ស្វាមីចចក – Meysansotheary

រឿង៖ ស្វាមីចចក ភាគទី២០ (១៨+) ភាគបញ្ចប់
ខ្ញុំបានអង្គុយក្បែរសាកសពហ្សេដា ហើយសំងំ​មិនមាត់មិនកអស់មួយសន្ទុះ។ គ្មាននរណាម្នាក់មករំខានខ្ញុំទេព្រោះគេដឹងថា មីងម្នាក់នេះធ្លាប់ជាមិត្តល្អបំផុតរបស់ខ្ញុំ។

មិត្តតែមួយគត់របស់ខ្ញុំ។

ហើយ….ខ្ញុំបានស្រឡាញ់គាត់ ទុកចិត្ត​គាត់បំផុត។

មួយជីវិត​នេះ ខ្ញុំ​មិន​ទុក​ចិត្ត​មនុស្ស​ច្រើន​គ្នា​ទេ ប៉ុន្តែ​ហ្សេដា​​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ ខ្ញុំទុកចិត្ត​គាត់ជាងសង្សារខ្ញុំផង។

«Jessie?» អ្នកណាម្នាក់ហៅខ្ញុំ។ ចិត្តខ្ញុំកំពុងសោកសៅខ្លាំងនិងវិលវល់។

ខ្ញុំក្រឡេកមើលទៅក៏ឃើញពូ Mandenauer និង Will ដែលកំពុងសម្លឹងមកខ្ញុំវិញ។

ពូ ​Mandenauer បាននិយាយឡើងថា៖

«ខ្ញុំបានហៅទៅក្រុមរបស់ខ្ញុំ ពួកគេនឹងមកដល់ទីនេះក្នុងរយៈពេលមិនដល់មួយម៉ោងទៀតទេ»

«ក្រុមរបស់ពូ? មកធ្វើអី?»

«យើងត្រូវធ្វើអ្វីម្យ៉ាងលើកាកសំណល់ខ្លះទៀត»

​ថាហើយ​គាត់​បាន​ចង្អុល​បង្ហាញផ្លូវលំដែលរលំស្មៅកូនរុក្ខជាតិរាបៗ។

គាត់ដកដង្ហើមធំ៖

«Jessie មនុស្ស​ចចកខ្លះទៀត បានរត់រួចនៅពេលដែលហ្សេដាស្លាប់!»

ខ្ញុំល្វើយពិតមែន។

ស្តាប់មិនឮ និងមិនឆ្លើយ មិនដេញដោលដូចខ្ញុំរាល់ដងទេ។

តាចាប់ចចក Mandenauer ផ្អៀងលើសពចចកញី ស ហើយលូក​ដកយកស្លាកមាសចេញ​ពី​ក​របស់ Zeeda។ គាត់បានកាន់វត្ថុនោះបង្ហាញខ្ញុំ វាបានប្រែពណ៌​ហើយលែងភ្លឺអ្វីទៀតហើយ។ គ្រាន់ជាបន្ទះដែកខ្មៅមួយ គាត់បោះមកឱ្យខ្ញុំ ខ្ញុំចាប់យកដាក់ហោប៉ៅទុកជាវត្ថុតាងនៅកន្លែងប៉ូលិស។ មិនតែប៉ុណ្ណោះ​គាត់បានបញ្ជា Will ៖

«យក Jessie ទៅផ្ទះសម្រាក»

«អត់ទេ! ខ្ញុំមិនអីទេ» ខ្ញុំបានដកដៃចេញពី​ការមកដល់របស់ Will ហើយនិយាយទាំងងីងើ៖

«ខ្ញុំនៅមិនយល់រឿងមួយ! ក្រែងថា​ព្រះចចកមានជីវិតអមតៈនោះអី? ឥឡូវ ហេតុអ្វីបានជានាងស្លាប់?  ក្រែងហ្សេដា អះអាងថា មិនអាចមានអ្វីយកឈ្នះលើមហិទ្ធិឫទ្ធិព្រះចន្ទប្រាក់ដែលបំពាក់ឱ្យព្រះនៃមនុស្ស​ចចក​បាននោះអី?»

ពួកគេ​ដឹងថា ខ្ញុំនៅស្តាយហ្សេដា។ ម្នាក់ៗមិនតបនឹងខ្ញុំទេ ឯខ្ញុំនៅតែក្តុលក្តួល។ អ្វីមួយឈឺនៅខាងក្នុងបេះដូង ជ្រៅនិងងំជាងរបួសដៃរបស់ខ្ញុំទៀត។

«ការ​ពិត​នៅនុះ!»

Mandenauer ឆ្លើយ ហើយ​ដើរទៅដកក្រដាសមួយសន្លឹកចេញពីហោប៉ៅរបស់ Zee ។ ភ្នែករបស់គាត់រំកិលទៅក្រោយយ៉ាងលឿនពេលអានអក្សរលើនោះ។

បន្ទាប់​មកក៏ធ្វើមុខស្មើកាន់​ក្រដាស​នោះ​មកប្រគល់ឱ្យ​ខ្ញុំ។ ខ្ញុំបានស្រវាស្វាហាប់ ឈោង​យកវាព្រោះដឹងថា ជាទំព័រមួយដែលបាត់ពីសៀវភៅពិធីរបស់ Will ។ ភ្នែក​ខ្ញុំបានស្កែនលើមាតិកាទាំងអស់យ៉ាងរហ័សរហួន….យល់ហើយ….ខ្ញុំងើបមុខសម្លឹងWill ​ហើយពោលប្រាប់គេ៖

«ឈាម​នៃ​អ្នក​ដែល​ស្រឡាញ់យើងងប់ នឹង​​ផ្ដល់​ជីវិតពិតក្រោមថាមពលលោកខែពណ៌ប្រាក់បង្កើតបានជា​​ដល់​ព្រះ​ចចកជីវិតអមតៈ! ក៏មាន​​តែ​​អ្នក​នោះដ​ដែល​អាច​បំផ្លាញ​ជីវិតព្រះចចកវិញ​បាន»។

ខ្ញុំអស់កម្លាំងហើយលែងប្រើកម្លាំងច្បាម ទុកឱ្យក្រដាសប៉ើង​​ចោល​ទៅលើ​ដីតាមចិត្ត​។

«ហេ្សស្លាប់ព្រោះខ្ញុំ! ខ្ញុំបាញ់គាត់»

Will ប្រាកដយល់ណាស់ថា ខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះរឿងនោះ។

«ទៅផ្ទះទៅ Jessie! គេងទៅ យើងនឹងនិយាយគ្នាបន្តពេលអូនបាត់ហត់»

លើកនេះនៅពេលដែល Cadotte ដាក់ដៃរបស់គេជុំវិញចង្កេះខ្ញុំ ខ្ញុំមិនបានគេចចេញពីគេ​ទៀតឡើយ។

វគ្គ

ស្វាមីចចក

ខ្ញុំភ្ញាក់ពីគេង ស្របពេលពន្លឺថ្ងៃចាំងជះពាសពេញ​លើគ្រែនិងទូទាំងបន្ទប់តាមរយៈកញ្ចក់បង្អួច។  អរគុណព្រះជាម្ចាស់! រឿងព្រះចន្ទ​ពណ៌ប្រាក់ចប់ហើយ។

ឥទ្ធិពលនៃធម្មជាតិភ្ជាប់ជាមួយចក្រារបៀបនេះ មិនមែន​កើតមាន​ឡើងជារៀងរាល់ថ្ងៃ រៀងរាល់ខ្នើត​ឬមួយក៏រៀងរាល់ឆ្នាំដែរ។

ហោចណាស់ពួក​យើងនៅ Miniwa និងពិភពលោកមួយនេះ នឹង​បានស្ងប់សុខយូរយារវិញ។

ខ្ញុំពត់ខ្លួនអង្គុយសំកុកមើលទៅក្រៅ រកនឹកឡើងវិញ ព្រោះមិនចាំបានថា ​ដល់ផ្ទះ​នេះនិង​ចូលគេងរបៀបណាទេ។

នៅខាងក្រៅ ខ្ញុំឃើញ​ដំបូលឡានរបស់ Will។ សន្សឹមៗខ្ញុំនឹកដល់ហ្សេដា។ ក្រោយមក សន្ទុះចិត្ត​ខ្ញុំខ្សោយពេក Will​ បានជូនខ្ញុំមកផ្ទះ​ខណៈតាចាប់ចចក​នៅចាំគ្នាគាត់មកដល់។

Will ដាក់ខ្ញុំឡើងលើកៅអីអ្នកដំណើរ ហើយក្រោយមកទាយបានថា ខ្ញុំប្រាកដជាងងុយដេកហើយ​សម្រាកចោលគេ​ ចោលភាពខកចិត្តទាំងអស់នៅលើលោកយើងនេះ។

ទិដ្ឋភាពឬហៅថា​រឿងចុងក្រោយដែលខ្ញុំចងចាំ គឺរថយន្តបើកបរឆ្លងកាត់ព្រៃដ៏ងងឹត គ្មានទេពន្លឺពណ៌ប្រាក់ក្នុងទិសដៅពីព្រៃឆ្ពោះមក​មហាវិថី។

«Will!!!»

ខ្ញុំហៅតិចៗដោយមាន​អារម្មណ៍ថា កំពុង​​នៅ​ម្នាក់​ឯង ហើយ​មិន​ពាក់​អ្វី​ក្រៅ​ពី​ខោ​ក្នុង អាវក្នុង​ទេ។  មិនត្រឹមតែ Will Cadotte បានបីខ្ញុំឡើងមកលើហើយខ្ញុំដេកដូចស្លាប់ គេថែមទាំងបានដោះឯកសណ្ឋាន​ឱ្យខ្ញុំទៀត។

ពេលគ្មានចម្លើយ ខ្ញុំបានដើរទៅងូតទឹកហើយចុះក្រោមឆុងកាហ្វេ។ នៅលើតុបាយ គេបានទុក​​ក្រដាស​មួយសរសេរខ្លី….

«បើអូនត្រូវការបង អូនដឹងពីកន្លែងដែលរកបងឃើញជេស៊ី»

តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ចិត្ត​ខ្ញុំ​វិលវល់។ បក​ទៅរឿងកាលពីយប់​មិញ Will ប្រាកដជាខឹងនិងឈឺចាប់។ ហើយទោះក្រោយមកខ្ញុំដឹងថា ខ្ញុំមិនទុកកចិត្ត​គេ សង្ស័យគេខុស ក៏ចាប់តាំងពីពេលនោះមក ខ្ញុំបានរវល់នឹង​ជួយពិភពលោកគ្មានពេលពិភាក្សាពីកំហឹងនិងកំហុស​ក្នុងសេ្នហា​ពួកយើង​នោះទេ។

សំណួរឥឡូវគឺ តើគេចង់បានអ្វីពីខ្ញុំ? តើខ្ញុំអាចផ្តល់ឱ្យគេនូវអ្វីដែលគេ​ត្រូវការបានទេ? ខ្ញុំថយមកអង្គុយក្រៀមក្រំជាមួយពែងកាហ្វេ។

ពេលនេះយល់ច្បាស់ហើយថា ខ្ញុំ​អាច​ប្រើ​ពាក្យ Love ងាយៗ ប៉ុន្តែ​តាមការពិត ខ្ញុំ​មិន​ដឹងផង​ថា ​ខ្ញុំ​អាច​ស្រឡាញ់​នរណា​ម្នាក់​បានមែន​ឬក៏​អត់។ ស្នេហា​គ្មានការសង្ស័យ​និងរុកកួន ភ្ជង់គ្នាទេ។ ពេលនេះ ខ្ញុំគិតចុះឡើង នៅតែខ្លាចខ្លួនខ្ញុំច្រើនជាងខ្លាច​មនុស្សចចកទៅទៀត។

នៅជាមួយចិត្ត​ស្រឡាញ់របស់គេ ខ្ញុំតែងតែ​មិនអាចគ្រប់គ្រងខ្លួនឯងបានសោះ។ ខ្ញុំបានផ្តល់ឱ្យគាត់នូវអ្វីគ្រប់យ៉ាង គ្រាន់តែការទុកចិត្ត​មួយ  ខ្ញុំមិនឱ្យគាត់នៅឡើយ ព្រោះវានៅនឹងហ្សេដា ព្រមជាមួយលោកនាយ Clyde។ ​ពេលនេះមនុស្ស​ចចកពីរនាក់នេះចប់ទៅហើយ ក៏ខ្ញុំនៅតែ​មិន​ប្រាកដ​ថា  ​តើ​ខ្ញុំ​មានទំនុកចិត្ត​​ឱ្យ Will ដែរ​​ទេ។

កណ្ដឹងទ្វារបានបន្លឺឡើង។

​ដឹង​ថា ​ខ្ញុំសើចនិងស្ទុះ​ពេញ​ដោយ​សេចក្តី​សង្ឃឹម​ប៉ុនណា​ទេក្នុងការ​បានឃើញ​ប្រុសស្អាតមកបង្ហាញខ្លួន រហូត​ទាល់​តែ​ឃើញថាជា​ Mandenauer ទើប​​ខ្ញុំ​ដក​ដង្ហើម​ធំ​ដោយ​ការ​ខក​ចិត្ត។

«ចូលមក» ខ្ញុំបានថយទៅឆុងកាហ្វេ ហើយ​ពួកយើងអង្គុយនៅតុផ្ទះបាយ។

«មាន​ព័​ត៌​មាន​?» ខ្ញុំសួរពេលគាត់ក្រេបកាហ្វេយ៉ាងស្រេកឃ្លាន។

«យើងបានរកឃើញចចកពីរបី»

ខ្ញុំ​បើក​មាត់ចំហ ​ហើយ​បិទ​វិញភ្លាមៗព្រោះថា​ ក្បាលខ្ញុំនៅហត់ណាស់។ ហត់នឹងអំពើក្បត់បោកភ្នែក។ ហ្សេដា ចូលមកយកចិត្ត​ស្និទ្ធនឹងខ្ញុំមិនមែនតាមបែបធម្មជាតិទេ គឺជាគម្រោងការ​។ នាង​ត្រូវការ​អ្នកណា​ម្នាក់ស្រឡាញ់នាង​ស្មោះ ហើយពេលរកមិនបានប្រុសៗ នាងដូរគោលដៅមកជាមនុស្សស្រីក្មេងនិងស្មោះ ឬហៅថាល្ងង់ដូចខ្ញុំ។

​«មិន​ចង់​ដឹង​ព័ត៌មានអី​លម្អិត​ទេពូ! យ៉ាងហោចណាស់ មិនមែនឥឡូវនេះទេ»

«ចចកនៅសេសសល់បានរត់ខ្ចាត់ខ្ចាយ! ក្រុម Jager-Suchers របស់ខ្ញុំនឹងបែកខ្ញែកគ្នា​បន្ត តាមប្រមាញ់ពួកគេ»

«ខ្ញុំ​សុំទោស! ដែលមិនបានជួយអ្វីទៀតនៅឡើយ»

ថាផង ខ្ញុំ​បាន​អង្អែល​កន្លែង​ឈឺលើ​ក្នុង​ទ្រូង​របស់​ខ្ញុំដែលនៅឈឺព្រោះ Clyde និងហ្សេដា។

តាចាប់ចចក​យល់ចិត្តខ្ញុំណាស់ តែគាត់មិនថ្នមសំឡេងទេ​ គាត់សួរខ្ញុំ៖

«រឿងមនុស្ស​បោកពីនាក់ហ្នឹង នាង​គិតថាជាកំហុសរបស់នាង​ម៉ាដាម​?»

«កំហុសរបស់ខ្ញុំ ខ្ញុំមានការធ្វេសប្រហែសជាងប៉ូលិស​អាយុ១៨ឆ្នាំទៀត!​»

ឈប់បន្តិចខ្ញុំបន្ថែម​៖

«ប្រហែលជាមានភាពក្រអឺតក្រទមនិង​ចង់ជឿ​តែអ្វីដែលខ្លួនឯងជឿ»

គាត់ដកដង្ហើមធំ៖

«ជេស៊ីនាង​ជាប៉ូលិសល្អណាស់! ប៉ូលិសល្អមិនបាច់ឆ្លាតវៃទេ តែមានចិត្ត​ល្អ! នោះហើយជាមូលហេតុដែលខ្ញុំមកទាំងព្រឹកនេះ! ខ្ញុំសូមជូនពរឱ្យម៉ាដាម​ក្លាយជាម្នាក់ក្នុងចំណោមពួកយើង»

«Jaeger-Sucher?»

«បាទ!»

ខ្ញុំញញឹម​គ្រវីក្បាល។ តាចាប់ចចកនិយាយបន្ត៖

«កងទ័ពសត្វចចកដែល Zeeda បានបង្កើត អាច​កើតកូនរាល់ខែរងា បង្កើនចំនួន​សត្វឆ្កែចចកថែម​មួយរយដងជារៀងរាល់ឆ្នាំ! ពួកវានឹងរីករាលដាលរហ័ស ដូចគ្នា​នឹងកម្លាំង​មេរោគ Gen នៅក្នុងឈាម​ពួកវាដែរ!​ ពិភពលោកនេះនៅមាន​រឿង​ច្រើនទៀតត្រូវការ​ម៉ាដាម​!»

«Hell» ខ្ញុំ​មិន​បាន​គិតនិងដឹងអំពីការរួមភេទ​បន្តពូជយ៉ាងគំហុករបស់មនុស្ស​ចចកទេ។

​បុរសឈ្មោះ Mandenauer ដែលបានប្រថុយជីវិត​គ្មានគ្រួសារ ​ដើរ​​បរបាញ់និង​ស្វែងរកចចកណាស៊ី​តាំងពីក្រោយ​​សង្គ្រាមលោក​លើក​ទី២ មកហើយ​ឥឡូវនេះ​ គាត់បាញ់រះយ៉ាងណា​ ក៏ចំនួន​ចចកកាន់តែ​​ច្រើនឡើងៗ។

គ្មានឆ្ងល់ទេ ដែលគាត់ធ្លាក់ទឹកចិត្តព្រោះគាត់កាន់តែចាស់ហើយ។

«ខ្ញុំបាននាំនាង​ទៅជាមួយរហូតមកជេស៊ី» ខ្ញុំងក់ក្បាល ខ្ញុំដឹងថា គាត់មាន​ចេតនា​ចាប់ផ្តើមបណ្តុះ​បណ្តាល​ខ្ញុំតាំងពីថ្ងៃដំបូង​ដែលយើងស្គាល់គ្នា។

គាត់និយាយបន្ថែម៖​

«ជាមួយនឹងការងារជួយសង្គ្រោះមនុស្ស​ជំនាន់ក្រោយ ម៉ាដាមសម​នឹងមាន​មោទនភាពនិងរីករាយក្នុងការក្លាយជាអ្នកស្វែងរកប្រមាញ់ចចក ព្រមទាំងបង្កើត​ក្រុមអ្នកប្រមាញ់ប​ន្ថែម»

ខ្ញុំក្រោកឡើងដើរទៅក្បែរបង្អួច។

ពន្លឺព្រះអាទិត្យក្តៅខ្លាំង។

ខ្ញុំ​មិន​ជឿ​ថា​តើ​ពិភព​លោក​ភ្លឺ​ថ្លានិង​រីករាយ​ប៉ុនណា​បាន​លេច​មក ក្រោយរឿងព្រះចន្ទពណ៌ប្រាក់បានចប់ទៅនោះទេ។

«តើអ្នកគ្រប់គ្នានៅក្នុងទីក្រុងដឹងពីអ្វីដែលបានកើតឡើងនៅទីនេះទេ?»

«ពិបាក! តែ….ចាំបាច់អី? ឱ្យគេបានសុខទៅ»

ខ្ញុំបានប្រែខ្លួនសម្លឹង​និងយល់ពីភាពគួរឱ្យគោរពក្នុងចិត្តគំនិតតាចាប់ចចក។

«តើយើងអាចពន្យល់រដ្ឋាភិបាលនិងពលរដ្ឋ​អំពីការស្លាប់របស់ Zee និង Clyde បានទៅដោយរបៀបណា បើមិនអាចនិយាយថាពួកគេ​ជាមនុស្សចចក?»

តាចាប់ចចកក្អក៖

«ពន្យល់​ថាពួកគេ​បាត់​ខ្លួន! ​មិន​ចាំបាច់ពិស្តារឬគិតច្រើនទេ ធ្វើដូចកាលនាងធីណា​បាត់ខ្លួនមកទល់ឥឡូវ! វាពិបាកណាស់ក្នុងការពន្យល់ថា នាងជាចចកមួយ​ដែល​​ស្លាប់ក្នុងព្រៃ​ហើយធ្លាក់ចង្កោមសោអាផាតមិន​ក្បែរភ្នក់ភ្លើង! ​រឿងខ្លះ បណ្តោយវាទៅOfficer!»

ខ្ញុំ​បែរ​ទៅ​រក​ពន្លឺ​ថ្ងៃ​វិញ។ សង្គមសម្ងាត់ដែលរដ្ឋាភិបាលបាន​បង្កើតឡើងបន្តបន្ទាប់​ដោះស្រាយគ្រប់យ៉ាងជាសម្ងាត់។ ការបាត់ខ្លួនត្រូវបានពន្យល់ដោយប្រតិបត្តិករសម្ងាត់។

មនុស្សដែលប្រែជាដុះរោមនៅក្រោមពន្លឺនៃព្រះចន្ទ ស្ត្រីចំណាស់ម្នាក់ ដែលចង់ក្លាយជាព្រះលើពួកចចក និង​ហេតុផលហួសចិត្ត​​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​ទាន់​រក​ឃើញក្នុងពិភពលោកដ៏សែនចម្លែកនេះ។

ខ្ញុំមិនដែលចូលចិត្តជឿលើជំនឿ woo-woo ស្អីទេ។ ខ្ញុំ​ចូលចិត្ត​រឿង​ដែល​សមហេតុសមផល ព្រោះ​ឥឡូវបានដឹងថា រឿងមាន​ហេតុផល​លើលោកនេះ ​មាន​តិចតួចស្តួចស្តើងណាស់។ ប៉ុន្តែ​ការ​បដិសេធ​មិន​ជឿ​លើ​អ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ ​មិន​បាន​ធ្វើ​ឱ្យ​យើង​​បាត់បង់ខ្លួនឯង​ឡើយ។ ផ្ទុយទៅវិញកាន់តែធ្វើឱ្យយើង​រឹងមាំក្នុងការ​ស្វះស្វែងរកការពិត។ ខ្ញុំមិនគិតថា ខ្ញុំអាចសំងំ​នៅទីនេះ ហើយបន្តធ្វើពុតថា​ក្រុង​ Miniwa មានសុវត្ថិភាពឡើយ។

ខ្ញុំ​មិន​អាច​សរសេរ​សំបុត្រ​ចរាចរណ៍ ចែកអ្នកចតឡានខុសគន្លង​ ហើយដើរជក់បារី ផឹកស្រា​ធ្វើមិនដឹង​ ​នៅ​ក្នុង​បារ Zazz ​នៅ​ពេល​ដែល​មាន​មនុស្ស​ចចក Gen ទាហាន​​ដើរ​ហើរ​ដោយ​សេរីនិងបន្តពូជ​ពង្ស​។

ពន្លឺមួយនៅគែមព្រៃបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ។ អ្វីមួយពណ៌សកំពុងបក់បោកមកជិតឡើងៗ។ ខ្ញុំភាំងហាមាត់ តែបន្ទាប់មកក៏​រុញ​ទ្វារ​កញ្ចក់​ចេញហើយ​ដើរ​ទៅ​ខាង​ក្រៅ។

គ្មានអីទេ! ​ចលនានោះបាន​​បាត់​ទៅ​ហើយ។

សំឡេង Mandenauer និយាយមកពីខាងក្រោយខ្ញុំថា៖

«Will Cadotte»

តាំងពីខ្ញុំគិត សង្ឃឹមដូចគ្នា ការឈឺចាប់ក្នុងទ្រូងក៏ធូរស្រាលឡើងៗ។ ពេលខ្ញុំផ្អៀងសម្លឹង​ទៅទៀតសំឡេងគាត់បញ្ជាក់ជាមួយខ្ញុំ៖

«តែជេស៊ី! ប្រសិនបើនាង​សម្រេចចិត្តធ្វើជាសមាជិក​ Jdger-Sucher ច្បាប់ក្រុមមិនឱ្យមានពេលសម្រាប់ស្នេហា​ទេ!»

ខ្ញុំបានចំណាយពេលគិតបន្តិច ដើម្បីដឹងថាគាត់មិនបានសំដៅទៅលើ Will ឬអ្នកណាៗទេ។

គាត់បន្តមកទៀតដើម្បីពន្យល់ខ្ញុំ៖

«ក្រុមJager-Suchers ត្រូវ​តែ​តាម​ប្រមាញ់​អំពើ​អាក្រក់​បែប​អរូបី ដែលជាការ​​សម្លាប់បន្តគ្នា​​យ៉ាង​​សាហាវ​ដោយជំនឿ។ យើង​មិន​អាច​អនុញ្ញាត​ឱ្យ​អ្នក​ណា​ប្រើ​ស្នេហា​ឬការទុកចិត្តមកប្រឆាំង​នឹងបេសកកម្ម​យើង​បាន​ទេ ​យល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ?»

ខ្ញុំ​យល់​ហើយ។ ខ្ញុំត្រូវជ្រើសរើស។ ឆន្ទៈការងារឬស្នេហា?

បើកាលពីមុនវិញ នេះនឹងក្លាយជាការសម្រេចចិត្តដ៏ងាយស្រួលមួយ តែ​ថ្ងៃនេះមិនដូចពីមុនទេ ដូចដែលខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងអំពីការប្រដេញតាមបោសសម្អាតមនុស្ស​ចចក ខ្ញុំមានអារម្មណ៍កាន់តែខ្លាំងឡើង​អំពី Will។

ខ្ញុំ​មិន​ចង់​ត្រលប់​ទៅ​ជីវិត​ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ​មុន​ពេល​គាត់​ចូល​មក​ក្នុង​នោះ​ទៀតឡើយ។

ខ្ញុំមិនគិតថា ខ្ញុំអាចធ្វើបានទេសំណើររបស់តាចាប់ចចក ខ្ញុំ​មិនមហិមា​ដូច​​គាត់​ចង់​បានទេ។ ​គ្រប់​គ្រាន់សម្រាប់ខ្ញុំណាស់ហើយដែល​ខ្ញុំ​បាន​ក្លាយ​ជាមនុស្ស​ William Cadotte ។ នោះគឺ​ជា​ស្ត្រី​ម្នាក់ដែល​ខ្ញុំ​ចង់​ធ្វើ។ ខ្ញុំបានងាកចេញពីព្រៃឆ្លើយច្បាស់លាស់៖

«អរគុណសម្រាប់ការផ្តល់ជូន ប៉ុន្តែខ្ញុំនឹងត្រូវជ្រើសរើសយក Cadotte»

គាត់ព្រេចភ្នែក៖

«ថាម៉េច?»

«ពូបានឮខ្ញុំច្បាស់ហើយ!»

«ប៉ុន្តែ…ប៉ុន្តែ Jessie ពិភពលោកកំពុងត្រូវបានបំផ្លាញ»

«ហើយ….ខ្ញុំពិតជាសោកស្តាយចំពោះរឿងនោះ។ ប៉ុន្តែខ្ញុំស្រឡាញ់គាត់ ខ្ញុំមិនដែលគិតថា ខ្ញុំធ្លាប់មានអារម្មណ៍បែបនេះចំពោះនរណាម្នាក់បែបនេះ ពីមុនមកទេពូ! ខ្ញុំមិនលះបង់គេឡើយ សូម្បីតែដើម្បី​សង្គ្រោះ​ពិភពលោកក៏ដោយ»

គាត់​មើល​មុខ ហើយ​ដក​ដង្ហើម​ធំ​យ៉ាង​យូរ។

«អូខេ! ហោចណាស់​ក៏ល្អដែលបានធ្វើការជាមួយអ្នកជេស៊ីកា! អ្នកពិតជាបានបន្ថែមផ្កាយដល់ក្រុមរបស់ខ្ញុំម៉ាដាម សូមមាន​សុភមង្គល»

គាត់បានចាប់ដៃខ្ញុំ ឱនមកថើប ហើយងក់ក្បាលជាចុងក្រោយ មុនពេល​អ្នកក្លាហាន Edward Mandenauer ម្នាក់នេះបានចាកចេញពីផ្ទះ​ខ្ញុំទៅ។

ខ្ញុំឈរ​ក្បែរបង្អួច សម្លឹងជាយព្រៃ​ខ្ញុំរង់ចាំគេ។

សំឡេងគេបែរជាលាន់មកពីទីផ្សេង៖

«ម៉ាដាមប៉ូលិស​សុខចិត្ត​បោះបង់ចោល​ពិភពលោកទាំងមូលឱ្យទៅមនុស្ស​ចចកហើយ»

ខ្ញុំញញឹម​ហើយ​​ស្រែកដោយអំណរ​​​ដើរមួយ​​ជុំវិញបែរក្រោយមករក​ Will Cadotte ឈរនៅលើ​យ៉រ​វេរ៉ងដា

«ខ្ញុំស្អប់ណាស់ពេលមនុស្ស​ខ្លះមក​ឈរស្តាប់គេនិយាយគ្នាបែបនេះ!» ខ្ញុំមាយា​ហើយ​ដើរទៅ​ឱប​គេ។

ដៃគេ​អង្អែលខ្នង​និង​ចង្កេះ ព្រមជាមួយ​ក្បាលពោះរបស់ខ្ញុំ ដែលញ៉ាំងឱ្យ​បេះដូងខ្ញុំលោតញាប់ៗ។

ត្រចៀករបស់គេមាន Band-Aid ឯដៃរបស់គេក៏ត្រូវបានរុំដោយបង់រុំ។ ភ្នែកម្ខាងស្ទើរតែហើមលឹប​។

ដោយ​ចាប់ដៃល្អរបស់គេជុំវិញចង្កេះខ្ញុំ គេក៏អង្រួនខ្ញុំទល់នឹងដងខ្លួនរបស់គេ ហើយថើបខ្ញុំយ៉ាង​យូរ​។

ទម្រាំគេ​ព្រម​ដកថយងើបមុខភ្នែក​ខ្ញុំ​ធ្ងន់កាយទន់ល្ងៀក​ ប៉ុន្តែ​បេះដូង​ខ្ញុំ​នៅ​តែ​លោត។ គាត់​ឱប​​ខ្ញុំជានិច្ច​និងថើប​សក់​ខ្ញុំ។

«គ្មាននរណាម្នាក់ធ្លាប់លះបង់អ្វីសម្រាប់ខ្ញុំពីមុនមកទេ»

«មែនហើយ?» ខ្ញុំរអ៊ូង៉ិកង៉ក់ហើយបិទភ្នែក។

យើងឈរនៅទីនោះ ក្នុងដៃរបស់គ្នាទៅវិញទៅមកបំភាន់ខ្លួនឯងពីខ្យល់ត្រជាក់និងពន្លឺថ្ងៃដុត។ ខ្ញុំបានកាន់ចង្កេះនិងស្មាគេ​យ៉ាងតឹងរ៉ឹងបញ្ជាក់ថា មិនចង់ឱ្យគេទៅណាទៀតទេ។​ រឿងនៅឆ្ងាយពីគ្នា​រវាងពួកយើង​ នឹង​​មិនដែលកើតមាន​ឡើងទៀតឡើយ។

Will បានចាប់ដៃ នាំខ្ញុំចូលទៅក្នុងផ្ទះល្វែង។ ខ្ញុំគិតថាពួកយើងនឹងតម្រង់ទៅរកបន្ទប់គេង ប៉ុន្តែផ្ទុយស្រលះ គេបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលដោយអង្គុយចុះភីងលើសាឡុង ហើយទាញខ្ញុំចូលទៅក្នុងប្រលោះភ្លៅរបស់គេ។

«ប្រាប់បងមក» គេខ្សឹប។

ខ្ញុំស្ទើរតែសួរថា «អីគេ​?» តែខ្ជិល​! ខ្ញុំងក់ក្បាល​ហាក់​ដូច​ជា​ ខ្ញុំ​នឹងបដិសេធអ្វីជាមួយគេទេ។

«និយាយទៅ!» គេតឿន។

ខ្ញុំពេញចិត្ត​នឹងពោល​សារភាពថា៖

“Will ខ្ញុំមិនដែលស្រឡាញ់នរណាម្នាក់បែបនេះ ពីមុនមកទេ! អ៊ីចឹងហើយ មិន​ប្រាកដ​ថា​ខ្ញុំ​ដឹងធ្វើ​យ៉ាង​ម៉េច​ទេ! ចួន…..ខ្ញុំធ្វើឱ្យលោកឈឺចាប់ ខ្ញុំស្តាយណាស់!»

គេថើបក្បាលខ្ញុំ ហើយខ្ញុំរលីងរលោងឱបទ្រូងគេ។

«សុំទោស Will»

គេ​​ដាក់​ដៃ​លើ​មាត់​ខ្ញុំ ហើយ​ទ្រាំមិនបាន គេក៏ឱនមក​ដាក់​​អណ្ដាត​ប៉ះគ្នាជាមួយ​​ខ្ញុំ​ដោយ​មិន​បញ្ចេញ​សំឡេង។

គេថើបអស់ចិត្ត​ ទើបនិយាយ​៖

«Jessie ខ្ញុំស្រឡាញ់នាង ខ្ញុំត្រូវការនាង! ខ្ញុំបានជ្រើសរើសនាង តើនាងមានអារម្មណ៍ដូចគ្នាទេ?»

ខ្ញុំញញឹម​បិទភ្នែក ផ្តេកលើទ្រូង​គេ។ គេគួរមើលទៅក្នុងចិត្តខ្ញុំហើយយល់ច្បាស់។ តែដឹងថា គេនៅរង់ចាំចម្លើយខ្ញុំក៏មើលមុខ​។

ខ្ញុំបានឃើញអនាគតរបស់ខ្ញុំ លើស្នាមញញឹមនៃបបូរមាត់គេ។

ខ្ញុំថើបបាតដៃរបស់គេ​របស់មួយជ្រុះចេញមក។

ចិញ្ចៀន….?

«បាទ» គេខ្សឹប។

«ព្រមទេ ធ្វើជា​ប្រពន្ធបង!»

«ស្វាមីចចកមែនទេ?»

ខ្ញុំថាផងសម្លឹងគេពាក់វាក្នុងម្រាម​នាង​ដៃ​ឱ្យខ្ញុំ។

ពួកយើង​កើយគងគ្នាអស់ជាច្រើនម៉ោង ក្រោយមកនៅពេលដែលខ្ញុំដេកទើបនឹង​ភ្ញាក់ម្តងទៀតលើគ្រែរបស់ខ្ញុំ ទូរសព្ទរបស់ខ្ញុំក៏រោទ៍ឡើង។

ខ្ញុំ​មិន​អើពើ​ទេ ដោយ​ទុក​ឱ្យ​ម៉ាស៊ីន​លើកស្វ័យប្រវត្តិ។ ជាសំឡេងរបស់ពូ Mandenauer លាន់មក ពេញបន្ទប់៖

«មិនអីទេ Jessie! ពូឱ្យ​នាង​អាចមាន Cadotte ផងនិងធ្វើការ​ងារផង!»

ខ្ញុំស្ទុះក្រោក​។

សំឡេងតាចាប់ចចក​សួរមកបន្ថែម៖

«តែអ្នកទាំងពីរគួរធ្វើការក្នុងអង្គភាព​តែមួយ! សួរ Will ថាតើគេចាប់អារម្មណ៍ធ្វើការជាមួយផ្នែកស្រាវជ្រាវរបស់យើងដែរអត់? បន្ទាប់មករាយការណ៍មកខ្ញុំនៅព្រឹកស្អែកជេស៊ី!»

ខ្ញុំញញឹម​ពេល​ទូរសព្ទបានចុចបិទស្វ័យប្រវត្តិ។ ខ្ញុំងាកមកឱប Will ទាំងញញឹម​រង់ចាំចម្លើយរបស់គេ។

«បងព្រម!»

គេនិយាយខ្លីៗទាំងបិទភ្នែក ធ្វើឱ្យខ្ញុំត្រេកអរជាខ្លាំង។ ខ្ញុំ​បង្វិល​ក្បាល​ដើម្បី​ឱ្យ​​អាច​មើល​មុខ​គេច្បាស់​ជាមួយសំណួរ៖

«ហេតុអ្វី?»

«ដើម្បីប្រពន្ធ» ខ្ញុំបានទប់ដង្ហើមរំភើបរបស់ខ្ញុំខណៈគេ​និយាយបន្ត

«ប្រពន្ធខ្ញុំ នាង​​ចង់​បាន​ការងារ​នោះ ប៉ុន្តែ​ប្តីក៏​នាង​ចង់​បាន» Will បន្ថែមបែបនេះ​ធ្វើឱ្យខ្ញុំឱបថើបក្បាលគេទាំងអៀននិងចំអកគេ​ផង៖

«ប្រាកដហើយ?»

ខ្ញុំស្ទើរតែមិនជឿថា នេះជា​ថ្ងៃសំណាងពិតប្រាកដ​របស់ខ្ញុំទេ។

ទីបំផុត ខ្ញុំនៅតែមាន​ការងារល្អមួយ​ឱ្យរដ្ឋាភិបាល បាន​​​សង្គ្រោះ​ពិភពលោក ហើយ​យកបាន​​បុរសល្អបំផុតម្នាក់​នេះមកទៀត។

ហេ៎ មិនមែន​មនុស្ស​ស្រី​គ្រប់​រូប សុទ្ធតែមានសំណាង​អាច​​រកបាន​ស្នេហា​ដែល​មកជាអច្ឆរិយៈ ​យូរ​​ៗ​​​​ម្តង​ក្នុងវេន​ព្រះចន្ទ​ពណ៌ប្រាក់ទេ​ណ៎ា។

ចប់

រឿង៖ ស្វាមីចចក ភាគទី១៩ (១៨+)
ហ្សេដាដែលតែងតែបានជក់បារីដូចជាបំពង់ផ្សែងកាប៉ាល់ ផឹកស្រាដូចជាត្រីហែលទឹកលេង ព្រះជាម្ចាស់ដឹងថា គាត់មានវ័យប៉ុន្មានទេ បានជាយប់ខែភ្លឺនេះ គាត់ចេញស្បែកជ្រួញ​និង​មានច្រមុះ ត្រចៀកជាឆ្កែចចក។ សំខាន់បំផុត ហ្សេដាជាជំនិតរបស់ clyde ដែលពីរនាក់គេ បានកាន់កាប់ព័ត៌មានសឹងទាំងអស់ក្នុងទីក្រុង Miniwa នេះ ហោចណាស់ នៅប៉ុស្តិ៍ ហ្សេដាកាន់បន្ទប់អាយកូម នាង​ទទួលបាន​ព័ត៌មានទាំងអស់មុនអ្នកផ្សេងណាក្តី ដែលនាំឱ្យនាង​អាច​គ្រប់​គ្រង​អ្វីៗ ជាសកម្មភាព​ប៉ូលិស​បានយ៉ាងលឿន។

«ខ្ញុំគួរតែដឹង» ខ្ញុំងក់ក្បាលនិយាយហើយបន្តពេលហ្សេដាគោះជើងជក់ផ្សែង

«ប្រសិនបើ Clyde មិនមែនជាអ្នកដឹកនាំទេនោះ អ្នកបន្ទាប់គួរតែជាអ្នកឯង ហ្សេដា​»

«យល់យ៉ាងណាដែរ?»

សំឡេង​ជនជាតិដើមស្រាតទាំងនោះផ្តើមសូត្រធម៌ ហាក់បីដូចជាពួកគេស្ថិតក្នុងភាពស្ងប់ស្ងាត់ មិនមានអ្នកណា​រវល់នឹង​ខ្ញុំទេ។ អ្នកណាម្នាក់ត្រូវគេនាំចូលមក។ ក្រឡេកមើលទៅធ្លាក់ទឹកចិត្ត​។ គឺ Will។ ចចកពីរបី​​ក្បាល​បាន​លូនអមគេ ​សភាពគេត្រូវចងដៃទៅក្រោយ​ គេត្រូវចាប់បានមិនខុសពីខ្ញុំទេ។

«Ah, ah, ah ប្រុសរបស់ឯងណា៎កូនស្រី!» ហ្សេដា​ដាស់តឿនខ្ញុំ។

«ចង់ធ្វើអីគេ?!»

«យើង​ត្រូវការគេបន្តិច កូនស្រី​អាចឆីស្នេហា​គេ​ទៀតនៅពេលក្រោយ បើឯងនៅរស់!»

ឆ្កែចចកញី​ធ្លាប់ជាមិត្ត​ម្នាក់នេះ បានទៅអង្គុយនៅមុខ Will ហើយសម្លឹងមើលគេ ដូចជាគាត់ជាអ្នកកាប់សាច់ចៀមលក់។

«ប្រុសស្អាតដឹងថា ហេតុអ្វីបានជាត្រូវបង្ខំមកណេះដែរ?!» ហ្សេដាសួរWill។

​«ត្រូវការ​ព័ត៌មាន​លម្អិត? ​ព្រោះ​សៀវភៅ​របស់​ខ្ញុំដែលពួកឯងយកទៅ ​បាត់​មួយ​ទំព័រ!»

ហ្សេដា​ញញឹម៖

«ឆ្លាតរបស់គេបានជាកូនស្រីលង់ឯង!»

Will មើលមកខ្ញុំដោយអាណិត។ ខ្ញុំវិញសោកស្តាយគ្រប់យ៉ាង​ដែលធ្វើលើគេ។ ហ្សេដាងក់ក្បាល៖

«ខ្ញុំបានចូលទៅក្នុងការិយាល័យរបស់ឯង Mr. Caddote ខ្ញុំចង់រកមើលស្លាកមាសដែលកូនល្ងង់ខ្ញុំឱ្យឯងកាន់! ប៉ុន្តែខ្ញុំបានរកឃើញត្រឹមសៀវភៅនេះ ខ្ញុំមិនចង់លួចវាទេ! ខ្លាចឯងដឹង ដូច្នេះខ្ញុំហែកទំព័រ​ បញ្ចប់នៃពិធីចោលកុំឱ្យឯង​ធ្វើត្រូវ! ឯងចង់ដកបណ្តាសាព្រះចន្ទពណ៌ប្រាក់ មនុស្សឯងនេះ​ សុខខ្លួនមិនចង់ទេ អាចង្រៃ?»

«មិនគិតថា Will អាចបញ្ជាទិញមួយក្បាលទៀតមកទេ?» ខ្ញុំ​បាន​សួរ។

ហ្សេដាងាកមកខ្ញុំ ហើយញាក់ស្មា៖

«ពិតណាស់! នោះហើយជាមូលហេតុដែលខ្ញុំឱ្យ Horace នៅឃ្លាំផ្ទះនេះ ចាំមើលសំបុត្រប្រុសស្អាតដែលបញ្ជូនមកទាំងអស់! កញ្ចប់ណាមួយក្តី ត្រូវនាំយកមកឱ្យខ្ញុំពិនិត្យសិនមុនទៅឱ្យវិញ!»

ខ្ញុំបានក្រឡេកមើលទៅ Horace ហើយដឹងថា គាត់គឺជាអ្នកធ្វើការប្រៃសណីយ៍ទទួលការផ្ញើសំបុត្រតាមផ្ទះ។ បុរសក្មេងម្នាក់នេះធ្លាប់ជញ្ជូនអ្វីៗឱ្យខ្ញុំដែរ​ គេស្លូតណាស់ ហាក់ពិបាកសម្គាល់គេបន្តិចពេលនេះ ​ត្រង់ថាគេមានដុះរោម។ គេប្រហែលជាគោលដៅខាំ​ជម្រិត ឱ្យធ្វើការ​ឬចូលជាមួយក្រុមចចក។

តើហ្សេដា​ដាក់មនុស្ស​ចចកមកឃ្លាំគ្រប់ដំណើរជីវិតរបស់យើងទេ? ​ខ្ញុំគិត​ទាំងទោមនស្សតែមាត់​បន្លប់​សួរ៖

«មានស្អីលើទំព័រដែលអ្នកបានហែកយកនោះ?» ខ្ញុំ​បាន​សួរ។

«ផ្នែកដែលសំខាន់ជាងគេកូន! ជាអ្វីដែលកើតមានយប់នេះ»

គេបណ្តើរពូMandenauer ដែលនៅស្ងៀមខុសពីធម្មជាតិ ចូលមកអង្គុយមុខភ្លើងភ្នក់ធំនោះ។ ហ្សេដាបានងាកទៅរកទិសដៅរបស់នាង​ដោយ​ខ្ទាស់ម្រាមដៃឱ្យសញ្ញា ពួក​ចចកបានបំបែកគ្នា។

«ទំព័រចុងក្រោយជាអ្វីដែលកូនស្រីនឹងរៀនផ្ទាល់ភ្នែកនៅយប់នេះ!​ មួយទៀត ចាំផងថា ព្រះចចកមិនអាចអ្នកណា​បំផ្លាញបានទេ! ខ្ញុំនឹងរស់នៅជារៀងរហូត អមតៈ​ ហើយខ្ញុំនឹងគ្រប់គ្រងមនុស្សគ្រប់គ្នាលើផេនដី» ។

«មីងចង់ក្លាយជាព្រះចចក? ឱ! ហេតុអ្វី?» ខ្ញុំ​បាន​សួរ។

ខ្ញុំមិនដែល​គិតពីអ្វីដែលហៅថា​ជីវិតអមតៈ ឬចង់គ្រប់គ្រងពិភពលោកទេ។ ជីវិត​ប៉ុណ្ណឹងសឹងហត់ពេកផង។

«សភាវៈអាក្រក់និងបរាជ័យ!» Will និយាយ​មុតៗទៅកាន់ភ្នែកហ្សេដា។ ហ្សេដាស្តោះទឹកមាត់ហើយ​ពន្យល់៖

«ឯងចែកដាច់ទេល្អនិងអាក្រក់អាឥណ្ឌាពាក់ក្រវិល? មនុស្ស​សម្លាប់សត្វ​ មនុស្ស​អួតថាខ្លួន​ល្អទៀត?»

ថាចប់មីងចចក​បានដើរមករកខ្ញុំ ដោយ​ចាកចោលការនិយាយជាមួយ​ ​Will។ Zeeda បានបង្វិលភ្នែកផ្តោតមករកខ្ញុំ ហើយនៅក្រោយនាង ពួកសត្វចចកជាឆ្មាំការពារបានឡោមព័ទ្ធពូ Man-denauer  ម្តងទៀត។ កំហឹងក្នុងភ្នែករបស់នាងហ្សេដាខ្ញុំមើលឃើញ។

«ដោយសារតែពេលមួយខ្ញុំគ្មានអំណាចបានជាខ្ញុំក្លាយជាឯកោ គ្មា​នអ្នកណា​ចង់មកជិតទាំងអស់! ហើយពួកបន្ទប់ពិសោធបានធ្វើទុក្ខបុកម្នេញលើខ្ញុំ ដោយគ្មានគ្រួសារសាច់ញាតិណាម្នាក់តាមរក»

ខ្ញុំចាំបាននូវអ្វីដែល Mandenauer បានប្រាប់ខ្ញុំអំពី Nazi ។

«មីង​គឺជាអ្នកទោសនៃមន្ទីរពិសោធមនុស្សចចក?»

ភាពស្រពោនឈឺចាប់លេចឡើង។ ចិញ្ចើម​ខ្មៅរបស់ Zeeda លើក​ឡើងខ្ពស់ហើយ​ភ្នែក​រលីងរលោង​។

«នោះហើយជាអ្វីដែលដាស់តឿនយើងថា យើងត្រូវធ្វើជាស្តេច ​ទើបលែងឈឺចាប់និងឯកោ!»

ខ្ញុំមានការភ្ញាក់ផ្អើល។ ព្រោះបទពិសោធការងារប៉ូលិស​ ខ្ញុំបានដឹងវិធីសម្គាល់ដើមកំណើតមនុស្ស​ច្រើនបែបណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បាន​ជួប​ជនជាតិ​អាឡឺម៉ង់ពិត ​ដែល​អាចនិយាយអង់គ្លេស-អាមេរិកកាំង​ដូចហ្សេដា ហើយ​​​បាត់បង់​ការ​បញ្ចេញ​សំឡេងរដឺនអឺរ៉ុបៗ​នោះ​ទេ។

ដើម្បីអំណាច ហ្សេដាបានខំយ៉ាងស្ងាត់កំបាំងបង្វឹកភាសារបស់នាង ហើយធ្វើពុតជា​ជនប្រមឹក រហូតគ្មានអ្នកណាខ្វល់នឹង​គាត់។

ខ្ញុំវិញធ្លាប់អាណិតគាត់។ ​ខ្ញុំជាតួអង្គម្នាក់របស់គាត់ប៉ុននោះ។

ខ្ញុំក្រឡេកមើល Will ។ ប្រុសស្នេហ៍ខ្ញុំបានធ្វើចលនាបង្វិលដោយម្រាមដៃរបស់គេដោយវេទមន្តម្យ៉ាង ខ្ញុំចំហមាត់ ឯចចក​ Horace ដែលយាមWill បានដើរតាមចលនានេះ ហាក់ដូចជាដៃរបស់ Will ជាអ្នកពង្វក់គេបានសម្រេច។

ខ្ញុំបានទទួលសារពីស្វាមីមិនមានរៀបការ​ម្នាក់នេះថា «រក្សាការនិយាយជាមួយហ្សេដា»

«អ្វីទៅជាការព្រួយបារម្ភពិត​របស់មីង?»

ហ្សេដាស្រមុក​ក្នុងដង្ហើមធំ​គួរ​ឱ្យ​ជឿថាគាត់ស្មុគយ៉ាងនេះ ហើយផ្តើម៖

​«មើលមកខ្ញុំ! រោគសិប្បនិម្មិត​របស់ Mengele មិនអាចឆ្លងមេរោគមកខ្ញុំជាមួយស្នាមខ្វាចឬខាំបានទេកូនស្រី ប៉ុន្តែអាម្នាក់….វាបានបោកខ្ញុំ ហើយ​ចាក់ថ្នាំមកក្នុងឈាមខ្ញុំ! ខ្ញុំអាចសម្លាប់ខ្លួនឯងបាន ប្រសិនបើខ្ញុំចង់ស្លាប់ តែ​ប្រសិនបើខ្ញុំធ្វើអ៊ីចឹង​អាសង្សារក្បត់របស់ខ្ញុំនឹង​ឈ្នះ ខ្ញុំចង់បានថ្នាំព្យាបាល ខ្ញុំចំណាយពេលជាច្រើនទស្សវត្សរ៍ដើម្បីស្វែងរកវិធីជួយខ្លួនឯង ខ្ញុំបានធ្វើដំណើរជុំវិញពិភពលោក ស៊ើបអង្កេតគ្រប់រឿងព្រេងរបស់សត្វចចកសំយោគ សាកល្បងលាយថ្នាំនិងជក់ រហូតដល់ខ្ញុំហត់​ខ្លាំង​ណាស់»

«ហើយ​បន្ទាប់​មក?» ខ្ញុំរក្សាការពន្យារពេល។

«បន្ទាប់មកខ្ញុំបានមកអាមេរិក ហើយខ្ញុំបានរកឃើញអ្វីដែលប្រសើរជាងការព្យាបាល» នាងញញឹម។ «ក្លាយជាព្រះលើពួកសត្វ?»

ខ្ញុំថាហើយមើលមុខWill។ គេញាក់ភ្នែកឱ្យខ្ញុំបន្តការសន្ទនា​។ ខ្ញុំងាកមកវិញហើយនិយាយសួរទៀត៖

«ខ្ញុំមានការភាន់ច្រឡំ អំពីរបៀបដែលមីងចង់គ្រប់គ្រងពិភពលោកដោយក្លាយជាព្រះចចក តើ….?»

«ងាយយល់ណាស់កូនស្រី! ប្រសិនបើកងទ័ពរបស់ខ្ញុំរីករាលដាលបន្តិចម្តងៗ ពីប្រទេសមួយទៅប្រទេសមួយ ឆាប់ៗនេះ គ្រប់គ្នាគឺជាមនុស្ស​ចចក»

«ហើយមីងគឺជាព្រះរបស់ពួកគេ បញ្ជាពួកគេ?»

«ជាគម្រោង​​ការ​ល្អណាស់​មែន​ទេ?» មីងហ្សេដាសួរបកទាំងញញឹម «តែយើងអស់ពេលនិយាយគ្នាហើយ!»

ភ្លាមនោះ Zeeda បានក្រោក​ដើរឆ្លងទៅកាន់ភ្នក់ភ្លើង ហើយបានចាប់យកកាំបិតដែលកំពុងឆេះនៅគែមអណ្តាតភ្លើងមកកាន់។

ស្ត្រីចចកបានងាកមកសម្លក់ Will និងខ្ញុំ។

«ស្លាកមាសបណ្តាសានិង​ឈាមស្នេហាពិតមួយគូ យើងនឹងសម្រេចបានមហិទ្ធិរិទ្ធព្រះចន្ទពណ៌ប្រាក់!»

ខ្ញុំដកដង្ហើមធំដោយអត់ធ្មត់ ខណៈមីងចចកដើរសំដៅមកខ្ញុំ។

«កុំ!»

Will ស្រែកឃាត់ តែហ្សេមិនបានរង្គើបែរក្រោយទេ។

«Jessie យើងហាមឯងហើយ ថាកុំស្រឡាញ់ប្រុស ឯងមិនស្តាប់! យើងមិនចង់….ឥឡូវនេះយើងអស់ពេលគិតហើយ យើង​​ត្រូវ​ការ​ឈាម​របស់​ឯងកូនស្រី ប៉ុន្តែ​កុំខ្លាច ​​ខ្ញុំនឹង​យកវា ​បន្ទាប់​ពី​ឯង​ស្លាប់សិនក៏បាន កុំឱ្យឯងឈឺពេក​ទៅ»

«ខ្ញុំគិតថា​មីង​ជាមិត្តរបស់ខ្ញុំ» ខ្ញុំយំសម្លឹងកាំបិតភ្លើង។

ហ្សេដាយំដូចមនុស្សស្រវឹង៖

«ខ្ញុំធ្លាប់ ខ្ញុំគិតថា ឯងជាមិត្ត….តែខ្ញុំនឹងក្លាយជាខ្ញុំ! ចាំបាច់ គឺខ្ញុំនឹងមិនសម្លាប់ឯងទេ បើឯងមិនមាន​ស្នេហាពិតជាមួយវានេះ!»

ទឹកមុខដ៏គួរឱ្យស្រឡាញ់របស់នាងបានបញ្ចេញពន្លឺនៃគំនិតព្រៃផ្សៃបន្តិចម្តងៗ ហើយវាចាប​ន្ត៖

«តែកុំព្រួយអីជេស៊ី ពេលស្លាប់ហើយ នាង​អាចចូលរួមជាមួយខ្ញុំបានបើចង់ ខ្ញុំនឹងធ្វើឱ្យនាងក្រោកមកវិញជាចចក! ពិភពលោកនេះ មិនសមសម្រាប់មនុស្សធម្មតាទេ!»

នាងបានគ្រវីកាំបិតដ៏ធំនិងក្រហមហើយនិយាយចុងក្រោយ៖

«បន្ទាប់មកយើងអាចនៅជាមួយគ្នាជារៀងរហូត»

«លែង Will ​ទៅចឹង!»

«ជេស៊ី» ហ្សេដា​និយាយក្នុងសំឡេង​ហួសចិត្តព្រោះខ្ញុំមិនយល់

«ខ្ញុំត្រូវការឈាម​ប្រុសត្រកូលចចកដែលមានចិត្ត​ស្មោះស្នេហ៍មកប្រើសម្រាប់ពិធីសោយរាជ្យនេះកូនស្រី មនុស្សនេះមាន​ឈាម​ចចកខាងម្តាយ ​តែគេមិនប្រែកាយ​ហើយមាន​ចិត្ត​ណាស់ មនុស្ស​ដូចគេកម្ររកបំផុត​ ជាឈាម​មានតម្លៃគ្រប់គ្រងផែនដី!»

ភាពត្រជាក់បានបក់បោកមកលើខ្ញុំយ៉ាងព្រឺសម្បុរ៖

«មីងចង់​ធ្វើអ្វីគេ? លែងគេទៅ ​គេជាមនុស្សល្អ មីងឃើញហើយ មនុស្ស​ល្អលើលោកនេះមានមិនច្រើនទេ មីងលែងគេទៅ»

«ការលះបង់មនុស្ស ការលះបង់ចំណង់រួមភេទ លះបង់មិត្តភាព មនោសញ្ចេតនា​ស្រួលធ្វើណាស់កូនស្រី យើង​គ្រាន់តែ​បង្ហូរឈាមពួកគេ​ហើយគិតថា ពួកគេ​មានពេលមួយធ្លាប់ឆ្លងកាត់ជីវិតរបស់យើង​»

មាត់របស់ខ្ញុំបានបើកចំហនឹងទស្សនៈលីលានេះ។

«ឆ្កួត! មនុស្ស​ឆ្កួត!»

បបូរមាត់របស់ហ្សេដា​ញ័រខឹង។

«កូនឯងកំពុង​គិតយ៉ាងម៉េច ខ្ញុំឆ្កួត ព្រះរបស់នាងឆ្កួត? ជឿដែរថា ខ្ញុំនឹងវាយវាត់វានៅចំពោះមុខឯង  និងអ្នកទាំងអស់គ្នា? អូខេ​ចាំបានថា ឯងអួត​ពីរឿង​លើគ្រែរបស់វានេះថាខ្លាំងល្អ មីងក៏ត្រូវការ ប៉ុន្តែមនុស្សយើងនេះ ចាស់ពេកសម្រាប់រឿងអាស្រូវគគ្រិចនោះ យើងធ្វើព្រះវិញ ពួកកញ្ជះតណ្ហា!»

ថ្ពាល់របស់ខ្ញុំឡើងកម្ដៅ របៀបដែលខ្ញុំកំពុង​ខ្មាសអៀននៅពេលកណ្តាលចំណោម ​និងនៅមុខប្រុសស្នេហ៍បែបនេះគ្មាន​អ្នកណា​យល់ទេ។

«ឈប់ខ្ជះខ្ជាយពេលវេលា កុំធ្វើឱ្យខ្ញុំខឹង ប្រយ័ត្នថា​ខ្ញុំបញ្ជូនទៅដោយទារុណកម្ម​ ខ្ញុំសន្យាថា កូនស្រីនឹងមិនចូលចិត្តទារុណកម្មទាំងនោះទេ មួយចង្កូមម្តងៗ មីងធ្លាប់ឆ្លងកាត់ហើយ​»

ចចក​ពីរ​ក្បាល​ស្រែក​ឡើង រោម​នៅ​តាម​ខ្នង​របស់​វាក៏​ងើប​ឡើង វាដូចចង់តែត្របាក់ក្រោយបទ​បញ្ជា​។

ខ្ញុំបានបារម្ភ​និងមើលទៅWill រួចងាកមើលទៅ Zee ។ ខ្ញុំ​ងក់​ក្បាល ហើយ​ដើរ​តាម​ការ​សម្លឹង​របស់​គាត់ «សម្លាប់ខ្ញុំចុះ! ប្រើកាំបិតរបស់អ្នក!»

Will និងខ្ញុំត្រូវបាន​គេ​រុញបង្ខំ​ចូលតាមពីក្រោយមីងហ្សេដា​មកឈរ​នៅជិតភ្លើង។ មីងនេះ​មិនបានខ្ជះខ្ជាយពេលវេលាជាវិនាទីណាមួយទៀតឡើយ។ ជាពេល​ដែលព្រះចន្ទពេញទំហឹងពណ៌ប្រាក់។

នៅពេលដែលប្រជាជនស្រាតបានបន្តសូត្រធម៌ បន្ទាប់មកមានចចកមេៗ បោះវត្ថុមន្តអាគមតិចតួចចូលទៅក្នុងភ្លើង។ អណ្តាតភ្លើងបានប្រែពីពណ៌ទឹកក្រូច ទៅជាពណ៌ក្រហម និងពីក្រហមថ្ពក់ជាមួយ​ពន្លឺព្រះចន្ទ​ទៅជាពណ៌ខៀវ។ ជាពេលហ្សេដា បានដាក់កាំបិតចូលទៅក្នុងដៃរបស់ Will ហើយ​ កាន់​កគេមកសំដៅខ្ញុំ។

Will និង​ខ្ញុំ​ទាំង​ពីរ​នាក់បាន​តស៊ូ ប៉ុន្តែ​វា​គ្មាន​ប្រយោជន៍​ទេ។ Zee មានកម្លាំងដូចមនុស្សចចក មិនមែនស្ត្រីចំណាស់បន្តិចណាទៀតឡើយ។ ខ្ញុំត្រៀមចិត្ត​និងសង្ឃឹម​ថា បើនាង​អាចយកត្រឹម​តែការ​កាត់​​កំភួន​ដៃ​របស់​ខ្ញុំយកឈាម​ ហើយ​គ្រប់យ៉ាងនឹង​​​ចប់ទៅ?​

អូ! ប្រហែលជាមិនមែនទេព្រោះពេលនេះស្រីចចក បានទាញយើងទាំងពីរឱ្យទៅជិតភ្លើង កាន់ដៃខ្ញុំមកដាក់ពីលើអណ្តាតភ្លើង ច្របាច់រួចកាត់ រហូតទាល់តែមានទឹកហូរក្រហមហៀរ ធ្លាក់កក្លាក់ចូលទៅក្នុងភ្លើង។

ហូស!!!!

សំឡេង​ធម៌ខ្ទរខ្ទារ​ពីពួកមនុស្ស​ស្រាត។

អណ្តាតភ្លើងប្រែជាពណ៌ប្រាក់បានបាញ់ទៅលើមេឃ។ ខ្ញុំ​ស្រែកហើយ​ដួល​ទៅ​នឹង​ដីព្រោះឈឺមុខរបួសយ៉ាង​​​ខ្លាំង​រហូត​ធ្វើ​ឱ្យ​ធ្មេញ​ខ្ញុំ​ញ័រ។ កាំបិត​ខ្ទាត​ទៅ​ក្នុង​ទិស​មួយផ្សេង ចំណែក​Will នៅ​ក្នុង​ទិស​ម្ខាង​ទៀត។ ប៉ុន្តែ​ការ​សម្លឹង​មើល​របស់​ខ្ញុំ​ត្រូវ​បាន​ផ្អៀង​ទៅ​លើហ្សេដា។

ព្រះចន្ទរះបញ្ចេញ​ខ្សែទឹកប្រាក់ដ៏ភ្លឺផ្លេកកាត់ដើមឈើ មកបំបុកលើរាងកាយហ្សេដា គឺ​ស្រោចពន្លឺនេះសម្រាប់នាងតែម្នាក់ឯង។ ពេល​ពន្លឺ​បាន​ជះ​មក​លើ​ផ្ទៃ​មុខ​របស់​នាង ធ្វើ​ឱ្យ​ស្បែក​របស់​នាងក្លាយជា​មាន​ពណ៌​ស​ដូច​ជារស្មី​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង។

ហ្សេដាដកស្លាកមាសនោះចេញមកពីបន្តោង​ខ្សែសូត្រ​ជុំវិញករបស់នាងរួចបោះទៅក្នុង​ភ្លើង​ជាមួយ​ការខ្សឹបខ្សៀវសូត្រធម៌។ ខ្ញុំថ្ងូរព្រោះឈាមប្រឡាក់ជោកអាវឯកសណ្ឋាន។

ការស្រែកច្រៀងរបស់មនុស្ស​អម្បូរ​ចចកដែល​ស្រាតកាន់តែលាន់ខ្លាំងឡើងមកពីគ្រប់ទិស​។  សត្វចចកបានលូមកតគ្នា​ ខ្លះចាប់ផ្តើមយំ។ ពូMandenauer ស្រែក​អ្វី​មួយ ប៉ុន្តែ​ខ្ញុំ​មិនសូវជា​​ឮ​គាត់ ហើយ​ខ្ញុំ​មិន​អាច​ដកភ្នែក​ពី Zeeda ទេ។

ការផ្លាស់ប្តូររបស់zee គឺមិនដូចអ្វីដែលខ្ញុំគិតទុក ឬបានឃើញពីមុនមកទេ។

នាងមិនបានក្លាយជាចចកដូច Clyde សោះ។ ផ្ទុយ​ទៅ​វិញ នាង​នៅ​តែ​ឈរត្រង់​ជាជើង​ពីរ​ តែមាន​រោមពណ៌សដុះចេញពីរន្ធញើសរបស់នាង។ ជើង​របស់​នាង​បាន​ក្លាយ​ជា​ក្រញាំ ប៉ុន្តែ​ដៃ​របស់​នាង​នៅ​ដដែល ​ត្រចៀកចចកបាន​ឡើងពីកន្លែងដើម​​លេច​ឡើង​នៅពី​លើ​ក្បាល។ ចង្កូម​បានផុសចេញពីបបូរមាត់របស់ហ្សេ ច្រមុះនិងមាត់របស់មិនបាន​ផ្លាស់ប្តូរទេ នៅដដែល។

ខ្ញុំព្រេចភ្នែក…..នាងជាសត្វសាហាវ។

ដូចជាកុងតាក់មួយត្រូវបានគេចុចបិទ។ ពន្លឺឆ្វាចពណ៌ប្រាក់នៃព្រះចន្ទបានដកហូតលេចបាត់វិញបំពួន​ទៅក្រោមពពក។ ជនជាតិដើម​ឈប់ស្រែកច្រៀងឬសូត្រធម៌  សត្វចចកបាននៅស្ងៀមលែងលូ។

ហ្សេដាបានងាកមករកខ្ញុំ។

អូយ!

ពីមុនក្បាលclyde ​ជាសត្វចចក តែ​មានភ្នែកមនុស្ស។ ប៉ុន្តែភ្នែករបស់ Zee ពេលនេះ​ បានក្លាយជាភ្នែកសត្វ។ ជាមួយនឹងរោមពេញមុខរបស់នាង នៅពេលនាងញញឹម មើលទៅ​គួរឱ្យស្អប់ខ្ពើម​ណាស់​។ នោះ​មិន​បាន​គិត​ដល់​រូប​កាយ​របស់​មនុស្ស​ដែល​គ្រប​ដណ្ដប់​ដោយ​រោម​ផង​ដែរ។ នាងបែរដំណើរ ឆ្ពោះមករកខ្ញុំ ….

«អរគុណគូស្នេហ៍ស្មោះ»

សំឡេងរបស់នាងគឺខុសគ្នាពីសំឡេងដើម មាន​លាយ​សព្ទគ្រហឹម ជាងការរអ៊ូរទាំរបស់អ្នកជក់បារី និងញៀនស្រា​ដែលខ្ញុំធ្លាប់ឮ។ ទោះបីជាយ៉ាងណា រូបរាង​នាង​មិន​ស្រដៀង​នឹង​ព្រះ​ចចក​ក្នុង​គំនូរដែល Will ធ្លាប់ឱ្យខ្ញុំមើល​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​សង្ស័យ​ថា មកពី​វិចិត្រករគូស្មាន និង​​មិន​ធ្លាប់​បាន​ឃើញ​រូបរាងពិត​មួយ​នេះទេដឹង?

Zee បានសើច​គ្រហឹម​

«ការដើរត្រង់ដូចមនុស្ស​គឺល្អជាងលូន»

មាន​ចលនា​មួយលោតឡើងមួយ​​រំពេច​នៅ​ពី​ក្រោយ​នាង និង​មាន​សំឡេង​ញាប់​ញ័រ​ពី​សត្វ​ចចក​មួយ​ក្បាល។

Zee ងាកទៅ

គឺ​ Will! គេទម្លាក់កាំបិតជ្រឹប ចូលទៅកណ្តាល​ទ្រូងរបស់នាង។

អ្វីដែលខ្ញុំអាចធ្វើបានគឺព្រេចភ្នែកភ្ញាក់ផ្អើល។ Zee វិញស្ងប់ស្ងាត់ហាក់មិនឈឺនិង​សម្លឹងមើលទៅដងកាំបិទលើទ្រូង បន្ទាប់មកនាងបានសម្លឹងមើលទៅ Will ។

«ឯង! លេងសើច​ជាមួយខ្ញុំ?»

ខ្ញុំបិទភ្នែកព្រោះឃើញ​នាង​ចាប់​កាន់​ទាញខ្វាក​ចេញពីទ្រូង រួច​បោះ​វត្ថុ​នោះ​ទៅ​ក្នុងភ្លើង។  សំឡេងបឺតជញ្ជក់ដ៏ឈឺចុកចាប់ឃុកៗលាន់ចេញពីទ្រូងរបស់នាង។ ពេល​ខ្ញុំ​មើល មុខរបួស​បានជាស្វ័យប្រវត្តិ​វិញ ​មុន​ពេល​វា​​​ហូរ​ឈាម។

«ប្រាប់ហើយថា គ្មាន​អ្នកណាសម្លាប់អញបានទេ!»

នាងថាចប់ក៏គ្រវីមេដៃ បន្ទាប់មកតប​ទៅ​នឹង Will យ៉ាង​ខ្លាំងជាមួយ​ក្រញាំ ​ឯ Wil​l បានខំគេចរត់​ចូល​ព្រៃ​។ ខ្ញុំ​មិន​បាន​ដឹង​ថា ​ខ្ញុំ​បានឈប់ឈឺរបួសយ៉ាងម៉េច​បានជា​អាច​លោត​ប្រដេញ​ជំហាន​តាមពី​ក្រោយពួកគេ​​ទាន់ ​រហូត​ដល់ Zee ងាកមកច្បាម​ចាប់​ខ្ញុំ​។

ខ្ញុំបានបម្រុងទុកស្នៀត​ហើយ។ ជាមួយ​កាំភ្លើងខ្លីមួយដើម​នៅពីក្រោយចង្កេះនាង….ខ្ញុំចង់ធ្វើអ្វីមួយខណៈហ្សេដា​ខ្សឹប​គ្រហឹមផងអង្វរខ្ញុំ៖

«ចូលរួមជាមួយខ្ញុំ Jessie ខ្ញុំនឹងឱ្យឯងគ្រប់គ្រងជាស្ត្រីដៃស្តាំរបស់ខ្ញុំ។ យើងនឹងមានភាពសប្បាយរីករាយជាច្រើនអមតៈតទៅ!»

«អ្វីដែលខ្ញុំមិនត្រូវការគឺរោមនេះមីង​» ខ្ញុំពន្យារស្ថានការណ៍។

«វាមិនអាក្រក់ទេកូន អ្នកប្រហែលជាចូលចិត្តវា ពេលក្រោយ​វាថែទាំយើងបានពីរងានិងដីធូលី​»។ នាង​គ្រវី​ដៃ​ទៅ​កាន់​ទ័ព​ចចក​ពួកគេហ៊ោ​ទទួលនាង។

ហ្សេដាខ្សឹបខ្ញុំទៀត៖

«ភាគច្រើននៃពួកគេធ្វើការជ្រើសរើស រស់នៅជាវិញ្ញាណឆ្កែចចកខាងក្នុងខ្លួន ឬស្លាប់ស្អុយចោល!»

ចលនាមួយចេញពីព្រៃបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ។ ខ្ញុំក្រឡេកភ្នែកទៅដីពន្យារពេលឱ្យwill ដោយ​ធ្វើជានិយាយទៅកាន់ហ្សេដា​៖

«ទុកឱ្យខ្ញុំគិតបន្តិច»

«មួយនាទី ចាប់ផ្តើមរាប់ឥឡូវនេះ! បន្តពីនោះ ខ្ញុំលែងគិតឯងហើយកូន» ហ្សេដាព្រមាន។

ខ្ញុំ​បាន​ធ្វើ​ការ​សម្ដែងបញ្ឆោតដ៏​​អស្ចារ្យ​តាមរយៈការ​ត្រដុស​ក្បាល​របស់​ខ្ញុំធ្វើដូចជានៅតែឈឺចាប់ ប៉ុន្តែអ្វីដែលខ្ញុំចង់បាន គឺឱ្យZeeda ចាប់អារម្មណ៍ឃ្លាំខ្ញុំជាជាងឃើញ ​will កំពុង​ពួនតាម​បន្ទាត់​ដើម​ឈើ ​នៅ​គែម​ព្រៃ។ ទោះបីជាបបូរមាត់របស់គេមានចេញ​ឈាម ថ្ពាល់របស់គេហើម គេនៅតែមិនមាន​កិរិយា ស្ទក់ឬស្ទាក់ស្ទើរឡើយ។ គេ​បានយកកាំភ្លើងខ្លីរបស់ខ្ញុំចេញពីគំនរដែល​ពួក​នោះទុកចោល។ ជាអកុសល ដៃរបស់គេនៅតែគ្រេច​ធ្ងន់មិនអាចលើកអាវុធបានត្រង់​ឬ​កេះកៃបាញ់បានទេ។

ការក្រឡេកមើលដ៏ស្រងូតស្រងាត់របស់គេបានជួបជំពាក់ភ្នែកខ្ញុំ ហើយខ្ញុំបានលើកដៃរបស់ខ្ញុំ គេក៏បានបោះកាំភ្លើងយ៉ាងរហ័ស​ដូចផ្លេកបន្ទោរ​មកខ្ញុំ។

មួយខណៈដដែលខ្ញុំទាត់ Zee ចំទ្រូង។ របួស​របស់​នាង​ប្រហែល​ជា​ជា​សះស្បើយឬអាចថានាងមានឥទ្ធិពលនៃព្រះចន្ទពណ៌ប្រាក់ នាងមិនចេះឈឺ ប៉ុន្តែ​នៅតែ​​ស្រែក​​ដូច​ឆ្កែញី។

កាំភ្លើង​ភ្ជាប់​នឹង​បាតដៃ​របស់​ខ្ញុំ ពេល​ហ្សេដា​ឡើងមកឈរត្រង់វិញ​ខ្ញុំភ្ជង់។

ជាមួយសំណួរថា​តើគ្រាប់កាំភ្លើងនឹងដំណើរការលើរាងកាយ​ព្រះចចកទេ? មធ្យោបាយតែមួយគត់ដើម្បីស្វែងយល់គឺ…..បាញ់!

នាងស្រែក​ភ្លាត់ហៅឈ្មោះខ្ញុំ «ជេស៊ី!»

បន្ទាប់ពីឧប្បត្តិហេតុមុននេះ​ខ្ញុំនៅមាន​គំនិត​ពាក់កណ្តាលថា Zee នឹងសើចជាមួយគ្រាប់សំណរហើយទាត់វា។ ផ្ទុយ​ទៅ​វិញ កាំភ្លើង​បាន​បាញ់​ចេញ​ពី​មុខ​របួសនាង​។ ប្រលោះនោះភ្លឺ​ខ្លាំង​ណាស់ ខ្ញុំ​ត្រូវ​ការពារ​ភ្នែក។ សត្វចចកបានស្រែកថ្ងូរយ៉ាងសោកសៅ។

ពន្លឺពណ៌ប្រាក់ខ្ទាតចេញមករហូតអស់រលីង ទើបនាងដួល។

អស់ស្រឡាំងកាំង ពេល​ខ្ញុំ​បន្ទាប​ដៃទៅ​អង្រួននាង ចចក​ពណ៌​ស​មួយ​ក្បាល​ស្ថិតក្រោមបាតដៃខ្ញុំ។ ខ្ញុំដកដៃមកវិញទាំង​វារថយក្រោយ។ ជាចចកធំបំផុតមួយ ស្អាត ស ហើយស្លាប់ឈឹង។ ពួកមនុស្សស្រាតបាត់អស់ ហើយចចក​រត់ចោលគ្នា។ ភ្នក់ភ្លើងផ្ទុះរប៉េះរប៉ោះស្ងាត់។

ស្តេចពួកគេចប់ហើយ សល់អីទៀត?

រឿង៖ ស្វាមីចចក ភាគទី១៨ (១៨+)
«លោកសូត្រធម៌អីបានជាហៅពួកចចកទាំងនេះមកដល់?»

«ធម៌នេះ ជាអ្វីមួយប្រហែលជាអាចបញ្ឈប់ការរើសយកមេចចកយប់នេះ!» គេឆ្លើយធម្មតា។

«ចុះ? ម៉េចបានវាសម្រុកដូចចង់ចូលមកក្នុងវាយប្រហារយើង?»

«សួរខ្លួនឯងសិនជេស៊ី ធម៌នេះបណ្តាលមនុស្ស​ចចកនៅមិនសុខ​ ត្រូវបញ្ចេញ​ក្រឡាសារមកពិត ចុះហេតុអ្វីបានជាបងមិនលេចកន្ទុយ​ចចកមក បើបងជាមនុស្ស​ចចកមែន?»

ខ្ញុំសម្លឹងការតូចចិត្ត​ក្នុងភ្នែក Will។  អាណិតគេ ​ខ្ញុំតាំងចិត្ត​ថាលែងអុកឡុកគេរឿង​ស្បោងភស្តុតាងទៀតហើយ ដោយងក់ក្បាលផ្ងក់ៗ។ តាមពិត​ ខ្ញុំមិនប្រាកដអ្វីទៀតទេ គ្រប់យ៉ាងវិលវល់​តែ​អ្វីមួយដែលច្បាស់គឺ ខ្ញុំស្រឡាញ់ប្រុសម្នាក់នេះ។ Will Cadotte ហុចកាំភ្លើងខ្លីឱ្យខ្ញុំ ហើយគ្រវីក្បាលហាក់ដូចជានៅហួសចិត្ត​នឹងខ្ញុំដែលសង្ស័យគេ។

ពេលខ្ញុំក្រឡេកមើលមុខគេ គេពោលឡើងថា៖

«ប្រសិនបើចង់បាញ់​បងណា៎ Jessie បាញ់ទៅអូន! បងធុញទ្រាន់នឹងការព្យាយាមចំណាយពេលឱ្យមនុស្ស​ដែលខ្ញុំស្រឡាញ់ព្រមមកបង្ខំចិត្ត​ជឿបង ជឿស្នេហា​នេះ!»

ខ្ញុំ​បើក​មាត់​និយាយ…តែរង៉ាំរង៉ូវ វាមិនចេញសំឡេង​ច្បាស់​ថា​ម៉េច​ទេ ព្រោះមិនទាន់និយាយចប់​ទូរសព្ទ​ក៏​រោទ៍។ គឺលេខតា Mandenauer ។

«នៅឯណា Jessie»

«រង់ចាំបន្តិច ខ្ញុំនៅជាប់»

«នៅឯណា?»

«កន្លែងរបស់ Cadotte»

«ខ្ញុំទៅដល់ភ្លាម»

«OK តែ…ពូ….នៅក្រៅសុទ្ធតែចចក! យើងស្ថិតក្នុងការឡោមហើយ» ខ្ញុំសារភាពទាំង​សម្លឹងខ្នង​ប្រុសស្នេហ៍​គេកំពុង​ត្រៀមប្រយុទ្ធជាមួយសត្រូវ​។

«កុំភ័យ យកគ្រាប់កាំភ្លើងមកច្រើនណាស់ យ៉ាងហោចណាស់ក៏ហាសិបគ្រាប់ដែរហើយ…»

បន្ទាប់មិនបាននិយាយចប់ទេ Will Cadotte បានស្ទុះមកទាញដៃ​ខ្ញុំ​យើរើទៅជញ្ជាំងមាំម្ខាងទៀតនៃបន្ទប់ជាមួយនឹងកាំភ្លើងក្នុងដៃ ​ពួកយើង​ទល់ខ្នងគ្នា។

«​អត់ទាន់​បាន​បញ្ចប់​ពិធី​ផង ព្រះចន្ទឡើងមកហើយ! យើងមិនអាចឱ្យស្លាកនេះទៅអ្នកណាបានទេជេស៊ី!»

«ដឹង!» ខ្ញុំសម្លឹងគេដោយស្តាយកំហុស តែប្រុសស្អាតនេះ គេរវល់តែឆ្មក់សម្លឹងទ័ពចចក អត់មានពេលបន្ទោសខ្ញុំឡើយ។​ ដៃខ្ញុំក្នុងដៃគេ។ ជារឿងអាម៉ាស់ដែលយើង​ស្រឡាញ់គ្នា ​ខ្ញុំមិនយល់ចិត្ត​គេខាងគេវិញយល់ខ្ញុំជានិច្ច។

ភាពស្ងៀមស្ងាត់បានបញ្ចប់ក្រោមសំឡេងរំខាននៃទ័ព ចចកកម្រោលម​កទល់នឹងទ្វារ ព្រមទាំង​បង្អួច​។ ខ្ញុំចង់សួរសង្សារនូវរឿងជាច្រើន ប៉ុន្តែគេនិយាយត្រូវ ខ្ញុំនេះមិនដែលទុកចិត្តគេទេ។

ផូង….

ស្នូរកាំភ្លើងបានបន្លឺឡើងនៅខាងក្រៅ។ ភ្នែករបស់ពួកយើងក៏បានជួបជាពេលដែលខ្ញុំត្រូវនិយាយ៖

«មិនមែន​តាចាប់ចចកទេ! វាឆាប់ពេកក្នុងការមកដល់របស់ Mandenauer» ។

Will Cadotte រំសៀកខ្លួនគេ​ត្រលប់ទៅក្បែរបង្អួចដើម្បីលបមើលទៅខាងក្រៅ។

«គឺ​មេ​បញ្ជាការអូនឯង»

គេនិយាយតិចៗ។

ឱ! លោកនាយ ច្បាស់ជាតាមដានពីក្រោយ​ខ្ញុំមកដល់ទីនេះ។ កំហូចណាស់ ​គួរឱ្យខឹងមែន ​ដែលខ្ញុំស្តាប់និងជឿមនុស្សប៉ិនវាយតម្លៃគេអាក្រក់ៗធន់គាត់ ហើយមកសង្ស័យ Will។

ខ្ញុំ​ដើរមកក្បែរគេ​ រួចមើល​ទៅ​ខាង​ក្រៅបញ្ជាក់។ ជាលោកនាយ Clyde ហោចណាស់មិនអីទេ មិនមែន​សត្រូវពិតប្រាកដឡើយ។

គាត់កំពុងបន្តបាញ់សម្លាប់សត្វចចកពីរបីក្បាល។ ពួក​គេននៀល​ដួលនិងលូ​ស្រែក​ទ្រហោយំ ប៉ុន្តែ​មិន​ស្លាប់​ទេ។

«គ្រាប់កាំភ្លើង» ខ្ញុំរអ៊ូរទាំច​ង់និយាយ​ថា Clyde មិនត្រូវការពិចារណា​ឬខាតពេលមកអាណិតសត្វទេ។

គាត់​បាន​បាញ់រះ រួចរត់ថយក្រោយមកផ្ទះWill បំបែរ​កាណុង​ទៅ​រក​លំហូរនៃក្រុមសត្វចចកបានកើនឡើងម្តងហើយម្តងទៀត។ ខ្ញុំ​រត់ទៅក្បែរ​ទ្វារនិង​បាន​ចាក់សោ​បើក​ ដោយ​​ប្រញាប់​ឱ្យ​គាត់​ចូល​ដោយ​យក​កាំភ្លើងខ្លី​របស់ខ្ញុំ​តាមដែរ​។ ខ្ញុំចាំពីរបៀបមនោគម​ដែល Clyde បានព្យាយាមបញ្ចុះបញ្ចូលខ្ញុំថា Will គឺជាអ្នកដឹកនាំសត្វចចក ហើយខ្ញុំពិតជាមិនទាន់ជឿជាក់លើរឿងនោះថាយ៉ាងណា​នៅឡើយទេ ប៉ុន្តែខ្ញុំនឹងមិនអនុញ្ញាតឱ្យចៅហ្វាយរបស់ខ្ញុំសម្លាប់សង្សារខ្ញុំដោយមិនមានភស្តុតាងដែរ។

ដូច្នេះ​ពេល​ខ្ញុំ​បើក​ទ្វារ ខ្ញុំ​សុំ​កាំភ្លើង​របស់ Clyde សិន​ទើបព្រមឱ្យចូល។ គាត់​បាន​បង្កក ក្រឡេក​មើល​កាំភ្លើងខ្លី​ខ្ញុំដែលភ្ជង់មាំ​​នៅលើ​ទ្រូង​របស់គាត់។

«ឯងឆ្កួតទេ?»

«ប្រគល់វាមក ឬលោកនាយ​ទៅនៅក្រៅវិញ!» ខ្ញុំម៉ឺងម៉ាត់។

«បានៗៗៗៗ» គាត់​ទះ​អាវុធ​ដាក់​បាតដៃ​ខ្ញុំទាំងខឹង ហើយដើរ​ចូល​ផ្ទះ។ ខ្ញុំបិទទ្វារវិញគ្រឹប​ដាក់រនុកទាំងអស់ដែលយើងមាន​។

«លោកនាយកំពុង​ធ្វើអ្វី​នៅ​ទីនេះ?» ខ្ញុំបានទាមទារហេតុផល​ដែលគាត់តាមដានខ្ញុំមកដល់កន្លែង Will។

លោកនាយ​សម្លក់អ្វីមួយដែលនៅពីក្រោយខ្ញុំ គឺ Will គាត់សង្គ្រឺតធ្មេញ៖

«តណ្ហាឯងបានលាងខួរក្បាលនាងហើយ អាសត្វតិរច្ឆាន»

មុនពេលដែលខ្ញុំអាចបញ្ឈប់គាត់កុំឱ្យនិយាយមាក់ងាយខ្ញុំនិងចោទប្រកាន់ Cadotte អ្នកទាំងពីរបានរមូលធ្លាក់ចូលគ្នា​នៅក្នុងគំនរក្លេ​បោកចំបាប់ទៅហើយ។ Will មិនព្រម​ឱ្យអ្នកណាមកនិយាយ​មើលងាយ​ខ្ញុំទេ ទោះជាតា Clyde ធំជាង ធ្ងន់ជាងគាត់ច្រើន​ ប៉ុន្តែ Cadotte នៅតែ​ក្មេងជាងនិងខ្លាំងជាង។ ពួកគេបានរមៀលលើឥដ្ឋ បុក​ចូលទៅក្នុងគ្រឿងសង្ហារឹម។ ឯកសារ និងសៀវភៅបានហោះហើររោយរាយ គ្រប់ទិសទី។ ជាមួយការប្រតាយ លោកនាយ​Clyde បានទាញផ្តាច់ក្រវិលរបស់ Cadotte ចេញពីត្រចៀកស្មានថាជាស្លាកមាសហើយមើលទៅ? ចាប់មិនជាប់ របស់បាន​លោតចូលទៅក្នុងឡភ្លើង​កំដៅ។ Damn ខ្ញុំពិតជាចូលចិត្តក្រវិលនោះស៊ិចស៊ីលើត្រចៀកគេ ​ឥឡូវទីនោះជំនួសដោយឈាម។

ខ្ញុំ​ស្រែកឡូឡាខឹង ដែលមកបង្ហូរឈាមសង្សារខ្ញុំ​ដោយ​បាន​បោះ​ជំហាន​ទៅ​មុខ ខណៈ​ដែល Cadotte បាន​ចាប់​ជើង​របស់ Clyde’s ហើយលើក​​រុញ​បុរស​មេខ្ញុំដែលមាឌ​ធំ​ជាង​ ទៅ​លើ​ខ្នងហើយបោកភូសមកលើក្តារ។ ខ្ញុំព្រេចភ្នែកពេលដែលWill ដាក់ជង្គង់របស់គេនៅលើទ្រូងលោកនាយ​ Clyde កំភួនដៃគេវិញ​ នៅភ្ជង់សង្កត់ត្រង់បំពង់ក។

«អានីហ្សិត?» Will ស្រែកធម៌ចម្លែកនេះ​ដាក់មេខ្ញុំ។

«Fuck you» លោកនាយ​ខ្ញុំតប ពេលសម្លឹងឈាម​របស់Will ហូរមក។

Cadotte សង្កត់កាន់តែខ្លាំង ហើយមុខ​ Clyde ប្រែទៅជាពណ៌ស្វាយស្រែកលែងចេញ។ Cadotte បានធ្វើម្តងទៀតហើយស្រែកសម្លុត​៖

«អានីហ្សិត?»

ដោយអស់ខ្យល់ Clyde ងក់ក្បាលយ៉ាងមុត ហើយ Will Cadotte លោតឡើង លើកដៃមួយលែងឱ្យដកខ្យល់បន្តិច​។ ខ្ញុំឈរស្កុបព្រោះមិនយល់ពាក្យថា អានីហ្សិត ប៉ុន្តែលោកនាយ Clyde បានធ្វើពុត។ បានដកដង្ហើមកាលណា គាត់ស្ទុះមកលូកដៃទៅទាញស្លាកមាសពីក Will ។

«អញបានវាហើយ!»

គាត់មាន​អំណរ ដូចមិនមែនជាខ្លួនគាត់។ ខ្ញុំភាំងៗ សម្លឹងចរិតលោកនាយ​ខ្ញុំដែលចេញមកយ៉ាង​ចម្លែក។ Will​ ប្រតោងចាប់គាត់ដោយដៃទាំងពីរ ហើយលើកគាត់ផុតដី…

«ឱ្យ​​មកវិញ»

ខ្ញុំចំហមាត់….ចៅហ្វាយរបស់ខ្ញុំត្រូវមានទម្ងន់មិនក្រោម 300 ផោនទេ ម្តេច Will លើករួច?

«ជេស៊ី!» Clyde ហៅ

«តើនាង​គិតថា ខ្ញុំគួរយកស្លាកនេះពីជននេះទេ?»

ខ្ញុំ​មើល​ទៅ​មុខ​​អ្នក​ទាំង​ពីរ។ និយាយតាមត្រង់ទៅ ខ្ញុំមិនដឹងទេ រវាងពួកគេ មួយណាសមជាមួយរបស់នេះ។ តាមពិតខ្ញុំជាអ្នករកឃើញ​វា គួរតែនៅនឹងខ្ញុំ ហេតុអ្វីពួកគេដណ្តើមគ្នា?

ការ​បាញ់​ផ្លោង​មួយ​គ្រាប់​ទៀត ​បាន​បន្លឺ​ឡើង​ពី​ខាង​ក្រៅ។ លើក​នេះស្នូរកាំភ្លើងរលត់កាលណា  ពួកចចកទួញសង្រេង។

«ឱ្យវាទៅមេខ្ញុំទៅWill» ខ្ញុំបានបញ្ជា។

«ទេ» Will ហាក់ដាច់ខាត។

គឺតាមបង្អួច តា Mandenauer បានប្រហារចចកមនិងស្ទុះមកគោះទ្វារស្រែកឈ្មោះរកខ្ញុំ។ ខ្ញុំមិនមានពេលសម្រាប់ហ្គេមទាំងនេះទេក៏​ចាប់​កាំភ្លើង។ ការសម្លឹងរបស់ Will បានផ្តោតមករកខ្ញុំ។ គេបានគ្រវីក្បាលដែលខ្ញុំមិនស្តាប់គេ  ហើយក៏ព្រម​ឱ្យស្លាកនោះទៅ Clyde ទៅ។

«ល្អ» ខ្ញុំថាទៅកាន់ will ព្រោះបើស្លាក​មាសដែលជា​ភស្តុតាងបានទៅដៃប៉ូលិសកាន់ ក៏ជារឿងត្រឹមត្រូវ​។ ខ្ញុំរត់មកបើកទ្វារឱ្យតាចាប់ចចកចូល។ គាត់ទើបព្យាបាលរបួសព្រួញ មិនអាចប្រយុទ្ធឬឈរត្រជាក់ខាងក្រៅ​យូរទេ។

គាត់បានស្លៀកឈុតប្រយុទ្ធ​ជាមួយនឹងគ្រាប់កាំភ្លើងជាច្រើនបង់ព័ទ្ធជុំទ្រូង។ ខ្ញុំ រីករាយ​ណាស់​ដែល​បាន​ឃើញ​គាត់ត្រៀមមកយ៉ាងល្អ។ ពេល​ពូ Mandenauer បានដើរកាត់ពីមុខខ្ញុំចូលទៅក្នុងបន្ទប់ទទួលភ្ញៀវជាមួយទឹក​មុខស្មើ ​​ធ្វើ​ឱ្យ​ខ្ញុំ​ប្រញាប់​ប្រញាល់​ចាក់រនុកទ្វារវិញ និងតាមគាត់ឱ្យ​ទាន់ខ្លាចគាត់ព្រួតនឹងមេខ្ញុំសម្លេះ Will។

«ពីរនាក់នេះ មួយណាជាមនុស្ស​ចចក?»​ ពូMandenauer បានទាមទារចម្លើយជាមួយដៃនៅលើកៃ។

«អត់យល់!!!» ខ្ញុំ​បាន​ឧទានឡើង។

«បាញ់ទៅ» Will ស្រែកដោយចង្អុល​ទៅកាន់លោកនាយ​Clyde ។

តែពូ Mandenauer បានទាញកាំភ្លើងតម្រង់ចង្អុលទៅ Will ។

«ហេ!» ខ្ញុំចាប់ដៃគាត់ឃាត់មិនឱ្យបាញ់តែគាត់មិនស្តាប់ ខ្ញុំក៏​កាច់​ក​ដៃ​គាត់ហើយដាក់ក្លេគាត់មក​លើ​ជង្គង់​របស់​ខ្ញុំ។ កាំភ្លើងបានធ្លាក់ទៅលើឥដ្ឋខ្ចាយ។

ខ្ញុំបានទាត់កាំភ្លើងចេញពីដៃម្ខាងទៀតរបស់គាត់ បន្ទាប់មកទាញដៃនោះទៅព័ទ្ធនៅពីក្រោយខ្នង​ ពូ Mandenauer ផ្ទាល់។ គាត់​មិន​បាន​វាយ​ខ្ញុំបក​ទេ។ ផ្ទុយទៅវិញគាត់បានសម្លឹងមើល Will យ៉ាងយកចិត្ត​ទុកដាក់។ ដោយ​ភ័យ​ខ្លាច ខ្ញុំ​ដើរ​តាម​​សម្លឹង​មើល​របស់​គាត់យ៉ាងប្រុងប្រយ័ត្ន។

«គាត់មិន….មែនចចកទេ!» ខ្ញុំពោលដាច់ៗទាំងមិនច្បាស់ខ្លួនឯង។

«បាញ់មួយសិន ទើបយើងដឹងជេស៊ី!»

​     ពូ Mandenauer និយាយដូច្នេះតែគ្រាប់គាត់លឿនណាស់ Will ត្រូវផូង ផ្ងារសន្លប់ស្តូកទៅលើសាឡុង​។ ខ្ញុំស្លុត​ក្រឡេកមើលលោកនាយ​ Clyde ឃើញ​គាត់ងក់ក្បាលត្រេកអរ។ តែខ្ញុំស្រែកសម្លុតពីរនាក់នេះ៖

«មិនមានវិធីដែលមិនបាច់បង្ហូរឈាមទេ?»

សំឡេង​ចចក​លូ បន្តគ្នានៅខាងក្រៅ ​ពញ្ញាក់ពួកយើងឱ្យងាកទៅបង្អួច។ ពូ Mandenauer និយាយខ្សឹបភ័យទៅលោកនាយ​ខ្ញុំ៖

«មានចចក​ជាងចិតសិបក្បាល នៅពេលខ្ញុំមកដល់ពេលនេះ​ប្រហែល​ជាឡើងជាង​​មួយ​រយ​ហើយ ទាហាន​ឆ្កែចចក ដែលមិនចេះខ្លាច!»

ខ្ញុំស្ទុះទៅមើល Will ​ហើយស្រវារកមើលក្រែងមាន​ប្រអប់សង្គ្រោះ ខ្ញុំសួរភ្លាមទាំងមិនងាក៖

«បើគេជាចចក គេមិនស្លាប់បែបនេះទេមែនទេ អ្នកណាត្រៀមជាប់គុក?»

«ហេតុអីពួកវាមក? ដើម្បីអ្វី?» ពួកគេនិយាយអំពីចចកខាងក្រៅមិនរវល់សំណួរខ្ញុំទេ។ ភ្លាមនោះ អ្វីមួយបានកើតមាន​ឡើង។

«ដល់ពេលហើយហាសហា!»

នេះ​មិនមែន​សំឡេងរបស់ពូ Mandenauer ទេ តែជារបស់លោកនាយ​ Clyde។ ខ្ញុំ​ក្រឡេក​ទៅ​រកមេខ្ញុំខណៈពួកគេទាំងពីរ​នៅក្បែរបង្អួច មានម្នាក់បែរជារំសៀកទៅ​បើក​ទ្វារ​មុខ។

«ទេ!» ខ្ញុំស្រែករន្ធត់ ស្ទុះទៅឃាត់ទ្វារ ប៉ុន្តែយឺតពេក​ណាស់។  ផ្ទុយ​ទៅ​វិញ ពួក​​ឆ្កែចចក​ដែលមាន​ អណ្ដាត​ធ្លាក់ដូច​ស្រេកឃ្លាន​សម្រុក​ចូលមក។

ខ្ញុំនិងពូ Mandenauer ប្រុង​រត់បិទទ្វារ​ ប៉ុន្តែពួកយើង​យឺតពេលហើយ។ លោកនាយ Clyde បានបោះ ស្លាកមាសរូបចចក ឱ្យខ្ពស់ពីលើហ្វូងសត្វធ្វើឱ្យពួកវាឈប់ចលនា​ ក្បាលទាំងអស់ផ្អៀងមើលឡើងទៅលើ បន្ទាប់មកដើរបកថយក្រោយជាហ្វូង។

ខ្ញុំស្រឡាំងកាំង​មិនអាចធ្វើអ្វីបានក្រៅពីសម្លឹងមើល Clyde ។ មុខ​គាត់​ដែលកំពុង​ងូតស្រោច​​ដោយ​ពន្លឺ​ពណ៌​ប្រាក់​នៃ​ព្រះ​ចន្ទទើប​រះ ខ្លួនគាត់​ចាប់​ផ្ដើម​បែក​ញើស ហើយមានរំ​ញ័រ។

គ្រប់យ៉ាងផ្លាស់​ប្តូ​រ។ ខ្ញុំគួរតែបិទទ្វារ​ព្រោះចចកដកថយអស់ហើយ ប៉ុន្តែខ្ញុំមិនអាច។ ខ្ញុំ​ត្រូវ​បាន​គាំង​ចាក់​ឫស​ទៅ​នឹង​ឥដ្ឋ​ ​មិន​អាច​ទាញ​ភ្នែក​ចោល​​ពី​ទិដ្ឋភាព​នៅ​ពី​មុខ​ខ្ញុំ​បាន​ទេ។ រាងកាយរបស់ Clyde ខូចទ្រង់ទ្រាយ ស្មារបស់គាត់ចំកោង ជើងរបស់គាត់បានឱនខ្ញាំ។ គាត់បានបោះក្បាលរបស់គាត់ត្រលប់មកក្រោយ វិញហើយស្រែកលូរំពង។ សំឡេង​នោះ​បាន​បាញ់ភាពរន្ធត់មកត្រជាក់ដល់​ឆ្អឹងខ្នង​ខ្ញុំ។ សត្វចចកទាំងអស់បាន​ឈប់ធ្វើចលនា​ ហើយឆ្លើយតបជាការលូបន្ត​នឹង​សំឡេងរបស់ Clyde ។

សម្លៀក​បំពាក់​របស់​មេខ្ញុំ ​បាន​ប្រេះរហែក ​បែក​ថ្នេរ។ ស្បែកជើងរបស់គាត់ហាក់ដូចជាផ្ទុះ ហើយក្រញាំបានលេចចេញមក។ គាត់បានទម្លាក់ជើងដៃទាំងបួនទៅលើដី ហើយដៃដែលមានក្រញាំជើងដូចសត្វរីកធំឡើងៗ។ រោមសែនខ្មៅដុះចេញពីគ្រប់រន្ធញើស ក្រាស់ វែង ឯកន្ទុយមួយបានផ្ទុះចេញពីឆ្អឹងខ្នងរបស់គាត់។ រឿងចុងក្រោយដែលត្រូវផ្លាស់ប្តូរគឺក្បាលរបស់គាត់។

ខ្ញុំមានអារម្មណ៍ថា មាន​ចលនានៅពីក្រោយខ្ញុំ ប៉ុន្តែខ្ញុំមិនអាចបំបែរ​ខ្ញុំគាំងការសម្លឹងទៅមេខ្ញុំដែលប្រែជាចចកត្រោសធំបំផុតមួយខ្មៅស្រិល។ ខ្ញុំបានទប់ខ្លួនកុំឱ្យសន្លប់ ដោយរំពឹងថា ពូ Mandenauer នឹងបាញ់ចចកនោះ ប៉ុន្តែមិនបានឮអ្វី​ផ្ទះទេ។

ចម្លែក!  គាត់មិនដែលស្ទាក់ស្ទើរបែបនេះ​ទេ​ពីមុនមក។ ការលេចចេញនៃឆ្អឹងសត្វលាតសន្ធឹងនៃស្បែករបស់ Clyde បណ្តាលឱ្យមានសំឡេងលូវែងដ៏គួរឱ្យរន្ធត់។ ខ្ញុំ​ភ្ញាក់​ផ្អើល​ពេល Clyde បញ្ចប់​ការ​ផ្លាស់​ប្តូរហើយ​ច្រមុះ​និង​មាត់​របស់​គាត់​បានផ្សារភ្ជាប់លាត​សន្ធឹង​ចូល​ទៅ​ជា​តែមួយ។ ធ្មេញរបស់គាត់បានកើនប្រវែងនិងស្រួចលលៃឡើង។ អណ្ដាត​របស់​គាត់​​លៀនធ្លាក់​ចេញ​ពីក្នុង​មាត់​។ ចិញ្ចើមរបស់គាត់ប៉ោង។ នៅពេលដែលគាត់បានបក់ក្បាល ក្នុងទិសដៅមករក​ពួក​យើង មុខរបស់គាត់គឺជាឆ្កែចចកដែលមាន ភ្នែករបស់ Clyde កាលនៅជាមនុស្ស​។

«នរកស្អី?»

ខ្ញុំនិយាយទាំងញាប់ញ័រ។

មេខ្ញុំក្នុងរាងចចក​បានអង្រួនខ្លួនគាត់ហាក់ដូចជាទើបតែចេញពីទឹក បន្ទាប់មកបែរមករកខ្ញុំ។ ខ្ញុំដកដង្ហើមធំព្រោះសរុបមក​ Clyde គឺជាឆ្កែចចកខ្មៅ ដែលបានរត់គេចពីជំហានរបស់ខ្ញុំ កាលពី​ក្នុងព្រៃកាលណោះ។ គាត់ទំនងជាចចកដែលបានខាំ Karen Larson និងអ្នកផ្សេងទៀតរាប់មិនអស់ហើយមកបន្លំធ្វើជាឧត្តមសេនីយ៍?

សំឡេង​កាំភ្លើង​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ស្រែកភ្លាត់សំឡេងហើយផ្តួលខ្លួនឯង​ទៅ​លើ​ឥដ្ឋ លើក​ដៃ​ឡើង​ខ្ទប់​មុខ​។

ឆ្កែចចកស្រែក​យំឈឺចាប់ព្រោះគ្រាប់ចំកណ្តាលបេះដូង​ឆេះរោមគាត់។ គាត់ប្រុងខាំខ្ញុំ តែមាន​គេបាញ់គាត់បានទាន់។ ចចកClydeឈឺចាប់ រមួលបង្វែរ ក្រញាំជើងរត់ចេញទៅក្រៅ​ហើយ​ទាក់នឹងបន្ទះថ្មម៉ាប​នៃ​រានហាលមុនពេលដួលត្មោល​ស្លាប់។

ខ្ញុំបានក្រាប​នៅលើដីមិនអាចក្រោកឡើងព្រោះទន់ជើងពេក។ ដឹងថា​ ពូ Mandenauer ជាអ្នកបាញ់ហើយពេលនេះ​គាត់បានដើរជុំវិញខ្ញុំ ហួសទៅដល់សាកសកចចក​ Clyde ប៉ះរុញពិនិត្យ​ដោយ​ ស្បែកជើងរបស់គាត់ ក្បាល​ចចក​ដែលស្លាប់ធ្វើស្ញេញ​យ៉ាង​ឈឺ​ចាប់។

ខ្ញុំអង្គុយ​​ផ្អែ​កខ្នង​ទល់​នឹង​ជញ្ជាំង​មាត់ទ្វារផ្ទះ Will។ ខ្ញុំខ្សោយ ស្ពឹក។ ខ្ញុំមិនអាចឈប់សម្លឹងមើលអ្វីមួយគួរឱ្យខ្ពើម ភ័យនិងខ្លាច ដែលធ្លាប់ជាចៅហ្វាយរបស់ខ្ញុំទេ។ ខ្ញុំចង់ឱ្យ Clyde មិនម​កទីនេះ​ហើយមិនមានរឿងបែបនេះ​ ព្រោះខ្ញុំមិនអាចយល់បានអំពីហេតុផល​ដែលថា គាត់នឹងស្លាប់ជាចចកបែបនេះ​ជារៀងរហូតទេ។

«ហេតុអ្វីបានជាពូចាំទាល់តែគាត់ក្លាយជាចចកបាន​ បាញ់គាត់?» ខ្ញុំសួរហើយយំ។

«វា​ងាយ​ស្រួល​ក្នុង​ការ​ពន្យល់តុលាការ!»

​ពូនេះនិយាយហើយ​ក្រឡេកមើលហ្វូងចចកដែលបោលបាត់ទៅក្នុងព្រៃ។

«យើងត្រូវទៅ»

មិនឆ្លើយ ពូ Mandenauer បាន​បន្លឺ​សំឡេង​ថ្កោលទោស​ខ្ញុំ៖

«​ហេតុ​អ្វី​បាន​ជាហ៊ានឱ្យ​​វត្ថុ​នោះ​ទៅ​មនុស្សចចក!»

«គាត់ជាមេខ្ញុំ!»

«ស៊ូត!» ពូ Mandenauer ខ្សឹប។

នៅពីចម្ងាយលាន់ឮសូរ​ សត្វចចកបានលូហៅគ្នាទៅវិញទៅមក។ ឥឡូវនេះ សំឡេង​បានបញ្ជាក់បន្ថែមថា ពួកវាមានគ្នា​ជាច្រើនទៀតលើសពីអ្វី​ដែលមកផ្តុំក្រៅផ្ទះ Will។  ខ្ញុំក្រឡេកមើលមេឃ​ព្រះចន្ទព៌ណប្រាក់នៅមិនទាន់បានឡើងដល់កំពូលនៅឡើយ។

យប់ដ៏មហន្តរាយ​នេះទើបតែចាប់ផ្តើមទេ។ ខ្ញុំ​ខំ​លុត​ជង្គង់យោងខ្លួនឯង​ឡើង​ដោយ​គ្មាន​ជំនួយហើយងាកមករក Will តែ​មិនបាន​ឃើញគេទេ។ តើអ្នកណាយកគេទៅ? ខ្ញុំប្រុងរត់តាមរកខាងក្នុងផ្ទះ តែ​ពូចាប់ចចក​បានបញ្ឈប់ខ្ញុំថា៖

«គូស្នេហ៍របស់នាង​កំពុងចូលទៅព្យាបាលខ្លួនគេដោយសមាធិ ​គេ​មិនត្រូវការជំនួយរបស់ម៉ាដាម​ទេ» ។

ខ្ញុំសម្លឹង​ទៅទ្វារបន្ទប់ដែលបិទជិត។ Will មិនមែនចចក​ តែគេចេះវិធីបុរាណ រឿងនេះខ្ញុំចាប់ផ្តើមដឹង។

«តោះ!» គាត់តឿននិងអូសខ្ញុំផង។

«ទៅណា?»

«តាមឆ្កែចចកទាំងនោះ​បាញ់អាស្តេចរបស់វា!»

ខ្ញុំទើបតែដឹងថា ពេល Clyde បោះស្លាកមាសទៅមាន​អ្នកពាំទៅជំរុំចចក។ ពេលព្រះចន្ទពេញលេញ គេនឹងតែងតាំងស្តេចរបស់គេបានសម្រេច។ តាចាប់ចចកយក​កាំភ្លើងដួលដេករបស់ Clyde ហុចមកឱ្យខ្ញុំកាន់។ ​តែខ្ញុំនៅក្រាញងាកមក​រកមើល​ Will៖

«Mandenauer ខ្ញុំនឹងមិនចាកចេញទេ រហូតដល់ខ្ញុំបានឃើញផ្ទាល់ភ្នែកថា Will មិនអី!»

តាចាប់ចចកអស់ចិត្ត​នឹងទាញខ្ញុំក៏ស្រែកឡើង៖

«ឮអត់? ម៉ាដាមអាណិតឯង?»

សំឡេងសង្សារខ្ញុំឆ្លើយតប៖

«បងមិនអីទេ!»

ខ្ញុំរំភើ​បហើយនឹកដល់ឆាកស្នេហាជាមួយគេ។ មិនដឹងទៅចាប់ចចកលើកនេះ យើងមានពេលឃើញគេស្រាតទៀតដែរទេ?

ខ្ញុំច្រលំគេរហូតមក ហើយ​ហៅឆ្កែចចកខ្មៅថាលោកនាយទៅវិញ។ មាន​ពេល​ខ្លះ​ក៏​វិះតែ​នឹងបាញ់គេចោលតាមល្បិច Clyde ទៀត។

«ប្រហែល​ជាបង​គួរ​ទៅ​គ្លីនិក​ចាក់ថ្នាំហើយ​​ដេររបួសសិន!»

«មិនអីទេប្រពន្ធ! ​គ្រាន់​តែ​ជា​ស្នាម​ឆ្កូតមួយ​ប៉ុននោះ!»

បបូរមាត់របស់ខ្ញុំញ័រអាណិត៖

«ចុះត្រចៀកវិញ?»

«ទៅចុះ បងមិនអីទេ!​ បងទៅតាមក្រោយ!»

«ជេស៊ី!» Mandenauer ដែលទៅដល់ក្រៅមើលមេឃមើលផ្កាយ​ ស្រែកគំហក៖

«នៅជាប៉ូលីស​ទៀតដែរ ឬប្តូរមកជាតួកុនសង់ទីម៉ង់?!»

ខ្ញុំ​ចូល​ទៅ​ជិតទ្វារ will ហើយ​គោះបីដង និយាយស្រៀវស្រើប៖

«​ថែខ្លួនណា អូន​ត្រូវ​ទៅហើយ!»

ខ្ញុំខាំមាត់រត់ចេញក្រៅ ទាំងដឹងថា ​បើស្ថានភាពគេល្អមែន​ គេចេញមកថើបខ្ញុំហើយ។ គេ​មានរឿងអីទៀតដែល​មិនចង់ឱ្យខ្ញុំឃើញ?

ពិធីចុងក្រោយ

លើផ្លូវលំ ខ្ញុំបង្កើនល្បឿនរបស់ខ្ញុំដើរស្មើទន្ទឹមជាមួយតា Mandenauer ។ ប្រហែលគាត់ដឹងពីទុក្ខាក្នុងបេះដូងនេះ គាត់វាចាឡើង៖

«ខ្ញុំចូលចិត្តម៉ាដាម! Officerជេស៊ី គឺជាមន្រ្តីដែលមានសមត្ថភាពនិងមាន​ការតាំងចិត្ត​ខ្ពស់!»

«ព្រោះខ្ញុំចេញចោលប្រុសស្នេហ៍?»

«មុននេះគេហៅនាង​ថាប្រពន្ធ!»

ខ្ញុំដំអក់លែងមាត់ព្រោះបេះដូងមិននៅទីនេះ។​ ខ្ញុំតែងគិតថា​គេជាចចក​ ឯចចកពិតខ្ញុំហៅថា«លោកនាយ» ឱ! ជីវិតប៉ូលិសដែល​តាចាប់ចចកកំពុងសរសើរ។ ការពិត ក្រោយលេចរឿងចចកខាំគ្រូស្រីវ័យក្មេង ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ខ្លួន​ជា​មន្ត្រី​ដែល​មាន​សមត្ថភាព​ប៉ុន្មាន​ទេ។ ​បន្ថែមទៀត ខ្ញុំ​បាន​បំពាន​ច្បាប់ខ្លះ និយាយកុហក​មេ កុហកហ្សេដាជាមិត្ត​​ បំបិទ​ព័ត៌មាន លួចលាក់ទុក​ភស្តុតាង និង​ការពារ​ជនសង្ស័យ។ ខ្ញុំ​ទំនង​ជា​ត្រូវ​គេ​ទម្លាក់​ចេញ​ពី​កម្លាំង បើ​ខ្ញុំ​មិន​ស្លាប់​យប់នេះ។ តែ….បើមានគុណសម្បត្តិធំ….

ខ្ញុំឆ្មក់សួរភ្លាម៖

«តើយើងនឹង​សម្លាប់ព្រះនៃពួកមនុស្ស​ចចកដោយរបៀបណា?»

«មិនដឹងនៅឡើយ!»

«អ៊ីចឹងនាំខ្ញុំមកបានទៀត?»

«ព្រោះ….យើងអស់ពេលហើយ ក្នុងនាមអ្នកការពារជាតិ យើងត្រូវរកវិធីអ្វីមួយ!»

«អស្ចារ្យ! អស្ចារ្យ» ខ្ញុំរអ៊ូអាសូរជីវិតខ្ញុំនិងនឹកស្នេហាខ្ញុំដែលហូរឈាមកក្លាក់មិនថ្ងូរមួយម៉ាត់ណា។

«ចំអកខ្ញុំអត់បានការទេម៉ាដាម!»

«យើងមិនមានជីវិត៩ដូចឆ្មាទេ!» ខ្ញុំថាទាំងខឹងទាំងជា។ «ខ្ញុំមិនមានបញ្ហាក្នុងការតាមរកស្តេចឆ្កែចចកទេតែយើងចង់ឱ្យមានការចូលរួម»

នៅលើ ផ្លូវ​មាន​សំណើមព្រោះហាក់ភ្លៀងតំបន់នេះទើបនឹង​រាំង ខ្ញុំពិបាកដើរបន្តិច។

ពូនេះតបមកខ្ញុំវិញ៖

«អ្នកណាម្នាក់ ក៏អាចជាមនុស្ស​ចចកដែលលាក់ពុត លាក់ខ្លួនជា​ពិសេសក្នុងចំណោមប៉ូលិស ដឹងគ្នាតិច សម្រេចបេសកកម្មឆាប់បាន!»

ខ្ញុំនឹកឃើញ​ឯកសារបាត់នៅចំកណ្តាលស្នាក់ការប៉ូលិស។ ខ្ញុំនឹកដល់មិត្តខ្ញុំ តើនាង​ដឹងរឿងនេះឬនៅ? ភ្នែករបស់ខ្ញុំក្តៅនិងហូរទឹកភ្នែកពេលគិតសល់ Clyde ។ ខ្ញុំនឹកគាត់ គាត់ធ្លាប់ជាមេមានស្នាដៃ មាន​ហេតុផលល្អចំពោះខ្ញុំ ធ្លាប់​ជា​ចៅហ្វាយ​ដ៏​សមរម្យ ជា​បុរស​ដែល​គួរ​ឱ្យ​ចូលចិត្ត។ តើមានអ្វីកើតឡើងអ្នកណាខាំគាត់​បានជាគាត់…..សន្សឹមៗ ខ្ញុំ​បាន​គិត​ត្រលប់​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន​។ Clyde បានធ្វើឱ្យខ្ញុំសង្ស័យ Will ដោយ​បានផ្តល់ព័ត៌មានមិនពិតដល់ខ្ញុំ ​បាន​កុហកខ្ញុំហើយកុហកទៀតព្រោះចង់បានស្លាកមកធ្វើជាស្តេច​លើចចក?

«ម៉េចបានគាត់ក្លាយជាចចក មេខ្ញុំនោះ?!»

តាមចាប់ចចក​ឆ្លើយពន្យល់៖

«នៅពេលដែលយើងត្រូវចចកខាំ!»

ខ្ញុំ​មិន​ចូលចិត្តការពិតមួយនេះទេបានន័យថាគ្រប់គ្នា​នឹង​ត្រូវ​មានបញ្ហា​ក្រោយចចក​ណាស៊ីខាំ?

«ហើយចុះបើពូឬខ្ញុំត្រូវខាំ?»

គាត់ធ្វើមុខស្ងួតឆ្លើយ៖

«យើងមានពាក្យមួយនៅក្នុងក្រុម Jdger-Sucher! រក្សាទុកគ្រាប់ចុងក្រោយសម្រាប់ខ្លួនឯង»

ពាក្យ​សម្ដី​ស្រទន់ទេតែ​​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ក្តុកក្តួល។ ប៉ុន្តែ​ខ្ញុំ​អាច​មើល​ឃើញ​ពី​ភាព​ជាក់ស្តែងប្រាកដនិយមរបស់ពាក្យស្លោកនេះ។  ជាជាងក្លាយជាអ្នកខាំអ្នកដទៃយ៉ាងវិនាសកម្ម ខ្ញុំនឹងបញ្ចប់ខ្លួនខ្ញុំ ឬ​សូម្បី​គូស្នេហ៍ខ្ញុំ។​ ហើយ….​ខ្ញុំ​តែងតែ​ជា​នារី​ម្នាក់ គិតពីពិភពលោក ហើយ​​អាច​អនុវត្ត​បាន។

«ហេតុអ្វីបានជា ពូមិនប្រាប់ ថា Clyde អាចជាចចក»

ប៉ុន្តែលើកនេះ Mandenauer នៅតែបន្តដើរ ខ្ញុំ​ប្រញាប់​តាម​ឱ្យទាន់៖

«ជាទូទៅ​មនុស្ស​ឋានៈធំ រួចខ្លួន? ហើយ​មនុស្ស​អម្បូរជនជាតិដើម​ ជនជាតិភាគតិចដូច Will តែងជាគោលដៅ?»

Mandenauer គ្រវីក្បាល។

«ខ្ញុំមិនវិនិច្ឆ័យអ្នកណាទេ ​រង់ចាំដល់ខ្ញុំធ្វើពិសោធ!»

«Clyde រៀបចំពូឱ្យមកតាមខ្ញុំ  គាត់មានហេតុផលរបស់គាត់មែនទេ?»

«តើសំខាន់ទេឥឡូវនេះហើយ?»

ព្រះចន្ទភ្លឺទែង។ ពិតណាស់ ខ្ញុំចង់បញ្ឈប់ការផ្តោតលើ Clyde។  ទោះយ៉ាងណា យើងដើររកទាំងមិនដឹងថា ចចកអាចសំងំជុំគ្នា​កសាងស្តេចគេ​នៅឯណាផង។ ខ្ញុំហត់ឡើងៗព្រោះត្រជាក់ពេក។ តែបុរសទើបត្រូវព្រួញ Mandenauer មិន​បានបញ្ចេញ​​សូម្បី​តែសញ្ញា​​ពិបាក​ដកដង្ហើម​។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចដើររបៀបនេះក្នុងវ័យដូចគាត់។ មិនទាន់អីផង…..គាត់ឈប់ជើងព្រឹប លើកដៃធ្វើកាយវិការដើម្បីបង្កជាភាពស្ងៀមស្ងាត់ផ្ទៀងស្តាប់។

ពិតជាមាន​ សំឡេង​ស្រែកលូ​ឡើង ​សំដៅ​ទៅ​រក​ព្រះ​ចន្ទ​ពណ៌ប្រាក់។ ខ្ញុំបានមើលពពួកដើមឈើ ដែលវាមិនងាយស្រួលនោះទេសម្គាល់ប្រភពឆ្កែលូបន្តគ្នា។

ព្រៃ​ក្រាស់ ផ្លូវ​ដែល​យើង​នៅ​លើ​សំណើមក៏ ចង្អៀតឡើងៗ។ ​ ប៉ុន្តែ​ប៉ុន្មាន​រយ​ហ្វីត​នៅ​ខាង​មុខ ​ខ្ញុំហាក់​បាន​ឃើញ​អណ្តាត​ភ្លើង​ឆាបឆេះ។ ពូ Mandenauer បានផ្ចង់ដៃត្រៀមលើ​កាំភ្លើងរបស់គាត់ បន្ទាប់មក ចង្អុលទៅអណ្តាតភ្លើង។ ដោយម្រាមដៃនិងមេដៃគាត់ធ្វើចលនា ខ្ញុំងក់ក្បាលយល់ភាសាកាយវិការ​នេះ។

Bang, Bang, Bang

គាត់បាន​រះសំណុំគ្រាប់សំណ។ គិតថា ពួកគេទាំងអស់នឹងត្រូវស្លាប់ ខណៈល្បឿនការរះបាញ់របស់គាត់បានកើនឡើងហើយរំកិលពួកយើងកាន់តែទៅកៀក​ជិតទីនោះ។

ខ្ញុំ​ដើរ​តាម​ការ​ដឹក​នាំ​របស់​គាត់ ដោយ​រក​ឃើញ​ដើម​ឈើធំមួយទៀតនៅ​ក្បែរ​នោះ​ដែល​មាន​ទិដ្ឋភាព​សមរម្យជាបង្អែក​ពួនបាញ់ប្រហារ។ មិនយូរទេ ខ្ញុំ​មើល​ឃើញ​មនុស្ស​អាក្រាតកាយ​​ជា​ច្រើន​នាក់ ទាំងបុរសស្ត្រី ស្បែក​ស និង​ស្បែកសូកូឡា​ដូចwill ធ្វើ​ឱ្យ​ខ្ញុំ​ស្ទាក់​ស្ទើរក្នុងការបាញ់…..ការស្ទាក់ស្ទើរនេះបានបណ្តាលឱ្យខ្ញុំចប់! ខ្ញុំដួលផ្កាប់មុខទាំងជំហរទាំងដៃនៅឱបកាំភ្លើង ចំណែក​កាំភ្លើង​មួយផ្សេងទៀត​កំពុង​សង្កត់​ក្បាល​ខ្ញុំ។

«ខ្ញុំបានរង់ចាំឯងយូរហើយជេស៊ី»

សំឡេងនេះបានធ្វើឱ្យខ្ញុំព្រេចភ្នែក។ ខ្ញុំ​ព្យាយាម​ងាកមកក្រោយ​​ដើម្បី​ឱ្យ​ខ្ញុំ​អាច​ឃើញ​ផ្ទាល់​ភ្នែក​នូវ​អ្វី​ដែល​ខួរក្បាល​របស់​ខ្ញុំ​បដិសេធ​មិន​ទទួល​យក….ប៉ុន្តែ​ការ​សង្កត់បន្ថែម​នៃចុង​កាំភ្លើង​នៅ​គល់​ក​របស់​ខ្ញុំ​បាន​បញ្ឈប់​ខ្ញុំ….

«ហ្សេដា?»

ខ្ញុំនិយាយអួលៗ។ សំឡេង​តាចាប់ចចកក្នុងការចងចាំរបស់ខ្ញុំ «អ្នកណាក៏អាចជាចចកដែរម៉ាដាម!»

ពេលនេះ ខ្ញុំឮការស្រែកថ្ងូរពីមាត់ Mandenauer ហើយ​សូរការបាញ់ប្រហារបានរលត់។ គ្រប់យ៉ាង​បានប្រាប់ខ្ញុំថា គាត់ក៏ស្ថិតក្នុងស្ថានភាពដូចគ្នា​ ពួកយើងមិនអាចសង្គ្រោះពិភពលោកបានទេ គួរឱ្យសោកស្ដាយ។

មនុស្ស​នេះដកអាវុធអស់ពីដៃខ្ញុំទើបដកចុងកាំភ្លើងចេញ។ ខ្ញុំក៏លើកខ្លួនឯងក្រោក​ទាំងលត់ជង្គង់​។

ក្បាលខ្ញុំឈឺណាស់ ដែលត្រូវមួយស្វ័យកាំភ្លើងផ្កាប់មុខទៅនឹងដី។

ស្បែកជើង​ជននេះ​នៅចំពីមុខ​ច្រមុះខ្ញុំ។

«ក្រោកឡើង» សំឡេងនាងលាន់​មកសម្លាប់ចិត្ត​ខ្ញុំ ហើយ​ដៃនាង​ចាប់ក្របួច​ខ្ញុំម្តងទៀតជាមួយនឹងចុងកាំភ្លើងចំកណ្តាលក្បាលខ្ញុំ។ ខ្ញុំលើកដៃចុះចាញ់។ ដង្ហើម​របស់​ខ្ញុំបញ្ចេញ​ ​ការ​ឈឺ​ចាប់ដែល​​បាន​ឆ្លង​កាត់​ក្បាល​ខ្ញុំចូលទៅបេះដូង។

បែរក្រោយ​ ភ្នែករបស់ខ្ញុំបានជួបមនុស្ស​ម្នាក់គឺ Cherry’s ប្តីប្រពន្ធដែលចចកចូលខាំដល់ក្នុងភូមិ​ហើយ​ម្នាក់បានស្លាប់ក្រោយចាក់ថ្នាំបង្ការនឹងក្លាយជាសាកសពគួរឱ្យញញើតបំផុត​។

ស្មានមិនដល់! ខ្ញុំមិនដែលជឿថា ម្នាក់នេះក៏ជាចចកដែរ​ហើយពួកគេរួមគ្នាទៀត!

«ភ្ញាក់ផ្អើល»

មិនផ្អើលស្មើសំឡេងម្នាក់មុននេះទេ។

ខ្ញុំងាករកមើលគេ។ ប៉ូលិស​ចាស់ដែលខ្ញុំអាណិតស្រឡាញ់ Zelda Hupmen បានងាកមកមើលខ្ញុំហើយស្រែក៖

«ឈប់មើលមកខ្ញុំដូចខួរក្បាលស្លាប់ទៅកូនស្រី! កុំប្រាប់ថាឯងមិនដែលសង្ស័យខ្ញុំ»

ខ្ញុំមិនដែលមែន មិនមែនមួយនាទីទេគឺមិនដែលធ្លាប់សង្ស័យថា មនុស្ស​ចចកជាមិត្តល្អបំផុត និងតែមួយគត់របស់ខ្ញុំឡើយ។ ខ្ញុំសង្ស័យ​គេគ្រប់គ្នា សូម្បីមនុស្សដែលខ្ញុំឱប។

រឿង៖ ស្វាមីចចក ភាគទី១៧ (១៨+)
«ប្រញាប់ទៅណា?» មេខ្ញុំសួរមកដោយភាពមិនសប្បាយចិត្ត។

ខ្ញុំយល់! ខ្ញុំគួរតែប្រាប់លោកនាយ​ Clyde គ្រប់យ៉ាង ប៉ុន្តែខ្ញុំប្រញាប់បន្តិច ណាមួយឃើញថា ​ចៅហ្វាយខ្ញុំគាត់បាន​​ស្អប់ Will រួច​ហើយ តាំងពីមិនដែលទាំងស្គាល់គេផង ខ្ញុំចាំបាច់អីរាយការណ៍​ថា បានដេកជាមួយគេហើយ លង់លក់បណ្តោយឱ្យគេយកភស្តុតាងទៅបាត់ទៀតនោះ?

ខ្ញុំ​ក្រឡេក​មើល​មកក្នុងបន្ទប់​ទទួល​ភ្ញៀវ រួចរេ​ឆ្ពោះ​ទៅ​បង្អួច។ ដំបូងគិតថា យើង​ប្រហែល​ជា​មាន​ពេល​ច្រើន​ម៉ោងដែរមុនលោកខែកំណាចរះ ប៉ុន្តែ​ថ្ងៃ​លិច​ឆាប់​មកដល់ពេក​ហើយ។ ក្រសែភ្នែកចុងក្រោយ ពុទ្ធោ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ឃើញ​ខោ​ក្នុង​ខ្លួនឯងនៅដេករាត់រាយ​​លើ​កម្រាល​ព្រំ​កណ្តាល​បន្ទប់​។

លោកនាយ Clyde ធ្វើច្រមុះ​ហិតក្លិនម្តងជាពីរដង។ ខ្ញុំងាកទៅរកគាត់យ៉ាងជិតហើយបន្លប់….ដោយ​ខ្មាសអៀន ក្នុងអារម្មណ៍ចម្រុះ ភ័យ ក្បត់ និងឆ្កួតស្នេហ៍។

«ធុំក្លិនមនុស្ស​ប្រុស​លើខ្លួនឯងជេស៊ី» មេខ្ញុំថាមកឱ្យខ្ញុំក្ងួរចុងច្រមុះៗ។ ជាក់ស្តែងអាចមានក្លិនមែន​ តែខ្ញុំធ្វើប្រញិបប្រញាប់៖

«Clyde ខ្ញុំត្រូវទៅ»

«ទៅណា?»

«អត់….អត់មែន​ជា​រឿងក្រុមយើង ឬរបស់លោកនាយទេ​»

គាត់ក្រញូវ៖

«នៅពេលដែលឯងពាក់ឯកសណ្ឋាន អ្វីគ្រប់យ៉ាងដែលឯងធ្វើ គឺជារឿងរបស់រដ្ឋ ហើយជេស៊ីឯងនៅជា​កូនចៅ​ស្តាប់បង្គាប់ខ្ញុំក្នុងរចនាសម្ព័ន្ធរដ្ឋ»

ប្រាកដណាស់ថា មិនមែនជាការងារ​ដែលងាយពន្យល់លោក​Clyde ឱ្យយល់មុនហេតុភេទព្រះចន្ទប្រាក់ត្របាក់លោកនេះទេ។ ហើយ​ខ្ញុំ​នឹង​មិនចង់​ប្រាប់រឿងពិស្តារដល់​គាត់​នៅឡើយផង។

ថ្ពាល់​ខ្ញុំ​ឡើង​កម្ដៅ​ ក្រហម​ពេញ​ទាំង​ខ្លួន​ខ្ញុំដោយរកពាក្យកុហកគាត់៖

«ខ្ញុំត្រូវទៅមើលអ្នកចាប់ចចក ពូ Mandenauer កំពុងព្យាបាលរបួស» ខ្ញុំបាននិយាយ។

ហើយបន្ថែម៖

«ព្រលប់ហើយ គាត់ឱ្យខ្ញុំទៅរកគាត់ ដាស់គាត់»

«តើ Cadotte នៅឯណា?»​ លោកនាយ​ដាក់សំណួរទទឹងទិសមកយ៉ាងខ្លីកាត់ពីលើលេសរបស់ខ្ញុំ។

ខ្ញុំអេះអុញ ឆ្លើយអាក់ៗ៖

«អត់…..​នៅ​ទីនេះទេទាន»

«ខ្ញុំត្រូវការនិយាយជាមួយ Will Caddote» មេខ្ញុំសង្ខើញ។

ឧត្តមសេនីយ៍នេះ​ចេញចរិតមកប្រាប់ត្រង់ៗថា មិនជឿពាក្យកុហករបស់ខ្ញុំទៅហើយ ​ខ្ញុំមិនអាចធ្វើពើទៀតទេក៏សួរវិញ៖

«ហេតុអ្វីបានជាមេ​ចាប់អារម្មណ៍គេ Porff Cadotte ហើយម៉េចមករកគេនៅហ្នឹងភ្លាមៗទាំងព្រលប់?»

«អំពីការប៉ុនប៉ងធ្វើឃាតអ្នកចាប់ចចក Edward Mandenauer» មេខ្ញុំឆ្លើយខែងរ៉ែង។

ខ្ញុំរអ៊ូបដិសេធ៖

«ផ្តាស! ហេតុផលអ្វីដែលសាស្ត្រាចារ្យអាចនឹងក្លាយជាអ្នកបាញ់ ពូMan-denauer? ពួកគេ​ស្ទើរតែមិនស្គាល់គ្នា មិនដែលសូម្បីប៉ះសម្តីគ្នាផង!»

«Mandenauer ប្រាប់​ខ្ញុំ!»

ខ្ញុំចំហមាត់។ «វាមិនដែល» គំនិតនេះ​រត់ក្នុងគតិខ្ញុំ។ លោកនាយបន្តភ្លាមៗ៖

«ពេល​​ជជែក​ក្នុង​គ្លីនិក​មុន​នេះបន្តិច! ខ្ញុំ​ឮ​ថា ​គាត់​ត្រូវ​បាន​គេ​បាញ់​ដោយព្រួញ​មួយមាន​រូបសញ្ញា​ឈើ​ឆ្កាង»។

«ហើយ?»

«Cadotte មានសាក់និមិត្តសញ្ញាឈើឆ្កាង»។

ខ្ញុំក្រពាត់ដៃសើច​៖

«បុរសទាន់សម័យ​ច្រើនណាស់គេសាក់រូបសាសនា​ពេញដី​! វាមិនធ្វើឱ្យគាត់មានកំហុសនោះទេព្រោះសាក់មួយ​?»

មេខ្ញុំគំហកតិចៗ៖

«សាក់មួយមិនអីទេ​!​ តែ​ធម្មតា មនុស្ស​ចចក តែងចង់បាញ់សម្លាប់ក្រុមអ្នកចាប់ចចករបស់យើង!»

ខ្ញុំឈរដូចមនុស្សកក៖

«ស្អីគេទាន?»

«ចេញទៅ Jessie កុំពាំងផ្លូវ កុំរារាំងប៉ូលិស លោក​ Mandenauer បានប្រាប់ខ្ញុំគ្រប់យ៉ាង» ។

បន្តិចម្ដងៗខ្ញុំឈាន​មក​ប្រឈមមុខនឹងមេខ្ញុំ៖

«ហើយលោកនាយ​ក៏ជឿគាត់ មិនជឿខ្ញុំ?»

គាត់គ្រវីក្បាល៖

«នាង​ខ្លួនឯងជេស៊ី! នាងលាក់រឿងដែលនាង​រកឃើញ ហើយនាង​មានទំនាក់ទំនងជាមួយ….»

គាត់ឈប់និយាយព្រោះខ្ញុំធ្វើមុខមាំខឹង។ ខ្ញុំ​មិន​អាច​យល់​ពី​ការ​ពិត​ ដែល​ចៅហ្វាយ​ខ្ញុំនៅមិននៅ មករករឿង​ទេ។ ស្នេហា​ជារឿងឯកជន សិទ្ធិ​​ជឿមិន​​គួរ​ឱ្យ​ជឿកុំយកមកបូកគ្នា។

ខ្ញុំរាវរក​កាំភ្លើងវែង​។ អាវុធ​នេះ ​មាន​ទម្ងន់​ធ្ងន់​ពេក​ក្នុង​ការយកតាមនិងឡើងចុះភ្នំជាមួយតារបួសយប់នេះ តែខ្ញុំនៅធ្ងន់ចិត្ត​រឿងមេខ្ញុំ។ ម្នាក់ៗទុកសង្សារខ្ញុំដូចសត្រូវ?

«កុំរារាំងផ្លូវខ្ញុំអី!» ខ្ញុំថាតិចៗមិនមើលមុខគាត់ទេ ហើយបន្ត៖

«តើលោកនាយ​ដឹងអំពីព្រះចន្ទពណ៌ប្រាក់និងកងទ័ពមនុស្សចចកទេ?»

«មេនាងដឹងអ្វីៗគ្រប់យ៉ាង» តបហើយ​គាត់បានលើកដៃរបស់គាត់មកលាននៅនឹងមុខខ្ញុំ

«ហេតុអីអ្នកមិនអោយស្លាកមាសនោះមកខ្ញុំដើម្បីរក្សាវានៅកន្លែងសុវត្ថិភាពជេស៊ី?»

ខ្ញុំ​សម្លឹង​មើល​បាត​ដៃ​របស់​គាត់ បន្ទាប់​មក​មើល​មុខ​គាត់៖

«ខ្ញុំនៅមិនទាន់បាន​វាមកវិញទេទាន​»

កំហឹងបានឆាបឆេះនៅក្នុងភ្នែករបស់គាត់។

«Jessie នាង​កំពុងលលេងជាមួយអ្វីដែលនាង​មិនយល់»

តាមពិត ពាក្យសារភាព គឺនៅលើចុងអណ្តាតរបស់ខ្ញុំ ខ្ញុំអាចនឹង​ប្រាប់គាត់ថា Will បានយកពីខ្ញុំទៅបាត់ហើយ ប៉ុន្តែខ្ញុំមិនទាន់សម្រេចចិត្ត មេខ្ញុំបែរជា​ស្ទុះមកចាប់ខ្ញុំក្រៀកខ្ញុំហើយអង្រួនឆែក​ខ្ញុំ។ ធ្មេញ​របស់​ខ្ញុំ​គ្រវីខាំ​ខ្ញុំអត់ធ្មត់ ព្រោះ​គាត់បំពាន តែសំណាង ​Will យកវាទៅបានមុន។

ហើយ…..កិរិយាគាត់បំពានខ្ញុំមុន ​ខ្ញុំក៏​សម្រេច​ចិត្ត​លាក់រក្សា​ព័ត៌មានសម្ងាត់​ឱ្យ​ខ្លួន​ខ្ញុំបន្តទៀត។ ខ្ញុំ​មិន​ខ្វល់​ពី​របៀប​ដែល​គាត់​ច្របូកច្របល់​ទេ។ ទោះមានរឿងធំប៉ុនណា​ គាត់មិនគួរឆេវឆាវដាក់ខ្ញុំក្នុងរូបភាពបែបនេះដែរ។

«ខ្ញុំមិនមាន វាទេ Clyde!» ខ្ញុំនិយាយឌឺគាត់ព្រោះគាត់ឆែកមិនឃើញ។

ស្រាប់តែជននេះ ​បង្វិល​ខ្ញុំមួយ​ជុំហើយ​ទះ​កំផ្លៀង​ខ្ញុំផាំង។

បែកអំពិអំពែក។ ហួសហេតុហើយ! ខ្ញុំ​ត្រូវ​បានទោសៈ ​​ល្បួង​ឱ្យ​វាយ​បក​វិញភ្លាម។ ខ្ញុំអាច​ឈប់ពីស្ថាប័ន​គាត់ តែមិនអាចរងអំពើហិង្សានេះទេ។ ខ្ញុំតដៃ​ ប៉ុន្តែ Clyde គឺ​ធំនិងខ្ពស់​ជាង​ខ្ញុំ២ដង​ទៅ​ទៀត ខ្ញុំមិនឈ្នះកាយ​តែឈ្នះចិត្ត​ដែលជននេះ ​មិន​បាន​រក​អ្វី​ឃើញ​ទេ។ អរគុណ​ដល់ Cadotte និងសមមុខ​ណាស់មេខ្ញុំ។ ខ្ញុំ​បាន​ក្រឡាស់​​ចេញ​ពី​ដៃ​គាត់ ហើយ​ខិត​ទៅ​ជិត​កាំភ្លើង​របស់​ខ្ញុំ។ ម្រាមដៃរបស់ខ្ញុំដាក់លើកៃនៃកាំភ្លើងខ្លីរបស់ខ្ញុំ។ ទោះយ៉ាងណា​ខ្ញុំធ្លាប់ជាកូនចៅជននេះ ធ្លាប់គោរពគាត់ជាមេប៉ូលិសល្បីម្នាក់ ហោចណាស់ខ្ញុំចង់បកស្រាយ​ដោយ​និយាយថា ឈប់ស្អប់និងរើសអើង will Cadotte ទៅ ចង់ប្រាប់ថា គេ​ស្រឡាញ់ខ្ញុំ គេឱ្យតម្លៃខ្ញុំ គេជាមនុស្ស​ល្អ កំប្លែង ស៊ិចស៊ី ពិសេសតែមិនគួរឱ្យសង្ស័យយ៉ាងអយុត្តិធម៌ទេ។

អ្វីគ្រប់យ៉ាងដែលខ្ញុំមិនធ្លាប់មាន ខ្ញុំទទួលបានពេលមានគេ ហេតុអ្វីគ្រប់គ្នា​ធ្វើដាក់ខ្ញុំបែបនេះ? ភ្លាម​នោះខ្ញុំភ្លឹក​នឹងសំណួរ​អាថ៌កំបាំងមួយក្នុងចិត្ត​ខ្ញុំខ្លួនឯង។ Will ​ស្រាប់តែ​បានបាត់ទៅជាមួយ​ស្លាកមាស គេយកទៅនេះ លក្ខណៈការពារខ្ញុំ? ឬបំផ្លាញខ្ញុំ? ទាល់​តែ​ដឹង​ការពិត​ទើប​ខ្ញុំសុខចិត្ត​វិនិច្ឆ័យជាថ្មីអំពីវត្តមាន​គេក្នុងជីវិតខ្ញុំ។

​ឃើញខ្ញុំ លោកនាយ​សួរវិញ៖

«Caddote មាន​ប្រាប់នាង​ពីពិធីប្រើស្លាកមាសបូជាស្តេចចចកទេជេស៊ី?»

«ទេ! គាត់មិនបានប្រាប់ខ្ញុំទេ តែខ្ញុំបានអានវានៅក្នុងសៀវភៅមួយ»

ខ្ញុំឆ្លើយ​ហើយ​បានក្រឡេកក្រឡាប់ភ្នែកគិត។ សៀវភៅនោះបាត់មួយទំព័រសំខាន់។

«តើលោកនាយ​ដឹងអ្វីខ្លះពីពិធីនោះទាន?» ខ្ញុំ​បាន​សួរ។

«ព្រះចន្ទពណ៌ប្រាក់ កងទ័ព Werewolf និងស្លាកមាសត្រកូលចចក​ដែលអាចធ្វើពិធីឈាម​លើ​ស្តេច​ថ្មីនៃអម្បូរមនុស្ស​ចចក Matchi-auwishuk»

គាត់ឆ្លើយយ៉ាងរហ័សរហួន​ធ្វើឱ្យខ្ញុំភ្ញាក់ ដែល​លោកនាយ Clyde ដឹងព័ត៌មាន​ច្រើន ដូចដែលខ្ញុំបានដឹងដែរ។

«ឈាមនៃមនុស្ស​ដែលស្រឡាញ់អ្នក​ប៉ះស្លាកនោះ គេនឹងក្លាយជាស្តេចចចកជេស៊ី!»។

ខ្ញុំព្រេចភ្នែកថប់បារម្ភ។ ចុះនេះជាចំណុចលើសដែលមេខ្ញុំដឹង​ហើយ Will មិនដែលនិយាយ?

«ឈាមនៃអ្នកដែលស្រឡាញ់ចចក អាចត្រូវគេយកប្រើ» គាត់បាននិយាយច្រំដែលនិង​យឺតៗ។

«ឈាមនេះ​វាចាំបាច់សម្រាប់ពិធី»

ខ្ញុំបានងាកដើរចេញ ឆ្ពោះទៅទ្វារ មិនចង់ឮរឿងដែលធ្វើឱ្យខ្ញុំសង្ស័យ will។ ចិត្ត​ខ្ញុំលែងចង់សង្ស័យគេហើយ។

«Jessieនាងប្រុង​ទៅណា?»

ខ្ញុំមិនបានឆ្លើយទេ។ ខ្ញុំ​មិន​អាច​ប្រាប់​តម្រួត​ថា ​ខ្ញុំ​នឹងទៅ​សម្លាប់​នរណា​ម្នាក់​បាន​ទេ។ តាមថា​ខ្ញុំត្រូវចេញទៅរកការពិត។ បើ Will ​ជាចចក…..

ខ្ញុំបានបោះកាំភ្លើងរបស់ខ្ញុំចូលទៅក្នុង Crown Victoria ហើយឡើងគ្រឹប និងថយលាន់ង៉ោងផ្អើល​ព្រៃ។ តាមកញ្ចក់មើល​ក្រោយខ្ញុំឃើញ​ លោកនាយ​Clyde បាន​រត់​ចេញ​ពី​ផ្ទះរបស់​ខ្ញុំ ខណៈ​ដែល​ខ្ញុំ​កំពុងចាក​ចេញ​ពី​ចំណត។ គាត់ព្យាយាមស្រែកអ្វីមួយបញ្ជាខ្ញុំ ប៉ុន្តែខ្ញុំកំពុងបំពេញបេសកកម្មផ្ទាល់ខ្លួន ធ្វើអ្វីដែលចាំបាច់សម្រាប់ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការអ្នកណាមកបញ្ជាទេ​ហើយក៏គ្មានពេលពន្យល់ដែរ​។

តើខ្ញុំអាចសម្លាប់ Will ទេពេលគេមកយកឈាម​ខ្ញុំទៅបូជាស្លាក​ឡើងជាស្តេចចចក? ខ្ញុំមិនប្រាកដទេ។ ប៉ុន្តែខ្ញុំអាចនឹង​វាយគេបែកឈាម​កំហុស​គេដែលបាន​​​ធ្វើ​ឱ្យ​ខ្ញុំ​ជឿជាក់​លើ​ស្នេហាពិត យ៉ាងល្ងង់ខ្លៅ​ជាមួយ​នឹង​មនុស្ស​ចចក។ កុំ​ឆ្ងល់ដូចខ្ញុំ​ថា ​ហេតុ​អ្វី​បាន​ជា​ស្នេហា​ឆាប់​មក​ម្ល៉េះ? ​ទុកត្រឹម​ដេកជាមួយគ្នា​ហើយភ្លេចទៅមិនបាន? ខ្ញុំឆ្ងល់ថា ហេតុអ្វីខ្ញុំជាគោលដៅ?​ ចម្លើយគឺច្បាស់លាស់ គេ​ត្រូវ​ការ​មនុស្ស​ម្នាក់​ឱ្យលង់​ស្រឡាញ់​គេ​ឱ្យ​បាន​លឿនមុនព្រះចន្ទនេះ​មកដល់ ហើយខ្ញុំមិន​​ល្អ​ជាង​មនុស្ស​ស្រីផ្សេង​ ខ្ញុំច្បាស់ជាមានភាពងាយស្រួលណាស់ទាក់ទាញដោយសម្រស់និងទេពកោសល្យ​លើគ្រែរបស់គេ។ ពេលខ្ញុំលង់ស្រឡាញ់គេមែនទែនជាឱកាស​គេយកឈាមខ្ញុំ?

ដៃ​ខ្ញុំខ្ញាំជាប់ដោយអំណាចចិត្ត​​ឈឺ​ចាប់​ តោង​ជាប់​នឹង​​ចង្កូត។ ខ្ញុំបានស្វាគមន៍ការឈឺចាប់ដល់ចំណុចអតិបរិមា​។ កាន់តែឈឺ វាកាន់តែបានធ្វើឱ្យខ្ញុំបំភ្លេចភាពងប់ទៅលើមនុស្សម្នាក់ ដែលសន្ធំដោយស្នេហា​នៅក្នុងទ្រូងរបស់ខ្ញុំ។ ការឈឺចាប់នៅក្នុងពោះរបស់ខ្ញុំ លាក់កំបាំងទឹកភ្នែកនៅក្នុងបេះដូងរបស់ខ្ញុំ និងបំពង់ករបស់ខ្ញុំណែនផ្សា ពិបាកដកដង្ហើម។

ខ្ញុំនៅតែជាមនុស្សល្ងង់បែបនេះ​ក្នុងសាច់រឿងនេះ ហើយគេ….នឹង​យកឈាមខ្ញុំ…..ទៅកសាងព្រះរាជាណាចក្រចចករបស់គេ?

ខ្ញុំ​ដល់​ផ្លូវ​បត់​ទៅកាន់​កន្លែង​គេហើយ​។ មុនពេល​ទុក​ឡាន​នៅ​ក្បែរឡានគេ​ ខ្ញុំបានទ្រោបក្បាលគិតដាច់ស្រេច។

​     ព្រះអាទិត្យចាកចោលដែនដីនេះទាំងស្រុង តែព្រះចន្ទបិសាច​នៅមិនទាន់រះឡើងជំនួសនៅឡើយ​។ ជាធម្មតារឿងអាស្រូវ woo-woo នេះ បានសរសេរថា​តែង​កើតឡើងនៅពាក់កណ្តាលអាធ្រាត្រ។ បើដូច្នេះមែន ខ្ញុំនៅមានពេលគួរសម​។

ខ្ញុំបានបន្ថយល្បឿន​នៅគែមមុខយ៉ផ្ទះដែលពេញដោយ​ការឈូសឆាយបំណះដី។ ភ្លើងខាងក្នុងក្រហម​ដោយចង្កៀងម៉ាសុង ​បាន​ធ្វើ​ឱ្យ​បង្អួច​និងគ្រប់យ៉ាងក្រោយវាំងនន​ហាក់ក្លាយមកជា​​ពណ៌លឿងមាស​។ មិនថា គេនេះ​នៅផ្ទះឬមិននៅ គេ​តែ​ចូលចិត្តពន្លឺ និង​ខ្ជះខ្ជាយប្រេង។

ខ្ញុំ​បាន​ទប់​ខ្លួន​ខ្ញុំកុំឱ្យរន្ធត់ចិត្ត​ពេក ដើរតាមសម្រួល​​ឆ្លង​កាត់​ទីធ្លា​ទៅ​ខាង​ក្នុង។ ខ្ញុំ​មិន​បាន​គ្រោង​នឹង​គោះ​ទ្វារទេ​ព្រោះថា ខ្ញុំល្ងង់ស្នេហ៍ តែមិនមែនមោឃ ជាមនុស្សល្ងង់ទាំងស្រុងទេ។

មិនទាន់ដើរ​បាន​ជំហានស្រួលបួលផងនរណាម្នាក់ចាប់ខ្ញុំពីក្រោយ។ កាំភ្លើងរបស់ខ្ញុំបានហោះខ្ទាតរបូត​ចូលទៅក្នុងភក់។ ដៃដ៏ខ្លាំងមួយបានខ្ទាស់ខ្ញុំ ខ្ញុំបានតស៊ូ ទាត់ថយក្រោយ ព្យាយាមបង្វិលអ្នកឆ្មក់ចាប់ក្លេស្មា​ខ្ញុំ តែមិនដំណើរការទេ។

ខ្ញុំដកដង្ហើមធំព្រោះហិតក្លិន«គេ»។

Will បានខ្ទប់ស្មារបស់ខ្ញុំ ពេល​នោះ​មាត់​របស់​គេ​ដាក់​មកលើ​ក​ខ្ញុំ ហើយ​ធ្មេញ​របស់​គេបាន​​ញ៉េញ​លើ​ស្បែក​ខ្ញុំ។ ចិត្ត​ខ្ញុំញាប់ញ័រ។

«លែង!»

គេស្រាប់តែព្រមធ្វើតាម ដោយ​បានលើកក្បាលចេញពីកញ្ជឹងកខ្ញុំ សល់តែដង្ហើមរបស់គេដែលបានត្រដុសផ្តាំលើសក់របស់ខ្ញុំ។ រាងកាយ​របស់​ខ្ញុំ​ទន់​ខ្សោយ ​ដោយ​ចង់​បាន​គេ។ ខ្ញុំស្អប់ខ្លួនឯង និង​ពេលខ្លះយល់ថា ជេស៊ីម្នាក់នេះ គួរឱ្យអាណិតណាស់។

ភ្លាមៗនោះ ខ្ញុំមានសេរីភាព។ ដៃ​ខ្ញុំ​បានលូក​​ទៅ​កាន់​កាំភ្លើងខ្លីរបស់​ខ្ញុំ ប៉ុន្តែ​ក៏បាន​បាត់​ទៅដែរ​ហើយ​។

ខ្ញុំបានបង្វិលជុំវិញឃើញ Will Cadotte មានកាំភ្លើងខ្លីរបស់ខ្ញុំ។ គេមើលទៅហាក់ឆ្កួតបន្តិចដែលកាន់កាំភ្លើងឈរស្រាត។​ ទោះយ៉ាងណា លើកនេះ​គេមិនអាក្រាតទាំងស្រុងទេ ដោយបានពាក់ស្លាកមាសនៅជុំវិញករបស់គេ។ ខ្ញុំគិតថា បុរសនេះនឹងមិនបដិសេធភាពជាចោររបស់​ខ្លួនទេ។

«ទៅផ្ទះសិនទៅ Jessie»

«តែខ្ញុំមិនយល់អ៊ីចឹងទេ!» ខ្ញុំថាដោយឈឺចាប់និងផ្តោតសម្លឹង​លើស្លាកមាស។

«please បងមិនចង់ឱ្យអូនឈឺចាប់ទេ»

ខ្ញុំរលីងរលោងហើយសើច៖

«យឺតពេល​ណាស់បំណងល្អនេះ​ខ្ញុំឈឺរួចហើយ»

គេបានបញ្ចេញ​អាការៈ​ងឿង​ឆ្ងល់។

«​កំពុង​និយាយ​អំពី​អ្វី?»

«ពិធី ដើម្បីក្លាយជាព្រះលើអម្បូរចចក! ស្លាកនិងឈាម​»

«ខ្ញុំនេះ? អូអូន!  បងនឹងមិនអាចក្លាយជាព្រះចចកទេ»

«អញ្ចឹង លួចវាសម្រាប់អ្វី?» ខ្ញុំបានចង្អុលទៅស្លាកមាស

«ខ្ញុំកំពុងព្យាយាមបញ្ឈប់ពួក​វាពីការកកើតព្រះចចក»

«ជឿពេកហើយ!» ខ្ញុំសើចឈឺចាប់។

«ជឿទៅ អូនត្រូវជឿ! បង​បានរកឃើញពិធីសាសនាមួយថ្មីបំផ្លាញ​ពួកនោះ តែវាស្មុគស្មាញ​ពេក​ក្នុង​ការ​ពន្យល់​អស់សេចក្តីនៅ​ពេល​នេះអូនសម្លាញ់។ ឱ្យបង​បញ្ចប់ការងារ​សិនណា៎​បានទេ? ​មុន​ពេល​ព្រះ​ចន្ទ​ពណ៌ប្រាក់ឡើងមកដល់!»

«ខ្ញុំគិតថា​ខ្ញុំមិនសមល្ងង់ជាងនេះទៀតទេ!» ខ្ញុំសើចចំអកតិចៗផង​ពេលនិយាយ។

ការឈឺចាប់បានលេចលើមុខរបស់គេដែលសាជាថ្មីពេល​ខ្ញុំឈ្លោះជាមួយគេ សង្ស័យបេះដូងគេទៀត។ ហើយមួយនាទីនេះ ខ្ញុំមានអារម្មណ៍មិនល្អឡើយ។ បន្ទាប់មកការក្រឡេកមើលរបស់ខ្ញុំបានឆ្ពោះទៅរក​ស្លាក។ ពេលនេះជាពេលដែលខ្ញុំចងចាំពាក្យដែលហ្សេដានិយាយ។ កុំច្រលំការរួមភេទនិងស្នេហា​។

«បោកខ្ញុំបាន​ម្តងខ្ញុំខ្មាសគេ! បោកខ្ញុំពីរដង អ្នកឯងខ្មាសខ្ញុំ! ខ្មាស់ខ្ញុំដែរ?» ខ្ញុំរអ៊ូរទាំទាំងខាំមាត់បញ្ជោះបន្សោក​។

ប្រុសស្អាតរបស់ខ្ញុំងក់ក្បាល៖

«ស្រក់ទឹកភ្នែកដល់ទីបញ្ចប់! នេះហើយ មនុស្ស​ដែលអួតថាស្រឡាញ់ខ្ញុំ! ឱប្រពន្ធ!»

«ខ្ញុំមិនមែនជាប្រពន្ធរបស់អ្នកទេ»

បបូរមាត់របស់គាត់រឹតបន្តឹងដោយការខាំ ខ្ញុំ​បាន​រំខាន​គេបានសម្រេច​។

«បងអស់ពេលហើយអូន គ្មានពេលប្រកែកទេ ឬបងត្រូវចងអូនសិន?»

គ្មាន​ផ្លូវ​ដែល​ខ្ញុំ​នឹង​ឱ្យ​ជននេះមក​​ចង​​ខ្ញុំងាយៗទេ ​សូម្បី​តែ​លេង​សើច។

តែខ្ញុំគ្មានកម្លាំង​ជាង will ​ឡើយ។ គេបានស្រែកហើយផ្តួលខ្ញុំត្រឹមបីក្បាច់។ យោងតាមសម្តីលោកនាយ​ ​​Clyde គឺ​ គេនេះត្រូវការឈាមរបស់ខ្ញុំដើម្បីធ្វើកិច្ចការឡើងសោយរាជ្យគ្រប់គ្រងចចក? ពេល​គេចងខ្ញុំដៃទៅក្រោយ ហើយ​​ទុកខ្ញុំអង្គុយច្រង៉ក់ៗនៅលើជណ្តើរមើលពិធីរបស់គេ។

Will Cadotte បានផ្តើម​ការបូជា​ដោយ​ដុតភ្នក់ភ្លើងនៅកណ្តាលថ្មមុខផ្ទះ។ ខ្ញុំមិនអាចដកភ្នែករបស់ខ្ញុំចេញពីភ្លើងពីនោះទេ។ ពណ៌នៃអណ្តាតភ្លើងបានប្រលែងលើស្បែកទទេគ្មានខោអាវ​របស់គេ។ សាច់ដុំរបស់គេបានបត់បែននិងបញ្ចេញភាពរលើប។ មនុស្ស​នេះ​នៅតែស្អាតណាស់ ធ្វើឱ្យខ្ញុំប្រាថ្នាជា​និច្ច​។

ពេលនេះ គេ​ចាប់ផ្តើមច្រៀងនូវធម៌ឬចម្រៀងជនជាតិ Ojibwe ជាមួយ​ពាក្យពេចន៍ខ្សឹកខ្សួល ជាចម្រៀងដ៏ពីរោះតម្អូញ​ជាភាសាដែលខ្ញុំមិនអាចយល់បាន។

ពេល​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង គេច្រៀងផង ក្រោក​ដើរ​​រាំ​ជុំវិញ​រង្វង់​ថ្មភ្លើង​ផង​។ ភាពចម្លែកនៃបុរសអាក្រាតកាយរាំក្នុងព្រៃពេលនេះ បានឆក់យកខ្ញុំចេញពីភាពអន្លង់អន្លោចស្នេហា​របស់ខ្ញុំ។ ខ្ញុំចាប់ផ្តើមភ័យរឿង​យកឈាម​។

ខ្ញុំក្រឡេកមើលទៅជើងមេឃខាងកើត ប៉ុន្តែមេឃនៅតែពណ៌ផ្កាឈូករក​មិន​ឃើញព្រះចន្ទ​ប្រាក់​ទេ។

សំឡេងថ្មីមួយ​ប្រោកប្រាស លាន់មកពី​ខាង​ស្ដាំដៃ​​របស់​ខ្ញុំ ទាញ​ចំណាប់​​អារម្មណ៍តក់ក្រហល់រន្ធត់ឱ្យមក​ខ្ញុំ។ ពេលខ្ញុំរេភ្នែកតាមមើល បេះដូងសឹងផុត​!

ខ្ញុំឃើញហើយ…..ចចក។

«Will»

ខ្ញុំភ្លាត់មាត់ហៅគេ គេក៏មើលតាមសម្តីខ្ញុំ។  សត្វចចកកាន់តែច្រើនទៀតបានលេចចេញមកដោយព័ទ្ធជារង្វង់ នៅជុំវិញនេះ។

យ៉ាង​ហោច​ណាស់​ហាសិបក្បាល។ ​​ក្នុង​ចំណោម​ពួក​គេ មានភាគច្រើន ​បាន​បន្លឺ​សំឡេងលូឆ្លងឆ្លើយគ្នា។

រំពេចនោះ Will ស្ទុះមកនៅខាងខ្ញុំ ហើយរុញខ្ញុំទៅមាត់ទ្វារផ្ទះ​ រួចពីរនាក់យើង​ថយម​កក្នុងជាមួយគ្នា​ដោយគេ​ប្រញាប់ទាញទ្វារបិទយ៉ាងជាប់។

គំនិតល្អ! ចាប់តាំងពីសត្វចចកបានចាប់ផ្តើមឈានមកជិតឡើងៗ ជាមួយ​ជើង​រឹងៗ រាងកាយពួកនោះញ័រទទ្រើក។

«តើពួកគេចង់បានអ្វី?» ខ្ញុំសួររន្ធត់។

គេមិនឆ្លើយព្រោះរត់ទៅពិនិត្យ​តាមបង្អួច។ ភ្នែក​ខ្ញុំក៏​បានងាកទៅ​សម្លឹង​តាម​បង្អួច​កញ្ចក់​ខណៈ​ដែល Will បាន​ទះ​បិទ​គន្លឹះទាំងអស់និងទម្លាក់វាំងនន។ ​

«ជួយ​ខ្ញុំ​ផង!» គាត់ស្រែកឡើងដោយស្រាយចំណងខ្ញុំ។ ​ពួកយើង​រត់ពីបង្អួចមួយទៅបង្អួចមួយចាក់គន្លឹះនិងបិទវាំងនន។ អ្វី​ដែល​នៅ​សល់​ពន្លឺ​តិច​តួចពីក្រៅ ​មេឃ​ត្រូវ​បានបិទស្លុង​អស់យ៉ាងរហ័ស។

តែទោះយ៉ាងណា គ្រប់យ៉ាង​ក្លាយជាយ៉ាប់។ ស្នូរបង្អួចរងការទង្គិច។ មិនយូរទេ វានឹង​បែកខ្ទេចខ្ទាំ នៅពេលដែលសត្វចចកព្យាយាមសម្រុកចូលក្នុង។

«Hell no»

Will Cadotte បាននិយាយឡើង។

ខ្ញុំក្រឡេកមើលគេហើយឃើញថាខ្លួនខ្ញុំត្រូវរំខានម្តងទៀតដោយស្បែករលោង ល្អឥតខ្ចោះ និងសាច់ដុំទន់ៗទាំងនោះ។ ខ្ញុំបែរខ្នងនិយាយ៖

«នៅមាន​ពេលនៅឡើយ អាចស្លៀកពាក់បានឬនៅ?»

«អូខេ!»

គេ​ស្ទុះចូល​ទៅ​ក្នុង​បន្ទប់​ហើយ​ត្រលប់​មក​វិញ ដោយ​មាន​​អាវយឺត​ពណ៌​លឿង​ភ្លឺ​ពីលើ​ក្បាល។ រូត​ខោខូវប៊យរបស់គេនៅព្យួរបើកឱ្យខ្ញុំលេបទឹកមាត់ចង់ដាក់មាត់ថើបទល់នឹងបន្ទះស្បែកពិតរបស់គេ​មិនថា​ចចកឬមនុស្ស ខ្ញុំចូលចិត្ត​ណាស់។

តែនេះមិនមែនជាពេលវេលាសម្រាប់រឿងតណ្ហា​ទេ ណាមួយ ពីរនាក់យើងក៏ប្រហែលជាគ្មានពេលទៀតដែរ។

ទោះបីជាយ៉ាងនេះហើយ ខ្ញុំនៅឆ្លៀតមកពិបាកចិត្ត ជាងអ្វីដែលគួរធ្វើនិងដោះស្រាយជាមួយហ្វូងសត្វនៅកក្រើករំពើកក្រៅផ្ទះ។

Will Cadotte បានប្រើខ្ញុំ គេកុហកខ្ញុំ ហើយខ្ញុំនៅតែចង់បានគេ។ ខ្ញុំពិតជាស្រឡាញ់គេណាស់។

«ឱ្យ​កាំភ្លើងមកវិញបានទេ?» ខ្ញុំសួរគេ​។

«បាញ់ខ្ញុំទេ?»

«ចុះខ្លួននឹង​ខាំខ្ញុំទេ?»

គេគ្រវី​ចិញ្ចើមបញ្ចេញភាព​អស់សំណើច ហើយឆ្លើយ៖

«ខាំ​តែ​មិនមែន​ពេលនេះទេអូន! ប្រហែលជា​ពេលក្រោយ!»

ខ្ញុំ​បាន​បញ្ចេញ​សំឡេងដង្ហើមដែល​មិន​អត់ធ្មត់ ហើយ​គេ​ដកដង្ហើមធំរអ៊ូ៖

«ខ្ញុំគិតថា ប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំ»

«ដើម្បីយកឈាមនាងមែនអត់?!»

គេហាក់ដូចជាមានការភាន់ច្រឡំងីងើត្រដរឆ្លើយ៖

«ពិតណាស់បងចង់ឱ្យអូនស្រឡាញ់បងជេស៊ី»

«ព្រោះ​គេ ​ត្រូវ​ការ​ឈាម​របស់​អ្នក​ដែល​ស្រឡាញ់​គេ ​ដើម្បី​ក្លាយ​ជា​ព្រះ​ចចក» ខ្ញុំតបអួលៗណែនៗ។

«ហើយ….សំដៅបងនេះឬ?»

«កុំប្រាប់ខ្ញុំថាខ្លួនមិនដឹង!» ខ្ញុំបានស្រែក។

«កុំកុហកខ្ញុំទៀតទេ Will!»

«ឱ​ព្រះ!» គេរអ៊ូបិទភ្នែក គេផ្តើមយល់ពីកំហឹងចិត្ត​របស់ខ្ញុំហើយ។

«អ្នកបានធ្វើឱ្យខ្ញុំលង់ស្រឡាញ់ ដើម្បីឈាម​» ។

បបូរមាត់របស់គេគ្រឺត និងទ្រាំខាំមាត់ព្រោះគ្មានពេលមកគ្រញិចខ្ញុំ។ ភាពសោកសៅដ៏អស់កល្បដែលបានអូសទាញខ្ញុំមករកគេដល់ទីនេះបញ្ជាក់ធាតុពិតនៅតែមិនទាន់បញ្ជាក់អ្វីបានច្បាស់សោះ។ ប៉ុន្តែខ្ញុំនឹងមិនអនុញ្ញាតឱ្យគេល្បួងខ្ញុំម្តងទៀតទេបាន​។

ខ្ញុំចូលក្នុងផ្ទះបាយគេ​ហើយ​រើបណ្តាឯកសារដែលខ្ញុំបាត់នៅប៉ុស្តិ៍ ហើយយកមកបង្ហាញបោះនៅលើក្តារចំពោះមុខគេ។

ភាពច្របូកច្របល់បានរុញច្រានភាពសោកសៅនៅក្នុងភ្នែករបស់គេចេញជំនួសដោយភាពមន្ទិល គេសួរខ្ញុំបក៖

«របស់ស្អី?»

«ភស្តុតាងដែលបាត់ពីកន្លែងប៉ូលិស​ហើយមកឃើញក្នុងផ្ទះខ្លួន!»

«វាមកពីណា? មកតាមណា?»

«កុំលេងសើចជាមួយខ្ញុំទៀត will ជាអ្នកលួចវាពីបន្ទប់ភស្តុតាង»

«ខ្ញុំ?»

រឿង៖ ស្វាមីចចក ភាគទី១៦ (១៨+)
ខ្ញុំ​គ្រវីក្បាល ហើយ​ទម្លាក់ស្លាក​​ចុះ​មក​ក្រោម​អាវ​របស់​ខ្ញុំដដែល។ ការ​ដែល​មិន​អាច​បំផ្លាញ​វត្ថុ​នោះ​បាន ​ធ្វើ​ឱ្យ​ខ្ញុំព្រម​ទទួល​ស្គាល់អំពីរឿងបុរាណនៃអាគម WooWoo និងនិទាន​ចចកប្រែកាយមនុស្ស​ដែលពីមុនខ្ញុំតែងសើចចំអក។

តើស្លាកនេះ​ធ្វើពីសំរឹទ្ធឬពីអ្វី? ព្រះចន្ទពណ៌ប្រាក់ជាបណ្តសារអ្វី? ពិភពលោកនេះ​ម្តេចតែងតែត្រូវបានទាមទារដោយពួកអមនុស្ស​? ខ្ញុំខ្ជិលគិតណាស់ ឈឺក្បាល! ស្លាកស្រាប់តែរង្គើហាក់បានធ្វើចលនា​រវាងសុដន់របស់ខ្ញុំ។

បេះដូងខ្ញុំញាប់ញ័រ រហូត​ត្រូវ​លើកដៃមកទះដៃលើវាឱ្យវាឈប់ញ័រ។ វានៅស្ងៀម ចំណែកពូ Mandenauer ក្អកដាស់ខ្ញុំ​ឱ្យមុខ​ក្រហមអៀនគាត់។

ខ្ញុំគិតចង់ចេញ​មកឆ្ងាយ ស្ងាត់ និងសាក……បន្ទាប់ពីការជឿលើអ្វីដែលខ្ញុំមិនអាចមើលឃើញ មិនអាច​ឮ ឬប៉ះ ឬយល់ហេតុផល ដែលជា Woo Woo ឬវេទមន្តខ្មៅអ្វីក្តី ខ្ញុំចង់….សាកនិយាយទៅកាន់ស្លាកមាសអាថ៌កំបាំង និងប្រាប់សត្វចចកទាំងអស់ថា ខ្ញុំស្រឡាញ់ពួកគេ​ចង់ជួយពួកគេដោយស្មោះ​ចង់ឱ្យពួកគេក្លាយមកជាមនុស្ស​វិញ និងជារៀងរហូត។

«ខ្ញុំគ្រាហ៍ពូទៅសម្រាក!»

«មិនបាច់ទេ នៅលើហត់ណាស់!»

«អ៊ីចឹង​គេងនៅណេះ ខ្ញុំទៅយកភួយខ្នើយមកឱ្យ!»

«អ្ហ៎ាម៉ាដាមអ្នកល្អណាស់!»

ខ្ញុំញញឹមហើយរៀបចំឱ្យគាត់។ ខ្ញុំបានទុកតាចាប់ចចក​ នៅលើសាឡុង​បុរាណ​នោះ ជាមួយនឹង​ភួយ​ក្រាស់ ខ្នើយមានផាសុកភាព និង​កាំភ្លើងដែលមានថាមពលខ្ពស់ក្នុងវិសាលភាពឡាស៊ែររបស់ប្រណីតមួយ​ពិសេសបំផុត​ក្នុងផ្ទះគាត់។

ចុះខ្ញុំ?

យប់នេះ​ខ្ញុំដេកជាមួយអ្នកណា? ខ្ញុំមានស្វាមី? គេហៅខ្ញុំថាប្រពន្ធ គេជាចចក! ឱស្វាមីចចកអើយ! ម្តេចខ្ញុំឯកោម្ល៉េះ? ការគិតនេះ ធ្វើឱ្យខ្ញុំឈរយំដូចយុវវ័យនៅក្រោមសំយ៉ាបផ្ទះតាចាស់។

ខ្ញុំឡើងឡាន​បើកទៅផ្ទះព្រោះចិត្ត​នឹកគេពេក​សង្ឃឹមថា…..បងនឹង​មក….រកមនុស្ស​របស់បង។ ទោះមកឆីឬអ្វី អូនមិនចង់រង់ចាំទេ។ ឡានឈប់ង៉ក់ ខ្ញុំឃើញ​ផ្ទះងងឹត។ ដឹងថា Will មិនបានមកឡើយ​។ វានឹង​ក្លាយជាវេលា​ដ៏ឯកា ដ៏ត្រជាក់និងវែងអន្លាយមួយ។

ថ្ងៃរះព្រាងៗ….

ពេល​ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង ខ្ញុំ​ក្រឡេក​មើល​ម៉ាស៊ីន​របស់​ខ្ញុំ ពន្លឺសារបានលោតភ្លឹបភ្លែតៗ ខ្ញុំចុច​ស្តាប់​។

«កំពូលស្រីប៉ូលិស ម៉ាដាម Dammit Jessie តើអ្នកនៅឯណា?»

សំឡេង​របស់ Will Cadotte ស្តាប់ទៅដូចជាខឹង​អន្ទះសាយ៉ាងខ្លាំង។ តើ​គេ​ដឹង​ថា ​ខ្ញុំ​បាន​អាន​កំណត់​ត្រា​របស់​គេ ឃើញ​សៀវភៅ​គេ ​ដឹង​ថា​គេ​កុហកនិងលួចឯកសារខ្ញុំ​ទេ?

គេដឹងថា ខ្ញុំបានទៅអង្គុយ​ចាំគេទាំងភ័យខ្លាចក្នុងផ្ទះរបស់គេម្នាក់ឯងស្ងាត់ដែរ?

ខ្ញុំបាន​រៀបចំ​ដាក់អន្ទាក់នៅមុខបង្អួច ទ្វារ វេរ៉ងដា គ្រប់ចន្លោះចេញចូល​ផ្ទះ។ ខ្ញុំ​មិន​មាន​គម្រោង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​មិត្ត​ភក្តិ ឬ​សត្រូវ​ណា​មួយ​ឡើយ តែខ្ញុំ​ត្រូវការ​គេង​នៅ​ថ្ងៃ​នេះ បើ​មិន​ដូច្នេះ​ទេ​យប់​នេះ ជាយប់ពេញបូណ៌មី​ដ៏ធំ ខ្ញុំ​នឹង​មិនមាន​កម្លាំង​ទប់ទល់ជាមួយពួកអម្បូរចចក​បាន​​ទាំង​អស់។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​ភ្ញាក់ឡើងចំ​​ពេល​ថ្ងៃ​ត្រង់ ហើយ​…..ទទួលអារម្មណ៍ដឹង​ថា ​ខ្ញុំ​មិន​នៅទីនេះ​ម្នាក់​ឯង​ទេ។ ខ្ញុំ​មិន​ប្រាកដឡើង​ថា ​អ្វីទៅ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​។

អន្ទាក់ជាប់កណ្តុរតាមបង្អួច?

កណ្តឹងនៅមាត់ទ្វារ? ឬស្នូរប្រេះប្រោះលើថ្មម៉ាបនៅមុខច្រកចូលយ៉រ?

ញីភ្នែក ផ្ចង់គិត ក្រោកអង្គុយ។

គ្មានទាំងបី។ ព្រោះពេលនេះខ្ញុំមិនបានឮអ្វីទៀតសោះ។ ប៉ុន្តែ….ខ្ញុំនៅតែមានអារម្មណ៍ថា មាននរណាម្នាក់សម្លឹងមកខ្ញុំ ឬមានដង្ហើមជិតៗខ្ញុំ។

ងើបពីលើគ្រែ យកកាំភ្លើងទាំងពីរទៅជាមួយជើងទទេ និងខោអាវក្នុងកំប៉ិតៗ។​ ដោយប្រុងស្ងាត់​ៗ ខ្ញុំបានសង្កេត​ពិនិត្យមើលអ្វីប្លែកនៅ​គ្រប់ជ្រុងបន្ទប់ គ្រប់ទូ។ មិនមានអន្ទាក់ កណ្តឹង ឬថ្មម៉ាបនៅក្រៅជាប់សត្វឬត្រូវបានបែកបាក់ដាច់ដោចទេ។ ខ្ញុំហត់ឡើង​វង្វេងស្មារតីហើយ?

ពេល​ខ្ញុំ​ក្រឡេក​ទៅទិដ្ឋភាពនៅ​ក្រៅ​បង្អួច ​ពន្លឺ​ថ្ងៃពណ៌មាស​​​បានជះ​ប៉ះ​ភ្នែក​ខ្ញុំ ហើយ​ធ្វើ​ឱ្យ​ខ្ញុំស្រវាំង​ឈឺក្បាលភ្លាម។ ​ខ្ញុំ​ងាក​មកក្នុងសម្រាកភ្នែកបន្តិចទាំងបែកអំពិលអំពែក….ហើយពេលអំពិលអំពែករសាត់អស់…..​ខ្ញុំ​បាន​ឃើញ​គេ។

ប្រុសស្នេហ៍ដែលបេះដូងខ្ញុំព្រួចនឹក….ខ្ញុំចាប់កាំភ្លើងខ្លីខណៈដែល Will បានលើកដៃឡើងលើ​ញញឹម​អ​ស់ហើយផ្អៀងក្បាលមើលមកខ្ញុំ។ ក្រវិលមាសរបស់គេ​​​លោត​យ៉ាង​សប្បាយរាល់ពេល​គេ​ផ្អៀង​ក្បាលបង្អួតភាពជាប្រុសស្អាត។

«ខ្ញុំខុសអីម៉ាដាម!» គេសួរស្រទន់ណាស់។

«ម៉េចក៏ចូលមកទៀត?»

«ហេតុអី? ផ្ទះប្រពន្ធខ្ញុំ!»

«ចេញ!» ខ្ញុំនិយាយបណ្តេញទាំងបេះដូងខ្ញុំយំ​យែក​។

គេ​ចាប់ផ្តើមដើរមករកខ្ញុំ។ បេះដូងរបស់ខ្ញុំលោតឡើងនូវភាពទន់ល្បួង កាំភ្លើងខ្លីបានញ័រដែលត្រូវបាន​ខ្ញុំក្តាប់ដោយដៃទាំងពីរ។

ប្រុសស្អាតនេះ​បាន​សើចដាក់ការភ្ជង់របស់ខ្ញុំ។

«មានគ្រាប់?» គេសួរ។

«ដាក់ជានិច្ច​​ចាប់តាំងពីខ្ញុំបានជួបលោក!»

បុរសសង្ហា​ខ្ពស់ បានឈប់មួយជើង ព្រេចភ្នែកមមីរ ដកដង្ហើមស៊ិចស៊ី។ ខ្ញុំពិនិត្យ​ឃើញ​ថា Will Cadotte មិនមានអាវុធទេ។ ជាការពិតណាស់ កម្លាំងគេតែម្យ៉ាងក៏អាចច្របាច់កខ្ញុំស្លាប់ដែរ។

«ដឹងច្បាស់ណាស់ថា…..» ខ្ញុំវាចាអួលៗ ខឹងនិងតូចចិត្ត «អ្នកឯង​ចង់បញ្ចប់ខ្ញុំ! ចង់សម្លាប់ខ្ញុំ»

«ឆ្កួតយកស្អីស្រីប៉ូលិស?» គេធ្វើមុខខឹង។ ខ្ញុំយំ តែខ្ញុំខំធ្វើរឹងមាំ។

«មាននរណាម្នាក់ បានបាញ់ព្រួញ​សញ្ញាឈើឆ្កាងមកលើខ្ញុំ តែតានោះរងឱ្យ!»

ការសម្លឹងមើលរបស់គេកាន់តែពង្រីកភ្នែកភ្ញាក់ផ្អើល ស្នាមញញឹម​គេបានរសាត់បាត់។ គេពិនិត្យ​មកលើរាងកាយរបស់ខ្ញុំហើយនិយាយ​តិចៗ

«អូនមិនអីទេ?»

«Mandenauer ទេដែលអី!»

ភ្នែក​របស់​គេសម្លឹងមកចំៗខ្ញុំជាមួយសំណួរ៖

«​ស្លាប់?!»

«នោះជាអ្វីដែលខ្លួនចង់បាន?»

គេញាក់ស្មា៖

«បងក៏មិនទាំងស្គាល់តានោះផង!  ហេតុអ្វីបានជាខ្ញុំ?»

ថ្ពាល់របស់ខ្ញុំក្តៅងំ ខ្ញុំឆ្លើយ៖

«ខ្លួនឯងមានសញ្ញាឈើឆ្កាងសាក់លើស្បែក!»

«អូ?» គេអស់សំណើចសង្ហា​ដូចប្រេតភីត។

«ខ្ញុំនិងមនុស្សប្រហែលរាប់រយនាក់ផ្សេងទៀតឱ្យតែមានសញ្ញានេះនឹងត្រួវចោទទាន?»

ខ្ញុំលេបទឹកមាត់​នឹកអណ្តាត នឹកស្នាមថើបរបស់គេណាស់ព្រះ។ តែខ្ញុំខំខែងរ៉ែង។

«ប្រាប់មក សញ្ញានោះប្រើសម្រាប់តំណាងអ្វី?»

«ក្តីស្រលាញ់ពីជីតារបស់ខ្ញុំ! វាជាអំណោយសាក់មួយនៃការចងចាំ!» គេ​បានលើកដៃឡើងហើយដើរចូលមកផងពេលនិយាយបន្ត៖ «ប្រសិនបើបងជាសត្វចចក បងមិនត្រូវការព្រួញ​រូបឈើឆ្កាងមកសម្លាប់មនុស្សទេ បងប្រើចង្កូមប្អូនស្រី!»

Will​ តែងមាន​ហេតុផល​មួយឱ្យខ្ញុំគាំង។

ពេលមួយដង្ហើមសោះ Cadotte បាន​បោះ​ជំហាន​ដ៏​ធំ​មួយ វែងជាងរាល់ដង​ហើយ​ចាប់​បាន​ចុង​កាំភ្លើង។ ព្រះជាម្ចាស់ គេ​មានល្បឿនលឿនម្ល៉េះ។ ខ្ញុំខំ​ទប់​ជាប់ ​ដោយ​នឹក​ស្មាន​ថា​គេ​នឹង​ដកដណ្តើមយកអាវុធ​​​ចេញ​ពី​ដៃ​ខ្ញុំតែ ផ្ទុយ​ទៅ​វិញ គេ​បាន​ដាក់​កាណុងទៅចំកណ្តាលទ្រូងរបស់គេ។

​«បាញ់មើល៍ ថាមានអ្វីកើតឡើង?»

«ឡប់ហើយ Will»

«បាទ! ឡប់ព្រោះស្រលាញ់!»

ខ្ញុំធ្វើមុខមិនជឿ គេនិយាយដោយឈឺចាប់៖

«បងស្លាប់ល្អជាជាងឈរមើលការភ្ជង់មួយ ការសម្លឹងមួយមកបង ដូចជាមនុស្ស​បងនេះនឹងធ្វើឱ្យអូនឈឺ!»

ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍ ខ្ញុំ​មិន​ដែល​គិត​ថា​មាន​បុរស​ណា​ម្នាក់នឹងសារភាព​ថា​​ស្រឡាញ់​ខ្ញុំ​ទេក្នុងជាតិនេះ  ជាពិសេសក្នុងសភាព​មួយបែបនេះ។ ចិត្តមួយ ខ្ញុំនៅ​សង្ស័យដដែលថា ​នេះមកតែពីខ្ញុំបានសារភាពមុន​​កាលគេនៅជាចចកខ្មៅ​ថា​ខ្ញុំស្រឡាញ់គេខ្លាំង?

តើសំខាន់ទេ? ទ្រូងរបស់ខ្ញុំឈឺ។ ភ្នែករបស់ខ្ញុំបានរលីងរលោងហើយ។ គ្មាន​នរណា​ម្នាក់​ធ្លាប់​និយាយ​ថា​ស្រឡាញ់​ខ្ញុំ​ទេ សូម្បី​តែ​ម្ដាយ​ខ្ញុំ​ក៏​ដោយ។ រំពេច​នេះ​ខ្ញុំ​យល់​ថា ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ធ្វើ​អ្វីៗគ្រប់យ៉ាង​​ដើម្បី​តែ«សេចក្តីស្នេហា!»

ខ្ញុំបានបន្ធូរម្រាមដៃចេញពីគន្លឹះកៃហើយគិតថា ខ្ញុំសុខចិត្តស្លាប់ ជាជាងធ្វើជាអ្នកសម្លាប់ Will។ ទោះបីជាគេជាសត្វចចក…ឬអ្វីក្តី។ ពេលនេះចិត្តខ្ញុំស្រាល ដៃទន់ ភ្នែក​មិនមុត កាំភ្លើងខ្លី​ទៅជា​ធ្ងន់​ពេក​ណាស់ មិន​អាច​កាន់​បាន​ទៀត​ទេ។ ខ្ញុំ​ទុក​ឱ្យ​វា​ធ្លាក់ជាមួយ​ដៃសងខាងខ្លួនខ្ញុំ រួច​ក្រោយមកបោះវាទៅលើ​​សាឡុង។

Will Cadotte ទាញខ្ញុំចូលទៅក្នុងរង្វង់ដៃរបស់គេ កប់មុខរបស់គេមកលើសំណុំសក់របស់ខ្ញុំ។

«បងបារម្ភណាស់!»

គេមានក្លិនដូចខ្យល់ធម្មជាតិនឹងពេលយប់មួយក្រោមព្រះចន្ទពណ៌ប្រាក់ដែលខ្ញុំជួបគេនៅ​កណ្តាល​ព្រៃ។ នៅពេលនេះ ដែលខ្លួន​ខ្ញុំហត់និងយំ​នៅក្នុងដៃរបស់គេ អ្វីគ្រប់យ៉ាងដែលខ្ញុំជឿ បានក្លាយទៅជាច្របូកច្របល់ និងរសាត់អណ្តែត។

ខ្ញុំគ្រាន់តែគិតថា យកស្បែកខ្ញុំទៅប៉ះស្បែកគេឱ្យមានអារម្មណ៍ថា គេផ្លាស់ទីស្អិតមកជាប់ក្នុងខ្លួនខ្ញុំ ធ្វើឱ្យខ្ញុំភ្លេចថា គេជានរណាក្តី ចចកឬមនុស្ស​ ខ្ញុំមិនខ្វល់គិតថា គេ​ជានរណាទាំងអស់។ ទីបំផុត​ ដៃខ្ញុំបានទាញអាវយឺតរបស់គេចេញពីខោខូវប៊យ ហើយ​រំកិលម្រាមដៃរបស់ខ្ញុំចុះក្រោម លាតបាតដៃឆ្លងកាត់ខ្នងរបស់គេ អង្អែលគ្រប់កន្លែងលើស្មារបស់គាត់។

គេជាប្រុសដែលមានស្បែកពណ៌ប្រោនដ៏ស្អាតបំផុត រលោង និងមាន​សាច់ដុំរឹង។ ខ្ញុំអាចប៉ះគេជារៀងរហូតបែបនេះបានទេ ​ពិតណាស់ ខ្ញុំនឹងមិនធុញទ្រាន់នឹងហ្គេមជាមួយគេ​ពីរនាក់នោះទេ​ខ្ញុំដឹង​។

គេដើរ​ថយ​ក្រោយ ហើយ​ទាញ​អាវ​មក​លើ​ក្បាល។ ខ្ញុំ​ចាប់​អារម្មណ៍​នឹង​រលកផ្នត់​ពេញ​ពោះ និង​ទ្រូង​របស់​គេ ចិត្ត​ខ្ញុំដែលទន់ជ្រាយ​ ពេលនេះ​​ចង់​ភ្លក្ស​ស្បែក​គេ ខណៈ​សាច់ដុំ​គេកំពុងខិតមករេ​រាំ​ប៉ះ​បបូរមាត់​ខ្ញុំ។

ខ្ញុំមិនថើបទីនោះទេបែរជាលុតជង្គង់ចុះ ហើយធ្វើអ្វីដែលខ្ញុំស្រមៃចង់បាន ដោយដាក់ការថើបជាចំហលើក្បាលពោះដ៏រឹងរបស់គាត់ បឺតយកសាច់របស់គេនៅចន្លោះធ្មេញរបស់ខ្ញុំ លិឍអណ្តាតរបស់ខ្ញុំពីលើផ្ចិតរបស់គេស្តាប់គេ​ស្រែកថ្ងូរ។

គេមិនគេច​មិនបណ្តេញ​ខ្ញុំចេញ​ទេ បែរជារត់ម្រាមដៃរបស់គេចូលមកក្នុងសក់របស់ខ្ញុំ រួច​ទាញខ្ញុំឱ្យកាន់តែជិតមកគេ​ បង្ហាញថាគេចូលចិត្តការស្រមើស្រមៃរបស់ខ្ញុំ ដូចខ្ញុំក្នុងពេលនេះដែរ។ ការឡើងរឹងនៃលិង្គរបស់គេចុក​សង្កត់មកលើទ្រូងរបស់ខ្ញុំ។ ខោ​ខូវប៊យ​របស់​គាត់​នៅ​ពេញជាប់​ក្បាល​សុដន់​របស់​ខ្ញុំ​ដែល​គ្របពីលើតែនឹងអាវ​កំប៉ិតដេក ជាសាច់​យឺត​ស្តើង​ចាស់។ យើងពិតជា​មាន​អារម្មណ៍​ស្រើបស្រាល​ហួសពីអ្វីដែលមនុស្ស​ម្នាជឿ….រំពេច​នោះ​គេបានរេ​រអិលខ្លួនសន្សឹមៗមក​​លើ​ឥដ្ឋ ហើយ​ក្រឡាស់​មុខ​មក​រក​សុដន់របស់ខ្ញុំ​ ដៃគេចាប់ខ្នង​ខ្ញុំ។ វា​ជា​វេន​របស់​ខ្ញុំ​ដែល​យក​ម្រាម​ដៃ​​កាន់​សក់​គេ ចុច​គេ​ឱ្យមកកាន់តែ​ជិត។

ក្រវិល​របស់​ Will​ អូស​កាត់​ក្បាល​សុដន់​ខ្ញុំម្ខាង ខណៈ​មាត់​គេ​​បិទលើសុដន់​ម្ខាង​ទៀតក្នុងវិនាទីដែល​​ខ្ញុំ​ប្រាថ្នា​ឱ្យ​គេ​មាន​សក់​វែងជាងនេះ ហើយនឹងបានម្រាម​ខ្ញុំអាចច្បាម​ចាប់គេជាប់កុំឱ្យរើចេញទៅណារួចពីជិវិត​ស្នេហា​ជាមួយខ្ញុំ។

​បាតដៃធំៗរបស់ Will អង្អែល​​ពេញ​ខ្លួន​ខ្ញុំ​ អាវខ្ញុំរបូតទៅណា​ដោយវិធីណាខ្ញុំមិនខ្វល់ទេ។ ដើមទ្រូងរបស់ខ្ញុំហៀរចេញពេញម្រាមដៃគេ  ហើយគេឈ្មុសទីនោះទាំងទួញ​ថ្ងូរហាក់ដូចជាបានទទួលអំណោយមួយគេស្រឡាញ់ជាទីបំផុត​។

«ហេតុអីអូនគិតថាបងសម្លាប់អូនម្ចាស់ចិត្ត​អើយ!»

ពាក្យ​ទាំង​នោះ​បាននៅរងំ​​ច្របូកច្របល់​នឹង​ស្បែក​របស់​ខ្ញុំ។ ខ្យល់​ដង្ហើម​របស់​Will ​ប៉ះ​នឹង​ខ្ញុំកាលណា ​បាន​ធ្វើ​ឱ្យ​ដៃ​ខ្ញុំ​តោងស្អិត​ជាប់​នឹង​ស្មា​គេ ចិត្តខ្ញុំ​ចង់​និយាយ​ពាក្យអ្វីតប ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​គ្រប់​គ្រង​ប្រអប់សំឡេង​​បាន​ទេ វាចេះតែថ្ងូរ មិនចេះនិយាយអ្វីទាំងអស់។

«បងស្រឡាញ់អូន​ហើយភ័យថាលែងបានជួបអូនទៀត Jessie!»

ថាហើយ​គេ​​បាន​ថើប​ថ្នមៗ​នៅ​ត្រង់​ចង្កេះ​និងត្រគាក​ខ្ញុំ រាងកាយខ្ញុំ​ញ័រចំប្រប់។ ​ទាំងកាយវិការ​ទាំងពាក្យសម្តីបែបនេះ គ្មាន​អ្នក​ណាធ្លាប់ឱ្យមកខ្ញុំទេ។ តាមបទពិសោធរបស់ខ្ញុំ បុរសមិននិយាយច្រើនក្នុងពេលរួមភេទទេ។ ភាគច្រើនត្រឹម​ «អូឬបាទ» ឬ «ប៉ុណ្ណឹង»។ ​តែ Will Cadotte ហាក់ដូចជាចង់និយាយស្ទើរតែច្រើនឡើងៗ។

ដៃរបស់គេលូកចូលទៅក្នុងខោរបស់ខ្ញុំ ហើយចាប់ទីនោះរបស់ខ្ញុំ។

«នែ៎» ខ្ញុំស្រែកមាយាសុំអង្វរទាញដៃគេចេញ តែអត់ន័យអីទេ។ ដៃគេនៅតែជម្នះស្ថិតនៅគ្រប់គ្រង​រាវរកគ្រប់យ៉ាង​នៅ​ទីនោះ។

«អូនទៅចាំបងយ៉ាងកម្សត់នៅផ្ទះបង!»

ខ្ញុំខ្សឹបដាក់ត្រចៀកគេ​ទាំងចិត្ត​ហោះហើរ។

«ចាំឆាកមួយនេះ?» គេនិយាយង៉ូវៗ។

ចម្លើយរបស់ខ្ញុំគឺ ដោះប៊ូតុងចេញពីខោខូវប៊យរបស់គេឱ្យគេ​ ទាំងដង្ហក់ក្រោមម្រាមដៃគេ។ ហើយខ្ញុំរុញខ្សែរ៉ូតខោគេ​ចុះក្រោម។ ដៃខ្ញុំដើរតាមបណ្តាស្បែករឹង និងក្តៅៗ។ ជ័យជម្នះអំនួតនៃជីវិតគឺ​ បានឈរក្បែរប្រុសសង្ហា​ប៉ះបាតដៃរបស់ខ្ញុំ។

«ចេះស្លៀកខោក្នុងទេ?» ខ្ញុំសួរញិកញ៉ក់។

«ដើម្បី​អី?»

ថាហើយគេ​បានទាត់ស្បែកជើង និងខោខូវប៊យចេញទៅឆ្ងាយ….ក្រោយមកគេបានគ្របដណ្តប់ខ្លួនអាក្រាតនេះគាត់លើ​ខ្ញុំនៅលើឥដ្ឋតែម្តង។

ខ្ញុំចង់ភ្លេចថា ក្រោយយប់ពេញបូណ៌មីមួយនេះទៅ គ្រានេះ អាចជាលើកចុងក្រោយដែលយើងនៅជាមួយគ្នា។ ខ្ញុំ​ស្រមៃ​ថា ​ព្រះ​ចន្ទ​ពណ៌ប្រាក់កំពុងជិតមកដល់នឹងបំផ្លាញ​លោកយើងនេះដោយ Woo Woo និងភាពអាថ៌កំបាំង​ដែល​អណ្តែត​ក្រោម​ជើងមេឃឆ្ងាយ។ យើងទាំងពីរនាក់មិនដឹងថា នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ ប្រសិនបើថ្ងៃស្អែកនឹងមានមកដល់ពិតមែន។

ខ្ញុំមិនដែលឆ្លងកាត់ការរួមភេទ​នៅលើឥដ្ឋទេ។ បុរសទាំងឡាយ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​ មិន​ដែល​ខ្វល់ខ្វាយ​ចង់​មាន​ខ្ញុំ​ទេ ពួកគេចង់បានតែការរួមភេទ ​ចំណែកនៅជាមួយ​ Will  ខ្ញុំ​បាន​រក​ឃើញ​ចំណង់«​ត្រូវ​ការ​ខ្ញុំ»​ចេញពីគ្រប់កាយវិកា​របស់គេ ដូចជា​ឥឡូវ​នេះ​គឺ​​មាត់​របស់​គេ​នៅ​លើ​សុដន់​របស់​ខ្ញុំ​  ហើយ​​រាងកាយ​របស់​គេសម្រុកចូល​ទៅ​ក្នុងទីជម្រៅ​របស់​ខ្ញុំ​។

ជំនួសឱ្យការអស់សង្ឃឹមនិងសេចក្តីត្រូវការ ការ​ប្រចណ្ឌ ភាពច្របូកច្របល់ និងពិភពលោក​មួយពេញដោយសង្គ្រាម  គេនៅតែទុកអាទិភាព​ផ្តល់សេចក្តីស្រឡាញ់ដល់ខ្ញុំ។

ការថើបរបស់គេតែងតែផ្អែមល្ហែមនិងទន់ភ្លន់។

នៅរាល់ពេលដែលបបូរមាត់របស់គេឆ្លងកាត់ថ្ពាល់របស់ខ្ញុំ ដល់ជ្រុងនៃភ្នែករបស់ខ្ញុំ ខ្យល់ដង្ហើមរបស់គាត់បក់បោកសក់ខ្ញុំ គេតែងបន្សល់នូវកែវភ្នែកអាណិតសម្លឹងខ្ញុំ និងចង់លេបខ្ញុំចូល។

ល្បឿនបានថយចុះស្មើការថយនៃសម្រែកពីរនាក់យើង។ ខ្ញុំចង់លូនចូលខាងក្នុងរង្វង់ដៃគេ ហើយស្នាក់នៅទីនោះជារៀងរហូតមិនចង់ធ្វើការសង្គ្រោះពិភពលោកអីទាំងអស់។

«មើលមកបងJessie»

ភ្នែករបស់ខ្ញុំបើកឡើងព្រឹមៗ ឃើញ​Will នៅជិតខ្លាំងណាស់ ខ្ញុំអាចមើលឃើញកន្លែងអុចខ្មៅតូច​ៗរបស់គេ និងគ្រាប់ភ្នែកពណ៌ត្នោតដែលមកជំពាក់គ្នាជាមួយភ្នែក​លង់ស្នេហ៍របស់ខ្ញុំ។

ភ្លាម​នោះ ខ្ញុំនឹកដល់ភ្នែក​របស់សត្វចចកខ្មៅដែលមាន​រឹមសៗតិចតួចបំផុត ហើយខ្ញុំក៏រើរូស។

«ស្ងាត់!»

គេព្រមាន​ហើយ​ថើបជ្រុងមាត់ខ្ញុំ រួចទើបនិយាយឡើងមកថា៖

«បងស្រឡាញ់អូន! Jessie! បងមិនដែលធ្វើលើកដៃបាបអូនទេ»

គេបានធ្វើចលនារំកិលជាស្លាយយឺតៗ និងរុញរាងកាយរបស់គេចូលជាថ្មីទៅក្នុងទីអាថ៌កំបាំងរបស់ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ​ងក់​ក្បាល ហើយ​ចាប់​គេ​កាន់​តែ​តឹង។ គេ​យក​ដៃមក​ក្តាប់​ម្រាម​ដៃពួក​យើង​ជាប់ចូលគ្នា។ ខ្ញុំមានអារម្មណ៍ថា ភេទគេ កំពុងកម្រើកនិងធំឡើងៗនៅក្នុងខ្លួនខ្ញុំ។ ខ្ញុំចង់ប៉ះមុខគេ ប៉ុន្តែគេមិនដោះលែងដៃខ្ញុំទេ។ ខ្ញុំ​លើក​មាត់​អញ្ជើញ​គេ គេក៏ឱនមក​​ថើប​ខ្ញុំ​យ៉ាង​យូរ ជ្រៅនិងសើម ខណៈ​ដែល​អ្វីពិសេស​របស់​នៅគេ​​តែ​កប់​នៅ​«ខាង​ក្នុង»ខ្ញុំ។ នៅ​ពេល​ដល់​ចំណុច​កំពូល ភ្នែក​របស់​គេ​មាន​ភាព​តានតឹង​ខ្លាំង។ គេបានរុញរាងកាយ​ចូលមកខ្ញុំកាន់តែលឿន កាន់តែពិបាក ហើយខ្ញុំក៏ញាប់ញ័រជុំវិញសំឡេងដង្ហក់របស់ពួកយើង។ វាជា​សភាវៈនៃរលកភាពរីករាយយ៉ាងខ្លាំងដែលខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីរវើរវាយ​ហៅឈ្មោះគេ។

«បងស្រឡាញ់អូន!»

«ខ្ញុំក៏ស្រឡាញ់បងដែរ! ស្រឡាញ់ច្រើនណាស់!»

ខ្ញុំសារភាពមិនដឹងខ្លួនទេ។ អាថ៌កំបាំងនៅក្នុងចិត្តរបស់ខ្ញុំនេះ ទម្លាយចេញឯកឯង នៅពេល​ដែលវាមានសុវត្ថិភាពក្នុងការទម្លាយ។ ​ខ្ញុំគិតថា​វា​បានផុសចេញពីមាត់ដ៏ល្ងង់របស់ខ្ញុំដែលញាប់ញ័រ៖

«អូនឈឺចាប់ ព្រោះការ​​​ស្រឡាញ់​នេះ!»

«ស្មាន​ថាឈឺម្នាក់ឯង?»

គេក្រោកឡើងហើយឱនមកលើកខ្ញុំបី។

«ហេ! ស្អី?»

«ទៅក្នុង! ទៅគ្រែ! បងធ្វើទៀត​បំបាត់ការឈឺចាប់ឱ្យ!»

ការ​ញាប់​ញ័រ​ដែល​ខ្ញុំ​កំពុង​ទទួលក្នុងចិត្តនិងរាងកាយគឺស្មើគ្នា។ គេលើកខ្ញុំបីទៅ ហើយ​ដើរទៅដែរ​។ ​

«បងជាម៉ាស៊ីនអី?» ខ្ញុំ​​សួរ។

គេ​បាន​សើច សែនសង្ហា​ណាស់។

«បងចង់ស្រឡាញ់អូនឱ្យអស់ពេលវេលាដែលយើងនៅសល់!»

គេបាន​បីខ្ញុំឡើងជណ្តើរ ​​ដូច​ជា​ខ្ញុំ​មាន​ទម្ងន់​មិន​លើស​ពី​កូនក្មេងតូច​ទេ ហើយ​ខ្ញុំ​ដឹង​ថា ​វា​មិន​ពិត។ ខ្ញុំ​មិន​​ធ្លាប់​ជា​ស្រី​តូច​សោះក្នុងជីវិតនេះ ចំណែក​ការពិត​ហោចណាស់ក៏ខ្ញុំ​ប្រហែល​ជា​មាន​ទម្ងន់ក្បែរ​ៗ​គេដែរ​តែកម្លាំងខ្ញុំឆ្ងាយពីគេ។

មិនខ្វល់ថា គេ​កំពុង​សំដៅពិភពលោក​រលាយថ្ងៃស្អែក ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ឃើញ​ខ្លួន​ឯង​ជក់​ចិត្ត​នឹង​សាច់ដុំ​ដ៏​ធំ​របស់​គេហើយ​នៅសោយសុខក្នុងដំណើរបីបមរបស់គេ។ សម្រាប់បុរសម្នាក់ដែលអាចក្លាយជាសត្វចចកនៅយប់នេះ ធ្វើអ្វីៗប្រឆាំងនឹងលោកនេះ ខ្ញុំគិតថាការរួមភេទនឹងប្រសើរនៅលើគ្រែ ប៉ុន្តែមិនមែនទេ ការរួមភេទជាមួយគេ គឺអស្ចារ្យណាស់គ្រប់ទីកន្លែងទាំងនៅក្នុងស្រះទឹក ទាំងនៅលើឥដ្ឋ​ក្នុងផ្ទះបាយជាមួយគេ។

គេដាក់ខ្ញុំមកលើ​គ្រែហើយដេកមកកៀកជើងគេ​ទាំង​ពីរជាប់​នឹង​ខ្លួនខ្ញុំ។ ពេល​ខ្ញុំ​បែរ​ក្បាលមករក​គេ យើងដកដង្ហើមចូលគ្នា ប៉ះគ្នាដល់បេះដូង។

គេញញឹមមករកមាត់ខ្ញុំ។

«បងគិតថា អូនហៅបងថា Cadotte រហូត ប្រហែលមួយម៉ោងមុននេះ!»

ធម្មតា​យើង​មិនស្និទ្ធទេ​ពេលហៅបុរសម្នាក់ដោយនាមត្រកូលរបស់គេសម្រាប់ទីនេះ។ ស្នាម​ញញឹម​របស់គេស្រាប់តែរលាយបាត់​ ដែល​មានភាពមិនប្រាកដប្រជាមួយបានលេចឡើងមក​ក្នុងភ្នែករបស់គេវិញ។

«ម៉េច?» ខ្ញុំ​បានងើបមុខ​សួរស្រាលបំផុត​សឹងមិនឮ​ទៅ​រក​គេ ប៉ុន្តែ​គេត្រៀមក្រោក។

«ក្រែងថា….នៅ…..សម្រាប់ពេលដែលយើងមាន​!» ខ្ញុំសួរទាក់ៗ។

គេអង្គុយបែរខ្នង ហាក់ដូចជាគិតរឿងអី្វមួយ។ រាងគេ របៀបអង្គុយ​ ស្រស់ស្អាត មាំនិងអង់អាច  អស្ចារ្យ។

«ដឹង​ទេជេស៊ី ​ថា​មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​ដេក​ជាមួយ​ខ្ញុំ​ដោយ​សារ​មុខ​ខ្ញុំ? និងព្រោះ​ខ្ញុំ​ពូកែ​រឿងលើ​គ្រែ?»

«អ្នកណាចង់ដឹង?» ខ្ញុំទម្លាក់ខ្លួនវឹបទៅក្នុងជម្រៅពូកងរង៉ក់។

ស្មា​គេ​ញ័រ​ដោយ​បន្ធូរបន្ថយ​ភាព​តានតឹង​។ Will បែរមកវិញ ហើយ​ការសម្លឹងរបស់គេបានជួបភ្នែក​លង់ស្នេហ៍របស់ខ្ញុំ។ ភាព​មិន​ប្រាកដ​ប្រជា​បាន​បាត់​ទៅ​ហើយ ជំនួស​ដោយ​ការ​ប្រុង​ប្រយ័ត្នមួយដែល​ធ្វើ​ឱ្យ​ខ្ញុំគិត។ យើង​មាន​រឿង​ច្រើន​ដែល​ត្រូវ​ព្រួយ​បារម្ភ​នៅ​យប់​នេះ ជា​ជាងមករំឭកគ្នា​រឿងគូស្នេហ៍​ចាស់​ៗ​ពីអតីតកាល។

«ចង់ទៀត?» គេសួរ។

ខ្ញុំក្តិចគេ​តែ​បានរអិលនៅលើគ្រែមកក្បែរខ្ញុំ​ងើយថើបមាត់ខិលរបស់គេ។ ខ្ញុំមិនចង់ឈប់ទេ។ ខ្ញុំមិនចង់គិតរឿងផ្សេង ពេល​នេះ​ខ្ញុំ​គ្រាន់​តែ​ចង់​នៅ​ជាមួយ​គេដើម្បី​ទទួល​អារម្មណ៍​ថា ​មាន​តែ Will អាច​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​មានសុវត្ថិភាព។

តែសំណួរសម្ងាត់ថ្មីមួយ បាន​លេចឡើងពេលគេឱនមកមើលស្លាកមាសលើទ្រូងខ្ញុំ….

ចុះបើ Will មិនត្រឹមតែជាក្តីស្រឡាញ់ពិតអំណោយនៃជីវិតជូនមកខ្ញុំ ថែមទាំងជាបិសាចដែលខ្ញុំកំពុងស្វែងរក? ចុះបើគេបាន​សម្លាប់មនុស្ស? ចុះ​បើ​គេ​ស៊ី​មនុស្ស​? ចុះ​បើ​គេ​ជា​អ្នក​ស្រេក​ឃ្លាន​អំណាច​ដែល​បង្កើតទ័ពឆ្កែចចកមកកាន់ក្តាប់លើ​អំណាច​ពិភពលោក?

ចុះបើ…?

រូបកាយខ្ញុំក្បត់ខ្ញុំ។ ខ្ញុំបិទចិត្តឱ្យឈ្នះ​រាងកាយ ធ្វើឱ្យខ្ញុំរយាល​បែករង្វង់ដៃចេញពីគេ។

នៅពេលដែលខ្ញុំដេកលក់ជាមួយនឹងថ្ពាល់របស់គេដែលពោពេញទៅដោយសក់របស់ខ្ញុំ ចម្លើយចំពោះសំណួររបស់ខ្ញុំបានមកដល់ខ្ញុំជាមួយនឹងភាពច្បាស់លាស់ដ៏អស្ចារ្យក្នុងការគិតនេះ។

ទោះគាត់ជាអ្វីក៏ដោយ ខ្ញុំស្រឡាញ់គាត់។ បើគាត់ត្រូវបណ្តាសា ខ្ញុំនឹងព្យាយាមព្យាបាលគាត់។ គ្រប់យ៉ាង ត្រូវតែមានវិធីដោះស្រាយ​មួយ ហើយ​ខ្ញុំត្រូវតែស្វែងរកវិធីនោះឱ្យឃើញ។

ព្រះចន្ទទីពីរ

ខ្ញុំភ្ញាក់ពីគេងមក សងខាងខ្ញុំមាន​តែ​គ្រែទទេ។ ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្ភសង្ស័យអ្វីឡើយ។ ចិត្តនេះពិតជាជឿថា គេស្រឡាញ់ខ្ញុំ មិនធ្វើអ្វីអាក្រក់លើខ្ញុំទេ។

ប៉ុន្តែ….ក្រោយពេលដែលខ្ញុំខំ​ដើរចច្រប់កាត់ផ្ទះល្វែងទទេ ល្ហល្ហេវគ្មានគេ ខ្ញុំដឹងថា Will បានទៅបាត់ហើយ។ នៅខាងក្រៅយប់មកដល់មែន។

ព្រះចន្ទកំពុងអណ្តែតឡើង ភាពមិនប្រាកដប្រជាបានចូលមកសន្ធប់ចិត្ត​ ខ្ញុំនៅពេល​ដែលគ្រប់យ៉ាងក្លាយជាពណ៌ប្រាក់ក្រោមផែនដី។

ខ្ញុំបានឱនរកស្លាកមាស​ដែលខ្ញុំបានពាក់ជុំវិញករបស់ខ្ញុំជាច្រើនថ្ងៃមកនេះ ប៉ុន្តែវាមិននៅទៀតនោះទេ។

បេះដូងរបស់ខ្ញុំបានបញ្ចេញសំឡេងដ៏ឈឺចាប់ និងរាងកាយមួយ​ស្រាល​អស់កម្លាំង បន្ទាប់មកគំនិតមួយ ភ័យស្លន់ស្លោ។

Will បានបាត់ ស្លាកមាសក៏ដូច្នោះដែរ។

ខ្ញុំចង់ងូតទឹក ប៉ុន្តែខ្ញុំមិនមានអារម្មណ៍។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ទាញស៊ក​ឯកសណ្ឋាន​​ លូកយក​អាវុធ​មក​កាន់និងស៊ក ហើយងាកមកភាំងព្រោះ…..លោកនាយ Clyde មកដល់ដោយមុខ​ខ្មៅនៅមាត់ទ្វារ។

រឿង៖ ស្វាមីចចក ភាគទី១៥ (១៨+)
គាត់​បាន​ព្យាយាមបើកភ្នែក រួច​​មើលមកចម្លាក់លើ​ព្រួញ។ ដោយបែបនោះហើយ ឈាមហូរកាន់តែគំហុកមកប្រឡាក់អាវរបស់គាត់ជោក។ នៅក្នុងទឹកជំនន់ឈាម​ដ៏គួរឱ្យភ័យខ្លាចខ្ញុំខ្សឹបញ័រៗ៖

«ពូត្រូវសង្គ្រោះបន្ទាន់!»

គាត់មិនតប ព្រោះញើស​បាន​បែកខ្ចាយ​​លើ​ចិញ្ចើម​ ស្បែក​មុខតាចាប់ចចក​ស្លេក​ស្លាំង បបូរមាត់ខ្មៅ។

«ឆាប់​ឡើង» ខ្ញុំ​បានស្រែក​ហើយ​លូកដៃគ្រាហ៍​គាត់។

គាត់​ខំងើបមកដែរ​តែជំពប់​ដួលចុះវិញ  ហើយ​ខ្ញុំ​កាន់​តែខំប្រឹងទាញ​ប្រ​តឹង។ នៅតាមផ្លូវគ្រាហ៍បុរសនេះ ​ខ្ញុំលួចអណោច​អាណិតបេះដូងខ្លួនឯងជាមួយសំណួរនៃព័ត៌មាន​ថា Will Cadotte បានព្យាយាមសម្លាប់ខ្ញុំ និងគំនិតដែលថាសត្វចចកបំលែងកំពុងតែមាន​នៅគ្រប់ទីកន្លែងនៃ Miniwa។

ជោគជ័យ​ពេលនេះ គឺពេលឈឺចិត្ត យើងធ្វើបានច្រើនជាងធម្មតា។ ខ្ញុំបានផ្ទុក Mandenauer ចូលក្នុងឡានរបស់ខ្ញុំមិនដឹងហត់ ហើយបោលឆ្ពោះទៅកាន់គ្លីនិកសង្គ្រោះបន្ទាន់។

នៅតាមផ្លូវខ្ញុំបានរាយការណ៍ទៅហ្សេដា​អំពីរឿងតាចាប់ចចករបួសនេះភ្លាម។ ហ្សេបាន​តបមកវិញថា នាងនឹងជូនដំណឹងដល់លោកនាយ Clyde ប្រសិនបើគាត់មកកន្លែង។

មេធំខ្ញុំ គាត់​មាន​ទម្លាប់​បាត់​ខ្លួន​ពេល​​មិន​បាន​វែកមុខសំណុំរឿង​បានល្អ។ ខ្ញុំមិនបន្ទោសគាត់បានទេ ​គាត់ស្ត្រេសត្រូវណាស់ហើយ។ ងាកមកម្ខាង Mandenauer បានបិទភ្នែក ចិត្ត​ខ្ញុំគិតអំពីសញ្ញាឈើឆ្កាង។ មិនមែនជារឿងធម្មតាទេ!

វាខុសច្បាប់នៅក្នុងរដ្ឋនេះ សម្រាប់​ការរបរបាញ់មិនទាន់គ្រប់វ័យ លុះត្រាតែមានអាយុលើសពីហុកសិបប្រាំ ឬអសមត្ថភាពរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ការកាន់កាប់ព្រួញនិងធ្នូមួយគឺមិនខុសច្បាប់ទេសម្រាប់ការពារខ្លួន ដូច្នេះនឹកឃើញ​ការឃើញ​វត្តមានធ្នូមួយនៅក្នុងផ្ទះរបស់ Will Cadotte មិនបានរំខាន រហូតដល់ប្រាំនាទីមុននេះគឺពេលពូនេះត្រូវគេលបបាញ់ បានខ្ញុំនឹកឃើញ​ដល់ធ្នូរបស់ Will ដែលខ្ញុំឃើញ​នៅក្បែរសពចចកក្រៀមព្យួរណេកណោក។

ទោះ Will គាត់មានសិទ្ធិទិញធ្នូមួយ ព្រោះខ្លួននៅជាយព្រៃ ហើយប្រើវាសម្រាប់ការអនុវត្តគោលដៅការពារសុវត្ថិភាព​តែពេលនេះ ខ្ញុំ​នឹក​ឃើញជានិច្ច​ថា…..​នរណា​ជា​គោល​ដៅទៅ?

មួយចប់តាមផ្លូវ ខ្ញុំបានគិតជានិច្ច​។ ខ្ញុំថើប Will Cadotte ប៉ះស្បែកគេ អនុញ្ញាតឱ្យគេប៉ះខ្ញុំ ប្រព្រឹត្តមកលើខ្ញុំតាមរបៀបដែលខ្ញុំមិនធ្លាប់អនុញ្ញាតឱ្យនរណាម្នាក់ផ្សេងធ្វើបែបនេះ កន្លះម៉ោងសោះដែលទើបតែ​តែក្រោកចេញពីគ្រែរបស់គេមក ឥឡូវនេះគេបានព្យាយាមតាម​សម្លាប់ខ្ញុំ ត្រូវតាចាប់ចចករងជំនួស?

«មានអ្នកណាដឹងថា ម៉ាដាម​មាន​ស្លាកមាសហ្នឹងដែរក្រៅពី Will Cadotte?»

តានេះសួរមកទាំងភ្នែកនៅតែបិទ។

«មានតែយើងពីរនាក់!»

«ល្អបំផុតហើយ!»

ខ្ញុំសួរភ្លាមពេលគាត់នៅស្តាប់ឮ៖

«រឿងក្នុងព្រៃមិញនេះ…..បើ​គេ​ចង់​ឱ្យ​យើង​ស្លាប់ ម៉េច​មិន​ប្រើ​គ្រាប់​កាំភ្លើង?»

គាត់មិនតប។ ខ្ញុំងាកទៅមើល សំឡេងរបស់គាត់រសាត់ព្រោះឈាមកាន់តែដាបពាសពេញនៅលើកៅអី។

«មិនបាច់ខំឆ្លើយឬស្តាប់ខ្ញុំទេ សម្រាកទៅ!»

ខ្ញុំថាហើយ​ជាន់ហ្គា​បើកឡានលឿនជាងមុនទ្វេដោយភ្នែកកញ្ជឹងក។ នៅពេលខ្ញុំទៅដល់គ្លីនិក តា Man-denauer បានសន្លប់ឈឹងហើយ។ ខ្ញុំបើកឡានទៅដល់មាត់ទ្វារធំ​ ហើយស្រែកឱ្យគេជួយ។

ពួកគេបានទទួលយក​ Mandenauer ហើយដេញ​ខ្ញុំចេញចាំខាងក្រៅ។ មួយម៉ោងក្រោយមក ខ្ញុំបានត្រូវគេ​ហៅឱ្យចូលទៅជួបគាត់។ ខ្ញុំគិតថាប្រហែលគាត់បានដឹងខ្លួនភ្លាម មានរឿងបន្ទាន់ជាមួយខ្ញុំភ្លាម។ ខ្ញុំបោះជំហានវែងៗតម្រង់ទៅកាន់បន្ទប់គាត់ជាមួយការត្រៀមជាស្រេចនូវសំណួរមួយចំនួនធំ មានជាអាថ៌ ហេតុអ្វីបានជាយើងត្រូវបាញ់សត្វចចកទាំងអស់?

តើមិនមានវិធីងាយស្រួលជាងនេះក្នុងការ​កម្ចាត់ពួកគេទេ?

ហេតុ​អ្វី​បាន​ជា​យើង​មិន​អាច​ធ្វើ​ឱ្យ​ពួក​គេ​ត្រលប់​មកជាចចកធម្មតា​វិញ? អាចទេ មាន​អ្នកណាម្នាក់សល់ពីណាស៊ីស ដឹង​ពីរបៀបព្យាបាលសត្វចចកសំយោគ​ទាំងនោះ?

ខ្ញុំចូលមកដល់ ហើយ​អង្គុយលើកៅអីក្បែរគ្រែបណ្ដោះអាសន្នរបស់គាត់។ នេះជា​ផ្នែកសង្គ្រោះបន្ទាន់តូចមួយនៃគ្លីនិកជាយក្រុងដែលមិនមានបន្ទប់ច្រើនទេ មានតែវាំងននបិទបាំង​រូតចុះឡើងប៉ុននោះ។ ប្រសិនបើមាន​អ្នករបួសឬអ្នកជំងឺណា ម្នាក់ត្រូវការស្នាក់នៅយូរជាងមួយយប់ ពួកគេត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅ Clearwater ។

អរគុណព្រះ! តាចាប់ចចកម្នាក់នេះទោះជា​បាន​បាត់​បង់​ឈាម​​ច្រើន ក៏សភាពគាត់ពេលនេះមានជីវិតនឹងនរគួរសមវិញហើយ។

«ខ្ញុំអាចនិយាយជាមួយនាងតែពីរនាក់បានទេ?»

ពួកអ្នកសង្គ្រោះចេញទៅទាំងហួសចិត្ត​ដែលតាមថាគាត់គួរសម្រាកសិនក្រោយវះកាត់។ តាចាប់ចចកបង្ហាញអេក្រង់ទូរសព្ទមួយមកខ្ញុំ។ ខ្ញុំគិតថា អ្នកណាម្នាក់ក្នុងចំណោម​គិលាននុដ្ឋានទាំងនោះជាគ្នារបស់គាត់ យកទូរសព្ទមួយនេះមក ឱ្យគាត់ប្រើការព្រោះទូរសព្ទរបស់គាត់នៅនឹងខ្ញុំរក្សាទុកនៅឡើយ​។

«គ្នាពូនៅក្នុងពេទ្យនេះក៏មាន?»

«គ្រប់កន្លែងOfficer យើងកំពុងត្រូវការសង្គ្រោះពិភពលោក….បន្ទាន់!»

ពេលនោះហើយ ​ខ្ញុំត្រូវបានគាត់បង្ហាញនូវឯកសារសម្ងាត់មួយចំនួន តាចាប់ចចកហាក់មាន​បំណង​ចង់​ពន្លឿនការយល់ដឹងរបស់ខ្ញុំជុំវិញអម្បូរមនុស្ស​ចចក​។ ចាប់តាំងពីសយុគសម័យរ៉ូមតាម​រយៈ​ក្រិក រហូតដល់យុគសម័យកណ្តាល បន្ទាប់មករហូតមកដល់សម័យកាល​បច្ចុប្បន្ន មានរឿងនិទាននៃការកើតឡើងដ៏ចម្លែក អាកប្បកិរិយាដែលអាចពន្យល់បាន និងមិនអាចពន្យល់បានជុំវិញពួកមនុស្ស​ចចក។

«គួរឱ្យអស់សំណើច!» អានហើយខ្ញុំទ្រោបក្បាលដកដង្ហើមធំហួសចិត្ត​។

«ប៉ុន្តែភាគច្រើន នៃករណីដែលបានចងក្រងជាឯកសារ នៅសតវត្សទី២០និង២១ មិនដែលមានពន្លឺត្រូវបានគេ​បរិយាយអធិប្បាយលម្អិត​តាមកាសែតឬតាមទូរទស្សន៍ទេ។ ស្រមៃ​ទៅមើលថាគេមិនដឹង?»

«គេដឹង! តែគេរក្សាសម្ងាត់ ទុកកេងចំណេញលើវា និង​​ប្រើវាធ្វើអ្វីម្យ៉ាង?!»

«ជាកងទ័ព!» តានោះនិយាយទាំងបិទភ្នែក។

«គ្រប់គ្រងពិភពលោក!» ​ខ្ញុំបន្ទរពីក្រោយឱ្យចប់ន័យ​រួច​បញ្ចេញសំឡេងដូចស្រម៉ុក​តាមច្រមុះព្រោះតឹងតែង។

ប៉ុន្មាន​សប្តាហ៍​មុន​នេះ ខ្ញុំ​បានស្រែកដាក់ហ្សេដា Will និងគ្រប់គ្នាថា រឿងអម្បូរគ្រួសារមនុស្ស​ចចក ឬវេទមន្តWoo Woo អីហ្នឹង​​​មិន​ពិត។ ក៏ប៉ុន្តែមកទល់ឥឡូវនេះ ខ្ញុំដឹងកាន់តែច្បាស់ថា មានរឿងជាច្រើនដែលខ្ញុំមានៈល្ងិតល្ងង់។

​ជាក់ស្តែង ក្រុមអ្នកសង្គ្រោះពិភពលោក Jdger-Suchers របស់តាចាប់ចចក ដែលមានមនុស្ស​បានចូលរួមជាមួយច្រើន ដើម្បីប្រឆាំងនឹង​កងទ័ពសត្វចម្លែក ក៏ពួកគេមានក្នុងដៃនូវភស្តុតាងមិនស្ទើរអំពីអស្ថេរភាពរបស់សត្វចចក។

ខ្ញុំបានអានដល់ឯកសារមួយទៀតនិយាយអំពី វិធានការណ៍ការពារប្រឆាំងនឹងជាតិពុលពីសត្វចចកខាំ និងឱ្យប្រយ័ត្នលើក្រុមមនុស្ស​ដែលមាន​សញ្ញា«Pentagram»លើរាងកាយ(គំនូរផ្កាយ៥ ចង្អុលគ្នា ជាចំណុចឆ្លាស់ ដែលតភ្ជាប់ដោយបន្ទាត់បន្តគ្នា ជានិមិត្តសាក់ស្បែកឬអលង្ការ)។

ខ្ញុំ​អាច​ស្រមៃ​ថា ការ​ពាក់​និមិត្តសញ្ញា​នេះមាន​តែពួកប្រកាសខ្លួនឯងជាអាបធ្មប់រស់​នៅ​ជ្រៅក្នុងជម្រក​​​ព្រៃ​ភ្នំ​។

«នៅមុនសតវត្សរ៍ទី២១ ប្រជាជនតំបន់ព្រៃភ្នំ​ភាគខាងជើងអាមេរិកយើង គេមិនបានចិត្តល្អរាក់ទាក់ជាមួយមនុស្ស​ដែលពាក់សញ្ញានេះទេ! គេបង្ការ​និងបណ្តេញ​ចេញ តែក្រោយមកពួកសិទ្ធិមនុស្ស​ថាជាការរើសអើង» តាចាប់ចចកប្រាប់មកខ្ញុំ។

ខ្ញុំជាប់ចិត្ត​នឹងឯកសារសម្ងាត់ទាំងនេះ ហើយ​ឈ្ងោក​បន្តអានរអ៊ូៗ៖

«យើងត្រូវហៅសត្វនេះ តាមឈ្មោះមនុស្សរបស់វា ខណៈពេលវាកំពុងស្ថិតក្នុងទម្រង់ជាចចក! វិធីនេះ​ ដំណើរការបានល្អ ព្រោះពេលវាឈប់ស្ងៀម យើងដឹងប្រាកដថា មនុស្ស​ណានៅក្នុងសណ្ឋាន​ចចកនេះ ​បើមិនមែនឈ្មោះវា​ វាមិនឈប់ទេ!»

ខ្ញុំងើបមុខសម្លឹងគាត់ស្រងូត​ តែបេះដូងនេះនឹកដល់ Will ប្រុសស្អាតស៊ិចស៊ីបំផុត​របស់ខ្ញុំ។ ស្រមៃមើល​ខ្ញុំអាចសន្លប់ឬធ្វើការចាប់ខ្លួនចចកនោះ បើខ្ញុំស្រែក​ហៅវាថា Cadotte ហើយវាបែរមក? អ្នកណានឹងមិនឈឺចាប់ក្នុងការព្យាយាមបំពេញតួនាទីប្រឆាំងបេះដូង។

សំឡេងតាមចាប់ចចកនិយាយខ្សាវៗ៖

«ពេលបាញ់វាហើយ ម៉ាដាមត្រូវ​យកឈាមដប់ដំណក់ចេញពីសត្វនោះ! យកស្លាក​មាសដែលនាងមាន ជន្លដាក់ពីលើក្បាលរបស់ វានឹងសូន្យទៅជារៀងរហូត»

ខ្ញុំនឹកដល់អណ្តាតគេដែលថ្នមខ្ញុំ ហើយធ្វើឱ្យខ្ញុំមិនទាំងដឹងថា​គេទុកស្លាកមាសសងមកវិញក្នុងដៃខ្ញុំពីពេលណាផង?

អូព្រះ! អរគុណដែលធ្វើឱ្យខ្ញុំដឹងថា ខ្ញុំនៅរស់ តាមរយៈការឈឺចាប់ដ៏ជ្រៅដែល​ខ្ញុំនឹងឆ្លងកាត់ទៅនេះ។

តាចាប់ចចកនៅតែបន្តនិយាយមិនខ្វល់ឃើញទឹកភ្នែករលីងរលោងរបស់ខ្ញុំទេ៖

«កាត់អវយវៈណាមួយរបស់វាចេញ! ចចកនឹងគ្មានផ្លូវ​មកវិញជាមនុស្ស​ជារៀងរហូត ឬមកជាពិការដៃជើង គ!»

«ឈប់!»

ខ្ញុំឃាត់ហើយងាកមុខចេញ។ ភាគច្រើនពីដើមមក ខ្ញុំមិនចូលចិត្ត​មើលកុននៃអំពើហិង្សា ឬបណ្តា​ការ​ពាក់ព័ន្ធនឹងការធ្វើទុក្ខ​សត្វទេ​មិនថា​តាមរបៀបណាមួយ។ មិនត្រឹមតែខ្ញុំមិនចង់ចូលទៅជិតសត្វចចកណាទាំងអស់  ប៉ុន្តែខ្ញុំថែមទាំង​មិនចង់ធ្វើឱ្យ Will Cadotte រងរបួសដែរ។

ប្រសិន​បើ​ខ្ញុំ​ត្រូវ​សម្លាប់​គាត់ពិតមែន ខ្ញុំ​នឹង​មិន​ធ្វើ​ទារុណកម្ម​គាត់ដាច់ខាត។

«នៅទីបញ្ចប់នាង​នៅមានវិធីពីរជេស៊ី!»

«ស្អីទៅ?»

«ឮតែគេនិយាយគ្មានឯកសារទេម៉ាដាម! ​តែបើប្រាកដចិត្តជាមួយគេ នាង​អាចក្លាហាន​សាកល្បងបាន!»

«កុំច្រិមច្រុមយូរពូ!»

«ជាហ្គេម! ប្រាប់ទំហំសេចក្តីស្រឡាញ់របស់នាង​ទៅកាន់មនុស្ស​ប្រុស​ម្នាក់នោះនៅក្នុងពេលគេមានសណ្ឋានជាសត្វចចក!​ ប្រសិនបើសេចក្តីស្រឡាញ់របស់នាង​ពិតជាស្មោះ នោះគេនឹងក្លាយជាមនុស្សម្តងទៀត ហើយនៅជាមនុស្ស​ដដែលលែងប្រែកាយជារៀងរហូត!»

ស៊ីត! ស្តាប់ទៅរ៉ូមែនទិកដូចប្រលោមលោក ​តែខ្ញុំចូលចិត្តណាស់។

ចង់ឱ្យការ«ឮគេនិយាយ!»នេះក្លាយជារឿងបានការពិតមែន​ទៅចុះ។ ព្រះ! ខ្ញុំស្រឡាញ់គេស្មោះ។ ពីមុនខ្ញុំ​មិន​ដឹង​ថា ​ខ្ញុំ​ស្រឡាញ់ Cadotte ទេ ប៉ុន្តែពេល​ខ្ញុំសម្រេចចិត្ត​ថា​នឹង​បាញ់​គេ​មួយ​គ្រាប់ឱ្យស្លាប់កុំឱ្យនៅពិបាកយូរ ខ្ញុំពិតជាឈឺដូចកំពុងបៀមគ្រាប់នោះដោយខ្លួនឯង។

តើគួរអាម៉ាស់ទេ ចំពោះការប្រកាស​ប្រាប់សេចក្ដីស្រឡាញ់ពិតមួយជាមួយចចកជាងជាមួយ​មនុស្ស?

តែ…..បើស្នេហាខ្ញុំពិត ខ្ញុំគិតថាយើងទាំងពីរនឹងឈ្នះ។

ការសម្រេចចិត្ត​ថាបាញ់សម្លាប់

ខ្ញុំបានប្រើទូរសព្ទដៃ ទាក់ទង Brad ដែលជាមនុស្សហ៊ឹកហាក់អួតអាងតែធ្វើការងាប់ចោល។ ភាពស្មោះត្រង់របស់គាត់នេះគឺល្អពិតមែនក្នុងកាលៈទេសៈឥឡូវ។ ប្រសិនបើខ្ញុំប្រាប់គាត់ឱ្យមើល Mandenauer ដូចសត្វស្ទាំង គាត់នឹងសំកាំងមិនទៅណាទាំងអស់។​ ហើយបើកាលណា​​ខ្ញុំ​ប្រាប់​គាត់​ឱ្យ​ការពារ​បុរស​ចំណាស់ចាប់ចចកម្នាក់នេះក្នុងគ្លីនិក​​អស់​មួយ​ជីវិត គាត់​ក៏នឹង​ធ្វើ​បែប​នោះ​ដែរ គឺមួយជីវិត។

ដប់នាទីក្រោយមក Brad បានមកដល់។ ខ្ញុំបានពន្យល់ពីព័ត៌មាន​មូលដ្ឋានធំៗថា ​Mandenauerជាអ្នកណា​ ហេតុអ្វីត្រូវ​របួស​ ហេតុអ្វីត្រូវបានគេតាមលបបាញ់សម្លាប់បំបិទមាត់ ហើយហេតុអ្វី​សំខាន់ត្រូវការពារ​។

ប្រេដពិតជារីករាយនឹងកាតាព្វកិច្ចនេះ។

ស្រាលខ្លួនហើយ ខ្ញុំ​ដើរចេញ​សំដៅ​ទៅ​ផ្លូវ​ចេញ​ ចោលឆ្ងាយ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់ដែលពូចាប់ចចកផ្តលឱ្យខ្ញុំនូវបេសកកម្មធំថ្មី ដ៏«ឈឺចាប់» គឺស្វែងរកសម្លាប់«ប្រុសស្នេហ៍»របស់ខ្ញុំ។

ដោយសារនេះជាវេលា​ពាក់កណ្តាលអាធ្រាត្រទៅហើយ ខ្ញុំបាន​មក​ដល់សង្កាត់ភាគខាងជើងតូចមួយ ដែលចំណតរថយន្តចាស់ ត្រូវបានបោះបង់ចោលស្ងាត់ជ្រងំ រថយន្ត​ពីរ​បី​គ្រឿងអេតចាយ​ ​ដែល​ទំនង​ជា​របស់​បុគ្គលិករដ្ឋ។ មានកូនបារមួយតូច​លាន់ភ្លេងមកល្វើយៗ។ ខ្ញុំចុះវឹប​បិទទ្វារឡាន សំដៅកូនបារនោះ។

នៅក្រោមព្រះចន្ទដ៏ភ្លឺចែងចាំង រថយន្តរបស់ខ្ញុំបានបញ្ចេញពន្លឺពណ៌ប្រាក់ផ្លាតចូលក្នុងភ្នែករូងខ្មៅ​ដោយវិបត្តិរបស់ខ្ញុំ។ នេះ​ជា​ហេតុផល​​ដែលខ្ញុំស្រវាំង ​មិន​បានមើល​ឃើញ​ចចក​ខ្មៅ​ដ៏​មួយ ​រហូត​ដល់​វា​គ្រហឹម​​ស្រែក​ដាក់​ខ្ញុំ។

ដៃរបស់ខ្ញុំរាវមកលើកៃកាំភ្លើងខ្លី។

ឆ្កែចចក នៅចន្លោះរវាងខ្ញុំ និងឡានរបស់ខ្ញុំ ជាកន្លែងដែលខ្ញុំបានទុកកាំភ្លើងវែងនៅទីនោះនៅឡើយ​។ ហ៊ឹម ហៅខ្លួនឯងថាល្ងង់ចុះ។ ខ្ញុំមិនគួរ​ចុះមកដៃទទេទេ ​តែនេះពុំមែនជាពេលសម្រាប់ស្តាយក្រោយឡើយ។

ខ្ញុំបានសម្លឹងមើលចចកខ្មៅស្ទឹលនោះ ព្រះ! វា​ពិតជាធំផុតលេ​ខណាស់​សូម្បីកាលពីនៅក្នុងព្រៃ ក៏ខ្ញុំមិនដែលឃើញចចកធំជាងនេះឬប៉ុនណេះ​ដែរ។

ខ្ញុំនឹកឃើញការអានឯកសារចំ​បន្ទាត់មួយថា ចចកខ្មៅគឺតែងមាន​រាងកាយ​ធំជាងចចកពណ៌ផ្សេង​។ អ្នក​សត្វ​វិទ្យា​មិន​អាច​ដឹង​ថា ​ហេតុ​អ្វីនៅឡើយ។​ ដូចមនុស្ស​ដែរ ​ជនជាតិស្បែកខ្មៅមិនមាន​រាងកាយតូចប៉ុន្មានទេ។​ ខ្ញុំ​បានពង្រឹង​ជំហរខ្លួនឯងរេជារង្វង់ប្រុងប្រៀប ​រឹតបន្តឹង​ម្រាមដៃ​របស់ខ្ញុំ​ជុំវិញ​កាំភ្លើងខ្លីភ្ជង់​ ខណៈចចក​បាន​ស្រែក​ថ្ងូរលូឡើង។

«ដឹងថាមរណៈដល់ហើយ?» ខ្ញុំបានរអ៊ូទាំងខាំមាត់។

ឆ្កែចចកបានអង្រួនក្បាលដូចឆ្កែស្រុក ភ្នែកស្ទើរតែលាយចូលទៅក្នុងរោមសត្វ មើលមិនឃើញប្រស្រីទេពណ៌ខ្មៅដូចរោមពែក។ មាន​តែពណ៌សបន្តិចស្តើង​នៅគែមត្របក ជាភ្នែក​ចចកមួយគូ​ដែល​ដូចគ្នាគ្រាខ្ញុំបានឃើញនៅយប់ទៅបរបាញ់​ដំបូងជាមួយតា Mandenauer ។

ខ្ញុំបានស្រែកហៅ៖

«William Cadotte»

ហើយខ្ញុំសឹងអត់ដង្ហើមពេលឃើញ​បបូរមាត់​របស់​សត្វចចកត្រោស​នេះ​កោងឡើង​ ហើយ​សំឡេង​ដ៏​អាក្រក់ឮងូងចេញមក​​ពី​ទ្រូងនិងដើមកដ៏ធំ​​របស់​វា​។ សក់​ខ្ញុំបះ ស្បែករបស់​ខ្ញុំ​ញ័រសព្ទកន្លែង។

មិនដឹងថា ចចកថ្លង់ ឬវាមិនមែនជា Will Cadotte ដឹងត្រឹមថា ការហៅឈ្មោះរបស់វា មិនដំណើរការ ​វាមិនងាកមកឬថមថយសកម្មភាពសាហាវរបស់វា​ទេ។ ខ្ញុំត្រូវតែសរសេរប្រាប់បទពិសោធជាក់ស្តែងមួយនេះ ប្រសិនបើខ្ញុំនៅរស់។

ខ្ញុំបានថយយឺតៗសឹងអត់ហ៊ានដកដង្ហើម​ តែមាត់ខ្ញុំខំ​ប្រឹងនិយាយបន្តឃ្លាសំខាន់«អូនស្រឡាញ់បង Will!»

ចចក​ឈប់លូដោយ​​ផ្អៀង​ក្បាលវា​ទៅ​ទិស​ម្ខាង​ទៀត។ ខ្ញុំអត់ដង្ហើមរង់ចាំមើលគេ​ ស្នេហាស្មោះនេះពិតជា WooWoo ដែលប្រែកាយគេមកជាមនុស្សវិញ​មែនដែរ?……មួយ ពីរ ​បី បួន….ជាអកុសលវានៅតែជាចចកបិសាចមើលទៅសាហាវដដែល។

ដោយសភាវគតិ….មិនដឹងថា មកពីសត្វនេះមិនមែនជា Cadotte ឬស្នេហារបស់ខ្ញុំមិនពិតចំពោះគេ​? ខ្ញុំរេជើងឆ្វេងថយជាការេឱ្យហើយ ប្រុងទប់ទល់នឹង​ការហក់មកសម្លាប់ឆីក្បាលខ្ញុំ។

ឥឡូវនេះអ្វី? ដៃខ្ញុំញ័រលើកៃ! ពិតណាស់ យើងអាចឈរនៅទីនេះសម្លឹងមើលមុខគ្នាពេញមួយយប់ធ្វើរ៉ូមែនទិក​បានទេ​ មានតែពីរ ខ្ញុំ​​បាញ់ទាន់ ឬចាំឱ្យវាហក់មកខាំសម្លាប់ខ្ញុំ។ គ្មានជម្រើសណាមួយដែលទាក់ទាញចិត្ត​ទេ តែចាំបាច់ត្រូវធ្វើ!

វិទ្យុ​ទាក់ទងរបស់​ខ្ញុំ​បាន​ផ្ទុះសំឡេងហៅ​ ខណៈកាយ​​ចចក​បាន​លោតផ្តោត​ត្រង់ទៅ​លើ​អាកាស។ «ភ័យ?» ខ្ញុំ​បាន​សួរទៅវា។ ចចកថយក្រោយហើយសំកាំងឆ្ងាយពីនេះសម្លឹងមក។

«កូនស្រីនៅឯណា?» ហ្សេដាសួរមកតាមអាកូម។

ខ្ញុំបានចុចទៅវិទ្យុទាក់ទងដោយដៃឆ្វេងរបស់ខ្ញុំ

«ការ៉ាស់ឡានចាស់ មានរឿងហើយមីង!»

«មានរឿងអី!»

«ចចកខ្មៅធំ…..ឃាំងផ្លូវខ្ញុំ!»

ភាពស្ងៀមស្ងាត់បានវិលមកវិញ គ្មានសូម្បីដង្ហើមស្រម៉ុករបស់ហ្សេដា។ ទ្វារ​យន្ត​បាន​បើក​ចំហពីបារដែលនៅ​ពី​ក្រោយ​ខ្ញុំ ហើយ​សំឡេងក្អាកក្អាយនៃ​​គូស្នេហ៍​វ័យ​ក្មេងរសាត់មក។

«ចូលក្នុងវិញ!» ខ្ញុំបានស្រែកយ៉ាងអន្ទះសាឃាត់ដំណើរពួកគេ។​

ពួកគេបានឈប់និយាយ​ ហើយ​ឈាន​ថយ។ ចំណែកចចកក៏ថយទៀតដែរ ប៉ុន្តែ​ស្រីសក់ខៀវ​វ័យ​ក្មេង​​ស្រវឹងទន់នោះ​ ស្រែក​ឡើង​ជា​សំឡេងឆោឡោសង្កៀរ​ត្រចៀក៖

«ស្អីគេៗៗៗៗៗៗ» ដែល​ធ្វើ​ឱ្យចចកបោល​បាត់ខ្លួន។

ខ្ញុំ​ត្រូវ​បាន​គេ​ទុក​ឱ្យ​ឈរ​នៅកណ្តាល​កន្លែង​ចត​រថយន្ត ឯកោជាមួយកាំភ្លើងក្នុងដៃ។ ងាកទៅរកគូស្នេហ៍ ខ្ញុំបិទភ្នែកទប់កំហឹងនិយាយ៖

«ចចកទៅបាត់ហើយ ឈប់ស្រែកបាននៅ?»

ដូច​ជា​ខ្ញុំ​ចុច​ប៊ូតុង នាងបានបញ្ចប់សម្រែកឆោឡោ។

«ឯណាទៅចចក?» បុរសសង្សានោះបានសួរមកដូចឌឺខ្ញុំ។

«អត់បានឃើញទេ?» ខ្ញុំថាទាំងប្រុសជាសង្សារនិង​ក្រឡេក​ទៅ​មើលបណ្តាចំណុច​ដើម​ឈើបំពួនស្រមោល ឬជញ្ជាំងចាស់ៗ ក៏មិន​ឃើញ​អ្វី​សោះ។ ហើយនៅបន្ត​​កាន់​អាវុធ​ដោយ​ស្ទាក់​ស្ទើរ។

«ចុះម៉ាដាម​កំពុងនិយាយពីរឿង​និទាន​អ្វី?» ពួកគេ​ពេបមាត់ហើយ​ងាកមុខចេញមិនរង់ចាំចម្លើយទេ។

ខ្ញុំជូតញើសខ្ជិលរវល់ខឹង។ ពួកគេស្រវឹងជោក​និង​មិនបានឃើញចចកទេ តើ​គេ​អាច​នឹងត្រូវបាន​កាត់ក្តីខាតពេលអី?
«នែ ហៅតាក់ស៊ីពួកអ្នកស្រវឹងហើយ!»

​ខ្ញុំឈរ​មើល​គេដើរ​ចូល​ឡានធ្វើហី ​ហើយ​បើក​ចេញ។

ឱ្យប៉ូលិសតាមផ្លូវ​វាស់គីឡូពួកគេចុះ ខ្ញុំមាន​បេសសកម្មធំជាងនេះ គ្មានពេល take care ក្មេងស្ទាវស្រវឹងទេ។ ឡាន​បោលចេញក្ឌុងក្ឌាំង ឯចចក​នៅតែបាត់សូន្យ។

«ខ្ញុំ​នៅ​ទីនេះ!» ហ្សេដារត់មកជាមួយកាំភ្លើងវែងទឹកមុខអន្ទះសា។

«បាញ់វាហើយទេ?» មីងនេះសួរមកសង្ខើញទៀត។

«រត់រួចបាត់ហើយ!»

ហ្សេដាសម្លឹងខ្ញុំពិនិត្យពិច័យ។ ហោចណាស់បានគ្នាមកម្នាក់ទៀត​ខ្ញុំក៏អាចធូរចិត្ត​ក្នុងការទម្លាក់ដៃមកឈរធម្មតាវិញ។

«លោកនាយ​ចង់ដឹងថា កូនបានរកឃើញស្លាកមាសឬនៅ?»

គាត់តាម​មកខ្សឹប​ពេល​ខ្ញុំដើរកាត់តាម​រឹម​ចំណតឡានចាស់ ពិនិត្យមើលគ្រប់ជ្រុងតាមដាន​គ្រប់ស្រមោលមែកឈើ។

បន្ទាប់​ពី​ឡើង​ឡាន​មក ខ្ញុំ​បាន​ចាក់សោ​ទ្វារ​ទាំង​អស់។

«លោកនាយចង់បានស្លាកនោះកូនស្រី!»

ខ្ញុំឱន​កាច់សោឡាន លប​គិតជាមួយ​ពាក្យ​ឃ្លាច្រំដែល​របស់ មីងហ្សេដាទាក់ទងនឹងភស្តុតាងស្លាកមាសដែលខ្ញុំមិនដែលប្រាប់ថា will បានឱ្យមកវិញ។ តា Mandenauer បាននិយាយថា កុំទុកចិត្តនរណាម្នាក់ ។

ទោះបីជាខ្ញុំស្អប់ក្នុងការបន្តកុហកមិត្តល្អបំផុតរបស់ខ្ញុំ និងមិត្តរួមការងារពិសេស​ដ៏មាន​បទពិសោធម្នាក់នេះក៏ដោយ មាត់ខ្ញុំនៅតែរឹង។

«Jessie?» ហ្សេដា​ខ្សឹបជំរុញខ្ញុំពេលខ្ញុំរឺយ៉ែរឡាន។

«អត់រកឃើញ​នៅឡើយមីង!» ខ្ញុំតបទាំងមានអារម្មណ៍​ត្រជាក់ដោយ​ស្លាកមាសទើសលើទ្រូងក្នុងអាវខ្ញុំ

«ខ្ញុំមិនបានរកឃើញអ្វីទេ មួយរយៈនេះ រញ៉េរញ៉ៃឡើងៗ»

«រំបល់យក៍!» ហ្សេដា បានជេរក្នុងសំឡេង​ទាប​និងថយទៅផ្ងារពោះលើកៅអីទន្ទឹមនឹងខ្ញុំ។ សូម្បីតែចំពោះនាងក៏ដោយខ្ញុំត្រូវកុហកសិនដើម្បីសុវត្ថិភាពទាំងអស់គ្នា។

«ដាក់មីងនៅប៉ុស្តិ៍!» គាត់បញ្ជាទាំងបិទភ្នែក​ហត់ចិត្ត។

«ចាស៎»

ខ្ញុំនិងហ្សេដាសុទ្ធតែហត់ចិត្ត អត់បាននិយាយអីច្រើនទេ។

ដាក់គាត់ចុះរួច ខ្ញុំ​ចំណាយ​ពេល​ពេញ​មួយ​យប់ជិះ​ពាសពេញ​​​ទីក្រុងតាំងពី​ផ្លូវធំ​ ផ្លូវលំ​រួចមកដល់មាត់ព្រៃ។ ចិត្តខ្ញុំ នាំខ្ញុំត្រលប់ទៅកូនផ្ទះវីឡាបុរាណ​របស់ Will Cadotte’s វិញបែបនេះ ព្រោះខ្ញុំនឹងដេកមិនលក់ទេ បើមិនបានរកឃើញ​គ្រប់យ៉ាង។

ប៉ុន្តែ ទោះចចកក្រៀមនៅព្យួរ​តេកតោក តែខ្លួនគេមិននៅទីនោះទេ នេះធ្វើឱ្យខ្ញុំកាន់តែសង្ស័យ ជាងអ្វីទាំងអស់។ តើគេបានបាត់ទៅណានៅកណ្តាលយប់? ខ្ញុំចាំម្នាក់ឯង​រួចគេងលក់។ លុះ​ព្រឹក​ឡើង ខ្ញុំ​ក៏​ត្រលប់​ទៅ ​គ្លីនិក​វិញហើយ​បើក​ឡានជូនតា​ Mandenauer ទៅ​ផ្ទះ។ គាត់នៅតែខ្សោយ ប៉ុន្តែសុខភាពគាត់មិនអីទេ។

«សម្រាកបន្តិចទៅ Jessie»

គាត់បានដួលទៅលើសាឡុងឈើបុរាណនៅក្នុងផ្ទះគាត់។

«ព្រោះ….យើងឈ្នះ ឬចាញ់ពឹងលើយប់នេះ!» គាត់បន្ថែម។

ខ្ញុំដឹងថា យប់នេះជាយប់ពេញបូរមីទីពីរដែលជាយប់សំខាន់សម្រាប់វេទមន្តត្រកូលចចក ប៉ុន្តែតើពួកគេអាចធ្វើពិធីដោយគ្មានស្លាកមាសនេះបាន​យ៉ាងដូចម្តេច?

«ក្រែង….យើងបានឈ្នះរួចហើយទេ?» ខ្ញុំនិយាយទាំងជំនឿចិត្ត​ព្រោះស្លាកនៅជាប់លើទ្រូងខ្ញុំ។

«មិនដឹងទេOfficer  ប្រហែលជាពួកវាមាន ឬរកបាន​ស្លាកនេះមួយផ្សេងទៀត»

ខ្ញុំសង្ស័យ។

«ពូមានន័យឱ្យច្បាស់បន្តិចទៀតបានទេ? ចង់ថា Will ឱ្យរបស់ក្លែងក្លាយមកខ្ញុំ?»

«ប្រសិនបើខ្ញុំដឹងនោះ ខ្ញុំអាចរារាំងពួកហ្នឹង​គ្រប់យ៉ាង​ហើយម៉ាដាម​! ពួកនេះ កំពូលអាថ៌កំបាំង»

«ហ៊ឹម!» ខ្ញុំដកដង្ហើម។

«ដឹងត្រឹមថា នេះជាយប់សំខាន់ បើគេមានរបស់នោះ​ពួកវានឹងឈ្នះ!»

ខ្ញុំបានទាញស្លាក​មាស​ពីក្រោមអាវរបស់ខ្ញុំចេញមកជាមួយគំនិតថា មិនថាជារបស់ពិតឬមិនពិត របស់នេះយើងគួរតែបំផ្លាញវាមុនបានដល់ដៃជនវេទមន្តខ្មៅ?

គាត់បានសម្លឹងមក ហើយលើកចិញ្ចើមពិចារណា​ម៉ឺងម៉ាត់ជាមួយសំណួនវោហាខ្លីៗ៖

«ប្រហែលជាយើងគួរតែធ្វើ…..ៗ»

«មានញញួរទេ?»

«ក្នុង​ផ្ទះបាយ!»

ខ្ញុំងាកទៅ ដើរសំដៅ ពិតជា​បានរកឃើញឧបករណ៍ហើយត្រលប់មកវិញ។ បន្ទាប់​ពី​ដាក់ស្លាក់​រូបចចកតំណាង​នៅលើ​ឥដ្ឋ ខ្ញុំ​បាន​លើក​ញញួរ​ហើយ​វាយ​វត្ថុ​នោះ​ឱ្យ​ខ្លាំង​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ការ​វាយ​ នោះ​បាន​បន្លឺសំឡេងនិងរំជួយ​ដល់កំភួនដៃ​របស់​ខ្ញុំតែវាមិនបានប្រែទ្រង់ទ្រាយទេ។

ខ្ញុំនិងគាត់បានក្រឡេកមើលគ្នា។

«មិនអាចទៅរួចនោះទេ» ខ្ញុំរអ៊ូរដាក់តា Mandenauer ដែលដកដង្ហើមធំ។

«ពិភពមនុស្ស​ទាំងអស់មិនអាចទៅជាមនុស្សចចកបានទេ!»

«ចឹងធ្វើម៉េចឥឡូវពូ?!»

«ភ្លើង!»

«មាសមិនខ្លាចភ្លើងទេពូ! ខ្ញុំអាចបោះវាចូលទៅក្នុងបឹង!»

«Officerអាច ប៉ុន្តែវានឹង​អណ្តែតមកលើផ្ទៃបឹង!»

«កប់?!»

«គេអាចសូត្រហៅឱ្យវាលោតចេញ! ​គ្មានអ្វីពួកអម្បូរនោះមិនចេះទេ!»

«ធ្ងន់ធ្ងរម្លឹងទេ?» ខ្ញុំឆ្លេឆ្លាបៀមស្លាកមាសនោះក្នុងមាត់។

«កុំលេប!»

«អ្នកណាថាខ្ញុំនឹងលេប!…..អុះតែ ក៏ល្អ!»

«ពួកវានឹង​ហែកពោះវៀនម៉ាដាម​យក!»

រឿង៖ ស្វាមីចចក ភាគទី១៤ (១៨+)
ពេលនេះ​គេ​ Will Cadotte ជាអ្នកបើកឡានរបស់ខ្ញុំ ព្រោះខ្ញុំរវល់ញញឹម​ពេញចិត្ត​គ្រប់យ៉ាង​នៅបច្ចុប្បន្ននេះ។ អាយកូមបិទ ទូរសព្ទបិទ ផ្ទះខ្ញុំមិននៅ ខ្ញុំលែងខ្វល់រឿងបិសាចចចក​ឬមួយណាស៊ីស ខ្ញុំនៅជិតតែមនុស្ស​ម្នាក់នេះក៏គ្រប់គ្រាន់។ ខ្ញុំ​ពាក់​ឈុតខោអាវយឺត​ដៃវែង​ដែល​គ្រាន់តែ​បិទ​បាំង ប៉ុន្តែ​គ្មាន​ខោអាវ​ក្នុង​ទេ។ បើ​មាន​គេ​ឃើញ​ខ្ញុំចុះ​បែប​នេះគេនឹង​ដឹងថា ខ្ញុំ​ទម្លាក់ចោលអ្វីទាំងអស់ ដោយចាប់យកស្នេហា​។ ប៉ុន្តែ​គេវិញ ​ជា​អ្នក​បើក​បរដ៏​មាន​ការ​ប្រុង​ប្រយ័ត្ន។ គេបើកថ្នម​និងញញឹម​ដែលមាន​វត្តមាន​ខ្ញុំដែរ។ ហើយ​ពីរនាក់យើង​បាន​ទៅ​ដល់​ចុង​បញ្ចប់​នៃ​រុក្ខវិថី​ដែល​នាំ​ទៅ​កាន់​ផ្ទះជាយព្រៃ​របស់គេ។

ឯកសារដែលបាត់

Will បាន​ចត​ឡាន​របស់​ខ្ញុំ​នៅ​ក្បែរ​គេ ដែលជា​ឡាន​Jeepមួយរលោងធំ។ យើងកាន់ដៃគ្នា​ដើរថ្មើរជើង​សំដៅ​​ទៅ​ផ្ទះរបស់គេជាលើកដំបូងបង្អស់ បន្ទាប់ពីយើងបានផ្សារភ្ជាប់នឹង​គ្នា។

ខ្ញុំអើត​​មើល​គ្រប់យ៉ាងតាម​បង្អួច និងធ្វើ​មុខ​ដូច​ជា​អ្នក​ធ្វើ​ដំណើរ។

វ៉ាស…..

របូតដៃចេញពី Will ព្រោះទទួលបានការភ័យខ្លាចមួយពីសពសត្វចចកក្រៀមដែលត្រូវព្យួរចោលនៅក្នុងសួន។

«មានរឿងអី?» ខ្ញុំ​បាន​សួរដោយផ្តោតសម្លឹងរបស់នោះ។ ចរិត Will មិនទំនងជាអ្នកធ្វើឱសថបុរាណ​ ឬស្រឡាញ់ការតាំងសពក្នុងផ្ទះដោយគ្មាន​ហេតុផល​​នោះ​ទេ។

«អំណោយពីមិត្តម្នាក់» គេតបខ្លី។

ចូលកាន់​តែ​ជិតខ្ញុំអាចមើលកាន់តែច្បាស់។ ក្បាល​ចចក​មាន​មួកជាប់មួយផង។ ខ្ញុំបានស្រមៃឃើញ​រូបភាពបុរសម្នាក់ជាមួយសពនេះ។ ​គិត​ថា របស់នេះ​​ត្រូវ​តែ​មាន​អ្វី​មួយផ្សារភ្ជាប់​ជាមួយ​នឹង​មនុស្ស​ត្រកូល​ចចកដែលកន្លងមកខ្ញុំគិតថាមានតែក្នុងនិទាកថា។

«មិត្ត​បងជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធ Plains Navajo! ពួកគេជឿថា មេធ្មប់ដែលរៀនដល់ អាចក្លាយជាមនុស្សចចក បានជាគេយកមកផ្ញើឱ្យស្រាវជ្រាវឱ្យ!»

«ជឿ?» ខ្ញុំសួរពេលគេឱនដោះស្បែកជើង។

«ខ្លះដែរ!»

«រកឃើញអីខ្លះអ៊ីចឹង?»

គេបែរមកសម្លឹងខ្ញុំ ចុងច្រមុះ មាត់ខ្ញុំ កខ្ញុំ និងឱនចុះក្រោមបន្តបន្ទាប់។ គេគ្រលាស់អណ្តាតបញ្ចេញ​ភាពស៊ិចស៊ីធ្វើឱ្យខ្ញុំព្រឺសាច់​នឹកដល់បណ្តាភាពគ្រឺតក្នាញ់របស់គេ។

«បងជឿជាក់ថាមាន​មែនរឿងមនុស្ស​ចចក!… ប៉ុន្តែបងបានព្យាយាមស្រាវជ្រាវស្បែកចចកនេះឱ្យហើយ នៅតែមិនឃើញតម្រុយ​មនុស្ស​ចចកក្នុងហ្សែនទេ!»

«ហ្សែន?»

គេញញឹមមិនមាត់ តែឈាន​បន្តចូលទៅក្នុងផ្ទះ ដោយទុកឱ្យខ្ញុំនៅឈរដំអក់ម្នាក់ឯងមាត់ច្រកសម្លឹងលឹបល។ តែ….ដោយ​សាររឿង​ស្បែក​ចចកនៅពីក្រោយនៅឡើយ….​​ខ្ញុំមិនចង់ធុំក្លិនវាពិតមែន….ក៏ឈាន​​​ប្រញាប់​តាម​ពីក្រោយប្រុសស្នេហ៍។

Will Cadotte មិននៅក្នុងបន្ទប់ទទួលភ្ញៀវទេ គេហួសទៅផ្ទះបាយ។ ខ្ញុំអាចមើលឃើញពីកន្លែងដែលខ្ញុំឈរថា គេហាក់ចុចកាហ្វេ។

កន្លែងនេះស្អាតជាងការរំពឹងទុក។

សម្រាប់បុរសម្នាក់ដែលរស់នៅម្នាក់ឯងវាអូខេហើយ ប៉ុន្តែសម្រាប់មានប្រពន្ធ វាអាច​មិនស្អាតឬទើសខ្លះ ដោយក្រដាសនិងសៀវភៅត្រូវបានរាយប៉ាយពេញផ្ទៃសឹងទាំងអស់។ ​សមជាសាស្ត្រចារ្យឬកំពូលអ្នកស្រាវជ្រាវហើយនេះ។

​ក្រឡេក​មើល​វត្ថុនានា​របស់​គេបន្តបន្ទាប់​ជុំវិញ​បន្ទប់។ ស៊ុមឈើក្បាច់បុរាណ​បានលម្អនៅគ្រប់ទ្វារ​និងបង្អួច។

«​ចូល​គេង?»

គេសួរខ្ញុំជាមួយកាហ្វេពីរកែវក្តៅហុយមកដែរ។

ខ្ញុំលើកចិញ្ចើមចង់មានន័យថា «កំពុង​ប្រ​ញា​ប់រឿង……?»

«បងគិតថាជេស៊ីអស់កម្លាំង! ក្រែងធ្វើការរហូតមក ទើបតែបានត្រាំទឹកនិងដេកបន្តិចក្បែរស្រះហ្នឹង ម៉េចឆ្អែត?»

គេតាមដានខ្ញុំគ្រប់សកម្មភាព? ខ្ញុំគិតបែបនេះ។ តែពេលឃើញ​គេបោះជំហានមក ​ជាមួយ​នឹងក្លិនកាហ្វេពិសេសរបស់គេ​ ខ្ញុំ​លែង​ហត់គិតអីផ្សេង​ហើយ​ ដូរមកជាប្រពន្ធមនុស្សព្រៃម្តងមើល រសជាតិជីវិតម៉េចវិញ អាចឈ្ងុយ​ពិសេសដូចកាហ្វេសំយោគទេ?

ខ្ញុំ​ទម្លាក់​កាបូប​ខោ​អាវ ហើយញ៉ែងញ៉ង​ចូល​ក្បែរ​រៀម  លើក​ដៃឱបចង្កេះគេហើយដៃម្ខាងទៀតកាន់កាហ្វេ។ គេទាញក្បាលខ្ញុំដាក់លើស្មាហើយនិយាយ៖

«សម្រាកចុះសម្លាញ់ចិត្ត!»

ខ្ញុំ​ញាប់​ញ័រ​ដោយ​ក្តី​ស្រឡាញ់ថ្មីៗថែមឡើងជានិច្ចដែលគេ​ឱ្យមកខ្ញុំដោយគ្មានសំណង។

បបូរមាត់​របស់​គេ​បានត្រ​ដុស​លើសក់​ខ្ញុំ។

ចុងម្រាមដៃរបស់គេ ដើរសួរចុះតាមបណ្តោយ​ឆ្អឹងខ្នងជាមួយការព្យាបាលបែបចលនា​ទន់ភ្លន់។ គេគិតថាខ្ញុំហត់ គេគិតពីរាងកាយខ្ញុំ សុខមាលភាព​របស់ខ្ញុំ។

មិនយូរទេ ការសម្រាកចិត្តនិងសុភមង្គលនេះបានបន្ទន់ត្របកភ្នែករបស់ខ្ញុំ វិញ្ញាណខ្ញុំរសាត់ទៅៗហើយ….អូខេ​ទើបមកដល់ផ្ទះខាងប្រុស ខ្ញុំមិនចង់ដេកទៅទាំងបែបនេះទេ ខ្ញុំមានសំណួរសំខាន់ត្រូវសួរ….ប៉ុន្តែខ្ញុំ….និយាយទាំងស្ងាបពាក់កណ្តាលភ្ញាក់….

«យប់ដែលយើងបានជួបគ្នា ចាំបានថា អូនឃើញមានស្នាមជាំនៅលើត្រគាករបស់បង! ទៅត្រូវនឹងអី?»

«ចាំមិនបាន បងតែងមាន​ស្នាម​ជាំ​ច្រើន!»

«មិនយល់ទេ នេះមិនមែនចម្លើយ!»

«បងជាមនុស្ស​និយម​ហាត់ក្បាច់គុន ស្នាមជាំសឹងធម្មតា!»

ជាលេសដ៏ល្អមួយ ដែលជួយគេ​ឱ្យនៅតែមិនឆ្លើយសំណួររបស់ខ្ញុំ។ តែអាការៈមានៈខ្ញុំផ្ទុះចេញ ខ្ញុំបានសួរគេម្តងទៀត៖

«ម៉េចមិនប្រាប់ខ្ញុំថា ស្នាមជាំមកពីណា?»

«អ្នកស្រី​គិត​ថា ​ខ្ញុំ​ត្រូវ​រថយន្ត​បុក​ពេល​កំពុង​ស្ថិត​ក្នុង​ទម្រង់​ជា​ចចក ហើយ​ពេល​ដែល​អ្នកស្រី​ឃើញ​ខ្ញុំ ខ្ញុំ​មាន​ស្នាម​ជាំពេលក្លាយជាមនុស្ស​?»

ខ្ញុំចាប់ផ្តើមគាំងពេលគេដាក់មកចំៗ ហើយហៅខ្ញុំថាអ្នកស្រី។ ខ្ញុំគ្រវីក្បាលតិចៗលើទ្រូងគេ។

«ការសង្ស័យសម្រាប់ដាក់ទុនជាមួយមនុស្ស​អ្នកស្រីស្រឡាញ់?» គេខឹងទៀត។

ខ្ញុំស្រក់ទឹកភ្នែកយឺតៗ។ កន្លងមក ស្រឡាញ់មិនមែនជាពាក្យអទិភាពដែលខ្ញុំធ្លាប់ស្គាល់ច្បាស់ទេ។ ពីតូចមក ពុកមិនដែលស្រឡាញ់ខ្ញុំ ចំណែក​ម៉ែខ្ញុំ​តែង​មាន​ល្បិចក្នុងការ​បង្ហាញអំពីការស្រឡាញ់​។ ខ្ញុំ​មិន​ដែល​ស្រឡាញ់​មនុស្ស​ប្រុស​ទេ ហើយ​ក៏គ្មាន​ប្រុស​ណាតស៊ូ មកងប់​ស្រឡាញ់​ខ្ញុំ​ដែរ។ ប្រហែលជាអ្វីដែលខ្ញុំមានអារម្មណ៍ចងចាំសម្រាប់សម្តីហ្សេដា គឺស្នេហានិងការរួមភេទ​កំពុងបំភាន់ខ្ញុំ ដោយសារខ្ញុំចង់បានពេក។

«គិតម៉េចគិតទៅ!» ខ្ញុំបានរអ៊ូរទាំលើទ្រូងគេ តែសំឡេងខ្ញុំយំ។

«ជីដូនរបស់បង គឺជាសមាជិកម្នាក់នៃ Midewiwin(ក្រុមឱសថធម្មជាតិ ដែលជាមនុស្ស​ក្រុមជនជាតិដើម​ភាគតិច​ចេះរក​ឱសថពីសំបកឈើនិងភ្នែករបស់សត្វ!) មុនស្លាប់ គាត់បាន​​បង្រៀន​វិជ្ជាពេទ្យ​បុរាណ​​ដល់​ខ្ញុំ»

ដៃរបស់ខ្ញុំដាក់លើទ្រូងគេ ចំ​បេះដូងរបស់គេ។ ខ្ញុំផ្ទៀងស្តាប់ការ​លោតជាចង្វាក់ ជា​លំដាប់នៃចរន្តឈាមគេ នៅក្រោមបាតដៃរបស់ខ្ញុំ។ បន្ទាប់មកស្ងាត់ ហើយខ្ញុំក៏ចង់បន្សាត់អារម្មណ៍ទៅក្នុងការនែបនិត្យគ្មាន​ការរំខានមួយនេះ ដូច្នេះហើយប្រធានបទអ្វីក៏មិនចង់យកមកដែរពេលនេះ។

គេកៀងខ្ញុំមកសាឡុងទុននិងធំ។ យើងអង្គុយ​ ដៃ​ទំនេរ​របស់​គេ​បាន​លូក​មក​លើ​ត្រគាក​របស់​ខ្ញុំ ហើយ​ច្របាច់​គូទ​របស់​ខ្ញុំថ្នមៗ។

«ប្រពន្ធបងបោះបង់ខ្លួនឯងយូរហើយ ទាំងដែលខ្លួនជា​ស្រី​ស្អាត​ណាស់»

ខ្ញុំញញឹមមិនមាត់ហើយបិទភ្នែក​កៀកតែនឹងទ្រូងគេ។ គេទទួលកាហ្វេទុកចុះ។ មិនដឹងហេតុអ្វី ពេលនោះ ខ្ញុំបាននិយាយច្រើនណាស់ ហើយផ្តើមភ្លេចខ្លួនក៏ប្រាប់គេគ្រប់យ៉ាង។

ខ្ញុំមិនអាចបិទមាត់បានទេ…..និយាយនោះនិយាយ ដូចមិនធ្លាប់មាន​មនុស្ស​ជិតដិតអ៊ីចឹងមួយជីវិតមកហើយ។

សូម្បីអំពីតាចាប់ចចក ​Man-denauer និងសង្គមសម្ងាត់របស់គេដែលតាមឆ្មក់រកសត្វចចកគីមី​នៅអាល្លឺម៉ង់ក៏ប្រាប់ Will អស់។ រឿងសោផ្ទះធីណា​ដែលខ្ញុំរើសបានក្នុងព្រៃ រឿងល្អាង​មួយលើភ្នំ​ខ្ញុំបានពួនឃើញ​ស្រមោល​បុរសចចកចាំងក្រោមពន្លឺចន្ទមកលើជញ្ជាំងភ្នំ។

គេបានសំងំ​ស្តាប់និងមិន​បានរំខានកាត់អ្វី​សូម្បីមួយអឹះណា។

សង្កេតឃើញថា នៅចំណុចខ្លះ​ ខ្ញុំបានឮបេះដូងរបស់គេលោតញាប់។ ទោះគេដឹងរឿងច្រើន​ តែពេលដែលខ្ញុំប្រាប់រឿងខ្ញុំបានជួបមកទាំងនេះ គេ​សម្លឹងមកខ្ញុំ ហាក់ដូចជាវង្វេងស្មារតី។

​រឿង​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ឆ្ងល់​ខ្លួន​ឯងស្ងាត់ៗ​ម្ដង​ទៀត។ ប៉ុន្តែ…..ខ្ញុំក៏គួរពិចារណា​មើលលើ​ការ​បញ្ចេញ​មតិ​របស់​គេលើអ្វីដែលខ្ញុំទើបតែប្រាប់ដែរ។

«ស្គាល់ធីណាទេ?» ខ្ញុំ​​សួរ។

«ធីណា?»

«ស្រីស្អាតនៅខុនដូ HighClass ដែលបាត់ខ្លួន!»

«បងគិតថា នាងទៅជាផេះហើយអ្នកស្រី»។

«ប្រហែល» ខ្ញុំរអ៊ូអណោចអធម៌។

«តែ…..អូនគិតថាចម្លែក ដែលនាងក៏ធ្លាប់ជាសិស្ស​ម្នាក់នៅក្នុងថ្នាក់របស់បង!»

គិតថា Will នឹង​ទីទើរលេស ជាមួយការជាន់កែងនេះ​តែ​គេតបវិញធម្មតា​៖

«គិតអ៊ីចេះវិញអូនសម្លាញ់ ប្រសិន​មនុស្ស​ដែលងប់ងល់នឹង​​ពិធីរបស់ត្រកូលចចក​ Ojibwe ពួកគេមាន​ហេតុផល​សម្រាប់មាន​វត្តមាន​​ក្នុង​ថ្នាក់​របស់ខ្ញុំ ព្រោះខ្ញុំជាគ្រូឧទ្ទេសនាម​អំពី​សាសនាមួយនេះ»។

«មែន?»

«ប្រហែលជានាងកំពុងព្យាយាមស្វែងរកអ្វីមួយដែលមិនទាន់មាន​តម្រុយ​ច្បាស់លាស់! អាចថា​នាង​ចង់ស្រាវជ្រាវអំពីរឿង​នេះដែរ….មនុស្សចចក!»

ខ្ញុំបានក្រឡេកមើលចុះឡើងពិចារណាពីមូលហេតុ​សមហេតុនិងសមផល​គេទើបតែពន្យល់មក។ ធីណា​អាចសង្ស័យមិត្តនាងណាម្នាក់ឬអ្នកណាដែលនាង​ស្និទ្ធជាមួយ ក៏សំខាន់ផងថាជាចចកបានជានាងមកចូលរៀនថ្នាក់នេះ​ដើម្បីស្តាប់?

ខ្ញុំឱបគេកាន់តែជិត ហើយចង្វាក់បេះដូងរបស់គេនៅក្រោមថ្ពាល់របស់ខ្ញុំ។

រួមជាមួយនឹងខ្យល់ដង្ហើមរបស់គេជាប់នឹងសក់របស់ខ្ញុំ ធ្វើឱ្យខ្ញុំធូរស្រាលពីភាពហត់នឿយឯកោលើលោកនេះ។ រួមផ្សំជាមួយនឹងការគេងបាន​តិចតួចនិងស្ត្រេសច្រើនផង​ ខ្ញុំបានចេញលង់វឹបទៅក្នុងដំណេក។

ខ្ញុំ​ភ្ញាក់​ឡើង​ចំពេល​ព្រះអាទិត្យ​ដែល​កំពុងតែ​​កាត់​បង្អួច​នៅ​មុំ​មួយ​ដែល​មាន​ន័យ​ថា​ ពេល​ព្រលឹមម្តងទៀតហើយ​។ Will Cadotte នៅតែដេកក្បែរខ្ញុំលើសាឡុងធំ។

ខ្ញុំដល់ពេល​ត្រូវទៅធ្វើការ ប៉ុន្តែខ្ញុំត្រូវការសម្លៀកបំពាក់ឯកសណ្ឋាន​ទើបបាន។ ខ្ញុំចុះពីខ្លួនដ៏ធំដូចគ្រែ​ ហើយមើលមុខដែលពិតជាស្អាតពេកណាស់សម្រាប់ខ្ញុំ។

ចម្លែក ខ្ញុំចាប់ផ្តើមចូលចិត្តទឹកមុខគេទាំងដេក ដើរ ឈរ អង្គុយ…..Will មិនរើសូម្បីតែពេលដែលខ្ញុំថើប ចិញ្ចើមគេ​ច្រមុះនិងមាត់គេទេ។

គេដេកលក់ពិតមែន។

ខ្ញុំបានឈាន​ចូលទៅក្នុងផ្ទះបាយ ហើយបានធ្មាំងឃើញក្រដាស​ដែល​រាយប៉ាយ​ពេញ​បញ្ជរ។ ខ្ញុំថែមទាំងញញឹមចំពោះភាពដេកស្លុង​របស់គេយ៉ាងសង្ហា​ នៅពេលដែលខ្ញុំបានផឹកទឹក​សូដាលាយក្លិនក្រូចឆ្មា​ពីកែវ Flintstone jelly ។ ចិត្ត​ខ្ញុំទទួលស្គាល់ថា ស្នេហា​នេះលើសពីការរួមភេទ។

វាជាស្នេហាហើយហ្សេដា មិនដូចមីងនិយាយទេ។

ពេល​នោះសំណេរ​​​សរសេរ​ដៃមួយបាន​ទាក់​ភ្នែក​ខ្ញុំ។

មួយរំពេច​នោះ អ្វីមួយដុំចំក្បាលខ្ញុំងឺង ព្រោះមួយវិនាទី ខ្ញុំស្ទើរតែភាំង​គឺខ្ញុំស្គាល់អក្សរខ្លួនឯងលើសន្លឹកចាស់ សរសេរដៃ ទម្លាក់ចោលក្រោមកញ្ចក់ នៅជិតវត្ថុបុរាណជ្រុងមួយ។ ខ្ញុំបានដាក់កែវចុះ​ឈោង​ឆក់យកឯកសារមកអាន….​ជា​ទំព័រ​ដែល​រហែក នៃ​កំណត់ហេតុ​ភស្តុតាងខ្ញុំសរសេរផ្ទាល់ដៃ  ហើយនៅក្រោមនោះថែមទាំង មានថង់សរសៃកញ្ចក់និងផ្លាស្ទិចដែលខ្ញុំបានយកមកពីផ្លូវគ្រោះថ្នាក់របស់ Karen Larson ។

ហេតុអ្វី​ភស្តុ​តាងទាំងនេះ ​បាត់ចេញពីកន្លែងប៉ូលិសហើយ​មកឃើញនៅ​ក្នុង​ផ្ទះបាយ​របស់ Cadotte? សំណេររបាយការណ៍នេះក៏បាត់ចេញពីកន្លែងប៉ូលិសដែរ…..

ខ្ញុំគ្មានគំនិតផ្សេងរកចម្លើយថ្មីទេ….ដោយខាំមាត់​ខ្ញុំរហ័សសម្លឹងជុំវិញ។ មុនពេលដែលខ្ញុំឡូឡា ខ្ញុំ គួរ​ស្វែងរកឱ្យឃើញ​ក្រែងនៅសល់អ្វីផ្សេងទៀតដែលកំពុងលាក់កំបាំងនៅទីនេះ។

លើតុមួយទៀត មាន​សៀវភៅមួយក្បាលចំណងជើង – Legends of the Ojibwe – ។

គួរឱ្យចាប់អារម្មណ៍ណាស់។ តើនេះជាសៀវភៅដែលគេយកអាន​ទៅបង្រៀនសិស្ស?

ខ្ញុំលេបទឹកមាត់ជូរចត់….រួច​ក្រឡេក​មើល​ការ​ពន្លិច​ពណ៌​លឿង​ភ្លឺ​ចាំង​ក្នុងរូបថតខ្លះៗទាក់ទងនឹងស្លាកមាសដែលគេបានថតរូបទុក…..ព្យួរពេញហ្នឹង។

អក្សរមួយឃ្លាខ្លីសរសេរលើជញ្ជាំង «ពិធីត្រូវតែធ្វើឡើងនៅក្រោមព្រះចន្ទពណ៌ប្រាក់» ដែលតាមការគណនារបស់ខ្ញុំគឺ យប់ស្អែក។ ខ្ញុំមានអារម្មណ៍ថាដូចជាពេលវេលាបានទាញយើង ឆ្ពោះត្រលប់ទៅរកព្រះចន្ទពេញវង់ទីពីរ ក្រោយយប់ដែលឡាសុនមាន​បញ្ហា​នោះ។

ខ្ញុំ​បង្ខំ​ចិត្តងាក​ត្រលប់​ទៅ​សៀវភៅ​វិញ។ ទំព័រដំបូងសរសេរថា «ផ្លូវត្រូវតែត្រួសត្រាយដោយកងទ័ពចចក​»

«ណាស៊ីស?»

ខ្ញុំរអ៊ូទាំងដៃបានបើកទំព័របន្តបន្ទាប់។ Willឬនរណាម្នាក់ បានហែកចោល​ចេញនូវព័ត៌មានដែលនៅសល់។

នោះ​មិន​មែនជាសញ្ញាណ​​ល្អ​ទេ។

ខ្ញុំ​មិន​បាន​រក​ឃើញ​អ្វី​ដែល​គួរឱ្យ​ចាប់​អារម្មណ៍​លើ​សៀវភៅ​នោះ​ទៀត​ទេ ដូច្នេះ​ខ្ញុំ​បាន​ចូលអង្គុយ​ឆែកឆេរគំនរ​​​ឯកសារនានា​​របស់ Will Cadotte ម្ដង​ទៀត ក៏នៅតែ​រកមិនឃើញបណ្តា​ទំព័រដែលបាត់នោះដដែល។

ប៉ុន្តែខ្ញុំបានរកឃើញព័ត៌មានមួយ…..«សត្វចចកដែលមានសញ្ញាសម្គាល់របស់ Matchi-auwishuk គឺត្រូវការជាចាំបាច់ដើម្បីបញ្ចប់ពិធីនេះ។»

គួរឱ្យស្តាយ កំណត់ត្រារបស់គេមិនបានលម្អិតថាសត្វចចកដែលមានសញ្ញា Matchi-auwishuk មើលឬរកឃើញ​ដោយរបៀបណាឡើយ។

ខ្ញុំ​បាន​ដាក់​អ្វី​គ្រប់​យ៉ាង​ត្រលប់​ទៅ​កន្លែងដើម ​ដោយស្រូតចាកចេញពីផ្ទះរបស់ Will Cadotte ទៅរកតាចាប់ចចក Mandenauer ។ មុនពេលជួបគេ ខ្ញុំប្រញាប់ទៅផ្ទះដើម្បីស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ។ សាររបស់តាចាស់នៅលើម៉ាស៊ីនរបស់ខ្ញុំ។

“Jessie ខ្ញុំបានត្រលប់ទៅរូងភ្នំវិញកាលពីយប់មិញ។ ឥឡូវនេះ ខ្ញុំនឹងជួបនាង​នៅប៉ុស្តិ៍មានរឿងសំខាន់!»

«គ្រោះថ្នាក់ហើយ! មិន​អាច​ទុក​ឱ្យ​គាត់​នៅ​ម្នាក់​ឯងបានសូម្បី​មួយ​នាទី​ណា​ទេ»

ខ្ញុំ​រអ៊ូ​ពេលពិនិត្យអាវុធរួច ខ្ញុំបានចាប់យកគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហើយរត់តម្រង់ឡាន។

នៅប៉ុស្តិ៍ តា Mandenauer ឈរមើលភ្លើងមួយដែលបញ្ឈរ។ វាធំជាងដែលគាត់ធ្លាប់យកមកតាមខ្លួន ​ប្រហែលគាត់បានដឹងថា​មានអ្វីបម្រុងនឹង​កើតឡើងសម្រាប់គាត់ដែរហើយ។

«ជេស៊ី រូងល្អាងមួយនោះ នេះ​ជា​រន្ធ​លាក់​ខ្លួន​របស់​ពួក​គេ។ កន្លែង​ដែល​គេ​ទៅ​ផ្លាស់​ប្តូរខោអាវមនុស្ស និងលាក់វា»។

ខ្ញុំបានក្រឡេកមើលភ្នែកគាត់។

«ពួកគេមកក្នុងទម្រង់មនុស្ស ដែលត្រូវការកន្លែងទុកសម្លៀកបំពាក់សម្ងាត់របស់ពួកគេ»។

«មានសំលៀកបំពាក់នៅក្នុងរូងភ្នំ?» ខ្ញុំសួរដោយញឹងចិញ្ចើម។

«ពិតប្រាកដ​ណាស់»

ខ្ញុំដកដង្ហើមធំ។ វិទ្យុរបស់ខ្ញុំបានផ្ទុះសំឡេងឡើង។ សំឡេងហ្សេដា៖

«Jessie? យើងបានទទួលការហៅទូរសព្ទពី Clearwater! មានក្រុមអ្នកបោះជំរុំប្រហែលជា១២នាក់បានបាត់ខ្លួន»

«ខ្ញុំរវល់ហ្សេដា!»

ខ្ញុំតបហើយបិទមិនស្តាប់។ ការងារសំខាន់ពេលនេះ គឺខ្ញុំបានទាញតាចាប់ចចកមកជិតពំនូកភ្លើង​ជា​កន្លែងស្ងាត់ ក្បែរសួន ទើប​សារភាពប្រាប់គាត់គ្រប់យ៉ាងរឿងដែលខ្ញុំរកឃើញនៅផ្ទះ Will។​ រយៈពេលនោះ ​ខ្ញុំសង្កេតឃើញថា​​តាចាប់ចចកបានស្តាប់ដំណើររឿង​ដោយស្ងប់ស្ងាត់និង​​សម្លឹង​ទៅ​ក្នុង​​ភ្លើង​​ដែល​កំពុង​ឆេះ​។

«យើងគួរតែបាញ់ប្រុសស្អាតម្នាក់នោះ!» គាត់បញ្ចេញ​យោបល់។

ខ្ញុំ​បើក​មាត់​ប្រុងតវ៉ា ប៉ុន្តែ​គាត់​នៅ​តែបន្ត​និយាយកាត់គងពីលើខ្ញុំ៖

«ប៉ុន្តែការបាញ់មនុស្សតែងតែធ្វើឱ្យខ្ញុំមានបញ្ហា!»

«រង់ចាំរហូតដល់ពួកគេក្លាយជាចចក រឹតតែជាបញ្ហា…..ធំ…..ជេស៊ី»

ខ្ញុំទើរ…..ពិបាក​ប្រកែក​ដែរនឹងការវិភាគនេះ។

ខ្ញុំនិយាយឡើងតបតវិញថា៖

«ពូ! ខ្ញុំបានគិតដែរថា ហេតុអ្វីបានជា Will Cadotte ចាំបាច់ត្រូវស្រាវជ្រាវពិធីនេះ? ហេតុអ្វីបានជា»គាត់ចង់ជួយខ្ញុំឱ្យរកឃើញការពិត?»

«ប្រហែលជាគេ​ចង់ធ្វើឱ្យប្រាកដថា នាង​នឹង​មិនបានរកឃើញការពិតជារៀងរហូតម៉ាដាម»

ខ្ញុំនៅស្ងាត់គិតចុះឡើង។

«ដើម្បីធ្វើឱ្យ Officer ទុកចិត្តគេ និងអាចបញ្ឈប់ការរុករកការពិតបាន គេក៏ត្រូវដាក់ជើងរឹងមាំនៅក្នុងជំរុំសត្រូវ។ តើ…..នាង​…បានប្រាប់គេពីអ្វីដែលនាង​ដឹងទេម៉ាដាម?»

ដោយមិនឆ្លើយ មុខរបស់ខ្ញុំឡើងកម្ដៅអៀនខ្មាស។ តាចាប់ចចក​បានក្រឡេកមកមើលខ្ញុំយ៉ាង​បន្ទាន់​។ គាត់ដឹងហើយ​ក៏ដកដង្ហើមធំ។

«Jessie ប្រុសស្អាតនេះ អាចសម្លាប់អ្នកគ្រប់ពេលជេស៊ី»

«ប៉ុន្តែគាត់មិនធ្វើទេ!»

ខ្ញុំតវ៉ាបន្ថែម៖

«បើគេអាក្រក់មែន គេ​​ប្រគល់ស្លាកមាសមកឱ្យខ្ញុំវិញធ្វើអី?»

«ឯណាស្លាកនោះជេស៊ី!»

ខ្ញុំចំហមាត់ទីរទើរ។

«នៅនឹងនាង?»

ខ្ញុំងក់ក្បាល។

ម្តងនេះតាមចាប់ចចកបានបង្ហាញ​សមានចិត្ត​សែនរីករាយ​ហើយ​លាន់មាត់ឡើងថា​៖

«ល្អណាស់ពួកគេមិនអាចធ្វើពិធីបាន​បានដោយគ្មានស្លាកនេះទេ»

«ពួកគេមិនអាចបង្កើតមួយផ្សេងទៀតបានទេឬពូ?»

«​ប្រសិន​បើ​វា​សាមញ្ញងាយបែប​នោះ ពួកគេ​នឹង​មិន​ស្វែង​រក​វា​ខ្លាំងថ្នាក់នេះឡើយ​ទេ»។

«តើ​ពួកគេណា​?»

«ពួកអ្នកដែល​​លួច​ភស្តុតាង​ពី​ប៉ុស្តិ៍​ប៉ូលិស»។

«Will Cadotte» ខ្ញុំនិយាយទាំងស្រងូត។

«អាចដែរ!» គាត់តបតិចៗ។

ខ្ញុំបានក្រឡេកមើលជនចំណាស់នេះ​ហើយនិយាយឡើង៖

«ប៉ុន្តែពូ…..​មាន​នរណា​ម្នាក់ ក៏ទៅកាន់​​ការិយាល័យ​របស់​គេនៅមហាវិទ្យាល័យ ឆែកឆេរគ្រប់យ៉ាង​ដែរ  ដូច្នេះ​វា​​អាចមិនមែន​​ជា​គាត់​ទេ…….ក៏ថាបាន»

«អាចដែរ!» តាចាច់ចចក​តបមកពាក្យដដែលទាំងកំពុងគិតចុះឡើងៗ។

ខ្ញុំ​បានសម្លឹង​ស្ងប់ស្ងាត់ និងទុកឱ្យគាត់​មើល​ទៅគំនរភ្លើង​គិតបន្ត ​ស្រាប់តែ​​បបូរ​មាត់​គាត់​ញ័រហើយវិភាគ៖

«Will របស់នាង អាច​ធ្វើពុតជារើរុះកន្លែង​នោះ​ដោយ​ខ្លួន​គេ»។

ខ្ញុំគិតទាំងក្តុកក្តួល ស្រមៃរឿងទាំងអស់ឡើងមកវិញម្តងមួយៗ។

មាត់ខ្ញុំមិនខ្វះឡើយពាក្យតវ៉ា៖

«អាចដែរ!…ប៉ុន្តែ…..នៅតែគ្មានន័យដដែលទេ​ ដែលគេព្រម​ប្រគល់ស្លាកមានមកខ្ញុំវិញមែនអត់! គេអាចយកលេសថា គេបានបាត់ពេលមាន​មនុស្សឆែកបន្ទប់ពេលហ្នឹងក៏បាន!»

«ត្រូវ!»

គាត់តបមកខ្ញុំទាំងគិតវែងឆ្ងាយដូចគ្នាដែរ។ ខ្ញុំក៏ឆ្លៀតពេលសួរបន្ថែម៖

«និយាយមែនណាពូ តើពូពិតជាគិតថា គេក៏ជាម្នាក់ក្នុងចំណោមមនុស្ស​ចចកនោះដែរមែនទេ?»

«ទេ! ត្រូវនិយាយអ៊ីចេះវិញជេស៊ី! នៅក្នុងគំនិតរបស់ខ្ញុំ មនុស្សគ្រប់គ្នាអាចជាម្នាក់ក្នុងចំណោមពួកគេ រហូតដល់ខ្ញុំមានការពិតមកបញ្ជាក់សិន!»

ខ្ញុំធ្មឹងគិត។

គាត់បន្តបុកទៀត៖

«ស្រុកចលាចលហើយម៉ាដាម! ការគិតបែបនោះទើបអាចធ្វើឱ្យនៅរស់បានយូរ!»

ឃើញខ្ញុំសញ្ជប់សញ្ជឹងស្លុងចិត្ត​គាត់បបួលឡើង៖

«តោះ!»

«ទៅណា?»

ខ្ញុំ​ត្រូវបានបបួលឱ្យចេញទៅព្រៃជ្រៅតាមជាមួយ​​គាត់ទៀត។ ម្តងណេះមានទីកន្លែងមួយដែលគាត់ថា លាក់អាថ៌កំបាំងច្រើន។

ឈឹប!

របស់មួយរត់មកវឹប​ពី​ផ្លូវ​ឆ្ងាយ​….ខ្ញុំ​បាន​ឮ​សូរ​គ្រហឹមពីតាចាប់ចចក​គាត់ច្រានខ្ញុំផ្តួល…ហើយព្រួញវែងមួយដោយជាប់លើស្មារបស់ Mandenauer ធ្វើឱ្យគាត់បាត់ជំហរ​លុតជង្គង់គ្រឹបដោយឈឺចាប់។ ខ្ញុំញាប់ញ័រស្រវា​ទាញ​អាវុធ​មក​ក្រាប​នៅ​ពី​មុខ​គាត់។ ​ព្រួញនោះ…តាមថាសម្រាប់ខ្ញុំ​ សំដៅមករកខ្ញុំ? តែត្រូវគាត់ឃើញ? ហើយញែកភ្នែក​ស្លន់​តាមបណ្តា​​​បន្ទាត់​ដើម​ឈើ។ គ្មានស្រមោល​អ្វីនៅទីនោះសោះ។ តាចាប់ចចករុញខ្ញុំដោយជើងរបស់គាត់ឱ្យខ្ញុំរត់គេច៖

«ទៅមុនទៅ មុនពេលពួកវាមក! ខ្ញុំនៅហ្នឹងសិន មិនអីទេ ម៉ាដាមជាគោលដៅហើយ»

ងាកមកវិញ ខ្ញុំឃើញគាត់​បាន​ព្យាយាម​ទាញ​កាំភ្លើងដែលធ្លាក់ក្បែរ​ភ្លៅមកកាន់​ ប៉ុន្តែ​ដោយ​ព្រួញនៅជាប់ឆ្កឹងលើ​ស្មា ខ្ញុំដឹងហើយថា បើមាន​សត្រូវហក់មក គាត់​នឹង​មិន​អាច​បាញ់​បាន​ល្អដូចមុន​ទេ។

ខ្ញុំដកដង្ហើមធំ៖

«ខ្ញុំមិនទៅចោលពូទេ!»

គាត់ច្បូញមុខចាប់ពើតរបួសខ្លាំង ហើយទាបចុះដីជាងមុននិយាយលែងចេញ។ ខ្ញុំក្រឡេកមើលលើព្រួញកាន់តែកៀក ភាពចម្លែកមួយបានបន្លាចមកលើចិត្ត​ខ្ញុំ។ មាន​សញ្ញាឈើឆ្កាង? តំណាងអីទៅ?

«អ៊ីចឹង?»

រូបភាពបានភ្លឺនៅពីមុខភ្នែករបស់ខ្ញុំ។ ផ្ទះពាក់កណ្តាលរញ៉េរញ៉ៃរបស់ Cadotte ។ ឯកសារ សៀវភៅ ក្បាលចចកនៅលើជញ្ជាំង ឈើឆ្កាងនៅជ្រុង នរក!

ខ្ញុំក្រឡេកមើល Mandenauer ហើយសម្រេចចិត្តមិនចែករំលែក។

«មិន​អី​ទេ»

រឿង៖ ស្វាមីចចក ភាគទី១៣ (១៨+)
គេដើរមកក្បែរខ្ញុំ ខ្ញុំបោះកន្សែងមួយឱ្យ វាស្តើងបន្តិចហើយសម្រាប់រូបរាងមាំធំរបស់គេ។

«ហាត់ថៃជិម្នាក់ឯង?»

«ច្បាស់​ណាស់​មិន​មែនទេ»

«ឯណាម្នាក់ទៀត?» គេសួរដូច​ដេញដោលប្រចណ្ឌ។

ខ្ញុំគ្រវីក្បាលសើច។

គេ​លូក​ដៃមកព័ទ្ធចង្កេះខ្ញុំ។

រលកនៃសាច់ដុំគ្មានខ្លាញ់នៅក្រោមស្បែករបស់គេត្រូវនឹង​ពន្លឺនៃព្រះអាទិត្យពេញលេញ ដូចជា​បង្ហាញ​ថា​ពោះ ស្មារបស់គាត់ សក់របស់គេសម​ឥតទាស់ជាតារាហូលីវូដបានត្រូវ។

សម្រស់ Will កំពុងធ្វើឱ្យខ្ញុំភ្លេចថា ខ្ញុំមុននេះ​ធ្លាប់មមៃថាប្រហែលជាអាចនឹង​បាញ់គេ។

«សួរមួយ!»

គេញញឹម​ ពេលខ្ញុំថាពាក្យពីរម៉ាតនេះឡើង។ ​មុខគេ​ពេល​ងើបទៅព្រះអាទិត្យហើយបិទភ្នែកបែបនេះ ពិតជាស៊ិចស៊ីធ្វើឱ្យនឹកឃើញ….

«ចាំ? នៅយប់នាង​ខារ៉ែន​ឡាសុន​មានរឿង Will កំពុងធ្វើអ្វី? គឺនៅយប់ដែលយើងជួបគ្នាដំបូង​កណ្តាល​ព្រៃ?»

គេមិនឆ្លើយ បន្តបិទភ្នែក។ ខ្ញុំដឹងហើយ…..បេះដូងខ្ញុំកក….យប់នោះ….ដោយសារតែគេបានប្រដេញអ្វីមួយឆ្លងកាត់ព្រៃ ហើយត្រូវបានឡានគ្រូហាត់ការ​នាង​ខារ៉ែន​បុក។

ខ្ញុំក្រឡេកមើលដើមឈើ វាស់ទិសដៅ រួមជាមួយ​ចម្ងាយនានា។

«មេឃបែបនេះ Will ដើរប្រាំម៉ាយទាំងអាក្រាតមក?»

«សម្រាប់ប្រពន្ធខ្ញុំ មួយរយម៉ាយក៏បាន!»

ខ្ញុំបានដកដង្ហើមតឹង។ អ្នកណាទៅជាប្រពន្ធគេ? គេ​កំពុង​តែ​ធ្វើ​រឿង​ចម្លែកៗច្រើនណាស់​ តែអារម្មណ៍​ភ័យ​និង​អៀន មិនអាចយកឈ្នះលើកាតាព្វកិច្ច​របស់ខ្ញុំ​សម្រាប់តាមដាន Will Cadotte ទេ។

គេចម្លែក​ហើយរឹតចម្លែកឡើងជានិច្ចផង។ តើគេមានបញ្ហាអ្វីឱ្យច្បាស់ជាមួយខ្ញុំ តើការសន្មតរបស់ខ្ញុំអំពីស្នាមជំាលើត្រគាកគេនោះយុត្តិធម៌ទេ? ហើយ​ប្រសិន​បើ​យុត្តិធម៌ តើ​ខ្ញុំ​នឹងត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ករណីនេះ?

គេមិនបានផ្តល់ឱកាសឱ្យខ្ញុំគិតទេ។ រំពេច​នោះ​គេប្រុងទាញ​ខ្ញុំឱ្យទ្រោបទៅ ​តែ​កាំភ្លើង​របស់​ខ្ញុំដែល​​ត្រូវ​បានត្រៀមរួចរាល់​បានចង្អុល​ចំ​ទ្រូង​គេ។

ជាមួយ​ទឹកមុខត្រជាក់ គេ​បើកភ្នែកមកសម្លឹងមុខខ្ញុំ។

«Jessie?»

«ប្រាប់មក Will ជាឆ្កែចចក?»

កែវភ្នែក​របស់គេបានពង្រីកធំៗ….មិនដឹងដែរថា​ គេពូកែធ្វើពើជាភ្ញាក់ផ្អើល ឬភ្ញាក់ផ្អើលមែនទែន?

«កាលពីម្សិលមិញ អូនហៅបងថាឆ្កួត ព្រោះបងប្រាប់ពីរឿងសេសសល់មនុស្ស​ចចកនៅក្នុងពិភពលោកយើង! ថ្ងៃនេះអូនមកចោទប្រកាន់ខ្ញុំថា ជាចចកខ្លួនឯងវិញបណ្តូលចិត្ត​?»

ឥឡូវនេះ ចរិត​កាន់តែដូច Will ដែលបេះដូងខ្ញុំទន់ជ្រាយដាក់។​ ខ្ញុំញញឹមហើយនិយាយខាំមាត់៖

«បងមិនដឹង​ថា Maniwa កំពុង​គ្រោះថ្នាក់បែបណាទេ ប៉ូលិសជិតឆ្កួតអស់ហើយ!»

«ប្រាប់បងបាន បងនៅស្តាប់!»

«ឆ្លើយសំនួរខ្ញុំសិនបានទេ?»

«ចចក?…..អឹម…ហេតុអ្វីបានជាបងប្រាប់អូនអំពីពួកគេ បើបងជាពួកគេ​ខ្លួនឯង?»

«នេះមិនមែនជាចម្លើយទេ Will ជាសំណួរមួយទៀត»

«អូ…អូនអើយ!»

គេញញឹម​ក្រសោបឱបខ្ញុំ។ ក្លិន Will Cadotte បង្ហាញពីអារម្មណ៍​ខុសគ្នា រវាងគេ​និងតាចាប់ចចក Mandenauer តែពួកគេមាន​អាថ៌កំបាំងនិងហេតុផលរៀងៗខ្លួន សុទ្ធតែនាំខ្ញុំឱ្យវិលទាំងអស់​ពីរនាក់គេ។

ប្រុសស្អាតឃើញខ្ញុំទីទ័ល គេ​ក៏ដកដង្ហើមធំព្រមឆ្លើយ៖

«បង មិនមែនជាមនុស្ស​ចចកទេអូន!»

«ខ្ញុំអាចបាញ់ ហើយមើលថាតើអ្នកស្លាប់អត់!»

«សែហ្វនឹងម៉េម៉ាយ!»

ខ្ញុំចង់សើចចង់​​ទម្លាក់​កាំភ្លើងនិងចង់បំភ្លេចរឿង Maniwa មក​បង្កើតកម្ដៅ​ស្នេហា​នៅ​ក្រោម​​ព្រះអាទិត្យវិញ។ បេះដូងខ្ញុំបន់សុំថា​ បុរស​តែ​ម្នាក់​គត់​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ស្រែក​យំ និង​ចង់​បាន​គាត់​ម្តង​ហើយ​ម្តង​ទៀត គឺ​មិន​មែន​ជាមនុស្ស​​ចចក​ទេ ដូច្នេះ​ខ្ញុំ​បាន​ធ្វើរឿង​រំលងពីការគិត គឺគិតលំៗ ខ្ជិលគិត​​ ហើយបណ្តោយខ្លួនក្នុងដៃគេ​។

រាងគេរឹងប៉ឹង ហើយទ្រូងពួកយើងប៉ះគ្នា ហើយក្លិនយើង​ចែកភាសាស្នេហាបង្អួតឱ្យគ្នា។ Will ឆ្លាតយ៉ាងនេះ គេច្បាស់ជាបានឃើញអារម្មណ៍ចុះញ៉ម​របស់ខ្ញុំ។…មាត់គេ​ចាប់ផ្តើមផ្តិតមករកខ្ញុំ….ម្តងទៀត…ខ្ញុំបានទម្លាក់កាំភ្លើង។ គេ​ថើបខ្ញុំដូចខឹងឬហៅថានឹកខ្លាំង ស្រេកឃ្លានពន់ពេក។ ការថើបនេះ​ខ្លាំងឡើងៗ ហួងហែងឡើងៗ​​រហូតដល់ខ្ញុំឈឺហើយ​ទើបនឹង​ដឹងខ្លួនថា ​កាំភ្លើងបានធ្លាក់ទៅក្នុងប្រអប់ដៃគេ។

ខ្ញុំ​តក់ស្លុត​ខ្លាំង​ណាស់ ខ្ញុំ​បាន​ត្រឹម​តែដេក​ចាំ​ស្លាប់ពេលគេយកកាំភ្លើងមកភ្ជង់បេះដូងខ្ញុំ។

«បងមិនចូលចិត្ត​ឱ្យប្រពន្ធបងយកកាំភ្លើងមកភ្ជង់បងទេជេស៊ី បងមិនសប្បាយចិត្ត​ខ្លាំង!»

ខ្ញុំបិទភ្នែកសងខាងមាត់ញាប់ញ័រ ក្នុងរសស្នាមថើបចុងក្រោយ​ហើយសង្ឃឹមថា ហោចណាស់ចាំឆាកនេះចប់សិន​ចាំសងសឹកក៏បាន Will។

តែ….អូខេ អាម៉ាស់ណាស់ ​ស្លាប់បានហើយម៉ាដាមអត់បានការ។ ផូងៗ ខ្ញុំញាក់ភ្នែក​ប្រុងតែបាត់ព្រលឹងពីខ្លួននេះ តែ​ទើបដឹងថា គេបែរជាបាញ់​ចូលទៅក្នុងស្រះ ហើយធ្វើឱ្យខ្ទាតមកប៉ះខ្ញុំសើមពាសពេញ។

ខ្ញុំនៅបិទភ្នែកព្រោះគេនៅខឹង ទ្រូងគេដង្ហក់ ដង្ហើមគេញាប់ៗ ដៃគេ​ច្របាច់ខ្នងខ្ញុំតឹងៗ។​ ​រង់​ចាំគេងើប​មុខ​ឡើង​សិនទើបខ្ញុំបើកភ្នែក។ ភ្នែកគេ​នៅសម្លឹងខ្ញុំដោយ​ខឹងនិងតូចចិត្ត មុនពេលបញ្ចេញមាត់របស់គេមករកខ្ញុំជាថ្មី គឺនៅលើបំពង់ក​របស់ខ្ញុំ។​ កម្ដៅមាត់គេ គឺផ្ទុយស្រឡះទៅនឹងភាពត្រជាក់នៃទឹកដែលសាចមកមុននេះ​។ អណ្ដាត​របស់​គេចាប់ផ្តើមថ្នាក់ថ្នមខ្ញុំឈប់ឱ្យភ័យ ជាបណ្តើរៗយើងទាំងពីរបានឆ្លងកាត់ចាកចោលភាពតឹងតែង​ផងទាំងពួង ហើយរមួល​ចូលគ្នាជាមនុស្ស​តែម្នាក់ទៅក្រោមស្នាម​ញញឹម​នៃព្រះអាទិត្យ។

ខ្ញុំហាមាត់របស់ខ្ញុំដោយសេរី ហើយដកដង្ហើមយ៉ាងជ្រៅព្រោះតែសេចក្តីស្រណុក ខណៈគេ​​ឆ្លៀត​ឱកាស​ចេញ​ចុះ​ពី​ក​ខ្ញុំ ហើយ​លិឍ​សម្ងួត​បណ្តាទឹក​ពីលើ​ចុង​សុដន់​ខ្ញុំ។ ខ្ញុំស្រែករមួល​ចង់រើ​រុះ ប៉ុន្តែគេកាន់ក្បាលខ្ញុំពីលើទឹកដោយដៃម្ខាង ម្ខាងទៀតទប់នៅចង្កេះរបស់ខ្ញុំ។

«ប៉ូលិស​ម្នាក់នេះ​ត្រូវតែលត់ដំ!» គេខ្សឹប។

«ធ្វើខុសរឿងចាប់ចចក?» ខ្ញុំនិយាយដោយងរង៉ក់ទាមទារយុត្តិធម៌ផង​ ចង់បានការស្រឡាញ់ផង​ ដៃខ្ញុំអង្អែលរាវរកគ្រប់យ៉ាងលើសាច់ណែនក្តៅៗរបស់ Will។

«អត់ទាក់ទងអាត្រកូលចចកណាទេ» គេគ្រវីក្បាលហើយឈប់ប្រតិបត្តិការ ងើបមុខមកបញ្ចេញ​សរសៃភ្នែក​តវ៉ាជាមួយខ្ញុំបន្តិចសិន ទើប​គេនិយាយបន្ត៖

«ប៉ូលិស Hot ធន់នេះសមនឹងត្រូវដំបង»

ខ្ញុំក្តិចខ្ញាំWill ធ្វើឱ្យឧក្រិដ្ឋជនបេះដូងញញឹម​ភ្លេចអស់កំហឹងទាំងពួង។ គំនិតរបស់គេអំពីការសប្បាយនិងស្នេហា​ មិនខុសពីខ្ញុំទេ គឺយើងត្រូវការគ្នាណាស់…..ពេលវេលានេះ។ ក្រោយការយល់ច្រលំ​តែងមាន​ការសង្គ្រឺតគ្នាវិញ​មួយទំហឹងពិភពលោកហើយ…..

«ហែលទឹកស្រាតទេ?» គេ​បានខ្សឹប​សួរ។

«វាមិនដែល!»

«ចង់សាកទេ?»

Will ​មិន​បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​ឆ្លើយ​ទេ គ្រាន់​តែប្រើម្រាមពីរ​គេ​ក៏​រអិល​ខ្សែអាវហែលទឹក ​ចេញ​ពី​ស្មា​របស់​ខ្ញុំ ហើយ​លើកទាញបណ្តាច់ចេញផុត​ពី​ដៃ ឱ្យឈុតធ្លាក់មកជាប់នៅទើនឹង​ត្រគាករបស់ខ្ញុំ។

«កុំលេងមើស!» ខ្ញុំរអុក។

តែគេ​គ្រវីក្បាល ហើយ​លេង​ស្នៀត​ដ៏​ខ្លាំងវឹប​ទៀត។ រំពេចនោះឈុតហែលទឹករបស់ខ្ញុំបានរសាត់ខ្ទាតបាត់ទៅលើមេឃ…..ពិតជាបាត់ទៅឆ្ងាយមែន​មិនដឹងទៅរកបានមកវិញរបៀបណាទេអើយ។

«ហេ!……អ្នកណាឱ្យគ្រវាត់? រកប្រគល់វាមកវិញ!»

«សុំទោស របស់បាត់ហើយ បំភ្លេចវាទៅហាន់នី»

ខ្ញុំព្រេចភ្នែក…..គេថើបភ្នែកខ្ញុំ ធ្វើឱ្យខ្ញុំបង្ខំបិទនេត្រាសងខាង ឮតែសំឡេង​ខ្សឹបរបស់គេ…

«ពេលមានប្តីហើយ គេមិនត្រូវការ……រឹតខ្លួនឯងរញ៉េរញ៉ៃទេប៉ូលិស»

«នោះជាឈុតដែលខ្ញុំចូលចិត្ត»

«….បងមិនចេះ​ប្រមាថគេ​ទេ….. ប៉ុន្តែ​……និយាយមែន….ឈុតហ្នឹងស្រែ​ណាស់»

«នោះ….ដោយសារតែ….គូទរបស់ខ្ញុំ…..អាក្រក់…..បានឈុតនេះមក ជួយគ្របបាំងខ្លះ!»

ដៃ​របស់​គេបាន​រុញ​ពី​ត្រគាក​ខ្ញុំ​ទៅ​មាត់ល្អាងខ្ញុំ ខ្ញុំស្រែកវ៉ាសលុបពីលើសំឡេងរបស់គេ៖

«ពេញមួយខ្លួននេះ គ្មាន​កន្លែងណាមួយអាក្រក់ទេ បងធានា!​ អ្នកធ្វើអធិការកិច្ចម្នាក់នេះ ពិនិត្យបានល្អិតអស់ហើយជេស៊ី» ខ្ញុំអៀននិង​ភាំង ពេលគេញញឹមសម្លឹងមកខ្ញុំ។

«លេងសើច» ខ្ញុំថាឱ្យ Will។

«មិនទាន់ផង!» គេថាមកវិញ។

បន្ទាប់មកផ្តើម​ទម្លាក់ខ្លួន​មកលើខ្ញុំដោយថ្នមៗ។ ខ្ញុំ​ស្រែក​ដោយ​ភ្ញាក់​ផ្អើល ហើយ​ចាប់​ស្មា​គេឃាត់​។ ទោះទីនេះគ្មានមនុស្ស​តែ…..មិនអាចទេ…..

«Wait»

ខ្ញុំថាខ្លីៗដោយ​អង្រួនរំដោះខ្លួន​ខ្ញុំ​​ចេញ​តែគេមិនមាត់ គ្រាន់​តែញញឹម​ក៏រំ​ញ័រនៃចង្វាក់លុកលុយរបស់គេ អាច​ជាប់ម៉ឺងនិងចូលជ្រៅ ខ្ញុំរុញប្រឆាំងហត់យ៉ាងណា​កាន់តែ​ណែន​ឡើង។ ខ្ញុំមានចិត្ត​ចង់ឈ្នះខ្លួនខ្ញុំ ខ្ញុំមានអ្វីមួយដែលត្រូវធ្វើប្រឆាំង ប៉ុន្តែខ្ញុំមិនអាច។

«ឈប់រឹងរូសហាន់នី»

គេរអ៊ូរទាំហើយ​ធ្វើសង្គ្រាម​ប្រឆាំងនឹងសុដន់របស់ខ្ញុំដោយ​ការថើបដែលខ្ញុំតែងតែ….ចាញ់។

«មនុស្សចចក» ខ្ញុំជេរផុតៗដង្ហើម​ហើយលែងមានកម្លាំងរុញស្មា​ដែករបស់គេចេញ ដោយសារអស់ពីកម្លាំងពិតរបស់ខ្ញុំដែលមាន​។

Will ខ្លាំងជាងខ្ញុំគិត​ពីមុនទៅទៀត។ រាល់ពេលវិលមកវិញ គេតែងតែរឹងមាំនិងធ្ងន់ជាងមុន…

ប៉ុន្តែពាក្យជេរបួនម៉ាត់នេះ​ដូចជាមាន​អានុភាពណាស់…..បណ្តាលឱ្យដៃគេខ្សោយកម្លាំងដែលកំពុង​ឱប​ដាក់គំនាប។

«មិញជេរបងថាម៉េច?»

ខ្ញុំនៅស្ងៀមព្រោះទទួលដឹងនូវអារម្មណ៍ថា គេអន់ចិត្ត​។

គេនិយាយមកទៀត៖

«មនុស្ស​ចចកជាឈ្មោះទម្រង់ថ្មីនៃមនុស្ស​នៅលើគ្រែជាមួយគ្នា ឬ​ពាក្យបណ្តាសាទេ?»

«គិតម៉េចស្រេចចិត្ត!»

ខ្ញុំរុញគេចេញព្រោះមានឱកាស​។ គេពិតជានៅគិតធ្មាំង តែស្រាប់ងាក​ឈោង​មក​រក​ខ្ញុំ​ម្តង​ទៀត មិនឱ្យ​ខ្ញុំ​បាន​រអិល​ចេញ​ពី​ដៃ​របស់​គេឡើយ។

«មានរឿងអី Jessie! និយាយមើល៍ អូនមិនអាចគិតថាបងជាសត្វចចកទេណ៎ា! ក្រែងខ្លួនជាមនុស្ស​មិនជឿលើរឿងអស់ហ្នឹង ចាំបានទេ?»

គាត់និយាយត្រូវ ខ្ញុំ​មិន​ជឿ​លើ​រឿងអាគម​ខ្មៅ ឬ​ស្អីមនុស្សចចក ក្នុងប្រលោមលោកហ្នឹងទេ។ មាន​ការ​ពន្យល់​ផ្សេង​ទៀត​សម្រាប់​អ្វី​ដែល​បាន​កើត​ឡើងតាមបែបវិទ្យាសាស្ត្រជានិច្ច​សម្រាប់ អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ព្រមកត់ត្រាទុក។ ស្អីក៏ដោយ ប្រសិនបើខ្ញុំនេះបន្តស្វែងរក ខ្ញុំនឹងរកឃើញ។ ពិភពលោកគឺសហើយនិងខ្មៅច្បាស់ៗ អត់បន្លំទេ។  មានគឺមាន គ្មាន​គឺគ្មាន​។

ខណៈ​ដែល​ខ្ញុំ​កំពុង​គិត គេបានចូលមកទៀតហើយលឿនជាងមុន បម្រុងគ្រប់គ្រងខ្ញុំទាំងតាមផ្លូវគោកនិងផ្លូវសមុទ្រ។ ដៃ​ Will ​អូស​ប្រតោងចង្កេះ​ខ្ញុំ ​ទាញត្បិត​ខ្ញុំ​ទៅ​រក​ប្រាណគេដែលធំ​និងមាន​រោមរមៀលភ្លឺផ្លេកៗ។

«ចេញ….» ​ខ្ញុំបដិសេធងាកមុខ​ពេលគេ​​ច្របាច់​ក​ខ្ញុំទាញ​ខ្ញុំឱ្យ​ព្រមទទួលយកការថើប​លើ​​មាត់​គេ។

ការឡើងរឹងរបស់លិង្គបានសង្កត់លើពោះខ្ញុំ។ ជើងទាំងពីរ​របស់ខ្ញុំបានត្រូវគេ​ទាញទៅរុំជុំវិញចង្កេះនិង​ត្រគាករបស់គេ….Damn ខ្ញុំកំពុងធ្វើវាម្តងទៀតទាំងច្បាស់ហើយថា…​នេះ…..មិនមែនជាស្នេហា….វាជាតណ្ហា…។

«អត់ទេ» ខ្ញុំបានបដិសេធទៀត និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ​ខ្ញុំ​អាច​ភ្នាល់​ថា នេះជាការតស៊ូដ៏ពិសេសមួយ​របស់ខ្ញុំនៅនឹងមុខ​ប្រុសស្អាតដូច Will។

«ស្អីហើយ?!» គេខឹងនឹង​ភាពរឹងរូសនេះ។ ថ្ងាសរបស់យើងប៉ះគ្នា នៅពេលគេដកដង្ហើមធំៗ ឃូរៗ ព្រោះភ្លើងចង់ឈ្នះ។

«សុំទោស ខ្ញុំមិនចង់បន្តទេ Will» ខ្ញុំនិយាយ។

«…..ប៉ុន្តែ…..ធ្វើឱ្យខ្ញុំឆ្កួតមុនធ្វើអី Jessie?»

«កុំធ្វើពុត!»

«អ្នកណា?»

«ខ្ញុំចង់ចេញពី Will បន្តិច!»

«អត់ទេ!»

«ស្តាប់ខ្ញុំ!»

«មិនឮអីទាំងអស់! ខ្ញុំមិនឮអីទេ ឮតែសំឡេងខ្ញុំ​ដែលចង់ជួបជេស៊ីជានិច្ចជាកាល!»

ខ្ញុំខកចិត្ត​និងស្ងាត់មាត់ ព្រោះរើមិនរួចនិយាយមិនឈ្នះ ក្រោយមក​ខ្ញុំថ្ងូរឡើង ព្រោះដៃរបស់គេចាប់ត្រង់ត្រគាករបស់ខ្ញុំ ហើយចាប់ផ្តើម….ខ្ញុំតានតឹងញ័រចំប្រប់ពេញ​ប្រាណ

«Will»

ខ្ញុំបានត្រឹមហៅគេ តែសល់ពីនោះគឺខ្យល់​បក់​តិចៗ​លលេង​តាមគ្រប់គន្លាក់នៃ​ស្បែក​អាក្រាត​សើម​របស់​ខ្ញុំ ហើយ​ខ្ញុំគ្មានអ្វីក្រៅតែពីញាប់​ញ័រខំ​​លូក​ដៃ​រក​កន្សែង​របស់​ខ្ញុំ ប៉ុន្តែ​ដៃ​គេបាន​រុំ​កដៃ​ខ្ញុំហាមឃាត់….

«មិនទាន់បានសម្រាកនៅឡើយទេសែហ្វេ»

ម្រាមដៃរបស់គេរឹតបន្តឹង។ អាចមានអារម្មណ៍ដឹងថា​គេ​មិន​បាន​ធ្វើ​បាប​ខ្ញុំ​ទេ ប៉ុន្តែបានយកឈ្នះខ្ញុំ បង្ក្រាបខ្ញុំ។

ខ្ញុំ​ទុកចោលគំនិតដែលចង់រាវរក​កន្សែង​នោះ​ព្រោះសង្គ្រាមនេះចាញ់ទៅហើយ ពេលមាត់របស់គេនិងរាងកាយគេ​បានវាយបំបាក់ខ្ញុំ។ ខ្នង​របស់​ខ្ញុំ​ត្រូវ​បានថ្នម​ ​ដោយ​ស្មៅ​ខៀវ​ស្រងាត់គងជើងទាំងសងខាងលើស្មារបស់គេ ខណៈដែលព្រះអាទិត្យបានបញ្ចេញពេជ្រមកទល់នឹងត្របកភ្នែកដែលបិទជិតខ្មាសសែនខ្មាសរបស់ខ្ញុំ។

«ជឿបងចុះ» គេខ្សឹបប្រាប់មកជាមួយ​ខ្យល់ដង្ហើមដ៏បបោសអង្អែលសើមៗនៅចន្លោះជើងរបស់ខ្ញុំ។

«ទុកចិត្តគេ? ឆ្កួតទេ?»

គិតត្រឹមណេះអណ្ដាត​របស់​គាត់​បាន​បក់បោកមកសម្លាប់គំនិតខ្ញុំឱ្យលែងចង់គិតអ្វី ព្រមធ្វើជាមនុស្សអត់ខួរមួយរំពេច។​ ខ្ញុំស្រែកក្រោម​ទារុណកម្ម ដោយ​មាត់​របស់​គេ ជាហេតុឱ្យ Will ​សម្រាល​ដៃវិញ និងបញ្ចេញគ្រប់សមត្ថភាពគ្រប់គ្រងមនុស្សស្រី​ដែលគេចេះក្នុងខ្លួនទាំងប៉ុន្មាន​មកលើរាងកាយខ្ញុំ។

ខ្ញុំបានឮខ្លួនឯងដកដង្ហើមធំៗ ហើយសុំអង្វរ​គេ។

«ណា៎» Will ខ្សឹប «បងនឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងល្អ»។

ម្រាមដៃរបស់គេបានបំពេញចំណង់ចិត្តខ្ញុំ មាត់របស់គេបានចាក់សោមកលើមាត់ខ្ញុំ ដោយអណ្តាតរបស់គេបាន​ផ្តល់ឱ្យខ្ញុំនូវអ្វីដែលខ្ញុំត្រូវការនិងមិនដែលបាន។ ទោះឥឡូវ….គេក្លាយជាចចកមួយក៏ខ្ញុំលែងរវល់ដឹងដែរ។

សូរប្រូង….និងពពុះទឹកបានដាស់ខ្ញុំភ្ញាក់ពីដំណេក។

ខ្លួនខ្ញុំនៅបាក់ក្រោមការគ្របដោយ​កន្សែង ចំណែក Will លូនវារហក់ទៅក្នុងស្រះដោយ​ចលនាស្រាលៗ ជ្រមុជនៅក្រោមផ្ទៃទឹក​ រួចក៏ឡើងមកច្រវាត់ក្បែរៗខ្ញុំ។

ខ្ញុំសើចខណៈគេ​ហែលមកគែម។ យើងទាំងពីរ ហាក់ដូចជាមិនអាចឈប់សម្លឹងមើលគ្នាទៅវិញទៅមកបានទេ។

«What» គេបាន​សួរព្រោះខ្ញុំមើលនិងញញឹមយូរពេក។

ខ្ញុំគ្រវីក្បាល ហើយទម្លាក់ភ្នែក។ ខ្ញុំមិនចង់និយាយអ្វីដែលខ្ញុំកំពុងគិតចេញមក​នោះទេ។

«ហេ បងគិតថា អូនទុកចិត្តបងហើយ»

តើខ្ញុំទុកចិត្ត​គេ? ខ្ញុំមិនប្រាកដទេ។ ខ្ញុំចង់បានគេ​ ចង់បានជានិច្ច​និងតែម្នាក់ ប៉ុន្តែទុកចិត្ត? នោះ​គឺ​ជា​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ផ្តល់ឱ្យគេ។ ខ្ញុំលំបាកឱ្យការទុកចិត្ត ​ជាងការឱ្យ​​រាងកាយ​របស់​ខ្ញុំទៅគេពិតមែន​​។

«វ៉ាស»

ខ្ញុំស្រែកព្រោះគេ​បានមកប៉ះកជើងរបស់ខ្ញុំពេលខ្ញុំគិតភ្លឹក៖

«Jessie?»

ខ្ញុំបានឈប់ង៉ក់ជាមួយការសម្លឹងទាមទារ​របស់គេ។

«ខ្ញុំគ្រាន់តែគិតថា ខ្ញុំចង់បានស្រោមអនាម័យ» ឆ្លើយឱ្យតែរួចៗ​តែ…..មនុស្សនេះឆ្លាតណាស់គេមិនជឿទេមើលទៅ។ មិនដឹងជាយ៉ាងម៉េច​គេក៏លេងស្នៀតចាក់បណ្តោយ ហើយ​ឡើងមកឆាកបន្ត។

មែន….ម្រាម​ដៃ​របស់​គេ​សង្កត់​លើ​កជើង​ខ្ញុំ​យោងខ្លួនគេ​ឡើងមក​ទ្រោបលើខ្ញុំ យើង​ឱបគ្នា​​ស្ទើរក្លាយជាមនុស្ស​​តែ​មួយ….ហើយ Will បន្ត​ថើបខ្ញុំទន់ៗយឺតៗនិងផ្អែមល្ហែម​។

មាត់យើងជួបគ្នាពិបាកជាងលើកមុនៗហើយ​ពេលនេះ ព្រោះជាការថើបដ៏ស៊ិចស៊ី ស៊ីជម្រៅដែលបញ្ជូនរាងកាយខ្ញុំឡើងរំជើបរំជួល ​មិន​អាច​គ្រប់​គ្រង​បាន​តទៅទៀតទេ។

សតិខ្ញុំ​បាន​និយាយបញ្ជា​ថា ខ្ញុំ​ត្រូវ​តែ​ត្រលប់​មក​វិញ តែបេះដូងខ្ញុំចង់បណ្តោយទៅតាមពេលវេលា​។

«កុំ….គួរទៅរកគ្រែ»

ខ្ញុំមិនចេះបន្លប់ពន្យារពេលសោះ។ និយាយបែបណាក៏គេនៅតែចូលចិត្ត ខ្ញុំដូចរុញគេចេញ​ ប៉ុន្តែ Will Cadotte មានអារម្មណ៍​ថាពាក្យខ្ញុំបញ្ឆេះភាពស៊ិចស៊ីរបស់គេ។

«រឹត​តែ​ល្អ​…..បើ​គ្មាន​គ្រែ»

«ជនទំនើង» ខ្ញុំថាស្តី។

មិនគួរឱ្យ​​ជឿ​ថា ​យើងតែងតែអាច​​មាន​ជម្លោះ​បានក្នុងពេលមានស៊ិចនិងអង្គុយ​អាក្រាត​កាយ​ក្រោម​មេឃ​កណ្តាល​​ថ្ងៃ​បែបនេះបានសោះ។

ប៉ុន្តែមានរឿងជាច្រើនដែលខ្ញុំបានធ្វើជាមួយ Will Cadotte សុទ្ធ​ជារឿង​ដែលខ្ញុំខ្លួនឯងស្ទើរតែមិនជឿថាជារឿងពិត។

«ព្រោះបងចង់ឱ្យអូនដឹងពីអារម្មណ៍អូនខ្លួនឯង!»

គេព្រេចភ្នែកមមីរ​។

«តែបងក៏មិនចង់បង្ខំ!»

គេថាហើយ​បែរប្រុង​ហក់ចុះស្រះវិញ តែ​ត្រូវ​ខ្ញុំចាប់ដៃគេ។ គេ​ព្យាយាម​ដក​ខ្លួន​ចេញ រាល់ពេលខ្ញុំជេរ ប៉ុន្តែ​ខ្ញុំ​មិនចង់​ឱ្យ​គេ​ទៅ​ទេ។

«ខ្ញុំខ្មាសគេណាស់ Will បើលោកទៅចោលខ្ញុំទាំងបែបនេះ!»

គេដកដង្ហើមធំងាកមកសម្លឹងខ្ញុំដោយស្រឡាញ់និងអាណិត។ ​គេមានទាំងពីរ​ស្នេហា​និងការ​សន្តោស​។ ប៉ិនសម្តែងណាស់ តែខ្ញុំចូលចិត្ត​មើល។​ ចូលចិត្តខ្លាំង។

«ខ្ញុំមិនចង់ឱ្យស្នេហា​ខ្ញុំសម្រាប់អ្នកណាមើលទេ! ​រឿងយើងមានអ្នកណាមកពាក់ព័ន្ធ?» គេសួរខ្ញុំ។

ខ្ញុំ​មិន​ចង់​ប្រាប់​គេ​ទេថា ហ្សេដានិយាយត្រូវ ប៉ុន្តែ​ខ្ញុំ​បាន​សន្យាថា មនុស្ស​ដែលខ្ញុំស្រឡាញ់ខ្ញុំត្រូវ​មាន​​ការពិតដាក់គ្នា​។ តែ….ខ្ញុំនៅតែស្ទាក់ស្ទើរយូរបបន្តិចល្មមឱ្យគេច្របាច់ដៃខ្ញុំសួរផ្ទាន់៖

«Jessie?»

«ព្រោះ​អ្នក​រាល់​គ្នា….​នឹង​ឆ្ងល់​ថា…..Will ​ធ្វើ​អី​ជាមួយ​ខ្ញុំ? បំណងអី?» ខ្ញុំ​និយាយង៉ូវ​មិន​ច្បាស់។

«អ្នក Hot ណាស់ Will Cadotte ឯខ្ញុំ….ខ្ញុំត្រឹមមនុស្សធម្មតាម្នាក់! មិនឱ្យគេឆ្ងល់កើតដែរ​សម្រាប់​មនុស្ស​ប្រុសពិសេសៗ​​ដូច​អ្នកមក​​នៅ​ជា​មួយ​នឹង​មនុស្ស​ស្រី​ដូច​ខ្ញុំ…» ខ្ញុំ​គ្រវីក្បាលបន្ត​ញ័រៗ «ខ្ញុំ​ត្រូវ​តែគិត ខ្ញុំត្រូវតែពិបាកចិត្ត ខ្ញុំត្រូវតែសង្ស័យ! ​គេនិយាយថា កុំយកការនៅជាមួយគ្នា មកទុកជាស្នេហា​!»

គេទំនងជាយល់ចិត្តខ្ញុំហើយពេលនេះ​ក៏ដាក់ដៃម្រាម​ដៃមួយ​មកលើមាត់ខ្ញុំ។

«Shh» គេខ្សឹប។

«លែងស្តាប់ហើយ! បងមិនស្តាប់!»

ភាពស្ងប់ស្ងាត់បានធ្លាក់មកគ្របលើយើងទាំងពីរ។

ការសម្លឹង​មើល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​អ្វី​ដែល​យើងចូលចិត្ត​ជាងសម្រាប់សភាពការនេះ។បន្ទាប់មកខ្ញុំសើចឡើង  ហើយគេក៏ផ្តើម​សើចជាមួយខ្ញុំ។ វាមានអារម្មណ៍ល្អមួយ​ដែលរឿងក្នុងចិត្ត​បានត្រដាងឱ្យគ្នា​។

ខ្ញុំបានរំកិល​ចូលទៅក្នុងដៃរបស់គេ មិនថាទៅមុខ​ជួបគ្នាឬបែក ​ខ្ញុំចង់ឱ្យថ្ងៃនេះជាប់គាំងកុំចរយាត្រា​។

ដៃគេ​ទាំងពីរ​កាន់ខ្ញុំសឹងថា​បើមាន​ដៃដប់គេប្រើមកលើខ្ញុំទាំង១០ទៀត។ ការ​​ឱប​បុរស​ម្នាក់​ជាងរាប់សិបនាទី មិននិយាយមិនស្តី​ជាតណ្ហាម៉េចនោះ​ទេ វាជាស្នេហា​ ខ្ញុំគិតអ៊ីចឹង។

ប៉ុន្តែ…..ខ្ញុំនិងWill Cadotte មាន​ការ​ឱបកាន់តែល្អ ការបារម្ភរឹងរឹតតែច្រើនឡើង។

សំឡេងគេ​បានរអ៊ូខ្សឹបមកថា៖

«ជឿបងទេ? ទៅកន្លែងបងទេ! ទៅទេ? ទៅដេកជាមួយបង! រស់នៅជាមួយបង!»

បបួលខ្ញុំហើយ Will ឆ្លៀតឱនមកថើប​ចិញ្ចើម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​លូក​ទៅឱបគេ​​កាន់​តែ​តឹង។

ជាអារម្មណ៍ស្នេហា​ដ៏ស្រួចស្រាល់មួយ….ខ្ញុំមិនដែលមានអារម្មណ៍បែបនេះទេតាំងពីចេះស្រឡាញ់ប្រុស….ការញៀននិងចូលចិត្តគេខ្លាំង….​ចង់​នៅ​ជាមួយ​គេ​ខ្លាំង​ពេកបានប្រាប់ខ្ញុំថា កុំថាឡើយគេជាមនុស្ស​ចចក ទោះជាបិសាចជញ្ជក់ឈាម​ ក៏ខ្ញុំតែងតែ​ចង់និយាយថា Yes ទាំងអស់គ្រប់សំណូមពររបស់គេ​​គ្រប់ កន្លែងដែលគេចង់នាំខ្ញុំទៅ។

«Will Cadotte»

ខ្ញុំហៅឈ្មោះគេ​តិចៗ​ដោយ​មិនអាចគ្រប់គ្រងលើមនោសញ្ចេតនា​នេះបាន ហើយវាធ្វើឱ្យខ្ញុំភ័យខ្លាចថា បើខ្ញុំមិនធ្វើតាមបេះដូង​ ​ថ្ងៃក្រោយខ្ញុំនឹងបន្ទោសចរិតរឹងរូសរបស់ខ្លួនឯង។

«អូនចង់ទៅកន្លែងបង……អូនព្រមធ្វើ…..ជាប្រពន្ធបង….ទោះបីជា….»

គេបញ្ចប់សម្តីខ្ញុំពាក់កណ្តាលទីដោយ​លើកខ្ញុំឡើងផុតពីដី។

រឿង៖ ស្វាមីចចក ភាគទី១២ (១៨+)
«នៅពេលដែលត្រូវសម្ព័ន្ធមិត្តវាយលុក ហើយរុស្សីដើរចេញពីការគាំទ្រខ្លួន បិសាច Mengele បានភ័យស្លន់ស្លោ និងដោះលែងសត្វចម្លែកដែលត្រូវបានសំយោគសែននោះ ឯមន្ទីរពិសោធក៏បោះបង់ចោល»

ខ្ញុំព្រេចភ្នែក​ទាំងចង់ស្រែកសម្លុតគាត់ថា​ គាត់កំពុងចង់ប្រាប់ខ្ញុំថា មានឆ្កែចចកដែលសំយោគដោយគីមី​របស់បិសាច ​Mengele ដែលកំពុងរត់ដោយសេរីក្នុងលោក​ហើយ​មកដល់ក្រុង Miniwa នេះរវាងពេល​ហុកសិបឆ្នាំបន្ទាប់ពីសង្រ្គាមលោក?

ខ្ញុំមិននិយាយអ្វី​ តែចិត្តខ្ញុំពិតជាវិលវល់។ ព័ត៌មានអំពីផលិតផលសែនលើចចក​​នៃបិសាចវិទ្យា​សាស្ត្រ​សល់ពី​ណាស៊ីស ​ហួសពីអ្វីដែលខ្ញុំអាចព្រមជឿបានជាមួយសម្តីពីរបីម៉ាត់។

«ខ្ញុំមិនចូលស្លុង​ជាមួយរឿងនិទាន​បុរាណនេះទេ!»

ពូ Mandenauer សើច។

«ចុះតើរដ្ឋាភិបាលដឹងអំពីរឿងដែលពូទើបតែនិទាន​នេះទេ?»

«Officer ជាទីស្រឡាញ់ រដ្ឋាភិបាលដឹងអំពីអ្វីៗទាំងអស់ដែលកំពុងកើតមានក្នុងលោក!»

អ្វីមួយដាក់ជាសំណួរក្នុងចិត្តខ្ញុំ។ ទាំង Mandenauer ទាំង Will Cadotte ម្នាក់ៗមានរឿងចម្លែកដែលពួកគេ​ជឿជាក់រៀងៗខ្លួន ហើយខ្ញុំដែលមិនធ្លាប់ជឿលើជំនឿអីអស់ហ្នឹង​ ចាប់ផ្តើមជឿពួកគេទាំងពីរហើយ។

មិនយូរទេខ្ញុំសួរតាចាប់ចចក៖

«បើអ៊ីចឹងមែន តើសែនសំយោគទាំងនោះរស់នៅបានយូរប៉ុននោះ?»

«សំណួរល្អ! បើជ្រុលជនវិកលបង្កើតវាឡើងមកហើយ​ គេមិនឱ្យពួកវាងាយស្លាប់ទេ រឹតតែមិនងាយនឹង​សម្លាប់!»

ខ្ញុំថ្លោះទឹកមុខ នៅស្ងៀមសញ្ជឹងគិត។​ តាចាប់ចចកនិយាយបន្ត៖

«ខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំដើម្បីកិច្ចខិតខំប្រឹងប្រែងការពារទីក្រុងនេះ ពីពួកសត្វឧត្បាត»

ផ្នែកមួយនៃខ្លួនខ្ញុំចង់ជជែកតវ៉ាថែមថា«មិនព្រមជឿ» តែផ្នែកផ្សេងទៀតនៃការអត់ធន់សញ្ជឹងគិត​របស់ខ្ញុំបាន «យល់ព្រម….ស៊ើបមើលសិន» ប្រសិនបើ​ខ្ញុំ​ត្រូវ​បារម្ភ​អំពី​សត្វ​ចម្លែក​ដែលគាត់និយាយអី្វទៀតនេះ ខ្ញុំ​ប្រហែល​ជា​ត្រូវ​ការដៃថែមបីបួនទៀត។

«ពូមាន​តួលេខទេ តើសត្វចចកប៉ុន្មាននាក់ចេញពីមន្ទីរពិសោធនោះ ហើយ​ធ្លាប់ឃើញផ្ទាល់ទេពូ?»

«យើងគ្មានផ្លូវដឹងទេម៉ាដាម Officer ព្រោះបិសាច​Mengele បានបំផ្លាញកំណត់ត្រាចោលទាំងអស់ចេញពីមន្ទីរពិសោធសម្ងាត់»

«អ៊ីចឹងម៉េចពូដឹងរឿងទាំងអស់នេះបាន?»

«ខ្ញុំបានឃើញពួកចចកសំយោគ Jessie! ហើយនាង​ក៏ដូចគ្នាដែរ»

ខ្ញុំកំពុងគិត​។ ចចកក្នុងព្រៃនោះ​មិនមែន​កើតពីធម្មជាតិទេ?

«…..សំខាន់…តើឥឡូវនេះ​ វា​មានចំនួនសរុបប៉ុន្មាន!» ខ្ញុំរអ៊ូៗហើយបន្តនិយាយទាំងដកដង្ហើមធំ

«បានន័យថា មិនមានជំងឺឆ្កែឆ្កួតទេមែនទេ? គ្រប់យ៉ាងជាគីមី?»

គាត់បានគ្រវីក្បាលស្របនឹងសម្តីខ្ញុំថា៖

«សូម្បីមនុស្សចចកដូចក្នុងបុរាណនិទាន​ក៏គ្មានដែរ តែជាការ​សំយោគ»

ខ្ញុំចំហមាត់ នឹកឃើញអ្វីដែលទើបនឹងបានជួបស្តែងៗផ្ទាល់លើល្អាងភ្នំជាមួយគ្នា​ តើវា​ជាមេរោគគីមីប្រភេទអី សាហាវថ្នាក់ចចកក្លាយជាក្រោកជើងពីរបាន?

«អាបិសាចMengele ធ្វើមេរោគនេះទៅជាជំងឺឆ្លងរាតត្បាតដែរទេ?» ​ខ្ញុំសួរបន្តដោយស្លេកមុខ។

ឯតាចាប់ចចកគ្រវីក្បាលអស់សង្ឃឹម ​និងនិយាយមួយប្រាកប្រជា៖

«​ឆ្លង​តាម​ទឹក​មាត់»

«​ប៉ុន្តែ….​ប្រសិនបើ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​មាន​ប្រសិទ្ធភាពលើទឹកមាត់ចម្លងរោគនោះ ហេតុអ្វី​អ្នក​មិន​ប្រើ​វា​?»

គាត់ងក់ក្បាលឌឺដៀមដាម​ខ្ញុំភ្លាម៖

«ជាក់ស្តែង​ប៉ូលិស​​ឃើញ​ថា​ ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​​យកទៅប្រើលើទឹកមាត់គីមី ដំណើរការ​ល្អទេ? ឬនាំរឿងធំឡើងៗ»

ភ្នែក​របស់​ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូច​ជាព្រេចមិនចេះចប់​​ ចិត្តឆ្ងល់មិនចេះអស់​។​

«​​ចង់មានន័យថា…..ការរាតត្បាតយ៉ាងវិនាសកម្មមួយ​នឹង​ចាប់ផ្តើម?»

គាត់ងក់ក្បាល៖

«មធ្យោបាយមាន​តែមួយគត់ ដើម្បីពន្យារការឆ្លងដោយសម្អាតភ្លាមៗ យ៉ាងហ្មត់ចត់ បើ​ពន្យារពេល មានតែសម្លាប់អ្នករបួសចោល!»

ខ្ញុំស្ងាត់មាត់ព្រោះគិត​រឿងគ្រូ​ក្មេង នាង​ Karen Larson ។ នាងមិនបានឆ្លងរោគ​ភ្លាមៗទេ យ៉ាងហោចណាស់ មិនមែនខណៈពេលដែលខ្ញុំកំពុងបញ្ជូននាង៤០គីឡូម៉ែត្រពីព្រៃទៅគ្លីនីកឡើយ។

«សាកសពMel ក្លាយជាឆ្កែចចកពិតណាស់​គ្រាន់តែគ្រប់គ្នាមិននិយាយចេញ!» ខ្ញុំដាច់ចិត្ត​ប្រាប់តាចាប់ចចក​ត្រង់ៗពីរឿង​អាក្រក់បំផុតក្នុងបន្ទប់សាកសពដែលខ្ញុំនិងមេខ្ញុំសឹងក្អួតទល់មុខគ្នា។

«តែ….យើងមាន​ច្បាប់! ពូសុខចិត្តដាក់គាត់មួយគ្រាប់កណ្តាលក្បាលនៅកណ្តាលទីក្រុង និងពីមុខ​​កាមេរ៉ា​ទូរទស្សន៍ Live ទេ? ទៅមិនរួចទេមែនទេ? ​គ្រប់គ្នានឹងនិយាយថា ម្តេចមិនយកអ្នករបួសទៅព្យាបាល?»

គាត់គ្រវីក្បាលបដិសេធគំនិតផ្ចាញ់របស់ខ្ញុំ​ហើយឆ្លើយឡើង៖

«បើពេលវេលា​ចាំបាច់ហើយត្រូវមកដល់មែន ទោះអ្នករបួសជាខ្ញុំ ក៏នាងត្រូវបាញ់កណ្តាលក្បាលដែរម៉ាដាម!»

ពន្លឺនៃភាពត្រជាក់ច្បាស់លាស់មោះមុតនៅក្នុងភ្នែករបស់គាត់ ខ្ញុំអាចស្រមៃមើលពីរបៀបដែលសង្រ្គាមត្រជាក់ដ៏សាហាវមួយ​កំពុង​ត្រៀមនឹងកើតមាន។ មើល​ទៅ​ ​ហាក់​ដូច​ជា​មាន​ទ័ព​ចចក​ធំមួយ កំពុង​ធ្វើ​ចលនាកម្រើកនិងសំដៅមក។

សំឡេង Will ខ្ញុំនៅចាំបាន​«បងខ្លាចអូនស្លាប់!»។ បេះដូងខ្ញុំតឹងឡើងៗ។

ខ្ញុំងក់ក្បាលទុកថាជឿ​សម្តីគាត់ពេលនេះខ្លះ ប៉ុន្តែដើម្បីជឿពិតប្រាកដ១០០ភាគរយ​ ខ្ញុំត្រូវការមើលឃើញរូបភាពពិត ច្រើនជាងស្រមោលនៅលើគំនិតខ្លួនឯង។

ទូរសព្ទ​ដៃ​ខ្ញុំ​រំកិលពុះច្រៀក​​ភាព​ស្ងៀម​ស្ងាត់។ ខ្ញុំក្រឡេកមើលលេខសម្គាល់អ្នកហៅចូល«ប៉ុស្តិ៍»។

«អាឡូ!»

«ហេតុអីក៏ខ្ញុំសួរឥតឈប់ឈរអំពី​វត្តមាន​កូនស្រីនៅឯណា?» ហ្សេដាដូចតក់ស្លុតរឿងថ្មីមួយ។ តែនៅទីនេះខ្ញុំយល់ថា ខ្ញុំកំពុងតក់ស្លុតជាងគាត់នៅស្នាក់ការប៉ូលិសទៅទៀត។

«សុំទោសហ្សេដា មានបញ្ហាទៀតមែនទេ?»

«ចាស៎កូនស្រីសំណព្វ បញ្ហា​កើតឡើងមួយនាទីម្តង ​មួយនាទីមួយករណីហើយ!»

«Hell» ខ្ញុំរាវរកសោឡាននិងកាំភ្លើង​ មាត់តបត

«កើតឡើងរឿងអីទៀតហើយ​ហ្សេដា នៅកន្លែងសង្កាត់ណា?»

«កូនឯងនៅឯណា?» ហ្សេដា​សួរខ្ញុំដដែលជាដដែល។

«នៅជាមួយ Mandenauer មីង!»

«សម្លាប់ចចកកណ្តាលព្រៃជ្រៅទៀត?»

«មិនមែនទេ»

ការដកដង្ហើមចេញរបស់ហ្សេដាធ្ងន់ៗណាស់ ខ្ញុំស្ទើរតែឃើញផ្សែងហុយចេញពីទូរសព្ទរបស់ខ្ញុំ។

ខ្ញុំបានឈោង​មកបើកវិទ្យុទាក់ទងរបស់ខ្ញុំ បន្ទាប់មកបានចាប់ភ្នែកជាមួយ​ពូ Mandenauer ប្រាប់គាត់ចំៗ៖ «ខ្ញុំត្រូវត្រលប់ទៅធ្វើការវិញ»។

គាត់ឈរឡើង៖

«ខ្ញុំក៏ចឹងដែរ!»

ខ្ញុំពិនិត្យជននេះ។ ពូ Mandenauer ​មិន​ធ្វើ​អត្ថាធិប្បាយ​ តែខ្ញុំដឹងថា​គាត់នៅក្នុងកងកម្លាំងពិសេសសម្ងាត់ដែល​ខ្ញុំមិនធ្លាប់ឮថា​ មានពាក់ពន្ធ័នឹងសង្គម​បរបាញ់​សត្វ​ចម្លែកគីមីណាស៊ីស។

«លោកនាយ​ Clyde មិនដឹងថាពូតាមពិតជានរណានៅឡើយ?»

«គាត់ដឹងត្រឹមថាខ្ញុំជាម្នាក់នៅ​ DNR! ប្រមាញ់ចចក!​ ជាអ្វីដែលខ្ញុំជាពាក់មុខ!​ ក្រុមសម្ងាត់យើងមានទំនាក់ទំនងជាមួយនាយកដ្ឋានធនធានគ្រប់ទីកន្លែង! យើងជាមនុស្ស​សំខាន់របស់រដ្ឋ​ តែលាក់ការណ៍! រាល់ពេលណាក្រុមយើងត្រូវបានគេជូនដំណឹងអំពីស្ថានភាពចម្លែកណាមួយ យើងអាចស៊ើបអង្កេត បន្ទាប់មកដោះស្រាយជាមួយអ្វីដែលយើងរកឃើញ…..ជាសម្ងាត់»។

«ប៉ុន្តែ»

តែ​តា Mandenauer លើកដៃឡើងរារាំងមិនឱ្យខ្ញុំសួរ៖

«គ្រប់គ្រាន់ហើយ Jessie! ឥឡូវនេះ នាង​ក្លាយជាសមាជិកថ្មីម្នាក់ដែលដឹងពីអ្វីមួយដ៏សំខាន់! ម៉ាដាម​ ត្រូវតែប្រយ័ត្ននិងខំលាក់ការណ៍ឱ្យបាន​  យើងនឹងនិយាយគ្នា​ម្តងទៀតនៅថ្ងៃស្អែក»

គាត់ថាចប់ចាកចេញទៅកាន់ទ្វារប្រញាប់ប្រញាល់ ស្រាប់តែឈប់ជើងវិញហើយព្រមានខ្ញុំដោយពាក្យថា​ «wait»។

ខ្ញុំដំអក់រង់ចាំស្តាប់​គាត់នៅទីទើររិះគិតសិន​ ទើបនិយាយខ្សឹបៗ៖

«ទោះបីជា Will Ca-dotte មើលទៅល្អយ៉ាងណាក៏ដោយ​ កុំជឿគេ!»

ខ្ញុំព្រេចភ្នែកបន្លប់បេះដូងដែលកំពុងរំញោច ហើយសួរគាត់បកវិញ៖

«ប៉ុន្តែ….ទស្សនៈពូផ្ទាល់ រវាងរឿងព្រេងបុរាណនៅភូមិចាស់ Ojibwe អំពីគ្រួសារមនុស្ស​ចចកបន្តត្រកូល និងរឿងគីមីសំយោគលើចចក​នៅមន្ទីរពិសោធន៍ណាស៊ី មួយណាសមនឹងជឿ?»

គាត់គ្រវីក្បាលតបវិញ៖

«ម៉ាដាម​ ខ្ញុំ​មិនអះអាងលើអ្វីមួយដែលខ្ញុំមិនទាន់​ប្រាកដនោះ​ទេ! ខ្ញុំ​នឹង​មាន​មនុស្ស​មួយ​ចំនួន​របស់​ខ្ញុំ​ស៊ើប​អង្កេត ក្នុង​ពេល​នេះមានចម្រុះទាំង​អ្នក​តាម​ដានវិទ្យាសាស្ត្រនិងបុរាណ​សាស្ត្រ»

មុនពេលចាកចេញពីទ្វារ តា​Mandenauer បានងាកមកសង្កត់បញ្ជាក់

«តែប្រយ័ត្ន Officer! កុំទុកចិត្តគាត់ពេក!»

«ហេតុអ្វី?»

«អ្នក​ដែល​ដឹង​ច្រើន​បំផុត​អំពី​អាថ៌កំបាំង ​ច្រើន​តែ​ជា​អ្នក​នៅ​ពី​ក្រោយ​ឬពាក់ព័ន្ធអាថ៌កំបាំងម៉ាដាម»

«ពូគិតថា Will Cadotte អាចជា​ត្រកូលមនុស្ស​ចចកទេ?»

«អាច!»

«អ៊ីចឹង ហេតុអ្វីបានជាគេប្រាប់ខ្ញុំអំពីពួកនោះ ប្រសិនបើគេក៏ជាសមាជិកម្នាក់ក្នុងចំណោមពួកនោះ?»

«ដើម្បីទទួលបានការទុកចិត្តរបស់ Officer!»

ខ្ញុំនៅស្ងៀមសិន។ គាត់បន្តមកទៀត៖

«មិនទុកចិត្តនរណាម្នាក់ងាយទេ Jessie! នេះជាវិធីតែមួយគត់ដើម្បី……រស់»

«ចុះ….ហេតុអ្វីបានជាពូទុកចិត្តខ្ញុំ?»

គាត់បានប្តូរកាំភ្លើងរបស់គាត់ហើយតម្រង់មកទិសដៅខ្ញុំ។

«បើសិនចាំបាច់ ខ្ញុំអាចបាញ់នាង​ ហើយមើលថា តើនាង​ស្លាប់ឬក្លាយជាចចក?»

គាត់ញញឹមហើយចាកចេញ។ ខ្ញុំមិនប្រាកដថាគាត់និយាយលេងឬមែន​ទេ។ ខ្ញុំ​បាន​លូក​ហោប៉ៅ​របស់​ខ្ញុំ​ដែល​ទម្ងន់​នៃ​កូនសោ​អាផាតមិន​របស់អ្នកបាត់ខ្លួនឈ្មោះ​ធីណា​នៅ​តែ​មានវត្តមាន។

និយាយអំពី​សត្វចចកគីមី ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនល្អចំពោះរឿងបាត់ខ្លួន​របស់​ធីណា។ ជំនួសឱ្យការប្រគល់កាំភ្លើងរបស់ខ្ញុំទៅឃ្លាំងសុវត្ថិភាព ខ្ញុំបានយកវាទៅជាមួយ។ ទោះ​ជា​រំលង​​កណ្តាល​​អាធ្រាត្រ​ក៏​ដោយ ខ្ញុំ​បាន​គោះ​ទ្វារ​របស់​ធីណា។ ខ្ញុំសង្ឃឹមថា នាងមកវិញ​នឹងបើកវាទាំងខឹង ដែលខ្ញុំបាន​ដាស់រំខាន​នាងឡើង តែ…..គ្មានសំណាងបែបនេះទេ។

គិតថា ប្រហែល​ជា​នាង​ងងុយលង់ក្នុងសំណ្តំស្រាគេងលក់​ខ្លាំងចុះ។

​ខ្ញុំនឹង​ចាក់សោ​ដើរ​ចូល​ទៅ​រក​នាង….ឬប្រហែលជាមានជាគូស្នេហ៍រវល់ជាមួយនាង​ ខ្ញុំក៏នឹងដើរទៅរកពួកគេ។ ខ្ញុំមិនខ្វល់ថាពួកគេ​គិតយ៉ាងណា​ទេឱ្យតែនាងមិនបានបាត់ខ្លួន។

យ៉ាងហោចណាស់នាងនៅរស់ ខ្ញុំបន់។

ខ្ញុំបានដកសោរបស់នាងចេញពីហោប៉ៅរបស់ខ្ញុំ តែ​ដោយមកជាមួយ​នូវអ្វីមួយដែល​ធ្លាក់ទៅលើឥដ្ឋ ខ្ញុំ​បាន​ឱន​មើល​ តាមពិតវាជា​​សោចាស់មួយ​ទៀត​ដែល​ខ្ញុំ​រក​ឃើញ​នៅ​ក្បែរ​គំនរផេះតានោះដុតសម្លាប់សត្វ​​ចចក​។

«ឱ! ពូ Mandenauer»

ខ្ញុំរអ៊ូហើយ​កាន់កូនសោដែលរើសបានក្នុងព្រៃនោះនៅក្នុងដៃ ដើម្បីប្រើដៃស្តាំសាកល្បងសោទាំងអស់នៅលើទ្វារអាផាតមិន​របស់ធីណា។

អត់ត្រូវទាំងអស់។ ចាក់មិនត្រូវ!

ខ្ញុំបានព្យាយាមម្តងហើយម្តងទៀតដោយផ្អៀងផ្អងគ្រប់វិធី ច្របាច់ផងរុញផង ព្យាយាមបើកទ្វារ។

គ្រវីក្បាលហួសចិត្ត….ប្រហែលជាទាំងនេះជាកូនសោរបស់មិត្តភក្តិនាង ផ្ទះម្តាយនាង សោរថយន្ត​។ល។ ហ៊ឹម! ខ្ញុំនឹងត្រូវរង់ចាំរហូតដល់ថ្ងៃស្អែក ហើយទទួលបានច្បាប់ចម្លងថ្មី ហើយឡើងមកទៀត?

ខ្ញុំបានរុញកូនសោទាំងអស់​ចូលទៅក្នុងហោប៉ៅរបស់ខ្ញុំវិញ​ ប្តូរសោដែលខ្ញុំបានរកឃើញនៅក្នុងព្រៃពីដៃឆ្វេងទៅស្តាំ បន្ទាប់មកខ្ញុំមិនដឹងថាហេតុអ្វីទេ ខ្ញុំសាកល្បងចាក់វានៅក្នុងទ្វារអាផាតមិន​របស់  Tina ។ វាបានរអិលចូលធម្មតា….ដង្ហើមរបស់ខ្ញុំចាប់បង្អូស ខ្ញុំបានបង្វែរដៃរបស់ខ្ញុំ សោទ្វារលោតរបើកឡើង…..ជាមួយកម្លាំង​តិចៗ ទ្វារបានបើកទៅក្នុង។

រលកត្រជាក់នៃភាពភ័យខ្លាចបានបោកបក់មកលើទ្រូងខ្ញុំ ប៉ុន្តែខ្ញុំបានឈានជើងចូលទាំងមាត់ស្រែកហៅ «ធីណា?»

អារម្មណ៍​របស់ខ្ញុំមិនល្អឡើងៗ។

ពេល​ដើរ​ពី​បន្ទប់មួយ​ទៅ​បន្ទប់មួយ​ ស្ងាត់ច្រៀប ខ្ញុំ​បាន​ឮ​អ្វី ​មិន​ឃើញវត្ថុមានជីវិត​ទេ។ ខ្ញុំបាន​ពិនិត្យ​សារ​របស់នាង ហើយបានឮតែការអង្វរដ៏គួរឱ្យផ្អែមល្ហែមពីមិត្តប្រុសរបស់នាង ឱ្យចេញទៅរក​គេ។ ខ្ញុំបានឆ្លងកាត់ធ្នើរសំបុត្រ ឆែកពិនិត្យ​ គ្មានឃើញ​អ្វីក្រៅពីវិក្កយបត្រនិងសំរាមក្រដាសនានា។

ខ្ញុំមិនបានឃើញកុំព្យូទ័រទេ។ នាងប្រហែលជាទុកវានៅជាន់ក្រោមឬនៅក្នុងហាងការងារ​របស់នាង សភាពការណ៍នេះ ខ្ញុំអាច​សរុបថា Tina Wilson ពិតបានបាត់ខ្លួន។

ខ្ញុំបើកលាប្រអប់ដៃ ភ្នែក​មើលកូនសោដែលរើសបានមកពីក្នុងព្រៃ?​ ហេតុអ្វីវាចាក់ត្រូវ? គួរឱ្យសង្ស័យ….អាចថា ដំបូង​បុរសចាប់ចចក ​Mandenauer បានបាញ់ត្រូវចចកមួយដែលមានស្រមោល cinnamon បន្ទាប់មកដុតសាកសពហើយខ្ញុំទៅដល់បានជាន់ចំ​កូនសោរបស់ធីណានៅក្បែរភ្លើងដុតចចកនោះ….អ្នកណាឆ្លើយបាន?

ខ្ញុំបានឈោងដៃទៅយករូបថត Tina និង Lucy មិត្តម្នាក់របស់នាង​នៅលើជញ្ជាំងមកពិនិត្យ។ គំនិតមួយចំនួន​ពេលនេះគឺ ធីណាបានរត់ទៅជាមួយបុរសសង្ហា​ណាម្នាក់ រឿងនេះ​បានកើតឡើងគ្រប់ពេលវេលានៅក្នុងចង្កោមយុវនារីអាមេរិក​ដែលតែងខ្លួនហ៊ីបហប់ដូចពួកនាង….ចំណែកបុរសនោះ មានពាក់ព័ន្ធអ្វីនឹងចចកដែលស្លាប់ក្នុងភ្លើង?​ ម្តេចបានសោអាផាតមែន​របស់នាងនៅក្បែរភ្នក់ភ្លើងក្នុងព្រៃជ្រៅ?

អ៊ីចឹងខ្ញុំមានតែ​ធ្វើតាមនីតិវិធីសិន ដោយ​រាយការណ៍ពីការបាត់ខ្លួនរបស់នាងជាផ្លូវការ​ ហើយផ្ញើព័ត៌មានពិស្តារទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងប៉ុស្តិ៍ប៉ូលិសផ្សេងទៀតដែលពាក់ព័ន្ធ។ ប៉ុន្តែ​ខ្ញុំ​មិន​មាន​​សូម្បី​តែ៥ភាគរយដែលគិត​ថា Tina នឹងមាន​សុវត្ថិភាព​​ឡើងអាផាតមិននេះ​​វិញ​ទេ។

អារម្មណ៍របស់ខ្ញុំគឺថា ប្រុសៗសង្ហា​ៗដែលនាងជួបអាចជាសត្វចចកមួយក្បាល។ ពេល​ខ្ញុំ​ចេញពីការផ្តល់របាយការណ៍ ក៏ហួសទៅ​សួរនាំរឿងការសិក្សារបស់នាង។ ​

«ពីជគណិត មហាវិទ្យាល័យជីវវិទ្យា និងការណែនាំអំពីការសិក្សាមនុស្ស​ដើម​ជនជាតិដើមឥណ្ឌានិងច្រើនទៀត!»

នេះជាឯកសារដែលរកឃើញ​ពី​ការផ្តល់ព័ត៌មាន​។ មុនពេលដែលខ្ញុំបើកសៀវភៅកំណត់ត្រារបស់នាង ហើយមើលបញ្ជីវគ្គសិក្សា ខ្ញុំបានដឹងថា……ធីណាធ្លាប់ជាសិស្សម្នាក់នៅក្នុងថ្នាក់របស់ Will Cadotte ។ ចៃដន់ម្ល៉េះ? ​សិក្សា​ឡើងបាន​ដោយ​របៀប​ណា?

​ហត់នឿយណាស់ ចង់ងូតទឹក…..តែ​ខ្ញុំ​ព្យាយាម​​បើក​បរ​ដោយល្បឿន​ធ្វើ​ការ​ធម្មតា ទោះបីជា​ចិត្ត​ខ្ញុំពិតជាកំពុង​​រំខាន​ខ្លាំង​ណាស់ដោយព័ត៌មាន​ជាច្រើន។ ការចងចាំទាំងនោះបាននាំខ្ញុំឱ្យ​វិលវល់។ ទោះបីរឿងតូចឬធំ ចិត្តខ្ញុំនេះអមមកជាមួយចំណោទដែលពោរពេញ​ទៅដោយសំណួរ។

នៅតាមផ្លូវទៅផ្ទះ ខ្ញុំចាប់ផ្តើមសើចអស់សំណើចនឹងរឿងគ្រប់យ៉ាង​ដូចក្នុងកុន គឺសើច​ មិនអាចបញ្ឈប់បានទេ ថែមទាំង​មិនដឹងត្រូវឆ្លងកាត់សំណុំរឿងអស់នេះដោយវិធីណាផង។

«ចចក» ខ្ញុំខ្សឹប​ដោយខំ​គ្រប់គ្រងរវាងការព្យាយាមដ៏អស់សង្ឃឹមនិងការបាត់ខ្លួនមនុស្សបន្តបន្ទាប់ គ្រប់យ៉ាង​ចាប់ផ្តើម​បន្តឹងដង្ហើមរបស់ខ្ញុំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ចូល​មកដល់ផ្ទះ ពេញដោយសេរីភាព​​វិញ ខ្ញុំ​បាន​ស្ងប់​ចិត្តខ្លះ។ ទោះសម្លឹងភាពងងឹតជុំវិញ​ខ្លួន ខ្ញុំនៅគិត​ស្អប់គំនិតជំនឿងប់លើរឿងវេទមន្តអីអស់ហ្នឹង ជំនឿ woo-woo ស្អីហ្នឹង​ក្តី ក៏ខ្ញុំមិនអាចបដិសេធបានទេថា ពិតជា​កំពុងមានរឿងចម្លែកជាច្រើន​កើតឡើងនៅក្នុងក្រុង Miniwa នេះនិងជុំវិញ​ជីវិត​ផ្ទាល់ខ្លួនរប​ស់ខ្ញុំ។

មានតែមនុស្សល្ងីល្ងើប៉ុននោះដែលព្រងើយកន្តើយនឹងភស្តុតាង ហើយខ្ញុំចូលចិត្តគិតខ្លួនឯងថាមិនធ្វើជាមនុស្សល្ងីល្ងើទេ យ៉ាងហោចណាស់ខ្ញុំចាយលុយរដ្ឋ​។

ខ្ញុំបានអង្គុយចុះ ហើយរាយបញ្ជីទាំងអស់ដែលខ្ញុំដឹងថាជាការពិត មិនរវើរវាយ​នៅចំពោះមុខ​គូសវាសតាមក្បួនប៉ូលិស​ហើយសិក្សាម្តងទៀត​ដោយចិត្ត​ត្រជាក់ៗ…..

ជនរងគ្រោះដំបូង នាង​​Karen Larson ត្រូវខាំដោយឆ្កែចចក​រហូតក្រោយមកក៏វង្វេង​ស្មារតី​ ហើយ​ហែក​បំពង់ក​នាយក​សាលា​។ ថ្វីដ្បិតតែនាងត្រូវបានបាញ់ចំក្បាលផ្ទុះខួរឡើងក៏ដោយ ទាំងសពនាងនិងនាយកសាលាបានបាត់។ ភស្តុតាងទាំងអស់ដែលខ្ញុំខំ​ប្រមូលបានពីកន្លែងកើតហេតុនៃឧបទ្ទវហេតុ Karen Larson បានបាត់ចេញពីបន្ទប់ភស្តុតាងនៃស្ថានីយ៍ប៉ូលិសកណ្តាលក្រុង Miniwa ។ ក្រោយមក មាននរណាម្នាក់លួចចូលទៅក្នុងការិយាល័យរបស់ Will Cadotte នៅមហាវិទ្យាល័យ​ហើយឆែកឆេរពាសពេញកន្លែងនោះដោយមិនយកអ្វីទាំងអស់ ។ Mel Gerard ត្រូវចចកខាំ យើងចាំបាច់នាំគាត់​ចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ស្រាប់តែប្រកាច់ស្លាប់​ដោយ​មូលហេតុ​មិន​ទាន់​កំណត់​បាន ចំណែក​សពប្រែសណ្ឋាន​​គួរឱ្យ​សង្ស័យ។ កញ្ញាដ៏ស្រស់ស្អាត​សក់ក្រហម Tina Wilson បាត់ខ្លួន។ ប៉ុន្តែ​គន្លឹះ​ទ្វារសម្រាប់​អាផាតមិន​របស់​នាង​ត្រូវ​បាន​រក​ឃើញ​នៅ​ជាប់​នឹង​ភ្លើង​ដុត​ចចក​កណ្តាលទ្រូង​​ព្រៃ។ ខ្ញុំ​មើលឃើញ​​ស្រមោល​មនុស្ស​ក្លាយ ក្រោកពី​រាងកាយ​​របស់​ចចក​នៅ​លើ​ជញ្ជាំងល្អាង​រូងភ្នំ។

ខ្ញុំ​ទំពារ​បបូរ​មាត់ខ្លួនឯងចុះឡើងៗ ហើយ​ពិនិត្យ​មើល​ភស្តុតាង​ដែល​មាន​​អត្ថន័យ​ច្រើនសឹងផ្ទុះខួរ​។

ទោះយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំរួមបញ្ចូលគ្នានូវបណ្តា​ការពិត និងការស្រមើស្រមៃ រូបភាពកាន់តែច្បាស់បានលេចចេញមកយឺតៗ។

ដំបូង​គិតពីរឿងបាត់សព។ ជាក់ស្តែងលោកនាយ ​Clyde មិនទាន់បានប្រើថ្នាំចាក់ឬច្រវាក់លើ​សព​ Karen Larson ទេ។ ដូច្នេះ​ហើយការស្រមៃថា ​វីរុសអាចបណ្តាលឱ្យនាងនិង​នាយក​សាលាក្រោកឡើងវិញ ​​ចេញ​ពី​កន្លែង​ទុកសពកោសល្យវិច្ច័យគឺអាចទៅរួច។ ចំណែកឯការ​បាត់​វត្ថុ​តាង​ពី​ប៉ុស្តិ៍​ប៉ូលិស​បង្ហាញ​ពី​រនុកក្នុង ប៉ុន្តែអ្នកណា? ការឆ្មក់ឆែក​ការិយាល័យរបស់ Will Cadotte នាំឱ្យខ្ញុំជឿថាមាននរណាម្នាក់កំពុងស្វែងរកស្លាកមាសដែលខ្ញុំប្រគល់ទៅឱ្យ Will ។ ប៉ុន្តែហេតុអ្វីបានជាពួកគេស្វែងរកនៅទីនោះ ម៉េចគេដឹងថាខ្ញុំឱ្យទៅ Will? ជា​ថ្មី​ម្តង​ទៀត អ្នកនោះក្នុងជួរ​ប៉ូលិសទៀត បើមិនអ៊ីចឹង​គេអាចតាមដានខ្ញុំគ្រប់ជំហាន? នេះក៏អាចទៅរួចផងដែរ។

មួយទៀត ប្រសិនបើ Mel មានជំងឺឆ្កែឆ្កួត គាត់គួរតែជាសះស្បើយក្រោយពេលចាក់ថ្នាំបង្ការ​ មិនមែនប្រកាច់ស្លាប់ទេ។ តើសម្តីតាចាប់ចចក​​ Mandenauer អំពីទាហានឆ្កែចចកណាស៊ី មួយណាពិតមួយណាមិនពិត?

ពន្លឺព្រះអាទិត្យចាំងមកពាសពេញបន្ទប់នេះពេលខ្ញុំលាតវាំងនន។

ខ្ញុំគួរតែនៅលើគ្រែ ប៉ុន្តែមិននឿយហត់ស្មើស្មុគចិត្ត​ទេ។ ខ្ញុំដោះឯកសណ្ឋានដែលធ្វើដំណើរកាត់វាលចូលព្រៃរបស់ខ្ញុំនេះផ្លាស់មកជា​ឈុតហែលទឹក បន្ទាប់មកខ្ញុំក៏បោះកាបូបសម្រាប់ដាក់គ្រឿងសម្អាងតូចមួយ ដែលមាន​គ្រឿងសម្រាប់តម្រូវការផ្ទាល់ខ្លួនមួយចំនួន កូនសោនិងអត្តសញ្ញាណបណ្ណ​របស់ខ្ញុំ ចូលទៅក្នុងកាបូបហាត់ប្រាណ រួមជាមួយនឹងកន្សែង ទឹក២ដប និង​កាំភ្លើងរបស់ខ្ញុំ។

ពិតណាស់ ស្លាកជាប់នឹង-ក​ខ្ញុំ។ មិនអនុញ្ញាតឱ្យវានៅឆ្ងាយពីការមើលឃើញរបស់ខ្ញុំទេ។​ រួចរាល់ហើយខ្ញុំចេញ​ឆ្ពោះទៅរកស្រះ។ ខ្ញុំត្រូវការលំហាត់ប្រាណ​ ខ្ញុំត្រូវការការដោះលែងអារម្មណ៍ ខ្ញុំត្រូវការសន្តិភាព​តាមរយៈនៃកន្លែងពិសេសផ្ទាល់ខ្លួនរបស់ខ្ញុំ មុនពេល​មានថាមពលភ្លឺស្វាងគ្រប់គ្រាន់​ដើម្បីកុំងាកមកគិតឡើងវិញជាថ្មី។ តាមទ្រឹស្តីខ្ញុំគួរតែមានសុវត្ថិភាព ព្រោះព្រឹកហើយ ​ព្រៃជុំវិញនេះមានពន្លឺថ្ងៃចាំងចូលដល់។ រយៈពេល​កន្លះម៉ោងដោយ​ស្ងប់ស្ងាត់ ខ្ញុំហែលទៅមក ថយក្រោយ ទៅមុខ និងឆ្លងទទឹង ខ្ញុំក៏នៅតែបន្តគិតរឿងចចកនិងមនុស្ស​បាត់ខ្លួន​សពបាត់ខ្លួនទៀត ពិសេស​រឿងមនុស្ស​ចចក និងប្រធានបទទាហានណាស៊ីស។

ឥឡូវនេះតើខ្ញុំអាចទុកចិត្តអ្នកណា? Mandenauer បាននិយាយថាគ្មាននរណាម្នាក់គួរឱ្យទុកចិត្ត​ទេ​ពិសេស Will ប៉ុន្តែគាត់អាចជាមនុស្សឆ្កួតនឹង​រឿងសង្គ្រាម​អាល្លឺម៉ង់ ហេតុអ្វីខ្ញុំត្រូវជឿនិង​ធ្វើតាមគំនិតគាត់?​ សម្រាប់តាចាប់ចចក​​ ខ្ញុំពិតជាមិនទុកចិត្តគាត់ច្រើនទេ​ បើមាន​ខ្លះក៏គ្មានអ្វីលើសពីភាគរយដែល​ខ្ញុំទុកចិត្ត Will Cadotte ដែរ។

ឈប់ហែលបន្តិច ខ្ញុំបិទភ្នែកនឹកឃើញដល់ចចកខ្មៅធំ រលោង ដែលខ្ញុំបានជួបនៅយប់ដំបូង ពេលដែលខ្ញុំត្រូវលោកនាយបង្គាប់ឱ្យចេញទៅបរបាញ់ជាមួយតា Mandenauer ។ របៀបដែលសត្វមួយនោះបានផ្លាស់ទីយ៉ាងរហ័ស និងរបៀបសម្លឹងមកខ្ញុំ បានរំឭកខ្ញុំអំពីសកម្មភាពរហ័សសែនរហ័សនៃ Will Cadotte ។

គិតដល់ត្រង់ណេះ​ ខ្ញុំបើកភ្នែកនិងបកហែលរហូតដល់ក្បាលរបស់ខ្ញុំឈប់វិលវល់ លែងគិតពីគេម្នាក់នោះទៀត។ មិនចង់ដាច់សរសៃឈាមខួរក្បាលទេ។

ព្រះអាទិត្យក្តៅៗសន្ធំ​មកលើខ្នងរបស់ខ្ញុំ បន្ទាប់មកនៅលើមុខរបស់ខ្ញុំ។ សន្តិភាពបានតាំងនៅក្នុងព្រលឹងខ្ញុំ។ នេះជាអ្វីដែលខ្ញុំបានព្យាយាម​រំងាប់ចិត្ត​ដើម្បីសុខុមាលភាពខ្លួនឯង។ ពេល​ខ្ញុំ​មិន​អាច​អូស​ខ្លួន​ខ្ញុំ​ទៅ​ឆ្ងាយ​បាន ខ្ញុំ​វារ​ចេញ​ពី​ទឹក​មក​អង្គុយ​លើ​ច្រាំង​។

សំឡេងនៃធម្មជាតិបានឡោមព័ទ្ធខ្ញុំ ឃ្មុំញាប់ញ័រ រំជួយ​លើផ្កា សត្វស្លាបកំពុងស្រែក។ កង្កែប​មួយ​ក្បាល​ធ្លាក់​ចូល​ស្រះ​នៅ​ខាង​ឆ្ងាយ។ ត្រីមួយបានបកកន្ទុយរបស់វានៅចំកណ្តាល។ ខ្ញុំ​លូក​យកដប​ទឹក​ពីក្នុង​កាបូបមកហើយ​ផ្អៀង​ក្បាល​ផឹក។

….ហើយព្រៃបានក្លាយទៅស្ងប់ស្ងាត់។

ខ្ញុំព្យាយាម​លេបអ្វីៗ​ដែលនៅសេសសល់ឱ្យចូល​ក្នុងមាត់របស់ខ្ញុំ ប៉ុន្តែអណ្តាតរបស់ខ្ញុំនៅតែស្ងួត​។ ខ្ញុំ​បាន​បន្ទាប​ក្បាល​ចុះដៃទម្លាក់ដបភាំងៗយឺតៗ ​ភ្នែក​ក្រឡេកពិនិត្យ​គ្រប់ជួរតាម​​បន្ទាត់​ដើម​ឈើនាជើងព្រៃឆ្ងាយ…..​ព្រៃនេះស្ងាត់ពេកហើយ សំឡេងធម្មជាតិមុននេះបាត់ទៅណាអស់?

Will បង្ហាញខ្លួន ក្នុងសភាពអាក្រាត ដូចលើកដំបូងដែលខ្ញុំបានឃើញគេកណ្តាលព្រៃ។

ខ្ញុំធ្មឹង ពេល​គេ​ដើរ​កាត់​វាល​ស្មៅ​តម្រង់មក។​ សត្វ​ស្លាប​ក៏​ចាប់​ផ្ដើម​ច្រៀង​ម្ដង​ទៀត។ ក្អែកមួយបានហើរជិតស្រះបន្ទាប់មកឆ្វែល​ឡើងទៅលើកំពូលចុងឈើ។

គេមិនបានកត់សម្គាល់ទេ​ដូចគ្នា​នឹងខ្ញុំទេ ការសម្លឹងរបស់គេគឺផ្តោតមកលើខ្ញុំ។ ខ្ញុំ​បានភាំង​ទម្លាក់ដប​និងដៃកាបូប ដោយ​សម្លឹង​​មើល​ដំណើរមកដល់របស់គេ​​។ ចិត្តនេះ​បាន​រំឭក​ម្តងទៀត​អំពី​ចចក។ ត្រគាករលុង បោះជំហានវែង។

ខ្ញុំ​ងក់​ក្បាល​ដោយ​នឹក​ឃើញឡើងវិញ​​មួយ​រំពេច។ ត្រគាក! យប់​ដែល​ខ្ញុំ​បាន​ជួប​គេ នៅក្នុងព្រៃលើភ្នំ គេ​​មាន​ស្នាម​ជាំ​នៅ​ទីនោះ។

ទេវកថានៃស្នេហា​ប្រុសស្រី​នៅ​ក្នុង​ក្បាល​របស់​ខ្ញុំ បាន​បំបាត់ដាននេះចោលកាលពីយប់ដ៏សំខាន់​។ ឥឡូវនេះ​បើ​​ប្រមូលផ្តុំ ​ផ្គុំ​រូប​ភាពទាំងនោះនិងព្រឹត្តិការណ៍ឡើងវិញ​ ស្នាមជាំមាន​ទំនាក់ទំនងនឹង​រឿង​លើភ្នំនាថ្ងៃនោះ។…..លុះត្រាតែចចកអាចក្លាយជាមនុស្សបាន….ចុះ​បើ​ចចក​នោះ​ទើប​ត្រូវ​បាន​បុក ​ដោយ​កាង​នៃ​រថយន្ត SUV ដ៏​ធំ​របស់ខារែនឡាសុន​? តើត្រគាក​​បុរសចចក​​នោះ​នឹង​រង​របួស​ឬ​ទេ?

សម្លឹងមើលWill Cadotte ខ្ញុំលូកដៃខ្ញុំទៅជិតកាំភ្លើង គេក៏បានឈប់ជើងពីរបីជំហានឆ្ងាយពីខ្ញុំ។

«មកធ្វើអី?» ខ្ញុំ​ពោល​សួរ។

«អត់ចង់ជួបគ្នាទេ?»

«ខោអាវបាត់ទៅណា?»

រឿង៖ ស្វាមីចចក ភាគទី១១(១៨+)
នៅពេលខ្ញុំចាកចេញពីហ្សេដាមកកាន់មជ្ឈមណ្ឌលបញ្ជា កំពុងរកមើលអ្នកត្រូវនាំខ្លួនមកទាំងបួនស្រាប់តែ…..ហ្សេដារត់មកដល់….

«ជេស៊ី មេខលមក! មាន​ស្រីម្នាក់ Tina Wilson នៅសង្កាត់ Auride 9 បាត់ខ្លួន​៣០ម៉ោងហើយ!»

«ហើយចុះ….!»

«ទៅសិនទៅ ទៅឆែកផ្ទះនាង នេះជាដីកា!»

ខ្ញុំទទួលយកសន្លឹកឆែកឆេរមកពិនិត្យ​ហើយ​ដូរទិសដៅទៅផ្ទះ​របស់​នាង Tina Wilson ​។ គ្រប់គ្នា​និយាយពីបញ្ហាចចក សូម្បីកាសែត ការផ្សាយសំឡេង ឬអ្វីផ្សេងទៀត ហើយ​ការងារ​គ្រប់យ៉ាង​របស់យើងក្នុងទីក្រុងនេះក៏អាចនឹងពាក់ព័ន្ធជាមួយចចក តែសង្ឃឹម​ថាស្ត្រីនេះ​បាត់ខ្លួនព្រោះរត់តាម​សង្សារទៅវិស្សមកាលតំបន់សមុទ្រទៅចុះ។

ផ្ទះរបស់ Tina Wilson ស្ថិតនៅជាន់ទី៤នៃវិថី Walldaric 33​ អ្នកយាមមិនឡើងមកតាម​និង​បើកទ្វារឱ្យខ្ញុំទេ គាត់ថាមានប៉ូលិសម្នាក់នៅខាងលើស្រេចហើយ។ ទៅដល់ពេលណា ​ខ្ញុំឃើញ​តាចាប់ចចកនៅអង្គុយ​។

«ហេតុអីក៏ពូ?»

«នារីនេះអាចត្រូវចចកបោកស្នេហ៍» គាត់ឆ្លើយហីណាស់​ ហើយបន្តការរុករកភស្តុតាងយ៉ាង​មមាញឹក​។​ ខ្ញុំញីក្បាលសម្លឹងជញ្ជាំង។ ទីនេះតុបតែងយ៉ាង​យុវវ័យ។ នាង​ Tina Wilson មានរូបថតសឹងគ្រប់ជញ្ជាំងនិងគ្រប់ស្ទីល។ នាង​លាបសក់ច្រើនពណ៌​និងពាក់ចិញ្ចៀនច្រើនកន្លែងដែរ។

Mandenauer គ្រវីក្បាលរអ៊ូម្នាក់ឯង៖

«ស្រីៗដែលរងាសង្សារ ជាចំណុចគោលដៅនៃពួកចចកប្រុសៗ»

ខ្ញុំមានអារម្មណ៍ថារអៀសខ្លួន ​ងាកទៅគាត់ហើយខ្ញុំធ្វើជាមិនមើលគាត់វិញ។ សម្តីហ្សេដានិង​រូបភាព Will ដ៏សែនអភិនីហារ​បាននឹងកំពុងបិទបាំងផ្នត់គំនិតខ្ញុំ។ ខ្ញុំធ្វើជាសួរនាំ៖

«ពូ​បាន​ឮ​រឿង Mel ស្លាប់​ទេ? ឃើញ​សព​ចម្លែកនោះឬ​នៅ?»

«ដឹង! សាកសពត្រូវពិសខ្លាំង!»

ខ្ញុំជូតថ្ងាស មិនមែន​ហត់នឿយ ក៏មិនប្រាកដថាភ័យ តែហត់….ហត់ជាងធម្មតា។ ខ្ញុំមានសំណួរមួយទៀតសម្រាប់ Mandenauer ស្ថិតនៅព្យួរជំពាក់ក្នុងខួរក្បាលរបស់ខ្ញុំ។

«ខ្ញុំបានទូរសព្ទទៅ CDC តែគេថា គ្មានអ្នកចាប់ចចកឈ្មោះ Mandenauer ធ្វើការ​ទេ»

ប្រាប់បែបនេះហើយ ខ្ញុំបន្ត​សម្លឹងគាត់ដោយមិនព្រេចភ្នែកតែ Mandenauer មិនមានប្រតិកម្មអ្វី​ភ្ញាក់ផ្អើល​ឬបែរមកខ្លះក៏គ្មាន​។

«តស់»

គាត់ស្ទុះស្ទា។ ​ខ្ញុំងាកទៅ​បង្អួច ព្រះអាទិត្យលិចហើយ។ នេះជាពេលព្រលប់…..ខ្ញុំមិន​ចង់ជូនគាត់ចូលព្រៃទៀតទេ….ណាមួយ ខ្ញុំនៅសង្ស័យបុរសនេះ…..ប៉ុន្តែហេតុអ្វីបានជាគាត់ហ៊ានបបួលខ្ញុំ?

«ចៅហ្វាយម៉ាដាមឱ្យខ្ញុំទៅជាមួយម៉ាដាម!»

«អ៊ីចឹងបានគាត់ឱ្យខ្ញុំមកផ្ទះនេះ!»

ខ្ញុំរអ៊ូ។ តានោះក្រោកមករៀបចំកាំភ្លើង ខ្ញុំរអ៊ូបន្ថែម៖

«ហត់ណាស់ មេឃយប់ឥឡូវហើយ!»

«វាជាពេលវេលាដែលចចកក្លៀវក្លាចេញរកស៊ីម៉ាដាម!»

ខ្ញុំបង្ខំចិត្ត​ទៅជាមួយបុរសនេះទៀតទាំងចិញ្ចឹមការងឿងឆ្ងល់អំពីចម្លើយតាម​ទូរសព្ទពី CDC ។ មាន​នរណា​ម្នាក់​កំពុង​វាយប្រហារ​ឬលេងខ្ញុំពីក្រោយខ្នង​ដឹង?

ពីនេះទៅជាយព្រៃ ផ្លូវនានានៃទីក្រុង​បែរជា​ស្ងាត់ ដូចជា​ត្រូវបានបោះបង់ចោល​គ្មាន​ភ្ញៀវ​ទេសចរ តើ​អ្នក​ណា​ដើរ​លេង​ នៅរឿងឆ្កែចចកល្បីរន្ទឺយ៉ាងនេះ?

តាចាប់ចចក Mandenauer បានឡើងបើកឡានជូនខ្ញុំវិញម្តង នេះមានន័យថា មុខខ្ញុំអាចបញ្ចេញអាការៈនឿយណាយនិងហត់ ទ្រមក់ ស្រពន់ ទេដឹង។

«មានអាវពីរនៅក្រោយឃ្លុប»

គាត់ប្រាប់​ខ្ញុំ។ មិនដឹងថា ​ហេតុអ្វីបានជាអាកាសធាតុនេះ​ប្រែអាចរងាដល់ថ្នាក់តានេះនិយាយពីអាវសាគួរ។ ខ្ញុំធ្វើមិនដឹងសម្លឹងឯកសណ្ឋានខ្លួនឯង ដូចចង់បញ្ជាក់ថា​មិនត្រូវការអាវចម្លែកមកទេ។

យើងទាំងពីរ​បាន​ចេញពីទីក្រុង។ គាត់បែរជាមិនទៅតាម​ផ្លូវហាយវេលេខ 199 ដូរទៅទិសដៅផ្ទុយពីកន្លែងដែលប្តីប្រពន្ធ Gerards ត្រូវចចកខាំរបួសកាលពីយប់មុន។

«តើយើងទៅណា?»

«ខាងជើង» គាត់ឆ្លើយខ្លីទាំងខ្ជិលនិយាយខ្ជិលស្តីដាក់ខ្ញុំ។

«ម៉េចចឹង?»

«ព្រោះ​យើង​មិន​ទាន់​បានទៅ​ទី​នោះ​»។

ខ្ញុំ​គិត​ថា ក៏​ជា​ហេតុផល​ល្អគួរសម។​ តា Mandenauer ​បត់ចោល​​ផ្លូវ​ធំ ឡើងទៅ​លើ​ផ្លូវលំ​កខ្វក់ស្ងាត់ ងងឹតនាសង្កាត់ Cadillac ជ្រលងភ្នំនិងជើងព្រៃស្រល់។ សំណាង​ល្អ ​មិន​មាន​ភ្លៀង​ធ្លាក់​​ពុំនោះសោត​យើង​ត្រូវ​ការ​ ATV ដើម្បី​ទៅ​តាមគ្រប់​ទី​កន្លែង​ឈូសឆាយឱ្យ។

ទោះបែបនេះក្តៅ ក៏ផ្លូវលំប្រៃ​​ត្រូវ​បាន​ហ៊ុមព័ទ្ធ​គ្រប់​ជ្រុង​ទាំង​អស់​ដោយ​ដើម​ស្រល់។ ខ្ញុំឆ្ងល់ថា តើ Mandenauer បាននឹកឃើញតំបន់នេះ​ដោយរបៀបណា។

ផ្លូវ​នោះ​បានទ័លពិតមែន ហើយ​រថយន្ត​ក៏បានសម្រាក។​ ពេលចុះមក ឃើញថាយើងទាំងពីរ​​ត្រូវ​បាន​ហ៊ុមព័ទ្ធ​នៅ​សងខាង​​ដោយ​ដើមឈើ​ក្រាស់ៗ ខ្ពស់ស្រាវៗ។ តើមាន​​ចន្លោះថ្មើរជើង​​​សម្រាប់ចូលទៅកណ្តាលដែន​បុព្វតាទេ? ​ខ្ញុំ​មិន​បាន​ដឹងនៅឡើយ​ទេ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំបានដើរតាម Mandenauer កាន់តែជ្រៅឡើងៗ គាត់មានញាណទីប្រាំមួយសម្រាប់ការស្វែងរកផ្លូវ ខ្ញុំយល់បែបនេះ​ហើយចាំបានគាត់ធ្លាប់អួត។ ក្រោមភាពត្រជាក់ យើងមិនមែន​ដើរលំៗទេ គឺ​ដើរអស់ជាងពីរម៉ោងទើបតានេះលែងធ្វើបាបខ្ញុំ។

ប៉ុន្តែនៅពេលដែលគាត់ព្រមឈប់ដើរ យើង​បានឃើញ​ខ្លួនឯង​ឈរ​នៅ​ខាង​ត្បូង​ភ្នំមួយ ​ដែល​គ្រប​ដណ្ដប់​ដោយ​ស្មៅព្រៃស៊ុបទ្រុបទ្រុលខ្ពស់ហួសក្បាលមនុស្ស​។ ដោយពិនិត្យ​ត្រីវិស័យ តា​ Mandenauer បាន​​នាំ​មុខទៅទៀតហើយ។

​ដើមស្រល់ខ្សឹបខ្សៀវពេលខ្ញុំដើរកាត់ពួកវាម្តងៗ។ ស្លឹក​ពីងពាង​ទន់​ៗ​បក់មកត្រូវ​ថ្ពាល់ត្រជាក់សឹងកករបស់​​ខ្ញុំ កេះ​ក​ខ្ញុំ ខ្វាចអាវក្រាស់របស់ខ្ញុំ។ បើមុននេះ រឹងទទឹង​មិនខ្ចីអាវរងាគាត់ កកបាត់ហើយខ្ញុំ។

ក្លិនក្រអូបនៃរុក្ខជាតិបៃតងស្រស់ និងអ្វីម្យ៉ាងពីផែនដីមានសំណើម បានសង្កត់មកលើភ្នែកខ្ញុំដូចជាអ័ព្ទ។

សម្លឹងមើលលើភ្នំ ព័ទ្ធដោយពពកព្រះចន្ទចាំងរន្ទាល ខ្ញុំឃើញ​ទ្វារធំនៃរូងភ្នំ។

រូងភ្នំមិនមែនជារឿងធម្មតាទេ ខ្ញុំមិនដែលឃើញឡើយ….រហូតដល់ថ្ងៃនេះហើយនៅក្រោមពន្លឺខែពេញវង់បែបនេះ….

«កន្លែងអី?» ខ្ញុំខ្សឹបសួរបន្ទាប់ពីគអស់ច្រើនម៉ោង ព្រោះខឹងនឹង​បេសកកម្មដ៏គ្មានគោលដៅ។ ស្រាប់តែអ្នកចាប់ចចកឆ្លើយមកវិញ៖

«​ឃើញ​វាចៃដន់ម្តងកាលជិះកាត់ក្រុងនេះ ​ពី​ចុង​ឆ្នាំ​មុន!»

«ហើយពេលនេះយើងមកធ្វើអីទាំងយប់!»

គាត់ញញឹមតបវិញ​ទាំងវែកស្មៅដើរ​ «ចម្លើយរបស់ Officer គឺនៅក្នុងរូងនោះ!»

យូរបន្តិច យើងបានឡើង​ដល់មាត់ល្អាង។ ព្រះចន្ទ និងផ្កាយបានបញ្ចេញពន្លឺនៅលើមេឃច្បាស់ទែងជាងនៅជម្រាលខាងក្រោម។ គាត់ទាញ​ខ្ញុំឱ្យពួនក្រោយថ្មធំៗ។

ស្រមោលធំមួយ រាងដូចចចកបានធ្លាក់ចុះមកក្រៅ អណ្តែតលើកម្រាលស្មៅរង្គើ….មួយ ពីរ….ប្រាំ….ប្រាំមួយ….ដប់មួយ….ដប់ពីរ ខ្ញុំភ្ជង់កាណុង​​ក្រោម​ដង្ហើមសឹងមិនហ៊ាន​ស្រូបខ្យល់។

​ដៃ​ខ្ញុំ​បាន​លូក​ចូល​ទៅ​កាន់​កៃកាំភ្លើងពិតជាញាប់ញ័រ។ តា Mandenauer បានបញ្ឈប់ខ្ញុំលែងឱ្យត្រៀម។ គាត់ខ្សឹប៖

«ឱ្យពួកវាទៅៗ កុំបង្អើល!»

ខ្ញុំមិនដែលចង់កេះកៃទេ…..ប៉ុន្តែដោយសារមានវត្តមាន​សត្វចចកចេញពីរូងមកច្រើនឡើងៗជាងអ្វីដែលខ្ញុំធ្លាប់ឃើញពីមុនមក ហើយ​ការពួនរបស់ពួកយើង​មិនដឹងបានត្រឹមកម្រិតណាទេ។ ឆ្កែនេះនឹងធុំក្លិនពីរនាក់យើង។

សត្វ​ចចកតូចធំ បានកៀងគ្នា​​ចូល​ទៅ​ក្នុង​ព្រៃជាបន្តបបន្ទាប់រហូត​ដល់អស់ គ្មានសល់សូម្បីមួយ។ ភាពស្ងៀមស្ងាត់បានកើតមាន​វិញ សល់តែសន្ធឹកខ្យល់បោកកាត់មែកឈើ។ ​ខ្ញុំមាន​ពេលដកដង្ហើមធូរវិញ។ តែភ្លាមនោះ សូរចចកលូមួយខ្សែវែង បានបង្អាក់ការស្រូបខ្យល់ចូលសួតនេះ។

សំឡេងហាក់បីដូចជាមាន​ប្រភពមកពីក្រោយខ្នងពីរនាក់ខ្ញុំ? ភ្លែត…..ខ្ញុំងាកនិងបំបែរកាណុងទៅក្រោយខ្នង​….​មិន​មាន​អ្វី​សោះ។ ស្មៅស្រគាត​នៅក្រោមស្បែកជើងកវែង ធ្វើឱ្យខ្ញុំឱន​អេះរមាស់ រួចចាប់អារម្មណ៍ថា កំពុង​ឈរតែឯង? ដៃគូរបស់ខ្ញុំវិញ គាត់កំពុង​បោះជំហានផ្លោះៗ​​ទៅ​កាន់​រូងភ្នំ។

ខ្ញុំ​ស្ទុះ​ក្រោក​ឡើង ​ឈោង​ទៅ​ខាង​គាត់ឱ្យបាន​​ទាន់​ពេល​ចូលទៅដំណាលគ្នា។ តាចាប់ចចកនេះ​ចុចភ្លើងពិល បំភ្លឺជះពន្លឺសិប្បនិម្មិតទៅខាងក្នុងរូង។

ទីនេះមានកម្ដៅនិងហប់ឈឹង។

«នេះជាកន្លែងអី?» ខ្ញុំបានខ្សឹប​រអ៊ូរទាំព្រោះមិនចង់ចូលបន្ត។

គ្មានចម្លើយ។ ល្អាង​នោះ​សើម ប៉ុន្តែនោះមិនមែនជាអ្វីដែលធ្វើឱ្យខ្ញុំស្រៀវស្រើបនោះទេ រឿងផ្សេងដែលបន្លាចខ្ញុំគឺ គំនរ​ឆ្អឹង​នៅ​គ្រប់​ជ្រុង​ទាំង​អស់​។ យ៉ាងណាមិញ ខ្ញុំដឹងស្រេចតាំងពីដំបូងថា ពួកយើងនៅក្នុងក្រោលឆ្កែចចក ​រឿងដែលរឹត​ធ្វើ​ឱ្យ​ខ្ញុំ​ស្រៀវ​ស្រើប​គឺ​សំណល់​ក្រណាត់ ស្បែកជើង​ដែល​មិន​អាច​កាត់​យល់បាន។ ក្រវិលមាស​ភ្លឺ​ចែងចាំង​នៅសល់​ពី​ក្រោម​ឆ្អឹង​ជំនី​ពណ៌ស​?

ខ្ញុំស្រៀវព្រោះ…..«ចចកស៊ីមនុស្សបន្សល់អលង្ការ?»

ការប៉ះទង្គិចខុសពីធម្មជាតិមួយ គឺការញញើតនិងខ្ពើម​បានធ្វើឱ្យខ្ញុំវិលមុខ ខណៈបុរសនេះ​ឱន​លូកដៃ​​ចូល​តាម​គំនរ​ឆ្អឹងរាវរកភស្តុតាងឬតម្រុយ​របស់គាត់។ ស្បែកជើងកវែងរបស់គាត់បានផុង​ក្នុងភាពកខ្វក់ ជុំវិញបន្ទប់។

«​កំពុង​រក​អ្វី?»

«តម្រុយធំជាងគេ​មួយជេស៊ី»

យើងមិនស្និទ្ធគ្នាដល់ថ្នាក់ត្រូវឱ្យគាត់ហៅខ្ញុំកាត់បែបនេះទេ។

«តម្រុយអី? ធំបែបណា! ក្រោលចចកសោះ!»

«បន្តិចទៀត Officer នឹងភ្ញាក់​ផ្អើល​ថា​សត្វចចក​បាន​ ​បន្សល់​ទុក​អ្វី​ខ្លះ»

«ធ្វើមើលតែពូធ្លាប់មក?»

បុរសនេះមិនទាន់តបនឹងខ្ញុំផង សំឡេង​ចចក​បានលូ យ៉ាងវែងបង្កជាសំឡេងឡងរំពងមកជុំវិញ​រូង​។

ទាំងតា Mandenauer និង​ខ្ញុំ ​រត់យ៉ាង​​ញាប់​ញ័រ​​ឆ្ពោះ​ទៅកាន់​ច្រក​ចូល។ គាត់​បាន​បិទ​ភ្លើង​ពិល ប៉ុន្តែ​វា​យឺត​ពេល​ហើយ….ខ្ញុំបានលើកកាំភ្លើងរបស់ខ្ញុំតែគាំងដៃ ព្រោះឃើញ​ស្រមោលនៅលើផ្ទាំងថ្មចាំងពីក្រៅមក។ តាមរយៈពន្លឺព្រះចន្ទបានបុកមាត់ល្អាងជាមួយ​ការបញ្ជូនរាយប៉ាយនូវពន្លឺស្រទន់ចិញ្ចាចពណ៌ប្រាក់ ចចក​បាត់សំឡេងលូ ឯស្រមោលរបស់បុរសម្នាក់បានបង្ហាញខ្លួន។

ខ្ញុំញាប់ញ័រ​ទម្លាក់កាំភ្លើងសន្សឹមៗចំហមាត់ស្រែក តែស្រែកមិនទាន់បាតដៃដ៏ធំ​របស់តា Mandenauer ដែលបានលាតមកគ្របត្របាក់បំបិទសំឡេងខ្ញុំ។

គាត់ថែមទាំងបានគ្រវីក្បាលឃាត់ឱ្យខ្ញុំសំងំស្ងៀម។ មិនយូរប៉ុន្មាន អ្វីដែលខ្ញុំអាចងាកទៅមើលឃើញនៅមាត់រូង​គឺ​បុរសមាឌដ៏ធំ ​កំពុង​ពត់​ជើងដូចគេ​ធ្វើ កាយសម្ព័ន្ធ។ មួយរំពេចនោះរាងកាយទាំងមូល​កាច់រមួល ហើយ​​​ស្រមោល​បុរសនោះទ្រោបចុះក្រោមដូចសត្វ​ដំរី ក្បាលសឹងបត់ទៅដល់ម្រាម​ជើង។

ស្រមោលរំ​ញ័រខណៈសំឡេង​ឆ្អឹងប្រោះៗ​លេច​ឡើង។ ក្រចក​ដៃនិងម្រាម​លូតវែង​លើកមក ហើយអមមកជាមួយ​នូវការ​​ស្រែក​ថ្ងូរ ដូចមនុស្ស​កម្រោលកំពុង​រួម​ភេទ។ រវាងមួយព្រេចភ្នែក បេះដូងខ្ញុំសឹងគាំង បុរសនោះពិតជា​បានក្លាយជាចចក បោះក្បាលត្រលប់មកវិញជាមួយចង្កូមនិង​ចង្អូរមាត់ស្រួច​។

គេហាមើលទៅព្រះខែហើយស្រែកយំលូល្វើយៗ ជាការនាំមកនូវសំឡេងលូបន្ទរតាមពីចចក​ផ្សេង​ៗ​ទៀតមកពីគ្រប់ទិសទី។

លោក Mandenauer បានទម្លាក់ដៃរបស់គាត់ចេញពីមាត់របស់ខ្ញុំយឺតៗ។ ខ្ញុំនៅតែគ ថែមទាំង​មិន​អាច​ឈរ​បាន​ដូចគ្នាដូច្នេះ​ខ្ញុំទន់ជើង ​អង្គុយចុះផ្ទាល់លើ​​ដី ហើយ​ដាក់​ក្បាល​ខ្ញុំ​នៅ​ចន្លោះ​ជង្គង់ត្របោមញ័រទទ្រើក​។

រឿងនិទានដែលខ្ញុំតែងបដិសេធ! មនុស្សចចកដែលខ្ញុំស្អប់ទាំងអ្នកតំណាល​ ពេលនេះនៅប្រាកដចំពោះមុខ​ខ្ញុំនិង Mandenauer។

ពេលខ្ញុំកំពុងស្លុត តានេះ​បានចាកចេញពីខ្ញុំទៅណាបាត់មិនដឹង។

ដៃខ្ញុំរាវរកកាំភ្លើង ចិត្តខ្ញុំនឹកដល់រូបរាងអាក្រក់ៗដែលបានឃើញ Will បង្ហាញខ្ញុំពី Internet។

ខ្ញុំ​មិន​ប្រាកដ​ថា ពេលវេលា​​​រំកិលទៅយូរប៉ុន្មាន ហើយមនុស្ស​ចចកនោះបានបាត់ទៅតាម​ណាទេ ​ប្រព័ន្ធសំឡេង​របស់​ខ្ញុំ​មិន​ព្រម​ធ្វើ​ការ​ឡើយ ខ្ញុំគាំងអណ្តាត  រួចហើយស្រែកវ៉ាសបាន តែ​នៅពេលដែលលោក ​Mandenauer មកប៉ះស្មាខ្ញុំពីក្រោយ។

«ចុម ភ្ញាក់ម៉េះ? យើងត្រូវទៅ Jessie»

ខ្ញុំនៅសម្លឹងគាត់ភាំង គាត់ក៏បានលូកដៃមកទាញខ្ញុំ។ ដៃជើងខ្ញុំនៅទន់ណាស់ បើគាត់មិនខ្លាំងយោងខ្ញុំទេ ខ្ញុំចេញមកមិនបានឡើយ។

មកដល់ឡាន ខ្ញុំសឹងអស់ជីវិតព្រោះហត់និងភ័យ។ ខ្ញុំដេក​រហូតដល់ឡានឈប់ទើបបើកភ្នែកឡើងហើយ​ពោលសួរ​៖

«ពូបានរកឃើញអ្វីនៅរូងនោះទេ?»

«នៅ!»

«ពូចង់រកអី?»

គាត់​សម្លឹង​មក​ខ្ញុំ​មួយ​សន្ទុះ ហាក់​ដូច​ជា​វាស់​ស្ទង់​កម្រិតចិត្ត​និងឆន្ទៈអាជីពរបស់ខ្ញុំ។ បន្ទាប់​មកក៏​ដក​ដង្ហើម​ធំ៖

«ចូលក្នុងជេស៊ី! ​យើង​មាន​រឿង​ត្រូវ​និយាយគ្នា!»

ខ្ញុំស្ទុះក្រោក​សម្លឹងជុំវិញ។ មិនដឹងថាម៉ោងថ្មើរម៉ានហើយទេ ​តែនេះជាការ៉ាសក្នុងផ្ទះខ្ញុំ។

«ផ្ទះល្វែងរបស់ខ្ញុំ?…..ចង់និយាយថា ម៉េចមិនទៅបុស្តិ៍?»

«​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់ ​​មិនមែន​សម្រាប់​ត្រចៀក​អ្នក​ណាផ្សេងទេជេស៊ី ​​គឺ​សម្រាប់​នាង​​ផ្ទាល់​»​។

«ស្តាប់ទៅធ្ងន់ធ្ងរ?» ខ្ញុំនិយាយពន្យារពេល តែដៃវិញខំ​ញីភ្នែកសម្លឹងទៅក្នុងផ្ទះតាមចន្លោះបង្អួចនិង​វេរ៉ង់ដា សង្ឃឹមថាប្រុសស្អាតមិនរង់ចាំខ្ញុំក្នុងនោះទៅចុះ។

«ធ្ងន់ធ្ងរជាងអ្វីដែលនាង​ធ្លាប់ស្រមៃ Officer» តានោះនិយាយមុនឈានចុះចោលឡាន។

«Hell ខ្ញុំមិនចូលចិត្តស្តាប់រឿងអ៊ីចឹងៗនោះទេ!»

ខ្ញុំគិតចប់ តាមសម្លឹង​រាងតានោះលើកកាំភ្លើងរបស់គាត់លីលើស្មា ​ហើយដើរ​ឆ្ពោះទៅទ្វារផ្ទះខ្ញុំដោយមិនដឹងខ្ញុំព្រមឬអត់ផង។ ការ​គិតអំពីចចកនិងរូង និងមនុស្សចចកក្រោមពន្លឺខែបានធ្វើ​ឱ្យ​ខ្ញុំ​ច្របូកច្របល់សឹងលែងជាខ្លួនខ្ញុំទៅហើយ។

នៅមានរឿងធ្ងន់ជាងនេះទៀត?

ចាប់ពីចចកខាំនិងឡាសុនត្រូវឆ្កួត រហូតដល់បាត់សពនាង​និងសពសន្តិសុខសាលា បាត់ឯកសារនៅប៉ុស្តិ៍ ចចកក្នុងរឿងព្រេងនិទាន Ojibwe បានចេញមកពិតនៅនឹងមុខខ្ញុំ ពិតជា​សុបិនអាក្រក់ភ្នែកស្រស់។

យើងចូលដល់បន្ទប់សាឡុងផ្ទះខ្ញុំ នាឡិកា​ចង្អុលម៉ោង៣រំលង​អាធ្រាត្រ។ យ៉ាង​ហោច​ណាស់​ក៏​គ្មាន​អ្នក​ណា​នៅក្រៅពីខ្ញុំនិងតានេះ។

ខ្ញុំមិនចូលចិត្តអង្គុយក្បែរបង្អួចទេ ប៉ុន្តែឥឡូវនេះខ្ញុំអង្គុយ។ តា Mandenauer វិញ អង្គុយ​លើសាឡុង​ដៃកាន់កាំភ្លើងជាប់ បែរមុខទៅទ្វារ ជាអាកប្បកិរិយា​ការពារក្រែងមាន​​ខ្មាំង​សត្រូវ ​តាម​ប្រមាញ់​គាត់​។

ខ្ញុំមិនចាំស្តាប់រឿងនិទាន​ធ្ងន់ធ្ងរដែលគាត់អះអាងទេ ខ្ញុំត្រូវដឹងពីសមាសភាពគាត់សិន ទើបខ្ញុំផ្តើមសួរ៖

«ពូជាអ្នកណាឱ្យប្រាកដ? ធ្វើការឱ្យអ្នកណា?»

គាត់លើកដៃទាំងពីរក្តោបច្រមុះ។​ ខ្ញុំខាំមាត់និយាយបន្ថែម៖

«ដឹងតែថា មិនមែន DNR ទេ ហើយ CDC ថាគ្មានឈ្មោះពូក្នុងចំណោមមន្ត្រីរដ្ឋឡើយ!»

«ហើយចុះម៉េចវិញ?» គាត់ងាកមកសួរខ្ញុំ។

ខ្ញុំហួសចិត្ត​ក្រោកឈរ គាត់លើកដៃឱ្យខ្ញុំអង្គុយវិញ​ ហើយនិយាយទៀត​ភ្លាម​៖

«យើងមាន​បេសកកម្មដូចគ្នាជេស៊ី!»

«តើលោកនាយ​Clyde ដឹងរឿងនេះទេ?» ខ្ញុំសួរទាំង​ស្វាងងងុយ​។

«គ្មាន​នរណា​ដឹង​ទេ ក្រៅ​ពី​យើងពីរនាក់!»​

«ងាប់ហើយ! ហើយចុះ….ហេតុអីក៏ពូឯងមកសារភាពប្រាប់ខ្ញុំ?»

«ព្រោះខ្ញុំប្រហែលត្រូវការនាង​ជួយសម្រេចការងារ!»

«អត់យល់ទេ ខ្ញុំធ្វើតែការងារស្របច្បាប់!»

«អ៊ីចឹង? ស្តាប់សិនបានទេ? ជាសម្រេចចិត្តជេស៊ី!»

ខ្ញុំបិទមាត់ខណៈគាត់បន្ត៖

«ធ្លាប់ឮពី Mengele ទេ?»

ឈ្មោះ Josef Mengele ប៉ូលិស​ណាក៏ធ្លាប់រៀនពី​បុរសនេះដែរ។ គ្រូពេទ្យជនជាតិអាល្លឺម៉ង់ ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ ដែលត្រូវបានគេចងចាំជាចម្បងចំពោះសកម្មភាពឃោរឃៅ នៅជំរុំប្រមូលផ្តុំ Auschwitz II ជាកន្លែងដែលជននេះបាន​ធ្វើការពិសោធយ៉ាងសាហាវលើអ្នកទោសជ្វីស​ ហើយ​សម្លាប់នៅក្នុងបន្ទប់ឧស្ម័ន។

មុនពេលសង្រ្គាម Mengele ទទួលបានបណ្ឌិតផ្នែកនរវិទ្យានិងវេជ្ជសាស្ត្រ ហើយបានចាប់ផ្តើមអាជីពជាអ្នកស្រាវជ្រាវ។ ជនកំណាច​បានចូលរួមជាមួយគណបក្សណាស៊ីក្នុងឆ្នាំ១៩៣៧ និងត្រូវបានតែង តាំងជាមន្រ្តីពេទ្យកងវរសេនាតូចនៅឆ្នាំ១៩៣៨ ហើយផ្ទេរទៅសេវាកម្មជំរុំប្រមូលផ្តុំណាស៊ីនៅដើមឆ្នាំ១៩៤៣ ជាកន្លែងដែលមាន​ឱកាសប្រល័យ​មនុស្សជាតិដើម្បីធ្វើការស្រាវជ្រាវហ្សែនលើមនុស្ស​។

ការពិសោធរបស់ជននេះ ផ្តោតជាចម្បងទៅលើកូនភ្លោះ ដោយមិនគិតពីសុខភាព ឬសុវត្ថិភាពរបស់ជនរងគ្រោះឡើយ។

«មានទាក់ទងអីនឹងបិសាចអាល្លឺម៉ង់នោះ?»

បបូរមាត់របស់តា Mandenauer ញ័រពេលឮសំណួររបស់ខ្ញុំ។

មិនយូរទេគាត់ប្រាប់៖

«រឿងសាហាវរបស់ Mengele មិនទាន់ចប់ទេជេស៊ី វាគួរឱ្យភ័យខ្លាចជាងអ្វី​ដែលនាង​បានរៀនក្នុង ឯកសារសរសេរពីគុកឧស្ម័ននៅ Auschwitzទៅទៀត!»

ខ្ញុំនៅស្តាប់។ តាចាប់ចចកនិយាយបន្ថែម៖

«មុនស្លាប់ ជននេះនៅមានមន្ទីរពិសោធសម្ងាត់មួយកន្លែងទៀត ដែលគេរកមិនឃើញ ហើយ​បាន​ធ្វើការជាសម្ងាត់​លើគម្រោងសត្វចិញ្ចឹមដ៏អសុរកាយ!»

ខ្ញុំបញ្ចេញ​ទឹកមុខរបៀបដែលតា Mandenauer មើលយល់។ ខ្ញុំពិតជាឆ្ងល់លាយ​ភ្ញាក់ផ្អើល។ ភាពញាក់​ញ័រក្នុង​សំឡេងគាត់មិនសម​ថាកំពុងសម្តែងទេ។

«សត្វចិញ្ចឹមដ៏អសុរកាយ?» ខ្ញុំរអ៊ូសួរ «ចង់និយាយពីអី?»

គូសន្ទនា​របស់ខ្ញុំដកដង្ហើមយ៉ាងជ្រៅហើយឆ្លើយ៖

«ជាបិសាចសម្រាប់ពិភពលោក​ Jessie»

«មិនយល់ទេ»ខ្ញុំព្រេចភ្នែកញាប់ៗ។

«មុនស្លាប់ តា​Mengele បានសម្រេចនូវហ្សែន​ដើម្បីបង្កើតសត្វចម្លែក ជាទ័ពមនុស្ស​ចចក!»

ខ្ញុំនៅធ្វើភ្នែកភ្លឹះៗ។ ខ្ញុំ​ប្រហែល​ជា​ចាប់​ផ្ដើម​ងឿង​ឆ្ងល់​និង វង្វេង​រួម​គ្នា។​ ដំបូង​ ការ​វង្វេង​ផ្លូវ​ចិត្ត ព្រោះរឿងនិទានមានពិតភ្នែកស្រស់​ពេលនេះបុរសចាប់ចចក បង្វែរវាមកជាវិទ្យាសាស្ត្រសល់ពីណាស៊ីស?

«យើងរកឃើញថា ការពិសោធមួយរបស់ Mengele គឺការបង្កើតហ្សែនដែលបុរសនេះមុនស្លាប់ បានដាក់មកជា​ជំងឺឆ្លងលើជាតិសាសន៍ផ្សេងៗ! ជននេះធ្លាប់ប្រើជនជាតិជ្វីហ្វ ក៏ដូចជាហ្គីបស៊ីមកពិសោធ ហើយហ៊ីត្លែរមិនបានដឹង និងក្រោយមកទើបដឹង ក៏ហួសពេល!»

«ចាំបន្តិច» ដៃ​ខ្ញុំ​បាន​លូក​ទៅរក​​កាំភ្លើងខ្លីក្នុងចង្កេះ ជិត​ល្មម​នឹង​ប៉ះតែគាត់ឃាត់៖

«សម្រាក! ស្ងប់ចិត្តសិន Jessie! ដកដៃចេញពីកាំភ្លើង។ ខ្ញុំមិនមែនជា Nazi ឬជាមនុស្ស​ចចកទេ»

ខ្ញុំក្រោកឈរត្រៀមការពារខ្លួន ឯតានេះនៅតែបន្ត​និយាយមិនឈប់មាត់៖

«ពិតណាស់ ខ្ញុំជាចារកម្ម! ខ្ញុំបន្លំមកទីនេះ ខ្ញុំកើតនៅប្រទេសអាឡឺម៉ង់! ខ្ញុំដឹងថា​មនុស្ស​​ចចកនៅរស់បន្ត​ដល់ពេលនេះក្រោមហ្សែនដែលសំយោគ! ឥឡូវពួកគេមកដល់អាមេរិក!»

ខ្ញុំភាំងៗ។ ភ្នែកនេះនឹកឃើញឡើងវិញ​សភាពគួរឱ្យខ្លាចនៃសាកសពរបស់ Mel ។ ងាកមកតាមចាប់ចចក ភ្នែករបស់គាត់សម្លឹង​សន្លឹមទៅឆ្ងាយដោយ​ភាពសោកសៅ។ ខ្ញុំ​ឆ្ងល់​ថា ​គាត់​ចង់ប្រាប់ខ្ញុំថា ខ្លួនគាត់កំពុង​​ព្យាយាម​សង្គ្រោះ​ពិភពលោក?

«តើបេសកកម្មរបស់ពូគឺជាស្អីឱ្យច្បាស់ទៅ?» ខ្ញុំ​បាន​សួរ។

«ដើម្បីរកឱ្យឃើញនូវអ្វីមន្ទីរពិសោធសម្ងាត់នោះ ហើយ​បំផ្លាញវា»

«ហ៊ឹម ពូជឿអ្នកណានិយាយ? ហើយរកឃើញដែរ?»

«ជារឿងពិត កុំមាក់ងាយជេស៊ី! នៅសម័យនោះមាន​ឆ្កែចចករាប់ពាន់ហ្វូងនៅព្រៃអាល្លឺម៉ង់ មាន​មនុស្ស​រាយការណ៍ប្រាប់ហ៊ីត្លែរថា ជន​ Mengele បានប្រមូលឆ្កែជាច្រើន​លាក់ទុកក្នុងមន្ទីរពិសោធសម្ងាត់របស់គាត់នៅក្នុងទីជម្រៅនៃព្រៃស្តុក»

ខ្ញុំស្រមៃ​ដល់ពាក្យពេចន៍របស់Will «បងមិនចង់ឱ្យអូនមានគ្រោះថ្នាក់!»

«យ៉ាង​ណា​មិញ ពេល​ខ្ញុំ​ទៅ​ដល់​មន្ទីរ​ពិសោធនោះ ទម្រាំរកឃើញ គ្រប់យ៉ាង​នៅ​ទទេ! ភស្តុតាងត្រូវសម្អាត ​ទាហានចចកត្រូវបានបញ្ជូនចេញមុនមួយជំហាន!»

«ទៅណា? អ្នកណាយក?»

ខ្ញុំហាមាត់សួរទាំងបុកពោះ។

«អ្នកណាក្តី គេនោះកំពុង​ចង់បង្ករឿងនៅអាមេរិក!» តាចាប់ចចកបញ្ជាក់។