ទឹកថ្នាំលាយឈាម – Meysansotheary
រឿង ទឹកថ្នាំលាយឈាម ភាគទី៥ (ចប់)
«ខ្ញុំគិតថា គ្រប់យ៉ាងមិនអីទេ ព្រោះយើងថតបានសកម្មភាពផ្ទាល់ ប៉ុន្តែមនុស្សប្រុសក្នុងរូបគំនូរនោះ…..»
ខ្ញុំចាប់អារម្មណ៍ចង់ស្ដាប់យ៉ាងខ្លាំងពេលឮពួកគេនិយាយ​ប៉ុន្តែដោយ​ខ្ញុំអស់កម្លាំងពេក ខ្ញុំមិនអាចចូលរួមសួរនាំទៅតាមសេចក្ដីងឿងឆ្ងល់របស់ខ្លួនឯងបានទេ។  ទីបំផុតខ្ញុំក៏លង់លក់បាត់ទៅវិញទៀត។
ព្រឹកស្អែកឡើង…..
និពន្ធនាយករបស់ខ្ញុំបានដាស់ខ្ញុំឡើង ។ សភាពគ្រែក្បែរនេះបានន័យថា គាត់បានសម្រាកនៅទីនេះកំដរខ្ញុំ។ គាត់បាន​ទិញនំប៉ាវ និងកាហ្វេ យកមកឱ្យខ្ញុំដែរ។
គាត់ប្រាប់ថា មិនបានឱ្យអ្នកផ្ទះដឹងអំពីអ្វីដែលខ្ញុំជួបប្រទះនៅក្នុងបេសកកម្ម ពិព័រណ៍គំនូរទឹកប្រៃនេះទេហើយវាក៏ជារឿងដែលហួសនិស្ស័យហ្នឹងជឿបានផង។
នៅពេលដែលក្រោកឡើងបានស្វាង លុបមុខមាត់និងបានជាតិកាហ្វរំញោច ខ្ញុំដាច់ចិត្តសួរគាត់៖
«បង! ពួក​បងដឹងរឿងជា បណ្ឌិតតាំងពីមុនខ្ញុំមក​ហើយ​បញ្ជូនខ្ញុំមកបោកបញ្ឆោតគាត់?»
«នេះគឺជាការស្នើសុំរបស់ខាងប៉ូលិសខេត្ត !»
គាត់ឆ្លើយ បានន័យថា​ការសង្ស័យ​របស់ខ្ញុំត្រូវណាស់។ អ្នកទាំងអស់គ្នាដឹងរឿងគាត់យូរហើយ តែគ្មានភស្តុតាង។
«ហេតុអីមិនចាប់ពួកជុំវិញគាត់ទៅសួរចម្លើយ?!»ខ្ញុំសួរទៀត។
និពន្ធនាយកខ្ញុំឆ្លើយភ្លាម​ឡើង៖
«យើងដឹងខ្លះ មិនដឹងខ្លះ ប៉ុន្តែយើងគ្មានភស្តុតាងធ្ងន់ទេ! »
«រឿងអីខ្លះទៅបង?​ខាងយើងមិនដែលឃើញសរសេរចុះផ្សាយសោះ! មិនថា​ជាបណ្ឌិត​ឬតាន់តរុណីអត់ដែលឃើញ​សម្ភាសន៍ទាំងអស់?»
សួរសំណួរនេះកាលណា ចិត្ត​​ខ្ញុំភ្ញោច​នឹកឡើងវិញ​ឃើញភ្លាមដែរ ពី​កាលដែល​ខ្ញុំចុះពីឡានមកដល់ទីនេះដំបូង…. «មនុស្សស្រីម្នាក់…ម្នាក់…ម្នាក់នោះ……ខ្ញុំក៏ចង់សុំសម្ភាសន៍គាត់ដែរ…បានទេទាន?!»«តាន់ តរុណី?»«បាទទាន!» «អឺ..រឿងសម្ភាសន៍ ចាំខ្ញុំជួយសួរឱ្យ! ​តែមិនសន្យាទេ មិនដឹងដែរថានាងព្រមឬក៏យ៉ាងម៉េច!»។
សំឡេងបងនិពន្ធនាយកបានកាត់ផ្តាច់ការចងចាំ​របស់ខ្ញុំ៖
«តម្រុយធំ គឺ​ការបាត់ខ្លួនរបស់មនុស្សប្រុសម្នាក់ដែលជាសង្សារកូនស្រីគាត់!»
ខ្ញុំនឹកឃើញ​ពេលនាងឱបគំនូរនោះ។
«នាង​ឬឪពុកនាងធ្វើ?ដឹងថាហេតុអីទេ?!»
«មិនដឹងទេ!»
«ចុះហេតុអីបានជាគ្មាននរណាដឹងអំពីប្រវត្តិឪពុកកូននេះពិតប្រាកដ?!»
បងនិពន្ធនាយកបានប្រាប់ខ្ញុំវិញ៖
«តាន់តរុណី មិនមែនជាឈ្មោះពិតពីកំណើត ជាឈ្មោះដាក់ថ្មី​ហើយមិនដែលមករស់នៅកន្លែងនេះផងមានអ្នកណាស្គាល់?!»
«មានន័យថា…..!»
«ឈ្មោះថ្មីនេះ ពួកគេទំនងជា​បង្កើតឡើងក្រោយពេលដែលកូនគាត់មានជំងឺខ្លាំងហើយចាកចេញពីស្រុកកំណើតទៅរស់នៅក្រុងភ្នំពេញប្រកបរបរជាជាងគំនូរ! នាង​ជោគជ័យខ្លាំង​ក្រោមការផ្ដួចផ្ដើមរបស់ឪពុកខ្លួន! មិនយូរទេ  ពិតជាមានភាពល្បីឈ្មោះខ្លាំង ប៉ុន្តែអតីតកាលដែលកប់នៅខេត្តមួយនេះ ក្នុងតំបន់ពួកគេ​កាន់កាប់នេះ គឺជាតំបន់កំណើតរបស់នាងគ្មាននរណាដឹងទេ!»
« ឥឡូវនាងនៅឯណា ?»
ខ្ញុំសួរឡើងព្រោះខ្ញុំនឹកឃើញដល់ភាពឆ្កួតលីលារបស់នាងដែលខុសគ្នាខ្លាំងនិងបុគ្គលិកលក្ខណៈរួសរាយរបស់នាង​ពេលស្គាល់គ្នា​ដំបូង។
«រៀបចំ​ទៅ! ព្រោះយើងត្រូវទៅជួបនាងជួយគ្នាសួរចម្លើយ!»បងនិពន្ធនាយកនិយាយ។
«សួរចម្លើយ?!»
«ត្រូវហើយ!»គាត់បញ្ជាក់ «ខាងប៉ូលិសគេស្នើសុំ ! »
តាមផ្លូវ​ទៅស្នងការខេត្ត ខ្ញុំឮបងនិពន្ធនាយកលើកឡើងថា ប៉ូលិស​និយាយជាមួយ​តាន់តរុណីមិនដឹងរឿង​ទេ។ នាង​​យំស្រែក ខ្លះ និងត្រលប់ជា​សើចក្អាកក្អាយខ្លះ។
ដូច្នេះហើយគេមានមធ្យោបាយមួយចំនួន ដើម្បីដឹងការពិត គឺដោះលែងនាងចេញឱ្យត្រលប់ទៅផ្ទះពុកនាង​វិញ ហើយធ្វើដូចជាអ្វីៗធម្មតា។
ចំណែក ខ្ញុំ…..ក្នុងបេសកកម្មបន្ត គឺធ្វើជាតួសម្ដែងមួយជាន់ទៀត…ដែលគេឱ្យសម្តែងនៅក្នុងតាមនរកការពិត​ពីក្រោយផ្ទាំងគំនូរនិងកំប៉ុងថ្នាំ….
«ផ្នែកពិសោធន៍​រកឃើញ​ជាលិកា​ឈាម​មនុស្ស​ក្នុងកំប៉ុងថ្នាំអស់ទាំងនោះមែន! » ស្នងការបានប្រាប់មកនិពន្ធនាយកខ្ញុំ​ ហើយសំណុំឯកសារពីផ្នែកធ្វើ​កោសល្យវិច្ច័យក៏​ត្រូវបានអនុញ្ញាតឱ្យពួកយើងមើល។
ខ្ញុំបានដឹងពេលនោះថា ​ពួកគេ​ទាំងពីរ​គឺឯកនិពន្ធនាយកខ្ញុំនិង​ស្នងការកែវសុភាប ជាមិត្ត។ ពួកគេ​ធ្លាប់ជាបូលីស​ដែរគ្រាន់តែមេខ្ញុំមិនមានសក្តិធំហើយគាត់ចាកចេញមកខាងសារព័ត៌មាន​។
កាសែតយើងមិនបានសរសេររឿងនេះទេ គ្រប់យ៉ាងនៅស្ងាត់ឈឹង គឺទុកឱកាសឱ្យប៉ូលិសយុត្តិធម៌គេចេញធ្វើការសិន​។
រឿងមិនទាន់ចប់​ ព្រោះការពិតមិនទាន់រកឃើញ….
មុនពេល​អាច​ក្លាយទៅជាតួសម្តែងនៅថ្ងៃបន្ទាប់ គឺខ្ញុំត្រូវបានគេនាំឱ្យជជែកជាមួយវេជ្ជបណ្ឌិត​ចិត្តសាស្ត្រ វិកលវិទ្យា​និង​អ្នកឯកទេសមួយចំនួនទៀត។
យើងមាន​សេណារីយោជាច្រើន​ដែលត្រូវដើរតួ ដោយ​នៅក្នុងនោះខ្ញុំជាតួសំខាន់….គេបានពន្យល់ខ្ញុំថា មនុស្សវិកល តែងតែផ្តើមឡើងដោយមុនដំបូង បាន​ប្រឈមមុខនឹងអារម្មណ៍ខកចិត្ត ខូចចិត្ត​ធ្ងន់​ឬមាន​កំហឹងអ្វីមួយមិនអាចភ្លេចចោល។ ប្រសិនមិនកំណត់វាបាន ទេ​ក៏ភាគច្រើនមិនបានទទួលការព្យាបាលទាន់ពេល មិនអាចគ្រប់គ្រងសកម្មភាពរបស់ពួកគេបាន មិនអាចចៀសចេញពីការគិតអវិជ្ជមាន​ ភ័យ​រន្ធត់ តូចចិត្ត​ខឹង​ឈាន​​ដល់កម្រិតមួយដែលតែងចង់​បញ្ចប់អ្វីៗដោយអំពើហិង្សាទើបស្រាកការឈឺចាប់។
ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ បានកំណត់អមពី​អ្វី​ទៅ​ជា​ការ​ខឹង​សម្បារឆ្កួតលេលា មិនសមហេតុផល​និងអាចឈាន​​ទៅ​ជា​សកម្មភាពហិង្សាឱ្យយើងស្រឡាំងកាំងបាន? ក្នុងនោះ​ខ្ញុំយល់បានខ្លះថា គឺ​ការ គ្រប់គ្រងខ្លួនឯងចុះខ្សោយខណៈភាពឆ្លាតវៃនៅដដែល​ហើយ​ ការ​គ្រប់គ្រងថយជាលំដាប់ បានន័យថា​អ្នកនោះអាចគ្រោះថ្នាក់និងបញ្ហា​វិកល។
ពេលដែល​ចំណេះយើងលែងអាចបញ្ជាឬបង្គ្រាបដាក់វិន័យបាន មនុស្ស​នឹងចេញ​អាការៈផ្សេងៗ​ដែលសង្គម​ពិបាកទទួលយកបាន ម្ល៉ោះហើយ​ដោយសារគេនៅមានបញ្ញា​គេលាក់កំបាំងសកម្មភាព​ខ្លួនឯង និងព្យាយាមបំភាន់​ដែលជាហេតុបណ្តាលឱ្យជំងឺបានធ្ងន់ឡើងៗ។
​ពីព្រោះ​ខួរក្បាល​របស់​យើង​ធ្វើ​ឱ្យ​យើង​ងាយ​ទទួល​ឥទ្ធិពល​គ្រប់​ប្រភេទ។ ការមើលភាពយន្តដែលបង្ហាញពីអំពើហិង្សា ធ្វើឱ្យយើងដក់ជាប់នូវអំពើហិង្សា។ សូម្បី​តែ​ការ​ស្តាប់​វោហាសាស្ត្រ​ហិង្សា​ក៏​ធ្វើ​ឱ្យ​យើង​មាន​ទំនោរ​ចង់​មាន​ការជជែក​ឮៗដោយហិង្សា​ដែរ។ នេះហើយជាមូលហេតុដែលយន្តការគ្រប់គ្រងមនុស្សដែលមាន​បញ្ហា​ខួរក្បាលមានសារៈសំខាន់ណាស់។ ការមើលពួកគេ​ធ្វើសកម្មភាព ស្តាប់គំនិត​ពួកគេ និងការសម្រេចចិត្ត នានាបង្ហាញ​ពីសភាព​និងកម្រិតឈឺរបស់ពួកគេ។
អ្នកវិទ្យាសាស្ត្រសរសៃប្រសាទបានរកឃើញថាបុគ្គល​ទាំង​នោះ មិនមែនជាមនុស្សដែលមានចិត្តឆេវឆាវ និងងាយ​ក្នុងការ​គុំគួន ខឹងសម្បារនោះទេ។ ពួកគេគ្រាន់តែប្រើយន្តការគ្រប់គ្រងការយល់ដឹងរបស់ពួកគេក្នុងការបម្រើគោលដៅដែលរំខានតាមវិធីផ្សេង។ ការលាក់លៀម​សុខភាពផ្លូវចិត្តដែលនាំទៅរកភាពឯកោឡើងៗក្នុងសង្គមនិង​ នាំឱ្យ ស្ថានភាពផ្លូវចិត្ត ផ្លាស់ប្តូរទៅជា​ យល់ដឹងនិងឃើញអ្វី​ទៅជាលែងច្បាស់ ពិតដូចមិនពិត មិនពិត​គិតថាពិត។
…..ពេលខ្ញុំត្រូវបានសិក្សាពេញមួយថ្ងៃហើយ នូវអ្វីដែលត្រូវធ្វើ….ពួកគេ​ក៏ដោះលែងនាងឱ្យត្រលប់ទៅកាន់ទីពិព័រណ៌ដូចជាគ្មានអ្វីបានកើតឡើងទាំងអស់។
…..ហើយប្រហាម​ឡើងកាលណា​ការ​ងាររបស់ខ្ញុំគឺ​ទៅស្កាត់ជួបនាងនៅខាងមុខផ្ទះរបស់នាងផ្ទាល់ដែលនាង​កុហកថា ផ្ទះសំណាក់។
ដោយ​មានកាហ្វេពីរកែវផង ខ្ញុំស្កាត់នាង….
«អរុណស្តួស្តី! ញ៉ាំអត់? មាន​កាហ្វេ២កែវ!»
នាង​ងើបមុខមកមើលខ្ញុំទាំងភ្នែករូងស្រគាំ។ ដៃនាងឱបសម្ភារៈគំនូរជាច្រើន ហើយស្លៀកខោខូវប៊យទីនុយនិងអាវសដៃវែងយ៉ាងឡូយឆាយរឹងប៉ឹង។
«តិចទៀតទៅមើលពិព័រណ៍ជាមួយគ្នា!» ខ្ញុំនិយាយបន្ថែម​ព្រោះដើរតួដូចជាគ្មានអ្វីកើតឡើងទាំងអស់ចាប់តាំងពីថ្ងៃដែលខ្ញុំបានជួបនាង។
«យប់មិញគេងលក់ស្រួលទេ? » ខ្ញុំនិយាយទៀតទាំង​កុហកខ្លួនឯងដូចមើលមិនឃើញ​ភ្នែកនាងដែល​រូងខ្មៅ។ ខ្ញុំដឹងថាប៉ូលិសបានចាក់ថ្នាំងងុយឱ្យនាង​ពេលនាំនាង​មកផ្ទះវិញ​តែនាងនៅតែស្លក់ ការគេងជាមួយថ្នាំមិនដូច​គេងស្កប់ស្កល់ទេ។
នាងសម្លឹងមើលខ្ញុំពីលើដល់ក្រោម ហើយសម្លឹងកាហ្វ រួចក៏លូកដៃមកទទួល។ ខ្ញុំស្រវាទៅទទួលជួយកាន់អីវ៉ាន់ និងជក់វែងៗរបស់នាង…..
«យប់មិញយល់សប្តិអាក្រក់!»
នាង​និយាយ​តិចៗធ្វើឱ្យខ្ញុំហាក់ភ័យៗដែរ។
«ឃើញអីខ្លះ?!»
«ឃើញមនុស្សមកចាប់ខ្ញុំ! និងដុតគំនូរខ្ញុំចោល!»
ខ្ញុំគិតទាំងពិភាល់ថា តើសម្តីនាងពិតឬអត់ ថែមទាំងខ្ញុំខំ​ប្រឹងផ្ទៀងផ្ទាត់កាយវិការនាង ​ការពន្យល់នានាដែលក្រុមដុកទ័រចិត្តសាស្ត្របាននិយាយប្រាប់ពីម្សិល។
ទោះបី​ក្រុមប៉ូលិស​នៅតាមយើងជានិច្ច​តែចិត្តខ្ញុំនៅតែបារម្ភ…..កាន់តែបារម្ភ​ខ្ញុំកាន់តែរកនឹកពាក្យមកបន្លប់….
«តោះ! យប់មិញគេបើកកម្មវិធីដល់យប់ជ្រៅ! ញ៉ាំបាយហើយឡូឡាខ្លាំងៗ ខ្ញុំគេងមិនចង់បានដែរហ្នឹង មើលភ្នែកខ្ញុំចុះ!»
ថាហើយ មិនឱ្យនាង​បានមើលមុខទេ ខ្ញុំធ្វើជា​ឈ្ងោក​ក្រេបកាហ្វេ។
បានជារសកាហ្វេមកភ្ញោចទាំងព្រឹក នាងញញឹមហើយធ្វើដំណើរត្រសងជាមួយខ្ញុំតាមរបៀងអាគារ ដែលគេរៀបចំជារោង ឆ្ពោះទៅកាន់កន្លែងតាំងពិព័រណ៍ធំ។
គ្រប់យ៉ាង គឺរៀបចំឡើងដូចជាឪពុកនាងមិនទាន់ត្រូវបានចាប់ខ្លួន។ ផ្ទាំងគំនូររាប់រយនៅទីនោះដដែល។ ពួកនិស្សិតដើរចុះឡើង ឧគ្ឃោសនាសព្ទអំពីរបៀបសរសេរគំនូរនិងពត៌មាននានា នៅតែលាន់មកអឺងកង។ គ្មាននរណាដឹងថា ម្ចាស់សាលពិព័រណ៍ទៅណាទេ ក៏គ្មានអ្នកណាដឹងថា វិចិត្រករល្បីឈ្មោះ​ដើរក្បែរ​ខ្ញុំដែលវិចិត្រករផ្សេងៗតាមសម្លឹងទុកជាidolនេះ នាងជាកូនលោកជាបណ្ឌិតដែរ។
«មានឮសំឡេងថ្ងូរនិងមនុស្ស​របួសហូរឈាមទៀតអត់?!»
ខ្ញុំសួរនាង​ខ្សោយៗ តែមានឥទ្ធិពលខ្លាំង។ ជើងនាងស្រាប់តែ​ឈប់នៅស្ងៀមលែងដើរ។
ចាប់អារ​ម្មណ៍​ឃើញច្បាស់ហើយ តែ​ បំណាច់នឹងដើរតួខ្ញុំត្រូវដើរតួដល់ទីបំផុត។ ខ្ញុំនិយាយទៀត៖
« ក្រែងយប់មិញឮសូរថាមានមនុស្ស​យំថ្ងូរ?!»
នាងញាក់ស្មាធ្វើដូចជាមិនបាននិយាយរឿងទាំងអស់នេះហើយមិនបានដឹងពីរឿងមនុស្សរបួសអីទាំងអស់។
ភ្លាមនោះ ខ្ញុំទាញនាង​ថយមកវិញ ដោយខ្សឹបប្រាប់នាង៖
«ឈប់ កុំទាន់ទៅ! ខ្ញុំឃើញមេចុងភៅនិងមនុស្សប្រុសម្នាក់ពាក់អាវក្រឡា​ នៅខាងមុខដូចតម្រង់ទៅកន្លែងផ្លូវលំដែល​សាស្ត្រាចារ្សជាបណ្ឌិត​ហាមយើងមិនឱ្យដើរកាត់!»
ម្តងណេះ​ នាង​ហាក់ដូចជាភ័យយ៉ាងខ្លាំងភ្លាមៗ ខុសពីអាការៈម្សិលមិញ​ឬម្សិលម្ង៉ៃ។ ពាក្យថាមេចុងភៅនិងកន្លែងផ្លូវលំធ្វើឱ្យ​កែវកាហ្វេនាង​របូតធ្លាក់ខ្ចាយទៅលើដី។
«សុំទោស កាន់មិនជាប់!»
«អត់អីទេ!»
អ្វី​ដែលខ្ញុំលបលួចនឹងឆ្ងល់ក្នុងចិត្ត​ពេលនេះ គឺ​ថា​តើហេតុអីបានជាប៉ូលិសមិនរកចម្លើយពីពួកជំនិតបួននាក់នោះ?
តើពួកគេវិកលចរិតដូចនាងដែរ​ឬក៏ពួកគេគ្រាន់តែជួយបិទបាំងនិងតាមការពារនាង​ដោយសារមាន​ភក្ដីភាពចំពោះចៅហ្វាយដែលជា​ឪពុកនាង?
សេណារីយោក៏ឈានដល់សេកង់បន្ទាប់….. ភ្លាមនោះមនុស្សប្រុសម្នាក់ ដែលខាងប៉ូលិសគេរកបាន មានរូបរាងស្រដៀងទៅនឹងសង្សារចាស់របស់នាងឈ្មោះដូរ៉ា បាន​ស្លៀកពាក់ខោអាវរបស់បុរសនោះកាលមិនទាន់បាត់ខ្លួន ហើយចេញមករ៉ុយស្ពាយសាក់កាដូធ្វើដូចជានិស្សិតកំពុងដើរមើលពិព័រណ៌។
ដោយមានការសមត្រឹមត្រូវពីក្រុមចិត្តសាស្ត្រប៉ូលិស ដែល​រៀបចំគេនោះដូចបេះបិទទៅនឹង​សកម្មភាពបុរសដូរ៉ា​តែងធ្វើ មួយប៉ប្រិចភ្នែកប៉ុណ្ណោះ តរុណីឈប់ជើង​ជាថ្មី ហើយ​ឈរភ្លឹកចំហមាត់ធ្លុងសម្លឹងទៅកាន់គោលដៅ។
ត្រីស៊ីសន្ទូចហើយ…..
មនុស្សប្រុសម្នាក់នោះពិតជាមានរូបរាងស្រដៀងទៅនឹងអតីតមិត្តប្រុសនៅក្នុងបេះដូងរបស់នាងបេះបិទសូម្បីខ្ញុំធ្លាប់ឃើញមនុស្ស​ពិតតែក្នុងគំនូរ តែប៉ូលិសពិតជាចំណាយពេលវេលានិងកម្លាំងមិនតិចទេ សុំម្រាប់នុយធំមួយនេះ។
តរុណី​ឈរចំហមាត់ពីចម្ងាយ បុរសនោះស្រាប់តែស្ទុះស្ទារបាត់ខ្លួនទៅក្នុងក្រុមមនុស្ស។ ខ្ញុំធ្វើជាមិនដឹងអ្វី ប៉ុន្តែសភាព​ពិតពេលនេះ​វិវដ្តទៅលើសពីការរំពឹងទុក នាង​លែងគិតអ្វី ទម្លាប់របស់គ្រប់យ៉ាងមកលើដៃខ្ញុំ ឱ្យខ្ញុំកាន់ឯខ្លួននាង​រត់ទៅ​តាម«នុយ»។
អ្វីៗច្រើនណាស់​ធ្ងន់ទៀត​ខ្ញុំដេញតាមនាងមិនទាន់ទេ​ក៏រេរកកន្លែងទម្លាក់ចោលសិន។ សង្ឃឹមថាប៉ូលិស​ក្បែរៗនេះឃើញការឱ្យសញ្ញារបស់ខ្ញុំហើយ​មកប្រមូល​គ្រប់យ៉ាងទៅ​ទុកជាភស្តុតាងចុះ​ចំណែក​ខ្ញុំវិញ​រត់ទៅតាមនាង​។
ពួកគេ​ទីបំផុត​បានមកដល់ពីមុខមាត់ទ្វារនៃបន្ទប់គំនូរក្រោមដីមែន​តាមគម្រោង​របស់ប៉ូលិស។
នាងមិនខ្វល់នឹងបរិយាកាស មិនខ្វល់ថា កន្លែងនេះកន្លែងអ្វី មិនខ្វល់អំពីហេតុផលអ្វីទាំងអស់ គឺ​ខ្វល់ផ្តោតតែលើមនុស្ស​ប្រុស​ដែលកំពុងឈរបែរខ្នង……
«ដូរ៉ា!»
នាង​ហៅគេស្រទន់ ជាសព្ទសំឡេង​ដែលខ្ញុំមិនដែលឮចេញពីមាត់នាងពីមុនមកឡើយ។
បុរសនោះមិននិយាយ តបថែមទាំងមិនងាកមុខ។
«ហេតុអីបានជាពុកធ្វើយ៉ាងនេះចំពោះបង?….ខ្ញុំ…..ខ្ញុំមិនបានធ្វើទេ ខ្ញុំសុំទោស !»
ខ្ញុំមើលចម្ងាយ​នេះទៅ ទាំងដឹងថាប៉ូលិសនៅជុំវិញនេះ ដើម្បីការពារពួកយើងដែលជានុយ។
« ហេតុអីបានជាអូន ចាប់បងធ្វើបាបបងសុះសាច់?!»
សំឡេងមនុស្ស​ប្រុស​ត្រូវបានចាក់តាមអាត់។ ចំណែក​អ្នកតែងតួឈរមិនរង្គើឡើយ។
« ខ្ញុំមិនបានធ្វើទេ»នាង​យំឡើង ជាការសារភាពថា​ នាងដឹងរឿងនេះគឺរឿងដែល​នុយកំពុង​និយាយរំឮក។
« អូនជាមនុស្ស​កុហក! យើងបែកគ្នា​បានហើយ!»
«អូនសារភាពៗ​ គេប្រាប់អូនថា ធ្វើអ៊ីចឹងយើងនឹងនៅជាមួយគ្នាជារៀងរហូត!»
ធ្វើអីទៅ? យកឈាមគេមកគូររូប?
«បងឈឺណាស់​ទ្រាំមិនបានទេ​ដោះលែងបងទៅ!»
នាង​ងីងើស្ទុះចូលទៅតែ​ត្រូវ​គេនោះងាកមុខគេចៗចេញ។
សំឡេងនៅតែបន្តចាក់៖
«អូន​ធ្វើទារុណកម្មលើបង ចងបង ឆាប់ដោះលែងបងទៅ!»
នាងមិនឆ្លើយ​នៅតែ​ព្យាយាមដើរទៅមុខតាម​ដែលអាចធ្វើបានដើម្បីសម្លឹងមុខគេ ប៉ុន្តែគេដដែល​ព្យាយាមងាកមុខចេញមិនឱ្យនាងឃើញ​ដាច់ខាត។
ជាមួយនឹងទឹក​ភ្នែក​ធ្លាក់លើថ្ពាល់ នាងប្រុងឱបបុរសនេះ តែគេ​ទាញនាង​ចេញដែរ។ តរុណីរកកលនឹងដួល តែនាង​ទប់ជំហរ​ជាប់។
នាង​នឹកឃើញ​អ្វីម្យ៉ាង……
សំឡេង​សង្សារ សម្តែងម្នាក់នេះ​ត្រូវគេ​ចាក់អាត់បន្ថែមមកទៀត ៖
«ឆាប់ដោះលែងបងទៅ! »
មកដល់វិនាទីនេះ ខ្ញុំហាក់មានការសង្ស័យជាខ្លាំងចំពោះប្រតិកម្មក្នុងខួរក្បាលនាង ពីព្រោះថានាង​ផ្តើម​លូកដៃ យឺតៗ ហូត​យកសោកូន​ស្រួចៗនោះពីក្នុងផ្នួងសក់មក។ ជាដែកស្រួចដែលខ្ញុំបានឃើញនាងបើកទ្វារបន្ទប់នោះចុះទៅកាលពីម្សិល។
សោនេះបើមិនបើកទ្វារបន្ទប់ គឺនាងនឹង…
អូយ!
រហ័ស​ដូចផ្លេកបន្ទោរគ្មានអ្នកណាឃាត់បានទេ នាង​ចាក់គេជ្រុចមួយទំហឹង​ចំស្មាស្តាំ…..
បុរស​​ទ្រាំនឹងការឈឺចាប់មិនបានទេ ក៏ស្រែកអូយៗឡើង​យ៉ាង​ឈឺចាប់….. ចំណែកខ្ញុំវិញ ខំងាករកមើលប៉ូលិសដោយតក់ក្រហល់។
ខ្ញុំឃើញមាន​មនុស្ស​ពួនតាមគម្ពោតព្រៃ  ផើងផ្កានិង​របង​ចាស់ ម្តេចពួកគេមិនព្រម​ចេញមុខ​មកជួយ​គេ ឬចាំ​ដល់គេស្លាប់ម្នាក់ទៀត?
ខ្ញុំដូចបាក់ស្បាតម្នាក់ហើយ ចំណង​ពីម្សិល​សន្ធប់បេះដូងនិងរាងកាយខ្ញុំ ​នៅមិនទាន់មានកម្លាំងគ្រប់មកវិញផង តែក៏មិនអាចនៅទ្រាំចាំមើលដែរ ព្រោះស្គាល់កម្លាំងដៃមនុស្សឆ្កួតម្នាក់នេះ…..ខ្ញុំប្រុងឈានជើងចេញទៅ ​តែ​មានមនុស្សមកទាញខ្ញុំឃាត់ពីក្រោយ​ជាប់និងបិទមាត់ខ្ញុំផង។
ខ្លួនមួយនេះ បាន​រារាំងខ្ញុំយ៉ាងជាប់ម៉ឺង ក្រោយមកខ្ញុំដឹងថា គ្មានអ្នកណាក្រៅពីស្នងការ​កែវសុភាទេ។
«ឯងមិនមែន​គេទេ! ឯងជាអ្នកណា!»
នាង​ស្រែកឮៗហើយរេមកសម្លឹងជុំវិញខ្លួន​ខណៈពេលដែលលោកកែវសុភាឱបខ្ញុំនឹងបិទមាត់កាន់តែតឹង។ ខ្ញុំដឹងក្នុងចិត្ត​ថា នាង​វាងវៃណាស់​ អាចថា ការចាប់ដៃជាមួយនុយយើងអម្បាញ់មិញ  នាងស្គាល់ច្បាស់ទៅហើយថា មិនមែន​ដូរ៉ា​របស់នាង​។
«អូនសម្លាប់បងវេទនាណាស់!»
នាង​លើកកូនសោស្រួចមុតបែរសំដៅទៅបុរសដែលសម្តែងតួនេះម្តងទៀត ។ គេបែរក៏កំពុងឱបរបួសមុខងាកមកយ៉ាងឈឺចាប់ ហើយនិយាយពាក្យដដែលៗនេះថា
«ស្រីឆ្កួតឯងសម្លាប់បងប្រុសយើងវេទនាណាស់!»។​ ពេលនេះ គេបែរមក​ចំ​ពោះមុខ​តរុណី​តែម្តង នាង​គួរឃើញហើយ​ថា បុរសនេះជាប្អូនរបស់ដូរ៉ា មុខគេមិនដូច​បងប្រុសគេសូម្បីបន្តិចណាទេ ​ចុះហេតុអ្វីនាង​ហាក់ទន់ដៃនិងញ័រខ្លួន?
សម្តីលោកសាស្ត្រចារ្យចិត្តសាស្ត្រដែលខ្ញុំបានឮ ឥឡូវនេះរម្លឹកមកវិញហើយ« សញ្ញាព្រមានទូទៅមួយ នៃជំងឺវិកលចិត្តធ្ងន់ធ្ងរ​ ចំពោះមនុស្សពេញវ័យ គឺការគិតច្របូកច្របល់ ឬមាន​បញ្ហាពិបាក​ក្នុងការផ្តោតអារម្មណ៍។ ពួកគេការផ្លាស់ប្តូរអារម្មណ៍ខ្លាំងនៅចំពោះមុខបុគ្គលដែលសំខាន់សម្រាប់គេ  ហើយគ្មានសោះតែម្តង​នូវ​សមត្ថភភាពអាចគ្រប់គ្រង នៃភាពសោកសៅ សប្បាយ អរ ឬខឹង។ ពួកគេ​អាចមើលឃើញផ្សេង​ពីការពិតចំពោះមុខ ​ឬអាចមើល​យល់ច្រឡំចុះឡើង​មិនយល់ភ្នែកខ្លួនឯង! នេះមិនខុសអ្វី​នឹងមនុស្សដែលវង្វេងព្រោះការប្រើប្រាស់សារធាតុ ញៀនទេ! »
នាងស្រាប់តែឆ្លេឆ្លា​ឈប់ខ្វល់នឹង​អ្នករបួស ​ដោយ​រត់ទៅបើកទ្វារហើយ​រុញរបើក​ដើរចូលទៅ។
ប៉ូលិស​រត់ស្រមកគ្រាយកអ្នករបួសចេញ ចំណែក​ប៉ូលិស​លោកកែវសុភាលែងដៃពីខ្ញុំ។
«ឯណាៗៗៗៗៗៗៗៗបងដូរ៉ា?»
នាងនិយាយរវើរវាយម្នាក់ឯង ហើយរត់ឆ្លេឆ្លា ទៅរក​ផ្ទាំងគំនូរធំ​មួយ ​ក្បែរជញ្ជាំងទ័ល។ នាង​រុញ​វាចេញ​បង្ហាញ​តួអង្គទូទឹកថ្នាំចាស់មួយ ធ្វើអំពីឈើពេញទៅដោយ​ក្រឡថ្នាំនិងជក់គ្រប់យ៉ាង​ដែលប្រើកែងបាន។ នាង​សម្លឹងទីនោះមួយប៉ព្រិចភ្នែក​ក៏ឱនទៅ​​​រំកិលទូចាស់នោះចេញយ៉ាងធ្ងន់ ។
ពួកយើងឈរមើលភាំងព្រោះថា​ ទឹកថ្នាំនោះ​ចង់រំកិល​ ត្រូវការ​កម្លាំងហោចណាស់ក៏មនុស្សប្រុសពេញ​កម្លាំងពីរនាក់ដែរ ទើបធ្វើបាន។
«មនុស្ស​មានវិកលស្មារតីពួកគេអាចមានកម្លាំង ​ឬឥទ្ធិពលចិត្ត​ទៅធ្វើអ្វីមួយ មិនគួរឱ្យជឿ​លើសពីមនុស្ស​ប្រក្រតី! ព្រោះគេមិនខ្លាចអ្វី មិនខ្វល់អ្វីទាំងអស់ ដឹងតែពីសម្រេចគោលដៅដែលគេកំពុងអន្ទះសារ​ចង់បាន!»
ពីក្រោយទូចាស់​លេចចេញ​ផ្ទាំងថ្មមួយធំ។
ដូចយើងសង្ស័យ នាង​រុញវាចេញទៀតនិងចុះទៅក្នុងច្រកទ្វារមួយទៀតសែនងងឹតស្លុប ក្លិនអាសោចជះចេញមកដល់ក្រៅ។
ប៉ូលិស​ស្រតាមបញ្ជាលោកកែវ​សុភា ចុះទៅរូងក្រោមដីមួយនោះពិនិត្យ​និងចាប់ខ្លួននាង។
តាមពិត​​វាជាអាថ៌កំបាំងនៃផ្ទះចាស់​របស់នាងតាំងពីជំនាន់ដូនតាមកម្ល៉េះ។ មិនដឹងមូលហេតុអីបានជាគ្មានអ្នកណា​ដឹង។
ជាដំបូង ពួកយើងនៅក្រៅនេះ ជឿថានាង​លាក់មនុស្សស្លាប់នៅក្នុងនោះម្នាក់ដោយ គ្មាននរណាក្រៅពីមនុស្សប្រុសដែលនាងស្រឡាញ់នាងខ្លាំង ឈ្មោះដូរ៉ា។
តែក្រោយមកទៀតប៉ូលិសបានធ្វើរបាយការណ៍ថាមាន​គ្រោងឆ្អឹងពីរត្រូវបានរកឃើញថាត្រូវបានស្លាប់យូរមកហើយ។
នាងតរុណី​ពិតជា​បានធ្វើឃាត សង្សាររបស់នាងឈ្មោះដូរ៉ាយកសពមកលាក់នៅក្នុងនេះមែន ។ ហេតុផល គឺ​គេ​មានបំណងលាចេញពីជីវិត​នាងដោយសារតែគេមិនអាចទ្រាំទ្រនឹងវិបត្តិផ្លូវចិត្តរបស់នាងបន្តទៅទៀតបាន។
បុរសនោះជាវិស្វករ ដែលស្រឡាញ់គ្នាមានម្តាយពុកដឹងឮ។ មុនបាត់ខ្លួន​នៅឆ្នាំ២០១២ ដូរ៉ា​បានសរសេរនៅក្នុងទំហំកំណត់ហេតុរបស់ខ្លួនថា គេនឹងតស៊ូជាមួយនាង រហូតដល់នាងជាសះស្បើយ ពីការធ្លាក់ទឹកចិត្ត​។ ប៉ុន្តែចុងក្រោយគេសរសេរវិញនៅឆ្នាំ២០១៦ថា គេ​​ជឿថាគេ មិនអាចរស់នៅក្នុងជីវិតបែបនេះទៀតទេ មានតែពីរផ្លូវដែលត្រូវជ្រើសរើស មួយគឺនឹង​ស្លាប់ក្រោមស្នាដៃនាង ទីពីរគេត្រូវ​ចាកចេញពីនាងដើម្បីរក្សាជីវិតខ្លួនឯង។ ម្ល៉ោះហើយនៅថ្ងៃដែលគេសរសេរបញ្ចប់សៀវភៅនេះ នាងក៏បានចាប់គេយកមកដាក់ឃុំ និងធ្វើមន្តអាគមលើឈាម​គេ ដូចសម្ភារៈជាច្រើន​ដែលប៉ូលិស​បានរកឃើញ​នៅក្នុងបន្ទប់របស់នាងនៅស្រុកកំណើតនេះ។
ប៉ូលិសថែម​បានរកឃើញឧបករណ៍ចម្លែកជាច្រើន​ដូចជាសឺរ៉ាំងបូមឈាម ចានអាហារ កំប៉ុងទឹកដោះគោគរលើគ្នា សម្បក​ថ្នាំពេទ្យ អាកុលជាច្រើនដបនៅក្នុងបន្ទប់ក្រោមដី រួមទាំងសាកសពមនុស្សស្រីម្នាក់ទៀតកំពុងតែបញ្ជូនយកទៅធ្វើកោសល្យវិច្ឆ័យ។
មួយខែក្រោយមក ខ្ញុំបានទៅមើលនាងក្នុង មន្ទីរពេទ្យសសៃប្រសាទ។
ខ្ញុំយកនំនិងកាហ្វេទៅឱ្យនាង។ នាងបាននិយាយយំយែកប្រាប់ខ្ញុំថា ជួយម្តាយនាង​ផង​ប៉ានាង បានសម្លាប់ម្តាយនាង ព្រោះតែម្តាយនាងចង់នាំនាងចាកចេញ។
ប៉ានាងឈឺធ្ងន់ ​វង្វេងវង្វាន់និងទោសៈណាស់។ តែគាត់នៅតែស្រឡាញ់ម្តាយនាង​និងឃុំម្តាយនាង។  ដូច្នេះនាងនៅត្រឹមវ័យ៨ឆ្នាំ បានតាមដានឪពុក​រហូតដល់បន្ទប់នេះ​ហើយ​សុំអង្វរ កុំគាត់ឱ្យយកឈាមពីម្ដាយទៀត ព្រោះម្តាយ​នាងជិតស្លាប់ហើយ។ ពុកនាង​ប្រាប់ថា«ធ្វើដូច្នេះម្តាយនាងនឹងមកនៅក្នុងគំនូរវិញ»។
ម្តាយនាង​អង្វរនាង​ឱ្យទៅរកប៉ូលិស តែដោយ​នាងនៅតូចពេក​ ភ័យពេក ក៏ត្រូវដួលបោកក្បាលនៅក្នុងបន្ទប់នោះ ។
ពេលដែលដឹងខ្លួនឡើងវិញនាងមិនដែលឃើញម្ដាយរបស់នាងទៀតទេ…. សល់តែរូបគំនូរ។
សាស្ត្រចារ្យជាបណ្ឌិត មិនដែល​យកកូនស្រីទៅព្យាបាលក្បាលទេ។ គាត់ថា ការឈឺឬជា​ស្ថិតក្នុងចិត្ត​យើង​បើយើងថាមិនឈឺ គឺមិនទទួលអារម្មណ៍ឈឺទេ។
«ដូរ៉ា! ដូរ៉ា! កុំយំ ស្តាប់អូនណា៎ ការឈឺឬជា​ស្ថិតក្នុងចិត្ត​យើង​បើយើងថាមិនឈឺ គឺមិនទទួលអារម្មណ៍ឈឺទេ។»
នាង​និយាយបែបនេះ ឯខ្ញុំអង្គុយសំកុក​លែងនិយាយស្តីអ្វីចេញ។
ប៉ូលិសបានរកឃើញគំនូររបស់ម្តាយ​នាងនៅក្នុងបន្ទប់គេងរបស់ឪពុកនាង។
ជា​បណ្ឌិត​មិនដែលមានភរិយា​ថ្មីទេគាត់តែងតែចំណាយពេលនិយាយជាមួយរូបភរិយា​ជារៀងរាល់រាល់យប់។
«យាយមេចុងភៅនិងបុ្រសៗបីនាក់ទៀតត្រូវចោទបទស៊ុមគ្រលុំហើយ! ពួកគេមាន​ប្រវត្តិជាក្មេងៗ
ដេលជាបណ្ឌិតយកមកឱ្យធ្វើការ​ជាមនុស្សជំនិត​មើលខុសត្រូវផ្ទះនិងហាងគំនូរ! ម្នាក់ៗជាប់បំណុលច្រើនៗ​ដូចជា ទិញផ្ទះជូនឪពុកម្ដាយ រៀបការប្រពន្ធកូន ដូច្នេះហើយជាមួយគ្រួសារឆ្កួតពីរនាក់​កូននេះ ពួកគេនឹងធ្វើអ្វីៗតាមដែលគាត់បញ្ជា»បងនិពន្ធនាយកប្រាប់ខ្ញុំ។
ឥឡូវនេះប៉ូលិសកំពុងតែគិតថា គំនូរទាំងពីរផ្ទាំងនេះប៉ុន្តែគួរយកទៅទុកឯណា។
ចប់
រឿង ទឹកថ្នាំលាយឈាម ភាគទី៤
នាង​ធ្វើអ៊ីចឹងដើម្បីអ្វីទៅ?
ដោយសេចក្តីសង្ស័យ ខ្ញុំរេភ្នែកសម្លឹងជុំវិញនេះ។
ផ្ទាំងគំនូរ…..ទឹកថ្នាំ! សោចូលបន្ទប់ក្រោមដី….ការមកធ្វើជាស្គាល់ខ្ញុំ ទុកចិត្តខ្ញុំ….ទាំងនេះមិនមែនជារឿងល្អទេ​សម្រាប់មនុស្ស​ស្រីម្នាក់កំពុងមាន​កេរ្តិ៍ឈ្មោះ​ ហើយ​គ្រួសារនាងបានព្យាយាម​ប្រើអស់គ្រប់វិធី ក្នុងការ​លាក់កំបាំងការពិតនេះ….អ្នកដែល​មកដឹងអាថ៌កំបាំងអាម៉ាស់ៗរបស់គេ តើនឹងទទួលវាសនាបែបណាទៅ?…..
ខ្ញុំនឹកឃើញភ័យ​ដោយ​បំបែរក្រោយ ប្រុងរកច្រកចេញពីកន្លែងងងឹតនេះសិន​សឹមគិត ​ស្រាប់តែរបស់មួយរាងសែនតូចនិងស្រួច បុកចំមកគល់កខ្ញុំ…..ជ្រឹបដូចស្រមោចខាំ…..ខ្ញុំទន់ជើងដៃ….ធ្លាក់ជំហរ​ចុះមកដេករាបស្មើ…..ភ្នែកខ្ញុំនៅបើកតែចាប់ផ្តើមព្រិលហើយ!
ខ្ញុំចូលស៊ងគេហើយ! គេមិនឱ្យមនុស្សដែលដឹងរឿងរ៉ាវរបស់កូនស្រី​គេរួចខ្លួនឡើយ!…..គិតបានប៉ុណ្ណេះហើយ ខ្ញុំក៏ងងុយគេង ហើយលង់លក់ទៅជ្រៅជាងការដេកលក់ទៅខណៈដែល​ ខួរក្បាលក៏បានផ្តើម​ ស្ពឹកមិនឆ្លើយតបទៅនឹងសញ្ញាជុំវិញ​ ឬ ចង់មាន​ប្រតិកម្មតបតអ្វីទៀតឡើយ។
ពេលវេលា​រំលងទៅ…..ខ្ញុំបើកភ្នែកឡើងវិញមកសន្សឹមៗ……ខួរក្បាលដែលដួលក្រោយគេ ប្រើបានវិញមុនគេ។ ដៃជើងខ្ញុំនៅទន់តែខ្ញុំដឹងជាស្រេចហើយថា ខ្លួន​កំពុងស្ថិតនៅចំពោះមុខស្ថានការណ៍បែបណា។
ខ្ញុំប្រាកដណាស់ គឺសាស្ត្រាចារ្យកំហូចម្នាក់នោះកំពុងស្ថិតនៅចំអកពីមុខខ្ញុំ ឬជាមួយ​បក្ខពួករបស់គេ តែពេលសម្លឹងជាក់លាក់ ខ្ញុំគិតខុសហើយ…..ពួកគេមិនដឹងជាទៅណាអស់ហើយទេ គ្មានអ្នកណាទាំងអស់។
បែរជា​លេចវត្តមាន​មនុស្សស្រីម្នាក់ ដែលខ្ញុំបានស្គាល់ច្បាស់ ទោះបីដេកមើលនាងពីដីទៅ ​ហើយនាងកំពុងតែបែរចំហៀងខ្លួន​មកសោះហ្នឹង​ក៏មើលស្គាល់។
តរុណី​នៅឈរពីមុខផ្ទាំងគំនូរ និងបន្តគូររូបគំនូរមួយដែលគូរនៅមិនទាន់ចប់។
«តរុណី» ខ្ញុំហៅឈ្មោះនាងតិចៗ។
នាង​មិនបានងាកមករកខ្ញុំទេព្រោះស្លុងទៅក្នុងការផាត់ពណ៌របស់នាង ។
ចាប់អារម្មណ៍ថា ដង្ហើមពិបាកដក ដៃខ្លួនឯងជាប់ចំណង ជើងទាំងគូក៏រើមិនរួច ដឹងតែ​ជាប់ចំណងមែនហើយ គ្រាន់បើដែលមាត់មិនត្រូវបានគេបិទស្កុតដូចធ្លាប់ឃើញ​ក្នុងរឿង។
« ជួយៗៗៗ ដោះលែងខ្ញុំផង»
ខ្ញុំនិយាយបានតិចៗព្រោះហាមិនរួចតែ​ហត់ពេក។
« ពុកនាងជាអ្នកធ្វើលើខ្ញុំមែនទេ?»
នាងនៅតែមិននិយាយដដែល បន្តធ្វើមុខស្រទន់ឡើងស្រឹម​តែម្តងសម្រាប់បុរសនៅក្នុងផ្ទាំងគំនូរ។ អាការៈលេលានេះ ធ្វើឱ្យខ្ញុំអស់សង្ឃឹម​តែខំរម្ងាប់ចិត្ត អត់ធ្មត់ បិទភ្នែកជម្នះការឈឺចាប់សិន។
នៅលើកដៃ និងដើមដៃដែលត្រូវបានចងជាប់ពិតជារឹតរួតសសៃឈាម​ខ្ញុំមិនឱ្យអុកស៊ីសែន​ចិញ្ចឹម​បេះដូងបានស្រួលទេ។
បើ នៅតែបែបនេះ​ខ្ញុំដាច់ខ្យល់ឥឡូវហើយ!
ខ្ញុំគិត​រួចប្រមូលស្មារតីរកវិធី…..
មិនដឹងថាមនុស្សចង្រៃអស់នេះ ដាក់ខ្ញុំដេកបែបច្រងាប់ច្រងិលដូចសត្វធាតុតាំងពីពេលណាមកទេ។
« លែងខ្ញុំទៅ! តរុណី!  នាងមានរឿងអីដោះស្រាយមិនចេញ ចាំខ្ញុំជួយ!»
នាងមិនមែនមិនឮខ្ញុំនិយាយទេ ប៉ុន្តែនាងមិនចាប់អារម្មណ៍នឹងសម្ដីខ្ញុំ! ទាល់តែឃ្លាទីបីនេះ ដែលខ្ញុំសន្យាថាជួយ ទើបនាង​ហាក់ចាប់អារម្មណ៍​ព្រមងាកមកជាមួយនឹងកែវភ្នែកក្រហមយំសស្រាក់។
«កូនស្រីខ្ញុំមានជំងឺសរសៃប្រសាទ!»
ខ្ញុំនឹកឃើញដល់សម្តីរបស់ឪពុកនាង។ គ្រប់យ៉ាង ដូចគាត់និយាយពិតណាស់ សភាពនាង​ក្នុងពេលនេះ។ នាងងាកមើលមកខ្ញុំ ខ្ញុំក៏បានឱកាសហៅ៖
«ជួយខ្ញុំផង!  ជួយខ្ញុំផង!»
«កុំឡូឡា!»
តរុណីនិយាយតែប៉ុន្មានម៉ាត់នេះទេ គឺមិនដូចមនុស្សស្រីសកម្ម ឆ្លៀវឆ្លាត និងនិយាយច្រើន ដែលខ្ញុំបានជួប បាន​ស្គាល់ពីរថ្ងៃកន្លងមកនេះឡើយ។
នាង​ឬជាអ្នកផ្សេង?
ខ្ញុំលែងជឿភ្នែកខ្លួនឯងហើយ។
ទោះបីយ៉ាងណា ពេលដែល​ខ្ញុំផ្តោតសម្លឹងទៅលើម្រាមដៃស្ដាំនាង ដែលកំពុងតែកាន់ជក់ ស្នាមរបួសតូចមួយនៅទីនោះ គឺនាងបាន​មុតនឹងម្ជុល​លើរូបគំនូរ  ខ្ញុំនៅចាំបាន។
គឺនាងទាំងសាច់ឈាមគ្រាន់តែនាងធ្វើឡប់ៗដាក់ខ្ញុំ។​ បើខ្ញុំបានចេញពីទីនេះ ខ្ញុំនឹងរកយករឿងទាំងអស់នេះទៅប្រាប់ហ្វេននៅលើហ្វេសប៊ុករបស់នាងថា វិចិត្រករដែលពួកគេបានគោរពនិងឱ្យតម្លៃ មើលទៅជាមនុស្សស្រីស្អាតបាត ឡូយឆាយ មានចរិយាមារយាទខ្ពស់ សកម្មក្លៀវក្លា ចេះជួយអ្នកដទៃ  តាមពិតគឺមនុស្ស​រោគចិត្តធ្ងន់។
គិតដល់ត្រង់ណេះ ខ្ញុំអស់សង្ឃឹមវិញ….
ប្រហែលជាឪពុកនាងខ្លាចខ្ញុំចេញទៅបកអាក្រាតពីកូនស្រីសំណព្វរបស់គេហើយ បានជា គេមិនព្រមឱ្យខ្ញុំចេញបាន?
«ហើយគិតធ្វើអីខ្ញុំ?  តរុណី? ឆាប់ស្រាយចំណងខ្ញុំសិនទៅ ! ខ្ញុំនឹងជួយនាង!»
ពេលនេះនាងបែរមកសារជាថ្មី ហើយដាក់ជក់ចុះ។ គេដើរមកក្បែរខ្ញុំហើយ។ ទោះជា​ខ្ញុំពិបាកណាស់ក្នុងការងាកសម្លឹងនាងដែលឈរ ព្រោះ នាងពិតជាខ្ពស់ មានរូបរាងរឹងមាំ ចង្រៃត្រង់ថាហេតុអីបានជានាងឈឺដល់ថ្នាក់នេះមិនដឹងខុសត្រូវខ្មៅស?
នាង​ឈឺបែបនេះ បែរជានាង ត្រូវបានឪពុកនាងបណ្ដោយឱ្យដើរហើរសេរីក្នុងនាមជាវិចិត្រករល្បីឈ្មោះបែរខ្ញុំមនុស្សជា ឥឡូវនេះត្រូវមកជាប់ចំណង​ដោយឈឺចាប់ខ្លោចផ្សារបៀបនេះ?
ខ្ញុំត្រូវនៅកន្លែងនេះដល់ពេលណា?
«ជួយខ្ញុំផង លែងចំណងនេះទៅ​ស្រាយទៅតរុណី! បើមិនអ៊ីចឹងទេ…..»
ខ្ញុំបង្អង់ព្រោះឃើញ​នាងឈ្ងោកមក ក៏ដូចជាកំពុងរង់ចាំស្ដាប់នូវហេតុផលរបស់ខ្ញុំ។
ភ្នែកទាំងសង របស់នាង ពេលមើលមកមនុស្ស​ដេកដួលដូចខ្ញុំ មិនដូចកាលយើងស្គាល់គ្នាទេ។ ខ្ញុំដូចជាម្រឹគនាងដូចជាសត្វខ្លា បង្ហាញនូវសតិមិនប្រក្រតី ឬមួយក៏សភាព​ស្រេកឃ្លាន​ ចម្លែក គួរឱ្យភ័យខ្លាចព្រឺព្រួច…..
« បើមិនអ៊ីចឹងទេ ខ្ញុំនឹងក្លាយទៅជាអ្នករបួសដូចដែលនាងបានឃើញ គឺឪពុកនាងនឹងអារសាច់ សម្រក់ឈាមខ្ញុំយកទៅគូរគំនូរទៀតហើយ!»
អ្វីម្យ៉ាងលេចឡើងក្នុងភ្នែករបស់នាងភ្លឺព្រិចៗ….. សន្សឹមៗតរុណីបាន បោះបង់ចោលការសម្លឹងខ្ញុំដោយ​បែរទៅរកផ្ទាំងគំនូរវិញជាថ្មីទាំងរអ៊ូ៖
« អត់ទេ! ខ្ញុំមិនយកឈាម ពុទ្ធា មកគូរគំនូរទេ!​ ចិត្តខ្ញុំស្មោះចំពោះតែ ដូរ៉ាម្នាក់គត់!»
នាង​ស្គាល់ឈ្មោះខ្ញុំ ដូចជាមនុស្សមិនបានវិកល? គេដើរមួយៗ យកដៃទៅស្ទាបអង្អែលលើបុរសក្នុងរូបគំនូរសាជាថ្មីហើយទ្រោបក្បាលទៅក្បែរទ្រូងបុរសនោះយំខ្សឹកខ្សួល។
ខ្ញុំគិតចុះគិតឡើង….វិភាគចុះវិភាគឡើង…ជាមួយអាការៈ​ទាំងអស់របស់នាង​នៅចំពោះមុខខ្ញុំនេះ។
បន្ទប់នេះ​សាយភាយក្លិនម្យ៉ាងដែលខ្ញុំមិនចូលចិត្តនោះទេ គ្រាន់តែពិបាកពណ៌នា។
…. ឬមួយ…នាងបានសម្លាប់អ្នកណាម្នាក់ហើយ​យកឈាមគេមករៀបចំគូរគំនូរនេះឡើង?
ខ្ញុំភ្ញាក់អារម្មណ៍​យ៉ាង​ព្រឺព្រួចកម្រើក​អស់រោមដៃជើង​​បះច្រូងឡើងលើ។ មើលទៅនាងសារជាថ្មី​តរុណី​នៅតែ កំពុង​បន្តឱបទ្រោប​លើគំនូរបុរស​ក្នុងសភាពយំខ្សឹកខ្សួល ។
….រូបរាងបុរសក្នុងផ្ទាំងគំនូរនិងសភាពរបស់នាងពេលនេះ អាចបញ្ជាក់បានទេថា…នាងបានយកឈាមមកគូរូបគេឡើង? ហើយ….អាការៈនេះ គេគឺជាមនុស្សដែលនាងស្រឡាញ់មែនទេ?
នាងរោគចិត្ត ក៏ធ្វើបាបគេរហូតដល់របួសពេញខ្លួន ឮគេស្រែកយំថ្ងូរជាប់ក្នុងសសៃប្រសាទបានជានាងតែងគេងមិនបាន​នឹងស្រមៃឃើញ រូបរាងគេរត់ ស្រមៃឃើញតែសំឡេងគេថ្ងូរ?
មនុស្សក្នុងផ្ទះនាងទាំងអស់ រួមទាំងមេចុងភៅម្នាក់នោះផង ជាអ្នកមានភារកិច្ច​តាមសង្កេតនាង​ ឃុំគ្រង​គ្រប់ជំហាន មិនឱ្យនាងទៅធ្វើអ្វីផ្តាស់ បាន​ជានាងរោគចិត្តរត់​គេចពីពួកគេចូលមកពួន​ក្នុងបន្ទប់របស់ខ្ញុំ ? ធ្វើឱ្យខ្ញុំច្រំឡំថា​ពួកគេ​ធ្វើបាបនាង​?
គិតចុះគិតឡើង ខ្ញុំលែងដកដង្ហើមរួចមិនខាន​តឹងទ្រូងណាស់ ទាំងភ័យ​ ទាំង​ព្រឺ។
ការវិភាគទាំងនេះជាអ្វីដែលទៅរួច ប៉ុន្តែសេចក្ដីសង្ស័យនៅរណ្តំ​ក្នុងទ្រូងរបស់ខ្ញុំមិនអាច​ទប់ចិត្តធ្វើមិនដឹងមិនឮនិងមិនសួរបានទេ៖
ខ្ញុំសួរនាងតិចៗនៅពេលដែលនាងកំពុងតែស្រក់ទឹកភ្នែកឱបផ្ទាំងគំនូរ៖
« ប្រុសម្នាក់នេះតរុណីស្រឡាញ់ណាស់មែនទេ ?!»
ឮសម្តីរបស់ខ្ញុំ នាងស្រាប់តែឈប់យំ។ ខ្ញុំដឹងបាន ដោយសារសព្ទ​សំឡេងនាង​លែងទង្គឹះទៀត បានន័យថា នាងសំងំស្តាប់។ មនុស្សនេះពិតតែវិកល ក៏ប៉ុន្តែនាង​វៃណាស់។
ខ្ញុំត្រូវរកមធ្យបាយដើម្បីរស់ដូច្នេះ​ ខ្ញុំក៏ប្រញាប់​និយាយបន្ថែមទៀតទៅកាន់គេ៖
«គេនៅឯណា? ឆាប់ឡើង ស្រាយខ្ញុំហើយយើងទៅជួយគេ!»
ខ្ញុំនិយាយស្មានៗ ដោយរង់ចាំមើលប្រតិកម្មនាង នាង​ក៏បែរមុខមកសម្លឹងខ្ញុំភ្លាមៗ ជាមួយទឹកភ្នែកពេញក្នុងរង្វង់កែវភ្នែកទាំងសងខាង។
« គេនៅនេះហើយ!»
នាងនិយាយតវ៉ាជាមួយខ្ញុំដោយទឹកមុខមាំ ប៉ុន្តែទឹកភ្នែកនៅហូរ។
ខ្ញុំសម្លឹងទៅភាពឆ្កួតលីលារបស់នាងរួចរេភ្នែកទៅរកផ្ទាំងគំនូរទាំងប្រហោងពោះ។ សម្តីនាង​ខ្ញុំមានអារម្មណ៍ថា គេនេះ​លែងនៅហើយ បានន័យ​ថា​គេនៅតែវិញាណ?
គិតរួច ខ្ញុំក្រឡេកក្រឡាប់ភ្នែកសម្លឹងស្ថានភាពខ្មៅងងឹតគួរឱ្យខ្លាចរអា នៅទីនេះ។ ខ្ញុំសម្រេចចិត្តថា​ត្រូវ​រកវិធីទៀត គឺ​ស្វែងរកគ្រប់មធ្យោបាយដើម្បីសង្គ្រោះខ្លួនឯងសិន។ មិនយូរនិងមិនបង្អង់ទេ ខ្ញុំបន្លឺសំឡេងស្រទន់ទៅកាន់នាង៖
«តរុណី! បើនាងស្រឡាញ់អ្នកណាម្នាក់ ត្រូវតែការពារគេ!»
នាងស្រាប់តែគ្រវីក្បាលញាប់ស្មេហើយងាកមកធ្វើមុខតវ៉ាជាមួយខ្ញុំ។ ស្ថានភាពរបស់នាង បុគ្គលិកលក្ខណៈរបស់នាង នៅតែមានភាពវាងវៃ គឺខ្ញុំនិយាយតែម្ដងប៉ុណ្ណោះ ក៏នាងស្ដាប់បាន ទទួលបានភ្លាម​បានន័យថា នាងឮខ្ញុំនិយាយទាំងអស់ គ្រាន់តែសរសៃប្រសាទនាងមានបញ្ហា ពេលប្រតិកម្ម។
មិនដឹងថានាង មានពាក់ព័ន្ធជាមួយនឹងមនុស្សប្រុសនៅក្នុងផ្ទាំងគំនូរនោះជាលក្ខណៈឧក្រិដ្ឋកម្មដូចការស្មានព្រាវៗព្រោះតែសេចក្ដីភ័យខ្លាចរបស់ខ្ញុំ ឬក៏អ្វីទេ ប៉ុន្តែខ្ញុំត្រូវតែនិយាយបន្ថែមមួយជំហាន​ទៀត៖
«មែន! នាងត្រូវការពារមនុស្សដែលនាងស្រឡាញ់!»
«ខ្ញុំការពារ មិនបានទេ!»
នាងនិយាយទាំងយំសស្រាក់ ហើយសម្លក់ខ្ញុំ និង​យំ​បែរទៅរកផ្ទាំងគំនូរវិញ។
«ខ្ញុំការពារមិនបាន!»
ខ្ញុំគិតឃើញដល់រឿងជាច្រើនទៀត។ ប្រហែលជាឪពុកនាងទេដឹង ដែលជាអ្នកធ្វើបាបមនុស្សប្រុសនេះហើយនាងបានឃើញគេរត់ទាំងខ្លួនត្រូវរបួស ណាមួយឈាមរបស់គេ……
ខ្ញុំមិនហ៊ានគិតអ្វី​តទៅទៀតទេ ! បើពុកនាង​ធ្វើមែន​គាត់ជាសត្វ ហើយអ្នកបន្ទាប់អាចជាខ្ញុំដែលកំពុងតែផ្តឹកៗក្នុងចំណងនេះ។
ប៉ុន្តែ…..នាងជាអ្នកគូរគំនូរនេះ?
«អ្នកណាដែលជាអ្នកគូរគំនូរនេះទៅ! ស្អាតសង្ហារ​ណាស់!»
ខ្ញុំសួរនាងដើម្បីដឹងដើមចមទាំងអស់នឹងអាលវិភាគ​ឡើងវិញ។
« ខ្ញុំជាអ្នកគូរ!» នាង​ឆ្លើយ​ដោយ​ចាប់ផ្តើមជូតទឹកភ្នែកហើយ​ញញឹម​ងាកមករកខ្ញុំ ។ ​ប្រហែលជាមកតែពីខ្ញុំនិយាយសរសើរនាងថាគូរបានស្អាតទេដឹង?
«បងដូរ៉ា! ខ្ញុំគូរបានល្អទេ?»នាងសួរឡើង​មកទៀតភ្លាមៗ។
«ដូចៗ ដូចបេះបិទ!»
«ត្រូវហើយៗ» នាង​ឆ្លើយត្រួតៗពីរដងព្រោះខ្ញុំបានរំឮកឡើង​ និយាយអំពីឈ្មោះម្នាក់នេះ។ ដូរ៉ានេះ គេប្រាកដជាមនុស្សសំខាន់នៅក្នុងជីវិតរបស់នាងអ៊ីចឹងហើយដែល​ខ្ញុំត្រូវតែឆ្លើយសម្រប។
«បងឮទេ? ឮគេនិយាយទេ! ខ្ញុំគូរបងដូចខ្លាំងណាស់ គូរបានមែន!»
ខណៈខ្ញុំនៅស្ងៀម​តាមដាន នាងទម្លាក់សំឡេង​ហើយរអ៊ូៗ៖
« គេប្រាប់អូនថា! ធ្វើដូច្នេះ បង​នឹង​បាន​នៅជាមួយអូនជារៀងរហូត!»
ដល់វេនដែលខ្ញុំត្រូវរងការគិតយ៉ាងដំណំ គិត​រហូតដល់ឈឺក្បាល ភ័យស្លុត​សឹងគាំងបេះដូង។
«មនុស្សប្រុសនោះស្លាប់ហើយឬអី ? អ្នកណាធ្វើអីទៅលើគេ?»
ខ្ញុំភ្លាត់សួរនាង​មិនបានព្រាងទុកទេ គឺលែងធ្វើពើបាន។  សួរនេះព្រោះទប់ចិត្តមិនជាប់ ​ក្នុងនាមឬចរិតជាអ្នកសារព័ត៌មានដែលមានការងឿងឆ្ងល់។
ឃើញ​នាង​ងនៅទ្រឹងធ្មាំង ខ្ញុំដឹងថា បាន​ជ្រុលមាត់ដែរ ​តែហួសហើយ ​ក៏បុកសំណួរទៀត៖
«ចំណែក​អាអ្នកដែល​ធ្វើបាបគេ នៅឯណាឥឡូវនេះ? គេឃុំដូរ៉ា​នៅឯណា?»
នាងងាកមកសម្លក់ខ្ញុំ។
«គាត់នៅទីនេះហើយ!»
«តរុណីបានធ្វើអ្វីលើគេ? ហើយលាក់រូបពិតរបស់គេនៅឯណា!​ប្រយ័ត្នគេ​ស្លាប់ណ៎ា ឆាប់ឡើងយើងទៅជួយគេទៅ!»
«នេះហើយរូបពិតរបស់គាត់! ធ្វើដូច្នេះគាត់លែងស្លាប់ហើយ!»
នាង​ស្រែក​ខ្លាំងៗដូច្នេះហើយក៏ចាប់ផ្តើមផ្ទុះកំហឹងក្រេវក្រោធ ងាកឆ្វេងឬស្ដាំស្រវាចាប់ព្រនង់មួយដើរសំដៅមកកាន់ខ្ញុំ។
ខ្ញុំស្លុត​និងកែវភ្នែក​សាហាវៗ​របស់គេ…..ខ្ញុំទាល់តម្រិះហើយ!
ដោះស្រាយនឹងមនុស្ស​ឆ្កួតកំពូលម្នាក់នេះ​ មិនមែន​ជារឿងងាយទេ ខ្ញុំប្រហែលជាត្រូវស្លាប់ក្នុងជំរុំ​ងងឹតនេះ នៅក្រោមការវិវឌ្ឍរបស់នាងដោយភាពឆ្កួតលីលាដោយគ្មានអ្នកដឹងនិងរកឃើញខ្ញុំឡើយ។
«ឈប់សិនកូន!ឈប់សិន !»
បុរសចំណាស់ ដ៏គួរឱ្យស្អប់បានវិលត្រលប់មកវិញហើយចាប់កូនស្រីរបស់គាត់ដោយមានអង្គរក្សទាំងពីរជាដៃជើង។
ប្រហែលមានគេយាមនាង​នៅក្រៅ ​ហើយអ្នកនោះបាន​ហៅតានេះមកពេលដែល​យើងកំពុងជជែកគ្នា។
ក្រៅពី​តាជាបណ្ឌិត និងអង្គរក្សទាំងទ្វេ​ដែលចាប់នាង​ជាប់ ខ្ញុំឃើញ​យាយចុងភៅ​និងមនុស្ស​អាវឆ្នូត។
ចិត្តខ្ញុំសែនសៅហ្មងជះកំហឹង​ពេញ​ទ្រូង​ពេលដែលឃើញ​ពួកគេម្នាក់ៗឈរមើលខ្ញុំលេងៗ….ពួកសត្វតិរច្ឆាននេះ ត្រូវតែជាប់ទ្រុង!
ពួកគេស៊ុមគ្រលុំគ្នា ដោះលែងអ្នកមានវិកលឱ្យមានសេរីភាពដើរហើរ ហើយចាប់មនុស្សដែលគ្មានឈឺអ្វី​ដូចខ្ញុំមកដាក់ក្នុងចំណង។
«នាំតរុណីទៅវិញ!»
បុរសចំណាស់ចង្រៃនោះបញ្ជា​ធ្វើឱ្យ​ស្រីវិកល​កញ្ជ្រោលបោះបោក ស្រែកយំសស្រាក់ តាមសម្លឹងទៅនឹងបុរសក្នុងគំនូររហូតត្រូវអូសនាំចេញ​ផុតកន្ទុយភ្នែក។
ខ្ញុំតាមមើលភ្លឹកស្មារតីភ័យខ្លួនថា….តើអ្វីទៅដែលមនុស្សទាំងអស់នេះនឹងធ្វើមកលើខ្ញុំ ។
ទ្វារនៅបើកចំហ ខ្ញុំឃើញពន្លឺជះចូលមក ពិតជានឹក​ឃើញ​ស្តាយសេរីភាពនៅខាងក្រៅពន់ពេកហើយ។
«លទ្ធផលដែលអាឯងចេះដឹងរឿងអ្នកដទៃច្រើនពេក!»
សាស្ត្រាចារ្យចង្រៃនេះ មិនដឹងចង់ធ្វើអីខ្ញុំទេ គាត់ថាឱ្យខ្ញុំបែបចំអកៗយ៉ាងនេះសមដែរ?
កូនគាត់ទេដែល​វិកល នឹង​សុខៗ​មកធ្វើស្គាល់គ្នា​នឹង​ដឹកនាំខ្ញុំ មកដល់ច្រកនេះទេតើ! តើ​​ខ្ញុំបានធ្វើអីមុនទៅ? ខ្ញុំមិនមែន​ជាមេគំនិត រឹតតែមិនធ្លាប់ដឹងឬចង់ដឹងរឿង​គ្រួសារ​គាត់សោះ?
«លែងខ្ញុំទៅ!​ ប្រុងធ្វើអី​ខុសច្បាប់?»
ខ្ញុំសួរទាំងតក់ស្លុត ព្រោះថា សភាពពេលនេះពួកគេមិនអាចដោះលែងខ្ញុំឱ្យចេញទៅ ដើម្បីឱ្យកូនស្រីរបស់គេត្រូវបានលាតត្រដាងសមាសភាពនៅនឹងមុខសាធារណៈជននោះឡើយ។
«កូនស្រីឆ្កួតដល់ថ្នាក់នេះហើយមិនយកទៅព្យាបាលទៅ?» ខ្ញុំសួរទាំងផុតដង្ហើមម្ដងៗ។
« ប្រាប់ឯងហើយថា នាងជាហើយ! មកពីឯងវា​មកកន្លែងនេះវិញ បានជាវារើជំងឺ!»
«មិនមែនខ្ញុំនាំគេមកទេ គេនាំខ្ញុំមក!​គេឆ្កួតពេញធឹងហើយនៅថាគេជាទៀត?»
លែងនិយាយតវ៉ាជាមួយ​ខ្ញុំ តានោះបញ្ជាអ្នកនៅសល់ស្រីប្រុស២នាក់នោះឱ្យលើក​​ផ្ទាំងគំនូរប្រុសឈ្មោះ​ដូរ៉ាដាក់ទៅម្ខាង ព្រមទាំងពិនិត្យមើលបណ្ដាកំប៉ុងថ្នាំទាំអអស់។
មិនយូរទេ​ជននេះ​ស៊ីញ៉ូឱ្យកូនចៅលើកកំប៉ុង​ទាំងនេះចេញទៅបាត់ជាមួយនិងចៅហ្វាយស្រីឆ្កួតៗរបស់ពួកគេ​ដែរ។
«បំផ្លាញភស្តុតាង?  ឈ្មោះដូរ៉ា​កញ្ចាស់ឯងសម្លាប់មែនទេ?»
មេចុងភៅធ្វើមុខស្លេកៗ​ងើបមុខ​សម្លឹងទៅដៃគូ​ម្នាក់ទៀតដែលខ្ញុំបានឃើញឱបរបស់អ្វីមួយកាលពីយប់ម្សិលមិញ។
បុគ្គលិកទាំងពីរ​ប្រមូលកំប៉ុងថ្នាំទាំងអស់នេះហាក់ខ្ពើមរអើមផង។
ខ្ញុំសួរភ្លាមទៅតាមសន្ទុះចិត្តកញ្ជ្រោល៖
«ជាឈាមមែនទេ ? មនុស្សប្រុសនៅក្នុងរូបគំនូរនោះជាអ្នកណា? ពួកឯងទាំងអស់គ្នាចង់ជាប់ទ្រុងទាំងអស់គ្នាមែនទេរួមដៃជាមួយ​ឃាតកៈវិកលចរិត? កុំយកទៅអីមិនត្រូវរួមដៃ​ជាមួយគ្រួសារឆ្កួតលីលាមួយនេះទេ ឆាប់ទៅប្ដឹងប៉ូលិសភ្លាម! ហៅពួកគេ​ឱ្យគេមកដោះលែងខ្ញុំ!»
គ្មានប្រតិកម្មអ្វីជាវិជ្ជមាន​ទេ។ ទាំងពីរនាក់ ម្នាក់ៗដូចជាព្យាយាមធ្វើការប្រមូលកំប៉ុងដោយស្ងាត់ស្ងៀម ហើយ​ងាកសម្លឹងទៅសាស្ត្រាចារ្យជាបណ្ឌិតដើម្បីទទួលបញ្ជាចុងក្រោយរបស់គាត់។ គាត់ឱ្យពួកគេ​ចេញទៅហើយនៅសល់តែយើងពីរនាក់។
តាកញ្ចាស់ដកអ្វីមួយ​កញ្ចប់​មកបើកពីលើខ្ញុំ។
« អាក្មេងនេះវានិយាយច្រើនណាស់ ទុកវាទៅក៏នាំគ្រោះថ្នាក់ !»
ថាហើយគាត់ក៏អង្គុយ​ចុះមកជាមួយ​ទឹកមុខស្មើត្រជាក់គ្មានឈាមគួរឱ្យខ្លាច។ លើបាតដៃ​ជាកញ្ចប់អ្វីម្យ៉ាងជាតិម្សៅពណ៌ស។
ខ្ញុំត្រដរខ្យល់ចង់រើបម្រះ​ទាំងដឹងហើយថា ដែលគេមកបិទមាត់ខ្ញុំនេះគឺតាមរយៈការ​ដាក់អ្វីម្យ៉ាងមកក្នុងបំពង់កខ្ញុំ ឱ្យខ្ញុំស្លាប់ទាំងហាស្តីមិនរួច។
«ខ្ញុំមិនចង់ស្លាប់ទាំងអ៊ីចឹងទេ! ខ្ញុំមិនចង់ឱ្យគ្រប់គ្នាគិតថា​ខ្ញុំបាត់ខ្លួនទៅដោយមិនដឹងមូលហេតុទេ!​ ខ្ញុំមិនចង់ឱ្យអាថ៌កំបាំងនៃគ្រួសារមនុស្សឆ្កួតទាំងនេះ ដើរហើរ​ធ្វើដូចធម្មតានៅចំពោះមុខច្បាប់នោះឡើយ! »
« យើងមានភ័ស្តុតាងគ្រប់គ្រាន់ហើយ »
សំឡេងស្រែកមួយលាន់ឡើងនៅមាត់ទ្វារបន្ទប់ក្រោមដី គាប់ជួននឹងស្នូរចុចកាមេរ៉ាជាច្រើនលាន់ឡើងមក។
ខ្ញុំអរខ្លាំងណាស់ ទោះបីខ្ញុំឃើញត្រឹមជើង ប៉ុន្តែខ្ញុំដឹងថាមានមនុស្សជាច្រើនដែលស្ទុះស្ទារចូលមក។
ស្បែកជើងដំបូងគេ…ខ្ញុំដូចជាធ្លាប់ស្គាល់?
ខ្ញុំខំងើយមុខទាំងទឹកភ្នែក ទាំងញើសស្រោចដាបពេញខ្លួន ខ្សែចំណងរឹត សួតឈឺសឹងតែស្ពឹកអស់ដកខ្យល់បាន ប៉ុន្តែខ្ញុំនៅចំណាំមុខនិពន្ធនាយករបស់ខ្ញុំបាន គឺបង ពិសិដ្ឋ ។ គាត់ដើរចូលមកជាមួយនឹងមនុស្សម្នាក់ទៀត ដែលប្រហែលមុខ ខ្ញុំអត់ស្គាល់ទេ តែ​គិតចុះគិតឡើងទើបដឹងថាគាត់គឺជាស្នងការនៅខេត្តនេះឈ្មោះថា ឧត្តមសេនីយ៍ កែវ សុភា។
«បង!ជួយខ្ញុំផងបង!ជួយខ្ញុំផង»
ខ្ញុំនិយាយទៅកាន់ពួកគាត់ស្ទើរផុតដង្ហើម ទៅហើយប៉ុន្តែចិត្តខ្ញុំអរណាស់ទោះបីក្នុងហេតុផលអ្វីក៏ដោយពួកគេពិតជាមកចំពេល។
ប៉ូលិសពីរបីនាក់ស្ទុះមកចាប់សាស្ត្រាចារ្យកំណាចយកចេញទៅ ចំណែកបងនិពន្ធនាយកដើរមកក្បែរខ្ញុំរាវរកអ្វីម្យ៉ាងជុំវិញខ្លួននោះដើម្បី ស្រាយចំណងឱ្យខ្ញុំ ប៉ុន្តែរកមិនបានទីបំផុតស្នងការបានឱ្យប៉ូលិសយកកាំបិតមកដល់ហើយពួកគេក៏ស្រាយចំណងឱ្យខ្ញុំ ដោយ​គ្រាខ្ញុំត្រលប់ទៅសម្រាកនៅខាងក្រៅបន្ទប់នេះសិន​គឺអង្គុយ​លើកៅអីមួយ។
ខ្ញុំមិនចង់គិតរឿងអ្វីទៀតទេ ខ្ញុំមិនចង់គិតរឿងអ្វីទាំងអស់តែខ្ញុំខំតាមរកមើលនាង…..មិនឃើញ​តរុណីទេ….ប្រហែលនាង​ចេញទៅមុនពេលពួកគេមក ចំណែក​ឯ មីងចុងភៅនិងជន​អាវបង្កង់ត្រូវបានគេចាប់ដាក់ខ្នោះ បណ្តើរទៅពីក្រោយ​ជាបណ្ឌិត។
«ស្រីនោះ….តាន់តរុណី ជាកូនគាត់! ជាមនុស្សឆ្កួត!​ចាប់នាង​មកសួរទៅលោកប៉ូលិស!»
ថាចប់ហើយ ដូចបេសកកម្មខ្ញុំបានចប់ ខ្ញុំគិតតែបិទភ្នែកសម្រាកលង់ស្រឹមទៅ។
នៅក្នុងសុបិន ខ្ញុំស្រាប់តែឃើញ​ខ្លួនឯង​កំពុង​ឈរសម្លឹង​នាង​ដែល​យំ​និង​គូរគំនូរ។ ខ្ញុំស្រែកវ៉ាសពេលងាកមកខ្ញុំ ដៃនាង​មិនមានជក់ទេ គឺ​កូនកាំបិតមុតស្រួច…..
សារជាថ្មី ខ្ញុំភ័យ​តក់ស្លុត …..សំឡេង​មេដឹកនាំខ្ញុំគឺនិពន្ធនាយកលាន់មកក្បែរៗត្រចៀកខ្ញុំ…គ្រាន់តែខ្ញុំបើកភ្នែកមិនបាន….
«ក្នុងនាមជាអ្នកវិភាគផ្លូវចិត្តដ៏មាន​ជំនាញ ពួកគេ​រកឃើញ​ថា ការបាត់បង់​ការទទួលយកការពិត ​ឬទាក់ទងមិនបានជាមួយភាពជាក់ស្តែង! ជាជំងឺបុគ្គលិកលក្ខណៈដែលពីដំបូង​សឹងគ្មានសញ្ញាទេ។ ភាគច្រើននៃឃាតកៈក្នុងរឿង​ក្តីឧក្រិដ្ឋ​ធំៗ​នៅលើលោកនេះមានកំណត់ត្រារោគវិនិច្ឆ័យថា មានជំងឺប្រឆាំងនឹងសង្គមឬហៅថា វិកលចរិតមាន​និស្ស័យ បន្ទោស មិនស្រប​មិនសុខចិត្ត​ ឬទើសចិត្តឬងប់ងល់ខ្លាំងចំពោះអ្វីមួយ​ដល់បាត់ការផ្តោតលើរឿងផ្សេង! ពេលយូរទៅ បើ​គ្រួសារមិនព្រមរកការ​ព្យាបាលត្រឹមត្រូវ​ ក៏អាចក្លាយទៅជាវិកលចរិតបែប Paranoid ហើយបាត់បង់ការទទួលដឹងការពិតទាំងស្រុង ​គឺគ្រប់យ៉ាង​រវើរវាយ។»
«តរុណីមែនទេ?»
ខ្ញុំសួរខ្សាវៗមុនពេលបើកភ្នែក និង​ដឹងថាខ្លួនឯងមានសុវត្ថិភាព ព្រោះជាតិសេរ៉ូមនៅចុងជើង ។ មិនដឹងទីណាទេ តែ​ជាកន្លែងបំប៉នខ្ញុំដែលរៀបចំឡើងដោយក្រុមសមត្ថកិច្ចខេត្ត។
ឧត្តមសេនីយ៍កែវ​សុភានិងបងនិពន្ធនាយកអង្គុយ​ញាំកាហ្វេលើសាឡុង ទំនងសម្តីមុននេះពួកគេមិនមែន​និយាយប្រាប់ខ្ញុំទេ គឺ​គេពិភាក្សាគ្នា​លើរបកគំហើញការស៊ើបអង្កេត?
ពួកគេ​ឈប់មាត់ប្រហែលមកពី​ឃើញ​ខ្ញុំដឹងខ្លួនឡើងក្រោយខ្ញុំហារ​សួរ ។ ​ខ្ញុំបិទភ្នែកទៅវិញ​ក្នុងភាពអស់កម្លាំងនិងនឿយណាយពន់ពេក……ទោះបីយ៉ាងណា បន្តិចមក​ខ្ញុំក៏ឮសំឡេងមេរបស់ខ្ញុំនិយាយទៅកាន់ មេប៉ូលិស​ម្នាក់នោះថា ៖
«តែយើងមានភស្តុតាងគ្រប់គ្រាន់ឬនៅ?!»
￼រឿង ទឹកថ្នាំលាយឈាម ភាគទី៣
បន្ទាប់​មកនាង​រាវយកពិលនាង​មកវិញ ក្តាប់នឹង​ដៃ​ហើយ​បកសំដៅទៅរកទ្វារ។ ខ្ញុំក៏ទាញ​ទូរសព្ទ​ចេញទៅតាមដែរ ​ដ្បិតអី ខ្ញុំម៉េចនឹង​អាចបណ្តោយ​ឱ្យនាង​ទៅតែឯងបាន?….
ពីរនាក់យើង ចុះពីអាគារចាស់នេះ​រត់ទៅទិសដៅខាង​ស្តាំ​រួច​បត់​ទៅ​ពី​ក្រោយជួរ​របងបរិវេណពិព័រណ៌​ដ៏មាន​ពណ៌បៃតង ​និងខ្ពស់ផង ដែល​​បិទបាំងបន្ថែម​ទៅពពួក​​រុក្ខាតូចធំ​មិនស្គាល់ឈ្មោះ​ដុះបណ្តាក់គ្នា ត្រសុំជាជួរ។ វាជា​​ដីមួយកន្លែងតូចឆ្ពោះ​ទៅរក​​ច្រកហាមឃាត់នោះ។ មិននឹកស្មានថា ច្រកនោះដើរយូរទៅ កាន់តែជ្រៅឡើងៗមិនសមថាជាផ្លូវកាត់អ្វី​ដូចដែល ពូ ​ជា បណ្ឌិតបានប្រាប់មកពីព្រឹកទេ។
ខ្ញុំទាញដៃនាងឃាត់ នាង​ក៏ងាកមកភ្លាម​ដោយចុចពិលបិទ។ នាង​ហាក់មានកាយវិការ​ប្រុងប្រយ័ត្នណាស់នឹងខ្លាចថាមានគេចាប់ពន្លឺបានពីចម្ងាយ។
« ខ្ញុំមាន​អារម្មណ៍ថាកន្លែងនេះមាន​អ្វីមួយមិនធម្មតាទេ!»
« ខ្ញុំប្រាប់ហើយតាស៎!»
នាង​ខ្សឹបតបខ្ញុំវិញ និងប្រុងឈាន​ទៅទៀត​តែត្រូវខ្ញុំឃាត់ទៀតនិង​ព្យាយាម​ខ្សឹបពន្យល់នាងឡើងវិញ​ពីគំនិត​របស់ខ្ញុំ៖
«កុំទៅទៀតអី! ទំនង​មានរឿងអាក្រក់ៗច្រើនជាងល្អ!»
«តែខ្ញុំត្រូវការដឹងការពិត!»
«ហេតុអី?! មិនមែន​រឿងយើងទេ!»
«គេមិនឱ្យយើងសុខឡើយ!»
ម៉េចនាង​ថាបែបនេះ?​  ខ្ញុំយល់ថា កន្លែងហាមឃាត់មួយ​ដែលម្ចាស់​គេមិនចង់ឱ្យយើង​ចូលផង​​យើងទៅធ្វើអី? ខ្ញុំកំពុង​គិតបែបនេះដោយរេរា​ក្នុងការ​បន្តដំណើរ ​ឯនាងឃើញហើយ​ក៏​​បោះបង់ចោលការជជែកជាមួយខ្ញុំ រួច​​រត់ទៅ​មុនទាំងមិនបើកពិលដដែល​។
ខ្ញុំដើរមួយៗទៅតាមពីក្រោយ…..
«ដូចខ្ញុំស្មាន​មែន!»
នាង​ថាម​កតិចៗ​ខ្ញុំក៏បន្ថែមល្បឿនទៅដល់។ នាង​នៅទ្រឹង ហើយចុចពិលបង្ហាញ។ ពីមុខពួក​យើងពិតជាមានទ្វារឈើដ៏ក្រាស់​មួយ ។ មេសោចាក់ភ្ជាប់មាំណាស់ ។ ទោះជាមេសោនោះចាស់គ្រឹក តែវាធំ​​ហើយយើងគ្មានកូនសោទេ។
«អ្នកណានៅក្នុងនេះ?»
នាង​ងាកមកសួរខ្ញុំ តើឱ្យខ្ញុំបានចម្លើយពីណាមកឱ្យនាង​?
ដ្បិតតែទីនេះមាន​ទ្វារឈើនិងមេសោមួយ ចាក់ជាប់ពីក្រៅ ក៏មិនមែនប្រាកដថា ខាងក្រោយនោះមាន​បន្ទប់ឬមានមនុស្ស​ត្រូវជាប់ក្នុងនោះទេ។ អាចជាឃ្លាំង​ឬកន្លែងអ្វី​ដែលមិនទាក់ទងនឹង​យើង។
«យើងនៅហ្នឹងធ្វើអី?»
នាង​ទាញយកវត្ថុតូចស្រួចមួយពីក្នុងហោប៉ៅចេញមក ហើយ​ចាក់របើកសោដ៏មាំនោះបានយ៉ាងស្ទាត់ជំនាញ។ ខ្ញុំត្រូវចំហមាត់ឆ្ងល់ និយាយលែងចេញ​សម្លឹង​ទៅជណ្តើរ​ខាងក្នុងពីក្រោយ​ទ្វារ​ក្រោមកំសួលពិលនាង …..ជណ្តើរ​នេះហាក់នាំយើង​ចុះទៅបន្ទប់ក្រោមដី….?
ដោយឥតនិយាយអ្វីនឹងខ្ញុំសោះ នាង​ផ្តើមឈានទៅ​ដូចស្លុង…..
ខ្ញុំវិញ​នៅស្អិតទ្រឹងលើនេះ….ខ្ញុំមិនទៅទេ! មិនចុះដាច់ខាត។
ក្រឡេកមកមើលសោមួយនេះ វាដូចជាអភិនិហារពេកដែលនាងប្រើដែកមួយមកឆ្កឹះបាន? សូម្បីជាងថ្នឹកខាងគាស់សោមកដល់ប្រហែលម៉េចក៏១៥នាទីទៅកន្លះម៉ោងដែរ។ ​លើកលែងតែ ….ដែកនោះមិនមែនជាប្រដាប់គាស់តែជា កូនសោ?
នាង​ស្រែកវ៉ាសភ្លាត់សំឡេងឡើង….រួចរលត់បាត់….ធ្វើឱ្យខ្ញុំនេះរត់ក្ឌុងចុះទៅ​ លែងគិតអ្វី​ព្រោះគិតតែ​អំ​ពីសុវត្ថិភាពនាង……។​ ជណ្តើរនេះមើលពីក្រៅ​ទៅដូចជ្រៅ​ព្រោះមេឃងងឹត ឯពេលចុះជាក់ស្តែងបានតែ៥កាំគត់​ក៏មកដល់បន្ទប់មួយក្រាលដោយឥដ្ឋយ៉ាងក្រាស់។ ពីមាត់ជណ្តើរចុះនេះទៅ នាងបានទម្លាក់​ចោលពិលដ៏ធំរបស់នាង​​លើឥដ្ឋ…..ដោយ​នាង​ឈរស្កុប​នៅនឹងមុខ​ផ្ទាំងគំនូរមួយធំៗមែនទែន​មួយជំ​ហរខ្ញុំនេះតែម្តង…..ក្នុងនោះជារូបភាពនៃបុរសម្នាក់….គូរមិនទាន់រួចទេ…..ក្លិននៅទីនេះពិបាកពណ៌នា​ណាស់​…..តែខ្ញុំមិនចូលចិត្ត​វាដាច់ខាតបើសួរគំនិតពិតរបស់ខ្ញុំ……។
កំប៉ុងថ្នាំជាច្រើន នៅចំពោះមុខផ្ទាំងគំនូរ ធ្វើឱ្យខ្ញុំនឹកឃើញដល់សម្តីរឿង«ឈាម​គូរគំនូរ»ដែលទើបតែជជែកគ្នាហើយ​ ។
ម្រាមដៃស្តាំនារីនេះ ​លើកទៅអង្អែលលើកំភួនដៃបុរសក្នុងផ្ទាំងគំនូរ ។ មនោសញ្ចេតនាអ្វីម្យ៉ាង​រវាងពួកគេ ឆក់យកអារម្មណ៍​ខ្ញុំទៅទាំងមិនចាំបាច់និយាយពន្យល់។
គំនូរនេះ មានសភាពរស់រវើក​ល្អឥតខ្ចោះ សមណាតែជាស្នាដៃនៃកំពូលវិចិត្រករមិនមែន​លំៗទេ។
ខ្ញុំមិនដឹងថា បុរសនោះជាអ្នកណា​ឡើយតែគេសង្ហារនិងមាន​ទឹកមុខ​ពោរពេញ​ទៅដោយ​មន្ត។ សព្ទទង្គឹះខ្សឹកខ្សួលរបស់នាង​ស្រាប់តែលាន់ឡើងមកធ្វើឱ្យខ្ញុំងាកទៅ។
ពន្លឺពិល​បង្ហាញ​គ្រប់យ៉ាងច្បាស់ព្រោះថាបន្ទប់នេះងងឹត ដូច្នេះតំណក់ទឹកភ្នែកប្រៀបបីដូចជាពេជ្រ រលាស់ចរណៃ។
«មានរឿងអី?»
ខ្ញុំសួរនាង​ធ្វើឱ្យ​នាងកាន់តែ​ស្រែក​ទ្រហោយំយ៉ាង​ឈឺចាប់ និង​លើកដៃទាំងសងទៅស្ទាបមុខបុរសក្នុងគំនូរ ។ ​ម្រាមនាង​មុតឈឹបនឹង​អ្វីមួយ​ ទំនងជាម្ជុលដែលត្រូវបាន​ដោតនៅ​លើគំនូរត្រង់មាត់បុរសនោះ​ម្ល៉ោះហើយ ​ឈាមនាងផ្តើម​​ហូរចេញ​រឹមៗ ច្រើនឡើងៗ…..នាងលើកម្រាមមកមើលដោយ​សោយសោកាសឹងតែងងឹតមុខ។
ខ្ញុំគិតមិនយល់ទេ…..​បន្ទាប់មកតរុណី​លើ​កយកឈាមខ្លួនឯងដដែលនេះ ទៅផាត់​លើបបូរមាត់ប្រុសកំលោះនោះ…..ខ្ញុំង៉េមង៉ាមហើយ! ឆ្ងល់ណាស់!
«គេនេះជាអ្នកណា?!»
ខ្ញុំសួរបន្ថែម​ ធ្វើឱ្យនាងទ្រោបក្បាលទ្រហ៊ោពេញ​មួយទំហឹងអង្គុយចុះទ្រោមៗលើឥដ្ឋ។
«តោះ! ចេញពីកន្លែងគេ កុំឱ្យម្ចាស់គេមកទាន់!»
ខ្ញុំទូន្មាននាងស្រាលៗ​ស្រាប់តែ​នាងក៏ដូចជាស្វាងស្មារតីនឹកឃើញ​ដល់អ្វីមួយក៏ស្ទុះក្រោក​ឡើង សន្សឹមៗ និងស្រែកវ៉ាសដោយកំហឹងទះតប់បំ​បុកផ្ទាំងគំនូរឱ្យរលំដេកដួល រួចរត់ចេញទៅបាត់។
ខ្ញុំភាន់ភាំងមួយខណៈ គិតថា​បើម្ចាស់គេមកឃើញ​សភាពទីនេះ​ខុសប្រក្រតី​ តើគេនឹងគិត​បែបណា​ទៅ?
ខ្ញុំបង្ខំចិត្ត​ដើរទៅរើសបំបែរលើកផ្ទាំងនោះឡើងមកវិញ។
ស្នាមប្រឡាក់ក្រហមៗ នៅនឹង​ឥដ្ឋ នៅលើគែមស៊ុម និង​នៅលើផ្នែកខ្លះនៃអាវបុរស ធ្វើឱ្យខ្ញុំចាប់អារម្មណ៍​ភ័យលាយ«ខ្ពើមៗ»។
ដាក់រូបបញ្ឈរវិញហើយ ខ្ញុំអត់ទាន់ប្រាកដនៅឡើយ​ថា ពិតជាមានឈាមលើនេះ​ឬអីទេ ព្រោះមិនទាន់បាន​ពិសោធន៍ ប៉ុន្តែ​ខ្ញុំនឹកឃើញ​ដល់សភាពនាង​ដែលនៅសុខៗ​​ស្រែករោទ៍ដូចឆ្កួតលីលាហើយរត់ចេញទៅក្រៅ បានធ្វើឱ្យខ្ញុំឆ្លេឆ្លារេភ្នែកមកពិនិត្យបណ្តាកំប៉ុងទាំងនោះវិញ។
ទីបំផុតខ្ញុំបានសម្រេចចិត្តថា លូកដៃទៅស្ទាបជាតិសើម​ក្នុងក្រឡមួយក្រហមឆ្អិនឆ្អៅទាំងបេះដូងលោតញាប់សែនញាប់។ មិនទាន់លូកដល់វត្ថុនោះផង ស្រាប់តែអ្វីមួយធ្ងន់ប៊ឹង ធ្លាក់មកលើស្មាខ្ញុំចំពីក្រោយ​។
ដោយមិនបានស្រែកចេញ​មួយម៉ាត់ ខ្ញុំក៏ដួលសន្លប់ត្មោលទៅលើកម្រាលឥដ្ឋ។
…..ដឹងខ្លួនភ្ញាក់ឡើងមកវិញ​ក្បាលខ្ញុំតឹង​ស្ទើរបែក។ មួយសន្ទុះដំបូងប្រមូលការចងចាំមកវិញ ខ្ញុំឃើញខ្លួនឯងនៅលើគ្រែដំណេកផ្ទាល់បន្ទប់​របស់ខ្ញុំ ។
«ចង់ប្រាប់ថា…..ខ្ញុំយល់សប្តិមែនអត់?»
ខ្ញុំស្ទុះក្រោក​ច្រងាប់ច្រងិលពេលគិត​ឃើញ​ឡើងវិញ​នូវ​រឿង​ទាំងអម្បាលម៉ាន…..
កាមេរ៉ា និងទូរសព្ទរបស់ខ្ញុំ ពិតជានៅលើតុ។  ខ្ញុំក្រោកឡើងយ៉ាង​លឿននិងពាក់កណ្តាលនៅមីងមាំងរវើរវាយចង់រក​រត់ចេញ​តាមទ្វារនឹងបាន​ទៅរកនាង ប៉ុន្តែខ្ញុំឈប់សិននៅពេល​ដៃប៉ះ​លើសោ​ …..ដោយ​ចង់ដឹង….អ្វី​ដែល​ខ្ញុំគិត​មិនយល់មានច្រើនណាស់ អ្នកណា​អ្នកវាយសំពងខ្ញុំឱ្យសន្លប់ ? វានោះពេលចូលមកបានឃើញ​នាងឬចាប់យក​នាង​​ទៅណាបាត់ហើយ​ដឹង? ម៉ោងប៉ុន្មានហើយ? ហេតុអ្វីគេ​ដាក់ខ្ញុំមកដេកមកនៅបន្ទប់នេះវិញ? ​នាង​ក្លាយជាអ្វីទៅហើយពេលនេះមានអ្នកណាដឹងពីរឿង​បន្ទប់នោះទេ?
ពូជាបណ្ឌិតម្នាក់នោះ! ខ្ញុំគិតទាំង​ឈឺក្បាល និងបើកភ្នែកទាំងសងមិនទាន់បានលះល្អ ក៏ខំងាកក្រោយសម្លឹងសម្ភារខ្លួនឯងហើយ​ចាប់ផ្តើមត្រលប់ដើរទៅក្បែរនោះចុចទូរសព្ទមើលម៉ោង។
ម៉ោង​ជាង១២ថ្ងៃត្រង់ហើយ?
ចាំថា យប់មិញ​ពេល​ដែល​ខ្ញុំនឹងគេ​បានទៅដល់កន្លែងចម្លែកនោះ មេឃរំលងអធ្រាត្រ​ហើយ។ ពេលនេះ​តាន់តរុណី​នៅឯណា?
ខ្ញុំឈោង​ទាញ​វាំងនន​ខ្វាកសម្លឹងទៅខាងក្រៅ។
ពិតជាមានមនុស្ស​ម្នាមកទស្សនាពិព័រណ៌ទឹកប្រៃ ដើរចុះឡើងកាត់សួន​មើលឃើញពីចម្ងាយ​សឹងថា​​ច្រើនជាងកាលពីម្សិលមិញ​ទៀត អាច​​ដោយសារនេះជាថ្ងៃអាទិត្យ។
អ្វី​ដែល​ពិតជាខកចិត្តបំផុត​ទៅទៀតនោះ គឺ​ពេលខ្ញុំឈោងយកកាម៉េរ៉ា​មក​ ចុចបើកមើលគ្រប់យ៉ាង នៅក្នុងកាមេរ៉ាខ្ញុំគ្មានសល់សូម្បីតែរូប​មួយសន្លឹកណា! សូម្បីទូរសព្ទខ្ញុំក៏ត្រូវ Formats ចោលទាំងអស់ដែរ។
អ្នកណាធ្វើ? បើចង់ប្រាប់ខ្ញុំថា យប់មិញ​គ្រប់យ៉ាង​ជាការស្រមៃក្នុងសុបិន ចាំអី​ធ្វើអ៊ីចឹង?
យើងចាំបាច់ត្រូវធ្វើបែបនេះទេ?
ខ្ញុំដឹងថាអ្នកណា​ម្នាក់ឬច្រើនគ្នា​ដែល បានទៅទាន់ក្នុងបន្ទប់ក្រោមដី វាយខ្ញុំពីក្រោយ​ហើយ​លើក​នាំដល់បន្ទប់នេះធ្វើដូចខ្ញុំនៅដេក​ធម្មតា​មិនបានចេញទៅណា។ មិនអស់ចិត្ត​ពួកគេក៏​រកលេសមក​បំ​បាត់អ្វីៗទាំងអស់ដែលជាភស្តុតាង ទាំងវីដេអូ ទាំងរូបថត ក្នុងម៉ាស៊ីន​ខ្ញុំ។
ខ្ញុំក្ដាប់ទូរសព្ទដោយកំហឹងហើយ​ចាកចេញ​តម្រង់មក​សាលពីព័រណ៌ សំដៅទៅរក​ការិយាល័យបណ្តោះអាសន្ន​របស់ពូជាបណ្ឌិតដែលគេរៀបចំឡើងក្នុងតង់ប្លាស្ទីក​ថ្លារាងមូលមួយ ប្រមាណជាបួនម៉ែត្រ​បួនជ្រុង​។ គោលដៅ​ខ្ញុំចង់សួររក​បន្ទប់នាង​ផង និង​សួរនាំរឿងអ្នកវាយខ្ញុំសន្លប់លុបឯកសារ​ខ្ញុំអស់ផង។
ទៅដល់សាលដែលមាន​គំនូរដាក់​តាំងរាប់រយផ្ទាំង ។​ ដោយនេះជាម៉ោងបាយ មិនសូវឃើញ​ក្រុមវិចិត្រ​ករទេ។ ខ្ញុំមើលពីចម្ងាយទៅក៏ឃើញ​គាត់ម្នាក់ឯងកំពុងតែឈ្ងោក​ឡើងចុះ​ដូចជា​សរសេរអ្វីម្យ៉ាងលើតុ​របស់គាត់ខាងក្នុងបរិវេណតង់។
ឥតគិតច្រើនទេ ខ្ញុំស្ទុះចូលទៅ ព្រោះតង់នោះមិនមានទ្វារ ស្រាប់តែពីក្រោយខ្នងខ្ញុំ មានមនុស្សពីរនាក់ទៀតស្ទុះមកតាមដែរ។
ខ្ញុំដឹង! ពួកគេសុទ្ធតែជាអង្គរក្ស ឬហៅម្យ៉ាងថា ​កងការពារបស់គាត់។
មនុស្ស​ទាំងនេះនៅចច្រប់ក្បែរៗនេះធ្វើដូចជា កម្លាំងសម្រាប់រក្សាសណ្តាប់ធ្នាប់នឹង​រៀបចំពិធី ប៉ុន្តែខ្ញុំយល់ថា ធាតុពិតពួកគេនៅឃ្លាំ​រង់ចាំឱ្យតែ​មានអ្នកណាចូលទៅរកមេរបស់ខ្លួន នឹង​អាលគេស្ទុះមកកាងការពារ។
អាការៈ​បុរសចំណាស់នេះកាន់តែគួរឱ្យសង្ស័យទៀតហើយពេលងើបមុខ​សម្លឹងខ្ញុំដោយភ្នែកត្រជាក់ល្ហឹម
គាត់​មើលដៃជើងខ្ញុំដែលកាន់ឧបករណ៍​ហើយ​សួរស្លូតៗ៖
«មានរឿងអី?»
មិនរង់ចាំយូរទេ ខ្ញុំនិយាយឡើង៖
«ខ្ញុំបានឃើញហើយ! …..បន្ទប់គំនូរ​នៅកន្លែងលាក់កំបាំង ក្រោយផ្លូវហាមឃាត់នោះ!»
គាត់ភ្លាមៗនោះដៀងភ្នែកហួសទៅរកអង្គរក្សដូចជាចង់បន្ទោសពួកគេដែលប្រហែសឱ្យភ្ញៀវទៅដល់កន្លែងនោះ ។ ដូច្នេះពួកមាឌធំ​ទាំងពីររបស់គាត់ ស្ទុះមកចាប់ដៃខ្ញុំទាំងសងខាង។ ដឹងថា គ្រោះថ្នាក់នៅក្បែរបង្កើយ ខ្ញុំប្រុង​តែនឹង​ស្រែកប៉ុន្តែបុរសចំណាស់គ្រហឹម​ស៊ីញ៉ូឱ្យបុគ្គលិក លែងខ្ញុំវិញ។
ខ្ញុំបែរក្រោយសម្លក់ពួកគេពីរនាក់នេះ។ ពេលនេះ​ទើបដឹងថា តាម​ពិតទាំងពីរ​នាក់ ស្ថិតក្នុងចំណោម​មនុស្ស​ទាំងបួនដែលអធ្រាត្រយប់មិញ​មិនដេកពួន នាំគ្នា​រលះរលាំងដើរទៅផ្លូវក្រោយ។
បានលេសនេះ​ខ្ញុំក៏ងាកមកវិញថាឡើងឮៗដូចចង់បកអាក្រាតពួកគេ​ឱ្យគ្រប់គ្នា​ដឹង៖
«កណ្ដាលអធ្រាត្រកូនចៅរបស់ពូ នាំគ្នាលឹបល​ដើរទៅផ្លូវក្រោយនោះ!​ ចឹងហើយបានជាខ្ញុំសង្ស័យ ខ្ញុំក៏ចូលទៅមើល! »
«ចូលម្នាក់ឯង?»
គាត់សួរបកវិញដោយទឹកមុខ​ស្មើៗញឹមៗដូចដឹងថាខ្ញុំកុហក។ ទោះអ៊ីចឹងខ្ញុំនៅតែ​ចចេសប្រាប់គាត់ថាខ្ញុំមានតែ​ម្នាក់ឯងទេ។ ឱ្យ​គេគិតថា មានតែខ្ញុំម្នាក់ដែលបានដឹងទៅចុះ ប្រសិនជាគេធ្វើបាបឬចាប់ទោសខ្ញុំក៏​ធ្វើតែខ្ញុំម្នាក់បានហើយ។
«គិតថាខ្ញុំទៅជាមួយអ្នកណា?!»
បុរសនេះសើចតិចៗចំអកខ្ញុំ។ មួយរយភាគរយខ្ញុំសង្ស័យថា គាត់មានអាថ៌កំបាំងអ្វីទាក់ទងជាមួយនឹងទឹកថ្នាំដែលមើលទៅស្រដៀងឈាមមនុស្ស ហើយ​មិនដឹងតរុណីយល់បែបណា ឬនាង​មើលស្គាល់បានជានាង​យំយែករន្ធត់ចិត្ត​ដល់រត់ចេញបាត់​?
បើសិនជាគ្រប់យ៉ាងដូចការគិត​មួយនេះ ពាក្យ​ដែលនាងនិយាយដដែល​​ថា​បានបានឮសំឡេងមនុស្សថ្ងូរឈឺចាប់ គឺ​ជាការពិត ហើយ​នាង​អាចនឹងឃើញ​អ្នករបួស​ឬជនរងគ្រោះ​នោះរត់ផងដែរបានជារន្ធត់ពន់ពេកទប់មិនជាប់។
គាត់លែងនិយាយតបនឹង​សំណួរខ្ញុំបែរជាងាកទៅបញ្ជាអង្គរក្ស៖
«ទៅយកកាម៉េរ៉ាមក!»
គាត់ដូចជាដឹងចម្លើយស្រេចហើយថា ​យប់មិញខ្ញុំមិនទៅម្នាក់ឯងទេ ខ្ញុំបានសោឯណាចូល? អង្គរក្សម្នាក់រត់ទៅ ម្នាក់ទៀតទាញ​ទ្វារតង់នេះបិទរូតមកវិញប្រញិបប្រញាប់ ហាក់ខ្លាចគ្រប់គ្នា​នៅក្រៅ​ចាប់អារម្មណ៍​អ្វីៗ​ដែលយើងក្នុងនេះកំពុងនិយាយគ្នា។
ខ្ញុំនៅធ្វើមុខស្មើ មិនព្រឺទេ ពួកនេះមិនអាចធ្វើអីខ្ញុំ បាំងតែសន្លឹកកៅស៊ូតង់នេះឡើយ។ តែគាត់ បែរជាបន្ថយអាការៈ ហៅឱ្យខ្ញុំអង្គុយ។
«អង្គុយសិនមកប្អូន!»
ខ្ញុំស្ត្រេសណាស់ក៏​សួរនាំ​គាត់ឡើងញាប់៖
«កន្លែងនេះចម្លែកៗណាស់ ! ខ្ញុំអាច​ ខលទៅនិពន្ធនាយកខ្ញុំ ឱ្យ​គាត់​ប្រាប់អាជ្ញាធរ គេនឹងមកឆែកឆេរ!»
គាត់បានសម្លឹងខ្ញុំមុតៗ​ហើយប្តូរទឹកមុខ​តែខំសង្កត់ចិត្ត​សួរខ្ញុំវិញភ្លាមៗ៖
« ឱ្យគេឆែករឿងអី?»
«ឆែករឿងអាថ៌កំបាំងដែលពូបង្ខាំងមនុស្សយកឈាមលាបគំនូរ!»
ពេលនោះហើយគាត់ហាក់ថមថយទឹកមុខវិញហើយនិយាយមួយៗ៖
«មុនស្រដីអ្វី ត្រូវគិតផង!»
ខ្ញុំបានជានិយាយទៅហើយ ខ្ញុំមិនខ្លាចទេ ។ ខ្ញុំឆ្លើយ៖
«ខ្ញុំមានសាក្សី! អ្នកនាង​តាន់ តរុណីបានឃើញមនុស្ស​  ប្រុសប្រឡាក់ឈាមពេញខ្លួនរត់ទៅក្រោយ! មានមនុស្ស​ត្រូវគេឃុំ ស្រែកយំ​រាល់យប់!»
ឮត្រឹមណេះ គាត់ងាកទៅ​សម្លឹងអង្គរក្សដែលនៅសល់ ឈរ​កៀកកិតខ្ញុំ។
គេនោះមិនបានចាកចេញទៅ ដូចខ្ញុំគិតស្មាន​​ទុកទេ​ បែរជាឈាន​ទៅមុខ​និង​ឱនទៅរកចៅហ្វាយហើយខ្សឹបខ្សៀវ​៖
«អ្នកនាង​តរុណីបាត់ខ្លួនហើយ!»
ខ្ញុំបះរោមដៃ ខណៈជននោះនិយាយបន្ថែម៖
«មីងចុងភៅ ឱ្យគ្នីគ្នា​តាមរកគ្រប់កន្លែងនៅតែមិនឃើញ!»
មានអារម្មណ៍​ថា នាង​មានគ្រោះថ្នាក់។ នេះជាអារម្មណ៍ដំបូងរបស់ខ្ញុំ។​ ខ្ញុំនឹងនាង​បែកគ្នាកាលម៉ោង​២ភ្លឺ​មកទល់ឥឡូវ តើនាង​ទៅណា?
ជនណា​ម្នាក់ បានលបមកពីក្រោយ​ពួកយើងនិង​វាយខ្ញុំដល់សន្លប់ទាំងមិនដឹងអត្តសញ្ញាណវា ​ចុះកាលនាង​ដែលរត់ចេញទៅមុនវាក់អើ​ត្រូវវាយកទៅណាដែរ?
គិតហើយ​ខ្ញុំថាឡើងភ្លាមៗ៖
«បើលោកគ្រូមិនព្រមប្រាប់ខ្ញុំ អំពីការពិតទាំងអស់នៅផ្ទះគំនូរខាងក្រោយ! រឿងមនុស្សស្រែកយំយប់ អ្នករបួស​ប្រឡាក់ឈាមពេញខ្លួន ខ្ញុំនឹងនិយាយរឿងនេះទៅកាន់សមត្ថកិច្ចដោយខ្លួនខ្ញុំ!»
អង្គរក្សលែងមកឈរពីក្រោយខ្ញុំហើយ បែរជាទៅឈរក្រោយចៅហ្វាយគេសម្លឹងមកខ្ញុំវិញ។
អ្នកទាំងពីរមើលមុខគ្នាអេះអុញ ហាកបី​ដូចជា កំពុងស្មុគស្មាញអំពីរឿងអ្វីមួយ។ ខ្ញុំប្រញាប់ពោលព្រមាន៖
«កុំចង់លេងល្បិចឬធ្វើបាបខ្ញុំ! អត្ថបទ ខ្ញុំសរសេរទុកជាមួយគ្នាខ្ញុំហើយ! ខ្ញុំបានប្រាប់រឿងសង្ស័យទាំងអស់នៅក្នុងអត្ថបទនោះ សូម្បីតែករណីមនុស្សយំយប់ និងរត់ទាំងមាន​របួស ផ្ទះគំនូរចាស់នៅផ្លូវហាមឃាត់ និងសភាពប្លែកៗ នៅក្នុងនោះ! គ្រប់យ៉ាងនិងផ្សាយសាធារណៈ ប្រសិនត្រឹមម៉ោង៣ល្ងាចនេះពួកគេមិនឃើញខ្ញុំទាក់ទងទៅ!»
គាត់ចាប់ផ្ដើមលេចចេញទឹក​មុខខ្មៅរោលដូចមនុស្សទ័ល។ ទូរសព្ទគាត់រោទ៍….មនុស្សម្នាក់ខលមកប្រាប់អ្វីម្យ៉ាង ធ្វើឱ្យ​ខ្ញុំតាមសម្លឹងសភាពប្រែប្រួលលើទឹកមុខគាត់…..
គាត់មើលខ្ញុំ រួច​ងើបមុខសម្លឹងកូនចៅជំនិត…..
«តរុណី​ទៅកន្លែងនោះយប់មិញ!»
ខ្ញុំងាកមុខចេញពេលពួកគេ​នាំគ្នា​មើលមុខ​ខ្ញុំ។ ពេលនេះទើបដឹងថា មាត់ទ្វារនោះមាន​ប្រព័ន្ធវីដេអូបង្កប់​ដែលអង្គរក្ស​គាត់រត់ទៅ​ឆែក ​គេក៏​ឃើញអស់ហើយ ​រឿងយើងពីរនាក់លុកលុយ​ចូលទៅ​កាលពីយប់មិញ។
«តាមរកនាងឱ្យឃើញ! ហើយចាប់មកទុកភ្លាម!»
សាស្ត្រាចារ្យបញ្ជាម៉ឺងម៉ាត់បណ្តាលឱ្យខ្ញុំស្លន់ស្លោងើបមុខឡើងមកវិញសម្លឹងពួកគេ។ ម្នាក់នោះរត់ទៅភ្លាមព្រោះត្រងត្រាប់តាមបទបញ្ជា។
តែខ្ញុំយល់ថា​ពួកគេ​គ្មានសិទ្ធិទេ! គេ​​គ្មានសិទ្ធិធ្វើបែបនេះឡើយទៅលើភ្ញៀវវិចិត្រក​រជាភេទទន់ខ្សោយផង។
«ប្រុងធ្វើស្អី?! ចាប់ចងមនុស្ស?»
សាស្ត្រាចារ្យ​យកដៃច្បូតមុខ​ ហើយនិយាយក្រៀមក្រំ៖
«អ្នកកាសែត​ស្តាប់ខ្ញុំសិន!»
«ដកបញ្ជាចាប់នាង​សិនទៅ​ខ្ញុំស្តាប់!»
«នាង​ជាកូនស្រីខ្ញុំ!»
សម្តីនេះ​បណ្តាលឱ្យ ភាពតក្កមានិងកំហឹងទាំងអស់របស់ខ្ញុំត្រូវ​ក្រឡាប់ផ្ងារ ដូចជា​សភាពរាងកាយខ្ញុំដែលខ្សោះស្រាលសឹងទប់ជំហរឈរមិនជាប់ដែរ។ បុរសចំណាស់​ច្បូតមុខ​ទាញ​ទូរសព្ទ​យករូបថតគាត់នឹងនាង​មកបង្ហាញខ្ញុំ។
ខ្ញុំទីទើរ….ខ្ញុំគិតថា រូបនេះជាការកាត់ត ឬជាសិស្ស​គ្រូ ….គំនិតជាច្រើនបាន​ហាមប្រាមមិនឱ្យខ្ញុំជឿ ប៉ុន្តែនៅពេលក្រោយមកខ្ញុំទ្រាំមិនបានក៏ទទួលទូរសព្ទពីដៃគាត់ទាញពិនិត្យ​មើលរូបទាំងអស់ដែលបានsaveទុកនៅក្នុងនោះ។
គាត់និងនាងពិតជា…..នាង​កាលនៅក្មេង​ហាត់គំនូរជាមួយគាត់ កាលនៅជាកុមារតូចអង្គុយលើភ្លៅគាត់.,.
«សកម្មភាពក្នុងវីដេអូ កណ្តាលអធ្រាត្រ​មិញ គឺ​កូនស្រីខ្ញុំវារត់ចេញមកក្រៅ ហើយក៏​បកត្រលប់ចូល​ទៅ
ក្នុងវិញ​វាយក្មួយឯងមួយដំបងដួលសន្លប់!»
ខ្ញុំដាក់ទូរសព្ទ​ចុះ​ទៅលើតុ សងទៅ​ម្ចាស់វិញ​ទាំងគ្មានវិញ្ញាណជាប់លាប់ទេ។ ឈរមិនចង់នឹង…..
«នាងបកចូលទៅក្នុងវិញ ហើយ​វាយខ្ញុំឱ្យសន្លប់? ដើម្បីអីទៅ?!»
ខ្ញុំសួរខ្សាវៗល្វីងមាត់។
«មក!ទៅតាមខ្ញុំ!»
គាត់ក្រោកហើយបក់ដៃហៅខ្ញុំឱ្យ​ដើរ​ទៅតាម តែខ្ញុំនៅធ្មឹងនាកន្លែងដើមដដែល។ ខ្ញុំឈាន​មិនបានព្រោះរឿងជាច្រើនកំពុងសន្ធប់មកលើខ្ញុំ។ ខ្ញុំកំពុងវិភាគ​យ៉ាងសកម្ម។
«ក្រែងថា មិនខ្លាច ក្រែងថា មានអត្ថបទក្នុងដៃទុកសាគួរហើយ ម៏! ទៅដឹងការពិត!«
គាត់ថែមវាចា​មកឌឺខ្ញុំ ផង ទើប​ខ្ញុំបែរខ្លួន​ដើរទៅតាមគាត់តយង៉យទាំងសឺៗក្នុងអារម្មណ៍។
«តាន់តរុណី? ម៉េចនាងមិនប្រាប់ថា ជាកូនស្រីបុរសនេះ? ហេតុអី​នាងវាយខ្ញុំសំពង? នាង​នាំខ្ញុំមកដល់ក្នុងបន្ទប់វិញមែនទេ? ​ហើយបាន​លុបចោលគ្រប់យ៉ាងក្នុងFile របស់ខ្ញុំទៀត?​ ធ្វើចឹងដើម្បីអី?!»
សាស្ត្រាចារ្យនាំផ្លូវខ្ញុំទៅកាន់ទី​ដដែលនោះវិញ។
«កូនខ្ញុំ បានវាមានសោចូលបន្ទប់នេះ!»
គាត់និយាយទាំងស្រងូត។ តាមពិតដែកសួ្រចដែលនាង​ចាក់ មិនមែនឆ្កឹះសោទេ ​គឺជាកូនសោពិតៗ ហើយនេះជាបន្ទប់របស់នាង​។
«កូនខ្ញុំមានជំងឺសរសៃប្រសាទយូរហើយ! ​តែ កូនខ្ញុំបាន​ព្យាបាល ជាគ្រាន់ដែរហើយចុងក្រោយនេះ! ​ហេតុអ្វី​លោកនាំវាឱ្យមកឃើញ​របស់ទាំងអស់នេះវិញ?!»
ខ្ញុំបើកចំហមាត់ធ្លុងពេល​ឃើញវីដេអូ​ដែលអង្គរក្ស​ទីមួយ​របស់គាត់ចាក់ឱ្យមើល។ តរុណីពិតជា​រត់ចេញមកក្រៅវិញ ហើយស្វែងរក​យកឈើធំ​មួយនិងរត់ចូលទៅវិញ។ បន្ទាប់មក នាង​គ្រាខ្ញុំដែលសន្លប់ចេញមកក្រៅ។ នឹកដល់ពេលដែលនាង​ស្ថិតក្នុងបន្ទប់ខ្ញុំហើយ ​ទ្រោបក្បាល ឈឺ ឈ្លី​ក្បាល ទន់ខ្លួន ខ្ញុំខំឈឺឆ្អាល​និងយកដៃទៅទ្រ ស្រាប់តែត្រូវ​នាង​រលាស់ខ្ញុំចេញ​ក្នុង សភាពសែនរហ័ស និងមានកម្លាំង​ខ្លាំងចម្លែកមិនមែន​ជា ប្រតិកម្មដែលស្រីៗធម្មតាមាន​ទេ។
សភាពនាង​ហក់ទៅប្រឈមនឹងឡានតាក់ស៊ីជួយជីវិត​បុរសចំណាស់ និងសភាពនាង​រត់ចុះឡើងក្នុងវីដេអូ​លើកសែងខ្ញុំចេញ…..
«កូនស្រីលោកកើតអីទៅ? ឆាប់ប្រាប់មក!»
រឿង ទឹកថ្នាំលាយឈាម ភាគទី២
រឿង ទឹកថ្នាំលាយឈាម​ ភាគទី១