ព្រះរាជបុត្រាកំពូលស្នេហ៍ – Meysansotheary

រឿង៖ ព្រះរាជបុត្រាកំពូលស្នេហ៍ ភាគ៥(បញ្ចប់)
«ព្រោះតែខ្ញុំលោកគ្រូត្រូវបាត់បង់ការងារ ឋានៈ មុខមាត់ និងទ្រព្យសម្បត្តិ មែនដែរទេ?​» នៅពេលដែលគេត្រលប់ចូលមកនគរខាងកើតនេះភ្លាម រឿងរ៉ាវរបស់រាជពេទ្យចំណានប៉ស៊ីង ដែលត្រូវបាត់បង់គ្រប់យ៉ាងព្រោះដើម្បីជួយសង្គ្រោះជីវិតមនុស្សម្នាក់ ក៏ឮល្បីពេញវាលពេញកាល អ៊ីហ្វុងសួរទៅកាន់លោកគ្រូសំណព្វចិត្តរបស់ខ្លួនដោយសំឡេងខ្សឹបៗ ឯបេះដូងក៏លួចរំភើបនឹងទង្វើររបស់គេ។

«មែន» ចម្លើយត្រឹមតែមួយម៉ាត់ពីបុរសមាត់រឹងម្នាក់នេះ ធ្វើឱ្យបេះដូងដែលលោតញាប់របស់កំលោះតូច កាន់តែលោតញាប់ថែមទៀត។

«ព្រោះតែដើម្បីជួយជីវិតខ្ញុំ លោកគ្រូវីសនឹងត្រូវអស់ជីវិតត្រូវដែរទេ?​» សំណួរនេះ អ៊ីហ្វុងក៏ស្ទាក់ស្ទើរនៅក្នុងការសួរ ប៉ុន្តែបើមិនសួរពេលនេះទេ គេខ្លាចថានឹងគ្មានឱកាសបានសួរទៀត ការត្រូវរបួសប៊ិះស្លាប់ប៊ិះរស់ម្ដងនេះធ្វើឱ្យអ៊ីហ្វុងកាន់តែយល់ពីតម្លៃជីវិត ធ្វើឱ្យគេកាន់តែឱ្យតម្លៃពេលវេលា។

«មែន» បេះដូងដែលលោតញាប់មួយដួងតូចនោះ ក៏កាន់តែកញ្ជ្រោលខ្លាំងម្ដងទៀត រហូតដល់ថ្នាក់ប៉ស៊ីងអាចស្ដាប់ឮ និងមានអារម្មណ៍ដល់ចង្វាក់បេះដូងដ៏សែនញាប់មួយនោះ។

«លោកគ្រូ…តើលោកគ្រូស្រឡាញ់ខ្ញុំដែរទេ?​» បន្ទាប់ពីការដកដង្ហើមចេញចូលអស់មួយសន្ទុះធំ អ៊ីហ្វុងក៏សួរនូវសំណួរដែលគេចង់ឮជាយូរណាស់មកហើយ តែមិនហ៊ានសួរ លើកនេះគេត្រូវតែដឹងចម្លើយឱ្យទាល់តែបាន។

«យប់ហើយ ឆាប់សម្រាកទៅ» ប៉ស៊ីងស្រវាចាប់កដៃតូចស្អាតនោះឱ្យដើរតាមខ្លួនចូលទៅក្នុងបន្ទប់សម្រាកដែលនៅផ្នែកខាងក្រោយបំផុតនៃរោងព្យាបាលនេះ ដៃដែលកំពុងតែចាប់កដៃអ្នកម្ខាងទៀតនោះ ក៏ចាប់យ៉ាងណែនមិនហ៊ានព្រលែង រហូតទាល់តែដើរមកដល់បន្ទប់។

ប៉ស៊ីងបិទទ្វារចាក់សោ រួចទើបដាច់ចិត្តសម្លឹងមើលមុខអ្នកដែលខំប្រឹងមករកគេទាំងដែលទើបងើបពីឈឺ គាត់សម្លឹងមើលមុខតូចស្អាតរបស់អ្នកដែលមានកម្ពស់ត្រឹមចង្ការដោយអារម្មណ៍ជាច្រើនកំពុងប្រកាប់ប្រចាក់គ្នា ម្រាមដៃស្រឡូនស្អាតៗនោះក៏លើកឡើង យកទៅប៉ះមុខទន់រលោងស្រិលដែលខានបានប៉ះជាង៤ខែមកនេះ។ អ៊ីហ្វុងប្រឹងញញឹមដាក់បុរសដែលខ្លួនស្រឡាញ់អស់ពីបេះដូងធ្វើមិនដឹងមិនឮចំពោះចម្លើយដែលទទួលបាន តែដោយសារតែការធ្វើដំណើរផ្លូវឆ្ងាយ និងការមិនបានមើលថែដិតដល់ផង របួសដែលមិនទាន់ជាស្រួលបួលនោះក៏ចាប់ផ្ដើមឈឺឆៀបៗឡើងមកម្ដងទៀតរហូតដល់ថ្នាក់អ្នកដែលប្រឹងញញឹមមុននេះទៅជាធ្វើមុខស្ញូញ ញញឹមលែងចេញ។

ដោយសង្កេតឃើញការផ្លាស់ប្ដូរទឹកមុខភ្លាមៗរបស់អ៊ីហ្វុងនេះ ប៉ស៊ីងក៏ជ្រួញចិញ្ចើមឡើងមក សតិសម្បជញ្ញៈជាគ្រូពេទ្យក៏ដឹងភ្លាមថា អ្នកដែលនៅចំពោះមុខមិនទាន់ជាស្រួលបួលនៅឡើយ លោកគ្រូពេទ្យសង្ហាប្រញាប់ទាញដៃអ៊ីហ្វុងឱ្យអង្គុយចុះទៅលើគ្រែ ហើយខ្លួនឯងក៏ដាក់បង្គុយនឹងកែងជើងដៃក៏រហ័សរៀបនឹងស្រាយចំណងចង្កេះអាវរបស់អ្នកនៅចំពោះមុខទៅហើយ កុំតែដៃគ្រើមៗនោះស្រវាចាប់ទាន់៖

«លោកគ្រូមិនទាន់ឆ្លើយទេថាស្រឡាញ់ខ្ញុំឬអត់?» អ៊ីហ្វុងពេលនេះចាប់ផ្ដើមមិនសូវប្រាកដចិត្តទៀតហើយ គេចាប់ផ្ដើមវិលវល់ម្ដងទៀត កាលដែលប្រឹងត្រលប់មកកាន់ទឹកដីភាគខាងកើតម្ដងទៀតនេះព្រោះដើម្បីតែប្រុសម្នាក់នេះឯង ពេលចូលមកដល់ក៏ប្រាកដក្នុងចិត្តហើយថាខ្លួនឯងនឹងទទួលបានចម្លើយដ៏សមចិត្ត ប៉ុន្តែនៅពេលឃើញលោកគ្រូរបស់គេស្ទាក់ស្ទើរមិនចង់ឆ្លើយយ៉ាងនេះ ព្រះរាជបុត្រាក៏សួរខ្លួនឯងវិញថា តើប្រាកដចិត្តហើយមែនទេថាប្រុសមុខមាំម្នាក់នេះគិតចំពោះខ្លួនដូចដែលខ្លួនគិតចំពោះគេ?

«កុំរឿងច្រើន ខ្ញុំត្រូវមើលរបួសឱ្យឯងសិន» ប៉ស៊ីងគ្រវាសដៃដែលមករារាំង បង្អាក់ដំណើរការរបស់គាត់តិចៗ ប្រសិនបើមិនឆាប់លាងរបួសឱ្យទាន់ពេលទេនោះ វាអាចនឹងក្លាយបង្កទៅជារឿងរ៉ាវ ឬដំបៅដែលមិនអាចជាបាន ប៉ុន្តែអ៊ីហ្វុងបែរជាមិនបានគិតដូច្នោះ អំឡុងពេលដែលប៉ស៊ីងបារម្ភពីគេជិតស្លាប់ គេបែរជាបោះសម្ដីបែបនេះទៅវិញ៖

«មិនបាច់មើលទេ បើលោកគ្រូមិនឆ្លើយខ្ញុំទៅវិញឥឡូវនេះ» ថាហើយគេក៏ងើបឈរវិញ និងដើរសំដៅទៅកាន់ទ្វាតាំងៗ តែក៏ត្រូវប៉ស៊ីងស្រវាចាប់កដៃជាប់ មុខសង្ហាដែលបង្ហាញអារម្មណ៍ធូរស្រាលមុននេះក៏ឡើងក្រម៉ូវភ្លាមៗមួយរំពេចបន្ទាប់ពីឃើញអាការៈចចេសក្បាលរបស់អ៊ីហ្វុងហើយ។

«ទៅដេកលើគ្រែវិញភ្លាម» ប៉ស៊ីងនិយាយម៉ាត់ៗ ភ្នែកកាចក៏នោះក៏សម្លឹងមើលទៅអ៊ីហ្វុងមិនព្រិច តែអ្នកដែលត្រូវសម្លឹងក៏មិនបានខ្លាចនៅញញឹមឌឺថែម មិនត្រឹមតែប៉ុណ្ណឹងគេនៅគ្រវាសដៃមាំដែលចាប់កដៃរបស់គេនោះចេញទៀត តែក៏ជ្រួញចិញ្ចើមនៅពេលដែលអ្នកម្ខាងទៀតមិនព្រមព្រលែងងាយៗ។

«ប្រាប់ឱ្យទៅដេកលើគ្រែវិញ» ប៉ស៊ីងនិយាយប្រយោគដដែលម្ដងទៀត ព្រមទាំងបន្ថែមកម្លាំងដែលចាប់កដៃរបស់ព្រះរាជបុត្រាថែមទៀត អ៊ីហ្វុងពេលនេះមិនសូវមានកម្លាំងក៏បានត្រឹមតែឈរសម្លក់មុខអ្នកដែលច្របាច់កដៃរបស់គេដោយកំហឹងពេញខ្លួន សន្យាបានថាបើពេលណាគេមានកម្លាំងវិញ គេនឹងដាល់មុខងាប់ៗនោះឱ្យបាក់ធ្មេញចាំមើលទៅ។ ហើយទីបំផុតព្រោះតែមិនអាចប្រឆាំងនឹងគេបាន អ៊ីហ្វុងក៏ដើរទន្រ្ទាំជើងទៅដាក់បង្គុយនៅលើគ្រែវិញទាំងមុខក្រចុបៗមិនបាត់ ប៉ស៊ីងតាមមើលដំណើរទៅមករបស់មនុស្សដែលខ្លួនបារម្ភទាំងគ្រវីក្បាលហួសចិត្តព្រមទាំងដើរតាមគេទៅកាន់គ្រែវិញ។ ដៃស្រឡូនវែងៗស្អាតរបស់លោកគ្រូពេទ្យកំលោះចាប់ផ្ដើមស្រាយចំណងចង្កេះរបស់អ៊ីហ្វុងយ៉ាងប្រុងប្រយ័ត្ន បន្ទាប់មកក៏ចាប់ញែកក្រណាត់អាវពណ៌ខ្មៅក្រាស់នោះចេញ និងបន្តដោយអាវក្រាស់ពណ៌ប្រផេះម្ដងមួយៗ ដោយកាយវិការថ្នាក់ថ្នម និងផ្ចិតផ្ចង់បំផុត ដល់ថ្នាក់អ្នកដែលខឹងឡើងញ័រទទ្រើតមុននេះ ទៅជាមានអារម្មណ៍រំភើបឡើងមកបាន។ ប៉ស៊ីងជ្រួញចិញ្ចើមនៅពេលឃើញមានស្នាមឈាមដិតជាប់នឹងអាវស្ដើងពណ៌សត្រង់ស្នាមវះនោះ គាត់ចាប់ផ្ដើមវែកក្រណាត់អាវចុងក្រោយចេញ ហើយបន្តដោយការយកកាំបិតមកអាក្រណាត់ដែលរុំរបួសនោះបោះចោល ប៉ស៊ីងរាងធូរទ្រូងជាងមុនបន្តិចនៅពេលឃើញថាមុខរបួសដែលមានប្រវែងប្រហែលមួយចំអាមពេលនេះក៏ជាសឹងតែទាំងអស់ នៅសល់តែប្រហែលមួយធ្នាប់ប៉ុណ្ណោះ លោកគ្រូពេទ្យយកថ្នាំដែលបុកទុកស្រេចនៅក្បាលគ្រែមកលាបលើមុខរបួសថ្នមៗ យ៉ាងស្រាលដៃ គ្រប់កាយវិការរបស់គាត់គឺយកចិត្តទុកដាក់នឹងអ៊ីហ្វុងខ្លះណាស់ ប៉ុន្តែគេក៏ឆ្ងល់ថាហេតុអ្វីគាត់មិនព្រមនិយាយ? តែមួយម៉ាត់ទេ ត្រឹមពាក្យថាស្រឡាញ់មួយម៉ាត់ ព្រះរាជបុត្រានឹងមិនរារែកទៀតឡើយ ទ្រង់អាចនឹងធ្វើគ្រប់យ៉ាងដើម្បីគេ ស្រឡាញ់គេឱ្យអស់ពីពោះ តែមិនមែនបែបនេះ ព្រោះពេលនេះ អ៊ីហ្វុងមានអារម្មណ៍ថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងស្ថានភាពលេបមិនចូលខ្ជាក់មិនចេញហើយ វាតប់ប្រមល់ ធុញទ្រាន់ មួម៉ៅ រំភើប ពិបាកចិត្ត សប្បាយចិត្ត នៅរួមគ្នារហូតដល់ពេលខ្លះសឹងតែកើតឆ្កួត។

«ហូបអីឬនៅ?» បន្ទាប់ពីរុំរបួសឱ្យអ៊ីហ្វុងស្អាតហើយ ប៉ស៊ីងក៏សួរឡើងទាំងបារម្ភ តែក៏ទទួលបានចម្លើយយ៉ាងសមចិត្តមកវិញ៖

«ហូបមិនហូបរឿងខ្ញុំ» មកសារភាពស្នេហ៍ តែបែរជាត្រូវគេបដិសេដដោយប្រយោលអ្នកណាមិនខឹង?

«ឯងប្រឹងជិះសេះមករាប់រយយោជន៍ទម្រាំមកដល់ទីនេះ គ្រាន់តែចង់មកឌឺប៉ុណ្ណេះទេហេ?» ប៉ស៊ីងដើរទៅដាក់បង្គុយនៅជិតអ៊ីហ្វុងលើគ្រែ ព្រមទាំងសម្លឹងមើលទៅបបូរមាត់គូរឱ្យចង់ថើបមួយគូរនោះដោយប្រើក្រសែរភ្នែកស្រែកឃ្លានផង ហើយអ្នកដែលត្រូវសម្លឹងក៏ចាប់ផ្ដើមរមួលពោះ មានអារម្មណ៍ថាមិនស្រួលឡើងមក ទោះបីជាកាលពីមួយរយៈមុន គេងបន្ទប់ជាមួយគ្នារាល់ថ្ងៃ លោកគ្រូឱបគេរាល់យប់ តែក៏មិនដែលមានអ្វីលើសពីនោះដែរ ដែលវាខុសពីពេលនេះ ព្រោះពេលនេះញាណរបស់គេប្រាប់ថារឿងមិនស្រួលជិតកើតឡើងហើយ។

«មិនមែនទេ» អ៊ីហ្វុងឆ្លើយដោយមិនពេញសំឡេង ទាំងឱនមុខចុះសម្លឹងមើលទៅចុងជើងរបស់ខ្លួន មុននេះក៏តាំងចិត្តថានឹងខឹងគេ នឹងធ្វើខ្លាំងដាក់គេ ប៉ុន្តែត្រឹមគេនិយាយរកធម្មតា ត្រឹមត្រូវគេសម្លឹង ចិត្តចង្រៃយ៍នេះវាក៏ស្រាប់តែទន់ភ្លាម ហាក់ដូចជាទានត្រូវក្ដៅ ព្រមទទួលស្គាល់ថាគេចាញ់ហើយ ទោះបីជាមានក្បាច់គុណខ្លាំងក្លាអាចវាយឈ្នះ ប្រលងជាប់ក្លាយជាសេនាជាន់ខ្ពស់លេខមួយ ប៉ុន្តែអ៊ីហ្វុងបែរជាចាញ់បុរសសំឡេងគ្រលរម្នាក់នេះ ចាញ់ម្ចាស់ភ្នែកមុតស្រួចមួយគូរដែលកំពុងតែសម្លឹងមុខគេ គ្រាន់តែត្រូវគេសម្លឹងបែបនេះថ្ពាល់ក៏ឡើងក្រហមដោយឯងៗបាត់ទៅហើយ មិនបាច់ចាំគេធ្វើអីទៀតទេ។

«បើអ៊ីចឹងមកដើម្បីអីវិញ​?​» ប៉ស៊ីងកាន់តែឱនទៅជិតមុខតូចស្អាតនោះ សម្ដីដែលនិយាយចេញទៅក៏មិនពេញសំឡេង ក្លិនក្រអូបប្រហើរៗដែលភាយចេញមកខ្លួនរបស់អ៊ីហ្វុងធ្វើឱ្យអ្នកដែលខានបានហិតក្លិននេះយូរទៅជារំភើបញាប់ញ័រ បះអស់សរសៃរសសូងពេញខ្លួនមួយរំពេច។

«លោកគ្រូ តើ…អ៊ុប» មិនទាន់និយាយចប់ផង មុខរបស់អ៊ីហ្វុងក៏ត្រូវបានអ្នកម្ខាងទៀតចាប់បង្វែរឱ្យបែរទៅរកគេ បបូរមាត់ស្អាតរបស់លោកគ្រូពេទ្យប៉ស៊ីងក៏ចាប់ផ្ដើមគ្រប់គ្រងបបូរមាត់តូចច្រមិចដែលនិយាយចរចាមិនចេះឈប់ឈរ គ្រប់ចង្វាក់គ្រប់គ្រងគឺវាខ្លាំងក្លា ប្រៀបដូចជាដំរីចុះព្រេង ម្ដងក៏បឺតជញ្ជក់ខ្លាំងៗ ម្ដងក៏ថើបថ្នមៗថើរៗ ពេលខ្លះទៀតក៏ខាំគ្រញេញ រហូតដល់ថ្នាក់បបូរមាត់តូចស្អាតនោះទៅជាហើមជាំក៏ប៉ស៊ីងនៅមិនព្រមបញ្ឈប់ទង្វើររបស់ខ្លួន គាត់ចាប់ផ្ដើមកាន់តែខ្លាំងក្លា ដោយដៃម្ខាងក៏ចាប់កញ្ចឹងកស្អាតនោះឱ្យនៅស្ងៀមដើម្បីងាយស្រួលថើប និងដៃម្ខាងទៀតចាប់ច្របាច់ថ្ពាល់អ៊ីហ្វុងឱ្យបើកមាត់ដើម្បីទទួលការថើបដ៏ឃោរឃៅនោះ។ ប៉ស៊ីងពេលនេះកំពុងតែឈ្លក់នឹងភាពផ្អែមល្ហែមរបស់បបូរមាត់តូចស្អាតនេះហើយ វាទាំងផ្អែម ទាំងទន់ ទាំងក្រអូប ដែលធ្វើឱ្យគាត់ពិបាកក្នុងការគ្រប់គ្រងខ្លួនឯង។

បបូរមាត់តូចស្អាតនេះប្រៀបដូចជាសារធាតុញៀនកម្រិតខ្លាំង ពេលដែលបានប៉ះ បានភ្លក់ហើយក៏ងប់ងល់ងើបមុខមិនរួច កាន់តែប៉ះ កាន់តែបាននៅជិត កាន់តែឈ្លក់វង្វេង ការតាំងចិត្តថាថ្នាក់ថ្នម គ្រាន់តែថើបបន្តិចកាលពីមុនពេលនេះក៏ដាច់ភឹងលែងនៅសល់សូម្បីស្រមោល ច្បាប់វិន័យដែលប៉ស៊ីងមានចំពោះខ្លួនឯងទាំងប៉ុន្មានក៏ត្រូវគេបំភ្លេចចោលអស់ដែរ ព្រោះនៅក្នុងវេលានេះអ្វីដែលនៅក្នុងខួរក្បាលរបស់លោកគ្រូពេទ្យសង្ហាគឺមានតែបបូរមាត់ស្អាតនិងខ្លួនប្រាណទន់រលោងមួយនេះតែប៉ុណ្ណោះ។

អ៊ីហ្វុងថប់ដង្ហើម មានអារម្មណ៍ថាឈឺឆៀបៗនៅនឹងបបូរមាត់ ទោះបីជាបេះដូងលោតញាប់ ខ្លួនប្រាណឡើងកម្ដៅ ប៉ុន្តែគេក៏ប្រញាប់ហាមខ្លួនឯងកុំឱ្យភ្លើតភ្លើនជាមួយនឹងទង្វើរអស់នេះ ដរាបណាអ្នកម្ខាងទៀតមិនទាន់ឆ្លើយនឹងសំនួររបស់ខ្លួន តែដូចដែលបានប្រាប់ កាន់តែព្រះរាជបុត្រាហាម វាកាន់តែដុតភ្លើងនៅក្នុងខ្លួនប៉ស៊ីងដូចគ្នាដែរ គេកាន់តែព្យាយាមរារាំង អ្នកម្ខាងទៀតកាន់តែក្ដៅ កាន់តែឃោរឃៅ។

លោកគ្រូពេទ្យចាប់ផ្ដួលព្រះរាជបុត្រាទៅលើគ្រែភ្លាមៗដោយយកដៃម្ខាងទៅទ្រក្បាលទ្រង់ផង តែមាត់ក៏នៅតែមិនព្រមដកចេញពីបបូរមាត់ស្អាតនោះ គាត់នៅតែបន្តថើបយ៉ាងរោលរាល ទោះបីជាពេលនេះអ៊ីហ្វុងកំពុងតែយកដៃទាំងសងខាងក្ដាប់ហើយគក់ខ្នងគាត់ខ្លាំងៗក៏ដោយ។ ដៃដែលក្ដាប់ ហើយគក់ខ្នងរបស់បុរសដែលកំពុងតែទ្រោបនៅលើខ្លួនមុននេះ ក៏សន្សឹមៗដកចុះមកវិញ បបូរមាត់ដែលប្រឹងខ្ជិបបិទ ពេលនេះក៏ត្រលប់មកធម្មតាវិញ ទឹកភ្នែករបស់ព្រះរាជបុត្រាដ៏ខ្ពង់ខ្ពស់ក៏ហូរចេញមកតាមកន្ទុយភ្នែកស្ងាត់ៗ គេសម្លឹងមើលទៅបុរសជាទីស្រឡាញ់របស់ខ្លួនដែលពេលនេះកំពុងតែមមាញឹកក្នុងការដោះសម្លៀកបំពាក់ បង្ហាញរាងរៅដ៏សែនទាក់ទាញមកគេ ទោះមិនចូលចិត្តដែលលោកគ្រូធ្វើរឿងបែបនេះ ប៉ុន្តែអ៊ីហ្វុងក៏ពិបាកហាមចិត្តមិនឱ្យរំភើបនឹងរូបរាងដែលបានឃើញនៅចំពោះមុខដូចគ្នា រាងកាយមាំរបស់បុរសដែលមានរាងខ្ពង់ សាច់ដុំស្មា សាច់ដុំពោះ សាច់ដុំទ្រូង មានទាំងអស់ រាងកាយផ្នែកខាងលើរបស់គេប្រៀបដូចជារាងកាយរបស់បុរសចម្បាំងដ៏ល្អឯង អ៊ីហ្វុងកាន់តែរំភើបចិត្តទៅទៀតនៅពេលដែលដឹងក្នុងចិត្តថាខ្លួនគឺជាមនុស្សទី១ដែលបានឃើញរាងកាយដ៏សង្ហានេះ។

បន្ទាប់ពីចាត់ការសម្លៀកបំពាក់នៅលើខ្លួនហើយអស់ហើយ ប៉ស៊ីងក៏ប្រញាប់មកចាប់ដោះខោអាវចេញពីខ្លួនអ្នកដែលកំពុងគេងនៅលើគ្រែស្ងៀមៗវិញម្ដង ឯអ្នកម្ខាងទៀតក៏ព្រមតាមសម្រួលមិនប្រកែក។ លោកគ្រូពេទ្យកំលោះសម្លឹងមើលទៅរាងកាយដ៏សែនទាក់ទាញរបស់អ្នកដែលកំពុងតែដេកធ្វើមុខអឹមអៀននៅលើគ្រែដោយខ្សែភ្នែកព្រាននារី ដែលមិនដែលបានបង្ហាញពីមុនមក ប៉ស៊ីងឱនទៅថើបថ្ពាល់រលោងស្អាតនោះថ្នមៗ ពោពេញដោយក្ដីស្រឡាញ់ពេញបេះដូង បន្ទាប់មកក៏បន្តដោយមាត់ ច្រមុះ ចង្ការ កញ្ចឹងក ឆ្អឹងដងកាំបិត ទ្រូងស្អាតនោះ ពោះរាបស្មើ និងចុងក្រោយគេគឺភ្លៅស្រឡូនៗស្អាត មុខសង្ហាក៏ឡើងក្រហមងាំងដោយចំណង់ តែក៏ត្រូវបង្ខំចិត្តវារឡើងមកលើវិញរហូតដល់ច្រមុះរបស់គាត់ទល់នឹងច្រមុះរបស់អ្នកដែលកំពុងតែដេកបិទភ្នែកជិត។ ប៉ស៊ីងឱនទៅខ្សឹបដាក់ទងត្រចៀកតូចស្ងាត់នោះតិចៗ ដោយសំឡេងស្អកៗយ៉ាងស៊ិចស៊ី៖

«ខ្លាចមែនទេ?​» ដៃវែងស្រឡូនស្អាតនោះក៏មិនបាននៅទំនេរ វាអង្អែលចុះអង្អែលឡើង តាមដងខ្លួនដ៏សែនទាក់ទាញមួយនោះ ធ្វើឱ្យគេព្រឺសម្បុរលេង។ អ៊ីហ្វុងបើកភ្នែក សម្លឹងមើលមុខសង្ហាខាបព្រលឹងដែលនៅជិតបង្កើយនឹងមុខរបស់ខ្លួន គេយកដៃដែលឱបខ្លួនជាប់មុននេះទៅស្រវាឱបករឹងមាំហើយនិយាយទាំងប៉ប៉ាប់ប៉ប៉ោចតបទៅវិញ៖

«មិនខ្លាចទេ…ប្រសិនបើលោកគ្រូប្រាប់ថាស្រឡាញ់ខ្ញុំតែមួយម៉ាត់» ជ្រុលជាដល់ថ្នាក់នេះហើយ គេក៏ចង់ដឹងដូចគ្នាថាតើលោកគ្រូអាចនៅមាត់រឹងដល់កម្រិតណា?

«យើងនឹងធ្វើវាឥឡូវនេះ» ទៀតហើយ ប៉ុន្មានដងហើយដែលគេពង្វាងសំណួរមួយនេះ? តើត្រូវធ្វើបែបណាទើបលោកគ្រូព្រមនិយាយជាមួយអ៊ីហ្វុងឱ្យច្បាស់ពីទំនាក់ទំនងរបស់ពួកគេទៅ? ឬថាវាពិបាកណាស់ឬក្នុងការនិយាយត្រឹមពាក្យ៣ម៉ាត់?

«លោកគ្រូ…តើលោកគ្រូស្រឡាញ់ខ្ញុំទេ?​» អ៊ីហ្វុងត្រដរសួរទៅកាន់អ្នកដែលកំពុងធ្វើសកម្មភាពនៅលើខ្លួនទាំងលំបាក។

«អាហ្វុង…ហៅឈ្មោះរបស់យើង» ទៀតហើយ ទឹកភ្នែកស្រក់ចេញមកពីភ្នែករបស់អ៊ីហ្វុងទៀតហើយ មិនមែនគេមិនអាចប្រកែកមិនធ្វើបានទេ ច្បាស់ណាស់បើគេចង់ជំទាល់លោកគ្រូម្នាក់នេះវៃមិនឈ្នះគេទេ ប៉ុន្តែហេតុអ្វី? ហេតុអ្វីក៏គេព្រមដល់ថ្នាក់នេះហើយលោកគ្រូនៅតែមិនអាចនិយាយពាក្យនោះចេញមកទៀត? តើគេត្រូវលះបង់បែបណាទៀតទើបអាចឮពាក្យ៣ម៉ាត់នោះបានទៅ?

«ប៉…ប៉ស៊ីង…ស្រ…ស្រឡាញ់អូនទេ…ហ្អាស?…អ៊ុប» ប៉ស៊ីងឱនមកបំបិទមាត់របស់អ៊ីហ្វុងដោយបបូរមាត់របស់ខ្លួនម្ដងទៀតដោយមិនស្រណោះ ឯអ្នកម្ខាងទៀតក៏មិនអាចរុញគេចេញបាន ដ្បិតអីដៃទាំង២ក៏ត្រូវដៃរបស់អ្នកម្ខាងទៀតចាប់យកទៅដាក់ទៅលើអស់ដោយដៃម្ខាងរបស់គេទៅហើយ រាងកាយរបស់អ៊ីហ្វុងញ៉ាក់ញ័រទៅតាមសកម្មភាពរបស់ប៉ស៊ីង គេសម្លឹងមើលទៅបុរសដែលតែងតែមានឬកពារថ្លៃថ្នូរកំពុងតែធ្វើសកម្មភាពមិនសមរម្យមកលើខ្លួន ដៃម្ខាងរបស់គាត់ចាប់ដៃទាំងពីររបស់គេដាក់ទៅលើក្បាលដំណេក ឯដៃម្ខាងទៀតក៏ចាប់ជើងរបស់គេទាំង២ឡើង មុខសង្ហាៗនោះពេលនេះក៏ឡើងក្រហមតាំងពីថ្ពាល់រាលទៅដល់ក អ៊ីហ្វុងបានត្រឹមបិទភ្នែកបង្ហូរទឹកភ្នែកស្ងាត់ៗបណ្ដោយឱ្យបុរសដែលខ្លួនស្រឡាញ់កេងចំណេញពីខ្លួនតាមអំពើចិត្តរបស់គេ ឱ្យធ្វើម៉េចក្នុងពេលដែលលង់ស្រឡាញ់គេដល់ថ្នាក់នេះហើយ? ណាមួយលោកគ្រូក៏មិនបានហៅគេឱ្យមកដែរ គេជាអ្នកមករកគាត់ដោយខ្លួនឯង ហេតុនេះហើយគេសមតែទទួលបានបែបនេះឯង។

«លោកគ្រូខ្ញុំ…ខ្ញុំស្រឡាញ់លោកគ្រូ» ក្នុងពេលដែលមាត់មានសេរីភាពវិញហើយ អ៊ីហ្វុងក៏សារភាពទៅកាន់បុរសដែលខ្លួនស្រឡាញ់ពេញបេះដូង ទោះបីជាពេលវេលានេះវាមិនសមក៏ដោយ ប៉ុន្តែគេមើលមិនឃើញពិតមែនថាតើគួរតែសារភាពបែបណាឱ្យសមជាងនេះ វាត្រឹមជាអារម្មណ៍ វាជាអ្វីដែលខួរក្បាលគេបញ្ជាឱ្យនិយាយប៉ុណ្ណោះ កាន់តែឃើញសភាពលោកគ្រូរបស់គេនៅពេលនេះ ចិត្តដែលស្រឡាញ់ពីមុននោះ ក៏កាន់តែមានច្រើនលើសលប់ថែមទៀត កាន់តែលង់គេងើបក្បាលមិនរួច។

«ប្រាប់ថាឱ្យហៅឈ្មោះរបស់យើង» ប៉ស៊ីងក្ដៅស្លឹកត្រចៀកង៉ឺងឡើងមក ប្រាប់ឱ្យហៅឈ្មោះរបស់គេ គេចង់ឮសំឡេងពីរោះមួយនោះហៅឈ្មោះរបស់គេ ជាពិសេសក្នុងពេលបែបនេះ តែអ្នកម្ខាងទៀតក៏ធ្វើមិនដឹង បើគេមិនបានប្រាប់មិនថាទេ តែនេះគេប្រាប់ជាលើកទី២ហើយ។

«ប៉ស៊ីង…ខ្ញុំស្រឡាញ់បង…» អ៊ីហ្វុងពេលនេះមិនមែនជាខ្លួនឯងតទៅទៀត ខួរក្បាលរបស់គេសស្អាត គីតអ្វីក៏គិតមិនចេញ ក្ដីសុខដែលទទួលបានវាហូរហៀរពាសពេញ រហូតដល់ថ្នាក់គេប្រាប់ឱ្យធ្វើអ្វីក៏ធ្វើតាមមិនប្រកែក។

«ល្អណាស់!​» ប៉ស៊ីងសរសើរអ្នកនៅក្រោមដើមទ្រូង តាមដោយស្នាមញញឹមធំមួយដែលផុសឡើងនៅលើមុខ គាត់សម្លឹងមើលមុខក្រហមរបស់អ៊ីហ្វុង ព្រមទាំងអស់សំណើចឡើងមក។

«លោកគ្រូសើចអី?​» ព្រះរាជបុត្រាបើកភ្នែកមកទាំងមមីមមើ ពេលនេះវាមិនមែនជាពេលត្រូវសើចទេ គេគួរណាស់តែប្រញាប់ធ្វើអាស្អីនោះឱ្យលឿនៗបានត្រូវ។

«ពេលបែបនេះទៅ អូនគួឬឱ្យស្រឡាញ់ណាស់» ទោះបីជាលួចរំភើបចិត្តនៅពេលដែលលោកគ្រូប្ដូរសព្វនាមហៅខ្លួនក៏ដោយ ក៏អ៊ីហ្វុងនៅធ្វើមុខមិនដឹងខ្យល់អីហើយស្រវាឱបករឹងមាំនោះម្ដងទៀតយ៉ាងស្និទ្ធ គេទាញមុខសង្ហាដែលកំពុងសម្លឹងមើលមុខខ្លួនដោយខ្សែភ្នែកឈ្លក់វង្វេងនោះមកកាន់តែជិត បន្ទាប់មកក៏ងើបទៅថើបទងត្រចៀករបស់ប៉ស៊ីងហើយខ្សឹបសួរយ៉ាងស៊ិចស៊ី៖

«បើគួរឱ្យស្រឡាញ់ ចុះបងស្រឡាញ់ទេ?​» បេះដូងរបស់អ៊ីហ្វុងលោតដុកដាក់ៗនៅក្នុងប្រអប់ទ្រូងតូចនោះ គេឱបប៉ស៊ីងណែនដៃទាំងក្នុងចិត្តបន់ស្រន់សូមឱ្យខ្លួនឯងបានឮចម្លើយដែលរំពឹងទុកផងទៅចុះ។

«ហេតុអីសួរសំណួរដដែលៗបែបនេះ?​» ប៉ស៊ីងសួរទាំងធ្វើមិនយល់ពីចេតនារបស់អ្នកម្ខាងទៀត ប្រសិនបើពេលនេះគាត់ជារាជ្យពេទ្យធំ មានបុណ្យសក្ដិ៍ មានអំណាច មានទ្រព្យសម្បត្តិដូចមុននោះ គាត់ប្រាកដណាស់មិនស្ទាក់ស្ទើរនៅក្នុងការឆ្លើយថាស្រឡាញ់គេវិញទេ ប៉ុន្តែពេលនេះគឺខុសគ្នា ពេលនេះគាត់ត្រឹមជាកូនកសិករម្នាក់ ជាគ្រូពេទ្យព្យាបាលជំងឺកំប៉ិកកំប៉ុកតែប៉ុណ្ណោះធ្វើម៉េចនឹងហ៊ាននិយាយថាស្រឡាញ់គេបានទៅ គេបៀបដូចជាផ្កាយដែលនៅលើមេឃបញ្ចេញពន្លឺយ៉ាងត្រចេះត្រចង់ ហើយគាត់បានត្រឹមតែជាទន្សាយដែលនៅលើដីហើយលួចសម្លឹងមើលផ្កាយតែម្នាក់ឯងប៉ុណ្ណោះ។

«ក៏ព្រោះចង់ឮ ចង់ឮពាក្យបីម៉ាត់នោះចេញពីមាត់លោកគ្រូ» អ៊ីហ្វុងនិយាយការពិតមិនប្រឡាក់បាំង គេកាត់គេកាត់ខ្មាសណាស់ព្រោះតែពាក្យ៣ម៉ាត់នោះគ្រាន់តែប្រាប់ទៅ។

«បងមិនហ៊ានស្រឡាញ់អូនទេ សូមទោសផង» ប៉ស៊ីងឱនមុខចុះ ដាក់ក្បាលកើយលើទ្រូងទន់ៗរបស់អ្នកម្ខាងទៀតបន្ទាប់ពីដល់គោលដៅហើយ ហើយក៏បិទភ្នែកគេងយ៉ាងអស់កម្លាំង គាត់សម្រេចចិត្តបើកចិត្តនិយាយជាមួយអ៊ីហ្វុងឱ្យដឹងរឿង ព្រោះយ៉ាងហោចណាស់ក៏បានបែកគ្នាដោយអស់ចិត្ត ប្រសិនបើត្រូវបែកមែន។

«ហេតុអី?​» អ៊ីហ្វុងយកដៃមកចូកសក់ស្អាតរបស់អ្នកដែលកំពុងតែគេងកើយទ្រូងរបស់ខ្លួនលែងតិចៗ មិនមែនគេមិនដឹងថាគ្រូរបស់គេស្រឡាញ់គេប៉ុនណាទេ តែគ្រាន់តែមិនច្បាស់នៅក្នុងចិត្តតែប៉ុណ្ណោះ។

«គិតមើលខ្លួនឯងទៅ» ប៉ស៊ីងតបរង៉ូវៗ ព្រមទាំងស្រវាឱបរាងតូចស្ដើងនោះជាប់ហាក់ដូចជាពស់រឹតចំណី។

«លោកគ្រូ បើមិនស្រឡាញ់ខ្ញុំទេលែងខ្ញុំទៅ»

«មិនលែង»

«បើមិនលែងមានន័យថាលោកគ្រូស្រឡាញ់ខ្ញុំ» ទាំង២នាក់ប្រឈមមុខគ្នា ភ្នែកទល់ភ្នែក ច្រមុះទល់ច្រមុះ តែមួយភ្លែតប៉ុណ្ណោះ ប៉ស៊ីងក៏ងើបចេញពីខ្លួនអ៊ីហ្វុងហើយដាក់ខ្លួនគេងជិតនោះ បន្ទាប់មកក៏ស្រវាឱបអ្នកម្ខាងទៀតឱ្យមកកើយទ្រូងរបស់ខ្លួនវិញ ដៃក៏ស្រវាឱបក្រសោបរាងតូចស្អាតនោះជាប់មិនរបេះ ហើយក៏គ្មានសញ្ញាថានឹងលែង។ អ៊ីហ្វុងញញឹមខ្ចិប ស្រវាឱបសង្កេះលោកគ្រូស្អាតរបស់គេវិញជាប់ មុខក៏ញញឹមស្រស់បស់ហើយងើយទៅសួរអ្នកកំពុងឱប៖

«សម្រេចថាលោកគ្រូស្រឡាញ់ខ្ញុំហើយណា?​»

«និយាយច្រើនណាស់» មាត់តបបែបធុញ តែមុខរបស់ប៉ស៊ីងក៏ឡើងក្រហមទុំ បេះដូងក៏លោតដុកដាក់ៗ រហូតដល់ថ្នាក់អ៊ីហ្វុងដែលកំពុងតែកើយទ្រូងនោះបានស្ដាប់ឮ គេដឹងថាបុរសម្នាក់នេះមាត់រឹង មិននិយាយស្ដីងាយងាយ ជាពិសេសគឺរឿងក្នុងចិត្តនេះតែម្ដង ប៉ុន្តែបុរសម្នាក់នេះក៏ចូលចិត្តបង្ហាញតាមកាយវិការ បង្ហាញតាមទង្វើ ទោះបីជាត្រូវហត់ក្នុងការតាមមើលពីទង្វើរបស់គេដើម្បីឱ្យប្រាកដចិត្តក៏ដោយ ប៉ុន្តែអ៊ីហ្វុងគិតថាយ៉ាងហោចណាស់វាក៏ប្រសើរជាងអ្នកដែលបានតែសំដី ហើយមិនដែលបានធ្វើដែរ។

«តែលោកគ្រូក៏នៅតែស្រឡាញ់ខ្ញុំ ត្រូវទេ?​» អ៊ីហ្វុងងើយទៅមើលមុខមាំសង្ហា ព្រមទាំងសួរគេដោយសំឡេងគួរឱ្យស្រឡាញ់។ ប៉ស៊ីងញញឹមតិចៗ បេះដូងលោតសឹងតែខុសចង្វាក់ព្រោះរំភើបចិត្តនឹងក្ដីស្រឡាញ់ដែលអ្នកម្ខាងទៀតមានឱ្យខ្លួន តែក៏មិនហ៊ានសារភាពថាស្រឡាញ់ដដែល។ ពាក្យស្រឡាញ់មួយម៉ាត់វាមានន័យធ្ងន់ខ្លាំងណាស់ លោកគ្រូពេទ្យហាមាត់និយាយមិនរួចទេ ទាំងឋានៈ ទ្រព្យសម្បត្តិ និងអ្វីគ្រប់យ៉ាងរបស់គាត់ បើប្រៀបធៀបជាមួយអាហ្វុងគឺខុសគ្នាដូចជាមេឃហើយនឹងដី។

«អ៊ីហ្វុង» នៅសុខៗ ប៉ស៊ីងក៏ហៅឈ្មោះអ្នកដែលខ្លូនកំពុងឱបជាប់ទ្រូងដោយសំឡេងពីរោះក្រអួន ក្រអៅ។

«បាទ»

«ទ្រង់ជាព្រះបុត្រានៃនគរខាងលិចមែនដែរទេ?​»

«បាទ» ព្រះរាជបុត្រាស្រវាឱបប៉ស៊ីងណែនជាងមុនទៀត ទ្រង់ខ្លាចណាស់ ខ្លាចថាពេលដឹងការពិតហើយគេនឹងច្រានទ្រង់ចេញ និងឈប់រាប់រកទ្រង់តទៅទៀត។

«ព្រឹកនេះទ្រង់ត្រលប់ទៅវិញទៅ» ប៉ស៊ីងពោលនូវប្រយោគសម្លាប់ទឹកចិត្តបានយ៉ាងងាយ ពាក្យសម្ដីធម្មតាតែមានន័យកាចសាហាវមួយប្រយោគនោះ ប្រៀបបាននឹងកាំបិតមុតស្រួចដែលត្រូវបានសំលៀងយ៉ាងល្អសម្រាប់យកមកចាក់ ឆ្កិះឆ្កែលដំបៅរបស់អ៊ីហ្វុងដែលរៀបតែនឹងសះដូចគ្នាដែរ។ ដៃដែលស្រវាឱបពោះមាំ ណែនដៃមុននេះក៏រលាស្រាលៗចេញដោយខ្លួនឯង។ ព្រះរាជបុត្រាងើយសម្លឹងមើលទៅមុខបុរសជាទីស្រឡាញ់ដោយបេះដូងឈឺចាប់ អ្នកដែលកំពុងតែឱបគេណែនដៃជាប់នឹងទ្រូង តែបែរជាដេញគេឱ្យត្រលប់ទៅវិញភ្លាមៗបន្ទាប់ពីដឹងអត្តសញ្ញាណពិតរបស់គេហើយ។

«លោកគ្រូថាម៉េចនឹង?​» ទោះបីប្រយោគអម្បាញ់មិញរបស់គេវានៅឮច្បាស់ពេញត្រចៀកនៅឡើយ ក៏អ៊ីហ្វុងនៅតែជ្រើសរើសធ្វើល្ងង់ ធ្វើស្ដាប់មិនបាន ស្ដាប់មិនឮ ព្រោះអី? ព្រោះតែគេចង់នៅជិតបុរសម្នាក់នេះ ព្រោះតែចង់ត្រូវគេថ្នាក់ថ្នម ហេតុផលដែលសាមញ្ញបំផុតនោះគឺព្រោះតែគេស្រឡាញ់ប្រុសម្នាក់នេះ មែនហើយ ព្រោះស្នេហាធ្វើឱ្យមនុស្សខ្វាក់ភ្នែក។

«អ៊ីហ្វុង…» ប៉ស៊ីងហៅឈ្មោះអ្នកម្ខាងទៀតបង្អូសយ៉ាងវែងក្នុងន័យហត់ចិត្ត តែក៏ព្រមនិយាយម្ដងទៀត។

«ស្អែកត្រលប់ទៅវិញទៅ» អ៊ីហ្វុងដែលងើបមុខចាំស្ដាប់ចម្លើយរបស់ប៉ស៊ីងមុននេះក៏ប្រញាប់ឱនក្បាលដាក់នៅលើទ្រូងរឹងមាំនោះវិញភ្លាម ដើម្បីគេចពីខ្សែភ្នែកឃោរឃៅមួយនោះ ដៃដែលរលាចេញមុននេះ ក៏ស្រវាឱ្យប៉ស៊ីងវិញភ្លាមៗ ណែនជាងមុន២ដង។ លោកគ្រូហ៊ាននិយាយដល់ថ្នាក់នេះហើយ មានន័យថាគាត់ពិតជាមានន័យបែបនោះមែនហើយ ភាពភ័យខ្លាចកាន់តែបុកចូលមកក្នុងបេះដូងបុត្រាកាន់តែច្រើនឡើងៗ រហូតដល់ថ្នាក់គេមានងារម្មណ៍ថារងាឡើងមក។ គេភ័យ គេបារម្ភណាស់ ខ្លាចតែប្រុសម្នាក់នេះច្រានគេចេញម្ដងទៀត គេខ្លាចថា បើគេឈានជើងដើរចេញពីទីនេះទៅ វាដូចនឹងការឈានជើងចេញកាលពីលើកមុន ដែលទម្រាំបានចួបគ្នាម្ដងទៀតក៏ស្ទើរស្លាប់ស្ទើររស់។ អ៊ីហ្វុងខ្លាចគ្រប់យ៉ាង ហើយអ្វីដែលគេខ្លាចបំផុតនោះគឺខ្លាចថាបាត់បង់ប៉ស៊ីងតែម្ដង នេះហើយយុវវ័យដែលត្រូវពិសស្នេហា គឺពិបាកព្យាបាលខ្លាំងណាស់ ពិសនេះអ្នកដែលត្រូវហើយគឺគ្មានថ្នាំបន្សាបទេ ហិហិ។

«លោកគ្រូ លោកគ្រូដាច់ចិត្តឱ្យខ្ញុំត្រលប់ទៅវិញដែរហេ?​» អ៊ីហ្វុងសួរទៅអ្នកដែលកំពុងតែឱបខ្លួនណែនដៃ ហេតុអ្វីក៏ប្រុសម្នាក់នេះតែងតែមាត់ក្បត់ចិត្តរហូតអ៊ីចឹង? ដៃនៅស្រវាឱបគេ ខ្លួនប្រាណក៏បញ្ជាក់ថាត្រូវការគេ ប៉ុន្តែមាត់បែរជាដេញគេទៅវិញ?

«ហឹម…» ប៉ស៊ីងអាចដឹងដល់ទឹកភ្នែកក្ដៅៗ ដែលកំពុងតែស្រក់ហូរនៅលើទ្រូងរបស់ខ្លួន បេះដូងរបស់គាត់ក៏ឈឺចាប់ដូចគ្នា ប៉ុន្តែឱ្យធ្វើដូចម្ដេចបើសិនជាព្រហ្មលិខិតកំណត់មកបែបនេះទៅហើយនោះ? យើងត្រូវរៀនទទួលស្គាល់ការពិតថា មិនមែនគ្រប់របស់ដែលយើងស្រឡាញ់ សុទ្ធតែអាចឱ្យយើងយកមកគ្រប់គ្រងធ្វើជាម្ចាស់បានទេ។ ហើយពេលខ្លះទៀតព្រហ្មលិខិតក៏ឃោរឃៅ គឺឱ្យយើងស្រឡាញ់នូវរបស់ដែលមិនសមនឹងយើង ទោះបីជាស្រឡាញ់ខ្លាំងប៉ុនណា ប៉ុន្តែក៏ត្រូវកាត់ចិត្តទុករបស់នោះឱ្យនៅកន្លែងដែលវាគួរនៅ ហើយក៏សមនឹងវាដូចគ្នា ចំណែកឯអ្នកដែលស្រឡាញ់មិនមើលសមត្ថភាពខ្លួនឯងនោះ ក៏សប្បាយចិត្តត្រឹមបានលួចស្រឡាញ់ លួចសម្លឹងមើលវាពីចម្ងាយ។

«លោកគ្រូ ទុកខ្ញុំជាអ្វីឱ្យប្រាកដ?​» អ៊ីហ្វុងហូរទឹកភ្នែកមកស្ងាត់ៗ ឯមាត់ក៏នៅតែសួរសំណួរដែលតែងតែចង់ដឹងរហូតមក គេស្ដាប់ឮសំឡេងបេះដូងរបស់អ្នកម្ខាងទៀតច្បាស់ៗពេញត្រចៀក ប៉ុន្តែហេតុអ្វីក៏មិនអាចដឹងបានថាតើបេះដូងមួយដួងនេះមានរូបគេនៅខាងក្នុងឬមួយក៏អត់? បើអាច អ៊ីហ្វុងសឹងតែយកកាំបិតមកវះទ្រូងរបស់ប៉ស៊ីងមើលដើម្បីឱ្យប្រាកដចិត្តហើយ។

«ឯងជាសិស្សរបស់យើង» ទៀតហើយ មាត់ក៏វាក្បត់បេះដូងទៀតហើយ ចាប់តាំងពីថ្ងៃចួបគ្នាដំបូង រហូតដល់ព្រមបង្រៀនអ៊ីហ្វុង រហូតដល់ពេលនេះ ប៉ស៊ីងមិនដែលចាត់ទុករាជបុត្រាជាសិស្សម្ដងណាឡើយ អត់សូម្បីតែ១វិនាទី។ លោកគ្រូពេទ្យដឹងច្បាស់នៅក្នុងចិត្តថាមនុស្សម្នាក់នេះមានឥទ្ធិពលចំពោះបេះដូងរបស់ខ្លួន ប៉ុន្តែក៏មិនអាចនិយាយចេញទៅបាន។

«សិស្ស? សិស្សគ្រូឯណាគេមកដេកឱបគ្នាបែបនេះ? លោកគ្រូគិតថាខ្ញុំជាក្មេងអាយុ៣ឆ្នាំមែនទេ? លោកគ្រូគិតថាខ្ញុំអត់បេះដូងហេ? ត្រង់នេះ…» អ៊ីហ្វុងងើបអង្គុយច្រកគាវនៅលើពោះរឹងមាំនោះទាំងខ្លួនននលគោក ហើយក៏ស្រវាចាប់ដៃស្រឡូនស្អាតរបស់អ្នកម្ខាងទៀតឱ្យមកស្ទាបត្រង់មុខរបួសរបស់គេដែលពេលនេះវាហូរឈាមមករឹមៗ៖

«ត្រង់នេះ វាឈឺ» អ៊ីហ្វុងពោលទាំងទឹកភ្នែកហូរសស្រាក់ គេក៏ចេះហត់ ចេះឈឺចាប់ដូចជាមនុស្សទូទៅដែរ អ្នកណាមិនហត់បើប្រុសម្នាក់នេះមាត់ផ្សេង ហើយទង្វើកាយវិការផ្សេងបែបនេះ។

«យើងដឹង ថាឯងឈឺ យើងក៏ឈឺមិនចាញ់គ្នាប៉ុន្មានដែរ» ប៉ស៊ីងដកដៃចេញហើយស្រវាឱបរាងកាយតូចស្ដើងនោះជាប់ពេញរង្វង់ដៃ គាត់អាណិតអ្នកនៅខាងលើ តែក៏អាណិតខ្លួនឯងដូចគ្នា។

«យើងក៏ចង់នៅជិតៗឯង ឱបឯង ហើយក៏ថើបឯងបែបនេះរាល់ថ្ងៃ…»

«តែលោកគ្រូក៏មិនបានស្រឡាញ់ខ្ញុំ» អ៊ីហ្វុងរុញអ្នកម្ខាងទៀតចេញហើយនិយាយកាត់ទាំងទឹកភ្នែកហូរម៉ាត់ៗ ឱបគេ ថើបគេ លះបង់ដើម្បីគេ តែហេតុអ្វីគ្រាន់តែពាក្យស្រឡាញ់មួយម៉ាត់និយាយដើម្បីឱ្យគេសប្បាយចិត្តមិនបាន? ឬមួយថាគេមិនសមតម្លៃនឹងទទួលបានពាក្យនោះមែនទេ?

«អ៊ីហ្វុង…»

«លោកគ្រូមិនបានស្រឡាញ់ខ្ញុំ លោកគ្រូជួយខ្ញុំព្រោះតែកាតព្វកិច្ចជាគ្រូពេទ្យ លោកគ្រូឱបថើបខ្ញុំរាល់យប់ព្រោះតែចាត់ទុកខ្ញុំជារបស់លេង ហើយដែរលោកគ្រូធ្វើបែបនេះចំពោះខ្ញុំក៏ព្រោះតែតម្រូវការត្រូវដែរទេ? លោកគ្រូមិនដែលមានអារម្មណ៍អីចំពោះខ្ញុំបន្តិចណាទេ…ហ្អឹកហ្អឹក»បុរសដែលមានថ្វីដៃខ្លាំងពូកែ អាចវាយឈ្នះសត្រូវរាប់រយនាក់ អាចដេញប្រមាញ់បានគ្រប់ប្រភេទសត្វព្រៃ ប៉ុន្តែពេលនេះបែរជាកំពុងអង្គុយយំទាំងខ្លួនននលគោក ញ័រទទ្រើកលើរាងកាយបុរសម្នាក់ទៀតទៅវិញ។

«វ៉ាង អ៊ីហ្វុង អូនអាចមើលងាយបងបាន តែមិនអាចមើលងាយក្ដីស្រឡាញ់ដែលបងមានចំពោះអូនបានទេ»

«ក្ដីស្រឡាញ់ឯណា? ក្ដីស្រឡាញ់លោកគ្រូមានចំពោះខ្ញុំតាំងពីពេលណាម៉េចក៏ខ្ញុំមើលមិន អ៊ុប…» កំពុងតែយំល្ហេមល្ហាមរៀបរាប់មិនទាន់ចប់ស្រួលបួលផង បបូរមាត់ហើមជាំនោះក៏ត្រូវបានបិទជិតម្ដងទៀត តែលើកនេះក៏ខុសពីលើកមុន ការថើបលើកនេះគឺក្រអូប ផ្អែម ទន់ភ្លន់ប្រៀបដូចជាស្នេហាគ្រាដំបូងដ៏បរិសុទ្ធ ប៉ស៊ីងមិនបានប្រញាប់ប្រញាល់ដូចមុន គាត់ថើបដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលមានចំពោះអ្នកនៅចំពោះមុខ សេចក្ដីស្រឡាញ់ដែលគាត់មានគឺវាជ្រាលជ្រៅ ហើយក៏ធំធេងណាស់ រកពាក្យមកបរិយាយមិនបានទេ។ លោកគ្រូពេទ្យសង្ហាដកបបូរមាត់ចេញពីមាត់តូចស្អាតនោះយឺតៗ ម្រាមដៃវែងស្រឡូនស្អាត ក៏សន្សឹមទៅជូតទឹកភ្នែកចេញពីថ្ពាល់រលោងថ្នមៗ។

«លោកគ្រូមិនដែលនិយាយថាស្រឡាញ់ខ្ញុំទេ លោកគ្រូមិនដែលធ្វើឱ្យខ្ញុំប្រាកដចិត្តពីទង្វើរបស់លោកគ្រូទេ ខ្ញុំវិលវល់ ខ្ញុំហត់ ខ្ញុំ…អ៊ុប…ហឺមម» មិនទាន់និយាយចប់ស្រួលបួលផងក៏ត្រូវអ្នកម្ខាងទៀតចាប់ផ្ដូលហើយគ្រប់គ្រងបបូរមាត់ម្ដងទៀតទៅហើយ ប៉ស៊ីងជ្រួញចិញ្ចើមតិចៗនៅពេលឃើញថាអ្នកម្ខាងទៀតលែងប្រកែក លែងព្យាយាមបិទមាត់ តែបែរជាកំពុងថើបតបតគេវិញ ទើបលោកគ្រូពេទ្យដកបបូរមាត់ចេញហើយសម្លឹងមើលមុខតូចស្អាតនោះ៖

«…» អ្នកដែលត្រូវសម្លឹងក៏ទៅជាម៉ីងម៉ាំង នេះបើគេមិនរអ៊ូ មិនរករឿងគាត់ក៏មិនថើបគេមែនទេ? ចង្រៃយ៍នេះ អម្បាញ់មិញរករឿងដល់ណាភ្លេចបាត់ទៅហើយ។

«សូមទោស»

«សូមទោសធ្វើអី? បើលោកគ្រូមិនបានស្រឡាញ់ខ្ញុំទេ ខ្ញុំទៅវិញក៏បាន» ចប់សំដីងង៉ក់ភ្លាម អ៊ីហ្វុងក៏ត្រូវយកដៃមកខ្ទប់មាត់ភ្លែត នៅពេលដែលមុខសង្ហានោះឡើងមាំហើយក៏ឱនមកជញ្ជក់កញ្ចឹងករបស់គេខ្លាំងៗ រហូតដល់មានអារម្មណ៍ថាឈឺឆៀបៗតែក៏មិនហ៊ានស្រែកព្រោះខ្លាចគេឈប់ធ្វើមែន។

«ធ្វើឱ្យឃើញទាំងខ្លួនប្រាណបែបនេះហើយនៅមិនទាន់ច្បាស់ទៀតឬ?​» ប៉ស៊ីងខ្សឹបសួររង៉ូវៗនៅគៀនកញ្ចឹងកសស្អាតនោះមិនទៅណាឆ្ងាយ។

«មិនច្បាស់ទេ ខ្ញុំត្រូវការសំដី»

«តែទង្វើវាសំខាន់ជាង»

«មិនពិត សំដីសំខាន់ណាស់ ព្រោះបើលោកគ្រូនិយាយឱ្យច្បាស់ៗមកខ្ញុំក៏មិនចាំបាច់ឈឺក្បាលវិលមុខនិងវិភាគពីទង្វើរបស់លោកគ្រូដែរ»

«តែ…»

«លោកគ្រូកុំយករឿងឋានៈអីមកនិយាយជាមួយខ្ញុំឱ្យសោះ ព្រោះមនុស្សបើគេស្រឡាញ់យើងមែន គេមិនមែនចុះចាញ់គ្រាន់តែរឿងប៉ុណ្ណឹងទេ» អ៊ីហ្វុងយកដៃគ្រើមៗនោះទៅខ្ទប់បបូរមាត់ស៊ិចស៊ីរបស់ប៉ស៊ីងជាប់មិនឱ្យនិយាយអ្វីចេញមកទៀត គេដឹងថាលោកគ្រូពូកែគិតច្រើន គិតគ្រប់ជ្រុងល្អិតល្អន់គ្រប់បែបយ៉ាង ប៉ុន្តែរឿងខ្លះប្រសិនបើយើងរវល់តែចំណាយពេលគិតឱ្យល្អិត ហ្មត់ពេកនោះវាប្រកដជាខកឱកាសមិនខាន។

«អឹម» ប៉ស៊ីងងើបមុខពីប្រឡោះបុត្រាភ្លាមៗ បើគេក្លាហានដល់ថ្នាក់នេះហើយ គាត់ជាមនុស្សប្រុសក៏គួរតែហ៊ានពុះពារដើម្បីស្នេហាដែរ មិនគួរកំសាកពេកទេ ចាត់ទុកថាប្រថុយម្ដងទៅចុះ បើជោគជ័យក៏មានក្ដីសុខជាមួយមនុស្សដែលខ្លួនស្រឡាញ់បានមួយជីវិត តែបើបរាជ័យក៏ទុកជាបទពិសោធន៍ ហោចណាស់ក៏បានសាកដែរ កុំឱ្យគេថាសុខចិត្តចុះចាញ់ទាំងមិនទាន់ធ្វើសង្គ្រាម។

«លោកគ្រូ ធ្វើអីនឹង?​» អ៊ីហ្វុងសួរអ្នកដែលប្រះខ្លួនគេងនៅក្បែទាំងមិនសូវយល់ ក្រែងមុននេះក៏ថើបក ថើបមាត់ហី ហើយចុះម៉េចពេលនេះមកដេកស្ងៀមៗចឹង?

«គេង យប់ហើយ» ៣ម៉ាត់ដ៏សែនមានន័យរបស់ប៉ស៊ីងនេះលែងអ៊ីហ្វុងដល់បាត់មាត់សូន្យឈឹង អ្នកណាមិនក្ដៅនែក មកដុតហើយក៏ដើរចេញពើយធ្វើមិនដឹង។ ព្រះរាជបុត្រាកន្ទក់កន្ទេញប្រែខ្នងដាក់ប៉ស៊ីង ទាំងមុខក្រម៉ូវមិនសុខចិត្ត មិនដឹងស្អីទេស ចិត្តមានតែមួយសោះប្រែលឿននោះលឿន។ លោកគ្រូពេទ្យសង្ហាលូកដៃទៅស្រវាឱបរាងតូចស្ដើងនោះ ទាញមកផ្អឹបជាប់នឹងទ្រូងកក់ក្ដៅថ្នមៗ គាត់ឱនថើបស្មាអ៊ីហ្វុងតិចៗ ហើយក៏ដាក់ក្បាលលើខ្នើយបិទភ្នែកគេងលែងគិតអ្វីច្រើន ចាប់ពីពេលនេះទៅ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ក៏គាត់នឹងកាន់ដៃមនុស្សម្នាក់នេះឱ្យជាប់ ឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នា មិនរាថយឡើយ។

ព្រឹកថ្ងៃថ្មី…

«បងថាទៅមើល ក្មេងម្នាក់នោះមានមុខមាត់ដូចអូនទេ?​» សៀវស៊ីងលួចមកឈរខ្សឹបស្វាមីដែលកំពុងតែកាប់អុស ព្រមទាំងបូញមាត់ចង្អុលទៅកាន់អ៊ីហ្វុងដែលពេលនេះកំពុងតែមមាញឹកច្រកថ្នាំឱ្យអ្នកជំងឺតាមវេជ្ជបញ្ជារបស់ប៉ស៊ីងផង។

«មិនដូចទេ សៀវស៊ីងរបស់បងស្អាតជាង» លោកមេទ័ពនិយាយព្រមទាំងយកដៃមកចាប់ច្របាច់ថ្ពាល់ប៉ោងស្អាតរបស់សំណព្វចិត្តគាត់តិចៗផង តែក៏ត្រូវអ្នកម្ខាងទៀតវាយមួយដៃឮសូរតែផាច់!

«ដៃឱ្យគគ្រិច ចេះយកមកចាប់មុខគេទៅកើត ស្អប់ណាស់» សៀវស៊ីងសម្លក់មុខស្វាមីទាំងមាត់នៅស្ដីបន្ទោសមិនបាត់ ឯភ្នែកក៏រវល់តែសម្លឹងមើលទៅក្មេងប្រុសដែលមានរូបរាង កម្ពស់កំពរ មុខមាត់ គឺប្រហាក់ប្រហែលគេតែម្ដងហើយ។

«បងថាទេ អាស៊ីងថ្ងៃនេះដូចជាសប្បាយចិត្តប្លែកជាងរាល់ថ្ងៃ»

«ហឹម! ប្រហែលបានមិត្តមកលែងទេដឹង» ប៉វិនឆ្លើយតាមមើលឃើញ កូនប្រុសថ្ងៃនេះក៏ឱស្សាហ៍ញញឹម ហើយស្នាមញញឹមនោះទៀតសោតក៏មិនមែនជាស្នាមញញឹមដែលគ្រាន់តែញញឹមយកគួរដូចរាល់ដង វាជាស្នាមញញឹមមានក្ដីសុខដែលប៉វិននិងសៀវស៊ីងខានឃើញមកជាយូណាស់ទៅហើយ។ ទាំង២នាក់សន្មតនៅក្នុងចិត្តថា ក្មេងដែលទើបតែបង្ហាញខ្លួនឡើងក្នុងថ្ងៃនេះ ប្រាកដជាមានអ្វីពិសេសលើសពីមិត្តជាមួយកូនប្រុសមិនខាន តែក៏មិនសួរនាំដេញដោលច្រើនព្រោះគិតថា មិនយូមិនឆាប់កូនប្រុសនឹងនាំមកណែនាំដោយខ្លួនឯង។

«តែអូនថាក្មេងម្នាក់នោះគួរឱ្យស្រឡាញ់ណាស់» ស្នាមញញឹមស្រស់ ភ្នែកធំ ច្រមុះស្រួច បបូរមាត់មានរាងទោះហើមជាំបន្តិចប៉ុន្តែក៏នៅតែរក្សាបាននូវទម្រង់ស្រស់ស្អាតដដែល ក្មេងម្នាក់នេះពិតជាមានសម្រស់ស្អាតដូចជាផ្កាម្លិះដែលទើបនឹងរីកហើយត្រូវទឹកសន្សើមនៅពេលព្រឹកបែបនោះឯង។

«គួរឱ្យស្រឡាញ់មែនហើយ តែអូនគួរឱ្យស្រឡាញ់ជាង» លោកមេទ័ពនិយាយតាមអ្វីដែលមើលឃើញ ចាប់តាំងពីស្គាល់គ្នាជិត៣០ឆ្នាំមកនេះ ប៉វិនក៏មិនដែលមើលអ្នកណាឃើញស្អាតជាងសៀវស៊ីងរបស់គាត់ឡើយ ព្រមទទួលស្គាល់ថាក្មេងម្នាក់នោះស្អាត ស្រស់ស្រាយ គួរឱ្យស្រឡាញ់ ប៉ុន្តែនៅក្នុងកែវភ្នែករបស់គាត់ សៀវស៊ីងនៅតែល្អជាង ស្អាតជាង ហើយក៏គួរឱ្យស្រឡាញ់ជាងដដែល។

«មែនឬ?​» សៀវស៊ីងញញឹមស្រស់សួរទៅកាន់ស្វាមីទាំងថ្ពាល់ក្រហមទុំ។

«មែនណា ជាពិសេសពេលដែលអូនស្រែកថា លោកមេទ័ព លោកមេទ័ពតិចៗ តិចៗបានហើយ» ប៉វិនរៀបរាប់ព្រមទាំងធ្វើសំឡេងតូចៗតាមតម្រាប់សៀវស៊ីងផង ឯអ្នកដែលមុខក្រហមមុននោះក៏កាន់តែក្រហមថែមទៀត លើកដៃមកវាយស្មាស្វាមីខ្លាំងៗ ស្នាមញញឹមអឹមអៀនអម្បាញ់មិញក៏ប្ដូរមកជាក្រម៉ូវមួយរំពេច។

«ចាស់ហើយនៅហ៊ាននិយាយពាក្យអស់នេះចេញមកទៀត»

«អីយ៉ា អូនគិតដល់ណា បងចង់មានន័យដល់ពេលដែលបងធ្វើសរសៃចង្កេះឱ្យអូននឹងណា ចេះគិតផ្ដេសផ្ដាសទៅកើត» ប៉វិនស្ដីឱ្យសៀវស៊ីងទាំងជ្រួញចិញ្ចើមជាប់ ធ្វើមុខហាក់ដូចជាខឹងមែនទែន ប៉ុន្តែក៏មានចេតនាញ៉ោះសរសៃប្រសាទ រហូតដល់អ្នកម្ខាងទៀតទ្រាំនៅមិនបានត្រូវសម្រេចចិត្តចុះចាញ់ដើរទៅលក់បាយបន្ត ឯលោកមេទ័ពក៏ញញឹមគ្រវីក្បាលមើលដំណើរប្រពន្ធដោយខ្សែភ្នែកពោរពេញដោយក្ដីស្រឡាញ់។

«កូនទៅអាទិត្យក្រោយហើយមែនដែរទេ?​» សៀវស៊ីងធ្វើមុខស្រងូត សួរទៅកូនប្រុសដែលកំពុងតែអង្គុយហូបបាយនៅទល់មុខគ្នា កូនទើបតែមកមិនបានប៉ុន្មានផង ក៏មកប្រាប់ថាត្រូវទៅទៀតហើយ ទ្រូងអ្នកជាម្ដាយនេះក៏ស្ទើរតែប្រះបែកជាបំណែកៗនៅពេលឮថាកូនត្រូវចាកចេញម្ដងៗ។

«បាទ» ប៉ស៊ីងឆ្លើយយ៉ាងសុភាពទៅកាន់ម្ដាយ ព្រមទាំងមកញញឹមតិចៗដាក់អ៊ីហ្វុងដែលកំពុងតែអង្គុយនៅជិតគេផង។

«ចុះនាំគ្នាមករស់នៅទីនេះ មិនបានឬកូន?​» សៀវស៊ីងចាប់ផ្ដើមចង់អួលដើមកមកទៀតហើយ ប៉វិនឃើញបែបនោះក៏យកដៃមាំទៅអង្អែលខ្នងប្រពន្ធថ្នមៗ គេក៏នឹកកូនដូចគ្នា ប៉ុន្តែប្រសិនបើកូនមានមហិច្ឆតាបែបនេះហើយ យើងជាឪពុកម្ដាយក៏ត្រូវតែបណ្ដោយកូនឱ្យគេទៅរស់នៅជីវិតដែលគេចង់បានដែរ។ ឪពុកម្ដាយបង្កើតកូនចេញមកក៏ពិតមែន ប៉ុន្តែមិនអាចបង្ខឹតបង្ខំកូនឱ្យដើរតាមគន្លងដែលខ្លួនចង់បានឡើយ ព្រោះមនុស្សម្នាក់ៗមានជីវិតជារបស់ខ្លួនរៀងៗខ្លួន ចំណែកឯអ្នកមានគុណក៏បានត្រឹមឈរមើលកូនៗរបស់ខ្លួនអាចជោគជ័យលើផ្លូវជីវិតដែលពួកគេរើសពីចម្ងាយតែប៉ុណ្ណោះ។

«អាហ្វុងមានការងារច្រើនទៀតដែលត្រូវរៀនសូត្រ តួនាទីមុខដំណែងនៅក្នុងថ្ងៃអនាគតក៏ទាមទារទំនួលខុសត្រូវខ្ពស់ មិនអាចចោលបានទេ» ប្រសិនបើអ្នកម្ខាងទៀតមិនអាចមករស់នៅជាមួយខ្លួនបាន ប៉ស៊ីងមានតែធ្វើខ្លួនជាអ្នកដែលទៅតាមគេវិញម្ដងត្រូវទេ? ព្រោះស្នេហាគឺវាកើតឡើងដោយមនុស្សពីរនាក់ ដូច្នេះហើយបើមនុស្សម្នាក់ចួបការលំបាក ម្នាក់ទៀតក៏ត្រូវតែជាដំណោះស្រាយ ជួយចូកជួយចែវគ្នាទើបស្នេហាអាចបន្តទៅមុខបាន។

«ហឹម!» ដោយឃើញកូនហាក់ដូចមិនចង់និយាយតទៀត ប៉វិនក៏លូកដៃមកចាប់ដៃប្រពន្ធច្របាច់ថ្នមៗ កែវភ្នែកដែលសម្លឹងមុខតូចស្អាតនោះក៏បង្ហាញពីអារម្មណ៍ស្រឡាញ់ស្ទើរលេប សៀវស៊ីងឱនមុខចុះហើយជូតទឹកភ្នែកស្ងាត់ៗធ្វើឱ្យកូនប្រុសត្រូវប្រញាប់រត់មកឱបម្ដាយជាប់ កែវភ្នែកក៏ឡើងក្រហមតែតព្រោះប្រឹងទប់ទឹកភ្នែកដូចគ្នា។ សៀវស៊ីងស្រវាឱបកូនប្រុសតែមួយត្រួយបណ្ដូលចិត្តជាប់ណែនដៃ៖

«កូនប្រុសម៉ែ តាំងពីតូចមកម៉ែមិនដែលសូវបានមើលថែទេ រហូតដល់កូនចេញទៅរៀនសូត្របាត់ទម្រាំត្រលប់មកផ្ទះវិញ ហើយឥឡូវជិតចាកចេញពីម៉ែទៀតហើយ…» និយាយបានប៉ុណ្ណោះទឹកភ្នែកក៏ច្រាលចេញមក បណ្ដាលឱ្យអួលដើមកនិយាយមិនរួចតទៅទៀត ប៉ស៊ីងយកដៃទៅផ្ដិតទឹកភ្នែកឱ្យម្ដាយថ្នមៗ គេក៏មិនចង់បែកពីម្ដាយដែរ តែបើបណ្ដោយឱ្យអាហ្វុងត្រលប់ទៅវិញម្នាក់ឯងហាក់ដូចមិនសម ម្ខាងស្រឡាញ់ម្ដាយណាស់ តែចិត្តម្ខាងទៀតក៏បារម្ភអ៊ីហ្វុងខ្លាំងដូចគ្នា។

«ម៉ែ ម៉ែកុំបារម្ភអីណា ចាំកូនមានផ្ទះ មានប្រាក់ច្រើន កូននឹងមកទទួលម៉ែពុក ទៅនៅជាមួយ» ប៉ស៊ីងថើបដៃម្ដាយថ្នមៗ ព្រមទាំងញញឹមហើយសម្លឹងមើលទៅកែវភ្នែកទន់ភ្លន់របស់អ្នកមានគុណដោយអារម្មណ៍ក្ដុលក្ដួល។

«ពេលកូនមានផ្ទះ មានប្រាក់ មានគ្រួសារហើយ មិនបាច់គិតពីពុកម៉ែទៀតទេណាកូនណា មកអើតយូៗម្ដងបានហើយ ព្រោះកុំឱ្យប្រពន្ធកូននិងកូនលំបាកធ្វើដំណើរឆ្ងាយ» សៀវស៊ីងផ្ដាំកូនប្រុសទាំងសំឡេងអណ្ដឺតអណ្តក ពេលកូនមានគ្រួសារ ខ្លួនឯងជាម្ដាយឪពុកក៏លែងហ៊ានទាមទារឱ្យគេគិត ឱ្យគេមកលែង ឱ្យគេខ្វល់ទៀត ព្រោះគេក៏មានគ្រួសាររបស់គេសម្រាប់មើលថែដែរ។

«ម៉ែកុំនិយាយបែបនោះអី កូនម៉េចនឹងអាចចោលម៉ែនិងពុកនោះ?​» ប៉ស៊ីងសម្លឹងមុខម្ដាយក្នុងន័យបន្ទោស គេម៉េចនឹងទុកអ្នកមានគុណទាំង២ឱ្យនៅតែពីរនាក់កណ្ដោចកណ្ដែងបែបនេះបានទៅ? ទាំង៣នាក់ ពុក ម៉ែ កូន សម្លឹងមុខគ្នាស្ងាត់ៗទាំងក្នុងចិត្តនៅអាឡោះអាល័យគ្នាមិនបាត់ តែម្នាក់ៗក៏លែងហ៊ាននិយាយអីចេញមកទៀតដែរ ព្រោះមិនចង់ឱ្យបរិយាកាសកាន់តែកំសត់ជាងនេះ។

«គិតអីនឹង?​» ពេលចូលមកដល់ក្នុងបន្ទប់ហើយ ប៉ស៊ីងក៏សួរទៅអ្នកដែលកំពុងតែភ្លឹកសម្លឹងមើលទៅខាងក្រៅ។

«គិតថា បើចាស់ទៅបានមកនៅទីនេះក៏ល្អ អាកាសធាតុបរិសុទ្ធ ដីក៏អំណោយផលល្អ មើលចុះផ្ទះម៉ែពុកលោកគ្រូក៏មានដំណាំគ្រប់ប្រភេទសឹងតែមិនបាច់ទិញពីផ្សារទៅហើយ» អ៊ីហ្វុងឆ្លើយបណ្ដើរ ងាកទៅឱបចង្កេះអ្នកដែលឈរនៅកៀនខ្លួនបណ្ដើរ ឯប៉ស៊ីងក៏លើកដៃអង្អែលខ្នងគេវិញថ្នមៗ។

«ហឺម» លោកគ្រូពេទ្យដកដង្ហើមធំ គេក៏ចង់នៅទីនេះដែរ ប៉ុន្តែពេលនេះវាមិនទាន់អំណោយផលនៅឡើយ។

«លោកគ្រូ ដឹងទេថាលោកគ្រូមានភ្នែក ច្រមុះ មាត់ដូចពុកលោកគ្រូណាស់ តែបែរជាមានទម្រង់មុខដូចម្ដាយលោកគ្រូទៅវិញ ពេលខ្លះខ្ញុំចង់ច្រឡំលោកគ្រូនឹងពុកលោកគ្រូម្ដងៗក៏មានដែរ»

«ច្រឡំអី បងសង្ហាជាង» ប៉ស៊ីងនិយាយទាំងសើចបញ្ចេញធ្មេញធំៗគួរឱ្យស្រឡាញ់របស់ខ្លួនផង ធ្វើឱ្យអ៊ីហ្វុងត្រូវជ្រួញច្រមុះជ្រេញជាខ្លាំង តែក៏ត្រូវទទួលស្គាល់ការពិតដដែល៖

«ត្រូវហើយ លោកគ្រូសង្ហាជាង» គេឆ្លើយទាំងឈ្មុលមុខនឹងទ្រូងរឹងមាំ កក់ក្ដៅនោះជាប់ ច្រមុះក៏ស្រូបយកក្លិនក្រអូបប្រហើរចេញពីខ្លួនកំលោះសង្ហា ក្លិនក្រអូនស្រាលៗបែបនេះមានមន្តស្នេហ៍ខ្លាំងមែនទែន បានហិតហើយលង់ងើបក្បាលមិនរួចដូចជាគេពេលនេះអ៊ីចឹង។

«លោកគ្រូ…បើយើងនៅទីនេះបន្តលោកគ្រូគិតយ៉ាងម៉េចដែរ?​»

«ស្រេចតែអូន» ប៉ស៊ីង មិនដែលតាំងចិត្តថានឹងជំទាស់សំណព្វចិត្តគេស្រាប់ទៅហើយ ម្នាក់នេះចង់បែបណា គេក៏បត់បែនតាមគ្រប់យ៉ាង សុំឱ្យតែអ៊ីហ្វុងសប្បាយចិត្ត និងមានសុភមង្គល ឱ្យធ្វើអីគេក៏ព្រម។

«បើអ៊ីចឹងនៅទីនេះបន្តល្អទេ ចាំយូៗចាំទៅខាងនោះម្ដងក៏បាន»

«ចុះពុកម៉ែអូននោះ?​»

«មិនអីទេ បើអូននឹកគាត់ យើងក៏អាចទៅលែងគាត់បាន មិនអ៊ីចឹង?​»

«ហឹម»ប៉ស៊ីងអង្អែលខ្នងតូចស្អាតនោះថ្នមៗហាក់ដូចជាចង់លួងលោម គេឱនទៅថើបថ្ពាល់រលោងស្រិលខ្សឺតៗទើបនិយាយ៖

«អរគុណ» អ៊ីហ្វុងបើកភ្នែកធំៗបង្កើនភាពគួរឱ្យស្រឡាញ់ថែមមួយកម្រិតទៀត គេឆ្ងល់ថាហេតុអ្វីក៏នៅសុខៗបុរសម្នាក់នេះមកអរគុណគេវិញ?

«រឿងអី?​»

«អរគុណដែលអូនស្រឡាញ់បង» ប៉ស៊ីងស្រមៃមិនចេញរូបភាពខ្លួនឯងលង់ស្រឡាញ់អ្នកផ្សេង គេស្រមៃមិនចេញទេថាតើជីវិតគេនឹងទៅជាយ៉ាងណាបើមិនបានចួប មិនបានលង់ស្រឡាញ់អ៊ីហ្វុង? តើពេលនេះគឹកំពុងតែដេកលើគំនរប្រាក់ហើយគ្មានសេចក្ដីសុខមែនទេ? តើគេប្រហែលជាត្រូវរៀបការជាមួយព្រះនាងឆ្កួតឡប់ដែលគេមិនចាំសូម្បីតែឈ្មោះនោះត្រូវទេ? អត់ទេសូមឈប់គិតព្រោះមិនចង់គិតតទៀត។

«ចុះ…តើបង…បងស្រឡាញ់ខ្ញុំវិញទេ​?​» អ៊ីហ្វុងឱបចង្កេះប៉ស៊ីងជាប់ បែរមុខមកសម្លឹងមើលគេចំៗ ចាត់ទុកថានេះជាឱកាសចុងក្រោយហើយណាលោកគ្រូស៊ីង បើនៅតែធ្វើមិនបានល្អទៀតតិចអត់មានប្រពន្ធឱបទៅ។ ប៉ស៊ីងចាប់ចង្ការតូចស្អាតនោះផ្ងើយឡើងតិចៗ គាត់ទម្លាក់បបូរមាត់ទៅថើបមាត់តូចស្អាតនោះថ្នមៗ ហើយក៏ខ្សឹបៗក្បែបបូរមាត់នោះ៖

«ស្រឡាញ់ ស្រឡាញ់តាំងពីថ្ងៃដែលចួបមុខគ្នាដំបូងមកម្ល៉េះ» អ៊ីហ្វុងញញឹមខ្ចិបស្រវាឱបលោកគ្រូពេទ្យណែនដៃ តែប៉ុណ្ណេះគេក៏ស្ងប់ចិត្ត ពាក្យបីម៉ាត់នេះហើយដែលគេចង់បាន ជាពិសេសចង់បានចេញពីមាត់បុរសម្នាក់នេះ។

«អូនក៏ស្រឡាញ់បងដូចគ្នា លោកគ្រូពេទ្យសង្ហា»

«បាទ លោកសេនាពូកែរបស់បង»

៥ឆ្នាំកន្លងផុតទៅ…

«អាស៊ីង ចុះមកភ្លាម!!» សៀវស៊ីងឈរច្រត់ចង្កេះស្រែកហៅកូនប្រុសដែលកំពុងតែឡើងទៅឈរនៅលើតុឈើសម្រាប់ដាក់ម្ហូប ផ្ទះតូចកាលមុនក៏ត្រូវរើ ជំនួសដោយផ្ទះថ្មីដែលមានរូបរាងដូចកាលមុនបេះដាក់គ្រាន់តែមានទំហំធំជាងមុនប៉ុណ្ណោះ ជីវភាពគ្រួសារលោកមេទ័ពក៏ផ្លាស់ប្ដូរដែរ ពេលនេះពួកគាត់បានបើកហាងលក់បាយ ជាមួយនឹងតៀមសម្រាប់ព្យាបាលជំងឺនៅឯជើងភ្នំដែលមានភ្ញៀវណែនៗសឹងតែរាល់ថ្ងៃ។

«មិនចុះទេ» ប៉ស៊ីងពេលនេះកំពុងតែឈរនៅលើតុដាក់ម្ហូបភ្នែកក៏សម្លឹងមើលក្រោមមិនឈប់។

«ពុករបស់ឯងជាមេទ័ព សម្លាប់សត្រូវដូចដកស្មៅ ដៃប្រប្រឡាក់ឈាមរាល់ៗថ្ងៃ តែឯងមើលឯងធ្វើចរិតចុះ» សៀវស៊ីងសែនហួសចិត្តនឹងចរិតខ្លាចមិនសមហេតុផលរបស់កូនប្រុសជាខ្លាំង លោកអើយមើលចុះបុរសមានមាឌធំ រូបរាងខ្ពស់ស្រឡៈកំពុងតែរត់ឡើងទៅឈរលើតុព្រោះគេខ្លាចដង្កូវមួយក្បាលដែលកំពុងវារនៅជិតនោះ ព្រះ! ឯណាប្រេងខ្យល់យកឱ្យសៀវស៊ីងបន្តិចមក។

«ម៉ែកុំកុហក បើតាមខ្ញុំចាំពេលពុកស្គាល់ម៉ែគាត់ក៏ឈប់ធ្វើសង្គ្រាមទៅហើយ ហើយកុំទៅរម្លឹកអីរឿងប្រឡាក់ឈាមអី ដៃខ្ញុំនេះវាក៏ប្រឡាក់ឈាមមិនលោះថ្ងៃដូចគ្នា»ប៉ស៊ីងនៅឈរលើតុមិនព្រមចុះ មាត់ប្រកែកយកឈ្នះជាមួយម្ដាយ ឯភ្នែកក៏សម្លឹងទៅដង្កូវដែលកំពុងវារគួរឱ្យខ្ពើមនោះមិនហ៊ានព្រិច មានតែអ្នកខ្លាចទេទើបយល់អារម្មណ៍មួយនេះ។

«ចុះមក អូនចាប់វាយកទៅបោះចោលបាត់ហើយ» អ៊ីហ្វុងងាកទៅញញឹមប្រាប់អ្នកដែលកំពុងឈរលើតុ ប៉ស៊ីងក៏ប្រញាប់ចុះមកក្រោមហើយថើបថ្ពាល់រលោងរបស់អ្នកដែលកំពុងតែលើកម្ហូបពេលល្ងាចមកផង។

«ពុកមកហូបបាយ» គេស្រែកហៅពុកគេដែលកំពុងតែស្រោចបន្លែកៀនផ្ទះដោយសំឡេងឮៗ។

«បងហូបឆាស្ពៃនេះទៅ អាហ្វុងពូកែធ្វើណាស់» សៀវស៊ីងចាប់ឆ្ពាស្ពៃតឿដែលអ៊ីហ្វុងជាអ្នកធ្វើឱ្យស្វាមីហូប ឯប៉វិនក៏បានដូចចិត្ត គាត់ចាប់ស្ពៃមួយដុំដាក់ចូលក្នុងមាត់ ហើយក៏បើកភ្នែកធំៗនិយាយឡើយ៖

«ឆ្ងាញ់ណាស់ ប៉ុន្តែនៅចាញ់ស្នាដៃអូនបន្តិច» អ៊ីហ្វុងដែលខំចាំស្ដាប់ពាក្យសរសើរចេញពីមាត់ពុកក្មេកក៏សើចខ្លាំងៗចេញមក ការមករស់នៅជុំគ្នា៥ឆ្នាំមកនេះធ្វើឱ្យគេដឹងថា ស្នេហាដែលលោកមេទ័ពប៉វិនមានចំពោះសៀវស៊ីងគឺអស្ចារ្យខ្លាំងណាស់ មិនថាអ្នកណាមកពីណា ល្អប៉ុនណាទេ ក៏នៅតែចាញ់ប្រពន្ធគាត់ជានិច្ច។ ព្រះរាជបុត្រាបែរទៅសម្លឹងមើលមុខប៉ស៊ីងដែលកំពុងតែញញឹមស្រស់នៅជិតនោះព្រមទាំងគិតក្នុងចិត្តថា បើពេលចាស់ទៅប៉ស៊ីងស្រឡាញ់គេបានតែមួយចំណិតដែលប៉វិនស្រឡាញ់សៀវស៊ីងគេក៏អស់ចិត្តដែរ។

«អ៊ីចឹងបងសាកភ្លក់សាច់ទាខ្វៃនេះម្ដងមើល» សៀវស៊ីងបន្តចាប់ភ្លៅទាឱ្យស្វាមីដោយក្ដីស្រឡាញ់ ព្រមទាំងធ្វើទឹកមុខភ័យអររង់ចាំស្ដាប់ចម្លើយទៀតផង។

«ឆ្ងាញ់ដែរ ប៉ុន្តែនៅតែចាញ់ស្នាដៃអូន»

«អីយ៉ា!! កញ្ចាស់ប៉វិន ទាខ្វៃនេះអូនជាអ្នកធ្វើដោយផ្ទាល់ដៃ ម៉េចក៏បងនិយាយបែបនេះបាន»

«គឺព្រោះតែបងមិនចង់ឱ្យអូនហត់នឹងធ្វើវាទៀតនឹងណា» លោកមេទ័ពងាកមកសើចញឹមៗដាក់ម្ចាស់ស្នេហ៍របស់គាត់តិចៗ នេះហើយចំណេះជិះកឯង។ ប៉ស៊ីង អ៊ីហ្វុង ប៉វិននិងសៀវស៊ីង អង្គុយហូបបាយជុំគ្នា ជជែកគ្នាពីនេះពីនោះយ៉ាងហូហែរ បរិយាកាសដែលធ្លាប់តែស្ងាត់ជ្រងំរបស់ផ្ទះយាយស៊ីងនិងតាវិន ពេលនេះក៏ជំនួសដោយសំណើច សំឡេងជជែកគ្នា ប្រលែងគ្នាមិនដាច់សូរ ពីផ្ទះដែលមានជីវភាពសមល្មម មកក្លាយជាអ្នកមានធូធារស្ដុកស្ដម្ភ ពីតាយាយដែលម្ង៉ៃៗក៏អង្គុយចាំតែផ្លូវកូន ពេលនេះក៏ក្លាយជាឪពុកម្ដាយដែលមានសេចក្ដីសុខរហូតដល់អ្នកស្រុកច្រណែន។ ជីវិតគូរគឺបែបនេះហើយ ពេលខ្លះបើយើងស្រឡាញ់គេ យើងត្រូវតែហ៊ានបង្ហាញពីអារម្មណ៍របស់យើងឱ្យគេបានដឹង បើយើងស្រឡាញ់អ្វីមួយហើយនោះ កុំខ្លាចក្នុងការតស៊ូដើម្បីវាឱ្យសោះ ព្រោះថាលទ្ធផលរបស់វាអាចជាសេចក្ដីសុខពេញមួយជីវិតរបស់យើងក៏ថាបាន។ នៅចាំអីទៀត បើស្រឡាញ់អ្នកណាម្នាក់ប្រញាប់សារភាពទៅ តែអ្នកសរសេរសូមប្រឡាក់ទុកម្នាក់ឯងហើយ ហិហិ។។

ចប់

រឿង៖ ព្រះរាជបុត្រាកំពូលស្នេហ៍ ភាគ៤
ម៉ោងប្រាំព្រឹក…

ប៉ស៊ីងបើកភ្នែកមុតស្អាតរបស់ខ្លួនសម្លឹងមើលទៅក្រៅបង្អួចដែលមិនទាន់មានពន្លឺព្រះអាទិត្យនៅឡើយ ហើយក៏ដកកែវភ្នែកមកមើលអ្នកនៅដែលកំពុងគេងនៅក្នុងរង្វង់ដៃវិញ ដោយខ្សែភ្នែកស្រទន់ដូចរាល់ដង។ លោកគ្រូពេទ្យញញឹមចុងមាត់តិចៗ រួចក៏យកម្រាមដៃវៃងស្រឡូនៗរបស់ខ្លួនទៅប៉ះបបូរមាត់ស្លេកស្លាំងនោះថ្នមៗ។ ពេលគេងស្ងៀមៗ មិនស្រែកឡូឡា មិនសួរនាំច្រើន បែបនេះក៏គួរឱ្យស្រឡាញ់ដែរណា ប៉ស៊ីងគេងសម្លឹងមើលមុខស្អាតនោះមួយសន្ទុះដោយលួចគិតក្នុងចិត្តស្ងាត់ៗថាបើសិនមានពេល គាត់អាចគេងសម្លឹងមុខស្អាតៗនេះមួយថ្ងៃពេញក៏បានដែរ តែដោយសារតែមានការងារត្រូវធ្វើដើម្បីដូរយកបាយមកចិញ្ចឹមខ្លួន និងមើលថែអ៊ីហ្វុងផងនោះ ប៉ស៊ីងក៏ត្រូវងើបចេញពីគ្រែទាំងសោកស្ដាយ។ គាត់ក្រោកមកហើយក៏ទាញភួយយកទៅដណ្ដប់ឱ្យអ្នកដែលកំពុងគេងយ៉ាងគួរឱ្យស្រឡាញ់ លោកគ្រូពេទ្យឱនទៅខ្សឹបក្បែត្រចៀកតូចស្អាតតិចៗមុននឹងដើរចេញទៅ៖

«ឆាប់ក្រោកមកណា បងចាំ​!​»

«រាជពេទ្យ!! មកមើលខាងនេះបន្តិច»គ្រាន់តែដើរចេញពីបន្ទប់ទឹកភ្លាមមិនទាន់ទាំងបានបាយចូលមាត់ផង សំឡេងពេទ្យស្រីម្នាក់ក៏ស្រែកខ្លាំងៗដោយអាការៈភ័យស្លន់ស្លោ ព្រមទាំងជួយគ្រាហ៍អ្នកជំងឺដែលពេលនេះមានឈាមហូរស្រោចខ្លួនដើរមករកប៉ស៊ីងផង។

«មកខាងនេះ»លោកគ្រូពេទ្យសង្ហាប្រញាប់ស្ទុះទៅជួយទ្រអ្នកជំងឺដែលមានមាឌធំដំបងនោះម្ខាង ព្រមទាំងនឹងឆ្ងល់ក្នុងចិត្តផងថា តើគេទៅធ្វើស្អីមក បានជាមានឈាមស្រោចខ្លួនទាំងកណ្ដាលព្រលឹមអុរបែបនេះ?

បន្ទាប់ពីលាងរបួសត្រង់ក្បាល ដែលបែកឈាមប្រហែលកន្លះចំអាមរបស់អ្នកជំងឺដែលមកដល់មន្ទីពេទ្យនេះមុនគេទាំងព្រលឹមហើយ ក៏ដូចជាបានឮការសាកសួរពីអ្នកគ្រូពេទ្យទើបប៉ស៊ីងដឹងថា អ្នកជំងឺម្នាក់នេះគឺជាទាហានដែលប្រចាំការនៅឯជាយដែន គេប្រឹងត្រលប់មកផ្ទះ មកលែងប្រពន្ធទាំងយប់ដោយមិនបានប្រាប់ឱ្យនាងដឹងមុន ពេលមកដល់ក៏ពេលជិតព្រលឹមនេះឯង ហើយអ្វីដែលធ្វើឱ្យក្បាលរបស់គេឈាមនោះគឺពេលដែលប្រពន្ធរបស់គេជួយរើខោអាវចេញពីបង្វិច ចង្រៃយ៍អ្នកណាទៅដឹងទៅថាក្នុងបង្វិចដាក់ខោអាវនោះមានអាវក្នុងពណ៌ក្រហមស្រស់មួយដែលមិនមែនជារបស់ប្រពន្ធគេ ដូច្នេះហើយហេតុការណ៍បន្តទៀតសូមអ្នកអានស្រមៃខ្លួនឯងចុះ ព្រោះបើមើលតាមរបួសលើក្បាលរបស់ពូទាហាននេះមិនតូចប៉ុន្មានទេ បើមិនត្រូវនឹងត្បាល់ថ្ម ក៏ប្រហែលជាត្រូវនឹងខ្នងកាំបិតប៉័ងតោដែរ អាណិតណាស់។

«រាជពេទ្យលីខាងនេះបន្តិច!»សំឡេងរបស់អ្នកគ្រូពេទ្យស្រីម្នាក់ទៀតបន្លឺឡើងភ្លាមៗ បន្ទាប់ពីប៉ស៊ីងរៀបចំប្រដាប់ប្រដាសម្រាប់លាងរបួសរួច។ លោកគ្រូពេទ្យសង្ហាក៏ប្រញាប់រត់ទៅមើលអ្នកជំងឺដែលមានរាងស្គមរីងរៃ កំពុងតែប្រកាច់នៅលើគ្រែភ្លាមដោយមិនដំអែដំអង់យូរឡើយ។ គិតៗទៅក៏ល្អដែរ ដែលបានត្រលប់មកធ្វើការបែបនេះវិញម្ដងទៀត ការបានរត់ទៅរត់មកមើលអ្នកជំងឺយ៉ាងសស្រាក់សស្រាំគ្មានពេលសម្រាក បែបនេះក៏ធ្វើឱ្យប៉ស៊ីងនឹកឃើញទៅដល់កាលពីប៉ុន្មានឆ្នាំមុនដែលគាត់នៅមិនទាន់មានឋានៈធំនៅឡើយ កាលដែលគាត់នៅដើរតាមព្រឹទ្ធាចារ្យសុង ឈី ពេលនោះជាពេលវេលាដែលរវល់បំផុតនៅក្នុងជីវិតរបស់លោកគ្រូពេទ្យប៉ស៊ីងហើយ គាត់ត្រូវងើបពីព្រលឹមម៉ោង៣ព្រឹករាល់ថ្ងៃដើម្បីដាំថ្នាំ រៀបចំប្រដាប់ប្រដាសម្រាប់លាងរបួស បោស ជូត សម្អាតកន្លែងព្យាបាល រៀបចំគ្រប់បែបសព្វយ៉ាងទាំងអស់ រហូតដល់ម៉ោង៨យប់គាត់ក៏បន្តមេរៀនរបស់គាត់ជាមួយនឹងលោកគ្រូសុងមិនដែលខាន ប៉ស៊ីងចាំបានថានៅថ្ងៃមួយនោះដោយហេតុតែចង់ដឹងចង់ឮខ្លាំងពេកគេក៏សម្រេចចិត្តដើរទៅកន្លែងដែលគេបោះចោលសាកសព ដើម្បីយកគ្រោងឆ្អឹងរបស់សពដែលគេយកទៅបោះចោលទាំងនោះមកសិក្សាវិភាគឱ្យបានច្បាស់លាស់ បើតាមគាត់ចាំពេលនោះគាត់ទើបតែមានអាយុប្រហែលជា១៣ ១៤ ឆ្នាំប៉ុណ្ណោះ។

ពេលនឹកឃើញដល់អតីតកាល នឹកឃើញដល់ការព្យាយាមរបស់គាត់កាលពីមុនទាំងប៉ុន្មាន ទម្រាំនឹងមកឈរកន្លែងនេះបានហើយ ប៉ស៊ីងក៏ហាក់បីដូចជាមានមោទនៈភាពលើខ្លួនឯងខ្លះដែរ។

លោកគ្រូពេទ្យកំលោះជូតដៃនឹងកន្សែងស្អាតដែលជ្រលក់ទឹកក្ដៅអ៊ុនៗ ដើម្បីជូតសម្អាតឈាមដែលប្រប្រឡាក់ពេញដៃចេញ ប៉ស៊ីងយកដៃដែលជូតស្អាតហើយនោះទៅជូតញើសដែលហូរចេញមកតាមជើងសក់ស្អាតនោះយឺតៗ ភ្នែកក៏រំពៃ សម្លឹងមើលជុំវិញខ្លួនដោយខ្សែភ្នែករវាសរវៃតាមទម្លាប់។ ត្រឹមមួយប៉ព្រិចភ្នែកសោះ ពេលរសៀលក៏ជ្រាតខ្លួនចូលមកបាត់ទៅហើយ ប៉ស៊ីងដែលទើបតែសម្រាកលាងដៃហើយនោះ ក៏តម្រូវឱ្យទៅមើលអ្នកជំងឺដែលទើបតែបញ្ជូនមកម្នាក់ទៀតហើយ ឆ្លៀតពេលកំពុងតែលាងរបួសដៃឱ្យបុរសអ្នកជំងឺនោះ លោកគ្រូពេទ្យសង្ហាក៏ក្រឡេកទៅឃើញអ្នកគ្រូពេទ្យម្នាក់ដែលគាត់តែងពឹងឱ្យទៅអើតមើល អ៊ីហ្វុង ជំនួស ប៉ស៊ីងស្រែកហៅអ្នកគ្រូពេទ្យវ័យក្មេងម្នាក់នោះដោយអាការៈចង់ដឹងចង់ឮ៖

«អ្នកគ្រូ! អ្នកជំងឺម្នាក់នោះយ៉ាងម៉េចហើយ?» អ្នកគ្រូពេទ្យរូបស្រស់ងាកមកញញឹមដាក់ប៉ស៊ីងវិញ នេះបើពេលធម្មតាគេគ្រប់គ្នាប្រហែលជាឆ្ងល់ហើយ ព្រោះនៅសុខៗលោកគ្រូពេទ្យដែលមិនដែលហើបមាត់និយាយរកអ្នកណាបែរជាមកស្រែកប្រកូកប្រកាសកណ្ដាលវាលបែបនេះ ប៉ុន្តែពេលនេះវាក៏ក្លាយទៅជាទម្លាប់ ទាំងគ្រូពេទ្យ ទាំងអ្នកជំងឺនៅទីនេះសុទ្ធតែស៊ាំនឹងការស្រែកសួររបស់ប៉ស៊ីងពីអាការៈរបស់អ៊ីហ្វុងទៅហើយ បើថ្ងៃណាដែលគាត់មិនបានស្រែកសួរបានចម្លែក។

«អ្នកជំងឺម្នាក់នោះឃើញមានសាច់ញាតិមកទទួលចេញទៅបាត់ហើយ រាជពេទ្យមិនដឹងទេហេ?»អ្នកគ្រូពេទ្យម្នាក់នោះនិយាយទាំងលើកចិញ្ចើមរបស់នាងម្ខាងផង ឃើញលោកគ្រូពេទ្យលះបង់មើលថែអ្នកជំងឺម្នាក់នោះដិតដល់ណាស់ បើសិនជាគ្រូសារគេមកទទួលហោចណាស់ក៏គួរតែមកលាគាត់ខ្លះដែរ មិនមែនថាទៅក៏ទៅបែបនេះទេ។

«អ្នកគ្រូមកបន្តជំនួសខ្ញុំបន្តិច» ប៉ស៊ីងប្រញ់ាប់រត់ទៅរកបន្ទប់របស់អ៊ីហ្វុងភ្លាមៗបន្ទាប់ពីស្ដាប់សម្ដីរបស់អ្នកគ្រូពេទ្យចប់ មិនអាចទេ អាហ្វុងមិនដែលមានសាច់ញាតិនៅនគរភាគខាងកើតនេះផង តើគេមានសាច់ញាតិមកពីណាមកទទួលនោះ? ឬថាពួកនោះជាអ្នកដែលប្រលងធ្លាក់ហើយមានគំនុំ គុំគួននឹងអ៊ីហ្វុងរបស់គាត់?

លោកគ្រូពេទ្យសង្ហាត់សំដៅទៅបន្ទប់ដែលគាត់ចេញចូលសឹងតែរាល់ថ្ងៃទាំងបេះដូងប្រះបែក គាត់ត្រូវមកមើលឱ្យប្រាកដចិត្តថា តើអ៊ីហ្វុងរបស់គាត់ពិតជាបាត់ខ្លួនមែនក៏អត់?

ក្រាក

គ្រាន់តែទ្វារបន្ទប់ឈើនោះរបើកភ្លាម បេះដូងរបស់គេក៏ធ្លាក់ទៅដល់ដី ដៃជើងវែងៗស្រឡូនស្អាតក៏ញ័រទទ្រើក ទឹកភ្នែកកូនប្រុសស្រក់ចុះមកម៉ាត់ៗដោយហាមមិនបាន។ នៅលើគ្រែដែលតែងតែមានរូបរាងតូចស្អាតគេងលើរាល់ថ្ងៃមិនកម្រើកទៅណានោះ ពេលនេះក៏ទទេស្អាត គ្មានសូម្បីតែស្រមោលរបស់មនុស្សដែលគាត់តាមរក តើគេទៅណាបានបើគេឈឺដល់ថ្នាក់ងើបមិនរួចផងនោះ? ប៉ស៊ីងលើកជើងដែលធ្ងន់កន្តុករបស់ខ្លួនដើរទៅរកគ្រែដែលមានភួយនៅខ្ទក់ខ្ទាំយឺតៗ គាត់សម្លឹងមើលទៅភួយដែលមានជាប់ក្លិនរបស់អ៊ីហ្វុងដោយខ្សែភ្នែកអាឡោះអាល័យ នៅក្នុងភាពអាឡោះអាល័យនោះក៏មានលាយឡំភាពអស់សង្ឃឹមឡើងមក តើសាច់ញាតិរបស់អាហ្វុងជាអ្នកណា? ហើយបើមិនមែនសាច់ញាតិមែននោះតើគាត់ធ្វើម៉េចនឹងដឹង? តើត្រូវទៅតាមរកអាហ្វុងនៅឯណាទៀត? ប៉ស៊ីងមានអារម្មណ៍ថាក្រញាញ់ខួរភ្លាមមួយរំពេច គាត់ដាក់បង្គុយចុះលើគ្រែដែលខ្លួនតែងតែគេងរាល់យប់ ដៃក៏ស្រវាយកភួយដែលមានជាប់ក្លិនម្ចាស់ចិត្តរបស់គាត់យកមកហិតតិចៗ។

ខ្ពោក!!

លោកគ្រូពេទ្យក្រឡេកទៅមើលរបស់ដែលជ្រុះចេញពីភួយមុននេះ វាជាស្រោមសំបុត្រពណ៌មាស ដែលត្រូវបានបត់យ៉ាងមានរបៀបភ្លឹង បញ្ជាក់បានពីសមាសភាពរបស់អ្នកផ្ញើរមកថាមិនមែនជាមនុស្សធម្មតា គាត់ប្រញាប់យកសំបុត្រមកបើកអានយ៉ាងថ្នមៗដោយអារម្មណ៍រំជើបរំជួល អួលដើមក៖

“លី ប៉ស៊ីង លោកគ្រូពេទ្យធំលឿនណាស់ សូមទោសផងដោយសារតែប្រញាប់ពេកយើងនិងស្វាមីមិនអាចនៅលាលោកគ្រូពេទ្យបានទេ។ អរគុណណាស់ដែលបានមើលថែអ៊ីហ្វុងរបស់យើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ សង្ឃឹមថាបានចួបគ្នាឆាប់ៗម្ដងទៀត ផ្ដាំសួរសុខទុក្ខ ប៉វិន និង សៀវស៊ីងផង។ អរគុណម្ដងទៀត លាហើយ»

តួអក្សរដែលត្រូវបានសរសេរយ៉ាងផ្ចិតផ្ចង់នៅលើក្រដាសពណ៌មាស រំលេចចេញមកនូវពាក្យពេចន៍របស់គ្រួសាររាជវង្ស បូករួមជាមួយនឹងត្រារបស់ព្រះរាជនីនៃនគរខាងលិចទៀតនោះ ប៉ស៊ីងអាចសន្មតបានថា សំបុត្រមួយច្បាប់នេះមិនមែនជាសំបុត្រក្លែងក្លាយនោះទេ ពិតណាស់វាជាសំបុត្រដែលមានតម្លៃយ៉ាងមហាសាល ព្រោះត្រូវបានសរសេរដោយដៃរបស់ព្រះរាជនីផ្ទាល់ មានទាំងត្រាព្រះនាមរបស់ទ្រង់នៅជាយសំបុត្រផង តែទាស់ត្រង់ពាក្យថា “អ៊ីហ្វុងរបស់យើង” ប៉ស៊ីងអានលិខិតនេះម្ដងហើយម្ដងទៀត ដើម្បីឱ្យប្រាកដចិត្តថាខ្លួនមិនបានកាត់ន័យច្រឡំ បើតាមការវិភាគរបស់គេ មានន័យថាអ៊ីហ្វុងជាបុត្រានៃនគរខាងលិចឬ? បើអ៊ីចឹងមែនគេក៏ជាចៅរបស់ព្រះរាជាចូវជីយ៉ាង ចុះហេតុអ្វីបានជាព្រះអង្គព្យាយាមឃាត់គេពីការព្យាបាលរបួសឱ្យអ៊ីហ្វុងខ្លាំងម្ល៉េះ? ហើយហេតុអ្វីបានជាព្រះរាជនីនៅនគរខាងលិចស្គាល់ពុកម៉ែរបស់គេទៅវិញ? សំនួរជាច្រើនផុសព្រងព្រាតពេញក្បាលរបស់ប៉ស៊ីង គេសម្លឹងមើលសំបុត្រនៅក្នុងដៃដោយអារម្មណ៍ប្រកាប់ប្រចាក់គ្នា ច្របូកច្របល់ តើគេគួរតែតាមរកអ៊ីហ្វុងទៀតឬក្នុងពេលដែរដឹងការពិតបែបនេះហើយ? តើគាត់ត្រូវធ្វើអ្វីបន្តទៀត?

«ឯងគួរតែសប្បាយចិត្តដែលដឹងថាគេបានទៅកន្លែងដែលមានសុវត្ថិភាពជាងនៅជាមួយឯង» គាត់ញញឹមហើយនិយាយចម្អកឱ្យខ្លួនឯងតិចៗ ពេលនេះក៏រាងធូរចិត្តដែលដឹងថាអាហ្វុងរបស់គាត់បានទៅផ្ទះរបស់គេវិញ តែអារម្មណ៍ពិបាកចិត្តវាមានច្រើនជាង គាត់មិនទុកចិត្តគ្រូពេទ្យនៅភាគខាងលិច ហើយអ្វីដែលសំខាន់គឺបន្ទោសខ្លួនឯងតែម្ដង។ ប៉ស៊ីងពេលនេះគិតថាមកពីខ្លួនឯងមិនបានការទើបអ៊ីហ្វុងត្រូវព្រាត់ព្រាស់ពីគាត់បែបនេះ អ្វីៗគ្រប់យ៉ាងគឺមកពីគាត់ទាំងអស់ ប៉ុន្តែពេលដែលភ្នែករបស់គាត់ប្រទាក់ទៅនឹងតួអក្សរប៉ុន្មានតួចុងក្រោយនៃសំបុត្រដ៏មានតម្លៃនោះប៉ស៊ីងក៏ស្រាប់តែញញឹមស្រាលៗឡើងមក។

ឯជើងភ្នំនៃទីជនបទដាច់ស្រយាលមួយ…

«ឱ្យលឿនមក នៅដើររាប់ស្មៅនៅនឹងហើយ» សំឡេងចេចចាចរបស់មនុស្សម្នាក់បន្លឺឡើងមិនដាច់សូរ សំឡេងស្រួយស្រេនេះឮសឹងតែពីជើងភ្នំទៅដល់កំពូលភ្នំទៅហើយ ម្ចាស់សំឡេងមានអាយុប្រហែលជា៤០ឆ្នាំស្ដើងតែប៉ុណ្ណោះ ប៉ុន្តែស្បែកមុខរបស់គាត់គឺគ្មានសភាពជ្រីវជ្រួញទាល់តែសោះ ស្បែកដៃ ស្បែកជើងក៏រលោងស្អាតបញ្ជាក់ថាគាត់គឺរស់នៅស្រណុកសុខស្រួលណាស់ ប្រសិនបើយើងមើលមួយភ្លែតទៅគឺស្មានតែមនុស្សស្រីអាយ២០ឆ្នាំជាងកំពុងតែដើរឡើងភ្នំតាមផ្លូវលំធំមួយ។

«បងចាស់ហើយដើរមិនលឿនដូចជាអូនទេ» សំឡេងធំគ្រលរមួយបន្លឺឡើងពីខាងក្រោយខ្នងរបស់សៀវស៊ីងដែលកំពុងដើរស្ពាយកន្រ្តកដាក់ដំឡូង លោកមេទ័ពប៉វិនដែលពេលនេះមានអាយុ៥៥ឆ្នាំ ប៉ុន្តែនៅតែមានមាឌមាំ រូបរាងក៏ខ្ពស់ស្រឡៈ ដំណើរមិនបានកោងតែបែរជារហ័សរហួនដូចនៅក្មេងធម្មតា តែអ្វីដែលផ្លាស់ប្ដូររនោះគឺស្បែកនិងសក់របស់គាត់ ស្បែកសស្អាតកាលពីមុន ពេលនេះក៏ប្រែមកជាស្រគាំព្រោះតែការធ្វើស្រេក្រោមកម្ដៅថ្ងៃយូ ហើយសក់ក្បាលដែលធ្លាប់តែខ្មៅរលោងស្អាតនោះពេលនេះក៏ប្រែមកជាមានស្កូវខ្លះៗ មុខមាត់សង្ហានោះពេលនេះក៏មានពុកមាត់ពុកចង្ការមករឹមៗ ព្រោះប្រពន្ធរបស់គាត់មិនឱ្យកោរចេញ។

«លោកមេទ័ព ឈប់យកលេសទៅបានទេ» សៀវស៊ីងងាកមកសម្លក់ប្ដីដែលកំពុងតែដើរធ្វើត្រឹកៗពីខាងក្រោយខ្នងខ្លួនយ៉ាងខ្ជិលច្រអូស ហើយអ្នកដែលត្រូវសម្លក់ក៏សើចតិចៗដាក់ម្ចាស់ស្នេហ៍របស់គាត់។

«មិនបានយកលេសទេ បងចាស់ពិតមែន» មិនត្រឹមតែនិយាយឆ្លើយឆ្លងជាមួយប្រពន្ធច្រើនជាងមុនទេ ពេលនេះគាត់ក៏ចេះទាំងឌឺ ចេះទាំងលេបខាយ បើនិយាយពីសម្ដីវិញចាក់ទឹកមិនលិច តិចថាសៀវស៊ីងនិយាយឈ្នះទៀតចុះ?

សៀវស៊ីងខាំមាត់សម្លក់មុខដែលញញឹមច្រឡឺមដាក់គេតិចៗសែនក្នាញ់ គេដើរបកទៅក្រោយវិញហើយលូកដៃទៅច្រវាចាប់ប្រអប់ដៃធំមាំនោះឱ្យដើរតាមខ្លួន តែលោកមេទ័ពក៏នៅតែក្រាញននៀលមិនព្រមទៅតាមងាយៗ។

«កុំទាន់ដើរលឿនពេក ថ្ងៃនេះបងមានប្រផ្នូល»ប៉វិនក្រសោបដៃទន់រលោងរបស់ភរិយាព្រមទាំងនិយាយអង្វរដោយទឹកមុខគួរឱ្យអាណិត។

«ប្រផ្នូលស្អីរបស់បង?​»

«ប្រផ្នូលថា ថ្ងៃនេះនឹងមានរឿងល្អកើតឡើងណា»លោកមេទ័ពនិយាយបញ្ចុះបញ្ជូលសៀវស៊ីងឱ្យជឿស្លុងទៅតាមគាត់ ហើយពេលឃើញអ្នកម្ខាងទៀតកំពុងតែឈរស្ដាប់ហើយគាត់ក៏អូសរាងតូចស្អាតនោះទៅអង្គុយនៅលើថ្មជិតផ្លូវ។

«រឿងល្អដែលនិយាយដល់នោះជារឿងអ្វីទៅ? ជាលាភដែរទេ? បើជាលាភពិតមែនត្រូវប្រញាប់ទៅផ្ទះឱ្យឆាប់ឡើងព្រោះដើម្បីកុំឱ្យលាភរត់បាត់»

ចប់សម្ដីរបស់សៀវស៊ីងក្បាលខូចភ្លាម ប៉វិនក៏យកដៃទៅអង្អែលក្បាលមនុស្សដែលខ្លួនស្រឡាញ់ថ្នមៗលែងហើយនិយាយ៖

«មិនមែនទេ អូនគិតមើល ព្រឹកមិញនេះមកដើរចូកព្រៃក៏ប្រទះឃើញផ្សិតយ៉ាងច្រើន វាជាប្រផ្នូលល្អដែលប្រាប់យើងថា ថ្ងៃនេះយើងនឹងមានភ្ញៀវមកលែងផ្ទះ»លោកមេទ័ពនិយាយព្រមទាំងសម្លឹងមើលមុខសៀវស៊ីងទាំងញញឹមដដែលផង។

«បែបនោះមែនទេ ទើបបងបបួលខ្ញុំមកផ្សារទិញម្ហូបពាសពេញបែបនេះ?​»សៀវស៊ីងនិយាយព្រមទាំងចង្អុលទៅកន្ត្រកធំៗពីរដែលមួយជារបស់ខ្លួនមានផ្ទុកសុទ្ធតែដំឡូង មិនថាដំឡូងជ្វា ដំឡូងបារាំង ដំឡូងដៃខ្លា ដំឡូងទាន ឡើងពេញមួយកន្ត្រក និងកន្ត្រកមួយទៀតដែលនៅលើស្មារលោកមេទ័ពគឺមានសុទ្ធតែបន្លែ ត្រី សាច់មាន់ សាច់ទា សាច់ពពែ សាច់ជ្រូក សាច់គោ យ៉ាងហូហៀរ ព្រមទាំងស្រា២ ៣ឪទិនផង។

«មែន អូនគិតទៅមើល បើភ្ញៀវមកផ្ទះហើយគ្មានអីទទួលគេនោះគិតយ៉ាងម៉េច?​»លោកមេទ័ពដាក់បង្គុយនៅលើដុំថ្មហើយទាញសៀវស៊ីងឱ្យមកអង្គុយនៅលើភ្លៅ រៀបរាប់ដោយសំឡេងពីរោះ។

«លី ប៉វិន បងបង្ហិនលុយច្រើនបែបនេះព្រោះតែដើម្បីភ្ញៀវក្នុងក្ដីស្រស្រមៃរបស់បងមែនទេ?​​»សៀវស៊ីងចាប់ផ្ដើមមួម៉ៅឡើងមក គេក្ដាប់ដៃហើយគក់ទ្រូងធំ មាំរបស់ម្ចាស់ភ្លៅដោយមិនក្រែងរអែងចិត្ត តែដៃតូចៗពីរនោះក៏ត្រូវដៃរបស់លោកមេទ័ពចាប់ជាប់យកមកថើប ជុបៗយ៉ាងគួរឱ្យស្រឡាញ់។

«លី សៀវស៊ីង យូៗទៅអូនក៏លែងខ្លាចបងអស់ហើយ បែបនេះត្រូវតែដាក់ទោសម្ដង»

«ដាក់ទោសយ៉ាងម៉េច? បងនឹងហើយធ្វើខុសហើយមកចង់ដាក់ទោសគេវិញ កញ្ចាស់ប៉វិន នេះបងមិនចេះគិតសន្សំសំចៃខ្លះទេហី?»

«អីយ៉ា!! អ្នកណាចាស់ អូនហៅម្ដងទៀតភ្លាម»

«បងនឹងហើយ កញ្ចាស់ប៉វិន»

«លី សៀវស៊ីង»

«យ៉ាងម៉េចកញ្ចាស់ប៉វិន ខ្លួនចាស់មិនចង់ឱ្យគេហៅចាស់»មិនសូវមានទេពេលដែលបានឃើញលោកមេទ័ពឆេះដុំបែបនេះ ហេតុនេះហើយត្រូវតែញ៉ោះឱ្យដល់ទីបំផុត។

«អូនជឿថាបងថើបអូនកណ្ដាលវាលនេះទេ?​»ប៉វិនលើកចញ្ចើមម្ខាងសួរទៅអ្នកអង្គុយលើភ្លៅយ៉ាងច្រឡឺម ដៃរហ័សនោះក៏ស្រវាឱបចង្កេះអ្នកម្ខាងទៀតជាប់ភ្លាមៗ។

«ជឿ!!»សំឡេងប្លែកមួយបន្លឺឡើងពីចុងផ្លូវមកឡើងភ្នំមក ធ្វើឱ្យប៉វិន និងសៀវស៊ីងប្រញាប់បំបែកគ្នា ទៅឈររៀងខ្លួនភ្លាមមួយរំពេច ទាំងភ្នែកក៏នៅចាំមើលថាអ្នកណាដើរឡើងភ្នំពេលរសៀលបែបនេះ?

«ពុក ម៉ែ»ប៉ស៊ីងកំលោះសង្ហា ឈរគ្រវីដៃដាក់ពុកម៉ែចាស់ៗតែចរិតក្មេងរបស់ខ្លួន ស្នាមញញឹមយ៉ាងធំក៏បង្ហាញនៅលើផ្ទៃមុខរបស់ប្រុសសង្ហា ធ្វើឱ្យសម្រស់របស់គេកាន់តែស្រស់ជាងមុនមួយកម្រិតថែមទៀត។ សៀវស៊ីងប្រញាប់រត់យ៉ាងលឿនទាំងទឹកភ្នែកហូររហាមព្រោះតែភាពសប្បាយចិត្ត។

«រត់មួយៗប្រយត្ន័ដួល»លោកមេទ័ពនិយាយមួយៗ ព្រមទាំងដើរតាមពីក្រោយអ្នកដែលប្រឹងរត់យកងាប់រស់ទៅរកកូនប្រុសបណ្ដូលចិត្តផង។

«អាស៊ីង! អាស៊ីងសំណព្វចិត្តម៉ែ»ពេលរត់មកដល់ដៃដែលលាតចាំទទួលស្រាប់ហើយនោះ សៀវស៊ីងក៏លោតទៅឱបកូនប្រុសយ៉ាងណែនភ្លាម ដៃ តូចស្អាតលើកឡើងអង្អែលក្បាលប្រុសកំលោះថ្នមៗដោយក្ដីស្រឡាញ់ ឯទឹកភ្នែកក៏នៅតែហូរមកមិនបាត់។

«ម៉ែនឹកកូនទេ​?​»ប៉ស៊ីងដែលកំពុងតែឱបម្ដាយណែនដៃសួរសំនួរដ៏សែនល្ងីល្ងើបំផុតទៅកាន់អ្នកដែលខានចួបគេជាង៤ឆ្នាំមកហើយ។

«អត់នឹកទេដឹង»សៀវស៊ីងនៅបន្តឱបកូនប្រុសដែលមានកម្ពស់ខ្ពស់ស្រឡៈជាប់នឹងដើមទ្រូង តែមាត់ក៏ឆ្លើយផ្ទុយពីចិត្តព្រោះអាកូនម្នាក់នេះវាសួរសំនួរដែលមិនសមសួរ។

«អួយ ម៉ែកូនទើបមកពីឆ្ងាយណា!​»

«យ៉ាងម៉េចទើបនឹកឃើញមែនទេថាខ្លួនឯងមានពុកម៉ែនឹងគេដែរ?​»បន្ទាប់ពីលែងដៃចេញ សៀវស៊ីងក៏ប្រញាប់ស្ដីឱ្យកូនប្រុសភ្លែត តែអ្នកដែលត្រូវស្ដីឱ្យក៏ញញឹមខ្ជឹបស្រវាយកកន្ត្រកធំៗពីខ្នងឪពុកម្ដាយមកស្ពាយទាំង២។

«ឃ្លានណាស់នែក»ប៉ស៊ីងរអ៊ូ ព្រមទាំងធ្វើមុខជូរហើយយកដៃអង្អែលពោះតិចៗផង ដើម្បីបង្វែរចំណាប់អារម្មណ៍ម្ដាយគេទៅរឿងផ្សេងវិញ។

«មកឆាប់ដើរមក មកពីពុកឯងនឹងហើយនៅដើររាប់ស្មៅបានជាស្មើនេះហើយមិនទាន់ដល់ផ្ទះទៀត»សៀវស៊ីងងាកទៅបន្ទោសប៉វិនដែលកំពុងតែដើរជិតខ្លួនទាំងមុខញញឹមមិនបាត់ ទាំងបីនាក់ ម៉ែ ពុក កូនដើរទន្ទឹមគ្នាពេញផ្លូវ ទោះបីជាពេលនេះប៉ស៊ីងមិននិយាយអី ប៉ុន្តែទឹកមុខរបស់គាត់គឺពិតជាមានក្ដីសុខខ្លាំងណាស់។

«យប់នេះកូនចង់ញ៉ាំអី ពុកទិញម្ហូបមកច្រើនណាស់» ប៉វិនសួរទៅកូនប្រុសព្រមទាំងសម្លឹងមើលទៅកន្ត្រកបន្លែសាច់យ៉ាងមានមោទនៈភាព។

«ម្ហូបផ្ទះយើងទាំងអស់នេះមែនទេពុក​?​»ប៉ស៊ីងសួរទាំងបើកភ្នែកធំៗសម្លឹងមើលកន្រ្តកធំៗពីរដែលខ្លួនកំពុងស្ពាយ បើពុកគេមិននិយាយ ស្មានតែម្ហូបជ្រូកទេតើនែក ច្រើនម្លឹងៗ។

«មែន ពុកឯងបង្ហិនលុយដែលរកបានសឹងទាំងអស់យកទៅទិញម្ហូបអស់នេះ តែកុំរម្លឹកទៀតអីព្រោះលុយរកបានតាមក្រោយទៀតមិនអ៊ីចឹង»សៀវស៊ីងងាកមកនិយាយយ៉ាងមានហេតុផលទៅកូនប្រុស តែក៏ងាកសម្លក់ទៅប៉វិនដែលកំពុងតែដើរជិតខ្លួន។

«ត្រូវហើយៗ»លោកមេទ័ពប្រឹងងក់ក្បាលនិយាយយកចិត្តប្រពន្ធក្មេង។

«លុយរកបានពេលក្រោយ ប៉ុន្តែទំនុកចិត្តដែលម៉ែមានចំពោះពុកក្នុងការទុកដាក់លុយគឺមិនអាចហៅត្រលប់មកវិញបានទេ ត្រូវទេម៉ែ?​»គ្រាន់តែចាក់ចុចចប់មិនទាន់ ប៉ស៊ីងក៏ត្រូវរត់ប្រុយយ៉ាងលឿងដើម្បីគេចពីកណ្ដាប់ដៃរបស់ពុកគេ ដែលត្រូវមួយដៃៗសឹងតែចេញធ្លាយក្អួត។

ក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនៅកំពូលភ្នំ…

នៅខាងមុខផ្ទះតូចមួយដែលតែងតែស្ងាត់ជ្រងំ តែពេលនេះក៏ស្រាប់តែឮសំឡេងសើច ជជែកគ្នាពេញផ្ទះយ៉ាងចម្លែក។ ប៉ស៊ីងអង្គុយនៅលើកៅអី កំពុងតែនិយាយ ពីរឿងដែលគេលួចចេញពីរាជវាំងទៅកាន់ឪពុកម្ដាយដោយមានមោទនៈភាពនឹងខ្លួនឯង ក្នុងពេលដែលឪពុក ម្ដាយដែលកំពុងតែអង្គុយស្ដាប់នោះនាំគ្នាធ្វើមុខឆ្ងល់ ដោយទ្រាំមិនបានសៀវស៊ីងក៏សួរឡើង៖

«អាស៊ីង!! ក្រែងកូនជារាជពេទ្យធំក្នុងវាំង ហេតុអ្វីគ្រាន់តែចង់មកលែងពុកម៉ែក៏ត្រូវលបលួចកូន?»

សំនួរនេះធ្វើឱ្យមុខដែលញញឹមស្រស់របស់ប៉ស៊ីងអម្បាញ់មិញទៅជាស្ងួតភ្លាមៗមួយរំពេច គេមានអារម្មណ៍ថាម៉ែរបស់គេសួរត្រូវ ហើយអ្នកដែលខុសគឺគេ គេជាអ្នកខុស តែក៏មិនដឹងថាខ្លួនឯងខុសអ្វីដែរ គេគ្រាន់តែធ្វើដើម្បីមនុស្សដែលខ្លួនស្រឡាញ់ តែក៏នៅតែមានអារម្មណ៍ថាមិនសមចំពោះម្ដាយ ឪពុកដដែល។

«ម៉ែ» លោកគ្រូពេទ្យសង្ហាហៅម្ដាយតិចៗហាក់បីដូចជាចង់ពិភាក្សាជាមួយ តែក៏ត្រូវប្ដូរចិត្តវិញភ្លាមៗ ព្រោះមិនចង់ឱ្យអ្នកមានគុណមកពិបាកចិត្តជាមួយខ្លួនដែរ។

«មានរឿងអីនិយាយជាមួយម៉ែ ពុកបានណាកូន» ដោយឃើញកូនមិនចង់និយាយ សៀវស៊ីងក៏ប្រញាប់ងើបឡើងហើយចាប់ផ្ដើមរៀបចំចាន ឆ្នាំង និងនិយាយទៅកាន់កូនប្រុសដែលកំពុងតែអង្គុយទល់មុខគាត់ដោយសំឡេងពីរោះមិនប្រែប្រួល។ ឪពុក ម្ដាយណាមិនពិបាកចិត្តក្នុងពេលដែលឃើញកូនធ្វើមុខបែបនេះនោះ? ជាពិសេសកូនដែលរឹងមាំរហូតមកមិនដែលរអ៊ូរទាំពីភាពពិបាករបស់ខ្លួនប្រាប់នរណាទៀត ពិតណាស់ថានៅក្នុងចិត្តរបស់គេគឺមិនស្រួលដូចដែលតែងតែបង្ហាញប្រាប់អ្នកគ្រប់គ្នាទេ។ ចំពោះមនុស្សដែលតែងតែបង្ហាញអារម្មណ៍មកខាងក្រៅ ពេលសប្បាយចិត្តក៏បង្ហាញ ពេលកើតទុក្ខ មានរឿងមិនសប្បាយចិត្តក៏និយាយចេញមកក្រៅបាននោះមិនមែនជារឿងគួរឱ្យបារម្ភទេ តែអ្នកដែលពូកែប្រឡាក់អារម្មណ៍ មាត់រឹងដូចជាប៉ស៊ីងនេះគឺពិតជាគួរឱ្យបារម្ភខ្លាំងណាស់ ពេលគេសប្បាយចិត្តគេនឹងញញឹមចេញមក តែគេមិននិយាយថាគេសប្បាយចិត្តរឿងអ្វីទេ ពេលពិបាកចិត្តក៏ពិបាកនឹងមើលដឹង ព្រោះតែទឹកមុខស្មើពីធម្មជាតិរបស់គេ។ សៀវស៊ីងសែនកង្វល់ចិត្តនឹងកូនប្រុសម្នាក់នេះ តើថ្ងៃណាដែលវាព្រមបើកចិត្តនិយាយរឿងក្នុងចិត្តទៅ? ឬវាគិតថានៅលើលោកនេះមានតែម្នាក់ឯង គ្មានពុកម៉ែ សាច់ញាតិដែលនៅជាមួយគ្រាន់រំលែកទុក្ខរបស់វាទេ?

«ម៉ែទៅសម្រាកទៅចាំកូនធ្វើ»ប៉ស៊ីងងើបមកស្រវាចានពីដៃម្ដាយ ហើយក៏ប្រញាប់រៀបចំបន្តដោយមិនមាត់មិនក ពេលគេងាកទៅកន្លែងដែលម៉ែគេឈរម្ដងទៀតក៏ឃើញពុកម៉ែរបស់គេកំពុងតែឈរសម្លឹងមើលមកគេដដែល។

«អាស៊ីង កូនមានរឿងអីប្រាប់ពុកម៉ែបានណាកូន»សៀវស៊ីងនិយាយដោយសំឡេងពីរោះទៅកាន់កូនមិនប្ដូរ គេជាអ្នកបង្កើតក្មេងម្នាក់នេះចេញមក ទោះមិនបានចិញ្ចឹមមើលថែដោយផ្ទាល់ ទោះមិនបានដឹងពីសភាពដែលកូនរស់នៅក្នុងអំឡុងពេលដែលគេធំពេញវ័យ ប៉ុន្តែគេក៏ដឹងថា ការដែលរស់នៅម្នាក់ឯងក្នុងទីក្រុងមិនមែនជារឿងងាយស្រួលជាពិសេសការឋានៈធំនៅក្នុងររាជវាំងទៀត គេដឹងថាកូនរបស់ខ្លួនជាមនុស្សរឹងមាំ ប៉ុន្តែមនុស្សដែលរឹងមាំបំផុតក៏ជាមនុស្សដែលគួរឱ្យបារម្ភបំផុតដែរ គេអាចប្រឡាក់បាំងភាពមិនសប្បាយចិត្តពីមនុស្សគ្រប់គ្នាបាន តែមិនអាចប្រឡាក់បាំងជិតពីភ្នែកអ្នកជាម្ដាយ ឪពុកបានទេ។

«បាទ»ប៉ស៊ីងឆ្លើយយ៉ាងសុភាព ព្រមទាំងញញឹមតិចៗសម្លឹងមើលមុខ ពុក ម៉ែចាស់ៗរបស់ខ្លួនឆ្លាស់គ្នាទៅមក គេសម្លឹងមើលទៅដៃមាំរបស់ពុកគេដែលកំពុងតែឱបស្មារតូចរបស់ម្ដាយគេ ពេលខ្លះប៉ស៊ីងក៏សួរខ្លួនឯងដែរថា តោះគេចង់បានអ្វីបំផុតនៅក្នុងជីវិតមួយនេះ? ចង់ឱ្យឪពុកម្ដាយរស់នៅស្រួល? ចង់មានមុខមាត់? ចង់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ? ឬគ្រាន់តែចង់មានជីវិតសាមញ្ញធម្មតាដូចជាពុកម៉ែគេទេ? កាលពីមុនលោកគ្រូពេទ្យច្បាស់ជាឆ្លើយយ៉ាងងាយថា គេចង់ក្លាយជាមនុស្សមានមុខមាត់ក្នុងសង្គម មានឋានៈតួនាទីល្អ មានកិត្តិយស កេរ្តិ៍ឈ្មោះ មានប្រាក់អីបែបនោះ ប៉ុន្តែនៅពេលដែលស្គាល់អ៊ីហ្វុងភ្លាម គេក៏ហ៊ានលះបង់របស់អស់នោះដោយមិនស្ដាយស្រណោះ គេហ៊ានលះបង់របស់ដែលចំណាយទាំងញើសឈាម ការខំប្រឹងប្រែង ការឈឺចាប់ សេចក្ដីនឹករឭក គ្រប់បែបយ៉ាងទម្រាំយកមកបាន ជាមួយនឹងការដែលបានត្រឹមជួយសង្គ្រោះជីវិតមនុស្សម្នាក់ដែលគេទើបតែស្គាល់មិនដល់មួយឆ្នាំស្រួលបួលផង។ តើការធ្វើបែបនេះត្រឹមត្រូវដែរទេ? កាន់តែឃើញឪពុក ម្ដាយកាន់តែចាស់ ហើយខ្លួនឯងមិនទាន់អាចជួយអ្វីគាត់បានគេក៏កាន់តែបន្ទោសខ្លួនឯងថែមមួយកម្រិតទៀត។

ឃើញកូនប្រុសមិនចង់និយាយអី ប៉វិនក៏បបួលសៀវស៊ីងចូលផ្ទះស្ងាត់ៗ ឯប៉ស៊ីងក៏បន្តជូតតុ ជូតកៅអី លាងចាន លាងឆ្នាំង រៀបចំតុហូបបាយនៅខាងមុខផ្ទះឱ្យហើយ ទើបដាក់បង្គុយនៅលើកៅអីសម្លឹងមើលទៅព្រះចន្ទចិត្តក៏នឹករឭកទៅដល់អ្នកម្ខាងទៀតដែលកំពុងតែមានរបួស មិនដឹងជាពេលនេះគឺមមើទៀតឬមួយក៏អត់? តើគេមានអ្នកនៅចាំមើលថែពេលយប់ដែរទេ ព្រោះពេលយប់អាហ្វុងតែងតែមមើ បើគ្មានអ្នកនៅចាំឱបនៅចាំលួងលោមទេ គេច្បាស់ជារវើរវាយកាន់តែខ្លាំង? កាន់តែគិត បេះដូងមួយដួងតូចនេះក៏កាន់តែលោតញាប់ វាយំ ទារស្រែកចង់ទៅឱបគេម្នាក់នោះដែលនៅសែនឆ្ងាយ រហូតដល់ម្ចាស់វាត្រូវយកដៃទៅទប់ដើម្បីកុំឱ្យវាឈឺចាប់ខ្លាំងពេក។

«មានរឿងក្នុងចិត្តដែលពិបាកនិយាយចេញមកក្រៅមែនទេ?» នៅសុខៗប៉វិនក៏ប្រាកដខ្លួននៅពីក្រោយខ្នងរបស់អ្នកដែលមានមុខមាត់សឹងតែដូចខ្លួន ពេលពួកគេអង្គុយជិតគ្នាបែបនេះ មើលមួយភ្លែតទៅហាក់បីដូចជាមនុស្សតែម្នាក់ដែលគ្រាន់តែខុសវ័យគ្នាប៉ុណ្ណោះ។

«ពុកនៅមិនទាន់សម្រាន្តទេ? នៅដល់យប់ជ្រៅពេកមិនល្អសម្រាប់សុខភាពទេពុក» ប៉ស៊ីងនិយាយដោយកែវភ្នែកបារម្ភ សម្លឹងមើលទៅពុកចាស់ឆ្លាស់គ្នាជាមួយនឹងផ្ទះឈើតូចល្មមរបស់ពួកគេ ពុកកាន់តែចាស់ហើយ ចំណែកខ្លួនឯងក៏មិនអាចយកប្រាក់មកជួយយិតយោងគ្រួសារបាន ពិតជាកូនដ៏សែនគម្រក់ពិតមែន។

«ឃើញឯងមិនសប្បាយចិត្តបែបនេះ ពុកម៉ែ ដេកមិនលក់ទេ» ប៉វិននិយាយតាមការពិត គ្មានឪពុកម្ដាយណាចង់ឃើញកូនមិនសប្បាយចិត្តទេ កូនគឺជាជីវិតជាកែវភ្នែករបស់ពួកគាត់ទាំងពីរ ចុះបើកូនមិនស្រួលចិត្តមិនសប្បាយចិត្តហើយតើពុក ម៉ែឯណាអាចនៅស្ងប់ចិត្តបាននោះ?

«សូមទោស ដែលធ្វើឱ្យពុកម៉ែបារម្ភ» ប៉ស៊ីងឱនមុខចុះ និយាយតិចៗដោយអារម្មណ៍ដឹងខុសពេញទ្រូង។

«មានរឿងអីក៏និយាយមក សុទ្ធតែជាគ្រួសារឯងមិនមែនអ្នកក្រៅឯណា» ឃើញកូនប្រុសឱនមុខចុះបែបនេះ ទ្រូងរបស់ឪពុកក៏ស្ទើរតែប្រះបែកព្រោះអាណិតកូន តែក៏មិនដឹងជួយគេយ៉ាងម៉េចបានបើគេមិនព្រមហើបមាត់និយាយចេញមក។

«គ្មានអីទេពុក គ្រាន់តែមានអារម្មណ៍ថាខ្លួនឯងមិនបានការ មិនអាចជួយអីពុកម៉ែបាន»

ប៉វិនយកដៃទៅអង្អែលខ្នងមាំរបស់កូនប្រុស ក្នុងគោលបំណងលើកទឹកចិត្ត ជាឪពុក ប៉ុន្តែគាត់ក៏មិនសូវចេះនិយាយអ្វីច្រើន មិនដឹងថាត្រូវលើកទឹកចិត្តកូនបែបណា តែលើកនេះលោកមេទ័ពក៏និយាយមួយៗយ៉ាងពីរោះទៅកាន់កូនប្រុសវិញ៖

«ពុកម៉ែកាន់តែចាស់ៗ ត្រឹមបានកូនមកនៅជិតក៏គ្រប់គ្រាន់ហើយ» សម្ដីរបស់ប៉វិន ហៅបានស្នាមញញឹមតិចៗនៅលើមុខរបស់ប្រុសកំលោះបានភ្លាមៗ ប្រុសកំលោះសម្លឹងមើលមុខឪពុកដោយអារម្មណ៍ធូរស្រាលជាងមុន។

«មិនអីទេកូន សម្រាប់ពុក កូនពូកែស្រាប់ហើយ»លោកមេទ័ពមិនដឹងថាកូនប្រុសរបស់គាត់ចួបរឿងអ្វីខ្លះទេព្រោះគាត់មិនដឹង ហើយកូនរបស់គាត់ក៏មិននិយាយ តែអ្វីដែលគាត់ចង់ឱ្យកូនប្រុសតែម្នាក់នេះដឹងនោះគឺ គាត់ចង់ឱ្យគេដឹងថា ខ្លួនរបស់គេគឺល្អគ្រប់គ្រាន់ហើយ គេជាកូនរបស់លោកមេទ័ពប៉វិននិងសៀវស៊ីង ហេតុនេះហើយគេមិនត្រូវមានអារម្មណ៍ថាខ្លួនឯងអន់ឡើយ ព្រោះបើគេអន់ពិតមែន គេមិនអាចកើតចេញមកបានទេ ត្រូវទេ? នៅពេលដែលគេនៅជាស្ពែម៉ាតូសូអ៊ីតនោះ គេក៏អាចប្រជែងឈ្នះស្ពែម៉ាតូសូអ៊ីតរាប់សិបលាន់ក្បាលបានហេតុនេះហើយគេមិនមែនអន់ទេ។

«មែនឬពុក? ពេលខ្លះយើងសម្រេចចិត្តខុសម្ដង វាហាក់បីដូចជាខុសមួយជីវិតតែម្ដងមែនទេពុក?»ប៉ស៊ីងញញឹមស្រាលៗ សម្លឹងមើលចុងជើងរបស់ខ្លួនឯង ខួរក្បាលពេលនេះហាក់ដូចជាមិនអាចបែងចែកដាច់ថា តើគេគួរតែសប្បាយចិត្ត? ឬមួយក៏គួរតែពិបាកចិត្ត? អាចមកពីការដែលនៅឆ្ងាយឪពុកម្ដាយយូរ អំឡុងពេលដែលធំឡើងមកក៏មិនសូវមានអ្នកណាស្ដីប្រដៅ គ្មានអ្នកចាំលើកទឹកចិត្ត ការទម្លាប់រស់នៅរបៀបនេះហើយដែលវាធ្វើឱ្យប៉ស៊ីងរឹងមាំអាចរស់នៅម្នាក់ឯងបាន ប៉ុន្តែ ដោយសារតែរឿងអស់នេះដូចគ្នាដែរ ដែលវាធ្វើឱ្យប៉ស៊ីងពូកែប្រឡាក់អារម្មណ៍ តាមពិតទៅមិនមែនគេមិនចង់បង្ហាញពីទុក្ខពិបាករបស់ខ្លួនទេ តែព្រោះតែលោកគ្រូពេទ្យកំលោះម្នាក់នេះមិនដឹងថាត្រូវបង្ហាញវាចេញមកតាមរបៀបណា។

«មែនឬមិនមែនកូនគិតមើលខ្លួនឯងទៅ តែពុកគ្រាន់តែចង់ប្រាប់ថា ការសម្រេចចិត្តរបស់យើងគឺយើងជាខ្លួនឯងជាអ្នកធ្វើ ដូច្នេះហើយគ្មានអ្នកណាដឹងច្បាស់ជាងយើងទេថាការសម្រេចចិត្តនោះខុសឬមួយក៏ត្រូវ ពុកគិតថាកូនឆ្លាតល្មមយល់មែនទេ?»

លោកមេទ័ពលួងលោមកូនប្រុស ហាក់បីដូចជានិយាយពីប្រវត្តិខ្លួនឯងដែរ គាត់សម្លឹងមើលទៅដៃធំៗរបស់ខ្លួន អ្នកណាទៅស្មានដល់ទៅថាមេទ័ពដ៏អង់អាច ក្លាហាន ក្នុងសមរភូមិ តែពេលនេះក៏មកក្លាយជាកសិករធ្វើស្រែនោះ? ប៉ស៊ីងអង្គុយគិតពីសម្ដីដ៏មានន័យរបស់ឪពុកម្នាក់ឯង ក្នុងពេលដែលពុករបស់គេក្រោកដើរចូលទៅក្នុងផ្ទះវិញ។ ក៏ពិតដូចជាគាត់និយាយពិតមែន ការសម្រេចចិត្តគឺយើងជាអ្នកធ្វើវាដោយខ្លួនឯងគ្មានអ្នកណាបង្ខំទេ ហេតុនេះហើយហេតុអ្វីចាំបាច់មកអង្គុយសោកស្ដាយនៅពេលទទួលបានលទ្ធផលនោះ? បើរឿងកន្លងហួសទៅហើយ ឱ្យវាហួសទៅចុះ ព្រោះបើរវល់តែអង្គុយសោកស្ដាយក៏វាឥតប្រយោជន៍ដដែល គួរតែយកពេលវេលាដែលអង្គុយកើតទុក្ខនេះទោធ្វើអ្វីដែលជាប្រយោជន៍វិញ។ គិតបានបែបនេះហើយ ប៉ស៊ីងក៏ប្រញាប់ងើបឈរ ហើយដើរចូលទៅក្នុងផ្ទះដោយអារម្មណ៍បានធូរស្រាលជាងមុន។ ពេលខ្លះការដើរមួយជំហានគិតមួយជំហានវាក៏ល្អដែរ មិនសូវឈឺក្បាល មិនសូវខ្វល់ច្រើន ដើរដល់ណាគិតដល់នឹង។

ដប់ថ្ងៃក្រោយមក…

«ដើរឱ្យលឿនមកពុកវា» សំឡេងចេចចាចរបស់សៀវស៊ីបន្លឺឡើងនៅឯមុខផ្ទះ ទាំងដែលថ្មើនេះម៉ោងទើបតែ៣ព្រឹកសោះ មិនដឹងជាគាត់ប្រញាប់ទៅណាទេទាំងព្រលឹមអុរស្មើនេះ មើលចុះនៅស្ពាយអ្វីមួយកន្ត្រកទៅថែមទៀត។

«កំពុងតែពាក់ទ្រនាប់ជើង អូនកុំប្រញាប់ពេកបានទេ»ប៉វិនដែលពេលនេះកំពុងតែរត់តាមប្រពន្ធក្មេងរបស់គាត់រអ៊ូឡើងមិនឈប់ មេឃក៏មិនទាន់មានពន្លឺនៅឡើយ ប៉ុន្តែតាយាយមួយគូរនេះបែរជាដើរតាមផ្លូវងងឹតៗនោះ ដោយមានតែចង្កៀងមួយគ្រាន់តែបំភ្លឺផ្លូវប៉ុណ្ណោះ។

«មិនប្រញាប់មិនបានទេ បើទៅយឺតគេចាប់កន្លែងបាត់មិនខាន»សៀវស៊ីងនៅតែដើរញាប់ៗមិនខ្វល់ពីស្វាមីវ័យចំណាស់របស់ខ្លួនដែលកំពុងតែរត់តាមពីក្រោយឡើយ ទាំងពីរនាក់មានស្ពាយកន្រ្តកធំៗជាប់នឹងខ្នងទាំង២ ដើរបណ្ដើរគ្នាត្រសងចុះទៅជើងភ្នំ។

«បងគិតថា បើអូននៅតែបន្តរបរនេះទៀត ថ្ងៃណាមួយបងដាច់ខ្យល់ស្លាប់មិនខានទេ»លោកមេទ័ពមិនបានកុហក គាត់ចាស់ហើយ ហើយមកត្រូវក្រោកពីព្រឹកព្រលឹមបែបនេះរាល់ថ្ងៃ បើមិនដាច់ខ្យល់ ក៏គាំងបេះដូងស្លាប់ដែរ។ ខំថានាំប្រពន្ធមកប្រកបរបរសាមញ្ញហើយ តែសៀវស៊ីងក្មេងរពិសម្នាក់នេះនៅតែរកការងាររវល់ឱ្យទាល់តែបាន។

«បងកុំរអ៊ូពេកបានទេ អត់ហុងស៊ុយសោះ» សៀវស៊ីងឈប់ដើរបន្តិច ងាកមកសម្លក់និងស្ដីឱ្យស្វាមីមុខសង្ហារបស់ខ្លួន។ ពេលនេះពួកគាត់កំពុងតែស្ពាយម្ហូបបាយដែលក្រោកធ្វើតាំងពីម៉ោង២យប់ទើបតែហើយយកទៅឯជើងភ្នំ ជាកន្លែងដែលប៉ស៊ីងបើកតង់ពិនិត្យព្យាបាលជំងឺ ហេតុនេះហើយអ្នកដែលចង់មកឱ្យលោកគ្រូពេទ្យសង្ហាពិនិត្យមើលនោះ ប្រាកដជាមកពីព្រឹកៗមិនខាន ពួកអ្នកជំងឺអស់នោះតែងតែមកទិញបាយម្ហូបដែលសៀវស៊ីងស្ពាយយកទោលក់នេះឯង នេះបានគេហៅថាបាញ់ព្រួញមួយបានចាបពីរពិតប្រាកដមែន។

«បងតែងតែឃើញកូនគេ ពេលពុកម៉ែចាស់ក៏មកជំនួសដៃជំនួសជើង តែកូនយើងនេះពេលវាត្រលប់មកវិញក៏យកការងារមកបន្ថែមឱ្យពុកម៉ែវាឱ្យហត់សឹងតែស្លាប់» ប៉វិនរអ៊ូតាមផ្លូវមិនឈប់់ មាត់ក៏ស្ងាបហមៗមិនបាត់ដូចគ្នា មនុស្សធ្លាប់នឹងភាពគេងឆ្អែតទៅហើយ ហើយមកឱ្យក្រោកពីព្រឹកព្រលឹមៗអីបែបនែក អួយនឹកជីវិតកាលមិនទាន់មានកូនណាស់។ សៀវស៊ីងសម្លក់មុខសង្ហារបស់ប្ដីបន្តិច ព្រមទាំងញញឹមហួសចិត្តឡើងមក គេគិតក្នុងចិត្តស្ងាត់ៗម្នាក់ឯង “លោកមេទ័ពសង្ហារបស់អូនអើយ បងលំបាកហើយ”

ជុប!

សៀវស៊ីងញញឹមអៀនៗបន្ទាប់ពីលួចថើបថ្ពាល់រឹងៗនោះហើយ ឯអ្នកដែលត្រូវថើបក៏ស្រវាឱបចង្កេះតូចជាប់ ហើយក៏…

ជុប ជុប ជុប

គាត់ថើបថ្ពាល់ឆ្វេង ថ្ពាល់ស្ដាំ និងថ្ងាសរបស់ប្រពន្ធជាទីស្រឡាញ់ថ្នមៗ ហើយក៏ព្រលែងសៀវស៊ីងវិញ ដើរទៅមុខ ហួចយ៉ាងសប្បាយចិត្ត ឯអ្នកដែលត្រូវគេចាប់ថើបក៏ឈររឹងខ្លួនអៀននៅមួយកន្លែង រហូតដល់ប៉វិនត្រូវងាកមកស្រែកសួរ៖

«កូនមួយហើយនៅអៀនដល់ណា ឆាប់ដើរមក លក់ឆាប់អស់អាលនឹងបានទៅផ្ទះវិញ បងឃ្លានគេងឱបអូនស្ទើរដាច់ខ្យល់ទៅហើយ»

«លោកមេទ័ព ឈប់ភ្លាម!! កុំរត់» សៀវស៊ីងសែនក្នាញ់ចរិតរប៉ិលរប៉ូចរបស់ប្ដីខ្លាំងណាស់ ចង្កៀងមានតែមួយហើយនៅរត់កាន់យកទៅមុខតែម្នាក់ឯងទៀត មិនមែនក្មេងទេនេះ ចាស់ឡើងស្កូវសឹងពេញក្បាលហើយនៅរត់ឡេឡឺពេញផ្លូវ ចុះបើដួលដំទៅគិតយ៉ាងម៉េច? មិនចេះស្រឡាញ់សុខភាពខ្លួនឯងទេដឹងឆ្ងល់ដែរ?

«មុននេះក៏បង្ខំឱ្យរត់ ដល់ឥឡូវមកស្រែកឱ្យឈប់វិញ»ប៉វិន នៅឈប់ឈរចាំសៀវស៊ីងដែលកំពុងរត់តេសតាសៗ តាមមកពីក្រោយយ៉ាងគួរឱ្យស្រឡាញ់ គាត់រអ៊ូរទាំ ទាំងមិនពេញសំឡេង នេះបើប្រៀបធៀបជាមួយកាលពីមុន គឺឃើញថាខុសគ្នាដូចមេឃហើយនឹងដី លោកមេទ័ពដែលស្ងប់ស្ងាត់កាលពីមុនបាត់អស់ហើយ ជំនួសមកវិញដោយបុរសមាឌធំដែលពូកែរអ៊ូ ពូកែឈ្លោះយកឈ្នះទៅវិញ។

«ខ្ញុំប្រាប់បងឱ្យដើរឱ្យលឿន មិនមែនឱ្យរត់ទេ» ពេលមកដល់ជិតអ្នកដែលប្រឹងរត់មុននេះហើយ សៀវស៊ីងក៏វាយស្មាមាំនោះមួយដៃ មុននឹងប្រាប់ហេតុផល មនុស្សស្អីមិនដឹង ចរិតមិនព្រមចាស់តាមអាយុសោះ។

«ដើរឱ្យលឿននឹងរត់តើវាខុសគ្នាត្រង់ណា?​» លោកមេទ័ពរអ៊ូរទាំតាមផ្លូវដើរមិនឈប់ គាត់ពេលនេះមានអារម្មណ៍ថាសប្បាយប្លែកបន្ទាប់ការបានញ៉ោះសៀវស៊ីងឱ្យឈឺខួរលេង។

«លោកមេទ័ព បងកុំធ្វើល្ងង់មួយថ្ងៃបានទេ?​» សៀវស៊ីងស្រែកសួរទាំងហត់ចិត្ត កាលនៅក្មេងក៏ឆ្លាត សង្ហា តែពេលនេះក៏ក្លាយជាតាចាស់ដែលពូកែឆ្ងល់គ្រប់រឿង ហាក់ដូចជាក្មេងអាយុ៣ឆ្នាំ។ ប្រហែលជាលោកមេទ័ពកាលនៅពីក្មេងមិនបានញ៉ិកញ៉ក់មែនទេ? បានជាមកញ៉ិកញ៉ក់ពេលចាស់បែបនេះ?

«បាន តែនេះមិនមែនជាពេលថ្ងៃទេ អ៊ីចឹងមានន័យថាបងនៅធ្វើល្ងង់បាន»

«លី ប៉វិន បងចង់ឱ្យអូនឆ្កួតស្លាប់បានបងសុខចិត្តឬ?​»

«អូនស្លាប់ទាំងក្មេងបែបនេះបងស្ដាយណាស់ កុំស្លាប់អី»

នៅឯជើងភ្នំ…

អាកាសធាតុត្រជាក់ស្រេងនាពេលព្រឹកព្រលឹម តំណក់ទឹកសន្សើមដែលនៅជាប់តាមស្លឹករុក្ខជាតិខ្ពស់ៗ និងស្មៅទាបៗ ដែលដុះពេញវាលពេញកាល ធ្វើឱ្យបរិយាកាសនៅពេលនេះមានពណ៌ស្រស់បំព្រង ខៀវស្រងាត់ ត្រជាក់ភ្នែកល្អ។ បើយើងក្រឡេកភ្នែកមកមើលរោងសម្រាប់ព្យាបាលអ្នកជំងឺនៅជិតជើងភ្នំវិញ វាជារោងដែលសាងឡើងដោយមានសរសរធំ មាំ ចំនួន៤ដើម មានដំបូលស្បូវ និងមានជញ្ជាំងដែលក្រងដោយឬស្សីដែលត្រូវបានបិតយ៉ាងស្ដើង។ រោងព្យាបាលនេះមានបែងចែកជា៣ផ្នែកគឺ ផ្នែកខាងមុខដែលមិនមានជញ្ជាំង សម្រាប់ពិគ្រោះព្យាបាលជំងឺស្រាល នៅត្រង់នោះមានតុនិងកៅអី សម្រាប់លោកគ្រូពេទ្យសង្ហាអង្គុយសួរនាំ និងផ្ដល់យោបលដល់អ្នកមកព្យាបាល ឯផ្នែកទី២ដេលមានបាំងដោយជញ្ជាំងឬស្សីនោះ គឺជាផ្នែកសម្រាប់ការព្យាបាលកម្រិតមធ្យម ដូចជាជំងឺរោគស្ត្រី ជំងឺកាមរោគ និងការសម្រាលកូនជាដើម ហើយផ្នែកចុងក្រោយគេ វាគឺជាបន្ទប់សម្រាករបស់លោកគ្រូពេទ្យ ដែលសម្រាប់លោកគ្រូពេទ្យសម្រាកនៅក្នុងករណីដែលព្យាបាលអ្នកជំងឺហើយវាយប់អធ្រាត្រខ្លាំងពេកមិនអាចត្រលប់ទៅផ្ទះវិញបាន។ ដោយហេតុថាលោកគ្រូពេទ្យសង្ហា និងការព្យាបាលរបស់គាត់មានប្រសិទ្ធភាពទៀតនោះ មិនយូរប៉ុន្មាន ឈ្មោះរបស់លោកគ្រូពេទ្យប៉ស៊ីងក៏ល្បីរន្ធឺ រហូតដល់ថ្នាក់អ្នកស្រុកដែលមកពីស្រុកឆ្ងាយៗក៏មកទទួលការព្យាបាលរបស់គាត់ដែរ អ្នកស្រុកខ្លះទៀតដល់ថ្នាក់ដេកផ្លូវក៏មាន។ ដូចជាពេលនេះអ៊ីចឹង ម៉ោងមិនទាន់ប្រាំព្រឹកស្រួលបួលទេ ប៉ុន្តែក៏មានអ្នកមកតម្រង់ជួរត្រៀមទទួលការព្យាបាលយ៉ាងកកកុញ មានអ្នកខ្លះមុខស្លេក មាត់ស្លាំង ពោះកំប៉ោង ហាក់ដូចជាជិតស្លាប់ពិតៗ អ្នកខ្លះទៀតក៏ក្អកតិចៗ និងមនុស្សស្រីស្អាតៗមួយគំនរដែលមានមុខមាត់ស្រស់បស់ លាបក្រេម លាបម្សៅ ធ្វើសក់ស្អាតបាតមកតម្រង់ជួរដែរ មិនដឹងថាពួកនាងឈឺអ្វីឱ្យប្រាកដទេ។

សៀវស៊ីង កំពុងតែលក់បាយម្ហូបឱ្យទៅអ្នកជំងឺយ៉ាងញាប់ដៃស្មេញ ទាំងមុខញញឹមពព្រាយ ភ្នែកមូលស្អាតមួយគូរនោះសម្លឹងមើលមុខស្វាមីដែលកំពុងតែពុះអុសជិតរោងព្យាបាល សម្រាប់ដាំទឹកក្ដៅ ហើយក៏ងាកទៅសម្លឹងមើលកូនប្រុសរូបសង្ហាដែលកំពុងតែស្ទាបជីពចរឱ្យអ្នកជំងឺយ៉ាងយកចិត្តទុកដាក់។

បើសិនជាអាច សៀវស៊ីងពេលនេះចង់ស្រែកឱ្យខ្លាំងៗថា “អរគុណណាស់ទេវតា” អរគុណដែលផ្ដល់បុរសដ៏សែនកក់ក្ដៅនិងកូនប្រុសដ៏សែនត្រជាក់ស្រេងមកឱ្យគេ។ បុរសពីរនាក់ដែលមានមុខមាត់ស្រដៀងគ្នាបេះដាក់ តែម្នាក់ក៏អាចញញឹម អាចរៀបរាប់ប្រាប់គេនូវអ្វីគ្រប់យ៉ាងបានយ៉ាងកក់ក្ដៅ តែមនុស្សម្នាក់ទៀតដែលកើតចេញពីគេនិងប៉វិនសោះ បែរជាត្រជាក់ស្រេងដូចទឹកកក មាត់ហើបមិនរួច មានរឿងអ្វីក៏ទុកក្នុងចិត្តតែម្នាក់ឯង។ សៀវស៊ីងបានតែដកដង្ហើមធំ ពេលឃើញអាការៈរបស់កូនប្រុស មុខសង្ហារបស់គេនោះវាគ្មានអារម្មណ៍អ្វីទាល់តែសោះ សូម្បីតែពេលដែលវាញញឹមសម្លឹងមកកាន់គេដែលជាឪពុក ម្ដាយ ក៏ស្នាមញញឹមមួយនោះនៅតែបង្កប់ដោយភាពសោកសៅ ខកចិត្ត អាឡោះអាល័យ ទ្រូងអ្នកដែលបង្កើតវាចេញមកនេះក៏ស្ទើរតែប្រះទៅហើយ តែមិនដឹងថាត្រូវជួយកូនយ៉ាងម៉េចបាន មានតែបណ្ដោយតាមពេលវេលាទៅចុះ។

កណ្ដាលយប់អធ្រាត្រដ៏សែនត្រជាក់ស្រេង…

ប៉ស៊ីងលាងដៃនឹងទឹកក្ដៅអ៊ុនៗនៅខាងមុខរោងព្យាបាលជំងឺដោយកាយវិការមួយៗដដែលមិនផ្លាស់ប្ដូរ ការរស់នៅក្នុងរបៀបជាអ្នកខ្ពង់ខ្ពស់របស់ប៉ស៊ីងវាបានក្លាយទៅជាទម្លាប់ទៅហើយ ទោះបីជាគេកំពុងស្ថិតនៅទីជនបទ ចុងកាត់មាត់ញកបែបនេះ ក៏គេនៅតែរក្សាបាននូវ អាកប្បកិរិយាថ្នៃថ្នូ ប្រៀបដូចជាអ្នកប្រុសដ៏សែនខ្ពង់ខ្ពស់របស់គេមិនប្រែ។ ប៉ស៊ីងសម្លឹងមើលទៅចានបាយដែលម្ដាយរបស់គេរៀបចំឱ្យស្រេចនៅលើតុឈើ ដែលជាកន្លែងគេពិគ្រោះជំងឺ ត្រឹមឃើញចានបាយ ដែលក្នុងនោះមានបាយស សាច់ជ្រូកអាំង និងស្ពៃស្ងោបីទង ប៉ស៊ីងក៏នឹកឃើញទៅដល់ស្នាមញញឹមដ៏ធំនៅលើមុខម្ដាយរបស់គេ។ ម៉ែជាមនុស្សទន់ភ្លន់ ស្លូតបូត តែក៏រវៀសរវៃគួរឱ្យស្រឡាញ់ បែបនេះហើយបានជាពុកស្រឡាញ់ថ្នាក់ថ្នមគាត់ដូចជាត្បូងក្នុងបាតដៃ ជឿដែរទេថា ពុករបស់គេសុខចិត្តឱ្យគេដេកក្រៅផ្ទះក៏មិនឱ្យម៉ែរបស់គេចេញពីផ្ទះពេលយប់ព្រលប់? មិនដែលចួបទេអ្នកណាលង់នឹងប្រពន្ធថ្នាក់នេះ។

លោកគ្រូពេទ្យសង្ហាកំពុងតែអង្គុយហូបបាយសុខៗ ស្រាប់តែមានអារម្មណ៍ថាមានអ្នកណាកំពុងតែតាមមើលគាត់ តែពេលរកមើលក៏មិនឃើញមាន ប៉ស៊ីងបន្តហូបបាយយ៉ាងស្ងៀមស្ងាត់បន្តទៀត ធ្វើពេទ្យមកយូហើយ មិនដែលមានអារម្មណ៍ព្រឺឆ្អឹងខ្នងបែបនេះពីមុនមកទេ។ គាត់ប្រញាប់កាយបាយញ៉ុកចូលទៅក្នុងមាត់លឿនៗ ឯអារម្មណ៍ដែលមានអ្នកមើលនោះ ពេលនេះក៏កាន់តែមានអារម្មណ៍ថាភ្នែកមួយគូរនោះកាន់តែមកជិតខ្នងរបស់គាត់ទៅ ជិតទៅហើយ តែលោកគ្រូពេទ្យមិនហ៊ានងាកក្រោយទេ(ឱ្យប្រាប់ថាខ្លាចខ្មោចទាំងដែលខ្លួនឯងជាពេទ្យមែនទេ?)សុខចិត្តទ្រាំព្រឺឆ្អឹងខ្នងនៅនឹង។ ប៉ស៊ីងងើបមុខឡើង មានអារម្មណ៍ថាព្រលឹងនៅក្នុងខ្លួនហោះចេញទៅស៊ីព្រលឹតអស់ ព្រោះតែនៅសុខៗមានដៃត្រជាក់ស្រេងមួយមកប៉ះនឹងស្មាខាងស្ដាំរបស់គាត់ លោកគ្រូពេទ្យបែរមុខយឺតៗទៅរករបស់ត្រជាក់ៗនៅលើស្មាទាំងព្រឺព្រួច ព្រមទាំងបន់ដល់គុណម៉ែគុណឪជាប់នៅក្នុងចិត្តផង។

«លោកគ្រូ» សំឡេងខ្សោះៗរបស់អ្នកដែលធ្លាប់ស្គាល់ច្បាស់ ហៅឱ្យចង្វាក់បេះដូងរបស់ប៉ស៊ីងកន្ត្រាក់មួយវឹបភ្លែត អាចទេដែលគាត់នឹកគេរហូតដល់ក្លាយជាឆ្កួតបែបនេះ?

«លោកគ្រូ សុខសប្បាយជាទេ?​» អ៊ីហ្វុងហៅឈ្មោះមនុស្សដែលខ្លួនស្រឡាញ់យ៉ាងនឹករឭក គ្រាន់តែភ្ញាក់ពីឈឺភ្លាម គេក៏ប្រញាប់មករកបុរសដែលបង្ហាញខ្លួនក្នុងក្ដីសុបិន្តរាល់យប់ភ្លាម គេប្រញាប់មកតាមរកម្ចាស់សំឡេងដែលតែងតែនិយាយលួងលោមគេរាល់ពេលគេខ្លាច គេមកតាមរកមនុស្សតែម្នាក់ដែលកំដរគេក្នុងពេលដែលគេជាប់នៅក្នុងភពចម្លែកនោះម្នាក់ឯង ហើយប្រុសម្នាក់នោះគឺជាលោកគ្រូដែលកំពុងតែអង្គុយបែរខ្នងដាក់គេនេះឯង។

«…» ប៉ស៊ីងងាកមកសម្លឹងម្ចាស់ដៃដែលដាក់លើស្មាខ្លួន អារម្មណ៍នឹករឭក ត្រេកអរ រំភើប សប្បាយចិត្ត វាកើតឡើងភ្លាមៗខ្លាំងពេក ដល់ថ្នាក់មិនដឹងថាត្រូវនិយាយអី មិនដឹងថាត្រូវធ្វើបែបណា។ តើគាត់គួរតែស្រវាឱបគេ ឬក៏រុញច្រានគេចេញទៅ?

អ៊ីហ្វុងស្រវាឱបបុរសរាងខ្ពស់ស្រឡៈនៅចំពោះមុខជាប់ គេឱបយ៉ាងណែនដៃ រហូតដល់ថ្នាក់មានអារម្មណ៍ថាឈឺមុខរបួសឆៀបៗ តែក៏មិនខ្វល់ គេចង់ឱបបុរសមានរាងខ្ពស់នេះខ្លាំងណាស់ គេនឹកដល់ទ្រូងដ៏សែនកក់ក្ដៅ នឹកដល់ក្លិនក្រអូបប្រហើរចេញពីខ្លួនបុរសម្នាក់នេះស្ទើរតែឆ្កួតទៅហើយ។

មានភាគបន្ត…

រឿង៖ ព្រះរាជបុត្រាកំពូលស្នេហ៍ ភាគ៣
«ទើបមកពីណា?​ ហេតុអីចូលផ្ទះយប់ព្រលប់ហើយនៅស្រវឹងអួទីនួបែបនេះទៀត?​» លោកគ្រូពេទ្យសង្ហានិយាយខ្សឹបៗជិតបបូរមាត់ស្អាតរបស់អ្នកម្ខាងទៀតទាំងសំឡេងស្អកៗ តែមិនមែនស្អកៗរបៀបស៊ិចស៊ីទេ គឺសំឡេងដែលស្អកៗរបៀបនេះវាកើតមកពីកំហឹងដែលមាននៅក្នុងទ្រូងរបស់គាត់ច្រើនជាង។ បារម្ភ ហួងហែង ស្រឡាញ់ ប្រចណ្ឌ អារម្មណ៍ទាំងអស់នេះវាប្រកាប់ប្រចាក់គ្នានៅក្នុងទ្រូងរបស់ប៉ស៊ីងរហូតដល់ច្រាលឈាមឡើងក្រហមចាប់តាំងពីកញ្ចឹងកដល់ថ្ពាល់រលោងស្អាតរបស់គាត់នោះ។

សំនួររបស់លោកគ្រូស៊ីងនេះធ្វើឱ្យព្រះរាជបុត្រាសើចនៅចុងមាត់តិចៗ អ៊ីហ្វុងសម្លឹងមើលភ្នែកតឹងៗរបស់អ្នកម្ខាងទៀតដែលសម្ដែងអារម្មណ៍ចេញមកយ៉ាងច្បាស់មិនគិតលាក់បាំងរួចគេក៏ងើយមុខទៅខ្សឹបដាក់ត្រចៀកអ្នកម្ខាងទៀតថា៖

«លោកគ្រូគិតថាខ្លួនឯងជាអ្នកណា?​ មានសិទ្ធិអីមកត្រួតត្រាជីវិតរបស់ខ្ញុំ​?​» ចប់ពាក្យសំដីដ៏សែនឌឺដងផ្ចាញ់ផ្ចាលនេះហើយអ៊ីហ្វុងក៏នៅតែញញឹមឌឺលោកគ្រូរបស់គេដោយមិនគិតក្រែង គេក៏ចេះអន់ចិត្តដែរ គេក៏មានបេះដូងមិនមែនជារបស់លែងដែលនៅពេលណាដែលនឹកឃើញចង់លែងក៏រើសយកមកហើយពេលធុញក៏ទុកចោលនោះទេ។

«វ៉ាង អ៊ីហ្វុង!!»

«លី ប៉ស៊ីង» នៅពេលដែលត្រូវសម្លឹងដោយខ្សែភ្នែកឃោឃៅបែបនេះ អ៊ីហ្វុងក៏កាន់តែមានអារម្មណ៍ចង់ញ៉ោះចង់ឌឺថែមទៀត ក្នុងពេលដែលត្រូវហៅឈ្មោះដោយគំហកៗខ្លាំងៗគេក៏ហៅឈ្មោះអ្នកដែលឱបជាប់ទ្រូងរាល់យប់ដោយសំឡេងស្រាលៗស្រទន់ៗហើយក៏ញញឹមចុងៗមាត់មមិនបាត់ដើម្បីភ្ញោចឱ្យអ្នកដែលកំពុងតែខឹងស្រាប់នោះកាន់តែខឹងថែមស្ទើរតែដាច់សរសៃឈាមខួរក្បាលស្លាប់។

«បានហើយៗ ខ្ញុំមិនចង់និយាយជាមួយលោកគ្រូទេ» អ៊ីហ្វុងប្រិចភ្នែកហើយដើរចេញទៅព្រោះគេសម្រេចចិត្តរួចហើយថានឹងបំភ្លេចរឿងអតីតកាលរវាងគេនិងគ្រូរបស់គេហើយ ដែលឌឺមុននេះគឺវាកើតឡើងដោយអចេតនាទេ។

«ឈប់ភ្លាម»

«បើខ្ញុំមិនឈប់តើវាយ៉ាងម៉េច? មនុស្សកំសាកដូចលោកគ្រូធ្វើអ្វីខ្ញុំបានហេ​?​» ​នៅពេលដែលនិយាយចប់ហើយទើបអ៊ីហ្វុងដឹងថាសម្ដីរបស់ខ្លួនរាងលើសបន្តិច តែគេក៏គ្មានអារម្មណ៍ខុសអីទេព្រោះបើប្រៀបធៀបនឹងទង្វើដែលប្រុសម្នាក់នេះធ្វើដាក់គេនោះវានៅស្ទើរឆ្ងាយណាស់។

«បើទៅហើយកុំត្រលប់មកទីនេះទៀតឱ្យសោះ» ប៉ស៊ីងពេលនេះក្លាយទៅជាវិលវល់មិនយល់ពីចិត្តខ្លួនឯង មាត់ក៏ក្បត់ចិត្ត។ ចិត្តមួយចង់ឱ្យគេនៅ ចង់ឃាត់គេតែមាត់ក៏ហាមិនរួច មិនដឹងថាត្រូវឃាត់បែបណា។

អ៊ីហ្វុងញញឹមតិចៗ ទឹកភ្នៀកក៏ស្រក់មកលាយជាមួយនឹងតំណក់ព្រិលដែលធ្លាក់មកពីលើមេឃ ពីដំបូងក៏តាំងចិត្តថានឹងដើរទៅដេកនៅបន្ទប់មួយទៀតតែពេលនេះក៏ត្រូវប្ដូរទីតាំងដើរចេញពីដំណាក់ទាំងបេះដូងត្រជាក់ស្រេងដូចដុំទឹកកក។ ជំហានមួយៗរបស់ព្រះរាជបុត្រាកម្សត់បោះទៅលើព្រិលដែលធ្លាក់ពាសពេញដីបង្កើតបានជាដានជើងដែលដើរដោយគ្មានទិសដៅ គ្មានដឹងតំបន់។ លោកគ្រូជាមនុស្សទីមួយដែលគេបានចួបពេលមកដល់ទឹកដីខាងកើតនេះដំបូង គាត់ជាមនុស្សទីមួយដែលគេស្រឡាញ់ គោរព ទុកចិត្ត ហើយលោកគ្រូក៏ជាមនុស្សទីមួយដូចគ្នាដែលធ្វើឱ្យគេស្រក់ទឹកភ្នែក ខូចចិត្តឈឺបេះដូង។

ព្រះរាជបុត្រាដាក់បង្គុយនៅមាត់ចិញ្ចើមផ្លូវដែលស្ងាត់ជ្រាបហើយត្រជាក់ស្រេងនោះយឺតៗ គេសម្លឹងមើលទៅផ្លូវដែលងងឹតសូន្យសុងនៅពេលនេះដែលវាងងឹតហាក់បីដូចជាដួងចិត្ត ដួងវិញ្ញាណរបស់គេដែលកំពុងតែងងឹត មិនដឹងថាត្រូវទៅណា មិនដឹងថាត្រូវធ្វើអី? អាកាសធាតុដែលត្រជាក់ស្រេង រងាដល់ឆ្អឹងតែវាក៏នៅត្រជាក់ចាញ់ឈាមរបស់លោកគ្រូគេដែរ អ្នកដែលធ្លាប់តែឱបក្រសោប ថ្នាក់ថ្នមគេដូចត្បូងនៅក្នុងបាតដៃតែពេលនេះបែរជាបណ្ដេញគេឱ្យចេញពីផ្ទះទាំងកណ្ដាលអធ្រាត្រនៅក្នុងអាកាសធាតុត្រជាក់បែបនេះ។ អ៊ីហ្វុងយកដៃទាំងពីរឱបជង្គង់ដែលបញ្ឈរជាប់គ្នារួចហើយពោលតិចៗម្នាក់ឯងទាំងរញីរញ័រ៖

«ហេតុអីក៏លោកគ្រូចិត្តដាច់បែបនេះ?​»

នៅក្នុងបន្ទប់ដែលត្រូវបានរៀបចំយ៉ាងមានរបៀបរបប នៅលើឥដ្ឋគ្មានធូលីដីសូម្បីតែមួយគ្រាប់ បញ្ជាក់បានថាម្ចាស់បន្ទប់នេះជាមនុស្សម៉ដ្តចត់និងមានរបៀបប៉ុនណា។ សៀវភៅវិជ្ជាពេទ្យដែលបើកចោលនៅលើតុ យូៗម្ដងក៏ត្រូវខ្យល់បក់ប៉ើងទំព័រទៅមុខឬទៅក្រោយក៏តាមតែកម្លាំងខ្យល់ដ្បិតអីម្ចាស់របស់វាពេលនេះហាក់ដូចជាមិនបានចាប់អារម្មណ៍នឹងវានោះទេ អារម្មណ៍របស់គេវារសាត់អណ្ដែតទៅទីឆ្ងាយសែនឆ្ងាយណាស់ទៅហើយ ប៉ស៊ីងសម្លឹងមើលទៅព្រិលដែលធ្លាក់មកមិនឈប់ឈរនៅបរិវេណខាងក្រៅបន្ទប់ទាំងកណ្ដាលអធ្រាត្រ កែវភ្នែកដែលតែងតែមានភាពច្បាស់លាស់របស់គាត់ពេលនេះក៏ក្លាយទៅជាកែវភ្នែកឡេឡឺដែលសម្លឹងគ្មានទិសដៅពិតប្រាកដ យូៗម្ដងលោកគ្រូពេទ្យវ័យក្មេងក៏ដកដង្ហើមធំចេញមកមួយឃូរហាក់បីដូចជាមានរឿងលំបាកក្នុងចិត្តខ្លាំងណាស់អ៊ីចឹង ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងថាបុរសសង្ហាទាំងរូប ល្អទាំងវិជ្ជាម្នាក់នេះមានរឿងរ៉ាវពិបាកចិត្តអ្វីនោះឡើយព្រោះថាមាត់របស់គេគឺបិទជិតរហូតក្លាយទៅជាបន្ទាត់ត្រង់មួយទៅហើយ ទម្រាំតែគាស់បបូរមាត់ស្អាតៗនេះឱ្យនិយាយបានគឺមិនងាយឡើយឬក៏អាចនិយាយបានថាជារឿងដែលមិនអាចទៅរួចតែម្ដង ឱប្រុសសង្ហារបស់អូនអើយបើបងមិននិយាយបែបនេះតើអូនធ្វើម៉េចនឹងដឹងថាជួយបងយ៉ាងម៉េចទៅ?

«ខឹសៗ» កំពុងតែអង្គុយបណ្ដែតអារម្មណ៍សុខៗប៉ស៊ីងដែលតែងតែមានសុខភាពរឹងមាំរហូតមកក៏ស្រាប់តែក្អកខ្លាំងៗភ្លាមមួយរំពេច លោកគ្រូពេទ្យយកដៃដែមានម្រាមវែងស្រឡូនៗស្អាតរបស់ខ្លួនមកទប់ទ្រូងដែលមានភាពឈឺចាប់ព្រោះតែការក្អកខ្លាំងៗនោះ។

តក់!

ប៉ស៊ីងជ្រួញចិញ្ចើមភ្លាមៗនៅពេលឃើញថាតំណក់ឈាមដែលស្រក់ចេញពីមាត់របស់ខ្លួនវាបានធ្លាក់ទៅលើទំព័រសៀវភៅសំណព្វ គាត់ប្រញាប់យកដៃទៅជូតចេញភ្លាមតែទង្វើរនេះវាក៏បណ្ដាលដោយតំណក់ឈាមនោះដាមក្លាយទៅជារង្វង់ឈាមធំជាងមុននៅលើទំព័រសៀវភៅនោះទៅទៀត លោកគ្រូពេទ្យកំលោះខាំធ្មេញក្រេតៗដោយភាពមួម៉ៅក្ដៅក្រហាយ ដប់ថ្ងៃហើយ ដប់ថ្ងៃដែលអ៊ីហ្វុងមិនត្រលប់មកវិញ ដប់ថ្ងៃដែលគាត់មិនបានទៅធ្វើការដោយយកលេសថាសុំពេលសម្រាកព្យាបាលជំងឺខ្លួនឯង ដប់ថ្ងៃដែលគាត់មិនបានខ្វាយខ្វល់ពីរឿងនៅក្នុងរាជវាំងព្រោះគាត់រវល់តែដើរតាមរកគេម្នាក់នោះយ៉ាងវីវក់ហាក់ដូចជាមនុស្សឆ្កួត តែក៏នៅតែរកមិនឃើញ។

ប៉ស៊ីងយកដៃទៅខ្ទប់ទ្រូងដែលកំពុងតែឈឺខ្ទោកៗនោះម្ដងទៀត លោកគ្រូពេទ្យជំនាញម្នាក់នេះមិនប្រាកដចិត្តទេថាតើការឈឺចាប់នៅក្នុងទ្រូងនេះវាបណ្ដាលមកពីក្អក ឬមួយក៏មកពីចិត្តរបស់គាត់ដែលវាបារម្ភពីគេម្នាក់នោះលើសលប់ពេក?

«ខឹសៗ» គាត់ក្អកខ្លាំងៗម្ដងទៀត ហើយឈាមនៅក្នុងខ្លួនរបស់គាត់វាក៏ច្រាលឡើងមកដល់មុខរហូតធ្វើឱ្យមុខដែលសស្អាតនោះឡើងក្រហមប៉ែសដូចជាប៉េងប៉ោះទុំ គាត់មានអារម្មណ៍ធីងធោងនៅក្នុងខ្លួន រកកលចង់ក្អួតបន្តិចអីបន្តិច ស្រៀវស្រាវរលាំងរលះដៃជើង ចុងដៃចុងជើងក៏ឡើងត្រជាក់ស្រេង ប៉ស៊ីងដឹងច្បាស់ថាខ្លួនឯងត្រូវតែលូកដៃដើម្បីឱ្យក្អួតចេញមកទើបបានធូរ ប៉ុន្តែគាត់ទើបតែងើបឈរបម្រុងនឹងដើរចេញទៅក្រៅក៏ស្រាប់តែងងឹតមុខឈឹង អ្វីៗដែលគាត់មើលឃើញនៅចំពោះមុខក៏ព្រិលៗហើយវិលត្រលប់ត្រឡិនដូចអាចមន៍ឆ្កែ អាការៈកាន់តែយ៉ាប់យ៉ឺនតម្រូវឱ្យលោកគ្រូពេទ្យត្រូវយកដៃទាំងសងខាងមកទប់ក្បាលជាប់បានតែមួយភ្លេតក៏…

ព្រូស!!!

រូបរាងកាយបុរសសង្ហា រាងខ្ពស់ស្រឡៈដួលទាំងជំហរទៅលើឥដ្ឋ បើសង្កេតតាមការដេកនៅលើឥដ្ឋនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថាលោកគ្រូពេទ្យប៉ស៊ីងគឺពិតជាដួលសន្លប់ពិតមែនមិនបានធ្វើពុតឬមួយក៏គ្រាន់តែដេកសម្រាកយកកម្លាំងឡើយ តែអ្វីដែលគួរឱ្យអនិច្ចាជាងការដែលឃើញមនុស្សពេញកម្លាំងមកដួលដេកសន្លប់ទៀតនោះគឺគេមិនត្រឹមតែដួលសន្លប់ធម្មតានោះទេ ប៉ស៊ីងថែមទាំងក្អួតឈាមចេញមកប្រឡាក់ពេញមុខពេញខ្លួនទាំងអស់ ឱលោកគ្រូពេទ្យកម្សត់អើយ។

ថ្ងៃថ្មី…

ពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមចាំងចាំនឹងផ្ទៃមុខរលោងស្អាត ម៉ដ្តផង់ ហាក់បង្កើនសម្រស់ដល់ម្ចាស់ផ្ទៃមុខម្នាក់នេះថែមទៀត សម្រស់ល្អត្រកាល កែវភ្នែកមុតស្រួចដែលនៅក្រោមរោមចិញ្ចើមក្រាស់ស្អាត បូករួមជាមួយច្រមុះស្រួចមានខ្ទង់ និងបបូរមាត់ស្ដើងទៀតនោះ ប្រុសម្នាក់នេះសែនសង្ហា ម៉ឺងម៉ាត់ជាទីបំផុត ថ្ងាសរបស់គេស្រឡៈស្អាតដែលបង្ហាញពីអំណាចរបស់គេ ផ្ទៃមុខប្រុសម្នាក់នេះសែនកំណាច កំណាចកាចរហូតដល់គ្រាន់តែបិទភ្នែកដេកស្ងៀមៗបែបនេះក៏នៅតែមើលទៅគួរឱ្យសម្បើមដែរ។ ​

ដៃតូចស្រឡូនស្អាតៗដូចបន្លារក្រូចរបស់មនុស្សស្រីម្នាក់កំពុងតែលោសន្សឹមៗទៅប៉ះថ្ពាល់របស់អ្នកដែលកំពុងតែគេងនៅលើគ្រែ ទឹកមុខរបស់នាងក្រមិចក្រមើមគួរឱ្យស្រឡាញ់ដែលវាបញ្ជាក់ថាព្រះនាងពិតជារំភើបចិត្តក្នុងការប៉ះមុខមាត់របស់ប្រុសម្នាក់នេះខ្លាំងណាស់។

«ព្រះនាងកុំប៉ះអីក្រាបទូល» ស្រីបម្រើម្នាក់ស្ទុះមកចាប់ម្រាមដៃតូចៗដែលបម្រុងនឹងលូកទៅមុខមុននេះយកមកដាក់លើភ្លៅតូចស្អាតរបស់ម្ចាស់ស្រីខ្លួនវិញដោយកាយវិការសមរម្យ។

«ហេតុអី?​» ឈិនហុងសួរទាំងមិនអស់ចិត្តនឹងការដែលតូចអ្នកបម្រើមកបង្អាក់ចង្វាក់បែបនេះ។

«អឺគឺ…ព្រះនាង…លោកគ្រូពេទ្យប៉ស៊ីងធ្លាប់ប្រាប់ហើយថាបើនៅរញ៉េរញ៉ៃជាមួយគាត់ទៀត គាត់នឹងកាត់ដៃចោលណាក្រាបទូល» នាងបញ្ចប់ពាក្យទាំងឱនមុខចុះជ្រោបព្រោះវាជាពាក្យគំរាមយ៉ាងច្បាស់លាស់របស់អ្នកដែលកំពុងតែដេកសន្លប់លើគ្រែនេះ។

«ប៉ាវហូវ…នាងកុំកំប្លែងពេកបានទេ»

«ព្រះនាង?​»

«យើងជាព្រះនាងគេម៉េចនឹងហ៊ានកាត់ដៃយើងទៅ? ម្យ៉ាងទៀតយើងជាចៅស្រីច្បងរបស់ស្ដេចនៃនគរខាងកើត​នេះហើយ…លោកគ្រូពេទ្យប៉ស៊ីងក៏ជាមន្ត្រីធំ…មនុស្សទាំងនគរគេក៏ដឹងថាពួកយើងជាគូរនឹងគ្នាស្រាប់ហើយត្រូវដែរទេ?»​ ព្រះនាងឈិនហុងនិយាយដោយសំឡេងតូចឆ្មារព្រមទាំងសើចតិចៗនៅចុងប្រយោគផង ទ្រង់ទើបតែមានអាយុ១៧ឆ្នាំប៉ុន្តែក៏លួចចូលចិត្តចាប់អារម្មណ៍នឹងលោកគ្រូពេទ្យប៉ស៊ីងតាំងពីយូរ យូរណាស់មកហើយ តើមានអ្នកណាដែលមិនស្រឡាញ់បុរសសង្ហាហើយពូកែនោះត្រូវទេ?

«តែលោកគ្រូពេទ្យស៊ីងមិនបានដឹងទេក្រាបទូល» ប៉ាវហូវនៅតែបារម្ភពីសុវត្ថិភាពរបស់ម្ចាស់ខ្លួន អ្នកណាមិនដឹងថាប្រុសដែលដេកនៅលើគ្រែនេះគោរពសម្ដីខ្លួនប៉ុនណានោះ?

«ប៉ាវហូវ!!» ព្រះនាងឈិនហុងហៅឈ្មោះអ្នកមប្រើតិចៗទាំងសង្កេតធ្មេញដោយសភាពគ្រឺតក្នាញ់។អ្នកដែលកំពុងតែសន្លប់នៅលើគ្រែនោះក៏បើកភ្នែកព្រិចៗតិចៗព្រោះតែចាំងនឹងកម្ដៅថ្ងៃដែលប៉ះនឹងភ្នែករបស់គេ ប៉ស៊ីងបើកភ្នែកសម្លឹងមើលឆ្វេងស្ដាំមួយសន្ទុះទើបងើបអង្គុយសម្លក់មុខព្រះនាងឈិនហុងដែលកំពុងតែសម្លក់ប៉ាវហូវ ប៉ាវហូវលួចចោលភ្នែកទៅមើលអ្នកដែលដេកលើគ្រែតែនាងក៏ត្រូវបើកភ្នែកធំៗចំហមាត់រកពាក្យនិយាយប្រាប់ម្ចាស់ស្រីមិនបានព្រោះតែតក់ស្លុតនឹងអ្នកដែលនាងខ្លាចសឹងរួញកហើយពេលនេះបែរមកអង្គុយសម្លក់ព្រះនាងរបស់នាងថ្មែរទៅវិញ ឈិនហុងសម្លឹងមើលតាមភ្នែកខ្ញុំបម្រើក៏ឃើញថាអ្នកដែលដេកសន្លប់នេះដឹងខ្លួនហើយ ទើបទ្រង់ប្រញាប់ញញឹមស្រស់ដាក់គេហើយសួរដោយគួរសម៖

«លោកគ្រូពេទ្យស៊ីងនៅមិនស្រួលខ្លួនដែរទេ?​» ព្រះនាងសួរដោយសំឡេងពីរោះទៅកាន់អ្នកដែលកំពុងអង្គុយសម្លក់ទ្រង់ដូចចង់ស៊ីសាច់ហុតឈាម។

«ហេតុអីខ្ញុំមកនៅទីនេះ?​» សំឡេងរបស់ប៉ស៊ីងពេលនេះស្អកខ្សោះដែលបញ្ជាក់ថាគាត់ពិតជាហត់នឿយអស់កម្លាំងខ្លាំងណាស់។

«គឺព្រឹកម្សិលមិញខ្ញុំទៅរកលោកគ្រូពេទ្យ ហើយក៏ឃើញលោកដេកសន្លប់ក្អួតឈាមទើបប្រញាប់ហៅរាជពេទ្យឱ្យមកពិនិត្យតែក៏មិនស្មានថាលោកភ្ញាក់លឿនដល់បែបនេះ» ព្រះនាងនៅតែនិយាយបានដោយសំឡេងពីរោះទៅកាន់បុរសមុខងាប់ដែលទ្រង់លួចស្រឡាញ់ កាន់តែមុខងាប់ កាន់តែសោះអង្គើយបែបនេះហើយកាន់តែមានមន្តស្នេហ៍មួយកម្រិតថែមទៀត។

«ហេតុអីក៏ខ្ញុំមកនៅទីនេះ?​» សំឡេងរបស់ប៉ស៊ីងកាន់តែរឹង បង្ហាញពីការមិនពេញចិត្តចេញមកច្បាស់ៗ គេដឹងថាខ្លួនឯងសន្លប់តែការដែលហៅរាជពេទ្យមកពិនិត្យឬក៏សម្រាកព្យាបាលមិនគួរណាមកធ្វើនៅក្នុងដំណាក់របស់ព្រះនាងម្នាក់នេះទេ។

«ព្រោះតែកន្លែងសម្រាប់ដាក់អ្នកជំងឺពេញអស់ទៅហើយ»

«ពេញអស់?​» ប៉ស៊ីងជ្រួញចិញ្ចើមនេះនាងកំពុងតែប្រាប់គេថាកន្លែងសម្រាប់សម្រាកព្យាបាលអ្នកជំងឺដែលមានទីធ្លាធំសឹងតែប៉ុនកន្លែងប្រណាំងសេះពេញអស់ហេ? គួ​រឱ្យអស់សំណើចណាស់។

«មែន!!គឺអ្នកដែលប្រលងចូលធ្វើសេនាជាន់ខ្ពស់វគ្គជម្រុះមានប្រហែលជា២៩០នាក់យកតែ៥នាក់ ពេលនេះពួកគេម្នាក់ៗ ត្រូវរបួសគ្រប់ៗគ្នា ហើយអ្នកខ្លះក៏ស្លាប់បាត់ត្រូវតំកល់សពទុកចាំសាច់ញាតិមកយក អ៊ីចឹងហើយកន្លែងនោះវាច្របូកច្របល់មិនសមនឹងឱ្យលោកគ្រូពេទ្យទៅសម្រាកទេ»

ព្រះនាងរៀបរាប់ទាំងអន់ព្រះទ័យទ្រង់ខំប្រឹងយកអាសារបែបនេះហើយបែជាមិនអរគុណមួយម៉ាត់នៅចង់បន្ទោសថែមទៀត។

«ប្រលងរើសសេនា? ហេតុអ្វីក៏ខ្ញុំមិនដឹង?​​»

«លោកគ្រូពេទ្យខានចូលវាំងប៉ុន្មានថ្ងៃហើយ?​»

ផាំង!!!

ហាក់បីដូចជាត្រូវគេដាស់ឱ្យស្វាងពីដំណេក គេខានចូលវាំងប៉ុន្មានថ្ងៃហើយ? អាចដែរទេដែលអ៊ីហ្វុងស្ថិតនៅក្នុងចំណោមពួកសេនាអស់នោះ? គិតបានបែបនេះហើយប៉ស៊ីងក៏ប្រញ៉េប្រញាប់ក្រោកដើរចេញទាំងនៅសភាពធីងធោងនៅឡើយ៖

«លោកគ្រូពេទ្យទៅណា?​» ព្រះនាងរត់តាមប៉ស៊ីងហើយស្រែកសួរទៅគេទាំងទឹកមុខចង់យំបន្តិចអីបន្តិច។

«…» អាហ្វុង​​!​អូននៅទីនោះមែនដែរទេ​​​? បើមែនបងបួងសួងសុំឱ្យអូនកុំឱ្យកើតអ្វីឱ្យសោះ!

«លោកគ្រូពេទ្យ!!» ព្រះនាងឈិនហុងរត់មកស្រវារចាប់ដៃស្រឡូនស្អាតរបស់ប៉ស៊ីងតែក៏ត្រូវគេដកដៃចេញទាន់ហើយសម្លឹងមុខព្រះនាងហាក់ដូចជាចង់សួរថាមករកមានការស្អី?

«លោក…លោកចង់ទៅទាំងសម្លៀកបំពាក់បែបនេះមែនទេ?​» ព្រះនាងសួរទាំងសម្លឹងមើលទៅខោអាវធម្មតារបស់លោកគ្រូពេទ្យដែលវាមិនសមនឹងឋានៈរបស់គាត់នៅក្នុងរាជវាំងនេះទេ។

«…» ប៉ស៊ីងសែនហួសចិត្តនឹងស្រីម្នាក់នេះជាទីបំផុតហើយ គេដើរចេញទៅមុខទៀត តែព្រះនាងក៏នៅតែស្រែក៖

«ខ្ញុំខំជួយលោកយ៉ាងហោចណាស់មានទឹកចិត្តបន្តិចទៅ»

ប្រយោគនេះធ្វើឱ្យលោកគ្រូពេទ្យសង្ហាញញឹមនៅចុងមាត់តិចៗ រួចហើយក៏៏បែរទៅសម្លឹងមុខព្រះនាងវិញទាំងញញឹមចុងមាត់មិនបាត់ ធ្វើឱ្យអ្នកដែលត្រូវសម្លឹងបេះដូងលោតដុកដាក់ៗ៖

«ខ្ញុំមិនបានសុំឱ្យជួយទេ» ចប់សម្ដីសឹងមិនទាន់ប៉ស៊ីងក៏ប្រញាប់រត់ចេញទៅបាត់មិនខ្វល់ពីអ្នកដែលកំពុងតែឈរមើលគេដល់ភ្លឹកសោះឡើយ ព្រះនាងកំពុងតែតាមមើលខ្នងបុរសដែលខ្លួនលួចស្រឡាញ់រហូតសឹងតែភ្លេចដកដង្ហើម ទាល់តែប៉ាវហូវមកចាប់អន្រួនដៃតិចៗទើបទ្រង់ងាកមកញញឹមដាក់នាង។

«ព្រះនាង!!» ប៉ាវហូវហៅម្ចាស់ស្រីរបស់ខ្លួនដោយសំឡេងថ្នមៗ ក្នុងបំណងចង់លួងលោមមិនឱ្យពិបាកចិត្ត នាងថាហើយថាកុំឱ្យមកពាក់ពន្ធ័នឹងបុរសម្នាក់នេះទៀត មករញ៉េរញ៉ៃជាមួយគេម្ដងណាក៏បានតែការខកចិត្តត្រលប់ទៅវិញដែរ។

«យ៉ាងម៉េច?​» ព្រះនាងឈិនហុងនៅតែរក្សាបាននៅទឹកមុខញញឹមគួរឱ្យស្រឡាញ់បានដដែលទាំងដែលមុននេះទើបតែត្រូវបានទទួលនូវសម្ដីដូចជះទឹកអាស៊ីតកណ្ដាលមុខសោះ។

«គឺ…» ប៉ាវហូវទៅជាស្ទាក់ស្ទើរមិនដឹងលួងលោមរបៀបម៉េច នាងងើបមុខឡើងបន្តិចដើម្បីសម្លឹងមើលមុខចាហ្វាយស្រីដោយប្រើខ្សែភ្នែកស្ទាក់ស្ទើរដែលវាធ្វើឱ្យព្រះនាងឈិនហុងញញឹមបន្តិចហើយតបទៅនាងវិញដូចដឹងចិត្តថា៖

«ប៉ាវហូវ…មនុស្សប្រុសកាន់តែម៉ឺងម៉ាត់នឹងការងារកាន់តែមានមន្តស្នេហ៍នាងគិតអ៊ីចឹងដែរទេ?​» ថាហើយព្រះនាងក៏ដើរចូលទៅក្នុងដំណាក់វិញដោយអារម្មណ៍ល្អ ទ្រង់ធ្វើជាមើលរំលងនូវពាក្យសម្ដីគំរោះគំរើយរបស់ប៉ស៊ីងជារឿយៗរហូតដល់ថ្នាក់មិនដឹងថាតើគេម្នាក់នោះស្អប់ខ្ពើមព្រះនាងដល់កម្រិតណា។

ក្នុងមន្ទីពេទ្យរាជវាំង…

នៅក្នុងវាំងនាសម័យព្រះអធិរាជ ចូវ ជីយ៉ាង នេះគឺមហាសំបូរសប្បាយរុងរឿងជាទីបំផុតហើយ សម្បូរសប្បាយ អភិវឌ្ឍន៍គ្រប់វិស័យ នៅក្នុងរាជវាំងដែលមានទីធ្លាធំទូលាយល្វឹងល្វើយដាច់កន្ទុយភ្នែកនេះ មានដំណាក់រាប់ពាន់ដំណាក់រាប់មិនអស់ ក្នុងចំណោមដំណាក់អស់នោះមានកន្លែងមួយត្រូវបានរៀបចំឡើងឱ្យក្លាយទៅជាមន្ទីពេទ្យសម្រាប់ព្យាបាលមើលជំងឺសម្រាប់អ្នករស់នៅនិងធ្វើការនៅក្នុងរាជវាំង ដែលគេហៅឈ្មោះកន្លែងនោះថា “មន្ទីរពេទ្យរាជវាំង”។

នៅក្នុងមន្ទីពេទ្យដ៏ធំទូលំទូលាយនេះទៀតសោតមានបែងចែកជាបីផ្នែក គឺផ្នែកទីមួយសម្រាប់ពួកកងទ័ព មន្ត្រីរាជការផ្សេងៗ ផ្នែគទី២គឺសម្រាប់អ្នកម្នាង ស្នំ ព្រះនាង បូករួមជាមួយសាច់សារលោហិតរបស់ស្ដេចនៅជំនាន់នេះទាំងអស់ និងផ្នែកទីបីគឺសម្រាប់តែព្រះរាជាតែម្នាក់ប៉ុណ្ណោះ។ ផ្នែកនីមួយៗមានបែងចែកយ៉ាងច្បាស់លាស់ ពោលគឺមួយដំណាក់គឺសម្រាប់តែមួយផ្នែកតែប៉ុណ្ណោះ ចំណែកឯមួយផ្នែកៗក៏មានទីធ្លាធំល្វឹងល្វើយស្ទើរតែប៉ុនធ្លាប្រណាំងសេះមួយទៅហើយ។ លោកគ្រូពេទ្យប៉ស៊ីង ដែលគេគ្រប់គ្នាស្គាល់ថាជាមនុស្សមានរបៀប រៀបរយ ម៉ឺងម៉ាត់ ល្អិតល្អន់គ្រប់ពេលវេលានោះ ពេលនេះកំពុងតែរត់យ៉ាងត្រហេបត្រហបនៅក្នុងសម្លៀកបំពាក់សាមញ្ញ ដៃអាវក៏ត្រូវរមូឱ្យដល់ត្រឹមកែងដៃទាំងសងខាង។ លោកគ្រូពេទ្យដែលធ្លាប់តែចេញ ចូលដំណាក់ព្យាបាលរបស់សាច់សារលោហិតព្រះរាជានិងជាគ្រូពេទ្យពិសេសដែលមើលតែជំងឺរបស់ស្ដេចផែនដីតែមួយមុខពេលនេះកំពុងតែរត់ត្រហេបត្រហបគ្រប់ច្រកល្ហកនៅក្នុងដំណាក់ព្យាបាលរបស់មន្ត្រីថ្នាក់ទាបសាមញ្ញនៅក្នុងថ្នាក់ទី១ឡើងត្របាញ់ជើង។

រត់បណ្ដើរ ភ្នែកមុតស្អាតៗមួយគូរនោះក៏ក្រឡេកមើលឆ្វេងមើលស្ដាំបណ្ដើរមិនឈប់ឈរ ឯក្នុងចិត្តក៏បន់ស្រន់សុំឱ្យខ្លួនឯងអាចរកឃើញអ៊ីហ្វុងនៅក្នុងជួរអ្នករបួសស្រាលផងចុះ។ ប៉ស៊ីងតាមសម្លឹងមើលមុខអ្នកជំងឺនៅក្នុងផ្នែកពិនិត្យរបួសស្រាលគ្រប់ៗគ្នា តែក៏មិនអាចរកឃើញមនុស្សដែលគាត់ចង់ស្វែងរក ប៉ស៊ីងបន្តរកមើលអ៊ីហ្វុងនៅក្នុងផ្នែករបួសធ្ងន់តទៀត តែទោះបីជាគាត់ទៅសម្លឹងមើលមុខអ្នកដែលកំពុងបាក់ដៃ បាក់ជើង ដាច់ដៃ ដាច់ជើង រាប់រយនាក់ដែលកំពុងតែគេងថ្ងូរឱ្យរហឹសនៅលើគ្រែដេកនោះទៀតក៏នៅតែមិនអាចរកឃើញអ៊ីហ្វុងដដែល។ លោកគ្រូពេទ្យវ័យក្មេងដាក់បង្គុយចុះទៅលើដីយឺតៗទាំងខ្សែភ្នែករាងស្រវាំងៗ គាត់ហត់ទាំងកាយហើយក៏ណាយទាំងចិត្ត គាត់ស្ទើរតែគាស់ទីក្រុងនេះទាំងមូលដើម្បីតាមរកអ៊ីហ្វុងទៅហើយតែនៅតែមិនអាចរកឃើញគេទៀត ប៉ស៊ីងទាល់តម្រេះយកដៃទាំងពីរទៅក្ដោបក្បាលដែលកំពុងតែឈឺខ្ទោកៗមួយសន្ទុះគាត់ក៏នឹកឃើញរឿងមួយ។

«បញ្ជីឈ្មោះអ្នកជំងឺ»លោកគ្រូពេទ្យនិយាយតិចៗហាក់ដូចជារម្លឹកប្រាប់ខ្លួនឯងថាគាត់ត្រូវទៅពិនិត្យមើលបញ្ជីឈ្មោះអ្នកជំងឺដែលមានព្យាបាលនៅទីនេះមិនមែនមកដើររកបែបនេះទេ គិតៗទៅហេតុអ្វីក៏គាត់នឹកមិនឃើញវិធីនេះតាំងពីដំបូងណ៎?

«ឱ្យបញ្ជីឈ្មោះអ្នកជំងឺដែលចូលមកក្នុងមន្ទីពេទ្យថ្ងៃនេះមកឱ្យខ្ញុំ»ពេលរត់មកដល់កន្លែងកត់បញ្ជីនៅក្នុងដំណាក់ព្យាបាលជំងឺនេះភ្លាម ប៉ស៊ីងក៏ប្រញាប់សួរទៅកាន់អគ្គបេឡាដែលកំពុងតែឈ្ងោកមុខកត់បញ្ជីនោះភ្លែតទាំងសម្ដីញ៉ាប់ៗខុសពីរាល់ដង គ្រាន់តែចប់សម្ដីគាត់ភ្លាមអ្នកដែលកំពុងតែអង្គុយកត់បញ្ជីនោះក៏ប្រញាប់ហុចបញ្ជីឈ្មោះអ្នកជំងឺមកឱ្យលោកគ្រូពេទ្យវ័យក្មេងពិនិត្យមើលទាំងទឹកមុខឆ្ងល់ តែក៏មិនហ៊ានសួរដ្បិតអីឋានៈរបស់គេវាសួរមិនបាន។

ប៉ស៊ីងបើកសន្លឹកឈ្មោះរបស់អ្នកជំងឺដែលទើបតែចូលមកព្យាបាលនៅក្នុងមន្ទីពេទ្យនាពេលព្រឹកនេះម្ដងមួយៗទាំងដៃញ័រតតាត់ គាត់បន្តបើកម្ដងមួយសន្លឹកៗរហូតដល់ទំព័រចុងក្រោយ ដៃដែលចង្អុលមើលឈ្មោះតាំងពីស្ដាំទៅឆ្វេងនោះក៏ឈប់នៅត្រង់ឈ្មោះរបស់មនុស្សម្នាក់ដែលគាត់ស្គាល់ច្បាស់ដូចថ្ងៃ “វ៉ាង អ៊ីហ្វុង”។

«អ្នកជំងឺម្នាក់នេះនៅឯណា?​»ប៉ស៊ីងច្រឡោតទៅសួរអ្នកដែលកំពុងអង្គុយកត់ឈ្មោះនោះម្ដងទៀតទាំងកម្រោល គាត់ដឹងពីច្បាប់ទម្លាប់នៅទីនេះច្បាស់ណាស់ព្រោះខ្លួនគាត់ផ្ទាល់ជាអ្នកបង្កើតវាដោយខ្លួនឯង ច្បាប់ទម្លាប់ដែលសរសេរឈ្មោះមនុស្សដែលមានរបួសធ្ងន់ជាងគេនៅទំព័រចុងក្រោយគេ ហើយកាលដែលគាត់ឃើញឈ្មោះរបស់អ៊ីហ្វុងនៅទំព័រក្រោយនេះវាក៏មិនមែនជារឿងល្អអីប៉ុន្មានដែរ។

«ខ្ញុំមិនដឹងទេលោកគ្រូពេទ្យ ខ្ញុំមាននាទីកត់តែឈ្មោះតែប៉ុណ្ណោះ»អ្នកកត់ឈ្មោះវ័យក្មេងនិយាយទាំងញ័រមាត់ប៉បាក់ប៉ប៉ុប នាងមាននាទីត្រឹមតែកត់ឈ្មោះនៅពេលដែលរុញអ្នកជំងឺមកតែប៉ុណ្ណោះតែបើនាំបន្តទៅណាទៀតនាងមិនដឹងនោះទេ។

ផាំង!!

ប៉ស៊ីងគប់សៀវភៅឈ្មោះអ្នកជំងឺទៅជញ្ជាំងមួយទំហឹងបណ្ដាលឱ្យសន្លឹកក្រដាសដែលបិតជាប់គ្នាពេលនេះក៏របូតពីគ្នា ដាច់រប៉ាត់រប៉ាយពាសពេញឥដ្ឋ គាត់រត់ត្រលប់ចូលទៅក្នុងដំណាក់នេះម្ដងទៀតតែលើកនេះមិនមែនទៅកន្លែងសម្រាប់ព្យាបាលរបួសស្រាលឬក៏របួសធ្ងន់ឡើយ គឺលោកគ្រូពេទ្យម្នាក់នេះរត់សំដៅទៅកាន់បន្ទប់ធំល្វឹងល្វើយមួយដែលនៅចុងគេបង្អស់ ជាបន្ទប់ដែលគេសម្រាប់ទុកអ្នកជំងឺអាសន្នរោគ អ្នកជំងឺឈឺរ៉ាំរ៉ៃត្រូវដល់ពេលស្លាប់ អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរនៅសល់ដង្ហើមចង្រិតនិងកន្លែងសម្រាប់ទុកសាកសព។

ប៉ស៊ីងឈានជើងដើរចូលធ្លារបន្ទប់ទាំងបេះដូងលោតស្ទើរតែផ្ទុះទ្រូង ប្រសិនបើគាត់តាមរកអ៊ីហ្វុងគ្រប់ផ្នែកអស់ហើយតែនៅតែមិនឃើញស្រមោលគេ តើអាចដែរទេដែលគេមកនៅក្នុងនេះ? ភ្នែកដ៏សែនរវាសរវ៉ៃមួយគូរនេះក្រឡេកទៅចំមនុស្សម្នាក់ដែលកំពុងតែដេកស្ដូកស្ដឹង មុខមាត់ប្រឡាក់សុទ្ធតែឈាមរបស់គេក៏មើលសឹងតែមិនយល់ តែមិនថាមនុស្សម្នាក់នេះក្លាយទៅជាយ៉ាងណា មិនថាគេប្រឡាក់ប្រឡូសយ៉ាងណា ឬមួយក៏គេក្លាយទៅជាផេះក៏ដោយក៏ប៉ស៊ីងនៅតែអាចមើលស្គាល់ចំណាំបានមិនខុសទេ គេម្នាក់ដែលដេកស្ដូកស្ដឹងនៅលើគ្រែចុងក្រោយគេម្នាក់នោះពិតណាស់ច្បាស់ជាអ៊ីហ្វុង។

ប៉ស៊ីងប្រញាប់រត់ទៅស្ទាបមើលជីពចររបស់អ្នកដែលត្រូវគេទុកឱ្យដេកនៅលើគ្រែនេះឱ្យប្រាកដចិត្ត ប៉ុន្តែគ្រាន់តែដាក់ដៃនៅលើកដៃរបស់អ៊ីហ្វុងភ្លាមដៃរបស់គាត់ក៏ញ័រតតាត់ទឹកភ្នែករកកលនឹងស្រក់ ប៉ស៊ីងដកដង្ហើមធំបន្តិចហើយទើបផ្ដោតអារម្មណ៍ទៅលើការស្ទាបជីពចររបស់អ៊ីហ្វុងវិញ លោកគ្រូពេទ្យប្រញាប់ដកដៃចេញមកវិញហើយចិញ្ចើមរបស់គេក៏ជ្រួញចូលគ្នា មុខដែលកាចស្រាប់ហើយនោះក៏កាន់តែគួរឱ្យខ្លាចមួយកម្រិតថែមទៀតនៅពេលដែលម្ចាស់របស់វាមានកែវភ្នែកសាហាវព្រៃផ្សៃបែបនេះ លោកគ្រូពេទ្យប្រញាប់មើលទៅឈ្មោះនៅលើកដៃរបស់អ៊ីហ្វុងដែលសរសេរឈ្មោះរបស់គ្រូពេទ្យដែលជាអ្នកសន្មតស្ថានភាពជំងឺមួយភ្លែតរួចក៏ស្រែកប្រកាសក្ដែងៗចេញពីក្នុងបន្ទប់នេះទៅ៖

«អ្នកនៅខាងក្រៅប្រញាប់ត្រៀមឧបករណ៍វះកាត់ជាបន្ទាន់»

លោកគ្រូពេទ្យរូបសង្ហាប្រញាប់ប្រញាល់បីអ្នកដែលគាត់តាមរកពេញមួយព្រឹកចេញមកខាងក្រៅហើយដើរសំដៅទៅកាន់បន្ទប់សម្រាប់វះកាត់ ពេលចូលមកដល់ខាងក្នុងគាត់ក៏ស្រែកខ្លាំងៗម្ដងទៀត៖

«រៀបចំកាំបិតវះកាត់ឱ្យខ្ញុំ»

មួយសន្ទុះក្រោយមកប៉ស៊ីងក៏នៅតែមិនឃើញមានអ្នកណារវីរវល់នឹងគាត់ទាល់តែសោះ ម្នាក់ៗបែរជាឈរសម្លឹងមើលមកគាត់ហាក់បីដូចជាមនុស្សចម្លែក ក្នុងចំណោមអ្នករាល់គ្នាដែលសម្លឹងមើលមកគាត់នោះ ស្រាប់តែមានបុរសម្នាក់ដើរចេញមកឈរទល់មុខនឹងគាត់ហើយនិយាយ៖

«លោកចង់ធ្វើស្អី?»សំឡេងកាចៗរបស់លោកគ្រូពេទ្យអ៊ូ ធ្វើឱ្យចិញ្ចើមដែលកំពុងតែជ្រួញចូលគ្នារបស់ប៉ស៊ីងកាន់តែជ្រួញថែមមួយកម្រិតទៀត លោកគ្រូពេទ្យទាំង២នាក់ដើរមកឈរទល់មុខគ្នាសម្លឹងមុខគ្នាទៅវិញទៅមកមិនឱ្យចាញ់គ្នា។

«លោកជាអ្នកសន្មតថាឱ្យយកគេទៅដាក់នៅក្នុងបន្ទប់ដាក់សពទាំងដែលគេនៅមានដង្ហើម តើនៅក្នុងខ្លួនរបស់លោកមានវិជ្ជាជីវៈជាពេទ្យខ្លះដែរទេ?»

ប៉ស៊ីងស្រែកថាឱ្យលោកគ្រូពេទ្យអ៊ូដែលជាអ្នកពិនិត្យសភាពជំងឺរបស់អ៊ីហ្វុងខ្លាំងៗ គេខឹងឡើងញ័រមាត់តតាត់ មនុស្សនៅមានដង្ហើមដកសុខៗសោះបែរជាត្រូវយកទៅដាក់នៅក្នុងបន្ទប់ដាក់មនុស្សស្លាប់អ្នកណាមិនខឹង?

«គេម្នាក់នេះហើមពោះ ហើយមានឈាមហូរតាមមាត់មករហូត ជីពចររបស់គេក៏លោតខ្សោយៗណាស់ទៅហើយ មិនដល់មួយយាមទៀតគេក៏នឹងស្លាប់ដដែល គ្មានវិធីផ្សេងជួយគេបានទេ»

លោកគ្រូពេទ្យដែលមានវ័យចំណាស់ក៏តបទៅវិញខ្លាំងៗមិនឱ្យចាញ់គ្នា គាត់មានបទពិសោធននៅក្នុងអាជីពនេះជាង២០ឆ្នាំទៅហើយមិនអាចឱ្យក្មេងដែលទើបតែមានអាយុមិនស្មើនឹងបទពិសោធនគាត់ផងមកត្រួតបញ្ជាគាត់បាននោះទេ។

«គេហើមពោះ ព្រោះតែឆ្អឹងជំនីទី៣របស់គេបាក់តែលោកបែរជាមិនរកវិធីជួយគេ»

«បើឆ្អឹងរបស់គេបាក់តើវាយ៉ាងម៉េច?»

មែន បើបាក់ដៃ បាក់ជើង អាចព្យាបាលបាន តែនេះវាបាក់ដល់ទៅឆ្អឹងជំនីតើត្រូវព្យាបាលរបៀបម៉េច?ព្រោះតាំងពីជំនាន់ដូនតាមកមិនដែលឃើញមានអ្នកណាដឹងថាបាក់ឆ្អឹងជំនីបាននោះទេ ដ្បិតអីពេទ្យម្នាក់ៗនៅជំនាន់នោះអាចមើលឃើញនិងដឹងបានត្រឹមតែរូបរាងខាងក្រៅប៉ុណ្ណោះ។

ផូស!

មួយដៃរបស់សុភាពបុរសប៉ស៊ីង ហោះទៅជាប់នឹងមុខខាងឆ្វេងរបស់លោកគ្រូពេទ្យវ័យចំណាស់ដែលធ្វើឱ្យគាត់ដួលដេកទៅលើឥដ្ឋភ្លាមៗមួយរំពេច ប៉ស៊ីងសម្លឹងមុខអ្នកដែលកំពុងតែអង្គុយសម្លក់គេនោះហើយក៏ប្រញាប់ប្រញាល់រត់ទៅរកកាំបិតមុខស្រួចមួយមកសម្អាតមេរោគជាបន្ទាន់ ដៃរបស់គេស្ទាបទៅលើកន្លែងដែលឡើងហើមនៅត្រង់ចុងដង្ហើមរបស់អ៊ីហ្វុងយ៉ាងស្រាលដៃជាទីបំផុត កំពុងតែផ្ទៀងអារម្មណ៍មិនបានប៉ុន្មានផងស្រាប់តែដៃរបស់លោកគ្រូពេទ្យអ៊ូ លូកមកចូលចាប់ដៃគេភ្លាមៗមួយរំពេចដូចគ្នាដែរ។

«មិនបាន! ឯងចង់ធ្វើអី?»គាត់ស្រែកសួរខ្លាំងៗម្ដងទៀតទៅកាន់លោកគ្រូពេទ្យវ័យក្មេងដែលរៀបតែនឹងយកកាំបិតមុតស្រួចមុខស្ដើងនេះទៅចាក់ទ្រូងអ្នកជំងឺរបស់គាត់ទៅហើយ។

«ឆ្អឹងជំនីរបស់គេមិនបានបាក់ទេ វាគ្រាន់តែភ្លាត់តែប៉ុណ្នោះ ដូច្នេះខ្ញុំត្រូវតែវះដើម្បីតម្រង់វាឱ្យមានសភាពធម្មតាវិញ ការធ្វើបែបនេះវាធ្វើឱ្យបេះដូងរបស់គេដំណើរការបានធម្មតានិងឈប់ក្អួតឈាមតទៅទៀត»

ប៉ស៊ីងរៀបរាប់ប្រាប់រៀមច្បងដោយសំឡេងធម្មតាវិញធ្វើដូចមុននេះគ្មានរឿងអ្វីកើតឡើង។

«ឯងចង់វះទ្រូងរបស់គេ ឯងឆ្កួតមែនទេ? គេជាអ្នកដែលប្រឡងបានលេខមួយនៅក្នុងការប្រលងលើកនេះ»លោកគ្រូពេទ្យអ៊ូនៅតែមិនព្រលែងដៃរបស់ប៉ស៊ីងដដែល គាត់មិនអាចបណ្ដោយឱ្យគ្រូពេទ្យក្មេងខ្ចីគំនិតម្នាក់នេះប៉ះពាល់និងយករាងកាយអ្នកជំងឺរបស់គាត់ទៅធ្វើជាល្បែងលែងសើចរបស់គេទេ។

«លែងដៃ»ប៉ស៊ីងចាប់ផ្ដើមបិទភ្នែកដើម្បីរម្ងាប់អារម្មណ៍ដែលចង់ហក់ទៅដាល់លោកគ្រូពេទ្យអ៊ូម្ដងទៀត ពេលវេលារបស់អ៊ីហ្វុងកាន់តែនៅសល់តិចណាស់ទៅហើយ បើរវល់តែបន្លាយពេលបែបនេះទៀតគេខ្លាចថានឹងវះកាត់មិនទាន់នោះទេ។

«មិនបាន ឯងជាគ្រូពេទ្យដែលខានកាន់កាំបិតមករាប់ខែហើយយើងមិនអាចឱ្យឯងប៉ះពាល់គេម្នាក់នេះបានទេ»

«បើលោកមិនឱ្យខ្ញុំធ្វើឥឡូវនេះទេ គេនឹងស្លាប់»ប៉ស៊ីងសង្កត់សំឡេងត្រង់ពាក្យថាស្លាប់ច្បាស់ៗ។

«បើទោះបីជាគេស្លាប់យ៉ាងហោចណាស់ក៏សភាពសាកសពរបស់គេវានៅល្អដែរ»មែន គេម្នាក់ដែលកំពុងដេកលើគ្រែនេះគឺជាអ្នកប្រលងបានលេខមួយហេតុនេះសាកសបរបស់គេត្រូវតែនៅល្អស្អាត អ្វីដែលពិសេសទៀតនោះគឺឈ្មោះរបស់គាត់ដែលជាអ្នកសន្មតថាគេស្លាប់ទៀត មិនអាចនៅសុខៗមកថារស់វិញបានភ្លាមៗនោះទេ។

ប៉ស៊ីងខាំធ្មេញម្ដងទៀត គេយកទឹកលាងមេរោគមកលាងឈ្មោះរបស់លោកគ្រូពេទ្យអ៊ូ នៅលើដៃរបស់អ៊ីហ្វុងចោលហើយសរសេរឈ្មោះរបស់ខ្លួនជំនួសវិញយ៉ាងច្បាស់ៗ៖

«ឥឡូវគេជាអ្នកជំងឺរបស់យើងហើយ ឯងកុំមកពាក់ព័ន្ធទៀត បើមានរឿងអ្វីកើតឡើងនៅលើគេយើងជាអ្នកទទួលខុសត្រូវ ប៉ុណ្ណឹងឯងពេញចិត្តទេ?»

ប៉ស៊ីងនិយាយម៉ាត់ៗ ច្បាស់ៗ អ្នកនៅក្នុងវាំងនេះអ្នកណាៗក៏ស្រឡាញ់កេរ្តិ៍ឈ្មោះ មុខមាត់ ទ្រព្យសម្បត្តិដែរ ស្រឡាញ់ខ្លាំងរហូតដល់មិនគិតពីជីវិតរបស់មនុស្ស ជីវិតមនុស្សម្នាក់ៗត្រូវបានពួកមន្ត្រីមើលមកមិនខុសពីជណ្ដើរសម្រាប់ពួកគេក្នុងការដើរឡើងទៅកាន់ទីដែលពួកគេចង់ទៅឡើយ។

«ដោយសារតែក្មេងម្នាក់លោកទីប្រឹក្សាយើងត្រូវចុះមកព្យាបាលដោយខ្លួនឯងផងឬ?» សំឡេងមាំ មានអំណាចរបស់ព្រះរាជាចូវ ជីយ៉ាងបានបន្លឺចេញមកយ៉ាងមានអំណាចហាក់ដូចជាសំឡេងតោគ្រហឹម គាត់ដើរមកឈរនៅនឹងមុខប៉ស៊ីង មន្ត្រីក្មេងសំណព្វចិត្តដោយឬកពារសប្បាយៗ។

«ព្រះអង្គគេម្នាក់នេះត្រូវការសង្រ្គោះជាបន្ទាន់ក្រាបទូល ទូលបង្គំមិនអាចពន្យាពេលតទៅទៀតបានទេ»
ប៉ស៊ីងលុតជង្គង់ចុះដំណាលនឹងអ្នករាល់គ្នា ហើយក៏ទូលនូវការពិតថ្វាយស្ដេចផែនដីម្នាក់នេះឱ្យបានដឹង។

«ហេតុអ្វីលោកហ៊ានយកកាំបិតវះទ្រូងរបស់គេ?​»

ព្រះរាជានិយាយដោយសំឡេងរាងស្រាលជាងមុន ទ្រង់ដៀងភ្នែកសម្លឹងមើលទៅចៅប្រុសដែលដេកសន្លប់នៅលើគ្រែបន្តិចឆ្លាស់គ្នាជាមួយទឹកមុខព្រួយបារម្ភរបស់លោកគ្រូពេទ្យប៉ស៊ីង។

«ព្រះអង្គ…»ប៉ស៊ីងងើយមុខសម្លឹងព្រះមហាក្សត្រក្នុងន័យចង់អង្វរថាបើទុកយូរជាងនេះទៀតអាការៈអ៊ីហ្វុងនឹងកាន់តែលំបាកឡើង។

«បាន! លោកអាចវះទ្រូងរបស់គេបាន តែបើមានការថ្លោះធ្លោយកើតឡើងក្បាលរបស់លោកនឹងដាច់ចេញពីស្មារហើយ» ព្រះរាជាមានព្រះប​ន្ទូលទៅកាន់ប៉ស៊ីងដែលកំពុងតែឈរកាន់កាំបិតក្នុងកាយវិការប្រុងប្រៀបជាស្រេច ទឹកព្រះភក្រ្តរបស់ព្រះអង្គនៅស្មើធេង ខ្សែក្នែកក៏សម្លឹងមើលទៅចៅប្រុសធ្មឹងមិនកម្រើក ពិបាកឱ្យយើងដឹងណាស់ថាតើពេលនេះទ្រង់កំពុងតែគិតអ្វី?

បានទទួលបញ្ជាបែបនេះហើយ ប៉ស៊ីងមិននៅស្ទាក់ស្ទើរឡើយ គាត់ចាប់ផ្ដើមសម្អាតមេរោគដៃនិងសម្ភារៈដែលគាត់ត្រូវប្រើប្រាស់ដោយខ្លួនឯង ដោយអាការៈញ៉ាប់ដៃញ៉ាប់ជើងក្រោមការសម្លឹងមើលរបស់ខ្សែភ្នែករាប់សិបគូរ ក្នុងនោះក៏មានព្រះរាជចូវ ជីយ៉ាងម្នាក់ដែរ។

លោកគ្រូពេទ្យកំលោះដកដង្ហើមធំនិងបិទភ្នែកបន្តិចដើម្បីរម្ងាប់អារម្មណ៍ ភ្លាមនោះស្រាប់តែនៅសុខៗលោកគ្រូពេទ្យអ៊ូក៏ស្រែកឡើងម្ដងទៀត៖

«ព្រះអង្គ ការវះកាត់របៀបនេះមិនដែលមានគ្រូពេទ្យណាហ៊ានធ្វើពីមុនមកទេ…»គាត់បញ្ឈប់បន្តិច ហើយក៏សម្លឹងទៅកាន់ប៉ស៊ីងដែលកំពុងតែធ្វើមុខម៉ូវដាក់គាត់រួចទើបបន្ត៖

«តែបើគ្រូពេទ្យលីហ៊ានប្រថុយធ្វើវាទៅហើយនោះ ទួលបង្គំគិតថាគេក៏មិនអាចធ្វើម្នាក់ឯងកើតដែរ»និយាយចប់គាត់ក៏ឱនមុខចុះញញឹមយ៉ាងមានល្បិចពិសពុល។

«សម្ដីរបស់គ្រូពេទ្យអ៊ូ តើលោកចង់មានន័យថាម៉េច?​»ព្រះរាជាសួរទាំងធ្វើមុខដូចឆ្ងល់បន្តិច អាកប្បកិរិយារបស់គាត់គឺអង្គុយយ៉ាងរំភើយ ហាក់បីដូចជាកំពុងតែទស្សនាការប្រគុំតន្រ្តីផ្ទុយស្រឡៈពីប៉ស៊ីងដែលកំពុងតែមានទឹកមុខមាំ ក្រម៉ូវ បញ្ជាក់ការមិនសប្បាយចិត្តមកយ៉ាងច្បាស់ អ្នកដែលជាសាច់ញាតិតែម្នាក់របស់អ៊ីហ្វុងនៅក្នុងភូមិភាគខាងកើតនេះហាក់បីដូចជាមិនសូវរវីរវល់ជាមួយសាច់ញាតិដូចជាអ្នកដទៃម្នាក់ទៀតទាល់តែសោះ?

«គឺមានន័យថា ខ្ញុំព្រមស្ម័គ្រចិត្តធ្វើជាជំនួយការរបស់គ្រូពេទ្យលីក្នុងដំណើរការវះកាត់មួយនេះ»

សម្ដីរបស់គ្រូពេទ្យអ៊ូនេះប្រសិនបើស្ដាប់មួយភ្លែតទៅហាក់ដូចជាគាត់ជាគ្រូពេទ្យល្អ ចេះជួយយកអាសារអ្នកដទៃអ៊ីចឹង តែបើយើងវិភាគឱ្យស៊ីជម្រៅទៅនោះគំនិតរបស់គាត់គឺមិនមែនត្រឹមតែចង់ជួយប៉ស៊ីងក្នុងការវះកាត់នេះឡើយ ប៉ុន្តែដោយសារតែគាត់ដឹងថាគ្រូពេទ្យវ័យក្មេងម្នាក់នេះមានសមត្ថភាពប៉ុនណា ហើយណាមួយគេក៏មិនដែលថ្លោះធ្លោយសោះ ហេតុនេះគាត់ក៏ចង់ដឹងដូចគ្នាថាបើសិនជាវាចួបរឿងថ្លោះធ្លោយម្ដង តើអាក្មេងដែលទើបនឹងកើតម្សិលម្ង៉ៃនេះវានឹងធ្វើមុខយ៉ាងម៉េច?

«គ្រូពេទ្យលី លោកយល់យ៉ាងណាដែរ?​»​​ព្រះរាជានៅតែបន្តចចារទាំងសំឡេងសប្បាយរីករាយដដែលមិនផ្លាស់ប្ដូរ។ ប៉ស៊ីងមិនបានគិតច្រើន គាត់ងក់ក្បាលបង្ហាញថាយល់ព្រមដោយមិនរុញរាព្រោះអាការៈរបស់អ៊ីហ្វុងពេលនេះកាន់តែដុនដាបខ្លាំងណាស់ទៅហើយ មិនអាចពន្យាពេលតទៅទៀតបានទេ។

លោកគ្រូពេទ្យលី ប៉ស៊ីង កំពុងតែយកចុងកាំបិតដ៏សែនមុតស្រួចទៅវះនៅត្រង់ទ្រូងខាងឆ្វេងដែលឡើងហើមរបស់អ៊ីហ្វុងដោយការផ្ចិតផ្ចង់ជាទីបំផុត មិនមែនគាត់ខ្លាចដាច់ក្បាលចេញពីលើស្មារព្រោះតែការថ្លោះធ្លោយនោះទេ ប៉ុន្តែគាត់ខ្លាចថាអ្នកដែលកំពុងតែសន្លប់ស្ដូកស្ដឹងនេះលែងមានដង្ហើមទៅវិញ។ ប៉ស៊ីងដឹងច្បាស់ណាស់ថាជីវិតកើតមកហើយគង់តែមានស្លាប់ទៅវិញជារឿងដែលមិនអាចរត់គេចផុត ប៉ុន្តែគាត់មិនខ្លាចសេចក្ដីស្លាប់នោះទេ គាត់រឹតតែពេញចិត្តស្លាប់ថែមទៀតប្រសិនបើអាចស្លាប់នៅក្នុងថ្ងៃតែមួយជាមួយមនុស្សម្នាក់នេះ។

២ម៉ោងក្រោយមក…

ការវះកាត់កន្លងទៅអស់រយះពេល២ម៉ោងជាងទៅហើយ ញើសគ្រាប់តូចៗក៏ផុសពេញពីចិញ្ចើមរបស់លោកគ្រូពេទ្យសង្ហាដែលកំពុងតែញ៉ាប់ដៃញ៉ាប់ជើងតម្រង់ឆ្អឹងជំនីនិងចងសរសៃរឈាមរបស់អ្នកជំងឺ ការវះកាត់មួយនេះគឺប្រថុយប្រថានខ្លាំងមែនទែន ដ្បិតអីវាធ្វើឡើងក្នុងពេលដ៏សែនប្រថុចញ៉ុច ហើយអ្វីដែលសំខាន់ត្រូវមកវះឱ្យស្ដេចផែនដីមើលទៀត សូម្បីតែពេទ្យមានជំនាញរាប់ឆ្នាំដូចជាគ្រូពេទ្យអ៊ូក៏ក្លាយទៅជាញ័រដៃជើងតតាត់ធ្វើអីមិនកើតបានត្រឹមកាន់កន្សែងស្អាតជូតញើសឱ្យប៉ស៊ីងតែប៉ុណ្ណោះ។

«លោកគ្រូពេទ្យអ៊ូ ចាប់ផ្ដើមភ្ជាប់សរសៃឈាមនេះទៅ» ប៉ស៊ីងហៅជំនួយការដែលឈរអត់បានការមួយថ្ងៃហើយឱ្យមកជួយកិច្ចការរបស់ខ្លួន ហើយទីបំផុតឱកាសដែលលោកគ្រូពេទ្យអ៊ូទន្ទឹងរងចាំរាប់ឆ្នាំក៏បានមកដល់។ គាត់ត្រូវបានប៉ស៊ីងប្រើឱ្យជួយភ្ជាប់សរសៃឈាមតែគ្រូពេទ្យម្នាក់នេះបែរជាធ្វើពើជាមិនចេះហើយក៏ប៉ះត្រូវសរសៃផ្សេងៗដែលត្រូវបានភ្ជាប់ហើយនោះឱ្យដាច់ខ្ទេចខ្ទី បណ្ដាលឱ្យឈាមដែលកំពុងតែរត់បាញ់ចេញមកក្រៅភ្លាមៗប្រឡាក់ពេញខោអាវរបស់គាត់និងលោកគ្រូពេទ្យប៉ស៊ីងដែលកំពុងតែឈរនៅម្ខាងទៀត។ប៉ស៊ីងដកដង្ហើមធំប្រញាប់រត់មកច្រានអ្នកដែលកំពុងឈរធ្វើពុតជាស្លន់ស្លោឱ្យទៅឈរនៅម្ខាងទាំងមួម៉ៅ គេប្រញាប់ចាប់ចងសរសៃឈាមម្ដងទៀតតែក៏ធ្វើមិនកើតព្រោះតែកម្លាំងឈាមដែលបុកចេញមកតាមសរសៃនីមួយៗ។

«មិនបានទេ បើបែបនេះទៀតអ្នកជំងឺនេះនឹងខ្សោះឈាមស្លាប់» លោកគ្រូពេទ្យអ៊ូមានចេតនានិយាយឮៗ ក្នុងបំណងឱ្យឮទៅដល់ព្រះរាជាដែលកំពុងតែគង់នៅជិតនោះ។

ប៉ស៊ីងសង្កេតមើលទៅតាមសម្ដីរបស់លោកគ្រូពេទ្យអ៊ូ ក៏ឃើញថាវាដូចទៅនឹងអ្វីដែលគាត់បាននិយាយពិតមែន។មុខមាត់របស់អ្នកជំងឺពេលនេះប្រែក្លាយជាស្លេកថែមមួយកម្រិតទៅទៀត មុខរបស់គេដែលសន្លប់ស្ដូកស្ដឹងនោះពេលនេះក៏ឡើងសសឹងតែដូចក្រដាសទៅហើយ ឃើញបែបនេះប៉ស៊ីងក៏យកកូនទុយោតូចមួយមានប្រវែងប្រហែលកន្លះម៉ែត្រដែលធ្វើឡើងសម្រាប់បូមថ្នាំផ្ទេរពីដបធំចូលទៅក្នុងដបតូចសម្រាប់ប្រើប្រាស់យកមកកាន់នៅនឹងដៃ បន្ទាប់មកគាត់ក៏យកកាំបិតមុតស្រួចដែលវះលើខ្លួនអ៊ីហ្វុងមុននេះមកចុចនៅលើកំភួនដៃដែលមានសុទ្ធតែសរសៃរវែនធំៗរបស់ខ្លួន លោកគ្រូពេទ្យកំលោះប្រញាប់យកចុងទុយោតូចនោះដោតចូលទៅក្នុងសរសៃរវែនរបស់ខ្លួនហើយនៅពេលដែលឃើញមានឈាមហូរតាមទុយោនោះហើយគាត់ក៏យកចុងម្ខាងទៀតរបស់វាទៅភ្ជាប់ជាមួយនឹងកូនម្ជុលរួចដោតចូលទៅក្នុងសរសៃរដៃរបស់អ៊ីហ្វុង ការធ្វើបែបនេះលោកគ្រូពេទ្យសង្ឃឹមថាវាអាចនឹងជួយបញ្ជូលឈាមឱ្យទៅអ្នកដែលកំពុងតែខ្វះឈាមបាន យ៉ាងហោចណាស់ក៏វាអាចពន្យាពេលឱ្យគាត់តភ្ជាប់សរសៃរឈាមទាំងអស់នោះរួចដេរភ្ជាប់មុខរបួសទាន់ពេលដែរ តែអ្វីដែលធ្វើឱ្យប៉ស៊ីងកាន់តែរំជួលចិត្តទៀតនោះគឺនៅពេលដេលគាត់កំពុងតែតភ្ជាប់សរសៃឈាមនោះស្រាប់តែមានដាវមួយកំពុងតែភ្ជង់ករបស់គាត់ជាប់។លោកគ្រូពេទ្យងាកមើលទៅម្ចាស់ដាវក៏ឃើញថា៖

«ព្រះអង្គ»ប៉ស៊ីងហៅអ្នកដែលកំពុងតែយកដាវភ្ជង់កតិចៗ ព្រោះគេមិនយល់ថាតើការភ្ជក់កញ្ចឹងកនេះមានន័យយ៉ាងម៉េចទេ?

«ឈប់នូវអ្វីដែលលោកកំពុងធ្វើនេះភ្លាម»ព្រះរាជាចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ មុខដែលមានតែអារម្មណ៍សប្បាយៗមុខនេះក៏ប្រែមកជាមាំបញ្ជាក់ថាគាត់មិនបានលែងសើចក៏ដូចជាបន្ថែមនូវទម្ងន់ដល់ពាក្យបញ្ជារបស់គាត់មួយកម្រិតទៀតផងដែរ។

«មិនបានទេ ក្រាបទូល»ប៉ស៊ីងតបដោយសំឡេងម៉ឺងម៉ាត់ដូចគ្នា ហេតុអ្វីក៏គេត្រូវបញ្ឈប់ក្នុងពេលដែលអ្នកជំងឺនៅមានដង្ហើមដកហើយនៅមានឱកាសអាចជួយសង្គ្រោះបានបែបនេះ?

ព្រះរាជាដែលមានវ័យចំណាស់រុញដាវកាន់តែកៀកនឹងបំពង់ករបស់លោកគ្រូពេទ្យ តែគេក៏មិនដកថយទើបធ្វើឱ្យផ្លែដាវទៅមុតនឹងបំពង់កសស្អាតនោះហូរឈាមមករឹមៗមួយរំពេច។

តក់ តក់ តក់

ឈាមហូរចេញពីទ្រូងរបស់អ៊ីហ្វុងរលាយចូលគ្នាជាមួយនឹងឈាមដែលហូរចេញពីកនិងដៃរបស់ប៉ស៊ីងនៅលើឥដ្ឋ បង្កើតបានទៅជារង្វង់ឈាមយ៉ាងធំមួយនៅត្រង់កន្លែងដែលព្រះរាជាជីយ៉ាងកំពុងឈរ គាត់សម្លឹងមើលទៅចៅប្រុស ចៅម្នាក់នេះមិនដែលមកលែងគាត់ មិនដែលចូលចិត្តគាត់ អ្វីដែលសំខាន់ព្រះរាជាក៏មិនមែនមានចៅតែម្នាក់នេះដែរ តែក្មេងម្នាក់នេះ មានភ្នែកឆ្លាត ប្រាជ្ញាវាងវៃ មានក្បាច់គុណខ្លាំងពូកែ ប្រយុទ្ធឈ្នះឃាតកៈស៊ីឈ្នួល២៨៩នាក់ដែលគាត់ជួលឱ្យមកក្លែងបន្លំខ្លួនធ្វើជាអ្នកចូលប្រលងក្នុងការជ្រើសរើសសេនានេះ អ្វីដែលធ្វើឱ្យព្រះរាជាម្នាក់នេះកាន់តេខ្លាចរអាទៀតនោះគឺក្មេងម្នាក់នេះជារាជបុត្រានិងជាបុត្រតែម្នាក់គត់របស់ព្រះរាជានៅនគរខាងលិច។

ទោះពេលបច្ចុប្បន្ននគរខាងលិចនិងខាងកើតចុះសម្រុងគ្នាមែនតែថ្ងៃមុខមានរឿងទៅយ៉ាងណាមានអ្នកណាគេដឹងទៅ? ក្មេងម្នាក់នេះមានសាច់ឈាមរបស់គាត់ ប៉ុន្តែមូលហេតុដែលវាអាចចាប់បដិសន្ធិឡើងមកនោះមិនមែនជាព្រឹត្តិការណ៍ដែលគ្រប់គ្នាត្រូវរម្លឹកទេ វាត្រូវកើតចេញមកក្នុងពេលដែលជីតារបស់វាបញ្ជូនឱ្យម្ដាយវាទៅសម្លាប់ឪពុករបស់វា ប្រសិនបើថ្ងៃណាមួយគេដឹងរឿងអស់នេះតើគេនឹងសងសឹកគាត់ដែរទេ? ហេតុនេះព្រះរាជាត្រូវប្រាកដចិត្តថាគាត់ត្រូវដកវាកម្ទេចចោលទាន់វានៅជាស្មៅខ្ចីនៅឡើយ។

«ឈប់ភ្លាម!» ព្រះរាជាចេញបញ្ជាម្ដងទៀតយ៉ាងដាច់ណាត់ ប៉ុន្តេប៉ស៊ីងនៅតែធ្វើមិនឮ ធ្វើការរបស់គាត់បន្តហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។

«ទួលបង្គំឈប់មិនបានទេក្រាបទូល»

«បើលោកមិនឈប់ទេយើងនឹងរឹបអូសទ្រព្យសម្បត្តិលោក ដកហូតបុណ្យសក្ដិរបស់លោកទាំងអស់ ធ្វើឱ្យលោកក្លាយទៅជាមនុស្សអនាថាគ្មានផ្ទះ គ្មានមុខមាត់ គ្មានប្រាក់ចាយ រស់នៅតាមចិញ្ចើមថ្នល់»

មុខរបស់ព្រះរាជាឡើងក្រហមព្រោះតែទោសៈនៅក្នុងទ្រូង ព្រះអង្គមានអារម្មណ៍ថាប៉ស៊ីងម្នាក់នេះកំពុងតែមើលងាយទ្រង់ខ្លាំងណាស់ដែលគេហ៊ានល្មើសនឹងបញ្ជា។

«ប្រសិនបើទូលបង្គំបញ្ឈប់នៅពេលនេះឧត្តមគតិ សតិសម្បជញ្ញៈរបស់ទូលបង្គំនឹងជេស្ដីទូលបង្គំដល់ស្លាប់មិនខាន» ទឹកមុខរបស់លោកគ្រូពេទ្យប៉ស៊ីងរក្សាបានស្មើល្អណាស់ ប៉ុន្តែបេះដូងបែរជាឈឺចាប់រកប្រាប់មិនត្រូវ កំភួនដៃ និងកញ្ចឹងកដែលត្រូវរបួសវានៅឈឺស្ទើរចាញ់បេះដូងរបស់គាត់ទេ ត្រឹមឃើញគេម្នាក់នេះពិបាកដកដង្ហើមគាត់ក៏ស្ទើរតែផុតដង្ហើមស្លាប់បាត់ទៅហើយចុះទម្រាំឱ្យបញ្ឈប់ពេលនេះទៀត?គាត់ធ្វើមិនបានទេ។

«ពេលលោកបញ្ចប់កិច្ចការរបស់លោកពេលណា ទៅចួបយើងនៅដំណាក់»ថាហើយព្រះរាជាក៏ដើរចេញទៅបាត់ទាំងកំហឹងពេញទ្រូង បន្សល់ទុកនូវលោកគ្រូពេទ្យកម្សត់និងអ្នកជំងឺម្ចាស់ចិត្តរបស់គាត់ដែលកំពុងតែដើរលើស្ពានអំបោះឆ្លងកាត់សេចក្ដីស្លាប់ជាមួយគ្នាទាំងលំបាកលំបិន។

៤ម៉ោងក្រោយមក…

នៅពេលរសៀលដែលព្រះអាទិត្យមិនសូវមានកម្លាំងខ្លាំងក្លា នៅក្នុងគ្រែមួយដែលស្ថិតនៅក្នុងបន្ទប់មួយនៃបន្ទប់ច្រើនទៀតរបស់ដំណាក់ព្យាបាលអ្នកជំងឺផ្នែកទីមួយនេះ រស្មីពណ៌មាសនៃព្រះអាទិត្យដែលរៀបនឹងអស្ដង្គតកំពុងតែចាំងចូលមកត្រូវនឹងផ្ទៃមុខសង្ហាតែស្លេកស្លាំងរបស់បុរសម្នាក់ដែលកំពុងតែដេកសន្លប់ទាំងទឹកមុខស្លេកប៉ែសនៅលើគ្រែនោះ បើយើងសម្លឹងមើលទៅគៀនគ្រែយើងនឹងឃើញបុរសសង្ហាម្នាក់ទៀតដែលមានមុខមាត់ស្លាកស្លាំងដូចគ្នា គេកំពុងតែយកក្រណាត់សើមទៅជ្រលក់ទឹកហើយជូតសម្អាតខ្លួនប្រាណឱ្យអ្នកដែលកំពុងតែគេង កាយវិការរបស់គេទន់ភ្លន់ មួយៗ តាំងការចាប់លើកដៃ ជូតជើង គ្រប់កាយវិការរបស់ដែលបានប៉ះពាល់នៅលើខ្លួនបុរសម្នាក់នេះពេលណាបញ្ជាក់បានថាគេពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ គេថ្នាក់ថ្នមអ្នកដែលកំពុងដេកសន្លប់នោះហាក់បីដូចជាមេមាន់ដែលស្រឡាញ់ថ្នាក់ថ្នមកូនអ៊ីចឹង។

ប៉ស៊ីងសម្លឹងមើលមុខដែលត្រូវជូតស្អាតដោយស្នាដៃរបស់គាត់ រួចក៏ញញឹមខ្សោះបន្តិចហាក់បីដូចជាអស់កម្លាំង គាត់យកដៃទៅស្ទាបចីពចររបស់អ្នកដែលកំពុងដេកយ៉ាងយកចិត្តទុកដាក់ បន្ទាប់មកក៏ញញឹមធូរទ្រូងហើយយកដៃទៅទាញភួយមកដណ្ដប់ឱ្យដល់ត្រឹមទ្រូងរបស់អ្នកដែលមានចីពចរលោតមកធម្មតាវិញហើយ ទៅបំផុតអ៊ីហ្វុងក៏បានរួចផុតគ្រោះថ្នាក់ ការវះកាត់ក៏ប្រព្រឹត្តិទៅបានយ់ាងជោគជ័យ នៅពេលនេះអ្វីដែលត្រូវរងចាំគឺមានតែមួយប៉ុណ្ណោះគឺរងចាំឱ្យមនុស្សម្នាក់នេះដឹងខ្លួនឡើងវិញ។ ប៉ស៊ីងយកដៃស្រឡូនៗស្អាតរបស់ខ្លួនទៅវាសកូនសក់តូចរបស់អ៊ីហ្វុងឱ្យទៅនៅក្រោយទងត្រចៀកស្អាតនោះ គាត់ឱនទៅខ្សឹបដាក់ត្រចៀកតូចៗនោះតិចៗថា៖

«ឆាប់ដឹងខ្លួនណា!» បន្ទាប់មកលោកគ្រូពេទ្យក៏ឱនទៅថើបថ្ងាសរលោងស្អាតនោះមួយខ្សឺតយ៉ាងវែង ហាក់បីដូចជាចង់បញ្ជូនថាមពលរបស់ខ្លួនចូលទៅក្នុងខ្លួនរបស់អ៊ីហ្វុងដូច្នេះឯង។ឱលោកគ្រូពេទ្យកម្សត់អើយ! មើលសភាពរបស់លោកគ្រូពេទ្យពេលនេះចុះ មុខមាត់ស្លេកស្លាំង ខោអាវប្រឡាក់សុទ្ធតែឈាម ស្នាមរបួសត្រង់កំភួនដៃ ស្នាមរបួសត្រង់កញ្ចឹងកដេលមិនទាន់បានលាង មិនទាន់បានមើលថែ បញ្ជាក់ថាលោកគ្រូពិតជាហត់ខ្លាំងណាស់ហើយ ប៉ុន្តែហត់កាយប៉ុនណាក៏បានដែរឱ្យតែសប្បាយចិត្ត ប្រសិនបើហត់ដើម្បីតែប្រុសម្នាក់ដែលកំពុងដេកនៅលើគ្រែនេះទោះហត់ដល់ស្លាប់ទៀតក៏លោកគ្រូពេទ្យមិនត្អួញត្អែមួយអឹសឡើយ គាត់ព្រមហត់ដល់ស្លាប់ក៏បានឱ្យតែអ្នកដែលកំពុងដេកសន្លប់នៅលើគ្រែអាចក្រោកមកស្ដីងោយគាត់ម្ដងទៀត អាចក្រោកមកញញឹមដាក់គាត់ម្ដងទៀត ប៉ុណ្ណឹងគាត់ក៏អស់ចិត្ត។

អីហ្វុងមានអារម្មណ៍ថាខ្លួនរបស់គេទាំងមូលស្ពឹក ហើយក៏ស្រាលស្ងើកគ្មានកម្លាំងកំហែងទាល់តែសោះ ព្រះរាជបុត្រាប្រឹងបើកភ្នែកសម្លឹងមើលជុំវិញខ្លួន ប៉ុន្តែមិនថាទ្រង់ប្រឹងសម្លឹងមើលយ៉ាងណាក៏នៅតែមើលមិនដឹង មើលមិនយល់ថាខ្លួនឯងស្ថិតនៅទីណាទាល់តែសោះ ព្រោះបរិយាកាសនៅជុំវិញខ្លួនរបស់ទ្រង់គឺងងឹតខ្លាំងមែនទែន មិនត្រឹមតែងងឹតមើលមិនធ្លុះថាអ្វីជាអ្វីនោះទេ នៅទីនេះគឹមានសុទ្ធតែអព្វ័ផ្សែងក្រាស់ៗខ្មឹក។ អ៊ីហ្វុងសែនចម្លែកចិត្ត គេងើបអង្គុយនៅលើគ្រែឈើកញ្ចាស់ សម្លឹងមើលជុំវិញខ្លួនបន្តិចមុននឹងសម្រេចចិត្តដាក់ជើងចុះទៅខាងក្រោម ប៉ុន្តែក៏ត្រូវជ្រួញចិញ្ចើមនៅពេលដែលគេដាក់ជើងទៅហើយតែមិនមានអារម្មណ៍ដល់បាតជើងដែលប៉ះត្រូវដីទាល់តែសោះ វាហាក់ដូចជាគេនៅទីខ្ពស់សែនខ្ពស់ ប៉ុន្តែក៏ទាបសែនទាប គេមិនអាចដឹងពីជម្រៅដែលនៅខាងក្រោមជើងបាន ប៉ុន្តែក៏មានអារម្មណ៍ថាខ្លួនឯងមិនបានស្ថិតនៅពីលើអ្នកណាដែរ វាហាក់បីដូចជាមានសំឡេងមនុស្សកំពុងជជែកគ្នាខ្លាំងៗឮចេញមកពីខាងលើ ប៉ុន្តែក៏មានសំឡេងយំល្វើយៗមកពីខាងក្រោមដូចគ្នា។

រោមដៃរោមជើងរបស់ព្រះរាជបុត្រាក៏បះឱ្យក្រញ៉ាង ទ្រង់មានអារម្មណ៍ថាពេលនេះសក់ក្បាលរបស់ទ្រង់គឺបះឡើងទៅខាងលើអស់ទៅហើយ ប៉ុន្តែតាមការពិតទៅនេះគ្រាន់តែជាអារម្មណ៍ព្រឺក្បាលតែប៉ុណ្នោះ។ អ៊ីហ្វុងអង្គុយឱបជង្គង់នៅលើគ្រេនោះមួយសន្ទុះ លុះយូៗទៅសំឡេងមនុស្សជជែកគ្នាក៏ឮកាន់តែតិចទៅៗ ហើយសំឡេងយំស្រែកប្រកបដោយភាពឈឺចាប់នោះក៏កាន់តែឮច្បាស់ឡើងៗ រហូតដល់យូៗគេមានអារម្មណ៍ថាសំឡេងយំស្រែកទាំងនោះបែរជាបន្លឺឡើងនៅខាងក្រោយខ្នងរបស់គេទៅវិញ អ៊ីហ្វុងយកដៃទៅបិទត្រចៀកព្រោះតែគេមិនអាចទ្រាំទ្រនឹងសំឡេងទាំងអស់នោះទៀតបានឡើយហើយទីបំផុតសំឡេងនោះក៏កាន់តែមកកៀកនឹងខ្នងរបស់គេខ្លាំងមែនទែនកៀកខ្លាំងរហូតដល់អ៊ីហ្វុងមិនអាចនឹងទ្រាំបន្តទៀតបាន ព្រះរាជបុត្រាសម្រេចចិត្តដាក់ជើងទាំងពីរទៅក្រោមហើយក៏លោតចុះទៅ។

«ហ្អា!»ព្រោះតែភាពភ័យខ្លាចដែលបានមកពីការយល់សប្ដិទើបធ្វើឱ្យអ្នកដែលទើបនឹងវះកាត់ហើយអាចងើបអង្គុយបានទាំងគំហុក។

«អាហ្វុង!»ប៉ស៊ីងដែលអង្គុយនៅចុងគ្រែស្ទុះមកស្រវាឱបអ្នកដែលទើបងើបពីសន្លប់ជាប់នឹងដើមទ្រូងភ្លាមៗ ឯអ៊ីហ្វុងក៏ស្រវាឱបលោកគ្រូរបស់គេណែនដៃដូចគ្នា មុខតូចៗស្អាតរបស់គេជ្រប់ជាប់នឹងដើមទ្រូងទូលាយកក់ក្ដៅនោះ ទឹកភ្នែកនៃភាពភ័យខ្លាចក៏ហូរមកតក់ៗរហូតដល់សើមអាវរបស់ប៉ស៊ីងជោកអស់

«លោកគ្រូ…»អ៊ីហ្វុងហៅអ្នកដែលខ្លួនកំពុងឱបណែនដៃតិចៗ ពេលនឹកឃើញដល់ការយល់សប្ដិមុននេះទឹកភ្នែកក៏ស្រក់ចុះមកច្រោកៗដោយហាមមិនបាន គេមិនចូលចិត្តអារម្មណ៍បែបនោះ អារម្មណ៍ដែលមានតែខ្លួនឯងម្នាក់ឯងនៅក្នុងទីងងឹត ហើយនៅមានសំឡេងយំស្រែកដោយភាពឈឺចាប់និងសំឡេងជជែកគ្នាខ្លាំងៗនោះទៀត គ្រាន់តែនឹកឃើញដល់រឿងអស់នេះភ្លាមបេះដូងរបស់គេវាក៏កន្រ្តាក់សឹងតែដាច់ពីទង។ ប៉ស៊ីងឱបអ៊ីហ្វុងដោយបេះដូងពេញព្រៀបដោយក្ដីស្រឡាញ់ ម្រាមដៃស្រឡូនស្អាតៗអង្អែលខ្នងតូចរបស់អ្នកដែលកំពុងតែយំឱបខ្លួនថ្នមៗដោយការលួងលោម។

«បាទ»លោកគ្រូពេទ្យឆ្លើយដោយសំឡេងពីរោះក្រអួនក្រអៅ បើសិនជាស្រីៗបានស្ដាប់សម្ដីនេះហើយពួកគេប្រាកដជាលុតជង្គង់សុំលោកគ្រូពេទ្យប៉ស៊ីងរៀបការមិនខាន។

«លោកគ្រូ! ពេលនេះយើងនៅឯណា?»អ៊ីហ្វុងសួរម្ដងទៀតទាំងឱបលោកគ្រូរបស់គេជាប់នៅក្នុងរង្វង់ដៃ ទិដ្ឋភាពចុងក្រោយដេលគេចាំបានគឺការឈឺចាប់នៅត្រង់ពោះនៅអំឡុងពេលដែលធ្លាក់ពីលើសេះក្នុងការប្រកួត ផុតពីនោះទៅអ៊ីហ្វុងមិនដឹងអ្វីទៀតទេ។

«នៅមន្ទីពេទ្យ» សំឡេងរបស់ប៉ស៊ីងនៅតែមួយៗ ច្បាស់ៗត្រជាក់ស្រេងដូចមុនមិនប្រែប្រួល ប៉ុន្តែកាយវិការរបស់គាត់គឺថ្នាក់ថ្នមនិងស្រឡាញ់អ៊ីហ្វុងខ្លាំងណាស់។

«លោកគ្រូ​​!​​»អ៊ីហ្វុងដកដៃចេញ ព្រមទាំងងើយមុខសម្លឹងមើលមុខសង្ហាៗដែលនៅជិតនឹងមុខរបស់ខ្លួនបង្កើយភ្លៀកៗដើម្បីឱ្យប្រាកដចិត្តថាគេមិនបានវិលវល់នៅក្នុងយល់សប្ដិនោះទេ។

«បាទ»ប៉ស៊ីងញញឹមតិចៗ សម្លឹងមើលមុខរបស់អ៊ីហ្វុងដូចគ្នា ស្នាមញញឹមរបស់គាត់ហាក់បីដូចជាមនុស្សគ្មានអារម្មណ៍អ្វីទាល់តែសោះ កែវភ្នែកសង្ហាមួយគូរនោះបើមើលមួយភ្លែតវាហាក់ដូចជាកំពុងតែសម្លឹងមើលមកគេ ប៉ុន្តែតាមការពិតទៅគឺមិនមែនទេ កែវភ្នែកមួយគូរនោះបែរជាសម្លឹងទៅទីឆ្ងាយសែនឆ្ងាយមិនដឹងទិសមិនដឹងតំបន់ហាក់បីដូចជាកែវភ្នែករបស់មនុស្សគ្មានវិញ្ញាណ អ៊ីហ្វុងជ្រួញចិញ្ចើមសម្លឹងមើលទៅស្នាមញញឹមគ្មានអារម្មណ៍នោះ ទោះបីជាអង្គុយជិតគ្នាប៉ុន្តែគេមានអារម្មណ៍ថាគេគឺកំពុងតែនៅម្នាក់ឯង គេគ្មានអារម្មណ៍ដល់ភាពកក់ក្ដៅដែលខ្លួនធ្លាប់ទទួលបានពេលនៅជិតលោកគ្រូរបស់គេឡើយ ហើយនៅសុខៗជញ្ជាំងបន្ទប់ឈើដែលនៅជុំវិញខ្លួនគេមុននេះក៏ប្រែជាងងឹតបន្តិចម្ដងៗរហូតដល់យូៗទៅក៏ងងឹតស្លុប អព្វ័ខ្មៅៗក៏ស្រាប់តែអណ្ដែតមកដូចមុនទៀត មិនយូប៉ុន្មានកន្លែងនេះក៏ស្រាប់តែក្លាយទៅជាដូចមុនវិញ ព្រះរាជបុត្រាបែរមករកលោកគ្រូដែលអង្គុយជិតគេមុននេះ តែក៏មិនឃើញគាត់ទាល់តែសោះ គេប្រឹងស្រែកហៅទាំងរកកលចង់យំទៀតហើយ៖

«លោកគ្រូ!​» ស្ងាត់ គ្មានសំឡេងតប អ៊ីហ្វុងខំប្រឹងសម្លឹងរកមើលគ្រូរបស់គេជុំវិញខ្លួនតែក៏រកមិនឃើញ គេស្រែកហៅខ្លាំងៗម្ដងទៀត។

«លោកគ្រួ! លោកគ្រូនៅឯណា?»អ៊ីហ្វុងស្រែកហៅមួយអស់ក តែក៏នៅតែគ្មានសំឡេងតបមកវិញ កំពុងតែប្រឹងរកមើលគ្រូរបស់គេ ស្រាប់តែអារម្មណ៍នោះវាត្រលប់មកវិញម្ដងទៀត សំឡេងមនុស្សជជេកគ្នាខ្លាំងៗដោយភាសាដែលគេស្ដាប់មិនយល់បន្លឺឡើងមកពីខាងលើ ហើយសំឡេងយំស្រែកអណ្ដឺតអណ្ដកក៏ឮល្ហៀងៗមកពីខាងក្រោម អ៊ីហ្វុងចាប់ផ្ដើមព្រឺសម្បុរឆ្អឹងខ្នង គេយកដៃទៅក្ដោបត្រចៀកទាំងសងខាង បិទភ្នែកជិតដោយសភាពភ័យខ្លាច នៅក្នុងពេលនេះមនុស្សដំបូងដែលលេចឡើងនៅក្នុងការគិតរបស់គេគឹ…

«លោកគ្រូ! លោកគ្រូនៅឯណា?…ខ្ញុំខ្លាចណាស់…លោកគ្រូ…លោកគ្រូកុំទុកខ្ញុំចោលនៅទីនេះម្នាក់ឯងអី…លោកគ្រូ…ខ្ញុំ…» ស្រែកដល់ត្រឹមនេះអ៊ីហ្វុងក៏ស្រាប់តែមានអារម្មណ៍ថាចុកទ្រូងខាងឆ្វេងយ៉ាងចម្លែក ដង្ហើមរបស់គេក៏ពិបាកដក គេស្រាប់តែប្រកាច់ដួលទៅលើគ្រែភ្លាមៗមួយរំពេច មានអារម្មណ៍រសេសរសោះដៃជើង ហើយយូៗទៅវាក៏ស្ពឹកកម្រើកមិនបាន គេគ្មានកម្លាំងយកដៃមកបិទត្រចៀកបានដូចមុនទេ ហេតុនេះសំឡេងអស់នោះក៏ស្រាប់តែហោះចូលមកក្នុងត្រចៀករបស់គេពេញៗ។

«លោកគ្រូ​!​…លោកគ្រូជួយខ្ញុំផង…ខ្ញុំខ្លាចណាស់លោកគ្រូ» អ៊ីហ្វុងពេលនេះគ្មានកម្លាំងសូម្បីស្រែកតទៅទៀត គេបានត្រឹមតែនិយាយខ្សឹបៗម្នាក់ឯង ទឹកភ្នែកក៏ស្រក់ចុះមកមិនដាច់។

«លោកគ្រូ!​» សំឡេងអ្នកដែលកំពុងដេកសន្លប់នៅលើគ្រែបន្លឺតិចៗស្ទើរតែស្ដាប់មិនបាន តែមនុស្សត្រចៀកវៃដូចជាលោកគ្រូពេទ្យស៊ីងបែរជាឮច្បាស់ដូចថ្ងៃ គាត់ប្រញាប់ក្រោកមកឈរជិតអ៊ីហ្វុងដែលដេកសន្លប់បីយប់បីថ្ងៃមិនទាន់ដឹងខ្លួន លោកគ្រូពេទ្យសម្លឹងមុខអ្នកជំងឺសំណព្វដោយបេះដូងអាណិតខ្លោចចិត្ត។

«លោកគ្រូ…លោកគ្រូនៅឯណា​?​» សំឡេងអ៊ីហ្វុងឮខ្សោះៗ តែវាក៏ល្មមឱ្យប៉ស៊ីងស្ដាប់យល់ គាត់ប្រញាប់យកដៃទៅក្រសោបដៃគ្រើមៗនោះ ហើយច្របាច់វាថ្នមៗរួចក៏ឱនខ្សឹបដាក់ត្រចៀកតូចស្អាត៖

«បងនៅជិតនេះឯង…អ៊ីហ្វុង…រឹងមាំឡើងណា…បងនៅចាំអូនត្រលប់មកវិញ»

ប៉ស៊ីងនិយាយទាំងអួលដើមកដាក់ត្រចៀកស្អាតនោះ គាត់យកដៃមកផ្ដិតទឹកភ្នែកដែលហៀបនឹងស្រក់ចុះមកចេញ បេះដូងរបស់គាត់វាស្ទើរតែរលេះរលួយទៅហើយនៅពេលឃើញមនុស្សដែលខ្លួនស្រឡាញ់ឈឺធ្ងន់ដល់ថ្នាក់នេះ។

លោកគ្រូពេទ្យប៉ស៊ីងបោះចោលការងារ បោះចោលទ្រព្យសម្បត្តិ បោះបង់ចោលអ្វីគ្រប់យ៉ាង គាត់ត្រូវបានព្រះអង្គគម្រាមហាមមិនឱ្យចូលវាំងតទៅទៀត ព្រោះតែល្មើសនឹងបញ្ជា តែប៉ស៊ីងក៏ទទូចសុំនៅមើលថែអ៊ីហ្វុងរហូតដល់គេដឹងខ្លួនសិន ទោះបីជាសំណើរនេះវាស្ដួចស្ដើងប៉ុនណាក៏ព្រះរាជាចូវ ជីយ៉ាងនៅតែមិនព្រម គាត់និយាយយ៉ាងច្បាស់ៗថាប្រសិនបើប៉ស៊ីងមិនចាកចេញភ្លាមៗទេនោះ នៅពេលណាមួយដែលលោកមន្ត្រីនេះហ៊ានឈានជើងចេញនិងត្រូវចាប់យកទៅកាត់ក្បាលភ្លាម។

លក្ខខណ្ឌរបស់ព្រះរាជា និងសំណើររបស់ប៉ស៊ីងនេះគឺវាខុសគ្នាហាក់ដូចមេឃហើយនឹងដី តែប៉ស៊ីងក៏នៅតែមិនចាកចេញ គាត់សុខចិត្តស្លាប់ប្រសិនបើការស្លាប់របស់គាត់វាអាចបន្តនូវជីវិតរបស់អ៊ីហ្វុងបាន។ លោកគ្រូពេទ្យសម្លឹងមើលមុខស្អាតដែលពេលនេះស្លេកស្លាំងដូចមនុស្សគ្មានឈាម ប៉ស៊ីងដាក់បង្គុយចុះវិញទាំងដៃនៅតែក្ដោបដៃរបស់អ៊ីហ្វុងមិនលែង។

«លោកគ្រូ…»សំឡេងល្វើយរបស់អ្នកជំងឺដែលកំពុងតែរវើរវាយនៅលើគ្រែបណ្ដាលឱ្យលោកគ្រូពេទ្យដែលមានទឹកមុខពិបាកចិត្តស្រាប់ហើយនោះកាន់តែយ៉ាប់ថែមទៀត ព្រោះអីអាការៈរវើរវាយបែបនេះមិនមែនជាប្រផ្ដូលល្អឡើយ។

«លោកគ្រូ» អ៊ីហ្វុងនៅតែរវើរវាយហៅរកប៉ស៊ីង បេះដូងមួយដួងដែលនៅក្នុងទ្រូងរបស់លោកគ្រូពេទ្យកំលោះពេលនេះស្ទើរតែផ្ទុះបែកទៅហើយ រាល់ពេលដែលគេហៅគាត់ប៉ុន្តែគាត់មិនអាចទៅជួយគេបាន។

ប៉ស៊ីងឡើងទៅគេងនៅជិតអ៊ីហ្វុង យកក្បាលរបស់គេមកដាក់ឱ្យកើយលើទ្រូងរបស់គាត់ រួចស្រវារឱបអ៊ីហ្វុងថ្នមៗដូចដែលគាត់តែធ្វើកាលពីមុន លោកគ្រូពេទ្យឱនទៅថើបក្បាលអ្នកដែលកំពុងតែមមើយំនៅក្នុងទ្រូងរបស់គាត់តិចៗ។

«លោកគ្រូ…ជួយ…» សំឡេងអ៊ីហ្វុងកាន់តែខ្សាវទៅៗ ធ្វើឱ្យប៉ស៊ីងកាន់តែភ័យទៅៗដូចគ្នា គាត់បន្តឹងរង្វង់ដៃ ហើយក៏និយាយខ្សឹបៗ៖

«បងនៅទីនេះហើយ…នៅជិតអូន…អូនកុំខ្លាចណា…» និយាយបានត្រឹមនេះប៉ស៊ីងក៏អួលដើមក ទឹកភ្នែកច្រាលចេញមកពេញប្រឡង់ភ្នែក តាំងពីធំពេញវ័យមកគាត់មិនដែលយំទេ តែលើកនេះលោកពេទ្យរឹងមាំមិនអាចហាមទឹកភ្នែកខ្លួនឯងបានមែន ចង្វាក់បេះដូងរបស់អ៊ីហ្វុងលោតកាន់តែយឺតទៅៗខ្សោយទៅៗស្របពេលជាមួយគ្នាដែលប៉ស៊ីងកំពុងតែឱបខ្លួនប្រាណនោះកាន់តែណែនទៅៗ លោកគ្រូពេទ្យហាក់បីដូចជាចង់ឱបយកដួងវិញ្ញាណរបស់អ៊ីហ្វុងដែលប្រុងនឹងហោះចាកចេញពីរាងកាយទុកដូច្នេះឯង។

«អ៊ីហ្វុង​!​…អ្ហឹក…តស៊ូឡើង…អូន…កុំទៅណា» ប៉ស៊ីងឱបរាងកាយរបស់អ៊ីហ្វុងជាប់នឹងដើមទ្រូង ទឹកភ្នែករបស់គាត់ក៏ហូរស្រក់ចុះមកតក់ៗ នៅពេលបានដឹងថាអ្នកដែលខ្លួនកំពុងឱបកាន់តែសល់ពេលតិចទៅៗហើយ តើគាត់បានធ្វើខុសអី? ទើបបានជាទេវតាដាច់ធម៌មេត្តាចង់បំបែកបំបាក់គាត់បែបនេះ​ បើថានៅថ្ងៃអនាគតមិនឱ្យបានរស់នៅជាមួយគ្នាហើយ សុំត្រឹមឱ្យម្នាក់ទៀតមានជីវិតរស់រានផងមិនបានឬ?

«លោកគ្រូ…» អ៊ីហ្វុងមមើកាន់តែញឹកទៅ ឯបេះដូងរបស់គេក៏ចាប់ផ្ដើមលោតរង្វើលៗគ្នា ដង្ហើមយូរៗក៏ដកម្ដង ធ្វើឱ្យប៉ស៊ីងកាន់តែមិនអាចគ្រប់គ្រងខ្លួនឯងបានគាត់យំឡើងភ្នែកក្រហមដូចជាមនុស្សឆ្កួត។

«លោកគ្រូ…ខ្ញុំខ្លាច»

«អូនកុំខ្លាចអី…អាហ្វុង…អ្ហឹក…អ្ហឹក…អាហ្វុង»ប៉ស៊ីងយំស្រែកឱបរាងកាយអ៊ីហ្វុងទាំងបាត់បង់ម្ចាស់ការ គាត់គ្មានលទ្ធភាពជួយសង្គ្រោះមនុស្សដែលគាត់ស្រឡាញ់ទេ តើគាត់សមជាគ្រូពេទ្យដែរទេ? អ្នកណាក៏បានដែរមកសម្លាប់គាត់បន្តិចមកព្រោះបើគាត់ស្លាប់ទៅវាស្រួលជាងនៅរស់ហើយខ្ទេចខ្ទីបេះដូងបែបនេះដែរ។

ពាក់កណ្ដាលអធ្រាត្រ…

នៅក្នុងបន្ទប់សម្រាប់អ្នកជំងឺតូចមួយ ដែលមានផ្ទៃក្រឡាប្រហែល៥ម៉ែត្របួនជ្រុង មានត្រឹមគ្រែដែលមានមនុស្សកំពុងតែគេងនៅលើនោះពីរនាក់ ផុតពីនោះនៅក្នុងបន្ទប់នេះក៏គ្មានអ្វីផ្សេងទាល់តែសោះ វាស្រឡៈធេង ប៉ុន្តែមិនមែនធំទូលាយឡើយ ពាក្យស្រឡៈធេងនៅត្រង់នេះគឺចង់សំដៅទៅដល់របស់របរដែលមាននៅក្នុងបន្ទប់នេះទៅវិញទេ វាស្រឡៈគ្មានអ្វីសោះ។ ខ្យល់ត្រជាក់បក់មមកល្ហៀងៗតាមបង្អួចចូលមកប៉ះនឹងខ្នងរបស់ប៉ស៊ីងដែលកំពុងតែឱបអ៊ីហ្វុងស្រាលៗ ទឹកភ្នែករបស់បុរសដែលមានបេះដូងរឹងមាំស្រក់ចុះមកពីភ្នែកទាំងសងខាងមិនដាច់គ្នា ភ្នែកមុតស្អាតកំណាចមួយគូរនោះក៏សម្លឹងមុខរបស់អ្នកដែលកំពុងតែដេកមមើមិនដឹងអីមិនដាក់ភ្នែក កាន់តែឃើញអ្នកនៅក្នុងរង្វង់ដៃកាន់តែមានសភាពស្លេកទៅៗ ទឹកភ្នែកប៉ស៊ីងក៏ហូរស្រក់ចុះមកកាន់តែញឹកទៅៗដូចគ្នា គាត់យកដៃវែងស្រឡូនស្អាតរបស់ខ្លួនទៅវែកសក់របស់អ៊ីហ្វុងឱ្យស្រឡៈចេញពីមុខស្លេកស្លាំងរបស់គេដោយកាយវិការថ្នមៗទាំងទឹកភ្នែកហូរមិនឈប់។

បេះដូងរបស់ប៉ស៊ីងហាក់បីដូចជាចង់ឈប់ដំណើរការនៅពេលដែលឃើញអ៊ីហ្វុងមមើម្ដងៗ គេកាន់តែមមើគាត់ក៏កាន់តែភ័យ រយៈពេលបីយប់បីថ្ងៃដែលអ៊ីហ្វុងដេកសន្លប់នេះលោកគ្រូពេទ្យប៉ស៊ីងក៏មិនខ្វល់រកទឹកមិនរកបាយដូចគ្នា មួយថ្ងៃៗពេលថ្ងៃគាត់ក៏ត្រូវពិនិត្យ ព្យាបាលអ្នកជំងឺមិនរើសមុខព្រោះតែពេលនេះគាត់លែងមានឋានៈជាគ្រូពេទ្យពិសេសដែលមើលព្យាបាលតែជំងឺព្រះរាជាទៀតហើយ ទ្រព្យសម្បត្តិទាំងអស់ក៏ត្រូវព្រះរាជាចូវ ជីយ៉ាង រឹបយកអស់រលីងគ្មានសេសសល់ នៅពេលនេះខ្លួនគាត់គ្មានសល់អ្វីទាល់តែសោះគឺមានតែចំណេះដឹងដែលគាត់រៀនចេះដឹងមកពីមុនតែប៉ុណ្ណោះ តែចំណេះដឹងអស់នោះក៏មិនអាចយកទៅប្រើនៅឯណាបាន ដ្បិតអីព្រះរាជាបានចេញបញ្ជាយ៉ាងច្បាស់ៗថា បើប៉ស៊ីងហ៊ានតែឈានជើងចេញពីរាជវាំងមួយជំហាននឹងត្រូវចាប់យកមកកាត់ក្បាលភ្លាម ហេតុនេះបីថ្ងៃមកនេះគឺគាត់តែងតែចំណាយពេលយប់ៗឡើងដើម្បីមើលថែអ៊ីហ្វុងរាល់ៗយប់មិនដែលខាន ព្រោះតែអាណិតដោយយល់ថាអ៊ីហ្វុងគ្មានសាច់ញាតិនៅឯភាគខាងកើតនេះ ប៉ុន្តែតើដោយសារតែហេតុផលនេះមួយមែនទេទើបប៉ស៊ីងលះបង់ខ្លាំងបែបនេះ?

តើអ្នកទាំងអស់គ្នាអាចលះបង់ការងារ ទ្រព្យសម្បត្តិ និងមុខមាត់របស់ខ្លួនដើម្បីតែមនុស្សម្នាក់ដែលគេគ្មានសាច់ញាតិហើយគួរឱ្យអាណិតបានដែរទេ? ឬថាមានហេតុផលផ្សេង? សូម្បីតែមនុស្សខ្វាក់ក៏អាចដឹងពីអារម្មណ៍របស់ប៉ស៊ីងដែលមានចំពោះអ៊ីហ្វុងដែរ ចុះទម្រាំមនុស្សដែលនៅមើលឃើញច្បាស់ៗទៀតនោះ? សម្ដី កាយវិការ គ្រប់យ៉ាងដែលជារបស់ប៉ស៊ីងគឺផ្លាស់ប្ដូរទៅជាទន់ភ្លន់ទាំងអស់ពេលបាននៅជិត ឬក៏ពាក់ពន្ធ័ជាមួយនឹងអ៊ីហ្វុង។ តើបែបនេះហើយនៅមិនហៅថាជាស្នេហាទៀតឬ? មកដល់ដំណាក់កាលនេះ ប៉ស៊ីងនៅតែមិនព្រមហើបមាត់និយាយពាក្យបីម៉ាត់នោះចេញមក បើទោះបីជាពេលនេះអ្នកម្ខាងទៀតអាចនឹងចាកចេញពីគាត់គ្រប់ពេលក៏គាត់នៅតែមិនព្រមនិយាយប្រាប់គេពីទំហំចិត្តរបស់ខ្លួនទៅកាន់គេដែរ តើលោកគ្រូពេទ្យចង់ស្លាប់ហើយយកពាក្យទាំងនោះទៅតាមមែនទេ?

រំលងទៅប្រហែលជាពីរយាមក្រោយមក អាការៈមមើរបស់អ៊ីហ្វុងក៏ថយចុះ ខ្លួនរបស់គេក៏ចាប់ផ្ដើមមានកម្ដៅក្ដៅមកវិញខ្លះៗទាំងដែលមុននេះវាក៏ចាប់ត្រជាក់តាំងពីចុងដៃដេញរហូតដល់ទ្រូងយ៉ាងចម្លែក ត្រជាក់សឹងតែពេញខ្លួនប្រាណទាំងអស់។ ប៉ស៊ីង ឱនមើលអ្នកនៅក្នុងទ្រូងតិចៗ គាត់យកដៃទៅស្ទាបថ្ងាសអ៊ីហ្វុងមើលក៏ឃើញថាគេមិនបានគ្រុននោះទេ ជីពចរក៏ត្រលប់មកធម្មតាវិញ លោកគ្រូពេទ្យញញឹមហើយក៏ស្រវាឱបព្រះរាជបុត្រាថ្នមៗបន្តទៀត។ ភាពកក់ក្ដៅដែលបានមកពីទ្រូងរឹងមាំរបស់លោកគ្រូពេទ្យសង្ហា បូករួមជាមួយនឹងក្លិនខ្លួនក្រអូបប្រហើរៗរបស់គាត់ បានធ្វើឱ្យផ្លូវចិត្តរបស់អ៊ីហ្វុងស្ងប់បានមួយពេលដែរ។ តើអ្នកណានឹងមិនគេងលក់នៅក្នុងកន្លែងដែលកក់ក្ដៅហើយមានក្លិនក្រអូបប្រហើរស្រាលៗនោះត្រូវដែរទេ?

ទីបំផុត ដោយសារតែការអស់កម្លាំងមកច្រើនថ្ងៃ ហត់ទាំងកាយ ហត់ទាំងចិត្តនោះ លោកគ្រូពេទ្យសង្ហា លី ប៉ស៊ីងក៏បានលង់លក់យ៉ាងស្ងប់ស្ងាត់ ទាំងដៃនៅឱបក្រសោបអ្នកដែលគាត់ហួងហែងមិនលែង ទាំងពីរនាក់លង់លក់នៅក្នុងរង្វង់ដៃគ្នាទៅវិញទៅមក។

មានភាគបន្ត…

រឿង៖ ព្រះរាជបុត្រាកំពូលស្នេហ៍ ភាគ២
«ដែលឃើញគេថើបក្មេងឈ្លើយស្មើនេះអត់​?​»

ប៉ស៊ីង សួរសំណួរមិនគួរសួរទាំងទឹកមុខស្មើធេង។ លែងឱ្យអ្នកដែលក្លាហានមុននេះទៅជាធ្មឹងមិនដឹងថាត្រូវនិយាយតបតទៅគេវិញយ៉ាងម៉េច? ព្រះអង្គអើយឃើញនៅស្ងៀមៗធ្មឹងៗចឹងសោះតែលេងហាមាត់សួរម្ដងមកសុទ្ធតែសំណួរធ្វើឱ្យក្រញ៉ាញ់ខួរ។

«នែ…» អ៊ីហ្វុង ឈានជើងថយក្រោយថ្នមៗតិចៗ ខំប្រឹងលួចរត់ពីនគរខាងលិចមកដើម្បីប្រលង មិនមែនរត់មកដើម្បីឱ្យគេកេងចំណេញទេ។

«ហឹម!» លោកមន្រ្តីកំលោះដកដង្ហើមធំ រួចសម្លឹងមុខសង្ហាដែលនៅក្រោមស្បៃមុខពណ៌ខ្មៅនោះបន្តិចទើបដើរទៅមុខទៀតទាំងមិនព្រមព្រលែងដៃចេញពីដៃគ្រើមៗនោះ។

ព្រះរាជបុត្រា ទ្រង់សម្លឹងមើលទៅខ្នងស្រឡូនស្អាតរបស់បុរសខ្ពស់ស្រឡៈនៅចំពោះមុខទាំងទឹកមុខឆ្ងល់ បេះដូងរបស់ទ្រង់ដែលតែងតែរឹងមាំរហូតមកពេលនេះក៏លោតដុកដាក់ៗនៅពេលដែលត្រូវដៃទន់រលោងរបស់បុរសម្នាក់នេះកាន់។

អ៊ីហ្វុង ដើរតាមពីក្រោយលោកមន្ត្រីប៉ស៊ីងយ៉ាងស្ងៀមស្ងាត់ គេលួចសម្លឹងមើលទៅទម្រង់មុខដ៏ល្អឥតខ្ចោះនោះ ពិនិត្យពិច្ច័យតាំងពីថ្ងាសរហូតដល់ភ្នែកមុតស្រួចហាក់ដូចជាភ្នែកកញ្ជ្រោងដែលមានកែវភ្នែកថ្លាឈ្វេងនៅពីក្រៅប្រស្រីភ្នែកពណ៌ត្នោតចាស់ ព្រះរាជបុត្រសង្ហាម្នាក់នេះបន្តពិនិត្យមកដល់ច្រមុះស្អាតស្រួចមានខ្ទង់យ៉ាងខ្ពស់សន្លឹមនិងចុងបញ្ចប់គឺបបូរមាត់ស្ដើងពណ៌ផ្កាឈូកស្រាលពីធម្មជាតិនេះឯង។

ភ្នែកមុត ច្រមុះស្រួច បបូរមាត់ស្ដើង ដោយសារតែលក្ខណៈសម្បត្តិទាំងអស់នេះហើយដែលធ្វើឱ្យបុរសនៅចំពោះមុខគេនេះមានមុខមាត់កាចសាហាវ ព្រៃផ្សៃ ហ្មត់ចត់ តែហេតុអ្វីបានជាមនុស្សប្រុសមានមុខមាត់បែបនេះបែរជាមានដៃទន់រលោងដូចជាដៃមនុស្សស្រីទៅវិញ?

«លោក!!»

អ៊ីហ្វុង បញ្ឈប់ជើងដែលកំពុងដើរតាមគេត្រឹកៗមុននេះឱ្យនៅស្ងៀមឈប់កម្រើកនៅពេលឃើញថាគេត្រូវបានអូសមកដល់វាំង ព្រះរាជបុត្របុកពោះភឹបៗព្រោះនឹកស្មានថាខ្លួនប្រាកដជាត្រូវគេចាប់បានហើយថាបន្លំខ្លួនជារាស្រ្តសាមញ្ញចូលមកក្នុងក្រុង ប្រុសម្នាក់នេះច្បាស់ជាភ្នាក់ងារសម្ងាត់ណាម្នាក់របស់ឪពុកគេមិនខាន។

«យើងទៅណា?​» អ៊ីហ្វុង លេបទឹកមាត់ដើម្បីផ្សើមបំពង់កបន្តិច ទើបឆ្លៀតហើបមាត់សួរទៅកាន់អ្នកដែលកំពុងងាកមុខមករកខ្លួន។

«ផ្ទះ» ប៉ស៊ីង ថាតែមួយម៉ាត់រួចក៏បែរខ្នង បម្រុងនឹងដឹកដៃគេចូលទៅក្នុងហើយតែក៏ត្រូវអ្នកដែលមានអាយុក្មេងជាងទាញឱ្យបែរមកវិញ។

«ផ្ទះ…អឺ…ផ្ទះអ្នកណា?​»

«ផ្ទះយើង!​» និយាយចប់លោកមន្ត្រីវ័យក្មេងក៏ចាប់កញ្ឆក់ដៃគេចូលទៅក្នុងវាំង សំដៅទៅកាន់ដំណាក់របស់គាត់។

ពេលថ្ងៃរសៀល…

ដំណាក់ជីង…

«ម៉េចក៏លោកនាំខ្ញុំមកទីនេះ?​»

អ៊ីហ្វុង ជ្រួញចិញ្ចើមសម្លឹងមើលបរិស្ថានដ៏គួរឱ្យចង់រស់នៅជុំវិញខ្លួន ដំណាក់នេះមិនធំតែក៏មិនតូច មានសុទ្ធតែដើមម៉ាក់ប្រាង ខ្ពស់ៗស្រឡៈ ដើមស្រឡូនៗស្អាត ដើមឈើហូបផ្លែម៉ាក់ប្រាងនេះវានិយមចេញផ្លែតែនៅលើចុងៗ តែពេលផ្លែវាទុំពេលណាវាក៏ចោលក្លិនក្រអូបមកតាមខ្យល់ បណ្ដាលឱ្យទីធ្លាបរិវេណនៅក្នុងដំណាក់នេះទាំងអស់គ្របដណ្ដប់ដោយក្លិនម៉ាក់ប្រាងឈ្ងុយទ្រប់គ្រប់កន្លែង។

«ទីនេះជាផ្ទះរបស់យើង»

ប៉ស៊ីង តបទាំងមិនព្រលែងដៃរបស់អ៊ីហ្វុង គេចាប់ដៃគ្រើមនោះអូសឱ្យដើរទៅតាមចូលមកដល់ក្នុងបន្ទប់ដេករបស់ខ្លួន។ ពេលមកដល់នៅក្នុងបន្ទប់ដេកហើយលោកមន្រ្តីវ័យក្មេងក៏បន្តអូសព្រះរាជបុត្រសង្ហាឱ្យចូលមកក្នុងបន្ទប់ជាមួយខ្លួនរួចទើបបិទទ្វារចាក់សោរជាប់ទាំងទឹកមុខស្មើធ្វើដូចគ្មានរឿងអ្វីកើតឡើង។ អ៊ីហ្វុងឈរលេបទឹកមាត់តិចៗសម្លឹងមើលទីធ្លាបន្ទប់ឆ្លាស់គ្នាជាមួយនឹងម្ចាស់បន្ទប់ដែលកំពុងតែអង្គុយចាក់តែនៅលើតុជិតនោះធ្វើដូចគ្មានអ្វីកើតឡើង ទាំងដែលគេនេះកំពុងតែមានសញ្ញាសួរជិតពេញក្បាលទៅហើយ។

«លោក?​» អ៊ីហ្វុងដើរមកដាក់បង្គុយនៅជិតម្ចាស់ផ្ទះ ព្រមទាំងហៅគេតិចៗផង តាមពិតទៅព្រះរាជបុត្រសង្ហាម្នាក់នេះមិនបានខ្លាចអ្នកដែលចាប់លោកមកឡើយ ដ្បិតអីអ្នកដែលចាប់មកនេះមានដៃរលោងៗ ខ្លួនប្រាណក៏ស្រឡូនមិនបានមានសាច់ដុំអ្វីធំដុំឡើយគួរឱ្យខ្លាចឡើយ បើមើលតាមរូបរាងនិងកាយវិការនោះ អ៊ីហ្វុង អាចវិនិច្ឆ័យបានថាបើគេចង់សម្លាប់មនុស្សម្នាក់នេះគឺមិនពិបាកទេ។

ប៉ស៊ីង ដកភ្នែកចេញពីពែងតែដែលមានឆ្លាក់រូបនាគយ៉ាងមានក្បាច់ក្បូរល្អវិចិត្រ មកមើលភ្នែកមូលក្រឡង់ដែលកំពុងសម្លឹងគេវិញ៖

«ហេតុអីចាំបាច់យកស្បៃនេះមកបាំងមុខ?​» ស្របជាមួយសម្ដីរគ្មានទិសគ្មានតំបន់របស់គាត់នេះ ដៃស្រឡូនៗស្អាតរបស់លោកមន្ត្រីក៏ស្រវារទៅចាប់ទាញស្បៃស្ដើងពណ៌ខ្មៅដែលគ្របបាំងមុខមាត់សស្អាតនោះចេញ ដៃវែងៗនោះធ្វើកាយវិការរហ័សដូចផ្លេកបន្ទោររកតែអ្នកម្ខាងទៀតដែលជាអ្នកហ្វឹកហាត់ក្បាច់គុណរាល់ថ្ងៃហាមមិនទាន់។

ប៉ស៊ីងភ្លឹកនឹងសម្រស់របស់ក្មេងប្រុសនៅចំពោះមុខ បបូរមាត់តូចហាក់ដូចជាក្លែបក្រូចមានពណ៌ក្រហមស្រស់ ច្រមុះស្រួចតូចមានខ្ទង់ស្អាត ភ្នែកមូលក្រឡង់ បូករួមជាមួយនឹងថ្ពាល់ប៉ោងៗទៀតនោះ ក្មេងប្រុសដែលនៅចំពោះមុខគេនេះគឺមានរូបសម្បត្តិស្អាតលើសអស់នារីទាំងពួងដែលគាត់បានចួបពីមុនមក។

លោកមន្ត្រីវ័យក្មេងរូបសង្ហា ស្រវារចាប់ដើមដៃរបស់ក្មេងប្រុសនៅចំពោះមុខ ទាញឱ្យដើរតាមគាត់ ប៉ស៊ីងចាប់ផ្ដួលអ៊ីហ្វុងឱ្យដេកទៅលើគ្រែរបស់ខ្លួនហើយក៏ឡើងទ្រោបពីលើ។ នៅសុខៗត្រូវគេអូសប៉ាតណាប៉ាតណីមកដល់ក្នុងផ្ទះគេ ហើយត្រូវគេចាប់ផ្ដួលឱ្យដេកលើពូកបែបនេះទៀត អ៊ីហ្វុងបើកភ្នែគធំៗសម្លឹងមើលមុខសង្ហាខាបព្រលឹងដែលកំពុងតែនៅជិតបង្កើយនឹងមុខរបស់គេ ប្រុសម្នាក់នេះមានកែវភ្នែកដែលអាចសណ្ដំគេឱ្យមិនអាចប្រឆាំងបាន បេះដូងរឹងមាំរបស់ព្រះរាជបុត្រាដែលសម្លាប់មនុស្សមិនញញើតដៃលោតញាប់ទៀតហើយ តើប្រុសម្នាក់នេះចង់ធ្វើអីគេ?

«ស្អាត!​» ប៉ស៊ីងយកម្រាមដៃវែងស្អាតរបស់ខ្លួនទៅប៉ះមុខរបស់អ៊ីហ្វុងថ្នមៗចុះឡើងៗ រួចទើបពោលសរសើរមួយម៉ាត់ទាំងទឹកមុខនៅសោះកក្រោះដដែល កែវភ្នែកដែលសម្លឹងដេញតាំងពីថ្ងាសរហូតដល់ច្រមុះក៏ត្រូវបញ្ឈប់នៅត្រង់បបូរមាត់តូចគួរឱ្យស្រឡាញ់នោះ ឈាមនៅក្នុងខ្លួនរបស់មន្រ្តីកំលោះចាប់ផ្ដើមពុះកញ្ជោ្រលយ៉ាងចម្លែករកប្រាប់មិនត្រូវ គាត់ឱនមុខទៅប្រថាប់បបូរមាត់របស់ខ្លួននៅលើបបូរមាត់តូចស្អាតរបស់អ្នកនៅខាងក្រោមថ្នមៗតាមដែលបេះដូងបញ្ជា ខួរក្បាលដ៏ឈ្លាសវៃរបស់គាត់ពេលនេះវាលែងដំណើរការទៅហើយ ទោះបីដឹងហើយថាការធ្វើបែបនេះវាមិនត្រូវតែគាត់ក៏មិនអាចហាមចិត្តខ្លួនឯងបាន ក្មេងប្រុសម្នាក់នេះហាក់បីដូចជាមានឥទ្ធិពលស្រូបទាញយ៉ាងចម្លែកមកលើខ្លួនគេ។

ប៉ស៊ីង កម្រើកបបូរមាត់ថ្នមៗថើបជញ្ជក់លើបបូរមាត់ស្អាតនោះ កាន់តែថើបមានអារម្មណ៍ថាបបូរមាត់មួយនេះកាន់តែផ្អែម ទន់គួរឱ្យឈ្លក់វង្វេងជាទីបំផុតហើយ ដៃវែងៗនោះក៏មិននៅស្ងៀម ដៃរបស់គាត់ស្ទាបថ្នមៗទៅលើដើមទ្រូងរបស់អ្នកនៅខាងក្រោម កំពុងតែមានក្ដីសុខមិនបានប៉ុន្មានផងស្រាប់តែ៖

«អួយយ…អួយ…យួយយ…» ប៉ស៊ីងដែលទើបស្លុងអារម្មណ៍ជាមួយការថើបអម្បាញ់មិញ ពេលនេះក៏រមៀលធ្លាក់ពីលើគ្រែមកដេកនៅលើឥដ្ឋ ដៃស្រឡូនវែងៗនោះក៏យកមកក្ដោបកន្លែងសំខាន់ជាប់ បន្ទាប់ពីតំបន់នោះត្រូវមួយជង្គង់ពិឃាតរបស់ក្មេងប្រុសដែលកំពុងតែអង្គុយសម្លឹងមុខគេនៅលើគ្រែភ្លឹសៗ។

អ៊ីហ្វុង អង្គុយគងអន្ទាក់ខ្លាសម្លឹងមើលមុខមនុស្សព្រានទាំងសមចិត្ត វាមិនដែលអាណាចួបគ្នាភ្លាមមកចាប់អូសដៃចូលបន្ទប់ហើយចាប់ថើបភ្លាមនោះទេវាមិនដែលមាន នៅពេលអង្គុយហួសចិត្តជាមួយប្រុសសង្ហានៅចំពោះមុខមួយសន្ទុះហើយព្រះរាជបុត្រក៏ងើបឈរឡើងបម្រុងនឹងដើរចេញទៅវិញតែក៏ត្រូវអ្នកដែលរមួលនៅគៀននោះចាប់ជើងជាប់។

«កុំទៅ!​» ប៉ស៊ីងនិយាយទាំងដៃមិនព្រមព្រលែងចេញពីកជើងរបស់ព្រះរាជបុត្ររូបសង្ហា ដៃវែងៗស្អាតនោះចាប់កាន់កជើងរបស់អ៊ីហ្វុងយ៉ាងស្អិតរមួតមិនបង្ហាញអាការៈខ្ពើមរអើមអ្វីបន្តិចណាឡើយ ទាំងដែលនេះវាមិនមែនជាចរិតរបស់គាត់ពីមុនមកទេ អ្នកណាដែលគេមិនដឹងថាលោកគ្រូពេទ្យរូបសង្ហាម្នាក់នេះស្រឡាញ់ខ្លួនហើយខ្ពើមរបស់កខ្វក់ប៉ុនណានោះ ត្រឹមតែយកដៃទៅប៉ះភក់បន្តិចក៏គាត់មិនដែលប៉ះផង មិនសូម្បីគិតថាលោកគ្រូពេទ្យប៉ស៊ីងនឹងមានថ្ងៃមកចាប់កាន់កជើងអ្នកណាស្និទ្ធស្នាលបែបនេះទេ។

«យើងមិនទាន់ស្គាល់ឈ្មោះឯងទេអាល្អិត»

«អ្នកណាជាអាល្អិតរបស់ឯងទៅ?​» អ៊ីហ្វុងសែនជ្រេញសម្ដី ចរិត និងកាយវិការរបស់អ្នកនៅចំពោះមុខខ្លាំងណាស់ ត្រឹមត្រូវមួយជើងក៏ដេករមិលរមួលពេញដីហើយនៅមានមុខមកធ្វើឡូយទៀត មិនដែលចួបមនុស្សអីចរិតបែបនេះពីមុនមកទេលោកព្រះ។

ប៉ស៊ីង ងើបឈរ ដើរទៅជិតព្រះរាជបុត្ររហូតដល់ទ្រូងរបស់គេសឹងតែជល់នឹងមុខរបស់ព្រះរាជបុត្រាទៅហើយ លោកគ្រូពេទ្យយកដៃទៅចាប់ចង្ការអ្នកនៅចំពោះមុខឱ្យងើយឡើង គាត់យកមេដៃទៅអង្អែលបបូរមាត់តូចនោះថ្នមៗរួចក៏ឱនមុខទៅជិតនឹងមុខតូចស្អាតនោះហើយនិយាយដាក់បបូរមាត់អ៊ីហ្វុងតិចៗថា៖

«ឯងឈ្មោះអី?​» ព្រះ!!!នេះជារបៀបសួរឈ្មោះរបស់អ្នកស្រុកភូមិភាគខាងកើតតើមែនដែរទេ? អួយ!បេះដូងរបស់អ៊ីហ្វុងលោតញាប់ទៀតហើយ ប្រុសមុខសង្ហាម្នាក់នេះហាក់មានឥទ្ធិពលយ៉ាងចម្លែកមកលើបេះដូងរបស់គេ ត្រឹមគេឈរជិត គេប៉ះ គេថើបតិចតួចអាបេះដូងឈាមខ្មៅនេះវាក៏លោតខុសចង្វាក់តែរហូត។

«អ៊ីហ្វុង» ស្របជាមួយចម្លើយនេះព្រះរាជបុត្រាក៏រុញអ្នកដែលមានរាងខ្ពស់តែមាឌស្រឡូនចេញ ឯប៉ស៊ីងក៏សើចតិចៗនៅចុងមាត់ហើយព្រមដើរថយចេញតិចៗតាមកម្លាំងច្រានដែរ។

«នេះជារបៀបរាក់ទាក់ភ្ញៀវរបស់ពួកលោកមែនទេ?​» អ៊ីហ្វុងសួរទាំងយកដៃទៅជួតបបូរមាត់ខ្លាំងៗដូចជាខ្ពើមរអើមនូវការប៉ះពាល់មុននេះផង ដែលកាយវិការបែបនោះវាបង្កការមិនពេញចិត្តជាខ្លាំងដល់លោកគ្រូពេទ្យប៉ស៊ីង។

«ថាម៉េច​?​»

«គឺដែលនៅសុខៗចាប់គេចូលបន្ទប់ហើយថើបគ្នារួចបានសួរឈ្មោះ តើទាំងអស់នេះជារបៀបដែលពួកលោកស្វាគមន៍ភ្ញៀវឬ?​»

អ៊ីហ្វុងសួរទាំងឆ្ងល់ ព្រោះគេជាបុគ្គលចំណូលថ្មីក្នុងទឹកដីនេះហើយក៏ជាប្រជាជនភាគខាងលិចទៀត ទោះបីជាមានព្រំប្រទល់ជាប់គ្នាក៏ដោយប៉ុន្តែវប្បធម៌ អរិយធម៌ ក៏ដូចជារបៀបរបបការរស់នៅ ការស្លៀកពាក់ ហូបចុកគឺខុសគ្នាទាំងស្រុង។

«ជាអ្នកមកពីភូមិភាគខាងលិចមែនដែរទេ?​»

ប៉ស៊ីងមិនឆ្លើយហើយបែរជាសួរទៅកាន់អ្នកដែលសួរគាត់វិញព្រមទាំងយកដៃមកចាប់ចង្ការហើយភ្នែកសម្លឹង ពិនិត្យរាងកាយអ្នកនៅចំពោះមុខមួយៗផង។

«អឺ…នឹងឯង» ព្រះរាជបុត្រាឆ្លើយទាំងយកដៃទៅអេះកអឹមអៀនបន្តិចផង គឺវារៀងអៀនៗមាត់ដែរនឹងណា មានម្ដាយជាព្រះនាងនៃនគរខាងកើតទាំងមូលតែខ្លួនបែរជាមិនដឹង មិនយល់ពីវប្បធម៌នៅខាងកើតបន្តិចសោះ ព្រោះឱ្យតែដល់ម៉ោងរៀនគឺតែងតែលួចទៅបាញ់សត្វ ចាប់ត្រី ហាត់ក្បាច់គុណ ហាត់បាញ់ព្រួញអីជាដើម។ល។

«អរ…ប្រជាជនខាងលិច…ប្រជាជនខាងលិច» ប៉ស៊ីងមិនចម្លែកទេដែលអ្នកនៅចំពោះមុខសួរសំណួរប្លែកៗបែបល្ងីល្ងើ ព្រោះថាចរិតឡប់ៗបែបនេះហើយដែលអាចបញ្ជាក់បានយ៉ាងងាយថាពួកគេមកពីភាគខាងលិច។

«ប្រជាជនខាងលិចទៅវាយ៉ាងម៉េច? ពេលនេះក៏មានអាកាសធាតុធម្មតាដូចជាពួកលោកហើយ មិនត្រឹមតែប៉ុណ្ណោះនៅទីនោះគឺសប្បាយជាងនៅស្រុករបស់ពួកលោកទៀតខ្ញុំគ្រាន់តែប្រាប់» ព្រះរាជបុត្រាចាប់ផ្ដើមបញ្ចេញចរិតអួតចេញមកដោយភ្លេចខ្លួនទៅហើយ នេះហើយបានគេថាចរិតអ្នកខាងលិចគឺនៅតែខាងលិចមិនអាចកែបាននោះទេ។ លោកគ្រូពេទ្យប៉ស៊ីងសើចនៅចុងមាត់បន្តិចរួចទើបដើរទៅអង្គុយនៅលើកៅអីជិតនោះ៖

«មានយ៉ាងម៉េច តែប្រឹងមកទីនេះធ្វើអី?​»

«មកប្រលង» អ៊ីហ្វុង មានអារម្មណ៍ថាប្រុសមុខស្អាតម្នាក់នេះគឺប្រាកដជាអ្នកមានមុខមាត់ធំ មានចំណេះដឹងខ្ពង់ខ្ពស់មិនខាន ព្រោះបើសង្កេតតាមកាយវិការ ពាក្យសម្ដីនិងដំណាក់របស់គេទៅគឺមនុស្សធម្មតាមិនអាចធ្វើដល់ថ្នាក់នេះបានទេ(រួចមានអ្នកធម្មតាណាទៅនៅក្នុងវាំងលោក?)

«ហឺម…ល្ងីល្ងើបែបនេះប្រលងមិនជាប់ទេ»

«ម៉េចក៏លោកដឹង? ម៉េចក៏ដឹងថាយើងល្ងីល្ងើ?» អ៊ីហ្វុងទៅជាក្ដៅឆេវ ក្ដៅស្លឹកត្រចៀកមួយរំពេច អ្នកណាដែលមិនខឹងបើនៅសុខៗគេមកថាខ្លួនបែបនេះ?

«ទោះជាឯងពូកែក៏ប្រលងមិនជាប់ដែរ» ប៉ស៊ីងដាក់មួយប្រយោគទៀតធ្វើឱ្យអ្នកដែលឈរស្ដាប់កាន់តែមិនយល់ មិនសុខចិត្តរហូតត្រូវដាច់ចិត្តមកអង្គុយនៅជិតគេដើម្បីសួរនាំឱ្យបានយល់ច្បាស់។

«ហេតុអ្វី?​»

«ព្រោះឯងមិនចេះប្រវត្តិសាស្រ្ត ភូមិសាស្រ្ត វប្បធម៌ ប្រពែណី ទំនៀមទម្លាប់ អក្សរសាស្រ្ត របស់អ្នកស្រុកភាគខាងកើត» មួយប្រយោគរបស់ប៉ស៊ីងនេះហាក់ដូចជាមើលធ្លុះចិត្តរបស់អ៊ីហ្វុងអ៊ីចឹងគេមិនដឹងថារបស់អស់នោះជាអ្វីផងនឹង?

«…» ដោយសារតែឃើញអ្នកម្ខាងទៀតនៅស្ងៀមហើយធ្វើមុខស្អុយនោះ ប៉ស៊ីងក៏សាកនិយាយលួងលោម៖

«មិនអីទេយោគយល់ដល់ឯងមានមុខមាត់ស្អាតយើងទទួលបង្រៀនចុះ តែថាឯងចង់ប្រលងអី?​»

«ប្រលងធ្វើឃាតកៈស៊ីឈ្នួល»អ៊ីហ្វុង ឆ្លើយប្រាប់ទៅអ្នកដែលកំពុងអង្គុយជិតយ៉ាងមានទំនុកចិត្តនិងមានភាពជឿជាក់ គេចូលចិត្តរឿងកាប់ចាក់ វាយគ្នា សម្លាប់គ្នា មកតាំងតែពីតូចហេតុនេះហើយត្រូវមកប្រលងមួយដងដើម្បីឱ្យបានអស់ចិត្ត។

«អាល្អិត!!ជីវភាពគ្រួសារឯងខ្វះខាតណាស់មែនទេ?​» ប៉ស៊ីង សម្លឹងក្មេងប្រុសអង្គុយជិតដោយខ្សែភ្នែកអាណិតអាសូរ មើលចុះលោកអើយមុខមាត់ស្លូតបូត ស្អាត គួរឱ្យស្រឡាញ់ គួរឱ្យឱបក្រសោប គួរឱ្យថែរក្សាបែបនេះបើបណ្ដោយឱ្យទៅធ្វើជាឃាតកៈមិនអាចទៅរួចទេ ឃាតកៈឯណាមានមុខមាត់ដូចជាតុក្កតាបែបនេះ? ក្មេងម្នាក់នេះប្រហែលជាខ្វះខាតខ្លាំងហើយបានជាសម្រេចចិត្តមកធ្វើជាអ្នកស៊ីឈ្នួលសម្លាប់មនុស្ស មែនហើយគេគួរតែសង្កេតដឹងថាក្មេងម្នាក់នេះមកពីគ្រួសារក្រខ្សត់យូហើយតាំងពីពេលដែលគេដេញចាប់ស្រីដែលឆក់ថង់ប្រាប់មកម្ល៉េះ អួយក្មេងតូចដ៏គួរឱ្យស្រឡាញ់អើយ។

«អឺ…គឺ» ព្រះរាជបុត្រាមិនដឹងត្រូវតបថាយ៉ាងម៉េច បើប្រាប់គេថាមិនមែន ខ្លាចគេសួរជីកឬសជីកគល់វែងឆ្ងាយ បើកុហកគេក៏មិនដឹងកុហកថាយ៉ាងម៉េចឱ្យសម ហេតុអីក៏ពិបាកហើបមាត់បែបនេះ?

ប៉ស៊ីងឃើញម្នាក់ទៀតស្ទាក់ស្ទើរហើបមាត់មិនចង់រួច ក៏អាចស្មានថាប្រហែលជាការនិយាយរឿងគ្រួសារជាមួយគេធ្វើឱ្យអ៊ីហ្វុងអៀនហើយ គិតបានបែបនេះហើយលោកមន្ត្រីកំលោះក៏យកដៃទៅអង្អែលខ្នងក្មេងតូចដែលអង្គុយជិតថ្នមៗជាការលួងលោម៖

«មិនអីទេ បើមិនចង់និយាយក៏មិនអីដែរ ឯងមិនបាច់ចាំប្រលងធ្វើជាឃាតកៈទេ ចាំយើងបង្រៀនឯងឱ្យបានប្រលងជាប់ចូលធ្វើជាមន្ត្រីនៅក្នុងរាជវាំងនេះ» ប៉ស៊ីងនិយាយដោយទឹកមុខមុតមាំ គេតាំងចិត្តយ៉ាងប្រាកដថានឹងបង្រៀន អប់រំក្មេងម្នាក់នេះឱ្យក្លាយទៅជាមន្ត្រីធំមួយរូបនៅក្នុងព្រះរាជនគរនេះ ព្រោះបើមើលតាមក្រសែរភ្នែករបស់គេ ក្មេងប្រុសម្នាក់នេះជាមនុស្សរវាសរវៃ មានប្រាជ្ញា ប៉ុន្តែប្រហែលជាគ្រួសារគ្នាក្រខ្សត់ពេកទើបបានជាមិនបានរៀនសូត្រជ្រៅជ្រះបែបនេះ ហើយណាមួយនៅឯភូមិភាគខាងលិចក៏មិនទាន់អភិវឌ្ឍន៍បានដូចជានគរខាងកើតមួយរយភាគរយឡើយ គឺប្រពន្ធ័អប់រំនៅមានកម្រិតនៅឡើយ នេះមិនរាប់បញ្ជូលពីភាពខុសគ្នារវាងប្រាជ្ញារបស់អ្នកនៅខាងលិចនិងខាងកើតដែលបណ្ដាលមកពីអាកាសធាតុដ៏ក្ដៅហែងកាលពីមុនរបស់ភូមិភាគខាងលិចផង ដោយសារតែអាកាសធាតុក្ដៅបែបនោះហើយទើបធ្វើឱ្យការលូតលាស់ខួរក្បាលរបស់អ្នកនៅភាគខាងលិចមិនសូវលូតលាស់បានល្អដូចប្រជាជននៅភាគខាងកើត ដែលមានអាកាសធាតុអំណោយផលនិងមានអាហាររូបត្ថម្ភគ្រប់គ្រាន់។

«តែ…» ព្រះរាជបុត្រាទៅជាស្ទាក់ស្ទើរ ព្រោះគោលបំណងរបស់ខ្លួនគឺមិនចង់ធ្វើការរាជការអ្វីឡើយ រឹតតែមិនចង់ធ្វើមន្ត្រីធ្វើមន្រ្តួយស្អីទៀត គេគ្រាន់តែចង់បានជីវិតសាមញ្ញៗ មានការងារធ្វើធម្មតាហើយធ្វើការងារដែលគេស្រឡាញ់ រស់នៅធម្មតាៗប៉ុណ្ណឹងឯង មិនបានចង់ទៅឈឺក្បាលវិលមុខនឹងរឿងប្រទេសជាតិអស់នឹងឡើយ។

«ឯងកុំបារម្ភអី យើងសន្យាថានឹងបង្រៀនឯងហើយជួយឯងឱ្យប្រលងជាប់ចូលធ្វើមន្រ្តីឱ្យបាន»

«ចុះតម្លៃបង្រៀនគិតយ៉ាងម៉េចវិញ?​» ដោយសារតែមើលទៅអ្នកម្ខាងទៀតហាក់ដូចជាច្បាស់ក្នុងកិច្ចការប្រលងនេះខ្លាំងណាស់ហេតុនេះហើយអ៊ីហ្វុងក៏មិនអាចប្រកែកតទៀតបាន បានត្រឹមតែបន់ស្រន់ក្នុងចិត្តថាប្រសិនបើគេប្រាប់តម្លៃមកហើយតម្លៃនោះវាថ្លៃខ្លាំងពេកគេនឹងយកលេសថាគ្មានប្រាក់រៀនតែម្ដង។

«បង្រៀនមិនយកប្រាក់ទេ តែឯងត្រូវមកដេកជាមួយយើងរាល់យប់រហូតដល់ចប់មេរៀន» ប៉ស៊ីងនិយាយដោយសំឡេងស្អកៗ ព្រមទាំងយកដៃទៅអង្អែលខ្នងក្មេងតូចតិចៗផងឯមុខវិញក៏ញញឹមចុងមាត់យ៉ាងខិលកំណាច ហាក់បីដូចជាចង់បញ្ជាក់ន័យដល់ពាក្យ “ដេក” ដែលគាត់និយាយមុននេះថាវាមានន័យជ្រាលជ្រៅលើសពីការដេកធម្មតា។

«ក៏បាន គ្រាន់តែមកដេកជាមួយលោករាល់យប់គ្មានអ្វីនឹងពិបាកផង» អ៊ីហ្វុងញ៉ាក់ស្មារតបទៅកាន់អ្នកដែលកំពុងតែអង្អែលខ្នងគេថ្នមៗដោយមិនខ្លាចញញើត ប្រុសម្នាក់នេះគ្មានត្រង់ណាគួរឱ្យខ្លាចសម្រាប់គេសូម្បីតែបន្តិច ដៃជើង ខ្លួនប្រាណ និងមុខមាត់ហាក់ដូចជាមនុស្សស្រី បើគេចង់សម្លាប់មែននោះគឺមិនហត់ឡើង អាចនិយាយបានថាសម្លាប់គ្រូរបស់គេនៅចំណោះមុខនេះងាយស្រួលជាងសម្លាប់ជ្រូកមួយក្បាលទៅទៀត។

«ល្អ ចឹងចាប់ពីថ្ងៃនេះទៅឯងត្រូវរើមកនៅទីនេះជាមួយយើងមក ហើយត្រូវហៅយើងថាលោកគ្រូស៊ីង»

ចាប់តាំងពីព្រមព្រៀងគ្នាមក លោកគ្រូស៊ីងក៏ចាប់បង្រៀនអ៊ីហ្វុងតាំងពីព្រឹកម៉ោង៥រហូតដល់ម៉ោង៩ទើបសម្រាកហើយនៅពេលថ្ងៃត្រង់ឡើងមកពីធ្វើការវិញគាត់ក៏បង្រៀនទៀតចាប់តាំងពីម៉ោង២ថ្ងៃត្រង់រហូតដល់ម៉ោង៧យប់ ទើបចប់ មុខវិជ្ជាដែលគាត់បង្រៀនមានដូចជា វប្បធម៌ អរិយធម៌របស់អ្នកស្រុកខាងកើត ភូមិសាស្រ្ត តារាសាស្រ្ត អក្សរសាស្រ្ត បូករួមជាមួយនឹងក្បួនច្បាប់ផ្សេងៗទៀត។

ការនៅជិតស្និទ្ធគ្នាពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងប្រុសសង្ហាមិនមែនជារឿងដែលមានសុវត្ថិភាពសម្រាប់បេះដូងយើងនោះទេ ព្រោះថាបើទោះបីជាស្អប់គេយ៉ាងណាក៏ដោយ តែឱ្យតែហ៊ាននៅជិតគេរាល់ថ្ងៃ ស្ដាប់សំឡេងគេ បោកខោអាវឱ្យគេ និងយប់ឡើងដេកគ្រែជាមួយគេរាល់យប់ទៀតនោះ ប្រាកដណាស់យើងច្បាស់ជាត្រូវពិសរបស់គេមិនខាន គឺត្រូវពិសស្នេហ៍ ហិហិ។

បេះដូងរបស់សិស្សស្អាតម្នាក់នេះតែងតែលោតញ៉ាប់ខុសចង្វាក់នៅពេលដែលលោកគ្រូសង្ហាឱនមុខមកពន្យល់មេរៀនជិតៗម្ដងៗ ខ្យល់ដង្ហើមនិងរាងកាយ របស់លោកគ្រូក្រអូបប្រហើរហាក់ដូចក្លិនរបស់ជាផ្ការសួគ៍  លោកគ្រូមានដៃទន់រលោងស្រិលដែលពេលបានចាប់ពេលណាក៏មិនចង់ព្រលែង លើសពីនេះទៅទៀតបេះដូងរបស់គេស្ទើរតែឈប់លោតនៅពេលដែលយប់ៗឡើងពេលដែលពន្លត់ចង្កៀងហើយលោកគ្រូស៊ីងស្រវាឱបគេពីខាងក្រោយយកទាញទៅផ្អឹបជាប់នឹងដើមទ្រូងរបស់គាត់ ទោះបីជាគាត់មិនមានសាច់ដុំដើមទ្រូងធំៗក៏ពិតមែន ប៉ុន្តែដើមទ្រូងដែលមានសាច់ទន់គួរឱ្យចង់ស្ទាបអង្អែលរបស់លោកគ្រូស៊ីងនេះគឺមានក្លិនក្រអូបដូចជាដើមទ្រូងស្រីក្រមុំ ហើយក៏កក់ក្ដៅហាក់បីដូចជាសំបុកដង្កូវនាងអ៊ីចឹងឯង។

ជារៀងរាល់ថ្ងៃនៅពេលដែលចូលដេកបានមួយសន្ទុះ ពេលឃើញថាអ៊ីហ្វុងដេកលក់ហើយនោះ ប៉ស៊ីងតែងតែងើបឡើងហើយខ្សឹបពាក្យស្នេហាផ្អែមល្ហែម ឬមួយក៏ពាក្យញ៉ោះលេងសើចដាក់ក្បែត្រចៀកតូចស្អាតរបស់អ៊ីហ្វុងហើយលួចថើបបបូរមាត់ស្អាតនោះថ្នមៗតិចៗរួចទើបដេកទៅវិញ គេលួចធ្វើបែបនេះរហូតដល់ក្លាយទៅជាទម្លាប់ដែលមិនអាចកែបានរហូតដល់ថ្ងៃមួយ ថ្ងៃដែលមានព្រិលធ្លាក់ដំបូងបំផុតនៅក្នុងឆ្នាំ។ បន្ទាប់ពីពន្លត់ចង្កៀងហើយ ប៉ស៊ីងក៏ស្រវាអ៊ីហ្វុងមកឱបជាប់នៅនឹងដើមទ្រូងដូចរាល់ដង ព្រះរាជបុត្រាខំប្រឹងបិទភ្នែកសំងំដេករង់ចាំឱ្យលោកគ្រូស៊ីងថើប តែមិនថាគេចាំយូរប៉ុនណាលោកគ្រូប៉ស៊ីងក៏នៅតែមិនថើបគេសោះ៖

«លោកគ្រូ» អ៊ីហ្វុងសម្រេចចិត្តហៅលោកគ្រូដែលកំពុងតែឱបគេណែនដៃថ្នមៗហាក់ដូចចង់សួរគាត់ថាតើថ្ងៃនេះមិនថើបគេមែនឬ? មកថើបគ្នារហូតក្លាយជាទម្លាប់ហើយនៅសុខៗចង់ឈប់វិញឬ?ហើយចុះពាក្យផ្អែមល្ហែមដែលតែងតែឮរាល់យប់នោះហេតុអីក៏យប់នេះមិនឮទៅវិញ? តើមានរឿងអីកើតឡើងមែនទេ?

«ហឺមម…» ប៉ស៊ីងឆ្លើយនៅដើមក គាត់កាន់តែបន្តឹងរង្វង់ដៃកាន់តែខ្លាំងហើយមិនព្រមនិយាយពាក្យអ្វីច្រើនជាមួយអ៊ីហ្វុងឡើយ អត់ទេ គឺគាត់មិននិយាយសូម្បីតែមួយម៉ាត់តែម្ដង តើមានរឿងអ្វីនឹង?

«លោកគ្រូមិនថើបខ្ញុំទេមែនទេ?​» ចប់សម្ដីអ៊ីហ្វុងក៏លោមុខទៅថើបអ្នកដែលកំពុងតែឱបខ្លួនតែក៏ត្រូវគេងាកចេញ ព្រមទាំងដេកបែរខ្នងដាក់។

«យប់ហើយ ដេកទៅ» សំឡេងក្ងួរៗរបស់ប៉ស៊ីងបន្លឺចេញមកយ៉ាងធូររហុយ ខុសពីចិត្តរបស់អ៊ីហ្វុងដែលកំពុងតែតឹងស្ទើរដាច់ ហេតុអីក៏សុខៗគេប្រែជាបែបនេះ?

«ខ្ញុំធ្វើអីឱ្យលោកគ្រូមិនពេញចិត្តមែនដែរទេ?​» ព្រះរាជបុត្រាងើបអង្គុយស្រែកសួរទៅអ្នកដែលកំពុងដេកធ្វើដូចគ្មានរឿងអ្វីទាំងដែលគេក្ដៅក្រហាយសឹងប្រះទ្រូង បើមិនពេញចិត្តអីក៏ប្រាប់គេតាមត្រង់មកចាំបាច់ធ្វើឬកពារបែបនេះធ្វើអី?

«តើខ្ញុំបានធ្វើអីខុសឱ្យលោកគ្រូមិនពេញចិត្តមែនទេ?​» អ៊ីហ្វុងនៅតែមិនអស់ចិត្ត គេស្រែកសួរទៅអ្នកដេកបែរខ្នងម្ដងទៀតខ្លាំងៗឮៗជាងមុន មិនយល់ទេហេតុអីក៏លោកគ្រូរបស់គេប្រែប្រួល១៨០ដឺក្រេយ៉ាងនេះ? ព្រះរាជបុត្រាសម្លឹងមើលទៅខ្នងដែលបែរមុខចេញពីគេដោយខ្សែភ្នែកឈឺចាប់ គេកំពុងតែក្ដៅងំនៅក្នុងទ្រូងដូចជាភ្លើងប៉ុន្តែអ្នកបង្កបែរជាសំងំដេកធ្វើមិនដឹងទៅវិញ។

«បើលោកគ្រូមិននិយាយរកខ្ញុំទេ ខ្ញុំទៅដេកនៅបន្ទប់ផ្សេងហើយ» អ៊ីហ្វុងរងចាំចម្លើយពីអ្នកម្ខាងទៀតយ៉ាងអន្ទះអន្ទែង គេបន់ស្រន់ក្នុងចិត្តសូមឱ្យលោកគ្រូសង្ហាបែរមុខមករកគេហើយនិយាយប្រាប់គេថាគាត់ចង់ឱ្យគេគេងនៅទីនេះជាមួយគ្នា ចង់ឱ្យគាត់ថើបគេដូចរាល់យប់ ហើយក៏ចង់ឱ្យគាត់ខ្សឹបពាក្យផ្អែមល្ហែមដាក់បែបដូចដែលតែងធ្វើ តែនៅពេលដែលរងចាំបានមួយស្របក់ហើយនោះនៅតែមិនឃើញសញ្ញាថាអ្នកដែលកំពុងតែដេកបែរមុខនោះនឹងឃាត់គេ អ៊ីហ្វុងក៏សម្រេចចិត្តងើបចេញពីគ្រែហើយដើរសំដៅទៅកាន់បន្ទប់មួយផ្សេងទៀតទាំងអារម្មណ៍អន់ចិត្តនិងមិនយល់ពេញខួរក្បាល។

អ្នកដែលឱ្យគេទៅក៏មិនប្រាកដថាមិនឈឺចាប់…

ប៉ស៊ីងក្ដាប់ដៃណែន ភ្នែកក៏បញ្ឈរទ្រឹងមិនបានទន់ត្របកងងុយបន្តិចណាឡើយ ដួងចិត្តរបស់គេក៏ស្ទើរតែប្រះបែក បេះដូងរបស់លោកគ្រូពេទ្យសង្ហាយំស្រែក ទាមទារត្រូវការឱប ថើបមនុស្សជាទីស្រឡាញ់ស្ទើរតែប្រះទ្រូង ប៉ុន្តែដៃជើងក៏រឹងមិនអាចធ្វើទៅបានព្រោះតែខួរក្បាលវាហាម វាបញ្ជាមកថាមិនអាចធ្វើបែបនេះបានទេ មាត់និងច្រមុះក៏នឹកក្លិនក្រអូបៗរបស់អ្នកដែលធ្លាប់តែដេកជិតទ្រូងរាល់យប់ តែក៏មិនអាចធ្វើអ្វីបានដដែលព្រោះតែការហាមប្រាមរបស់ខួរក្បាល។ លោកគ្រូពេទ្យប៉ស៊ីងគេងសម្លឹងមើលព្រិលដែលធ្លាក់មកពីលើមេឃជាលើកដំបូងនៅក្នុងឆ្នាំនេះ ខួរក្បាលរបស់គាត់នឹកឃើញទៅដល់សម្ដីរបស់លោកពុកកាលពីគេនៅអាយុ៦ឆ្នាំ កាលនោះប៉ស៊ីង ប៉វិន ជាមួយនិងសៀវស៊ីង គ្រួសាររបស់ពួកគេកំពុងតែឈរមើលព្រិលធ្លាក់លើកដំបូងនៃឆ្នាំជាមួយគ្នាយ៉ាងមានក្ដីសុខ លោកពុករបស់គេសម្លឹងមើលមុខអ្នកម៉ែ រួចញញឹមស្រាលៗហើយក៏ថើបបបូរមាត់អ្នកម៉ែគេថ្នមៗ គាត់ងាកមកមើលក្មេងតូចនៅជិតជើងហើយក៏និយាយប្រាប់៖

«អាស៊ីង!! កូនត្រូវចាំទុកណា ពេលកូនធំសមល្មមនឹងរើសគូរអនាគតបានហើយ ចូរកូនសម្លឹងមើលមនុស្សម្នាក់ណាដែលកូនស្រឡាញ់ពេញចិត្ត ហើយគេនោះក៏ពេញចិត្តកូនដូចគ្នា ហើយនៅពេលដែលមានព្រិលធ្លាក់លើកដំបូងនៅក្នុងឆ្នាំកូនត្រូវថើបគេ ព្រោះថាគូរស្នេហាណាដែលបានថើបគ្នានៅអំឡុងពេលព្រិលធ្លាក់លើកដំបូងនេះនឹងមិនបែកបាក់គ្នាជាដាច់ខាត ក្ដីស្រឡាញ់របស់ពួកគេនឹងគង់វង្សជាអមតៈ ប៉ុន្តែប្រសិនបើកូនគ្រាន់តែមានគូរកំណាន់ដែលកូនមានអារម្មណ៍ថាគ្រាន់តែចាប់អារម្មណ៍លើរាងកាយគេនោះ ចូរកូនកុំប៉ះពាល់ខ្លួនប្រាណគេឬនិយាយរកសាសងគេនៅក្នុងថ្ងៃព្រិលធ្លាក់លើកដំបូងនេះឱ្យសោះ ព្រោះប្រសិនបើយើងមិនស្រឡាញ់គេពិតទេកុំយកគេមកពាក់ពន្ធ័នឹងជីវិតយើងរហូតអី»

សម្ដីររបស់ឪពុកលាន់រងំពេញត្រចៀកទាំងសងខាងរបស់លោកគ្រូពេទ្យវ័យក្មេង

«បើកូនមិនស្រឡាញ់គេពិត កុំយកគេមកពាក់ព័ន្ធនឹងជីវិតយើងរហូតអី»

ប៉ស៊ីងប្រ៉ះទៅប្រ៉ះមកគេងមិនលក់ បក់មិនល្ហើយ គាត់សួរសំនួរខ្លួនឯងដដែលៗថា តើគាត់ស្រឡាញ់អ៊ីហ្វុងមែនឬមួយក៏គ្រាន់តែជាអារម្មណ៍របស់ក្មេងយុវវ័យមួយពេលៗទេ? បើក្រឡេកទៅមើលអ្នកម្ខាងទៀតដែលកំពុងតែគេងប្រ៉ះទៅប្រ៉ះមកដូចគ្នានៅបន្ទប់ជាប់នេះ យើងក៏ឃើញថាគេក៏មិនបានគេងលក់ដូចគ្នាដែរ អ៊ីហ្វុងកំពុងតែគេងរម្លឹកសកម្មភាពរបស់ខ្លួនតាំងពីព្រឹករហូតដល់ស្មើនេះថាតើគេបានធ្វើខុសអ្វី? ហេតុអីក៏លោកគ្រូមិនព្រមនិយាយជាមួយគេ? ទាំងពីរនាក់គេងមិនលក់រហូតដល់ម៉ោងទាបភ្លឺបានទន់ត្របកភ្នែករៀងៗខ្លួនលក់ទៅ។

ព្រឹកថ្ងៃថ្មី…

ម៉ោង៤ព្រឹក…

ប៉ស៊ីងងើបពីព្រឹក ក្រោកឡើងគាត់រៀបចំកន្លែងគេងយ៉ាងមានរបៀបតាមទម្លាប់ បន្ទាប់មកទៀតក៏ទៅងូតទឹក ផ្លាស់សម្លៀកបំពាក់ រួចចូលទៅក្នុងចង្ក្រានបាយដើម្បីដាំបាយ ធ្វើម្ហូប ធ្វើបង្អែម ទុកលួងចិត្តអ្នកដែលគាត់មិននិយាយរកកាលពីយប់។

ចំណាយពេលជាងពីរម៉ោង ក្នុងការធ្វើម្ហូបដែលមានដូចជា ឆាទាខ្វៃ ឆាស្ពៃខៀវជាមួយពងទា ស្ងោរស៊ុបផ្កាថាំងជាមួយឆ្អឹងគោ ដាំបាយ ចៀនសាច់គោងៀត និង ធ្វើបង្អែមបបរឈូក បូករួមជាមួយនឹងការរៀបចំតុដ៏ស្រស់ស្អាតនៅក្នុងសួនច្បារដែលជាកន្លែងគាត់តែងអង្គុយបង្រៀនអ៊ីហ្វុងទៀតនោះ ប៉ស៊ីងហាក់បីដូចជាមានមទនៈភាពនឹងខ្លួនឯងដែរ ដែលអាចធ្វើម្ហូបបានច្រើនមុខក៏ដូចជាមានរសជាតិឆ្ងាញ់(ទេដឹង?)ទៀតផង។

«ភ្ញាក់ហើយ?​» នៅពេលអង្គុយចាំគេជិតមួយសន្ទុះហើយទម្រាំនឹងឃើញគេដើរមកនោះ ប៉ស៊ីងក៏ធ្វើជាសួរនូវសំនួរដែលមិនគួរឱ្យសួរជាទីបំផុត បើគេមិនទាន់ងើបស្មានតែដើរមកបានហី?​ សួរដូចឡប់ចឹង។

«នៅទេដឹង» អ៊ីហ្វុងតបមួយម៉ាត់ទៅវិញមុននឹងដើរមកពត់ខ្លួនពត់ប្រាណ តែក៏មានអារម្មណ៍ថាដូចជាមានធុំក្លិនឈ្ងុយចម្លែក។ ព្រះរាជបុត្រាក្រឡេកភ្នែកដ៏ស្រស់ស្អាតរបស់ទ្រង់ទៅលើតុរៀន ដែលជាតុមូលមានជើងខ្លីៗសម្រាប់ដាក់សៀវភៅសរសេរលើនោះក៏ឃើញមានសុទ្ធតែម្ហូបឆ្ងាញ់ៗ គួរឱ្យចង់ហូបទាំងអស់ តែបញ្ហានៅត្រង់ថាតើម្ហូបទាំងអស់នេះញ៉ាំបានឬអត់?

«ឆាប់ញ៉ាំបាយទៅ ប្រយ័ត្នម្ហូបត្រជាក់អស់» ប៉ស៊ីងហៅអ៊ីហ្វុងដែលកំពុងតែឈរសម្លឹងអាហារលើតុមិនដាក់ភ្នែកដោយសំឡេងពិរោះពិសារគួរឱ្យចង់ស្ដាប់ ហើយក៏បានផលព្រោះអ្នកម្ខាងទៀតគ្រាន់តែគេហៅមិនទាន់ចប់ស្រួបបួលផងក៏ដើរត្រឹកៗមកដាក់បង្គុយជិតតុ ចាប់ចានបាយ ហៀបនឹងញុកបាយចូលទៅក្នុងមាត់បាត់ទៅហើយ ចំជាមានមាយាទដូចពូជពង្សស្ដេចមែន។

លោកគ្រូពេទ្យប៉ស៊ីងអង្គុយសម្លឹងមើលអ្នកដែលកំពុងតែសប្បាយអរជាមួយនឹងម្ហូបនៅចំពោះមុខដោយខ្សែភ្នែកអស់សំណើច គាត់យកចង្កិះទៅចាប់សាច់ទាមួយដុំដាក់ចូលទៅក្នុងចានដែលពេញប្រៀបដោយសាច់និងបន្លែរបស់អ៊ីហ្វុង កាយវិការ ក្រសែភ្នែក បូករួមជាមួយនឹងពាក្យសម្ដីរបស់លោកគ្រូស៊ីងថ្ងៃនេះគឺពិតជាកក់ក្ដៅខ្លាំងណាស់។

«ឆ្ញាញ់ដែរទេ?​» អ្នកដែលប្រឹងក្រោកពីព្រលឹមដើម្បីធ្វើម្ហូបសួរទៅកាន់អ្នកដែលគិតតែពីញ៉ាំមិនខ្វល់មើលមុខគេដោយសំឡេងទន់ស្រាលមិនផ្លាស់ប្ដូរ។

«ឆ្ងាញ់» អ៊ីហ្វុងតបតាមការពិត វាមិនដែលមានមនុស្សណាមិនឆ្ងាញ់ថាឆ្ងាញ់ទេ ព្រោះមនុស្សគ្រប់គ្នាគួរតែស្មោះត្រង់ត្រូវដែរទេ? មានការអីក៏ត្រូវនិយាយប្រាប់តាមការពិត​។

«បើឆ្ងាញ់ញ៉ាំឱ្យច្រើនទៅ»

«ខ្ញុំកុំពុងតែញ៉ាំហើយ លោកគ្រូក៏ឃើញ យ៉ាងម៉េចត្រូវការឱ្យយកវែកឆាមកញ៉ាំជំនួសចង្កិះដែរទេដើម្បីបញ្ជាក់ថាវាឆ្ងាញ់ពិតមែន»

«មិនបាច់ទេ អឺ…អ៊ីហ្វុង» នៅសុខៗប៉ស៊ីងក៏រអៀសខ្លួននឹងទង្វើរម្សិលមិញឡើងមក គាត់ពិតជាមានអារម្មណ៍ថាខុសខ្លាំងណាស់ដែលបណ្ដោយឱ្យអ៊ីហ្វុងដើរចេញទៅគេងនៅបន្ទប់ផ្សេងទាំងកណ្ដាលយប់បែបនោះ គាត់ពិតជាចង់សូមទោសក្មេងម្នាក់នេះបំផុតហើយ ហើយអ្វីដែលលោកគ្រូពេទ្យម្នាក់នេះចង់ធ្វើខ្លាំងបំផុតនោះគឺចង់ទាញពេលវេលាឱ្យត្រលប់ក្រោយគាត់ចង់ត្រលប់ទៅកាន់ពេលដែលមានព្រិលធ្លាក់ដើមឆ្នាំលើកដំបូងម្ដងទៀត គាត់ចង់ត្រលប់ទៅកាន់យប់មិញវិញ ហើយគាត់នឹងឱបអ៊ីហ្វុងនៅក្នុងដៃឱ្យជាប់រួចថើបបបូរមាត់គេថ្នមៗនិងខ្សឹបប្រាប់គេថាគាត់ស្រឡាញ់គេខ្លាំងណាស់ តើគាត់អាចនៅមានឱកាសបែបនោះម្ដងទៀតដែរទេ?

«បាទ?​» អ្នកដែលកំពុងតែកាយបាយដាក់ចូលមាត់សុខៗក៏ងើបមុខឡើងមើលទៅកាន់បុរសនៅចំពោះមុខដោយខ្សែភ្នែកមិនដឹងអីគួរឱ្យស្រឡាញ់បំផុតហើយ។

«សូមទោស»

«សូមទោសរឿងអ្វីទៅ​?​» អ៊ីហ្វុងមិនយល់ថាលោកគ្រូរបស់គេកើតអីទេ សូមអត់យល់តែម្ដងហើយ។

«រឿងយប់មិញ មិនបានថើប មិនបាននិយាយពាក្យផ្អែមល្ហែមដាក់» ចប់សម្ដីនិងកែវភ្នែកដឹងកំហុសរបស់ប៉ស៊ីងមិនទាន់ស្រួលបួលផង អ៊ីហ្វុងក៏ក្រោកឈរគ្រូកទាំងអាការៈខឹងច្រឡោតភ្លាមៗមួយរំពេច។

«លោកគ្រូចាត់ទុកខ្ញុំជាស្អីឱ្យប្រាកដទៅរាល់ថ្ងៃនេះ?​»

«គឺ…» អ្នកដែលមានប្រាជ្ញាឈ្លាសវៃរហូតមក គិតរឿងអ្វីក៏ចេញមិនដែលអាក់ មិនដែលស្កាល់ពាក្យថាចាញ់ តែពេលនេះបែរជាមិនដឹងនឹងត្រូវឆ្លើយតបបែបណា មិនដឹងនិយាយពាក្យអ្វីនឹងសមព្រោះខ្លួនឯងក៏មិនដឹងថាទុកអ៊ីហ្វុងជាអ្វីដូចគ្នា ដឹងត្រឹមចង់ការពារ ចង់ថ្នាក់ថ្នម ថើប ចង់ថែរក្សា ហើយក៏ហួងហែង តែគាត់មិនដឹងថាត្រូវបរិយាយអារម្មណ៍អស់នេះថាយ៉ាងណា រឹតតែពិបាកក្នុងការពន្យល់អ្នកម្ខាងទៀតឱ្យយល់។

«បើលោកគ្រូទុកខ្ញុំត្រឹមតែជាសិស្សលោកគ្រូមិនគួរឱប មិនគួរថើប មិនគួរនិយាយពាក្យផ្អែមល្ហែមដាក់ខ្ញុំរាល់យប់ទេ ហើយបើលោកគ្រូធ្វើដាក់ខ្ញុំសឹងតែរាល់ថ្ងៃរហូតដល់ខ្ញុំសឹងតែទម្លាប់ទៅហើយនោះហេតុអីក៏យប់មិញនេះលោកគ្រូបែរជាសោះអង្គើយដាក់ខ្ញុំ ធ្វើហាក់បីដូចជាខ្ញុំនឹងគ្មានរូបរាងទៅវិញ?​» អ្នកណាមិនខឹង? មនុស្សធ្លាប់ស្និទ្ធស្នា​ល ល្អូកល្អើនជាមួយគ្នារាល់យប់សុខៗក៏ព្រងើយកន្ដើយ សុខៗក៏ធ្វើពើយ?

«អ៊ីហ្វុង ខ្ញុំ…»

«ខ្ញុំយ៉ាងម៉េចលោកគ្រូ? លោកគ្រូចាត់ទុកខ្ញុំជាអ្វីក៏និយាយប្រាប់ខ្ញុំតាមត្រង់មក កុំឱ្យពួកយើងនៅក្នុងទំនាក់ទំនងស្រពិចស្រពិលបែបនេះយូទៀតអី ខ្ញុំហត់» នៅចុងប្រយោគអ្នកដែលតែងតែរឹងមាំក៏បញ្ចេញសំឡេងមករាងខ្សោយៗ ដែលវាបញ្ជាក់ថាគេពិតជាហត់ដូចពាក្យគេនិយាយពិតមែន ទោះបីរាងកាយនៅរឹងមាំតែចិត្តនេះវាក៏ហត់សឹងតែដាច់ខ្យល់ស្លាប់ម្ដងៗ គេព្រមទទួលស្គាល់ថាខ្លួនឯងពេលនេះលង់ស្រឡាញ់លោកគ្រូណាស់ទៅហើយ ប៉ុន្តែប្រសិនបើជាលោកគ្រូរបស់គេមិនបានស្រឡាញ់គេទេនោះ អ៊ីហ្វុងក៏មិនអី គេនៅអាចកាត់ចិត្តទាន់ បើគាត់ប្រាប់ថាស្រឡាញ់គេដូចគ្នាដែរនោះ ព្រះរាជបុត្រាក៏មិនស្ទាក់ស្ទើរនៅក្នុងការចាប់ផ្ដើមកសាងស្នេហាជាមួយគាត់ដូចគ្នា និយាយរួមគឺគេចង់បានចម្លើយច្បាស់ៗដែលចេញពីមាត់របស់មនុស្សដែលគេស្រឡាញ់ ថាតើគាត់មានអារម្មណ៍មកលើគេដូចអារម្មណ៍ដែលគេមានចំពោះគាត់ដែរឬអត់? មិនមែនចង់ឱបក៏ឱប ចង់ថើបក៏ថើប ហើយចង់ធ្វើពើដាក់ក៏ធ្វើបែបនោះទេ គេទទួលយកមិនបាន។

«ឆាប់ហូបបាយទៅ» ប៉ស៊ីងបែរជាមិនហ៊ានប្រឈមមុខនឹងអ្នកដែលធ្វើឱ្យបេះដូងរបស់គាត់លោតញាប់ ភាពក្លាហានដែលមានមុននេះក៏រលាយបាត់ទៅណាអស់មិនដឹង គាត់មានអារម្មណ៍ល្អចំពោះក្មេងនៅចំពោះមុខ ប៉ុន្តែមិនទាន់ប្រាកដចិត្តថាវាជាអារម្មណ៍អ្វី ហេតុនេះគាត់សូមមិនទាន់ប្រាប់គេពីអារម្មណ៍របស់គាត់ឡើយ លោកគ្រូពេទ្យគិតទុកក្នុងចិត្តថាពេលណាដែលគាត់យល់ច្បាស់ពីអារម្មណ៍របស់កាត់នេះហើយសឹមគាត់ប្រាប់អ្នកនៅចំពោះមុខតាមក្រោយក៏មិនហួសពេលអ្វីដែរ។

«មិនហូប លោកគ្រូត្រូវប្រាប់ខ្ញុំឱ្យច្បាស់សិនមកថាពួកយើងត្រូវជាអីនឹងគ្នា ហើយលោកគ្រូទុកខ្ញុំជាអ្វី?​» អ៊ីហ្វុងចាប់ផ្ដើមច្រឡោតតូងឡើងមួយរំពេច គេងើបឈរទម្លាក់ចានបាយទៅលើតុខ្លាំងៗ ហើយស្រែកសួរទៅអ្នកដែលកំពុងតែអង្គុយញ៉ាំបាយធ្វើដូចគ្នារឿងអ្វីកើតឡើង។

ប៉ស៊ីងងើបមុខសង្ហារបស់គេយឺតៗសម្លឹងមើលអ្នកដែលកំពុងឈរសម្លក់គាត់សឹងតែជ្រុះគ្រាប់ភ្នែក អំឡុងពេលដែលត្រូវសម្លឹងហាក់ដូចជាសត្រូវស៊ីសាច់ហុតឈាមបែបនេះហើយ ក៏លោកគ្រូពេទ្យរូបសង្ហាម្នាក់នេះនៅតែអាចរក្សាបាននូវទឹកមុខនឹងធឹងបានដដែល។

«ឯងជាសិស្ស យើងជាគ្រូ ប៉ុណ្ណឹងចប់ទេ?​» សំឡេងស្រទន់ ធម្មតាៗរបស់ប៉ស៊ីងហាក់ដូចជាសាំងដែលចាក់បន្ថែមទៅលើភ្លើងកំហឹងដែលកំពូងឆេះនៅក្នុងទ្រូងរបស់អ៊ីហ្វុងបែបនោះឯង ជាគ្រូសិស្សអ៊ីចឹងហេ? គ្រូសិស្សឯណាគេមកដេកឱប​ ថើបគ្នារាល់យប់បែបនេះ?

«បើចាត់ទុកខ្ញុំត្រឹមជាសិស្សមែនហេតុអីក៏លោកគ្រូចាំបាច់ឱបនិងថើបខ្ញុំរាល់យប់ធ្វើអី?​»

«ព្រោះនោះវាជាកិច្ចព្រមព្រៀងរបស់យើង ឯងក៏ដឹង ហើយជាអ្នកយល់ព្រមខ្លួនឯង» ប៉ស៊ីងនិយាយដោយសំឡេងម៉ាត់ៗទៅកាន់អ្នកដែលឈរស្រែកដាក់គាត់វិញ ម្នាក់ៗមុខមាំមិនចាញ់គ្នា សម្លឹងគ្នាទៅវិញទៅមកហាក់ដូចជាសត្រូវស៊ីសាច់ហុតឈាមគ្នារាប់ជាតិអ៊ីចឹង។

«ហើយចុះនៅមានពាក្យផ្អែមល្ហែមដែលលោកគ្រូខ្សឹបដាក់ត្រចៀកខ្ញុំរាល់យប់ទៀតនោះ? លោកគ្រូហៅទង្វើរបែបនោះថាស្អីវិញទៅ?» បេះដូងរបស់ព្រះរាជបុត្រាខ្ពង់ខ្ពស់ឈឺភ្លាមៗមួយរំពេចនៅពេលបានឮសម្ដីរដ៏សែនចុកចាប់របស់បុរសដែលឱប ថ្នាក់ថ្នមគេរាល់យប់ ហើយមកប្រាប់គេថាទុកត្រឹមសិស្ស គេមិនជឿ លោកគ្រូរបស់គេច្បាស់ជាស្រឡាញ់គេដូចគ្នា គ្រាន់តែគាត់មាត់រឹងតែប៉ុណ្ណោះ។

«យើងខ្លាចថាឯងមានអារម្មណ៍មិនល្អនៅពេលដែលត្រូវដេកជាមួយយើងរាល់យប់…»

«ទើបលោកគ្រូខ្សឹបពាក្យបែបនោះដាក់ខ្ញុំដើម្បីឱ្យខ្ញុំទន់ចិត្តមែនទេ? លោកគ្រូខំប្រឹងធ្វើល្អដាក់ខ្ញុំគ្រប់បែបយ៉ាងព្រោះលោកគ្រូដឹងថាខ្លួនឯងមិនអាចយកឈ្នះខ្ញុំដោយកម្លាំងកាយពិតទេ​?​» ទឹកភ្នែករបស់ព្រះរាជបុត្រាស្រក់មកមួយតំណក់កាត់ថ្ពាល់ដែលម៉ដ្ដរលោងស្អាតនោះ កែវភ្នែកដែលសម្លឹងប៉ស៊ីងមុននេះក៏ប្រែពីកែវភ្នែកដែលពោពេញដោយកំហឹងមកជាកែវភ្នែកដែលមានតែភាពឈឺចាប់ នេះសំណាងហើយដែលមិនទាន់បានសារភាពប្រាប់គេមុន កុំអីមិនដឹងជាខ្មាស់គេប៉ុនណាទេ ខំស្រឡាញ់គេតែចុងក្រោយគេទុកយើងត្រឹមជាសិស្ស។

«មែន» មួយម៉ាត់ៗរបស់ប៉ស៊ីងថ្ងៃនេះគឺមុតខ្លាំងណាស់ វាប្រៀបដូចជាឡាមដែលត្រូវបានគេយកមកឆូតបេះដូងដ៏សែនបរិសុទ្ធរបស់រាជបុត្រាបន្តិចម្ដងៗ ពាក្យសម្ដី ទឹកមុខ កាយវិការរបស់ប៉ស៊ីងបង្ហាញបានយ៉ាងច្បាស់ថាគេពិតជាមិនបានច្រឡោតតូង ឬមួយក៏ក្ដៅក្រហាយជាមួយឡើយ គេនៅតែត្រជាក់ស្រេបប្រៀបដូចជាទឹកសមុទ្រដែលគ្មានរលោក ងងឹតសូន្យសុងមើលមិនធ្លុះដល់បាត មិនដឹងថាគេកំពុងគិតអ្វី។

«ហេតុអីក៏លោកគ្រូធ្វើបែបនេះ? លោកគ្រូក៏ដឹងថាលេងសើចនឹងអារម្មណ៍របស់អ្នកដទៃវាគ្រោះថ្នាក់យ៉ាងណា?» ទឹកភ្នែកថ្លារដូចកញ្ចក់របស់អ៊ីហ្វុងស្រក់ចុះម៉ាត់ៗ មនុស្សដែលខំទុកចិត្តបែរជាមកបោកទំនុកចិត្ត ខំស្រឡាញ់តែគេបែរជាប្រែក្រឡាស់ម្ដងខ្នងដៃម្ដងបាតដៃ តើនៅភូមិភាគខាងកើតនេះមានអ្វីអាចឱ្យបុត្រាកំសត់ទុកចិត្តបានទៀតទៅ?

ប៉ស៊ីងងាកទៅសម្លឹងមុខអ្នកដែលកំពុងយំដោយទឹកមុខស្មើព្រិញ តែក្នុងចិត្តរបស់លោកគ្រូពេទ្យកំលោះក៏ឈឺមិនចាញ់គ្នាប៉ុន្មានដែរ រឹតតែឈឺរឹតតែធ្វើឱ្យបបូរមាត់របស់គាត់រឹងមិនអាចបង្ហើបមាត់ពោលនូវពាក្យដែលចង់និយាយបាន។

«…»​(ព្រោះបងស្រឡាញ់ឯង ព្រោះបងចង់ឱ្យឯងញញឹមមានក្ដីសុខ បងឱបឯងព្រោះចង់ថ្នាក់ថ្នមឯង មិនមែនចង់គេងចំណេញឬមួយក៏លែងសើចជាមួយអារម្មណ៍របស់ឯងទេ)​ពាក្យសម្ដីរទាំងប៉ុន្មានបានត្រឹមតែពោលខ្សឹបៗនៅក្នុងចិត្ត ព្រោះបបូរមាត់វារឹងបង្ហើបមិនចេញ និយាយមិនឮ នេះឯងជាមនុស្សមាត់រឹង ចុងក្រោយឈឺចាប់តែខ្លួនឯង។

អ៊ីហ្វុងបែរខ្នងដើរយឺតៗសំដៅចេញទៅក្រៅដំណាក់ទាំងដែលពេលនេះព្រិលកំពុងតែធ្លាក់ចុះមកទៀតហើយ ព្រះរាជបុត្របោះជំហានយឺតៗទាំងបេះដូងប្រះស្រាំ គេគ្រាន់តែខូតចិត្តដែលគ្រូមិនបានស្រឡាញ់គេដូចគេស្រឡាញ់គាត់ ត្រឹមតែរឿងប៉ុណ្ណេះសោះក៏អ៊ីហ្វុងសម្រក់ទឹកភ្នែកដែរ ចុះបើទម្រាំគេដឹងពីមូលហេតុដែលលោកគ្រូមិនឱបថើបគេកាលពីយប់មិញទៀតនោះ តើរាជបុត្រាកំសត់នឹងខូចចិត្តយ៉ាងណាទៅ?

ប៉ស៊ីងអង្គុយសម្លឹងមើលទៅផែនខ្នងស្អាតរបស់អ្នកដែលដើរចេញកាត់តំណក់ព្រិលទាំងបេះដូងឈឺចាប់ គាត់ក៏ឈឺពេលឃើញគេយំ គាត់ក៏ចេះអន់ចិត្តដែរ មាត់បម្រុងនឹងហាឃាត់គេទៅហើយតែក៏ត្រូវបិទជិតវិញ ព្រោះវាក៏ដូចដែលអ៊ីហ្វុងនិយាយពិតមែន បើមិនច្បាស់លាស់ជាមួយគេទេគួរកុំអូសគេចូលមកក្នុងទំនាក់ទំនងអំពិលអំពែកបែបនេះអី។ គិតបានបែបនេះហើយ លោកគ្រូពេទ្យកំលោះក៏ដើរទៅយកសម្ពាយរបស់ខ្លួនហើយធ្វើដំណើរទៅធ្វើការបាត់ទៅ។

ត្រឹមឈានជើងមួយជំហានផុតពីដំណាក់ជីង ដែលជាដំណាក់របស់លោកគ្រូពេទ្យប៉ស៊ីងភ្លាម ទឹកភ្នែករបស់ព្រះរាជបុត្រាកំសត់ក៏ហូរមកទៀតហើយ គេងាកទៅសម្លឹងមើលកន្លែងដែលខ្លួនរស់នៅជិតបីខែមកនេះដោយខ្សែភ្នែកសៅហ្មង កន្លែងដែលគេចូលមកដោយមិនបានព្រាងទុក មិនដែលគិតថានឹងមករៀនសូត្រជាមួយនឹងគ្រូណាឡើយ តែបែរជាបានមកនៅជាប់ខ្លួនជាប់ប្រាណរហូតដល់ទៅបីខែ បើជាប់ត្រឹមតែខ្លួនប្រាណវាមិនអីទេតែនេះវាជាប់ទាំងបេះដូងថែមទៀត បេះដូងរបស់គេវាល្ងង់ទៅលង់ស្រឡាញ់មនុស្សដែលគ្រាន់តែយកគេលេងសើចមួយពេលមួយពេល អ៊ីហ្វុងរត់ចេញពីមុខដំណាក់ភ្លាមនៅពេលឃើញថាអ្នកដែលគេកំពុងគិតដល់ដើរជិតមកដល់មុខទ្វារ ព្រះរាជបុត្រារត់មិនដឹងទិសមិនដឹងតំបន់ ទ្រង់បន្តរត់មិនសម្រាកមួយសន្ទុះក៏មកដល់នូវមាត់ទន្លេមួយដែលមានសុទ្ធតែថ្មនៅជុំវិញមាត់ច្រាំងទាំងសងខាង ទន្លេនេះមានទឹកខួបប្រាំងខួបវស្សាមិនចេះរីងស្ងួត ថ្មដែលនៅជុំវិញមាត់ទន្លេនេះទៀតសោតក៏មានកម្ពស់ខ្ពស់ៗសឹងតែដូចភ្នំទៅហើយតែបើសង្កេតឱ្យយូៗទៅថ្មទាំងអស់នេះហាក់ដូចជាត្រូវបានគេលើកបន្តុបដាក់គរលើគ្នាអ៊ីចឹង អ្វីដែលគួរឱ្យចម្លែកចិត្តជាងនេះទៀតនោះគឺនៅទីនេះគ្មានខ្យល់ទេតែទឹកទន្លេបែរជាមានរលកម្រិចៗគួរឱ្យគយគន់។ អ៊ីហ្វុងក្រឡេកមើលមួយជុំនោះអស់ហើយទើបដើរត្រឹកៗទៅរកដើមផ្កាប៉េសដែលមានតែមួយដើមគត់នៅជិតមាត់ទន្លេរនេះ គេដាក់បង្គុយនៅលើមែកផ្កាដែលដុះទេទៅរកនឹងទឹកទន្លេដែលមានសភាពថ្លាបៃតងចាស់គួរឱ្យញញើត។ ព្រះរាជបុត្រាអង្គុយយកដៃទាំងពីរទៅទប់ក្បាលជង្គង់ចូលគ្នាហើយដាក់ចង្ការនៅពីលើដៃនោះសញ្ជឹងគិតតែម្នាក់ឯង មួយសន្ទុះក្រោយមកគេក៏យកបាតដៃមកអង្អែលមុខរបស់ខ្លួនព្រោះតែរងារ តែក៏នៅធ្មឹងហើយសម្លឹងមើលបាតដៃគ្រើមៗរបស់ខ្លួនឯខួរក្បាលក៏រំពឹងរម្លឹកទៅដល់អនុស្សាវរីយ៍កាលពី២-៣ខែមុន នៅពេលយប់មួយដែលលោកគ្រូរបស់គេឱបគេពីខាងក្រោយហើយទាញខ្នងគេទៅផ្អឹបជាប់នឹងទ្រូងរបស់គាត់ដូចសព្វមួយដង ពេលនោះអ៊ីហ្វុងក៏យកដៃគ្រើមៗរបស់ខ្លួនទៅស្ទាបម្រាមដៃវែងៗស្រឡូនរបស់ប៉ស៊ីងលែង តែក៏ត្រូវអ្នកម្ខាងទៀតចាប់ដៃខ្លីគ្រើមៗរបស់គេមើលដោយទឹកមុខឆ្ងល់គួរឱ្យអស់សំណើចទៅវិញ។

«ទៅធ្វើស្អីមកបានជាដៃគ្រើមៗបែបនេះ?​» ប៉ស៊ីងសួរទាំងដៃនៅក្ដោបដៃរបស់កូនសិស្សជាប់។

«ធ្វើអីដែលមនុស្សប្រុសគួរធ្វើ មិនមែនដូចលោកគ្រូទេ» អ៊ីហ្វុងកញ្ឆក់ដៃតូចៗរបស់ខ្លួនមកវិញ គឺថាដៃរបស់គេនេះម្ង៉ៃៗក៏កាន់តែដាវ កាន់តែព្រួញ កាន់តែលំពែង សម្លាប់មនុស្ស សម្លាប់សត្វ បិតសន្ទួចស្ទួចត្រី មុតឡើងសុះអស់ទៅហើយ នៅតាមបាតដៃក៏ក្រិនទៀត បើមិនគ្រើមទើបចម្លែក។

«អ្វីទៅដែលមនុស្សប្រុសគួរធ្វើ​?​» ប៉ស៊ីងជ្រួញចិញ្ចើមឆ្ងល់ គេសួរទាំងសំឡេងពិរោះស្ដាប់ទៅកាន់អ្នកដែលត្រូវគេឱបហើយមកប្រាប់គេថាខ្លួនធ្វើអ្វីដែលមនុស្សប្រុសគួរធ្វើ តើមានមនុស្សប្រុសឯណាមកសំងំឱ្យគេដេកឱប ដេកថើបបែបនេះ?

«ហាត់ក្បាច់គុណ បរបាញ់សត្វ ការពារអ្នកទន់ខ្សោយ» អ៊ីហ្វុងរៀបរាប់ដោយមានភាពជឿជាក់ បើរឿងមេរៀនអីគេមិនដឹងទេ តែបើរឿងវាយគ្នាវិញម្នាក់នេះសូមធានាបើគេវាយមិនរត់ហើយដេញវាយគេវិញទៀត តាំងពីតូចដល់ធំប៉ុននេះវ៉ាង អ៊ីហ្វុងមិនដែលស្គាល់ពាក្យថាចាញ់អ្នកណាម្នាក់ឡើយ។

«អូ…» លោកគ្រូពេទ្យស៊ីងសែនហួសចិត្តនឹងសម្ដីមិនដឹងអីរបស់អ្នកម្ខាងទៀត តែអ្វីដែលអ៊ិហ្វុងនិយាយក៏ត្រូវម្យ៉ាងដែរមនុស្សប្រុសគួរតែចេះក្បាច់គុណ ចេះបរបាញ់សត្វ មិនមែនដូចជាគេដែលក្បាច់គុណក៏មិនចេះ សត្វមួយក្បាលក៏មិនដែលសម្លាប់ គិតតែពីមើលជំងឺ រៀនសូត្រ និងដោះស្រាយចំណោទនោះទេ។

«លោកគ្រូតើពុកម៉ែលោកគ្រូនៅឯណា?​»

«នៅឆ្ងាយណាស់»

«ឆ្ងាយប៉ុនណា?​»

«ចាំពេលខែរងាយើងជូនឯងទៅ»

«ហេតុអីក៏ត្រូវរងចាំដល់ខែរងាដែរលោកគ្រូ?​» អ៊ីហ្វុងសួរទាំងមិនយល់គ្រាន់ចង់ទៅលែងពុកម៉ែហេតុអីចាំបាច់ត្រូវរងចាំដល់ខែរងាដែរ?

«ព្រោះពួកគាត់ចាស់ៗអស់ហើយ សន្លាក់ដៃសន្លាក់ជើង ចង្កេះ សរសៃរសងួងទាំងប៉ុន្មានក៏វារួញឈឺនៅខែរងានេះ ពេលយើងទៅលែងគាត់ក្នុងខែរងាយើងអាចជួយសម្រួលកិច្ចការគាត់ខ្លះ»

ប៉ស៊ីងនិយាយរៀបរាប់ពីឪពុកម្ដាយដែលរស់នៅឯស្រែចម្ការដោយទឹកមុខញញឹមស្អាត តាមពិតពុកម៉ែរបស់គេមិនបានចាស់ណាស់ណាទេ តែមកពីគេស្រឡាញ់និងគោរពគាត់ទើបមិនចង់ឱ្យគាត់ពិបាក ចង់ឱ្យតែគាត់ស្រណុក ការដែលគេខំប្រឹងធ្វើការត្រុកៗរាល់ថ្ងៃនេះក៏ព្រោះតែមិនចង់ឱ្យពួកគាត់ហត់នឹងឯង ជាគុណបុណ្យរបស់លោកមេទ័ពនិងសៀវស៊ីងដែរ ដែលបានកូនប្រុសកត្តញ្ញូម្នាក់នេះ កូនប្រុសប្រពៃល្អគ្រប់ដប់ ប្រសព្វគ្រប់យ៉ាង មិនថារឿងអ្វីក៏ដោយក៏មិនដែលធ្វើឱ្យឪពុកម្ដាយលំបាកចិត្តឡើយ។

គិតបានមកដល់ត្រឹមនេះទឹកភ្នែកមួយតំណក់ទៀតរបស់អ៊ីហ្វុងក៏ហូរស្រក់ចុះមកកាត់ថ្ពាល់រលោងស្អាតនោះទៀតហើយកាន់តែគិតបេះដូងរបស់គេកាន់តែឈឺចាប់ វាឈឺខ្ទោកៗហាក់បីដូចជាមានអ្នកណាម្នាក់កំពុងតែយកកាំបិតមកហាន់ ចិញ្ច្រាំបេះដូងរបស់គេលែងអ៊ីចឹង គេបង្ហើបមាត់តិចៗនិយាយខ្សឹបៗម៉ាល្មមតែស្ដាប់ឮម្នាក់ឯង៖

«ពេលនេះខែរងារហើយ ហេតុអីក៏លោកគ្រូមិនទាន់នាំខ្ញុំទៅទៀត?​» សំឡេងខ្សឹបៗនោះហាក់បីដូចជាពិបាកខ្លាំងណាស់ទម្រាំតែអាចធ្វើដំណើរចេញពីបំពង់សំឡេងចេញមកខាងក្រៅបាន អ៊ីហ្វុងបិទភ្នែកគេងនៅត្រង់នោះក្នុងអាកប្បកិរិយាបែបនោះដដែល មួយសន្ទុះទើបគេមានអារម្មណ៍ថាដូចជាមានដៃរបស់អ្នកណាម្នាក់កំពុងតែលូកមកស្មាខាងស្ដាំរបស់គេតិចៗ ព្រះរាជបុត្រាប្រញាប់ងាកទៅមើលក៏ឃើញកូនក្មេងតូចមួយអាយុប្រហែលជា៧ ៨ឆ្នាំកំពុងតែឈរញញឹមស្ញេញមកកាន់គេ៖

«ឡើងមកធ្វើអីប្រយត្ន័ធ្លាក់ទឹក» អ៊ីហ្វុងស្ដីឱ្យក្មេងតូចដែលប្រឹងតោងឡើងមកឈរលើមែកឈើជាមួយគេ មានអាម៉ាកខំមកអង្គុយកើតទុក្ខម្នាក់ឯងហើយនៅមានអ្នកមករំខានទៀតលោកអើយ។

«ចុះបងប្រុសមិនខ្លាចធ្លាក់ទឹកទេហេស?​» សំឡេងស្រួយស្រេស តូចឆ្មាបន្លឺឡើងតាមរបៀបមិនដឹងខ្យល់អី និយាយចប់គេក៏ដាក់បង្គុយនៅជិតអ៊ីហ្វុងដែរ ធ្វើឫកហាក់ដូចជាមនុស្សស្គាល់គ្នាហើយមកអង្គុយស្ដាប់រឿងក្នុងចិត្តរបស់គ្នាទៅវិញទៅមកអ៊ីចឹង។

«ហេតុអីត្រូវខ្លាច យើងជាមនុស្សប្រុសត្រឹមទឹកទន្លេប៉ុណ្ណឹងគ្មានអ្វីធំដុំទេ»

អ៊ីហ្វុងតបទាំងមិនមើលមុខអ្នកអង្គុយជិត ភ្នែកដ៏ស្រស់ស្អាតទាំងគូរនោះរវល់តែសម្លឹងមើលទឹកទន្លេពណ៌បៃតងចាស់ ថ្លាឈ្វេងនៅខាងក្រោមជើងឯណោះវិញ។

«មនុស្សប្រុសក៏ចេះខ្លាចដែរ ហើយបងមិនដឹងទេហេថានៅក្នុងទឹកទន្លេនេះមានអ្វី?​»

«ក្នុងទឹកមានត្រី ឬថាមានអ្វីផ្សេង?​»

«បងជាអ្នកមកពីភូមិភាគខាងលិចមែនទេ?​»

«យ៉ាងម៉េចអាល្អិត?​» អ៊ីហ្វុងស្រាប់តែមួម៉ៅឡើងមកភ្លាមៗមួយរំពេច ហេតុអ្វីក៏ប្រជាជនខាងកើតមិនថាក្មេងមិនថាចាស់សុទ្ធតែសួរគេដោយសំណួរនេះអ៊ីចឹង? អ្នកខាងលិចទៅវាយ៉ាងម៉េច​?​​​

«ព្រោះប្រជាជននៅភាគខាងកើតនេះអ្នកណាក៏គេដឹងពីរឿងរ៉ាវនៃទន្លេនេះដែរ» ក្មេងតូចសម្លឹងមុខរបស់ព្រះរាជបុត្រាភ្លៀកៗ គេសែនចូលចិត្តមើលលមនុស្សមុខស្អាតៗបែបនេះណាស់ អួយមើលមួយព្រឹកដល់ល្ងាចក៏មិនធុញដែរ។

«រឿងរ៉ាវអ្វីទៅ?​»

«គឺគេនិយាយថាមានស្ដេចនាគមួយក្បាលរស់នៅក្នុងទឹកទន្លេនេះដើម្បីរងចាំស្នេហ៍ពិតរបស់ទ្រង់ណា»

«មែនឬ​?​» រោមនៅលើខ្លួនប្រាណរបស់អ៊ីហ្វុងទាំងអស់ស្រាប់តែបះជ្រោងឡើងភ្លាមៗមួយរំពេច ក្រពេញចង់ដឹងចង់ឮរបស់គេវាក៏បញ្ចេញអរម៉ូនរមាស់ចង់ឮបន្ថែមទៀត រំញោចឱ្យគេងាកមកមើលមុខក្មេងប្រុសដែលអង្គុយជិត ប្រើខ្សែភ្នែកអង្វរកឱ្យវានិយាយបន្ថែមយ៉ាងកំហូច។

ម៉ោង៨យប់…

ប៉ស៊ីងអង្គុយអានសៀវភៅទាំងខាងក្រៅមានព្រិលធ្លាក់មកខ្លាំងៗ ដៃកាន់សៀវភៅតែភ្នែករបស់គាត់បែរជារំពៃមើលទៅតែផ្លូវច្រកចូល ហាក់បីដូចជាកំពុងតែចាំផ្លូវអ្នកណាម្នាក់ តែបើថាចាំផ្លូវគេដដែលៗម៉េចមិនព្រមដើរទៅតាមរកគេបណ្ដោយទៅ? ដឹងទេថាការមកអង្គុយចាំផ្លូវគេបែបនេះវាធ្វើឱ្យតឹងទ្រូង អន្ទះអន្ទែអក្នុងចិត្តអង្គុយសឹងតែមិននឹងទៅហើយ ព្រិលនៅខាងក្រៅបន្តធ្លាក់មកម៉ឹបៗ ព្រិលកាន់តែធ្លាក់មកច្រើនឡើងៗខ្លាំងៗ ពេលវេលាកាន់តែដើរទៅមុខ បេះដូងរបស់លោកគ្រូពេទ្យសង្ហាក៏លោតកាន់តែញ៉ាប់ទៅៗយ៉ាងអន្ទះសារ បេះដូងមួយដួងនេះវាកំពុងតែយំសុំអង្វរឱ្យម្ចាស់របស់វាទៅតាមរកគេម្នាក់នោះដែលវាត្រូវការ តែខួរក្បាលវាប្រាប់មកថាមិនត្រូវធ្វើបែបនោះទេ ធ្វើបែបនោះវាមិនត្រូវ ហេតុនេះហើយមានតែទ្រាំអង្គុយចាំគេបែបនេះហើយ។

ម៉ោង៩យប់…

ម៉ោង១០យប់…

ម៉ោង១១យប់…

ម៉ោង១២យប់ កណ្ដាលអធ្រាត្រ…

ផាំង!!!!

«អាចង្រៃយ៍ប៉ស៊ីង!!»សំឡេងក្ងួរបន្លឺឡើងពីមាត់ទ្វារ មួយប៉ព្រិចភ្នែកក្រោយមកក៏លេចចេញនូវរូបរាងរបស់បុរសសង្ហាម្នាក់កំពុងតែដើរទ្រេតទ្រោត ម្ដងទ្រេតទៅឆ្វេង ម្ដងទ្រេតទៅស្ដាំ បើមើលតាមដំណើរ សម្ដី បូករួមជាមួយកាយវិការដែលបង្ហាញចេញមកនេះ បញ្ជាក់បានថាអ៊ីហ្វុងពិតជាកំពុងតែស្រវឹងជោកជាំតែម្ដង បើយ៉ាងហោចណាស់ក៏អស់ស្រា៤ ១០ឪទិនដែរ។ ប៉ស៊ីងរត់ចេញមកក្រៅទាំងប្រញាប់ប្រញាល់ដើម្បីមកជួយទប់អ្នកដែលកំពុងតែដើរទ្រេតទ្រោតចង់ដួល កែវភ្នែកស្អាតដូចភ្នែកកញ្ជ្រោងក៏សម្លឹងមុខអ្នកដែលស្រវឹងមិនដាក់ភ្នែកដោយខ្សែភ្នែកខឹងបន្តិច អន់ចិត្តបន្តិច និងអស់សំណើចបន្តិច។ លោកគ្រូពេទ្យកំលោះចាប់ដៃខាងឆ្វេងរបស់រាជបុត្រាមកឱ្យឱបស្មាររបស់ខ្លួនហើយដៃម្ខាងទៀតក៏ចាប់ឱបចង្កេះដែលគាត់តែងតែឱបរាល់យប់ ប៉ស៊ីងគ្រាហ៍មនុស្សជាទីស្រឡាញ់របស់ខ្លួនដើរចូលទៅក្នុងដំណាក់ទាំងត្រដាបត្រដួសព្រោះនៅខាងក្រៅនេះព្រិលក៏ធ្លាក់មកខ្លាំងហើយអ្វីដែលសំខាន់នោះគឺអ្នកម្ខាងទៀតមិនចង់ដើរតាមគាត់តាមសម្រួលតែម្ដង ពេលគាត់នាំដើរទៅឆ្វេងអាហ្វុងក៏ប្រទាញទៅស្ដាំ ដល់ពេលគាត់នាំដើរទៅស្ដាំវាបែរជាប្រទាញទៅខាងឆ្វេងវិញ ដោយសារតែ​រវល់តែប្រទាញប្រទង់គ្នាបែបនេះឯងបានជាគ្រាន់តែដើរពីមាត់ទ្វារទៅកាន់ដំណាក់ដែលធម្មតាដើរមិនដល់៥នាទីក៏ដល់នោះ ពេលនេះដើរអស់រយៈពេល១៥នាទីហើយនៅពាក់កណ្ដាលផ្លូវនៅឡើយ ប៉ស៊ីងក្ដាប់មាត់ជាប់ក្លាយជាបន្ទាត់ត្រង់ គាត់សម្លឹងមើលមុខដែលក្រហមព្រើងៗរបស់មនុស្សស្រវឹង រួចទើបដកដង្ហើមធំមួយឃូសនិងចាប់បីអ្នកដែលមានក្បាច់គុណពូកែជាងខ្លួនឱ្យផុតជើងពីដី លោកគ្រូពេទ្យញញឹមចុងមាត់តិចៗពេលឃើញថាការធ្វើបែបនេះវាស្រួលជាងការចាប់គ្រាហ៍គេដើរឆ្ងាយណាស់។

ប៉ស៊ីងបោះជំហានមួយៗ វែងៗតែប៉ុន្មានជំហានក៏មកដល់ក្នុងដំណាក់ គាត់បន្តដើរទៅកាន់បន្ទប់ដេករបស់ខ្លួន ហើយក៏ផ្ដេកអ៊ីហ្វុងថ្នមៗឱ្យគេងទៅលើគ្រែ។លោកគ្រូពេទ្យសង្ហាអង្គុយសម្លឹងមុខតូចៗស្អាតនោះមួយសន្ទុះរួចរៀបនឹងដើរចេញទៅហើយ ស្រាប់តែដៃគ្រើមៗនោះមកស្រវាចាប់កដៃរបស់គាត់ជាប់ ឯបបូរមាត់ស្អាតក៏បង្ហើបថ្នមៗ៖

«លោកគ្រូ? លោកគ្រូមែនទេ?​​​» អ៊ីហ្វុងមានអាការៈហាក់បីដូចជាមនុស្សរវើរវាយ មាត់បង្ហើបនិយាយទាំងភ្នែកបិទជិត ឯដៃក៏ចាប់កាន់ដៃរបស់ប៉ស៊ីងណែន។

«ហឹម! យើងនៅជិតនេះឯង» ប៉ស៊ីងប្រញាប់យកដៃស្រឡូនស្អាតរបស់ខ្លួនទៅក្រសោបដៃដែលប្រឹងចាប់កដៃរបស់គេវិញដោយកាយវិការយ៉ាងថ្នាក់ថ្នម គាត់ប្រើសំឡេងស្រទន់ៗខ្សឹបទៅជិតត្រចៀកតូចស្អាតរបស់អ្នកដែលកំពុងតែគេងរវើរវាយនៅលើគ្រែ។

«ចេញ…លោកគ្រូកុំមកនៅជិតខ្ញុំទៀត» នៅពេលឮចម្លើយរបស់អ្នកម្ខាងទឿតហើយនោះ ត្របកភ្នែកដែលជ្រួញស្រាប់របស់អ៊ីហ្វុងក៏កាន់តែជ្រួញចូលគ្នាថែមទៀត ដៃរបស់គេក៏ព្រលែងចេញពីកដៃដែលចាប់មុននោះហាក់មិនស្រណោះ។

«ហេតុអីក៏ដេញយើងចេញ?​» ចប់សម្ដីរប៉ស៊ីងក៏ថើបទងត្រចៀកស្អាតនោះតិចៗដោយហាមមិនបាន ឯអ្នកដែលត្រូវគេថើបក៏រួញកកគេចចេញទាំងញញឹមជាប់មាត់ខ្ជិប ដោយសារតែកាយវិការតបតបែបគួរឱ្យស្រឡាញ់បែបនេះឯងទើបធ្វើឱ្យបេះដូងរបស់លោកគ្រូពេទ្យកំលោះកាន់តែពុះកញ្ជ្រោលកាន់តែខ្លាំង កាន់តែអ្នកម្ខាងទៀតគេចកាត់កាន់តែចង់ថើប ប៉ស៊ីងថើបទងត្រចៀកនោះថើរៗហើយក៏អូសច្រមុះស្រួចរលេមរបស់ខ្លួនសំដៅទៅកាន់កញ្ចឹងកសខ្ចីរបស់អ្នកដែលកំពុងតែញញឹមជាប់ គ្រាន់តែបបូរមាត់ទៅប៉ះនឹងកញ្ចឹងកទន់រលោងនោះភ្លាមបេះដូងរបស់គាត់ក៏កន្ត្រាក់ភ្លែត វារំញោចអារម្មណ៍ឱ្យក្ដៅពុះកញ្ជ្រោលហាក់បីដូចជាទឹកពុះដែលបណ្ដាលឱ្យការតាំងចិត្តពីដំបូងដែលតាំងចិត្តថាគ្រាន់តែថើបសើៗថ្នមៗតិចៗឥឡូវក៏ក្លាយជាការបឺតជញ្ជក់ ខាំរហូតដល់ថ្នាក់ចេញស្នាមធំៗឡើងមកពេញទាំងកញ្ចឹងកទាំងអស់។

«លោកគ្រូ…ចេញ!!!» អ៊ីហ្វុងដែលបិទភ្នែកញញឹមខ្ជឹបមុននេះក៏ស្រាប់តែភ្ញាក់បើកភ្នែកធំៗសម្លឹងមើលអ្នកដែលកំពុងតែថើបញីញក់កញ្ចឹងករបស់គេរហូតដល់មានអារម្មណ៍ថាឈឺឆៀបៗ ព្រះរាជបុត្រារុញអ្នកដែលកំពុងតែទ្រោមលើខ្លួនគេចេញមួយទំហឹងរហូតធ្វើឱ្យប៉ស៊ីងដួលត្រលប់ត្រឡិនធ្លាក់ពីលើគ្រែមួយរំពេច។

«អាហ្វុង…» បបូរមាត់ស្អាតដែលនៅជាប់ក្លិនរបស់ព្រះរាជបុត្រានៅឡើយបង្ហើបតិចៗ បង្ហើរនូវសូរសំឡេងក្រអួនក្រអៅចេញមកហៅឈ្មោះអ្នកដែលងើបអង្គុយលើគ្រែកំពុងសម្លឹងមុខគាត់ទាំងកែវភ្នែកគ្រលួងៗ។

«អាហ្វុងទៅណា?​» ប៉ស៊ីងប្រញាប់ងើបទៅចាប់ដៃអ៊ីហ្វុងដែលកំពុងតែដើរមិនត្រង់ផ្លូវសំដៅចេញពីបន្ទប់គេងរបស់គេចេញទៅ។

«ទៅណាក៏បានជារឿងរបស់ខ្ញុំ» ព្រះរាជបុត្រានិយាយទាំងសំឡេងក្ងួរៗ ឯភ្នែកក៏បើកមិនចង់រួចព្រោះតែជាតិស្រាដែលមាននៅក្នុងខ្លួនវាច្រើនលើសលុប។ ប៉ស៊ីងស្រវេស្រវារត់ទៅចាប់ឱបចង្កេះរបស់អាហ្វុងជាប់មិនឱ្យដើរចេញទៅក្រៅបាន ត្រឹមឃើញគេស្រវឹងធ្លាក់ភ្នែកប៉ុណ្ណេះសោះក៏អាបេះដូងនែកវាអាណិត វាហួងហែង ស្ទើរតែប្រះបែកទៅហើយ ចុះទម្រាំបណ្ដោយឱ្យដើរចេញទៅទាំងស្រវឹងបែបនេះទៀតតើគេមិនផ្ទុះទ្រូងស្លាប់ទៅហើយទេហេ?

«មិនបាច់ទៅណាទេ នៅទីនេះហើយ» ប៉ស៊ីងខ្សឹបៗដាក់ខ្នងតូចស្អាតដែលខ្លួនកំពុងតែឱបណែនដៃនោះ។

«មិននៅទេ លែង​!​» អ៊ីហ្វុងរុញអ្នកដែលកំពុងតែឱបរឹតខ្លួនចេញមួយទំហឹងទាំងភ្នែកនៅបិទជិត គេហត់ អស់កម្លាំងណាស់ គ្មានថាមពលឯណាមកឈរឈ្លោះជាមួយទេ ហើយរឹតតែមិនចង់នៅជិតបុរសម្នាក់នេះថែមទៀត។ អ៊ីហ្វុងមិនដឹងទេថាកម្លាំងដែលខ្លួនច្រានប៉ស៊ីងអម្បាញ់មិញវាខ្លាំងក្លាប៉ុនណា ប៉ុន្តែសម្រាប់អ្នកដែលមិនដែលកាន់ដាវដូចជាលោកគ្រូពេទ្យស៊ីងនេះត្រឹងត្រូវគេច្រានប៉ុណ្ណេះក៏ដួលត្រលប់ត្រឡិនទៅបុកក្បាលនឹងគ្រែហូរឈាមចេញមកបាត់ទៅហើយ។

«វ៉ាង អ៊ីហ្វុង!!» ព្រះរាជបុត្រាឈប់ដើរភ្លាមៗមួយរំពេចបន្ទាប់ពីឮសំឡេងស្រែកហៅឈ្មោះរបស់ខ្លួនពីខាងក្រោយខ្នង នេះជាលើកទីមួយហើយដែលលោកគ្រូដំឡើងសំឡេងដាក់គេរបៀបនេះ តាំងពីដើមមកគាត់មិនដែលប្រើសំឡេងរបៀបនេះដាក់គេទេ។ ព្រះរាជបុត្រាបែរយឺតៗមកក្រោយសម្លឹងមើលអ្នកដែលកំពុងតែក្ដៅក្រហាយ ទឹកភ្នែកក៏ស្រក់ចុះមកមួយតំណក់ទៀតហើយ ត្រឹមគេគំហកដាក់តែបន្តិចសោះអាទឹកភ្នែកនេះវាក៏ងាយហូរមកដោយឯងៗទាំងដែលម្ចាស់វាមិនចង់ឱ្យហូរសូម្បីតែបន្តិច។

កែវភ្នែកទាំង២គូរប៉ះគ្នា សម្លឹងគ្នាមិនព្រិច ដោយម្នាក់ៗសម្អាងចង់តែឈ្នះរាងៗខ្លួន ប៉ស៊ីងបោះជំហានយឺតៗដើរសំដៅរទៅកាន់ព្រះរាជបុត្រា ឯអ៊ីហ្វុងក៏មិនចាញ់ដូចគ្នាគេមិនដើរចេញ មិនងាកមុខទៅណា គឺនៅឈរធ្មឹងនៅមួយកន្លែង ក៏ចង់ដឹងដូចគ្នាណាថាតើប៉ស៊ីងកំសាកញីម្នាក់នេះនឹងធ្វើអីគេ?

មានភាគបន្ត…

រឿង៖ ព្រះរាជបុត្រាកំពូលស្នេហ៍ ភាគ១
កម្រាលព្រំពណ៌បៃតងដ៏សែនវែងអន្លាយដាច់កន្ទុយភ្នែក លាតសន្ធឹងតាំងពីចង្កេះភ្នំរហូតដល់លើកំពូលភ្នំដែលខ្ពស់សន្លឹមកប់បាត់ទៅក្នុងពពកពណ៌សដេរដាសដែលកំពុងតែអណ្ដែតខ្លួនយ៉ាងរំភើយនៅលើផ្ទៃមេឃពណ៌ខៀវស្រងាត់ ពន្លឺព្រះអាទិត្យពេលព្រឹកចាំងមកទម្លុះផ្ទាំងពណ៌សនៃពពកបណ្ដាលឱ្យផ្ទៃមេឃនៅពេលព្រលឹមព្រឹកនេះមានពណ៌គួរជាទីគយគន់ បូករួមជាមួយនឹងអាកាសធាតុដ៏គួរឱ្យចង់រស់នៅទៀតនោះ បានធ្វើឱ្យតំបន់នេះក្លាយជាកន្លែងគួរឱ្យចង់រស់នៅជាទីបំផុត ប្រៀបដូចជាឋានសួគ៌ដែលស្ថិតនៅលើឋានកណ្ដាលបែបនោះឯង។

នៅតាមផ្លូវលំតូចមួយខ្សែ ដែលជាផ្លូវតែមួយគត់សម្រាប់ធ្វើដំណើរចុះពីភ្នំទៅកាន់ទីប្រជុំជននៅឯជើងភ្នំនោះ យើងសង្កេតឃើញមានក្មេងប្រុសមុខមាត់ស្អាតបាតម្នាក់ដែលមានអាយុប្រហែលជា៧ឆ្នាំ កំពុងតែរត់ត្រហេបត្រហប យំហៀរសម្បោរឱ្យកក្លាក់ឡើងត្រលប់មកលើភ្នំវិញ។

គេរត់បណ្ដើរយំបណ្ដើរហើយនៅពេលដែលឡើងទៅដល់ផ្ទះឈើតូចមួយដែលនៅជិតកំពូលភ្នំហើយនោះ ក្មេងតូចម្នាក់នេះក៏បើកទ្វាររបងហើយប្រញាប់រត់សំដៅទៅកាន់បន្ទប់តូចមួយដែលមានសុទ្ធតែជាសៀវភៅ តម្រៀបគ្នាជាគ្រែគេង តម្រៀបគ្នាជាកៅអីអង្គុយ និងមានសៀវភៅខ្លះទៀតតម្រៀបជាតុ។

ក្មេងតូចនេះរត់ចូលទៅគេងក្នុងភួយសំងំយំឮៗ ដែលសំឡេងយំរបស់គេនេះឮស្ទើរតែផ្អើលផ្ទះទាំងមូលទៅហើយ។

លី ប៉វិន ដែលពេលនេះកំពុងតែគេងឱបមនុស្សជាទីស្រលាញ់តែម្នាក់របស់គាត់នៅក្នុងរង្វង់ដៃនោះ ក៏បើកភ្នែកឡើងព្រឹមៗតិចៗ តែបែរជាមិនប្រញាប់ប្រញាល់ទៅមើលកូនដែលកំពុងតែយំរហាមនោះទេ គាត់បែរជាកំពុងតែសម្លឹងមើល សៀវស៊ីង ដែលកំពុងតែគេងបិទភ្នែកជិតនៅក្នុងរង្វង់ដៃទៅវិញ។

«ភ្ញាក់ឡើង កូនយំហើយ!»

គាត់ឱនទៅខ្សឹបជិតត្រចៀកតូចស្អាតរបស់អ្នកដែលដេកទ្រមក់នោះតិចៗ នេះហើយបានគេថា បានប្រពន្ធក្មេងគឺវាត្រូវធ្វើខ្លួនឱ្យក្មេងតាមប្រពន្ធបែបនឹង តាំងពីបានកូនមក សៀវស៊ីង នេះសែនស្ពឹកមិនដែលបានក្រោកមើលកូនម្ដងណាឡើយ រហូតដល់ពេលកូនធំចេះដើរទៀតទើបបាន ប៉វិន បានសម្រាកខ្លះ។

«លោកមេទ័ពទៅមើលបន្តិចទៅ»

សៀវស៊ីង ដែលពេលនេះបិទភ្នែកជិតឈឹង លើកដៃទៅអង្រួនស្មាអ្នកដែលកំពុងតែស្រវាឱបខ្លួន គេសែនហត់ យប់មិញទម្រាំបានដេកក៏យប់ជ្រៅណាស់ទៅហើយ គ្មានកម្លាំងឯណានឹងក្រោករួចទេ។

«ហ្អា…ហ្អា…ហ្អាហ្អា…អ្ហឹកអ្ហឹក…ហ្អា…ហ្អា»

សំឡេងយំអណ្តើតអណ្តករបស់ ប៉ស៊ីង ឮកាន់តែខ្លាំងឡើងៗ ហាក់ដូចជាវាមានចេតនាយំឱ្យម៉ែឪភ្ញាក់ដូច្នេះឯង។

«សម្ពឹក!»

ប៉វិន ងាកទៅថាឱ្យអ្នកដែលកំពុងតែគេងមិនក្រោកនៅលើគ្រែ រួចទើបក្រោកឈរបង្ហាញរាងស្អាតមួយកំណាត់លើ ដែមានសុទ្ធតែសាច់ដុំ អួយ!​ គួរឱ្យស្រលាញ់ណាស់ អ្វីដែលកាន់តែបន្ថែមភាពស៊ិចស៊ីឱ្យលោកមេទ័ពសង្ហាម្នាក់នេះមួយកម្រិតទៀតនោះគឺស្នាមសន្លាកដែលមានពាសពេលខ្លួនរបស់គាត់ សន្លាកអស់នេះហើយវាបញ្ជាក់បានថា គាត់ពិតជាបានយកជីវិតរបស់គាត់ទៅប្ដូរដើម្បីការពារមនុស្សដែលគាត់ស្រលាញ់មែន។

បន្ទាប់ពីឮសម្ដី ឌឺដង របស់លោកមេទ័ព ប៉វិនហើយ សៀវស៊ីងក៏ប្រញាប់ងើបអង្គុយសម្លក់គាត់សឹងតែលានភ្នែក៖

«គឺមកពីលោកមេទ័ពហ្នឹងហើយ»

«មកពីបងយ៉ាងម៉េច?​»

លោកមេទ័ព ប៉វិនពាក់អាវបណ្ដើរ សួរទាំងបបូរមាត់មានស្នាមញញឹមសម្លឹងទៅកាន់ខ្លួនមួយកំណាត់លើរបស់អ្នកដែលកំពុងស្រែកថាឱ្យគាត់បណ្ដើរដោយអារម្មណ៍ល្អ។

«លោកមេទ័ពជាដើមហេតុធ្វើឱ្យខ្ញុំសម្ពឹក…នេះភស្តុតាង»

សៀវស៊ីង យកដៃទៅចង្អុលលើស្នាមជាំដុំៗនៅលើខ្លួនប្រាណបង្ហាញទៅឱ្យអ្នកដែលមិនដឹងពីកំហុសខ្លួនឯងមើលទាំងក្ដៅក្រហាយ។

«តែ…»

«ហ្អា…ហ្អា…»

រៀបនឹងហាមាត់និយាយឌឺកាន់សៀវស៊ីងវិញទៅហើយ សំឡេងយំរបស់អា ប៉ស៊ីង ក៏មកកាត់ផ្ដាច់ជម្លោះដ៏គួរឱ្យស្រលាញ់របស់ម៉ែឪវាអស់រលីង ប៉វិន ជាមួយនឹង សៀវស៊ីង ឈប់ប្រកែកតមាត់គ្នាហើយប្រញាប់ស្លៀកពាក់ស្ទុះមកមើលកូនសំណព្វចិត្ត។

«អាស៊ីង…យ៉ាងម៉េចបានយំទៀតហើយ? កាត់ទៅម៉ែឯងមិនខុសមែន»

នៅពេលចូលមកដល់ក្នុងបន្ទប់ដ៏គួរឱ្យស្រលាញ់របស់កូនប្រុសហើយលោកមេទ័ពក៏ប្រញាប់យកដៃទៅអង្អែលស្មាកូនដែលកំពុងតែញញាក់ញញ័រនៅក្នុងភួយ ព្រមទាំងជ្រួញចិញ្ចើមពិបាកចិត្តទៀតផង មានកូនប្រុសតែមួយហើយវារឿងអីបន្តិចក៏យំដូចម៉ែវាបែបនេះតើនៅថ្ងៃអនាគតវានឹងការពារប្រពន្ធវាយ៉ាងម៉េចទៅ?

«ពុក…ម៉ែ…កូនមិនចង់នៅទីនេះទៀតទេ…ហ្អឹកៗ»

ប៉ស៊ីង បើកភួយចេញហើយនិយាយរៀបរាប់ប្រាប់ពុកម៉ែគេទាំងទឹកភ្នែករហាម ថ្ពាល់និងភ្នែកក៏ឡើងក្រហមតែត។

«កូនចង់ទៅនៅឯណាវិញ?​»

ប៉វិន ដកដង្ហើមធំ យកដៃមកឱបជាប់នឹងទ្រូង សម្លឹងមុខកូនប្រុសតូចមួយដែលកំពុងតែយំងិង៉ក់មិនដឹងរឿងមិនដឹងរ៉ាវ។

«ទៅនៅឯណាក៏បាន តែកូនមិនចង់នៅទីនេះទេ»

ទឹកភ្នែករបស់ ប៉ស៊ីង នៅតែហូរមកម៉ាត់ៗដដែល គែពិតជាមិនចង់នៅទីនេះមែន មិនមែនគេមិនចង់នៅជិតពុកម៉ែទេតែគេមានហេតុផលផ្សេងទៀត ទីនេះត្រូវដើរចុះទៅរៀននៅឯសាលានៅជើងភ្នំរាល់ព្រឹក គេក៏មិនមានបញ្ហាអីជាមួយនឹងរឿងអស់នេះដែរ ជារៀងរាល់ព្រឹកក្មេងតូច ប៉ស៊ីង តែងតែក្រោកពីព្រលឹម ដាក់ដំឡូងដែល សៀវស៊ីង ស្ងោរទុកឱ្យនោះ ៣ ដុំចូលទៅក្នុងកាតាបស្ពាយរបស់ខ្លួនដើម្បីទុកទៅបរិភោគនៅឯសាលារៀន ហើយទើបរៀបចំខ្លួនដើរចេញពីផ្ទះតាំងពីថ្ងៃមិនទាន់រះម្ល៉េះ។

ប៉ុន្តែមានកូនអ្នកភូមិដែលរស់នៅជើងភ្នំនោះម្នាក់ដែលវា នៅពួនស្ទាក់ចាំធ្វើបាប ប៉ស៊ីង ជារឿយៗរៀងរាល់ថ្ងៃ វាតែងតែនាំគ្នីគ្នារបស់វា ពីរបីនាក់ ពួនចាំស្ទាក់វាយ ប៉ស៊ីង យកដំឡូងនិងចាក់សៀវភៅក៏ដូចជាប្រដាប់ប្រដារៀនរបស់ប៉ស៊ីងបោះចោលទៅលើដីទុកជាការលែងសើច ទោះបីជាត្រូវគេធ្វើបែបនេះដាក់ក៏ដោយក៏ ប៉ស៊ីង មិនដែលឱ្យរឿងនេះដឹងដល់ពុកម៉ែដែរ ព្រោះគេខ្លាចថាពុកម៉ែឱ្យគេឈប់រៀន តែថារឿងដែលកើតឡើងចំពោះគេព្រឹកមិញនេះវាគួរឱ្យខឹងខ្លាំងពេក ខឹងរហូតដល់ថ្នាក់គេមិនអាចទ្រាំនៅទីនេះទៀតបាន។

«ហេតុអីក៏កូននិយាយបែបនេះអាស៊ីង កូនមិនស្រលាញ់ពុកម៉ែទេមែន​ទេ?​»

សៀវស៊ីង ដាក់បង្គុយនៅលើគ្រែរបស់កូន ហើយក៏យកដៃទៅអង្អែលក្បាលកូនរបស់ខ្លួនដែលកំពុងតែប្រឹងបើកភ្នែកធំៗសម្លឹងមុខរបស់គេឆ្លាស់គ្នានឹងមុខរបស់លោកមេទ័ព។

ប៉ស៊ីង ប្រញាប់ជូតទឹកភ្នែកហើយងើបអង្គុយស្រវាឱបអ្នកដែលខ្លួនហៅថាម៉ែៗតាំងពីតូចជាប់ ទើបបង្ហើបមាត់និយាយម្ហបៗ៖

«ស្រលាញ់!»

«បើស្រលាញ់ហេតុអីកូនមិនចង់នៅជិតពុកម៉ែ?​»

សៀវស៊ីង យកដៃទៅអង្អែលខ្នងក្មេងតូចដែលមានមុខមាត់ស្រដៀងនឹងលោកមេទ័ពប៉វិនសឹងតែប៉ះដាក់នោះតិចៗ ទាំងគេ ទាំងលោកមេទ័ព សុទ្ធតែធំឡើងដោយខ្លួនឯង គ្មានពុកម៉ែឯណាមកនៅជិតចាំថែរក្សានោះទេ ហេតុនេះហើយទើបគេមិនចង់ឱ្យកូនតែម្នាក់របស់ខ្លួនបែកទៅរស់នៅឯណាឆ្ងាយ។

«ព្រោះ…» ប៉ស៊ីង រៀបនឹងហាមាត់ប្រាប់មូលហេតុរបស់ខ្លួនទៅហើយតែ ទឹកភ្នែកក៏ហូរមកភ្លាមៗមួយរំពេចរកនឹកនិយាយមិនចេញ តើឱ្យគេប្រាប់ពុកម៉ែបានយ៉ាងម៉េចទៅថាគេត្រូវអាក្មេងបាតផ្សារនោះធ្វើបាប ហើយនៅពេលដែលគេតដៃវាក៏វាយគេថែម មិនត្រឹមតែប៉ុណ្ណោះទេវានៅនោមដាក់ភ្នែករបស់គេទៀត។

«អាស៊ីង…» សំឡេងមាំរបស់លោកមេទ័ពបន្លឺឡើងធ្វើឱ្យអ្នកដែលមានឈ្មោះស៊ីងដូចគ្នាប្រញាប់ងាកទៅមើលមុខរបស់ម្ចាស់សំឡេងព្រមៗគ្នា។

«ស្អែកពុកជូនទៅរៀន»

នៅផ្ទះគឺកូនរបស់គេសប្បាយចិត្តណាស់ វាគ្មានរឿងអីដែលគេត្រូវមិនចង់នៅទីនេះនោះទេ បើមិនមែនជារឿងនៅសាលា ហេតុនេះគាត់នឹងទៅស៊ើបឱ្យដឹងថាតើមានរឿងអ្វីបានជាដល់ថ្នាក់ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ហ៊ានសុំបែបផ្ទះនោះ។

«បាទ» ប៉ស៊ីង លេបទឹកមាត់ស្អិតៗចូលទៅក្នុងបំពង់ក ទឹកភ្នែកក៏លែងហូរជំនួសមកវិញដោយស្នាមញញឹម ពុករបស់គេជាបុរសមានមុខមាត់កាច ដំណើរស្វាហាប់ពេញដោយអំណាចធានាថាអាក្មេងអស់នោះឃើញហើយប្រាកដជារត់បាត់ស្រមោលមិនខាន។

«ចាំខ្ញុំជាអ្នកជូនទៅវិញ» សៀវស៊ីងប្រញាប់ដើរចេញមកក្រៅតាមស្វាមីដែលកំពុងតែលីចបធ្វើដំណើរទៅស្រែ មើលលោកមេទប័ពេលនេះចុះបើប្រាប់ថាជាកូនកសិករក៏គេជឿមិនបាច់សង្ស័យដែរ មើលចុះគាត់ពាក់ខោអាវដូចជាកសិករបេះដាក់ ខោក្រណាត់ពណ៌ខ្មៅចងចង្កេះរួចមូរជើងឡើងត្រឹមស្មងជើង អាវក្រណាត់រលុងៗពណ៌ខៀវមូរដៃអាវត្រឹមកែងដៃ ក្បាលក៏មានពាក់មួកធ្វើពីស្លឹកត្នោតដើម្បីបាំងថ្ងៃ សក្ដិសមជាកសិករមែន អួយបងកសិករសង្ហា។

«យ៉ាងម៉េចបានជាសុខៗចង់ទៅជើងភ្នំទៅវិញ​​?​»

ប៉វិន សម្លឹងមុខអ្នកដែលរត់មកតាមគេទាំងជ្រួញចិញ្ចើម គេស្រលាញ់សៀវស៊ីងមិនចង់ឱ្យដើរទៅណាទេ ចង់ឱ្យតែនៅផ្ទះមើលថែផ្ទះ មើលថែកូន និងមើលថែគេបានហើយ បើឱ្យដើរទៅក្រៅហើយអ្នកដទៃឃើញរួចស្រលាញ់ចាប់យកទៅបាត់នោះត្រូវធ្វើយ៉ាងម៉េច?

«លោកមេទ័ព…គឺបងរវល់នឹងណា ទើបខ្ញុំចង់ជួយរំលែកការងារបង»

«មែន?​» គាត់លើកចិញ្ចើមសួរទៅអ្នកដែលកំពុងតែឈរញីជាយអាវរបស់ខ្លួនតិចៗ និយាយជាមួយគ្នាតែមិនហ៊ានសម្លឹងមុខគ្នាកុហកច្បាស់ណាស់។

«បាទ» សៀវស៊ីង ងើយមុខទៅបើកភ្នែកធំៗដាក់លោកមេទ័ពជាទីស្រលាញ់របស់គេក្នុងអាការៈយកចិត្ត ប៉វិន ឈរភ្លឹកនឹងចរិតគួរឱ្យស្រលាញ់នេះបន្តិចរួចដើរទៅជិតអ្នកដែលកំពុងងើយមុខមើលគាត់ហើយ យកដៃម្ខាងដែលមិនបានកាន់ចបទៅស្ទាបមុខទន់រលោងស្អាតនោះបន្តិច បន្ទាប់មកក៏ឱនទៅថើបបបូរមាត់ស្អាតពណ៌ក្រហមព្រឿងៗនោះថ្នមៗដោយហាមចិត្តមិនបាន។

«ចង់ទៅក៏ទៅៗ»

ពេលថ្ងៃត្រង់ នៅថ្ងៃបន្ទាប់…

«ហឹស…» ប៉វិន ដើរក្រពទ្ធ័ដៃទៅក្រោយ ទៅមកៗនៅចំពោះមុខ សៀវស៊ីង និង ប៉ស៊ីង ដែលកំពុងតែលុតជង្គង់ចុះទាំងពីរនាក់ ម្នាក់ៗកំពុងឈ្ងោកមុខចុះដោយអារម្មណ៍ដឹងខុស គាត់ដកដង្ហើមធំម្ដងហើយម្ដងទៀត សម្លឹងមើលអ្នកទាំងពីរឆ្លាស់គ្នាទៅវិញទៅមកមួយសន្ទុះទើបដើរទៅដាក់បង្គុយនៅលើកៅអីផ្ដៅដែលនៅខាងមុខនោះទាំងដកដង្ហើមធំមិនបាត់។

«បងឱ្យអូនជូនកូនទៅរៀន ហេតុអីអូនទៅបង្ករឿងឈ្លោះប្រកែកវាយគ្នាជាមួយគេឯងរហូតដល់ខៀវមុខខៀវមាត់បែបនេះ?​»

ប៉វិន ហាមាត់ថាឱ្យសៀវស៊ីងមួយប្រាវដែលពេលនេះមានខោអាវប្រឡាក់ប្រឡូសសុទ្ធតែដី សក់ក្បាលកន្ទ្រីងកន្ទ្រើង នៅកៀនមាត់ខាងស្ដាំក៏មានស្នាមជាំមួយដុំប៉ុណ្ណាប៉ុណ្ណី អតីតលោកមេទ័ពយកដៃមកស្ទាបទ្រូងខាងឆ្វេង បេះដូងរបស់គាត់កំពុងតែលោតញាប់ខ្លាំងៗសឹងតែគាំងស្លាប់ មនុស្សខំការពារ ស្រលាញ់ថ្នាក់ថ្នមដូចត្បូងក្នុងបាតដៃតែមើលវាធ្វើចរិតចុះ ធ្វើចរិតដូចជាក្មេងបាតផ្សារ។

«លោកពុក កុំបន្ទោសម៉ែអី»

ប៉ស៊ីង ដែលពេលនេះមានមុខប្រឡាក់ប្រឡូសដោយធូលីស្រម៉កៗដូចកូនឆ្កែ ប្រឹងបើកភ្នែកធំៗហើយបង្ហើបមាត់ស្រែកប្រាប់ទៅពុករបស់គេដែលពេលនេះមុខឡើងក្រហមងាំង។

«មកនេះ!» ប៉វិន បក់ដៃហៅកូនប្រុសអាយុ៧ឆ្នាំរបស់ខ្លួនតិចៗ។

«ម៉ែកុំបារម្ភ! ចាំកូនអង្វរពុកឱ្យ»

ប៉ស៊ីង មិនភ្លេចងាកមកញញឹមមិចភ្នែកដាក់អ្នកដែលគេហៅថាម៉ែ រួចក៏ប្រញាប់ប្រញាល់ក្រោកឈរដើរទៅជិតពុករបស់គេដែលកំពុងតែកាន់រំពាត់ផ្ដៅមួយដើមចាំគេរួចជាស្រេច។

«ប៉ុន្មាន?​»

លោកមេទ័ពសួរទៅកូនប្រុសតិចៗ សម្លឹងមុខអ្នកដែលមានកម្ពស់ត្រឹមភ្លៅរបស់គាត់តែក៏មានចិត្តក្លាហានលើកដៃត្រៀមឱ្យគាត់វាយដោយមិនញញើត។

«២០រំពាត់ កូនសុខចិត្តរងជំនួសអ្នកម៉ែ»

ប៉ស៊ីង ងើយមុខទៅប្រាប់ពុករបស់គេដោយក្លាហានមិនខ្លាច ច្បាប់នៅក្នុងគ្រួសារគឺបើគេហ៊ានបង្ករឿងឈ្លោះជាមួយគេឯងទៀត ឬក៏លួចរត់ទៅលេងនៅក្រៅផ្ទះនោះនឹងត្រូវ១០រំពាត់ តែលើកនេះអ្នកម៉ែក៏ចូលរួមជាមួយគេដែរហេតុនេះគេមិនអាចឱ្យអ្នកម៉ែមកត្រូវរំពាត់ព្រោះតែគាត់ជួយការពារគេនោះទេ។

«កូនមិនខ្លាចបែកឈាមដៃទេមែនទេ?​»

«អត់ទេ! អ្នកម៉ែមិនសមនឹងត្រូវរំពាត់ទេ គាត់គ្រាន់តែជួយការពារកូន ម្យ៉ាងទៀតពួកអស់នោះក៏ជាអ្នកមករករឿងយើងមុនដែរ ហើយមូលហេតុដែលឈានដល់ការវាយតប់គ្នាព្រោះ…»

នៅពេលរៀបរាប់មកដល់ត្រង់ចំណុចនេះ ប៉ស៊ីង ក៏ស្ទាក់ស្ទើររដិបរដុបមិនហ៊ាននិយាយតទៀតបានត្រឹមងើយសម្លឹងមុខឪពុកដែលកំពុងតែឈរខ្វែងដៃឱបជាប់ទ្រូងសម្លឹកមកគេ ហាក់ដូចជាចង់ឱ្យគេនិយាយបន្តឱ្យឆាប់ៗ។

«គេថា…ពុកឱនចុះមក»

ប៉ស៊ីង បក់ដៃឱ្យឪពុកឱនមុខចុះមក នៅពេលដែលមាត់តូចៗរបស់គេបាននៅជិតនឹងត្រចៀករបស់ពុកគេហើយនោះគេក៏ខ្សិបតិចៗប៉ុន្មានម៉ាត់ទៅកាន់គាត់៖

«ពួកចង្រៃអស់នោះវាហៅអ្នកម៉ែថា អាខ្ទើយ»

ក្រឹកៗ

សំឡេងក្រឹកៗលាន់ចេញមកពីដៃរបស់លោកមេទ័ពដែលពេលនេះក្ដាប់ណែនសឹងតែផ្ទុះ គាត់ប្រញាប់ងើបឈរ មុខដែលញឹមៗអម្បាញ់មិញពេលនេះក៏ប្រែមកជាមាំភ្លាមមួយរំពេច គាត់ងាកមកប្រាប់ ប៉ស៊ីង ដែលកំពុងតែសម្លឹងមុខគាត់ម៉ក់ៗរួចដេញគេឱ្យប្រញាប់ទៅងូតទឹកប្ដូរសម្លៀកបំពាក់ចេញ ប៉វិន ដើរចេញមកខាងក្រៅផ្ទះកន្លែងដែលសៀវស៊ីងកំពុងតែលុតជង្គង់ចុះ។

«មកនេះ!» គាត់កញ្ឆក់ដៃអ្នកដែលកំពុងតែលុតជង្គង់ចុះឱនមុខនោះឱ្យដើរតាមខ្លួនទាំងទីណាត់ទីណែង។

«ទៅណា?​» នៅសុខៗក៏មកចាប់ដៃទាញកញ្ឆក់ដើរយកទៅក្រៅផ្ទះ អ្នកណាមិនឆ្ងល់នោះ? សៀវស៊ីង សម្លឹងមើលទៅដៃរឹងមាំដែលកំពុងតែកាន់កដៃខាងឆ្វេងរបស់គេខ្លាំងៗ ទឹកភ្នែករបស់គេក៏ហូរមកម៉ាត់ៗភ្លាមមួយរំពេច។

ប៉វិន បញ្ឈប់ជំហានដែលត្រូវបោះទៅមុខ ហើយងាកមកចាប់អារម្មណ៍អ្នកដែលទឹកភ្នែកទឹកសម្បោរនៅខាងក្រោយខ្នងរបស់គាត់វិញ លោកមេទ័ពប្រញាប់ព្រលែងដៃពីដៃតូចៗនោះរួចស្រវាឱបសៀវស៊ីងជាប់ទាំងនឹងដើមទ្រូងទាំងបេះដូងប្រះបែក មនុស្សដែលគាត់ស្រលាញ់ថ្នាក់ថ្នមអស់ពីចិត្តតែបែរជាត្រូវអ្នកដទៃសើចចំអកមើលងាយ វាយធ្វើបាបបែបនេះគាត់ទ្រាំមិនបានទេ។

លោកមេទ័ពយកមេដៃទៅជូតទឹកភ្នែកឱ្យសៀវស៊ីងថ្នមៗ រួចទើបយកដៃធំទាំងពីរបស់គាត់ទៅក្រសោបមុខតូចស្អាតនោះជាប់ បង្ខំឱ្យអ្នកម្ខាងទៀតសម្លឹងមើលចំភ្នែករបស់គាត់។

«កុំយំ! បងប្រាប់ហើយមែនទេថាទឹកភ្នែករបស់អូនមានតម្លៃមិនអាចចេះតែស្រក់ផ្ដេសផ្ដាសតាមចិត្តទេ» សំឡេងរបស់លោកមេទ័ពប្រែជាស្រទន់ខុសប្លែកពីសំឡេងរបស់គាត់ដែលប្រើមុននេះ ធ្វើឱ្យអ្នកដែលកំពុងតែយំកាន់តែយំខ្លាំងជាងមុនទៀត។

សៀវស៊ីង ស្រវាឱបបុរសមាឌធំនៅចំពោះមុខជាប់ បណ្ដោយឱ្យទឹកភ្នែកស្រក់ចុះមកកាន់តែខ្លាំង អារម្មណ៍កក់ក្ដៅដែលទទួលបានពីខ្លួនប្រាណមាំធំនេះហើយជាអ្វីដែលគេចង់បាន អរគុណលោកមេទ័ពដែលនៅស្រលាញ់និងការពារអូនតាំងពីថ្ងៃដំបូងរហូតដល់ពេលនេះមិនប្រែប្រួល។

«អាម្នាក់ណាដែលធ្វើបាបអូន? ចាំបងទៅប្រដៅវាឱ្យ»

ថាហើយគាត់ក៏ថើបក្បាលរបស់សៀវស៊ីងមួយខ្សឺត រួចក៏ចាប់មុខរបស់គេឱ្យងើយសម្លឹងមុខគាត់ទាំងទុកដៃតូចស្អាតពីរនោះឱ្យនៅឱបចង្កេះរបស់គាត់ជាប់ដដែល។

ប៉វិន ឱនទៅថើបត្រង់ចំហៀងមាត់របស់ សៀវស៊ីង កន្លែងដែលត្រូវគេវាយជាំនោះថ្នមៗទាំងបេះដូងក្ដៅងំ អាចង្រៃណាដែលហ៊ានប៉ះពាល់សៀវស៊ីងរបស់គេវាប្រាកដជាត្រូវស្លាប់មិនខាន ប៉ុន្តែគ្រាន់តែបបូរមាត់ក្រាស់របស់លោកមេទ័ពប៉ះត្រូវនឹងសាច់ទន់ៗស្អាតនោះភ្លាមអារម្មណ៍នៅក្នុងខ្លួនរបស់គាត់ក៏កាន់តែពុះកញ្ច្រោលមួយកម្រិតថែមទៀត។

បេះដូងលោតដុកដាក់ៗហាក់ដូចជាក្មេងយុវវ័យដែលស្គាល់ស្នាមថើបលើកដំបូងទាំងដែលយប់មិញក៏ធ្វើលើសពីថើបទៅទៀត តែថាវាដូចជាមិនឆ្អែតឆ្អន់ទាល់តែសោះ ប៉វិន ហាក់បីដូចជាមិនជិនណាយបបូរមាត់ស្អាតមួយនេះសោះឡើយ កាន់តែថើបក៏កាន់តែស្រលាញ់ កាន់តែបានខ្លួនប្រាណទៀតរឹតតែថ្នាក់ថ្នមលើសដើម អារម្មណ៍ស្រលាញ់ដែលគាត់មានចំពោះ សៀវស៊ីង វាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់បេះដូងរបស់គាត់ពេញហៀរទៅដោយរូបគេទៅហើយ។

«ពុក!!!គិតថើបម៉ែដល់ពេលណាទៀត? នោះមានភ្ញៀវមករកនៅមុខផ្ទះណ៎ក»

ប៉ស៊ីង ដែលទើបតែងូតទឹកជម្រះខ្លួនប្រាណនិងបោកគក់សម្លៀកបំពាក់ស្អាតបាតហើយនោះ ឈរដៃម្ខាងច្រតចង្កេះ ដៃម្ខាងចង្អុលទៅមុខរបងឈើទាបនៅខាងមុខផ្ទះ ដែលគេឃើញមានមនុស្សចាស់សក់ស ពុកមាត់ពុកចង្កាក៏សសំព្រូសអស់ដែរកំពុងតែឈរនៅទីនោះ តែដំណើររបស់បុរសវ័យចំណាស់ម្នាក់នេះហាក់បីដូចជាបញ្ជាក់បានថាគាត់នៅមានកម្លាំងពេញប៉ឹបនៅឡើយ។

ប៉ស៊ីង ឈរបើកភ្នែកកំផ្លង់ៗសម្លឹងមើលបុរសវ័យចំណាស់ដែលកំពុងតែត្រូវពុកម៉ែគេដើរទៅទទួលរាក់ទាក់នៅឯមុខរបង។

មិនដឹងជាបុរសចំណាស់ម្នាក់នេះមកពីណានោះទេ ប៉ុន្តែបើមើលតាមកាយវិការនិងពាក្យសម្ដីដែលឪពុកម្ដាយគេប្រើទៅកាន់គាត់នោះ បញ្ជាក់បានយ៉ាងច្បាស់ថាពួកគាត់គោរពនិងស្រលាញ់បុរសចំណាស់ម្នាក់នេះខ្លាំងណាស់។

«អាស៊ីង!!» សៀវស៊ីង ស្រែកហៅកូនប្រុសឱ្យមកជម្រាបសួរលោកគ្រូពេទ្យ សុង ឈី ដែលជាអ្នកព្យាបាលរបួសឱ្យលោកមេទ័ពកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលលោកមេទ័ពត្រូវរបួសសុះខ្លួន របួសហូរឈាមខ្លាំងសឹងតែខ្សោះឈាមស្លាប់។

ពេលយកទៅពេទ្យណាក៏គេមិនហ៊ានទទួលព្យាបាលព្រោះគេមិនហ៊ានដាក់ថ្នាំផ្ដេសផ្ដាស ខ្លាចថាបើប្រហែសតែបន្តិចនោះលោកមេទ័ពនឹងអាចស្លាប់បាន សៀវស៊ីង ចាំបានថាកាលនោះគេយំសឹងតែស្លាប់ យំអាណិតលោកមេទ័ព ប៉វិន ដែលមានសមត្ថភាពប្រយុទ្ធឈ្នះទាហាន១០០នាក់ហើយតែបែរជាគ្មានគ្រូពេទ្យណាម្នាក់ព្រមជួយមើលថែជំងឺឱ្យគេទៅវិញ តែលោកគ្រូពេទ្យ សុងឈី ក៏ប្រៀបដូចជាទេវតាដែលមកសង្គ្រោះជីវិតរបស់ប៉វិនដូច្នេះឯង។

នៅពេលដែលពេទ្យម្នាក់ៗខ្លាចរអាមិនហ៊ានព្យាបាលមើលថែនោះ លោកគ្រូពេទ្យជរាម្នាក់នេះបែរជាញញឹមនិងទទួលព្យាបាលលោកមេទ័ពដោយភាពជឿជាក់ទៅវិញ។

«ជម្រាបសួរព្រឹទ្ធាចារ្យ!​»

នៅពេលរត់មកដល់ភ្លាម ប៉ស៊ីង ក៏ប្រញាប់ឱនក្បាលគោរពព្រឹទ្ធិចារ្យ សុងឈី ដោយខ្លួនឯងមិនចាំបាច់ឪពុកម្ដាយហត់មាត់ប្រាប់ឡើយ។

«ល្អៗៗ» លោកគ្រូពេទ្យវ័យចំណាស់សើចញឹមៗសម្លឹងមើលទៅកាន់ ប៉ស៊ីង ដោយធ្វើការពិនិត្យយ៉ាងហ្មត់ចត់តាំងពីក្បាលដល់ចុងជើង ក្មេងម្នាក់នេះមានភ្នែកថ្លាធំៗបញ្ជាក់បានថាជាមនុស្សមានបញ្ញាវាងវៃ មានដៃជើងវែងៗដែលជាចំណុចសម្គាល់របស់មនុស្សរហ័សរហួន នៅត្រង់ម្រាមកណ្ដាលនៃដៃខាងស្ដាំមានស្នាមជាំនៅត្រង់ចុងម្រាមដែលវាបញ្ជាក់ថាគេខិតខំប្រឹងរៀនសរសេរអក្សរប៉ុនណា។ គាត់មិនស្មានថាបានចួបត្បូងដ៏មានតម្លៃបែបនេះនៅក្នុងតំបន់ស្រុកស្រែនេះទេ។

«ឆ្នាំនេះអាយុប៉ុន្មានហើយ?​»

គាត់សួរទៅកាន់ក្មេងប្រុសមុខមាត់ស្អាតបាតដែលកំពុងតែឈរសម្លឹងមើលគាត់និងឪពុកម្ដាយរបស់គេឆ្លាស់គ្នាទៅមកៗ។

«៧ឆ្នាំហើយ!»

ប៉វិន ជាអ្នកឆ្លើយជំនួសកូនប្រុសតែមួយត្រួយបណ្ដូលចិត្តរបស់គាត់ ព្រមទាំងយកដៃទៅអង្អែលក្បាលកូនប្រុសថ្នមៗផង ប៉ស៊ីង គឺជាក្មេងល្អ ស្លូតបូត ឧស្សាហ៍ព្យាយាម និងស្ដាប់បង្គាប់ តាំងពីតូចដល់ធំមកក៏មិនដែលឱ្យឪពុកម្ដាយពិបាកមាត់សូម្បីតែម្ដង។

«លោកគ្រូ! អញ្ជើញចូលក្នុងសិនមក!»

សៀវស៊ីង អញ្ជើញលោកគ្រូពេទ្យមានគុណឱ្យចូលទៅអង្គុយលេងនៅក្នុងផ្ទះព្រោះនេះក៏ពេលថ្ងៃត្រង់ហើយដែរ បើភ្ញៀវមកហើយមិនអញ្ជើញក៏មិនសម តែគិតៗទៅភ្ញៀវនេះមកចំពេលល្អណាស់ ១ឆ្នាំ៣៦៥ថ្ងៃ មកពេលណាមិនមក មកមកចំអាពេលទើបតែវាយគេបោចសក់ហើយ។

ថ្ងៃរសៀល…

សៀវស៊ីង ជាមួយនិងប៉វិនកំពុងតែឈរសម្លឹងមើលកូនប្រុសតែមួយតាមមាត់ទ្វារបន្ទប់របស់គេ ប៉ស៊ីង ពេលនេះកំពុងតែអង្គុយរៀនសរសេរអក្សរតាមសៀវភៅក្បួនធ្វើសង្គ្រាម សៀវភៅធរណីសាស្រ្ត និងសាស្រ្តា ក្បួនច្បាប់ទំនៀមទម្លាប់ផ្សេងៗដែលភាគច្រើនសៀវភៅអស់នេះជារបស់ពុកគេកាលពីមុន។

ក្មេងប្រុសតូចអាយុ៧ឆ្នាំគួរតែជាពេលងិកង៉ក់ ទារនេះទារនោះ តែប៉ស៊ីងបែរជាប្លែកខុសពីគេ ពេលទំនេរគេមិនចូលចិត្តរត់លេងអត់ប្រយោជន៍ដូចក្មេងៗដទៃដែលមានអាយុសម្បារគ្នាឡើយ ប៉ស៊ីង បែរជាចូលចិត្តអង្គុយរៀនសរសេរអក្សរតាមសៀវភៅទៅវិញ ជាក្មេងប្រុសអាយុ៧ឆ្នាំតែបែរជាមានចិត្តគំនិត ចរិត ឬកពារចាស់ទុំជាងម៉ែរបស់វាទៅទៀត។

ពីរនាក់ប្ដីប្រពន្ធដកដង្ហើមធំបន្តិចទើបសម្រេចចិត្តដើរចូលទៅក្នុងបន្ទប់ដ៏សែនចម្លែករបស់កូនប្រុស ប៉វិន ដាក់បង្គុយនៅលើឥដ្ធផ្ទាល់ព្រោះមិនហ៊ានអង្គុយលើតុដែលធ្វើពីសៀវភៅរបស់កូនប្រុសកំហូច ឯសៀវស៊ីងក៏ដើរទៅដាក់បង្គុយនៅជិតកូនប្រុស៖

«អាស៊ីង!​»

«បាទ ម៉ែ​!​» ប៉ស៊ីង ដាក់ជក់ដែលកំពុងតែសរសេរចុះរួចងើបមុខឡើងហើយញញឹមពព្រាយសម្លឹងមើលមុខអ្នកដែលគេហៅថាម៉ែរហូតដល់ទម្លាប់។

«បើម៉ែប្រាប់ថាចង់ទុកកូនឱ្យនៅទីនេះរហូត មិនបាច់រៀនសូត្រនៅធ្វើស្រែជាមួយពុកឯងដល់ចាស់ តើកូនគិតយ៉ាងណា?​»

សៀវស៊ីង និយាយចេញមកទាំងធ្ងន់ខ្លួនកណ្ដុក។ លោកគ្រូពេទ្យ សុងឈី មានគុណចំពោះគេនិងលោកមេទ័ពខ្លាំងណាស់ តែ ប៉ស៊ីង ក៏សំខាន់សម្រាប់គេនិងលោកមេទ័ពដូចគ្នាដែរ នៅសុខៗគាត់ចង់មកសុំកូនប្រុសរបស់គេទៅឆៅៗបែបនេះ សៀវស៊ីងហាក់ដូចជាពិបាកធ្វើចិត្តណាស់។

ប៉ស៊ីង ដែលញញឹមដាក់ម្ដាយមុននេះរាងធ្លាក់ទឹកមុខបន្តិចតែក៏ប្រញាប់ញញឹមវិញបានភ្លាមៗ គេលើកដៃតូចៗរបស់ខ្លួនទៅប៉ះមុខស ហ្មត់រលោងរបស់ម៉ែគេហើយទើបនិយាយ៖

«ជីវិតរបស់កូននេះគឺអ្នកម៉ែជាអ្នកផ្ដល់ឱ្យ អ្នកម៉ែចង់ឱ្យកូនធ្វើអីក៏កូនព្រមធ្វើ ឱ្យតែវាធ្វើឱ្យម៉ែញញឹមបាន ប៉ុន្តែ…» និយាយមកដល់ត្រឹមនេះគេទម្លាក់ដៃចុះហើយធ្វើមុខរាងស្រងូតបន្តិច។

«ប៉ុន្តែស្អីឯងអាស៊ីង?​»

លោកមេទ័ពប៉វិនសែនក្នាញ់និងចរិតកូនប្រុសរបស់គេ មើលវាចុះជាក្មេងតូចតែមួយសោះតែសម្ដីចាក់ទឹកមិនលេច មានហេតុមានផលប្រកែកមិនចង់ឈ្នះហើយអ្វីដែលសំខាន់វានៅចម្លងស្ទីលនិយាយបណ្ដើរចាប់ថ្ពាល់បណ្ដើររបស់គេទៀត។

«ប៉ុន្តែកូនជាកូនប្រុស កូនប្រុសត្រូវតែដើរឱ្យដល់ជើងមេឃ ត្រូវមានចំណេះដឹងកប់ពពក ត្រូវមានសមត្ថភាពអស្ចារ្យ និងត្រូវតែមានឋានៈតួនាទីក្នុងជួររាជការ ដើម្បីលើកស្ទួយរង្សត្រកូលរបស់យើង»

បន្ទាប់ពីស្ដាប់ប្រយោគរបស់កូនប្រុសរួចហើយ លោកមេទ័ពនិងសៀវស៊ីង នាំគ្នាចំហមាត់ធ្លុងមិនស្មានថាក្មេងតូចតែមួយសោះអាចនិយាយពាក្យទាំងអស់នេះបាន។

«ខ្លួនប៉ុនអាចមន៍ច្រមុះសោះហេតុអីនិយាយពាក្យអស់នេះចេញមកបានអាស៊ីង?​»

ប៉វិនសួរទៅកូនប្រុសមាឌល្អិតរបស់ខ្លួន នេះបានគេថាឪវាខ្លាកូនវាកើតមកក៏ខ្លាមែន។

«ពាក្យនេះខ្ញុំសមទុកតាំងពីនៅក្នុងពោះរបស់ម៉ែមកម្ល៉េះពុក»

ប៉ស៊ីង លានអណ្ដាតតបឌឺទៅកាន់ឪពុកមាឌធំរបស់គេវិញ ទៅខ្លាចគាត់ធ្វើអីបើពេលនេះគេកំពុងតែនៅក្នុងក្នុងរង្វង់ដៃដ៏សែនកក់ក្ដៅរបស់អ្នកម៉ែគេទៅហើយនោះ។

«លោកព្រឹទ្ធាចារ្យដែលមកផ្ទះយើងថ្ងៃមិញនេះកូនដឹងថាគាត់ជាអ្នកណាទេ?​»

សៀវស៊ីង សួរទៅកូនប្រុសតិចៗ ហើយនៅពេលឃើញប៉ស៊ីងគ្រវីក្បាលទើបគេបន្តទៀត៖

«គាត់គឺជាព្រឹទ្ធិចារ្យ សុងឈី ជាអ្នកមានគុណដែលជួយជីវិតឪពុករបស់កូន…អឺ គឺគាត់គ្មានកូនចៅទេ ហើយគាត់ចង់ឱ្យម៉ែឱ្យកូនទៅនៅរៀនវិជ្ជាពេទ្យជាមួយគាត់នៅឯជើងភ្នំហួណាននៃរាជធានីតើកូនគិតយ៉ាងណា?​» សៀវស៊ីង សួរកូនទាំងទឹកមុខចង់យំ គេមិនចង់ឱ្យកូនតែមួយគ្រាប់បែកចេញទៅរស់នៅឆ្ងាយខ្លួនទេ តែបើកូនចង់ទៅហើយនោះក៏មិនហ៊ានហាមដែរ ព្រោះវាជាអនាគតរបស់កូនបើហាមទៅខ្លាចវាខុស ម្យ៉ាងទៀតសម្ដីប៉ស៊ីងក៏មានន័យគួរឱ្យពិចារណាដូចគ្នា។

«អ្នកម៉ែគិតយ៉ាងណា?​» បេះដូងមួយដួងតូចនេះលោតដុកដាក់ៗនៅក្នុងប្រអប់ទ្រូងរបស់ម្ចាស់វា ប៉ស៊ីងរំភើបសឹងតែរត់ទៅរៀបបង្វិចខោអាវទៅតាមលោកគ្រូពេទ្យសុងឈីទៅហើយកុំតែខ្លាចម្ដាយអន់ចិត្តតិចទេ។

«ម៉ែនឹកកូនមិនចង់ឱ្យទៅណាឆ្ងាយទេ»

«ចាំកូនមកលេងម៉ែឱ្យបានញឹកញាប់»

«ខ្លាចកូនមិនបានញ៉ាំបាយគ្រប់គ្រាន់»

«កូនចេះមើលថែខ្លួនហើយម៉ែកុំបារម្ភអី»

«ខ្លាចកូនមិនបានដេកពួន»

«កូនល្មោភដេកណាស់ម៉ែក៏ដឹង»

«អឺខ្លាច…»

«បានហើយអូនក៏ដឹងថាអាល្អិតនេះវាចង់ទៅខ្លាំងប៉ុនណា»

ប៉វិនប្រញាប់ហាមាត់ឃាត់សៀវស៊ីងកុំឱ្យនិយាយអីតទៀត គេដឹងថាកូនប្រុសវាពូកែរកលេសបែបណា កុំថាសៀវស៊ីងមិនដឹងខ្យល់អីព្រោះសូម្បីតែលោកមេទ័ពខ្លួនឯងក៏និយាយមិនចង់ឈ្នះវាដែរ។

«តែ…» សៀវស៊ីងនៅតែស្ទាក់ស្ទើរមិនចង់ឱ្យកូនឃ្លាតពីទ្រូង តែក៏ហួសចិត្តរកពាក្យមកនិយាយមិនចេញនៅពេលឮប្រយោគបន្ទាប់របស់កូនប្រុស។

«ម៉ែកុំបារម្ភអី! ពេលកូនក្លាយទៅជាអ្នកមានមុខមាត់ក្នុងរាជការ កូននឹងរកប្រពន្ធមួយយកមកទុកឱ្យមើលថែម៉ែពុក ហើយកូននឹងមកធ្វើស្រែដូចជាពុកដែរ តែបើពេលនេះកូនមិនចាកចេញពីពុកម៉ែដើម្បីទៅស្វែងរកចំណេះទេនោះកូនធ្វើម៉េចនឹងអាចរកប្រពន្ធល្អដូចជាម៉ែបានទៅ មែនទេពុក?​»

ប៉ស៊ីងរៀបរាប់ប្រាប់ម្ដាយទាំងញញឹមជាប់ គេមិនទាន់គិតទេរឿងប្រពន្ធអត់ប្រយោជន៍ស្អីនោះ តែក៏ប្រឹងនិយាយបន្លប់ព្រោះមិនចង់ឱ្យអ្នកនៅចំពោះមុខសម្រក់ទឹកភ្នែកតែប៉ុណ្ណោះ។

«បើអ៊ីចឹងកូនរៀបអីវ៉ាន់ឱ្យហើយទៅណា ព្រឹកស្អែកត្រូវចេញដំណើរហើយ»

មិនអាចហាមកូនទៀតបានសៀវស៊ីងក៏អង្អែលក្បាលកូនប្រុសហើយដើរចេញមកក្រៅលួចជូតទឹកភ្នែកម្នាក់ឯងស្ងាត់ៗក្រោមការសម្លឹងមើលដ៏សែនហួសចិត្តរបស់លោកមេទ័ព។

«អាស៊ីង!​» ប៉វិន ហៅកូនប្រុសតិចៗនៅពេលឃើញអាល្អិតនោះប្រញាប់រត់ទៅយកសម្ពាយមកញ៉ុកខោអាវយ៉ាងញាប់ដៃគ្រាន់តែម៉ែវាទៅផុតបន្តិច។

«បាទ!» ប៉ស៊ីង បង្អន់ល្បឿនដៃក្នុងការញាត់ខោអាវបន្តិច ងើបមុខឡើងសម្លឹងមើលមុខពុករបស់គេភ្លឹសៗ។

«ឯងមិនក្រែងចិត្តពុកបន្តិចទេមែនទេ? ធ្វើចរិតដូចមិនចង់នៅជាមួយគ្នាណាស់អ៊ីចឹង!»

ថាហើយលោកមេទ័ពក៏ងើបឈរដើរចេញទៅក្រៅបាត់ព្រោះអន់ចិត្តនឹងកូនប្រុសដែលស្រលាញ់សៀវស៊ីងជាងខ្លួន ប៉ស៊ីងឈរយកដៃអេសក្បាលតិចៗមុននឹងបន្តប្រញាប់ប្រញាល់រៀបអីវ៉ាន់បន្តទាំងទឹកមុខញញឹមមានក្ដីសុខ។

យប់ឡើង…

សៀវស៊ីងថ្ងៃនេះមានអារម្មណ៍ថាក្ដៅក្នុងខ្លួនយ៉ាងចម្លែក គេគេងប្រែទៅប្រែមក ទោះព្យាយាមបិទភ្នែកយ៉ាងណាក៏ដេកមិនលក់សោះ ប៉វិនសង្កេតឃើញអាការៈមិនប្រក្រតីរបស់អ្នកគេងជិតទើបលូកដៃទៅឱបចង្កេះតូចស្ដើងនោះទាញយកមកផ្អឹបជាប់នឹងដើមទ្រូងមាំរបស់គាត់ ដោយសារឃើញអ្នកម្ខាងទៀតនៅស្ងៀមលោកមេទ័ពក៏បង្រួមរង្វង់ដៃដែលឱបចង្កេះតូចនោះឱ្យកាន់តែណែន បន្ទាប់មកក៏យកមាត់ទៅថើបកញ្ចឹងកខាងក្រោយរបស់សៀវស៊ីងថ្នមៗដេញមករកគល់ត្រចៀកសស្អាត ថើបត្រង់នោះបន្តិចត្រង់នោះបន្តិច ដំបូងក៏គិតថាថើបហើយចូលដេកតែមានឯណាត្រឹមបបូរមាត់បានប៉ះសាច់គេបន្តិចសោះ អារម្មណ៍នៅក្នុងទ្រូងវាក៏ឆេះឆួលចង់បានច្រើនជាងថើប។

«ហឹស!​» សៀវស៊ីងដកដង្ហើមធំហើយរុញមុខដែលកំពុងតែថើបថ្ពាល់គេចេញមួយទំហឹង។

«កូនទៅស្អែកហើយនៅមានអារម្មណ៍ល្មោភទៀត»

ម៉ោង៣ព្រឹក…

ដៃតូចៗរបស់ប៉ស៊ីងបើកទ្វារបន្ទប់របស់ពុកម៉ែថ្នមៗ គេដើរទៅជិតគ្រែដែលអ្នកមានគុណកំពុងគេងយ៉ាងស្កប់ស្កល់ហើយឈរសម្លឹងមើលពុកម៉ែរបស់គេទាំងញញឹមតិចៗ ប៉ស៊ីងសម្លឹងមើលមុខតូចស្អាតរបស់ម៉ែឆ្លាស់គ្នានឹងមុខមាំមានអំណាចរបស់ពុកគេ បន្ទាប់មកក៏ឱនទៅថើបថ្ពាល់ម៉ែរបស់គេថ្នមៗមួយខ្សឺតរួចថើបថ្ពាល់ពុកគេមួយខ្សឺតមុននឹងដើរចេញមកខាងក្រៅផ្ទះដែលពេលនេះលោកគ្រូពេទ្យ សុងឈី កំពុងតែឈរចាំគេជាស្រេច។

ប៉ស៊ីងបែរមុខមករកផ្ទះតូចតែមានក្ដីសុខរបស់គេបន្តិច រួចលុតជង្គង់ចុះហើយឱនសំពះក្រាបក្បាលដល់ដី៣ដងនៅនឹងមុខដីនោះ ទើបងើបឈរយកដៃបោសសម្អាតធូលីដីពីលើខ្លួនចេញ ហើយក៏ធ្វើដំណើរដោយថ្មើរជើងតាមលោកគ្រូសុងឈីចេញទៅ ដោយមិនភ្លេចលួចសម្លឹងមើលទៅដំបូលផ្ទះដែលលិចបាត់តាមស្លឹកឈើបន្តិចម្ដងៗទាំងទឹកភ្នែកម្រិចៗផង ចាកចេញទៅលើកនេះមិនដឹងថាពេលណាបានបានត្រលប់មកជុំដំបូលដ៏កក់ក្ដៅនេះវិញទេ តែនេះហើយគឺជាជីវិត ជីវិតគឺត្រូវតែតស៊ូបែបនេះហើយ។

១២ឆ្នាំក្រោយមក…

១២ឆ្នាំកន្លងផុតទៅយ៉ាងឆាប់រហ័សត្រឹមរយៈពេលតែមួយប៉ព្រិចភ្នែក។ ព្រះរាជវង្សចូវ ដែលកាលពីអតីតធ្លាប់តែរីកចម្រើនរុងរឿងនោះពេលនេះក៏កាន់តែរីកចម្រើនខ្លាំងថែមមួយកម្រិតទៀត ព្រះអង្គបានពង្រីកនូវផ្ទៃដីដាំដំណាំដល់កសិករតាមរយៈការឱ្យបុត្រប្រសារបស់ទ្រង់ផ្ទាល់គឺព្រះរាជា វ៉ាងហ្វូឈីង ដែលជាព្រះរាជានៃនគរភាគខាងលិច ឱ្យដឹងនាំទ័ពនឹងក្រុមប្រជាពលរដ្ឋកាប់ឆ្ការដីព្រៃនៅតាមតំបន់ភ្នំ នៅតាមទីជនបទដើម្បីរានយកដៃធ្វើដំណាំ ព្រះអង្គថែមទាំងបានចាត់ចែងឱ្យមានការរៀបចំប្រព័ន្ធធារសសាស្រ្តសម្រាប់ជំនួយដល់កសិករនូវក្នុងរបរធ្វើស្រែចម្ការ និងដំណាំហូបផ្លែផ្សេងៗផងដែរដែលមានដូចជាការជីកស្រះធំៗបន្ថែមនៅតំបន់ខ្សត់ទឹក និងការរៀបចំប្រពន្ធ័ប្រឡាយទឹកឱ្យមានលក្ខណៈសមស្របទៅតាមតំបន់នីមួយៗ។

បន្ថែមពីនេះទៀតនោះនៅក្នុងរាជធានីក៏ដូចជាទីជនបទគឺមាននូវប៉ុស្តិ៍យាមកាមជាប្រចាំ ដែលមានចម្ងាយពីប៉ុស្ដិ៍មួយទៅប៉ុស្ដិ៍មួយទៀតត្រឹមតែ១០០ម៉ែត្រប៉ុណ្ណោះ។

ចំណែកឯនៅតាមកំពង់ផែវិញមានសុទ្ធតែសំពៅឈ្មួញធំៗដែលមករកស៊ីនៅក្នុងប្រទេសដ៏រុងរឿងនេះ គេអាចនិយាយបានថានៅអំឡុងពេលឆ្នាំនេះហើយដែលជាឆ្នាំរុងរឿងបំផុតនែប្រវត្តិសាស្រ្តរបស់រាជវង្សចូវ ដែលការរីកចម្រើនយ៉ាងខ្លាំងក្លានេះត្រូវបានអ្នកស្រុកក៏ដូចជាមនុស្សទូទាំងប្រទេសដឹងថាវាជាចំណែកធំមួយរបស់មន្ត្រីវ័យក្មេងមួយរូបដែលមានរូបសម្បត្តិស្រស់សង្ហានិងមានប្រាជ្ញាឆ្លាតវៃលើសអស់មនុស្សទាំងពួង។

«លី ប៉ស៊ីង លោកមន្ត្រីវ័យ១៩ឆ្នាំ មានស្បែកសខ្ចីដូចជាព្រិល ម្រាមដៃវែងៗស្រឡូនហាក់ដូចជាបន្លាក្រូច មិនត្រឹមតែប៉ុណ្ណោះគេមានស្បែកមុខសខ្ចីដូចជាស្បែករបស់ស្រីក្រមុំ សរហូតដល់ថ្នាក់បើយើងទៅមើលមុខគេឱ្យជិតៗនោះយើងនឹងអាចឃើញនូវសរសៃឈាមក្រហមៗតូចៗនៅក្រោមស្បែកដ៏សែនទន់រលោងនោះ បើច្រមុះរបស់គេវិញគឺស្រួចស្អាតហាក់បីដូចជាច្រមុះរបស់ពួកបារាំងដែលមករកស៊ីនៅក្នុងស្រុកយើងអ៊ីចឹង បើនិយាយពីកម្ពស់របស់គេវិញគឺថាខ្ពស់ស្រឡះហាក់ដូចជាទង់ព្រលឹងអ៊ីចឹង»

«ម៉េចក៏លោកថាលោកមន្ត្រីប៉ស៊ីងដូចទង់ព្រលឹងបែបនេះ?​»

ក្មេងស្រីវ័យជំទង់ម្នាក់ងើបឈរឡើង ស្រែកខ្លាំងៗព្រមទាំងលើកដៃចង្អុលមុខបុរសម្នាក់ដែលអ្នកនៅក្នុងរាជធានីនេះគេដាក់រហ័សនាមឱ្យថា«ចាងហ្វាងព័ត៌មាន» ដ្បិតអីគាត់ដឹងរឿងរ៉ាវល្អិតល្អន់ជាងគេ មិនថាជារឿងរ៉ាវក្នុងរាជវាំង រឿងប្រវត្តិសាស្រ្ត ហោរាសាស្រ្ត ឬរឿងនិយាយផ្សេងៗឡើយ បុរសវ័យជ្រេម្នាក់នេះចេះចាំដឹងនិយាយយ៉ាងស្ទាត់រអិលមាត់គ្មានឱ្យទាក់សូម្បីតែមួយពាក្យ ហើយទង្វើររបស់ក្មេងស្រីជំទង់អម្បាញ់មិញនេះធ្វើឱ្យគាត់ប្រញាប់លើកដៃរាឡើងបន្តិចទើបប្រញាប់កែពាក្យរបស់គាត់ជាបន្ទាន់៖

«លី ប៉ស៊ីងមានកម្ពស់ខ្ពស់ស្រឡះណាស់ ប៉ុន្តែទាំងកម្ពស់កំព រូបរាង និងដំណើរកាយវិការ មិនថាការនិយាយស្ដីរបស់គេនោះទេ ប៉ស៊ីងម្នាក់នេះហាក់បីដូចជាស្រដៀងទៅនឹង…»

មកដល់ត្រង់កន្លែងនេះគាត់ក៏អាក់បន្តិចធ្វើឱ្យមនុស្សរាប់សិននាក់ដែលកំពុងអង្គុយស្ដាប់គាត់និយាយមុននេះនាំគ្នាដកកចំហមាត់ឱ្យរហង់។

«ស្រដៀងនឹងលោកមេទ័ព លី ប៉វិន ខ្លាំងណាស់ ហើយរូបសម្បត្តិតែមួយមុខមិនមែនជាចំណុចដែលធ្វើឱ្យមន្ត្រីវ័យក្មេងម្នាក់នេះត្រូវបានគេខ្លាចរអានោះឡើយ គ្រប់គ្នាខ្លាចរអានិងគោរពគេក៏ព្រោះតែចំណេះដឹងដែលគេមានទៅវិញទេ លីប៉ស៊ីងនេះណាគឺត្រូវបានហាត់រៀនវិជ្ជាពេទ្យតាំងតែពីគេនៅក្មេងមកម្ល៉េះ ត្រឹមវ័យ១៣ឆ្នាំគេក៏អាចមើលជំងឺឱ្យអ្នកភូមិបានទៅហើយ នៅវ័យ១៥ឆ្នាំប៉ស៊ីងក៏បានរកឃើញនូវវិធីព្យាបាលជំងឺអាសន្នរោគយ៉ាងកាចសាហាវបាន វ័យ១៦ឆ្នាំក៏បានចូលធ្វើជាមន្ត្រីនៅក្នុងវាំងដែលមានតួនាទីជាទីប្រឹក្សារបស់ព្រះរាជា ត្រឹមវ័យ១៧ឆ្នាំលោកគ្រូពេទ្យប៉ស៊ីងបានរកឃើញវិធីដែលអាចធ្វើឱ្យមនុស្សដែលស្លាប់ដៃ ស្លាប់ជើង ឬស្វិតដៃ ស្វិតជើង កម្រើកដៃជើងរបស់ពួកគេវិញបាន នៅវ័យ១៨…»

«គួរឱ្យជ្រេញ»

វ៉ាង អ៊ីហ្វុង ព្រះរាជបុត្រានៃនគរភាគខាងលិច ទ្រង់ជាបុត្រតែម្នាក់របស់ព្រះរាជា វ៉ាង ហ្វូឈីង និងព្រះរាជនី ចូវ ម៉ីអ៊ី។ ព្រះរាជបុត្រាសង្ហារូបនេះស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅមួយឈុត ព្រមទាំងមានស្បៃបិតបាំងមុខសង្ហារបស់ទ្រង់ផង។ អ៊ីហ្វុង ខ្វែងដៃឱបទ្រូងដើរចេញពីកន្លែងដែលអ្នកនិទានរឿងកំពុងតែនិយាយអួតពីមន្ត្រីវ័យក្មេងនោះ ព្រោះទ្រង់មិនអាចទ្រាំស្ដាប់ពាក្យសរសើរអស់នោះបាន ស្ដាប់ហើយវាក៏គួរឱ្យជ្រេញគួរឱ្យចង់ក្អួត។ ព្រះរាជបុត្រវ័យ១៧ឆ្នាំ មុខមាត់ស្រស់បស់ហាក់ដូចជាផ្កាម្លិះដែលរីកស្រស់ញញឹមទើបតែត្រូវទឹកសន្សើមនាពេលព្រឹកព្រលឹមហើយដូច្នេះឯង…

«អួយ!!»

«បងស្រីមិនអីទេមែនទេ?​»

កំពុងតែដើរសុខៗស្រាប់តែមានមនុស្សស្រីមកពីណាមិនដឹងរត់មកបុកចំរាងកាយសង្ហារបស់ទ្រង់មួយទំហឹងព្រះរាជបុត្រ អ៊ីហ្វុង រហ័សក៏ស្រវាឱបចង្កេះស្រីម្នាក់នោះជាប់ យកមកផ្អឹបនឹងខ្លួនរបស់ទ្រង់ ក្នុងបំណងកុំឱ្យនាងដួលចុះទៅលើដី។

«មិនអីទេ!» នាងញញឹមអឹមអៀនបន្តិចទើបប្រញាប់រត់ចេញទៅបាត់ក្រោមទឹកមុខឆ្ងល់របស់ព្រះរាជបុត្រ ទ្រង់សម្លឹងមើលស្រីនោះរត់ទាល់តែផុតកន្ទុយភ្នែកទើបបែរខ្លួនដើរទៅមុខទៀត សុខៗស្រាប់តែមានអារម្មណ៍ថា៖

«ថង់ប្រាក់របស់ខ្ញុំ?​» នៅពេលយកដៃទៅប៉ះនឹងហោប៉ៅអាវតែមិនឃើញថង់ប្រាក់ភ្លាម ទ្រង់ក៏ខាំមាត់ងាកសម្លឹងទៅផ្លូវដែលស្រ្តីម្នាក់នោះទើបតែរត់ទៅអម្បាញ់មិញទាំងខ្សែភ្នែកគុំគួន។

«ជួយផង!!» ស្រ្តីដែលឆក់ថង់ប្រាក់របស់ព្រះរាជបុត្រ អ៊ីហ្វុង រត់បណ្ដើរស្រែកបណ្ដើរនៅពេលឃើញអ្នកដែលខ្លួនទើបតែលួចរបស់មក កំពុងតែរត់នៅលើដំបូលផ្ទះដេញតាមឱ្យប្រកិត។

«ឈប់ភ្លាម!!» សំឡេងពីរោះក្រអួនក្រអៅរបស់ប្រុសរូបសង្ហាស្រែកមកពីលើដំបូលទាំងដែលជើងកំពុងតែរត់ញាប់ស្មេរ ភ្នែកក៏ងាកទៅសម្លឹងស្រ្តីដែលកំពុងរត់ទៅជាមួយថង់ប្រាក់របស់ទ្រង់មិនដាច់ភ្នែក។

ព្រូស!!

«អុះ…លោកជួយផង!!»

ស្រី្តម្នាក់នោះដោយសាររវល់រត់មិនបានមើលផ្លូវដ្បិតអីភ្នែករវល់តែងាកសម្លឹងទៅលើអ្នកនៅលើដំបូលក៏រត់មកបុកជាមួយនឹងអ្នកដែលកំពុងដើរមួយទំហឹងម្ដងទៀត ប៉ុន្តែលើកនេះប្រុសម្នាក់នេះមិនបានចាប់ឱបចង្កេះនាងដូចអ្នកមុនទេ គ្រាន់តែនាងប៉ះស្មាគេបន្តិច ប្រុសសង្ហាក៏រលាស់ស្មាគេចខ្លួនចេញទៅម្ខាងភ្លាម ហាក់ដូចជាមិនចង់ឱ្យនាងប៉ះពាល់ខ្លួនគេបែបនោះឯង ហើយព្រោះតែឫកពារសោះអង្គើយ បូករួមជាមួយនឹងទឹកមុខម៉ឺងម៉ាត់របស់គេនេះហើយដែលធ្វើឱ្យនារីម្នាក់នេះប្រញាប់រត់ទៅពួននៅក្រោយខ្នងគេជាប់ ឯមាត់ក៏ស្រែកឱ្យគេជួយមិនដាច់សូរ។

អ៊ីហ្វុង លោតចុះពីលើដំបូលដោយទឹកមុខញញឹមសម្លឹងមើលទៅអ្នកដែលមានមុខមាំនៅចំពោះមុខដោយស្មានថាគេមានចិត្តជួយចាប់ចោរឱ្យ តែមានឯណាម្នាក់នោះបែរជាត្រូវចោរចាប់វិញសោះ។

ដោយសារឃើញសភាពការណ៍មិនស្រួលស្រីម្នាក់នោះក៏ប្រញាប់រត់ទៅបាត់ ឯអ្នកដែលដេញតាមមកមួយថ្ងៃហើយនោះក៏លើកដៃចង្អុល មាត់ហាធំៗបម្រុងនឹងស្រែកឃាត់តែហួសចិត្តនឹងចរិតអ្នកដែលឈរធ្មឹងនៅចំពោះមុខពេកក៏ស្រែកមិនចេញមានត្រឹមតែ…

«អឺ…អឺ…» ដោយសារតែចោររត់បាត់ទៅហើយនោះ កំហឹងដែលអ៊ីហ្វុងមានចំពោះចោរស្រីនោះទាំងប៉ុន្មានក៏ត្រូវជះដាក់អ្នកនៅចំពោះមុខទាំងអស់។

«លោក!!ឈប់ភ្លាម!!» អ៊ីហ្វុង ប្រញាប់រត់តាមអ្នកដែលក្រពាត់ដៃបម្រុងនឹងដើរចេញហាក់ដូចជាមុននេះគ្មានរឿងអីកើតឡើង។

«ហេតុអីក៏លោកមិនឃាត់ស្រីម្នាក់នោះ? លោកក៏ឃើញថាខ្ញុំខំប្រឹងដេញចាប់នាងប៉ុនណា? នេះលោកមានចិត្តថ្លើមជាមនុស្សខ្លះដែរទេហាស?»

ប៉ស៊ីង ជ្រួញចិញ្ចើមសម្លឹងមុខអ្នកដែលមានកម្ពស់ត្រឹមចង្ការរបស់គេដោយទឹកមុខសែនឆ្ងល់ ក្មេងប្រុសម្នាក់នេះមានអាយុប្រហែលជាស្របាលគេទេតែហេតុអ្វីក៏មានចរិតមិនចេះធំបែបនេះ? មកឈរជេគេទាំងដែលគេមិនបានខុសអីបន្តិច។

«ឮខ្ញុំនិយាយជាមួយឯងទេអាមុខស្លេក?​»

អ៊ីហ្វុងមានអារម្មណ៍ថាខឹងរហូតដល់ថ្នាក់ចេញផ្សែងតាមត្រចៀក ប្រាក់ដែមានជាប់ខ្លួនទាំងប៉ុន្មានក៏ត្រូវចោរឆក់អស់ទៅហើយ ហើយអាប្រុសម្នាក់នេះក៏ធ្វើឫកធំនិយាយជាមួយមិននិយាយតប អ្វីដែលសំខាន់គឺព្រលែងអ្នកឆក់ថង់ប្រាក់របស់គេឱ្យរត់ទៅបាត់ទៀត។

«ឯងធ្វើឱ្យចោរស្រីដែលឆក់ថង់ប្រាក់ខ្ញុំរត់ទៅបាត់ហើយ អ៊ីចឹងឆាប់សងប្រាក់យើងវិញមក»

អ៊ីហ្វុង ឈរជំទែងជើង ដៃម្ខាងច្រត់ចង្កេះហើយដៃម្ខាងលាទៅខាងមុខ ដាក់បាតដៃនៅចំពោះមុខ ប៉ស៊ីងដោយគ្មានភាពអៀនខ្មាស។ តែថាអៀនខ្មាស់អីទៅ? គេព្រលែងចោររបស់គេឱ្យរត់បាត់អ៊ីចឹងបានន័យថាគេស្ម័គ្រចិត្តចេញលុយសងជំនួសស្រីម្នាក់នោះប្រាកដណាស់ ត្រូវដែរទេ?

ប៉ស៊ីង ក្រពាត់ដៃទៅក្រោយខ្នង ឈរសម្លឹងមុខអ្នកដែលមកទារប្រាក់របស់គេញ៉ែតៗទាំងមិនដឹងក្បាលដឹងកន្ទុយ ហើយកាយវិការ បូករួមជាមួយឬកពាររបស់គេបែបនេះហើយដែលធ្វើឱ្យអ្នកដែលកំពុងតែម៉ួម៉ៅស្រាប់ទៅជាម៉ួម៉ៅថែមទៀតរហូតដល់កម្រិតមួយដែលគេនិយាយថា ខឹងរហូតដល់អាចសម្លាប់មនុស្សបាន។

«សង ប្រាក់ យើង ភ្លាម មក»

អ៊ីហ្វុង សង្កៀតធ្មេញជាប់ហើយនិយាយ មួយពាក្យៗច្បាស់ៗទាំងភ្នែកសម្លឹងមុខរបស់ប៉ស៊ីងមិនដាក់ភ្នែក មុខសង្ហាៗរបស់គេក៏ឡើងក្រហមឡើងដូចប៉េងប៉ោះទុំ ព្រោះតែកំហឹងដែលវាមាននៅខាងក្នុងទ្រូងរបស់ទ្រង់។

«មិនសង!​» នៅពេលដែលគ្រាន់តែឈរសុខៗក៏ត្រូវគេមកទារលុយបែបនេះ ច្បាស់ណាស់ថាមនុស្សដូចគាត់មិនព្រមឱ្យរឿងបែបនឹងវាកើតឡើងងាយៗឡើយ ហេតុអីត្រូវឱ្យលុយទៅគេដែលបើគាត់មិនបានទៅយកលុយគេផងនោះ មិនអ៊ីចឹង?

«ឯង…!​» ដៃដែលដាក់ទារលុយប៉ស៊ីងមុននេះក៏ប្ដូរមកចង្អុលមុខរបស់គេទាំងញ័រទទ្រើក អ៊ីហ្វុង ខឹងរហូតដល់ថ្នាក់ញ័រមាត់អំឡុងពេលដែលអ្នកម្ខាងទៀតនៅតែរក្សាបាននូវទឹកមុខស្ងប់ស្មើធឹឮេង ហាក់បីដូចជាសមុទ្រគ្មានរលោក។

«ហឹស…» ប៉ស៊ីង រលាស់ចុងដៃអាវហើយដកដង្ហើមធំមួយហឹស គេចោលកន្ទុយភ្នែកទៅសម្លក់មុខអ្នកដែលកំពុងតែអើតក្បាលមើលគេដោយភ្នែកក្រឡោតៗនិងមានគ្របស្បៃមុខពណ៌ខ្មៅត្រឹមច្រមុះចុះទៅក្រោមមិនអាចឱ្យគាត់សម្លឹងមុខរបស់គេឱ្យបានស្គាល់ច្បាស់បាន ដោយសារយល់ឃើញថាបើនៅតែឈរជជែកជាមួយក្មេងឆ្គួតម្នាក់នេះទៀតក៏មិនបានប្រយោជន៍អី លោកមន្ត្រីប៉ស៊ីងប្រញាប់ដើរចេញពីកន្លែងនេះជាបន្ទាន់ដែរតែទាស់ត្រង់ថា…

«ឈប់ភ្លាម!!» អ៊ីហ្វុង យកដៃទៅចាប់ស្មាររបស់អ្នកដែលចង់ដើរគេចចេញពីស្ថានការណ៍ជាប់ មិនឱ្យដើរទៅណាបាន។

«រូបរាងស្អាតបាតតែមិនសមណាជាគ្នីគ្នារបស់ពួកចោរសោះ អាប្អូនហា៎អាយុប៉ុនឯងនេះគួរតែនៅផ្ទះហើយខំរៀនសូត្រមិនមែនមកឃុំឃិតគ្នាលួចប្រាក់របស់អ្នកដទៃបែបនេះទេ ឯងមានអ្នកប្រដៅដែរទេហាស?​»

«អ្នកណាជាគ្នីគ្នារបស់ចោរ? ហើយអ្នកណាអាយុប្អូនឯងឱ្យប្រាកដទៅអាល្អិត?»

ការអត់ធ្មត់របស់ប៉ស៊ីងក៏បានដល់ទីបំផុត គេខំប្រឹងខាំមាត់សង្កត់ចិត្តណាស់ហើយតែអាក្មេងចង្រៃម្នាក់នេះវាមកតាមញ៉ែៗតាប៉ែដាក់ដូងជាមួយគេរហូត ឬមួយវាជាចរិតពេញនិយមរបស់ក្មេងសម័យនេះ?

«ឯងនឹងហើយ! បើឯងមិនមែនជាគ្នីគ្នាចោរទេហេតុអីឯងមិនចាប់នាងនោះពេលវារត់បុកឯង? ហើយនៅមកឃាត់ដំណើរយើងទៀត ឯងចាំមើលណាយើងនឹងទៅប្ដឹងរាជការហើយចាប់ពួកឯងដាក់ទ្រុងទាំងអស់គ្នានឹង»

បន្ទាប់ពីឮសម្ដីមិនដឹងខ្យល់អីរបស់អ្នកនៅចំពោះមុខហើយ ប៉ស៊ីង ក៏ញញឹមចុងមាត់បន្តិច គេលូកដៃវែងៗស្រឡូនស្អាតរបស់ខ្លួនទៅចាប់ដៃរឹងៗគ្រើមៗរបស់អ្នកដែលមានរាងទាបជាង ដៃស្រឡូនស្អាតៗនោះចាប់ទាញអ្នកម្ខាងទៀតដែលឈរស្រែកញ៉ែតៗដាក់គេឱ្យមកជិតខ្លួនបន្តិច ប៉ស៊ីង ប្រើកែវភ្នែកសង្ហាខាបព្រលឹងរបស់ខ្លួនសម្លឹងចំចូលទៅក្នុងកែវភ្នែកថ្លាមូលក្រឡង់មួយគូរនោះបន្តិចហើយក៏ចាប់កាន់ដៃគ្រើមៗនោះអូសឱ្យដើរតាម។

«ឯងចង់នាំយើងទៅណា?​» អ៊ីហ្វុង សួរទាំងឆ្ងល់ពេញក្បាល តើអាគ្នីគ្នាចោរមុខស្អាតម្នាក់នេះចង់នាំគេទៅណាទៅ?

«ទៅណាក៏បាន» ក្នុងពេលដែលអ្នកម្ខាងទៀត នៅសុខៗមករករឿងគេឱ្យឈឺក្បាលនោះ ប៉ស៊ីង ក៏ចង់ដឹងដូចគ្នាថាតើគេនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើត្រូវបានគេរករឿងឱ្យឈឺក្បាលវិញ?

«ឯងគិតថាយើងខ្លាចឯងមែនទេ?​»

«ឯងគិតថាធ្វើអ៊ីចឹងគេសរសើរឬ?​»

«អាក្មេងគ្មានអនាគត»

«អាគ្មានគំនិត»

«អាអត់កំណើត »

«…» ប៉ស៊ីង ងាកមកសម្លឹងមុខអ្នកដែលគិតតែហារមាត់ជេគេមិនឈប់ឈរដោយទឹកមុខឆ្ងល់ពេញទំហឹង លោកមន្ត្រីវ័យក្មេងចាប់ផ្ដើមក្រហមតាំងពីកញ្ចឹងករហូតដល់ថ្ពាល់ព្រោះតែកំហឹង គាត់មានអារម្មណ៍ថាចង់ចាប់អ្នកកំពុងតែស្រែកច្រែតៗនៅចំពោះមុខនេះកាច់បំបាក់កខ្លាំងណាស់។

«យ៉ាងម៉េច? ឯងចង់ធ្វើអីយើង​?​» នៅពេលឃើញអ្នកនៅចំពោះមុខគិតតែសម្លឹងមុខរបស់ខ្លួន អ៊ីហ្វុង ក៏ឱនមុខទៅកាន់តែជិតៗមុខរបស់អ្នកម្ខាងទៀត។

«ចង់សម្លាប់យើងមែនទេ?​»

«ឯងដែលឃើញគេថើបក្មេងឈ្លើយស្មើនេះទេ?​»

មានភាគបន្ត…