របៀនងងឹត – Meysansotheary
រឿង៖ របៀនងងឹត ភាគទី៥ (ភាគបញ្ចប់)
កា​ឌី​ន​ស្ទុះ​មក​គ្រាហ៍​ខ្ញុំ។
ខ្ញុំ​ស្រែកសួរ​ទាំង​ទឹកភ្នែក​ញ័រ​ខ្លួន​ចំប្រប់៖
«ប្រាប់​មក​ចុះ ខ្ញុំ​ជិត​ស្លាប់​ហើយ​មែន​ទេ?»
គេ​សម្លឹង​ថ្ងាស​ខ្ញុំ ហើយ​ប្រញាប់ប្រញាល់​ដាក់​ខ្ញុំ​ទៅលើ​គ្រែ រួច​ទើប​គេ​លូក​យក​ប្រអប់​អ្វីមួយ​ចេញ​មក​ដែលមាន​ម្សៅ​ពណ៌​រមៀត​រោយ​ពាសពេញ​មក​លើ​ខ្លួន​ខ្ញុំ។
«លោក​ក៏​ជា​គ្រូហ្ម?»
ខ្ញុំ​សួរ​ទាំង​មិនអាច​កម្រើក​បាន។
ម្សៅ​នោះ​កំពុង​នាំ​យក​ចំហាយ​ត្រជាក់​រហឹម​មក​គ្រប​កំដរ​លើ​រាងកាយ​ខ្ញុំបណ្តើរៗ តែ​កា​ឌី​ន​មិន​ព្រម​ឆ្លើយ មាត់​គេ​រវល់​សូត្រ​របៀន។
ខ្ញុំ​បិទ​ភ្នែក​អស់​សង្ឃឹម។
ខ្ញុំ​នឹក​ដល់​ម្តាយ​ខ្ញុំ​ដែល​តែងតែ​ទន្ទេញ​សរសើរ​លើ​ជោគវាសនា​ខ្ញុំ។ ទីបំផុត​លទ្ធផល​រប​ស់​ខ្ញុំ​គឺ​បែប​នេះ។
សំឡេង​សូត្រ​របស់​គេ​កាន់តែ​ឮ​ទៅៗ រហូត​ដល់​ខ្ញុំ​ទ្រាំ​លែង​បាន ត្រូវ​បើក​ភ្នែក​មក​វិញ​ដើម្បី​ពិនិត្យ​ស្ថានភាព​ជុំវិញ​ខ្លួន។
ពុទ្ធោ​អើយ! ខ្ញុំ​បាន​ឃើញ​ផ្សែង​ពណ៌​ខ្មៅ​ព័ទ្ធ​ជុំវិញ​បន្ទប់​នេះ​ទាំង​ស្រុង ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​កា​ឌី​ន​ប្រឹង​សូត្រ​ធម៌​ក៏​កាន់តែ​ខ្លាំង​ឡើងៗ​ដើម្បី​តតាំង​នឹង​ផ្សែង​អ័ព្ទ​ងងឹត​នោះ​ទាំង​បែកញើស​ជោក​ខ្លួន។
«ហេតុ​អី​ទៅ? តើ​ផ្សែង​អស់​នេះ​មក​ពី​ទី​ណា​ហ្នឹង?»
កា​ឌី​ន​ហាក់ដូចជា​ចាប់ផ្តើម​យឺតទៅៗ រហូតដល់​បញ្ឈប់​ការ​សូត្រ ហើយ​បើកភ្នែក​និយាយ៖
«ទៅ​ជា​មួយ​ខ្ញុំ!»
គេ​ទាញ​ដៃ​ខ្ញុំ​ឡើង គឺ​ខ្ញុំ​ទើបតែ​ដឹងថា ខ្ញុំ​ក្រោក​រួច​វិញ​ហើយ គឺ​គេ​បាន​សង្គ្រោះ​ខ្ញុំ។
ខ្ញុំ​ដើរ​យ៉ាង​ញាប់​តាម​ការ​ដឹក​ដៃ​របស់​គេ​កាត់​តាម​កញ្ចក់​បង្អួច​ដ៏​ធំ ខ្ញុំ​ខំ​ប្រឹង​សម្លឹង​ខ្លួន​ឯង​ក្រែង​ថា សក់​បាន​ជ្រុះ​អស់​ពី​ក្បាល តែ​មិន​ទាន់​អី​នៅ​ឡើយ។
«ឥឡូវ​នេះ ម៉ា​ដាម​យល់​សាច់រឿង​អស់​ឬ​នៅ?»
«ខ្លះៗ​តែ​ប៉ុណ្ណោះ!» ខ្ញុំ​ឆ្លើយ។
កា​ឌី​ន​និយាយទៀតថា៖
«ខ្ញុំ​ដឹង​ថា អ្វីដែល​នី​កូ​ធ្វើ​មក​លើ​អ្នក​ស្រី​ពិបាក​ឱ្យ​អ្នកស្រី​ជឿ និង​ទទួល​យក​ការ​ពិត​របស់​គេ​ណាស់!»
ខ្ញុំ​ឆ្លើយតប​ភ្លាម​ដែរ៖
«គេ​ល្អ​នឹង​ខ្ញុំ! ប៉ុន្តែ​ជា​ការ​ពិត​ណាស់ មាន​ទង្វើ​មួយ​ចំនួន​ដែល​ធ្វើឱ្យ​ខ្ញុំ​គិត​សង្ស័យ​នឹង​គេ!!»
«អ្វី​ខ្លះទៅ?!»
«ខ្ញុំ​ក៏​មិន​ដឹង​ត្រូវ​និយាយ​ពី​ណា​ទៅ​ណា​ដែរ! និយាយ​រួម ខ្ញុំ​តែងតែ​លង់​ទៅ​ក្នុង​ដំណេក​ខុស​ប្លែក​ពី​ធម្មតា ធ្វើ​ឱ្យ​ខ្ញុំ​យល់​ថា ផ្ទះ​នេះ​មាន​អ្វី​ម្យ៉ាង​មិន​ប្រក្រតី​ដែរ តែ​លោក​ដឹង​ទេ ខ្ញុំ​ជា​ជន​ចំណូល​ថ្មី! ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា មក​តែ​ពី​ខ្ញុំ​នេះ​មិនទាន់​ស៊ាំ​នឹង​អាកាសធាតុ ឬ​ស៊ាំ​នឹង​ពេលវេលា​តែប៉ុណ្ណោះ!»
គេ​នៅ​ស្ងៀម ហាក់​បី​ដូចជា​ព្យាយាម​គិត​ពី​អ្វីដែល​ខ្ញុំ​និយាយ ហើយ​គេ​រួសរាន់​ចោទ​សួរ​ខ្ញុំ​វិញ៖
«អ្នក​ស្រី​ដែល​សួរនាំ​គេ​ទេ?»
«អត់​ទេ! ខ្ញុំ….. ខ្ញុំ​ធ្លាប់​តែ​ចាក់….. ចាក់​ទឹកដោះ​គោ​គេ​ចោល….. និង​ម្ហូប​អាហារ​របស់​គេ ព្រោះ…. ព្រោះ​សង្ស័យ​ថា….. របស់​ទាំង​នោះ​ធ្វើ​ឱ្យ​ខ្ញុំ​គេង!»
«មិន​មែន​ទាំង​អស់! របស់​ទាំង​អស់​នោះ​គ្មាន​ថ្នាំ​នោះ​ទេ! គឺ​គេ​ប្រើ​របៀន​ងងឹត​ឱ្យ​គ្រប់​គ្នា​សន្លប់! អ្នក​ស្រី​មើល​នោះ​ទៅ!»
នៅ​ខាងស្ដាំ​ជណ្តើរ ខ្ញុំ​ឃើញ​ពួក​អ្នកបម្រើ​កំពុង​ដេកលក់​ទាំង​ដៃ​កាន់​អំបោស ខ្លះទៀត​ឈរ​ដេក​ក្បែរ​ទ្វារ និង​ខ្លះ​ដេក​លើ​កម្រាល។
កា​ឌី​ន​ពន្យល់ ពេលដែល​ចិត្ត​ខ្ញុំ​កំពុង​ហោះហើរ៖
«គ្រប់យ៉ាង​នៅទីនេះ ត្រូវ​បាន​គ្របដណ្តប់​ដោយ​ភាព​ងងឹត! វា​ជា​របៀន​ដ៏​ស័ក្ដិសិទ្ធិ​មួយ​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា! ប៉ុន្តែ​ម៉ា​ដាម​កុំ​ឱ្យ​ការភ័យខ្លាច​បំភិតបំភ័យ​បាន! អ្វីៗក៏​នៅក្រោម​ការ​គ្រប់គ្រង​របស់អំ​ពើ​ល្អ​ដែរ! ខ្ញុំ​យល់​ថា គ្រប់​យ៉ាង​នៅ​ទាន់​ពេល​នៅ​ឡើយ!»
ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ផាសុកភាព​ច្រើនជាង​មុន ពេល​និយាយ​ការ​ពិត​ត្រង់​ទៅ​ត្រង់​មកជា​មួយ​គេ។ពាក្យ​ពេចន៍​គេ​ចុង​ក្រោយ​នេះ​បាន​ជួយ​រម្ងាប់​ភាព​ភ័យ​ខ្លាច​របស់ខ្ញុំ​មួយ​ចំនួន​ធំ។
ច្នេះ​ខ្ញុំ​ក៏​សួរ​គេ​វិញ​ភ្លាម​ដែរ៖
«យើង​ត្រូវ​ធ្វើ​ម៉េច ទើប​អាច​វិល​ទៅ​ស្រុក​ខ្មែរ​វិញ?! ហើយ​ខ្ញុំ​នឹង​ត្រូវ​គេ​តាម​ព្យាបាទ​ដែរ​ទេ? សក់​ខ្ញុំ​នឹង​ជ្រុះ​ទៀត​ដែរ​ទេ?»
«យើង​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ដល់​ឫសគល់​សិន! មន្តអាគម​កំណាច​នេះ​អាច​តាម​យាយី​អ្នកស្រី​បាន ទោះ​គេច​ទៅ​ដល់​ទី​ណា​ក៏​ដោយ! យើង​ត្រូវតែ​ចាប់​គេ ហើយ​ឱ្យ​គេ​ដោះ​អ្វី​គ្រប់​យ៉ាង​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​អ្នកស្រី​សិន!»
ខ្ញុំ​ត្រូវការ​ចិត្ត​មួយ​រឹងមាំ​ដើម្បី​ជួយ​ទប់ និង​លួងលោម។ ពុំ​នោះទេ​តាម​សេចក្តី​ភ័យខ្លាច​របស់ខ្ញុំ​ពេលនេះ ខ្ញុំ​អាច​នឹង​ទន់​ជើង​ដួល​ត្មោល​ម្ដង​ទៀត​បាន។
«យើង​សង្ស័យ​ថា ប្រពន្ធ​មុន​របស់​គេ​បាន​ស្លាប់​នៅ​ទីនេះ!»
សម្តី​គេ​បារ​យក​ពោះវៀនពោះតាំង​របស់ខ្ញុំ ហើយ​មុខ​ខ្ញុំ​ចាប់ផ្តើម​បញ្ចេញ​កំដៅ។ ខ្ញុំ​នឹក​ឃើញ​ទៅ​ដល់​រូបរាង​មុខ​មាត់​ខ្មោច​ស្រី​ដដែលៗ​ដែល​ខ្ញុំ​បាន​សុបិន​ឃើញ ហើយ​នឹក​ឃើញ​ដល់​សំឡេង​យំ​ដង្ហោយ​ឱ្យ​ជួយ​របស់​នាង​ដែល​លាន់​មក​ជាប់​នឹង​ត្រចៀក។ ខ្ញុំ​ឈាន​ហួស​ពី​ភ័យ​ចូល​ដល់​ករណី​រន្ធត់ ហើយ​ដកដង្ហើម​វែងៗ​ដើម្បី​មាន​កម្លាំង​បាន​សារភាព​ពី​សេចក្ដី​ពិត​ក្នុង​សភាវគតិ​របស់ខ្ញុំ៖
«ខ្ញុំ​ភ័យ​ណាស់ ខ្ញុំ​ពិត​ជា​ត្រូវការ​ប៉ូលិស ខ្ញុំ​ត្រូវ​ការ​ជំនួយ!»
កា​ឌី​ន​យល់​ចិត្ត​ខ្ញុំ គេ​ក្ដាប់​ដៃ​ខ្ញុំ​ណែនៗ ហើយ​និយាយ​យ៉ាង​កក់ក្តៅ៖
«ដើរ​តាម​ខ្ញុំ​ឱ្យ​ជាប់ យើង​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង មុន​ពេល​វា​ដឹង​ខ្លួន!»
«គ្រោះថ្នាក់​ណាស់​មែន​ទេ?»
«មិន​អាច​ទាយ​ទុក​ជា​មុន​បាន​ទេ តែ​អ្នកស្រី​នឹង​មាន​គ្រោះថ្នាក់​១០០% បើ​មិន​ធ្វើ​អ្វី​ម្យ៉ាង!»
ខ្ញុំ​ដកដង្ហើម​ធំ តែ​ខំ​ឆ្លើយតប​ដោយ​ផ្ចង់​បញ្ញា​ស្មារតី ត្រៀម​ទប់ទល់​ជាមួយ​ស្ថានការណ៍​ដ៏​អាក្រក់។ ឃើញ​ដូច្នេះ គេ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ៖
«បន្តិច​ទៀត​ឃើញ​អ្វី​ក៏​ដោយ អ្នកស្រី​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ឱ្យ​ខាន​តែ​បាន!»
ខ្ញុំ​មាន​មធ្យោបាយ​ឯ​ណា ក្រៅ​តែ​ពី​ងក់​ក្បាល​យល់​ស្រប។
គេ​អូស​ដៃ​ខ្ញុំ​ស្លេវ​តម្រង់​ទៅ​ជាន់​ខាង​លើ តែ​មក​ដល់​ជាន់​ទី​ពីរ បន្ទប់​នៅ​ចុង​គេ​នោះ​បាន​បញ្ឈប់​ការ​ប្រយុទ្ធ​រវាង​ភាព​ពុះកញ្ជ្រោល​ផ្លូវ​ចិត្ត​របស់ខ្ញុំ​និង​សេចក្ដី​ហានក្លា។
ខ្ញុំ​ឈប់​ង៉ក់ ហើយ​ក្រាញ​មិន​ព្រម​ឈាន​បន្ត​ទៅមុខ ព្រោះ​ភ័យខ្លាច៖
«បន្ទប់​នោះ បង​រិន្ទ….. បង​រិន្ទ​ហាម​មិន​ឱ្យ​ចូល​ក្បែរ​ទេ!»
ខ្ញុំ​ពោល​បដិសេធ ហើយ​បន្ត​ដកដង្ហើម​យ៉ាង​ជ្រៅ ឯភ្នែក​វាត់​ទៅកាន់​ទីនោះ។
«អ្វី​ម្យ៉ាង​មិន​ប្រក្រតី​ប្រហែល​ជា​ស្ថិតនៅ​ក្នុង​នោះ!»
កា​ឌី​ន​ទទូច​ប្រាប់​ខ្ញុំ​យ៉ាង​នេះ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ភ្លាម​ដល់​រាត្រី​មួយ​ដែល​បង​រិន្ទ​បាន​ទុក​ខ្ញុំ​ចោល ហើយ​ព្រឹក​ឡើង​វិល​ទៅ​រក​ខ្ញុំ​ជាមួយ​ក្លិន​ផ្កា​ជាប់​នឹង​អាវ​គេ។
ខ្ញុំ​និយាយ​ប្រាប់​កា​ឌី​ន៖
«កា​ឌី​ន! គេ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា នេះ​ជា​បន្ទប់​បងស្រី​គេ!»
«គេ​គ្មាន​បងស្រី​ទេ តែ​ប្រពន្ធ​គេ​គឺ​ជា​មនុស្ស​ស្រី​ដែល​មាន​អាយុ​បង​គេ ប្រហែល​គេ​ហៅ​នាង​ថា​បងៗ បាន​ជា​ម៉ា​ដាម​ច្រលំ!»
ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ប្រហែល​ជា​ខ្ញុំ​អាច​នឹង​គាំង​ទ្រូង​លែង​ដកដង្ហើម​បាន​ឥឡូវ​នេះ​ហើយ ចំណែក​បេះដូង​របស់ខ្ញុំ​លោត​រន្ថើន​ដូច​ឆ្កួត ដៃ​ជើង​ញ័រ​ញាក់​យ៉ាង​ខ្លាំង សូម្បី​ធ្មេញ​ក៏​រណ្តំ​និយាយ​មិន​ចង់​ចេញ។
តែ​ខ្ញុំ​ខំ​ជម្នះ​ឆ្លើយ​ទៅ​កា​ឌី​ន៖
«កា​ឌី​ន! លោក​ដឹង​ទេ? ខ្ញុំ​មិន​ដែល​បាន​ឡើង​មក​កាន់​ទីនេះ​សោះ។ ប៉ុន្តែ​យប់​មួយ ខ្ញុំ​ទើបនឹង​មក​ដល់​ស្រុក​បារាំង ស្រាប់តែ​ខ្ញុំ​គេង​យល់​សប្ដិ​ឃើញ​ស្រី​ម្នាក់ ជា​ស្រី​អាស៊ី​ដូច​ខ្ញុំ​ដែរ ឈរ​នៅ​នឹង​មុខ​នេះ​ឱប​ឆ្មា​មួយ ហើយ​នាង​បាន​សម្លាប់​ឆ្មា​នោះ​យ៉ាង​ឃោរឃៅ​នៅ​នឹង​មុខ​ខ្ញុំ តើ​នេះ​ជា​ប្រផ្នូល​អ្វី​ទៅ?»
គេ​មិន​ឆ្លើយ បែរ​ជា​សសៀរ​ខ្លួន​គេ​ឆ្ពោះ​ទៅ​កាន់​ទីនោះ អូស​នាំ​ទាំង​ខ្ញុំ​ទៅ​ជា​មួយ​ឆ្លង​កាត់​ភាព​ងងឹត​ដោយ​ផ្សែង​អ័ព្ទ​នៅ​ពី​ក្រោយ​ខ្ញុំ។ ខ្ញុំ​ក្ដាប់​ដៃ​គេ​វិញ​យ៉ាង​ណែន ហើយ​មិន​ដឹង​ឡើយ​ថា​អ្វី​ទេ​ដែល​បណ្តាល​ចិត្ត​ខ្ញុំ​ឱ្យ​ជឿ​លើ​គេ ហើយ​ខ្លាច​ញញើត​ផ្ទះ​នេះ​យ៉ាង​ខ្លាំង​ឡើង រហូត​ដល់​មួយ​ជំហាន​ក៏​មិន​ចង់​នៅ​ឆ្ងាយ​ពី​កា​ឌី​ន​ដែរ។
ខ្ញុំ​អាច​មាន​អារម្មណ៍​ថា គេ​នេះ​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​ក្នុង​ការ​ចូល​ទៅ​កាន់​បន្ទប់​ចុង​គេ​នោះ ដូច្នេះ​ហើយ ទោះ​បី​ភ័យ​ខ្លាច​ប៉ុណ្ណា ខ្ញុំ​បាន​នៅ​អត់ធ្មត់​មិន​ឃាត់ឃាំង​កា​ឌី​ន​ឡើយ។
តាម​រយៈ​ការ​ទច់​ង៉ក់​របស់​គេ និង​ស្នូរ​ដង្ហើម​លើស​ពី​ពីរ​នាក់​យើង​នេះ ខ្ញុំ​ដឹង​ភ្លាមៗ​ថា បង​រិន្ទ​កំពុង​មាន​វត្ត​មាន​នៅ​ខាង​ក្នុង​នោះ។
សំឡេង​គេ​ហើរ​មក​តាម​ប្រលោះ​ទ្វារ ជ្រាត​មក​ចាក់​សម្លាប់​បេះដូង​ខ្ញុំ៖
«ជិត​ដល់​ពេល​ហើយ ម្ចាស់​បេះដូង​បង​ជិត​ក្រោក​ឡើង​មក​វិញ​បាន​ហើយ! បង​សន្យា! យើង​នឹង​វិល​មក​រស់នៅ​ជាមួយគ្នា​ដូច​ដើម​វិញ តែ​ពីរ​នាក់​យើង​ក្នុង​មហា​វិមាន​នេះ!»
ខ្ញុំ​គ្រវីក្បាល​របស់ខ្ញុំ សឹងតែ​មិន​ជឿ​ត្រចៀក​ខ្លួនឯង។ សតិ​ខ្ញុំ​និយាយ​ពាក្យ​ដដែល​ថា៖
«អត់​ទេ! មិន​ពិត! ខ្ញុំ​នេះ​ហើយ​ជា​ភរិយា​របស់គេ! ហេតុអ្វី​បាន​ជា​គេ​និយាយ​បែប​នេះ? តើ​គេ​និយាយ​ទៅ​កាន់​អ្នក​ណា​ទៅ?! ឬ​មួយ​បង​រិន្ទ​តាម​ពិត​ជា​មនុស្ស​ឆ្កួត?»
ព្រោះ​តែ​ការ​មិន​ព្រម​ទទួល​យក ព្រោះ​តែ​ការ​មិន​សុខ​ចិត្ត ខ្ញុំ​ពិត​ជា​ចង់​ដឹង​ច្រើន​ជាង​ភ័យ​ខ្លាច។ ខ្ញុំ​ចង់​ដឹង​ថា តើ​ខាង​ក្នុង​ដែល​គេ​កំពុង​និយាយ​ជាមួយ​នោះ​ជា​អ្នក​ណា ហើយ​ខ្ញុំ​បាន​បំភ្លេច​ចោល​ទៅ​ទាំង​ស្ថានភាព​ជ្រុះ​សក់​ស្ទើរ​ក្ស័យ​ទាំង​សង្ខារ​របស់​ខ្លួនឯង​ផង។
«កុំ!»
បើ​កុំ​តែ​បានកា​ឌី​ន​ពោល​ព្រមាន​មួយ​ម៉ាត់​នេះ កុំ​អី​ខ្ញុំ​ក៏​មិនដឹង​ខ្លួន​ដែរ​ថា ដៃ​ខ្លួនឯង​ដាក់​លើ​ទ្វារ​ប្រុង​ច្រាន​ចូលទៅក្នុង​តាម​ការ​លង់​អារម្មណ៍​ទៅ​ហើយ។
គេ​ទាញ​ដៃ​ខ្ញុំ​បក​ក្រោយ ពេលដែល​ខ្ញុំ​កំពុង​អន្ទះសារ​ចង់ដឹង​ការ​ពិត។
មក​បាន​ពីរ​បី​ជំហាន​ក្បែរ​ជណ្តើរ កា​ឌី​ន​សួរ​ខ្ញុំ​ខ្សឹប៖
«មិញ​នេះ​អ្នកស្រី​ឮ​គេ​និយាយ​អ្វី​ខ្លះ!?»
មែន​ហើយ​កា​ឌី​ន​មិន​ចេះ​ស្តាប់​ខ្មែរ​ទេ គេ​មិន​ដឹង​ឡើយ​ថា ខ្ញុំ​បាន​ឮ​អ្វី។
ទ្រូង​របស់​ខ្ញុំ​ខ្លោចផ្សា​ដោយ​រង​ការ​វាយ​ប្រហារ​ហារ​ចុក​ឈាម​អាម៉ាស​លាយឡំ​នឹង​សេចក្តី​អស់​សង្ឃឹម តើ​នឹង​ហា​និយាយ​អ្វី​នឹង​រួច​ទៅ?
ខ្ញុំ​បាន​ត្រឹម​សម្លឹង​មើល​ទៅ​ជញ្ជាំង​ថ្ម​ដែល​លាក់​កំបាំង​រូប​គេ​នៅ​ទីនោះ គេ​ប្រហែល​ជា​នៅ​ជាមួយ​ស្រី​របស់​គេ​ម្នាក់​នោះ​ពិត​មែន​ហើយ។ អ៊ីចឹង​ទេ​តើ បាន​ជា​គេ​ហាម​ខ្ញុំ​មិន​ឱ្យ​ឡើង​មក​កាន់​ទីនេះ ហើយ​គេ​មិន​ដែល​ប៉ះពាល់​ខ្ញុំ?
ព្រះ​អើយ! អ្វី​ដែល​កា​ឌីន​បាន​និយាយ​មាន​ការ​ពិត​កាន់តែ​ច្រើន​ឡើង។
«គេ​ធ្វើ​អ៊ីចឹង​ដើម្បី​អ្វី​ទៅ?»
ខ្ញុំ​សួរ​វិញ​តិចៗ​ទាំង​ល្វើយ​គ្មាន​កម្លាំង។ លុះ​កា​ឌី​ន​មិន​បាន​ឆ្លើយ ខ្ញុំ​ក៏​សួរ​បន្ថែម​ទៀត​ភា្លម៖
«បើ​គេ​មាន​នាង​នោះ​ហើយ តើ​មក​រៀបការ​នឹង​ខ្ញុំ​ធ្វើ​អ្វី​ទៅ?»
កា​ឌី​ន​សួ​រ​បក​មក​ខ្ញុំ​វិញ៖
«មិញ​នេះ​អ្នកស្រី​ឮ​គេ​និយាយ​អំពី​មនុស្ស​ស្រី​នោះ​មែន​ទេ?»
ខ្ញុំ​ងក់ក្បាល​ទាំង​ស្រងូត។
មិន​នឹក​ស្មាន​ថា លើ​លោក​នេះ​ពិត​ជា​មានរឿង​គួរ​ស្អប់ខ្ពើម​ដែល​ខ្ញុំ​មិន​ធ្លាប់​គិត​ដល់​សោះ​ក្នុង​មួយជីវិត​នេះ។
ទោះ​ក្នុង​បំណង​អ្វី​ក៏​ដោយ វា​ពិត​ជា​អាក្រក់​ជាខ្លាំង​ដែល​មក​យក​អនាគត​និង​ជីវិត​អាពាហ៍ពិពាហ៍​របស់ខ្ញុំ​មក​លេង​សើច​ក្នុង​មហិច្ឆតា​របស់​ពីរ​នាក់​គេ។
ខ្ញុំ​បាន​ឈប់​មួយ​ខណៈ ហើយ​សម្រេច​ចិត្ត​បក​ក្រោយ​ហៅ​ប្រុស​អន្យតិរ្ថិយ​ម្នាក់​នោះ​ចេញមក​សួររក​ត្រូវ​ខុស នឹង​អាល​បានឃើញ​មុខ​ស្រី​ស្នេហ៍​របស់គេ​នោះ​ផង។
តាម​រយៈ​សេចក្តី​ឆេវឆាវ​របស់ខ្ញុំ ខ្ញុំ​លែង​ខ្វល់​ពី​សុវត្ថិភាព បែរ​ជា​គិត​អំពី​យុត្តិធម៌​ជាង។ ប៉ុ​នែ្ត​កា​ឌី​ន​ទាញ​ដៃ​ខ្ញុំ​ឃាត់ ហើយ​និយាយ​ភ្លាម​ថា៖
«ឱ្យ​នី​កូ​ឃើញ​យើង ពីរ​នាក់​យើង​នឹង​ស្លាប់!»
ខ្ញុំ​នៅ​ទ្រឹង ហើយ​និយាយ​ចំអក​កា​ឌី​ន ព្រោះ​ចិត្ត​កំពុង​សៅហ្មង​ចំពោះ​ពិភពលោក​នេះ៖
«ប្រុស​ដូច​គ្នា ហើយ​លោក​ជា​ប៉ូលិស​ទៀត ខ្លាច​វា​ធ្វើ​អី​ទៅ?»
ស្ថានភាព​របស់ខ្ញុំ គឺ​លែង​គិត​រឿង​អ្វី​ទៀតហើយ ក្រៅ​តែ​ពី​បកអាក្រាត​គេ​ម្នាក់​ដែល​បាន​បំផ្លាញ​អនាគត​របស់ខ្ញុំ​នោះ។
ប៉ុន្តែ​កា​ឌី​ន​រក្សា​ចិត្តស្ងប់​ពន្យល់​ខ្ញុំ​ថា៖
«ខ្ញុំ​ប្រាកដជា​អា​ចរក​មធ្យោបាយ​ជួយ​អ្នកស្រី​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន ឱ្យ​តែ​អ្នកស្រី​ព្រម​ធ្វើ​ចិត្ត​ត្រជាក់​តាម​ខ្ញុំ​ប្រាប់!!»
ខ្ញុំ​សម្លឹង​កា​ឌី​ន គេ​ក៏​មិច​ភ្នែក​មករក​ខ្ញុំ ហើយ​ខ្សឹប​ទៀត៖
«គេ​មាន​មន្តអាគម​ខ្មៅ​ងងឹត! មនុស្ស​ធម្មតា​មិនអាច​តស៊ូ​នឹង​របៀន​ដែល​គេ​ចេះ​ថ្នឹក​នោះទេ! យើង​ត្រូវ​ស្វែងរក​ការ​ពិត ហើយ​រក​មធ្យោបាយ​សិន!!»
ខ្ញុំ​មាន​ផ្លូវ​អី​ប្រកែក? មានតែ​ងក់​ក្បាល​ទាំង​រារែក។ ប៉ុន្តែ​កា​ឌី​ន​ដឹង​ថា ខ្ញុំ​នៅ​មិន​ទាន់​អស់​ចិត្ត ទើប​គេ​កា្តប់​ដៃ​ខ្ញុំ​ថ្នមៗ​ផ្ដល់​ភាព​កក់ក្ដៅ​ឱ្យ​ខ្ញុំ មុន​ពេល​គេ​ពោល​បន្ថែម៖
«ខ្ញុំ​ជា​មិត្ត​របស់​អ្នក ម៉ា​ដាម​ឡា​នី!»
គេ​បាន​នាំ​ខ្ញុំ​បក​វិល​ត្រឡប់​ទៅ​កាន់​បន្ទប់​គេង​វិញ ហើយ​ខ្ញុំ​អនុញ្ញាត​ឱ្យគេ​អង្គុយ​មក​លើ​គ្រែ​ដោយ​គ្មាន​កង្វល់។
កា​ឌី​ន​បាន​និយាយ​ពន្យល់​ខ្ញុំ​ច្បាស់ៗ ដោយ​គ្មាន​ការស្ទាក់ស្ទើរ៖
«ខ្ញុំ​សន្យា! វា​ពិត​ជាមាន​មធ្យោបាយ​ណា​មួយ​លើ​លោក​នេះ​ដើម្បី​នឹង​ជួយ​ម៉ា​ដាម​ទាន់ពេល! អ្វី​គ្រប់យ៉ាង​នឹង​ល្អ​វិញ តែ​ពេល​នេះ​ចំពោះ​មុខ​ខ្ញុំ​ត្រូវ​ការ​ឱ្យ​អ្នក​ដើរ​តួ​ឱ្យ​បាន​ល្អ​បំផុត គឺ​ធ្វើ​ជា​ដេក​លក់! គឺ​ធ្វើ​ពុត​ឱ្យ​នី​កូ​យល់​ថា គ្មាន​អ្វី​មួយ​ខុស​ប្រក្រតី​ទាំង​អស់! បាន​ទេ? ខ្ញុំ​ដឹង​ថា​គេ​ជិត​មក​វិញ​ហើយ គឺ​គេ​ចុះ​មក​តាមដាន​អ្នកស្រី!»
ខ្ញុំ​កំពុង​ព្យាយាម​តតាំង​នឹង​សន្ធឹក​នៃ​បេះដូង​ដែល​លោត​ច្របល់។ កា​ឌី​ន​ព្យាយាម​បើក​បង្អួច​មើល ប៉ុន្តែ​ខ្ញុំ​បែរ​ជា​មាន​អារម្មណ៍​ថា គេ​ចង់​ចាក​ចេញ​ទៅ​តាម​បង្អួច​នេះ។
ការ​ព្រួយ​បារម្ភ​ក្នុង​ទ្រូង​ខ្ញុំ​កើន​ធំ​ឡើងៗ​ជា​លំដាប់ ទោះ​ខ្ញុំ​ខំ​ដក​ដង្ហើម​វែងៗ ហើយ​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​គឺ​ជា​ស្រី​ខ្មែរ​ដ៏​ក្លាហាន​ម្នាក់។
«ខ្ញុំ​នឹង​ពួន​នៅ​ក្រៅ​នោះ! បើ​ពេល​អ្នកស្រី​សម្ងំ​ពុត​ធ្វើ​ជា​លង់លក់ ហើយ​គេ​មក​លួច​សូត្រ​របៀន​ឱ្យ​អ្នក​ស្រី​ជ្រុះ​សក់ ខ្ញុំ​នឹង​ថត​បាន​សំឡេង​គេ!»
ទោះ​បី​ការ​ពន្យល់​របស់គេ​សម​ហេតុផល​ប៉ុណ្ណា ក៏​ស្ថានភាព​ពិត​ជា​គួរ​ឱ្យ​ភ័យ​ខ្លាច​ណាស់​សម្រាប់​ជន​រងគ្រោះ​ក្បាល​មួយ​នៅ​ស្រុក​គេ​ដូចជា​ខ្ញុំ​នេះ។
«កា​ឌី​ន ក្រែង​លោក​ក៏​ចេះ​មន្តអាគម? លោក​ក៏​ចេះ​របៀន​មែន​ទេ? មុន​នេះ​លោក​រោយ​ម្សៅ​លើ​ខ្ញុំ?លោក​ជួយ​ឱ្យ​ខ្ញុំ​មិន​ដេក​លក់! លោក​ឆាប់​ដោះ​មន្តអាគម​អស់​ទាំង​ហ្នឹង​ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ​កា​ឌី​ន!»
កា​ឌី​ន​ចាប់ដៃ​ខ្ញុំ​ទាំង​សងខាង​ដែល​កំពុង​ញ័រ​ចំប្រប់ ហើយ​គេ​ពន្យល់​ខ្ញុំ៖
«ម៉ា​ដាម​ឡា​នី! អ្នក​ស្តាប់​ឱ្យ​ច្បាស់! ប៉ូលិស​សង្ស័យថា គេ​នេះ​មានបំណង​ធ្វើ​មន្តអាគម​ឱ្យ​អ្នកស្រី​ស្លាប់ ជា​ថ្នូរ​ដើម្បី​ជួយ​ដល់​ជីវិត​ភរិយា​គេ​ដែល​ឈឺ! គឺ​ខ្ញុំ​មិនចេះ​អ្វី​ទាំងអស់ គ្រូ​ឥណ្ឌា​ពិការ​ភ្នែក​ម្នាក់​បាន​ជួប​នី​កូ​តាមផ្លូវ​កាលពី​ឆ្នាំមុន គាត់​មើល​ដឹងថា បុរស​ខ្មែរ​បារាំង​នេះ​កំពុង​រៀបចំ​ផែនការ​ក្នុង​របៀន​ងងឹត​ដើម្បី​កែប្រែ​វាសនា​ស្រី​ម្នាក់! គ្រូ​ពិការភ្នែក​បាន​ចូល​មក​ប្រាប់​ប៉ូលិស ប៉ុន្តែ​អ្នក​ណា​ក៏​ថា​គាត់​ជា​មនុស្ស​ឆ្កួត​ដែរ! ពេល​ចុងក្រោយ ដែល​ខ្ញុំ​ស៊ើប​ដឹង​ថា គ្រប់គ្នា​ក្នុងផ្ទះ​នេះ​សុទ្ធតែ​ដេកលក់​មិនដឹង​ហេតុផល មិនដឹង​ថ្ងៃ​យប់ និង​មាន​ស្នាម​ជាំ​ក្រោម​ភ្នែក​ខ្មៅ​ដូចគ្នា ទើប​ខ្ញុំ​ព្រម​បក​ទៅ​សួរនាំ​បុរស​ឥណ្ឌា​ពិការភ្នែក​នោះ គាត់​បាន​ឱ្យ​ម្សៅ​រមៀត​នេះ​មក និង​ផ្កា​អស់​នេះ ហើយ​ប្រាប់​ថា​អ្នក​ស្រី​កំពុង​ជ្រុះ​សក់​តិចៗ​ហើយ! អូ​ខេ! មិន​បាច់​ខ្លាច​ទេ ខ្ញុំ​លាក់​វា​ក្រោម​គ្រែ ហើយ​ម៉ា​ដាម​មិន​បាច់​ខ្លាច​ថា​ងងុយ​ទេ!»
«តែ​ខ្ញុំ​ខ្លាច​រឿង​ផ្សេង ខ្ញុំ​ខ្លាច​គេ​នោះ​ចូលមក ហើយ​សម្លាប់​ខ្ញុំ​ក៏​ថា​បាន! លោក​ឆាប់​នាំ​ខ្ញុំ​ទៅ​បុស្តិ៍​ប៉ូលិស​ទៅ! ទៅ​រក​គ្រូ​ឥណ្ឌា​នោះ​ឱ្យជួយ​ខ្ញុំ​ណា៎!»
កា​ឌី​ន​ដក​ដង្ហើមវែង ហើយ​តស៊ូ​លើកទឹកចិត្ត​ខ្ញុំ៖
«ខ្ញុំ​នឹង​ថត​សំឡេង​សូត្រ​របៀន​របស់គេ កាយវិការ​គេ​ទើប​គ្រូ​ឥណ្ឌា​ដឹង​ថា អាច​ដោះ​បាន​ដោយ​វិធី​ណា? វិធី​ដ៏​មាន​សុវត្ថិភាព​បំផុត​នា​ពេល​នេះ គឺ​អត់ធ្មត់​ណា៎ យើង​បែក​ការណ៍​ពេល​ណា ការ​ខិតខំ​របស់​យើង​នឹង​ចប់!!»
ខ្ញុំ​ញាប់​ញ័រ​ណាស់ តែ​ខំ​ងក់​ក្បាល​ធ្វើ​ដូច​ជា​រឹងមាំ ព្រោះ​គ្មាន​វិធី​ណា ក្រៅ​តែ​ពី​ស្តាប់​នឹង​ព្រម​តាម​គេ។
ស្នូរ​ជើង​ទឹបៗ​លាន់​មកហើយ….. មិន​ថា​សំឡេង​នេះ​មាន​ប្រភព​មកពី​ភាគ​ខាង​ជើង ឬ​ខាង​ត្បូង​ ខាង​កើត ឬ​ភាគ​ខាង​លិច ខ្ញុំ​មិន​ខ្វល់​ទេ ខ្ញុំ​ខ្វល់​តែ​ម្យ៉ាង​ថា គេ​ចុះ​មក​ហើយ គេ​មក​រក​ខ្ញុំ​បញ្ចប់​ជីវិត​ខ្ញុំ​ទៅ​ជួយ​ស្រី​របស់​គេ​នោះ​មែនដែរ​ទេ?
ខ្ញុំ​មិន​បាន​និយាយ​អ្វី ប៉ុន្តែ​រេ​ភ្នែក​ទៅ​រក​កា​ឌីន ដូច​ជា​សួរ​គេ​ស្ងាត់ៗ​ថា «គេ​មក​ហើយ? ប្តី​ដ៏​ទុរយស​របស់ខ្ញុំ​ចូល​មក​យក​ជីវិត​ខ្ញុំ​ហើយ​មែនដែរ​ទេ?!»
កា​ឌីន​លា​រង្វង់​ដៃ​មក​ឱប​ខ្ញុំ​ខ្វាច់។ នៅ​ក្នុង​ទ្រូង​គេ សេចក្ដី​ភ័យ​ខ្លាច​របស់ខ្ញុំ​ហាក់​គាំង​បាត់​បាន​មួយ​ស្រឡេត​ដែរ។ ខ្ញុំ​ចង់​តោង​ឱ្យ​គេ​នៅ​ទីនេះ​ជាមួយ​ខ្ញុំ​ទៀត​ណាស់ ប៉ុន្តែ​គេ​រួសរាន់​មែនទែន។ គេ​ឱន​មក​ខ្សឹប​ផ្តាំ៖
«អា​បិសាច​នោះ​ជិត​មក​ដល់​ហើយ! ត្រូវ​ចាំ​រឿង​ពីរ! ទី​មួយ ខ្ញុំ​នៅ​ក្បែរ​នេះ គឺ​ខ្ញុំ​នៅ​ជួយ​អ្នកស្រី! ទី​ពីរ អ្នកស្រី​ត្រូវ​តែ​វិល​ទៅ​ផ្ទះ​វិញ​ឱ្យ​ខាន​តែ​បាន! មិន​ត្រូវ​ចុះ​ចាញ់​អំណាច​មនុស្ស​អាក្រក់​ទេ!»
ខ្ញុំ​ងក់​ក្បាល​ទាំង​ទឹកភ្នែក។
គេ​ដក​ដៃ​ចេញពី​ខ្លួន​ខ្ញុំ តែ​ខ្សែ​ភ្នែក​ពេញ​ដោយ​ក្តីមេត្តា​របស់​គេ​នៅ​នឹង​ខ្ញុំ ទម្រាំ​គេ​ដាច់​ចិត្ត​ហក់​ចេញ​ទៅ​ក្រៅ​ពួន​នៅ​ក្រោម​គែម​បង្អួច ហើយ​ទាញ​បិទ​ទ្វារ​វិញ​ដូច​ដើម​ផង។
ដល់​វេន​ខ្ញុំ​ធ្វើ​នាទី​របស់​ខ្លួន​ហើយ។ ស្នូរ​ជើង​គេ​លាន់​មក​កាន់​តែ​កៀក តែ​វា​មិនមែន​ជា​សម្រឹប​ជើង​ របស់​មនុស្ស​ម្នាក់​ដែល​សម​នឹង​ឱ្យ​ទុកចិត្ត​ដូច​កាលពី​ដំបូង​ទៀត​នោះ​ឡើយ។ ខ្ញុំ​ព្យាយាម​សម្លឹង​ជុំវិញ​បន្ទប់ ក្រែង​មាន​អ្វី​សេសសល់​ពី​លោក​កា​ឌី​ន ដែល​អាច​នឹង​បណ្ដាល​ឱ្យ​បង​រិន្ទ​ចូល​មក​ឃើញ​ចាប់​ថ្នាក់​បាន។
អត់​មាន​ទេ! កា​ឌី​ន​ពិត​ជា​ម៉ត់ចត់​ជាង​ខ្ញុំ​ទៅ​ទៀត។ ខ្ញុំ​ផ្តេក​ទៅ​លើ​ពូក ទាញ​ភួយ​ដ៏​ធំ​មក​គ្រប​ជិត​ត្រឹម ​ស្មា ហើយ​បិទ​ភ្នែក​ទាំង​សង។
កំហឹង​ខ្ញុំ​លេច​ចេញ​មក​កាន់​តែ​ខ្លាំង ពេល​លាន់​ស្នូរ​ដៃ​គេ​ប៉ះ​លើ​ទ្វារ តែ​ខ្ញុំ​ប្រឹង​អត់ ហើយ​បន្ធូរ​ខ្លួន​ធ្វើ​ជា​គេង​យ៉ាង​ល្ហែល្ហើយ មិន​មាន​ប្រឹង​រឹង​ខ្លួន​ឡើយ។
ស្នូរ​ដង្ហើម​បុរស​កំណាច​នេះ​លាន់​មក​ដល់​ត្រចៀក​របស់ខ្ញុំ ហើយ​កាន់តែ​កៀក​ឡើង​ៗ​ដូច​ជា​គេ​កំពុង​ឱន​មក​ពិនិត្យ​ខ្ញុំ។ ខ្ញុំ​ខំ​ធ្វើ​ឱ្យ​ប្រាកដ​ថា ខ្លួន​ខ្ញុំ សតិ​ខ្ញុំ អ្វី​គ្រប់​យ៉ាង​ពិត​ជា​បាន​ឈប់​នៅ​ស្ងៀម ក្រោម​អានុភាព​នៃ​របៀន​ងងឹត​ងងុល​របស់គេ។
ខ្ញុំ​ខំ​បន្លប់​ខ្លួនឯង​នឹក​ទៅ​ដល់​គុណបុណ្យ​នៃ​អំពើ​ល្អ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​ពេញ​មួយ​ជីវិត​ក្នុង​នាម​សាសនិក​ជន ភាព​ក្លាហាន​របស់ខ្ញុំ​បាន​ផុស​ឡើង​មក​វិញ ហើយ​ខ្ញុំ​ជឿ​ថា មិន​យូរ​ទេ កា​ឌី​ន​នឹង​បក​អាក្រាត​ប្តី​អសុរកាយ​របស់ខ្ញុំ​បាន ហើយ​ខ្ញុំ​នឹង​ចាក​ចេញពី​ទីនេះ។
ប៉ុន្តែ​មាន​អារម្មណ៍​ដូចជា​ពេលវេលា​រំលង​ទៅ​យឺត​ម្ល៉េះ បង​រិន្ទ​នៅតែ​សម្លឹង​ខ្ញុំ​ជិត​សែន​ជិត មិន​ដក​ភ្នែក​ទៅ​ណា​ផ្សេង​សោះ?
នៅ​ក្នុង​ស្ថានភាព​នេះ បើ​កុំ​តែ​មុន​នេះ​កា​ឌី​ន​ព្យាយាម​ពន្យល់​ខ្ញុំ ម្ល៉េះ​សម​ខ្ញុំ​ក្រោក​មក​ប្រឈម​មុខ​នឹង​គេ សួរនាំ​រក​ខុស​ត្រូវ​បាត់​ទៅ​ហើយ។ ភ្លាម​នេះ ដៃ​គេ​លូក​មក​ច្បូត​សក់​ខ្ញុំ…..
ដូច​ដែល​កា​ឌី​ន​បាន​និយាយ​មុន​នេះ​មែន គេ​នេះ​ពិត​ជា​កំពុង​ធ្វើ​ឱ្យ​ខ្ញុំ​ជ្រុះ​សក់?
ពេល​ចុង​ក្រោយនេះ​ប្រហែល​ជា​គេ​ឆ្ងល់ ព្រោះ​ខ្ញុំ​នៅ​មិនទាន់​ជ្រុះ​ច្រើន​ដូចដែល​គេ​ចង់​បាន​ឬ​អ្វី?
ខ្ញុំ​មាន​អារម្មណ៍​ចម្លែក​ណាស់ ដូចជា​គេ​កំពុង​ខក​ចិត្ត​ដែល​ខ្ញុំ​មិន​ទាន់​ខ្លោចផ្សា​តាម​ចិត្ត​ប្រាថ្នា​របស់​គេ?
«២៥​ម៉ោង​ទៀត!»
គេ​ខ្សឹប​តិចៗ​សោះ ប៉ុន្តែ​បេះដូង​អ្នក​រងគ្រោះ​តាម​ព្រហ្ម​លិខិត​ដូច​ខ្ញុំ​នេះ​ញាក់ញ័រ។
នេះ​បើ​កុំ​តែ​ខ្ញុំ​ចេះ​ដណ្ដប់​ភួយ​ក្រាស់​គួរសម កុំ​អី​គេ​បាន​សម្គាល់​ឃើញ​ដង្ហើម​ខ្ញុំ​ដូរ​ដង្ហក់​មិន​ខាន​ទេ។
បន្ទាប់​មក​ខ្ញុំ​មាន​អារម្មណ៍​ថា គេ​អង្គុយ​នៅ​ចុង​ជើង​ខ្ញុំ ហើយ​ចាប់ផ្តើម​សូត្រ​មន្តអាគម។
តើ​គេ​ធ្វើ​របៀបនេះ​រាល់ថ្ងៃ​ដើម្បី​សម្លាប់​ខ្ញុំ​មែន​ទេ? មិញ​នេះ​គេ​និយាយ​អ្វី​ទៅ? តើ​ខ្ញុំ​អាច​រស់​បាន​តែ​២៥​ម៉ោង​ទៀត​ប៉ុណ្ណោះ​មែន​ទេ ក្នុង​ផែនការ​ដ៏​គម្រក់​របស់គេ? កា​ឌី​ន ពេលវេលា​នៅសល់​ប៉ុណ្ណេះ តើ​លោក​អាចមាន​លទ្ធភាព​រកម​ធ្យោ​បាយ​មក​ជួយ​ជីវិត​ខ្ញុំ​បាន​ដែរ​ទេ?
ខ្ញុំ​បើក​ភ្នែក​ព្រឹមៗ​លប​មើល…..
គេ​បិទ​ភ្នែក ហើយ​សូត្រ​ញាប់ឡើង។
នៅ​នឹង​ចុងជើង​ខ្ញុំ រូបរាង​ដ៏​ស្រស់​សង្ហា​របស់​គេ​ពេលនេះ ដូចជា​បិសាច​បេះបិទ គឺ​បិសាច​ដែល​ក្លែង​បន្លំ​ក្នុង​ស្រោម​ទេវបុត្រ។ ជឿ​ទេ​ថា ខ្ញុំ​នឹង​ស្ទុះ​ក្រោក​ឡើង​តស៊ូ​ជាមួយ​គេ?
ភាគបញ្ចប់
រំពេចនោះ ការសូត្ររបស់បងរិន្ទកាន់តែឮឡើងៗ ញាប់ឡើងៗមកលើរាងកាយខ្ញុំ។
ខ្ញុំជិតស្លាប់ទេដឹង? គេសូត្រនេះសូត្រសម្លាប់ខ្ញុំតែម្ដងឬអ្វី? ខ្ញុំបានទប់ទ្រូងអត់ធ្មត់ រង់ចាំក្រែងគេឈប់ក្រោយ ពេលបានសូត្រអស់ចិត្ត ដឹងអីប្តីចិត្តមារនេះ មិនចេះបញ្ឈប់សោះ រហូតដល់ខ្ញុំឈានផុតពីព្រំដែននៃការអត់ធ្មត់…
រវាងការដេករង់ចាំស្លាប់ និងការក្រោកមកតតាំងខ្ញុំត្រូវតែជ្រើសយកមួយ។
ជាថ្មីម្ដងទៀត គេស្រែកសូត្ររបៀនឮៗ ហើយស្ដោះផ្លុំមកលើខ្ញុំ ដូច្នេះខ្ញុំបានបន្លំធ្វើជាញ័រ ញាក់រាងកាយ គឺធ្វើដូចជាត្រូវចុកចាប់នឹងអាគមរបស់គេ រួចហើយស្រែករកគេឯងឱ្យជួយថា «ឈឺណាស់»។
បុរសនេះបញ្ឈប់សកម្មភាព ខណៈពេលដែលខ្ញុំបានបើកភ្នែកព្រឹមៗសម្លឹងទៅ។
ខ្ញុំធ្វើពើដូចជាមិនដឹងថា គេកំពុងសាបព្រោះមន្តអាគមមកលើខ្លួននោះទេ ចំណែកគេក៏ស្រឡាំងកាំង ព្រោះខ្ញុំស្រាប់តែនៅសុខៗដឹងខ្លួនមកវិញមុនការរំពឹងទុក។
ដើម្បីបន្លប់កុំឱ្យគេសម្គាល់ដឹងអំពីភាពទុក្ខសោក និងសេចក្តីខូចចិត្តរបស់ខ្ញុំ ទើបខ្ញុំសម្រេចចិត្តធ្វើជានិយាយតម្អូញ៖
«ឡានីយល់សប្តិអាក្រក់ទៀតហើយ!»
មនុស្សអាក្រក់ម្នាក់នេះដូរទឹកមុខបានលឿនណាស់។ គេធ្វើមុខដូចជាយកចិត្តទុកដាក់នឹងខ្ញុំជាខ្លាំង ហើយលារង្វង់ដៃមករកខ្ញុំ។
ខ្ញុំវិញស្អប់គេមិនចង់ឃើញមុខផង កុំថាឡើយបណ្ដោយឱ្យគេមកឱបត្រកង តែកុំឱ្យគេដឹងខ្លួន ខ្ញុំក៏ផ្តេកក្បាលទៅលើស្មាគេ។
ដៃគេអង្អែលជុំវិញខ្នងខ្ញុំ។ ដំបូងមើលទៅដូចជាអង្អែលលួងលោម ប៉ុន្តែសង្កេតយូរទៅ ខ្ញុំបែរជាចាប់អារម្មណ៍ឃើញថា គេកំពុងសរសេរអក្សរអ្វីម្យ៉ាងមកលើខ្នងខ្ញុំទៅវិញ? មនុស្សកំណាចនេះពិតជាមិនចេះអស់មិនចេះហើយ គឺមានគ្រប់ក្បួនពិតមែនហើយ។
«ឡានីទៅបន្ទប់ទឹកបន្តិច!»
ខ្ញុំច្រានគេចេញតិចៗ តែធ្វើភ្លាមៗ ព្រោះមិនអាចទ្រាំចាំដល់ពេលគេធ្វើបាលីចប់នោះទេ។ មិនដឹងគេតាមទាន់សកម្មភាពខ្ញុំ គិតយល់ពីចិត្តខ្ញុំកំពុងប្រឆាំងនឹងគេនេះដឹងដែរឬទេ?
គ្រាន់តែបានចូលមកដល់បន្ទប់ទឹកកាលណា ខ្ញុំពិតជាធូរទ្រូងណាស់ ដង្ហើមក៏មានសេរីភាពក្នុងការដកជាងមុនដែរ។ ហោចណាស់ ក៏បានគេចពីភ្នែកមនុស្សកំណាចមួយពេលដែរ។
ធ្វើម៉េចទៀតទៅខ្ញុំ?
ខ្ញុំបែរខ្វាច់មករកបង្អួចពីក្រោយខ្នង។ បើខ្ញុំបើកទីនេះអើតទៅរកមើលកាឌីន តើអាចបណ្ដាលឱ្យប្តីកំណាចនេះគេដឹងខ្លួនដែរទេហ្ន៎?
ក្នុងមួយវិនាទីដែលចិត្តខ្ញុំហោះឆ្វេចឆ្វាចរកមធ្យោបាយ ខ្ញុំឮសំឡេងស្រែក ហើយនឹងស្នូរអ្វីមួយក្ដុកយ៉ាងខ្លាំង។ ចិត្តខ្ញុំច្របល់រុញទ្វារចេញ ។
ខ្ញុំឃើញប្តីខ្ញុំកំពុងឈរក្បែរបង្អួចរួច ឱនសម្លឹងមើលទៅក្រោមទាំងមេឃងងឹតស្លុប។
ពុទ្ធោអើយ? តើគេបានឃើញកាឌីនហើយមែនទេ?
ស្នូរអំបាញ់មិញគឺកាឌីនធា្លក់មែនដែរទេ?
ចិត្តខ្ញុំអន្ទះសារ តែខ្ញុំខំពោលធ្វើពើ៖
«ថីហ្នឹង?»
«មានចោរ!»
គេឆ្លើយទាំងមិនងាកមុខ ហើយប្រញាប់រត់ចេញទៅក្រៅ។
កាឌីនពិតជាធ្លាក់មែនឬអ្វី? ខ្ញុំបែកញើសស្អិតខ្លួន ដៃរាវរកទូរសព្ទមកកាន់។ ពេលណាក៏វាជាវត្ថុសំខាន់ ព្រោះវាអាចទាក់ទងគ្នាបាន។
ពេលនេះមានតែខ្ញុំម្នាក់ឯង គ្មានអ្នកណាពិគ្រោះទៀតទេ ខ្ញុំនឹកដល់កាឌីន។ តើគេស្លាប់ទេ? អត់ពីគេខ្ញុំសង្ឃឹមអ្វីទៀត? ខ្ញុំអែបទៅក្បែរទ្វារសម្លឹងដំណើរបងរិន្ទ។ ខ្ញុំឃើញគេកាន់កាំភ្លើងខ្លីមួយរត់ចុះក្រោមយ៉ាងរហ័ស។
គេប្រហែលមិនចាប់អារម្មណ៍នឹងខ្ញុំ ប៉ុន្តែគេប្រហែលជាយល់ថា កាឌីនជាចោរ ហើយឡើងមករកលួចរបស់ ប៉ុន្តែបានឃើញការចេះវិជ្ជាសិល្ប៍ផ្លូវងងងឹតរបស់គេដែលគេដាច់ខាតត្រូវតែបំបិទមាត់។
ខ្ញុំរត់ទៅតាមពីក្រោយទាំងបារម្ភភ័យភិត តែមកដល់មាត់ជណ្តើរ ខ្ញុំឈប់ជើងដោយឯកឯង ហើយងើយសម្លឹងទៅជាន់ខាងលើ។
ខ្ញុំគួរតាមគេចុះទៅក្រោម ឬឆ្លៀតពេលនេះឡើងទៅរកអាថ៌កំបាំងក្នុងបន្ទប់ជាន់លើនោះដើម្បីរកតម្រុយមកការពារខ្លួន?
កាឌីនមិនដឹងថាយ៉ាងណាហើយទេ ពេលនេះខ្ញុំគឺត្រូវតែខ្លួនទីពឹងខ្លួន។
ខ្ញុំនឹកដល់រឿងជាច្រើនដំណាលគ្នា។ ខ្ញុំយល់ថា ពិចារណាថាបើស្រីម្នាក់នោះពិតជានៅទីនោះ ហើយបើថានាងពិតជាមានជំងឺ? ខ្ញុំអាចនឹងយកស្ថានភាពគេមកគំរាមប្រុសស្នេហ៍គេឱ្យដោះអំពើពីលើខ្លួនខ្ញុំបានដែរទេ?
រហ័សដូចផ្លេកបន្ទោរ ខ្ញុំបកឡើងត្រឡប់មកជាន់លើវិញដោយមិនទាន់ទាំងគិតច្រើនផង។
គ្រប់គ្នាក្នុងផ្ទះនេះបានត្រូវមន្តសណ្តំដេកលក់អស់ទៅហើយគ្រប់ជាន់ស្ងាត់ខ្លាំងណាស់។
ខ្ញុំតាំងចិត្ត បង្អង់ភាពរួញរាចោលទៅម្ខាង ហើយឈប់នៅត្រង់ទ្វារស្ពាន់ក្បាច់ចម្លាក់យ៉ាងចាស់ដ៏បុរាណមួយដែលមានពណ៌ច្រាលរលោងដូចត្រូវនឹងថ្នាំលាប។
ពេលដែលដៃខ្ញុំរាវរកគន្លឹះសោ ទើបខ្ញុំដឹងថាខ្លួនឯងញ័រដៃកម្រិតណា។
បរិវេណនេះងងឹតនិងផ្សាភ្នែកស្ទើរតែទ្រាំនៅមិនបានតទៅទៀតទេ ប៉ុន្តែការចង់រស់និងចង់ដឹងចង់បំបែកភាពអាថ៌កំបាំងបានកែកុនស្ថានភាពដ៏ទន់ខ្សោយរបស់ស្រីអភ័ព្វដូចខ្ញុំនេះឱ្យអាចរឹងមាំឡើងវិញសឹងស្មានមិនដល់។
ទ្វារគ្មានសោទេ ខ្ញុំមួលក្រាកក៏អាចបើកទ្វារ ហើយរុញចូលទៅក្នុងបានយ៉ាងងាយ។ បន្ទប់នេះមើលពីក្រៅទៅគឺដូចជាធំស្កឹមស្កៃ ហេតុអីក្នុងនេះ មានតែបរិវេណតូចមួយ?
ជាមួយនឹងពន្លឺអំពូលបង្កប់ក្នុងសសរពណ៌ក្រហមស្តើង ខ្ញុំក្រឡេកឃើញលើជញ្ជាំងថ្មមានសេសសល់តួអក្សរក្រវេមក្រវាមដែលធ្វើឱ្យចិត្តខ្ញុំស្លុត។
«លែងយើងចេញអាមនុស្សវិកលចរិត!»
ពាក្យមួយចំនួននេះបានធ្វើឱ្យខ្ញុំលិចស្រុងទៅក្នុងការពិត ដែលមនុស្សជាច្រើនធ្លាប់បាននិយាយតៗគ្នាថា ពួកដែលរៀនអាគមអូមអាមច្រើនតែមានសតិមិនប្រក្រតីនោះទេ។ គេអាចក្លាយទៅជាវិកលចរិត នៅពេលដែលងប់ងល់នឹងរបៀនអស់ទាំងនោះហួសហេតុពេក។
ចុះតើអ្នកណាជាម្ចាស់ពិតនៃអក្សរអស់ទាំងនេះ?
ង៉េតង៉ត…..វិទ្យុចាស់មួយនៅឯជ្រុងម្ខាង ស្រាប់តែដំណើរការឡើងមកវិញដោយឯកឯង ធ្វើឱ្យបេះដូងខ្ញុំលោតភឹប ជាមួយសូរវីយោឡុងស្រទន់បង្អូសស្រងេះស្រងោច។
«អ្នកណា?» ខ្ញុំសួរទាំងញ័រជើង។
ស្ងាត់ច្រៀប….. ឮតែតន្ត្រីដ៏រំខាន និងភាពស្ងាត់ជ្រងំនៃបន្ទប់។ ខ្ញុំហាក់មានអារម្មណ៍ថា ឮដង្ហើមមនុស្ស។ ម្ល៉ោះហើយ ដៃខ្ញុំចុចបើកពិលទូរសព្ទ។
«មានអ្នកណានៅអត់?»
«ហេតុអ្វីបានជាសម្លាប់ខ្ញុំ?» សំឡេងនេះលាន់មកស្រាលៗតាមខ្យល់នៃបរិយាកាសដ៏ស្ងប់ស្ងាត់ដែលពីដំបូងខ្ញុំបានស្ដាប់ឮត្រឹមតែដង្ហើមតក្កមារបស់ខ្លួនឯង ប៉ុន្តែពេលនេះ ពាក្យថា «សម្លាប់ខ្ញុំ» បានឮច្បាស់ធ្លុះដល់ជម្រៅចិត្ត។
«អ្នកណា?»
ខ្ញុំសួរលឿនរ៉េវ ហើយរេមើលជុំវិញបន្ទប់ដោយការភ័យខ្លាចមានឥទ្ធិពលពេញរាងកាយពីក្បាលដល់ចុងជើង។
ស្រមោលធំខ្ពស់មួយលេចឡើងនៅលើកម្រាលឥដ្ឋ។
នេះជារូបរាងមនុស្សប្រុស ឯសំឡេងដែលខ្ញុំបានឮមិញនេះ គឺជាសំឡេងស្រី?
ខ្ញុំបែរក្រោកខ្វាច់ទាំងដឹងជាស្រេចហើយថា បុរសម្នាក់ដែលជះស្រមោលលើកម្រាលឥដ្ឋនេះជាអ្នកណា។
«បន្ទប់នេះមានរឿងអ្វីឱ្យប្រាកដទៅ?»
ខ្ញុំសួរគេទាំងស្លន់ស្លោ ព្រោះបងរិន្ទកំពុងសម្លក់សម្លឹងខ្ញុំ។
ដៃគេរុញទ្វារស្ពាន់បិទទៅវិញគ្រឹប ធ្វើឱ្យខ្ញុំថយចេញពីកែវភ្នែកដ៏សាហាវរបស់គេ។
គេដើរចូលមកតម្រង់ខ្ញុំ ធ្វើឱ្យខ្ញុំកាន់តែថយក្រោយ ហើយស្រែកភ្លាត់សំឡេង៖
«បងឯងមានអាថ៌កំបាំងអី?»
គ្មានចម្លើយ ហើយក៏គ្មាននរណាម្នាក់នៅជុំវិញនេះ ក្រៅពីប្តីប្រពន្ធត្បាញអាយខ្ញុំនេះដែរ។ គេមិនមាត់ តែចាប់ផ្តើមរអ៊ូសូត្រមន្តអូមអាមញាប់ឡើង។ ភ្នែកគេទាំងសងឡើងដូចរងើកភ្លើងក្រហមតែត។ ខ្ញុំដឹងថា សេចក្ដីស្លាប់កំពុងចូលមកដល់។ ខ្ញុំស្រែកមួយទំហឹង៖
«ជួយផង!»
បុរសនេះគ្រហឹម ខ្ញុំចាប់ផ្តើមក្តៅឆេះពេញរាងកាយ ហើយគាំងចលនាដួលគ្រេង។ ទូរសព្ទខ្ញុំរបូតធ្លាក់ដេកស្ងៀមលើកម្រាលឥដ្ឋ។
ពេលបានសម្រេចក្នុងការឃុំរាងកាយខ្ញុំដោយរបៀនដ៏ចង្រៃរបស់គេហើយ គេក៏ឈប់សូត្រ។
ពេលបងរិន្ទ ឱនមកលើកខ្ញុំឡើងឱ្យអង្គុយក្បែរជញ្ជាំង ខ្ញុំសាកល្បងចង់តវ៉ារើពីដៃគេដែរ តែទៅមិនរួចកម្រើកតែខ្លួនបន្តិចក៏មិនបានផង កុំថាឡើយឱ្យទៅតស៊ូជាមួយគេ។
«ខ្ញុំជាប្រពន្ធបងឯងណា ដឹងខ្លួនឡើងទៅ!»
បុរសម្នាក់ដែលធ្លាប់តែមានស្នាមញញឹម ពេលនេះប្រែទឹកមុខទៅជាជ្រីវជ្រួញដោយទុក្ខសោក ហើយនិយាយស្ងួតស្ងប់៖
«អត់ធ្មត់ទៅ! ជិតដល់ពេលហើយ!»
គេងាកមើលនាឡិកាលើជញ្ជាំង ហើយញញឹមត្រជាក់ល្ហឹមដូចខ្មោចព្រាយ។ មិនដឹងថាអ្វីទៅដែលត្រូវយកមកនិយាយដើម្បីបញ្ឈប់ភាពឆ្កួតរបស់មនុស្សចម្លែកនេះ ក្រៅពីបើកភ្នែកក្រឡង់ៗចាំមើលទង្វើលេលារបស់គេ។
សំឡេងប្តីធ្មប់របស់ខ្ញុំចាប់លាន់ឡើងសាជាថ្មី៖
«ជិតដល់ពេលបានធ្វើប្រពន្ធរបស់បងហើយ!»
«យើងមិនត្រូវការទេ! លែងយើងភ្លាម! យើងត្រូវការត្រឡប់ទៅស្រុកខ្មែរវិញ!»
ទីបំផុតខ្ញុំបានបាត់បង់ប្រាជ្ញា និងការអត់ធ្មត់ហើយ។ ខ្ញុំសម្លឹងទៅជននេះមិនដាក់ទេ គឺតាមដានគ្រប់កាយវិការរបស់គេ ពិសេសពេលគេនេះគេមិនរវល់ឆ្លើយតបនឹងខ្ញុំ បែរជាសម្ងំឈរឆ្កុបនៅមុខជញ្ជាំងទ័ល ហើយសូត្ររបៀន។
សូរសំឡេងផ្គរលាន់ លាន់មកល្វើយៗពីខាងក្រៅ។ រន្ទះបាញ់ឮឡើងម្តងហើយម្តងទៀត។ រំពេចនោះ ជញ្ជាំងនៅពីមុខគេបានរបើកចេញជាពីរ។
ខ្ញុំចំហមាត់ធ្លុង។
តាមពិតជញ្ជាំងថ្មនេះជាទ្វារសោះ។ វាជាប្រភេទទ្វារដែលត្រូវការបើកដោយរបៀន? គួរឱ្យអស់សំណើចសម្រាប់ខ្ញុំពេកហើយ ប៉ុន្តែឡានីអើយ! វាជាការពិត ជាការពិតដ៏ឆ្កួតលេលាដែលឯងចាំបាច់ត្រូវរកមធ្យោបាយ។
ភ្នែកខ្ញុំសម្លឹងហួសពីស្មារបស់គេនោះឆ្ពោះទៅរកបន្ទប់អាថ៌កំបាំងនៅពីមុខគេដែលភ្លឺព្រឹមៗដោយភ្លើងខៀវស្រងាត់។
ក្លិននៃសាកសពស្អុយរលួយបានចាប់ផ្ដើមសម្រុកមករកខ្ញុំ។ ខ្ញុំយល់ហើយថា ប្រាកដជាគេលាក់ស្រីម្នាក់នោះនៅទីនេះ រហូតដល់ប៉ូលិសស្រុកបារាំងរកដានមិនឃើញ។
ប៉ុន្តែ…??????
ខ្ញុំចាប់ផ្តើមសួរខ្លួនឯង? បើនាងនោះស្លាប់ហើយ មិញនេះ សំឡេងដែលខ្ញុំបានឮនោះជាសំឡេងអ្វីទៅ?
ខ្ញុំសម្លឹងមិនប្រិចភ្នែក ព្រោះវាំងននបក់រវិចនៅចម្ងាយមិនដល់៥ម៉ែត្រពីមុខខ្ញុំ។ ទីនោះទំនងជាគ្រែបុរាណមួយដែលមានការតុបតែងដោយស្បៃ។
ពេលដែលគេនោះដើរចូលទៅទីនោះ ខ្ញុំឃើញមានខ្យល់បក់រវិចប៉ើងសក់គេ ហើយខ្ញុំធុំក្លិនផ្កាម្យ៉ាងនោះដែលខ្ញុំនៅចំណាំបាន។ បង្អួចប្រហែលជាបើក ហើយបន្ទប់នោះធំសន្ធឹងកាច់ជ្រុងវិមានដែលខ្ញុំធ្លាប់សម្លឹងពីខាងក្រោម។
ស្រីម្នាក់ដេកស្តូកនៅលើគ្រែ?
ខ្ញុំឃើញឆ្ងាយសន្លឹម ហើយខ្ញុំក្រោកមិនរួច តែខ្ញុំតាមមើលមិនដាក់ភ្នែក។
នាងមិនទាន់ស្លាប់ទេដឹង?
ខ្ញុំស្រលាំងកាំង ពេលដែលគេនោះអោនទៅលើកនាងឡើងមកអង្គុយបំបែរចំពីមុខខ្ញុំ។
ខ្ញុំស្រែកវ៉ាស ព្រោះមនុស្សស្រីនោះមានដំបៅរលួយពាសពេញផ្ទៃមុខ ហើយបិទភ្នែកជិតឈឹង។
ដៃជើងខ្ញុំញ័រចំប្រប់ ប៉ុន្តែខ្ញុំមិនបានបាត់បង់ស្មារតីទេ។
នារីនោះជាមនុស្សស្រីដែលខ្ញុំតែងឃើញក្នុងសុបិននោះហើយ គឺនាងប្រាកដណាស់។
ខ្ញុំស្រែកសួរទាំងកំហឹង៖
«អាមនុស្សឆ្កួត! ឯងឃុំបងស្រីឯងសល់ថ្នាក់នេះ មិនឱ្យគាត់ចេញក្រៅព្យាបាល?!»
ម្នាក់នោះងើបមុខមើលមកខ្ញុំ ហើយនិយាយមួយៗដូចមិនបានខឹងតប៖
«គេជាភរិយាខ្ញុំ!»
ខ្ញុំស្លុតចិត្ត តែប្រឹងសួររកហេតុផល៖
«ចុះឯងមករៀបការយើងធ្វើស្អីទៅ? ឯងនៅសប្បាយនឹងគ្នាឱ្យឆ្អែតចុះ យើងមិនខ្វល់ទេ! យើងត្រូវការទៅផ្ទះយើងវិញ!»
គេនិយាយស្ដីមកវិញប្រហើរធម្មតា៖
«អ្នកទាំងពីរជាភរិយារបស់ខ្ញុំ!»
ខ្ញុំគ្រវីក្បាលឈឺចាប់ ហើយបដិសេធ៖
«ឈប់ឆ្កួតទៅ! ហើយឆាប់លែងយើងភ្លាម! ប៉ូលិសចាប់ផ្ដើមសង្ស័យឯងហើយ ឯងដកខ្លួននៅទាន់ពេល!?»
បុរសចម្លែកនិយាយមកវិញតាមសម្រួល៖
«នេះជាវាសនារបស់អ្នកទាំងពីរដែលត្រូវរស់នៅជាមួយយើង! តិចទៀត គន្ធានឹងស្លាប់ ហើយព្រលឹងគេនឹងប្រើរាងកាយរបស់ឡានី!»
ខ្ញុំស្រឡាំងកាំង ប៉ុន្តែស្រីនោះពិតជាកំពុងដកចង្កាមាន់មែន។ ខ្ញុំយំ ហើយស្រែកតវ៉ា៖
«ឯងស្រលាញ់នាង មិននាំនាងទៅពេទ្យ? ម៉េចមិនព្យាបាលនាង?!»
គេមិនឆ្លើយទេ ព្រោះនាងកាន់តែត្រដរខ្យល់ហើយ បន្ទាប់មកនាងនៅស្ងៀមក្នុងលង្វែកទ្រូងគេ និងក្រោមកែវភ្នែកតក់ស្លុតរបស់ខ្ញុំ។
ទឹកភ្នែកបុរសនោះហូររហាមមាត់ តែគេញញឹម។
«គន្ធា! គន្ធា! មកណេះអូន មកជិតបង! ដល់ពេលហើយ អូននឹងចូលក្នុងរាងកាយស្រីម្នាក់នោះ ហើយយើងនឹងសោយសុខជាមួយគ្នា!»
ខ្ញុំកាន់តែបើកភ្នែកក្រឡោត ពេលគេឱនទៅថើបថ្ពាល់ពេញដោយដំបៅរបស់នាង។
«ម៉ែអើយជួយផង! គេនេះឆ្កួតមែនទែនហើយ!»
ខ្ញុំនិយាយទាំងគ្រវីក្បាលម្នាក់ឯង។ ក្នុងពេលវេលាដ៏វេទនាចិត្តនេះខ្ញុំនឹកឃើញដល់រឿងជាច្រើនដែលបានជួបប្រទះក្នុងរវាងពេលប៉ុន្មានថ្ងៃមកនេះ។ វាមិនមែនជាសុបិនទេ ប៉ុន្តែវាជាការពិតដ៏អាក្រក់ជួជាតិមួយ។
គេនេះប្រហែលជានឹងសម្លាប់ខ្ញុំដើម្បីយករាងកាយខ្ញុំឱ្យស្រីដំបៅរលួយនោះចូលមកនៅមែនទេ? ខ្ញុំបិទភ្នែក ហើយចាប់ផ្តើមភាវនារកគុណបុណ្យពុកម្តាយជួយ។
ពន្លឺក្រហមចាំងមកលើខ្ញុំ ធ្វើឱ្យខ្ញុំត្រូវបើកភ្នែកមកវិញ។ ភ្លាមនោះខ្ញុំឃើញគេក្រោកមក។
ដៃគេកាន់ថាសមួយដែលមានទៀនមួយដើមវែងដុតរួចជាស្រេច។
«បន្តិចទៀត នាងនឹងទៅចាប់កំណើតជាថ្មីហើយ ចូរសប្បាយចិត្ត!»
រាងកាយរបស់ខ្ញុំបានចាប់ផ្ដើមក្តៅដូចគេដុត ពេលដែលគេចូលមកកាន់តែកៀក ហើយមាត់គេសូត្ររបៀន។ ខ្ញុំស្រែកព្រោះអារម្មណ៍រលាក ប៉ុន្តែគ្មានសញ្ញាថា មាននរណាម្នាក់ឮខ្ញុំបាននោះទេ។
«យើងស្បថ បើយើងស្លាប់ យើងយកខ្លួនប្រាណនេះរលាយសាបសូន្យទៅដែរ មិនឱ្យឯងប្រើវាបានជារៀងរហូត!»
ភ្នែកខ្ញុំចាប់ផ្តើមព្រិល ពេលដែលមនុស្សអាក្រក់ដកកូនកាំបិតមុខស្ដើងរហៀរសស្ងាចមួយ នៅនឹងពន្លឺភ្នែកអស់សង្ឃឹមចុងក្រោយរបស់ខ្ញុំ។
ខ្ញុំប្រាកដជាស្លាប់ក្រោមដៃវានេះ….. នេះជាលទ្ធភាពចុងក្រោយរបស់ខ្ញុំក្នុងការគិត ព្រោះធ្វើអ្វីមិនបាន ហើយខ្ញុំចាប់ផ្តើមបិទភ្នែក ព្រោះធន់នឹងកម្ដៅភ្លើងដែលដុតកម្លោចរាងកាយមិនបានតទៅទៀត។
ទឹកត្រជាក់សាចគ្រាំមកលើមុខខ្ញុំ។ ខ្ញុំសុបិនឃើញខ្លួនឯងកំពុងហក់រំដោះខ្លួនចូលទៅក្នុងទន្លេធំមួយគេចផុតពីភាពឆេះខ្លោច ហើយខ្ញុំបានងើយប្រផិតប្រផើយឃើញព្រះពុទ្ធជាម្ចាស់ទ្រង់បើកព្រះនេត្រមើលមកខ្ញុំពីកោះមួយសន្លឹម។
ខ្ញុំស្រែករកជំនួយទាំងមាត់ម្ហបៗហាមិនចេញសំឡេង គឺស្វែងរកអំណាចបុណ្យនៃព្រះមកប្រោសប្រទាន ហើយដៃខ្ញុំទាំងសងខំហែលអស់ពីកម្លាំងកាយចិត្ត មាត់ក៏ទន្ទេញធម៌ពេញដាមក្នុងខួរក្បាល។ សំឡេងកាឌីនហៅខ្ញុំឮជាប់នឹងត្រចៀក៖
«ប្រឹងឡើងម៉ាដាមប្រឹង! ហើយបើកភ្នែក!»
ខ្ញុំងក់ក្បាលថាអូខេ ហើយខ្ញុំពិតជាប្រឹងមួយទំហឹងដើម្បីបើកភ្នែក ទោះបីត្របកភ្នែកទន់ជ្រាយ ចង់តែធ្មេចលែងបើកក្តី។
មិនយូរប៉ុន្មាន ស្មារតីខ្ញុំមកដល់ មុនទើបភ្នែកខ្ញុំបើកសន្សឹមៗតាមក្រោយ។ បានឃើញថា ខ្លួនឯងដេកលើដៃបុរសម្នាក់។
«កាឌីន!!»
ខ្ញុំអរណាស់ដែលឃើញគេ គឺគេកំពុងត្រកងខ្ញុំ។
ពីចំហៀងគេ ខ្ញុំឃើញក្រុមប៉ូលិសបារាំងផ្នែកពន្លត់អគ្គីភ័យរត់ប្រសាច ទើបខ្ញុំចាប់អារម្មណ៍ពីក្លិនឧស្ម័ន។ អគ្គីភ័យបានលេបត្របាក់ទីនេះ?
ខ្ញុំខំរកមើលអ្វីៗដែរ តែមិនឃើញបុរសមន្តអាគម និងភរិយាអ្នកជំងឺរបស់គេទេ ដោយសារផ្សែងហើរស្រអាប់ក្រាសពេញវិមាន។
«គេដុតទីនេះ?»
ខ្ញុំរអ៊ូសួរខ្លួនឯង តែកាឌីនឆ្លើយតប៖
«ពេលខ្ញុំនាំប៉ូលិសមកដល់ ហើយបង្អាក់គេមិនឱ្យធ្វើឃាតអ្នកស្រី គេបានរត់ចូលទៅក្នុងបន្ទប់នោះបិទជញ្ជាំង ហើយដុតខ្លួនឯងទៅជាមួយភរិយាគេ!»
ខ្ញុំយំហើយនឹកឃើញដល់នារីដំបៅរលួយនោះ។
ខ្ញុំនិយាយអណ្តឺតអណ្តក៖
«កាឌីន! ពេលខ្ញុំចូលទៅដល់បន្ទប់ជ្រុងគេនោះ ស្រីម្នាក់នោះនៅរស់នៅឡើយទេ!»
កាឌីនបើកភ្នែកធំព្រោះភ្ញាក់ផ្អើល ខ្ញុំនិយាយទាំងយំរន្ធត់៖
«ស្រីនោះក៏ជាអ្នករងគ្រោះដែរហើយមើលទៅ! គេប្រហែលជាឃុំនាងដល់ស្លាប់ មិនអ៊ីចឹងម៉េចបានជានាងស្រែកថា គេចង់សម្លាប់នាង? វានោះជាមនុស្សឆ្កួតពិតមែនហើយ! វាឆ្កួតណាស់ វាទុកឱ្យនាងដេកឈឺដល់ស្លាប់នៅទីនេះ! លោកដឹងទេ កាឌីន?»
កាឌីនមិនមានអ្វីបកស្រាយទេ ព្រោះឡានពេទ្យបានលូនចូលមកដល់ជាមួយកាំរស្មីភ្លឺផ្លេកដែលខ្ញុំអាចដឹងបានថា ខ្ញុំកំពុងត្រូវបានជួយសង្គ្រោះ។
ខ្ញុំបិទភ្នែក ហើយនិយាយទៅកាន់គេ៖
«កាឌីនជួយខ្ញុំរឿងមួយ!»
«បាទ?»
«ខ្ញុំចង់ខលទៅផ្ទះ! ខ្ញុំសូមអង្វរ!»
ក្រោយពីប៉ាម៉ាក់ខ្ញុំបានមកដល់ យើងក៏បានធ្វើពិធីរំដោះគ្រោះដោយព្រះសង្ឃខ្មែរនៅទីនេះ។
ក្នុងឱកាសនោះ កាឌីនបានពន្យល់ពួកយើងអំពីអ្វីៗដែលបានកើតឡើងចំពោះបុរសអ្នកលេងរបៀននោះ។ តាមពិតបុរសឈ្មោះរិន្ទនេះមានឈ្មោះថា នីកូ ហើយត្រូវបានមិត្តរួមថ្នាក់សង្ស័យថា ជាអ្នកចេះរបៀនអូមអាម និយមប្រព្រឹត្តមន្តអាគម គ្មានអ្នកណាព្រមរាប់អានទេ។
ថ្ងៃមួយកាលពីវ័យ២២ឆ្នាំ គេបានចូលរួមមង្គលការបងស្រីជីដូនមួយគេឈ្មោះគន្ធាក៏មានចិត្តលួចស្រលាញ់នាងបាត់មុខមិនបាន ទោះនាងមានវ័យច្រើនជាងដល់ទៅ៦ឆ្នាំក៏ដោយ។ គេតែងកើតទុក្ខបុកម្នេញទន្ទេញប្រាប់ឪពុកម្ដាយថា នាងនោះជាភរិយាខ្លួនតាំងពីជាតិមុនមក ហើយសន្យាថានឹងមកជួបគ្នាគ្រានេះទៀត។
ចាស់ៗកើតទោមនស្សនឹងគេនេះ ហើយព្យាយាមស្វែងរកការព្យាបាលសតិឱ្យគេ នៅពេលដែលគេកាន់តែធ្វើទុក្ខនឹកបងស្រីនោះរហូតឡូឡាបំផ្លាញរបស់ទ្រព្យ។
រហូតដល់នីកូបង្ខាំងខ្លួនឯងក្នុងបន្ទប់ មិនបាយមិនទឹកគ្រប់៧ថ្ងៃ ឪពុកម្ដាយមិនដឹងឡើយថា នៅក្នុងរយៈពេលសម្ងំក្នុងបន្ទប់ យុវវ័យដែលងប់ងល់លើរឿងផ្លូវងងឹតនេះ បានទាក់ទងគ្រូផ្លូវងងឹតមកពីប្រទេសនានាជាច្រើនតាម Internet ហើយគេបានជឿគ្រូធំម្នាក់ថា គេនឹងប្រពន្ធជាតិមុននោះនឹងអាចជួបគ្នា លុះណាតែគេគ្រប់អាយុ៣០ឆ្នាំសិន។
ដូច្នេះហើយបានជានៅពេលខែឆ្នាំកៀកមកដល់ គេបានប្រព្រឹត្តអាគមលើកូនរបស់គន្ធា ធ្វើឱ្យឈឺរីងរៃមើលមិនជា ហើយគំរាមនាងឱ្យមករកគេនៅស្រុកបារាំង។
នាងបានបាត់ខ្លួន ហើយអ្នកធ្លាប់នៅផ្ទះគេបានធ្លាប់ប្រាប់ប៉ូលិសថា គេមានស្រីខ្មែរស្អាតម្នាក់នៅជាមួយជាភរិយា ប៉ុន្តែពេលប៉ូលិសមកដល់មិនដែលរកឃើញអ្វីនោះឡើយ។ ដោយនឹកប្តីនិងកូននាង គន្ធាតែងលួចរត់ម្តងជាពីរដង រហូតដល់យប់មួយដែលត្រូវគេតាមទាន់ត្រឹមបន្ទប់បោកគក់ នាងបានគំរាមដុតខ្លួនឯង។ ពេលនោះហេតុតែកម្ម ភ្លើងបានឆាបឆេះខ្លាំងមែនទែន បណ្ដាលឱ្យនាងត្រូវរងរបួសជាទម្ងន់។
នាងបានឆេះរលួយ ហើយគេនៅតែចចេសមិននាំនាងទៅពេទ្យ ដោយសារជឿគ្រូគេដែលប្រាប់ថា ត្រូវប្រើរាងកាយអ្នកទីបីដូររូបរាងវ័យខែឆ្នាំកំណើតរបស់នាង ពុំនោះទេគ្មានថ្ងៃសមបំណងឡើយ។
មិនយូរប៉ុន្មាន គេមកប្រាប់ម្តាយឪពុកថា បើសិនជាចង់ឱ្យគេបំភ្លេចបងស្រី ត្រូវទៅស្រុកខ្មែររកស្រីម្នាក់ឈ្មោះឡានីបម្រុងទុករៀបការជាមួយគេ។
ខ្ញុំស្តាប់ហើយក៏នឹកឃើញទៅដល់វិញាណស្រីរងគ្រោះដដែលៗ ដែលមកបង្ហាញនាងឱ្យឃើញនិងឱ្យនាងជួយ តែនាងនៅតែមិនអាចជួយបាន។ នាងដឹងថា គេពិតជាមានស្នេហាងប់ឆ្កួតលេលាពិបាកព្យាបាល និងពិបាករកមូលហេតុមែន ព្រោះនាងពិតជាបានធុំក្លិនផ្កានោះលើអាវគេ គឺថាទោះបីជាគេនៅចម្ងាយណា ក៏នៅវិលមករកនារីរបួសនេះទាំងយប់ ហើយឱបប្រលោមនាង?
ពេលមកដល់ស្រុកកំណើតវិញ ចាស់ៗខ្សឹបប្រាប់ខ្ញុំថា ទោះបីជាត្រូវឆេះស្លាប់ហើយ ក៏នីកូមិនបានលែងដៃពីរាងកាយគន្ធាដែរ។
មតិអ្នកនិពន្ធ៖
របៀនងងឹតរាប់ពាន់ក្បួនត្រូវបានគេដឹងថា នៅមិនទាន់សាបសូន្យផុតពីលោកយើងនេះនៅឡើយទេ ទោះបីជាវិទ្យាសាស្ត្រព្យាយាមបំបែកការពិតរបស់វាយ៉ាងណាក៏ដោយ។ ដូច្នេះហើយនៅក្នុងសង្គមខ្មែរ ចាស់ទុំរមែងតែងតែអប់រំឱ្យកូនចៅកសាងអំពើល្អជាយានការពារខ្លួន ព្រោះរបៀនទាំងអស់មានប្រភពកាលពាន់ឆ្នាំនៅរក្សាតកូនចៅក្នុងចំណោមគ្រួសារអ្នកថែរបៀននានា មិនអាចប្រមាថបានឡើយ។
ទោះបីការតំណាលតៗគ្នាក្នុងសហគមន៍អ្នកស្វែងយល់ពីរបៀនងងឹតនៅប្រទេសឥណ្ឌាបានសង្ស័យថា អ្នករៀនរបៀនខ្លះដែលជាប្រភេទងងឹតគ្មានពន្លឺ ច្រើនតែនាំឱ្យអ្នកកាន់នោះលះបង់សតិបញ្ញាជាថ្នូរទៅនឹងការជ្រួតជ្រាបវិជ្ជាអស់ទាំងនេះឱ្យបានជ្រាលជ្រៅ រហូតជននោះមានការគិតវិកលវិលវល់ ខុសពីភាពភ្លឺស្វាងនៃមនុស្សនានា ក៏គ្មានអ្នកណាដឹងថា ការសង្ស័យនេះវាមានការពិតកម្រិតណានោះទេ។ តែផ្អែកលើករណីរបស់នីកូ ដែលមានស្នេហាមិនសមហេតុផលជម្នះស្រលាញ់ស្រីងប់ងល់ហ៊ានធ្វើសព្វមុខដើម្បីមហិច្ឆតាងងឹតងងល់របស់ខ្លួន មិត្តអ្នកអានយល់យ៉ាងណាចំពោះការតំណាលនេះ?
ចប់ដោយបរិបូរណ៍
រឿង៖ របៀនងងឹត ភាគទី៤
«បង​រិន្ទ​មក​វិញ​ហើយ?»
ទឹកមុខ​ស្ងួត​របស់​គេ ប្តូរ​មក​ជា​ស្លូត​ញញឹម។
គេ​ដើរ​ត្រុក​ៗ​មក​ក្បែរ​ខ្ញុំ ហើយ​ឱន​សម្លឹង​សៀវភៅ​ដែល​នៅលើ​ដៃ​ខ្ញុំ៖
«ប្រពន្ធ​របស់​បង​កំពុង​អាន​អី​ហ្នឹង?»
ខ្ញុំ​មិន​តប​ដោយ​ធ្វើ​ជា​រអ៊ូ៖
«អផ្សុក​ណាស់​ដឹង​អត់?»
បង​រិន្ទ​អង្គុយ​ចុះ​មក​ក្បែរ​ខ្ញុំ​ហើយ​ដក​ដង្ហើម​ធំ៖
«សុំទោស! បង​រវល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ! រួច​ហើយ​យើង​នឹង​ទៅ​លេង​ពេញ​អឺរ៉ុប​ក្រេប​ចន្ទ​ទឹកឃ្មុំ! អូ​ខេ អ៊ីចេះ​ទៅ អផ្សុក​ពេក ដើរ​ផ្សារ​ខ្លះ​ៗ​ទៅ​ណា៎! បង​ប្រាប់​តៃកុង​ឱ្យ​មក​ជូន!»
ខ្ញុំ​សម្លឹងមុខ​គេ ព្រោះ​មើល​ទៅ​យប់មិញ ខ្ញុំ​ធ្វើអំពើ​មិន​គប្បី​លើ​គេ ព្រឹក​ឡើង​គេ​នៅ​តែ​ឆ្លៀត​ធ្វើ​អាហារ​ពេល​ព្រឹក​ទុក​ឱ្យ​ប្រពន្ធ​ដែល​ដេក​ទ្រមក់។ ចុះ​បើ​គេ​ដឹង​ថា ខ្ញុំ​នេះ​បាន​ច្របាច់​កម្ទេច​ញាត់​បង្គន់​មិន​បរិភោគ?
គេ​ញញឹម ហើយ​ចាកចេញ….
«បង​ទៅ​ងូតទឹក​សិន!»
គេ​ថា​ចប់​លើកដៃ​ញី​សក់​ខ្ញុំ ហើយ​ដើរ​ចេញ។ ខ្ញុំ​ហាក់​ស្ដាយ​ក្រោយ​ដែល​មាន​ចិត្ត​សង្ស័យ​ប្តី។
ខ្ញុំ​ហៅ​គេ៖
«បង​រិន្ទ!»
គេ​ឈប់​បង្អង់ ហើយ​បែរ​មក​យឺតៗ ខ្ញុំ​ធ្វើ​ភ្នែក​ម៉ក់ៗ​សម្លឹង​មុខ​គេ ព្រោះ​និយាយ​អ្វី​មិន​ចេញ តែ​គេ​តឿន​មក​ខ្ញុំ៖
«មាន​អី​ចង់​សួរ​បង ឡា​នី?»
ខ្ញុំ​ត​តាក់​ត​តុ​ប៖
«គឺ…. ម៉ែ​យល់សប្តិ​មិន​ល្អ​ពី​បង​រិន្ទ!»
ទឹក​មុខ​គេ​ប្តូរ​ភ្លែត តែ​ភ្លាមៗ​នោះ​គេ​បន្លប់​ជាមួយ​ស្នាម​សើច ហើយ​សួរ​ធ្វើ​ពើ​ជា​មិន​ខ្វល់ខ្វាយ៖
«អូ? ហើយ​ម៉ែ​តេ​មក? គាត់​ថា​ម៉េច​ខ្លះ?»
«ម៉ែ​ថា​ឃើញ​បង​រិន្ទ​ដើរ​ចូល​ភ្លើង! ម៉ែ​ឪ​ស្រែក​ហៅ​ប៉ុនណា​ក៏​មិន​ឮ មិន​ដើរ​បែរ​ក្រោយ​សោះ!»
គេ​សើច​ស្ងួត​ប្រហែល​មក​ពី​ឃើញ​ថា ទឹក​មុខ​ខ្ញុំ​បារម្ភ​ខ្វល់ខ្វាយ​អាណិត​ប្តី​ហើយ​មើល​ទៅ។
ខ្ញុំ​ខំ​ញញឹម​តប​វិញ​ទាំង​ចិត្ត​តឹង​ណែន។ តាម​ចរិត​ទៀង​ត្រង់​របស់ខ្ញុំ ខ្ញុំ​ចង់​ប្រាប់​គេ​បន្ថែម​ទៀត​ណាស់​ថា ខ្ញុំ​នេះ​ក៏​មាន​ពិភាល់​មិន​សូវ​ស្រួល ពិសេស​មុន​នេះ ក៏​បាន​យល់សប្តិ​ឃើញ​ភ្លើង​ឆេះ និង​ឃើញ​មនុស្ស​ស្រី​ដដែល​ៗ​ច្រើន​ដង ម្ដង​ណា​ក៏​ឃើញ​ស្រែក​ឱ្យ​ជួយ ប៉ុន្តែ​មាន​អារម្មណ៍​ថា បង​រិន្ទ​ដូច​ជា​ចង់​គេច​ៗ​មិន​ចង់​ពិភាក្សា​រឿង​ទាំង​អស់​ត​ទៅ​ទៀត​ឡើយ។
គេ​និយាយ​បន្លប់​ទៅ​រក​រឿង​ផ្សឹង៖
«ក្រេ​ឌីត​កាត​នៅ​តុ​ក្បាល​គ្រែ! យក​ទៅ​ជាមួយ​ពីរ​បី​ទៅ ថ្ងៃ​នេះ​ស្រុក​បារាំង​គេ​ចុះ​តម្លៃ​ច្រើន​កន្លែង​ណាស់ ចាំ​បង​ប្រាប់​តៃកុង​ឱ្យ​ជូន​ដើរ Shopping ឱ្យ​អស់​ចិត្ត!»
«អត់​មាន​ប្តី​ទៅ ឡា​នី​នៅផ្ទះ​ល្អ​ជាង! ចាំ​បង​រិន្ទ​ទំនេរ ចាំ​ដើរ​ទាំង​អស់​គ្នា!»
ខ្ញុំ​និយាយ​មែន និយាយ​ចេញ​ពី​បេះដូង ព្រោះ​បើ​មិន​បាន​បង​រិន្ទ​ទៅ គឺ​មិន​ដឹង​សប្បាយ​ត្រង់​ណា​ទេ។ តែ​គេ​បែរ​ជា​លើក​ទឹកចិត្ត​ខ្ញុំ៖
«ឡា​នី​ទៅ​សិន​ទៅ​ណា៎ ជឿ​បង​ទៅ នឹង​បាន​សប្បាយ​ចិត្ត​មិន​ខាន! ប៉ារីស​ជា​អាណាចក្រ​នៃ Brand!»
ខ្ញុំ​ញញឹម តែ​មិន​ដែល​គិត​ថា​ធ្វើ​តាម​គេ​នោះ​ឡើយ។
ខ្ញុំ​រៀបចំ​បាយ​ទឹក​ដែល​អ្នកបម្រើ​បាន​ត្រៀម ហើយ​បរិភោគ​ជុំ​បង​រិន្ទ តែ​មិន​បាន​សួរនាំ​គេ​អំពី​ករណី​សង្ស័យ​ទាំង​អស់​នោះ​ឡើយ ព្រោះ​ថា​មិន​ចង់​រំខាន​ការ​សម្រាក​របស់​គេ។
លុះ​ដល់​រសៀល​ពេល​បញ្ចប់​ការ​រៀបចំ​ខោអាវ​ក្នុង​បន្ទប់​គេ ខ្ញុំ​ក៏​នឹក​ឃើញ​ចង់​ដើរ​ផ្សារ។
ខ្ញុំ​បាន​ហៅ​សូហ្វ័​រ​នៅក្រៅ​មក​សួរនាំ។
គាត់​ពិត​ជា​ចេះ​អង់គ្លេស ហើយ​នៅ​រង់ចាំ​បម្រើ​ជូន​ខ្ញុំ Shopping ដូច​ដែល​បង​រិន្ទ​បាន​សន្យា​ពិត​មែន។
ប៉ារីស​ស្អាត​ខ្លាំង​ណាស់ វិថី Shopping នីមួយៗ​ពិត​ជា​ទំនើប ស៊ី​វិ​ល័យ​ហួស​ពី​ការគិត។
ខ្ញុំ​ចាប់ផ្តើម​វក់​ចិត្ត​នឹង​ម៉ាក​កាបូប ព្រម​ទាំង​គ្រឿង​ក្រអូប​ល្បីៗ​នានា​ដែល​ខ្ញុំ​បាន​ជួប​តាម​ផ្លូវ។
ខ្ញុំ​ទិញ​ទំនិញ​ស្រីៗ​ជា​ច្រើន​យ៉ាង​ជក់​ចិត្ត​ហើយ​មាន​សុភមង្គល ភ្លេច​អស់​ទុក្ខព្រួយ​នានា​ដោយសារ​មាន​ប្តី​ជា​អ្នក​មាន​ប្រាក់​ក្រេឌីត​កាត​ចាយ​មិន​ចេះ​អស់។
ស្រាប់​តែ​នៅ​ផ្សារ​ចុង​ក្រោយ​គេ​មួយ ខ្ញុំ​ឃើញ​បុរស​ម្នាក់។ ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ហាង​Lacoste រក​ទិញ​កាបូប​លុយ​មួយ​ឱ្យ​ប្តី បុរស​ចម្លែក​នោះ​ត្រូវ​បាន​ខ្ញុំ​ប្រទះ​ឃើញ​ក្នុង​កញ្ចក់។
គេ​នោះ​ស្រមូម ហើយ​តាម​សម្លឹង​ខ្ញុំ​ក្នុង​ទឹកមុខ​គួរ​ឱ្យ​សង្ស័យ​និង​ភ័យ​ខ្លាច។ គេ​ឃើញ​ខ្ញុំ​កាល​ណា មិន​ព្រម​បង្អង់​ការ​សម្លឹង​ខ្ញុំ​សោះ ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​រឹងរឹតតែ​នៅ​មិន​សុខ​មិន​សាប់។
ខ្ញុំ​ងាក​រក​តៃកុង​ឡាន ហើយ​ផ្តើម​បុក​ពោះ ព្រោះ​នេះ​ជា​ជាន់​ទី​៣​នៃ Centre Beaugrenelle។ តៃកុង​ឡាន ខ្ញុំ​ឱ្យ​គាត់​នៅ​ចាំ​ខាង​ក្រោម មិន​ឱ្យ​ដើរ​មក​តាម ព្រោះ​ខ្ញុំ​ធុញ។
ខ្ញុំ​សម្លឹង​ទៅ​ទី​ផ្សេង ធ្វើ​ដូច​ជា​មិន​បាន​ដឹង​ខ្លួន ប៉ុន្តែ​តាម​កន្ទុយ​ភ្នែក​ខ្ញុំ​មើល​ដឹង​ថា គេ​ម្នាក់​នោះ​មិន​បាន​បោះបង់​ចោល​ការ​តាម​ដាន​ខ្ញុំ​ឡើយ។ គេ​មើល​ទៅ​មាន​មុខ​មាត់​ស្រមូម ប៉ុន្តែ​មិន​មាន​វ័យ​ចាស់​ពេក​នោះ​ទេ ចុះ​តើ​គេ​ជា​ជនជាតិ​អ្វី ជា​ចោរ​ទេ​ដឹង? Mall នេះ​សន្តិសុខ​ច្បាស់លាស់​ចំពោះ​កិច្ចការ​អតិថិជន​ណាស់ បើ​គេ​ជា​ជនពាល​ទុច្ចរិត តើ​គេ​ឡើង​មក​បាន​ដោយ​វិធី​ណា?
ខ្ញុំ​ខំ​ទិញ​ទំនិញ​នានា​តាម​តែ​ប្រទះ ហើយ​ធ្វើ​ហាក់​មិន​ដឹង​ខ្លួន ប៉ុន្តែ​ព្យាយាម​សសៀរ​រក​ច្រក​ចុះទៅ​ផ្ទះ​វិញ។
ខ្ញុំ​ស្ងប់​ចិត្ត​បន្តិច​ដោយសារ​គ្រប់​យ៉ាង​នៅ​ទីនេះ​សុទ្ធ​តែ​កញ្ចក់ ហើយ​បុគ្គលិក​គេ​ក៏​ច្រើន​ស្អេកស្កះ​បាន​ជា​មិនសូវ​អី។
ប៉ុន្តែ​ទើប​នឹង​ចុះមក​ដល់​ជាន់​ខាង​ក្រោម បុរស​ស្រមូម​លេច​មុខ​មក​ចំ​ពី​មុខ​ខ្ញុំ​តែ​ម្ដង។ ខ្ញុំ​រន្ធត់​ចិត្ត​ព្រោះ​គេ​ចេញ​មក​ពាំង​ផ្លូវ​ខ្ញុំ​ភ្លាមៗ ហើយ​ហុច​ផ្កា​ពីរ​បី​ទង​ដែល​មាន​ពណ៌​លឿង​ឆ្អៅ​មក​ពី​មុខ​ខ្ញុំ។
«មួយ​យូរ៉ូ​ប៉ុណ្ណោះ ជួយ​ទិញ​ខ្ញុំ​ទៅ!»
គេ​តាម​ពិត​ជា​អ្នកសុំទាន​ទេ? ចុះ​ម៉េច​និយាយ​អង់គ្លេស​បាន​ល្អ​ម្ល៉េះ? សំខាន់​មុន​នេះ​គេ​ឡើង​ទៅ​ជាន់​ខាង​លើ​បាន​ដោយ​សុវត្ថិភាព? ចូល​ហាង Lacoste បាន? ហើយ​ពេល​នេះ​តាម​ខ្ញុំ​មក​ដល់​ក្រោម?
ទោះ​បី​ចិត្ត​ខ្ញុំ​វិលវល់​ដោយ​ការ​ភ័យ​ខ្លាច ប៉ុន្តែ​ហេតុ​អ្វី​ខ្ញុំ​មើល​ទៅ​ភ្នែក​គេ​គួរ​ឱ្យ​អាណិត?
ខ្ញុំ​មាន​កាក់​យូរ៉ូ​ខ្លះ​ដែរ ខ្ញុំ​លូក​រាវ​ក្នុង​ហោប៉ៅ​ខោ Jeans ទៅ​ឱ្យ​គេ​នោះ ទាំង​គិត​ជា​ស្រេច​ហើយ​ថា នឹង​មិន​ទទួល​យក​ផ្កា​នោះ​ឡើយ។
គេ​ទទួល​លុយ ហើយ​ឱន​លំទោន​ហុច​ផ្កា​ឱ្យ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ដើរ​គេច​ចេញ​មិន​ទទួល​យក គឺ​ប្រញាប់​ស្វែងរក​ឡាន​របស់ខ្ញុំ។
«ផ្កា​នេះ​នឹង​ជួយ​ម៉ា​ដាម​មិន​ឱ្យ​ងងុយ​គេង!»
ពាក្យ​ដែល​គេ​និយាយ​ចុង​ក្រោយ​នេះ ដូច​ជះ​ទឹក​ចំ​កណ្តាល​មុខ​ឱ្យ​ខ្ញុំ​ស្វាង ហើយ​ងាក​ក្រោយ​បែរ​រហ័ស​ដូច​ផ្លេកបន្ទោរ។
ខ្ញុំ​នៅ​ស្កុប​មួយ​កន្លែង ឯ​គេ​ដើរ​តម្រង់​មក​មួយ។
«អ្នក​ថា​ម៉េច?»
ភាសា​អង់គ្លេស​ខ្ញុំ​ជះ​ទៅ​រ៉ាវ​ទាំង​មិន​ដឹង​មុខ​ក្រោយ តែ​គេ​នោះ​និយាយ​នឹងនរ​តប​មក​វិញ៖
«ផ្កា​នេះ​នៅ​ត្រង់​ណា នឹង​ជួយ​ម៉ា​ដាម​មិន​ឱ្យ​ដេក​លក់!»
«លោក​ជា​អ្នក​ណា?»
ខ្ញុំ​សម្លុត​បុរស​នោះ​ដោយ​មិន​ដឹង​ខ្លួន។ ចិត្ត​ខ្ញុំ​វិលខ្ញាល់​ម្នាក់ឯង​នឹក​ទៅ​ដល់​ស្ថានភាព​ដែល ត្រូវ​ងោក​ងុយ​មិន​អស់​មិន​ហើយ​នៅ​ផ្ទះ​ធំ​ល្វឹងល្វើយ និង​សុបិន​អាក្រក់​ស្ដែង​ៗ​អស់​ទាំង​នោះ។
«អ្នកស្រី​ត្រូវ​អំពើ​របស់​គេ! អ្នកស្រី​ត្រូវតែ​រក​វិធី​ណា​មួយ​មក​ការពារ​ខ្លួន!»
ខ្ញុំ​ដូច​ជា​ស្លុង​យ៉ាង​ជ្រៅ​ទៅ​នឹង​សម្តី​បុរស​នោះ ខ្ញុំ​ជជីក​សួរ​ឫសគល់ ព្រោះ​សម្តី​គេ​ចាក់​មក​ចំ​បេះដូង​ខ្ញុំ​ជា​ពន់ពេក​ណាស់៖
«លោក​ដឹង​អំពី​អ្វី​ខ្លះ ឆាប់​ប្រាប់​ខ្ញុំ​មក?!»
គេ​នោះ​តបត​មក​វិញ គ្មាន​ចាំ​ប្រិច​ភ្នែក​រក​នឹក​អ្វី​នោះ​ឡើយ៖
«អ្នក​ណា​ម្នាក់​បាន​ប្រើ​មន្តអាគម​ងងឹត​មក​លើ​ជីវិត​របស់​អ្នកស្រី! រយៈ​ពេល​៧​ថ្ងៃ​ជិត​ចូល​មក​ដល់​ហើយ វា​នឹង​ខាប​យក​ព្រលឹង​អ្នកស្រី​បាន!»
ខ្ញុំ​របូត​ស្បោង​ទំនិញ​ពី​ដៃ ទោះបី​មាត់​ខ្ញុំ​ប្រឹង​ប្រកែក៖
«អត់​ទេ! អ្នក​មនុស្ស​ឆ្កួត!»
បុរស​នោះ​សម្លឹង​សក់​ខ្ញុំ ហើយ​ចាប់​ផ្តើមនិយាយ៖
«គេ​ឃោរឃៅ​ចំពោះ​អ្នកស្រី​ពេក​ហើយ! មិន​យូរ​ទេ សក់​អ្នក​ស្រី​នឹង​ចាប់ផ្តើម​ជ្រុះ អ្នកស្រី​នឹង​ក្រោក​លែង​រួច អ្នកស្រី​នឹង​ស្លាប់​នៅ​ក្រោម​អំពើ​វេទមន្ត​បិសាច​របស់​គេ!»
ខ្ញុំ​រលីងរលោង​សម្លឹង​ភ្នែក​ដ៏​មុត​ថ្លា​នៃ​បុរស​ចម្លែក ហើយ​សន្សឹមៗ ខ្ញុំ​លូកដៃ​អង្អែល​សក់​ខ្លួនឯង។
សក់​ខ្ញុំ​មិន​ជ្រុះ​ទេ តែ​បេះដូង​ខ្ញុំ​ជ្រុះ​បាត់​ទៅ​តាម​សម្តី​បំភ័យ និង​ដៃ​គេ​ដែល​ចចេស​ហុច​ទង​បុប្ផា​មក​ឱ្យ​ខ្ញុំ។
ខ្ញុំ​រុញ​ផ្កា​ចេញ​មួយ​កំហឹង ហើយ​ខ្ញុំ​ចាប់ផ្តើម​រត់ចោល​រាល់​​អីវ៉ែ​អីវ៉ាន់។
ខ្ញុំ​រត់​ហត់​គឃូស​រហូតដល់​វាក់អ៊ើ​នឹង​តៃកុង​ឡាន​ដែល​ស្លន់ស្លោ​សួរ៖
«Maamមាន​រឿង​អ្វី?»
ខ្ញុំ​អរ​ណាស់ បែរ​ក្រោយ​ចង្អុល​ទៅ​រក​ជន​នោះ ស្រាប់តែ​បាត់​ស្រមោល​គេ​ឈឹង​សូន្យ។
ខ្ញុំ​រេ​ភ្នែក​រក​មើល​បុរស​ស្រមូម​ក្នុងចំណោម​ហ្វូង​មនុស្ស​កកកុញ​លើ​វិថី​ដ៏​មមារ​ញឹក។ គេ​បាត់​ទៅ​ណា​លឿន​ម្ល៉េះ?
«ខ្ញុំ​ជួប​មនុស្ស​អាក្រក់! ពួក​មនុស្ស​បោកប្រាស់! អីវ៉ាន់​ខ្ញុំ​ជ្រុះ​នៅ​ខាង​នោះ!»
តៃកុង​មើល​តាម​ចង្អុលដៃ​ខ្ញុំ ហើយ​រត់​ទៅ​រើស​យក​មក​វិញ​នូវ​ទំនិញ​ដែល​ខ្ញុំ​បាន​ទិញ។
នៅ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ គាត់​ព្យាយាម​ក្រើន​រំលឹក​ខ្ញុំ៖
«Maam នៅ​ប៉ារីស​មនុស្ស​បោកប្រាស់​មាន​ពាសពេញ​ផ្លូវ! សូម​ប្រយ័ត្ន! ថ្ងៃ​ក្រោយ​ឱ្យ​ខ្ញុំ​បាទ​ទៅ​តាម​បម្រើ​ផង!»
ខ្ញុំ​ងក់​ក្បាល​ទាំង​ចិត្ត​ជ្រួលច្របល់​ខ្វល់ខ្វាយ ហើយ​សួរ​គាត់​វិញ​ភ្លាម៖
«អ្នក​ដឹងថា​ពួក​មនុស្ស​បោក​អស់​នោះ​ភាគច្រើន​ជា​ជនជាតិ​អ្វី​ទេ?»
«អឺរ៉ុប​ខាង​កើត​ដែល​គេច​សង្គ្រាម​ចូល​មក! ពួក​គេ​គ្មាន​ទី​ពឹង​នោះ​ទេ! ពួកគេ​បាន​រក​គ្រប់​វិធី​ឱ្យ​តែ​បាន​ប្រាក់! ខ្ញុំ​មាន​កំហុស​ធំ​ណាស់ ដែល​ព្រម​ឱ្យ​អ្នកស្រី​ដើរ Mall តែ​ឯង!»
ខ្ញុំ​នៅ​ស្ងៀម​លែង​និយាយ​ស្ដី ប៉ុន្តែ​ពេញ​មួយ​ល្ងាច​នោះ ខ្ញុំ​នឹកឃើញ​ដល់​សម្តី​បុរស​ចម្លែក​ជាប់​នឹង​សោតា។
«គេ​ឃោរឃៅ​ចំពោះ​អ្នកស្រី​ពេក​ហើយ! មិនយូរ​ទេ សក់​អ្នកស្រី​នឹង​ចាប់ផ្តើម​ជ្រុះ! អ្នកស្រី​នឹង​ក្រោក​លែង​រួច អ្នកស្រី​នឹង​ស្លាប់​នៅក្រោម​អំពើ​វេទមន្ត​បិសាច​របស់គេ!»
ខ្ញុំ​គ្រវីក្បាល​ជានិច្ច​ដើម្បី​នឹង​បំភ្លេច​ពាក្យសម្តី​អកុសល​ឥត​គណនា​ទាំង​អស់​នោះ។ ខ្ញុំ​ប្រាប់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖
«អត់​ទេ​ឡា​នី! ជន​នោះ​គឺជា​ជន​បោកប្រាស់​ប៉ុណ្ណោះ កុំ​ជឿ​គេ!»
សាជាថ្មី​ការ​ពិបាក​ចិត្ត​ធ្វើ​ឱ្យ​ខ្ញុំ​លង់លក់​ក្នុង​ជីវភាព​ដ៏​ស្រងូត និង​ឯកា​នេះ។ សូរ​សំឡេង​ឆ្មា​យំ​យ៉ាង​កម្រោល​បាន​ដាស់​ខ្ញុំ​ឱ្យ​ដឹង​ខ្លួន​ឡើង​ទាំង​ភ្ញាក់​ភ័យ។
«ជាមួយ​នឹង​ការ​បូជា​នេះ យើង​សុំ​បង្គាប់​ឱ្យ​ភាព​ងងឹត​ទាំង​អស់​នៅ​លើ​ភពផែនដី​នេះ កម្ចាត់​ឧបសគ្គ​ទាំង​អស់​ដែល​បាន​រារាំង​ផ្លូវ​របស់​យើង!»
សំឡេង​ប្តី​ខ្ញុំ​ទេ​តើ​នៀក?
ទោះ​គេ​និយាយ​តិចៗ​យ៉ាង​ណា​ក៏​ខ្ញុំ​នៅតែ​ស្តាប់​ស្គាល់។ ខ្ញុំ​ស្វាង​ពី​ងងុយ ហើយ​បើកភ្នែក​គ្រលួង។
ខ្ញុំ​ប្រឹង​ផ្ទៀង​ស្តាប់៖
ខ្ញុំ​ព្រឺ​សម្បុរ ហើយ​ភ័យ​ញ័រ។
ហេតុអ្វី​ខ្ញុំ​ចង់​ក្រោក​ក៏​ក្រោក​មិន​បាន?
មាន​អារម្មណ៍​ថា នេះ​ជា​ការ​ពិត មិនមែន​ក្នុង​ការយល់​សុបិន​ឯណា ចុះ​ម៉េច​បាន​ជា​ត្រូវ​ខក​ចិត្ត​យ៉ាង​ខ្លាំង​រាល់​ពេល​ចង់​ច្រត់​ដៃ​ក្រោក?
មាន​រឿង​អី​កើត​ឡើង​ចំពោះ​រាងកាយ​ខ្ញុំ​ទៅ?
ខ្ញុំ​ស្រែក​វ៉ាស​មួយ​ទំហឹង ព្រោះ​ខឹង​ចិត្ត និង​តូចចិត្ត​ទន្ទឹម​គ្នា ប៉ុន្តែ​សូម្បីតែ​សំឡេង​ក៏​ខ្ញុំ​ស្រែក​មិន​ចេញ​ដែរ?
«ក្រោក​ឡើង​ឡា​នី! ដឹង​ខ្លួន​ឡើង!»
ខ្ញុំ​ហៅ​ខ្លួន​ឯង​ឱ្យ​អស់​ចិត្ត នៅ​តែ​មិនឃើញ​ដឹង​ខ្លួន​សោះ ក៏​ស្រែក​ទ្រហោ​យំ។
ខ្ញុំ​យល់​ថា​ពិតជា​កំពុងតែ​មាន​ការ​អាថ៌កំបាំង​ធំ​មួយ​កំពុង​គ្រប​សន្ធប់​មក​ញាំញី​ជីវិត​ខ្ញុំ​ពិតប្រាកដ​ណាស់ គ្រាន់តែ​ខ្ញុំ​មិន​ដឹង​ថា​វា​ជា​អ្វី ហើយ​ហេតុផល​យ៉ាង​ណា តែ​ប៉ុណ្ណោះ។
ខ្ញុំ​ទន្ទេញ​ក្នុង​បេះដូង៖
«ម៉ែ​អើយ​ជួយ​កូន​ផង​ម៉ែ!!»
ខ្ញុំ​ប្រឹង​ជម្នះ​ស្រែក​រហូត​ដល់​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ដោយ​ខ្លួនឯង។
ពេល​នេះ គឺ​ជា​ការ​ភ្ញាក់​ឡើង​មែនទែន​ហើយ។
មិញ​នេះ​ពិតជា​យល់សប្តិ​មែន តែ​ជា​យល់សប្តិ​មួយ​ដែល​អាក្រក់​បំផុត។
ខ្ញុំ​បែក​ញើស​ជោក​ប្រាណ ព្រោះ​ឮ​សំឡេង​ប្តី​ខ្ញុំ​លាន់​មកពី​ក្រៅ​សាជាថ្មី។ ខ្ញុំ​ផ្ទៀង​ស្តាប់​នៅ​តែ​ស្តាប់​មិន​បាន​ថា គាត់​និយាយ​នឹង​អ្នក​ណា ហើយ​និយាយ​អំពី​អ្វី?
ខំ​ទប់​ខ្លួន​ក្រោក​ចេញ​ពី​គ្រែ ហើយ​ដើរ​ចេញ​ពី​បន្ទប់​មក​សម្លឹង​ទៅ​ជាន់​ខាង​ក្រោម។
ប្តី​ខ្ញុំ​កំពុង​និយាយ​ទៅ​កាន់​បុរស​ម្នាក់។ ខ្ញុំ​ផ្ទៀងត្រចៀក​ស្តាប់​ទើប​អាច​យល់​អំពី​ការ​សន្ទនា​នោះ​បាន​ ព្រោះ​ពួកគេ​និយាយ​គ្នា​ជា​ភាសា​អង់គ្លេស ហើយ​ស្ទាត់​រហ័ស​ទៀត។
«បាន​ហើយ មក​ធ្វើ​ការ​បាន!?»
នេះ​ជា​ឃ្លា​ចុង​ក្រោយ​ដែល​ប្តី​ខ្ញុំ​បាន​និយាយ មុនពេល​បែរ​ទៅ​រក​បង្អួច​មួយ​ឆ្ងាយ​ពីសា​ឡុង​ដើម្បី​និយាយ​ទូរសព្ទ។
ខ្ញុំ​សម្លឹង​ទៅ​បុរស​ម្នាក់​ទៀត​ដែល​ឱន​លំទោន។
គេ​នោះ​ប្រាកដ​ជា​អ្នក​ធ្វើការ​ថ្មី​ដែល​ប្តី​ខ្ញុំ​សម្រេច​យក​មក​បន្ថែម​នោះ​ហើយ​មើល​ទៅ បើ​យោង​ទៅ​តាម​ អ្វី​ដែល​ខ្ញុំ​ឮ ប៉ុន្តែ​ខ្ញុំ​នៅ​ពិនិត្យ​ព្រោះ​តែ​បុរស​នោះ ខ្ញុំ​ដូចជា​ស្គាល់​ភិនភាគ?
ខ្ញុំ​លើកដៃ​ញី​ថ្ងាស​ទាំង​តឹង​ក្បាល​ណែន។ ខ្ញុំ​ដង​ថា សតិបញ្ញា មូលដ្ឋាន​នៃ​ប្រព័ន្ធ​ចងចាំ​របស់ខ្ញុំ​បាន​ចុះ​ខ្សោយ​ជា​ខ្លាំង​មួយ​រយៈ​នេះ ហើយ​ខ្ញុំ​ដេក​ដល់​ថ្នាក់​ថា ឱ្យ​តែ​ប្រឹង​គិត​គឺ​ឈឺ​ក្បាល​តែ​ម្ដង។
ស្រាប់តែ​គេ​នោះ​ងើប​មុខ​មើល​មក​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ក្រញ៉ាង​តោង​បង្កាន់​ដៃ​ទប់​ខ្លួន។
ទោះ​ពេល​នេះ​គេ​លែង​ស្រមូម តែ​ខ្ញុំ​នៅតែ​អាច​ចំណាំ​គេ​បាន គេ​ជា​ម្នាក់​ដែល​​ព្យាយាម​លក់​ផ្កា​មក​ឱ្យ​ខ្ញុំ​ក្នុង​តម្លៃ​មួយ​យូរ៉ូ​នោះ​ពិត​ណាស់។
គេ​ចូល​មក​ដល់​ទីនេះ ចូល​មក​ដល់​ផ្ទះ​ខ្ញុំ​បាន​តាម​របៀប​ណា?
គេ​ត្រូវការ​អ្វី? ខ្ញុំ​ត្រូវតែ​និយាយប្រាប់​បង​រិន្ទ​សិន។
ខ្ញុំ​រលះរលាំង​សម្លឹង​ទៅ​រក​ប្តី​ខ្ញុំ។ គាត់​នៅ​ជក់​ចិត្ត​និយាយ​ទូរ​សព្ទ​នៅ​ឡើយ។ ឯ​អ្នកបម្រើ​ផ្សេងៗ​ទៀត​ បាន​ត្រឹម​ឈ្ងោក​មុខ​ជ្រប់​ៗ​ដូច​គល់​ឈើ។
សាជាថ្មី ខ្ញុំ​សម្លឹង​ទៅរក​មនុស្ស​គួរ​ឱ្យ​ខ្លាច​នោះ។ គេ​នោះ​ស្រាប់តែ​លើក​ដៃ​ស៊ីញ៉ូ​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​គាំង។ គេ​ដូច​ជា​ស៊ីញ៉ូ​ខ្ញុំ​កុំ​ឱ្យ​ស្រែក​រក​ប្ដី​ខ្ញុំ ហើយ​បន្ទាប់​មក​ទាញ​សរសៃ​សក់​បង្ហាញ​ខ្ញុំ។
ខ្ញុំ​បើក​ភ្នែក​ធំៗ រេ​មក​រក​ស្មា​ខ្លួនឯង​ដែល​មាន​សរសៃ​សក់​ជា​ច្រើន​ដាច់​ធ្លាក់​ទើរ​ពាស​ពេញ​ស្មា។
«មិន​យូរ​ទេ! សក់​អ្នកស្រី​នឹង​ចាប់ផ្តើម​ជ្រុះ!»
នេះ​ជា​សម្ដី​របស់​គេ​កាល​នៅ​ឯ Mall ពេល​នេះ​ខ្ញុំ​នឹក​ឃើញ​វា​ទៀត​ហើយ។
សក់​ខ្ញុំ​ជ្រុះ​ពិត​មែន?
ខ្ញុំ​រត់​បក​ចូល​ទៅ​រក​បន្ទប់ ហើយ​ឆ្លុះ​ខ្លួន​ឯង​នៅ​នឹង​កញ្ចក់។
សក់​ខ្ញុំ​ពិត​ជា​ធ្លាក់​ដាច់​ទាំង​សំណុំ​ពិត​មែន? ហេតុ​អី? ធ្វើ​ម៉េច​ទៅ? អត់​បាន​ទេ ខ្ញុំ​ត្រូវ​ទៅ​រក​បង​រិន្ទ។
ខ្ញុំ​រត់​បក​ក្រោយ ហើយ​ផ្ងារ​មក​វិញ​ ព្រោះ​បុរស​ចម្លែក​បាន​ឡើង​មក​ដល់​បន្ទប់​របស់​ខ្ញុំ​ហើយ​ពេល​នេះ។
ខ្ញុំ​សួរ​ទាំង​ភ័យ​ញ័រ​មាត់៖
«អ្នក​ណា​អនុញ្ញាត​ឱ្យ​អ្នក​ឯង​ឡើង​មក? ចេញ​ទៅ! ប្រយ័ត្ន​ខ្ញុំ​ប្រាប់​ប្តី​ខ្ញុំ​ណា៎?»
គេ​នោះ​ប្រញាប់​បិទ​ទ្វារ​ក្រោម​ភាព​ភ័យ​ស្លន់​របស់ខ្ញុំ ហើយ​មិន​ឆ្លើយ​សំណួរ​ខ្ញុំ បែរ​ជា​មក​ទូន្មាន​ទៀត៖
«អ្នក​ណា?»
ខ្ញុំ​សួរ​បញ្ជាក់​វិញ ព្រោះ​គិត​មិន​យល់។ មិន​ដឹង​ថា «វា» ដែល​គេ​កំពុងនិយាយ​នេះ​សំដៅ​លើ​អ្នក​ណា​នោះ​ទេ។
ស្រាប់តែ​គេ​នោះ​ឆ្លើយ​មក​ខ្ញុំ​វិញ​ភ្លាម​ថា៖
«ម្ចាស់​ផ្ទះ​នេះ ប្រើ​មន្តអាគម​មក​លើ​អ្នកស្រី ឱ្យ​តែ​សក់​អ្នកស្រី​ចាប់ផ្តើម​ជ្រុះ គេ​អាច​នឹង​សម្លាប់​អ្នកស្រី​ហើយ!»
ខ្ញុំ​តក់ស្លុត​ណាស់ ទោះ​បី​ជា​ខំ​ពង្រឹង​ចិត្ត​កម្រិត​ណា​ក្តី ពេញ​មួយ​ដង​ខ្លួន​ចាប់ផ្តើម​រញីរញ័រ មាន​ពាក្យ​ពេជ្រ​ជា​ច្រើន​ដែល​ចង់​សួរ​នាំ ប៉ុន្តែ​និយាយ​មិន​ចេញ គឺ​នៅ​ទើរ​ត្រឹម​ក។
«យល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ព្យាយាម​និយាយ​នេះ​ដែរ​ទេ? អ្នក​ជឿ​ខ្ញុំ​ទៅ ប្តី​របស់​អ្នក​គេ​ចេះ​របៀន​ងងឹត​ដែល​កំពុង​ប្រើ​វា​ឱ្យ​ខាប​ព្រលឹង​អ្នក! នៅ​ក្នុង​ការវិនិច្ឆ័យរ​បស់​ខ្ញុំ ប្តី​អ្នក​ជិត​ធ្វើ​បាន​សម្រេច​ហើយ សក់​អ្នក​ជ្រុះ​ហើយ យើង​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង មុន​ពេល​ដែល​អ្នក​ដេក​ក្រោក​លែងរួច!»
ខ្ញុំ​ស្លេកស្លាំង​ល្វីង​ទាំង​ទឹក​មាត់ ហើយ​ទប់​ចិត្ត​ក្តាប់ដៃ​គិត​ចុះ​ឡើង​រវាង​ថា អ្វី​ទៅ​ជា​ការពិត និង​អ្វី​ទៅ ជា​ការ​បោកប្រាស់។
រវាង​បង​រិន្ទ​និង​ជន​នេះ មាន​ម្នាក់​ជា​អ្នក​កុហក។ តើ​ខ្ញុំ​ហេតុ​អី​ត្រូវ​ជឿ​អ្នក​ដទៃ​ម្នាក់ ហើយ​មិន​ពិគ្រោះ​ជាមួយ​ប្តី​ខ្លួន​ឯង?
ខ្ញុំ​ចាប់ផ្តើម​បដិសេធ៖
«ចេញ​ទៅ មុន​ពេល​ខ្ញុំ​ហៅ​ប៉ូលិស!»
«ជឿ​ខ្ញុំ​ទៅ! អ្នកស្រី​កំពុងស្ថិត​នៅក្នុង​គ្រោះថ្នាក់!»
«ចេញ​ទៅ! ខ្ញុំ​ព្រមាន​ជា​ចុងក្រោយ!»
ខ្ញុំ​គ្រវីក្បាល​ថា​មិន​ស្តាប់​ជា​ដាច់​ខាត។ ដូច្នេះ​បុរស​ចម្លែក​និយាយ​បន្ថែម៖
«ពួក​អ្នកបម្រើ​ដេក​អស់​ហើយ ប្តី​អ្នកស្រី​ក៏​មិន​នៅ​ដែរ!»
«ស្អី​គេ?»
ខ្ញុំ​ភ្លាត់​មាត់​សួរ​ទាំង​វិលវល់​ចិត្ត​ជា​ពន្លឹក។ តែ​គេ​នោះ​បាន​ហុច​ផ្កា​មួយ​បាច់​ដដែល​មក​ឱ្យ​ខ្ញុំ​ទៀត។
«ដោយសារ​វា​នេះ បាន​ជា​ខ្ញុំ​និង​អ្នកស្រី​នៅ​ឈរ​និយាយ​គ្នា​បាន!»
ខ្ញុំ​វង្វេង​ចិត្ត ព្រោះ​វិបត្តិ​ចាក់ស្រេះ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​ស្តាប់​គេ​ដោយ​អត់ធ្មត់​ដើម្បី​ពិចារណា​លើ​គ្រប់
យ៉ាង​ថា​ខ្ញុំ​អាច​ជឿ​ទុក​ចិត្ត​គេ​ឬ​អ្វី។
ខ្ញុំ​សង្កត់ចិត្ត ហើយ​សាកសួរ៖
«អ្នក​ជា​អ្នក​ណា?!»
«ខ្ញុំ​ឈ្មោះ​កា​ឌី​ន ជា​ភ្នាក់ងារ​សម្ងាត់!»
ខ្ញុំ​និយាយ​ឌឺ​វិញ៖
«អូ! ខ្ញុំ​ទើបតែ​ដឹងថា ប៉ូលិស​ស្រុក​នេះ គឺជា​គ្រូ​អាគម​អូមអាម!»
គេ​នេះ​មិន​ខ្វល់​ខឹង​អ្វី​នឹង​សម្តី​ខ្ញុំ ដោយ​គិត​ពី​និយាយ​ពន្យល់​បន្ត៖
«ខ្ញុំ​ទទួលបន្ទុក​ដោះស្រាយ​ករណី​មនុស្ស​ចេះ​មន្តអាគម បាន​ជា​អ្នកស្រី​យល់​យ៉ាង​នេះ ឬ​យល់​ថា​ខ្ញុំ​ចម្លែក! ចំណែក​រឿង​សំខាន់​ដំបូង​ដែល​ខ្ញុំ​ចង់​ឱ្យ​អ្នកស្រី​ដឹង គឺ​នី​កូ! គាត់​តាម​ពិត គឺ​ជា​គ្រូធ្មប់​ម្នាក់!»
«នី​កូ​ជា​អ្នក​ណា?»
«មា្ន​ក់​ដែល​ទៅ​ប្រទេស​កម្ពុជា​រៀបការ​អ្នកស្រី​មក តាមពិត​មាន​ឈ្មោះ​ថា​នី​កូ!»
«លោក​និយាយ​ពី​បង​រិន្ទ? ហើយ​លោក​ពូកែ​ម៉េះ​ដឹង​ថា ខ្ញុំ​នេះ​មក​ពី​ស្រុក​ខ្មែរ​ទៀត?»
កា​ឌី​ន​ដក​មួយ​ដង្ហើម​ជ្រៅ ហើយ​កែវភ្នែក​គេ​តាម​សម្លឹង​ដៃ​ខ្ញុំ​ដែល​ខំ​ប្រមូល​យក​សរសៃ​សក់​មក​កាន់។ ខ្ញុំ​ចាប់ផ្តើម​បង្អង់​ដៃ​ដើម្បី​បាន​ឮ​ពាក្យ​គេ​នេះ​បកស្រាយ​ប្រាប់។
គេ​បាន​ពន្យល់​ខ្ញុំ​ភ្លាម​តាម​ចិត្ត​ខ្ញុំ​ដែល​អន្ទះសារ​ចង់ដឹង៖
«ប្តី​អ្នកស្រី​មាន​ភរិយា​ហើយ តែ​ម៉ា​ដាម​នោះ​មាន​ជំងឺ​ធ្ងន់​ណាស់ តាំង​ពី​ចេញ​ពី​មន្ទីរពេទ្យ​មក មិន​ដែល​មាន​អ្នក​ណា​ឃើញ​គេ​ទេ! ប៉ូលិស​សង្ស័យ​ថា នី​កូ​បាន​រៀន​របៀន​ងងឹត​របស់​ជនជាតិ​ឥណ្ឌា​ដើម្បី​ខាប​យក​ឱកាស​រស់​មួយ​ថ្មី​ឱ្យ​ភរិយា​គេ! យើង​ជឿ​ថា ប្រពន្ធ​គេ​ត្រូវ​បាន​លាក់​ទុក​ជា​សម្ងាត់​ក្នុង​ផ្ទះ​នេះ!»
លំអង​ផ្កា​ចម្លែក​នៃ​ជាន់​ខាង​លើ​ធ្លាក់​រោយ​មក​តាម​បង្អួច​ពី​ក្រោយ​ខ្នង​នាយ​កា​ឌី​ន ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​បន្ទប់​ហាម​ឃាត់​នៅ​ជាន់​ខាង​លើ និង​សុបិន​ចម្លែកៗ​របស់ខ្ញុំ​ដែល​ឃើញ​តែ​មនុស្ស​ស្រី​មុខ​ដដែល។
ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​ថា ស្រី​នោះ​និង​បង​គន្ធា​ជា​មនុស្ស​តែ​មួយ​ឬ​អ្វី?
គេ​ពិត​ជា​មាន​នាង បាន​ជា​មិន​ដែល​ប៉ះពាល់​ខ្ញុំ? យប់​នោះ​គេ​ជូន​ខ្ញុំ​ដើរ​លេង ហើយ​បក​មក​រក​នាង​ទេ​ដឹង បាន​ជា​អាវ​គេ​ជាប់​ក្លិន​ផ្កា?
តែ​មើល​ខ្ញុំ​ចុះ ខ្ញុំ​ប្រហែលជា​មិន​អាច​ដកដង្ហើម​បាន​រស់​ដល់​ថ្ងៃស្អែក​ផង​ទេ។
សំឡេង​ខ្ញុំ​ភា្ល​ត់​ចេញមក​នូវ​សំណួរ​ដ៏​ឈឺចាប់៖
«ហើយ​គេ​គិត​សម្លាប់​ខ្ញុំ​ដោយ​អំពើ​មន្តអាគម​ដ៏​កខ្វក់​នោះ​ដើម្បី​អ្វី? ដូរ​យក​ជីវិត​ប្រពន្ធ​គេ?»
បេះដូង​របស់ខ្ញុំ​លោត​ដូច​ឆ្កួត មុនពេល​រាងកាយ​ខ្ញុំ​រលំ​ស្រុញ​ចុះ​ក្រោម​សន្សឹមៗ​ទប់​លែង​ជាប់។
រឿង៖ របៀនងងឹត ភាគទី៣
«Ma’am សូមកុំឈរលេងក្បែរៗនេះ!»
អ្នកបម្រើនិយាយទាញអារម្មណ៍ខ្ញុំឱ្យវិលមកវិញ។
«ទីបំផុត ពួកអ្នកចេះនិយាយហើយ?»
ខ្ញុំសួរវិញទាំងមិនពេញចិត្តជាខ្លាំង។
ពួកគេសុទ្ធតែងាកមុខចេញ មិនមានអ្នកណាម្នាក់ដែលប្រឈមតបនឹងខ្ញុំទៀតឡើយ។
«នោះជាបន្ទប់របស់អ្នកណា?»
ខ្ញុំធ្វើជាខឹង តែឆ្លៀតសួរនាំ ក្រែងបានដំណឹង ប៉ុន្តែលទ្ធផលគ្មានចម្លើយ។
ខ្ញុំដើរចេញពីពួកមនុស្សទីងមោងគ្មានបានការអស់នេះ ទាំងចិញ្ចឹមចិត្តថា ថ្ងៃណាមួយខ្ញុំត្រូវតែដឹងឱ្យបានពីអាថ៌កំបាំងទាំងអស់ក្នុងវិមានប្តីខ្ញុំជាដាច់ខាត។
ក្នុងដៃខ្ញុំ មានផ្កានេះមួយដែរ គ្មានអ្នកណាចាប់អារម្មណ៍ថា ខ្ញុំចាប់ជាប់មកទុកមើលពិចារណាម្នាក់ឯងក្នុងបន្ទប់ទេ។
ខ្ញុំថតរូបវា ហើយខ្ញុំប្រើ Google រកមើលថាវាឈ្មោះអ្វី មានប្រភពមកពីណា អាចដាំនៅទីណាខ្លះ?
ទីបំផុត ខ្ញុំដឹងថា វាជាប្រភេទផ្កាដ៏កម្រមាននៅបារាំង ហើយប្រភពវាគឺមកពីឥណ្ឌា។  ដូច្នេះវាអាចដុះបានតែរដូវក្ដៅប៉ុណ្ណោះនៅបារាំងនេះ។
តើប្តីខ្ញុំគេបានពូជនេះពីណាមក ហើយយកមកដាំនៅលើបន្ទប់ចុងគេនោះ? ហើយមួយទៀត យប់ម្សិលម្ង៉ៃ គាត់បានវិលមកផ្ទះវិញឬយ៉ាងណាបានជាជាប់ក្លិនផ្កានេះនៅលើអាវបាន?
គាត់នៅឆ្ងាយ ហើយគេងក្នុងបន្ទប់ជាមួយខ្ញុំ តើត្រឡប់មកផ្ទះវិញម៉េចនឹងកើត?
គំនិតមួយស្រាប់តែលេចមកជាបន្តបន្ទាប់ក្នុងអារម្មណ៍សង្ស័យរបស់ខ្ញុំ។
«ខ្ញុំដេកលក់ម្ល៉ឹងៗ គេចេញទៅណាមកណា អ្នកណាហ៊ានធានាកើតទៅ? ចុះតើគេមានអ្នកណានៅក្នុងបន្ទប់នោះ? ចុះហេតុអ្វីចាំបាច់មានអាថ៌កំបាំងម្ល៉េះ?!»
ខ្ញុំសម្លឹងមើលនៅទូស្រាតាំងជាជួរក្នុងវិមាននេះ។
តើរបស់អស់នេះឬដែលនាំឱ្យខ្ញុំគេងក្រោកមិនបានរាល់តែយប់?
តើខ្ញុំអាចសន្មតថា បងរិន្ទមានអ្វីមួយលាក់លៀមប្រពន្ធ ហើយបញ្ច្រកប្រពន្ធឱ្យគេងពិតមែនដែរឬយ៉ាងណា?
បន្ទាប់ពីខ្ញុំបានសង្រួមចិត្តអត់ធ្មត់ធ្វើដូចជាធម្មតា ពេលវេលាដែលខ្ញុំមានបានបញ្ចប់។ ប្តីអាថ៌កំបាំងម្នាក់នេះជិតវិលមកវិញហើយ ដូច្នេះស្របតាមពាក្យផ្តាំរបស់គេ ខ្ញុំចូលមកក្នុងបន្ទប់ទឹករៀបចំខ្លួនទៅផ្ទះលោកទូតជាមួយគេ។
ពេលនេះប្រហែលម៉ោង ៦កន្លះល្ងាច ខ្ញុំទើបតែទម្លាក់ខ្លួនទៅក្នុងទឹកក្តៅបិទភ្នែករំសាយអារម្មណ៍តឹងតែងបានបន្តិច ស្រាប់តែខ្ញុំហាក់បានឮសំឡេងគោះទ្វារបន្ទប់?
«គេមកមុនម៉ោង?»
ខ្ញុំសួរខ្លួនឯង។
ប៉ុន្តែម៉េចក៏ចិត្តខ្ញុំគិតថាជាប្តីខ្ញុំមែន បែរជាដៃខ្ញុំចេះព្រឺសម្បុរជាលើកដំបូង ហើយរាងកាយខ្ញុំហាក់ត្រូវបានជាប់គាំងដោយការភ័យខ្លាចគ្មានហេតុផលមួយ?
ខ្ញុំមិនបានងើបទេ គ្រាន់តែបានអង្គុយឡើងត្រង់ខ្នងជាងមុន ហើយសម្លឹងជុំវិញបន្ទប់ទឹក។ មុនពេលដែលខ្ញុំហើបមាត់ហៅរកឈ្មោះប្តី ខ្ញុំស្រាប់តែបានឃើញស្រមោលខ្មៅមួយរំកិលក្នុងកញ្ចក់ ចុងជើងអាងទឹក គឺឆ្លុះទៅកាន់បង្អួចក្រោយខ្នងខ្ញុំ។
ខ្ញុំតក់ក្រហល់បែរក្រោយទៅរកបង្អួច។ គ្មានអ្វីនោះទេ ក្រៅឈើធំៗដែលយោលយោកអណ្តែតចុះឡើងគួរឱ្យញញើត។
ជាមួយនោះ ខ្ញុំបែរជាមានអារម្មណ៍ថា ដូចជាទូរសព្ទរបស់ខ្ញុំកំពុងរោទ៍នៅខាងក្រៅផងដែរ ដែលខ្ញុំប្រុងក្រោកទៅលើកមកមើល ក៏ក្រោកមិនបាន ដូចជាគ្មានកម្លាំងមួយសរសៃណា? អស្ចារ្យណាស់ បន្ទប់ទឹកបើកភ្លើងទាំងអស់ច្បាស់ដូចថ្ងៃ រឿងអីគ្រប់យ៉ាងដូចជាងងឹតស្រពិចស្រពិលម្ល៉េះសម្រាប់ខ្ញុំនាពេលនេះ?
ច្រមុះខ្ញុំធំក្លិនម្យ៉ាង។
ក្លិនទៀន?
អ្នកណាអុជទៅ?
«បងរិន្ទ?» ខ្ញុំស្រែកហៅតិចៗ ពេលដែលច្រមុះកាន់តែធំក្លិនក្រមួនឆួលឡើងៗ។
«បងរិន្ទ? រ៉ូមែនទិកអីទៀតហើយនៀក?»
ខ្ញុំបន្លប់ តែចិត្តខ្ញុំភ័យអ្វីៗមើលទៅមិនមែនធម្មតាទេ។
នុះន៎! ទ្វារបន្ទប់ទឹករបើកទៅក្រៅយឺតៗដោយខ្លួនឯងហើយ។  ខ្ញុំចំហមាត់ធ្លុងដែលទ្វារបន្ទប់ទឹកបិទគន្លឹះដោយខ្ញុំដៃខ្លួនឯង ហេតុអីបានជារបើកចេញរួច?
«កូនស្រីរបស់យើងស្លាប់ហើយ!»
សំឡេងនេះយំខ្សឹកខ្សួល ទោះបីជាលាន់មកស្រាលៗខ្សាវៗ តែច្បាស់ដូចខ្សឹបក្បែរត្រចៀកដែរ។ បេះដូងខ្ញុំប្រៀបដូចសង្កត់ពីលើដោយអ្វីមហាធំមហាធ្ងន់។  មានអារម្មណ៍ថា វាជាសំឡេងទារជីវិត ក៏ជាសំឡេងនៃអ្នកដែលគ្មានជីវិត ហើយដូចជាខ្ញុំនេះធ្លាប់បានស្គាល់នៅទីឯណាម្តងពិតណាស់។
«ជួយផងបងរិន្ទ!!»
ខ្ញុំស្រែករកប្តី តែនិយាយមិនចេញសំឡេង បានត្រឹមតែម្ហបៗក្នុងចិត្តខ្លួនឯង ភ្នែកបន្តសម្លឹងទៅពីក្រោយទ្វារដែលកំពុងរំកិលរបើក។
ទីបំផុតខ្ញុំឃើញខ្នងប្តីខ្ញុំដែលឈរក្បែរគ្រែ។  ចិត្តខ្ញុំអរលាយឆ្ងល់។  គេគិតចង់បង្កើតឆាករ៉ូមែនទិកអ្វី បានជាគេអុជទៀនភ្លឺពេញបន្ទប់គេង ជំនួសឱ្យអំពូលអគ្គិសនីដ៏ចរណៃដែលមានស្រាប់ទៅវិញ?
«បងរិន្ទជួយទាញឡានីឡើងផង!»
ខ្ញុំអង្វរប្តី តែគេហាក់នៅបែរខ្នងធ្វើមិនឮ។
ខ្ញុំចំហមាត់គាំងសម្តី ព្រោះនៅពីមុខគេដូចជាមានអ្នកណាម្នាក់ទៀត គឺគេកំពុងឱបអ្នកណាម្នាក់ដែលមានសក់ខ្មៅវែងធ្លាក់រសាយបន្តិចម្តងៗមកឱ្យខ្ញុំឃើញពេញទំហឹង។
«កូនយើងស្លាប់ហើយ!»
នារីនោះយំសសិតក្នុងរង្វង់ដៃគេ ធ្វើឱ្យបេះដូងខ្ញុំប្រេះស្រាំ។
ហេតុអ្វីមើលទៅពួកគេដូចជាមិនបានឃើញខ្ញុំសោះ? ហេតុអ្វីមើលទៅពួកគេដូចជាស្រលាញ់គ្នា សមតែជាប្តីប្រពន្ធ។
ពេលខ្ញុំកំពុងគាំងភ្លឹក ប្តីខ្ញុំចាកចេញទៅមិនបែរក្រោយ។  នៅសល់តែស្រីម្នាក់នោះអង្គុយឱបសត្វឆ្មា «អាមាស» ក្នុងដៃ។ នាងសម្លឹងមកខ្ញុំហាក់បីដូចជាចង់ឱ្យខ្ញុំជួយ។  នាងងងឹតត្រង់មុខមើលមិនច្បាស់ទេ ចុះហេតុអ្វីខ្ញុំអារម្មណ៍ថា នាងគឺជានារីដដែលដែលខ្ញុំបានយល់សប្តិឃើញថាសម្លាប់អាមាសត្រដរខ្យល់នៅនឹងមុខខ្ញុំ?
ខ្ញុំក្រលេកភ្លែតទៅរកអាមាស ហើយចាំច្បាស់ណាស់ថា បងរិន្ទព្រឹកមិញបានប្រាប់ខ្ញុំពីរឿងអាមាសធ្លាក់ស្លាប់ ចុះហេតុអីពេលនេះវាមើលទៅរស់ដូចដើម។
ប៉ុន្តែចុះបើទាំងវា ទាំងនារីនេះសុទ្ធតែជាខ្មោច?
ខ្ញុំបះសក់ទាំងទទឹកខ្លួនជោក ព្រោះនារីនោះពិតជាបន្តអង្គុយនៅលើគ្រែសម្លឹងមកខ្ញុំអត់មានរលាយទៅណា មិនមែនជាការស្រមើស្រមៃអ្វីនោះទេ។
«អ្នកណា?»
ខ្ញុំស្រែកសួរទាំងតក់ស្លុត។
ផ្ទុយស្រលះពីក្លិនទៀនឆួលមុននេះ ពេលនេះខ្ញុំប្តូរមកធុំក្លិនផ្កាចម្លែកនោះវិញម្តង។ គឺផ្កាដែលជាប់អាវប្តីខ្ញុំ និងដែលដាំនៅបន្ទប់ជាន់លើដ៏អាថ៌កំបាំងនោះ។
នារីនោះមិនឆ្លើយនឹងសំណួរខ្ញុំ បែរជានិយាយតម្អូញថា៖
«ជួយខ្ញុំផង!»
សំឡេងរបស់នាងលាយការយំយែកគួរឱ្យព្រឺក្បាល។  មិនតែប៉ុណ្ណោះ នាងក្រោកសន្សឹមៗតម្រង់មកតែម្ដង។
ដំណើរនាងមិនដូចមនុស្សធម្មតានោះទេ គឺដើរមកត្រង់ភ្លឹងដូចជាគ្មានវិញ្ញាណ។
«អត់ទេ! ចេញទៅ!»
ខណៈពេលដែលដៃរបស់នាងអង្អែលអាមាសញាប់ឡើងៗ នាងកាន់តែមកដល់កៀកនឹងខ្ញុំ។
ខ្ញុំសម្លឹងទឹកមុខនាងដែលបង្ហាញមកនូវទុក្ខព្រួយ ការសោកស្ដាយ និងភាពឯកោ។
អូយ ខ្ញុំឃើញមុខនាងហើយ។  នាងជាស្រីខ្មែរដ៏ស្អាតម្នាក់ ស្អាតពេកហើយ។
«បង …..បង… បងជាបងគន្ធាមែនទេ? បងជាបងស្រីរបស់គេ? បងស្រីបងរិន្ទមែនទេ? អ្នកណាធ្វើអីបង?»
ខ្ញុំសួរញ័រៗ ព្រោះមុខនាងមិនសមជាខ្មោចទេ ទោះដំណើរដើរនិងសម្តីសំដៅគួរឱ្យខ្លាចក៏ដោយ។
ភាពងងឹតរឹតត្បិតដង្ហើមខ្ញុំដែលរង់ចាំនៅមិនទាន់ឃើញនាងឆ្លើយ។
នាងបិទភ្នែករបស់នាងទាំងសង ហើយយំសសិត។  ការដកដង្ហើមរបស់ខ្ញុំសាជាថ្មីបានពើបជំពប់នឹងក្លិនចម្លែកៗ ប្រៀបបីដូចជាស្មៅឱសថបុរាណឆួលឡើងៗ។
«ជួយផង! ជួយខ្ញុំផង!»
នារីនោះចាប់ផ្តើមការនិយាយអណ្តឺតអណ្តកជាថ្មីម្ដងទៀត ហើយឆ្មានៅក្នុងដៃនាងនៅតែមើលទៅហាក់មានជីវិត។
«បងស្រីត្រូវជាម៉េចនឹងបងរិន្ទ?»
ខ្ញុំសួរបន្ទាន់ទាំងទ្រូងរន្ធត់។
សំឡេងរបស់នាងឈប់ស្ងៀមមួយរំពេច តែជើងទទេស្រាលស្ងើករបស់នាងឆ្ពោះតម្រង់មករកខ្ញុំ ខណៈដែលខ្ញុំស្រែកឃាត់ពេញទំហឹង៖
«កុំចូលមកឱ្យសោះ!»
អាមាសហក់មកតោងកនាងធ្ងន់កណ្ឌុក ព្រោះខ្ញុំស្រែកផ្អើលដល់វា តែនាងមើលទៅនៅតែបោះជំហានចូលមកត្រង់ភ្លឹង មិនមានធ្ងន់អ្វីបន្តិចជាមួយសត្វឆ្មាដ៏ធាត់កន្ធុកនោះ។
ជំនឿចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំបានរលាយអស់ហើយ ខ្ញុំចំហមាត់និយាយមិនចេញ ឯចិត្តខ្ញុំញាប់ញ័រជាទីបំផុត។  ដំបូងខ្ញុំគិតថា នាងអាចជាមនុស្ស តែជាថ្មីម្តងទៀត ខ្ញុំមានអារម្មណ៍ច្បាស់ៗថា៖ «នាងមិនមែនជាមនុស្សដូចដែលខ្ញុំគិតទេ»។
ខ្ញុំមិនអាចរត់ ឬសូម្បីតែនឹងក្រោក ប៉ុន្តែ ខ្ញុំបានចងចាំថា មានបង្អួចនៅពីក្រោយខ្នងខ្ញុំដែលជាកន្លែងតែមួយគត់អាចជួយខ្ញុំឱ្យគេចចេញពីដៃស្រីខ្មោចដែលកំពុងលូកមកនេះបាន គឺខ្ញុំចង់ហក់មែនទែន  មិនថានេះជាជាន់ទីប៉ុន្មាន និងមិនថាត្រូវធ្លាក់បាក់ក។
ពីកណ្ដាលស្ថានភាពគួរឱ្យភ័យខ្លាច ស្រមោលកាំបិតស្រួចពិតជាបានផុសឡើងលើជញ្ជាំង។
បើនាងជាខ្មោច ហេតុអ្វីនាងមានស្រមោល? ខ្ញុំប្រុងតាមដានរកហេតុផលដែរ ស្រាប់តែឃើញអាមាសដេករមួលស្លាប់ជាលើទីពីរក្នុងថ្លុកឈាមក្រោមកាំបិតមុតថ្លាស្នាដៃនាង។
«ទេ! ឈប់ទៅ!»
ខ្ញុំស្រែកភ្លាត់សំឡេង ដោយការភ័យខ្លាច។
ភ្នែកទាំងសងរបស់ខ្ញុំត្រូវបិទ ត្បិតតែខ្ញុំមិនចង់ឃើញហេតុការណ៍ប្រហារសត្វចិញ្ចឹមដ៏សែនទារុណនេះ ក៏មិនចង់ឃើញស្រីឆ្កួតៗនេះជាលើកទីពីរ។
«ឈប់ធ្វើឆ្កួតៗដាក់សត្វទៅ នេះក៏ជាជីវិតមួយដែរ ទោះគ្នាមិនចេះនិយាយ!»
ខ្ញុំស្រែកដោយតក់ស្លុតតែម្នាក់ឯង រួចដកដង្ហើមដង្ហក់នៅចន្លោះពាក្យនីមួយៗដែលខ្ញុំបាននិយាយក្នុងការព្យាយាមបញ្ឈប់ស្រីនោះ។  ចំណែកចង្វាក់បេះដូងខ្ញុំលោតយ៉ាងសន្ធាប់ រហូតដល់ខ្ញុំលែងអាចដឹងអ្វី លែងឮអ្វីៗតាមត្រចៀកបានទៀត ហើយខ្ញុំដូចជាចាប់ផ្តើមថប់តឹងផ្លូវដង្ហើមរបស់ខ្ញុំ។
«វាច្របាច់កខ្ញុំស្លាប់ហើយ!»
នេះជាអ្វីដែលខ្ញុំបានគិត។
ខ្ញុំខំប្រមូលកម្លាំងស្រែកពេញទំហឹងទម្រាំភ្ញាក់ដឹងខ្លួនសាថ្មី ទើបឃើញប្តីខ្ញុំនៅអង្គុយក្បែរគ្រែ។  ចំណែកខ្ញុំនៅដេកដណ្ដប់ភួយ។
«អត់ទេ! ខ្ញុំកំពុងងូតទឹក!»
ជាថ្មីម្ដងទៀត ខ្ញុំជម្នះថាខ្ញុំមិនទទួលយកការពិតដ៏រញ៉េរញ៉ៃក្នុងគេហដ្ឋានខ្មៅងងឹតនេះទៀតនោះឡើយ។
ខ្ញុំមិនជឿថា វាជាសុបិនទៀតនោះឡើយ។
បងរិន្ទនៅស្ងៀមដែលឃើញប្រតិកម្មខ្ញុំ។ គាត់ធ្វើភ្នែកឡិងឡង់ហាក់មិនបានជឿលើអ្វីដែលខ្ញុំកំពុងជួប។
ម៉េចក៏ទៅជាខ្ញុំនេះមានសុបិនអាក្រក់ បើខ្ញុំមិនបានដេក ហើយកំពុងងូតទឹកសោះហ្នឹង?
«អត់ទេ! ខ្ញុំមិនមែនយល់សប្តិទេបងរិន្ទ! ខ្ញុំប្រាកដខ្លួនឯង‌!»
គេលូកដៃមកស្ទាបថ្ងាសខ្ញុំស្ទង់កំដៅដូចជាបញ្ជាក់ស្រេចហើយថា គេមិនត្រឹមតែមិនទុកសម្តីខ្ញុំជាការពិតនោះទេ ថែមទាំងយល់ថាខ្ញុំនេះឈឺទៀត?
កំហឹងនិងភាពវិលវល់បានជំរុញឱ្យខ្ញុំរលាស់ភួយ ក្រោកចោលគ្រែឆ្ពោះទៅរកបន្ទប់ទឹក ហើយច្រានទ្វាររបើកក្ឌាំង។
អ្វីៗគ្រប់យ៉ាងស្ងួតចឹះ ដូចជាខ្ញុំនេះមិនបានងូតទឹក មិនបានត្រាំខ្លួនអ្វីទាំងអស់? ម៉េចនៀក? ខ្ញុំឆ្កួត ឬមានអ្នកណាម្នាក់បានធ្វើឱ្យខ្ញុំឆ្កួត?
ខ្ញុំបែរក្រោយដោយខឹងណែនទ្រូង… ប្តីខ្ញុំនៅអង្គុយស្ងៀមស្ងាត់លើគ្រែ ហើយសម្លឹងមករកខ្ញុំ មិនចេញស្តីធ្វើដូចកំពុងរង់ចាំស្តាប់?
«ឡានីបានឮសំឡេងស្រីនោះ ឮនាងនោះយំ ហើយបន្ទាប់មកក៏សម្លាប់ឆ្មា! បងរិន្ទមកដល់ពីពេលណា អ្នកណាលើកឡានីចេញពីអាងត្រាំខ្លួនចេញមក ហើយអ្នកណាជូតសម្អាតបន្ទប់ទឹក!? បងរិន្ទមកដល់ឃើញអ្វីខ្លះ? និយាយមក! បងរិន្ទឃើញអ្វីខ្លះ?»
«បងឮឡានីស្រែក បងរត់ឡើងមកឃើញអូនរើខ្លួនលើគ្រែ ដូចពិបាកដកដង្ហើម តែមិនបានដឹងខ្លួនទេ ដូចជាកំពុងយល់សប្តិអាក្រក់ បងក៏ដាស់ឡានីឡើងទៅ!»
គេឆ្លើយដូចធម្មតា តែចិត្តខ្ញុំឡឺកឺ។
ខ្ញុំញីក្បាលដើរមកឈរពីមុខគេ ហើយនិយាយបកស្រាយដោយកំហឹង៖
«នេះគឺជាការពិត! បងរិន្ទជឿទេ ខ្ញុំបានឃើញស្រីនោះពីរដងហើយ គឺនាងនោះបានសម្លាប់អាមាសនៅនឹងមុខខ្ញុំឈាមហូរពាសពេញមុខបន្ទប់ទឹក!»
គេរេភ្នែកទៅសម្លឹងជុំវិញបន្ទប់តាមពាក្យដែលខ្ញុំទើបនឹងបានប្រាប់។ គ្មានអ្វីនៅសេសសល់ទេ ខ្ញុំដឹងហើយ តែខ្ញុំពិតជាមិនសុខចិត្ត…. ខ្ញុំលូកដៃទៅចាប់ខ្នើយដ៏ធំមួយរបស់ពួកយើងទុកផ្សំដំណេកបោកផាំងទៅរកទ្វារបន្ទប់ទឹក ហើយស្រែកទាំងកំហឹងឮៗ៖
«ឆ្កួតណាស់ អាផ្ទះឆ្កួត!»
នេះជាលើកដំបូងដែលបងរិន្ទអាចឃើញខ្ញុំក្នុងសភាពដែលពោរពេញទៅដោយទោសៈ ហើយដែលសំខាន់គឺខ្ញុំជេរផ្ទះរបស់គេទៀត។  ខ្ញុំនេះអាងអី អាងងារជាភរិយាដែលមានតែមួយចង្កេះមកជាប់អាត្មា ហើយមកខ្វះសុជីវធម៌ក្នុងផ្ទះពូជពង្ស អភិជនមន្ត្រីដូចជាគេ។
គេហាក់ទប់ចិត្តជាខ្លាំងដែលក្រោកដើរមកសន្សឹមៗមករកខ្ញុំ តែពន្លឺភ្នែកគេពេញទៅដោយទុក្ខព្រួយ។ ខ្ញុំស្ដាយក្រោយដែលធ្វើឱ្យគេខូចចិត្ត ព្រោះគេប្រហែលគេរំពឹងថាខ្ញុំនេះជាកុលស្ត្រី។
សំឡេងគេលាន់មកស្រាលៗ៖
«បើឡានីមិនស្រួលខ្លួន សម្រាកទៅ! យប់នេះបងសុំទោសលោកទូតមិនទៅទេ!»
គេថាហើយក៏ចាកចេញ ធ្វើឱ្យចិត្តខ្ញុំកាន់តែវិលវល់ដែលនៅសុខៗត្រូវប្តីខឹង។  មួយទៀតខឹងចិត្តរកការពិតមិនឃើញពីរឿងចម្លែកៗដែលទើបនឹងបានជួបប្រទះនេះ។
យប់នោះខ្ញុំនៅសម្ងំក្នុងបន្ទប់។  ដោយសារនៅក្បែរផ្ទះយើងគឺមានព្រៃឈើធំលាតសន្ធឹងវែងអន្លាយ ធ្វើឱ្យពួកអភិជនរមែងទុកថា តំបន់នេះជាកន្លែងដែលស្រស់ស្អាតបំផុតក្នុងការស្នាក់នៅ។ ប៉ុន្តែពេលយប់ឡើងអាកាសធាតុត្រជាក់ជាខ្លាំង។
ខ្យល់បោកខ្លាំងរង្គើអស់មេឃឈើធំតូចរង្គើដល់បង្អួចកញ្ចក់ទៀត តែខ្ញុំមិនខ្វល់ខ្លាច ព្រោះកំពុងខូចចិត្តរឿងប្ដីខឹង។ ខ្ញុំនៅដេកបើកភ្នែកភ្លឹះៗ ហើយគិតតែម្នាក់ឯងថា យប់នេះមិនផឹក មិនឆីអ្វីទាំងអស់ ចាំមើលតើមានរឿងអ្វីកើតឡើង?
ខ្ញុំនឹកដល់ម៉ែ នឹកស្រុកខ្មែរ ហើយលួចស្រក់ទឹកភ្នែក។  តាមពិតខ្ញុំចង់បានអ្នកពិគ្រោះយោបល់ណាស់ សំខាន់ត្រង់ថា ខ្ញុំមិនទាន់ចង់ឱ្យអ្នកផ្ទះដឹង នាំតែពួកគេពិបាកចិត្ត។
មិនយូរប៉ុន្មាន ស្នូរទ្វារឡានដាស់ខ្ញុំឱ្យភ្ញាក់សាជាថ្មី។
ខ្ញុំដេកដល់ថ្ងៃចាំងគូទទៀតហើយ?
ខ្ញុំក្រោកវឹងមមីងមមាំងសម្លឹងទៅក្រោម ប្តីខ្ញុំកំពុងចេញឡានទៅធ្វើការទៀតបាត់ទៅហើយ ប្រពន្ធនេះក៏មិនបានក្រោកមកត្រៀមអាហារពេលព្រឹកអ្វីឱ្យប្តី ប្រពន្ធធុនអ្វីទេខ្ញុំ?
នៅពេលដែលខ្ញុំបានឃើញគេចូលទៅក្នុងឡាន គេបានប្រញាប់ប្រញាល់ចាកចេញទៅផុតពីរបងផ្ទះ។
ខ្ញុំអង្គុយសំកុកញីភ្នែក ហើយបែរមកក្នុងបន្ទប់វិញ។  ខ្ញុំឃើញថាសអាហារពេលព្រឹកយ៉ាងសមសួននៅលើតុ។  ខ្ញុំក្រោកដើរមកយឺតៗពិនិត្យមើល។ ពិតជាប្តីខ្ញុំមែនហើយ គេបានធ្វើវាឱ្យខ្ញុំ ហើយមានសរសេរលិខិតតូចទុកឱ្យទៀត។
«ញ៉ាំឱ្យបានច្រើន ហើយថែទាំសុខភាពឱ្យបានល្អផងប្រពន្ធសម្លាញ់»
ខ្ញុំញញឹមដោយមិនដឹងខ្លួន ហើយអង្គុយចុះសន្សឹមៗក្បែរថាសប្រាក់ពេញដោយសុភមង្គល។
ចិត្តខ្ញុំនៅតែយល់ឡើងវិញថា គេនេះចិត្តទូលាយពេកហើយ ស្រលាញ់ប្រពន្ធពេកហើយ អាហារនេះជាស្នេហានៃប្តីម្នាក់ដែលកម្ររកបាន មានហេតុផលអ្វីដែលថាមិនបរិភោគ?
ប៉ុន្តែពេលដែលដៃកាន់ប៉ះស្លាបព្រានិងសម អារម្មណ៍មួយផ្សេងទៀតលេចឡើងមកចោទដល់ខ្ញុំ។
ចុះបើពេញមួយថ្ងៃនេះ ខ្ញុំបង្ខំខ្លួនឯងមិនឱ្យបរិភោគអ្វីទាំងអស់ក្នុងវិមាននេះ តើខ្ញុំអាចនឹងត្រូវដេកលក់ទៀតដែរឬអ្វី?
ខ្ញុំដកដៃមក ហើយពិចារណាចុះឡើងជុំវិញការដេកដ៏ទ្រមក់ៗ និងមិនអាចគ្រប់គ្រងបាននាពេលប៉ុន្មានថ្ងៃមកនេះ។
មនុស្សយើងពេលពិបាកចិត្ត គ្មានអ្នកណាដេកលក់អីលក់យ៉ាងនេះនោះទេ ខុសគេអីតែខ្ញុំ ជាពិសេសខុសប្លែកបំផុត គឺពេលដែលខ្ញុំមកកាន់ប៉ារីសនេះតែម្ដង?
ខ្ញុំញីអាហារតូចល្អិតៗ ហើយចាក់ចូលទៅក្នុងបង្គន់ទាំងចិត្តសោកស្តាយនឹងទង្វើរបស់ខ្លួនឯងចំពោះប្តី តែមិនដឹងធ្វើម៉េច បើរកមិនឃើញដូចអ្វីដែលបានសង្ស័យ ខ្ញុំនឹងសុំទោសគេ។
ពេញមួយថ្ងៃនេះ ក្រពះខ្ញុំមិនបានឃ្លានអ្វីទាំងអស់ ប៉ុន្តែខ្ញុំបែរជាដើរចច្រប់ចុះឡើងម្តងៗ ចង់កាត់ចិត្តបំពានសន្យាថា ឡើងទៅលួចមើលបន្ទប់ជាន់លើនោះដែរ តែខ្ញុំចេះតែប្រឹងទប់ចិត្ត ខ្លាចក្រែងខូចបង់ជីវិតអាពាហ៍ពិពាហ៍ដ៏ពិសេសមួយនេះដោយសារតែរឿងឆេវឆាវមួយពេល។
ខ្ញុំរើសយកវិធីអានសៀវភៅរម្ងាប់ចិត្តក្រោធ ហើយសម្ងំរកដំណោះស្រាយ។
អ្វីមួយ… អ្នកណាម្នាក់មិនបានបណ្តោយឱ្យខ្ញុំសង្រួមចិត្តបានសម្រេចនោះឡើយ។ ពីក្នុងបន្ទប់បោកគក់ ជាន់ខាងក្រោម ខ្ញុំហាក់ឮសំឡេងព្រូសប្រាស់ និងសំឡេងរំខានខ្លាំងឡើងៗនៅពេលដែលខ្ញុំខំធ្វើមិនដឹង។
មាននរណាម្នាក់ហាក់កំពុងជាប់ខ្លួននៅក្នុងគ្រឿងចក្រនៃម៉ាស៊ីននោះ ហើយស្រែកឱ្យជួយ…។  ខ្ញុំព្រឺសម្បុរ ហើយទម្លាក់ដៃចោលសៀវភៅ។  ការដើរយឺតៗទៅរកបន្ទប់បោកគក់ជាន់ក្រោមជាអ្វីដែលខ្ញុំគ្មានលទ្ធភាពឃាត់ឃាំងខ្លួនឯងបានឡើយ ទោះជាក្នុងហេតុផលអ្វីក៏ដោយ ខ្ញុំត្រូវតែឃើញប្រភពនៃសំឡេងរហូតដល់ខ្ញុំបានឃើញទិដ្ឋភាពដូចជាអ័ព្ទផ្សែងហើរផ្លាស់ទីចេញពីក្នុងបន្ទប់បោកគក់រាតត្បាតព្រិលស្រអាប់ក្នុងផ្ទះ។
ក្លិនដ៏ខ្លាំងនៃចំហេះបានញ៉ាំងឱ្យជំហានរបស់ខ្ញុំគាំង ហើយស្រែកប្រកូកតាមអ្វីដែលខ្ញុំបានជួបប្រទះ។
«ជួយផង ភ្លើងឆេះផ្ទះហើយ!»
ខ្ញុំស្រែកអស់សំឡេងក៏វិមានទាំងមូលមិនបានលេចចេញការភ្ញាក់ផ្អើលអ្វីទាំងអស់ មនុស្សម្នាក់ក៏ខ្ញុំមិនបានឃើញដែរ ពួកគេបាត់ខ្លួនទៅណាអស់ហើយទេ ទោះបីជាខ្ញុំខំស្រែកហើយស្រែកទៀតយ៉ាងណាក៏ដោយ។
បន្ទប់បោកគក់រុញបើកចំហមកដោយឯកឯង ហើយខ្ញុំអាចមើលឃើញផ្ទៃបន្ទប់ទាំងមូលដែលឆេះសន្ធោ។ ក្រោមកែវភ្នែកតក់ស្លុតរបស់ខ្ញុំ ខ្ញុំឃើញថាអ្នកណាម្នាក់កំពុងដេកដួលលើកម្រាលឥដ្ឋប្រៀបបីដូចជាកំពុងសន្លប់។
ខ្ញុំចូលទៅរំលងភ្នក់ភ្លើង ហាក់បីដូចជាមិនដឹងក្តៅនិងមិនបានឆួលឈ្លក់អ្វីទាំងអស់។
«ក្រោកឡើង! ក្រោកឡើង!»
ខ្ញុំស្រែកផង លូកដៃទៅប៉ះថ្ពាល់របស់គេនោះ ព្រោះចង់គោះគេដាស់ឱ្យក្រោកឡើង ក៏សំដៅផងដែរថា អ្នករងគ្រោះនៅមានជីវិតឬគ្មាន។
រាងកាយនោះត្រជាក់ដូចជាសាកសពគ្មានវិញ្ញាណទៅហើយ  ធ្វើឱ្យចិត្តខ្ញុំទទួលបានភ្លាមថា ខ្ញុំកំពុងប៉ះពាល់អ្នកស្លាប់។
អ្វីគ្រប់យ៉ាងគឺឱ្យតក់ស្លុតណាស់សម្រាប់ខ្ញុំ។
ខ្ញុំទន់ជង្គង់ មាត់ស្រែកមិនចេញ តែចិត្តគិតថាត្រូវតែរត់ចេញទៅក្រៅវិញសិន ទៅប្រាប់អ្នកបម្រើដទៃទៀតឱ្យមកជួយ ស្រាប់តែរំពេចនោះ  សាកសពកម្រើក គេបែរមករកខ្ញុំ ហើយញញឹមពព្រាយ។  ដែលរកច្រករត់មិនចង់ទាន់ គឺគេនេះជាមនុស្សស្រីក្នុងសុបិនអាក្រក់របស់ខ្ញុំទាំងពីរលើកនោះតែម្តង។
ដៃនាងត្រជាក់ស្រេង ហើយចាប់កដៃខ្ញុំជាប់ ធ្វើឱ្យខ្ញុំរលាស់ចេញមួយទំហឹង ហើយរត់ចេញក្រៅ។  នាងទើបតែញញឹមសោះ ហេតុអ្វីពេលនេះ ពីក្រោយខ្នងខ្ញុំ ខ្ញុំឮសូរនាងយំ ហើយស្រែកល្វើយៗឱ្យខ្ញុំនេះជួយ?
«ឡានី! ជួយខ្ញុំផង កុំទៅណា ជួយខ្ញុំផង!»
ស្គាល់ឈ្មោះខ្ញុំច្បាស់ទៀត? ហួសចិត្តមែនហើយ។ ខ្ញុំលើកដៃខ្ទប់ត្រចៀក តាំងចិត្តថាមិនចុះចាញ់ មិនទន់ចិត្តនឹងសំឡេងគួរឱ្យអាណិតនោះជាដាច់ខាត ព្រោះនាងជាខ្មោច និងជាអ្វីដែលកំពុងតែលេចមកញាំញីជីវិតខ្ញុំ ប៉ុន្តែទីបំផុតមកដល់មាត់ជណ្តើរ ខ្ញុំនៅតែចិត្តមិនដាច់ ហើយបែរក្រោយ…
ខ្ញុំឃើញនាងឈរយំឱបអាមាសកណ្តាលភ្នក់ភ្លើងឆេះសន្ធោ រហូតដល់រាងកាយរបស់នាងដួលស្រុញកប់ទៅក្នុងព្រះអគ្គីក៏សំឡេងនាងនៅតែដង្ហោយដដែលៗថា «ជួយផងៗ» រហូតដល់សំឡេងនោះផុតរលត់ទៅ វាប្រៀបបីដូចជាចុងបញ្ចប់នៃជីវិតរបស់នាង។
ខ្ញុំមិនដឹងទេថាត្រូវធ្វើអ្វី ដឹងតែម្យ៉ាងគឺកុហកខ្លួនឯងថា «យល់សប្តិទេ គឺយល់សប្តិ»
ខ្ញុំបិទភ្នែកសង្ឃឹមថាកំពុងដេកលក់ ហើយចិត្តមួយខ្ញុំគិតថាត្រូវតែរកម៉ែឱ្យជួយគិតពីប្រផ្នូលនៃសុបិនដ៏អាស្រូវបន្តកន្ទុយគ្នាមិនដាច់មិនឈប់មិនឈរនេះ។
ពេលបើកភ្នែកឡើងមកវិញ ជើងខ្ញុំរត់ឡើងមកដល់ជាន់ទីមួយបន្ទប់គេងនិងបណ្ណាល័យស្រេចទៅហើយ ខ្ញុំក្រឡេកមើលចុះទៅកន្លែងបោកគក់សាជាថ្មីអគ្គិភ័យរលាយបាត់ទៅណាអស់ សល់តែនារីគួរឱ្យខ្លាចឈរឱបសត្វឆ្មា ហើយទម្លាក់សក់ខ្មៅងងឹតវែងត្រឹមត្រគាកឱ្យហើរប៉ោងគ្របរាងកាយនាង រកមើលមុខនាងលែងឃើញ។
ខ្ញុំទន់កសន្លប់រងៀករហូតដល់ស្នូរទូរសព្ទរោទ៍មកដាស់។
ព្រះពុទ្ធជាម្ចាស់អើយ តើកំពុងមានរឿងអីកើតឡើងចំពោះខ្ញុំទៅ? ហេតុអីខ្ញុំវិលមកអង្គុយនៅតុសៀវភៅដូចដើមវិញទៀតហើយ អ្នកកំពុងចង់ប្រាប់ខ្ញុំថា ខ្ញុំទ្រមក់ដល់ថ្នាក់ថាដេកលក់ទៅបាន សូម្បីតែកំពុងអានសៀវភៅ?
ដៃខ្ញុំរាវលើកទូរសព្ទមកចុចទទួល៖
«អាឡូ?»
«កូនឡានី?»
ខ្ញុំអរភើត ព្រោះខ្ញុំកំពុងរកម៉ែ ពេលនេះគាត់ខលមកខ្ញុំអរសឹងតែទ្រហោយំប្តឹងម្តាយ។
ទោះយ៉ាងណា ខ្ញុំទប់ចិត្ត។ ខ្ញុំមកនៅឆ្ងាយមើលមិនឃើញ បើនិយាយមិនស្រួលទេ ម្តាយខ្ញុំមុខតែបាយមិននឹក ទឹកមិនស្រេកព្រោះកូនមិនខាន។
«ម៉ែសុខសប្បាយទេ!? ភ្នំពេញម៉ោងប៉ុន្មានហើយម៉ែ?»
ម៉ែខ្ញុំមិនតបនឹងសំណួរបន្លប់អស់នេះ បែរជាបញ្ចេញសូរសំឡេងព្រួយបារម្ភ៖
«កូនឯងសុខសប្បាយអត់? ម៉ែយល់សប្ដិមិនល្អ មានអារម្មណ៍អត់ស្រួលសោះឡានី!»
ខ្ញុំឮពាក្យប៉ុន្មានម៉ាត់នេះធ្ងន់ចិត្តក្ឌុក ដូចត្រូវខ្មោចសង្កត់។
តែខ្ញុំខំញញឹមបន្លប់ ទោះជាមិនបានចេញជាសូរសំណើចឮដល់ម៉ែ ក៏ខ្ញុំប្រឹងសួរធ្វើដូចហី៖
«ខ្ញុំសុខសប្បាយណាស់ ប៉ុន្តែចុះ… ចុះម៉ែយល់សប្តិឃើញអីទៅ?»
ហាក់នៅទ្រាំស្ងៀមបានបន្តិចទើបដាច់ចិត្តឆ្លើយ៖
«រឿងប្ដីកូនឯងទេ! ម៉ែឃើញកូនរិន្ទដើរចូលភ្លើង! ម៉ែឪស្រែកហៅប៉ុនណាក៏មិនឮ មិនដើរបែរក្រោយសោះ! ហើយម៉េចដែរកូនស្រី ប្តីឯងម៉េចដែរ?»
ខ្ញុំនៅស្ងៀម ព្រោះបេះដូងខ្ញុំរត់ហួសចង្វាក់។  ដែលភ្នែកខ្ញុំស ព្រោះពេលត្រចៀកកំពុងស្ដាប់ឮម្ដាយនិយាយអំពីសុបិនចម្លែកពីប្ដីខ្ញុំ បងរិន្ទឡើងមកតាមជណ្ដើរយឺតៗក្នុងទឹកមុខធ្មឹងៗ។
ដៃខ្ញុំសឹងរបូតពីទូរសព្ទពេលគេមកដល់ជាន់លើ ហើយសម្លឹងមកខ្ញុំ…..
រឿង៖ របៀនងងឹត ភាគទី២
គេ​មិន​និយាយ​តែ​ចង្អុល​ទៅ​ក្នុង​បន្ទប់​វិញ។
ខ្ញុំ​ងាក​ទៅ​តាម​ចង្អុល​ដៃ​គេ។ ខ្នើយ​ធំ​មួយ​នៅ​លើ​សាឡុង​ដែល​ខ្ញុំ​ភ្លេច​មើល​ ព្រោះ​បន្ទប់​នេះ​ធំ​ទូលាយ​ពេក។ ភួយ​ពណ៌​មាស​ភ្លឺ​រលោង​ធំ​ក្រាស់​ក៏​នៅ​ទី​នោះ។
«ហើយ​ប្ដី​ប្រពន្ធ​របៀប​អី? ​ម្នាក់​គេង​លើ​សាឡុង?»
ខ្ញុំ​គិត​ តែ​មិន​និយាយ ព្រោះ​មាន​អារម្មណ៍​ថា​និយាយ​ចេញ​ទៅ​ដូច​ជា​ខ្ញុំ​នេះ​ចង់​គេង​ក្បែរ​គេ​ពេក?
គេ​ញញឹម​ហើយ​នាំ​ខ្ញុំ​ចូល​បន្ទប់។
«តោះៗ! ដើរ​លេង!»
ខ្ញុំ​ងក់​ក្បាល​ខំ​សម្រួល​ភាព​ងឿង​ឆ្ងល់​ធ្វើ​ដូច​ជា​ធម្មតា តែ​ពេល​ទៅ​ងូត​ទឹក​និង​រៀប​ចំ​ខ្លួន ខ្ញុំ​លួច​គិត​រហូត​អំពី​ក្លិន​ក្រអូប​ប្រហើរ​នៅ​លើ​ខ្លួន​គេ។
បារាំង​ជា​ប្រទេស​ល្បី​​ទឹក​អប់ តើ​គេ​បាន​ទៅ​ប៉ះ​នឹង​ក្លិន​នេះ​នៅ​ឯណា​មក​ដោយ​ចៃដន្យ ឬ​មួយ​ជា​ក្លិន​ដោយ​មក​ពី​កន្លែង​លក់​ផ្កា?
ខ្ញុំ​ចេញ​ដើរ​កម្សាន្ត​ជា​មួយ​គេ ប៉ុន្តែ​គំនិត​ជា​ច្រើន​នៅ​តែ​បុក​រុក​ក្នុង​សភាវគតិ។ ​បាន​ប្ដី​ល្អ​យ៉ាង​នេះ ​សប្បាយ​ក៏​សប្បាយ បារម្ភ​ក៏​បារម្ភ ប្រចណ្ឌ​រឹត​តែ​ប្រចណ្ឌ។ ចម្លែក​គឺ​ បង​រិន្ទ​ហាក់​ដូចជា​សុភាព​រាបសា តែ​អាន​មិន​ដាច់​ដល់​ចិត្ត​ខាង​ក្នុង​សោះ។ នៅ​ក្បែរ​ពីរ​ថ្ងៃ​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​នៅ​រាំង​ពី​មុខ​ទំនាក់​ទំនង​ស្វាមី​និង​ភរិយា​របស់​យើង។ មក​ពី​យើង​មិន​ទាន់​បាន​ប៉ះ​ពាល់​គ្នា​ស៊ី​ជម្រៅ​ បាន​ជា​នៅ​មាន​​រោគ​មិន​យល់​ចិត្ត?
ចុះ​ហេតុអ្វី​គេ​អាច​អត់ធន់​បាន ហើយ​ម៉េច​ក៏​ខ្ញុំ​គេង​អី​គេង​ភ្លេច​ប្ដី​យ៉ាង​នេះ?
ម៉ែ​ផ្ដាំ​មក​ថា ត្រូវ​បំពេញ​នាទី​ជា​ភរិយា​ខ្ជាប់​ខ្ជួន តែ​នេះ​បាយ​គ្រប់​ពេល​គេ​អ្នក​គិតគូរ​ ឯ​ខ្ញុំ​វិញ​មិន​ធ្វើ​អី​មួយ​ចុង​ម្រាម ថែម​ទាំង​គេង​ដល់​ថ្ងៃ​ចាំង​គូទ?
ទោះ​បី​ជា​យ៉ាង​ណា គ្រប់​យ៉ាង​នៅ​ស្តា​បាន ខ្ញុំ​មាន​អារម្មណ៍​ថា ស្នេហា​កំពុង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុង​ខ្លួន​ដែល​នៅ​ពេល​នេះ ខ្ញុំ​ចេះ​គិត​វែង​ឆ្ងាយ ចេះ​ភ័យ​ខ្លាច​បាត់​បង់​អ្វី​ដែល​កំពុង​តែ​មាន ដូច្នេះ​ខ្ញុំ​តាំង​ចិត្ត​ថា ត្រូវ​ថែ​រក្សា​ពេល​​វេលា​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់។
ក្នុង​ភាព​ស្ងៀម​ស្ងាត់​របស់​គេ ខ្ញុំ​សាកល្បង​និយាយ៖
«ឡានី​ចង់​ទៅ​ផ្ទះ​យើង​វិញ!»
«អ្ហាក​ម៉េច​ចឹង? ដើរ​ទើប​តែ​បាន​ប៉ុន្មាន​កន្លែង​ហ្នឹង?»
«គង់​តែ​មាន​ពេល​ក្រោយ​ទៀត​ទេ ពេល​នេះ​យល់​ថា​មិន​បាន​ធ្វើ​តួ​នាទី​ជា​ប្រពន្ធ​ល្អ​សោះ ធ្វើ​ដំណើរ​ច្រើន គិត​តែ​ពី​គេង មិន​ដែល​បាន​រៀប​បាយ​ទឹក​ជូន​ស្វាមី!»
គេ​ញញឹម ក៏​មិន​ថា​អ្វី។
ទោះ​យ៉ាង​ណា​មិន​ដឹង​យ៉ាង​ម៉េច ខ្ញុំ​យល់​ថា​ប្ដី​ខ្ញុំ​ហាក់​ដូច​ជា​ខ្វះ​ភាព​ពេញ​លេញ ក្នុង​ការ​បញ្ចេញ​អ្វី​ដែល​គេ​កំពុង​គិត​ឱ្យ​ខ្ញុំ​ដឹង​ជាមួយ​គ្នា​សោះ។
យើង​ត្រឡប់​មក​ដល់​ទីក្រុង​ប៉ារីស​នៅ​យប់​ដដែល គឺ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ កាល​ពី​នៅ​ប្រហែល​ម៉ោង​ ​៥​ល្ងាច។
ការ​ធ្វើ​ដំណើរ​នេះ​ហត់​នឿយ តែ​មិន​ស្មើ​នឹង​ចិត្ត​ខ្ញុំ​ដែល​ចង់​ថែ​ទាំ​ប្ដី​នោះ​ឡើយ។
«អូន​ធ្វើ​ម្ហូប​ខ្មែរ​ជូន​បង​បាន​ទេ?!»
«បង​មិន​ចង់​ឱ្យ​ប្រពន្ធ​ហត់​ទេ!»
គេ​មិន​បាន​បដិសេធ​ជា​ចំហ តែ​សម្ដី​គេ​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង​បាន។ ខ្ញុំ​ក្រពាត់​ដៃ​រអ៊ូ៖
«ប្រពន្ធ​ធ្វើ​ម្ហូប​អន់​ប៉ុនណា ក៏​ប្ដី​ត្រូវ​តែ​ញ៉ាំ​ដែរ មិន​អ៊ីចឹង​ម៉េច​ហៅ​ថា​ប្ដី​ប្រពន្ធ!?»
គេ​ប្រហែល​ឆ្ងល់​នឹង​ខ្ញុំ​ដែល​នៅ​សុខ​ៗ​កើត​រឿង បាន​ជា​គេ​ជ្រួញ​ចិញ្ចើម​តិច​ៗ។
គេ​មើល​ទៅ​នៅ​តែ​ជា​សុភាព​បុរស ធ្វើ​ឱ្យ​ខ្ញុំ​ស្ដាយ​ក្រោយ​ដែល​នៅ​មិន​នៅ​កម្រោល​ដាក់​ប្ដី​ទៅ​រួច។
«ឡានី​សុំទោស​បង​រិន្ទ!»
ខ្ញុំ​និយាយ​តិច​ៗ គេ​ក៏​លូក​ដៃ​មក​ឈ្លី​សក់​ខ្ញុំ ហើយ​និយាយ៖
«ធ្វើ​ទៅ បង​រិន្ទ​ញ៉ាំ! គ្រាន់​តែ​បង​មិន​ចង់​ឱ្យ​ឡានី​ហត់​នឿយ!»
អរគុណ​ទ្វីប​លោក​ដែល​បង្កើត​មក​ឱ្យ​ខ្ញុំ​នូវ​ប្រុស​ម្នាក់​ល្អ​ថ្នាក់​នេះ។ ខ្ញុំ​ញញឹម​ហើយ​ក៏​ចាប់​ផ្ដើម​គិត​ពី​មុខ​ម្ហូប។ ខ្ញុំ​ទៅ​ដល់​ភ្លាម​ក៏​ចូល​ទៅ​រក​ផ្ទះ​បាយ ហើយ​ចាប់​ផ្ដើម​មើល​បន្លែ​ត្រី​សាច់​ក្នុង​ទូ​ណា​ដែល​អាច​ធ្វើ​ជា​រសជាតិ​អាហារ​ខ្មែរ​បាន។ គេ​មាន​ខ្ញី​និង​ដំឡូង​ខ្លះ​ដែរ ខ្ញុំ​ចាប់​ផ្ដើម​ស្ងោរ​ស៊ុប​និង​ឆា​ខ្ញី។ អាហារ​នេះ​សាមញ្ញ​បំផុត ព្រោះ​ខ្ញុំ​យល់​ថា គេ​មិន​ដែល​បាន​ញ៉ាំ​ទេ។
គេ​នេះ​រស់​នៅ​ក្នុង​របប​ចំណី​អាហារ បី​ដូច​ព្រះ​រាជា​មួយ​អង្គ​ទៅ​ហើយ។
យប់​នេះ​ខ្ញុំ​រៀប​បាយ​ទឹក ហើយ​សប្បាយ​ចិត្ត និង​រំភើប​ជា​ខ្លាំង។ ​បង​រិន្ទ​បង្ហាញ​ខ្លួន​ជាមួយ​នឹង អាវ​អាចារ្យ​សាច់​ក្រណាត់​ស​ស្ដើង ខោ​ចែវ​លក្ខណៈ​ខ្មែរ​សុទ្ធសាធ។ គេ​សង្ហា​អស្ចារ្យ​សម្រាប់​ខ្ញុំ។
គេ​អង្គុយ​ចុះ​មក ហើយ​ខ្ញុំ​បាន​ចាប់​អាហារ​បម្រើ​គេ​ដោយ​សុទ្ធចិត្ត​ និង​ប្រុង​ប្រយ័ត្ន​ខ្លាច​ធ្វើ​ឱ្យ​គេ​ខ្ពើម​រអើម ព្រោះ​ខ្ញុំ​មិន​ចេះ​រៀប​ចំ​អ្វី​ប្រណីត​ៗ​ដូច​ពួក​ហាង​លំដាប់​ៗ​នៅ​ប៉ារីស ដែល​ពូកែ​ផ្ដាច់​ខាង​ពិធី​ការ​នោះ​ឡើយ។
គេ​បរិភោគ​ស្ងប់​ស្ងាត់ ហើយ​មើល​ទៅ​គឺ​គេ​ធ្វើ​តាម​បំណង​ប្រពន្ធ ព្រម​ទាំង​មាន​ភាព​ស្លូត​បូត​ជានិច្ច។
«ម្ហូប​ឡានី​ម៉េច​ដែរ?!»
«អរគុណ​ណាស់! ស្អែក​ធ្វើ​ទៀត​ណា៎!»
គេ​និយាយ​តែ​ប៉ុណ្ណេះ ទោះ​មិន​ឆ្លើយ​នឹង​សំណួរ​ខ្ញុំ តែ​បេះដូង​ខ្ញុំ​រំភើប​ជា​ខ្លាំង។
ខ្យល់​ត្រជាក់​បក់​បោក​មក។ ​បង្អួច​ធំ​នោះ​រេ​ចុះ​ឡើង គេ​បម្រុង​​ក្រោក តែ​ខ្ញុំ​ឃាត់​។
«ចាំ​ឡានី​ទៅ​បិទ!»
ខ្ញុំ​ចាញ់​ខ្យល់​ត្រជាក់​ណាស់ ប៉ុន្តែ​អ្វី​មួយ​ទាញ​អារម្មណ៍​ខ្ញុំ​វឹប ពេល​ដែល​ខ្ញុំ​ទៅ​ដល់​បង្អួច​ភ្លាម។
នោះ​គឺ​ក្លិន​ក្រអូប​ម្យ៉ាង​ដែល​នៅ​ចាំ​បាន​ថា កាល​ពី​ព្រឹកមិញ​ខ្ញុំ​ធុំ​ជាប់​លើ​អាវ​គេ ហើយ​ពេល​នេះ​ហើរ​មក​តាម​ខ្យល់?
ខ្ញុំភាំង…
អ៊ីចឹង​វា​មិន​មែន​ជា​ក្លិន​ទឹក​អប់​ទេ ជា​ក្លិន​ផ្កា​ដែល​ហើរ​មក​ពី​ទីណា​ក្បែរ​ៗ​នេះ​ក៏​ថា​បាន គឺ​ហើរ​មក​តាម​កម្លាំង​ព្រះ​វាយោ ប៉ុន្តែ​ព្រឹក​មិញ ប្ដី​ខ្ញុំ​នៅ​ឆ្ងាយ​ណាស់ គាត់​មក​ទីនេះ​ម៉េច​នឹង​កើត? ឬ​មួយ​ក៏​ផ្កា​នេះ​មាន​ដុះ​ពាសពេញ​ស្រុក​បារាំង?
«ម៉េច​ហើយ​អូន?»
គេ​សួរ​ស្រាល​សោះ តែ​ខ្ញុំ​ភ្ញាក់​ភ័យ​។
ខ្ញុំ​រៀប​ឫកពា​ ហើយ​ឆ្លើយ​បន្ទាន់ ព្រោះ​គេ​នៅ​រង់ចាំ៖
«អត់​អី​ទេ! គ្រាន់តែ​​…ឆ្ងល់… ងងឹត​ម៉េះ សួន​ផ្កា​ផ្ទះ​យើង?»
«ថែ​បរិស្ថាន! យើង​មាន​សុវត្ថិភាព​បរិបូរណ៍​ហើយ!! ចាំ​បាច់​អី ទៅ​បំផ្លាញ​សួន​យើង​ដោយ​ភ្លើង​អគ្គិសនី?!»
គេ​និយាយ​ធម្មតា ហើយ​ក្រោក​ដើរ​មក​ផង ខ្ញុំ​បាន​ឱកាស​នេះ​ស្រង់​ក្លិន​លើ​ខ្លួន​គេ។
«ស្អែក​កុងស៊ុល​ដេវិដ និង​ភរិយា​អញ្ជើញ​យើង​ទៅ​ខួប​អាពាហ៍ពិពាហ៍​លោក! យើង​អាច​នឹង​ទៅ​តាម​កប៉ាល់ ជា​ឱកាស​របស់​យើង​បាន​គយគន់​ថ្ងៃ​រះ​និង​ថ្ងៃ​លិច​ជាមួយ​គ្នា!»​  គេ​និយាយ​ប្រាប់​ដោយ​គ្មាន​ការ​សង្ស័យ​ពី​បំណង​ខ្ញុំ​ដែល​ចង់​ដឹង​ប្រភព​នៃ​ក្លិន​ដែល​នៅ​ជាប់​លើ​អាវ​គេ​កាល​ពី​ព្រឹក​នោះ​ទេ។
ដើម្បី​ជៀស​វាង​គេ​ដឹង​ទាន់​ ខ្ញុំ​មាន​តែ​ងក់​ក្បាល​យល់​ស្រប​ទាំង​អស់។ ​ទោះ​យ៉ាង​ណា យប់​នេះ ​ខ្ញុំ​មិន​គិត​ថា ខ្ញុំ​នឹង​គេង​លក់​ទៀត​នោះ​ទេ។
ការ​ពុល​យន្ត​ហោះ​ឬ​អ្វី​ក៏​ដោយ ខ្ញុំ​នឹង​គ្រប់គ្រង​ស្ថានការណ៍​ឱ្យ​ខាង​តែ​បាន។
គេ​បែក​ពី​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ធ្វើ​ការ។
ខ្ញុំ​បាន​ព្យាយាម​ឃាត់​ចិត្ត​កុំ​ឱ្យ​គ្រប់​គ្រង​ជីវិត​គេ​ទាំង​ស្រុង​ពេក​ ហើយ​ធ្វើ​ជា​រវល់​ជាមួយ​ការងារ​ផ្ទះ​នានា ប៉ុន្តែ​ចិត្ត​នៅ​ផ្ដោត​លើ​គេ​ជានិច្ច។
ខ្ញុំ​ចាប់​ផ្ដើម​ដើរ​ចច្រប់​ពេញ​បរិវេណ​ផ្ទះ​ដើម្បី​ឱ្យ​ដឹង​ថា ទីនេះ​មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​មិន​ទាន់​ទម្លាប់​ និង​មិន​ទាន់​បាន​ស្គាល់។
សត្វ​ឆ្មា​មួយ​រត់​កាត់​ពី​មុខ​ខ្ញុំ​វឹង​។ ​តាម​ថា​ខ្ញុំ​មិន​រវល់​ទេ ប៉ុន្តែ​មើល​ទៅ​សត្វ​ឆ្មា​នេះ ខ្លួន​វា​ធាត់​ធំ​ខ្លាំង​ពេក​ សឹង​ប្រហែល​កូន​ខ្លា​មួយ​ទៅ​ហើយ? ឆ្មា​បារាំង​ធំ​អ៊ីចឹង? ពូជ​វា? ខ្ញុំ​តាម​មើល​វា បោះ​បង់​ការ​គិត​ពី​អ្វី​ផ្សេងៗ​ទៀត? ខ្ញុំ​គិត​សង្ស័យ​ថា វា​នេះ​ជា​សត្វ​ដែល​បង​រិន្ទ​ស្រលាញ់​ពិត​មែន​ទេ ​បាន​ជា​វា​អាច​ចេញ​មក​នៅ​កណ្ដាល​ផ្ទះ បាន​ដោយ​សេរី មិន​ភិត​ភ័យ​អី​បន្តិច?
ពេល​ខ្ញុំ​ចូល​ទៅ​ជិត​វា​យឺត​ៗ ខ្ញុំ​យល់​ផ្សេង​ទៅ​វិញ… ខ្ញុំ​យល់​ថា តើ​វា​មាន​អ្វី​ដែល​គួរ​ឱ្យ​ស្រឡាញ់ ព្រោះ​សត្វ​នេះ​អាច​បង្ក​ក្លិន និង​រោម​ទៅ​ក្នុង​ខ្យល់​ដក​ដង្ហើម។ រឹត​តែ​ចម្លែក​គឺ… គឺ​វា​ដូច​ជា មាន​សម្បុរ​បី? ក្រហម​ជាំ ស​ និង​ខ្មៅ? ពុទ្ធោ​នៅ​ស្រុក​ខ្មែរ​វិញ ឆ្មា​ប្រភេទ​នេះ​គេ​ដេញ​មិន​ឱ្យ​នៅ​ភូមិ​ទេ។
សត្វ​ឆ្មា​ហាក់​ប្ដូរ​ចលនា ពេល​ក្រឡេក​មក​ឃើញ​ខ្ញុំ។ កែវ​ភ្នែក​ស​ថ្លា​របស់​វា​មុត​ណាស់​ គឺ​មុត​យ៉ាង​ចម្លែក។ ​បើ​ទោះ​បី​ជា​ផ្ទះ​នេះ​មាន​សភាព​ស្ងប់​ស្ងាត់​ខុស​ពី​គេហដ្ឋាន​ធម្មតា ប៉ុន្តែ​ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​ថា មាន​អ្នក​ណា​ម្នាក់​ទៀត​អាច​នឹង​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​នេះ​ដែរ​ គ្រាន់​តែ​ខ្ញុំ​មិន​ដែល​ឃើញ​គេ។ ព្រោះ​អ្វី? ព្រោះ​ខ្ញុំ​បាន​ឃើញ​សរសៃ​សក់​វែង​របស់​មនុស្ស​ស្រី​ជាប់​លើ​ខ្នង​សត្វ​ឆ្មា​នោះ​។ វា​មិន​មែន​ជា​សក់​របស់​ខ្ញុំ​ដាច់​ខាត ព្រោះ​ថា​ខ្ញុំ​គ្មាន​សក់​វែង​ថ្នាក់​នោះ​ឡើយ​។
ខ្ញុំ​ខំ​ឈាន​ចូល​ទៅ​កៀក​នឹង​សត្វ​ឆ្មា​យ៉ាង​ឆាប់​រហ័ស និង​ដោយ​ស្ងៀម​ស្ងាត់​ដើម្បី​ប្រាថ្នា​យក​ឱ្យ​បាន​នូវ​សរសៃ​សក់​នោះ​មក​ទុក​ក្នុង​ដៃ។ ​ពេល​ខ្ញុំ​ចូល​កាន់​តែ​កៀក ឆ្មា​ចេះ​ឈាន​ថយ​ក្រោយ?? ដូច្នេះ​ខ្ញុំ​អង្គុយ​ចុះ​ថ្នម​ៗ ហើយ​និយាយ​យ៉ាង​ស្រទន់​ដាក់​ឆ្មា៖
«មក​ណេះ​មក​! កុំ​ខ្លាច!»
មែន​ហើយ វា​ឮ​ក៏​ដូរ​ចិត្ត​ចូល​មក​ក្បែរ​ចុង​ដៃ​របស់​ខ្ញុំ​ភ្លាម។ មាន​តែ​វា​នេះ​ចេះ​ខ្មែរ? មាន​តែ​វា​ជា​សត្វ​បង​រិន្ទ​ពិត​មែន? រង់​ចាំ​វា​ចូល​មក​ជិត​ក្បែរ​ជង្គង់ ខ្ញុំ​លូក​ដៃ​ទៅ​លើ​ខ្នង​វា ស្រវា​ចង់​បាន​សរសៃ​សក់​នោះ​មក​ពិនិត្យ ស្រាប់​តែ …
«ទៅ​វិញ​ទៅ អា​មាស!»
សំឡេង​ប្ដី​ខ្ញុំ​បញ្ជា​មក​ពី​ក្រោយ​ខ្នង ធ្វើ​ឱ្យ​វា​ភ្ញាក់​ភ័យ​ដូច​បាន​ឃើញ​អ្វី​មួយ​គួរ​ឱ្យ​ខ្លាច​ ហើយ​បោល​ក្ឌុង​ចេញ​តាម​បង្អួច​បាត់​ស្រមោល។
សត្វ​ភ័យ​មិន​ដល់​ខ្ញុំ​ទេ។ ចិត្ត​ខ្ញុំ​ចម្លែក ហើយ​កន្ទុយ​ភ្នែក​ខ្ញុំ​ឃើញ​បង​រិន្ទ​ដើរ​មួយ​ៗ​ចូល​មក។
ខ្ញុំ​មិន​ដឹង​ដែរ​ថា ហេតុ​អី​ពេល​នេះ ខ្ញុំ​ទៅ​ជា​មាន​អារម្មណ៍​ថា​ខ្លាច​ៗ​អ្វី​គ្រប់​យ៉ាង​ក្នុង​ផ្ទះ​ខ្លួន​ឯង​ ទាំង​គ្មាន​ហេតុ​ផល​អ្វី​ឱ្យ​ត្រឹម​ត្រូវ​សមរម្យ​សោះ?
ខ្ញុំ​មិន​ទាន់​ក្រោក​ផង គេ​បោះ​ដៃ​មក។
ខ្ញុំ​លូក​ដៃ​ទៅ​ឱ្យ​គេ​យោង ហើយ​ក្រោក​មក​វិញ។
ខ្ញុំ​សួរ​គេ​ដោយ​កែវ​ភ្នែក​ស្រទន់៖
«ឆ្មា​បង​រិន្ទ?»
«អត់​ទេ? ក្រោយ​ៗ​ឃើញ​វា ដេញ​វា​ចេញ​ឱ្យ​ឆ្ងាយ​ៗ​ទៅ!»
«ហេតុ​អី?»
ខ្ញុំ​ហ៊ាន​សួរ ព្រោះ​ឃើញ​សេចក្ដី​ស្នេហា​និង​ភាព​ស្លូត​បូត​ក្នុង​ភ្នែក​គេ​នៅ​តែ​មាន​មក​លើ​ខ្ញុំ​ដដែល។ គេ​មិន​ទាន់​ឆ្លើយ​បន្ត​ផង ខ្ញុំ​ងរង៉ក់​បន្ថែម៖
«ផ្ទះ​នេះ​ចម្លែក​ៗ​ណាស់​! បង​រិន្ទ​ហាម​នេះ​ហាម​នោះ ដឹង​ថា​ប្រពន្ធ​អផ្សុក​ទេ​ហ្នឹង?!»
នៅ​ក្នុង​ស្រមោល​នៃ​ផ្ទះ​ធំ​ចង្គ្រោង​នេះ ខ្ញុំ​ឃើញ​ច្បាស់​កែវ​ភ្នែក​មុត​ថ្លា​របស់​បុរស​នេះ​ដែល​នៅ​នឹង​មុខ​ខ្ញុំ ភ្នែក​គេ​ស្រទន់​មែន តែ​វាងវៃ​បំផុត គេ​មើល​ទៅ​ឆ្លាត​ណាស់ ហើយ​ពូកែ​រៀប​ចំ​ទឹក​មុខ​ ប៉ុន្តែ​ប្រស្រី​ភ្នែក​គេ​បង្ហាញ​ថា មាន​អាថ៌កំបាំង​ដ៏​ជ្រៅ​មួយ​នៅ​ទី​នោះ។
«តែ​ឡានី​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន! អា​មាស​ជា​ឆ្មា​របស់​បង​គន្ធា​!»
«ហេតុ​អី​ត្រូវ​ប្រយ័ត្ន​? ចុះ​បង​គន្ធា​ជា​អ្នក​ណា?»
«បង​ស្រី​របស់​បង! គាត់​ស្លាប់​មុន​នេះ​ប៉ុន្មាន​ខែ ដោយ​សារ​ជំងឺ!»
ខ្ញុំ​បុក​ពោះ​ម្នាក់​ឯង ហើយ​ស្លេក​មុខ។ បើ​ប្ដី​ខ្ញុំ​មក​យឺត​បន្តិច​ ខ្ញុំ​នឹង​យក​សក់​មួយ​សរសៃ​នោះ​មក​កាន់​ទៅ​ហើយ។
«គាត់​មាន​ជំងឺ​ឆ្លង​ទេ?!»
ខ្ញុំ​ភ្លាត់​សួរ​ភ្លាម មិន​បាន​ពិចារណា​អ្វី​ឡើយ ឯ​គេ​វិញ​ក៏​ឆ្លើយ​ភ្លាម​ទាន់​ចិត្ត​ទៀត។
«បាទ​អូន គឺ​ជំងឺ​ឆ្លង!»
ខ្ញុំ​នៅ​ចំហ​មាត់​នឹក​ទៅ​ដល់​សត្វ​ឆ្មា​អម្បាញ់មិញ​ និង​ហេតុផល​ដែល​បង​រិន្ទ​ប្រញាប់​បណ្ដេញ​វា។ សេចក្ដី​សម្គាល់​របស់​ខ្ញុំ​ភ្លាម​ៗ​នេះ គឺ​គេ​ហាក់​មាន​ភាព​ស្រងូត​បន្តិច តែ​ពេញ​ដោយ​ក្ដី​ស្រលាញ់​ពេល​រំឭក​អំពី​បង​ស្រី​គេ។ ទោះ​យ៉ាង​ណា ពេល​នេះ​ខ្យល់​ដក​ដង្ហើម​របស់​ខ្ញុំ​មាន​តែ​ក្លិន​ជំងឺ​ៗ​គួរ​ឱ្យ​ខ្លាច​ ហើយ​ខ្ញុំ​សរសើរ​ខ្លួន​ឯង​ណាស់​ដែល​មុន​នេះ​មិន​ប៉ះ​ពាល់​សត្វ​នោះ​នៅ​ឡើយ។
បង​រិន្ទ​ក្រសោប​ស្មា​ខ្ញុំ​បណ្ដើរ​បក​ក្រោយ។ គាត់​និយាយ​មួយៗ៖
«កាល​បង​គន្ធា​នៅ ឆា្ម​នោះ​ដូច​ជា​ជីវិត​របស់​គាត់! គាត់​ឱប​វា​ប្រលែង​លេង​ ជំងឺ​ហឺត​របស់​បង​គន្ធា​ធ្ងន់ធ្ងរ ហើយ​ក្លាយ​ជា​មហារីក​ផ្លូវ​ដង្ហើម! កុំ​ថា​សត្វ​នេះ​ដែល​ត្រូវ​ជៀស​ សូម្បី​តែ​បន្ទប់​នៅ​ជាន់​ទី​បី​នៅ​ចុង​គេ​នោះ ក៏​កុំ​ទៅ​ក្បែរ​ឱ្យ​សោះ!»
«អ្នក​ណា​នៅ​ទីនោះ បើ​គាត់​ស្លាប់​ហើយ​ហ្នឹង?»
ខ្ញុំ​សួរ​ដូច​ឆោត ធ្វើ​ឱ្យ​គេ​លូក​ដៃ​មក​​ញី​សក់​ខ្ញុំ។
«ឆ្កួត​មែន​! មាន​អ្នក​ណា​នៅ​ទៀត បើ​គាត់​ទៅ​បាត់​ហើយ តែ​យើង​ចង់​ទុក​អ្វី​ៗ​ជា​អនុស្សាវរីយ៍​របស់​គាត់! បាន​ជា​ទុក​បន្ទប់​គាត់​នៅ​ដូច​ដើម ហើយ​ដែល​ម្នាក់​ៗ​មិន​ចង់​ចូល​ទៅ​នោះ ព្រោះ​សម្ភារៈ​ខ្លះ​របស់​គាត់​សេសសល់​អាច​នៅ​មាន​មេរោគ!»
«ម៉េច​ក៏​បង​រិន្ទ​មិន​សម្លាប់​មេរោគ!?»
«ធ្វើ​ហើយ! តែ​ម៉េច​នឹង​បាន​១០០​ភាគ​រយ? ចេះ​តែ​ឱ្យ​ឡានី​ប្រយ័ត្ន​ទៅ!»
ខ្ញុំងក់ក្បាល។
ដូច្នេះ​ខ្ញុំ​យល់​ថា គេ​ស្រលាញ់​បង​ស្រី​គេ​ណាស់។ គួប​នឹង​ស្នូរ​ដង្ហើម​ដែល​គេ​ដក់​ញាប់​ឡើង​ៗ​ក្បែរ​ខ្នង​ខ្ញុំ​ពេល​រំឭក​និយាយ​ពី​បង​គន្ធា ខ្ញុំ​ថែម​ទាំង​យល់​ថា បើ​គេ​មិន​ទុក​គាត់​សំខាន់​ដល់​ម្ល៉ឹង​ មុខ​តែ​មិន​ប្រឹង​ទុក​របស់​របរ​ជាប់​មេរោគ​ទាំង​នោះ​ជា​អនុស្សាវរីយ៍​ឡើយ។
រាត្រី​ចូល​មក​ដល់។
ភាព​ងងឹត​ក្លាយ​ជា​រឿង​ធម្មតា​ព័ទ្ធ​ជុំវិញ​វិមាន​នេះ។
«មិន​បាច់​ខ្លាច​ទេ! យប់​នេះ បង​មិន​រវល់​ធ្វើ​អី​ទាំង​អស់!»
គេ​និយាយ​ដូច្នេះ ពេល​យើង​នៅ​លើ​គ្រែ​ជា​មួយ​គ្នា ហើយ​ឱប​ប្រលោម​ខ្ញុំ​ក្នុង​ដៃ​គេ។ ខ្ញុំ​យល់​ថា​នេះ​គឺ​ជា​រាត្រី​ផ្សំ​ដំណេក​របស់​យើង​ពិតមែន​ហើយ ព្រោះ​មើល​ទៅ​គេ​ហាក់​ដូច​ជា​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការ​យក​ចិត្ត​យក​ថ្លើម​ខ្ញុំ។
«ឡានី​ស្រលាញ់​ប្ដី​ប៉ុនណា​ដែរ!?»
គេ​ស្រាប់​តែ​សួរ​ពាក្យ​នេះ​ឡើង រក​តែ​ខ្ញុំ​ឆ្លើយ​យ៉ាង​ណា​ក៏​មិន​កើត។
គេ​ឱន​ច្រមុះ​មក ​ខ្ញុំ​គេច​ចេញ​អៀន​រឹង​ខ្លួន។
«និយាយ​បាន​ទេ​ថា ស្រលាញ់​ហ៊ាន​ប្ដូរ​ជីវិត?»
គេ​រឹត​តែ​ចម្លែក​ដែល​និយាយ​រ៉ូមែនទិក​ជាង​រាល់ដង ប៉ុន្តែ​មិន​ដឹង​យ៉ាង​ម៉េច​ ពាក្យ «ប្តូរជីវិត» ធ្វើ​ឱ្យ​ខ្ញុំ​គិត​ចម្លែក។
«ស្រលាញ់​ៗ​ទៅ ចាំ​បាច់​អី​ប្ដូរ​ជីវិត​ទៀត?»
ឃើញ​ខ្ញុំ​ធ្វើ​ជា​សួរ​តប គេ​ហាក់​ស្រពោន​អន់​ចិត្ត ហើយ​និយាយ​ខ្សោយ​ៗ​មក​វិញ៖
«ដូច​បង​រិន្ទ​នៅ​តែ​មិន​អាច​រក​មនុស្ស​ស្រី​ណា​មក​ស្រលាញ់​ជាង​ជីវិត​ខ្លួន​ឯង​បាន?»
«ត្រូវ​ការ​ពេល​វេលា ត្រូវ​ការ​មើល​បង​រិន្ទ​ដែរ!»
ខ្ញុំ​និយាយ​រំអុក​រំអួយ តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​នឹង​ប្ដូរ​ជីវិត​ជាមួយ​គេ​ពិត​មែន ​ឱ្យ​តែ​គេ​ពិត​ជា​ស្វាមី​ល្អ​ដូច្នេះ​រហូត​ទៅ។
គេ​ហុច​កែវ​ទឹក​ដោះ​គោ​ស្រស់​មក​ឱ្យ​ខ្ញុំ ហើយ​លួង​វិញ៖
«បង​តែង​តែ​អាច​រង់​ចាំ​បាន ដោយ​ការ​អត់ធ្មត់!»
ខ្ញុំ​ញ៉ាំ​ភេសជ្ជៈ​បន្លប់ ហើយ​ញញឹម​សប្បាយ​ក្នុង​ចិត្ត។
«ពេល​ណា​យើង​ទៅ​លេង​ស្រុក​ខ្មែរ?»
«ទើប​មក​បាន​ពីរ​បី​ថ្ងៃ​នឹក​ផ្ទះ​ទៅ​ហើយ បើ​អ្នក​ណា​ៗ​ឮ គេ​ថា​បង​នេះ​មិន​ចេះ​ផ្ដល់​សុខ​ឱ្យ​ភរិយា បាន​ជា​ប្រពន្ធ​ទារ​ទៅ​ស្រុក?»
«មាន​ឯណា! និយាយ​លេង​ៗ​ទេ តែ​បើ​បាន​ទៅ​មែន ឡានី​ចង់​បាន​អ្នក​ស្រុក​មក​នៅ​ជា​មួយ​ពីរ​បី​នាក់​ គ្រាន់​ជាង​បង​រិន្ទ​ទៅ​ជួល​ឥណ្ឌា​មក​នៅ សួរ​មិន​ឆ្លើយ​អស់​ទាំង​នោះ​ដែរ! ណា៎​បង​ណា៎!»
គេ​មិន​ឆ្លើយ ឱន​មក​ថើប​ថ្ងាស​ ធ្វើ​ឱ្យ​ខ្ញុំ​បិទ​ភ្នែក​បន្លប់​ចិត្ត​អៀន។ ដៃ​គេ​ឱប​ថ្នម​រាងកាយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​មាន​ឱកាស​បើក​ភ្នែក​មក​មើល​ស្នេហា​របស់​គេ​ទៀត​ដែរ….
ប៉ុន្តែ​សំឡេង​មនុស្ស​ម្នាក់​កំពុង​យំ  មាន​អារម្មណ៍​ថា​ឮ​ច្បាស់ទៅ​ៗ រហូត​ដល់​ត្រូវ​បើក​ភ្នែក​មក​វិញ។ បង​រិន្ទ​មិន​នៅ​ទេ មិន​ឃើញ​សូម្បី​តែ​ស្រមោល?
ខ្ញុំ​មិន​បាន​នៅ​ក្នុង​បន្ទប់​គេង បែរ​ជា​ឃើញ​ខ្លួន​ឯង​កំពុង​ឈរ​នៅ​មាត់​ជណ្ដើរ​ធំ​កណ្ដាល​ផ្ទះ។
ខ្ញុំ​រំពៃ​ជុំ​វិញ​ខ្លួន… អូយ… ជាន់​សាឡុង​ខាង​ក្រោម​នៅ​ជ្រៅ​សន្លឹម នេះ​គឺ​ជាន់​ទី​បី​ច្បាស់​ណាស់​ នៅ​សុខ​ៗ ម៉េច​ខ្ញុំ​ឡើង​មក​ដល់​ទីនេះ​បាន?
ខ្ញុំ​ភ័យ​ស្អិត​ខ្លួន​។ ​ទាញ​ជើង​បែរ​ក្រោយ​រត់​ចុះ​វិញ តែ​កម្រើក​មិន​បាន​ស្ពឹក​ជា​ខ្លាំង ហេតុ​អី??? ខ្ញុំ​កំពុង​យល់​សប្ដិ? ខ្ញុំ​ដេក​លក់​មែន​ទេ? ក្រោក​ឡើងៗ។
សូរ​សព្ទ​អ្វី​មួយ​បាន​ឆក់​យក​វិញ្ញាណ​ខ្ញុំ។ គឺ​បន្ទប់​ខាង​ចុង​នោះ បន្ទប់​ដែល​បង​រិន្ទ​ហាម នោះ​បាន​របើក​ទ្វារ​បុរាណ​ដ៏​ធំ​នោះ​មក​សន្សឹម​ៗ​ជាមួយ​សូរ​សព្ទ​គួរ​ឱ្យ​ព្រឺព្រួច។ ចិត្ត​ខ្ញុំ​តក់​ស្លុត​ តែ​ខ្ញុំ​មិន​បាន​ងាក​ចេញ​ទេ ព្រោះ​ខ្ញុំ​ឃើញ​ស្រី​ម្នាក់​នៅ​ទីនោះ​ច្បាស់​នឹង​ភ្នែក។
ទោះ​បី​ចម្ងាយ​ឆ្ងាយ​ជាង​១០​ម៉ែត្រ តែ​ខ្ញុំ​ឃើញ​ច្បាស់​ថា ​នាង​កំពុង​ឱប​សត្វ​ឆ្មា​កន្ធាត់​ឈ្មោះ​អា​មាស​ដែល​មាន​សម្បុរ​ដល់​ទៅ​បី​នោះ។
ដៃ​នាង​រាវ​អង្អែល​រោម​ទន់​និង​ក្រាស់​របស់​អា​មាស តែ​មុខ​នាង​គឺ​មើល​ត្របាញ់​មក​ខ្ញុំ ទោះ​បី​ជា​ភាព​ងងឹត​មិន​ឱ្យ​ខ្ញុំ​ឃើញ​ភ្នែក​ច្រមុះ​មាត់​នាង​ក្ដី។  សក់​នាង​វែង​អន្លាយ​បក់​រវិច​ៗ ដូច​ជា​បន្ទប់​នោះ​មាន​ខ្យល់​យ៉ាង​ខ្លាំង​ណាស់​អ៊ីចឹង។
ខ្ញុំ​ទន់​ជើង​មិន​ស្មើ​ទៅ​នឹង​ការ​ស្ទក់​ពេញ​រាងកាយ​កម្រើក​មិន​បាន ទោះ​បី​សតិ​ខ្ញុំ​ប្រាប់​ច្បាស់​ៗ​ថា ខ្ញុំ​ត្រូវ​ខ្មោច​លង​ហើយ​ក៏​ដោយ ខ្ញុំ​ឈាន​ទៅ​ណា​មិន​រួច​ទាំង​អស់។ ​ចិត្ត​ខ្ញុំ​រំឭក​ដល់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ដើម្បី​បង្កើន​ភាព​កក់ក្ដៅ និង​ធ្មេច​ភ្នែក​សូត្រ​ធម៌។
​ភ្លាម​ៗ​នោះ ខ្ញុំ​ឮ​សំឡេង​នាង​យំ…… គឺ​ស្រី​ម្នាក់​នោះ មិន​ដឹង​ថា គាត់​ពិត​ជា​បង​គន្ធា​ដែល​ស្លាប់​ទៅ​ដែរ​អត់​ទេ ប៉ុន្តែ​នាង​បាន​ស្រែក​ហៅ​ខ្ញុំ​ឱ្យ​ជួយ…?
«ឡានី ជួយខ្ញុំផង! ឡានីជួយ!»
ខ្ញុំ​បើក​ភ្នែក ព្រោះ​មិន​អាច​ទ្រាំ​ធ្វើមិន​ឮ​ចំពោះ​ការ​ដង្ហោយ​ដ៏​ទារុណ​នេះ​បាន​ទៀត​ឡើយ។ ខណៈ​ពេល​ដែល​ទ្វារ​របើក​មក​ខ្វាក ឃើញ​ដៃ​ខាង​ឆ្វេង​របស់​គាត់​ចាប់​ច្បាម​ឆ្មា​កន្ធាត់​នោះ ចេញ​ពី​រង្វង់​ដៃ​ស្ដាំ​ ហើយ​លើក​ឡើង​មក​យ៉ាង​ខ្ពស់ ហាក់​មិន​ធ្ងន់​អ្វី​បន្តិច​ណា​ឡើយ។
សត្វ​ឆ្មា​ស្រែក​យំ​ឮ​ៗ ព្យាយាម​គេច​ចេញ​ពី​នាង តែ​ដៃ​របស់​នាង​ក្ដោប រោម​អា​មាស​ជាប់​ម៉ឺង ហើយ​អ្វី​មួយ​ភ្លឺ​ផ្លេក​បាន​បង្ហាញ​មក​គួរ​ឱ្យ​ព្រឺព្រួច គឺ​កាំបិត​ស​ស្ដើង​ដែល​នាង​លើក​មក​ប្រល័យ​ជីវិត​សត្វ​ឆ្មា ធ្វើ​ឱ្យ​ឈាម​ក្រហម​ច្រាល​បាញ់​ស្រក់​តក់ៗ​ទូទាំង​កម្រាល​ព្រំ ហើយ​ហូរហៀរ​មិន​ចេះ​អស់ រហូត​សើម​ដល់​ជើង​ខ្ញុំ និង​ធុំ​ក្លិន​ឆ្អាប​ឡប់។
នៅ​ក្នុង​ភាព​ងងឹត ខ្ញុំ​ចាប់ផ្ដើម​ញ័រ​កាយ​ទទ្រើក​ ទប់​លែង​ជាប់​សម្លឹង​ទៅ​ឆ្មា​អា​មាស​គួរ​ឱ្យ​អាសូរ ​ដែល​ត្រដរ​ខ្យល់​ស្លាប់​លឿន​ជាង​រលក​សំណើច​របស់​ស្ត្រី​ដ៏​ពិសពុល​តិរច្ឆាន​ម្នាក់​នោះ​ទៅ​ទៀត។
នាង​នោះ​ហាក់​ត្រេកអរ​សប្បាយ​ជា​ខ្លាំង​ដែល​បាន​ធ្វើ​បាប​សត្វ បន្ទាប់​មក​បាន​លែង​ដៃ​ទម្លាក់​អា​មាស​ដ៏​កម្សត់​មក​លើ​កម្រាល ធ្វើ​ឱ្យ​វា​កន្ត្រាក់​ចុះ​ឡើង​មុន​ពេល​ដេក​ស្ងៀម​ជា​ស្ថាពរ។
ខ្ញុំ​លែង​អើពើ​អ្វី​នឹង​មនុស្ស​ស្រី​បិសាច គិត​តែ​ពី​ប្រមូល​កម្លាំង​ស្រែក​រក​ជំនួយ។
«បង​រិន្ទ បង​រិន្ទ!»
សំឡេង និង ភាព​វឹកវរ​កើត​ឡើង​នៅ​ជុំវិញ​ខ្ញុំ រហូត​ដល់​ខ្ញុំ​កន្ត្រាក់​ដឹង​ខ្លួន​ឡើង​ឃើញ​រង្វង់​មុខ​ប្ដី។
​គឺ​ខ្ញុំ​កំពុង​នៅ​ក្នុង​ដៃ​របស់​គាត់ ភ្នែក​របស់​គាត់​ផ្ដោត​មក​មើល​ខ្ញុំ។ តាម​ពិត​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ការ​យល់​សប្ដិ​ទេ? ខ្ញុំ​គេង​ទៀត​ហើយ?
ខ្ញុំ​ស្ទុះ​ក្រោក​ចេញ​ពី​កំភួន​ដៃ​របស់​គេ ហើយ​ប្រញាប់​សួរ៖
«ឡានី​គេង​ទៀត​ហើយ?»
គេ​ងក់​ក្បាល ខ្ញុំ​សម្លឹង​ទៅ​មេឃ​ភ្លឺ​ស្រាង​ៗ​នៅ​ឯ​ក្រៅ​បង្អួច។ សុបិន​ពេល​ទៀប​ភ្លឺ​ច្រើន​ជា​សុបិន​ដែល​អាច​កើត​មាន​ក្នុង​ការ​ពិត នេះ​បើ​តាម​អ្នក​ស្រុក​យើង​ចំណាំ​ត​ៗ​គ្នា ដូច្នេះ​ខ្ញុំ​បាន​សួរ​បន្ត​ភ្លាម៖
«បង​រិន្ទ អា​មាស​ទៅ​ណា? ខ្ញុំ​យល់​សប្ដិ​អាក្រក់​ណាស់ ឃើញ​វា…..»
«វា​ស្លាប់​ហើយ!»
គេ​ឆ្លើយ​ខ្លី តែ​ចិត្ត​ខ្ញុំ​គិត​វែង។ ដង្ហើម​ខ្ញុំ​ហាក់​ចង់ ផ្អាក​ដក និង​សូម្បី​តែ​គិត​ពី​ឆ្មា​កម្សត់​នោះ​ក៏​ខ្ញុំ​ទ្រាំ​ទប់​ទឹក​ភ្នែក​សឹង​តែ​មិន​បាន។ ខ្ញុំ​រអាក់រអួល​សំឡេង​ព្រោះ​រន្ធត់៖
«ហេតុ​អី?​ គេ​សម្លាប់​វា​ធ្វើ​អី? ហេតុ​អី​ទៅ?»
គេ​នៅ​ស្ងៀម​តាម​ដាន​តំណក់​ទឹក​ភ្នែក​របស់​ខ្ញុំ ហើយ​មិន​ទាន់​បាន​ចាប់​ផ្ដើម​និយាយ​អ្វី​មួយ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ​ទេ ប៉ុន្តែ​ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​អ្វី​ម្យ៉ាង​នៅ​កែង​កំភួន​ដៃ​គេ​ដែល​ឱប​ខ្ញុំ។
«ឈាម​?​»​
ខ្ញុំ​ឃើញ​ដៃ​គេ​ប្រឡាក់​ឈាម តែ​ខ្ញុំ​មិន​បាន​និយាយ​មួយ​ពាក្យ​រួច​ទេ ព្រោះ​សន្សឹម​ៗ ខ្ញុំ​យល់​ថា ​គ្រប់​យ៉ាង​នៅ​ទីនេះ​គួរ​ឱ្យ​ភ័យ​ខ្លាច​និង​សង្ស័យ។
«បង​រិន្ទ​ទើប​មក​ពី​ណា?»
«បង​នៅ​ហ្នឹង អត់​មាន​ទៅ​ណា​ទាំង​អស់! ឡានី​យល់​សប្ដិ​អាក្រក់​ស្រែក​ខ្លាំង​ៗ ទើប​បង​ភ្ញាក់​ឡើង​មក!»
គេ​កុហក​។ ខ្ញុំ​រេ​ភ្នែក​រក​មើល​សម្គាល់​ពូក​ជុំវិញ​នេះ គ្មាន​ចំណុច​មួយ​ណា កន្លែង​មួយ​ណា​បង្ហាញ​ថា គេ​បាន​គេង​នៅ​ទីនេះ​ពេញ​មួយ​យប់​ជាមួយ​ខ្ញុំ​ទេ។
ខ្ញុំ​ចោល​ភ្នែក​ទៅ​លើ​សាឡុង​ក៏​គ្មាន​អី​ទាំង​អស់​ដែរ ខ្នើយ​ភួយ​គ្មាន​ទេ។ គេ​ចេញ​ពី​ទី​​នេះ​ច្បាស់​ណាស់​ ហើយ​គេ​ទៅ​ណា បាន​ជា​ដៃ​គេ​ប្រឡាក់​ឈាម?
ខ្ញុំ​បាន​បោះបង់​ចោល​បំណង​ដែល​មុន​នេះ​ថា ​ចង់​និយាយ​រៀបរាប់​រឿង​បង​ស្រី​គេ​ក្នុង​សុបិន​នោះ​ប្រាប់​គេ ហើយ​ខ្ញុំ​បែរ​ជា​សម្ងំ​​រក​មធ្យោបាយ​ចង់​ដឹង​រឿង​ពិត​ក្នុង​ការ​រស់​នៅ​ដ៏​ចម្លែក​ៗ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។​
ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កែវ​ទឹក​ដោះ​គោ។ វា​ស្ងួត​ទៅ​ហើយ តែ​វា​នៅ​មាន​កំណក​ស​ៗ​ មើល​ទៅ​ខុស​ធម្មតា​នៅ​ជាប់​នឹង​បាត​កែវ។
ខ្ញុំ​លួច​គិត តើ​ដែល​ខ្ញុំ​ដេក​ដូច​ស្លាប់​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​អាច​មាន​គេ​មាន​ចេតនា​ដាក់​ថ្នាំ​ងោកងុយ​បំភ័ន្ត​ខ្ញុំ​ទេ​ដឹង​? មិន​អ៊ីចឹង ហេតុ​អី​ប្រុស​ម្នាក់​នេះ​សុខ​ចិត្ត​ឱ្យ​រាត្រី​ផ្សំ​ដំណេក​រំលង​ទៅ​ម្ដង​ហើយ​ម្ដង​ទៀត?ហេតុអ្វី​ខ្ញុំ​យប់​ណា​ក៏​ដេក​មិន​ដឹង​អី​រហូត​ទល់​ព្រឹក?
ចិត្ត​ខ្ញុំ​ទើស​ទាល់​យ៉ាង​ខ្លាំង​ក្នុង​ដៃ​គេ ក្បែរ​ខ្លួន​គេ តែ​ខ្ញុំ​ធ្វើ​ធម្មតា ព្រោះ​ខ្ញុំ​ក្បាល​មួយ​តែ​ឯង​ក្នុង​វិមាន​នេះ។
«ប្រាប់​មក​បង​រិន្ទ អាមាស វា​កើត​អី?»
«វា​ធ្លាក់​ពី​ជាន់​លើ​មក​ស្លាប់!»
ខ្ញុំ​គ្រវី​ក្បាល ហើយ​ស្រមៃ​ឃើញ​ពី​ការ​ត្រដរ​ខ្យល់​​របស់​ឆ្មា​កម្សត់​នៅ​នឹង​មុខ​ខ្ញុំ។ ឬ​មួយ​ផ្ទះ​នេះ​មាន​ខ្មោច ហើយ​វា​ត្រូវ​គេ​សម្លាប់​ជាមុន​នៅ​ជាន់​ទី​បី​នោះ រួច​ទើប​បោះ​សព​វា​មក​ក្រោម​ជា​ក្រោយ?
«ឡានី​មិន​កើត​អី​ទេ?»
ខ្ញុំ​អាច​មាន​អារម្មណ៍​ថា មាន​អ្វី​ម្យ៉ាង​លាក់​លៀម​នៅ​ក្នុង​អណ្ដាត​របស់​គេ​ដែល​គ្រលាស់​មក​កាន់​ខ្ញុំ? ខ្ញុំ​លួច​គិត​ម្នាក់​ឯង​ថា ឬ​មួយ​គេ​ចិញ្ចឹម​បង​គេ​ក្លាយ​ជា​ព្រាយ ហើយ​ព្រម​ជួយ​លាក់​រឿង​ដែល​បង​ស្រី​គេ​បាន​សម្លាប់​អា​មាស?
«ឈប់​ភ័យ​ទៅ! បង​នៅ​ជិត​ហើយ ដូច​ដែល​បង​ធ្លាប់​សន្យា បង​នឹង​រក្សា​ឡានី​ឱ្យ​មាន​សុវត្ថិភាព!»
ខ្ញុំ​ស្ដាប់​ពាក្យ​សុវត្ថិភាព​ដែល​គេ​បាន​ធានា កាន់​តែ​ដាស់​ខ្ញុំ​ឱ្យ​ចម្លែក​ចិត្ត។ ​បើ​ទីនេះ​ធម្មតា ចាំ​បាច់​អី​ត្រូវ​និយាយ​ទៅ​ដល់​ពាក្យ​ការពារ?
ខ្ញុំ​រុញ​កំភួន​ដៃ​ប្រឡាក់​ឈាម​របស់​គេ​ចេញ​ថ្នម​ៗ ហើយ​រក​ពាក្យ​តប​វិញ​ដោយ​ប្រុង​ប្រយ័ត្ន។
«លែង​ភ័យ​ហើយ បាន​បង​រិន្ទ​នៅ​ជិត!»​
«ថ្ងៃ​នេះ​បង​មិន​នៅ​ទេ!»
«ហេតុ​អី?»
«បង​ត្រូវ​ទៅ​ប្រជុំ​សំខាន់​មួយ!»
«ក្រែង​ល្ងាច​នេះ….. »
«បាទ! ទៅ​ខួប​អាពាហ៍ពិពាហ៍​លោក​កុងស៊ុល! ចាំ​បង​មក​ទទួល​ណា៎​!»
ខ្ញុំ​ខំ​ញញឹម​ឱ្យ​គេ​ចាក​ចេញ​តាម​សម្រួល រហូត​ដល់​គេ​ចេញ​ផុត​ពី​បន្ទប់​នេះ ​ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ដក​ដង្ហើម​ស្រួល និង​បង្ហាញ​ទឹក​មុខ​ឡេះឡះ​ងឿង​ឆ្ងល់​សង្ស័យ។
ខ្ញុំ​ស្រវា​មក​ក្បែរ​បង្អួច ហើយ​សម្លឹង​មើល​ពួក​កូន​ចាប​ដែល​ហើរ​ច្រវាត់។​
សុភមង្គល​ខ្ញុំ​កំពុង​សាង​ឡើង​ក្នុង​ទ្រុង​មាស​ឬ​អ្វី​? ខ្ញុំ​នឹង​នៅ​ទីនេះ​រហូត ក្នុង​របៀប​នេះ ​ហើយ​ពាក្យ​សុវត្ថិភាព​របស់​គេ អ្នក​ណា​ធានា ពេល​គេ​មិន​នៅ​ផ្ទះ?
ខ្ញុំ​ងាក​មក​រក​កែវ​ទឹក​ដោះ​គោ តែ​ត្រូវ​បាន​បង​រិន្ទ​យក​វា​ចេញ​ទៅ​បាត់​តាម​គេ​ទៅ​ហើយ​ ហេតុ​អី?
មាន​តែ​គេ​ចាប់​អារម្មណ៍​ឃើញ​កំណក​មិន​ធម្មតា​ក្នុង​កែវ​នោះ​ដែរ?
នៅ​ក្នុង​ការ​ព្រួយ​បារម្ភ​ ខ្ញុំ​ស្លៀកពាក់ ហើយ​ត្រៀមចុះក្រោម។
ប្ដី​ខ្ញុំ​ក៏​រៀប​ចំ​ស្រួល​បួល​ចុះ​ទៅ​ក្បែរ​ឡាន​គេ​ដែរ។
«បង​មក​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ទេ?»
«ប្រហែល​មក​មិន​ទាន់​ទេ ប៉ុន្តែ​ចាំ​ល្ងាច​បង​មក​ទទួល!»
«ឡានី​ដើរ​លេង​ជុំវិញ​សួន​នេះ​បាន​ទេ?»
ខ្ញុំ​សួរ​បន្ថែម​ដោយ​សម្លឹង​ចាំ​មើល ប្រតិកម្ម​គេ តែ​គេ​តប​ដូច​ធម្មតា៖
«ដើរ​ចុះ! តែ​ប្រយ័ត្ន​វង្វេង ឱ្យ​អ្នក​បម្រើ​ដើរ​កំដរ​ផង!»
គេ​ងាក​ទៅ​និយាយ​បារាំង​ដាក់​ពួក​ឥណ្ឌា​ប្រុស​ៗ ហើយ​ពួក​នោះ​ឱន​លំទោន តែ​មិន​តប​អ្វី​ទាំង​អស់។
គ្រប់​យ៉ាង​នៅ​ទីនេះ​គឺ ស្ងប់​ស្ងាត់​ល្អ ហើយ​អាច​និយាយ​ថា​ស្ងប់​ស្ងាត់​បំផុត ពេល​ដែល​សន្ធឹក​ឡាន​បង​រិន្ទ​ចេញ​ទៅ​បាត់​ស្រមោល។
​នៅ​ក្នុង​បរិវេណ​សួន​ច្បារ​នៃ​វិមាន​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​ថែទាំ​យ៉ាង​ល្អ​បំព្រង។ ​ខ្ញុំ​ដើរ​ស្រូប​យក​អាកាស​ធាតុ​ត្រជាក់​បរិសុទ្ធ ភ្លេច​អស់​ទុក្ខ​ព្រួយ​កង្វល់ ហើយ​ពួក​ឥណ្ឌា​ពីរ​នាក់​ដើរ​ចម្ងាយ​ប្រមាណ​បួន​ប្រាំ​ម៉ែត្រ​ពី​ក្រោយ​ហាក់​បី​ដូច​ជា​កំពុង​រង់ចាំ​តាម​បម្រើ​ខ្ញុំ?
ទោះ​បី​យ៉ាងណា ខ្ញុំ​ធុញ​ទ្រាន់​នឹង​ចរិត​មិន​មាត់​មិន​ក​របស់​មនុស្ស​ទាំង​នេះ​ណាស់។ មាន​ពួកគេ​ដូចជា​គ្មាន​តែ​ដដែល​ហ្នឹង មាន​អ្វី​គួរ​សប្បាយ​ចិត្ត​ទៅ?
លំអង​បុប្ផា​ហើរ​​រោយ​មក​លើ​ខ្លួន​ខ្ញុំ​ជះ​ក្លិន​ម្យ៉ាង​សម​ឱ្យ​ភ្ញាក់​ផ្អើល។ ខ្ញុំ​ស្មាន​មិន​ខុស​ទេ ក្លិន​នៅ​ក្បែរ​
បន្ទប់​អាហារ​ខ្ញុំ និង​ក្លិន​លើ​អាវ​ប្ដី​ខ្ញុំ​ដែល​ខ្ញុំ​ចំណាំ​បាន​គឺ​ តាម​ពិត​ក្លិន​លំអង​បុប្ផា​ពណ៌​ស​ក្បុស​នេះ​ទេ​តើ?
ខ្ញុំ​ងើយ​មើល​រក​ប្រភព។
ដើម​ផ្កា​ជា​ច្រើន​នៅ​បន្ទប់​ចុង​គេ​ជាន់​ទី​បី ជា​ប្រភព​នាំ​លំអង​ទាំង​នេះ​ធ្លាក់​មក។
ខ្ញុំ​ញញឹម​ព្រោះ​វា​ស្អាត​ណាស់ ពេល​ដែល​ហើរ​ចុះ​មក​ជា​បន្ត​បន្ទាប់​។
ចុះ​ប្ដី​ខ្ញុំ​ហេតុ​អី​ជាប់​ក្លិន​ផ្កា​នេះ​ទៅ​កើត បើ​ពេល​នោះ​យើង​នៅ​សម្រាក​សណ្ឋាគារ ពុំ​មែន​នៅ​ទីនេះ​ផង? ខ្ញុំ​ជ្រួញ​ចិញ្ចើម​គិត។
«នេះ​ជា​ផ្កា​អ្វី? ហើយ​នោះ​ជា​បន្ទប់​អ្នកណា​នៅ បាន​ជា​ដាំ​ល្អ​ម្ល៉េះ?»
ខ្ញុំ​ច្រឡំ​សួរ​ទៀត​ហើយ ពួក​នោះ​ក៏​រក្សា​ភាព​ស្ងប់​ស្ងៀម​មិន​ឆ្លើយ​នឹង​ខ្ញុំ​ទៀត​ហើយ​។
ខ្ញុំ​មួហ្មង​លួច​នឹក​ខឹង​ថា នឹង​ប្រាប់​បង​រិន្ទ​រឿង​មនុស្ស​គ​អស់​នេះ​ចេញ​ម្ដង ប៉ុន្តែ​រំឭក​ដល់​ប្ដី​ខ្ញុំ​កាល​ណា ​ខ្ញុំ​ស្រាប់​តែ​នឹក​ដល់​សម្ដី​គេ។
«បន្ទប់​នៅ​ជាន់​ទី​បី​នៅ​ចុង​គេ​នោះ​ក៏​កុំ​ទៅ​ក្បែរ​ឱ្យ​សោះ!»
ខ្ញុំ​ត្រជាក់​ចុង​ដៃ​ងើប​មុខ​យឺត​ៗ​ទៅ​កាន់​ទី​នោះ។ រាង​កាយ​ខ្ញុំ​ទាំង​មូល​ត្រជាក់​ព្រឺ ហើយ​ខ្ញុំ​ក្ដុក​ចិត្ត នឹក​សង្វេគ​ដល់​អា​មាស។
រឿង៖ របៀនងងឹត ភាគទី១