ធ្លាប់ជាសង្សាកាលមុននាងស្លាប់ – Meysansotheary
វគ្គ៖​​​ បាត់ខ្លួន២១ឆ្នាំ
ឌឹប..!​ឌឹប..! ក្ឌុក..!
សំឡេងដុំថ្មទម្ងន់ធំធ្ងន់វាយទៅលើសភាវៈរឹងមួយប្រភេទហើយបានធ្លាក់មកលើដី ដោយមានជ្រាបឈាមក្រហមឆ្អៅមកជាមួយ…
«អឹក..អឹប….ជួយ….ផង… ជួ….»
សំឡេងដង្ហោយហៅស្រែកឲ្យគេជួយ តែគ្មានប្រសិទ្ធភាព! មិនដល់មួយដង្ហើមផងរាងកាយកន្ត្រាក់ប្រកាច់រួចក៏ស្ងៀមឈឹង តាមបំណងរបស់ឃាតកៈ។
«បំបាត់សាកសពវាចោលទៅ»
គ. ស. ២០២០
សូរិយាអស្ដង្គត ផ្ទៃមេឃពណ៌ទឹកក្រូចក៏ចូលខ្លួនមកគ្របដណ្ដប់ផែនដីធ្វើឲ្យបុស្បាខ្លះបានរីកខ្លួនបង្អួតសម្រស់នាពេលរសៀលរាបលិច ប្រៀបដូចជាចម្ការផ្កាម្លិះតូចមួយ​ដែលកំពុងបំភាយរសកេសរដ៏ក្រអូបពាសពេញចម្ការហើយបង្ហួសចូលទៅដល់ នាសារបស់បុរសចំណាស់ជាម្ចាស់ចម្ការដែលកំពុងអង្គុយត្រមង់ត្រមោចតែម្នាក់ឯង។​
វាអាចជារឿងចម្លែកក្នុងករណីធម្មតាទៅហើយដែលអ្នកភូមិម្ដុំនោះតែងតែឃើញ បុរសចំណាស់វ័យ៤៨ឆ្នាំតែងអង្គុយនៅក្នុងចម្ការផ្កាម្លិះរបស់គាត់យ៉ាងស្ងៀមស្ងាត់រៀងរាល់ល្ងាចម៉ោង៥។ ​
អ្នកភូមិឆ្ងល់ណាស់ថាគាត់កំពុងចង់ធ្វើអ្វី? ឬមួយក៏គាត់កំពុងរង់ចាំអ្នកណា? វេលាចេះតែដើរទៅមុខជារឿយៗរីឯមេឃាក៏ចាប់ផ្ដើមប្រែពណ៌ពីទឹកក្រូចទៅជា​ងងឹត​ស្លុប បុរសចំណាស់នៅតែអង្គុយលើទោងមើលទៅផ្នូរសព​ប្រពន្ធខ្លួន ដែលកប់ក្នុងចម្ការផ្កាម្លិះនោះ! បន្ទាប់មកគាត់លើកដៃឆ្វេងមកមើលបង្ហាញឲ្យឃើញនាឡិកាពណ៌ប្រាក់ដាំត្បូងយ៉ាងមានតម្លៃរួចក៏ទម្លាក់ជើងបោះជំហានចេញពីទីនោះដោយទឹកមុខស្មើ​ចែសដូច​សមុទ្រស្ងប់ខ្យល់។
រាងខ្ពស់ស្រឡះ សម្បុរសបែកផ្កាឈូកបានបន្តដើររហូតមកដល់ទីវាលធំមួយក្នុងបរិវេណផ្ទះ រង្វង់ភ្នែកតឹងៗបំពាក់ដោយវ៉ែនតាមនុស្សចាស់មានដងពណ៌ខ្មៅទំហំប៉ុន​ពីរធ្នាប់ដៃជាងកំពុងងាកទៅសម្លឹងរបស់មួយដែលព្យួរជាប់ជញ្ជាំង។​ ក្លិនឈាមឆ្អាបជាច្រើនដំណក់បានខ្ទាតសាចទៅលើអាវសប្រែទៅជាពណ៌ក្រហម ច្រាលដៃជ្រីវជ្រួញនៅតែកាន់កាំបិតចាក់ទៅលើសភាវៈរស់មិនសំចៃដៃ ឯអំពូលភ្លើងក៏ញាក់ភ្លឹបភ្លែតៗធ្វើឲ្យបុរសនោះកាន់កាំបិតរួចងាកមកមើលទាំង ខឹងសម្បា។
​​ ​«​យី…!​​​ អំពូលភ្លើងនេះប្ដូរវាថ្មីហើយនៅតែលោតចុះលោតឡើងអា៎ដែល!​ អា៎ត្រីប៉ុន្មានក្បាលនេះក៏ចឹងដែលឯងកាត់វាដាច់អស់ហើយនៅបាញ់ឈាមមកមិនអស់សោះ​!​ ហ៊ើយ…ចូលធ្វើម្ហូបម្ដងៗដូចចូលទៅទីលានប្រហាជីវិតអ៊ីចឹង!!!​ » ​បុរសចំណាស់គ្រវីក្បាលក្រោយអំពូលភ្លើងនិងត្រីវាកំពុងលេងសើចជាមួយផ្លូវអារម្មណ៍គាត់។
គាត់ក៏បែរខ្លួនទៅធ្វើម្ហូបបន្តក្រោមពន្លឺភ្លើងលោតភ្លឺៗមិនឈប់។ សំឡេងចូកចាក់ចានកែវប៉ះទង្គិចគ្នាមិនដាច់សូរដែលឮចេញពីចង្ក្រានបាយតែ មួយសន្ទុះក្រោយមកក៏ស្ងាត់បាត់ជំនួសដោយសំឡេងមួយមកវិញ…។
«ហ៊ឹម…រួចហើយ» សម្ដីបង្ហើយការងារឮចេញពីបុរសចំណាស់។ គាត់ដោះអៀមដែលប្រឡាក់ដោយឈាមរបស់ចេញទៅព្យួរនៅកន្លែងដើម ​ចំណែកកែវភ្នែករាងតឹងសម្លឹងមើលទៅនាឡិកាព្យួរជញ្ជាំងដែលបង្ហាញចំណុចម៉ោង៦ គាត់ញញឹមស្រាលរួចក្រឡេកមកមើលអាហារលើតុដែលខ្លួនបានរៀបចំយ៉ាងពិសេស! តែក៏មិនជាពិសេសព្រោះនេះអាចជាតួនាទីរាល់ថ្ងៃទេដឹង?
«ហ្អា៎…ថ្ងៃនេះដូចឈឺចង្កេះម្ល៉េះ» សម្ដីរអ៊ូរទាំម្នាក់ឯងដោយដាក់ខ្លួនអង្គុយលើកៅអីឈើ ដៃលើកមកដោះវ៉ែនតាចេញទៅដាក់លើតុ ហើយក៏មិនភ្លេចយកដៃឈ្លីចង្កេះខ្លួនឯងស្រាលៗ…..។
វេលាចេះតែរំកិលទៅមុខជារឿយៗបុរសចំណាស់អង្គុយសម្លឹងបរិវេណក្នុងផ្ទះម៉ូដែលទំនើបម្យ៉ាង! សាឡុងនៅចំកណ្ដាលផ្ទះទល់មុខទូរស្សន៍ស្ដើងពេញនិយមខាងក្រោយមានបង្អួចគ្រងដោយស្បៃវាំងននពណ៌សក្បុសហើយក៏មានលម្អដោយថូផ្កាមាសមួយគូសងខាងទូដាក់ទូរទស្សន៍ ឯភ្លើងអំពូលពណ៍ពងមាន់ក៏បញ្ចេញរស្មីភ្លឺចិញ្ចាំងចិញ្ចែងជាមួយនឹងការ៉ូទឹកដោះគោធ្វើឲ្យគេហដ្ឋានមួយនេះដូចជាភូមិគ្រឹះមនុស្សជាន់ខ្ពស់អ៊ីចឹង…..។ បុរសចំណាស់ផ្អែកខ្នងនិងកៅអីគយគន់សម្រស់ក្នុងគេហដ្ឋានរហូតត្របកភ្នែកហាក់ទន់រួចក៏បិទទៅតាមកម្លាំងហត់នឿយ ប៉ុន្តែមួយសន្ទុះក្រោយមក……!!!!!!!!
“ជួយផង…! ជួយផង….! ហ្អា៎…..”
«សំឡេងអ្នកណា?» គាត់ភ្ញាក់មកវិញទាំងមមីមមើក្នុងខ្លួនក្រោយឮសំឡេងមនុស្សស្រីស្រែកឲ្យជួយ ល្វើយៗជិតត្រចៀក។ គាត់តាំងស្មារតីរួចចាប់យកវ៉ែនតាដែលដោះទុកនៅលើតុ យកពាក់សាជាថ្មីហើយព្យាយាមរកមើលម្ចាស់សំឡេងតែមិនឃើញសូម្បីស្រមោល គាត់ក៏ដើរចេញទៅផ្ទះរួចឈរស្ដាប់មួយសន្ទុះតែនៅតែគ្មានអ្វីប្រែប្រួលក្រៅពី….
«លោកប៉ា! កូនមកដល់ហើយ» សំឡេងមកមុនម្ចាស់! ធ្វើឲ្យអ្នកជាឪពុកបែរទៅរកទ្វាររបងរួចញញឹមឡើងបំភ្លេចរឿងចម្លែកអំម្បាញ់មិញ។ ទ្វារដែកកម្រាស់ក្រាស់បានបើកបង្ហាញឲ្យឃើញរូបរាងមនុស្សស្រីវ័យ២៥ឆ្នាំ សក់ពណ៍ទង់ដែងប្រវែងត្រឹមស្មាក្ដោបកកំពុងបោះចូលទៅរកខ្លួនដោយពាំនាំសំណួរមកជាមួយ….។
«អា៎វ…លោកប៉ាម៉េចមកឈរក្រៅផ្ទះចឹង? »
«គឺ…..ប៉ាមកឈរចាំកូនហ្នឹងណា៎…ម៏ចូលផ្ទះមកប៉ាត្រៀមម្ហូបកូនចូលចិត្តទៀតផង»
កុហក! គាត់កុហក! គាត់ជ្រើសយកពាក្យកុហកព្រោះមិនចង់ឲ្យនាងតូចម្នាក់នេះបារម្ភខ្លួនម្ដងទៀត….។
«រ័ត្នគ្រាន់តែគិតក៏ឃ្លានដែរហិហិ…» នាងតូចនិយាយឡើងទាំងសប្បាយចិត្តបន្ទាប់ពីឮនូវអាហារដែលខ្លួនចូលចិត្តត្រូវបានត្រៀមសម្រាប់នាងតាមទម្លាប់មនុស្សចូលចិត្តបរិភោគ​។
ពេជ្ជរ័ត្នជាកូនស្រីតែម្នាក់របស់បុរសចំណាស់ឈ្មោះថាឧត្ដម។ សម្បុរសកូនចិនកាត់ទៅឪពុក កែវភ្នែកធំៗកាត់ទៅម្ដាយ រូបរាងស្រស់ស្អាតពីកំណើតសមតែជា​តារា​បង្ហាញម៉ូតល្បីប៉ុន្តែនាងបែធ្វើជាប៉ូលិសស្រីវ័យក្មេងម្នាក់ទៅវិញ….។
ពីរនាក់ឪពុកកូនបណ្ដើរគ្នាចូលទៅក្នុងផ្ទះកក់ក្ដៅសម្ដៅទៅរកតុអាហារដែលមានកៅអី២សម្រាប់តែសមាជិកពីរនាក់ក្រោយពីអ្នកជាម្ដាយទទួលមរភាពអស់កាល៨ ឆ្នាំទៅហើយ……។ អាហារពេលល្ងាចក៏ចាប់ផ្ដើមអស់មួយសន្ទុះធំនាងក្រមុំពេជ្ជរ័ត្នងើបមុខមើលឪពុករួចបោះសំណួរបង្កប់ដោយអារម្មណ៍ស្ទាក់ស្ទើរ….។
«លោកប៉ា…..តើប៉ាស្គាល់ស្រីម្នាក់ឈ្មោះមាល័យដែលបាត់ខ្លួនអស់២១ឆ្នាំនោះទេ» ចប់សំណួរលោកឧត្ដមក៏ចងចិញ្ចើមហើយពោលឡើងទាំងមាត់កំពុងទទួលទានអាហារ។
«មាល័យណាកូនប៉ាដូចមិនសូវចាំ»
«គឺសុដា មាល័យ! ជានិស្សិតឆ្នាំទីមួយផ្នែកទំនាក់នងកាលពីឆ្នាំ៩៩ គ្រួសារបស់នាងប្រាប់ថានាងមករៀននៅភ្នំពេញអស់ច្រើនឆ្នាំហើយមិនត្រឡប់មកវិញ បាត់ដំណឹងយូរទោះព្យាយាមស្វែងរកក៏គ្មានតម្រុយអ្នកផ្ទះរបស់នាងសង្ស័យថានាងត្រូវគេចាប់ជម្រិត​» ពេជ្ជរ័ត្នរៀបរាប់ហូរហែឯលោកឧត្ដមត្រង់ត្រប់ស្ដាប់ដោយទឹកមុខស្មោះត្រង់។
«ប៉ាចាំមិនបានទេកូន ហើយចុះគ្រួសារគេមកដាក់ពាក្យប្ដឹងមែនទេ? នេះម្ភៃឆ្នាំជាងទៅហើយអាចទៅរួចឬអត់កូន?»  លោកឧត្ដមសួរទៅកូនខ្លួនដោយក្ដីបារម្ភមិនតិចដែរ។ នេះរឿងរ៉ាវវាយូរគួរសមដែលបើឲ្យកូនគាត់ស៊ើបនោះច្បាស់ជាត្រូវឈឺមុនបានឡើងយសស័ក្តិមិនខាន…..។
«គឺគេសើរើណា៎ប៉ា..! ហើយខ្ញុំបានដំណឹងមកថ្មីទៀតថានាងមានមិត្តប្រុសម្នាក់ដែល​កំឡុង​ពេលនោះ»
«……….» លោកឧត្ដមនិងកូនស្រីហាក់កំពុងចាំស្ដាប់ហេតុការណ៍បន្ទាប់ដែលឮចេញពីមាត់កូនស្រី តែវាបានធ្វើឲ្យគាត់ស្ទើតែគាំងស្មារតី…..!!!
«ប្រុសម្នាក់នោះឈ្មោះសីហា ឧត្ដម! គឺជាប៉ាត្រូវទេ?» នាងក្រមុំតូចសម្លឹងកែវភ្នែក ឪពុកខ្លួន! លោកឧត្ដមក្រោយបានស្ដាប់ប្រយោគរបស់កូនស្រីតែមួយរួច ធ្វើឲ្យគាត់ត្រូវគាំងស្កុបទឹកមុខក៏ប្រែអន់ចិត្តនៅពេលកូនស្រីកំពុងសង្ស័យខ្លួនទាំងដែលគាត់មិនដឹងអីសោះអ៊ីចឹងឬ?
«ប៉ាធ្លាប់ជាសង្សាររបស់មាល័យនោះអ្ហេស? ប៉ុន្តែប៉ាមិនចាំអីសោះឡើយ…..» គាត់បញ្ចេញទឹកមុខមិនដឹងអីដាក់កូនស្រី។ នាក់ទាំងពីរបានត្រឹមដកដង្ហើមធំរួច ពេជ្ជរ័ត្ននិយាយឡើងដោយញញឹមសើៗមិនសម…..។
«កុំគិតច្រើនអីប៉ា! ប្រហែលជាឧបទ្ទវហេតុធ្លាក់ពីលើទូកឆ្នាំនោះ ហើយទើបប៉ាចាំអីមិនបាន! ឈប់និយាយហើយញ៉ាំបាយវិញល្អជាង» នាងក្រមុំញញឹមរួចប្ដូរប្រធានបទនិយាយ ហើយញ៉ាំបាយបន្តព្រោះចិត្តមិនចង់ឲ្យមានរឿងសៅហ្មងកាន់តែវែងឆ្ងាយទៅទៀត..។
រាត្រីស្ងប់ស្ងាត់នាវេលាម៉ោង០០និង០០នាទី ផ្ទះដ៏ស្រស់ស្អាតអម្បាញ់មិញនេះត្រូវគ្របដណ្ដប់ដោយភាពស្ងាត់ជ្រងំព្រោះម្ចាស់ផ្ទះកំពុងលង់លក់និងដំណេក តែសំឡេងមនុស្សស្រីហៅពីក្នុងរបងនៅតែឮរងំពេញសោតរបស់ពីរនាក់ឪពុកកូននោះស្ទើរតែមិនបានសម្រាកទៅហើយ………។
៥ ថ្ងៃក្រោយមកទៀត…!
ថ្ងៃថ្មីមកដល់ដូចដើមតែគ្រប់យ៉ាងក៏មិនអាចស្ថិតស្ថេររហូត ម្សិលមិញល្អថ្ងៃនេះអាចនឹងប្រែទៅជាអាក្រក់អ្នកណាទៅស្មានត្រូវនោះ? ដូចជាពេលនេះមានប៉ូលិសមួយក្រុមធំកំពុងចរាចរណ៍ក្នុងផ្ទះលោកឧត្ដមជាមួយស្ថានការណ៍ជែកវែកញែកមិនស្ងាត់នៅចម្ការផ្កាម្លិះរបស់គាត់……។
«ពួកយើងសុំត្រួតពិនិត្យចម្ការសិនបាទ»
«បាទ..! តាមសម្រួលចុះលោកប៉ូលិស….» ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្ដមប៉ូលិសចាប់ផ្ដើមត្រួតពិនិត្យចម្ការផ្កាម្លិះដែលដាំខាងក្រោយផ្ទះរបស់គាត់។ ដីមានសភាពមិនសូវជាធំដូចចម្ការដទៃព្រោះនេះអាចថាជាចម្ការតូចល្មមផ្ទាល់ខ្លួនព្រោះភរិយារបស់គាត់ស្រឡាញ់ក្លិនផ្កាម្លិះទើបត្រូវមានចម្ការមួយនៅទីនេះព្រមទាំងផ្នូររបស់ភរិយាគាត់កប់នៅទីនេះដូចគ្នា….។
សំឡេងឆ្កែរបស់ប៉ូលិសស្ថានីយ៍បានព្រុសឡើងយ៉ាងទ្រហឹងនៅជ្រុងម្ខាងនៃចុងបង្អស់ របស់ចម្ការធ្វើឲ្យក្រុមប៉ូលិសកេណ្ឌគ្នីគ្នាទៅទីនោះភ្លាមៗ…។
«កុំបារម្ភអីប៉ា…» ពេជ្ជរ័ត្នពោលឡើងដោយឱបឪពុករបស់ខ្លួនជាប់។ នាងចាប់ផ្ដើមមានអារម្មណ៍ថាខុសដែលដឹកនាំមនុស្សមកឆែកផ្ទះខ្លួនឯងនាំទុក្ខដល់ឪពុកចាស់ តែបើមិនធ្វើបែបហ្នឹងតើនាងអាចគេងលក់ស្រួលយ៉ាងម៉េចទៅ?!
មនុស្សកកកុញដោយអ្នកខ្លះយាមនៅខាងមុខផ្ទះ ឯប៉ូលិសពីរក្រុមទៀតកំពុងញាប់ដៃកាយដី និងចាំថតរាល់ឯកសារដែលរៀបនឹងកើតឡើងប្រៀបដូចជាការព្រៀងទុករួចជាស្រេចនៅបញ្ហានាពេលបន្តិចទៀត….។ ចបកាប់៤ដង ត្រូវបានកាប់គាស់ដោយស្នាដៃប៉ូលិស៤នាក់ ដើមផ្កាម្លិះប្រមាណ ២០-៣០ដើមត្រូវបានបាក់លែងឃើញសភាពដើម ដីក៏ជីកជ្រៅទៅៗជ្រៅជាងការគិត ប៉ូលិសទៅទៀត…..។
៤០ នាទីបន្ទាប់គ្រប់យ៉ាងក៏បានបើកបង្ហាញឲ្យឃើញ……
«លោកប៉ា…នេះ…គឺ….» ពេជ្ជរ័ត្ននិយាយដាច់ៗហើយបើកភ្នែកធំៗប៉ុនពងក្ងានឯងគ្រប់គ្នាដែលជាក្រុមប៉ូលិសក៏ចាប់ផ្ដើមភ្ញាក់មិនតិចដូចគ្នា…។
ពាងប្រហុកចាស់ពណ៌ត្នោតចំណែកឯទំហំមិនធំកម្ពស់ត្រឹមពាក់កណ្ដាលភ្លៅត្រូវបានអូសចេញពីរដណ្ដៅចម្ការផ្កាម្លិះបានពាំនាំមកជាមួយភាពស្អុយគគ្រុកសូម្បីផ្កាម្លិះមួយចម្ការក៏ទប់មិនឈ្នះ ដូច្នេះវាមិនមែនជាក្លិនប្រហុកធម្មតានោះឡើយ ។
«អ្នកនាងពេជ្ជរ័ត្ន! លោកឧត្ដម! សូមមកខាងនេះបាទ»
«……………» នាក់ទាំងពីរមិនតបស្ដីតែក៏បោះជំហានទៅមុខជារឿយៗរហូតចូលដល់កន្លែងហ៊ុមខ្សែពណ៌លឿង។
ច្រវាក់ច្រេះចាប់ព័ទ្ធជុំវិញច្រើនជាន់ គម្របឈើពុកផុយលម្អដោយដង្កូវជន្លេនក្នុងដីតោងជាប់មកជាមួយវីកវើកពាសពេញពាង ទិដ្ឋភាពេលនេះវាស្ទើរតែមិនជឿនឹងភ្នែកទៅហើយ។ ពាងពណ៌ត្នោតបានបើកឡើងបន្តិចម្ដងៗដោយមាន បង្ហាញឲ្យឃើញរាងកាយ មនុស្សស្រីអង្គុយឱបជង្គង់ក្នុងពាងមានតែគ្រោងឆ្អឹងនិងសម្លៀកបំពាក់​សិស្សមានប្រឡាក់ឈាមមិនទាន់រលុប។ បើមើលពីខាងលើឃើញតែឆ្អឹងលលាដ៍ក្បាល ដែលមានសភាពទ្រុតមួយចំហៀងដូចជាត្រូវរបស់រឹងវាយបំបែក​រាងកាយត្រូវ គេញាត់ឲ្យណែនបម្រាស់ខ្លួនមិនបានព្រោះពាងមានសភាពតូចចង្អៀត បាតពាងក្រាលទៅដោយកំណកខ្មៅអាចជាឈាមដែលហូរច្រោះ។ ដង្កូវនិងសត្វល្មូនគ្រប់ប្រភេទកំពុងប្រញ៉ៃគ្នាស៊ីកាកសំណល់ជីវិតសឹងតែលែងមានឆ្អឹងឲ្យមើលទៅហើយ ឯក្លិនស្អុយនៅតែបន្តសាយភាយមិនដាច់ស្ទើរក្អួតម្ដងៗរហូតអ្នកជំនាញដកហូតរបស់មួយចេញពីខ្លួនអ្នកស្លាប់ហើយបានបិទគម្របពាងនោះទៅ….។
«ឈ្មោះ​សុដា មាល័យ អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសកលវិទ្យាល័យ…..» ប៉ូលិសសត្យាជាមិត្តរបស់ពេជ្ជរ័ត្នបានយកកាតសិស្សដែលនៅក្នុងពាងនោះពិនិត្យវាកន្លងទៅអស់ជាងម្ភៃឆ្នាំទៅហើយឯតួរអក្សររលុបសឹងតែ៧០% តែអាថ៌កំបាំងមិនអាចលាក់បានមួយជីវិតឡើយ។
នេះសរបញ្ជាក់ថានាងមាល័យត្រូវបានគេសម្លាប់រួចយកមកកប់ចោលក្នុងផ្ទះរបស់លោកឧត្ដមដូចអ្វីដែលពួកប៉ូលិសសង្ស័យពិតមែន។ ពេជ្ជរ័ត្នក្រោយការពិតត្រូវលាតត្រដាងនាងបែរមកមើលឪពុកខ្លួនដែលឈរស្ងៀម មិនចេញស្ដីអ្វីនោះហើយនិយាយឡើងដោយអួលដើមក…។
«លោកប៉ាហេតុអីសាកសពស្រីម្នាក់នេះមកនៅក្នុងផ្ទះយើង?»
«………….» គ្មានការឆ្លើយតប។
«ម៉េចលោកប៉ាមិនតបនឹងកូន? ចុះអ្នកណាជាឃាតកៈ» នាងនៅបន្តសួរទាំងដឹង ចម្លើយរួចជាស្រេចថាជាអ្នកណា ឯរង្វង់ភ្នែកចាប់ផ្ដើមកល់ដោយទឹកក្ដៅឧណ្ហៗតែ ម្ចាស់ខ្លួនមិនងាយឲ្យវាស្រក់ចុះឡើយសុខចិត្តខាំជើងធ្មេញជាប់មិនលែងដើម្បីទប់វា។
«ពេជ្ជរ័ត្នខ្ញុំថាពួកយើងនាំលោកពូទៅស្ថានីយ៍ប៉ូលិសទៅ រួចសឹមនិយាយគ្នាតាមក្រោយ» សត្យាក្រោយឃើញពីរនាក់ឪពុកកូនដូចជាមិនស្រួល ទើបនាយប្រញាប់បង្វែរស្ថានការណ៍ហើយចាត់ចែងព័ទ្ធខ្សែហាមឃាត់នៅទីកើតហេតុក្នុងចម្ការផ្កាម្លិះ។
ស្ថានីយ៍ប៉ូលិស
បន្ទប់បិទជិតមួយដែលមានត្រឹមបង្អួចនិងទ្វារដែកពណ៌ប្រាក់នៅចំកណ្ដាលនៃបន្ទប់ក៏មានតុអ៊ីណុកវែងនិងកៅអីបួនសម្រាប់អង្គុយ ក្រៅពីនេះគឺវាលល្វឹងព្រោះជាបន្ទប់សាកសួរចម្លើយរបស់ស្ថានីយ៍ប៉ូលិស។
«លោកសីហា ឧត្ដម! តើលោកអាចប្រាប់ពីសាកសពមាល័យនៅក្នុងចម្ការផ្កាម្លិះលោកបានទេ?» ប៉ូលិសម្នាក់ក្នុងចំណោមនោះបានសាកសួរទៅបុរសចំណាស់ ឯពេជ្ជរ័ត្ននិងសត្យាក៏នៅក្នុងនោះដើម្បីស្ដាប់គ្រប់យ៉ាងចេញពីមាត់គាត់ដូចគ្នា……។
«ខ្ញុំគឺជាឃាតកៈ! ខ្ញុំបានសម្លាប់ស្រីឈ្មោះមាល័យរួចយកនាងទៅដាក់ក្នុងពាង ហើយកប់ចោលនៅចម្ការផ្កាម្លិះព្រោះខ្ញុំគិតថានឹងគ្មានអ្នកណាអាចរកឃើញ» គាត់និយាយចេញគ្រប់យ៉ាងធ្វើឲ្យពេជ្ជរ័ត្នដែលមានឈ្មោះថាជាប៉ូលិសផង និងកូនស្រីតែមួយផងត្រូវសម្រេចចិត្តបញ្ចេញទឹកភ្នែកមួយតំណក់ធ្លាក់ចុះមកប៉ះលើខ្នងដៃខ្លួន ទាំងដែលនាងជាមនុស្សរឹងមាំមិនងាយសម្រក់ទឹកតែពេលនេះនាងក៏ចាញ់! នាងចាញ់ព្រោះមិនគិតដល់ថាមានរឿងបែបនេះចំពោះគ្រួសារតូចមួយរបស់នាង…..។
«ក្រែងលោកពូមានជំងឺចងចាំមិនល្អ ហេតុអីក៏ស្រាប់តែចាំបានភ្លាមៗបែបហ្នឹង?»
«គឺដោយសារមួយរយៈនេះមានមនុស្សស្រីមកពន្យល់សប្តិខ្ញុំជារឿយៗទើបខ្ញុំសម្រេចចិត្តលេបថ្នាំជំនួយការចងចាំហើយក៏ចាំបានមកវិញ»  លោកឧត្ដមនិយាយដោយទឹកមុខស្រពោនឯកែវភ្នែកក៏មិនហ៊ានសម្លឹងកូនស្រីខ្លួនចំពោះគាត់មិនសមធ្វើជាឪពុកម្នាក់ឡើយគាត់មានអារម្មណ៍ថាខុសតែគ្រប់យ៉ាងហាក់ហួសពេលបាត់ទៅហើយ..
«ប៉ានិយាយកុហក!»
​​​​«​​ពេជ្ជរ័ត្ន!​ នាងស្ងប់អារម្មណ៍សិនទៅ»​​ សត្យានិយាយឃាត់នាង
«ទេ! ប៉ាមិនបានសម្លាប់នាងទេមែនទេ​»
«ប៉ាមិនបានសម្លាប់ស្រីម្នាក់នោះទេ! តែម៉ាក់ទេដែលជាអ្នកសម្លាប់ស្រីឈ្មោះមាល័យនោះ» លោកឧត្ដមនិងប៉ូលិសម្នាក់នោះស្រាប់តែងើបមុខ មកខ្វាច់សម្លឹងមុខពេជ្ជរ័ត្នព្រមគ្នាក្រោយឮនាងនិយាយបែបនេះ។
«អ្នកនាងពេជ្ជរ័ត្នតើអ្នកនាងកំពុងនិយាយស្អី?»
«ខ្ញុំនិយាយសុទ្ធតែជាការពិត! ព្រលឹងរបស់មាល័យបានមកប្រាប់​ខ្ញុំស្ទើរតែរាល់ថ្ងៃឲ្យរកយុត្តិធម៌ឲ្យនាងថែមទាំងឲ្យខ្ញុំឃើញសកម្មភាពនាឆ្នាំនោះទៀតផង! ព្រោះឆ្នាំនេះខ្ញុំអាយុ២៥ឆ្នាំត្រូវនិងឆ្នាំដែលនាងបានស្លាប់ទើបយើងអាចទាក់ទងគ្នាបានហើយគ្រប់យ៉ាងដែលប៉ានិយាយសុទ្ធតែកុហក ម៉ាក់ជាអ្នកសម្លាប់មាល័យឯប៉ាគ្រាន់តែយកសាកសពទៅកប់ប៉ុណ្ណោះ»
«​រ័ត្នម៉េចក៏កូន……..» លោកឧត្ដមនិយាយញ័រៗស្ដាប់មិនចង់ឮ។
«ម៉េចក៏កូនធ្វើបែបនេះអ្ហេស? ចុះប៉ាម៉េចក៏ធ្វើបែបនេះ? ប៉ាដឹងទេទោសសម្លាប់មនុស្សយកសាកសពទៅលាក់ត្រូវជាប់ទោសប៉ុន្មានឆ្នាំ? ហេតុអីប៉ាចង់ទទួលទោសជំនួសម៉ាក់ ប៉ាដឹងទេបើប៉ាជាប់គុកប៉ាចង់ឃើញកូនរស់នៅម្នាក់ឯងជាមួយសាកសពដ៏ទៅពីរនៅក្នុងផ្ទះមែនទេ? ហ៊ឹស…….» ពេជ្ជរ័ត្នពោលឡើងទាំងទឹកភ្នែកព្រោះនាងមិនអាចទ្រាំបានទៀតឡើយ។ ហេតុអីប៉ា របស់គេសុខចិត្តទទួលយករឿងដែលខ្លួនមិនបានប្រព្រឹត្តទៅវិញ?
«ប៉ាចង់ឲ្យម៉ាក់កូនស្លាប់ទៅដោយឈ្មោះល្អបរិសុទ្ធមិនចង់ឲ្យនាងមានឈ្មោះថាជាឃាតកៈនោះទេ»
«​ចុះបើប៉ាទទួលជំនួសតើខុសគ្នាត្រង់ណា?»
«ប៉ាសូមទោស……!» លោកឧត្ដមបន្លឺពាក្យសុំទោសឡើងទាំងខ្សោះអស់ពីខ្លួនទឹកមុខស្រងូតស្រងាត់របស់គាត់ធ្វើឲ្យគ្រប់គ្នាឃើញហើយមានអារម្មណ៍ថាទ្រូងឆ្វេងឈឺពើត​ៗ ឯពេជ្ជរត្ន័បានត្រឹមអង្គុយស្ងៀមស្ងាត់មិនតបវាចា។
អ្នកណាថាគាត់មិនឈឺ? គាត់ឈឺណាស់! ឈឺជាងពេជ្ជរ័ត្នរាប់រយដងដែលគាត់មិនអាចការពារកិត្តិយសភរិយាជាទីស្រឡាញ់ហើយថែមទាំងមិនអាចនៅការពារជាខ្នងបង្អែកដ៏រឹងមាំសម្រាប់កូនស្រីម្នាក់នេះតទៅទៀតបាន! តើគាត់ត្រូវដើរផ្លូវណា………។?
កន្លងទៅអស់ច្រើននាទីបន្ទប់នៅតែមានសភាពស្ងាត់ឈឹងដូចដើមឮសូរតែសំឡេងដកដង្ហើមចេញចូលៗរបស់មនុស្ស៤នាក់ ទើបសត្យាសម្រេចចិត្តសួរលោកឧត្ដមម្ដងទៀត…។
« លោកពូ! ពេលនេះគ្រប់យ៉ាងបានលាតត្រដាងអស់ទៅហើយ ពូគួរតែសារភាពហើយនិយាយហេតុការណ៍នាឆ្នាំនោះប្រាប់ពួកយើង​ លោកពូក៏មិនចង់ឃើញពេជ្ជរ័ត្នត្រូវរស់នៅតែម្នាក់ឯងដែលត្រូវទេ?» សត្យាលើកសំណើរបញ្ចុះបញ្ចូលនេះឡើង ​តែវាក៏បានផលពិតមែន លោកឧត្ដមចោលកែវភ្នែករងដោយទុក្ខមើលទៅមុខនាយរួចងាកសម្លឹងទៅមើលកូនស្រីដែលសម្លឹងមកខ្លួនដូចគ្នា។ គាត់ធ្មេចភ្នែកដកដង្ហើមចោលមួយវើស រួចនិយាយឡើង……..។
«ត្រូវហើយខ្ញុំមិនបានសម្លាប់មាល័យទេ រឿងរ៉ាវនាឆ្នាំនោះគឺ………….»
ឆ្នាំ១៩៩៩….
សំឡេងប្រតាយប្រតប់គ្នារបស់មនុស្សពីរនាក់ចេញពីផ្លូវស្ងាត់មួយកន្លែង។
ឌឹប..!​ឌឹប..! ក្ឌុក..!  សំឡេងដុំថ្មធំធ្ងន់វាយទៅលើសភាវៈរឹងមួយប្រភេទហើយបានធ្លាក់មកលើដីដោយ មានជ្រាបឈាមក្រហមឆ្អៅមកជាមួយ…
«អឹក…អឹ….ជួយ….ផង.. ជួ….» សំឡេងដង្ហោយហៅស្រែកឲ្យគេជួយតែគ្មាន ប្រសិទ្ធភាព! កាតាបធំធ្ងន់បានសង្កត់ពីលើមុខធ្វើឲ្យពិបាកដកដង្ហើមដៃជើង ធរធាក់ស្រវេស្រវាទាំងគ្មានកម្លាំងតតាំងព្រោះឈាមបានហូរចេញពីក្បាលអស់ទាំងថ្លុក។
មិនដល់មួយដង្ហើមផងរាងកាយកន្ត្រាក់ប្រកាច់រួចក៏ស្ងៀមឈឹងតាមបំណងរបស់ឃាតកៈ​។ កែវភ្នែកក្រហមថ្លែរបស់នារីចិត្តខ្លាំងរេរកក៏ឃើញមានពាងគេបោះចោលមួយរួចក៏ចាប់យករាងកាយទន់ល្មើយញាត់ចូលទៅក្នុងនោះដោយមិនបង្អង់យូរព្រោះសេចក្ដីស្នេហានិងគំនុំបាំងមុខ។ គ្រប់យ៉ាងបានបញ្ចប់ទៅដោយរលូនដោយស្នាដៃនាងម្នាក់ឯងទើបទូរសព្ទហៅបុរសជាគូស្នេហ៍មកឲ្យជីកដីកប់ដើម្បីបញ្ចប់គ្រប់យ៉ាង….។
«បំបាត់សាកសពវាចោលទៅ​»​
«​ប៉ុន្តែបើអូនធ្វើបែបនេះវា​​……. »​​ នាយដែលជាមិត្តប្រុសនិយាយមិនទាន់បានចប់ស្រួលបួលផងនារីជាសង្សារក៏លូកដៃទៅក្ដោបថ្ពាល់នាយទាំងសងខាងហើយពោលពាក្យលួងប៉ុន្មានម៉ាត់។
«​ទោះយ៉ាងណាបងត្រូវតែជួយអូន​ ជួយអនាគតប្រពន្ធខ្លួនឯងវាមិនខុសនោះទេ»​ បានសម្រេច!​ មាយាស្ត្រីបានអូសទាញបុរសជាសង្សារឲ្យចូលដៃជាមួយខ្លួន បានសម្រេច ហើយបំបាត់សាកសពដោយកប់ទុកបានដោយជោគជ័យ។
«បន្ទាប់ពីយប់នោះមកពួកយើងឈប់រំឭកពីរឿងនោះហើយក៏ដាំផ្កាម្លិះដើម្បីបំបាត់​ភស្តុតាង តែមួយខែក្រោយមកខ្ញុំបានជួបគ្រោះថ្នាក់ធ្លាក់ពីលើទូកប៉ះទង្គិចក្បាលហើយមិនចងចាំអ្វីឡើយទើបតែមួយរយៈនេះប៉ុណ្ណោះដែលការចងចាំខ្ញុំត្រឡប់មកវិញ»
«លោកពូមិនបានសម្លាប់នាង តើលោកពូត្រូវជាអ្វីនឹងមាល័យ? »
«ខ្ញុំធ្លាប់ជាសង្សារកាលមុននាងស្លាប់»​
ចប់
វគ្គ៖ ម៉ោង១១កន្លះអធ្រាត្រ
ពន្លឺព្រះចន្ទរះឡើងព្រាលៗដែលក្រសោបដោយពពកខ្មៅសែនខ្មួរខ្មាញ់អួរអាប់ មេឃប្រឹងដំឡើងសំឡេងផ្គរក្ឌាំងៗ ចង់ប្រណាំងនឹងទឹកភ្លៀងដែលកំពុងផ្តើមបង្អុរមកឥតដាច់។ សំឡេងមនុស្សជជែកគ្នាខ្លាំងៗដូចទាស់សម្តីគ្នានៅក្នុងបន្ទប់ជួលមួយដែលមានពន្លឺអំពូលប្លុងៗ។
«អូនប្រាប់ហើយថាវីរ៉ា គេគ្រាន់តែជាមិត្តភក្តិរបស់អូនទេ!»
នារីម្នាក់ស្លៀករូបពណ៌ផ្កាឈូកខ្ចីខ្លីត្រឹមក្បាលជង្គង់បង្ហាញសាច់ស តែមើលទៅនាងហាក់ដូចជាស្លេកស្លាំងខុសធម្មតា នារីដាក់គូទអង្គុយលើគ្រែដ៏ទន់ល្មើយចោលកន្ទុយភ្នែកទៅមើលមេឃដែលកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅខាងក្រៅតាមបង្អួច។
«មិត្តភក្តិ? តែអូនតែងតែទៅណាមកណាជាមួយវា! មានទុកបងជាសង្សារទេ ហេតុអីអូនមិនហៅបង?»
«មកពីអូនឃើញបងរវល់ជាមួយការងារទើបមិនចង់រំខានបង រឿងខ្លះមិនសំខាន់អូនក៏ហៅវីរ៉ាទៅជាមួយទៅ។»
«នេះអូនមិនមែននៅម្នាក់ឯងទេ អូនមានសង្សារហើយ ទៅបណ្ដើរមិត្តភក្តិប្រុស តើសង្សារណាមិនប្រចណ្ឌ?»
បុរសដែលកំពុងដំឡើងសរសៃកធំៗ បើកភ្នែកគ្រលួង ឈរស្រែកដាក់នារី។ រង្វង់ភ្នែកនាងជោកដោយទឹកភ្នែក នារីខំទប់ទឹកភ្នែកបន្តិចរួចងើបឈរសម្លឹងទៅកាន់អ្នកជាសង្សារ។
«បងសក្តិ!…បងក៏ដឹងថាអូនជាក្មេងកំព្រា គាត់និងខ្ញុំស្គាល់គ្នាតាំងពីក្មេង ហើយក៏ធ្លាប់រស់នៅមណ្ឌលកុមារកំព្រាជាមួយគ្នាដែរ!  ពួកយើងស្រឡាញ់គ្នាប្រៀបដូចជាបងប្អូនអ៊ីចឹង។»
នារីនិយាយទៅកាន់សង្សារដោយសន្តិវិធី មើលទៅអ្នកម្ខាងទៀតនៅតែមុខមាំដូចដើម អ្នកមិនខ្វល់ពីសម្តីនាងទាល់តែសោះ។
«មរកត! អូនកំពុងតែកុហកបងហើយ! ចុះកាលដែលទៅចួបវាចោលបងកាលពីម្សិលមិញវាយ៉ាងម៉េចវិញ?» សក្តិសម្លុតដោយកម្រោលមិនខ្វល់ពីអារម្មណ៍មនុស្សស្រី។
«នេះបងកាន់តែហួសហេតុហើយសូម្បីតែមិត្តភក្តិអូនសោះក៏សង្ស័យដែរ នេះពួកយើងទាក់ទងគ្នាមកពីរឆ្នាំហើយ បងនៅតែមិនទុកចិត្តអូនទៀត!» ទឹកភ្នែកនាងស្រក់មកឥតឈប់។
ផាំង! បុរសជាសង្សារទះតុដែលនៅក្បែរគ្រែគេងឮខ្ទរខ្លាំងជាងសំឡេងភ្លៀងទៅទៀត ធ្វើឲ្យជ្រុះនាឡិកា និងថូផ្កាធ្លាក់មកក្រោមបែកខ្ទេច រួចងាកមកអង្រួនស្មានារីខ្លាំងៗ ហើយស្រែកបន្ត
«យ៉ាងម៉េចបងនិយាយត្រូវចោទបងថាហួសហេតុ? ប្រាប់មកថាអូននិងវាមានទំនាក់ទំនងអីជាមួយគ្នា?»
«អូននិយាយបែបណាទើបបងជឿ? ចុះបងប៉ុន្មានលើកហើយដែលបងទុកខ្ញុំចោល ទាំងដែលខ្ញុំត្រូវការជំនួយពីបង? បើថាលំបាកណាស់ពួកយើងចែកផ្លូវគ្នាទៅ អូនហត់ណាស់ ហត់នឹងបកស្រាយប្រាប់បងជាមួយរឿងដដែលៗ»
សក្តិស្ទុះវឹងទៅទាញសង្សារ ហើយរុញនាងផ្អឹបទៅនឹងជញ្ជាំងបន្ទប់ គេបង្ហាញកាយវិការហាក់ដូចជាមនុស្សកម្រោលចូល ធ្វើឲ្យមរកតភ័យឡើងស្លេកមុខអស់៖
«ចង់បែកគ្នាពីបងហើយទៅយកអាម្នាក់វីរ៉ានឹងមែនទេ ហ៊ឹស! កុំស្រមៃឲ្យសោះ!»
«បងកាន់តែឆ្កួតមែនទែនហើយ!»
«របស់ដែលបងស្រឡាញ់បើបងយកមិនបាន អ្នកផ្សេងក៏យកមិនបានដូចគ្នាចាំទុក។»
និយាយចប់គេដើរចេញទៅក្រៅហើយបិទទ្វារបន្ទប់សូរគ្រាំង…។
នៅផ្សារទំនើបតូចមួយដែលមានមនុស្សអ៊ូអរ មរកតកំពុងតែដើររុញរទេះបណ្ដើររើសបន្លែបណ្ដើរ មាត់រអ៊ូរងូវៗម្នាក់ឯងតិចៗ…
«ថ្ងៃនេះសង្ឃឹមថាបងឈប់ខឹងអូនទៅចុះ!»
និយាយចប់មរកតបានដើរសំដៅទៅកន្លែងគិតលុយ ស្រាប់តែឮសំឡេងឈ្លោះប្រកែកគ្នានាងក៏ដើរចូលទៅយ៉ាងលឿន។
«មានរឿងអីនឹងអ៊ំស្រី!»
«គឺអ៊ំស្រីម្នាក់នេះធ្វើអោយអីវ៉ាន់នេះធ្លាក់បែក ប៉ុន្តែគាត់មិនទទួលខុសត្រូវ។» សន្តិសុខនិយាយ។
«ប្រាប់ហើយថាយើងគ្មានលុយទេ» គាត់និយាយហើយទៅកាន់សន្តិសុខហើយក្រឡេកមកមើលមរកត។
«អូហ៍! ក្មួយចំណាំអ៊ំបានទេ យើងជួលផ្ទះនៅទល់មុខគ្នានោះអី! ក្មួយជួយនិយាយជាមួយគេឲ្យអ៊ំផង»
មរកតធ្វើមុខដូចជាឆ្ងល់ព្រោះនាងមិនស្គាល់អ៊ំម្នាក់នេះឡើយ នេះប្រហែលជាគាត់ទើបតែរើមកនៅថ្មីៗ ហើយមរកតក៏មិនសូវជាចាប់អារម្មណ៍ទៅលើអ្នកជិតខាងដែររស់នៅក្បែរបន្ទប់ប៉ុន្មានដែរ។
«ខ្ញុំមិនដែលស្គាល់អ៊ំទេ»
នាងឆ្លើយទាំងមិនខ្វល់ ហើយក៏ដើរហួសទៅកន្លែងគិតលុយបាត់ទៅ ដោយសារតែមិនប្រយ័ត្ន បុរសម្នាក់ស្លៀកពាក់ឈុតខ្មៅពាក់មួកមិនដឹងជារត់គេចពីអ្នកណាមកទេ រត់មកបុករទេះមរកតមួយទំហឹងដោយអចេតនាធ្វើឲ្យរទេះក្រឡាប់ជ្រុះអីវ៉ាន់រាយពេញកម្រាលឥដ្ឋ…
ទោះបីឈ្លោះគ្នាខ្លាំងរាល់លើក មរកតនិងសក្តិនៅតែត្រលប់មកត្រូវគ្នាវិញដដែល។ លើកនេះដើម្បីលួងចិត្តសង្សារជាទីស្រឡាញ់ មរកតបានធ្វើម្ហូបជាច្រើនមុខរៀបចំត្រៀបត្រានៅលើតុបាយ នាងទូរសព្ទទាញខលទៅសក្តិ ប៉ុន្តែចៃដន្យស្រាប់តែគេមកដល់មុខបន្ទប់ល្មម៖
«អូនថាខលទៅបង ឥឡូវបងក៏មកដល់ល្មម»
«មិនបាច់ប្រឹងធ្វើល្អយកចិត្តបងទេ ម្ហូបនៅលើតុនេះមិនបានត្រៀមទុកឲ្យបងទេ ប៉ុន្តែអូនត្រៀមទុកឲ្យអាវីរ៉ានោះមែនទេ?
«បងសក្តិ!….»
ប្រាវ! សក្តិវាសដៃទៅលើតុមួយទំហឹងធ្វើឲ្យម្ហូបដែលនៅក្នុងចានកំពប់ធ្លាក់មកលើឥដ្ឋរាយ គេនិយាយទាំងកំហឹង៖
«យ៉ាងម៉េចមានអីត្រូវបកស្រាយទៀតទេ ស្រីចិត្តសាវ៉ាមានសង្សារហើយក្បត់លួចលាក់មានប្រុសថ្មី!»
«នេះបងស្ដាប់អូនសិនបានទេ? បងកំពុងតែយល់ច្រឡំលើអូនហើយ!»
«ហ៊ឹស! យល់ច្រឡំ បងមិនបាននៅជាមួយអូន២៤ម៉ោងផង ថាមិនត្រូវពេលបងទៅបាត់អូនហៅគេមក…»
មរកតនិយាយកាត់សម្ដី…
«បានហើយសក្តិ! ឆាប់ចេញពីបន្ទប់ខ្ញុំទៅ…»
«អូហ៍! ដេញខ្ញុំទៅនឹងអាលបានហៅអាម្នាក់នោះមកមែនទេ? បានខ្ញុំទៅក៏បាន…»
ក្នុងប្រឡង់ភ្នែករបស់នារីពោរពេញទៅដោយទឹកភ្នែក នាងអួលដើមកវាចាមិនចេញស្រីណាមិនឈឺ នៅពេលមនុស្សដែលខ្លួនឯងស្រឡាញ់ចោទប្រកាន់គ្មានមូលហេតុបែបនេះ ចំណែកបុរសជាសង្សារមិនខ្វល់ឡើយថានារីឈឺចិត្តប៉ុណ្ណា គេបានត្រឹមតែគំហកហើយក៏ដើរចេញពីបន្ទប់បាត់ស្រមោលទៅ ទុកអោយមាណវីយំតែម្នាក់ឯង។
ម៉ោង១១កន្លះអាធ្រាត្រ…
តឹង! តឹង! សំឡេងសារបានលោតនៅលើអេក្រង់ទូរសព្ទរបស់វីរ៉ាមានតាំងឈ្មោះថាមរកត​។
«វីរ៉ាមកផ្ទះជួលគ្នាបន្តិចមក ជួយជូនគ្នាទៅពេទ្យបន្តិចគ្នាមិនស្រួលខ្លួន!»
រាល់ពេលមានរឿងមរកតតែងតែនឹកដល់វីរ៉ាមុនគេ ព្រោះពេលដែលមានរឿងសង្សារនាងមិនដែលមានវត្តមានឡើយ។ វីរ៉ាគ្រាន់តែឃើញសារនេះភ្លាមក៏ប្រញាប់ប្រញាល់ទៅដូរសម្លៀកបំពាក់ចាប់ទាញម៉ូតូវឹងចេញទៅយ៉ាងលឿន។
«តុក! តុក! មរកតបើកទ្វារឲ្យគ្នាបន្តិចគ្នាមកដល់ហើយ។»
ទោះវីរ៉ាខំស្រែកយ៉ាងណាក៏គ្មានសំឡេងឆ្លើយតបវិញដែរ ទើបគេក៏សម្រេចចិត្តខលទៅលេខនាងវិញម្ដង ខលទៅហើយក៏គ្មានការឆ្លើយតបដែរ វីរ៉ាបន្តគោះទ្វារទៀតក្រែងនាងអស់កម្លាំងដេកលក់ទើបមិនឮគេហៅ ទីបំផុតគេក៏សម្រេចចិត្តរុញទ្វារចូលទៅ។ ក្នុងបន្ទប់ងងឹតស្លុបវីរ៉ាដើរបើកភ្លើង ឃើញមរកតគេងនៅលើគ្រែយ៉ាងស្រួលមើលទឹកមុខដូចជាស្លេកស្លាំងណាស់ វីរ៉ាក៏ប្រញាប់ដើរចូលទៅជិតមរកត៖
«មរកតឯងកើតអី!»
គ្មានសំឡេងតបទេ! វីរ៉ាកាន់តែឆ្ងល់ព្រោះថារាល់ដងនាងជាមនុស្សគេងរស់ណាស់ គ្រាន់តែសំឡេងបន្តិចក៏ធ្វើឲ្យនាងភ្ញាក់បានដែរ ប៉ុន្តែលើកនេះឃើញនាងគេងសម្ងំស្ងៀមគេដាស់នាង៖
«មរកត! យីសាច់ឯងត្រជាក់ណាស់ ឫមួយក៏….»
វីរ៉ាយកដៃដាក់ក្បែរច្រមុះមរកត គេបើកភ្នែកធំៗហើយចំហមាត់ នាយចាប់លើកនាងឡើងអង្រួន តាមពិតទៅនាងស្លាប់បាត់ហើយ ខ្លួននាងរឹងឆ្កិល សាច់ឡើងត្រជាក់មិនដឹងថាគេងស្លាប់តាំងពីពេលណា។ គេបើកភួយឡើងឃើញកាំបិតនៅលើដៃនាង ស្នាមកាំបិតចាក់ចំកណ្ដាលពោះ ឈាមហូរឡើងកកអស់ប្រឡាក់ពេញពូក វីរ៉ាយកដៃខ្ទប់មាត់ និយាយទាំងមាត់ញ័រចំប្រប់ គេតក់ស្លុតយ៉ាងខ្លាំងនៅពេលឃើញមិត្តដែលចាត់ទុកដូចជាបងប្អូនគេងស្លាប់ដោយមិនដឹងមូលហេតុ គេស្រែកទាំងស្លន់ហៅអ្នកជិតខាងបន្ទប់ឲ្យដឹង ពេលនោះអ្នកនៅជិតខាងបន្ទប់ជួលបាននាំគ្នាផ្អើលចេញមកមើលឈូឆរ វីរ៉ាញ័រដៃជើងអស់ហើយមិនដឹងថាផ្ដល់ដំណឹងនេះទៅអ្នកណាមុនទេ ពេលនោះគេក៏នឹកឃើញខលទៅប្រាប់សក្តិដែលជាសង្សារនាងមុនគេ៖
«អាឡូសក្តិ! មរកតមានរឿង ឯងប្រញាប់មកភ្លាម កុំភ្លេចប្ដឹងប៉ូលិសផងណា។»
«ថាម៉េច! អូនមរកតមានរឿង? បន្តិចទៀតខ្ញុំទៅដល់ហើយ»
បន្តិចក្រោយសក្តិបានមកដល់។ ក្រុមប៉ូលិសបានមកដល់កន្លែងកើតហេតុដែរ សក្តិស្ទុះទៅច្រានវីរ៉ាចេញ រួចលុតជង្គង់ចុះហើយអង្រួនកាយសង្សារភ្លាម៖
«ហេតុអីក៏អូនគិតខ្លីបែបនេះហាស! បងសុំទោសរឿងកាលពីល្ងាចមិញ មរកតឆាប់ភ្ញាក់ដឹងខ្លួនវិញមក។ បើអូនខឹងបងក៏មិនគួរធ្វើអត្តឃាតខ្លួនឯងបែបនេះដែរ មកយកបងទៅជាមួយផង បងមិនអាចរស់គ្មានអូនបានទេ!»
រំពេចនោះស្រាប់តែសក្តិស្ទុះងើបវឹងទៅវាយវីរ៉ាមួយដៃចំកណ្ដាលមាត់ទាំងកំហឹង វីរ៉ាបែកឈាមហូររងៃ គេចាប់ទាញកអាវវីរ៉ាក្របួចឡើង៖
«មកពីឯងបានជាមរកតស្លាប់ ឯងជាអ្នកសម្លាប់នាងមែនទេ?»
«មុននិយាយយកខួរមកគិតផង ខ្ញុំស្រឡាញ់មរកតប្រៀបដូចជាបងប្អូនខ្ញុំអ៊ីចឹងមានរឿងអីដែលត្រូវសម្លាប់នាងនោះ។»
«លោក! ស្ងប់អារម្មណ៍សិនទៅ ពួកយើងត្រូវការពិនិត្យកន្លែងកើតហេតុ!» អធិការចូលទៅឃាត់អ្នកទាំងពីរ។
«លោកប៉ូលិស! គឺវា…វាជាឃាតកៈ!» សក្តិនិយាយទាំងកំហឹង
ទាំងប៉ូលិស ទាំងគ្រូពេទ្យសុទ្ធតែសហការគ្នាបានយ៉ាងល្អម្នាក់ៗដុតដៃដុតជើងណាស់អធិការភឿននិយាយឡើង៖
«ខ្ញុំត្រូវការឲ្យអ្នកទាំងអស់គ្នានៅម្ដុំនេះជួយផ្ដល់ចម្លើយឲ្យខាងខ្ញុំខ្លះៗដើម្បីជ្រាបកាន់តែច្បាស់ពីហេតុការណ៍នេះ។»
«បាទលោកប៉ូលិស! » វីរ៉ានិងសក្តិឆ្លើយព្រមគ្នា!»
«ខ្ញុំសូមសួរខ្លួនអ្នកទាំងពីរទៅសួរចម្លើយនៅបុស្តិ៍ប៉ូលិស ព្រោះអ្នកទាំងពីជិតស្និទ្ធជាមួយជនរងគ្រោះជាងគេ»
«ប..បាទ!» វីរ៉ាឆ្លើយទាំងសំឡេងញ័រដូចជានៅតក់ស្លុតនៅឡើយ។
ក្រោយពីសាកសួរចម្លើយសាក្សីដែលនៅកន្លែងកើតហេតុរួចហើយ និងទទួលបាន
ព័ត៌មានពីការពិនិត្យសាកសពរួចហើយ ក្រុមប៉ូលិសបានប្រជុំគ្នាពិភាក្សាពីហេតុការណ៍នេះ។ លោកអធិការផននិយាយ៖
«ក្រោយពីការចុះពិនិត្យហេតុការណ៍នៅកន្លែងកើតហេតុរួចឃើញថាករណីនេះពុំមែនជាការធ្វើអត្តឃាតទេ តែគឺឃាតកម្ម! ជនរងគ្រោះអាចនឹងត្រូវជនដៃដល់ជាអ្នកសម្លាប់រួចហើយ ក៏រៀបចំឆាកឲ្យនាងគេងលើគ្រែធម្មតា»
«អ្នកដែលគួរឲ្យសង្ស័យជាងគេគឺវីរ៉ា ព្រោះគេទៅដល់កន្លែងកើតហេតុមុនគេបង្អស់!»
«ក្នុងដំណាក់កាលនេះយើងមិនអាចសង្ស័យអ្នកណាផ្ដេសផ្ដាសទេ រង់ចាំការសួរចម្លើយបន្ថែមទៀតពីវីរ៉ានិងសក្តិ។»
អធិការភឿនសម្លឹងមើលទៅអេក្រង់កុំព្យួទ័រ ប៉ូលិសម្នាក់ជាអ្នកសួរវីរ៉ា ហើយនៅក្នុងបន្ទប់មួយទៀតមានប៉ូលិសម្នាក់ទៀតជាអ្នកសួរសក្តិ ដើម្បីរកភស្តុតាងបន្ថែមដែលពាក់ព័ន្ធជាមួយការស្លាប់របស់ជនររងគ្រោះ។ បើមើលទៅតាមកាយវិការនិងចម្លើយដែលអ្នកទាំងពីរបានឆ្លើយបង្ហាញថាអ្នកទាំងពីរមិនមែនជាឃាតកៈទេ ប៉ុន្តែត្រូវនាំអ្នកទាំងពីរទៅឃុំខ្លួនសិន។ បន្តិចក្រោយមកមានប៉ូលិលម្នាក់បានរាយការណ៍មកថា រកឃើញក្រវិលមួយចំហៀងជ្រុះក្បែរគ្រែជនរងគ្រោះ ហើយនៅក្នុងក្រចកដៃរបស់ជនរងគ្រោះមានបន្សល់ស្បែកនៅក្នុងក្រចក ដូច្នេះមុនពេលឃាតកៈចាក់សម្លាប់ជនរងគ្រោះអាចមានការវាយប្រតប់គ្នា ឃាតកៈអាចមានបន្សល់ស្នាមនៅលើដងខ្លួន​។ មិនបង្អង់យូរលោកអធិការភឿនបានបញ្ជាឲ្យប៉ូលិសពីរនាក់ទៅសាកសួរមើលអ្នកជិតខាងនៅទីនោះក្រែងទទួលបានភស្តុតាងបន្ថែមទៀត។
«ឆាប់នាំកម្លាំងទៅពិនិត្យមើលនៅកន្លែងកើតហេតុម្ដងទៀត!»
«បាទទាន!»
ទៅដល់កន្លែងកើតហេតុប៉ូលិសបានសុំម្ចាស់ផ្ទះមើលកាមេរ៉ាសុវត្ថិភាពម្ដងទៀត បន្ទាប់ពីមើលរួចរាល់ក៏ដើរសំដៅទៅបន្ទប់ជនរងគ្រោះពិនិត្យម្តងទៀត។ ចំណែកប៉ូលិសម្នាក់ទៀតដើរសំដៅទៅសួរអ្នកនៅទល់មុខបន្ទប់។ មិនបង្អង់យូរប៉ូលិសម្នាក់ក៏ប្រញាប់ទៅគោះទ្វារសួរម្ចាស់បន្ទប់៖
«សួស្ដី! ម្ចាស់ផ្ទះមានមនុស្សនៅទេ?»
ប្រាវ! សំឡេងធ្លាក់បែកចានលាន់ឮដល់ក្រៅបន្ទប់ ប៉ូលិសដែលនៅឈរមុខបន្ទប់ព្យាយាមស្រែកហៅយ៉ាងយូរ ទើបស្ត្រីចំណាស់ម្នាក់ងើបមកបើកទ្វារហើយអើតក្បាលតាមទ្វារមកលឺមៗដូចជាមិនចង់បើកទ្វារ៖
«អ៊ំស្រី! ពួកខ្ញុំជាប៉ូលិស ខ្ញុំចង់ដឹងរឿងខ្លះ អ៊ំអាចសហការជាមួយពួកយើងបានទេ?»
«លោកប៉ូលិសខ្ញុំមិនបានដឹងរឿងអីទេ! ខ្ញុំមិនមែនជាឃាតកៈទេ!»
«នេះខ្ញុំមិនទាន់បានចោទថាអ៊ំជាឃាតកៈឯណាគ្រាន់តែចង់មកសួរចម្លើយអ៊ំខ្លះៗប៉ុណ្ណោះ»
ស្រ្តីចំណាស់ហាក់ស្ងប់ចិត្តបន្តិច ហើយអញ្ជើញប៉ូលិលចូលមកអង្គុយលេងក្នុងបន្ទប់។ ប៉ូលិសក៏ចាប់ផ្តើមសួរគាត់៖
«អ៊ំស្រី! យប់មិញតើអ៊ំនៅផ្ទះទេ?»
«ខ្ញុំនៅ!»
«ចុះពេលយប់? អ៊ំមានប្រទះឃើញរឿងអ្វីចម្លែក នៅផ្ទះខាងនោះដែរទេ?»
«ដូចជាមិនឃើញអ្វីប្លែកទេក្មួយ គ្រាន់ដឹងថាថ្ងៃដែលកើតហេតុនឹងពេលម៉ោង៣ អ៊ំបានជួបនាងនៅឯផ្សារទិញម្ហូប»
«មានអ្វីផ្សេងពីនេះទៀតទេអ៊ំ?»
ប៉ូលិសកាន់តែជជីកសួរ ស្ត្រីចំណាស់នោះកាន់តែបង្ហាញទឹកមុខភិតភ័យហើយបែកញើសឡើងជោកពេញខ្លួន៖
«អ៊ំស្រីមិនស្រួលខ្លួនមែនទេ? មិនបាច់ភ័យទេ បើសិនជាស្គាល់មុខឃាតកៈសម្លាប់ប្រាប់ពួកខ្ញុំមក»
«ទេ…ទេ…អ៊ំមិនស្គាល់ទេ!»
គាត់និយាយបណ្ដើរយកដៃខ្ទប់ត្រចៀកហើយក្រវីក្បាលដូចគោត្រូវស្រាំងទិច សភាពគាត់ពេលនេះហាក់ដូចជាមនុស្សកើតជំងឺសរសៃប្រសាទ។ រំពេចនោះស្រាប់តែគាត់សើចយ៉ាងឮៗហើយស្ទុះទៅយកកាំបិតមុខស្រួចសស្ញាច ដែលលាក់នៅក្រោមខ្នើយមកកាន់តម្រង់មកចាក់ប៉ូលិស ប៉ុន្តែត្រូវប៉ូលិសដឹងខ្លួនមុនងាកមកចាប់ដៃទាន់ គាត់ធ្លាក់កាំបិតរបូតចេញពីដៃ៖
«ខ្ញុំជាអ្នកសម្លាប់នាង ខ្ញុំជាឃាតកៈ ហាសហា ខ្ញុំរង់ចាំឱកាសនេះយូរហើយ។»
ប៉ូលិសបានចូលទៅកៀកអ៊ំស្រី បានឃើញស្នាមរបួសរលាត់ស្បែកនៅកំភួនដៃ ធ្វើឲ្យប៉ូលិសកាន់តែសង្ស័យថែមទៀត។ ប៉ូលិសបាននាំខ្លួនជនសង្ស័យទៅសួរចម្លើយបន្ថែមនៅបុស្តិ៍ប៉ូលិស។
នៅក្នុងបន្ទប់បួនជ្រុងក្រោមពន្លឺអំពូលយ៉ាងស្រទន់មានតុមួយរាងការេនៅចំកណ្ដាលមនុស្សពីរនាក់កំពុងតែអង្គុយទល់មុខគ្នា៖
«ហេតុអីបានជាអ៊ំសម្លាប់នាង?»
«គឺនាងដោយសារតែនាង….ធ្វើឲ្យកូនប្រុសតែម្នាក់គត់របស់ខ្ញុំស្លាប់…»
«ជនរងគ្រោះមានទាក់ទងអីជាមួយកូនអ៊ំ?»
កែវភ្នែករបស់ស្រ្តីចំណាស់ម្នាក់នេះប្រែជាក្រហមង៉ៅ និយាយតបទៅប៉ូលិសទាំងកំហឹង៖
«គឺនាងធ្លាប់ជាអតីតមិត្តស្រីរបស់កូនខ្ញុំ បើនាងមិនបោះបង់កូនខ្ញុំមកយកអាប្រុសម្នាក់នេះទេ កូនប្រុសខ្ញុំក៏មិនខូចចិត្តរហូតចងកសម្លាប់ខ្លួនឯងបែបនេះដែរ ខ្ញុំស្អប់នាងៗៗ! កូនប្រុសពេលនេះ! ម៉ែសងសឹកឲ្យកូនរួចហើយ សូមវិញ្ញាណខ័ន្ធកូនទៅកាន់សុគតិភព»
«ប៉ុន្តែយ៉ាងណាក៏អ៊ំមិនគួរសម្លាប់នាងព្រោះតែគំនុំដែរ ឃើញទេលទ្ធផលដោយសារតែចង់សងសឹក គឺអ៊ំខ្លួនឯងជាអ្នកវេទនា។ ស្នេហាមិនអាចបង្ខំបានទេ កូនអ៊ំស្លាប់ក៏មិនពាក់ព័ន្ធអីជាមួយនាងដែរ។ អ៊ំដឹងហើយមែនទេថាសម្លាប់មនុស្ស ត្រូវជាប់គុកអស់មួយជីវិត!»
ស្រ្តីចំណាស់ឱនមុខចុះ រួចនិយាយ៖
«ខ្ញុំខុសហើយលោកប៉ូលិស បើពេលនោះខ្ញុំមិនយកកំហឹងដាក់មុខខ្ញុំក៏មិនធ្លាក់ក្នុងសភាពបែបនេះដែរ! កូនប្រុសម៉ែខុសហើយ ម៉ែសូមទោស……..
ទង់ព្រលឹងពណ៌សបក់រវិចៗ សំឡេងមេក្រូស្មូតលាន់ឮខ្ទរពេញរោងបុណ្យ គ្រប់គ្នានៅក្នុងរោងបុណ្យសុទ្ធតែស្លៀកពាក់ពណ៌ស សក្តិនិងវីរ៉ាកំពុងតែលុតជង្គង់នៅចំពីមុខរូបថតមរកត​ញញឹម​ពព្រាយ សក្តិកាន់ធូបបីសរសៃហើយនិយាយទាំងទឹកមុខក្រៀមក្រំ៖
«ពេលនេះបងបានឃើញអូនញញឹមតែក្នុងរូបថតប៉ុណ្ណោះ បងស្ដាយណាស់ពេលកន្លងមកបងតែងតែរករឿងឈ្លោះប្រកែក មិនទុកចិត្តអូន ពេលបាត់បង់អូនទើបបងដឹងពីកំហុសខ្លួនឯង​។ បើអាចបងចង់ឲ្យពេលវេលាត្រលប់ក្រោយណាស់…»
«សក្តិឯងកាត់ចិត្តទៅ ពេលនេះទោះឯងរៀបរាប់ដល់ស្អែកក៏មរកតស្ដាប់មិនឮដែរ នាងទៅបានសុខហើយ។»
«ខ្ញុំសុំទោសផងវីរ៉ា ដែលតែងតែយល់ច្រឡំលើឯងកន្លងមកនេះ។»
«មិនអីទេចាប់ពីពេលនេះទៅពួកយើងត្រូវតែធ្វើជាមិត្តល្អដើម្បីឲ្យព្រលឹងមរកតបានឃើញហើយគេទៅដោយស្ងប់ចិត្ត។»
ពួកគេទាំងពីរនាក់យកដៃជូតទឹកភ្នែក ហើយងើបឈរដើរទៅអុជធូបដើម្បីលាមរកតជាលើកចុងក្រោយមុននឹងយកសាកសពទៅបូជា។ ផ្សែងខ្មៅខ្មួរខ្មាញ់ចេញតាមបំពង់បង្ហុយ ពេលនេះសាកសពរបស់មរកតត្រូវរលាយរូបរាងម្ដងបន្តិចហើយៗ…សក្តិឈរសម្លឹងមើលទៅភ្លើងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ គេលុតជង្គង់ចុះដៃឱបរូបថតមរកតជាប់ទ្រូង…
«លាហើយ! អូនទៅចោលបងរហូតហើយមរតក…! បើជាតិក្រោយមានពិតបងសុំផ្សងធ្វើជាគូស្នេហ៍នឹងគ្នាម្ដងទៀត។ សូមវិញ្ញាណខ័ន្ធរបស់អូនទៅកាន់សុខគតិភព!»
វីរ៉ាយកដៃទះស្មាសក្តិតិចៗ៖
«កាត់ចិត្តទៅសក្តិ ពេលនេះមរកតទៅបានសុខហើយ…លាហើយមរកត! សូមវិញ្ញាណខ័ន្ធឯងទៅកាន់ទីស្ងប់សុខ…»
ចប់
វគ្គ៖ វិញ្ញាណសងសឹក
មួយជំហានៗរបស់នាង កាន់តែឃ្លាតឆ្ងាយពីខ្ញុំទៅ រាល់សកម្មភាពក្នក់ក្នាញ់ ងរង៉ក់ យកតែឈ្នះរបស់នាងលែងមានវត្តមានចំពោះមុខខ្ញុំទៀតហើយ។ ទោះបីនាងសម្រេចចិត្តចាកចេញពីខ្ញុំក៏ដោយ តែបេះដូងមួយនេះបានឆ្លាក់រូបស្រីម្នាក់នេះជាប់ស្អិតក្នុងបេះដូងនេះរួចបាត់ទៅហើយ។ នាងបានជ្រើសរើសអ្នកថ្មី ក៏ខ្ញុំមិនខឹងស្អប់នាងដែរឱ្យតែវាជាក្តីសុខរបស់នាង ខ្ញុំព្រមលះបង់គ្រប់យ៉ាងឱ្យនាង។ ការស្រឡាញ់គេខ្លាំងតែម្ខាង ឈឺចាប់ណាស់ តែសម្រាប់នារីម្នាក់នេះ គឺមិនខុសទេ បើខ្ញុំល្អជាងនេះតែបន្តិច ច្បាស់ណាស់នារីម្នាក់នេះក៏មិនចាកចេញពីខ្ញុំទាំងដែរនាងធ្លាប់និយាយពាក្យស្រឡាញ់មកកាន់ខ្ញុំដែរ។ រយៈពេលជាង២ឆ្នាំ មានអនុស្សាវរីយ៍ជាច្រើនក្នុងការចងចាំរបស់ខ្ញុំ។
ណារ៉ាត់ជាឈ្មោះគូដណ្តឹងនាង គេជាស្ថាបត្យករមួយរូបដែលកំពុងតែចេញគំរូនៃគម្រោងសាងសង់ឱ្យក្រុមហ៊ុនល្បីឈ្មោះប្រចាំនៅកម្ពុជា​មួយ។ ភាពហ្មត់ចត់ប្រកបដោយស្មារតីទំនួលខុសត្រូវ បើធៀបនឹងមនុស្សបរាជ័យក្នុងជំនួញដូចជាខ្ញុំ វីតាជ្រើសរើសគេគឺជារឿងត្រឹមត្រូវ។ ទោះបីយើងបានបែកគ្នា ខ្ញុំ វីតា និងណារ៉ាត់ក៏នៅតែរាប់អានគ្នាជាធម្មតា។ ណារ៉ាត់តែងតែចែករំលែកបទពិសោធការងារដល់ខ្ញុំក្នុងនាមជាអ្នកឆ្លងកាត់ និងប្រឡូកនឹងការងារ​ក្នុងសង្គមបានច្រើនជាងខ្ញុំ ចំណែកវីតានៅតែជាអ្នកលើកទឹកចិត្តខ្ញុំជានិច្ច។ ការរស់នៅជាមួយនឹងរឿងដ៏អស់សំណើចមួយនេះ មិត្តដទៃថាខ្ញុំជាមនុស្សល្ងង់ដែលអាចរាប់អានមនុស្សដែលឆក់យកសង្សារខ្លួន។
ខ្ញុំសើចនឹងខ្លួនឯង សំណួរជាច្រើនបានលោតសួរពេញខួរក្បាលរបស់ខ្ញុំ តែរឿងដែលខ្ញុំត្រូវធ្វើតែម្យ៉ាងគត់ គឺខ្ញុំមិនអាចឱ្យនាងឈឺចាប់ទៀតទេ ហើយពេលនេះខ្ញុំក៏ដឹងខ្លួនឯងច្បាស់ហើយថា នាងមិនស្រឡាញ់ខ្ញុំដូចដែលខ្ញុំស្រឡាញ់នាងដែរ។ នាងព្រមស្រឡាញ់ខ្ញុំក៏ព្រោះតែខ្ញុំមិនព្រមលែងនាងឱ្យទៅអ្នកណាផ្សេង ខ្ញុំតែងតែបង្ខំចិត្តនាងឱ្យស្រឡាញ់ខ្ញុំតែម្នាក់គត់។ ទម្រាំខ្ញុំភ្ញាក់ដឹងខ្លួនពីក្តីស្រឡាញ់តែម្ខាង ខ្ញុំស្ទើរតែសម្លាប់ទឹកចិត្តនារីដែលខ្លួនឯងស្រឡាញ់។ ពេលនេះខ្ញុំយល់ច្បាស់ហើយ   ណារ៉ាត់ពិតជាសមជាគូអនាគតរបស់នាងបំផុត​។
ទោះបីបានភ្ជាប់ពាក្យអស់រយៈពេល៣ខែមកហើយ វីតាតែងតែខលមកលេងខ្ញុំ និងតឿនខ្ញុំឱ្យឆាប់រកនារីម្នាក់ក្នុងជីវិត៖
«តើអ្នកណាទៅយកបុរសបរាជ័យដូចជាបង?»
«បងតែងតែនិយាយថាខ្លួនឯងបរាជ័យជានិច្ច នេះហើយជាមូលហេតុដែលខ្ញុំមិនជ្រើសរើសបង»
«បើបងល្អជាងនេះ តើវីតាត្រលប់មករកបងវិញទេ?»
«ខ្ញុំនៅតែនិយាយពាក្យសូមទោស! បងក៏ដឹងខ្លួនឯងច្បាស់ហើយ! បងក៏ត្រូវតែព្រមទទួលស្គាល់ការពិតមួយនេះដែរ! ខ្ញុំនៅតែមិនអាចបង្ខំចិត្តខ្លួនឯងបានទេ! បងណារ៉ាត់ គឺជាបុរសម្នាក់គត់ដែលខ្ញុំស្រឡាញ់ពិតប្រាកដ តែវា…មិនមែនជាបង! សូមទោសដែលខ្ញុំនិយាយបែបនេះ…»
ខ្ញុំបញ្ចេញសំឡេងសើចឡើងមក ចៀសវាងធ្វើឱ្យនាងពិបាកចិត្តដែលត្រូវបោះបង់ខ្ញុំស្របពេលដែលខ្ញុំជួបរឿងបរាជ័យ…
«អូខេ បងនឹងព្យាយាមស្វែងរកនារីម្នាក់ឱ្យវីតាបានឃើញ!»
«សន្យា ទើបជឿ!»
«បាទ…បងសន្យា! ហើយនេះណារ៉ាត់ទៅខេត្តមែនទេ?» ខ្ញុំលើកសំនួរបន្លប់
«ចាស គាត់ប្រាប់ថាទៅមើលផ្ទះដែលទើបតែធ្វើហើយ! ខ្ញុំសុំគាត់ទៅជាមួយដែរ តែគាត់មិនឱ្យទៅ ព្រោះចង់ឱ្យគេរៀបចំរួចរាល់សិនសឹមទៅមើល និងរៀបរកវេលាឡើងផ្ទះតែម្តង។»
«ណារ៉ាត់ គេធ្វើអី គឺគិតគូរហ្មត់ចត់ណាស់ វីតាកុំបារម្ភ!»
«ចាស ដោយយល់ឃើញបែបនេះហើយ ទើបខ្ញុំធូរចិត្តនឹងណា៎! ហើយចុះមុខជំនួញថ្មីយ៉ាងម៉េចដែរ?»
«មិនអីទេ គឺដំណើរការជាធម្មតា»
«ឮពីបងណារ៉ាត់ថា ជំនួញថ្មីរបស់បងនឹងមានទីផ្សារទូលំទូលាយទាំងក្នុងស្រុកនិងក្រៅស្រុក។ ដូច្នេះបងត្រូវតែតស៊ូណា!»
«អរគុណដែលតែងផ្តល់កំលាំងចិត្ត»
«និយាយអ៊ីចឹង ខ្ញុំមានរឿងចង់ប្រាប់បង»
«រឿងអី ម៉េចក៏វីតាបែរសំឡេងយ៉ាងនេះ?»
«បងដឹងថាវីតាចង់និយាយអីឱ្យបងដឹង ឆាប់និយាយម៏​! »
«ខ្ញុំ…យល់សប្តិឃើញនារីម្នាក់នោះទៀតហើយ និងបានឃើញដល់ទីតាំងមួយ រវាងនាងនិងខ្ញុំបានឈ្លោះប្រកែកគ្នា»
«ទីតាំងនោះ យ៉ាងម៉េច?»
«គឺជាផ្ទះថ្មីដែលទើបតែសាងចង់រួច លាបពណ៌ផ្ទៃមេឃ មានលាយពណ៌ទឹកក្រូចតាមក្បាច់បន្ទាត់ របងផ្ទះពណ៌ផ្ទៃមេឃ ទ្វាររបងមានពណ៌ទឹកប្រាក់…ទីធ្លាខាងក្នុងមានសួនច្បារនៅដីចំហៀងផ្ទះ ក្បែរនោះក៏មានកញ្ចុះដែរ…ឯបរិវេណខាងក្នុងផ្ទះវិញ…គឺរចនាដោយគ្រឿងសង្ហារិមប្រណីត មានទូតាំងភ្ជាប់ជាមួយទូរទស្សន៍នៅចំកណ្តាល…នាឡិការរូបសត្វក្ងោកតាំងបញ្ឃរលើជញ្ជាំងចំហៀង មានសាឡុង តុ ទូសព្វគ្រប់…ផ្ទះនោះស្អាត។ តែ…ខ្ញុំខ្លាចទីនោះណាស់! នារីម្នាក់នោះអង្គុយចាំខ្ញុំ…ដោយខ្លួនប្រាណប្រឡាក់ដោយឈាម មានកាំបិតចាក់ជាប់បំពង់ក…នាងញញឹមដាក់ខ្ញុំហើយស្វាគមន៍ខ្ញុំ…ខ្ញុំខ្លាចនឹងទឹកមុខនាងសម្លឹងមកខ្ញុំណាស់… » នាងនិយាយទាំងរដិបរដុបភិតភ័យ
«កុំភ័យវីតាកុំខ្លាចអី ហើយកុំគិតច្រើន! វាមិនមានរឿងអ្វីកើតឡើងទេ! ហើយវាក៏មិនមែនលើកទីមួយដែរ ដែលវីតាយល់សប្តិពីវា មែនទេ?»
«ចាស តែម្តងនេះគួរឱ្យខ្លាចណាស់ព្រោះវាស្តែងពេក!»
«វាគ្រាន់តែជាការយល់សប្តិទេ កុំគិតច្រើន! វីតាគួរតែសម្រាកឱ្យច្រើន ញុំាឱ្យបានគ្រប់គ្រាន់! ទើបល្អ! ពេលនេះវីតាសម្រាកចុះ បងដាក់ទូរសព្ទចុះហើយ!»
«អូខេ! បាយ បាយ»
ផ្តាច់ទូរសព្ទពីវីតា ខ្ញុំរិះគិតដល់រឿងរ៉ាវមួយដែលនាងធ្លាប់និយាយប្រាប់ខ្ញុំកាលយើងនៅជាសង្សារ។ កាលនោះនាងខលមកខ្ញុំទាំងយប់អាធា្រត្រ លាយឡំនឹងសំឡេងញ័រៗ ខ្ញុំជជីកសួរនាងស្របនឹងភាពភ័យខ្លាចដែលនាងហាក់ចង់បង្ហាញចេញមកឱ្យខ្ញុំបានដឹងភ្លាមៗ​ ដែរ តែត្រូវរអាក់រអួលដោយការភិតភ័យរបស់នាង៖
«អូនយល់សប្តិ…អូនបានសម្លាប់នារីម្នាក់… អូនខ្លាចណាស់ ឈាមនាងខ្ទាតប្រលាក់ពេញមុខអូន  រីឯដៃអូនសុទ្ធតែឈាមរបស់នាង… បងរិទ្ធជួយអូនផង…អូនខ្លាចណាស់…» នាងយំជំនួសការនិយាយបន្ត។
ចំពោះរឿងបែបនេះនាងតែងតែនិយាយប្រាប់ខ្ញុំជារឿយៗ តាំងពីពួកយើងនៅរាប់​អាន​គ្នា គឺនាងឧស្សាហ៍យល់សប្តិពីនារីម្នាក់ តែងទាក់ទងនឹងការចាក់សម្លាប់គ្នាមិនចេះដាច់។ តែដោយវាមិនដែលមានអ្វីកើតឡើង ពួកយើងក៏គិតថាវាគ្រាន់តែជាការយល់សប្តិអាក្រក់តែប៉ុណ្ណោះ។
ថ្ងៃថ្មី មុខជំនួញថ្មី បានធ្វើឱ្យខ្ញុំមានការមមាញឹកខ្លាំង វាធ្វើឱ្យខ្ញុំស្ទើរតែមិនជឿខ្លួនឯង ថាអាចនឹងមានរឿងបែបនេះកើតឡើងលើរូបខ្ញុំ។ ចាប់តាំងពីផ្តើមរកស៊ីមក វាជារឿងដែលខ្ញុំអាចធ្វើបាន។ ស្របនឹងការរីករាយនេះខ្ញុំពិតជាចង់ឱ្យវីតាដឹងពីរឿងនេះខ្លាំងណាស់ ខ្ញុំក៏ទាញទូរសព្ទខលទៅនាង៖
«អាឡូ វីតានិយាយ! បងរិទ្ធខលមកវីតាមានការអីដែរ?»
«វីតានៅឯណា?»
«ខ្ញុំនៅតាមផ្លូវទៅផ្ទះថ្មីជាមួយនឹងបងណារ៉ាត់! បងចង់ចួបនិយាយជាមួយគាត់ទេ?»
«អាឡូធារិទ្ធ! ខ្ញុំណារ៉ាត់ណា៎ ថ្ងៃនេះខ្ញុំ និងវីតាទៅមើលផ្ទះថ្មី ហើយយើងនឹងរកវេលាល្អឡើងផ្ទះថ្មីនេះឆាប់ៗ សង្ឃឹមថាឯងនឹងចូលរួម។»
«បាទ ច្បាស់ណាស់ ខ្ញុំប្រាកដជាចូលរួម»
«មើលទៅបងរិទ្ធមានរឿងចង់ប្រាប់ពួកខ្ញុំមែនទេ?»
«បាទ វាជារឿងល្អណាស់! អ្នកទាំងពីរដឹងហើយ ប្រាកដជារីករាយ»
«បងរិទ្ធនិយាយឱ្យលឿនទៅ ខ្ញុំចង់ដឹងណាស់!»
«គឺថ្ងៃនេះបងទទួលបានដៃគូផ្គត់ផ្គង់បានច្រើនកន្លែង វាជាជោគជ័យជំហានដំបូងរបស់បងហើយ»
«ជួយអបអរផងធារិទ្ធ»
«ល្អមែនទែន អ្នកណាថាបងរិទ្ធធ្វើមិនបាន អបអរផងបងរិទ្ធ»
«មិនរំខានអ្នកទាំងពីរកំពុងធ្វើដំណើរទេ ខ្ញុំបិទហើយណា៎! សុវត្ថិភាពតាមផ្លូវ»
«អរគុណ បាយ បាយ»
បិទទូរសព្ទចុះ ស្នាមញញឹមខ្ញុំនៅតែមានលើផ្ទៃមុខពណ៌សណ្តែកបាយរបស់ខ្ញុំ។ ខ្ញុំក្រោកពីតុធ្វើការរបស់ខ្ញុំ ចេញទៅស្រូបយកខ្យល់អាកាសនៅរានហាលខាងមុខខុនដូ។ ផ្ទៃមេឃខៀវស្រងាត់អមដោយពន្លឺចាំងផ្លេកៗពីព្រះសូរិយា ខ្យល់បករសៀកប៉ះខ្លួនប្រាណរបស់ខ្ញុំ ហាក់កំពុងតែរីករាយជាមួយនឹងខ្ញុំដូច្នេះដែរ។
ក្រោកពីដំណេក ខ្ញុំហាក់ស្រស់ស្រាយព្រោះតែសល់ចំហាយពីម្សិល ប៉ុន្តែខ្ញុំបែរជាធ្វើឱ្យបែកកែវដែលជាវត្ថុអនុស្សាវរីយ៍ដំបូងរបស់វីតាជូនខ្ញុំ អារម្មណ៍បែរជាប្រែប្តូរមួយរំពេច។ បេះដូងចាប់លោតញាប់ បុកពោះពើតៗភ័យខ្លាចដល់អ្វីម្ខាង ដៃខ្ញុំបែរជាចាប់អ្វីលែងត្រូវ ខួរក្បាលផ្តើមច្របូកច្របល់ គិតពីវីតាបន្តិច មុខជំនួញថ្មីបន្តិច ក៏ស្រាប់តែមានទូរសព្ទបានបន្លឺឡើង គឺណារ៉ាត់បានខលប្រាប់ថា វីតាបានស្លាប់ហើយ នាងត្រូវគេចាក់សម្លាប់ ស្លាប់ក្នុងថ្លុកឈាមលើគ្រែដេកក្បែររូបគេ។ ខ្ញុំមិនអាចទប់ចិត្តដ៏រន្ធត់នេះបានទេ រឹតតែឈរជើងលែងនឹងដែរ ចិត្តនេះពិតជាចង់ទៅមើលឱ្យបានជាក់ច្បាស់ថា វាជារឿងពិតឬយ៉ាងណា?
ធ្វើដំណើរអស់ពេលជាង១ម៉ោងពីភ្នំពេញ ខ្ញុំបានមកដល់ផ្ទះថ្មីរបស់វីតានិងណារ៉ាត់។ គ្រាន់តែចុះពីលើម៉ូតូ ដោះមួកការពារភ្លាម ភិនភាគផ្ទះនេះលោតជាសញ្ញាសួរពេញខួរក្បាលរបស់ខ្ញុំ៖
«ហេតុអ្វីក៏ទីនេះដូចនឹងការពណ៌នារបស់វីតាក្នុងការយល់សប្តិរបស់នាងម្ល៉េះ?»
ខ្ញុំបានដើរកាត់ហ្វូងមនុស្សជាច្រើនដែលកំពុងតែចោមរោមមើលហេតុការណ៍នេះ កំពុងស្លុងនឹងទិដ្ឋភាពផ្ទះនេះ មិនប្រយ័ត្នខ្ញុំក៏ដើរប៉ះនឹងលោកយាយម្នាក់ ដៃគាត់ម្ខាងមានកាន់ឈើច្រត់ រួមនឹងដំណើរមួយៗស្ទើរតែទល់ខ្លួនមិននឹង ចាកចេញពីខ្ញុំដោយមិនមាត់កអ្វីមួយមាត់ ខ្ញុំសម្លឹងទៅគាត់ទាំងចម្លែកចិត្ត ព្រោះគាត់មិនខ្វល់នឹងការសូមទោសរបស់ខ្ញុំ។ ដើររំលងមួយផ្ទះ អ៊ំស្រីម្នាក់បានស្កាត់ឃាត់ដំណើរគាត់ រួចអ្នកទាំងពីរនិយាយគ្នាពីអ្វីខ្ញុំមិនដឹង។ ខ្ញុំក៏ដើរទៅចួបប៉ូលិសដែលកំពុងតែអន្តរាគមន៍នៅទីនោះ សុំការអនុញ្ញាតចូលទៅខាងក្នុងផ្ទះក្នុងនាមជាអតីតសង្សារនារីរងគ្រោះ។ ប៉ូលិសបានអនុញ្ញាត ខ្ញុំឈានជើងដើរចូលទៅទាំងមានអារម្មណ៍ចម្លែក គ្រប់យ៉ាងហាក់ដូចការយល់សប្តិរបស់វីតា ទាំងកញ្ចុះ ទាំងសួនច្បារដែរនៅក្បែរគ្នា។ រីឯខាងក្នុង គឺនាឡិការជាចំណុចដែលខ្ញុំសម្លឹងយូរជាងគេបន្ទាប់ពីឈានជើងដើរចូលក្នុងផ្ទះ វាជារូបសត្វក្ងោកព្យួរនៅចំហៀងជញ្ជាំង តុ ទូ សាឡុង គឺមានសព្វគ្រប់។ ខ្ញុំសម្លឹងទៅជុំវិញទាំងព្រឺរោម និងផើតៗផុតចុងដង្ហើម។ ណារ៉ាត់និងសមត្ថកិច្ចក៏ចុះមកជាមួយគ្នា ធ្វើឱ្យអារម្មណ៍ស្លុងនឹងទិដ្ឋភាពក្នុងផ្ទះ ភ្ញាក់បន្តិច ខ្ញុំក៏ប្រញាប់ទៅសួរណារ៉ាត់ទាំងសំឡេងធំទៅលើគេ៖
«វីតានៅឯណា?»
«សពនាងនៅខាងលើ ក្នុងបន្ទប់គេង» គេឆ្លើយតបទាំងក្រៀមក្រំ
«ហេតុអី? ហេតុអីនាងស្លាប់» ខ្ញុំស្រែកសួរទាំងទឹកភ្នែក
មកដល់ជាន់ខាងលើ ជើងខ្ញុំស្ទើរតែលែងដើរទៅមុខ វាជាប់គាំងនឹងថ្កល់ នៅពេលដែលបានឃើញដល់ក្រណាត់សគ្របដណ្តប់លើសាកសព។ ទឹកភ្នែករយលានតំណក់ស្រក់ដោយមិនមានអ្នកបញ្ជា ជើងខ្ញុំទន់លត់ជង្គង់ក្រាបនឹងឥដ្ឋ ស្រែកអង្វរឱ្យទេព្តាប្រគល់​  វីតាសងខ្ញុំវិញ។ ខ្ញុំព្យាយាមរំគិលខ្លួនតិចៗឱ្យខិតនឹងសពនាង ស្នាមឈាមនៅទីនេះ រឹតតែធ្វើឱ្យខ្ញុំសោកសង្រេងជាទីបំផុត។ ខ្ញុំទាញក្រណាត់សនោះតិចៗព្រោះចង់បញ្ជាក់ថាមិនមែនជានាង។ តែ…ខ្ញុំខ្ទប់មុខ ស្រែកយំហ៊ូមិនខ្មាសដល់សមត្ថកិច្ចនៅទីនេះឡើយ៖
«វីតាមិនស្លាប់ទេ? វីតាឆាប់ក្រោកឡើង ហ៊ិហ៊ិ…» ណារ៉ាត់ដើរមកក្បែរខ្ញុំ ដើម្បីឃាត់ការឈឺចាប់របស់ខ្ញុំ ខ្ញុំគ្រវាសដៃគេចេញទាំងកំហឹង
«ឯងបានធ្វើអីលើនាង? ហេតុអ្វីនាងត្រូវស្លាប់នៅផ្ទះនេះ? ឯងរៀបគម្រោងការណ៍អីហ្អាស ណារ៉ាត់?»
«ធារិទ្ធស្តាប់ខ្ញុំសិន!»
«ឯងឱ្យខ្ញុំស្តាប់ស្អី? ស្តាប់ការកុហកភូតភររបស់ឯងមែនទេ?»
«ខ្ញុំក៏មិនដឹងរឿងនេះច្បាស់ដែរ! ខ្ញុំមិនបានសម្លាប់នាងទេ! នាងជានារីដែលខ្ញុំស្រឡាញ់តែម្នាក់គត់ គ្មានផ្លូវខ្ញុំធ្វើរឿងព្រៃផ្សៃបែបនេះឡើយ»
«តើឱ្យយើងជឿឯងយ៉ាងម៉េច? បើនាងស្លាប់ហើយ គឺនៅទីនេះ! ទាំងឯងនៅឈរនៅនឹងមុខយើង»
«ធារិទ្ធ ឯងត្រូវតែជឿជាក់លើខ្ញុំ! ខ្ញុំមានតែឯងទេ ដែលអាចជួយខ្ញុំបាន! ខ្ញុំហ៊ានស្បថណា ថាខ្ញុំមិនបានសម្លាប់នាងទេ! ជឿខ្ញុំទៅ!» ណារ៉ាត់ចាប់ស្មាខ្ញុំ និយាយបញ្ជាក់ថាគ្រប់យ៉ាងគឺគេមិនបានធ្វើឡើយ
«ខួរក្បាលខ្ញុំវិលវល់អស់ហើយ! វីតារស់ឡើងវិញម៏! ទោះយើងមិនអាចជាប្តីប្រពន្ធ តែបងពិតជាចង់នៅក្បែរអូនណាស់។ មិនមែនឱ្យអូនចាកចេញចោលបងទាំងបែបនេះទេ​…» ខ្ញុំស្រែកឡើងឱ្យធូរចិត្ត…
សមត្ថកិច្ចម្នាក់បានដើរចូលមកចន្លោះពួកខ្ញុំរួចគាត់ងាកទៅរកណារ៉ាត់ រួចនិយាយទៅកាន់គេ៖
«ស្ថិតក្នុងការស៊ើបអង្កេត ខ្ញុំត្រូវឃាត់ខ្លួនលោកបណ្តោះអាសន្នរហូតដល់យើងរកមុខឃាតកៈឃើញ»
«ចំពោះលោកខាងនេះ! ត្រូវជាអ្វីនឹងនារីរងគ្រោះ?»
«បាទ…ខ្ញុំជាអតីតសង្សារនាង»
«ខ្ញុំអាចសុំចម្លើយពីលោកទាក់ទងនឹងនារីរងគ្រោះបានទេ?»
«បាទបាន! ខ្ញុំពិតជាចង់ដឹងមុខអ្នកសម្លាប់វីតាណាស់ ហេតុអីក៏គេសាហាវយ៉ាងនេះ?»
«អ៊ីចឹង អ្នកទាំង២អញ្ជើញតាមខ្ញុំ»
ពួកយើងបានដើរចាកចេញទៅកាន់រថយន្តរបស់សមត្ថកិច្ច។ រថយន្តបានចេញដំណើរ ខ្ញុំក្រលេកភ្នែកចេញទៅក្រៅកញ្ចក់ទ្វារ ក៏ស្រាប់តែបានឃើញដល់លោកយាយម្នាក់នោះឡើងឡាន រួចចេញដំណើរផុតរថយន្តប៉ូលិសដែលខ្ញុំជិះនេះទៅ។
ប៉ូលិសបានយកណារ៉ាត់ទៅដាក់ក្នុងបន្ទប់ឃុំឃាំងបណ្តោះអាសន្ន ចំណែកខ្ញុំចូលបន្ទប់មួយទៀត សមត្ថកិច្ចរៀបរាប់៖
«ទីតាំងនោះមិនមានដានអ្វីឱ្យកត់សំគាល់ថាជាអំពើឃាតកម្មឡើយ។ ស្នាមឈាមបានខ្ទាតមកលើដៃគូដណ្តឹងនាងប្រឡាក់ហាក់ដូចជាគេបានសម្លាប់នាង តែដងកាំបិតមានតែស្នាមក្រយៅដៃរបស់នារីរងគ្រោះតែប៉ុណ្ណោះ។ សភាពសពមិនមានស្នាមរបួសផ្សេង ក្រៅពីបំពង់កឡើយ។ នៅកន្លែងកើតហេតុមានតែដបស្រាក្រហម១ដប កែវស្រា២ សាច់គោងៀត និងផ្លែឈើដែលចិតដាក់លើថាសតែប៉ុណ្ណោះ មិនស័ក្តិសមនឹងធ្វើឱ្យអ្នកទាំងពីរស្រវឹងសន្លប់មិនដឹងខ្លួនទេ។ ចំពោះស្ថានភាពក្នុងផ្ទះមានសភាពធម្មតា ត្រង់ចំណុចសោររបងផ្ទះ និងបន្ទប់ក៏មិនមានខូចខាតអ្វីដែរ…»
ក្រោយសមត្ថកិច្ចរៀបរាប់ស្ថានភាពឱ្យខ្ញុំបានដឹងខ្លះៗ គាត់ក៏សួរសំណួរមួយចំនួនដែលទាក់ទងវីតានិងណារ៉ាត់។ ខ្ញុំបានរៀបរាប់រឿងរ៉ាវមួយចំនួនដែលបានដឹងពីអ្នកទាំងពីរចប់សព្វគ្រប់ សមត្ថកិច្ចក៏អនុញ្ញាតឱ្យខ្ញុំត្រលប់មកផ្ទះវិញ។
មកដល់ក្នុងខុនដូទាំងអារម្មណ៍សោកសៅ ខ្ញុំដើរទៅដកទឹកសុទ្ធមួយដបពីទូទឹកកកមកផឹកក្អឹកៗ តាំងពេលព្រឹកមកដល់រសៀលនេះខ្ញុំទើបតែបានទឹកមួយដបនេះគត់។ ខ្ញុំដើរត្រលប់មកផ្ដេកខ្លួនលើសាឡុង​ទាំងមានដកដង្ហើមធំឱ្យស្រឡះនឹងភាពតានតឹងនិងការនឿយ​ហត់​នេះខ្លះ។ ងាកទៅដល់រូបថតខ្ញុំនិងវីតា រូបភាពសាកសពដែលមានកាំបិតជាប់នឹងបំពង់ករបស់នាងបានអណ្តែតឡើងពេញខួរក្បាល ទឹកភ្នែកខ្ញុំផ្តើមហូរធ្លាក់ចុះម្តងទៀត ខួរក្បាលខ្ញុំចាប់ណែន បុកពើតដោយភាពឈឺចាប់។
ថ្ងៃបន្ទាប់ខ្ញុំបានទៅចួបណារ៉ាត់ គេនៅតែអះអាងថាមិនបានសម្លាប់វីតា។ គេរៀបរាប់៖
«នៅយប់នោះពួកយើងបានញុំាស្រាក្រហម ញុំាអស់មួយកែវ ខ្ញុំមានអារម្មណ៍ថា     ល្វើយ ចង់គេង រួចខ្ញុំមកប្រះខ្លួនដេកលើគ្រែ រួចក៏លង់លក់មុនវីតាបាត់ទៅ។ រឿងកើតឡើងយ៉ាងណាទៀត ខ្ញុំក៏មិនដឹងដែរ គឺភ្ញាក់ដឹងខ្លួនមកបានឃើញវីតាដេកស្លាប់ក្នុងថ្លុកឈាមក្បែរខ្ញុំបាត់ទៅហើយ។ ខ្ញុំប្រញាប់ខលទៅប៉ូលិសភ្លាមៗនោះដែរ ដើម្បីស្វែងរកមុខអ្នកសម្លាប់អូនវីតា»
«បើឯងនិយាយជាការពិតទាំងអស់ យើងនឹងព្យាយាមរកការពិតចំពោះរឿងនេះ»
«មានតែឯងទេដែលដឹងថា ខ្ញុំស្រឡាញ់អូនវីតាខ្លាំងប៉ុនណា! ខ្ញុំនៅតែអះអាងថា ខ្ញុំមិនបានសម្លាប់អូនវីតាឡើយ»
«ហ៊ឹម…មើលថែខ្លួនផង ខ្ញុំត្រលប់ទៅវិញហើយ»
«ធារិទ្ធ ឯងជួយធ្វើបុណ្យសពឱ្យវីតាឱ្យបានល្អផង! ប្រាប់វីតាថាខ្ញុំមិនបានជូនដំណើរនាងជាលើកចុងក្រោយទេ តែខ្ញុំពិតជាស្រឡាញ់នាងខ្លាំងណាស់!»
«…» ខ្ញុំឆ្លើយតបមិនចេញនឹងសំណើរណារ៉ាត់ គឺបានត្រឹមក្រោកដើរចេញពីគេ
ស្ថិតក្រោមការស៊ើបអង្កេតអស់ពេល២ថ្ងៃ សភាពសពក៏ផ្តើមធំក្លិន ហើមស្អុយ ប៉ូលិសក៏សម្រេចចិត្តបញ្ជូនសាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ក្រោយធ្វើកោសល្យវិច័យសព្វគ្រប់មិនអាចបញ្ជាក់ថាជា រឿងឃាតកម្ម។
«ហេតុអ្វីពួកយើងចួបគ្នាបានខ្លីម្ល៉េះ? សូមឱ្យវិញ្ញាណក្ខន្ធអូនទៅកាន់សុគតិភពចុះ! បងនឹងរកការពិតក្នុងរឿងនេះឱ្យឃើញ! ហើយប្រសិនបើរឿងនេះណារ៉ាត់មិនមែនជាអ្នកធ្វើ សូមអូនជួយបង្ហាញផ្លូវឱ្យបងរកឃើញការពិតផង!» ខ្ញុំនិយាយយ៉ាងជឿជាក់ចំពោះមុខក្តារ​មឈូសវីតា មុនភ្លក់ភ្លើងត្របាក់រាងកាយនាងទៅ។
ត្រលប់មកពីពិធីបុណ្យសពវីតាចប់សព្វគ្រប់ ខ្ញុំក៏ដោះសម្លៀកបំពាក់ចេញរួចចូលមុជទឹក។ មិនញុំាអ្វីចូលឡើយ ខ្ញុំក៏ចូលគេងតែម្តង ព្រោះតែភាពនឿយហត់ អស់កំលាំង។ ធ្មេចភ្នែកបានតែបន្តិច ស្រាប់តែរូបភាពលោកយាយម្នាក់ដែលខ្ញុំដើរបុកក្នុងថ្ងៃកើតហេតុបានរំលេចចេញរូបរាងក្នុងការគិតរបស់ខ្ញុំ។​ ខ្ញុំបើក​ភ្នែកស្វាងចែស ក្រោកមកអង្គុយលើគ្រែនេះម្តង សំណួរសួរខ្លួនឯង៖
«តើមានអ្វីទាក់ទងនឹងគាត់ទេ? ចុះ! តើគាត់ទៅទីនេះធ្វើអ្វី? ទាំងដែលខ្លួនញីញ័រទប់ខ្លួន​មិនចង់ជាប់? តែសំខាន់គាត់ចាកចេញទៅណា? គាត់ជាអ្នករស់នៅទីនេះឬមិនមែនទេ?»
សញ្ជឹងគិតបន្ថែម ខ្ញុំក៏នឹកដល់អ៊ំស្រីម្នាក់ទៀតដែលបានចួបនិយាយជាមួយលោកយាយនោះ
«ខ្ញុំនឹងទៅចួបអ៊ំស្រីម្នាក់នោះ ដើម្បីឱ្យបានដឹងពីរឿងនេះ!»
ផ្ទាំងពណ៌សមានបញ្ជាំងគម្រោងការងារថ្មី បុគ្គលិកប្រុសស្រីអង្គុយលើកៅអីជុំវិញតុរាងពងក្រពើ កំពុងផ្ចង់ស្មារតីទៅលើការងារក្នុងថ្ងៃនេះ។ ខ្ញុំឈរដោយស្មារតីអង់អាចនៅពីមុខបុគ្គលិក បង្ហាញពីគម្រោង​ការងារបន្ទាប់ដែលត្រូវធ្វើ។ ក្រោយបញ្ចប់ការងារសំខាន់ក្នុងថ្ងៃនេះរួចរាល់ ខ្ញុំក៏រៀបចំខ្លួនយ៉ាងប្រញាប់ចេញទៅរកអ៊ំស្រីម្នាក់នោះ។
ធ្វើដំណើរឆ្លងកាត់ផ្លូវជាងមួយម៉ោងខ្ញុំក៏បានមកដល់ផ្ទះថ្មីវីតា ខ្ញុំបានឆ្លៀតឈានចូលមើលផ្ទះនេះបន្តិច ដែលទីនេះមានហ៊ុំព័ន្ធដោយខ្សែហាមឃាត់របស់សមត្ថកិច្ច ខ្ញុំសម្លឹងទីនោះទាំងសោកសៅ និងខ្លោចផ្សារ នឹកឃើញអស់អនុស្សាវរីយ៍របស់ខ្ញុំសាងជាមួយវីតា ទឹកភ្នែកពេញដកក្នុងកែវភ្នែកទាំងគូ ដង្ហើមផើតផត ឈួលអួលផ្សា។ សម្រួលស្មារតីបានមកវិញ ខ្ញុំក៏បញ្ជាម៉ូតូសំដៅទៅផ្ទះអ៊ំស្រី។ នៅទល់នឹងមុខគាត់ គាត់មានទឹកមុខងឿងឆ្ងល់ សម្លឹងមកខ្ញុំយ៉ាងចម្លែក យល់ពីបំណងខ្ញុំហើយ គាត់ក៏រៀបរាប់៖
«លោកយាយម្នាក់ហ្នឹងជាម្ចាស់ដីនោះកាលពីមុន តែដោយគាត់មានសុខភាពមិនមាំទាំ កូនក្មួយគាត់បានយកគាត់ទៅរស់នៅជាមួយវិញ ហើយគាត់ក៏បានលក់ដីផ្ទះចាស់នោះឱ្យទៅយុវកំលោះនោះទៅ…»
គាត់បន្តរៀបរាប់ទៀត ក្រោយក្រេបទឹកបន្តិច៖
«លោកយាយមានកូនស្រីតែម្នាក់គត់ បន្ទាប់ពីប្តីនិងកូនៗគាត់បានស្លាប់ក្នុងសម័យប៉ុល​ពត បន្សល់តែគាត និងកូនស្រីក្រមុំត្រូវប៉ុលពតជម្លៀសទៅកន្លែងផ្សេង ទើបអ្នកទាំងពីរអាចនៅរស់រានមានជីវិត។ ក្រោយឆ្លងផុតពីរបបនេះ ពួកគាត់បានមកតាំងលំនៅរស់នៅ     ទីនេះរហូតមក និងប្រកបរបស់រកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត។ ប៉ុន្តែ…ស្រាប់តែមានថ្ងៃមួយ…កូនស្រីគាត់បានស្លាប់ដោយមិនដឹងថាអ្នកណាជាអ្នកសម្លាប់ឡើយ។ គឺ…មានកូនកាំបិតបានចាក់ចំបំពង់កដូចសាកសពក្មួយស្រីនោះអ៊ីចឹង។ ដោយកាលនោះមិនមានអ្វីស៊ើបអង្កេតតឹងតែងនិងទំនើបដូចឥឡូវទេ…ទើបមកដល់ថ្ងៃនេះហើយគ្មានអ្នកណាម្នាក់បានដឹងពីការស្លាប់របស់នាងឡើយ។ ហើយមូលហេតុដែលលោកយាយមកទីនេះ…» អ៊ំស្រីមើលជុំវិញ ឆ្វេងស្តាំរួច ទើបគាត់ខ្សឹបប្រាប់ខ្ញុំតិចៗ៖
«ក៏ព្រោះកូនស្រីគាត់បានពន្យល់សប្តិថា…នាងបានសងសឹករួចហើយ។ ដោយគាត់ចង់ច្បាស់ពីយល់សប្តិនោះ គាត់ក៏បានមកទីនេះតែម្តង។ គ្រាន់តែនិយាយដល់រឿងហ្នឹង… អ៊ំព្រឺសម្បុរខ្ញាក» ខ្ញុំមិនទាន់សួរអ្វីបន្តទៀតទេ ព្រោះកំពុងស្លុងនឹងការរៀបរាប់របស់គាត់ និងកំពុងរិះគិតរឿងរ៉ាវក្នុងយល់សប្តិវីតា ក៏ស្របនឹងសកម្មភាពចម្លែករបស់អ៊ំប្រុសម្នាក់ ហាក់ប្រញាប់គេចមុខពីខ្ញុំ។ អ៊ំស្រីដោយឃើញទឹកមុខខ្ញុំសម្លឹងទៅគាត់បែបងឿងឆ្ងល់ គាត់ក៏បន្តសម្តី៖
«គាត់ជាប្តីអ៊ំ ឱ្យតែមានអ្នកប្លែកមុខ គាត់ដឹងតែគេចមុខគេហើយ។ មិនដឹងជាស្អីគាត់ទេ តាប៉ិហ្នឹង? តាំងពីថ្ងៃកូនស្រីលោកយាយត្រូវគេសម្លាប់មក គាត់ចេះតែខ្លាចគេខ្លាចឯង… តែមកពីមនុស្សគាត់ពូកែខ្លាចផង» ស្តាប់ការបកស្រាយរបស់គាត់មក ខ្ញុំក៏ទុកការគិតពីប្តីគាត់មួយអន្លើ រួចក៏សុំអាសយដ្ឋានលោកយាយព្រោះអីតាមការរៀបរាប់របស់អ៊ំស្រី រឿងនេះវាហាក់មានការទាក់ទងគ្នាជាខ្លាំង។ ទទួលបានអាសយដ្ឋានពីអ៊ំស្រីភ្លាម ខ្ញុំមិនបង្អង់យូរក៏ប្រញាប់បញ្ជេះម៉ូតូឆ្ពោះទៅទីតាំងខាងលើ។
មុនទៅដល់ទីនោះយើងត្រូវឆ្លងកាត់វាលស្រែដ៏វែងអន្លាយ ដើមត្នោតដុះអមខ្ពស់ទាបតាមភ្លឺស្រែយ៉ាងមានរបៀប ទិដ្ឋភាពដ៏ខៀវស្រងាត់នេះបានរំលេចក្នុងក្រសែភ្នែកខ្ញុំ តែវាក៏នៅតែមិនអាចធ្វើឱ្យខ្ញុំឈប់គិតពីវីតាបានដែរ។ ឆ្លងផុតវាលស្រែនោះ ខ្ញុំក៏បានមកដល់ភូមិមួយដែលមានផ្ទះអ្នកភូមិមួយៗ លុះមកដល់ផ្ទះឈើប្រក់ក្បឿង ដោយមានសង់ថ្មពីក្រោម រួមនឹងការដាំផ្លែឈើហូបផ្លែខាងមុខផ្ទះ ទីធ្លាដីខាងមុខផ្ទះនេះធំល្មម រួមនឹងមានគ្រែមួយដាក់ក្រោមដើមស្វាយ ប្រហែលជាសម្រាប់ការចួបជុំជជែកគ្នាលែងតាមរបៀបអ្នកស្រុកភូមិ។ ខ្ញុំចូលដល់ខាងក្នុងផ្ទះហើយ តែនៅឡើយមិនទាន់បានឃើញអ្នកណាម្នាក់ចេញមកខាងក្រៅសោះ។ កំពុងតែអើតរកមើល…លោកយាយដែលខ្ញុំកំពុងតែចង់ចួបបាននិយាយពីខាងក្រោយខ្នងរបស់ខ្ញុំ ធ្វើឱ្យខ្ញុំភ្ញាក់ព្រើត៖
«ចៅមករកអីនៅទីនេះ? មករកចៅស្នាមែនទេ? គេចេញទៅផ្សារបាត់ហើយ!»
«អ…អត់ទេលោកយាយ ខ្ញុំត្រូវការចួបលោកយាយតែម្តង» ខ្ញុំនិយាយទាំងសម្រួលដង្ហើមដែលភ័យភ្ញាក់អម្បាញ់មិញ
លោកយាយបាននាំខ្ញុំមកអង្គុយលើគ្រែក្រោមដើមស្វាយនោះ រួចខ្ញុំក៏ផ្តើមរៀបរាប់រឿងរ៉ាវដែលតែងតែកើតមានឡើងក្នុងការយល់សប្តិរបស់វីតាឱ្យលោកយាយបានដឹង គាត់ហាក់បែរទឹកមុខស្រងូតស្រងាត់ភ្លាមៗតែមិនមានអ្វីឆ្លើយតបនឹងការចង់ដឹងរបស់ខ្ញុំវិញឡើយ។ ខ្ញុំព្យាយាម​អង្វរគាត់ ឱ្យនិយាយរឿងកូនស្រីគាត់ដែលបានស្លាប់ដោយការចាក់សម្លាប់ចំបំពង់កដូចនឹងវីតា៖
«បើលោកយាយមិនព្រមមានប្រសាសន៍នោះទេ យើងមិនអាចស្វែងរកការពិតបាននោះទេ! ខ្ញុំមកទីនេះក៏ព្រោះតែចង់ដឹងថា តើវាអាចទៅរួចទេដែលវាជារឿងទាក់ទងនឹងវិញ្ញាណនោះ? តើអតីតជាតិពួកនាងយ៉ាងណា ទើបបានជាវីតាត្រូវយល់សប្តិថាខ្លួនគេបានសម្លាប់នារីម្នាក់ ហើយត្រូវគេមកសងសឹកវិញ? តើវាជារឿងគំនុំអតីតជាតិមែនទេ? ទើបបានជាការស្លាប់របស់អ្នកទាំងពីរដូចគ្នាយ៉ាងនេះ?»
លោកយាយសម្លឹងចំកែវភ្នែកខ្ញុំ ធ្វើឱ្យខ្ញុំខ្លាចទឹកមុខគាត់៖
«កូនស្រីយាយ នាងស្លាប់ទាំងវ័យក្មេង…នាងប្រាប់ថាមិនអាចទៅចាប់ជាតិបានទេ ព្រោះតែមិនទាន់បានសងសឹក…រហូតដល់យប់នោះ…នាងបានមកពន្យល់សប្តិយាយ…ថានាងនឹងបានចាប់ជាតិ ព្រោះតែនាងបានសងសឹករួចហើយ…លុះពេលយាយទៅដល់ផ្ទះចាស់នោះ…វាពិតដូចនឹងការយល់សប្តិនោះមែន»
«បើអ៊ីចឹង…មានន័យថា​ពួកនាងធ្លាប់មានរឿងរ៉ាវចាក់សម្លាប់គ្នាពីជាតិមុន? ហើយវាបានបន្តមកដល់ជាតិថ្មី?…​តើអាចទៅរួចទេ?» ខ្ញុំសួរទៅលោកយាយដើម្បីបានដឹងអ្វីបន្ថែមពីគាត់
«កាលយាយនៅរស់លើដីផ្ទះចាស់នោះ…កូនស្រីយាយក៏បានពន្យល់សប្តិ ឱ្យយាយឃើញ…នាងថានឹងរង់ចាំរហូតដល់មនុស្សម្នាក់នោះបានមកជាន់លើដីនោះវិញ…ទោះត្រូវចាំប៉ុន្មានជាតិក៏នាងនៅតែរង់ចាំ រហូតដល់នាង…អាចសម្លាប់មនុស្សម្នាក់នោះវិញបានដោយផ្ទាល់ដៃ» លោកយាយបន្តបញ្ចេញរឿងរ៉ាវលាក់ទុកក្នុងចិត្តដោយសំឡេងញ័រៗ
«ដីផ្ទះ?…រង់ចាំ?…សងសឹកនៅពេលគេបានមកជាន់លើដីនោះ?…តាំងពីពេលនាងស្លាប់មក លោកយាយមិនទទួលបានដំណឹងពីអ្នកសម្លាប់នាងទេឬយ៉ាងណា?»
គាត់គ្រវីក្បាល
«តើមូលហេតុអ្វីបានជាអ្នកទាំងពីរត្រូវចាក់សម្លាប់គ្នា រួចត្រូវបន្តសងសឹកគ្នាបែបនេះ?» ខ្ញុំលើកសំណួរសួរខ្លួនឯងទាំងសម្លឹងមើលទៅលោកយាយដើម្បីឱ្យគាត់មានប្រសាសន៍បន្ត ប៉ុន្តែលោកយាយហាក់មិនមានអ្វីបន្ថែម ក្រៅពីទឹកមុខក្រៀមក្រំដែលបានដឹងថា រឿងរ៉ាវកើតឡើងដោយសារតែគុំនុំសងសឹករបស់កូនស្រីគាត់។
ដោយគិតឃើញថាវាជារឿងសំខាន់ក្នុងរឿងក្តីនេះ ខ្ញុំបានសុំលោកយាយទៅរាយការណ៍ដល់សមត្ថកិច្ច។ គាត់ហាក់ចង់លុបលាងអំពើបាបរបស់កូនស្រី លោកយាយក៏យល់ព្រមទៅជាមួយនឹងខ្ញុំ។
សមត្ថកិច្ចស្តាប់ការរាយការណ៍ពីពួកយើង គាត់រិះគិតមុននឹងឆ្លើយតប៖
«យើងទទួលយកសេចក្តីរាយការណ៍របស់អ្នកទាំងពីរ ប៉ុន្តែយើងនៅតែបន្តការស៊ើបអង្កេតតាមជំនាញរបស់ពួកយើង!»
គាត់បានបង្ហាញវត្ថុតាង រួមមានដបស្រា ​កែវស្រា ទូរសព្ទដៃ២គ្រឿង និងកូនកាំបិតមានជាប់ឈាមវីតា។ រាល់វត្ថុតាងទាំងអស់ខ្ញុំសម្លឹងទៅទូរសព្ទដៃខ្លាំងជាងគេ ព្រោះតែនឹកឃើញដល់វីតាចូលចិត្តថតរូប និងវីឌីអូទុកមើលកម្សាន្ត។ យល់ឃើញបែបនេះ ខ្ញុំបានស្នើសុំឱ្យមន្ត្រីជំនាញត្រួតពិនិត្យទូរស័ព្ទដៃរបស់វីតា លោកស្នងការក៏បានប្រគល់ឱ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យតាមសំណើររបស់ខ្ញុំ។ មួយសន្ទុះក្រោយមកភាពភ្ញាក់ផ្អើលក៏កើតមាន ទូរសព្ទនាងពិតជាបានថតវីដេអូមុននាងត្រូវបានចាក់សម្លាប់ពិតមែន តែអ្វីជារឿងគួរឱ្យរន្ធត់នោះ…គឺមិនមានអ្នកណាផ្សេង ក្រៅពីខ្លួននាងនោះទេ។ វីឌីអូនោះបង្ហាញថា នាងកំពុងតែប្រទាញប្រទង់នឹងអ្វីម្យ៉ាងតែម្នាក់ឯង នាងព្យាយាមយកឈ្នះអរូបនោះ ប៉ុន្តែមកដល់ចំណុចកើតហេតុ ដែលជាទីតាំងនាងស្លាប់ ស្រាប់តែមានកូនកាំបិតហោះមកបុកនឹងបំពង់កនាង ស្លាប់នៅលើគ្រែក្បែរណារ៉ាត់ ទាំងណារ៉ាត់មិនមានកម្រើកអ្វីទាំងអស់។ មិនមានសកម្មភាពអ្វីបន្តឡើយក្នុងវីដេអូនោះរហូតដល់វារលត់អស់ថ្មខ្លួនឯងទៅ។
ឆ្លងកាត់ការស៊ើបអង្កេតអស់ជាងមួយសប្តាហ៍ និងយោងតាមការទទួលបានរបាយការណ៍ពីអ្នកពាក់ព័ន្ធ និងភស្តុតាងនៅក្នុងទូរសព្ទដៃនារីរងគ្រោះ ដែលវាមិនមានអ្វីបង្ហាញថា ណារ៉ាត់ជាឃាតកៈហើយក៏មិនមានអ្វីបង្ហាញថាវាជារឿងឃាតកម្ម ប៉ូលិសបានសម្រេចបញ្ចប់ការស៊ើបអង្កេត ត្រឹមដាក់រឿងក្តីនេះថាជាការធ្វើអត្តឃាត។
ក្រោយទទួលបានសេរីភាព ណារ៉ាត់ លោកយាយ និងខ្ញុំបានរៀបចំធ្វើបុណ្យ និមន្តព្រះសង្ឃមកបង្សុកូលនៅផ្ទះថ្មីនោះ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅឱ្យអ្នកទាំងពីរដែលបានស្លាប់ដោយសារភ្លើងគំនុំ ឱ្យស្ងប់រំងាប់ចិត្តនិងបញ្ឈប់ការព្យាបាទគ្នាទៀត។ អ៊ំស្រី និងប្តីគាត់ក៏បានមកចូលរួមក្នុងពិធីនេះផងដែរ ព្រោះតែជាអ្នកជិតខាងជិតដិតនឹងលោកយាយ។ លុះភ្ញៀវ និងព្រះសង្ឃបាននិមន្តនិងត្រលប់ទៅវិញអស់ សល់តែខ្ញុំ ណារ៉ាត់ លោកយាយ និងអ៊ំប្រុសអ៊ំស្រី។ សកម្មភាពអ៊ំប្រុសហាក់ធ្វើឱ្យខ្ញុំកាន់តែចម្លែកចិត្តចំពោះគាត់ជាខ្លាំង ស្របពេលគាត់ឈរនៅទីធ្លាខាងមុខផ្ទះតែឯង ខ្ញុំក៏ឆ្លៀតសន្ទនាជាមួយគាត់​៖
«អ៊ំប្រុសនៅចំនាំខ្ញុំបានទេ?» ខ្ញុំសួរសំណួរនេះដើម្បីចង់ដឹងពីការឆ្លើយតបរបស់គាត់មកកាន់ខ្ញុំ ព្រោះតែនៅចង់ចាំសម្តីអ៊ំស្រីថា “គាត់ជាមនុស្សពូកែខ្លាច”
«អ…អ…អូហ៍អ៊ំនៅចាំមុខក្មួយតើ» គាត់ហាក់ស្រឡាំងនឹងសំណួរខ្ញុំដែលមកសួរគាត់ភ្លាមៗ
«តើអ៊ំប្រុសស្គាល់កូនស្រីលោកយាយទេ?» ខ្ញុំសួរនូវសំណួរកៀកនឹងចម្ងល់ខ្ញុំ
«ស្គាល់តើ! នាងឈ្មោះណយ» គាត់ឆ្លើយទាំងសម្លេងញ័រចុងមាត់ និងបម្រុងដើរគេចពីខ្ញុំ តែត្រូវខ្ញុំសួរសំណួរបន្ថែមឃាត់ដំណើរ
«រឿងនាងស្លាប់ពិតជាមិនមានអ្នកដឹង? អ៊ំប្រុសជាអ្នកជិតខាងនឹងលោកយាយក៏មិនដឹងថាមានរឿងអ្វីកើតលើនាងដែរមែនទេ?»
«…» គាត់មិនមានចម្លើយតបនឹងសំណួរខ្ញុំទេ
«ហេតុអ្វីក៏មិនមានអ្នកដឹង? មនុស្សពីរនាក់ចាក់សម្លាប់គ្នា អាចជាមានសំឡេងចម្លែកអ្វីមួយហើយ មិនសមណាគ្មានអ្នកដឹងសោះ!» ខ្ញុំសង្កត់សំណួរ
«អ… អ… អ៊ំ» គាត់ដកដង្ហើមធំឱ្យបានធូរចិត្ត តែទឹកមុខហាក់ចង់បង្ហាញអ្វីម្យ៉ាង
«អ៊ំដឹងពីរឿងអ្វីមែនទេ?» ខ្ញុំសម្លឹងចំទៅគាត់ ដើម្បីចង់បានចម្លើយភ្លាមៗ
«…» គាត់អេះអុញ
«បើអ៊ំដឹងរឿងទាក់ទងនឹងកូនស្រីលោកយាយ សូមអ៊ំប្រុសនិយាយចេញម៏ ក្រែង លោកយាយបានស្បើយចិត្តរឿងកូនស្រីគាត់បានខ្លះ»
សញ្ចឹងគិតបន្តិចអ៊ំប្រុសក៏ព្រមតប៖
«គឺ… អ៊ំដឹងពីអ្នកសម្លាប់ក្មួយណយ» គាត់ខ្សឹបតិចៗក្បែរត្រចៀកខ្ញុំ
«តើអ្នកណា? អ្នកណាជាអ្នកសម្លាប់នាង?» ខ្ញុំភ្ញាក់ផ្អើល និងបើកភ្នែកធំៗ
«អ្នក…»
សំឡេងអ៊ំស្រីបានកាត់ចង្វាក់ការសន្ទនារបស់ពួកយើង
«តាប៉ិឯងនៅធ្វើអីខាងមុខផ្ទះ ឆាប់ចូលលាអ៊ំស្រីនឹងអាលប្រញាប់ទៅផ្ទះវិញ ថ្ងៃត្រង់ហើយ» និយាយត្រឹមប៉ុណ្ណេះគាត់ក៏ដើរចូលទៅក្នុងវិញ
ខ្ញុំនិងអ៊ំប្រុសសម្លឹងមុខគ្នាចំ រួចខ្ញុំនិយាយ៖
«អ៊ំប្រុស! អ៊ំគួរតែនិយាយរឿងនេះឱ្យលោកយាយបានដឹងផង។ សូមអ៊ំកុំលាក់ទុកធ្វើអីទៀត បើវាមានរឿងអ្វីដែលធ្វើឱ្យអ៊ំមិនអាចនិយាយចេញមកបាន សូមអ៊ំគិតថ្លឹងថ្លែងគ្នាម្តងទៀតទៅណា៎! លោកយាយចាស់ហើយ គាត់មិនចង់បានអ្វីក្រៅតែពីបានដឹងពីការស្លាប់របស់កូនស្រី និងមុខឃាតកៈតែប៉ុណ្ណោះ! ជឿខ្ញុំចុះ»
«អ៊ំពិតជាមិនចង់លាក់បាំងទៀតទេ! អ៊ំក៏មានវិប្បដិសារៈដែរចំពោះរឿងនេះ​ អ៊ំមកថ្ងៃនេះក៏មានគោលបំណងចង់ប្រាប់ទៅគាត់ដែរ តែដោយមាត់នេះវារឹងស្តីមិនចេញ ខ្មាសអៀននឹងខ្លួនឯងផង…» គាត់ហាក់អួលដើមកនិយាយទៅមុខលែងរួច
«បើអ៊ំចង់បង្ហាញការពិតហើយ ពួកយើងទៅចួបនិយាយនឹងលោកយាយតែម្តងទៅ»
យើងទាំងពីរក៏ដើរទៅចួបលោកយាយដែលកំពុងតែអង្គុយសម្លឹងមើលភ្លើងទៀនអុចបញ្ឆេះមុខផ្ទាំងរូបថតវីតា។ អ៊ំប្រុសសសៀរទៅជិតអ៊ំស្រីដែលអង្គុយក្បែរលោកយាយ រួចស្រដីទល់មុខលោកយាយ៖
«ឱ្យខ្ញុំសុំទោសអ្នកមីងផង ចំពោះការលាក់បាំងរឿងកន្លង» លោកយាយប្រែទឹកមុខស្រងូតស្រងាត់មកសម្លឹងចំអ៊ំប្រុសទាំងងឿងឆ្ងល់
«នេះ តែក្មួយមានរឿងអី? បានជានិយាយបែបនេះ?»
«គឺ… ខ្ញុំបានលាក់បាំងអ្នកសម្លាប់ក្មួយណយ»
«តាប៉ិឯងកំពុងតែនិយាយអ្វីហ្នឹង?» អ៊ំស្រីនៅក្បែរនោះ ស្រឡាំងកាំង ស្រដីទាំងខឹងអ៊ំប្រុស
«ឯងនៅចាំនាងផានទេ? នាងគឺជាអ្នកសម្លាប់ក្មួយណយ»
«នាងផាន? នាងផានជាអ្នកសម្លាប់ក្មួយណយ? ខ្ញុំស្ទើរតែមនចង់ជឿទេនៀក!… ហើយចុះថ្ងៃនោះ ម៉េចក៏ឯងមិនប្រាប់មេភូមិ» អ៊ំស្រីស្តីបន្ទោសប្តី
«គឺមកពី…»
«មកពីអី? និយាយឱ្យលឿនៗទៅខ្ញុំចង់ដឹង» គ្រប់គ្នារួមទាំងខ្ញុំកំពុងរង់ចាំស្តាប់បន្ត
«នាងផានបានយកលុយមកបិតមាត់ខ្ញុំ! លុះបានលុយតាមការសន្យាហើយ ខ្ញុំក៏យល់ព្រមធ្វើតាមនាងដើម្បីបិទបាំងរឿងនេះ»
«ម៉េចក៏ឯងធ្វើអ៊ីចឹងហាស់តាប៉ិ? ខ្ញុំចង់ស្ទុះទ្រូងស្លាប់ហើយនៀក» អ៊ំស្រីរឹតទ្រូងខ្លួនឯង ហួសចិត្ត
«រឿងវាកើតឡើងយ៉ាងម៉េច ក្មួយមានដឹងទេ?» លោកយាយនិយាយទាំងញ័រចុងមាត់
«នៅថ្ងៃនោះ…ខ្ញុំបានទៅលើកភ្លឺស្រែនិងឆ្លៀតដាក់បង្កៃត្រីរហូតដល់ល្ងាចបន្តិច ខ្ញុំក៏ប្រញាប់ត្រលប់មកផ្ទះវិញ។ ខ្ញុំក៏បានដើរកាត់ផ្លូវខាងក្រោយផ្ទះអ្នកមីង ដើម្បីកុំឱ្យមេឃងងឹតទាន់។ ស្របនឹងដំណើរខ្ញុំក៏បានឮសំឡេងឈ្លោះប្រកែកគ្នា ដែលសំឡេងនេះខ្ញុំចាំបានច្បាស់ណាស់ គឺសំឡេងក្មួយណយ និងនាងផានពួកគេបានឈ្លោះប្រកែកគ្នាពីរឿង…សាហាយស្មន់ ដែលអាឈឿនបានលួចផិតក្បត់នាងផានទៅទាក់ទងនឹងក្មួយណយ។ ក្រោយនាងផានបានដឹងពីរឿងនេះ ក៏កើតមានរឿងឈ្លោះប្រតាយប្រតប់គ្នាកើតឡើង​។ ពេលនោះសភាពស្ងាត់មិនមានអ្នកណាបានដឹង ខ្ញុំក៏ប្រវេប្រវាប្រញាប់ឡើងពីស្រែទៅជួយក្មួយណយដែរ តែទៅមិនទាន់ព្រោះនាងផានបានយកកាំបិតចិតបន្លែដែលជ្រុះនៅនឹងដីមកចាក់លើក្មួយណយបាត់ទៅហើយ។ លុះឃើញខ្ញុំបានដឹងហេតុការណ៍នោះ នាងផានបានសន្យាឱ្យលុយខ្ញុំដើម្បីបំបិទមាត់។ ខ្ញុំក៏បានលុយតាមការសន្យារបស់នាង រួចខ្ញុំបានលាក់បាំងរឿងនោះរហូតដល់ឥឡូវទៅ។ ខ្ញុំពិតជាខ្មាសអៀនអ្នកមីងណាស់ ដែលខ្ញុំជាមនុស្សសម្លឹងមើលឃើញលុយធំជាងទឹកចិត្តអ្នកមីងដែលធ្លាប់តែជួយទំនុកបម្រុងគ្រួសារខ្ញុំ…ខ្ញុំមិនគួរមានមុខមកចួបនឹងអ្នកមីងនៅទីនេះទេ!»
«ហ៊ឹម…បើរឿងវាកន្លងហួសហើយ ឱ្យវាកន្លងផុតទៅចុះ! មីងមានតែខំធ្វើបុណ្យ ដាក់ទាន ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធពួកគេ ឱ្យបានទៅកាន់សុគតិភពតែប៉ុណ្ណោះ! ហើយមីងក៏អស់ចិត្តដែរ ដែលក្មួយហ៊ាននិយាយរឿងនេះនៅពេលនេះ យាយខ្លួនឯងក៏មិនដឹងថារស់បានដល់ពេលណាទៀតដែរ» លោកយាយដកដង្ហើមធំឱ្យបានធូរទ្រូងដែរស្ទើរប្រេះមួយនេះ។
គ្រប់គ្នារួមទាំងខ្ញុំស្រងូតស្រងាត់នឹងទិដ្ឋភាពមួយនេះ អ៊ំស្រីក៏ស្រដីបន្តពីលោកយាយ៖
«អាឈឿនហ្នឹងវាជាមនុស្សខូចណាស់ ដើរតែផឹកស៊ី ស្រីញីអូនបង ទើបនាងផានគ្រាំចិត្តរហូតដល់ស្លាប់ចោលកូនទាំងវ័យក្មេង។ អាណិតពួកគេណាស់ ដែលមកត្រូវជួបរឿងបែបនេះទាំងវ័យក្មេង ហ៊ឹម… »
ដោយយល់ថា អ្វីៗត្រូវបានលាតត្រដាងអស់ក្នុងគ្រានេះ ខ្ញុំក៏ស្រដីអរគុណទៅអ៊ំប្រុស៖
«អរគុណអ៊ំប្រុសហើយដែលបានលាតត្រដាងការពិតឱ្យពួកយើងបានដឹង  ប្រសិនអ៊ំប្រុសមិនបានប្រាប់ពីរឿងនេះទេ ប្រាកដណាស់លោកយាយនឹងមិនដឹងថាអ្នកណាជាអ្នកសម្លាប់កូនស្រីគាត់ ហើយរឹតតែមិនដឹងថានាងស្លាប់ដោយមូលហេតុអ្វីទៀតផង» ៕
វគ្គ៖ ឈាមស្រែកស្បែកហៅ
ទស្សនីយភាព
អាកាសធាតុត្រជាក់​មេឃកំពុងភ្លៀងស្រិចៗ លំអងច័ន្រ្ទ កំពុងតែស្តាប់ភ្លេងមហោរី បទស៊ីនួន ដែលប្រគុំដោយសម្លេងរនាត គង ខ្លុយ ស្គរតូច ដ៏ពិរោះរណ្តំ អង្គុយភ្លឹក​នឹកស្រមៃដល់យុវវ័យជានាដការីរបាំបុរាណខ្មែរយ៉ាងល្វតល្វន់​​ សម្រស់ស្រស់សោភា​ លម្អដោយគ្រឿងអលង្កាដ៏ប្រណិតដូចនារីទេពអប្សរចុះពីស្ថានសួគ៌ាល័យ​ ។​​
លំអងច័ន្រ្ទ​​​ និងវិល័យជាមិត្តនឹងគ្នា ​ជាដៃគូរាំយ៉ាងសាកសម​​និងជិតស្និត​។ ​​​តែមួយប៉ព្រិចភ្នែកសោះ​ពេលវេលាកន្លងផុត​ទៅសែនឆ្ងាយ​​ ម្នាក់ៗមានគ្រួសារ​ បែកគ្នាតាមស្វាមីរៀងៗខ្លួន​ ។​ យុវវ័យបានកន្លងហួសទៅហើយ​ ពួកគេមិនសូវបានជួបគ្នាទេ​ ។ លំអងច័ន្រ្ទមានកូនប្រុសម្នាក់​​គឺ​​ ភូមិរិន្ទ្រ ​ជាកូនល្អម្នាក់ ​ស្លូតបូត សុភាពរាបសារ​​ សព្វថ្ងៃជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ​ ។​ វិល័យមានកូនស្រីម្នាក់​​ គឺស្រីស្រស់ ដាវីណា ដែលមានទេពកោសល្យផ្នែកតែងអ្នកនិពន្ធ​ មានមុខមាត់ស្រស់ស្អាតដូចម្តាយចឹង​​ ។​ ពួកគេខានបានជួបគ្នាតាំងពីកូនៗនៅតូចៗមកម្លេះ​ ដោយរវល់កាតព្វកិច្ចគ្រួសារ និងមើលការងារមុខរបរផង។ កូនៗគ្មានអ្នកណាស្នងតំណែងម្តាយសោះ​ ពួកគេធ្វើតាមចំណូលចិត្តរបស់គេ​សម័យថ្មី​ ដើរតាមក្តីស្រមៃរៀងខ្លួន​ ។​
កំពុងតែស្លុងអារម្មណ៍ស្រមៃដល់អតីតកាល​ស្រាប់តែសម្លេងផ្គរ​រន្ទះមកកាត់ផ្តាច់អស់….
ឃាត់ខ្លួន
ខ្ញុំក៏ដើរទៅបើកទ្វារ ទាំំងរៀបចំខ្លួនបណ្តើរ ស្លៀកពាក់បណ្តើរ ពាក់អាវសឺមីស ខោខ្មៅ តឺនុយយ៉ាងសង្ហារ ដើម្បីចេញទៅធ្វើការ​ទាំងទឹកមុខងឿងឆ្ងល់ ដោយសារសំឡេងរបស់ម៉ាក់ដូចជាភ័យ៖
ម៉ាក់ក៏សួរខ្ញុំទាំងភ្ញាក់ផ្អើល និងក្តីភ័យព្រួយផង៖
លោកប៉ូលិសគំរាមលោកស្រីម្ចាស់ផ្ទះ ក្នុងឯកសណ្ឋាននិងទឹកមុខម៉ឺងម៉ាត់៖
លោកឯកសត្ថា ជាឳពុក មានទឹកមុខស្ងប់ស្ងាត់ មិនហាស្តីអ្វីទេ៖
បុណ្យសព
នៅភូមិគ្រឺះរបស់លោក សុទ្ធ សាក់សេរី មានមនុស្សអ៊ូរអរខុសពីសព្វមួយដង ម្នាក់ៗរវល់ញាប់ដៃ ទាំំងទឹកមុខស្រងូត៖
លោកស្រី វិល័យ ក្នុងសម្លៀកបំពាក់ឈុតស ពោលទាំងខ្សឺកខ្សួលយំបណ្តើរផង នឹកអាណិតស្រណោះកូន ។ ទោះជាស្ថិតក្នុងភាពស្រងេះស្រងោចយ៉ាងនេះ​ ក៏សម្រស់របស់លោកស្រីនៅតែស្រស់ស្អាត ជាអំណោយបន្តដល់កូនស្រី តែសំណាងអាក្រក់ កូនអាយុខ្លី ស្លាប់ចោលម្តាយ…
ក្រុមអ្នកតុបតែងពិធីបុណ្យសពកំពុងរៀបចំផ្កាភ្ញី វាំងនន ស្បៃពណ៌សខ្មៅ មានលម្អដោយរំយោលផ្កា ចងលម្អតាមបង្អួចទាំងប្រាំមួយដែលធំ ខ្ពស់ជិតដល់ពិដានផ្ទះ ដើម្បីសាកសមជាវណ្ណៈអភិជន ។ ជំនួសឲ្យផ្កាដ៏ស្រស់ស្អាតចម្រុះពណ៌កាលពីម្សិលម៉ិញ សម្រាប់ពិធីមង្គលភ្ជាប់ពាក្យស្រីស្រស់ និងកម្លោះពាណិជ្ជករ ក្លាយការជាបុណ្យសពទៅវិញ៖
បង្កហេតុ
កំពុងតែរអ៊ូម្នាក់ឯង​​ក៏ឮសម្លេងសារលោតមក​គឺម៉ាយ៉ា​ ជាមិត្តកាលរៀនអនុវិទ្យាល័យជាមួយគ្នា​ គេទៅរស់នៅអាមេរិក​ជាមួយប៉ាម៉ាក់តាំងពីទើបប្រលងឌីប្លូមរួច​​ ។​ នាងមកលេងស្រុកខ្មែរមួយរយៈហើយ​ ជានារីស្រស់ស្អាតប្រចាំថ្នាក់​​ និងកាចឆ្នាស់ជាងគេ​​។​
ល្ងាចនេះអាកាសធាតុល្អ​ ពួកយើងជួបជុំគ្នាញ៉ាំអាហារចិន​នៅម្តុំបឹងត្របែក៖​
គ្រោះថ្នាក់
នៅកន្លែងកើតហេតុ ប្រហែលម៉ោង៧យប់ នៅតាមបណ្តោយផ្លូវជាតិលេខ៦​ឆ្ពោះទៅខេត្តសៀមរាប ជិតដល់ទីប្រជុំជនក្រុងហើយ មានមនុស្សឈូរឆ កំពុងមើល និងវិភាគលើគ្រោះថ្នាក់នោះ ប៉ូលីសកំពុងកត់ត្រាហេតុការណ៍ នារីម្នាក់បើកឡានមែកសឺដេស ពណ៌ស ជិះធ្លាក់ផ្លូវ ទៅបុកនិងគល់ឈើជិតនោះ រងរបួសក្បាល និងដើមទ្រូងធ្ងន់ធ្ងរ ឈាមជោគស្រោចខ្លួន ស្លាប់នៅនឹងកន្លែង ។ នៅក្បែរកន្លែងកើតហេតុក៏មានរថយន្តBMW ពណ៌ទឹកប៊ិច ១គ្រឿង ស្រដៀងនឹងឡានរបស់ លោកភូមិរិន្រ្ទ ត្រូវផ្ទុះ ឆេះខ្លោច តែមិនមានជនរងគ្រោះ នៅក្នុងឡានទេ ហើយ ទំនងរត់គេចខ្លួន មុនពេលឡានឆេះ ។
ក្រុមប៉ូលិស កំពុងរៀបចំពិនិត្យហេតុការណ៍កសាងសំណុំរឿង ដើម្បីធ្វើការអង្កេតបន្តទៀត និងស្វែងរកជនបាត់ខ្លួន ជាអ្នកបើកបរឡាននោះ និងធ្វើកោសល្យវិច័យលើសាកសពរួចបញ្ជូនឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
សម្តីជជែកគ្នា របស់អ្នកដំណើរ ឆ្លងកាត់​
មេឃភ្លៀងស្រិចៗ មិនទាន់ដាច់គ្រាប់នៅឡើយ ហាក់យំស្រណោះនារីដ៏ស្រស់សោភាម្នាក់នេះ….
នៅប៉ុស្តី៍ប៉ូលីស ក្រោយពីធ្វើការសាកសួរព័ត៌មានដោយលោកប៉ូលីសស៊ើបអង្កេត ធ្វើកំណត់ហេតុ បំពេញសំណំរឿងរួចហើយ លោកស្នងការក៏បានអនុញ្ញាតិឲ្យលោក ភូមិរិន្រ្ទ ត្រឡប់ទៅវិញ ។ ក្រុមប៉ូលីសធ្វើការអង្កេតស្រាវជ្រាវបន្តទៀត ។ ប៉ូលីសកំពុងតាមដានរកអ្នកបើកឡានដែលឆេះខ្លោច នោះមិនទាន់ឃើញនៅឡើយ ទេ។
ចាប់ជម្រិត
ដារ៉ារ័ត្ន បានរាយការណ៍ជាសម្ងាត់ប្រាប់លោកស្នងការ យោធិន រាជ្យ ជាមិត្តជិតស្និតរបស់កម្លោះសង្ហារយើង ។ ទាំងពីរនាក់ ស្ថិតក្នុងវ័យពេញកម្លាំង អាយុប្រហែល២៩-៣០ឆ្នាំ សង្ហារមិនចាញ់គ្នាប៉ុន្មានទេ ទាំងទេពកោសល្យ ភាពឆ្លាតវៃ ចរិតម៉ឺងម៉ាត់ រូបរាងខ្ពស់ស្រលះ មាឌមាំ ចិញ្ចើមក្រាស់ ទឹកមុខស្រស់ស្រាយ ភ្នែកធំ ​ច្រមុះស្រួច បបូរមាត់រាងក្រាស់មាំ ថ្គាមខ្លា  សក់ស្លូតខ្មៅរលោង ខុសតែបន្តិច លោកស្នងការសម្បុររាងស្រអែម ពូកែខាងបាញ់កាំភ្លើង និងចេះការ៉ាតេដូ យ៉ាងស្ទាត់ជំនាញ ចំណែកលោកដារ៉ារ័ត្នវីញ សម្បុរសជ្រះ កូនកាត់ចិន រំលេចផ្ពាល់ខួចខាងឆ្វេង មាឌមាំ សុភាពបុរសពាណិជ្ជករ ជាទីប៉ងប្រាថ្នារបស់ស្រីៗ មិនតិចទេ តែជាមនុស្សតិចសម្តីទៅវិញ។
យើងមកតាមដានរឿងជនអាថ៌កំបាំងវិញម្តង បានខលមក ដារ៉ារ័ត្ន ដើម្បីប្រាប់ទីតាំង ដោយលោករាជ្យ    បានភា្ជប់ជាសម្ងាត់ ជាមួយនឹងខ្សែទូរសព្ទ ដើម្បីរក្សាសុវត្ថិភាពមិត្តសម្លាញ់និងគោលដៅចាប់ជនល្មើសផង ។
លោកត្រូវយកប្រាក់ដាក់ក្នុងថង់ខ្មៅ១ ដាក់ជិតគំនរឥវ៉ាន់អេតចាយ យើងបានប្រាក់ហើយ និងប្រាប់ទីតាំងរបស់ប្អូនស្រីលោកបន្តទៀត ។
ជួយសង្គ្រោះ
ដំណើរស្វាហាប់ រហ័សរហួន ដៃធំមាំ កាន់កញ្ចប់លុយ ទៅដាក់នៅតាមទីតាំងរបស់បុរសអាថ៌កំបាំង  ។ បន្តិចក្រោយមក សំឡេងទូរសព្ទក៏រោទិ៍ឡើង លោករាជ្យតាមដានជាប់ជានិច្ច និងបង្កប់ភា្នក់ងារតាមដានដើម្បីចាប់ជនល្មើស ។ គេឲ្យកំលោះយើងដើរទៅរកផ្ទះចាស់ បាក់បែក នៅជិតនោះ៖
កម្លោះយើងបាននាំ ដារ៉ានី ដើរទៅរកឡាននៅក្បែរនោះ នាងលុបលាងមុខ ដៃជើង ឃ្លានខ្លាំងណាស់ក៏បានញ៉ាំនំ និងទឹកនៅក្នុងឡានសម្រន់ក្រពះសិន ព្រោះដាច់បាយ៣ពេលហើយ ។ បន្តដំណើរបន្តិចក៏បានចូលភោជនីយដ្ឋានម្ហូបខ្មែរមួយកន្លែង ទទួលទានអាហារជាមួយប្អូនស្រី ទើបបន្តដំណើរទៅមុខទៀត បើកបរដោយប្រុងប្រយ័ត្ន ។
ចំណែកលោករាជ្យ បន្តនៅសៀមរាបដើម្បីតាមចាប់ ជនអាថ៌កំបាំងនោះ  ។ តាមតម្រុយស៊ើបអង្កេត របស់ភ្នាក់ងារសម្ងាត់ លោករាជ្យដឹកនាំក្រុមប៉ូលីស ធ្វើដំណើរទៅច្រកព្រំដែនកម្ពុជា-ថៃ ដោយរាយការណ៍ទៅ    ប៉ូលីសច្រកព្រំដែនឲ្យជួយសហការ ចាប់ឃាត់ជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ប្រទេសកម្ពុជាវិញ ។ ព្រមទាំងបន្តស្វែងរកចាប់ខ្លួនអ្នកនាងម៉ាយ៉ា មុននាងបន្តដំណើរចេញទៅអាមេរិក ។
ឈាមស្រែក ស្បែកហៅ
ជនល្មើសទាំង២នាក់ សុវណ្ណ និងម៉ាយ៉ា ត្រូវបានប៉ូលីសនៅច្រកព្រំដែន និងនៅបាងកក ចាប់ឃាត់ខ្លួនបានហើយ​កំពុងកសាងសំណុំរឿងបញ្ជូនមកសមត្ថកិច្ចកម្ពុជា ដើម្បីចាត់វិធានការតាមច្បាប់របស់កម្ពុជា ។
ការលោភលន់ ចងគំនុំ ច្រណែនឈ្នានីស ធ្វើឲ្យយើងបាត់បង់សតិស្មារតី ប្រព្រឹត្តិនូវបទល្មើស ដែលនាំឲ្យមានទោសពៃ និងខូចអនាគត។
ក្រោយពីឆ្លងផុតរឿងរ៉ាវកំសត់ អាក្រក់ផ្ទួនៗ​ធ្វើឲ្យដារ៉ារ័ត្ន ជួបនូវទុក្ខសោក និងមានវិបត្តិក្នុងចិត្តយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីធ្វើបុណ្យសពគូដណ្តឹងរួចរាល់កម្លោះយើងបានដាក់ច្បាប់ការងារមួយរយៈ ដើម្បីសម្រាកព្យាបាលផ្លូវចិត្ត ឲ្យប្រសើរឡើងវិញ ។
រឿងរ៉ាវក្នុងលោក ពិតជាគ្មានអ្វីទៀងទាត់ មិនថាអ្នកមានឬក្រ មានវណ្ណៈ​ យសសក្តិខ្ពង់ខ្ពស់យ៉ាងណាតែងតែជួបរឿងទុក្ខសោក គ្រាន់តែបែបផែនផ្សេងៗគ្នា ។ យើងរស់នៅសាងតែអំពើល្អ រក្សាចិត្តឲ្យល្អ អភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើន មិនបៀតបៀនអ្នកដទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ចិញ្ចឹមជីវិតដោយសុចរិត ប្រកាន់ខ្ជាប់នូវសីលប្រាំ​តាមពុទ្ធោវាទ​ជាព្រះបរមគ្រូនៃយើង​ ទើបធ្វើឲ្យជីវិតយើងរស់នៅដោយក្តីស្ងប់សុខ ។
សេចក្តីស្រលាញ់ពិត មិនមែនចង់បានមនុស្សដែលយើងស្រលាញ់មកជាកម្មសិទ្ទិដាច់មុខទេ គឺត្រូវចេះទទួលយកទាំងអ្វីដែលល្អ ​និងមិនល្អ​​ ដែលបានកើតឡើងនៅក្នុងជីវិត​ យល់ព្រមស្ម័គ្រស្មោះនឹងគ្នា គ្មានការបង្ខំចិត្តឡើយរហូតដល់ជីវិតចុងក្រោយ ។
ភូមិរិន្រ្ទ ទោះជាស្រលាញ់ដាវីណា ក៏មិនបានបំបែកបំបាក់ដារ៉ារ័ត្ន ឬបង្កបញ្ហាដល់គ្រួសាររបស់នាងដែរ ។ គេគោរពស្រលាញ់ ឪពុកម្តាយរបស់ដាវីណា ជាចាស់ទុំ និងដឹងគុណលោកជានិច្ច  ។ ដោយសារការគោរពស្រលាញ់ឳពុកម្តាយ ធ្វើជាកូនកតញ្ញូ ដាវីណា បានយល់ព្រមភ្ជាប់ពាក្យជាមួយដារ៉ារ័ត្ន បំពេញបំណងចាស់ទុំ ។ ​ពួកគេយល់ស្រប និងគាំទ្រការសម្រេចចិត្តរបស់គ្នាទៅវិញទៅមក ។
ដារ៉ារ័ត្ន និងដាវីណា ត្រូវបានឪពុកម្តាយទាំងសងខាង​ដែលជាមិត្តជិតស្និតនឹងគ្នារៀបចំទុកដាក់ភ្ជាប់សម្តីគ្នាតាំងពីពួកគេនៅក្មេងៗម្ល៉េះ​ ព្រមទាំងមានរួមភាគហ៊ុនគ្នា បង្កើតសណ្ឋាគារធំមួយនៅសៀមរាប​  ។ មុនពេលឪពុកម្តាយរបស់ដារ៉ារ័ត្នស្លាប់ ពួកគាត់បានផ្តាំផ្ញើឲ្យលោកសេរីជួយមើលកូនៗរបស់គាត់ផង ។ ក្រោយពីបញ្ចប់ការសិក្សានៅអាមេរិក​ ដារ៉ារ័ត្នក៏វិលមកគ្រប់គ្រងសណ្ឋាគារបន្តពីឪពុក​ ។  ការស្រលាញ់របស់ចាស់ៗ មិនប្រាកដថា      កូនៗ នឹងស្រលាញ់គ្នាបន្តទៀតនោះទេ អ្វីៗនឹងប្រែប្រួល ។
អធិដ្ឋាន
អំពើល្អស្ថិតនៅក្នុងចិត្តយើង ទោះជាអ្នកដទៃមិនបានឃើញក៏សេចក្តីល្អនិងរក្សាយើងជួបតែផលល្អ ។
ដាវីណា ស្នេហាបង សូមអូនបានទៅកាន់សុគតិភព កើតជាតិណាៗ កុំឲ្យអភ័ព្ទដូចជាតិនេះ ។
បេះដូងត្រូវការពិតមែន តែខួរក្បាល បានលាក់ទុកនូវការចងចាំដ៏ល្អ មិនអាចបំភ្លេចបានឡើយ ។ រូបសម្រស់ស្រស់ស្អាត ចរិតថ្លៃថ្នូរ រាក់ទាក់ មិនប្រកាន់វណ្ណៈ សម្តីពិរោះ ស្នាមញញឹមដ៏កក់ក្តៅ វង់ភ័ក្រ្តផូរផង់ គុណសម្បត្តិរបស់អូន ជាអនុស្សាវរីយ៍ ដែលស្ថិតក្នុងបទនិពន្ធរបស់អូនជារៀងរហូត ។
បើមានជាតិក្រោយពិត​បងសូមអធិដ្ឋាន សូមផ្សងជួបអូន បានស្រលាញ់គ្នា​ រស់នៅជាគូជីវិតនឹងគ្នារហូតតទៅ កុំបីឃ្លាតគ្នា​ដូចជាតិនេះ ៕
វគ្គ​៖ លីនក្រោកឡើង
គេច្រើនហៅខ្ញុំថាជាលោកគ្រូពេទ្យសង្ហា ខ្ញុំដើរចូលមន្ទីរពទ្យបង្អែកដែលជាកន្លែងធ្វើការថ្មីរបស់ខ្ញុំ នៅខាងមុខមានដើមស្រល់ពណ៌សល្អក់មួយដើមនិងដើមឈើធំៗជាច្រើនទៀតយ៉ាងត្រជាក់ល្ហឹម។ នៅមន្ទីរពេទ្យនេះមានតែអគារចាស់មួយនៅទទឹងផ្លូវចូលតែប៉ុណ្ណោះ​។ ឃើញមានអ្នកជំងឺបួនដប់នាក់ក្នុងមន្ទីរពេទ្យ​​​​​​​ ខ្ញុំដើរចូលទៅជំរាបសួរលោកគ្រូពេទ្យម្នាក់អង្គុយនៅតុពិគ្រោះជំងឺដែលកំពុងឈ្ងោកសរសេរព័ត៌មានអ្នកជំងឺ តែគាត់មិនងាកមើលខ្ញុំដូចមិនបានឮខ្ញុំ។​ ខ្ញុំអង្គុយចុះក្បែរគាត់​ រេភ្នែកមើលជុំវិញខ្លួន។ អ្នកគ្រូពេទ្យលើកដៃកាន់សឺរ៉ាំងក្រចកនាងពណ៌ខ្មៅរលោង មាត់លាបក្រែមខ្មៅ មើលពីចំហៀងមុខនាងស្លាំងស្លេក ខ្យល់បក់ត្រសៀកសក់វែងអន្លាយរបស់នាងបោកតិចៗទៅក្រោយខ្នង ​ខ្ញុំឃើញហើយរាងស្រៀវខ្លួន។ ខ្ញុំអង្គុយមួយស្របក់ទើបចាប់អារម្មណ៍ថា ទីនេះស្ងាត់ណាស់គឺស្ងាត់ទាំងក្នុងចំណោមមនុស្សច្រើន។ អ្នកទាំងនេះតាំងពីខ្ញុំមកដល់ដូចមិនបាននិយាយអីសោះ អ្នកជំងឺអង្គុយធ្មឹងៗ​ គ្រូពេទ្យក៏មិនមាត់អី គិតដល់ត្រឹមនេះក៏រាងព្រឺក្បាលតិចៗ។ ខ្ញុំក្រោកឡើងរៀបហាមាត់និយាយទៅពេទ្យម្នាក់នៅក្បែរខ្ញុំនេះ តែកន្ទុយភ្នែកខ្ញុំឃើញអ្វីម្យ៉ាងពណ៌សមានចលនាលឿនដូចព្យុះឱ្យខ្ញុំងាករកមើល​ ។ មិនឃើញអ្វី គ្រប់យ៉ាងនៅធម្មតាខ្ញុំងាកមកវិញ ខ្ញុំថយក្រោយពីរបីជំហានស្ទើរដាច់ផ្ងារគឺមានតែអគារបាត់មនុស្សអស់​​ ទីនេះមានតែខ្ញុំ បាត់គ្រូពេទ្យបាត់អ្នកជំងឺទៅណាអស់ហើយក៏មិនដឹង។ ខ្ញុំព្រឺក្បាលខ្ញាក លេបទឹកមាត់ក្អឹក ក្តាប់ដៃរក្សាលំនឹង ប្រញាប់​ចេញមកក្រៅកន្លែងដាក់ម៉ូតូវិញ តែភ្នែកខ្ញុំឃើញមានយុវតីម្នាក់ឈរស្ងៀមក្រោមដើមឈើក្នុងឯកសណ្ឋានសិស្សនៅមិនឆ្ងាយប៉ុន្មានពីខ្ញុំ​ នាងញញឹមស្មើមកខ្ញុំ។
“លីន!​” ខ្ញុំហើបមាត់ហៅឈ្មោះនាងតិចៗ
នាងស្រាប់តែរលាយខ្សុលក្នុងខ្យល់
“លីន!លីនកុំទៅចោលបង លីន”
ខ្ញុំកន្រ្តាក់ខ្លួនបើកភ្នែកឡើងបែកញើសជោកដូចគេចាក់ទឹក​​​​ ខ្ញុំលើកដៃដែលត្រជាក់ដូចទឹកកកច្បូតមុខខ្លួនឯងឱ្យស្វាងពីយល់​​​​​​​​​​សបិ្ត​​​ ខ្ញុំយល់សបិ្តឃើញកន្លែងធ្វើការ? ខ្ញុំយល់  សប្តិឃើញលីន? តែពន្លឺព្រះអាទិត្យចាំងតាមបង្អួច​​ ខ្ញុំគ្មានពេលគិតយល់សប្តិយល់សូងទេ ខ្ញុំប្រញាប់ក្រោករៀបចំខ្លួនស្លៀកពាក់ស្អាតបាតបាញ់ទឹកអប់ឈ្ងុយ ជះរាងស្តើងសង្ហារៀបខ្លួនទៅធ្វើការថ្ងៃដំបូង។
“វីនកូន​​​ ទៅធ្វើការថ្ងៃដំបូងផង មកនេះមកកូន ម៉ាក់ពាក់ខ្សែកបន្ដោងព្រះឱ្យ”
“អីគេម៉ាក់?” ខ្ញុំចូលទៅជិតគាត់
“ពាក់ទៅនាំសេចក្តីសុខ អាចការពារយើងពីអ្វីដែលយើងមើលមិនឃើញបានដែរ ណាកូន”
“ការពារអីទេ ម៉ាក់អើយ! កូនម៉ាក់នេះណាឃើញសាកសពឡើងសាំភ្នែកហើយអត់ខ្លាចខ្មោចទេ កូនអត់ពាក់ទេ កូនទៅធ្វើការហើយ”
ពីផ្ទះខ្ញុំទៅមន្ទីរពេទ្យបង្អែកនៅទីរួមស្រុកច្រើនគីឡូម៉ែត្រគួរសម។ អំបាញ់មិញនេះមិនមែនខ្ញុំមិនជឿទាំងស្រុងនូវអ្វីដែលម៉ាក់និយាយទេ តែជឿខ្លះ អត់ខ្លះ​​ ណាមួយខ្ញុំពេទ្យផងបើពាក់ខ្សែករូបព្រះ ការពារពពួកអមនុស្ស ចួនជាគេឃើញគេសើចហួសចិត្តងាប់ហើយ ពេទ្យវិទ្យាសាស្រ្តទៅជឿអបិយជំនឿ បែបនេះហើយបានខ្ញុំមិនព្រមទទួលពីម៉ាក់។ ខ្ញុំ​ឈប់ម៉ូតូទុក​ដើរចូលមន្ទីរពេទ្យ​ ពិតជាត្រជាក់ត្រឈឹងក្រោមដើមឈើច្រើននិងមានតែមួយអគារដូចការយល់សបិ្តបេះបិទ តែគ្រូពេទ្យនៅទីនេះរាក់ទាក់ធម្មតា។ ម្តងម្កាលខ្ញុំចេះតែរំពៃភ្នែកមើលទៅដើមឈើខាងក្រៅក្រែងឃើញលីន តែគ្មានអ្វីសោះ។ តែខ្ញុំចេះតែមានអារម្មណ៍ថាលីននៅក្បែរៗខ្ញុំរហូត រូបភាពនាងនៅតែផុសពេញការចង់ចាំរបស់ខ្ញុំទោះវាកន្លងទៅយូរឆ្នាំហើយក៏ដោយ​ រឿងរ៉ាវទាំងនោះប្រៀបដូចស្រមោលអន្ទងតាមខ្ញុំឥតឈប់ឈរ តែនាងក៏មិនដែលបង្ហាញខ្លួនឱ្យខ្ញុំឃើញក្រៅយល់សបិ្តដែរ នេះហើយទើបខ្ញុំគិតថាគ្រប់យ៉ាងគ្រាន់តែជាការស្រមើស្រមៃផ្ដេសផ្ដាសពីអតីតសង្សារប៉ុណ្ណោះ។ ថ្ងៃត្រង់ម៉ោង១១កន្លះ នៅតែខ្ញុំម្នាក់ឯងបង្ហើយការងារមិនទាន់រួច តែគឺវាស្ងាត់ពេកហើយ ឃ្លានបាយក៏ឃ្លាន ក៏សម្រេចចេញទៅផ្ទះ។ នៅកន្លែងដាក់ម៉ូតូ គឺនៅតែម៉ូតូខ្ញុំតែឯង យ៉ាងណាក៏មិនកណ្ដោចកណ្ដែងព្រោះមានឡានពេទ្យមួយគ្រឿងបញ្ឈរជិតនោះកំដរ។ តែដើរកាន់តែជិត មើលធ្លុះកញ្ចក់ចំហៀងឡានឃើញ មានអ្នកនៅក្នុងឡានពេទ្យនោះ ស្លៀកពាក់ជាគ្រូពេទ្យមិនដឹងជាកំពុងធ្វើអ្វី។
“ក្រែងទៅផ្ទះអស់ហើយ? ចុះពេទ្យណាមិនទាន់ទៅដែរ?​” ខ្ញុំគិតក្នុងចិត្ត ដើរចូលទៅ មើល។​ ដើរទៅដល់ក្រោយឡានគឺគ្មានអ្វីទាំងអស់ ទទេស្អាត គ្មានមនុស្ស គ្មានអ្នកណាទេ​ ក្រៅពីគ្រូពេទ្យឧស្សាហ៍ធ្វើការហួសម៉ោងដូចខ្ញុំ ហាសហា!​។
“ ធ្វើការហួសម៉ោង ឡើងស្រវាំងភ្នែកអស់ហើយអាវីនអើយ” ខ្ញុំរអ៊ូតិចៗ
“នៅមន្ទីពេទ្យហ្នឹងមែន? មានខ្មោចខឹកៗ ឮចាស់ៗថាកាលជំនាន់ខ្មែរក្រហម ទីនេះជាព្រៃ ហើយអង្គការយកមនុស្សមកវ៉ៃចោលនៅទីនេះ” ខ្ញុំគិតបន្ត “ខ្ញុំអត់ប្រមាទទេ តែខ្ញុំគ្រាន់ឆ្ងល់បើមានខ្មោចមែន ចេះតែនៅលងគេ មិនទៅចាប់ជាតិទេអីអ្ហះ អស់លោកខ្មោចទាំងឡាយអើយ” គិតហើយខ្ញុំសើចខឹកៗហួសចិត្តតែឯង។
ខ្ញុំឡើងម៉ូតូកាច់សោ ស្រាប់តែភ្ញាក់កន្រ្តាក់ដៃវិញយ៉ាងលឿនដោយសារភ្លើងនិងសំឡេងពុះជ្រែកភាពស្ងប់ស្ងាត់…
“វៀវ!វៀវ!វៀវ” ឡានពេទ្យក្បែរខ្ញុំបន្លឺសារ៉ែន ភ្លឺក្រហមភ្លឺភ្លែតជះទៅចាំងនឹងជញ្ជាំងរោងបាយខាងមុខ។​ ខ្ញុំងាកត្លែទៅមើល តែស្ងាត់បាត់សំឡេង គ្មានសំឡេងទៀតទេ ពន្លឺក៏បាត់ ហើយក៏គ្មានអ្នកបញ្ជា វាឮយ៉ាងម៉េច?​
“ស្ដាប់ច្រឡំទៀតឬ?”
មិនខ្វល់ទេ សើចលែងសមហើយ ខ្ញុំរហ័សបញ្ឆេះម៉ូតូវឹងមិនងាកក្រោយ។
ថ្ងៃថ្មីចូលមកដល់មេឃរលឹមតាំងពីព្រលឹម​ បើកភ្នែកឡើងខ្ញុំរុញសាកសពថ្មីមួយដាក់នៅបន្ទប់តម្កល់សាកសពជាខ្មោចគ្រោះថ្នាក់ចរាចរណ៍ ដាច់ខ្យល់លើឡានពេទ្យ ប៉ូលីសរកសាច់ញាតិមិនទាន់ឃើញ។ ល្ងាចបន្ទិចមានអ៊ំប្រុសម្នាក់រអិលទឹកភ្លៀងដួលបែកក្បាលមុខផ្ទះ បានអ្នកជិតខាងជូនមកពេទ្យ​ កូនៗគាត់ទៅធ្វើការនៅភ្នំពេញមកមិនទាន់ដល់ គាត់ក៏ត្រូវសម្រាកតែម្នាក់ឯង។ មេឃទើបពីដាច់គ្រាប់ភ្លៀងបន្ទាប់ពីរលឹមពេញមួយថ្ងៃ យប់នេះត្រូវវេនខ្ញុំយាមជាមួយគ្រូពេទ្យគន់ ខ្ញុំអាយុ២៥មើលទៅគាត់អាយុបងខ្ញុំពីរបីឆ្នាំ តែប្រពន្ធគាត់ឈឺ គាត់ថាយប់ជ្រៅបន្តិចទើបមកយាម ។ ពេលនេះក្នុងមន្ទីរពេទ្យមានតែពីរនាក់ខ្ញុំនិងអ៊ំ ខ្ញុំចូលទៅគេងជាមួយអ៊ំអ្នកជំងឺចាំពេទ្យគន់មក​ ចាំទៅគេងនៅបន្ទប់មួយទៀតជាមួយគ្នា។ ​មើលទៅអ៊ំគេងស្កប់ស្គាល់ណាស់​ រំពេចនោះសំឡេងកង់រទេះរុញអ្នកជំងឺលាន់សន្ធៅនៅខាងក្រៅខ្ញុំស្ទុះបើកទ្វាបន្ទប់​អើតក្បាលមើល ស្ងាត់គ្មានអ្វីទាំងអស់ងាកមើលរទេះរុញអ្នកជំងឺខាងក្រៅនៅនឹងថ្កល់ដដែល។ ខ្ញុំទាញទ្វារបិទវិញ…
…រ៉ក់..រ៉ក់…
​សំឡេងកង់រទេះរុញអ្នកជំងឺឮជាថ្មី ខ្លាំងទៅៗដូចរុញចុះឡើងមុខបន្ទប់។
“ផាំង!ផាំង! លោកគ្រូមានអ្នកជំងឺបន្ទាន់” សំឡេងគោះទ្វារនិងសំឡេងមនុស្សស្រីស្លន់ស្លោខាងក្រៅ ខ្ញុំប្រញាប់ក្រោកទៅបើកទ្វារបន្ទប់។ ខ្ញុំបើកភ្នែកធំៗប៉ិនពងមាន់ បេះដូងលោតចង់គាំង ញ័រជើងសឹងតែដួល​​​​ រទេះរុញអ្នកជំងឺរត់ទៅវិញទៅមកលឿនទៅៗដោយគ្មានអ្នករុញ?
​“រទេះ…រទេះរុញអ្នកជំងឺ…រត់…រត់ខ្លួនឯង?” ខ្ញុំរហ័សបិទទ្វារផាំងសម្រូតខ្លួនផ្អែកខ្នងនឹងទ្វារមួយស្របក់ទើបសំឡេងខាងក្រៅបាត់ ក្នុងសភាពស្ងាប់ស្ងាត់ឮតែសំឡេងដង្ហើមខ្លួនឯងញាប់ស្អេក និងសំឡេងសត្វល្អិតយំក្នុងគុម្ពស្មៅសើមបន្ទាប់ពីភ្លៀង ខ្ញុំនៅតែញ័រដៃញ័រជើងខ្យល់នាំចំហាយត្រជាក់ត្រសៀកៗតាមបង្អួចចំហកាន់តែស្រៀវខ្នង។ ខ្ញុំសន្សឹមៗឡើងគ្រែក្បែរអ៊ំ​​ ដេកយ៉ាងស្ងប់ស្ងាត់…
“វីន…” សំឡេងល្វើយៗនៅខាងណាមិនដឹង​​ ខ្ញុំរៀបឆ្លើយតែនឹកឃើញស្រុកខ្ញុំនេះត្រណមណាស់រឿងមានអ្នកណាហៅឈ្មោះឬគោះទ្វារផ្ទះពេលយប់ ទោះជាសំឡេងអ្នកស្គាល់ក៏គេមិនឱ្យឆ្លើយតបលុះត្រាតែម្នាក់នោះហៅច្រើនដង ព្រោះគេជឿថាសំឡេងនោះជាសំឡេងពពួកខ្មោចព្រាយបើយើងឆ្លើយវាអាចយកព្រលឹងយើងបាន។
“វីន” សំឡេងខ្សឹបខ្សាវៗកាន់តែកៀកក្បែរត្រចៀក  ខ្ញុំបះរោមព្រឺសម្បុរគីង្គក់
“ផាំង!!!ផាំង!” ខ្ញុំកន្រ្តាក់ខ្លួនសំឡេងគោះទ្វារធំខាងក្រៅបន្លឺខ្លាំងៗម្តងទៀត
ខ្ញុំនៅទ្រឹង ខ្ញុំមិនទៅបើកទ្វារដាច់ខាតខ្ញុំដកដង្ហើមចូលវែងសម្រួលភាពភ័យ
“រឿងអស់ទាំងនេះមិនមានអីជាបញ្ហាឡើយចំពោះពេទ្យដូចខ្ញុំ ឃើញសាកសពសាំភ្នែកទៅហើយ” ខ្ញុំគិតក្នុងចិត្តលួងខ្លួនឯងយ៉ាងណា ខ្ញុំខ្លាច​ ខ្ញុំភ័យញ័រចាំស្តាប់បន្តិចទៀត…
“វីន…ពេទ្យវីន​” សំឡេងមនុស្សប្រុសមួយៗច្បាស់ៗនៅខាងក្រៅបន្លឺជាថ្មីខ្ញុំចំណាំច្បាស់ជាសំឡេងពេទ្យគន់​ គ្រាន់តែចាំបានថាជាពេទ្យគន់ខ្ញុំមានកម្លាំងព្រើស​ ឈប់ខ្លាចងើបទៅបើកទ្វារបន្ទប់ ហួសទៅបើកទ្វារធំកញ្ចក់ខាងក្រៅ ដោយសារខាងក្រៅគ្មានអំពូលបំភ្លឺយើងមើលពីខាងក្នុង មិនអាចឃើញអ្នកឈរខាងក្រៅបានទេ។
“បង​” ខ្ញុំបើកទ្វារញញឹមហើយហៅគាត់​​​ តែគាត់មិនស្តីរកខ្ញុំព្រមទាំងទឹកមុខស្មើធេង។ ប្រហែលប្រពន្ធគាត់មិនទាន់ធូរ? ខ្ញុំទាញទ្វារបិទរួចដើរពីក្រោយគាត់​​​ ដំណើរគាត់ដូច          ចម្លែកៗ ដើរត្រង់ខ្លួនភ្លឹងមិនរង្គើស្មាសោះគាត់ដើរបត់ទៅខាងឆ្វេង ខ្ញុំរៀបនឹងសួរថាបន្ទប់យើងដេកនៅខាងស្ដាំតើ គាត់ទៅទីនោះធ្វើអីជាបន្ទប់តម្កល់សាកសពនុង ស្រាប់តែពន្លឺ    ភ្លើងម៉ូតូពណ៌លឿងស្រាលធ្លុះតាមទ្វាកញ្ចក់បំភ្លឺពីក្រោយទាញចិត្តខ្ញុំឱ្យងាកទៅមើល…
“គឺ…គឺបងគន់ទើបពីមកដល់…ចុះ…ចុះម្នាក់ក្រោយខ្នងខ្ញុំនេះ?” ខ្ញុំព្រឺក្បាលខ្ញាកៗរហ័សងាកក្រោយវិញ បាត់មិនឃើញអ្វីទាំងអស់ ខ្ញុំរលះរលាំងរត់ទៅបើកទ្វា​​រ
“ម៉េចហ្នឹងវីន មុខស្លេកស្លាំងម្ល៉េះ”
“គឺ…ៗបងគឺ” ខ្ញុំឆ្លើយរដាក់រដុប លើកដៃប៉ះដៃគាត់គឺក្តៅៗតិចៗ​
គាត់ហាក់យល់ការណ៍ លើកដៃគោះស្មាខ្ញុំថ្នមៗ ​”តោះកុំគិតច្រើនចូលដេក”។ ខ្ញុំដើរទន្ទឹមគាត់ភ្នែកខ្ញុំសង្កេតមើលអ្វីៗនៅជុំវិញនេះទាំងញញើតស្រៀវៗ។
ខ្ញុំដេកក្នុងបន្ទប់ជាមួយពេទ្យគន់ទាំងអារម្មណ៍ហេងហាង។
ក្នុងសភាពស្ងប់ស្ងាត់ ខ្ញុំឮសំឡេងមនុស្សច្រើននិយាយគ្នាបែបឆោឡោនៅខាងក្រៅបន្ទប់ ខ្ញុំងាកមើលពេទ្យគន់ស្រមុកបាត់ទៅហើយ ខ្ញុំគិតថាមិនចង់រំខានគាត់ ខ្ញុំខ្លាចតែចង់ដឹង ទើបលាត់ភួយដើរលបៗទៅបើកទ្វារចេញរកមើល។ ខ្ញុំចេះតែដើរយឺតៗតាមបណ្ដាយមន្ទីរពេទ្យតាមរលកសំឡេង ក្រោមពន្លឺអំពូលមិនសូវច្បាស់​​​​ ដោយឆ្លងកាត់បន្ទប់ទល់មុខគ្នាជាច្រើនសឹងភ្លេចដកដង្ហើម ។ ខ្ញុំត្រូវទច់ដំណើរ នៅលើការ៉ូមានអ្វីម្យ៉ាងជ្រាបចេញពីក្រោមទ្វារនៃបន្ទប់សង្រ្គោះបន្ទាន់បិទជិត វាកំពុងហូរសន្សឹមៗ ខ្ញុំឱនមើលឱ្យកាន់តែច្បាស់វាជា… “ឈាម”​ ខ្ញុំកន្រ្តាក់ខ្លួនថយក្រោយបន្ទិចតែអារម្មណ៍ឆ្ងល់ ធំជាងអារម្មណ៍ខ្លាច ខ្ញុំលើកដៃប្រុងបើកគន្លឹះទ្វារ តែមិនទាន់ប៉ះផង ទ្វាររបើកងឺតតិចៗដោយស្វ័យប្រវត្តិ ធ្វើឱ្យខ្ញុំឃើញរូបភាពនៅខាងក្នុងបន្ទប់ គឺក្រុមគ្រូពេទ្យមកពីណាមិនដឹង ខ្នះខ្នែងសង្គ្រោះអ្នកជំងឺឈាមហូរដាបស្រក់ពេញការ៉ូដែលពិបាកនឹងឃាត់។ ខ្ញុំភ្លឹកមើលសកម្មភាពរបស់ពួកគេ​ ដោយពួកគេមិនបានចាប់អារម្មណ៍ជាមួយវត្តមានខ្ញុំ ពេលនោះស្រាប់តែគ្រូពេទ្យម្នាក់ងើបមុខឆ្វាត់​ មើលមកខ្ញុំទាំងភ្នែកគ្មានប្រស្រីខ្មៅ ខ្ញុំភ្ញាក់ខ្លាំងស្រែកវ៉ាស តែបំពង់កខ្ញុំហាក់គ្មានសំឡេងបានត្រឹមហាមាត់។ ពេទ្យនោះមើលខ្ញុំមិនដាក់ភ្នែក ខ្ញុំមានអារម្មណ៍ថាគាត់រំកិលខ្លួនអណ្ដែត    យឺតៗ  ទម្លុះរាងកាយពេទ្យទាំងឡាយ មករកខ្ញុំជាមួយស្នាមញញឹមយ៉ាងកំណាច…ខ្ញុំចង់រត់ តែខ្លួនខ្ញុំរឹងស្ដូកកម្រើកមិនបាន
“បងវីន…” សំឡេងមនុស្សស្រីអូសបន្លាយល្វើយៗនៅខាងណាមិនដឹង ដែលខ្ញុំចាំច្បាស់ជាសំឡេងលីន។ ខ្ញុំប្រឹងហាមាត់ឆ្លើយតបម្ហបៗដោយគ្មានសំឡេង ឯពេទ្យនោះក៏កាន់តែមកជិតខ្ញុំ។ មានស្រមោល​ ស ទំហំធំជាងខ្លួនមនុស្សមកពាំងពីមុខខ្ញុំ ទាំងអ្នកជំងឺ ទាំងពេទ្យរលាយបាត់អស់ ក្នុងបន្ទប់គ្មានអ្វីទាំងអស់ ខ្ញុំរត់ទៅបន្ទប់វិញយ៉ាងរហ័សរកលេខដាក់គ្មាន រហូតជើងខ្ញុំជំពប់នឹងអ្វីមួយដួស “ប្រូស!” ផ្កាប់មុខលើការ៉ូយ៉ាងត្រជាក់។ មានដៃត្រជាក់ៗសើមៗ ចាប់កាន់កជើងខ្ញុំហើយកញ្ឆក់វឹបអូសទៅក្រោយ “អ្ហា!” បាតដៃទាំងពីររបស់ខ្ញុំប្រឹងទប់ការ៉ូ តែមិនឈ្នះកម្លាំងដែលឱ្យខ្លួនប្រាណខ្ញុំធ្វើចលនាទៅក្រោយយ៉ាងរហ័សនេះឡើង​ ខ្ញុំស្រវេស្រវាទាំងគ្មានអ្វីនៅជិតខ្លួន… “គ្រាំង!!!”​
“វីន! វីន? ក្រោកឡើងវីន” ខ្ញុំមមិងមមាំងឃើញពេទ្យគន់នៅក្បែរ
“កើតអីវីន​ ម៉េចមកដេកនៅហ្នឹងវិញ?” បងគន់សួរដោយស្លន់ស្លោ ខ្ញុំមិនមាត់អ្វីប្រឹងច្រត់ដៃក្រោក បងគន់ជួយលើកទាំងឈឺក្បាលខ្ទោកៗ
មកដល់ក្នុងបន្ទប់វិញ គាត់នៅតែសួរខ្ញុំនិងធ្វើទឹកមុខភ័យខ្លាច
“ខ្ញុំ​​​​ ទៅបន្ទប់សង្រ្គោះបន្ទាន់ បន្ទាប់មកខ្ញុំជំពប់ជើងដួលតែមានអ្នកណាមកចាប់ជើងខ្ញុំអូសថយក្រោយ វាដូចជាយល់សប្តិ”
“បើយល់សប្តិម៉េចឯងទៅដេកនៅទីនោះកើត? នៅទីនេះ ឧស្សាហ៍មានគេឃើញណាស់​ តែឯងនេះឧស្សាហ៍ជាងគេពេកហើយ” ខ្ញុំមិនមាត់​ គាត់បន្ត “ស្អែកដល់ផ្ទះឯងប្រាប់ម្តាយឯងឱ្យស្រោចទឹកឱ្យទៅ ហើយបើមានវត្ដុអ្វីអាចដាក់តាមខ្លួនខ្លះទៅ។ យើងពេទ្យខាងវិទ្យាសាស្រ្តមែន តែពេលឃើញភ្នែកស្រស់ខ្ញុំក៏ជឿរឿងនេះដែរ​​។ មនុស្សយើងអាចឃើញអ្វីនៅកន្លែងមានពន្លឺតែប៉ុណ្ណោះ តែកន្លែងងងឹតដែលយើងមើលមិនឃើញ មិនដឹងជាមានអ្វីខ្លះទេ។ ហើយមួយទៀតក៏យើងកុំទៅប្រមាទគេដែរ យើងនៅដោយយើង គេនៅដោយគេទៅ”
ខ្ញុំងក់ក្បាលយល់ស្រប ព្រឹកដល់ផ្ទះខ្ញុំប្រាប់ម៉ាក់ខ្ញុំឱ្យគាត់ស្រោចទឹក…
“ទោះឃើញអ្វីក៏ដោយ កូនត្រូវធ្វើចិត្តឱ្យស្ងប់ កុំឆោឡោ បើយើងមិនធ្វើអីគេគេក៏មិនធ្វើអីយើងដែរ ឮទេ?”
“ម៉ាក់! ចាំលីនទេ? ពេលនោះខ្ញុំឮលីនហៅខ្ញុំ ហើយមានអ្វីមកពាំងពីមុខ​ នាងជួយកូនទេដឹង”
“លីនណា?”
“លីនសង្សារខ្ញុំមុន លីនដែលស្លាប់ដោយគ្រោះថ្នាក់កាលនៅរៀន​ ខ្ញុំមានអារម្មណ៍ថានាងនៅក្បែរខ្ញុំរហូត”
“ម៉ាក់ចាំបានហើយ តែនាងស្លាប់យូរហើយនៅក្បែរឯងម៉េចកើត ឯងឈប់គិតពីនាងទៅ”  ម៉ាក់និយាយសម្លឹងមើលវែងឆ្ងាយ
ថ្ងៃថ្មីយប់ថ្មីត្រូវវេនខ្ញុំយាមជាមួយពេទ្យគន់ទៀតហើយ តែយប់នេះគ្មានអ្នកជំងឺ ពេទ្យគន់ក៏មកលឿនខ្ញុំរាងកក់ក្តៅជាងមុន។យប់ជ្រៅបន្តិចខ្ញុំកំពុងដេកមើលទូរស័ព្ទ
“ផាំង!!ផាំង”​ សំឡេងគោះទ្វារខាងក្រៅខ្លាំងៗ ខ្ញុំដកភ្នែកពីទូរស័ព្ទចាំផ្ទៀងត្រចៀកស្ដាប់ ស្ងាត់ឈឹងខ្ញុំអង្គុយស្ងៀមសឹងភ្លេចដកដង្ហើម ងាកមើលបងគន់ដេកលក់ភ្លឹងហើយហ្នឹង គាត់នេះពូកែដេកណាស់ ដាក់ភ្លាម​លក់ភ្លែត។
“គ្រូពេទ្យជួយ​​ គ្រូពេទ្យជួយខ្ញុំផង”​ លើកនេះច្បាស់ណាស់មានអ្នកហៅមិនមែនខ្មោចទៀតទេ ក្នុងស្មារតីនឹងធឹងខ្ញុំប្រញាប់ដើរទៅបើកទ្វារក្រៅម្នាក់ឯង។ ​​​ទ្វាររបើករំលេចនូវប្រុសម្នាក់ប្រហែលអាយុស្របាលខ្ញុំ បែកក្បាលហូរឈាមស្រោចខ្លួន
“ល្ហើយណ៎! អាម្នាក់នេះរបួសខ្លាំងប៉ុណ្ណឹងហើយនៅដើរមកពេទ្យខ្លួនឯងបានទៀត?” ខ្ញុំតាំងចិត្តនៅស្ងៀមទាំងបេះដូងលោតស្ទើរចេញមកក្រៅ សម្ដីម៉ាក់ខ្ញុំរងំ “តាំងចិត្ត កុំឆោឡោ បើយើងមិនធ្វើអីគេ គេមិនធ្វើអីយើងទេ” ហើយខ្ញុំដូចមានថាមពល មានទំនុកចិត្តក៏មិនសូវខ្លាចដូចម្សិល
“គ្រូពេទ្យជួយខ្ញុំផង” គេនិយាយញ័រៗឈាមហូរតាមមាត់ តាមភ្នែក កក្លាក់ប្រឹងយកដៃខ្ទប់ក្បាល
ខ្ញុំនិយាយម៉ាត់ៗ “ខ្ញុំមកនេះដើម្បីព្យាបាលអ្នកជំងឺ ខ្ញុំគ្មានបំណងអាក្រក់ទេ បើមកបន្លាចខ្ញុំ ខ្ញុំឈប់ធ្វើការបានអ្នកណាមើលអ្នកជំងឺ?”
គេងើបមុខមើលហួសទៅក្រោយខ្ញុំ ហើយរសាត់បាត់ក្នុងខ្យល់ ខ្ញុំទាញទ្វារបិទបែរមកវិញផ្តើមបុកពោះភឹប
“លីន…លីន”​ សំឡេងខ្ញុំរដាក់រដុបបេះដូងលោតញាប់ស្អេក នាងចងបូខ្មៅទម្លាក់សក់ទៅក្រោយដូចពេលថ្ងៃចុងក្រោយរបស់នាង នាងឈរនៅក្រោយខ្នងខ្ញុំតាំងពីថ្មើរណាមិន  ដឹង។
“លីន​!!!លីន” ខ្ញុំស្រែកហៅនាងខ្លាំងពេលមិនឃើញនាងម្តងទៀត អ្វីៗនៅទីនេះស្ងប់ស្ងាត់ធម្មតា មិនធម្មតាតែខ្ញុំដើរញាប់ជើងទៅបន្ទប់វិញ​។
“ទើបមកពីណាវីន”​ ពេទ្យគន់មមិងមមាំង
រសៀលបន្ទាប់
“វៀវ!វៀវ…”​ សំឡេងឡានពេទ្យឮខ្លាំងទៅៗប្រណាំងនិងល្បឿនលឿនដូចព្យុះបន្តិចមក…
…ផាំង… សំឡេងលាន់ទ្រហឹងផាំងហើយស្ងាត់ឈឹង បន្ទាប់ពីស្ងាត់ឮសំឡេងអ្នកស្រុកជជែកគ្នាចេចចាច​ ខ្ញុំបើកភ្នែកព្រឹមៗទាំងស្រវាំងក្នុងពន្លឺភ្នែកចុងក្រោយខ្ញុំឃើញលីននៅក្បែរខ្ញុំបង្កើយ​។​​​​ ខ្ញុំបើកភ្នែកម្តងទៀតឃើញម៉ាក់ខ្ញុំអង្គុយក្បែរ​ គឺខ្ញុំស្គាល់ច្បាស់នេះមន្ទីរពេទ្យ។ ម៉ាក់ប្រាប់ថាអ្នកក្នុងឡានពេទ្យរសៀលមិញមានតែខ្ញុំទេដែលរបួសស្រាលជាងគេ​ ខ្ញុំភ័យពេកទើបសន្លប់ ​​ឡានពេទ្យបុកនិងឡានដឹកដីនៅផ្លូវកែងយ៉ាងដំណំអ្នកជំងឺលើឡានពេទ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ពេទ្យម្នាក់អង្គុយជិតខ្ញុំបានបាក់ជើង​​ ឯអ្នកបើកឡានត្រូវក្បាលរបួសធ្ងន់​​។
“គ្រាន់បានដំណឹងភ្លាមម៉ាក់ប្រញាប់​​មកភ្លាម”
“អ្នកណាខលប្រាប់ម៉ាក់?”
“គឺក្មេងស្រីនោះទៅប្រាប់ម៉ាក់ដល់ផ្ទះ​​​ កុំអីម៉ាក់មិនដឹងទេ​​”
“អ្នកណាម៉ាក់”ខ្ញុំច្រត់ដៃក្រោកឡើងទាំងធេងធោង
“មិនស្គាល់ឈ្មោះផង តែប្រហែលៗដូចធ្លាប់ឃើញនៅកន្លែងណាមិនដឹង​​ ក្មេងនុ៎ងលឿននោះលឿន ទៅប្រាប់ម៉ាក់នៅផ្ទះ ម៉ាក់ស្រូតប្រញាប់មកវឹង ពេលម៉ាក់មកដល់ឃើញនាងអង្គុយកៅអីដែលម៉ាក់កំពុងអង្គុយហ្នឹងតាំងពីអង្កាល់ហើយទេ លឿនជាងម៉ាក់ទៀត”
“ជាអ្នកណាមកមើលខ្ញុំមុនម៉ាក់ទៀត?”
“នាងពាក់អាវសសំពត់ខ្មៅដូចសិស្ស ចងបូពណ៌ខ្មៅ”
“គឺ…ៗលីន?”
“ឈ្មោះលីនមែនទេកូន តែកូនហ្នឹងមើលទៅស្លាំងៗម៉េចមិនដឹងទេ”
​​​​        “តែនាងស្លាប់យូរហើយម៉ាក់​ គឺលីនសង្សារខ្ញុំពីមុនដែលស្លាប់នោះ”
“ស្លាប់ហើយ?​​​ ជាលីន?” ម៉ាក់បើកភ្នែកធំៗសួរខ្ញុំបញ្ជាក់​​​ “ម៉ាក់មិនត្រឹមឃើញនាងទេនាងថែមទាំងនិយាយប្រាប់ម៉ាក់ថានាងទៅវិញសិនហើយ មិនមែននាងទេដឹងម៉ាក់និយាយជាមួយច្បាស់ណាស់”
ខ្ញុំចង់យំ តែខ្ញុំកំពុងនៅមន្ទីរពេទ្យកន្លែងខ្ញុំធ្វើការ ខ្ញុំនៅមុខម៉ាក់ខ្ញុំយំម៉េច​នឹងកើត?
អតីតកាល
នាងដើរទៅរៀនរាល់ព្រឹក ថ្ងៃមួយឆ្នាំថ្នាក់ទី១២មានឡានមួយគេចពីឡានមួយទៀតជ្រុលបុកនាងពីក្រោយស្លាប់យ៉ាងអាណោចអាធម្មលើចិញ្ចើមផ្លូវ ក្នុងចំណោមមនុស្សកំពុងចោមរោម​​​​ ខ្ញុំជ្រែកគេជ្រែកឯងចូលទៅត្រកងនាងចេញពីលោហិតក្រហមឆ្អៅ ឆ្អាបក្លិនឈាមភាយៗមកក្នុងដៃ។
“លីន!លីនក្រោកឡើង” ដង្ហើមនាងផើតផតខ្ញុំកាន់តែយំខ្លោចចិត្ត
“លីន កុំទៅណាចោលបងហ៊ឹៗ ក្រោកឡើងហ៊ឹៗ”
មុខមាត់នាងសុទ្ធតែឈាមសម្លឹងមកខ្ញុំទាំងសោកសៅ
“លីនសន្យាមកថាមិនទៅណាចោលបងជាដាច់ខាត​ មានរឿងអ្វីក៏ដោយអូនត្រូវតែនៅក្បែរបង ហ៊ឹ… ហ៊ឹលីន”​ និយាយបានប៉ុននេះដៃនាងធ្លាក់ចុះ លែងដកដង្ហើម បើកភ្នែកបញ្ឈរសម្លឹងខ្ញុំដោយអាល័យ។ ខ្ញុំឆោឡោស្រែកហៅឈ្មោះនាងខ្លាំងទៅៗទាំងតក់ស្លុត​​
“លីនក្រោកឡើងលីន!ហ៊ឹ”
លីនជាសង្សារដំបូងរបស់ខ្ញុំហើយតាំងពីនាងស្លាប់ខ្ញុំមិនដែលមានសង្សារណាទៀតទេ។​ ទោះលីនស្លាប់មែនតែនាងនៅតែជាការចងចាំដ៏ល្អរបស់ខ្ញុំ កាលថ្ងៃនាងមានគ្រោះថ្នាក់ បើឡានពេទ្យមកលឿនជាងនេះបន្តិច នាងអាចមិនស្លាប់ឡើយ ហេតុនេះហើយជាកម្លាំងចិត្តឱ្យខ្ញុំរៀនពេទ្យ​​ ពេលនេះនាងនៅតាមជួយខ្ញុំទៀត។
“ដោយសារដង្ហើមចុងក្រោយនាង​​ កូនប្រាប់ឱ្យនាងនៅក្បែរកូនរហូត ទើបនាងនៅក្បែរកូន នៅតាមជួយកូនមិនព្រមទៅចាប់ជាតិចាប់កំណើត” ម៉ាក់និយាយគិតវែងឆ្ងាយ គាត់បន្ត “ស្អែកទៅផ្ទះ ទៅធ្វើបុណ្យឧទ្ទិសហើយលាសម្តីឱ្យនាងទៅកាន់សុគតិភពវិញទើបបាន ហើយក៏ទៅវត្តស្រោចទឹករំដោះគ្រោះ​ដែរ”
ដោយសារនាងធ្លាប់ជាសង្សារខ្ញុំកាលមុននាងស្លាប់​​​​ មុននាងផុតដង្ហើមខ្ញុំព្យាយាមឱ្យនាងសន្យានៅក្បែរខ្ញុំរហូត ធ្វើឱ្យព្រលឹងនាងនៅវិលវល់ចាំសន្យាជាមួយខ្ញុំឥតឈប់ឈរ កន្លងមកនាងនៅចាំតាមជួយខ្ញុំពីអ្វីដែលខ្ញុំមើលមិនឃើញ។ លីន​​​នៅមើលខ្ញុំពីចម្ងាយរាល់ថ្ងៃទាំងខ្ញុំមិនដឹង​​ លីនរយៈពេល៥ឆ្នាំមកនេះនាងនៅតែនៅជាមួយខ្ញុំទាំងខ្ញុំមើលមិនឃើញនាង​​។
ខ្ញុំអង្គុយពីនេះមើលទៅក្រៅតាមបង្គួចឃើញលីនឈរញញឹមស្មើ​​​ហើយអណ្តែតថយក្រោយបន្តិចម្តងៗ​។ ខ្ញុំស្រែកហៅឈ្មោះនាង…“លីន!…”
ចប់
វគ្គ៖ ខ្ញុំគឺជាអ្នកសម្លាប់នាង!
ព្រលឹមភ្លឺច្បាស់ ព្រះសុរិយាកំពុងតែបញ្ចេញពន្លឺយ៉ាងចិញ្ចាចគងមាត់ព្រៃមកពីទិសបូព៌។ ខ្យល់ជំនោរកត្តិកបក់មករហៀកៗប៉ះកាយា ហាក់បីដូចជាកំពុងតែសណ្តំចិន្តាឱ្យទោរទន់ពិបាកនឹងហា វាចាបដិសេធចំពោះបំណងមួយនេះណាស់។ នៅរដូវរំហើយមិនសូវជាមានកម្តៅខ្លាំងពេកនោះទេ ព្រោះវាយោបានស្ម័គ្រកាយ​សង្គ្រោះ​មនុស្សលោករួចបាត់ទៅហើយ។
ប្រជាកសិករទាំងឡាយក៏ចាប់ផ្តើមញញឹមសារជាថ្មីបន្ទាប់ពីការសញ្ជឹងរង់ចាំអស់រយៈពេលជាច្រើនខែ។ ខ្ញុំអង្គុយពុះឧសបណ្តើរ ស្រង់ក្លិនពិដោររបស់ផ្កាស្រូវបណ្តើរយ៉ាងមានក្តីសុខ។ តែរំពេចនោះ ស្រាប់តែត្រចៀករបស់ខ្ញុំបានស្តាប់ឮនូវសំឡេងម្យ៉ាងដែលខុសពីប្រក្រតី។
សំឡេងអ្នកភូមិស្រែកកោកកាកៗយ៉ាងទ្រហឹង មិនដឹងថាមានរឿងអាសន្នអ្វីកើតមានឡើងនៅក្នុងភូមិនោះទេ។ ក្នុងនោះមានវត្តមានអ៊ំសាយ ដែលគេបានស្គាល់យ៉ាងច្បាស់ថា ជានិសារពាំនាំដំណឹងយ៉ាងលឿនប្រចាំភូមិ។ គ្រប់សំឡេងដែលបានបន្លឺឡើងមកនេះបានឮត្រឹមតែចុងកន្ទុយនៃប្រយោគថា​ “ ជួយផងៗ! តែប៉ុណ្ណោះ”។ ធ្លាប់តែសំឡេងអ៊ំសាយលេចឮគ្មានគូប្រៀប តែម្តងនេះគាត់បែរជាមិនអាចប្រណាំងជាមួយសំឡេង​ឧឃ្ឃោសន​សព្ទបានទៅវិញ។ អ្នកភូមិដទៃទៀតផ្ទៀងស្តាប់យ៉ាងយកចិត្តទុកដាក់ នៅតែមិនដឹងពីបញ្ហាមួយនេះឱ្យបានប្រាកដឡើយទេ។
ខ្ញុំក៏បានទម្លាក់ប៉ូវថៅពីដៃចុះ រួចផ្ទៀងស្តាប់ម្តងទៀត​ ក្រែងលោស្រុកទេសមានរឿងកើតឡើង។ ប៉ូវថៅមិនទាន់ទាំងបានធ្លាក់ផុតពីដៃរបស់ខ្ញុំស្រួលបួលផង ស្រាប់តែអ៊ំសាយរត់ដល់មុខផ្ទះខ្ញុំល្មម។ ឃើញដូច្នេះខ្ញុំក៏ប្រញាប់សួរដើម្បីឱ្យអស់មន្ទិល។
“អ៊ំ! អ៊ំឈប់សិនអ៊ំ! មានរឿងអ្វីមែនដែរទេ?”
ចង្វាក់ជើងរបស់គាត់ក៏បានបញ្ឈប់ទ្រឹង។ គាត់ងាកមើលមកខ្ញុំទាំងដង្ហើមហត់គឃូសស្ទើរតែមិនចង់ដល់គ្នា។ ពេលខ្លះខ្ញុំដូចជាឆ្ងល់គាត់ដល់ហើយ បើដឹងថាការពាំនាំដំណឹងពិបាក ហេតុអីក៏គាត់ប្រឹងប្រែងម្ល៉េះ? តែ…បើសិនជាក្នុងភូមិនេះគ្មានគាត់ក៏ស្ងាត់ដែរ ហើយដំណឹងក៏មិនជារហ័សទៀត។ គាត់សម្រួលដង្ហើមបន្តិចរួចក៏ឆ្លើយនឹងសំណួររបស់ខ្ញុំ…
“គឺ…គឺនាងយ៉ាស្លាប់ហើយ!”
សម្តីរបស់អ៊ំសាយចប់ ជំហររបស់ខ្ញុំក៏លែងមានហើយដែរ។ ខួរក្បាលរបស់ខ្ញុំពេលនេះដូចជាវិលវល់រកទិសតំបន់គ្មាន។ ខណៈនេះសំឡេងតាអាចារ្យក៏បានប្រកាសយ៉ាងច្បាស់ៗថា អូនចរិយាសង្សារបណ្តូលចិត្តរបស់ខ្ញុំពិតជាបានស្លាប់មែន។ តែខ្ញុំមិនជឿត្រឹមតែសំឡេងនោះទេ ខ្ញុំត្រូវតែទៅមើលឱ្យឃើញផ្ទាល់ភ្នែកទើបបាន។         ខ្ញុំយកក្រម៉ាដែលនៅចូតក្បាលមកចងចង្កេះ រួចស្ទុះយ៉ាងលឿនទៅកាន់ផ្ទះចរិយា។ ពេលដើរដល់មុខផ្ទះ ម៉ូតូសមត្ថកិច្ចក៏បានមកដល់ល្មម។
“ឯងចង់រត់ទៅណា?” សំឡេងប៉ូលិសម្នាក់ក្នុងចំណោម៣នាក់សួរខ្ញុំដោយកាយវិការយ៉ាងមាំ។
ខ្ញុំញញឹមស្រាលបន្តិច រួចក៏តបទៅគាត់វិញយ៉ាងសុភាព
“ខ្ញុំគិតថាទៅចូលរួមបុណ្យសពអ្នកភូមិបន្តិច! ពូមកផ្ទះខ្ញុំមានការអ្វីមែនដែរឬទេ?”
“ឯងមិនបាច់ទៅទេ! ឯងត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងសម្លាប់ជីវិតមនុស្សតាមមាត្រាទី២៧នៃក្រមព្រហ្មទណ្ឌហើយ!”
ឮប្រយោគនេះហើយ ខ្ញុំប្រែជាបើកភ្នែកធំៗប៉ុនពងមាន់ តែខួរក្បាលបែរជាឆ្ងល់ទៅវិញ។ ខ្ញុំក៏ប្រញាប់សួរបកទៅវិញ
“លោកពូច្រឡំមនុស្សទេដឹង? ខ្ញុំមិនដែលសម្លាប់នរណាទេ! សូម្បីតែសត្វក៏ខ្ញុំមិនដែលយកដៃពាល់ផង ចុះរឿងអីខ្ញុំហ៊ានលើកដៃសម្លាប់គេនោះ!”
ប៉ូលិសម្នាក់ដែលមានវ័យជ្រេជាងគេ ក្បាលពោះប៉ោងស្ពីងដូចហ៊ីង ភ្នែកធំសមនិងចិញ្ចើមក្រាស់ បញ្ជាក់ថាគាត់ជាមនុស្សម៉ឺងម៉ាត់ បានលូកយកក្រដាសមួយសន្លឹកចេញពីសឺមីប្លាស្ទិកមកអានមួយៗច្បាស់ៗ
“ឈ្មោះ ឌឿន ដន ភេទប្រុស អាយុ១៩ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិ ពោធិ៍តេជៈ ឃុំ ត្រពាំង  ត្រូវចាំខ្លួនពីបទ ការប៉ុនប៉ងសម្លាប់មនុស្សដោយចេតនា តាមការប្តឹងរបស់ម្តាយជនរងគ្រោះ”។
ចិញ្ចើមខ្ញុំខ្ញង់ចូលគ្នាបញ្ជាក់ភាពមិនយល់ពីលិខិតមួយនេះ។ ឈ្មោះខ្ញុំជាឃាតករសម្លាប់មនុស្ស​ទាំងដែលខ្ញុំមិនដែលសូម្បីតែគិត។
“កូនខ្ញុំសម្លាប់នរណា?” ម្តាយរបស់ខ្ញុំវាចាយ៉ាងឮៗ​ពីខាងក្រោយខ្នង។
“កូនរបស់អ៊ំត្រូវជាប់ចោទពីបទសម្លាប់កញ្ញា ផល ចរិយា!”
ខ្ញុំបើកភ្នែកធំៗបញ្ជាក់ពីអារម្មណ៍ដែលភ្ញាក់ផ្អើលចំពោះអ្វីមិនគួរឱ្យជឿ។ អណ្តាតត្រូវជាប់គាំងដោយក្រអូមមាត់បិទបាំងមិនឱ្យនិយាយចេញ តែខ្ញុំគិតនៅក្នុងចិត្តថា ខ្ញុំស្រឡាញ់អូនយ៉ាស្មើនឹងជីវិត តើឱ្យខ្ញុំលើកដៃសម្លាប់នាងបានដោយរបៀបណា?​បើខ្ញុំសម្លាប់នាង ខ្ញុំសុខចិត្តសម្លាប់ខ្លួនឯងប្រសើរជាង។
“កូនខ្ញុំមិនបានសម្លាប់នាងយ៉ាទេ! លោកប៉ូលិសកុំចេះតែថា!” ម្តាយរបស់ខ្ញុំនិយាយទាំងដំឡើងសរសៃក
“តែខ្ញុំមានលិខិតបណ្តឹងច្បាស់លាស់!”
“ហើយអាលិខិតឆ្កួតឡប់ហ្នឹងបានមកពីណា បើកូនខ្ញុំមិនបានធ្វើផងនោះ!”
“នែអ៊ំ! ពួកខ្ញុំមកនេះសុទ្ធតែមានលិខិតត្រឹមត្រូវ មិនមែននឹកចេះតែចង់មកនោះទេ!” ប៉ូលិសម្នាក់ដំឡើងសរសៃកដាក់ម្តាយរបស់ខ្ញុំ។
លោកមេប៉ុស្តិ៍សាវិនទៅចាប់ស្មារបស់គ្នាគាត់បង្ហាញពីកាយវិការឱ្យចេះទប់អារម្មណ៍ រួចគាត់និយាយយ៉ាងសុភាព
“សូមទោសផងមីង! បើគ្នាខ្ញុំបញ្ចេញសម្តីជ្រុលជ្រួស! តែពួកខ្ញុំមកនេះគឺតាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះនោះទេ សូមមីងយោគយល់ផង!”
ខ្ញុំងាកមើលទៅម៉ែ ឃើញថាគាត់កំពុងតែសម្រក់ទឹកភ្នែកបាត់ទៅហើយ។ ធម្មតាគាត់រឹងមាំណាស់មិនដូចជាពាក្យគេនិយាយថា មនុស្សស្រីអាងទឹកភ្នែកនោះទេ។ ដោយមិនចង់ឱ្យម៉ែនិងប៉ូលិសមើលមុខគ្នាលែងចំ ខ្ញុំក៏ចាប់ផ្តើមនិយាយកាត់ស្ថានការណ៍មុន
“មុននឹងចាប់ខ្លួនខ្ញុំ ខ្ញុំសុំទៅឃើញមុខអូនយ៉ាបន្តិចបានទេ!” ខ្ញុំនិយាយទាំងតម្អូញ ព្រោះអារម្មណ៍កំពុងតែចង់ឃើញមុខមនុស្សជាទីស្រឡាញ់ជាលើកចុងក្រោយ។
“មិនបានទេ…”
“ក្មួយទៅចុះ! តែត្រូវសន្យាជាមួយពូសិនថាមិនរត់ទៅណា!” លោកមេប៉ុស្តិ៍សាវិននិយាយកាត់សម្តីលោកប៉ូលិសម្នាក់ទៀត។
សម្តីរបស់លោកមេប៉ុស្តិ៍បានធ្វើឱ្យខ្ញុំអត់សរសើរមិនបាន ស័ក្តិសមហើយដែលគាត់បានឡើងតំណែងជាមេប៉ុស្តិ៍បែបនេះ។ ខ្ញុំញញឹមទៅកាន់គាត់ រួចនិយាយបន្ត “បាទពូ! ខ្ញុំសន្យា!”
ខ្ញុំរត់មកដល់ផ្ទះគូសង្សារទាំងដង្ហើមដង្ហក់ស្ទើរតែចង់គាំងទៅហើយ។ ខ្ញុំប្រញាប់ដើរសំដៅទៅខាងលើផ្ទះ ក៏បានឃើញសាកសពរបស់ចរិយាគ្របក្រណាត់ពណ៌សត្រឹមក ដៃលើកប្រណម្យជាមួយនឹងទៀនធូប ដោយទឹកមុខនៅញញឹមស្រស់នៅឡើយ។ ដោយមិនអាចទប់ចិត្តចំពោះស្ថានភាពនៅចំពោះមុខដែលមិនគួរឱ្យជឿមួយនេះបាន ទឹកភ្នែករបស់ខ្ញុំក៏បានរមៀលម៉ាត់ៗស្រក់បន្តបន្ទាប់ឥតដាច់ដូចជាមនុស្សស្រី។​
ខ្ញុំសម្រក់វាចុះដើម្បីបង្ហាញពីភាពឈឺចាប់និងការសោកស្តាយ ដែលវាកើតឡើងលឿនពេកពិបាកនឹងគ្រប់គ្រងអារម្មណ៍បាន។ ម្សិលមិញនាងនៅនិយាយលេងជាមួយខ្ញុំសោះ តែហេតុនេះពេលនេះបែរជាលែងដឹងខ្លួនទៅវិញ។ ខ្ញុំស្រវាចាប់ឱបចរិយាបណ្តើរ រួចនិយាយទាំងយំសសិតបណ្តើរ
“ហេតុអីអូនដាច់ចិត្តទៅចោលបងបែបនេះ? នរណាទៅ! នរណាទៅហ៊ានសម្លាញ់សង្សារខ្ញុំបែបនេះ? ហ៊ឺស…”
“ចេញ! ចេញទៅឆ្ងាយពីកូនអញភ្លាម! អាឃាតកៈ!” មីងសុខដែលជាម្តាយរបស់ចរិយា និយាយបណ្តើរព្រមទាំងចង្អុលមុខខ្ញុំផងដែរ។
“ទេ! ខ្ញុំមិនទៅណានោះទេ ខ្ញុំនឹងនៅជាមួយអូនយ៉ា!” ខ្ញុំនិយាយដាច់ខាត ដោយចាប់ដៃសាកសពចរិយាជាប់។
“អញថាឱ្យលែង!” មីងសុខចាប់កន្តា្រក់ខ្ញុំពីកូនរបស់គាត់។ ដោយមិនអាចទ្រាំនឹងកម្លាំងរបស់គាត់បាន ដៃរបស់យើងទាំងពីរក៏របេះចេញពីគ្នាដោយមិនចង់។ គាត់សម្លឹងមើលមុខខ្ញុំដោយក្រសែភ្នែកមុតមាំ រួចនិយាយបន្ត
“ឯង! ឯងសម្លាញ់កូនអញ! អាឃាតកៈ!”
ខ្ញុំមិនអាចនិយាយអ្វីចេញឡើយក្រៅពីឈរសម្លឹងមើលមុខគូសង្សារទាំងខ្លោចចិត្ត។ មិនមែនថាខ្ញុំមិនចង់និយាយអ្វីនោះទេ តែបំពង់កណែនអស់ទៅហើយ។
ខណៈនេះក្រុមប៉ូលិសក៏មកដល់ល្មម។ គាត់ចាប់វាយខ្នោះខ្ញុំភ្លាមៗ។
តើខ្ញុំគួរតែទ្រាំនឹងរឿងអយុត្តិធម៌មួយនេះឬក៏យ៉ាងណា? ធម្មតាខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តនិយាយច្រើននោះទេ តែម្តងនេះខ្ញុំត្រូវតែលះបង់ចរិតបែបហ្នឹងចោលសិនហើយ ព្រោះថាសង្គមមួយនេះកំពុងតែបញ្ជាឱ្យខ្ញុំក្លាយជាមនុស្សថ្មីក្នុងដែនចាស់ហើយមើលទៅ។ ខ្ញុំនិយាយទៅកាន់លោកប៉ូលិសទាំងដៃជាប់ខ្នោះ
“ខ្ញុំមិនបានសម្លាប់អូនយ៉ាទេ! នាងជាសង្សាររបស់ខ្ញុំ រឿងអីដែលខ្ញុំដាច់ចិត្តហ៊ានសម្លាប់គាត់នោះ!”
លោកមេប៉ុស្តិ៍យកស្រោមថង់ពណ៌សមកបង្ហាញ ដែលក្នុងនោះមានកូនកាំបិតស្នៀតមួយនៅមានស្នាមប្រឡាក់ឈាមជាប់នៅឡើយ។ គាត់សម្លឹងមើលមកខ្ញុំរួចនិយាយ
“នេះជាភស្តុតាងបញ្ចាក់ថា ឯងជាអ្នកសម្លាប់ចរិយា!”
“មិនពិត! កូនខ្ញុំមិនបានសម្លាប់នាងយ៉ាទេ! លោកប៉ូលិសបានកាំបិតនេះមកពីណា?” ម្តាយរបស់ខ្ញុំនិយាយទាំងទឹកភ្នែក។ ខ្ញុំមិនដឹងថាគាត់តាមមកដល់បុណ្យនេះតាំងពីពេលណានោះទេ គ្រាន់តែដឹងថាគាត់កំពុងតែព្យាយាមជួយខ្ញុំទាំងដែលដឹងថាមិនអាចទៅរួច។
“ខ្ញុំបានរកវាឃើញនៅជិតសាកសពក្មួយយ៉ា…”
“គ្រាន់តែឃើញកាំបិតមួយហ្នឹង អាចចោទប្រកាន់ថាកូនខ្ញុំជាអ្នកសម្លាប់នាងមែនដែរឬទេ?”
“នែអ្នក! បើមិនមែនអាដន តើមាននរណាទៀត? នរណាក៏ដឹងថាកូនរបស់អ្នកតាមស្រឡាញ់កូនខ្ញុំបីបួនឆ្នាំមកហើយ ដល់ពេលខ្ញុំលើកកូនយ៉ាឱ្យទៅគេ វាខឹងរួចក៏សម្លាប់ចោលប្រាកដណាស់! វាព្យាយាមធ្វើជាឆ្កែកាងឆ្អឹងមករហូត អ្នកភូមិនេះនរណាក៏គេដឹងឮដែរ!”
“តែកាំបិតប្រភេទនេះនរណាក៏គេមានដែរ! ហើយយប់មិញអាដនវានៅផ្ទះពេញមួយយប់ ខ្ញុំតាមឃ្លាំមើលវារហូត ខ្ញុំអាចធ្វើជាសាក្សីបានក្មួយសាវិន!”
ខ្ញុំសម្លឹងមើលទៅមុខម៉ែទាំងក្នុងបំពង់កអួលណែនរកនិយាយមិនចេញ។ ខ្ញុំមិនដឹងសោះថាគាត់តាមដានខ្ញុំរាល់យប់ តើគាត់និយាយកុហកឬក៏យ៉ាងណា?​ បើទង្វើជាក់ស្តែងរបស់គាត់ដូចជាមិនបានបង្ហាញឱ្យខ្ញុំបានឃើញផង។
“ស្នាមក្រយៅដៃនៅលើកាំបិតនេះគឺមានតែរបស់នាយដនតែប៉ុណ្ណោះ!” ស្ងាត់បន្តិច
“ខ្ញុំសុំទោសមីងផង” គាត់លើកដៃសំពះម្តាយខ្ញុំ រួចនិយាយបន្ត
“ម្តាយគ្រប់រូបនរណាក៏ស្រឡាញ់កូនដែរ តែមីងគួរតែដាក់ចិត្តព្រមទទួលស្គាល់ព្រោះវាបានកើតឡើងរួចទៅហើយ!”
និយាយរួចគាត់ចាប់វាយខ្នោះខ្ញុំជាប់ រួចប​ណ្តើរឡើងម៉ូតូបើកចេញទៅ។ ពេលឡើងម៉ូតូភ្លាម ខ្ញុំតាមមើលមុខម៉ែរហូតដល់ក្រសែភ្នែករបស់ខ្ញុំឃើញអ្វីផ្សេងក្រៅពីគាត់។ ខ្ញុំបានឃើញអ្នកម្តាយដ៏កម្សត់យំបណ្តើរបក់ដៃហៅខ្ញុំបណ្តើរយ៉ាងគួរឱ្យអាណិត។ តាំងពីកើតមកដល់អាយុប៉ុណ្ណេះ លើកទីមួយហើយដែលខ្ញុំបានធ្វើឱ្យម៉ែខកចិត្តដោយសារតែខ្ញុំដល់ថ្នាក់នេះ។ តើខ្ញុំជាកូនអកតញ្ញូណាស់មែនទេ ដែលធ្វើឱ្យទឹកភ្នែកអ្នកមានគុណស្រក់ចុះដោយសារខ្ញុំ?ពេលនេះប្រហែលជាវេលាចុងក្រោយ ដែលខ្ញុំបានឃើញភូមិកំណើតមួយនេះ មិនដឹងថាពេលណាខ្ញុំមានឱកាសបានឃើញវាម្តងទៀតទេ ព្រោះតាមមើលស្ថានភាពគឺពិបាកណាស់។
មិនយូរប៉ុន្មានខ្ញុំក៏បានស្ថិតនៅក្នុងគុកដែលមានជញ្ជាំងចម្រឹងដែកនៅឯអធិការស្រុក។ ខ្ញុំត្រូវឃុំខ្លួនជា​បណ្តោះ​អាសន្នរង់ចាំការស៊ើបអង្កេតក្តីបន្តទៀត។ តែខ្ញុំបានគិតរួចមកហើយ ថាខ្ញុំប្រាកដជាត្រូវផ្លាស់ប្តូរកន្លែងរស់នៅទៀតជាក់ជាមិនខាន ព្រោះសង្គមមួយនេះពោរពេញទៅដោយភាពខ្មៅងងឹត។ ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ តើនរណាហ៊ានសម្លាប់អូនយ៉ា បើមើលទៅនាងជានារីដែលមានចរិតស្លូតបូត ចាស់ទុំ ហើយនៅក្នុងភូមិអ្នកណាក៏ស្រឡាញ់ចូលចិត្តដែរ។ ពេលនេះខ្ញុំមិនដឹងជាត្រូវសង្ស័យនរណានោះទេ ព្រោះគ្មានសិទ្ធិនោះឡើយ។
ខួរក្បាលរបស់ខ្ញុំគិតរឿងឡប់ឡែជាច្រើន មិនដឹងថាមួយណាឱ្យពិតប្រាកដនោះទេ រហូតធ្វើឱ្យកែវភ្នែករបស់ខ្ញុំហាក់គាំងនឹងថ្កល់។ រំពេចនេះសំឡេងមួយក៏បានបន្លឺឡើងក្បែរត្រចៀក ធ្វើឱ្យខ្ញុំភ្ញាក់ព្រើតចេញពីការស្រមើស្រមៃទាំងមិនបានត្រៀម។
“ដន! ឯងដល់ពេលត្រូវសួរចម្លើយហើយ!”
ខ្ញុំងាកមើលទៅម្ចាស់សំឡេងទាំងទឹកមុខស្ងួតចែស។ ពេលនេះខ្ញុំមិនអាចផ្តល់ស្នាមញញឹមទៅកាន់នរណាបានទេ ព្រោះសម្ពាធផ្លូវចិត្តវាបានគ្របសង្កត់រួចបាត់ទៅហើយ។
ក្រុមប៉ូលិសបានយកខ្ញុំមកបន្ទប់មួយកន្លែង ដែលមានពន្លឺព្រាលៗតែប៉ុណ្ណោះ។ ខ្ញុំអង្គុយនៅលើកៅអីពីមុខលោកមេប៉ុស្តិ៍សាវិន ដោយដៃទាំងគូកំពុងតែជាប់ខ្នោះនៅឡើយ។ ខ្ញុំរេភ្នែកទៅជុំវិញបន្ទប់គឺមានឧបករណ៍ដែលគួរឱ្យខ្លាចជាច្រើន ដែលសុទ្ធសឹងតែខ្ញុំមិនធ្លាប់ស្គាល់។ ចំពោះអ្នកផ្សេងខ្ញុំមិនដឹងទេ តែសម្រាប់ខ្ញុំដូចជាមិនបានខ្លាចញញើតចំពោះបរិយាយកាសបែបហ្នឹងឡើយ។
“យប់មិញឯងបានចួបនាងចរិយាដែរឬទេ?”
“លោកសួរខ្ញុំធ្វើអី? បើពេលនេះខ្ញុំក្លាយជាអ្នកទោសហើយហ្នឹង! ទោះបីជាដឹងចម្លើយក៏គ្មានន័យដែរ!” ខ្ញុំនិយាយបែបហីៗ មិនមែនថាខ្ញុំមិនខ្លាចនោះទេ តែខ្ញុំព្យាយាមតាំងអារម្មណ៍។
លោកមេប៉ុស្តិ៍បែរមុខចេញ ប្រហែលជាគាត់គិតថា បើមិនធ្វើបែបនេះទេ គាត់ប្រាកដជាទ្រាំមិនបានជាក់ជាមិនខាន។ គាត់យកទឹកញ៉ាំបន្តិច ទើបវាចាបន្ត
“ខ្ញុំដឹងថាឯងកំពុងតែមានសម្ពាធផ្លូវចិត្ត តែត្រូវដឹងថាប្រទេសមានច្បាប់ ហើយពួកយើងធ្វើតាមតួនាទីប៉ុណ្ណោះ! ហ៊ើយ…ឯងកុំពិបាកចិត្តអី! ចាំខ្ញុំព្យាយាមជួយឱ្យពេញទំហឹង!”
“ហេតុអីបានជាពូចង់ជួយខ្ញុំ?”
សំណួរមួយនេះបានធ្វើឱ្យគាត់ចូលមកជិតទាំងដែលក្រសែភ្នែកសម្លឹងមើលមកខ្ញុំស្ទើរតែមិនចង់ព្រិច។
“ខ្ញុំមិនជឿថាឯងជាឃាតកៈទេ!”
ពាក្យសម្តីគាត់និយាយតិចៗដែលធ្វើឱ្យខ្ញុំពិបាកនឹងស្តាប់ តែខ្ញុំអាចកាត់យល់ន័យតាមរយៈក្រសែភ្នែកថាគាត់ចង់ជួយខ្ញុំចេញពីភាពបរិសុទ្ធ។ ខ្ញុំចាប់ផ្តើមទម្លាក់ក្រសែភ្នែកដែលព្រហើនបន្តិច ជំនួសដោយភាពគួរសមមកវិញ ព្រោះពេលនេះគឺមានតែប្រថុយសាកតែប៉ុណ្ណោះ។ ប្រយោគរបស់គាត់គឺមានន័យណាស់សម្រាប់ខ្ញុំ តែខ្ញុំចង់សួរទៅកាន់គាត់ថា
“គាត់ធ្វើបែបនេះដើម្បីអ្វី បើពេលនេះខ្ញុំជាប់នៅក្នុងគុក ហើយក្លាយជាបុគ្គលអាក្រក់ក្នុងភ្នែកមហាជនទៅហើយហ្នឹង!” ខ្ញុំគ្រាន់តែគិតតែប៉ុណ្ណោះ មិនហ៊ាននិយាយចេញនោះទេ ព្រោះខ្ញុំគ្មានអំណាចអ្វីដែលត្រូវបង្ហើរប្រយោគនេះទៅកាន់គាត់នោះទេ។
“…” ខ្ញុំងក់ក្បាលជំនួសស​ម្តី។
ពូសាវិនចូលកៀកខ្ញុំបន្តិច រួចសួរ
“ក្មួយបានដឹងអត់ថា នរណាធ្លាប់មានទំនាក់ទំនងជាមួយខ្មោចក្មួយចរិយាខ្លះ?”
ម្តងនេះខ្ញុំស្រឡះមុខខ្លាំងជាងមុនទៀត ព្រោះមើលទៅគាត់ដូចជាប្រាកដប្រជាណាស់។ ខ្ញុំនិយាយទៅកាន់គាត់
“ខ្ញុំមិនដឹងទេ! ព្រោះតាំងពីម្តាយរបស់នាងបានលើកនាងឱ្យទៅអ្នកផ្សេងមក ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយនាងឡើយ!”
“ចុះអ្នកដែលជាគូដណ្តឹងរបស់នាងជានរណា? ហើយគេនៅឯណា?”
“ខ្ញុំក៏មិនបានដឹងច្បាស់ដែរ គ្រាន់តែដឹងថាគេជាអ្នកមាន ហើយរស់នៅទីក្រុង!”
“ចុះអ្នកផ្សេងទៀត? ក្មួយមានដឹងទេថានរណាខ្លះពាក់ព័ន្ធនឹងនាង?”
“សូមពូទៅសួរម្តាយនាងទៅ! ខ្ញុំមិនអាចប្រាប់អ្វីបានបន្តទៀតទេ!”
“ក្មួយចង់ចេញពីគុកដែរទេ?”
ខ្ញុំមើលទៅមុខគាត់ជាថ្មីម្តងទៀត។​ ខ្ញុំគិតក្នុងចិត្តថា “នរណាមិនចង់ចេញពីកន្លែងដ៏ស្មោគគ្រោកមួយនេះ តែវាមិនអាចទៅរួច!”។ ស្ងាត់បន្តិច ទើបខ្ញុំតប
“គ្មានប្រយោជន៍ទេពូ! នៅក្នុងនេះល្អជាង!”
“ខ្ញុំដឹងថាពេលនេះក្មួយកំពុងតែពិបាកចិត្ត! អ៊ីចឹងខ្ញុំទៅវិញសិនហើយ! តែពូចង់ប្រាប់ក្មួយថា ពូមិនព្រមបោះបង់ការតាំងចិត្តមួយនេះទេ!” និយាយរួចគាត់ក៏ដើរចេញទៅ។
ខ្ញុំតាមសម្លឹងមើលគាត់ពីក្រោយ។ ភាគច្រើនការជួយតែងតែចង់បានសំណង ហើយមេប៉ុស្តិ៍សាវិនក៏ដូចគ្នា នរណាមិនដឹងថាគាត់ធ្លាប់មានប្រវត្តិមិនល្អក្នុងការដោះស្រាយរឿងក្តីជូនអ្នកភូមិ។ ខ្ញុំមិនព្រមក្លាយជាចំណែកដែលត្រូវមេប៉ុស្តិ៍មុខលុយម្នាក់នេះបោកប្រាស់បានឡើយ។
រស្មីព្រះអាទិត្យក៏បានរះបំភ្លឺទ្វីបលោកសាជាថ្មីទៅតាមកាលវេលាដែលធម្មជាតិបានកំណត់។ នេះជាថ្ងៃទីពីរហើយដែលខ្ញុំត្រូវបានឃុំខ្លួននៅទីនេះ។ រយៈពេលពេញមួយយប់ ខ្ញុំមិនបានដេកសូម្បីតែបន្តិច ព្រោះត្របកភ្នែកដូចជាមិនបានសហការគ្នាសោះ។ រសជាតិនៃការដេកក្នុងគុក ខ្ញុំធ្លាប់តែឮគេនិយាយ តែឥឡូវបានស្គាល់ហើយ​។ វាមិនបានធ្វើឱ្យខ្ញុំមានសម្ពាធនោះទេ តែភាពអយុត្តិធម៌ទៅវិញទេ ដែលធ្វើឱ្យខ្ញុំមិនអស់ចិត្តចំពោះស្ថានភាពរបស់ខ្ញុំនៅពេលនេះ។
ខ្ញុំសម្លឹងមើលទៅរស្មីព្រះអាទិត្យដែលកំពុងតែបង្អួតកាយនៅលើចុងរុក្ខាដែលគ្មានមានអ្វីមកបិទបាំង​សូម្បី​តែបន្តិច។ វាហាក់បីដូចជាខុសប្លែកពីជីវិតរបស់ខ្ញុំដាច់ស្រឡះ។ ជីវិតដែលអភ័ព្វតាំងពីកើតរហូតដល់ពេលនេះ ជីវិតដែលស្រអាប់ដូចនភាល័យពោរពេញទៅដោយផ្ទាំងពពកបិទបាំង។ ខ្ញុំរេក្រសែភ្នែកចុះបន្តិច ក៏ពើបប្រទះជាមួយនឹងមនុស្សម្នាក់ដែលខ្ញុំកំពុងតែនឹកដល់។ ពេលនេះខ្ញុំញញឹមទាំងទឹកភ្នែកទៅកាន់គាត់។
ទេ! ខ្ញុំមិនត្រូវញញឹមបែបនេះទេ! ខ្ញុំត្រូវតែញញឹមដោយគ្មានទឹកនេត្រា។ គិតរួចខ្ញុំក៏យកខ្នងដៃជូតវាយ៉ាងរហ័ស។
“ដន! ម៉ែមកមើលកូនហើយ!” គាត់វាចាមកទាំងទឹកភ្នែកធ្វើឱ្យខ្ញុំកាន់តែតូចចិត្តចំពោះខ្លួនឯងលើសដើមទៀត។
“ម៉ែមកបានដោយរបៀបណា?​ ហើយនរណាជូនម៉ែមក?” និយាយបណ្តើរខ្ញុំក៏រេក្រសែភ្នែករកមើល​បណ្តើរ​។
“ម៉ែមកជាមួយក្មួយធារ៉ា! កូនយ៉ាងម៉េចហើយ? ​យប់មិញដេកលក់ទេ? ហើយមានមូសខាំឬអត់? ចុះបានហូបបាយឬនៅ?!”
សំណួររបស់ម៉ែច្រើនណាស់​ ខ្ញុំមិនដឹងថាត្រូវឆ្លើយមួយណានោះទេ។ តែដំបូងខ្ញុំត្រូវតែសួររកអាធារ៉ាដែលជាមិត្តសម្លាញ់របស់ខ្ញុំសិន។
“ម៉ែ! ចុះឯណាអារ៉ា?”
“វាយកម៉ូតូទៅទុក! កូនឆ្លើយនឹងសំណួររបស់ម៉ែសិនមក៍!”
កែវភ្នែករបស់ខ្ញុំបានផ្អាកពីការរេរកមើលធារ៉ា មកប្រសព្វជាមួយនឹងក្រសែភ្នែកដែលខ្មៅរូងជាំតាមក្រោមត្របកភ្នែកដោយសារតែការយំ ព្រោះស្នាមទឹកភ្នែកមិនទាន់រលុបដានអស់នៅឡើយទេ។ តែខ្ញុំមិនធ្វើមុខក្រៀមក្រំឱ្យគាត់ពិបាកចិត្តឡើយ ខ្ញុំត្រូវតែព្យាយាមញញឹម
“ខ្ញុំមិនអីទេម៉ែ! ខ្ញុំហូបបាយរួចហើយ! ចុះម៉ែមុននឹងមកពិសារបាយហើយនៅ?”
“ម៉ែហូបរួចហើយ! កូនកុំបារម្ភអី គិតតែពីខ្លួនឯងទៅ! ម៉ែបានទៅនិយាយជាមួយក្មួយវិបុលរួចហើយ វាថានឹងរកមធ្យោបាយជួយកូនទាល់តែបាន!”
ខ្ញុំមិនបានរីករាយចំពោះសម្តីរបស់ម៉ែនោះទេ ព្រោះដំណោះស្រាយមួយនេះគឺត្រូវចំណាយលុយជាក់ជាមិនខាន ហើយម៉ែគ្មានលុយនោះទេ បើក្រៅពីខ្ចីគេឬក៏លក់ស្រែដែលនៅសល់តែប៉ុណ្ណោះ។ ខ្ញុំញញឹមទាំងមិនសមរួចនិយាយ
“កុំអីម៉ែ! ខ្ញុំនៅក្នុងនេះសប្បាយសឹងអីហើយ។ ម៉ែកុំចំណាយលុយឥតប្រយោជន៍អី! គ្រួសារយើងកំពុងតែក្រផង!”
“តែម៉ែបាននិយាយជាមួយនឹងគេរួចហើយ! ហើយគេក៏ពេញចិត្តជួយយើងដែរ…”
“មែនហើយសម្លាញ់! មីងសំគាត់និយាយថា គាត់នឹងដកពាក្យបណ្តឹងប្រសិនបើយើងបង់លុយឱ្យគាត់៥០០០$” ធារ៉ានិយាយកាត់សម្តីម៉ែ។
ពេលបានឃើញធារ៉ា ខ្ញុំសប្បាយចិត្តឥតឧបមាព្រោះខ្ញុំមានរឿងជាច្រើនដែលត្រូវពឹងពាក់វា។ តែប្រយោគរបស់វាធ្វើឱ្យខ្ញុំកាន់តែពិបាកចិត្តខ្លាំងលើសដើម។
“មែនហើយ! អ្នកសំព្រមឱ្យខាងយើងបង់ជំងឺចិត្តហើយ!” ម៉ែមានប្រសាសន៍បន្ទរ។
“តែខ្ញុំគិតថាមិនបាច់ទេម៉ែ! គ្រួសារយើងមិនមានលុយច្រើនដល់ម្ល៉ឹងទេ ឬមួយក៏ម៉ែ…!”
“ពិតណាស់! ម៉ែបានប្រកាសលក់ដីស្រែរួចហើយ!”
“ខ្ញុំមិនព្រមឱ្យម៉ែលក់ដីកេរចុងក្រោយនោះទេ! ម៉ែក៏ដឹងថាគ្រួសារយើងមានតែដីស្រែប៉ុណ្ណឹងសល់ចុងក្រោយ  បើម៉ែលក់ទៀតតើយើងនឹងបានអ្វីហូប?”
“តែកូនសំខាន់ជាង! កូនកុំគិតច្រើនអី! ម៉ែថាលក់ដីជួយកូនគឺលក់ហើយ!”
“អ៊ីចេះចុះ! មីងទុកដីហ្នឹងសិនទៅ! ហើយយកលុយខ្ញុំសិនក៏បានដែរ!” ធារ៉ានិយាយយ៉ាងប្រាកដប្រជា។
គិតៗទៅធារ៉ាពិតជាមិត្តភក្តិដ៏កម្ររកបានមែន។ រាល់ពេលដែលខ្ញុំមានទុក្ខគឺមានវត្តមានវាមកជួយរហូត​។ ខ្ញុំពិតជាសំណាងណាស់ដែលមានមិត្តល្អដូចជាវា។ ខ្ញុំញញឹមរួចនិយាយ
“អរគុណណាស់សម្លាញ់! តែគ្នាមិនអាចយកលុយរបស់ឯងបានទេ។ បើទោះជាយើងបានចេញពីទីនេះ ក៏យើងគ្មានលទ្ធភាពរកអ្វីដើម្បីសងឯងដែរ!” រេក្រសែភ្នែកពីធារ៉ាមកមើលម៉ែម្តង។
“ម៉ែ! ខ្ញុំបានគិតរួចហើយថាខ្ញុំនឹងនៅទីនេះរហូតដល់គ្រប់ចំនួនទោស។ ខ្ញុំចង់លុបលាងកម្មពៀរដែលខ្ញុំបានធ្វើកន្លងមក មិនថាតែជាតិនេះឬក៏ជាតិណានោះទេ។ សូមម៉ែកុំខឹងកូនអី! កូនសន្យាថាកូននឹងមកចួបម៉ែហើយរស់នៅជុំគ្នាដូចពេលមុនទៀតយ៉ាងប្រាកដ!”
ពេលឮសម្តីរបស់ខ្ញុំ ម៉ែប្រែជាយំយ៉ាងសសិតស្ទើរតែទន់ខ្លួន។ ទោះគាត់ចង់និយាយអ្វីក៏និយាយមិនចេញដែរ ព្រោះទឹកភ្នែកបានហូរចូលមាត់ឃាត់អណ្តាតជាប់បាត់ទៅហើយ។ ពេលនេះខ្ញុំបានធ្វើឱ្យទឹកភ្នែកអ្នកមានគុណស្រក់ម្តងទៀតទាំងមិនចង់សោះ។
“អ៊ំអស់ពេលសួរសុខទុក្ខអ្នកទោសហើយ!” សំឡេងឆ្មាំគុកបន្លឺឡើងយ៉ាងឮៗ។
“សូមម៉ែទៅវិញចុះ! ហើយកុំបារម្ភពីខ្ញុំអី គិតតែថែសុខភាពរបស់ម៉ែឱ្យបានល្អទៅ។” ស្ងាត់បន្តិចខ្ញុំក៏និយាយទៅកាន់ធារ៉ាម្តង
“ផ្ញើមើលម៉ែគ្នាផងណាសម្លាញ់!”
“មិនអីទេ! ចាំគ្នាមើលថែគាត់ឱ្យ” និយាយរួចម៉ែនិងធារ៉ាក៏បានត្រឡប់ទៅវិញដោយទុកឱ្យខ្ញុំរស់នៅទីងងឹតផ្លូវចិត្តមួយនេះបន្ត។
មួយសប្តាហ៍កន្លងផុតទៅ…
មួយសប្តាហ៍ទៅហើយ ហេតុអ្វីបានជាគេមិនបញ្ជូនខ្ញុំទៅគុកព្រៃសទៀត? ក្រែងថ្ងៃមុនឆ្មាំគុកបានប្រាប់ខ្ញុំថានៅទីនេះត្រឹមមួយអាទិត្យ ថ្នាក់លើនឹងបញ្ជូនខ្ញុំទៅគុកធំនោះអី។ ចិត្តខ្ញុំមិនចង់នៅទីនេះនោះទេ ព្រោះមិនចង់ឱ្យម៉ែមកលេងនាំតែគាត់ឃើញមុខខ្ញុំហើយគាត់ពិបាកចិត្ត។
“អ្នកទោសឈ្មោះ ឌឿន ដន ត្រូវបានរួចទោសហើយ!” សំឡេងរបស់ឆ្មាំគុកបន្លឺឡើងទាំងទឹកមុខញញឹមមកកាន់ខ្ញុំ។
អារម្មណ៍របស់ខ្ញុំពេលនេះដូចជាសប្បាយបន្តិចអីបន្តិច រកថាមិនត្រូវនោះទេ។ ដោយមិនអស់មន្ទិល ខ្ញុំក៏ឈ្លេចសួរបន្ថែម
“ពូហៅឈ្មោះច្រឡំទេដឹង?”
“មិនច្រឡំទេ! គឺឯងហ្នឹងហើយ ណេះ! យកសំបុត្រមួយនេះទៅចួបបុរសម្នាក់នោះទៅ!”
“បុរសណាទៅ?” ខ្ញុំសួរបញ្ជាក់ទាំងដែលដៃមិនទាន់ហ៊ានទទួលយកសំបុត្រនោះទេ។
“គាត់នៅអង្គុយចាំឯងនៅលើបង់ក្រោមដើមស្វាយ!”
“បាទ!” ខ្ញុំឆ្លើយយ៉ាងខ្លីរួចក៏ទទួលយកសំបុត្រមួយនេះដើរសំដៅទៅកាន់ទីតាំងដែលឆ្មាំគុកបានប្រាប់។
ពេលមកដល់ ខ្ញុំស្គាល់យ៉ាងច្បាស់ថា ជាលោកមេប៉ុស្តិ៍សាវិន។ ខ្ញុំហាក់រេរាមិនហ៊ានចូលទៅជិត ព្រោះក្នុងអារម្មណ៍ដូចជាខ្លាចៗយ៉ាងម៉េចមិនដឹងទេ។
“អង្គុយចុះមក!” គាត់និយាយសំឡេងស្មើមកកាន់ខ្ញុំ។
“…” ខ្ញុំងក់ក្បាលជំនួសពាក្យអរគុណ។
“ឯងបានបើកមើលសំបុត្រហ្នឹងហើយឬនៅ?”
“នៅទេ! នៅក្នុងសំបុត្រហ្នឹងមានអីមែនទេ?” ខ្ញុំសួរទាំងឆ្ងល់។
“ឆាប់បើកមើលទៅ!”
ខ្ញុំប្រញាប់បើកមើលសំបុត្រយ៉ាងតល់ក្រហល់។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ជាងគេក្នុងសំបុត្រមួយនេះគឺតួអក្សរ។ អក្សរនេះជាតួអក្សររបស់ធារ៉ាយ៉ាងប្រាកដព្រោះខ្ញុំធ្លាប់រៀនជាមួយវា។ បើកមើលរួចខ្ញុំក៏អានយ៉ាងយកចិត្តទុកដាក់។
ផ្ញើជូនសម្លាញ់ដនជាពិសេស
មុននឹងចូលដល់អត្ថន័យសំបុត្រមួយនេះ ខ្ញុំចង់និយាយប្រាប់ឯងថា ខ្ញុំពិតជាស្រឡាញ់ឯងខ្លាំងណាស់។ ស្រឡាញ់លើសពីមិត្តធម្មតា គឺដូចជាបងប្អូនរួមផ្ទៃបង្កើតអ៊ីចឹង។ រាល់ពេលដែលខ្ញុំបាននៅជាមួយឯងខ្ញុំតែងតែរីករាយ សប្បាយភ្លេចអស់នូវទុក្ខកង្វល់ផ្សេងៗ។ ឯងចាំទេ កាលនៅតូចយើងជិះលើខ្នងក្របីមួយពីរនាក់ រួចធ្លាក់ចូលក្នុងស្រែមុខប្រឡាក់សុទ្ធតែភក់? ឯងចាំទេ ពេលដែលយើងបាញ់សត្វគ្រាប់ធ្លាក់នៅលើដំបូលផ្ទះគេ ម្ចាស់គេរត់ដេញវាយ? ឯងចាំទេ ពេលទៅរៀនយើងលួចដេក អ្នកគ្រូដាក់ទោសឱ្យយើងលាងបង្គន់?…អនុស្សារវាងពួកយើងរាប់មិនអស់នោះទេ តែឯងត្រូវចាំថាគឺវាសុទ្ធតែរូបភាពល្អៗដែលយើងបានបង្កើតឡើងជាមួយគ្នា។
ខ្ញុំនឹងសារភាពប្រាប់ឯងនូវរឿងមួយ​ ដែលខ្ញុំបានលាក់បាំងយ៉ាងយូរ។ ខ្ញុំលួចស្រឡាញ់ចរិយា ហើយក៏ធ្លាប់បានចាប់រំលោភនាងជាច្រើនលើកផងដែរ។ រឿងមួយទៀតនោះគឺ…គឺខ្ញុំជាអ្នកសម្លាប់នាងហើយទម្លាក់កំហុសឱ្យឯង។ ខ្ញុំពិតជាសូមទោសឯងផងណាដែលធ្វើបែបនេះ តែមកពីគ្នាមិនបានប្រើសតិ ប្រើតែអារម្មណ៍មួយឆាវទើបធ្វើឱ្យកើតរឿងបែបនេះ។
ពេលដែលឯងបានកាន់អានសំបុត្រមួយនេះ ខ្ញុំប្រហែលជាលែងបានចួបឯងរហូតហើយ។ ឱ្យគ្នាសូមទោសផងណាសម្លាញ់! សូមទោសៗៗៗៗៗៗៗៗៗៗៗៗៗ…។
គ្នាលាសិនហើយ!!!
ពីខ្ញុំធារ៉ាមិត្តសម្លាញ់ឯង
ពេលអានមួយនេះចប់ សំបុត្រក៏ប្រែជាសើមដោយសារតែទឹកភ្នែករបស់ខ្ញុំ។ ជង្គង់ខ្ញុំទន់ បើមិនបានអង្គុយនោះទេ ប្រហែលជាដួលបាត់ទៅហើយ។ ហេតុអីបានជាជីវិតរបស់ខ្ញុំពិបាកអីយ៉ាងនេះ? តើមានរឿងអ្វីចំពោះធារ៉ាទៅ? តែខ្ញុំក៏ឆ្ងល់ផងដែរថាតើធារ៉ាធ្វើបែបណាទើបនៅលើកាំបិតអាចមានស្នាមក្រយៅដៃរបស់ខ្ញុំបាន? ខ្ញុំងាកមើលទៅមុខមេប៉ុស្តិ៍សាវិន…
“អាធារ៉ាវាបានសម្លាប់ចរិយាមកពីកំហឹងដែលនាងមិនព្រមរួមដំណេកជាមួយតាមការសុំរបស់វា។ វាចាក់នាងរួចហើយក៏យកកាំបិតនោះទៅកប់ដីហើយយកកាំបិតថ្មីដែលមានរូបរាងតែមួយ មកចាក់នាងនៅរបួសចាស់ ហើយយកដៃរបស់ឯងមកកាន់។ គិតៗទៅអាធារ៉ាវាឆ្លាតណាស់! វាចេះរៀបចំបានយ៉ាងល្អ ធ្វើឱ្យក្រុមប៉ូលិសស្ទើរតែចាញ់ល្បិចវារួចទៅហើយ…”
“ហេតុអីពូដឹងហេតុការណ៍នេះ?” ខ្ញុំសួរទាំងតក់ក្រហល់កាត់សម្តីរបស់គាត់។
“មុនវាស្លាប់ វាបានសារភាពប្រាប់ម្តាយវាអស់ទៅហើយ!”
“ថាម៉េច?”
“គេបានស្លាប់បាត់ទៅហើយ!” លោកមេប៉ុស្តិ៍វាចាឡើងម្តងទៀត។
“ទេ! ខ្ញុំមិនជឿជាដាច់ខាត!”
“តែវាបានកើតឡើងទៅហើយ! ឯងត្រឡប់ទៅផ្ទះ ដើម្បីទៅចូលរួមពិធីបុណ្យសពរបស់វាទៅ!”
ខ្ញុំភ្លឹកដូចជារូបសំណាក មិននិយាយអ្វីទាំងអស់ មិនដឹងគួរតែធ្វើអ្វីបន្តទៀតនោះទេ។
“មោះ! ខ្ញុំជូនឯងទៅផ្ទះវិញ!”
ខ្ញុំឡើងជិះម៉ូតូពីក្រោយលោកមេប៉ុស្តិ៍ទាំងដែលគ្មានវិញ្ញាណ។ អារម្មណ៍របស់ខ្ញុំពេលនេះគឺហោះហើររសាត់អណ្តែតពាសវាលពាសកាល ម្តងនឹកដល់ធារ៉ា ម្តងនឹកដល់ចរិយា ម្តងក៏នឹកឃើញរឿងផ្សេង…ដូចជាមនុស្សវិកលចរិតអ៊ីចឹង។
ពេលមកដល់ បុណ្យសពធារ៉ាក៏បានធ្វើរួចទៅហើយ នៅសល់តែធាតុនិងរូបថតដែលដាក់តាំងនៅកៀកគ្នាតែប៉ុណ្ណោះ។ ខ្ញុំលុតជង្គង់ពីមុខធាតុមិត្តសម្លាញ់ ទាំងទឹកភ្នែករាប់លានដំណក់ស្រក់ចុះបន្តគ្នា ដូចភ្លៀងដើមខែអ៊ីចឹង។ ពេលនេះខ្ញុំត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ម្តងពីរក្នុងពេលតែមួយ ដែលស្ទើរតែមិនគួរឱ្យជឿថាវាអាចទៅរួច។ ខ្ញុំលុតជង្គង់នៅពីមុខធាតុរបស់ធារ៉ាអស់ជាងកន្លះម៉ោងដោយមិនចង់ក្រោក តែភ្លាមនេះសំឡេងមួយក៏បានបន្លឺឡើងយ៉ាងឭៗ។
“ឱ្យមីងសូមទោសក្មួយផង ដែលចោទប្រកាន់ថាក្មួយជាឃាតកៈសម្លាប់កូនស្រីមីង!”
ខ្ញុំងាកទៅកាន់ប្រភពសំឡេងទាំងដែលជង្គង់នៅលុតនៅឡើយ។ ខ្ញុំស្គាល់គាត់យ៉ាងច្បាស់ថា ជាមីងសំ ជាម្តាយរបស់អូនយ៉ា។ គាត់ញញឹមស្រាលមកកាន់ខ្ញុំ។ ខ្ញុំប្រញាប់ជូតទឹកភ្នែកហើយញញឹម រួចនិយាយទៅកាន់គាត់វិញ​
“បាទមិនអីទេមីង! រឿងដែលបានកន្លងហួសហើយ សូមមីងកុំរំឭកពីវាអី!”
“មីងសូមអរគុណក្មួយហើយដែលមិនប្រកាន់មីង!”
ខ្ញុំស្ទុះងើបឡើង រួចនិយាយទៅកាន់គាត់យ៉ាងសុភាព
“បាទមីង! ខ្ញុំនឹងធ្វើជាអ្នកភូមិដ៏ល្អរបស់មីងបន្តទៀត!”
ម្តាយចរិយាញញឹមរួចក៏ដើរចេញបាត់ទៅ។ ខ្ញុំក្រលេកមើលទៅរូបថតរបស់ធារ៉ាបន្តិច រួចដើរសំដៅមកផ្ទះដើម្បីចួបអ្នកម្តាយដ៏កម្សត់ទាំងផ្ទៃមុខនៅមានស្នាមទឹកភ្នែកនៅឡើយ។ គ្រប់គ្នាដែលនៅក្នុងភូមិមើលមកខ្ញុំហាក់បីដូចជាប្លែកខុសពីមុន បើទោះបីជាការពិតបានលាតត្រដាងហើយក៏ដោយ។ ខ្ញុំដឹងយ៉ាងច្បាស់ថា តំណក់គំនិតរបស់ពួកគាត់មកលើខ្ញុំនៅតែមាន ហើយខ្ញុំក៏មិនចង់បកស្រាយអ្វីច្រើននោះដែរ ទុកឱ្យពេលវេលាជាអ្នករំសាយគំនិតនេះទៅចុះ៕
វគ្គ៖ ខ្ចីរាងកាយ
ប្រាវវវ! ព្រូស!!!
សំឡេងរាងកាយតូចស្តើងមួយដែលបុកទង្គិចនឹងឡានខ្ទាតទៅម្ខាងបានបន្លឺឡើងយ៉ាងខ្លាំង បន្ទាប់ពីឡានមួយគ្រឿងនោះបានជិះមកបុកនាងមួយទំហឹងលើដងផ្លូវក្បែរឆ្នេរខ្សាច់ជាប់មាត់សមុទ្រ…
“អ្ហឹកៗ… ហ៊ឹក… ជ-ជួយ… ខ្ញុំ អ្ហឹក… ជួយខ្ញុំផង!… អ្ហឹក! ជួយផង!”
កាយស្តើងត្រូវរមៀលទៅម្ខាងផ្លូវដេកស្តូកស្តឹងក្នុងធ្លុកឈាមជះក្លិនឆ្អាបភាយពេញច្រមុះ។ ដៃស្រឡូនដែលពោរពេញដោយស្នាមឆូត ស្រវាលើកឡើងទាំងមានវត្ថុខាប់ៗហូររហេមរហាមចេញពីសព្វរាងកាយ ស្រែកហៅជំនួយទាំងកែវភ្នែកងងឹតឈឹងមើលអ្វីលែងឃើញ!
ស្ងាត់! ឡានដែលជិះបុកនាងអម្បាញ់មិញក៏បើកចេញទៅបាត់ធ្វើឱ្យនៅលើដងផ្លូវមួយនេះអស់សំឡេង នាងព្យាយាមផ្ទៀងស្តាប់គ្រប់យ៉ាងដែលមាននៅជុំវិញខ្លួននាង តែត្រចៀកទាំងគូទៅជាហឹងលែងទទួលបានរលកសញ្ញាមកពីខាងក្រៅ!
“ទេ!… ទេ! ខ្ញុំមិនគួរស្លាប់ទាំងបែបនេះទេ!” ព្រលឹងតូចទាបមួយដួងដែលមិនទាន់ដាច់អាល័យពីអ្វីគ្រប់យ៉ាងកំពុងប្រកែកទាមទារពេលវេលាក្នុងការរស់បន្តទាំងបេះដូងដែលលោតជាធម្មតា ចាប់ផ្តើមលែងដំណើរការបន្តិចម្តងៗ… រហូតដល់ដៃដែលលើកដង្ហើយរកជំនួយវិះតែអស់លំនឹងទម្លាក់មកក្រោមតាមទំនាញផែនដីទៅហើយ…។
“អ្នកនាង!!… អ្នកនាង កុំទាន់កើតអីណា!” បុរសវ័យកណ្តាលម្នាក់ដែលចេញមកពីទិសណាក៏មិនដឹងបានដើរសម្តៅមករករាងកាយដែលជិតលែងមានវិញ្ញាណនៅគ្រប់គ្រង។ ដៃធំលូកទៅចាប់ដៃដែលប្រឡាក់ឈាមជោកជាំថ្នមៗដើម្បីស្ទាបជីពចរឱ្យអ្នកម្ខាងទៀត ធ្វើឱ្យរាងកាយដែលទម្លាក់ត្របកភ្នែកចុះក្រោមជិតឈឹងកម្រើកភ្លាមៗចាប់ដៃអ្នកកំលោះជាប់!
“លោក!… លោកជួយខ្ញុំផង!”
“ខ្ញុំបានខលហៅឡានពេទ្យរួចហើយ… អ្នកនាងទ្រាំបន្តិចទៅ!” រាងក្រាស់និយាយទាំងព្យាយាមធ្វើចលនាឱ្យបេះដូង ឱ្យរាងកាយដែលដង្ហក់ខ្យល់រកអុកស៊ីសែនលែងបាន! រាងតូចសើចតិចៗទាំងក្រអូមមាត់បៀមឈាម។
(មើលទៅប្រុសម្នាក់នេះអាចទុកចិត្តបានតើ!) រាងស្តើងនិយាយក្នុងចិត្តម្នាក់ឯង។
វិនាទីបន្ទាប់… ត្បូងពណ៌ស្វាយមួយគ្រាប់ដែលចាប់ផ្តើមអស់ពន្លឺរស្មីដែលនាងតូចពាក់វាជាប់នឹងក ក៏បំលាស់ទីមកនៅលើបាតដៃរបស់នាង! កែវភ្នែកដែលងងឹតឈឹងមើលអ្វីលែងឃើញក៏ប្រែមកជាមានពន្លឺភ្លឺមួយខ្វាច់ ដូចកែវភ្នែកមួយគូដែលមានអំណាច! រាងស្តើងប្រើថាមពលដែលនាងមានចុងក្រោយបញ្ជូនត្បូងជីវិតនាងមួយគ្រាប់នោះចូលទៅក្នុងបេះដូងអ្នកកំលោះដែលព្យាយាមធ្វើចលនា​សង្គ្រោះ​បន្ទាន់ឱ្យនាង។
“ខ្ញុំសុំផ្ញើវិញ្ញាណមួយនៅខ្លួនលោកផង!” រាងស្តើងនិយាយចប់ក៏ដាច់ដង្ហើមទៅទាំងគ្រប់កន្លែងនៅហូរឈាមរហាមស្របពេលដែលអ្នកម្ខាងទៀតស្រាប់តែយកដៃខ្ទប់ទ្រូងមួយទំហឹងព្រោះការឈឺចាប់ដូចមានអ្វីរុកចូល បានបុកទម្លុះរាងកាយអ្នកកំលោះគ្រប់សរសៃ!
“អូយ!!… នេះម៉េចក៏សុខៗមកចុកទ្រូងបែបនេះទៅវិញ?” អ្នកកំលោះនិយាយដោយដកដៃចេញពីប្រអប់ទ្រូងនាងក្រមុំមកស្ទាបទ្រូងខ្លួនឯងដោយការងឿងឆ្ងល់។ តែវិនាទីបន្ទាប់ដែលអ្នកកំលោះចាប់ភ្លឹកដឹងថាស្រីតូចដែលនៅនឹងមុខគេបានចែកឋានទៅបាត់ហើយ! រាងកាយដែលកំពុងបង្ហាញរូបរាងពិតប្រាកដរបស់វាក៏អស់ជីវិតឈប់ដំណើរការត្រឹមនេះ… ទុកឱ្យកន្ទុយដែលកំពុងបំលែងកាយមករូបរាងពិតរបស់វាស្កុបត្រឹមនោះ!
ពិតមែនហើយ… នាងមិនជាមនុស្សទេ! តែរាងក្រាស់ក៏មិនបានចាប់អារម្មណ៍នឹងវាដូចគ្នា។ អ្នកកំលោះងើបឈរឡើងមួយអស់ជំហរនៃកម្ពស់១.៨០របស់គេ បង្ហាញរាងសង្ហាដែលមានមាឌមិនធាត់ពេកមិនស្គមពេក មើលដឹងបានថាជាមនុស្សធ្វើការងារច្រើនតែក៏នៅមានពេលវេលាមើលថែខ្លួនឯង។ ពន្លឺព្រះចន្ទព្រាលៗតែយើងក៏អាចមើលឃើញថាមុខរបស់គេសង្ហាប៉ុនណា…ចិញ្ចើមក្រាស់ កែវភ្នែក​ពណ៌​ត្នោតសមសួននឹងភ្នែកធំល្មម ច្រមុះស្រួច ស៊ីគ្នានឹងឈ្មោះ ណារ៉ាត់ ពីកំណើត…បូករួមនឹងញើសប៉ុនៗគ្រាប់ពោតដែលនៅពាសពេញមុខរបស់គេកាន់តែធ្វើឱ្យគេកើនភាពទាក់ទាញបានមួយតង់ទៀត!
អ្នកកំលោះលូកដៃទៅបិទភ្នែកឱ្យនាងតូច មិនយកអាវក្រៅរបស់គេគ្របមុខនាង រួចដើរទៅម្ខាងដើម្បីលើកទូរសព្ទដែលខលមកមិនឈប់…។
មួយស្របក់ក្រោយ…….
បន្ទាប់ពីនិយាយទូរសព្ទហើយ ណារ៉ាត់ក៏ដើរមករកសាកសពនាងតូចដែលគេមិនស្គាល់ឈ្មោះម្នាក់នេះវិញ។ ដំណើរដើរតាមផ្លូវទៅរកសាកសពរបស់អ្នកកំលោះពោរពេញដោយការគិតរាប់មិនអស់​។ គេមិនដឹងថាគេគួរតែទៅបំពេញកិច្ចការដែលប្រញាប់បន្ទាន់របស់គេពេលនេះ ឬគួរទុកសាកសពនាងចោលនៅទីនេះម្នាក់ឯងឡើយ! បងប្រុសគេស្លាប់ហើយ… គេទៅក៏មិនទាន់ដង្ហើម សំខាន់នៅជួយស្រីម្នាក់នេះឱ្យចប់ចុងចប់ដើមសិនក៏បាន។ យ៉ាងណាមិញជីវិតមួយដូចគ្នា គ្រួសារនាងក៏ប្រាកដជាពិបាកចិត្តមិនស្ទើរដូចគ្នា។ ណារ៉ាត់គិតក្នុងចិត្តម្នាក់ឯងហើយក៏បន្តដើរទៅមុខទៀត
“ហេតុអីក៏ឡានពេទ្យយូរយ៉ាងនេះ…ហ៊ើយយយ!” ណារ៉ាត់ស្រែកមួយវ៉ាសដល់ភ្លាត់សំឡេងពេលដែលសាកសពដែលសាកសពដែលគេលើកចេញពីភ្លុកឈាមអម្បាញ់មិញ បែរជាបាត់ស្រមោលឈឹងនៅសល់តែអាវក្រៅរបស់គេ តែក៏មិនដឹងថាវាជាសំណាងល្អឬសំណាងអាក្រក់ដូចគ្នាដែលសាកសពបាត់ទៅចំពេលដែលឡានពេទ្យមកដល់ល្មម!
ខុនដូរមួយកន្លែង…
បន្ទាប់ពីដោះស្រាយនឹងប៉ូលិសដើម្បីបញ្ជាក់ឱ្យអស់សង្ស័យថាគេមិនមានជាប់ពាក់ព័ន្ធនឹងរឿងនេះ ហើយបន្ទាប់ពីទៅបំពេញការងារដទៃរួចហើយ អ្នកកំលោះក៏ត្រឡប់មកខុនដូររបស់ខ្លួនវិញទាំងអារម្មណ៍មិននៅក្នុងខ្លួន!
ឈូៗ…..!
ណារ៉ាត់ក៏ដើរចូលបន្ទប់ដើម្បីលុបមុខចេញឱ្យបានស្រឡះខួរក្បាលខ្លះបន្ទាប់ពីរយៈពេលមិនដល់មួយម៉ោងផងគេក៏ត្រូវខ្មោចលងជាន់ៗគ្នាចង់៥ដងទៅហើយ! នៅមិនទាន់ឆ្អែតត្រូវឃើញសាកសពបាត់ស្រមោលទៅណាក៏មិនដឹងនៅនឹងមុខរបស់គេទៀត។
“ម្តងទៅបាត់សាកសព ម្តងទៅឃើញឆ្លុះកញ្ចក់ឃើញមុខអ្នកផ្សេង ដល់តទៀតទៅឡានរលត់មិនអស់ចិត្ត ម្តងទៀតអំពូលសុខៗក៏ដាច់ហើយសុខៗក៏ភ្លឺ…មិនប្រណីសូម្បីពេលបាយក៏ឱ្យឮសូរសំឡេងទំពារបស់អ្នកណាមិនដឹងនៅក្បែរៗត្រចៀក ទោះខ្ញុំឈប់ទំពាបាយហើយក៏នៅតែឮទៀត!… អាយយយ! តើថ្ងៃនេះខ្ញុំកើតអី? ហេតុអីក៏ធ្វើបុណ្យទៅជាបានទោសបែបនេះ អ្នកណាទៅហេតុអីចាំបាច់ធ្វើបាបមនុស្សល្អដូចខ្ញុំ?!!” អ្នកកំលោះស្រែកដាក់កញ្ចក់បន្ទាប់ពីត្រូវខ្មោចស្រីម្នាក់លងនាយវិះតែលស់ព្រលឹងម្តងៗព្រោះសកម្មភាពចេញមកពិតៗពេក ទោះគេសូត្រធម៌ត្រឡប់ត្រឡិនយ៉ាងម៉េចក៏ខ្មោចនោះមិនខ្លាច!…
តុកៗ…
ស្ងាត់ៗពេលណារ៉ាត់កំពុងឱនមុខជ្រប់នឹងចានលាងដៃសំឡេងគោះកញ្ចក់ក៏បន្លឺឡើងធ្វើឱ្យរាងក្រាស់ងើបឆ្ងក់ទៅតាមសំឡេង តាមទម្លាប់ឆ្ងល់ច្រើនរបស់គេ… តែរូបភាពដែលគេបានឃើញក៏ធ្វើឱ្យគេដាច់ផ្ងារទៅក្រោយពេលរូបភាពមនុស្សស្រីស្លេកស្លាំង សក់វែងអន្លាយ ម្នាក់បង្ហាញខ្លួនក្នុងកញ្ចក់របស់គេ អ្វីដែលពិសេសនោះគឺ….
“នា-នាងៗ…ជាព្រលឹងខ្មោ-ខ្មោច…ដែលខ្ញុំជួយមុននោះតើមែនទេ??… ខ្ញុំសុំអង្វរទៅចុះ វាមិនមែនជាកំហុសខ្ញុំទេដែលសាកសពនាងសុខៗក៏បាត់ទៅ…ឈប់តាមលងបន្លាចខ្ញុំទៅ!” ណារ៉ាត់សួរទាំងដាច់ៗទៅកាន់រូបរាងច្បាស់ៗបែបHDរបស់មនុស្សស្រីដែលបានស្លាប់មុននេះហើយក៏បាត់សាកសពទៅភ្លាម​ៗ ទាំងខ្លួនគេផ្ទាល់ក៏មិនបានចាប់អារម្មណ៍នឹងដៃទន់ៗដែលទប់ក្បាលគេខាងក្រោយកុំឱ្យគេបោកក្បាលនឹងជញ្ជាំងស្លាប់ពេលដាច់ផ្ងារអម្បាញ់មិញថាជាដៃរបស់នាងដែលទប់ខ្លួនឱ្យគេ!
“អត់ទេៗ…វាមិនមែនកំហុសលោកទេណា៎! កុំបន្ទោសខ្លួនឯងអី!” សំឡេងស្រួយខ្ញោកដូចកូនក្មេងរបស់ព្រលឹងមនុស្សស្រីម្នាក់ទម្រង់វ័យម្ភៃជាងព្រោះស្បែកមុខនាងនៅសស្អាត ថ្ពាល់ខួចទាំងសង ចិញ្ចើមមិនស្តើងមិនក្រាស់តែកោងខ្វង់ដូចគេគូរ ភ្នែកពណ៌ទឹកសមុទ្រស៊ីគ្នានឹងបបូរមាត់ពណ៏ស៊ីជម្ពូរបស់នាង ច្រមុះស្រួចតែសមនឹងត្រចៀកវែងៗរបស់នាង។ តើឱ្យវាកំហុសអ្នកកំលោះបានយ៉ាងម៉េចទៅបើនាងជាអ្នកប្រើវេទមន្តបញ្ជូនសាកសពទៅទីដែលឪពុកនាងរស់នៅដើម្បីផ្តល់ដំណឹងដែលនាងស្លាប់បាត់ទៅហើយ។
“ចុះហេតុអីក៏នាងតាមលងបន្លាចខ្ញុំ…”
“គឺខ្ញុំគ្មានរូបកាយនឹងហើយទើបមុនខ្ញុំស្លាប់ខ្ញុំសុំផ្ញើព្រលឹងនឹងខ្លួនលោកសិន!” ស្រីតូចក្នុងកញ្ចក់និយាយមួយៗច្បាស់ៗដូចមនុស្សធម្មតា… ត្រូវហើយ! នាងជាមនុស្សធម្មតាតើគ្រាន់តែរាងកាយនាងត្រូវបាត់ទៅទើបព្រលឹងនាងគ្មានទីពឹង!
“ហេតុអីជាខ្ញុំ…”
“ព្រោះលោកជាមនុស្សដែលខ្ញុំបានជួបមុនស្លាប់នោះអី! កុំមើលខ្ញុំបែបនេះអី… ខ្ញុំសុំស្នាក់អាស្រ័យក្នុងខ្លួនលោកតែមួយរយៈទេណា៎”
“យូរប៉ុនណា?”
“លោកយល់ព្រមមែនទេ?” រាងតូចនៅក្នុងកញ្ចក់សើចសប្បាយរីកមុខដូចគ្រាប់ជីតែក៏ស្នាមញញឹមនោះក៏បាត់ទៅវិញពេលអ្នកកំលោះបដិសេធ
“ណា៎ៗ អ្នកប្រុសចិត្តល្អ…មិនយូរទេ! ពេលខ្ញុំរកសាកសពខ្លួនឯងឃើញពេលណាខ្ញុំនឹងចាកចេញភ្លាម!” រាងល្អិតនិយាយទាំងធ្វើទឹកមុខគួរឱ្យអាណិតធ្វើឱ្យអ្នកម្ខាងទៀតអត់ទន់ចិត្តមិនបាន។ មិនឱ្យទន់ចិត្តយ៉ាងម៉េចបានទៅបើនាងប្រើសិល្ប៍សណ្តំគេទៅហើយ ហាហា!
“ចាត់ទុកថាខ្ញុំជាមនុស្សចូលចិត្តធ្វើបុណ្យ…ខ្ញុំឱ្យនាងនៅក្នុងខ្លួនខ្ញុំសិនក៏បាន!” ណារ៉ាត់និយាយទាំងងាកកទៅម្ខាងព្រោះមិនយល់នឹងខ្លួនឯងហេតុក៏ទន់ចិត្តតាមព្រលឹងស្រីមិនស្គាល់មុខម្នាក់នេះ?
“ត្រូវហើយ!… នាងឈ្មោះអី?”
“លូណា! ចុះលោក?”
“ណារ៉ាត់!”
“ណារ៉ាត់ឬ? ឈ្មោះពីរោះដល់ហើយ!!… រីករាយដែលបានស្គាល់លោក”
“ហាហា ខ្ញុំមិនបានសប្បាយជាមួយអ្នកនាងទេ! ហើយក៏ឈប់សម្លឹងខ្ញុំបែបនេះទៅ!… គ្រាន់តែមុខស្លាំង​ៗ​គ្មានឈាមរបស់នាងនៀក វាធ្វើឱ្យខ្ញុំខ្លាចបាត់ទៅហើយ!” ណារ៉ាត់ងាកមុខចេញ
“ខ្ញុំមកបែបស្អាតៗហើយតើ! មកពីសម្បុរស លោកចង់ឱ្យខ្ញុំកែបែបណា?!”
“ខ្ញុំអាចនិយាយគ្នាជាមួយនាងខាងក្រៅបានទេ… ខ្ញុំត្រូវការងូតទឹក… អេ៎!! ចុះបើនាងខ្ចីរាងកាយខ្ញុំនៅអ៊ីចឹង…អាអូនខ្ញុំនាងមិនឃើញវាអស់ហើយមែនទេ!!” ណារ៉ាត់ដែលទើបតែនឹកឃើញក៏ភ្ញាក់ក្រញាងយកដៃខ្ទប់ល្វែងក្រោមត្រង់កន្លែងសម្ងាត់របស់ខ្លួន ដែលធ្វើឱ្យលូណាឃើញហើយទប់សំណើចមិនបាន
“លោកកុំភ័យអី! ខ្ញុំខ្ចីរាងកាយលោកនៅមិនបានគ្រប់គ្រង ឬចូលសណ្ឋិតព្រលឹងលោកទាំងមូលទេ!” លូណានិយាយតែត្រឹមនេះខ្ជិលបញ្ជាក់អ្វីច្រើនព្រោះអ្នកកំលោះមកដល់ពេលនេះគួរតែត្រូវថ្នាំសណ្តំ​បន្ទន់​ចិត្តរបស់នាងជ្រាបចូលគ្រប់សរសៃឈាមហើយ។
អេ៎! កុំថាលូណាជាក្មេងមិនល្អណា! លូណាប្រាប់ឱ្យហើយ…ថ្នាំសណ្តំនោះលូណាដាក់គឺគ្រាន់តែចង់ឱ្យការរស់នៅដំបូងក្នុងរាងកាយតែមួយជាមួយប្រុសម្នាក់នេះប្រព្រឹត្តទៅបានងាយស្រួលប៉ុណ្ណោះ! ណាមួយលូណាចូលរាងកាយគេបានក៏ព្រោះក្នុងបេះដូងគេមានត្បូងព្រលឹងរបស់លូណា… អ៊ីចឹងហើយឈប់ឆ្ងល់ ហើយចេះតែសង្ស័យលើលូណាទៅ ខិខិ!
“អ៊ីចឹងនាងចេញសិនបានទេខ្ញុំសុំពេលដើម្បីងូតទឹកសម្អាតខ្លួន!” ណារ៉ាត់និយាយទាំងមុខក្រហមងាំងពេលនឹកដល់ទិដ្ឋភាពមនុស្សស្រីម្នាក់បានឃើញរាងកាយគេហ្វ្រីៗ!
“ក្រែងខ្ញុំប្រាប់លោកហើយមែនទេ ថាខ្ញុំមិនបានគ្រប់គ្រង់ព្រលឹងលោកឡើយ… ដូច្នេះព័ត៌មានក្នុងខួរក្បាលលោកខ្ញុំទទួលមិនបានទេ!” ហិហិ តែទិន្នន័យពីបេះដូងលោកខ្ញុំទទួលបានទាំងអស់! ហាសហា ប្រុសម្នាក់អីក៏ឆាប់អៀនម្ល៉េះ?
“តែខ្ញុំពិតជាមិនស្រួលក្នុងចិត្តពិតមែនពេលដឹងថានាងនៅក្នុងខ្លួនជាមួយខ្ញុំពេលងូតទឹកបែបនេះ” ហ៊ើយ!! មើលទៅថ្នាំសណ្តំដូចជាចូលមិនធ្លុះស្បែកមនុស្សប្រុសនេះទេ!
“អ៊ីចឹងលោកជូនខ្ញុំទៅអាងទឹកលោកត្រាំខ្លួនហើយបើកទឹកឱ្យពេញក្នុងនោះសិនទៅ បន្ទាប់មកបិទភ្នែករបស់លោកខ្ញុំនឹងចេញពីរាងកាយលោកបាន១០-២០នាទីដែរ” នាងតូចរៀបរាប់អ្វីដែលអ្នកកំលោះត្រូវធ្វើដើម្បីយកព្រលឹងនាងចេញពីខ្លួនគេមួយរយៈខ្លីរួច ណារ៉ាត់ក៏ធ្វើតាមទាំងលួចរអ៊ូម្នាក់ឯងដែលទៅជាចិត្តទន់យល់ព្រមជាមួយនាង។
…..ឈូៗៗ…..
“បើខ្ញុំជួយនាងរកឃាតកៈបានកាន់តែលឿននោះនាងនឹងកាន់តែឆាប់ចេញពីខ្លួនខ្ញុំមែនទេ?” ណារ៉ាត់អង្គុយលើចានបង្គន់និយាយជាមួយលូណាដែលអាចឆ្លើយឆ្លងនឹងគេបានតាមរយៈរលកសញ្ញាឱ្យគេឮតាមត្រចៀករបស់គេផ្ទាល់។
“មិនបានបង្ខំ! បើលោកចិត្តល្អក៏ជួយខ្ញុំមក!!” លូណានិយាយហីៗទាំងការពិតនាងចាំមុខអ្នកដែលជិះបុកនាងបានយ៉ាងច្បាស់!
“ហ៊ឹមម! ខ្ញុំមានជម្រើសអីផ្សេងក្រៅពីជួយនាងទៅ?” ហិហិ លូណាសើចតិចៗរួចក៏ប្រាប់ឱ្យរាងក្រាស់បិទទឹកនិងបិទភ្នែករបស់គេព្រោះទឹកបានបង្ហូរពេញអាងត្រាំខ្លួនហើយ!
វិនាទីបន្ទាប់រឿងរ៉ាវមហិទ្ធិឫទ្ធិមួយក៏បានកើតឡើង!… ភ្លើងភ្លឺចែងចាំងបានបញ្ចេញចេញពីស្រមោលព្រាលៗដែលយើងមើលដឹងថាជាដៃលូណាបានដកព្រលឹងរបស់នាងចេញពីខ្លួនអ្នកកំលោះ​។ រូបរាងពិតប្រាកដរបស់លូណាក៏បានចេញមកខាងក្រៅបែបជារូបរាងមនុស្ស… ពន្លឺចែងចាំងទាំងអស់ក៏រសាត់ចូលគ្នាបង្កើតចេញជារូបរាងម្កុដមាសមួយដែលនាងប្រើយុទ្ធសិល្ប៍លាក់ពីភ្នែកមនុស្សគ្រប់គ្នាហើយក៏ជាម្កុដដែលតែងតែផ្តល់ថាមពលឱ្យនាង។ ដៃស្រឡូនទាំងគូលាតឡើងត្រដាង ម្កុដមាសក៏ចាប់ផ្តើមបញ្ជារាងកាយឱ្យមានវិជ្ជានិងដាស់វេទមន្តទាំងឡាយដែលនាងមានឱ្យក្រោកឡើងវិញបន្ទាប់ពីម្រាមដៃទាំងដប់គ្រប់ដណ្តប់ដោយទឹកដែលហោះហើរឡើងមកប្រៀបដូចផែនដីគ្មានទំនាញមកតាមកម្លាំងស្រូបរបស់នាង… ប៉ុន្មាននាទីកន្លងផុតទៅពន្លឺចែងចាំងក៏រលត់ចំណែកទឹកក្នុងអាងក៏លែងមាននៅសល់… អ្វីដែលសល់គឺដានជើងរបស់លូណាដែលមានដាមទឹកពីក្រោម រួចនាងក៏បន្តដើរចេញទៅក្រៅទាំងរាល់ស្នាមជើងគ្រប់ជំហានរបស់នាងគឺមានទឹកដាមដល់ឥដ្ឋខាងក្រៅបន្ទប់ទឹក។
“លោកងូតទឹកបានហើយ!” នាងនិយាយរួចក៏ឈរផ្អែកជញ្ជាំងនៅខាងក្រៅមាត់ទ្វារទាំងពេលនេះនាងមានខ្លួនប្រាណមួយប្រៀបដូចមនុស្សទូទៅ ទាស់តែរាងកាយមួយនោះគ្មានមុខមាត់ពិតប្រាកដ…នាងជ្រើសឱ្យណារ៉ាត់បិទភ្នែកព្រោះគ្មានមនុស្សណាចង់ឃើញរាងកាយមនុស្សមួយដែលសូនឡើងពីទឹកឡើយ!
“តែកុំភ្លេចណា៎!… ពេលលោករួចរាល់កាលណាប្រាប់ខ្ញុំផងព្រោះខ្ញុំចេញពីរាងកាយមិនបានយូរទេ!” នាងតូចនិយាយ…
បន្ទាប់ពីណារ៉ាត់សម្អាតខ្លួនរួចរាល់អស់នាងក៏ធ្វើរឿងដដែលដែលនាងបានធ្វើមុននោះខុសតែលើកនេះដើម្បីឱ្យព្រលឹងនាងចូលខ្លួនអ្នកកំលោះបាននាងគ្រាន់តែត្រូវការទឹកមួយតំណក់ឱ្យខ្ទាតទៅប៉ះទ្រូងគេតែប៉ុណ្ណោះ… រួចហើយរាងកាយដែលសូនពីទឹករបស់នាងនឹងរសាយក្លាយជាទឹកធម្មតានៅក្នុងអាងត្រាំខ្លួនវិញជាធម្មតា គ្មានសូម្បីបន្លឺសំឡេងឱ្យអ្នកកំលោះឮ!
មួយខែក្រោយមក
ពេលវេលាចេះតែដើរកន្លងទៅមុខ…ទំនាក់ទំនងរបស់ពួកគេក៏ប្រែប្រួលទៅតាមពេលវេលាដែលដុសខាត់ឈ្មោះជាអ្នកដទៃដោយរសាត់រសាយរលាយ នៅពេលនេះមនុស្សធ្លាប់តែមានចរិកពីរដែលធ្លាប់តែសម្តីមិនល្អដាក់គ្នា គម្រោះគម្រើយ និងនិយាយមិនដែលត្រូវគ្នាពេលនេះប្រែមកជិតស្និទ្ធដូចមិនធ្លាប់មានដាក់អ្នកណាកន្លងមក មនុស្សធ្លាប់តែមិនដែលស្គាល់គ្នាទាល់តែសោះពេលនេះក៏នៅក្បែរគ្នា ស្របគំនិតគ្នាដូចព្រលឹងពីររលាយចូលគ្នាក្លាយជាវិញ្ញាណតែមួយ
“លូណាហ្អា៎!”
“ហ៊ឹម?”
“យើងឆ្ងល់មែនណាហេតុអីរាងកាយមនុស្សមានមួយផែនដីតែឯងជ្រើសរើសយករាងកាយយើង?” អ្នកកំលោះកាន់នំញ៉ាំបណ្តើរនិយាយបណ្តើរនៅក្នុង office ធ្វើការនៅការាស់ឡានរបស់គេដែលជាកេរមរតកមកពីម៉ាក់ប៉ារបស់គេដែលស្លាប់ទៅជាយូរ… ចំណែកពេលនេះការនិយាយតែម្នាក់ឯងសម្រាប់ណារ៉ាត់គឺក្លាយជាទម្លាប់មួយទៅហើយ! អ្នកដទៃគេអាចមើលមកថាអ្នកកំលោះជាមនុស្សឆ្កួត តែក្រៅពីណារ៉ាត់ផ្ទាល់គ្មានអ្នកដឹងទេថាគេកំពុងតែនិយាយជាមួយមនុស្សស្រីម្នាក់ដែលគេបានលួចមានកូនចិត្តស្រឡាញ់នាង… ក៏ព្រោះចរិករឹងរូសនិងឡិកឡក់ម្ញិកម្ញក់របស់នាង។ អាចនិយាយបានថានាងជាមនុស្សស្រីទីមួយហើយដែលស្និទ្ធស្នាលនឹងគេបែបនេះ… ព្រោះណារ៉ាត់ជាមនុស្សសុភាពរាបសាតែសម្រាប់បេះដូងគេគឺត្រជាក់ស្រេបគ្មានចិត្តដែលចង់គិតពីរឿងគូស្រករអ្វីឡើយ… ទើបធ្វើឱ្យវត្តមានលូណាក្លាយជាកម្តៅភ្លើងដែលស្អំបេះដូងឱ្យមានកម្តៅលែងដូចមុនឬក៏អាចមកពីនាងជាមនុស្សទីមួយ ជាមនុស្សដែលនាំអ្វីៗដែលថ្មីមកឱ្យគេទើបអារម្មណ៏មួយនេះគេមិនធ្លាប់ទទួលពីស្រីណាទាល់តែសោះ ទើបគេចិត្តទន់បែបនេះ?
“ថៅកែ?… ថៅកែនិយាយជាមួយអ្នកណា!” តុលាដែលថាចូលមកយកវិក្កយបត្រពីអ្នកកំលោះក្នុងបន្ទប់ធ្វើការក៏ឈរស្ងៀមដូចគល់ឈើពេលឃើញចៅហ្វាយគេនិយាយម្នាក់ឯងដូចមនុស្សឆ្កួត។
“អឺ… លូណា! ជួយរកលេសបន្តិចមក!!” អ្នកកំលោះនិយាយខ្សឹបៗម្នាក់ឯងឱ្យនាងតូចស្តាប់ឮស្របពេលខ្សែភ្នែកងឿងឆ្ងល់របស់តុលានៅបាញ់មកគេមិនឈប់
“កាសប៊្លូធូ…អឺ…គឺយើងនិយាយគ្នាតាមទូរសព្ទឯងមានការអីមែនទេ?”
“អ៎! បាទគ្មានទេថៅកែគឺមកយកវិក្កយបត្រ”
“Ok នេះយកទៅ!” ណារ៉ាត់និយាយរួចក៏លួចសើចតិចៗជាមួយនាងតូចពេលតុលាដើរចេញទៅបាត់…វាពិតជាក្លាយជាទម្លាប់មួយថ្មីសម្រាប់គេពិតមែន!
“តស់!… ឯងនិយាយបានឬនៅថាហេតុអីឯងជ្រើសរើសយើង”
“អាចថា… ពួកយើង…”
“ពួកយើងយ៉ាងម៉េច??”
“គឺ…ពួកយើង…អាចមាន…ទំនាក់ទំនងគ្នាពីជាតិមុន! ត្រូវហើយគឺរបៀបជា…ជាគូស្នេហ៍ពីអតីតជាតិអ៊ីចឹងណា៎!” លូណានិយាយទាំងរដាក់រដុបបំផុត មាត់តូចរៀបពាក្យនិយាយសឹងមិនត្រូវ
“គូពីអតីតជាតិយ៉ាងម៉េច?” ណារ៉ាត់ធ្វើជាហីៗសួរទៅនាងក្រមុំទាំងគេស្គាល់គ្រប់យ៉ាង
“ហ៊ឹមម…មួយរូបនេះពន្យល់បានឬនៅ?” ស្របពេលនាងតូចនិយាយចប់ រូបភាពមួយផ្ទាំងក៏ផុសចេញពីខួរក្បាលរបស់នាយ។
សំឡេងទឹករលកបោកទង្គិចគ្នានឹងឆ្នេរខ្សាច់ដែលពោរពេញដោយគ្រាប់ខ្សាច់តូចៗពណ៌សពាសពេញឆ្នេរ បានបង្ហាញឱ្យឃើញនូវដានជើងមនុស្សប្រុសស្រីពីរនាក់ដែលឈរទន្ទឹមគ្នា។ កែវភ្នែកខ្មៅយង់ ប្រសព្វនឹងកែវភ្នែកខៀវស្រងាត់ប្រៀបបាននឹងពណ៌ទឹកសមុទ្រដែលកំពុងសម្លឹងមើលមកខ្លួនទាំងភាពត្រេកអរ មុននឹងដៃទាំងសងរបស់នាងលើកឡើងរួចហក់ទៅឱបរាងក្រាស់មួយទំហឹង ស្រវាមុខសង្ហាមកដាក់បបូរមាត់របស់នាងឱ្យផ្អឹបជាប់នឹងបបូរមាត់របស់នាយ ចំណែកណារ៉ាត់ក៏ស្រវាដាក់ដៃលើចង្កេះអង្ក្រងរបស់នាងតូចមុនបឺតយកភាពផ្អែមល្ហែមចេញពីបបូរមាត់ក្រពុំយ៉ាងជាប់ចិត្ត។
“បងនឹកអូន… លូណា!” ណារ៉ាត់ក៏ស្រាប់តែក្រហមមុខភ្លាមៗដូចម្ទេសទុំ ពេលសុខៗរូបភាពថើបគ្នារបស់ពួកគេនៅក្នុងសម្លៀកបំពាក់សម័យមុនបានលេចឡើងភ្លាមៗ… នេះជាការពិតទេដឹងទើបអ្វីៗគ្រប់យ៉ាងកើតឡើងដូចព្រៀងទុកមុនបែបនេះ?
អារ៉ាត់!…នេះរឿងគូអតីតជាតិគឺមានមែនដូចគេនិយាយចឹងឬវ៉ើយ!!…
ពាក្យប៉ុន្មានម៉ាត់ដែលលូណានិយាយបូករួមនឹងរូបភាពមួយដែលនាងតូចទាញចេញពីអតីតជាតិមកបង្ហាញគេក៏ធ្វើឱ្យអ្នកកំលោះជឿស្លុបព្រោះគេជាមនុស្សចូលចិត្តដឹងឮពីរឿង soulmate នឹងពួកតារានិករតាមបែបវិទ្យាសាស្រ្តអស់ទាំងនោះឯង!
“ហេតុអីក៏រូបភាពដែលខ្ញុំនឹងនាងថើបគ្នាមួយនោះដូចការពិតម្ល៉េះ? ទេសភាពមាត់ឆ្នេរ… ហេតុអីក៏ខ្ញុំមានអារម្មណ៍ថាវានៅថ្មីថ្មោង?…ទេ! ខ្ញុំមិនដែលទាំងថើបមនុស្សស្រីពីមុនមកផងម៉េចក៏ខ្ញុំដឹងបានថាវាមានអារម្មណ៏បែបណា??… នាងនិយាយការពិតឬទេ?” ណារ៉ាត់និយាយក្នុងចិត្តម្នាក់ឯងពេលរូបភាពដែលគេបានឃើញពេលនាងតូចបញ្ចប់ប្រយោគរបស់នាងវានៅមានអារម្មណ៍ដូចថ្មីៗ! បេះដូងដែលលោតញាប់ញ័ររបស់ណារ៉ាត់បញ្ជាក់ឱ្យលូណានាងដឹងថាគេជឿសម្តីកុហករបស់នាងប៉ុនណា!…វាគ្មានផ្លូវឡើយដែលមនុស្សម្នាក់នេះជាគូអតីតជាតិរបស់ខ្ញុំ! មនុស្សប្រុសម្នាក់នេះខ្ញុំគ្រាន់តែលេងសើចនឹងគេប៉ុណ្ណោះ!
“កុំលេងសើចណា៎ លូណា! ឯងនិយាយមែនឬលេង?”
“រឿងបែបនេះលេងសើចបានឬ?” លូណានិយាយបង្ហាញពីភាពស្អាតស្អំក្លែងក្លាយរបស់នាង
“ឯងគិតខ្លួនឯងទៅមើលបើនេះមិនមែនជានិស័្សយ តើជាស្អីទៅដែលធ្វើឱ្យពួកយើងមានទំនាក់ទំនងបែបនេះ?”
“ជាការសងកម្ម… គ្មានអីទេ!” អ្នកកំលោះនិយាយរួចក៏លើកដើរទៅមើលពន្លឺព្រះអាទិត្យចាំងមកតាមកញ្ចក់ដែលទើបតែរះបញ្ចេញពន្លឺប៉ុន្មានម៉ោងមុន…
រស្មីពន្លឺព្រះអាទិត្យចាំងឆ្លុះបង្ហាញទឹកមុខដែលក្រៀមក្រំ
“បើពួកយើងជាគូពីអតីតកាលក៏សុំឱ្យពួកយើងជាគូពិតមិនមែនគូកម្មទៅចុះ…ព្រោះ…” និយាយកាត់ដល់ត្រឹមនេះ…រឿងមួយដែលតែងតែតាមលងបន្លាចគេក៏បានផុសឡើងមកទើបស្នាមញញឹមត្រូវរលាយបាត់ពីលើផ្ទៃមុខរលោងរបស់អ្នកកំលោះ! ណារ៉ាត់បញ្ឈប់ការគិតដ៏សោកសៅមួយនោះត្រឹមនេះសិន…បើមានឱកាសថ្ងៃណាមួយគេនឹងប្រាប់នាងគ្រប់យ៉ាង! រាងក្រាស់យកដៃស្ទាបបបូរមាត់ដែលនៅដិតដាមនឹងរូបភាពមួយសន្លឹកមុននេះនៅឡើយ ទើបនាយដកដង្ហើមមួយហឿកឱ្យកម្លាំងចិត្តខ្លួនឯងរួចសម្រេចចិត្តថាដាក់សំណួរថ្មីឱ្យខ្លួនឯង…
“បើឯងពិតជាស្រឡាញ់នាងហើយនាងពិតជាគូអតីតកាលរបស់ឯងមែន…ឯងអាចធ្វើឱ្យនាងស្រឡាញ់ឯងម្តងទៀតទេ?”
មិនយូរមិនឆាប់រយៈពីរខែទៀតក៏បានកន្លងផុតទៅទាំងលូណាមិនទាន់រកឃាតកៈឃើញ… ទោះបីមានជំនួយពីណារ៉ាត់ឬយ៉ាងក្តីក៏មើលទៅការតាមស្វែងរករបស់លូណានៅតែមិនបានចម្លើយ។
ឈូៗ….
កណ្តាលអាធ្រាត្រមេឃក៏បង្អុរភ្លៀងមកមិនឈប់ឈរប្រៀបដូចខឹងនឹងអ្នកណាម្នាក់
“នេះខ្ញុំមកត្រូវស្លាប់ទាំងគ្មានបានធ្វើអ្វីសោះសូម្បីរកមុខឃាតកៈរដែលសម្លាប់ខ្លួនអ៊ីចឹងឬ??” នាងតូចនិយាយដោយសម្លឹងទៅខាងក្រៅកញ្ចក់ឡានដែលខ្លួនអ្នកកំលោះនៅអង្គុយស្ងៀមៗបើកឡានតាមបណ្តោយឆ្នេរហាក់ចង់នាំនាងទៅរកអ្វីម្យ៉ាង!
“ទុករឿងនោះមួយឡែកសិនបានទេលូណា? ខ្ញុំ…ខ្ញុំចង់នាំនាងទៅកន្លែងមួយដើម្បីសារភាពរឿងខ្លះទៅនាង” ណារ៉ាត់និយាយទាក់ៗទាំងឈាមច្រាលមកពេញផ្ទៃមុខឱ្យថ្ពាល់ទាំងសងរបស់គេក្រហមព្រាលៗ
“ឯងចង់សុំស្រឡាញ់យើងត្រូវទេ?” លូណានិយាយទាំងមិនចេះខ្មាស!…បើគេមិនហ៊ានបោះជំហានមកមុនទុកឱ្យនាងអ្នកចូលទៅរកគេមុនក៏បាន! មិនប្លែកទេបេះដូងថ្មដែលតែងនិយាយថាទុកអ្នកកំលោះត្រឹមការលេងសើចពេលនេះក៏លង់ខ្លួនចូលអន្លង់ស្នេហ៍របស់គេពិតមែន! នេះស្អប់ជំពប់លើពិតមែន!
“ចុះ… ចុះនាង… នាងព្រមទេ?”
“ព្រមតើ!…បងសម្លាញ់ ហិហិ” នាងក្រមុំនិយាយ។ មិនមែននាងចិត្តងាយតែនាងទុកចិត្តច្បាស់ថា​ ណារ៉ាត់ជាមនុស្សបែបណា…ណាមួយគេក៏គង់តែត្រូវស្លាប់មុននាងដដែល! បន្ទាប់ពីនិយាយជាមួយអ្នកកំលោះចប់នាងក៏ងាកលួចញញឹមលាក់គំនួចម្នាក់ឯង។
“ឯងស្រឡាញ់យើងណាស់ឬ?…បាន! យើងបំពេញបំណងឯង ចំណែកឯង? ឯងក៏ត្រូវសងជីវិតយើងមកវិញដូចគ្នា!” លូណានិយាយម្នាក់ឯងមុនឈោងដៃទៅត្រងទឹកភ្លៀងរួចនិយាយឮៗ
“ចាប់ផ្តើមទៅបិតា!!” លូណាស្រែកមួយទំហឹងរួចឡានដែលកំពុងបើកក៏ផ្ទុះដល់ហុយផ្សែងទ្រលោមព្រោះអណ្តាតភ្លើងឆាបឆេះទាំងអស់ គឺត្រូវរលត់រលាយក្រោមស្នាដៃរបស់លូណាតែម្នាក់! ភ្លើងហ្វាឡានចាំងទម្លុះស្រទាប់អាប់អួរនាស្បៃរាត្រីបានបង្ហាញឱ្យឃើញនូវរូបរាងកាយពីកំណើតរបស់នាង ពេលឪពុករបស់នាងបានយករាងកាយរបស់នាងដែលតម្កល់នៅប្រាសាទក្រោមទឹកមកឱ្យនាងវិញ…
ខ្យល់រសាត់ផាត់ទៅផាត់មក នាំយកសរសៃសក់ដែលវែងអន្លាយពណ៌ស្វាយដិតរលើបរលោងដែលសើមជោកដោយទឹកភ្លៀងឱ្យរេទៅទៅតាមទិសដៅខ្យល់…នៅលើរាងកាយនាងមានលម្អដោយគ្រឿងអលង្ការចម្លែកៗអមដោយម្កុដមាសដាំត្បូងពេជ្យពណ៌ស្វាយរបស់នាង ធ្លាប់បង្ហាញវាឱ្យមនុស្សលោកឃើញម្តងពេលនាងបម្លែងព្រលឹងចេញពីអ្នកកំលោះ។ ល្វែងក្រោមនាងតូចមិនមែនជាមនុស្សតែគ្របដណ្តប់ដោយស្រកាពណ៌ស្វាយខ្ចីនិងកន្ទុយត្រីយ៉ាងធំបាចសាយ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថានាងជាបុត្រីទេពមច្ឆា!
ព្រូស!! ខ្លួនប្រាណដែលគ្មានជើងចាំទប់លំនឹងក៏ខ្ទាតទៅម្ខាងបន្ទាប់ពីនាងខំប្រឹងអស់សមត្ថភាពដើម្បីការពារណារ៉ាត់ពីវេទមន្តរបស់បិតាខ្លួន។
“លូ-លូណា?” រាងក្រាស់ដែលបោកក្បាលទៅម្ខាងផ្លួវស្រវេស្រវារកមើលនាងតូចតែបែរជាងាកមកជាចំពេលដែលបិតារបស់នាងរត់មកជួយកូនស្រីខ្លួន
“បុត្រត្រឡប់ទៅវិញបានហើយ! ចំណែកអាមនុស្សម្នាក់នេះទុកឱ្យបិតាចាត់ការ” រាងចំណាស់ដើរមកក្បែរកូនស្រីរួចក៏ជប់ជើងមនុស្សសិប្បនិម្មិតឱ្យនាងមួយគូជំនួសឱ្យកន្ទុយត្រីរបស់នាងមុនងើបឈរបម្រុងដើរសម្តៅទៅរកណារ៉ាត់ដែលដេកដង្ហក់ខ្យល់មើលមកនាងទាំងមិនយល់អ្វីគ្រប់យ៉ាង…
អ្វីដែលនាយដឹងតែមួយមុខគឺនាងបានជួយជីវិតខ្លួន។ សំឡេងតំណក់ទឹកហូរស្រក់ដែលទើរនៅលើស្លឹកឈើក្បែរនោះទាំងឡាយលាន់ឮជាតំណក់តក់ៗប្រៀបដូចតំណក់ឈាមដែលហូររសាត់តាមទឹកភ្លៀងដែលបង្ហូរចុះមកពីរាងកាយនាយកំលោះ…គេចាំបានយ៉ាងច្បាស់ថាខ្លួនប្រាណរបស់គេគឺត្រូវបានរុំព័ទ្ធដោយវត្ថុរាវៗម្យ៉ាងសព្វពេញរាងកាយមុនឡានមួយនេះផ្ទុះទើបនាយមិនទាន់បាត់បង់ជីវិតពីការខ្ទាតបំណែកឡានមកលើខ្លួន គឺត្រឹមត្រូវរបួសធ្ងន់ធ្ងរមិនដល់ស្លាប់ទេ!
“ឯងចាំបានទេថាឯងធ្លាប់ជិះឡានបុកមនុស្សស្រីម្នាក់កាលពីបីខែមុន!” សំឡេងធ្ងន់ៗមានអំណាចគំហកដាក់ណារ៉ាត់មួយទំហឹងធ្វើឱ្យនាយបើកភ្នែកធំៗ។
តាមការពិតលូណាបានដឹងគ្រប់យ៉ាងតាំងពីដំបូង! មុនពេលនាងត្រូវឡានមួយគ្រឿងនោះជិះបុកនាងគឺនាងបានចំណាំរូបរាងនិងមុខមាត់របស់ម្ចាស់ឡានបាត់ទៅហើយ…អ្វីគ្រប់យ៉ាងគឺគ្រាន់តែជាការសម្តែងរបស់នាងដើម្បីចង់ឃើញមុខពិតរបស់ណារ៉ាត់តែប៉ុណ្ណោះ!
“ហ៊ឹស! លោកប្រាកដជាច្រឡំមនុស្សហើយ!…លូណានាងស្អាតណាស់!” ណារ៉ាត់សើចតិចៗព្រោះគេដឹងច្បាស់ដូចថ្ងៃថាអ្នកណាជាឃាតកៈ ហើយថ្ងៃនេះគេក៏ចង់សារភាពគ្រប់យ៉ាងទៅនាងដូចគ្នាទើបនាយជិះឡានបម្រុងជូននាងមកកន្លែងកើតហេតុ… លូណាស្រាប់តែភ្ញាក់ខ្លួនភ្លាមពេលរាងក្រាស់និយាយដល់រឿងនេះ!
ត្រូវហើយសម្រាប់មុខមាត់ដូចនាងបើប្រៀបធៀបនឹងទេពមច្ឆាដទៃគឺនាងមានសម្រស់អន់ជាងគេ ដូច្នេះហើយទើបជីវិតនាងរស់នៅខាងក្រោមបាទសមុទ្រទាំងយំសស្រាក់គ្មានថ្ងៃលួសឡើយ ព្រោះតែងទទួលបានការរើសអើងនឹងការទុកចោលជាញយៗ…តែណារ៉ាត់ ទោះរូបរាងនាងបង្ហាញឱ្យគេឃើញក្នុងកញ្ចក់ជារូបនិមិ្មតក៏គេតែងតែនិយាយប្រាប់នាងជារើយៗថាសម្រស់របស់នាងស្អាតយ៉ាងណា…ចំណែកមកដល់ពេលនេះ ទោះមុខនាងអាក្រក់ដោយសារស្នាមដៅដ៏ធំមួយនៅលើមុខយ៉ាងណាក៏ក្នុងកែវភ្នែកណារ៉ាត់នាងនៅតែជាមនុស្សស្រីដែលស្អាតបំផុតដដែល!
“ណារ៉ាត់…យ៉ាងណាក៏ឯងនៅតែមានគុណលើយើងដដែល!…ហ៊ឹស ជួយឯងម្តងទៀតយើងក៏មិនស្លាប់ខ្លួនដែរ” លូណានិយាយសើចចំអកឱ្យខ្លួនឯងទាំងទឹកភ្នែកហូររហាមពោរពេញដោយការឈឺចាប់ ពេលដែលនាងស្រមៃដល់ទិដ្ឋភាពដែលនាងតែងតែបោកប្រាស់គេជាប្រចាំទាំងអ្វីដែលណារ៉ាត់ធ្វើគ្រប់យ៉ាងគឺសុទ្ធតែចេញពីចិត្តបូករួមទាំងរូបថតមួយសន្លឹកដែលណារ៉ាត់គិតថាជារូបដែលពួកគេធ្លាប់ជាគូនឹងគ្នាមានពីជាតិមុន…វាជាការប្រតិដ្ឋរបស់នាងគ្រប់យ៉ាង!
“ឯងស្មានថាយើងជឿឯងមែនទេ!!…លូណា! ឆាប់ចុះទៅក្នុងទឹកវិញទៅបុត្រ បិតាមិនចង់ឱ្យបុត្រប្រឡាក់ឈាមវាជាប់ខ្លួនទេ!”
“បុត្រមិនទៅ!…លុះត្រាតែបិតាយល់ព្រមនឹងសំណើរបុត្រ!”
“សំណើរអី?”
“ទុកជីវិតឱ្យគេ…”
“មិនបាន!”
“បិតាស្តាប់បុត្រ… សំណើររបស់បុត្រមិនវែងទេ។ ឱ្យបុត្ររលាយរូបកាយចេញពីឋានមួយនេះទៅ!… រាល់ដានជើងដែលកូនធ្លាប់បង្កើតនិងស្នាមស្នេហ៍ទាំងឡាយសូមឱ្យវារលាយបាត់ត្រឹមនេះចុះ…! ឱ្យឋានមួយនេះចាត់ទុកថាមិនដែលមានវត្តមានបុត្រីម្នាក់នេះទៅចុះ! បិតាដឹងច្បាស់ណាស់ថាបុត្រមិនស្លាប់ទេ…រំលាយគ្រប់យ៉ាង…គ្រប់យ៉ាងដែលកូនធ្លាប់សាងឱ្យសល់ត្រឹមការយល់សប្តិ… តើហេតុអីបិតាដឹងទេ? ព្រោះបុត្រ… មិនចង់ឱ្យគេឈឺចាប់! ចំណែករឿងរ៉ាវដែលគេធ្វើដាក់កូន សូមបិតាឱ្យបុត្រជាអ្នកសម្រេចគ្រប់យ៉ាង។ ទោះគេជាឃាតកៈសម្លាប់បុត្រតែគេសម្លាប់តែសាកសពសិប្បនិមិ្មតរបស់បុត្រទេ?…យ៉ាងណាគេក៏ធ្លាប់ផ្តល់នូវបទពិសោធដែលត្រឹមជាភាវៈខ្លួនជាមនុស្សជើងជាត្រីដូចកូនបានស្គាល់អ្វីហៅថាមនុស្ស…អ្វីហៅថាសម្រស់ពីធម្មជាតិ… គេបង្រៀនកូនគ្រប់យ៉ាងឱ្យស្គាល់តម្លៃខ្លួនឯងនិងចេះស្រឡាញ់នូវអ្វីដែលខ្លួនមាន… ដោះលែងគេទៅបិតា!… ឱ្យក្នុងយល់សប្តិរបស់គេមនុស្សស្រីម្នាក់នេះស្លាប់បាត់ទៅចុះ!” លូណានិយាយរៀបរាប់ទាំងទឹកភ្នែកហូររហាមលាយឡំនឹងភ្លៀងដែលបង្អុរ​ចុះមកក៏ដោយសារស្នាដៃរបស់បិតានាង រួមទាំងគ្រោះថ្នាក់បំផ្ទុះឡាននេះដូចគ្នាគឺសុទ្ធតែជាស្នាដៃបិតានាង។ កែវភ្នែកដែលជោកជាំនឹងទឹកភ្នែកសម្លឹងមើលទៅអំបែងកញ្ចក់ឡានដែលខ្ទាតលើដងវិថី ពាសពេញក្នុងឡាននៅនៅលើស្បែកបុរសម្នាក់ដែលដេកលើដីត្រដរខ្យល់សម្លឹងមើលមកនាងទាំងមិនយល់គ្រប់យ៉ាង
“ផ្តល់ឱ្យគេត្រឹមការយល់សប្តិមែនទេ?”
“បិតាធ្វើបានទេ?” រាងចំណាស់ងក់ក្បាលយល់ព្រមគ្រប់យ៉ាងរួចក៏ចាប់ផ្តើមមហិទ្ធិឫទ្ធិទាញយកត្បូងព្រលឹងរបស់លូណាដែលនាងបញ្ចូលវាទៅក្នុងបេះដូងរបស់គេមកវិញហើយលុបចោលនូវការចងចាំទាំងឡាយឱ្យនៅសល់ត្រឹមការយល់សប្តិ…
វិនាទីបន្ទាប់ពន្លឺភ្លឺៗក៏បាញ់ឆ្វាចចូលភ្នែករបស់អ្នកកំលោះទើបគេងើបក្រញាងដៃក្រញាងជើងពេលដឹងថារឿងរ៉ាវទាំងអស់ត្រឹមជាការយល់សប្តិ
“ហេតុអីក៏ខ្ញុំតែងតែយល់សប្តិដដែលពីមនុស្សស្រីខ្លួនមច្ឆាម្នាក់នេះរហូត?…រឿងរ៉ាវក្នុងយល់សប្តិគឺដដែល​ៗ ជួយនាង ចួបនាង ត្រូវរស់នៅជាមួយនាងក្នុងរាងកាយតែមួយ ហើយចុងបញ្ចប់នាងក៏ស្លាប់ពេលពួកយើងគ្រោះថ្នាក់ចរាចរណ៏ជាមួយគ្នា… នេះខ្ញុំគិតមិនយល់ទេហេតុអីនាងចូលមកក្នុងជីវិតខ្ញុំហើយក៏ចេញទៅវិញដោយការស្លាប់ជំនួសពាក្យលាយ៉ាងនេះទៅវិញ?” ណារ៉ាត់យកដៃញីសក់ក្បាលមួយទំហឹងហើយក៏ងើបទៅបើកវាំងននដែលមានពន្លឺព្រអាទិត្យចាំងចូលសឹងខ្វាក់គ្រាប់ភ្នែក
“មែន! គ្រប់យ៉ាងវាជាកំហុសចៃដន់ដែលគ្មានចេតនាទាល់តែសោះ ដែលបងប្រុសភ្លោះរបស់ខ្ញុំបានធ្វើ…ប៉ុន្តែគាត់ក៏បានទទួលកម្មពៀរដែលគាត់បានប្រព្រឹត្តដូចគ្នា។
នៅក្នុងសុបិនមួយនោះ មិនយូរមិនឆាប់បន្ទាប់ពីស្រីមច្ឆាម្នាក់នោះជួបគ្រោះថ្នាក់បងប្រុសខ្ញុំក៏ត្រូវស្លាប់ក្នុងឡានដូចគ្នាព្រោះគ្មានជំនួយពីអ្នកណាទាល់តែសោះ…. អ៊ីចឹងតើហេតុអីនៅមុនពេលនាងស្លាប់នាងបែរជានិយាយពាក្យចម្លែកៗមកកាន់ខ្ញុំដែលខំធ្វើទង្វើល្អចំពោះនាងទៅវិញ?
“ចងចាំអូនផង…កម្មបងជំពាក់អូន ចាំសងជាតិក្រោយក៏បាន” អ្នកកំលោះក៏នឹកទៅដល់ពាក្យសម្ដីមួយប្រយោគដែលខ្លួនតែងតែឮនាងនិយាយមុនពេលនាងស្លាប់នៅក្នុងយល់សប្តិរបស់គេ ដែលនាយតែងតែចាំមិនភ្លេច! នាងនិយាយបែបនេះឬមួយក៏នាងមិនដឹងទេថាខ្ញុំមានបងប្អូនភ្លោះ?
“ហេតុអីក៏នាងមកនិយាយពាក្យទាំងនេះដាក់ខ្ញុំ? តើខ្ញុំជាប់កម្មអ្វីនឹងនាងទៅបើខ្ញុំគ្រាន់តែជាសង្សារកាលមុននាងស្លាប់ប៉ុណ្ណោះ!”
ចប់
វគ្គ៖ សត្រូវស្នេហា
យប់ស្ងាត់នៅលើខន់ដូជាន់ទី២…
«ហើយចុះនេះជាស្អី?» ខ្ញុំចាប់ស្រែកខ្លាំងៗហើយក៏បោករូបថតដែលខ្ញុំលួចថតបាននោះទៅចំខ្លួនគាត់ពេញៗ ធ្លាក់រាយប៉ាយពេញការ៉ូ។ បងជីនយំសស្រាក់ ចាប់ឱនរើសរូបថតទាំងនោះយកមកមើល។ ក្នុងរូបថតគឺជារូបរបស់គាត់ហើយនិងមនុស្សប្រុសម្នាក់ទៀត ដែលកំពុងអង្គុយសាសងល្អូកល្អិនជាមួយគ្នាក្នុងហាងកាហ្វេមួយ។ គាត់យំគ្រវីក្បាលញាប់ស្អេកស្ទុះមកចាប់ដៃខ្ញុំ៖
«អត់ទេណាសេដ្ឋ! មិនមែនដូចអ្វីដែលសេដ្ឋឃើញនោះទេ! បងអាចបកស្រាយគ្រប់យ៉ាងបានណ៎ាសេដ្ឋ!» ខ្ញុំកន្ត្រាក់ដៃចេញពីម្រាមដៃស្រឡូនៗរបស់គាត់ដោយអាការៈខឹងសម្បានិងតោះតើយ។ ខ្ញុំញញឹមឡើងមក ហើយនោះគឺជាស្នាមញញឹមនៃការចំអកខ្លួនឯងដែលល្ងង់ឱ្យគាត់បោកខ្ញុំមកអស់រយៈពេលយ៉ាងយូរ។ ខ្ញុំចាប់សម្លឹងមុខគាត់ចំៗ៖
«បានហើយបងជីន! ខ្ញុំមិនចង់ស្ដាប់ការបកស្រាយអ្វីទាំងអស់ព្រោះគ្រប់យ៉ាងក្នុងរូបនេះ ខ្ញុំគឺជាអ្នកថតដោយផ្ទាល់ដៃ!» ខ្ញុំរកកលចង់ស្រក់ទឹកភ្នែកចុះមក តែខ្ញុំក៏ព្យាយាមបែរមុខទៅម្ខាងដើម្បីគេចពីក្រសែភ្នែករបស់បងជីន។  មើលទៅទំនាក់ទំនងជាសង្សាររវាងបងជីននិងខ្ញុំ ដែលពួកយើងខំកសាងមកអស់រយៈពេលជាងបីឆ្នាំនេះ ប្រហែលជាត្រូវរលាយបាត់នៅយប់នេះយ៉ាងប្រាកដ។ ខ្ញុំចង់ឈានជើងចេញពីខន់ដូរបស់គាត់ណាស់ តែជើងចង្រៃរបស់ខ្ញុំហាក់ដូចជាមិនស្ដាប់ខ្ញុំសោះ។ ខួរក្បាលនិងបេះដូងរបស់ខ្ញុំហាក់កំពុងតែប្រយុទ្ធប្រឆាំងគ្នា រកឈ្នះរកចាញ់មិនឃើញទាល់តែសោះ។ បងជីនសម្រួលដង្ហើមទាំងញ័រមាត់ទទ្រើក៖
«សេដ្ឋ! ឯងស្ដាប់បងអធិប្បាយគ្រប់យ៉ាងបន្តិចសិនណ៎ា! ណ៎ាសេដ្ឋណ៎ា!… គឺថា…តាមពិតមនុស្សប្រុសក្នុងរូបនេះគឺជា…»
«គឺជាសង្សារលួចលាក់របស់បងជីនត្រូវទេ?» ម្ដងនេះបងជីនមិនយំហើយក៏មិននិយាយអ្វីទៀតដែរ​ ប៉ុន្តែគាត់បែរជាឈរគាំងទ្រឹងដូចជាជាប់ជីពចរ។ គាត់កម្រើកបបូរមាត់តិចៗ៖
«អត់ទេសេដ្ឋ! សេដ្ឋយល់ច្រឡំហើយ! គាត់គឺ…»
«យើងបែកគ្នាត្រឹមនេះចុះ! រាប់ទុកថាខ្ញុំបំពេញបំណងបងជីនជាលើកចុងក្រោយទៅចុះ!»
លើកនេះខួរក្បាលរបស់ខ្ញុំយកឈ្នះបេះដូងរបស់ខ្ញុំបានហើយ។ ខ្ញុំបោះជំហានចេញវឹង តែកាយវិញ្ញាណរបស់ខ្ញុំប្រាប់ខ្ញុំថាម្រាមដៃតូចៗរបស់បងជីនកំពុងតែក្ដោបចង្កេះខ្ញុំជាប់។ គាត់កំពុងតែផ្អឹបថ្ពាល់ជាប់នឹងខ្នងរបស់ខ្ញុំ។    ទឹកភ្នែករបស់គាត់ជ្រាបមកប្រឡាក់អាវខ្ញុំកាន់តែច្រើនឡើងៗ។
«អត់ទេ! អត់ទេសេដ្ឋ! កុំធ្វើបែបហ្នឹងអីសេដ្ឋ! ហ៊ឺ…បើសេដ្ឋទៅ  បងនឹងធ្វើឱ្យសេដ្ឋរស់នៅក្នុង
វិប្បដិសារៈអស់មួយជីវិត! ហ៊ឺ…!» តំណក់ទឹកភ្នែកមួយតំណក់របស់ខ្ញុំរមៀលធ្លាក់ចុះមកដោយមិនអាចទប់ជាប់។ បេះដូងរបស់ខ្ញុំប្រេះរហែកទៅជាបំណែកៗអស់ទៅហើយ។ សន្សឹមៗខ្ញុំលើកដៃទៅកន្ត្រាក់ទាញដៃគាត់ចេញពីចង្កេះរបស់ខ្ញុំ ហើយខ្ញុំស្ទុះមកបើកទ្វារចេញទៅក្រៅរួចក៏រុញទ្វារបិទឮសូរគ្រាំងមួយរំពេច។ អ្វីដែលខ្ញុំមើលឃើញចុងក្រោយនោះគឺបងជីនទម្លាក់ខ្លួនអង្គុយចុះព្រឹបសម្លឹងមកខ្ញុំឥតប្រិចទាំងគ្រវីក្បាលទួញយំដូចមនុស្សវិបល្លាស៖
«សេដ្ឋ! មកវិញមក! ហ៊ឺ…!» ខ្ញុំបោះជំហានឥតអាក់តំណាងឱ្យការសម្រេចចិត្តដាច់ស្រេច។ តំណក់ទឹកថ្លាចាប់ហូរមកបន្តគ្នាជំនួសឱ្យភាសាដួងចិត្ត តែខ្ញុំប្រញាប់យកខ្នងដៃជូតសំអាតភ្លាមៗ។ វាគឺជាការជូតទឹកភ្នែកចុងក្រោយ ជាការជូតសម្អាតលុបបំបាត់រូបភាពមនុស្សក្បត់ចិត្តចេញពីអង្គចងចាំរបស់ខ្ញុំ។ ខ្ញុំចាប់នឹកដល់ពាក្យដែលគាត់គំរាមខ្ញុំ។ ខ្ញុំប្រែជាញញឹមទាំងសោះកក្រោះ។ រយៈពេលបីឆ្នាំដែលយើងសេពគប់គ្នា ល្មមអាចឱ្យខ្ញុំដឹងថាគាត់ជាមនុស្សស្រីរឹងមាំកម្រិតណាហើយ។ គាត់ជាមួយម្ដាយរបស់គាត់ខិតខំតាំងពីបាតដៃទទេរហូតដល់មានអ្វីៗគ្រប់យ៉ាង មានឡាន មានខន់ដូផ្ទាល់ខ្លួន…។ ការខូចចិត្តព្រោះរឿងស្នេហាគាត់ក៏ឆ្លងកាត់មកច្រើនជាងខ្ញុំព្រោះថាគាត់អាយុច្រើនជាងខ្ញុំដល់ទៅជិត៧ឆ្នាំ ដូច្នេះរឿងអីដែលគាត់នឹងធ្វើរឿងឆ្គួតៗព្រោះតែខ្ញុំនោះ។ តាមពិតបងជីនអាចនឹងបន់ឱ្យតែថ្ងៃនេះមកដល់ ដើម្បីឱ្យខ្ញុំជាភាគីដែលសុំគាត់បែកគ្នាមុនបែបនេះឯង។
ព្រលឹមស្រាងៗនៅខន់ដូរបស់សេដ្ឋារ៉ា…
ខ្ញុំគេងមិនលក់ពេញមួយយប់ព្រោះក្នុងទ្រូងក្ដៅដូចភ្លើង។ ទូរសព្ទក៏ខ្ញុំបិទគ្រឿងចោលដែរ។  ខ្ញុំអង្គុយលើគ្រែគេងយកដៃជ្រងសក់ រួចក៏ចុចបើកគ្រឿងទូរសព្ទដើម្បីទាក់ទងទៅអាសាន់ឱ្យវាសុំច្បាប់នៅសកលឱ្យខ្ញុំមួយព្រឹក។ រ៉ឺងៗ… គ្រាន់តែខ្ញុំចុចបើកទូរសព្ទភ្លាម ទូរសព្ទក៏រោទ៍ឡើងភ្លែត។ នៅលើអេក្រង់មានឈ្មោះ “រីនដា”។ ខ្ញុំក៏សម្រេចចិត្តលើកទូរសព្ទ៖
«អាឡូបងរីន!!….ថាម៉េច??» សំឡេងពីខ្សែម្ខាងទៀតក៏បន្លឺឡើងមកទាំងខ្សឹកខ្សួលផង៖
«មែន! ជីនស្លាប់ហើយសេដ្ឋ! ឯងស្ដាប់មិនច្រឡំទេ! ហ៊ឺ….!!» ខ្ញុំគ្រវីក្បាលញាប់ស្អេក៖
«មិនពិតទេមែនទេ! បងរីនកំពុងតែប្រើល្បិចឱ្យខ្ញុំទៅចួបបងជីនវិញតើមែនទេ?…អត់ទេ! …ទេ! ខ្ញុំមិនជឿទេ….អត់ទេ!!!»
ខន់ដូរបស់បងជីន….
សំឡេងទ្រហោយំលាន់មកខ្ទ័រពេញខន់ដូ  ជំនួសឱ្យសំឡេងឈ្លោះប្រកែកឡូឡាកាលពីយប់មិញ។ ខ្ញុំបោះជំហានចូលមកទាំងស្រាលខ្លួន។ មួយរំពេចនោះស្រាប់តែអ៊ំស្រីម៉ាក់បងជីនរត់មកគក់ខ្ញុំឌឹបៗទាំងទួញសោកសង្រេងផង៖
«ឯងមែនទេ? ហ៊ឺ…ឯងមែនទេដែលសម្លាប់កូនយើង! សងកូនយើងវិញមក…សងកូនយើងវិញមក!» ខ្ញុំមិនតបនឹងគាត់នោះទេ។ ផ្ទុយមកវិញកែវភ្នែករបស់ខ្ញុំកំពុងសម្លឹងទៅកាន់ក្រណាត់សំពង់សនៅកណ្ដាលបន្ទប់ទាំងទឹកភ្នែកកំពុងតែហូរចុះមកយ៉ាងជោកជាំ។ ភ្លាមនោះពូសន្តិសុខម្នាក់និងបងរីនដាក៏មកចាប់ម៉ាក់បងជីនចេញពីខ្ញុំ។ ម៉ាក់បងជីនក៏កញ្ជ្រោលយ៉ាងខ្លាំង៖
«ទេលែងយើង!…លែង…យើងនឹងសម្លាប់វា…យើងនឹងសម្លាប់វាឱ្យស្លាប់ទៅតាមជីន…!»
«ស្ងប់អារម្មណ៍សិនទៅមីង!…មីង!!» បងរីនព្យាយាមចាប់ម៉ាក់បងជីនផងនិយាយរម្ងាប់ស្មារតីគាត់ផង។ បងរីនដាបែរមកសម្លឹងខ្ញុំទាំងកែវភ្នែកក្រហមហើមប៉ោងដិតដាមដោយតំណក់ទឹកភ្នែក។ ខ្ញុំឈានជើងទៅកាន់រាងកាយឥតវិញ្ញាណរបស់បងជីនទាំងគ្មានព្រលឹងក្នុងខ្លួន។ ដៃញ័រទទ្រើករបស់ខ្ញុំលូកទៅបើកក្រណាត់សនោះចេញមក។ ភ្នែកក្រហមត្លែបើកក្រឡោតៗដិតដាមដោយតំណក់ទឹកថ្លាៗនិងមុខមាត់សស្លេករបស់បងជីនក៏លេចចេញមក។ សក់វែងអន្លាយរបស់គាត់រាយប៉ាយពេញការ៉ូ។ ខ្ញុំចាប់អង្រួនកាយគាត់ទាំងយំហ៊ូលែងខ្មាសគេ៖
«ក្រោកមកបងជីន!…បងឆាប់ក្រោកភ្លាមមក! ហ៊ឺ….បងជីន!…» ខ្ញុំយំរហូតដល់ថ្នាក់យំលែងចេញ ទើបយកដៃទៅបង្អូសលើភ្នែករបស់បងជីនឱ្យគាត់បិទភ្នែក។ ខ្ញុំចាប់ងើបមុខមកប្រសព្វនឹងនគរបាលពីរនាក់ទៀតដែលកំពុងតែសម្លឹងមកខ្ញុំដោយក្រសែភ្នែកដែលពិបាកនឹងបរិយាយ។………………………………….
មួយសប្ដាហ៍កន្លងផុតទៅ…ក្នុងក្លឹបកម្សាន្ត…
ខ្ញុំលើកដាច់មួយកែវហើយមួយកែវទៀត។ សភាពរបស់ខ្ញុំពេលនេះមិនខុសអីពីមនុស្សឆ្គួតនោះទេ។ រសជាតិស្រាល្វីងជូរចត់ណាស់ ប៉ុន្តែខ្ញុំថារសជាតិជីវិតដែលគ្មានបងជីនគឺជូរចត់ជាងនេះឆ្ងាយណាស់។ ទីបំផុតខ្ញុំក៏មានវិប្បដិសារៈពិតមែន ហើយវិប្បដិសារៈមួយនេះនឹងតាមលងបន្លាចខ្ញុំពេញមួយជីវិត។
«កាត់ចិត្តទៅអាសេដ្ឋ…ធ្វើម៉េចបើរឿងគ្រប់យ៉ាងទៅជាបែបហ្នឹងទៅហើយ!» អាសាន់មិត្តសំណព្វរបស់ខ្ញុំដែលមកកំដរខ្ញុំផឹក ព្យាយាមនិយាយលួងលោមខ្ញុំ។ សព្វដងខ្ញុំជាមួយវាមកទីនេះ គឺតែងតែមកស៊ីផឹករាំរែកសប្បាយតាមភាពជាកូនអ្នកមានទម្រើសខ្លួនរបស់ពួកយើង ប៉ុន្តែម្ដងនេះភ្លេងញាក់កន្ត្រាក់អារម្មណ៍ទាំងនោះមិនខុសអីពីភ្លេងក្លងខែកនោះទេ។ បងជីនស្លាប់ដោយសារលេបថ្នាំធ្វើអត្តឃាត។  នឹកដល់រឿងនេះខ្ញុំតែងតែបន្ទោសខ្លួនឯងជានិច្ចព្រោះថាការស្លាប់របស់បងជីនគឺដោយសារខ្ញុំជាដើមហេតុតែម្នាក់គត់។ ខ្ញុំគិតតែពីលើកដាច់មួយកែវហើយមួយកែវទៀតមិនខ្វល់នឹងគ្រឿងអូសទាញភ្លើតភ្លើននៅជុំវិញខ្លួនឬក៏អាសាន់អីនោះឡើយ។ លុះមួយសន្ទុះសំឡេងអាសាន់បន្លឺតិចៗ៖
«អញសុំទៅបន្ទប់ទឹកមួយភ្លែតអាសេដ្ឋ!» ថារួចវាក៏ដើរទៅ។ ខ្ញុំវិញគិតតែលើកស្រាក្រឡុកផឹកយកៗ។ មកដល់កែវទីប៉ុន្មានក៏មិនដឹងខ្ញុំរៀបថានឹងលើកផឹក​ តែម្រាមដៃតូចស្រឡូនដូចបន្លាក្រូចលាបពណ៌ក្រហមឆេះក៏មកក្ដោបដៃខ្ញុំនិងកែវស្រាជាប់។ ខ្ញុំដាក់កែវចុះទាំងក្រលេកមើលទៅម្ចាស់ដៃ។ បបូរមាត់ក្រហមដូចផ្លែម្ទេសទុំញញឹមរកខ្ញុំ។ នាងលើកចិញ្ចើមមួយវាចា៖
«សុំរួមតុផងបានទេសេដ្ឋ?» ខ្ញុំទន់ត្របកភ្នែកអស់ហើយមិនបានតបនឹងនាងអ្វីបន្តិចទេ។ នាងក៏អង្គុយចុះជិតខ្ញុំលើកជើងគងអន្លាក់ខ្លា បញ្ចេញគល់ភ្លៅរលោងស្រិលដូចបណ្ដូលចេកព្រមជាមួយនឹងរាងកាយដ៏មហាសម្រើប ប៉ុន្តែសម្រាប់ខ្ញុំពេលនេះវិញគឺវាមិនខុសអីពីដឹកក្របីឱ្យមើលទូរទស្សន៍នោះទេ។ មនុស្សស្រីឆើតឆាយម្នាក់នេះបន្តវាចាធ្វើឫករបៀបម្ញ៉ិកម្ញ៉ក់៖
«យ៉ាងម៉េចចាំបងមិនបានទេអ្ហេស? បងគឺវ៉ារីនោះអី!»  ខ្ញុំក៏ចាប់ងើបមុខផ្ដោតចក្ខុសម្លឹងនាងឱ្យចំទើបដឹងថាជាបងវ៉ារី។ ខ្ញុំញញឹមតបទៅបងវ៉ារីទាំងសោះកក្រោះ។ បងវ៉ារីក៏ចាប់បន្ត៖
«ខូចចិត្តដែលស៊ើបដឹងថានាងជីនលួចក្បត់ចិត្តសេដ្ឋអ្ហេស ទើបមកអង្គុយផឹកយកស្លាប់យករស់តែ​​ឯងបែបនេះ?»          ខ្ញុំដូចជាស្វាងចែសពេលឮបងវ៉ារីនិយាយដល់ឈ្មោះបងជីន។ ខ្ញុំក៏លើកដាច់មួយកែវនោះទៀត ទាំងមិននិយាយអ្វីមួយម៉ាត់។ បងជីនក៏លើកដៃទៅកាន់អ្នករត់តុរួចក៏ខ្សឹបខ្សៀវរឿងអ្វីក៏មិនដឹង។ អ្នករត់តុងក់ក្បាលផ្ងក់ៗរួចក៏ដើរចេញទៅ។ គាត់បែរមកសម្លឹងខ្ញុំ៖
«បងខំដាស់តឿនឯងជាច្រើនដងហើយថានាងជីននោះមិនស្មោះត្រង់នឹងឯងទេ ប៉ុន្តែឯងមិនស្ដាប់បង!  អ៊ីចឹងហើយទើបបងផ្ញើ Location ឱ្យឯងនៅថ្ងៃនោះដើម្បីតាមឱ្យទាន់សកម្មភាពនាងជីនឱ្យឯងបានឃើញច្បាស់នឹងភ្នែកតែម្ដងទៅថានាងពុតត្បុតកម្រិតណា! (គាត់លូកដៃចូលមកអង្អែលដៃខ្ញុំទាំងញញឹមទាញបបូរមាត់ក្រហមឆៅ) បងសង្ឃឹមថាម្ដងនេះឯងមិនល្ងង់ឱ្យនាងជីននោះបោកឯងបានទៀតនោះទេ!»
«បងជីនស្លាប់ហើយ!…គាត់លេបថ្នាំសម្លាប់ខ្លួន!» ខ្ញុំក៏បន្លឺមួយប្រយោគទាំងទឹកភ្នែកចង់ស្រក់មកជាថ្មី។ បងវ៉ារីប្រែជាស្រឡាំងកាំងមួយរំពេច។ គាត់អង្រួនដៃខ្ញុំញាប់ទទ្រើក៖
«មែនអ្ហេស? បងទៅខេត្តតែមួយរយៈសោះ ម៉េចបានជាបងមិនដឹងរឿងនោះ…»
ខ្ញុំសម្លឹងគាត់ចំៗដើម្បីស្វែងយល់ពីចិត្តដ៏ស្មុគស្មាញរបស់គាត់។  រឿងធំដល់ថ្នាក់អតីតមិត្តសំណព្វរបស់គាត់ធ្វើអត្តឃាត គាត់នៅនិយាយឡើងមកថាមិនដឹងរឿងអ៊ីចឹងអ្ហេស? បងវ៉ារីហាក់ដូចជាប្រែទឹកមុខទៅជាចង់សើចបន្តិចតែក៏ប្រញាប់សម្រួលទឹកមុខមកវិញ ប៉ុន្តែយ៉ាងណាក៏មិនអាចលាក់នឹងភ្នែកខ្ញុំបានឡើយ។ ខ្ញុំដឹងថាគាត់កំពុងគិតពីអី។ គាត់មានចិត្តមកលើខ្ញុំយូរហើយ។ អាចថាគាត់កំពុងតែសមចិត្តព្រោះអស់គូប្រជែង។ ខ្ញុំក្រលេកមើលឆ្វេងស្ដាំទាំងភ្នែកស្រវាំងមើលឃើញមនុស្សជាប់គ្នាស្អេកស្កះ។ មើលទៅអាសាន់វាទៅជាប់ញ៉ែស្រីឯណាបាត់ហើយ  បានជាវាមិនទាន់ត្រឡប់មកវិញ។ មួយរំពេចនោះអ្នករត់តុលើកកែវស្រាពីរកែវចូលមក។ បងវ៉ារីទទួលកែវស្រាហើយ ញញឹមហុចកែវស្រាមួយមកឱ្យខ្ញុំទាំងសម្លឹងខ្ញុំដោយក្រសែភ្នែកយ៉ាងស្រទន់៖
«OK! រាប់ទុកថាមួយកែវនេះបងកំដរឯងញ៉ាំបំភ្លេចរឿងទុក្ខព្រួយដែលឯងកំពុងមាននេះទៅចុះ! យ៉ាងណាជីនក៏ជាអតីតមិត្តសម្លាញ់របស់បង ទោះបីជាយើងទាស់គ្នារឿងរកស៊ីមកជាងកន្លះឆ្នាំនេះក៏ដោយ ក៏រឿងល្អៗពីមុនដែលជីនធ្វើជាមួយបង បងនៅតែចងចាំជានិច្ច! ស្អែកនេះបងនឹងទៅវត្តធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃតាំងចេតនាបង្សុកូលឱ្យនាង!» ខ្ញុំទទួលកែវស្រាពីបងវ៉ារីទាំងសភាពកាន់តែដុនដាបរហូតដល់ស្ដាប់គាត់សឹងតែលែងយល់រឿង។ មិនបង្អង់ឡើយ ខ្ញុំក៏អកស្រានោះអស់មួយរំពេចទៀត។ ខ្ញុំអុកកែវលើតុលាន់ឮគ្រាន់បើព្រោះជាតិស្រាធ្វើឱ្យខ្ញុំខែងរ៉ែងជាងធម្មតាឆ្ងាយណាស់។ ខ្ញុំយកដៃជ្រងសក់ខ្លាំងៗធ្វើឫកដូចមនុស្សបែកថ្នាំវាចាង៉ុលៗ៖
«បងវ៉ារី!…បង…ស្គាល់អាម្នាក់អង្គុយស្និទ្ធិស្នាលជាមួយបងជីន…នៅថ្ងៃនោះបានទេ?»
«ថីមិនស្គាល់!…តែយកល្អបងថាឯងមិនចាំបាច់ចង់ដឹងនោះទេ ព្រោះ…»
«វាយ៉ាងម៉េចបង? បងប្រាប់ខ្ញុំមក…ដោយសារតែវាទើបបងជីនស្លាប់…បងប្រាប់ខ្ញុំមក…!»
ខ្ញុំក្ដាប់ដៃបងវ៉ារីជាប់ទាំងនិយាយខ្លាំងៗដល់ថ្នាក់គ្របលើសំឡេងតន្រ្តី នាំឱ្យគេគ្រប់គ្នាងាកមកមើលខ្ញុំនិងបងវ៉ារីអ៊ូ។ បងវ៉ារីក្រលេកឆ្វេងស្ដាំបន្តិចទើបអង្អែលដៃខ្ញុំលួងលោមស្រដីតិចៗ៖
«សេដ្ឋរ៉ា! ស្ដាប់បងណ៎ា…!» ខ្ញុំស្រដីកាត់បងវ៉ារីដោយសំឡេងខ្លាំងៗដូចមុន៖
«ប្រាប់ខ្ញុំមកបង!! ប្រាប់មក!!» ខណៈនោះសំឡេងអ៊ូៗបន្លឺឡើងដោយការខឹងសម្បាផង៖
«មកអាឡូអាឡាស្អីវាអានេះ…កំពុងតែសប្បាយផងធ្វើឱ្យខូចអារម្មណ៍អស់!!» ត្រចៀកខ្ញុំហ៊ឹងអស់ហើយ។ ភ្នែកខ្ញុំក៏កាន់តែព្រិលស្រវាំងជាងមុនដែរ។ ខ្ញុំងើបឈរភីងទាំងទ្រេតទ្រោតទប់ខ្លួនសឹងមិនជាប់កុំតែបងវ៉ារីស្ទុះងើបជួយទប់ទាន់។ ខ្ញុំរេចង្អុលដៃទៅកាន់ប្រភពសំឡេងមុននេះ៖
«អញចង់និយាយ…វាជាសិទ្ធិរបស់អញ…អាណាមិនពេញចិត្តចេញមុខមក!» ភ្លេងស្ងាត់ច្រៀបជំនួសមកវិញដោយសំឡេងបងវ៉ារី៖
«បានហើយសេដ្ឋ! នេះឯងស្រវឹងមែនទែនហើយណ៎ា! អឺ…ឱ្យខ្ញុំសុំទោសជំនួសមិត្តខ្ញុំផងណ៎ា! អញ្ជើញតាមសប្បាយចុះបងៗ!» ខ្ញុំរៀបនឹងប្រកែកតវ៉ាទៀត   ប៉ុន្តែក៏មានអារម្មណ៍ដូចក្រឡាប់ផែនដីហើយខ្ញុំក៏ទប់ខ្លួនលែងជាប់តទៅទៀតដែរ ក៏ប៉ុន្តែអ្វីដែលខ្ញុំអាចស្ដាប់ឮទាំងស្រពិចស្រពិលចុងក្រោយនោះគឺជាសំឡេងបងវ៉ារីដែលសន្ធាប់ហៅឈ្មោះខ្ញុំខ្លាំងៗ៖
«សេដ្ឋារ៉ាៗ!…»
ពន្លឺព្រាលៗ…
ខ្ញុំបើកភ្នែកប្រិមៗយ៉ាងលំបាក។ ខ្ញុំមានអារម្មណ៍ថារាងកាយខ្ញុំទាំងមូលឈឺដូចត្រូវគេវ៉ៃដប់ដំបង។ ខ្ញុំនៅវិលមុខមិនទាន់បាត់នោះទេ តែក៏ព្យាយាមគ្រវីក្បាលប្រិចភ្នែកញាប់ៗជាច្រើនដងដើម្បីឱ្យស្វាងបន្តិច។ ខ្ញុំចាប់ភាន់ភាំងឡើងមកពេលកំណត់ដឹងបាននូវជញ្ជាំងពណ៌ស នាឡិកាព្យួរជញ្ជាំងនៅចុងជើង វាំងននបង្អួច តុសម្អាងនិងអ្វីៗនៅជុំវិញខ្លួនខ្ញុំពេលនេះ គឺមិនមែនជាទិដ្ឋភាពក្នុងបន្ទប់នៅខន់ដូរបស់ខ្ញុំនោះទេ។ ខ្ញុំភ្ញាក់ក្រញាងប្រុងស្ទុះងើប ប៉ុន្តែដៃជើងរបស់ខ្ញុំកំពុងតែជាប់ចំណងនឹងចុងគ្រែទាំងបួនជ្រុងយ៉ាងណែន។ ខ្ញុំប្រុងរើអស់ទំហឹងតែមិនបានផលនោះទេ។ ឈ្ងោកមើលខ្លួនឯងវិញទើបដឹងថាខ្លួនខ្ញុំទទេស្អាត ហើយខ្ញុំក៏មានអារម្មណ៍ដឹងថាផ្នែកខាងក្រោមរបស់ខ្ញុំក៏ទទេស្អាតដូចគ្នាគ្រាន់តែនៅពេលនេះគឺមានភួយសដណ្ដប់ពីលើតែប៉ុណ្ណោះ។ ខ្ញុំចាប់មានអារម្មណ៍មិនស្រួល។ ម៉េចបានជាខ្ញុំមកនៅទីនេះបាន? ហើយទីនេះជាកន្លែងណា?
«បងវ៉ារី!!» ខ្ញុំឧទានឡើងមកទាំងស្រឡាំងកាំងពេលឃើញបងវ៉ារីបង្ហាញខ្លួននៅមាត់ទ្វារ។ គាត់មានទឹកមុខស្មើធេងសម្លឹងមកខ្ញុំឥតប្រិច។ ខ្ញុំមិនខ្វល់ច្រើនទេ ប្រញាប់សួរគាត់ញាប់មាត់៖
«កាលពីយប់មិញមានរឿងអីបងវ៉ារី? ម៉េច…ម៉េចបានជាខ្ញុំមកនៅទីនេះបាន? ទីនេះជាកន្លែងណា?» បងវ៉ារីនៅរក្សាទឹកមុខធម្មតា មិនខ្វល់តបឆ្លើយនឹងខ្ញុំសូម្បីតែមួយម៉ាត់ទាំងដែលសព្វដងគាត់ក៏រួសរាយជាមួយខ្ញុំបន់ឱ្យតែខ្ញុំសួរនាំគាត់។ ខ្ញុំប្រឹងរើកញ្ជ្រោល៖
«បងវ៉ារី! បងមកជួយស្រាយចំណងឱ្យខ្ញុំបន្តិចមក!!» ខ្ញុំកាន់តែមិនយល់ទ្វេដងពេលឃើញបងវ៉ារីឈរធ្មឹងដូចមនុស្សយន្តសម្លឹងមកខ្ញុំអ៊ីចឹង។ ខ្ញុំប្រែអារម្មណ៍ទៅជាខឹងឆេវមួយរំពេច។ រៀបថានឹងនិយាយទៅកាន់បងវ៉ារីជាលើកទីបី ប៉ុន្តែស្រាប់តែរាងកាយបងវ៉ារីក៏ដួលផ្កាប់មុខខ្ពោកមកលើការ៉ូមួយរំពេច។ ខ្ញុំបើកភ្នែកធំៗទាំងបេះដូងលោតឮសូរឌឹបៗយ៉ាងច្បាស់។ ម្ដងនេះខ្ញុំកាន់តែភ័ន្តភាំងទ្វេដង   ក៏ព្រោះថាទិដ្ឋភាពដែលនៅចំពោះមុខខ្ញុំនៅពេលនេះគឺជាបងរីនដាទាំងសាច់ទាំងឈាម។       ដៃម្ខាងរបស់បងរីនក្ដាប់កាំបិតយ៉ាងណែន ដែលពោរពេញទៅដោយតំណក់ឈាមក្រហមឆ្អិនឆ្អៅ។ យល់សភាពការណ៍ពេលនេះខ្ញុំក៏ស្រែកហៅបងវ៉ារីទាំងក្ដុកក្ដួល៖
«បងវ៉ារី! បង…បង…» ហៅបានត្រឹមនេះស្រាប់តែបងរីនដាចូលមកយកចំណងចងមាត់ខ្ញុំមិន
ឱ្យស្រែករួចមួយរំពេច។ ខ្ញុំវង្វេងវង្វាន់អស់ហើយ។ តើបងរីនដាកំពុងតែធ្វើស្អីហ្នឹង?
«មិនបាច់ឆ្ងល់ទេសេដ្ឋ! បងធ្វើគ្រប់យ៉ាងព្រោះដើម្បីយើងពីរនាក់នោះអី!» ខ្ញុំកាន់តែមិនយល់រឿង។ បងរីនដាដែលជាមនុស្សស្រគត់ស្រគំល្អត្រឹមត្រូវ ប៉ុន្តែក្រសែភ្នែករបស់គាត់ដែលសម្លឹងមកខ្ញុំនៅពេលនេះគឺមិនខុសអីពីបិសាចឈាមត្រជាក់នោះឡើយ។ គាត់ចាប់អង្គុយចុះជិតខ្ញុំ សន្សឹមៗយកម្រាមដៃមកបបោសអង្អែលលើដើមទ្រូងរបស់ខ្ញុំរួចបង្អូសចុះក្រោមថ្នមៗ។ ខ្ញុំភិតភ័យញ័រមាត់អស់ហើយគឺភ័យនឹងកាំបិតមុខសស្ងាចដែលគាត់កាន់នៅដៃម្ខាងទៀតនោះ។ ពេលនេះភាពក្លាហានរបស់ខ្ញុំរត់ទៅពួននៅកន្លៀតណាអស់ហើយក៏មិនដឹង។ ខ្ញុំប្រឹងរើបម្រះទាំងព្យាយាមកម្រើកមាត់និយាយចេញសំឡេងលាយខ្យល់ខ្សាវៗសឹងតែស្ដាប់មិនបាន៖
«បងរីន….ហេតុ…អី?» បងរីនដាងើបមុខញញឹមដាក់ខ្ញុំយ៉ាងស្ងៀមស្ងាត់វាចាមួយៗ៖
«ឯងសង្ហាខ្លាំងណាស់សេដ្ឋ! ឯងដឹងទេ?…បងលួចស្រឡាញ់ឯងមកយូរហើយ យូរជាងដែលឯងនិងនាងជីននោះសេពគប់គ្នាទៅទៀត! (គាត់ចាប់ដំឡើងសំឡេង) តែហេតុអី…ហេតុអីវាជាអ្នកមកក្រោយ តែវាបែរជាបានឯងទៅគ្រប់គ្រងទៅវិញ?» គាត់ប្ដូរទឹកមុខទៅជាខឹងច្រឡោតសម្លក់សម្លឹងទាំងហូរទឹកភ្នែកមួយរំពេច។ មួយសន្ទុះគាត់ក៏ជូតទឹកភ្នែកចេញហើយក៏សើចតិចៗ៖
«ហ៊ឹះៗ…កុំភ័យអីសេដ្ឋ! យើងនឹងមិនបែកគ្នាទៀតនោះទេណ៎ា! ចាប់ពីថ្ងៃនេះតទៅឯងគឺជារបស់បង ហើយបងក៏ជារបស់ឯងដែរ! គ្មាននរណាម្នាក់អាចយកឯងចេញពីបងបាននោះទេ…ហើយបើអ្នកណាម្នាក់ហ៊ាន…ហ៊ឹះៗ (គាត់ចាប់លើកកាំបិតឡើងលើសើចសម្លក់ទៅកាំបិតដែលប្រឡាក់ឈាមដាបនោះ) វាប្រាកដជាមានវាសនាដូចនាងជីននិងនាងវ៉ារីនេះអ៊ីចឹង! ហាសហា…!» ខ្ញុំចាប់ហូរទឹកភ្នែកចុះមកទប់លែងជាប់។ ខ្ញុំចាប់ផ្ដើមយល់គ្រប់យ៉ាងហើយ។ ខ្ញុំយល់ហើយ! ការពិតបងជីនមិនបានសម្លាប់ខ្លួននោះទេ ប៉ុន្តែ…
«មែន! បងគឺជាអ្នកសម្លាប់វា!…(គាត់យកដៃមកអង្អែលមុខខ្ញុំប្ដូរសំឡេងជាស្រទន់ភា្លមៗ) សេដ្ឋអ្ហ៎ា! សេដ្ឋសាកគិតទៅមើលថាមនុស្សដែលលួចរបស់គេដូចជានាងជីននិងនាងវ៉ារីបែបនេះតើវាសមនឹងស្លាប់ដែរទេ?…សេដ្ឋារ៉ា! ឯងគឺជារបស់បងតាំងពីថ្ងៃបងបានចួបឯងដំបូងម្ល៉េះ ប៉ុន្តែ…នាងជីន…នាងជីនវាជាមារជ្រែក! ជាចោរលួចយកឯងពីបងទៅ!» បងរីនដាប្ដូរទៅជាស្រក់ទឹកភ្នែកមួយរំពេចធ្វើឱ្យខ្ញុំកាន់តែវិលវល់មិនយល់ពីគាត់កាន់តែខ្លាំងឡើងៗ។ ខ្ញុំនៅពេលនេះទាំងនិយាយមិនចេញផង ទាំងហូរទឹកភ្នែកផង   ហើយរង់ចាំស្ដាប់បងរីនសារភាពគ្រប់យ៉ាងតែម្នាក់ឯងចេញមក។
«លើកដៃឡើងអ្នកនាងរីនដា!»   ខ្ញុំនិងបងរីនដាភ្ញាក់ស្រឡាំងកាំងងាកទៅទ្វារ។  យល់ជាក់ជាប៉ូលិសនិងអាសាន់ខ្ញុំចាប់អរភើត។    បែរក្រលេកមកបងរីនវិញគាត់ក៏ស្ទុះងើបក្ដាប់កាំបិតជាប់ដៃ
ទាំងគ្រវីក្បាលញាប់ស្អេកបើកភ្នែកក្រឡើតក្រឡាប់៖
«អត់ទេ! យើងមិនបានសម្លាប់វា! យើងមិនបានសម្លាប់នាងជីននិងនាងវ៉ារីទេ! នាងជីនវាលេបថ្នាំសម្លាប់ខ្លួន! យើងគ្រាន់តែបញ្ច្រកវាឱ្យលេប តែវាជាអ្នកលេបដោយខ្លួនវាទេតើ! ចំណែកនាងវ៉ារី វាប្រុងលួចសេដ្ឋចេញពីយើងទៅ យើងក៏ការពាររបស់យើង យើងមានអីត្រូវខុស! ទេ! កុំចូលមកណាស់…កុំ…លែងយើង…លែងយើង…ពួកឯងមកចាប់យើងការពារពួកចោរអ្ហេស? លែងយើង…! លែង…យើងមិនទៅទេ!…អត់ទេ!! ទេ…!»
ខន់ដូសេដ្ឋារ៉ា…
បងរីនដាត្រូវបានប៉ូលិសចាប់ខ្លួនហើយ។ អ្វីៗត្រូវបានបញ្ចប់ប៉ុន្តែខួរក្បាលនិងចិត្តរបស់ខ្ញុំមិនបានបញ្ចប់ត្រឹមនេះនោះទេ។ ខ្ញុំពិតជាមានវិប្បដិសារៈខ្លាំងណាស់ព្រោះខ្ញុំស៊ើបដឹងថាមនុស្សប្រុសដែលបងជីនមានទំនាក់ទំនងជាមួយនៅថ្ងៃនោះគ្រាន់តែជាដៃគូរកស៊ីរបស់បងជីនតែប៉ុណ្ណោះ។
ខ្ញុំអង្គុយចុះលើពូកទាំងបិទភ្នែកដកដង្ហើមវែងៗ។ “ពីរនាក់បានហើយ…ពីរនាក់បានហើយ…” ខ្ញុំភ្ញាក់ព្រើតពេលឮបទចម្រៀង “ពីរនាក់បានហើយ” ល្វើយៗ។​ ខ្ញុំនឹកឃើញដល់បងជីនភ្លាមព្រោះខ្ញុំចូលចិត្តលេងហ្គីតាឱ្យបងជីនច្រៀងបទនេះណាស់។   ខណៈនោះខ្យល់ត្រជាក់ចូលមកលោមព័ទ្ធខ្លួនខ្ញុំធ្វើឱ្យខ្ញុំព្រឺសម្បុរខ្ងាក។ ខ្ញុំងាកទៅម្ខាងក៏ប្រទះនឹងសក់រប៉ាត់រប៉ាយ។ ម្ចាស់សក់សន្សឹមៗងាកមុខមករកខ្ញុំទាំងយំសសឹកទឹកមុខស្លេកស្លាំង។ ខ្ញុំគាំងនិយាយលែងចេញព្រោះនោះគឺជាបងជីន។ គាត់សម្លឹងមកខ្ញុំឥតប្រិចទាំងកម្រើកបបូរមាត់តិចៗច្រៀងបទ “ពីរនាក់បានហើយ” ។ ខ្ញុំបញ្ជាខ្លួនឯងឱ្យកម្រើកមិនបាននោះទេ។ បងជីនក៏យំកាន់តែខ្លាំងឡើងៗកម្រើកបបូរមាត់ដែលស្លេកងាំង៖
«សេដ្ឋ…ហ៊ឺ…រកយុត្តិធម៌ឱ្យបងផង…រកយុត្តិធម៌ឱ្យបងផង….ហ៊ឺ…!» មកដល់ត្រឹមនេះបងជីនក៏ទួញយំសោកសង្រេងខ្ទ័រពេញបន្ទប់។ បន្ទាប់មកគាត់ក៏រសាយបាត់មួយរំពេច។ ខ្ញុំទើបនឹងអាចបញ្ជាខ្លួនឯងបាន ក៏ប្រញាប់ស្ទុះទៅកន្លែងបងជីនអម្បាញ់មិញទាំងស្រែកកងរំពងពេញខន់ដូ៖
«បងជីន!…បងជីន!» ខ្ញុំភ្ញាក់មកទាំងសើងមម៉ើងដកដង្ហើមសឹងមិនដល់គ្នា។ នេះខ្ញុំយល់សប្ដិ!   យល់សប្ដិឃើញបងជីន! ក្នុងយល់សប្ដិបញ្ជាក់ថាគាត់មិនបានសុខស្ងប់នោះទេ។ ហេតុអ្វីទៅ? គាត់ប្រាប់ខ្ញុំថាឱ្យជួយរកយុត្តិធម៌ឱ្យគាត់ផង។ ហេតុអ្វីទៅ? ហេតុអ្វីក៏គាត់ពន្យល់សប្ដិខ្ញុំបែបនេះ? ក្រែងបងរីនដាដែលជាឃាតកត្រូវបានចាប់ខ្លួនយកទៅផ្តន្ទាទោសហើយទេតើ។   យុត្តិធម៌គ្រប់យ៉ាងបងជីនទទួលបានហើយទេតើ។ យល់សប្ដិអម្បាញ់មិញដូចជាការពិតខ្លាំងណាស់។ ខ្ញុំចាប់មិនស្ងប់ក្នុងចិត្ត ព្រោះបងជីនហាក់ចង់ប្រាប់ខ្ញុំរឿងអ្វីម្យ៉ាង។ ឬក៏បងរីនដាមិនមែនជាឃាតកពិតទេ? អត់ទេ! បើដូច្នោះមែនតើនរណាជាឃាតកពិតទៅ? ខ្ញុំវិលវល់អស់ហើយ។ បងជីន! បងចង់ប្រាប់ខ្ញុំរឿងអ្វីទៅ??
To be continued…
វគ្គ៖ យុត្តិធម៌
“យេ!! ទីបំផុតពួកយើងអាចបញ្ចប់គម្រោងថ្មីរបស់ក្រុមហ៊ុនបានហើយ”
សេនឌីក្រោកពីកៅអី និយាយទាំងរំភើបចិត្តទៅកាន់ក្រុមការងារនៅក្នុង Office របស់នាង។ កាយវិការ​ និងទឹកមុខដ៏ស្រស់ថ្លារបស់នាង បានធ្វើឱ្យពួកគេសប្បាយរីករាយជាមួយដែរ។
កញ្ញាប្រធានក្រុមដ៏ស្រស់ស្អាត តែងតែទទួលបាននូវការគោរពស្រឡាញ់ ក៏ព្រោះតែនាងមិនដែលស្តីបន្ទោសឱ្យសមាជិកណាម្នាក់ទេ មានតែជួយណែនាំជំរុញ និងលើកទឹកចិត្តដល់ពួកគេ។
“អ៊ីចឹងយប់នេះពួកយើងទៅជប់លៀងឆ្លងល្អទេ?”
“មែនហើយៗ! ពួកយើងខានសប្បាយយូរហើយ!”
“តើពួកយើងគួរទៅកន្លែងណា?”
“ទៅកន្លែងដដែល ព្រោះទីនោះមានសុទ្ធតែអាហារឆ្ងាញ់ៗ!!”
“ពិតមែនហើយ! លើកនេះខ្ញុំនឹងញ៉ាំមិនឱ្យចាញ់គ្រប់គ្នាដូចលើកមុនទេ!”
ហាហា!!……..
សំឡេងសើចក្អាកក្អាយរបស់ពួកគេបានលាន់ឮចេញមកក្រៅ ធ្វើឱ្យអ្នកដែលកំពុងដើរកាត់ទីនោះងឿងឆ្ងល់! និងចង់ដឹងចង់ឃើញពីស្ថានភាពនៅខាងក្នុង។
គ្រាក!!  ទ្វារត្រូវបានបើក!
“សួស្តី! គ្រប់គ្នាកំពុងធ្វើអ្វីហ្នឹង? សំឡេងឮទៅដល់ខាងក្រៅ ទើបខ្ញុំចូលមកក្រែងមានអ្វីដែលអាចជួយបាន!”
នារីម្នាក់បានបើកទ្វារដើរចូលមកយ៉ាងជឿជាក់ និងញញឹមដាក់គ្រប់គ្នា តែគ្មានអ្នកណានិយាយជាមួយនាងឡើយ។
ដោយឃើញស្ថានការណ៍តឹងតែង សេនឌីក៏ចេញមករាក់ទាក់ ក្នុងមានជាអ្នកធ្វើការក្នុងក្រុមហ៊ុនតែមួយ។
“អូ! សួស្តីសូទី ពួកយើងកំពុងរៀបចំគម្រោងថ្មីដែលនឹងដាក់!!…”
ម្ចាស់សំឡេងមិនទាន់បញ្ចប់ប្រយោគផង គេក៏និយាយកាត់សម្តីនាង៖
“គម្រោងដែលនឹងដាក់ក្នុងធុងសំរាមខាងមុខអាគារមែនទេ?”
សូទីឈរឱបដៃផ្អែកចំហៀងខ្លួននឹងមាត់ទ្វារ។ ទឹកមុននិងពាក្យឌឺដងរបស់នាង ធ្វើឱ្យណាត់យ៉ាដែលជាកូនក្រុមនិងជាមិត្តរបស់សេនឌីទ្រាំមិនបាន។
“នាងគិតថាខ្លួនឯងអស្ចារ្យប៉ុណ្ណា? សម្អាងស្អីមកនិយាយមើលងាយពួកយើង?”  ណាត់យ៉ាជ្រែកខ្លួនមកមុខ នាងយកដៃច្រត់តុ រួចនិយាយទាំងកំហឹង។
“ក៏ព្រោះតែយើងជានិស្សិតបរទេសនោះអី!”
សូទីកាន់តែធ្វើឱ្យពួកគេខឹងឡើង!
សេនឌីទះស្មាណាត់យ៉ាតិចៗ រួចក៏ដើរហួសមកឈរចំពីមុខដៃគូប្រកួតប្រជែង និងនិយាយដោយស្នាមញញឹមដ៏ស្រទន់ បង្កប់នូវភាពអង់អាចរបស់នាង៖
“វាក៏មិនប្រាកដដែរ ជួនកាលនិស្សិតក្រៅប្រទេសដូចនាង អាចនឹងចាញ់និស្សិតក្នុងស្រុកដូចជាខ្ញុំក៏ថាបាន!”
សម្តីរបស់សេនឌីធ្វើឱ្យគេប្រែទឹកមុខ។ សូទីមិននិយាយអ្វីទាំងអស់ នាងក៏ដើរចេញទាំងក្រសែភ្នែកសម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែកទៅហើយ។
“បានហើយ ពួកយើងថ្ងៃនេះសម្រាកចុះ! យប់នេះកុំភ្លេចទៅPartyទាំងអស់គ្នា!”
កញ្ញាប្រធាននិយាយរួច ពួកគេក៏រៀបចំប្រមូលឯកសារទុកដាក់ ហើយក៏នាំគ្នាចេញទៅ។
កំពុងធ្វើដំណើរតាមផ្លូវ នាងក៏ស្រាប់តែនឹកឃើញដល់អនុស្សាវរីយ៍កាលនៅក្មេងៗ នាងក៏មា​នស្នាមញញឹមឡើង។
ទេសភាពដ៏ស្រស់ស្អាត អមដោយដើមឈើតូចធំស្របសងខាងផ្លូវថ្នល់​ និងអាកាសធាតុត្រជាក់ខ្យល់បក់ផាយផាត់ ធ្វើឱ្យកញ្ញាអ្នកដំណើរបន្ថយល្បឿនយឺតៗ ដើម្បីចំណាយពេលជាមួយធម្មជាតិ។
គ្រើងៗ!
កំពុងតែមានក្តីសុខជាមួយភាពស្ងប់ស្ងាត់ សំឡេងរោទិ៍ក៏បានបន្លឺឡើង!
នាងទទួលទូរស័ព្ទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយភ្ជាប់នឹងឧបករណ៍ទាក់ទងដើម្បីងាយស្រួលនិយាយគ្នា ព្រោះខ្លាចមានគ្រោះថ្នាក់ ប្រសិនបើកាន់ទូរស័ព្ទដោយផ្ទាល់។
“ហេឡូ! អូនសម្លាញ់! ល្ងាចនេះពួកយើងទៅញ៉ាំបាយជាមួយគ្នាណា!”
នៅពេលបានឮសំឡេងដ៏ផ្អែមល្ហែមរបស់សង្សារ នាងក៏សប្បាយចិត្តភ្លេចអស់រាល់ទុក្ខកង្វល់ទាំងឡាយដែលធ្វើឱ្យនឿយហត់កន្លងមក!!
គេម្នាក់នោះឈ្មោះសុវណ្ណារាក់ ដែលជាប៉ូលិសរូបសង្ហាប្រចាំការក្នុងបេះដូងរបស់កញ្ញា
Designerវ័យក្មេង ដែលមានតំណែងជាប្រធានក្រុមផ្នែកច្នៃម៉ូតដ៏ល្បីម្នាក់។
វាយូរពេកហើយសម្រាប់គូស្នេហ៍ដែលមិនបានណាត់ជួបគ្នា ព្រោះគេជាប់រវល់បំពេញភារកិច្ចការងារជាច្រើន ណាមួយត្រូវចុះទៅតាមខេត្ត ទើបមិនមានពេលឱ្យនាង។
“បងនិយាយពិតហ៎! តែ……”
នាងស្ទាក់ស្ទើរមិនអាចសម្រេចចិត្តភ្លាមៗបាន!
“ម្ខាងជាសង្សារដែលកម្រមានពេលចួបគ្នា ឯម្ខាងទៀតជាមិត្តរួមការងារដែលធ្វើការជាមួយគ្នារាល់ថ្ងៃ តែសឹងថាគ្មានពេលនិយាយជាមួយគ្នាផង ណាមួយនេះជាឱកាសតែមួយគត់ដែលខ្ញុំអាចធ្វើPartyជាមួយពួកគេបាន!”
កំពុងតែស្លុងគំនិត មិនដឹងថាគួរទៅចូលរួមជាមួយពួកគេ ឬត្រូវនៅញ៉ាំបាយជាមួយមនុស្សជាស្រឡាញ់ ក៏ស្រាប់តែគេនិយាយកាត់ការគិតរបស់នាង៖
“សេនឌី! អូនកើតអីហ្នឹង?”
នាយប្រញាប់សួរ ព្រោះមិនបានឮនាងនិយាយបន្ត។
គេជាមនុស្សដែលមិនងាយស្រឡាញ់អ្នកណាផ្តេសផ្តាសទេ រឹតតែមិនអាចក្បត់សង្សារខ្លួននៅពេលចេញបេសកម្មឆ្ងាយម្តងៗ។
មានមនុស្សស្រីស្អាតជាច្រើនដែលរង់ចាំឱ្យគេជ្រើសរើស តែពួកនាងបានត្រឹមចាំទាំងខកចិត្ត ក៏ព្រោះនាយប៉ូលិសសង្ហាម្នាក់នេះគ្មានថ្ងៃមើលនារីណា ក្រៅពីបុប្ផាមួយទងដែលរីកស្គុសស្គាយក្នុងបេះដូងគេឡើយ។​​​
“អឺ…! គឺ… អូនគិតថា អូនកំពុងមានណាត់ពីរក្នុងពេលតែមួយ!”
នាងលួចញញឹមតែម្នាក់ឯង ព្រោះដឹងថាបើនាងតបបែបនេះ គេនឹងហួងហែង។ កញ្ញារូបស្រស់ដឹងថាសង្សាររបស់ខ្លួនពូកែប្រចណ្ឌ ទើបនិយាយលលេងនឹងគេ តែនាងមិនបានដឹងទេថាគេខ្លាចបាត់បង់នាងខ្លាំងប៉ុណ្ណា។
“អាម្នាក់ហ្នឹងវាជាអ្នកណា?”
នាយសួរធម្មតា តែសម្តីមួយម៉ាត់ៗសង្កត់ន័យច្បាស់លាស់ និងម៉ឺងម៉ាត់ប្រៀបដូចខ្លាកំណាចកំពុងគ្រហឹមដោយភ្លើងប្រចណ្ឌ…!
ទោះបីនាយសុវណ្ណារាក់ប្រាកដចិត្តថានារីដែលកំពុងឆ្លើយឆ្លងជាមួយគេ ស្រឡាញ់និងស្មោះត្រង់ចំពោះគេខ្លាំងប៉ុណ្ណា ក៏នាយនៅតែមិនអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លួនឯងបាន។ វាអាចថាមកពីគេធ្លាប់បែកបាក់ស្នេហាពីមុនមក ទើបធ្វើឱ្យគេខ្លាចមានអ្នកមកឆក់យកនាងចេញពីគេម្ដងទៀត។
“ហិហិ! បងប្រចណ្ឌហើយ! អូនមិនបានទៅចួបបុរសឯណាទេ ប៉ុន្តែអូនមានណាត់ជាមួយក្រុមការងារនៅPartyល្ងាចនេះ!”
សេនឌីអស់សំណើចដែលនាយកំណាចបង្ហាញអារម្មណ៍ខឹងភ្លាមៗ ព្រោះគិតថាមានមនុស្សប្រុសមកចាប់អារម្មណ៍លើនារីដែលខ្លួនស្រឡាញ់ស្ទើលេប!
“នេះប្រហែលជាអូនសប្បាយចិត្តណាស់ហើយមើលទៅ” នាយនិយាយបណ្តើរញញឹមបណ្តើរ ។
“ហាហា! អូនលលេងទេ! និយាយអ៊ីចឹង តើពួកយើងអាចប្តូរមកញ៉ាំបាយនៅថ្ងៃស្អែកបានទេ?”
សេនឌីនិយាយបែបនេះ ដោយសារនាងចង់ចំណាយពេលវេលានៅជាមួយមនុស្សដែលនាងស្រឡាញ់តែពីរនាក់ មិនចង់ឱ្យមានការរំខាន ព្រោះភោជនីយដ្ឋាននោះក៏ជាកន្លែងដែលនាងនិងសង្សារទៅជាប្រចាំ អាចនិយាយបានថារាល់ពេលណាត់ចួបគ្នា​​ ពួកគេតែងតែទៅញ៉ាំអាហារនៅទីនោះ។
“មិនអាចទេ ព្រោះស្អែកនេះបងត្រឡប់ទៅខេត្តវិញហើយ តែបើអូនមិនទំនេរក៏មិនអីដែរ!” គេនិយាយបែបនេះ ព្រោះមិនចង់ឱ្យនាងស្មុគស្មាញ តែគេបែរជាលួចអន់ចិត្តដោយស្ងាត់ស្ងៀម ប៉ុន្តែទោះជាយ៉ាងណា ក៏តួឯកស្រីរបស់យើងមិនព្រមបាត់បង់ឱកាសលើកនេះដែរ!
“បើអ៊ីចឹង យប់នេះបងទៅជប់លៀងជាមួយពួកអូនហ្មងទៅ អូននឹងណែនាំពួកគេឱ្យស្គាល់បង!”
សេនឌីនិយាយលួងលោមឱ្យនាយទៅជាមួយ ព្រោះតាំងពីដើមមក ស្នេហារវាងពួកគេគ្មានមិត្តម្នាក់ណាបានដឹងឡើយ លើកលែងតែណាត់យ៉ាដែលជាមិត្តជិតដិតរបស់នាង។
“យល់ព្រម! បងទៅជាមួយអូន!”
សុវណ្ណារាក់ប្រញាប់តប គេផ្ទាល់ក៏ចង់ជួបនាងណាស់ដែរ។
នៅភោជនីយដ្ឋានមួយកន្លែងដែលមានការតុបតែងដេគ័រ ភ្លើងពណ៌ និងឆាកតន្រ្តី ព្រមទាំងបុគ្គលិករួសរាយរាក់ទាក់ទៀតផង។
ទីនោះខុសប្លែកពីកន្លែងទូទៅ ព្រោះមានជាលក្ខខណ្ឌធម្មតា និងបែបគ្រួសារតាមតែចំណង់ចំណូលចិត្តរបស់ភ្ញៀវ។
សេនឌី​ និងក្រុមការងារបានចំណាយពេលញ៉ាំអាហារ និងជជែកគ្នាលេងពីនេះពីនោះ។
មិនយូរពួកគេនាំគ្នារាំច្រៀងលេងយ៉ាងរីករាយមិនថាសេនឌី​ ឬសុវណ្ណារាក់។
ប៉ុន្តែមានម្នាក់ដែលកំពុងអង្គុយញញឹម ទាំងក្នុងចិត្តមានកំហឹងយ៉ាងពុះកញ្រ្ជោលសឹងតែទប់មិនបាន។
“ពួកឯង គ្នាទៅក្រៅមួយភ្លេត!”
ថារួចណាត់យ៉ាក៏ដើចេញទៅខាងក្រៅបាត់។
“ពុទ្ធោអើយ!!”
នាងបានដាល់កញ្ចក់មួយដៃ ធ្វើឱ្យកញ្ចក់មានស្នាមប្រេះស្រាំ!!
“ជុ! ជុ! ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ដែលបានឃើញនាងក្នុងស្ថានភាពបែបនេះ!”
សម្តីរបស់សូទីកាន់តែដុតឱ្យណាត់យ៉ាកាន់តែក្តៅជាងមុនទ្វេដង។
“នាងត្រូវការអី?”
ណាត់យ៉ាជាមនុស្សឆ្លាតឆាប់យល់ស្ថានការណ៍ ហើយនាងក៏ដឹងដែរថាអ្នកដែលកំពុងឈរនិយាយជាមួយនាង ស្អប់សេនឌីដល់ឆ្អឹង។ នាងពេលនេះប្រែទៅជាមនុស្សបិសាចដែលគួរឱ្យខ្លាច ខុសពីណាត់យ៉ាពីមុន ដែលជាមនុស្សស្លូតបូតសុភាពរាបសារ ចេះផ្តល់ក្តីស្រឡាញ់ឱ្យអ្នកជុំវិញខ្លួន និងតែងតែការពារមិត្តជាទីស្រឡាញ់។
“យើងចង់ឱ្យនាងរួមដៃ ព្រោះពួកយើងមានសត្រូវតែមួយ! បើកម្ចាត់វាបាន… នាងក៏បានសម្រេចតាមបំណង! ចំណែកយើងក៏បាននូវអ្វីដែលយើងចង់បាន!”
ស្នាមញញឹមដែលពោរពេញទៅដោយល្បិចកល! បានលេចឡើងនៅលើផ្ទៃមុខរបស់ពួកគេ!
មនុស្សដែលធ្លាប់ជាមិត្តស្និទ្ធស្នាលបែរជាមានចិត្តច្រណែនឈ្នានីស ប៉ុនប៉ងអាក្រក់លើគ្នាទៅវិញ។
“យើងយល់ព្រម! នាងចង់ឱ្យយើងធ្វើអី?”
“កុំតក់ក្រហល់ពេក! ពេលនេះនាងត្រូវចូលទៅខាងក្នុងសិន ដើម្បីកុំឱ្យគេសង្ស័យ! ពួកយើងនៅមានឱកាសច្រើនទៀត!”
និយាយចប់ពួកគេក៏បំបែកគ្នាទៅកន្លែងរៀងខ្លួន ដោយធ្វើដូចគ្មានអ្វីកើតឡើង។
ណាត់យ៉ាត្រឡប់មកក៏ឃើញសភាពពួកគេម្នាក់ៗ គេងលង់លក់អស់ អ្នកខ្លះគេងលើសាឡុង ឯអ្នកខ្លះទៀតគេងគងដៃលើតុ ចំណែកសេនឌីគេងកើយស្មារបស់សុវណ្ណារាក់។ នាងមិនពេញចិត្តជាខ្លាំងពេលដែលឃើញពួកគេនៅក្បែរគ្នាបែបនេះ ទើបប្រញាប់ដាស់គ្រប់គ្នាឱ្យត្រលប់ទៅផ្ទះវិញ។
យប់យន់ស្ងាត់សូន្យ មនុស្សម្នានាំគ្នាសម្រាកក្នុងផ្ទះ ក្រោមពន្លឺព្រះចន្ទព្រឿងៗ ខ្យល់បក់រវិចៗធ្វើឱ្យវាំងននមាត់បង្អួចរបស់កញ្ញាDesignerវ័យក្មេងប៉ើងផាយផាត់ ភាពត្រជាក់ក៏ចូលមកប៉ះនឹងស្បែក។ នាងតូចស្រវាទាញភួយមកដណ្តប់លើរាងកាយ និងគេងលង់លក់យ៉ាងស្កប់ស្កល់។
បន្តិចក្រោយមក សំឡេងឆ្កែលូក៏បានបន្លឺឡើង តាំងពីដើមភូមិរហូតដល់ចុងភូមិ។
នៅពេលសំឡេងមកដល់ខាងមុខផ្ទះរបស់នាងតូច ហាក់ដូចជាឮកាន់តែខ្លាំងទៅៗ… ខុសពីសព្វដង ដែលមិនធ្លាប់មានឆ្កែមកដើរលូពេញភូមិបែបនេះពីមុនមកទេ។
ខ្យល់ក៏ត្រជាក់រងាចុងដៃចុងជើង! សំឡេងឆ្កែលូខាងក្រៅក៏គួរឱ្យរន្ធត់ព្រឺព្រួច ធ្វើឱ្យព្រឺសម្បុរខ្ញាកៗ!!
កាលនៅពីក្មេងធ្លាប់បានឮចាស់ៗ គាត់តំណាលថាកាលបើឮសំឡេងឆ្កែលូនៅពេលយប់
វាជារឿងធម្មតារបស់សត្វ ប៉ុន្តែបើវាលូយ៉ាងក្រលួចបែបនេះ ប្រាកដណាស់ថាវាកំពុងតែមើលឃើញខ្មោច ឬពពួកអមនុស្ស!
នៅម៉ោង១២កណ្តាលអាធ្រាត្រ!!
“តុក! តុកៗ!”
សំឡេងគោះទ្វារបានបន្លឺឡើង!!
សេនឌីក្រោកដើរតម្រង់ទៅមាត់ទ្វារទាំងមមីមមើ ដោយមិនបានក្រឡេកមើលនាឡិកាដែលព្យួរនៅលើជញ្ជាំង។
នៅពេលបើកទ្វារ នាងយកដៃខ្ទប់មាត់បើកភ្នែកធំៗ រួចក៏ប្រញាប់បិទទ្វាររត់ទៅបន្ទប់របស់នាងវិញ។ នាងនៅមិនប្រាកដក្នុងចិត្ត ក៏យកដៃទាំងពីរមកទះមុខខ្លួនឯង
“មិនមែនយល់សបិ្ដ តែវាជាការពិត! ខ្ញុំឮសំឡេងគោះទ្វារច្បាស់ណាស់ ប៉ុន្តែបែរជាមិនឃើញអ្នកណាម្នាក់សោះ ឆ្កែក៏នាំគ្នាលូកងរំពងម្តងទៀត!”
នាងចាប់ផ្តើមព្រឺក្បាលខ្ញាក។ ទោះបីនាងតូចសេនឌីភ័យខ្លាចយ៉ាងណា ក៏នាងស៊ូបិទភ្នែកគេងឱ្យដល់ព្រឹកស្អែក។
គ្រីងៗ!
សំឡេងសារបានបន្លឺឡើង! នាងតូចយកទូរស័ព្ទមកបើកមើល រួចក៏ញញឹមញញែមតែម្នាក់ឯង សារនោះគ្មានអ្នកណាក្រៅពីនាយប៉ូលិសរូបសង្ហានោះទេ ដែលសរសេរសារមកប្រាប់អំពីដំណឹងល្អដែលគេនឹងផ្លាស់មកភ្នំពេញវិញ។
ព្រឹកស្អែកឡើងណាត់យ៉ា និងសេនឌីមកធ្វើការជាធម្មតា។ ថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ ហើយក៏ជាថ្ងៃបើកអង្គប្រជុំរវាងប្រធានក្រុមហ៊ុន និងបុគ្គលិកជាន់ខ្ពស់។ អង្គប្រជុំត្រូវបានដំណើរការនៅពេលរសៀលដូចសព្វដង ប៉ុន្តែអ្វីប្លែកនោះ គឺណាត់យ៉ាបានមកចូលរួមក្នុងការប្រជុំជាមួយដែរ។
សេនឌីគ្រាន់តែឈានជើងចូលមក នាងក៏មានអារម្មណ៍ភ្ញាក់ផ្អើលដែលបានឃើញកូនក្រុម
ដែលជាមិត្តជិតស្និទ្ធ មកអង្គុយជាប់តុនាងដោយមិនបានប្រាប់នាងជាមុន!!
នៅកំឡុងពេលប្រជុំ ណាត់យ៉ាបានលើកយកបញ្ហាសាខាមួយកន្លែងរ​បស់ក្រុមហ៊ុនដែលនៅតាមខេត្តមកនិយាយ៖
“បុគ្គលិកនៅទីនោះពិបាកធ្វើការ! ព្រោះអ្នកគ្រប់គ្រងបានលាឈប់ជាបន្ទាន់! ដូច្នេះខ្ញុំសុំស្នើឱ្យប្រធានក្រុមសេនឌីទៅធ្វើជាអ្នកគ្រប់គ្រងនៅទីនោះ!” ណាត់យ៉ានិយាយយ៉ាងម៉ឺងម៉ាត់ ដោយមិនខ្វល់ពីក្រសែភ្នែករបស់សេនឌី។
“…” សេនឌីសម្លឹងណាត់យ៉ាទាំងងឿងឆ្ងល់។
“តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះសំណើនេះ?” ប្រធានក្រុមហ៊ុនសួរទៅកាន់បុគ្គលិក។
“ចាស! លោកប្រធានខ្ញុំយល់ស្រប សេនឌីមិនត្រឹមតែជាDesignerទេ នាងក៏ធ្លាប់ជាManagerពីមុនមកដែរ!”
“បាទ! លោកប្រធានខ្ញុំយល់ថាសេនឌីស័ក្ដិសមនឹងការងារនេះ ព្រោះនាងមានបទពិសោធន៍ផ្នែកគ្រប់គ្រង!”
“ចាស! លោកប្រធានខ្ញុំក៏យល់ឃើញដូច្នេះដែរ!”
លោកប្រធានបានពិចារណា រួចក៏សម្រេចឱ្យសេនឌីទៅធ្វើការនៅទីនោះ ក្នុងនាមជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន ហើយបានតែងតាំងណាត់យ៉ាជាប្រធានក្រុមស្តីទីជំនួសសេនឌី និងរ់ងចាំនាងត្រឡប់មកវិញ។
សេនឌីមិនចង់ទៅធ្វើការឆ្ងាយពីគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់នាងទេ តែនាងក៏គ្មានហេតុផលអ្វីដែលត្រូវបដិសេធដែរ។
ក្រោយពេលប្រជុំរួចក៏ដល់ពេលសម្រាកការងារ គ្រប់គ្នាក៏ត្រឡប់ទៅផ្ទះវិញ។
“ហេតុអ្វីបានជាឯងធ្វើបែបនេះ?” សេនឌីសួរ។
នាងតូចសេនឌីពិតជាខកចិត្តខ្លាំងណាស់ ប្រៀបដូចកំពុងតែយកម្ជុលមុតស្រួចមកចាក់ចំបេះដូងរបស់នាង!!
មនុស្សដែលធ្លាប់តែស្រឡាញ់រាប់អានចាត់ទុកដូចបងប្អូន តែបែរក្លាយជាពស់ពឹសបកមកចឹកនាងទៅវិញ។
“យ៉ាងមិច ឬឯងមិនចង់ទៅធ្វើការនៅទីនោះ? ល្អ!…បើអ៊ីចឹងខ្ញុំនឹងទូរស័ព្ទទៅជម្រាបលោកប្រធានឥឡូវនេះ!” ណាត់យ៉ានិយាយឌឺដង ដោយទឹកមុខឃោរឃៅ។
“មិនចាំបាច់នោះទេ! ខ្ញុំគ្រាន់តែចង់ដឹងហេតុផលប៉ុណ្ណោះ!” សេនឌីតបទាំងស្រងាកចិត្ត។
“ឯងចង់ដឹងណាស់មែនទេ! បាន!…ខ្ញុំនឹងប្រាប់ឯងទៅចុះ កន្លងមកខ្ញុំរាប់ឯងជាមិត្តគ្រាន់តែ
ដើម្បីផលប្រយោជន៍ប៉ុណ្ណោះ! ឯងទាំ ងឆ្លាត ទាំងពូកែអ្នកណាៗក៏ចូលចិត្ត សូម្បីតែការងារដែលជាបំណងប្រាថ្នារបស់យើងក៏ត្រូវនៅក្រោមបង្គាប់របស់ឯង មិនតែប៉ុនហ្នឹងទេ មនុស្សដែលយើងស្រឡាញ់ក៏ឯងដណ្តើមទៅ!”​ ណាត់យ៉ាតប។
“ឯងស្រឡាញ់គាត់តាំងពីពេលណា?”
សេនឌីសួរទាំងអារម្មណ៍ក្តុកក្តួល។ វាពិតជាឈឺចាប់ណាស់ ដែលបានឮពាក្យទាំងនេះចេញពីមាត់របស់មិត្តសម្លាញ់។
“វាតាំងតែពីថ្ងៃដំបូងដែលយើងបានជួបគាត់មកម្ល៉េះ! យើងស្គាល់គាត់មុនឯង ហើយយើងក៏បានណែនាំគាត់ឱ្យស្គាល់ឯង! តាំងពីពេលនោះមកគាត់មិនដែលរវល់ជាមួយនឹងយើងទេ គាត់តែងតែព្យាយាមនៅក្បែរឯង! នៅថ្ងៃបញ្ចប់ការសិក្សាយើងបានទិញកាដូជូនគាត់និងបានសុំគាត់ធ្វើជាសង្សារ តែគាត់បានបដិសេធយើង ព្រោះគាត់ស្រឡាញ់ឯង! ឯងបានឮទេ? ព្រោះគាត់ស្រឡាញ់ឯង! ខ្ញុំស្អប់ឯងណាស់សេនឌី!”
ណាត់យ៉ានិយាយទាំងទឹកភ្នែក និងបានច្រានសេនឌីអុកនឹងជញ្ជាំងមួយទំហឹង! ធ្វើឱ្យកែងដៃរបស់នាងតូចរបួសចេញឈាម!ប៉ុន្តែនាងគ្មានអារម្មណ៍ឈឺនោះទេ!
សេនឌីក៏និយាយទាំងអួលដើមកថា៖
“បើអញ្ចឹងបីឆ្នាំមកនេះ ឯងមិនដែលទុកខ្ញុំជាមិត្តរបស់ឯងនោះទេ”
ណាត់យ៉ាប្រញាប់តប ដោយញញឹមចុងមាត់៖
“មែនហើយ! ការដែលខ្ញុំស្និទ្ធស្នាលជាមួយឯង ព្រោះដើម្បីដណ្តើមមនុស្សដែលខ្ញុំស្រឡាញ់ត្រឡប់មកវិញតែប៉ុណ្ណោះ”
សេនឌីតបទាំងមុខស្ងួត៖
“ឯងស្អប់ខ្ញុំជារឿងរបស់ឯង! តែខ្ញុំនៅតែចាត់ទុកឯងជាមិត្តរបស់ខ្ញុំជានិច្ច!”
និយាយរួចនាងតូចក៏ដើរចេញទៅ។ ណាត់យ៉ាឈរមើលសត្រូវបេះដូងរបស់នាង ដើរចេញទៅទាំងដៃកំពុងមានរបួស។
“នេះខ្ញុំសម្រេចចិត្តខុសឬត្រូវដែលធ្វើបែបនេះ? តែខ្ញុំមិនខុសនោះទេ! នាងទេ ជាអ្នកដណ្តើមមនុស្សដែលខ្ញុំស្រឡាញ់! បើគ្មាននាង បងសុវណ្ណារាក់នឹងស្រឡាញ់ខ្ញុំ!” ណាត់យ៉ានិយាយម្នាក់ឯងតិចៗ ដោយទឹកមុខគួរឱ្យខ្លាច។
ពេលត្រឡប់មកដល់ផ្ទះ សេនឌីបានទូរស័ព្ទទៅនាយសុវណ្ណារាក់ និងគ្រួសាររបស់នាង ដើម្បីប្រាប់ពួកគេ ពីការផ្លាស់ឱ្យទៅធ្វើការនៅតាមខេត្ត។
ស្អែកថ្ងៃថ្មីក៏ចូលមកដល់ សេនឌីរៀបចំដើម្បីធ្វើដំណើរទៅកន្លែងការងារថ្មីនៅខេត្ត។
“សេនឌី បងមកដល់ហើយ! ចាំបងជាអ្នកជូនអូនទៅ!”
នាយសុវណ្ណារាក់និយាយទាំងញញឹម ព្រោះមិនចង់ឱ្យសេនឌីគិតច្រើន។
“មិនអីទេ! អូនបើកឡានទៅដោយខ្លួនឯងន!”  សេនឌីខំញញឹម ដើម្បីកុំឱ្យនាយបារម្ភ។
ពេលនោះនាយក៏ដើរមកអោបនាងតូច ដើម្បីផ្តល់កម្លាំងចិត្តឱ្យនាង៖
“ឃើញអូនញញឹមបានបែបនេះ បងក៏សប្បាយចិត្តហើយ! ពេលទៅដល់ទូរស័ព្ទប្រាប់បងផង!”
នាយនិយាយធ្វើដូចធម្មតា​ តែតាមពិតបេះដូងនាយសឹងតែរលាយទៅហើយ ព្រោះតែព្រួយបារម្ភពីសុវត្ថិភាពរបស់នាង។
ពេលសេនឌីកំពុងធ្វើដំណើរ ក៏មានបុរសម្នាក់ជិះម៉ូតូធំពណ៌ខ្មៅមួយគ្រឿងបើកតាមពីក្រោយ តែសេនឌីមិនបានសង្កេតនោះទេ។
បីម៉ោងកន្លងផុតទៅ សេនឌីក៏បានមកដល់កន្លែងធ្វើការថ្មី។
នៅបរិវេណខាងមុខក្រុមហ៊ុន មានទីធ្លាស្រឡះល្អ និងមានដើមឈើធំជាម្លប់។ មើលទៅទីនេះក៏មិនអន់ដែរ បុគ្គលិករស់រាយរាក់ទាក់ និងមានសណ្តាប់ធ្នាប់ល្អ។
ចំណែកឯបុរសនោះ ក៏ឈប់ម៉ូតូពីចម្ងាយ ដើម្បីឃ្លាំមើល ដោយមិនឱ្យនាងដឹងខ្លួនឡើយ។
គ្រើងៗ!
សម្លេងទូរស័ព្ទបានបន្លឺឡើង!
“ឯងតាមដាននាងឱ្យជាប់! បើមានអ្វីខុសធម្មតាត្រូវប្រញាប់រាយការណ៍មកយើង!”
“បាទ! ចាហ្វាយ!”
រយៈពេលមួយខែដែលសេនឌីបានធ្វើការនៅខេត្ត ដោយមិនបានទៅលេងផ្ទះសោះ ព្រោះតែការងារមមាញឹក។ នៅថ្ងៃចុងសប្តាហ៍ជាពេលសម្រាក និងជាថ្ងៃដែលនាងត្រូវត្រលប់ទៅភ្នំពេញវិញ តាមការកំណត់របស់ក្រុមហ៊ុន។
“ចាហ្វាយ! នាងកំពុងធ្វើដំណើរទៅភ្នំពេញ!”
“ល្អ! ឯងរកឱកាសសម្លាប់នាង! ធ្វើយ៉ាងណាកុំឱ្យស្រាវជ្រាវមកដល់យើងឱ្យសោះ!”
“បាទចាហ្វាយ!”
និយាយចប់បុរសស៊ីឈ្នួលនោះក៏ចាប់ផ្តើមធ្វើសកម្មភាព។
សេនឌីឃើញឡានធំខាងមុខបើកយឺត ក៏វ៉ាទៅមុន។ បុរសនោះឃើញឱកាសល្អក៏ឡើងវ៉ាជែងឃាំងពីមុខសេនឌី ដើម្បីឱ្យឡានដែលមកពីទិសផ្ទុយគ្នាបុកនឹងឡានសេនឌី។
សេនឌីបើកឡានដោយស្មារតីរឹងមាំ នាងបានគេចផុតពីឡានខាងមុខ។
បុរសស៊ីឈ្នួលបានធ្វើឱ្យភ្លាត់ឱកាសល្អ មិនចាំយូរបុរសនោះក៏ទាញកាំភ្លើងមកបាញ់។
“ផាំង!!”
គ្រាប់កាំភ្លើងបាញ់ចំកង់ឡាន ធ្វើឱ្យឡានក្រឡាប់ជាច្រើនតង់នៅលើថ្នល់ បណ្តាលឱ្យសេនឌីដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ!!!
ហេតុការដ៏រន្ធត់នេះបានធ្វើឱ្យមនុស្សម្នាដែលនៅក្បែរនោះមានការតក់ស្លុត ស្រែកផ្អើលឆោឡោ!
នារីម្នាក់ដែលបានឃើញហេតុនេះ ក៏ប្រញាប់ទូរស័ព្ទទៅប៉ូលិស ចំណែកបុរសម្នាក់ដែលនៅក្បែរនោះ ក៏បានទូរស័ព្ទទៅឡានពេទ្យសង្រ្គោះបន្ទាន់។
“វីវៗ…ទឺ​…ទឺត!!”
ឡានពេទ្យបានមកដល់ តែក៏ហួសពេលទៅហើយសម្រាប់សេនឌី ក្រុមគ្រូពេទ្យលើកសពរបស់សេនឌីដាក់លើឡានពេទ្យ បញ្ជូនទៅឱ្យគ្រួសាររបស់នាង ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។
ម៉ាក់របស់សេនឌីគ្រាន់តែឃើញសពរបស់សេនឌី គាត់ក៏ស្រែកទ្រហោយំដល់សន្លប់។ ចំណែកប៉ារបស់សេនឌី គាត់យំទាំងខ្សឹកខ្សួលអួលណែនក្នុងទ្រូង ព្រោះសេនឌីនាងជាកូនតែម្នាក់គត់របស់ពួកគាត់។
គ្រីង…គ្រីង!
សម្លេងទូរស័ព្ទក៏បន្លឺឡើង!
“សាន់! គេមានការអីអញ្ចេះ? ទើបតែបានជួបគ្នានៅកន្លែងធ្វើការអម្បាញ់មិញនេះសោះ!”
សុវណ្ណារាក់និយាយម្នាក់ឯងទាំងងឿងឆ្ងល់!
“សួស្តីសាន់​ ឯងមានការអ្វី? ទើបទូរស័ព្ទមកយើងពេលនេះ!” សុវណ្ណារាក់សួរ។
“ណារាក់ យើងមានរឿងចង់ប្រាប់ឯង” សាន់និយាយទាំងសោកសៅ!
“ឯងមានរឿងអី? ស្តាប់សម្លេងរបស់ឯងដូចជាកំពុងកើតទុក្ខ! ឬឯងត្រូវបញ្ឈប់ពីការងារ?”
សុវណ្ណារាក់និយាយលេងសើចដូចរាល់ដង។
“មិនមែនទេ!” សាន់តប។
“អុញ បើអញ្ចឹងឯងក៏ឆាប់ប្រាប់យើងម៉ោ?” សុវណ្ណារាក់ប្រញាប់សួរ។
“សេនឌីស្លាប់ហើយ!” សាន់និយាយទាំងអួលដើមក។
“មិនពិត!… មិនអាចទេ! សេនឌី!”
និយាយរួច នាយសុវណ្ណារាក់ក៏ប្រញាប់ទៅផ្ទះរបស់សេនឌី។
ចំណែកឯបុរសស៊ីឈ្នួលនោះ ត្រូវបានកងកម្លាំងសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបាន។
បុរសនោះ បានប្រាប់លោកពូលិសថាខ្លួនត្រូវបានគេជួលឱ្យមកសម្លាញ់មនុស្សស្រីម្នាក់ដែលឈ្មោះសេនឌី។ គេក៏បាននិយាយទៀតថា៖
“អ្នកដែលជួលខ្ញុំនិងមិត្ត ជាមនុស្សស្រីដែលស្លៀកពាក់ឈុតខ្មៅ នាងបានឱ្យលុយពួកខ្ញុំមួយចំនួននៅហាងកាហ្វេមួយកន្លែង!”
ស្អែកឡើង សុវណ្ណារាក់ក៏ប្រញាប់ទៅហាងកាហ្វេដែលជនល្មើសបានប្រាប់ ថាជាកន្លែងណាត់ជួបរវាងជនល្មើស និងអ្នកជួលម្នាក់នោះ។ គេក៏ទៅសុំមើលកាមេរ៉ាសុវត្ថិភាពក្នុងហាង តែមិនបានឃើញមុខ ឬតម្រុយអ្វីពីជនលាក់មុខនោះឡើយ។
អស់ពេលមួយសប្តាហ៍ នៅតែមិនទាន់បានជួបមនុស្សម្នាក់នោះនៅឡើយទេ ប៉ុន្តែនាយមិនរាថយដាច់ខាត ព្រោះវាជាផ្លូវតែមួយដែលអាចចាប់ខ្លួនអ្នកនៅពីក្រោយរឿងនេះបាន។
លុះចូលដល់ថ្ងៃថ្មី នាយក៏មកអង្គុយនៅខាងមុខហាង ដោយធ្វើខ្លួនជាអតិថិជនធម្មតាដូចរាល់ដង ក៏ស្រាប់តែមានមនុស្សម្នាក់ដើរមកដាក់ដៃលើស្មារបស់នាយ។
“សួស្តីបងណារាក់! បងសុខសប្បាយទេ?”
នោះជាសំឡេងរបស់នាងសារ៉ាដែលជាសង្សារចាស់របស់នាយ។
“សារ៉ា!”
នាយភ្ញាក់ផ្អើល ដែលបានឃើញនាងនៅទីនេះ ព្រោះនាងបានទៅរស់នៅបរទេសអស់រយៈពេល១០ឆ្នាំមកហើយ។
“ខានជួបគ្នាយូរហើយ! អូនស្មានតែបងភ្លេចអូនហើយតើ!”​ នាងញញឹមយ៉ាងទាក់ទាញ។
“កុំធ្វើកាយវិការស្និទ្ធស្នាលគ្នាពេកអី! ពួកយើងបានបែកគ្នាយូរហើយ!” នាយនិយាយទាំងសោះកក្រោះ និងបានដកដៃនាងចេញពីស្មា។
“អូនចង់ចាប់ផ្តើមសារជាថ្មី!” នាងនិយាយទាំងញញឹម។
“ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ!” នាយតប។
“តែនាងនោះ បានស្លាប់ហើយ!” នាងនិយាយសម្លុតគេ។
“ម៉េចបានជាសារ៉ាដឹងរឿងនេះ?”​​ ​​ នាយសួរទាំងងឿងឆ្ងល់ និងជ្រួញចិញ្ចើម។
“អឺ…! គឺ…គឺអូនបានឃើញតាមព័ត៌មាន!” នាងតប ទាំងរអាក់រអួល។
នាយឃើញនាងមានអាការៈដូច្នេះ ក៏គិតថាប្រាកដជាមានអ្វីខុសធម្មតាហើយ!
“ហេតុអីបងមើលមកអូនបែបនេះ?” នាងសួរ។
“បងស្រាប់តែនឹកឃើញ អនុស្សាវរីយន៍ចាស់ៗរបស់ពួកយើង” នាយសុវណ្ណារាក់និយាយយ៉ាងស្រទន់​។
“…” សារ៉ាមិននិយាយអ្វីទាំងអស់ នាងញញឹមដោយលង់នឹងសម្តីទន់ភ្លន់របស់គេ។
“តើពួកយើងអាចណាត់ញ៉ាំបាយបានទេ?” នាយសួរ។
“អូនយល់ព្រម!” នាងតបទាំងរំភើបចិត្ត។
និយាយរួចពួកគេក៏នាំគ្នាទៅហាងអាហារក្បែរមាត់ទឹក ដែលពួកគេធ្លាប់ទៅកាលជាសង្សារនឹងគ្នា។
គ្រើងៗ!
សំឡេងទូរស័ព្ទបានបន្លឺឡើង!
សារ៉ាក៏សុំចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅ ដោយឱ្យសុវណ្ណារាក់រងចាំនៅតុអាហារ។ នៅពេលនាងចេញទៅផុត នាយក៏លួចតាមទៅ។
“យើងប្រាប់ហើយមែនទេ! ថាកុំទាក់ទងមកយើងទៀត!”
“តែអ្នកនាងបានសន្យា ថានឹងជួយមិត្តរបស់ខ្ញុំឱ្យចេញពីគុក!”
“យើងបានសន្យាពិតមែន តែមិត្តរបស់ឯងវាបានសារភាពប្រាប់ប៉ូលិស!”
“វាសារភាពពិតមែន តែវាមិនបានស្គាល់អ្នកនាងទេ!”
“ល្អហើយ!”
“អ្នកនាងចង់មានន័យថាម៉េច?”
“គឺមានន័យថាយើងមិនពាក់ព័ន្ធ! រឿងរបស់ពួកឯង ដូច្នេះពួកឯងដោះស្រាយដោយខ្លួនឯងទៅ!”
“បើអ្នកនាងមិនព្រមជួយ! អ្នកនាងកុំគិតថាអាចរួចខ្លួន! ព្រោះខ្ញុំនេះហើយនឹងទៅសារភាពថាអ្នកណាជាអ្នកបញ្ជាឱ្យសម្លាប់ស្រីនោះ!”
“បិទមាត់របស់ឯងឱ្យជិតទៅ! យើងនឹងឱ្យលុយទៅឯងមួយចំនួនធំ ជួបគ្នាស្អែកនេះនៅកន្លែងចាស់!”
និយាយចប់នាងក៏ត្រឡប់មកតុអាហារវិញ តែមិនបានឃើញនាយសុវណ្ណារាក់នៅទីនោះឡើយ។
នាងក៏ទៅសួរបុគ្គលិករត់តុ៖
“អេ! ប្អូន! តើបុរសដែលអង្គុយនៅទីនេះគេទៅណាបាត់ហើយ?”
“អ៎! គាត់បានផ្ដាំមកថា គាត់ជាប់មានធុរៈបន្ទាន់! ទើបត្រូវប្រញាប់ទៅមុន ប៉ុន្តែគាត់នឹងទាក់ទងមកបងម្តងទៀត!”
ក្រោយបានឮបែបនេះ នាងក៏សប្បាយចិត្តដែលគម្រោងរបស់នាងបានសម្រេច តែនាងមិនបានដឹងទេថា គេបានស្តាប់ឮគ្រប់យ៉ាង។
មួយថ្ងៃបានកន្លងផុតទៅ ថ្ងៃដែលបានណាត់ក៏ចូលមកដល់។
សារ៉ាក៏ទៅជួបនិងបុរសស៊ីឈ្នួល នាងស្លៀកពាក់ឈុតខ្មៅដូចរាល់ដងពេលណាត់ជួប។
សារ៉ា នាងមិនបានដឹងនោះទេថានាយសុវណ្ណារាក់ និងកងកម្លាំងសមត្ថកិច្ចកំពុងចាំមើលសកម្មភាពរបស់នាង។
មិនយូរប៉ុន្មាន បុរសស៊ីឈ្នួលក៏មកដល់ និងធ្វើការទទួលលុយពីសារ៉ា។
កងកម្លាំងសមត្ថកិច្ច ក៏ប្រញាប់ចាប់ខ្លួននាង និងបុរសស៊ីឈ្នួលនោះ។
សារ៉ាបានសារភាពគ្រប់យ៉ាងថា នាងគឺជាអ្នករៀបចំគម្រោងឱ្យសូទី ទៅអូសទាញណាត់យ៉ាមកធ្វើជាបក្សពួកតែមួយ និងបានឱ្យនាងស្នើសេនឌីទៅធ្វើការនៅតាមខេត្ត។
នៅចុងបញ្ចប់ ពួកគេក៏ត្រូវបានផ្តន្ទាទោសតាមផ្លូវច្បាប់។
សុវណ្ណារាក់សម្លឹងមើលទៅផ្ទៃមេឃទាំងស្នាមញញឹម៖
“យេ!! ទីបំផុតពួកយើងអាចបញ្ចប់គម្រោងថ្មីរបស់ក្រុមហ៊ុនបានហើយ”
សេនឌីក្រោកពីកៅអី និយាយទាំងរំភើបចិត្តទៅកាន់ក្រុមការងារនៅក្នុង Office របស់នាង។ កាយវិការ​ និងទឹកមុខដ៏ស្រស់ថ្លារបស់នាង បានធ្វើឱ្យពួកគេសប្បាយរីករាយជាមួយដែរ។
កញ្ញាប្រធានក្រុមដ៏ស្រស់ស្អាត តែងតែទទួលបាននូវការគោរពស្រឡាញ់ ក៏ព្រោះតែនាងមិនដែលស្តីបន្ទោសឱ្យសមាជិកណាម្នាក់ទេ មានតែជួយណែនាំជំរុញ និងលើកទឹកចិត្តដល់ពួកគេ។
“អ៊ីចឹងយប់នេះពួកយើងទៅជប់លៀងឆ្លងល្អទេ?”
“មែនហើយៗ! ពួកយើងខានសប្បាយយូរហើយ!”
“តើពួកយើងគួរទៅកន្លែងណា?”
“ទៅកន្លែងដដែល ព្រោះទីនោះមានសុទ្ធតែអាហារឆ្ងាញ់ៗ!!”
“ពិតមែនហើយ! លើកនេះខ្ញុំនឹងញ៉ាំមិនឱ្យចាញ់គ្រប់គ្នាដូចលើកមុនទេ!”
ហាហា!!……..
សំឡេងសើចក្អាកក្អាយរបស់ពួកគេបានលាន់ឮចេញមកក្រៅ ធ្វើឱ្យអ្នកដែលកំពុងដើរកាត់ទីនោះងឿងឆ្ងល់! និងចង់ដឹងចង់ឃើញពីស្ថានភាពនៅខាងក្នុង។
គ្រាក!!  ទ្វារត្រូវបានបើក!
“សួស្តី! គ្រប់គ្នាកំពុងធ្វើអ្វីហ្នឹង? សំឡេងឮទៅដល់ខាងក្រៅ ទើបខ្ញុំចូលមកក្រែងមានអ្វីដែលអាចជួយបាន!”
នារីម្នាក់បានបើកទ្វារដើរចូលមកយ៉ាងជឿជាក់ និងញញឹមដាក់គ្រប់គ្នា តែគ្មានអ្នកណានិយាយជាមួយនាងឡើយ។
ដោយឃើញស្ថានការណ៍តឹងតែង សេនឌីក៏ចេញមករាក់ទាក់ ក្នុងមានជាអ្នកធ្វើការក្នុងក្រុមហ៊ុនតែមួយ។
“អូ! សួស្តីសូទី ពួកយើងកំពុងរៀបចំគម្រោងថ្មីដែលនឹងដាក់!!…”
ម្ចាស់សំឡេងមិនទាន់បញ្ចប់ប្រយោគផង គេក៏និយាយកាត់សម្តីនាង៖
“គម្រោងដែលនឹងដាក់ក្នុងធុងសំរាមខាងមុខអាគារមែនទេ?”
សូទីឈរឱបដៃផ្អែកចំហៀងខ្លួននឹងមាត់ទ្វារ។ ទឹកមុននិងពាក្យឌឺដងរបស់នាង ធ្វើឱ្យណាត់យ៉ាដែលជាកូនក្រុមនិងជាមិត្តរបស់សេនឌីទ្រាំមិនបាន។
“នាងគិតថាខ្លួនឯងអស្ចារ្យប៉ុណ្ណា? សម្អាងស្អីមកនិយាយមើលងាយពួកយើង?”  ណាត់យ៉ាជ្រែកខ្លួនមកមុខ នាងយកដៃច្រត់តុ រួចនិយាយទាំងកំហឹង។
“ក៏ព្រោះតែយើងជានិស្សិតបរទេសនោះអី!”
សូទីកាន់តែធ្វើឱ្យពួកគេខឹងឡើង!
សេនឌីទះស្មាណាត់យ៉ាតិចៗ រួចក៏ដើរហួសមកឈរចំពីមុខដៃគូប្រកួតប្រជែង និងនិយាយដោយស្នាមញញឹមដ៏ស្រទន់ បង្កប់នូវភាពអង់អាចរបស់នាង៖
“វាក៏មិនប្រាកដដែរ ជួនកាលនិស្សិតក្រៅប្រទេសដូចនាង អាចនឹងចាញ់និស្សិតក្នុងស្រុកដូចជាខ្ញុំក៏ថាបាន!”
សម្តីរបស់សេនឌីធ្វើឱ្យគេប្រែទឹកមុខ។ សូទីមិននិយាយអ្វីទាំងអស់ នាងក៏ដើរចេញទាំងក្រសែភ្នែកសម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែកទៅហើយ។
“បានហើយ ពួកយើងថ្ងៃនេះសម្រាកចុះ! យប់នេះកុំភ្លេចទៅPartyទាំងអស់គ្នា!”
កញ្ញាប្រធាននិយាយរួច ពួកគេក៏រៀបចំប្រមូលឯកសារទុកដាក់ ហើយក៏នាំគ្នាចេញទៅ។
កំពុងធ្វើដំណើរតាមផ្លូវ នាងក៏ស្រាប់តែនឹកឃើញដល់អនុស្សាវរីយ៍កាលនៅក្មេងៗ នាងក៏មា​នស្នាមញញឹមឡើង។
ទេសភាពដ៏ស្រស់ស្អាត អមដោយដើមឈើតូចធំស្របសងខាងផ្លូវថ្នល់​ និងអាកាសធាតុត្រជាក់ខ្យល់បក់ផាយផាត់ ធ្វើឱ្យកញ្ញាអ្នកដំណើរបន្ថយល្បឿនយឺតៗ ដើម្បីចំណាយពេលជាមួយធម្មជាតិ។
គ្រើងៗ!
កំពុងតែមានក្តីសុខជាមួយភាពស្ងប់ស្ងាត់ សំឡេងរោទិ៍ក៏បានបន្លឺឡើង!
នាងទទួលទូរស័ព្ទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយភ្ជាប់នឹងឧបករណ៍ទាក់ទងដើម្បីងាយស្រួលនិយាយគ្នា ព្រោះខ្លាចមានគ្រោះថ្នាក់ ប្រសិនបើកាន់ទូរស័ព្ទដោយផ្ទាល់។
“ហេឡូ! អូនសម្លាញ់! ល្ងាចនេះពួកយើងទៅញ៉ាំបាយជាមួយគ្នាណា!”
នៅពេលបានឮសំឡេងដ៏ផ្អែមល្ហែមរបស់សង្សារ នាងក៏សប្បាយចិត្តភ្លេចអស់រាល់ទុក្ខកង្វល់ទាំងឡាយដែលធ្វើឱ្យនឿយហត់កន្លងមក!!
គេម្នាក់នោះឈ្មោះសុវណ្ណារាក់ ដែលជាប៉ូលិសរូបសង្ហាប្រចាំការក្នុងបេះដូងរបស់កញ្ញា
Designerវ័យក្មេង ដែលមានតំណែងជាប្រធានក្រុមផ្នែកច្នៃម៉ូតដ៏ល្បីម្នាក់។
វាយូរពេកហើយសម្រាប់គូស្នេហ៍ដែលមិនបានណាត់ជួបគ្នា ព្រោះគេជាប់រវល់បំពេញភារកិច្ចការងារជាច្រើន ណាមួយត្រូវចុះទៅតាមខេត្ត ទើបមិនមានពេលឱ្យនាង។
“បងនិយាយពិតហ៎! តែ……”
នាងស្ទាក់ស្ទើរមិនអាចសម្រេចចិត្តភ្លាមៗបាន!
“ម្ខាងជាសង្សារដែលកម្រមានពេលចួបគ្នា ឯម្ខាងទៀតជាមិត្តរួមការងារដែលធ្វើការជាមួយគ្នារាល់ថ្ងៃ តែសឹងថាគ្មានពេលនិយាយជាមួយគ្នាផង ណាមួយនេះជាឱកាសតែមួយគត់ដែលខ្ញុំអាចធ្វើPartyជាមួយពួកគេបាន!”
កំពុងតែស្លុងគំនិត មិនដឹងថាគួរទៅចូលរួមជាមួយពួកគេ ឬត្រូវនៅញ៉ាំបាយជាមួយមនុស្សជាស្រឡាញ់ ក៏ស្រាប់តែគេនិយាយកាត់ការគិតរបស់នាង៖
“សេនឌី! អូនកើតអីហ្នឹង?”
នាយប្រញាប់សួរ ព្រោះមិនបានឮនាងនិយាយបន្ត។
គេជាមនុស្សដែលមិនងាយស្រឡាញ់អ្នកណាផ្តេសផ្តាសទេ រឹតតែមិនអាចក្បត់សង្សារខ្លួននៅពេលចេញបេសកម្មឆ្ងាយម្តងៗ។
មានមនុស្សស្រីស្អាតជាច្រើនដែលរង់ចាំឱ្យគេជ្រើសរើស តែពួកនាងបានត្រឹមចាំទាំងខកចិត្ត ក៏ព្រោះនាយប៉ូលិសសង្ហាម្នាក់នេះគ្មានថ្ងៃមើលនារីណា ក្រៅពីបុប្ផាមួយទងដែលរីកស្គុសស្គាយក្នុងបេះដូងគេឡើយ។​​​
“អឺ…! គឺ… អូនគិតថា អូនកំពុងមានណាត់ពីរក្នុងពេលតែមួយ!”
នាងលួចញញឹមតែម្នាក់ឯង ព្រោះដឹងថាបើនាងតបបែបនេះ គេនឹងហួងហែង។ កញ្ញារូបស្រស់ដឹងថាសង្សាររបស់ខ្លួនពូកែប្រចណ្ឌ ទើបនិយាយលលេងនឹងគេ តែនាងមិនបានដឹងទេថាគេខ្លាចបាត់បង់នាងខ្លាំងប៉ុណ្ណា។
“អាម្នាក់ហ្នឹងវាជាអ្នកណា?”
នាយសួរធម្មតា តែសម្តីមួយម៉ាត់ៗសង្កត់ន័យច្បាស់លាស់ និងម៉ឺងម៉ាត់ប្រៀបដូចខ្លាកំណាចកំពុងគ្រហឹមដោយភ្លើងប្រចណ្ឌ…!
ទោះបីនាយសុវណ្ណារាក់ប្រាកដចិត្តថានារីដែលកំពុងឆ្លើយឆ្លងជាមួយគេ ស្រឡាញ់និងស្មោះត្រង់ចំពោះគេខ្លាំងប៉ុណ្ណា ក៏នាយនៅតែមិនអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លួនឯងបាន។ វាអាចថាមកពីគេធ្លាប់បែកបាក់ស្នេហាពីមុនមក ទើបធ្វើឱ្យគេខ្លាចមានអ្នកមកឆក់យកនាងចេញពីគេម្ដងទៀត។
“ហិហិ! បងប្រចណ្ឌហើយ! អូនមិនបានទៅចួបបុរសឯណាទេ ប៉ុន្តែអូនមានណាត់ជាមួយក្រុមការងារនៅPartyល្ងាចនេះ!”
សេនឌីអស់សំណើចដែលនាយកំណាចបង្ហាញអារម្មណ៍ខឹងភ្លាមៗ ព្រោះគិតថាមានមនុស្សប្រុសមកចាប់អារម្មណ៍លើនារីដែលខ្លួនស្រឡាញ់ស្ទើលេប!
“នេះប្រហែលជាអូនសប្បាយចិត្តណាស់ហើយមើលទៅ” នាយនិយាយបណ្តើរញញឹមបណ្តើរ ។
“ហាហា! អូនលលេងទេ! និយាយអ៊ីចឹង តើពួកយើងអាចប្តូរមកញ៉ាំបាយនៅថ្ងៃស្អែកបានទេ?”
សេនឌីនិយាយបែបនេះ ដោយសារនាងចង់ចំណាយពេលវេលានៅជាមួយមនុស្សដែលនាងស្រឡាញ់តែពីរនាក់ មិនចង់ឱ្យមានការរំខាន ព្រោះភោជនីយដ្ឋាននោះក៏ជាកន្លែងដែលនាងនិងសង្សារទៅជាប្រចាំ អាចនិយាយបានថារាល់ពេលណាត់ចួបគ្នា​​ ពួកគេតែងតែទៅញ៉ាំអាហារនៅទីនោះ។
“មិនអាចទេ ព្រោះស្អែកនេះបងត្រឡប់ទៅខេត្តវិញហើយ តែបើអូនមិនទំនេរក៏មិនអីដែរ!” គេនិយាយបែបនេះ ព្រោះមិនចង់ឱ្យនាងស្មុគស្មាញ តែគេបែរជាលួចអន់ចិត្តដោយស្ងាត់ស្ងៀម ប៉ុន្តែទោះជាយ៉ាងណា ក៏តួឯកស្រីរបស់យើងមិនព្រមបាត់បង់ឱកាសលើកនេះដែរ!
“បើអ៊ីចឹង យប់នេះបងទៅជប់លៀងជាមួយពួកអូនហ្មងទៅ អូននឹងណែនាំពួកគេឱ្យស្គាល់បង!”
សេនឌីនិយាយលួងលោមឱ្យនាយទៅជាមួយ ព្រោះតាំងពីដើមមក ស្នេហារវាងពួកគេគ្មានមិត្តម្នាក់ណាបានដឹងឡើយ លើកលែងតែណាត់យ៉ាដែលជាមិត្តជិតដិតរបស់នាង។
“យល់ព្រម! បងទៅជាមួយអូន!”
សុវណ្ណារាក់ប្រញាប់តប គេផ្ទាល់ក៏ចង់ជួបនាងណាស់ដែរ។
នៅភោជនីយដ្ឋានមួយកន្លែងដែលមានការតុបតែងដេគ័រ ភ្លើងពណ៌ និងឆាកតន្រ្តី ព្រមទាំងបុគ្គលិករួសរាយរាក់ទាក់ទៀតផង។
ទីនោះខុសប្លែកពីកន្លែងទូទៅ ព្រោះមានជាលក្ខខណ្ឌធម្មតា និងបែបគ្រួសារតាមតែចំណង់ចំណូលចិត្តរបស់ភ្ញៀវ។
សេនឌី​ និងក្រុមការងារបានចំណាយពេលញ៉ាំអាហារ និងជជែកគ្នាលេងពីនេះពីនោះ។
មិនយូរពួកគេនាំគ្នារាំច្រៀងលេងយ៉ាងរីករាយមិនថាសេនឌី​ ឬសុវណ្ណារាក់។
ប៉ុន្តែមានម្នាក់ដែលកំពុងអង្គុយញញឹម ទាំងក្នុងចិត្តមានកំហឹងយ៉ាងពុះកញ្រ្ជោលសឹងតែទប់មិនបាន។
“ពួកឯង គ្នាទៅក្រៅមួយភ្លេត!”
ថារួចណាត់យ៉ាក៏ដើចេញទៅខាងក្រៅបាត់។
“ពុទ្ធោអើយ!!”
នាងបានដាល់កញ្ចក់មួយដៃ ធ្វើឱ្យកញ្ចក់មានស្នាមប្រេះស្រាំ!!
“ជុ! ជុ! ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ដែលបានឃើញនាងក្នុងស្ថានភាពបែបនេះ!”
សម្តីរបស់សូទីកាន់តែដុតឱ្យណាត់យ៉ាកាន់តែក្តៅជាងមុនទ្វេដង។
“នាងត្រូវការអី?”
ណាត់យ៉ាជាមនុស្សឆ្លាតឆាប់យល់ស្ថានការណ៍ ហើយនាងក៏ដឹងដែរថាអ្នកដែលកំពុងឈរនិយាយជាមួយនាង ស្អប់សេនឌីដល់ឆ្អឹង។ នាងពេលនេះប្រែទៅជាមនុស្សបិសាចដែលគួរឱ្យខ្លាច ខុសពីណាត់យ៉ាពីមុន ដែលជាមនុស្សស្លូតបូតសុភាពរាបសារ ចេះផ្តល់ក្តីស្រឡាញ់ឱ្យអ្នកជុំវិញខ្លួន និងតែងតែការពារមិត្តជាទីស្រឡាញ់។
“យើងចង់ឱ្យនាងរួមដៃ ព្រោះពួកយើងមានសត្រូវតែមួយ! បើកម្ចាត់វាបាន… នាងក៏បានសម្រេចតាមបំណង! ចំណែកយើងក៏បាននូវអ្វីដែលយើងចង់បាន!”
ស្នាមញញឹមដែលពោរពេញទៅដោយល្បិចកល! បានលេចឡើងនៅលើផ្ទៃមុខរបស់ពួកគេ!
មនុស្សដែលធ្លាប់ជាមិត្តស្និទ្ធស្នាលបែរជាមានចិត្តច្រណែនឈ្នានីស ប៉ុនប៉ងអាក្រក់លើគ្នាទៅវិញ។
“យើងយល់ព្រម! នាងចង់ឱ្យយើងធ្វើអី?”
“កុំតក់ក្រហល់ពេក! ពេលនេះនាងត្រូវចូលទៅខាងក្នុងសិន ដើម្បីកុំឱ្យគេសង្ស័យ! ពួកយើងនៅមានឱកាសច្រើនទៀត!”
និយាយចប់ពួកគេក៏បំបែកគ្នាទៅកន្លែងរៀងខ្លួន ដោយធ្វើដូចគ្មានអ្វីកើតឡើង។
ណាត់យ៉ាត្រឡប់មកក៏ឃើញសភាពពួកគេម្នាក់ៗ គេងលង់លក់អស់ អ្នកខ្លះគេងលើសាឡុង ឯអ្នកខ្លះទៀតគេងគងដៃលើតុ ចំណែកសេនឌីគេងកើយស្មារបស់សុវណ្ណារាក់។ នាងមិនពេញចិត្តជាខ្លាំងពេលដែលឃើញពួកគេនៅក្បែរគ្នាបែបនេះ ទើបប្រញាប់ដាស់គ្រប់គ្នាឱ្យត្រលប់ទៅផ្ទះវិញ។
យប់យន់ស្ងាត់សូន្យ មនុស្សម្នានាំគ្នាសម្រាកក្នុងផ្ទះ ក្រោមពន្លឺព្រះចន្ទព្រឿងៗ ខ្យល់បក់រវិចៗធ្វើឱ្យវាំងននមាត់បង្អួចរបស់កញ្ញាDesignerវ័យក្មេងប៉ើងផាយផាត់ ភាពត្រជាក់ក៏ចូលមកប៉ះនឹងស្បែក។ នាងតូចស្រវាទាញភួយមកដណ្តប់លើរាងកាយ និងគេងលង់លក់យ៉ាងស្កប់ស្កល់។
បន្តិចក្រោយមក សំឡេងឆ្កែលូក៏បានបន្លឺឡើង តាំងពីដើមភូមិរហូតដល់ចុងភូមិ។
នៅពេលសំឡេងមកដល់ខាងមុខផ្ទះរបស់នាងតូច ហាក់ដូចជាឮកាន់តែខ្លាំងទៅៗ… ខុសពីសព្វដង ដែលមិនធ្លាប់មានឆ្កែមកដើរលូពេញភូមិបែបនេះពីមុនមកទេ។
ខ្យល់ក៏ត្រជាក់រងាចុងដៃចុងជើង! សំឡេងឆ្កែលូខាងក្រៅក៏គួរឱ្យរន្ធត់ព្រឺព្រួច ធ្វើឱ្យព្រឺសម្បុរខ្ញាកៗ!!
កាលនៅពីក្មេងធ្លាប់បានឮចាស់ៗ គាត់តំណាលថាកាលបើឮសំឡេងឆ្កែលូនៅពេលយប់
វាជារឿងធម្មតារបស់សត្វ ប៉ុន្តែបើវាលូយ៉ាងក្រលួចបែបនេះ ប្រាកដណាស់ថាវាកំពុងតែមើលឃើញខ្មោច ឬពពួកអមនុស្ស!
នៅម៉ោង១២កណ្តាលអាធ្រាត្រ!!
“តុក! តុកៗ!”
សំឡេងគោះទ្វារបានបន្លឺឡើង!!
សេនឌីក្រោកដើរតម្រង់ទៅមាត់ទ្វារទាំងមមីមមើ ដោយមិនបានក្រឡេកមើលនាឡិកាដែលព្យួរនៅលើជញ្ជាំង។
នៅពេលបើកទ្វារ នាងយកដៃខ្ទប់មាត់បើកភ្នែកធំៗ រួចក៏ប្រញាប់បិទទ្វាររត់ទៅបន្ទប់របស់នាងវិញ។ នាងនៅមិនប្រាកដក្នុងចិត្ត ក៏យកដៃទាំងពីរមកទះមុខខ្លួនឯង
“មិនមែនយល់សបិ្ដ តែវាជាការពិត! ខ្ញុំឮសំឡេងគោះទ្វារច្បាស់ណាស់ ប៉ុន្តែបែរជាមិនឃើញអ្នកណាម្នាក់សោះ ឆ្កែក៏នាំគ្នាលូកងរំពងម្តងទៀត!”
នាងចាប់ផ្តើមព្រឺក្បាលខ្ញាក។ ទោះបីនាងតូចសេនឌីភ័យខ្លាចយ៉ាងណា ក៏នាងស៊ូបិទភ្នែកគេងឱ្យដល់ព្រឹកស្អែក។
គ្រីងៗ!
សំឡេងសារបានបន្លឺឡើង! នាងតូចយកទូរស័ព្ទមកបើកមើល រួចក៏ញញឹមញញែមតែម្នាក់ឯង សារនោះគ្មានអ្នកណាក្រៅពីនាយប៉ូលិសរូបសង្ហានោះទេ ដែលសរសេរសារមកប្រាប់អំពីដំណឹងល្អដែលគេនឹងផ្លាស់មកភ្នំពេញវិញ។
ព្រឹកស្អែកឡើងណាត់យ៉ា និងសេនឌីមកធ្វើការជាធម្មតា។ ថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ ហើយក៏ជាថ្ងៃបើកអង្គប្រជុំរវាងប្រធានក្រុមហ៊ុន និងបុគ្គលិកជាន់ខ្ពស់។ អង្គប្រជុំត្រូវបានដំណើរការនៅពេលរសៀលដូចសព្វដង ប៉ុន្តែអ្វីប្លែកនោះ គឺណាត់យ៉ាបានមកចូលរួមក្នុងការប្រជុំជាមួយដែរ។
សេនឌីគ្រាន់តែឈានជើងចូលមក នាងក៏មានអារម្មណ៍ភ្ញាក់ផ្អើលដែលបានឃើញកូនក្រុម
ដែលជាមិត្តជិតស្និទ្ធ មកអង្គុយជាប់តុនាងដោយមិនបានប្រាប់នាងជាមុន!!
នៅកំឡុងពេលប្រជុំ ណាត់យ៉ាបានលើកយកបញ្ហាសាខាមួយកន្លែងរ​បស់ក្រុមហ៊ុនដែលនៅតាមខេត្តមកនិយាយ៖
“បុគ្គលិកនៅទីនោះពិបាកធ្វើការ! ព្រោះអ្នកគ្រប់គ្រងបានលាឈប់ជាបន្ទាន់! ដូច្នេះខ្ញុំសុំស្នើឱ្យប្រធានក្រុមសេនឌីទៅធ្វើជាអ្នកគ្រប់គ្រងនៅទីនោះ!” ណាត់យ៉ានិយាយយ៉ាងម៉ឺងម៉ាត់ ដោយមិនខ្វល់ពីក្រសែភ្នែករបស់សេនឌី។
“…” សេនឌីសម្លឹងណាត់យ៉ាទាំងងឿងឆ្ងល់។
“តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះសំណើនេះ?” ប្រធានក្រុមហ៊ុនសួរទៅកាន់បុគ្គលិក។
“ចាស! លោកប្រធានខ្ញុំយល់ស្រប សេនឌីមិនត្រឹមតែជាDesignerទេ នាងក៏ធ្លាប់ជាManagerពីមុនមកដែរ!”
“បាទ! លោកប្រធានខ្ញុំយល់ថាសេនឌីស័ក្ដិសមនឹងការងារនេះ ព្រោះនាងមានបទពិសោធន៍ផ្នែកគ្រប់គ្រង!”
“ចាស! លោកប្រធានខ្ញុំក៏យល់ឃើញដូច្នេះដែរ!”
លោកប្រធានបានពិចារណា រួចក៏សម្រេចឱ្យសេនឌីទៅធ្វើការនៅទីនោះ ក្នុងនាមជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន ហើយបានតែងតាំងណាត់យ៉ាជាប្រធានក្រុមស្តីទីជំនួសសេនឌី និងរ់ងចាំនាងត្រឡប់មកវិញ។
សេនឌីមិនចង់ទៅធ្វើការឆ្ងាយពីគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់នាងទេ តែនាងក៏គ្មានហេតុផលអ្វីដែលត្រូវបដិសេធដែរ។
ក្រោយពេលប្រជុំរួចក៏ដល់ពេលសម្រាកការងារ គ្រប់គ្នាក៏ត្រឡប់ទៅផ្ទះវិញ។
“ហេតុអ្វីបានជាឯងធ្វើបែបនេះ?” សេនឌីសួរ។
នាងតូចសេនឌីពិតជាខកចិត្តខ្លាំងណាស់ ប្រៀបដូចកំពុងតែយកម្ជុលមុតស្រួចមកចាក់ចំបេះដូងរបស់នាង!!
មនុស្សដែលធ្លាប់តែស្រឡាញ់រាប់អានចាត់ទុកដូចបងប្អូន តែបែរក្លាយជាពស់ពឹសបកមកចឹកនាងទៅវិញ។
“យ៉ាងមិច ឬឯងមិនចង់ទៅធ្វើការនៅទីនោះ? ល្អ!…បើអ៊ីចឹងខ្ញុំនឹងទូរស័ព្ទទៅជម្រាបលោកប្រធានឥឡូវនេះ!” ណាត់យ៉ានិយាយឌឺដង ដោយទឹកមុខឃោរឃៅ។
“មិនចាំបាច់នោះទេ! ខ្ញុំគ្រាន់តែចង់ដឹងហេតុផលប៉ុណ្ណោះ!” សេនឌីតបទាំងស្រងាកចិត្ត។
“ឯងចង់ដឹងណាស់មែនទេ! បាន!…ខ្ញុំនឹងប្រាប់ឯងទៅចុះ កន្លងមកខ្ញុំរាប់ឯងជាមិត្តគ្រាន់តែ
ដើម្បីផលប្រយោជន៍ប៉ុណ្ណោះ! ឯងទាំ ងឆ្លាត ទាំងពូកែអ្នកណាៗក៏ចូលចិត្ត សូម្បីតែការងារដែលជាបំណងប្រាថ្នារបស់យើងក៏ត្រូវនៅក្រោមបង្គាប់របស់ឯង មិនតែប៉ុនហ្នឹងទេ មនុស្សដែលយើងស្រឡាញ់ក៏ឯងដណ្តើមទៅ!”​ ណាត់យ៉ាតប។
“ឯងស្រឡាញ់គាត់តាំងពីពេលណា?”
សេនឌីសួរទាំងអារម្មណ៍ក្តុកក្តួល។ វាពិតជាឈឺចាប់ណាស់ ដែលបានឮពាក្យទាំងនេះចេញពីមាត់របស់មិត្តសម្លាញ់។
“វាតាំងតែពីថ្ងៃដំបូងដែលយើងបានជួបគាត់មកម្ល៉េះ! យើងស្គាល់គាត់មុនឯង ហើយយើងក៏បានណែនាំគាត់ឱ្យស្គាល់ឯង! តាំងពីពេលនោះមកគាត់មិនដែលរវល់ជាមួយនឹងយើងទេ គាត់តែងតែព្យាយាមនៅក្បែរឯង! នៅថ្ងៃបញ្ចប់ការសិក្សាយើងបានទិញកាដូជូនគាត់និងបានសុំគាត់ធ្វើជាសង្សារ តែគាត់បានបដិសេធយើង ព្រោះគាត់ស្រឡាញ់ឯង! ឯងបានឮទេ? ព្រោះគាត់ស្រឡាញ់ឯង! ខ្ញុំស្អប់ឯងណាស់សេនឌី!”
ណាត់យ៉ានិយាយទាំងទឹកភ្នែក និងបានច្រានសេនឌីអុកនឹងជញ្ជាំងមួយទំហឹង! ធ្វើឱ្យកែងដៃរបស់នាងតូចរបួសចេញឈាម!ប៉ុន្តែនាងគ្មានអារម្មណ៍ឈឺនោះទេ!
សេនឌីក៏និយាយទាំងអួលដើមកថា៖
“បើអញ្ចឹងបីឆ្នាំមកនេះ ឯងមិនដែលទុកខ្ញុំជាមិត្តរបស់ឯងនោះទេ”
ណាត់យ៉ាប្រញាប់តប ដោយញញឹមចុងមាត់៖
“មែនហើយ! ការដែលខ្ញុំស្និទ្ធស្នាលជាមួយឯង ព្រោះដើម្បីដណ្តើមមនុស្សដែលខ្ញុំស្រឡាញ់ត្រឡប់មកវិញតែប៉ុណ្ណោះ”
សេនឌីតបទាំងមុខស្ងួត៖
“ឯងស្អប់ខ្ញុំជារឿងរបស់ឯង! តែខ្ញុំនៅតែចាត់ទុកឯងជាមិត្តរបស់ខ្ញុំជានិច្ច!”
និយាយរួចនាងតូចក៏ដើរចេញទៅ។ ណាត់យ៉ាឈរមើលសត្រូវបេះដូងរបស់នាង ដើរចេញទៅទាំងដៃកំពុងមានរបួស។
“នេះខ្ញុំសម្រេចចិត្តខុសឬត្រូវដែលធ្វើបែបនេះ? តែខ្ញុំមិនខុសនោះទេ! នាងទេ ជាអ្នកដណ្តើមមនុស្សដែលខ្ញុំស្រឡាញ់! បើគ្មាននាង បងសុវណ្ណារាក់នឹងស្រឡាញ់ខ្ញុំ!” ណាត់យ៉ានិយាយម្នាក់ឯងតិចៗ ដោយទឹកមុខគួរឱ្យខ្លាច។
ពេលត្រឡប់មកដល់ផ្ទះ សេនឌីបានទូរស័ព្ទទៅនាយសុវណ្ណារាក់ និងគ្រួសាររបស់នាង ដើម្បីប្រាប់ពួកគេ ពីការផ្លាស់ឱ្យទៅធ្វើការនៅតាមខេត្ត។
ស្អែកថ្ងៃថ្មីក៏ចូលមកដល់ សេនឌីរៀបចំដើម្បីធ្វើដំណើរទៅកន្លែងការងារថ្មីនៅខេត្ត។
“សេនឌី បងមកដល់ហើយ! ចាំបងជាអ្នកជូនអូនទៅ!”
នាយសុវណ្ណារាក់និយាយទាំងញញឹម ព្រោះមិនចង់ឱ្យសេនឌីគិតច្រើន។
“មិនអីទេ! អូនបើកឡានទៅដោយខ្លួនឯងន!”  សេនឌីខំញញឹម ដើម្បីកុំឱ្យនាយបារម្ភ។
ពេលនោះនាយក៏ដើរមកអោបនាងតូច ដើម្បីផ្តល់កម្លាំងចិត្តឱ្យនាង៖
“ឃើញអូនញញឹមបានបែបនេះ បងក៏សប្បាយចិត្តហើយ! ពេលទៅដល់ទូរស័ព្ទប្រាប់បងផង!”
នាយនិយាយធ្វើដូចធម្មតា​ តែតាមពិតបេះដូងនាយសឹងតែរលាយទៅហើយ ព្រោះតែព្រួយបារម្ភពីសុវត្ថិភាពរបស់នាង។
ពេលសេនឌីកំពុងធ្វើដំណើរ ក៏មានបុរសម្នាក់ជិះម៉ូតូធំពណ៌ខ្មៅមួយគ្រឿងបើកតាមពីក្រោយ តែសេនឌីមិនបានសង្កេតនោះទេ។
បីម៉ោងកន្លងផុតទៅ សេនឌីក៏បានមកដល់កន្លែងធ្វើការថ្មី។
នៅបរិវេណខាងមុខក្រុមហ៊ុន មានទីធ្លាស្រឡះល្អ និងមានដើមឈើធំជាម្លប់។ មើលទៅទីនេះក៏មិនអន់ដែរ បុគ្គលិករស់រាយរាក់ទាក់ និងមានសណ្តាប់ធ្នាប់ល្អ។
ចំណែកឯបុរសនោះ ក៏ឈប់ម៉ូតូពីចម្ងាយ ដើម្បីឃ្លាំមើល ដោយមិនឱ្យនាងដឹងខ្លួនឡើយ។
គ្រើងៗ!
សម្លេងទូរស័ព្ទបានបន្លឺឡើង!
“ឯងតាមដាននាងឱ្យជាប់! បើមានអ្វីខុសធម្មតាត្រូវប្រញាប់រាយការណ៍មកយើង!”
“បាទ! ចាហ្វាយ!”
រយៈពេលមួយខែដែលសេនឌីបានធ្វើការនៅខេត្ត ដោយមិនបានទៅលេងផ្ទះសោះ ព្រោះតែការងារមមាញឹក។ នៅថ្ងៃចុងសប្តាហ៍ជាពេលសម្រាក និងជាថ្ងៃដែលនាងត្រូវត្រលប់ទៅភ្នំពេញវិញ តាមការកំណត់របស់ក្រុមហ៊ុន។
“ចាហ្វាយ! នាងកំពុងធ្វើដំណើរទៅភ្នំពេញ!”
“ល្អ! ឯងរកឱកាសសម្លាប់នាង! ធ្វើយ៉ាងណាកុំឱ្យស្រាវជ្រាវមកដល់យើងឱ្យសោះ!”
“បាទចាហ្វាយ!”
និយាយចប់បុរសស៊ីឈ្នួលនោះក៏ចាប់ផ្តើមធ្វើសកម្មភាព។
សេនឌីឃើញឡានធំខាងមុខបើកយឺត ក៏វ៉ាទៅមុន។ បុរសនោះឃើញឱកាសល្អក៏ឡើងវ៉ាជែងឃាំងពីមុខសេនឌី ដើម្បីឱ្យឡានដែលមកពីទិសផ្ទុយគ្នាបុកនឹងឡានសេនឌី។
សេនឌីបើកឡានដោយស្មារតីរឹងមាំ នាងបានគេចផុតពីឡានខាងមុខ។
បុរសស៊ីឈ្នួលបានធ្វើឱ្យភ្លាត់ឱកាសល្អ មិនចាំយូរបុរសនោះក៏ទាញកាំភ្លើងមកបាញ់។
“ផាំង!!”
គ្រាប់កាំភ្លើងបាញ់ចំកង់ឡាន ធ្វើឱ្យឡានក្រឡាប់ជាច្រើនតង់នៅលើថ្នល់ បណ្តាលឱ្យសេនឌីដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ!!!
ហេតុការដ៏រន្ធត់នេះបានធ្វើឱ្យមនុស្សម្នាដែលនៅក្បែរនោះមានការតក់ស្លុត ស្រែកផ្អើលឆោឡោ!
នារីម្នាក់ដែលបានឃើញហេតុនេះ ក៏ប្រញាប់ទូរស័ព្ទទៅប៉ូលិស ចំណែកបុរសម្នាក់ដែលនៅក្បែរនោះ ក៏បានទូរស័ព្ទទៅឡានពេទ្យសង្រ្គោះបន្ទាន់។
“វីវៗ…ទឺ​…ទឺត!!”
ឡានពេទ្យបានមកដល់ តែក៏ហួសពេលទៅហើយសម្រាប់សេនឌី ក្រុមគ្រូពេទ្យលើកសពរបស់សេនឌីដាក់លើឡានពេទ្យ បញ្ជូនទៅឱ្យគ្រួសាររបស់នាង ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។
ម៉ាក់របស់សេនឌីគ្រាន់តែឃើញសពរបស់សេនឌី គាត់ក៏ស្រែកទ្រហោយំដល់សន្លប់។ ចំណែកប៉ារបស់សេនឌី គាត់យំទាំងខ្សឹកខ្សួលអួលណែនក្នុងទ្រូង ព្រោះសេនឌីនាងជាកូនតែម្នាក់គត់របស់ពួកគាត់។
គ្រីង…គ្រីង!
សម្លេងទូរស័ព្ទក៏បន្លឺឡើង!
“សាន់! គេមានការអីអញ្ចេះ? ទើបតែបានជួបគ្នានៅកន្លែងធ្វើការអម្បាញ់មិញនេះសោះ!”
សុវណ្ណារាក់និយាយម្នាក់ឯងទាំងងឿងឆ្ងល់!
“សួស្តីសាន់​ ឯងមានការអ្វី? ទើបទូរស័ព្ទមកយើងពេលនេះ!” សុវណ្ណារាក់សួរ។
“ណារាក់ យើងមានរឿងចង់ប្រាប់ឯង” សាន់និយាយទាំងសោកសៅ!
“ឯងមានរឿងអី? ស្តាប់សម្លេងរបស់ឯងដូចជាកំពុងកើតទុក្ខ! ឬឯងត្រូវបញ្ឈប់ពីការងារ?”
សុវណ្ណារាក់និយាយលេងសើចដូចរាល់ដង។
“មិនមែនទេ!” សាន់តប។
“អុញ បើអញ្ចឹងឯងក៏ឆាប់ប្រាប់យើងម៉ោ?” សុវណ្ណារាក់ប្រញាប់សួរ។
“សេនឌីស្លាប់ហើយ!” សាន់និយាយទាំងអួលដើមក។
“មិនពិត!… មិនអាចទេ! សេនឌី!”
និយាយរួច នាយសុវណ្ណារាក់ក៏ប្រញាប់ទៅផ្ទះរបស់សេនឌី។
ចំណែកឯបុរសស៊ីឈ្នួលនោះ ត្រូវបានកងកម្លាំងសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបាន។
បុរសនោះ បានប្រាប់លោកពូលិសថាខ្លួនត្រូវបានគេជួលឱ្យមកសម្លាញ់មនុស្សស្រីម្នាក់ដែលឈ្មោះសេនឌី។ គេក៏បាននិយាយទៀតថា៖
“អ្នកដែលជួលខ្ញុំនិងមិត្ត ជាមនុស្សស្រីដែលស្លៀកពាក់ឈុតខ្មៅ នាងបានឱ្យលុយពួកខ្ញុំមួយចំនួននៅហាងកាហ្វេមួយកន្លែង!”
ស្អែកឡើង សុវណ្ណារាក់ក៏ប្រញាប់ទៅហាងកាហ្វេដែលជនល្មើសបានប្រាប់ ថាជាកន្លែងណាត់ជួបរវាងជនល្មើស និងអ្នកជួលម្នាក់នោះ។ គេក៏ទៅសុំមើលកាមេរ៉ាសុវត្ថិភាពក្នុងហាង តែមិនបានឃើញមុខ ឬតម្រុយអ្វីពីជនលាក់មុខនោះឡើយ។
អស់ពេលមួយសប្តាហ៍ នៅតែមិនទាន់បានជួបមនុស្សម្នាក់នោះនៅឡើយទេ ប៉ុន្តែនាយមិនរាថយដាច់ខាត ព្រោះវាជាផ្លូវតែមួយដែលអាចចាប់ខ្លួនអ្នកនៅពីក្រោយរឿងនេះបាន។
លុះចូលដល់ថ្ងៃថ្មី នាយក៏មកអង្គុយនៅខាងមុខហាង ដោយធ្វើខ្លួនជាអតិថិជនធម្មតាដូចរាល់ដង ក៏ស្រាប់តែមានមនុស្សម្នាក់ដើរមកដាក់ដៃលើស្មារបស់នាយ។
“សួស្តីបងណារាក់! បងសុខសប្បាយទេ?”
នោះជាសំឡេងរបស់នាងសារ៉ាដែលជាសង្សារចាស់របស់នាយ។
“សារ៉ា!”
នាយភ្ញាក់ផ្អើល ដែលបានឃើញនាងនៅទីនេះ ព្រោះនាងបានទៅរស់នៅបរទេសអស់រយៈពេល១០ឆ្នាំមកហើយ។
“ខានជួបគ្នាយូរហើយ! អូនស្មានតែបងភ្លេចអូនហើយតើ!”​ នាងញញឹមយ៉ាងទាក់ទាញ។
“កុំធ្វើកាយវិការស្និទ្ធស្នាលគ្នាពេកអី! ពួកយើងបានបែកគ្នាយូរហើយ!” នាយនិយាយទាំងសោះកក្រោះ និងបានដកដៃនាងចេញពីស្មា។
“អូនចង់ចាប់ផ្តើមសារជាថ្មី!” នាងនិយាយទាំងញញឹម។
“ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ!” នាយតប។
“តែនាងនោះ បានស្លាប់ហើយ!” នាងនិយាយសម្លុតគេ។
“ម៉េចបានជាសារ៉ាដឹងរឿងនេះ?”​​ ​​ នាយសួរទាំងងឿងឆ្ងល់ និងជ្រួញចិញ្ចើម។
“អឺ…! គឺ…គឺអូនបានឃើញតាមព័ត៌មាន!” នាងតប ទាំងរអាក់រអួល។
នាយឃើញនាងមានអាការៈដូច្នេះ ក៏គិតថាប្រាកដជាមានអ្វីខុសធម្មតាហើយ!
“ហេតុអីបងមើលមកអូនបែបនេះ?” នាងសួរ។
“បងស្រាប់តែនឹកឃើញ អនុស្សាវរីយន៍ចាស់ៗរបស់ពួកយើង” នាយសុវណ្ណារាក់និយាយយ៉ាងស្រទន់​។
“…” សារ៉ាមិននិយាយអ្វីទាំងអស់ នាងញញឹមដោយលង់នឹងសម្តីទន់ភ្លន់របស់គេ។
“តើពួកយើងអាចណាត់ញ៉ាំបាយបានទេ?” នាយសួរ។
“អូនយល់ព្រម!” នាងតបទាំងរំភើបចិត្ត។
និយាយរួចពួកគេក៏នាំគ្នាទៅហាងអាហារក្បែរមាត់ទឹក ដែលពួកគេធ្លាប់ទៅកាលជាសង្សារនឹងគ្នា។
គ្រើងៗ!
សំឡេងទូរស័ព្ទបានបន្លឺឡើង!
សារ៉ាក៏សុំចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅ ដោយឱ្យសុវណ្ណារាក់រងចាំនៅតុអាហារ។ នៅពេលនាងចេញទៅផុត នាយក៏លួចតាមទៅ។
“យើងប្រាប់ហើយមែនទេ! ថាកុំទាក់ទងមកយើងទៀត!”
“តែអ្នកនាងបានសន្យា ថានឹងជួយមិត្តរបស់ខ្ញុំឱ្យចេញពីគុក!”
“យើងបានសន្យាពិតមែន តែមិត្តរបស់ឯងវាបានសារភាពប្រាប់ប៉ូលិស!”
“វាសារភាពពិតមែន តែវាមិនបានស្គាល់អ្នកនាងទេ!”
“ល្អហើយ!”
“អ្នកនាងចង់មានន័យថាម៉េច?”
“គឺមានន័យថាយើងមិនពាក់ព័ន្ធ! រឿងរបស់ពួកឯង ដូច្នេះពួកឯងដោះស្រាយដោយខ្លួនឯងទៅ!”
“បើអ្នកនាងមិនព្រមជួយ! អ្នកនាងកុំគិតថាអាចរួចខ្លួន! ព្រោះខ្ញុំនេះហើយនឹងទៅសារភាពថាអ្នកណាជាអ្នកបញ្ជាឱ្យសម្លាប់ស្រីនោះ!”
“បិទមាត់របស់ឯងឱ្យជិតទៅ! យើងនឹងឱ្យលុយទៅឯងមួយចំនួនធំ ជួបគ្នាស្អែកនេះនៅកន្លែងចាស់!”
និយាយចប់នាងក៏ត្រឡប់មកតុអាហារវិញ តែមិនបានឃើញនាយសុវណ្ណារាក់នៅទីនោះឡើយ។
នាងក៏ទៅសួរបុគ្គលិករត់តុ៖
“អេ! ប្អូន! តើបុរសដែលអង្គុយនៅទីនេះគេទៅណាបាត់ហើយ?”
“អ៎! គាត់បានផ្ដាំមកថា គាត់ជាប់មានធុរៈបន្ទាន់! ទើបត្រូវប្រញាប់ទៅមុន ប៉ុន្តែគាត់នឹងទាក់ទងមកបងម្តងទៀត!”
ក្រោយបានឮបែបនេះ នាងក៏សប្បាយចិត្តដែលគម្រោងរបស់នាងបានសម្រេច តែនាងមិនបានដឹងទេថា គេបានស្តាប់ឮគ្រប់យ៉ាង។
មួយថ្ងៃបានកន្លងផុតទៅ ថ្ងៃដែលបានណាត់ក៏ចូលមកដល់។
សារ៉ាក៏ទៅជួបនិងបុរសស៊ីឈ្នួល នាងស្លៀកពាក់ឈុតខ្មៅដូចរាល់ដងពេលណាត់ជួប។
សារ៉ា នាងមិនបានដឹងនោះទេថានាយសុវណ្ណារាក់ និងកងកម្លាំងសមត្ថកិច្ចកំពុងចាំមើលសកម្មភាពរបស់នាង។
មិនយូរប៉ុន្មាន បុរសស៊ីឈ្នួលក៏មកដល់ និងធ្វើការទទួលលុយពីសារ៉ា។
កងកម្លាំងសមត្ថកិច្ច ក៏ប្រញាប់ចាប់ខ្លួននាង និងបុរសស៊ីឈ្នួលនោះ។
សារ៉ាបានសារភាពគ្រប់យ៉ាងថា នាងគឺជាអ្នករៀបចំគម្រោងឱ្យសូទី ទៅអូសទាញណាត់យ៉ាមកធ្វើជាបក្សពួកតែមួយ និងបានឱ្យនាងស្នើសេនឌីទៅធ្វើការនៅតាមខេត្ត។
នៅចុងបញ្ចប់ ពួកគេក៏ត្រូវបានផ្តន្ទាទោសតាមផ្លូវច្បាប់។
សុវណ្ណារាក់សម្លឹងមើលទៅផ្ទៃមេឃទាំងស្នាមញញឹម៖
វគ្គ៖ ម្ចាស់ភូមិគ្រឹះ
ព្រះទិនកររះឡើងមកបំភ្លឺលោកាទាំងមូលលុបបាត់អស់ភាពងងឹតទាំងពួង​​​ មនុស្សសត្វក្រោកពីដំណេកចាប់ប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន​​ ដើម្បីបន្តដំណើរជាមួយថ្ងៃថ្មី ដែលមានន័យថាពួកគេអាចនៅមានឱកាសមើលភពផែនដីនេះបានរយៈពេល២៤ម៉ោងបន្តទៀតហើយ ។ ពីព្រោះថាមនុស្សយើងម្នាក់ៗមិនបានដឹងទេថាខ្លួនឯងមានជីវិតរស់នៅបានប៉ុន្មានថ្ងៃទៅខាងមុខទៀតនោះទេ ថ្ងៃនេះនៅអានប្រលោមលោកបាន ប៉ុន្តែថ្ងៃស្អែកយើងលែងបានឃើញពិភពលោកមួយនេះទៀតក៏ថាបាន វាអាចកើតឡើងបានគ្រប់ពេលទាំងអស់ដូច្នេះហើយពេលនៅមានជីវិតគួរតែធ្វើអ្វីដែលមានប្រយោជន៍ ឬអ្វីដែលយើងតែងតែប្រាថ្នាចង់ធ្វើ សាកសួរខ្លួនឯងថា បើសិនជាថ្ងៃស្អែកយើងត្រូវស្លាប់តើរយៈពេលមួយថ្ងៃដែលនៅសល់នេះយើងនឹងយកធ្វើអ្វី?
ក្រឡេកមកមើលភូមិគ្រឹះដ៏ស្កឹមស្កៃមួយឈរយ៉ាងរឹងមាំនៅដាច់ឆ្ងាយពីទីប្រជុំជន​ សង់ឡើងពីឈើប្រណីតជាច្រើនប្រភេទផ្គុំបញ្ចូលគ្នាតាមរចនាបទបែបបុរាណ សសរបេងមូលក្លំជាមួយជញ្ជាំងឃ្នងហាប់ណែនរំលេចទៅដោយក្បឿងក្បាច់ពណ៌ក្រហមឆ្អៅ នៅពេលដែលព្រះទិនកររះឡើងមកផុតអស់ព្រៃព្រឹក្សាជះពន្លឺមកប៉ះកាន់តែធ្វើឱ្យភូមិគ្រឹះមួយនេះរឹតតែស្រស់ស្អាតថែមមួយកម្រិតទៀត អ្នកដែលបានធ្វើដំណើរឆ្លងកាត់ទីនេះតែងតែសរសើរមិនដាច់ពីមាត់នូវរូបរាង និងការរចនាយ៉ាងល្អឯករបស់ភូមិគ្រឹះមួយនេះ។
ហ៊ុមព័ទ្ធទៅដោយរបងដែលធ្វើឡើងពីថ្មបាយក្រៀមមានកម្ពស់ប្រហែលជាពីរម៉ែត្រប្រៀបបានដូចជាខែលទុកសម្រាប់បាំងភូមិគ្រឹះយ៉ាងមានសុវត្ថិភាពមិនថាព្យុះភ្លៀង ឬមួយជនណាម្នាក់ដែលមានបំណងមិនល្អសុទ្ធតែមិនមែនជាការងាយស្រួលនោះទេ  ប៉ុន្តែគួរឱ្យស្ដាយបែរជាត្រូវគេបោះបង់ចោលទៅវិញ ។ ចូលមកដល់បរិវេណដ៏ធំទូលាយខាងក្នុងមានសភាពស្ងាត់ជ្រងំយូរៗម្ដងយើងបានឮសំឡេងសត្វចាបកំពុងតែស្រែកច្រៀងហាក់បីដូចជាតូរ្យតន្ត្រីបំពេរដួងចិត្តអ្នកដែលបានចូលមកដល់ឱ្យភ្លេចអស់នៅទុក្ខកង្វល់ទាំងឡាយ ។
ប្រិប​ !!ប្រិប!!
ស្នូរសម្រិបជើងធ្ងន់ៗជាន់លើស្លឹកឈើក្រៀមបានហើរមកប៉ះនឹងត្រចៀករបស់ខ្ញុំបង្កើតបានជាចម្ងល់ក្នុងចិត្តយ៉ាងខ្លាំង«បើតាមខ្ញុំដឹងទីនេះត្រូវបានគេទុកចោលជាយូរមកហើយ ហេតុអ្វីបានជាមានសម្រិបជើងមនុស្សឬមួយមានចោរចូលមក?»។​​ ដោយសារតែចរិតចង់ដឹងចង់ឮរបស់ខ្ញុំទើបតម្រូវឱ្យខ្ញុំតាមរកប្រភពសំឡេងនោះ ដើរមកដល់ផ្នែកខាងក្រោយនៃភូមិគ្រឹះខ្ញុំស្រាប់តែប្រទះជាមួយលោកតាម្នាក់ខ្លួនជោកទៅដោយតំណក់ញើសកំពុងតែជម្រះស្មៅនៅជិតអណ្ដូងបុរាណមួយក្បែនោះ ខ្ញុំក៏ដើរទៅនិយាយលេងជាមួយគាត់ ។
«​ ជម្រាបសួរលោកតា នេះលោកតាជាម្ចាស់នៅទីនេះមែនទេ » ខ្ញុំដើរទៅជិតគាត់ព្រមទាំងមិនភ្លេចលើកដៃសំពះផងព្រោះជាប្រពៃណីនៅពេលដែលចួបមនុស្សមានអាយុចាស់ជាង។
«អឺ……….​​​មិនមែនទេខ្ញុំគ្រាន់តែជាអ្នកមើលថែនៅទីនេះតែប៉ុណ្ណោះ»​ ​គាត់ស្រាប់តែភាំងបន្តិចនៅពេលដែលបែរមកឃើញខ្ញុំ ។
«អូ! ​​អ៊ីចឹងទេ​​​​តើទើបបានជាទីនេះនៅស្អាតណាស់​» ខ្ញុំចេះតែជជែកលេងជាមួយគាត់និងសួររឿងខ្លះៗដែលទាក់ទងជាមួយភូមិគ្រឹះមួយនេះប៉ុន្តែរឿងមួយធ្វើឱ្យខ្ញុំមិនយល់នោះគឺរាល់ពេលគាត់និយាយជាមួយខ្ញុំគាត់មិនដែលមើលមុខខ្ញុំចំនោះទេ មិនដឹងថាហេតុអីបានជាគាត់ធ្វើឫកពាប្លែកៗឬមួយមកពីខ្ញុំមិនមែនជាមនុស្សនៅតំបន់នេះ? ទ្រាំមិនបានខ្ញុំក៏ចាប់ផ្តើមសួរគាត់។
«លោកតាហេតុអីបានជាចេះតែឱនមុខចុះពេលនិយាយជាខ្ញុំអ៊ីចឹង?​​​ លោកតាមានបញ្ហាអីមែនទេ» ភ្លាមៗគាត់ស្រាប់តែទម្លាក់ចបចុះពីដៃហើយឈរត្រឹងមិនព្រមនិយាយស្ដីកែវភ្នែកទាំងគូរបស់គាត់ប្រែទៅជាពណ៌ក្រហមដូចបានត្រៀមរួចទៅហើយថានឹងមានទឹកភ្នែកធ្លាក់ចុះមក
«គឺ…………គឺក្មួយពិតជាដូចមនុស្សម្នាក់ខ្លាំងណាស់» គាត់និយាយទាំងរដិបរដុប ។
«ដូចអ្នកណាទៅលោកតា​» សំឡេងធ្ងន់ៗរបស់ខ្ញុំក៏បានបន្លឺឡើងក្រោយពីបានឮពាក្យមួយឃ្លាមុននេះវាធ្វើឱ្យចិត្តចង់ដឹងយ៉ាងខ្លាំង។ ខ្ញុំមិនបានដឹងនោះទេថាមុខមាត់របស់ខ្ញុំដូចទៅនឹងអ្នកណាហើយរឹតតែមិនដឹងទៅទៀតថាមានពាក់ព័ន្ធនឹងទីនេះ ប៉ុន្តែរាល់ពេលដែលខ្ញុំមកលេងស្រុកកំណើតលើកណាក៏ដោយខ្ញុំតែងតែឈាងចូលមកលេងនៅទីនេះមិនដែលខានសូម្បីម្ដងវាហាក់ដូចជាមានអ្វីមកជម្រុញចិត្តរបស់ខ្ញុំឱ្យចេះតែចង់មកទីនេះហើយតែងតែមានអារម្មណ៍ថាខ្ញុំធ្លាប់រស់នៅទីនេះពីមុនមក ។
«គឺដូចម្ចាស់ភូមិគ្រឹះមួយនេះ​​​​» សំឡេងធ្ងន់ៗជាមួយនឹងទឹកមុខច្បាស់លាស់បានបង្ហាញឡើងមកព្រមគ្នា ។
«ថាម៉េចលោកតាដូចម្ចាស់ភូមិគ្រឹះមួយនេះ​?» លើកនេះខ្ញុំកាន់តែលែងយល់ទៀតហើយខ្ញុំដូចមិនយល់ពីអ្វីដែលគាត់កំពុងតែនិយាយសោះ។ ឬវាពិតជាដូចទៅនឹងអ្វីដែលខ្ញុំកំពុងគិតមែន​ទេ?បែបនេះមានន័យថារឿងដែលម៉ែមិនសូវចង់ឱ្យខ្ញុំមកលេងស្រុកកំណើត គឺមានពាក់ព័ន្ធគ្នានឹងរឿងនេះពិតមែនទេ?
មិនបានទេ! ថ្ងៃនេះខ្ញុំត្រូវតែដឹងឱ្យបាន ថាមានរឿងអ្វីឱ្យប្រាកដ​ «លោកតា តើអាចប្រាប់ខ្ញុំឱ្យលម្អិតបន្តិចបានទេ? » ខ្ញុំទទូចសុំឱ្យគាត់ប្រាប់អំពីរឿងរ៉ាវរបស់ភូមិគ្រឹះមួយនេះ ។
«ហេតុអ្វីបានជាគេទុកភូមិគ្រឹះនេះចោលមិនមានអ្នកណាមកនៅ ហើយម្ចាស់គេទៅណា»ខ្ញុំចាប់ផ្តើមសួរសំណួរទីមួយទៅកាន់គាត់។
«តានឹងឆ្លើយសំណួរទាំងអស់នេះ ព្រោះតាបានចាំពេលវេលានេះជាយូរមកហើយ» គាត់ចេះតែធ្វើឱ្យខ្ញុំឆ្ងល់កាន់តែខ្លាំងឡើងៗ ។
មានន័យថា គាត់ចាំខ្ញុំ? ខ្ញុំដូចជាមិនយល់ទាល់តែសោះ។ គាត់នាំខ្ញុំទៅអង្គុយក្រោមដើមជ្រៃក្រឹមមួយដើមធំបែកមែកសាខាមានម្លប់ត្រឈៃ និងមានគ្រែបុរាណមួយនៅក្រោមនោះ ។ គាត់ក៏ចាប់ផ្តើមនិយាយរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិគ្រឹះនេះប្រាប់ខ្ញុំ ។
រឿងគឺបែបនេះ…
កាលពីជាង៥០ឆ្នាំមុន ភូមិគ្រឹះនេះជាកម្មសិទ្ធរបស់ត្រកូល ឥន្ទៈ ដែលជាត្រកូលអ្នកមានមុខមាត់ មានអំណាច នៅក្នុងស្រុករាជនេះ ។ ប៉ុន្តែរឿងមួយនេះបានកើតក្នុងជំនាន់របស់លោកម្ចាស់ ឥន្ទៈនរៈ ។
« អ្នកម៉ែគិតថានឹងយក ម្លិះ មកនៅទីនេះ ព្រោះមិនយូរទៀតទេ ខ្ញុំគិតថានឹងរៀបការជាមួយនាងហើយ»។ នៅក្នុងបរិវេណបន្ទប់មួយរៀបចំបានឥតល្អខ្ចោះតាមរយៈទ្វារបន្ទប់ដែលបើកចំហរចោលបង្ហាញឱ្យយើងឃើញខ្នងរបស់មនុស្សប្រុសមា្នក់កំពុងតែឈរនិយាយជាមួយរូបថតស្រ្តីចំណាស់ដែលជាម្តាយមើលទៅពិតជាកតញ្ញូខ្លាំង បើទោះបីជាម្ដាយស្លាប់ហើយក្តីក៏គេនៅតែសុំអនុញ្ញាតមុននឹងសម្រេចធ្វើរឿងអ្វីមួយ។ ប៉ុន្តែយើងពិតជាចង់ឃើញមុខគេដល់ហើយ តើបុរសម្នាក់នេះមានមុខមាត់បែបណាទៅណ៎ ?។
ម៉ោងប្រហែលជាប្រាំបួនយប់ទៅហើយ មេឃនៅតែធ្លាក់ភ្លៀងមិនឈប់សោះ មនុស្សនៅក្នុងភូមិគ្រឹះគេនាំគ្នាចូលសម្រាកអស់ទៅហើយ។ ប៉ុន្តែនៅក្នុងបន្ទប់មួយមានពន្លឺចង្កៀងឆេះរឹមៗ និងសំឡេងមនុស្សពីរនាក់កំពុងជជែកគ្នារង៉ូវដោយយប់ស្ងាត់ទើបយើងអាចស្តាប់ឮគេនិយាយគ្នាបាន ។
«បងពេជ្រ ខ្ញុំឮថាលោកម្ចាស់ ចង់យកនាងម្លិះមកនៅទីនេះមែនទេ?» សំឡេងមនុស្សស្រីម្នាក់កំពុងតែសួរទៅបុរសឈ្មោះពេជ្រដោយសំឡេងធ្ងន់ៗ ។
« ពិតមែនហើយ ប្រហែលជាមួយសប្តាហ៍ទៀតប៉ុណ្ណោះ លោកម្ចាស់នឹងយកអ្នកនាងម្លិះមកនៅទីនេះ» ស្រមោលមនុស្សពីរនាក់កំពុងឈរនិយាយគ្នាបង្ហាញឱ្យឃើញតាមពន្លឺភ្លើងចង្កៀងដែលព្យួរនៅក្នុងបន្ទប់នោះ ។
«មិនបាននោះទេ ខ្ញុំមិនឱ្យនាងនោះចូលមកនៅជាដាច់ខាត បងក៏ដឹងហើយថាខ្ញុំមានចិត្តបែបណាជាមួយនឹងលោកម្ចាស់ បងជាបងប្រុសរបស់ខ្ញុំ​ ដូច្នេះបងត្រូវតែជួយខ្ញុំ »
ស្ដាប់ដល់ត្រឹមនេះយើងអាចសន្មតបានហើយថា៖ ពួកគេទាំងពីរនាក់ជាបងប្អូននឹងគ្នាប៉ុន្ដែស្ដាប់ទៅមនុស្សស្រីម្នាក់នេះប្រហែលជាមិនសប្បាយចិត្តទេនៅពេលដែលឮថាចៅហ្វាយនាយហើយក៏ជាមនុស្សដែលនាងមានចិត្តទៅលើបែរជាមានបំណងចង់នាំមនុស្សស្រីផ្សេងមកនៅក្នុងភូមិគ្រឹះមិនត្រឹមតែប៉ុណ្ណោះអាចរៀបការឆាប់ៗនេះទៀត មានមនុស្សឯណាទៅសប្បាយចិត្តនោះ?
«រឿងឯងស្រឡាញ់លោកម្ចាស់យ៉ាងណាយើងមិនដឹងទេយើងដឹងត្រឹមថាអ្នកនាងម្លិះ តែម្នាក់គត់ដែលជាគូកំណាន់ចិត្តរបស់គាត់ ហើយទំនាក់ទំនងរបស់គាត់ទាំងពីរគឺយូរមកហើយ ម៉្យាងទៀតអ្នកណាៗក៏គេដឹងឮនិងទទួលស្គាល់ដែលថាពួកគាត់ពិតជាគូស្នេហ៍សក្តិសមជាមួយគ្នា ឯងល្មមបញ្ឈប់គំនិតឆ្គួតរបស់ឯង ហើយឱ្យចេះប្រមាណខ្លួនផងថាអ្វីដែលគួរនិងមិនគួរ» សំឡេងគ្រលរធំស្រែកសម្លុតទៅប្អូនស្រី ព្រោះតែមិនចង់ឱ្យប្អូនឈឺចាប់ ព្រោះតែការស្រឡាញ់តែម្ខាង នឹងគ្មានថ្ងៃអាចទៅរួច។
«បានហើយយើងគ្មានអីនិយាយជាមួយឯងទៀតនោះទេ» និយាយរួចរៀបនឹងបើកទ្វារដើរចេញស្រាប់តែ…។
«ខ្ញុំធ្លាប់ក្លាយជាប្រពន្ធលោកម្ចាស់រួចទៅហើយ» ដៃដែលរៀបនឹងបើកទ្វារក៏ត្រូវដកចេញមកវិញ ហើយបែរមុខមករកសំឡេងដែលបានបន្លឺឡើងមុននេះ ទឹកមុខប្រែជាខ្មៅអាប់ ទឹកភ្នែកមួយដំណក់ក៏ហូរមកកាត់ថ្ពាល់ដែលមានសភាពគគ្រើម ព្រោះតែហួសចិត្តនឹងប្អូនស្រីរបស់ខ្លួនមិនគួរណាល្ងង់ដល់ថ្នាក់នេះសោះ។
ផាច់!!!!!
ផ្ទៃមុខរលោងស្រិលពេលនេះប្រែទៅជាក្រហមពេញមួយចំហៀងដោយសារតែកម្លាំងដ៏ដៃធ្ងន់ពីបងប្រុស ព្រោះតែហួសចិត្តនឹងទង្វើរបស់នាង ។
«ឆាប់និយាយប្រាប់យើងឱ្យអស់មកថា​ឯងបានធ្វើឆ្គួតៗអ្វីខ្លះជាមួយលោកម្ចាស់» ដៃមួយគូពេញទៅដោយកម្លាំងកំពុងតែចាប់អង្រួនប្អូនស្រីឱ្យឆ្លើយនឹងសំណួររបស់ខ្លួន។
«បាន! បើបងចង់ដឹងខ្ញុំនឹងប្រាប់បង» តាមមើលទៅនាងក៏មិនមែនជាមនុស្សធម្មតាប៉ុន្មានដែរទោះបីជាត្រូវមួយកំផ្លៀងហើយមុននេះក្ដីតែគ្មានសូម្បីតែទឹកភ្នែកមួយតំណក់ មិនត្រឹមតែប៉ុណ្ណោះពេលនេះរលាស់ដៃរបស់បងប្រុសចេញពីស្មាត្រៀមឆ្លើយសំណួរធម្មតាធ្វើដូចជាគ្មានរឿងអ្វីកើតឡើងសោះ ទាំងដែលបងប្រុសរបស់ខ្លួនស្ទើរតែប្រេះទ្រូងស្លាប់ទៅហើយ។
«នៅយប់នោះគឺជាយប់ដែលលោកម្ចាស់បានឡើងកាន់តំណែងជាម្ចាស់ស្រុកនេះ ហើយបងក៏ដឹងដែរមែនទេថាលោកម្ចាស់បានរៀបចំពិធីជប់លៀងមួយ »
នៅយប់នោះ…
«នៅសល់តែមួយថ្ងៃទៀតទេ​​ គឺជាថ្ងៃដែលខ្ញុំត្រូវទទួលតំណែងជាម្ចាស់ស្រុកនេះហើយ ហើយយើងរៀបចំពិធីជប់លៀងមួយ ដូចនេះហើយពួកឯងចាំជួយរៀបចំតាមអ្វីដែលយើងប្រាប់ផង» បុរសម្នាក់អាយុប្រហែលជា ២៩ឆ្នាំ មាឌធំ សម្បុរសជ្រះ ស្មាធំទូលាយ ជាមួយនឹងពុកមាត់តិចៗផងកំពុងតែឈរនិយាយជាមួយអ្នកបម្រើប្រុសស្រីបួនដប់នាក់ ចាំស្ដាប់យ៉ាងយកចិត្តទុកដាក់ ក្រោយពីចាត់ចែងមនុស្សឱ្យធ្វើការងារតាមផ្នែកអស់ លោកឥន្ទៈនរៈ ដែលនឹងឡើងជាម្ចាស់ស្រុកក្នុងពេលឆាប់ៗនេះដើរចេញទៅបាត់ ប៉ុន្ដែមិនបានដឹងទេថាមានភ្នែកមួយគូកំពុងតែតាមមើលដោយភាពពេញចិត្ត។
សូនីន អ្នកបម្រើក្នុងភូមិគ្រឹះនេះតាំងពីនៅតូចៗដោយសារតែម្ដាយឪពុកជាអ្នកបម្រើក្នុងភូមិគ្រឹះនេះពីមុនតាំងតែពីជំនាន់ជីតារបស់លោកម្ចាស់មកម្ល៉េះទើបបានជាត្រូវធ្វើបន្ដពីពួកគាត់ ត្បិតថានាងជាអ្នកបម្រើពិតមែនប៉ុន្ដែបើនិយាយពីរូបសម្រស់វិញនាងគឺមិនចាញ់ស្រីក្រមុំនៅក្នុងស្រុកនេះប៉ុន្មានទេ កែវភ្នែកខ្មៅក្រិបអមដោយចិញ្ចើមក្រាស់ ច្រមុះស្រួច បបូរមាត់ពណ៌ផ្កាឈូក និងផ្ទៃមុខរលោងស្រិលរបស់នាងបានឆក់យកចិត្តកម្លោះៗមិនតិចនោះទេ មានអ្នកខ្លះចង់មកស្ដីដណ្ដឹងនាងទៀតផង រាល់ពេលនាងចេញទៅទិញរបស់របរប្រើប្រាប់នៅឯផ្សារម្ដងៗគេនាំគ្នាសរសើរពីសម្រស់នាងមិនដាច់ពីមាត់។
«ឆាប់ឡើងពួកនាងៗ នៅលើកជើងមិនរួចហ្នឹងហើយប្រយ័ត្នតែរៀបចំមិនទាន់» ស្រ្ដីចំណាស់ម្នាក់កំពុងតែស្ដីបន្ទោសក្មេងស្រីៗប៉ុន្មានអ្នកទៀតនៅជិតនោះ ព្រោះតែធ្វើការមិនទាន់ចិត្តរបស់គាត់។ អ៊ំផាន់ ជាមនុស្សចាស់ជាងគេនៅក្នុងភូមិគ្រឹះនេះ គាត់មានអាយុជាង ៥០ឆ្នាំហើយ រាល់ការងារនៅក្នុងទីនេះគឺគាត់ជាអ្នកគ្រប់គ្រងបន្ទាប់ពីលោកម្ចាស់ លើកលែងតែការងារធ្ងន់ដែលជាការងាររបស់មនុស្សប្រុសគឺនាយពេជ្រ ជាអ្នកចាត់ចែង។ គាត់ជាមនុស្សហ្មត់ចត់ណាស់ដូច្នេះហើយក្មេងស្រីៗដែលបម្រើការនៅទីនេះអ្នកណាៗក៏ខ្លាចគាត់ដែរ បើហ៊ានតែធ្វើខុសអ្វីមួយនោះគាត់នឹងដេញចេញភ្លាម។ កំពុងតែស្ដីឱ្យក្មេងៗស្រីៗប៉ុន្មាននាក់នៅក្បែរនេះស្រាប់តែមាឌមាំរាងខ្ពស់របស់យើងដើរចូលមកដល់។
«អ៊ំរៀបចំដល់ណាហើយ នេះដល់ពេលដែលត្រូវនិមន្ដព្រះសង្ឃមកឆាន់­­ហើយម៉េចក៏នៅមិនទាន់ឃើញរៀបចំអ្វីសោះអ៊ីចឹង?»
សម្ដីម៉ាត់ៗរបស់លោកម្ចាស់ជាមួយនឹងឫកពាម៉ឺងម៉ាត់របស់គាត់ធ្វើឱ្យក្មេងស្រីៗនៅទីនោះបុកពោះគ្រប់គ្នាម្នាក់ៗឱនមុខចុះមិនសឹងទាំងហ៊ានដកដង្ហើមផង លើកលែងតែ អ៊ំផាន់តែម្នាក់ប៉ុណ្ណោះដែលនៅហ៊ាននិយាយទៅវិញដោយទឹកមុខញញឹមដូចជាមិនបានខ្លាចដូចជាអ្នកផ្សេងទាល់តែសោះ។
«ខ្ញុំកំពុងតែរៀបចំឱ្យក្មេងៗលើកយកទៅដាក់នៅបន្ទប់ទទួលភ្ញៀវហើយគ្មានអីត្រូវបារម្ភនោះទេ ចាំតែពេលនាយពេជ្រនិមន្ដព្រះសង្ឃមកដល់យើងនឹងចាប់ផ្ដើមកម្មវិធីបានហើយ» អ៊ំនិយាយជាមួយលោកម្ចាស់យ៉ាងមានទំនុកចិត្ត។
«ល្អណាស់! អ៊ីចឹងអ៊ំចាំជួយមើលថាមានខ្វះខាតអ្វីជួយបន្ថែមផងខ្ញុំទៅរៀបចំខ្លួនសិននឹងអាលបានចេញទៅទទួលភ្ញៀវមកផង» ថ្ងៃនេះលោកម្ចាស់មិនបានកាចដូចរាល់ដងទេពេលគាត់និយាយជាមួយអ៊ំថាន់អម្បាញ់មិញនេះខុសពីរាល់ដងគាត់និយាយបណ្ដើរញញឹមបណ្ដើរដូចជាសប្បាយចិត្តខ្លាំងណាស់ទើបក្មេងស្រីៗទាំងនេះឃើញហើយរាងធូរចិត្តបន្តិច ។
ក្នុងសម្លៀកបំពាក់នាសម័យបារាំងគាត់ប្រើក្បិនជាមួយអាវផាមួងពណ៌ស រំលេចទៅដោយឡេវអាវពណ៌មាស សក់លើកមកក្រោយបង្ហាញឱ្យឃើញផ្ទៃមុខដ៏ស្រស់សង្ហាដាច់គេ នេះ គ្មានអ្នកណាទេក្រៅពីលោកម្ចាស់ឥន្ទៈនរៈ របស់យើងកំពុងតែឈរទទួលភ្ញៀវដែលអញ្ជើញមកចូលរួមកម្មវិធីរបស់លោកយ៉ាងរីករាយ។
«បងនរៈ»​ កំពុងតែមមាញឹកជាមួយនឹងការទទួលភ្ញៀវ សំឡេងដ៏ស្រទន់មួយបានបន្លឺឡើងធ្វើឱ្យលោកម្ចាស់របស់យើងបែរមករកប្រភពសំឡេងយ៉ាងលឿន។
«អូ! ម្លិះ អូនមកដល់ហើយមែនទេ បងស្មានថាអូនមិនមកហើយទេតើ ព្រោះមិនបានឱ្យដំណឹងបងសោះ» ស្នាមញញឹមកាន់តែរីកខ្លាំងឡើងនៅពេលដែលឃើញនារីជាសង្សាររបស់ខ្លួនមកដល់។ ក្នុងសម្លៀកបំពាក់ សំពត់ហូលត្រឹមករជើងជាមួយនិង អាវប៉ាក់សដ៏ស្រស់ស្អាតសក់វែងប្រាសស្មារំលេចទៅដោយស្នៀតសក់ពណ៌មាសធ្វើឱ្យអ្នកចូលរួមកម្មវិធីទាំងប៉ុន្មានសរសើរអ្នកនាងម្លិះ មិនដាច់ពីមាត់។ អ្នកណាម្នាក់មិនដឹងថាលោកម្ចាស់ ឥន្ទៈនរៈ និងអ្នកនាង រង្សី ម្លិះ គឺជាសង្សារនឹងគ្នារាប់ឆ្នាំមកហើយ ប៉ុន្ដែគ្រាន់តែគេទាំងពីរនាក់នៅឆ្ងាយពីគ្នាពេកទើបមិនសូវបានចួបគ្នា។ អ្នកនាងម្លិះ គឺជាកូនស្រីអ្នកនៅស្រុកផ្សេងមួយដែលនៅឆ្ងាយពីនេះគួរសម។
«កម្មវិធីរបស់បងទាំងមូលអូនម៉េចនឹងខកខានបានទៅ គ្រាន់តែអូនមិនចង់ប្រាប់បងមុន គឺចង់ឱ្យបងភ្ញាក់ផ្អើល » គូស្នេហ៍ទាំងពីរជជែកគ្នាលេងយ៉ាងរីករាយ។ មួយស្របក់ក្រោយមកព្រះសង្ឃក៏និមន្ដមកដល់ លោកម្ចាស់ឥន្ទៈនរៈ អ្នកនាងរង្សី ម្លិះ និងចាស់ទុំក៏ចាប់ផ្ដើមប្រគេនចង្ហាន់ព្រះសង្ឃតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតា។
ព្រះអាទិត្យចាប់ផ្ដើមអស្ដង្គតម្ដងបន្ដិចៗ អំពូលភ្លើងទាំងអស់នៅក្នុងភូមិគ្រឹះចាប់ផ្ដើមភ្លឺឡើងព្រមៗគ្នា មនុស្សម្នាកុះករកំពុងតែសប្បាយជាមួយនឹងការផឹកស៊ីដែលអមជាមួយតន្ត្រីយ៉ាងរណ្ដំក្រឡេកមកមើលលោកម្ចាស់របស់យើងវិញ កំពុងតែជោកជាំទៅដោយស្រាហាក់ដូចជាចង់បាត់ស្មារតីម្ដងៗទៅហើយសូម្បីតែដើរក៏ចង់រកដួលដែរ។
«បងនរៈខ្ញុំសុំទៅសម្រាកមុនហើយ​បងល្មមឈប់ផឹកហើយមើលទៅដូចជាស្រវឹងខ្លាំងណាស់» ដោយសារតែទទួលភ្ញៀវមួយថ្ងៃមកហើយណាមួយជាមនុស្សស្រីផងទើបឆាប់អស់កម្លាំង អ្នកនាងម្លិះក៏សុំទៅសម្រាកមុន។
«អូនទៅសម្រាកមុនចុះ បងនៅកំដរភ្ញៀវបន្ដិចទៀតសិន» មាឌមាំបានឆ្លើយជាមួយនារីរបស់យើងយ៉ាងពីរោះ។
កម្មវិធីបន្ដរហូតដល់ម៉ោងប្រហែល១០:៣០នាទី ភ្ញៀវក៏នាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញភ្លាមៗ នោះមេឃស្រាប់តែធ្លាក់ភ្លៀងមកយ៉ាងខ្លាំងលោកម្ចាស់ក៏ប្រញាប់ប្រញាល់រត់ចូលក្នុងទាំងស្រវឹង។ មកដល់មាត់ទ្វារចូលនាងសូនីន ដែលបាត់ខ្លួនមិនឃើញពេញមួយថ្ងៃស្រាប់តែបង្ហាញខ្លួនមកជួយគ្រាលោកម្ចាស់ទៅបន្ទប់ ប៉ុន្ដែនាងមិនបាននាំទៅបន្ទប់របស់គាត់នោះទេ គឺនាងនាំទៅបន្ទប់របស់នាង។ ចូលដល់ក្នុងបន្ទប់នាងចាប់ផ្ដើមបបោសអង្អែលសព្វរាងកាយរបស់លោកម្ចាស់គ្រប់កន្លែង ម្រាមដៃដ៏ទន់ស្រឡូនលូកទៅដោះឡេវអាវចេញម្ដងមួយៗ រហូតដល់ខ្លួនប្រាណអ្នកទាំងពីរគ្មានសល់អ្វីបិទបាំងទៀត។
«ខ្ញុំស្រឡាញ់លោកម្ចាស់ខ្លាំងណាស់ ខ្ញុំសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីលោកម្ចាស់​ យប់នេះខ្ញុំនឹងបម្រើលោកម្ចាស់ឱ្យបានល្អបំផុត» និយាយរួចនាងក៏ដាក់បបូរមាត់ដ៏ទន់ល្មឿយរបស់នាងទៅផ្ដិតលើបបូរមាត់រាងមាំដើម្បីដាស់អារម្មណ៍ឱ្យពុះកញ្ជ្រោលឡើងរួមទាំងស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់កំពុងតែដុតអារម្មណ៍ថែមទៀតទើបធ្វើឱ្យលោកម្ចាស់ ឥន្ទៈនរៈ ភ្លេចគិតថាខ្លួនមានសង្សាររួចទៅហើយ។
ដៃដ៏រឹងមាំទាំងគូពេញទៅដោយកម្មចាប់ក្រសោបរាងតូចស្ដើងដួលទៅលើគ្រែយ៉ាងតក់ក្រហល់ ហើយអ្វីដែលយើងកំពុងតែគិតវាក៏បានកើតឡើងនៅក្នុងយប់នោះ…
«រឿងគឺបែបនេះឯង យ៉ាងម៉េចបងពេញចិត្តទេ? » នាងនិយាយចប់ហើយសួរទៅបងប្រុសទាំងទឹកមុខស្មើហាក់ដូចជាគ្មានរឿងអ្វីសោះ។ នាយពេជ្របានត្រឹមតែហួសចិត្តនឹងប្អូនស្រីតែម្នាក់របស់ខ្លួន ហើយដើរចេញពីបន្ទប់ទាំងទឹកមុខខ្មៅអែ។
ម៉ោង១០ព្រឹកទៅហើយប៉ុន្តែថ្ងៃនេះអាកាសធាតុហាក់ដូចជាមិនអំណោយផលសោះ ភ្លៀងតាំងតែពីថ្ងៃមិនទាន់រះ មកដល់ពេលនេះនៅតែមិនទាន់ឈប់ ។ ក្រឡេកមកមើលភូមិគ្រឹះដ៏ស្កឹមស្កៃមួយដែលកំពុងតែឈរយ៉ាងមាំទោះបីជាមានភ្លៀងខ្យល់យ៉ាងណាក៏ដោយ ។ ផ្ទៃមេឃសស្គុសដំណក់ទឹកភ្លៀងធ្លាក់ដេញប្រសាច ប៉ះជាមួយផ្ទៃដីបង្កើតបានថ្លុក​ទឹកជាដុំៗ។ មនុស្សដែលរស់ក្នុងភូមិគ្រឹះទាំងអស់កំពុងតែតម្រៀបគ្នាចាំស្វាគមន៍វត្តមានរបស់អ្នកនាងរង្សី ម្លិះ ជាសង្សារសំណព្វចិត្តរបស់ចៅហ្វាយនាយខ្លួនមកនៅទៅនេះ។ ម្នាក់ៗឈរមិនសឹងនឹងហ៊ានកម្រើកផងប៉ុន្តែបើមើលមក លោកម្ចាស់ឥន្ទៈនរៈ វិញអារម្មណ៍មិននឹងនសោះចេះតែដើរចុះឡើងៗ ឃើញបែបនេះ អ៊ំផាន់ក៏ដើរចូលជិតគាត់ ។ «កុំអន្ទះសារពេកអីលោកម្ចាស់បន្តិចទៀត អ្នកនាងម្លិះប្រហែលជាមកដល់ » គាត់និយាយដោយការយល់ចិត្តបំផុតព្រោះគ្មានអ្នកណាស្គាល់លោកម្ចាស់ច្បាស់ជាងគាត់ទៀតនោះទេ អាចនិយាយបានថាគាត់គឺជាម្ដាយទី២ បន្ទាប់ពីម្ដាយរបស់លោកម្ចាស់ចែកឋានទៅ ។
«ខ្ញុំមានអារម្មណ៍មិនស្រួលសោះអ៊ំ តិចលោម្លិះនាងចួបរឿងអីតាមផ្លូវទៅទើបបានជាថ្មើរនេះហើយមិនទាន់ឃើញមកដល់ទៀត» មាឌមាំនិយាយទៅអ៊ំស្រីចំណាស់ទាំងទឹកមុខព្រួយបារម្ភ ។ នេះជាលើកទី១ ហើយដែលគាត់យកចិត្តទុកដាក់ជាមួយស្រីបែបនេះ ទាំងដែលមនុស្សស្រីជាច្រើនតាមចោមរោមមិនដែលយកភ្នែកមើលផង ។ តែមនុស្សដែលកំពុងតែរង់ចាំនេះគឺខុសគ្នា ដ្បិតអីគូស្នេហាមួយគូនឹងស្រឡាញ់គ្នាខ្លាំងណាស់នៅចាំថ្ងៃរៀបការប៉ុណ្ណោះ ។
«ពេជ្រ ឯងទៅមើលខាងមុខភូមិគ្រឹះទៅមើលក្រែងលោនាងមកដល់» និយាយជាមួយអ៊ំផាន់ រួចលោកម្ចាស់ក៏បែបមកប្រាប់ឱ្យនាយពេជ្រចេញទៅមើល។ ប៉ុន្តែមិនទាន់នឹងបានចេញទៅផងស្រាប់តែ…។
«មិនបាច់ចេញទៅមើលទេ ខ្ញុំមកដល់ហើយ»​ សំឡេងស្រទន់គួរឱ្យស្ដាប់បានបន្លឺឡើងមកនិងត្រចៀកលោកម្ចាស់របស់យើងរាងខ្ពស់ក៏ប្រញាប់បែរខ្លួនមករកប្រភពសំឡេងភ្លាម ។ ស្នាមញញឹមដ៏ស្រស់ស្អាតបានខាបយកចិត្តមនុស្សប្រុសម្នាក់ដែលនៅទល់មុខនេះបាត់ទៅហើយមិនអាចទប់អារម្មណ៍បានលោកម្ចាស់ក៏ស្ទុះទៅឱបអ្នកនាងម្លិះ យ៉ាងណែនបង្ហាញឱ្យដឹងពីក្ដីនឹករឭកដែលខ្លួនមាន ។ ខណៈពេលដែលគូស្នេហ៍ទាំងពីរនាក់កំពុងតែបង្ហាញពីភាពនឹករឭកដល់គ្នាពួកគេមិនបានចាប់អារម្មណ៍ជាមួយកែវភ្នែកមួយគូដែលកំពុងសម្លឹងមើលដោយក្ដីឈឺចាប់ខ្លោចផ្សា ដូចជាត្រូវចាក់ចំកណ្ដាលដើមទ្រូងរាប់លានកាំបិត ប៉ុន្តែគ្មាននរណាម្នាក់មើលឃើញនោះទេព្រោះគ្រប់គ្នាកំពុងតែអបអរជាមួយវត្តមានរបស់មនុស្សស្រីម្នាក់ដែលនឹងក្លាយជាម្ចាស់ស្រីរបស់ពួកគេឆាប់ៗ ។
«ម្ហូបអាហាររៀបចំរួចរាល់អស់ហើយអ៊ំ»​​ ក្មេងស្រីជំទង់ម្នាក់ដើរចេញមកពីក្នុងផ្ទះបាយហើយនិយាយប្រាប់អ៊ំ ផាន់តិចៗ ។
«យើងដឹងហើយ អស់ការងារហើយឯងទៅសម្រាកចុះ» គាត់ញញឹមតិចៗហើយប្រាប់នាងឱ្យទៅសម្រាក ។
«លោកម្ចាស់ អ្នកនាង ទៅពិសារបាយសិនទៅនឹងអាលបានសម្រាកព្រោះអ្នកនាងទើបតែធ្វើដំណើរផ្លូវឆ្ងាយផង» ស្រ្ដីចំណាស់ញញឹមចុងមាត់បន្តិចមុននឹងតឿនឱ្យអ្នកទាំងពីរទៅពិសារបាយ ។
«អ៊ំជួយយកអីវ៉ាន់របស់ ម្លិះទៅដាក់ក្នុងបន្ទប់របស់ខ្ញុំ ហើយជួយរៀបចំឱ្យស្អាតផង » ប្រាប់អ៊ំផាន់រួចលោកម្ចាស់ក៏បណ្ដើរគូស្នេហ៍របស់ខ្លួនចូលទៅក្នុងផ្ទះ ។
ប្រហែលជាម៉ោង ១២​ យប់ទៅហើយប៉ុន្តែដោយសារថ្ងៃនេះជា ១៥កើត ទើបមានពន្លឺព្រះច័ន្ទបំភ្លឺឱ្យមើលឃើញបរិវេណបើទោះបីកណ្ដាលអាធ្រាតហើយក្ដីតែខ្ញុំនៅតែគិតមិនយល់ មុននេះខ្ញុំនៅក្នុងបន្ទប់គេងជាមួយ ម្លិះសង្សារសំណព្វចិត្តខ្ញុំទេតើ ចុះហេតុអ្វីបាននៅសុខៗមកឈរក្បែរអណ្ដូងទឹកទៅវិញ ។
វិប ‌!!!
«អ្នកណា អ្នកណាគេដើរកាត់ក្រោយខ្នងខ្ញុំមិញនេះ»។ ខ្ញុំរកមើលជុំវិញខ្លួនអស់ហើយមិនមានមនុស្សនោះទេ ប៉ុន្តែមិញនេះមានស្រមោលមនុស្សដើរកាត់ខ្ញុំច្បាស់ណាស់ ឬនេះខ្ញុំកំពុងនៅក្នុងយល់សប្តិតែហេតុអ្វីខ្ញុំចេញពីសុបិននេះមិនបាន ដូចជាមិនយល់ទាល់តែសោះថានេះជាអ្វីឱ្យប្រាកដ ។
«ប្រញាប់ចង់ទៅណានិយាយគ្នាឱ្យច្បាស់សិន» សំឡេងរបស់​សូនីនទេតើ ខ្ញុំក៏ប្រញាប់បែបទៅក្រោយខ្នងរកមើលនាង។ «រឿងកាលពីយប់នោះមែនទេ បើចង់និយាយពីរឿងនោះខ្ញុំគ្មានអ្វីត្រូវនោះទេ ព្រោះនៅយប់នោះខ្ញុំស្រវឹងស្រា» ខ្ញុំប្រមូលអារម្មណ៍រវើរវាយរបស់ខ្ញុំបើទោះបីជាក្នុងសុបិន្តក៏ដោយតែត្រូវតែនិយាយជាមួយនាងឱ្យបានច្បាស់។ «បើលោកម្ចាស់មិនព្រមយកខ្ញុំធ្វើប្រពន្ធទេនោះលោកម្ចាស់នឹងមានរឿងល្អមើលជាមិនខាន»​​
ធ្លាប់តែជាមនុស្សស្រីមិនសូវចេះនិយាយស្ដីតែពេលនេះប្រហែលជាមនុស្សម្នាក់ផ្សេងទៀតហ៊ានគំរាមសូម្បីតែចៅហ្វាយនាយរបស់ខ្លួនដោយសារតែពាក្យមួយម៉ាត់គត់គឺ ស្រឡាញ់។
«នាងហ៊ាននិយាយពាក្យទាំងនេះជាមួយយើងផង យើងប្រាប់ទុកមុនឱ្យហើយបើនាងហ៊ានធ្វើផ្ដេសផ្ដាសយើងនឹងសម្លាប់នាងចោលភ្លាម» សំឡេងគ្រលរធំបានស្រែកដាក់មនុស្សស្រីម្នាក់ដែលកំពុងនៅចំពីមុខខ្លួនឱ្យត្រៀមខ្លួនទទួលយកសេចក្ដីស្លាប់បើនាងហ៊ានតែគិតចង់ធ្វើអ្វីមួយនោះ ។
«បើបែបនេះទៅ លោកម្ចាស់សម្លាប់ខ្ញុំចោលឱ្យហើយទៅទាន់អ្វីៗមិនទាន់ហួសពេល» យកក្ដីស្លាប់មកបន្លាចនាងនៅពេលនេះប្រហែលជាមិនបានផលនោះទេ ព្រោះពេលនេះនាងកំពុងតែដើរចូលមកជិតលោកម្ចាស់បន្តិចម្ដងៗ បង្ហាញពីទឹកមុខឈឺចាប់ជាងស្លាប់ទៅទៀតទាំងក្ដីស្រឡាញ់ ទាំងខ្លួនប្រាណបានលះបង់អស់ទៅហើយប៉ុន្តែគ្មានទទួល​បានអ្វីទាំងអស់ នេះមកពីមិនស្ដាប់បងប្រុសខ្លួន ។
«កុំចូលមកជិតយើងឱ្យសោះ បើនៅតែដើរចូលមកមួយជំហានទៀតកុំថាយើងមិនប្រាប់» រាងខ្ពស់ព្យាយាមម្ដងហើយ ម្ដងទៀត តែគ្មានបានទាល់តែសោះ នាងនៅតែបោះជំហានមកមុខដោយមិនពព្រិចភ្នែក ។
អា……..កុំ!!
មួយជំហានរៀបនឹងដល់ខ្លួនលោកម្ចាស់ទៅហើយនាងស្រាប់តែបែរខ្លួនលោតទម្លាក់ចូលទៅក្នុងអណ្ដូងចាស់គ្មានទឹកមួយនៅក្បែរកន្លែងពួកគេនិយាយគ្នានោះ សំឡេងខ្ទរឮចេញពីក្នុងអណ្ដូងមកឮពេញក្នុងត្រចៀករបស់លោកម្ចាស់របស់យើង ធ្វើឱ្យគាត់ស្ទុះភ្ញាក់ឡើងបែកញើសជោកពេញថ្ងាស ។
« តាមពិតខ្ញុំយល់សប្តិសោះ» ​ខ្ញុំយកដៃញីភ្នែកបន្តិចរួចមើលជុំវិញខ្លួនទើបដឹងថាពេលនេះខ្ញុំនៅក្នុងបន្ទប់នៅឡើយបានចេញទៅណាទេ ពេលនេះសង្សារបណ្ដូលចិត្តរបស់ខ្ញុំនាងកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ ជាមួយនឹងខ្យល់បក់មកតាមបង្អួចរវិចៗមកតាមប្រហោងតូចៗនៃបង្អួច។
សំឡេងមាន់រងាវបានដាសខ្ញុំឱ្យក្រោកពីដំណេកទាំងសឺងមឺងនៅឡើយតែពេលនេះមិនឃើញម្លិះទៀតទេ នេះនាងភ្ញាក់តាំងពីពេលណាហេតុអ្វីបានចានាងមិនដាស់ខ្ញុំផង។អូ!!!ប៊ិះនឹងភ្លេចទៅហើយថាថ្ងៃនេះខ្ញុំត្រូវមានការងារត្រូវធ្វើផង។
«បងអាហាពេលព្រឹកខ្ញុំបានរបៀបចំទុកឱ្យបងរួចរាល់ហើយគឺនៅលើតុខាងក្រោម»រៀបនឹងដើរចេញពីបន្ទប់ម្លិះចូលមកដល់ល្មម តាមពិតទៅនាងឡើងទៅធ្វើអាហាពេលព្រឹកសោះអ៊ីចឹងទេតើទើបានជានាងមិនដាស់ខ្ញុំ។
«អគុណខ្លាំងណាស់ដែលខំក្រោកទៅធ្វើអាហារពេលព្រឹកឱ្យបងប៉ុន្តែថ្ងៃនេះបងមានការត្រូវចេញទៅក្រៅប្រហែលជាយប់ជ្រៅបន្តិចទើបត្រឡប់មកវិញ មិនបាច់ចាំបងឮទេ»ខ្ញុំដើរទៅឱបនាងជាប់ហើយថើបថ្ងាសនាងមួយខ្សឺតមុនចេញទៅ។
«ឆាប់ត្រឡប់មកផ្ទះវិញឮដែរទេ»នាងនិយាយទាំងធ្វើមុខជូរដាក់ខ្ញុំ។ ឫកពាដ៏គួរឱ្យស្រលាញ់បែបនេះហើយដែលធ្វើឱ្យខ្ញុំលង់ស្រលាញ់នាងកាន់តែស្រលាញ់នាងដក់ចិត្តមិនរួច ។
«នេះម៉ោងជិតដប់ទៅហើយនៅមិនទាន់មកវិញទៀត» ក្រោមពន្លឺភ្លើងដែលបើកចោលដើម្បីបំភ្លឺភូមិគ្រឹះទាំងមូល ស្រមោលមនុស្សស្រីម្នាក់កំពុងតែដើរចុះឡើងៗហាក់បីដូចជាកំពុងចាំនរណាម្នាក់។
«​​ អ្នកនាង​​ ម្លិះ​​ នៅមិនទាន់ទៅចូលទៅសម្រាកទៀតមែនទេ?»សំឡេងមនុស្សស្រីម្នាក់ទៀតបានបន្លឺឡើងធ្វើឱ្យម្នាក់ទៀតភ្ញាក់ព្រើត។
«​​ សូនីន​ ទេមែន?ខ្ញុំស្មានតែអ្នកណាគេខំតែភ័យ» អ្នកនាងម្លិះស្រូបដង្ហើមបន្ធូអារម្មណ៍បន្តិចពេលដែលដឹងថាជាមនុស្សនៅក្នុងភូមិគ្រឹះ។
«ហេតុអ្វីបានជាត្រូវភ័យខ្ញុំមានបានធ្វើអីអ្នកនាងឯណា»សូនីន​ ព្រមទាំងមើលមុខម្លិះដោយក្រសែភ្នែកចម្លែកៗ។
«អ្នកណាមិនភ័យបើនាងមកមិនឮសំឡេងអ្វីបន្តិចសោះ»ម្លិះចេះតែនិយាយបណ្ដើរអើតមើលរកគូស្នេហ៍បណ្តើរ តែមិនឃើញមកសោះមិនដឹងថាជានៅការងារអ្វីទេថ្មើរនេះហើយនូវតែមិនទាន់មកដល់ទៀត។
«កំពុងចាំលោកម្ចាស់មែនទេ?»នាងនៅតែបន្តរសួរមនុស្សស្រីដែលនៅពីមុខនាង។ «ខ្ញុំក៏កំពុងចាំលោកម្ចាស់ដែរ» ម្លិះ​​​មិនទាន់ទាំងបានឆ្លើយផងសូនីននាងបន្ថែមមួយឃ្លាទៀតធ្វើឱ្យម្លិះបើកភ្នែកធំៗសម្លឹងទៅសូនីន។
«កុំទាន់អាលឆ្ងល់ចាំខ្ញុំប្រាប់ព្រោះមានរឿងជាច្រើនដែលនាងត្រូវដឹង នាងមានចាំថ្ងៃលោកម្ចាស់រៀបចំពិធីជប់លៀងឡើងកាន់តំណែងជាម្ចាស់ស្រុកនៅយប់នោះនាងមិនឆ្ងល់ទេមែនទេថាបាត់លោកម្ចាស់ទៅណាពេញមួយយប់ឥឡូវយើងប្រាប់នាងទៅចុះ​យប់នោះពួកយើងទាំងពីនាក់គឺនៅជាមួយគ្នាពេញមួយយប់ នាងសាកគិតមើលទៅថានឹងមានរឿងអ្វីកើតឡើង»
នាងនិយាយរៀបរាប់បានយ៉ាងក្បោះក្បាយប្រាប់ទៅកាន់មនុស្សស្រីស្លូតត្រង់ម្នាក់កំពុងតែឈរគាំងស្ងៀមត្រឹងព្រោះសឹងតែមិនជឿនឹងអ្វីដែលខ្លួនបានឮ ទឹកភ្នែករាប់រយតំណក់កំពុងតែប្រជ្រៀតគ្នាហូរចុះមកលើផែនថ្ពាល់ដ៏កំសត់មួយគូ។
«ឈឺចាប់ខ្លាំងណាស់មែនទេ យើងឈឺចាប់លើសនាងរាប់រយដង ប៉ុន្តែយើងស៊ូទ្រាំដើម្បីបានមនុស្សដែលយើងស្រលាញ់»
ជ្រិប !! ជ្រិប!!
សូនីននាងបានហូតកំបិតស្នៀតមួយចាក់ពីក្រោយខ្នងរបស់ម្លិះធ្វើនាងដួលទៅលើដីមួយរំពេចឈាមហូរស្រោចពេញទៅលើស្មៅ។បន្ទាប់មកនាងក៏អូសសាកសពរបស់ម្លិះទម្លាក់ចូលទៅក្នុងអណ្ដូងចាសគ្មានទឹកដែលនៅជិតនោះហើយរបៀបចំគ្របមាត់អណ្តូងបានយ៉ាងស្អាតគ្មានអ្នកម្នាក់ដឹងទាល់តែសោះ។
តើព្រលឹងដ៏កម្សត់របស់ម្លិះនឹងទៅជាយ៉ាងណា??