញុំ ធ្វើខ្ញុំកាន់តែហ៊ានលូកដៃទៅច្បាម​សាច់ក្រោមចង្កេះនាង។ អាមុំទាញ​ដៃខ្ញុំចេញ ខណៈភ្នែកខ្ញុំក៏ឱនមើលដើមទ្រូងនាងដោយកាមតណ្ហា​ដុតក្រាស់ឃ្មឹក​សន្ធោសន្ធៅប៉ុន្តែខ្ញុំមិនដាច់ចិត្តហ៊ាន​បង្ខំ​ធ្វើអ្វីទៅលើនាងទេ ព្រោះនាងមានសភាពដូចជាមនុស្សរម្យទមរាបសាទោះបីជានាងបង្ហាញនូវសេចក្ដីស្នេហាប៉ះពាល់ ប៉ុន្តែនាងមិនមានភាពឆាបឆួលរឿងអស់នេះដូចស្រីៗដែលខ្ញុំធ្លាប់ស្គាល់មុនៗឡើយ។
«មាន​សូរ​ទូរសព្ទបងឯង!» នាង​ប្រាប់ខ្ញុំខ្សឹបៗ តែខ្ញុំបង្ហាញ​កិរិយាថាមិនចង់លើកនោះទេ។
អាមុំនាងដៀងភ្នែកទៅសម្លឹងទៅហើយ ខ្ញុំក៏លូកដៃទៅទាញ​មកពិនិត្យ។ ដៃម្ខាងខ្ញុំធ្វើសញ្ញាឱ្យនាងនៅស្ងៀមកុំមាត់ ពីព្រោះជាសែមម្ចាស់ផ្ទះ។
«ហើយដេកម្នាក់ឯងឬម៉េច?» សែមសួរចំអកខ្ញុំពីសមុទ្រមក។​ ខ្ញុំតបចំអកវិញរ៉ាវ៖
«មានអី! ស្វីតសឹងអី!»
«អើ! បិទទ្វាររបងជាប់ផងប្រយ័ត្នព្រោះអេតចាយចូលមកគាស់យកដែក តុកៅអីនៅខាងក្រោមអស់! អ្នកនៅចាំដី​ខាងក្រោយយើងប៉ុន្មាននាក់ ទើបនឹង​ប្រាប់ថា បាត់សូម្បីតែស្បែកជើងក៏អត់មានពាក់ដែរ ប៉ុន្មានថ្ងៃឈប់ភ្ជុំ! នៅម្តុំហ្នឹងចោរច្រើនណាស់ មកពីណាមិនដឹងទេ!»
«អើ ដើរលេងឱ្យសប្បាយទៅ! នៅជិតសង្សារឯងហើយ​មក​គិតរឿងស្បែកជើងរបស់អេតចាយទៀត ម៉ោង​ហ្មាន​ហើយ? មិនគិតរឿងឋានសួគ៌ខ្លះទៅ!»
ត្រូវខ្ញុំរំឭក សែម​ក៏ចុចបិទទូរសព្ទលែងរំខាន។
ខ្ញុំងាកមកវិញក៏បាត់អាមុំឈឹង។
ខំរត់ចេញមកក្រៅស្វែងរកនាងដោយហួសចិត្ត ប៉ុន្តែរូបនាងមិនឃើញទៀតនោះទេ។ ​ខ្ញុំទាំងសោកស្តាយ​ម្នាក់ឯងថា ប្រហែលជានាងឃើញអ៊ំរបស់នាងដើររកដឹង? បានជានាងព្យាយាមចាកចេញទៅរហ័សរកតែខ្ញុំសួរនាំហេតុផលមិនបាន?
វិលមកវិញចាប់អារម្មណ៍​ឃើញថា ស៊ុមរូបថតនៅលើតុខ្ញុំបាត់រូបសល់តែស៊ុម។ ខ្ញុំញញឹម​ ដឹងថាគឺនាង​លួចយកទៅមើលដេកឱបជាក់ជាមិនខាន។ សម័យណេះហើយ​មានអ្នកដេកឱបរូបថតទៀត? បុរាណណាស់ម្ចាស់ចិត្តខ្ញុំ!
មួយយប់ទល់ភ្លឺ ខ្ញុំនៅត្រម៉ង់ត្រម៉ោច​ច្រងាប់ច្រងិលម្នាក់ឯងដោយសារតែនៅសេសសល់ក្លិនរបស់គេនៅក្នុងបន្ទប់របស់ខ្ញុំ។
យប់នោះខ្ញុំយល់សប្តិឃើញរញ៉េរញ៉ៃណាស់ ដូចជាមានធ្វើបុណ្យ ឬធ្វើអ្វីពេញផ្ទះ​ហើយបន្ទាប់មក ខ្ញុំឃើញខ្លួនឯង ឆ្លុះកញ្ចក់ចេញទៅជាមុខមាត់មនុស្សផ្សេង។
ស្អែកឡើងខ្ញុំក្រោកពីគេងដូចសព្វមួយដង ស្រាប់តែ​មានអារម្មណ៍ថាខ្លួនឯងល្វើយ នឿយហត់ ទោះបីជាកយប់មិញបានគេងពេញនិង​មានអារម្មណ៍ស្នេហា​ជោកជាំ​អត់ស្ត្រេសសោះ ហេតុអីបានជាខ្ញុំហត់នឿយ?
ខ្លួនប្រាណ​ស្រាប់តែ​ចេញចំហាយក្ដៅខ្លួនព្រមទាំងមានអារម្មណ៍ថារសេះរសោះអស់ដៃជើងមិនចង់ធ្វើអ្វី ​សូម្បី​តែរត់ពីរបីជុំជុំវិញសួនក៏ខ្ញុំធ្វើមិនបានអង្គុយ​វិលដង្ហក់?
ហេតុអ្វី?
ខ្ញុំក្រោកក្រេសទៅរករ៉ូប៊ីណេទឹកដើម្បីលុបលាងមុខ ពេលដែលងើបមុខមកវិញកាលណាភ្ញាក់ដូចគេកន្ត្រាក់ ព្រោះ​ក្រោមភ្នែកទាំងសង​ខ្មៅជាំដូចជាមនុស្សមិនបានដេក ឬសភាព​ជាអ្នកជំងឺយូរមកហើយ?
ខ្ញុំឆ្ងល់ខ្លួនឯងភ្លាម​ថាហេតុភេទ​អ្វី​បាន​ជារូបសម្រស់ខ្ញុំត្រូវ​ធ្លាក់ទ្រុឌទ្រោមម្ល៉ឹងៗ។ ភ្លាមនោះសំឡេងទូរសព្ទខ្ញុំរោទ៍ទៀត។
ជា​បងជីដូនមួយខ្ញុំ ​បងស្រៀងដែល​ទូរសព្ទមកម្ដងខានចួបគាត់យូរណាស់ហើយ។
«ចុម ខ្យល់អីបក់​បងឯងខលមកលេងខ្ញុំ!»
«បងមកភ្នំពេញ​ទិញអីវ៉ាន់​ហើយអត់លេខថ្មីផុនឯង បង​ខលរកសែម សែមប្រាប់ថាវីនឯងនៅផ្ទះម្នាក់ឯង​ អើ…ល្អហើយអ៊ីចឹង បើអត់មានទៅណាថ្ងៃនេះចេញទៅក្រៅញ៉ាំកាហ្វេដែរ?»
ខ្ញុំច្បូតមុខ​ រួចយល់ព្រមចួបគាត់។
មុនពេលចេញទៅខ្ញុំបានឆ្លៀតអើតឡឺមផ្ទះអាមុំដែរតែមិនមាន​អ្នកណានៅ ឃើញចាក់សោពីក្រៅ​ប្រហែលគេដើរលេងអស់មិនដឹង?​ បាយក៏មិនឃើញលក់។
យើងហូបកាហ្វេ ជជែកគ្នា​លេងបែកអូរហូរស្ទឹង សួរនាំរឿងការងារនិងការរកស៊ីចុះឡើងរបស់បងខ្ញុំ បន្តិចខ្ញុំលាគាត់ហើយ​ចូលទៅក្នុងផ្សារទំនើបមួយក្នុងបំណងរកទិញសម្ភារៈប្រើប្រាស់ខ្លះមកតុបតែងក្នុងបន្ទប់គេងរបស់ខ្ញុំ។
ដោយសារខ្ញុំមានអារម្មណ៍ថាខ្ញុំជិតមានប្រពន្ធហើយគ្រប់យ៉ាងមិនស្តាយ​ចិត្ត​នឹង​ចាត់ចែងចំណាយ​ទេ។
ភ្លាម​នោះមាន​បុរសម្នាក់ដូចជាជនជាតិគេមានសម្បុរខ្មៅមិនដឹងថាជានេប៉ាល់ឬមួយក៏ជនជាតិផ្សេងពីហ្នឹង គាត់តាមសម្លឹងខ្ញុំដូចជាយកចិត្តទុកដាក់យ៉ាងខ្លាំង។
ខ្ញុំមិនដឹងថាមានអ្វីកើតឡើងនោះទេ ហើយខ្ញុំមិនសូវចូលចិត្តជនបរទេសបែបនេះទៀតដូច្នេះហើយខ្ញុំក៏ធ្វើហីតោះតើយ។
នៅពេលដែលខ្ញុំចេញមកក្រៅកំពុងអូសម៉ូតូ ស្រាប់តែ​ឃើញគាត់ដដែលនោះដើរមកជិតខ្ញុំហើយនិយាយជាមួយខ្ញុំថា Can you speak English? ខ្ញុំមើលលើក្រោមទៅកាន់គាត់ ខ្ញុំមានបទពិសោធមិនល្អខ្លះដែលធ្លាប់បានឮមក ក៏កើតចិត្ត​ខ្លាចថាក្រែងលោគាត់មានបំណងមិនល្អចង់បោកបញ្ឆោតខ្ញុំដោយប្រការណាមួយ ខ្ញុំក៏ងក់ក្បាលហើយនិយាយថា A little។
ពេលនោះហើយ​បុរសចម្លែក​បាននិយាយខ្សឹបប្រាប់ខ្ញុំថា ឱ្យប្រុងប្រយ័ត្នខ្លួនទៅ ពីព្រោះខ្លួនកំពុងតែមានថាមពលមិនល្អតាមយាយី!
ខ្ញុំចងចិញ្ចើម គាត់ក៏ប្រាប់ខ្ញុំទៀតថាមើលរង្វង់ភ្នែកអ្នកចុះ ទឹកមុខរបស់អ្នកខ្មៅគ្រប់ទីកន្លែង ចិញ្ចើម​និងថ្ងាសរបស់អ្នកគ្មានរាសីការពារ​សោះទេ អ្នកគួរតែស្វែងរកអំបោះសិល៍្បពាក់ដៃ ឬក៏រកអ្នកបួសឱ្យជួយស្រាយបញ្ហារបស់អ្នកឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ខ្ញុំកាន់តែធ្វើមុខម្តងខឹងម្តងហួសចិត្ត ឈរ​ស្កុបសម្លឹងគាត់មិនដឹងថាត្រូវឆ្លើយតបជាមួយគាត់បែបណានោះទេ។ ឮបុរសបរទេស​រំឭកបែបនោះ ខ្ញុំនឹកឃើញមែនថា ខ្ញុំស្រាប់តែទើប​នឹង​ចាប់អារម្មណ៍​ឃើញមុខខ្លួនឯងស្លេកស្លាំង ប៉ុន្តែខ្ញុំមិនដឹងថាសម្តីរបស់គាត់យកអ្វីមកធ្វើអំណះអំណាងនោះឡើយ។
បុរសនៅតែមិនប្រញាប់ចាកចេញសោះ គាត់និយាយទៀតថាពីមុនក៏មានមិត្តម្នាក់ចេះដោះស្រាយបញ្ហានេះ ចំណែកគាត់ចេះតែមើលឃើញបញ្ហា តែមិនចេះដោះស្រាយនោះទេ ឥឡូវមិត្តរបស់គាត់នៅស្រុកគេវិញបាត់ទៅហើយដោយសារកូវីដ ខ្ញុំគួរតែទៅរកលោកសង្ឃខ្មែរឱ្យជួយដោះស្រាយបញ្ហារបស់ខ្ញុំ ប្រហែលជាអាចជួយបាន។
ខ្ញុំមួម៉ៅតបថា  មិនអីទេ!
ខ្ញុំថាហើយ ក៏ឡើងម៉ូតូបម្រុងជិះចេញ តានោះក៏បាចអ្វីមួយមកលើមុខខ្ញុំ។ ស្មានថាចូលភ្នែក​ហើយ​តាមពិតគាត់បាច់ខ្យល់សោះ។ គាត់ថែមទាំង​សូត្រអ្វីមួយ​ធ្វើមាត់ជីបអូចៗទៀត។ ឃើញ​ខ្ញុំនៅភាំង គាត់ញញឹម​ហើយចាកចេញ​។ ខ្ញុំវិញ​ឡើងមក​ហាងកាហ្វេម្តងទៀត បន្ត​អង្គុយសញ្ជប់សញ្ជឹងសារជាថ្មី។ នៅម្នាក់ឯង យូរៗម្ដងមើលឈែតទៅស្រីស្អាតមិនឃើញនាង​អនឡាញសោះ មើលមុខនាងនៅក្នុងកុំព្យូទ័របណ្តើរៗ​ក៏ភ្លេចបាត់នូវអ្វីដែលបានចួបគួរឱ្យសង្ស័យនិងគួរឱ្យខឹងនៅឯផ្សារមុននេះ។
ល្ងាចឡើងខ្ញុំបកមកផ្ទះវិញ។
វាគួរណាស់តែដល់ពេលសែមមកដល់វិញហើយ ប៉ុន្តែផ្ទះនៅស្ងាត់ជ្រងំ​ដដែលគ្មានអ្នកណាបង្ហាញខ្លួនទាំងអស់​។ នេះបើកុំខ្ញុំមាន​ចំណងស្នេហ៍ជាមួយមនុស្ស​ស្រីផ្ទះជាប់ខាង កុំអីទាយទៅថា​បើខ្ញុំនេះ​ចង់វិលមកស្នាក់នៅ​កណ្តោច​កណ្តែងរបៀបនេះ។
ចូលមកក្នុងផ្ទះ ស្រាប់តែឃើញមានស្ពកម្ហូបមួយថាសលើកន្លែងដដែល។
បេះដូងរបស់ខ្ញុំពោរពេញទៅដោយភាពកក់ក្ដៅ។ គឺនាង​មកវិញ​ហើយ​ធ្វើម្ហូបលើកយកមកទុកនៅទីនេះពិតប្រាកដណាស់។
ទោះយ៉ាងណា ងើបមុខសម្លឹងមិនឃើញបង្អួចនាង​បើកនៅឡើយ។
ខ្ញុំរៀបចំម៉ូតូចូលទាញអីវ៉ាន់យកទុក ហើយមកលើកម្ហូបនេះបម្រុងថាយកទៅទុកសិនដែរ ប៉ុន្តែទេសកាលអី ចិត្ត​ខ្ញុំចង់មើលវាសិន ភ្លាមនោះខ្ញុំលូកដៃបើកគម្របខ្វាក ឈាន​ថយក្រោយសឹងដួលអុកគូទបះជើង។
នៅក្នុងចានម៉េចបានចេញសុទ្ធដង្កូវនិងជន្លេន?
យល់សប្តិឬស្អីគេនៀក? ខ្ញុំភ្ញាក់ក្រញាងទម្លាក់ចោលថាស ធ្លាក់ចាន​ទៅលើដីបែកខ្ចាយ!​ វាមិនមែន​សុបិនទេ។ ពួកសត្វល្អិត រត់ច្រវាត់រុលចូលទៅក្នុងដីចោលខ្ញុំនៅធ្មឹងម្នាក់ឯងនឹកឃើញភ្លាមដល់សម្ដីរបស់បុរសជនជាតិគេនៅក្បែរកន្លែងដាក់ម៉ូតូមុននេះ។
គាត់បាននិយាយថា គាត់មិនចេះដោះស្រាយបញ្ហាទេ ប៉ុន្តែគាត់ចេះមើលឃើញបញ្ហា! មុនពេលបែកគ្នា គាត់បានសូត្រ​ហើយបាចអ្វីម្យ៉ាងមកលើភ្នែករបស់ខ្ញុំ គឺនៅលើខ្យល់ចំកណ្តាលមុខខ្ញុំ។
ខ្ញុំមិនយល់ទេ! ដោយសារឥទ្ធិពលនៃការគូសវាសរបស់គាត់បានជាខ្ញុំអាចមើលឃើញរបស់មិនល្អក្នុងចានម្ហូបនេះឬអ្វី?
ខ្ញុំជិតឆ្កួតហើយ!
អ្នកណាលេងខ្ញុំ លេងរបៀបនេះ?
តើនេះមានន័យថាម៉េចខ្ញុំអត់សប្បាយចិត្តទេ!
នាងមិនឃើញមកផ្ទះសោះ ផ្ទះអាមុំបន្តចាក់សោពីក្រៅដដែល។ អ្នកដែលឃើញ​លូនម៉ូតូមកដល់គើមៗ​គឺ​យុទ្ធ។ គេអើតឃើញខ្ញុំទើបរុញទ្វាររបងចូលមក។
ពីចម្ងាយឯណោះ យុទ្ធសម្លឹងខ្ញុំដែលលើកជើងឈូសឆាយដីលុបលើពួកកម្ទេចចានក្បាន។ ភ្នែកគេនោះក៏ផ្តោតសម្លឹងចានអាហារដែលត្រូវបានបោកកម្ទេចទៅលើដីដែរជាមួយសំណួរខ្លី៖
«មានរឿងអី?»
ខ្ញុំនៅស្ងៀមស្ងាត់រង់ចាំយុទ្ធចូលមកក្នុងរបងទុកម៉ូតូស្រួលបួល ទើប​បបួលគេឡើងទៅបន្ទប់និយាយប្រាប់ពីដំណើររឿងទាំងអស់ដែលខ្ញុំបានចួបស្ត្រីម្នាក់នៅមាត់បង្អួច រហូតដល់បានបង្កើតអនុស្សាវរីយ៍ជាមួយគ្នា។
យុទ្ធឮហើយកាលណាបានដើរទៅក្បែរបន្ទប់សៀវភៅនិងចង្ក្រានពិនិត្យ​មើលទៅរកបង្អួចនាង ដោយ​យកចិត្ត​ទុកដាក់។
ចុងក្រោយយុទ្ធមកប្រាប់ខ្ញុំម្ដងហើយម្ដងទៀតថា មិនឃើញអ្នកណារស់នៅទីនោះទាំងអស់។ ទោះបីយ៉ាងណា រឿងជនបរទេស​តឿនឱ្យរកគ្រូមើលរាសី យុទ្ធក៏មិនដឹងថា គួរឱ្យយោបល់ខ្ញុំយ៉ាងណា​ដែរ​តែគេទទួលស្គាល់ថា​ខ្ញុំរូងភ្នែក​ស្លក់ខ្លាំង។
ពេលនេះខ្ញុំដេកខ្សោយ​ដូចមនុស្សគ្រុន។
យុទ្ធខ្សឹបនឹងខ្ញុំថា​៖
«អាចមាន​អ្នកណាផ្សេង គេឃើញឯងស្និទ្ធស្នាលជាមួយនាង គេអន់ចិត្តខ្លាំងបានជាយកសត្វចង្រៃយកមកដាក់បន្លាចឯងដូច្នេះក៏ថាបាន កុំផ្តេកផ្តួលតាមអារម្មណ៍ពេក! ចំណែករឿងគ្រូនោះយើងមិនដឹងទេ ព្រោះយើងមិនបានចួបគ្រូនោះផ្ទាល់! តែបើឯងចង់បានគ្រូមើលគួរទៅស្រុករកម្តាយឯងល្អជាងអាវីន!»
យប់នោះខ្ញុំដើរទៅផ្ទះបាយពិនិត្យ​ផ្ទះរបស់នាងទៀតប៉ុន្តែមិនបានឃើញនាងបើកបង្អួចនោះទេ! ហេតុអីបានជានាងបាត់ស្រមោលបន្ទាប់ពីខ្ញុំឃើញចានចម្លែកមានដង្កូវ?
កំណត់ហេតុក្នុងសៀវភៅរបស់សុផាវីនចប់ត្រឹមនេះហើយ គ្មានសូម្បីតែមួយតួបន្តទៀតឡើយ។
ខ្ញុំ(កក្កដា)បានស្ទុះក្រោកពីលើគ្រែ រាវរក​ចុចទូរសព្ទទៅសែម។ ដោយសារ​ស្លុងនឹងកំណត់ហេតុ​របស់សុផាវីន​ មិនដឹងថាខ្លួនឯងក្រោកអង្គុយអានតាំងពីពេលណាផងទេ​ដែលកាលពីដំបូង ខ្ញុំគេងសោះហ្នឹង។
ឥឡូវនេះទោះចុចទៅសែម​ច្រើន​ដងយ៉ាងណាក៏នៅតែមិនចូល។ រាវរកយូរទៅ ខ្ញុំរកឃើញទូរសព្ទរបស់ម្នាក់ឈ្មោះយុទ្ធនៅសាលាច្បាប់នោះ។
ខ្ញុំក៏ដាច់ចិត្ត​ថាទូរសព្ទទៅទាំងយប់ទៀតដើម្បីសួរនាំរឿង​សុផាវីន​បាត់ខ្លួន ប៉ុន្តែមិនទទួលដូចគ្នា។
ក្រោយ​គេងមិនសុខអស់ពេញមួយយប់ខ្ញុំសម្រេចចិត្តនៅពេលជិតភ្លឺ Voice ទៅកាន់យុទ្ធថា៖
«ខ្ញុំមានរឿងមួយចំនួនមិនសប្បាយចិត្តជាខ្លាំងទាក់ទងជាមួយនឹងសុផាវីនដែលនៅបាត់ខ្លួន! ខ្ញុំដឹងទៀតថា យុទ្ធជាអ្នកជួបសុផាវីនក្រោយគេ ឥឡូវនេះអ្នកផ្ទះវាកើតទុក្ខណាស់ បើយុទ្ធមាន​ចិត្ត ត្រូវមកនិយាយគ្នា! ខ្ញុំជាមិត្តជិតស្និទ្ធរបស់សុផាវីន!»
នៅប្រហែលជាម៉ោងប្រាំបីព្រឹក ខ្ញុំទទួលបានទូរសព្ទមិនស្គាល់លេខមួយ ជាសំឡេងមនុស្សស្រីបានទូរសព្ទមកប្រាប់ខ្ញុំថា គេគឺជាបងស្រីរបស់យុទ្ធ។ គេចង់ជួបខ្ញុំបន្ទាន់ព្រោះមាន​រឿងចាំបាច់ទាក់ទងនឹងសុផាវីន។
ពេលនោះខ្ញុំចេញទៅជួបនាងភ្លាមគឺនៅក្បែរសាលាច្បាប់ ទីកន្លែងដែលខ្ញុំដឹងថាយុទ្ធនិងមិត្តភក្តិគេពីរនាក់ទៀតដែលស្នាក់នៅផ្ទះជាមួយសុផាវីនបានសិក្សា។
នារីនោះគឺជាបងស្រីវ័យក្មេងរបស់យុទ្ធទំនងជាមានអាយុច្រើនជាងគ្នាមិនប៉ុន្មានទេ។ នាងហាក់ត្រេកអរខ្លាំងនៅពេលឃើញខ្ញុំ។ នាងបានប្រាប់ខ្ញុំនូវរឿងមួយចំនួនថា ឥឡូវនេះយុទ្ធកំពុងតែឈឺធ្ងន់ គឺឈឺដេកកន្ទេលរយៈពេលជាងមួយសប្តាហ៍មកហើយ។ បីបួនថ្ងៃចុងក្រោយយុទ្ធរវើរវាយនិយាយអ្វីមិនដឹងរឿងទាំងអស់ ប៉ុន្តែគេដូចរួចផុតពីគ្រោះថ្នាក់ហើយដោយសារតែចុងក្រោយឪពុកម្ដាយគេនៅស្រុកក្រគរ រកបានចាស់ទុំដែលអាចដោះអំពើអំព័ន្ធនៅលើរាងកាយគេបាន។
ខ្ញុំនឹកឆ្ងល់ចំពោះរឿងទាំងអស់នោះជាខ្លាំង។
ដោយឃើញ​ខ្ញុំនៅអត់ធ្មត់ព្រមអង្គុយស្ដាប់នាងនិយាយ នារីនោះប្រាប់ខ្ញុំថានាងឈ្មោះចរិយា។ មុនពេលធ្លាក់ខ្លួនឈឺ​យុទ្ធបាននិយាយរឿងខ្លះៗប្រាប់នាង​ទាក់ទងនឹងផ្ទះវីឡា​ដែលពួកគេជឿតាមសែម​ទៅស្នាក់នៅ ប៉ុន្តែប្រាប់ចប់​ប្អូននាងហាមនាងមិនឱ្យនិយាយនោះទេ ព្រោះគ្រប់យ៉ាងមិនច្បាស់ការ មិនចង់ខូចខាតដល់ទំនាក់ទំនងរាប់អាន ឬធ្វើឱ្យអ្នកណាម្នាក់មានបញ្ហា​។
«យុទ្ធទំនងជាមិនបានដឹងពីរឿងសុផាវីនបាត់ខ្លួនបានជានិយាយអ៊ីចឹង!​»
ខ្ញុំថាទាំងអន់ចិត្ត ប៉ុន្តែចរិយា​ប្រាប់វិញថាដំបូង​មែន យុទ្ធមិនដឹងរឿងសុផាវីនបាត់ទេ ត្រឹម​បានប្រាប់ទៅបងស្រីគេថានៅល្ងាចដែលគេវិលពីស្រុកមកផ្ទះវីឡាស្ងាត់នោះវិញ ឃើញសុផាវីនមានបញ្ហាក្រោធបោកចានបោកឆ្នាំងម្នាក់ឯងនៅសួនច្បារ។
ដោយមិនអស់ចិត្តគេក៏បានឈ្លេចសួរទាល់តែដឹងរឿងថា មាន​មនុស្សស្រីម្នាក់នៅក្បែរផ្ទះនោះ ប៉ុន្តែនៅយប់ដដែលគេនឹងសុផាវីនហាក់មិនអស់ចិត្តជាខ្លាំង ដោយសារតែផ្ទះនោះស្ងាត់ឡើងៗ​ដូចជាគ្មានមនុស្សមករស់នៅឡើយ ដូច្នេះពីរនាក់គេឆ្លៀតពេលជិតភ្លឺស្ងាត់សូន្យលបលួចផ្លោះចូលទៅឆែកឆេរ។
យុទ្ធបានរំឭកនឹង​បងស្រីគេថា ទៅដល់ក្នុងផ្ទះឈើទ្រុឌទ្រោមនោះកាលណា គេត្រូវភ្ញាក់ក្រញាងដោយសារតែផ្ទះនេះ ផ្នែកខាងក្នុងគ្មានភ្លើងអគ្គីសនីនិងរុំព័ទ្ធទៅដោយសម្បុកពីងពាងធូលីជាអន្លើ មិនស័ក្តិសមថាមានមនុស្សរស់នៅប្រចាំទេ​អាចយូរបានបោសសម្អាតម្តង។
រឿងដែលប្អូនប្រុសនាងមិនយល់គឺពួកគេ​ទាំងប្រាំមានម្តង​ធ្លាប់នាំគ្នាទិញបាយស្រូបនៅទីនោះ ប៉ុន្តែនៅពេលដែលព្រឹកឡើងយុទ្ធនិងសុផាវីនចេញដើរ​សួរនាំអ្នកនៅម្ដុំៗនោះ មាន​គេនិយាយថាពីមុនមកមិនដែលមានអ្នកណា​លក់បាយនោះទេ ប៉ុន្តែបើក្រោយមកមាន​លក់បាយក៏ប្រហែលជាលក់តែមួយរយៈបានជាគ្មានអ្នកណាដឹង ទាល់តែអ្នកជាប់ខាងបានដឹង។
រឿង៖ មនុស្សស្រីនៅមាត់បង្អួច ភាគទី២
ខ្ញុំអង្គុយ​សម្លឹង​កាកសំណល់ខ្ចាត់ខ្ចាយ​កំប៉ុង​បៀរយ៊ែ ហើយគិតអំពី​រឿងបេះដូង។ ពីនេះទៅខ្ញុំឮសូរមនុស្សសើច គឺជាសំឡេងមនុស្សស្រី ហើយខ្ញុំស្គាល់ច្បាស់គឺនាង។
ដំបូងខ្ញុំដើរតែលតោលទៅកាន់បន្ទប់ផ្ទះបាយដែលតាមថា ពួកយើងមានគម្រោងក្នុងការចាក់សោពីក្រៅ ប៉ុន្តែឥឡូវនេះដោយសារតែខ្ញុំចង់ចួបនាង ខ្ញុំបានយកលេសរៀបចំវាស្អាតបាត ថាទុកលាងចានក្បានទុកដាក់។​ បន្ទប់នេះនៅចំពីក្រោម​បន្ទប់សៀវភៅ បានន័យ​ថា ពីនេះទៅក៏អាចអើតទៅឃើញបង្អួចផ្ទះនាងដែរ។
ដ្បិតតែពេលនេះជាពេលយប់ ប៉ុន្តែខ្ញុំបានឃើញបន្ទប់នាងមានភ្លើងពណ៌ពងមាន់ ហើយនាងពិតជាចេញ​មក​ឈរញញឹមស្រស់មកកាន់ខ្ញុំជាមួយនឹងអាវរ៉ូបពណ៌សវែងអន្លាយ។
សភាព​របស់នាងដែលឱបដៃ បណ្តោយអាវវែងទន់ហោះហើររយោងរយាយ ពិតជាអាចធ្វើឱ្យខ្ញុំស្រមៃឃើញបាន​រាងកាយលាក់លៀមពីខាងក្នុងមកថា តើស្រស់ស្អាតដូចទេពអប្សរប៉ុនណាទៅប្រសិនបើខ្ញុំបានចូលទៅក្នុងបន្ទប់នោះឬក៏នៅកៀកនាង​ជាងនេះតែបន្តិច។
«អត់គេងទេ? មកឈរសើចអីទាំងយប់ហ្នឹង!»
ខ្ញុំសួរនាង​ពេលរត់ឡើងមកដល់បន្ទប់សៀវភៅភ្លាម។
«មើលទូរសព្ទលេង!» នាង​ឆ្លើយទាំងញញឹម​ញញែម។
«មានអីល្អមើលទៅ? រឿងក្នុងទូរសព្ទសុទ្ធតែរឿងក្លែងក្លាយ គ្មាន​អីពិតទេ!»
«ចុះរឿងអីដែលពិតទៅ?»នាង​សួរក្និកក្នក់។
«រឿងដែលពិត គឺមនុស្សពិតដែលគួរតែសាសងគ្នា!»
ខ្ញុំញញឹមទៅកាន់នាងឌឺៗ ព្រោះជាចរិតរបស់ខ្ញុំដែលមិនចេះខ្វះទេរបៀបញ៉ែស្រី ជាពិសេសស្រីស្អាតដូចនាង​។
«ព្រឹកមិញខ្ញុំទៅញ៉ាំបាយនៅផ្ទះមុំ តែខ្ញុំរកមុំអត់ឃើញសោះ!»
«ខ្ញុំទៅរៀនបង!»
ពាក្យនាងហៅខ្ញុំបងៗជានិច្ច​នេះ​ចេះតែ​ធ្វើឱ្យ​បេះដូងខ្ញុំព្រឺព្រួច។
ពេលនោះហើយ ដែលខ្ញុំដឹងថាមុំ គឺជាក្មួយរបស់ម្ចាស់ផ្ទះប៉ុណ្ណោះ។ នាងមកស្នាក់នៅទីនេះដើម្បីសិក្សាបន្តនៅសាកលវិទ្យាល័យផ្នែកគណនី នាងមិនបាននៅជួយការងារផ្ទះ ដោយសារជាប់ធ្វើការងារស្ម័គ្រចិត្តសម្រាប់យកក្រេឌីតនៅឆ្នាំបញ្ចប់ផង និងទៅរៀនផង។
ខ្ញុំមិនបានសួរពីសមាជិកដទៃក្នុងផ្ទះទៀតទេ ប៉ុន្តែខ្ញុំបានណាត់ជាមួយនាងថា ថ្ងៃណាមួយនឹងចួបគ្នាឱ្យបានកៀកជាងនេះ មិនមែនជជែកគ្នាចម្ងាយប្រហែលជា៥ម៉ែត្រពីគ្នាអ៊ីចឹងនោះទេ។
ទោះបីយ៉ាងណាក៏ដោយការជជែកគ្នាលេងរវាងខ្ញុំនិងគេ មិនបានធ្វើឱ្យសែមដែលជាប្អូនម្ចាស់ផ្ទះនិងមិត្ត​របស់គេ​ដឹងនោះដែរឡើយ។ ពួកគេដូចជាស្រវឹងដេកបាត់ទៅហើយ ខ្ញុំនិងនាងបានជជែកលេងបន្តបន្ទាប់នូវបណ្តារឿងជាច្រើនគ្មាន​ប្រធានបទច្បាស់លាស់ទេ។
មិនតែប៉ុណ្ណោះខ្ញុំបានប្រាប់អាមុំទាំងអស់ សូម្បីតែថ្ងៃខែឆ្នាំកំណើតនិងឈ្មោះពេញរបស់ខ្ញុំពីព្រោះនាងដូចជាចាប់អារម្មណ៍សួរគ្រប់បែបយ៉ាង សូម្បីតែខ្ញុំកើតជានៅឯណា មានបងប្អូនប៉ុន្មាននាក់មានសញ្ជាតិអ្វី ឈ្មោះពេញ នាមត្រកូល​ឈ្មោះម្តាយហៅ។
ចំណែក​ខាងខ្ញុំ ធម្មតាគ្មានរឿងអីត្រូវលាក់ជាមួយស្រីស្អាតស្រាប់ហើយ។
«សួរចប់នៅ?»
«នៅច្រើនទៀត!» នាងក្និកក្នក់ដោយបើកចំហ មិនខ្លាចខ្ញុំនេះញ៉ែប៉ប្រែដាក់ទេ។
«មិនសួរទៀតមកអ៊ីចឹង?»
«នឹកមិនទាន់ឃើញ!» នាង​ឆ្លើយទាំងញញឹម​ហាក់បង្ហាញ​ថាពេញចិត្តជា​ខ្លាំងចំពោះទំនាក់ទំនងរវាងពួកយើង។
«បានតាស៎ កាលណានឹកឃើញ​ក្រោកមកដាស់សួរបានគ្រប់ពេល!»
ខ្ញុំបានចិត្តណាស់ គ្រប់យ៉ាងនៅទីនេះដូចបេះបិទនឹងអ្វីដែលខ្ញុំដឹងពីពួកម៉ាកខូចៗដូចគ្នាមកថា មនុស្សស្រីតែកាលណា​ចាប់អារម្មណ៍ដេញដោល​រឿងផ្ទាល់ខ្លួនរបស់យើងច្រើន គឺមានបំណងចងចិត្តឬក៏ភ្ជាប់និស្ស័យសាកល្បងជាមួយយើងមិនខាន។
ចាប់ពីពេលនោះមក ខ្ញុំមានអារម្មណ៍ថាខ្ញុំនឹកឃើញតែវង់ភក្ត្រនាងដក់ជាប់អារម្មណ៍មិនថា ពេលសិក្សាឬក៏ពេលគេងទេ។
ម្ល៉ោះហើយ ក្រោយមកខ្ញុំតែងតែទៅញ៉ាំបាយនៅផ្ទះរបស់នាងជាប្រចាំ។ ថ្ងៃខ្លះសែមមកជាមួយ ថ្ងៃខ្លះមិត្តគេមកដែរ ថ្ងៃខ្លះម្នាក់ឯង ព្រោះពួកគេរអ៊ូថាអត់សូវឆ្ងាញ់។
សម្រាប់ខ្ញុំ ខ្ញុំមិនបានខ្វល់អំពីរសជាតិស្រាប់ហើយ គឺខ្ញុំខ្វល់អំពីនាងតែម្នាក់។
នៅយប់ៗឡើង យើងបានបន្តសាសងដេញដោល ញ៉ិកញ៉ក់ដាក់គ្នា​សឹងបង្កើតបានជាទម្លាប់ទៅហើយ តែមិត្ត៤នាក់ទៀតនោះមិនដែល​បានដឹងអំពីវត្តមាននារីក្បែរបង្អួចជាប់ខាងនោះនៅឡើយ​ទេ ខ្ញុំក៏ដូចជាគ្មានហេតុផលអ្វីចាំបាច់ប្រាប់ពីនាងទៅពួក​ប្រុសៗទាំងនោះដែរ។
ស្រីស្អាតមានតែម្នាក់ផង ដូច្នេះហើយលាក់បានកាន់តែជិត​រឹតតែល្អ។
យប់នោះក្រោយពីបានជជែកគ្នានូវពាក្យពេចន៍ផ្អែមល្ហែមជាច្រើន នាង​កាន់តែបង្ហាញនូវអាការៈដូចជាមាន​ទំនោរ​ចង់សាកល្បងកសាងនូវមនោសញ្ចេតនាជាមួយខ្ញុំស្ងាត់ៗ។
ចំណែកខ្ញុំវិញ ខ្ញុំមិនមែនជាមនុស្សដែលមិនធ្លាប់ប្រឡូកក្នុងរឿងមនោសញ្ចេតនា ឬស្នេហា​ខ្លួនប្រាណប្រុសស្រីនោះទេ។ មករៀននៅភ្នំពេញនេះយ៉ាងហោចណាស់ក៏ខ្ញុំមានសង្សារប្រាំពីរប្រាំបីនាក់រួចហើយ ដែលបានកសាងរឿងផ្អែមល្ហែមជាហូរហែមកជាមួយគ្នា និងបែកគ្នាទៅតាមផ្លូវរាងៗខ្លួនវិញ ដោយសារតែខ្ញុំមិនដែលមានភាពប្រាកដប្រជា ជាអនាគតអ្វីជាមួយពួកគេ។
ណាមួយដោយសារនៅជាមួយគ្នាយូរ ពួកគេក៏ដឹងពីសារជាតិព្រាននារីរបស់ខ្ញុំ គេក៏ចាកចោលដោយមិនបាច់ដេញ។
ដូចរាល់ដងដែរ ខ្ញុំសង្ឃឹមថាមុំនឹងក្លាយទៅជាសង្សារបន្តបន្ទាប់របស់ខ្ញុំ ដូចជាលំនាំអ្នកមុនៗមានអីទៅខ្វល់? យុវវ័យគឺជាវ័យ​ពោរពេញទៅដោយសេរីភាព ខ្ញុំមិនមែនជាកម្មសិទ្ធិរបស់អ្នកណាទាំងអស់ ហើយនាងក៏មិនទាន់មានអ្នកណា ដូច្នេះហើយទោះបីជាមានរឿងអ្វីកើតឡើងចំពោះយើងទាំងពីរនាក់ ក៏គ្មានអ្វីធំដុំនោះដែរ។
«ចាំស្អែកខ្ញុំប្រាប់អ៊ំខ្ញុំឱ្យដាក់ពងទាខឱ្យច្រើនៗឱ្យបងឯង!»
«បាទ ចូលចិត្តពងទាខខ្លាំង ម្ហូបប្រចាំត្រកូលរបស់បង!»
ខ្ញុំចេះតែនិយាយទេប៉ុន្តែតាមពិតទៅខ្ញុំចូលចិត្តនាង។
«បើញ៉ាំពងខរួចហើយ ថ្ងៃណាមួយយើងគួរតែបានទៅញ៉ាំអ្វីផ្សេងៗ​ពិសេសៗជាមួយគ្នា​ទៀតកាន់តែល្អ!»
ខ្ញុំនិយាយដោយមិនមាន​ការអៀនខ្មាសទេ ឯនាងក៏មិនឆ្លើយដែរ តែនាងមិនខឹងខ្ញុំ ជាសញ្ញាថាយល់ព្រម។
ចរិតលក្ខណៈរបស់នាង គឺមានលក្ខណៈឌឺដងឱ្យខ្ញុំ ហើយ​ដ្បិតតែ​នាងមិនមែនស្រីមាត់ឆៅ​តែភ្នែកនាងឆៅណាស់ ដោតបេះដូងប្រុសៗមួយរយៗហើយ ប្រើកន្ទុយភ្នែកខ្វាច់ៗ។
ស្នេហានេះ​មានទាំង​សងខាង​ពិតប្រាកដណាស់ ដូច្នេះហើយខ្ញុំដូចជាមិនមានការបារម្ភអ្វីច្រើនចំពោះការចួបនាងនៅពេលខាងមុខដែលនឹងមិនយូរមិនឆាប់តែប៉ុណ្ណោះ។
ដោយសារតែគិតអំពីរឿងបេះដូងខ្លាំងពេកមួយរយៈនេះការសិក្សារបស់ខ្ញុំមិនសូវបានខ្ជាប់ខ្ជួនល្អសោះ ណាមួយ​ចុងក្រោយ​សាលាបានបិទដោយសារកូវីដលុកលុយខ្លាំង។
បានឱកាសរៀនពីផ្ទះ សែម​រៀបចេញទៅផ្ទះនៅស្រុក។ ថ្ងៃនេះជាថ្ងៃសុក្រ មិត្តៗរបស់គេ​ក៏ទម្លាប់ចេញទៅដើរលេងដែរ​បើសិនមិនទៅស្រុកទេ។
ធម្មតា​ខ្ញុំនេះ​ក៏មាន​ទម្លាប់ចេញទៅលេងម៉ែនៅផ្ទះ​នៅខេត្តដែរ ពិសេស​ចុងខែ ឱ្យតែអត់អ្នកណានៅខ្ញុំក៏មិននៅ​ដូចគ្នា ប៉ុន្តែលើកនេះខ្ញុំមិនដាច់ចិត្តសោះ។
រើមកនៅទីនេះបានប្រាំបីថ្ងៃហើយ ខ្ញុំមិនដែលគិតថានឹងចង់ទៅលេងឪពុកម្ដាយខ្ញុំនៅស្រុកនៅចុងសប្ដាហ៍សោះ ចាំមើលសប្ដាហ៍ក្រោយក្រោយមិនដឹងជាយ៉ាងម៉េចប៉ុន្តែសប្ដាហ៍នេះខ្ញុំគិតថាខ្ញុំគួរតែបានកៀកក្បែរ តទល់ជាមួយអាមុំ។
«មិនឃើញរៀនចំខោអាវទៅផ្ទះអ្ហះផាវីន?!» យុទ្ធសួរខ្ញុំ។
«អត់ទេ ប្រហែលអាទិត្យក្រោយបានទៅ! អាទិត្យនេះមានការងារAssignment សាលានៅជំពាក់គ្រូច្រើន!» ខ្ញុំមានលេស សង្ឃឹមយុទ្ធមិនដឹងចុះ។
«ហើយសែមវាមិនមកជួយមើលផ្ទះមើលសម្បែងជាមួយផាវីនឯងទេ? គេងម្នាក់ឯងកើតដែរ?!»
«មើលស្អីវា! វាទៅកំពង់សោមជាមួយនឹងក្រុមស្រីៗបាត់ហើយ អត់មានហៅឯងមួយម៉ាត់! ចាំខ្ញុំរកមិត្តភក្តិមកកំដរ»
និយាយដល់ត្រង់ណេះ​ចិត្ត​ខ្ញុំរំភើបនឹកដល់នាង​ណាស់។
«អ្ហឺយអាសែម!»
យុទ្ធរអ៊ូហើយលោតចុះពីជណ្ដើរចេញទៅ។ រហូតទាល់តែឮសូរម៉ូតូរបស់គេចេញទៅឆ្ងាយផុតទើបខ្ញុំស្រវាក្រោក​ដើរសំដៅទៅបង្អួចដដែល ហើយស្វែងរកស្រីស្អាតរបស់ខ្ញុំទាន់ឱកាស។
នាងមិនមានវត្តមាន​នៅក្បែរបង្អួចរបស់នាងទៀតទេ។ លើកនេះបង្អួចនោះក៏បិទចោលទៀតធ្វើឱ្យចិត្តខ្ញុំនេះដូចជាហេងហាង​ឯកោ​បន្តិចដែរ។
មិនដឹងថាគេជាប់រវល់ទៅណា នេះជាថ្ងៃសៅរ៍សោះ។
ដើម្បីសម្លាប់ពេលវេលា​ឯកោ ខ្ញុំឱបប្រមូលខោអាវទាំងអស់ទៅបោក។ អារម្មណ៍ដូចជាកំពុងតែមានស្នេហារួចទៅហើយ អាចជួយឱ្យខ្ញុំអង្គុយធ្វើការ​ទាំង​ញញឹមខ្ជឹបជាមួយទឹកសាប៊ូ។ ស្រាប់តែឃើញដៃមួយគូលូកមកជួយបោកខោអាវដែរ។
ពុទ្ធោ! ខ្ញុំភាន់ភាំងតែម្តងហើយ!
ខ្ញុំមានសង្សារច្រើនដែរហើយមិនដែលមាននារីណាដៃដល់ហ៊ានចូលមកក្នុងផ្ទះ ដែលខ្ញុំនៅស្ងប់ស្ងាត់ម្នាក់ឯង ហើយលូកដៃមកជួយបោកខោអាវជាមួយខ្ញុំបែបនេះទៀត?
នាងគិតទាក់ទាញចិត្ដខ្ញុំឱ្យស្លាប់ឬក៏អ្វី?
នៅពេលដែលខ្ញុំភាន់ភាំង នាងបានប្រើនូវស្នាមញញឹមរបស់នាង ឆក់យកអារម្មណ៍របស់ខ្ញុំឱ្យកាន់តែស្លុតស្លុង​ថែមឡើងទៅនឹងសម្រស់ព្រមទាំងមន្តស្នេហ៍របស់នាង។
កិរិយាទន់ភ្លន់នេះ ខ្ញុំមិនដែលបានទទួលពីស្រីណាម្នាក់ទេតាំងពីមុនមក។
«មុំចូលមកតាមណាព្រោះអត់មានឮសូរអីបន្តិច?»
«បើឱ្យឮសូរ​ខ្ញុំចូលមកម៉េចបាន? ខ្ញុំយកពងទាខលមកឱ្យបងឯងញ៉ាំព្រោះឃើញ​បងនៅផ្ទះម្នាក់ឯង!»
«មុំដឹងរឿងផ្ទះខ្ញុំទាំងអស់ហ្មង?»
មុំមិចភ្នែក​ស្រទន់ៗ បោកគក់ជាមួយខ្ញុំដដែលហើយឆ្លើយវាហី៖
«សម្រាប់មនុស្សដែលយើងយកចិត្តទុកដាក់ អ្វីក៏យើងដឹងដែរបង តែដឹងអត់ស្រីៗគឺជំនាញណាស់រឿងនេះ ជំនាញជាងប្រុសៗ!»
ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងចំពោះការបើកចំហនូវបេះដូងរបស់គេមក ដូច្នេះក៏មាន​តែ​ញញឹមហើយអង្វរគេថា៖
«កុំធ្វើអីការងារនេះ ខ្លាចចិត្តណាស់! អង្គុយចាំខ្ញុំនៅសួនបន្តិចទៅណា!»
ដោយសារខ្ញុំនិយាយដេញ​ចុះឡើងច្រើនដង នាងក៏ព្រមក្រោកចេញទៅជាមួយនឹងដំណើរដ៏ល្វតល្វន់ដែលធ្វើឱ្យបេះដូងខ្ញុំញ័រចំប្រប់។
ពេលដែលខ្ញុំហាលខោអាវខ្ញុំចេះតែមានអារម្មណ៍ថា នាងតាមសម្លឹងខ្ញុំពីក្រោយមិនដាក់នោះទេគឺសម្លឹងខ្ញុំតាំងពីលើដល់ក្រោម ធ្វើឱ្យខ្ញុំមានមោទនភាពជាខ្លាំងនឹងសាច់ដុំព្រមទាំងរូបរាងខ្ពស់សង្ហារបស់ខ្ញុំដែល​និយមតែងតែហាត់ប្រាណជាប្រចាំធ្វើឱ្យស្រីស្រីប្រាថ្នាចង់បានមករួមមេត្រី។
លើកនេះប្រាកដណាស់ នាងច្បាស់ជាដេកគិត​នឹកមកដល់រូបរាងខ្ញុំ ជាជាងដែលខ្ញុំគេងនឹកស្រមៃ​មមៃ​លើរូបរាងរបស់នាងទៅទៀត។
នេះគឺជាអ្វីដែលព្រាននារីដូចខ្ញុំកំពុងតែគិតក្នុងចិត្តដោយ​អបអរព្រេងស្នេហា​ថ្មី​គួរឱ្យរំភើបផ្អែមល្ហែមនេះ។
«ឯងនៅផ្ទះឬក៏អីសុផាវីន! បើឯងទៅស្រុកជួយចាក់សោថែមមួយជាន់ទៀតផង! ឯងអត់បានទៅដេក​ទេវ៉ើយ!»
នេះគឺជាសំឡេងរបស់សែមដែលVoice មក ធ្វើឱ្យខ្ញុំអាចស្មាន​ដឹងថា វាកំពុងតែសោយសុខនៅឯសមុទ្រ ឬនៅឯកោះជាមួយនឹងគូស្នេហ៍ ឬក្រុមស្រីៗដែលជាមិត្តភក្តិរបស់គូស្នេហ៍វាមិនខាន​។
យ៉ាងណាមិញ ស្រីៗទាំងនោះ​ខ្ញុំធ្លាប់សែមណែនាំឱ្យចួបម្តងដែរ ក្នុងចំណោមនោះគ្មាននរណាម្នាក់ដែលខ្ញុំចាប់អារម្មណ៍ទាល់តែសោះ នោះហើយបានជាសែមបបួលច្រើនដង ខ្ញុំមិនដែល​ទៅណាទៅណីជាមួយក្រុមនោះឡើយ​។
ធម្មតា​គោលដៅរបស់ខ្ញុំគឺជាស្រីស្អាតៗ ហើយនារីម្នាក់ដែលយកចំណីអាហារមកឱ្យខ្ញុំដល់ផ្ទះធំត្រឈៃនេះ គឺជាមនុស្សស្រីស្អាតម្នាក់ដែលពិបាករកពេកពិត។
នាងស្អាតដូចជាដួងតារាដែលមាន​កិរិយាទន់ភ្លន់ ​សម្លឹង​មើលពីខាងណាក៏មើលទៅមានភាពស្លូតបូត​សុភាពរាបសា ហើយមានសេចក្ដីក្លាហានក្នុងការបញ្ចេញនូវភាសាបេះដូងរបស់នាង ខ្ញុំពិតជាទាន់សម័យមែន!
ខ្ញុំឱនលើកមើលម្ហូបរបស់នាងដែលដាក់ទុកចោលលើតុផ្តៅនៅក្បែរសួន។
«អរគុណ!»
ខ្ញុំវាចាខ្លីទៅកាន់នាងទាំងញញឹមញញែម។
«យើងញ៉ាំបាយនៅហ្នឹងជាមួយគ្នា ឬមួយក៏ចេញទៅហាងកាហ្វេសម្រាកអារម្មណ៍​? ថ្ងៃនេះសម្រាក!»
«នៅផ្ទះល្អជាង» នាងឆ្លើយភ្លាមធ្វើឱ្យខ្ញុំបេះដូងខ្ញុំលោតបុកភឹបៗ។
ប្រាប់ត្រង់ចុះ កិរិយានាងអាច​ប្រាប់ខ្ញុំ ស្មានដឹងបានថានាង​កំពុង​ចង់បានដូចគ្នា​នូវ​ឱកាស​បង្កើតឱ្យបានដល់មនោសញ្ចេតនាស៊ីជម្រៅនឹងគ្នា​ដូច​ដែលខ្ញុំតែងតែបានសាងស្ងាត់ៗជាមួយនឹងសង្សារមុនៗ។
មុំចូលមកព្រឹកនេះ​ដូចជា​មាន​ចេតនាធ្វើឱ្យអ្វីៗទាំងអស់នោះកើតឡើងភ្លាមៗ ដូច្នេះខ្ញុំជាភាគី​ខាងប្រុសកុំឱ្យខាតពេល ​ក៏រៀបចំចានក្បានហើយដួសបាយម្ហូប មកញ៉ាំតទល់ជាមួយនាងយ៉ាងស្និទ្ធស្នាល។
«ម៉ោងប្រាំបួនជាងដប់ទៅហើយ! គួរទុកជាអាហារពេលព្រឹកឬក៏អាហារថ្ងៃត្រង់នៀក?»
«អត់សំខាន់ទេ តែ​ម្ហូបមុំ​ពិតជាមានឱជារសខ្លាំងណាស់សម្រាប់បង!»
មិនទាន់បានប៉ុន្មាន នាងស្រាប់តែលាខ្ញុំទៅ ខុសពីការរំពឹងទុករបស់ខ្ញុំ។ នាងនិយាយប្រាប់ខ្ញុំថា ដល់ពេលដែលនាងត្រូវជួយរៀបចំបោកគក់ក្នុងផ្ទះ ហើយ​នេះជាថ្ងៃតែមួយគត់ដែលនាងទំនេរសម្រាប់ជួយដល់អ៊ំរបស់នាង។
ខ្ញុំទ្រាំមិនបានទេដោយ ចំណីហៀបមកដល់មាត់បែរជាត្រូវរបេះបាន ខ្ញុំក៏លូកដៃចាប់ម្រាមដៃរបស់នាងឃាត់ឃាំង។
ដៃនាង​ទន់ល្មើយ។
ការចាប់កាន់របស់ខ្ញុំដ្បិតតែធ្វើឱ្យនាងដូចជាអៀនអន់យ៉ាងខ្លាំង តែក៏មិនដកចេញវិញដែរ។ នាង​បះរោមជ្រោង ហើយចេញភាពក្រហមពាសពេញរាងកាយ ដូចជានាងដឹងអំពីអ្វីដែលខ្ញុំ​បានគិតស្ងាត់ៗមិននិយាយចេញ។
«បើបងផាវីនស្រឡាញ់ខ្ញុំ គួរតែចេះរង់ចាំដល់ពេលវេលាត្រឹមត្រូវចូលមកដល់!មិនយូរទេ!» នាងថាយ៉ាងដូច្នេះ ធ្វើឱ្យខ្ញុំនៅញញឹមឆ្ងក់តែម្នាក់ឯង។
ស្រីស្អាតចាកចេញទៅដោយ​ប្រមូលយកចានក្បានរបស់នាងទៅជាមួយផង។
ពិតជាអផ្សុកណាស់ដែលមិនបានចួបនាង​នែបនិត្យកៀកកើយយូរ​ដូចចិត្ត​ដែលគ្រោងទុកមក ប៉ុន្តែក៏ជារឿងសប្បាយចិត្តម្យ៉ាងថ្មីប្លែកដែរ ដោយនាងបានមកញ៉ាំបាយព្រឹកជាមួយខ្ញុំស្ងាត់ៗបញ្ជាក់មនោសញ្ចេតនាចំពោះគ្នានៅក្នុងសួនស្នេហ៍មួយនេះ។
គិតហើយ ខ្ញុំដើរក្រឡឹងជុំវិញផ្ទះដោយចាប់ចបមកផ្តើម កាប់គាស់បោចស្មៅចាស់ៗចេញសម្អាត​ផ្ទៃសួន ជាជាងទំនេរ។
សង្ឃឹមថាបើលោតែនាងនឹកឃើញចង់លបមើលពីបង្អួចមកក៏នឹង​ឃើញថា ខ្ញុំជាមនុស្សប្រុសដ៏សកម្មម្នាក់ ពិសេសខ្ញុំមានឱកាសនៅក្នុងការដោះអាវបង្អួតសាច់ដុំរបស់ខ្ញុំឱ្យនាងឃើញផងដែរ។
ល្ងាចចូលមកដល់ កំពុងតែបង្ហើយបាយម្នាក់ឯងយ៉ាងហត់នឿយ ស្រាប់តែសំឡេងទូរសព្ទខ្ញុំលាន់ឡើង…
ខ្ញុំដាក់ការងារទៅមួយអន្លើសិន រត់មកដល់ឃើញថាជាម៉ែខលមកមេនព្រោះកូនមិនបានទៅផ្ទះ​ដូចប្រក្រតី។
«សុផាវីន​ដល់ណាហើយកូន? មិនឃើញមកផ្ទះ ប្អូនឯងខំ​ធ្វើមាន់ស្រែទុក‌!»
«កូនរវល់ណាស់ម៉ែ! ការងារសាលា​ក៏ច្រើន! អស់មួយ​ដល់មួយ! អាសែមទៅកំពង់សោមបាត់ទៀត កក្កដាក៏មិននៅណេះ គ្មានអ្នកណានៅទាំងអស់ ក៏កូនស្ម័គ្រជួយមើលផ្ទះនេះសិន​ ផ្លាស់វេនគ្នាម៉ែ!»
ឮកូនមិនបានទៅហើយអាការៈដូច​សឹងតែគ្មានពេលនឹងនិយាយលេងជាមួយម្តាយ ម៉ែខ្ញុំក៏ដកដង្ហើមធំ ទម្រាំដាច់ចិត្ត​ប្រាប់មកបន្ថែម៖
«យប់មិញម៉ែយល់សប្តិមិនល្អសោះសុផាវីន!»
ម្ដាយខ្ញុំឱ្យតែ​ទូរសព្ទមកម្ដងណា ដែលមិននិយាយរឿងយល់សប្តិ? ចាស់ៗគឺមានបញ្ហាច្រើន ជាមួយជំនឿហ្នឹង​ណាស់។ ខ្ញុំមិនសូវចង់ដឹងទេ ​តែចេះទ្រាំស្តាប់គាត់ឱ្យចប់ៗសិនក៏បាន។ ម៉ែថាមកបន្ថែមផ្ទួន៖
«ហើយមួយទៀត! កូនឯងសន្យាជាមួយម៉ែ ថាមកមើលអាស្រស់ដែលជាកូនអ៊ំស្រ៊ី មកពីស្វាយស៊ីសុផុននោះ! ឪម៉ែរាប់អានគ្នាតាំងពីក្មេងៗមកណាកូន  ថ្ងៃមុនកូនអូខេបានម៉ែប្រាប់គេ កុំឱ្យខុសសម្តីណាកូន ចួបគេបាយផ្ទះជុំគ្នាម្តងសិនទៅ!»
«រឿងនេះពិបាកណាស់! កុំឱ្យមើលមុខគ្នាមិនត្រង់ម៉ែហ្អី ចាស់ៗរាប់គ្នា​ផង ប្រយ័ត្នតែ​ខ្ញុំចួបគេហើយខ្ញុំមិនពេញចិត្តគេ ធ្វើម៉េចទៅម៉ែ?»
«ធ្វើអ៊ីចឹងធ្វើអីកូនប្រុស? ឱ្យស្អីៗហ្នឹងដំណើរការតាមនិស្ស័យធម្មជាតិទៅក៏បាន! ចុះរូបថតដែលម៉ែបាញ់ទៅ កូនមើល​លើកមុន​ក្រែង​កូនក៏ថាពេញចិត្តនោះអី?»
ខ្ញុំអេះក្បាលងើយសម្លឹង​ដំបូលផ្ទះស្រីស្នេហ៍វិញនៅពេលម៉ែខ្ញុំឈាន​ចូលប្រធានបទតឹងតែងមួយនេះ។
ពីដំបូងខ្ញុំពេញចិត្តអាស្រស់ដែលជាកូនស្រីរបស់មិត្តភក្ដិចាស់នៃម្តាយខ្ញុំ រស់នៅស្វាយស៊ីសុផុន នៃខេត្តបន្ទាយមានជ័យ។ ឃើញនាង​មានសម្រស់ មានមុខរបរ​និងឮថាមារយាទល្អ ចិត្តបាន​ ចាស់ទុំសរសើរមិនដាច់ ខ្ញុំក៏​អូខេ​​ជាមួយម្តាយថា អញ្ជើញនាងបាយជុំគ្នានៅផ្ទះនៅស្រុក​ទាំងគ្រួសារ​សងខាងក្រែងលោនិយាយត្រូវរ៉ូវ ព្រោះចាស់ៗពិតជាចង់ឲ្យខ្ញុំភ្ជាប់ពាក្យ។ ការបង្ខំនេះ​មកតែពីខ្ញុំមានសង្សារជាច្រើនមកហើយ មិនចេះជាប់លាប់សោះ។ លើកនេះ អាស្រស់បែរក្លាយទៅជាមនុស្សដែលពិសេសសម្រាប់ខ្ញុំយកមកគិតគូរ​រឿងអនាគត ក៏ប៉ុន្តែរើមកស្នាក់នៅកន្លែងថ្មីនេះ បែរ​​ធ្វើឱ្យខ្ញុំលែងចង់ចួបនាង​ទៅវិញ។
និយាយការពិត គឺ​ព្រោះថានាងគ្មានកន្លែងណាស្រស់ស្អាត និងទន់ភ្លន់ក្លាហានព្រមទាំងនិយាយចំៗចំណុចដូចមនុស្សស្រីនៅក្បែរផ្ទះនេះទេ។
ខ្ញុំងើបមុខសម្លឹងទៅបង្អួចស្រាប់តែឃើញអាមុំឈរធ្វើមុខខឹងសម្លឹងមកខ្ញុំដូចជានាងបានស្តាប់ឮនូវអ្វីដែលម្ដាយខ្ញុំកំពុងនិយាយដូច្នេះដែរ។
មិនឱ្យឆ្ងល់ម៉េចបាន? ខ្ញុំមិនបានបើកSpeaker នោះទេ ហើយទីនេះក៏ឆ្ងាយពីផ្ទះនាង​ដែរ ហេតុអីបានជាអាមុំដឹងថា ខ្ញុំនិងម្តាយខ្ញុំកំពុងនិយាយអំពីរឿងគូស្រករ?
«ម៉ែ! ខ្ញុំមិនបានទៅទេ ហើយម៉ែយល់សប្តិឃើញអីក៏កុំយកជាការពិតពេកនាំតែពិបាកចិត្ត! កូនកំពុងតែមានសេចក្ដីសុខ!»
មាត់និយាយមែន​តែ​ភ្នែកទាំងគូនៅតែសម្លឹងនាង​ដោយស្រទន់។ អាមុំខ្ញុំដែលញញឹមស្រស់​ស្រាយ​ពេលនេះធ្វើមុខងរង៉ក់ស្រពោនសម្លឹង​មកកាន់ខ្ញុំ។ ខ្ញុំចងចិញ្ចើមឆ្ងល់ផងមិនអស់ចិត្ត​ថា ហេតុអ្វីប្រតិកម្មគេដូចជាបានឮរាល់ពាក្យសន្ទនារបស់ខ្ញុំ? ចម្ងាយពីនេះទៅបង្អូចរបស់គេ ទោះយើងអាចមើលគ្នាឃើញដោយសារតែសមត្ថភាពភ្នែក ប៉ុន្តែមិនប្រាកដថាអ្វីដែលខ្ញុំនិយាយខ្សឹបៗតាមទូរសព្ទក៏គេអាចស្ដាប់ឮបានដែរនោះទេ! បើមែន មានតែគេអាចស្កេនចិត្តរបស់ខ្ញុំដឹង?
ម្តាយនៅតែរៀបរាប់មក៖
«ស្តាប់ណ៎ាសុផាវីន ម្តាយយល់សប្តិថាកូនប្រុសម្តាយ​បាន​រៀបការជាមួយនឹងស្រីចម្លែកម្នាក់ហើយរើទៅនៅឆ្ងាយពីភូមិ! មនុស្ស​ស្រីនោះ​បានក្លាយជាយក្ខចាប់ហែកកូនជាពីរ កូនបានស្រែកឱ្យម្តាយជួយ ប៉ុន្តែម្តាយ​មិនអាចរត់ទៅដល់ជួយបាន ព្រោះមិនសប្បាយចិត្ត​រឿង​យល់
សប្តិបានជា​ម៉ែខលកូន!»
រឿង៖ មនុស្សស្រីនៅមាត់បង្អួច ភាគទី១