ភ្នំពេញអើយបងនឹកអូន Version 2023 – Meysansotheary
រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគបញ្ចប់
លួង​អូន​ឱ្យ​យល់​ចិត្ត
….ដាក់​ល្បង​ធំ​ដល់​បន្ទប់​គេក្រោម​ការ​មើល​ថែ​របស់​សៅ​​នីភា​ស្រួលបួល​​ហើយ​ ​ខ្ញុំ​​ឡើង​ទើមៗ​មក​រក​​ស្រីតូច​របស់ខ្ញុំ​ម្តង។ តាំងពី​នាង​វិលមកពី​តួនាទី​ជា​ចំណាប់ខ្លាំង ខ្ញុំ​មិនទាន់​មានពេលសាសង​ឱ្យ​យល់ចិត្ត​ជា​មួយ​នាង​នៅឡើយ​ ពិសេស​ក្រោយ​ពេល​ដែល​នាង​ខូចចិត្ត​ដឹងថា​Jamតាមពិតជាសិទ្ធី ហើយ ខ្ញុំ​នេះ​វិញ​មិនមែន​រាជ​ តែ​ជា​ប៉ូលិស។ ដបទឹកសុទ្ធមួយ​ហោះមកវ៉ឺ គឺដូច​ពេលដំបូង​ដែលខ្ញុំបាន​ឈាន​ដល់​ជាន់ខាងលើនៃគ្រួសារ​នេះ​។
ខ្ញុំ​លូកដៃចាប់ជាប់​ហើយក្រឡេកទៅ ឃើញទាវនីណាលួចញញឹម​មុនពេលនាង​រត់ចូលទៅក្នុង​បន្ទប់​នាង​។
ខ្ញុំ​ញញឹម​ហើយ​​រត់​ទៅ​តាម​...អ្វីក៏ដោយ…..យ៉ាងណាក៏​ដោយ ឱ្យ​តែ​ដួង​ព្រលឹង​យើង​ទំាងពីរ​វេញ ត្របាញ់​រក​ចំណុច​ប្រសប់តែមួយ​ដូចគ្នា…ទោះ​នាង​គប់អ្វីមក ​ក៏ខ្ញុំនៅតែ​អាច​យល់ថា វាជា​ឫទ្ធានុភាព​នៃភាសា​បេះដូង​…
«បើកទ្វារនីណា!»
«ដល់យូរ!» នាង​ឆ្លើយមកវិញ ​ស្តាប់ឮតិចៗព្រោះ​ទ្វារចាក់សោ។
«ចង់ខាត​អស់​ទ្វារមួយទៀតអត់?!»
«កុំខ្លាំង​ពេក! នេះមិនមែន​បុស្តិ៍ប៉ូលិស​ទេ!»
«អ៊ីចឹង​ចេញតាមសម្រួលមកស្រីឆ្នាស!»
«អ្នកណាឆ្នាស?»
ខ្ញុំញញឹម​ផ្អែកខ្នងនឹងទ្វារ​ហើយបិទភ្នែកស្រមៃដល់គ្រារ៉ូមែនទិកនិងស្នាមថើបរបស់នាង​លើថ្ពាល់ខ្ញុំ។
ខ្ញុំក៏មិនដឹងថា​ចូលទៅរកនាង​បានប្រយោជន៍អីនោះដែរ​ សំខាន់នាងក៏​កំពុងឈរ​ផ្អែកនឹងទ្វារនេះ​ហើយ​ញញឹម​មករក​បេះដូងខ្ញុំដូចគ្នា។
ខ្ញុំនិយាយមួយៗពេលដែល​បើកភ្នែក​សម្លឹង​ឃើញស្រមោល​ជើងនាង​ចាំង​មក​នៅលើកម្រាល​ឥដ្ឋ​ភ្លឺ​រលោង។
«អូននីណា​ជាស្រីឆ្នាស​ដែល​មានចិត្តថ្លើម​ល្អ​សប្បុរសជាង​គេលើលោកនេះ! ស្នេហា​និងបំណង​ប្រាថ្នា​របស់ប៉ូលិស​កម្សត់នេះ​​គឺមិនផ្លាស់ប្តូរនោះទេ​ ព្រោះ​ថា​អូនហើយ​និងបង​ដូចជាមនុស្ស​ពីរនាក់​ដែល​ស្ថានសួគ៌​បញ្ជូនមក​ផែនដី​ឱ្យ​មកស្វែងរក​គ្នាដើម្បីមើលថា​តើមនុស្ស​ចិត្តស្មោះ​ដូចបងអាច​បង្រៀន​អូនអោយ​​ឈប់​ឆ្នាស​បានអត់?»
«កំពុងតែង​ប្រលោមលោក​មិនមែន?!» នាង​បង្អាប់​ខ្ញុំ​តែខ្ញុំ​ដឹង​ថា​នាង​និយាយ​ទំាង​ញញឹម​។
តែមិនយូរ​ប៉ុន្មាន​ទ្វារក៏​របើក​មកយឺតៗ….ខ្ញុំបែរទៅយឺតៗដូច​គ្នា​ហើយ​ញញឹម​ស្វាគមន៍​នាង​….
នីណា​ឈ្ងោកមុខ​តែនាង​ញញឹម….
ខ្ញុំដើរ​ចូលទៅជិត​ហើយ​ឱន​សម្លឹង​មុខនាង​។ ច្រមុះ​ខ្ញុំប៉ះខ្យល់​ដង្ហើម​ស្រីតូច​ដែល​ពោរពេញ​ដោយ​កំដៅនៃ​សេចក្តីស្នេហា​ពេញចិត្ត​ពេញថ្លើម​។
«ជូនបង​ដើរលេង​ពេញ​ហុងកុង​បាន​ដែរ​?!»
នាង​ងើប​មុខ​សម្លឹង​ខ្ញុំ​ហើយ​ងាក​មុខ​ចេញ​វិញ​ភ្លាម​ព្រោះ​អៀនប្រៀន​​។
«បង​ឯង​ទៅ​សួរ​បង​រ៉េណា​ទៅ!​»
សួរ​អី​បើ​ល្បង​គេ​កំពុង​​ផ្អែមល្ហែម​និង​អ្នកគ្រូ​ដែរ​ហើយ​មិន​ដឹង​។ ខ្ញុំ​គិត​ហើយ​លូកដៃ​ទៅ​អូស​ដៃ​គេ​ចេញ​មក។ ​នាង​ស្រវា​ទាញ​អាវរងា​វែង​ក្បែរ​ទ្វារ​​ហើយ​រត់​មក​តាម​​ខ្ញុំ​ដែល​ដើរ​វែងៗ​ជាង​នាង​។
….​ទាវ​នីណាជា​របស់​ខ្ញុំ​ចាប់​ពី​ពេលនេះ​តទៅ។
ជីវិត​របស់ខ្ញុំ គឺ​សម្រាប់​ការពារ​ស្រី​តូច​នេះ​​ឱ្យ​នាង​រស់​នៅ​សុខ​ស្រួល​ដូច​បំណង​ប្រាថ្នា​របស់​បង​ប្រុស​គេ​។ ខ្ញុំ​ប្ដេជ្ញា​ក្នុង​ចិត្ត​ខ្លួនឯង….
រាត្រី​នៅ​ហុងកុង ពិត​ជា​ល្អ​ត្រចះ​ជាង​ក្នុង​បទចម្រៀង​របស់​អធិរាជ​សម្លេង​មាស​ស៊ិន​ស៊ី​សាមុត​ទៅទៀត​​….​
ដង​ផ្លូវ​ចង្អៀត​តូចៗ​របស់​កោះ​នេះ​ជាទី​កន្លែង​កម្សាន្ត​ពេល​រាត្រី​ដ៏​ពេញ​និយម​ខ្លាំង​ណាស់​សម្រាប់​គូស្នេហ៍​ទាំងឡាយ​។ ជាមួយ​អាកាសធាតុ​ដែល​ត្រជាក់​ខ្លាំង អាហារ​ប្រភេទ​ក្តៅៗ​ជាគោលដៅ​សម្រាប់​ទេសចរ​ទាំងឡាយ​។
«បង​រាជ​ញ៉ាំ​​មីគាវ​ទេ?!»
នាង​និយាយ​ដោយ​ញញឹម​មើល​មុខខ្ញុំបន្តិច ​ស្រាប់តែ​នាង​អាក់ទៅ​វិញ​ព្រោះ​ខ្ញុំមិនមែន​«រាជ»​។ ខ្ញុំ​សម្លឹង​នាង​ដោយ​ខ្សែ​ភ្នែក​ស្រទន់ ឯ​នាង​សម្លក់​វិញ​បង្កប់​ដោយ​សេចក្ដីស្នេហា​។
វិថី​អាហារ​ពេល​យប់​នានា​នៅ​ក្រុង​នេះ​មិន​ខុស​គ្នា​ប៉ុន្មាន​នឹង ​Pub street នៅ​ក្រុង​សៀមរាប​ទេ​គឺ​ចរាចរណ៍​ត្រូវ​បាន​បិទ​ហើយ​ភ្ញៀវ​ទេសចរ​ដើរ​យ៉ាង​កកកុញ។ ខុសគ្នា​បន្តិច ត្រង់​ថា​ទីនេះ​មិនមែន​មាន​តែ​ភោជនីយដ្ឋាន​ឡើយ​គឺ​មាន​លក់​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ប្រភេទ​ទៀត​។ តូប​លក់​របស់​របរ​រាប់​រយ​អម​ដោយ​ពន្លឺ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ឱ្យ​ប្លែកភ្នែក។ ​មក​ហុងកុង​យូរហើយ​ខ្ញុំ​មិន​ដែល​ទទួល​អារម្មណ៍​ថា​មាន​សេរីភាព​សប្បាយចិត្ត​ដូច​ពេលនេះ​ទេ។ សំខាន់​ខ្ញុំ​មិន​ចាំបាច់​ដើរ​តួ​ជា​ជនបង្កប់។
ខ្ញុំ​ចាប់​ដៃ​នាង​ឱ្យ​មក​កាន់​តែ​កៀក​ហើយ​ឱប​ចង្កេះ​នាង​ដូច​គូស្នេហ៍​ចិន​ផ្សេងៗ​​ដែល​ធ្វើ​ដូច្នេះ​នៅ​ជុំវិញ​ពួក​យើង​។
ប៉ុន្តែ​យើង​រក្សា​ការ​និយាយ​គ្នា​ជា​ភាសា​ខ្មែរ​។
ខ្ញុំ​ខ្សឹប​ទៅ​នាង​៖
«តោះ​ទៅញុំា​គាវ!​»​
នៅ​ជុំវិញ​ពួកយើង​ មិនមាន​អ្នកណា​គិត​ថា​យើង​ពីរនាក់​មក​ពី​កម្ពុជា​ទេ​ព្រោះ​ភាសា​ចិន​នាង​និង​ខ្ញុំ​មិន​ចាញ់​ឈ្នះ​គ្មាន​ប៉ុន្មាន​ឡើយ​។
ចប់​ការ​កម្សាន្ត​នៅ​តំបន់​មនុស្ស​ច្រើន នាង​នាំ​ខ្ញុំ​បន្ត​មក​ទី​កន្លែង​រ៉ូមែនទិក​ស្ងាត់ៗ​​មាត់​សមុទ្រ​ដែល​រងា​ដល់​ឆ្អឹង​អាង​តែ​ថា​បេះដូង​កំពុង​កក់ក្ដៅ​។
ខ្ញុំ​និយាយ​ទៅ​កាន់​នាង៖
«បង​ត្រូវ​ទៅ​ស្រុក​ខ្មែរ​វិញ!»
នាង​ហាក់​ស្រពោន តែ​នាង​មិន​មាត់​មិន​។ ខ្ញុំ​ឱប​នាង​ពី​ក្រោយ​ហើយ​ថើបសក់នាង​តែ​ត្រូវ​នាង​រើចេញ​។ ខ្ញុំ​រឹត​តែ​មានៈ​ឱប​ហើយ​សម្លុត​នាង​៖
«មិន​ខ្លាច​បែក​គ្នា​ម៉ា​អាយ៉ូស​ខាន​បាន​ឱប​គ្នា​ទេ​ហ្អី​?!»
នាង​នៅ​ស្ងៀម​ហើយ​និយាយ​ដូច​កើតទុក្ខ​ខ្លាំង​​៖
«បើ​ចិត្ត​មនុស្ស​ចង់​បែក​ធ្វើ​ម៉េច​គង់​តែ​បែក​ដដែល​ហ្នឹង​!»
«ដែល​សំខាន់​បង​គ្មាន​ថ្ងៃ​ចង់​បែក​នីណា​ឡើយ​!»
នាង​សប្បាយ​ចិត្ត​ដក​ដង្ហើម​រំភើប​ញាប់​ជាង​មុន។ ខ្ញុំ​និយាយ​បន្ត៖
«បង​នឹង​នាំ​ចាស់ទុំ​បង​មក​លេង​កោះ​នេះ ​មក​ស្តី​​កូន​ប្រសា​! ក៏​ប៉ុន្តែ​…!»
«តែ​អី​ទៅ?!»
«ហាម​ចូល​បារ​ ហាម​ដើរ​លេង​យប់!»
«ល្ងង់​ណាស់! នៅ​ហុងកុង​គ្មាន​ពីណា​ទៅ​ស្រែ​ដើរ​លេង​ថ្ងៃ​ទេ​! ពេល​ថ្ងៃ​គេ​ធ្វើ​ការងារ​!»
នាង​ថា​ឱ្យ​ខ្ញុំច្រែតៗ​តែ​ខ្ញុំ​យល់​ពី​បេះ​ដូង​នាង​។
ខ្ញុំ​សម្លុត​វិញ៖
«ហើយ​ដឹង​ថា​​ពេល​ដើរ​លេង​ចូល​ក្លឹប​ហ្នឹង​ប្រុសៗ​វា​មើល​សឹង​បាក់​ ទៅ​កើត​រក​ស្រមៃ​ពេញ​បន្ទប់​ទឹក​អត់​?!»
«អ្នក​ណា? ប្រុស​មួយ​ណា?! ម្នាក់​ដែល​ក្រឡុក​ស្រា​មុខ​ឌឺ​ហ្នឹង​ហ្មែន!»
នាង​ឌឺដង​ឱ្យ​ខ្ញុំ​ហើយ​ងើយ​មុខ​នាង​​មក​កៀក​បង្កើយ​។
ខ្ញុំ​មើល​ភ្នែក​ថ្លាយង់​របស់​ទាវ​នីណា​ក៏​នឹក​ដល់​រាត្រី​ដំបូង​ដែល​ខ្ញុំ​ឱប​នាង​នៅ​កណ្ដាល​បារ​ហើយ​នាង​ប្រុង​លើក​កែង​ស្បែក​ជើង​ស្រួច​មក​ជាន់​ខ្ញុំ។
ស្រី​នេះ គួរ​ឱ្យ​ស្រលាញ់​ពេក​ហើយ​…
ខ្ញុំឈាន​ចូលកៀកទៀត….សឹងថាស្មា​របស់គេប៉ះ​ទ្រូង​ខ្ញុំ ហើយខ្ញុំប្រើភ្នែក​ទំាងសង​មើល​គេ​យ៉ាង​ស្រើបស្រាល។
ខ្ញុំ​មើល​ទៅ…..​​ប្រឆាំង​នឹង​បេះដូង ធ្វើតាម​សម្បជញ្ញៈ រក្សាភាព​ជាស្រីក្រមុំឱ្យគេ​បាន​ដល់​ថ្ងៃរៀបការ​ដែរទេ?
«អូន​ដឹងទេ​ អា​ប៉ូលិស​​បាក់​ស្លាប​នេះ វាជិត​ដាច់ដង្ហើម​នឹងអត់ធ្មត់​ហើយ ទាវនីណា​!​»
ខ្ញុំ​​បន្ទន់​ក្បាល​ដូចប្រុង​ថើប​គេ តែខ្ញុំមិនធ្វើទេ​។
​      ម្រាមខ្ញុំទំាង១០​បាន​​រលាយ​ស្រាក​ចូល​ទៅ​ក្នុង​ម្រាមដៃ​របស់​គេ​ ហើយ​សរសៃសក់​ទន់​ដូចសូត្រ​របស់​គេ​ហើរមក​​ប្រលែង​បបូរ​មាត់​​របស់​ខ្ញុំ។
គេ​មើល​មក​ខ្ញុំអៀន​ផង តែខំធ្វើជា​ក្លាហាន​ផង គេ​ដូចជា​យល់​ថា​ស្អែក​យើង​បែក​គ្នា​ហើយ បានជា​គេ​ខំ​មើល​មកខ្ញុំតបវិញ។ ចំណែក​ភាគី​ខ្ញុំ ​មើល​ពីក្រៅ​ទៅ​ដូចជា​​ខ្ញុំនេះ​​មិន​ខ្លាច​អ្វី​ទាំងអស់​ នោះ​ជា​ការ​មិន​ពិត​ទេ។ ​អ្វី​ដែល​ខ្ញុំ​ខ្លាច​ គឺ​ខ្លាច​លែង​មានឱកាស​នៅ​ក្បែរ​គេ​សប្បាយចិត្ត​របៀប​នេះ​ទៀត។ ខ្ញុំ​ចំណាយ​ពេល​នៅ​ជា​មួយគេ​យ៉ាង​សន្សំសំចៃ​ហើយពិនិត្យ​គេ​សព្វជើង​ដៃពីលើ​ដល់ក្រោម។
គេ​ដកដង្ហើម​ញាប់​ហើយ​និយាយ​៖
​«​ថើប​ខ្ញុំម្តង​ទៀត​មក!»
ខ្ញុំសមថា​ស្រលាំងកាំង ប៉ុន្តែ​ខ្ញុំរឹងមាំ​ណាស់​មិនស្លុតទេ​។ ខ្ញុំយល់ចិត្តគេ​ដឹងថា​គេស្រលាញ់ខ្ញុំ​ធំជាង​ផ្ទៃ​សមុទ្រ​នេះ ​ហើយខ្ញុំវិញគឺស្រលាញ់គេ​ជាង​អ្វីដែលគេគិត។
«អត់ទេ!» ខ្ញុំខ្សឹបដាក់​រោមភ្នែក​ងរ​ខ្ទែត​របស់​គេ។
នាង​ហាក់​ស្រពោន​ហើយ​ឆ្ងល់​សម្លឹង​ខ្ញុំ​ដូច​ខ្សែ​ភ្លើង​ឆក់។
«ថើបបង!»
ខ្ញុំនិយាយទៀត ហើយនាង​នៅធ្វើម៉ក់ៗខ្ញុំ​តឿនបន្ត៖
«អូនឯងហ្នឹង​ហើយ! ថើបបង!»
ខ្ញុំ​បញ្ជា​នាង​ទំាងបេះ​ដូង​លោត​ដូចកំពុងធ្វើ​សឹក​សង្គ្រាម។ នាង​ញញឹមគ្រវីក្បាល​តែ​ខ្ញុំឱន​ទៅ​ហើយ​ រេមុខខ្ញុំទៅតាមនាង ទាល់តែនាង​គេចមិនបាន​។
នាង​សម្លឹង​បបូរមាត់​ខ្ញុំហើយ​រលាស់ដៃចេញ​ពី​បាតដៃខ្ញុំទំាងសង។
ទាវនីណា​ដាក់ដៃ​របស់នាង​មកព័ទ្ធ​ជុំវិញ​កញ្ចឹងកខ្ញុំ។ ខ្ញុំ​ក៏ទាញចង្កេះ​នាង​ឱ្យ​មកអឹប​នឹង​ខ្លួនខ្ញុំ ហើយ​ជួយលើកនាង​ឡើង​ព្រោះនាង​ទាប​។
មាត់ខ្ញុំ​បើក​ទៅរកបបូរមាត់របស់គេ…ទាវនីណា….ស្រីចម្កួត​យកនេះ…..គេពិត​ជា​ថើបខ្ញុំមែន​។​ ខ្ញុំនៅទទួលរងសកម្មភាព​របស់គេ​ទំាង​បេះដូងហោះទៅក្នុងទឹក ហើយ​បិទភ្នែកដូចជា​លើលោកនេះ​មានតែខ្ញុំ​ហើយនិងគេ។
គេថើបខ្ញុំ​ម្តងជាពីរដង រហូតដល់ខ្ញុំ​មាន​រសជាតិមួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំដឹងថា ខ្ញុំនឹងមិន​គ្រប់គ្រាន់​ឡើយ គឺ​មិន​ឆ្អែតឆ្អន់​ជារៀងដរាប។
គេកាន់តែថើប​ខ្ញុំ​កាន់តែ​មិនចង់​លែងគេ។
កំដៅ​ស្នេហា​បាន​រត់រសឹប​ចេញ​ទៅគ្រប់​ទីកន្លែង​រហូត​ដល់​ខ្ញុំ​ឈប់​ខ្វល់​ពី​អ្វី​ទាំង​អស់​ឆ្លើយតប​ទៅ​នាង​វិញ​យ៉ាង​ក្លៀវក្លា​អន្ទះអន្ទែង។
ក្នុង​ពេលនោះ​ខ្ញុំ គិតតែ​ម្នាក់ឯង​ក្នុង​បេះដូង៖
«នីណា! ម្សិលមិញ ពេលដែល​វា​ចាប់អូនទៅបាត់! បងភ័យណាស់​បងខ្លាចមែនទែន! ​​បងគិតថា​បងមុខ​តែឆ្កួត ​បើបងលែងបានឃើញអូនទៀត! ពេលនេះ​ អូន​នៅទីនេះ​គឺនៅក្រោមទ្រូងបង! បងមិនឱ្យ​អូន​បែក​ទៅណាទៀតទេ​! ទាវនីណា!»
គេ​ដកខ្លួន​ចេញ​ហើយ​ឈ្មុស​ក្បាល​គេ​សំងំអៀន​ខ្មាស​ក្រោម​ទ្រូង​ខ្ញុំ បាំង​មុខគេជាមួយអាវរងា​ដ៏ក្រាស់របស់ខ្ញុំ។
ខ្ញុំអង្អែល​សក់គេ​ហើយនិយាយ៖
«បង​នៅ​រតនគិរីស្គាល់គ្រួសារ​បងរ៉េន​តាំងពីតូច។ បងរ៉េន​ធ្លាប់​និយាយ​រឿង​ឯករ៉េណាបងរបស់អូន​ហើយ​ពេល​មួយសិទ្ធី​បានមករកបង រាប់អានបង​!​ គេធ្វើ​ជា​មនុស្ស​កម្សត់​គួរ​ឱ្យអាណិត​បាត់​មិត្តស្រី​ដែលគេស្រលាញ់បំផុត ហើយ​មើលទៅគេជាមនុស្សទន់ខ្សោយ​ដែល​ត្រូវ​អ្នកផង​ធ្វើបាប​​រស់ក្នុង​សភាពអស់​សង្ឃឹម​។​ បងសម្រេចចិត្ត​​ថាជួយរក​យុត្តិធម៌​ឱ្យគេ​! បង​យល់ថា​បង​ឆ្លាត​ណាស់​តែបងក៏​ជាអ្នកចាញ់បោក​គេ​ថែម​ម្នាក់ទៀត!»
«ចុះបង​ដែលខ្វល់​ពីទាវនីណាទេ? បងដែល​គិតពីស្រីម្នាក់នេះដែរ ​ថាកាលដែល​បង​មក​ក្លែង ហើយ​បើ​គេលង់​ស្រលាញ់បង​តើឈឺចាប់​យ៉ាងណា?!»
ខ្ញុំសម្លឹង​មុខគេ​ដែលងើបមុខមក​។
ពិតមែនហើយ​ខ្ញុំមិនដែលគិតថាស្រលាញ់​ប្អូនស្រី​នៃល្បង​ធំ​ធ្ងន់ធ្ងរថ្នាក់​នេះទេ។
«បង​ចាញ់​សង្គ្រាម​ហើយ​ទាវនីណា! ឯករ៉េណា​បងប្រុស​អូនឯង ​គេនឹង​ទៅសោយសុខ​នៅចម្ការគេ​ស្រុកខ្មែរ​ គេ​ប្រើ​ឱ្យ​បងនៅទីនេះ​ចិញ្ចឹម​ប្អូន​គេ​មួយ​ជីវិត​ហើយ​ធ្វើការ​ជំនួសគេ​!»
«ចុះ​បង​ឯង​ព្រម​ដែរ​អត់!»
ខ្ញុំ​គ្រញែង​ស្មា​ជំនួស​ចម្លើយ​។
ទី​សំចត​រតនគិរី​
….ពីរ​ខែ​ក្រោយ​មក ដៃ​ឯករ៉េណា​បាន​គ្រាន់​បើ​ឡើងវិញ តែ​មង្គលការ​គាត់​និង​សៅ​នីភា​មិនទាន់​អាច​កើត​មាន​បាន​ទេ​ព្រោះតែ​តំណម​បី​ឆ្នាំ​នោះ​ពុំ​ទាន់​ឆ្លង​ផុត ប៉ុន្តែ​ពួកគេ​បាន​ភ្ជាប់​ពាក្យ​តាម​ប្រពៃណី​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​មង្គល​ការរបស់​ពួកខ្ញុំ។
គឺ​ខ្ញុំ​និង​ស្រី​ស៊ិចស៊ី​បាក់ធ្មុង ទាវនីណា…..។
…យើង​បាន​ជ្រើសរើស​យកទឹកដី​កំណើត​ខ្ញុំ​រតនគិរី ជា​ទី​សម្រាប់​ដំណើរ​ក្រេប​ចន្ទ​​ទឹកឃ្មុំ​ហើយ​ក៏​ប្រហែលជា ឯករ៉េណា​គេ​ចង់​ចួប​បងរ៉េន​ផង​។
….រសៀល​ហើយ….មេឃា​ក្រហម​ពណ៌មាស​​គ្របដណ្ដប់​ទូទាំង​ខេត្ត​ត្បូង​ថ្មនេះ ក៏ជា​ពេល​ដែល​ខ្ញុំ​និង​ទាវ​នីណា​​មិន​ចង់​ចេញ​ទៅណា គឺ​អង្គុយ​សាសង​មិនចេះ​អស់​មិនចេះ​ហើយ​នៅ​​ក្បែរៗ​តង់​ ចំណែក​បង​ៗ​យើង​ទាំងពីរ​បណ្ដើរ​គ្នា​ចូល​ទៅមាត់​​ព្រៃ…..
នៅ​មាត់​ជ្រោះ​ដ៏​ស្រស់​បំព្រង….សៅ​នីភា​ឈរ​តោង​ដៃឯក​រ៉េណា ស្ដាប់​ពាក្យ​ប្រុសស្នេហ៍​នាង​និយាយ….
«បង​រ៉េន! ខ្ញុំ​មក​មើល​បង​​ហើយ​នាំ​ស្រី​ដែល​ខ្ញុំ​ស្រលាញ់​បំផុតក្នុងជាតិ​នេះមក​ឱ្យ​បងស្គាល់ គេ​នេះ ហើយ​នីភា! គេ​ជា​ប្អូនថ្លៃ​របស់បង​! សូមបង​និង​អារាជនៅស្ថាន​លើ​សោយសុខ ហើយ​កុំ​នឹក​ខ្ញុំ​អី​»
ស្រីស្អាត​ញញឹម​ពេលដែល​ឃើញ​គេនិយាយ​ចប់ហើយ​ដៀងភ្នែក​មក​។
ទិដ្ឋភាព​ខ្ពង់រាប​និងជម្រាលស្មៅ​ពណ៌មាស​​ក្រោ​ម​ពន្លឺ​ចុងក្រោយនៃ​ព្រះទនិករថ្ងៃ​នេះ​​នៅតែ​​ឆ្អិនឆ្អៅ​មិន​ស្មើ​ស្នាមញញឹម​របស់​ស្រីតូចភា​​។
«ត​ទៅ ដៃបង​មិនអាច​ធ្វើអ្វី​ធ្ងន់បាន មិនឱ្យ​ទៅរករឿងវាយដំ​ច្រំធាក់​តស៊ូជា​មួយ​អ្នកណា​ទៀតទេ​!»
នាង​និយាយ​​ដោយ​សម្លឹង​ភ្នែក​គេ​ទំាង​សងខាង តែ​នាង​នាង​ច្បាស់​ក្នុងចិត្ត​ហើយ​ថា គេ​នឹង​ចុះ​ចត​ត្រឹមនេះ​ គឺនៅលើ​ដែនដី​ស្នេហ៍​ជាមួយនាង។ ឯករ៉េណា​​មិន​​ផ្សងព្រេង​ក្នុង​សមុទ្រ​កាប់​ចាក់​ទៀត​ឡើយ​។
«បង​ចង់​នៅទីនេះ​ឱ្យ​បាន​យូរ!»
«ស្រេច​ចិត្ត​!»
«បានន័យ​ថា​ម៉េច​!»
«បង​ទៅណាអូន​ក៏​ទៅហ្នុង!​»
«ស្លូតបូតម៉េះ​?!»
«អាណិតមនុស្សពិកា​រ!​»
«អ្នកណាពិការវ៉ី?​!»
«មនុស្សលលាម​ខ្លះ!​»
«បើមិន​លាលាម​ស្មាន​ថាចាប់ស្រី​មានល្បិចបាន?!»
«គេគ្មានទេ​! កលក្បិចស្អីទៅ?»
«ល្បិច​ទាក់ចិត្ត​មនុស្សប្រុស ​យកគេមកនៅជាមួយ​ខ្លួន​អស់មួយជីវិត​!​»
នាង​ញញឹម​លែងដៃ​គេ​​ចោល ​តែ​គេចាប់ដៃបានហើយ​ទាញ​ប្រាណ​តូច​របស់​នាង​បង្វិលមកវិញ​។
ដោយ​សារ​តែ​នៅ​ពេល​នេះ ការ​សង្ស័យគ្នា​​លែងមាន ការយល់ចិត្តគឺ​មានជម្រៅជ្រៅទៅហើយ ​ស្នេហា​ចំពោះ​គ្នាមាន​ទំហំ​ធំ អត្តចរិត​​ពួក​គេ​ម្នាក់បានកែ​ពីកាចទៅស្លូត ហើយ​ម្នាក់ទៀតពី​ទន់ជ្រាយ​ទៅ​នឹង​នរ។
«អូនចូលចិត្ត​ទីនេះ!»
«បង​ចូលចិត្ត​ទីណា​ដែល​អូន​ឈរ!»
«និយាយ​ដូច​រឿងកុនល្ខោន!»
«ឈប់និយាយ​ក៏បាន​!»
ដៃ​គេ​ប្រលែង​លើ​ចង្កេះនាង ភាព​តានតឹង​ទំាងឡាយ​​បាន​រលាយ​បាត់​ទៅ​ហើយ​ការ​ថើប​គ្នា​នឹង​ចាប់ផ្តើម​ នាង​ដឹង​និង​យល់ចិត្ត​គេ។
«កណ្តាល​វាល​ណា៎ឯករ៉េណា​!»
បបូរមាត់​គេ​ឱនមក​ជាមួយ​ស្នាមញញឹមតិចៗ ក៏​មាន​សេចក្តី​ថា​នាង​កុំចង់ប្រកែក​ជាមួយគេ​។
«ហើយ​កណ្តាលវាល វាយ៉ាងម៉េច?!»
«ខ្លួន​មិនចេះ​ខ្មាស អ្នក​ដទៃ​គេ​ខ្មាស!»
​      គេ​​បាន​​ចាប់​ដៃ​របស់​នាង​ហើយ​ឱប​ចង្កេះ​ផង នាង​គេចខ្លះ​ៗ តែ​នៅ​ទីបំផុត​នៅតែ​​ញញឹម​ដោយ​ការ​​ជួប​ភ្នែក​គ្នា​ដែល​ប្រទាក់​ដល់​ជម្រៅ​បេះដូង​​ពិបាក​ដក​ចេញ​វិញ។
គេ​ឱន​មក​ថើប​នាង​​យឺត​ៗ…តែ​គេ​ផ្អាក​ទៅវិញ​ហើយក្រហម​ភ្នែក​បន្ទាប់​ពី​ស្នូរ​អ្វីមួយ​គួរ​ឱ្យ​ភ័យ​ខ្លាច​។
នីភាបើកភ្នែក​គ្រលួង។
នាង​ឱនសម្លឹង​ខ្នង​គេ ហើយ​បណ្ដូល​ផ្លែ​ស្នាមួយ​បាន​បុក​ទម្លុះ​ជាប់​ឆ្កឹង​នៅ​ទីនោះ។
ឯក​រ៉េណា​ត្រូវ​អ្នកណា​មិន​ដឹង​លួច​បាញ់​ប្រហារ​គេ ឬមួយ​ស្នា​របស់​ពួក​ព្រានព្រៃ​ភ្លាត់​មក​ផ្តាច់​​សញ្ចេតនាពួកគេ​?
គេ​ស្រុញ​ខ្លួន​ចុះ​ទប់​ជំហរ​មិនបាន​ព្រោះ​តែ​ការឈឺចាប់​។ ស្រីតូច​សៅ​នីភាខ្ទប់​មាត់​ស្រែក​មិន​ចេញ សម្លឹង​ទៅ​ប្រុស​ស្នេហ៍​ដោយ​ក្ដី​តក់​ស្លុត​ហួស​ប្រមាណ។
ពីក្រោយខ្នង​គេ អ្នក​ណាម្នាក់​បង្ហាញខ្លួន​ ហើយ​សើច​រលាក់​ដោយ​ពិសពុល​ឆ្លើយតប​មក​កាន់​កែវភ្នែក​ទុក្ខព្រួយ​​របស់​នាង​។
«សិទ្ធី?!ឯង​សម្លាប់​គាត់?»
នាង​ភ្លាត់មាត់​ទំាង​ទន់​អណ្ដាត​និយាយ​មិន​ចង់​ចេញ​។
ឯករ៉េណា​​បែរ​ក្រោយយឺតៗ​សម្លឹង​បុរស​ចិត្ត​ខ្មៅ​។
នាយ​សិទ្ធី​គ្រវែង​ស្នាចុះ​ទៅ​ក្នុង​ជ្រោះហើយ​ដើរមួយៗ​សំដៅមក​ធ្វើអោយនីភា​ភ័យភិត​​ស្ទុះ​ទៅ​ពាំង​។
«អា​មនុស្ស​ចង្រៃ! ជួយផង​ៗៗៗ!»
សិទ្ធីញញឹម​ដាក់​នាង​ហើយ​អង្គុយចុះ​យឺតៗ សម្លឹង​ឯក​រ៉េណា​៖
«ជុំវិញ​នេះ​គ្មាន​មនុស្ស​ទេ! ឯងស្លាប់នៅទីនេះហើយ​! ប្រាប់​មក! ឯងចង់ឱ្យស្រីនេះទៅជាមួយ​ឬមួយ​ទុក​ជីវិត​វា​ស៊ីញ៉េឱ្យកេរមកយើង!»
ឯករ៉េណា​ប្រឹង​ក្រោកឈរ​ទ្រេតទ្រោត ​នីភា​ក៏ខំ​ងាក​ស្ទុះមកគ្រា​គេឡើង​។ នាយ​សិទ្ធី​ក្រោក​យឺតៗ​មកជាមួយដែរ ហើយភាព​​រីករាយ​បង្ហាញចេញ​តាមកែវភ្នែក​​ខ្មៅក្រឹប​របស់គេ​។
ឯករ៉េណានិយាយ​មួយៗ លះបង់​ការ​ឈឺអួល​របស់ខ្លួន៖
«ឯង….មិនមែន​ប្អូនអញទេ!»
សិទ្ធី​ញញឹម៖
«អ្ហែង​ឆ្លាត! តែទម្រាំដឹង វាហួសពេលហើយ!»
នីភា​គ្រវីក្បាល នាង​និយាយអង្វរ៖
«សិទ្ធី! គិតដល់ប៉ាបង​ បងត្រូវជួយគាត់! ឆាប់ឡើង ​បងត្រូវជូនគាត់ទៅពេទ្យ​!»
សិទ្ធី​ងាកមកគំហក​ដាក់​នាង៖
«បិទ​មាត់​! តាកញ្ចាស់​ហ្នឹងហ្អីជាប៉ាយើង​? តានោះចាស់ពេក​បានជា​វង្វេង​មកហៅយើងថាកូន​! តាមពិត ម៉ាក់យើងមិនមែន​មាន​តែ​តាហ្នឹងម្នាក់​ជាប្តីឯណា​! ម៉ាក់យើងទៅល្ងង់​អី​ចាំ​តាប៉ិ​នោះ? យើង​ជា​អ្នកទារ​បំណុល​ពី​គ្រួសារ​ឯង!»
ឯក​រ៉េណា​និយាយ​មួយៗ​​កណ្ដាល​ភាព​មិងមាំង​របស់​នីភា៖
«ឯង​ត្រូវការ​អី? បើ​ឯង​មិនមែន​ប្អូនប្រុសអញ​ ​ឯង​មក​រញ៉េរញ៉ៃ​នឹង​គ្រួសារ​នេះ តើ​ឯង​ចង់​បាន​អី?!»
នីភា​និយាយ​បន្ត​វិញ៖
«សិទ្ធី ពួកយើង​បាន​លើកលែង​ឱ្យ​​បងឯង​បាន​សុខ​ច្រើន​ដង​ហើយ ​គេ​មិន​ដេញដោល​រករឿង​ដែល​បងឯង​សម្លាប់​ប៉ា​ហើយ​ធ្វើឱ្យ​ឯករ៉េណា​របួស​ដៃទៀត? នៅមិនទា​ន់អស់ចិត្ត​?!»
សិទ្ធី​សើច​សឹក៖
«ព្រោះ​វាក៏​សម្លាប់ប៉ា​របស់យើង​!»
ឯករ៉េណាជ្រួញចិញ្ចើម​។
សិទ្ធី​​សម្លឹង​​ភ្នែក​គេ​មុតៗ​ដល់​ឆ្អឹង៖
«ប៉ា​យើង​ជា​អ្នកការពារ​ឱ្យ​ថៅកែ​ដែល​តាម​សម្លាប់​ពួក​ឯង​​! អារ៉េន​វា​ចេញ​មុខ​មកជួយ​ ហើយ​ប៉ា​យើង​ក៏​ត្រូវ​បាញ់​ស្លាប់! យើង​ឱ្យ​ពួកឯង​បានសុខ ទុក​ថា​គ្មាន​អី​កើត​ឡើង​ដែរ​ទេ?»
ពេល​ដែល​​ជនកំណាចកំពុង​រំជួល​អារម្មណ៍​នឹងទោសៈ​ឆ្កួតលីលា ​គេមិនដឹងទេ​ថា​រាងកាយ​គេត្រូវ​បាន​ឯករ៉េណា​បោល​បុកពេញមួយ​ទំហឹង​រំកិល​​ឆ្ពោះ​ទៅកាន់មាត់​ជ្រោះ​។
«អញ្ចឹង​អ្ហែងចុះទៅ​កំដរ​ឪពុក​ជនពាល​របស់អ្ហែងទៅ​អាចោលម្សៀត​!»
នាយ​សិទ្ធី​​លូកដៃ​មក​ច្បាម​តតាំង​ជាមួយ​បងធំ​ឯករ៉េណាំ។
ប្រហែលជា​មកពី​ដៃ​ស្តាំ​បងធំ​នេះ​ខ្សោយ​ហើយ​ខ្នង​គេកំពុង​របួស​អួល​ផង​ទើប​កម្លាំង​គេ​ត្រូវនាយសិទ្ធី​មាក់​ងាយ​។
ធម្មជាតិ​ស្ងាត់ស្ងប់ ​ហាក់ជួយចូលរួម​​តក់ស្លុត​ជាមួយ​ស្រី​ស្អាត​ដែល​ព្យាយាម​រារាំង​រវាង​បុរស​គេ​​ទំាង​​ពីរ​។
លោហិត​ឯករ៉េណា​ស្រក់​មួយ​តំណក់​ហើយ​មួយតំណក់​ទៀត​​ តែ​រាងកាយ​គេនៅតែ​ជាប់​ម៉ឺងទោះ​សិទ្ធី​ខំ​ប្រតាយ​ចេញយ៉ាងណាក៏មិនរបូត។
គេ​ញញឹម​តិចៗ​កំដរ​ភាព​តក់ស្លុត​ដែល​នាយ​នោះ​ត្រូវរុញរហូត​ជើងម្ខាង​របស់​គេឈាន​ផុតមាត់​ជ្រោះ​ទៅហើយ​។ ឯករ៉េណាខាំមាត់និយាយ៖
«មានតែ​ប្អូនថ្លៃ​អញម្នាក់គត់​​ដែលស៊ូមួយទល់​នឹង​មួយជាមួយអញបាន​ អា​សំគមបាញ់លលក!»
នីភា​ស្រែក​ឃាត់​៖
«អត់ទេ! រ៉េណា​!!»
នាង​ខ្លាច​គេ​សម្លាប់​មនុស្សទើប​បាន​ស្រែក​ភា្លត់​សំឡេង​។
គេ​ក្រឡាស់ដៃ​​មួល​បំបាក់​ដៃរបស់​​សុភាពបុរស​នោះ​ទៅ​ក្រោយ​លាន់​ប្រស់​​ ធ្វើឱ្យ​គេ​ស្រែក​ដោយ​ឈឺចាប់​រំពង​។​
គេស្តាយក្រោយ​ដែល​ស្មាន​ថា​ស្នា​របស់គេ​ដែល​លួចបាញ់យ៉ាងកំសាកនោះ​អាច​ធ្វើឱ្យ​ឯករ៉េណា​ក្លាយ​ទៅ​ជា​កូនមាន់បាន។
បងធំ​ច្រាន​​គេទៅដួល​ដេក​លើដី​ឱ្យ​រំពើត​ខ្លួន​ស្រែករមួល​នឹងដៃម្ខាង​ដែលភ្លាត់​។
ឯករ៉េណា​និយាយផ្តាំ​មុន​ពេល​ឈាន​ចេញ៖
«ស្លាប់ឬរស់​តាមកម្ម​​របស់​ឯង​ចុះ​អា​ចង្រៃ! វិធី​មួល​បំបាក់​ឆ្អឹង​សត្រូវ​ធុន​ឯង​នេះ​ ជាមេរៀន​ដែល​បងរ៉េន​បង្រៀន​អញ​ស្ទាត់​បំផុត​ គេទុក្ខ​វា​សម្រាប់​ប្រើ​ទៅលើ​សត្វព្រៃ​ប៉ុណ្ណោះ​! ប៉ុន្តែ​ឯង​និង​សត្វព្រៃ​តើ​វា​មាន​អី​ខុស​គ្នា​ទៅ?!»
រាជនិង​នីណា​រត់មក​ពីចម្ងាយ។
ឯករ៉េណា​ងាកមក​រក​ស្រីស្នេហ៍​ដែល​ឈរភ័យ​រន្ធត់ ​ហើយ​នាង​​ងាក​មក​ជួយ​គ្រាហ៍គេ​។
អ្នក​ទំាងពីរ​ឱប​គ្នា​​ដើរ​ត្រដាបត្រដួស​ឆ្ពោះ​ទៅរកប្អូន​យ៉ាង​លំបាក ប៉ុន្តែ​នីណា​បែរ​ជាឈប់ឆ្ងក់​ហើយ​ស្រែក​ភ្លាត់​សំឡេង​៖
«អត់ទេ​ណា៎!»
ប្រហែលជាដង្គត់​ឈើអាចជា​ឫស្សី​ដំបង ឬ​អាចជា​អ្វី​ដែល​វែង​ហើយ​ធ្ងន់​កំពុង​វាត់​មកសំដៅ​ក្បាល​នាយ​ នេះ​បើ​តាម​​កម្លាំង​ខ្យល់​ដែល​ឯករ៉េណា​ទទួលបានន​ដោយ​ត្រចៀក​។
គេលើកដៃស្តាំ​ដែល​រងរបួស​ទៅ​ទទួល​យក​ហើយ​ចាប់បាន​ដោយ​ត្រង់ភ្លឹង​និង​ជាប់ម៉ឺង​ក្នុង​ប្រអប់​ដៃ។ វា​មិនខុសគ្នា​នឹង​សមត្ថភាព​នាយរាជ​ក្លែងក្លាយ​​ដែល​លូក​ទៅចាប់ដប​ទឹកសុទ្ធ​បាន​ល្អ​ឥត​ខ្ចោះ​របស់​ស្រីស៊ិច​ស៊ីគប់មកពីជាន់ខាងលើនោះ​ឡើយ​។
ដោយមិនងាកក្រោយ​គេ​បន្ថែម​កម្លាំង​​រុញ​បកទៅវិញ​ធ្វើឱ្យ​អ្នកដែល​លបវាយ​ពី​ក្រោយ​នោះ​ ខ្ទាត​ហួសផុត​មាត់ជ្រោះ ហើយរេ​ជើង​​ធា្លក់​ទៅ​ក្រោម។
នីភា​ភាន់ភាំងខ្ទប់មាត់​​ព្រមពេល​ដែលនីណា​និងស្វាមីរត់មកដល់។
ពួកគេគ្រាហ៍​ឯករ៉េណា​ម្ខាងម្នាក់​ហើយ​ឈរ​សម្លឹងភាព​ត្រដាបត្រដួសរបស់នាយ​សិទ្ធី​ដែល​ព្យាយាម​តោង​ដី​និង​កូន​រុក្ខជាតិ​តូចៗ​រក​មធ្យោបាយ​បន្ត​ជីវិតឡើងមកវិញ​​។
នីណា​​ស្រែក​យំបិទភ្នែក​មិនសម្លឹង​គេនោះទេ ហើយ​​រាជ​ក្លែងក្លាយ​បោះបង់ចោលការសម្លឹង​នាយ​សិទ្ធី​​ហើយ​ងាក​មក​ត្រកង​បងថ្លៃចេញទៅ​។
នីភា​​អស់ពី​ភាំង​នាង​ដើរ​ទៅក្បែរ ហើយ​សម្លឹង​ជីវិត​ក្បែរ​នរក​របស់​បុរស​ចិត្តខ្មៅ។ គេនោះ​សល់​​ដៃ​តែ​មួយ​ចំហៀងដែល​តោង​ត្រដាបត្រដួស ​ហើយ​​ខិតខំ​សម្លឹង​នាង​សុំ​ក្តី​មេត្តា​​។
«នីភា! បងស្រលាញ់អូន ​ជួយបងផង!»
នាង​រំជួលចិត្តមិនដឹងធ្វើយ៉ាងណា​ឡើយ។
ឯករ៉េណា​នៅឈរ​ទ្រឹង​ងាកមករកនាង គេដឹងថា​នាងមិនចង់​ឱ្យគេ​ក្លាយ​ជា​អ្នក​សម្លាប់​មនុស្ស ​​រឹត​តែ​មិន​ចង់​ឃើញ​អ្នកណា​ស្លាប់​នៅ​នឹង​ភ្នែក គឺគេយល់ចិត្តនាង​។
នាង​សម្លឹងតប​មក​​គេ​ដោយ​ទឹកមុខ​​ឆ្លេឆ្លា​។
ដូច្នេះ​គេ​និយាយមក​ពី​ចម្ងាយ​​៖
«បង​មិនបាន​សម្លាប់​វាទេ​! វា​ខ្លួនឯង​ដែល​មក​វាយ​បងហើយ​ខ្ទាត​ទៅ​ធា្លក់ជ្រោះ!»
គេ​សម្លឹង​នាង​​ហើយ​ទើប​​ចាកចេញទៅរកឡាន​ជាមួយ​គ្រាប់​ស្នា​ដោត​ឆ្កឹងពី​ក្រោយខ្នងយ៉ាងកម្សត់​។
នីភាស្រក់ទឹកភ្នែក​អាណិត​បុរសដែល​នាងស្រលាញ់។
សំឡេង​រាជ​ក្លែងក្លាយ​ហៅ​នាង​៖
«អ្នកបង​! ​ចិត្តធម៌យើង​ប្រើ​តែជាមួយមនុស្ស​ប៉ុណ្ណោះ! សូម្បីនីណា​ដែល​មិនដឹងអី​ក៏វាយកទៅ​ចង​បណ្តែត​​ក្រោម​សសរស្ពាន​ឱ្យស្លាប់​បន្តិចម្តងៗ អ្នកបងឈប់ជួយវាទៅ!»
នីភា​ទីទើរ​ងើបមុខសម្លឹង​ទៅ​នីណា​។
​      នាង​តូច​​យំ​សស្រាក់សម្លឹង​មក​មុន​ពេល​ដាច់ចិត្ត​ដើរទៅជួយ​គ្រាហ៍​បងប្រុសនាង​តម្រង់​ទៅរក​ឡាន​។
នីភានាង​ងាក​មក​រក​នាយ​សិទ្ធី​​ហើយ​អ្វីៗទំាង​អស់​ដែល​នាងធ្លាប់​​បាន​ឃើញ​ក៏​លេច​​ឡើង​សាជាថ្មី​ក្នុង​អារម្មណ៍​។
​      នាង​នឹកឃើញ​ពេល​ដែល​គេ​បាន​ដើរ​តួ​ជា​សុភាពបុរស​មក​តាម​ស្រលាញ់​នាង ច្រាន​ទម្លាក់ឪពុក​ឯករ៉េណាចុះ​ពីជណ្តើរ ​ហើយ​គេបាន​លើក​ស្នា​បាញ់​ឯករ៉េណា​​នឹងមុខ​នាង​។
​«លោកទៅចុះ! សិទ្ធី! កុំបន្ត​រឿង​កម្មពៀរ​លើ​ផែនដីនេះទៀត​»
«អត់ទេ​នីភា​កុំទៅចោលបង!»
បានតែ​ប៉ុន្មាន​ម៉ាត់​នេះ​ប៉ុណ្ណោះ ​រាងកាយ​ធ្ងន់​របស់គេ​របូតពី​មាត់ជ្រោះ​ទៅ​កប់ក្នុង​ធម្មជាតិ​ជម្រៅ​រាប់​រយ​ម៉ែត្រ​ចុះក្រោម​​។
ចាប់​ពី​ពេល​នេះ​ទៅ ​លែង​មាន​សុភាពបុរស​សិទ្ធីដែល​ជា​គូដណ្តឹង​នាង ដែល​ជា​មិត្តរបស់​នាយរាជ​ជា​ប្អូនប្រុស​ម្តាយ​ទីទៃ​របស់​ឯក​រ៉េណា​ ឬជា​នាយ​Jamសង្សារ​របស់នីណាទៀតដែរ។
គ្រប់យ៉ាង​ជា​ឆាក​ល្ខោន…..
រាត្រី​ស្នេហ៍​ ចំណង​ដៃ​សម្រាប់​មិត្ត​អ្នកអាន​
…..នៅ​យប់​ណា​មួយ ​ដែល​យើង​​មាន​អារម្មណ៍​ថា ​យើង​បាន​សប្បាយ​ចិត្ត​ក្នុង​ការ​វិល​មក​​ផ្ទះ​វិញ​ហាក់​ដូចជា​មាន​អ្នកណា​ម្នាក់កំពុង​ទន្ទឹង​រង់ចាំ​យើង​ជាមួយ​បេះដូង​ផ្អែមល្ហែម ពេលនោះ​ហើយ​ដែល​យើង​ទទួល​ស្គាល់​ថា​យើង​ជា​បុរស​រៀបការ​រួចហើយ​ យើង​មិន​សូវ​មាន​ពេល​យកចិត្ត​ទុកដាក់​សម្លឹង​ស្រី​ស្អាត​ណា​ទៀត​ឡើយ​។
ទាវ​នីណា គេងលក់​ប្រហែល​មកពី​កាលពី​ម្សិលមិញ​ថ្ងៃជា​មង្គលការ​បងប្រុស​គេ។ គេ​ហត់​ពេក​មួយ​រយៈ​នេះ អាចថា​នេះ​ជា​យប់​ដំបូង​ដែល​គេ​បាន​គេង​ពេញលេញ។ ​​ប៉ុន្មាន​​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​យើង​ចេញ​ទៅ​ហុងកុង​វិញ​ អ៊ីចឹង​ហើយ​បានជា ថ្ងៃនេះ​ខ្ញុំ​ទៅ​ក្រៅ​ជប់លៀង​លា​មិត្តភក្តិ​ដែល​ជា​ប៉ូលិស​ដូចគ្នា។
«បង​ឯង​មក​វិញ​ហើយ?!» ​នាង​និយាយ​ង៉ុលៗ​ពី​ក្រោយ​ខ្នង​ខ្ញុំ​ហើយ​គេងលក់​​ទៅ​វិញ​បាត់។ ខ្ញុំ​ខំ​លបៗ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​រំខាន​នាង​ឱ្យ​ភ្ញាក់​បាន?
ខ្ញុំ​មិន​តប​ក៏​ដើរ​ទៅ​អង្គុយ​មើល​នាង​។ មិន​ទាន់​អី​ផង នាង​គេង​ទៅ​វិញ​បាត់​ទៀត​ទៅ​ហើយ។ ប្រហែល​នាង​ចាំ​ខ្ញុំ​ នឹក​ខ្ញុំ​ បានជា​ដឹង​ពេល​ខ្ញុំ​មក​ដល់​សូម្បី​តែ​ខ្ញុំ​មិន​ទាំង​ហ៊ាន​ដក​ដង្ហើម​។ ​ចំណែក​ពេលនេះ​នាង​រហ័ស​គេង​ទៅ​វិញ​ប្រហែល​ជា​មក​ពី​នាង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ត្រូវការ​របស់​កម្លាំង​កាយ​បាន​។
ទាវ​នីណា​ពី​ក្រោយភួយ​សូត្រ​មាស​នាង​ស្អាត​ដូច​ទេពធីតា​ក្នុង​រឿង​បុរាណ​។
រោម​ភ្នែក​នាង​ងរ​មិន​សម​ថា​ជា​ស្រី​កូន​កាត់​ចិនហើយ​បបូរមាត់​នាង​គឺក្រហម​ព្រឿង​ៗ​ជានិច្ច។ កាលពី​ដំបូង​ពេល​ចួប​គេ ​ខ្ញុំ​យល់​ថា​នេះ​ជា​ប្រភេទ​បបូរ​មាត់​មនុស្ស​ស្រី​មានៈ ឆ្នាស ​រឹងត្អឹង ​តែ​ពេល​នេះ​​ ខ្ញុំ​យល់​ថា​នេះ​ជា​​ប្រភេទ​មនុស្ស​ស្រី​ដែល​រោលរាល​ដោយ​ស្នេហា​​មិន​អាច​ដក​ចិត្ត​បាន។
ខ្ញុំ​ប្រាស​​ទៅ​ក្បែរ​ភរិយា​តូច​ច្រឡឹង​នេះ​ហើយ​លូកដៃ​ទៅ​ឱប​នាងពី​ក្រៅ​ភួយ។ នាង​ហាក់​ដឹង​ខ្លួន​រើ​តិចៗ​ហើយ​បែរម​ក​ឱប​ខ្ញុំ។ ច្រមុះ​ពួក​យើង​នៅ​ទល់​គ្នា​ជិតបង្កើយ។
…គឺ​ដូច្នេះ​ហើយ…..នៅ​ពេល​យប់​ណា​មួយ​ដែល​យើង​​ភ្ញាក់​ឡើង​ហើយ​ឃើញ​ខ្លួន​ឯង​ដែល​មិនមែន​មាន​​តែ​ម្នាក់​ឯង​គឺ ​មាន​អ្នកណា​ម្នាក់​ដែល​ជិត​ស្និទ្ធ​ដូច​កំពុង​នៅ​ក្បែរ​បានន័យ​ថា​យើង​កំពុង​រស់​នៅ ក្នុង​ជីវិត​ដ៏​​មាន​អត្ថន័យ​ពេញលេញ​។
យើង​មិន​ឯកោ​និង​មាន​ការ​ភ័យ​ខ្លាច ​មិន​ថា​រដូវខ្យល់ ​ភ្លៀង​រាំង ស្ងាត់ ឬ​អ្វី​ទាំង​អស់​​ ព្រោះ​ថា​គេ​ជា​កម្ដៅ​របស់​យើង គេ​ជា​អម្រិត​ធ្វើ​ឱ្យ​យើង​ត្រជាក់ និង​ជា​ផ្នែក​មួយ​​ដ៏​សំខាន់​នៃ​ជីវិត​យើង។
«ស្រលាញ់​បង​ណាស់!»
នាង​និយាយ​តិច​ជា​ភាសាចិន​ ហើយ​គ្រលរៗ​​សម​តែ​​ជា​សំឡេង​ស្រី​មិន​ស្អាត​​សោះ​ គឺ​មិនសមនឹង​មុខមាត់​នាង​ដែល​តូចឆោមនោះឡើយ​។ ខ្ញុំមិនមាត់​អ្វី​​តែមាត់​ខ្ញុំលូកទៅផ្តិត​បបូរមាត់នាង​។
ខ្ញុំ​ថើប​នាង​​យឺតៗ ទោះនាង​មិនត​ តែនាងក៏​មិនគេច​ទៅណា។
កម្ដៅ​ក្លិន​របស់​នាង​ដែលពេញ​ដោយ​ភាព​ស្មោះត្រង់ គ្មាន​លាក់លៀម គឺជា​គុណសម្បត្តិដ៏​ទាក់ទាញ​​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​និង​បេះដូងខ្ញុំ​​។ ខ្ញុំលូកដៃទាញ​ភួយចេញ ហើយ​​ផ្ដល់​ឱ្យ​រាងកាយ​របស់​នាង​នូវ​ការថ្នាក់ថ្នម​បបោសអង្អែល​រហូត​​ដល់​នាង​ខិត​ចូល​មក​ក្នុងរង្វង់​​ដៃ​ខ្ញុំ​។
«ប្រពន្ធ​សម្លាញ់!»
ខ្ញុំនិយាយ​ទៅកាន់​គេ​ដែល​ឱនម​កនៅក្នុងទ្រូងខ្ញុំ​ប្រៀបបីដូចពេលមួយ​ដែលខ្ញុំចាប់បង្ខំ​ថើបគេ​ហើយ​គេ​គេច​មុខពី​បងប្រុស​របស់​គេ​។
មនុស្ស​មិន​ងាយ​​យល់​ពី​អំណាច​នៃ​ក្ដី​ស្រលាញ់​នេះ​ទេ ​ប្រសិន​បើ​ពួក​គេ​មិន​ដឹង​ពី​វិធី​ធ្វើឱ្យ​មនុស្ស​ម្នាក់​ទៀត​ដែល​រួម​ជីវិត​ជា​មួយ​យើង​បាន​រស់នៅ​សុខសាន្ត​​ហើយ​យើង​ក៏បាន​ទទួល​ពី​គេ​នូវ​ការ​យកចិត្តទុកដាក់​ហើយ​លះបង់​ដើម្បី​គ្នា​។
នោះ​គឺ​ជា​​ធម្មជាតិ​របស់​មនុស្ស​ដែល​ចុងក្រោយ​បង្អស់​នៃ​បំណង​ប្រាថ្នា​មនុស្ស​ម្នាក់! ​គឺ​​ការ​ខិតខំ​យ៉ាងណា​ឱ្យ​បានរស់នៅក្បែរ​មនុស្សដែល​គេស្រលាញ់​ហើយ​ក៏​ស្រលាញ់គេ។
ចប់​ដោយ​បរិបូរណ៍
រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១៩
ខ្ញុំ​ហួសចិត្ត​និយាយ​វិញ​ផូង៖
«សៅនីភា ស្រលាញ់​បង​ឯង បង​ឯង​ត្រូវរស់នៅ មើលថែ​នាង​ខ្លួន​ឯង​ទៅ ខ្ញុំ​មើល​តែ​ទាវ​នីណា​ម្នាក់​ទេ​!​ក្រោក​ឡើង​ឯករ៉េណា​! កុំ​ដេក​សំងំ​សុខ​នៅ​ទីនេះ!»
ខ្ញុំ​ដាក់ចិត្ត​ថា​ដើរចេញ​មករ៉េវ​ចោល​ឯករ៉េណា​ព្រោះថា​ពួក​ចិន​ដែល​មកដល់​ក្រោយ​នឹង​ថែម​កម្លាំង​ជួយ​លើកឡាន​ចេញ​សង្គ្រោះ​គេ​បាន​មិនខាន​ ស្រី​ឆ្នាស​ស៊ិច​ស៊ី​នោះវិញ​ទេ​ដែល​មិន​ដឹង​យ៉ាងណា​ទៅ​ហើយ​។
ខ្ញុំ​ដើរ​ចេញ​មួយ​ជំហាន​ៗ​ខាំធ្មេញ​គគ្រឺត​ដែល​ចាញ់​បោកនាយ​នោះ ​ហើយគិតថា​ប្រសិន​សូម្បី​ប្អូនស្រី​ខ្លួន​ក៏ធ្វើបាប​លេងល្បិច​ចុះឡើង​ មនុស្សនេះ​ពិតជា​អស់កែដូច​សៅនីភា​ថាមែន​។
សំឡេង​ឯករ៉េណា​លាន់មកពីក្រោយខ្នង​ខ្ញុំ៖
«ពួក​អ្ហែង​ទៅជាមួយវា​ទៅយកនីណា​មកវិញ!​»
ពួក​នោះ​ទំនង​ទីទើរ​បាន​ជា​​ឯករ៉េណា​គំហក​ម្តង​ទៀត៖
«លឿនឡើង​​!​»
ខ្ញុំ​ឈាន​ដល់​ឡាន​ហើយ មិន​រវល់​ច្រើន​ទេ​។ ខ្ញុំ​រវៃ​ចង្កូត​ឡាន​ជា​រង្វង់​មូល​​ហើយ​រឺយែរ​ថយ​លាន់​រហែក​មេឃ​ទើប​បោះពួយ​​ចេញ ​ដេញ​ទៅតាម​ពីក្រោយ​ឡាន​នាយ​សិទ្ធី​​។
តាម​កញ្ចក់​​ឡាន ខ្ញុំ​ឃើញ​ពួក​ដំរីទឹក​បាន​តាម​មកមែន​។
ខ្ញុំ​និយាយ​ខ្សឹបៗ​ប្រាប់​ខ្លួន​ឯង​៖
«ល្បង​ឯង​មិន​ស្លាប់​ទេ​ឯក​រ៉េណា!​»
មិន​ទាន់​អី​ផង​ខ្ញុំ​ឃើញ​គូទ​ឡាន​របស់​សិទ្ធី​នៅ​មិនដល់​៣០ម៉ែត្រពីមុខ​។ មិន​ដឹង​ជា​អម្បាញ់មិញ​នេះ គេ​នៅ​ដំអក់​ចាំ​មើលចង់​ដឹង​​ពួក​ខ្ញុំ​ស្លាប់​ឬរស់ ឬ​មួយ​ក៏​ពួក​គេ​មាន​ចេតនា ចង់​ឱ្យ​ខ្ញុំ​ឃើញ​ឡាន​និង​ដេញ​តាម​ទៅ​កន្លែង​គ្រោះថ្នាក់​ទេ​។
ទោះ​យ៉ាងណា​ក៏​ដោយ​ខ្ញុំ​គ្មាន​ជម្រើស​ឯណា​ផ្សេង​ឡើយ​។
ខ្ញុំ​ប្រដេញទៅតាម​រហូត​ តែល្បឿន​ឡានខ្ញុំមិនអាច​យក​ឈ្នះពួកចិន​ដែល​បើក​ជូន​នាយ​សិទ្ធី​សោះ​។ ចុងក្រោយ​ឡានគេ​បាន​​បាត់ស្រមោល ប៉ុន្តៃ​ពួកវា​បានបន្សល់​ទូរសព្ទ​ដៃមួយ​នៅលើទ្រូងផ្លូវ។
ខ្ញុំ​ឈប់ឡាន​ហើយ​ចុះរើស​មើល សិទ្ធី​សរសេរសារ​មកកាន់​ទូរសព្ទនេះជាភាសាខ្មែរ
«អម្បាញ់មិញ​បើឯង​សម្លាប់ឯករ៉េណាក្នុងឡាន​ក្រឡាប់នោះ​ក៏គ្មានអ្នកណា​ដឹងដែរ​អាប៉ូលិស! អ្ហែង​សង្ឃឹម​បាន​ចួប​ទាវនីណា​ទៅ!»
ខ្ញុំ​ក្តៅចិត្ត​ណាស់ តែខ្ញុំលែងតាមហើយ​។
ខ្ញុំ​ក្រោកឈរ​សន្សឹម​ៗ​បែរ​ទៅ​រក​ឡាន​ពួក​ដំរី​ទឹក​ដែល​ទើបនឹង​មក​ដល់​ ឈប់​ក្បែរៗ​នេះ។ ពេល​ពួកគេ​ដើរ​តម្រង់​មក​ ខ្ញុំ​ស្រែក​សួរ៖
«ហេ៎ ពួក​អ្នក​លេង​ចិន ទៅ​ណា​អស់​ហើយ​!​»
«គ្នា​ពូ​ផៃ?!» គេ​សួរ​បញ្ជាក់​ខ្ញុំ​វិញ​ ខ្ញុំ​ក៏​ងក់​ក្បាល។
អង្គរក្ស​ម្នាក់​ដដែល​តប​មក​ទៀត៖
«កំពុង​នៅ​កន្លែង​ល្បង​ក្រឡាប់​ឡាន​!​»
ខ្ញុំ​ដើរ​មួយ​ៗ​ទៅ​រក​ជំនិះ​វិញ​ហើយ​​ស៊ីញ៉ូ​ពួកគេ​ឱ្យ​ឈប់​តាម​អា​សុភាព​បុរស​ចោលម្សៀតនោះ។
«បក​ក្រោយ​!​»
ខ្ញុំមកដល់​កន្លែងដើម​វិញ…ឯករ៉េណា​បើកភ្នែកព្រឹមៗ​សម្លឹង​មក​ខ្ញុំនៅ​ពេល​ដែល​គេ​ត្រូវ​បាន​ពួក​ចិន និង​កូនចៅ​គេ​ជួយ​លើក​ឡើង​ឡាន​ដឹក​ទៅ​ពេទ្យ​។
គេ​កម្រើក​មិន​រួច​ទេ ដៃ​គេ​ប្រាកដ​ជា​ខ្ទេចឆ្អឹង​ហើយ បើ​គេ​អាច​ទ្រាំ​មិន​សន្លប់​បាន​រហូត​ដល់​ពេល​នេះ​ ឃើញ​ថា​គេ​ពិត​ជា​គ្រាន់​បើ​មែនទែន។
បបូរមាត់​គេ​ស្លេក​ខ្មៅ ​ចំណែក​សៅ​នីភា​មិន​ស្រែក​យំ​ទេ តែ​ទឹក​ភ្នែក​នាង​ហូរ។​
ស្រី​នេះ​និង​ល្បង​ធំ​សម​គ្នា​ពេក​ហើយ​។
ពួក​គេ​ចិត្ត​រឹង​មិន​ចាញ់​គ្នា​ទេ។
ពេល​ដែល​ឯក​រ៉េណា​ត្រូវ​សែង​កាត់​មុខ​ខ្ញុំ ​គេ​ខំ​សម្លឹង​ខ្ញុំ និយាយ​មិន​រួច​ទេ​គេ​ហាក់​ខ្សោយ​ណាស់​។ មុន​ពេល​​គេ​បិទ​ភ្នែក​សន្លប់​ខ្ញុំ​លូកដៃ​ទៅ​ប៉ះ​គេ ហើយ​និយាយ​តិចៗ៖
«ខ្ញុំ​នឹង​នាំ​ទាវ​នីណា​ទៅផ្ទះ!​»
ឯក​រ៉េណា​បិទ​ភ្នែក​យឺតៗ……ខ្ញុំងាក​ទៅ​និយាយ​ជាមួយ​ម្ចាស់ចិត្ត​គេ​វិញ​ម្តង៖
«អ្នកបង! ខ្ញុំ​ត្រូវ​ការ​ជជែក​ជាមួយ​អ្នក​បង​!»
សៅ​នីភា​សម្លឹង​ខ្ញុំ​ហើយ​ងាក​ទៅ​តាម​សម្លឹង​ឯករ៉េណា​។ ខ្ញុំ​និយាយ​បន្ថែម៖
«រឿង​ទាវនីណា​!»
នាង​ងើប​មុខ​មើល​ខ្ញុំ​ផាំង​ហើយ​ទើប​ងក់ក្បាល​យឺតៗ។​នីភា​នៅ​ឈរ​សម្លឹង​ពួក​អង្គរក្ស​លើក​ប្រុស​ស្នេហ៍​នាង​ដាក់​ឡាន​ទៅ នាង​ងាក​មក​តឿន​ខ្ញុំ៖
«និយាយ​មក!»
ខ្ញុំ​មិន​ឆ្លើយ បែរ​ជា​ងាក​ទៅ​រក​ក្រុម​អ្នក​លេង​ចិន​ដែល​ចោមរោម​មើល​យើង​។ ខ្ញុំ​និយាយ​កន្តាំង​ទៅ​រក​ចិន​ម្នាក់​ដែល​ទំនង​ជា​មេ​គេ​៖
«ហ៊ា​! យើង​បីនាក់​និយាយ​គ្នា​បន្តិច!»
ចិន​នោះ​ពិនិត្យ​ខ្ញុំ​ពី​លើ​ដល់​ក្រោម​ ខ្ញុំ​ក៏​បន្ថែម៖
«នេះ​ប្រពន្ធ​បង​រ៉េណា​ ហើយ​ខ្ញុំ គូដណ្ដឹង​នីណា ​​ប្អូនស្រី​គាត់!​»
ចិន​នោះ​គិតបន្តិចក៏​ងក់ក្បាល។​
ខ្ញុំ​នាំ​មុខ ដើរ​ទៅរកក្បាល​ឡានដើម្បីជជែក​គ្នា​។
យើងមានពេលមិនច្រើនទេ​​ព្រោះ​​កូនចៅ​នៅឯ​ឡាន​ល្បង​ធំ​ឯករ៉េណា​កំពុង​ដំអក់​​​ចាំ​ម្ចាស់ស្រីគេឡើង​ទៅ​នឹង​អាលចេញ​ដំណើរ​ទំាងអស់គ្នា​។
ខ្ញុំនិយាយខ្លីៗ​ជាមួយភាសាចិន​របស់ខ្ញុំ៖
«ល្បង! ខ្ញុំដឹង​ថា​ល្បង​ជាក្រុមខ្លាំង​នៅហុងកុង​! ល្បងប្រាកដជាស្គាល់ពួក​ឡានមុខ​អម្បាញ់​មិញ! ខ្ញុំ​ត្រូវការ​ដឹងថាពួកនោះ​ជាអ្នកណា កន្លែង​ពួកវានៅ​ឯណា​?»
ចិន​នោះ​ក្រពាត់ដៃ​សើច​ហើយ​និយាយ​ឌឺ​ខ្ញុំ៖
«ឯង​ស្មាន​ថា​អញ​ភ្លើ?»
ខ្ញុំ​និយាយ​ផូង​ពេល​នីភា​កំពុង​ពិចារណា​៖
«លោកបង​មិន​ល្ងង់​ទេ! ប៉ុន្តែ​លោក​បង​ត្រូវតែ​ធ្វើ​!»
«ហេតុអី?!»
«ទាវ​នីណា​មិនបាន​សម្លាប់​ពូផៃ ពួក​យើង​ទៅដល់ គឺ​គាត់​មានរឿង​រួច​ទៅ​ហើយ​! ថា​មិន​បាន​ពួកនោះ​ចង់​ទម្លាក់​កំហុស​ឱ្យនីណា​ក៏​សម្លាប់គាត់ ពួក​នោះ​អាច​ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​នេះ​!»
អ្នកលេង​ថ្លោះ​ទឹកមុខ ពិចារណា​ចុះឡើង។
នីភា​និយាយវិញម្តង​៖
«ហើយ….បើ​ប្អូន​ខ្ញុំ….ទាវនីណា​ស្លាប់បាត់…..អ្នកណាជួយហ៊ា​ឯងឱ្យរកឃើញការពិត​!»
ចិន​នោះ​ងាក​ទៅរកគ្នីគ្នា​ដែល​ឈរ​ចំហមាត់​មើល​មក​ពី​ចម្ងាយ​។ ​គេគិត​ចុះឡើងៗ ទើប​ងើបមុខ​មើល​ខ្ញុំ។
«ខ្ញុំនាំ​ឯង​ទៅ! តែ​ឯង​ក៏​ត្រូវ​ចំណាយ​ខ្លះ​ដែរ!»
សម្តី​គេ គឺដឹង​និង​ស្គាល់​ថា​ពួក​ដែល​សិទ្ធី​ជួល​នោះ ជា​អ្នកណា​​ហើយ​ពេលនេះ​កំពុង​នៅ​ឯណា​។
«ហ៊ា​ឯង​ត្រូវការ​ប៉ុន្មាន!»
នីភានិយាយផូង​ទំនងជា​នាង​មក​នៅ​ទីនេះ​យូរ នាង​ដឹង​ហើយថា​មនុស្ស​ហុងកុង​បើគ្មាន​លុយ​មិន​បាច់​និយាយ​គ្នា​ទេ។
រាជ​ស្គាល់​មុខ​មាត់​ពិត​សិទ្ធី?
ផ្លូវ ​​Sai Yeung ជា​តំបន់​ដ៏​មមា​ញឹក​ផ្នែក​សេដ្ឋកិច្ចមួយ​របស់​ហុងកុង​ ដែល​ខ្ញុំ​ធ្លាប់​ផឹក​ជាមួយ​ឯក​រ៉េណា​ម្តង ​តែ​មិនដឹង​ថានាយសិទ្ធី​បាន​ទាក់ទង​ជាមួយពួក​អ្នកលេង​នៅតំបន់​នេះ​ហើយ​លាក់​ខ្លួន​នៅ​ទីនេះ​ទេ​។
មិនដល់​៣០នាទីក្រោយមក ពួក​យើង​​បានមក​ដល់​សណ្ឋាគារ​តូច​មួយ​លើ​ផ្លូវ​ដ៏​អ៊ូអរ​នេះ។
បងធំ​កូនចៅ​ជំនិត​ពូ​ផៃ​ នាំ​ខ្ញុំ​​ចូល​ទៅជាមួយ​អង្គរក្ស​៦នាក់។
ពួកចិនៗ​នេះប្រហែល​ជា​បាន​ទាក់ទងគ្នា​រួច​ហើយ​បានជា​ទៅដល់ភ្លាម ខ្ញុំត្រូវបានគេ​ឱ្យឡើង​ទៅ​ជាន់ខាង​លើភ្លែត។
ប៉ុន្តែ​ គឺ​ឡើង​ទៅតែ​ម្នាក់ឯង។
កាលពីមុន​ខ្ញុំប្រថុយមកទីនេះ​ព្រោះអាងថា​ឯករ៉េណា ​ទោះកាច​សាហាវ​យ៉ាងណា​ក៏ជាខ្មែរ តែ​ពេលនេះខ្ញុំមក​ប៉ះចិន​ហុងកុង​ពិតៗ។
ចិត្តខ្ញុំរាងសកញ៉កខ្លះ​ដែរ​ ដែល​ត្រូ​វ​គេ​ឱ្យ​ឡើង​ទៅ​ម្នាក់ឯង​តែពីរនាក់​អ្នក​ជូន​ផ្លូវដែលមិនធ្លាប់បានឃើញ​គ្នា​ពីមុន​មកសោះ​។
បើខ្ញុំគ្មាន​ស្នេហាពិត​ជាមួយស្រី​ឆ្នាស​នោះ បើ​មិន​អាល័យ​ស្នាមថើបរបស់​ទាវ​នីណា​ខ្ញុំ​ប្រហែល​អាចនឹង​បកក្រោយ​។
ចិត្ត​ខ្ញុំ​នេះ​អន្ទះសា​ចង់ឃើញ​នាងណាស់ ​​ដូច្នេះ​ខ្ញុំឈាន​ឡើងជណ្តើរមួយកាំ​ហើយមួយកាំទៀត​បានរហូត​ដល់​មុខ​បន្ទប់​។
អ្នក​នាំផ្លូវ​នោះគោះទ្វារពីរប៉ូក សំឡេង​ចិន​ធំគ្រលរឆ្លើយមកពីខាងក្នុង៖
«ឱ្យវាចូលមក!»
ទ្វារបន្ទប់​នៅទីនេះ​រុញ​រូ​ទៅម្ខាង​​ដូចបន្ទប់​ជប៉ុនដែរ​។ នៅខាងក្នុង​ខ្ញុំ​ឃើញ​​មនុស្សប្រុសបួននាក់​កំពុង​អង្គុយ​លេង​បៀរ។ ម្នាក់ក្នុងចំណោមនោះ​មើលមកខ្ញុំហើយភ្ញាក់ផ្អើលជាងគេ គឺ​សុភាព​បុរស​ដែល​បោក​ខ្ញុំ​ឱ្យ​មកហុងកុង​ខ្ចីដៃ​ខ្ញុំប្រើ​។
នាយ​សិទ្ធី​ស្លេកមុខ​នៅក្រោមការសម្លក់របស់ខ្ញុំ។ គេប្រហែល​ជាស្មាន​មិនដល់ទេ ថាក្នុង​ពេល​ប៉ុណ្ណឹង​ខ្ញុំអាច​រកកន្លែង​​គេឃើញ។
គេ​ងាក​ទំាងឆ្ងល់​ទៅរកចិនបីនាក់ទៀត ហើយពេលនេះ​ខ្ញុំក៏​ដឹងច្បាស់​​ថា​ បងប្អូន​ឯករ៉េណា​គ្មាន​អ្នកណា​ម្នាក់​ដែល​មិន​និយាយ​ចិន​ផុយនោះទេ។
សិទ្ធីភ្លាត់​សួរព្រោះ​ហួសចិត្ត៖
«មានន័យ​ថាម៉េច?​»
ចិនៗ​ពីរនាក់ ក្រោកដើរមក​ឈរ​អមពីក្រោយមេ​របស់គេ​ដែលសើច​ក្អាកក្អាយ​។
«គេឱ្យ​លុយខ្ញុំ! ខ្ញុំ​ត្រូវតែយក!»
សិទ្ធី​ស្លេក​មុខ​សម្លឹង​ខ្ញុំ។
គេទំនងជា​កំពុង​រិះរកវិធី​ឱ្យខ្ញុំបោះបង់​ឯករ៉េណា​ហើយងាក​មកឈរខាងគេ ជួយជ្រោង​គេទៀត​។
ចិន​នោះ​ស៊ីញ៉ូដៃឱ្យកូនចៅ​ចាកចេញ ហើយ​គេនិយាយ​ផ្តាំ​ខ្ញុំមុន​ពេលចេញ​ទៅ​៖
«លុយ​អា​ប្អូន​ឯង ​ឱ្យ​មក​សម្រាប់​ការ​ជាមួយ​ជួប​គេនេះ​ រឿងសល់ពីនេះ​​យើងមិន​ដឹងមិនឮទេ!»
ចិន​ចាកចេញទៅអស់​ហើយ​ទាញ​ទ្វារបិទ​ឱ្យវិញទៀត​។ គឺ​ទុកឱ្យ​ខ្ញុំ​នៅឈរ​សម្លឹង​នាយ​សិទ្ធី​ដែល​ដូរ​អាកប្បកិរិយា​ធ្វើជា​គងអន្ទាក់​ខ្លា​មិនខ្វល់នឹង​ខ្ញុំដែល​ខឹង។
គេ​និយាយ​ខ្មែរ​ម្តង​៖
«ឯងមិនហ៊ាន​សម្លាប់ខ្ញុំទេ!​»
ខ្ញុំស្អប់​ភាព​ថោកទាបក្នុង​គំនិតរបស់គេ​និងចរិតចង់ឈ្នះពីក្រោយខ្នង​ តែកំសាកមិនហ៊ាន​ប្រឈម​មុខរបស់គេ​​។
ប្រៀបជាមួយឯករ៉េណា​ គេមិនសម​ថា ជាបងប្អូន​​មានឈាមជ័រ​ជាមួយគ្នាសោះ។
«មិនសម្លាប់​​តែ​ក៏​មិនមែន​មកពី​មិន​ហ៊ាន​ដែរ! ​ព្រោះ​ឯងគង់តែស្លាប់!!! ​​រឿងអី​ខ្ញុំទៅ​ជាប់គុក​ដោយសារ​មនុស្ស​ដូចឯង?​»
គេភ័យណាស់​តែ​គេរក្សាទឹកមុខបាន ដូចកាលដែល​គេធ្វើគួរឱ្យ​អាណិត​កាលនៅ​ភ្នំពេញ​​។
​នៅទីនេះចិនៗត្រូវការតែ​លុយ​ប៉ុណ្ណោះ ​បើគ្រួសារឯករ៉េណា​ថែមតែបន្តិច​ ម្នាក់នេះ​គ្មានថ្ងៃ​មាន​ឆ្អឹង​វិលទៅ​ស្រុកខ្មែរ​វិញឡើយ​។ ខ្ញុំនិយាយខ្លី៖
«នីណានៅឯណា!​»
សិទ្ធីញញឹមធ្វើ​ទឹកមុខ​សុភាពភ្នែក​មមី៖
«ឯងពិតជាលង់ស្រលាញ់វាមែនទែន​ដូច​ស្មាន​ទុក​មែន​!»
ខ្ញុំគំហក​៖
«អញ​សួរថា​នីណា​នៅ​ឯណា?!»
សិទ្ធីថ្លោះទឹកមុខ​ដែល​ឃើញ​ខ្ញុំ​ស្អប់​គេ​ថ្នាក់​នេះ។
​គេប្តូរ​ចរិត​និយាយ​​តបត​ដោយ​កំហឹង​មក​វិញ៖
«ប្រយ័ត្ន​សម្តី ​ប្រយ័ត្ន​ឥរិយាបថឯង ​អា​ផ្កាយ​មួយ​ទូ​កំពុក​​! ធ្វើអ្វី​ឱ្យ​ចេះ​ប្រើ​ខួរ កុំ​ប្រើ​កំហឹង​ដូច​អា​បងថ្លៃ​របស់ឯង​មិនអ៊ីចឹង ឯងអាច​ខាន​ឃើញ​ទាវនីណា​រហូតក៏ថាបាន!»
ខ្ញុំ​ឱន​ទៅរហ័ស​ជាង​ដែល​នាយ​សិទ្ធី​គិត ​ហើយ​ទាញ​កអាវ​គេនេះមក​អស់មួយ​មួយ​កំហឹង ចិត្ត​សឹង​បាក់​ក្បាល​អា​មនុស្ស​ពុតត្បុត​ចេញពីក​​។
ខ្ញុំ​សម្លុត​វា៖
«ឯង​យកល្អរកវិធី​ចេញពី​កោះនេះ​ឱ្យបានមុន​ឯករ៉េណា​វះកាត់​​រួចទៅ មិនដូច្នោះ​​ខ្ញុំមិនអាច​ជួយ​ជីវិត​មនុស្សតិរច្ឆានដូច​ឯងបានទេ! ប្អូនស្រី​ឯង​ក៏ឯង​ធ្វើបាប!»
វា​សម្លុត​ខ្ញុំ​វិញ៖
«អ៊ីចឹង​មិនឆាប់ទៅៗ? ទឹកសមុទ្រ​ប្រហែល​ឡើងហួសពីកញ្ចឹងកស្រីនោះ​ហើយ​ដឹង​? ហាស​ហា!»
សិទ្ធីសើចចំអក​កែវភ្នែក​ក្រហម​រងាល​របស់​ខ្ញុំ គេនេះ​ពិតជា​ចង្រៃ​ណាស់​ គេមិនដឹងពី​ទំហំ​នៃ​ការ​ចុកចាប់​របស់ខ្ញុំ​ ក៏ប្រហែល​មក​តែពី​មនុស្ស​ធុន​គេ​នេះ​មិនដែល​មាន​ស្នេហា​ឬ​មាន​មនោសញ្ចេតនា​អ្វី​នឹង​អ្នកណា?
«អ៊ីចឹង​បាន​អ្ហែង​​សម្លាប់​តាំង​ពី​ឪពុក​ខ្លួន​ឯង?!»
ខ្ញុំគិត​ហើយ ទៅ​គង់​តែ​ទៅ តែ​ខ្ញុំ​ត្រូវ​​ដាល់​វា​លេង​ដែរ​​។
ដៃខ្ញុំ​ខាងឆ្វេង​ច្បាម​កអាវ​សិទ្ធី​បន្ថែម​ដល់ដក​ដង្ហើម​​មិន​ចង់​បាន​ គឺ​​ខ្ញុំ​ច្បាម​យកតែ​មែនទែន​។ ដៃ​លើក​​ដៃ​​គេ​ទំាង​ពីរ​មក​ប្រតាយ​ចេញ​យ៉ាងណា​ក៏​មិន​របូត​។
ដៃ​ខ្ញុំម្ខាង​ទៀត​បួង​ដាល់​ផូង​ តម្រង់​មុខ​ងងើល​គ្មាន​មនុស្ស​ធម៌​របស់​គេ។
គេ​លើក​ដៃរង​ផាំង​ តែខ្ញុំ​នៅតែ​អាច​ធ្វើ​ឱ្យ​ប្អូន​ក្រៅ​ខោ​របស់​ឯករ៉េណា​​បែក​ឈាម​មាត់ក​ក្លាក់។
ខ្ញុំ​ខាំ​មាត់​និយាយ៖
«ប្រាប់​កន្លែង​មក​ភ្លាម​!​»
សិទ្ធី​លែង​ហ៊ាន​​ទទឹង​ គេ​​និយាយ​ដោយ​ឈឺចាប់​ព្រោះ​កណ្ដាប់​ដៃ​ទីពីរ​កំពុង​បួង​ភ្ជង់គេ​៖
«Lamma»
ពេល​ខ្ញុំ​ស្រមៃ​ឃើញ​ស្រី​តូច​​​របស់ខ្ញុំ​នៅ​ឯ​កោះ​អ្នក​នេសាទ​នោះ គេ​នេះ​ឆ្លៀត​លើកដៃ​ជូត​ឈាម​ចេញ​យឺត​ៗ ហើ​យ​ពេល​ក្រឡេក​ឃើញ​ខ្ញុំ​នៅ​ខឹង​ គេ​លើក​ដៃ​រង​ការពារ​មុខមាត់វិញ​បន្ទាន់។
ដូច្នេះ​ខ្ញុំ​ពួយ​​ថែម​មួយ​ជង្គង់ ចំកណ្ដាល​ពោះ​គេ​ញ៉ាច់​ដួល ផ្ងារ​ក្រោយ​ចង្អល់​ស្រែក​លែង​ចេញ។
ខ្ញុំ​បោះសម្ដី​អម​ជាមួយ​ការ​អង្គ្រឺត​ធ្មេញ ៖
«នេះ អញ​ដាក់​ឯង​ជំនួស​ប្អូន​ស្រី​ឯង! បើឯង​មិនមែន​មាន​ឈាម​ខ្មែរ​ដូច​អញ អញ​បោះឯ​ពីលើផ្ទះ​ចុះ​ទៅ​ក្រោម​តាម​បង្អួច​ហើយ​ អា​ចោល​ម្សៀត​!»
ខ្ញុំ​ខឹង​ពេញ​បន្ទុក​ហើយ​ចាកចេញ​ មិន​រវល់​ថា​វា​នេះ​ដាច់ខ្យល់​ស្លាប់​ឬម៉េច​ទេ។
ខ្ញុំ​និង​ដំរី​ទឹក​ឡើង​អូប័រ ដែល​យឺត​សែន​យឺត ក្រោម​ទំហឹង​ចិត្ត​របស់​ពួកខ្ញុំ​៧នាក់។
ទាវ​នីណា អាច​ជួប​នាយ​រាជ​ក្លែងក្លាយ​ទៀត​​ទេ?
ហុងកុង​មិន​ធំ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​រក​ស្រី​តូច​ម្នាក់​នៅ​ក្នុង​កោះ​នេសាទ​ដែល​មាន​ផ្ទះ​​រាប់ពាន់​ពិតជា​មិន​មែន​ជា​រឿង​ងាយស្រួល​​ឡើយ​។
កង​អង្គរក្ស​​ចែកផ្លូវគ្នា​ ​ខ្លះ​រុករក​តាម​ឆ្នេរ​ខ្លះ ​យក​រូបថត​នាង​ក្នុង​ទូរសព្ទ​​បង្ហាញ​ទៅ​ប្រជានេសាទ​។
ប៉ុន្តែ​ប្រហែល​ចិត្ត​ស្មោះ​របស់​ខ្ញុំ​ធ្វើ​ឱ្យ​​ទេវតា​យល់​លោក​​ជួយ បានជា​អ្នក​នេសាទ​មា្នក់​ចេញ​មក​ពី​ក្នុង​ចំណោម​មហាជន​​ហើយ ពិនិត្យពិច័យ​ខ្ញុំ​ពី​លើ​ដល់​ក្រោម​ទម្រាំ​ព្រម​នាំ​ខ្ញុំ​ទៅ។
«បើ​ខ្ញុំ​ជួយ​នាង​មិនទាន់ នាង​ស្លាប់​បាត់​ហើយ»
គាត់​និយាយ​ហើយ​ហៅ​ពួក​យើង​ទៅ​តាម​គាត់​។
គាត់​ជា​អ្នក​នេសាទ​ក្រីក្រ​ដែល​​គេ​ចមិន​ហ៊ាន​ទៅ​រកស៊ី​កន្លែង​អ៊ូអរ ​ក៏​ទៅកាន់​ឆ្នេរ​ស្ងាត់​ៗ​ឆ្ងាយ​ពី​គេ​។ គាត់​បាន​ឃើញ​នាង​ត្រូវ​គេ​ចង​ក្រោម​ស្ពាន​  រង់ចាំ​ឱ្យ​ទឹក​សមុទ្រ ជោរ​មក​នឹង​អាល​សម្លាប់​នាង​។
ទាវ​នីណា​អាយុ​មិន​អស់​ប្រហែល​មក​ពី​នាង​មិនទាន់​បាន​សារភាព​ថា​នាង​ស្រលាញ់​ខ្ញុំ​ហើយ​មើល​ទៅ។
​ខ្ញុំ​គិត​ហើយ​នឹក​នាង​ស្ទើរ​រលួយ​បេះដូង។​
ប្រហែល​មុន​នេះ​គាត់​ឃើញ​ពួក​ខ្ញុំ​ស្មាន​ថា​ជា​ក្រុម​ជនពាល​ដែល​តាម​សម្លាប់​ផ្តាច់​ជីវិត​នាង​បាន​ជា​មិន​ព្រម​និយាយ លុះ​ឃើញ​ខ្ញុំ​អាណោចអាធ័ម​ទឹកមុខ ​ទើប​គាត់​យល់​ពី​សេចក្ដី​ស្នេហា​របស់​ខ្ញុំ​ចំពោះ នាង​…..។​
ខ្ញុំ​ទៅដល់​ផ្ទះ​ដ៏កំព្រួក​របស់​អ្នកនេសាទ​សប្បុរស។ ​ភរិយា​គាត់​កំពុង​​តែ​ស្អំ​ទឹក​ក្តៅ​ឱ្យនីណា​ដែល​ដេក​ស្ងៀម​លើគ្រែដែក​ចាស់មួយ​។
«បើខ្ញុំ​ទៅដល់ផ្ទះ ​​ខ្ញុំ​នឹង​យកមីងនិងប្តី​ទៅនៅផ្ទះខ្ញុំ! ខ្ញុំនឹងជូនប្រាក់ខែរស់នៅ​ស្រួលមិន​ចាំបាច់​នេសាទទៀត​នោះ​ទេ​!»
ស្រី​តូច​ខែងរ៉ែង​ទើប ​រួច​ពី​សេចក្តី​​ស្លាប់​ក៏​មក​បង្អួត​ទ្រព្យ​សម្បត្តិភ្លាម​។
រីឯ​ខ្ញុំនេះវិញ ឮតែ​សំឡេងនាងប៉ុណ្ណឹង​ ​ក៏​កម្រើក​បេះដូងអស់ទៅ​ហើយ​។ ខ្ញុំអើត​​មុខសម្លឹង​នាង​ពីក្រៅផ្ទះ​ព្រោះ​ផ្ទះ​នេះពិបាក​ចូលពេក​ដោយ​សារប្រក់តង់ហើយ​វៀច​ផង​​។
«ឈប់​អួត​ក្អេងក្អាង​ថា​ខ្លួន​ឯង​ជា​អ្នក​មាន​ទៀត​ទៅ!​»
ខ្ញុំនិយាយ​ខ្មែរ ឯ​នាងវិញ​​អរ​រំភើប​ស្ទើរ​គាំង​បេះ​ដូង។
នាង​ស្រក់​ទឹកភ្នែក​ហើយ​ញញឹម​ស្របគ្នា​​ពេល​ឃើញ​មុខខ្ញុំ​។
ទោះខ្ទមនេះ​ពិបាក​ត្បុលចូល​យ៉ាងណា​ខ្ញុំនៅតែត្បុលចូលទៅរកនាង​ហើយ​….ចាំអី​ទៀត​….ខ្ញុំក៏​ឱប​នាង ​ព្រោះនាង​លារង្វង់ដៃ​មកមុន….។
ទាវនីណាដើរមិនរួច​ទេ តែ​នាង​មានខ្ញុំ…​.ខ្ញុំជា​ជើងរបស់​នាង…ក៏​ជាដៃ​របស់​នាង….​ជាអ្វីៗ​គ្រប់យ៉ាង​របស់​នាង…ហើយ​នាង​ក៏​តោង​កខ្ញុំ ជាមួយសំណួរ​ដំ​បូងគេ​៖
«ឯណា​បងខ្ញុំ?»
ប្រហែល​នេះជា​លើកដំបូង​ក្នុងជីវិត​របស់​នាង​ដែល​ពេល​រួច​ពីគ្រោះ​បើក​ភ្នែកមកមិន​ឃើញ​ឯករ៉េណា បែរជា​ប្រុសម្នាក់ផ្សេង​មក​​បីត្រកងនាង​។
ក្នុង​ពេទ្យ ឯក​រ៉េណា​ដេក​បិទ​ភ្នែក​ជិតឈឹង​ទឹកមុខ​ស្លេកស្លាំង។
ប៉ុន្តែ​គេ​មិនមែន​សន្លប់​ដូច​ដែល​អ្នក​ផង​គិត​ទេ គ្រាន់​តែ​ខ្ញុំ​​រុញ​ទ្វារ​ចូល​មក​ដល់​គេ​បើកភ្នែក​ខ្វាក….។
ខ្ញុំ​​ដើរ​មួយៗ​មក​ឈរ​ពីមុខ​គ្រែ ហើយ​សម្លឹង​ផ្ដោត​ដៃ​ស្តាំ​គេ​ដែល​រុំ​ជិត​ដោយ​បង់​ពណ៌​ស។
«ឯណា​នីណា?!»
នេះ​ជា​សំណួរ​ទី​មួយ​ដែល​ល្បង​ធំ​សួរ​មក​ខ្ញុំ​មុន​គេ​បង្អស់។ ​ខ្ញុំ​ដឹង​ថា​ គេ​អន្ទះសា​ពី​នាង​តូច​នោះ ទាំង​មិន​ខ្វល់​ពី​ភាព​ពិការ​របស់​ខ្លួន។​
«មិញ​ពេទ្យ​អនុញ្ញាត​អោយ​ខ្ញុំ​យក​បងឯង​ចេញ​ទៅផ្ទះ!»
គេ​រេ​ភ្នែក​មក​រក​ដៃដែល​កម្រើក​មិនបាន​របស់​គេ​ព្រោះ​វា​បាក់ខ្ទេច​ទៅហើយ។ ឯករ៉េណា​​ គេក៏ដឹងថា​របួស​នេះ​មាន​រឿងអី​ដែល​ត្រូវ​ពេទ្យ​ឱ្យ​នាំ​ចេញ​ទៅផ្ទះ​ងាយៗ។
ភាព​ប្រុងប្រយ័ត្ន​ លេចឡើង​ក្នុង​ភ្នែក​របស់​ឯករ៉េណា​ហើយគេ​ក្រឡេក​មើល​ជុំវិញ​ខ្លួន​ទំនង​ជា​រក​មើល​សៅនីភា​​ឬ​អង្គរក្ស​របស់គេ ​តែ​គេដឹង​ហើយ​​ថា គ្មាន​នៅទីនេះ​ទេ។
យ៉ាង​ឆាប់​រហ័ស ​ខ្ញុំទាញ​លើកដៃ ឱ្យ​សញ្ញា​​អ្នក​សែង​ពីរនាក់លើក​ស្នែង​ចូល​មក​។ ពួកគេ​បិទ​ម៉ាស់​ជិត​ធ្វើ​ឱ្យ​ឯករ៉េណា​កាន់​តែ​សង្ស័យ ​ប៉ុន្តែយើងគ្មានពេល​ឯណា​ក្រៅពី​លើកគេ​ដាក់​លើ​ស្នែង​យ៉ាង​រហ័ស ​ទោះ​គេ​ស្រែក​អូយ​យ៉ាង​ឈឺចាប់​នឹង​មុខរបួស​ដ៏​ដំណំ​​នេះ​ក៏ដោយ​។
ក្នុង​ពេល​ដែល​ត្រូវគេសែងចេញ​ទៅ ឯករ៉េណាលូកដៃ​ឆ្វេងដែល​នៅសល់ម​កក្តាប់កដៃខ្ញុំយ៉ាងណែន។ គេ​អន្ទះសា​​ប្រហែល​គិតថា​ខ្ញុំ​ជា​សត្រូវ ជាគ្នារបស់អាចង្រៃសិទ្ធី​ដេល​បោក​ខ្ញុំ​នោះហើយ​ឆ្លៀត​ពេលនេះ​ធ្វើបាប​គេ​ ក៏​មិនដឹង។
ខ្ញុំលើកដៃ​ឱ្យ​សញ្ញា​គេ​អោយ​នៅស្ងៀម។
គេ​រេ​ភ្នែក​គិត​ព្រោះ​គេ​ក៏​មិន​ល្ងង់​។
ពួកយើងចុចបិទជណ្តើរយន្តទាន់ មុន​ពេល​ដែល​មាន​អ្នក​ផ្សេង​មកដល់​ឃើញ។
«យើងនៅទៀតមិនបានទេ! ប៉ូលិស​មកហៅបងឯងទៅសួរនាំ ក៏នាំតែពិបាក​ច្រើន​»
ខ្ញុំខ្សឹបដាក់គេ តែគេមិនទុកចិត្ត​សួរមកវិញ​៖
«អ្ហែងល្ងង់ ចូលពេទ្យមួយទាំងមូល​គេមិនដឹង​?»
«នេះជាពេទ្យឆ្ងាយពីកន្លែងបងឯង!»
«ប្អូន​អញ​នៅឯណា​? ហើយ​នីភា​នៅ​ឯណា?!»
«សុខសប្បាយទេ!​»
«អញត្រូវការឃើញពួកវាសិន បានជឿឯងកើត​!»
ខ្ញុំ​មិន​ឆ្លើយ​​ព្រោះ​ជណ្ដើរ​បើក​។
យើង​មិនបាន​មកដល់​ជាន់ខាងក្រោម​ផុត​នៅឡើយ​ ប្រការនេះ​ធ្វើឱ្យ​គេនឹកឆ្ងល់ទៀត។
ខ្ញុំនិយាយ​ពន្យល់​បន្ថែម​មុន​ចេញ​ពី​ជណ្ដើរ​៖
«ចុះ​ថ្មើរ​ជើង​ម្តង​​ នៅ​ជាន់​នេះ​មាន​កាមេរ៉ា​!​»
យើង​រត់ចុះ​បាន​ពីរជាន់ទៀត​ ហើយ​​បែរ​ទៅរក​របង​ខាងក្រោយ​មន្ទីរពេទ្យ​ដែល​មាន​ឡាន​ចត​ទុក​រួច​ស្រេច​​។
យើង​ដាក់​ឯក​រ៉េណា​ទៅ​នឹង​កៅអី​ខាងមុខ ក្បែរ​ខ្ញុំ ហើយ​ខ្ញុំ​ឡើង​ទៅកាន់​ចង្កូត។ ពីរនាក់​ដែល​សែង​មក​នោះ​ចូល​ខាង​ក្រោយ​ហើយ​ក៏​និយាយ​ចិន​ដាក់​ខ្ញុំ៖
«មើល​នុះ!​»
គឺ​ឡាន​ប៉ូលិស​​បោល​មក​ឈប់​នៅ​ខាងមុខ​ពេទ្យ។
ឯករ៉េណា​ទប់ការឈឺចាប់​រេ​ភ្នែក​សម្លឹង​ទៅ។ គេ​ពិតជាបានឃើញពួកប៉ូលិស​ហុងកុង​​ មនុស្ស​មាឌធំៗ​៥​នាក់រត់ឡើង​ទៅ​ជាន់ខាងលើ។
«យើង​ប៊ិះ​នឹង​យឺត!​»
ខ្ញុំនិយាយ​ហើយ​បញ្ឆេះ​​ឡាន​ចេញ​វឹង​។
ឯក​រ៉េណា​សម្លឹង​ទៅចិន​ទំាង​ពីរ​ហើយ​និយាយ​ភាសា​ចិន​សួរ​វិញ៖
«ពួកឯង​កូនចៅអ្នកណា​!​»
«ខ្ញុំ​នៅជាមួយ​កូន​ពូផៃ​បង!​»
ចិននោះ​ឆ្លើយ ឯករ៉េណាក៏​ដៀង​ភ្នែក​មើលមក​ប្អូន​ថ្លៃត្បាញអាយ​ដូចខ្ញុំ។ ខ្ជិលឱ្យ​សង្ស័យ​យូរ​ខ្ញុំ​និយាយ​ប្រាប់​តែ​ម្តង​៖
«ខ្ញុំរកពួកគាត់​ឱ្យជួយ​ស៊ើប​មើលថា​ ក្រុម​ចិន​ហុងកុងណាខ្លះ​ដែលជួយ​សិទ្ធី​ប្អូនប្រុស​​បង!»
«អញ​គ្មាន​ប្អូនប្រុស​ធុន​វា​ទេ​!​»
ឯក​រ៉េណា​និយាយ​មួយៗ​ព្រោះ​នៅ​អស់កម្លាំងក្រោម​ជាតិ​ថ្នាំ​។
«ចុះ​ពួកអាដំរីទឹក?!»
ខ្ញុំក៏​​នឹកឃើញ​ផា​គេ៖
«ខ្ញុំ​ប្រាប់​បងឯងច្រើន​ដងហើយ ​ពួកអា​អស់​ហ្នុង ចិញ្ចឹមបំបង់បាយទំាង​អស់​!​»
ទោះ​និយាយ​ដូច្នេះ​ក៏ដោយ​ខ្ញុំយល់ពី​ការពិតមួយ​ថា​ តាមពិតពួកដំរីទឹក​ដែល​ឯករ៉េណា​បាន​ជ្រើស​រើសមកនៅជាមួយ​គឺ ពួក​មាឌធំៗ ដែល​​មើលពីក្រៅ​ទៅ​កាច​សាហាវ​តែ​តាមពិត​មិន​ប្រព្រឹត្តិ​ល្មើស​និង​សុទ្ធ​តែ​ជា​ខ្មែរ​​ដែល​ស្លូតៗ​ផង​ ដូច្នេះ​ហើយ​រាល់ពេល​គេ​មានរឿង​ពួកនេះ​មិនសូវ​ជួយអ្វី​បានទេ​។
ខ្ញុំយល់ពីល្បងធំ​នេះ​ច្បាស់​ បានជាខ្ញុំគោរពស្រលាញ់គេ​ពីមួយថ្ងៃទៅមួយ​ថ្ងៃ ទុកគេជា​បងប្រុស​របស់​ខ្ញុំ។
ខ្ញុំ​​សម្លឹង​ទៅ​ក្រោយ​ជាប់ ​មិន​ឃើញ​មាន​អ្នកណា​តាម​មក​ម្នាក់ឡើយ។ខ្ញុំ អែបឡាន​ឈប់​ក្បែរ​ឡានមួយ​ទៀត​ដែល​ចត​ចាំ​ជា​ស្រេច ហើយសៅនីភា​ក្រោកចេញ​មក​ធ្វើឱ្យឯករេណា​ភ្លឹក​សម្លឹង​នាង​និយាយ​លែង​ចេញ។​​
«លើកគាត់ឡើងឡាននោះទៅ!​»
គេ​ហាក់​ត្រេកអរ​ទោះកម្រើក​ខ្លួនមិនរួច​ ប៉ុន្តែដៃ​គេ​ដែល​ត្រូវបានស្រីស្អាតលើកត្រកង ធ្វើឱ្យគេ​ភ្លេចអស់កង្វល់ដែលថា​ដៃ​ស្តំាំ​គេ​ប្រហែល​គ្មាន​ផ្លូវ​សង្គ្រោះ​ឱ្យ​​ដូច​ដើមវិញទេនោះ។
​​ខ្ញុំ​យល់ថា​គេ​នឹងរស់នៅ​ដោយ​សប្បាយចិត្ត​ព្រោះ​ស្នេហា​គេ ​គឺលែងមានឧបសគ្គ ហើយ​នីភា​របស់គេ​បានដឹងមុខមាត់​ពិត​នាយសិទ្ធីនោះ​អស់ហើយ ​រួមទាំង​ខ្ញុំដែរ​។
ខ្ញុំចូលអង្គុយ​ក្បែរ​តៃកុង​ម្នាក់ជាពួកដំរីទឹកដែលឯករ៉េណា​ស្គាល់ និយាយ​បន្ថែម៖
«​កូនចៅ​ពូផៃ អស់ភារកិច្ច​ហើយ ​គេទៅវិញហើយ​!​»
យើងចេញឡាន​តែបងធំនៅតែតាមសម្លឹងពួកនោះហើយនិយាយ៖
«វាព្រមមកជួយយើង?!​»
ខ្ញុំមិនឆ្លើយ​ទុកឱ្យ​នីភានិយាយពន្យល់គេ៖
«កូនចៅពូផែ ក៏​ជាអ្នកទៅ​ជួយ​ចរចា ទម្រាំ​យើង​រក​នីណា​ឃើញ​មកវិញ!»
«អស់លុយប៉ុន្មាន​?​»
គេសួរខ្ញុំរបៀបនេះ​ព្រោះថានៅហុងកុង​ បើមានលុយ​ចង់ប្រើ​មនុស្ស​​ឱ្យ​សែងភ្នំចេញ ​ឱ្យ​បើកឡានកាត់ក៏បាន​។
នេះជា​សុភាសិត​ដែល​គេ​ចំណាំ​តែ​និយាយ​លេង​ក្នុង​ចំណោម​សាមញ្ញជន​។
«​រឿង​ចំណាយចំាគិតក្រោយ​ទៅ​​!» ខ្ញុំនិយាយកាត់។
គេសើច​ដោយ​ឈឺចាប់៖
«ស្អីគេ? ចុង​បញ្ចប់​ អាចោលម្សៀតនោះនៅតែបានទទួល​ទ្រព្យរបស់​អញដដែល?»
«មិនមែន​​សិទ្ធី​​ទេ ​គឺខាងចិននោះគេយក! គឺ​ពាលស៊ីពាល​»
ឯករ៉េណា​ក្តាប់​មាត់៖
«អើ! ប្រើ​វា​ឱ្យ​បកស្បែក​អា​ចង្រៃ​នោះ អូសកយក​មក​ឱ្យ​អញ!»
ខ្ញុំ​និយាយ​ប្រាប់​វិញ៖«
«ប្អូន​ល្បង​មាន​ល្បិច​ច្រើន​ណាស់ ​ពេល​ចិនដូរ​ទិសដៅ គេ​រត់​ទៅ​ស្រុក​ខ្មែរ​វិញ​មុន​ល្បង​ដឹងខ្លួន​ទៅ​ទៀត​!»
«ឱ្យ​វា​សប្បាយ​មួយ​ខ្យល់​ទៀត​សិន​ចុះ!»
ខ្ញុំ​ញាក់ស្មា​និយាយ​ឌឺ៖
«យក​ល្អ​ល្បង​រំងាប់​ចិត្ត​ទៅ! អ្នកបង​សន្យា​ថា​លើកលែង​ឱ្យ​គេ​នោះ​ហើយ​គេ​នោះ​ក៏​ស្ប​ថថា​លែង​ចង​ពៀរ​នឹង​គ្រួសារ​ល្បង​!»
គេដៀង​ភ្នែក​មើលមុខ​ស្រីគេស្រលាញ់ហើយនិយាយ​ធ្វើហី៖
«ស្រីៗ​អស់​នេះ​ចិត្តស្រាល​ទៅ​ជឿ​វា! ​ចុះ​ឯង​ល្ងង់​ទៅ​ជឿ​វា​ដែរ​អា​រាជ?»
ខ្ញុំ​សើច​ខឹក​….នីាភា​នៅ​ស្ងៀម​ព្រោះ​នាង​មិនប្រកាន់​សម្តី​គេ​ឡើយ។
«ខ្ញុំ​ឈ្មោះ ណារ៉ា! ឈ្មោះ​យើង​សឹង​ថា​គ្រលាស់​ផ្ទុយ​គ្នា​តិចតួច​ប៉ុណ្ណោះ​!»
«អញ​ដឹង​ហើយ​អាជន​បោកប្រាស់​! អ្ហែង​ទៅ​ដោះស្រាយ​ជា​មួយ​នីណា​ខ្លួនឯងទៅ!»
«ខ្ញុំអត់​មាន​អី​ ត្រូវ​ដោះស្រាយ​ច្រើន​ទេ! ខ្ញុំមិនមែន​ជារាជពិត ​តែខ្ញុំ​ស្រលាញ់​ទាវនីណា​មែនពិត​!»
«វាឆ្នាស់យ៉ាងនេះ​​ថ្ងៃក្រោយ​ឯងធ្វើបាបវា?!»
«អ៊ីចឹង​បង​ឯង​ឆាប់​ជា​ទៅ នៅ​​តាម​កាង​ប្អូនស្រី​​ល្អ​ផុន​បង​ឯង!»
«អញ​ទៅ​នៅ​ស្រុកខ្មែរ​ជា​មួយ​នីភា! អញ​អស់​ដៃ​ស្តាំ​​ហើយ  ទុក​ទីនេះ​ឱ្យ​ឯង​រក​ស៊ី​ចិញ្ចឹម​ អញ​សោយ​សុខ!»
គេនិយាយ​គំរោះគំរើយ​មែន តែ​ខ្ញុំ​រំភើបចិត្ត​។
ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​ប្អូន​ថ្លៃ​គេ​ហើយ​ចង់​ការពារ​គ្រួសារ​នេះ​មែន ព្រោះ​ម្ខាង​ខ្ញុំ​ស្រលាញ់​ទាវ​នីណា​ក្រអឺត​នោះ​ ម្ខាង​ខ្ញុំ​ស្រលាញ់​ចរិត​ឯក​រ៉េណា​ដែល​មិន​ចេះ​ចុះញ៉ម តែ​ចេះ​អធ្យាស្រ័យ។ គឺ​ទន់​យ៉ាង​នេះ​ហើយ​បានជា​គេ​ចាប់​មនុស្ស​ល្អ​ដូច​សៅនីភា​ជាប់។
គេ​ជា​បងធំ​ក្លែងក្លាយ ​ដែល​មើល​ទៅ​កាច​តែ​តាម​ពិត​គេ​ស្លូត​។
គេ​ប្រសើរ​ជាង​សុភាពបុរស​ដែល​បោក​១០០ជំពូក​ នាយ​សិទ្ធី ដែល​សម្ដី​ផ្អែម​ទន់​តែ​ចិត្ត​រឹង​គ្មាន​មនោសញ្ចេតនា​សូម្បី​តែ​សាច់​ឈាម​ខ្លួន​ឯង ​ព្រោះ​តែ​លុយ​និង​គំនិត​ចងពៀរ​ច្រណែន​គុំ​កួន​។
​ហើយ​ចិត្ត​មួយ​ចំណែក​ទៀត ​ខ្ញុំ​​គោរព​បងថ្លៃ​ស្រី​ដែល​សម្ដី​ទន់​តែ​ចិត្ត​រឹង​របស់​ខ្ញុំ ​សៅ​នីភា​។ គេ​​ទំាង​​បី​តាមពិត​ជា​តួឯក​របស់​ខ្ញុំ។
ខ្ញុំ​ជា​ខ្មាំង​​ដែល​មក​បង្កប់​ខ្លួន​ហើយ​ទីបំផុត​ មក​ចុះ​ចូល​នឹង​សត្រូវ ​ស្ម័គ្រ​ជីវិត​ការពារ​គេ​ទៀត​….ម្យ៉ាង​ដែរ​ខ្ញុំ…
រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១៨
អ្នកលេង​របូត​ដៃ​ចេញ​ពី​កអាវ​បុរស​ចិន ហើយ​ស្រែក​សន្ធាប់​ដោយ​មិន​ងាក​មុខ។
«ចេញទៅ​មុន​ពេល​អញ​ដូរ​ចិត្ត!​»
បុរស​នោះ​សម្លឹង​នីភាទាំង​អាណិត​នាង ​ឯ​ប្រពន្ធ​គិត​ពី​យំ។
នីភា​ងក់ក្បាល​ឱ្យ​សញ្ញា​ពួកគេ​ប្រញាប់​​ចេញ​ពីស្ថានភាព​​ដ៏​គ្រោះ​ថ្នាក់​នេះ​ទៅ។
ឯករ៉េណា​ស្រែក​ពី​ក្រោយ​៖
«កុំ​ឱ្យ​អញ​ឃើញ​មុខ​ទៀត​ឱ្យ​សោះ​វ៉ី!​»
គេ​ងាក​មករក​នាង ពេល​ដែល​ឡាន​ប្តីប្រពន្ធ​​នោះចាប់ផ្តើមបោលចេញ​ទៅ​ហុយទ្រលោម។​
ដល់ពេល​ដែល​នាង​មិនមើលមុខគេវិញម្តង​ ​ហើយ​បោះ​ក្រប​លិខិតឆ្លងដែន​ដែលនៅសល់​ក្នុងដៃ​ចោល​ទៅ​លើដី។
ស្រី​តូច​បែរខ្នង​ចោល​គេ​ហើយ​ដើរ​តម្រង់​ទៅរថយន្តខ្មៅស្រឹលរបស់គេ បើកទ្វារ​ចូលទៅ​អង្គុយ​​ដោយ​ខ្លួនឯង។
ឯករ៉េណា​ដឹងថា​សេចក្ដីសង្ឃឹម​របស់​នាង​ដែល​ថា​អាច​ចេញ​ពី​គេ​ឬចេញពី​ហុងកុង​គឺ​ត្រូវ​បញ្ចប់។
ចប់​តាម​ផ្លូវ​ពួកគេ​មិនបាននិយាយអ្វីរកគ្នា​​ទេ ​តែខាង​ប្រុសដឹងថា ​ស្នេហា​របស់​ពួកគេ​ត្រូវ​រារាំង​ដោយ​ស្លាកស្នាម​ជម្លោះ​ដ៏​ជ្រៅ​​លើក​នេះ​ ទោះនាង​ជា​ឈ្លើយ​ស្នេហ៍ ​តែ​នាង​ក៏​នឹង​មិន​អត់ទោស​ឱ្យ​គេ​ចំពោះ​រឿងយប់​នេះដែរ។
បីបួនថ្ងៃ​កន្លងផុតទៅ​ម្នាក់ៗគេចមុខគ្នា ​គឺ​ខាងប្រុសចូលមកអេះអុញ ខាងស្រី​មិននិយាយរក ក៏រើចេញទៅដេកបន្ទប់ផ្សេងបាត់ ចំណែក​​ខងស្រីក៏មិនចេញពីបន្ទប់​ដូចគ្នា​។
នាង​ធ្លាក់​ខ្លួន​ស្គម​​ទោះ​បី​ពួក​អង្គរក្ស​បម្រើ​បាយទឹក​ នៅតែ​នាង​មិន​អាច​ទទួល​ទាន​ឱ្យ​លើស​ពី​ពីរបី​ម៉ាត់​ឡើយ​។
​      គម្លាត​រវាង​ឯករ៉េណានិង​សៅនីភា បានអូសបន្លាយ​ជាច្រើនថ្ងៃ ចូល​ដល់សប្តាហ៍​ រហូត​ដល់​រសៀល​មួយ….
«ខ្ញុំទើបតែមកដល់ផ្ទះ បងឯងដេញខ្ញុំឱ្យ​ទៅអាមេរិក​វិញ?​»
វាជា​សម្រែកស្រួយ​ស្រេះ​របស់​ទាវនីណា ​ប្រឆាំង​នឹងបងប្រុសនាង​ដែល​ដេញនាង​ឱ្យ​បក​ទៅ​រៀន​ស្រុក​ក្រៅ​វិញ​។
នាងមកមិនចំពេល​ គឺ​មកផ្ទះ​ចំពេល​សង្គ្រាម​​ត្រជាក់​កំពុង​កើត​មាន​ពេញផ្ទះ​​ ហើយបងប្រុស​នាង​មិន​ព្រម​ទទួល​យក​សំណើ​ឈប់​រៀន ព្រោះ​រៀន​មិនចូល​របស់​នាង​។
«ឯងចង់​មិនចង់ក៏​ដោយ បីបួនថ្ងៃទៀត​ឡើង​ទៅអាមេរិកវិញ!​»
គេ​គំហកមកនាង​ ​ហើយទៅក្រៅកាត់សាញ​បំបាត់​ទុក្ខឱ្យស្រីតូច​ទាវ​នីណា​យំយែក​ម្នាក់ឯង។
«ខ្ញុំនឹង​រត់ចេញ​ពីផ្ទះ​​នេះ ​បងឯងចាំមើល!​»
សម្រែក​របស់ពួកគេ​ធ្វើឱ្យ​សៅនីភា​លើកដៃ​បិទខ្ទប់​ត្រចៀកដោយ​សៅហ្មង​។ នាងមិនចង់ជឿទេ​ថា​ជីវិត​នាង​ត្រូវមករស់នៅឡូកឡំ​ក្នុង​បរិយាកាសគ្រួសារដ៏​អពមង្គល​នេះ​។
ល្ងាចនោះ​នាង​ចុះពីបន្ទប់ទៅរកមើល​ ក្រែង​នាង​តូច​នោះ​ត្រូវឯករ៉េណា​ធ្វើបាប ​តែ​រក​មិនឃើញនាង​តូច​នោះ​ទេ​។ អង្គរក្ស​ម្នាក់​យក​កញ្ចប់មួយមកឱ្យ ហើ​យ​ប្រាប់​ថា​គេផ្ញើពីប្រលានយន្ត​ហោះ​មក​។
នីភា​ក៏​បើកមើល​…..
វាជា​ទូរសព្ទ​របស់​នាងដែល​ឯករ៉េណា​បោះចោល​ប៉ុន្តែ​ខាង​ព្រលាន​យល់ថា​ភ្ញៀវ​ភ្លេច។
ទោះបី​វាគ្មាន​សេវានិង​គ្មាន​ថ្ម​ ប៉ុន្តែ​យប់នេះ​ នាង​បាន​សាកពេញ​​ហើយ​បើក​មើល​វត្ថុ​សំណព្វ​ដែល​បែកចេញ​ពីខ្លួន​ច្រើនថ្ងៃមកហើយ​…
ទោះ​នាងមិនអាច​ទាក់ទង​ទៅនរណាបាន ​ប៉ុន្តែ​​នាង​នៅតែ​អាច​អានSMSចុងក្រោយ​ដែល​នាយ​សិទ្ធី​បាន​សរសេរ​មក​មុនពេលនាង​ចាកចេញ​ពី​ភ្នំពេញ​….
សន្សឹមៗ​ស្រីតូច​ស្ទុះ​ក្រោក​ហើយ​ពិចារណា​វិលចុះ​ឡើង…..
នាងដឹងថា….ដូច្នេះ​ហើយបានជា​ឯករ៉េណា​នៅល្អ​នឹងនាង​សុខៗ មកពីបន្ទប់ទឹកនោះ​វិញ​ គេខឹង​ត្រម៉ាត់​ត្រម៉ុយ​ ហើយ​ទូរសព្ទ​នាង​ក៏បាត់​ គឺ​គេ​ត្រូវSMSមួយ​នេះ​ដុត​ចិត្ត ក៏​​បោះ​វា​ចោល​។
….​ជាន់ដី​ហុងកុង គេក៏ដូរ​ចរិត​មិនទុកចិត្តនាង ប្រចណ្ឌ​ឡប់ឡែ​ហើយ​អសុរោះ ​ព្រមទាំង​យក​ប៉ាស្ព័រ​នាង​លាក់ទុក​ទៀត?
​មិនតែ​ប៉ុណ្ណោះ​នាយ​សិទ្ធី នេះ​បាន​ឈែត​មកក្នុងFacebookនាង​ថា ​​ឯករ៉េណា​មានចេតនា​យក​ស្នេហា​នាង​ជាការ​លេងសើច ​ហើយ​គេចង់បោកនាង​មក​ហុងកុង​ដើម្បីឃុំនាង​?
កោត​តែ​ម្នាក់ៗ​ឆ្លាត​គួរសមដែរ​បែរ​ជាស្រលាញ់​ហើយ​ប្រចណ្ឌ ​ប្រកែប្រកាន់​គ្នា​ងងឹត​ងងល់​ពេក​ដូច​ទុក​ឱកាស​ឱ្យ​អ្នកទាបថោក ជាជន​ទីបី​​អាច​លេង​​កល​ដាក់​បាន?
….​ស្រីតូចអង្គុយពិចារណាពេញ​មួយ​ល្ងាច​ ហើយ​ជឿ​ថា​ឯក​រ៉េណា​ធ្វើគ្រប់​យ៉ាង​មិនល្អ​លើនាង​ព្រោះ​តែ​គេ​ជឿ​ថា​នាងនៅ​ស្រលាញ់​សុភាព​បុរស​នោះ ​ចំណែកនាង​វិញ​ខឹង​គេ​ត្រម៉ាំង​ត្រមោក​នឹង​គេ​​ព្រោះ​យល់ថា​គេ​បោក​ប្រាស់​នាង​ យក​មក​បង្ខាំង​សេរីភាព​​។
សៅ​នីភា​ហួស​ចិត្ត​ម្នាក់ឯង….ស្នូរ​ឡាន​គេ​វិលមកវិញ​ហើយ….មេឃ​ខាង​ក្រៅ​ក៏​ងងឹត…ចំណែក​ចិត្ត​នាង​បាន​ភ្លឺ​មក​វិញ​ច្បាស់ បន្ទាប់​ពី​យល់​រឿងរ៉ាវអស់។
នាង​ងើបទៅរកបង្អួច វែកវាំង​នន​សម្លឹងទៅ​សួនខាងក្រោម​។
ឯករ៉េណា​មុខស្ងួត ក្រម៉ូវ​ ដើរ​ចូល​មកដោយមាន​ពួកអ្នក​ហែ​ហម​មកមួយ​កំភ្លូស​ដែរ។
«ប៉ុន្មាន​ថ្ងៃហើយ ដែល​យើង​ខឹងគេ ​មុខគេក៏យើងមិន​មើល ចួបគ្នា​​ក៏មិននិយាយ​រក! គេចូលមក​ក៏យើង​ធ្វើ​មិន​ឃើញ!»
នាង​គិត​បណ្តើរ​ក្តុកក្តួល​ចិត្ត​អាណិត​​គេ ​ក៏រួមជាមួយ​កំហឹងចិត្ត​ខឹង​ចំពោះ​នាយសិទ្ធិ​ជា​មារ​ដែល​តាម​រក​គ្រប់​ឧបាយ​បំបែក​នាង​និង​ឯករ៉េណា​។
«សុភាព​បុរស​ក្លែងក្លាយ​នោះមិនដែលចង់​ឱ្យបងប្រុស​រស់នៅ​សុខដុមរមនា​អីម្តងទេ​! យើងមិន​គួរ​ណា​ចូលដៃ​ជាមួយ​គេ​សោះ!»
នាង​ដកថយមកវិញ ហើយ​បើកទ្វារ​​ដើរ​ទៅ​ចង្ក្រានបាយ​។
នាង​រៀបចំ​ធ្វើអាហារ​ដែល​ងាយៗ ហើយដែលរហ័ស​តាមដែល​អាច​ធ្វើទៅ​បាន​បន្ទាប់​ពីខាន​​ចុះ​ទៅកាន់​ទីនោះ​​ច្រើន​ថ្ងៃ​មក​ហើយ​។
ចប់កិច្ច​ការ​​កាលណា នាងក៏​​លើក​ទឹកផ្លែឈើស្រស់​មួយកែវ​ឡើង​ទៅបន្ទប់មួយផ្សេង​​ទៀត​ជា​បន្ទប់​ធ្វើការ​របស់គេ​​ដែល​គេ​សំងំ​នៅទីនោះ​គេចពី​សង្គ្រាម​ត្រជាក់​ជា​ច្រើន​រាត្រី​មក​ហើយ​ដូចគ្នា​។
«ចូលមក!​»
គេងូតទឹករួចហើយ នៅ​អង្គុយ​បន្ត​ការងារ​គេ​នៅក្បែរ​កុំព្យូទ័រ ទឹកមុខសៅហ្មង​ហើយ​មិនងើបមុខ​មកមើលអ្នកលើក​ភេសជ្ជៈ​ចូលមក​ដោយ​ស្មោះ​នោះ​ទេ។
«ទើប​មកដល់ មិន​បាយ​មិន​ទឹក ​ធ្វើការ​ទៀតហើយ​?​»
គេ​ងើប​មុខ​មក​ភ្លាម​យ៉ាង​រហ័ស​ព្រោះ​មិន​គិត​ថា​ជា​នាង​។
សម្លឹង​ភេសជ្ជៈ​នាង​កាន់​មក​ទឹកមុខ​គេ​នៅ​តែ​ស្មើៗ​ ប៉ុន្តែ​ចិញ្ចើម​គេ​កម្រើក​ហាក់​ងឿងឆ្ងល់។ នីភា​ញញឹម​ហើយ​ហុច​​វា​ទៅ​ឱ្យ​គេ។
គេ​លូក​ដៃ​ទទួល​ហើយ​សម្លឹង​កែវ​ភេសជ្ជៈ​ជំនួស​ឱ្យ​បេះដូង​ដែល​ចង់​សម្លឹង​ម្ចាស់​កែវ។
«ខ្មោច​ស្អី​ចូល​ទៀត​ហើយ​!​»
នាង​ញញឹម​ហើយ​មិន​មាត់​រងចាំ​​ឱ្យ​គេ​លើក​ទឹក​នោះ​មក​ក្រេប​មួយ​លើក​អស់​រលីង​ទើប​និយាយ​។
«តោះ​ញ៉ាំបាយ! ចាំ​លោកយូរ​​ ឃ្លាន​ខ្លាំង​ណាស់!»
គេមិនមាត់ ​តែ​ចាប់ផ្តើម​លួចញញឹម​ហើយនិយាយ​ភាសា​កន្តាំង​ដាក់​នាង៖
«សង្ស័យតែ​មាន​គម្រោង​ចេញក្រៅ ​រត់​ទៅណាណ្ហីទៀតហើយ​!​»
ស្រី​ស្អាត​សម្លុត​គេ​ឮៗ ៖
«ក្រែង​លោក​មិន​ចេះ​ចិន​ហ្អី?!»
គេក្រោក​ពីកៅអី​ដើរមករកនាង​។
ស្នាមញញឹម​ស្នេហា​រីកឡើងលើបបូរមាត់​នាយ​ដែល​ស្រពោន​ច្រើន​ពេល​មក​ហើយ​។ គេ​ដើរ​មកឱប​​នាង​ពីក្រោយ ​ព្រោះក៏​ខាន​ឱប​រាង​កាយ​ទន់​ភ្លន់​នេះ​យូរ​ថ្ងៃ​ដូចគ្នា​។
«មកពីយើងល្ងង់​ ស្រីល្ងង់​!​»
នាងមិនរើចេញ​ព្រោះចង់នៅក្នុងរង្វង់​ដៃ​នាយ​។ ទំាងអាណិតទំាង​ស្រលាញ់​កាន់តែ​មានទំហំ​ធំ​ឡើង។
«ឯករ៉េណា​បើ​លោក​ចេះគិត ​លោកធ្វើប៉ាស្ព័រ​សងខ្ញុំឱ្យ​ឆាប់!»
នាង​និយាយ​ងរង៉ក់ ចិត្ត​ខាងប្រុស​កាន់តែ​ឈ្លក់​វង្វេង គេឱន​មកថើប​គុម្ព​ត្រចៀក​នាង​ហើយ​និយាយ​ខ្សឹប​៖
«កុំសង្ឃឹមអី​សៅនីភា! នាង​ហែក​វាខ្លួនឯង នាង​ត្រូវ​នៅទីនេះអស់​មួយជីវិត​ទៅ!»
ស្រីស្ងួន​មិនវាចាតប​អ្វីព្រោះស្នាមថើប​របស់គេ​ជា​សេចក្តីសុខរបស់នាង​។
ដៃនាង​ដាក់មកលើ​កំភួន​ដៃគេ ​ហាក់ចង់​ប្រាប់​ថា​នាង​ចង់នៅ​ក្នុង​រង្វង់ដៃ​នេះ​យូរ​បន្តិច។ ពេលវេលាកន្លងទៅ ដែល​គូស្នេហ៍ស្ថិត​នៅស្ងិតរមួត​ក្បែរគ្នា។​ នីភា​យល់ថា​នាងមិនចាំបាច់​លាក់អ្វី​នឹងគេ​ទៀត​ឡើយ​នាង​និយាយ​មួយៗ៖
«ថ្ងៃ​មួយមាន​ថៅកែចិនម្នាក់​​ដែលជាមនុស្ស​មាន​លុយមានកាក់ បានកាត់មក​ចួបស្រី​គ្មាន​អ្វី​ម្នាក់ហើយ​ហៅ​នាង​ថា​​កូន​ប្រសា! បុរស​នោះ​ដឹង​ថា​នាង​ជា​សង្សារ​កូន​ប្រុស​ច្បង​គាត់ បែរ​ជា​អង្វរ​នាង​ឱ្យ​ទទួល​យក​កូនប្រុសទីពីរ ​ព្រោះ​គាត់​យល់​ថា​ គាត់​បាន​ជំពាក់កូន​នោះ​ច្រើន​ពេក​! គាត់​ស្មានថា​កូនប្រុស​ទីពីរ​នោះ​ពិតជា​ស្រលាញ់ស្រីនោះមែន តាមពិត​គេ​គ្រាន់​តែ​ចង់​បំផ្លាញ​​បងប្រុសធំ​គេ​តែ​ប៉ុណ្ណោះ​! នៅមុនពេល​គាត់​ស្លាប់​​ គាត់ដឹងហើយ​ថាកូន​ប្រុស​ពៅ​គាត់​បាន​ច្រាន​គាត់ តែ​គាត់​នៅតែ​អង្វរ​ស្រីនោះ​​ឱ្យសន្យា​នឹង​គាត់ថា​មិនអាច​ប្រាប់​តុលាការ​ទេ មិនអាច​ប្រាប់កូន​ប្រុស​ច្បង​ដែរ​​ព្រោះ​គេ​នឹង​សម្លាប់​ប្អូន​គេ​! ឈាម​ក្នុង​គ្រួសារ​នឹង​ហូរ! ទីបំផុត ​ប្អូនប្រុស​នោះ​បាន​រួច​ជីវិត​រួច​ទោស​ដោយសារ​បង​គេសុខចិត្តចេញមកឆ្ងាយ​លើកលែង​ឱ្យ​គេ តែ​គេ​នៅមិន​ស្កប់​ចិត្ត​នៅឡើយ​ គេនៅតែ​ចង់​តាម​បំផ្លាញ​បង​គេ! ប្រុស​ត្រចៀក​ស្រាល​ជាង​គេលើលោកនេះ គឺ​បងប្រុស​គ្មានបានការ​របស់​​គេ​នោះហើយ​ ហេតុតែ​គេនោះ​គិត​ខ្លី​ចិត្ត​ឆេវឆាវ គ្រាន់​តែ​ឃើញ​SMSគេមួយ​ផ្ញើរមក​ក្នុង​ទូរសព្ទ​​ដៃ​ស្រីនោះ គេ​​ក៏បោះ​ទូរសព្ទ​នាង​ចោល​នៅវាលយន្តហោះ​ហើយមកដល់ហុងកុង​កាល​ណា​ពាក់​មុខ​យក្ខ ធ្វើ​ចរិត​ជា​អ្នកលេងកាប់ចាក់ ឃុំនាង​តែក្នុងផ្ទះ​! ចំណែកនាង​វិញ ក៏ខឹង​គេជាខ្លាំង​ព្រោះតែ​ប្អូន​គេ​ដដែល​នោះ​ឈែត​មក​បោកប្រាស់​ដូច​គ្នា!»
នាង​និយាយ​ចប់​ទើប​ដឹង​ថា​ដៃ​ឯករ៉េណា​របូត​ចេញ​ពី​ខ្លួន​តាំង​ពី​ពេលណា​ក៏​មិន​ដឹង​។ គេ​ដើរ​មក​ឈរ​នៅ​ទល់មុខ​នឹង​នាង​ដោយ​អាការៈ​​ភាន់ភាំង​។ គេ​សួរ​​បញ្ជាក់​ឡើងវិញ៖
«អា​ចោលម្សៀត​នោះ ជា​កូន​លោក​ប៉ា​?!»
នាង​ងក់ក្បាល​តិចៗ​។​ ឯក​រ៉េណា​ខាំ​មាត់​រអ៊ូ​៖
«អ៊ីចឹង​សោះ​!??? រឿង​លោកប៉ា​មាន​ប្រពន្ធ​ចុង​ ឮ​គេ​និ​យាយ​យូរ​មក​ហើយ​ក៏​មិន​នឹកស្មាន​សោះ​ថា គឺ​វា​នេះ​? ​អា​ប្អូន​ឧត្បាត​អើយ​!»
នាង​ព្រិច​ភ្នែក​ពិបាកចិត្ត ​តែ​ក៏​ល្អ​ដែលគេ​គួរតែ​ដឹង​រឿង​ឱ្យ​អស់​បង្ការ​ថ្ងៃក្រោយ​នាយ​សិទ្ធី​បង្កើត​ល្បិចកល​អ្វី​មក​ថ្មី​ទៀត។
នាង​និយាយ​មួយៗ៖
«ខ្ញុំខ្លាច​លោកខឹងខ្ញុំ ខ្លាច​លោកមិន​លើក​លែង​ឱ្យ​គេ​ ខ្ញុំ​ខ្លាច​បងប្អូន​ត្រូវ​កាប់​ចាក់​គ្នា​បាន​ជា….ប៉ុន្តែ​ពេលនេះ ខ្ញុំ​ខ្លាច​ណាស់ ​ខ្លាច​ថា​​មនុស្ស​មាន​ពិស​នោះ​គេ​មក​តាម​ធ្វើ​បាប​លោក!»
ឯក​រ៉េណា​ឱប​នាង​វឹងជាប់នឹង​ដើម​ទ្រូង​គេ ​គឺ​គេ​យល់​ចិត្ត​នាង ​យល់​ដើម​ចម​នៃ​រឿងរ៉ាវ​គ្រប់យ៉ាង​ដែល​គេ​ធ្លាប់​តែ​ខឹង​នាង ហើយ​ទីបំផុត​នាង​បាន​ធ្វើ​អ្វី​ច្រើន​ណាស់​សម្រាប់​គេ​និង​គ្រួសារ​គេ​។
គេ​ឱប​នាង​បណ្ដើរ​ក៏​នឹក​ដល់​សម្ដី​នាងបណ្តើរ​«លើក​លែង​ឱ្យ​គេ​ទៅ!»«អត់​ផ្លូវ​ទេ!»«ខ្ញុំ​សុំ​លោក!…. ខ្ញុំ​មិន​ដែល​សុំ​អ្វី​ទេ…ទុក​ថា….!»«បាន!»«បើ​ថា​ស្រលាញ់​វា​ណាស់ យក​ខ្លួន​យើង​នេះ​មក​ប្ដូរ​ទៅ សៅ នីភា!»។
គេ​កាន់​តែ​នឹក​ឃើញ​ គេ​កាន់​តែ​ឱប​នាង​។
នាងរើ​យ៉ាងណា​ ​រើ​មិន​បាន​​នឹង​កម្លាំង​ដៃ​គេ​។ ស្រី​តូច​និយាយ​តិចៗ​ទំាង​ហត់​គឃូស៖
«ឯ​ករ៉េណា​! មនុស្ស​ហិង្សា​! ខ្ញុំ​ថប់​ដង្ហើម​ណាស់ លែង​ដៃ​ទៅ!»
គេ​លែងដៃ​ចេញ​ពី​នាង​ដោយ​មមិងមមាំង​។​ នាង​ហត់គឃូស​ព្រោះ​ប្រឹង​ច្រាន​គេ​ចេញ ពេលគេ​កំពុង​លង់​ក្នុង​ការ​គិត​។ ​ទោះ​យ៉ាង​ណា​​នាង​នៅ​តែ​ចោលភ្នែក​មក​រក​គេ​ដោយ​សេចក្ដី​ស្នេហា​។ ​យូរយារ​ណាស់​មកហើយ​គេ​ទើប​តែ​ដឹង​ច្បាស់​ពេលនេះ​ថា​នាង​ស្រលាញ់​គេ​ថ្នាក់​នេះ ​ធ្វើ​រឿង​ជាច្រើន​ព្រោះ​តែ​បារម្ភ គិត​ពី​គេ តែ​ត្រូវ​គេគម្រោះ​គំរើយ​មិន​យល់​ចិត្តនិង​ចួន​កាលដៃ​ធ្ងន់​ដាក់​នាង​ ​​​ធ្វើឱ្យ​នាង​ស្រក់ទឹកភ្នែក​។
«ថប់ដង្ហើម​ យក​ដង្ហើម​បង​ប្រើ​ទៅ!​»
​នាង​លែង​ញញឹម​វិញ​ព្រោះ​ភ្លឹក​សម្លឹង​ភាព​ស្រទន់​លើផ្ទៃមុខគេ​។ ​គេលង់នាង​ដល់​ថ្នាក់​ធ្វើមុខ​ទន់ជ្រាយ​ដូច​កំលោះ​តៅហ៊ូ​ទៅហើយ​ ហើយ​បបូរមាត់គេឱនមក​តភ្ជាប់​ខ្យល់​ដង្ហើមគេ​ទៅ​ក្នុង​បំពង់ក​នាង​។
គេ​ខាន​ថើប​គា្ន​យ៉ាង​នេះ ​ខាន​ស្អិត​រមួត​យ៉ាង​នេះ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ គឺ​ចាប់​ពី​ពេល​ដែល​នាង​តាំង​ចិត្ត​ថា​នឹង​មិនលើកលែង​ឱ្យ​ប្រុស​ហិង្សា​​ដូចជា​គេ​។
​សេចក្ដីស្នេហា​វា​មិន​ងាយ​រលត់​បាត់​ងាយៗ​នោះ​ទេ ​គ្រាន់តែ​វា​ផ្អាក​មួយ​រយៈ​ហើយ​ពេល​ដែល​សើរើ​មកវិញ​ វា​ក៏​ពុះ​កញ្ជ្រោល​ជាង​​ទឹក​ក្តៅ១០០អង្សារទៅទៀត។
«បង​សូមទោស​​!​»
គេ​និយាយ​ចប់​ក៏​ដកភ្នែក​ចេញ​ពី​កែវភ្នែក​ស្នេហា​​របស់​នាង​ ហើយ​មក​ឱន​សម្លឹង​រាងកាយ​នាង​ដែល​គេ​បាន​គេង​នឹក​ដល់​ជា​រៀងរាល់​រាត្រី។
បាយ​ម្ហូប​នាង​ប្រហែល​ជា​ត្រូវ​ត្រជាក់​ព្រោះ​ម្នាក់​នេះ​​ដូច​ជា​ចង់​បាន​អ្វី​ផ្សេង​ក្រៅ​ពី​ម្ហូប​របស់​​នាង​ជាង​ក្នុង​ពេល​នេះ។ ទោះបី​ជា​រាងកាយ​​គេ​ឈ្មុស​ឈ្មុល​មក​រក​ផ្សារភ្ជាប់​គ្រប់​ទី​កន្លែង​គ្រប់អវយវៈ​ជាមួយ​នាង​មិន​ចង់​បែក​ពី​គ្នា​​សូម្បី​មួយ​គម្លាត​ ​តែ​នាង​ដឹង​ថា​គេ​ហាក់​ដូចជា​មាន​ភាព​ចាស់ទុំនិង​ទន់ភ្លន់​ជាង​ឯក​រ៉េណា​ពីមុន ដែល​រស់​ក្នុង​ភាព​ប្រចែប្រចណ្ឌ​។
ដំរី​ស្លាប់​កុំ​យក​ចង្អេរ​បាំង
​….​ខ្ញុំ​ស្ដាប់​ផង​រំជួលចិត្ត​នឹង​រឿង​ស្នេហា​ដល់​ទីបំផុត​របស់​ពួកគេ​ តែ​ខ្ញុំ​នៅតែ​មានៈ​បែរ​ខ្នង​ឱ្យ​នាង​ហើយ​និយាយ​​ទទឹង​ទទែង​៖
«អ្នកបង​លង់​ប្រុស​ម្នាក់​នេះ ​ក៏​ចោល​សង្សារ​កម្សត់​ប្រតិដ្ឋ​រឿង​ឡើង​ដើម្បី​ចោទ​គេ​ថា​ជា​មនុស្ស​​អាក្រក់​ទៀត?!»
នាង​មិន​ទាន់​ត​មក​ទៀត​ផង​ស្រាប់តែ​ស្រែក​ភ្លាត់​សំឡេង​ហើយ​ស្ទុះ​មក​ក្បែរ​ខ្នង​ខ្ញុំ។
ខ្ញុំ​បែរ​ក្រោយ​ខ្វាច់​គឺ​ឯក​រ៉េណា​នៅ​មាត់​ទ្វារ​។
គេ​បើក​ទ្វារ​របៀប​ម៉េច​បានជា​មិន​ឮ​ស្នូរ​ ឬមួយ​ក៏​ខ្ញុំ​ស្លុង​អារម្មណ៍​​ស្ដាប់​ខ្លាំង​ពេក​បាន​ជា​ដូច្នេះ? ប៉ុន្តែ​ខ្ញុំ​មាន​ពេល​ឯណា​គិត ​បើ​កាណុង​កាំភ្លើង​ខ្លី​គេ​ភ្ជង់​មក​ចំ​ខ្ញុំ​​ទៅហើយ​។
ទឹកមុខ​ឯករ៉េណា​​គឺ​ដឹង​រឿង​សម្ងាត់​របស់​ខ្ញុំអស់ ចំណែក​កែវភ្នែក​គេ​គឺ​គ្មាន​ភាគ​រយ​ឱ្យ​ខ្ញុំ​រស់​ទេ។
ដៃ​គេ​នៅ​លើ​កៃ​កាំភ្លើង​មាត់​គេ​ខាំ ស្រប​ពេល​សៅនីភា​ពាំង​​ពី​មុខ​ខ្ញុំ​ជា​មួយ​វាចា​ឃាត់៖
«រ៉េណា​! ត្រជាក់ចិត្តសិន!»​
គេ​ប្រហែល​ជា​ឡើង​មក​រក​នីភា ដោយ​នាង​ស្មាន​មិន​ដល់ ហើយ​ក៏​ស្ដាប់​ឮរឿង​ដែល​ពួកយើង​ទើបតែ​និយាយ​គ្នា​នេះ​អស់។
«នីភា​ដើរ​ចេញ!!!» គេ​ស្រែក​កំរោល​ដាក់​ស្រី​ដែល​គេ​ស្រលាញ់។
តែ​នាង​ប្រឹង​និយាយ​ទំាង​ញ័រ​មាត់៖
«ក្រែង​លោក​ទៅជាមួយ​នីណា​ហើយ​មែន​អត់? ឯណានីណា?!»
ឯករ៉េណាសម្លក់ខ្ញុំ ឯខ្ញុំបារម្ភ​ពី​ស្រី​ច្រម៉ក់​នោះ​ ខ្ញុំមិនខ្វល់​ពីកាណុង​ល្បងធំ​ទេ​​បែរ​ជាសួរវិញភា្លម៖
«ឯណានីណា? នាង​ចុះ​ទៅយូរហើយ!»
ឯករ៉េណា​និយាយ​មក​ទាំង​កំហឹង​៖
«មិន​ឃើញ​វា​បាន​ជា​អញ​ឡើង​មក​ទាន់​ ស្ដាប់​​ឮរឿង​អាចង្រៃ​ឯង!​»
ខ្ញុំ​ចង​ចិញ្ចើម​ហើយ​បែរ​ក្រោយ​ខ្វាក​សម្លឹង​ទៅ​ក្រោម​តាម​បង្អួច​ មិន​ខ្វល់​ពី​កាណុង​ឯករ៉េណា។
នៅ​បរិវេណ​ខាង​ក្រោម​ឡាន​មួយ​ខ្មៅ​រលោង​បោល​ចេញវឹង​តែ​បិទទ្វារ​មិនទាន់​បាន​ជិតស្រួលបួលទេ ​ខ្ញុំ​មើលឃើញ​ជាយ​សំពត់​របស់​ទាវ​នីណា​ដែល​មាន​អ្នកណា​ម្នាក់​ឱន​មក​ទាញ​ចូលក្នុង​ហើយ​បិទទ្វារ​ឡាន​ជា​លើក​ទីពី​រ​៖
«វរ​ហើយ​!» ខ្ញុំ​ភ្លាត់​មាត់​ដោយ​ងាក​មក​វិញ​រ៉េវ។
ខ្ញុំ​និយាយ​បន្ថែម​៖«
«គេ​ចាប់​នីណា​ហើយ​!​»
សន្ធឹក​ឡាន​លាន់​មក​កំដរ​ត្រចៀក​បងប្រុស​នាង​ធ្វើ​ឱ្យ​ដៃ​គេ​ហាក់​រុញរា​ក្នុង​ការ​បន្ត​ភ្ជង់​ខ្ញុំ។ ​ឯក​រ៉េណា​រត់​មក​បង្កើច​ហើយ​​ពួក​យើង​ទាំង​​បី​សម្លឹង​ទៅ​ឃើញ​ឡាន​ពីរបី​ក្រោយៗ​ទៀត​ដែល​បោល​ចេញ​តាម​ប្រកិត​ក្បែរ​​ឡាន​ខ្មៅ​នោះ។
ឯក​រ៉េណា​បោះបង់​ចោល​កំហឹង រត់​ទៅ​ទ្វារ​ តែ​គេ​មិន​ភ្លេច​​ងាក​មក​វិញ​ហើយ​ចង្អុល​មុខ​ខ្ញុំ​។ គេ​និយាយ​គំរាម៖
«អញ​ដោះស្រាយ​រឿង​នីណា​សិន!​»
គេ​រត់​ទៅ​ ឯខ្ញុំ​ក៏​រត់​តាម គេ​ដល់​ឡាន​​ខ្ញុំ​ក៏​ដល់​ គេ​ចូល​បើក ​ខ្ញុំ​ក៏​ទាញ​ទ្វារ​ឡាន​ម្ខាង​គេ​ចូល​អង្គុយ​ក្បែរ​គេ​​។
ឯករ៉េណាជាន់​ហ្គា​​ចេញ​ឡាន​ដៃ​គេ​ម្ខាង​គ្រវី​ចង្កូត​ឡាន​យ៉ាង​ជំនាញ ចំណែកដៃ​ម្ខាង​លើក​កាំភ្លើង​ភ្ជង់​មក​ខ្ញុំ​៖
«កុំ​ឱ្យ​អញ​ដឹង​ថា​ អ្ហែង​ជា​មេ​ក្លោង!​»
ឡាន​ជា​ច្រើន​បោល​មក​ដល់​ទីនេះ​ធ្វើ​ឱ្យ​ឯក​រ៉េណា​ជាន់​ហ្វ្រាំង​​ពេញ​មួយ​ទំហឹង​​ហើយ​រុញ​ទ្វារ​ស្ទុះ​ចេញ​ដោយ​កំរោល​​។
ពួក​ចិន​ជាច្រើន​ចុះ​ដើរ​មក​រក​គេ​ទាំង​ងើយ​មុខ​​ស្រែក​សួរ​៖
«ឯណា​ប្អូន​ឯង​ ទាវ​នីណា?​»
ដូច​ដែល​នី​ភា​បាន​ដំណាល​ប្រាប់​ខ្ញុំ​ពី​ខាងលើ ភាសា​កន្តាំង​របស់​ល្បង​សម្បុរ​ស្រអែម ឯក​រ៉េណា​ពិត​ជា​ខ្លាំង​លើស​ពី​រំពឹង​ទុក គេ​និយាយ​បាន​រហ័ស​ច្បាស់​រូ​ដូច​ទឹក៖
«ពួក​ឡាន​មួយ​ខ្សែ​មុន​នេះ​ មិនមែន​ពួក​ឯង​ទេ?!»
ចិន​ទាំង​នោះ​ធ្វើ​មុខ​ដូច​ជា​មិន​យល់ការណ៍។​ ឯក​រ៉េណា សម្លុត​បន្ថែម៖
«បើ​មិនមែន​ពួក​ឯង អាណា​គេ​ចាប់​នីណា​ឡើង​ឡាន​​ទៅ​មិញ​?!»
គេ​ទាញ​កាំភ្លើង​ភ្ជង់​តម្រង់​ទៅរក​ក្រុមចិន​ធ្វើឱ្យ​ពួក​អង្គរក្សដំរីទឹក​រត់​មក​អម​ឯក​រ៉េណា​ស្រ ចំណែក​ពួក​នោះ​ក៏​លើក​កាំភ្លើង​ភ្ជង់​មក​វិញ​ហែរ។
ចិត្ត​ខ្ញុំ​អន្ទះសា រឿង​ទាវ​នីណា​ជាង​ឆាក​ប្រយុទ្ធ​ដែល​ហៀបនឹង​កើត​មាន​នេះ។
ទូរសព្ទ​ឯក​រ៉េណា​រោទ៍​ ​គេ​ក៏​លើក​និយាយ​ ឯ​សៅនីភា​ក៏រត់​ចុះមកដល់ដែរ។ នាង​ឈរ​ស្លេក​សម្លឹង​ទាំងពីរ​ក្រុម​ដែល​ភ្ជង់​គា្ន​ទៅវិញ​ទៅមក​។
ខ្ញុំ​មិន​ទាន់​ដឹង​ត្រូវ​ធ្វើអ្វី​ទុក​អ្វី​ផង​ កាណុង​របស់​ឯក​រ៉េណា​រេ​មក​រក​​ខ្ញុំ​ជាមួយ​សំឡេង​ស្រែក​កំរោល​ចូល៖
«ប្រាប់​មក​អា​ចោលម្សៀត មេ​របស់​ឯង​​យក​ប្អូន​អញ​ទៅណា?!»
ខ្ញុំ​ឡេឡា​មិន​ដឹង​ឆ្លើយ​អ្វី? គិត​អ្វី? ធ្វើអ្វី? ស្រាប់​តែ​ឮ​នីភា​ភ្លាត់​មាត់​ភ័យ៖
«សិទ្ធី?!»
នាង​និយាយ​ហើយ​បើក​ភ្នែក​មក​មើល​ខ្ញុំ​ធំៗ ចំ​ពេល​ខ្ញុំ​សម្លឹង​​ទៅ​នាង​ទំាង​​ភ្ញាក់ផ្អើលដូចគ្នា​។ ខ្ញុំរអ៊ូ៖
«វរ​ហើយ​!​»
ខ្ញុំ​រត់​សំដៅ​ឡាន​របស់​ឯករ៉េណា​ហើយ​ឡើង​ទៅ​អង្គុយ​បើក​។ បងធំ​នេះ​រត់​មក​តាម​ខ្ញុំ​ហើយ​ចូលអង្គុយ​ទន្ទឹម​ខ្ញុំ​ទំាង​លើក​កាំភ្លើង​ភ្ជង់​ខ្ញុំ​​ជាប់សៀតផ្កា​។
«ឯង​លែង​ចង់​រស់​ហើយ?!»
គេខាំមាត់​និយាយ​​តែ​ខ្ញុំ​ខាំមាត់​បើកឡាន​មិន​ខ្វល់​នឹង​ដៃ​មួយ​ចំហៀង​នៅ​ឈឺ មិន​ខ្វល់​នឹង​កាំភ្លើងរបស់​គេ​ទេ​។ ខ្ញុំខាំ​បណ្តាច់​បង់​រំ​របួសចោលទំាងអស់ ខ្ញុំលែងឈឺ លែងអ្វីទៀតហើយ​ ខ្លាច​តែ​ម្យ៉ាង​ខ្ញុំលែង​បាន​ឃើញ​ស្រីតូច​នោះ។
តាម​កញ្ចក់ឡាន​ខ្ញុំ​ឃើញ​សៅនីភា​ឈរ​ទន់ដៃជើង ​ចំណែក​ពួកអ្នកលេង​ចិន​ឡើងឡាន​ប្រដេញមក​តាម​ហើយ​ពួក​អង្គរក្ស​ឯករ៉េណា​ក៏​ដូចគ្នា​។
ទូរសព្ទ​ខ្ញុំរោទ៍​ធ្វើឱ្យ​ឯករ៉ែណា​​បើកភ្នែក​ធំៗ។
ខ្ញុំ​សម្លឹង​មុខគេ​ហើយ​លូកដៃ​ម្ខាង​ទៅ​លើក​មក​ស្តាប់។
ខ្ញុំនិយាយមួយៗ​កាឡៃ​ក្លែង​ថាចិត្តខ្ញុំស្ងប់ ​​ប៉ុន្តែវាខុស​ពីការពិត​ព្រោះ​​ចិត្ត​ខ្ញុំ​កំពុង​រំជួយ ដោយសារ​អ្នកខលមកនោះ​គឺ​នាយ​សិទ្ធី។
«យកទាវនីណាទៅណា?!»
ខ្ញុំ​សួរ​មួយៗ ប៉ុន្តែ​​ឯករ៉េណា​រុញ​កាំភ្លើង​កាន់តែ​ជល់​ក្បាល​ខ្ញុំ។
សំឡេង​សុភាពបុរសនោះ​​តបមកខ្ញុំវិញ ត្រជាក់​ល្ហឹម​៖
«ចង់បានជីវិត​ស្រីនោះ លោក​ប៉ូលិស​សម្លាប់​បងប្រុស​វា​ទៅ!​»
ខ្ញុំសើចខឹក​តែចិត្តខ្ញុំឈឺចាប់។
ក្រឡាអុក​នេះវា​រៀបចំ​គ្រាន់​បើ​គឺ​ខ្ចី​ដៃ​ខ្ញុំ​ប្រើ​ឱ្យ​សម្លាប់​ឯករ៉េណា​ វាវិញសមបំណង​ហើយ​ក៏​រួចខ្លួន បាន​ទ្រព្យសម្បត្តិ​ទៀត​ ចុងក្រោយ​ខ្ញុំប្រហែល​របូតសក្តិ ដេកគុកឬត្រូវចោល​ឆ្អឹង​នៅ​ហុងកុង​។
ខ្ញុំទប់​ចិត្ត​ព្រោះកំពុង​ស្ថិតនៅ​កណ្តាលផ្លូវ​រវាងចុង​កាណុងកាំភ្លើង​នឹង​សម្តី​មនុស្សបោកប្រាស់៖
«ខ្ញុំសម្លាប់​ឯករ៉េណា​រួច​ឯង​លែងទាវនីណា? អា​ចង្រៃ….បើអញជឿឯង​ អញ​ឡប់ទៅដេកព្រែកត្នោត​ហើយ​!»
ឯករ៉េណា​បន្ថយ​ដៃដែល​កាន់កាំភ្លើង​ពេលដែល​ឮខ្ញុំជេរ​នាយ​សិទ្ធី។ ជាមនុស្សប្រុស​ដូចគ្នា​គេប្រាកដ​ជា​ឃើញកាយវិការខ្ញុំ​ហើយ​យល់​ណាស់ថា​ខ្ញុំ​ស្រលាញ់​ទាវនីណា​ជាង​ជីវិត​ខ្លួនឯង។
​      គេ​ហើយ​ស្រែក​ដាក់​ទូរសព្ទ​៖
«ប្អូន​អញ​នៅ​ឯណា?!»
ខ្ញុំ​ទម្លាក់​ដៃយឺតៗហើយចុច​Speakerបើកឮទំាងអស់គ្នា​។
សំណើច​នាយ​សិទ្ធី​លាន់មកស្រាលៗសុភាពៗ​​តែ​ចិត្តខ្ញុំ​ឆេវជាង​សំឡេង​ស្រែក​របស់​ឯករ៉េណា​ទៅទៀត។
វា​នោះ​និយាយ​មក​ស្រួលៗដូច​គ្មាន​អ្វីកើតឡើង៖
«ចាំមើលអាប៉ូលិសនេះ វារើស​យកឯង ហីក៏យកប្អូន​ស្រី​ឯង!»
«អញ​យក​ក្បាលឯង​ញាត់​គុក!​» ខ្ញុំគំហក​មកវិញខ្លី​ហើយ​ជាន់ហ្គា​រ៉េវ​។
សំឡេង​នាយ​សិត្ធី​តប​មកវិញ​ធម្មតា៖
«កុំ​បើកឡាន​លឿន​ពេក វា​ជួយ​អីមិន​បានទេ​! តែ​បើ​ឯង​សម្លាប់វានោះវិញ ក្រែងឆាប់​បាន​ឃើញមុខ​ស្រី​ស្នេហ៍​ជាង​!»
ខ្ញុំរេ​ភ្នែក​សម្លឹង​ជុំវិញ​ខ្លួន​ព្រោះ​វា​ទំនង​ជា​នៅក្បែរៗ​ខ្ញុំ​បាន​ជា​វា​ឃើញខ្ញុំ​ថែម​ល្បឿន​។ ឯករ៉េណា​និយាយ​វិញ​ទាំង​ឈឺចាប់៖
«បើ​អ្ហែង​ធ្វើ​បាប​នីណា អ្ហែង​អស់​កែហើយអាសិទ្ធី! នីណាក៏ជាប្អូនអ្ហែង!»
នាយ​សិទ្ធី​សើច​ក្អាកក្អាយ៖
«អ៊ីចឹង​! មក​ទទួល​ស្គាល់​បងប្អូន​ស្អី​ពេលនេះ? ហួសពេល​ហើយ​អា​បងធំ!»
ឡាន​របស់​នាយសិទ្ធី​បោល​ក្ឌាំង​កាត់​ពីមុខខ្ញុំដោយ​វានោះ​នៅអង្គុយពីក្រោយ​ ហើយ​ញញឹមតាម​កញ្ចក់​មកកាន់​ពួកយើង​។
វា​ប្រហែល​មក​ហុងកុង​យូរក្រែល​ហើយ​បានជា​មាន​ពួកចិន​ចំណាប់​ៗ​មក​បើកឡាន​ឱ្យ​ប្រសព្វ​យ៉ាង​នេះ​​។
ខ្ញុំខាំមាត់​ប្រដេញ​តាម តែ​ឯករ៉េណា​ដែល​គ្មាន​ហ្គាជាន់​ គឺមាន​តែ​​កេះកៃ​បាញ់បញ្ចេញ​កំហឹង​​ទៅ​ក្រៅ​។
ខ្ញុំនិយាយ​ដោយ​មួហ្មង៖
«កុំឆេវឆាវ​ពេក​នីណា​ក្នុង​ដៃ​វា!​»
មិនទាន់ផុតពីមាត់ ពួក​នោះ​វាទរមកវិញ ​កាំភ្លើង​ធុន​វែង​​ជាប់​រដឹក​ខ្ញុំ​រេ​គេច​សឹងមិនទាន់ រថយន្ត​របូត​ចេញពីផ្លូវ​ធ្លាក់​ទៅ​ក្រៅ​បង្កាន់​ដៃដែក ហើយ​មេឃ​ក៏​ក្រឡាប់ចាក់។
ខ្ញុំព្រិល​ភ្នែក​ស្ពឹក​អស់ខ្លួនប្រាណ​ តែខ្ញុំមិន​អាច​បិទភ្នែក​ទេ​ក្នុង​ពេល​នេះ។
ស្រីតូច​នោះមិនដឹង​ស្លាប់​ឬរស់ប៉ុន្តែ ខ្ញុំ​ត្រូវ​រកនាង​ឱ្យឃើញ​ទើប​អាចបិទភ្នែកបាន។
ខ្ញុំប្រវេប្រវា​ក្រោក។
ដោយសារ​មុននេះឯករ៉េណា​លូកដៃ​ទៅបាញ់​សិទ្ធី​បានជា​ពេលនេះគេ​ក្រឡាប់ខ្លួន​​ឈាមជោក​ហើយ​ជាប់​ដៃ​ស្តាំ​ក្រោម​ឡាន​រើ​អ្វី​ក៏​មិន​រួច។
គេកម្រើកបាន​តិចៗ ពេលខ្ញុំ​លូន​ចេញ​មកដល់​ក្រៅ​ត្រដាបត្រដួស។ កូនចៅគេ​មកដល់​ហើយ​ជួយ​លើក​យ៉ាងណា​​ក៏លើកឡាន​ឡើង​មិនបាន។
ខ្ញុំពិបាកចិត្ត​សម្លឹង​គេ​បន្តិច​មុន​ពេល​ទាញ​កាំភ្លើង​ពី​ចង្កេះ​មក​ដាក់​គ្រាប់​ហើយ​ដើរ​ចេញ​រក​ឡាន​ផ្សេង​ នឹង​ឡើងជិះតទៅមុខទៀត​ សំឡេង​គេ​ហៅ​ខ្ញុំ៖
«អ្ហែង​ត្រលប់​មក​វិញ​អា​រាជ!​»
គេ​ដឹង​ថា​ខ្ញុំ​មិនមែន​«រាជ​»ទេ​ តែ​គេ​នៅ​តែ​ហៅ​ខ្ញុំ​បែបនេះ​ ​គេ​នៅ​តែ​ទុក​ខ្ញុំ​ជា​ប្អូន​ថ្លៃ​របស់​គេ​។
ខ្ញុំ​ទប់​ជំហរ​ ហើយ​ដើរបក​ទៅរក​គេ​វិញ គេ​ខំ​និយាយ​មក​រក​ខ្ញុំ​ដោយ​​បំភ្លេច​ចោល​​ការឈឺចាប់៖
«អ្ហែង​សន្យា​មក!​ មើល​ថែ​ស្រីៗ​ពីរ​នាក់​នោះ! ថែ​ទាំ​គេ​ឱ្យ​ស៊ីឆ្ងាញ់​ដេក​ស្រួល!»
រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១៧
ឯករ៉េណា​ទាញ​ដៃ​នាង​ទាំង​សង​មក​ដាក់​លើ​ចង្កេះ​គេ ហើយ​និយាយ​ឌឺដង៖
«គ្រាន់​តែ​ឱប​វិញ​ម៉េច?!»
នាង​និយាយ​​ដោយ​ជ្រួញចិញ្ចើម៖
«សួរ​ខ្លួន​លោក​ទៅ សម្តី​សម្តៅ​គ្រោតគ្រាត​គំរាម​កំហែង​សម​នឹង​ឱ្យ​ស្រីៗ​ចង់​ឱប​ដែរ?!»
«អាណា​វិញ​ ដែល​វា​សម​ជាង​?!»
«កុំ​ដា​វ៉ា​រាលដាល​អី​ដល់​អ្នកដទៃ!​»
«កាន់​ជើង​ម៉េះ?!បើ​ថា​វា​គ្រាន់​ណាស់​ម៉េច​មិន​ឱ្យ​វា​អើត​ក្បាល​មក​យក​យើង​ចេញ​ឱ្យ​បាន​ទៅ?»
«ខ្ញុំ​ឈប់​និយាយ​ហើយ​!»
នាង​បញ្ចប់​សម្ដី​ដោយ​អាក់អន់​ចិត្ត​ចំពោះ​ការ​គំហក​កំហែង​តែ​ដៃ​នាង​ជាប់​លើ​ចង្កេះ​គេ​នៅ​ឡើយ​ព្រោះ​បាត​ដៃ​គេ​​បង្គ្រប​ពី​លើ​នោះ​​។
សំឡេង​ឯក​រ៉េណា​លាន់​មក​បន្ថែម ៖
«កុំ​ឱ្យ​ដឹង​មឹះៗ​កេះ​ឆ្នាំ​បាយ​ធ្លុះ! កុំ​ឱ្យ​ដឹង​ធ្វើ​ស្លូត​ងំៗ​ហើយ​លេង​ល្បិច​ណា៎! ឱ្យ​តែ​ដឹង!​ លើក​នេះ​គ្មាន​ព្រះ​ណា​មក​ជួយ​បាន​ទេ មួយម៉ាត់​ហើយ​ក៏​មិន​បាច់​និយាយ​គ្នា​ដែរ!»
នាង​ចង់​សួរ​គេ​ថា​ក្រែង​ត្រូវ​ទៅ​ក្រៅ​មែន​ទេ ប៉ុន្តែ​ងើបមុខ​មក​រក​គេ​កាលណា​ក៏​ប៉ះ​កែវភ្នែក​ស្រទន់​របស់​គេ។
បុរស​នេះ​សម្ដី​មិន​ដូចចិត្ត​ ភ្នែក​មិន​ដូច​ដៃ។ ចរិត​ច្រងេងច្រងាង​​តែ​ពេលខ្លះ​ក៏យល់ថា​គេ​ស្រលាញ់​នាង។
ស្នេហា​ដំបូង​ផុស​មក​ពញ្ញាក់​ក្នុង​អារម្មណ៍​​​។​
នាង​ចង់​ដឹង​ថា​ នាង​ជឿ​ពាក្យ​នាយ​សិទ្ធី​នោះ​ត្រូវ​ឬ​ខុស? ​តើ​​​គេ​ពិត​ជា​មាន​ចេតនា​បង្ខាំង​នាង ​ដក​យក​សិទ្ធិ​សេរីភាព​របស់​នាង​?
នាង​និយាយ​ទៅ​រក​កែវភ្នែក​៖
«លោក​ចេញ​ទៅ​ក្រៅ​លួចលាក់​ចួប​ស្រី​រាល់​យប់!!»
នាង​និយាយ​ខ្លី​តែ​មានន័យ​ប្រចែប្រចណ្ឌ ធ្វើ​ឱ្យ​គេ​ផ្ដោត​​សម្លឹង​មក​កែវភ្នែក​នាង​ម្ខាង​ហើយ​ម្ខាង​ទៀត​មិន​ឆ្អែតឆ្អន់​។
សម្ដី​គេ​លាន់​មក​ខ្សោយៗ៖
«ទាក់ទង​អី​នឹង​យើង?»
«បើ​អ៊ីចឹង​ខ្ញុំ​ក្រៅ​រក​ប្រុស​បណ្ដើរ​គ្នា​លេ​ង ក៏​គ្មាន​អី​ទាក់ទង​នឹង​លោក​ដែរ​ឯក​រ៉េណា?!»
«សាក​មើល​ទៅ​បើ​ចង់​ដឹង​ថា ម៉េច​ទៅ​ឈឺ​ខ្លួន​ដេក​ពេទ្យ​នោះ!»
«ការ​បង្ខំ​របស់​លោក​ វា​គ្មាន​ប្រសិទ្ធភាព​ទេ​​ឯក​រ៉េណា ​ពាក្យ​គំរាម​អស់​នេះ​ក៏​ដូច​គ្នា!»
នាង​និយាយ​ទាំង​មិន​ដក​ភ្នែក​ចេញ​ពី​គេ​ តែ​ចិត្ត​នាង​ឈឺ​ហើយ​នឹក​ដល់​កាល​ពី​យប់​ដែល​គេ​ស្រវឹង​ហើយ​ធ្វើបាប​នាង​។
នាង​តូចចិត្ត​ហើយ​បបូរ​មាត់​នាង​ក្ដាប់​ចូល​គ្នា​បញ្ជាក់​ប្រាប់​គេ​ថា​នាង​អន់ចិត្ត​ជា​ខ្លាំង​​​​។
ឯក​រ៉េណា​ក៏​ស្រពោន​ទឹកមុខ​ពេល​ដឹង​ថា​ខ្លួន​កំពុង​ធ្វើឱ្យ​នាង​មិន​សប្បាយចិត្ត​ ​តែ​គេ​​ក៏​មិន​បាន​បន្ទន់​​សម្ដី​អ្វី​ដែរ ​ព្រោះ​ជ្រុល​ជា​មនុស្ស​បែបនេះ​ទៅហើយ​ គេ​និយាយ​ចាក់​បណ្ដោយ​៖
«មនុស្ស​ប្រុស​ចេញ​ទៅ​ក្រៅ​មិនមែន​​សុទ្ធ​តែ​ទៅ​រក​ស្រី​នោះ​ទេ! ហើយ​មនុស្សស្រី​នៅ​តែ​ផ្ទះ​ក៏​មិនមែន​ប្រាកដ​ថា​ស្មោះ​តែ​ប្រុស​ម្នាក់​នោះ​ដែរ!»
«អ៊ីចឹង​យប់​នេះ​លោក​មិន​បាច់ទៅទេ!»
ចិត្ត​នាង​បន់​ឱ្យ​គេ​ចេញ​ទៅ តែ​ធ្វើ​ជា​និយាយ​បែប​នេះ​តាមពិត​គឺ​ដាស់តឿន​គេ​ថា​ត្រូវ​ដល់​ពេល​ចេញ​ទៅ​ហើយ​។
គេ​ងើប​មុខ​មើល​ម៉ោង​ហើយ​ងាក​មក​សួរ​នាង​៖
«ចង់​យ៉ាង​ម៉េច?!»
«បើ​លោក​ទៅ​ត្រូវ​ជូន​ខ្ញុំ​ទៅ​ដែរ!»
«ទៅ​ធ្វើ​អី? សុទ្ធ​តែ​ប្រុសៗ​គេ​ទៅ​និយាយ​ការ​រក​ស៊ី​ មាន​អី​សប្បាយ!!»
«មាន​លោក​នៅ​ជាមួយ​តើ​ខ្ញុំ​ខ្លាច​អី​ទៅ​​?!»
គេ​មិច​ភ្នែក​ហាក់​រំភើប​ចិត្ត​ភ្លេច​គិត​ពី​គំនិត​ខឹង​នាង​ទាំង​ប៉ុន្មាន​។ ចម្លើយ​លាន់​មក​ខុស​ពី​ការព្រមាន​៖
«បាន! រៀបចំខ្លួន​ទៅ!»
គេ​លែង​ដៃ​ពី​ចង្កេះ​ហើយ​ដើរ​ចេញ​ពី​ទីនេះ។ តែគេក៏នឹក​ឃើញ​ហើយ​​​ងាកមកផ្តាំនាង​៖
«ខាងក្រៅ មេឃ​រងា​ណាស់! កុំ​ភ្លេច​យក​អាវ​វែង​ទៅ!»
គេ​ចាកចេញ​ ឯ​នាងចូលមក​ក្នុង​បន្ទប់ទឹក​ជាមួយ​Laptopនាង​។ នាង​Chat ទៅរកអ្នកដែល​ត្រៀម​នឹង​ជួយ​នាង​។
«ខ្ញុំចេញទៅ​ក្រៅជាមួយគេ​ឥឡូវនេះ! ខ្ញុំភ័យតិចតួចដែរ​ មិនដឹងថា​គេ​នាំទៅណាទេ! តែមើលទៅគេ​ប្រហែល​មិនដល់ថ្នាក់ធ្វើបាបខ្ញុំនៅក្រៅផ្ទះឡើយ​! មិនដឹងដែរ​ គេម្តង​អ៊ីចេះ​ម្តងអ៊ីចុះ!»
នាង​បិទ​កុំព្យូទ័រ​ហើយ​រៀបចំ​ខ្លួនយ៉ាង​រហ័ស​តែ​មិនខ្ចី​តុបតែង​អ្វី​ឡើយ​ព្រោះ​អារម្មណ៍​​បារម្ភ​​តែ​នឹង​រឿង​រត់​គេច។
នាង​មិន​គិត​ថា​ពេលនេះ​អាច​ធ្វើអ្វី​​បាន​នោះ​ទេ ប៉ុន្តែ​ថ្ងៃ​នោះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​​នឹង​មកដល់ ​ព្រោះ​មិត្ត​នាង​សន្យា​ថា​ប្តី​គេ​កំពុង​គិត​រឿង​នេះ​​យ៉ាង​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។
ប្តី​របស់​អ្នកគ្រូ​នោះ​ជា​ជន​ជាតិ​ចិន​​ គាត់​មក​រស់​នៅ​ហុងកុង​តាំងពី​ក្មេង​គឺ​នៅ​ដី​កោះ​នេះ​១៧ឆ្នំាមក​ហើយ​។​ បុរស​នោះ​ស្គាល់​គេ​ច្រើន​ហើយ​ស្គាល់​ភូមិសាស្ត្រ​និង​វិធីសាស្ត្រ​ច្រើន​ណាស់​ធ្វើ​ឱ្យ​សៅ​នីភា​មាន​សង្ឃឹម​ខ្ពស់​​ថា​អាច​ជួយ​នាង​​ចាកចេញ​ពី​ឯក​រ៉េណា​វិល​ទៅ​កម្ពុជា​វិញ​ឆាប់។
នាង​ចុះ​មក​ដល់​ក្រោម​ហើយ​ឃើញ​គេ​ចុះ​មក​ដំណាល​គ្នា​។
គេ​ងើប​មុខ​សម្លឹង​នាង​មិន​ចេញ​ស្ដី​អ្វី​ទេ​ដើរ​មុន​សំដៅ​ទៅ​រក​ឡាន​ដែល​ឈប់​ចាំ គេ​ឱ្យ​សញ្ញា​ទៅ​សូហ្វ័រ​ឱ្យ​​ចុះ​ហើយ​ខ្លួន​គេ​ឡើង​បើក​ឡាន​ខ្លួន​ឯង​ទេ​ម្ដង។
«គេ​មិន​ទៅ​ធ្វើការ​របស់​គេ​ ​បាន​ជា​មក​ធ្វើ​សូហ្វ័រ​ហើយ​ចេញ​ក្រៅ​​តែ​ពីរនាក់​យើង​?»​
នារី​គិត​ដោយ​ឈរ​ក្បែរ​ឡាន​។​
គេ​រវៃ​កញ្ចក់​មក​ឌឺ​នាង​៖
«ម៉េច​ហើយ​? ម៉ោង​ទើប​១យប់ហ្នឹង​ ងងុយ​ហើយ​ហ្អី​!»
នាង​ប្រែ​ទឹក​មុខ​ធ្វើ​ជា​រីករាយ​ហើយ​ដើរ​ទៅ​រក​ទ្វារ​ឡាន​ម្ខាង​ទៀត​ដែល​មាន​អង្គរក្ស​ម្នាក់​បើក​ជូន​រួច​ជា​ស្រេច​។
ទ្វារ​បិទ​វិញ​សឹង​ថា​មិន​ចង់​ទាន់ ឯក​រ៉េណា​ ចេញ​ឡាន​រ៉ាវ​ដូច​កំពុង​បោល​ប្រដេញ​គ្នា​។
នាង​ភ័យ​តែ​មិន​ហ៊ាន​ឃាត់​គេ​ទេ ​លុះ​ដល់​គេ​បន្ថែម​ល្បឿន​លឿន​ទៅ​ៗ​នាង​ក៏​ងាក​មក​មើល​មុខ​គេ​ឃើញ​គេ​ញញឹម​ស្រស់ ។
«យើង​ទៅ​ណា​!»
«ទៅ​រក​កន្លែង​​ថើប​គ្នា!»
គេ​នេះ​យ៉ាប់​ណាស់ ដែល​និយាយ​ស្ដី​ចោល​ដឹង​ទំាង​ដង ​តែ​ទោះយ៉ាងណា​ បបូរមាត់​គេ​និង​សម្តី​គេ​ធ្វើ​ឱ្យ​នាង​ខ្វល់ខ្វាយ​ព្រោះ​ចិត្តស្នេហា​ដែល​ធ្លាប់​មាន​ពីមុន​មក​រកកល​តែ​នឹង​កម្រើក​មក​វិញ​ជារឿយៗ​។
នាង​សួរ​ខ្លួនឯង​ស្ងាត់ៗ​ក្នុង​ចិត្ត៖
«សៅនីភា​អើយ ​បើឯង​បក​ទៅភ្នំពេញវិញ ឯង​លែង​បាន​ឃើញ​គេ​ទៀត​ហើយ​! តើ​ឯង​នឹក​គេ​ដែរឬយ៉ាង​ណា​​ប្រុស​ហិង្សា​នេះ!»
គេងាកមកខ្វាច់ប៉ះចំកែវភ្នែក​ស្រទន់ដែល​ស្រីស្អាត​សម្លឹង​គេ​ស្ងប់ស្ងាត់។
សភាព​ស្លូតបូត​របស់​សៅនីភា​កាលពី​អតីតកាល​​លេច​ឡើង​មកវិញ​ គ្រប​បាត់ភាពជា​ស្រី​មុខរឹង​ដែល​គេ​ទើបតែ​បាន​ដាក់​ឈ្មោះ​ថ្មីៗ​ឱ្យ​នាង​។
គេ​ភាំង​តិចតួច​នឹង​សម្រស់ធម្មជាតិ ​ហើយ​និង​កែវភ្នែក​ស្មោះ​ត្រង់​ដែល​នាង​សម្លឹង​មក។
ឯក​រ៉េណា​​ឈប់​ញញឹម​ហើយ​ធ្វើមុខ​ស្មើ​សម្លឹង​នាង​តប​វិញ​។
ស្រីស្ងួន​ព្រិច​ភ្នែក​សួរ​​គេ​៖
«ក្រែង​លោក​ត្រូវ​ទៅ​ចួប​គេ​?»
«Cancel ចោល​អស់ហើយ!»
«ហេតុអី!»
«អូ​ក្រែង​ព្រះនាង​ម្ចាស់​ចង់​ដើរ​លេង​ហ្អី?!»
«លោក​កុំ​ធ្វើ​ពុត​​មើលតែ​លោក​ហ្នឹង​ល្អ​ហ្នឹង​ខ្ញុំ​ណាស់​អ៊ីចឹង​!​»
នាង​រអ៊ូ​ហើយ​ងាក​មុខ​ចេញ​តាំង​ក្រញូវ​គេ​ក៏​រអ៊ូ​ក្រញូវ​ដូចគ្នា​៖
«ចិត្ត​ល្អ​រន្ទះ​បាញ់!​»
គេ​ឈប់​ឡាន​ង៉ក់​ពីក្រោយ​បារ​មួយ​ដែល​ជះ​រស្មី​ភ្លើង​ពណ៌​ចិញ្ចាច​​ ទោះបីជាទីនេះ​ស្ងាត់​​ជ្រងំ​ ប៉ុន្តែ​នីភា​លឺ​ស្នូរ​ភ្លេង​និង​សំណើច​លាន់​មក​ពី​ក្នុង​។
នាង​ឈាន​ជើង​ចុះ​ហើយ​គេ​ដើរ​មក​ក្រៀក​ចង្កេះ​នាង​ចូល​។
ផ្សែងបារី​និង​ក្លិន​ជា​ច្រើន​បញ្ចូល​គ្នា​ បុក​មក​ប៉ះ​ប្រុស​ស្រី​ទាំង​ទ្វេ​គ្រាន់តែ​គេ​រុញ​ទ្វារ​ហើយ​នាំ​នាង​ដើរ​ទៅ​ក្នុង។​
សូរសព្ទ​តន្ត្រី​លាន់​រំពង​ហើយ​ជនជាតិ​ចិន​និយាយ​គ្នា​​ហ៊ោ​កញ្ជៀវ​ឮ​ៗ​ ប្រណាំង​ស្នូរ​តន្ត្រី​។
គ្រប់គ្នា​ឃើញ​ឯក​រ៉េណា​គ្រាន់​តែ​និយាយ Hiហើយ​គេច​ចេញ​អស់។
«ម្នាក់​នេះ​មិន​ដឹង​ដើរ​វាយ​តប់​អ្នកណា​ខ្លះ​ទេ ​បាន​ជា​មិន​មាន​គេ​មក​រាក់ទាក់​ជល់​កែវ​សូម្បី​ម្នាក់!»
នាង​គិត​មិនទាន់​បាន​ពីរ​ដង្ហើម​ស្រួលបួល​ផង​ ស្រាប់​តែ​ឮ​សំឡេង​គេ​ខ្សឹប៖
«បង​មិន​ដែល​មក​កន្លែង​នេះ​ទេ!»
ខ្មោច​អី​ចូល​​គេ​បាន​ជា​គេ​និយាយ​ពីរោះ​​ដាក់​នាង​ហើយ​ហៅ​ខ្លួន​ឯង«បង»​ទៀត?
នាង​តប​សួរ​ទាំង​ញញឹម​តែ​មិន​ងាក​មុខ​រក​គេ​ទេ​ព្រោះ​នាង​ក្នុងរង្វង់​ដៃ​គេ​ស្រេច​ទៅ​ហើយ​៖
«ចុះ​ម៏​ធ្វើអី​អ៊ីចឹង​?!»
«កន្លែង​នេះ​ស្រួល​ឱប​ថើប​គ្នា​​ឈ្មោះ​វា​គឺ​បារ​ថើប!»
«គេ​ចេះ​អាន​អក្សរ​ហើយ​!»
«អូ!​ ភ្លេច​ថា កូន​គេ​ចេះ​ចិន​!»
«ចុះ​លោក​មិន​ចេះ​ចិន​មក​នៅ​ស្រុក​ចិន​ម៉េចទៅ?!»
«អង់គ្លេស​ជា​ភាសា​ទី​មួយ​នៅ​ទីនេះ! តែ​អ្នក​បោស​បង្គន់ ក៏​ចេះ​អង់គ្លេស​ដែរ​សាក​មើល​ទៅ!»
គេ​នាំ​នាង​ទៅ​អង្គុយ​នៅ​សាឡុង​មួយ​កាច់ជ្រុង​គ្មាន​ភ្លើង​បំភ្លឺ​ទេ​គឺ​ងងឹត​ស្លុប​ពឹង​ពន្លឺ ជះ​មកពីកន្លែង​​រាំ​តិចៗ​បំផុត។
អ្នក​រត់​តុ​មក​សួរ​នាំ គេ​ឱ្យ​គេ​យក​ស្រា​មក​ឱ្យ។
​      អ្នក​រត់​តុ​ចេញ​ទៅ​មិ​នទាន់​ផុត​ស្រួលបួល​ គេ​លាដៃ​ឱប​នាង​ឃ្វំាង​ហើយ​សម្លឹង​មុខ​នាង​មិន​ដាក់​​ភ្នែក​។
បើ​ថ្ងៃ​ដែល​គេ​ចេញ​ពី​ភ្នំពេញ​មក​ជា​មួយ​នាង​ហើយ​មិន​បាន​ទទួល​សារ​ដុត​របស់​នាយ​សិទ្ធី​​ស្នេហា​ពួកគេ​ប្រហែល​​ជា​ផ្អែមល្ហែម​យូរ​មក​ហើយ ប៉ុន្តែ​ទោះ​យ៉ាងណា​យប់​នេះ​​ចេញ​មក​ដើរលេង​ជា​មួយ​គ្នា​ជាលើកដំបូង ​គេ​ពិត​ជា​ចង់​ភ្លេច​ចោល​រឿង​សៅហ្មង​ផង​ទំាង​ឡាយ​ ហើយ​​ពេល​នាង​ងាក​មក រក​សួរនាំ​គេ​បបូរមាត់​គេ​ក៏​ស្ទាក់​មក​​បង្ខាំង​ការ​និយាយ​របស់​នាង​។
គេ​ថើប​នាង​ទាំង​​មិន​ទាន់បាន​ផ្ដើម​លួងលោម​អ្វី​បន្តិច​​ហាក់​បី​ដូច​ជា​ពេល​ជិះ​ឡាន​មក​ជាមួយគ្នា​អំបាញ់មិញ​គឺ​​​គេ​អត់ទ្រាំ​ជា​ខ្លាំង​​មក​ហើយ​។
អាវ​ក្រៅ​នាង​នៅ​មិន​ទាន់​ដោះ​ចេញ​ផង គេ​ឱប​បណ្ដើរ​លូក​ដៃ​ស្រាយ​​ឱ្យ​នាង​​បណ្ដើរ​សល់​តែ​រ៉ូប​ទន់​ល្មើយ​​ ហើយ​រលោង​គួរ​ឱ្យ​​ចង់​អង្អែល​ថ្នាក់ថ្នម​។
បបូរមាត់​របស់​គេ​​ស្ថិត​នៅ​នែបនិត្យ​នឹង​អណ្ដាត​របស់​នាង​ហើយ​នាង​ក៏​បណ្ដោយ​ព្រោះ​ដឹង​ថា​មិន អាច​​ធ្វើអ្វីបាន ​ចំណែក​រីឯ​​ម្រាម​ដៃ​របស់​គេ​​រត់​រសិប ចុះ​ឡើង​ពេញ​លើ​ខ្នង​នាង​។ រាងកាយ​គេ​ពេលនេះ​ប្រៀប​ដូច​ជា​ទេវបុត្រ​ទន់ភ្លន់​​ខុសគ្នា​ខ្លាំង​ណាស់​ពី​ភាពជា​មច្ចុរាជ​កាល​ពី​យប់​មក​ដល់​ហុងកុង​ដំបូង។
រហូត​ដល់​អ្នក​រត់​តុ​មកដល់​ទើប​គេ​បន្ធូរដៃ​ចេញ វិញ​ហើយ​ងើបមុខ​ចេញ​ពី​ស្រីតូច។
គេ​ក្រោក​ចេញ​ទៅ​ទុក​នាង​ឱ្យ​នៅ​អង្គុយ​ម្នាក់ឯង តែ​ឆ្លៀត​​ផ្ដាំ​នាង​៖
«កុំ​ដើរ​ទៅ​ណា​ផ្ដេសផ្ដាស​! អង្គុយ​ហ្នឹងហើយ​គ្មាន​អ្នកណា​ហ៊ាន​ឆាឆៅ​ទេ!»
គេ​ដើរ​ទៅ​​បន្ទប់​ទឹក​រំងាប់​កំសួល​ស្នេហា​ដែល​ពុះកញ្ជ្រោល​អំបាញ់មិញ​មក​វាក់​អើ​ស្រី​​សិចស៊ី​ស្រវឹង​ទន់​ម្នាក់​ឈរ​ក្បែរទ្វារ​​។ ឯក​រ៉េណា​មាន​​សៅ​​នីភា​មក​ដែរ ​គេ​មិន​ចង់​ដៀង​ភ្នែក​ទៅ មើល​ស្រី​ណាទៀត​ទេ​ប៉ុន្តែ​​ស្រី​ស្អាត​នោះ​ហាក់​ដូច​កំពុង​ញញឹម​មក​រក​គេ។
គេ​ងាក​ទៅ​ខ្វាច់ ក្រហម​មុខ​ងាំង​ព្រោះ​នាង​ស្លៀក​ប៉ិត​សឹង​ថា​អ្វីៗ​​នៅ​កណ្ដាល​វាល​ទាំង​អស់​ហើយ​ដែល​សំខាន់​នោះ គឺ​នាង​មិន​ត្រឹម​តែ​ញញឹម​ទេ ​ប៉ុន្តែ​ដើរ​សំដៅ​មក​តែ​ម្ដង….
ស្រី​ចិន​ហុងកុង​ខ្ចី​ល្វក់​ស​ដូច​សម្លី ប៉ះ​ដៃ​នាង​ទន់​ដូច​ល្វាចេក​មក​រេ​ប៉ះ​លើ​ខ្លួន​ប្រុស​ខ្មែរ​ដែល​កំពុង​ក្តៅ​បេះដូង ​រោលរាល​ធ្វើឱ្យ​នៅ​ឈរ​ធ្មាំង​មើល​សកម្មភាពនាង​។
នាងស្អាត​ណាស់​ហើយ​ក្មេង ល្ហក់​ទំនង​ជាកូនស្រីអ្នកមានដែលលួចដើរលេង​ចេញ​មកផឹកស្រា​ហើយ​មិនសូវ​ប៉ិន​ក៏ស្រវឹងទន់។
​ឯករ៉េណា​ឃើញនាង​នឹកឃើញ​ដល់​ស្រី​ស្អាត​របស់ខ្លួន ​គេ​ប្រលេះ​ដៃ​នារីចិនចេញពីទ្រូង​ប្រុង​ចូល​បន្ទប់​ទឹក​ឱ្យឆាប់​នឹង​អាល​បានចេញទៅចួប​នីភា​ ដឹង​អី​ស្រី​នោះ​ឱន​មកតោងស្អិត​ដូច​តុកកែបេះ​មិន​ចេញ….តណ្ហានៅ​មិនទាន់បាន​រំលត់​មក​ប៉ះ​ចំណី​ដល់​មាត់​ទៀត?….នាង​តូចនោះ​រុញអ្នក​លេង​ខ្មែរ​ចូល​ប្រលោះ​មូយ​ក្បែរ​បន្ទប់ទឹក​ដែល​ងងឹត ហើយនាង​ចាប់ផ្ដើម​បំពេញចិត្ត​គេ​ដែល​កំពុង​ក្តៅ​រោលរាល….
…នៅ​ឯណេះ​នីភា​អង្គុយ​ចំាំ​តែ​ឯង….
សំឡេង​មួយ​ស្រែក​ហៅ​នាងតិចៗ​៖
«ភា! ភា!»
នាង​ស្ទុះ​ហើប​គូទ​ពី​កៅអី​ព្រោះ​មិត្តនាង​ដែល​បង្រៀន​ជាមួយគ្នានោះ​បាន​មកដល់ពីមុខនាង​ជាមួយ​នឹង​ប្ដី​របស់គេ​។
ពួកគេ​ស្លើតស្លក់​តែ​នាង​ភ័យ​ជាង​ពួក​គេ​ទៅទៀត​ព្រោះ​នាង​យល់ថាឯក​រ៉េណា​នឹង​វិល​មក​វិញ​ឥឡូវ​មិន​ខាន​។
«តោះ​ទៅ​យើង!»
អ្នក​គ្រូ​នោះ​តឿន​នីភា​ឱ្យ​ចាកចេញ​ជា​មួយ​គេ​។
នីភា​សម្លឹង​គេ​និង​ប្តីរបស់​គេ​​ដោយ​ភិតភ័យ​ងឿងឆ្ងល់​លាយ​ឡំ​គ្នា​។
«ហេតុ…អី? ឯករ៉េណា​គេ​ទៅ​បន្ទប់​ទឹក គេមក​ទាន់​ឃើញ​អ្នកទំាងពីរ​ឥឡូវហើយ​!»
«គេមិនទាន់​ចេញមកបានទេ! យើងមាន​ស្រីម្នាក់​កំពុងកាក់គេជាប់​នៅទីនោះ! តោះលឿនឡើង!»
អ្នកគ្រូ​នោះ​​ខំ​មក​​ជួយ​អូស​ដៃ​នី​ភា​ចេញ​ទៅ​ដោយ​មាន​ប្តីនាង​តាមរំពៃឆ្វេងស្តាំ ការពារពីក្រោយ។
គេទំាងបីរត់​មកដល់​រថយន្ត​មួយ​ចត់​ក្រោម​ម្លប់មែក​ឈើ​ធំត្រឈឹងត្រឈៃ។
ឡាន​រឺយែរ​ថយក្រោយ….នីភាដឹងថាពួកគេ​បាននាំនាង​ចេញពីជិវិត​ល្បងធំ​ឯករ៉េណា​ដោយ​ជោគជ័យ​ហើយ​នៅ​ពេលនេះ។
នាង​រែភ្នេក​ទៅរកឡាន​គេដែល​មុន​នេះ បាន​ជូន​នាង​មក​តាម​ចិត្ត​ដែល​នាង​ចងហើយ​បង្គាប់គេ។
….ក្លិនស្នេហ៍​របស់គេ​នៅសល់​លើ​បបូរមាត់​នាង​នៅឡើយ​ហើយ​រូបរាង​ស្នាមញញឹម​ព្រមទំាង​រង្វង់​ដៃ​គេ​ដែល​ឱប​ត្រកង​នាង គឺ​បាន​ផ្តិត​ជាប់​ក្នុង​ប្រអប់​បេះដូង​ស្រី​តូច។
«លាហើយ! ឯករ៉េណា!»
នាង​និយាយ​ទំាងទឹកភ្នែក​ធ្លាក់​ស្រក់​ជា​សម្ងាត់ក្នុងបេះដូង​។
សៅនីភា​ឈ្ងោក​មុខលែង​សម្លឹង​រថយន្ត​គេ ហើយ​នាង​យល់ថា​តទៅ​ នាង​​នឹងត្រូវ​រស់​បំភ្លេច​គេ​អនុស្សាវរីយ៍​ទំាង​ប៉ុន្មាន​ដែល​មាន​មក​ជាមួយគ្នា។
«មាន​យក​ប៉ាស្ព័រ​មក​ទេ​ភា?!»
អ្នកគ្រូ​ដែល​មកជួយ បាន​ងាកមកសួរ។
នីភា​ងក់ក្បាល​ទំាងដៃ​នាងរាវ​​ដាក់ពីលើលិខិត​ឆ្លងដែន​ដែល​នាង​បាន​យកមកទុកក្នុងហោប៉ៅអាវធំ​តំាំង​ពី​ម្សិលមិញ។
សំឡេង​ស្ត្រីនោះនិយាយ​ទៅកាន់​ប្តី​របស់គាត់​​៖
«ឯករ៉េណា​មកតាមយើងទាន់ដែរ?!»
ប្តី​នោះជា​ជនជាតិចិន គេលបលួចមើលមុខនីភា​តាម​កញ្ចក់​ឃើញ​នាង​ស្លេកងាំង​ភិតភ័យ​លាយ​ស្រពោន​​ ក៏និ​យាយ៖
«ប្រហែល​មិនងាយ​​ទេ! ស្រីដែល​យើងចួបនោះ​ ចំណាប់​ណាស់​ ប្រុស​ណា​បាន​ចួប​សុទ្ធ​តែ​ទៅណា​មិន​រួច​ទាំង​អស់»
«លោក​ជួល​មនុស្សស្រី​ឱ្យ​ទាក់ទង​គេ?!» នីភាភ្លាត់មាត់សួរ។
តែ​ប្តីនោះ​មិនឆ្លើយ​ទុក​ឱ្យ​ប្រពន្ធ​ឆ្លើយ​ជំនួស៖
«ជាមួយ​ឯករ៉េណា​ប្រហែលនាះ​ជាវិធីតែមួយគត់​ហើយមើលទៅ!»
នីភានៅស្ងៀមដោយសារ​នាងក៏​មិនប្រាកដដែរ​ថា តើឯករ៉េណា​ទៅបន្ទប់ទឹក​ហើយ​ជាប់ក្រោម​ដៃ​ស្រី​ជំនាញ​ដែល​​ប្តីប្រពន្ធ​នេះ​អះអាង​មែន​ដែរឬយ៉ាងណា….
ស្ត្រីនោះ​និយាយ​បន្ត៖
«យន្តហោះ​ទៅ​ភ្នំពេញ​វិញ​អត់​មាន​ពេល​នេះ​​ទេ តែស្អី​ក៏​យើង​មិន​ហ៊ាន​ទិញ​ដែរ​ពេលនេះ​​ខ្លាច​គេ​ទៅ​រក​ឯង​ដល់​វាលយន្តហោះ! យកល្អ​លាក់ខ្លួន​បួន​ដប់ថ្ងៃសិន​​បង្វែង​ដាន​គេ!»
នីភាងក់ក្បាល។​ ​ទឹកមុខ​ឯករ៉េណា​ដែលសម្លឹង​នាង​ដោយ​កំហឹង​ដោយ​ស្នេហា​ដោយ​ស្រទន់និ​ងអ្វីៗ​គ្រប់យ៉ាង​របស់​គេ​បង្ហាញនៅចំពោះកែវភ្នែក​នាង​ដូចកំពុង​នៅក្បែរគ្នា​បង្កើយ​។
«គេង​ទៅ​ កន្លែង​យើងទៅ នៅ​​ឆ្ងាយទៀត​!»
នារីជាមិត្ត​និយាយប្រាប់​ព្រោះយល់ចិត្ត​នាង​​ដែល​នៅ​ក្រៀម​ក្រំ​ស្រលាញ់​និងមិន​ងាយ​ដាច់​អាល័យ​ពីគេ​។
នីភា​ហើយ​ធ្វើជាធ្មេចភ្នែក​ ប៉ុន្តែ​ដោយពិបាក​ចិត្ត​ពេក​នាង​ក៏​លង់លក់​មែន​ទែន​។
សូរ​ចាប់​ហ្វ្រាំង​ឡាន​បាន​ធ្វើឱ្យ​នាង​ដឹង​ខ្លួន​មកវិញ។
មេឃ​នៅងងឹត​នៅឡើយ តែ​ឡាន​នាង​បែរ​ជាឈប់​។
ដោយ​សើងម៉ើង​​នីភាខំ​ប្រមូល​អារម្មណ៍​មកវិញ​រក​មើល​ក្រែង​ឃើញផ្ទះ​ណា​មួយ ដែល​​ជាទី​សំចត​របស់​ខ្លួន ?
អត់​ទេ​….នាងមិនឃើញអ្វីក្រៅពី​ព្រិល​ពណ៌ប្រផេះ ជាការបង្ហាញថា​តំបន់​នេះត្រជាក់​ជាងនៅ​តំបន់​របស់​ឯករ៉េណា​ទៅទៀត​។
«ឱ!​ព្រះអើយ!»
ស្ត្រីនោះ​លាន់មាត់​ធ្វើឱ្យ​នីភា​បុកពោះ។​
ស្នូរ​បិទទ្វារឡានគ្រាំៗ ដែល​មិនមែនជា​ឡាន​នាងកំពុងជិះ​ធ្វើឱ្យ​ស្រីតូច​ស្ទុះងើបពី​​ការ​គេង​ទ្រេត​មក​អង្គុយ​ត្រង់ខ្លួន​ហើយ​សម្លឹង​ទៅក្រៅ។
រថយន្ត​ពីរបី​គ្រឿង​នៅ​ព័ទ្ធ​ជុំវិញ​ពួក​នាង​ ចំណែក​នៅចំ​ពីមុខ​គឺរថយន្ត​ខ្មៅស្រិល​មួយ​ដែល​មុន​នេះ​នាង​មើល​មិនឃើញ​ព្រោះទើបងើបពីងងុយ​។
តើ​គេ​ប្រដេញ​គ្នា​មក​តំាង​ពី​អង្កាល់…នាងមិនខ្វល់ទេ…ដែល​ត្រូវ​ខ្វល់​គឹ​មិនទាន់​ទៅ​ដល់​គោលដៅផង​ប្តីប្រពន្ធ​នេះត្រូវ​ឯករ៉េណា​តាម​មកទាន់កណ្តាលផ្លួវ​ទៅហើយ​…..
នីភា​របូតដៃ​ដែល​ខំ​ក្តោប​ចូល​គ្នា​​​ផ្តល់​កម្ដៅ​ចិត្ត​ ហើយ​ភាព​ភិតភ័យ​រន្ធត់​ដ៏​ធំមិន​ធ្លាប់​មាន​មួយ​បាន​សម្រុក​មក​ធាក់រាងកាយ​នាង​ឱ្យ​ទន់ល្មើយ​អស់កម្លាំង​ធេង​តំាងពីក្បាលដល់ចុងជើង។
ឯករ៉េណា​ទៅណមិនឆ្ងាយពីជីវិត​នាង​ពិតមែនហើយ…
….គេចុះ​ពីលើឡាន​ទំាងមុខក្រញូវៗ​ហើយ​ពួកដំរីទឹកបីបួននាក់​តាម​មក​ពី​ក្រោយ….មួយ​ជំហាន​មួយ​ជំហាន​ដែល​គេ ឈានមក បេះ​ដូងនីភា​សឹងថា​គាំងលែងដកដង្ហើមរួច ​ព្រោះ​នាង​​យល់ថា​ មិនត្រឹម​តែគ្មាន​ជីវិតរស់ ក៏ថែមទំាង​នាំគ្រោះ​ឱ្យដល់ប្តីប្រពន្ធសប្បុរសនេះទៅទៀត​។
….ខួរ​ក្បាល​ស្រីតូច​វិល​ខ្ញាល់​រក​មធ្យោបាយ….ទោះបីជា​នៅសល់​តែ​ប៉ុន្មានដង្ហើមទៀត​ក៏​សៅនីភា​យល់ថា​ខ្លួន​ឯង​ត្រូវ​តែ​ធ្វើ​អ្វីម្យ៉ាង។
ប្តីប្រពន្ធ​នោះនៅទ្រឹងក្នុងភាព​ភ័យខ្លាច​ដូចគ្នា ដូច្នេះ​ហើយ​សៅនីភា​ជា​អ្នកធ្វើសកម្មភាព..។
នាង​រុញទ្វារ​ដើរចុះទៅ​ ហើយ​សំដៅ​រកបុរស​ម្នាក់នោះ​។
ដែល​សំខាន់គឺ​គេ​មិនមើលមុខ​នាង​ហើយ​ដើរ​ហួសពីនាងទៅ​ទៀត​ធ្វើឱ្យ​ស្រីតូចភាន់ភាំង….
គេដល់ថ្នាក់​មិនខ្វល់…..សូម្បីតែនាង​សុខចិត្ត​ដើរមកទទួលទោសទៅហើយ​តើគេចង់បានអ្វីទៀត?
នាង​នៅ​ទ្រឹង ចំហមាត់ ហើយ​ប្រញាប់ងាកក្រោយ​រត់ទៅតាម​គេ​ឱ្យបាន​មុន​ពេល​គេ​ទៅដល់​ប្តី​ប្រពន្ធ នោះ។
នាង​មិនដឹង​ធ្វើម៉េច​មានតែ​ឱបគេ​ពីក្រោយ​ដើម្បី​បញ្ឈប់​ដំណើរ​គេ​….
….មិនមែន​នាង​ធ្ងន់​ដល់​គេ​បោះជំហាន​ទៅមុខ​ទៀត​មិនរួចទេ តែឯករ៉េណា​ប្រហែល​ចាំ​ចង់​ស្តាប់​ពាក្យ​នាង​ម្តង​ទៀត….វាជាឱកាស​ចុងក្រោយ​មុន​ពេល​​ដែល​គេផ្តល់មេរៀន​ឱ្យនាង​ចងចាំ​មួយ​ជីវិត….
«បើ​មាន​លើក​ក្រោយ! មួយម៉ាត់​ក៏​មិនបាច់​និយាយគ្នាដែរ!» សម្តីគេ​ដែល​ព្រមាន​នាង​ថ្មីៗនេះ​រំឭក​មក​វិញ​ក្នុង​ខួរក្បាល​ឆ្លេឆ្លា​របស់​ស្រីតូច។
ដៃនាង​ដែល​ឱបទ្រូងគេ​បាន​ដឹង​ស្រេច​ហើយ​ថា​កំហឹង​កំពុង​តែ​ធ្វើឱ្យបេះដូង​គេ​លោត​រំជួល។ ​គេប្រហែលខឹង​ប្តីប្រពន្ធ​នោះ​តិចតួចទេ​​តែគេខឹងនាង​ខ្លំាង ដូច្នេះ​ហើយ​បើចង់ឱ្យនាង​ឈឺហើយ​រាង ​មាន​តែប្រដៅ​ប្តីប្រពន្ធនោះ​នៅនឹងមុខនាង​។
នីភា​យល់​ចិត្ត​គេ​គ្រប់យ៉ាង​តែនាង​អន់ត្រង់ថា​នាង​ល្ងង់​ដែល​ជឿថា​ស្រីចិន​ពូកែសិចនោះ​​អាច​ពង្វក់​ឯករ៉េណា​ឱ្យ​ចោលនាង​នៅកណ្តាល​បារ​ម្នាក់ឯងបាន​។
ឃើញ​នាង​ឱបគេជាប់​តែ​រកពាក្យនិយាយ​មក​កាន់​គេ​មិនរួច ម្រាមដៃគេលូក​មកប្រលេះ​ដៃនាង​ទាំង​ទ្វេ​ចេញពីទ្រូង។
​គឺ​គេ​ធ្វើមួយ​ទំហឹង​កូនប្រុស​តែម្តង។​
នាង​នៅប្រតោង​ហើយ​តក់ស្លុត….
«រ៉េណា សុំទោស!​» នាង​និយាយ​ដោយ​ទ្រហោយំព្រោះ​ភ័យ​ពេក។
គេ​មិនឆ្លើយ​សូម្បី​មួយម៉ាត់​ដូច្នេះ​វា​ដូចណាស់ទៅនឹង​ការព្រមាន​របស់គេ​ ដែលថាអ្វីក៏​មិនបាច់​និយាយ​ដែរ​ បើនាង​ក្បត់សម្តីខ្លួនឯង​ដែលសន្យាថា​លែងទៅណាទៀត។
ក្នុងពេល​ដៃនាង​ឱបគេលែងជាប់​ស្រីតូច​បង្វែរខ្លួន​រត់ទៅចំ​ពី​មុខគេ​ហើយឱបរារាំង​គេម្តង​ទៀត។
«ឯករ៉េណា!​ កុំធ្វើអីពួកគេ​ខ្ញុំអង្វរ​លោក!»
ដែល​កាន់តែ​ពិបាក​គឺ​គេ​មិននិយាយរកនាង ហើយក៏មិនមើលមុខ​។
គេប្រលេះដៃ​នាង​ចេញសាជាថ្មី ហើយ​រុញ​នាង​ទៅ​ឱ្យពួកដំរីទឹក​។ ពួកនោះចាប់នាង​ជាប់ ទុក​ឱ្យ​ឯករ៉េណា​ដើរ​ទៅបើកទ្វារ​ឡាន​ទាញបុរសជាប្តី​នោះ​ចេញមក​។
សំឡេងគេ​ស្រែកខ្លាំងៗ​​លុបពីលើភាពងងឹតសូន្យសុង​ដោយស្បៃរាត្រី៖
«អ្ហែង​ខ្លាំងម៉េះ​អាខ្លាំង?!»
សៅនីភា​បើកភ្នែកធំៗ….នាង​តក់ស្លុត​មិនមែន​ដោយសារ​មិនដែល​ឃើញ​គេ​ស្រែក​ខឹង​ខ្លាំង​ថ្នាក់​នេះ​នោះ​ទេ តែ​នាង​ភាំង​ព្រោះគេនិយាយចិនកន្តាំង​ច្បាស់ដូច​ភាសាខ្មែរ។
ដេកឱបគេ​ ស្រលាញ់គេយូរហើយ​ នេះជាថ្ងៃដំបូង​ដែល​នាង​ឮ​គេនិយាយ​ចិន ហើយ​ដឹងថា​គេ​ចេះ​ចិន​។
….ព្រោះ​តែ​ដូច្នេះ​ហើយ​បានជា​ពេលគេ​ទន់ក្រោមដៃ​ស្រី​សិចស៊ី​ក្បែរ​បន្ទប់ទឹក នាង​នោះនិយាយចិន​ឌឺ​គេថា «ក្រែងគេអួតថា​បងឯងខ្លាំង​ហ្អី?» ធ្វើឱ្យ​ឯករ៉េណ​ភ្ញាក់​ចេញ​ពី​រងើក​តណ្ហា​។
គេដឹងខ្លួន​ភ្លាម​ថា​កំពុង​ធ្លាក់​​អន្ទាក់​ហើយ​គេ​រត់​មក​រកស្រីតូច​ម្ចាស់ចិត្ត​។
ស្រីដែល​គេ​ស្រលាញ់ ​ធ្វើមឹះៗសន្យា​នឹងគេ​ថា​មិនទៅណា​ទៀត​ ទីបំផុត​បាន​ចាកចេញ​ចោលគេ​នៅក្រោម​ល្បិចដ៏​​ថោកទាប​អស់នេះ​មិនឱ្យ​​ទ្រូង​នាយ​ផ្ទុះដូច​កំអែល​ភ្នំភ្លើង​ម៉េច​នឹង​បាន​។
សៅនីភា​ឈរ​ឆ្កុបនឹក​ដល់​សម្តីនាង​​ទំាង​ប៉ុន្មាន​ដែល​និយាយ​ភាសាចិន​ពីដើម​ដល់​ចប់​គេ​នេះ​ចេះ​ស្តាប់ទំាងអស់​គ្រាន់​តែគេ​មិននិយាយ​ហើយមិនប្រាប់​នាង​ថាគេ​ចេះ​ភាសា​នេះ។
នាង​ភ្ញាក់ដូចគេកន្ត្រាក់​ត្រឹម​ពេល​ដែល​ឃើញ​គេក្របួច​កអាវ ទាញបុរសជាប្តីចេញមក ហើយភរិយា​ដែល​ជាអ្នកគ្រូ​ចេញ​មកតាម​ទំាង​យំ​យែក​។
នីភា​រលាស់ខ្លួន​ចេញ​ពីដៃពួក​អង្គរក្ស។
​ទោះ​រលាស់​មិន​បាន​សម្រេច​​តែ​នាង​កញ្ជ្រោល​ជា​ខ្លាំង​ មិនដឹង​នាង​ភ័យ​​ខ្លាច​​រ៉េណា​ប្រព្រឹត្តខុស​ឬភ័យ​អាណិត​ប្តី​ប្រពន្ធ​នោះ​ជាង​ទេ។
«ឯករ៉េណា!​ ខ្ញុំឱ្យ​លោកឈប់​ភ្លាម ហើយលែងគេ​!»
នាង​ស្រែក​ជាភាសាចិន​គឺ​ស្រែក​ដោយភ្លាត់​សំឡេង​។
​គេ​មិនចោលដៃដែល​ក្របួច​បុរសនោះ ​តែ​គេ​បែរមុខ​មកមើលនាង​។ ​ឯករ៉េណា​មិននិយាយ​ទេ​ព្រោះ​​បបូរមាត់​គេ​​ដែល​ញញឹម​ឈឺចាប់មករកនាង ​ដូចចង់ប្រាប់​នាង​ថា​ គេ​កំពុង​ត្រៀមឱ្យ​នាង​មើល​មេរៀន​ដែល​គេ​នឹង​ប្រដៅ​នាង​។
សៅនីភា ​ប្រាកដជា​យល់​អ្វី​ដែល​គេ​កំពុង​គិត​ជាងអ្នក​ណាៗ​ទំាងអស់​​។
នាង​ខំា​ដៃ​អង្គរក្ស​​រហូត​ដល់​ពួកនោះ​ទ្រំា​មិនបាន​ក៏​របូត​ដៃ​ចោលនាង​អស់​។
ស្រីតូច​ដើរ​ទ្រេតទ្រោត​មួយៗមករកឯករ៉េណា​ ដៃនាង​លើកអ្វីម្យ៉ាងពីក្នុងហោប៉ៅ​មក លើកឡើង​បង្ហាញដាក់ស្មើនឹងគ្រាប់ភ្នែក​របស់គេ ​ហើយ​ដៃនាង​ម្ខាងទៀត​ហែក​វា​ទម្លាក់​ទៅលើដី​ម្តងមួយ​សន្លឹក…
ឯករ៉េណា​សម្លឹង​សម្លឹង​សន្លឹក​ក្រដាស​ទំាង​នោះ​ដែល​ហើរ​រោយ​តាម​ខ្យល់។ ​គេមិនអាច​ធ្វើហី​និង​កែវភ្នែក​​រលោងខ្មៅ​របស់​ស្រីស្អាត ​ហូរ​ទឹកភ្នែក​មក​យឺតៗ​នោះ​ឡើយ….
«បើ​លោកមិនលែង​ពួកគេ….ខ្ញុំនឹង​ស្លាប់នៅទីនេះ គឺខ្ញុំនឹង​ខ្ទេចខ្ទី​ទៅ​សូន្យពី​លោកនេះ ​ដូច​ប៉ាស្ព័រ​របស់​ខ្ញុំ​នេះ​ដែរ!»
ឯករ៉េណា​​ស្មានថា​ខ្លួនឯង​កាច​សាហាវ តែគេទើប​តែដឹងថា​ស្រី​តូច​សំឡេង​ឆ្មាៗ​នេះ​រឹតតែ​កាច​សាហាវ​ជាងគេ​ទៅ​ទៀត។
បើ​នាង​​ហែក​បំផ្លាញ​បាន​សូម្បី​តែ​ប៉ាស្ព័រ​ខ្លួន​ឯង​ផ្ទាល់​ដែល​​ជា​វត្ថុសង្ឃឹម​ចុងក្រោយ​សម្រាប់​ការ​ចាកចេញ​ពី​ដែន​កោះ​នេះដោយ​គ្រាន់​តែ​ដើម្បី​ការពារ​ប្តី​ប្រពន្ធ​ពីរ​នាក់ ឯក​រ៉េណា​ជឿ​ណាស់​ថា​នាង​​នឹង​អាច​​សូម្បី​តែ​បញ្ចប់​ជីវិត​ខ្លួន​ឯង​ដូច​គ្នា ​គឺ​ដូច​ដែល​សម្តី​នាង​បាន​និយាយ​ ដើម្បី​តែ​យកឈ្នះ​ភាព​ឃោរឃៅ​របស់​ឯក​រ៉េណា​។
រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១៦
នាង​នៅ​ស្ងៀម​ស្ងាត់​រហូតដល់​ឡាន​ឈប់​ទ្រឹង ទើប​ភ្ញាក់ព្រើត​ហើយ​ងើបមុខ​សម្លឹង​គេ​។
គេ​រក្សា​ភ្នែក​សម្លឹង​ទៅ​កន្លែង​ផ្សេង​មិន​មើល​មុខ​នាង គ្មាន​សញ្ញា​ថា​គេ​នឹង​ថមថយ​ឥរិយាបថ​ចំពោះ​នាង​ឡើយ។
ស្រី​តូច​ចង់ពន្យល់​គេ​ថា​មិនមែន​ជា​កំហុស​នាយ​សេង​ទេ ដែល​បញ្ជូន​នាង​ចេញពី​ផ្ទះ​​គឺ​នាង​កុហក​គេ ​តែ​នាង​ហា​និយាយ​មិន​រួច​ព្រោះ​គ្រឺត​ខឹង​នឹង​បុរស​នេះ​។
លុះ​ដល់​គេ​ឈាន​ជើង​ចេញ​ ទើប​នាង​ក្រោក​ចេញ​តាម​ហើយ​ហៅ​គេ​តិចៗ​ពី​ក្រោយ​៖
«រ៉េណា!​»
គេ​មិន​ចង់​ឈប់​ទេ ​តែ​ទីបំផុត​ដើរបាន​តែ​ពីរបីជំហានទៀតគេក៏ឈប់​ស្ងៀម​។ នាង​ដើរទៅ​មុខ​បន្តិច​ទៀត​ហើយ​និយាយ៖
«បងសេងគ្មានខុស​ទេ ​​គឺខ្ញុំប្រើគាត់​ចេញ​មក​គាត់មិនដឹងអីទេ!​»
គេមិនមាត់​ហើយ​បន្តដើរទៅក្នុងផ្ទះ ដោះអាវរងា​បោះទៅលើដេកព្យួរ​ ឱន​ដោះស្បែកជើង​ឃ្លប់​
….នាង​ឆ្លៀត​និយាយ​ទៀត​៖
«ចាត់ទុកថា​ខ្ញុំអង្វរ​បាន​ទេ?!»
គេដើរ​ហួស​រ៉េវទៅ​បន្ទប់បាយ​ហើយបើកទូទឹកកក​​ចាក់ទឹកដាក់កែវ។​ នាង​បន្ត​ចូលទៅក្បែរ​ហើយ​និយាយ៖
«យ៉ាងច្រើនណាស់! ខ្ញុំលែងទៅណាទៀត? ខ្ញុំមិនរត់ទៀត​ទេ​សប្បាយ​ចិត្តឬនៅ? ​លោក​និយាយ​មក​ កុំ​បញ្ជូន​បងប្អូន​ពីរនាក់នោះទៅ​ភ្នំពេញ​វិញ​!​»
គេចោល​ភ្នែក​សម្លឹង​មុខនាង​ហើយ​សើច​របៀបចំអក​៖
«និយាយ​ហើយ​ចាំ​សម្តី​ខ្លួន​ណា​សៅនីភា! ​បើ​មានលើទីពីរ​មួយម៉ាត់​ក៏​មិនបាច់និយាយ​គ្នា​ដែរ​​!​»
នាង​ងក់ក្បាល​​យ៉ាង​រហ័ស​​ព្រោះ​មិន​ចង់ឱ្យ​គេនិយាយ​ដាក់​លក្ខខណ្ឌ​ច្បាស់លាស់​​ជាង​នេះ​​។
«ខ្លួនជាស្រីអី បាន​ជាបាយទឹក​មិនចេះរៀបចំ! យប់​ថ្មើរណេះ​ រកតែផ្លូវចេញក្រៅផ្ទះ​​»
គេ​ថាឱ្យ​នាងហើយ​ទៅ​អង្គុយ​លើកៅអី​ក្បែរតុបាយ​ រង់ចាំ​ហាក់ដូចជានាង​ធ្លាប់​សន្យា​ថា​នឹង​ដណ្តាំ​បាយឱ្យគេ​ដូច្នោះ​ដែរ​។
ស្រីតូចមិនចង់តវ៉ា​ទេ​។ នាង​ដើរ​ទៅបើកទូទឹកកកធំទំាងពីរ​របស់គេ​ហើយ​រៀបចំ​អាហារ។
គេ​តាម​មើល​នាង​ពីក្រោយ​មិនមាត់មិនក ​តែហាក់សប្បាយ​ចិត្ត​ដែល​ឃើញនាង​តត្រុក​ធ្វើតាម​បញ្ជា​គេ​។
ការងាររបស់នីភា​ពេលនេះ​គឺនៅតែ​តាំង​ចិត្ត​បន្ត​រកឱកាស​និង​វិធីចាកចេញ ចំណែក​ឯក​រ៉េណា​គឺ​រក​គ្រប់វិធី​កុំឱ្យ​ចិត្ត​ខ្លួន​​ទន់​ចំពោះ​នាងជា​​ដាច់ខាត។
មិនដល់៥​នាទីទេ ក្លិនសាច់គោ​ជះរំពងចេញពីMicrowave។ នីភា​ដឹងថា​បុរសនេះអាចធ្វើរឿង​ទំាង​នេះ​ដោយ​ខ្លួនគេ ​តែ​គេ​មាន​ចេតនាចង់ធ្វើបាប​ចិត្ត​នាង​។
នាង​លើក​សាច់​និង​បន្លែដែល​រៀបចំ​ក្នុងចាន​ទៅដាក់​ពីមុខ​គេ ឯគេក្រោក​ទៅលើក​ដបស្រានិង កែវពីរមក​។
«យកចាន​មួយ​ទៀតមក!»
គេនិយាយតិចៗ​ហើយភ្នែក​សម្លឹង​ស្រាដែល​គេចាក់ឱ្យ​នាង​។
«ខ្ញុំមិន​ញ៉ាំទេ!»
ស្រីស្ងួន​និយាយ​ដោយមិនមើលមុខ​គេ ហើយ​​បែរខ្នង​​រៀបចំ​សម្អាត​ចង្ក្រាន​។
«ចង់បានស្រាឆ្ងាញ់ ឬចង់​បានស្រាឈឺ​?!»
នាង​ឈប់ដៃ​ទំាង​មានសន្ទិះក្នុងចិត្ត​។
សម្តីបែប​បង្ខំ​និង​ផ្ដាច់​ការរ​បស់គេ​ពិតជា​គួរឱ្យ​​ចង់​តវ៉ា ​តែ​នាង​សង្កត់​ចិត្ត​មិន​ឆ្លើយ​ព្រោះ​គ្មាន​អ្វីនឹង​តស៊ូជាមួយគេ​។
នាង​បែរក្រោយយឺតៗ​ឃើញគេ​ចាប់រំលែក​អាហារឱ្យ​នាង​រួចជាស្រេច ​ថែម​ទំាងមាន​ស្រា​មួយកែវ​ជិត​ពេញ​ក្បែរ​ចាន​ផង​។
«បើ​យើង​ផឹក​ស្រា​នេះអស់ យើង​ចូលពេទ្យ​មិន​ខាន​ទេ!»
នាង​គិត​ដោយ​សៅហ្មង​ហើយ ប៉ុន្តែ​ភ្នែក​គេ​សម្លឹង​មក​នាង​ចង់​បង្ហាញ​ថា​ បើ​នាង​មិន​ដើរ​មក​គេ​ក្រោក​ទៅ​ទាញ​នាង​មិនខាន​។
មេឃ​ត្រជាក់​យ៉ាង​នេះ ​គេ​អាង​ស្រា​អស់​នេះ​មែន​ដែរ​ទេ។ ​នឹង​ដើរ​តួប្រមឹក​ហើយ​ឡើង​ទៅ​បង្ខំ​នាង​ទៀត​?
នាង​ដើរ​មក​ក្បែរ​តុ​ ទាញ​កៅអី​អង្គុយ​ពី​មុខ​កែវភ្នែក​មោទនភាព​របស់​គេ​។
នាង​មិន​ចង់​និយាយ​រក​គេ​ទេ ប៉ុន្តែ​នាង​មិន​អាច​​ខាន​បាន បាន​ជា​ត្រូវ​និយាយ​មុន៖
«ខ្ញុំ​មិន​ចេះ​ញ៉ាំស្រា​ទេ!​»
«ចាំ​បាច់​អី​ចេះ​គ្រាន់​តែ​លើក​ដាក់​មាត់​ទៅ!​»
នាង​​មិន​ឆ្លើយ​ធ្វើមុខ​ក្រញូវ​​ហើយ​ហាន់​សាច់​មក​បញ្ចុក​ខ្លួនឯង។​ ទោះ​យ៉ាងណា​ក៏​ត្រូវ​ញុំា​អ្វីឱ្យ​មាន​កម្លាំង​និង​មាន​ប្រាជ្ញាទប់ទល់​ជាមួយ​មនុស្ស​ចរិត​ប្រែប្រួល​នេះឱ្យ​ខាង​តែ​បាន​។ នេះ​ជា​អ្វី​ដែល​សៅ​នីភា​គិត​។
នាង​ញុំា​សាច់​​ទាំង​មិន​ដឹង​រសជាតិ ​ព្រោះ​ភ្នែក​គេ​សម្លឹង​មក​នាង​ជាប់​មិន​ដាក់ ​ហើយ​គេ​មិន​ទាន់​ញ៉ាំ​​ចំណែក​របស់​គេ​នៅឡើយ​។
«សូម្បីតែពេល​បាយ​ទឹក​ក៏​នឹក​វា​ដែរ?!»
គេ​និយាយ​ដោយ​សៅហ្មង​ ឯ​នាង​ដឹង​ថា​ គេ​នៅ​តែ​រំឭក​ពី​រឿង​នាយ​សិទ្ធី​ព្រោះ​គេ​​ទើប​តែឱ្យ​កូន​ចៅ​​ទៅ​វាយដំ​​ឱ្យ​របួស​រួច​។
នាង​មិន​និយាយ​ស្ដី​ទុកឱ្យ​គេ​ថា​ម៉េច​ក៏​​ថាទៅ​ ស្រាប់តែ​គេ​លើក​កែវ​ស្រា​មក​ហុច​ជល់។ នាង​ងើប​មុខ​សម្លឹង​​។ ទឹកមុខ​គេ ប្រាកដ​ណាស់​ថា​នាង​គេច​ពី​ផឹក​ស្រា​នេះ​មិន​រួច​ឡើយ​។
ស្រី​ស្អាត​ខំ​​ទ្រាំ​ប៉ុណ្ណា​ក៏​នៅ​តែ​ទ្រាំ​មិនបាន​ នាង​និយាយ​ដោយ​ក្រញូវ៖
«ខ្ញុំ​អត់​ចេះ​ញ៉ាំ​ស្រា​ទេ ស្ដាប់​បាន​ទេ​ឯក​រ៉េណា?!»
«ផឹក​ស្រា​នេះ​ទៅ​​វា​មិន​សូវ​ឈឺ​ខ្លួន​ទេ​!​»
គេ​និយាយ​​ស្រួល​ណាស់ ​តែ​នាង​មាន​អារម្មណ៍​ឈឺចាប់។
នាង​នឹក​ដល់​ភាពព្រៃផ្សៃ​របស់​គេ​ហើយ ​ដឹង​ថា​គេ​ប្រុងប្រព្រឹត្តវា​ទៀត​បើ​តាម​ន័យ​របស់​គេ​នេះ។
នាង​ងាក​មុខ​ចេញ​ហើយ​ទម្លាក់​សម​ស្លាបព្រា​ចុះ។
សំឡេង​គេ​រអ៊ូ​មក​ក្បែរ​ត្រចៀក​នាង៖
«បើ​តាំង​ខ្លួនជា​ស្រី​អ្នកលេង ​កុំ​បាច់​មក​ធ្វើ​ឫក​ជា​មនុស្ស​ត្រឹមត្រូវ​!​»
នាង​មិនមាត់​មិនក​ លើកស្រា​មក​ក្រេបក្អឹក ​មួយ​ដង្ហើម​ដាច់ប៉ិត​អស់ ទោះបីវា​ល្វីង​ជូរចត់​ប៉ុន្តែវានៅតែ​ល្វីង​ចាញ់​សម្ដី​ប្រុស​ម្នាក់​ដែល​អង្គុយ​សម្លឹង​នាង​មិន​ព្រិច​នេះ។
ស្មានថា​រួចខ្លួន ​គេ​លូក​ដៃ​ចាក់​ស្រា​មក​ទៀត​ គឺក្បែរ​ពេញ​មាត់​កែវ​ដូច​លើក​មុន​ដែរ​។
នីភា​សើច​ស្ងួត​ដោយ​មក​សម្លឹង​មុខគេ​ជំនួស​កែវស្រា​….នាង​តូច​លើក​ផឹក​បន្ថែម។​
ក្បាល​នាង​វិលខ្ញាល់ ​ភ្នែក​នាង​ក្រហម​ តែ​នាង​យល់ថា​នាង​នៅ​ដឹង​អ្វីៗ​ច្បាស់​នាង​មិន​ស្រវឹងទេ។
ដល់វេន​គេ​លើក​ក្រេប​ស្រា​របស់​គេ​វិញ​ម្តង​។
កែងដៃ​នាង​ដែល​ច្រត់លើតុ​ ចាប់ផ្ដើមទន់ល្មើយ ​ឯ​​ភ្នែក​នាង​ក៏​ទប់​ត្របក​លែង​រួច​។
នាង​របូត​ដៃ​ហើយ​ទ្រោប​ក្បាល​ទៅលើ​តុ ​​តែ​នាង​ប្រឹង​​ទប់​ខ្លួន​ដោយ​ការ​ផ្កាប់មុខ។
សុរា​នេះ​ខ្លាំង​ពេក​ហើយ​គឺ​ខ្លាំង​ស្មើ​នឹង​ចិត្ត​អ្នក​ដែល​ចង់​ធ្វើ​បាប​នាង ​ចំណែក​នាង​កាន់​តែ​រឹង​ជាង​ជាតិ​ស្រវឹង​ដែល​នៅ​ក្នុង​ខ្លួន​នោះ​​ទៅទៀត​។
នាង​និយាយ​ឡូឡា​តែ​ជា​ភាសា​ចិន​កន្តាំង​៖
«ខ្ញុំ​ស្អប់​អ្នក​ឯង!​»
ឯករ៉េណា​ក្រពាត់​ដៃ​មើល​មុខ​នាង។​ គេ​សើច​ខឹកៗ​ដែល​នាង​ស្រវឹង​លឿន​យ៉ាងនេះ​​ហើយ​ទន់​យ៉ាង​នេះ​។
គេ​លូក​យក​សាច់​មក​ទំពា​លេង​ហើយ​និយាយ​ឌឺ​នាង​ភាសា​ខ្មែរ​​៖
«ឡើង​ទៅ​លើ​រួច​អត់? បើ​ឡើង​មិន​រួច​ជួយ​មិន​បាន​ទេ​អ្នកគ្រូ​ចិន! យប់​នេះ​នៅ​ដេក​នេះ​ហើយ! ហើយ​បើ​ពួក​អាដំរីទឹក ​វា​ទ្រាំ​មិនបាន ​វានាំគ្នា​ចូលមក​ឆាឆៅ​មិនដឹងទេ​កុំ​បន្ទោស​​ថាមិនបានប្រាប់​!»
នីភា​ក្រហម​មុខ​ដោយ​អំណាច​ជាតិ​អាល់កុល​។ ទម្រង់​មុខ​តូច​ច្រឡឹង​របស់​នាង​ពេញ​ដោយ​សម្រស់​​ហើយ​ស៊ិចស៊ី​ជាមួយ​បបូរមាត់​ដែល​កាល​ពី​យប់​ទី​មួយ​ជាន់​ដី​ហុងកុង ​នាង​ត្រូវ​គេ​ថើប​ជញ្ជក់​។​
នាង​និយាយ​តបត​មិន​ចង់​ចេញ ​ព្រោះ​ក្ដៅ​រោល​រាល​ពេញ​ខ្លួន តែ​នាង​មិន​ចង់ឱ្យ​បុរស​នេះ​បាន​ចិត្ត​ពេក​ឡើយ​។ ស្រីតូច​ឆ្លើយ​តប​អន្លាយ​ៗ៖
«មានអី?! មានប៉ុន្មាន​នាក់ឱ្យ​ចូល មក​ទាំងអស់​មក​ឯក​រ៉េណា មនុស្ស​ចង្រៃ​! កុំឱ្យ​ខ្ញុំ​ឃើញ​មុខ​លោក​ឯង​ទៅ​បានហើយ! ព្រះ​អើយ!»
នាង​ប្រឹង​ជេរ​គេ​ខ្លាំង​ៗ​តែ​មិន​សូវ​ចេញ​សំឡេង​ទេ​ព្រោះ​នាង​ស្រវឹងជោក​។
ឯក​រ៉េណា​រេ​ភ្នែក​សម្លឹង​នាង​ទាំង​ក្ដៅ​គគុក​ក្នុងចិត្ត​។
គេ​បន្ត​ស្រា​និង​អាហារ​របស់​ខ្លួន​រហូត​ដល់​ចប់ ​ចំណែក​មាណវី​ដេក​សន្លប់​ឈឹង​លើ​តុ​នៅ​ពីមុខគេ​។
គេ​ក្រោក​ចោល​នាង​​ឡើង​ទៅ​ជាន់​លើ។
គេ​បន្ត​ការងារ​របស់​គេ​ជាមួយ​កុំព្យូទ័រ​នៅ​តុ​ធ្វើការ ហើយ​ទូរសព្ទ​ទៅភ្ញៀវ​របស់​គេ​រហូត​អស់​កម្លាំង​ទើប​នឹកឃើញ​ទៅ​ដេកត្រាំ​ទឹក​ក្តៅ​ម្នាក់ឯង។
ក្នុង​ស្ថានភាព​ឯកោ​គេ​កម្រើក​តណ្ហា​ហើយ​នឹក​ដល់​នាង​។
គេ​ចង់ប្រាប់​ខ្លួនឯងឱ្យ​ឈប់ប៉ះពាល់​នាង ហើយ​គេ​ចង់​ស្អប់​នាង តែ​គេ​នឹក​ឃើញ​ដល់​ការ​រួម​សង្វាស​ដ៏​ស្អិត​ល្មួត​ទំាងពីរ​លើក​ជាមួយ​នាង​ដែល​មាន​រសជាតិ​ម្តង​​​ស្រស់បំព្រង​ ​ម្តង​​ហិង្សា​។​ ទោះ​យ៉ាងណា ​គិត​ទៅ​គិតមក​គេ​មិនអាច​ភ្លេចពេលចន្លោះ​​រាងកាយ​តូច​ស្រលូន​និង​សូរសំឡេង​យំ​អណ្តឺត​អណ្តក​ស៊ិចស៊ីរបស់នាង​ និង​​ទឹកមុខ​ម្តង​រឹងរូស​ម្តង​ស្លូតបូត​នោះ​ឡើយ​។
បងធំ​ដែល​មាន​ទុក្ខ​សេ្នហា​ប៉ិនមេឃា ក្រោកពីអាងទឹក​ទាញ​អាវរាត្រីវែង​អន្លាយរបស់គេមកគ្របកាយ​ចង​ខ្សែឱ្យតែ​បានរួចៗ ​ហើយ​ដើរចុះមករកផ្ទះ​បាយ​។
នាង​នៅតែ​ដេក​ទ្រោប​ម្នាក់​ឯង​លើតុ​គ្មាន​​ខ្វល់អ្វី​នឹង​អាកាសធាតុរងា​ក៏មិនខ្វល់​នឹង​អ្វីគ្រប់យ៉ាង។ទោះ​យ៉ាងណា​ឯករ៉េណា​ច្បាស់ក្នុង​ចិត្ត​ថា​សា្រពីរកែវ​នេះ​មិនអាចឱ្យ​សៅនីភា​ស្លាប់​បាន​ទេ។
គេ​ធ្វើមុខ​ស្មើដើរ​ទៅក្បែរ​នាង​ហើយ​ដៃ​ម្ខាង​លើក​ទ្រ​ចង្កានាង​ឡើង។
បបូរមាត់​នាង​ស្លេក​តែ​មិនបាន​ប្រែទៅជាខៀវឡើយ​ ចំណែកមុខនាង​ក៏ក្រហម​ងងើល​ដូច​ភ្លើង​​មានន័យ​ថា​ជាតិអាល់កុល​មិនខ្លាំង​ជាងសុខភាពនាង​ប៉ុន្មានទេ​។
«ស្រី​មុខ​រឹង!​»
គេរអ៊ូ​មា្នក់ឯង​ទំាងក្តៅចិត្ត​ហើយឱន​មកលើក​បីនាង​ឡើងទៅជាន់​ខាងលើ។
ស្រីតូច​ទន់ល្ងៀក​ក្នុងដៃបុរសដែល​នាងស្រលាញ់ តែ​នាង​មិនបាន​ដឹងអ្វី​ឡើយ​ក្រៅពី​ប្រជុំចិញ្ចើម​ពិបាកទ្រាំ​នឹង​ជាតិ​អាល់កុលដ៏​ឆាបឆេះ​ក្នុង​រាងកាយ​។
«ប៉ាម៉ាក់​អើយ​ជួយ​កូនផង!​»
ឯករ៉េណា​នៅស្ងៀមមិ​នរវល់​ ព្រោះគេ​ដឹង​ថា​ស្រា​កំពុងធ្វើទុក្ខ​នាងឱ្យ​ពិបាកទ្រាំ​តែប៉ុណ្ណោះ​។
ស្រី​នេះ​មិន​ដែល​ផឹក​ស្រា​ ប៉ុន្តែ​ហេតុ​តែ​ចង់​ឈ្នះ​ចិត្ត​គេ​នាង​លើក​ដាច់​ប៉ិតៗ​អស់​ពីកែវ​ពេញ​នៅ​នឹង​មុខ​គេ​នាង​ពិត​ជា​កំពូល​ស្រី​ក្បាល​រឹង​ព្រហើន​​បំផុត​ក្នុង​ចំណោម​ស្រី​ដែល​ឯករ៉េណា​ស្គាល់​​។
គេ​ទម្លាក់​នាង​ផូង​ទៅ​លើ​ពូក​ទាំង​ក្តៅ​ចិត្ត​ ហើយ​បែរខ្នង​ដើរ​ចេញ​មិន​ចង់​រវល់ ​ស្រាប់តែ​នាង​លូក​ដៃ​មក​ចាប់​កដៃ​គេ​ជាប់។
ម្រាម​ដៃ​នាង​តូច​ៗ​ហើយ​ទន់​ល្មើយ​​តែ​ក្តៅ​គគុក​​ដូច​ភ្លើង​។
គេ​ទប់ចិត្ត​ងាក​មក​រក​នាង​ពេល​ដែល​ភ្នែក​គេ​ប្រែ​ជា​ស្រទន់​សម្លឹង​មុខនាង​។
សៅ​នីភា​​បិទ​ភ្នែក​ជិត តែ​នាង​​ហា​មាត់​និយាយ​ម្ដង​ភាសា​ចិន​ម្ដង​ភាសា​ខ្មែរ និយាយ​មិន​ដឹង​ទិស​តំបន់ ចុងក្រោយ​នាង​និយាយ​រវើរវាយ​​….គេ​ធ្វើ​បាប​ខ្ញុំ គេ​មិន​បាន​ស្រលាញ់​ខ្ញុំ…គេ​បោកប្រាស់….ក្តៅ ខ្លាំង​ណាស់ ជួយ​ផង​….។
លិខិត​តូចរបស់​នាង​លៀន​ចេញមក បុរសនេះ​លូកដៃ​ទៅ​ទាញមកអាន​។
ទឹកមុខ​គេ​ប្រែប្រួល ហើយ​គេ​អង្គុយ​មកក្បែរស្រីតូច​ដែលស្រវឹង​ពិបាកទ្រាំ​ហើយរេចុះឡើង​។
ឯក​រ៉េណាលូក​ដៃ​ទៅ​ស្ទាប​ថ្ងាស​នាង ហើយ​ប្រលេះ​ដៃ​នាង​ចេញ​។ គេ​ដើរ​ទៅ​បន្ទប់​ទឹក​និង​វិលមកវិញ​ជាមួយ​កន្សែង​ជ្រលក់​ទឹក​ហើយ​ជូត​ស្អំឱ្យ​នាង​។
បុរស​នេះ​ជូត​​បញ្ចុះ​កម្ដៅឱ្យ​នាង​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង​ដោយ​​ដោះ​សំលៀកបំពាក់​ក្រាស់​ៗ​​ប្រុងរត់គេច​របស់​​នាង​ចេញ​ទាំង​ស្រុង ​ក៏​គេ​គ្មាន​កម្រើក​កាម​តណ្ហា​​ដូច​កាលពី​នៅ​ក្នុង​បន្ទប់​ទឹក​ឡើយ​។ ចិត្ត​គេ​ខ្ទេចខ្ទី​ជាមួយ​និង​ស្នាម​ជាំ​ច្រើន​កន្លែង​លើ​រាងកាយ​នាង ដែល​ត្រូវ​នាង​សង្កត់សង្កិន ញក់ញី​កាល​ពី​យប់​ក្រោម​ដៃ​គេ។
​«​បង​ស្រលាញ់​យើង ហើយ​បង​និង​គ្មាន​ថ្ងៃ​ធ្វើបាប​យើង​ទេ នីភា!» សម្តី​ខ្លួនឯង​រំឭក​ត្រលប់​មកវិញ​ក្នុង​គំនិត​គេ ​ហើយគេ​ក៏នឹកដល់សំណួរ​របស់នាង​កាលពីរាត្រី​ដំបូងរបស់ពួកគេនៅភ្នំពេញ ​«អ៊ីចឹង​ពេលនេះ​ប្រុសនោះឈប់ស្រលាញ់ស្រីនោះហើយ​ បានជាគេធ្វើបាបនាង?!» «អាប្រុស​នោះងាប់បាត់​ហើយ!កុំនឹកវាទៀត!» «អ៊ីចឹង!ទុកឱ្យសៅនីភា​ស្លាប់ទៅតាមគេដែរ​ចុះ!»….
គេ​មិនដែល​គិត​ថា​គេ​ដាច់ចិត្ត​ធ្វើ​បែប​នេះ​លើនាងឡើយ ពេលនេះគេយល់ហើយ​ថា​ការច្រណែន​ប្រចណ្ឌសាហាវ​ជាង​អ្វី​ដែល​មនុស្ស​គិត។
គេ​មាន​ជំនឿ​ថា​នាង​មិនបាន​ស្រលាញ់​គេ​ហើយ នាង​ចូលចិត្ត​តែ​ពួក​សុភាព​បុរស។ ​​SMSមួយអាច​ធ្វើឱ្យ​គេ​ឆេចឆាវ​ព្រោះ​តែ​គេ​យល់ថា​ ខ្លួនឯងជាមនុស្សមិន​ល្អ ​ហើយមិនទុកចិត្ត​ស្នេហា​មួយនេះ ​បាន​ជា​នាយ​សិទ្ធី​ងាយ​នឹង​ជ្រៀត​ជ្រែក​បាន។
មាន​តែខ្យល់រាត្រីហុងកុង​ទេ​ដែលដឹងថាប្រុសម្នាក់នេះ​ គេបានចំណាយពេលយ៉ាងយូរ ដើម្បី​ស្អំ​ថ្នម​មុខរបួសទំាងឡាយលើប្រាណស្រីស្អាត។
គេចខ្លួន​
….នីភា​ដឹងខ្លួន​ឡើង….ទំាងក្បាលឈឺខ្ទោក ហើយ​ឃើញគេនៅគេង​កៀកនឹងនាង​។
នៅ​ខាងក្រៅវាំងនន​សស្តើង ពន្លឺ​ថ្ងៃ​ភ្លឺ​ក្រឡែត វាក៏​ជាព្រឹក​ដែលអាកាសធាតុមានលក្ខណៈល្អបំផុត​សម្រប់ការ​មក​ដល់​ហុងកុង។
ដែល​សំខាន់​មិនមែន​តែ​រឿង​នាង​ត្រូវ​របូត​ខោអាវ​អស់​ទេ តែ​នាង​គេងឱប​គេទៅទៀត ​មិនមែន​គេឱប​នាង​នោះ​ឡើយ។
ស្រី​ស្អាត​ដកដៃចេញពី​ទ្រូងគេ​មកវិញយឺតៗហើយ​បើកភ្នែកធំៗ។
នាង​ចាំថា ​នាង​លេបស្រា​ឈឺចាប់ពីរកែវនោះហើយ ក៏ទន់ខ្លួន សល់ពីនោះ​អ្វីៗនាងមិនដឹងទេ។សូម្បី​តែ​យលសប្តិ​បន្តិចក៏អត់ តើគេ​នេះបានធ្វើអ្វីនាង​ខ្លះ?
ស្រី​ស្អាត​បែរខ្នង​តិចៗ​ហើយ​ត្រៀម​ថា​នឹង​ក្រោកចេញពីគេ….ទើប​បានប៉ុន្មាន​ដង្ហើម​​គេឱបនាង​វិញ​ជាប់​ពី​ក្រោយខ្នង​…សំឡេង​គេ​លាន់​មកង៉ុលៗ៖
«គេង​តិច​ទៀតទៅ!»
នាង​បើកភ្នែកធំៗ​តែ​សំងំ​ឈឹង​ក្នុង​ដៃគេ។ នាង​ខំ​ពិចារណា​មើល​ថា​តើ​មាន​កន្លែង​ណា​ខ្លះ​នៃ​រាងកាយ​ដែល​ឈឺចាប់ ​តើគេមានបាន​ប្រើ​ហិង្សា​មកលើនាង ​ខឹង​នាង​ដែល​ប្រុង​រត់​នោះ​ដែរ​ទេ? គ្មាន​ឃើញ​អ្វីគួរឱ្យ​កត់សម្គាល់​ របូស​នាងក៏​​ហាក់​គ្មាន​អ្វី​ឈឺចាប់​ដូច​កាល​ពីមិ្សល​សោះ។
នាង​សម្ងំ​បន្តិច​គេ​ក៏​មិន​មាត់​មិនក នាង​និយាយឡើងខ្សឹបៗ៖
«ទៅបន្ទប់ទឹក!»
គេមិនលែង​ដៃពីនាង តែ​នាង​ច្រានចេញ​យឺតៗ​ហើយ​រុំភួយ​ក្រោកដើរ​ទៅ។
ត្រូវ​ស្រា​ពីរកែវ​ស​ន្លប់​ទៅហើយ ហេតុអ្វី​ទឹកមុខនាង​មើលទៅស្រស់ថ្លា ហើយ​រាងកាយនាង​ដែលមាន​ស្នាម​ជាំ​ហាក់រលាយ​បាត់​អស់​ច្រើនសន្ធឹក​?
ស្រី​ស្អាត​ងូតទឹក​រៀបចំ​ខ្លួន​ទម្រាំ​​តែ​រួច​ ចេញមកក្រៅ​ក៏​មិនឃើញគេ​ដូចគ្នា​។
នាង​លប​មើលទៅជាន់ខាងក្រោម​តាម​បង្អួច​ឃើញគេ​រត់​ហាត់ប្រាណម្នាក់ឯង។ ក្នុង​ចំណោមពួក​អង្គរក្ស​ដែល​ឈរ​ក្បែរៗ​គេ​មាន​នាយសេង​ម្នាក់នោះដែរ បានន័យ​ថាឯករ៉េណា​មិនបាន​ធ្វើអី​បុរសនោះ​ឡើយ។
នាង​រលះរលាំង​រត់ចូលមក ក្នុងហើយ​ពិនិត្យពិច័យ​គ្រប់ទីកន្លែង​។​ មនុស្ស​នេះ​ម្តងខ្មោច​ចេញ​ម្តង​ខ្មោច​ចូល ​មិនដឹង​នៅថ្ងៃនេះ​មាន​អ្វី​កើត​ឡើង​ទៀត​នោះ​ឡើយ​បន្ទាប់​ពី​ស្រា​ស្លាប់​រស់​ពីរកែវ​នោះ​មក។
នាង​នៅតែ​គ្មាន​តម្រុយ​ថា​ទីណា​ជា​កន្លែង​ដែល​គេ​ទុក​ឯកសារ​សំខាន់ៗ​របស់​គេទេ ដើម្បី​នឹង​រក​ឃើញ​ប៉ាស្ព័រ​របស់​នាង​។
អស់​មធ្យោបាយ​​នីភា​ចុះក្រោម​ធ្វើ​អាហារ​។
ម៉ោង​១១ព្រឹក​ទៅ​ហើយ​វា​មិនមែន​អាហារ​ពេល​ព្រឹក​ទៀតទេ​ តែ​ជា​អាហារ​ថ្ងៃត្រង់។
«អត់​ឆ្ងាញ់​មែនទេ? ព្រោះ​អស់ប្រេងហើយ អត់​មាន​គ្រឿង​ច្រើន​មុខ​ទៀត!»
នាង​និយាយ​​ពេល​គេ​ញុំា​មិនសូវចូល​ព្រោះ​រវល់ចុច​កុំព្យូទ័រ​ធ្វើ​ការងារ​។ គេតបវិញធ្វើហី៖
«ម៉េច​មិនឱ្យពួកនោះ​ជូនទៅទិញ! អស់អីទិញមក! ហើយ​ធ្វើឱ្យឆ្ងាញ់ៗផង​!»
គេ​ចង់ថា​នាង​មិនចេះ​ការងារផ្ទះ ​​តែ​នាងមិនខ្វល់ទេ មានតែ​ត្រេកអរ​ហើយ​យល់ថា​ថា​គ្រាន់​តែ​នាង​សន្យា​កាល​ពីល្ងាច​គេក៏​ទុក​ចិត្តឱ្យ​នាង​​ចេញ​ទៅ​ក្រៅ?
«ឱ្យ​ខ្ញុំ​ទៅ​ក្រៅ​ហ្មែន?!»
នាង​សួរ​បញ្ជាក់។ គេ​ឆ្លើយ​ដោយ​រវល់​តែ​ជាមួយ​កុំព្យូទ័រ​របស់​គេ៖
«មាន​អ្នកណា​ឃាត់​​ក្រែងថា​ត្រូវ​ទៅ​ទិញ​របស់​ស្រីៗ»
នីភា​ដៀង​ភ្នែក​សម្លឹង​គេ​ហើយ​នាង​យល់ថា​ឱកាស​ចាកចេញ​ពី​គេ​គឺចូល​មក​ដល់​ហើយ​។​
«ចាស៎!»
គេ​ចេញ​ទៅ​ក្រៅ​បាត់​ប្រហែល​ជា​ទៅ​កាន់​ក្រុមហ៊ុន​របស់​គេ​ឯ​នាង​ចាប់ផ្ដើម​រុករើ​ពេញផ្ទះ​​ហើយ​ទីបំផុត​នាង​រក​ឃើញ​លិខិត ឆ្លង​ដែន​នោះ​នៅ​តុ​ធ្វើការ​របស់​គេ​។
នាង​រៀបចំ​ខ្លួន​ហើយ​ចាកចេញ….
អង្គរក្ស២នាក់​បើក​ឡាន​ជូន​នាង​ទៅ​​តាម​ពាក្យ​ផ្តាំ​របស់​គេ ប៉ុន្តែ​តាម​ឃ្លាំ​​នាង​មិនឱ្យ​បាត់​សូម្បី​មួយ​ដង្ហើម​គឺ​យួរ​កន្ត្រកឱ្យ​នាង​តែ​ម្ដង​។
នីភា​ដឹង​ថា​ការ​រត់​គេច​មិន​អាច​​តក់​ក្រហល់​ទេ….ទាល់​តែ​មាន​ផែនការ​ច្បាស់លាស់….
នាង​ទិញ​សម្ភារៈ​ជាច្រើន​ហើយ​វិល​ត្រលប់​មកវិញ…។
យប់​នោះ គេ​មិន​ងាយ​វិល​មក​ផ្ទះ​វិញ​សោះ។​ អ្វី​ដែល​នាង​ខ្លាច​បំផុត​​គឺ​ខ្លាច​គេ​នោះ​មក​វិញ​ស្រវឹង​ហើយ​បង្ក​រឿង​។
នាង​ទុក​ប៉ាស្ព័រ​នៅ​កន្លែង​ដើម ធ្វើ​ដូច​មិន​ដឹង​អ្វី​ហើយ​បើក​ហ្វេស​ប៊ុក។ ​នាង​ឃើញ​អ្នក​ស្គាល់​គ្នា​ម្នាក់​ធ្លាប់​បង្រៀន​ជាមួយគ្នាកាលនៅភ្នំពេញ​ពេលនេះ​គាត់​រៀបការប្តី​​ជា​ចិន​ហុងកុង​ហើយ​រើ​មក​នៅ​តំបន់​​Tai Mo Shan ជាយ​ហុងកុង។ ​​នាង​នឹកឃើញ​ភ្លាម​នូវ​ក្ដី​សង្ឃឹម​ថ្មី។
នាង​ចាប់ផ្ដើម​ឈែត​សុំ​ជំនួយ។ នាង​ឈែត​យូរ​ណាស់ គឺ​ឈែត​ជា​ភាសា​ចិន​យ៉ាង​កក់​ក្ដៅ។
​ទម្រាំ​លាន់​សូរ​ស៊ីផ្លេ​ឡាន​គេ​ទើប​នាង​ឈប់។ នាង​ល្មម​ដល់​ពេល​បិទ​កុំព្យូទ័រ​បានហើយ​ព្រោះថា​ផែនការ​បាន​ព្រមព្រៀង​ហើយ​រៀបចំ​រួច​ស្រេចបាច់​។
ឯករ៉េណា​ហត់នឿយ​ជាខ្លាំង​។​
គេវិល​មកវិញ​ដោយ​នាំ​មក​ជាមួយនូវ​ទឹកមុខ​មិនរីករាយ ប៉ុន្តែ​ចិត្ត​គេ​ហាក់​ធូរ​ស្រាល​ពេល​ឃើញ​នាង​តូច​នៅ​ក្បែរ​ទ្វារ​ហើយ​ទទួល​យក​អាវរងា​ដែល​គេ​ដោះ​មក​នោះ​ទៅ​ព្យួរ​ទុកឱ្យ​។
នាង​ដើរ​ទៅកាន់ផ្ទះ​បាយ​រៀបចំអាហារ​ច្រើនមុខឱ្យគេ ធ្វើឱ្យគេ​តាម​សម្លឹង​ដោយ​សង្ស័យ។
​រ៉េណា​មិនទៅតាមនាង ​គេ​បែរជាឈាន​ឡើងជាន់ខាងលើ​សំដៅបន្ទប់ទឹក។
ទីនោះ​មាន​ទឹកក្តៅ​លាយរួច​ជាស្រេច​ក្នុងអាង​​ត្រាំ ដែល​គេអាច​ធ្មេច​​ភ្នែក​រំសាយ​​ភាព​តឹងតែង​បាន​យ៉ាងរហ័ស​។
អ្នកប្រុស​ធ្មេចភ្នែក​សម្រាក​បន្តិច​ក៏​បើក​មក​វិញ ព្រោះនឹក​ឃើញ​រឿង​អ្វី​មួយ។
ស្រីនេះ​មិននៅ ប្តូរមកជា​រីករាយ ​តើព្រឹកមិញ​នាង​ចេញទៅក្រៅបាន​សប្បាយចិត្ត​ព្រោះចួបជាមួយ​អ្នកណា​ ឬមួយ​នាង​បានCallទៅ​ភ្នំពេញ​​?
គេ​រិះ​គិត​មិនបាន​ប៉ុន្មាន​ដង្ហើម​ផង ​ក្រោក​វឹង​ទាញ​សំលៀកបំពាក់​ហើយ​ដើរ​ចុះ​ទៅ​ក្រោម​។
នាង​នៅ​រង់ចំាំ​គេ ដោយ​ទឹកមុខ​ស្លូតបូត​ក្បែរ​តុបាយ​។
នៅទីនោះ​ក្រៅពីម្ហូប​ក៏មាន​រៀបចំ​ចាន​ពីរ​ឈុត​ហើយ​ជាស្រេច។
គេ​នឹក​ដល់​ការ​សន្លប់​របស់​នាង​ពី​យប់​មិ្សល​ហើយ​ក៏​លួច​ញញឹម​។
ភ្នែក​បុរស​សម្លឹង​ទៅ​ប្រអប់​ដៃ​នាង​តូច​ស្តើង​កំពុង​​ដួស​បាយមកផ្គាប់ចិត្ត​គេ​។
គេមិនងើប​ទៅយកស្រាមក​ទេ​ព្រោះចង់ឱ្យនាង​ស្វាង​ជាមួយគេ​ក្នុងយប់នេះ​​មិនមែន​ដេកឱប​មនុស្សស្រវឹងឡើយ​ស្រាប់តែ​នាង​សួរ៖
«លោក​យក​ស្រា​ទេ!»
ឯករ៉េណា​​សម្លឹង​ភ្នែក​នាង។ ​ទឹកមុខ​គេ​មិន​ញញឹម​ក៏​មិនស្រពោន ​គេសម្លឹង​​ដូចចង់​ឌឺ​នាង​​ហើយ​ដូចជា​កំពុង​គិតអ្វីមួយ​​ដែល​​លើស​ពី​ការ​ស្មាន​របស់​នាង​។
នាង​នៅ​ស្ងៀម​ទីទើរ​ពេល​គេ​មិនឆ្លើយ​។ ឃើញ​ដូច្នោះ​គេ​និយាយប្រាវ៖
«ចូលចិត្ត​សន្លប់​អ្ហេស?​»
នាង​នៅ​ស្ងៀម​ទម្លាក់​ទឹក​មុខ​គេ​ក៏​និយាយ​បន្ត៖
«បើ​ចូលចិត្ត​ ខាង​ណេះ​មិនឱ្យ​សន្លប់!»
នាង​ដឹង​ថា​គេ​តែងតែ​មាន​​ពាក្យសម្តី​និយាយ​មក​នាង​ប្រកប​ដោយ​ទំនាស់​១០០ជំពូកតែ​នាង​មិន​រវល់​ខឹង​ទេ​ព្រោះ​នាង​មិនយូរមិនឆាប់​នឹង​បាន​ចាក​ចេញ​ពី​ចង្កូម​គេ​។
ស្រីតូច​ដាក់​ដប​ស្រា​ទុក​វិញ​ហើយ​ដើរ​មក​អង្គុយ​ទល់​មុខ​គេ​ហើយចាប់ម្ហូប​ដាក់ឱ្យគេ សំឡេង​ឯករ៉េណា​លាន់​មក​បន្ត៖
«មាន​ការងារធ្វើ​ជាមួយគ្នា​​កុំ​ចង់​ផឹកស្រា​គេចវេះ!​»
នាង​មិនមាត់​ក៏​មិនសម្លឹងគេ​ហើយ​ចាប់​លើក​ស្លាបព្រា​ទីមួយ​មក​ដាក់​ក្បែរ​មាត់​។ ចិត្ត​នាង​​ក្តុក​ក្តាក់​នឹកឃើញ​ខ្លាច​តែ​ឈឺ​ខ្លួន​ដោយសារ​គេ។
ឃើញ​រាងកាយ​ទន់ភ្លន់​របស់​នាង​នៅក្បែរ​ខ្លួន គួរឱ្យកក់ក្តៅ​ ដូច្នេះឯករ៉េណា​នឹកដល់នាយ​សិទ្ធី​។​
ចុះ​បើ​ចិត្ត​នាង​ពិត​ជា​គិត​ពី​សុភាពបុរស​នោះ​ហើយឱ្យ​តម្លៃ​គេ​នោះ​ល្អជាងខ្លួន​ ចុះ​បើថ្ងៃណាមួយ​គេ​លែង​មាន​នាង​នៅអង្គុយក្បែរៗ​ដូច្នេះ​ហើយនាង​ទៅ​នៅ​ក្នុង​ដៃ​សុភាព​បុរស​ក្លែងក្លាយ​នោះ​?
គេ​និយាយ​រអ៊ូ​ទំាង​មិន​ដឹង​ខ្លួន៖
«បើ​មាន​ឱកាស​ប្រាប់​អា​ចោលម្សៀត​នោះ! បើ​ឯករ៉េណា​មិនឱ្យ​វា​ ទោះ​ត្រូវ​បោះចោល​ទៅឱ្យ​ឆ្កែ​ចចក​ហែក​ក៏​កុំ​សង្ឃឹម​ថា វា​បាន​ប៉ះពាល់!»
ស្រី​តូច​មិន​យល់​ច្បាស់លាស់​ពី​ន័យ​ពិត​នៃ​ប្រយោគ​ហិង្សា​​ពោរពេញ​ដោយ​ការ​ប្រចណ្ឌ​របស់​គេទេ​នាង​គិត​ពី​លេប​បាយ​ទាំង​តឹង​ទ្រូង​ ហើយ​មិន​តបត។
ឯករ៉េណា​ឃើញ​នាង​រឹង​រូស ​គេ​កាន់តែ​ក្តៅក្រហាយ ​លេប​បាយ​បង្ខំ​បានពីរបីស្លាបព្រា​ក្រោក​ចោលតុ​ដើរ​ចេញទៅ​រ៉ុយ​។
ធីតា​លេប​ទឹក​ដើម្បី​បញ្ចប់​ពេល​បាយ​ល្ងាច​ដ៏​អួលអាក់​នេះ​​។​
នាង​រៀបចំ​សព្វ​បែប​យ៉ាងឱ្យ​​ដូច​ប្រក្រតី​ហើយ​ដើរ​ឡើង​ទៅ​លើ​បន្ទប់​។
គេ​នៅ​ជាន់​ទី​មួយ​កំ​ពុង​និយាយ​ទូរសព្ទ​។ សម្ដី​ដែល​នាង​ស្ដាប់ឮ​គឺ​គេ​និយាយ​ជា​ភាសា​អង់គ្លេស ថា គេ​នឹង​ចេញ​ទៅ​បន្តិច​ទៀត​នេះ​ហើយ។​​
នាង​បន្ត​ចូល​​បន្ទប់​គេង​ទាំង​អំណរ​បន់ឱ្យ​តែ​ភ្ញៀវ​ទាំង​ឡាយ​របស់​គេ បញ្ច្រក​គេឱ្យ​ទៅក្រៅ​ ​កាន់តែ​យូរ​កាន់​តែ​ល្អ​។
ប៉ុន្តែ​មិនទាន់​អីផង​ទ្វារបន្ទប់​នាង​របើក ​ហើយគេ​ដើរ​ចូលមក​សម្លឹង​នាង​ដែល​កំពុង​​រៀបចំ​បត់​លើក​ខោអាវ​ពី​វ៉ាលិស​ស​ដាក់​ចូល​ក្នុង​ទូ​សម្លៀកបំពាក់។
សភាព​នាង​ដូច​ប្រាប់​គេ​​ថា​ នាង​ព្រម​រស់​នៅ​ទីនេះ​ទាំង​ចិត្ត​ទាំង​កាយ​លែង​គិត​ចង់​ទៅណា​ចោល​គេ​ទៀត​ហើយ​?
ឯក​រ៉េណា​ប្រហែល​ជា​មិនមែន​ល្ងង់​ពេក​ឯណា​។
បើ​នាង​ប្រុងរៀប​ចំខោអាវ​ទំាង​នេះ​ចូល​ទូ​មែន​ នាង​មានពេលពេញ​មួយ​ថ្ងៃ​មកហើយ​ ម៉េចក៏ចាំពេល​គេ​មក​ផ្ទះ​ដល់យប់ជ្រៅ​ទើប​​ធ្វើ​វា?
«ថ្មើរ​ហ្នឹង​ម៉ោង​បត់​ខោ​អាវ?!»
គេ​សួរ​គម្រោះ​គម្រើយ​ព្រោះ​ម៉ោង​១២អធ្រាត្រ​ទៅហើយ​។
ស្រីស្អាត​ប្រមូល​ទុក​ទៅម្ខាង ​ហើយ​ក្រោក​ឡើង​មក​បែរ​ខ្នង​​ដាក់​គេ​បិទទ្វារ​​ទូ។ គឺ​នាង​ធ្វើ​តាម​សម្ដី​គេ​ដោយ​មិនប្រកែក​តវ៉ា​។
មិន​ទាន់​បែរ​មក​វិញផង​ដៃ​គេ​ស្រាក់​ចង្កេះ​នាង​ហើយ​ពុក​មាត់​តិចៗ​របស់​គេ​​ត្រដុស​មក​លើ​ស្មា​នាង​។
នាង​នៅ​ស្ងៀម​តែ​បេះដូង​លោត​ញាប់​ជាងមុន។ ​ទោះយ៉ាងណា​គេ​ជាប្រុស​ដែល​នាង​ស្រលាញ់ គ្រាន់តែ​ថា​គេ​មាន​រោគចិត្ត​ផ្លាស់ប្តូរ​មិនទៀត​ ​ហើយ​គេ​គ្រោតគ្រាត​ដែល​នាង​មិនអាច​​សង្ឃឹម​ផ្ញើរវាសនា​បាន​។
គេ​ប្រាកដជា​​ទុកនាង​ជា​វត្ថុ​ប្រលែងលេង?
នាង​តូចចិត្ត ហើយសញ្ញាចំណង់តណ្ហា​របស់គេ​បង្ហាញចេញ​ជាមួយ​ដង្ហើម​ដ៏​ញាប់​របស់​គេ​ដែល​បញ្ចេញ​មក​លើ​គល់ក​និង​ខ្នង​នាង​។
គេ​មិន​ចាំបាច់​រក​ការ​យល់​ព្រម​ពីនាង​ទេ។ នីភា​មិន​ប្រឆាំង​ព្រោះ​​យល់ថា​អ្វីៗ​ដ៏​ទុក្ខសោក​នេះ​នឹង​បញ្ចប់​ទៅ​នៅ​ពេល​ដ៏​ខ្លី​គឺ​ពេលដែល​នាង​លែង​នៅទីនេះ​។
ស្ងៀមស្ងាត់​នៅក្នុងដៃគេ​ ជា​អ្វី​មួយ​មិនប្រក្រតី​សម្រាប់ឯករ៉េណា​ទៅហើយ​គ្រាន់​តែ​គេ​ធ្វើ​មិនដឹង​ហើយ​ទាញ​នាងឱ្យ​បែរ​មក….
នីភា​ឈ្ងោកមុខ ​តែ​គេ​ចង់ឱ្យនាង​មើលមុខ​គេ​….
«នៅជាមួយប្រុសៗ​ធ្វើមុខ​ដូច​មានពីណា​ស្លាប់?»
នាង​ងើប​មើលមុខគេ​ព្រោះ​មិនចង់ឱ្យ​រឿងរ៉ាវ​វែងឆ្ងាយ ស្រីតូចឃើញ​ភ្នែកគេ​ស្រទន់​សម្លឹង​មក​នាង​ហាក់ដូចជា​គេ​ស្រេកឃ្លាន​ចង់​លេបនាង ឥឡូវនេះ។ នាង​តប​ខ្សឹបៗ៖
«កុំរករឿងខ្ញុំពេក! មនុស្ស​ដូច​ខ្ញុំ​ធ្វើអ្វីក៏​គេ​​ទើស ​ធ្វើអ្វី​ក៏​ខុស​ដែរ​!»
រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១៥
សៅ​​នីភា នារី​មួហ្មង​ក្នុង​​ចិត្ត​ជា​ខ្លាំង។ នាង​ទាញ​មួល​សោ​អស់​មួយ​ទំ​ហឹង​ធ្វើឱ្យ​ទ្វារ​របើកមក​ខាងក្នុង​ប៉ើងរ៉ើង​ខ្ទាត​​នាង​ទៅលើឥដ្ឋ​។
ឯករ៉េណា​បង្ហាញខ្លួន​ដូច​ខ្មោចឆៅ​ព្រោះគេ​ឈរឆ្កុប​ ហើយ​នៅខាងក្រៅងងឹត​មិនបើក​ភ្លើងច្បាស់​។
គេ​គ្មាន​ចេតនា​មក​លើក​ត្រកង​នាង​ឡើង​ទេ ​តែ​រុញទ្វារ​បិទ​ទៅវិញគ្រឹប ហើយ​ដើរ​តម្រង់​ទៅ​បន្ទប់​ទឹក​។
ពីក្រោយខ្នង​នាង​ គេ​បើក​ទឹក​ឈូរ​លុប​លាង​មុខ​។
ជា​ទម្លាប់​របស់គេ​ ពេល​គេ​ខឹងនាង គឺ​គេ​តែង​ធ្វើ​ដូច្នេះ​​ដើម្បី​សម្រន់​កំហឹង​ខ្លះ ​​ខ្លាច​ថា​​ខ្លួន​នឹង​ទប់​ចិត្ត​មិន​បាន​ប្រើដៃជើង​ទៅលើនាង។
​      ចំណែក​នីភា​វិញ នាង​​កាន់តែ​ទោមនស្ស​នឹង​សកម្មភាព​ផ្ទុយគ្នា​ទាំងស្រុង​របស់​គេ​កាល​ពី​នៅ​ភ្នំពេញ​ល្បួងឱ្យ​នាង​មក ​ហើយ​នឹង​ពេល​មក​ដល់កាលណា​ផ្លាស់​ចរិត​១៨០ដឺក្រេ។
នាង​ក្រោក​ដើរ​ដោយខ្លួនឯង ហើយ​តម្រង់​ទៅ​ក្បែរ​បន្ទប់​ទឹក​ ព្រម​ទាំង​និយាយ​សួរ​គេ​ភ្លាមៗ​មិន​បង្អង់​យូរ។
«ឯណា​ប៉ាស្ព័រ​ខ្ញុំ!»
គេ​មិន​និយាយ​ស្តី ​គិត​ពី​​បន្ត​ការងារ​នៅនឹង​មុខ​រ៉ូប៊ីណេ។
នាង​ដើរ​ទៅ​កាន់​តែ​ជិត គេ​ក៏​បែរ​មក​ឃ្វាំង​មក​​សម្លឹង​មុខ​នាង​។
ដង្ហើម​គេ​ជះ​ក្លិន​ស្រាឆួល។​
នាង​ដឹង​ថា​គេ​ពូកែ​ផឹក​ណា​ស់​ហើយ​មិន​ងាយ​ក្រហម​មុខ​ទេ ពេលនេះ​មុខ​គេ​ក្រហមងាំង​បាន​ន័យ​ថា​គេ​ផឹក​ច្រើន​មែនទែន​​​ហើយ​។
នាង​រលីងរលោង​ព្រោះ​កំហឹង​ហើយ​សម្លក់​​ភ្នែក​ទំាង​គូរ​ដ៏ឆ្មើងឆ្មៃ​របស់​គេ​។ គេ​មិន​បាន​សម្លឹង​មក​នាង​ព្រោះ​ស្រលាញ់​ទេ ចុះអ្វីៗ​មុន​នេះ ​អនុស្សាវរីយ​នៅ​ឯ​ចម្ការ​និង​ចិញ្ចៀនដែល​នាង​ពាក់​នៅ​លើ​ដៃ​នៅឡើយ​នេះ?
នាង​និយាយ​អណ្ដឺតអណ្ដក៖
«មនុស្ស​បោកប្រាស់!​»
គេ​លើ​កដៃ​ស្តាំមក​ប៉ះ​ថ្ពាល់​នាង​ ហើយម្រាម​មេដៃ​របស់​គេ​គ្រវាស​​ទម្លាក់​ទឹកភ្នែក​នាង​ដែល​ហូរចុះ​មកច្រវាត់។
ឯករ៉េណា​បង្ហើប​មាត់​គេ និយាយ​សំឡេង​ក្ងួរៗ​ព្រោះ​ស្រវឹង៖
«ទ្រាំៗ​ទៅ! ព្រោះថា​ទៅណា​ក៏​មិនរួចដែរ!»
បបូរមាត់​គេ​រេ​ចុះឡើងឌឺនាង ចំអកឱ្យ​ទឹកភ្នែក​នីភា​​ដែល​ស្រក់​មក​ព្រោះ​តូច​ចិត្ត​។ នាង​ដឹងថា​គេមាន​ចេតនា​លាក់ទុក​លិខិតឆ្លងដែន​នាង គឺអ្វីៗដូចដែល​សិទ្ធីសរសេរ​មកប្រាប់។
នីភានិយាយតប​វិញ​រ៉ាវ៖
«ឃាំង​បានតែខ្លួន​ទេ ឯក​រ៉េណា!»
នាង​គ្រវាសដៃ​ចេញពីថ្ពាល់ តែ​គេ​លឿនជាង​ គេ​គ្រលាស់​បាតដៃ​មកវិញ​​ចាប់កដៃនាង​ ទាញ​គ្រវែង​ទម្លាក់​មួយ​ទំហឹង​ទៅលើគ្រែភីង។
ជា​លើកទីមួយ​ដែល​នាង​ត្រូវគេប្រើ​កម្លាំង​ខ្លាំង​យ៉ាងនេះជាមួយ​នាង។
គឺគេ​ផ្ទុះ​កំហឹងខ្លាំង ដែល​សម្តីនាង​ដូច​គ្នា​ពេក​នឹង​សម្តី​នាយ​សិទ្ធី​ដែល​សរសេរមកក្នុងSMSមុន​ពេល​គេ​គ្រវែង​​ទូរសព្ទ​​នាង​ចោល​នោះ​។
គេ​ស្ទុះ​ទៅ​ពោប​ពីលើស្រីតូច ទំាង​ក្លិន​ស្រា​​ជះមក​ស្មើនឹង​ភាព​ស្រវឹង​ជោក​របស់​គេ។
នាង​តូច​បិទ​ច្រមុះ តែ​ត្រចៀក​នាងឮសម្តី​គេ​ដែល​និយាយ​ទាំង​អង្គ្រឺត​ធ្មេញ៖
«ត្រឹម​តែខ្លួន វា​គ្រប់គ្រាន់​ហើយ!​»
នាង​ដឹង​ថា​គេ​ចង់​ធ្វើអ្វី ហើយ​នាង​ប្រាកដ​ណាស់​ថា​មិន​ព្រម​ដាច់​ខាត​។
គេ​នេះ​ស្រវឹង​ហើយ​ថែម​ទំាង​ធ្វើរឿង​គួរឱ្យ​ក្តៅ​ចិត្ត​ទៀត ស្រី​​ឯណា​ទៅ​មាន​អារម្មណ៍​ស្នេហា​ជា​មួយ​គេ​។
គេ​សង្កត់​នាង​ជាប់ ហើយ​ដៃ​គេ​ម្ខាង​ទន្ទ្រាន​រោយរាយ​ពាសពេញ​រាងកាយ​នាង។
សកម្មភាព​គេ​ហាក់ដូចជាមិនអស់ចិត្ត​ថា តើនាង​ជា​កម្មសិទ្ធ​របស់គេឬរបស់អ្នកណាផ្សេងទៀត​បានជា​នាង​មិនល្អ​នឹង​គេ ​មាន​ពុតត្បុត​ចំពោះគេ​។​
ចិត្តគេកំពុងឈឺចាប់​ហើយ​មិនអាច​ប្រឈមមុខបាន​នឹង​រឿងដែលគេ​ទើបនឹង​ដឹងថា ​នាងឱបគេ​ដើម្បី​ការពារប្រុស​ម្នាក់នោះ។
​នីភាច្រាន​ក៏ច្រាន​ក្តិច​ក៏ក្តិច​ តែ​គេនៅ​ជាប់ម៉ឹង​ដូចថ្ម​មិនខ្ចីឈឺមិនខ្ចី​រំញោច​។
នាងប្រឹងវាចាទំាងហត់គឃូសដោយសារ​តស៊ូជាមួយគេ៖
«លែងខ្ញុំឮអត់!​»
ឯករ៉េណា​សើចស្ងួត ទល់មុខ​របស់​គេទៅនឹង​មុខនាង​ ព្រមជាមួយ​សម្តី​ក្ងួរ​ក្រោមអំណាច​ជាតិ​ស្រវឹង៖
«ប្រឹង​ធ្វើអី? បើដឹងថា​អត់ប្រយោជន៍​ហើយ!»
​      ពេលដែល​នាងទទួល​អារម្មណ៍​ថា​ គេ​មិនមែន​កំពុង​មាន​សេចក្ដី​ត្រេកត្រអាលនោះ នីភា​បន្ថយ​ដៃ​ឈប់ប្រឆាំង​នឹង​គេ ​ដោយ​សង្ឃឹម​ថា​ការ​នេះអាចជួយឱ្យគេ​ឈប់មានៈ​ហើយ​ដកថយ ប៉ុន្តែ​វាខុស​ពី​ការ​គិត​របស់នាង តណ្ហា​បុរស​អាចមានឡើង​​ទំាងង​ងឹតងងល់​មិនថា​ពេលគេសប្បាយចិត្តឬ​មាន​កំហឹងក្នុង​ចិត្ត​ឡើយ​។
សេចក្ដីច្រណែន​ប្រចណ្ឌ​មិនងាយ​ដូរមក​ដោយ​​ការយល់ចិត្ត​និង​អាណិតអាសូរ​ភ្លាមៗ​បានឯណា ​ឯករ៉េណា​​ដឹងតែ​ម្យ៉ាងគត់​គឺ ​គេ​ត្រូវតែឈ្នះ។
នៅពេលដំបូង គេ​ត្រឹមហាក់បីដូចចង់​សង្កត់ឱ្យនាង​ឈប់រើ តែ​ពេលនាង​បណ្តោយឱ្យគេ​ឆាប់ចប់កំហឹង​ ​គេ​បែរ​ជា​យល់ថា​ ការរួមភេទ​ជាមួយនឹងនាង​ហាក់បី​ដូចជាថ្នូរ​នឹងអ្វីម្យ៉ាងទៅវិញ។
បេះដូង​រងទុក្ខ​សោកបូកផ្សំនិងការកើនឡើងនូវ​សេចក្តី​អស់សង្ឃឹម គេមិនបាន​ខ្វល់ទេថា​សកម្មភាព​គេ​កំពុង​ហួសពីព្រំដែន​​ទៅជាការ​រំលោភបំពាន​រាងកាយ​នាង​យ៉ាងកំរោល​។
ស្រីស្អាត​ខំទប់យ៉ាងណា​ដើម្បីទទួល​កំហឹងចិត្ត​អ្នក​ដែលនាង​បានស្រលាញ់ តែ​នាង​មិនអាច​គេចផុត​ពី​ការឈឺចាប់​រាងកាយនេះ​បាន ទើប​ខំ​រុញ​ឱ្យដៃរបស់គេចេញពីរាងកាយ​ ហើយ​យំឮៗ​ព្រោះ​តែ​នាង​ឈឺទំាង​កាយឈឺទំាង​ចិត្ត​។
ឯករ៉េណា ផ្អៀង​មក​ជិត​ត្រចៀកនាង​ជាមួយ​សម្ដី​រអ៊ូរទាំ​ថា៖
«យំ​ធ្វើអី!​ ក្រែងយើងស្ម័គ្រចិត្ត​មកធ្វើ​អ៊ីចឹងអី្ហ? ក្រែងគ្រាន់​បើណាស់ស្រីជើងល្អ?»
នាង​ខិតខំប្រឆាំង​នឹង​ការរឹតត្បិតដ៏ឈឺចាប់របស់គេ​។
រាងកាយ​នាង​តូច មិនទាន់ថ្នឹក​ក្នុងការ​ទទួលយក​ការវាយប្រហារ​របស់​បុរសៗ​នៅឡើយ ​ទម្រាំបើ​​​គេ​នេះ​កាចសាហាវ ចង់ឱ្យនាង​ទ្រំា​ទំាងឈឺចាប់ស្ទើរដាច់ដង្ហើមម្តងៗនេះ​ម៉េចនឹងបាន?
នីភាភិតភ័យ​ស្ទើរ​គាំង​បេះដូង​ពេលដែលគេឱន​ទៅរក​ដើមទ្រូង​នាង​ ហើយ​រក្សាទុកមាត់​បបូរមាត់​ហា​ស្តី​គម្រោះគម្រើយ​របស់គេ​នៅទីនោះ​។
ជំនួសឱ្យការ​និយាយ​ស្តី​ គេ​ចាយវាយ​ស្នាមថើប​របស់គេ​យ៉ាង​ខ្ជះខ្ជាយ​នៅ​លើផ្នែក​ដ៏ស្រស់ស្អាត​បំផុតនៃ​រាងកាយមនុស្សស្រី ​ក៏ជាស្រី​ដែល​ធ្វើឱ្យគេ​ស្រលាញ់និងឈឺចាប់លាយឡំគ្នា​។
ស្រីតូច​ទទួលអារម្មណ៍​ថា​រាងកាយរបស់នាង​ត្រូវបានគេប្រដូចទៅនឹងរបស់លេងគ្មាន​តម្លៃ​ដូចជា​ធូលីដី​ ហើយ​រាល់ការ​ប៉ះទង្គិចគ្នា​ដែលគេ​ផ្តល់មក​គ្មាន​ទេ​សេចក្តី​ស្រលាញ់និងភាពកក់ក្តៅ​ដូចកាល​រាត្រីដំបូង​នៅស្រុកខ្មែរ។ នាងគិត​ក្នុងចិត្ត​ម្នាក់ឯងយ៉ាង​តូចចិត្ត៖
«តើលោកទុកខ្ញុំ​ជា​ស្រីផ្កាមាស​ម្នាក់ ឬ​មួយទុកខ្ញុំជាអ្នក​ទោសម្នាក់ទៅ​ឯករ៉េណា!​»
នាង​ចង់​ឈប់និយាយ​រកគេ ​តែ​នាងមិនអាច​ទេ ​ព្រោះនាង​ត្រូវតែប្រាប់គេឱ្យដឹងថា​នាងឈឺខ្លាំង​ណាស់ ​ហើយ​នាង​ជិតស្លាប់ហើយ​។
នាង​យំរហាម​ហើយ​និយាយ​ឡើង​ទាំង​ខ្លោចផ្សា៖
«សម្លាប់​ខ្ញុំតែម្តង​ទៅ​ឯករ៉េណា?!»
បន្ទាប់​មកគេ​ដក​ដៃ​ធ្ងន់ៗ​នោះ​ចេញ​ពីនាង គឺបន្ធូរការឈឺចាប់​របស់នាង ​តែ​កែវភ្នែក​គេ​នៅតែ​គ្មាន​និយមន័យអ្វី​ស្មើនឹងការលើកលែងឱ្យ​នាង​ឡើយ​។
គេ​សម្លឹង​មក​ភ្នែក​នីភា​ទំាងសងខាង​​ក្រហមហើម​​ពោរពេញ​ទៅ​ដោយ​ជលនេត្រ​។
នាងនិយាយ​អង្វរ​ភា្លមៗ​នោះ៖
«ខ្ញុំ​ឈឺ​ណាស់​រ៉េណា!​»
គេ​មិនមាត់ ហើយដកភ្នែក​មករកមើល ​ស្នាមជាំ​ជាច្រើន​​លើ​សាច់​ស​ស្តើង​​និងម៉ដ្ឋខៃ​​ដែលត្រូវរបួស​ជាំ​ខ្មៅ​ច្រើនកន្លែង​​ដោយសារ​ការថើបជញ្ជក់ក្រញីកក្រញក់របស់គេ​។
ជាមួយ​ស្លាកស្នាម​ទំាង​នេះ​ នាង​ម៉េចក៏ត្រូវដេកឈឺខ្លួន​មួយអាទិត្យដែរ។
គេមិនដឹងទេថា​មួយ​ប៉ប្រិច​ភ្នែកសោះ​គេសងសឹកនាង​ខ្លាំង​យ៉ាងនេះ?
«មិន​ចង់​ឈឺ​ នៅឱ្យ​ស្ងៀមទៅ!​»
គេ​គំហក​តិចៗ​ទំាង​បង្ខំ​ខ្លួនឯង​កុំឱ្យ​ខ្វល់​អាណិតនាង​។
ពេលដែលឯករ៉េណា​ឱន​មុខ​ទៅ​ជា​ថ្មី​ នាង​ចាប់ផ្តើម​បិទភ្នែក​ស្រែក​យំ។
ដៃគេ​រុករក​អាថ៌កំបាំងលើដងខ្លួន​​នាង​សាជាថ្មីតាមចិត្ត​នឹកឃើញ​របស់គេ​ គ្រាន់តែ​គេ​មិន​ប្រើ​កម្លាំង​ដៃ​ធ្ងន់ៗ​តាមអំពើចិត្ត​ទៀតទេ ប្រហែលជាគេកំពុងស្រន់​កំហឹង​វិញខ្លះពេលឃើញសត្រូវ​បេះដូង​កំពុង​ឈឺចាប់​ខ្លាំង​។
រាងកាយទំាងទ្វេ​រមួល​ចូល​គ្នា ក្រោម​ស្បៃ​សន្ធិយា រហូត​ដល់​សំឡេង​យំ​តិចតួច​របស់នាង​រលត់ទៅ​បន្តិច​ម្តង​ៗ​សល់តែ​ដង្ហើមស្នេហ៍​តាម​ធម្មជាតិ​របស់​មនុស្សលោក​នៅ​លើផែនដី​។
ភាព​ត្រជាក់​រងា រឹតរួត​ស្រីតូច​តំាង​ពីក្នុងសុបិន្តរហូតដល់​នាង​ដឹងខ្លួន​បើកភ្នែក​សន្សឹមៗ សម្លឹង​ភាព​អណោចអធម៌​នៃរាងកាយរបស់ខ្លួន ដែល​សឹងថា​គ្មាន​ភួយ​ដណ្តប់​បាន​គ្រប់គ្រាន់​ទើប​បាន​រងា​ម្លឹង​ៗ​​។
នាង​រេភ្នែក​ពិនិត្យ….គេមិននៅទៀត​ទេ….គឺចេញចោលនាង​តាំង​ពីពេលណា​ក៏មិនដឹង​ព្រោះ​នាង​បាន​លង់លក់​នៅក្រោម​ទារុណកម្ម​ស្នេហ៍​របស់គេ​។
….នាង​ទប់ចិត្ត​ប៉ុនណា​ក៏មិនអាចទប់ទឹកភ្នែកបាន ព្រោះថា​បុរសនេះ​សូម្បី​តែទុក​អនុស្សាវរីយ៍​ល្អ​បន្តិច​ណាក៏គេ​គ្មាន។
សូម្បីតែ​​ដណ្តប់​ភួយ​នាង​មុនពេល​ចាកចេញ​ក៏គេមិនធ្វើ នេះឬពាក្យដែល​គេនិយាយ​ថា​ស្រលាញ់ពេញមាត់​កាលនៅភ្នំពេញ​ ដូច្នេះ​ហើយ​នាយ​សិទ្ធី​និយាយថា​គេបោក​នាំនាង​មក ជា​ការ​ត្រឹមត្រូវ​ណាស់​។
នីភា​​ក្រោក​យឺតៗ ស្រាប់តែ​ទទួលអារ្មណ៍​ថា​ កជើង​ទំាងពីរឈឺបំផុត​ សឹង​ប្រេះ​ឆ្អឹង​ចេញ​ពី​គ្នាបាន​​ ។ គេប្រហែល​ចាប់កជើងនាង​មួយ​ទំហឹង ​បានជា​ថ្លោះ​ហើម​​ចុកចាប់ថ្នាក់​នេះ​​។ ចំណែក​​ផ្នែកផ្សេងៗ​ទៀត​នៃ​រាងកាយ​ក៏មិនបាច់ថ្លែង​ទេ។
ស្រីស្អាត​សំងំ​ស្រក់ទឹកភ្នែក​ស្ងៀមស្ងាត់។
នេះឬ​លទ្ធផលស្រលាញ់​មនុស្សពាល មនុស្សហិង្សា​ ដែល​សង្គមគេ​មិនចូលចិត្ត ​គេមិនទទួលស្គាល់?
​នាង​អង្គុយ​យំអូស​បន្លាយ​ពេលវេលាដ៏ឯកោ​និង​ខូចចិត្ត​។
ពេញមួយ​ថ្ងៃនាងមិនបាន​ចេញពីបន្ទប់ ក៏គ្មាន​ឯករ៉េណាឯណា​មកសួរសុខទុក្ខ​មើលថានាង​​មាន​អ្វី​ចម្អែត​ក្រពះ​ដែរឬ​អត់។
នីភា​គេង​លក់​ទៅ​វិញ​ រហូត​ដល់​រសៀល​ទើប​នាង​អាច​មាន​កម្លាំងក្រោក​ឡើង​មក​រក​អាហារ​ដោយ​សារ​​ក្រពះ​ទាមទារ​។
នាង​ងូតទឹក​សម្អាត​ខ្លួន​ជាមួយ​ទុក្ខ​ក្រៀម​ក្រំ​ដោយ​ស្នាម​ជាំ​សេស​សល់​ពាសពេញ​រងា​កាយ​។
ជាមួយ​នំ​ក្រៀម​ៗ​ដែល​ជាប់​មក​ក្នុង​វ៉ាលិស​ នាង​គ្មាន​អ្វី​ផ្សេង​សម្រាប់​កំដរ​ក្រពះ​ឡើយ។
នាង​អង្គុយ​សំកុក​ក្បែរ​បង្អួច​សម្លឹង​ទៅ​កាន់​ទីក្រុង​ដែល​គ្មាន​ពន្លឺថ្ងៃ ​ពោរពេញ​ដោយ​ភាពត្រជាក់​។
«ហុងកុង​សម្រាប់​ខ្ញុំ មានតែ​ប៉ុណ្ណឹង​មែន​អត់?​»
ស្នូរ​គោះទ្វារ នាង​គ្រាន់តែ​បែរ​ទៅ ទ្វារ​ក៏​របើក ​មានន័យថា​ការ​បើក​បិទ​ទ្វារ​ក៏​មិនមែន​កម្មសិទ្ធិ​របស់​នាង​ដែរ។
មិនមែន​ឯក​រ៉េ​ណា​ទេ​តែ​គឺ​អង្គរក្ស​សម្បុរ​ខ្មៅ​ម្នាក់​របស់​គេ។
ដំបូង​នាងហាក់ភ័យ​ដែល​ឃើញម្នាក់​នោះចូល​មក។
តែ​ពេល​ដែល​នាងស្ទុះក្រោកឈ​រ បែរជាឃើញគេនោះ​លុតជង្គង់​សំពះនាង​។
«មានរឿង​អី?!»
នាង​សួរ​ដោយ​តក់ស្លុត​។
«បងនីភា ជួយ​ប្អូន​ខ្ញុំផងកុំឱ្យល្បង​ដេញវាទៅស្រុកខ្មែរ​វិញអី!​»
ទម្លាប់នៅទីនេះ​ទោះបីនាង​ក្មេង​ជាង​ក៏ដោយ​ក៏ពួកអង្គរក្ស​​ហៅនាង​ថាបង​ដែរ ​ព្រោះទុកនាង​ដូចជា​ភរិយា​របស់​ម្ចាស់គេ​។
នាង​ដកដង្ហើមធំ ព្រោះដឹងស្រេច​ថានាង​គ្មាន​លទ្ធភាព​ឯណា​ទទួលខ្លួនជួយបុរសនេះ​ទេ​ តែនាង​នៅតែ​ចង់ដឹងដំណើរដើមទង។
«ហេតុអី? ហេតុអី​រ៉េណា​បណ្តេញប្អូន​បងទៅ? ហើយគ្រាន់តែទៅស្រុក​ខ្មែរវិញ​មានអីត្រូវ​ពិបាកចិត្ត​ដល់ថ្នាក់មក​លុតជង្គង់?!»
បុរសនោះពន្យល់​ទំាងរលីងរលោង​៖
«វាជំពាក់បំណុល​គេច្រើន​គេតាមរកមុខវាក៏ច្រើន​ បើទៅមែន​វាច្បាស់ជាទក់​សាច់ហើយ!»
នីភាពិបាកចិត្ត​។
នាង​ធុញថប់​ជាខ្លាំង​នឹងភាព​តិរច្ឆាន​របស់​មនុស្សជុំវិញខ្លួន។
ស្រីស្អាតនៅស្ងៀម ស្តាប់​​គេនោះសារភាព​បន្ត​ហូរ​ហែរ​​៖
«ម្សិលមិញ​វា​លួចទៅលេង​កាស៊ីណូ​! ល្បងហាមដាច់ខាត​ថា​បើប្អូន​ខ្ញុំទៅ​គាត់​នឹងកាត់កាលវាចោល!»
នីភាស្រពោន នាង​តបមួយៗទំាង​ញញឹមជូរចត់៖
«ហើយបងឯងគិតថា ខ្ញុំនេះហ្អី​អាចជួយនិយាយឱ្យប្អូន​បងឯងបាន?!»
នាង​មិនចង់បង្ហើយឡើយថា នាង​ខ្លួនឯងក៏មិនដឹងរស់បានដល់ថ្ងៃណាដែរ​។ នាងនិយាយ​រលីងរលោង​៖
«បងមើលចុះ! គេ​យកខ្ញុំមកឃុំ បាយទឹកក៏បង្អត់! ខ្ញុំញាំ​តែនំក្រៀមពីបីនេះ​​បងឯងក៏ឃើញដែរ​!»
«ទ្វារ​បន្ទប់​បងនីភាមានបិទឯណា! ប្រហែលល្បង​គិតថាបងនីភាចុះទៅរកអីហូបនៅផ្ទះ​បាយ!»
ខ្ញុំ​ដៀង​ភ្នែក​សម្លឹង​ទ្វារ ឬមួយគេពិត​ជា​ធ្វើបាប​​អស់ចិត្ត​ហើយមិនបានចាក់សោឃុំទេ​។
ត្រូវហើយ​ទោះគេ​ឃុំនាង​តើនាង​ទៅណា​បាន​បើគ្មាន​ប៉ាស្ព័រ​។
រំពេចនោះ នាង​នឹកឃើញ​ដល់មធ្យោបាយមួយ…
«បងឈ្មោះអី?!»
«ឈ្មោះ​ សេង!​»
«ចុះ​ប្អូន​បង?!»
«វា​ឈ្មោះ​សម្បត្តិ!​»
«បងក្រោកសិន​មក! ចុះឱ្យ​ខ្ញុំ​ជួយ​របៀប​ម៉េច?!»
អង្គរក្សក្រោក​មកឈរទន្ទឹមនឹងនាង​ហើយ​ពន្យល់៖
«ជួយ​និយាយ​ជា​មួយ​បង​រ៉េណា បន្លប់​គាត់​ទៅ​ ពេល​គាត់​សប្បាយ​ចិត្ត អ្វី​ក៏​គាត់​មិន​រក​រឿង​ដែរ តែ​ពេលនេះ​ គាត់​អារម្មណ៍​មិន​ល្អ​ទេ​!​»
រឿង​នេះ​នាង​ដឹង​ហើយ ​នាង​ក៏​ជាអ្នក​ទើប​តែ​រង​កំហឹង​គេ​រឿង​អី​នាង​មិន​ដឹង? ស្រី​ស្អាត​និយាយ​មួយ​ៗ៖
«បង​មិនមែន​មិន​ដឹង​ទេ! ​គាត់​ក៏​ខឹង​ខ្ញុំ​ដូចគ្នា! ខ្ញុំ​យោង​អាត្មា​មិន​រួច​ផង​»
«តែ​គាត់​មិន​ខឹង​បង​យូរ​ទេ!» អង្គរក្ស​អះអាង​ព្រោះ​ចិត្តគេយល់ថា​​ នាងជា​ស្រីដែល​ឯករ៉េណា​ស្រលាញ់​។
នីភា​តបវិញ៖
«បង​មិន​ដឹង​ការពិត​ទេ​ លើក​នេះ​គេ​ខឹង​រឿងអី​មិនដឹង ​គឺនិយាយ​គ្នា​មិនដឹងរឿងទេ​!​»
អង្គរក្ស​នោះ​ពន្យល់​បន្ថែម៖
«ពេល​បង​នីភា​មិន​នៅ​នឹង​គាត់! គាត់​រាល់យប់​នៅ​អង្គុយ​សំកុក​ទីនេះ​ ហើយ​មើលfacebookរបស់​បង!»
នីភា​ងើបមុខ​សម្លឹង​បុរសនោះ ហើយនាង​គ្រវី​ក្បាលយឺតៗ៖
«គេមិនស្រលាញ់ខ្ញុំថ្នាក់នេះទេ​បងសេង!»
«ជាការពិត​គ្រប់គ្នា​សុទ្ធតែដឹង សូមបងនីភាជួយនិយាយអាសម្បត្តិផង!»
នីភា​រិះ​គិត​ដោយ​ក្រៀមក្រំ​។
នាង​ពោលមួយៗ​ហាក់​គ្មាន​កម្លាំង​ចិត្ត​៖
«ចុះ​គេ​នៅឯណា?​»
«ប្រហែល​ជា​ពួក​ថៅកែ​ចិន​ៗ​ហៅ​គាត់​ទៅ​លេង​បៀរ​! កុំ​ភ័យ​អី​គាត់​មិន​ងាយ​មក​វិញ​ទេ ​តិចណាស់​ក៏​ជិត​ភ្លឺ​ដែរ!»
នាង​គិត​ឃើញ​មធ្យោបាយ​មួយ ក៏​និយាយ​ភ្លាម​៖
«បងសេង ក្បែរៗនេះមានផ្សារឬMallអ្វីទេ?!»
«មានប្រហែលបីបួនគីឡូម៉ែត្រ! បងនីភាត្រូវការទិញអ្វី?!»
នាង​ធ្វើជា​ទីទើរ​មុន​នឹង​ដាច់​ចិត្ត​និយាយ៖
«ខ្ញុំ​អត់​មាន​ខោអាវ​គេង​ទេ បង​ឃើញ​ហើយ​មាន​តែ​ខោអាវ​ធុននេះ​​! មុន​ពេល​រ៉េណា​មកវិញ​ខ្ញុំចង់​ទិញ​ខោអាវ​ស្អាតៗ​ខ្លះ!»
អង្គរក្ស​យល់​ចិត្ត​នាង​ គេ​ស្មាន​ថា​នាង​​ចង់​ផ្គាប់​ល្បង​គេ​ បើ​ល្បង​គេ​សប្បាយចិត្ត​នាង​ក៏​ប្រហែល​អាច​ជួយ​ប្អូន​គេ​បាន​។ គេ​យល់ព្រម​ជូន​នាង​ចេញ​ទៅ ណាមួយ​ឯក​រ៉េណា​ក៏​មិន​បាន​ហាមប្រាម​អង្គរក្សឱ្យ​ឃុំ​នាង​ទុកដែរ​។
និយាយរួម​ពួកអ្នករាល់គ្នា​មិន​ដឹង​ថា ​ពីរ​នាក់​នេះ​កំពុង​​តែ​មើល​មុខ​គ្នា​មិន​ចំ​នោះ​ឡើយ​។
នាង​រៀបចំខ្លួន​ត្រឹមត្រូវហើយ​ស្លៀកពាក់ក្រាស់ៗឱ្យ​នាយ​សេង​ជូន​ចេញ​ក្រៅ។ ទំាង​ស្បែក​ជើង​និង​កាបូប​​គឺ​នាង​ត្រៀម​ជា​ស្រេច​ថា​​មិន​វិល​មកកាន់​ទីនេះ​វិញ​ឡើយ​។
«ឯករ៉េណា​ ខ្ញុំ​កាត់​ពី​ឆ្ងាយ​មក​តាម​លោក​! ចិត្ត​ខ្ញុំ​យល់ថា​លោក​ជា​ស្នេហា​ពិត​របស់ខ្ញុំ! ប៉ុន្តែ ក្រៅ​ពី​ការឈឺចាប់​លោក​មាន​អ្វី​ខ្លះ​ផ្តល់ឱ្យ​ខ្ញុំ! សូម​រស់នៅ​សុខសប្បាយនឹងអ្វី​​ដែល​លោកកំពុងធ្វើ​ចុះ បន្ត​ធ្វើ​អំពើ​អាក្រក់​​និង​បំផ្លាញ​សេចក្តី​សុខ​អ្នកដទៃ​តាម​ដែល​លោក​សប្បាយចិត្ត​ទៅចុះ! លាហើយ​!»
​នាង​សរសេរ​ពាក្យ​ខ្លី​នេះ​លើ​កូន​ក្រដាស​ពណ៌​ស្អិតៗ​ដែល​នាង​ជាប់​តាម​កាបូប​មក​ហើយ​បិទទុក​នៅ​ក្រោម​ខ្នើយ​។ មិន​យូរ​មិន​ឆាប់​គេនឹង​រក​ឃើញ​វា​។
ស្រី​តូច​គិត​ដូច្នេះ​ហើយ ចាក​ចេញ​ជាមួយ​អង្គរក្ស​។ ​នៅ​ពេល​រថយន្ត​នាយ​សេង​លូន​សន្សឹម​ៗ​ចេញពី​របស់​លំនៅ​ដ្ឋាន​ឯក​រ៉េណា​ នាង​មាន​អារម្មណ៍​​ដូច​ចាប​បាន​ចេញ​ពី​ទ្រុង​។
នីភា​ដឹងថា​ពេល​ដែល​នាង​បាន​ទៅ​ដល់​កន្លែង​ប៉ូលិសនាង​នឹង​អាច​ស្វែងរក​ជំនួយ​បានទោះ​នាង​គ្មាន​លិខិត​ឆ្លងដែន​ក្តី។
ប្រសិន​បើ​ចាំបាច់​នាង​នឹង​បង្ហាញ​ស្លាកស្នាម​ដែល​គេ​ធ្វើបាប​រាងកាយ​​​ដើម្បីបានការជឿទុកចិត្ត​។ ដោយ​អាង​អាច​និយាយ​ភាសា​បាន​ច្រើន នាង​មិន​ខ្លាច​អ្វីច្រើន​ជាងការវិល​ត្រលប់ទៅ​នៅក្បែរ​ឯករ៉េណាវិញ​នោះ​ឡើយ។
រថយន្តបោល​មកបានជាងមួយគីឡូម៉េត្រ ស្នូរ​ទូរសព្ទ​របស់នាយ​​សេង​រោទ៍​ឡើង បេះដូងនារី​អ្នកគេច​ខ្លួន​​ចាប់ផ្តើម​ភ័យ​ក្ដុកក្ដួល​ៗ​​។
គ្មាន​វិធី​អ្វី​ក្រៅ​​ពីបន់ស្រន់ថា​នេះ​ពុំមែន​ជា​ឯករ៉េណា​ទៅចុះ។ ល្អ​ហើយ​ដែល​នាយ​សេង​ទទួល​ទូរសព្ទ​មក​និយាយ​​គ្មាន​ប្រតិកម្ម​អ្វី​ប្លែក​ធ្វើ ឱ្យ​នាង​ធូរចិត្ត​រហូត​ដល់​គេ​ដាក់​ទូរសព្ទ​ចុះ​។
អង្គរក្ស​​បន្ត​បើក​រថយន្ត​ធម្មតា ធ្វើអាយ​នាង​កាន់​តែ​មានសង្ឃឹម។
​ដឹង​អី​ភ្លាម​នោះ​គេ​ក៏​មើល​ទៅ​ក្រោយ​តាម​កញ្ចក់​ហើយ​រអ៊ូ៖
«ល្បង​ជិះ​មក​តាម​យើង?!»
នាង​បែរ​ក្រោយ​ដោយ​ព្រលឹង​ចុង​សក់។ រថយន្ត​ឯក​រ៉េណា​ពិតជា​នៅ​ពីក្រោយ មិនដឹងជា​គេ​ឃើញ​នាង​ចេញ​មក​យូរ​ប៉ុនណាហើយ ឬ​មួយគេដល់ផ្ទះ​ដឹងរឿងបាត់នាង ទើប​ប្រដេញ​ឡានមក​?
ប៉ុន្តែ​សន្ទុះ​រថយន្តគេ​ដែល​បោល​មក​ឈប់មក​ង៉ក់ស្ទើរ​រកតែ​នាយ​សេង​អែបឡានមិនចង់ទាន់នោះ​ធ្វើឱ្យ​នីភា​ភ័យ​បុកពោះ​ខ្លាំង​ឡើងៗ​។
ឯករ៉េណា រុញ​ទ្វារឡាន​បើក​ហើយ​ដើរចេញ​មក​ដោយ​មុខក្រញូវ….គេ​មិន​ប្រញាប់​ទេ គឺ​គេដើរ​មកមួយៗ ប៉ុន្តែល្មមឱ្យ​នីភា​ភ័យ​គាំង​ចលនា​មិនដឹង​ធ្វើម៉េច​ក៏​អង្គុយ​ឆ្ងក់​សម្លឹង​គេ​តាម​សម្រួល។
គេដើរមកដល់​ហួសពីកន្លែង​នាយ​សេង​អង្គុយ​បើកឡាន​ហើយឱន​មក​មើល​មុខ​នាងដែល​សស្លាំង​សម្លឹង​មក​គេវិញ​​ម៉ក់ៗ។
នាយសេង​បើកកញ្ចក់ឱ្យទៀត ព្រោះមិនយល់​សាច់រឿង។
ឯករ៉េណា​សម្លឹង​មុខ​នាង ​នារីដែល​គេ​ស្រលាញ់​និងស្អប់​ព្រម​គ្នា ​តែមាត់​គេបែរ​ជា​សួរទៅកូនចៅ៖
«គេ​នេះ​ជួលអ្ហែងប៉ុន្មានឱ្យ​បើកឡាន​ចេញ​មក!​»
អង្គរក្ស​សេង​ហាក់​មិនយល់ការណ៍​ថា​ពីរនាក់នេះ​ខឹងគ្នាទេ នាយ​ក៏មិងមាំង​ងាកមើលមុខស្រីតូច​។ នីភា​អាល័យ​តែ​ស្លេកស្លាំង​សួរខ្លួនឯងថា​តើ​ឯករ៉េណា​ឃើញនាង​តាមផ្លូវ ឬមួយ​គេ​ទៅដល់ផ្ទះ​មិន​ឃើញនាង​ទើប​​បោះ​ពួយចេញមកតាម​? តើគេបានឃើញសំបុត្រ​ដែល​នាង​សរសេរទុកនោះ​ដែរ​ទេ?នាង​ត្រូវ​ត្រលប់ទៅ​កាន់ទីនោះ​វិញ​ដែរឬអ្វី​?
ឃើញ​គេសម្លឹងមក នាង​ធ្វើ​ព្រងើយ​នាង​រកលេស​និយាយ​បន្លប់៖
«ខ្ញុំឱ្យ​​គាត់ជូនចេញមក!»
«ទៅណា?!» គេនិយាយ​ដោយ​ចោលភ្នែកមើលនាង​ទំាងសង្ស័យ។
«ទៅទិញរបស់ស្រីៗ លោកចង់ឱ្យខ្ញុំនិយាយឱ្យអស់ ច្បាស់លាស់គ្រប់មុខដែរទេ?»
«ខ្លាចអីនិយាយមក!» គេគំហកដាក់នាងតិចៗ​មិនព្រមចុះចាញ់ទេ។​
គេងាកទៅរកនាយសេង​ដែល​ចំហមាត់ភ័យព្រោះមិនដែល​ឃើញ​ពីរនាក់នេះទាស់​សម្តី​គ្នាធំ​ៗ។
ឯករ៉េណា​បែរមករកស្រីស្រស់​វិញ​ហើយ​បញ្ជា​មួយ​ៗ៖
«ចេញមក!»
នាង​ដឹងថា​គេចង់ស៊ូសម្តីនាង​ច្រើនទៀតតែគេមិនចង់​និយាយនៅមុខ​អង្គរក្ស​។ នាង​នៅ​ស្កុប​ក្នុង​ឡាន​ព្រោះ​មិន​សប្បាយចិត្ត​ ឯដៃ​គេទាញ​ទ្វាររបើក​ជាស្រេច​ហើយ​រលាស់​អណ្តាត​ឈរ​រង់ចាំ​នាង​ចេញ​។
ស្រីស្អាត​គ្មាន​ផ្លូវអ្វី​ក្រៅពីក្រោកចេញមកយឺតៗ​ ហើយត្រូវ​គេ​អូសដៃ​​​ឆ្ពោះ​ទៅ​ឡាន​របស់​គេ។
គេ​រុញនាង​ចូលទៅកន្លែង​អង្គុយ​​ហើយ​ទើប​ងាកមកឱ្យ​​សញ្ញាឱ្យ​នាយសេង​បើកឡាន​ត្រលប់​ទៅវិញ​ម្នាក់ឯង​។ ខ្លួនគេ​ចូលមកបើកឡាន​ដោយមាន​នារីមុខ​ក្រញូវ​អង្គុយ​ក្បែរ។ សេចក្តី​សង្ឃឹម​ថា​នាង​អាច​រួចចេញ​ពី​ឯករ៉េណា​បាន​ត្រូវ​បញ្ចប់។
«ស្មានថា​គេមិនដឹង​រឿង​ដែលយើង​ចង់រត់?»
«លោកគួរតែ​ដឹងហើយ មុននិងក្រោយ​ខ្ញុំគង់តែទៅ! ថ្ងៃនេះទៅមិនបាន​ថ្ងៃណាមួយគង់តែទៅបាន! កុំគិតថា​ឃាំងខ្ញុំ​បាន​មួយជិវិតនោះ»
គេក្តៅស្លឹក​ត្រចៀកនឹងសម្តីនាង បង្រ្កាប​នាង​រួចហើយ​នៅតែ​មិនបាក់​ធ្មុង​ ឯករ៉េណាខាំមាត់និយាយ​៖
«អាសេងអើយអាសេង! ប្រដៅអ្ហែងម្តង!»
នីភា​អស់ពីខឹង​ទៅ​ជាហួសចិត្ត​នឹង​​ចរិត​មនុស្សប្រុស​ដែលនាង​ស្រលាញ់ នាង​និយាយ​តបវិញ​ដោយ​ក្រពាត់​ដៃ៖
«ចង់​កាប់​សម្លាប់អ្នកណា​ស្រេច​តែ​លោក​ទៅ​ឯករ៉េណា! បើលោកមិនចេះ​ស្រលាញ់កូនចៅ​ខ្លួនឯង គ្មាន​ពីណា​ជួយ​បាន​នោះទេ!»
ឯក​រ៉េណា​ដៃ​បង្វិល​ចង្កូតឡាន​បត់​បក​ចូលផ្លូវ​ផ្ទះ​គេ ហើយ​និយាយ​តប៖
«ចាំ​បាច់អី​កាប់​សម្លាប់ បញ្វូន​តែ​វាពីរនាក់​បងប្អូន​ទៅស្រុក​ខ្មែរវិញ ​វា​អស់​រស់​ទៅ​ហើយ!»
នាង​នឹក​ឃើញ​ភ្លា​ម​ដល់​បុរស​នោះ​ដែល​កាល​ពី​ក្បាល​ល្ងាច​​ចូល​មក​លុតជង្គង់ឱ្យ​នាង​ជួយ។ ប្អូន​គេ​ធ្វើកំ​ហុស​មិន​ទាន់​សង្ឃឹម​បាន​រួច​ខ្លួន ពេលនេះ​នាង​នាំឱ្យ​បង​មាន​បញ្ហា​​នឹង​ឯក​រ៉េណា​ដោយ​មិន​ដឹង​ខ្លួន​ទៀត?
ស្រីតូច​កើតចិត្ត​អាណិត​បងប្អូន​គេ​នោះ ហើយ​អង្គុយ​ពិបាកចិត្ត​លែង​ខ្វល់រវល់ឆ្លើយឆ្លង​នឹងបុរស​មេ​ក្លោង។
រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១៤
នាងឱន​មុខញញឹម ​ព្រោះ​សប្បាយ​ចិត្ត​ដែល​ដឹង​ថា​រហូត​មក​គេនៅតែ​ស្រលាញ់នាង ​ទោះបីគេ​ប្រើ​ជិវិត​ខ្លួនឯង​ជាមួយ​ស្រី​ៗ​ដែល​ឆើតឆាយ​ជា​ច្រើន​មក​ហើយក្តី​។
នាង​លូក​មកយក​ក្រូច​ប្រុង​បកឱ្យ​គេ​ញ៉ាំបំភ្លៃ​ចិត្ត​ដែល​ស្រពោន​។
«គេ​ពុះ​រួច​ហើយ​ហ្នឹង​!» នាង​និយាយ​ដោយ​ភ្ញាក់​ផ្អើល​។
«ត្រូវហើយ​! បក​ទៅ ហើយ​បញ្ចុក​ប្ដី!»
«ប្ដី​ពីអង្កាល់?!»
នាង​និយាយ​ដោយ​ញញឹម ព្រោះ​​​សប្បាយចិត្ត​នឹង​ងារ​ថ្មី​នេះ​។
ម្រាម​ដៃតូចៗ​របស់​អ្នកគ្រូ​ហែក​ក្រូច​ទៅ​ជា​ពីរ​ផ្នែក​​​ក៏​ប្រទះ​​វត្ថុ​​ធ្វើ​ពី​លោហធាតុ​នៅ​ក្នុង​នោះ​ជះ​ពន្លឺ​ផ្លេកៗ​។
វាជា​ចិញ្ចៀន​​គូដែល​តូចឆ្មារ​ពណ៌​ប្លាទីន​។
នាង​ញញឹម​ហើយ​ថ្ពាល់​ទំាង​សង​ក្រហម​ដូច​ផ្លែ​ទន្លាប់​ខ្ចី​។
នីភា​​ងើបមុខ​មក​វិញ​ក្រោម​ក្រសែ​ភ្នែក​ស្នេហា​​របស់​គេ​៖
«ពាក់​ម្នាក់​មួយ​ទៅ​!​»
គេ​និយាយ​ថ្នមៗ ហើយ​លូក​យក​មួយ​មក​ពាក់ឱ្យ​នាង បន្ទាប់​មក​រុញ​នាង​ដៃ​គេ​ទៅ​រង់ចាំ​ឱ្យ​នាង​បំពាក់ឱ្យ​ពេល​នាង​នៅ​ទីទើរ​។
«ពី​ថ្ងៃនេះ​ទៅ សៅនីភា​ជា​របស់​ឯករ៉េណា! នាង​មាន​ប្តី​ហើយ​ ​បើ​ធ្វើ​អី​ផ្ដេសផ្ដាស​ប្ដី​នឹង​​សម្លាប់​ចោល​​!»
ទឹកភ្នែក​រមៀល​ធ្លាក់​លើ​ផែន​ថ្ពាល់​ស្រីតូច​ជាទីកន្លែង​ដែល​កាលពីយប់មិញ​នេះ​គេ​បាន​ថើប​ប្រលែង​ស្ទើរ​ខាំ​ស្ទើរ​លេប​ចម្អែត​អារម្មណ៍​ស្នេហ៍​។
នាង​មិនមែន​​ខឹង​នឹង​ពាក្យ​«សម្លាប់»នោះទេ តែ​ប្រហែល​នាង​មាន​អារម្មណ៍​កម្សត់​ស្រងេះស្រងោច​ដែល​មក​ពាក់​ចិញ្ចៀន​របៀប​នេះ។
នីភា​​ងើប​មុខ​សួរ​គេ​៖
«នេះ​ហើយ​​មង្គលការ​របស់​យើង?!»
«ត្រូវហើយ! សម្រាប់​​ឯក​រ៉េណា​ប៉ុណ្ណឹង​ជា​រឿង​គ្រប់គ្រាន់​ព្រោះយើងជា​ប្រពន្ធ​របស់​បង​ហើយ​ យើង​ទៅ​ណា​មិនរួចទេ​សៅនីភា​!»
នាង​នៅ​ស្ងៀម​ហើយ​ស៊ក​ចិញ្ចៀន​​ចូល​ក្នុង​ម្រាម​គេ​។
គេ​យល់​ពី​ទុក្ខ​លំបាក​ស្រី​ស្អាត​ក៏និយាយឡើង៖
«ចំណែក​ចាស់ៗ គាត់​ចង់បាន​យ៉ាងម៉េចស្រេច​​តែ​គាត់​ទៅ! ឱ្យ​បង​ទៅ​ផ្ទះ​អូន​ពេលណា​ស្រេច​តែ​អូន​ថា​! តែ​ប៉ា​បង​ទើប​តែ​មាន​រឿង! គ្រួសារបង​មាន​ត្រណម​បី​ឆ្នាំ មិនអាចឱ្យ​កូនប្រុសច្បង​រៀបការ​បាន​ទេ!»
នាង​ដឹង​ហើយ ទោះគេ​មិនដែល​និយាយចិនមួយម៉ាត់ ​តែ​នាង​ដឹងថា​ប៉ាគេ​ប្រាកដ​ជា​គ្រួសារ​ដែលលុះ​តាម​ក្បួន​បុរាណ​ចិន​។
កូន​ប្រុស​ច្បង​មិន​អាច​រៀប​មង្គលការ​​បាន​បី​ឆ្នំា​ជារឿង​ពិត​ដែល​នាង​ទទួល​ស្គាល់។
«មុនពេល​ទៅហុងកុង លោក​ទៅចួប​ប៉ាម៉ាក់ខ្ញុំ​សិន​ទៅ​អ៊ីចឹង​ណ៎ា!​»
«លោក​ស្អី! បង!»
«បង​ស្អី​ទៅ?! អ្នកខ្លះ​គេ​មិន​ចង់ឮ​ទេ អា​​ពាក្យ​បង​អូន​តម្អូញ​ស្រណោះ​អស់នេះ»​
នាង​ឌឺ​គេ​ដែល​ពេល​ខឹង​គ្នា ​គេ​បាន​ហាម​នាង​មិនឱ្យ​ហៅ​គេ​ថា​បង។
បុរស​សង្ហាសើច​ស្រស់​សម្លឹង​មក​​ស្រីតូច​ច្រម៉ក់​ដោយ​ក្តី​ឃ្នាន់ក្នាញ់ បន្ទាប់​មក​គេ​លូកដៃឱប​ត្រកង​នាង​មក​នៅ​ក្បែរ​ទ្រូង…..
ទាវនីណា​បញ្ចប់​ការ​និទាន​របស់​នាង​ តែ​ខ្ញុំ​នៅ​តែ​ដក់​អារម្មណ៍​លើ​ចំណុច​សំខាន់​បំផុត​ដែល​នាង​សង្កត់ធ្ងន់​ក្នុង​ការ​រំឭក​ឡើងវិញ​នោះ​គឺ​​ថា សុភាពបុរស​សិទ្ធី​ជា​មនុស្ស​​បោកប្រាស់?
ខ្ញុំ​នៅ​ស្ងៀម​ជាមួយ​សំណួរ​សម្ងាត់​ជា​ច្រើន​។
«បង​ឯង​ម៉េច​ក្នុង​ខ្លួន​ហើយ​? តោះ​ឡើង​ទៅ​លើ​កុំឱ្យ​ត្រូវ​សន្សើម​!»
គេ​គ្រា​ហ៍ខ្ញុំទៅ។
ក្លិនក្រអូប​និង​សង្វាក់​បេះដូង​គេ​ដែល​លោត​កំដរខ្ញុំ​ ធ្វើឱ្យខ្ញុំទទួល​ស្គាល់​ថា​ កម្លាំង​ស្នេហា​របស់​ឯករ៉េណា​និង​សៅនីភា ពិតជា​ធំធេង​ល្មម​អាច​កាត់ផ្តាច់​ឧបសគ្គ​និងការ​យល់ខុស​ទំាងពួង​បាន​យ៉ាង​ឆាប់​ហើយ​ក្លាយ​ជា​មនុស្ស​ពីរនាក់​ដែល​យល់ចិត្ត​គ្នា​ជាងគេ​លើ​លោក​នេះ?
ខ្ញុំ​ពោល​សួរ​ទាវ​នីណា​៖
«​ចាប់​ពី​ពេល​នោះ​មក​ពួកគេ ​​ក៏​ក្លាយ​ជា​លលក​ញី​ឈ្មោល​លែង​បែក​បាក់​គ្នា?! បង​ចង់​ដូចគេ​ណាស់​ទាវ​នីណា!​»
នាង​ស្រពោន​ទឹកមុខ​មិន​ចេញ​ស្តី​ ​តែ​ខ្ញុំ​នៅតែ​យល់​ថា​នាង​ច្រឡំ​ព្រោះ​គិត​ថា​នាង​នៅ​ស្រលាញ់​ប្រុស​ដែល​នៅ​ឆ្ងាយ​នោះ ​ចំណែក​ខ្ញុំ​ជឿ​ថា​នាង​បាន​ស្រលាញ់​ខ្ញុំ​ហើយ​។
នាង​និយាយ​បង្វែរ​៖
«អត់ទេ​! មិនទាន់​ចប់​ទេ​​! ​អ្នកបង​និង​បង​ឯក​បាន​ឆ្លង​កាត់​​ការ​សាកល្បង​ជា​ច្រើន​ទៀត!»
«អ្ហូ ដល់​ថ្នាក់​ទុក​គ្នា​ជា​ប្ដី​ប្រពន្ធ​ហើយ​នៅ​មានរឿង​ត្រូវ​កើត​ទុក្ខ​ទៀត? ​អ្នកណា​ជា​អ្នក​បង្ក​ឡើង​ទៅ?!បង​ឯក ឬ​អ្នកបង​របស់​យើង​ហ្នឹង?
នាង​មិន​និយាយ​អ្វី​ទៀត ​ព្រោះ​ស្មុគ​ចិត្ត​រឿង​ថែ​ទំា​ខ្ញុំ​ដល់​ម៉ោង​លេប​ថ្នាំ​ ឯ​ខ្ញុំ​ក៏​មិន​ហ៊ាន​បង្ខំ​ខ្លាច​ត្រូវ​នាង​សង្ស័យ​ថា​ខ្ញុំ​នៅ​ក្បែរ​នាង ​ហើយ​បើ​អួត​​ថា​ស្រលាញ់​នាង​បែរ​ជា​ទៅ​តាមដាន​ពី​រឿង​ឯកជន​របស់​បង​ៗ​នាង​​។
ពេល​មក​ដល់​បន្ទប់​ខ្ញុំ​ទទួលថ្នាំពីប្រអប់ដៃនាង ហើយ​លេបម្តងមួយៗ។
ពេល​នាង​រៀបនឹងបែរ​ទៅ ខ្ញុំ​ទាញឱប​ចង្កេះ​នាង​ហើយ​អង្វរ​ថា៖
«យប់​នេះ​នៅ​កំដរ​បង​បានទេ​នីណា?!»
ក្នុងពេល​ដែល​ស្រី​ម្នាក់​នេះ​លះបង់​ភាព​ឆ្នាសឆ្នើម​ចោល​ហើយ​​នាង​សម្លឹង​ភ្នែក​ខ្ញុំ សេចក្ដី​ស្នេហា​ក៏​កើត​ឆេះឆួល​ក្នុង​បេះដូង​ខ្ញុំ​ដែរ។ នេះអាច​ប្រហែលជា​មកពី​ខ្ញុំ​ទើបនឹង​បាន​ស្ដាប់​រឿង​សង់​ទីម៉ង់​ទន់ចិត្ត​ពេក តែ​ក៏​ប្រហែល​ជា​ខ្ញុំ​លង់​ស្រលាញ់​ស្រី​ដែល​ខ្ញុំ​ស្មាន​តែ​ទំយើ​​អស់​លេខ​ដាក់នេះ​ដែរ។ តាមពិត គេស្អប់ខ្ញុំ គេ​ឆ្នាសនឹងខ្ញុំ ព្រោះ​យល់ថា​ខ្ញុំ​មាន​ចរិត​មិនល្អ ជា​អ្នក​លេង​កាប់​ចាក់​តែ​ប៉ុណ្ណោះ។
«បងរ៉េណា​ថា ខ្ញុំនិង​គាត់​ត្រូវ​ចេញ​ទៅជួប​ពួក​គ្រួសារ​ពូផៃ ដើម្បីដោះស្រាយ​​បញ្ចប់ការយល់ច្រឡំ​!​»
ខ្ញុំបើកភ្នែកធំៗ នាងគិតថា​ខ្ញុំបារម្ភពីនាង នាង​ក៏ពន្យល់បន្ថែម​៖
«អត់អីទេណា៎! បងឯងគេងទៅ នឹង​អាល​ឆាប់​បាន​ទៅ​ផ្ទះ​វិញ! បង​រ៉េណា​មិនចេះ​ខ្លាច​ពួកអស់នោះទេ!»
ខ្ញុំ​នៅតែ​សម្លឹងមុខ​នាងហើយ​​មិនព្រមពន្លែង​ដៃ។
ទាវនីណា​បម្រុងលូកមក​ប្រលេះ​ម្រាម​ដៃខ្ញុំចេញ តែ​ខ្ញុំ​ខ្សឹប​អង្វរ​នាង​៖
«កុំ​ទៅ​ទំាង​អ៊ីចឹង​មើល៍​!​»
នាង​មិនសមថា​មានសុភាពបុរសសិទ្ធីនោះក្នុងបេះដូងទេ​ បើតាមភ្នែកនាង​ដែលស្រទន់​ហើយ​ទុក្ខសោក​។ នាង​សម្លឹងមកខ្ញុំម៉ក់ៗគួរឱ្យអាណិត​។
នាង​រែភ្នែក​មករក​មុខរបួស​របស់ខ្ញុំ ហើយ​ឈរររារែក​។
ខ្ញុំញញឹមឌឺដង​ស្នេហា​ដាក់នាង​ភា្លម៖
«ទុកអី​មួយសិនបានអត់​ ទុកត្រង់នៀក!​»
ខ្ញុំចង្អុលបបូរមាត់​ខ្លួនឯង នាង​នៅអៀនប្រៀនផង​ មិនដាច់ចិត្តបដិសេធ​​ផង​។
ខ្ញុំ​បង្ហើយ៖
«យើង​គង់តែរៀបការជា​មួយគ្នាទេ គ្មាន​អាចោលម្សៀតណា​បានទាវនីណារបស់​បងទំាងអស់! បង​កាប់វាឱ្យល្អិត​ទំាងឆ្អឹង​!»
ខ្ញុំនិយាយ​របៀប​ប្រចណ្ឌ​នាង​ដែលមាន​ប្រុសៗ​ចោមរោម​ច្រើន តែ​មិនដឹងថា​ធ្វើឬពិតប្រាកដទេ​ព្រោះ​ចិត្ត​ខ្លួនឯង​ចាប់ផ្តើមវ៉ល់ហើយ​។
នាង​សើចខឹកៗ​អស់សំណើចកាត់ចោលភាពស្រពោន នីណា​និយាយ​ម្ញ៉ិកម្ញ៉ក់៖
«បងឯងបានអី​ទៅកាប់គេ​បើ​ដៃព្យួរ​រណែងរណោង​ហើយហ្នឹង?​!»
ខ្ញុំខាំមាត់តិចៗ​ប្រឈម​ភ្នែកនឹងសម្រស់​របស់នាង​៖
«ចង់សាកមើលអត់! ស្មានថាអារបួសមួយរៀលៗហ្នឹង ធ្វើអី​អារាជបាន? បើថាចង់លោ​មើល សាក​អាក្បាច់​កាលពីនៅលើឡានម្តង​ទៀត​ក៏​បាន​?»
នាង​សម្លក់ខ្ញុំទំាងមុខក្រហមង៉ូវ ​ព្រោះ​យើងទំាងពីរ​​កំពុងនឹកឃើញ​ទន្ទឹម​គ្នា​ដល់ពេល​ដែល​នាង​គេង​គ្មាន​អាវនៅនឹងមុខខ្ញុំ ក្នុងប្រលោះឡាន​ដ៏តូចចង្អៀត​ដែល​មានតែ​យើងពីរនាក់​។
ភ្នែក​ខ្ញុំគឺឌឺនាង​មួយទំហឹងថា ​នាង​ជា​កម្មសិទ្ធរបស់ខ្ញុំតាំង​ពីពេលនោះ​ហើយ។ ប្រការ​នេះ​ធ្វើឱ្យទាវនីណា​សម្លក់ខ្ញុំឆ្វាច់ ​ហើយ​បែរ​មុខចេញ​ជាមួយវាចា​ដ៏​ស៊ិចស៊ី៖
«ស្អប់​ណាស់​!​»
ខ្ញុំឱប​ចង្កេះ​នាង​រឹតណែន​។
ស្រីតូច​ទៅណាមិនបាន ទោះច្រាន​ខ្ញុំ​ចេញ​មិនរូច​​​ក៏ងាកមកសម្លក់ខ្ញុំសាជាថ្មី។
ខ្ញុំញញឹម​រកនាង៖
«ចង់​ឆាប់​បានទៅ​ ឬចង់​នៅហ្នឹង​?»
នាងសម្លក់ខ្ញុំ ប៉ុន្តែ​លួចញញឹមតិចៗ។
នាង​គឺ​ស្រលាញ់ខ្ញុំ១០០ភាគរយហើយ​ ចំណែក​សុភាព​បុរស​សិទ្ធី​នោះ​ត្រូវ​ខ្ញុំទាត់​ចេញ​ដូច​កាល​ដែលគេនោះ​ត្រូវ​ឯករ៉េណា​ទាត់ចេញពី​​ជីវិត​អ្នកគ្រូ​នីភា​ដូច្នោះ​ដែរ​។
នាងឱប​មកថើប​ថ្ពាល់ខ្ញុំ តែ​ខ្ញុំគេចមិនយក ធ្វើឱ្យនាង​ស្រលាំងកាំង ពេលនាងនៅទ្រឹង​ក្បែរខ្ញុំ​បង្កើយ​ខ្ញុំងាក​ត្រលប់​មកវិញ​ហើយ​លេប​យកបបូរមាត់នាង​។
ទាវនីណា មិនរើទៅណា​ហើយ​​នាង​នៅសំងំ​ទទួល​យកស្នេហា​របស់ខ្ញុំ។
បបូរមាត់នាង​ក្តៅអ៊ុន​ក្រអូបប្រហើរ ធ្វើឱ្យ​បេះដូងខ្ញុំពេញ​ណែន​ដោយ​ជ័យជម្នះ គឺ​សប្បាយចិត្ត​ដែល​ឈ្នះ​ចិត្តស្រីឆ្នាស់ ឬសប្បាយ​ចិត្ត​ដែល​ឈ្នះ​ចិត្តនាយសិទ្ធី​មនសុ្សដែល​ចំណាយប្រាក់ឱ្យ​ខ្ញុំ​មក​កាន់​ទីនេះ?
ពេលដែល​បេះដូងខ្ញុំ​រកចែកអ្វី​មិនដាច់ ខ្ញុំព្រលែង​បបូរមាត់តូចក្រអូបរបស់នាង ហើយ​សន្សឹមៗ​ខ្ញុំសម្លឹង​ទៅស្រមោលមនុស្ស​ស្រី​ក្នុងកញ្ចក់។
….ថ្មើរណេះ​ទៅហើយ សៅនីភា​​ឡើងមកដោយរបៀប​ណា? ​ហើយ​នាងមាន​ការអ្វី​បានជា​ចូល​មក​មិន​គោះទ្វារ​….
ទាវនីណា​ភ្ញាក់ផ្អើល​ដែល​ខ្ញុំបោះបង់​ល្បែងស្នេហ៍​កណ្តាលទី។
ខ្ញុំ​ប្រញាប់​ខ្សឹប​ប្រាប់​នាង៖
«អ្នកបងនុះ​!​»
នាង​ងាក​ក្រោយ​ខ្វាក ប្រឈម​មុខនឹង​បងថ្លៃស្រីដែល​ឈរ​ខឹងស្លេក​។
ទាវនីណា​ជូត​បបូរមាត់ព្រោះអៀនខ្មាសចំពោះ​បងថ្លៃ​​ខ្លួន​។ ចំណែករង្វង់​​ដៃខ្ញុំក៏រសាយ​ពីចង្កេះនាង​។
សៅនីភា​និយាយ​មួយៗ​ស្រទន់​​តាម​សំឡេង​តូច​ឆ្មារ​របស់​នាង​៖
«រ៉េណា​ចាំ​នៅក្រោម!​»
ទាវនីណា​ឆ្លើយដោយមិនហ៊ាន​មើលមុខ​នីភា៖
«ចា៎!​»
នាង​ចាកចេញទៅ ​តែ​បែរជាឈប់​ង៉ក់​ក្បែរ​ទ្វារ​ហើយ​សួរ​មក​កាន់​បង​ថ្លៃ៖
«អ្នកបង​មិនទៅទេ!​»
«អត់ទេ! បង​មានរឿង​និយាយ​ជាមួយរាជ​!»
ភៅនីភា​ស្រដីដោយទឹកមុខស្មើ។
នាង​ហាក់​កាច​បន្តិច​បើធៀបនឹងរាល់ដង​ ប៉ុន្តែនីណាមិនហ៊ាន​សួរអ្វី​ក៏ងាកមក​មើលខ្ញុំ​មិន​ពេល​ចាក​ចេញ​ទៅ។​ នីណាប្រហែលកំពុងគិតថា​នីភានឹង​ស្តីថាឱ្យខ្ញុំ​ចំពោះ​រឿង​ដៃដល់លើប្អូនថ្លៃនាង​។ នេះ​បើកុំ​នាង​បារម្ភ​ខ្លាចបងប្រុស​ដែល​រង់ចាំ​នៅខាងក្រោមឡើងមកដែរ ហើយបានជាប្រញាប់ទៅ​​។
ចំណែកខ្ញុំមិនខ្វល់នឹងកំហឹងចម្លែកៗរបស់អ្នកគ្រូនេះ​ទេ ​ចិត្តខ្ញុំគិតពសុវត្ថិភាព​​ឯករ៉េណា​និង​ទាវនីណា​​។
ខ្ញុំ​ក្រោក​ភ្លែត​ហើយ​និយាយ​ទំាងបម្រុង​​ដោះស្បៃរុំរបួស​ដៃនេះ​ចេញ៖
«អត់​បាន​ទេ! ខ្ញុំ​ត្រូវ​ទៅ​ដែរ!»
នីភា​និយាយ​តប​វិញភ្លាម​ៗ​ក្នុងសំឡេងស្មើៗតែម៉ឺងម៉ាត់៖
«មិនបាច់ខ្វល់ពីពួកគេទេ ​គិតតែ​ពីខ្លួនឯងទៅ​!​»
ខ្ញុំមិនព្រឺ​អ្វីចំពោះ​​សម្តី​ប្លែកៗរបស់​នាង​ទេ​ប៉ុន្តែ​ខ្ញុំឆ្ងល់។ ខ្ញុំងាក​មករក​សកម្មភាពចម្លែកៗ​របស់​នាង​​ហើយ​សួរ៖
«អ្នកបង​​ចង់មានន័យថាម៉េច?!»
នីភា​មិនសម្លឹង​មុខខ្ញុំតែ​នាង​សម្លឹង​ទៅក្រៅបង្អួច​ហើយក្រពាត់ដៃ​។
អាកប្បកិរិយា​នាង​ធ្វើឱ្យខ្ញុំ​ជឿ​ហើយ​សម្តី​ដែល​ឯករ៉េណានិយាយ​ថា«មនុស្ស​ស្រី​កាន់​តែ​ស្ងៀម​ស្ងាត់ គេ​កាន់តែកាច!» នាងពិតជា​កាចមែន ​គឺ​កាចលាក់​នៅក្នុងភាពស្លូតបូត​ មិនដូច​ទាវ​នីណា​ដែល​ស្លូត​លាក់​ក្នុងស្រោមឆ្នាស​នោះ​ទេ​។
ក៏យ៉ាងនេះ​ដែរ ដែល​ខ្ញុំ​ផ្តើមជឿថា​អ្វីៗ​ដែល​ទាវនីណា​ទើបតែ​តំណាល​គឺជា​ការពិត​មាន​ហេតុផល​ត្រឹមត្រូវ។​ សៅនីភា អ្នកគ្រូ​សុភាព​រាបសានេះ ​មិនត្រឹម​តែ​ដាច់ចិត្ត​បដិសេធ​ការពិត​លើតុលាការ ​​នាង​ថែម​ទាំង​ហ៊ាន​ឈាន​ចូល​ទៅរក​ឯករ៉េណា​ដល់ក្នុងបន្ទប់ហើយ​រួមរស់ស្នេហា​ជាមួយ​គេ​ពិតមែន​។ នាង​ទន់ផង​រឹងផង​ ស្អាត​ផងឆ្លាតផង រហូតទាល់តែ​បងធំបាក់ធ្មុងទៅណាមិនបាន​។
ឯករ៉េណា​និងទាវនីណា នាង​យកបេះដួងពួកគេបានអស់ហើយ​ តើពេលនេះ​នាង​កំពុង​​ធ្វើអី​ទៀត​បានជាឡើងមករកខ្ញុំ​?
អ្វីដែល​ខ្ញុំបារម្ភ​ពិតប្រាកដ​ មិនមែនជានាយ​សិទ្ធី​ទៀត​ទេ ​តែ​ខ្ញុំបារម្ភគិតពីជីវិត​បងប្អូន​អ្នកលេង​ពីរនាក់​នេះ​ទៅវិញ។
​      បើសៅនីភា​ពិតជាមានចិត្តស្មោះចំពោះ​នាយ​សិទ្ធី​ហើយ​ប្រើល្បិចធ្វើបបាប​ពួកគេ វាសនា​ឯករ៉េណា​និង​ទាវនីណា​ប្រាកដ​ជា​ចប់​ក្នុងពេល​ដ៏ខ្លីខាងមុខ​។
ខ្ញុំក្តាប់មាត់រង់ចាំ​ទទួល​យកការពិត​ចំពោះ​មុខ ​ហើយ​បែរទៅចាក់ទឹកផឹក ​ជាមួយ​សម្តី​ចាក់​​បណ្ដោយ​​៖
«អ្នកបង​និយាយ​អ្វី​ក៏​និយាយ​មក​ចុះ! ទីនេះ​មាន​តែ​យើង​ពីរ​អ្នក​ទេ​!​»
សំឡេង​អ្នកគ្រូ​ភាសា​ចិន​លាន់មក​ស្រួយស្រេះពី​ក្រោយខ្នង​ខ្ញុំ៖
«លោក​មិនស្រលាញ់​ប្អូន​ខ្ញុំ ​ចុះធ្វើបាប​វាធ្វើអី?!»
ខ្ញុំដឹង​ថា​នាងសំដៅលើទាវនីណា។​
ប៉ុន្តែ​ពាក្យ«ធ្វើបាប»មិនដឹងថា​សំដៅលើ​រឿងរ៉ាវកាលពីក្នុងឡានឬ​ការថើបគ្នា​អម្បាញ់មិញ​នេះទេ។
ខ្ញុំ​និយាយ​តប​ធ្វើហី៖
«មនុស្ស​មានចិត្ត​លើ​គ្នា​សង​ខាង អ្នកបង​មើល​ឃើញ​ត្រង់​ណា​ថា​ខ្ញុំ​ធ្វើបាប​នីណា?!»
«ព្រោះ​លោក​មិន​ស្រលាញ់​នាង? ​លោក​ជា​មិន​មែន​ជា​រាជ​ ប្អូនប្រុស​បង​រ៉េន​ទេ?!»
ខ្ញុំ​បែរ​ក្រោយ​ហើយ​ដើរ​មួយ​ៗ​ទៅ​រក​ស្រី​ស្អាត​ម្នាក់​នេះ។​ ប្រៀប​នឹង​ទាវ​នីណា ​នាង​ហាក់​មាំ​ទាំ​ជាង​ឆ្ងាយ​ណាស់​។ នាង​មិន​ភ័យភិត​​ទឹក​មុខ​ស្មើ​របស់​ខ្ញុំ​ ថែមទាំង​មិន​គេច​ទៅ​ណា​ហើយ​សម្លឹង​ខ្ញុំ​មិន​ព្រិច​ភ្នែក​។ ទឹកមុខ​នាង​ស្រទន់​តែ​រឹងរូស ចំណែក​​សំឡេង​នាង​តូច​តែ​សម្ដី​រឹង។
«ខ្ញុំ​ដឹង​ហើយ​ថា​ហេតុអ្វី​ឯក​រ៉េ​ណា​លង់​អ្នកបង​?​»
ខ្ញុំ​និយាយ​តិចៗ ដោយ​សម្លឹង​ភ្នែក​អ្នកគ្រូ​នី​ភា​។
ចិត្ត​ខ្ញុំ​ម្យ៉ាង​សរសើរ​ឯក​រ៉េណា​ដែល​បាន​​នារី​ម្នាក់​នេះ ​​ចំណែក​ចិត្ត​​ម្យ៉ាង ​​ហាក់​បី​ដូច​ជា​ហេង​ហាង​អាណិត​សុភាព​បុរស​សិទ្ធី​។
ខ្ញុំ​កំពុង​សាំ​ញាំ​រវាង​ថា​អ្វី​ទៅ​ជា​ការពិត​​? ចិត្ត​នៅ​តែ​មាន​ភារៈ​​ជា​ជន​បង្កប់ ឬ​ខ្ញុំ​ឈប់​ស្អប់​ប្ដូរ​មក​ស្រលាញ់​គ្រប់​គ្នា​ដែល​នៅ​ទី​នេះ។
«ខ្ញុំឱ្យ​លោកចាកចេញ​ពីទីនេះមុនពេល​នីណា​មកវិញ! គឺខ្ញុំឱ្យ​លោកចេញទៅភ្នំពេញ​វិញ​!»
ខ្ញុំ​ពេប​មាត់លាយ​ញញឹម សម្លឹង​សំបុត្រ​យន្តហោះ ដែល​នាង​ហុចមកពីមុខ​ខ្ញុំ​។
«អ្នក​បង​អាងអី មក​បញ្ជា​ខ្ញុំ​លិចៗ​កើតៗ​?​»
«ព្រោះ​លោកជា​មនុស្ស​បន្លំ បើ​លោកនៅទៀត លោក​នឹង​មាន​គ្រោះថ្នាក់​!​»
នាង​និយាយមុតៗ​ឯ​ខ្ញុំងើបមុខសម្លឹង​នាង​បញ្ជាក់។
គ្មាន​ភាព​ពុតត្បុត​និង​បោកប្រាស់​លេច​ឡើងក្នុង​កែវភ្នែក​នារី​កូន​កាត់ចិន​នេះ​ឡើយ​។ ឬមួយឯករ៉េណា​ដឹង​សមាសភាពខ្ញុំ​ទៅហើយ​មែន​?
ខ្ញុំ​សួរ​ភ្លាម៖
«អ្នកបង​សុខចិត្ត​ប្រាប់​ឯករ៉េណា?!»
នាង​ងាកមុខ​ចេញ​ទំាង​ខ្វល់ខ្វាយ​ ហើយខ្ញុំ​ទំាង​សម្លឹងនាង​ជាប់​ថា ​នាងពិតជា​ហ៊ាន​ធ្វើបាប​មនុស្ស​ដែល​សង្សារ​នាង​បញ្ចូនឱ្យ​មកជួយនាង​?
សៅនីភា​ស្ដី​ទំាង​ខ្វាយខ្វល់៖
«ឥឡូវ​គេ​មិនទាន់​ដឹងនៅឡើយ​បានជា​លោក​នៅរស់​ស្រួល​! តែ​មិន​យូរ​ទេ….​! ឆាប់​ទៅៗ​!»
«ហេតុអី? អ្ហះ? ​ខ្ញុំ​មក​ដើម្បី​នាំ​អ្នក​គ្រូ​ចេញ​ទៅវិញ! ខ្ញុំ​មក​ព្រោះ​សិទ្ធី​ចង់​បាន​អ្នកគ្រូ​ត្រលប់​ទៅវិញ​! ឱ្យ​ខ្ញុំ​ចេញ​ទៅវិញ​ទំាង​អ៊ីចឹង? សាច់រឿង​វា​មិន​ទាន់​ដល់​ពេល​ចប់​ស្រួលបួល​ឯណា! លុះណាតែអ្នកគ្រូ​ព្រម​ទៅ​ជាមួយ​ខ្ញុំ!»
សៅ​នីភា​ហាក់​អន្ទះសា​ហើយ​មិន​អាច​ទប់​ចិត្ត​បាន នាង​ងាក​មក​ក្រោយ​និយាយ​ភ្លែត៖
«លោក​ចាញ់​បោក​គេ ហើយ​លោក​ផ្កាយ​មួយ​!​»
ឋានន្តរសក្ដិខ្ញុំ ក៏​នាង​ដឹង មានន័យថា​នាង​បាន​ចំណាយ​ប៉ុន្មាន​ថ្ងៃនេះ​ស៊ើប​ពី​ប្រវត្តិ​ខ្ញុំ​នៅ​ភ្នំពេញ?ហើយ​ដែល​នាង​ថា​ខ្ញុំ​ចាញ់​បោក​ តើ​ចាញ់​បោក​អ្នកណា?
«អ្នកគ្រូ​បាន​សុខ​ស្រណុក​ប្រាណ ដាច់ចិត្ត​បំភ្លេច​សង្សារ​កម្សត់?!»
ខ្ញុំ​អន្ទះអន្ទែង​ដូច្នេះ​ ក៏​រើស​យក​វិធីនេះ​ដើម្បី​បាន​ច្បាស់​ទាំង​សង​ខាង​កុំឱ្យ​ខាតពេល​។
សៅ​នីភា​ងើបមុខ​មក​សម្លឹង​ខ្ញុំ​ចំ​ពេល​ខ្ញុំ​មើល​ទៅ​នាង។ ខ្ញុំ​និយាយ​ដោយ​ឈឺចាប់៖
«សិទ្ធីឱ្យ​ខ្ញុំ​មក​រក​នាង តែ​មួយ​ម៉ាត់​ក៏​នាង​មិន​និយាយ​ពី​​គេ​?!»
«ខ្ញុំ​និង​គេ គ្មាន​អី​​ទាក់ទង​គ្នា​​យូរហើយ! ខ្ញុំ​និង​គេ ​គ្មាន​សូម្បី​តែ​ធ្លាប់​ស្រលាញ់គ្នា! លោក​ឈប់​ចាញ់​បោក​គេ​ទៅ!»
…..នាង​ប្រហែល​ជា​យល់​ថា ដែល​ខ្ញុំ​ខំ​កាត់​សមុទ្រ​មក​កាន់​ទីនេះ​​ប្រហែល​ជា​មិន​ងាយ​ត្រលប់ទៅវិញ​គ្រាន់​តែ​សម្ដី​នាង​ពីរបីម៉ាត់​នោះ​ទេ​ ដូច្នេះ​អ្នកគ្រូ​សៅ​នីភា​ក្លាយ​ជា​អ្នក​ទី​បី​​ដែល​និទាន​ប្រាប់​ខ្ញុំ​នូវ​ភាគ​បន្ត​របស់​ពួកគេ​…..
មក​ដល់​ហុងកុង​នៅតែ​លង់​ល្បិច​មនុស្សខូច
…..យន្តហោះ​ជិត​ចេញ​ហើយ….ឯករ៉េណា​នៅ​ក្រៅ​បន្ទប់​ទឹក​ស្រីៗ​ព្រោះ​គេ​មាន​ភារកិច្ច​កាន់​កាបូបឱ្យ​នាង…..។
ទូរស័ព្ទ​នាង​លោត​សញ្ញាSMS….
នាង​ជិត​ចេញ​ទៅ​ហុងកុង​តាម​គេ​ហើយ អ្នកណាមួយ​ទៅ​មាន​ការអ្វី​សំខាន់​នៅទាក់ទង​មក​នាង​ទៀត បើ​ក្រុមគ្រួសារ​នាង​ទើបតែចាកចេញ​ទៅសោះហ្នឹង?
បង​ធំ​ងើបមុខ​ទៅកាន់ទ្វារបន្ទប់ទឹកខាងស្រី….គេដឹងថា​នាង​នៅ​មិនទាន់ចេញមកទេ​ព្រោះ​ទើបតែ​ចូល​ទៅ ដូច្នេះការសម្រេចចិត្ត​លួចមើល​ទូរសព្ទ​នាង​គ្មាន​អ្វី​ត្រូវ​រារែក​ឡើយ​។
គេចុច​អាន….
«នីភា បង​សុំទោស​ដែល​មិន​អាច​ជូន​ដំណើរ​អូន​តាមដែលអូនស្នើសុំ​ចង់ឃើញ​មុខ​បង​ជា​ចុងក្រោយ ​ព្រោះ​ខ្លាច​អា​អ្នកលេង​នោះវាដឹង ​វាធ្វើបាបអូន! បងអរគុណណាស់ ​ហើយ​បងអាម៉ាស់យ៉ាងខ្លាំង ដែលត្រូវឱ្យ​អូន​លំបាក​មក​យ៉ាងនេះ​ដើម្បីតែ​ការពារបង! ​បងដឹងថា ​បេះដូងអូន​គឺ​នៅជាមួយ​នឹង​បង​នៅ​ទីនេះ ​គឺ​នៅ​ភ្នំពេញ ចំណែក​រាងកាយ​វា​យកអូនបានមែន​ តែ​វាមិនមែនជា​មនុស្ស​ដែល​​អូន​ស្រលាញ់! ពេល​ដែល​រឿង​រញ៉េរញ៉ៃ​រំលង​អស់ទៅ បងនឹងទៅ​រកអូន​ត្រលប់មកវិញ! បងសន្យា​បងមិន​ភ្លេច​អ្វីៗ​ដែល​អូន​លះបង់​សម្រាប់​បង​ក្នុងពេលនេះ​ឡើយ! ពី​មនុស្ស​ដែល​ស្រលាញ់អូន​ជា​រៀង​រហូត សិទ្ធី!»
ឯក​រ៉េណា​ទម្លាក់​ទូរសព្ទ​ដៃ​ទៅ​ក្នុង​ធុង​សំរាម​ជំនួសឱ្យ​ការ​បោក​កម្ទេច។
ចិត្ត​គេក្តៅតែភ្នែក​គេត្រជាក់។
គេងើបមុខ​សម្លឹង​អ្នកគ្រូតូចដែល​ដើរមួយៗ​ចេញ​មក​ជាមួយ​ទឹកមុខ​ស្រគត់ស្រគំ​តែ​បារម្ភខ្វល់ខ្វាយ​។ គេ​មិនយល់ថា​នាង​កំពុង​តប់ប្រមល់​ស្រណោះស្រណោក​ ដែល​ឃ្លាតចេញ​ពីស្រុកភូមិ​មកតែឯង​នោះទេ ​គេបែរជា​យល់ថា​នាង​ស្រងេះស្រងោច​នឹក​ប្រុស​ម្នាក់ដែល​ទើបតែSMSមកនោះ។
គេបែរខ្នង​​ចោលនាង ហើយ​ដើរតម្រង់​ទ្វារ ផ្លូវឡើង​យន្ត​ហោះ​ធ្វើឱ្យស្រី​តូច​ចាប់​អារម្មណ៍​​ប្លែក​នឹង​ឫកពា​សោះ​អង្គើយ​របស់​គេ​។
រហូត​ដល់​ឡើង​មកអង្គុយជិតគ្នា​ហើយ​ គេនៅមិននិយាយអ្វីសូម្បីមួយម៉ាត់​ ឯ​​មុខនាង​ក៏គេ​មិនមើល​។
ស្រី​ស្អាត​លូករក​ទូរសព្ទ​នឹងអាលបិទចោល​ទៅតាម​ការណែនាំ​របស់​បម្រើការ​លើយន្ត​ហោះ​តែនាង​រក​មិនឃើញ​។
«រ៉េណា! ខ្ញុំភ្លេចយកទូរសព្ទមកហើយ!»
គេក្តៅស្លឹកត្រចៀក​ងាកមក​​និយាយ​ឌឺដង៖
«ហើយ​ចង់​ទាក់ទងអាណាទៀត​?!»
នារីហាក់​អៀនខ្មាសចំពោះ​អ្នកដែល​អង្គុយក្បែរ​នោះ​ដែរ ព្រោះ​គេនេះ​ជះ​សម្តីមក​ដូច​គ្មានការអប់រំ ទទឹងទទែង។
នាង​អន់​ចិត្ត​ជាខ្លាំង​ហើយ​លែង​និយាយ​ស្តី​។
នាង​មិនដឹង​ឡើយ​ថា​ការរស់នៅជា​មួយ​គេ​ដ៏គ្រោតគ្រាតនេះ​​នឹងចួបប្រទះ​រឿងអ្វីខ្លះ​ទៀត​នោះទេ​ ដូចនេះ​​មួយចប់តាមផ្លូវ​នាង​រក​សប្បាយ​ចិត្ត​មិនចេញ​​ឡើយ​។
«ឯក​រ៉េណា ខ្ញុំជា​កូនស្រីម្នាក់​ដែល​មិនបានក្រាប​ក្បាលដល់កន្ទេល​​ តែព្រម​កាន់ដៃ​លោក​ឆ្លង​មកឆ្ងាយ​យ៉ាងនេះ​​ គឺ​ផ្ញើជីវិត​របស់ខ្ញុំជាមួយនឹង​លោក!​ កោតតែលោក​និយាយ​ស្តី​គម្រោះគម្រើយ​គ្មាន​ការ​គោរព​គ្នា​ ថែម​ទំាង​​មិនផ្តល់ការស្រលាញ់កក់ក្តៅ​! លោកនេះចំមនុស្ស​កាប់ចាក់​គ្មាន​មនោសញ្ចេតនា​គ្មាន​ការ​យោគយល់អ្វី​ដល់ចិត្តមនុស្សស្រី​ផុតលេខហើយ​!»
បក្សីស្លាបដែក​ព្រលែងខ្លួន​​ឡើងមកលើអាកាស​វេហាចាកចោលដែន​ខេមរា នាំ​ទំាង​ស្រីប្រុស​ទំាងទ្វេដែល​មួយ​ចប់តាមផ្លូវ​​នៅតែ​មិនចេញ​ស្តី​អ្វី​រកគ្នា​សូម្បីបន្តិចណានោះ​។
​      មកដល់​ដែនដី​កោះដ៏​ត្រជាក់​ស្រអាប់ គេ​ដើរ​ញាប់ឆ្មេរ​តម្រង់​​ឡាន​ដែល​កូនចៅគេ​មកចាំទទួល ដោយ​មិនគិត​ខ្វល់​ពីនាង​ដែល​គ្មានអាវ​រងាឱបកាយ​ត្រជាក់ត្រុនៗ​នោះឡើយ​។
ហើយ​​ក៏មិនខ្វល់​ថា នាង​យល់បែបណា​ចំពោះដែន​ដីថ្មីសន្លាងនេះ។
គេមិននិយាយ​មិនស្តី​ធ្វើឱ្យនាង​កាន់តែ​ពិបាកចិត្ត​។
រហូត​ដល់នាង​មកដល់ផ្ទះ​គេ​ហើយ​ចូលដល់​បន្ទប់ទៀត​ ក៏គេបាត់ស្រមោល​មិនឃើញ​បានមកសួរនាំ​អ្វីទំាងអស់។
ស្រីតូច​ពិបាកចិត្ត គេង​លង់លក់ក្នុង​ទុក្ខ​សោក​តែម្នាក់ឯង គ្មានឃើញ​ស្រមោលគេ​អើតមកក្បែរនាង​ឡើយ​។
ពេលនាង​ក្រោកឡើងមក​ មិនដឹងថ្មើរ​ណា​នៅឡើយទេ។ នាង​ឈានទៅបើកបង្អួច​អាកាសធាតុ​ខាង​ក្រៅ​សើមហើយ​រងា​ មេឃា​ងងឹត​ស្លុប​ទំាង​មិនទាន់​យប់​ស្រួលបួល​​។
គេទៅណា​ក៏មិននិយាយ​ប្រាប់​សូម្បីមួយម៉ាត់​ ​គេមិនយល់ទេ ​ថានាងមានតែគេ​ម្នាក់គត់​នៅទីនេះ​​បើគេព្រងើយកន្តើយ​នឹងនាង​ទៀត តើឱ្យនាង​សប្បាយចិត្ត​កើតដែរ?
ស្រីតូច​ក្រោយកទៅរើវ៉ាលិស​ហើយ​យក​កុំព្យូទ័រ​មកប្រើ​។ Wifi នៅទីនេះ​គ្មានPassword ដូច្នេះនាង​ឃើញ​មានសារ​ជាច្រើន​នៅក្នុងប្រអប់​Facebookរបស់នាង​។
សារមួយដែល​នាងមិនចង់បើកមើលទេ តែនាងនៅ​តែ​​ចុចមើលដដែល​នោះ គឺសារ​នាយ​សិទ្ធី។
«វាឱ្យ​គេមកវាយបង​ឡើងទ្រមខ្លួន​អូន​មាន​ដឹងដែរទេ? អូនដាច់ចិត្ត​ទៅ​តាមវា​ទំាងដឹង​ហើយថា​វាមិនស្រលាញ់អូន ​វាធ្វើ​នេះ​ដើម្បីឱ្យបងឈឺចាប់​! វាបោកប្រាស់ឱ្យអូនព្រមទៅ​ដើម្បីបំបែក​បំបាក់ពួកយើង! ពេលអូនទៅ​ដល់អូនគង់​តែដឹងពីចរិតពិតរបស់​វា​! មនុស្សពាល​ដូច​វា​ទៅ​ស្រលាញ់​អ្នកណា​ម្នាក់​ស្មោះនោះ? អ្វីៗក៏ដោយ​ដែល​វា​សន្យា​ ​វានិយាយ​ ជា​ការពោកប្រាស់​ពេល​អូន​បានក្នុង​កណ្តាប់ដៃវាហើយ​គង់តែដឹងទេ​ថា​វាជាមនុស្ស​របៀបណា?!»
នាង​សម្លឹង​រូបភាព​របួស​ជាច្រើន​មាន​ទ្រូង​​ដៃជើង ដែល​សិទ្ធី​ថតផ្ញើមក​ឱ្យមើល​។
ស្រី​តូច​ចុច​បិទ​កុំព្យូទ័រ​នោះ​ចោល​ទំាង​ក្តី​សោក​សៅហ្មង​។
នាងមិនតបអ្វី​ ប៉ុន្តែ​មិន​សប្បាយ​ចិត្ត​នឹង​អាន​អ្វីៗ​ទំាង​នេះ​ទៀត​ទេ។
នាង​ចង់តវ៉ា​ដែរ​ថា​​ អ្វីៗ​ដែល​សិទ្ធី​ទម្លាក់កំហុស​លើ​ឯក​រ៉េណា​ជា​ការ​​មិនពិតទេ ​ប៉ុន្តែ​នាង​គ្មានកម្លាំង​ចិត្ត​ព្រោះ​នាង​​ក៏​សង្ស័យ។ ​​ពីមុន​នាង​យល់ថា​ចំណង​ស្នេហ៍​រវាង​នាង​និង​ឯក​រ៉េណា​គឺជា​ស្នេហា​ពិតៗ អ្វីៗ​គេ​និយាយ​ ហើយ​គឺ​គេ​ទទួលខុសត្រូវ​គេ មិនបាន​បោកប្រាស់​នាង​គ្រាន់​តែ​ដើម្បី​បាន​នាំ​នាង​មក​កាន់​ទីនេះ​ទេ។
នាង​ងើយ​មុខ​សម្លឹង​ពិនិត្យ​​អ្វីៗ​ជុំវិញ​បន្ទប់​នេះ​​ហើយ ​ពេល​នឹក​ឃើញ​ពី​រឿង​អ្វី​មួយ​នាង​ស្ទុះ​រត់​ទៅ​លើក​កាបូប​មក​លា​រក​មើល​ប៉ាស្ព័រ។
ចប់​ហើយ!​ ​លិខិត​ឆ្លងដែន​នាង​ពិតជា​មិន​នៅ​មែន​។
នាង​រក​នឹក​ឡើងវិញ…ពេល​ចេញ​ពី​ផ្ទះ​នា​ងពិត​ជា​បាន​​យក​ទូរសព្ទ​មក​ច្បាស់​ណាស់​​ចុះ​ម៉េច​ក៏​មិន​ឃើញ​។
«ឯករ៉េណា​! លោក​ពិ​តជា​កុហក​បោកប្រាស់ខ្ញុំ ហើយ​យក​ខ្ញុំ​មក​បង្ខាំង​នៅ​ទីនេះ​មែនដែរ​ទេ​មនុស្ស​ចង្រៃ?»
​អ្នកគ្រូ​​ក្រោក​ដើរ​ទៅ​កាន់ទ្វារ​ស្រាប់តែ​ទ្វារ​ជាប់ម៉ឺងពីក្រៅ។
រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១៣
អ្នកគ្រូ​ចិន​វាចា​តប​ដោយ​ពិបាកចិត្ត​៖
«បងប្អូន​នឹងគ្នា ​ទោះជា​ម្ដាយ​ទីទៃ​គង់​តែ​ឈាមជ័រ​តែមួយ​!​ ពេលនេះ​ប៉ា​បង​មិន​នៅ បងសិទ្ធី​មិន​ត្រូវ​បង្កើត​រឿង​គុំគួន​គ្នា​ចុះ​ឡើង​ទេ! បញ្ចប់​រឿង​ត្រឹម​នេះ​ចុះ​​!»
«ចុះ​អូន​ទៅ​ជា​នា​នឹង​វា​ធ្វើ​អី​? មិន​ចង់ឱ្យ​គុំគួន ហេតុអី​ទៅ​រក​វា​ចោល​បង?!»
«ពី​ដើមមកខ្ញុំ​មិន​ដែល​ឈ្លោះ​នឹង​គាត់​ទេ​! ខ្ញុំចោល​គាត់ព្រោះ​ជឿលោកអ៊ំថា​បងសិទ្ធី​ស្រលាញ់​ខ្ញុំ  ហើយ​ខ្ញុំជឿ​ថា​បង​មិនចង់បានអ្វី​ក្រៅ​ពី​ខ្ញុំ​ ហើយបើ​ខ្ញុំរៀបការនឹងបង អ៊ំប្រុសអាចលាងកំហុស​ដែល​ជំពាក់​គ្រួសារ​បង​ពី​មុន​ក្នុងនាម​ជា​ឪពុក​មិនបាន​មើល​ថែ​កូន​ផ្តល់​ភាព​កក់​ក្តៅ​! តែពេលនេះ​….ខ្ញុំ​ដឹង​អស់​ហើយ​! ថា​បង​សិទ្ធី​ មិនមែន​និយាយ​ពិត! បង​សិទ្ធី​គ្រាន់តែ​ចង់​ធ្វើអ្វីៗ​គ្រប់យ៉ាងឱ្យ​ឯករ៉េណា​ឈឺចាប់!…បើ​បងជា​សុភាពបុរស ជា​អ្នក​ចេះ​គិតមែន​ ឈប់​ទៅ! ខ្ញុំ​និយាយ​នឹង​គាត់​រួច​ហើយ អ្វីៗ​នឹង​ចប់!  ឈប់​បង្កើត​រឿង​ចង​កម្មពៀរ​វេរា​នឹង​គ្នា​ទៅ! សូម្បី​រឿង​បង​ច្រាន​លោក​អ៊ំក៏​គាត់​អហោសិកម្មឱ្យ​!»
កំហឹង​លេចចេញ​តាម​ចក្ខុ​​សុភាព​បុរស។ គេ​ហាក់​ភ្ញាក់ផ្អើល​​ ដែល​ស្រី​តូច​ដែល​គេ​យល់​ថា​ល្ងង់ ហាក់បីដូចជា​ដឹង ការពិត​អស់ទៅហើយ​ តើ​នឹង​មាន​ពាក្យ​អ្វី​អាច​បញ្ចុះបញ្ចូល​ប្រើ​នាង​ទៀត​បាន?
ទូរសព្ទ​នាង​រោទ៍ នាង​ឃើញ​លេខ​ក៏​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង។
មុន​ចុច​ទទួល​នាង​ងាក​ទៅ​សម្លឹង​ថ្នល់​ខាង​ក្រោម។
​      ទេវបុត្រ​ស្នេហ៍​នៅ​ក្នុង​រថយន្ត​របស់​គេ ហើយ​សំឡេង​គេ​លាន់​មក​ពេល​នាង​ចុច​ទទួល​ភា្លម​៖
«ចុះ​មក​អត់? រាប់​ដល់​ដប់! បើ​អត់​ទេ នឹង​រង្គើ​ហាង​នេះ​ទាំង​ព្រឹក​ហើយ​វ៉ី!»
គឺ​អ្នកលេង​​ដែល​នាងឱប​គេ​ជាប់​បេះដូង​កាល​ពី​យប់មិញ។
​      គេ​រើ​ជំងឺ​ប្រចណ្ឌ​វិលក្បុង​​ ពេល​ដែល​ក្រោក​មក​បាត់​នាង ​ហើយ​បែរ​ជា​មក​ឃើញ​នាង​អង្គុយ​កាហ្វេ​ត្រជាក់ចិត្ត​ជា​មួយ​ជំពូក​​មនុស្ស​ដែល​​គេ​ស្អប់​ផុត​លេខ​។
នាង​មិន​មែន​មិន​​ដឹង​ទេ ​នាង​មកចួប​សិទ្ធី​​គ្រាន់​តែ​ជា​ពេល​ចុងក្រោយ​ប៉ុណ្ណោះ។
នាង​និយាយ​មួយ​ៗ៖
«ខ្ញុំ​ទៅ​ហើយ​​!​»
ធីតា​ងាក​មក​រក​សុភាព​បុរស​ដែល​មុខ​ក្រញូវ​ ព្រោះ​ឃើញ​ឡាន​សត្រូវ​នៅ​ខាង​ក្រោម។ ​នីភា​​​និយាយ​​ប្រាប់​​​ទាំង​​ក្រោក​​ឡើង​​សន្សឹម​​ៗ​​ផង​។
«រឿង​បង​និង​បងប្រុស​បង ​ខ្ញុំ​បាន​ជ្រោមជ្រែង​ដល់​ទី​បំផុត​ហើយ​! សម្រាប់​លោក​អ៊ំ ក៏​​ខ្ញុំ​យល់​ថា​ខ្ញុំ​ធ្វើ​បាន​ល្អ​បំផុត​ដែរ​​! សន្តិភាព​មាន​ហើយ​! ខ្ញុំ​នឹង​នាំ​គេ​ចេញពី​ភ្នំពេញ​ទៅ​ហុងកុង​វិញ! បង​គ្មាន​អ្នកណា​តាម​រក​រឿង​ទៀត​ទេ!»
នាង​ឈាន​ជើង​ចេញ​​តែ​គេ​នៅ​តែ​និយាយ​មក​ មិនមាន​ការ​អៀនប្រៀន៖
«បើអ៊ីចឹងឱ្យ​វា​ស៊ី​ញ៉េឱ្យផ្ទះ​លោកប៉ា​មក​បង​!​»
នីភា​ជ្រួញ​ចិញ្ចើម​។
ដើម​ដំបូង​​​ឪពុក​ឯក​រ៉េណា​ដែល​ថា​គាត់​ចង់​ប៉ះ​ប៉ូវ​សង​កូនក្រៅ​ផ្ទះ​ម្នាក់​នេះ ​​ដោយឱ្យ​គេ​នូវ​មនុស្ស ស្រី​ដែល​គេ​ស្រលាញ់​និង​ទ្រព្យ​មួយ​ជំនួយ ​​ប៉ុន្តែ​ចុង​ក្រោយ​ទៅ​នាង​ទើបតែ​ដឹង​នៅ​ថ្ងៃ​ដែល​គេ​ច្រាន​ប៉ា​គេ​នោះ​ថា​គោលដៅ​គេ​គឺ​ចង់​បាន​នឹង​ចង់​ដណ្ដើម​អ្វីៗ​គ្រប់យ៉ាង​ដែល​ឯក​រ៉េណា​ស្រលាញ់ ឱ្យ​គេ​រស់នៅ​ដោយ​មិន​សប្បាយ​ចិត្ត​។
នាង​កុហក​តុលាការ​​ក៏​ដោយសារ​សំណូមពរ​មុន​ពេល​ដាច់ខ្យល់​របស់​ឪពុក​គេ​តែ​ប៉ុណ្ណោះ។​
ម្សិលមិញ​ទៀត​សោត​នាង​ទៅចួប​ឯក​រ៉េណា ​ព្រោះ​មិន​ចង់ឱ្យ​គេ​ធ្វើ​សង​សឹក​ចុះ​ឡើង​លើ​ប្អូនប្រុស​គេ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ នាង​នៅ​ជឿ​សម្ដី​និង​ល្បិចកល​សុភាព​បុរស​ក្លែងក្លាយ​ទៀត​នោះ​ឡើយ​។
ពេលនេះ​នាង​ហួសចិត្ត​ដែល​គេ​បាន​ធ្វើឱ្យ​ឪពុក​ខ្លួន​ស្លាប់​តែ​គាត់​ព្យាយាម​ដង្ហើម​ចុងក្រោយ​ការពារ​ខ្លួន​កុំឱ្យ​ជាប់​ទោស ​ហើយ​ពេលនេះ​មិន​គិត​ត្រេកអរ​ ថែមទាំង​លោភលន់​ចង់​បាន​មរតក​​ទៀត?
នាង​គ្រវីក្បាល​មុន​ពេល​ចាកចេញ​៖
«បង​ឯង​អស់​កែ​ហើយ​!​»
តរុណី​រត់​ចុះ​មក​ក្រោម​ល្មម​ពេល​ឯក​រ៉េណា​ ចេញ​ពី​ឡាន​មក​ដោយ​គ្រវាត់​ទ្វារ​បិទ​ទៅ​វិញ​គ្រាំ ហាក់​ខឹង​សម្បា​ធ្វើ ឱ្យ​គ្រប់គ្នា​ដែល​ញាំ​កាហ្វេ​ក្បែរ​នោះ ងើប​មុខ​មើល​មក​​រហង់។
ស្រីតូច​បញ្ឈប់​ការ​រត់ ​ហើយ​ដើរ​យឺត​ៗ​តម្រង់​មក​រក​គូ​ស្នេហ៍​ដែល​គេ​កំពុង​ធ្វើមុខ​ក្រញូវ ព្រោះ​ភ្លើង​ប្រចែ​ប្រចណ្ឌ។
នាង​ដឹង​ចិត្ត​គេ ថា​គេ​កំពុង​គិត​ពី​អ្វី ដូច្នេះ​ស្រី​ស្អាត​ញញឹម និយាយ​ទៅ​រក​ឯករ៉េណា​ជា​បន្ទាន់​៖
«ចុះ​មក​ហើយ!​»
បេះដូង​គេឱ្យ​តែ​ប៉ះ​ស្នាមញញឹម​នាង​ក៏​លោត​រំជួយ​ តែ​គេ​នៅ​រក្សា​ទឹក​មុខ​មិន​សប្បាយ​ចិត្ត​ដូច​ដើម​ គេ​និយាយ​កំបុត​ៗ៖
«សប្បាយចិត្ត​អត់ ​បាន​មក​លប​លួចចួបគ្នា​ឆក់កណ្ដៀត​ហ្នឹង!?!»
គេ​ដូចជា​មិនព្រម​បក​ក្រោយ​ដើរ​ត្រលប់​ទៅ​រក​ឡាន​ងាយ​ៗ​សោះ​ទោះ​នាង​ខំ​ទាញ​ដៃ​គេ ​តែ​គេ​ដូច​នៅ​ប្រទាញ​រឹងរូស​​ឈរ​កណ្ដាលវាល។
​​      ហើយ​បើ​លោតែ​គេ​ឈាន​ឡើង​ទៅ​ជាន់​ខាង​លើ​ទៀត​​ នាង​មុខ​តែ​ពិបាក​មិនខាន​។
ស្រីស្អាតនិយាយ​ខ្សឹបៗ​៖
«មិនមែន​អ៊ីចឹង​ទេ! ខ្ញុំ​មក​ប្រាប់​គេ​ ថា​ដាច់​គ្នា!»
ឯករ៉េណា​សប្បាយចិត្ត​….ដៀង​មក​មើល​មុខ​នាង​ពេលឮ​ពាក្យ​ដែល​គេ​ចង់ឮ​នេះ។ នាង​ងក់ក្បាល​បញ្ជាក់​ផ្ទួន​សម្ដី​ខ្លួន​ហើយ​និយាយ​ឌឺ​គេ​វិញ៖
«ប៉ុណ្ណឹង​បានឬ​នៅ​មនុស្ស​កំណាច?!»
«ស្រី​មាន​ល្បិច!​»
«គេ​គ្មាន​ល្បិច​ទេ!​»
«ចូល​ឡាន​ឆែក​មើល​សិន​បាន​ដឹង!​»
គេ​ញញឹម​ហើយ​ប្រឡះ​​​កដៃ​មក​ចាប់​ទាញ​នាងឱ្យ​ទៅ​ជាមួយ​។
គូស្នេហ៍​ទាំងពីរ​ចាកចេញ​ដោយ​មាន​ក្តី​សុខ​ផ្លូវចិត្ត​ជ្រាលជ្រៅ​ជាមួយគ្នា​ក្រោម​ការ​តាម​ឃ្លាំ​របស់​នាយ​សិទ្ធីដែល​ពេញ​ដោយ​ការ​ក្ដៅក្រហាយ​។
រថយន្ត​បោល​លើ​ផ្លូវ ​តែនាងមិន​ដឹង​អំពី​គោលដៅទេ​។
នីភា​នៅ​ស្ងៀម​ពេល​ឃើញ​គេ ​​ព្រោះ​នាង​នឹកឃើញ​ដល់​សម្ដី​ប្អូនប្រុស​គេ​ដែល​ចង់​បាន​ទាំង​ផ្ទះ​របស់​គេ​ទៀត​។
«បើ​អាមួយ​ហ្នឹង​នៅ​មិន​អស់ចិត្ត​​ ហើយ​វា​មក​តោង​ទាម​រញ៉េរញ៉ៃ​ទៀត ចាំប្រដៅ​វា​ចេញ​ម្ដង​!​»
តរុណី​ដក​អារម្មណ៍​​ចេញ​ពី​កង្វល់​ពេលឮ​គេ​រអ៊ូ​ដូច្នេះ​​។ ស្រីស្អាត​ដកដង្ហើម​ធំ​៖
«លោក​បាន​សន្យា​ថា​លើកលែងឱ្យ​គេ​!​»
ឯករ៉េណាឮសម្តី​នាង​គេ​បែរ​ជា​នឹក​ឃើញ​ឡើង​វិញ​ដល់​អនុស្សាវរីយ៍​ផ្អែមល្ហែម​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​​។
នឹកដល់​ព្រហ្មចារី​ដែល​ស្រីស្ងួន​ដែល​ប្រគល់ឱ្យ​អ្នក​ដោយ​ស្ម័គ្រចិត្ត ​ក៏​នឹក​ដល់​ស្នេហា​ដែល​មើល​ទំនង​ទៅ​នាង​ក៏​ស្រលាញ់​អ្នក​ខ្លាំង ​ចុះ​ហេតុអ្វី​ នៅ​មិន​នៅ​ នាង​ទៅ​ទាក់ទង​ជា​មួយ​ប្រុស​ផ្សេងម្នាក់​នោះ​នាំឱ្យ​កើត​សៅហ្មង​រញ៉េរញ៉ៃ​ដល់​ទឹក​ចិត្ត​គេ​?
«រឿង​ស្រី និង​រឿង​ឪពុក​ ខុសគ្នា!​»
គេ​ឆ្លើយ​គំរោះគំរើយ នាង​និយាយ​តបវិញ​ព្រោះ​អន់ចិត្ត​ដែល​គេហៅនាង​ថា​«ស្រី»៖
«អ៊ីចឹង​ឈប់ឡាន​ទៅ​!​»
«ឈប់​ធ្វើ​ស្អី? សម្បូរ​ប្រុស​ចាំ​ដឹក​?»
«ដើរ​ល្អ​ជាង!​»
នាង​និយាយ​ដោយ​បង្ហាញ​កំហឹង​នៅ​ចុង​ច្រមុះ។
គេ​នៅ​តែ​បើកឡាន​បន្ត​៖
«កុំ​មក​ចង់​បញ្ជា​​ឆ្វេង​ស្ដាំ​លិច​កើត​តាម​ក្បាល​ចិត្ត​!​»
«ហើយ​កុំ​ចង់​បង្ខំ​មនុស្ស​ដែល​គេ​មិន​ចង់​ជិះ​គេឱ្យ​គេ​មក​ជិះ​ជាមួយ!​»
គេ​ជាន់​ហ្វ្រាំង​ឈប់​ឡាន​ងឺត​ដែល​នាង​តវ៉ា​គ្មាន​បាត់​មួយ​ម៉ាត់។
«ចង់ឱ្យ​អង្វរ?!»
នាង​ក៏​មិនព្រម​អន់​ទាញ​ទ្វារ​បើកឡាន​ចុះ​ក្រាក។
មុន​ពេល​ចេញ​ឡាន​ប្រែន គេ​ឆ្លៀត​ស្រែក​ពី​ក្រោយ​នាង​៖
«ដោះ​ស្បែក​ជើង​យួរ​ផង​ទៅ​អូន!​»
តំបន់​នេះ​​ផុត​ពី​ផ្ទះ​ឯក​រ៉េណា​ទៅ​គឺ​សម្បូរ​ដី​ទំនេរ​ទុក​ចោល​ណាស់ ដូច្នេះ​ព្រឹក​នេះ​គ្រប់យ៉ាង​វិញ​ខ្លួន​ស្ងាត់​រក​តែ​ម៉ូតូ​ឌុប​មួយ​ក៏​គ្មាន​ដែរ។
តែ​នីភា​មិនបានពិបាកចិត្ត​ឡើយ ​ព្រោះមិន​យូរ​ប៉ុន្មាន​ឡាន​គេ​នោះ​បោល​វិល​មក​វិញ​ដូចដែល​នាង​គិត​ទុក​។
គេ​ឈប់​ឡាន​ក្បែរ​នាង​ហើយ​នាង​ឈរ​ក្រពាត់ដៃ​សម្លឹង​គេ ដោយ​ញញឹម​​ដែល​បាន​ឈ្នះ​ចិត្ត​គេ។
គេ​បើកទ្វារ​ឡាន​​ចុះ​មក​ដោយ​រុញ​ទ្វារ​បិទ​ទៅ​វិញ​គ្រាំ​៖
«បាន​ចិត្ត​ណាស់​ហ្ន៎!​»
«ត្រូវ​តែ​អ៊ីចឹង​ខ្លះ!​» នាង​ឆ្លើយ​ហើយ​ញញឹម​​ឌឺ​គេ​ជាង​មុន​ទៀត​។
«មុខ​ហ្នឹង​ចង់​ត្រូវ​ទាំង​ថ្ងៃ​ហើយ​!​»
«នរណា​ទំនេរ​ម៉េះ​តាម​មើល​មុខ​គេ​ហើយ​ទាយឱ្យ​ទៀត?!»
«ស្រី​មាន​ល្បិច​ឡើង​ឡាន​អត់?!»
«អត់​គេ​អង្វរ​ ប្រាកដ​ជា​អត់​ឡើង​ហើយ!​»
នាង​ក្រពាត់​ដៃ​ងាកមុខ​ចេញ​ធ្វើ​មិន​ដឹង​ ព្រោះ​ភាគី​ខាង​ប្រុស​ដែល​ចុះ​មក​ឈរ​ពីមុខ​សម្លឹង​មក​សឹង​ឈ្លក់​វង្វេងឱន​មក​លើក​បី​ប្រលែង​​កណ្ដាល​ថ្ងៃ​ទៅ​ហើយ​។
ដៃ​គេ​លូក​មក​កៀក​ចង្កេះ​នាង មិនមែន​កៀក​លេង​ទេ ​គឺ​ទាញ​ខ្លួន​នាង​មកឱប​កណ្ដាលថ្ងៃ​​ក្រហម​ច្រាល​។
«​រ៉េណា?!»
នាង​ហៅ​គេ​ព្រោះ​​ភ្ញាក់​នឹង​ចរិត​ដៃ​រហ័ស​​​របស់​គេ​។
គេ​ញញឹម​សម្លឹង​នាង​មិន​មាត់​ នៅតែ​បន្តិចទៀត​​គេ​លែង​ខ្វល់​អ្វី​ៗ​ជុំវិញ​ខ្លួន​ហើយ​ជញ្ជក់​ថើប​បំបាត់​សំឡេង​តូចឆ្មារ​របស់​នាង​ទៅ​ហើយ​​។
សូម្បី​គេ​កំពុង​គិត​ពី​រឿង​នេះ ក៏​នាង​ដឹង​ដែរ​ ​គឺ​ចិត្ត​ឯក​រ៉េណា​គិតអ្វី​ សៅ​នីភា​ដឹង​មុន​ជានិច្ច​។ នាង​ព្រមាន​គេ​ខ្សឹប​ៗ៖
«ស្រុក​ខ្មែរ​ណា៎​មិនមែន​ហុងកុង​ទេ!​»
គេ​ទប់ចិត្ត​ដែល​កំពុង​លោត​រំជួល​ដោយ​ភ្លើង​ស្នេហ៍​យុវវ័យ​។ ​មាត់​និយាយ​ទាំង​កែវភ្នែក​ទំាង​គូ​សម្លឹង​នាង​ត្រជាក់​ល្ហឹម​៖
«អ៊ីចឹង​យើង​ឆាប់​ទៅ​ហុងកុង​ទៅ! ទៅកន្លែង​ដែល​យើង​មាន​សេរីភាព​ ធ្វើអី​ក៏​បាន!»
នាង​ទម្លាក់​ស្នាមញញឹម​ទោះ​បី​នាង​ដឹង​ថា​គេ​និយាយ​ហើយ​ធ្វើ ​គឺ​ចំ​ពេល​នាង​ត្រូវការឱ្យ​គេ​ចាកចេញ​ពីកន្លែង​ដែល​ពោរ​ពេញ​ដោយ​​ការ​ប្រទូសរ៉ាយ​រវាង​គ្រួសារ​សាច់ឈាម​ឯង​នេះ​ប៉ុន្តែ​នាង​នៅ​តែ​ពិបាក​ដែល​ទៅ​តាម​គេ​ក្នុង​នាម​ជា​កូនស្រី​។
ឃើញ​នាង​ស្រពោន​គេ​កើត​​ចិត្ត​មិន​សប្បាយ​បន្ថែម៖
«មិន​ចង់​ទៅ​ទេ​ដឹង​ហើយ ថា​នៅ​អាល័យ….​!!»
«ឈប់​និយាយ​អី​ស្មាន​ៗ​ទៅ​ឯក​រ៉េណា!​»
នាង​រុញ​ដៃ​គេ​ចេញ​ហើយ​ដើរចូល​អង្គុយ​ក្នុង​ឡាន​។
ប្រុសស្នេហ៍​ចូល​មក​អង្គុយ​តាម​នាង​ហើយក៏​បើក​ឡាន​ចេញ​ទៅ​។
នាង​ធ្វើមុខ​ស្ងួត​ ចំណែក​គេ​ពោល​ឌឺដង៖
«បើ​ស្រលាញ់​ខាង​ណេះ​ហើយ​មិនចង់មកតាម​ខាងណេះ​ មានតែយើងនៅនឹកខាងណោះ?! អ្ហះ! មិន ត្រូវ? ​ស្មាន​អី? បើ​មែន​​!»
នាង​ឈ្ងោកមុខ​ពិបាក​ចិត្ត ​តែ​នាង​ពិត​ជា​ត្រូវ​តែ​នាំ​គេចេញ​ពីទីនេះ។ ​​នេះ​ជា​គម្រោងការ​របស់​នាង​។
ស្រី​តូច​និយាយ​ដោយ​មិន​មើល​មុខ​គេ​គឺ​និយាយ​ស្លូត​ៗ៖
«ចុះ​លោក​ទៅចួប​ប៉ា ម៉ាក់​ខ្ញុំ​ដែរ?!»
គេ​ភ្ញាក់​ស្ទើរ​តែ​ជាន់​ហ្វ្រាំង​សា​ជា​ថ្មី។
សម្ពាធ​នេះធ្វើឱ្យ​គេនៅស្ងៀម​។
កាលដែល​គេបាន​​ខ្លួនប្រាណ​នាង​ជា​រឿងមួយ​ចំណែក នាំនាង​ចេញពីប្រទេស​នេះជារឿងមួយ​ទៀត​។ ​គេ​និយាយ​សោះអង្គើយ​៖
«ចុះ​ក្រែង​យើង​​ភ្ជាប់​ពាក្យ​ជាមួយ​អា​ចោល​ម្សៀត​នោះ!​»
នាង​នៅ​ស្ងៀម​មិន​តបត គេ​និយាយ​បន្ថែម៖
«បាន​តើ! តោះ​នាំគ្នា​ទៅ​ប្រាប់​គាត់​ទៅ ថា​យើង​ចេញ​ទៅ​រៀនបន្ត គឺ​នៅហុងកុង ​គឺចេញទៅ​ដោយ​មាន​សង្សារ​ជា​អ្នក​រ៉ាប់រង​ថែទាំ!»
នាង​រឹត​តែ​នៅ​ស្ងៀម​ព្រោះ​មើល​ទៅ​គេ​ដូចជា​គ្មាន​មួយ​ម៉ាត់​ណា​និយាយ​ថាចង់​រៀបការ​ជា​មួយ​នាង​ឡើយ​។
នាង​លែង​មាត់​ក​ គេ​ក៏​ដូចគ្នា​។
រហូត​ដល់​ឡាន​គេ​ឈប់ ទើប​នាង​ងើប​មុខ​សម្លឹង​ជុំវិញ​ខ្លួន។
នាង​ស្គាល់​ហើយ គឺ​ចម្ការ​ដែល​កាល​ពី​៦ខែមុន នាង​បាន​ដើរ​កម្សាន្ត​ជា​លើក​ដំបូង​ជា​មួយ​គេ​។ នាង​ញញឹម​​បន្ទាប់​ពី​ស្រពោន​អស់ពេល​ខ្លី​មក​នេះ។
គេ​បើក​ទ្វារ​ចុះ ​ឯ​ខាង​នាង​ក៏​​ចុះ​ដូចគ្នា។
នារី​កូនកាត់ចិនឈាន​សន្សឹមៗ​​សម្លឹង​ទៅ​សភាព​ជុំវិញ​ខ្លួន​។ ជារៀងរាល់​យប់​ទោះ​ពេលនៅជា​សង្សារឬ​ពេលបែក​ពីគេ ​នាងតែងតែ​នឹកដល់​ស្នេហ៍​គ្រាដំបូងនៅទីនេះ​។ នាង​នឹក​ដល់​សម្តី​ទំាងឡាយ​របស់​គេ​មិនដែល​ឱ្យ​ភ្លេច…ហើយជានិច្ច​ជាកាល​នាង​នឹកដល់ស្នាមថើបដំបូង​របស់​គេ​។
«រ៉េណា​!​»
នាង​ហៅគេស្រាលៗ។ គេដើរ​មក​ក្បែរនាង​ដោយ​ទឹកមុខ​រ៉ូមែនទិក​៖
«សប្បាយចិត្ត​អត់?​» គេសួរ។
នាង​ញញឹម​សម្លឹង​កែវភ្នែក​នាយ​ហើយ​សួរ​ខ្សឹបៗ៖
«លោក​ជឿ​ហើយ​មែនទេ​ ថា​ប្រុស​ម្នាក់​នោះ​មិនទាន់​ស្លាប់​ទេ​​!​»
គេមិនឆ្លើយ​ហើយ​ញញឹម​ នាង​ក៏​ញញឹម​តប​ដោយ​ស្រដី​ទៀត​៖
«តោះ ទៅ​មាត់​ព្រែក​ទៅ ​ហើយ​យើង​​ថត​រូប​លេង​!​»
«បង្ហោះfacebookទាក់ទងពួកប្រុសៗទៀត!» គេ​ធ្វើជា​ឌឺ។
«អត់ខ្វល់​នឹងពួក​មនុស្ស​ពូកែ​មួលបង្កាច់​គេ​នោះ​ទេ!​»
​      នាង​ដើរ​សំដៅ​ទីដៅ​ដែល​នាង​ស្គាល់​ច្បាស់ ហើយ​រីករាយ​នឹង​ទិដ្ឋភាព​នៅ​ទីនោះ​ជា​ខ្លាំង​ពិសេស​បាន​ក្បែរ​មនុស្ស​ដែល​នាង​ស្រលាញ់។
គូស្នេហ៍​អង្គុយលេង​លើ​កន្ទេល​នៅ​ឯ​ជម្រាល​ស្មៅ​មាត់​ព្រែក​ ទីកន្លែង​ដដែល​​ដែល​មាន​ចំណី​អាហារ​រៀបចំ​ជាស្រេច។ ឯករ៉េណាឱប​នាង​ពីក្រោយ​ហើយ​ចិត្ត​គេ​ស្រមៃ​ឃើញ​តែ​ឆាក​រួមរស់​ជាមួយគ្នា​កាល​ពី​យប់មិញ​។
ក្នុង​បេះដូង​គេ​គ្មាន​ប្រាថ្នា​អ្វី​ក្រៅ​ពី​បានឱប​រឹត​នាង​សាជាថ្មី ​គ្រាន់​តែ​គេ​ទប់ចិត្ត ព្រោះ​គិត​ថា​នាង​នឹង​មិនទៅ​ណា​ទៀត​ឡើយ​។
«អូន​ខឹង​បង​រឿងអី​បានជា​ទៅ​ទាក់ទង​វា?!»
នាង​ពិបាកចិត្ត​ពេលឮ​សំណួរ​នេះ។
នាង​មិន​ចង់​រំឭក​អតីតកាល​ទេ​ តែ​រឿង​ទាំង​អស់​នោះ​នៅ​មិន​ទាន់​ស្រាយ​ស្រួលបួល​សម្រាប់​រ៉េណានៅ​ឡើយ។
គេ​មិន​ដឹង​ទេ​ថា ប៉ាគេ​ធ្លាប់​បាន​ទៅ​រក​នាង ​ហៅ​នាង​​ថា​ជា​កូនប្រសា​ពេញមាត់​​​តែ​អង្វរ​នាងឱ្យ​រៀបការ​ជាមួយ​​កូនប្រុស​ពៅ​របស់​គាត់​ដែល​ជាកូន​គ្មាន​ខាន់ស្លា​។
គាត់​អះអាង​ថា​បើ​នាង​ព្រម​ទៅ​ជាមួយ​បុរស​នោះ ​អ្វីៗ​ទាំង​អស់​គាត់​ទុកឱ្យ​រ៉េណា​ហើយក្នុង​នាម​ជា​ឪពុក​ម្នាក់​​ នាង​បាន​ជួយ​គាត់ឱ្យ​ប៉ះ​ប៉ូវ​នូវ​កំហុស​ជាមួយ​កូនប្រុស​ភរិយា​ចុង​។
នាង​ដកដង្ហើមធំ​៖
«ពេលនេះ​យើង​នៅ​ជាមួយ​គ្នា​មែនទេ!​ យើង​សប្បាយចិត្ត​ជាង​គេ​លើ​លោក​នេះ​មែន​ទេ? ចុះបើ​សុំ​មិន​ឆ្លើយ​សំណួរ​លោក ​សុំ​ត្រឹម​តែ​សន្យា​ថា មិន​ទៅ​រក​គេ​ដូច​កាល​ពី​មុន​ទៀត​ជា​ដាច់ខាត​​តើ​បានទេ?!»
គេ​មិន​មាត់​ហើយ​ហុច​ផ្លែក្រូច​មួយ​មកឱ្យ​នាង។
«ញាំ​ក្រូច​ថ្លុង​ទៅ​ផ្អែម​ណាស់!​»
«​អ្នកណា​ដាំ​!​»​
គេ​ញញឹម​ប្រើ​ម្រាមដៃ​មេ​ចង្អុល​ទ្រូង​ខ្លួនឯង។​ ស្រី​តូច​ធ្វើ​ជា​ចង់​ក្អួត​គឺ​ប្រលែង​លេង​នឹង​គេ​៖
«ឯក​រ៉េណា​នេះ​ហ្អី​ចេះ​ដាំ​ក្រូច​ថ្លុង!​»
«អត់​ជឿ?!»
«មាន​តែ​ក្មេង​ហៀរសំបោរ​បាន​ជឿ!​»
«មើល​ដៃ​បង​មើល៍ សម​ជា​មនុស្ស​ស្រណុក​ដែរ?!»
នាង​សម្លឹង​ម្រាមដៃ​គេ​ដែល​ដាក់​មក​លើ​ភ្លៅ​នាង​។
គេ​និយាយ​បន្ត​ពេល​ស្រី​តូច​អង្អែល​ដៃ​គេ​។
«ជាង​១២​ឆ្នាំ​មុន បង​មាន​គ្រោះថ្នាក់​ធំ​មួយ​គឺ ប៉ាឈ្លោះ​ជាមួយ​ថៅកែ​ថៃម្នាក់ គេ​គុំគួន​ហើយ​នាំគ្នាកាក់​ផ្លូវ​គាត់​រហូត​ក្រឡាប់​ឡាន។ កូនចៅ​គាត់​រំដោះ​គាត់​ទៅ​បាត់ ​ឯ​បង​វង្វេង​តែឯង​​ហើយ​រត់លូន​គេច​ពេញ​ព្រៃ! ពេលនោះ​ហើយ​បង​ស្គាល់​បង​ធម៌ម្នាក់​ឈ្មោះ​រ៉េន! គាត់​ជា​បងធំ កាង​ព្រៃ​មួយ​នៅ​រតនគិរី!»
«អ្ហូ ​រាប់អាន​បងធម៌​ក៏​រើស​យក​បង​ធំ​ដែរ​ហ្ន៎!​»
នាង​និយាយ​កំប្លែង​លេង​តែ​គេ​តូច​ចិត្ត​។ ឱ្យ​តែ​នាង​រិះគន់​ចរិត​គេ​​ដែល​ឆេវឆាវ​ ហិង្សា នាង​ចេះតែ​នឹកឃើញ​ទៅដល់​សុភាពបុរស​ជ្រែក​ស្នេហ៍​នោះ។
គេ​រអ៊ូ៖
«ម៉េច? ចុះ​មិន​ទៅ​រក​ពួក​អា​សុភាព​កេះឆ្នាំង​បាយ​ធ្លុះ​អស់​ហ្នឹង​ទៅ!»
នាង​ញញឹម​ខ្ជឹប ហើយ​លួង​គេ៖
«និយាយ​ទៀត​មក​ណ៎ា!​»
ឯក​រ៉េណា​ដៀង​ភ្នែក​សម្លឹង​ច្រមុះ​ស្រួច​តូច​ដែល​ផ្តេក​ក្បាល​នាង​មក​ក្បែរ​ដៃ​ឆ្វេង​នាយ​។​ គេ​និយាយ​បន្ត​ប្រាប់​ស្រី​ស្នេហ៍​៖
«គាត់​ជា​មេ​កម្មករ​ដែល​មាន​កំណើត​ជា​ក្មេង​កំព្រា ​មាន​បងប្អូន​តែ​ពីរនាក់​គត់! គាត់​មាន​ជជ្រើស​ស្អី​ទៅ​ក្រៅ​ពី​ទៅ​រស់​នៅ​កាង​ព្រៃឱ្យ​គេ​នៅ​ការដ្ឋាន? ​ពុំនោះទេ​មាន​តែ​ដាច់​ពោះ? ទោះ​យ៉ាងណា​គាត់​ល្អ​ចិត្ត​ គ្រាន់​ជាង​ពួក​ថៅកែ​ចិត្ត​ចោរ​នៅ​ភ្នំពេញ​ដែល​តាម​សម្លាប់​យើង​ហើយ​ធ្វើ​ជា​ល្អណាស់​នៅ​នឹង​មុខ ចួប​ពេលណា​សុទ្ធ​តែ​រលាក់ដៃ​ហៅ​គ្នា​ថា​ពួកម៉ាក! ​គាត់​បាន​ចែក​ចំណែក​បាយ​គាត់​មកឱ្យ​យើង​រាប់​ខែ!»
«ពិត​ជា​ល្អ​មែន! ឥឡូវ​គាត់​នៅ​ឯណា​!»
«បង​ធ្លាប់​ហៅ​គាត់​ទៅ​លេង​ហុងកុង! ហើយ​ជូន​គាត់​ដើរ​លេង​គ្រប់ឋាន​សួគ៌​លើលោក!»
«លោក​ចិត្តល្អ មាន​កតញ្ញូ​​ណាស់​ឯក​រ៉េណា!​»
«ទើប​តែ​ដឹង​ទេ​ស្រី​ល្ងង់?​»
«មក​ពី​លោក​ធ្វើខ្លួន​ខាង​ក្រៅ​ដូច​ជា​ពួក​មនុស្ស​គ្មាន​ចិត្ត​គ្មាន​ថ្លើម​​តើ ​អ្នក​ណា​ដឹង​ពី​បេះដូង​ខាង​ក្នុង​ទៅ​?!»
គេ​ដៀង​សម្លឹង​នាង​មិន​ចេញ​ស្តី​​តែ​សេចក្តី​ស្នេហា​បញ្ចេញ​មកជ្រាលជ្រៅ​ថា​គេ​ពេញ​ចិត្ត​ស្រី​ម្នាក់ នេះ​ជា​ទីបំផុត​។
នាង​ងើប​មុខ​សម្លឹង​គេវិញ​ហើយ​បបូរមាត់​ទាំង​ទ្វេ​ញញឹម​រកគ្នា​។
«និយាយ​ទៀត​ទៅ ពេលណា​លោក​ទៅ​លេង​គាត់​ទៀត? គាត់​នៅ​រតនគិរី​មែន​ទេ?! លោក​គិត​ចង់​នាំ​នីភា​ទៅលេង​ទីនោះ​ដែរ​? ខ្ញុំ​មិន​ដែល​ស្គាល់​រតនគិរី​ទេ!»
«គាត់​ស្លាប់​ហើយ!​»
«អូ!​»
«ត្រូវហើយ​ គ្មាន​អ្នកណា​អមតៈ​ទេ តែ​មនុស្ស​ដែល​ល្អ​ចំពោះ​យើង​ពិតជា​ឆាប់​ទៅ​ពេក​ហើយ​!»
«គាត់​ឈឺ?!»
«ពួក​មាន​រឿង​ជាមួយ​បង រក​បង​មិន​ឃើញ វា​ទៅ​ធ្វើ​បាប​គាត់! មើល​ពី​ក្រៅ​ទៅ​គឺ​ឈើ​រលំ​លើ​គាត់​តែ​បង​ដឹង​ថា​ជា​គម្រោងការពួកវា!»
នាង​ក្រៀមក្រំ​ដៃ​នាង​ក្ដាប់​គេ​ចាប់​ដោយសារ​ចិត្ត​នាង​ភិតភ័យ។
គេ​យល់​ចិត្ត​នាង​​ក៏​និយាយ​ស្ដី​លួង​លោម៖
«ពួកវា​ចូល​ដេក​គុក​អស់​ហើយ​ឈប់​ភ័យទៅ!​»
«ខ្ញុំ​មិន​ភ័យ​ពួកគេ​មក​ធ្វើ​បាប​លោក​ទេ​រ៉េណា​!​ តែ​ខ្លាច​លោក​ទៅ​រក​រឿង​គេ​នាំ​ទុក្ខទោស​មក​ខ្លួន​ឯង!»
គេ​ញញឹម​ស្ងួត​៖
«បង​បាន​សន្យា​នឹង​បង​រ៉េន ថា​ប្អូនប្រុស​គាត់ជា​ប្អូន​របស់​បង!​ ទាវនីណា ប្អូន​តែ​មួយ​គត់​របស់​បង​ដែល​កំពុង​រៀន​នៅហុងកុង បង​នឹង​លើកឱ្យ​គេនោះ​ជាប្រពន្ធ! ទោះ​បី​គេ​ពិការ ​​ល្ងង់ឬ​មួយ​មាន​ជំងឺ​អ្វី​ក៏​ដោយ​ចុះ​!»
«អូ??? ហើយ​គេ​ពិការ​មែន​ដែរ​ទេ?!»
«មិន​ដឹង​ទេ​! បង​រ៉េនឱ្យ​គេ​មក​រៀន​ជាមួយ​អ្នក​ស្គាល់​គ្នា​នៅភ្នំពេញ​យូរ​ណាស់​មក​ហើយ​!»
«ចុះ​ឥឡូវ!»
«បង​កំពុង​ព្យាយាម​រក​ខ្សែ​រយៈ​រក​ប្អូន​គាត់​គ្រប់​ទី​កន្លែង!»
«កម្សត់​ណាស់!»
គេ​សម្លឹងមក​ផ្លែ​​ក្រូច​ទំាង​ជូរចត់​ហើយ​និយាយ​រៀបរាប់​ប្រាប់​នាង​៖
«កាល​នៅ​ជាប់​ជា​ច្រើន​ខែ​ក្នុង​ព្រៃ​ជាមួយ​គាត់ ​បងរ៉េន​​បង្រៀន​បង​ប្រើ​ស្នា​បាញ់​សត្វ ​ដាក់​អន្ទាក់​ បង្រៀន​ក្បាច់​គុនខ្មែរ​ បង្រៀន​របៀបដើរ​ព្រៃ ​បង្រៀន​ដាំ​រុក្ខជាតិ​ហូប​ផ្លែ ហើយ​បង្រៀន​អ្វី​ៗ​ជា​ច្រើន​ទៀត ដូចជា​​ធ្វើ​មនុស្ស​ល្អ​ហើយ​ស្រលាញ់​គោរព​មនុស្ស​ល្អ​ៗ»
គេ​ដៀង​ភ្នែក​មក​រក​នាង​ហើយ​និយាយ​បន្ថែម៖
«បង​ក៏​តាំង​ចិត្ត​​ថា បង​មិន​ល្អ​ស្រាប់ ​ហើយ​ជា​មនុស្ស​មាន​ប្រវត្តិ​វាយ​តប់ ​ហិង្សា ​ចិត្ត​​ឆេវឆាវ​ចង់ចាញ់​ឈ្នះ​ច្រើន ​បង​ចូល​ចិត្ត​គេ​ណា​សុភាពៗ​ស្លូតៗ​ចិត្ត​ល្អ ហើយ​ស្មោះ​ត្រង់! នៅពេល​បងចួបយើង​នៅ​ដឿង​ហែម​នោះ​​ បងដឹងថា​បងស្រលាញ់យើង ​ហើយចង់នៅក្បែរ​ស្រីតូចៗ​ដែល​ក្លាហាន​​ហើយ​ស្មោះត្រង់​ដូច​យើង​! យប់​នោះ​បង​ចាំ​យើងនៅការ៉ាស់សាំង ​តែ​បងដឹង​ថា​ស្រីល្ងង់ៗ​ដូច​យើង​ច្បាស់ជា​មិន​មក​ទេ ​តែ​បង​នៅ​តែ​ចាំ​!»
រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១២
ឯក​រ៉េណា​មិន​ដឹង​ថានាយ​នោះ​ជា​ប្អូនប្រុស​ខ្លួន ​ក៏​មិន​ដឹង​ថា​នាង​បាន​សន្យា​នឹង​ឪពុក​នាយ​ឱ្យ​ការពារ​គេ ​ក៏​មិន​ដឹង​ធ្វើអ្វី​លើស​ពី​ប្រចណ្ឌ​​ច្រណែន​និង​គំនុំ។
ខ្លួន​ជា​មនុស្ស​ហិង្សា​ ជា​មនុស្សនិយម​កម្លាំង ​​និយម​អំណាច​ កាល​បើ​ឮ​នាង​សរសើរ​អ្នកផ្សេង​​ថា​សុភាព​​ថា​ល្អ​ តើ​មិន​ឱ្យ​នាយ​តូចចិត្ត​​កើត​ជា​កំហឹងម៉េច​នឹង​បាន​?
«គង់​តែ​ដឹ​ងទេ!»
គេ​និយាយ​ដោយ​ខាំមាត់​ហើយ​ចាក​ចេញ​ទៅ​ ទាត់​ទ្វារ​បិទ​មក​វិញ​គ្រាំង​។
នាង​​នៅ​ឈរ​ក្បែរ​ទ្វារ​ហើយ​ផ្ទៀង​ស្ដាប់​សូរ​សំឡេង​ពី​ខាងក្រៅ។ ​សំឡេង​គេ​លាន់​មក​កណ្តាល​រាត្រី៖
«ពួកអ្ហែងទៅ​មើលមើល៍ ព្រឹក​នេះអាចង្រៃនោះ វា​ទៅកន្លែង​ណា៎? គឺអាសិទ្ធី!»
ស្រីស្អាត​ចងចិញ្ចើមគិត។
​      នាង​យល់ថា​ឯករ៉េណា​មិនត្រឹមតែ​មិន​និយាយទេ​ គេនឹងធ្វើអ្វីម្យ៉ាង​ដែល​នាង​ស្មាន​មិនដល់។
នាង​រិះគិត​ដោយ​ស្មុគស្មាញ ថាតើ​ខ្លួន​នាង​តាមពិត​កំពុងភ័យ​ខ្លាច​គេ​ធ្វើខុស ​ឬ​ភ័យ​ខ្លាច​ថា​នាយសិទ្ធី​​ត្រូវ​រង​របួស។
តែយ៉ាងណាក៏ដោយ​បងប្អូន​គេ​ពីរនាក់​សម​នឹង​ប្រទូសរ៉ាយ​គា្ន​ដែរ?
ស្រីស្អាត​ចាកចេញ​ពីបន្ទប់​ឆ្ពោះទៅរក​ទិសដៅ​ដដែល ​ជាកន្លែង​ដែល​មុននេះ​គេនៅកៀកកើយ​នឹង​ស្រី​កំណាន់។​
នីភា​មិនបានខ្វល់ថា​គេនឹង​ស្រាត​នៅនឹងមុខនាង គេនឹង​បោចសក់នាង ឬគេ​បម្រុង​ធ្វើអ្វីទេ​នាង​បែរ​ជាចង់ចួបគេយ៉ាងខ្លាំង​​។
នៅ​តាម​ផ្លូវ​នាង​ឃើញ​នារី​ទំាងពីរនោះ​ស្លៀកពាក់​ស្រួលបួល​ហើយ​ចុះទៅ​ក្រោម​វិញ​តាម​ជណ្តើរ​។ ពួកគេ​សម្លឹង​មក​នីភា​ហាក់​មិនពេញចិត្ត​ប្រហែល​​ខឹងថា នាង​ជា​មូលហេតុដែលធ្វើឱ្យឯករ៉េណា​ឈប់លេងសើចជាមួយពួកគេ​ឬ​មួយមកពីនាង​ជេរ​ពាក្យ​អត់​កេរខ្មាស​អម្បាញ់មិញ​។
នាង​មិន​រវល់​ច្រើន ​គឺ​តម្រង់​​ឆ្ពោះទៅ​កាន់​បន្ទប់​ដែល​រាំង​ដោយ​ផ្ទាំង​កញ្ចក់។ នៅលើ​សាឡុង​ដែល​រាត់រាយ​ទក់ទី​នោះ គ្មាន​ឯករ៉េណា​ទេ​។ នាង​ដើរ​ចូល​ទៅ….​
…..នៅ​ពី​ក្រោយ​សាឡុង​គឺ​ទ្វារ​បន្ទប់​ធំមួយ…..វាប្រហែលជា​បន្ទប់​របស់​គេ ​ព្រោះវានៅ​បើកទ្វារ​ចំហ​ខ្លះ​នៅ​ឡើយ។
«ឯក​រ៉េណា?»
គ្មាន​សំឡេង​តប​ជំនួស​មក​វិញ​ដោយ​​ឮស្នូរ​បង្ហូរ​ទឹក​រ៉ូប៊ីណេ។
គេ​ប្រាកដ​ជា​នៅទីនេះ គ្មាន​អ្នកផ្ទះ​គេឯណា​មានបន្ទប់​នៅជាន់​លើនេះទេ ​នាង​ដឹង។
នាង​ដើរចូល​ទៅ​ទីនោះ​ជាមួយ​នឹង​ការ​ស្រែក​ហៅ​បន្ត៖
«ឯក​រ៉េណា​?»
គេ​មិន​ឆ្លើយ តែ​នាង​មើល​ហួស​ពីគ្រែដេក​របស់​គេ​ហើយ​ឃើញ​ខ្នង​គេ​ឈរ​ក្បែរ​កញ្ចក់​លុបមុខ​នៅ​ឯ​បន្ទប់​ទឹក​។
ទីនោះ​បើកទ្វារ​ចំហ ​ហើយ​សំឡេង​ទឹកហូរ​បាន​បន្លឺ​ឡើង​ពាសពេញ​បន្ទប់។ ទោះ​យ៉ាងណា​នាង​ជឿ​ថា​គេ​ឮ​សំឡេង​នាង​ហៅ​ គ្រាន់តែ​គេ​មិនចង់​ឆ្លើយ​។
«រ៉េណា​!»
នាង​ដំឡើង​សំឡេង​ឱ្យមុត​ឱ្យរឹង​ជាង​មុន​ដើម្បី​ហៅគេ​ ទោះដឹងថាសំឡេងនាង​នៅតែទន់​នៅតែស៊ិច​ស៊ី​មិនកាចដូច​ដែល​នាង​ចង់បានទេ។
គេបិទទឹក​ហើយបែរមក​វិញជាមួយ​រាងកាយ​ដែលមាន​តែ​កន្សែងពោះគោត្រឹមចង្កេះចុះក្រោម​។ ទឹកមុខគេ​នៅក្រអើតក្រទម​គ្រាន់តែ​ហាក់​ស្រស់ស្រាយ​ជាងមុន​ព្រោះ​ត្រូវ​ដំណក់ទឹក​ស្រោចស្រព​ដោយ​អន្លើ។
ស្រីតូច​នៅទីទើរនៅពីមុខ​ដើមទ្រូង​សង្ហានៃ​បុរស​ដែល​នាង​ស្រលាញ់។
ស្នេហា​របស់​នាង​ចំពោះ​ឯក​រ៉េណា​ជា​ស្នេហ៍​ដំបូង​ក្នុង​ជីវិត​ស្រីក្រមុំ មាន​តែ​ទេវតា​ទេ​ដែល​ដឹង​ថា ទាល់តែ​នាង​ដាច់ដង្ហើម​ស្លាប់​ទើប​នាង​អាច​បំភ្លេច​ចិត្ត​ស្រលាញ់​ចំពោះ​គេ​បាន​។
ដូច្នេះ​ហើយ​នាង​នៅតែមាន​ជំនឿចិត្ត​ថា ​គេកាច​យ៉ាងនេះ​ក៏គង់​មិនធ្វើបាបនាង​ព្រោះ​នាង​អាង​លើបំណងល្អដែល​នាង​មានចំពោះ​គេនិងគ្រួសារ​គេ ទោះបីជានាងមិនអាច​អធិប្បាយប្រាប់​គេ។
«មានការអី​?!» គេសួរនាង​ចុងមាត់ចុងក​។
«ប្រាប់​កូនចៅលោកទៅ ថា​កុំទៅ​រវីរវល់​ក្បែរៗ​បង​សិទ្ធី!»
គេ​ជូតដៃ​នឹង​កន្សែង​ហើយ​សើចកក្អៀក​ដែល​នាងមកនិយាយ​ធ្វើខែងរ៉ែង​នៅទីនេះ គឺក្នុងបន្ទប់គេង​របស់គេ​។ ប្រហែល​គេឱ្យ​នាង​រួច​ខ្លួន​ច្រើន​ដងពេក​បានជា​នាង​ភ្លើតភ្លើត​ តម្កើង​ខ្លួនចូល​មក​បង្គាប់​បញ្ជា​គេ​ដល់​ក្នុង​បន្ទប់?
គេ​ងើប​មុខ​មកវិញ​ជាមួយ​ផ្ទៃមុខ​ស្រស់សង្ហា​ដែល​​សម្លឹង​មើល​ភាព​ក្លាហាន​ច្បាស់​លាស់​ក្នុង​ឫកពា​នាង។
ឯករ៉េណា​និយាយ​ធ្វើ​ហី៖
«គ្មាន​អាណា​គេ​ទៅរវល់​ជាមួយវា​ទេ​ គេ​ត្រូវការ​តែ​ឡាន​វា​ទេតើ!»
ពេល​ដែល​គេញញឹម​ហើយ​ដើរ​ទើមៗ​ចេញមក​រកនាង នាង​ស្រមៃឃើញ​នូវ​រឿង​ជាច្រើន។ ​នាង​នឹក​ដល់​ការ​កាត់​ផ្ដាច់​ហ្វ្រាំង​ឡាន​ ការដាក់ជាតិ​ផ្ទុះ និង​រឿង​គួរឱ្យ​ខ្លាចជាច្រើនទៀត​។
នាង​ងើប​មុខ​និយាយ​សន្សឹមៗ​ទៅ​កាន់គេ៖
«ហើយ​អ្នកផង​នឹងដឹង​ថា​លោកជា​អ្នក​ធ្វើ! ព្រោះលោកនឹងគេ​ទើបតែមាន​រឿង!»
ឯករ៉េ​ណា​សម្លឹង​​ប្រស្រី​ភ្នែក​នាង​ទំាង​​សងខាង ព្រោះ​បេះដូងគេនៅតែ​មានសញ្ញាម្តងម្កាលថា​សម្តី​នាង​ដូច​បារម្ភ​ពីគេ​ច្រើន​ជាងបារម្ភ​ពី​​ម្នាក់នោះ​។​
មាត់គេ​និយាយ​គំរោះ​ តែ​កែវភ្នែក​នៅតែ​ផ្តោត​មក​រក​ស្រីតូច៖
«ភ័យម៉េះ?!»
នាង​យល់ថា​គេ​ខឹង​ចិត្ត​នឹង​សិទ្ធី​ព្រោះ​តែនាង នាង​ជឿថា​គេ​ប្រចណ្ឌ​ដែល​នាង​ទៅ​រើស​យក​ម្នាក់​នោះ ​គេច្រណែន​ដែល​ម្នាក់នោះ​សុភាពជាងគេ ហើយ​ម្តង​ជាពីរដង​គេយល់ថា​នាងបាន​ឱ្យខ្លួន​ប្រាណ​ទៅ​ម្នាក់​នោះ។
នីភា​​ស្រាយ​ទឹកមុខ​សន្សឹម​ៗ ព្រោះ​យល់ថា​ដែក​កំពុងក្តៅងាយ​នឹងប្រែទ្រង់ទ្រាយ ចំណែក​មនុស្សប្រុស​បើធ្វើ​ឱ្យ​ខឹងប្រចណ្ឌ​ពេក ​គេមិនយក​សតិបញ្ញា​មកប្រើទេ​គឺ យកកំហឹងទល់​កំហល់។
នាង​សម្រួល​ដង្ហើម​ងាកភ្នែក​ចេញពីការសម្លឹង​របស់​គេ​ហើយ​ប្រាប់​តិចៗ៖
«ខ្ញុំនិង​គេ គ្មាន​អីនឹង​គ្នា​ទេ​!»
គេ​ហាក់សប្បាយ​ចិត្ត​តែ​គេ​មិនជឿនាង​ឡើង ក៏ស៊កមក​បញ្ឈឺ​៖
«ក្រែង​រើស​យកវា​ជា​សង្សារ​! ក្រែង​​ជិតរៀបការ​នឹងគ្នា​នៅថាគា្មនស្អីទៀត!»
«អ៊ីចឹង​មែន ​តែលោកកុំដើរទៅគិត​ថាអ្នក​ផងគេធ្វើរឿង​រំលងប្រពៃណី​ដូចលោកគិត​! កុំគិត​រឿង​ស្មោកគ្រោក​ពេក! ហើយកុំ​មានៈទៅគុំគួនគេ​»
នាង​ថា​ហើយ​ងើប​មុខ​សន្លឹង​ទៅ​អ្នក​ដែល​កំពុង​​រង​វាចាច្រែតៗ​​របស់​នាង​។
ទោះ​ចង់​មិន​ចង់ ​គេមើលទៅ​ឈ្លក់វង្វេងនឹងនាង​ជានិច្ច។ ទោះគេ​មិននិយាយ​តែ​ការ​លង់​ចិត្ត​របស់​គេ​នាង​នៅតែ​មើល​ដឹង ទើប​នាង​ប្ដូរ​សូរសំឡេង​ទៅ​ជា​ស្លូតបូត​​ជាង​មុន​៖
«លោក​សន្យារួចហើយថាលោក​នឹងលើកលែងឱ្យ​គេ ឯករ៉េណា​!»
«មិន​បាន​និយាយ​ទេ!»
«លោកនិយាយ​ក្នុង​ន័យ​របៀបនេះ លោករកនឹកមើលទៅ!»
«ទាល់តែ​សង្សារ​វា​​ព្រម​កំដរ​ពួកអា​ដំរីទឹក ពេលនេះ​យើង​មិនទាន់​ធ្វើ​នៅ​ឡើយ»
«តែ​ពេលនេះ សង្សាគេមកកំដរមេពួកដំរីទឹក! គឺវាលើស​លុបលើកិច្ចសន្យាទៅហើយ​!»
គេ​ហាក់​ធា្លក់​កំហឹង​​ចិត្ត​ពេល​​ឮ​សម្តីស៊កសៀតរបស់នាង​។
គេចេះតែ​មាន​អារម្មណ៍​​នាង​កំពុង​ឌឺដងគេ​ គឺក្នុងន័យ​ស្រលាញ់​គេ​ដដែល​។
ម្តងម្កាល​ឯករ៉េណា​​ចង់​បំភ្លេចចោល​អ្វីៗដែលនាង​បាន​ធ្វើលើគេនៅ​តុលាការ ​និង​នៅថ្ងៃដែលសុំបែក​ពីគ្នា​ទៅ​យកសុភាពបុរសនោះ។
ម្ដងម្កាល​គេសឹង​តែ​ច្រឡំ​​ថាគេនិងនាងកំពុង​​ស្ថិតក្នុងវេលា​នៃស្នេហាដំបូង​របស់ពួកគេដដែល​​។
«យើងនេះ​គួឱ្យ​ជ្រេញ​ខ្លំាង​ណាស់​សៅនីភា​! ស្រីរោគចិត្ត​!!»
គេថា​ហើយ​ដើរមកកៀក​សឹងតែមិនដល់​មួយចំអាមពីគ្នា​។ ​នាងមិនបាន​ញ៉ាំ​អាហារ គា្មន​ទឹក​លេប​មួយថ្ងៃ​មកហើយ ​តែនាង​នៅតែចំ​សម្លឹង​មុខគេ​ជាមួយ​ភាពស្រទន់​ក្នុង​ភ្នែក​ដែល​ចង់ឱ្យគេ​យល់ចិត្ត​។
«មនុស្ស​ស្រីលាក់ពុត​! ល្បិច​ច្រើន​! មាយា​! មើល​មិនធ្លុះ​សោះ!»
នាង​សម្លឹង​គេ​ដោយ​ក្រសែ​ភ្នែក​ស្លូតបូត​ឱ្យ​គេ​ចាប់ចិត្ត​សម្លឹង​ភ្នែក​នាង​វិញ​គ្មាន​ព្រិច​​។
«ពូកែ​ជេរម៉េះ?!» នាង​សួរ​តិចៗ ទំាង​មុខ​ស្រពោន​។
«អត់​ពូកែ​ទេ​ជេរ​នោះ លត់​ស្រីៗ​ពូកែ​ជាង​ហ្នឹង​ទៀត!»
នាង​នៅស្ងៀម​ពេល​ដៃគេ​លូកមកឱបចង្កេះ តែភ្នែក​គេ​សម្លក់នាង​។ នាងនិយាយ​ទំាងពិបាកចិត្ត​៖
«លោកសន្យាបានទេ​! តទៅ គេដោយគេ​លោកដោយលោក!»
«កុំយក​អាចង្រៃ​នោះមកនិយាយគ្នាពេលហ្នឹង!»
នាង​ជ្រួញចិញ្ចើម​៖
«បើ​លោក​មិន​សន្យា​លែង​ដៃ​ទៅ!»
«អូ! យក​ខ្លួន​មក​ដូរវា!?!»
«ចុះ​លោក​យក​ទេ?»
នាង​សួរ​វិញ​ទំាង​ចិត្ត​ក៏ចង់​ញ៉ោះ​គេព្រោះ​ស្នេហា​ចំពោះ​គេ​នៅ​មាន​ពេញ​ក្នុង​បេះដូង។ គេ​សម្លក់​នាងទាំង​ចិត្ត​មិន​ចង់​ផ្សះផ្សា​ជាដាច់ខាត​ ប៉ុន្តែ​បេះដូង​ទោរទន់។​
ឯករ៉េណា​ដោយ​គ្រឺត​ស្រី​តូច​ដែល​នៅ​ទ្រាំ​ក្នុង​រង្វង់​ដៃ​៖
«ម៉េច? ​ប្រចណ្ឌ​ជាមួយ​ស្រី​ស្អាត​ពីរ​នាក់​មិញ​?!»
«អត់​តែ​! ព្រោះ​នីភា​ដឹង​ថា​លោក​មិន​ស្រលាញ់​គេទេ​!»
បបូរមាត់​គេ​សើច​គ្នាន់ក្នាញ់ ហើយ​បង្ហួស​ភ្នែក​មកមើល​ដើមទ្រូង​នាង។
«យើង​លេប​ថ្នាំ​អី​ខុស​សៅនីភា!»
«អត់​មាន​ទេ! តែ​ទឹក​មួយ​ក្អឹក​ក៏​លោក​បង្អត់​ខ្ញុំ​ដែរ​ឯក​រ៉េណា!»
នាង​និយាយ​ដោយ​មិន​ចោល​ភ្នែក​ចេញ​ពីគេ​ តែ​គេ​យល់ថា​នាង​ហាក់​ខុស​ស្រឡះពី​នារី​ស្រគត់ស្រគំ​ដែលគេ​ស្គាល់​កាល​នៅ​ច្រក​ដឿង​ហែម​នោះ​។
គេ​លូក​ដៃ​វែក​សក់​នាងចេញ​ពី​ថ្ងាស​ស​ម៉ដ្ឋ​ហើយ​រៀប​រយ​សក់​នាង​ដែល​មុន​នេះ​គេ​បាន​បួង​​ពេញ​ដៃ​ព្រោះ​ខឹង​។
«ហើយ​ពេល​នាង​ដាច់ពោះ​ស្លាប់ ក៏ទៅ​ឋានខ្មោច​ទាក់​ប្រុសៗ​ទៀត​មែន​អត់ សៅ​នីភា?»
គេ​និយាយ​សួរ​​ទំាងកំពុង​លង់​សាជាថ្មីទៅ​ក្នុងមន្តស្នេហ៍​របស់ស្រីតូច​។
តាម​ពិត​គេចង់ចាកចេញពីនាង ​នៅឆ្ងាយៗពីនាង ព្រោះ​មិនដឹង​ថា​នាង​កំពុង​តែលេង​ល្បិចអី​ដែលភ្លាមៗមក​ដូរ​អារម្មណ៍ទន់ភ្លន់ប្លែកៗ​។ ​​ប៉ុន្តែ​ផែន​ថ្ពាល់​នាង​ក្រហម​ពេល​ក្លែបក្លិន​នៅក្បែរ​គេ​ដូច្នេះ ​ដៃ​នាង​ក៏​មិនបាន​ច្រានគេ​ចេញ​ បែរជានៅស្ងៀម​ឈឹង​ធ្ងើ​ឱ្យគេ​មិនចង់ចេញ​ឆ្ងាយពីនាង​​ទៅណាឡើយ​។
ទោះគេ​គិត​ថា​នាង​អាច​យកលេសនេះមិនបាច់ទៅនៅកំដរពួកអង្គរក្ស ​នាង​យកលេស​នេះ​ជួយ​សង្សារនាង​​ឬនាង​មានល្បិច​អ្វីក៏​ដោយ ​គេពិតជាមិនចង់ឱ្យពេលវេលានេះបាត់បង់ទៅទេ​។
គេនិយាយខ្សឹបៗ​ពេលដៃ​បាតដៃ​ចាប់ផ្ដើមរាវ​​ប្រលែង​តាម​ចិត្ត​ចង់ នៅ​ជុំវិញត្រគាកនិង​គល់ភ្លៅ​​របស់​ស្រីតូច។
«មានតែស្រា! ផឹកទេ!»
នាង​ឆ្លើយមកវិញ​ខ្សាវៗ​ហើយ​ញញឹម​ដាក់កែវភ្នែក​ស្រវឹងស្នេហ៍​របស់​គេ៖
«អត់ទេ! អត់ចង់ស្រវឹងពេលកំពុងនៅជាមួយលោក!»
គេគ្រឺត​ទាក់ភ្នែករបស់នាង​ណាស់។ នាង​គឺមាន​ចេតនា​ឱ្យគេលង់ទំាងសម្តីទំាង​កាយវិការ​។ គេសម្លុតតិចៗ៖
«អាស​ដល់ហើយ​! ស្មាន​ថា​មិន​ហ៊ាន​ហើយហ្នឹង? ​ស្មានថា​បានរួចខ្លួនទៀតហ្នឹង?!»
នាងនៅស្ងៀម​បណ្តោយ​គេ ហើយ​ក៏ដកភ្នែកចេញពី​ខ្សែ​ភ្នែក​ក្រហមដូច​ងងើកភ្លើង​របស់​គេ​។ នីភានាងនិយាយ​ទំាងខាំមាត់​ពិបាកចិត្ត​៖
«មាន​គេ​ធ្លាប់​ប្រាប់​ខ្ញុំថា គេគ្មានថ្ងៃធ្វើបាប​មនុស្សស្រី​ដែល​គេ​ស្រលាញ់​ទេ!»
ឯករ៉េណា​ស្រពោនមកវិញ​ហើយ​នឹកឃើញដល់សម្តី​ខ្លួនឯងដែលសន្យានឹងនាង​កាលពី​នៅចម្ការ​។
​គេរអ៊ូតិចៗ​ដោយ​តូចចិត្ត៖
«អាប្រុស​នោះងាប់បាត់​ហើយ! កុំនឹកវាទៀត!»
«អ៊ីចឹង! ទុកឱ្យខ្ញុំ​ស្លាប់ទៅតាមគេចុះ!»
ឯករ៉េណា​ព្រលែង​ដៃពីចង្កេះនាង ហើយងាកមុខចេញបែរខ្នង​ព្រមទាំង​និយាយឮៗ៖
«បើ​អ៊ីចឹង ទៅយកអាសិទ្ធីធ្វើស្អី?
«មិញ​នេះ​អ្នកណា​ថា​ កុំឱ្យ​យកឈ្មោះគេ​មកជជែក​ក្នុងពេលនេះ!»
នាង​ញញឹម​ពេលដែលគេបែរមកវិញ។
គេនៅធ្វើ​មុខ​សោះកក្រោះ​តែ​មិន​ឃោរឃៅឡើយ​។ មើលទៅគេ​នៅស្នេហា​នាង ​ហើយ​ចិត្តគេ​នៅតែ​ទន់។
នាង​ដើរ​តម្រង់​ គេ​ត្រកងបាតដៃធំៗ​ក្រៀមក្រោះ​សរសៃសសូង​របស់​គេ​។
នាង​និយាយ​ទាំង​សម្លឹង​បាត​ដៃ​នោះ៖
«ប្រាប់​កូនចៅ​លោកទៅ ថា​លោក​មិនចងកម្មពៀរនឹង​នរណា​ទៀតទេ គឺ​លោក​នឹង​រស់ឡើងវិញ​! ប្រុស​ម្នាក់​នោះដែលនៅ​មាត់ព្រែកប្រាប់​ថា​ស្រលាញ់​សៅនីភា គេនឹងរស់ឡើងមកវិញ​ ហើយគេ​នៅជាមួយនាង​!»
ឯករ៉េណា​ដៀងភ្នែក​មើលថ្ពាល់ស្រីតូច។
មុខ​គេស្មើ​​មិនបាន​បង្ហាញ​ថា​គេ​រំភើប​ចិត្ត ឬគិតយ៉ាងណាទេ ​តែ​សាជា​ថ្មីគេ​ឱប​នាង​។
«អ៊ីចឹងមិនបាច់និយាយច្រើនទេ!​»
គេរអ៊ូតិចៗមុន​ពេល​ឈ្ងោក​ថើបបបូរមាត់​នាង​។
​នាងពិតជា​ក្រៀមក្រោះគ្មាន​​កម្លាំង​កំហែង​​ តែក៏​មិនបាន​ប្រកែក​នឹង​ស្នេហា​​របស់គេ​។
ឯករ៉េណា​កើតចិត្តនឹកឆ្ងល់ថាតើនាង​ពិតជា​នៅមានចិត្ត​នឹកគិតដល់​ស្នេហា​ចាស់​ឬនាង​ធ្វើ​គ្រប់យ៉ាងនេះ​ដើម្បីតែ​មនុស្សទីបី​?
ប៉ុន្តែទោះគិតយ៉ាងណា ​គេមិនចង់បាត់បង់ពេលវេលានេះឡើយ។
នាង​នៅ​ឆ្លើយតប​ការ​ថើប​រំជើបរំជួល​របស់គេ រហូត​ដល់រាងកាយទំាង​ពីរ​​រមួលចូលគ្នា ហើយ​ផ្តេក​ផ្តួល​គ្នា​ទៅ​លើគ្រែស្នេហា​​ដែល​មុននេះ​អ្នកណា​ស្មាន​ត្រូវ។
នាង​ហាក់​ចង់​និយាយ​អ្វី​នៅពេល​ដែល​គេ​លូក​ដៃ​ប្រុង​សម្រាតនាង​។
​គេ​ដកបបូរមាត់ចេញ​ហើយ​ទុក​ឱ្យ​ភ្នែក​ទំាង​បួន​​បញ្ចេញ​សេចក្ដីស្នេហា​ដាក់គ្នាទៅវិញ​ទៅមក​។​នាង​និយាយ​ស្រាលៗ​ឆ្លើយតប​ទៅ​នឹង​កែវភ្នែក​គេ៖
«តើប្រុស​នោះនៅតែ​ស្រលាញ់ស្រីនោះ​ ហើយអត់ទោស​ឱ្យនាងដែរទេ?!»
«អត់​ទេ! តែឈប់ស្រលាញ់​គឺឈប់ហើយ​!»
នាងញញឹម​តិចៗហើយនិយាយដោយ​ដកភ្នែក​ចេញ​ពីគេ​មកក្រឡេកមើលដើម​ទ្រូងគ្មានអាវ​របស់គេ​ដែលពោបពីលើនាង។
​      ស្រីតូច​សួរបន្ថែម៖
«អ៊ីចឹងហើយបានជាពេលនេះ​គេ​ដាច់ចិត្តធ្វើបាបនាង​?!»
«យល់​ព្រម​ទំាង​សងខាង!» គេនិយាយ​កំបុតៗ។
«អ្នកណា​ថា?!» នាងសួរ​។
«ចាំបាច់​អ្នកណាថា ​ដឹងខ្លួនឯងច្បាស់​ហើយ!»
«គ្មាន​ស្រីណាសុខចិត្តងាយៗអ៊ីចឹង​ទេ​ឯករ៉េណា​!»
«អ៊ីចឹង​ត្រូវការ​អី ក៏​និយាយមកសៅនីភា កុំអូសក្រឡាយូរពេក!»
«សៅនីភាត្រូវការ​ឱ្យប្រុសម្នាក់នោះឈប់កាប់ចាក់គ្នា ឈប់រត់លូន​ ឈប់ពួន​លិបលោ​ក្នុងច្រកឌឿង​ហែម ហើយឈប់រស់​ក្នុងការ​ស្អប់​គុំគួន​ទៀត​!»
«ខ្លួន​ប៉ុណ្ណឹង​ចង់​ដូរយក​របស់​ច្រើនម៉េះ​?!»
«មិនព្រមក៏​បាន! ទុកថា​គ្មានអីកើតឡើង​ចុះ!!»
នាង​ច្រាន​គេចេញ​ហើយប្រុងប្រៀប​​ក្រោក​ តែ​គេ​លូកមកទាញ​នាង​ទៅ​ឱបមកជាប់ពីក្រោយ​ ដោយ​និយាយ​បន្ត៖
«ប៉ុណ្ណឹង​ហើយ ​គិតថា​បកក្រោយបាន​ស្រី​មានល្បិច?!»
នាង​នៅស្ងៀម​ហើយ​បិទភ្នែក​ជាមួយសំណួរជាច្រើន​។
ហេតុអ្វី​បានជានាង​សប្បាយចិត្ត​ដែលនៅក្នុងរង្វង់​ដៃគេ​។
​តើ​ស្នេហា​នេះនៅតែ​មានជីវិត ​ហើយ​នាង​អាច​​កែប្រែគេបាន​?
ពិតណាស់ហើយ​កុំថា​ឡើយគេ​សូម្បីនាង​ខ្លួនឯងក៏មិនចង់​ឱ្យ​អ្វីៗបញ្ចប់ទៅរបៀបនេះ​ដែរ ​នាង​ពិតជាចង់​ផ្សងព្រេង​ជាមួយគេ​តែ​ម្នាក់គត់ ​គឺ​ចង់​ចាប់ផ្តើម​ស្នេហា​ដ៏ស៊ីជម្រៅនេះ​ជា​មួយគេពិតមែន​ហើយ​តើថ្ងៃស្អែក​អ្វីៗ​នឹង​ទៅជាយ៉ាងណា​។
«សៅនីភា​ឯងបាន​ធ្វើអ្វី​ច្រើនហើយ​សម្រាប់​អ្នកដទៃ​ ពេលនេះ​គួរធ្វើអ្វី​ខ្លួន​ឯង​ចង់ធ្វើ​និង​ដើម្បី​អ្នក​ដែល​ឯង​ស្រលាញ់!»
នាង​គិត​ហើយ​បែរ​ក្រោយ​សម្លឹង​ទៅ​គេ​ក្នុង​រង្វង់​ដៃធូរ​រលុង​មិន​រឹតបន្តឹង​របស់​គេ​។
«ខ្ញុំ​ស្រលាញ់​​បង​ណាស់​ឯក​រ៉េណា​!»
នាង​​ចង់​និយាយ​ពាក្យ​នេះ​​នៅនឹងមុខ​ដង្ហើម​តណ្ហា​របស់​គេ តែនាង​និយាយមិនចេញ​។
គេ​ញញឹម​មករកនាង​ហើយ​ក្រឡាស់​​មក​គ្រប់គ្រងពីលើរាងកាយនាង។
គេមិននិយាយអ្វី​ប៉ុន្តែ​បាន​ព្យាយាម​​ធ្វើយ៉ាងណា​ឱ្យ​អាថ៌កំបាំង​ទំាងអស់​នៅលើ​រាងកាយ​នាង​ក្លាយជា​កម្មសិទ្ធិ​របស់គេ​។
សៅនីភា​​នៅធ្មេច​ភ្នែកទទួល​យកស្នេហា​​ក្រោម​ដៃ​របស់​បុរសដែលនាង​ស្រលាញ់​​។
វាជាឈុត​ឆាក​រួម​ភេទ​មួយ​ដែល​មិនសម​ថា​ជា​ការថ្នូរនឹងអ្វីម្យ៉ាង​ក្រៅពី​សេចក្តីស្នេហា​ឱ្យគ្នា​ទៅវិញ​ទៅ​មកនោះ​ឡើយ​។
​អ្វីៗដែលនាង​ប្រគល់​ឱ្យ​​ ធ្វើឱ្យភាគីខាងប្រុស​យល់ថា​នាង​បាន​ទុក​គេ​ជា​​វីរបុរស​ដែលនាង​ប្រគល់ជោគវាសនា​ឱ្យ​កាន់កាប់​ ដូច្នេះ​រាងកាយ​និងសង្វាក់បេះដូងនាង​​នៅផ្តិតជាប់យ៉ាងជ្រៅ​ក្នុង​រង្វាស់បេះដូងគេ​ដូច​​គ្នា។
«រ៉េណា! ឈប់ទៅ!»
នាង​បានព្យាយាម​រារាំង​គេ​ដោយ​ការឈឺចាប់​ចំពោះ​បទពិសោធន៍​ដំបូង​ក្នុង​ជីវិត​មនុស្សស្រី គេយល់ពី​សភាពរបស់នាង​ទើបបាន​បញ្ចេញការ​​លួងលោម​នាង​ដោយ​ពាក្យ​សម្តី៖
«សៅនីភា! ឯករ៉េណា​ស្រលាញ់​សៅនីភា​ជានិច្ច​ទោះបី​យើង​ជាស្រីមានល្បិច​ ជាស្រីកុហក តែឯក​រ៉េណា​នៅតែចង់ចួបយើង!»
នាង​ស្រក់ទឹកភ្នែកទំាង​ការឈឺចាប់​ដោយ​​សភាវគតិ ​​ទំាង​ការ​រំភើប​នឹង​ពិសោធន៍​ស្នេហាដែល​នាង​កំពុង​នៅ​ភ្ជាប់ជា​រាងកាយតែមួយនឹងបុរសម្នាក់នេះ។
​នាង​ឱបគេ​យ៉ាងណែន​ហើយធ្មេចភ្នែក​ទទួលយក​គ្រប់​ការឈឺចាប់​និង​ក្តី​សុខ​ផ្លូវកាយ​ដែល​កំពុង​មាន​ជា​មួយ​គេ។
«​មិន​យុត្តិធម៌​ទេ​! អូន​មិនមែន​ជាស្រីមានល្បិចឡើយ​»
គេ​មិន​បាន​រំខានចិត្ត​មក​ខ្វល់ខ្វាយ​អ្វី ឬ​​ឆ្លើយតបអ្វី​​ជាមួយ​​នាង​ទាំងអស់​ ព្រោះ​គេ​កំពុង​​ជឿ​ថា​ខ្លួន​បាន​ព្យាយាម​ផ្តល់​ឱ្យ​នាង​នូវ​យុត្តិធម៌​មួយ​ទៅ​ហើយ​គឺ​កាយវិការ​ថ្នាក់​ថ្នម ចាត់​ទុក​នាង​ជា​វត្ថុល្អ​បំផុត​ ជា​វត្ថុ​ដែល​គេ​ចង់​បាន​បំផុត ​ហើយ​ចង់​ថែ​រក្សា​ជាទី​បំផុត។
ដង្ហើមស្នេហ៍​ស៊ិចស៊ី​​របស់​នាងបាន​លាន់​ឡើង​ជា​សង្វាក់កំដរ​រាត្រី​ដំបូង​នៃ​ស្នេហា​របស់​ពួកគេ គ្រប​ដណ្តប់​ចោល​ពីលើ​ដោយ​ការភ័យខ្លាច​និង​ការ​ប្រទូសរ៉ាយ​ទាំងអស់​រវាង​គេ​និង​នាង​កាលពីមុន​នេះ ធ្វើ​ឱ្យ​បរិយាកាសក្លាយ​ទៅជា​ស្ថាន​សួគ៌ា​ពេញទំហឹង។
តាម​ស្នេហ៍​ចោល​ក្រុងភ្នំពេញ​
…..ព្រះ​អាទិត្យ​រះខ្ពស់ណាស់ហើយ….បងធំចួបស្នេហ៍ពិត​ទើបតែក្រោកចេញពី​គ្រែ​។ ចិត្ត​គេ​ខ្វល់ខ្វាយណាស់​ដែល​ស្រវារកទេពធីតាក្នុង​សួគ៌សុបិន្តមិនឃើញ ​តែ​គេដឹងថា​ក្លិនប្រហើរ​ក្រអូប​ដែលនាង​បន្សល់ទុក​បញ្ជាក់ថា​អ្វីៗកាលពីយប់មិញជាការពិត។
គេក្រោកលុបមុខមាត់ ​ហើយ​រត់តាមជណ្តើរ​ចុះ​មកក្រោម។
«នាង​ចេញទៅ​បាត់​តំាងពីព្រឹក​ហើយ​!»
នេះ​ជាអ្វី​ដែល​ពួកកង​អង្គរក្ស​ប្រាប់គេ​។
​គេ​មិនមាត់មិនក ​គ្រាន់​តែសម្លក់ពួកនោះដោយ​កន្ទុយភ្នែក​​ដើម្បី​ផ្ទៀងផ្ទាត់​ថា​តើ​ពួកនោះ​ដឹងពី​​ភ្លើង​ស្នេហ៍​របស់​ចៅហ្វាយ​ដែល​បង្កាត់​បាន​ដល់​១០០អង្សារ​កាលពីយប់ដែរមែនទេ​ បានជា​ហ៊ាន​អនុញ្ញាត​ឱ្យ​នាង​ចេញ​។
គេ​បោះជំហាន​តម្រង់​ទៅរក​ឡាន​ហើយ បើក​ចេញខ្លួនឯង​ដើម្បីទៅរកនាង​។ តាំង​ពីរឿង​យប់មិញ គេ​ប្រាប់​ខ្លួន​ឯង​ថា ​អ្នកលេង​ដូចគេមិនអាច​ឆ្លងកាត់​យប់នេះ​ដែល​គ្មាន​នាង​នោះ​ឡើយ ​គឺគេ​​ទទួលយកមិនបានដាច់ខាត។
«បងដឹងថា​អូនមិនទៅចោលបងទេ​ស្រីមានល្បិច!»
គេរអ៊ូ​តិចៗ​ទំាង​មិនដឹងទេថា នាង​នៅឯណា ​ទៅណា​ ហើយ​មានការ​ងារ​អ្វី​ប្រញាប់​យ៉ាង​នេះ។
ភ្នែកទំាង​គូរ​រេ​ពាសពេញ​ឡាន​សម្លឹង​​រកមើល​ទូរសព្ទ​​ ប៉ុន្តែ​មុន​ពេល​រកឃើញ​គេរ​កឃើញនាងមុន គឺ​នៅ​ហាង​កាហ្វេបារាំង​មួយ​ ជាន់លើ នៅក្បែរផ្ទះ​គេ​។
ឃើញ​នារី​ដែលគេ​ឱប​​ពេញមួយយប់កំពុង​​នៅអង្គុយ​ជជែកជាមួយប្រុស​ម្នាក់ដែល​គេ​ឃើញ​មុខ​កាលណា​ចង់តែ​ដាល់។
បេះដូង​លេច​ឡើង​នូវ​ភ្លើង​ប្រចណ្ឌ​ គេ​ប្រើ​ដៃ​ម្ខាង​បត់​ចង្កូត​បញ្ជា​យាន​ដោយ​ស្ទាត់​ជំនាញ ​ហើយ​ម្ខាងទៀត​លើក​ទូរសព្ទ​ចុច​រក​នាង។
នៅ​ខាង​លើ….
«យប់មិញ​នីភា​ទៅ​នៅផ្ទះ​ពួក​អ្នក​លេងនោះ? នៅ​ពេញ​មួយ​យប់​ដល់​ពេលនេះ! ហើយ​ឥឡូវអូនឯង​មក​សុំ​បែក​គ្នា​ទំាង​ព្រឹក!?»
សិទ្ធី​និយាយទំាងសៅហ្មង​ ចំណែក​​នីភានៅ​រក្សាភាព​ស្ងប់ស្ងាត់។
គេជជីក​សួរ​នាង​បន្ថែម៖
«យប់មិញ​ត្រូវរ៉ូវគ្នា​ហើយ? វាប្រើ​យុទ្ធសិល្ប៍ បោកប្រាស់​អាម៉េច​ទៀតហើយ​បានជា​….!»
នាង​នៅតែមិនមាត់ ធ្វើឱ្យ​សុភាពបុរសកាន់​តែ​ច្រាលច្រាស់​។ ផែនការ​មេគេ​នៅត្រូវការ​ដើរ​លើ​ផ្លូវ​វែង​ឆ្ងាយទៀត។ ​អ្វីៗមិនទាន់ដល់ដៃ កូនអុកសំខាន់​បែរជា​ចុះចូល​សត្រូវកណ្តាលទីទៅហើយ​មិនឱ្យគេ​ឆ្លេឆ្លា។
សិទ្ធី​​ទប់ចិត្ត​ដ្បិតដើរតួ​ជា​សុភាពបុរស​ក៏ត្រូវតែ​សុភាព​ឱ្យដល់ទីបំផុត​។
គេ​ខំ​លេបទឹកមាត់​រកពាក្យ​ពន្យល់​ស្រីតូច៖
«នីភា! អូនឯងស្រលាញ់ឯករ៉េណាមែនទេ? អ្ហះ? ​អូន​ឯង​និងគេ​នោះ​សមគ្នា​ដែរ? ​មា្នក់​ច្រលោង​ខាម​ម្នាក់ ត្រឹមត្រូវ​ស្លូតបូត?!»
នាង​នៅ​តែ​ធ្មឹង​សម្លឹងដបទឹក ចិត្តនាងមាន​ពាក្យតបជាច្រើនប៉ុន្តែ​នាងមិននិយាយ។ សិទ្ធី​និយាយ​មក​បន្ថែម​​រ៉ាវៗ​ព្រោះ​គេមិនចង់បាត់បង់នាង​ក្នុងកាលៈទេសៈនេះឡើយ។
​      វាជា​កាលៈទេសៈ​ដែលនាង​ជា​នុយ​សំខាន់ជាងគេ​សម្រាប់​ធ្វើ​បាប​ឯករ៉េណា​។
«អូនបានសន្យានឹងបង ​សន្យានឹងប៉ាបងហើយ​ថាអ្នកដែលអូនរៀបការជាមួយ​គឺបង!​ ដែល​អូន​ព្រម​ទៅនៅផ្ទះ​វា​ពេញមួយ​យប់ អូន​មានគិតដល់ចិត្តបងទេ!!»
នាង​រេភ្នែក​មកមើលគេ​នៅពេល​គេរលីងរលោង​ហើយ​លើកកន្សែង​ជូតទឹកភ្នែក​។
គេ​លេង​ស្ទីល​នេះ​ជា​ស្ទីល​ដែល​នាង​ដឹង​ទៅ​ហើយ ថា​វា​ជា​ការបោកប្រាស់។
សំឡេង​គេ​លាន់​បន្ថែម​ទៀត​ ទោះជា​ពេល​នេះ​ជា​ពេល​ដែល​នាង​មិន​ចង់​ស្ដាប់៖
«តាំង​ពីតូច​មក ​​បងនិងម៉ាក់​រស់​លំបាកនៅខាងក្រៅ! ឯករ៉េណា​និងម្តាយគេ​រស់នៅសោយសុខ​ផ្ទះធំទ្រនំខ្ពស់ ក៏​នៅមិន​ស្កប់​ចិត្ត​ ​ប្រឹងប្រែង​ជួយអ្វីលោកប៉ា មាន​តែ​ដើរ​វាយដំ​បង្កររឿង! ពេលនេះ​ស្រីដែល​បងស្រលាញ់ក៏​វា​មិនលើកលែង​!? ​អូន​ឯងនៅមើលឃើញវាល្អទៀត?!»
រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១១
មិន​ដឹង​ថា​នាង​អាណិត​ដែល​ខ្ញុំ​ស៊ី​គ្រាប់​សំណរ​ជំនួស​ឱ្យ​​ស្នាម​របួស​លើ​សាច់​ស​ខ្វី​ល្វក់​របស់​នាង ឬ​នាង​គិត​ថា​ បើ​មិនមែន​ខ្ញុំ​ អ្នក​ដែល​ដេក​ពេលនេះ​ច្បាស់​ណាស់​ជា​នាង​ បាន​ជា​នាង​​ព្រម​?​ ប៉ុន្តែ​នាង​ពិត​ជា​ក្រអូប​ពេក​ណាស់​ រហូត​ដល់​បេះដូង​ខ្ញុំ​ទន់ជ្រាយ​។
«ស្អប់​អ្នក​លេង​ធ្វើ​ស្អី​ទៅ​? បងប្រុស​យើង​ក៏​ជា​អ្នក​លេង​ដែរ​!​»
នាង​រុញ​ខ្ញុំ​ចេញ ​តែ​ខ្ញុំ​នៅតែ​ចចេស​ឱប​ចង្កេះ​ដើម្បី​បាន​និយាយ​តិចៗ​ក្បែរ​ត្រចៀក​ទន់​ល្អូក​របស់​នាង​។ ខ្ញុំ​ខ្សឹប​បន្ត៖
«​ពាក្យចាស់​លោក​ថា​ស្អប់​ជំពប់​លើ!​»
នាង​មិន​មាត់​ បាន​ត្រឹម​ដក​ដង្ហើមធំ​ហើយ​និយាយ​បង្វែងដាន​៖
«បង​ឯង​ញ៉ាំ​ទឹក​សិន​បាន​អត់!​»
នាង​រុញ​កែវ​ទឹក​មក​បញ្ចុក​ខ្ញុំ ខ្ញុំ​លេប​​ឡើង​ផ្អែម​ល្ហែម​ដូច​ទឹក​ឃ្មុំ​ខែ​ចេត្រ។ មួយ​គ្រាប់​របស់​បក្ស​ពួក​ពូ​ផៃ​មិ​ន​ដឹង​ថា​ជា​ស៊យ​ឬ​ហេង​នោះ​ទេ ​បើ​វិភាគ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ។
ខ្ញុំ​វាចា​​ទៅ​កាន់​ស្រី​ស្នេហ៍ទាំង​មុខ​នាង​​នៅ​ក្បែរ​ខ្ញុំ​បង្កើយ​៖
«ពីមុន​នោះ​អ្នកណា​បារម្ភ​ភ័យ​​ខ្លាច​បង​ដេក​ពេទ្យ​​ ឥឡូវ​វា​ដេក​ឱ្យ​បាន​មែន​!​»
នាង​ប្រហែល​ជា​នឹកដល់​ពាក្យពេចន៍​​ឌឺ​គ្នា​កាល​ពី​ក្នុង​បារ​ហើយ ​បាន​ជា​នាង​ក្រហម​ថ្ពាល់​ង៉ូវ​ហើយ​រៀបចំ​ទុកដាក់​ចានក្បាន​មិន​ឆ្លើយឆ្លង​នឹង​ខ្ញុំ។
ខ្ញុំ​កើត​ចិត្ត​​នៅ​មិន​សុខ​ពី​ចរិត​ផ្លាស់ប្ដូរ​របស់​ស្រីច្រម៉ក់ ក៏​គំរោះ​ដាក់​នាង​សារជា​ថ្មី៖
«ហើយ​បើ​ឱ្យ​ដឹង​ថា​នៅ​នឹក​អា​សង្សារ​ត្បាញអាយ​នោះ​?…!​»
«ត្បាញ​អាយ​មាន​ន័យ​ថា​ម៉េច?​»
«គឺ​អា​មនុស្ស​យក​ជា​ការ​មិនបាន​ មនុស្ស​បោក!»
«អូយ​ជេរ​គេ​បាន​ច្រើន​យ៉ាង​ម៉េះ​?!» នាង​បន្ទោសខ្ញុំ​ហើយ​មុខ​ក្រញូវ​ពេល​ខ្ញុំ​រំឭក​ពី​ប្រុស​របស់​នាង​។​ប្រការ​នេះ​​ធ្វើឱ្យ​ខ្ញុំ​កាន់​តែ​កើត​ចិត្ត​​ច្រណែន​។
ខ្ញុំមិនដឹង​ថា​ពី​ពេលណាទេ ​ខ្ញុំ​ចាប់​ផ្ដើម​យក​ខ្លួន​ទៅ​ប្រៀបធៀប​នឹង​បុរស​ម្នាក់​ដែល​នាង​ហៅ​ថា​សង្សារ​។
​      សំខាន់​ត្រង់​ថាខ្ញុំ​ស្គាល់​គេ​នោះ​ ហើយ​ខ្ញុំ​ដឹង​ថា​គេ​នោះ​លេង​ល្បិច​ដាក់​ត្រកូល​នេះ ​ចំណែក​នាង​មុខ​ដូចជា​កំពុង​ងប់​ស្រលាញ់​គេ​។
ខ្ញុំ​និយាយ​រ៉ាវ៖
«ហើយ​ប្រុសៗ​ងាប់​អស់​ហើយ បាន​ទៅ​ស្រលាញ់​ម្នាក់​ហ្នឹង?​?!»
«បង​ឯង​ស្គាល់​គាត់​ប៉ុណ្ណា​បាន​មក​ថា​ឱ្យ​គាត់​កប់​ៗ?​»
នាង​ឆ្លើយ​ចប់​​ស្រាប់​តែ​ភ័យ​ខ្ទប់​មាត់​ព្រោះ​ទើប​តែ​នឹក​ឃើញ​ថា​​​ ម៉េច​បាន​ខ្ញុំ​ស្គាល់​ថានាងកំពុង​ទាក់ទង​អ្នកណា​គេ ហើយ​​ខ្លាច​​ខ្ញុំ​យក​រឿង​នេះ​ទៅ​ទូល​ពិត​បងប្រុស​នាង​ហើយ​យ៉ាង ​បាន​ជា​នាង​ងាក​មក​សម្លឹង​ខ្ញុំ​ធ្វើ​មុខ​ស្លូត​ដូច​កូនចៀម​។
ខ្ញុំ​ធ្វើ​មុខ​ក្រញូវ​ប្រចែប្រចណ្ឌ​ហើយ​និយាយ​ទ្រគោះ៖
«ងប់​កន្ទុយ​ក្បិន​មក​ការពារ​វា​?!»
«បង​ឯង​កុំ​ចេះ​តែ​ប៉ិន​ដៀល​គេ​ពេក បង​ជេម​ជា​មនុស្ស​ល្អ​​!»
«ស្អី​គេ​? សិទ្ធី​ហ្នឹង​ឈ្មោះ​ជេម?!»​ ខ្ញុំ​គិត​ម្នាក់ឯង​ស្ងាត់​ៗដោយ​ឆ្ងល់​ក្នុង​ចិត្ត​​ហើយ​សម្លឹង​នាង​ភ្លឹះៗ។
ឃើញ​ខ្ញុំ​នៅ​ស្ងៀម​​គិត​ដល់​រឿង​ដ៏​រញ៉េរញ៉ៃ​នេះ នាង​តាម​សម្លឹង​ខ្ញុំ​ជាប់ ប្រហែលជា​​ភ័យ​ខ្លាចថា​​ខ្ញុំនឹង​​យក​រឿង​ដែល​នាង​ទាក់ទង​សង្សារ​នៅស្រុកខ្មែរ​​ទៅ​ប្រាប់​បងប្រុស​។
​      តែ​ខ្ញុំ​គិត​ពី​រឿង​ផ្សេង​។ ខ្ញុំ​កំពុង​សួរ​ខ្លួន​ឯង​ថា ​តើ​រវាង​ឯក​រ៉េណា​និង​សិទ្ធី ​អ្នកណា​និយាយ​ពិត​អ្នកណា​និយាយ​កុហក?​។
«សូម្បី​បង​ខ្លួន​​ឯង​ក៏​លាក់​គាត់​អ្ហះ​នីណា?!»
ខ្ញុំបន្ទោស​នាង​នៅ​ក្នុង​អន្ទាក់​ដើម្បី​ឱ្យនាង​និយាយ​រឿង​រ៉ាវ​ប្រាប់​តែ​ប៉ុណ្ណោះ​​។
នាង​ងាក​មុខ​ចេញ មិន​ស្ដី ​ខ្ញុំ​ជះ​ទៅ​បន្ថែម​៖
«បង​យើង​ស្រលាញ់​យើង​ខូច​អស់​ហើយ គឺ​បងថ្លៃ​យើង​នោះ! តាម​ការពារ​យើង​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ​! អូហូ ដឹង​ហើយ តាមពិត​បង​ថ្លៃ​យើង​លួច​ទាក់ទង​ធ្វើ​មេ​អណ្តើក​ប្រុស​ម្នាក់​នេះ​ឱ្យ​យើង​មែន​អត់​ទាវ​នីណា? ប្រាប់​មក!»
«កុំ​ទៅ​ដា​វ៉ា​ដល់​បង​នីភា​ គាត់​មិនដែល​ធ្វើអ្វី​លាក់​បង​ឯក​​ប្តី​គាត់​ទេ!!»
«ហេតុ អី​ច្បាស់​ម៉េះ??!»
«មិន​ឃើញ​ពួកគាត់​​ស្រលាញ់​គា្ន​យ៉ាងណា​ទេ?!»
«មិន​ជឿ​ទេ​!»
«គ្មាន​អ្នកណា​អង្វរ​ទេ!»
«ក្រែង​កាល​ប៉ុន្មាន​ថ្ងៃមុន​អូន​ឯង​ស្រែក​ថា​បង​ឯក​ធ្វើ​បាប​អ្នក​បង​នោះ​អី? និយាយ​រឿង​អស់​នោះ​ឱ្យ​ស្ដាប់​សិន​មក​បាន​អត់?!»
«នោះ​ជា​រឿង​ពី​មុន​ទេ ​គឺ​មក​ពី​ប្រចណ្ឌ​​ដឹង​ឬ​នៅ?! ឥ​ឡូវ​គាត់​ត្រូវ​គា្ន​វិញ​អស់ហើយ​ ឮ​អត់?!»
នាង​នៅ​ស្ងៀម​ធ្វើ​កិច្ច​ការរៀបចំ​នេះ​នោះ​បត់​ខោអាវ​ឱ្យ​ខ្ញុំ​ផង​។
ខ្ញុំ​ដឹង​ថា​នាង​មិននិយាយ ​ព្រោះ​កំពុង​ខ្វល់ចិត្ត​ដែល​នាង​កំពុង​ស្រលាញ់​ខ្ញុំ​ហើយ ​តែ​នាង​នៅតែ​ជម្នះ​កុហក​ខ្លួនឯង​ថា​ នាង​នៅ​ស្រលាញ់​សង្សារ​នាង​។
នាង​មិន​ប្រើ​អ្នក​បម្រើ​មក​ធ្វើ​ សុខចិត្ត​មក​ខ្លួន​ឯង​ក៏​ព្រោះ​ចិត្ត​នាង​បាន​ទុក​ខ្ញុំ​ជា​គូអនាគត​ហើយ​​ដែរ​។
…ទោះជាយ៉ាងណាក៏ដោយ នាង​នៅទីនេះ​កំដរ​ខ្ញុំ​ តើ​នាង​ចៀស​ពី​និយាយ​រឿង​ដែល​ខ្ញុំសួរ​កើត​ដែរ….? ល្ងាច​ឡើង​ពេល​នាង​បញ្ចុក​បបរ​ខ្ញុំ ខ្ញុំ​និយាយ​តំអូញ៖
«ចង់​ទៅផ្ទះ​វិញ!»
«ខ្ញុំ​សុំ​ពេទ្យ​ហើយ​! គេ​ថា​មិន​បាន​ទេ​ទាល់តែ​ពីរ​ថ្ងៃ​ទៀត!»
«កុំ​ជឿ​ពួក​ហ្នុង! បង​លែង​អី​ហើយ​!»
«នៅ​ទីនេះ​មិន​ដូច​ស្រុកខ្មែរ​ទេ​បើ​ពេទ្យ​មិន​ឱ្យ​ចេញ​បង​ឯង​កុំសង្ឃឹម​!​ បងឯង​និយាយ​អា​ម៉េច​ក៏​មិន​បាន​ចេញ​ដែរ»
ខ្ញុំ​ធ្វើ​ជា​ខឹងមួម៉ៅ​៖
«ធុញ​ណាស់​វ៉ើយ!»
នាង​មើលមុខ​ខ្ញុំ​ហាក់​អាណិត ខ្ញុំបាន​ចិត្ត​ឱប​ចង្កេះ​នាង​ហើយ​និយាយ​លួង៖
«អត់​ញ៉ាំ​ទេ​! នាំ​បង​ចេញ​ក្រៅ​ដើរលេង​បន្តិច​បាន​អត់?!»
នាង​មិន​ដាច់ចិត្ត​បដិសេធ​ទេ ក៏​គ្រាហ៍​ខ្ញុំ​ទៅ​អង្គុយ​លេង​ក្នុង​សួន​។
ខ្យល់​រងា​តិចៗ​ហើយ ​តែ​នាង​នៅតែ​អង្គុយ​កំដរ​ខ្ញុំ។ ​ខ្ញុំ​តាម​សម្លឹងមុខ​ស្រស់​ស្អាត​របស់​ទាវ​នីណា​ដែល​មើល​ទៅ​ផ្ទុយ​គ្នា​ណាស់​នឹង​​ចរិត​ក្អេងក្អាង​របស់​នាង​កាល​ពី​ថ្ងៃ​ដែល​ខ្ញុំចួប​នាង​ដំបូង​នៅ​ក្នុង​ក្លឹប​។
«បើ​ពេទ្យ​ប្រាប់​​បង​ពិការ​បាក់​ដៃ​ជើង តើ​​នីណា​ព្រម​រៀបការ​ជាមួយ​បង​រាជ​ទៀត​ដែរ?!»
នាង​សម្លឹង​ខ្ញុំ​ដោយ​ស្រពោន​ហើយ​និយាយ​ច្បាស់​ៗ៖
«ទោះ​បង​រាជ​អត់អី ​ក៏​ខ្ញុំ​មិន​រៀប​ការ​ជា​មួយ​បង​រាជ​ដែរ!»
ខ្ញុំ​ភាន់ភាំង​ដែល​នាង​និយាយ​ត្រង់​ៗ​ថ្នាក់​នេះ​។ ពេលខ្ញុំ​សម្លឹង​នាង​ភ្លឹក​ព្រោះ​សឹង​ថា​មិន​ជឿ​ត្រចៀក​ខ្លួនឯង​​នាង​និយាយ​មក​ពន្យល់ ខ្ញុំ​ដោយ​ទទូច៖
«ខ្ញុំ​ជ្រុល​មាន​សង្សារ​ហើយ​ ខ្ញុំជ្រុល​ស្រលាញ់​គេ​ហើយ​​បង​ដឹង​អត់?»
«ជ្រុល​ឱ្យ​ខ្លួន​គេ​ហើយ​មែន​អត់?!» ខ្ញុំ​សួរ​តិចៗ​ហាក់​អស់សង្ឃឹម​ដោយ​មិន​ដឹង​ខ្លួន​។
នាង​ប្រកែកញ៉ាញ៖
«អត់ទេ ​ខ្ញុំ​នឹង​គាត់​មិនទាន់​ដែល​បានចួប​គ្នា​ត​ទល់​ផង​! គាត់​មិនដែល​មក​ហុងកុង​ទេ!»
«កុហក​!!!​ អា​មួយ​នោះ​ជា​មនុស្ស​បោក​ផុត​លេខ!»
ខ្ញុំ​ស្រែក​ដាក់​នាង​។​ តើ​ខ្ញុំ​ខ្លួនឯង​កំពុង​ខឹង​នាយ​សិទ្ធិ​ដែល​លេង​ល្បិច​ពី​លើ​ក្បាល​ខ្ញុំ​ ឬ​ខ្ញុំ​កំពុង​ច្រណែន​គេ​ឱ្យ​ប្រា​កដ?
នាង​នៅ​ស្ងៀម​ភិតភ័យ​តែ​បន្តិច​មក​នាង​ខំ​និយាយ​ទទូច​មក​ទៀត៖
«បើ​បង​រាជ​ស្រលាញ់​ខ្ញុំ​ ទុក​ខ្ញុំ​ជា​ប្អូន…បង​រាជ​ត្រូវ​ជួយ​និយាយ​បង​រ៉េណា​ឱ្យ​ខ្ញុំ​ណ៎ា!»
«អ្នកណា​ទុក​យើង​ជា​ប្អូន​ បើ​ទុក​ជា​ប្អូន​​គេ​ដោះអាវ​យើង​ធ្វើអី​អ្ហះ​?!»
នាង​អង្វរ​ខ្ញុំ​យក​តែ​មែនទែន​៖
«បង​រាជ​ឈប់​រំឭក​រឿង​អស់​នោះ​ទៅ! ខ្ញុំ​លើកទោស​ឱ្យ​បង​! បង​បំភ្លេច​រឿង​នោះ​ចោល​ទៅ!»
«ស្អី​លើក​ទោស​ទៀត?​!»
«មិន​អ៊ីចឹង​ឱ្យ​ធ្វើ​ម៉េច​? មនុស្ស​មាន​សង្សារ​ហើយ​តើ​ឱ្យ​នីណា​ចោល​គេ​ទៅ​ឯណា​ទៅ?!»
ខ្ញុំ​ឆ្លៀត​ពេល​ចូល​សាច់រឿង​ភ្លាម ៖
«ចុះ​ក្រែង​មុន​ពេល​បង​ឯក​បាន​បង​នីភា​មក​នៅ​ជិត ​អ្នកបង​គាត់​មាន​សង្សារ​ផ្សឹង​ដែរ​ទេ​ហ្អី​! បង​រ៉េណា​បង្ខំ​អ្នកបង​យ៉ាងម៉េច​​បានជា​ត្រូវរ៉ូវ​គ្នា​ដល់​សព្វថ្ងៃ​? បង​នឹង​ធ្វើ​តាម​បង​ឯក!»
«មានឯណា​?​ បង​នីភា​មិន​ដែល​មាន​សង្សារ​ទេ!»
ខ្ញុំ​ជ្រួញចិញ្ចើម​ព្រោះ​ទឹកមុខ​នាង​ដូចចាំ​ច្បាស់លាស់​ពេក​។ ខ្ញុំ​ញាក់​ចិញ្ចើម​សួរ​៖
«ប្រាកដ​ហើយ​អ្ហី​កូន​ក្មេង​? ចុះ….អាម្នាក់​ដែល​ថា​បាន​ច្រាន​ប៉ា​នាងធ្លាក់​នៅ​ភ្នំពេញ​នោះ​? ក្រែង​អ្នក​បង​សុខចិត្ត​ការពារ​វា​កុហក​តុលាការ​មែន​អត់?!»
នាង​ជ្រប់…..នាង​ដឹង​រឿង​ហ្នឹង​ច្បាស់​ណាស់ ​គ្រាន់​តែ​នាង​មិន​សម​ថា​ស្គាល់​អា​ម្នាក់​ហ្នឹង​ថា​កំពុង​ជា​សង្សារ​បច្ចុប្បន្ន​របស់​ខ្លួន​គ្រាន់​តែ​ដូរ​ឈ្មោះ​ផ្សេង។
ខ្ញុំ​បន្ថែម​ផ្ទាន់​នាង​៖
«អើ​យើង​កូន​ក្មេង​គ្មាន​ដឹងរឿង​ស្អី​ទេ​ទៅ!»
នាង​តវ៉ា​មួយ​រំពេច៖
«ខ្ញុំ​ដឹង! ​តែ​រឿង​ហ្នឹង​វែងឆ្ងាយ​ណាស់​!….តាមពិត​….តាមពិត អ្នកបងមិនបានមានសង្សារចោល​បង​រ៉េណា​ទេ! កាល​ហ្នុង​អ្នក​បង​ធ្វើ​ដោយ​បង្ខំ​ចិត្ត​ គឺ​គាត់​ការពារម្នាក់​សិទ្ធី​ហ្នឹង​តាម​បណ្តាំ​របស់​លោកប៉ា​ខ្ញុំ​តែប៉ុណ្ណោះ​!»
«ស្អី​គេ?!» ខ្ញុំ​ភ្ញាក់​ពី​ម៉ាត់​នេះ រួច​ចំហ​មាត់​ធ្លុង​ព្រោះ​មិន​យល់​សាច់រឿង​ត្បូង​ជើង​លិច​កើត។
​នាង​មិន​ដឹង​ត្រូវ​លាក់​យ៉ាងម៉េច​ទៀត​ក៏​បង្ហើរ​ប្រាប់​ដំណើរ​ដើម​ទង។
«បង​រាជ​មិន​ដឹង​ទេ​! លោក​ប៉ា​នីណា លួច​មាន​ប្រពន្ធ​ក្រោយ​លួច​លាក់​ហើយ​មាន​កូន​ឥត​ខាន់​ស្លា​​ឈ្មោះ​នាយ​សិទ្ធី! ​គេ​នោះ​ជាកំពូល​មនុស្ស​អាក្រក់​លោភលន់!!»
«ដែល​ជេរ​គេ​នេះ​ ស្គាល់​មុខមាត់​គេ​ឬ​នៅ?!» ខ្ញុំ​ភ្លាត់មាត់​សួរ​ព្រោះ​វិលវល់​ថា​​នាង​ជេរ​គេ​ច្រើន​យ៉ាង​នេះ​​ម៉េច​គេ​បន្លំ​មក​ធ្វើ​ជា​នាយ​ជេម​ហើយ​ទាក់ទង​នាង​បាន?​
«ខ្ញុំ​មិន​ទៅ​ខ្វល់​ចង់​ស្គាល់​មុខ​មនុស្ស​ចង្រៃ​នោះ​ធ្វើអី​ទៅ?  គេ​ឃើញ​បង​រ៉េណា​ស្រលាញ់​បង​នីភា ​គេ​ក៏​រំអុក​លោកប៉ា​ថា គេ​មិន​ត្រូវ​ការ​ទ្រព្យ​អ្វី​ទាំងអស់​ ជា​ថ្នូរ​នឹង​កាល​ដែល​លោកប៉ា​ចាកចោល​គេ​និង​ម្តាយ​គេ គេ​ទាមទារ​ឱ្យ​​លោកប៉ា​បំពេញ​បំណង​គេ​មួយ​​ជាសំណង​ផ្លូវ​ចិត្ត ​គឺ​​ធ្វើម៉េច​ឱ្យ​តែ​បងនីភា​ស្រី​ដែល​កូនដើម​កំពុង​ស្រលាញ់ មក​ព្រម​រៀបការ​ជាមួយ​គេ​! ចំណែក​លោកប៉ា​ហេតុតែ​អាណិត​កូន​ក្រោយ​ដែល​គ្មាន​យក​អ្វី​នោះ​ ក៏​ទៅ​និយាយ​នឹង​​អ្នកបង​នីភា អង្វរ​គាត់​​ឱ្យ​ព្រម​ទទួល​យក​គេ​នោះ​! អ្នកបង​ស្រលាញ់​បងឯក គាត់ចង់​​ឱ្យ​បង​ឯក​បាន​ទ្រព្យ​ទាំងអស់​ ហើយ​ក៏​ជា​សំណូមពរ​លោកប៉ា​ផង ​គាត់​ក៏​ព្រម​ឱ្យ​នាយ​សិទ្ធី​នោះ​បាន​បញ្ឈឺចិត្ត​បង​ឯក​បាន​ជោគជ័យ!»
«បង​ឯក​ដឹង​រឿង​ពិត​ទេ?!»
«ទេ​! គាត់​អត់​ដឹង​ទំាង​អស់​ដឹង​តែ​ថា​បង​នីភា​មាន​ថ្មី!»
«បើ​មែន! នាយ​សិទ្ធី​បាន​ស្រី​ដែល​បង​គេ​ស្រលាញ់​ហើយ​គេ​ចាំបាច់​អី​ច្រាន​សម្លាប់​ឪពុក?»
នាង​បូញ​មាត់​និយាយ​ទំាង​មិន​សប្បាយ​ចិត្ត​៖
«ចំណែក​​ថ្ងៃ​កើត​ហេតុនោះ​ សិទ្ធី​គេ​មិន​រក្សា​សម្ដី​! គេ​បាន​ទៅ​ប្រទាញ​ប្រទង់​ទាមទារ​ឱ្យ​លោកប៉ា​ផ្ដល់​កេរ​ឱ្យ​ទៀត ពេលនោះ​បង​នីភា​ទៅ​ទាន់​ហើយគេ​បាន​ជ្រុល​ដៃច្រាន​លោកប៉ា​ធ្លាក់​ស្លាប់! មុន​ពេល​ដាច់​ខ្យល់​លោកប៉ា​សំណូមពរ​ឱ្យ​បង​នីភា​លាក់​រឿង​នេះ​កុំ​ឱ្យ​គេ​ជាប់គុក​ ហើយ​កុំ​ឱ្យ​បង​រ៉េណា​ដឹង​ព្រោះ​គាត់​នឹង​ធ្វើ​បាប​គេ ​ដូច្នេះ​បង​នីភា​ចាំបាច់​ត្រូវ​គោរព​សន្យា​ជាមួយ​លោកប៉ា ​​គាត់​មិន​ដឹង​ទេ​ថា​​ផ្ទះ​អ្នក​ក្បែរ​ៗ​នោះ​គេ​មាន​កាមេរ៉ា​ថត​បាន​សកម្មភាព​ទាំងអស់!»
«អស់​សំណើច​ណាស់​! បើ​អ៊ីចឹងមែន ​ម៉េច​ក៏​បង​ឯក​មិន​ប្ដឹង​គេ​ជាមួយ​ព័ស្តុតាង​ថ្មី​ទៅ!»
«ព្រោះ​បង​ឯក​នៅ​ស្រលាញ់​អ្នក​បង​! ចង់​យក​រឿង​នេះ​គំរាម​ឱ្យ​អ្នកបង​មក​វិញ​! ព្រោះ​បង​ឯក​និង​អ្នកបង​ទើប​ជា​គូ​ពិត​! ម្នាក់​កូន​ក្រៅ​ខោ​នោះ​ទី​បំផុត​នឹង​គ្មាន​បាន​អ្វី​ទាំងអស់!»
«សិទ្ធិ​ធ្វើ​រឿង​ច្រើន​នេះ​ធ្វើអ្វី? ​ក្រែង​សុទ្ធ​តែ​ជាសាច់ឈាម?!»
«គេ​មិន​បាន​ទុក​ពួក​យើង​​ជា​សាច់ឈាម​ទេ! ចិត្ត​គេ​​ចង់​តែ​ប្រជែង​ជាមួយ​បង​ឯក ​ហើយ​ចង់​​យក​អ្វីៗ​ទាំង​អស់​យក​សូម្បី​តែ​ស្រី​ដែល​គាត់​ស្រលាញ់! ប៉ុន្តែ​ចុងក្រោយ​មនុស្ស​ស្រលាញ់​គ្នា​ គេ​នៅតែ​យល់​ចិត្ត​គ្នា​​ហើយ​គេ​នៅ​តែ​មិន​បែក​គ្នា!»
ទីបំផុត ទាវនីណា​ក៏​ចូល​ក្នុង​ល្បិចខ្ញុំ​ ហើយ​នាង​ព្រមនិយាយ​រឿងរ៉ាវ​អតីត​ទំាង​ឡាយ​ប្រាប់​ខ្ញុំ…គឺ​ភាគ​បន្ត​នៃ​ស្នេហា​ឯករ៉េណា​និង​អ្នកគ្រូ​ភាសា​ចិន​ ចាប់តាំង​ពី​នាង​​ត្រូវ​បង្ខាំង​ក្នុងផ្ទះ​ល្បងធំ​អតីត​សង្សារ….
យល់ចិត្ត​ស្អិត​ជាង​ស្រលាញ់…
…..ឯក​រ៉េណា​វិល​មក​ផ្ទះ​វិញ​យប់ជ្រៅ​ណាស់​ទៅ​ហើយ….គេ​ផឹកស្រា​ស្រវឹង​ជោក ហើយ​មាន​នារី​វ័យ​​ក្មេង​សិច​ស៊ី​ពីរនាក់​គ្រាហ៍​ឡើង​មក​ជាមួយ​។
ដើរកាត់​តាម​បន្ទប់​ដែល​សៅ​នីភា​កំពុង​នៅ​ខាង​ក្នុង គេ​ឈប់​បង្អង់​ហើយ​​រុញ​សង្សារ​ប្រចាំ​ថ្ងៃ​របស់​គេ​ចេញ​​ពី​ដៃ​ ដោយ​ដើរ​ទ្រេតទ្រោត​ទៅ​គោះទ្វារ​។
«….អូ…ភ្លេច! ទ្វារ​ជាប់​សោ​ខាងក្រៅ» គេ​និយាយ​ដោយ​សើច​ក្អាកក្អាយ​ហើយ​រាវ​បើក​គន្លឹះ​សោ។
«បង​ឯង​មាន​បន្ទប់​ឃុំខ្លួន​​ផង?!» នារី​ម្នាក់​ក្នុង​ចំណោម​នាង​ស៊ិច​ស៊ី​ទំាង​ទ្វេ​និយាយ​ឌឺដង​ឱ្យ​បុរស​​សង្ហា​។
«បង​ទុក​ឃុំ​តែ​ស្រីៗ​ទេ!»
គេ​និយាយ​ទាំង​មុខ​ក្រហម​ដោយ​អំណាច​ជាតិ​អាល់កុល​ហើយ​ដៃ​រុញ​ទ្វារ​ឱ្យ​របើក ហើយ​ឈរ​ម្ខាង​​អើត​សម្លឹង​ទៅ​​អ្នកគ្រូ​ដែល​គេ​ធ្លាប់​ស្រលាញ់​។
នីភាអង្គុយ​លើ​គ្រែ​កាន់​ទូរសព្ទ​ជាប់​ណែន​ក្នុង​ដៃ​។​ នាង​​ភ្ញាក់ព្រើត​ពេល​គេ​សម្រុក​បើក​ទ្វារចូល​មក​។ បន្ទាប់​មក​កែវភ្នែក​នាង​បញ្ឈប់​ត្រឹម​រូប​នារី​ស្អាត​ទាំង​ពីរ​ដែល​បង្ហាញ​ខ្លួន​ក្បែរ​គេ។
ទឹកមុខ​គេងងើល​ដៀមដាម​នាង តែ​ក្រសែ​ភ្នែក​ស្លូតបូត​របស់​នាង​ ធ្វើ​ឱ្យ​ចិត្ត​គេ​រយះរយាយ។ ឯករ៉េណា​មិនអាច​សម្លឹង​ទៅ​ទឹកមុខ​ស្អាត​ស្រទន់​នោះ​បាន​ទៀត​ ពិសេស​ទឹកមុខ​ស្ងួតស្ងប់​ដែល​នាង​សម្លឹង​មក​នាយ​មិន​ដាក់​ភ្នែក​​។
ទោះ​ចិត្តជា​អ្នកលេង​​នៅតែ​មាន​បេះដូង​ជា​សុភាពបុរស ចេះ​ស្រលាញ់​ចេះ​តូចចិត្ត​ ហើយ​ចេះ​ច្រណែន។ គេ​មិន​យល់​ពី​ខ្លួនឯង​ដែល​មាន​និស្ស័យ​ស្គាល់​នាង ​បែរ​ជា​ត្រូវ​បាត់បង់នាង​ទៅ​ឱ្យ​មនុស្ស​ម្នាក់​​ផ្សេង​ដែល​គ្រាន់តែ​គេ​នោះ​សុភាព​ជាង​ខ្លួន?
គេ​តាមពិត​​មានចិត្ត​ចង់​សួរនាំ​ដៀមដាម​នាង ​តែ​លុះ​ឃើញនាង​មែនទែន សម្តី​អ្វី​ក៏​និយាយមិនចេញ​បាន​ត្រឹម​ក្តៅ​ចិត្ត ​ដែល​នៅ​សុខៗនាង​បែក​ពី​គេ ​នៅសុខៗនាង​រើស​យកប្រុស​ថ្មីនោះ​ហើយនៅសុខៗ​នាង​សុខចិត្ត​ធ្វើអ្វីៗ​គ្រប់យ៉ាងការពារ​វា​នោះ​ទៀត។
ឯករ៉េណា​​ទាញទ្វារបិទ​មក​វិញគ្រាំ​រង្គើផ្ទះ​ទំាង​មូល​​ហើយ​ដើរទៅរកតុ​បន្តផឹកជាតិអាល់កុល​តាមទម្លាប់​របស់​គេជាមួយ​ស្រីស្អាត​ទំាងទ្វេ​។
ទ្វារ​បន្ទប់​នាងមិនបាន​បិទ​ជិត​​ចាក់សោដូចមុនទេ​។ នាង​គិតថា​គេស្រវឹងហើយ។
យប់ជ្រៅ​ទៅហើយ ​ហើយ​កម្លាំង​ខ្យល់បក់​មកធ្វើឱ្យ​ទ្វារ​បន្ទប់​នីភា​ហើប​បន្តិច​ម្តងៗ។ អ្វីៗ​នៅ​ខាងក្រៅ​ប្រែ​ជា​ស្ងាត់​ជ្រងំ។
នាង​ក្រោក​ដើរ​មក​ក្បែរ​ទ្វារ​សម្លឹង​ចេញ​មក​ក្រៅ។
គ្មាន​អ្នកណា​ទេ នាង​ក៏​មិន​គិត​ថា​ខ្លួនឯង​នៅ​សម្ងំ​ដាច់​ពោះ​ស្លាប់ ឬ​ស្រេកទឹក​ខះក​ស្លាប់​នោះ​ដែរ។
នាង​ដើរ​តម្រង់​មក​ជណ្ដើរ​ប៉ុន្តែ​កន្ទុយ​ភ្នែក​ហាក់​ឃើញ​បន្ទប់​មួយ​នៅ​ខាង​ត្បូង​អាគារ​​ដែល​នៅ​បើកភ្លើង​លឿង​ឆ្អិន​។
ស្រី​តូច​ដើរ​មួយៗ​ឆ្ពោះ​ទៅ​រក​ពន្លឺ​ជាជាង​ប្រថុយ​ចុះ​ទៅ​ខាង​ក្រោម​ដែល​នាង​ដឹង​ថា​ពួក​កង​ការពារ​នៅ​ដេក​យាម​ផ្ទះ​​ពាសពេញ។
មក​ដល់​ពីមុខ​មិនដល់​ចម្ងាយ​ពីរម៉ែត្រ​ក្បែរ​បន្ទប់ដែល​មាន​ពន្លឺ នាង​ឈប់​ដំណើរ​ព្រោះ​តែ​របាំង​កញ្ចក់នៅចំពោះមុខ​នាង​បង្ហាញ​រាងកាយ​ប្រុស​ស្រី​ទំាង​បី​ដេក​ឱប​គ្នា​ច្រងាប់ច្រងិលលើ​សាឡុង​ធំ​មួយ​មិន​ខ្វល់​ទំាង​បិទ​កុង​តាក់ភ្លើង។
រាងកាយ​ស្ទើរ​ពាក់កណ្ដាល​អាក្រាត​របស់​ពួកគេ ​ដែល​គ្រាន់​តែ​គ្រប​ដោយ​ភួយ​មួយ​មិន​ជិត​ជុំ​ធ្វើ​ឱ្យ​នាង​ភ្ញាក់​ដូចគេ​កន្ត្រាក់​ស្រែក​វ៉ាស។
សំឡេង​នាង​មិន​ខ្លាំង​ស្រាប់ហើយ ​វាជា​ធម្មជាតិ​​របស់​នាង​ដែល​​មិន​អាច​ដាស់​មនុស្ស​ពេញផ្ទះ​នេះ​តែ​ក៏​អាច​ដាស់​ឯក​រ៉េណា​និង​ស្រី​ស្នេហ៍​ទាំង​ពីរ​របស់​គេ​។
…..គេ​ងើប​មុខ​សម្លឹង​មក​ភាព​តក់ស្លុត​របស់ស្រីស្អាត​​នឹង​កែវភ្នែក​ខឹង​សម្បា​របស់​នាង​ដែល​មក​ឃើញ​ស្នេហា​អាសអាភាស​នៅ​កណ្ដាល​វាល​នេះ​។​
បបូរមាត់​បុរស​ផុស​ចេញ​នូវ​ស្នាមញញឹម​តបស្នង​នឹង​កំហឹង​ក្នុង​ភ្នែក​នារី​តូច​។
គេ​ញាក់​ចិញ្ចើម​ស្រែក​ហៅ៖
«ម៉េច?​ ខឹង​អត់​មាន​គេ​ហៅ​ឱ្យមក​លេង​ជាមួយ​គ្នា?!»
ស្រីតូច​ចង់​ហោះ​ទៅ​ណា​ឱ្យ​បាត់​ពី​មុខ​​គេ​ទំាង​បី​ភ្លាមៗ ​តែ​នាង​ឈាន​មិន​បាន​ព្រោះ​ភាន់ភាំង​ហើយ​នឹង​ហួសចិត្ត​។
ឃើញ​តូចតន់នាងបាន​​​ត្រឹម​ឈរ​​សម្លឹង​គេ​គ្រលួងៗ​ ឯករ៉េណា​ហាក់បានចិត្តណាស់​គេ​កុហកខ្លួនឯង​ថា​នាង​កំពុង​ច្រណែន​ស្រីពីរនាក់នោះ​ហើយ​ប្រចណ្ឌ​ខ្លួន ​បានជា​បុរស​ធ្វើក្រអឺត​ក្រទមអង្គុយ​ច្រងាង​​បង្ហាញ​កាយ​អាក្រាត​មួយ​កំណាត់លើ​របស់គេ​ហើយ​ស្រែក​សួរ​បន្ថែម៖
«ហើយ​សង្សារយើង​អត់​ធ្លាប់​នាំ​យើងទៅ​លេងស្ថានសួគ៌​ខ្លះទេ? ​បានជា​ទុកឱ្យ​មក​ឈរ ជ្រហម​មើល​អ្នកដទៃ​អត់ឃ្លាន​ម៉េះ?!»
ស្រីក្រមុំ​អង្គ្រឺត​ធ្មេញ ទប់ចិត្ត​មិន​រូច​ក៏​ពោល​រអ៊ូ​​​មាក់ងាយ៖
«មនុស្ស​អត់​កេរ្តិ៍ខ្មាស!»
នាង​បែរក្រោយ​ដើរចេញ ប៉ុន្តែ​ត្រចៀក​ឮ​សូរ​ស្នូរ​ជើង​គេ​ក្រោក​មក​តាម​។
នាង​ស្គាល់កម្លាំង​ជើង​គេ​ច្បាស់​ ប៉ុន្តែ​មិនមែន​នាង​ភ័យ​ខ្លាច​គេ​ទេ​តែ​នាង​​ភ័យ​ព្រោះ​គេ​មិន​មាន​ស្លៀកពាក់​អី្វ​ដណ្តប់​តែ​ភួយ ​ចុះ​បើពេលនេះគេ​ខឹង​ពាក្យដៀលត្មះរបស់នាង ហើយ​ក្រោកមក​ទំាង​អាក្រាត​ននល​ ឱ្យ​នាង​គិត​យ៉ាង​ដូច​ម៉េ្តច​?
នាង​លែងដើរ​ប្រែ​ជារត់​ព្រោះ​ភ័យ​ស្លន់ ​គឺ​​រត់បក​ត្រលប់​ក្រោយមក​រក​បន្ទប់​ដើម​ ហើយ​មិនអាច​ធ្វើអ្វី​បាន​ក្រៅពី​ស្រវា​រុញទ្វារ​បិទ​ទៅវិញ​ជាបន្ទាន់​។
ចង្រៃអីទ្វារ​នេះ​រុញ​យ៉ាងណា​ក៏​មិនអឹប​បិទ​ទៅវិញបាន​​សោះ​ព្រោះ​​បុរស​អាសអាភាសកំពុង​មាន​វត្តមាន​នៅ​ចន្លោះ​ទ្វារ​ដែល​នៅ​សល់ ហើយ​សម្លឹង​មុខ​នាងដោយ​​ក្រអឺតក្រទម។
នាង​តូច​ប្រើ​កម្លាំង​លើស​មុន​​រុញ​ទ្វារ​បិទ​ទៀត​ដោយ​​​ដៃ​ទាំង​ពីរ​របស់​នាង​តែ​ម្តង​ ក៏ប៉ុន្តែ​ដដែល​ជា​ដដែល​​​មិន​អាច​យក​ឈ្នះ​សូម្បី​តែ​ហត្ថា ម្ខាង​របស់​ឯក​រ៉េណា។
ទឹកមុខ​គេ​ព្រហើន​ដូច​រាងកាយ​គេ​​ដែល​ឱប​ប្រលែង​ស្រីៗ​យ៉ាង​​អាសអាភាស​នៅនឹង​មុខនាង​កាល​ពី​មុន​នេះ​។
«ចេញទៅ!!»
នាង​ស្រែក​បណ្តេញ​ដោយ​តក់ក្រហល់​ហើយ​បិទ​ភ្នែក​ទំាង​សង​។
ឯក​រ៉េណា​អស់សំណើច​ដែល​នាង​ដេញ​គេ​ក្នុង​ផ្ទះ​របស់​គេ​ខ្លួនឯង។ គេ​យល់ថា​នាង​ប្រើ​សម្តីកាច​ព្រោះ​ប្រចណ្ឌ​។ គេ​រុញ​មួយ​ប្រឹប​ទៀត​ ទ្វារ​របើក​ចូល​ក្នុង​ តែ​នាង​ទប់​ខ្លួន​បាន​ដែល​មិន​ឱ្យ​ដួលផ្ងារក្រោយ​។
អ្នកគ្រូ​ស្រវា​រត់​ចាកចេញ​ក្រៅ​បន្ទប់​វិញ​​ប៉ុន្តែ​គេ​ចាប់​អ្វី​មិន​ចាប់ ចាប់​ត្រឹម​តែ​ក​ដៃ​នាង​ទាញ​​មកវិញ​គឺ​នាង​ទៅ​ណា​លេង​បាន​ទៅ​ហើយ​។
«លែងដៃ​ខ្ញុំ​ស្រែក​ឥឡូវ!»
«អើ​! មានអី​បើចង់​ខ្មាស​គេ​ជាង​ហ្នឹង​ស្រែក​ឱ្យ​ណាណី​ទៅ! មាន​កម្លាំង​ប៉ុន្មាន​ស្រែក​ឱ្យ​អស់​ប៉ុណ្ណឹង​ទៅ!»
ឈ្ងោក​មក​សម្លឹង​ម្រាម​ដៃ​នាង​ដែល​ខំ​ប្រលេះ​ដៃ​គេ​ចេញពី​ក​ដៃ​ខ្លួន​។ ដៃ​ឯករ៉េណា​ម្ខាង​រុញ​ទ្វារ​ត្រលប់​ទៅ​វិញ​គ្រឹប ហើយ​ចុច​គន្លឹះ​បិទ​ផង។
គេ​លែង​ដៃ​ពី​នាង​ ទុក​ឱ្យ​ស្រីតូចឆ្លេឆ្លា​បែរ​ទៅ​រក​ទ្វារ​រាវរក​គន្លឹះ។
នាង​បិទភ្នែក​ស្វែងរក​គន្លឹះបើក​ចេញ​រហូត​ដល់ពេល​ដៃ​គេទំាងពីរដាក់​មកលើចង្កេះខ្លួន ទើប​នាង​បើកភ្នែកមកវិញ។
ដង្ហើម​ឯករ៉េណា​ហត់​គឃូស​​នៅ​ក្បែរ​ត្រចៀក​ស្រី​តូច​ហើយ​គេ​និយាយ​​បញ្ឈឺ​នាង៖
«ចង់​ដឹង​ថា ​អត់​កេរ្តិ៍ខ្មាស​សប្បាយ​ម៉េច​អត់?!»
គេ​ប្រហែល​នៅ​ស្លៀកខោ​មិនមែនននល​ទេ ​នាង​ទទួល​អារម្មណ​ដោយ​សារ​គេ​ឱបរឹត​​យ៉ាង​ស្អិត​​​ពីក្រោយ​។
ស្រីតូច​ធូរ​ចិត្ត​បន្តិច​ដោយ​នាង​ដក់​ដៃ​ពី​រនុកទ្វារ​មក​ប្រលេះ​ដៃ​គេ​ចេញ​ពី​ចង្កេះ។
​      គេ​មិន​ព្រម​លែង​ក៏​មិន​ព្រម​រង្គើ ហើយ​នៅតែ​និយាយ​ច្រំដែលៗ៖
«ធ្លាប់​ភ្លក់​ពួក​អា​សុភាពបុរស​ហើយ មក​សាក​អា​អត់​កេរ្តិ៍ខ្មាស​ម្ដង​វិញ​មើល៍ ក្រែង​វា​អស្ចារ្យ​ជាង​ណា៎!»
សម្ដី​បងធំ​គ្រោតគ្រាត​តែ​អ៊ីចឹង​ហើយ ​ប៉ុន្តែ​ម្តង​ជា​ពីរដង​​​គេ​ដូច​ជា​ហួសហេតុ​ពេក​ដែល​យល់ថា​នាង​បាន​រំលង​ប្រពៃណី​ជាមួយ​សង្សារ​ថ្មី ទំាងគេ​ដឹងហើយ​ថានាង​ជា​មនុស្ស​បែបណា​។
ស្រីស្ងួន​បែរ​ក្រោយ​សម្លក់​គេ​មុតៗ ឃើញដូច្នេះ​ក៏​គេ​លែងដៃពីចង្កេះ​នាង​តែ​ងើយ​មុខ​ក្រអឺត​​សម្លឹង​មក​នាង​វិញ​មិន​ញិន​ទេ​។
ភាព​ស្រវឹង​របស់គេ​គ្មាន​សល់​ឡើយ បានន័យថា​សុរា​ល្មមៗនៅតែ​មិនអាច​ធ្វើអី​ឯករ៉េណា​បាន​។
នាងមិននិយាយ​ចេញ​ក៏មិនចង់និយាយព្រោះ​គេនេះឈ្លើយ​មើលងាយ​និង​គ្មាន​ភាព​ជាមនុស្ស​សម​នឹង​ឱ្យ​និយាយ​រក​ហេតុផលសោះ​។
ឯ​គេ​សម្លឹង​មក​នាង​​ហាក់ចង់​ប្រាប់​ថា​នាង​ជា​កូនឆ្មា​តូច​ក្នុង​កណ្តាប់ដៃ​គេ​ទៅហើយ​ ឱ្យ​តែគេ​លា​ក្រញាំ​មក​នាង​នឹង​ស្លាប់។
គេ​មិនចង់ធ្វើអីនាង ​ក៏​គ្មាន​ចេតនា​រំលោភ​បំពាន​នាង​ដូចដែល​នាង​គិត ​តែ​គេ​ចូលចិត្ត​ឃើញ​នាង​ដែល​នៅ​ឆ្លេឆ្លា​​ពីមុខ​ចង្កូមគេ​។
មិនដឹងយ៉ាងម៉េច ​ទឹកមុខគេ​ដែល​​មានអំនួត​ធ្វើឱ្យចិត្តនាង​កើតចិត្ត​ចង់​សាសង​សម្តី​ថាឱ្យ​គេវិញ​សមនឹងចិត្ត​ខឹង​ នាងនិយាយ​ជាមួយ​សូរសំឡេង​តូចឆ្មារ​ស៊ិចស៊ីនោះ៖
«ខ្លួន​ជា​មនុស្ស​បែប​ណា​កុំស្មានថាគេ​ផ្សេង​ក៏​ដូច​ខ្លួន!…សុភាពបុរស គេមិនធ្វើបាបមនុស្សស្រី គេមិន​និយាយ​មើលងាយ​មនុស្ស​ស្រី ក៏មិនប៉ះពាល់​មនុស្ស​ស្រី ​ធ្វើបាបមនុស្សស្រី​ដែល​គេ​ស្រលាញ់ដែរ! វា​មិនដូច​ពួកជនពាល​ទេ គឺពួក​ហិង្សា…..»
ឯករ៉េណា​ក្តៅចិត្ត​អ្វីមិនស្មើនឹង​ឮនាង​សសើរ​សត្រូវម្នាក់នោះទេ។ សត្រូវ​សម្លាប់​ឪពុក​និង​សត្រូវ​បេះដូង ​ផ្គូរផ្គងទូទាត់ គឺនៅតែ​ឆេះឆួល​។
សំខាន់​តើ​នាង​នេះអាង​ស្អីមកសរសើរ​វា​នៅ​ក្បែរ​គ្រែ​ទៅ​ហើយ​។
នាយ​លូកដៃទៅក្រោយសក់នាង​ហើយ​ក្របូចភ្នួង​សក់​ដែល​ចង​សមរម្យ​នោះ​ពេញ​ប្រអប់​ដៃ។ នាង​ឈឺ​ស្រែក​អូយ ឯគេ​មិនលែង​បន្ត​រុញមុខនាង​អើត​មក​កៀក​នឹង​បបូរ​មាត់​គេ។
ឯករ៉េណា​មិនបាន​ត្របាក់​លេប​បបូរមាត់​នាង​ដូច​ពី​អតីតកាល​ផ្អែមល្ហែម​នៅឯ​ចម្ការ​មាត់​ព្រែក​ទេ​ប៉ុន្តែ​មាត់​គេ​ដែលនៅកៀកនឹង​នាង​បែរ​ជា​បញ្ចេញ​សម្តី​គ្រោតគ្រាត​៖
«….ហើយ​ចាំ​មើល ពួក​អា​មនុស្ស​ពាល វា​ធ្វើ​ម៉េច​ខ្លះ​ទៅ​ស្រី​មានល្បិច​!»
គេ​រលាស់​ដៃ​ចោល​សំណុំ​សក់​នៅ​ឯ​កញ្ចឹង​ក​នាង​ហើយសម្លក់​នាង​បម្រុង​ចាកចេញ​ពី​បន្ទប់​នេះ នាងស្រែក​ដាក់គេ​ទំាង​រលីងរលោង​៖
«ធ្វើអី​ធ្វើទៅ! ជីវិត​លោក ​រឿង​របស់លោក! ធ្វើអាក្រក់​ឱ្យ​អស់​ចិត្តទៅ! កុំ​ស្មាន​ថា​ខ្ញុំអង្វរ​កុំ​ស្មាន​ថា​ខ្ញុំ​ទៅ​ខ្វល់ជាមួយ….ឯករ៉េណា!»
នាង​យំ​អណ្ដឺតអណ្ដក ​ចិត្តគេ​ធ្លុះធ្លាយ។
ម៉េច​ក៏​ពេល​ខ្លះ នាង​មើល​ទៅ​ហាក់​នៅ​តែ​បារម្ភ នៅតែស្រលាញ់គេ នេះ​​បើតាមពិចារណា​លើ​សម្តី​ប៉ុន្មាន​ម៉ាត់​ចុងក្រោយ ​ចុះមុននេះ​​ហេតុអ្វី​នាង​មើលងាយគេ​ តែងតែ​ប្រៀបធៀបគេ​មិនស្មើ​ទៅ​នឹង​នាយ​សិទ្ធីនោះ។