រឿង៖ រៀបការសងគំនុំ – Meysansotheary

រឿង៖ រៀបការសងគំនុំ ភាគទី៦០ (ភាគបញ្ចប់)
ពេលដែល​គ្រួសារកំពុងតែរវល់លម្ហែចិត្តជាមួយទឹកក្ដៅ ព្រមទាំងត្រៀមលក្ខណៈដើម្បីផ្ដល់ភាពសុខសាន្តដល់ស្រីជាទីស្រឡាញ់ មានពេលឯណាមកចាប់អារម្មណ៍លបស្តាប់កាននិយាយទូរសព្ទ? វាក៏មិនមែនជាចរិត​របស់ម៉ូស្ហា​ផង​។

កាន​ចេញទៅ​រហូត​ដល់វ៉េរ៉ងដា​ហើយចរចា​៖

«ម៉ាក់មន្ថាសុខសប្បាយទេ?»

«ម៉ាក់ឯកាណាស់! តាំងពីបាត់កូនសិដ្ឋ​ទៅ ម៉ាក់គ្មានសល់អ្វី​ទាំងអស់! ជីវិតម៉ាក់ចប់ហើយ​!»

«ខ្ញុំនឹងផ្ញើលុយទៅខ្លះសម្រាប់ម៉ាក់មើលថែខ្លួនឯង»

«មីងមិនចង់បានលុយទេ!»

នាង​ពិបាកចិត្ត​តឹងអារម្មណ៍។​ ទទួលស្គាល់ថា លុយមិនមែន​សុទ្ធតែអាចដោះស្រាយបានគ្រប់បញ្ហានោះទេ។

«គ្រប់គ្នាគិត​ថា​ម៉ាក់ខលទៅកូនព្រោះចង់បានលុយ? តែតាមពិត​ម៉ាក់ទូរសព្ទមកទីនេះ ដោយសារតែម៉ាក់នឹកកូន!»

នាង​បែរក្រោយ​សម្លឹងទ្វារបន្ទប់ទឹក។

«អ៊ីចឹង​អាទិត្យ​ក្រោយម៉ាក់ទំនេរទេ អាចមកលេងផ្ទះខ្ញុំបាន! រៀបចំ ញ៉ាំអីជុំគ្នា! មកលេងបានណាប្តីខ្ញុំគាត់មិននៅភ្នំពេញ​ទេគាត់ចេញទៅប្រជុំដៃគូរកស៊ី!»

នាង​មិនអាចស្មាន​ដឹងបានទេ​ថា​ ស្ត្រីកំណាចនោះខឹងចិត្តយ៉ាងណានៅពេលដែលនឹកឃើញដល់កន្លែងធ្វើការនាង ដែលពីមុនធ្លាប់តែសង្ឃឹមថានឹងបានមកក្នុងកណ្ដាប់ដៃប្រសិដ្ឋ។

ទោះយ៉ាងណា គាត់ខំអត់ធ្មត់ខាំមាត់រកឱកាសនិយាយក្នុងសំឡេងធម្មតា៖

«កូនអាចចេញមកបានទេ! ម៉ាក់មានការសំខាន់ ចង់និយាយប្រាប់ ទាក់ទងជាមួយប៉ារបស់កូន!»

នាង​ស្លេកមុខ ​ងាករក​ក្រែងឃើញប្តីចេញពីបន្ទប់ទឹក៖

«ហេតុអីបានជាទាក់ទងជាមួយប៉ាខ្ញុំ?» កាន​និយាយខ្សឹបទាំងអារម្មណ៍មិនស្រួល។

ដោយមិនមាត់ ទុកឱ្យនាងអន្ទះសា ភ្លាមនោះរូបថតបានលោតតាមសារមក គឺយាយនោះផ្ញើតេឡេក្រាមមកនាង។

កាន​ត្រូវ​ផ្អាកការ​និយាយហើយចុចមើល។ គឺជារូបថតស្និទ្ធស្នាលជាលក្ខណៈសង្សាររវាងប៉ានាងកាលនៅរស់ ជាមួយនឹងស្ត្រីនេះ។ ពេលនាងកំពុង​ចំហមាត់គិតមិនយល់​ ស្រ្តីចម្លែក​ទូរសព្ទមកទៀត។ កាន​ថាមិនចង់​ស្តាប់ដែរ​ តែក៏មិនអាចយកឈ្នះចិត្ត​សង្ស័យ​ចង់ដឹង។​ នាង​ចុច​ទទួល​ដោយនៅស្ងៀមស្ងាត់ស្តាប់៖

«កាលពីនៅក្មេង មានរយៈពេលមួយ ប៉ារបស់កូនមានទំនាក់ទំនងជាមួយម៉ាក់! រឿងនេះម៉ាក់មិនដែលនិយាយទេព្រោះមនុស្សស្លាប់!»

«ហើយ…..ពេលនេះមកនិយាយប្រាប់ខ្ញុំធ្វើអី?»

«ព្រោះចាំបាច់! បើកូនមិនចេញមកជួបម៉ាក់ទេ រឿងនេះម៉ាក់​នឹងត្រូវទម្លាយចេញ!»

«ម៉ាក់ចង់ធ្វើអីទៀតហើយ?»​ នាង​សួរទាំង​ខឹងនិង​តឹងតែងចិត្តខ្លាំងណាស់។

«ម៉ាក់ជាមនុស្សឆ្កួតដែលកូនស្លាប់ចោល! ម៉ាក់ឯកោចិត្ត​ គ្រាន់តែចង់ជួបកូនកាន​និយាយគ្នាពីរឿងចាស់ៗ»

«ខ្ញុំ…ខ្ញុំចេញមិនបានទេ! ប្តីខ្ញុំនៅផ្ទះ!»

«បាន! ប៉ុន្តែកុំតូចចិត្ត​បើការសម្ងាត់ទាំងនេះត្រូវផ្សាយ​ដល់ប៉ូលិស!»

«កុំធ្វើផ្ដេសផ្ដាសណា៎» នាងញ័រមាត់ «រូបទាំងនេះក៏មិនឱ្យចេញទៅក្រៅណាបានដែរ!»

«ម៉ាកមិនដឹងមានអ្វីកើតឡើងទេបើកូនមិនមក!»

«ប្រុងធ្វើអ្វីខ្ញុំ!»

«ម្តាយមិនសម្លាប់កូនទេ គ្រាន់តែម្តាយឯកោ!»

«ប្តីខ្ញុំនៅ….!»

«ឈប់ធ្វើល្ងង់ទៅចន្ទកាន ប្តីមួយដោះស្រាយបាន!»

ថាចប់យាយមន្ថាបិទទូរសព្ទចោល។

កានក៏មិនដឹងដែរថា ហេតុអ្វីបានជាខ្លួនខ្លាចចំពោះរឿងអតីតកាលរបស់ឪពុកខ្លួនថ្នាក់នេះ។ មនុស្សស្លាប់ទៅហើយ អតីតកាលបែបណាក៏លែងមានបញ្ហាទៀតដែរ ប៉ុន្តែនាងមិនចង់ទេ មិនចង់ឱ្យគេយករឿងចាស់ទៅផ្សាយបកស្រាយវិភាគ ។​ នាងគិត​វែងឆ្ងាយថា បើសិនជាម៉ូស្ហា​ដឹងពីសកម្មភាព​ស្ត្រីចំណាស់ម្តាយប្រសិដ្ឋហ៊ានមក​បញ្ចេញរូបភាពចាស់ៗហើយពាក់ព័ន្ធជាមួយនាងតាមហ្វូន គេក៏អាច​នឹងរករឿងឬក៏រកវិធីដោះស្រាយជាមួយ​ដែលនឹង​ធ្វើឱ្យប្តីជាប់ពាក់ព័ន្ធសាជាថ្មី។ កានមិនចង់នោះឡើយ។

«ម៉ូស្ហា! ​អូនចេញទៅក្រៅមាន​ការបន្តិច!​ យកនំ​! ស៊ុប​ប្រាយ​!»

ប្តីអាល័យបិទភ្នែក​ សម្រាក​ជាមួយ​ទឹកក្តៅ គេមិនបានឮទេ ក៏មិនបានគិតអ្វីដែរ។ គេស្មាន​ថាសាច់រឿងចប់ហើយ។

ចាប់តាំងពីពេលនោះមក គ្មានអ្នកណារកកានឃើញទេ។ ពេញមួយយប់នៃខួបអាពាហ៍ពិពាហ៍របស់ពួកគេគឺជារាត្រីដែលម៉ូស្ហា​ត្រូវ​ថប់បារម្ភ ចេញសឹងតែហែកទីក្រុងភ្នំពេញទាំងមូលស្វែងរកប្រពន្ធ។ គេមើលវីដេអូក្នុងផ្ទះជាច្រើនដងគឺនាង​រៀបចំខ្លួនឱ្យតែបានៗ និងមានអាវគ្របពីលើមួយជាន់ទៀត ព្រមទាំងឮសំឡេងនាង​និយាយ​ពាក្យ​ចុងក្រោយមុនពេលចេញមកពីបន្ទប់គេង «ម៉ូស្ហា! ​អូនចេញទៅក្រៅមាន​ការបន្តិច!​ យកនំ​! ស៊ុបប្រាយ!»

គេប្ដឹងប៉ូលិស។

នៅម៉ោង​បីភ្លឺ ប៉ូលិសបានមកដល់ផ្ទះ​គេ ហើយរាយការណ៍៖

«ការចាប់លេខទូរសព្ទចុងក្រោយរបស់ភរិយា​លោក មិនបាន​រក​ឃើញ​ប្រភពពិត​ថាអ្នកណាជាអ្នកទូរសព្ទមកទេ តែលេខអនាមិកនោះ បានខលពីក្រោយផ្ទះលោក បានន័យ​ថាពេលដែលទាក់ទងគ្នានោះ គេបានមករង់ចាំ​ទីនេះស្រេចហើយ បន្ទាប់មកក៏ល្បួង​ភរិយា​លោក​ឱ្យចាកចេញ!»

ម៉ូស្ហា​ច្បូតមុខ​គិតមិនយល់។ គេមិនដឹងថា​ហេតុផល​អ្វី​បានជាមនុស្សនោះ​អាចខលរកប្រពន្ធខ្លួន​ដោយសុវត្ថិភាព បើនាង​គ្មានមិត្ត​ផង?  ហើយឆ្លងកាត់រឿងជាច្រើនមក​ហើយ​ហេតុអ្វីបានជានាងដល់ថ្នាក់ហ៊ានចេញទៅក្រៅដោយ​រកលេសកុហកប្តី?

ឃើញគេមុខ​ខ្មៅគ្មានយោបល់ ប៉ូលិស​រាយការណ៍បន្ថែម៖

«អ្វីដែលប៉ូលិសអាចរកឃើញចុងក្រោយគឺរូបថតមួយសន្លឹកត្រូវបានផ្ញើមកក្នុងតេឡេក្រាមរបស់ប្រពន្ធលោក!»

គេងើបមុខសម្លឹងដោយភ្ញាក់ផ្អើល ប៉ូលីសនិយាយបន្ថែម៖

«ភាគីដែលផ្ញើនោះព្យាយាមលុបចោលហើយ​ ប៉ុន្តែយើង​នៅតែអាចទាញ​យកឯកសារមកវិញព្រោះសង្ស័យ ​សូមលោកពិនិត្យមើល!»

ម៉ូស្ហា​ព្យាយាមពិនិត្យ​ គេក៏មិនស្គាល់ដែរ ថាតើស្ត្រីម្នាក់អង្គុយជិតស្និទ្ធជាមួយ​ឪពុករបស់នាង ដូចជាឃើញមុខតែ​គេចាំមិនបានថាជាអ្នកណាសោះ។

គេ​ជួបម្តាយប្រសិដ្ឋ​បានតែម្ដងគត់​នៅក្រុងកំពង់សោម។

«រូបនេះ​ជួយអ្វីបានខ្លះ?!» គេសួរទាំងមិនយល់ការណ៍អ្វីសោះ រហូតទាល់ប៉ូលិស​បកស្រាយ៖

«យើងសង្ស័យថា ភរិយា​លោកព្រមចេញទៅដោយសាររូបថតនេះ!»

គេគិតទាំងក្តុកក្តួលចិត្ត​។ នឹកឃើញកាលមុន…. «មនុស្ស​ស្លាប់អស់ហើយ! បានទេ? ឈប់ត្រឹមណេះ! កុំធ្វើអីបន្តទៀត កាននឹងទៅបួសលាងកម្ម អ្វីៗនៅផ្ទះនេះជារបស់ប​ងម៉ូស្ហា​ទាំងអស់​! មនុស្សស្លាប់ទៅហើយមិនចាំបាច់ឱ្យគាត់ខូចឈ្មោះនៅវិលវល់ទៀតនោះទេ! ខ្ញុំសុំអង្វរតែប៉ុណ្ណឹង!» ជាពេល​ដែលគេ​បានរកឃើញឯកសារ​របស់ឪពុកនាង​លបលួចឃុបឃិតលេបលុយឪពុកគេ។ ពេលនេះ​​តើរូបមួយសន្លឹក​ចុងក្រោយ​ដែលផ្ញើមក​​មានឥទ្ធិពលអ្វីលើកាន​ ដល់នាង​ព្រម​កាត់គ្រោះថ្នាក់ចេញក្រៅ?​

គេសុំប៉ូលិស​គេយករូបនេះទៅបង្ហាញដល់ស្ត្រីមេផ្ទះចាស់ៗនៅក្នុងផ្ទះបាយវិញ ។

ដូចការគិត ពួកគាត់ពិតជា​ស្គាល់។

«ម្នាក់នៅក្នុងរូបថតនេះម្ដាយរបស់ប្រសិដ្ឋ!»

ម៉ូស្ហា​ភ្ញាក់ផ្អើលពេកណាស់។ គាត់បន្តទៀត​ពន្យល់នាយវិញថា៖

«ដំបូងខ្ញុំអត់ស្គាល់ប្រសិដ្ឋ​ម្នាក់នោះទេ លុះគេស្លាប់នៅសាំងហ្គាពួរ​ កាសែតចេញផ្សាយច្រើនផ្ទះ​បានអានទៅក៏ស្គាល់ថា ប្រសិដ្ឋ​នេះគេគឺជាក្មេងប្រុសម្នាក់ដែលធ្លាប់មកចូល​ផ្ទះនេះម្តងកាលពីវ័យជំទង់ៗ។ ម្តាយរបស់គេធ្លាប់ជាលេខារបស់លោកប្រុស​!»

«មីង! ហេតុអីបានពួកគេថតជាមួយគ្នាក្នុងលក្ខណៈជាគូស្នេហ៍!»

ម៉ូស្ហាសួរដោយ​មិនត្រជាក់ចិត្តអ្វីបន្តិចទេ។​ សាច់រឿង​ដូចជាអណ្តែតឡើងមក​ឱ្យគេ​មើលទៅឃើញ​ថា ភរិយា​ខ្លួន​កំពុង​រងគ្រោះថ្នាក់កៀកបងើ្កយ។

ខណៈនោះ ស្ត្រីទាំងពីរមើលមុខគ្នា​បន្តិច​ទើបឆ្លើយ៖

«ក៏មាន​ពាក្យចចាមអារ៉ាមខ្លះខ្ញុំនៅចាំ…..!»

ឃើញគាត់នៅទីរទើរ គេក៏​សួរសង្ខើញ៖

«ចចាមអារ៉ាមអីខ្លះមីង? រឿងនេះទាក់ទងសំខាន់នឹង​សុវត្ថិភាពចន្ទកាន កុំអូសបន្លាយពេលយូរពេក!»

ដូច្នេះពួកគាត់ដាច់ចិត្ត​បង្ហើប៖

«ពេលនោះ មានពាក្យមកថា លោកប្រុសផ្ទះនេះ មានទំនាក់ទំនងលួចលាក់ជាមួយនឹងលេខា​គាត់ គឺម្តាយប្រសិដ្ឋ​ម្នាក់នេះហើយ​!»

គេទ្រោបក្បាល សែនធុញព្រោះម៉ូស្ហា​ឯណាមក​ចង់ដឹងពីរឿងឪពុកក្មេកដែលគេមិនចូលចិត្ត​នោះ?

ប៉ុន្តែឥឡូវការបាត់ខ្លួនរបស់ប្រពន្ធគាប់ជួនពេល​ប៉ូលិស​រកឃើញ​ចៃដន់នូវរូបភាពដែលបកបង្ហាញពី​រឿងអតីតកាលផ្ទះនេះ វិលមកគិត​ចុះឡើង​ព្រោះយ៉ាងនេះបានជានាងព្រមចេញ?

គេរត់ឡើងមកបន្ទប់គេង រក​មើលលុយកាក់មាសប្រាក់ ក៏ពិត​ជាសង្កេត​ឃើញថា​​បាត់មួយចំនួនពីទូដែកមែន​។

ម៉ូស្ហា​ប្រញាប់​រត់ចុះមកក្រោម​ធ្វើ​សេចក្តីរាយការណ៍ថ្មីប្រាប់ប៉ូលិស​ដែលនៅអង្គុយ​រង់ចាំជាន់ខាងក្រោមភ្លាម៖

«លោកនិយាយត្រូវណាស់ ខ្ញុំបាត់លុយ​មួយចំនួនពីទូដែក​!​ ប្រពន្ធខ្ញុំប្រហែលចូលអន្ទាក់គេហើយ!»

ប៉ូលិស​ងក់ក្បាល ៖

«លោកត្រូវបើកទូរសព្ទ​ម្ភៃបួនម៉ោងលើម្ភៃបួនម៉ោង​ទៅ ខ្ញុំរៀបចំ​ភ្ជាប់ Records ទៅជាមួយ​លីងទូរសព្ទលោក!»

​ចិត្តគេ​សៅហ្មងណាស់ គេដើរមកផ្ទះបាយវិញនិយាយនឹងអ្នកបម្រើ៖

«ស្រីល្ងង់របស់មីងប្រហែល​ខ្លាចយាយនោះយក​រូបភាពឪពុករបស់គេបញ្ចេញ​ទៅក្រៅ ក៏សុខចិត្តចេញទៅជួបគេ​យកលុយទៅទៀត ឥឡូវនេះខលលែងចូលហើយ​!»

ស្ត្រីមេផ្ទះងក់ក្បាល៖

«ចា៎ ខ្ញុំឃើញ​គាត់រលះរលាំង​ចេញទៅ មានកាន់កាបូបហាត់ប្រាណមួយ​ដាក់អ្វី​ធ្ងន់!»

ស្ត្រីម្នាក់ទៀត​ដណ្តើមនិយាយ៖

«សូម….សូម្បីទូរសព្ទខ្ញុំក៏គាត់ខ្ចីយកទៅដែរ!»

ម៉ូស្ហា​ងាកមកជាប្រញាប់។ ឃើញទឹកមុខ​នាយ​ ស្ត្រីទាំងទ្វេឈប់មាត់ ខ្លាចគេយល់ខុសថា គាត់ស្តាយទូរសព្ទជាងសុវត្ថិភាពម្ចាស់ ​តែម៉ូស្ហាវិញ គេគិតឃើញអំពីរឿងផ្សេង។

«ប្រពន្ធខ្ញុំ ចុះមកខ្ចីទូរសព្ទមីង?»

គេនឹកឃើញកាមេរ៉ាវីដេអូដែលបានឆែក ចុងក្រោយគឺនៅពេលដែលនាងរៀបចំខ្លួនចាកចេញ កាន​បាន​ដើរពាក់អាវគ្របក្រៅ និង​មានកាន់ទូរសព្ទដៃខ្លួននាង​ទៅទៀតដែរ។  អ៊ីចឹងពាក្យដែលបាននិយាយថានាងខ្ចីទូរសព្ទគាត់មួយទៀតមានន័យថាម៉េច?

គេប្រញាប់ទៅខ្សឹបក្បែរប៉ូលស៖

«ខ្ញុំសង្ស័យ​ថា ភរិយាខ្ញុំលបលួចដាក់ទូរសព្ទមួយផ្សេងទៀត​តាម​ខ្លួន! ​ក្នុងករណី​ចាំបាច់យើងអាចចាប់បានទីតាំងដែលគេ​យកនាងទៅ!»

ប៉ូលិស​សម្លឹង​មុខ​គេធ្មាំង​ខណៈអ្នកបម្រើទាំងពីរ​តាមមកពីក្រោយខ្នង​ ម៉ូស្ហា​និយាយបញ្ជាក់បន្ថែម៖

«ចន្ទកាន​បាន​ខ្ចីទូរសព្ទអ្នកបម្រើមួយទៀត អាចថា​ប្រពន្ធខ្ញុំមិនបាន​ទុកចិត្តមនុស្សនោះ ហើយ​លបលាក់​ទុកទូរសព្ទ​ដើម្បី​យើងរកនាងឃើញ!»

ប៉ូលស​ងក់ក្បាល៖

«សង្ឃឹម​ថា មិនបានបិទសេវា»

ប៉ូលិស​ក៏​ងាកមករកអ្នកបម្រើទាំងពីរ៖

«ខ្ញុំសុំលេខទូរសព្ទ​ដែលអ្នកស្រី​ចន្ទកាន​បាន​យកទៅនោះ!»

វគ្គ វាសនា​ចន្ទកាន

ដូចប្តី​បានវិភាគ ការចេញទៅ​ដោយបង្ខំ​លើកនេះ កាន​បាន​ត្រៀមលក្ខណៈរួចហើយទើបបាន​នាង​មិនអស់ចិត្ត​ សុខចិត្ត​ចូលផ្ទះបាយខ្ចី​យក​ ទូរសព្ទដៃអ្នកបម្រើទៅតាមមួយគ្រឿងទៀត។

នាងបានបិទសំឡេងវាចោលកុំឱ្យលាន់និងលាក់ខាងក្រោមកាបូបលុយមួយនោះ។ លុយមួយកាបូបនាង​គិតថានឹង​ឱ្យគាត់យកទៅជាថ្នូរនឹងរឿង​រ៉ាវគ្រប់យ៉ាង កុំឱ្យតាមគ្រួសារនាង​ទៀត។ រីឯករណីគាត់ធ្វើអ្វីមួយ​ហើយរត់គេច ​ទូរសព្ទអ្នកបម្រើ​ដែលបង្កប់ក្នុងនោះ​នឹងជួយប៉ូលិស​ឱ្យរកទីតាំង​អ្នកមន្តថាឃើញមិនពិបាកទេ។

ចំណែកទូរសព្ទខ្លួននាង នៅពេលដែលស្ត្រីម្នាក់នោះមានបំណងអាក្រក់ ប្រាកដជាដណ្តើម​យកទៅបិទចោលឬបោះចោលបំបាត់ដាន​ដោយប្រការណាមួយ។

ជាក់ស្តែង គឺពេលនេះចន្ទកាន​ស្ថិតក្នុងសភាព​គ្រោះថ្នាក់ជាងដែលនាង​ធ្លាប់គិត។ ដៃទាំងពីរ​ត្រូវ​ជាប់នៅក្នុងចំណងបើកភ្នែកព្រឹមៗដឹងខ្លួនពីសន្លប់។

ចាំបានថា​ ពេលចុះមកក្រោយផ្ទះ ត្រូវជនមិនស្គាល់មុខផ្ទប់ច្រមុះពីក្រោយ។

ពេលនេះ​អ្វីដែលអាចធ្វើបាន គឺ​អង្វរករ ព្រោះរូបភាព​ជាក់ស្តែង​ គឺ​ស្ត្រីវិកលជាម្តាយប្រសិដ្ឋប្រាកដដោយទឹកមុខ​គុំគួន​កំណាច ក្តាប់ដងចបយ៉ាងណែន​ជីកដីហើយជីកដីទៀត។

កាន​ចាំបានថា​ទីនេះឯង ជាដី​កោះកន្លែងដដែលដែលចាំបានស្រពេចស្រពិលថាសុជាតិ​ត្រូវកប់ដោយរបៀបណា។

មុននាង​ត្រូវ​សន្លប់ក៏ធ្លាប់បាន​ឃើញកូនប្រុសរបស់គាត់ជីកដីកប់សុជាតិហើយប្រុងកប់នាង​ទៀត ឥឡូវនេះ រណ្តៅ​ដដែល​ដែលជីកពាក់កណ្តាលមិនទាន់បាន​កប់នាង ត្រូវយាយសាមាន្យ​បោកនាងយកមកកប់បន្តទាល់តែបាន។

អ្វីៗកើតឡើងចំពោះមុខនាងសាជាថ្មីពេលនេះ ស្រីយំសស្រាក់បែរបន់ ឱ្យប្ដីបានឃើញ​ជីភីអេសរបស់អ្នកបម្រើដែលនាង​បានខំ​លាក់បង្កប់ទុកនៅក្នុងកាបូបស្ពាយផ្ទុកពេញទៅដោយលុយ។

តែចាំបាត់ៗ កានអស់សង្ឃឹមណាស់។

ធ្លាប់នឹកឃើញថា នឹងប្រគល់លុយ​ខ្លះជូនគាត់ជាសំណងទឹកចិត្តដែលគាត់បាត់បង់កូនប្រុសគាត់ ទុកថា​ជួយគាត់ចាយបាន​រហូតដល់ស្លាប់ដោយមិនចាំបាច់រករឿងគាស់កកាយអតីតកាលរវាងគាត់និងឪពុកកាន ដឹងអីគាត់ចាប់បង្ខំនាងយកមកកប់ទាំងកម្រោល​។

ចំណែក​កាបូបលុយក៏ទុកមួយអន្លើក្បែរៗដោយមិនដឹងថា ក្នុងនោះមានទូរសព្ទមួយគ្រឿងទៀតឡើយ។

«ឈប់ទៅមីង ខ្ញុំស្រេកទឹកណាស់!»

ស្ត្រីចំណាស់ដែលមានចិត្តពាក្យពាល បានទម្លាក់ចោលចប ហើយដើរតម្រង់មករកចន្ទកានដោយកែវភ្នែកមុតថ្លា៖

«ដឹងថា ​កាលនៅជាមួយប៉ារបស់​ឯង អញឈឺចាប់យ៉ាងណាទេ?»

មិននឹកស្មានថា​ ឪពុកនាងពិតជា​បានបន្សល់ទុកមក​នូវបំណុលកម្មច្រើនយ៉ាងនេះលើស្មានាងទេ។ កានតូចចិត្ត​នឹងវាសនា​មួយនេះពេកហើយ  នាង​យំ​សោក​ទាំងងងឹតមុខ ព្រិលភ្នែក​​មើលកាយវិកា​ស្ត្រីបិសាចមិនចង់ឃើញ។

«មីង​គិតធ្វើអីខ្ញុំ?»

«បើប្រសិដ្ឋ​មិនអាចរៀបការជាមួយឯងពេលនៅរស់ ឥឡូវនេះកូនប្រុសយើងនឹងរៀបការជាមួយឯងនៅឋាននរក! កប់ទាំងរស់បែបនេះ ពួកឯងនឹង​បាននៅជាមួយ​គ្នា!» ​នាងគ្រវីក្បាលនិយាយលែងចេញព្រោះគាត់កំពុង​តែបើក​យកធាតុកូនប្រុស ចេញមកបង្ហាញ​ស្តែង​នៅនឹងមុខភាពតក់ស្លុត​របស់នាង​។

ជាមួយ​ទឹកភ្នែកទឹកសម្បោរហូរហៀរខ្លាំងឡើងៗ កាន​ខំ​រើ​រុះ​ដៃជើងដែល​ជាប់គាំង​នៅ​ក្នុងចំណង។ រាងកាយកាន​ត្រូវបានមនុស្ស​កំណាចនេះ វាយផង អូសផង ប្រមៀល​កាន​ទម្លាក់ទៅក្នុងជម្រៅដីដែលគាត់ជីកបែកញើសហូរញើសបន្ថែម​ពី​ស្នាដៃចាស់នៃកូនគាត់  ប្រមាណជាជិត​ជម្រៅមួយម៉ែត្រតែប៉ុននោះ តែនាង​ពិត​ជាធ្លាក់ចូល​ទៅមានអារម្មណ៍​ជិត​លែងដកដង្ហើមរួចទៅហើយ។

«លែងខ្ញុំទៅមីង! មីងកុំធ្វើបែបនេះ! លែងខ្ញុំទៅ! ខ្ញុំចន្ទកាន​ណាមីង​! បើមិនយល់ដល់ពួកខ្ញុំ យល់ប៉ាខ្ញុំផង…!»

«យើងមិនយល់ដល់អ្នកណាទាំងអស់ យើងសុខចិត្ត​ក្បត់ប្តីយើង មក​រស់នៅជាមួយតាចាស់នោះជាច្រើនឆ្នាំ មិនមានប្តីសីត្រឹមត្រូវ គ្រាន់តែសង្ឃឹមថា កូនប្រុសយើងបានរៀនសូត្រខ្ពង់ខ្ពស់ បានទទួលមរតកទ្រព្យសម្បត្តិ មានជីវិតរស់នៅសុខសាន្ត ឥឡូវនេះគ្រប់យ៉ាងក្លាយទៅជាផេះ​! យើងនឹងឱ្យផេះនេះទៅឯង! ជាផេះសំណល់ចុងក្រោយ​របស់កូនយើង!»

ចន្ទកានលែងស្រែក​ទៀតហើយ​តែនាង​នៅ​តូចចិត្តជាខ្លាំងថា ហេតុអីបានជាតាំងពីដើមរៀងរហូតដល់ចុងបញ្ចប់ នាង​គឺជាអ្នកសងគ្រប់បែបយ៉ាង។

ទោះបីយ៉ាងណា ចិត្តនេះគ្រាន់តែ​ចង់ប្រើដង្ហើម​ចុងក្រោយ​នឹកដល់មនុស្ស​ល្អម្នាក់ក្នុងជីវិត​នាង​ ដែលជាវត្ថុសំណាង​តែមួយគត់របស់នាង​ក្នុងជីវិត​អភ័ព្វនេះ។

កាន​គ្រាន់តែមានបំណងប្រាថ្នាចុងក្រោយមួយប៉ុននោះ គឺឃើញប្តីម្តងទៀត។

នាង​បិទភ្នែកបួងសួង នៅពេលដែលរលកដង្ហើមមានអុកស៊ីសែន​ដក​កាន់តែតឹងត្បៀតឡើងៗនៅក្រោមអន្លង់ដី ហើយស្ត្រីកំណាចដែលមានវិប្បយោគចិត្ត កំពុង​លើកចបកាយ​ពំនូកដីទីមួយគ្របមកលើរាងកាយដ៏ល្អផូរផង់របស់នាង។

តូច​បិទមាត់ បិទភ្នែកទាំងអស់សង្ឃឹម។

ចិត្តនាង​ស្រែកទង្គឹះ​ខ្លាំងៗតវ៉ា៖

«ព្រះអើយខ្ញុំគ្រាន់តែចង់ចួបបងម៉ូស្ហា​ម្ដងទៀត!»

តែកែវយើងក៏គ្មាន​សង្ឃឹមដែរថា នឹងមានអ្នកណាមករកកន្លែងនេះឃើញ។

«រវាងឯងនិងវា ចប់ហើយ! ឯងក៏ចប់ វាក៏ចប់គ្រប់យ៉ាង គឺចប់ត្រឹមនេះ!» ស្ត្រីនោះគម្រាម​ទាំងសើចក្អាកក្អាយ មុនពេលប្រមូលកម្លាំង​ឆ្កួតលេលា​របស់គាត់កាយពំនូកដីជាបន្តបន្ទាប់មកទម្លាក់លើនាង​។

ស្នូរឧទ្ធម្ភាគចក្រលាន់មកពី​លើមេឃឆ្ងាយ។

កាន​ខំ​គ្រលាស់ក្បាលគ្រវីពពួកកម្ទេចដីពីផ្ទៃមុខនឹង​បាន​បើកភ្នែកសម្លឹងមើល។

កម្ទេចធូលីបន្ត​ធ្លាក់ស្រោចស្រព យ៉ាងណានាងនៅតែសង្ឃឹមថាអ្នកណាម្នាក់នឹងបានឃើញនាង។

ស្រីហាមាត់ស្រែក៖

«ជួយខ្ញុំផង! ជួយខ្ញុំផង!»

នាងប្រឹងស្រែកនៅខណៈពេលដែលស្ត្រីនោះភាន់ភាំងជាមួយសំឡេងឧទ្ធម្ភាគចក្រចុះចត ហើយគិតស្លន់ស្លោ ប្រុង​យកកាបូបលុយរត់ផង​ ប្រុងជីកកប់កានបង្ហើយផង។

គាត់ត្រលប់មកវិញដឹងខ្លួន នៅពេលដែលឮនាងស្រែកហៅជួយ ក៏ចាប់ផ្តើមកាយដីទម្លាក់ញាប់ស្មេឡើងៗទៀតដោយគ្មានត្រាប្រណី។ រាងកាយស្រីក៏គាំង​រលត់ទាំងសំឡេង​ទៅក្នុងផ្ទៃធរណី​ជាច្រើនស្រទាប់។

នាង​លែងស្រែកបាន បានត្រឹមឮពាក្យ​យាយចាស់ល្វើយៗ៖

«នេះហើយជាកម្មរបស់ឯង! កុំបន្ទោសយើងឱ្យសោះ»

នាង​នៅក្នុងដី កាន​ឮស្នូរជើង មនុស្សរត់មកពីឆ្ងាយនេះ។ ប៉ុន្តែនាងគិតថា វាត្រឹម​ជាក្ដីស្រមៃតែប៉ុននោះ។ ស្ត្រីនោះស្រាប់តែ ទម្លាក់ចបចោលក្ឌឹង។ រឿងនេះធ្វើឱ្យចន្ទកាន​ប្រឹងបើកភ្នែកសាជាថ្មី ប៉ុន្តែម្ដងនេះនាងមើលអ្វីមិនឃើញទៀតទេព្រោះដីគ្រប់ពាសពេញផ្ទៃមុខទៅហើយ នៅសល់តែភាពឈឺចាប់ផ្សា​រកាំ ដែលនាងត្រូវបិទភ្នែកវិញទាំង​បង្ខំ​។

ទោះហាមាត់ស្រែកក៏ឈ្លក់ទៅដោយដីនិយាយអ្វីលែងរួច។

តើអ្វីទៅកើតឡើងនៅខាងលើផ្ទៃធរណី? លោកនេះពិតជាមានអភិនីហារដែរឬអត់?  ទោះបីយ៉ាងណាដៃជើង ភ្នែកមាត់​ត្រូវគាំងតែ​ត្រចៀក​កាន​នៅ ស្ដាប់ឮ។

នាង​ពិតជា​ឮនូវសំឡេងប្តីខ្លួនស្រេចហើយពីចម្ងាយ។

«ឯណា​ចន្ទកាន?»

ស្ត្រី​កំណាចសើចក្អាកក្អាយសប្បាយចិត្ត​ខណៈពេលដែលបានកប់នាង​រួចរាល់ ទើប​មនុស្សជាច្រើនឡើងៗ​បង្ហាញខ្លួន។

បួនឆ្នាំក្រោយមក….

នៅក្នុងគ្លីនិក សុខភាពបន្តពូជនាប្រទេសសិង្ហបុរី

«នេះជាលើកដំបូងដែលយើងត្រលប់មកទឹកដីនេះវិញបន្ទាប់ពីរឿងនោះច្រើនឆ្នាំដែរហើយ!» កាននិយាយទាំងទឹកមុខស្ងប់ក្បែរទ្រូង​ប្តី។

«មិនអីទេ! បំភ្លេចរឿងចាស់ចោលអស់ទៅ! កុំឱ្យ​ប៉ះពាល់ដល់សុខភាព!»

«បងម៉ូស្ហា​និយាយ​ដូច​គិតថាអូននេះជាមនុស្សឈឺ!»

«ត្រូវហើយបងភ្លេចកានមិនបានឈឺដូចកាលពីយើង​មកណេះដំបូងទេ!»

សូម្បីកាលណោះប្តីនាង​ក៏មិនដែលរអ៊ូថានាង​ជាមនុស្ស​ឈឺដែរ។  នាងស្រពោនហើយងើបមុខសម្លឹងបុរសជាទីស្រឡាញ់ម្នាក់នេះ។

ប្រុស​លោប្រអប់ដៃ​មាំ​មកកាន់ម្រាមទាំងប្រាំរបស់កាន បណ្ដើរគ្នាដើរត្រសងលើដងវិថីដែលគេធ្លាប់ដើរកាលពីលើកមុននៅពេលដែលនាងមិនទាន់ដឹងខ្លួននៅឡើយ ពោលគឺកាលកាន​នៅភ្លេចរឿងចាស់ដោយសារជំងឺបោកក្បាល។

«ខ្ញុំមិនដឹងធ្វើម៉េចទេ ពេទ្យថាឱកាសមានកូនគឺពិបាកដោយសារតែខ្ញុំឆ្លងកាត់បញ្ហាច្រើនពេក!»

«ក្នុងចំណោមបញ្ហាទាំងនោះមានខ្លះត្រូវបានបងបង្កឡើងមែនទេ?»​ ប្រុសនិយាយ​តបនឹង​នាង​។

គេគិតបន្តិចពេលមិនឮស្រី​ឆ្លើយ ម៉ូស្ហា​ក៏ឈប់ដើរ​ហើយ​ងាកមកសម្លឹងមុខប្រពន្ធទាំងក្ដីអាណិត។

ប្រុសបែរមកឱបចង្កេះប្រពន្ធដោយនិយាយលួងលោម ៖

«បងមិនចង់ឱ្យកានគិតដល់រឿងទាំងអស់នោះទៀតទេ កុំថាឡើយគ្មានកូន ទោះបីជាយ៉ាងណា កានក្លាយជាស្អីឬក៏កានភ្លេចបង ឬក៏កានក្លាយទៅជាអ្នកណាផ្សេង ក៏បងនៅតែ​ទៅតាមថែរក្សាតាមស្រឡាញ់ហួងហែងកាន!»

នាងញញឹមបញ្ចេញធ្មេញសទាំងជួរ។

អ្នកនិពន្ធសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ដោយអត់ធ្មត់តាមដានសាច់រឿងដំបូងរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយឱ្យយោបល់ចំពោះសាច់រឿងមួយនេះដើម្បីជាឱកាស នៅក្នុងការកែប្រែកំហុសអចេតនាក៏ដូចជាបញ្ហាផ្សេងៗទៀត។

កុំភ្លេចចួបគ្នាពេលក្រោយ​ក្នុងរឿង«ចិត្តត្រួតត្រា!»

រឿង៖ រៀបការសងគំនុំ ភាគទី៥៩
វគ្គ ល្បិចចុងក្រោយ

«ភ្ញាក់ហើយ?»

កាន​បើកភ្នែកឡើងព្រឹមៗ…សំណុំខួរក្បាលមិនទាន់ដើរល្អទេ វាមិនទាន់ប្រាប់ព័ត៌មាន​យល់ដឹងពីអ្នកជុំវិញខ្លួននៅឡើយ នៅពេលដែលសំឡេងស្រីម្នាក់បន្លឺឡើងក្នុងត្រចៀករបស់នាង៖

«ដុកទ័រមកពិនិត្យល្មម!»

ស្លាកសញ្ញាពេទ្យនៅចំពោះមុខគ្រែរបស់នាង ជើងនាង​ហាក់ដូចជាសង្កៀរនឹងរបស់អ្វីមួយ។ នាង​ចង់ឱនទៅមើល តែនារីម្នាក់លូកមកយកជំនួស ៖

«មានគេផ្ញើមកជាភាសារបស់អ្នកមែនទេ?!»

កានខំផ្ទៀងមើល ក្បាលនៅធេងធោង។
«ចា៎ស ភាសាខ្មែរ!»

គេហុចវាមកឱ្យ ស្របពេលនាង​ព្រេចភ្នែកស្ទាបអង្ងែលថ្ងាស។ កាននៅវិលមុខខ្លាំង។ ដៃនាងក្តាប់កូនសំបុត្រជាប់​ចិត្តចង់រកមើលម៉ូស្ហា​ តែនៅសំងំបិទភ្នែកបន្តិចសិនព្រោះវិលមុខខ្សោយ។

«ខ្ញុំឈឺអី?»

«អ្នកនាង​នៅពេទ្យ!»

មិនភ្ញាក់ផ្អើលនោះទេ ការគេងពេទ្យសឹងជាទម្លាប់ទៅហើយ ប៉ុន្តែរឿងដែលមិនទម្លាប់គឺមិនឃើញប្តី។

«ហេតុអីខ្ញុំមកពេទ្យ?»

មិនទាន់បានចម្លើយនៅឡើយ ស្រាប់តែនឹកឃើញដល់ហេតុការណ៍ចុងក្រោយដែលនាងនិងប្ដីកំពុងអង្គុយ​មើលទេពច្យុត ស្រាប់តែនៅអាគារមួយទៀត ប្រទះឃើញប្រសិដ្ឋ​កំពុងតែច្របាច់កដារីយ៉ា ហើយរាងកាយរបស់ដើមចោទរបស់ប្តីនាង បានធ្លាក់ពីលើអគារដ៏ខ្ពស់នៅចំពោះមុខពួកនាងតែម្តង​។

នេះគឺជាការបិទចុងបញ្ចប់នៃការចងចាំមុនពេល​កាន​ដួលសន្លប់ចូលមកទីនេះ។

«ខ្ញុំមកដាស់អ្នកនាងព្រោះជាពេលលេបថ្នាំ!»

តាមថា កាន​ចង់សួរទៀត ព្រោះខំ​រេភ្នែក​មិនឃើញ​ម៉ូស្ហា​ តែ​នាងហាមាត់និយាយ ក៏ប៉ុន្តែនិយាយមិនចេញព្រោះថប់ទ្រូង។

នារីនោះលើកថាសមក ហើយចុចគ្រែឱ្យកានអង្គុយ​។

«សូមពិសានិងលេបថ្នាំ!»

កានសម្លឹងទៅបបរទាំង​វិលមុខខ្ញាល់។

«ខ្ញុំចង់ចួបប្តីខ្ញុំ!»

«សម្រាកសិនទៅណា ខ្ញុំសុំ! នៅមួយកន្លែងសិន ពេទ្យធំ​ថាអ្នកនាងខ្សោយពេកណាស់ សូមហូបបន្តិច​ នឹងបានលេបថ្នាំទៀងម៉ោង»

គិលានុដ្ឋាកចរចាមកជាភាសាអង់គ្លេស ប៉ុន្តែអ្នកស្តាប់នៅតែធ្វើមិនយល់។

«គ្រួសារខ្ញុំ! ត្រូវការចួបប្តីខ្ញុំ! Mr Moza»

អស់អង្វរ​នារីពេទ្យក៏ព្រេចភ្នែកអូខេជាមួយ​ទឹកមុខដ៏កម្សត់របស់កាន។

«អូខេ!!!! បាន! ខ្ញុំរកវិធីជូន!»

«ហេតុអី!»

«អ្នកនាង​មិនដឹងទេ មានអ្នកនិយាយថា ប្តីនាងនៅប៉ុស្តិ៍»

«ប៉ូលិស?»

មិនមាត់ជាសញ្ញាថា yes។

«ហេតុអី?!» សួរទាំងញាប់ញ័រចិត្ត។

«ពេទ្យ​ត្រូវបានប៉ូលិសជូនដំណឹងមកថា អ្នកនាងជាសាក្សីដ៏សំខាន់ដែលពាក់ព័ន្ធជាមួយការធ្លាក់មនុស្សស្រី មកពីស្រុកខ្មែរដែរ!»

ដារីយ៉ា!

កានគិតទាំងរន្ធត់។

នាងមិនហ៊ានសម្លឹងគិលានុដ្ឋាកទេ តែនាង​មិនអាចទប់មិនសួរបាន៖

«អ្នកនោះយ៉ាងណាហើយ?»

«អ្នកធ្លាក់?»

«ចា៎» នាងបន្ថែមទាំងស្រពោនព្រោះសង្ឃឹមអីថាធ្លាក់កម្ពស់ប៉ុណ្ណឹងហើយនៅរស់?

«ស្លាប់ភ្លាមនៅនឹងកន្លែង!»

កាន​មិនមាត់ ព្រោះស្លុត​ពេក។ ខ្នងគិលានុបដ្ឋាយិកាម្នាក់នេះចាកចេញយឺតៗមិនភ្លេចងាកមកផ្តាំ៖

«ពិសាបបរបន្តិច​ហើយលេបថ្នាំណ៎ា!​ ខ្ញុំធ្វើតាមសំណូមពរនាង សួរនាំរឿងស្វាមីឱ្យ នាងក៏ត្រូវ​ធ្វើតាមសំណូមពរខ្ញុំ!»

គិតថាយើង​ជាមនុស្សមាន​ជំងឺសរសៃប្រសាទមែនទេ បានជា​គេថ្នមចិត្ត​យើងដូចជាចាស់ជរា​ឬក្មេងបៀមដៃ? ទ្វារនៅមិនទាន់បិទទេ។ កានមានអារម្មណ៍ថាមានគេឃ្លាំមើលនាង។​ ដូច្នេះស្រីបង្ខំចិត្ត​ហូបបបរពីរបីម៉ាត់ និងលេបថ្នាំ។ មិនយូរប៉ុន្មាន ការរង់ចាំរបស់នាងយ៉ាងអន្ទះសាបានរំលងទៅ ទ្វារបិទបាន១០០ភាគរយ ពេលគ្មានអ្នកណានៅទៀត កាននៅតែឯង ទើបលាក្រដាសមកអាន​។

«អក្សរប្រសិដ្ឋ​?»

នាង​លាអានទាំងនឹកឃើញ​ករណីច្របាច់កច្រានទម្លាក់៖

«មកជាន់ទីបីនិយាយគ្នា បើចង់ជួយម៉ូស្ហា​!»

ស្រីក្តាប់លិខិតមកវិញ ធ្វើភ្នែក​ក្រឡេកក្រឡាប់។ ទោះបីនាងភ័យ ប៉ុន្តែពិតជា​ចង់សួរថា ​តើអ្នកណាធ្វើអី្វប្តីនាង  ហេតុអ្វីបានជាត្រូវហៅនាងទៅ?

នាង​ខ្លាចណាស់ មិនដឹងមានអ្វីនឹងកើតឡើងទេ​កាលដែល​គេច្រានដារីយ៉ា នាងឃើញផ្ទាល់ភ្នែក គេជាឃាតករៈតែ ចង់ដឹងថាគេធ្វើអ៊ីចឹងដើម្បីអី្វ?

មិនអាចគ្រប់គ្រង ជាមួយពាក្យ​ថា «….បើចង់ជួយម៉ូស្ហា​!»

មន្ទីរពេទ្យនេះ មិនខ្ពស់ដូចសណ្ឋាគារនិងអគារដែលនាងស្នាក់នៅម្តុំក្បែរពេទ្យនោះទេ។ ដោយ​វាមានកម្ពស់ត្រឹមតែបួនជាន់ ដូច្នេះជាន់ដែលគេណាត់នាងទៅគឺជិតដល់ដំបូលលើទៅហើយ។

ស្មានអីខុស ពេលដែលកើនឡើងទៅដល់ ទីនោះជាវាលនៃសាលធំៗព័ទ្ធដោយកញ្ចក់ សម្រាប់តែប្រជុំឬមួយក៏ចួបជុំធ្វើពិធីផ្សេងៗ ដូច្នេះហើយអាចកានមិនអាច​ចេញ​ទៅកាន់វេរ៉ង់ដាខាងមុខ ដោយសារពេលហ្នឹង ទីទាំងនោះត្រូវបានចាក់សោជាប់ ព្រោះតែគ្មានកម្មវិធី។

ប្រសិដ្ឋបង្ហាញខ្លួនដោយទឹកមុខស្លូត។

ចំពោះកាន ប្រសិដ្ឋម្នាក់នេះ​ហាក់គ្មានរឿងអ្វីជាមួយនាង​ទេតាំងពីដើមមក នាងតែងតែមាន​អារម្មណ៍ទុកចិត្តបុរសនេះ ទោះបីជាចុងក្រោយ​បាន​ឃើញផ្ទាល់ភ្នែករហូតដល់សន្លប់បាត់ស្មារតីនៅពេលគេនេះច្រាន​ដារីយ៉ាដើរធ្លាក់ចុះ ប៉ុន្តែរវាងដើមចោទនិងប្រសិដ្ឋ កាន​នៅតែជ្រើសរើសយកខាងប្រុស។

មនុស្ស​ដារីយ៉ាជាស្រីហួសហេតុពេក ចចេស​និងមានចរិតពាល មិនដឹងថាបានធ្វើអី្វផងដាក់អ្នកដទៃ ទាំងដែល​ប្តីប្រពន្ធកានកំពុង​រងគ្រោះដោយសារដៃនាង​សឹងបែកបាក់គ្នាថប់ដង្ហើមស្លាប់ម្តងៗទៅហើយ។

បើត្រូវជ្រើសរើស កាន​មានតែជឿប្រសិដ្ឋ​ជាងថាមានហេតុផល ចំណែក​ករណី​ដារីយ៉ា​ស្លាប់ គ្រាន់តែចូលរួមរន្ធត់សោកស្ដាយតែប៉ុននោះ។

ម្ល៉ោះហើយ​ពេលទល់មុខគ្នាភ្លាម​កានសួរ​៖

«ហេតុអី្វធ្វើខ្លួនដល់ថ្នាក់នេះ?!»

«វាធ្វើបាបកាន!» ប្រសិដ្ឋឆ្លើយមកធ្វើឱ្យកានភ្ញាក់ផ្អើល «​ខ្ញុំដឹងរឿងអស់ហើយ គឺលេខា​នេះបាន​ប្រើល្បិចគ្រប់បែបយ៉ាងធ្វើបាបប្ដីប្រពន្ធកាន ដូច្នេះខ្ញុំហៅនាង​ឡើងមកព្រមានឱ្យចាកចេញពីជីវិតអ្នកទាំងពីរ វាមិនព្រមថែមទាំងចង់សម្លាប់ខ្ញុំ!»

កានគ្រវីក្បាលងីងើរ​ ឆ្លើយតតាក់តតុប៖

«តែ….ខ្ញុំឃើញប្រសិដ្ឋ….បាន….ច្រាន…..! ឥឡូវនេះប្រសិដ្ឋ​គិតយ៉ាងម៉េចទៅ!  ហើយខ្ញុំសួររឿងមួយហេតុអីបានជាបងម៉ូស្ហា​ត្រូវទៅនៅជាមួយប៉ូលិស!»

ប្រសិដ្ឋត្រូវសួរចំចំណុច​ក៏អេះក្បាលទីរទើរ៖

«ខ្ញុំអត់ដឹងទេ! ប្រហែលជាមួយរយៈចុងក្រោយនេះ​ប្តីរបស់កាន​ មានជាប់ក្ដីក្ដាំជាមួយគេ!»

«ខ្ញុំវិលវល់ណាស់ ហើយខ្ញុំឈឺក្បាលណាស់ប្រសិដ្ឋ!»

គេស្ទុះមកហាក់យកចិត្ត​ទុកដាក់ខ្លាំង។

«ស្តាប់ខ្ញុំណាកាន! ទៅស្រុកខ្មែរជាមួយខ្ញុំទៅ! ទុកការងារទាំងនេះខ្ញុំជាអ្នកដោះស្រាយ បើពុំនោះទេខ្ញុំខ្លាចមានបញ្ហាដល់កាន!»

នាង​ថយឆ្ងាយពីគេបន្តិចព្រោះអារម្មណ៍មិនល្អ៖

«ខ្ញុំមិនទៅនោះទេ!  ប្តីខ្ញុំនៅទីនេះ ហេតុអីខ្ញុំត្រូវទៅស្រុកខ្មែរ!»

ប្រសិដ្ឋ​សម្លឹងនាឡិកា​។​ ពេលវេលារបស់គេហាក់បីដូចជាជិតអស់ហើយ គេចាប់ផ្តើមជ្រួលច្របល់លែងអត់ធន់បានច្រើនដូចមុន គេប្រញាប់ចូលប្រធានបទថ្មី៖

«កានកុំភ្លេច កានបានសន្យាជាមួយខ្ញុំ ថា ឱ្យខ្ញុំគ្រប់គ្រងការងារជំនួសវា! ឥឡូវនេះខ្ញុំកម្ចាត់សត្រូវរបស់កាន​ចេញពីផ្លូវ​អស់ហើយ!»

នាង​ឡិងឡង់ងឿងឆ្ងល់ខ្លាំង។​ គេនិយាយមកទៀត៖

«ពេលនេះ ខ្ញុំទ័លច្រក កានមិនអាចធ្វើ​មិនដឹងមិនឮទេ!»

«ខ្ញុំមិនយល់! ខ្ញុំ….»

«ប៉ូលិសតាមចាប់ខ្ញុំ!»

គេខ្សឹបហើយ​រត់មកកៀក កាន​រឹតតែថយ។

«កានត្រូវជួយខ្ញុំរត់! ទាំងនេះ ខ្ញុំធ្វើព្រោះកាន!»

នាង​គ្រវីក្បាលបដិសេធពេញ​ទំហឹង៖

«ទេ! ខ្ញុំមិនបានប្រើប្រសិដ្ឋទៅសម្លាប់មនុស្សទេ!»

គេចូលដល់ដំណាក់កាល​ឆ្លេឆ្លា​ងាកមើលឆ្វេងស្តាំញាប់ ដូចជាផ្អើលៗ ខ្លាចថាមានមនុស្សមកឃើញ ហើយ​ក៏​ងាកមកសង្ខើញ​កាន៖

«កានត្រូវតែទូទាត់ឱ្យខ្ញុំ!»

«ទូទាត់អីទៅសិដ្ឋ? ខ្ញុំក៏ឈឺ សិដ្ឋឃើញហើយ ប្តីខ្ញុំនៅជាប់ប៉ុស្តិ៍ ខ្ញុំគ្មានពេលគិតរឿងអីទាំងអស់!»

គេលូកក្នុងអាវ​យកក្រដាសប៉ុន្មានសន្លឹកចេញហើយបង្គាប់៖

«ស៊ីញ៉េ​ ឱ្យគេផ្ទេរលុយមកខ្ញុំ! ត្រូវការមេធាវីល្អដើម្បីជួយខ្ញុំ! ពុំនោះទេ​ពេលចាញ់ ខ្ញុំត្រូវការរត់គេចខ្លួនចេញទៅម៉ាឡេស៊ី! ខ្ញុំត្រូវការលុយបន្ទាន់!»

នាង​លេបទឹកមាត់ភ័យនឹងកិរិយា​របស់ប្រសិដ្ឋ​។

«ហោចណាស់ ខ្ញុំធ្លាប់ជួយជីវិតកាន!»

«តែ…..» ព្រោះនាង​មិនយល់ទេ​រឿងផ្ទេរលុយ​អីនេះ។

«ចាំបាច់គិតអីយូរកាន? ​កាន​មានលុយច្រើនណាស់នៅភ្នំពេញ! លុយប៉ុណ្ណឹងៗមិនច្រើនទេសម្រាប់កាន! ខ្ញុំរៀបចំអស់ហើយ កាន​គ្រាន់តែស៊ីញ៉េ គ្រប់យ៉ាង​នឹង​រលូន ណ៎ាកាន!»

នាងក៏អាណិតគេ ណាមួយនឹកដល់អនុស្សារនៅកំពង់សោមទាំងអស់នោះ ​នាង​គិតចុះឡើង មិនដឹងផងថា​អ្វីទៅជាការផ្ទេរលុយ​​ ហើយហេតុអីក៏មកឱ្យនាង​ធ្វើ?

គិតចុះគិតឡើងនឹកដល់សម្ដីម៉ូសាក្នុងរឿងមួយចំនួន ដែលបានកើតឡើង…..ប្តីតែចង់ឱ្យនាងប្រុងប្រយ័ត្ននិងនៅឆ្ងាយពីមនុស្សទាំងនេះ។

«ខ្ញុំមិនស៊ីញ៉េអ្វីទាំងអស់!….ប្ដីប្រពន្ធខ្ញុំជួបបញ្ហាច្រើនហើយ….បើចុះហត្ថលេខាអ្វីក្តី ត្រូវ​ប្រសិដ្ឋ​ហៅមេធាវីរបស់ខ្ញុំមកចួបខ្ញុំមកឥឡូវនេះ!»

គេបញ្ចេញ​ចរិត​វិលវល់អន្ទះសាពេលឮនាង​បដិសេធ។​ អាការៈនេះ រឹងរឹតតែបណ្តាលឱ្យកានមិនស្រណុកចិត្ត​ថែម​។

«ខ្ញុំចុះទៅវិញហើយ!»

«អត់….អត់ទេកាន! ​ស្តាប់ណា ប៉ូលិស​តាមរកខ្ញុំ! ត្រូវការឱ្យលុយគេ មុនម៉ោងបីភ្លឺយប់នេះចេញទៅម៉ាឡេស៊ី បើពុំនោះទេខ្ញុំរត់គេចចេញពីកន្លែងនេះមិនរួចទេ!»

នាង​ឡិងឡង់ គេប្រឹងស្ទុះមកក្បែរចង់ពន្យល់ថែម ​ស្រាប់តែនាងថយគេចតក្កមា បណ្តាលឱ្យប្រាណស្រីដែលនៅ​ទន់ខ្សោយពេកមិនអាចទប់ជំហរបានល្អ​ក៏ដួលប្រូសទៅលើឥដ្ឋ។ នាង​ច្រត់ដៃទប់ខ្លួនទាំងភ័យស្លន់​ក៏ប៉ះកាំជណ្តើរ​ចុះ បណ្តាលឱ្យរមៀលធ្លាក់ក្រោមសភាពស្រឡាំងកាំងនៃប្រសិដ្ឋ។

ប៊ឹង!

ក្បាលនាង​ទើរនឹង​បង្កាន់ដៃ​ហើយឈប់ស្ងៀម។

នាង​អង្គុយ​ស្រងល់ឈឺចាប់ អ្វីមួយ​លោតបុកភ្លឹបភ្លែតនៅក្នុងអារម្មណ៍។ សុខៗការចងចាំរបស់នាង​រំឭកឡើងមកវិញ​ពីអ្វីមួយកាលពីយូរ​សែនយូរ ព្រិលៗ​ព្រាលៗ ឃើញត្រលប់មកវិញយឺតៗស្រពេចស្រពិល គឺសភាពដែលនាង​ភ័យញ័រជាខ្លាំង​ដោយ​ប្រសិដ្ឋ​ គេបង្ហាញខ្លួនជាមួយកាំភ្លើងដៃ ហើយបាញ់សម្លាប់អ្នកបើកឡានរបស់នាង។

ក្បាលរបស់នាងទង្គិចនឹងជញ្ជាំងថ្មនេះ​ទាញកាន​ឱ្យបន្តត្រលប់ទៅរក​រយៈពេលនៃការដួលលើកដំបូងរបស់នាងទៅលើ ថ្មសួនច្បារនៅក្រៅផ្ទះវីឡាសម្ងាត់ ជាកន្លែងដែលគេនិងសុជាតិបានលបលួចលាក់ជួបជជែកគ្នា ត្រូវនាង​តាមដានឃើញ។

កាន​បើកភ្នែកព្រឹមៗជម្នះការឈឺចាប់សម្លឹងស្រមោលព្រាលៗនៃប្រសិដ្ឋដែលនៅឆ្លេឆ្លានៅខាងលើ មិនដឹងថាត្រូវចុះមកលើកនាង ឬមួយក៏បន្តដំណើរគេចទៅណា តាមផ្លូវណា?

«ប្រសិដ្ឋ ប្រសិដ្ឋ​បាញ់សម្លាប់ពូស៊ុមធ្វើអី?»

នាងនិយាយខ្លីៗនិងខ្សាវៗ ធ្វើឱ្យបុរសដែលប្រុងទៅចុះជណ្ដើរយោងនាង​ឡើងមក ស្រាប់តែគាំងចលនា​ធ្មឹង។

ក្បាលប្រសិដ្ឋបុកពេញប្រៀបទៅដោយ​សំណួរ។

«ហេតុអី???? បានជានាងដឹង? ហេតុអីបានជានាងដឹងខ្លួនឡើងវិញ?»

កាន​បិទភ្នែកសន្លប់បាត់ស្មារតី។

ក្នុងសុបិននាង​ ឃើញគេកំពុងតែកាប់គាស់ដី នាងក្រឡេកទៅឃើញសុជាតិស្លាប់ អ្វីៗកាលពីអតីត​ចាប់ផ្តើមមានស្នាម​ចងចាំ​​ឡើងបន្តិចបន្ទួចទៅក្នុងអារម្មណ៍ឈឺចាប់របស់នាង។

កានស្រែក​ហៅគេជួយខ្សាវៗក្នុងសុបិន។

ភ្នំពេញ…..ប្រាំបីខែក្រោយមក…..

«រឿងទាំងអស់​វាអ៊ីចឹងណាមីង! នៅពេលដែលខ្ញុំសន្លប់នោះ គេក៏មកក្បែរខ្ញុំ ឆែករកអ្វីៗ ខ្ញុំដឹង ប៉ុន្តែខ្ញុំបើកភ្នែកមិនរួច ខ្ញុំស្រែកមិនបាន ស្រាប់តែឮសូរប៉ូលិសឡើងមកដល់ពីចម្ងាយ! គេនោះស្លន់ស្លោរឡើង ប៉ូលិសហៅគេឱ្យគេឈប់ គេមិនព្រមឈប់ប៉ូលិសក៏បាញ់គេស្លាប់ទៅណាមីង!»

អ្នកបម្រើចំណាស់ទាំងពីររបស់នាង​ស្តាប់កានរៀបរាប់ផង ហួសចិត្តផង។

«នេះប្រហែលជាមកពីមនុស្សនេះ ធ្លាប់សម្លាប់គេច្រើន!» មីងនោះតប។

«….សម្លាប់សុជាតិ….ពូស៊ុមនិងដារីយ៉ាណាមីង! គេ​ម្នាក់នោះមិនញញើតដៃនោះទេ គេប្រុងកប់ខ្ញុំទាំងរស់! តែខ្ញុំឆ្កួតលែងដឹងអីទុកគេជាមិត្ត យកប្តីខ្លួនឯងជាសត្រូវតាមពាក្យគេ រឿងវែងឆ្ងាយណាស់មីង!»

ស្នូរឡាន​ប្រុសស្អាតលូនចូលវីឡា។

ស្រីល្អសម្លឹង​នាឡិកាទាំងញញឹម។

«អូលោកក្មួយម៉ូស្ហា​មកដល់ហើយ!»

កានបង្គាប់ភ្លាម៖

«តោះ រៀបចំទៅ! ខ្ញុំទៅរៀបចំ​ម្ហូបសម្រាប់ប្តីខ្ញុំ!»

កាន​ជាមួយអ្នកបម្រើចំណាស់ទាំងពីរកំពុងតែញាប់ដៃជើងក្នុងការរៀបចំអាហារពេលល្ងាចដោយសារថាថ្ងៃនេះគឺជាខួបនៃអាពាហ៍ពិពាហ៍របស់ពួកគេ….

«ធ្វើអីហ្នឹងប្រពន្ធ?»

នាង​ងាកមករកគេដោយញញឹមពព្រាយ​ ទាំងមានចងអៀមសម្រាប់ចុងភៅធ្វើឱ្យម៉ូស្ហា​សម្លឹងដោយស្រទន់ទៅរកមីង​ៗ​ហើយ​ដៀងមករកសំណព្វចិត្ត​

«ថ្ងៃនេះប្រពន្ធខ្ញុំចូលចង្ក្រាន?»

«ខ្ញុំរៀបចំបាយល្ងាច! ខួបអាពាហ៍ពិពាហ៍របស់យើង!» នាង​តបដោយដៃនៅប្រឹងញាប់។

ប្រុស​បន្ទរតិចៗ៖

«ខួបអាពាហ៍ពិពាហ៍?»

ព្រោះគេមិនបានចងចាំរឿងនេះទេ។

ទោះបីយ៉ាងណាភាពអន់ចិត្តនៅក្នុងជម្រៅកែវភ្នែកនាងជាប្រពន្ធដែលងាកមក។ កាន​ចងចាំគ្រប់យ៉ាងវិញហើយសូម្បីតែរឿងនៅ រាត្រីរៀបការដំបូងរបស់ពួកគេ សូម្បីតែរឿងគ្រប់យ៉ាងដែលគេបានធ្វើបាបនាងនៅការដ្ឋាននិង​កសិដ្ឋាន និងរឿង​ដែលគេតាមថែថ្នមនាងយ៉ាងកម្សត់កម្រជាមួយគ្នានៅសិង្ហបុរី គិតទៅមួយឆ្នាំរំលងទៅលឿនមែន​។

ឃើញ​គេក៏ស្រពោន នាងប្រឹងញញឹមវិញមុន៖

«ប្ដីទៅងូតទឹកបានទេ!»

ស្រីរុញប្រុសចេញ​គេនៅក្រាញ​តែមាត់តប៖

«រឿងអីថាមិនបាន? លើកលែងតែប្រពន្ធមិនទៅជាមួយ!»

នាង​សើចសម្លឹងការដៀង​ស្រទន់របស់គេ។

«មានន័យថាម៉េច?» កាន​សួរកៀកនឹង​ប្រាណបងញ៉ាំងឱ្យអ្នកបម្រើរត់ចេញគេចមុខអស់។

ម៉ូស្ហា​បន្លឺដោយមិនដកភ្នែកពីប្រពន្ធ៖

«បើប្រពន្ធមិនឡើង​ទៅជាមួយ មិនងូត!»

កាន​មុខក្រហមលបសម្លឹង​ចាស់ៗដែល​គាត់ហ៊ានដើរចេញមិនហ៊ាន​មើល តែខាងប្រុសវិញ​នៅបន្តតែសម្លឹងប្រពន្ធតែម្នាក់គត់ហាក់គេមិនខ្វល់អ្វីទាំងអស់។

«ឡើងឬក៏មិនឡើង?»

វគ្គ  ខួបមួយឆ្នាំ

ខណៈដែលប្ដីប្រពន្ធទាំងទ្វារបណ្ដើរគ្នាចូលបន្ទប់ទឹកសារសងរំឭករឿងស្នេហ៍បច្ចុប្បន្នភាព និងបន្ដអនាគតកាលរបស់ពួកគេឱ្យផ្អែមល្ហែមជាងមុន កុំឱ្យដូចកាលពីរៀបការដំបូងៗត្រូវឆ្លងកាត់ការ​ធ្វើទុក្ខបុកម្នេញពីព្រហ្មលិខិតនោះ មនុស្សស្រីម្នាក់ទៀតកំពុងតែអង្គុយដោយឆ្គួតវង្វេងម្នាក់ឯង….

«ប្រាំបីខែហើយ! កូនយើងស្លាប់អត់ប្រយោជន៍អ៊ីចឹងអ្ហី? ហើយយើងធ្វើអីទៀតមិនបាន? មិនអីទេ! យើងដឹងថា​ត្រូវដោះស្រាយជាមួយពួកឯងដោយរបៀបណា!  ឪពុកឯង បានបំផ្លាញយុវវ័យរបស់យើង មិនឱ្យអ្វីយើងចំណែកអ្វីសោះ រីឯប្តីប្រពន្ធឯងបានបំផ្លាញជីវិតកូនប្រុសយើង! យើងនឹងដោះស្រាយបំណុលនេះទាំងការទាំងដើមជាមួយគ្នា!»

ដូច្នេះហើយកានដែលកំពុងតែងូតទឹកស្រាប់តែឮសូរសំឡេងទូរសព្ទនាង។ ស្រីប្រុងក្រោក​តែ​ត្រូវប្រុសប្រាណ​ចាប់ដៃខ្សឹប៖

«មិនឱ្យទៅទេ!»

កាន​ឱនមកថើបដៃប្តីបន្តិច​រួចប្រាប់ទឹកមុខ​ង៉ក់ងរ​របស់គេ​វិញ​ថា៖

«ចាំសិន! អូនទៅលើកទូរសព្ទ!»

«នេះជាខួបអាពាហ៍ពិពាហ៍របស់យើងមែនទេ?»

«មានអ្នកណាថាមិនមែនអាពាហ៍ពិពាហ៍?»

«នៅជាមួយគ្នាហើយ​ កាន់ទូរសព្ទបានការអី?!»

នាង​ញញឹម​សម្លក់គេ​ដោយស្នេហា​រហូត​ដល់សំឡេង​ខលមករំខានពេក គេក៏ទន់ចិត្តព្រលែងឱ្យស្រីទៅទាំងបិទភ្នែកធ្វើមិនឮ។

គេកំពុងគិតអ្វី កាន​ដឹងច្បាស់ណាស់ រាត្រីនេះពិតជាពិសេសសម្រាប់ពួកគេ។ ចរិតរបស់គេនៅថ្ងៃរៀបការដំបូងដែលធ្វើបាបនាង ភាពគំរោះគំរើយ ភាពទៀងត្រង់របស់គេនិងការអត់ធ្មត់ថែទាំនាងនៅពេលនាងឈឺមិនដឹងអ្វីជាអ្វី ពិតជាធ្វើឱ្យកានចង់ស្រែកអរគុណចំពោះចំណងអាពាហ៍ពិពាហ៍មួយនេះ។

មិនថាការចាប់ផ្តើម​ឈឺចាប់ប៉ុនណា កាននៅតែមិនស្តាយក្រោយ។

បើមិនមានក្តៅក៏មិនឃើញត្រជាក់ បើមិនឆ្លងកាត់គ្រោះថ្នាក់ឬក៏មិនដឹងចិត្តគ្នា?

«អាឡូ»

នាងត្រូវធ្មឹងបន្តិចព្រោះសំឡេង​តប​ជាសំឡេងរបស់អ្នកដែលនាងធ្លាប់ស្គាល់។

«កូនកាន! នេះគឺម៉ាក់មន្ថាណា៎ ជូនពរខួបអាពាហ៍ពិពាហ៍!»

នាងមិនបានហៅឈ្មោះគាត់វិញ ដោយសារនាងភាំង។ ករណីរបស់ប្រសិដ្ឋ កានទើបតែបាន​និយាយ​រំឭកឡើងវិញកាលនៅធ្វើម្ហូបរៀបចំអាហារល្ងាចជាន់ខាងក្រោម តែរឿងរ៉ាវនៅសាំងហ្គាពួរ​ដែល​គេត្រូវបាញ់ស្លាប់នោះបាន រំលងមកជាង៧ខែហើយ។

ស្រាប់តែពេលនេះ នៅសុខៗថ្មើរណេះ​ ឮសំឡេងម្ដាយទូរសព្ទមកអធិប្បាយថាយ៉ាងនេះ នាងថយឆ្ងាយពីបន្ទប់ទឹកមកថែម ទាំងដៀងភ្នែកសម្លឹងផង ខ្លាចប្ដីស្តាប់ឮ។

រឿង៖ រៀបការសងគំនុំ ភាគទី៥៨
កាន​ដឹងថា ឋានសួគ៌ដែលនាងបានរបូតដៃធ្លាក់ព្រោះបុព្វេកម្ម ពេលនេះកំពុងប្រាកដមកវិញ​ចំពោះមុខ​កណ្តាលរាត្រីកាលហើយ។ ស្នេហា​កំពុង​រំលែកឱ្យគ្នា​នាពេលឥឡូវនេះ ព្រោះខាងប្រុសដាក់រាងកាយ​ធ្ងន់និងក្តៅរោលរាលរបស់គេយ៉ាងពេញលេញគ្របមកលើប្រាណ​តូចនារី។ នាងរីករាយនឹងទម្ងន់របស់គេ រីករាយនឹងការផ្តល់មកឱ្យនូវភាពស្រៀវស្រើបពីក្បាលដល់ជើង ញាប់ញ័រពេញរាងកាយនឿយណាយចេញពីរឿងអពមង្គលសៅហ្មងនានា។

«ខ្ញុំចង់ថើបបងម៉ូស្ហា​ជារៀងរហូត»

«ថើបទៅ!»

គេនិយាយឌឺ ដោយផ្តោតភ្នែកសម្លឹងគ្នា​ ក្នុងចម្ងាយមិនដល់ពីរបីម្រាម​ដៃផង​។ ដូច្នោះហើយ កានបានងើយ​ថើបចង្កាគេ ថ្ពាល់គេ និងបបូរមាត់គេ។ ខាងប្រុសបិទភ្នែកទាំងញញឹមព្រោះគេមិនចង់រំខាននាង មិនចង់រំខាន​ខ្លួនឯងក្នុងការ​សោយរាជ្យ មានអារម្មណ៍​ថា ជាមនុស្ស​ប្រុសអស្ចារ្យ​សម្រាប់កាន មាន​ក្លិនក្រអូប និងរសជាតិពិសេសដែលដុត​អារម្មណ៍ឱ្យកក់ក្តៅចូលដល់ជម្រៅ​បេះដូង វា​ដូចជាកាំជ្រួចតូចៗផ្គុំគ្នា​ បំភ្លឺរួមគ្នាក្លាយជាសំណុំភ្លើងស្នេហ៍ពណ៌ដ៏ត្រចះបំផុតមួយ។

វគ្គ ធ្វើអាក្រក់បានអាក្រក់

ស្នូរគោះទ្វារយ៉ាងរន្ថើន លាន់ឡើងនៅមាត់ទ្វារ ដាស់កានឱ្យភ្ញាក់ច្រងាប់ច្រងិលពីដំណេកកំពុងស្កប់យ៉ាងមានសេចក្ដីសុខបំផុតមួយ។ នេះជាវេលា​ដែលកាន​មិនធ្លាប់មាន​ទេ​ក្នុងរវាងពេលបីបួនថ្ងៃមកនេះ គឺជាសេចក្ដីសុខដែលតរុណីយើង​ទើបនឹង​បានចួប នាង​មើលម៉ោង ទៀត! ម៉ោងបីភ្លឺ? បីភ្លឺលើកមុនមានរឿងធំស្រាយមិនទាន់បាន ឥឡូវនេះ????

គ្រប់យ៉ាង​ត្រូវកកូរទៀត ដោយសារតែអ្នកណាម្នាក់មករំខានទាល់តែបាន។ ​ភរិយា​​បើកភ្នែកព្រឹមៗមកសម្លឹង​ប្តីទាំងដៃម្ខាងញីភ្នែក ភ្នែកម្ខាងនៅបិទ ម្ខាងខមប្រឹងសម្លឹងទៅពន្លឺភ្លើងអំពូលដែលលោតភ្លឺឡើង ម្តងមួយៗ រហូត​ចិញ្ចាចពាសពេញបន្ទប់នេះតែម្តង។

មុននេះប្រហែលជាប្តីបានបិទភ្លើង ដាក់ត្រឹមអំពូលរាត្រីពណ៌ស្រទន់សម្រាប់រាត្រីកាលគេងស្កប់ស្កល់ជាមួយ​កាន​។

ពីទីនេះទៅ នាងឃើញខ្នងគេ ពាក់កណ្តាលលេចចេញមកក្រៅ ពាក់កណ្ដាលទៀតកំពុងត្រូវបានទាញអាវមកបិទគ្រប់ហើយនិងឱនចងខ្សែអាវដំណេកស្រួលបួល ញ៉ាំងឱ្យរូបរាងគេមើលពីក្រោយ​រឹតតែស្រស់សង្ហាឡើង។

ប្រុស​ដង្ហើមវែងៗនៅក្បែរទ្វារ ហើយ​ងាកមកសម្លឹងកានពីចម្ងាយ ប្រហែលមកពីគេអើតតាមប្រលោះទៅឃើញមុខ​អ្នកព្រហើនដែលមកគោះទ្វារ។

មុនពេលម៉ូស្ហា​យកដៃដាក់លើគន្លឹះ​ទ្វារ អ្វីមួយមិនល្អផុសឡើងក្នុងទ្រូងកាន។ ប្រហែលពួកយើងនេះនឹងអាចជួបរឿងមិនល្អ ឬមកពីកន្លងទៅ​ប្តីប្រពន្ធយើង​ជួបរឿង​មិនល្អ​ច្រើនពេកហើយ បានជាភរិយា​មិនចង់ឱ្យប្តី​ប្រញាប់បើកទ្វារនោះទេ។

«កុំបើក! អ្នកណាគេមកថ្មើរណេះ?!»

នាង​ថាពីនេះទៅ​ តែប្តី​មិនអាចធ្វើតាមទេ គេ​មួល​សោដោយ​ស្រពោននិងធុញលាយឡំគ្នា។

ទ្វាររបើកចូលមកក្នុង ដូចអ្នកនៅខាងក្រៅពិតជាមានអារម្មណ៍អន្ទះសាខ្លាំង ។ «ថានាងគឺនាងមែន» កានគិតទាំង​ស្ទុះក្រោកអង្គុយ​អស់ភាពងោកងុយ។

ដារីយ៉ា​ដើរ​ផុតពីម៉ូស្ហា​មកហាក់មិនចង់តតាំងអ្វីនឹងអ្នកបើកទ្វារទេ តែស្រីលេខា​សំញ៉ែងទឹកមុខពេញដោយគំនុំ ដើរចូលមករ៉ុយ​សំដៅកាន ​ដោយគ្មានអាការៈញញើតញញើម ហើយសម្លឹងមថៅកែស្រីដោយពន្លឺភ្នែកចង​អាឃាត​។

រូបរាងកាននៅអាក្រាតសំងំ​ក្នុងភួយសំឡីពណ៌សបញ្ជាក់ស្រេចហើយថា មុននេះ ច្រើនម៉ោង​ដែលម៉ូស្ហា​បាត់មក មានរឿងអ្វីកើតឡើងរវាងប្ដីប្រពន្ធពីរនាក់នេះ។

ភ្នែកនាងលេខាហើមព្រោះយំ​។

តាមពិត​ចន្ទកាន​ទេដែល​គួរសប្បាយចិត្តជាពន្លឹក ដែលឃើញសភាពខឹងគុំកួននិងសេចក្ដីស្អប់ខ្ពើមចេញពីមនុស្ស​ទីបី ប្រភេទដែលបញ្ជាក់ថាគ្មានសេចក្ដីសុខពេលឃើញ​ប្តីប្រពន្ធគេ​មានក្តីសុខ។

ដល់ទីបំផុតទៅ នៅខណៈពេលដែលកានទទួលបានសេចក្ដីសុខរហូតដល់ឋានសួគ៌ាមិនដឹងជាប៉ុន្មានលើកមកហើយជាមួយនឹងស្វាមីរបស់នាង កាន​ញញឹម​រេភ្នែកមករកស្វាមី​ជាកិច្ចបញ្ឈឺថែមទៀត។

ឃើញ​សំណព្វចិត្ត​មើលមក ទាំងញញឹមជាមួយ​រាងកាយដែលបិទបាំងតែភួយមួយ ប្រុស​ក៏​ដៀងភ្នែកដ៏ស្រទន់ប្រកបដោយស្នេហា​មករក​នាងវិញ។

ភាពញញឹមមានក្តីសុខមិនបាច់មិនមាត់មិនករបស់ពួកគេ ​ធ្វើឱ្យលេខាឆួលសឹងស្ទះ។​ ដារីយ៉ាបែរក្រោយ​​សម្លឹងទៅរាងកាយដ៏ស្រស់សង្ហារបស់ម៉ូស្ហា​ដែលកំពុង​ដើរមួយៗចូលមកកណ្តាល​បន្ទប់….។

នាង​ថាឱ្យទាំងគ្រឺតឡើង៖

«ទីបំផុតចាប់បានមែន! ជួបសហាយស្មន់គ្នាដល់តែបាន!»

ម៉ូស្ហា​លើកដៃជ្រោងសក់ព្រមទាំងទាញខោអាវរបស់ខ្លួនឱ្យបិទជិត តាំងចិត្ត​មិនឆ្លើយអ្វី​ កុំឱ្យខូចអារម្មណ៍​ទុកឱ្យមនុស្សស្រីម្នាក់នោះនិយាយស្ដីតាមចិត្តឆ្កួតស្នេហ៍របស់នាង។ កានវិញឮហើយ​ក៏ឆេះទ្រូង មិនខ្ចីទាញភួយបិទបាំងលំហូរស្មានិងសាច់គល់ក​ដើមទ្រូងដ៏ស្រស់ប្រផូររបស់នាងដែលបង្ហាញចេញកណ្ដាលវាលបាំងតែ ពីត្រឹមគល់ក្លៀក​ចុះក្រោម។ សក់វែងអន្លាយរបស់កាន​និងរាងកាយ​ក្រហម​ដែលត្រូវប្តីថ្នមថ្នាក់រហូតមក ពិតជាបង្អួតសុភមង្គលរបស់កាន និងក្លាយជាថ្នាំពុលកំពុងតែសម្លាប់លេខាឱ្យឆ្កួតវង្វេង។

«សប្បាយឱ្យហើយទៅស្អែក ត្រៀម​ជូនដំណើរគ្នាទៅចូលគុក!»

កានមិននិយាយមួយម៉ាត់នាងគិតពីញញឹម​សម្លឹងប្តី ដូចពួកគេ​ទើបតែស្រឡាញ់គ្នា​ដំបូង​ទុកសំឡេងផ្សេងៗនិងមនុស្ស​ផ្សេងៗថាជារុក្ខជាតិ។

ខណៈពេលដែលដារីយ៉ា​បែរក្រោយសម្លឹងមុខដ៏ស្មើរបស់ម៉ូស្ហា​ចិត្ត​លេខាផ្ទុះទោសៈណាស់។ ចំណីក៏មិនបាន បេះដូងក៏មិនស្គាល់ ពេលនេះនាងចង់សម្លាប់ម៉ូស្ហា​ជាងចង់បានប្រាណគេ​។

«ចង់ប្រាប់ថា…..លើកនេះមានរឿងអ្វីកើតឡើងក៏នឹងមិនទន់ចិត្តឱ្យចៅហ្វាយ​ចិត្តចើកបានចេញមកជុំប្រពន្ធនៅក្រៅទ្រុងដែរ!  ប្រពន្ធនឹងត្រូវ​សែងទៅពេទ្យឆ្កួត ប្តីត្រូវបញ្ចូលគុក!»

នាងនិយាយទាំងកំហឹង​ចិត្តនិង​ភាព​អស់សង្ឃឹមដែល​ថា គេនឹងទម្លាក់កានចោល​ដើម្បីដូរយកសេរីភាព។

ទឹកមុខនៅតែញញឹមនៃប្តីប្រពន្ធពីរនាក់ដែលយប់មិញនេះ​បានស្បថស្បែរួចហើយ មិនថាមានអ្វីកើតឡើងពួកគេមិនបែកគ្នានោះដែរ ពួកគេនឹងនៅតែស្រឡាញ់គ្នាក្នុងរូបភាពបែបនេះជារៀងរហូតតទៅព្រោះថា ការនៅឆ្ងាយពីគ្នា បើឃើញគ្នាក្លាយជារបស់អ្នកដទៃគឺឈឺចាប់ខ្លាំង ឈឺចាប់ជាងដែលឃើញគ្នា បាត់បង់សេរីភាពមែនឬក៏សឹងតែបាត់បង់ជីវិតក៏មិនឈឺចាប់ស្មើក្បត់គ្នា​ដែរ។

«រាត្រីសួស្ដី!»

ម៉ូស្ហា​និយាយទាំងដៃទាញទ្វាររបើក​បណ្តេញលេខាឱ្យចាកចេញ ឬហៅម្យ៉ាងទៀត​ចង់បញ្ជាក់ថា«ចង់ធ្វើអីធ្វើទៅ តែពេលនេះនៅយប់នៅឡើយ​ ប្តីប្រពន្ធគេកំពុងរកសុខជាមួយគ្នា!»

គេមិនមែនចង់ផ្គើននាងទេប៉ុន្តែគ្រាន់តែចង់ប្រាប់នាងថា គេគ្មានថ្ងៃធ្លាក់ទៅក្នុងកណ្ដាប់ដៃស្រីផ្សេងឡើយ ពិសេសស្រី​ដែលយកតណ្ហាមកលេងសើច។

លេខាក្អួតឈាម​ស្ងាត់ៗ តើនៅធ្វើអី្វ? ​នាងចាកចេញទៅបិទទ្វារគ្រាំង។

ប្រុសស្អាត​ទម្លាក់ចោលស្នាមញញឹមខណៈពេលដែលភរិយារកតែ​រុំភួយជិតជុំ….ប្រុសឃាត់កាន៖

«ប្រឹងក្រោកទៅណា? មិនបាច់ក្រោកទេ គេងបន្តទៅទៀត!»

គេបិទភ្លើងឱ្យរលត់ជាបន្តបន្ទាប់និងបន្សល់តែអំពូលផ្លុងៗ មើលទៅរ៉ូមែនទិកដូចជា​មុននេះគ្មាន​អ្វីផុលរមាស់កើតមាន​។

ប្រុសឱនត្រកង​ភរិយាក្នុងដៃទាំងស្ងាប​ងោកងុយ​។

ដង្ហើមតាំងពីរកាយ ឆ្លើយឆ្លងរកគ្នាជាសញ្ញាថា ឧបសគ្គ​តឹងតែងសម្រាប់ជីវិតទៅថ្ងៃមុខឬថ្ងៃស្អែកឬថ្ងៃណាក្តី មនោសញ្ចេតនាពោរពេញទៅដោយសុភមង្គលមួយនេះ មិនឱ្យរលត់បានទេ។

«បងមិនខ្លាចទេ អូនខ្លាចអត់?!»

«អូនក៏មិនខ្លាចដែរ!»

«ហេតុអី?!»

«ព្រោះថាបេះដូងមួយនេះមានបងម៉ូស្ហា​គ្រប់ទីកន្លែងទាំងអស់ យើងបែកឬចួបក្នុងនាមជាមនុស្ស​នៅស្រឡាញ់គ្នា ជាប្តីប្រពន្ធគ្រប់កាលៈទេសៈទាំងអស់!»

«អ៊ីចឹងគេងទៅ!»

«គេងមិនលក់ទេ ចង់ទៅកន្លែងមួយ!» កានរំអុក។

«ទៅកន្លែងណាទៅ?» ប្រុសសួរស្រទន់ទាំងបិទភ្នែកងងុយ​គិតផង​ឆ្លៀតគេងផង​។ ដៃគេច្របាច់ស្មាស្រីថ្នមៗដោយក្តីស្នេហា «អូខេ! បងស្គាល់កន្លែងមួយ!»

ប្តីនាំភរិយា​ស្លៀកពាក់​ឡើងទៅ​រកអគារខ្ពស់មួយទៀតនៅទល់មុខ​បង្កើយនឹង​សណ្ឋាគារ​ដែលខ្លួន​កំពុងស្នាក់។

នេះជា​កន្លែង​សម្រាប់គយគន់ទិដ្ឋភាព​ទីក្រុង​ទាំងមូលបាន។ គេនាំនាង​អង្គុយ​សម្លឹងទៅលើផ្ទៃមេឃ នាពេលទៀបភ្លឺ។ គេដឹងចិត្តនាងថា ​កានកំពុង​បារម្ភណាស់ពីរឿងដែល​លេខាពោល​ព្រមានបានជានាង​ឆ្លើយថា​គេងមិនលក់។ កាន​​សុខចិត្តមកចំណាយពេល​ដែលនៅសល់បាននៅអង្គុយសម្លឹងមេឃជាមួយគ្នាជារបៀប​ដែលសង្សារឬគូស្នេហ៍ជាច្រើននិយមធ្វើពេលពួកគេអស់សង្ឃឹម។

«យើងមិនចាំបាច់ធ្វើដំណើរជុំវិញពិភពលោកដើម្បីស្វែងរកនរណាម្នាក់ដ៏ពិសេស ដែលនឹងធ្វើឱ្យយើងមានអារម្មណ៍ពិសេសនោះទេ!  ស្នេហាក៏មិនចាំបាច់ថាត្រូវរស់នៅជាមួយគ្នាបានដល់ចាស់ស្លាប់ដែរ សំខាន់យើងពិតជាបានស្រឡាញ់គ្នា!»

គេប្រាប់នាង​តិចៗ​តែនាងនៅតែក្រៀមស្រពោន៖

«តែ….ស្រឡាញ់មិនបានចួប​ឈឺចាប់ណាស់ដឹងទេ?»

ប្រុសប្រាណមិនតប​តែគេរឹតប្រាណស្រីណែនជាងមុន។ កាននិយាយបន្ត៖

«ពេលវេលា​លឿនពេកហើយ!»

«កុំភ័យអី ពេលយើងស្រឡាញ់អ្នកណាម្នាក់ពិតប្រាកដ រាល់ការ​ភ័យ​ខ្លាច​មិនអាច​ធ្វើអ្វីយើងបានទេ»

ព្រោះយើងលែងខ្លាចលទ្ធផលចុងក្រោយ យើងរស់សម្រាប់បច្ចុប្បន្នកាលនេះ។

ទេពច្យុតហោះកាត់ឆ្វាច​បង្កើតជាស្នាមញញឹម​លើមាត់កាន។

«ស្អាតណាស់! ទេពច្យុតជាសញ្ញាវិជ្ជមានមែនទេ?!»

នាង​លើកដៃប្រណមហើយបួងសួង៖

«ខ្ញុំមិនដែលសុំអ្វីពីមេឃទេ​! ថ្ងៃនេះ ខ្ញុំចង់ឱ្យយប់នេះ នៅគាំងនៅទីនេះ កុំទាន់ហួសពេលវេលា​ទៅណា! សូមតែឱ្យពួកខ្ញុំបានចួបគ្នា ជារៀងរហូតតទៅ!»

ប្រុសញញឹម​ឈ្ងោកសម្លឹងថ្ងាសខាងស្រី​ហើយសួរ៖

«អូននៅមិនទាន់ជា មិនទាន់ដឹងរឿងពីមុនបានវិញហេតុអីដឹងរឿងទេពច្យុត?!»

«មួយរយៈនេះ អូនមិនសប្បាយចិត្តជាខ្លាំង​! អូនក៏បានឆែកព័ត៌មានច្រើនណាស់នៅក្នុងអ៊ីនធឺណិតឆែកសុខភាពខ្លួនឯង ឆែក​អានអត្ថបទអំពីបញ្ហារវាងប្ដីប្រពន្ធ អំពីរឿងគ្រប់យ៉ាងដែលកំពុង​តែកើតមាន​នៅលើលោកយើងនេះ អរគុណមនុស្សស្រីម្នាក់នោះដែល​តែងតែមកជេរដៀលថាខ្ញុំល្ងង់!»

ពេលនេះម៉ូស្ហា​ដឹងហើយថា កានស្អប់ខ្លួននាង គិតថាខ្លួនឯងល្ងង់និងមិនល្អ បានជា​ឱ្យលេខានោះ​និយាយលោមចិត្ត​ឱ្យលេងល្ខោន​ធ្វើជាបែកពីប្តីបាន។ លេខានោះមិនដឹងបានមករកកានដើម្បី​ដៀលត្មះបំភ័យនិងបំបាក់ទឹកចិត្ត​កានប៉ុន្មាន​ដងហើយនោះទេ។

«កានរបស់បង មិនមែនជាមនុស្ស​ល្ងង់នោះទេ ឈប់ជឿសម្តីពួកគេ!»

នាង​ផ្តេកក្បាលលើទ្រូង​ប្តី​ហើយឆ្លើយខ្សោយៗ៖

«ទោះបីជាបង ប្រាប់ការពិតមកថាខ្ញុំជាមនុស្សល្ងង់ ក៏គ្មានបញ្ហានោះដែរ!»

«សម្រាប់បង មានអារម្មណ៍ថាកាន​ជាវត្ថុកម្រមាន​ក្នុងលោក! មនុស្ស​ស្រី​ដូចកាន​សល់តែម្នាក់ពិតមែន!»

កានញញឹម​​។ ​ប្រុសនិយាយបន្តទៀត៖

«ម៉ូស្ហា​ម្នាក់នេះអាចស្លាប់ចិត្ត លះបង់ចោលឋានៈ តួនាទី លុយកាក់ មាសប្រាក់និងគំនុំ តណ្ហា​គ្រប់បែបយ៉ាងនៅលើលោកយើងដើម្បីតែរស់នៅក្បែរកាន!»

គេលើកដៃបួងសួង៖

«ខ្ញុំក៏សូមប្រាថ្នាដូចគ្នា សុំឱ្យប្រពន្ធខ្ញុំមានសុខភាពល្អឡើងវិញ ចួបតែរឿងសប្បាយចិត្ត ឈប់ជំពប់ជួបពួកមនុស្សអាក្រក់ៗ»

ក៏ស្រាប់តែទេពច្យុតលេចឡើងមកកាត់ពួកគេវឹងថែមមួយខ្សែទៀត។

កាន​ងើបក្បាលស្រែកឡើង៖

«ចម្លែកណាស់មិនដែលមានផ្កាយហោះដល់ទៅពីរលើកជាប់គ្នានោះទេ!»

ប្រុសឆ្លើយទាំងខំញញឹម​ស្រពោន៖

«លើកនេះមានអព្ភូតហេតុច្រើន ពិតជាប្រផ្នូលមកថា ស្នេហារបស់យើងមិនផ្លាស់ប្តូរនោះទេ!»

កំពុង​បិទភ្នែក​សង្រួមចិត្ត​ទាំងសងខាង ស្តាប់ឮតែភាពក្តៅងំនៃសំឡេងបេះដូង ស្រាប់តែសូរមាត់​មនុស្ស​ស្រែកដាក់គ្នាជាភាសាខ្មែររសាត់មកមកតាមខ្យល់។

ដោយសារ​ផ្ទៀងស្តាប់ដឹងថា ច្បាស់ជាភាសាខ្មែរ ធ្វើពួកគេចាប់អារម្មណ៍ចង់ដឹងភ្លាម​ថា អ្នកដែលជាជនជាតិខ្មែរដូចគ្នាមកស្នាក់នៅទីនេះពីអង្កាល់​ហើយមាន​រឿងអីនៅពេលថ្មើរណេះ?

ពួកគេសម្លឹងទៅកំពូលដំបូងបង្អស់នៃសណ្ឋាគារដែលពួកគេស្នាក់នៅស្ថិតនៅទល់មុខគ្នានឹងទីនេះ ក៏ជាប្រភពនៃសំឡេងឈ្លោះប្រកែកហើយរមក។

ពីជាន់នេះសម្លឹងទៅអាគារ​ម្ខាងទៀត ពិតជាស្រពេចស្រពិលនៅក្នុងការមើល ណាមួយពេលនេះជាមេឃល្អះៗទៀបភ្លឺ មិនទាន់មាន​ពន្លឺពេញ​ផង។ សំឡេង​ឮមកកាន់តែ​ច្បាស់ឡើងៗ ដូចមនុស្សធ្លាប់ស្គាល់​គ្រាន់តែចម្ងាយរាងឆ្ងាយពិបាកចំណាំច្បាស់។

ដោយសារបែបនេះ ប្ដីទាញភរិយា​អង្គុយត្រង់​ខ្លួនគេ​ក្រោក​ឈានទៅរកប្រភព​មើលឱ្យបានកៀក។ មកដល់ក្បែរបង្កាន់ដៃសម្លឹងទៅអាគារមេឃរបស់សណ្ឋាគារ  គេនៅស្កុបពីព្រោះភាន់ភាំងនឹងសកម្មភាពអ្វីម្យ៉ាង។ ​នៅទីនោះ ម៉ូស្ហា​ស្គាល់ច្បាស់ហើយ គឺប្រសិដ្ឋ​ទាំងសាច់ទាំងឈាម​កំពុងតែច្របាច់ក នារីម្នាក់ផ្ទប់ទ្រេតមកក្រៅបង្កាន់ដៃ។

«ដារីយ៉ា?»

ហេតុអីបានជាមនុស្ស​មិនល្អពីរនាក់នោះ ឡើងទៅលើដំបូល​បង្អស់ធ្វើអី?

«អ្ហេ!»

គេដំឡើងសំឡេង​ស្រែកសួរពីទីនេះទៅ ធ្វើឱ្យកាន​ភ្ញាក់ផ្អើល​ស្ទុះងើបដើរមកយឺតៗដែរ។ តូចមកឈរនៅពីក្រោយខ្នងប្តីប្រមាណជាបីម៉ែត្រពីគ្នា ភ្នែកកានស្រឡាំងកាំងនៅពេលដែលឃើញសភាព​ប្រសិដ្ឋកំពុងតែងើបមុខមើល​កាន​និងម៉ូស្ហា​ព្រោះភ្ញាក់ផ្អើល។

ជននោះទំនងជាស្មាន​មិនដល់ថា​ថ្មើរណេះមាន​ប្តីប្រពន្ធពីរនាក់នេះ​នៅអាគារទល់គ្នាទេ។

​គេខាំមាត់ខណៈដារីយ៉ា​ប្រវេប្រវ៉ាដៃជើងបាត់ជំហរ។

«ឯងឈប់! ឯងឈប់ភ្លាម​ ឮអញប្រាប់!»

ដោយចម្ងាយពីអគារនេះទៅកាន់សណ្ឋាគារ​ប្រហែលជាសាមសិបម៉ែត្រពីគ្នា ទោះកាន​មើលឃើញច្បាស់ តែក៏មិនប្រាកដសំឡេងឮដល់ច្បាស់ដូចឃើញឡើយ បានជាម៉ូស្ហា​ស្រែកម្តងហើយម្តងទៀតទាំងតក់ស្លុត។

ទំនងជាភាន់ភាំងខ្លាំង​ដែលអំពើរបស់ខ្លួន​ត្រូវមើលឃើញដោយ​ប្ដីប្រពន្ធពីរនាក់នេះ ណាមួយ​លេខាខ្វារខ្ញាំរើបម្រះផង គេក៏រុញមួយទំហឹងទៀតធ្វើឱ្យប្រើរាងកាយ​ដារីយ៉ា​ភ្លាត់ក្រឡាស់ ធ្លាក់ចុះពីកម្ពស់រាប់សិបជាន់ទៅខាងក្រោម​។

កាន​ស្រែកវ៉ាសលើកដៃទាំងពីរ​ខ្ទប់មាត់ ហើយសន្សឹមៗនាង​ទន់ជើង….ម៉ូស្ហា​ឯណេះក៏តោង​បង្កាន់ដៃជាប់ទាំងក្នុងសភាព​ចង់គាំងបេះដូងម្តងៗដែរ។​ គេបិទភ្នែកទាំងសងខណៈត្រចៀកនៅស្តាប់ឮសំឡេង

ក្ឌុក…..!

កណ្តាលរាត្រីកាល លេខាម្នាក់នោះ​ធ្វើម៉េចនឹង​មានជីវិត​បានទៀត?

ពេលវេលា​បង្អង់មិនបានប៉ុន្មាន​ទេទៅក្នុងភាព​ស្ងាត់ស្ងៀម…..សំឡេងឈូឆរលាន់មកពីចម្ងាយ ពីព្រោះអគារនេះខ្ពស់ពេក រាងកាយដែលធ្លាក់ទៅទម្រាំដល់ជាន់ខាងក្រោម…..

ម៉ូស្ហា​បើកភ្នែកមកវិញ​បាត់ប្រសិដ្ឋទៅហើយ។

គេខំក្រោក​មកវិញពីការទន់ជើងរំពៃរកមើលទិសដៅគេចខ្លួនរបស់ឃាតកៈដែរ ​ប៉ុន្តែបាត់សូន្យ។

ងាកមកភរិយា​ នាង​ក៏សន្លប់ឈឹង។

ប្រុស​ត្រកងប្រាណស្រីទៅរកជណ្តើរយន្តទាំងចិត្ត​នៅពិចារណាវិលវល់។

មិនដឹងថា​ដារីយ៉ានិងប្រសិដ្ឋមានទំនាស់អ្វីនឹងគ្នា តែ….ហេតុការណ៍នេះកើតឡើង ដូចគ្នាបេះបិទទៅនឹងរឿងចាស់ គឺពេលដែលគេចេញពីបន្ទប់ Ezo នៅភ្នំពេញ អ្នកណាម្នាក់បានចូលទៅពីក្រោយគេមួយជំហាន​និង​បាន​សម្លាប់នាង​ចោលរកដានមិនឃើញ​ទល់ពេលនេះ។

អម្បាញ់មិញនេះ នាងលេខា​ក៏ទើបនឹង​បានចាកចេញពីបន្ទប់របស់គេ ក្រោយខឹងដែលគេ​និងប្រពន្ធនៅជាមួយគ្នា ឥឡូវនេះនាងក៏ធ្លាក់ស្លាប់ទៀត?

វគ្គ រឿងថ្មីនិងរឿងចាស់ជាន់ដានគ្នា

ដូចម៉ូស្ហា​ស្មានមិនខុសនោះទេ នៅពេលដែលកានត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះមិនទាន់ទាំងបានដឹងខ្លួនឡើងវិញផង ប៉ូលិសបានឡើងមករកគេ នឹង​ស្នើនាំខ្លូនទៅសាកសួរ។

«នៅសុខៗលោកថាលោកនាំប្រពន្ធទៅមើលទេពច្យុត?»

គេមិនមាត់ព្រោះធុញ​ថប់ចិត្ត​នឹងសំណួរច្រំដែល។

ប៉ូលិសសិង្ហបុរីសួរមកបន្ថែមទៀត៖

«ហេតុអីក៏ម៉ោងបីភ្លឺ នាំប្រពន្ធឡើងទៅអគារនៅក្បែរនោះមិនឡើងសណ្ឋាគារដែលខ្លួនកំពុងនៅ!»

«អាគារទល់គ្នានោះបែរចំទិសថ្ងៃរះ!»

«តែ….អ្នកនៅមានបញ្ហាច្រើនណាស់! ទើបតែមានក្ដីក្ដាំជាមួយនឹងអ្នករងគ្រោះ ហើយឥឡូវនាងត្រូវបានគេច្រានទម្លាក់!»

«ខ្ញុំស្គាល់ឃាតកៈ!»

«មិញលោកប្រាប់ខ្ញុំហើយ តែ…..!»

«មិនទៅរកចាប់វាទៅ?! កាមេរ៉ាមិនឆែកមើល មកខាតពេលអីជាមួយខ្ញុំ!»

«កាមេរ៉ាទាំងអស់សុទ្ធតែត្រូវបាន hack លុបអស់ហើយ!»

ម៉ូស្ហា​ផ្អែកខ្នង​ហួសចិត្ត​។

«ច្បាស់ហើយ​ថា អាម្នាក់នោះធ្វើ ព្រោះមិនចង់ឱ្យប៉ូលិសមាន​ភស្តុតាង!»

«ត្រូវហើយ គេគេចខ្លួន! យើងក៏ត្រូវនាំគេមកសួរដូចគ្នា តែលោកដឹងល្អហើយ! ទោះគេមកដល់យើងគ្មាន​វីដេអូ​​ បើគេប្រកែក​ក៏​យើងពិបាកចាប់ទោសគេបានដែរ!»

«ប្រពន្ធខ្ញុំអាចធ្វើជាសាក្សីបានម្នាក់ទៀត!»

ប៉ូលិស​ច្បូតមុខ​ដកដង្ហើមធំ៖

«អ្នកស្រីចន្ទកាននៅមិនទាន់ដឹងខ្លួននៅឡើយទេ! ប៉ុន្តែម៉ូស្ហា​ ខ្ញុំប្រាប់លោករឿងមួយ! ទោះបីជាភរិយាលោកដឹងខ្លួនមកវិញ ក៏ស្ថានភាពសុខភាពនិងជំងឺភ្លេចភ្លាំង វង្វេងវង្វាន់របស់គេ ពិបាកឱ្យប៉ូលិសយកសម្តី​ប្រពន្ធលោក​ទៅ​ឱ្យតុលាការ​ចោទប្រកាន់បុរសឈ្មោះប្រសិដ្ឋបានណាស់»

ម៉ូស្ហា​មួម៉ៅ គេទម្លាក់សំឡេងនិយាយតិចៗ៖

«ខ្ញុំត្រូវការនិយាយជាមួយមេធាវីរបស់ខ្ញុំ! លោកសួរអីទៀតក៏ខ្ញុំលែងនិយាយដែរ!»

ប៉ូលិស​ដកដង្ហើមធំ៖

«លោកមិនអាចចាកចេញពីទីនេះបានទេ រហូតដល់សែសិបប្រាំបីម៉ោង!»

គេនោះក្រោក​ចោលម៉ូស្ហាឱ្យនៅតឹងចិត្ត​នឹងប្រពន្ធ​តែម្នាក់ឯង។ នេះគឺស្ថានភាពតឹងតែងបំផុតមួយដែលគេបានជួប ក្នុងចំណោមរឿងតក់ស្លុត​ទាំងអស់ដែលធ្លាប់បានកើតឡើងនៅក្នុងជីវិតរបស់គេ។

នៅក្នុងពេលវេលាស្ងប់ស្ងាត់នេះចិត្តគេចាប់ផ្ដើមងឿងឆ្ងល់និងចង់រំឭកឡើងមកវិញថា មានរឿងអ្វីកើតឡើងទៅ រវាងពេលដែលគេចេញពីបន្ទប់ Ezo ហើយនាង​ត្រូវបានស្លាប់តាមរបៀបស្វាស៊ីបាយលាបមាត់ពពែ។

យប់នេះវិញ លេខាទើបតែឈ្លោះ ខឹងនិងរត់ចេញមកពីបន្ទប់របស់គេ ក៏ត្រូវបានប្រសិដ្ឋ​ច្របាច់កច្រាន​ទម្លាក់ពីរជាន់ខាងលើបង្អស់។ ហេតុអីបានជាមានអារម្មណ៍ថា​រឿង​ទាំងពីរដូចគ្នា? ឬមួយក៏ជាស្នាដៃរបស់មនុស្សតែមួយ?

គេគិតថា ខ្លួន​ត្រូវការដោះស្រាយប្រស្នា​ចាក់ឫស​ទាំងអស់នេះចេញ​ពីក្នុងខ្លួន ដោយសួរថា​ប្រសិដ្ឋ​ធ្វើបែបនេះធ្វើអី?

ចម្លើយគឺ ដូចគ្នាដែលកាលណោះ Ezo ស្លាប់ដែរ ឬក៏ដូចគ្នានឹង​សភាពដារីយ៉ាពេលនេះ គេអាចនឹង​ត្រូវជាន់ដាន​ Set Up ឱ្យជាប់ទ្រុងពិសេសនៅឆ្ងាយភរិយា ក៏កាន​ត្រូវ​ដួល​ រអិលបោកក្បាល​មិនដឹងអតីតកាលរហូតទល់ឥឡូវ ។

ចិត្តគេពិភាល់ភ័យ….ពេលនេះគេនៅក្នុងនេះ ចុះកាន?

លើកមុនគេជាប់គុកគ្មានអ្នកនៅក្បែរ កានដួលនៅមិនទាន់មើលជាវិញ​ដូចដើមផង….

«ខ្ញុំត្រូវការប្ដឹង!»

គេស្រែកឮៗឡើងព្រោះបារម្ភពីសុវត្តិភាព​របស់​កានដែលនៅក្រៅម្នាក់ឯង។

ក្រុមប៉ូលិសនៅខាងក្រៅសម្លឹងមកមើលប្រុសខ្មែរក្នុងចម្រឹងបង្អួចម្នាក់នេះ​ដោយ​ទឹកមុខសង្ស័យ។

រឿង៖ រៀបការសងគំនុំ ភាគទី៥៧
ខ្សឺត! បបូរមាត់នាងស្វាគមន៍គេមុនទៅហើយ….ទីបំផុតនាងយល់ថាខ្លួនឯងត្រូវមួយកាំបិតចុងស្រួចរបស់កាន មិនមែនគ្មានន័យនោះទេ។

«ចៅហ្វាយធ្វើឱ្យបេះដូងខ្ញុំជួយលែងបានហើយ! »នាងខ្សឹបខ្សៀវនិងតោងកគេ មិនអាណិតប៉ិនក្រចក​នូវទឹកចិត្ត​​កាន​​ដែល​ឈឺម្នាក់ឯងរែងកំព្រានោះឡើយ។

ចំពោះមុខនេះ គ្មានអ្វីស៊ិចស៊ីដូចកាលមកឃើញស្រីស្រអែមស្រស់នៅក្បែរម្ល៉ឹងៗ រោលរាលយ៉ាងហ្នឹង ជាមួយការលើកជើងរបស់នាងមកចំកោងតោងចង្កេះប្រុសស្អាតឡើយ។

ដារីយ៉ាព្រហើនណាស់ គេចង់វាយនាង​ឱ្យរាបដែរ តែ​បេះដូងគេកំពុងធ្វើរឿងមិនចេះនឿយហត់របស់វាដដែលជាដដែលគឺនឹកឃើញកាន ចង់ឱ្យគ្រប់យ៉ាង​ដែលជា​អាថ៌កំបាំងផ្លូវភេទរបស់ម៉ូស្ហា​នៅក្នុងរាងកាយ​របស់កាន​តែម្នាក់។

ឃើញប្រុសដូចជាទីទើរៗ«មិនសាហាវ»​តាម​ការរំពឹងរបស់នាង ដារីយ៉ាក៏ប្រថុយលូកដៃទៅប៉ះពាល់ទីហាមឃាត់របស់គេ។ រហ័សណាស់ គេដឹងចលនា​នាងនិងទិសដៅស្រីម្នាក់នេះ បានជាដៃម៉ូស្ហា​លូកមករារាំងនិងចាប់ដៃរបស់លេខារុញចេញ។

ជាមួយនឹងការដកដង្ហើមបង្អូស ខិតខំ​ទប់ទល់សម្ពាធចំណង់មួយ សំឡេង​របស់នាងលានមក​បំពក់កំហឹង​គេ៖

«គិតអីទៀត? អ្នកផ្សេង គេប្រហែលមិនបានមកគិតវែងអន្លាយ​ឆ្ងាយសន្លឹមអី​ដូច​ចៅហ្វាយទេ! គេរស់នៅបានសុខស្រួលតាមរបៀបពួកគេហើយ!»

សំឡេងដុតនេះ លេខាស្មាន​ថាអាចបណ្តាលចិត្តគេឱ្យស្លុយឡើង ព្រោះតែនាង​កំពុងទន្ទឹងរង់ចាំស្នាមថើបដំបូងពីគេដោយ​អន្ទះសានិងឱ្យខាងតែបាន​ទៅហើយ។

នាង​បាន​លបលួចគិតដែរថា ចន្លោះពេលរវាងឈ្មោះជា«លេខា»ហើយក្លាយមកជា«នារីរួមគ្រែ»គឺនៅមិនឆ្ងាយជាងប៉ុន្មានវិនាទីនេះទៀតទេ….ស្រាប់តែ….ពាក្យចាក់ដោតរបស់នាងមិនបានធ្វើឱ្យគេ​ខឹង​ បែរជាគេញញឹមហើយក្រោកឡើងភ្លាម។

«ពេលវេលាមិនទាន់ដល់ទេ!»

ខណៈដែលប្រុសស្អាតច្រត់ដៃក្រោកឡើងចោលមនុស្សស្រីដែលកំពុងតែជ្រួលច្រាលពេញបេះដូងនិងសរសៃសសូង ឈាមរបស់ដារីយ៉ា​ហាក់ពុះកញ្ជ្រោលដោយក្តីសោកស្តាយ។

នៅពេលដែលចំណីហៀបនឹងមកដល់មាត់បែរជាឱ្យរបូត​បាត់ទៅវិញបាន ដារីយ៉ា​ហួសចិត្តជាខ្លាំង ដែលឃើញ​គេ​មិនត្រឹម​ដឹងខ្លួន ថែមទាំងគ្រប់គ្រងខ្លួនគេបាន ហើយដើរទៅកាន់បន្ទប់ទឹក។

ស្នូរគេ​ឱនលុបលាងមុខរបស់គេសំងំ​ក្នុងបន្ទប់នោះ ធ្វើឱ្យចិត្ត​លេខាកាន់តែអស់សង្ឃឹមនិងអៀនខ្មាសជាខ្លាំង ដែលមិនដឹងថា នឹងត្រូវបង្ខំគេបែបម៉េចបានទៀតនោះទេ។

ខណៈនេះ ដារីយ៉ា​ចាំបានបណ្តាពាក្យ​សម្តីដែលប្រពន្ធសំណព្វគេ​បានព្រមានរួចហើយថា បើក្របីមិនផឹកទឹក មិនអាចជ្រមុជក្បាលបាននោះទេ។

សឹងតែមិនជឿថានៅក្នុងលោកនេះមានមនុស្សប្រុសដូចគេ ដែលស្រវឹងដល់ថ្នាក់នេះ ត្រូវ​មនុស្សស្រីស្អាតយ៉ាងនេះនៅចំពោះមុខ នៅលើគ្រែជាមួយគ្នាក្នុងបន្ទប់តែពីរនាក់បែបនេះទៀត គេនៅតែមិនធ្វើអីកើត ចង់មានន័យថាម៉េច? គេក្រៀវសម្រាប់ស្រីម្នាក់នោះហើយ?

ម៉ូស្ហា​គេចេញមកវិញជាមួយនឹងកន្សែងដៃ​ជូតពាសពេញផ្ទៃមុខ។ រាងកាយអាក្រាតមួយកំណាត់ខាងលើនៅចំ​ហប៉ុន្តែប្រុស​មិនបានដោះអាវចេញទាំងស្រុងនៅឡើយ។

គេចាប់ផ្តើមបិទឡេវខ្លួនឯងវិញនិងដើរតម្រង់ទ្វារ។

«ចៅហ្វាយ! ចៅហ្វាយទៅណា? យប់ជ្រៅហើយ!»

«កុំចេះដឹងរឿងខ្ញុំ នេះបើចង់ឱ្យខ្ញុំត្រលប់មកវិញ!» ​គេនិយាយ​តិចៗសឹងមិនឮ មិនចង់ឆ្លើយឆ្លង​។
លេខាស្ទុះក្រោក ប្រុងមកតាមស្រាប់តែឮសម្ដីរបស់គេនេះ ហើយគាប់ចួនគេបែរមកផង នាង​ក៏ភាំងលែងហ៊ាននិយាយអ្វី។ គាប់ចួន​ខាងប្រុស​ងាកទៅទាញយក​ស្បែកជើងផ្ទាត់មកពាក់ នាង​លេខា​តាម​សម្លឹងគេពីលើដល់ក្រោមក៏ដឹងថា គេនឹង​ចេញ​ទៅរកស្រីម្នាក់នោះមិនខាន​​ព្រោះគេមិនបានពាក់ស្បែកជើងសមរម្យ គឺបានន័យថា គេនឹង​ដើរនៅក្នុងរង្វង់សណ្ឋាគារនេះឯង។

ដោយ​ក្តៅចិត្តណាស់ តែ​ក៏មិនដឹងត្រូវគេធ្វើម៉េចដែរ….

«ខ្ញុំមិនឱ្យចៅហ្វាយទៅទេ!»

ប្រុស​ឈប់ដៃលើសោនៅមាត់ទ្វារ។ នាយ​សើចតិចៗរលាក់ស្មា៖

«បើកានព្រម ខ្ញុំនឹង​យកនាងជាប្រពន្ធចុង!»

នាង​ខឹងណាស់ដែលគេមកបញ្ឈឺទៀតលើភាពអាម៉ាស់មួយនេះ តែនៅនិយាយធ្វើល្អ៖

«គឺ….ខ្ញុំបារម្ភ! ខ្ញុំបារម្ភសុវត្ថិភាពចៅហ្វាយ!»

«នៅក្រៅបន្ទប់នេះគ្មានអ្នកណាធ្វើអីខ្ញុំនោះទេ!»

សភាព​គេ​និយាយដោយមិនងាកមកសោះឡើយ ធ្វើឱ្យលេខា​នៅទ្រឹងស្ងៀមសម្លឹងឃើញនូវតម្លៃទាបរបស់ខ្លួនឯង ក្នុងកែវភ្នែកម៉ូស្ហា​។ ក្នុងក្រសែភ្នែករបស់គេ គេសុខចិត្តទៅនៅខាងក្រៅក៏មានអារម្មណ៍ថាមានសុវត្ថិភាពជាងនៅក្បែរនាងដែរ ហេតុអី?

ប៉ុន្មានវិនាទីមុននេះ នាងច្រឡំថាគេរោលរាលដល់ថ្នាក់អាច​ជ្រុះចោល​ការតាំងចិត្ត​និងសីលធម៌ ព្រមចែករំលែក​អំណាចស្នេហារបស់កាន​មកទីនេះខ្លះ ដឹងអី…..ជាអារម្មណ៍ដ៏ឈឺចាប់មួយដែលមនុស្សប្រុសម្នាក់មិនដែល​ឱ្យតម្លៃយើងស្មើទៅនឹងប្រពន្ធរបស់គេផង ហើយយើងធ្លាប់ធ្វើរឿងច្រើនយ៉ាងនេះដើម្បីគេ។

ស្អីក៏ធ្លាប់ធ្វើដែរ សូម្បីតែរងរបួសជិតស្លាប់?

នាងស្រក់ទឹកភ្នែកអង្គុយយំម្នាក់ឯងទាំងឈឺចិត្តនៅលើគ្រែ…..

វគ្គ បងស្កាត់រកកាន

យប់នេះដែរ ប្រសិដ្ឋតាមធ្វើល្អនិងកានជូននាង​ដល់បន្ទប់ ក៏ដូចជា​ប្រាប់កានឱ្យសម្រេចចិត្តថា ទៅស្រុកខ្មែរជាមួយគេវិញ ​ទុកឱ្យ​ម៉ូស្ហា​បានរំងាប់ចិត្តនៅជាមួយលេខា​ ពុំនោះទេក្តីក្តាំនេះមិនងាយចប់​ នាយក៏មិនអាចវិលវិញដែរ​។

កានព្រមដូច​ស្លាប់ទាំងរស់។

រូបភាពគេនិងលេខា​បានប្រហារចិត្តនាង​មិនទាន់បាត់ឈឺផង ឥឡូវឱ្យនាងចាកចេញពីគេជាស្ថាពរ តើស្រីណាធ្វើចិត្ត​បានងាយទៅ?

ពេលប្រសិដ្ឋចេញបាត់ នាង​ចាក់សោទ្វារ​រកទីសម្ងាត់គ្រាន់អង្គុ​យយំម្នាក់ឯង។​ ស្នេហា​មួយនេះ​ឈឺណាស់សម្រាប់កាន។ ​ប្រសិនកាលដែលនាង​ភ្លេចគ្រប់យ៉ាង​ទៅហើយ ​នាង​មិនស្គាល់គេ មិនបានចួបគេប្រសើរជាងមកងប់ស្រលាញ់គេ​សាជាថ្មីរបៀបនេះ។

ដើរមកដល់សាឡុង​អង្គុយ​ចុះកាលណា​ក៏នឹកឃើញកាលនៅស្រុកខ្មែរ នឹកដល់កាលដែល​កានតាមជឿ​ពាក្យ​ប្រសិដ្ឋ «យើងជាសង្សារស្រឡាញ់គ្នា! កានរៀបការមិនបានស្រឡាញ់ប្តីទេ!» ហើយ​កានគេចចេញពីម៉ូស្ហាភ្លាមៗពេលគេមករកនាង​នៅកំពង់សោម។

​ព្រោះយល់ថាខ្លួនឯងធ្វើខុសចំពោះប្តី រៀបការហើយមិនស្រឡាញ់គេ នៅស្មោះត្រង់​នឹក​តែសង្សារចាស់ កានតែងមានសម្ពាធនិងភ័យខ្លាំងពេលនៅក្បែរគេ។ «ស្អីទាំងអស់របស់កាន ជារបស់បង គ្មាន​អ្នក​ណាមានសិទ្ធិ​ប៉ះពាល់​​ទេ»។ សម្តីម៉ូស្ហា​នៅក្នុងការចងចាំ បានធ្វើឱ្យនាង​ត្របោមជង្គង់យ៉ាងកម្សត់និងនិយាយស្តីម្នាក់ឯងអស់សង្ឃឹម «អូនក៏ចង់អ៊ីចឹងដែរ​តែគេមិនឱ្យយើងចួបគ្នាបាន!» កាននឹកគេណាស់​ នឹកភ្នែកមុត​ៗរបស់រៀមនិងបណ្តាសំឡេងខ្សឹបសួរគ្រារួមភិសម័យ «ងក់ក្បាលបានន័យថាម៉េច?» «ខ្ញុំជារបស់លោក!» «លោកណា?!» «បងម៉ូស្ហា​!» គេបង្គាប់ឱ្យនាងហៅ «បងម៉ូស្ហា!» «ហៅដូចអត់បាយ!»។

នាង​ញញឹមម្នាក់ឯងទាំងទឹកភ្នែកព្រោះលង់ទៅក្នុងអតីតកាល….តែស្នូរគោះទ្វារបានទាញអារម្មណ៍តូចមកវិញ។ កាន​រិះគិត ​គ្មាន​អ្នកណាក្រៅពីប្រសិដ្ឋទេ។ ប្រុសស្អាតរបស់កានវិញ ប្រហែលជាលង់លក់ក្នុងសុបិនស្នេហ៍ជាមួយគូថ្មីវ័យក្មេង​របស់គេហើយ។ តូចជូតទឹកភ្នែក​ដើរទៅក្បែរទ្វារ។ មិនថាអារម្មណ៍យ៉ាងណា ឆាកជីវិត​ប្រែប្រួលទៅជាបែបណា ឬកាលពីមុននាង​និងប្រសិដ្ឋ​ពិតជាសង្សារក្តី​ពេលនេះ​ឬទៅមុខទៀត​កានដឹងថា នាង​មិនមាន​គេក្នុងបេះដូងឡើយ។​

«ខ្ញុំគេងហើយសិដ្ឋ!»

ចន្ទកានដើរមកឆ្លើយតិចៗនៅក្បែរទ្វារព្រោះមិនចង់បើក។ នាង​គិតថាស្មានថា មានតែគេដែលទើបនឹងបែកគ្នាអម្បាញ់មិញត្រលប់មករកនាងទៀត។

«ល្អហើយដែលមិនឱ្យអាចោរចង្រៃនោះចូល!»

ខាងប្រុសនិយាយមកតិចៗមកវិញ ធ្វើឱ្យប្រាណស្រីដែលបែរខ្លួនប្រុងថា​ដើរមកប្រះគេងលើគ្រែត្រូវ​អាក់ដំណើរ។ បេះដូងកាននៅតែចង់គាំងម្តងៗ​រាល់ពេលកានឮសំឡេងគេ​។

នៅមិននៅ គេមិនក្រេបចន្ទទឹកឃ្មុំនឹងលេខាចំណាប់ម្នាក់នោះ ​តើប្រឹងមកដល់កន្លែងនេះធ្វើអ្វី? ខាងប្រុសវិញ ដ្បិតតែកាយប្តី​នៅខាងក្រៅទ្វារមិនឃើញគ្នាក៏ដោយ តែចិត្ត​រៀមនឹកឃើញដល់ទឹកមុខភ័យស្លន់ស្លោរបស់ស្រីតូច និងភាពគួរឱ្យអាណិតហើយពេលខ្លះគួរឱ្យខឹងរបស់កាន។

ប៉ុន្តែដែលធំនោះ គឺគួរឱ្យស្ដាយថា​ គេម្តេចក៏ត្រូវមកនៅពីក្រោយទ្វារម្ខាងម្នាក់បែបនេះ បើមនុស្សស្រឡាញ់គ្នា​សឹងរលួយបេះដូងបាន​ទៅហើយ?

«បើកទ្វារឱ្យបង!»

គេនិយាយហើយ​មិន​គោះទ្វារទៀតនោះទេ ព្រោះដឹងថា កានច្បាស់ជានៅទីនេះនៅឡើយ គ្រាន់តែនាងមិនឆ្លើយ។ កាលដែល​គេនៅសំងំស្ងៀមបណ្ដោយឱ្យចង្វាក់បេះដូង ស្វះស្វែងរកគ្នានៅក្រោយរបាំងទ្វារយ៉ាងស្រេកឃ្លាន ស្រាប់តែត្រចៀកឮសម្ដីនាង៖

«បងម៉ូស្ហា​មកធ្វើអី? ទៅវិញទៅ!»

អ្វីៗផុលរមាស់​កាលនៅជាន់ខាងលើស្កាយបារ ដូចជាមិនបានកើតឡើង។ ប្រពន្ធតូចដូចជាមិនបានខឹងនឹងប្ដី។ អ្វីគ្រប់ទាំងអស់ហាក់បី​ដូចជា​​គ្រាន់តែសុបិនអាក្រក់។

«បងត្រូវការចូលទៅ!»

នាង​មិនមាត់ តែគេស្រមៃដង្ហើមតឹងណែនក្តៅៗរបស់កាន។ ប្រុសវាចា​តម្អូញបន្ត៖

«បងរងាណាស់!»

សិង្ហបុរីមិនដែលរងានោះទេ វាក្ដៅរាល់ថ្ងៃកានដឹង ប៉ុន្តែបេះដូងរបស់គេពិតជារងា។ នាង​មិនឆ្លើយព្រោះនាងគ្មានអ្វីជំទាស់នឹងសម្តីនេះបាន ប្រាណ​កាន​នាងរឹតតែរងាជាងគេដែលជាអ្នកសារភាពមុននេះទៅទៀត។

ស្រីចង់បើកទ្វារខ្លាំងណាស់ប៉ុន្តែមានរឿងជាច្រើនរារាំង។

ជាពិសេសលេខាម្នាក់នោះ ប្រពន្ធមិនចង់ឱ្យប្តីជាប់គុកនោះទេ។

«យើងកុំចួបគ្នាអី! ខ្ញុំគេងហើយ! ខ្ញុំហត់ណាស់!» នាង​តបខ្សោយៗ ប្តីដឹងថា​កាននៅពីក្រោយទ្វារនេះ​ហើយនាងប្រាកដជាលាក់លៀមសូរសោកា។

«គ្មានបង អូនគេងម៉េចលក់អ្ហះ?» គេនិយាយតបវិញតិចៗ ធ្វើឱ្យនាងស្រក់ទឹកភ្នែកច្រោក យំខ្លាំងជាងមុន។

ពិតមែនហើយពីរបីយប់នេះ កានមិនដែល​គេងបានទេ។ ភ្នែករូងបេះដូងធ្លុះធ្លាយចិត្តអស់សង្ឃឹម បានធ្វើឱ្យនាង​បែរបន់​បរិច្ចាគ​ជីវិត​ទុកថាខ្លួនស្លាប់បាត់ចុះ យ៉ាងណាឱ្យតែប្រុសម្នាក់នេះចាកចេញពីសិង្ហបុរីបានរួចខ្លួនលែងជាប់ពិរុទ្ធ។

បើគេនៅមានសេរីភាព បានចេញ​ទៅដល់ស្រុកខ្មែរគេចង់ធ្វើអីក៏បានដែរ។

ដោយស្គាល់សម្លឹងរូបរាងខ្លួនឯង រួចងើបមុខសម្លឹងកញ្ចក់ដែលនៅចំពីមុខទ្វារ កានក៏ស្រាប់តែនឹកឃើញដល់ពេល….. «ចង់ស្ទាបមើលថា ប្រពន្ធឬក៏មិនមែន? ឬក៏អ្នកណាផ្សេងមកក្លែងជាប្រពន្ធសំណព្វ បែកគ្នា​មួយរយៈ ចេញកាយវិការដូចខ្មោចឆៅ ឃើញប្តីផ្អើលៗដូចមិនដែល……?»

អាធ្រាត្រនោះឯងនៅកំពង់សោម​ ជាការវិលចួបគ្នា​វិញលើកទីមួយរបស់ពួកគេ បន្ទាប់ពី​រស់នៅបែកគ្នាយ៉ាងឈឺចាប់ជិតមួយខែ។ នាង​ក្លាយជា«គ»ក្លាយជាមិនចេះញញឹម ក្លាយជាគល់ឈើ តែប្តីនៅតែស្រឡាញ់កាន​។ គេនៅតែ​ថែរក្សាការ​តាំងចិត្ត​ ​ក្នុងការ​ធ្វើឱ្យនាងពេញចិត្តនឹងអាពាហ៍ពិពាហ៍មួយនេះ។​

ស្នាម​ថើបដំបូងសម្រាប់មនុស្ស​ស្រីដែលភ្លេចអតីតកាលម្នាក់នេះ បានធ្វើឱ្យនាងលង់អារម្មណ៍ស្រឡាញ់គេឡើងវិញជាមនុស្សថ្មី។ ពេលវេលាដែលមានភាពផ្អែមល្ហែមជាថ្មីជាមួយគេ​ ហាក់ដូចជាខ្លីពេកណាស់ដែល​នៅលើស្កាយបារអម្បាញ់មិញ មិនថាស្រីលេខា​នោះតោង​គេជាប់មិនរបូត ប៉ុន្តែទឹកមុខគេ បេះដូងគេគឺនៅជាមួយកាន​ ប្រពន្ធ​ដឹងអារម្មណ៍នេះច្បាស់។

«ជាតិនេះយើងមិនបានចួបគ្នាទេ!» តូច​និយាយតិចប្រាប់ខ្លួនឯងប៉ុន្តែគេនៅខាងក្រៅឮ។ ព្រោះគេក៏អង្គុយផ្អែកខ្នងនៅក្បែរទ្វារដូចគ្នា។

នាងចាប់ផ្តើមយំឡើងៗ ហើយសំឡេងនាងយំបានលាន់មកដល់បេះដូងរបស់ប្តី។

«កុំយំ ឱ្យបងចូលទៅ! ប្រើពេលវេលា​ល្អជាមួយគ្នា មិនថាពេលវេលាខ្លីយ៉ាងណា​បងត្រូវការប្រើវាជាមួយកានតែម្នាក់ប៉ុននោះ!»

«ប្រាប់ឱ្យទៅហើយ ទៅៗ»

នាងថារួច​ក៏​រឹតតែយំលើសដើម រហូតដល់ភាពស្ងៀមស្ងាត់របស់នាងធ្វើឱ្យគេ​ស្ងៀមស្ងាត់តាម។ នាង​ជូតទឹកភ្នែកព្រោះអស់កម្លាំងកាយកម្លាំងចិត្តដែលយំ  ស្រាប់តែឮគេនិយាយមួយៗ៖

«មានថ្ងៃមួយ…បងខឹងនឹង​កាន​ខ្លាំងហើយចាកចេញ! បងធ្លាប់ប្រាប់ខ្លួនឯងថា មិនត្រលប់ទៅផ្ទះយើងវិញទេ ប៉ុន្តែកាន​បានទូរសព្ទមក ចិត្តបងវិញ​អានសារហើយ ក៏នឹកកានខ្លាំងណាស់ ពួកយើងក៏បានចួបគ្នា ហើយស្បថថា តទៅទោះមានរឿងអ្វីកើតឡើង​ក៏ដោយ ក៏មិនបោះចោលគ្នាដែរ!»

កាននឹកមិនឃើញ ព្រោះរឿងទាំងអស់នោះមិនឋិតនៅក្នុងដំណាក់កាលក្រោយការរបួសក្បាលរបស់នាងទេ។ តែកានពិតជាចង់ដឹងវាជាខ្លាំង។

«ហើយក្រោយមកយ៉ាងម៉េចទៀត?!»

«បើកទ្វារទៅ!​ បើមិនបើកទ្វារទេ អូននឹង​មិនដឹងរឿងនេះរហូត!»

ទ្វាររបើកយឺតៗបង្ហាញ​ ទឹកមុខស្រពោនតូចនៅពីក្រោយទ្វារ។ ពិតជានឹកស្រណោះណាស់​ ចិត្ត​កាន​ចង់តែឃើញ​គេ​និមិ្មតបានឮរឿងនិទានចាស់ៗនេះ។

គេលើកដៃទាំងពីរលាទៅរកនាង ធ្វើឱ្យស្រីរត់មកប្រះខ្លួន បុកផ្ទប់លើទ្រូងគេទាំងចិត្ត​ឈឺចាប់លាយអំណរ។ កាន​ឈរយំអណ្ដឺតអណ្ដក ម្រាមទាំងដប់នៅច្បាម​នៅពីក្រោយខ្នងប្រុសស្អាត ក្នុងសភាព​របស់នាងដូចជានឹករឭកផង ខឹងសម្បាផង។ កាន​មិនមែនខឹងម៉ូស្ហាទេ​ គឺនាងខឹងខ្លួននាង ដែលតម្រូវឱ្យប្តីនាំមកមើលថែនៅក្នុងប្រទេសនេះ។

ខាងប្រុសយើង​គេលូកជើងរុញ​បិទទ្វារវិញ ថែមទាំងប្រើដៃមួយទៅក្រោយ​ទាញ​បិទគន្លឹះទ្វារផង។​ ទ្រូង​នេះ​ធ្ងន់ព្រោះមានស្រីឱបគេ​ស្អិតដូចតុកកែ ដូចពាក្យគេថាឱ្យនាងនៅលើភ្នំថា នាងជាស្រីតុកកែ។

ភ្នែកនាយរេសម្លឹងពាសពេញ។

គ្រប់យ៉ាងរៀបរយនៅទីនេះ មានតែពីរនាក់ប្រុសប្រាណ គេឱនដាក់ដៃ​ដល់គន្លាក់ជើងនាងហើយបីកានលើកខ្ពស់ផុតដី យកមកដាក់គេងលើពូក។

មិនចាំបាច់គិតថា នេះជាការស្រមៃពេលហត់ចិត្ត​ពេកឬអ្វីទេ កាន​មិនចង់ឱ្យចប់ឡើយ។ សម្រាប់ខាងគេនេះវិញ ​គេផ្ចង់សម្លឹង​រាងប្រពន្ធ​ចុះស្គមដូចរាល់ដង ពេលដែលគេបែកហើយចួបនាង គឺកានមិនដែលធាត់សោះ។

ត្រូវបានប្ដីទម្លាក់មកលើនេះ  កានបើកភ្នែកភ្លឺចែស​សម្លឹងប្រុសស្អាតដែលឈរនៅពីមុខខ្លួន ខណៈគេ​រេភ្នែកពិនិត្យជុំវិញបន្ទប់។ គ្មាន​ក្លិនខ្លួនមនុស្សប្រុស ​គ្មានសញ្ញាថាមាន​អ្នកណាដែលមកស្នាក់ជាមួយ​កានទេ។ បន្ទប់នេះមានតែនាង​ស្នាក់ម្នាក់ឯងប៉ុននោះ គេស្មានដឹងហើយថា គ្រប់យ៉ាងគឺជាឆាកល្ខោនដែលកានចង់ឱ្យគេ​រួចខ្លួន គ្រាន់តែពេលខ្លះគេទប់ចិត្តមិនបាន។

ប្រុសដើរទៅក្បែរ​ទូទឹកកកហើយរិះរកអ្វីមកឱ្យប្រពន្ធចម្អែត។ គេវិលមកវិញជាមួយ​ទឹក​ដោះគោមួយកែវពេញ។ សភាព​របស់នាង​ មិនបាច់បញ្ជាក់ប្រាប់ក៏ប្តីដឹងថាប្រពន្ធម្នាក់នេះ​ បាយមិននឹកទឹកមិនស្រេកដែរ។

ស្រីទប់ខ្លួន​ក្រោកមកអង្គុយ​យឺតៗនិងទទួលយកភេសជ្ជៈពីដៃប្តី ហើយក្រេបវា។

គេប្រះមកអង្គុយក្បែរនិងច្រវាក់បាតដៃម្ខាងចូលគ្នា ​ដៃម្ខាងទៀត​ចាប់ផ្តើមក្ដោបឱបចង្កេះកាន។

ក្បាលនិងមុខភរិយា​តូចឥឡូវនេះ​រេមកស្ថិតនៅក្បែរទ្រូងតែម្តង ឯនាង​គិតពី​ក្រេបភេសជ្ជៈយ៉ាងឆ្ងាញ់រីករាយ។

«មាន​ពេលវេលាល្អបែបនេះ ត្រូវ​ចេះក្តាប់ឱ្យជាប់ រឿងផ្សេង ស្អែកឬ​ខាន​ស្អែកចាំគិតទៀត!»

គេនិយាយតិចៗរួចប្រើបបូរមាត់មកផ្តិតលើថ្ងាសក៏ដូចជា​លើសក់របស់ប្រពន្ធ។

«នេះជាយប់ថ្ងៃសុក្រ ប្តីប្រពន្ធគេឯង​ គេរៀបចំផែនការរ៉ូមែន​ទិកជាមួយគ្នា សម្រាប់ប្តីប្រពន្ធយើងក៏មិនឱ្យចាញ់អ្នកណា យើងវិលមកចំណាយពេលធ្វើដូចជាគូស្នេហ៍ ចែចង់គ្នានិងសន្សំអនុស្សាវរីយ៍ថែមឡើង!»

គេដកកែវពីដៃនាង ដាក់ទុកទៅលើតុរួច​ធ្វើព្រងើយ មិនខ្ចីប្រឈម​នឹង​កែវភ្នែកស្រទន់ស្រេកឃ្លានការស្រឡាញ់របស់កានទេ។ ម៉ូស្ហា​ដឹងជានិច្ចថា ​ស្ត្រីដូចកាន យកចិត្តទុកដាក់ណាស់​នៅរាល់ពេលណាមួយ​ដែលខាងប្រុស បង្កើតផែនការដ៏រ៉ូមែនទិក មិនថា​អាហារពេលល្ងាច ដើរលេង​មើលកុនឬនៅផ្ទះ។

«មនុស្សគ្រប់គ្នា ចង់បានការស្រឡាញ់ មិនមែនគេចពីការស្រឡាញ់ទេ!»

ប្រុសនិយាយតិចៗបង្ហាញអន់ចិត្ត​នឹងកាន ប៉ុន្តែគេត្រូវងាកមកវិញដដែល ​មិនអាចធ្វើហីនឹងកានបានយូរ​សោះពេលមិនឮតូចឆ្លើយ។

ភ្នែកនាងរលីងរលោង ធ្វើឱ្យ​ការបន្ទោស​ត្រូវ​រសាត់ទៅឆ្ងាយ។ មុននេះ​គេចង់សួរនាង​ទៀត​ថា បើពេលនេះម៉ោងនេះគេនៅងប់ក្បែរតណ្ហាជាមួយ​ស្រីផ្សេង ចែកក្តីស្រឡាញ់ឱ្យអ្នកដទៃ​ កានរ៉ាប់រងបានទេដែលចេះតែចង់ឱ្យប្តីទៅ?

តែខណៈពេលដែលដឹងថា ​មិន​មែន​ជាការល្អក្នុងការ​ខាតពេល មកនិយាយបញ្ឈឺគ្នា និងដើម្បីជាការ​កោតសរសើរនាង ចំពោះអ្វីដែលនាងបានធ្វើ ពេលនេះ គឺគេសម្រេចចិត្ត​ងាកមកវិញ​ហើយសង្កត់ដៃទាំងពីរលើពូក ឃុំប្រាណ​កាន​ទាំងសងខាង ភ្នែកនេះគ្រប់គ្រងភ្នែកនាង ហើយបបូរមាត់សន្សំ​កម្លាំងស្នេហ៍នឹង​ភ្ជាប់​រឿងបេះដូងជាមួយគ្នា​នាពេលបន្តិចទៀតនេះ។

«បងប៊ិះត្រូវគេ​ចាប់រំលោភរាងកាយ​!»

គេវា​ចាមកដោយខាំមាត់បបូរតិចៗ ឌឺកែវភ្នែកនាង។ កាន​ព្រេចភ្នែកយ៉ាងរហ័សចិត្ត​នឹកឃើញ​តែទឹកមុខងងើមនៃ​លេខាម្នាក់នោះ។

«តែ….ខ្លួនបង វាប្រាប់មកថា វា…..!»

នាង​លេបទឹកមាត់ទទឹងរង់ចាំស្តាប់ឃ្លាបន្ត​ខណៈពេលដែល​គេនៅបន្លាយ…..។ ប្រុសថ្លៃបន្តសម្លឹងនាងម្តងភ្នែកឆ្វេង រេ​មកស្តាំ។

«…ហើយ….យ៉ាងម៉េច?!» កានសួរខ្សឹបៗ ទ្រូងញាប់ញ័រណាស់ ប្រចណ្ឌផងក្នាញ់ផង។

«វាចូលចិត្តតែ​ចំណាយពេលជាមួយមនុស្ស​មុខរឹង មុខល្ងង់ ​និង​ឈ្មោះកាន!»

កានពិតជា​រីករាយ​ក្នុងការស្តាប់ពាក្យ​អស់នេះ។ ភ្នែកគេ​ដែលនៅថ្ពក់មកពីលើប្រាណនាង នៅជាមួយនឹង​បេះដូងត្រសងគ្នា ​​បញ្ជាក់ឱ្យកានព្រមជឿជាក់លើសម្តី​ទាំងប៉ុន្មាន​របស់គេ។ នាងងក់ក្បាលជាសញ្ញាថាជឿ​ អត់មានអីប្រកែកទាំងអស់ ម្ល៉ោះហើយ​ប្តីវែកសក់នាង​ថ្នមៗ និយាយខ្សឹបខ្សៀវ៖

«មិនថាស្អែក គេមកវាយខ្នោះដល់ណេះ​! មកទាញទៅគុក ទាំងស្រាតជាមួយគ្នា ក៏បងព្រម!»

នាង​ក្នក់ចិត្ត​ បញ្ចេញទុកកង្វល់តាមកែវភ្នែក។ ​ប្តីញញឹមស្ងួតនិយាយបន្ថែម៖

«តែ…..មិនព្រមឱ្យយប់នេះ ប្រពន្ធត្រូវដេកយំ ឯកោម្នាក់ឯងទេ!»

នាង​ខ្សឹបខ្សួលពេបមាត់។ ​បបូរមាត់ប្តី បាន​បញ្ជូនអារម្មណ៍រំភើបរីករាយមកដល់​ហើយ កានក៏បិទភ្នែកទទួល មិនព្រម​ប្រកែកប្រណាំង​អ្វីទេ។

មានអារម្មណ៍ថា គេនេះមានដៃជាច្រើនណាស់ មិនមែនពីរទេ។ គេ​ប៉ះនាងគ្រប់ទីកន្លែង និងមាន​មាត់ជាច្រើន ដែលឆ្លងកាត់ប្រាណកាន​យ៉ាងរហ័ស លិចជ្រៅទៅៗ ចូលទៅស្រទាប់សាច់និងបេះដូងកាន។

រឿង៖ រៀបការសងគំនុំ ភាគទី៥៦
ប្រុសស្អាតមិនរវល់ថា នរណាកំពុងមើលមក ហើយប្រុសស្រីពីរនាក់ដែលជាតួរងនោះកំពុងតែគិតយ៉ាងណាទេ គេលូកដៃមកកញ្ឆក់យកប្រពន្ធ​បំណង​ចង់អូសទាញកានចាកចេញ។

ពីតុមុខជ្រុងម្ខាងនៃភោជនីយដ្ឋាន មនុស្សដទៃទៀតស្ទុះក្រោកឈរមើលមក ហាក់ចង់អន្តរាគម​ ជាហេតុបណ្តាលឱ្យកាន​ប្រឹងស៊ូរបូតរបាញដៃ​ចេញពីការទាញនេះ។

ទាំងឱនអស់ចិត្ត​ ភ្នែកនិងភ្នែកសម្លឹងគ្នា ប្រុសស្អាតនិយាយទាំងញ័រមាត់តិចដោយកំហឹង​មកកាន់ភរិយាភ្នែកមូលក្រឡង់ៗរបស់ខ្លួន៖

«ពាក់អាវចំហដៃ បញ្ចេញ​ដើមទ្រូងនឹង គិតថាវាសមណាស់ទៅ?»

តូចប្រឹងដកដង្ហើមចូលក្នុងសួតវែងៗ ដើម្បីយកថាមពលមកសម្តែងតតាំងទៅនឹងស្ថានភាពតឹងតែងប្រចែប្រចណ្ឌមួម៉ៅដែលម៉ូស្ហា​តែងតែ​ដាក់ចំពោះជីវិតរបស់នាង។

សំឡេងនាង​បន្លឺស្រួយស្រឹបតបត៖

«ចុះខ្លួន? ម៉ោងបីភ្លឺកំពុងដេកឱបប្រពន្ធសុខៗ ខ្លួនចុះទៅបន្ទប់លេខាធ្វើអី? នេះ….ខ្ញុំមិនទាន់សួរនាំផង! ឥឡូវក៏បណ្តើរគ្នាហ៊ឺហាទៀត មកគិតចង់លូកលាន់ហួងហែងខ្ញុំ គិតថាសមទេ?»

គេចង់ជាហួសចិត្តវិញ ព្រោះមិននឹកស្មានថា សម្ដីរបស់មនុស្សចាក់ដោត ពិតជាមានឥទ្ធិពលធ្វើឲ្យកានគាស់កកាយរឿងទាំងអស់នោះឡើងមកបង្ហាញសញ្ញាសង្ស័យចំពោះប្តី កានដូរចរិតបន្ទាប់ពីរងវិបត្តិពេកឬមួយកាន​សម្តែង​។

មិនថាដោយប្រការអ្វីទេ គេខឹងៗៗៗ។

«គិតម៉េចខ្លះ? កំពុងគិតស្អី?» គេខ្សឹបសួរ​នាង។

កានតបតមិនើលមុខ​នាង​ក្រពាត់ដៃ៖

«សោកស្ដាយផង! ខ្ញុំមិនបានគិតអីទេ! ខ្ញុំគ្រាន់តែសួរបកព្រោះលោកមករករឿងខ្ញុំមុន!»

«កុំគេច! ឆ្លើយសំណួរ!»

គេគំហកតិចៗ​ទាំងភ្នែកសម្លឹងមកអាវចោមពុម្ពស្រីស្អាត​គ្រង​ដូចទេពអប្សរ។

«ឆ្លើយអីទៅ? បានអះអាងរួចអស់ទៅហើយថា មិនពាក់ព័ន្ធគ្នា!»

«មកកន្លែងនេះធ្វើអី​? អាវអត់មានអីបិទបាំងទៀត?​ នៅកណ្ដាលថ្ងៃហ្នឹងខ្លាចគេគ្រប់គ្នា​មិនឃើញសាច់ហ្មែន?»

មាត់នេះហា​មក​ថាឱ្យប្រពន្ធស្លុយៗ តែ​តាមពិតចិត្តគេចង់ឱបក្រសោបនាងណាស់។ ដើមទ្រូងសម៉ដ្ឋមួយនេះ ម៉ូស្ហា​សច្ចា​ចង់ថើបថ្នមដោយ​ស្រទន់ជានិច្ច គាប់ចួនកាននៅតែស្គមគួរឲ្យអាណិត គេពិតជាចង់ថើបផ្ដិតបង្កើតភាពកក់ក្រៅនៅទីនោះឱ្យកាន។

ទោះបីភ្នែកប្តីសម្លឹងមក​មុតដូចកាំបិត ក៏កានឃើញភាពជ្រាលជ្រៅទន់ជ្រាយនៅក្នុងជម្រៅបេះដូងគេ ​បុរសដែលតែងតែថែទាំនាង​និងផ្តល់ការស្រឡាញ់​យ៉ាងពិសេស​។

ចិត្តស្រីទោរទន់នឹកឃើញរាល់គ្រារោលរាលមកជាមួយគ្នា​រំភើបមិនចេះឆ្អែតឆ្អន់ទេ…. «ចុះបើថ្ងៃណាមួយ លោកមិនឱបខ្ញុំបែបនេះទៀត…..លោកធ្វើកាចៗ ឬចាកចេញចោលខ្ញុំ….?» កាលណោះនៅក្នុងបន្ទប់ទឹកជាមួយគ្នា​នាងនៅវង្វេងជាមួយជំងឺនាងមិនចងចាំអ្វីទេ។​ តូចនិយាយអណ្តឺតអណ្តកក្បែរទ្រូងគេ តែនាង​ក៏នៅស្រឡាញ់គេជានិច្ច​។ ចិត្តប្រុសសែនខ្លោចផ្សាគេបានសន្យានឹងកានថា«បងឱ្យអូនសម្លាប់បងចោល!»។

នឹកដល់ត្រង់ណេះ កាន​ងើបមុខ​សម្លឹងមនុស្សស្រីល្មោភកាមនៅក្រោយស្មាប្តី។

​ភាពកំណាចនិងច្រណែន ដារីយ៉ាពាក់មកតាម​ជានិច្ច​លើផ្ទៃមុខនាង ​ធ្វើឱ្យកាន​សែនស្អប់ខ្ពើមក្មេងស្រីម្នាក់នេះ។ ​

នាង​និយាយ​ឡើង៖

«មនុស្ស​ជិតលែងលះគ្នាហើយ មិនបាច់មានខាងណាសួរនាំហួងហែងខាងណាក៏បាន​ដើររៀងៗគ្នាទៅ! បើថា សាំងហ្គាពួរតូចពេក ចង្អៀតពេក….!»

ប្រុសនិយាយកាត់ត្រជាក់ល្ហឹម៖

«មិនទាន់ចេញដីកាលែងលះ គ្មានរឿងលែងលះស្អីទេចន្ទកាន!»

គេនិយាយបែបនេះ​ចិត្តនាងសែនទោរទន់។ ស្រីងើបមុខ​សម្លឹង​ប្តី។ គេកំពុង​ឈឺចិត្ត តែគេសម្លឹងកានមិនចេះឆ្អែតទេ​គេមិនដកភ្នែកទៅណាទាំងអស់។

«មេធាវីកំពុងរៀបចំឯកសារហើយ ចង់នៅតោងទាមមរតកមែនទេ?»

ប្រសិដ្ឋលូកមាត់មកពេលនេះ ​ញ៉ាំងឱ្យប្រុស​ម៉ូស្ហា​ដែលកំពុង​ចាត់ទុកថា ទីនេះមាន​តែយើងពីរនាក់ ក៏ងាកខ្វាច់មកវិញជាមួយ​កែវភ្នែកស្រេកឈាម​។

កណ្តាប់ដៃគេបួងហើយ កាន​ដឹងថា ​នឹងមាន​អ្នកបែកមាត់កណ្តាលចំណោមនេះ ចំណែក​ទោសនៃការបង្ហូរឈាម​បៀតបៀននៅប្រទេសនេះ ម៉ូស្ហា​នឹង​រឹតតែធ្ងន់ក។

នាង​មិនបានរវល់ទេថា ទាំងអស់នេះ ​វាជាចេតនា​ទុច្ចរិត​របស់​ប្រសិដ្ឋដែលចង់ឱ្យម៉ូស្ហា​គ្រប់គ្រងកំហឹងមិនបាន និងលើកដៃវាយ​ខ្លួន ដោយ​មានសាក្សីពោរពេញកំពុងមើលមក។

នាងកំពុងភ័យ​ស្រាប់តែលេខាស្ទុះមកឱបដៃរៀមមុន។

«កុំរវល់ពួកគេអី!»

សំឡេងដារីយ៉ានិងការឱបដៃឱបជើង​បង្ហាញថាពួកគេស្និទ្ធស្នាលគ្នាណាស់ កានទទួលយកមិនបានទេ។

ពេលលេខាក្មេង​ចោលភ្នែកមកបញ្ឈឺឱ្យកានឈឺដូចត្រូវនឹង​គ្រាប់សំណរ កាន​ងាកមកចេញ​ទាំង បេះដូងសែន​តូចចិត្ត។ ឯណាពាក្យ​សន្យាថា នឹងស្មោះគ្មាន​មួយទល់មួយ ឯណាពាក្យថាឱ្យកានសម្លាប់ ប្រសិន​ចាកចេញ?

នាង​រលីងរលោងណាស់ប៉ុន្តែខំទប់…..

«ចៅហ្វាយទៅមាន​ទោស ដោយសារមនុស្ស​អស់នេះមាន​ខ្លឹមសារអីដែរ?»

កានឮលេខាថា​បែបនេះ នឹកឃើញឡើងវិញដល់លក្ខខណ្ឌរបស់ខ្លួនជាមួយស្រីល្មោភកាម។ ម៉ូស្ហា​ដាក់ដៃចុះវិញ ទប់កំហឹងណាស់ ព្រោះចិត្ត​នាយនៅតែមាន​លេខ​ដើម្បី​ដោះស្រាយ​វិបត្តិអស់ទាំងនេះសម្រាប់ប្រពន្ធខ្លួន គ្រាន់តែ ម៉ូស្ហាមានចំណុចខ្សោយមួយគឺប្រចណ្ឌ ហួងហែងពិបាកទប់ចិត្ត​ខ្លួនឯងបាន។

កាន​ថាមក​ទាំងឈឺចាប់៖

«ខ្លួនមាន​ស្រីមកតោង​ទាម​មិនចេះខ្មាសអ្នកផង កោតហ៊ានមកតាម​ហួងហែងខ្ញុំដល់ណា?!»

ដោយមាន​លេខាមកក្រៀកជាប់ ម៉ូស្ហា​​សម្លឹងទុក្ខវេទនាឃើញក្នុងកែវភ្នែករបស់កាន ប៉ុន្តែ​ពេលគេ​មើលហួសទៅរកមនុស្សប្រុសមាឌធំដែលឈរពីក្រោយកាន ប្រសិដ្ឋ​ម្នាក់នេះ ជាមនុស្សពោរពេញទៅដោយល្បិច ក៏ប៉ុន្តែអតីតក៏ធ្លាប់មានពាក្យមួយតគ្នាមក​ថា មនុស្សស្រីចូលចិត្តមនុស្សប្រុសផ្អែមល្ហែម និងដើរតួសុភាព​។

គេដឹងថា ខ្លួន​ឧស្សា​ហ៍ធ្វើកំរោលដាក់កាន ​ហើយពេលនេះត្រូវ​ប្រសិដ្ឋ​បញ្ឈឺចង់ឱ្យគេទ្រាំធ្វើមិនឃើញម្តេចនឹងបាន?

គេនិយាយឮៗឡើង៖

«គេប្រុសគេធ្វើអីក៏បានដែរ ចំណែកយើងជាស្រី! មាន​ប្តី…..»

កាន​កាត់សម្តីរបស់គេឡើង៖

«ស្មាន​ថាគេ​ទើបមក នៅក្បែរខ្ញុំពេលហ្នឹង? ច្រឡំហើយ! យើង​ពីរនាក់មានអនុស្សាវរីយ៍ច្រើនមកជាមួយគ្នាតាំងពីពេលខ្ញុំឈឺ ម៉ាក់មន្ថានិងប្រសិដ្ឋមើលថែខ្ញុំ! គឺអនុស្សាវរីយ៍ជ្រាលជ្រៅជាងពេល​ខ្ញុំនៅជាមួយ​អ្នកខ្លះនៅសាំងហ្គាពួរនេះផង!»

ដល់វេនបុរសទាំងទ្វេ​បើកភ្នែកធំៗសម្លឹងមកម្ចាស់វាចា។

កាន​លូកដៃកាន់ប្រសិដ្ឋ​អូសដៃគេចេញមកទាំងមុខខាងប្រុសក្រអឺតរងើមដោយអំនួត។ ខាងស្រីនិយាយថែម៖

«ខ្ញុំនិងសិដ្ឋមិនមែនមនុស្សទើបស្គាល់គ្នាទេ!​ តោះទៅយើងសិដ្ឋ​! នៅហ្នឹងអត់សប្បាយទេ!»

កានដឹងខ្លួនឯងថាកំពុងនិយាយពីអីដែរអត់?

នេះជាអ្វីដែលកំពុងបុកក្នុងបេះដូងប្រុសស្នេហ៍។ ម៉ូស្ហា​សម្លឹង​ចំខ្សែភ្នែករលីងរលោងរបស់មនុស្សស្រីម្នាក់នេះ។ គេមិនដឹងពីន័យ​របស់នាង​ទេ! អនុស្សាវរីយ៍ជ្រាលជ្រៅស្អី? នាង​កំពុងចង់និយាយប្រាប់ថាម៉េច? បានន័យថា ពួកគេធ្លាប់មានអីជាមួយគ្នាកាល​នៅកំពង់សោម តូចរលាស់ខ្លួនចាកចេញ​ចោលប្តីដែលឈរធ្មឹង។

តូចពេលនេះ ហាក់សប្បាយចិត្តជាខ្លាំងវិញ ដែលអាច​និយាយឱ្យគេចុក ធ្វើឲ្យគេគាំងបាន ដោយសារតែសម្ដីអម្បាញ់មិញនេះ។ មិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីហើយធ្វើដើម្បីអ្វីនោះទេ ប៉ុន្តែនាងក៏មាន​សិទ្ធិ​ធ្វើតាមចិត្តខឹង ព្រោះនាងក្នុងបេះដូង កំពុងស្ទក់ស្ពឹកជាមួយ​រូបភាពដៃទាំងពីរ និង​ម្រាមទាំងដប់របស់លេខានោះមកឲ្យប៉ះដើមដៃដ៏ណែនណាន់តាន់តាប់របស់ប្តីនាង។

….ដែលពេលនេះនាងមិនអាចប៉ះបាន…..ថែមមិនអាចឈរក្បែរគេឱ្យ​ដូចនារីម្នាក់នោះទៀត ។

ដូចជាមិនអស់ចិត្ត កាន​ក៏ស្រាប់តែលែងដៃពីប្រសិដ្ឋ​ ងាកក្រោយត្រលប់មកវិញ ឱនយកបាច់ផ្កាដែលនៅលើតុនៅឡើយ នេះគឺនាង​ចង់បង្ហាញថា ប្រសិទ្ធជូនដល់នាង កាន​អាល័យ​របស់អំណោយ ត្រូវតែយកទៅជាមួយ។

មុនចេញទៅមែនទែនលើកនេះ ស្រី​មានកន្ទុយភ្នែកមួយខ្វាច់មកសម្លាប់ចិត្តប្តីបន្ថែមទៀត ធ្វើឲ្យម៉ូស្ហា​កំពុងឈរធ្មឹងនឹកឃើញដល់បណ្តារឿងជាច្រើន។

ឆ្លើយតបទៅនឹងសម្ដីរបស់កានអម្បាញ់មិញ អ្វីដែលប្តី​កំពុងមមៃនឹកឃើញពេលនេះ គឺសណ្ឋាគារដែលកានស្នាក់នៅជាងមួយខែនៅកំពង់សោមជាមួយម្តាយកូននោះ។ នាងមានសតិមិនប្រក្រតីទេ តើពេលដែលគ្មានអ្នកណាដឹង ម្តាយកូននោះបានធ្វើអ្វីខ្លះលើកាន?

ចាំបានថា ដែលគេចេញពីគុក មកចួបនាងនៅឯកំពង់សោមដំបូងៗ​គឺពិតជាបានឆែកឆេរបន្ទប់នាង គេពិតជាបានលូកលាន់ឆែកឆេររាងកាយនាង ទោះនាងមិនចាំគេ ប៉ុន្តែមិនប្រាកដថាមុននេះ ប្រសិដ្ឋ​បានលួងលោមនាង​បានសម្រេចនោះដែរ។

ចុះហេតុអ្វី​គេគិតត្រលប់ក្រោយឆ្ងាយម្ល៉េះ? ហេតុអ្វី?

ម៉ូស្ហា​មិនយល់អំពីខ្លួនឯងទេ។ ធ្វើគេនៅតែព្យាយាមទន្ទេញពាក្យថា នាងមាន​អនុស្សាវរីយ៍ជាមួយប្រុសម្នាក់នេះច្រើនជាងប្ដីដែលបានថ្នាក់ថ្នមថែរហូតមក។ តើកាន​ចង់និយាយថា អាមួយនោះបានប៉ះពាល់នាងឬមួយក៏នាងនៅស្រណោះអនុស្សាវរីយ៍នៅកំពង់សោមជាមួយវា?

គេគិតហើយគិតទៀត គិតយ៉ាងម៉េចក៏គ្មានចម្លើយ ទាំងមិនដឹងថាខ្លួនឯងត្រូវបានកៀកកើយឱបរឹតដោយនារីលេខាយ៉ាងចេញមុខនៅចំពោះមុខគេឯង។

ទោះបីជាចន្ទកាន​និងប្រសិដ្ឋចាកចេញឆ្ងាយហើយក៏ដោយ នៅកន្លែងដដែលគេចាប់ផ្ដើមញ៉ាំស្រាស្មើងូតទឹក ​ហៅថែម​មួយកដបហើយមួយដបទៀត។

ទោះម៉ូស្ហា​បានតាំងចិត្ត​ថា​នឹង​រកវិធីគ្រប់យ៉ាងមកបញ្ចប់វិបត្តិនៅទីនេះ នឹង​យកឈ្នះលើល្បិចរបស់លេខា តែពេលនេះ គេពិតជាខូចចិត្ត គឺខូចចិត្តមែនទែន រហូតដល់ថ្នាក់លេខាដារីយ៉ាដែលតាមឃ្លាំមើលនៅអង្គុយក្បែរគេ ចាប់​ផ្តើម​ព្រួយបារម្ភ។

ម្តងម្កាល នាងសួរខ្លួនឯងថា តើវាល្អដែរទេដែលគេឈ្លោះជាមួយប្រពន្ធដល់ថ្នាក់បំផ្លាញខ្លួនឯងបែបនេះ?

«យកស្រាមកទៀត!»

គេបញ្ជាទៅលេខា​ធ្វើឱ្យនាងរារែក។

«ចៅហ្វាយញ៉ាំស្រាច្រើនពេកហើយ!»

គេងើបមុខសម្លឹងនាង ទាំងក្រហមងងាល។

ស្ថានភាពរបស់ម៉ូស្ហា​ពេលនេះ គឺហាក់ដូចជាលែងអាចគ្រប់គ្រងខ្លួនឯងបានទៀតហើយ។ ដារីយ៉ា​កំពុង​សង្ស័យថា តើគេឈឺចាប់ខ្លាំង​ព្រោះតែគេត្រូវមើលឃើញប្រពន្ធខ្លួនឯងដើរចេញទៅជាមួយប្រុស​ផ្សេង ឬមួយគេឈឺចាប់និងពាក្យសម្ដីដែលនាងបាននិយាយអម្បាញ់មិញអំពីរឿងអនុស្សាវរីយ៍ជ្រាលជ្រៅជាមួយនឹងប្រសិដ្ឋ?

គ្មាន​អ្នកណាគិតដឹងចិត្ត​គេ​ទេ សូម្បីមនុស្ស​ឆ្លាត​ដូច​នាងដារីយ៉ាក៏គិតមិនយល់នោះដែរ។  ទោះបីយ៉ាងណា ផ្ទៃមុខរបស់គេកាន់តែស្រស់សង្ហាឡើងៗនៅរាល់ពេលដែលគេសម្លឹងមុខនាង​។

កែវភ្នែកគេ​ ម្តង​ស្រទន់ ម្តងខឹង  ម្តងព្រងើយកន្តើយ។ ដោយនាង​ដឹងថា ព្រោះតែសារសារធាតុស្រវឹងមនុស្សប្រុសម្នាក់នេះ នឹង​អាចច្រឡំនាងថា ជាចន្ទកាន។

មិនដឹងថា​គួរធ្វើយ៉ាងណា ឬប្រើឱកាសនេះតែម្តង?

គិតចុះឡើង លេខា​ក៏ចាប់ផ្តើមប្រើវិធីសាស្ត្រ ក្នុងការសម្របតាមស្ថានការណ៍។

«តោះ! យើងទៅសម្រាកវិញ! ខ្ញុំជូនចៅហ្វាយទៅសម្រាក!»

គេមិនមាត់កទេ ទុកឲ្យនាងគ្រាហ៍សំដៅទៅរថយន្តដែលលេខាធ្វើជាអ្នកបើកឡាននាំអ្នកត្រលប់ទៅសណ្ឋាគារវិញ​។

នៅលើឡានគេនឹកឃើញដល់រឿងចាស់។

ការរត់ថយក្រោយនៃរាត្រីកាលដ៏ស្រងេះស្រងោចនៅលើដែនដីមួយនេះ ធ្វើឲ្យគេនឹកឃើញឡើងវិញម្នាក់ឯង​ដល់រាត្រីមួយដែលគេជ្រែកទីក្រុងភ្នំពេញ ដើម្បីតែ​តាម​រក​តូច។

កាន​ញ៉ាំគ្រឿង​ស្រវឹងព្រោះអន់ចិត្ត​ថាប្តីសម្លាប់គ្រួសារនាង​ហើយក៏ត្រូវក្រុមសុជាតិស្ទាក់ចង់ធ្វើបាបនៅឯក្លឹបរាត្រី។

ក្រោយមកទៀត នាងត្រូវគេ​លើកលីលើស្មា​មកផ្ទះ ក៏នៅតមមាត់មិននិយាយរកគេ មានតែបង្ហាញ​អាការៈស្អប់គេថែម និងមិនឆ្លើយតបជាមួយប្តីទោះជាប្តីសួរអ្វីក្តី។

នៅពេលដែលគេដោះសម្លៀកបំពាក់លាង​ប្រាណឲ្យនាង កានត្រូវបានគេឱបការពារ​មិនឱ្យចេញទៅណាទេ។

«របួសហ្នឹង យប់មិញបងដាក់ថ្នាំឱ្យហើយ!» គេថាទាំងចិត្ត​អាណិតស្នាមរបួសលើខ្នង​ភរិយាមិនទាន់សះ។ ថាហើយ​ពេលប្រុសថ្លៃ​ដាក់នាសាមក​ផ្តិតលើខ្នងទៀតតែ​កាន​ភ្ញោចគេចចេញ​ដូចមិនចង់ទទួលស្នាម​ថើបថ្លៃទេ កាលណោះម្រាម​នាង​ក៏បេះបណ្តាញ​ហត្ថា​បណ្តេញ​ដៃ​រៀមចេញពីចង្កេះដែរ។ សម្តីកានដាច់ចិត្តណាស់​ចំពោះគេទោះតែនាង​និយាយខ្សាវៗ«កុំធ្វើអីខ្ញុំទៀត!»កាលណោះ ម៉ូស្ហា​ក៏តូចចិត្ត​ណាស់ដែរ គឺមិនខុសពីពេលនេះឡើយ ព្រោះប្តីមិនដឹងថា នាង​ចង់និយាយថា​ម៉េចនោះទេ។ នេះមាន​ន័យយ៉ាងណា? ប្តីធ្វើអ្វីនាង​ទៅ? នាង​គិតថា​យើងរំលោភនាង​ទាំងមិនដឹងខ្លួន​ឬម៉េច?«អត់ទោសឱ្យប្តីណ៎ា! ថ្ងៃក្រោយទោះមានរឿងអី ខឹងយ៉ាងណា​ ក៏បងមិនទៅណាឆ្ងាយ​ៗចោលប្រពន្ធ ទុកឱ្យប្រពន្ធនៅម្នាក់ឯង​ឱ្យគេធ្វើបាបដែរ!​» គេសន្យាបែបនេះហើយ កានក៏នៅតែមានចិត្ត​រឹង​បិទភ្នែកមិនបើកទេ កានមានៈណាស់ រឹងក្បាលពិតមែនហើយ។ គេរង់ចាំ​ទាំងចិត្ត​ស្រងេះស្រងោច​ចាំពន្លឺភ្នែកកានប្រាប់ថាអភ័យ តែនាងហាក់នៅតែមិនចង់និយាយជាមួយប្តី ទោះបី​ទឹកភ្នែកធ្លាក់មកច្រើនឡើងៗ។

ទ្វាររបើក​ព្រោះឡានមកដល់ចំណត។

នាងគ្រាហ៍គេឡើងទៅ មិនមែន​កានទេគឺលេខា​។ ប្រុសសង្ហា​ក៏ចាំមើលវិញថា តើដារីយ៉ា​នឹងដោះសម្លៀកបំពាក់របស់គេ ដូចដែលគេបានធ្វើចំពោះភរិយាពេលកាន​ស្រវឹងដែរឬអត់?

ដូចការគិត ដារីយ៉ាចេញមកពីបន្ទប់ទឹក ជាមួយកូនកន្សែង​មួយជ្រលក់ទឹកជោក ហើយចាប់ផ្ដើមលូកដៃរកឡេវអាវរបស់គេ។

គេច្រត់ដៃខ្លួនទាំងពីរទៅក្រោយខ្នង គឺគេកំពុងអង្គុយនៅលើគ្រែចំខែងជើងចាំមើលនាង​។ អាកប្បកិរិយារបស់គេដូចជាដឹងថា នាងកំពុងលង់នឹងសម្រស់និងសាច់ឈាមក្រហមទៅដោយជាតិស្រវឹងរបស់គេ។

គេសើចខឹកៗ។

«ចៅហ្វាយសើចរឿងអីទៅ?»

នាងនិយាយបន្លប់នូវទឹកចិត្តពុះពោរដោយសេចក្ដីស្នេហាខាងផ្លូវកាយដែលកំពុងតែមានលើប្រុសស្អាតរួមបន្ទប់។

រូបនេះគេវិញ គិតពី​មិនមាត់​តែ​ក៏សម្លឹងនាងដូចជាសត្វម្រឹគសម្លក់កូនសត្វតូចៗមុនពេល​ត្របាក់មកធ្វើជាចំណី។ ដៃលេខាមិនខ្លាចអ្វីនៅក្នុងការលូកដៃមកដោះឡេវអាវរបស់គេឡើយ។

ហើយជាបន្តបន្ទាប់នាងចាប់ផ្តើមឃើញសាច់ទ្រូងនិងរាងកាយផ្នែកខាងមុខរបស់គេ។  ទោះបីជាលេខា​ដឹងថា នៅក្នុងបេះដូងរបស់ម៉ូស្ហា មានតែ​អ្នកស្រីសំគម​ម្នាក់នោះ ជា​ស្រីម្នាក់ ដែលកំពុងតែឈឺចាប់យ៉ាងខ្លាំងហើយបានចាកចេញមុនបន្សល់ឱ្យខាងប្រុសត្រូវស្រវឹងលិចលង់ ប៉ុន្តែដារីយ៉ា​មិនខ្វល់នោះទេ។ ក្នុងចិត្តនាង​ពេលនេះ​អន្ទះសា​ប្រាប់​ខ្លួនឯងបន្លប់ថា បើសិនជាគេនៅក្បែរយើង​ គេគឺជារបស់យើងទោះបីជាគេគិតពីអ្នកណាយើងមិនបាច់ទៅខ្វល់នោះឡើយ។

«ចៅហ្វាយសម្រាកទៅ! ហើយ បើត្រូវការឲ្យខ្ញុំធ្វើអីក៏ធ្វើតាមបាន!»

«ធ្វើអី?» គេសួរវិញទាំងបើកភ្នែកចំអក​ៗហាក់ចង់បញ្ជាក់ថា គេមិនបានទន់ខ្សោយដោយអំណាចនៃគ្រឿងស្រវឹងនោះទេ។

«អ្វីក៏ដោយ» នាងឆ្លើយឌឺដងវិញដោយញញឹមបញ្ចេញថ្ពាល់ខួច រួចហើយប្រុងថាដើរយកកន្សែងពោះគោយកទៅហាល ស្រាប់តែត្រូវគេឈោង​មក​ចាប់ដៃជាប់។

អាការៈនេះធ្វើឲ្យលេខាទម្លាក់កន្សែងចោល បណ្ដោយប្រាណឲ្យប្រុសស្អាតទាញបោកផ្តួលមកទ្រោបលើគ្នា។

អ្វីដែលនាងបានស្រមៃតាំងពី​រាត្រីមកដល់សិង្ហ​បុរីដំបូង ថាបានឃើញគេនៅក្បែរនាង​បែបនេះ​កំពុងតែក្លាយមកជាការពិតហើយ។

ជាមនុស្សប្រុសម្នាក់ដែលមាន​សាច់ មាន​ឈាម មានតណ្ហា ដារីយ៉ា​ក៏គិតដែរថា គេមិនមែនជាមនុស្សយន្តនោះទេ។ ចំណែក​ពេលនេះទៀតសោត ផ្លូវចិត្ត​របស់គេកំពុងទន់ខ្សោយ វាគឺជាឱកាសរបស់នាងមែនទេ?

លេខានេះសម្លឹងបំពង់ក​កម្រើកចុះឡើងរបស់គេ គេមាន​ដង្ហើមញាប់ មុខក្រហម ភ្នែកទាំងគូរស្រឹមក្នុងសាគរ​តណ្ហា​។

«ខ្ញុំដារីយ៉ា…..មិនមែនអ្នកស្រីចន្ទកានទេ!» នាង​និយាយក្និកក្នក់ព្រោះឃើញគេសម្លឹងស្រឹមពេក។

«កុំនិយាយពីឈ្មោះ មនុស្សស្រីម្នាក់នោះ!» គេបញ្ជាតិចៗអម​នឹងក្លិនសៅហ្មងជះចំហាយចេញតាម​រយៈដង្ហើមពេញដោយ​គ្រឿងស្រវឹងក្នុង រាងកាយរបស់គេ។

«ចៅហ្វាយស្រវឹងហើយ!»

«មិនល្អទេ? ហើយនាងនឹងបានអ្វីដែលនាងចង់បាននោះអី?»

សម្តីគេ​ដូចជា គេនេះមាន​ពាក់កណ្តាលស្រវឹង ពាក់កណ្តាល​ស្វាង​។ លេខកំពុង​គិតថា ហេតុអីបានជាគេនិយាយមកដូចជាឌឺៗឱ្យខ្លួនម្ល៉េះ ?

ភ្នែកគេនឹងទឹកមុខស្មើនេះ​ធ្វើឲ្យនាងចង់ធាក់ថយម្តងៗព្រោះភ័យម្ដងៗតែចិត្តនាងស្លុយ​ជាងគំនិតគិត​របស់នាង​។

«ខ្ញុំមិនយល់ទេ»​ ដារីយ៉ា​តបហើយទាំងញញឹមផ្អេមៗ ព្យាយាមហើយលើកម្រាមចង្អុលដៃ​ខាងស្ដាំមកគូសវាសរញ៉េរញ៉ៃពេញលើផែនទ្រូងណែនណាន់របស់ប្រុសល្អ។​ រីឯខាងម៉ូស្ហា​វិញគេមិនពិបាកទេ នៅក្នុងការចំណាយពេលស្រវឹងមិនដឹងរឿងនេះជាមួយនឹងមនុស្សស្រីផ្សេងៗ គឺមិនពិបាកសម្រាប់គេសោះឡើយ ប៉ុន្តែរឿងដ៏ពិបាកមួយ គឺយូរណាស់មកហើយ គេមិនដែលមានស្រីណាទេ ចាប់តាំងពីថ្ងៃដែល​គេ​រៀបការជាមួយកាន។ ពិតណាស់ ប្រុស​តែងគិតថា នឹងនាំមនុស្សស្រីជាច្រើនប្លែកៗមុខមកគេងនៅលើគ្រែរបស់កាន ធ្វើឲ្យកានឈឺចាប់ ប៉ុន្តែគេមិនបានធ្វើបែបនេះឡើយ រហូតដល់ពេលនេះហេតុអ្វី​ជាគេត្រូវធ្វើ ?

គិតឃើញដល់ចំណុចនេះ​ភ្លាម ប្រុសប្រាណ​ទម្លាក់ភ្នែកសម្លឹងទៅចំហៀង តែ​នៅបណ្ដោយរាងកាយឲ្យដារីយ៉ាស្ទាបអង្អែលតាមចិត្ត។

សម្រាប់ម៉ូស្ហា​ សភាពរបស់លេខាសែនក្មេង​ខ្ចីនេះ គឺដូចមិនដែលឃើញមនុស្សប្រុសដែលមានរូបរាងល្អពីមុនមកឡើយ បានជានាង​ងប់ងល់។ ដ្បិតតែនាង​ហាក់មាន​ភាពថ្នឹកជំនាញជាមួយរឿងស្នេហាប្រុសស្រី មិនមានការអៀនប្រៀនប្រៀបជាមួយកាន ក៏ពេលនេះ​សំឡេងកាននៅតែ​បន្តលាន់មកក្នុងបេះដូងប្តីម្នាក់នេះ ជាពិសេស គេចាំបាន​ថា នៅថ្ងៃ​ដំបូងដែលនាងមកដល់ទីនេះ នាង​មិនទាន់ស្គាល់ចិត្ត​ប្ដីច្បាស់  តូចបានសួរគេថា ពេលណាទើបគេព្រមឱ្យប្រសិដ្ឋនិងម្ដាយចេញពីគុក ពេលនោះគេបានឆ្លើយមកវិញថា

«ថ្ងៃណាមួយ​ដែលកានចាំប្តីវិញបាន អាហ្នឹង​ ចាំឱ្យម៉ែកូនហ្នឹងចេញទ្រុង!» «អត់យល់ទេ! និយាយម្តងទៀត….!» តូចកាលណោះនាងមិនដឹងចិត្ត​ប្តីថាខឹងមិនសប្បាយចិត្ត​​ពេលឃើញ​កាន​ ទុកមនុស្សមានល្បិចអស់ទាំងនោះថា​ សំខាន់ពេក។

«លោកចង់មានន័យថាម៉េច?!» កាន​សួរហើយចខំ​​ដើរមកក្បែរៗបងព្រោះក្រញូវ….នាង​មិនទាន់ស្គាល់ចិត្ត​គេ មិនយល់ទេ ហើយឃើញនាង​នៅភ័យក្នុងការនិយាយនឹងគេ គេក៏រឹតបន្លាយ​​  មិនទាន់ឆ្លើយអ្វីខណៈ នាងកំពុងក្រឡង់​ៗ​សម្លឹងមក «ណ៎ា….ពន្យល់បន្តិច ​ខ្ញុំល្ងង់ណាស់​អត់សូវយល់ទាន់ទេ!….បានន័យថា….ពេលខ្ញុំជាវិញឯណោះ? ​មិនដឹងអង្កាល់ទេ!» ប្រុស​ថាឱ្យ​កាន​«ខ្លួនឯងមិនដឹងជាវិញពេលណា យកអារម្មណ៍គិតអាណិតអ្នកដទៃបានទៀត?» «ព្រោះគាត់មានគុណជួយខ្ញុំ!» មួម៉ៅទៀតភ្លាមឱ្យតែឮពាក្យ«មានគុណ»។

ជាមួយនឹងសេចក្ដីមួម៉ៅក្នុងការចងចាំព្រឹត្តិការណ៍ចាស់ៗជាមួយកានដ៏ល្ងង់ម្នាក់នោះ គេងាកមកលើកដៃទាំងសង មកក្រសោបចំត្រគាករបស់លេខារូបស្រស់ធ្វើឲ្យនារីដែលមានត្រគាកដែលក្បំសាយ ភ្ញោចខ្លួនភ័យ​ភាំងដោយសារនេះជាលើកដំបូងបំផុតដែលម៉ូស្ហា​មក​ប៉ះពាល់រាងកាយនាង​នឹង​ប៉ះចំកន្លែងសំខាន់ទៀត។

ក្នុងក្រសែភ្នែកហ្មងសៅ គេទាញនាងឱបជាប់ទ្រូងហើយរំកិលបង្វិល​ខ្លួននាងឲ្យត្រលប់ចុះក្រោម ខ្លួនឯងឡើងនៅពីលើវិញ។

លេខាបើកភ្នែកចិញ្ចាចទៅដោយពន្លឺនៃសេចក្ដីស្នេហាហើយត្រេកអរជាខ្លាំងព្រោះម៉ូស្ហា​ដ្បិតតែស្រវឹងនិងកំពុងតែចាប់ផ្តើមឋានសួគ៌ប្រាំពីរជាន់ជាមួយនាង តែគេមិនមានសភាពកន្លែងណាបង្ហាញថាគេទោរទន់ឬច្រឡំថានាងជាកាននោះទេ។

«ចៅហ្វាយ!» នាង​ហៅ​គេតិចៗជាមួយសំឡេងស្រទន់ពីរោះរំញោចតណ្ហា​ខាងប្រុស ប៉ុន្តែក្នុងបេះដូងរបស់ម៉ូស្ហា​នៅតែឮសំឡេងផ្សេងពីនេះគឺសំឡេងរបស់កាន «ផ្ទេរការឈឺចាប់ទាំងអស់មកលើប្រពន្ធបាន!» ប្រុសធ្មេចភ្នែក​ទាំងសងខាងព្រោះសូម្បីពេលចង់មានស៊ិចជាមួយស្រីផ្សេងក៏នៅតែនឹកដល់គ្រប់ពាក្យសម្តីរបស់នាងទៀត?

រឿង៖ រៀបការសងគំនុំ ភាគទី៥៥
លេខាឮលក្ខខណ្ឌនាយកាលណា​កើត​ភាន់ភាំង។

ពាក្យថា​ ឱ្យលេខាបានបម្រើ២៤ម៉ោងលើ២៤ម៉ោង អស្ចារ្យណាស់ហើយសម្រាប់នាង ​តែពាក្យមិនព្រម«លែងលះ» ហាក់បីដូចបន្លាមុតមិនឃើញមុខ។

«បើចៅហ្វាយមិនលែងលះ លេខាមិនក្លាយជា…..»

នាងប្រុសបង្ហើយថា​«ស្រីដណ្តើមប្តីគេ» តែនាង​នៅបង្អាក់ស្ងាត់វិញ ព្រោះប្រុសសង្ហា​​លើកម្រាមពីរមកប៉ះ​លើបបូរមាត់នាង ហាម​មិនឱ្យនិយាយបន្ថែម​។

ម្រាម​ដៃទាំងពីរដ៏ធំៗរបស់គេ ប៉ះទីនេះប៉ុណ្ណឹងក៏មាន​អារម្មណ៍សម្ងាត់ថា ឋានសួគ៌នៅមិនឆ្ងាយទៅហើយ ​ចុះបើបានដើមដៃ ហត្ថាថ្លៃទាំងស្រុងមកឱបត្រកងបង្ខំ​​ផ្ទប់ខ្នងរបស់ដារីយ៉ា​ទៅនឹងដើមទ្រូងគេទៅទៀត ជីវិតនេះមានន័យកម្រិតណាទៅ?

អារម្មណ៍រំភើបនៃការចង់មាន​ទំនាក់ទំនងផ្លូវអារម្មណ៍និងភេទពីមនុស្សម្នាក់នេះ ដារីយ៉ា​គ្រប់គ្រងមិនបានទេ​ វាជាការពាក់ព័ន្ធនឹងមជ្ឈមណ្ឌលទាមទារនៃខួរក្បាល ដែលអាចបង្ខំមនុស្សឱ្យបោះចោល​គំនិតអំពីត្រូវឬខុស ​ហើយឱ្យយើងអាចធ្វើត្រាប់តាមអារម្មណ៍នៃការញៀន ចង់បានពន់ពេក។

សំឡេងគេលាន់មកតិចៗព្រោះស្គាល់ចំណុចខ្សោយខាងស្រី៖

«រាល់ការភ្ជាប់ទំនាក់ទំនងស្នេហា លក្ខណៈជាដៃគូក៏ដោយ ស្អីក៏ដោយ​ ត្រូវការបណ្តុះអារម្មណ៍ស្ងប់ស្ងាត់ អារម្មណ៍ល្អ ចិតត្រជាក់ៗនឹងគ្នា សម្របតាមគ្នា និងត្រូវការ​រយៈពេលវែងក្រែលនៃភាពស្និទ្ធស្នាលដើម្បីបណ្តុះវា! បើនាងមិនព្រមចាប់ឱកាស​មានពេលវេលានៅជាមួយគ្នារយៈពេលមួយ គឺខាតខ្លួនឯង!​»

ដារីយ៉ា​យល់ន័យខាងប្រុសណាស់។ នាង​មិនមែន​ចង់បាន​តណ្ហាសុទ្ធសាធខាងផ្លូវកាយនិងផ្លូវភេទទេ​ តែ​នាង​ចង់ដណ្តើមយករង្វាន់ធំមួយ​របស់ជីវិតកានគឺ «សេចក្តីស្រឡាញ់» «ការយកចិត្តទុកដាក់» ដូច្នេះនាង​លេខា​ពិតជាចង់បានណាស់«ឱកាសរយៈពេលវែង»នៅក្បែរៗគេនេះ​ដើម្បីកសាងមនោសញ្ចេតនា។

ខណៈពេលដែលនាង​កំពុង​ស្ថិតក្រោម​រលក​សញ្ញានៃការចង់បានទាំងតណ្ហានិងស្នេហាយូរអង្វែង នាង​កាន់តែត្រូវមនុស្សប្រុសម្នាក់នេះទាក់ទាញបានឱ្យងប់ងល់។​

សេចក្តីស្រឡាញ់​ដែល​ងប់ងល់ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ជា​ការ​ទាក់​ទាញ ឬ​ភាព​អន្ទះអន្ទែង​ត្រូវ​បាន​កំណត់​ថា​ជា​ស្ថានភាព​នៃ​ការ​ចង់​នៅ​ជាមួយ​មនុស្ស​ម្នាក់​ទៀត។ ទោះបីជាក្មេងស្រី​ចិត្តឆៅ មាន​អារម្មណ៍រំជើបរំជួល ទាំងតណ្ហានិង លក្ខណៈលេចធ្លោនៃការបានទទួល​សេចក្តីស្រឡាញ់ដ៏ងប់ងល់ពីមនុស្សឡូយៗម្នាក់នេះ នាង​ត្រូវចេះអត់ធន់ចិត្ត ។ ស្រីថ្ពាល់ខួចលើកឡើងភ្លាម៖

«ធ្វើឲ្យមនុស្សមួយសណ្ឋាគារនេះ ដឹងថាយើងនៅជាមួយគ្នាគេ បែបនេះហើយខ្ញុំនឹងព្រមតាមលក្ខខណ្ឌខាងលើ!»

ម៉ូស្ហា​សម្លឹងនាងដោយកែវភ្នែក​ស្រទន់​មិនយូរទេ​បបូរមាត់គេហាធំៗសើចក្អាកក្អាយរំជួយបន្ទប់។ ពិតជាជើងចាស់ប៉ះជើងយូរហើយពេលនេះ។ ខ្លួនមាន​ល្បិចច្រើន ចំណែកនាង​នេះក៏មាន​ប្រាជ្ញាច្រើនមិនធម្មតា ទើបគេត្រូវអស់សំណើចនឹង​ព្រហ្មលិខិតដែលកំពុង​បង្កើតប្រស្នាមកមិនចេះអស់មិនចេះហើយ។

ប្រុស​សើចអស់ចិត្ត​ក៏និយាយស្រាលទៅកាន់ភ្នែក​នារីងប់ស្នេហ៍៖

«ដឹងទេដារីយ៉ា!»

«ចៅហ្វាយហៅខ្ញុំពីរោះណាស់!»

នាង​ឆ្កួតស្នេហ៍ហើយ ​គេដឹង។ ប្រុសញាក់ស្មាតិចៗនិងនិយាយបន្ថែម៖

«នៅពេលដែលមនុស្សប្រុសម្នាក់ មានអារម្មណ៍ទាក់ទាញលើមនុស្សស្រីម្នាក់ ខួរក្បាលគេ​ផលិតនូវសារធាតុម្យ៉ាងធ្វើឱ្យមានអារម្មណ៍ល្អ គឺល្អខ្លាំង! បាតុភូត​នេះធ្វើឱ្យគេ​មិនអាចគ្រប់គ្រងខ្លួនឯងបាន​ ក៏បញ្ចេញ​​អាកប្បកិរិយា​ឈ្លក់វង្វេង និង​រីករាយជានិច្ច​រាល់ពេល ​សូម្បីតែ​ឮ​ឈ្មោះស្រីម្នាក់នោះ​កុំថាឡើយនៅក្បែរៗគ្នា!»

លេខានៅស្ងៀមលេបទឹកមាត់តិចៗ។ នាង​ពិតជាមិនដឹងឡើយថា ធ្វើយ៉ាងណា ក្លាយជាស្រីម្នាក់នោះក្នុងបេះដូងគេ។ ស្រាប់តែគេបន្តមកទៀត៖

«ប្រុសខុសពីស្រី! ​បើគេមានអារម្មណ៍ល្អពីដំបូងៗភ្លាម គេនឹង​អន្ទះសារចង់បានណាស់ តែក្រោយមក​សេចក្តីអន្ទះសានោះនឹង​ថយចុះ!»

«បានន័យថាម៉េច?!»

«បានន័យថា បើនាងចង់ឱ្យខ្ញុំយកនាង​ឥឡូវនេះ! ស្អែកខានស្អែក នាង​នឹង​ថយចុះជានិច្ច!»

«ចុះឱ្យធ្វើយ៉ាងម៉េច?»

«ធ្វើតាមចិត្តខ្ញុំ ឱ្យខ្ញុំសប្បាយចិត្តរាល់ពេលមាន​នាង!»

«តែ…..!»

«តែស្អី?» គេខ្សឹបៗ។

«តែ​បើ…បើចៅហ្វាយសប្បាយចិត្ត​ព្រោះទៅនៅក្បែរអ្នកស្រីចន្ទកាន ខ្ញុំម៉េចនឹងព្រម?!»

«ព្រោះចិត្តខ្ញុំនៅមានគេ!»

«ខ្ញុំមិនចង់ឮពាក្យនេះទេ! គេសឹងយកជិវិត​ខ្ញុំទៅហើយ ខ្ញុំយកប្តីគេមកមានអី​មិនយុត្តិធម៌ទៅ?»

«នាង​ចង់បានខ្ញុំ មិនមែន​ទៅសម្លាប់គេទេ នាង​ត្រូវសម្លាប់ចិត្តខ្ញុំ!»

នាង​ងក់ក្បាលព្រោះនាងជាមនុស្សឆ្លាត​ឆាប់គិតយល់ នាង​និយាយឡើង៖

«អូខេ! ខ្ញុំធ្វើតាម​ចៅហ្វាយគ្រប់យ៉ាង​លើកលែងតែ…..រឿងវិលទៅស្រឡាញ់ប្រពន្ធដើមវិញ!»

ម៉ូស្ហា​ហួសចិត្ត​ចំពោះពាក្យថា«ប្រពន្ធដើម»។ គេមិនដែលគិតថានឹងមានប្រពន្ធចុងទេ តាំងពីបេះដូងមាន​កាន។ ស្នេហា​ពិតរបស់អ្នកប្រុស​ ត្រូវ​បាន​កំណត់​ដោយ​អារម្មណ៍ ​ស្រឡាញ់ អាណិត​និង​ការ​តាំងចិត្ត​ខ្លាំង​ចំពោះកាន​។ ជីវិត​គេ​សឹងតែនឹងធ្វើគ្រប់យ៉ាង​ដើម្បីការពារនាង ​ព្រោះក្រៅពីគេ កាន​គ្មាន​អ្នកណាទៀតទេ។ ជារឿយៗម៉ូស្ហា​ស្គាល់ចិត្ត​ខ្លួនឯងច្បាស់ គេ​មានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍចិត្តស្រឡាញ់​ តែបើបានជាមានហើយ  នោះប្រាកដជា​ស្នេហាយូរអង្វែងមួយ។

ចំពោះដារីយ៉ានេះវិញ ស្នេហានាងគឺតណ្ហា គឺជាការទាក់ទាញខាងផ្លូវភេទសុទ្ធសាធ ដែលជារឿយៗអមដោយការស្រើបស្រាលខាងរាងកាយ ភាពចង់ចាញ់ឈ្នះ ចង់បង្អួត។

ដៃនាងលូកមកកានដើមដៃប្រុស។ ពេលចិត្តម៉ូស្ហា​​​គិត​ដល់​មនុស្សស្រីសំគមតូចគួរឱ្យអាណិតរបស់គេ ​ គំនិត​របស់ប្រុសប្រាណចង់តែ​ធ្វើគ្រប់យ៉ាងដើម្បី​គ្នា​ទៅ​វិញ​ទៅ​មក គេ​ឈឺពេលនៅឆ្ងាយនាង គេ​ចាប់ផ្តើមញញឹមដោយគ្មាន​ហេតុផលទេ​ឱ្យតែបានឃើញនាង​ អារម្មណ៍រំភើបនេះមិនដែលថមថយជាមួយកានសោះ ​ទោះនៅជាមួយគ្នា​យូរមកហើយក្តី។

«ឥឡូវនេះ សូម្បីតែ​នៅជាមួយគ្នា ក៏ចិត្តខ្ញុំនឹកឃើញចង់ថើបតែកាន!» គេនិយាយ​បញ្ឍឺឱ្យលេខាទម្លាក់ដៃខឹង។

ការប្រចណ្ឌជាអារម្មណ៍ដ៏ខ្លាំងក្លាមួយដែលដារីយ៉ា​កំពុងមាន​មកគ្របដណ្ដប់លើគំនិតឆ្លាតៗរបស់នាង​​។ ចិត្ត​ប្រចណ្ឌ​អាចជំរុញឱ្យគ្រប់គ្នា​ធ្វើអ្វីៗប្រឆាំងនឹងការវិនិច្ឆ័យប្រសើរៗ ដើម្បីបំពេញការចង់ឈ្នះ ឱ្យខាងតែបាន​ទោះខាតបង់ប៉ុនណាក្តី។

នាង​បែរខ្នងក្រពាត់ដៃ ហើយនិយាយ៖

«ការអត់ធន់របស់មនុស្ស​មានកំណត់!»

«អ៊ីចឹងប្តឹងដាក់គុកវិញទៅ!»

គេនិយាយឌឺមកទៀត​ធ្វើឱ្យនារីងប់ស្នេហ៍ណែនទ្រូងដោយការខឹងនិងមិនអស់ចិត្ត​។

«នាង​កុំចង់បានអ្វីមួយ​ដោយមិនប្រើពេលវេលា! ខ្ញុំមិនមែនរ៉ូបូត ហើយមិនមែនវត្ថុគ្មានជីវិត មកកំដរតណ្ហាអ្នកណាដូរយកសេរីភាពទេ ដារីយ៉ា!»

ថាចប់គេដើរទៅក្រៅវេរ៉ង់ដាចោលស្រីថ្ពាល់ខួចឱ្យមួម៉ៅ។

ថ្វីបើពេលនេះលេខា​ដឹងភ្លាមថា គេកំពុងតែខឹងដែលកាន​ចង់ចាកចេញពីជីវិតរបស់គេ ហើយទៅពាក់ព័ន្ធនឹងមនុស្ស​អាក្រក់ម្នាក់ឈ្មោះប្រសិដ្ឋជា​សុភាពបុរសសម្បកក្រៅ តែនាង​ទប់ចិត្តមិនចង់បានទេ ​ពេកគេឆ្មើងឆ្មៃនិងអស្ចារ្យបែបនេះមកលើនាង​ជាស្រីស្អាតម្នាក់។

ស្រីលេខាបែរក្រោយសម្លឹង​ប្រុសស្អាត។

គេច្រត់ដៃលើបង្កាន់ដៃដែក…..រូបរាងពីក្រោយស្អាតដូចតួកុនជប៉ុន​ដែលមនុស្សស្រីមួយពិភពលោកបានឈ្លក់វង្វេង​។

ពេលនេះគេនៅក្នុងបន្ទប់ជាមួយនាង ឱកាសនាង​នៅមាន នាង​គួរតែអត់ធន់ឱ្យបាន។ ច​ន្ទកាន​ចាញ់ព្រោះគ្មានភាពអត់ធន់មួយនោះ​ចំណែក​នាង​វិញ នាងគួរមានលើសពីចន្ទកាន។

ចិត្ត​ម៉ូស្ហា​នៅក្នុងលំហដ៏ខ្ពស់នេះ​គេពិតជានឹកកានណាស់។

ពេលនេះកានបានកើតទុក្ខយ៉ាងណាទៅ?​ ហើយអាមនុស្សប្រុស​ល្អសម្បកក្រៅម្នាក់នោះនឹង​ធ្វើអ្វីខ្លះដាក់កាន?

ដៃពីរឱបគេពីក្រោយ។

ហត្ថាស្រីលេខាពិតជាទន់ល្មើយនាំអារម្មណ៍​ម៉ូស្ហា​បកមកសភាពពិតជាក់ស្តែងនៅទីនេះវិញ។

«ខ្ញុំព្រមតាមចៅហ្វាយគ្រប់យ៉ាង! មិនមាន​តណ្ហា មិនថើប មិនធ្វើអ្វីលើស​រហូតដល់ពេលវេលាសមរម្យមកដល់ ខ្ញុំត្រូវការបេះដូងរបស់លោក ម៉ូស្ហា​!»

បុរសនៅស្ងៀមទាំងចិត្ត​ស្លាប់ក្នុងសេចក្តីស្នេហាជាមួយ​ស្រី​ទន់ខ្សោយម្នាក់ទៅហើយ កុំថាពេលខ្លះគេផ្ទុះតណ្ហាឬចួបទេពធីតាមកពីខាងណា គេមិនដែលគិតថាចង់ធ្វើអ្វីមួយបំពានចិត្តកានទេ។

«ធម្មជាតិងងឹតងងុលនៃតណ្ហា មានន័យថា ភាពមិនស្មោះត្រង់ឬភាពអាត្មានិយម ចំណែកខ្ញុំ ខ្ញុំនឹង

ស្មោះចំពោះចៅហ្វាយ ហើយពេលវេលានឹងបញ្ជាក់ថា នេះជាស្នេហា មិនមែនជាតណ្ហាឡើយ!»

នាង​និយាយ​ស្លូតៗ​ធ្វើឱ្យចិត្ត​គេត្រជាក់។

បើនាង​ម្នាក់នេះ​ចេះទទួលស្គាល់ភាពខុសគ្នារវាងតណ្ហាដែលជំរុញដោយអរម៉ូន និងភាសាស្មោះនៃ​ស្នេហាពិត ថ្ងៃណាមួយ ឆាប់ៗនេះ សង្ឃឹមថានាង​នឹង​យល់ពី​ពាក្យថា«ស្នេហាបង្ខំមិនបាន»ទៅចុះ។

«ឱ្យតែចៅហ្វាយព្រមនៅក្នុងនេះ​ មិនទៅនៅក្បែរៗអ្នកស្រី ខ្ញុំអស់ចិត្តហើយ!»

គេបែរមកវិញដោយរុញដៃនាង​ចុះពីរាងកាយ​។ បបូរមាត់និយាយស្ងប់ស្ងួត៖

«អាប្រសិដ្ឋ​ជាមនុស្ស​ចង្រៃ​ដែលខ្ញុំស្អប់ជាទីបំផុត! ហើយ….បើម្នាក់នោះបានធ្វើអ្វីមួយលើប្រពន្ធខ្ញុំ ខ្ញុំនឹង​លែងចរចាអ្វីជាមួយនាងហើយចេញពីបន្ទប់នេះ ចំណែកឱកាស​របស់នាង​ក្នុងការកសាងមនោសញ្ចេតនា នឹងក្លាយជាសូន្យ​ដារីយ៉ា!»

នាង​ងក់ក្បាលជាសញ្ញាថាយល់។

«មនុស្សចង្រៃពីរនាក់នោះនៅឯណា?»

គេសួរមកទៀតដោយមុខមាំ ធ្វើឱ្យនាងនៅទាក់ទើរមិនច្បាស់សំណួរ។

ម៉ូស្ហាពោលបញ្ជាក់បន្ថែម៖

«​មនុស្សចង្រៃប្រុសស្រីមួយគូនៅខាងក្រោមអម្បាញ់មិញនេះ!»

នាង​ដឹងហើយថា គេសំដៅលើប្រពន្ធគេនិងប្រសិដ្ឋ។

«មិនដឹងទេ….ខ្ញុំ…..ក៏ឡើងមកតាមចៅហ្វាយដែរ….គិតតែរៀបចំ​បន្ទប់នេះ!»

«អូខេឥឡូវនេះធ្វើការឲ្យខ្ញុំ! ខ្ញុំចេញពីងូតទឹក ត្រូវការដឹងថា ល្ងាចនេះពីរនាក់នោះទៅណា!»

វគ្គ

ល្ខោន​ឆាកអូនសម្តែង

«ចាស អរគុណណាស់ដែលកូនខលមកលេង! បែកគ្នាប៉ុន្មាន​ថ្ងៃនេះ​ម៉ាក់ចង់ដឹងសុខទុក្ខកូនខ្លាំងណាស់ ហើយបើសិនជាកូននៅឈឺនៅខ្សោយ ឲ្យបងជួយធ្វើការងារឲ្យក៏បាន!»

បែបអ្នកស្រីមន្ថាចង់សំដៅលើការងារនៅភ្នំពេញ?

កាននិយាយទូរសព្ទជាមួយម្តាយរបស់ប្រសិដ្ឋ ​ក៏នឹកឃើញភ្លាមដល់សភាពរបស់ម៉ូស្ហា។ កានដឹងថា គេមិនចង់ធ្វើការងារទាំងអស់នោះទេ។ គេបានដកដង្ហើមធំ ឈរបែរខ្នងនៅពេលដែលដារីយ៉ា​បានយកឯកសារមកឲ្យស៊ីញ៉េប្រាក់ខែបុគ្គលិកនិងអ្វីៗផ្សេងទៀតចិត្ត។

ម៉ូស្ហា​មិនចង់ធ្វើទាំងអស់។ ដែលគេបង្ខំចិត្តធ្វើ ក៏ព្រោះតែគេស្រឡាញ់នាង។

កាន​បិទភ្នែករំងាប់អតីតកាលនឹង​ភាពតានតឹងក្នុងអារម្មណ៍៖

«ខ្ញុំក៏គិតដូច្នេះដែរ! បើមិនឲ្យគាត់ធ្វើ ខ្ញុំគ្មានអ្នកណាទៀតទេម៉ាក់!»

កានមិនមាន​ពេលសង្ស័យឡើយថា ខ្លួនកំពុងនិយាយជាមួយមនុស្សមាន​ស្រីលោភលន់ម្នាក់ធ្លាប់ជាប្រពន្ធចុងលួចលាក់របស់ឪពុកនាង មានមហិច្ឆតាចង់បានកេរមរតកទុកឱ្យកូនប្រុសរបស់គេ ថែមទាំងចង់ប្រើល្បិចគ្រប់យ៉ាងឱ្យកូនប្រុសបានមកនៅក្បែរកាន។

ឥឡូវនេះ ពេលល្ខោនជីវិតកំពុងតែវិវត្តដល់ថ្នាក់បង្កើតជាឱកាស ​ដែលស្ត្រីមានល្បិចម្នាក់នេះមិនអាចទុកឱ្យរំលងចោលទៅបានឡើយ។ គាត់ស្តាប់កាននិយាយហើយក៏រកពេលស៊កសៀតថែមល្បោយភ្លាមថា៖

«អ៊ីចឹងកានប្រើបងទៅណាកូន! កូនសិដ្ឋជាប្រុសចំណេះពេញខ្លួន មាន​ការសម្រេចចិត្ត​អត់ធ្មត់​ មានកាយវិកា​រសុភាពរាបសា ទុកចិត្ត​បាន បើកូនប្រើ បងនឹងធ្វើជូនមិនបដិសេធទេ​!…. ណាមួយបានឮមកថា កូនប្រុងលែងលះ? បើអ៊ីចឹងមែន ម្តាយជូនពរឱ្យឆ្លងកាត់គំនាបនេះបាន! ហើយ….រឿងអនុញ្ញាតសិទ្ធិឱ្យស្វាមី​នៅកាន់កាប់មុខរបរលុយកាក់ជំនួសទៀតក៏មិនមែនជារឿងល្អនោះដែរ!»

ចន្ទកានគ្មានគំនិតគិតអ្វីជ្រៅជ្រះរហូតដល់រឿងលុយកាក់ឬក៏អ្វីផ្សេងទេ។ ព្រោះនាងកំពុងតែឈឺ ហើយមានអារម្មណ៍មិនសប្បាយចិត្តជាខ្លាំងផងចំពោះពិរុទ្ធភាពនៃការចាក់ដារីយ៉ា និងរឿងជាច្រើនទៀតដែលបានធ្លាក់មកលើជីវិតរបស់នាង។

ប៉ុន្តែទោះបីយ៉ាងណា ស្រីតូចនៅកាត់ចិត្តមិនទាន់បាននៅឡើយ ចំពោះការ​ទទួលយកពាក្យថា«អតីតស្វាមី»។ ពាក្យនេះ ធ្វើឲ្យទឹកភ្នែកកាន​រលីងរលោង។ ទោះបីជាអ្នកមន្ថាដែលកំពុងនិយាយទូរសព្ទជាមួយ មើលមិនឃើញរឿងនេះ ប៉ុន្តែឃើញនាង​នៅបង្អង់ស្ងៀម គាត់ចាក់ចេកចាក់ស្ករទាន់សភាពការណ៍៖

«មនុស្សប្រុសម្នាក់នោះមិនល្អ មិនសក្តិសមជាមួយកូននោះទេ គេប្រហែលជាដឹងថាកូនឈឺ! បានជាគេរៀបចំល្បិចជាមួយលេខាគេ! កូនកាន​គិតមើលចុះ បើសិនជាគេមិនចង់ទៅទេ ម៉េចដឹងមានរឿងបែបនេះកើតឡើង?!»

«គាត់មិនមែនមនុស្សអ៊ីចឹងទេ គ្រាន់តែថាខ្ញុំនឹងគាត់មិនអាចចួបគ្នាបាន!»

«អូខេម៉ាក់ស្ដាប់តាមចិត្តកូន! ម៉ាក់មិនចង់និយាយអ្វីបន្ថែមការឈឺចាប់ដល់កូនទេ! កូនសម្រាកសិនចុះណា៎!»

នាង​លាគាត់ហើយ​ក៏នៅអង្គុយសំងំស្ងៀម នឹកដល់ម៉ូស្ហា។ ទោះចង់បំភ្លេចយ៉ាងណា​ចិត្ត​កាន​នៅតែនឹកឃើញដល់សម្តីស្ត្រីម្នាក់នេះ។

សរុបមក តើគេកើតអីបានជាម៉ោងបីភ្លឺមិនទាន់ គេចុះទៅបន្ទប់ដារីយ៉ារហូតដល់ថ្នាក់ធ្វើឲ្យនាងត្រូវកាន់ការអត់ធន់មិនបានចាក់នារីល្មោភកាមទាំងកម្រោលចិត្ត?

កានឈឺក្បាលណាស់។ ក្នុងករណីនោះនាងលែងចង់គិតឡើងវិញអំពីហេតុផលទៀតហើយ។ កានមិនខ្វល់ថា បងមានចេតនាធ្វើអ្វីនៅទីនោះ ជាមួយលេខានោះទេ។ មិនថាយ៉ាងណា អូនមិនបាន​ស្តាយក្រោយឡើយ នៅក្នុងការមានជីវិតជាប្រពន្ធរបស់បងប៉ុន្មាន​ថ្ងៃមកនេះ។

ពាក្យថា«អតីតស្វាមី»គឺវាឈឺជាងកាំបិតដែលអូនបានប្រើចាក់ទៅលើគេទៅទៀត គឺ​វាឈឺខ្លាំងណាស់។ នាងលើកដៃជូតទឹកភ្នែក ស្របពេលបាច់ផ្កាមួយប្រគល់មកដល់។

គ្រាន់តែឃើញក៏នាងអស់កម្លាំងព្រោះដឹងថាប្រសិដ្ឋតាមមក។

នាង​ចេញមកអង្គុយ​ទីនេះម្នាក់ឯងមិនចង់ឱ្យអ្នកណាដឹង មិនស្មានថា​គេនៅបន្ទប់ខុសគ្នា​សោះ នាង​ចេញមក​ភោជនីយដ្ឋាន​ទំនើបអង្គុយ​លេងក៏គេនៅតែដឹង និងមកតាមបាន​ទៀត។

«ថ្ងៃនេះកានតុបតែងខ្លួនស្អាតខ្លាំងណាស់!»

«តុបតែងខ្លួនបន្លប់ជីវិតតែប៉ុណ្ណឹងឯង!»

«កានកុំបន្ទោសជីវិត​អី! ជីវិតកានពីនេះទៅមុខគឺល្អខ្លាំងណាស់ ផុត​ចង្រៃ​អស់ហើយ បំភ្លេចអតីតកាលចោលទៅ!»

ស្រីមិនមាត់គិតតែ​នៅស្ងៀមសម្លឹងបាច់ផ្កាដែលគេប្រគល់មកឲ្យ។ កានមិនដាច់ចិត្តថាព្រងើយកន្តើយក៏ព្រម​ទទួលយកមក​ធ្វើឲ្យខាងប្រុសបានឱកាសថតនាងជាច្រើនប៉ុស្ដិ៍ ខណៈកាន​នៅជាមួយនឹងបាច់ផ្កាដោយទឹកមុខក្រៀមក្រៀមស្រពោន។

«ញញឹមបន្តិចទៅ! ខ្ញុំឃើញដារីយ៉ាបណ្ដើរ ម៉ូស្ហា​នៅជាន់ខាងក្រោម!»

កានភ្ញាក់ផ្អើលវត្តមាន​ប្រសិដ្ឋ​ហើយ ​ស្រាប់តែឥឡូវត្រូវមកភ្ញាក់ផ្អើលរឿង​ប្តីសំណព្វបណ្តើរស្រីទៀត?

នាង​បើកភ្នែកក្រឡង់ៗសម្លឹង​មកគូសន្ទនា​ដោយទឹកមុខមិនសប្បាយចិត្តជាខ្លាំង។

«​ពួកគេកំពុងឈប់ឡាន!» ប្រសិដ្ឋនិយាយបន្ថែម​ទាំងទាញកៅអីអង្គុយ​និងបោយដៃហៅអ្នករត់តុ។

សំណាង​ហើយនាងមានប្រសិដ្ឋនៅទីនេះ ពុំនោះសោត មិនដឹងល្ខោនត្រូវសម្តែងដាក់ម៉ូស្ហា​ឱ្យត្រូវនឹង​លក្ខខណ្ឌជាមួយ​នឹង​ដារីយ៉ា សម្តែងម្នាក់ឯងសាច់រឿងទៅជាយ៉ាងណាទេ។

«ហេតុអីបានជាគ្រប់គ្នានាំគ្នាមកកន្លែងនេះធ្វើអី? ខ្ញុំគ្រាន់តែត្រូវការស្ងប់ស្ងាត់ក៏មិនបាន? អ៊ីចឹងសិដ្ឋ​នាំខ្ញុំចេញពីកន្លែងនេះភ្លាម ខ្ញុំត្រូវការចេញឲ្យឆាប់បំផុត មិនចួបមុខ​អ្នកណាអ្នកណាទាំងអស់ហ្នឹង!»

នាងក្រោកឡើងបន្ទាប់ពីនិយាយចប់ ស្រាប់តែពីក្រោយខ្នងប្រសិដ្ឋ​ កាន​ក្រឡេកទៅភាំងនឹងរូបរាងដ៏ស្រស់សង្ហា​របស់ប្ដីកំពុងតែកៀកដៃដៃលេខាស្រីចូលមកក្នុងសម្លៀកបំពាក់រឹបរាងស៊ីវិល័យ។

ប្រហែលជាពួកគេកំពុងសប្បាយរីករាយនឹងគ្នា​ហើយ បានជា​ការញ៉ាំអាហារពេលល្ងាចដ៏រ៉ូមែនទិកមួយ គេបង្កើតឡើងយ៉ាងរីករាយនៅល្ងាចនេះ?

កាន​ឈរស្កុបទាំងមុខ​ស្មើ សម្លឹងបាច់ផ្កាកុលាបក្រហមនៅលើដៃលេខា។

នាង​អង្គុយ​ចុះវិញឈឺតៗប្រឈម​នឹងបាច់ផ្ការបស់ខ្លួនឯងដែលប្រសិដ្ឋទើបនឹងយកមកឲ្យ។ ប្តីនាងមិនដែលទិញផ្កាឲ្យនាងនោះទេ។ តើដារីយ៉ាបានបាច់ផ្កានេះពីណាមក?

ជាមួយកែវភ្នែកស្រពោនដូចគ្នា ម៉ូស្ហា​សម្លឹងមុខនាងដោយឌឺស្មើៗ។ មនុស្សប្រុសម្នាក់នេះ រាល់ពេល​ធ្វើទឹកមុខឆ្មើងកន្ត្រើងគឺសង្ហាផុតលេខទៅហើយ ទម្រាំរាល់ពេល​ដែលគេ​មាន​ទឹកមុខគេខឹងស្ងប់ស្ងាត់ រឹតតែមានភាពទាក់ទាញយ៉ាងអំណាច។

បេះដូងកានពិតជា​ធ្លុះធ្លាយ ព្រោះទើបតែប៉ុន្មាន​ថ្ងៃមុននៅឯសណ្ឋាគារកាន​បានបដិសេធនឹងគេ ប្រកាសចិត្តចង់លែងលះជាមួយគេ។

ហេតុនេះតូចងាកមករកប្រសិដ្ឋ​ហើយនិយាយ ៖

«អង្គុយតុហ្នឹងសិដ្ឋ​! យើងមិនបាច់បាច់ទៅណាទៀតទេ!»

ប្រសិដ្ឋសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់នាងនិងល្ខោនដែលបញ្ជាក់ថា កាន​ខំ​សម្តែងដើម្បីតែនឹង​បញ្ចប់រឿងរ៉ាវពាក់ព័ន្ធជាមួយម៉ូស្ហា។

«អ៊ីចឹងខ្ញុំហៅម្ហូបហើយ!»

កានហ៊ឹងត្រជាក់ស្ដាប់អ្វីមិនឮ តបអ្វីទៀតក៏មិនរួចទេ។ ពេលប្រសិដ្ឋ​កំពុងនិយាយ កន្ទុយភ្នែកនាងផ្តោត​ចាប់អារម្មណ៍​តែលើប្តីសង្ហាម្នាក់នោះ។ នាង​ឃើញស្រីលេខាជាមនុស្សចង្រៃផុត​លេខ​កំពុងសើចស្រស់ស្រាយចោលឋានៈខ្លួនមក​ផ្តើមអង្គុយ​ទល់មុខ​មនុស្ស​ដែលនាងស្រឡាញ់ពេញបេះដូង។

ពួកគេស្ថិតនៅតុមួយខាងស្ដាំដៃ។

សភាពពួកគេ​ធ្វើឱ្យកាន​នឹកឃើញ​ ដល់ពេលមួយដែលដេកឈឺ ទើបមកដល់សិង្ហបុរីគេបានបញ្ជាឱ្យដារីយ៉ា​កក់ហាង​លើអាកាស ដែលគេបិទភ្លើងរយៈពេលប៉ុន្មាននាទីបង្កើតការថើបយ៉ាងរ៉ូមែនទិក​និងខ្លី ឆក់កណ្ដៀត។ ជាស្នាមថើប​ដែលម៉ូស្ហា​បានផ្តល់មកឲ្យនាងដិតដាមលើបេះដូងមិនរលប់បាន។

ពេលនេះ ប្ដីប្រពន្ធត្រូវអង្គុយឆ្ងាយពីគ្នាបែបនេះ អ្នកណាមិនឈឺចាប់។

សំខាន់ម្នាក់ៗមានដៃគូផ្សេងមកទៀត។

ពួកគេមកពីណានាងគ្មានព័ត៌មានទេ គេរើចេញពីបន្ទប់នាងហើយ ប៉ុន្តែគេនៅសណ្ឋាគារនេះនៅឡើយ តើគេមានន័យថាម៉េច?

គេមានអីៗជាមួយគ្នាហើយដឹង?

ទឹកមុខ​មនុស្សស្រីម្នាក់នោះអំណរសប្បាយរីករាយខ្លាំងណាស់ នាង​ជាស្រីក្មេងខ្ចីមាន​ល្បិចពេញខ្លួនម្នាក់ បើគេមិនបានគ្រប់យ៉ាង​ដូចចេតនា​របស់គេ គេម៉េចនឹង​មាន​កិរិយាសប្បាយរអរថ្នាក់នេះបាន?

កានយល់ថា ខ្លួនឯងល្ងង់ណាស់ ដែលនៅតែ​បន្តគិតនឹករលឹកគេ។ មកដល់ប៉ះរឿងអកុសលសព្វបែបយ៉ាងក្នុងទិដ្ឋភាពនេះ​ រហូតដល់បេះដូងខ្លួនឯងសឹងតែស្លាប់ទាំងរស់ តើមាននរណាអាចសង្គ្រោះនាំនាងចេញពីកន្លែងនេះ?

យ៉ាងហោចណាស់កាន​ចង់ឱ្យខ្លួនឯង ស្លាប់បេះដូងលែងចេះឈឺ ហើយរលាយខ្លួនបាត់ នៅក្នុងខ្យល់ភ្លាមៗជាជាងនៅប្រឈមមុខទៅនឹងបរិយាកាសទាំងអស់នោះ។

ស្រាប់តែម្រាមដៃប្រសិដ្ឋ​លូកមកប៉ះលើបាតដៃកាន ធ្វើឲ្យតូចងាកមកវិញកើតភ្ញាក់ផ្អើលស្លន់ស្លោ រកតែដកចេញ ប៉ុន្តែប្រសិដ្ឋ​នៅមានៈចាប់ដៃនាង​ដោយខ្សឹបផង៖

«ពួកគេកំពុងមើលមក!»

ឮកាលណា​ ដៃកាន​ដែលប្រុងដក ក៏នៅស្ងៀមទាំងញ័រទទ្រើកនៅក្នុងបាតដៃដែលបុរសម្នាក់ដែលកាន​គ្មានចិត្តឲ្យ។ បេះដូងរបស់នាងនឹកឃើញតែគេម៉ូស្ហា។

កានសម្លឹងមុខប្រសិដ្ឋ​។

នាង​គួរតែ​ដឹងហើយថា គេជាមនុស្សប្រចណ្ឌកម្រិតណា? ហួងហែងកម្រិតណា?

បេះដូងនាងលោតញាប់ឡើងៗនឹង​ដល់បណ្តា​ដង្ហើមមួម៉ៅនិងការព្រមានទាំងអស់របស់គេ។

ពេលនេះមិនត្រឹមក្នុងការចងចាំឯណា កាន​ពិតជា​កំពុង​ចេញកម្ដៅពេញផ្ទៃមុខ និងត្រជាក់បាតដៃ ពីព្រោះគេក្រោកពីកៅអីមកមែន។

បេះដូងនាង ចង់គាំងដល់វគ្គងាកទៅសន្សឹមៗ ប្រឈម​ជាមួយរាងកាយដែលខ្ពស់សង្ហា ធ្វើមុខស្មើៗដើរសំដៅមក​។

ខណៈដែលកានមិនទាន់ទាំង​ដកដៃចេញពីប្រសិដ្ឋ​បាន​នៅឡើយព្រោះត្រូវគេ​ក្តាប់ជាប់​ សំឡេងម៉ូស្ហានិយាយមកជាភាសាខ្មែរ៖

«កណ្តាលវាល មេឃភ្លឺចែស​ឯងកាន់ដៃប្រពន្ធអញ»

កាន​ដកដៃចេញមកមួយទំហឹង​ព្រោះភ័យនិងមិនដឹងថា ត្រូវធ្វើយ៉ាងម៉េចតទៅទៀតទេ។​ កាន​ចង់ក្រោកឡើងបញ្ចប់ការប៉ះគ្នានេះ ហើយទាញដៃមនុស្សប្រុស​ដែលកាន​ស្រឡាញ់ពេញបេះដូងត្រឡប់ទៅវិញ គឺទៅកាន់កន្លែងមួយដែលគ្មានអ្នកណាម្នាក់ ប៉ុន្តែនៅពីក្រោយខ្នងគេ ដារីយ៉ា​ក៏ក្រោកមកដែរ។

ស្រីលេខា​ថ្ពាល់ខួច​ក៏បានប្តូរទៅជា​ធ្វើមុខក្រញូវ​និងឱបក្រសោបហត្ថារៀមមួយចំហៀង​ខ្លួន​យ៉ាងកៀក​នៅចំពោះមុខកាន​វិញ។

ចិត្តកានពុះពោរដោយកំហឹង ភ្នែក​កានរលើប នាង​មើលស្នាមញញឺម​បញ្ឈឺរបស់ដារីយ៉ាមិនបានយូរទេ​ បានជានាង​ងាកមកសម្លឹងប្តី កាននិយាយតិចៗជំនួសប្រសិដ្ឋ៖

«ដៃគូម្នាក់មួយដូចគ្នា! ម៉េចក៏មកសួរបែបហ្នឹង? កុំថាឡើយកាន់ដៃ! ខ្ញុំចង់ធ្វើអីលើសពីហ្នឹងទៀតក៏មិនទើសចិត្ត​អីអ្នកណាដែរ!»

ថាហើយកាន​នៅសម្លឹងមុខប្រឈមនឹងគេ ព្រោះចិត្តនាងពិតជាផ្ទុះកំហឹងប្រចណ្ឌខ្លាំង មិនចាញ់ម៉ូស្ហា​ ប៉ុន្មានទេ ដរាបណាឃើញដើមទ្រូងសិចស៊ីរបស់លោកប្តី​កំពុងត្រូវលេខា​ឱបកៀក បេះដូងកានសឹងស្រក់ឈាមទៅហើយ។

រឿង៖ រៀបការសងគំនុំ ភាគទី៥៤
ប្រុសធ្វើដំណើរបណ្តើរជាមួយនឹងបេះដូងខ្ទេចខ្ទាំទៅដោយសម្ពាធ នៅក្រោមចំណោទបញ្ហាដែលលើកនេះធ្ងន់ជាងលើកណាៗទាំងអស់ គឺថាបើបងនៅតែបន្តជួបអូន ហើយបើអូននៅតែបន្ដស្រឡាញ់ ឬបេះដូងអូននៅតែបន្តមានកម្ដៅ ព្រោះតែមានភាពរំភើបរន្ធត់ញាប់ញ័រឬខឹងសម្បា ផ្អែមល្ហែមឬទុក្ខព្រួយ ក៏ជំងឺអូននឹងរឹតតែធ្ងន់លើសដើម​។

ឬមួយ​ព្រហ្មលិខិត​ពិតជាបំបែកបងមិនឲ្យបានជិតនៅជិតកែវល្អ ថែទាំអូន បាន​ស្ដាប់សំឡេងពីរោះៗរបស់កាន ដែលតែងតែយកចិត្ត​និងគោរពប្តី បងនឹងខាន​បានលួងលោមកាន នៅរាល់ពេលអូនខឹង ខាន​បានឱបក្រសោបនៅពេលកាន​រងា បងចង់ផ្ដល់ភាពកក់ក្ដៅនៅពេលដែលកានឯកា ត្រឹមប៉ុណ្ណឹង​ហេតុអី…..

ប៉ុន្តែទើបតែឈានជើងឡើងបានពីរបីកាំជណ្តើរនៅនឹងមុខសណ្ឋាគារ ក៏ស្រាប់តែឃើញរឿងមួយគួរឲ្យរន្ធត់ចិត្តនោះ គឺស្រីស្អាតរបស់ខ្លួន កំពុងតែអង្គុយបែរខ្នងនៅក្នុងបន្ទប់កញ្ចក់របស់​ហាងកាហ្វេជាន់ទីមួយ។

កាន​នៅជាមួយនឹងអ្នកណាម្នាក់ ដែលខ្លួនស្គាល់ច្បាស់ទោះត្រឹមបានមើលតែពីក្រោយខ្នង។

ជាមនុស្សប្រុសដែលម៉ូស្ហា​ស្គាល់សន្តាននិងស្អប់ជួរជាតិ។

«អាប្រសិដ្ឋ!»

គេនិយាយម្នាក់ឯងរអ៊ូៗហើយបង្កើនល្បឿនជើង ទាំងដៃនៅកាន់សោឡាននៅឡើយឆ្ពោះទៅរកគោលដៅ។

ប្រុសស្អាតមិនទាន់តម្រង់ទៅទ្វារបន្ទប់កញ្ចក់ភ្លាមទេ ដោយនៅឈរទ្រឹងប្រហែលជាមួយម៉ែត្រពីកញ្ចក់សម្លឹងឃើញរូបស្រីល្អសើចញញឹមញញែមនិយាយគ្នាលេងស្និទ្ធស្នាល ​ថែម​អង្គុយកៀកនឹងប្រសិដ្ឋមិនមានគម្លាតលើសពីមួយចង្អាមពីគ្នាផង។

ដឹងខ្លួនឯងថា បេះដូងនេះសឹងផ្ទុះចេញមកព្រោះសេចក្ដីប្រចណ្ឌ តែ​គេមិនដឹងឡើយថា រូបភាពពេលនេះគឺជារូបភាពដែលកាននិងប្រសិដ្ឋ​បានមូលមតិគ្នារៀបចំឡើង រង់ចាំពេលគេវិលមកសណ្ឋាគារ​វិញ​នឹង​អាលបាន​ឃើញល្មម​។

ព្រោះកានគិតថា នាង​មិនអាចឈរមើលរៀមរ៉ាដើរចូលទៅនៅក្នុងពន្ធនាគារបញ្ចប់សេរីភាពបាន​ បានជាកានត្រូវធ្វើ។

កាលដែល​ត្រូវឱបដៃ​ឈរមើលអ្នកយើងស្រឡាញ់ជាប់ឃុំឃាំង ដោះសម្លៀកបំពាក់ស្អាតសង្ហា​ចេញ ចេញប្រើសំលៀកបំពាក់ជាអ្នកទោស ហូបបាយក្រហមឬមួយក៏អ្វីៗច្រើនលើសពីនេះ គឺវាឈឺណាស់សម្រាប់ឱ្យកាន​ទទួលយក គឺវាឈឺប្រៀប ជាងកាលដែលកានសុខចិត្តឱបដៃធ្វើពើបែរខ្នងដាក់បង។

តូច​មកធ្វើជាស្និទ្ធស្នាលនឹង​ប្រសិដ្ឋ​តែបេះដូងកាននៅតែក្តៅ​ដុតព្រោះការឈឺចាប់និងសេចក្តីស្នេហាជាមួយប្តី ​ដែលយូរៗទៅ​កាន​អស់សង្ឃឹមថា​នឹងបានដូចបំណង។

ចន្ទកាន​កំពុងតែត្រៀមខ្លួនទាំងត្រដាបត្រដួសក្នុងការទទួលយកអារម្មណ៍ស្លាប់ទាំងរស់ គឺកាលដែលលើកបងឱ្យគេ ឃើញរៀមនៅក្នុងកណ្ដាប់ដៃគេមនុស្សស្រីម្នាក់ផ្សេងទៀត ដែលក្មេងជាងកាន មានបញ្ញាជាងកាន។

ប្រុសដែលទើបតែចូលទៅក្នុងទើមៗ  បង្ហាញខ្លួននៅចំពីមុខប្រុសស្រីទាំងពីរនេះ។

«និយាយគ្នារឿងអីក៏សប្បាយចិត្តម្ល៉េះ?»

សភាពប្រចណ្ឌរបស់ម៉ូស្ហា​ធំនិងខ្លាំង​កម្រិតណា កានដឹងជាមុនរួចទៅហើយ ចំណែកឯប្រសិដ្ឋ​វិញក៏មិនណយ​ដែរ ក្នុងការ​ធ្វើតួប្រុស​ដោយស្ម័គ្រចិត្ត​ទៅតាមឆាកល្ខោនដែលបានព្រមព្រៀងគ្នានេះ។

ទម្រាំដល់បាន​និយាយត្រូវគ្នានៅ Skybar  គេបានពន្យល់ចន្ទកានសព្វបែបយ៉ាង ប៉ុន្តែនៅតែមិនអាចមានឥទ្ធិពលទៅលើស្រីកាន ស្មើទៅនឹងការសម្រេចចិត្តរបស់នាងផ្ទាល់នោះទេ។

នាងចង់ឱ្យប្តីបានសុខ ទើបអ្វីៗទាំងនេះកំពុងកើតមានឡើង។

ដោយ​មិនមាត់ កាន​ដែលក្រោកពីសាឡុងសន្សឹមៗមកប្រឈមនឹងប្តី ទឹកមុខនាងបានត្រៀមរួចហើយ នាង​មិនចុះញ៉មឬភិតភ័យ​ដូចកាលឃើញប្តីម្នាក់នេះនៅកំពង់សោមទេ។

«មនុស្សស្រឡាញ់គ្នា វិលមករំឭកអនុស្សាវរីយ៍ចាស់ៗវិញ មានអីមិនល្អទៅ?»

បេះដូងរៀមស្ទើរផុត​ពេលឮសម្តីកាន​លេងល្ខោន។

វាយស្លាប់ ក៏កាន​ស្រឡាញ់តែអ្នកដែរ ​ចិត្ត​អ្នកដឹងច្បាស់។ ​ប្តីម្នាក់នេះស្គាល់កា​នទាំងកាយខាងក្រៅគ្មានចន្លោះមួយមីលីម៉ែត្រណា ​ថែមទាំងស្គាល់ជម្រៅចិត្ត​កាន គ្មាន​ល្អក់មួយ​ផ្នត់ណាទាំងអស់។

ជាមួយការ​ឈឺចាប់អាណិតប្រពន្ធដែលខំសម្តែង ប្ដីជ្រួញចិញ្ចើម ប៉ុន្តែបបូរមាត់ប្តីទៅជាសើចរបៀបចំអក។​ មិនដឹងថា ដារីយ៉ាឬអាម្សៀរនេះឱ្យប្រាកដទេ ​ដែលបាន​​ពង្វក់កាន​ឱ្យបង្កើតល្ខោនសាច់កម្មនេះឡើង។

នេះជាចរិតរបស់ម៉ូស្ហានៅពេលខឹង បើបែរចេញជាសំណើចបែបនេះគឺច្បាស់មេឃនឹងរលំចុះមិនខាន។ កានបារម្ភដែរ បានជាខំមកនៅពាំងៗពីមុខ​ប្តី ប្រឈម​ប្តី។

ក្នុងកែវភ្នែកខូចចិត្ត គេសម្លឹងជម្រៅភ្នែកនួនល្អងដែលខំទប់មិនរលីងរលោងនិងធ្វើដូចមាំណាស់ ប៉ុន្តែ​គេមិនលើកនាងផុត​ជើងពីដី យក​ស្តីថានេះ ​ព្រោះកំពុងនឹកឃើញដល់សម្តីពេទ្យ «បើភ្លាម​ៗឡើង​ឃើញ​អាកប្បកិរិយារបស់នាងប្រែប្រួលមិនប្រក្រតី នេះក៏ជាសញ្ញាមិនល្អនៃសុខភាពផ្លូវចិត្តរបស់នាង»។

ម៉ូស្ហា​មិនដឹងថា ពីលើវិបត្តិដែលលេខាកំពុងតែសង្កត់សង្កិនមក កាននិងប្រសិដ្ឋបានជជែកគ្នាពី​អ្វីផ្សេងទៀត ដែល​ធ្វើឲ្យកានក្លាយមកជារឹងប៉ឹងនិងហ៊ានមកឆ្លើយឆ្លងប្រឈម​ជាមួយប្តីក្នុងសភាពបែបនេះ។

គេដកភ្នែកចេញពីស្រីស្នេហ៍ព្រោះកម្ដៅស្នេហ៍​ចង់តែឱបបី ហើយវាងមកសម្លឹងមុខមនុស្សប្រុសម្នាក់ទៀតដែលកំពុងឈរធ្វើដូចអស្ចារ្យនៅចំពោះមុខខ្លួន។

«មិនជាប់ទ្រុងហើយ នៅមិនទាន់ដឹងកំណើតទៀត? អាណា​ឱ្យអ្ហែង​អើតក្បាលមកដល់កន្លែងហ្នឹង?»

ប្រសិដ្ឋ​មិនមាត់ តែគេរេ​ភ្នែកសម្លឹងស្រីស្អាត។ គេបានឱកាសនេះ​ជាន់ម៉ូស្ហា​ហើយ ព្រោះស្រីស្អាតកំពុងពាំងផ្លួវ​ឱ្យគេ។ ​ប្រុសមានល្បិចហានិយាយ៖

«មនុស្សកម្រោលនៅតែកម្រោល! សម្ដីគ្មានការគោរព! មើលងាយអ្នកដទៃ!»

ម៉ូសា្ហទើបជាប់ពិរុទ្ធ កាន​ភ័យបំផុតព្រោះកាលៈទេសៈនេះ គេអាចនឹង​លើកកណ្តាប់ដៃប្រដៅចំកញ្ចប់មាត់មនុស្សមកពីស្រុកខ្មែរដូចគ្នាម្នាក់នេះគ្រប់ពេលវេលាបាន។

«មិនបាច់ខ្វល់ជាមួយទេសិដ្ឋ!»

ចន្ទកានបញ្ជាទាំងខំធ្វើទឹកចិត្តសឿងបឿង ប៉ុន្តែភរិយាម្នាក់នេះពិតជាមិនមើលមុខប្ដីបន្តបានព្រោះ«ចាញ់»ស្នេហា​ដែលនៅដុតក្នុងទ្រូង។

«ហើយមេធាវីសិដ្ឋ ឯងក៏យូរម៉េះ?!»

នៅក្រោមក្រសែភ្នែកនិងការសង្ស័យ​របស់ម៉ូស្ហា​ គេហា​ពោលសួរតិចៗស្រទន់ដដែល​ទៅរក​ភរិយា៖

«មេធាវីស្អីគេ?»

មិនឆ្លើយ​ក៏មិនហ៊ានមើលមុខ តែប្រសិដ្ឋស្តីឡើងមកជំនួស៖

«ចន្ទកាន​នឹង​ប្ដឹងលែងលះ!»

គេរេភ្នែកមកមើលអ្នកលូកមាត់ឆ្លើយម្នាក់នេះ។ ដៃម៉ូស្ហា​បួង​រួចជាស្រេចហើយ ថែមទាំង​បានគិតស្រេចថាម្ដងនេះ ទោះបីចូលគុកជាលើកទីពីរ គឺគេត្រូវតែដាល់កញ្ចប់មាត់ មនុស្សប្រុសប្រឡាំងកាសម្នាក់នេះឲ្យខាងតែបាន។

ប៉ុន្តែដូចរាល់ដង កានស្ទុះមកចំពីមុខព្រោះយល់ចិត្តប្តីច្បាស់។ ដោយ​គ្មានសំឡេងនិយាយ​គេងាកមក​មើលប្រពន្ធតូចជាមួយ​ទឹកមុខស្រពោន។​ ជាទឹកមុខដែលមើលឃើញកាលណា​ក្នុងចិត្តស្រីស្ទើរេហែកដោយសារស្ទះ​តឹង។

«កាន​ស្ម័គ្រមកឈរក្បែរពួកឆ្កែឆ្កួត ធ្វើរឿងឆ្កួតៗ​ព្រោះតែខ្លាចបងត្រូវចូលទៅនៅក្នុងគុក? ព្រោះកាន​ស្តាយដែលខ្លួនឯងជាអ្នកបង្កហេតុ ខ្លាចបង​រងការប្ដឹងផ្តល់ តែកាន​មាន​ខ្លាចខ្លះទេថា ប្តីនិងគាំងបេះដូងស្លាប់ដោយសារតែគ្រាំចិត្ត?»

គេគិតពាក្យទាំងនេះមកតែនៅឈរស្កុបស្ងៀមសម្លឹងមុខស្រីថ្លៃ មិនបាន​និយាយអ្វីរួចទេ​អណ្តាតម៉ូស្ហា​គាំង។

«យើងមិនមាន​លទ្ធផល​ល្អជាមួយគ្នាទេ ខ្ញុំចង់លែងលះ!»

«ឡើងទៅលើបន្ទប់!» ម៉ូស្ហា​បញ្ជាស្រាលៗ។

ឮពាក្យប្តី ចិត្តកាននឹកដល់បន្ទប់ជាន់លើ ដែល​អនុស្សារគ្រប់យ៉ាង​ផ្សារចារជាប់ក្នុងក្រអៅបេះដូង​។ រាត្រីផ្អែមល្ហែមមួយជាមួយនឹង​រៀម​ កាន់ទុកថា​ជាអនុស្សារមាស​ដែលនឹងមិនអាចរលុបពីបេះដូងកម្សត់មួយនេះជារៀងរហូតទៅ។

« ខ្ញុំមិនទៅជាន់កន្លែងនោះទៀតទេ!»

នាង​តបទាំងភាពផ្សាខ្លោចកំពុងកម្លោចចិត្ត​នេះឱ្យស្លាប់សន្សឹមៗ។​ ប្រុស​ចងចិញ្ចើម នាង​ថាបន្ថែម៖

«លោកក្បត់ខ្ញុំ!»

ម៉ូស្ហា​ត់ចង្កេះសើចក្អាកក្អាយហួសចិត្ត​នឹង​ល្ខោនដែលសម្ដែងមិនសូវសម។

ប្រុស​បងវាចាមួយៗ​ឌឺនាង​៖

«បើចង់លេងល្ខោនដែលសមល្អមើល រកមនុស្សប្រុសណា​ឲ្យគ្រាន់បើជាងអាមួយនេះ!»

គេលើកដៃចង្អុលចំកណ្តាលមុខប្រសិដ្ឋ​ បណ្តាលឱ្យក្រុមសន្តិសុខសិង្ហ​បុរីបណ្តើរគ្នា​ជាក្រុមតម្រង់ចូលមកហាងកាហ្វេនេះ។

«ខ្មែរយើង នឹង​ត្រូវខ្មាសគេដោយសារតែមនុស្ស​ហិង្សាខ្លះមិនចោលចរិត!» ​ប្រសិដ្ឋ​ឆ្លៀត​និយាយដាក់កាន​បញ្ជោះចិត្ត​ម៉ូស្ហា​។ គេជ្រៀតជ្រែកសម្តីព្រហើននេះព្រោះចង់ដុតឱ្យម៉ូស្ហា​វាយគេ។

យល់ការនេះបានជាកាននិយាយច្រែតៗបន្លប់៖

«ខ្ញុំមានហេតុផលគ្រប់គ្រាន់នៅក្នុងការប្ដឹងលែងលោកម៉ូស្ហា​!»

គេឮហើយ ក៏ផ្អាកគំនិត​ចង់ដាល់ប្រសិដ្ឋងាកមកសម្លឹងប្រពន្ធ។

គេមិនដឹងថា កានទៅ​ចាញ់បញ្ឆោតអ្នកណាមកទេ​ ដារីយ៉ាឬមួយក៏អាម្នាក់នៅពីក្រោយ​ខ្នង​នាង​នេះ។

«ដល់ម៉ោងលេបថ្នាំហើយ!»

គេបញ្ជានាង​ តែនាងក្រពាត់ដៃផ្គើន៖

«ខ្ញុំមិនបាន​ឈឺ មិនកើតអីទាំងអស់​ ពេទ្យនិយាយច្បាស់ហើយ! ចំណែកលោក រៀនមើលតាមប្រសិដ្ឋខ្លះក៏បាន ព្រោះគេជាមនុស្សស្លូត! ព្រោះគេជាមនុស្សចេះយល់គ្នា!​ គេមិនដែលប្ដឹងលោក ទោះបីជាលោកមានបំណង​វាយដំប្រើហិង្សានិងនិយាយប្រមាថគេ ថែមទាំងធ្លាប់ធ្វើពាក្យបណ្ដឹងប្រឆាំងគេ ព្រោះតែហេតុផល​មិនពិត​! តាមពិត មកពី​គេជាសង្សារចាស់របស់ខ្ញុំ ហើយខ្លាច​គេ​មកសើរើ​ប្រាប់ខ្ញុំរឿងចាស់ៗ?»

«ឱ…សង្សារចាស់ទៀត?» រៀមសើចក្អឹក​ទាំងខឹងណែន​ទ្រូង «ហើយគិត​មកទទួលស្គាល់គ្នានៅហ្នឹង? សង្សារចាស់តាំងពីអង្កាល់អ្ហះចន្ទកាន?»

រាល់ពេលគេហៅឈ្មោះនាង​ពីរម៉ាត់នេះ បេះដូងកាន​ទោរទន់ទៅរក​ចរិតលក្ខណៈស្រឡាញ់ពិត​របស់គេ។ កានស្តាយគេណាស់ ហើយកានស្រឡាញ់គេលើសដើម​។

ឈ្មោះនេះ កានចង់ឱ្យតែបងម៉ូស្ហាហៅ។ មិនថាយើងព្រាត់ឬជួប កាន​មិនចង់ស្តាប់ប្រុសណាស់មកហៅកាន ថែមទាំងគ្មានថ្ងៃទៅរស់នៅក្រោមការ​មើលថែរបស់អ្នកណា​ក្រៅពី​បងម៉ូស្ហា​ម្នាក់នេះឡើយ ​ប៉ុន្តែ​អូនអាចធ្វើអីបានទៅ ​ដើម្បីប៉ះប៉ូវសងថ្លៃ នូវអ្វីៗដែលកានបាន​ជំពាក់?

នាង​នៅភ្លឹក​គិត​ទាំងស្រងេះស្រងោចអាណិតខ្លួន ខណៈគ្រប់គ្នា​ទាំងខាងសណ្ឋាគារផង​បានផ្តុំមនុស្ស​មើល​មកពី​ចម្ងាយ​។ ឆាកល្ខោននេះអ្នកដឹងគ្រប់គ្រាន់ហើយថានឹងមានសភាពបែបម៉េច នៅពេលដែលនាង​ចង់លែងលះ ព្រោះចង់ឱ្យដារីយ៉ា​បញ្ចប់ក្តីចាក់នឹងកាំបិតទាំងស្រុង។

ក្រុមសន្តិសុខចូលមកដល់ជាមួយពាក្យសួរនាំជាចិននិងអង់គ្លេស៖

«មានរឿងអី?»

ម៉ូស្ហា​ដៀងភ្នែកទៅឃើញអ្នកចាត់ការ​នៃហាងកាហ្វេ ដាក់ទូរសព្ទចុះ។​ ចិត្ត​នាយស្មាន​ដឹងបានថា​ ប្រហែលជាម្នាក់នោះបាន​ឃើញគេចូលមកលុកលុយដោយកាយវិការឆ្គង​ ក៏ទូរសព្ទទៅប្ដឹងបណ្តាលឱ្យលេចសន្តិសុខ​ចូលមកដល់ដល់ទៅ បួនប្រាំនាក់។

«អត់មានអីទេ អត់មានរឿងអីទេ!»

ប្រសិដ្ឋ​ធ្វើសុភាព​ញញឹម​ញញែម​និងនិយាយជាភាសាអង់គ្លេសហាមឃាត់ពួកគេ បណ្តាលឱ្យចិត្ត​ម៉ូស្ហា​រឹតតែខ្ពើម​រអើមនឹង​មនុស្ស​ល្បិចនេះ។

ពេលនេះ គ្រប់គ្នាចោលភ្នែក​សម្លឹងមកតែ​ម៉ូស្ហា​ដូចជាផ្ទាំងស៊ីប។ ខណៈដែល​បេះដូងរបស់គេសឹងតែគាំងបាន​ដោយសារតែកំហឹង គ្រប់គ្នាសម្លឹងមុខគេបែបនេះ​ដូចជា​​មាន​ន័យថា ពួកគេទុកម៉ូស្ហា​តែម្នាក់គត់ថាជាមេជម្លោះ ជាអ្នកមានបញ្ហានៅក្នុងចំណោមអ្នកបង្កបញ្ហាដល់ទៅបីនាក់។

«ធ្វើពុតជាមិនដឹងអីផង ​អាចង្រៃ!» គេខាំមាត់ជេរប្រទេចឱ្យប្រសិដ្ឋឮៗ តែជននេះ​នៅបន្តញញឹមបានទាំង​មុខក្រាស់​។

គេងក់ក្បាលតិចៗងាកមកសម្លឹងគ្រប់គ្នា ហើយដៀងខ្សែភ្នែកចុងក្រោយមើលមុខកាន។​​ បេះដូងប្រុសចង់និយាយអ្វីជាច្រើនជាមួយនាង ​តែមិនបាន​បង្ហើបចេញមកតាម​ចិត្ត​ដែលពិតជា​និយាយជាខ្លាំងនោះនៅឡើយទេ។ ខណៈដែលប្រពន្ធធ្វើមកស្ម័គ្រប្រសិដ្ឋ​ ធ្វើដូចស្អប់គេ ធ្វើដូចមិនត្រូវការគេ ធ្វើដូចជាមិនចង់ជួបគេ គឺ….ឈឺណាស់កាន។

ប្រុស​ព្រេចភ្នែកទៅកាន់ប្រស្រីភ្នែកនៃកែវល្អ។ បេះដូងកាន​ក៏ដូចកំពុងប្រឈមនឹងសេចក្ដីស្លាប់ដែរ​ ការឈឺចាប់និងភាពស្រងេះស្រងោច មួយនេះសម្លឹងដល់គ្នាបានត្រឹមតាមរយៈក្រសែភ្នែក មិនចាំបាច់ប្រើចេញជាពាក្យសម្តីក៏បាន។

កានអាណិតប្តី អាណិតខ្លួនឯង នាង​កានចង់យំណាស់ ប៉ុន្តែឆាកល្ខោនជិតមកដល់ច្រកបញ្ចប់ហើយ….បងនឹងមាន​សេរីភាពជាស្ថាពរយើង​គួរធ្វើរឿងនេះឲ្យដល់ទីបញ្ចប់។

ពេលប្រុសបែរខ្នងចាកចេញទៅទាំងខូចចិត្ត ប៉ុន្តែដំណើរនៅរឹងប៉ឹង មាំមួនបង្កប់នូវថាមពលនៃ​រូបរាងសង្ហារបស់គេដែល​មិនចង់មកបាក់មុខកណ្តាល​ចំណោម​ក្នុងនាមជាខ្មែរមកឈ្លោះគ្នាកណ្ដាលដីបរទេស ណាមួយខ្លួនទើបតែចេញផុតពីពាក្យបណ្ដឹង កានក្រឡេក​ទៅនឹកគេ​ណាស់! ​គ្រាន់តែគេទើបនឹងឈានជើងចេញផង យើងនឹកគេយ៉ាងនេះហើយ ចុះទម្រាំត្រូវនៅឆ្ងាយគ្នាទាំងអស់សិទ្ធិជាប្រពន្ធ?

លេខាស្រីស្អាតរត់មកដល់ធ្វើដូចមនុស្សល្អមិនដឹងរឿង លុះម៉ូស្ហា​ចេញ ក៏ត្រុកៗទៅតាមពីក្រោយ​ទាំងអំណរ ធ្វើឫកពានៅខាងក្រៅ ដូចជាយកចិត្តទុកដាក់និងចៅហ្វាយខ្លាំង។

«អូខេណា៎ អស់អីហើយកាន​ អង្គុយសម្រាកសិន!»

កាន​ដកអារម្មណ៍មកវិញ ទាំងឈឺសឹងខ្សោះអស់សរសៃឈាមនៅក្នុងរាងកាយ។ ប្រាណនេះ កានសឹងតែក្លាយជាត្រជាក់អស់ឈាម អស់កម្ដៅជីវិត នាងបែរមុខចេញ ខណៈពេលដែលបេះដូងស្រែកទ្រហោ៖

«ទេវតាអើយ! កុំឲ្យគេឈឺទៀត! គេឈឺមកច្រើនហើយ! គេអត់ធន់ជាមួយខ្ញុំមកច្រើនហើយ! សុំទោសម៉ូស្ហា​! អូនសុំទោសគ្រប់យ៉ាង!»

នាងបែរមុខចេញកុំឲ្យគ្រប់គ្នាឃើញសភាពពិតនៃបេះដូងនេះ។
សន្តិសុខក៏ដកថយអស់ទៅតាមកន្លែងរៀងៗខ្លួន។  ម្ចាស់ហាងកាហ្វេដោយសម្លឹងប្រសិដ្ឋនិងស្រីខ្មែរ​ដ៏ស្រស់ស្អាតម្នាក់នេះ​អស់ចិត្ត ក៏ថយទៅបំពេញការងារធម្មតាវិញ។

ចំណែកប្រសិដ្ឋ មាន​ចរិតមិនខ្វល់ជាមួយអ្នកណាទាំងអស់។ គេ​លូកដៃមកប្រុងតែនឹង​ឆក់ឱកាសដើម្បីលួងលោមកាន​ពីក្រោយខ្នង។

មរតកជាច្រើនស្តុក​របស់គ្រួសារ​កាន​នៅឯភ្នំពេញ គឺជាអ្វីដែលបុរសម្នាក់នេះលេបទឹកមាត់ចង់បានកានមកធ្វើជាប្រពន្ធយូរយារណាស់ហើយ។ គេនេះ​សមត្រូវកណ្តាប់ដៃរបស់ម៉ូស្ហា​ ប៉ុន្តែស្ថានភាពលេងល្ខោនមួយនេះ មិនអាចឲ្យកាន​បណ្តោយ​ឲ្យប្តីមកដើរតួនាទីជាអ្នកប្រើហិង្សាបាន ទើបនាង​រារាំងជានិច្ច​។​ ពេលនេះប្រសិដ្ឋដែលតែងឆ្លៀតមកប៉ះពាល់ក៏ត្រូវ​កានរលាស់ដៃចេញ ហើយដើរទៅកាន់បន្ទប់ទឹក ដោយមិនមាត់មិនកអ្វីរកមនុស្សម្នាក់នេះឡើយ​។

គ្មានបងម៉ូស្ហា ការដកដង្ហើមគ្មានន័យទាំងនេះ ដោយមិនរវល់អំពីមនុស្សណាផ្សេងតែទាំងអស់។

ទោះបីយ៉ាងណា ប្រសិដ្ឋ​ដឹងថា គេនៅមានពេលវេលាច្រើនជាមួយកាន។ ដរាបណាកាន​គ្មានម៉ូស្ហា​នៅក្បែរកាយ នាងដូចជា ហង្សបាក់ស្លាប ដូចជាចាបគ្មានសម្បុក នាងនឹង​ត្រូវគេប្រមាញ់បាន ដោយត្រឹមតែមួយព្រួញ​តែប៉ុននោះ គឺព្រួញ​ក្នុងល្បិចកលជាសុភាពបុរស។

វគ្គ ខឹងអូន

នៅក្នុងបន្ទប់ដ៏ខ្ពស់សន្លឹម ម៉ូស្ហា​ដើរចូលមកទើមៗ ដោយឃើញសម្ភារៈរបស់ខ្លួនកំពុង​ត្រូវបានរៀបចំតាំងទុក​នៅទីនេះជាស្រេច។

គេក៏មិនដឹងដែរថាហេតុអីបានជា ខ្លួនត្រូវព្រម​រើមកនៅបន្ទប់ដ៏ខ្ពស់បែបនេះ។ ជាន់ទីដប់ប្រាំបី គឺខ្ពស់ជាងបន្ទប់នៅជាមួយចន្ទកាន​ជាង១០ជាន់ឆ្ងាយពីគ្នា សឹងតែឃើញសិង្ហបុរីបាន​ទាំងមូលទៅហើយ។

ដារីយ៉ា​កំពុងរៀបចំខោអាវ​ពីវ៉ាលិស​របស់គេ ទុកទៅក្នុងទូដោយទឹកមុខញញឹមប្រិមប្រិយ។ លុះសម្រិបជើងប្រុសស្អាត ដែលធ្វើមុខ​ដូចជា​ខ្ទេចខ្ទាំបេះដូងដើរចូលមក នាង​លេខាស្ទុះក្រោកមករកប្រុសស្នេហ៍ទាំងញញឹមសែនស្រស់​។

«ចៅហ្វាយ​ងូតទឹកក្តៅមែនទេ? ដារីយ៉ានិងរៀបចំភ្លាម!»

ម៉ូស្ហាមិនស្តីអ្វី​រក​នាងទេ គេ​​សម្លឹងបរិវេណបន្ទប់ដ៏ប្រណីតនេះយឺតៗ។ នៅក្រោមកលល្បិចនៃព្រហ្មលិខិត និងមហិច្ឆតា​មិនចប់​សេរ៊ីរបស់​ពួក​មនុស្ស​លោភលន់នានា ប្រុសប្រាណ​យល់ថា ​ស្នេហា​របស់គេនិងកានរឹតតែឆេះសន្ធោសន្ធៅឡើង។ កាន់តែបែកពីកាន​ចិត្ត​​ រៀម​កាន់តែនឹកថ្លៃ​ឡើងៗ។​​ ប្រុសធ្វើមុខស្មើ ក្រៀមក្រំ ដែលជាទឹកមុខ​សោះអង្គើយបង្កើនសម្រស់នាយ​ក្នុងកែវភ្នែក​លេខាល្មោភស្នេហ៍ទ្វេគុណឡើង​។

ទម្លាក់ភ្នែក​ដល់គ្រែពូក គេនឹកដល់ស្នាមថើបទាំងអស់លើប្រាណ​ចន្ទកាន។ សំឡេងខ្សឹបនិងបណ្តា​ស្នូរដង្ហោយរបស់បេះដូង ​ជាតិនេះគ្មាន​កាន បងអាចរួមប្រាណជាមួយស្រីផ្សេងទៅរួចដែរ?

គេដឹងថា ចំណង់ភេទនឹងមិនអាច​រលត់ពីលើចិត្ត​ស្នេហ៍របស់គេចំពោះកានបានទេ។

«ចៅហ្វាយពិសាទឹក!»

ប្រុស​ដកភ្នែកមកវិញ សម្លឹងទឹកផ្លែឈើ​លើដៃ​ស្រីម្នាក់នេះ។ នាង​ប្រហែលជាគិតថា នឹងអាចបានប្រាណ​ប្រុសថ្លៃមកបំពេញ​កិលេស​របស់នាង​ដូចជាស្ដេចព្រៃដែលស្រេកឃ្លានសត្វម្រឹគដូច្នេះដែរ។

គេសើចខឹកៗមិនរវល់ទទួល​ភេសជ្ជៈ គឺលូកដៃដោះអាវនិងប្រឡេះឡេវមួយៗដើម្បីសម្រាលភាពតឹងហាប់នៃរាងកាយ។

ពេលប្រុស​ដើរហួសទៅ គ្រាន់តែសាច់ដុំពីក្រោយខ្នងល្បង ក៏បាន​ធ្វើឱ្យលេខាភាន់ភាំងសម្រស់ម៉ូស្ហា​ទៅហើយ តើសភាពរោលរាលនេះ លេខា​អាចអត់ធ្មត់​រង់ចាំទម្រាំ​នឹងរាត្រីកាលមកដល់ទេ?

នឹងអាលបានផ្សំដំណេករាត្រីដំបូងជាមួយនាយសង្ហា​ នាងសឹងតែអត់ដង្ហើមញ័រដៃ​ធ្វើអីលែងកើតត្រឹមឃើញ​ឫកពារស្ងួតស្ងប់របស់គេ ​ចុះទម្រាំបើបានគេព្រមនិយាយល្អៗជាមួយ តើលោកនេះនឹង​មាន​អ្វីកើតឡើង?

ខណៈដែល​ដៃនាងដារីយ៉ា​ស្ពឹកៗរៀបចំអ្វីសឹងមិនចង់កើត មានតែលប​សម្លឹងគេជានិច្ច​ដោយ​ក្តីស្រេកឃ្លានការបីត្រកង ទៅទាញ​របើកផ្ទាំងទ្វារកញ្ចក់​បុរស លើកហត្ថារៀមទាំងសងខាង ប្រតោងលើគែមកញ្ចក់ទាំងសងខាងនៃទ្វារចេញទៅកាន់វេរ៉ង់ដា។

ពីស្មារហូតដល់ចង្កេះ កន្លែងណាក៏ដារីយ៉ាស្រមៃឃើញថាជាកម្មសិទ្ធិរបស់ចន្ទកានដែរ។​ ប៉ុន្តែពេលនេះចប់ហើយ….ម៉ូស្ហាកំពុង​តែក្លាយមកជារបស់នាង​។

ទោះបីមើលពីក្រោយទៅ…..គេកំពុងតែនឹកកាន​យ៉ាងអនេកអានន្ត ប៉ុន្តែវិបត្តិមួយនេះ ម៉ូស្ហា​រើខ្លួនមិនរួចនោះទេ។ បើគេចង់បានសេរីភាពចាកចេញពីសិង្ហបុរីគេ ត្រូវតែយល់ព្រម រស់នៅទីនេះដោយមាននាងនៅក្បែរ។

«ចៅហ្វាយខ្ញុំទៅលាយ​ទឹកក្ដៅហើយ!»

គឺដារីយ៉ា​ចង់ទៅបន្ទប់ទឹក​រៀបចំសម្រស់ខ្លួនឡើងវិញ ក៏ដូចជារំងាប់ចិត្ត​ពុះកញ្ជ្រោល​ផង។

«ដារីយ៉ា!»

សំឡេងរបស់ប្រុសថ្លៃហៅមក​ធ្វើនាង​រន្ធត់។ នាង​បែរក្រោយ​សម្លឹងខ្នង​គេ​។ ប្រុសស្អាតនៅមិនទាន់បែរមកទេ ​តែគេហៅនាងមកក្នុងសព្ទសំឡេង​ត្រជាក់ស្រិបណាស់។

ឬមួយគេខឹងកាន ហើយយកយើងមកបញ្ចេញ​ជាតិស្ត្រេស? ដោយត្រេកអរនិងឆ្ងល់ ពិភាល់ចិត្ត​លាយឡំ នាង​លេខាដើរទៅទាំងឆ្លើយផង៖

«ចាស៎?»

នាង​ដើរទៅក្បែរ​ស្រាប់តែគេងាកមកខ្វាច់ឱ្យ​ស្រីលេខាសឹងភ្ញាក់របូតកន្សែងពីដៃ។ ក្នុងពេល​ប្រថុចញ៉ុចនេះ នាង​ធ្វើជាហុចវាមកឱ្យគេ តាមពិតនាង​គិតថា ​ចូលទៅងូតទឹករំងាប់តណ្ហា ព្រមទាំងតុបតែងខ្លួនឯងទទួលគេ​ តែប៉ុននោះ។ ​ពេលនេះ ប្រុសស្អាតសម្លឹងកន្សែងពោះគោ រួច​​សម្លឹង​មុខមនុស្សស្រីក្មេងដែលក្រហមៗក្តៅៗ។ ទាំងមិនទទួល​របស់ គេបែរជាសួរ៖

«ហេតុអីនៅជាន់ខ្ពស់ម្ល៉េះ?»

«បន្ទប់ចាស់នោះតូចខ្លាំងណាស់ មិនចង់ឲ្យចៅហ្វាយបន្តនៅទេ!»

ម៉ូស្ហា​ដឹងថាស្រីម្នាក់នេះកំពុងតែរៀបចំដំណើរការឡើងឋានសួគ៌ដោយនឹកស្មានថា នឹង​បានម៉ូស្ហាមកកំដរមហិច្ឆតានាង​មិនខាន​ ពេលដែល​រុញកានឱ្យទ័លច្រក។

បន្ទប់ថ្មីនេះ​គិតថា ធ្វើឲ្យគេភ្លេចភរិយាដ៏គួរឲ្យស្រឡាញ់និងគួរឲ្យខឹងរបស់គេ?

«បើចង់ឃើញ​ចៅហ្វាយ មិនស្លៀកសូម្បីតែកន្សែងនេះផង ត្រូវចេះស្តាប់បង្គាប់!»

ប្រុសនិយាយតិចៗ ទាំងលើកដៃភើចទម្លាក់កន្សែងសក្រាស់ទៅលើឥដ្ឋ។ ​សម្តីនិងកាយវិការនេះ ​ធ្វើឲ្យលេខាស្រីដែល​នៅទើមៗ ងើបមុខ​សន្សឹមៗមកវាក់អើនឹងសម្លឹងដើមទ្រូងប្រុសស្អាតដែលណែនណាន់ទៅដោយ​សម្រស់​ស៊ិច​។

«ឮ?​យល់?»

គេនិយាយខ្លី! មកទៀត អម​ជាមួយកែវភ្នែកមុតៗ បបូរមាត់ញញឹមៗ ស្មារង្គើកាចៗ។

មនុស្សស្រី​ស៊ិចស៊ីកាប់ដាវដើរកាត់ឆាកយុទ្ធគុនស្នេហា​ដូរសម្ភារៈ​ដូចជាដារីយ៉ា​ឃើញ​ហើយនៅតែទប់ទល់ការ​«ចាញ់ច្រាប»​មិនបានជាមួយនាយ។

ដារីយ៉ាមានអារម្មណ៍ព្រឺព្រួចបាត់អស់បញ្ញានិងការបារម្ភគិតអ្វី។  សូម្បីតែត្រឹមឃើញបបូរមាត់កាចនេះនិយាយរកនាង​​ក៏សឹងបាត់បង់ការគ្រប់គ្រង​ខ្លួនឯងទៅហើយ​ទម្រាំ​មើលភ្នែក​ស្រឹមៗរបស់គេទៀត?

«ខ្ញុំស្តាប់បង្គាប់ចៅហ្វាយជានិច្ច!»

នាង​តបហើយញញឹម​មុខក្រហម​ត្លែរ ងើបភ្នែកមកថ្ពក់ជាមួយ​នេត្រារៀម។

ប្រុសរង្គើស្មាតិចៗ។​ អារម្មណ៍លេបត្របាក់កាន​នៅយប់ផ្សំ​ដំណេក​ធ្វើឱ្យកានថប់ជីវិត ​ស្រែកយំអង្វរ​ដូចរាហ៊ូ​សង្គ្រប់​លេបចន្ទ​ ពេលនេះមិនមាន​អ្វីមួយភាគរយចំពោះដារីយ៉ាទេ។ មនុស្ស​ស្រី​កាន់តែចង់ស្គាល់គេ គេរឹតតែមិនចាប់អារម្មណ៍ឡើង នេះជាភាសាពិតនៃរាងកាយ​របស់ម៉ូស្ហា​ប្រាប់មកម្ចាស់ខ្លួន​ពេលនេះ។

ក្តីសង្ឃឹម​ថានាង​បានគេយកដៃទៅប៉ះ នៅឆ្ងាយ​សូន្យភាគរយពីការពិត​ដែលម៉ូស្ហា​ដឹង​ តែគេ​នៅតែប្រើល្បិចជាមួយនាង៖

«ទៅប្រាប់អ្នកស្រីល្ងង់ម្នាក់នោះ! មិន​ឱ្យលែងប្តី មិនឱ្យជួបមេធាវីធ្វើអីទាំងអស់! ហើយ…..ចៅហ្វាយនឹង​ព្រមនៅបន្ទប់នេះពីនាក់លេខា ឱ្យលេខាបានបម្រើ២៤ម៉ោងលើ២៤ម៉ោង!»

ពាក្យគេកំពុងតែនិយាយមកនេះជាជាលក្ខខណ្ឌចរចា……

រឿង៖ រៀបការសងគំនុំ ភាគទី៥៣
«ស្អីទៅ? ឯងចង់ឲ្យយើងធ្វើអី? ប្រសិដ្ឋមាន​ទាក់ទងអី?»

«ម្យ៉ាងដែរ​នៅធ្វើល្ងង់បានគ្របកាលៈទេសៈ!»​ ដារីយ៉ាថាឱ្យកាន។

តូចមានចិត្ត​ទង្គិចមួម៉ៅនឹងនាង​លេខានេះពន់ពេកហើយ ​តែក៏មិនចង់ឱ្យប្តីមានបញ្ហា​ដោយសារមនុស្ស​ជួរជាតិគ្មានក្តីខ្មាសអៀន​ តូចសួរបញ្ជាក់ដោយមុខក្រហម៖

«និយាយមានន័យថាម៉េច?!»

«ធ្វើយ៉ាងណាក៏ដោយឲ្យគេអន់ចិត្តជាមួយឯង! មិនអ៊ីចឹង​គេនឹងឯងមិនដាច់គ្នាទេ!» លេខានិយាយច្បាស់ៗ​តែចិត្ត​កានវិញស្រយុត​ ស្រអាប់អស់ហើយ។

ពាក្យថា«អន់ចិត្តគ្នារវាងនាងនិងម៉ូស្ហា​»គឺ​គ្មាននោះទេ។ មិនថាគេធ្វើយ៉ាងណា តូចដឹងថាបេះដូងនាង​គ្មានពាក្យថា អន់ចិត្ត ចំណែក​ប្រុសបងវិញ តូចធ្វើមិនល្អច្រើន​ ធ្វើល្ងង់នាំរឿងច្រើន បងនៅមកល្អ។

ដោយរលីងរលោង នាង​ជូតទឹកភ្នែក។

លេខាក្រពាត់ដៃនិយាយម៉ឺងម៉ាត់៖

«ស្រឡាញ់ប្រុសថ្មីជារឿងដែលនាង​ត្រូវធ្វើបន្ត ចៅហ្វាយស្រី​ដ៏ល្អរបស់ខ្ញុំ!»

កានតវ៉ាទាំងសើមជោកដោយជលនេត្រ៖

«អ៊ីចឹងក៏ដោយ ដឹងផងទៅ​​ថាគេ​នៅតែមិនអន់ចិត្តចំពោះយើងដដែល! មួយជីវិត​របស់បងម៉ូស្ហា​ គឺគ្មានថ្ងៃអន់ចិត្តជាមួយប្រពន្ធ លើសពីលើចិត្តដែល​ស្រឡាញ់ឡើយ!»

ទឹកមុខនាងប្រែទៅជាម៉ឺងម៉ាត់ ទាំងទឹកភ្នែក​ធ្វើឲ្យលេខាថប់ដង្ហើមព្រោះច្រណែន។ អ្នកណាដែលមើលមិនដឹងថា ប្រុសសាច់ក្រអូប​មាន​បេះដូងទុកសម្រាប់តែរូបមនុស្សស្រីល្ងង់ៗម្នាក់នេះ តែនាងដារីយ៉ា​បើចុះញ៉ម​នឹងការខូចចិត្ត ម៉េចនឹងហៅបានថាជាលេខា​កំពូលចិត្តឆៅ?

«​មិនមែនយើងមិនចង់ចងចាំទេ! ពេលវេលា​អស់ហើយ! បើសិនជាថ្ងៃនេះនិងស្អែក​ ចៅហ្វាយស្រីមិនអាចចាត់ការលែងលះទេ យើងក៏មិនអត់ធ្មត់ទៀតដែរ!»

«គោមិនឆីស្មៅ ឯងឱ្យយើងធ្វើម៉េច?!»

«មនុស្សប្រុសល្អនៅចំពោះមុខឯងហើយអ្នកស្រីតួឯក! ហើយគេនេះរង់ចាំតែអ្នកស្រីនិយាយមួយម៉ាត់ គេ​ចេះចាត់ការ​ ធ្វើឱ្យប្តីដើមអស់ចិត្ត​ពីអ្នកស្រី​ត្រឹម២៤ម៉ោងតែប៉ុននោះ!​ មនុស្សចៅហ្វាយខ្ញុំនេះ ស្រឡាញ់តែក៏ប្រចណ្ឌ ហួងហែងនិងស្អប់បាន​ជ្រៅៗ មិនមែន​ថា ហ៊ាន​លូកដៃហើយ​អ្នកស្រីមិនហ៊ានលេងនោះទេ?!»

កាននៅស្តាប់ទាំងឈឺចាប់ណាស់។

ប្តីដើមស្អី? មានប្តីចុងពីណាមក?

​ហើយគេអាចនឹងស្អប់យើងជ្រៅៗនេះឬដែលឯងចង់ឱ្យយើងធ្វើ?

ដារីយ៉ានៅមិនចង់អត់ធ្មត់មើលទឹកមុខ​កានដែលឈឺទេ​ នាង​លេខានិយាយសម្រុកចូលដល់បំណងធំ៖

«ប្រុសម្នាក់នេះនៅនឹងមុខឯង​ស្រឡាញ់ឯង តាមគិតឯងយូរហើយនាងចន្ទកាន! ការពិតមនុស្សឯងស្រឡាញ់កាលឯងនៅចងចាំគឺគេនេះ​មិនមេនចៅហ្វាយប្រុសទេ»

កាន​ដៀងភ្នែកសម្លឹងលេខានិងសម្លឹងមកប្រសិដ្ឋដើម្បីផ្ទៀងថា ពិតឬមិនពិត។​ ពាក្យនេះ នាងធ្លាប់ឮម្តាយកូនប្រសិដ្ឋនិយាយហើយ ថែមទាំងពួកគេ​ប្រាប់ទៀតថា នាង​រៀបការ​ជាមួយម៉ូស្ហា ត្រូវគេនោះធ្វើបាបចិត្តកាយ ក៏ដើម្បីតែសងបំណុលចាស់ៗរបស់គ្រួសារ​សងគំនុំ​នៃមនុស្សចាស់ជំនាន់មុនឱ្យចប់ៗតែប៉ុននោះ។

ប្រសិដ្ឋមិនមាត់​ តែ​គេមានទឹកមុខ​ស្ងប់ ស្លូតបូត​បង្ហាញ​ឫកពាឈឺឆ្អាលអាណិតកាន។

«ពិតទេ!»

កានសួរញ័រៗ។ ប្រសិដ្ឋ​មិចភ្នែកតិចៗ។

«ម្តេចគេ…..ម៉ូស្ហាមិននិយាយបែបនេះផង?!»

លេខាស្រែក​ចំអក៖

«ព្រោះគេខ្លាចឯងឆ្កួតថែម!»

«ឱ្យឈប់និយាយបញ្ឈឺយើង!» កានសម្លុតតបវិញទាំងរលីងរលោង។

ឃើញសភាព​ទឹកមុខរបស់កាន ហាក់កំពុង​តែខឹងសម្បាជាខ្លាំង ធ្វើឲ្យលេខាសប្បាយចិត្ត​អាចសម្រន់កំហឹងខ្លះ ក៏ទម្លាក់សំឡេងនិយាយ៖

«អូខេ! បើខ្ញុំនៅ ខ្លាចតែខាងប្រុសតែសារភាពអីមិនចេញទេ! មាន​អីនិយាយគ្នាក៏ផ្តើមទៅ តាមសម្រួល!»

ដារីយ៉ាចាកចេញធ្វើឲ្យចន្ទកានអង្គុយធូរទ្រូងបន្តិច។ មិនយូរទេ នាងងាកមកប្រសិដ្ឋនិយាយ៖

«សុំទោស!»

«សុំទោសរឿងអី?!» ខាងប្រុសសួរភ្លាម

«សុំទោសរឿងលេខាម្នាក់នេះនិយាយពាក្យផ្ដេសផ្ដាស!»

«គេមាននិយាយអីផ្តាស់ទៅ?!»

«មានន័យថាម៉េច?» កាន​សួរវិញខ្សាវៗទាំងថប់បារម្ភ។

«អ្វីដែលគេនិយាយសុទ្ធតែជាការពិត!» ប្រសិដ្ឋតបមិនរារែកសោះ។

«នេះ…..មានន័យថាម៉េចទៅ?»

«ក៏….មានន័យថាពួកយើងស្រឡាញ់គ្នា……!»

«ហេតុអី……ខ្ញុំគ្មានអារម្មណ៍បែបនេះ?!»

កាន​តវ៉ា​ឡើងដោយស្មោះ ព្រោះនាងនៅតែទុកចិត្តថា ប្រសិដ្ឋជាមនុស្សស្មោះត្រង់។

«ព្រោះកានឈឺ កានភ្លេច! ណាមួយ….!»

«ណាមួយអីទៅ?!»

«ប្តីរបស់កាន….គេ…គេ​ជាមនុស្សអាក្រក់ ! គេព្យាយាមធ្វើឲ្យការភ្លេចរបស់កាន​ក្លាយជាភ្លេចចោល​រឿងចាស់របស់យើង រហូតទៅ!»

ស្រីនៅស្ងៀមលបលួចរិះគិត។ គិតយ៉ាងណា កាននៅតែមាន​ចិត្ត​សន្សំ​ទុកឱ្យបងម៉ូស្ហា​ដដែល គឺចិត្ត​ស្រឡាញ់រៀម។

«គិតឡើងវិញ តើគេនោះជាមនុស្ស​បែបណា ផ្តាច់ការបែបណា? និងអាសអាភាស…..!»

«ខ្ញុំមិនដឹងទេ! ខ្ញុំរវល់ណាស់ប្រសិដ្ឋ ក៏ប៉ុន្តែពេលនេះ…..»

«ពេលនេះយ៉ាងម៉េច?!»

«ខ្ញុំត្រូវគេបង្ខំឲ្យបែកគ្នា!»

«ព្រោះគេចង់ឲ្យនាងល្អ!»

«ហេតុអីទៅ? ព្រោះគេស្រឡាញ់បងម៉ូស្ហា​ តែប្តីខ្ញុំមិនបានស្រឡាញ់មនុស្ស​ស្រីម្នាក់នេះទេ គ្រប់យ៉ាងគឺជាអន្ទាក់!»

«ចំណែកម៉ូស្ហា​នោះក៏មិនបានស្រឡាញ់កានដូចគ្នា!»

នាង​ងាកមកសម្លឹងប្រសិដ្ឋ ​ព្រោះម្តងជាពីរដងគេនេះបានរួមដៃគ្នាជាមួយ​លេខា​ក្នុងការដាក់បន្ទុក​ថាប្តីមិនបានស្រឡាញ់ខ្លួន ទាំងដែលបេះដូងកានមិនព្រមទទួលយកព័ត៌មាន​នេះទេ។

កានសួរតិចៗ៖

«ហេតុអីទៅ? ហេតុអីនិយាយដូចលេខនោះ? អះអាងម្តងហើយម្តងទៀតថា បងម៉ូស្ហា​គាត់មិនបានស្រឡាញ់ខ្ញុំ? ​អ្នកទាំងពីរធ្លាប់ស្គាល់គ្នាពីមុនមក?!»

«ដារីយ៉ា? អត់ទេ! គឺ ទើបតែជួបខ្ញុំ! និយាយរួមទៅ ខ្ញុំដឹងថាគេស្រឡាញ់ម៉ូស្ហា គេចង់ឱ្យប្តីកានរួចទោស! ចំណែកខ្ញុំ ខ្ញុំចង់ឱ្យកានរួចចេញពីចំណងអាពាហ៍ពិពាហ៍ដែលកើតឡើង​ ព្រោះតែគំនុំ! ដូច្នេះចុងក្រោយចំណងអាពាហ៍ពិពាហ៍នោះ​នឹងគ្មានលទ្ធផលទេ!»

កានគ្រវីក្បាល៖

«មិនពិត!» នាង​ប្រកែក​តិចៗទាំងទឹកភ្នែករលោង​រលើបភ្នែកហើយបែរខ្នង​ក្រពាត់ដៃខឹង។ ​ប្រសិដ្ឋមិនឱ្យឱកាសនេះបានរំលងទៅអសារទេ។ គេនៅតែព្យាយាមទាញនាងមករកការពិតចំពោះមុខ៖​

«សរុបទៅ! ពិតឬមិនពិត ក៏គ្រប់យ៉ាងមិនអាចថយក្រោយទេមែនទេ?!»

សម្តីនេះពិតជាទាញអារម្មណ៍កាន​ ​ឱ្យ​ងាកមកគិតពីរឿង​ពិរុទ្ធ​ដែលកើតមាន​ឡើងលើប្តីខ្លួនដោយសារតែល្បិចកលរបស់លេខា។ កានសម្លឹងប្រសិដ្ឋ នឹកដល់សម្តីនាងដារីយ៉ា​មុននេះថា មានតែរកបុរសម្នាក់មកបញ្ឈឺប្តីទើបគេ​អាចងាកចេញ។

គិតយ៉ាង​ហ្នឹងហើយក៏ងាកមកសម្លឹងមុខបុរសនេះ គេដោយក្រៀមស្រពោន។

«ត្រូវណាស់សិដ្ឋ​! មិនអាចថយក្រោយទេ! បើខ្ញុំវិលមកជួបគេក៏ដោយ ប្រការណាក៏ដោយ គេនឹងត្រូវចូលគុក ព្រោះដើមចោទនិងមិនព្រមឃើញ​ពួកយើងបានសុខឡើយ! នាងនោះនឹងប្ដឹងគេឱ្យបែកពីខ្ញុំដដែលជាដដែលសិដ្ឋ​!»

«ហេតុអី?» ​ប្រសិដ្ឋ​ធ្វើជាសួរយកចិត្តទុកដាក់។

«ព្រោះខ្ញុំជាអ្នកចាក់លេខានោះឲ្យរបួស! មានលិខិតនៅមន្ទីរពេទ្យ! តែប្រសិដ្ឋគិតមើល! បើសិន​ប្ដីខ្ញុំគាត់មិនល្អចំពោះខ្ញុំ ហេតុអីគាត់សុខចិត្ត​រង សុខចិត្ត​ចូលគុកជំនួសខ្ញុំ?!»

«អាចថា គេស្ដាយដែលកំហុសកាលពីអតីតកាល!»

នាង​ឮហើយនឹកឃើញ​សម្តីបង «មានគេប្រាប់មកថា ពីមុន…លោក​ធ្វើបាបខ្ញុំ ទាំងផ្លូវចិត្តផ្លូវកាយ….សូម្បីតែរឿងនៅលើគ្រែក៏….!»«កំហុសនោះ…..តាមមើល កែមិនបានជារៀងរហូតឬអី?!»

ប្រសិដ្ឋឃើញនាងភ្លឹក ក៏លូកដៃមកកាន់ដើមស្មាកានពីរក្រោយទាំងសងខាង​និងលួងលោម៖

«…..ពីមុនមានរឿងអ្វីក៏ដោយកាន!  ប៉ុន្តែមនុស្សយើងត្រូវឆ្ពោះទៅមុខ! កុំស្តាយក្រោយអី! អ្នកទាំងពីរមិនមែនជាគូទេ!»

នាង​ស្រងេះស្រងោចណាស់ នាង​សួររវើរវាយ៖

«ហេតុអី? ហេតុអ្វី ខ្ញុំតែងមានអារម្មណ៍ល្អចំពោះគេ….បើគេមិនល្អ ម៉េចខ្ញុំមិនស្អប់គេសោះ?»

«មនុស្សដូចកាន​ដែលចេះស្អប់អ្នកណា?!»

នាងនៅស្ងៀមនិងគិត​ទាំងស្រពោន «ខ្ញុំស្អប់លេខានោះណាស់ នាងពិតជាកំពុង​សម្លាប់បេះដូងខ្ញុំដោយយកគេចេញពីខ្ញុំទៅ»។

ប្រសិដ្ឋមិនខ្វល់ថាកានកំពុងគិតពីអ្វីឡើយ មានឱកាស​ហើយ​គេត្រូវតែប្រឹងចាក់ចេកចាក់ស្ករ៖

«សង្ឃឹមថា កាននឹង​ទុកពេលឲ្យខ្ញុំ! ទៅថ្ងៃណាមួយ ខ្ញុំនឹងធ្វើឲ្យកាន់មានអារម្មណ៍ល្អចំពោះខ្ញុំ!»

នាង​រលាស់ដៃគេចេញពីស្មា​ហើយឈាន​ទៅមុខ។

«យើងនៅជាមួយគ្នា ទុកឱ្យគេរួចខ្លួនទៅ!»

«ខ្ញុំជាប្រពន្ធគេហើយ!»

«ខ្ញុំមិនប្រកាន់អតីតកាលនោះទេ!»

«ខ្ញុំប្រាប់ហើយ ថាខ្ញុំគេងជាមួយគេហើយ!» ប្រសិដ្ឋ​ស្រឡាំងកាំង​ពេល​ឮនាងនិយាយសង្កត់ពាក្យ​ទាំងទឹកមុខស្លេកស្លាំងដូចជាមាន​អារម្មណ៍មិនប្រក្រតី។

ចំណុច​នេះរឹតតែ ធ្វើឲ្យប្រសិទ្ធអរឡើង។ ប្រសិន​រោគក្នុងប្រព័ន្ធខួរក្បាល​របស់កាន​រឹងរឹតតែ​ធ្ងន់ឡើងទៀតដោយសារវិបត្តិគ្រានេះ អ្នកដែលបានផលគឺ​គេ។ បន្តិចទៀតកាននឹងភ្លេច​ម៉ូស្ហា​ដូចពាក្យចាស់ថា ស្នេហ៍មិនឈ្នះស្និទ្ធ។

កានដូចជាខំទប់ចិត្តណាស់ ទើបតែនិយាយពាក្យ​អសុរោះរួច​ក៏បិទភ្នែកខ្មាសខ្លួនឯង​ ដឹងអីមនុស្ស​ឆ្លៀតឱកាសម្នាក់នេះ មិនចេះខ្មាស មុខក្រាស់ពេកណាស់ ក៏ហ៊ានគឃ្លើននិយាយឡើងកាត់ទទឹងវិញ៖

«យើងក៏ធ្លាប់គេងជាមួយគ្នាដែរ!»

កានភ្ញាក់ព្រើតសឹងគាំងបេះដូង។ នាង​បើកភ្នែកធំៗតក់ស្លុតបែរក្រោយ​សម្លឹងគេ​សន្សឹមៗ​ចង់បញ្ជាក់នូវអ្វី​ដែលខ្លួនឯងទើបនឹងបានឮមុននេះ។

«មិញសិដ្ឋថាម៉េច?! ខ្ញុំ…..ខ្ញុំហត់ពេកស្តាប់ខុស?»

នាងខំសួរទាំងព្រេចភ្នែកមិនអស់ចិត្ត​ ក៏ដើម្បីបន្លប់ចិត្ត​គាំងៗ​នឹង​ពាក្យសម្តីនិយាយរបស់ប្រុសម្នាក់នេះ។ សភាពនាង ប្រសិដ្ឋរឹតតែមើលដឹង​ថាមួយរយៈមកនេះ កានមិនបានធូរពីរោគភ្លេច និងមិនបានចងចាំអ្វីមកវិញសូម្បីតែបន្តិចណាឡើយ។

«កានឮខ្ញុំប្រាប់ច្បាស់ហើយ! …. យើងជាសង្សារជាមួយគ្នា!»

កានថយក្រោយវិញ​ហាក់ចង់គេចចេញពីការពិតដ៏សាហាវដែលទើបនឹងបានឮ។ នាង​មិនចង់ឱ្យពាក្យនេះក្លាយជាការពិតទេ។ នាង​លបសម្លឹងរាងកាយប្រុសម្នាក់នេះ ម្តងទៀត។ គេសង្ហា​​…..តែអារម្មណ៍នាង….គ្មានគេ​នោះទេ។ មិនដែលមាន​អារម្មណ៍​លួចគិតអ្វី សូម្បីបន្តិចណា​ក៏គ្មា​នដែរជាមួយគេនេះ។

«ពេលកានចូលរោងការ កាន​ធ្លាប់ជាសង្សាររបស់បងទៅហើយ! ពួកយើងធ្លាប់ឆ្លងកាត់ស្នេហាស្អិតល្មួតរាប់ភ្លេចហេតុអីបានជាកាននឹកមិនឃើញ!  ពិភពលោកនេះដូចជាក្បត់យើង ហេតុអ្វីទៅបានជាឱ្យខ្ញុំត្រូវមករងអយុត្តិធម៌បែបនេះ?!»

គេធ្វើសោយសោក​ធ្វើឱ្យកានក្តោបក្បាលទាំងសង។

តើអ្វីជាការពិត អ្វីជាការមិនពិតទៅ?

នៅកំពង់សោម ពេលជួបម៉ូស្ហាដំបូងវិញ កានក៏មិនស្គាល់គេដូចគ្នា។ ខួរក្បាលនាងល្ហល្ហេវគ្មាន​អនុស្សារនៅសល់ នាង​គ្មានអារម្មណ៍នឹងគេមែន​តែឆ្លងកាត់ការ​រស់នៅជាមួយគ្នា កានមានអារម្មណ៍នឹងគេ​ជ្រៅឡើងៗ តែមកមើលប្រសិដ្ឋ​ម្នាក់នេះវិញ នាង​នៅស្និទ្ធនឹងម្តាយ​កូនគេ​យូរជាងនៅជាមួយម៉ូស្ហា​ផង ក៏គ្មាន​អារម្មណ៍ពិសេស​កើតឡើង​សូម្បី​តែបន្តិចណាសោះ។ គ្មាន​នោះទេ!!!

នាង​ខ្ទប់ក្បាលទាំងឈឺចាប់ និងមិនចង់ប្រឈមការពិតដែលគេកំពុងប្រាប់ឡើយ….

«អង្គុយសិនក៏បានកាន!» ប្រសិដ្ឋ​ចូលមកក្បែរឯនាងខំថយចេញ។

«ខ្ញុំ! ខ្ញុំ….. ខ្ញុំមិនចង់ស្តាប់ឮរឿងអស់នេះទៀតទេសិដ្ឋ! ក្បាលខ្ញុំឈឺណាស់!»

«អូខេៗ អង្គុយសិន​រកអីត្រជាក់ៗមកញ៉ាំ! ខ្ញុំឈប់បង្ខំកានហើយ! ភ្លេចក៏ភ្លេចទៅ ខ្ញុំឈឺចាប់យ៉ាងណា ក៏ឈឺទៅ ​ខ្ញុំមិនត្រូវការ​ឃើញកានឈឺចាប់ទេ»

នាង​ងើបមុខសម្លឹងគេ។ ប្រុសម្នាក់នេះ​ធ្វើល្អយ៉ាងណា លះបង់ចំពោះនាងយ៉ាងណា​ក៏កាននៅតែមាន​អារម្មណ៍ថា ទទេស្អាត។

វគ្គ បែកគ្នា

ខណៈពេលពួកគេកំពុងតែជួបគ្នាលើស្កាយបា ម៉ូស្ហា​ដ៏កម្សត់បានមកជួបជាមួយពេទ្យ។

«ប្រពន្ធខ្ញុំមានបញ្ហាខ្លាំងណាស់រយៈពេលចុងក្រោយនេះ! ជាពិសេសរឿងក្ដីក្ដាំរបស់ខ្ញុំ!»

«បាទ ខ្ញុំបានអានកាសែតដែរ! មិនស្មានថា អ្នកទាំងពីរជួបគ្រោះអកុសលដូច្នេះសោះ!»

«ឥឡូវនេះមានគេពង្វក់នាងឲ្យបែកចេញពីខ្ញុំ!…ពិបាកនិយាយខ្លាំងណាស់សាច់រឿងវែងអន្លាយ….!»

ពេទ្យ​រាដៃឃាត់នៅពេលឃើញ​ម៉ូស្ហា​ខ្មៅមុខ​។

គេនិយាយពន្យល់ប្តីម្នាក់នេះ៖

«ម៉ូស្ហា​! ខ្ញុំមិនចង់ឲ្យលោកពិបាកចិត្តបន្ថែមនោះទេ ប៉ុន្តែព័ត៌មានទាំងអស់នេះ​ខ្ញុំយល់ថាមិនល្អឡើយបើទុកអូសបន្លាយយូរទៀត! ព្រោះថា…..បើនាងពិតជាហ៊ានដល់ថ្នាក់ទាញកាំបិតចាក់គេ ទាំងនេះវា​ខុសខ្លាំងពីអាកប្បកិរិយាដើម កាលពីនាងមិនទាន់ឈឺ!»

ម៉ូស្ហាចំហមាត់ស្តាប់ទាំងស្លុងបារម្ភ។

ពេទ្យគ្រវីក្បាលតិចៗហើយបន្តវាចា​៖

«បានន័យថា…..ប្រពន្ធលោក​ស្រាប់តែផ្លាស់ប្តូរខ្លាំង! ការគិត​ការប្រព្រឹត្ត! ហើយរឿងនេះ….មិនល្អសម្រាប់ការព្យាយាមទាក់ទាញស្មារតីចងចាំរបស់គាត់ឱ្យត្រលប់មកវិញនោះទេ!»

ប្រុសប្រាណ​ដកដង្ហើមធំ។

«ខ្ញុំគួរធ្វើម៉េច និយាយត្រង់ៗមកចុះ!»

«តើអ្វីទៅជាមូលហេតុនៃការថប់បារម្ភរបស់គេ?»

«ខ្ញុំមិនយល់សំណួរទេ!» ម៉ូស្ហា​លើកចិញ្ចើមសួរទាំងក្រពុលមុខ។

ពេទ្យឈ្លីថ្ងាសគិតចុះឡើងបន្តិច​ហើយក៏ដាច់ចិត្តនិយាយ៖

«ស្រឡាញ់ពេក ហួងហែងពេក ឈឺចាប់ពេក សុទ្ធតែអាចធ្វើឱ្យប៉ះទង្គិចខ្លាំង! ​ខ្ញុំយល់ថា…..អ្នកស្រីគួរសម្រាកក្នុងពេទ្យ!»

គេ​ក្រោកឈរភ្លាម​ព្រោះទទួលយកគំនិតនេះមិនបាន។

ពេទ្យតាមសម្លឹងអាការៈប្តីដោយបារម្ភ។ ម៉ូស្ហា​ធ្វើមុខមាំ តែគេរក្សារលក​សំឡេងទាបនិយាយមួយៗទាំងតឹងតែងទ្រូងណាស់៖

«ខ្ញុំមិនឱ្យគេ​ចូលនៅពេទ្យ​រោគចិត្ត​ទេ! លោកដឹងហើយ ខ្ញុំធ្វើគ្រប់យ៉ាងមកដល់ពេលនេះ ព្រោះចង់ឱ្យគេបាននៅក្រៅ ខ្ញុំសុខចិត្ត​មើលថែគេ!»

«លោកប៊ិះនឹងជាប់គុកដោយសារគេ! ចុះបើថ្ងៃមុខ គេធ្វើអ្វីផ្សេង​ដែលលោកទទួលយកមិនបាន?»

«ទង្វើកានណាមួយ ក៏ខ្ញុំទទួលយកបានទាំងអស់!»

ពេទ្យ​ឈ្ងោកមុខ។ គេអស់ពាក្យនិយាយក៏រកទំនុកលាចេញ ស្រាប់តែពេទ្យក្រោកមកប្រាប់ បន្ថែមព្រោះឈឺឆ្អាល៖

«ប្រហែល…..មានវិធីមួយទៀត លោកអាចឱ្យគេនៅក្រៅបាន​!»

ម៉ូស្ហា​មិនដាក់សំណួរមកទេ តែទឹកមុខគេ​កំពុង​រង់ចាំស្តាប់យ៉ាងយកចិត្តទុកដាក់។ ពេទ្យ​ប្រាប់ខ្សឹបៗ៖

«លោកចាកចេញពីឆ្ងាយពីគេ ឱ្យគេ​ខានឃើញលោកមួយរយៈ!»

ប្រុសស្អាតរង្គើស្មា​។ ធ្វើបែបនេះខុសអីពីសម្លាប់គេទាំងរស់ទៅ?

សភាពរបស់គេ​​ពេទ្យ​យល់ចិត្ត​ច្បាស់​ បានជាវេជ្ជបណ្ឌិតសិង្ហ​បុរី​រូបនេះ​ខំពន្យល់បន្ថែម៖

«ឱ្យគេផ្តើមជីវិតថ្មីមួយដែលទទេ ​គ្មា​នការស្អប់និងស្រឡាញ់ ប្រហែល….ប្រហែលជាអាចស្រោចស្រង់សុខភាពចិត្ត​មកវិញ​ប្រសើរជាងស្ថានភាព​បច្ចុប្បន្ននេះ!»

ម៉ូស្ហា​មិនមាត់ទេ….តែ​គេត្រូវ​ចាកចេញពីមន្ទីរពេទ្យមកទាំងមិនសប្បាយចិត្តជាខ្លាំងស្មើស្ពាយភ្នំមួយមកតាមជាមួយ….

នៅចប់តាមផ្លូវគេ​សួរខ្លួនគេ​រហូតមកថា ស្នេហានេះ​​អាត្មានិយមណាស់មែនទេ? បើដឹងថា​នាង​ត្រូវចូលទៅនៅដោយឡែកដើម្បីធូរ​ស្រាល នៅតែមិនឱ្យនាងទៅ?

«មិនមែនទេ​! មកពីកន្លែងនោះមិនសមនឹងកាន!»

ស្នេហាអាត្មានិយមគឺជារឿងធម្មតា ម៉ូស្ហាចង់បាននាង ចង់មើលថែនាងដោយផ្ទាល់ដៃ ឯសេចក្តីស្រឡាញ់អាត្មានិយម កើតមាននៅពេលដែលការព្រួយបារម្ភចម្បងរបស់គេកាន់តែ​ធំឡើង។

ប៉ុន្តែនៅពេលដែលអាកប្បកិរិយារបស់កាន​កាន់តែគ្រោះថ្នាក់ កាន​កំពុង​ក្លាយជាឧបករណ៍សម្រាប់ឧបាយកល ទាមទារ ឬការបង្ខិតបង្ខំដោយពួកមនុស្សអាត្មានិយមផ្សេងទៀត​ដែលមិនគិតអំពីកានទេ។

«ឱ្យបងចេញពីអូនបាន​ដោយរបៀបណាទៅ?»

ស្នេហាពិត បានបង្កើតឡើងមកជាការខ្វល់ខ្វាយធំបំផុតមួយរបស់មនុស្សម្នាក់ទៅដល់ម្នាក់ទៀតនៅក្នុងទំនាក់ទំនង គឺគិតសុភមង្គលរបស់អ្នកដទៃជាងគិតខ្លួនឯង។ គេ​នឹកដល់ពាក្យសម្តីកាលពីពេលថ្មីៗជាមួយគ្នា….

«កាលទៅដល់កំពង់សោមដំបូង ប្តីកាចខ្លាំងណាស់! ក្រោយមក ពេលដឹងពីប្រពន្ធដួលមានរបួសក្បាល ប្តីក៏ប្រែមកជាស្លូត ហើយអូខេគ្រប់យ៉ាង! នេះឯង ដែលធ្វើឱ្យខ្ញុំត្រូវសង្ស័យ​ចំពោះស្ថានភាពខ្លួនឯង! លោកធ្វើដូចពីមុនទៅ! មិនបាច់….!»

«មិនបាច់អី?….» ប្រុសសើចតិចៗ។

«មិនចង់បាន​….កាយវិការលាក់ៗទេ!»

«ចង់បានកាចៗ?»

នឹកកានណាស់។ បែកប៉ុណ្ណឹងបងនឹកសឹងប្រេះទ្រូងទៅហើយ ទម្រាំត្រូវនៅឆ្ងាយមិនឃើញ​គ្នាទៀត?

«ក្រែងថា ទោះមានរឿងអី ខឹងយ៉ាងណា​ ក៏បងមិនទៅណាឆ្ងាយៗចោលប្រពន្ធដែរ?» សម្តីចាស់ៗកាលនៅភ្នំពេញ ពេលនេះលាន់រងំមកកំដរចិត្តខ្ទេចខ្ទាំ។

«បងមិនទៅព្រោះតែខឹងទេ តែបងចង់ឱ្យកានជា!»

គេគិតទាំងឈឺចាប់ដូចស្លាប់ទាំងរស់។

ប្រុសម្នាក់នេះបានលង់​ស្រឡាញ់​មនុស្ស​ស្រីតូចនោះ​យ៉ាង​ខ្លាំង ​ក្នុង​របៀប​ដែល​គេ​មិន​ធ្លាប់​មាន​ពី​មុន និងមិនដែលគិតទុក​មកទេ។ ភាព​ខុស​គ្នា​ដ៏​ធំ​បំផុតពីមុននិងពេលនេះ ​គឺ​ថា រាល់ការ​សប្បាយ​ចិត្ត​របស់នាង​ជាអាទិភាព។

នឹកឃើញកាលគេនៅខឹង​ចិញ្ចឹមចិត្តនឹងគំនុំ….

«​ដល់ពេលខ្ញុំត្រូវរកយុត្តិធម៌ឱ្យឪពុកនិងបងៗរបស់ខ្ញុំម្តងហើយ!»

«បងម៉ូស្ហា​ចង់ធ្វើម៉េច!»

«បងម៉ូស្ហា​អាចយកទ្រព្យសម្បត្តិទៅវិញទាំងអស់បាន ប៉ុន្តែសន្យារឿងមួយ….»

«គ្មានសន្យារឿងអីទាំងអស់»

​ទោះយ៉ាងណាទម្រាំចេះស្រឡាញ់និងទុកចិត្តកាន ជារឿងដែលបង្កើតក្តី​រំភើប​ចិត្ត​បំផុតក្នុង​​ជីវិតរៀម ពួកគេបែរជាត្រូវឆ្លងកាត់រឿងជាច្រើន ហើយរឿងដែលធំចុងក្រោយ គឺកានភ្លេចអតីតកាលអស់​ក៏នៅតែមកស្រឡាញ់គេសាជាថ្មីម្តងទៀត​បាន។

រឿង៖ រៀបការសងគំនុំ​ ភាគទី៥២
ធម្មតាមនុស្សស្រីទាំងឡាយតែងតែដឹងបានថា មនុស្សប្រុសកាលបើមិនត្រូវការយើង មិនស្រឡាញ់យើង គឺដូចជាជ្រមុជគោឲ្យផឹកទឹកដូច្នេះដែរ គឺគ្មានផ្លូវទៅរួចនោះទេជាមួយគេ ប៉ុន្តែដោយឡែកនាងលេខាដារីយ៉ា ពិតជាមានចំណុចខ្សោយរបស់ម៉ូស្ហា​ពេញ​នៅក្នុងដៃ។

នាង​កំពុងស្លុងជាមួយភាពទាក់ទាញនៃប្រុសល្អ ​ស្រាប់តែ​ឮសំឡេងរបស់គេ ស្រែក​ដោយផ្ទុះកំហឹងដ្បិតស្រីភ្ញាក់ ព្រលែងដៃពីរាងកាយប្រុសល្អបាន តែនាងនៅមិនខ្វះស្នៀតទេ។

«ទុកពេលឲ្យខ្ញុំបន្តិច! ខ្ញុំពន្យល់ចៅហ្វាយថា ហេតុម៉េចបានជាយើងគួរនៅជាមួយគ្នា!»

ជាមួយនឹងភាពតានតឹងបានគ្របដណ្តប់ពេញទ្រូង  ​ជា​អារម្មណ៍​ដែល​ប្រុសល្អ​ទទួល​បាន​នៅ​ពេល​ដែល​គេត្រូវធ្វើឱ្យទ័ល ប្រាណ​ថែមទាំងត្រូវ​បានរាវអង្អែលសាជាថ្មីដោយម្រាមដៃបិសាចតណ្ហាផង ម៉ូស្ហាដំឡើងសំឡេង៖

«ដារីយ៉ា»

គេស្រែកគំហកនេះព្រោះម្រាមនាងកំពុងបំពាន​រំកិលចូលមកក្នុងអាវរបស់​គេ។

នាង​មិនឈប់ដៃទេ គេក៏ថាទៀត៖

«ចេះខ្មាសអៀនខ្លះផង!»

«ខ្ញុំជាមនុស្សណា៎…..មានសាច់មានឈាមមានបេះដូង មិនមែនមនុស្សទឹកកកទេចៅហ្វាយ!» នាង​និយាយហត់ៗព្រោះដង្ហើមតឹងឡើងៗ

«​ដែលនៅពីរនាក់ជាមួយ​ទេវបុត្រកំពូលសម្រស់ហើយ នៅធ្វើអៀនខ្មាសស្អីបាន?!»

ប្រុសរលាស់ដៃនាងចេញ ​ព្រោះពេលនាង​កាន់មានអាការៈ«ចង់» គេកាន់តែឆ្អើមឡើង។ ចិត្តនេះក៏នឹកឃើញ​ដល់តែភរិយាកម្សត់​។ គេនឹកឃើញ​ដល់ពេលមួយ មានតែពីរនាក់មេឃត្រជាក់ខ្លាំង នាងកំពុងឃ្លាន​តែគេរលាម​លូកលាន់នាង…

«មិនឱ្យកានញ៉ាំបាយទេ?»

«ចូលចិត្តអុកឡុក!»

«បងម៉ូស្ហា​ញ៉ាំបាយសិនទៅ!»

«មើលទៅកានឆ្ងាញ់ជាងបាយ!» កាលហ្នឹង គេនិយាយផងប្រើដៃរលាម​របស់គេ​លូកបង្ហួសមកផ្នែក​ឯកជន​របស់​នាងទៀតបញ្ជោះធ្វើបាបចិត្តស្រី​ធ្វើឱ្យកានរេខ្លួន និងដាក់កំប៉ុងមីចុះ។ ពេលនេះវិញទើបដឹងថា ពេលយើងគ្មានអារម្មណ៍​ហើយត្រូវគេបំពានរាងកាយចុះឡើង គួរឱ្យគ្រឺតកម្រិតណា។

សរសើរកានដែលតែងមានភាពអត់ធន់នឹងចរិតប្តី។

«ជាតិនេះ​ខ្ញុំឱបតែកានម្នាក់គត់ ឈប់ខំទៅដារីយ៉ា!»

ថាដូច្នេះប្រុសសង្ហា​បង្ហើរទឹកមុខសោះកក្រោះដាក់គូសន្ទនា រួច​បែរខ្នងចាកចេញ។ ​តែមិនបានប៉ុន្មានជំហាន ក៏នឹកឃើញវិញ គេ​ក៏ឈប់ដំណើរ។

«ភ្លេចថាខ្លួនឯងមកនេះដើម្បីអ្វីហើយ?!» ដារីយ៉ា​ចំអកឱ្យ។

ម៉ូស្ហា​រំលេច​ស្នាមញញឹម រួចគេ​បង្វិលជើងងាកក្រោយសម្លឹងមកមនុស្សស្រីឆើត។ ចរិតឌឺរបស់លេខាដ៏ព្រហើនហួសហេតុម្នាក់នេះនៅចំពោះមុខខ្លួននេះ កំពុង​អួតបបូរមាត់សើមរបស់នាងដែលពោរពេញទៅដោយតម្រូវការស្នេហ៍។

គេ​មើលសន្សឹមៗចុះក្រោមនូវឈុតសម្លៀកបំពាក់ពណ៌ខ្មៅរលោងដូចសូត្ររបស់នាង។ ពីលើដល់ក្រោមនាងពិតជាផ្កាតុបតែង​បែបកុលាបខ្មៅមានពិស​ដែលមិនសមទៅនឹងវ័យរបស់នាងសោះ។

ទោះសម្រស់ដ៏ស៊ិចស៊ីរបស់នាងនិងស្នាមញញឹមពិតទាក់ទាញ ​តែគ្រប់យ៉ាង​របស់ដារីយ៉ាធ្វើឲ្យម៉ូស្ហា​មើលទៅមានគ្រោះថ្នាក់ជាងមើលទៅឃើញនាងគួរឲ្យស្រលាញ់។

កុំថាឡើយម៉ូស្ហា​មាន​សមត្ថភាពគ្រប់គ្រងរឿងរួមភេទរបស់ខ្លួន និងអាចបញ្ជាបញ្ឈប់ចិត្តស្រើបស្រាលបានគ្រប់ពេលវេលា គេនេះថែមទាំងអាចសម្លឹងឃើញអំពីភាពល្អឬមិនល្អនៅក្នុងបេះដូងរបស់មនុស្សស្រីទាំងឡាយ ដែលគេធ្លាប់ជួបទៀតផង។ បើពុំនោះទេ គេម៉េចនឹង​ចាញ់ចិត្ត​បរិសុទ្ធរបស់កាន?

សេចក្ដីស្នេហាដ៏ជ្រាលជ្រៅពីប្រុសម្នាក់នេះមកលើកាន ចំពោះមុខគេ នាងពិតជាមនុស្សស្រីដែលមានការអត់ធ្មត់ហួសហេតុ រហូតដល់ប្រុសសាហាវ​ត្រូវលើកទង់ជ័យសចុះចាញ់ចំពោះស្នេហា​និងភាពអត់ធ្មត់របស់កាន។

ពេលនេះទៀតកានប្រែជាឆេវឆាវ ក៏គេមិនខឹងព្រោះនាងមានរបួសក្បាល។

សេចក្ដីបរិសុទ្ធភាពនិង​ភាពលះបង់ក្នុងបេះដូងរបស់កាន ​មិនបាន​បាត់បង់ទៅតាមមុខរបួសមួយនោះឡើយ ទាំងនេះហើយដែលម៉ូស្ហា​ពិបាកក្នុងការកាត់ចិត្តពីកាន។

គេនិយាយតិចៗមកកាន់កុលាបខ្មៅថ្ពាល់ខួច៖

«មុននេះ ខ្ញុំថា​ចុះមក ដើម្បីមកសុំទោសនាងរឿងរបួស ហើយមកអរគុណនាងដែលបានដកពាក្យបណ្ដឹង! ខ្ញុំធ្វើក្នុងនាមជាមនុស្សប្រុស ក្នុងនាមជាប្តីម្នាក់! ប៉ុន្តែមនុស្សដូចនាង ខ្ញុំមិនដឹងត្រូវ​ហៅថាម៉េចឱ្យសមសោះពេលនេះ ឃើញចរិត​នាង ខ្ញុំរឹតតែមិនដឹងថា ពាក្យសុំទោសនិងពាក្យអរគុណគួរតែបោះចោលធុងសំរាម ឬមួយក៏និយាយជាមួយមនុស្សដូចនាងនោះទេ!…..នាងមិនសមដារីយ៉ា…សូម្បីតែទៅធៀបជាមួយ​សំរាមដែលខ្ញុំចង់បោះសម្តីខ្ញុំចោលទៅក្នុងនោះផង!»

បបូរមាត់របស់នាងញ័រនៅក្រោមស្រមោលនៃសភាពអាម៉ាស់។ មនុស្សប្រុសម្នាក់នេះកំពុងបញ្ឈឺឲ្យនាងសងសឹកបញ្ជូនគេ​ទៅក្នុងគុកវិញ បានន័យថា គេមិនក្បត់ចន្ទកានទេ។

ជាមួយ​ស្នាមញញឹមកាចសាហាវ មិនណយ នឹងមិនចុះញ៉ម ដែលម៉ូស្ហា​កំពុង​បង្ហាញមក ក្នុងពេលគេឃើញលេខា​ពុតត្បុតក៏មាន​សភាពចេះ«ឈឺ»និងពាក្យថាឲ្យរបស់គេ។ គេមិនបានស្តាយក្រោយទេ។

នាងនេះ​មិនត្រឹមតែសមនឹងត្រូវមួយកាំបិតរបស់កាន ថែមមិនសមមានឱកាស​មកបន្តឆាកបំបែក​ប្តីប្រពន្ធបែបនេះផង​។

បើតាមគំនិតនិងសេចក្ដីខ្ពើមស្អប់របស់ម៉ូស្ហា​នៅពេលនេះ មិនត្រឹម​តែគេមិនប៉ះពាល់នាង និង​មិនចង់ប្រើដៃជើងបន្ថែមពីលើទោសទណ្ឌនៅក្នុងប្រទេសមួយដែលមានការនិយមប្រើច្បាប់ត្រឹមត្រូវ តែគេ​ពិតជាមិនចង់​និយាយអ្វីជាមួយទៀតនាំខាតពេល។

មិនដឹងយ៉ាងម៉េច​នាង​កែទឹកមុខបានលឿនមែន​ហើយនិយាយស្រួយៗ៖

«ស្អប់ខ្ញុំបាន! ព្រោះ….កាលពីមុនក៏ចៅហ្វាយស្អប់អ្នកស្រីចន្ទកានបែបនេះដែរ តែក្រោយមកក៏ស្រឡាញ់គេឡើងខ្លាំង! ចុះខ្ញុំ …..»

គេជ្រួញចិញ្ចើមពេលឃើញ​ដារីយ៉ា​ធ្វើមុខគួរឱ្យអាណិត។ មិនដឹងថានាង​ច្រម៉ក់នេះមាន​ចរិតបែបម៉េចឱ្យប្រាកដ

«ហេតុអី….ក៏…..មិនទុកពេលខ្ញុំខ្លះ? ខ្ញុំស្រឡាញ់លោកពិតមែន! ខ្ញុំធ្វើអ្វីគ្រប់យ៉ាងប្រែក្លាយទៅជាមនុស្សអាក្រក់ គួរឲ្យស្អប់នេះ…..ក៏ព្រោះតែខ្ញុំស្រឡាញ់មនុស្សប្រុសម្នាក់តែប៉ុននោះ!»

មិនដឹងថានាងស្គាល់ពាក្យស្រឡាញ់ឬអត់ទេ។ ម៉ូស្ហា​គិតក្នុងចិត្ត ប៉ុន្តែគេក៏មិនបាននិយាយចេញមកបានត្រឹមឈរសម្លឹងក្នុងសភាពហួសចិត្ត។ ទុកឱ្យនាងសម្តែង​ជាតួកម្សត់ទៀតចុះ…..

«ខ្ញុំស្រឡាញ់លោកខ្លាំងណាស់! ស្រឡាញ់ស្ទើរស្លាប់ទៅហើយ! ចន្ទកាន……ស្រីម្នាក់នៅខាងលើនោះមិនបានស្រលាញ់ចៅហ្វាយប៉ុនមួយចំណិត​ខ្ញុំ ផងទេ…..!»

គេរង្គើធ្មេញដែលខាំ​សង្គ្រឺតចុះឡើងមិនមាត់មិនក។

ចំពោះការវិនិច្ឆ័យរបស់មនុស្សស្រីម្នាក់នេះមាក់ងាយសន្តានចិត្ត​ប្រពន្ធគេ ម៉ូស្ហា​នៅស្ងៀមក្រោមកែវភ្នែកចំអក…..ដារីយ៉ា​ឃើញ​ថាគេមិនយល់ស្របនឹងសម្តីនាងទេ បានជានាង​តវ៉ាថែម៖

«បើមិនមែន ម៉េចក៏គេព្រមឲ្យលោកមកខ្ញុំ?»

គេមិនមាត់ នាង​រឹតតែបានឱកាសនិយាយ៖

«ទុកពេលឱ្យខ្ញុំបន្តិចបានដែរទេ? ឲ្យពេលខ្ញុំ ដូចទុកពេលឲ្យប្រពន្ធលោកបានជាសះស្បើយពីជំងឺផ្លូវចិត្តដូច្នោះដែរ!»

សម្តីអំពីជំងឺ ភ្លាមៗនេះបានធ្វើឱ្យប្រុសល្អគេនឹកឃើញឡើងវិញ​ដល់ភរិយាដ៏កម្សត់។ ទឹកមុខគេប្ដូរស្រពោន។ មនុស្សនេះមានកាយចិត្ត​រឹងមាំខ្លាំងណាស់ ដារីយ៉ា​មើលឃើញច្បាស់បានជានាង​លង់ស្នេហ៍គេងប់ងល់។ ដឹងថា​ធ្វើអ្វីក៏ពិបាកនឹងឱ្យម៉ូស្ហា​ប្រគល់ដល់បេះដូងដែរ ប៉ុន្តែពេលនេះ ដែល​នាងលើក​និយាយអំពីស្ថានភាពរបស់ចន្ទកាន គេប្តូរ​មកមាន​ទឹកមុខទន់ជ្រាយ ធ្វើឲ្យលេខាចាប់ថ្នាក់បានថា មាន​តែយកចន្ទកានមកជានុយ​ប៉ុននោះ ដែលអាច​បង្ក្រាបឬហៅថា ស៊ូជាមួយនឹងបេះដូងដ៏រឹងរបស់គេបាន។ នាង​ប្រុងថា ដើរចូលមកទៀតតែត្រូវគេលើកដៃចង្អុលហាមពីចម្ងាយ….ជាមួយភាសា​ព្រមាន៖

«ឈប់ជួបប្រពន្ធខ្ញុំ! ឈប់និយាយអ្វីដែល​ធ្វើឱ្យកានពិបាកចិត្ត​! មិនអញ្ចឹងកុំថាខ្ញុំមិនបានប្រាប់!»

គេចាកចេញ…..

វគ្គ

ល្ខោនឆាកថ្មី

ព្រោះបែបនេះ គេចាកចេញទៅកាន់មន្ទីរពេទ្យដើម្បីរកពិភាក្សា​អំពីស្ថានភាពផ្លូវចិត្ត​ភរិយា។

ស្រាប់តែបានឱកាស លេខាស្លើតស្លក់ណាត់នាំ​ចន្ទកានឲ្យចេញទៅជាមួយខ្លួនដើម្បីជួបមនុស្សម្នាក់។

ចាប់តាំងពីសុវត្ថិភាពបងក្លាយជាអាទិភាព កានលែងខ្លាចអ្វីទៀត។ នាង​ទុកថា​ជីវិត​នាងជារៀងបន្ទាប់បន្សំ ហើយស្ម័គ្រទៅជាមួយលេខាទាំងអស់ ព្រោះចង់ឱ្យបងរួចទោសដែលបានសាងឡើងដោយ​ដៃខ្លួន។

ពួកគេ​មក​ដល់ស្កាយបារលើអាកាសមួយ។

លេខាបាននាំនាងឲ្យចូល​ជួបមនុស្សម្នាក់ដែលអង្គុយបែរខ្នង។

«ប្រសិដ្ឋ?!»

ប្រសិដ្ឋស្ទុះក្រោកដោយទឹកមុខញញឹមញញែមដាក់កាន។

«ខ្ញុំសប្បាយចិត្តណាស់ដែលកានមិនប្ដឹងខ្ញុំហើយយើងបានជួបគ្នាម្ដងទៀត!»

មិនដឹងជាយ៉ាងម៉េច កាននៅតែមានចិត្តទន់ ហើយ​អារម្មណ៍ពេលនេះ​កាននៅតែ​គិត​ថា ប្រសិដ្ឋ​នេះគឺជាសុភាពបុរស​។ ទោះបីជាគ្រួសារខ្លួន​មិនចូលចិត្តគេ នាងយល់ថា ក៏ប្រហែលជាមកពីគេប្រចណ្ឌជាមួយប្រសិដ្ឋ។

រូបរាងប្រសិដ្ឋនេះមានលក្ខណៈសង្ហា ទឹកមុខក៏សុភាពរាបសារ សម្តីទន់ភ្លន់ជាងម៉ូស្ហា​ គេមិនសមណាជាមនុស្សដែលធ្វើបាបកាន​ដូចម៉ូស្ហា​វិនិច្ឆ័យស្មាន​នោះទេ។

លេខាទាញកានចូលទៅ។

«ប្រសិដ្ឋបានចេញមកវិញល្អណាស់!»

នាងនិយាយដោយស្មោះចេញពីក្នុងចិត្ត ពិតមែនតែមុខក្រៀមព្រោះជីវិតកំពុង​មាន​វិបត្តិ តែ​កាននៅតែនឹកឃើញ​អំពើល្អនៃម្តាយកូនគេ។

«អ្នកទាំងពីររាប់រកគ្នាទៅ! ជាពេលដែលខ្ញុំត្រូវការអ្នកទាំងពីរមកបញ្ចប់រឿងជាមួយខ្ញុំ!»

កានចងចិញ្ចើម ងាកមកលេខាពេលឮបែបនេះ។

ឃើញដារីយ៉ា​ញញឹម​កាលណា ចិត្ត​កាន​ក៏នឹកឃើញភ្លាមដល់ប្ដីសំណព្វរបស់ខ្លួន។ ប្រសិដ្ឋ​ដៀងភ្នែកសម្លឹងលេខា​រួចសម្លឹងកាន​ស្លូតៗ ធ្វើដូចជាមិនបានប្រើល្បិចអ្វីជាមួយនឹងលេខា តែតាមពិតលេខាបានស្កាត់ជួបគ្នាជាមួយជនល្បិចនេះ​តាមទូរសព្ទរួចទៅហើយ។

ដោយសារនាងនិយាយថា មានវិធីនៅក្នុងការធ្វើឲ្យប្តីប្រពន្ធនេះមិនអាចទៅភ្នំពេញបាន ដូច្នេះប្រសិដ្ឋ​ត្រូវតែមកចូលរួមសម្ដែងឆាក​បន្តដើម្បីចែកផលស្មើគ្នា គឺប្រសិដ្ឋបានរួចការចោទប្រកាន់និងបានកាន ចំណែកឯម៉ូស្ហា​និងស្អប់កាន ហើយបានមកលេខាដៃស្អិត។

មនុស្សដែលប្តីរបស់នាងស្អប់បំផុតបានមកដល់សាំងហ្គាពួរហើយ។

«តើនេះមានន័យថាម៉េច?»

កានក្រពាត់ដៃសួរដោយមិនចូលទៅទៀតទេ ឈរឆ្ងាយៗពីពួកគេជារឿងល្អ។

ពេលឃើញ​កានធ្វើសោះកក្រោះសួរទាំងក្រពាត់ដៃមិនព្រមអង្គុយ ប្រសិដ្ឋ​សម្គាល់ឃើញកាន​កាចឡើងៗមិនស្លូតដូចចរិតដើមទេ។

គេអរជាសម្ងាត់ ព្រោះថាបើនាងមាន​សភាពបន្ត​ឈឺបែបនេះ គឺនាង​គ្មាន​ថ្ងៃជាបានមកនឹកឃើញ​ឧក្រិដ្ឋកម្មរបស់គេនៅភ្នំពេញ​ទេ។

ថាមិនបាន ព្រហ្មលិខិតនឹង​រុញនាង​ឱ្យក្លាយមកជង្រុកស្រូវចាយមិនអស់សម្រាប់គេ។

«អង្គុយមក!»

គេហៅសុភាពៗ រកតែនាង​មិនដាច់ចិត្ត​នឹងបដិសេធទេ។

ភាពទន់ភ្លន់ទាំងអស់​របស់ប្រសិដ្ឋ​ បានបង្អង់ចោលចេញនូវសន្ទុះកំហឹងនៅក្នុងចិត្តរបស់កាន។ នាងយល់ព្រមអង្គុយចុះថ្នមៗ ធ្វើឲ្យលេខាសើចថ្ពាល់ខួចបញ្ចេញសម្រស់ព្រោះត្រូវចិត្ត​នឹងសមត្ថភាព​សម្តែងយ៉ាងល្អ​របស់ប្រសិដ្ឋ។

ទុកថា​ចាប់ដៃគូធ្វើការលើកនេះ ចំដៃគូល្អ។ ការងារអាចទទួលបានលទ្ធផល​លើសពីការស្មាន។

កាន​ស្រាប់តែនិយាយមួយៗឡើង៖

«អ្នកទាំងពីរមានការអីជាមួយគ្នាទេ? បើមាន​ក៏និយាយមក ខ្ញុំមិនចង់ឃើញនាងនៅទីនេះយូរទេ!»

លេខាធ្វើហីជាមួយសម្តីដែលកានស្អប់ខ្លួន។ នាងនិយាយវាយចិញ្ចើមទៀត៖

«បើតាមខ្ញុំគិត អ្នកស្រី​ដូចចង់ដេញខ្ញុំចេញទៅវិញចោលកណ្តាលផ្លូវគ្រាន់តែឃើញមិត្តចាស់?»

ប្រសិដ្ឋ​ឃាត់តិចៗ៖

«កុំនិយាយអ៊ីចឹងដារីយ៉ា!»

ពេលឃើញថា​ចន្ទកាន​ធ្វើ​ក្រពាត់ដៃ មុខមាំ ហាក់មិនស្តាយ​ក្រោយដែលមិនទុកមុខឱ្យខ្លួននាង​ ដារីយ៉ាក៏រំអួយបង្អូសសំឡេង​​ស៊កមកទៀត៖

«មេស្រីខ្ញុំ ដូចជា​ទុកចិត្តប្រសិដ្ឋ​ខ្លាំង! ដឹង! ​ដឹងហើយថា ជាមិត្តចាស់!»

«អ្នកណាមេស្រី?!» កានងើបមុខសួរដោយមិនពេញចិត្ត​។

លេខាញាក់ចិញ្ចើមក្រពាត់ដៃឌឺវិញ មិនឆ្លើយតបទេ។ កានឃើញហើយ​ទ្រាំចំពោះចរិតឈ្លើយនេះមិនបាន​ ក៏ថាវិញទៀត៖

«អូៗៗៗ ​ចង់និយាយថា មេស្រីដែលនាងកំពុងធ្វើការស៊ីប្រាក់ខែខ្ញុំ​ ហើយយកពេលមកលូកថ្លើមខ្ញុំ?!»

មិនបាន«ឈឺ»ទេ មនុស្សមុខក្រាស់ដូចដារីយ៉ា។ ជំនាញខាងធ្វើមុខថ្ម កាប់មិនមុតទៅហើយ នាងក្រៅពីធ្វើហី​នឹង​សម្តី​ចៅហ្វាយស្រី​ក៏ថែម​ហ្វ្រី​​ញញឹមខួច ​ងាកមករកប្រសិដ្ឋ៖

«ឃើញ​ទេ? ឮ? ​អ្នកណាថាមេខ្ញុំគាត់ឈឺ? គាត់ច្បាស់ណាស់ ថាអ្នកណាយកប្រាក់ខែគាត់!»

ប៉ុន្តែពេលងាកមក​ប្រសិដ្ឋដែលមានកាយវិការស្លូតបូត នាង​បែរជាទន់ចិត្ត​ ហើយសោកស្តាយ​ដែលកន្លងមកមិនអាចតាមដាន​ស្ថានភាពក្នុងបណ្តឹងប្តីខ្លួន។

ពេលនេះឃើញគេមកដល់កាលណា កានត្រូវវិលវល់មិនដឹងថា រឿងដែលម៉ូស្ហាប្តឹងគេ​រឿងបង្ខាំងភរិយា និងការជួយរបស់គេនិងម្តាយគេកាលនៅកំពង់សោម មួយណាពិតមួយណា​ប្រតិដ្ឋទេ។

ប្តីបាន​ហាមកាន​មិនអាចជួបជាមួយប្រសិដ្ឋ​ឬជឿ​ម៉ែកូននេះ តែរាល់ពេល​ កានក៏សប្បាយចិត្តបើនឹកឃើញដល់គ្រាទាំងឡាយដែលម្ដាយកូនគេថែរក្សានាងដោយគ្មានប្ដីរបស់នាងបង្ហាញខ្លួន។ ពួកគេពិតជាល្អចំពោះនាង….

«ម៉ាក់មន្ថាសុខសប្បាយទេ ​សុខភាពគាត់យ៉ាងម៉េចដែរ?!»

នាងសួរទាំងញញឹម​ស្ងួត តែខាងប្រុសញញឹមស្រស់។

«គាត់នឹកកានខ្លាំងណាស់! មួយរយៈនេះគាត់មិនសប្បាយចិត្តទេស្រកសាច់បន្ដិច!»

«ខ្ញុំយល់ហើយ!» នាងពោលដោយមុខស្ងួត «ឲ្យតែបានទៅភ្នំពេញខ្ញុំនៅតែលេងគាត់មិនខាន!»

លេខាលូកមាត់ព្រោះត្រូវចំណុច៖

«ឆាប់ទៅ​ ចាំអីប្រសិដ្ឋ​? នាំ​អ្នកស្រីចន្ទកាន​ចេញពីទីនេះបានឆាប់ៗហើយទៅជួបជុំជាមួយម្តាយក្មេកមិនល្អ!»

តូចយើងពិត​ជា​​ចងចិញ្ចើម​ទើសចិត្ត​គ្រប់ពាក្យដែលចេញពីមាត់ដារីយ៉ា។

សម្តីរឿងម៉ែក្មេកអីនេះ ទើសចិត្ត​ពេកណាស់។

កាន​ងើបមុខសម្លឹងលេខាដែលមានឈុតអាឡេហ្គង់រឹបរាង។

នាង​នឹក​ដល់ប្តីកម្សត់ដែល​ត្រូវស្រីដាច់បង្ហៀរតាមញ៉ែ។ ពេលនេះនាំខ្លួនមកកន្លែងបែបនេះ ពោលពាក្យ​ស៊កសៀតមកដូចជាស្គាល់ពួកនាងច្បាស់អំពីនាង​និងម្តាយប្រសិដ្ឋ​។

ទឹកមុខរបស់កាន​គឺសម្លក់ ប៉ុន្តែលេខាមុខថ្មនៅតែមិនញិន៖

«ខឹងក៏ខឹងទៅ ប៉ុន្តែយើងបានជាមកនេះគឺមិនលំៗខាតពេលទេ និយាយគ្នាច្បាស់ៗ បើអ្នកស្រីចន្ទកាន​មិនបានរៀបការជាមួយប្រសិដ្ឋ ម៉ូស្ហា​គេមិនព្រមលែងនាងងាយនោះទេ!»

ហួសចិត្ត​ កាន​ដៀងមករកប្រសិដ្ឋ។

គេនេះសម្លឹងនាង​ដោយទឹកមុខ​ចាញ់ស្នេហ៍ ហើយ​នេះជារឿងដែលកាន​ទើសទាល់។

នាងងាកមកសម្លុតលេខា៖

«ពាក្យអត់គម្របរបស់ឯង បានន័យថា ឯងចង់ឱ្យខ្ញុំទៅឱ្យបាត់ នឹង​ចាត់ការគេ ដូចជាចាប់រំលោភគេឬក៏យកបាច់ផ្កាទៅលុតជង្គង់សុំស្រឡាញ់គេ? កោតណាស់ ចេះតែនិយាយទៅរួចដែរមិនចេះខ្មាសគេទេ!»

លេខាដល់ពេលខឹងវិញ​ហើយសង្កត់សំឡេង​ធ្វើមាំ៖

«ដើម្បីសេចក្ដីសុខរបស់គេ និងរក្សាពាក្យសន្យាដែលឲ្យយើងព្រមដកពាក្យបណ្ដឹង ឯងគួរតែធ្វើអ្វីម្យ៉ាងជាមួយ​ប្រសិដ្ឋ​នេះទៅ! ចំណែក​រឿងនៅសល់ យើងរំលោភចៅហ្វាយឬចៅហ្វាយមករំលោភយើង កុំចង់ដឹងច្រើន វាបានត្រឹមឈឺ!»

ថាឱ្យកាន​ហើយ​បើកភ្នែកធំដាក់ទៀត…….

រឿង៖ រៀបការសងគំនុំ ភាគទី៥១
«គ្រប់យ៉ាងគង់តែមានដំណោះស្រាយទេ!»

គេនិយាយខ្សឹបដាក់ត្រចៀកនាង ធ្វើឲ្យទឹកភ្នែកតូចហូរលើសដើម។

«ខ្ញុំចាក់គេ គឺជាការពិត! គេរបួស មានស្លាកស្នាម មានឯកសាររបស់ពេទ្យ! បើសិនជាគេ មិនដកពាក្យបណ្តឹង បងចេញមកវិញមិនបានទេ! ឥឡូវនេះ គេដកតាមសន្យាហើយ យើងរួចខ្លួនហើយ…យើង….!»

«រកលុយឱ្យគេទៅ!» ម៉ូស្ហា​ថាកាត់ចង្វាក់ភរិយា។

«មនុស្សស្រីម្នាក់នោះ គេចង់បានអ្វីលើសពីហ្នឹងទៀត! គេមិនចង់បានលុយនោះទេ ហើយគេក៏មិនព្រមចប់ឡើយ។»

«អ៊ីចឹងប្រពន្ធពភ្លើនេះ​ក៏ព្រមលះបង់ប្តីឯងឱ្យគេ?!»

កានព្រិចភ្នែកកម្សត់ខ្លួន។ នាងពិតជាពភ្លើមែន​ណាស់បានជាគ្រប់យ៉ាងធ្លាក់មកដល់ដំណាក់កាលនេះ។ កានមិនខឹងថ្លៃទេ ដែលគេហៅនាងបែបក៏ដោយ។

«ខ្ញុំមិនព្រមនោះទេ! ប៉ុន្តែខ្ញុំ….រឹតតែមិនព្រមឃើញបងត្រូវ​ចូលគុកម្ដងហើយម្ដងទៀតព្រោះតែខ្ញុំ!»

«ឈប់ដ្រាម៉ាទៅ! បងថាមានមធ្យោបាយគឺមានមធ្យោបាយហើយ!»

ភ្លាមនោះគេលែងដៃពីកាន​ដោយ​ប្រញាប់ខលហៅមេធាវីឡើងមកជួបគ្នា។  នៅពេលនិយាយជាមួយមេធាវីវីន មិនត្រឹមតែយល់ច្បាស់ថា រឿងក្ដីនេះពិបាកក្នុងការដោះស្រាយប៉ុននោះទេ គេថែមទាំងដឹងទៀតនូវដំណឹងមិនល្អមួយគឺថា ប្រសិដ្ឋស្រុកខ្មែរអាចនឹងរួចខ្លួនប្រសិនចន្ទ កានទៅធ្វើជាសាក្សី​មិនបាន។

ប្តីប្រពន្ធនេះស្ថិតក្នុងបណ្តឹង​ថ្មីៗ ពួកគេ​នៅតែមិនអាចចាកចេញ វិលទៅស្រុកកំណើតដើម្បីធ្វើជាសាក្សីចោទប្ដឹងលើបុរសនោះបានតាមដីកា​កោះហៅទេ។

«ហេតុអីបានជារឿងមិនល្អកើតឡើងម្តងហើយម្តងទៀត?​ មនុស្សចោលម្សៀតទាំងអស់នោះឈរខាងឈ្នះទាំងអស់?» ម៉ូស្ហា​និយាយដោយ​ឈរ​ច្រត់ចង្កេះសម្លឹងទៅក្រៅបង្អួចខ្ពស់ឆ្ងាយ។

ព្រោះមិនមានចម្លើយពីភរិយាឬមេធាវីវីន គេនិយាយម្នាក់ឯងបន្ថែម៖

«ខ្ញុំដឹងថា ច្បាស់ជាមានអ្នកណាម្នាក់ ធ្វើអ្វីម្យ៉ាងនៅពីក្រោយរឿងនេះ! ខ្ញុំមិនឲ្យពួកវាជោគជ័យនោះទេ!»

មេធាវីនិយាយកាត់ឡើង៖

«តែឥឡូវនេះ រក្សាសុវត្ថិភាពលោកគឺជារឿងចម្បង!»

ឮមេធាវីបញ្ចេញយោបល់មកដូច្នេះ កាន​ក៏យល់ស្របដូចគ្នាដែរ នាងងក់ក្បាលហើយដើរទៅក្បែរស្វាមីសំណព្វចិត្តទាំងម្រាមដៃរបស់នាងលើកតោងហត្ថារៀម។

«សុវត្ថិភាពបងម៉ូស្ហា​ជារឿងសំខាន់!»

ប្រុសប្រាណ​រេកែវនេត្រា​មកសម្លឹងផ្ទៃមុខតូចកាន។ តូចម្នាក់នេះជានារីដែលគេចង់មើលបំផុត។ ទឹកមុខ​មូលច្រឡឹង​ៗរបស់កាន​ធ្វើឱ្យគេ​នឹកឃើញភ្លាម​ដល់ស្ថានភាពអមនុស្សធម៌​កាលពី​គេអនុវត្តលើនាង​ដោយសារគំនុំ។

រឿងចាស់កាលពីគេចាប់បង្ខំ​ទុកនាង​ដូចគ្មាន​វិញ្ញាណ គ្មានបេះដូង ទឹកភ្នែកកាន​ហូរមក សម្រែកកានយំ​ឈឺចាប់នៅតែជារបួសក្នុងបេះដូងប្តី។

ពេលនេះនៅលើផ្ទាំងថ្ពាល់ឆ្វេង នាង​ហូរទឹកភ្នែកមួយឆ្វាចមកថ្មី​ជាសក្ខីនៃការបារម្ភរបស់មនុស្សស្រីម្នាក់ដែលស្រឡាញ់បងស្មើជីវិត។

មិនថានាង​ឆ្កួតឬជា កានមិនដែលមិនស្រឡាញ់បងទេ។

គេសម្លឹងកានទាំងបេះដូងរង្គោះ ព្រោះនឹកមិនភ្លេច​រាល់ស្នាដៃឃោរឃៅ​នៅថ្ងៃដែលគេរៀបការចូលមកក្នុងគ្រួសាររបស់នាង គេមិនទាន់ស្គាល់បេះដូង មិនមាន​នាងក្នុងអារម្មណ៍ មានតែភាពកម្រោលនិងមាក់ងាយ​ជាន់ឈ្លី។

ពេលនេះគេមិនចង់ឃើញនាងយំទេ ចិត្តគេខ្ទេចខ្ទីអស់ហើយ….

«ឈប់យំទៅ!»

គេអង្វរប្រពន្ធខ្សាវៗទាំងដែលដៃតូចនៅលើហត្ថរៀម។

ភ្នែករៀមឃើញ​តែកាន​ដែលធ្វើមុខស្រងូតគួរអាណិត

«បងប្រាប់ថា ឲ្យឈប់ពិបាកចិត្តឮអត់?»

កល្យាណគេចលែងសម្លឹងមុខគេ កាន​ឈ្ងោកសម្លឹងកំភួនដៃណែនណាន់តាន់តាប់របស់បង ដែលកាន​ពិតជាស្រឡាញ់ពេញបេះដូង។ ម្រាមរបស់ស្រីល្អ អង្អែលលើកំភួនដៃប្រុសចុះឡើង មិនមាត់មិនកធ្វើឲ្យមេធាវីថយក្រោយចេញ ហើយថែមទាំងទាញ​បិទទ្វារឲ្យផង។

នៅតែពីរនាក់ កានមានតែពាក្យ​អាក់រអួលតបតមក៖

«មិនពិបាកចិត្តរបៀបម៉េចទៅ? មនុស្សប្រុសដ៏ល្អម្នាក់ ហេតុអីត្រូវតែបញ្ចប់អនាគតនៅក្នុងពន្ធនាគារស្រុកគេ!»

«នៅស្រុកណាក៏ដោយ បងមិនជាប់គុកនោះទេ!»

«យើងបែកគ្នាទៅម៉ូស្ហា​!»

នាង​ថាភ្លាមៗ ដោយបង្ខំចិត្ត​ខ្លួនឯងឱ្យនិយាយឱ្យឆាប់ៗចប់។

ប្រុសនៅទ្រឹងខាំបបូរមាត់ នាង​និយាយបន្តដោយមិនឃើញ​ភាពឈឺចាប់របស់គេទេ៖

«គេដកពាក្យបណ្ដឹងហើយ…..ណាមួយគេស្រឡាញ់បង! ហើយគេក៏ក្មេង…..គេជា…អត់មានឈឺអី….គេល្អនឹងបងជាងខ្ញុំ»

ឮហើយកាលណា បេះដូងរបស់ម៉ូស្ហាពិតជាខ្ទេចខ្ទាំទៅដោយភាពធ្លុះធ្លាយនៃការខកចិត្ត ការសោកស្ដាយ និង​ការមិនយល់ស្រប។

បើសិនជាកាលពីទៀបភ្លឺនោះ គេមិនចូលមកក្នុងអន្ទាក់របស់មនុស្សស្រីអាសិរ្ពិសម្នាក់ ស្នេហារបស់គេនិងកានក៏មិនក្លាយជារឿង​កំប្លែងជាស្ងួតបែបនេះដែរ។

គេដឹងតាំងពីដំបូងមកថា ក្មេងស្រីម្នាក់នោះចិញ្ចឹមចិត្ត«ចង់បានគេ» តែមិននឹកស្មានថា ក្មេងស្រីនោះជាមនុស្ស​សាហាវ​ដល់ថ្នាក់ យកប្រពន្ធគេមកធ្វើជាថ្នូរឲ្យគេចាញ់ដូច្នេះទេ។

បើសិនជាគ្មានវត្តមានរបស់ចន្ទកានវិញ ក្មេងស្រីនោះនឹងត្រូវយ៉ាងដំណំរបស់គេហើយ។

«ជាតិនេះឲ្យបងធ្វើអីក៏បាន ឲ្យបងបែកពីអូន បងបែកមិនបាន!»

ប្រុសវាចាមកស្ងួតស្ងប់ ធ្វើឱ្យដៃ​កាន​របូតដៃពីរាងកាយក្តៅគគុករបស់ប្រុសថ្លៃ ដែលតាមពិតទៅបេះដូងនាងពិតជាកំពុងត្រូវការបំផុត។ បើកែវនៅតែកាន់គេ នៅតែប៉ះពាល់គេ នៅតែស្ដាប់សម្ដីរបស់គេ នៅតែផ្សារភ្ជាប់ចរន្តស្នេហាពីសរសៃសសូងរបស់គេចូលមកក្នុងរាងកាយ បេះដូងនាងនេះច្បាស់ជាកកឈាមស្លាប់នៅក្នុងទុក្ខវេទនា​។

តូចគ្មានអ្វីក្រៅពីបែរខ្នងហើយនិយាយឡើងថា៖

«ខ្ញុំប្រាប់ហើយប្រាប់ទៀត ថាយើងបែកគ្នា!»

«បងប្រាប់ហើយប្រាប់ទៀតថាមិនព្រមបែក!»

ដង្ហើមគេឈានចូលមកក្បែរៗ តែនាងនៅតែគេចចេញទៅមុខជានិច្ច​។

«បើបងចង់ឃើញខ្ញុំ…..សម្លាប់ខ្លួន….បងធ្វើអ៊ីចឹងទៅ!»

កានមិនដែលនិយាយបែបនេះទេតាំងពីដើមមក ទោះបីជានាងខឹងប៉ុនណា នាងមិនដែលនិយាយថាសម្លាប់ខ្លួនឯងនោះឡើយ ប៉ុន្តែលើកនេះស្រីចង្អុលភ្នែកទៅរកកូនកាំបិតចិតផ្លែឈើ។

កាំបិតដដែលនោះ នាងធ្លាប់ក្តាប់ចុះទៅបន្ទប់របស់លេខាអប្រិយ ហើយចាក់នារីនោះយ៉ាងដំណំព្រោះភ្លើងប្រចណ្ឌ។

«លើកនេះ….បើសិនជាអូនចាក់អ្នកណាម្នាក់ទៀត….ក៏គ្មាននរណាក្រៅពីអូនខ្លួនឯង….អូនស្អប់ខ្លួនឯងដែលល្ងង់ខ្លៅ! កុំស្អប់ខ្លួនឯងដែលនាំរឿងទៅឲ្យបង! អូនស្អប់ខ្លួនឯងណាស់!»

គេស្ទុះទៅយកកាំបិតគ្រវាត់ចោលក្នុងធុងសំរាមហើយនិយាយទៅកាន់ភរិយា​៖

«ឈប់គិតអ្វីឆ្កួតៗ!»

«ខ្ញុំជាមនុស្សឆ្កួតស្រាប់ហើយ! មិនឲ្យធ្វើឆ្កួតៗម៉េចទៅ?»

គេភាន់ភាំងនៅពេលដែលនាងយំសស្រាក់ ហើយចាត់ទុកខ្លួនឯងជាមនុស្សឆ្កួត។ កន្លងមកគេខំគ្រប់បែបយ៉ាង រួមជាមួយដុកទ័រផង ក្នុងន័យបញ្ជាក់ថា នាងមិនមានបញ្ហាវិបល្លាសអ្វីទាំងអស់ ហេតុអីពេលនេះនាងបែរជាឈប់ជឿខ្លួនឯង?

«ចន្ទកាន!»

ប្តីហៅតិចៗ តែនាងមិនងាកទេ។

«ជឿលើខ្លួនឯងឡើង!»

នាង​បែរមកយឺតៗក្នុងទុក្ខសោកនិងសម្លឹងគេចូលដល់ជម្រៅប្រសីភ្នែក។ ជាមួយនឹង​ភាព​ខ្សឹកខ្សួល នាង​បន្លឺមករកប្តីព្រោះកែវភ្នែកថ្ពក់ជាប់គ្នា៖

«បងត្រូវរស់ឲ្យបានល្អ ឲ្យកានមើល! នោះទើបបញ្ជាក់ថា អូនមិនមានវិប្បដិសារៈដែលធ្វើខុស!»

គេគ្រវីក្បាល ជាសញ្ញាថា«ធ្វើមិនបាន»។

«បើបងត្រូវរស់នៅក្រៅមន្ទីរឃុំឃាំង! រស់នៅជាមួយមនុស្សស្រីម្នាក់នោះ ក៏មិនអី ព្រោះគេស្រឡាញ់បង….!»

«សូម្បីតែមួយនាទីឆ្ងាយពីប្រពន្ធរបស់បង បងមិនធ្វើដែរពីពេលនេះ!»

«បើអ៊ីចឹង….អូនស្លាប់នៅចំពោះមុខបងដើម្បីបងមានសេរីភាពពីស្នេហាមួយនេះ?!»

«ហើយបងនឹង​សម្លាប់មនុស្សស្រីម្នាក់នោះ….សម្លាប់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធជាមួយស្នេហារបស់យើងហើយបងដើរចូលគុកអង្គុយនឹកអូន!»

នាងយំខ្សោះខ្លួន យំរហូតដល់ស្ងួត​ទឹកភ្នែក ហត់អស់កម្លាំង។ ប្រុសស្អាតដែលប្រើហត្ថាគេទាំងសងខាងកាន់កដៃ​កាន​​ទាំងឆ្វេងទាំងស្តាំ ហត្ថាស្រីនៅក្នុងប្រអប់ដៃថ្លៃចរន្តស្នេហានិងភាពកក់ក្តៅដែលធ្លាប់តែចម្លងឲ្យគ្នា បានធ្វើឱ្យបេះដូងកានស្តាយអើយសែនស្ដាយ។

«ងើបមុខ!» ប្រុសបញ្ជា ព្រោះសម្លឹងឃើញតែសក់ទន់ល្មើយដូចសូត្ររបស់នាងដែលគួរឲ្យចង់ច្បូតកាន់ថ្នម។ នាងគ្រវីក្បាលបដិសេធការថ្ពក់កែវភ្នែកជាមួយគ្នា ការណ៍នេះក៏បណ្តាលចិត្ត​គេ​ឲ្យគេនឹកឃើញដល់ពេលដែល…..

«ប្តីសម្លាប់ប្រពន្ធ ចម្អិនប្រពន្ធមែនដែរ?»

«ទុកដល់អង្កាល់ កំពុងឃ្លាន!» កាលណោះនៅលើភ្នំ ប្រុសមិនដឹងថា​ខ្លួនលង់ស្រឡាញ់កានទេ គេមានចិត្តស្នេហា​តែកុហកខ្លួនឯងថាទុកនាងត្រឹមជាទាសករតណ្ហា។

«បងម៉ូស្ហា​ជាយក្សមែនទេ?»

«យក្ស​នេះស៊ីមនុស្ស​តូចៗមិនចេះឆ្អែតទេ!»

«រាល់ដង កានតែងតែស្តាប់បញ្ជាប្តី!»

គេវាចាទាំង​តូចចិត្ត។

«ព្រោះលោកក៏មិនស្ដាប់ខ្ញុំ!»

«ឈប់ហៅបងថាលោក!….ហៅបងម៉ូស្ហា!»

«ខ្ញុំមិនធ្វើអ្វីតាមលោកទាំងអស់លុះត្រាតែលោកធ្វើតាមខ្ញុំ!»

«ឲ្យបងទៅនៅជាមួយមនុស្សស្រីម្នាក់ហ្នឹង សម្លាប់បងទៅ! ឬទុកឱ្យបងនៅក្នុងគុក​យកពេលអង្គុយនឹកប្រពន្ធម្នាក់នេះល្អជាង! គេដកបណ្តឹងដកទៅ បងទៅសារភាព​បាន!»

«បើលោកធ្វើមែននោះ កាននឹងធ្វើបាបខ្លួនឯងអាក្រក់អាក្រីបំផុត!»

ថាចប់នាង​ងើបមុខសម្លឹងគេដោយក្រសែភ្នែកមុតថ្លា។ អ្វីមួយមិនប្រក្រតីទេនៅក្នុងកែវភ្នែករបស់នាង។

ជំងឺរបស់នាងរងការប៉ះទង្គិចទៀតហើយ ប្រតិកម្មនាងកម្រើកទៀតមែន។ ម៉ូស្ហា​ចាប់អារម្មណ៍​ឃើញ​ថា សតិអារម្មណ៍របស់កាន​មិននឹងនរទេ នាង​វិលវល់និងភាពភ័យខ្លាច ឬហៅថា​កានអស់សង្ឃឹមដែល​ធ្វើឲ្យប៉ះពាល់ខ្លាំងដល់អារម្មណ៍របស់កាន។ អារម្មណ៍នាងមិនអាច​ប្រមូលផ្ដុំទៅរកសេចក្ដីល្អ ភាពវិជ្ជមាន​ដូចដែលខំ​កន្លងមកក្នុងការថែទាំព្យាបាលនាមួយរយៈកន្លងមកនេះទេ។

ឱ! ព្រហ្មលិខិត ហេតុអីបានជាកំណាចម្ល៉េះ មិនអាសូរទ្រូងបុរសម្នាក់នេះសោះ។

គេចាំដល់សម្តីពេទ្យ «ត្រូវថែរក្សាគំនិតនិងភាពវិជ្ជមាននៅក្នុងការគិតរបស់នាងឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន បើពុំនោះទេលោកមិនស្ដាយក្រោយ ព្រោះការឈឺចាប់ក្នុងចិត្ត កំពុងជំរុញឱ្យឱកាស​ចងចាំ​របស់នាង​ដែលនៅសល់តិចតួច​ក្លាយជាអសារខូចខាតទៅទាំងស្រុង​កាននឹងភ្លេច​ខ្លួនឯងទៅជារៀងរហូត!»

«ចង់បានអ៊ីចឹងមែន?»

គេសួរមួយៗទាំងឈឺផ្សា។

«ខ្ញុំចង់ឃើញបងបានសុខ!»

គេធ្មេចភ្នែកសៅហ្មង។ នាង​និយាយបន្តមិនឈប់៖

«បងនៅជាមួយគេ ក្រែងបានគ្រាន់បើជាងបើរស់នៅជាមួយមនុស្សស្រីល្ងង់ម្នាក់នេះ….ចាស់ហើយឈឺទៀត…..!»

គេខឹងនឹងពាក្យអស់នេះណាស់ មិនអាចឈរស្តាប់ទៀតបានទេ។

ប្រុស​រុញហត្ថាស្រីចេញ ហើយ​ឈាន​ចាកចោល​កានទៅ​ទុកឱ្យ​ស្រីតូច​ជូតទឹកភ្នែក​ម្នាក់ឯងយ៉ាងកម្សត់…..

វគ្គ

ប្រុសសាច់ក្រអូប

លេខាកំពុងតែអង្គុយសិតសក់នៅចំពោះមុខកញ្ចក់។ អ្វីដែលនាងស្មានបានកើតឡើងមែនក្នុងពេលនេះ គឺធ្វើយ៉ាងណាក្តី ម៉ូស្ហា​នឹងវិលមករកនាង។

នាងដឹងថា ភាគរយច្រើនណាស់ដែលម៉ូស្ហា​មិនអាចប្រឆាំងទៅនឹងគំនិតរបស់ចន្ទកានបាននោះទេ ព្រោះគេ​ថ្នមចិត្តនាងដែលកំពុងមានបញ្ហា​វង្វេងបាត់ការចងចាំ។

តុកតុកតុក

ស្មានអីខុស លេខាញញឹមពព្រាយសម្លឹងខ្លួនឯងនិងអាវចំហដើមទ្រូង

«ចូលមកចុះ! ទ្វារមិនបានបិទទេ!»

ទ្វាររុញចូលមក បង្ហាញរូបរាងខ្ពស់សង្ហា​នៃបុរសម្នាក់ដែលលេខានឹកគេ​ទាំងយប់ទាំងថ្ងៃ។ ធម្មតាលេខានេះ ជាមនុស្សស្រីកាប់ដាវស្គាល់មនុស្សប្រុសច្រើនក្រែលមកហើយ ប៉ុន្តែសម្រាប់ម៉ូស្ហា​ម្នាក់នេះកាន់តែប៉ះមិនបាន នាងកាន់តែចង់បានឡើង ដូច្នេះហើយវត្តមានរបស់គេពិតជាធ្វើឲ្យនាងរំភើបញាប់ញ័រ ទាំងខ្លួនឯងនៅមានរបួសមិនទាន់ជាជ្រះស្រឡះ។

ស្រីឆើតស្ទុះក្រោកពីកៅអីសំអាង​ដោយ​បែរក្រោយសម្លឹងមុខប្រុសស្អាត។ គេពោរពេញទៅដោយកំហឹង។ ក្រសែភ្នែកនិងភាពស្មើធេងលើមុខគេ ជំនួសបណ្តាពាក្យសម្ដីក៏ដូចជាសញ្ញាសួរមួយចំនួនដែលមានក្នុងពេលនេះ។

ដោយ​យល់ថា​ ខ្លួននាងមានពាក្យ​គ្រប់គ្រាន់សម្រាប់ត្រៀម​ក្នុងការឆ្លើយតបជាមួយគេ ម្ល៉ោះហើយដារីយ៉ាមិនខ្លាចអ្វីទាំងអស់ក្រៅពីឈរបង្ហាញខ្លួនដោយស្នាមញញឹមនិងក្រសែភ្នែកទាក់ទាញ។

ឥរិយាបថស្រីក្មេង បង្ហាញមួយរយភាគរយថាអ្វីដែលគេគិតត្រឹមត្រូវណាស់។ គ្រប់យ៉ាងដែលនាងធ្វើគឺនាង«ចង់បានគេ»។

«ចង់បានអីប្រាប់មក!»

«លោក!» នាងឆ្លើយខ្លីនិងញញឹម​បង្ហាញថ្ពាល់ខួចទាំងសងខាងយ៉ាងជ្រៅ។

នៅពេលដែលប្រុសសង្ហា​នៅសម្លឹងមុខនាងដោយអាការៈសែនហួសចិត្ត ស្រីជើងល្អ​និយាយបន្ថែមទៀតជាមួយកែវភ្នែកស្រទន់៖

«ខ្ញុំចង់បានលោក!»

គេញញឹម​ឌឺៗ មិនមាត់ នាង​បានចិត្ត​ប្រាប់បញ្ជាក់៖

«ខ្ញុំចង់បានចៅហ្វាយ! ចង់បានជាទីបំផុត! ចង់បានជាងអ្វីៗគ្រប់យ៉ាងនៅលើលោកយើងនេះ!»

ខាងប្រុសគ្រលាស់មាត់ធ្វើហួសចិត្តនឹងអាកប្បកិរិយាដ៏គឃ្លើននៃមនុស្សស្រីដែលគេមិនដែលជួបក្នុងជីវិត។ ថាគេចុះមានចរិតពាលពេលដែលគេខឹងចំពោះចន្ទកាន គេធ្លាប់សង្កត់សង្កិនធ្វើបាបនាង ក៏មិននឹកស្មានថា នៅលើលោកនេះមានមនុស្សស្រីដូចដារីយ៉ាព្រហើនពើងពារនិងទំនៀមទម្លាប់ ថែមទាំងឌឺដូចចរិតប្រុស។

សម្រាប់ខាងស្រីវិញ ឃើញ​គេធ្វើមុខ ខាំមាត់តិចឮៗជាសញ្ញាថា គេទ្រាំណាស់ដែលមិនប្រើដៃជើងទៅលើនាង​ជាមនុស្សស្រី។ លេខា​បែរជាយល់ថា គេនេះរឹតតែ​ពោរពេញទៅដោយមន្តស្នេហ៍នៅក្នុងរូបភាពបែបនេះ។

នាង​នៅតែច្រឡំ​ថាការឌឺរបស់នាង កំពុងតែបញ្ឆេះអ្វីម្យ៉ាងពីក្នុងរាងកាយរបស់គេ សរសៃសសូងនានាក៏គេមាន​សភាព​ខឹងឡើង ខ្យល់ដង្ហើមខ្លីៗទ្រាំៗរបស់គេស៊ិចស៊ី! គ្រប់យ៉ាង​ធ្វើឲ្យនាងពិតជាចង់ឱបក្រសោបរាងកាយមួយនេះ ដោយសេចក្ដីស្រេកឃ្លានក្នុងភ្លើងតណ្ហា។

ដារីយ៉ា​ធ្វើភ្នែកសន្លឹមៗ តាម​សម្លឹងគយគន់នាយ​ពីលើដល់ក្រោម។

មាត់ស្រីឆើត​ឆាយនិយាយបន្ថែមស៊កសៀតញ៉ែប៉ប្រែ៖

«ចៅហ្វាយត្រូវតែមើលឃើញអំពើល្អ​របស់​មនុស្សស្រីម្នាក់នេះ ដែលខំដកពាក្យបណ្ដឹង សុខចិត្តរងការឈឺចាប់ ឲ្យមនុស្សស្រីម្នាក់ទៀតរួចខ្លួនព្រោះតែសេចក្ដីស្រឡាញ់!»

«ក្ដីស្រឡាញ់ឆ្កួតយកអី!»

គេខាំមាត់និយាយ។

ទឹកមុខគេអាក្រក់ជាកាលដែលគេ​ស្រែកសន្ធាប់ទៅទៀត ប៉ុន្តែនាងលេខាតូចមិនបានភ័យអ្វីបន្តិចនោះទេ បែរជាញញឹមធ្វើឱ្យម៉ូស្ហា​ហួសចិត្ត​។

ប្រុសសម្លឹងអាការៈ​របស់នាងដើម្បីផ្ចង់មើលថា តាមពិត​តើនាងជានារីប្រភេទណា? ជាមនុស្សរោគចិត្តឬក៏យ៉ាងម៉េច?

«ខឹងនិងស្រឡាញ់ ពេលខ្លះមានអត្ថន័យដូចគ្នាទេចៅហ្វាយ!»

ម៉ូស្ហា​ធ្វើមត់ឃឹសដោយហួសចិត្តខណៈពេលដែលនាងព្យាយាម​ដើរចូលមកក្បែរទើមៗ។

ដៃស្រី​លូកដៃមករកចង្កេះរបស់គេ ទាំងប្រុសមិនគ្រលាស់ចេញ​ទៅណា នៅ​ប្រើភ្នែកសម្លឹងតបកាយវិការយឺតៗរបស់ដារីយ៉ា ដូចដង្កូវប៉ងចោះចំណី។

នាងមានរបួស នាងមានចេតនាឲ្យគេរុញច្រាននាងដើម្បីបន្ថែមស្ថានភាពរបស់នាង និងអាចធ្វើឱ្យមាន Record ពីមន្ទីរពេទ្យបន្ថែមមួយជាន់ទៀតឬក៏យ៉ាងម៉េច?

គិតផង ប្រុសងើបមុខសម្លឹងបរិយាកាសជុំវិញបន្ទប់នេះផង ថាតើមានកាមេរ៉ាបង្កប់ដែរឬអត់?

ហើយសាជាថ្មីគេងាកមកវិញ ស្របពេលមនុស្សស្រីម្នាក់នេះពិតជាគ្មានអ្វីទុកចិត្ត​បានទេ នាង​ងប់ងល់នឹង​ប្រាណ​គេ រហូតដល់ថ្នាក់អត់ឃ្លាន ហ៊ាន​ងើយ​មកថើបដើមទ្រូងប្រុសថ្លៃខ្សឺតទាងមិនខ្វល់នឹង​របាំងអាវ។

«កានឃើញ កានដាច់ខ្យល់ស្លាប់មិនខាន!»

ម៉ូស្ហា​គិត។ សំឡេងប្រពន្ធលាន់មកក្នុងការចងចាំ….

«ចុះបងម៉ូស្ហា​យកជំនួយការ​ស្រីមកធ្វើអី?!»

«មនុស្សស្រី​តែងតែស្អាត ទន់ភ្លន់ ញញឹមស្រស់ៗធ្វើឱ្យគ្រប់គ្នា​មាន​ថាមពលធ្វើការ ​Double ឡើង​ក្នុង Office!»

កាលណោះកានមិនទាន់បាត់ការចងចាំទេ នាងកំពុងដើរម៉លជាមួយប្តី គ្រាន់តែឮកានលែងទិញទឹកអប់ បែរជាមកក្រៀកដៃ​​អ្នក​ខ្លាំងៗនិងមាំ។ «កុំរើសមនុស្សស្រីបានទេ! លេខាស្រី ជំនួយការស្រី ​អត់ឱ្យយកទាំងអស់!»

ក្រឡេកមកដារីយ៉ានេះ មានរឿងព្រោះលេខាស្រីទាល់តែបានមែន។

ម្រាមដៃទាំងដប់របស់នាងនៅក្រោយខ្នងប្រុសស្អាតទៅហើយ ថែមទាំងរេវាសពាសពេញ សាច់ណែនណាន់ដែលធ្លាប់តែជាកម្មសិទ្ធិរបស់កាន។

កានគិតថា ជាតិនេះនឹងមិនប្រគល់ឲ្យស្រីណាបានស្គាល់ទេ សូម្បីតែបន្តិចឬមួយភាគរយណាក្ដី។ បើពេលនេះកានដឹងថា ប្រាណប្តីត្រូវបានរុករានទន្ទ្រានដោយសេចក្ដីល្មោភកាម​គ្មានការអៀនខ្មាស….

«លែង!»

គេនិយាយខ្លី តែខ្លាំង នៅតែដារីយ៉ាស្ដាប់មិនឮទេខណៈកំពុងតែងប់ងល់នៅក្នុងភាពស្រើបស្រាល។ ក្លិនក្រអូបនៃប្រុសម្នាក់ដែលនាង​បាន​សុបិនឃើញទាំងយប់ទាំងថ្ងៃ ទាំងដៃទាំងច្រមុះធ្វើចលនារួមគ្នាទាំងអស់ ចង់ប្រាប់ថា នាង​មិនមែន​ស្រឡាញ់គេ​ចង់ឈ្នះកាន តែនាង​ចង់បានគេមែន។

«លែង!»

គេគំហកឮៗព្រោះគេមិនចង់កម្រើកដៃជើងដាក់នាង ប៉ុន្តែសម្រែករបស់គេ ពិតជាញ៉ាំងឱ្យ​លេខា​ភ្ញាក់ដឹងខ្លួនឡើងវិញពីកាមារម្មណ៍។