ទំនុកភ្លេងស្នេហ៍ – Meysansotheary

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគបញ្ចប់
វគ្គ

លាហើយក្តីទុក្ខព្រួយ

ពេលនេះម៉ោងនេះ បន្ទប់អាផាតមិនដ៏​ទំនើបរបស់វណ្ណ ពោរពេញទៅដោយទុក្ខព្រួយ។ បុរសនឹកចង់​ចាប់ផ្តើមជីវិតសាជាថ្មី​តែតម្លៃសេរីភាពនេះថ្លៃណាស់ គេជំពាក់ពុទ្ធិដា​ច្រើន​ពេកហើយ គេមិនចង់ទេ​។ គិតរួចហើយ វណ្ណត្រូវទៅរកឥន្ទវង្ស​ដើម្បីជម្រះគ្នា តែគេនៅ​ដំអក់​ឈរ​នៅ​ក្នុងបន្ទប់នេះសិន…មិនមែន​ស្តាយកម្មសិទ្ធិទីលំនៅដ្ឋានប្រណីត​ផ្តល់មកឱ្យដោយឥន្ទវង្សទេ តែគេស្តាយអនុស្សាវរីយ៍ទាំងអស់ជាមួយអង្គ។

សម្រាប់វណ្ណម្នាក់នេះ សេចក្តីស្រលាញ់​មិនមែនជាកម្មសិទ្ធិទេ តែជាវត្តមាន។ អង្គមិនមែនជាអ្វីមួយដែល​ប្រុស​យក​មក​បាន ហើយមានះ​គ្រប់គ្រង ឬទាមទារជាសិទ្ធិលើនាង​នោះទេ តែជាអ្វីដែលយើងសប្បាយចិត្ត​ពេលឃើញនាងរីកចម្រើន បានល្អ ហើយមាន​សេរីភាពចាប់យកអ្វីដែលនាង​ចង់បានក្នុងជីវិត​។

ដៃអ្នកចម្រៀងទាញបត់អាវមួយចុងក្រោយ ក៏មិនរួច ហាក់បី​ដូចជាកំពុងតែអស់ដៃជើង ដូច្នេះគេក៏ផ្អាក​ដោយសម្លឹងមើលវ៉ាលិសខ្លួនឯង​។ គ្រប់យ៉ាងនៅវេលានេះ ត្រឹមតែជាសំណល់ ជាបំណែកនៃជីវិត​របស់ខ្លួន​ ដែលធ្លាប់តែគិតថា នឹង​បានភ្លឺថ្លាដោយក្តីសុបិនលើឆាក  ឥឡូវនេះមិនត្រឹមមិនដូចប៉ង តែត្រូវបានខូចខាតសូម្បី​តែរបស់ដែលធ្លាប់មាន​ស្រាប់មក គឺអង្គ។

ល្បិច​និងការគ្រប់គ្រងរបស់ ឥន្ទវង្សជាគំនាបមួយ ដែលគ្មានអ្នកអាចដកដង្ហើមធំរួចឡើយ។ នៅក្រោម​​ម្រាមដៃមនុស្ស​ដូចគេ ចូលឯកនគរ​គឺចូលទៅរកឌីប្រេសសិន​ឬអ្វីៗដែលអាក្រក់ជានេះទៅ​ទៀត​ផង​។

ទោះណាជា​ការសម្រេចចិត្ត​មួយនេះ ជាមួយ​ទម្ងន់ពន់រែកមួយសែនធ្ងន់លើស្មា តែបេះដូងរបស់វណ្ណ​ស្រាល និង…..ទទួលអារម្មណ៍​ហៀបនឹងមានសេរីភាពម្យ៉ាង​ប្រៀបបាននឹងមនុស្សលង់ទឹក ប្រទះ​ឃើញ​ពោងមួយក្បែរៗដៃ។

វណ្ណមិនដែលយឺតពេលសម្រាប់បង្កើតសន្តិភាពចិត្ត​ទេ​! ពុទ្ធិដា​ប្រាប់ដូច្នេះ​ហើយនាងបានបញ្ជាក់ទៀត​ថា សិល្បៈដែលសេរី​គ្មាន​ការដាក់កំហិតទើបហៅបានថា សិល្បៈ រីឯ​ស្នេហា​ដែល​មិន​មាន​លក្ខខណ្ឌ​​ទើបជាស្នេហា​ពិត។

វណ្ណ​មិនរវល់ទេ ថាហេតុអ្វីបានជាពុទ្ធិដា​គិតយល់នៅពេលនេះព្រោះគេមានពិភាល់អំពីខ្យល់ដង្ហើមអ្នកណាម្នាក់ទន់ភ្លន់ពីក្រោយ​ខ្នង។​

គេ​ប្រែខ្លួនមកភ្លាម​ដោយ​មិងមាំង។

វណ្ណ​មិនរំពឹងថា គឺជាអង្គនោះទេ។ តែជាការពិត….អង្គនៅទីនោះមែន។ អង្គញញឹមតិចៗ សក់រប៉ាត់​រប៉ាយ​បន្តិច គ្មានការតុបតែងមុខ គ្មានភាពរៀបរយអ្វី​…តែជានាង១០០ភាគរយដែលបេះដូងវណ្ណត្រូវការ​​។

នាងស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ការិយាល័យសាមញ្ញដដែល​។ នាង​ផ្អាក​ញញឹមពេលឃើញ​ទឹកមុខ​ស្ងួត ភ្នែកស្លក់ខ្មៅរបស់គេ តែមិនយូរទេនាងញញឹមជាថ្មី  រួចក៏ដើរចូលទៅរកវណ្ណ។

«ចេញពីឯកនគរ?» នាងនិយាយយ៉ាងស្រទន់ហើយសម្លឹងមើលជុំវិញបន្ទប់សន្សឹមៗអស់ចិត្ត​ក៏ងាកមកវិញភ្លាម។

«ខ្ញុំសំណាងហើយ….មកទាន់វណ្ណ!»

ប្រុស​លេប​ទឹក​មាត់ រំជួលចិត្តនៅពីក្រោយភ្នែកដ៏ស្ងប់ស្ងាត់របស់គេដែលទីរទើរគ្មានពាក្យ​ដែល​យល់​ថា​សមនឹងតបឆ្លើយ។ ទីបំផុតកែវភ្នែកស្រទន់រង់ចាំស្តាប់របស់នាងបានបង្ខំឱ្យគេឆ្លើយ៖

«ត្រូវការគម្លាតបន្តិច….ចង់ទំនេរបន្តិច….ពី…ស្អីៗ….​គ្រប់យ៉ាង!»

«ដឹង» នារីឆ្លើយស្រាលដោយ​ងក់ក្បាល «ហើយ​ខ្ញុំ​….​ក៏មិន​បាន​មក​ឃាត់​​វណ្ណដែរ ដឹងអត់? ខ្ញុំ​….មក​​ព្រោះ​​តែ​​ចង់​​…..​ទៅ​ជាមួយវណ្ណ!»

​ប្រុសមមីភ្នែកសម្លឹងនាង។ ស្រីវាចា​ដោយអង្គុយចុះមកទល់មុខគ្នា។

«គឺ….ឥឡូវ​នេះ….ពិតមែន….ទៅ​ណា​ក៏​បាន! ឆ្ងាយ​ពី​ភាព​ឯកោ ចេញ​ឱ្យ​​ឆ្ងាយ​ពី​រឿង​ភ័យ​ខ្លាចអស់នេះ គ្មាន​ការ​គ្រប់​គ្រង គ្មានអ្នកណា មានតែយើង…..ពីរនាក់!»

​បបូរមាត់គេញញឹមបន្តិចតែភ្នែកគេញញឹមជំនួស ពេលសម្លឹងមើលនាង។ ប្រុស​ឱ្យពន្លឺភ្នែកមួយដែលមានអត្ថន័យជាងជលនេត្រហើយរឹងប៉ឹងជាងប្រអប់ដៃដែលគេធ្លាប់កាន់នាង​។ ស្ត្រីម្នាក់នេះ ធ្លាប់ឈរស្ងៀមហើយកើតទុក្ខពេលវណ្ណថយពីនាង​ទៅនៅក្បែរពន្លឺឆាកតន្ត្រីចិញ្ចាចចិញ្ចែង តែឥឡូវនេះបេះដូងនាងបញ្ចេញពន្លឺមកឱ្យវណ្ណ​ជំនួសឱ្យអ្វីៗសព្វបែបយ៉ាង។

«ខ្ញុំខ្លាច» មាណវីខ្សឹបញ័រៗ «​កន្លងមក ខ្ញុំខ្លាចថា ស្នេហាមួយ​នេះ នឹងចូលទៅ​​បំផ្លាញ​ក្តី​សុបិនសិល្បៈ​របស់​វណ្ណ…ប៉ុន្តែ​បន្ទាប់​មក​…ឆ្លងកាត់រឿងជាច្រើនមកនេះ ខ្ញុំ​បាន​ដឹងវិញ​ថា ​ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​សុបិនរបស់វណ្ណ  ហើយ​សុបិនវណ្ណ​គឺ​ជាអ្វី​ខ្ញុំចង់នៅក្នុងនោះ!»

វណ្ណមិនចេះនិយាយដូចកវីទេ តែភ្នែកគេកំពុងនិយាយជំនួស។

ស្នេហាពួកគេ​បានធ្វើឱ្យម្នាក់ៗខ្លាចម្នាក់ទៀតបាត់បង់ឱកាស​ តែដោយសារហេតុផល​យ៉ាងនេះ បាន​ជា​មនុស្ស​ពីរនាក់ស្រលាញ់គ្នា​ស្មោះសឹងនឹងបែកគ្នាបានដោយសារការយល់ច្រឡំ​។

គេលូកដៃត្រកងនាង។ សាជាថ្មី អង្គមកនៅក្បែរទ្រូងគេវិញហើយ​។ ការឈ្លោះគ្នា បានក្លាយជា​អតីត​។ មិនថាអ្នកណាក្តី មិនអាចមកនៅចន្លោះពួកគេបានទៀតនោះទេព្រោះវណ្ណនិងអង្គដឹងថា អ្វីទៅជាជីវិតពិតរបស់ពួកគេ​។

«អង្គ» ប្រុសស្អាតហៅនាងតិចៗ។​ អង្គ​ជាឈ្មោះមួយម៉ាត់គត់ ដែលបេះដូងគេ​ចង់ឮសំឡេងខ្លួនឯងហៅនាងក្នុងរបៀបនេះ សភាពដូចពេលនេះគឺមាន​នាងក្បែរទ្រូងនិងក្នុងប្រអប់បេះដូង។

«បងមិនដឹងច្រៀងយ៉ាងម៉េចទេ ច្រៀងដើម្បីអ្វី ពេលគ្មានអូន!​»​

ស្រីលូក​ដៃ​អង្អែល​ថ្គាមសង្ហា​របស់គេ។

«អ៊ីចឹង តស់! ច្រៀងជាមួយគ្នាទេ?» នាងនិយាយទាំងសព្ទសំឡេង​សែនញាប់ញ័រដោយការពិតនៃ​ក្តីរំភើប​។ សំឡេង​វណ្ណលាន់មកបន្ថែម៖

«សូមទោសដែលបងគិតផ្តេសផ្តាស​លើCEO​របស់អូន!»

«​តស់វណ្ណ យើង​និយាយតែរឿងពួកយើងពីរនាក់! យើង​សាង​ជីវិត​មួយថ្មី ​ដែល​យើង​​ជំពាក់​នរណា​ម្នាក់​ក្រៅ​ពី​…..បេះដូងពួកយើង! យើងនឹង​សរសេរ​បទ​ភ្លេង​របស់​យើង អ្នកយល់ក៏បាន មិនយល់ក៏មិនអី!»

បាតដៃរបស់គេរេរាំថ្នមចង្កេះរបស់នាង ថ្ងាសរបស់នាងសម្រាកទល់នឹងច្រមុះវណ្ណ។ រឿងរ៉ាវនៃ​បេះដូង​ពីរនេះ មិន​ត្រូវ​ការ​ឱ្យមានការពន្យល់អ្វីច្រើនទៀតនោះទេ។

មិនបាច់ត្រូវការ​ពាក្យពេចន៍អ្វីមកបញ្ជាក់ទាំងអស់  គ្រាន់តែស្នាម​ថើបមួយ  វែងនិង​ជ្រៅ ពោរពេញដោយអ្វីៗគ្រប់យ៉ាងដែលពួកគេបានប្រព្រឹត្តឱ្យគ្នា​ដោយស្មោះ…..និង​ស្ងៀមស្ងាត់។

មិនថា ពិភពលោកនេះ​ឃោរឃៅយ៉ាងណា ក៏ទាំងពីរប្រាណ​អាចទម្លាក់ចោលមហិច្ឆតាគ្រប់យ៉ាង ហើយ​​បណ្តេញ​រឿងអស់ទាំងនោះចេញពីជីវិតពួកគេ ប្រសិន​ពួកគេច្បាស់នឹងបេះដូងខ្លួនឯង។

អតីតនិងឧបសគ្គបានរសាត់ទៅឆ្ងាយហើយ  នៅទីនេះសល់តែស្នាម​ថើបដែលផ្តល់ដល់គ្នា​ ដូចជាម្នាក់ៗទើបនឹង​រស់រានមានជីវិតឡើងពីក្រោយព្យុះសង្ឃរា​ធំ ហើយនៅទីនេះដើម្បីគ្នា​ទុកខ្លួនឯងជាទី​ជំរក​សម្រាប់​គ្នាទៅវិញទៅមក។

ហើយ….​ជាមួយនឹងការប៉ះពាល់ដ៏ស្និទ្ធស្នាល សប្បុរសចែករំលែក​ខ្យល់ដង្ហើមគ្នា​ អនាគតថ្មីនៃអង្គនិងវណ្ណ​បានចាប់ផ្ដើមឡើងយ៉ាងកក់ក្តៅនិងដោយស្ងប់ស្ងាត់។

ស្នេហាពិត មិនកើតចេញក្នុងកាលៈទេសៈល្អឥតខ្ចោះ ឬរវាងមនុស្សពីរ​នាក់​ដែលគ្មានកំហុសទេ តែលេច​ចេញ​ពិត​ប្រាកដ​ក្រោយ​ស្គាល់​គ្នា​​ថា​យ៉ាង​ណា​ ហើយនៅតែទទួលយល់ព្រម​និងជ្រើសរើសគ្នាទៅវិញទៅមក។

អង្គខ្សឹបតិចៗក្នុងបេះដូងនាង​៖

«វណ្ណ ជាអ្វីមួយរំឭកខ្ញុំថា ខ្ញុំជានរណានៅពេលហៀបនឹងភ្លេចខ្លួនឯង។ វណ្ណ​រំឭកខ្ញុំអំពីពន្លឺ សូម្បីតែនៅក្នុងទីងងឹតបំផុតក៏ដោយ។ ស្នេហាពិត នឹងចូលមករំឭកយើងថា នរណាម្នាក់ នៅកន្លែងណាមួយកំពុងស្តាប់បទចម្រៀងដ៏ស្ងប់ស្ងាត់នៃព្រលឹងពួកយើង ហើយច្រៀងបន្ទរដោយកក់ក្តៅ​! សេចក្តីស្រលាញ់​​មិន​​មែន​មកបំពេញ​ចន្លោះ​ទទេក្នុងបេះដូងឬជីវិតដែលឯកោទេ  ប៉ុន្តែ​ត្រូវ​ទទួល​មនុស្ស​ម្នាក់​មក​​ក្នុង​​ចិត្ត​យើង  ដោយ​​ស្ងាត់​ស្ងៀម កក់ក្តៅសូម្បី​តែ​ពេល​ដែល​ពិភព​លោក​ប្រែ​ជា​ត្រជាក់មិនរវល់នឹងយើង ឬទាត់យើងចោល យើង​មាន​គេ​ជាមួយ​យើង​គ្រប់​ពេល​វេលា​គ្រប់ទីកន្លែង!»

ហើយនេះ….នឹងក្លាយជាបទចម្រៀងថ្មីរបស់នាងនៅថ្ងៃស្អែក។

​ពេល​ល្ងាច​នេះដែរ ទីក្រុងភ្នំពេញ​ទាំងមូល​កំពុង​ធ្លាក់​ក្នុងភាពស្រអាប់ដោយផ្ទាំងពពក​ពណ៌​ស្វាយងងឹតអណ្តែតត្រសែត។

​ពុទ្ធិដា​​ឈរ​នៅ​ខាង​ក្រៅ​ស្ទូឌីយោ​​តន្ត្រី ដោយ​កាន់​ទូរសព្ទក្នុងប្រអប់​ដៃ​ញាប់ញ័រ។ នារីអភិជនដែលបានស្ទាក់ស្ទើរយូរមកហើយ ក៏ផ្តើមសម្រេចចិត្ត​។ នាងរអ៊ូម្នាក់ឯង៖

«ពុទ្ធិដា​ ដល់ពេលហើយ!»

និយាយ​ចប់ នាង​តាំងចិត្ត​ខលរកសាមកែវ។ ជាមួយសំឡេងស្មើ ពុទ្ធិដា​បានផ្តើមស្រដីពេលឮការទទួល​ទូរសព្ទ៖

«សួស្តី! សុខសប្បាយទេ?!»

មាន​គម្លាត​ស្ងាត់​ស្ងៀមរវាង​ពួកគេ ជាគម្លាតមួយ​ណែន​ ក្រាស់​ជាមួយ​អតីតកាលជាច្រើន​​​ដែលនៅជំពាក់​​មិន​ទាន់​​បាន​និយាយ។

«ខ្ញុំគ្រាន់តែចង់និយាយ…» សំឡេងរបស់ពុទ្ធិដា​បន្លឺឡើងស្ទាក់ស្ទើរ…. «ខ្ញុំមិនក្លាហានគ្រប់គ្រាន់ទេ​កាល​ពី​មុន  មិនក្លាហានគ្រប់គ្រាន់ដើម្បីតស៊ូនឹងស្នេហា​មួយ តស៊ូដើម្បីអ្នក…ដែល….ខ្ញុំពិតជាស្រលាញ់​រហូត​មក! ឬ….សម្រាប់ពួកយើង! ខ្ញុំគិតថា ការរឹងមាំមានន័យថា ត្រូវ​នៅស្ងៀមជម្នះ​អារម្មណ៍​ពិត ជម្នះ​បេះដូង​ទៅធ្វើ​ការងារជំនួញវិញ….ប៉ុន្តែ តាមពិត ខ្ញុំយល់ហើយ សាមកែវ ភាពរឹងមាំ ពេលនេះ មានន័យថា ខ្ញុំចង់ជ្រើសរើសអ្នកដែលខ្ញុំស្រលាញ់ ទោះបីជាឈឺចាប់ឬលះបង់បែបណា​ក៏ដោយ»

សាមកែវ​ដកដង្ហើមធំ ខណៈពុទ្ធិដា​បន្តដោយ​ភ្នែកភ្លឺៗ៖

«ខ្ញុំចោលស្នេហាយើង ព្រោះខ្ញុំចាញ់ ខ្ញុំខ្លាចសម្លុតបងខ្ញុំ ខ្លាចគាត់សម្លាប់លោក តែ…..ពេលនេះ….»នាងឈរឱបកាបូបរបស់នាងហើយលេបទឹកមាត់និយាយបន្ត៖

«ខ្ញុំមានសំបុត្រយន្តហោះពីរទៅរ៉ូម ហើយ….ខ្ញុំចង់ឱ្យលោកមកសាមកែវ ប៉ុន្តែខ្ញុំគិតថា…​ប្រហែលជា​នេះគ្រាន់តែជាសុបិនរបស់ខ្ញុំ….មែនទេ?»

«ខ្ញុំទៅ!»

គេឆ្លើយមកយ៉ាងខ្លី បានន័យថា​ មនុស្ស​ដែលស្រលាញ់នាង បានត្រឹមដកខ្លួន តែមិនបានឈប់ស្រលាញ់នាង​ឡើយ។ ពុទ្ធិដា​ញញឹម….ប៉ុន្តែមុន​នឹង​នាងអាចហា​​និយាយ​បន្ថែម​ទៀត បងប្រុស​​របស់​នាងដែលមាន​ទឹកមុខកាចដូចយក្សា ដើរទើមៗមកពីមុខទៅហើយ។

​«បងឥន្ទវង្ស? គាត់…..គាត់មកហើយសាមកែវ!»

នាង​ខ្សឹប​ខណៈបងប្រុស បាន​ស្ទុះ​ចូលមកធ្វើឱ្យពុទ្ធិដា​ត្រូវស្រែកវ៉ាសឡើង។ ទូរសព្ទនាងរបូតធ្លាក់ បន្សល់នៅតែសំឡេង​សង្សារចាស់ដង្ហោយដោយ​បារម្ភពីចុងម្ខាង…..«ពុទ្ធិដា? ពុទ្ធិដា​?»។

​ ឥន្ទវង្សលូកដៃមកទាញប្អូនស្រី ថែមប្រើកម្លាំងច្របាច់ស្មានាង​។ មាត់ជននេះខំាចូលគ្នាជាមួយកំហឹង​ចិត្ត ហើយ​សង្គៀត​ធ្មេញនិយាយ៖

«ឯងចង់ទៅណា? ទៅរកអាអ្នកចម្រៀងអស់ខោម្នាក់ហ្នឹង? ខ្វះប្រុសណាស់បានជាឯង ចង់ក្បត់ឯកនគរ?»

ពុទ្ធិដា​​ប្រឹង​ថយក្រោយដោយទឹកមុខឈឺចាប់ តែមាត់នាង​តវ៉ា​៖

«ជីវិតខ្ញុំ ​មិនមែនជាកម្មសិទ្ធិរបស់បងឯងទេ! កុំយកខ្ញុំមកធ្វើជាល្បែងរបស់ពួកបងឯង ខ្ញុំធុញណាស់! ដំបូងឱ្យខ្ញុំទាក់ទាញសាមកែវ រួចដល់សក្តាវណ្ណ ដល់ពេល​អស់ការងារជាមួយពួកគេ ឱ្យខ្ញុំដកខ្លួន ខ្ញុំមិនមែន​របស់បងឯងញាក់ទៅណាទៅហ្នឹង​ទេ ខ្ញុំជាមនុស្ស ភ្ញាក់ខ្លួនឡើងបង ដើរធ្វើបាបគេឯងតើបានអីមកវិញ?»

បងប្រុស​​ចាប់​ដៃ​នាងម្ខាងទៀត​ដោយអា​ការៈ​គំរាម​កំហែង មាត់មិនទាន់បាន​ហា​ព្រមាន​ប្អូនស្រី ប៉ុន្តែ​ឥន្ទវង្ស​ឮសំឡេង​មួយ​ត្រជាក់ពីក្រោយខ្នង៖

«លែងពុទ្ធិដា​!»

«បងរាជនី!» ពុទ្ធិដា​ស្រែកយំ។

ចំណែកឥន្ទវង្សខ្លួនឯងវិញ កំពុងត្រូវភាំងបន្តិច​។

រាជនីឈរពីចម្ងាយ គឺនៅត្រង់មាត់ទ្វារជាមួយវត្តមានដ៏ស្ងប់ស្ងាត់ តែមានអត្ថន័យស្មើកាំបិតនៅក្នុងព្យុះ។

ពុទ្ធិដា​រត់ទៅព្រោះឥន្ទវង្សភ្លេចចាប់នាងទៅហើយ។ ភ្នែកគេក្រហមសម្លឹងមក​អតីតសង្សារ។

«មកធ្វើអី?!»

«មកបញ្ចប់អំពើឆ្កួតរបស់អ្នកខ្លះ!»

ពុទ្ធិដា​តោងដៃរាជនី។ មនុស្ស​បីនាក់នេះមានអតីតកាលធំមួយដែល​ឥន្ទវង្សនៅចងគំនុំ​ តែពីរនាក់ទៀត​ចង់បំភ្លេច។ ទោះយ៉ាងណា រាជនីបានសម្រេចចិត្ត​បង្ហាញខ្លួនមកវិញលើកនេះព្រោះតែនាងមិនអាចសំងំ​មើលទៀតបាន។

ឃើញនាង​កាន់ដៃអតីតសង្សារ ឥន្ទវង្សវាចាដោយងក់ក្បាល៖

«យល់ហើយ! អ៊ីចឹងសោះ​ បានជាប្អូនស្រីដែលខ្ញុំស្រលាញ់ ទៅបែកឆ្វេង មកពីមាន​គេមកបំពាក់បំប៉ន! មកណេះ ធីតា! បងជាបងឯង បងស្រលាញ់ឯង!»

«អ្នកខ្លះក៏ធ្លាប់ស្រលាញ់​ខ្ញុំ!» រាជនីនិយាយឡើងដោយស្ងប់ស្ងាត់ ខណៈឃ្លានេះធ្វើឱ្យឥន្ទវង្សគាំងសាជាថ្មី។ នាង​បន្តតិចៗយឺតៗ «ហើយ ពាក្យស្រលាញ់ដដែលនេះ លោក​​បាន​ប្រើយកទៅសម្លាប់អតីតកាលរបស់ពួកយើង!»

ឥន្ទវង្សគ្រវីក្បាល៖

«អូនក្បត់បងមុន!»

រាជនីញញឹម…..តែជាមួយទឹកមុខជូរចត់ណាស់។ ​សេចក្ដី​ស្រលាញ់​​នោះ ឥន្ទវង្ស​បានប្រើ​ដើម្បី​បំផ្លាញគ្រប់គ្នា មនុស្ស​បីនាក់នៅទីនេះសុទ្ធតែដឹង។

ពុទ្ធិដា​ឈ្ងោកមុខសម្លឹងដីដោយអាម៉ាស់​ហើយនាងគ្រវីក្បាលយឺតៗ។ នាងនឹកឃើញទាំងអស់ កាល​ដែល​រាជនី​និងឥន្ទវង្សស្រលាញ់គ្នា​ប៉ុនណា តែដោយហេតុ​ពិស្តារក៏ស្រលាញ់នាង ហើយឥន្ទវង្ស​​ចង់ឈ្នះពិស្តារ បានប្រើរាជនីឱ្យទៅនៅក្បែរ​គេដើម្បីបំផ្លាញគេ ក្រោយមកការបំផ្លាញមិនអាចកើតមានតាមគម្រោងទេ ព្រោះពិស្តារ​ជាមនុស្ស​ពេញដោយបេះដូងមាស និងមានសមត្ថភាព ដែលរនុកក្នុងមិនត្រឹមចុះចាញ់ចិត្ត​គេ ថែមទាំង​លង់ស្រលាញ់។

នៅពេលរាជនីនិងពិស្តារក្លាយជាគូស្នេហ៍ ឥន្ទវង្ស​រឹតតែឆ្កួតវង្វេង។

«ខ្ញុំគិតថា ដល់ពេលខ្ញុំត្រូវដោះចោលច្រវាក់​ស្រលាញ់របស់បងប្រុសខ្លួនឯងហើយ! ខ្ញុំចង់ចេញពីរឿងខ្មៅកខ្វក់អស់ទាំងនេះ!»

ថាហើយ ស្រីតូច​ពុទ្ធិដា​ងាកចេញ ដើរចោលបងប្រុស​ទាំងមិនងាកក្រោយ។

«ឥឡូវ…ប្តីខ្ញុំស្លាប់ហើយ ​ខ្ញុំ​នឹង​ប្រើពេលវេលា ឬ​អ្វីក៏ដោយ​ដែល​នៅ​សេសសល់​របស់​ខ្ញុំ…​ដើម្បី​សង្គ្រោះ​នរណា​ម្នាក់ អ្នកណាក៏ដោយ ចេញពីភាពជាបិសាចរបស់លោក!»

សំឡេងនេះ បណ្តាលឱ្យពុទ្ធិដា​ដែលកំពុងឈាន​ដើរនោះលើកដៃជូតទឹកភ្នែកដែលស្រក់ រួចក៏បន្ថែមល្បឿនរហូត​ដល់ត្រូវ​រត់យកៗតែម្តង នាង​រត់ទៅមុខហាក់បីបារម្ភថា សេរីភាពនាង​ដែលហៀប​នឹង​ទទួលបាននេះ​អាចនឹងបាត់បង់វិញ។

ទី​នេះ​វិញក៏នៅសល់តែ​រាជនីនិង​ឥន្ទវង្ស។ បុរសនេះ​ច្រត់ដៃសើចយ៉ាងជូរចត់ ទើបដើរចូលទៅក្នុងបន្ទប់ក្បែរ​នោះ​។ រាជនីដើរតាមយឺតៗព្រោះដឹងថា ឥន្ទវង្ស​ទំនង​ខ្លាចនៅវាលមាន​គេស្តាប់បានកិច្ចសន្ទនា​គ្នា​រវាងនាង​និងគេ​។

ទោះយ៉ាងណាប្រពន្ធផលិតករ​ពិស្តារ​នៅដំអក់​ឈរក្បែរទ្វារ​ ហើយសម្លឹងមើលសភាពហាក់មិនចេះភ្ញាក់ខ្លួនរបស់ជនដែលនាង​ធ្លាប់ជឿ និងធ្លាប់ស្រលាញ់គេកាលពីយុវវ័យ។

«នេះជាពេលចុងក្រោយ​ដែលយើងជួបគ្នា​ ឈប់ធ្វើបាបអង្គនិងវណ្ណ! ឈប់ធ្វើបាបពុទ្ធិដា!»

«យកអីមកដាក់លក្ខខណ្ឌ?!»ឥន្ទវង្សសួរធ្វើហី។

រាជនីឆ្លើយវិញតាមសម្រួល៖

«កាលខ្ញុំមកភ្នំពេញដំបូង ខ្ញុំចាំបានអ្នកណាធ្លាប់ជួយខ្ញុំ ឱ្យបាយ ឱ្យការងារ ឱ្យបទពិសោធ តែ….បទពិសោធនោះ ខ្ញុំពិបាកភ្លេចណាស់! ខ្ញុំជំពាក់មួយ ខ្ញុំសងមួយ ដូច្នេះហើយ ប្តីខ្ញុំស្លាប់ ខ្ញុំបានឱ្យគ្រប់យ៉ាងចប់​តែមិនមែន​បានន័យថា ខ្ញុំមិនដឹងរឿងអីទេ ខ្ញុំមិនសងសឹក ព្រោះខ្ញុំចង់សងគុណ យើងអស់ជំពាក់គ្នាហើយ ឥន្ទវង្ស!»

«ជំពាក់ច្រើនណាស់ អ្នកស្រី! ប្តីអ្នកស្រីក្បត់មិត្តភក្តិស្រលាញ់សង្សាររបស់ខ្ញុំ ហើយ​ចុងក្រោយ​គេស្លាប់ព្រោះកម្មពៀរ​វិញដដែលហ្នឹង!»

នាង​ងាកមកជននេះ ជាកែវភ្នែក​ទោសៈ តែនឹងនរ។ រាជនីសម្លឹងមើលឥន្ទវង្ស​ដោយមិនចង់ព្រិចភ្នែកព្រោះនាង​មិនជឿ​ថា ច្រើនឆ្នាំមកនេះ គេនៅតែ«ដដែល» ឆ្កួតនឹងខ្លួនឯង មិនស្គាល់ខុសនិងត្រូវ ធ្វើបានគ្រប់យ៉ាង​ឱ្យតែជាអំពើអាក្រក់ ហើយចង្អុលអ្នកដទៃបានទៀត។

នាង​ដឹងថា គ្មានអ្វីអាចបញ្ចប់មនុស្ស​នេះ ឱ្យងាកមកធ្វើល្អវិញបានទេ មាន​តែដើរចេញ….ឈានបានមួយជំហាន​ប៉ុណ្ណោះ សំឡេងគេលាន់មកឃាត់ជើងនាង៖

«បងដឹងថា អូននៅស្រលាញ់បង!»

រាជនីមិចភ្នែក ទាំងបែរខ្នង​។ គេគិតឆ្កួតអីគេ ? នេះពិតជា Narcissists!!!

«អូនខ្លាចបងធ្វើខុស បានជានៅជុំវិញ ក្បែរៗបង​មែនទេ? អូនcare សារភាពមក!»

រាជនី​លេបទឹកភ្នែករលីងរលោងតែមិនមែនមកពីនាងស្រលាញ់បុរសនេះទេ។ មកពីនាងមាន​អតីតកាលមួយ ចូលរួមជាមួយគម្រោងការឆ្កួតលេលារបស់គេ។ នាងយល់ពី ពុទ្ធិដានិងអ្នកដទៃ ដែលចូលមកក្នុងជីវិតឥន្ទវង្ស ត្រឹមន័យជាកូនអុកដែលជននេះបោះទុនដោយពាក្យ«ស្រលាញ់»។

«ចុះលោក…..លោកស្រលាញ់ខ្ញុំទេ?!»

នាង​ងាកមកសួរទាំងទឹកមុខខឹងស្លេក។

ឥន្ទវង្សស្ទុះមកក្បែរភ្លាម​ធ្វើឱ្យខាងស្រីដកថយយឺតៗ តែនាងមិនទៅណាឆ្ងាយព្រោះនាងហួសចិត្ត​និងចង់ស្តាប់គេនេះបញ្ចេញរោគចិត្ត​របស់គេ។

ឥន្ទវង្ស​និយាយ​បន្ថែម​៖

«ស្រលាញ់គ្មានថ្ងៃឈប់ទេ! អូនទៅចោលបង ដែលឃើញបងមាន​អ្នកណាទៀតដែរ?»

រាជនីទម្លាក់ត្របកភ្នែក។ នាងស្គាល់ឥន្ទវង្សច្បាស់។ គេមានជំងឺ ហើយគិតថា ពិភពលោកនេះក្បត់គេ ព្រោះក្នុងបេះដូងគេ មានតែអំពើក្បត់ ធ្វើម្តេចគេជឿលើផ្នែកវិជ្ជមាន​?

នាង​ងក់ក្បាលនិយាយអណ្តឺតអណ្តក៖

«លោកស្រលាញ់មិត្តលោក​ដែរ? ពិស្តារ!»

ឥន្ទវង្សខ្ទប់មុខ ស្រែកឡូឡា​៖

«វាប្រើប្រាស់ការស្រលាញ់របស់ប​ង មកធ្វើបាបបង! វាស្រលាញ់សង្សារបង វាក្បត់បង!»

នាង​ញញឹម​យ៉ាងឈឺចិត្តព្រោះនាងដឹងថា«មិនពិត»។ អ្វីទាំងនេះគឺជារូបភាពដែលឥន្ទវង្ស​ប្រាប់ខ្លួនគេ ធាតុពិត គេជាប្រភេទមនុស្ស​ដែលឱ្យតម្លៃតែខ្លួនឯង ប្រើពាក្យថាស្រលាញ់ តែមិនស្គាល់អ្វីទៅជាការស្រលាញ់។

នាង​ងាកចេញហើយដើរចោលគេ ក្នុងចិត្តរាជនី​ នាងខ្សឹបប្រាប់ខ្លួនឯង «ព្រះអើយ! ជួយគេផង!»។

នៅពីក្រោយខ្នង​នាង ឥន្ទវង្សបោកកម្ទេច​អ្វីៗគ្រប់យ៉ាង ក្ដុងក្តាំង តែនាង​ហាក់ធ្លាប់នឹង​រឿងអស់ទាំងនេះហើយ។ នាង​បោះសម្តីដោយមិនងាកក្រោយ៖

«….ដូចខ្ញុំនិយាយអ៊ីចឹង កុំធ្វើបាប​គេ! ពុំនោះ…កុំថាខ្ញុំដាច់ចិត្ត​! រឿងរបស់លោកទាំងអស់ នឹង​ត្រូវពិភពលោកនេះដឹង!»

«អូនមិននិយាយទេ» គេស្រែកមកពីក្រោយខ្លាំងៗ ទាំងដែលនាង​ទៅបាត់ស្រមោលហើយ ​ក៏ឥន្ទវង្ស​នៅតែនិយាយម្នាក់ឯង «បើអូនប្រាប់ អូនប្រាប់យូរហើយមែនទេ? អូននៅស្រលាញ់បង!» គេសំងំនិយាយដដែលជាដដែល «អូនត្រូវវាបង្ខំ បានជារៀបការចោលបងមែនទេ? អូនមិនដែលស្រលាញ់​អាអ្នកសរសេរចម្រៀងម្នាក់ហ្នឹងទេមែនទេ? មនុស្សអន់ដូចវា!» «អូនមិននិយាយទេៗ»

​«តែ…..របស់នេះ …..អាចនឹងនិយាយ!»

រតនៈ បង្ហាញខ្លួន​ពីជ្រុងមួយ​ស្ងាត់​ឈឹង ធ្វើឱ្យឥន្ទវង្ស​ស្ងាត់មាត់ងាកមកយឺតៗ។

ឈរ​នៅ​ជ្រុង​ម្ខាង ជនកន្ធាត់ កាន់​ទូរសព្ទ​ឡើងបង្ហាញ​។ ម្ចាស់ឯកនគរដឹងថា គ្រប់យ៉ាង​ត្រូវបាន​«​ថត» ហើយមិនយូរទេ នៅលើបណ្តាញសង្គម នឹងបោកកញ្ជ្រោល។

«២លាន!!!» រតនៈបាននិយាយឡើងបន្ថែម ក្នុងស្នាមញញឹម​យ៉ាងស្រទន់មួយ «បើធៀបនឹងលុយ​ដែលអាឡូយទើបតែ​ទារបាន​ពីសក្តាវណ្ណ មេនៅសល់ចំណេញច្រើនទៀត!»

ឯគេវិញញញឹម ហៀបនឹងប្រាប់បន្ថែម​ថា «នេះ គ្រាន់តែជាClipម្ចាស់ដើម ឯFile Covert ត្រូវបានបញ្ជូនចេញ​ ទុកនៅទីសុវត្ថិភាពរួចហើយ!» តែជននេះមិនមានឱកាសហើបមាត់ទេ….ឥន្ទវង្ស​ស្ទុះ​មកវែងៗជាមួយសន្ធឹក ដង្ហើម​ក្រហល់​ក្រហាយ។

​ រតនៈគាំង ចំហមាត់ ​ជាមួយ​​ទូរសព្ទ​​ញ័រក្នុងដៃ។

គេដកថយដែរ តែហាក់ស្ពឹកៗ ព្រោះបុកពោះភ័យ​នឹងទឹកមុខខ្មៅខ្លាំង​ដូចបិសាចគ្មានឈាម​របស់​ម្ចាស់ឯកនគរ។ ជនទុច្ចរិតធ្លោយបាន​ពាក្យ​ព្រមានពីរបីម៉ាត់ថា «កុំ…..ចូល…..ខ្ញុំ….ថត!»

ឥន្ទវង្ស​មិននិយាយមួយម៉ាត់ណាទេ  គេស្ទុះទៅ ទះទូរសព្ទពីដៃរតនៈបំប៉ើង។ ខណៈរតនៈគ្មានឱកាស​សូម្បីបែរ កុំថាឡើយរត់ ​ឥន្ទវង្ស​បន្ត​មក​ទៀតជាមួយកែវភ្នែ​កសម្លក់​ឆ្កួតវ​ង្វេងសម្រែកចុងក្រោយដាក់រតនៈថា៖

«ចង់បានប៉ុន្មាន?»

រាងកាយរតនៈ​រមួល​ខ្លួនថយក្រោយ​​រកមើលសឹងមិនទាន់ ហើយមិនយូរប៉ុន្មាន​គ្រប់យ៉ាងក៏ត្រូវជន់លេចក្រោម​សព្ទសូរ​​ចលាចលពីក្រោមបរិវេណ​អាគារ ឯកនគរ​។

ឥន្ទវង្ស​ឈរខាំមាត់​ញ័រ​ទ្រូងក្បែរ​គែម​វេរ៉ង់ដា​ដែលរតនៈធ្លាក់ចុះទៅក្រោម​។ គេញញឹមហើយនិយាយតិចៗ៖

«លើនេះគ្មានកាមេរ៉ា​ទេ អាល្អិត! ឯងសម្លាប់ខ្លួន!»

គេដៀងមកមើលទូរសព្ទដែលដួលខ្ទេចខ្ទាំ​លើឥដ្ឋ។ មិនទាន់បានឈោងដៃដល់ផង ​សំឡេង​ស៊ី​រ៉ែន​​បន្លឺ​ឡើង​ពី​ផ្លូវ​ខាង​ក្រោម។

ប៉ូលិស?

ឥន្ទវង្សមិនជឿទេថា រាជនីហៅសមត្ថកិច្ចមកតែ យឺតពេលហើយ គេគ្មានពេលពិចារណា​ទេ។

ឥន្ទវង្សដកដង្ហើមធំ។

ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំ…ដែលច្បាំង​យ៉ាងដាច់ធម៌មេត្តា ហើយទីបំផុតពេលនេះម៉ោងនេះ….គេសល់តែម្នាក់ឯង។

មួយឆ្នាំក្រោយមក….. តើមានអ្វីកើតឡើង…?

ផ្ទាំងបដាភ្លឺរន្ទាល ព្យួរនៅសាលសន្និសីទរបស់G-Brother សរសេរថា «ការសម្ពោធអាល់ប៊ុម៖ សំឡេងពិស្តារ» និពន្ធដោយ អង្គលក្ខិណា  គ្រប់គ្រងផលិតដោយ អ្នកស្រីរាជនី។

សូរកាមេរ៉ាបានចុចឡើងបន្ទរបន្តគ្នា នៅពេលអ្នកយកព័ត៌មានសិល្បៈបង្ហាញ​ចំណាប់អារម្មណ៍និងក្តីភ្ញាក់ផ្អើល ជាមួយ​យុគសម័យថ្មីនៃតន្ត្រីឌីជីថល ដឹកនាំដោយស្ត្រីខ្លាំងពីរនាក់។

រាជនីនិងអង្គលក្ខិណា បាន​ផ្តុំពិសោធជីវិតអំពីព្យុះភ្លៀង​ដែលជាតំណែល​ពីនាយពិស្តារ ប្រែក្លាយមកជាកម្រង​បទភ្លេងសម័យកាលមួយពីរោះ​រណ្តំ​និងជំរុញទឹកចិត្ត​។

រាជនី​ស្លៀកពាក់ឈុត​ខ្មៅ ​ពាក់​ក្រវិល​មាស ឈរ​ក្បែរ​អង្គក្នុងឈុតឈូកខ្ចី។ សន្និសីទ​កាសែត​បាន​ប្រព្រឹត្ត​ទៅ​យ៉ាងរលូននិងភ្ញាក់ផ្អើល រំភើប​ពេញ​ទំហឹង។

អ្នក​យក​ព័ត៌មាន​បាន​សួរ​ថា «ហេតុ​អ្វី​បាន​ជា​លោកសក្តាវណ្ណ ​មិន​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​នេះ?» រាជនីញញឹមថ្នមៗសម្លឹងអង្គ​ ដោយឆ្លើយជំនួស៖

«ទុកវណ្ណ ឱ្យនៅទីណាដែលញគាត់ចង់នៅទៅ! ភ្លេចប្រាប់ គាត់ជាគ្រូបង្រៀនតន្ត្រីឥឡូវនេះ គាត់ចូលចិត្ត​សន្តិភាពចិត្ត​ក្នុងការជួយអ្នកដទៃ!»

រាជនីនិយាយ តែ​អង្គលក្ខិណា​ទេដែលគោលដៅនៃការឆ្មក់ថត​។ ភ្នែករបស់នាងស្រទន់។ ពេលរាជនី​បញ្ចប់សន្ទនា​ហើយ ទើបកវីយើង​​បាន​បន្ថែមឡើង​​ទាំង​សើចស្រស់ស្រាយ​ថា៖

«ហើយ​គាត់….​ក៏​នៅ​តែម្តងម្កាល មកជួយ​បង្វឹកអ្នកចម្រៀងថ្មីៗរបស់យើងដែរ!»។

ភាព​តានតឹង​បាន​បាត់​ទៅ​ហើយ ជំនួស​ដោយ​អ្វីៗ​ដែល​កក់ក្តៅ ​ពិតប្រាកដ មិនមែនជាឆាកល្ខោនឬល្បិចកិច្ចទៀតទេ។

បន្ទាប់​ពីក្រុមអ្នក​សារព័ត៌មានប្រមូលគ្នា​​ដើរ​ចេញទៅរក​អាហារនិងភេសជ្ជៈ  រាជនី​ក៏​ងាក​ទៅ​ក្បែរអង្គ​ដោយ​ពោលប្រាប់៖

«ជួយបន្តិចអង្គ! នៅក្រោយមាន​តំណាង​ក្រុមយុវវ័យ ពួកគេបានទាក់ទងមកG-Brotherយើងសុំ Propose Project  សហការជា Sub-Partner»

«អូ នៅឯណា! ខ្ញុំទៅបាន!»

«នៅខាងលើ! បន្ទប់ប្រជុំ V11»

«ចាស៎ ខ្ញុំទៅភ្លាម!»

ការជួយបន្តគ្នា ដោយការទម្លាក់ការងារ ​ដល់ក្រុមតូចៗធ្វើចិញ្ចឹម​ជីវិត គឺជាអ្វីមួយដែលអង្គចូលចិត្ត​ធ្វើបំផុត​…..ប៉ុន្តែ….ពេលដែលនាងគោះទ្វារទាំងញញឹម​ហើយឈាន​ចូល​ទៅ​ក្នុង​បន្ទប់​ប្រជុំ​ដ៏​ត្រជាក់​ នាង​ឃើញបុរស​ម្នាក់ដែល​ក្រោក​ឈរមកនោះ អង្គ​ឈប់ជើងរង្វើលជាងមុន…..

​គេ…..គឺ លោក​វិធួន……មេក្រុមYY9….បុរសសក់ពណ៌ផ្កាឈូក​ដែល​កាល​ពី​យូរ​មក​ហើយ​បាន​បោះ flash drive នៃ​តន្ត្រី​របស់​នាងចោលមិនខ្ចីចំណាយពេលស្តាប់។

​ ឥឡូវនេះ…..វិធួនហាក់មើលទៅចាស់ជាងមុន ហាក់លែងក្រអឺត ទឹក​មុខ​ បន្ទាបខ្លួន ភ័យៗ ហើយថ្លោះស្នាមញញឹម​ពេលឃើញអង្គ។

«អង្គ!»

ជននេះចាប់ផ្តើមដោយអាក់ៗ មិនលះ។ គេទំនង​នៅចាំ​អ្វីដែលគេបានធ្វើដាក់អង្គ។

ខ្ញុំមិនសរសេរបន្តទៀតទេ…..ដោយទុកទីនេះ​ឱ្យមិត្តអ្នកអាន​បានដើរតួជំនួសអង្គ​។ តើអង្គនឹង​ធ្វើយ៉ាង​​ណាចំពោះវិធួន?

សូម​អរគុណដែលបានចំណាយពេលចងចាំ​និងរង់ចាំ​ប្រលោមលោកមួយនេះដោយអត់ធ្មត់​។ ជួបគ្នា​ជាមួយ​ប្រលោមលោកលើកក្រោយ​ទៀតណា៎។

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣៩
ក្រោមទម្ងន់នៃការសម្រេចចិត្តច្បាស់លាស់ វណ្ណ វិលមកអង្គុយតែម្នាក់ឯងក្នុងអាផាតមិន នាម៉ោងប្រមាណ​៣ទៀបភ្លឺ។

គេចូលមកស្ងាត់ៗ នាងមិនឮទេ។

តាមសក្តាវណ្ណគិត គឺអង្គ​ប្រហែលលង់លក់ក្រោយមាន​ទំនាស់ផ្លូវចិត្ត​ដ៏ជ្រៅដូចរូបគេដែរ ព្រោះ​ពេល​បង្ហើបទ្វារមើល គេឃើញនាងនៅទីនោះយ៉ាងឯកោ។

ប្រុសចេញមកអង្គុយក្បែរតុធ្វើការរបស់គេ។ ផ្ទះនេះសែនក្រៀមក្រំ​នៅពេលមនុស្ស​ពីរនាក់មិនអាច​និយាយ​គ្នាតាមសម្រួលបាន​។​ ក្រោមពន្លឺតិចៗដែលចាំងមកពីភ្លើងថ្នល់ខាងក្រៅ ហ៊ុមព័ទ្ធ​ដោយ​ក្រដាស​ចាស់ៗជុំវិញ វណ្ណ​ បោះគ្រវែងចោលបណ្តាអត្ថបទចម្រៀង និងការចងចាំនានាអំពីឯកនគរតាមដែលគេបានតាំងចិត្ត​ថា​នឹងបំភ្លេចអាជីពមួយនេះ។

ពន្លឺទីក្រុងភ្នំពេញដ៏ឆើតឆាយនៅខាងក្រៅវេរ៉ង់ដា ជះប្រដេញមកតាមបង្អួច បញ្ចេញស្រមោលវែង​ៗ​ពេញបន្ទប់ខណៈនៅក្នុងដៃរបស់គេ ពោរពេញដោយអត្ថបទសរសេរដោយដៃរបស់ អង្គ។ វណ្ណអានមួយសន្លឹកហើយមួយសន្លឹកទៀត។

សំណេរនាង តែងតែជាពាក្យពេចន៍ដែលធ្លាប់តែមានអារម្មណ៍ថា ជាកម្មសិទ្ធិ ជារឿងរ៉ាវ ជាការបញ្ចូលគ្នារវាងជីវិតពួកគេ​ទាំងពីរ ឥឡូវនេះអានហើយ​បានត្រឹមតែជាពេលវេលាមួយ មករំឭក​នូវអនុស្សាវរីយ៍ដ៏ឈឺចាប់នៃអ្វីដែលវណ្ណដឹងថា​ មិនអាចចាប់យកបន្តទៀតបានទេ។

តារាចម្រៀង​បាន​លាត​សន្លឹក​មួយចុងក្រោយ ហើយ​តាមដានបណ្តាស្លាកស្នាម​ដែលតែងឡើង​ដោយ​​​ម្រាមដៃ​របស់​អង្គ គឺ​ជា ពាក្យពេចន៍​ដែល​បាន​និយាយ​អំពី​ក្តី​ស្រលាញ់ ការ​​ចង់​បាន និង​ក្តី​សុបិន​​ដែល​​ពួក​គេ​​ធ្លាប់​​បាន​​ចែករំលែកជាមួយគ្នា។

ទឹកភ្នែកគេហូរដោយស្ងៀមស្ងាត់ ព្រោះបេះដូងនេះ អាចឮសំឡេងរបស់នាងនៅក្នុងខួរក្បាល អាចឃើញស្នាមញញឹម​របស់នាង ដោយទំនុកច្រៀងនិងបទភ្លេងដែលពួកគេបានបង្កើតមកជាមួយគ្នា។

ភាពអួលណែនមួយ​លេចឡើង​​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទ្រូង​របស់​នាយ «នាងក៏ពិបាកដែរ…! ពិបាក​ខ្លាំង​…​»​ គេនិយាយទៅកាន់បេះដូងខ្លួនឯង។ មានតែសក្តាវណ្ណប៉ុណ្ណោះ​ដែលយល់អំពីអង្គ គេដឹងថា អង្គ​ មិន​​ ​ដូច​​បណ្តាពាក្យ​ចចាម​អារ៉ាមដែល​បានព្យាយាម​លាប​ពណ៌​នាង​ឱ្យ​​ក្លាយ​ជា​មនុស្សអប្រិយ​​នោះ​ទេ។ សម្ពាធសង្គមសិល្បៈ​គឺជាឧបាយកល….កំពុងតែបានបំផ្លាញ…..ពួកគេទាំងពីរ។

«អាវណ្ណ! បើឯង​មិន​ធ្វើអ្វីម្យ៉ាង​​ឥឡូវ​នេះ​ទេ រឿងឯងនិងអង្គ អាចនឹង…..កែលែងឡើង!»

នៅពេលដែលគេងាកមកសម្លឹងពន្លឺអេក្រង់ គេបានឃើញសារមួយលោត។ គឺបងជេន្នី? ម៉ោងបីភ្លឺ….???

ម្រាមដៃប្រុសលើកមកអាន។

«យើងចង់និយាយជាមួយឯង សក្តាវណ្ណ! ឥឡូវនេះ! យើងនៅក្រោម!»

​WHAT’S THE HELL??

គេខ្សឹប​ហើយ​រេភ្នែកមើលទៅរកទីដែលស្រីស្នេហ៍កំពុងមានវត្តមាន។ ពីនេះទៅ បន្ទប់ពួកគេស្ងប់ស្ងាត់ តែវណ្ណដឹងថា មុននេះប្រហែលជាអង្គបានឈែត​ទៅសារទុក្ខជាមួយជេន្នី?

គេសើចស្ងួតច្បូតមុខយ៉ាងញាប់​ហើយចុចតបនឹងម្ចាស់សារ៖

«OKបង! ចាំខ្ញុំបន្តិច!»

ប្រុសអ្នកចម្រៀងក្រោកយោងប្រាណដ៏ទុក្ខព្រួយឈានស្រាលៗទៅរកជណ្តើរ​ដោយបិទទ្វារផ្ទះវិញថ្នមៗ។ ពេល​ទៅ​ដល់​ជាន់ក្រោម គេបាន​ឃើញ Jenny ដែលជា​មិត្ត​ជិតស្និទ្ធ​របស់នាង​។

​ភេទទីបី​ សម្លឹងមើលមកសក្តាវណ្ណ​ទាំងក្តីបារម្ភ ហើយនិយាយតិចៗ៖

«តស់យើងដើរនិយាយគ្នាបន្តិច!»

«រឿងរបស់អង្គមែនទេបង?»

ជេន្នីមិនទាន់ឆ្លើយ តែពួកគេទាំងពីរបានឈានមក​ដើរលើចិញ្ចើមផ្លូវ​ដែលស្ងប់ស្ងាត់ជាមួយគ្នា​ពិត​មែន​។ ដោយស្របតាមគោលដៅដែលជេន្នីស្កាត់មករក​សក្តាវណ្ណ ភេទទីបីផ្តើមនិយាយ៖

«កុំជឿ​ពួកអ្នកកាសែត! ​កុំស្តាប់ពាក្យអេចអូច ត្រូវគិត​ច្បាស់លាស់ពីចរិតរបស់អង្គ! រឿង Tours Concert គេពិបាកចិត្តអត់ញ៉ាំ​អីចូលទេ! បងគិតថា វាជាអន្ទាក់ឥន្ទវង្ស…..​តាំងពីដំបូង!….ហើយ….»

ជេន្នីបញ្ឈប់កណ្តាលទីលែងនិយាយព្រោះគេមិនចង់ឱ្យសក្តាវណ្ណ​យល់ខុសថា សក្តាវណ្ណ​មានតម្លៃចំពោះឯកនគរ​ត្រឹមជាកូនអុកមួយ មិនមែន​មានទេពកោសល្យច្រៀងពិតប្រាកដ។

តែសក្តាវណ្ណញញឹម​ទាំងឈឺចាប់។ គេ​ឈប់ជើង លែងដើរ ងើយមើលមេឃ…..ហើយគេបិទភ្នែក​សមាធិ​។ ដៃទាំងពីរជ្រែងក្នុងហោប៉ៅ បញ្ចេញ​រាងកាយដ៏ស្រស់សង្ហា​របស់គេ។​

ជេន្នីស្តាយក្រោយដែលនិយាយលឿនហួស ប៉ុន្តែជ្រុលទៅហើយ ភេទទីបីមិនស្តាយក្រោយទេ គេគិតដល់អង្គ ហើយទុកអង្គ​ថាជាអ្នករងគ្រោះធំក្នុងរឿងនេះ។

ភេទទីបីទម្លាក់សំឡេង​និយាយតិចៗវិញ៖

«អង្គ ស្រលាញ់វណ្ណ! ប៉ុន្តែ សង្គមសិល្បៈ​មិនខ្វល់ពីរឿងស្នេហាស្មោះអីទាំងអស់! មិនយូរមិនឆាប់​ ពួកផលិតកម្មនឹងបំបែកអ្នកទាំងពីរ ព្រោះគេដឹងថា វណ្ណនឹងខ្លាំងពេលមាន​អង្គ ហើយ​អង្គនឹងខ្លាំងពេលមានវណ្ណ!»

ជេន្នីឃើញ​ការសម្លឹងមកដ៏ក្រៀមក្រំពីកែវភ្នែកតារាចម្រៀង ក៏យល់ពីសម្ពាធរបស់វណ្ណ​ក្នុងពេលនេះ  តែជាមិត្ត​របស់អង្គ ត្រូវតែឈរខាងនាង​។​ ភេទទីបីនៅតែចាប់ឱកាសនិយាយ៖

«បើបងជាវណ្ណ បងនឹងសួរខ្លួនឯងថា តទៅមុខ តើអ្វីទៅដែលសំខាន់ជាងគេនៅក្នុងជីវិត! អាជីពនេះ ? ការងារនេះ​? ឬមនុស្សដែលយើងមិនអាចរស់ឆ្ងាយពីគេបាន?»

ក្នុងភាព​ស្ងៀមស្ងាត់​…..អារម្មណ៍អ្នកចម្រៀង​ផ្ទៀង​មកលើបច្ចុប្បន្ននេះវិញ​។

«បងបានរើសយកអូនហើយ! តែបើអូនមិនរើសយកបង​…..ក៏បងមានតែឱ្យអូននៅបានសុខ!»

សក្ដាវណ្ណ សម្លឹងអេក្រង់ទូរសព្ទគឺលេខរបស់ឥន្ទវង្ស។ គេសើចស្ងួត….មេធំរបស់ឯកនគរខលមកថ្មើរណេះ?

ពេល​ដែលប្រុសអ្នកចម្រៀងចុចទទួល សំឡេង​របស់បុរសកំណាច​សង្កត់ពាក្យ​មុតៗ​​ដូច​កាំបិត។

«លាលែងពីតំណែងស្មានថាជាជម្រើសល្អ?»

សំឡេង​ដ៏ត្រជាក់របស់ជននេះ តែងតែជាព្រនុងអង្រួនឬកម្ទេច​មនុស្ស​ជាច្រើនក្នុងឆាកតន្ត្រីខ្មែរ ប៉ុន្តែ សម្រាប់វណ្ណ ការបាត់បង់អង្គ ជារឿងអាក្រក់ជាងនរកសម្រាប់នាយទៅហើយ តើនៅមាន​អ្វីផ្សេងទៀត នៅអាចបន្លាចគេបាន។

សក្តាវណ្ណលេបទឹកមាត់ គ្រហែមយកសំឡេងហើយតបតិចៗ៖

«ខ្ញុំបានធ្វើការសម្រេចចិត្ត….ក្នុងចំណោមជម្រើស….ដែលសុទ្ធតែ….មិនល្អទាំងអស់បង! បង​អធ្យាស្រ័យ​ឱ្យខ្ញុំផង!»

ប្រហែលហួសចិត្ត​នឹងការតបរបៀបនេះ ឬអាចថា មិនដែលមាន​អ្នកណាម្នាក់ហ៊ានមកនិយាយធុននេះដាក់មុខខ្លួនទេ​។ ទ្រាំបន្តិចសិន មុនពេល​ចាងហ្វាងឯកនគរ​បញ្ចេញសំណើចចំអកតិចៗ។

«យើងមិនដឹងពីអ្នកផ្សេងទេ….វាជារឿងរបស់ឯង តែកុំគិតថា ជាមួយឯកនគរ វាសាមញ្ញបែបចង់ចូល​ៗ​ចង់ចេញៗ! កិច្ចសន្យារបស់ឯង មិនមែនជាក្រដាសដែលអាចហែកចោលបានពេលណាស្រេចចិត្ត​ទេសក្តាវណ្ណ!»

«ខ្ញុំបង់បង!»

ឥន្ទវង្សសើចយ៉ាងវែងទើបវាចាមកវិញមិនព្រមឱ្យសក្តាវណ្ណបិទទូរសព្ទងាយ៖

«មាន​លុយច្រើនណាស់ហ្ន៎! អ៊ីចឹង​បាន! ស្អែកនិយាយជាមួយអាឡូយ ហើយដោះបំណុលខាតបង់ទាំងអស់សិនចាំគិតទៀត!»

គេចុចទូរសព្ទផ្តាច់។

វណ្ណសម្លឹងឧបករណ៍ដោយក្រសែភ្នែកសង្ស័យមិនមាន​អារម្មណ៍ថាធ្ងន់ទ្រូង។

ចំនួនទឹកប្រាក់ដែលគេគិតថា គេនឹងត្រូវបង់ផ្តាច់កុងត្រា​អាចថាច្រើន ដូចជាសេវាផ្តាច់ ភាគរយនៃប្រាក់ចំណូលដែលក្រុមហ៊ុនរំពឹងថានឹងទទួលបានពីការច្រៀងរបស់គេ ក្នុងអំឡុងពេលកិច្ចសន្យានៅសល់។ល។ តែការពិត​ នៅពេលឡូយមកដល់ ចំណាយសរុបដែលក្រុមហ៊ុនទាមទារពីវណ្ណ គឺ​ការ​ចំណាយ​លើច្រើនត្រួតណាស់​ មិនថា​ការបណ្តុះបណ្តាល បង្កើតទីផ្សារ ការផលិតនិងគម្រោងផលិត​ ការចំណាយដែលមិនទាន់បានប្រមូល​ ការខាតពេលវេលា​ ការខាតបង់កេរ្តិ៍​ឈ្មោះឯកនគរ​គឺ…..ហួសហេតុលើពីអ្វីដែលសក្តាវណ្ណអាចសងបាន។

«២លាន៦សែនដុល្លារ??? ហាសហា»

សក្តាវណ្ណនិយាយស្អកៗឈឺចិត្ត ដោយ​ឱបដៃ មាត់សើចចំអកតិចៗ ក្បែរតុរបស់ជំនួយការនៃជន​ឈ្មោះឥន្ទវង្ស។​ ឡូយធ្វើជាប្រមូលរៀបឯកសារ ទាំងងាកភ្នែកចេញមិនហ៊ានមើល​ប្រុសស្អាតយើងទេព្រោះក៏ដឹងថា ក្រុមហ៊ុនកំពុងហុតឈាមគេ​។ និយាយរួម បើមិនបានសក្តាវណ្ណ ឯកនគរនឹងសម្លាប់កូនអុកធំនេះចោល ដោយគ្មានឱ្យធ្លាក់ទៅដៃអ្នកក្រៅណាបានឡើយ។

វណ្ណសើចតិចៗ៖

«សម្លាប់ខ្ញុំ យកជីវិតនេះទៅតែម្តងទៅបងឡូយ!»

ឡូយនៅស្ងាត់ ​ញីថ្ងាសឈ្ងោកមុខ ហើយគ្រហែមបន្តិចរកពាក្យលួងលោមប្រុសសង្ហា៖

«វណ្ណ!…..ក៏មិនមែនគ្មានជម្រើសដែរ! គឺ……ឯង….ចេញធ្វើអី? ចម្រៀង….ក្រែងជាក្តីស្រមៃធំជាងគេក្នុងជីវិតឯង មិនអ៊ីចឹង? នៅទៅ! បងទៅជម្រាបមេ! នៅបានល្បី បានលុយ ហើយមិនវណ្ឌកសងកុងត្រា!»

វណ្ណញញឹមជូរចត់។ គេគ្មានជម្រើសទេ ប្រាក់រាប់លាន គេទៅរកពីណាមកឱ្យឥន្ទវង្ស? ​តែ….បើគេនៅ អង្គនឹងគ្មានថ្ងៃសុខព្រោះ​ឥន្ទវង្សនឹង…..ចាត់ការនាង​។

«ឬ…..ឬមួយឯងចង់ដូរផលិតកម្ម…..ទៅតាមសង្សារ?»

សក្តាវណ្ណហួសចិត្ត​ខ្លាំង…..ការិយាល័យCEO​ឥន្ទវង្ស​នៅជិតនេះ គេត្រៀមឈានជើងទៅ​តែត្រូវ​ឡូយ​ស្ទុះ​មកឃាត់ដោយខ្សឹបខ្សៀវ៖

«​មេយើងជាមាសសុទ្ធ ឯងដុតគាត់មានតែឆេះខ្លួនឯងទេ​សក្តាវណ្ណ ប្រុសស្អាតរបស់យើង!​»

វណ្ណក្តាប់មាត់ដោយឈឺចាប់ ភ្នែកគេក្រហមសឹងតែឆេះបន្ទប់ត្រជាក់នេះ។ លេខា​ភ្នែក​មុត​របស់​ឥន្ទវង្សតោងអាវនាយជាប់ហើយខ្សឹបបន្ថែម៖

«អត់ធ្មត់! ធ្វើការវិញធម្មតាទៅ​! អ្នកដែលប្រឆាំងគាត់ គ្មាន…..អ្នកណា…..មានផលល្អទេ!»

សក្តាវណ្ណរេភ្នែកខ្លោចផ្សាសម្លឹងមកឡូយដែលពេលនេះម៉ោងនេះមនុស្ស​ញ៉ិកញ៉ក់ ប្រែមកជាមាន​កែវភ្នែក ស្ងប់ស្ងាត់ ប៉ុន្តែរឹងមាំ។ គេមិនអាក្រក់នឹងខ្លួនទេ​វណ្ណដឹង ហើយដឹងទៀតថា​ឡូយម្នាក់នេះ នៅទីនេះ​ច្រើនឆ្នាំហើយ គេបានឃើញមនុស្ស​ជាច្រើន ដែលត្រូវបានឯកនគរ«ខ្ជាក់ចោល»រួច«បំផ្លាញ»។

អ្នកចម្រៀងនិយាយមួយៗយ៉ាង​អស់សង្ឃឹម៖

«ដូចបងសាមកែវដែរមែនទេ? បងឥន្ទវង្ស នឹងបំផ្លាញ គ្រប់គ្នា​ដែលដើរចេញពីគាត់ដូចលំនាំដដែល​ៗ​ដែល​បងឡូយធ្វើមិនដឹងមិនឮហ្នឹងដែរមែនអត់? គ្រប់គ្នាជាមិត្ត​បងមែនទេ? ហោចណាស់ធ្លាប់ជាមនុស្ស​ដែលបងរាប់អានមែនទេ?​ ម៉េចបង…..មិនជួយពួកគេ? ម៉េចបងមកឈរនៅហ្នឹងហើយ​…​ហើយ​ធ្វើពុតជាតួចិត្ត​ល្អ?»

គេ​ទាញដៃឡូយ​ចេញពីទ្រូង ធ្វើឱ្យភេទទីបី​ថយក្រោយមួយជំហាន​ទាំងភ្នែករលោងហាក់គ្មានវិញ្ញាណក្នុងខ្លួន ដង្ហើមដង្ហក់…..វណ្ណញញឹម​ឌឺជននេះ​ហើយខ្សឹប៖

«ទុកខ្ញុំ ទៅឱ្យមាសសុទ្ធរបស់បង ដុតកម្ទេច​ចោល!» គេនិយាយតិចៗក្ងួរ​ៗ ហើយខាំមាត់ឈានចាកចេញ។

ពុទ្ធិដា​ឆើតឆាយ បង្ហាញខ្លួនយ៉ាង​មាន​ទំនុក​ចិត្ត​លើកែងស្បែកជើង​តូចខ្ពស់។ ​​វត្តមាន​នាងរាំងនៅ​ចំមាត់ទ្វារ​ដោយបន្លឺ​ឡើងមួយៗ៖

«២លាន៦សែន ខ្ញុំវេរទៅគណនេយ្យក្រុមហ៊ុន!»

​មាត់ក្រហមរបស់នាង​វាចាផង តែភ្នែក​របស់​នាងទម្លាក់​ចុះ​មក​លើសក្តា​វណ្ណ ស្រទន់​តែល្ហល្ហេវ។

​ពេលឡូយភាំងក្នុងការភ័យខ្លាច ពុទ្ធិដានិយាយបន្ថែម៖

«ខ្ញុំនឹងឱ្យវណ្ណ ចាកចេញ!»

«អ្នក…..អ្នកនាងពុទ្ធិ​ដា​!» ឡូយវាចាទីទើរជាមួយកាយវិកា​រ​ដោយ​ក្តី​គោរព​​។ ពុទ្ធិដា ងាកបន្តិចតែមិនសម្លឹងឡូយទេ នាង​និយាយកាត់គេតែម្តង៖

«​ឱ្យគណនេយ្យបង្ហាញឯកសារមក ថាសក្តាវណ្ណ​ត្រូវសងប៉ុន្មាន មិនអ៊ីចឹងទេ ខ្ញុំនឹងឆែកថា​ត្រឹមត្រូវឬអត់ ខ្ញុំឱ្យមេធាវីខ្ញុំធ្វើការ!»

ឡូយហក់មកប្រុងខ្សឹបសួរថា នាងកំពុងគិតអីចង់ប្រឆាំងបងប្រុសខ្លួនឯងនិង​​ឯកនគរដែលនាងកំពុងមានហ៊ុន តែស្រីអភិជន​កៀសចេញ ដោយ​ដើរ​ទៅ​ខាង​សក្តាវណ្ណហើយនិយាយ៖

«វណ្ណ! វណ្ណមានសេរីភាពហើយ! ទៅចុះ! ទៅរកអង្គលក្ខិណា​ហើយសប្បាយចិត្ត​ជាមួយគ្នា​វណ្ណគ្មាន​ ជំពាក់អីនឹង​កន្លែងនេះទេ អីក៏ដោយ!»

វណ្ណដៀងមកសម្លឹងនាង​។ ភាពស្មោះសកើតមាន​ក្នុងកែវភ្នែកនារីអ្នកមាន​។ គេគិតមិនយល់ទេថា ហេតុអ្វី ប៉ុន្មាន​ម៉ោងសោះ….ពុទ្ធិដា​បានផ្លាស់ប្តូរ។

ជំពូក

តម្លៃនៃសេរីភាព

ផ្ទៃមេឃត្រូវបានលាបពាសទៅដោយរស្មីពណ៌មាសយ៉ាងស្រទន់។

វណ្ណនិងពុទ្ធិដា អង្គុយនៅខាងក្រោមឆ័ត្រពណ៌សនៃហាងកាហ្វេក្បែរដងទន្លេចតុមុខ។  ពិភពលោក​នៅ​ជុំវិញ​ពួកគេប្រែជាស្ងប់និង​​សន្តិភាព។

«មកអង្គុយនៅហ្នឹងធ្វើអីវណ្ណមិនទៅរកគេ?»

«គេមាន…..អ្នកកំដរដែលល្អជាងខ្ញុំហើយ!»

ប្រុសតបដោយសម្លឹងកាហ្វេខ្មៅក្រឹបពីរពែងដាក់ចុះមកនៅនឹងមុខ​ពួកគេ។ ក្លិនទឹកក្រមៅ​ដ៏​ឈ្ងុយឈ្ងប់​បានទាញបេះដូងវណ្ណឱ្យកក់ក្តៅព្រោះរំពឹងគិតថា អង្គ…..កំពុងមាន​ក្តីសុខមួយ ជ្រះស្រឡះ​និង​ប្រកប​ដោយសេរីភាព។

គេញញឹមតិចៗហើយបន្ថែម៖

«ហោចណាស់ ខ្ញុំបានធ្វើអ្វីមួយដើម្បីគេ!»

ពុទ្ធិដាគ្រវីក្បាលតិចៗហើយសួរនាំ៖

«គិតថា នាងមានអ្នកទីបី?»

វណ្ណមិនឆ្លើយ​តែលើកកាហ្វេលេបទាំងក្តៅគគុក។ ពុទ្ធិដា​ទាញយកមកវិញ​ហើយសួរបន្ទាន់៖

«វណ្ណគិតថា អង្គលក្ខិណា​នៅជាមួយ​មេរបស់G-Brother ?»

គេសម្លក់ពែងកាហ្វេ​ហើយសើចជូរចត់ មិនមាត់មិនក។

ពុទ្ធិ​ដាដកដង្ហើមធំហើយនិយាយ៖

«រឿងមិនដូចវណ្ណគិតទេ!»

យប់មិញពេលសក្តាវណ្ណបាន​ចាកចេញពីដីទំនេររបស់អង្គទាំងតូចចិត្ត​……

ក្រោមព្រះចន្ទពាក់កណ្តាល មេឃរលឹមតិចៗហើយស្ងប់ស្ងាត់…

ដីទំនេររបស់អង្គ បំភ្លឺដោយអំពូលពណ៌មាស​លាយនឹងពន្លឺព្រះចន្ទពណ៌ខៀវខ្ចី។ វាយោបោកបក់នាំយកក្លិនផ្ការាត្រី និងលម្អងស្មៅ មកថែចិត្ត​មនុស្សស្រីដែលកំពុង​ខូចចិត្ត។

ភ្លើងហ្វាឡាន​របស់អ្នកចម្រៀងប្រុសបាន​រលត់ទៅបាត់ តែភាពខូចចិត្ត​របស់វណ្ណ​បន្សល់នៅទីនេះ កន្លែងនេះ ក្នុងបេះដូង​ដ៏ធ្ងន់នេះ។ អង្គលក្ខិណា​ ឈរស្ងៀម នាងឱបដៃទប់ទល់នឹងអារម្មណ៍ត្រជាក់​ឯកានារាត្រីវែងអន្លាយមួយដែលគ្មានគេ។

វីរះ​នៅ​ក្បែរៗ​នាង តែCEOម្នាក់នេះ មិនដែលជំនួសវណ្ណបានស្រាប់ហើយ​។

ទាំងចៅហ្វាយនិង​កូនចៅ ស្ងប់ស្ងៀម​មើលទៅ​ផ្លូវលំ​ដែល​វណ្ណទើបនឹងបោលជំនិះចាកចេញ។ ភាព​ស្ងៀមស្ងាត់របស់អ្នកទាំងពីរ ឆ្លុះបញ្ចាំងគ្រប់យ៉ាង ច្បាស់ជាងហា​និយាយទៅទៀត។

​ចុងក្រោយអង្គវាចាតិចៗសារភាព៖

«ខ្ញុំ….សុំទោស! វណ្ណ….វណ្ណបានយល់ច្រឡំ​…!»

វីរៈ​ងើបមុខមក​យឺតៗ។

គេគ្មានទេភាពខឹងសម្បា ប៉ុន្តែ….អ្វីផ្សេង….

«អត់ទេ អង្គ!…ប្រហែលជា វណ្ណ មិន….ច្រឡំ​ទេ»

អង្គមានភាពភ្ញាក់ផ្អើលយឺតៗ ខណៈសំឡេងញ័រៗរបស់​វីរៈទៅជាស្រាលជាងមុន ហើយ​មុខគេក្រហមជាមួយក្តី…អៀនប្រៀនមួយដែលសាមីខ្លួនកំពុងជម្នះ​។ ចៅហ្វាយប្រុសពោលតិចៗ តប​ទៅ​នឹង​កែវភ្នែករលើបរបស់នាង៖

«ព្រោះ…» វីរៈខាំមាត់….«ខ្ញុំស្រលាញ់… អង្គពិតមែនហើយ! ព្រោះខ្ញុំញញឹមតែពេលណាឃើញអង្គញញឹម ហើយខ្ញុំ…ខ្ញុំបាត់បង់ខ្លួនឯងរាល់ពេលឃើញអង្គឈឺចាប់! ដូចល្ងាចនេះ…..យប់នេះ!»

«បាន…..បានហើយ!» នាងនិយាយកាត់ខ្សាវៗដោយមិនដឹងខ្លួនហើយងាកចេញ។

វីរៈស្ទុះមកក្បែរ ខណៈភ្នែករបស់អង្គ ភ្លឺ និងធំជាងមុនដោយការភ្ញាក់ខ្លួន។ ស្រីម្នាក់នេះមិនចង់ជឿ ឬស្តាប់អ្វីដែលនាងទើបនឹងបានឮទេ។

…..​នាងដើរថយក្រោយបន្តិចពេលវីរៈព្យាយាម៖

«អង្គ ប្រហែលជា….សក្តាវណ្ណ….និយាយត្រូវ! ខ្ញុំ….ចង់ មើលថែអង្គ ឱ្យបានល្អជាង…ពេលនេះ!»

«អត់ទេ!» នាងភ្លាត់មាត់មកទៀត ខ្សាវៗ​តែក្នុងសភាពហួសចិត្ត​ពេញលើផ្ទៃមុខ។
​វីរៈ​ប្រុង​ចូលមកទៀត បំណាច់នឹងសារភាព​គេចង់បកស្រាយឱ្យអស់តែ…..នាងរាដៃ។ ស្រីឃើញបុរសនេះផ្អាកជំហា​ន ព្រោះមិនចង់បំពាននាង…..គេជាមនុស្ស​ល្អ…..តែពេលនេះ មិនមែន​ជាវេលាមក​សាក​គិត​វិភាគពីបុរសណាទាំងអស់។

អង្គបិទភ្នែករបស់បណ្តោយឱ្យ​ទឹកភ្នែកស្រក់មកឆ្វាច។

បបូរមាត់ទន់ភ្លន់របស់នាង ខំទប់ទល់នឹងសម្ពាធ។ ពេលនេះ…..កាលៈទេសៈនេះ អង្គដឹងថា នាង​មិន​មែន​​ត្រឹម​បាត់បង់សង្សារទេ តែ……សូម្បីចៅហ្វាយដ៏ល្អម្នាក់នេះ ក៏​ថែមិនគង់ដែរ។

«វីរៈ» នាងហៅគេ​បានប៉ុណ្ណឹង ក៏លេបដង្ហើមតឹងណែន​។

ខាងប្រុសយល់សភាពរបស់នាង​ណាស់។ គេសែនវេទនាចិត្ត​ដូចគ្នា គេប្រឹងវាចា៖

«កុំ តឹងតែងពេកអង្គ! កុំមានសម្ពាធ!»

«ខ្ញុំមាន​រួចទៅហើយ!»

«ខ្ញុំសុំទោស! ខ្ញុំអត់មានចេតនា​ទេ!»

អ្នកកវីគ្រវីក្បាល ហើយនិយាយតិចៗ ព្រោះពិបាកហាមាត់៖

«លោកជាមនុស្ស​ល្អ!»

ភ្នែកស្រីព្រិល ព្រោះកាន់តែនិយាយទឹកភ្នែកកាន់តែធ្លាក់៖

«ទន់ភ្លន់ ចិត្តល្អ ឱ្យតម្លៃខ្ញុំ….» និយាយដល់ត្រឹមនេះ តរុណីត្រូវងាកមកប្រឈមមុខនឹងគេពេញទំហឹងជាមួយកែវភ្នែកទាំងគូរលោងយំយែក។  សំឡេង​របស់​នាង​រឹត​ញាប់​ញ័រ​ជាមួយនឹងទម្ងន់នៃ​សម្ពាធ​មនោសញ្ចេតនា។

«យល់!​….តែ…..ឱ្យខ្ញុំសប្បាយចិត្តកើតអត់…​បើអង្គមិនសប្បាយចិត្ត​សោះជាមួយវណ្ណ?»

គេពោលភាសាបេះដូងហើយ ក៏ត្រូវទម្លាក់ភ្នែកសម្លឹងចុះក្រោមព្រោះមានអារម្មណ៍ថា ការធ្វើជាអ្នកទីបី​គឺខុសៗចំពោះឧត្តមគតិខ្លួនឯង តែ…..បេះដូងនេះ ចង់ការពារនាង។

កម្រាលស្មៅរេ​រាំ​នៅក្រោម​ជើងរបស់គេ ដូចជាធម្មជាតិកំពុង​តែ…..ធ្វើអ្វីម្យ៉ាងចំអកដល់ពាក្យ​សារ​ភាព​របស់គេ។

​សំឡេង​អង្គលាន់មកពន្យល់ខ្សឹបៗ៖

«​ខ្ញុំ​ទទួល​​ស្គាល់​ថា ស្រលាញ់សក្តាវណ្ណ មានន័យថា កំពុងយល់ព្រមជាមួយការខូចចិត្ត។ ខ្ញុំទទួលយក ថាខ្ញុំប្រហែលជាយំតែម្នាក់ឯងនៅពេលយប់ ហើយឆ្ងល់ថា តើគេជ្រើសរើសខ្ញុំឬ​ភាពមានះ​របស់​គេ​ ប៉ុន្តែ….ខ្ញុំក៏ដឹងដែរ ខ្ញុំព្រម!!!»

នាង​សម្លឹងវីរៈទឹកភ្នែកនាងហូរ ទ្រូងប្រុសដែលកំពុងស្តាប់ សឹងប្រេះបានជាបំណែករាប់មិនអស់​។

នាង​គ្រវីក្បាលតិចៗ ហើយនិយាយបន្ត៖

«​ខ្ញុំអាចរស់របៀបហ្នឹង…..តែ បើឱ្យខ្ញុំឈប់ស្រលាញ់គេ….ខ្ញុំពិបាករស់បានណាស់​…មើលចុះ! ដូចពេល​នេះអ៊ីចឹង​ ខ្ញុំនឹកគេបាត់ទៅហើយ ឃើញទេ….គេចេញទៅមិនទាន់បានប៉ុន្មាន​ផង ខ្ញុំដកដង្ហើមមិនចង់រួចទៅហើយ!»

វីរៈ​ងើប​មុខ​យឺតៗ​ដើម្បី​សម្លឹងកែវភ្នែកកម្សត់ៗរបស់នាង​។

ស្នេហាពិត…របស់ស្រីម្នាក់នេះ មិនមែននាង​​រាប់ចំនួនក្តីស្រលាញ់ដែលនឹង​ទទួលបាននោះទេ តែ នាង​ចង់…ផ្តល់ឱ្យគេ។

«សក្តាវណ្ណ!»

វីរៈខ្សឹបតិចៗបែបនេះហើយ​ ថ្គាមគេខំទប់ការខឹងសម្ងាត់មួយ។

ផ្អាកបន្តិច គេបិទភ្នែក រម្ងាប់​ភាពច្រាស់ច្រាល់​។ មិនយូរទេចៅហ្វាយរូបនេះឈាន​​ចូល​ទៅ​ជិតស្រី​ល្អ​  ហើយ​អង្អែល​សក់​នាង​ថ្នមៗ​នៅ​ពី​ក្រោយ​ក្បាល។

«ដូចគ្នា! ការស្រលាញ់របស់ពួកយើង មិនរំពឹងលើការទទួលយកទេ គឺផ្តល់ឱ្យ! ខ្ញុំនឹងនៅទីនេះ ក្បែរអង្គ​ជានិច្ច​ ដើម្បីជួយអង្គ​រើសបំណែក ខូចចិត្ត​…យកមកផ្គុំឡើងវិញ!»

នាង​ហា​មាត់​ប្រុង​និយាយ នាង​ប្រុងប្រាប់គេថា មានស្រីជាច្រើនដែលសមនឹងគេ រង់ចាំគេ​….តែ​CEOម្នាក់នេះ លើក​ម្រាម​ដៃដាក់តម្រឹមមាត់ ហាមនាងនិយាយ។

ប្រុសស្រដីបន្ត៖

«តស់! ទៅវិញ! ទៅរកគេ!»

នាងមើលមុខ​បុរសនេះភ្លឹះៗ វីរៈខ្សឹបមកទៀត៖

«អង្គមិនដណ្តើម តែអង្គត្រូវប្រាប់គេឱ្យច្បាស់​…..ប្រាប់ពាក្យដែលអង្គប្រាប់ខ្ញុំមុននេះ! ប្រាប់គេទៅ ថាអង្គពិបាកដកដង្ហើម ពេលគ្មានគេ! មក! ខ្ញុំជូនទៅ!»

នាងញញឹមងក់ក្បាល។

នាង​កំសាក​ណាស់ជាមួយវណ្ណ តែពេលនេះ វីរៈជាភាពក្លាហានរបស់នាង​។​ នាង​សើចទាំងទឹកភ្នែក ធ្វើឱ្យនាយចៅហ្វាយសើចវិញដូចគ្នា។

​តាមផ្លូវឆ្ពោះទៅរកឡាន វីរៈប្រាប់នាងស្រាលៗ៖

«ចាំណា៎ ស្នេហាស្មោះមួយ មិនមែនជាការសន្យាថាអង្គ​នឹង​មានសុភមង្គលនោះទេ! វាគ្រាន់តែជាជម្រើសប៉ុណ្ណោះ ចំណែក​ការថែរក្សាវា ឱ្យម្នាក់ទៀតបានដឹងផង ទើបជាសុភមង្គលពិត!»

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣៨
ទោះវណ្ណមិនមែនជាអ្នកនិពន្ធ តែគេ​យល់ថា ស្នេហាមិនមែនជាកម្មសិទ្ធិ ឬមោទនភាព មានះ យកឈ្នះសម្បកក្រៅនោះទេ។ ប្រសិនសេចក្តីស្រលាញ់ខ្វះឆន្ទៈ ហើយគ្មានការលះបង់ដើម្បីឃើញមនុស្សដែល​យើងស្រលាញ់មានអនាគត គឺមិនមែនស្នេហា​ឡើយ។

ទោះបីជា ការចាកចេញនេះមានន័យថា ឈឺចាប់ តែគេយល់ថា អ្នកដែលគួរទៅគឺគេ។ គេមិនខ្វល់ថា​នេះ​​ជាការសម្រេចចិត្ត​រហ័សពេល ឆោតពេក ឬក្មេងសេចក្តីពេក តែចិត្ត​គេ ពិតជាពេញចិត្ត​នឹងឱ្យនាងបានសុខទាំងដែលពេលនេះ អង្គុយបើកឡាន​ម្នាក់ឯង​មានអារម្មណ៍ថា ទីក្រុងឬសូម្បីពិភពលោកទាំងមូលកំពុងផាត់គេចោល។

យប់នេះស្ងាត់ពេកហើយ រាល់ស្នូរដកដង្ហើមតឹងថប់នេះបណ្តាលឱ្យអ្នកចម្រៀងមានអារម្មណ៍ថា ជម្រៅ​នៃនៃការសម្រេចចិត្តអត្តនោម័តិ​នេះ មិនបានធ្វើឱ្យគេធូរស្បើយក្តីក៏គេសង្ឃឹម​ថា ខាង​នាង​មុខ​តែ​មាន​សន្តិភាពចិត្ត​។

«ឱ្យពួកគេបានសុខជាមួយគ្នាចុះ! យើងជាចំណែកលើស!»

គេរអ៊ូតិចៗហើយបង្កើនល្បឿន។ គេគិតថា រឿងរ៉ាវបានដោះស្រាយចប់ហើយ…..គួរណាស់តែធូរ​ឬស្រាល​….ម្តេចបានជាតឹងចិត្ត​ ថប់ដង្ហើមម្ល៉េះ?

«ត្រឹមអ្នកចម្រៀងហេងស៊យម្នាក់! គេជាC-E-O»

និយាយប្រាប់ខ្លួនឯងយ៉ាងជូរចត់​ ហើយនឹកឃើញដល់សភាពរបស់នាង​ដែលមិនសប្បាយចិត្ត​​ជាខ្លាំង​ ទឹកមុខ​ នាង​សភាពលង់ក្នុងវិបត្តិរបស់នាង​…..គេស្អប់ខ្លួនឯងរឹតតែខ្លាំង។

«ហើយ….បងនឹង​ចាក​ចេញ​ពី​ឯក​នគរ…..ចាកចេញពីកន្លែងអស់នេះ….អង្គ! យើងមិនបាច់ឃើញគ្នា​​ មិនបាច់ទើសទាល់គ្នាទៀតទេ​ សក្តាវណ្ណម្នាក់នេះក៏មិនពិបាកនឹងស្តាប់បទដែលអូនសរសេរឱ្យអ្នកណា​ច្រៀងដែរ!​»

យើងនឹងចាក​ចេញ​ពីពិភពតន្ត្រី លែងមាន​គេណាមក​​ចាប់អារម្មណ៍​ គឺ…​មាន​ន័យ​ថាអង្គ​អាច​ងើបទៅ​មុខ​ដោយ​គ្មាន​ការ​រារាំង ដោយមិនទើសចិត្ត ហើយក៏មិនចាំបាច់​ខ្លាច​ថា ​ប្រជែង​គ្នាជាមួយកន្លែងមួយ ​ដែលមាន​ប្រុសដែលអូនធ្លាប់ឱប​នៅហ្នឹង…..

គិត​​ជាមួយចរន្តនៃក្តីឈឺចាប់ដែលបង្ហាញ​រូបរាង​ជាសម្ងាត់តែអាចកាត់យ៉ាងជ្រៅស្មើមុខកាំបិតមុត​ស្តើង​​​មួយ។ ក្តី​សុបិន​ផ្ទាល់​ខ្លួន​របស់​សក្តាវណ្ណ​​ ក្នុង​ការ​ច្រៀងលើឆាក ​ការ​សម្តែង ​បាន​នាំ​គេ​មក​ដល់​សង្គ្រាម​​ចិត្តសាស្ត្រ​ដ៏ឃោរឃៅក្នុងពិភពអ្នកលេងដែលសម្លាប់គ្នា​ដោយស្រទន់និងពិសពុល។

គេស្អប់គ្រប់យ៉ាង តែអង្គ……នៅតែជាអនុស្សាវរីយ៍ដ៏ល្អរបស់គេ។

ទឹកភ្នែកប្រុសអ្នកចម្រៀងស្រក់រលើបកែវភ្នែក នេត្រាទាំងសង​ប្រែជាក្រហមស្រស់សង្ហាបំផុត។​

គេមិនចង់បានចុងបញ្ចប់បែបនេះឡើយ។ តែ…..ចុងបញ្ចប់មួយដែលត្រូវតែមាន​ម្នាក់ក្នុងចំណោមគូបដិបក្ខពីរនាក់ ត្រូវដួលចាញ់​និងបាត់ខ្លួន​…..អ្នកនោះជាគេទៅចុះ។

កាលពីយប់មិញ…..

នៅក្នុងបារដែលមានពន្លឺភ្លើងទាក់ទាញម្តងស្រទន់ ម្តងពុះកញ្ជ្រោល​ វណ្ណបានលើកជាតិស្រវឹង មួយហើយ​មួយទៀតបណ្តាលឱ្យអ្នកដែលតាមដានគេមើលពីចម្ងាយក៏អាច​ដឹងបានថា  ភ្លើង​កំពុងឆេះ​ក្នុងជីវិត​ឯកជនរបស់តារាថ្មីដ៏ល្បីឈ្មោះម្នាក់នេះ។

​បំពង់ក​​របស់​នាយ​ស្ទះ​ណែន​ពេញដោយវិបត្តិដែល​គ្មានពាក្យពេចន៍​អាចនឹងមកសម្រាយបាន។

​អង្គ ​ក្បត់គេឬ​មិនបានប្រជែងគេ​​ វាមិនសំខាន់ទៀតនោះទេពេលនេះ​។ ​ការ​ពិតនៃជម្លោះ គឺ​ការ​ស្រមៃ​​នៃជោគជ័យ​និងទំនាក់ទំនងរវាងពួកគេ។

​គេនិងនាង​បាន​​ចំណាយ​ពេលវេលា​តស៊ូមកយ៉ាង​ច្រើន​ដើម្បី​​អាជីព ប៉ុន្តែ ដោយសាររឿងរ៉ាវរបស់ផលិត​​ករ​ពិស្តារមុនពេលស្លាប់ បានទទួលស្គាល់នាង​ ​ហើយអង្គ​បានក្លាយជាកូនអុកមួយរវាងជម្លោះផលិតកម្មយក្សា​ពីរ។

នៅក្នុងប្រទេសនេះ ក្រៅពីឯកនគរនិងG-Brother វណ្ណនិងអង្គគ្មានកន្លែងនៅទេ បើចាកចេញ គឺគេចេញពីការងារនេះទាំងស្រុងតែម្តង។ ប្រុសច្បូតមុខ។ វាឈឺស្រេចទៅហើយពេលស្រីដែលយើង​ស្រលាញ់​និងឱ្យតម្លៃខ្ពស់ ​ទៅសរសេរចម្រៀងឱ្យប្រុសដទៃច្រៀង ហើយមកប្រជែងនឹងយើងទាំង​ដែល​​យើង​នៅ​ផ្ទះជាមួយគ្នា ដេកគ្រែតែមួយ…..តែរឹតតែឈឺបើអង្គបោះបង់ចោលទេពកោសល្យ​របស់​នាង​ហើយចាកចេញពីការងារតន្ត្រីនេះដោយសារទំនាស់ជាមួយឯកនគរ ហើយសង្សារនាង​នៅជ្រកទ្រនំមួយនោះ។

​ «ស្រាមិនអាច​លុបការពិតបានទេ!​»​ សំឡេង​ស្រទន់​បន្លឺ​ឡើងមកពីក្រោយ​បណ្តាលឱ្យគេ​ងាកទៅមើល​​។ ពុទ្ធិដា ទម្លាក់កាយល្វតល្វៃរបស់នាងមកលើកៅអីខ្ពស់ក្បែរអ្នកចម្រៀងស្រស់សង្ហា។

រ៉ូបភ្លឺរន្ទាលរបស់នាង ជាឈុតរចនាលំដាប់ ចាយលុយរាប់ពាន់ដុល្លារ។

ដៃនាង​ឱប​នូវកូនកាបូបតូច​តម្លៃម៉ឺនៗ។

គ្រឿងអលង្ការទាំងអស់របស់នាងចាប់ពន្លឺឆ្វេចឆ្វាចរំខានសក្តាវណ្ណឱ្យនឹកឃើញដល់បងប្រុសស្មើមេឃ​របស់នាង។ បុរសនោះដឹងមុនហើយថា អង្គនៅជាមួយG-Brother​ជានិច្ច ​ហេតុអ្វីគេ​ដាក់វណ្ណឱ្យប្រជែងនឹងនាង​ដល់កម្រិតបកក្រោយលែងរួចបែបនេះ។

វណ្ណលើកស្រាក្រេបធ្វើវាហី លែងញញឹម​ដូចរាល់ដងក្រោមអារម្មណ៍ចម្លែក​របស់ពុទ្ធិដា។ នាង​​នៅ​ក្មេង មាន​កប់​ពពក ជា​មនុស្ស​ស្រី​ក្នុងចំណោមក្រុមដែលកើតមក​រមែង​តែងតែទទួលបាននូវអ្វីៗដែលខ្លួន​ចង់បាន។ វណ្ណគិត ហើយមិនខ្វល់ថា គេត្រូវ​តែផ្តល់ឱ្យនារីនេះនូវអារម្មណ៍ដឹកមុខ​ដូចដែលនាង​តែងតែចង់បាននោះទេ។

«ហើយ….ស្រាក៏មិនដោះស្រាយអីបានដែរ!»

នាងថាទាំង​សម្លឹងលំហូរទឹក​ពណ៌​មាស​ក្នុង​កែវត្រូវបានអ្ន​កបម្រើស្រាចាក់មកឱ្យ។

«ខ្ញុំមិនមកកន្លែងនេះដោះស្រាយអ្វី ឬបំភ្លេចអ្វីនោះទេ!» វណ្ណតបស្រទន់។

«ដកឃ្លា?» នាងសួរផ្ទាន់ខណៈជាតិស្រវឹងត្រូវបានហុចមកដល់ ម្រាមស្រឡូនត្បៀតលើកមកទន្ទឹមមាត់។

«មកអបអរ!» គេតបខ្លីវិញដែររួចសើចសប្បាយទាំងងងឹតងងុលព្រហើនៗ។

នាង​មិនលេបស្រា​​បែរជាសំងំរង់ចាំស្តាប់ក្រែងវណ្ណនឹងបញ្ចប់ប្រយោគ តែគេញញឹម​គឃ្លើន នាង​ក៏ក្រេប​ភឹងហើយអស់រលីង។

វណ្ណបើកភ្នែកធំៗមុនពេលសើចបន្ថែម​ហើយទះដៃស្រាលៗ។

«អស្ចារ្យ​!​»​

គេសរសើរបែបបញ្ចើចធ្វើឱ្យនារីអភិជនខឹង​ហើយអុកកែវទៅឱ្យអ្នកចាក់បន្ថែមជាតិពុល។

«អបអរដែលបញ្ឈឺខ្ញុំបានសម្រេច?»

វណ្ណ​គ្រវីក្បាលតិចៗងាកមុខចេញ​៖

«អបអរដែលខ្ញុំរកឃើញគោលដៅពិតរបស់ខ្លួនឯង!»

«អ្វីទៅវណ្ណ?»

ពុទ្ធិដា​ចង់ដឹងរឿងផ្ទាល់ខ្លួនរបស់បុរសនេះណាស់ នាង​សួរហើយ​សម្លឹងគេដោយស្រទន់។ ផ្ទុយគ្នាទៅវិញ សក្តាវណ្ណ ប្រុសស្រពោនហើយលើកកែវបញ្ចប់ជាតិស្រវឹង។

នាង​នៅតែសម្លឹងមករង់ចាំ​គេក៏និយាយខ្សោយៗ៖

«ខ្ញុំនឹងបញ្ចប់បញ្ហា​! ខ្ញុំនឹងរើសយកមួយ រវាងស្នេហា​​ឬការងារ!»

ស្រីអភិជន​ធ្លាក់ទឹកមុខ តែពុទ្ធិដាមិនគិតថា បុរសដែលកំពុងឈានដើរយ៉ាងជោគជ័យលើព្រំក្រហមម្នាក់នេះ នឹងសម្រេចចិត្ត​ចោលឱកាសដ៏ធំនៅក្នុងជីវិត ទៅរើសយកស្រីកវីនិពន្ធតូចតាចម្នាក់នោះដែរ​។ មិនអាចទេ!!!…..ទោះអាច ក៏បងប្រុសនាងមិនឱ្យគេទៅងាយដែរ។ សក្តាវណ្ណជាមនុស្ស​របស់​ឯកនគរទៅហើយ ឥន្ទវង្សចាយជាមួយគេមិនតិចឡើយ ដូច្នេះគេទៅណាក៏មិនរួចដាច់ខាត ពុទ្ធិដា​​ដឹងចិត្ត​បងប្រុសនាងច្បាស់។

ឃើញសភាពអ្នកចម្រៀងសែនក្រពុលមុខ​ នារីនេះមិនមានមធ្យោបាយអ្វី មានតែបន្ទន់ឥរិយាបថលួងលោមគេ៖

«វណ្ណ! ខ្ញុំគិតថា…..វណ្ណត្រូវការសម្រាក! អ្វីៗក្នុងលោកនេះរាងផ្លាស់ប្តូរល្បឿនបន្តិច គ្រប់គ្នា​សុទ្ធ​តែ​….​បត់​មិន​ចង់ទាន់ទេ! អូខេ! វណ្ណហត់ហើយ សម្រាកសិន ឱ្យនរណាម្នាក់….បានមើលថែវណ្ណម្តង អូខេ​ទេ?»

នាង​ប្រើម្រាមដៃមួយមកប៉ះលើខ្នងដៃនាយ…..

បុរសរេភ្នែកសម្លឹងកាយវិការ​​ស្នេហារបស់ស្រីស្អាត។ គេដឹងថា….នាងគិតថាគេស្រវឹង…..មិនយូរទេ ជាមួយ​ដង្ហើមធំនិងទឹកមុខពិចារណា គេសម្រេចចិត្ត​ចាកចេញពីរឿងអស់ទាំងនេះទោះណាជាលទ្ធផល​​នឹង​សងមកវិញក្នុងទម្រង់បែបណាក្តី។

«កំហឹង….និងទុក្ខសោកអាចធ្វើឱ្យបងពិបាក ​តែមិនអាចឱ្យបងភ្លេចថាបងជាអង្គណាទេអង្គ!»

គេគិតទាំងដកដៃមកវិញហើយ​លើក​​ច្បូតមុខ​ដោយបាតដៃធំ សើមនិងក្តៅៗ។ ពេលដែលកន្ទុយភ្នែក​ឃើញនាងសម្លឹងមកតូចចិត្ត គេ​ងក់​ក្បាលរួចលូកយកកាបូប។

គេបង់ប្រាក់ទាំងឱននិយាយក្ងួរៗ៖

«​សុំទោស ពុទ្ធិដា ខ្ញុំមិនគិតថា ចង់ឱ្យអ្នកណា​ចូលមកពិបាកជាមួយការដោះស្រាយរឿងជីវិតខ្ញុំទេ»

​ដោយ​បន្សល់​ស្នាម​ញញឹម​មួយឆ្វាច មានចំហាយ​ស្រឿងៗ​និងខូច​ចិត្ត បុរសសង្ហា​បំផុតនៅឯកនគរ បានក្រោកទាញយករាងកាយខ្ពស់ស្រាវចាកចេញ។

មកដល់ខាងក្រៅ ទី​ក្រុង​នារាត្រីកាលពេញទៅដោយ​ចំហាយ​ខ្យល់ត្រជាក់ល្ហឹម​ស្រស់ស្រាយ​ទូលាយ​​​​ជាង​ក្លឹប​ខាង​ក្នុង គំនិតតវ៉ានឹងសម្ពាធជីវិត បាន​​ថមថយអានុភាព​ញ៉ាំង​ឱ្យសន្ទុះចិត្ត​កំលោះ​បាន​​ស្ងប់បន្តិចវិញ។ គេដើរតម្រង់មករកចំណតដោយចុច​បញ្ជាសោ​ពីចម្ងាយ។

នៅ​ពាក់​កណ្តាល​ផ្លូវ ​គេ​ឮ​សំឡេងមួយ​ដែលមិន​ធ្លាប់​ស្គាល់។

«យកអារម្មណ៍មកសម្រេចជោគវាសនាមិនមែនជាមធ្យោបាយទេ!​»

ប្រុសជ្រួញចិញ្ចើមតិចៗ​ហើយងាកមើល​រកប្រភព។ ម្ចាស់សម្លឹងជានារីម្នាក់ មានវ័យប្រមាណ៣០ឆ្នាំ រាងរាវ​និងប្រកបដោយរូបសម្ផស្ស។ ដ្បិតនឹកមិនទាន់ឃើញ តែដូចធ្លាប់ស្គាល់…….។

នាង​សម្លឹងមកគេ បញ្ជាក់ថា ពិតជានិយាយមករកគេ។

សក្តាវណ្ណ​រេភ្នែកសម្លឹងជុំវិញមិនឃើញអ្នកណាក្រៅពីនាយនៅទីនេះ គេ​ក៏ដកដង្ហើមវែងហើយសួរតិច​ៗ​៖

«និយាយ​ជាមួយ​ខ្ញុំ​?​»

​នារីនោះពិតជាបោះជំហាន​មកដោយជឿជាក់​។ គេមិចភ្នែកពិនិត្យរបៀបដែលនាងកាន់កាបូបយ៉ាងជឿជាក់ ហើយ​ដើរស្ទាត់ជំនាញ​លើស្បែកជើងកែងតូចខ្ពស់ជំទើត។

«ភរិយាបងពិស្តារ​?​»

គេធ្លាប់ឃើញអ្នកស្រី​រាជនីផ្ទាល់ម្តងគត់គឺនៅថ្ងៃបូជាសពប្តី រីឯក្រៅពីនេះ វណ្ណ​ធ្លាប់​តែឃើញស្ត្រីស្ងប់​ស្ងាត់​ម្នាក់នេះ តាមទស្សនាវដ្តី ហើយឃើញជាយូរមកហើយតាំងពីនាងនៅក្មេងវ័យ។

​ស្ត្រីមេម៉ាយ​ដ៏ស្រស់ផូរផង់ ដែល​ធ្លាប់​មាន​កិត្តិនាម​និងការ​គោរពខ្លាំង​ក្នុង​ឧស្សាហកម្មមួយ​នេះបានបាត់ខ្លួនចេញពីពិភពដូរតន្ត្រីក្នុងនាមជាអ្នក Record Labels ​ដែលធ្លាប់មាន​អ្នកចម្រៀងជាច្រើនណាស់​​​ចង់ធ្វើការជាមួយនាង​។ ពេលនាង​មាន​ស្វាមី ជាតន្ត្រីករ​អាជីពកម្រិតពានរង្វាន់ពិភពលោក ក៏ជា Songwriters & Composers ក្នុងបេះដូងយុវវ័យនា​សម័យកាលនោះ ក្រោយមកថែមទាំងក្លាយជា Music Producers ​ដ៏ធំរបស់ G-brother នាងបានបាត់ចេញពីពិភពសិល្បៈ។

យប់នេះ រាជនីមកធ្វើអីនៅទីនេះ?

នារីដែលមាន​ទឹក​មុខ​ញញឹមស្ងប់បានឈានមកដល់ក្បែរ ធ្វើឱ្យវណ្ណ​ត្រូវចំហ​មាត់ជាមួយវត្តមាន​នាង​​។

ដោយឃើញថា​យុវបុរសសម្លឹងមកភ្ញាក់ផ្អើល សង្ស័យ ហើយគ្មាន​សំណួរ នាងផ្តើមសើចតិចៗដូចជា​ចំអក។

«យើងចូលឡាននិយាយគ្នាទេ?!»

គេព្រិចភ្នែក ហើយទាក់ទើរ រួចចង្អុលទៅឡាន​គេ។

វណ្ណយល់ថា គេគោរពនារីនេះព្រោះប្រវត្តិនាង​ និងគុណសម្បត្តិដែលស្វាមីនាងមានក្នុងជីវិតអង្គ។ ពេល​ចូលដល់ បែរជារាជនីនិយាយរឿងផ្សេង៖

«ចាកចេញពី ឯកនគរជាជម្រើសល្អមួយ!»

វណ្ណ មិនងាកមកព្រោះនៅក្បែរគ្នាពេក តែចិត្ត​គេនឹកដល់អង្គ។ មិនមែនវណ្ណ​មិនឆ្ងល់ឡើយថា នាង​មកទាំងកណ្តាលយប់ព្រោះរឿងផ្ទាល់ខ្លួនរបស់គេតើមានហេតុផលអ្វី? នាងតាមដានគេតាំងពីពេលណា​ហើយមានចេតនាបែបណា? តែគេនៅស្ងៀមស្តាប់ព្រោះឃ្លានេះ នាងនិយាយត្រូវនឹងអ្វីដែលគេ​តាំង​ចិត្ត​​….​

«ពិភពសិល្បៈ មិនសមនឹងមនុស្ស​ដែលមាន​ស្នេហាស្មោះទេ! បើយើងមិនអាចដូរគេគ្រប់គ្នា​ក្នុងវិស័យ​នេះ គ្រប់គ្នា​នឹងមកប្តូរយើង!»

ប្រុសឮហើយជ្រួញចិញ្ចើមគិត។ មិនយូរទេ គេដាក់សំណួរតិចៗ៖

«បងចង់បានអី?»

ស្ត្រីញញឹម​តិចៗងាកសម្លឹងទៅក្រៅ អាការៈដូចជាបាននឹង​កំពុងតែ​ចំអកសំណួររបស់គេ។

«បងចង់សងសឹក​ឯកនគរ​ព្រោះរឿងស្វាមីបង?»

នាង​ឈ្ងោកមុខសម្លឹងកាបូបខ្លួនឯងហើយញញឹមដដែល។

«ខ្ញុំហត់ណាស់! ខ្ញុំហត់នឹង​រឿងគុំកួនគ្នា​ចុះឡើង​ដែលធ្វើឱ្យអង្គនិងខ្ញុំត្រូវមាន​ថ្ងៃនេះ! ថ្ងៃដែលពួកយើង សឹងតែ…..បែកគ្នា! សួរថា ពួកខ្ញុំខុសអី? ស្នេហា​នេះ ខុសអី?»

សក្តាវណ្ណ​សរសើរខ្លួនឯងដែរ ដែលជាតិស្រវឹង​ជួយឱ្យគេនិយាយចេញមក​បានយ៉ាង​ច្រើននូវបណ្តាពាក្យពេចន៍ដែលពេលធម្មតាមិនអាចនិយាយ។

«ចុះ​បើ​ស្នេហា​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​បាត់​បង់​​គ្រប់​យ៉ាង?» រាជនីញញឹមសួរចាក់មកវិញយ៉ាងក្រៀមក្រំ។

វណ្ណសើចយ៉ាងវែង។ ងើយមុខផ្អែក​ក្បាលហើយសើចបន្តរដឹក។ ​អស់ចិត្ត​ គេបើកភ្នែកមកវិញហើយនិយាយ៖

«សម្រាប់បង? តែខ្ញុំ! បើអស់ពីអង្គទៅ ខ្ញុំគ្មានអីត្រូវបាត់បង់ទៀតទេ!»

រាជនីសម្លឹងគេ​ដោយកែវភ្នែកភ្លឺថ្លា។ សភាពស្រវឹងនេះ​បង្ហាញថា វាចាគេសុទ្ធតែចេញពីចិត្តមក គ្មាន​អ្វីគ្រប់គ្រងបានឡើយ។​

«ស្រលាញ់នាងតូចនោះដល់ម្ល៉ឹង?» ស្រីមេម៉ាយ​សួរតិចៗ។

«មិនមែនស្រលាញ់គេទេ តែគេជាជីវិតខ្ញុំ!»

ស្ត្រីឆើតស្រស់​​មិចភ្នែកគិត ទាំងរំភើប។ ពេលមួយ…..យូរណាស់មកហើយ នាងធ្លាប់ទុកអ្នកណាម្នាក់ ជាមនុស្ស​សំខាន់បំផុត….ជាងជីវិត​របស់នាង​។ សម្តីសក្តាវណ្ណយប់នេះ ហាក់​បានរំឭក​រាជនីពីអារម្មណ៍ចាស់ៗ រឿងរ៉ាវយុវវ័យ​ដែលបានរលត់តាមកាលវេលា ​តែបែរជាក្បែរនឹងអាច​បញ្ជាឱ្យជលនេត្រ​ស្រោចស្រក់ មកជាថ្មី​។

តែប្រហែលជា….នាង​អស់ទឹកភ្នែកយំហើយបានជានាង​ប្តូរទៅជាញញឹម។

«ខ្ញុំស្គាល់មនុស្សម្នាក់! នាង​បានចំណាយពេលជាច្រើនដើម្បីដេញតាមសុបិនខ្លួនឯង ចង់បង្ហាញខ្លួន​ឯង​ទៅក្នុងពិភពសិល្បៈ  តស៊ូដើម្បីបង្កើតកន្លែងមួយមាំទាំនៅក្នុងសង្វៀនប្រជែងដ៏ឃោរឃៅ! នាង​ស្គាល់​មនុស្សម្នាក់ ហើយផ្តើមស្រលាញ់គេ! ដំបូងគិតថា ស្រលាញ់គេ​ហើយគេនឹងនាំនាងទៅរកអ្វីមួយ​ពិសេសដែលនាង​ធ្លាប់ចង់បាន  ប៉ុន្តែ ក្រោយៗមក ពេលដែលនាងដឹងខ្លួនឯងថា បាននឹងកំពុងលះបង់​គ្រប់អ្វីពិសេសទាំងនោះ ឱ្យតែបាននៅជាមួយគេ​​…..ការដឹងនោះវាយឺតពេលនឹង​ដកខ្លួនទៅហើយ​!​»

​យប់​នេះ ជា​លើក​ដំបូង​មួយ ដែលវណ្ណ​បាន​មកឮសម្តី​និងសាច់រឿងដ៏អណ្តែតអណ្តូងមួយ​ចេញពីមាត់​​មនុស្ស​ម្នាក់​​​គេ​មិន​ស្គាល់​ មិន​ធ្លាប់​រំពឹងទុកមកពីមុនសោះ។

ចេះតែ​ងឿង​ឆ្ងល់​ថា តើ​រាជនី​មានល្បិចកលអ្វី? គេគិតថា តើគេនិងអង្គ មានត្រា G-Brother និង​ឯកនគរមកកៀបសងខាងមិនទាន់គ្រប់ ឥឡូវលេចចេញមកថែមម្នាក់ទៀត?

វណ្ណ​មានអារម្មណ៍ច្របូកច្របល់ ខណៈរាងកាយគេបន្ត​អត់ធ្មត់ស្តាប់ដោយនៅស្ងៀមស្ងាត់។

ចិត្ត​គេ មិនប្រាកដប្រជាទេថាមានរឿងអ្វីកំពុងតែកើតមាន​ឡើង​ ហើយប្រហែលជា…​..គ្រាន់​តែប្រហែល​​ជា​ល្បិច​អ្វី​មួយ​…..មានតែ ត្រៀមខ្លួនទប់ទល់ជាស្រេច…..ដោយធ្វើជាព្រមស្តាប់។

«ខ្ញុំខ្លាចអង្គធ្វើដូចខ្ញុំ!» នាងបន្ថែម។

ប្រធានបទអំពីអង្គ តែងតែជារឿង​ដែលញ៉ាំង​ឱ្យ​វណ្ណចុះចាញ់ហើយព្រមយកចិត្ត​ទុកដាក់។

«ម្នាក់ដែលបងលើកមិញ ជាបងពិស្តារ?»

នាង​រលោងកែវភ្នែក តែទឹកមុខនៅរឹងមាំ ហើយឆ្លើយទាំងងើយមុខ៖

«កុំបាច់ដឹងថា គេជាអ្នកណាក៏ល្អ តែកុំធ្វើដូចគេ គឺគ្រប់គ្រាន់ហើយ!» នាង​បន្ថែម បន្ទាប់មកដកយកក្រដាសដែល​វណ្ណទើបនឹងទាញចេញពីក្នុងប្រអប់ឡានគេហុចមកនោះ យកមកជូតផ្តិតទឹកភ្នែក។

«វណ្ណ​នឹងភ្លឺដូចផ្កាយមួយដួង ឬអាចជាងផ្កាយណាទាំងអស់ តែ….លះបង់គេ…..អង្គលក្ខិណា!»

វណ្ណ​ហួសចិត្ត គេវាយចង្កូតឡានតិចៗ លិឍ​អណ្តាតខ្លួនឯងសម្រួលទឹកមុខ​ដែលមានវិបត្តិរួចទើបឆ្លើយឆ្លង៖

«មិនអាចទេ!»

រាជនីសម្លឹងមក​ញញឹម​ផ្គើន គេក្តាប់មាត់ងាកមកនិយាយសង្កត់ពាក្យ៖

«ហើយខ្ញុំនឹងនៅទីនោះ….​ជានិច្ច​….ដើម្បីការពារអង្គ  ទោះបីជាគ្មានអ្នកណាមើលឃើញខ្ញុំក៏ដោយ»

ស្ត្រីងក់ក្បាលជាមួយ​សមានចិត្ត​​រឹង​មាំដែលសក្តាវណ្ណបង្ហាញចេញ។ នាង​និយាយទាំងមិនដកភ្នែកពីគេ​៖

«ពេលខ្ញុំទើបនឹង​ល្បីឈ្មោះ​​មាន​ចាស់​ៗ​ប្រាប់​ខ្ញុំថា ឆាកតន្ត្រីនេះ មានព្រាយកំណាច! បើគេមកជួយឱ្យ​យើងមានកេរ្តិ៍​ឈ្មោះ ជាថ្នូរវិញ គេយកមនុស្ស​ដែលយើងស្រលាញ់ចេញពីជីវិតយើង!»

សក្តាវណ្ណផ្ទុះសំណើច​។ ជាស្នាមសើចមានលាយសំណើមទឹកភ្នែក។

«ខ្ញុំស្គាល់ចរិតរបស់អង្គ!! មនុស្សអង្គសក្តិសម​នឹងទទួលបាន នូវសេចក្ដីស្រលាញ់​​មួយ​ដែល​ស្មោះត្រង់​ យូរអង្វែង ប្រាកដប្រជា​ថ្លៃថ្នូរ! ហើយរបស់ទាំងអស់នោះខ្ញុំអាចឱ្យអង្គបាន!»

ចាំបានថា​ទាំងនេះគឺជាសម្តីដែលគេបានសន្យាជាមួយនាង​។ កាន់តែគិត ចិត្ត​រឹតរែងខ្វល់។

សម្រាប់​​សក្តាវណ្ណ ស្នេហាមិនមែននិយាយអំពីបទចម្រៀងដែលពួកគេបាននិពន្ធរួមគ្នា ឬគ្រាខ្លីៗដែល​ពួកគេបានចែករំលែកនោះទេ តែ​និយាយ​ពី​កម្លាំងគាំទ្រគ្នា​ឆ្លងកាត់សេចក្តីរីករាយស្រណុក​លំបាក​ទាំងអស់ជាមួយគ្នា​។

«ខ្ញុំ​នឹង​សម្លាប់ព្រាយនោះចោល​! ទោះណាវាមកសណ្ឋិតក្នុងខ្លួនខ្ញុំក៏ដោយ!»

ថាហើយ គេងាកមកងក់ក្បាលដាក់រាជនី ជាការបញ្ជាក់លើពាក្យដែលគេកំពុងតែនិយាយ។ នាង​ចំហ​​មាត់​ស្លុងនឹងចិត្ត​ស្មោះរបស់គេ ខណៈសក្តាវណ្ណវាចាបន្ថែមទាំងក្រហមភ្នែកក្រោមសម្ពាធនៃទុក្ខព្រួយ​៖

«ខ្ញុំមិនចាប់យកមុខមាត់ ចោល​មនុស្ស​ស្រីដែលបោះដៃឱ្យខ្ញុំទាំងខ្ញុំ​គ្មាន​អ្វីទាំងអស់នោះទេ! នាង​លក់​ម៉ូតូ នាងដាំបាយ នាង​ទាក់ទងគេឯង ត្រូវគេ​ពេបជ្រាយ​គ្រប់កន្លែង​ដោយសារខ្ញុំ​! បើខ្ញុំថ្មីនេះ ចូល​ទៅ​ធ្វើបាបចិត្ត​នាង ខ្ញុំនឹងសម្លាប់វាចោល ហើយយកសក្តាវណ្ណ​ពីមុនមកឱ្យនាងវិញ!»

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣៧
ឡានដល់គោលដៅ​ដែលត្រូវទៅ។

នារីងាកមកអរគុណនាយចៅហ្វាយ​ តែត្រូវខាងប្រុសនិយាយបានមុន៖

«រីករាយដែលអង្គមិនអី!»

នាងញញឹម ហើយបើកទ្វារបម្រុងឈានចុះ៖

«ខ្ញុំខ្លាចចិត្ត​ ហើយអរគុណCEOពិត​មែន!»

ឃើញស្រីមានកិរិយាប្រយ័ត្នប្រយែង ក៏ដូចជារាងរួសរាន់ ចង់តែផ្តាច់ការជិតស្និទ្ធនេះ វីរៈក៏ស្រាប់នឹកឃើញភ្លាមរំពេច​​ដល់ទឹកមុខ ដំណើរទំនង​នៃបុរសអ្នកចម្រៀងសង្ហានៃផលិតកម្មម្ខាង​ ក៏​​ជា​មនុស្សដែល​កំពុងតែសំខាន់ខ្លាំងក្នុងបេះដូងអង្គ។

គេ​បង្ខំ​ញញឹម​តិចៗ ទោះ​បីដើម​​ទ្រូង​មាន​អារម្មណ៍​ថា ​ធ្ងន់​៖

«See you»

ដៃនាង​ទទួលយកកាបូបនិងមួកសុវត្ថិភាពដែលខាងប្រុសហុចមកឱ្យ។ ដូចមិនអស់ចិត្ត គេវាចាបង្ហើយ៖

«ហើយ…ថែខ្លួនផង! មិនអីពិតមែន? ញ៉ាំអីបន្តិច ហើយ…..សម្រាក! ok?​»

អង្គហាក់ភាំងៗ រកងក់ក្បាលយល់ស្របមិនទាន់បានព្រោះ សម្លឹងមើលទៅគេ នាងឃើញ…..ការយកចិត្ត​ទុកដាក់ មួយដែល…..មិនធម្មតា ដូចចៅហ្វាយហើយនិងកូនចៅសោះ។

ចុងម្រាមដៃរបស់គេជ្រុលមកប៉ះត្រដុសលើខ្នង​ដៃនាងមួយភ្លែតពេលហុចសម្ភារៈ។ ហើយ….មុន​ពេល​នាងអាចនិយាយអ្វីបាន គេងាកចេញហាក់ដូចជាចង់បំភ្លៃបេះដូងមួយកំពុងលបឈឺចាប់តិចៗ​ពេល​ឃើញសភាពរបស់នាង​ដែលត្រូវប្រុសម្នាក់ទៀតធ្វើទុក្ខ។

ស្រីឈានចាកចេញមែនទែនហើយ។

ទ្វារលាន់មកវិញគ្រឹប ទើបវីរៈ​ងាកមកសម្លឹងនាងដែលដើរទៅកប់បាត់ពីក្រោយរបងអាផាតមិន។

ប្រុសឈ្ងោក​ក្តាប់មាត់ប្រាប់ខ្លួនឯងស្ងាត់ៗ​៖

​«​ម៉េចឯងដូចជាមិន​សប្បាយ​ចិត្តខ្លាំងម៉្លេះ?​»

គេគ្មានចម្លើយសម្រាប់ខ្លួនឯងទេ វីរៈ​បានដកទូរសព្ទមកចុច ឯមាត់និយាយរអ៊ូម្នាក់ឯង៖

«ហេតុអ្វី…អ្នកនិពន្ធយើង ត្រូវនៅផ្ទះជាមួយមនុស្ស​របស់ឯកនគរ ហើយ​ខាងឯកនគរ​គេជាអ្នកចេញថ្លៃបន្ទប់ទៀត?»

វគ្គ

ព្យុះភ្លៀងគ្មានសំឡេង

ចេញដើរពីជណ្តើរយន្ត រាងកាយរបស់នាងខ្សោយ​និងខ្សោះចិត្តដោយសារហត់នឿយផង ស្រពោនអស់សង្ឃឹម​ផង។ អង្គយល់ថា ភាពឯកោមួយយ៉ាងពិតប្រាកដ កំពុងមានជាសមម្ងាត់ឡើងក្នុងចិត្ត​ ខណៈ​កណ្តាលលោកដ៏ធំធេងនេះបាត់បង់សំឡេងឬវត្តមានគេ……សក្តាវណ្ណ។

មានមនុស្សជាទីស្រលាញ់​ក្នុងបេះដូងហើយ ម្តេចបានជាមានអារម្មណ៍ថានៅឆ្ងាយគ្នា​ និងអស់សង្ឃឹមម្ល៉េះ​។ តើគេមាន​ការសោកស្ដាយដូចដែលនាងមានទេ?

ជាមួយការខកចិត្ត​និងច្របូកច្របល់ ស្រីឈានដើរល្វើយៗកាត់ច្រករបៀងអាផាតមិនដែលមាន​ភាព​ស្រអាប់ ជាកន្លែងដែល​នាងបានដាក់ខ្លួនឯងរួមជីវិតជាមួយគេ។

​ស្ទើរតែ​មិន​បាន​កត់​សម្គាល់​ឃើញ​រូប​គេ ដែល​ឈររង់ចាំ​ទល់​នឹង​ទ្វារ…..អង្គ​​ឈប់ជើងចំហ​មាត់….

​ វណ្ណរើចិញ្ចើម មុខគេនៅតែស្មើ​….នាងព្រិចភ្នែក ភ្ញាក់ផ្អើល តែ…..មិនពិតជាសប្បាយចិត្តទេ ពេល​ឃើញ​គេរបៀបនេះ។

«វណ្ណ….នៅនេះទេ?» ស្រីថ្លៃ​វាចាតិចៗដោយបង្ខំញញឹម​។

«ហើយម៉េច? បើ…..ប្រាប់ថា​ចុះក្រោមដែរតែឃើញ…..ទេពធីតាជិះឡានប៊ែនលី មហាសេដ្ឋី​ក៏ឡើង​មក​លើ​វិញខ្ជិលមើល!»

អង្គក្តុកក្នុងចិត្ត​។….ទៀតហើយ….គេឃើញវីរៈមែន! នាង​ខ្លាចៗដែរកាលនៅក្រោម ខ្លាចបុរសទាំងពីរប៉ះគ្នា ក៏….ប៉ុន្តែការពិតបានកើតមែន…..

​ហាក់ដូចជា….គេនេះទន្ទេញ​ចងចាំប្រចណ្ឌរង្គៀសនឹង​វីរៈជារៀងរហូតមកមិនទាន់ឈប់ឈរទេ។

«គិតអីហ្នឹង! ម៏​ទៅក្នុង!»

«បាទ» សំឡេងគេ ក្លិនស្រានៅមាន ចិត្ត​អង្គ​ពិតជាក្តុកក្តួលក្នុងវិបត្តិ។ នាង​ទាញដៃប្រុសថ្លៃ ហើយគេ​ឈានមកតាមទាំងយោងខ្លួនយឺតៗ។

«គិតថា…..ថ្ងៃណាមួយ បងនឹងទិញ…..ឡានទំនើបជាងវា ឱ្យអង្គជិះពេញភ្នំពេញនេះ ណ៎ាចង់ជិះដែរ?»

ស្រីរុញគេទៅលើសាឡុង​ដោយស្រពោនមុខ ហើយដាក់កាបូបនិងមួកចោល ប្រុងថាឈានទៅ​បន្ទប់​បាយ​រកអី្វមកឱ្យវណ្ណបន្សាបស្រា។

តែស្រីត្រូវ​គេទាញម្រាមដៃវិលមកវិញ។ ដៃម្ខាងប្រុសអ្នកចម្រៀងចង្អុលមុខនាង​ដោយ​និយាយអន្លាយ​ៗ​ហើយ​ញញឹម​ក្រហមៗ៖

«បងនឹងធ្វើឱ្យ អង្គ…..និង​ពួកមនុស្សអស់ហ្នឹង ពួកG-Brothers ភ្ញាក់ផ្អើល!»

អ្វីមួយ ឈឺចាប់…..ច្រណែន…..អន់ចិត្ត ក្នុងសព្ទសំឡេងក្ងួរៗ​របស់គេ បានធ្វើឱ្យនាងផ្អាកចលនា​។ ភ្នែក​​របស់​សក្តាវណ្ណ​មាន​ភាព​កក់​ក្ដៅ ស្រទន់ តែប៉ុន្តែ​មាន​អ្វីផ្សេង​លាក់បង្កប់ ​នៅ​ពី​ក្រោមការសម្លឹង​ដែល​ខឹងគ្នា​និងមិនទុកចិត្ត​​។

ហ៊ឹម​!​

ស្រីដកដង្ហើមតឹងចិត្ត​ ខ្ជិលរើ ខ្ជិលតវ៉ា ព្រោះថា​នាងឃើញ​​អ្វីមួយ ​ដែលគេ​​កំពុង​តែ​ខំទប់មិនកំរោល តែគេពិតជា….ខឹង។

ភាពស្ងប់ស្ងាត់បានលាតសន្ធឹងពេញទីនេះ ទីដែលពួកគេ​ធ្លាប់តែញញឹម​រកគ្នា។ អ្វីមួយ សង្កត់សែនធ្ងន់រវាងពួកគេទោះណាដៃប្រុសក្រៀកចង្កេះនាង។

តរុណីដកដង្ហើមធំ ដឹងហើយថា​ រឿងនេះកើតឡើងពីណាទៅណា៖

«មេខ្ញុំ! លោកវីរៈ គាត់ឃើញខ្ញុំ ហត់ពេក ជិះម៉ូតូមិនកើត…..គ្រាន់តែឱ្យ​ដោយសារព្រោះផ្លូវគាត់កាត់តាមហ្នឹងដែរ….!

វណ្ណបញ្ចេញដង្ហើមវែងស្ងាត់ៗតាមច្រមុះ ដៃរអិលចូលហោប៉ៅភ្លៅរបស់នាង មាត់គេខ្សឹប៖

«មានសង្សារមែនអត់? មានអ្នកចាំនៅផ្ទះដែរតើ! ម៉េចមិនខលប្រាប់? ប្រាប់ពួកឆ្លៀតឱកាស​អស់ហ្នឹងទៅ​ថា យើងមាន​មនុស្ស​ដឹកមកផ្ទះ!»

ប៉ុន្មាន​ម៉ាត់ចុងក្រោយនេះ តឹងផ្អឹះតែម្តងហើយសម្រាប់​អង្គដែលស្តាប់ឮ។ តរុណីប្រឹងសម្រួលផ្លូវចិត្ត ទាញខ្លួនប្រុងក្រោក….តែសាជាថ្មី​អង្គត្រូវខាងប្រុសទាញត្រលប់មកកន្លែងដើមវិញ។

«អ្ហះ ម៉េចមិនហៅទៅទទួល? ខ្លាចអី? ខ្លាចអ្នកណាឃើញ?»

អង្គតបដាច់ៗ….ស្ទាក់ស្ទើរ….

«មុនហ្នឹងcall វណ្ណអត់ចូល!»

«ហើយ…..ក៏ឈប់ខល?» សំឡេង​តួប្រុស​​នៅតែ​ស្រទន់​…..គេស្រវឹងតែនៅ​ប្រយ័ត្នមិនស្រដីធ្ងន់​ដាក់​នាង​ទេ ប៉ុន្តែវណ្ណ​យល់ថា គ្រប់ពាក្យរបស់វណ្ណ….​មានបន្ទុកមាន​​ទម្ងន់។

«សម្រាកណា៎ នាំទៅគេង! ឈប់រករឿង!»

នាងខ្សឹបទាំងពិបាកចិត្ត​។

​«មនុស្ស​ចង់ជជែក មិនមែនពេលដេញទៅដេកទេ!»

គេបន្ថែមទាំងថ្គាមឡើងតឹង៖

«កុំគេចបញ្ហា!»

អង្គដឹងថា វណ្ណមិនមែនជាប្រភេទមនុស្សកំរោលនិងមានៈទេ តែគេពេលនេះ អាចខុសពីពេលមុនព្រោះតែ ក្រុមហ៊ុនចម្រៀងខុសគ្នា។

អង្គដឹងថា​គោលបំណងនាង​​ មករស់នៅទីនេះ មិនមែនដើម្បីឈ្លោះជាមួយវណ្ណឡើយ គឺមកគាំទ្រគ្នា​! ប៉ុន្តែ​សភាពការណ៍គ្រានេះ អង្គចេះតែមាន​អារម្មណ៍ថានឿយហត់ឡើងៗ និង​….ចង់តែ…..ចាកចេញ ទុកពេលវេលា​មួយឱ្យខ្លួនឯង បាននៅស្ងប់ស្ងាត់។

​«សុំថើបមួយ!» គេខ្សឹបមក នាងចងចិញ្ចើម។ វណ្ណកំពុងប្រចណ្ឌ ហើយខឹងជាមួយរឿងការងារផង រឿងមិនយល់ចិត្តគ្នាផង​។ ទោះណាជាគេមិនដែលលើកសំឡេង​ស្រែកដាក់នាង ប៉ុន្តែ គ្រប់អត្ថន័យនៃពាក្យសម្តីនៅក្តៅឆេះដូចងងើកដែលមិនទាន់ឆាប។

«វណ្ណស្រវឹងហើយ!»

នាងធ្វើមុខមាំហើយក្រោកចោលគេជាលើកទីបី ធ្វើឱ្យលើកនេះវណ្ណមានៈ មិនត្រឹមទាញនាងមក​វិញ​​ថែម​ទាំងផ្តួលអង្គមកលើសាឡុង។ រាងកាយធំលលៃរបស់ប្រុសគ្របដណ្តប់មកលើនាង​។

ភ្នែកគេមានភាពមិនសុខចិត្ត​សម្លឹងអង្គ។ អង្គទើបនឹងយល់ថា នេះមិន​មែន​មកពី​វីរៈ ឬឯកនគរ ឬអ្នកណាទាំងអស់ គឺ…..បញ្ហាប៉ះទង្គិច មិនយល់គ្នា រវាង​ពួកគេទាំងពីរ។

នាង​ធ្វើមុខខឹង ក្រហម សម្លឹងភ្នែកគេ។ អង្គគ្មានសញ្ញាថា យល់ស្របនឹងទង្វើរបស់វណ្ណទេ។

អំពីសង្គ្រាមស្ងប់ស្ងាត់នៅខាងក្នុងទ្រូងគេ វណ្ណមិននិយាយ​ឱ្យច្បាស់សោះ។ ប្រសិន​គេ​ខឹងនាង​រឿងTours Concert គួរចេះនិយាយគ្នាតាមសម្រួល បែរជា……បញ្ចេញ​ឫកពាហួសស្មាន។

«លែងខ្ញុំ!» ស្រីវាចាខ្លីៗត្រជាក់ៗ បង្ហាញថា នាងខឹង។

វណ្ណវិញមិនបាន​យល់ពីការឆ្អែតចិត្ត​របស់នាង​ទេ គេ​មាន​អារម្មណ៍ថា អង្គមិន​មែនអង្គពីមុនដែលសប្បាយចិត្ត​ពេលនៅក្បែរៗគ្នា ភ្នែកនាងលែងជា​….​ការ​ស្រលាញ់​ទៀតហើយ។

កែវភ្នែកទាំងបួនបានចួប​គ្នា​ជាមួយវិនាទីមួយដែល…..វណ្ណចង់លែង តែក៏ចង់បង្ខាំង។ វណ្ណ​ចង់​ព្យាយាម​បំពេញនូវស្នាមប្រេះក្នុងទំនាក់ទំនងរបស់ពួកគេ….ជាមួយនឹងអ្វីមួយ…..រាងកាយ…..​ដែល​ជា​អ្វីមួយគេយល់ថា ជាកម្មសិទ្ធ បានជាគេឱនមកបង្ខំថើបនាង តែត្រូវអង្គ​ងាកចេញ​ប្រវាយ​ប្រតប់​……​។​

វណ្ណ​ស្រឡាំង​កាំងនៃសង្គ្រាមរវាងស្នេហា​មួយនេះ។ ប្រុស​លែងដៃ​ហើយក្រោយមកម្ខាង​ព្រោះដឹងថា គ្រប់យ៉ាង​មិនអាចផ្សះផ្សារ។

ព្យុះដែលគ្មានសំឡេងក្នុងបេះដូងទាំងសង រឹតតែត្រូវពិបាកដោះស្រាយឡើងហើយ។ នាង​ក្រោក​​ឡើង​​ ហើយ​​បាន​ដកខ្លួនចេញទាំងស្រុងពីទីនេះ ឆ្ពោះទៅកាន់​….វណ្ណមិនដឹងទេថា បេះដូងរបស់អង្គ….ឈឺចាប់។

លាយឡំដោយការខកចិត្ត​និងភាពសោកសៅ ប្រុសទ្រោបមុខម្នាក់ឯងក្រោមសន្ធឹកជើងខាងស្រី​​ចាក​​ចេញ​​។

អ្វីទៅ​…..នាំអ្នកទាំងពីរឱ្យឈានមកដល់ចំណុចនេះ?

អង្គ​ជូតទឹកភ្នែក ហើយ​មិន​ច្បាស់​ខ្លួន​ឯងផង​ថា​ចុចជណ្តើរហើយចុះមកក្រោមពីពេលណា ដោយរបៀបណា។

អារម្មណ៍​របស់​កវីស្រី ត្រូវ​​បាន​រំកិល​ទៅ​ក្នុងស្រទាប់នៃ​ព្យុះ​ចិត្ត​ដ៏​ច្របូក​ច្របល់​ តែទំហំនៃការ​​ឈឺចាប់នេះបញ្ជាក់ពីការស្រលាញ់មួយដែលខ្លាំង ហើយខូចចិត្តរឹតតែធ្ងន់ ទៅតាមទំហំនៃស្នេហាមួយ​​នោះ​​។​

ដើរចេញពីជាន់ក្រោមនៃអាផាតមិន អង្គមាន​ខ្យល់ដង្ហើមមិនស្មើគ្នា ទេព្រោះចិត្តនេះសែនច្របូក​ច្របល់​ក្នុងទម្ងន់នៃការសន្ទនាដ៏អស់សង្ឃឹមពីកាយវិការ​​ប្រុសស្នេហ៍។

គ្រប់​យ៉ាង​​ងងឹតនៅពីមុខនាង អង្គមិនដឹងថា​ទៅណា ឬរកអ្នកណា ដឹងតែថា នាងថប់ខ្យល់។

គ្រប់​យ៉ាង​​សង្កត់លើរាងកាយនាង ខណៈស្រីប្រឹង​ឈាន​ជើង​ទៅ​ផ្លូវរកចុចApp ហៅជំនិះ។

«ជេន្នី ខ្ញុំទៅរកបងជេន្នី!»

នាង​វាចាញ័រៗបណ្តើរ​ ឱនមើលទូរសព្ទរកចុច ស្រាប់តែជើង​របស់អង្គឈប់ដំណើរ….Bentley ​​របស់​​​វីរៈ​នៅ​​មិន​ទាន់ចាកចេញ…..​អង្គមិនបានរំពឹងទុក ថាឱ្យគេឃើញនាងក្នុងសភាពបែប​នេះ​នោះ​ទេ​។ គេ….គួរតែចាកចេញទៅបាត់ហើយ?

ប៉ុន្តែ….​នៅ​ទីនោះ គេកំពុងរវៃកញ្ចក់ហើយសម្លឹងមក។

​ទូរសព្ទ​​របស់​គេ​រអិលទម្លាក់​ចេញ​ពីប្រអប់​ដៃ ខណៈ​គេ​ងាក​មើលឃើញនាងក្នុងសភាពដូចឆ្មា​ធ្លាក់ទឹក​។ ​វីរៈមិចភ្នែកឆ្ងល់ ខណៈនាងចង់រត់ចេញ បែរជានៅគាំងធ្មឹង។

គ្រាំង!

គេឈានចុះមកហើយបិទទ្វារឡាន។

ជំហាន​CEOវែងៗ ពោរពេញទៅដោយការចង់ដឹងនិងហួសចិត្ត​។ មាណវីចង់​ឈ្ងោកមុខ ចង់គេចមិនឱ្យគេឃើញភ្នែកដែលរលើបរលោង​ផ្សា តែ…..គេមកដល់ពីមុខហើយ នាង​គេចទៅណាបាន?​ មាន​​តែសម្លឹងគេ​ជាមួយ​តំណក់ទឹកភ្នែក​រមៀលធ្លាក់ក្រោមអាកប្ប​កិរិយា​​ឈឺចាប់ដ៏ស្ងប់ស្ងាត់។

វីរៈងក់ក្បាល​យឺតៗ ភ្នែកគេ​សម្លឹងនាង​ មាត់គេក្តាប់រំងាប់ភាពសៅហ្មងតក់ស្លុត។

នាង​សមណាស់បានសម្រាក បំប៉នសងអាហារ ដែលអត់ឃើញបានលេបអីពេញមួយថ្ងៃមកព្រោះ​​តែ​​វិបត្តិនឹងប្រុសអ្នកចម្រៀងម្នាក់នោះ ឥឡូវ អង្គ​បែរ​ជាឡើងមិនបានប៉ុន្មានក៏​ត្រូវចុះមកវិញទាំងបែប​នេះ​?

ដោយគ្មាន​សួរនាំច្រើន ប្រុសជាចៅហ្វាយវាចាខ្សឹបៗ៖

«ឡើងឡាន​លក្ខិណា!»

គេនេះព្រោះតែរន្ធត់ ក៏ផ្លាស់ពីហៅនាង​ថា«អង្គ»​មកហៅឈ្មោះពេញ។ ស្រីទម្លាក់ភ្នែក ដៃ​ទាំង​ពីរ​រាវ​រក​ក្តាប់គ្នា​រំងាប់ចិត្ត​ដែលទួញសោក​។ ប៉ុន្តែ​ទោះណាប្រឹង​ទប់ ក៏ទឹកភ្នែកនាងនៅតែស្រក់មកបន្ថែមលើស​មុន។

ប្រុសរុញនាង​យឺតៗ​ទៅ​ក្បែរ​ជំនិះ​ហើយ បើក​ទ្វារ​ឱ្យអង្គចូល។

អង្គ​ស្ទក់ៗ មិនដឹងថា ខ្លួនឯងបានធ្វើអ្វី និងកំពុងធ្វើអ្វីទេ។ ពេល​ដែល​វិបត្តិនិងសម្ពាធ ​បាន​ល​លេង​ក្នុង​​ចិត្ត​របស់​នាង ​មាន​​ពាក្យពេចន៍ច្រើនណាស់ ​ដែល​នាង​មិន​ទាន់​បាន​ត្រៀម​ខ្លួននឹង​​និយាយចេញមក​។

វាច្រើនពេក​! លឿនពេកនឹងឱ្យនាង​ដោះស្រាយ សម្រួលអារម្មណ៍ម្តេចបាន?

ទ្វារឡានបានចុចបិទ វីរៈរោទ៍បញ្ជាម៉ាស៊ីនចាក​​ចេញ។

ក្រោម​ស៊ុមរាត្រីកាលដែល​ស្លុបក្នុងចិត្ត ជួរ​​ចង្កៀង​បំភ្លឺតាមម​ផ្លូវនៅតែមិនអាច​ធ្វើ​ឱ្យនាងភ្លឺស្វាងបាន​។

«មានរឿងអី?»

សំណួរ​ហើរមកជាមួយសព្ទសំឡេងស្រាលៗ​។ គេមិនបង្ខនាងឆ្លើយទេ ប៉ុន្តែ​គេ​និយាយ​ព្រោះ​ស្ងាត់​ពេក​ហើយ។ ទម្ងន់​ថេរ​វេលានេះ ពិបាកនឹងបង្កើតបរិយាកាសធូរស្រាលណាស់។

មានអ្វីមួយដែលមិនអាចអានបាននៅចន្លោះរវាងអ្នកទាំងពីរ។

«ខ្ញុំមានអីអាចជួយបាន?» គេសួរទៀត។ តិចៗប៉ុណ្ណោះ។ អង្គ​ស្រូបដង្ហើមចូលទ្រូងយ៉ាងវែង ​ព្យាយាម​…..ព្យាយាម….ព្យាយាម  កុំឱ្យខ្លួនឯងគិតថា​វាជារឿងធំ។

តែ​នាង​ឆ្លើយ​តិច​ៗ​៖

«​ជួយ​នាំ​ខ្ញុំ​ទៅឆ្ងាយពីកន្លែងនេះ!»

វីរៈ​ស្ទាក់ស្ទើរ កន្ទុយភ្នែកគេលបមើលនាង​​ដោយ​ប្រុង​ប្រយ័ត្ន តែមិនចង់ឱ្យនាងមាន​អារម្មណ៍អៀនខ្មាស ឬ​សម្ពាធ​អ្វីបន្ថែមពីលើទុក្ខសោកទេ។ បន្ទាប់​មក​ដោយ​នាង​គ្មាន​ពាក្យ​អ្វីនឹង​ស្រដីមកទៀត គេ​ក៏ងក់​​ក្បាល​។ ប្រុសស្រីនៅក្នុងរថទំនើប ដែលចររលូនក្រោមភាពស្ងប់ស្ងាត់ នៃដងវិថីទីក្រុងនារាត្រីកាល​​។

កវីផ្អៀ​ង​ក្បាល​ទៅ​នឹង​កៅអី ហើយបិទ​ភ្នែក ប៉ុន្តែ​ចិន្តា​​មិន​ស្ងប់​ទេ។ សំឡេង​របស់​វណ្ណ​នៅតែ​បន្លឺរំពង​ក្នុង​ត្រចៀក​នាង៖

«​…..ថ្ងៃណាមួយ បងនឹងទិញ…..ឡានទំនើបជាងវា ឱ្យអង្គជិះ​ពេញភ្នំពេញនេះ…ណ៎ា…ចង់ជិះដែរ?»

គេស្រវឹង! នាងប្រាប់ខ្លួនឯងបែបនេះ កុំឱ្យប្រកាន់គេ ដែលចោទប្រកាន់អង្គ​ថាលង់ទ្រព្យសម្បត្តិ កេរ្តិ៍​ឈ្មោះ តាមចែចង់តោងមេកោយរបស់នាង​។  តែអារម្មណ៍មួយ​នេះ ពិតជាពិបាកនឹងទប់ទល់ណាស់។

កវី​ព្យាយាមរំឭកឡើងវិញ​គ្រាល្អៗនិងពាក្យសន្យមកជាមួយគ្នាកាលពីដំបូងៗមកវិញ ក្រែងបានធូរចិត្ត​​ខ្លះ  «I promise that I’ll never make you feel alone»«ខ្ញុំដឹងថាអង្គជាមនុស្សស្រីរឹងមាំម្នាក់ តែខ្ញុំសន្យាថា ស្នេហាមួយនេះរឹងមាំជាងអ្វីដែលគ្រប់គ្នាធ្លាប់ដឹង!»។

ស្មានថារឭក​ហើយ​បានស្រួលចិត្ត​ តាមពិត​……ស្រីលើកដៃជូតទឹកភ្នែកដែលពើត សំឡេងរបស់វីរៈក៏ព្យាយាម​លាន់មកសួរបន្លប់៖

«ចង់ទៅណា?»

កវីបើកភ្នែកសម្លឹងមើលដងផ្លូវវែងអន្លាយ​គ្មានទីបញ្ចប់….ហើយក៏បើកMapផ្ញើទៅឱ្យវីរៈ។

«ទៅកន្លែងនេះបានទេ?»

ដៃCEOម្ខាងចុច​មើលទូរសព្ទ។​ បន្ទាប់​មកត្រចៀក​ស្តាប់ឮ នាងវាចា​​ដោយ​ស្រទន់​ថា៖

«ដី​របស់​ខ្ញុំ! ចង់ស្ងាត់បន្តិច!»

បុរសនេះ​ក្រឡេកមើលនាង តែមិនសួរអ្វី។ ហត្ថាបង្វិលចង្កូតយ៉ាងរហ័ស​ឆ្ពោះទៅរកគោលដៅ។

វគ្គ

ពាក្យសារភាព

វីរៈនិង​អង្គមកដល់គោលដៅនាពេលយប់ស្ងាត់ ត្រជាក់រំភើយទៅដោយជំនោរទឹកបឹង។ ពួកគេ​ចតឡាន​លើផ្លូវជាតិ ​ហើយដើរថ្មើរជើង​មកកាន់ទីដី​ឯកជន​ដ៏​តូច​របស់អង្គ។

ដើមឈើ​ធំៗនៅទីនេះ ស្វាគមន៍មកពីចម្ងាយបង្ហាញថាពីរកាយ​ឃ្លាតឆ្ងាយពី​ភាព​វឹកវរ​នៃ​ទីក្រុង​​ហើយ​​។ ធូរដង្ហើមគ្រាន់បើ​​។ ​ជា​លើក​ដំបូងក្នុងប៉ុន្មាន​ម៉ោងមកនេះ ដែលស្រីកវីមាន​អារម្មណ៍​ថា ​នាង​អាច​​ដកដង្ហើម​បានត្រឹមត្រូវបន្តិចលែងសូវតឹងតែង។

ប៉ុន្តែ…..មានអ្វីមួយចាប់ភ្នែក….

ពន្លឺ?

ស្រមោលក្រហមទុំ ភ្លឺចែងចាំងរុំជំវិញមែកឈើ ក្រោមតំណក់សន្សើមស្រឺតៗនៅពេលយប់ស្ងាត់។ ស្រី​សម្លឹងមើលគ្រប់យ៉ាង​ពីនេះទៅ ដោយ​ស្រទាប់​បេះដូងដែលរឹតតឹង។

នេះមិនដូចមុនទេ។

គេមែនទេ? គេមកធ្វើពីអង្កាល់?

វណ្ណ?

«វណ្ណ​ឃើញដើមក្ងោក​នោះអត់? កន្លែងនោះមាន​បង្កប់នូវក្តីស្រមៃ​ដ៏ស្អាតមួយ​របស់ខ្ញុំ! ខ្ញុំចង់ឃើញរាត្រីណាមួយ​ ដែលមានលទ្ធភាព ​ចងទម្លាក់អំពូលភ្លើងច្រើនស្អេកស្កះតាមបណ្តាមែកធាងរបស់វា! អាច​ធ្វើ​ឱ្យ​ចេញ​ទៅជា​ពន្លឺពណ៌មាស ប្រដេញ​ឆ្លុះទៅក្នុងទន្លេនេះ ហើយ​តន្ត្រីរបស់យើងនៅខាងលើខ្យល់​ បង្ហើរជាបទចម្រៀង​មាសដូចគ្នា គឺមិនចេះ​រុះរោយនោះទេ!»

អតីតកាលដែលនាងបានគិត បណ្តាលឱ្យអង្គលក្ខិណាម្នាក់នេះ ត្រូវ​បញ្ចេញស្នាមញញឹមដោយ​មិន​ដឹង​ខ្លួន​។

វណ្ណ! ដោយមិននិយាយអី វណ្ណបានមកបំពេញក្តីស្រមៃ​ខ្ញុំ​យ៉ាង​ស្ងៀមស្ងាត់មែនទេ?

​វីរៈសម្លឹងមើលជើងនាងដែលរត់ទៅរករបងហើយបើកចូល គេសម្លឹងឃើញស្នាមញញឹមនិងភាព​រំភើប​របស់អង្គ​ដោយយកចិត្តទុកដាក់។

«តិចៗ​ប្រយ័ត្នទាក់ជើង» គេ​បោះជំហានតាមហើយបញ្ចេញ​ក្តីបារម្ភដោយ​សំឡេងតិចៗ។ អង្គ​មិន​​បាន​​ឆ្លើយអ្វីទេ​ ប៉ុន្តែភាពស្ងៀមស្ងាត់របស់នាងគឺគ្រប់គ្រាន់ហើយ។

ពួកគេ​ចូលដល់បរិវេណខាងក្នុង…..វីរៈដកដង្ហើមធំ ហើយងើបមុខសម្លឹងមើលទៅទឹកបឹងដែលនៅមិន​ឆ្ងាយ។

ពន្លឺមាសរាប់សិបចោលរលញប្រដេញគ្នា​ជាស្រមោល​។ មិនមែនជាប្រភេទទីតាំងទុកចោលទេ វា​សម​ជាកន្លែងដែលមានអ្នកថែទាំជាប្រចាំ។

ទីនេះរ៉ូមែនទិកណាស់។

«ម៉េចក៏…មានLocationដូចទេពនិម្មិត​ហើយខាងG-Brothersយើងចន្លោះ មិនមកថតMV»

នាងមិនបានស្តាប់ឬមិនផ្ចង់ស្តាប់ទេ ព្រោះនាងមិនឆ្លើយ បានត្រឹមញញឹមហាមាត់សម្លឹងមើលគ្រប់យ៉ាង។

ស្រីម្នាក់នេះដូចជាកំពុងរលត់អស់ទុក្ខសោក​ហើយមកលង់នឹងអ្វីមួយគួរឱ្យនាងភ្ញាក់ផ្អើល​រួមទាំងរំភើបផង។

«អង្គ!»

វីរៈហៅនាងតិចៗដោយទឹកដមសំឡេងទន់ភ្លន់ កក់ក្តៅ ផ្ទុកនូវអ្វីដែលបារម្ភខ្វល់ខ្វាយតែនារីនេះបានផ្តោតលើរឿងផ្សេង១០០ភាគរយទៅហើយ។

ក្នុងចិត្តនាង…..ភ្នែកនាង ពេលនេះមានតែវណ្ណ។

«ស្អាតណាស់!»

នាងខ្សឹបម្នាក់ឯង ខណៈម៉ាស៊ីន​រថយន្ត​រោទ៍មកពីក្រោយខ្នង​។

ភ្លើង​ឡានខាងមុខ ​បាន​ភ្លឺ​ឆ្លង​កាត់របងនិង​ដើមឈើនានា ធ្វើឱ្យវីរៈនិងអង្គងាកមកដោយ​ភ្ញាក់​ផ្អើល​។

មិនយូរទេ ក្រោមភាពស្រឡាំងកាំងរបស់ពួកគេ ​សក្តាវណ្ណ​​បើកទ្វារប្រាវ​​ដើរ​ចេញពីឡាន​ហើយ​​តម្រង់​មក។ វីរៈ​បែរខ្លួនត្រង់ទៅប្រឈម​។

ប្រសិន​គេនេះមកប៉ះពាល់អង្គដោយប្រការណាមួយ​ គ្មានអ្នកណាអាចស្មានដឹងបានថា​ CEOម្នាក់នេះនឹងមាន​ប្រតិកម្មបែបណានោះឡើយ។

បេះដូងរបស់អង្គលោតញាប់នៅពេលនាងមើលទៅឃើញវត្តមានមិនបានព្រាងទុករបស់ប្រុសជាសង្សារ​។

វណ្ណដើរមកដោយបន្ថយល្បឿន  មុខរបស់គេខ្មៅដោយទុក្ខសោក។

អង្គឈានទៅចួបគេ​ ក្នុងពន្លឺស្រអាប់ធ្វើឱ្យអ្នកចម្រៀងឈប់ពីរបីជំហានឆ្ងាយពីប្រុសស្រីដែលមកដល់ទីនេះមុន។

ទើបនឹងដឹងថា គេតាមមក។

ភ្នែករបស់គេមិនមើលវីរៈ តែគេ​ព្រិចសម្លឹងនាង។

មួយសន្ទុះនេះ គ្មានអ្នកណានិយាយអ្វីទាំងអស់។ ចុងក្រោយ វណ្ណញញឹមជូរចត់សម្លឹងនាង​ចំៗហើយ ដកដង្ហើមធំ។

«សុំទោស!»

បំពង់ករបស់អង្គ​តឹងណែនគ្មានប្រលោះបញ្ចេញសំឡេងទេ។

នាងចង់តប តែបែរជាធ្មឹង។

វណ្ណងក់ក្បាលដាក់អង្គ ហើយវាចាទាំងលំបាកលំបិន៖

«ខ្ញុំដឹងថា ខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់អង្គ!» សំឡេង​គេស្ងប់ តែឈឺមុត។

​គ្រប់​ពាក្យដែលបញ្ចេញ​ បានមកជាមួយនឹងទុក្ខសោក​ដែលអង្គ​ឯណេះសែនលំបាកក្នុងការទទួលយក​ទម្ងន់។

«បងគិតច្បាស់ហើយ!» វណ្ណរលីងរលោង​ត្រឹមប៉ុនណេះ ឯខាងនាង​បើក​មាត់ស្ងល់គ្មានពាក្យស្តី។ ប៉ុន្តែ​​អ្នកចម្រៀង​​ងក់​ក្បាល បង្ខំចិត្ត​​ញញឹមជូរចត់​ហើយវាចាយឺតៗ៖

«គេនេះ នឹងមើលថែអូនបានល្អជាងបង!»

ស្រីថ្លោះទឹកមុខ ហើយងាកទៅរកវីរៈទាំងនាងចលាចល។

វីរៈប្រកាន់ទឹកមុខស្មើ គេគ្រវីស្មា​ស្តាប់ពាក្យទន់ខ្សោយរបស់វណ្ណ។ សំឡេង​​រវើរវាយរបស់គេ លាន់មកបន្ថែម៖

«​សង្ឃឹមថា អូនសប្បាយចិត្ត​!…..អតីតសង្សារ!»

មុន​នឹងនាង​ដឹងថាត្រូវវាចាអ្វី វណ្ណ​​បានងាកទៅរក​ឡានរបស់គេ​វិញទាំងទុកថា វីរៈគ្មានវត្តមាន។ ​មុខCEO G-brothers បន្តិចក៏នាយអ្នកចម្រៀងមិនសម្លឹងផងកុំថានិយាយរក។

ម៉ាស៊ីន​ឡាន​បាន​គ្រហឹមដូចកំហឹងចិត្ត​ម្ចាស់វា​ ហើយ​ក្នុង​រយៈពេល​ត្រឹមតែប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ​គេ​បោល​ចេញបាត់វិញដោយទទឹងទទែង។

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣៦
វីរៈមិនដែលបានស្គាល់រតនៈច្បាស់ទេ ប៉ុន្តែគេនៅអត់ធ្មត់ស្តាប់ខាងរដ្ឋបាលដែលខ្សឹបខ្សៀវប្រាប់៖

«លោករតនៈ ធ្លាប់ជាមនុស្សល្បីខាងលើកតួចម្រៀងធំៗយ៉ាងជោគជ័យ កាលពីជាង១០ឆ្នាំមុន មុនពេលដែលសេដ្ឋកិច្ច​ដុនដាប ម្នាក់នេះនៅខ្លាំងណាស់កាលហ្នឹង! G-Brothers និង ឯកនគរ សុទ្ធតែទុកគេជាតួគំរាម​កំហែង!​»

វីរៈញញឹមស្មើៗហើយនិយាយផ្ទួនពីបុគ្គលិកភេទទីបីរូបនោះ«គំរាមកំហែងៗ»។ ភ្នែកគេដៀងមក​រក​តួស្រី។ នាង​គ្មានអារម្មណ៍នឹង​អ្វីៗជុំវិញទេ អង្គលក្ខិណា​ឱនសម្លឹងLyric​យ៉ាងជក់ចិត្ត​និងផ្តោត​អារម្មណ៍​។ តាមមើលនាង​ចង់លាក់ទឹកភ្នែកកុំឱ្យបុគ្គលិករដ្ឋបាលឃើញ​។ បុរសយល់ចិត្ត​នាង បានជា​នាយ​ខ្ជិលនឹងសួរនាំនាងថា តើស្គាល់ទេ បុរសឈ្មោះរតនៈ។

«តស់!»

គេនិយាយដាក់អ្នកនាំដំណឹង​ហើយដើរចាកចេញមុន ទុកឱ្យបុគ្គលិកនោះដើរតាម​ក្រោយត្រុកៗ។ រាងកាយចាកចេញ មែន​តែចិត្ត​CEO នៅដដែលក្នុងស្ទូឌីយោស្រណោះស្រណោកនេះ។ ទឹកភ្នែកនាង ជាអ្វីមួយ សែនមានឥទ្ធិពលលើបេះដូងបុរសស៊ីវិល័យ ទោះណាជាមិនមែនស្រក់ដើម្បីគេក៏​ដោយ​​។

​បើក​ទ្វារប​ន្ទប់ប្រជុំ ​ក៏ឃើញខ្នង​បុរសធាត់ទាប។

«សួស្តី!» CEO​និយាយដាស់ឱ្យ​រតនៈដឹងថា មានមនុស្ស​​ដើរ​ចូលមក​។ គេសម្លឹង​ដោយញញឹម​មក​រក​​វីរៈដែល​បង្ហាញខ្លួនជាមួយរូបរាងស្រស់សង្ហា​។

ភាព​ក្រៀមក្រំក្នុងជម្រៅកែវភ្នែកនាយករូបនេះត្រូវបានរតនៈចាប់ភ្លឹក​ឃើញ ហើយក៏រកឱកាស​​ជ្រៀត​ជ្រែក សូម្បីតែទើបនឹងចួបគ្នាជាលើកដំបូងក្តី។

«សូមអរគុណដែលព្រមចួបខ្ញុំ!» គេនិយាយដោយ​វាយស្នាមញញឹម តែវីរៈមិនបានញញឹម​តាមទេ។ គេងើយទៅប្រាប់បុគ្គលិក​៖

«យកកាហ្វេមក! ញ៉ាំអីដែរ?»

រតនៈប្រាប់ឆ្លើយ៖

«អូ៎ បាទ អាមេរិកខេណូ!»

​វីរៈញញឹម​ដោយ​ចិត្ត​សប្បុរសនិងផ្ទៃមុខមិនមាន​មន្ទិល៖

«អ៊ីចឹង យកពីរមក!» វីរៈបន្ថែមស្រាលៗទាំងដៃច្បូតមុខ។

បុគ្គលិក​លំឱនទទួលពាក្យហើយ​បែរចាកចេញ ទុកឱកាស​ឱ្យនាយCEO ងាកមករកភ្ញៀវហើយស្វាគមន៍៖

«ចួបរៀមច្បងក្នុងវិស័យសិល្បៈ ជាកិត្តិយសរបស់ខ្ញុំ!»

នាយកប្រតិបត្តិ​ វីរៈ ជាមួយនឹងសក់ពណ៌ខៀវដ៏គួរឱ្យទាក់ទាញម្នាក់នេះ ទោះណាជាអង្គុយទល់មុខភ្ញៀវនៅក្បែរតុប្រជុំដ៏ប្រណីតត្រៀមនឹង​ ពិភាក្សាគ្នាអំពីការងារ​តន្ត្រី តែពេលនាយ​បើកថេប្លេត ដោយមិនបាន​នឹកដល់ គឺម៉ាស៊ីន​ផ្តើមជះពន្លឺឡើងជាមួយរូបថតរបស់ អង្គ។

គេមិនស្គាល់រតនៈទេ…..មួយក្រឡេកភ្នែកប៉ុណ្ណោះ អ្វីមួយកកក្នុងទឹកមុខនាយកន្ធាត់។  រតនៈ​បានស្គាល់អង្គ ថែមទាំងបានលេងអង្គពីក្រោយខ្នងមួយកាំបិត ប្រើកាសែតផ្គូរផ្គងអង្គនិងវីរៈជាសម្ងាត់ ដើម្បីផ្គាប់ឥន្ទ​វង្ស តែគេមិនដែលស្មានដឹងទេថា CEOម្នាក់នេះ ពិតជាលបមើលរូបរបស់អង្គ​ពិតមែន​។

នាងមិនមែនជាតួចម្រៀងឬតួកុន តើCEO​ម្នាក់នេះ ដាក់រូបនាងលើScreen​មាន​ន័យបែបណា? កត់សម្គាល់ពីម្រាមដៃរលាស់រូបបិទ​យ៉ាងច្បាស់ និង​ភាពក្រៀមក្រំនៅក្នុងក្រសែភ្នែករបស់វីរៈ ភាពនឿយហត់ក្នុងអាកប្បកិរិយារបស់កំលោះ​អ្នកមានស្តុក​ បានភ្ជាប់មកឱ្យចិត្ត​លាក់គំនួចរបស់រតនៈជាស្រេចជាមួយហេតុផលថ្មី​ ដែលជាចម្លើយនៅពីក្រោយ​ភាពស្រងូតស្រងាត់នេះ។

អ្វីៗ ច្បាស់ណាស់សម្រាប់មនុស្សពេញដោយបទពិសោធន៍ដូចរតនៈ។ ឥឡូវនេះ បេះដូងរបស់វីរៈគឺនៅជាមួយមនុស្សស្រីឈ្មោះអង្គ។

រតនៈ​​ផ្អែកខ្លួនធូរ​ស្បើយ​ហើយសម្លឹងវីរៈដែលងាករេបន្លប់រូបភាពអម្បាញ់មិញដោយអៀនប្រៀន។ ភ្នែក​នាយកន្ធាត់​ស្កេន​ចុះឡើងយល់ចិត្ត​CEO គេក៏និយាយស្រាលៗ៖

«មនុស្ស​ស្រីល្អៗដូចអង្គ ត្រូវមនុស្ស​ប្រុសល្អៗតាមស្រលាញ់ ជារឿងធម្មតា!»

​បាតដៃធំមួយរបស់វីរៈ លាមកគ្របលើថេប្លេត​ហើយរុញទៅម្ខាង ហាក់ដូចជាខ្មាសនឹងសម្តីនេះ លាយក្តីភ្ញាក់ផ្អើល ដែលទើបនឹងចួបគ្នា​ភ្លាម​រតនៈហ៊ានមកពន្លយពាក្យវាយតម្លៃនាយ។

ស្នាម​ញញឹម​ដែលរតនៈ​ងងើលបង្ហាញបន្ត ​​លេចចេញដំណាល​នឹងពាក្យបញ្ជាក់បន្ថែម៖

«អង្គ ជាពួកម៉ាកខ្ញុំ!»

​វីរៈដៀងភ្នែកមកភ្លាម សម្លឹងរតនៈ បណ្តាលឱ្យEvent Managerពោរពេញដោយកលល្បិចម្នាក់នេះ ចេញអំណួតពេញ​ផ្ទៃ​មុខ​។

«ចូលចិត្តគេ?»

ឮបីម៉ាត់ចុងក្រោយ​របស់រតនៈនេះ នាំឱ្យវីរៈ​មាន​អារម្មណ៍​ថា ​កើត​កម្ដៅលើ​ថ្ពាល់សងខាង។

«អង្គលក្ខិណា? គេ…..មនុស្ស….មានទេពកោសល្យ!….មាន​ទេពកោសល្យ​ណាស់» វីរៈកំពុង​ព្យាយាម​បន្លប់ការពិត ជាមួយប្រយោគឃ្លោងឃ្លាជាន់ដានចុះឡើងស្រាលៗ ប៉ុន្តែ….ក្រឡេកទៅ​​រតនៈ គឺកំពុងញញឹម ចំហមាត់ ជាសញ្ញាថា ការបន្លប់នេះមិនជោគជ័យទេ។

«តស់ វិលមកការងារយើង! ប្រ…..ធានបទយើងនៅថ្ងៃនេះ!» CEOខំទាញស្ថានការណ៍ ជាមួយ​ចង្វាក់​បេះដូង​​លោត​ញាប់ជាសម្ងាត់។

«មនុស្ស​មាន​ទេពកោសល្យរបស់G-Borthers មិនសមឱ្យខាតបង់ពេលវេលា​…..យ៉ាង​ខ្ជះខ្ជាយ ​លើ​​អ្នកចម្រៀងផលិតកម្មផ្សេងទេ!»

វីរៈ​​ជ្រួញ​ចិញ្ចើម គេងើបមុខមក ខណៈអ្នកលើកកាហ្វេមកដល់។ ទាំងពីរប្រាណសម្លក់ពែងកាហ្វេ​​រង់​ចាំ​បុគ្គលិករដ្ឋបាលចាកចេញសិន ទើបCEOគ្រហែម​យកសំឡេង​រឹងមាំ ហើយវាចាមួយៗ​ស្រាល​ៗ​៖

«យើង….កំពុងនាំគ្នា​និយាយពីអី?»

រតនៈស្ងាត់សម្លឹងប្រតិកម្មកាចៗរបស់វីរៈ តែនាយevent managerដ៏​មាន​​ល្បិចកលម្នាក់នេះ មិនព្រម​​បញ្ឈប់ឱកាសកណ្តាលទីទេ រតនៈសម្លឹងវីរៈដែលញ៉ាំកាហ្វេទាំងក្តៅស្ទើររលាក ហើយខ្លួនគេហើប​មាត់បន្ថែម៖

«​យប់​មិញ​….សក្តាវណ្ណ ចេញទៅRaveជាមួយ ពុទ្ធិដាឡើងស្រវឹង​! អ្នកណាៗក៏ឃើញ!»

ដៃCEOទ្រឹងជាមួយពែង​។ ភ្នែកគេបាញ់កន្លែងផ្សេង​តែទំនងជាគេចង់បញ្ជាក់ ហាក់យកចិត្ត​ទុក​ដាក់​ខ្លាំងលើសម្តីចាក់អូចរបស់រតនៈពេលនេះ។

«Rave?» វីរៈផ្ទួនសួរ នាំឱ្យរតនៈបង្ហើយឡើងខ្លីថា៖

«ឌីស្កូ!»

វីរៈដាក់ពែងចុះ លែងផឹកអ្វីរួចទៀតហើយព្រោះថា អក្ខរាស្រីចារថ្មីៗរំឭក​មកវិញក្នុងការចងចាំរបស់នាយ….«យប់ស្ងាត់ម្នាក់ឯង ក្រែងតែពិភពលោកកករឹងក្លាយជាថ្ម បេះដូងដែលធ្លុះធ្លាយ​ងាយនឹងវឹកវរ​…..»។

ម្រាមដៃវីរៈគោះលើតុស្រាលៗ ហើយសួរតិចៗ​ទាំងភ្នែកគេចពីរតនៈ៖

«ពុទ្ធិដាណាអ៊ីចេះ?»

«អភិ….ជន…..សម្បូរស្នេហ៍…..ពិសេសពួកតារាប្រុសល្បីៗ….ច្រើនតែជាសង្សារនាង! ជាស្រីអ្នកមានលុយចាយមិនអស់! ប្អូនស្រីពៅសំណព្វរបស់ ឥន្ទវង្ស!»

វីរៈទម្លាក់ភ្នែក ព្រោះចិត្ត​គេក្តុកអាណិតអង្គ។ ស្រីអ្នកមាន….ម្នាក់នោះឯង…..ដែលធ្វើឱ្យអង្គមកយំក្បែរ​ព្យាណូទាំងព្រឹក?

ទេ! សក្តាវណ្ណត្រូវជាង។

អារម្មណ៍ជូរចត់មួយស្រាប់តែផុសមក។ ប្រុសមេកោយលាក់លៀមពិរោធដែលកំពុងកើតច្រាល។ ទឹក​មុខ​គេ​សោះ​អង្គើយ ហើយងាកមកចំៗ​ភ្នែកជាមួយរតនៈ។ បបូរមាត់CEOសក់ខៀវមិនមាន​វាចាឬសំណួរអ្វី តែភ្នែកគេ…..ដូចជាកំពុងសង្ខើញ​…

«ហើយ….ដាច់យប់ជាមួយគ្នា!»

រតនៈ​បង្ហើយ ទាំងភ័យទ្រូងជាមួយកែវភ្នែកមុតៗនៃគូសន្ទនាសម្លឹងមក។ គេនិយាយបន្ថែម៖

«អង្គ សក្តិសម​នឹង​អ្នក​ដែល​លើក​តម្កើង មិន​មែន​អូស​ទម្លាក់​ចុះទេ!»

«បាន!»

មួយម៉ាត់ខ្លីរបស់វីរៈ បណ្តាលឱ្យរតនៈផ្អាក។ ​គេដឹងថា ការបញ្ឆេះកំហឹង​មាន​​ប្រសិទ្ធភាព ដោយ​​ពិនិត្យ​​មើល​ប្រតិកម្ម​របស់​​CEO​ដែលខ្ចីបទពិសោធន៍។

«មកចួបខ្ញុំ ដើម្បីនិយាយរឿងផ្ទាល់ខ្លួនអ្នកដទៃ?….​អធ្យាស្រ័យ ប្រហែលរកមនុស្ស​ខុសហើយ!»

គេជូតដៃប្រុងតែនឹងក្រោកចេញចោលការជជែក តែរតនៈរហ័សជាង នាយកន្ធាត់ប្រញាប់និយាយបន្ថែម៖

«ព្រោះមាន​តែYou ដែលអាចជួយមិត្តខ្ញុំបាន!….» ឃើញវីរៈងាកមុខចេញ រតនៈនិយាយបន្ថែមទៀត៖

«ខ្ញុំឃើញមិត្ត​វេទនាចិត្ត ចង់ជួយមិត្ត ចង់ដាស់នាងឡើង ឱ្យយល់ច្បាស់ថាមួយណាជាស្ករ មួយណាជាអំបិល តែ…..វាមិនមែន​ស្រួលទេ…..អង្គស្រលាញ់គេស្មោះពេក!»

ចិត្ត​របស់​វីរៈ​លោត​ញាប់។

គេនៅដំអក់​ស្តាប់ ហើយភ្នែកទាំងសងខាងទម្លាក់មកលើពែងកាហ្វេដោយស្រពោនៗ។

រតនៈឱនមក​​ជិតជាមួយ​ភ្នែក​ដែល​ឃុបឃិតដោយល្បិចកល មាត់គេខ្សឹប​៖

«​ជួយអង្គផង! យើង​ត្រូវ​ធ្វើ​ផែនការមួយភ្លាមៗ បើ​​ចង់​ការពារគេពីព្រាន​អ្នកចម្រៀងនោះ! ឱ្យ​គេនូវ​អាជីព​​និងស្នេហា​ដែល​គេ​សម​នឹង​ទទួល​បាន ហើយការពារគេពី​…..ឥន្ទវង្ស!»

វីរៈងាកមកដោយភាពមិនប្រាកដប្រជា សម្លឹងមើលរតនៈ៖

«ឥន្ទវង្សឯកនគរ? គេចង់ធ្វើអីអង្គ?»

រតនៈខ្សឹប៖

«ខ្ញុំ​មិននិយាយ តែខ្ញុំដឹងទាំងអស់រឿងប៉ុន្មានថ្ងៃមកនេះ ទាំងTour Concert ទាំងរឿងអ្នកកាសែតសរសេរ​សម្អុយ អង្គនិងYou គឺមាន​គេ ​ចង់​វាយអង្គ! មិនថាពុទ្ធិដាឬឥន្ទវង្ស បាតដៃពួកគេ​ធំណាស់! ខ្ញុំ​គ្រាន់​តែ​ចង់​ឱ្យអង្គ ទទួល​បាន​ជោគជ័យ គេតស៊ូមកយូរណាស់ហើយ!»

វីរៈច្បូតមុខធុញទ្រាន់ ​ដោយ​មិនយល់និងមិនចង់យល់ គេនិយាយគ្រវីក្បាល៖

«I AM OUT! ខ្ញុំអត់តាមទាន់​​រឿង​ភាគ​ទាំង​អស់​នេះ​ទេ ខ្ញុំ…..»

រតនៈមិន​ព្រមរបូតសន្ទូចធំដោយមិនបានត្រីទេ គេព្យាយាម​​សង្កត់ពីលើកណ្តាលប្រយោគរបសវីរៈ​​ថា៖

«ប៉ុន្តែ​ពេល​ខ្លះ….​Youត្រូវ​តែ​តស៊ូ​ដើម្បី​អ្វីមួយ​ដែល​ Youចង់​បាន!»

«ខ្ញុំចង់បានអ្វី?» គេរលាស់ដៃសួរហាក់ខឹង និងមានមុខស្មើ។

«ហោចណាស់ លោកចង់ឃើញគេ…..បានសុខ!»

រតនៈបញ្ជាក់ឃ្លានេះធ្វើឱ្យវីរៈនៅស្ងៀមគិត។ ជាឱកាសជនកន្ធាត់ពោលបន្ថែម៖

«ចង់ឃើញគេ​បានល្អ!»

នៅពេលវីរៈទ្រោបមុខក្នុងបាតដៃធំទាំងពីរ សំឡេង​របស់រតនៈនៅតែលាន់មកល្បួង៖

«​ហើយខ្ញុំ….ក៏ដូចគ្នា ចង់ឃើញអង្គបានសុខ! ពេលនេះ….គេមិនមាន​សេចក្តីសុខទេ! ​ឥន្ទវង្ស មិនទុកឱ្យអ្នកណាម្នាក់នៅ​G-Brothers ទទួល​បាន​ការ​ចាប់​អារម្មណ៍ខ្ពស់ ហើយបាន​សុខទេ! គេត្រូវ​តែកាប់ឆ្ការឧបសគ្គ ហើយ…..អង្គនៅជាមួយវណ្ណ តែ​សក្តាវណ្ណជាមនុស្ស​ទន់ខ្សោយ គេត្រូវឥន្ទវង្សប្រើបាន បញ្ជាបាន!»។

វីរៈ​មាន​អារម្មណ៍​ថា ​ទម្ងន់​ពាក្យ​របស់​រតនៈមានហេតុនិងផល​សមស្រប​។ បើសង្សារនាង អាច​ការពារ​នាងពីពួកអ្នកមាន​អស់ទាំងនោះ តើមកអង្គុយនិពន្ធបទភ្លេងកម្សត់ស្រក់ទឹកភ្នែកបានដែរ? តទៅ នៅ​មានរឿងអីទៀតដែលអង្គលក្ខិណាម្នាក់នេះនឹងត្រូវប្រឈម? មិនឃើញគេមានប្រតិកម្ម រតនៈ​ឈ្លេចបន្ថែមជាមួយសំឡេងសួរតិចៗ៖

«នៅចាំរឿងពិស្តារ​ទេ?»

វីរៈងាកមុខមក រតនៈក៏ងក់ក្បាលបញ្ជាក់លើសម្តីខ្លួនគេ៖

«ពិស្តារ​មុនពេលស្លាប់បានឱ្យគម្រោងអាល់ប៊ុមមិនទាន់ថតមួយ ឱ្យអង្គ! គេស្រលាញ់និងទុកចិត្ត​អង្គបំផុត! តែដោយសាររឿងហ្នឹងហើយ​ ដែលឥន្ទវង្សតាមធ្វើបាបអង្គរហូតមក! សូម្បីតែ….យកសក្តាវណ្ណ​ចូលឯកនគរក៏ជាគម្រោងការ​សម្ងាត់ដែរ! ឥន្ទវង្សជាអ្នកទៅស្ទូចយកសក្តាវណ្ណពីហាងភីហ្សា​ដោយខ្លួន​ឯង! គិតមើល ឯកនគរមួយទាំងមូល មានរឿងអីទៅហៅក្មេងរត់តុនៅហាងភីហ្សាមកធ្វើជាកំពូលតារា? មកពី….សក្តាវណ្ណជាចំណុចខ្សោយរបស់អង្គ!»

«You ចង់បានអ្វីពីរឿងនេះ?» CEOដែលនៅស្ងៀមយូរហើយ ស្រាប់តែសួរបកមកខ្វាច់ទាន់ហន់ ធ្វើឱ្យរតនៈស្ទើរដាច់ផ្ងារព្រោះមិននឹកស្មានដល់។ ដើម្បីកែស្ថានការណ៍ ទឹកមុខរតនៈ​សម្តែងមកជាខឹង និងឈឺចាប់​ធ្ងន់៖

«អង្គ​គឺជាមិត្តរបស់ខ្ញុំ….ខ្ញុំខ្វល់ខ្វាយចំពោះអនាគតរបស់គេ!»

វីរៈដកដង្ហើមធំ សេចក្តីសម្រេចបានបញ្ចេញពន្លឺភ្លឺទែងលើគ្រាប់ភ្នែកទាំងសង គេងក់ក្បាល​ហើយបិទការជជែក​ដោយវាចាដាច់ណាត់ក្នុងសព្ទស្រាលៗ៖

«ខ្ញុំ​នឹង​គិត​ពី​រឿងនេះ!»

ដោយ​ដឹង​ថា ​លទ្ធផលបានសម្រេច​​ខ្ពស់​លើសពី​ការ​រំពឹង​ទុក រតនៈញញឹម ដោយ​ភាពជឿជាក់។ ខណៈ​ដែលរតនៈចាកចេញ វីរៈអង្គុយស្ងៀមជាមួយការទទួលអារម្មណ៍ជាដំបូងក្នុងជីវិតថា ខ្លួនកំពុងឈានជើងចូលទៅក្នុងសមរភូមិដ៏ធំមួយទាំងមិនបានព្រាង តែជាការដែលអាចទៅសម្រេចអនាគតរបស់ អង្គ លក្ខិណា ស្រីម្នាក់កំពុងតែមានវត្តមាន​មិនឈប់ឈរក្នុងបេះដូងរបស់គេ។

ពេញមួយថ្ងៃនេះ វីរៈជាប់រវល់ជានិច្ច​ក្នុងការតាមដានអង្គជាមួយនឹងកាមេរ៉ា​នានា​ក្នុងក្រុមហ៊ុន​។ នាង​លេងភ្លេង នាងសរសេរ តែនាងមិនញ៉ាំនិងមិននិយាយអ្វីជាមួយអ្នកណាទេ។

ម្តងម្កាល នាង​ចុចហ្វូន។ អាចនិយាយបានថា អង្គបានខលរកមិត្តប្រុសជាញឹកញាប់ តែគេមិនបើកទូរសព្ទ ឬមិនលើក​។

ទាំងនេះ ជាបច្ច័យ​ធ្វើឱ្យCEOក្មេង កើតសៅហ្មង​ពេញមួយថ្ងៃ។

គេគ្រវែងពែងកាហ្វេក្រដាសចោលទាំងខឹងសម្បា​ ខណៈដែលចិត្តនេះមិនអាចមើលរំលងពីទុក្ខព្រួយរបស់នាង​។ វីរៈមិនចង់នៅចន្លោះកណ្តាលរវាងអង្គនិងវណ្ណទេ​។ គំនិតនឹង​​ធ្វើជាអ្នកទីបី គឺគ្មាន​ដាច់ខាតក្នុងជីវិត​របស់គេ តែបើឱ្យមកឃើញនាងឈឺចាប់យ៉ាងនេះ គេ…..ពិតជាសឹងពិបាកនឹងដកដង្ហើមខ្លួនឯង។

«អាម្នាក់ហ្នឹង វាអាងអីបានជាមិនលើកទូរសព្ទរបស់អង្គ? អស្ចារ្យ​យ៉ាងណាទៅ? សក្តាវណ្ណ!!»

ប្រុសមេកោយម្នាក់នេះផ្អែក​ខ្លួនចំខែងលើកៅអីធ្វើការ ដោយ​យកពិតានជាទីសម្លឹង​សម្លក់ សញ្ជឹងគិតពី​គ្រប់យ៉ាងចំពោះមុខ។

សម្តីរតនៈផុស​ឡើងក្នុងដែន​អារម្មណ៍​ប្រុសកំលោះ​ «ប៉ុន្តែ​ពេល​ខ្លះ….Youត្រូវ​តែ​តស៊ូ​ដើម្បី​អ្វីមួយ​ដែល​ You​ចង់​បាន!»

«ខ្ញុំចង់បានអ្វី?» គេរំឭក​ឡើងពីសម្តីចាស់មុននេះ នៅឯបន្ទប់ប្រជុំដែលគេខឹងរតនៈ ហើយពេលនេះគេបិទភ្នែកអៀនខ្មាស ដែលមកលង់ចិត្ត​លើកូនចៅឯង ទើបស្គាល់នាងមិនបានប៉ុន្មាន ហើយថ្ងៃនេះ ទ្រូងនេះទៅជាធ្ងន់ធ្ងរឡើងៗបែបនេះទៅកើតដោយសារបទនិពន្ធនាងពីរបីឃ្លា? សមទេ?

«ហោចណាស់ លោកចង់ឃើញគេ…..បានសុខ!» «ចង់ឃើញគេ​បានល្អ!»

ពន្លឺពណ៌មាសនៃព្រះអាទិត្យរៀបលិច បានរត់មកត្រងតាមផ្ទាំងកញ្ចក់នៃការិយាល័យCEOរូប​សង្ហា​​។ ដៃគេនៅតែផ្ទប់នឹងមាត់ រហូតដល់វិនាទីចុងក្រោយដែលគេសម្រេចចិត្ត​​…..ហើយប្រើម្រាម​ចុចទូរសព្ទលើតុ៖

«ឱ្យអង្គលក្ខិណាឡើងមកចួបខ្ញុំ!»

អង្គមកដល់ជាមួយកាយវិការ​គោរព​។ បុរសចង្អុលកៅអីឱ្យនាងអង្គុយទល់មុខតុរបស់គេ។ វីរៈមាន​ ឥរិយាបថតានតឹង សម្លឹងនាង​ដោយមិនមាត់ ហើយមុខគេស្ងួតមិនស្មើនឹងពន្លឺភ្នែកស្រពោនរបស់គេទេ។ ស្រមោលខ្មៅនៅក្រោមភ្នែករបស់នាង បង្ហាញ​អំពីយប់ឈឺចាប់ដ៏វែង​ដែលនាង​បានចំណាយរង់ចាំមនុស្ស​ប្រុសម្នាក់ដែលក្នុងដដែលនោះចេញទៅនៅសប្បាយជាមួយស្រីអ្នកមាន​។

«អង្គ!»​ គេចាប់ផ្តើមដោយToneសំឡេងទន់ភ្លន់ជាងរាល់ដង  «សម្រាកពីរបីថ្ងៃសិនទៅ ចាំបានល្អជាងនេះចាំមកធ្វើការវិញ!»

«ខ្ញុំមិនអីទេ! ព្រឹកមិញ….» នាង​បើក​មាត់​តវ៉ា ប៉ុន្តែ​វីរៈ​លើក​ដៃ​កាត់ដោយនិយាយបន្ថែមថា៖

«ខ្ញុំមិននិយាយក្នុងនាមជាចៅហ្វាយទេ!» គេសម្លឹងមើលទៅនាង​ថេរ មិនងាកចេញ ប៉ុន្តែពេញដោយ​ភាពកក់ក្តៅក្នុងកាយវិការ​ «…ក្នុងនាមជាមិត្ត…..របស់អង្គ!»

នារី​លេបទឹកមាត់ ឈ្ងោកមុខ ចិត្ត​លបនឹកឃើញទៅដល់សម្តីសក្តាវណ្ណកាលពីយប់មិញ «ហើយ​ប្រសិន​បើ​ចង់​និយាយ​គ្នា​….​ដល់កណ្តាលអធ្រាត្រទៀត ​ឱ្យឡើងមកនិយាយគ្នានៅណេះបាន!»។

«ខ្ញុំមិនអីទេ!» ស្រីតវ៉ាជាដដែល តែសំឡេងខ្សោយៗ គេចវេះ «គ្រាន់តែយប់មិញអត់បានគេង! ​ហើយ​…​ប្រហែល​ជា​…..»

វីរៈគ្រវីក្បាលកាត់៖

«ប៉ុន្តែ…​ខ្ញុំ​មិន​ចូល​ចិត្ត​ឃើញ​អង្គ​ក្នុងរបៀប​នេះ​ទេ»

ភ្នែករបស់កវី ភ្លឺឡើងបន្តិចដោយការភ្ញាក់ផ្អើល។ ស្រីសម្លឹងគូសន្ទានាម្នាក់នេះដោយមិនដឹងខ្លួន។ ចិត្ត​នាង​ទីទើរថា តើនេះជាបញ្ជា ឬមតិរិះគន់អំពីឥរិយាបថការងាររបស់នាងទៅ?  អង្គមិនមែនជាមនុស្ស​ដែលងាយឱ្យអ្នកណាមកវាយតម្លៃថានាងទន់ជ្រាយបាននោះឡើយ។ ណាមួយ នាង​ទើបតែបាន​ធ្វើការ នាងមិនចង់ទៅជាបែបនេះក្នុងក្រសែភ្នែកCEOម្នាក់នេះឡើយ។ គេរឹតតែយោគយល់ នាង​ទទួលអារម្មណ៍ថារឹតតែមានកំហុស។

«ស្អែកខ្ញុំមកធ្វើការវិញធម្មតា​! ហើយ…..នឹង​ធ្វើឱ្យបានល្អជាងថ្ងៃនេះ!»

ការិយាល័យមានភាពស្ងប់ស្ងាត់ព្រោះប្រុសកំលោះ​និងស្រីក្រមុំស្ថិតក្នុងសម្ពាធរៀងខ្លួន សម្លក់កុំព្យូទ័រ​ បណ្តោយឱ្យពេលវេលា​រមលងទៅជាមួយស្នូរសំឡេងបុគ្គលិកជជែកគ្នាតិចៗពីជាន់ផ្សេងៗ​ទៀត​។ បរិយាកាស​រសាត់ទៅបានបន្តិច អង្គដែលគ្របដណ្តប់ដោយទឹកមុខងោកងុយ និងស្ទាក់ស្ទើរ​ដាច់ចិត្ត​​ស្នើដោយស្រទន់ៗសព្ទសម្លេង៖

«ខ្ញុំសុំទៅផ្ទះហើយ!»

«អូ៎…អូខេ​ដល់ម៉ោងហើយ!» វីរៈ​ក្រោកឈរ​ជូននាងចេញដោយក្តីបារម្ភ និងកកស្ទះនូវពាក្យពេចន៍ជាច្រើន​ស្ទាក់ស្ទើរមមិនហ៊ានហាចេញមក​។

នាងមើលទៅមានភាពទន់ខ្សោយនិងបាក់ទឹកចិត្ត មិនដូចអ្នកនិពន្ធដ៏រស់រវើកដែលគ្រប់គ្នា​ស្ងើចស្នាដៃនិងតែងតែ​មមានអារម្មណ៍កោតសរសើរទៀតនោះទេ។

គេបាន​កត់​សម្គាល់ជាសម្ងាត់​ថា បុរសនោះមានឥទ្ធិពលលើនាងជាខ្លាំង លើសអ្វីដែលគ្រប់គ្នា​ដឹង។ តាមកាមេរ៉ា​ នាង​​មិន​បាន​ញ៉ាំ​អាហារ​ពេញ​មួយ​ថ្ងៃមកហើយ ដោយ​បញ្ជាទិញ​ប្រអប់អាហារថ្ងៃត្រង់មកទុកចោល ដោយ​មិនប៉ះឬបើកផង​។

ភាពស្លេកស្លាំង នាងបានធ្វើឱ្យទ្រូងរបស់CEO​តឹងថប់។ គេចង់ជួយ….​គេចង់​និយាយ​អ្វី​មួយ ​ដើម្បី​លើក​ទឹក​ចិត្ត​នាង ឬ​សុំជូន​នាង​ទៅរក​ញ៉ាំ​អាហារ​ពេល​ល្ងាចដែលមាន​សុខភាពល្អ  ប៉ុន្តែ​​ស្រមោលនៃ​សក្តា​វណ្ណដែល​ជា​មិត្ត​ប្រុស​របស់​នាង ​បាន​ធ្វើ​ឱ្យ​វីរៈហា​មិនចេញ​។ បុរសក្មេងម្នាក់នេះ ក៏​មិន​ប្រាកដចិត្ត​ខ្លួនឯងដែរ​ថា​ តើ​បន្ទាត់នៃចិត្ត​​ព្រួយ​បារម្ភនេះមើលទៅ​ហួស​កម្រិតឬ​អត់​ទេ ហើយ គេខ្លាច​គេរំលងគំនូសព្រំដែនដែលត្រឹមជាអ្នកធ្វើការជាមួយគ្នា​។

ដៃកាន់ទ្វារ CEOនិយាយកំដរមាត់៖

«​កុំ​បង្ខំខ្លួន​ឯង​​ពេក​អីអង្គ! ទុកគម្លាតពេលវេលាឱ្យខ្លួនឯងខ្លះ! សម្រាកបន្តិចសិន​ក៏​មិន​អី​ដែរ»

នាង​បាន​ផ្តល់​ស្នាម​ញញឹម​តិចៗ ប៉ុន្តែ​មិន​បានកែប្រែទុក្ខព្រួយក្នុង​កែវ​ភ្នែក​កវីស្រី​ឡើយ។

«ចាស៎!»

គេឈរឆ្កឹងក្បែរទ្វារមើលនាងដើរ​ចេញពីការិយាល័យ។

ពេលវេលានេះជាពេលដែលគេត្រូវមាន​ការងារផ្ទាល់ខ្លួនធ្វើ ប៉ុន្តែ​នៅ​តែមិន​អាច​អង្រួន​អារម្មណ៍​ដែលមិន​សុខ​ចិត្តឱ្យរាបរយបាន។

​ដោយ​​កម្លាំងជំរុញអ្វីម្យ៉ាង ​គេ​បាន​សម្រេច​ចិត្តថា​តាមមើល​នាងដើម្បី​ប្រាកដ​ថា​នាង​ត្រលប់ទៅដល់​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព។

ដោយមិនដឹងខ្លួនថាមាន​គេតាម អង្គបាន​រុញ​ម៉ូតូ​នាង​ចេញ​ពីជន្ទល់នៅ​ចំណត ស្រាប់តែ​ ​វា​ច្រឡោត​ ភ្លាត់មកចំហៀង។

វីរៈដែលបានរក្សាចម្ងាយមិនឱ្យអង្គឃើញ ពេលនេះសម្គាល់ឃើញថា ​ឥរិយាបថ​របស់​អង្គ​នៅក្បែរម៉ូតូ​ហើយលើកមិនរួច ​​គឺ​មាន​សភាព​ងងុយ​និងខ្សោយ ​ដូចជា​រាងកាយ​របស់​នាងមិនអាច​ទប់ខ្លួនឯងសូម្បី​តែនឹងដើរឱ្យ​បានល្អក៏អត់ផង។

វីរៈ​ឈាន​វែងៗយ៉ាងញាប់មកដល់ហើយជួយគ្រាហ៍​នាងឡើង។

​«ទុកវានៅហ្នឹងហើយ ខ្ញុំជូនអង្គទៅផ្ទះ!»

នាង​ព្យាយាម​ក្រោក​ឡើង ដោយ​យក​ដៃ​ញាប់​ញ័រមករារាំងការជួយទ្ររបស់គេ​៖

«​ខ្ញុំអត់អីទេ!»

នាង​រអ៊ូ​ដូច្នេះដដែលៗ ដោយគេចពីការសម្លឹងមើលរបស់គេ។

«នៅហ្នឹងហើយ! ខ្ញុំជូនទៅ!» វីរៈនិយាយយ៉ាងម៉ឺងម៉ាត់​ ជាមួយទឹកមុខមាំ។ អង្គឈរធ្មឹង ជាមួយសោ​ម៉ូតូរបស់នាង​។ ខ្សោះមែន នាងពិតជាខ្សោះពេកហើយយប់នេះ។ ពេលអង្គដឹងថា ​ជង្គង់​របស់​នាង​ញ័រនាង​ទទួលស្គាល់ថា ទៅផ្ទះខ្លួនឯងមិនបានពិតមែន។

ពេញមួយថ្ងៃមកនេះ វណ្ណមិនខ្វល់ថានាង​ស្លាប់ឬរស់ទេ គេមិនអាចទាក់ទងបានរហូតមក។

ឡាន​វីរៈ​លូនមកក្បែរកាយ គេចុះមកដីហើយកាន់​មួក​សុវត្ថិភាព​ រួមជាមួយ​កាបូប​របស់​នាង ហើយហៅនាង៖

«ឡើងមកអង្គ!»

វីរៈហៅអង្គពីក្នុងឡាន។ ជំហានរបស់អង្គ​ មានការស្ទាក់ស្ទើរ នាងប្រឈមភ្នែក​ជាមួយគេ​ដោយ​ទឹកមុខដឹងគុណ និងភាពក្រៀមក្រំមិនសប្បាយចិត្ត។

«អរគុណណាស់ ​ខ្ញុំរំខានហើយ!» នាងនិយាយយ៉ាងស្រទន់ ដោយឈប់នៅមាត់ទ្វារ។

«មិនចាំបាច់!» CEO​ឆ្លើយដោយរក្សាសំឡេងរឹតស្រាលគ្មានអ្នកណាឮ។ហើយបើកទ្វារឱ្យនាង​ចូល​។

ពួកគេ​មានភាពស្ងប់ស្ងាត់មួយចប់ផ្លូវលើកលែងតែពេលគេសួរនាងពីLocation​ដែលត្រូវទៅ។

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣៥
ជេន្នីងក់ក្បាលហើយបន្ទរក្រោយតុប៖

«…..ត្រូវ! ​បើ​ចាញ់ គឺ​ត្រូវ​តែចាញ់​ដោយសារ​តន្ត្រី មិនមែន​ដោយសារ​ដកខ្លួនថយ យកស្នេហាមកឡូក​ឡំ​ទេ!»

​អង្គ​ញាប់​ញ័រ​នៅ​ក្នុង​ទ្រូង​ចំ­ពោះ​ពាក្យពេចន៍របស់តុបនិងចេន្នី។ ពួកគេនិយាយត្រូវ! នាង​មិនសម​នឹង​​ជំពាក់ខ្លួនឯងជាមួយការដកថយព្រោះស្នេហានោះទេ​។ នាងបានខិតខំប្រឹងប្រែងដើម្បីមកដល់កន្លែងនេះជាយូរណាស់មកហើយ ហើយការដើរចេញពេលនេះ ដូចជាកំពុងក្បត់នឹងដំណើររបស់ខ្លួនឯងផ្ទាល់។

«ប៉ុន្តែ….បង…..!» នាងនិយាយយ៉ាងស្រទន់ហើយបញ្ចប់ពាក់កណ្តាលប្រយោគ។ សំឡេងរបស់នាងរំលេចដោយភាពមិនប្រាកដប្រជា​។

ជេន្នីចាប់ដៃនាង។ អង្គ​នៅតែស្ថិតនៅចំកណ្តាលនៃជញ្ជាំងខ្ពស់ពីរ គឺភាពស្មោះត្រង់របស់នាង​ចំពោះអាជីព ហើយមួយទៀតភក្តីភាពជាមួយសក្តាវណ្ណ។ ជេន្នីងក់ក្បាលរបៀបមនុស្ស​យល់ចិត្ត​៖

«យល់! រឿងនេះពិបាក! យើងទាំងពីរនេះ បានត្រឹមពន្យល់ មុនពេលអង្គថយទៅសម្រេចចិត្ត! ពួកយើងជា​មិត្តនេះ គឺមិន​ចង់​ឱ្យ​អង្គគិតអ្វីមួយលឿនហើយ​ត្រូវ​ស្តាយ​ក្រោយ​! ចុងក្រោយទៅ នៅតែជាអង្គ​ម្នាក់ឯង ដែលត្រូវរ៉ាប់រងនូវអ្វីដែលនឹងកើតមានឡើង! មិនថាអង្គសម្រេចចិត្ត​បែបណា បងជេន្នី នឹងឈរខាងអង្គ!»។

នារីញញឹមដោយអំណរយ៉ាងស្រពោន។

ចិត្តនេះកោតសរសើរចំពោះការព្រួយបារម្ភពីជេន្នី ប៉ុន្តែបើមើលឱ្យជ្រៅទៅ អង្គ​ដឹងថា នេះមិនមែនជារឿងងាយនឹងសម្រេចចិត្ត​ទេ តែនាង​ចាំបាច់ត្រូវសម្រេចចិត្ត​។

ភ្លាមនោះ ទូរសព្ទរបស់ម៉ូណាក៏រោទិ៍ឡើងនៅលើតុ។ អេក្រង់ភ្លឺឡើងដោយបញ្ចេញ​ឈ្មោះដែលធ្វើឱ្យម្ចាស់ទូរសព្ទមិនសប្បាយចិត្ត​​។

រតនៈ។

មោណា​ដឹងថា នារីទាំងបីមិនបានខ្វល់ គេក៏​លើក​ទូរសព្ទ ហើយក្រោកចេញ​ក្រោយពី​សម្លឹង​មើលទុក្ខព្រួយរបស់អង្គមួយត្រួស។

ដើរ​ចេញ​មក​ក្រៅ​បារ មោណា​អាច​ឮ​សំឡេងស្រួយស្រេះ​មិន​អត់ធ្មត់​របស់​រតនៈ នៅ​ចុង​ខ្សែ​ម្ខាង​ទៀត​។

«នៅជាមួយពួកហ្នឹងមែនទេមោណា? មានព័ត៌មានថ្មីអីខ្លះ? បងត្រូវការដឹង! អ្វីមួយក្តី កុំរំលង! គ្រប់យ៉ាងទាក់ទងនឹង​អង្គកំពុងដាក់លក់បាន​ឥឡូវនេះ ហើយ….ឥន្ទវង្ស សុខចិត្តបង់លុយទាំងដុំៗ​»

មោណានៅស្ងៀម។​ ទុក្ខព្រួយរបស់អង្គជាប់នៅនឹងភ្នែកគេ។ រតនៈតឿន៖

«មោណា​! យល់ពីអ្វីដែលបងកំពុងនិយាយហើយមែនទេ?»

ម្រាមដៃរបស់មោណា រឹតបន្តឹងជុំវិញទូរសព្ទ ប៉ុន្តែទឹកមុខរបស់គេនៅតែមិនស្ងប់។ គេបាន​ស្គាល់ចិត្ត​​រតនៈ​ជាយូរមកហើយ​ ល្មមដឹងថា ​ជននេះសម្បូរបំផុតនូវគំនិតកខ្វក់ដែលចង់តែកកូរ​កកាយ​ជីវិត​អង្គ​ ​សម្រាប់​ទៅ​បង្កើត​ជា​​រឿង​​អាស្រូវ​ ហើយ​រតនៈ​ឱ្យ​គេមកនៅ​ជិត​អង្គ​និង​ជេន្នីក៏ដើម្បីតែនឹងរឿងនេះដែរ​។ ប៉ុន្តែយប់នេះ មានអ្វីមួយនៅក្នុងខ្លួនរបស់គេ បានគំរាម​គេឱ្យផ្លាស់ប្តូរលែងព្រមធ្វើជាអាយ៉ងអំពើអាក្រក់នេះបន្តទៀត។

រូបភាពអង្គលក្ខិណា​ដែល​កំពុង​អង្គុយកើតទុក្ខ​ជាមួយ​មិត្តភក្តិ​របស់​នាង ទឹក​មុខ​របស់​នាង​ចាប់​ពី​​ការឈឺចាប់​រហូតដល់​ការ​តាំង​ចិត្ត​ ក្នុងការទទួលបាននូវការសម្រេចចិត្ត​ល្អមួយលើឧបសគ្គគ្រានេះ មោណាយល់នឹង​ចងចាំ គ្រប់យ៉ាង គេយល់ថា នាងមិនសមនឹងទទួលបានអំពើក្បត់ទៅរែកពុនបន្ថែម​ទេ​។

បន្ទាប់ពីស្ងាត់បានបន្តិចមោណាបាននិយាយតបនឹង​រតនៈ៖

«​ខ្ញុំ​អត់​ឮពួកគេនិយាយ​អីសំខាន់ផង!»​

សំឡេង​របស់​រតនៈ​បន្លឺ​ឡើងមកវិញភ្លាម​ដោយ​ការ​ខក​ចិត្ត៖

«មិនសមទេ!«

ប៉ុន្តែ មោណា នៅតែបដិសេធដោយរឹងមាំ។

«ចាំមាន ចាំខ្ញុំប្រាប់បង! កុំទាន់ខលមកទៀត ខ្លាចជេន្នីឆ្ងល់!»

​មោណា​​បាន​បញ្ចប់​ការនិយាយ​ទូរសព្ទ ហើយ​​ដាក់​ហោប៉ៅ​ខណៈ​​អារម្មណ៍គេវិល​ខ្ញាល់គិតហ្មត់​ចត់​។ ​ពេល​​ត្រលប់​​មក​តុ​វិញគេភ័យៗ ព្រោះឃើញអង្គក្រឡេក​មើល។

​ «មិនអីទេ?» អង្គសួរព្រោះឃើញមុខគេស្លេក។

មោណាញញឹម ហើយអង្គុយចុះ៖

«បាទ មានអីឯណា?»

តាមពិតទៅ ម្នាក់ៗរវល់នឹងរឿងសោកសៅរបស់អង្គ មិនមាន​អ្នកណាម្នាក់​អាចមកចាប់អារម្មណ៍ពីទឹកមុខប្លែកៗរបស់មោណាទេ។ ប្រសិនពួកគេចាប់អារម្មណ៍វិញ ប្រាកដជាដឹងថា មោណាមាន​អារម្មណ៍​សោក​ស្តាយ​ពី​កាលដែលតែងតែនាំពាក្យទៅប្រាប់រតនៈ ដូចជាខ្លួននេះកំពុងដើរតួជាមនុស្ស​ក្បត់មិត្តដ៏ជួរជាតិម្នាក់។

ម៉ោងប្រមាណជា១០យប់ អង្គវិលមកដល់ផ្ទះ។

នៅពេលទ្វារខាងមុខរបើកយ៉ាងស្រទន់ អង្គឈាន​ចូលជាមួយទម្ងន់ជាច្រើននៅលើស្មារបស់​នាង​….​ធ្ងន់ដោយសម្ពាធចិត្ត​និងរាងកាយហត់នឿយ។

ពន្លឺស្រអាប់ពីចង្កៀងបន្ទប់ទទួលភ្ញៀវ បញ្ចេញស្រមោលវែងៗនៃ​មនុស្សម្នាក់កំពុងអង្គុយបែរខ្នង។  នារី​កវី​មាន​អារម្មណ៍​ប្លែក​ពេល​នាង​សម្គាល់​ឃើញ​ វណ្ណអង្គុយស្ងាត់ស្ងៀម​លើ​សាឡុង។ ដៃ​សងខាង​​របស់​​​គេ​ត្រដាងលើបង្អែក ភ្នែក​​សម្លឹង​ទៅ​ឥដ្ឋ។

បុរសអ្នកចម្រៀង ពេលឮសូរសម្រិបទ្វារហើយ ក៏គេមិនបានងាកមកមើលអង្គដែរ។ អង្គលក្ខិណានឹកពិភាល់ជាស្រេចហើយថា តើគេនេះកំពុងតែគិតពីរឿងអី? រឿងដូចដែលនាង​កំពុងគិតនេះដែរ?

អាកប្បកិរិយាសក្តាវណ្ណហាក់បីដូចជា​មាន​ភាព​ស្ងប់​ស្ងាត់ ប៉ុន្តែ ខុសប្លែកពីអត្តចរិតធម្មតារបស់គេ។ ​

«វណ្ណ មិនទាន់ចូលគេងទេ?»

នាង​សួរស្រាលៗទាំងដែលដៃទាំងទ្វេរុញទ្វារទៅក្រោយ ឯទឹកមុខបង្ខំញញឹម​ដូចជាមិនមានទុក្ខព្រួយ​។…វណ្ណបែរមក​ហើយ ក្រឡេកមើលអង្គពីលើដល់ក្រោម។ គេសួរមួយៗក្នុងសព្ទ​សំឡេង​ស្រទន់​៖

«Callអត់ចូល! ទៅណាទៅណីហ្នឹង?»

អង្គឈាន​ស្ទាក់ស្ទើរមកក្បែរហើយ​ដាក់កាបូបរបស់នាងចុះក្បែរៗ រួចអង្គុយរកមើលទូរសព្ទ៖

«អស់ថ្មហើយ! ខ្ញុំនៅញ៉ាំអីជជែកតិចតួចជាមួយបងៗ!»

វណ្ណដកដង្ហើមធំលូកដៃទារយកទូរសព្ទទៅសាកថ្មឱ្យ។ នាងប្រគល់ឱ្យគេ ដោយមិនងើបមុខព្រោះចង់ពន្យារ​ការសម្លឹងគ្នាចំៗ។ អង្គកំពុងបារម្ភថា ខាងប្រុសអាចនឹង​ស្មានដឹងអំពីការមាន​ទុក្ខព្រួយរបស់នាង។

​«ហៅរករាប់ម៉ោង….ពិបាកម៉េះ គ្រាន់តែប្រាប់ថា នៅកន្លែងណា?» សំឡេង​វណ្ណរអ៊ូមកពីក្រោយខ្នង​​។ អង្គងាកទៅសម្លឹងគេដែលដោតហ្វូននាងលើកូនតុតូច ហើយខ្លួនគេដើរទៅបើកទូទឹកកកចាក់ទឹកក្រេប។

ទឹកមុខវណ្ណខ្មៅ ផ្លាតបំភ្លឺដោយភ្លើងពីក្នុងទូទឹកកក ក៏នៅតែមិនស្រស់ស្រាយ គេដូចកំពុងតែខឹងឬទូលទុក្ខអ្វីមួយធំ។

នាង​ក្រោកយឺត​ៗ​ហើយដើរ​​ចូល​ទៅ​ជិត ដៃស្រីឱបប្រាណគេពីក្រោយ ធ្វើឱ្យកែវទឹកនៅទ្រឹងក្នុងដៃរៀម។ មុខនាងទ្រោបលើខ្នង​ដែលធំខ្ពស់ ហើយភ្នែកនាង​បិទ៖

«បានឱបវណ្ណបែបហ្នឹង ពិភពលោកនេះ ក្លាយជាសន្តិភាពទាំងអស់!»

នាង​រអ៊ូតិចៗ។ ដៃប្រុសរុញទ្វារទូទឹក​កកបិទវិញយឺតៗ ហើយបែរមកធ្វើឱ្យដៃនាង​របូត។ អង្គឱបគេសាជាថ្មី បណ្តាលឱ្យរាងកាយទាំងពីរនៅក្រៀករឹតកណ្តាលរាត្រីកាលស្ងាត់ជ្រងំ។

«មានសង្គ្រាមអីខ្លះ?» ប្រុសវាចាតិចៗហើយលើកទឹកក្រេបក្អឹក មុនពេលទុកកែវលើតុក្បែរប្រាណរួចពោល​បន្ថែមស្ងួតច្រឺង។

«ហើយពេលមិនសប្បាយចិត្ត​ សុខចិត្ត​ទៅជជែកជាមួយអ្នកផ្សេង?»

«ខ្ញុំគ្រាន់តែត្រូវការពេលគិត!» នាងរអ៊ូតិចៗអ​ន្លាយៗ។

ម្រាមដៃប្រុសបងម្ខាងលើកមកអង្អែលសរសៃ​សក់សូត្រ រង់ចាំស្តាប់នាងបន្ថែម ប៉ុន្តែនាង​ហាក់បី​ដូច​ជា​មិនចង់និយាយអ្វីលើសនេះឡើយ។

«តស់ ងូតទឹក សម្រាក!»

វណ្ណប្រាប់តិចៗ រួចទាញដៃនាង​ចេញ​យឺតៗ​ដំណាល​គ្នា។ អង្គមានអារម្មណ៍ថា បុរសនេះមានរឿងជាច្រើនចង់និយាយតែ​…..គេបានសម្រេចចិត្តថា​មិននិយាយ។ នាង​ទាញ​ដៃប្រុសមកវិញ​ហើយងើបមុខសួរ៖

«អត់សប្បាយចិត្ត?»

ទឹក​មុខ​របស់វណ្ណ​ស្មើ គ្មានទេស្នាមញញឹម​ដូចរាល់ដង។ ភាពតឹងតែង​ខ្លាំងលើសពីធម្មតា​កំពុង​តែគ្របដណ្តប់លើឫកពា​របស់គេ។ ​

«គេងទៅ!»

នេះជាអារម្មណ៍ប្លែកខ្លាំងសម្រាប់អង្គ​ នៅពេលដែលនាងយល់ថា គេមានអ្វីមួយរង់ចាំឱ្យនាងវិលមក ​នឹងអាលនិយាយ​ តែពេលនេះគេបែរជាគេចវេះ​មិននិយាយ។

អង្គស្វាងពីងោក​​ងុយ ហើយបែរជាចចេសចង់ស្វែងយល់ថា តើនោះជាអ្វីក្នុងចិត្ត​វណ្ណ។ ស្រីក្រឡេកកែវទឹកលើតុ​ទើបងាកមកវណ្ណហើយនិយាយថ្នមៗ៖

«យប់ហ្នឹងស្ងាត់ម៉េះ? គ្រប់យ៉ាងនៅ​ឯកនគរមិនអីទេ?»

សក្តាវណ្ណជ្រួញចិញ្ចើមពេលនាង​និយាយដល់ឯកនគរ។ ប្រុសមិនមើលមុខនាងទេ គេដកដៃមកវិញ​​ហើយដើរមួយៗទៅរកបន្ទប់គេង។ សំឡេង​គេលាន់មកពីឆ្ងាយ៖

«អត់មានអីទេ!»

អង្គ​មាន​ទឹកមុខងឿងឆ្ងល់ហើយដើរតាមទៅ៖

«វណ្ណតែងតែប្រាប់ខ្ញុំពេលមានរឿងអីមករំខានចិត្ត​មែនអត់?»

គេដោះឡេវអាវដូចត្រៀមងូតទឹក ហើយបែរខ្នង​ដាក់នាង​។

អង្គពោលសួរបង្ហើយអំពីរឿងនៅក្នុងចិត្ត​៖

«មានបញ្ហាអី?….ទាក់ទងនឹង Concert Tours ហ្នឹងមែនអត់?»

ដោយមិនមាត់ វណ្ណដើរទៅក្នុងបន្ទប់ទឹក ហើយបិទទ្វារ។

ច្បាស់ណាស់ អង្គឃើញអ្វីមួយកំពុងតែត្របាក់ស៊ីបេះដូង​វណ្ណ ទោះណាខាងប្រុសមិននិយាយអ្វីច្រើន។ «…..ត្រូវ! ​បើ​ចាញ់ គឺ​ត្រូវ​តែចាញ់​ដោយសារ​តន្ត្រី មិនមែន​ដោយសារ​ដកខ្លួនថយ យកស្នេហាមកឡូកឡំទេ!» នេះជាពាក្យជេន្នីដែលអង្គចងចាំមក។ វណ្ណមិនមែនចិត្តព្រះមិនចេះខឹងទេ ព្រោះតន្ត្រីជាក្តីស្រមៃរបស់គេ ប្រាកដណាស់គេដឹងរឿងទៅហើយ ហើយ…..គេកំពុងអន់ចិត្ត​ មុនពេលនាងមានឱកាសមក​ពិភាក្សាជាមួយគេទៅទៀត។

នៅពេលគេចេញមកវិញ ឈរសម្ងួតសក់ អង្គក៏ជាអ្នកចូលទៅក្នុងបន្ទប់ទឹកវិញម្តង។

«ពេលចេញមកយើងនិយាយគ្នាណ៎ា!»

ស្រីនិយាយផ្តាំគូស្នេហ៍ដោយញញឹម​ តែខាងវណ្ណវិញ មិនញញឹមទេ​។ ជាលើកដំបូងដែលអង្គ​យល់ថា គេខឹងនាង ហើយនាងសឹងថា​ គ្មានចន្លោះនឹង​ដកដង្ហើមបានពេលគេស្ងប់ស្ងាត់បែបនេះ។ ដៃនាងលូក​បើក​ទឹក​ទាំង​បេះដូង​នេះ សួរខ្លួនឯងថា ម៉េចក៏រឿងក្លាយមកជាយ៉ាងនេះ? ម៉េចវណ្ណ​គិតថាខ្ញុំក្បត់គេ ទុកថាគេគ្មាន​តម្លៃ ទាំងការពិត​ខ្ញុំពិបាកចិត្ត​ពេញមួយល្ងាចទៅហើយ?

ស្រីអ្នកនិពន្ធបិទភ្នែក ខាំបបូរមាត់ ដើម្បីទប់ទឹកភ្នែកមិនឱ្យ​ស្រក់។ ក្បាលផ្កាឈូកបង្ហូរតំណក់ទឹកហូរច្រាលថ្នាក់ថ្នម​មកលើរាងកាយនាង ប៉ុន្តែ​គ្មានអ្វីមួយអាចបំបាត់ការឈឺចាប់នៅខាងក្នុងចិត្តនេះបានទេ។ ធម្មតា វណ្ណ​ពិតជាមិនដែលទៅគិតរឿងបែបនេះឡើយ តែមនុស្សឯកនគរមានច្រើន នេះមិនទាន់គិតពីស្រីអ្នកមាន​ម្នាក់នោះផង ពួកគេអាចនឹង​បំផ្លាញនាង​និងវណ្ណ​។ អង្គគិតហើយ ផ្អៀង​ថ្ងាស​ទៅសម្រាក​ទល់​នឹង​ជញ្ជាំងបណ្តោយ​ឱ្យទឹក​ធ្លាក់ខ្ចាយ​​មក​លើ​ខ្នងដែលកំពុងទទួលអារម្មណ៍​​ឯកោ​ទាំងកំពុងមានគេនៅជិត។

«ម៉េចក៏វណ្ណមិនសួរអ្វីៗឱ្យច្បាស់ មុនពេលដែលព្រមឱ្យពួកគេបំពុលគំនិតរបស់គេបាន?» នាង​បិទភ្នែកបណ្តោយឱ្យជលនេត្រលាក់បាំងលាយឡំ​ជាមួយទឹកម៉ាស៊ីន។

«យើងឆ្លងកាត់មកជាមួយគ្នាយូរហើយ តើវណ្ណសង្ស័យខ្ញុំយ៉ាងងាយអ៊ីចឹងបានដែរ?»

អង្គញាប់ញ័ររាងកាយ​ មិនមែនបណ្តាលមកពីសីតុណ្ហភាពទេ ប៉ុន្តែមកពីការភ័យខ្លាចចម្លែកមិនធ្លាប់​មាន​មួយ ដែលចូលមកក្នុងបេះដូងរបស់គេ។

«ទេ!​…វណ្ណមិនដូចខ្ញុំកំពុងគិតនោះទេ! ទុកពេលឱ្យគេបន្តិច! គេកំពុងឈឺចាប់! គេ​ច្របូកច្របល់​ព្រោះថា Concert Tours នេះមានន័យគ្រប់យ៉ាងសម្រាប់គេ ហើយពេលនេះគេមានអារម្មណ៍ថាបាត់បង់ឱកាស? ប៉ុន្តែនៅតែ…ឆ្ងល់! មិនយល់! ហេតុអ្វីគេមើលមិនឃើញថាខ្ញុំនៅខាងគេ? ខ្ញុំក៏ពិបាកចិត្ត​ដែរ!»

នាង​​លើក​ក្បាល​ងើយ​ខ្ពស់ ខាំមាត់ រឹតបន្តឹងថ្គាមក្រោមសម្ពាធ។

«ខ្ញុំមិនឱ្យមានការយល់ច្រឡំនេះកើតឡើងរវាងពួកយើងទេវណ្ណ!»

មាណវី​ក្រោកចេញមក ជាមួយអាវវែងពណ៌ប្រផេះ ដែលគេធ្លាប់តែចូលចិត្តឱបអង្អែលដោយសារ ពេញចិត្ត​ភាពទន់ភ្លន់របស់វា​។

ទ្វារ​បន្ទប់ទឹកត្រូវរុញ​បើក​ចេញមក។ អង្គ​រុំសក់​សើម​របស់នាង​ដោយ​កន្សែងពោះគោធំ សក្បុស​។ បន្ទប់មានភាពស្រអាប់ ក្រោមពន្លឺតិចតួចនៃទីក្រុងដែលជះមកតាមគែម​បង្អួចកញ្ចក់ធំ។ គេបិទភ្លើងគេងហើយ។

នារី​ឈប់ជើងភ្ញាក់ ពេលឃើញគេនៅមិនទាន់គេង​​ តែឈរបែរខ្នង​មក។ ​សក្ដា​​វណ្ណ​មាន​​ទូរសព្ទ​មួយ​​ក្នុង​ដៃ។ គេដឹងសម្រិបជើងនាង​ទើបនិយាយតិចៗទាំងមិនងើបមុខទេ៖

«CEOអង្គ ដូចជាខ្វល់ពីអង្គខ្លាំងណាស់ហ្ន៎! ផ្ញើសារអត់មើលម៉ោងពេលទេ?​»

ពេលនេះទើបនាងដឹងថា គេកំពុងកាន់ទូរសព្ទខ្លួន។

ជាលើកដំបូងដែលអង្គ មាន​អារម្មណ៍ខឹងវណ្ណ។ ក៏ជាលើកដំបូងដែលមានអារម្មណ៍ថា ខ្លួនត្រូវបានវណ្ណសង្ស័យ។

ព្រំដែនចិត្ត​ដែលកំពុងត្រូវបានឆ្លងកាត់រឿងស្មុគស្មាញ​ពេញមួយថ្ងៃ សឹងថាពេញមួយអាទិត្យហើយ មក​បន្ថែមជាមួយរឿងខកចិត្តនៅយប់នេះទៀត អង្គក្រហមមុខ ដើរសំដៅទៅដៃគូដោយសម្លឹងមុខគេថ្មែ​។

អង្គមិនហា​និយាយតែទឹកមុខនាង បានបង្ហាញជាស្រេចហើយ​ថានាង​គិតយ៉ាងណាលើទង្វើសក្តាវណ្ណ​។ ដៃនាងលាទារទូរសព្ទ តែខាងប្រុងខាំមាត់ មិនមានអាការៈថានឹង​ប្រគល់ឱ្យទេ​។ ភ្នែកគេ ​គឺរង់ចាំចម្លើយពីនាង​។

«ឆែកទូរសព្ទទៀត?» នាងនិយាយញ័រក្នុងបំពង់ក​ព្រោះ​ខឹង​។

«ឆែក? មើលធម្មតាទេតើ!» វណ្ណតបដោយមិនដឹងខ្លួនថា នេះជាទង្វើកកំពុងទម្លាក់តម្លៃវណ្ណ ព្រោះនាង​មាន​អារម្មណ៍​ថា​ស្វ័យភាព​របស់​នាង​មិន​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ទេ។ ទូរសព្ទ​ដៃមនុស្ស​ម្នាក់ៗ​​តំណាង​ឱ្យ​ជីវិត​ឯកជន​ដែលនេះជាលម្ហ​មួយ បរិវេណឯកសិទ្ធិមួយនៃមនុស្ស​ម្នាក់ៗ។

នាងលូកដៃទៅដណ្តើមទាល់តែបានមកវិញហើយសម្លឹងគេដោយភ្នែកមូលក្លុំ។ សក្តាវណ្ណញីមុខ​ជាមួយអាការៈច្របូកច្របល់ ហាក់បីដូចព្រួយបារម្ភឬខឹងសម្បា​រឿងអ្វីមួយមិនច្បាស់លាស់ថាពីណាទៅណា ដឹងតែថាគេមានអាការៈស្ត្រេស។

«ដល់ផ្ទះឬនៅអង្គ? ខ្ញុំបារម្ភព្រោះខលមិនចូលច្រើនដង! គឺ….ខ្ញុំចង់បន្ថែមបន្តិចរឿង….តន្ត្រីទេសចរណ៍​នោះ…»

នាងអានហើយ ក៏ងើបមុខមកសម្លឹង​វណ្ណ។ សង្សារឈរច្រត់ចង្កេះពីមុខនាង ជាមួយទឹកមុខឌឺ។ សម្រាប់អង្គ​ពាក្យពេចន៍នេះរបស់វីរៈផ្ញើម​កគឺធម្មតាសម្រាប់អង្គ ព្រោះក្នុងចិត្តនាង​យល់ថា គេជាមេកោយដែលល្អ ហើយ​ប្រហែលជាគេឆ្ងល់ថា តើនាងមានរឿងអ្វីក្រោយពីនិយាយគ្នាយ៉ាង​តឹងតែងអំពីគម្រោងតន្ត្រីទៅអឺរ៉ុប​។ ចំណែកឯវណ្ណវិញ បែរជាយកពាក្យអស់នេះមកបង្កើតឱ្យមានការសង្ស័យគ្នា ទាមទារចម្លើយ ​ព្រោះគេខឹងនាងរឿង​ប្រជែងកម្មវិធីអឺរ៉ុបឱ្យអ្នកចម្រៀងថ្មីឈ្មោះឌីន ឬមួយក៏គេ…..

«​ហើយប្រសិនបើចង់និយាយគ្នា….រឿងទៅអឺរ៉ុប…..និយាយដល់កណ្តាលអធ្រាត្រទៀត ​ឱ្យឡើងមកនិយាយគ្នានៅណេះបាន!»

បេះដូងរបស់អង្គ​ដូចចង់ស្រក់ទឹកភ្នែកជំនួសនាង។

មកដល់ដំណាក់​កាលនេះ សំណួររបស់អង្គទាំងអស់ត្រូវលេបទុកវិញយ៉ាងជូរចត់​។ នាងមិនចាំបាច់សួរថាតើគេនេះកើតអី ហើយមកចង់ដឹងចង់ឃើញសារទាំងនេះ វាយតម្លៃនាងដោយរបៀបណាទេ វាច្បាស់ណាស់ថា គេបានសង្ស័យនាងនិងCEO​ម្នាក់នោះ ទើបមកអានទូរសព្ទរបស់នាង។

ស្រីក្តាប់ឧបករណ៍នៅក្នុងដៃ ដើរថយក្រោយព្រោះតែនិយាយមិនចេញ ដៃរបស់នាងញាប់ញ័រពេលកាន់ទូរសព្ទយ៉ាងណែន។ សំឡេង​​នៃ​ភាព​ស្ងប់​ស្ងាត់នៅពេលនេះ គឺឈឺចាប់ខ្លាំងជាងពាក្យសម្ដីរបស់គេមុននេះរាប់រយដងទៅទៀតខណៈខាងប្រុសឈរបែរខ្នង​។

ការខកចិត្តដែលនាងមានចំពោះវណ្ណ គឺមុតស្រួចដូចចុងកាំបិត។ បើគេខឹងនាងរឿង Concert Tour គួរតែនិយាយគ្នាត្រង់ៗបាន តែគេនិងនាង គួរតែរក្សាការទុកចិត្តគ្នាជានិច្ច​។

មើលពីនេះទៅ គេហាក់បីដូចជាឈរស្ងៀម មិនដកដង្ហើម រាងកាយគេ​ធ្ងន់ដោយក្តីសោកស្ដាយ ប៉ុន្តែមិនបាននិយាយពាក្យសុំទោសទេ​។ មិនយូរប៉ុន្មាន​ វណ្ណរត់ម្រាម​ដៃកាត់តាម​ជើងសក់របស់គេ ជាមួយនឹងអាការៈតានតឹងសឹងថប់ដង្ហើម។

អង្គដឹងថា​គ្រប់ដំណោះស្រាយ​ត្រូវការនិយាយគ្នា ទើបនាង​ចាប់ផ្តើម៖

«មកពីរឿង Tour Concert ហ្នឹងមែនទេ?»

វណ្ណមិនមាត់តែប្រុសឈាន​ចាកចេញ​សំដៅទ្វារ​។

អង្គធ្មេចភ្នែកពេលឮស្នូរទ្វារខាងក្រៅបិទ។

គេទៅហើយ!

ទៅដោយមិននិយាយគ្នាអ្វី មិនស្តាប់អ្វីទាំងអស់។

ជាលើកដំបូង ដែលគូស្នេហ៍របស់នាងចេះខឹង។ គេធ្លាប់ជាមនុស្ស​ស្រួល និយាយគ្នា​មិនចេះ​ប្រកាន់ វណ្ណ​ដាក់ខ្លួន ហើយ​ស្រលាញ់នាងដោយ​ស្ងប់ស្ងាត់។

ហើយពេលនេះ​….ពេលដែលគេឈាន​ចោលនាង ចាកចេញពីនាង​ក្នុងពេល​វេលា​របៀបនេះ ដឹងទេថា នាងកំពុងតែប្រឈមនឹងអារម្មណ៍បែបណា?

អង្គមិនដែលដឹងពីមុនមកទេថា ការ​ឈឺចាប់កំពុងកើតមាន​ពីចំណុចតូចៗផ្តុំមកជាធំឡើងៗ ខណៈ​ដែល​ការចាកចោលនេះ ដូចគ្នានឹងនាង​កំពុងត្រូវបាន​គេបដិសេធ ឬបោះបង់ចោល។

កល្យាណី​ទម្លាក់ខ្លួនមក​លើ​គ្រែ។ រាងកាយ​របស់​នាង​រមួលកោង​លើ​កម្រាល​ពូក ដែលកំដរដោយ​សំឡេងយំសោក​លុបពីលើភាព​ស្ងប់ស្ងាត់​នៃផ្ទៃ​បន្ទប់​។ ​ទម្ងន់​នៃ​ភាព​សោកសៅ​របស់​នាង ឧបសគ្គមួយរយៈពេលមកនេះ ត្រូវបានបញ្ចេញមកមួយទំហឹងតាមរយៈទឹកភ្នែកស្រក់ចុះស្រោចស្រពលើថ្ពាល់សងខាង​។ ការសោយសោក គឺលើសលប់ពីលើអ្វីដែលទើបនឹង​កើតមាន​ឡើង វាប្រៀបបាននឹង​គ្រាប់បែកធំមួយដែលសម្ងំមកយូរហើយក្នុងទ្រូងដ៏រឹងមាំមួយនេះ។

«ទីបំផុតយើងឈ្លោះគ្នាហើយ!» នាងគិតជាមួយនឹង​អ្វីមួយដែលមានន័យលើពីពាក្យថា «​សែនខូចចិត្ត»​។

វគ្គ

បេះដូងធ្លុះធ្លាយ

ក្នុងអាគារខ្ពស់ចំកណ្តាល​​បេះដូង​​ទីក្រុង​ភ្នំពេញ CEOលេងពណ៌សក់​ម្នាក់នោះអង្គុយឱបដៃលើសាឡុង​ សម្លឹង​​​មើល​ថេប្លេត​របស់​គេដែលសម្រាកសំចត​នៅ​នឹង​ភ្លៅ។

អេក្រង់បញ្ចេញពន្លឺ អមមកជាមួយនឹងរូបភាពស្តែងៗពីបន្ទប់ស្ទូឌីយោ​ដែលអង្គនៅម្នាក់ឯង អង្គុយ​លេងព្យាណូ​។ ម្រាមដៃរបស់នាងកំពុងរាំយ៉ាងស្ទាត់ជំនាញលើគ្រាប់ចុច តែរាងកាយនាង ទន់ខ្សោយ​ ពើតផ្សា​ជាមួយទុកសោកនៃទំនុកភ្លេង។

គេយល់ថា អង្គមាន​អ្វីមួយ ដែលជ្រៅ​និងឈឺ…..ដែល​មិនមាន​អ្នកណាម្នាក់​អាច​ជួយ​អ្វីដល់នាង​​បាន​ទេប្រសិនបើនាង​មិនអនុញ្ញាត​។

សូរភ្លេងមិនមានព្រោះកាមេរ៉ា​មិនភ្ជាប់សំឡេង​ ប៉ុន្តែ​អារម្មណ៍បានផ្សារភ្ជាប់មក​។ វីរៈមិនអាចទប់​ចិត្ត​​តទៅទៀតឡើយ ដែគេទាញ​កុំព្យូទ័រ​ទុកហើយ​ដើរទឹបៗសំដៅទៅទីនេះ។

ទ្វាររបើកមក អង្គឈប់ព្រោះ​ភ្ញាក់​ផ្អើល។

វីរៈសម្លឹងកែវភ្នែករលោងរបស់នាង ទោះណានាងងាកចេញ តែគេក្តាប់មាត់ព្រោះបេះដូងនេះទទួលដឹងថា នាង….យំ។

«លេងទៀតទៅ!» វីរៈវាចាមួយៗ។

ក្រៅពីជាបទបញ្ជាក្នុងនាមចៅហ្វាយ អង្គមិនមានវិធីឯណា​លាក់ទឹកភ្នែកបាន មានតែបន្តបន្លប់​ទីនេះ​​ជាមួយបទភ្លេងថ្មីរបស់នាង​។ ម្រាមដៃរបស់ស្រី រំកិលថ្នមៗលើគ្រាប់ចុចនីមួយៗ បញ្ចេញ​ជាសំឡេង​ពីបេះដូង ខ្សឹបខ្សួលអួលអាក់ នៃការចង់បានភាពកក់ក្តៅ។ ភ្លេង​ហូរ​ដូចខ្សែ​ទឹក​​នៃ​​មនោសញ្ចេតនា ទន់ភ្លន់ យឺត​ៗ។ ​សោភ័ណ​ភាពនៃអារម្មណ៍​សោកសៅគ្របដណ្តប់ពាសពេញផ្ទៃបន្ទប់​ ​ពន្យល់​​ប្រាប់​វីរៈ​អំពីក្តីស្រលាញ់មួយដែលកំពុងតែត្រូវបាន​ឧស្សាហកម្មមួយនេះកម្ចាត់បង់​។

ប្រុស​ទាញយកអត្ថបទពីលើម៉ាស៊ីនមកអាន​…..សំណេរនាង​ក្រវេមក្រវាម​​តែបានច្បាមជាប់បេះដូង​របស់​នាយ ឱ្យលង់រឹតជ្រៅទៅក្នុងចង្វាក់ភ្លេងស្រទន់​តែ​ជូរចត់ស្រណោះស្រណោក។ តន្ត្រី​រសាត់​ស្រទន់ ហាក់បីដូចជាដឹងពីរបៀបដើម្បីស្រោបយកព្រលឹងបុរស​ក្មេង ទុកឱ្យគេបានចូលទៅដល់ក្នុង​ទម្ងន់​នៃការឈឺចាប់ស្ងាត់ៗរបស់នាង។

«យប់ស្ងាត់ម្នាក់ឯង ក្រែងតែពិភពលោកកករឹងក្លាយជាថ្ម បេះដូងដែលធ្លុះធ្លាយ​ងាយនឹងវឹកវរ ជាមួយ​ការ​ខូចចិត្ត ឈឺចាប់យ៉ាងនេះម៉្លេះនៅតែជឿលើស្នេហាពិត សម្រែក​សម្ងាត់នៃដួង​ចិត្ត ងងឹតមិនអាច​ជួយ​​»

គេ​មិន​ចង់​អាន​តទៅទៀតទេ។ ទេព​កោសល្យ​ភ្លេងរបស់នាង…..សំណេរ​របស់​នាង​វា​លើសពីអត្ថន័យ​​នៃតំណក់ទឹកភ្នែកដែលនាយបានឃើញ។

«មានរឿងអីមែនទេ?» បុរសម្នាក់នេះលាន់មាត់មកសួរតាមសន្ទុះនៃបេះដូង​ខ្លួន។ ការឈឺចាប់របស់នាងនៅចំពោះមុខ ប្រៀបបីដូចជាកាំបិតមួយ សម្ងាត់ ត្រជាក់ ហើយគ្រោះថ្នាក់។

តរុណីជូតទឹកភ្នែក ញញឹម​ទាំងគ្រាប់ពេជ្រតូចៗនៅដក់តាមរោមភ្នែកងរទាំងសងខាង។

«ចូលតួពេក!»

​ខាំមាត់តិចៗ វីរៈ​សម្លឹង​នាង​មិន​ព្រម​លែង​ មិន​ថា​នាង​​​ឱន​មុខ​​គេច​ សើច​ទាំង​ទឹក​​ភ្នែក​ហើយ​ ធ្វើជាផ្តោត​លើព្យាណូ។ ប្រុស​ទម្លាក់​ក្រដាស​បទចម្រៀងមកស្រាលៗលើឧបករណ៍តន្ត្រី​។ គេមានកាយវិការ​​ធម្មតាទេ ម្តេចនាងមានអារម្មណ៍ថា គេកំពុងខឹង។

គេ​ដឹងមែនទេ​ ថាបទចម្រៀងនេះ ទំនុកភ្លេងនេះ នាងតែងវាឡើងពី ដំបៅដ៏ជ្រៅមួយពេញមួយ​យប់​​មិញ​។ វីរៈមិនមាត់មិនក តែភ្នែកគេចេះនិយាយ។

ពន្លឺភ្នែកស្រទន់នេះសម្លឹងនាង តែគេមើលឃើញ សក្តាវណ្ណ។

បើអង្គយំ គ្មានអ្វីក្រៅពីរឿងTour Concert​នោះទេ គេដឹងច្បាស់។ CEOច្រូងសក់ពណ៌ខៀវដិត ហើយដកដង្ហើមឃូរ។ ខាងស្រីនៅសម្លក់ព្យាណូ ព្រមទាំងក្រដាសទំនុក​ច្រៀង​ចៀស​​វាង​មិន​សម្លឹង​ភ្នែក​គេ​វិញ​ឡើយ​។

«សក្តា​វណ្ណ​!​» គេនិយាយពាក្យបីម៉ាត់នេះក្នុងបេះដូង ហើយព្រមទទួលស្គាល់ថា ស្រីម្នាក់នេះ មាន​ការ​ទាក់​ទង​គ្នាជាមួយភាពកើតទុក្ខ​មិនសុខចិត្ត​ជា​ភ្លើង​ដែល​ឆាបឆេះ​ក្នុង​ខ្លួន​គេ​តាំង​ពី​​បាន​​ចួប​​​នាង​​​​ដំបូង​ម្ល៉េះ។ នាង​បាន​បាត់បង់ខ្លួននាងទៅក្នុងរលក​តូរ្យ​តន្ត្រីដ៏ខ្លោចផ្សា តែ​CEO​​ក្មេងបានបាត់បង់បេះដូង​​គេទៅក្នុងតំណក់ទឹកភ្នែកនីមួយ​ៗរបស់នាង​។

មានពាក្យពេចន៍ជាច្រើន ខាងប្រុសចង់និយាយ តែ…..គំនិតទាំងអស់របស់គេ ត្រូវបានរំខានដោយការ​គោះទ្វារ។

«បងវីរៈ! លោករតនៈ​មកដល់G-Brother ចង់សុំចួប​បងផ្ទាល់!»

រឿង៖ ​ទំនុកភ្លេងស្នេហ៍ ភាគទី៣៤
«មនុស្សអស់នេះ….ពិសពុល! គួរឱ្យ…..»

នាង​បាន​ផ្អាកបញ្ជោះត្រឹម​ណេះ ​ដោយ​ទុកឱ្យ​ពាក្យ​នៅសល់ទាំង​នោះ​ លិច​ចូល​ទៅ​ក្នុង​បេះដូងមនុស្ស​ម្នាក់ដែលបើកភ្នែក​ក្រឡង់ៗ។

«ពិសពុលអី? អ្នក….ណា?»

​ ពុទ្ធិដាក្រពាត់ដៃ បែរចេញបន្តិច តែមិនចោលការចាក់ចុចតាមផែនការនោះឡើយ៖

«មិត្តស្រី…..របស់វណ្ណ!!! ហ៊ឹម អូខេ! និយាយឱ្យត្រង់ទៅត្រង់មកបានទេតើ! គឺ…អង្គលក្ខិណា អ្នកដែល​ត្រូវបានវណ្ណបង្ហើបពីរឿងទេសចរណ៍​តន្រ្តីអន្តរជាតិមុនគេ ពេលនេះ​បាន​ដាក់​គម្រោងចម្រៀងឌីជីថល​របស់នាង ប្រជែងយកឱកាស​ជាមួយវណ្ណ អូ៎ទេ! គឺយកឱកាស…..របស់វណ្ណ!!! នាងប្រជែងមនុស្ស​ដែល…..បានទុកចិត្ត​នាង​បំផុត!»

សក្តាវណ្ណ ងក់ក្បាលដោយទឹកមុខបង្ហាញភាពច្របូកច្របល់ ​និងលូកយកទូរសព្ទមកក្នុងសភាពអន្ទះអន្ទែង​។​ ចម្ងល់​និងសៅហ្មង លាយគ្នា​ពេញមុខស្រស់សង្ហា​។

«ពុទ្ធិដា….កុំយកអង្គមកនិយាយលេងសើច!» គេព្រមាន​ដាក់នាង​ដោយមុខក្រហម។

ពុទ្ធិដា​លើក​ចិញ្ចើម សំឡេង​របស់​នាង​ឥឡូវ​លាយឡំ​ដោយ​ក្តី​បារម្ភ​និង​ឧបាយកល​៖

«អ៊ីចឹង​? ខ្ញុំនិយាយលេងសើច? រឿងតន្ត្រីទេសចរណ៍​ជាមុខមាត់របស់ឯកនគរ ខ្ញុំយកមកលេងសើច​កើត​ទេ? ហើយ….វា​ជា​ឱកាសដំបូង​សាងកេរ្តិ៍​ឈ្មោះឱ្យវណ្ណផង ស្មានថា….ខ្ញុំសប្បាយចិត្ត​ណាស់?»

សក្តា​វណ្ណ​ច្រត់ចង្កេះម្ខាង ដៃម្ខាងចុច​មិនចូលនាងសោះ។ រាងកាយខ្ពស់ស្រឡះ​របស់គេមាន​ចំហេះ​នៃ​ការមិនសុខ​ចិត្ត​និងមិនទទួលស្គាល់គ្រប់ពាក្យពេចន៍ដែលកំពុងតែឮមក។

មិនឱ្យឱកាសរំលងទៅបានទេ ពុទ្ធិដា​ដើរមកខ្សឹបក្បែរ៖

«ខ្ញុំសួរវណ្ណ!…..បើខាងណោះ មិនមានគម្រោងការជែងយកឱកាសពីយើង ហេតុអ្វីបានជាក្មេង​ឈ្មោះ​ Din ទើបចូលច្រៀងក្រោយវណ្ណ ហក់ឡើងខ្លាំង ហើយទទួលបានការចាប់អារម្មណ៍ច្រើនឡើង​ៗ​?​»

អំពីអង្គ វណ្ណមិនចេះខឹងនាងដោយងាយទេ តែអំពីឌីន​ អ្នកចម្រៀងដូចគ្នា វណ្ណប្រាកដជាកំពុងត្រូវពុទ្ធិដា​ចាក់ចំចំណុចខ្សោយ។

«អស្ចារ្យ​ណាស់ ខណៈ​ពេលវណ្ណនៅនេះកំពុងតស៊ូហាត់សមបែកញើស អ្នកដែលវណ្ណជឿ….. ​កំពុង​ឆ្លៀតពេលយកឱកាសរបស់វណ្ណ ទៅឱ្យអ្នកដទៃ!»

«ឈប់និយាយ!» វណ្ណងាកមកដោយទឹកមុខមាំ។ ខណៈពុទ្ធិដា​សម្តែងទឹកមុខភ័យព្រួយ សក្តាវណ្ណនិយាយបន្ថែម៖

«ដាមិនស្គាល់គេទេ! កុំចោទប្រកាន់គេ!»

ពុទ្ធិដាហា​មាត់មិនសុខចិត្ត​។ នាង​មិនឈប់ត្រឹមណេះឡើយ សម្តីនាងលាន់មកស្រួយៗពីក្រោយខ្នង​បុរសអ្នកចម្រៀងដែលព្យាយាមគេចវេះ​ចាកចេញ៖

«ចោទ? ដល់វគ្គអ្នកឈឺឆ្អាល​​ត្រូវមាត់ ហើយអ្នកមានពុតបានតំណែងថ្មី?…..វណ្ណ!!! តន្ត្រីអន្តរជាតិសម្រាប់ខ្មែរយើង ៣០ឆ្នាំនេះមិនដែលមានម្តងទេ!»

វណ្ណឈប់ស្ងៀម ព្រោះជើងឈានមិនចង់រួច។ រូបភាពនាង​និងការងារមិនឈប់សម្រាករបស់នាង កាលពីរាត្រីនីមួយ​ៗ រហូតដល់ភ្លេចស្នេហា​​ដែលមានមកជាមួយគ្នាលេចឡើងក្នុងការ​ចងចាំរបស់គេ។ សំណួរគឺ តើអង្គ​​ទុកគេនិងវត្តមានគេក្នុងជីវិតនាង​ តិចតួចជាងG-brother?

ដើម​ទ្រូង​របស់សក្តាវណ្ណហាក់ថប់ខ្លាំង។ គំនិតរបស់គេបានឆ្លងពីអង្គ ទៅដល់ក្មេងអ្នកចម្រៀង​ឈ្មោះ​ឌីន ដែលជាអ្នកចម្រៀងថ្មី បន្ទាប់មក….សំឡេងពុទ្ធិដា​បានបង្ហើយការសង្ស័យរបស់គេ៖

«CEO​សក់ខៀវម្នាក់នោះ មិនចោលគំនិតវាយបងវង្សសោះ! ចុងក្រោយរើសយក​កវីស្រីខ្សោយបទពិសោធន៍​ម្នាក់មកជានុយវាយប្រហារឯកនគរ​យើង! ពុតត្បុតអស់លេខ!»

វីរៈត្រូវបាន​គេសង្ស័យនិងលបច្រណែនជាសម្ងាត់ តាំងពីមាន​ពាក្យចចាមអារាមជាមួយអង្គកាលពីកុងត្រា​ការងារដំបូងៗមក ប៉ុន្តែអ្នកចម្រៀងបានព្យាយាម​​លុបរុញ​វាចេញចោល​ ដោយប្រាប់ខ្លួនឯងថា មនុស្សស្រលាញ់គ្នា​ត្រូវជឿគ្នា ប៉ុន្តែពេលនេះ…..។

អង្គជាមនុស្ស​ក្រៅផលិតកម្មតែម្នាក់គត់ ដែល​ដឹងរឿងតន្ត្រីទេសចរណ៍​នេះ បើអង្គមិន​ធ្វើ ហេតុ​ដូចម្តេចបានជាG-Brotherដឹង​?

​ប្រុសវាចាតិចៗដោយម៉ឺងម៉ាត់ថា៖

«អង្គ ប្រាកដជាមានហេតុផល!»

ពុទ្ធិដា​​រត់តាមហើយពន្យល់៖

«​ខ្ញុំមាននិយាយថា នាងគ្មានហេតុផលពីពេលណាវណ្ណ? តែសំខាន់….ហេតុផលអី? ​បានជា….ត្រូវក្បត់វណ្ណ? លុយ???»

សក្តាវណ្ណងាកមក​ដោយខូចចិត្ត ភ្នែកគេសន្លឹម គេតាមសម្លឹងពុទ្ធិដា​​ធ្វើឱ្យស្រីអ្នកមានលែងហ៊ាន​​បន្ថែម​ល្បោយ។ សំឡេងប្រុសស្អកៗខូចចិត្ត៖

«កុំលូកលាន់រឿងផ្ទាល់ខ្លួនរបស់ពួកខ្ញុំ! បើខ្លួនជាអ្នកដែលឱ្យលុយថាធំ កុំគិតថាគ្រប់គ្នា​គេអ៊ីចឹង​ដែរ​!​»​

ពុទ្ធិដា​ខឹងក្រោធ។ ​នាង​​ទាញ​​អាវ​វណ្ណ​បក​មក​វិញ​។ គេ​ក្តាប់មាត់រំងាប់កំហឹងព្រោះជណ្តើរយន្តមិនទាន់មកដល់​។ ស្រីអភិជន​ថាច្រែតៗឡើង៖

«ឌឺខ្ញុំ? ល្អ! ល្អខ្លាំង! កាន់ជើងទៀតទៅ! តែកុំភ្លេចណាវណ្ណ! ក្រៅពីលុយ នៅមានរឿងច្រើនទៀត ដែលមនុស្សមាន​មហិច្ឆតាអាចធ្វើបាន ក្រៅពីកេរ្តិ៍​ឈ្មោះ​ឬសម្ភារៈ មនុស្ស​នៅចាញ់តណ្ហាមួយទៀត គឺ…..ចង់ឈ្នះ! អង្គលក្ខិណាជាមនុស្ស​មានគំនុំ ជាមនុស្ស​ចិត្តត្រជាក់តែគុំកួន! ស្មានថាគ្រូគេ ឈ្មោះពិស្តារហ្នឹង​ ជាមនុស្សបែបណា? គេធ្លាប់ចាញ់បងខ្ញុំគ្រប់យ៉ាង បានជាគុំកួន​បំផ្លាញឯកនគររហូត​ដល់អន្តរាយខ្លួនឯងក៏មិនព្រមចប់ បន្តរឿងបំផ្លាញនេះ ដល់កវីដ៏ល្អរបស់វណ្ណទៀត! គិតឱ្យវែងវណ្ណ!»

ពេលនាង​លើកពីបងពិស្តារមកភ្ជាប់ វណ្ណត្រូវគាំងធ្មឹង។ ស្អីក៏ដោយគេធានាបានថា អង្គមិនមែនលោភលន់តែរឿងគំនុំជីវិតរបស់ផលិតករG-Brother វណ្ណមិនអាចប្រកែកបានទេថា អង្គលក្ខិណាមិនដែលភ្លេចរឿងនោះឡើយ។

«តើអូនខំទាំងយប់ថ្ងៃ មិនមែន​ដើម្បីអ្វីទេ តែដើម្បីសងសឹក?»

គេគិតទាំងក្រៀមក្រំចិត្ត​ហួសថ្លែង។ ខណៈសំឡេងពុទ្ធិដា​រអាក់រអួលនិយាយមកបន្ថែមតាមរបៀបខូចចិត្ត​ខ្លាំង៖

«ទោះអ្វីក៏ដោយ បើនាងហ្នឹងល្អ ម៉េចយកឱកាសនិងអនាគតរបស់វណ្ណមកដាក់ទុន! កោតចេះការពារទៅរួច!»

ថាចប់ក្រោមភាពទុក្ខសោកហើយ​ស្រី​អភិជនឈាន​ចេញទៅក្នុងប្រអប់ជណ្តើរចាកចោលអ្នកចម្រៀង​ប្រុស​ឱ្យទៅឈរធ្មឹង​វិលវល់។

សក្តាវណ្ណដឹងណាស់ថា ប្រសិន​បើ​ការ​ប្រកួត​ប្រជែងមួយ​នេះ​ដំណើរ​ការ​ទៅឱ្យខាងG-Brotherឈ្នះ គេតែង​នៅពីក្រោយ​ឌីនម្នាក់នោះ។

​បច្ចុប្បន្ន ឌីននិងG-Brother  បាន​ក្លាយ​ជា​គូ​ប្រជែង​ផ្ទាល់​របស់​គេទៅហើយ នាងដឹងរឿងនេះ ក្រៅ​ពីមិនប្រាប់គេតាមត្រង់ បែរជាខំធ្វើការដាច់បាយទឹកដើម្បីពួកគេ តើនេះមានន័យថាម៉េចឱ្យប្រាកដ? អង្គខំ​យ៉ាងនេះដើម្បីបញ្ចប់ជីវិត​សិល្បៈកំពុងតែរុងរោចរបស់គេ?

សារគេលោតអក្សរមក គឺពុទ្ធិដា៖

«វណ្ណ! វណ្ណគិតថាគេ មិនគិតពីអាជីពរបស់គេជាងវណ្ណ? អ្នកណាក៏បានឃើញដែរ ពីរបៀបដែលអង្គលក្ខិណា​ផ្លាស់ប្តូរមួយរយៈមកនេះ! ឡូយឆាយ! ល្បី! ហេតុអ្វី? ហេតុអីG-Brotherយកនាង​ទៅ? ស្មានថា ស្រុកខ្មែរខ្វះអ្នកពូកែ? គឺគេបានឆ្លៀតឱកាស យកនាង​មកវាយវណ្ណ! នាងជាកូនសោ​ធំ បើគ្មាន​នាងក្បែរវណ្ណ ឯកនគរដួលចាញ់បានដែរ? ហេតុអ្វីបានជានាងឱ្យឌីនមកជែងឈរនៅលើឆាកមួយ ដែលគួរតែជារបស់វណ្ណ?​»

វណ្ណញញឹមដោយឈឺចាប់ ឱន​មកសម្លឹង​និងអាន​អក្សរទាំងនេះ ម្តងហើយម្តងទៀតដោយអារម្មណ៍ទោមនស្សហួសថ្លែង។

ប្រាកដហើយ គេតែងតែ​ចង់ការពារទស្សនៈគេខ្លួនឯងចំពោះសង្សារ គេចង់បន្ត​ជឿ​លើនាង​ ជឿ​ថា​នាង​មិន​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទេ  ប៉ុន្តែ​អំពើទាំងឡាយ​ដ៏កខ្វក់ បំភាន់​ក្នុងឧស្សាហកម្ម​នេះ បានញ៉ាំង​ឱ្យ​​បំពង់កគេគាំង​។

ហើយ….សម្តីសាមកែវ….និងពុទ្ធិដា ឥន្ទវង្ស បានពង្វក់គេបានយ៉ាង​​ល្អ​ជាង​អ្វីទាំងអស់ គឺទាញឱ្យសក្តាវណ្ណជឿថា សម្ពាធ​និងការប្រកួតប្រជែង អាចផ្លាស់ប្តូរមនុស្សគ្រប់គ្នាបាន។

ពុទ្ធិដា​សរសេរមកបន្ថែម៖

«នៅទីនេះគ្រប់គ្នា​ខ្វល់ពីវណ្ណ! ព្រោះវណ្ណ​ជាកំពូលតារារបស់យើង! យើងនឹងប្រើគ្រប់វិធី ដណ្តើម​យក​អ្វីៗ​ដែល​ជា​របស់​វណ្ណ​មក​ឱ្យវណ្ណវិញ! ពិសេស….ខ្ញុំ…..ខ្ញុំគ្មានថ្ងៃ ព្រមឃើញវណ្ណឈឺចាប់ទេ!»

ទោះមិនដែលចង់យកពាក្យ​សម្ដី​របស់​ពុទ្ធិដាមកទុកជាសំខាន់ តែពេលនេះ គ្រប់យ៉ាងចំៗចំណុច​ពេក​ហើយ​។ ​នាងកំពុងលាតត្រដាងមក​នូវ​ការ​ពិត​ដែល​គេ​មិន​ចង់​ប្រឈម​មុខគិត។

នៅក្នុងសិល្បៈដ៏អាត្មានិយមមួយនេះ សេចក្តីស្រលាញ់​និងភាពស្មោះត្រង់​មិនមែនតែងតែអាចរក្សាបាន លើផ្លូវឆ្ពោះទៅរកភាពជោគជ័យនោះទេ។

អង្គមិនបានបើកទូរសព្ទទេ រាល់ពេលសមភ្លេងឱ្យឌីន ឬពេលប្រជុំជាមួយក្រុមអគ្គនាយកដូចជាពេលនេះ។ នាងនៅអង្គុយក្នុងការិយាល័យរបស់វីរៈ។

សូរសំឡេង​ស្រទន់នៃម៉ាស៊ីនត្រជាក់ ស្ទើរតែលាន់គ្របពីលើគ្រប់គ្នាបាន ដោយសារ​អ្នកទាំងពីរ​ស្ថិតក្នុងអារម្មណ៍តឹងតែងស្ងៀមស្ងាត់។

ពេលដែលអង្គ​បានដឹងពីរឿងតន្រ្តីទេសចរណ៍​នេះ នាងមានអារម្មណ៍ថា មិនមែនជារឿងតូចទេប្រសិនលើកនេះ វីរៈលើកយកគម្រោងរបស់នាង​ទៅប្រជែងជាមួយ​ឯកនគរ។

ការញុះញង់របស់ប្រព័ន្ធផ្សព្វផ្សាយទើបនឹងដោះស្រាយបាន វណ្ណនិងនាងទើបតែមាន​សន្តិភាពទាំងអាជីពនិងស្នេហា ហើយឥឡូវនេះការប្រកួតប្រជែងមួយមិនបានរំពឹងទុក បែរជាកំពុងកើតមាន​ឡើងរវាងG-Brotherនិងឯកនគរ ដោយមាន​នាង​និងវណ្ណជាតួអង្គប្រឈមគ្នា?

តឹងចិត្តណាស់ តែនាង​បានប្រាប់អំពីកង្វល់នេះឱ្យវីរៈយល់។ ពួកគេ​បានពិភាក្សារឿងនេះ ហើយ​គ្រប់យ៉ាងបានស្លាក់ នៅក្រោមភាពស្ងៀមស្ងាត់។

វីរៈអង្គុយចំហៀងនាង គងលើជង្គង់វែងៗរបស់គេ បញ្ចេញនូវសភាពរិះគិត​ដោយ​ស្ងប់ស្ងាត់។ មេ​ដឹក​​នាំ​​​ដ៏​មាន​ឥទ្ធិពលម្នាក់នេះ ទម្លាក់ភ្នែកដ៏ឆ្លាតវៃ​និងមុតស្រួចរបស់គេសម្លឹងកម្រាលព្រំ បង្ហាញពីគំនិត​ដែលចូលរួមដោះស្រាយកង្វល់ជាមួយនាង។

ចុងក្រោយ CEOហាមាត់និយាយ​៖

«អង្គ! គិតអ៊ីចេះទៅចុះ!…ប្រសិនបើដំណើរការនេះ មានន័យថាជាការដាក់សម្ពាធអង្គ ជាពិសេសជាមួយ មិត្តប្រុសរបស់អង្គ ខ្ញុំនឹងយល់ព្រម​ទម្លាក់វាចោល!»

នាង​ឈ្ងោកមុខពេលឮពាក្យថា«មិត្តប្រុស»​។ ពាក្យនេះរាងធ្ងន់បន្តិចនៅពេលពាក់ព័ន្ធជាមួយការងារ ប៉ុន្តែហាក់មិនរង់ចាំឱ្យនាងពិបាកចិត្ត​ទាន់ វីរៈពោលបន្ត៖

«អង្គ ​មិន​សម​​ត្រូវ​មកកៀបនៅ​ចំ​កណ្តាលរវាងផលិតកម្មពីរ​នោះ​ទេ!»

ការតស៊ូមួយលេចឡើងក្នុងសម្បជញ្ញៈរបស់អង្គ នាង​ងក់ក្បាលហើយវាចាទាំងមិនហ៊ានមើលមុខ​នាយ​ចៅហ្វាយ​ចំឡើយ៖

«ខ្ញុំ…..ខ្ញុំ….​មិន​អាចយក​ហេតុផលផ្ទាល់ខ្លួន ម​ករារាំងការងារធំរបស់ផលិតកម្មទេ!​​ ទោះ​បី​….ជា​គម្រោង​នេះ ​មាន​ន័យ​ថា ត្រូវប្រជែង​​ជាមួយ​គេ​….សក្តាវណ្ណ….​ក៏​ដោយ! ខ្ញុំ…..មិនអាចបញ្ចប់សុបិនរបស់ឌីន ​និងស្នាដៃដំបូងរបស់CEOដូចគ្នា!»

​ ការងារនិងស្នេហា​មិនអាចឡូកលំបាន​ទេក្នុងទស្សនៈនាង ទោះណានាង​មិនចង់ តែរឿងនេះមិនមែនទាក់ទងត្រឹមនាង​ម្នាក់ឡើយ ជាមុខមាត់នៃG-Brotherទាំងមូល។

សភាវគតិរបស់បុរសជាមេដឹកនាំ យល់ចិត្ត​នាង ហើយនាងយល់ការលំបាករបស់អង្គ ដែលការពារតួនាទីនិងការទទួលខុសត្រូវរបស់វីរ: តែនាង​នឹងប្រឈមជាមួយសង្សារ។

គេគ្រហែម….សំឡេង​របស់​វីរៈ​ស្រទន់ ប៉ុន្តែបង្ហាញឱ្យ​ឃើញអារម្មណ៍មួយចង់ចែករំលែកសម្ពាធជាមួយ​នាង៖

«ខ្ញុំចង់រុញG-Brotherឱ្យធ្វើអស់ពីសមត្ថភាព ហើយទៅឱ្យដល់ចំណុចកំពូល តែអាចថា….មិនទាន់ធ្វើពេលនេះក៏បាន ព្រោះ…..អង្គអាចប្រឈមនៅក្នុងទីតាំងដែលមិនស្រួលចិត្ត​ ឬមាន​ជម្លោះជាមួយ​មនុស្ស​​ពិសេស​ដោយសារតែរឿងលើកនេះ!»

នាង​នៅស្ងៀម ដៃម្ខាងកាន់ជាយសំពត់ពណ៌ទឹកសមុទ្រ។ សភាពរបស់នារីតូចនេះ​គឺគិតដល់ចិត្ត​សង្សារ​នាង​ពិតណាស់ វីរៈមើលឃើញច្បាស់​។

គេសសៀររុញកៅអី​ចូល​ទៅ​ជិតអង្គ ហើយ​បញ្ចេញ​សំឡេង​​​កាន់​តែ​ច្បាស់លាស់៖

«អ្ហេ៎ កុំតឹងតែង! ប្រសិនបើ​ឱកាសមួយ​នេះ ​មាន​ន័យ​ថា​G-Brother​យកសន្តិសុខផ្លូវចិត្ត​អង្គទៅ​​ប្រថុយ​​ឬហៅម្យ៉ាងថា ​បើកកកាយ​​របួស​ចាស់ឱ្យអង្គឈឺចាប់….​ខ្ញុំ​ផ្អាកវាបាន! ឆ្នាំនេះមិនធ្វើ Tours Concert ឆ្នាំក្រោយយើងធ្វើបាន មិនអ៊ីចឹង?»

CEOម្នាក់នេះ សម្រាប់អង្គ គឺគេជាមនុស្ស​ប្រុសម្នាក់ ដែលចេះយល់ចិត្ត​អ្នកដទៃបំផុត ក្នុងចំណោមមនុស្ស​ដែលអង្គធ្លាប់ឃើញ។ គេមានប្រាក់ អំណាច ​និងមិនដែលស្គាល់លំបាក ម្តេចក៏មើលទៅ គេមានសមានចិត្ត​ទូលាយ យល់ដឹង ពីអារម្មណ៍អ្នកដទៃខ្ពស់ម្ល៉េះ?

ជាមួយ​បរិយាកាសដែលប្រែមកជា«សែនធូរស្រាល»​ ការ​សារភាពសម្ពាធ​ផ្លូវ​ចិត្ត​របស់អង្គ​ហាក់លេច​​ចេញ​ដោយស្វ័យប្រវត្តិ។ ជាមួយកែវភ្នែកព្រិចៗហាក់មាន​កំហុស នាងសម្រេចចិត្ត​សារភាព៖

«CEO​លោកដឹងទេ ខ្ញុំពិបាកចិត្ត​ណាស់ប្រសិនវណ្ណធ្លាក់ ព្រោះនេះជាឱកាសដំបូងក្នុងជីវិតគេក្នុងនាម​ជាអ្នកចម្រៀងម្នាក់! តែបើឱ្យG-Brotherចាញ់ប្រៀបឯកនគរដោយសារចំណងទាក់ទងរបស់ពួកខ្ញុំ ខ្ញុំរឹតតែមានអារម្មណ៍អាម៉ាស់!»

ភ្នែករបស់អង្គមិនអាចលាក់កំបាំងសម្ពាធនិងទុក្ខព្រួយដ៏ធំនេះបានទេ។ សំឡេងរបស់នាងបែក​ស្អក​ៗ​បន្តិច​ហើយព្យាយាមនិយាយបន្ថែម៖

«ខ្ញុំសុំពេលមួយថ្ងៃ ហើយ….សន្យាថា ខ្ញុំនឹងដោះស្រាយជាមួយរឿងលើកនេះ ឱ្យបានត្រឹមត្រូវ! សុំពេល​មួយថ្ងៃបានទេ?!»

វីរៈនៅធ្មឹងសម្លឹងនាង​…..គេមិនមែនមិនយល់ស្របនឹងពេលវេលាម្ភៃបួនម៉ោងដែលនាងកំពុងតែស្នើសុំនេះទេ តែសភាពដែលអង្គលក្ខិណាកំពុង​ប្រយុទ្ធនឹងបេះដូងដើម្បីការពារឧត្តមភាពការងាររបស់​នាង ធ្វើ​ឱ្យគេ​«អាណិត»។

«បានទេ?» នាង​ផ្ទួនសួរខ្សឹបៗខ្លាចចិត្ត​គេជាខ្លាំង។

ខាងប្រុសភ្ញាក់អារម្មណ៍មកវិញ គេងក់ក្បាល ជាមួយកែវភ្នែកនិងទឹកមុខហ្មត់​ចត់​៖​

«អង្គ! ប្រាប់ហើយ​ថា ខ្ញុំ​មិន​ចង់ឱ្យការងារលើកនេះ ​ក្លាយ​ជា​ហេតុផល​ដែល​អង្គ​​ត្រូវ​ប្រឈម​មុខ​នឹង​អ្វីៗ​ដែលអាចធ្ងន់ ឬ​​ឈឺ​ចាប់នោះទេ!  ប៉ុន្តែ…​ខ្ញុំក៏នឹង​មិនធ្វើឱ្យអ្នកគ្រប់គ្នាដែលពឹងយើងត្រូវខកចិត្តដែរ! យើងប្រកាស​ត្រៀមខ្លួនសម្រាប់តន្រ្តីអឺរ៉ុបឆ្នាំក្រោយ អូខេ! ឈប់ពិបាកចិត្ត!»

គេដាក់ដៃមកលើស្មា​នាង​ហើយ​ក្រោកដើរទៅ។ ចិត្ត​វីរៈមានតែខ្លួនគេដែលដឹង​….ពិបាកនឹងឈរ​សម្លឹង​មនុស្ស​​ស្រីល្អៗម្នាក់នេះ…..ឈឺចាប់ ឬសូម្បីតែនាងមានទុក្ខព្រួយ។

ទោះយ៉ាងណា អង្គមិនស្រួលចិត្ត​ជាមួយការសម្រេចចិត្ត​នេះឡើយ។

នាង​ក្រោក​ដើរត្រឹកៗតាមពីក្រោយគេ។

«CEO ខ្ញុំគិតសិន! កុំទាន់ប្រកាសអីទាំងអស់​! សូមគិតដល់ចិត្ត​អ្នកភ្លេង គិតពីឌីន និងក្រុមយើងដទៃផង!»

វីរៈងាកមកវិញជាមួយដៃទាំងពីជ្រែងហោប៉ៅដូចសព្វមួយដង។ បុរសនេះសម្លឹងមើលទៅសភាពខ្វល់​ខ្វាយរបស់នាង​។ សក់វែងដូចសូត្រ ទឹក​មុខស្រទន់ កែវភ្នែកឆ្លាតវៃ តែស្មោះត្រង់ គេស្រាប់តែចង់ឃើញ​សក្តាវណ្ណម្នាក់នោះ ថាមានអ្វីពិសេសបានជាមានឱកាស​បានបេះដូងមនុស្សល្អដូចអង្គ បណ្តាល​ឱ្យនាងបារម្ភយ៉ាងនេះដោយសារគេ?

«ព្រោះអ្នកចម្រៀងប្រុសម្នាក់នោះ នាងត្រូវយ៉ាប់យ៉ឺនថ្នាក់នេះ?» នេះជាអ្វីដែលវីរៈលបច្រណែនជាសម្ងាត់ តែមាត់វិញ គេអាចគ្រប់គ្រងទឹកមុខ​បានយ៉ាងល្អ។

អង្គរួសរាន់និយាយបន្ថែម៖

«ខ្ញុំមិនអីទេ! ខ្ញុំសន្យាថា នឹងសម្រេចចិត្ត​ច្បាស់លាស់ ក្រោយពីពិភាក្សាជាមួយគេរួចហើយ!»

«គេ» ដែលនាង​និយាយ ដូចជាអ្វីមួយទើសៗក្នុងបេះដូង​CEOកំលោះ​។ ទោះបីជាយ៉ាងណា វីរៈមិនមាន​ប្រតិកម្មយ៉ាងណាទៀតឡើយ។ គេងក់ក្បាល«ok»ដោយស្ទាក់ស្ទើរ។

«យល់ព្រម! ប៉ុន្តែ….ចាំ! កុំគិតច្រើនហួសហេតុ​! គ្រប់យ៉ាង​យើងដោះស្រាយបាន! សន្យា?!»

អង្គសម្លឹងគេភ្លឹក បន្ទាប់មកនាង​ញញឹមតិចៗ បន្លប់ភាពសោកសៅដែលកំពុងបន្ទោសខ្លួននាង​ថា​ បើមានសំណាងបានបុរសល្អបែបនេះមកជាចៅហ្វាយហើយ ម្តេចបែរជាមិនអាចខំឱ្យអស់ពីលទ្ធភាពយកTours Concert មួយនេះមកឱ្យគេឱ្យខាងតែបាន?

«ចាស៎ ខ្ញុំសន្យា!»

នាង​ឱនលំទោន​ចាកចេញទៅ បន្សល់ទុកនូវបុរសម្នាក់នេះឈរម្នាក់ឯងឯកោបែរខ្នង​សោះអង្គើយតែចិត្ត​វិញសែនទន់ភ្លន់អាណិតនាង​។ គេយល់អំពីសម្ពាធដែលអង្គកំពុងដាក់ផ្ទុកលើស្មា។

នៅលើលោកនេះ ពេលវេលានេះ ហើយក្នុងពិភពសិល្បៈមួយនេះ មនុស្ស​ស្រីដែលស្រលាញ់មនុស្ស​ប្រុសលើសពីកេរ្តិ៍​ឈ្មោះនិង​លុយកាក់ ហាក់បីដូចជាផុតពូជអស់ហើយ។ ប្រសិន​ថ្ងៃនេះ គេមិនស្គាល់អង្គ វីរៈ​គ្មានថ្ងៃគិតថា នៅមានមនុស្ស​បែបនេះលើលោកទេ។ តន្ត្រីជាជីវិតរបស់អង្គលក្ខិណា តែបើនាង​ចោលឱកាសទៅអឺរ៉ុបព្រោះសក្តាវណ្ណ មានន័យថា មនុស្ស​ប្រុសនោះ សំខាន់ជាងជីវិតរបស់នាងទៅទៀត។

វគ្គ

ស្នេហ៍មិនយល់ចិត្ត​

ក្លឹបរាត្រី បញ្ចេញពន្លឺស្រទន់តិចៗ ត្រជាក់ល្ហឹម​ក្រោមភ្លេង​Surround soundយ៉ាងអន្ទង​ចិត្ត​។ អង្គក៏ដូច​ជា​មិត្ត​​របស់នាងអង្គុយនៅតុមួយកាច់ជ្រុងឆ្ងាយបន្តិចពីឆាក​រាំ។

តុប​និង​ជេន្នីនៅរក្សាភាពស្ងប់ស្ងាត់សម្លឹងម្រាមដៃរបស់ស្រីកវីដែល​រវាសជុំវិញកែវខុកថែល។

យប់នេះ អង្គលក្ខិណា​នាងញ៉ាំ​ស្រា មិនមែនជាសញ្ញាល្អទេ ព្រោះមិត្តទាំងពីរដឹងថា ធម្មតារយៈពេលនេះ G-Brotherមមា​ញឹកខ្លាំង អង្គរមែងតែងធ្វើការដាច់យប់។

ពួកគេ​តាមដានភាពស្ងប់ស្ងាត់របស់នាង ខណៈមោណា​​ដែលជាសង្សាររបស់ជេន្នីនិងជារនុកក្នុងរបស់​រតនៈទើបតែចូលមកដល់។

គ្មានអ្នកណាសង្ស័យ​មោណាទេ។

មិនយូរប៉ុន្មាន​ អង្គវាចាដោយសព្ទសំឡេងទន់ភ្លន់៖

«បងៗដឹងទេ! មេខ្ញុំណ៎ា លោកវីរៈ…..ហ៊ឹម​ ថ្ងៃនេះ…ទើបខ្ញុំដឹងថា មនុស្ស​ល្អដូចគាត់ ឆ្លាត យល់ចិត្ត​គេឯង មានសន្តានចិត្ត ហ៊ឹម​ នៅមាន​ក្នុងលោកយើងទេតើ!!»

«សរសើរមេណាស់ខ្លួន!!! ចុះបើមែន…​មកផឹកបំភ្លេចទុក្ខអីនៀក?» ជេន្នីចំអន់លេង ហើយជល់កែវជាមួយអង្គ។

អង្គវាចាទៅកាន់មិត្ត​ទាំងទ្វេ៖

«ហ៊ឹម​ បងជេន្នី…..ខ្ញុំពិបាកចិត្ត​ ដែលនៅកន្លែងផ្សេងពីវណ្ណ ហើយត្រូវមកប្រជែងគ្នា យកProjectដែលមាន​តែមួយ!  និយាយទៅ ស្មានថាគាត់បន្ទោស ​ប៉ុន្តែ….ហ៊ឹម​ បែរជាមិនថាអី លើសពីហ្នឹង…គាត់យល់! ហ៊ឹម CEOមិនបានរុញខ្ញុំឱ្យទាល់ទេ ថែមទាំងប្រាប់ខ្ញុំថា G-Brotherអាចនឹងមិនចូលរួមឆ្នាំហ្មឹងក៏មាន​…​ប្រសិនបើការចូលរួមនោះដាក់សម្ពាធលើខ្ញុំ!  ចុងក្រោយ គាត់​ទុក​ការ​សម្រេច​ចិត្ត​លើ​ខ្ញុំ ហើយ​ថា…»

នាង​ឈប់និយាយដោយបង្ហាញ​ភាពមានកំហុស បន្ទោសខ្លួន​ឯង។ តុប​ញញឹម​តិចៗ៖

«មនុស្ស​សង្ហា ហើយបេះដូងមាសទៀត!»

អង្គនៅតែស្រពោន។ ការប្រឆាំងគ្នារវាងរឿងផ្ទាល់ខ្លួននិងរឿងការងារ ជាសមរភូមិដ៏ធំមួយមិនងាយ​នឹងដោះចេញទេ។ ស្រីអ្នកនិពន្ធវាចាបន្ត៖

«បើខ្ញុំចោលគម្រោងការលើកនេះ វាមិនយុត្តិធម៌សម្រាប់ ឌីននិងក្រុមការងារទេ ពិសេស​គាត់! CEO ទើបតែឡើងមកថ្មី គាត់ត្រូវការបញ្ចេញស្នាដៃ! មិនដឹងគិតម៉េចទេខ្ញុំ!»

«និយាយជាមួយសក្តាវណ្ណឬនៅ?» តុបសួរ។

«នៅតែបង! ព្រោះគិតឱ្យស្រេចសិន ចាំទៅចរចា​ជាមួយគាត់!»

«យល់! អ៊ីចឹងបានអង្គ​របស់បង ត្រូវថយមកផឹកស្រាពន្យារ​ពេលសិន!» តុបនិយាយទាំងលើកដៃអង្អែល​ខ្នងនាង​ថ្នមៗ​ជាអាការៈរបៀបយល់ចិត្ត​។

ខណៈដែលជេនី្ន​កំពុងស្តាប់ដោយស្ងៀមស្ងាត់ ភ្នែករបស់ភេទទីបីបញ្ចេញពន្លឺនៃគំនិតមិនគាំទ្រ លាយ​ឡំនឹង​អាការៈមិនសប្បាយចិត្ត។ គេនិយាយបដិសេធភ្លាម៖

«No No អង្គ!  នោះ​មិនមែន​ថាមិន​យុត្តិធម៌ចំពោះ ឌីនឬCEOរបស់G-Brotherទេ! គឺ….វាមិនយុត្តិធម៌ ចំពោះឯងតែម្តង។ ដំណើរតន្រ្តីទេសចរណ៍​ឆ្លងទ្វីប មិនដែលមានទេសម្រាប់ខ្មែរយើង ម្ភៃ​ សាម​សិប​ឆ្នាំមកនេះ! ហើយ​បើឯងជាអ្នកចេញ​អាល់ប៊ុមថ្មី មកពីផលិតកម្មធំមួយ ដកថយមិនប្រកួតប្រជែង តើច្រើនឆ្នាំមកនេះ ឯងតស៊ូជាមួយតន្រ្តីមានន័យអី?​»

តុបសម្លក់ជេន្នីដែលនិយាយត្រង់ៗពេក​។ ដៃគេបន្តត្រដុសខ្នង​លួងអារម្មណ៍អង្គ។ ឯជេន្នីមិនញិននៅតែបន្តនិយាយ៖

«យើងទទួលស្គាល់ថា ពីរនាក់នេះជាសង្សារ ហើយករណីលើកនេះត្រូវមាន​ម្នាក់ចាញ់! តែបើឱ្យចាញ់មុនប្រយុទ្ធ ហើយថយក្រោយក្រោមពាក្យថា លះបង់….ស្អីគេហ្នឹង….ក៏គួរគិតដែរ ថាអ្នកណាទៅជាអ្នកត្រូវលះបង់!»

អង្គដកដង្ហើមធំដោយមានអារម្មណ៍ថាទម្ងន់នៃពាក្យរបស់ជេន្នី ជាជម្លោះសម្ងាត់ខាងក្នុងទ្រូងដែលនាង​កំពុងប្រឹងបន្លប់។

«ខ្ញុំ…ដឹងហើយបង ជេន្នី! ខ្ញុំដឹងថា ស្នេហា​វាមិនមែនវាស់បានតាមរយៈការទម្លាក់ការងារចោល តែសម្រាប់ខ្ញុំ បើវណ្ណចាញ់ ឱ្យ​ខ្ញុំឈ្នះមានប្រយោជន៍អ្វី?»

ជេន្នីបូញមាត់ ងាកទៅក្រេបស្រាយ៉ាងតោះតើយ។ អង្គ​នាងស្ទាក់ស្ទើរ សម្លឹងមើលមកតុប​ ដើម្បីទទួលបានការគាំទ្រ។

និពន្ធនាយិកា​តុបដែលយល់ច្បាស់អំពីការងារសិល្បៈ បានផ្អៀងខ្លួនទ្រេតដោយស្រពោន​លើកៅអីរបស់នាង​។  ម្រាមដៃរបស់ភេទទីបីម្នាក់នេះ គោះតិចៗ​ជាចង្វាក់ភ្លេងនៅលើកម្រាលតុ។

ភ្នែក​តុប ​មើល​មកអង្គ​ជា​មួយ​ទឹក​មុខ​ស្ងប់ ​ប៉ុន្តែ​បរិយាកាស​មិនស្រាលទេ។ ទីបំផុត នាយិកាសម្រេចចិត្ត​ចេញយោបល់ជួយ៖

«​ស្តាប់ណ៎ាអង្គ!  បងគ្មានថ្ងៃសរសេរផ្សាយអ្វីអំពីរឿងនេះទេ។ បងនឹង​មិន​អនុញ្ញាត​ ឱ្យ​រឿង​នេះ​ក្លាយ​ទៅ​ជា​ភ្លើង​ដុតអ្នកទាំងពីរដាច់ខាត! ប៉ុន្តែ…» សំឡេង​នាង​​បន្ទន់​ពេល​​ងើប​ទៅមើលអង្គ។  ភ្នែក​របស់​​តុប​ប្រទាក់​ជាប់​នឹង​អង្គ។

«បងនិយាយត្រង់ទៅត្រង់មក! បើជាបង អង្គត្រូវចាប់យករឿងជំនាញវិជ្ជាជីវៈ ធំជាងរឿងស្នេហាប្រុសស្រី! វណ្ណដូចគ្នា គេត្រូវ​តែយល់ពីរឿងមួយនេះ! យើងធំៗអស់ហើយ ប្រសិនបើសម្រេចចិត្ត​ថាឈានជើងចូលទៅក្នុងសង្វៀនសិល្បៈ នោះការឈ្នះឬចាញ់មិនសំខាន់ តែគ្រប់គ្នា​ត្រូវតែប្រឹង​អស់ពីលទ្ធភាព ហើយនៅគ្រប់ឱកាស​ដែលមាន​ត្រូវច្បាមមកឱ្យពេញដៃ!»

រឿង៖​ ទំនុកភ្លេងស្នេហ៍ ភាគទី៣៣
វគ្គ

រាត្រីមួយក្នុងជីវិតដ៏មមាញឹក

រយៈពេលនេះ អង្គនិងសក្តាវណ្ណជាប់រវល់ដូចគ្នា គឺខាង​កវី​ស្រី​រវល់នឹងគម្រោងថ្មីក្នុងការប្រូម៉ូត​តារាចម្រៀង​ឌីន ក៏ដូចជាការងារផ្សេងៗនៅG-Brother រីឯនៅខាងសក្តាវណ្ណវិញ គឺ​សម្ពាធជាមួយមេធំដែលកំណាចដូចចចករបស់ឯកនគរ​ គឺលោក​ឥន្ទវង្ស។

នាឡិកាបានចុចដល់ម៉ោង១១យប់ នៅពេលដែលវណ្ណចេញពីជណ្តើរយន្តហើយឆ្ពោះទៅមួលសោទ្វារ​ចូល​ទៅ​ខាង​ក្នុង​។

គេឮសន្តិសុខប្រាប់ពីខាងក្រោមមកថា អង្គក៏ទើបតែមកដល់ផ្ទះមុននេះបន្តិចប៉ុណ្ណោះ។ ប្រុសដាក់អ្វីៗលើសាឡុង ហើយតាមរកមើលនាង​​។ ស្រី​កវី​​នៅ​ជាមួយ​ហ្គីតា​ក្នុងបន្ទប់ធ្វើការតូចមួយ ហើយអង្គ ងើបមុខឡើង មកសម្លឹងនាយដោយស្រទន់។

«កំពូលអ្នកនិពន្ធមកផ្ទះយឺតម៉េះ!»

ស្រីញញឹម​ទន់ភ្លន់ពេលឮវាចានេះពីប្រុសស្នេហ៍។ នាងដាក់ហ្គីតាទៅមួយឡែកហើយឡកលើយ៖

«តារាចម្រៀងមកយឺតជាង!»

វណ្ណបញ្ចេញស្នាម​ញញឹម​លាយ​​ហត់​នឿយ​។ គេគិតថា នាងនឹងមិនធុំ​ក្លិនសុរា​ទុក្ខព្រួយរបស់គេបាន​ឡើយ ប្រសិនគេគេចទៅឆ្ងាយបន្តិច។

នៅ​លើ​តុ​តូច​មាន​​ចង្កៀង​ពណ៌​មាស​ ក្បែរនោះសៀវភៅកត់ត្រារបស់អង្គដែលពោរពេញដោយ​« Deadline ថ្ងៃផុតកំណត់»។

ប្រញឹកណាស់​…..ការងារនាងនៅG-Brother តើនេះកំពុងលេចចេញសញ្ញាល្អឬមិនល្អ។ ប្រុសឈប់សម្លឹងតារាងការងាររបស់ស្រី តែបែរ​មកស្ទាបថ្ងាសអង្គ៖

«ញ៉ាំ​អី​ឬនៅ? ទើប​ត្រលប់​​មក​វិញ​ហើយមិនព្រមទៅងូតទឹកសម្រាក?»

«បង្ហើយបន្តិច​! សម្រាកមុនទៅណា! ខាងភ្លេងគេទើបតែរួច គេផ្ញើ​មក​ឱ្យស្តាប់!»

​ នាង​តបរួច​ងាក​ទៅទាញសៀវភៅកត់ត្រារបស់នាងមកសរសេរអ្វីៗដែលកំពុងស្តាប់ ទំនងជា​មតិកែលម្អសម្រាប់ក្រុមតន្ត្រី។ ខណៈពេលដែលអង្គមិនចោលប៊ិក​និងសៀវភៅ ហើយ​ពាក់កាស ងក់​ក្បាល​ទៅ​តាម​ចង្វាក់​ភ្លេង ប្រុសច្រត់ចង្កេះសម្លឹងសង្សារដោយអាណិតអាសូរ។

«ញ៉ាំអីបន្តិចទេ?»

អង្គមិនបានឮគេសួរ ភ្នែករបស់នាងនៅជាប់នឹងទំព័រដែលកំពុងសរសេរ។

វណ្ណងក់ក្បាលហើយឆ្ពោះទៅផ្ទះបាយ។ ក្នុង​រយៈពេល​ប៉ុន្មាន​នាទីប៉ុណ្ណោះ  ក្លិនអាហារសម្រន់​បានសាយភាយពាស​ពេញ​ខ្យល់ អម​ដោយ​ភាព​ឈ្ងុយឈ្ងប់​នៃ​បាយ​ឆានិង​ស៊ុប​។

ប្រុស​ក្រឡេកចេញមកទ្វារផ្ទះបាយហើយបង្គាប់៖

«ចូលងូតទឹកសិន! ទុកការងារសិន! ញ៉ាំសិនអូខេ!»

«មិនយូរទេ Boss!»

អង្គ​តបឆ្លើយ​តបទាំងដែលប៊ិករបស់នាងកំពុងកោសលើជួរនីមួយ​ៗ​មិនចេះអស់យោបល់សម្រាប់កត់ត្រា​សោះ។

ឱ! អ្នកនិពន្ធ! នេះជាអ្វីដែលវណ្ណគិតដោយញញឹម​ពីចម្ងាយ រួចដើរទៅដកកាសរបស់នាងចេញថ្នម​ៗ​។​ ស្រីសម្លឹងទៅសៀវភៅ​ដែលត្រូវបានបុរស​ដកយកទៅពីដៃ ហើយបិទចោលទៅម្ខាង។ នាង​ងើប​មុខ​ឡើង​ចាប់​ផ្ដើម​សម្លឹងទៅ​ក្នុង​ភ្នែកប្រុសជីវ៉ា។

វណ្ណពោលតិចៗ៖

​«នៅទីនេះ ម៉ោងនេះ! ហាមធ្វើការ​! គ្រួសារមានវិន័យ!»​

សម្តីគេថ្នម តែម៉ឺងម៉ាត់​ធ្វើ​ឱ្យខាងស្រី​ផ្ទុះសំណើច​​យ៉ាង​ស្រទន់។

​ក្រឡេកមើលទៅ អាហារ​ពេល​ល្ងាចត្រូវ​បាន​រៀប​ចំ​នៅ​លើ​តុ។ ស្រីក្រោកមកហើយ​​ថើប​ថ្ពាល់គេ ​​ដោយ​រអ៊ូ​ថា៖

«អរគុណ​សម្រាប់​អ្វី​គ្រប់​យ៉ាង! ទៅគេងមុនទៅណា សុំញ៉ាំសិន ហើយងូតទឹកជាក្រោយ!»

«បាន!»

ប្រុសថើបនាង​មួយខ្សឺត មុនពេលយោងកាយដ៏ហត់នឿយនៃសម្ពាធចិត្ត​ពេញមួយថ្ងៃ ទៅរកទឹកក្តៅនឹងអាលបានសម្រាក។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ពេលដែលវណ្ណ​ភ្ញាក់​ពី​ដំណេក​ដោយសារ​ប៉ះនឹង​​ពន្លឺ​ភ្លើង​នៅ​លើក្បាល​តុ  គេងាក​ទៅ​រកគ្រែម្ខាង លូកដៃស្ទាប​គូស្នេហ៍…..​ទទេ។

ប្រុសអ្នកចម្រៀង ក្រោកចេញពីដំណេកដោយស្ងៀមស្ងាត់ដើរឆ្ពោះទៅកាន់បន្ទប់ទទួលភ្ញៀវ។ ហួសចិត្តណាស់ គេឃើញនាងទ្រោបគេងឱបខ្នើយ ជាមួយសៀវភៅកំណត់ត្រាFeedback ចំហក្បែរភ្លៅរបស់នា ក្បែរនោះចានអាហារដែលមិនបានញ៉ាំអស់នៅក្រៀមស្វិត​។

ហ៊ឹម​….ប្រុសដកដង្ហើមធំ​សម្លឹង​នាឡិកាឌីជីថល​ដែលលោត​ម៉ោង ២:00ភ្លឺ។ អង្គមិនបានទៅងូតទឹកប្តូរអ្វីទាំងអស់។

វណ្ណដឹងថា ការសម្រុកចេញអាល់ប៊ុមថ្មីម្តងៗ មានសភាពបែបណា។

ប្រុស​ឱនមក លើកនាងឡើងដោយប្រុងប្រយ័ត្ន ហើយនាំអង្គត្រលប់ទៅគ្រែវិញ។ រាងកាយដែលហត់នឿយរបស់នាងស្ទើរតែញ័រកម្រើកតែនាង​គេងស៊ប់ព្រោះនឿយហត់ជាខ្លាំង។

«ធ្វើការមួយថ្ងៃជាងម្ភៃម៉ោងខ្លាចG-brothers​ក្រ​ហើយយ៉ាង?»

បុរសដាក់នាង​ចុះលើគ្រែ ហើយទាញភួយមកគ្រប។ គេងាកមកមួលបន្ថយពន្លឺ​ភ្លើង​ចង្កៀង​ក្បែរ​គ្រែ​ក្នុង​បន្ទប់​គេង​តូច ខណៈ​​ទឹកមុខដ៏ស្រទន់របស់អង្គបង្ហាញសេចក្តីសុខក្នុងបរិយាកាសស្រអាប់​ត្រជាក់​។

ដើមទ្រូងរបស់នាងពើងឡើងចុះៗក្នុងចង្វាក់សុខសាន្ត។

ប្រុសចេញមកប្រមូលទុក​បណ្តា ប៊ិក កុំព្យូទ័រ កាស​ និងសៀវភៅកត់ត្រា ដែលទំព័រនីមួយ​ៗ ពោរពេញទៅដោយបំណែកនៃព្រលឹងសិល្បៈរបស់នាង  អត្ថបទចម្រៀង គំនិតជ្រាលជ្រៅ និងក្តីសុបិន។ អានប៉ះចំ ចំណងជើងមួយ«រាត្រីដើមក្ងោក»ធ្វើឱ្យនាយនឹកឃើញ….

«វណ្ណ​ឃើញដើមក្ងោក​នោះអត់? កន្លែងនោះមាន​បង្កប់នូវក្តីស្រមៃ​ដ៏ស្អាតមួយ​របស់ខ្ញុំ! ខ្ញុំចង់ឃើញរាត្រីណាមួយ​ កន្លែងនេះ មាន​ចងទម្លាក់អំពូលភ្លើងច្រើនស្អេកស្កះតាមបណ្តាមែករបស់វា! អាចធ្វើឱ្យចេញ​ទៅជា…..»

បុរសញញឹម​ សម្លឹងស្នាដៃទាំងនេះ ហើយនឹកឃើញរឿងទាំងអស់ដែលបានឆ្លងកាត់មកជាមួយគ្នា​។  សក្ដា​វណ្ណ ​យក​ម្រាម​ដៃ​ទៅ​ប៉ះ​នឹងពាក្យពេចន៍ដែលនាងបាន​​កត់ត្រា ថើៗដោយ​ប្រុងប្រយ័ត្ន។

​សំណេរនីមួយៗ នៅលើទំព័រនេះ បំពក់ឱ្យនាយមានអារម្មណ៍ថា ចំណង់ចំណូលចិត្តរបស់នាង ភាពអត់ធ្មត់របស់នាង ជំនឿមួយដែលជ្រៅ​និងមុះមុត មិនទន់ជ្រាយនៅលើវិថីសិល្បៈ​ក្នុងការឆ្ពោះទៅ​ពិភព​តូរ្យ​តន្ត្រី​​និងគុណតម្លៃច្រើនទៀត បានធ្វើឱ្យអង្គលក្ខិណាកាន់តែជានារីដ៏ពិសេសជានិច្ចក្នុងបេះដូង​វណ្ណ​។

បុរសម្នាក់នេះ​លបសង្ឃឹម​ថា ពួកគេនឹង​បានរស់នៅជាមួយគ្នា​ដូច្នេះ ជារៀងរហូតទៅ​។ រស់នៅមើលនាង​រីកចម្រើន មើលនាង​ធ្វើអ្វីៗដែលនាងស្រលាញ់ ហើយពេញចិត្ត។

ទោះណា​ជាវណ្ណនិងអង្គមាន​ពេលវេលាមាន​ជាមួយគ្នាតិចតួច នៅចន្លោះកាលវិភាគដ៏លំបាក នាថ្ងៃដ៏​មមាញឹក​យ៉ាងណាក្តី ក៏ក្តីសុបិនរួមគ្នារបស់ពួកគេបានរុញច្រានស្នេហា​នេះឆ្ពោះទៅមុខ ទោះ​ជា​ពេល​ជាច្រើន​មិនបាននៅក្បែរគ្នា។

រៀបរយខាងក្រៅហើយ គេថយមកអង្គុយក្បែរនាងសម្លឹងមើលមុខនាងដែលគេងស្កប់ស្ងប់ស្ងាត់។

«អង្គ» គេខ្សឹបយ៉ាងស្រទន់ក្នុងបេះដូងល្មមឮតែម្នាក់ឯង «បងចង់ផ្តល់ឱ្យអង្គនូវអ្វីៗគ្រប់យ៉ាង! ទោះ​បី​ជា​​….​​មាន​ន័យ​ថា….​ខ្ញុំ​ត្រូវ​តែ​បោះបង់ចោល​ក្តី​សុបិន​របស់​បងទាំងអស់​ក៏​ដោយ ធ្វើដូច្នេះ ពាក្យ​គំរាម​​របស់​ឥន្ទវង្សនឹងចប់​! គ្មានប្រសិទ្ធភាពភាពទៀតមកលើអង្គទេ!»។

ក្រោយការឈឺចាប់និងប្រឈមការមាក់ងាយមកជាច្រើន យុវជននិងយុវនារីដែលធ្លាប់បាន​ជួលបន្ទប់​មក​ផ្សង​ព្រេង​នៅ​ភ្នំពេញ​​យ៉ាង​លំបាក​លំបិន ពេលនេះមាន​ភាពល្បីល្បាញសឹងស្មើគ្នា​។ ពួកគេ​​ដឹង​ថា ឧស្សាហកម្មមួយ​នេះ នឹងមិនអនុញ្ញាតឱ្យស្នេហាជោគជ័យទន្ទឹម​គ្នានឹងអាជីពនោះទេ។

ពាក្យគំរាម​​របស់ឥន្ទវង្សកំពុងធ្វើឱ្យពិភពលោក​របស់វណ្ណស្ទះខ្យល់ តែរាល់ការវិលមកផ្ទះឃើញនាង គេ​មិនស្តាយក្រោយ​ក្នុងការ​មាន​អង្គមកក្នុងជីវិតនេះឡើយ។

​ដោយសារបែបនេះហើយ នៅ​G-Brotherអ្នកណាៗក៏ហាក់ភ្ញាក់ផ្អើលនិងការមកដល់របស់អង្គទាំងព្រឹក​ព្រលឹម ហើយផ្តើម​ធ្វើការដោយ​ស្រស់ស្រាយសប្បាយចិត្តជានិច្ច​។ មិនសមថា ទៅយប់ជ្រៅមកវិញព្រលឹមអុរហើយនៅតែមានថាមពលមិនចេះអស់ទៀត។

ដាវី មិត្តរួមការងារម្នាក់នៅផ្នែកថតរូបនិងឌីហ្សាញ​​បានទាញអង្គលក្ខិណា​មកបន្ទប់កាហ្វេ​ដោយ​លប​សើចចំអកថា​៖

«អ្ហែង! ប៉ុន្មាន​​ថ្ងៃនេះឯង ភ្លឺស្វាងអស្ចារ្យយ៉ាងហើយ!»

ថាផងហុចកាហ្វេឱ្យនាងផង។

«កំណត់បានថ្ងៃសែនក្បាលជ្រូកហើយ? ឬគ្រាន់តែជាអារម្មណ៍ល្អ?​»

«ទាំងពីរ!» អង្គ​ឌឺដងដោយសើចចំអន់គ្នា​លេង។ ​ដៃម្ខាងទទួលយកកាហ្វេ ​ដៃម្ខាងសៀតសក់ទៅ​ពី​ក្រោយ​ត្រចៀក។

«ច្រណែន​ណាស់ ហេតុតែឯងមិនមាន​ស្នេហា មានតែដើរCrush​គេ បានជាមិនដឹងថា អ្នកមាន​ស្នេហា​ គេមានមន្តពិសេសធ្វើការមិនចេះហត់ ទៅយប់ជ្រៅ មកវិញភ្លឺល្អះៗក៏មិនឃើញងងុយដេក មិនឃើញ​មុខជ្រួញអីសោះ! គ្នាឯណេះវិញ នៅតែថ្ងៃរកFilter​មកចាក់បំពេញភ្នែកធ្លាក់ទេ!»

អង្គក្រេបកាហ្វេ​ហើយញញឹមមិនតប ទុក​ឱ្យដាវីនិយាយបន្ថែម៖

«ឱ្យខ្ញុំទាយ? សក្តា​វណ្ណ សុភាពបុរស ហើយសង្ហា​ទៀត»

ថ្ពាល់របស់អង្គ​ប្រែទៅជាពណ៌ផ្កាឈូក ខណៈដែលនាងធ្វើពុតជាផ្តោតលើកាហ្វេ​វិញទុក​ឱ្យ​ដាវី​និយាយបន្ត៖​

«ទាយថា គេធ្វើអាហារពេលព្រឹកឱ្យ ហ្វ្រីថើបមួយមុនពេលលាគ្នាមកធ្វើការ…..​អូយ បះសក់ណាស់​ខ្ញុំ​! គិតឡើងព្រឺ!»

«ថែម​ទាំង​ខ្ចប់​អាហារ​ថ្ងៃត្រង់​ឱ្យ​​មកទៀត!» នាងនិយាយចំអកតិចៗ​ជាការលេងសើចដាក់ដាវី។

ដាវីចង្អុលមិត្ត​ហើយសើច៖

«ថាអីចេះខុស! ឃើញទេ! អត្ថប្រយោជន៍​នៃ​ការ​មាន​មិត្ត​ប្រុស​ជា​តារា​!»

«គេមិនមែន​ជា​តារា​ល្បីទេពេល​នៅ​ផ្ទះ​» អង្គនិយាយលេងបន្ថែមបែបនេះហើយ ក៏​​ញញឹម​គ្រវី​ក្បាលហួសចិត្ត​ខ្លួនឯងដែរ តែមែនទែនទៅបេះដូងនេះសែនរំភើបរីករាយណាស់។

នាង​លើកម្រាមដៃ៥ជាសញ្ញាលាមិត្តថាសុំទៅមុន ខណៈមិនដឹងឡើយថា ពីក្រោយខ្នង​នាង ដាវី​បើកភ្នែកធំៗព្រោះឃើញវត្តមាន​លោកវីរៈ CEOវ័យក្មេងមកដល់កន្លែងកាហ្វេដែរ។

«អុះ! លោកប្រធាន ចង់បានកាហ្វេអាចចុចមកក្រោមបាន!» ដាវីខ្សឹបតិចៗទាំងបារម្ភដែលការនិយាយគ្នាចំអន់លេងសើចជាមួយអង្គ បែរ​ជាត្រូវឱ្យមេធំ​ មកស្តាប់ឮទាន់។ អង្គមិនបានឃើញវីរៈទេ នាង​ចាកចេញបាត់ទៅហើយ។

«ខ្ញុំធ្វើខ្លួន​ឯងបាន! យើងរកលេខាថ្មីមកមិនទាន់បាន​!»

វីរៈឆ្លើយហើយ ក៏ងាកទៅម៉ាស៊ីន​កាហ្វេ ខណៈដាវី​សសៀ​រ​ចាកចេញដោយស្តាយនូវកំហុសដែលនិយាយលេងច្រើនទាក់ទងនឹង​តារាមកពីផលិតកម្មផ្សេង។

ខាងវីរៈវិញ គេបានកាហ្វេហើយ​ក៏វិលឡើងមកអង្គុយនៅក្នុងការិយាល័យសម្លឹងមើលទៅទីក្រុងស្រឡះ​ល្វឹងល្វើយដែលពិបាកស្មានដឹងអំពីសម្ពាធសេដ្ឋកិច្ច​និងសង្គម ថាកំពុងតែកើតមាននៅទីណាខ្លះ​។ រីឯសម្ពាធពិតប្រាកដនៅទីនេះវិញ គឺទើរវិលវល់ក្នុងបន្ទប់កញ្ចក់ក្រាស់ ជាចំណោទមួយស្រទាប់ហើយមួយស្រទាប់ទៀត ចាប់ពីអង្គក្លាយមកជាមនុស្សរបស់គេ។

​បណ្តាញ​សង្គម​បន្តពីការវាយ​​ប្រហារថា CEOក្មេងមានទំនាក់ទំនងជាមួយការផ្ចុងផ្តើមកវីស្រី ពេលនេះបែរជាមានរឿងសរសេរថ្មី គឺគូស្នេហ៍នៅផលិតកម្មផ្សេងគ្នា។

​ចំណង​ជើង​ធំៗ​នៅលើតុគេនៅឡើយ ក្រឡេក​ពេលណាក៏ឃើញ «​តារា​ប្រុស​ Grade A របស់ ឯកនគរ​ ទាក់ទងស្នេហានឹងកវីនិពន្ធល្បីរបស់​G-Brother!»។

បេះដូងរបស់CEOក្មេងបានលិចចូលជ្រៅក្នុងសម្ពាធមួយ។ គេបានដឹងទៅហើយថា ប្រឡូក​ចូល​វិស័យ​នេះ​ការដោះស្រាយនឹងពាក្យចចាមអារ៉ាមគឺជារឿងធម្មតាមួយ ​ប៉ុន្តែពេលនេះ មកមើលឃើញ​រឿង​រ៉ាវ​ដែល​យាយីមួយត្រួតហើយ មួយត្រួតទៀតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ​មិនមែនស្រួលធ្វើចិត្ត​ទេ។ គ្រប់យ៉ាង​បានធ្វើឱ្យអ្វីៗកាន់តែមានអារម្មណ៍ថា ពិត​ជា​ស្មុគ​ស្មាញ​…..​ខ្លាំង​។​

អង្គ​ព្រឹក​នេះ​មើលទៅសប្បាយចិត្ត​។ ពេលនាង​និយាយជាមួយដាវីនៅបន្ទប់កាហ្វេ អំពីការយកចិត្ត​ទុកដាក់របស់សក្តាវណ្ណ អ្វីដែល​CEOកំលោះ​ម្នាក់នេះ​កំពុង​ទទួល​អារម្មណ៍​ មិនមែន​ត្រឹម​តែ​អង្គ​និង​វណ្ណ​មើលថែគ្នាធម្មតាៗ តែជាកម្លាំងចិត្ត​ តាមរបៀបអ្នកគាំទ្រគ្នា យ៉ាងពិសេសបំផុតមួយ។ វីរៈអាចវាស់វែងគំនិតទាំងនេះបាន ដោយសារអង្គលក្ខិណាដែលគេស្គាល់ជាមនុស្ស​​ធ្វើការមិនចេះនឿយហត់ ដោយ​យកបេះដូងរបស់នាងទៅដាក់លើគម្រោងទាំងមូល​ អនុវត្តដោយក្តីរីករាយ​និង​រលូន​។

«ច្បាស់ណាស់ថា ស្នេហាខ្លះ​ មិនមែន​គ្រាន់តែជាស្នេហាប៉ុណ្ណោះទេ តែជាតុល្យភាពបង្កើតឱ្យមាន​ភាពស្ងប់ស្ងាត់ក្នុងសភាពវឹកវរបាន! ចាំមើលអង្គនិងសក្តាវណ្ណ ទប់ឧបសគ្គនៃផលិតកម្មខុសគ្នា​ដោយវិធីណា?»

វីរៈរអ៊ូតិចៗតែម្នាក់ឯងព្រោះថា​គេ​អាច​មើល​ឃើញ​វាច្បាស់ សភាពដែលអង្គ​​កំពុងរស់នៅក្នុងក្តី​សុបិន​របស់នាង ព្រោះត្រូវបានគាំទ្រដោយនរណាម្នាក់ដែលជឿជាក់លើនាង​ច្រើនរហូតដល់នាងមិនខ្លាចអ្វីទាំងអស់ក្នុងការបន្តដំណើរជីវិតជាមួយគេនោះ។

តែងាកមក​G-Brotherវិញ អង្គ​មិនគ្រាន់តែជាមនុស្ស​នៅក្រោមស្លាកយីហោរបស់វីរៈទេ បន្ថែមពីនោះគឺ នាងគឺជាមនុស្សដែលគេ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ជា​មនុស្សដែលគេឱ្យតម្លៃ​និងការពារនាង​​។​

​អង្គុយ​មើល​ព័ត៌មាន ទូរសព្ទ​ក៏​រោទ៍។ វីរៈក្តាប់ថ្គាម​យ៉ាង​តឹង​ពេល​ឃើញឈ្មោះអ្នកខល ​លេច​ឡើង​លើ​អេក្រង់។ រ៉ូបឺត ប្រធានផ្នែកផ្សព្វផ្សាយ មក​​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ធំ​ជាង​គេ​ក្នុង​ប្រទេស។

គេសម្រួលទឹកមុខ​ទទួលខលនេះហើយឆ្លើយយ៉ាងរហ័ស៖

«បាទ បងរ៉ូបឺត! ជម្រាបសួរបង!»

សំឡេងម្ខាងទៀត និយាយដោយទឹកដមសំនៀងរាក់ទាក់៖

«វីរៈ សុខសប្បាយទេ! អ៊ីចេះណ៎ា ខាងយើង បានតាមដានG-Brother  ហើយចាប់អារម្មណ៍នឹងទេពកោសល្យ​របស់កវីស្រីក្មេង…..អឺ!»

«អង្គលក្ខិណា?» វីរៈតបដោយអារម្មណ៍រំភើប។

«ត្រូវ! គឺអង្គ….លក្ខិណា! អាល់ប៊ុមនាងទទួលបានការចាប់អារម្មណ៍ខ្លាំង និងការតាមដានពីសាធារណជន។ ចាប់អារម្មណ៍ចាប់ដៃគូទេ?»

«អូ why not! ជាកិត្តិយសមួយសម្រាប់G-Brotherណាស់ ការងារអី? សុំលម្អិតបន្តិចមកបង!»

«យើង​កំពុង​គិត​អំពីការចូលរួមSponsor ​ដំណើរ​ទេសចរណ៍​តន្ត្រីឌីជីថលមួយ ទៅទូទាំងអឺរ៉ុប!»

​ ចិត្ត​របស់​វីរៈ​លោត​ញាប់។ ដំណើរទេសចរតន្រ្តីពិភពលោក? នេះ​ជា​ឱកាស​ដ៏​ធំ​មួយ ដែល​នឹង​​កំណត់ជោគជ័យ​ដល់កំពូលនៃ​អាជីព​សម្រាប់​ទាំង អង្គ ទាំងឌីន និងG-Brother ទាំងមូល។

«អស្ចារ្យ​ណាស់! កិច្ចសហការនិងឱកាស​​មិន​គួរ​ឱ្យ​ជឿ​! ពិតជាចាប់អារម្មណ៍ណាស់បង  តែយើង​នឹងត្រូវពិភាក្សាគ្នា​លម្អិត​មែនទេបង ថាតើក្រុមរបស់ខ្ញុំ និងសិល្បករមានសមត្ថភាពនៅឡើយទេ? នេះតំណាងជាតិផង!»

រ៉ូបឺតសើច៖

«បាទ! ត្រឹមត្រូវ! អ៊ីចឹងហើយ  ការប្រជែងក្នុងស្រុក គឺមានសារៈសំខាន់!»

វីរៈទម្លាក់ទឹកមុខ ខណៈរ៉ូបឺតនិយាយបន្ថែម៖

«ហើយ….ខាងយើងក៏ចង់ធ្វើឱ្យប្រាកដថា អ្វីគ្រប់យ៉ាងត្រូវគ្នានឹងកាលវិភាគ ត្រូវគ្នានឹងស្តង់ដារ ច្នៃប្រតិដ្ឋរបស់ពួកគេ ខាងបារាំង! អ៊ីចឹង យើងត្រូវឱ្យផលិតកម្មទាំងអស់ ​ប្រជែងគ្នា​យកការងារនេះ»។

នាយកប្រតិបត្តិG-Brotherថប់បារម្ភ។ គេគិតឃើញភ្លាមៗដល់ឯកនគរ ដែលមាន​សក្តាវណ្ណ ហើយ​បុរសសង្ហាម្នាក់នោះ ជាគូប្រជែងយ៉ាងធំ​របស់ឌីន តែគេជាសង្សាររបស់អង្គ។

អ្វីមួយសើចចំអកក្នុងចិត្ត​គេ «តើអង្គចង់ឃើញឌីនទៅកាន់ពិភពលោក ឬចង់ឃើញសក្តាវណ្ណ?»

«អរគុណបងរ៉ូបឺត ដែលបង្កើត​ឱកាស​មាសនេះសម្រាប់ខ្មែរយើង! ខាងខ្ញុំ អង្គនិងឌីន និងក្រុមការងារផ្សេងទៀត នឹង​ប្រឹងអស់ពីលទ្ធភាព!»

ពេល​ការនិយាយបញ្ចប់ ​ វីរៈ​សម្លឹងមើលប្រអប់​ទូរសព្ទទាំង​ចិត្ត​វិលវល់។ ​ព្យុះ​នៃ​គំនិត….សក្ដានុពល​សម្រាប់​ជោគជ័យលើកនេះ ​គឺ​ធំ​សម្បើមណាស់សម្រាប់ការងារដំបូងរបស់គេដែលមកជំនួសម្តាយ ប៉ុន្តែ​ហានិភ័យ​ក៏មិនតូចដែរ។

ទំនាក់ទំនងរវាងអង្គនិងសក្តាវណ្ណ  ត្រូវបានបញ្ចេញជាសាធារណៈហើយ តើដំណើរទៅទីផ្សារ​អឺរ៉ុបលើកនេះ នាង​ចង់បានឬឱ្យទៅសង្សារ?

វគ្គ

ល្បិចល្បងស្នេហ៍

ពុទ្ធិដានៅពួន​ឈរ​ស្ងៀមស្ងាត់សឹងថាមិនហ៊ាន​ដកដង្ហើម ក្បែរ​​ទ្វារបន្ទប់ស្ទីមក្នុងផ្ទះបងប្រុសនាង ខណៈបេះដូង​លោត​ញាប់​ពេល​ឮ​ការ​សន្ទនា​របស់​ឥន្ទវង្ស​ជាមួយ​ឡូយជំនួយការ​ផ្ទាល់របស់គេលាន់មកពីខាងក្នុង។

​ពួក​គេខ្សឹបខ្សៀវគ្នា​ក្នុង​​កម្រិតសូរយ៉ាង​​ទាប ប៉ុន្តែ​ពាក្យ​សម្ដីនាង​ឮច្បាស់។

​«ក្រុមហ៊ុនប៉ិរ៉ូបឺតកំពុងរៀបចំរើសតួខ្មែរយើង ​ទៅចូលរួមដំណើរប្រគំតន្រ្តីទេសចរអាស៊ីធំមួយនៅអឺរ៉ុប ដើម្បីដាក់យីហោគេទៅទីផ្សារប្រទេសទាំងនោះ! ឯកនគរ ប្រហែល​ត្រូវប្រជែងជាមួយG-Brother​ហើយបង!»

ឥន្ទវង្សមិនមាត់មិនក ដូចជាចង់ឮជំនួយការម្នាក់នោះនិយាយបន្ថែម៖

«មានគេអត់យើង!» ឡូយបង្ហើយ។

ឥន្ទវង្សញញឹម ភ្នែកគេនឹកឃើញដល់សក្តាវណ្ណ មាត់គេនិយាយ៖

«គេមានស្អីមកប្រជែង?!»

ឡូយលែងមាត់ បែរជាឱនមុខ ធ្វើឱ្យខាងមេកោយម្នាក់នេះចងចិញ្ចើម ដេញដោលសួរ៖

«ឯងមិនប្រាកដ​ថា ​ក្រុម​របស់​យើង​ឈ្នះ?»

«គឺ…Dinនិងអង្គនៅG-Brother! ពួកនេះមានហ្វេនតាមដានខ្លាំង! ព័ត៌មាន​អាក្រក់ក៏មិនផ្តួលបាន បើ​យើង​មិន​ឡើង​ជើង​ទេ គេ​នឹង​ចាប់​អារម្មណ៍ពួកហ្នឹង ហើយ​ឯក​នគរ​នឹង​បាត់​បង់​ឱកាស Tours Europe ​នេះ!»

ឥន្ទវង្សធ្វើមុខមាំ។ ឡូយបន្ថែម៖

«មេ! យើង​ត្រូវ​ការសក្តាវណ្ណ​! បើប្រុសស្អាតម្នាក់ហ្នឹង ត្រៀម​ខ្លួនខ្លាំងពិតមែន ​សម្រាប់​ការ​ប្រកួត​នេះ យើងអាចឈ្នះ!»

ពុទ្ធិតា​តឹងក្នុង​ពោះ។ នាង​ដឹង​ថា ​នេះ​មាន​ន័យ​យ៉ាង​ណា? គ្មាន​កន្លែង​សម្រាប់​​ឱ្យសក្ដាវណ្ណ​ដួលទេ បើគេដួល គេនឹងមានរឿងជាមួយឥន្ទវង្ស ព្រោះគេជាកូនអុកធំ។

​តែ….ស្នេហា​ជាមួយ​អង្គលក្ខិណាបានបណ្តាល ឱ្យគេបាត់បង់​ការ​ផ្តោត​អារម្មណ៍ទៅហើយ។ សក្តាវណ្ណចាញ់ឬបងប្រុសនាងចាញ់ សុទ្ធតែជារឿងដែលពុទ្ធិដាតាមមិនអាចឱបដៃមើលបានឡើយ។

«កូនសោ គឺ អង្គលក្ខិណា​ស្អីគេម្នាក់នោះ!» ឡូយបន្ថែម។

ឥន្ទវង្សគ្រហឹម៖

«ឯងនៅស្ទីមរួចទៀតអ៊ីចឹង? ទៅៗ! ទៅប្រើដៃជើងទាំងអស់ ធ្វើឱ្យពួកG-Brotherដកខ្លួន ខ្លួនវា! ព្រោះ…..មិនមាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់!»

«បង! ពួកហ្នឹងដាក់ពាក្យហើយ! ឯកសារដល់ដៃរ៉ូបឺតអស់ហើយ! គេមិនដកខ្លួនទេ! គ្នាយើងនៅខាងហ្នឹងលបប្រាប់មកថា CEOវីរៈ មិនខ្លាចនឹងចំណាយ​អ្វីគ្រប់យ៉ាង​ ប្រជែងកាត់មុខឯកនគរ!»

ឥន្ទវង្សសើចក្អាកក្អាយបន្តិច រួចហើយទើបងាកមកតបតនឹងជំនួយការ៖

«ឱ្យអាបិសាចសក់ខៀវ សាកមើលទៅអ៊ីចឹង!»

តែខាងពុទ្ធិដា​ឯណេះនាង​ចាប់អារម្មណ៍ពីរឿងផ្សេង។

ដោយមិនខ្ជះខ្ជាយសូម្បីមួយចំណុច នាង​សួរខ្លួនឯងថា ហេតុអ្វីបានជាCEOវីរៈម្នាក់នោះ ចង់ឈ្នះឯកនគរម្ល៉េះ?

គិតវិលវល់មួយសន្ទុះ ពុទ្ធិដាបានសម្រុកចេញពីផ្ទះឆ្ពោះទៅការិយាល័យ។

នៅពេលធ្វើដំណើរតាមផ្លូវ អ្វីដែលនាងខ្វល់មិនមែន​រឿងឯកនគរចាញ់ឬឈ្នះទេ តែនាង​ត្រូវឈ្នះអង្គលក្ខិណា។

ឡានឈប់នៅទីស្នាក់ការធំរបស់ឯកនគរកាលណា​ហើយ ស្រីអភិជន​បានបន្តដំណើរទៅកាន់ស្ទូឌីយោ​ដែលសក្តា​វណ្ណកំពុងហាត់សម។ ពីកញ្ចក់ខាងក្រៅ ពុទ្ធិដា​​​បាន​​ឃើញ​ថា ​វណ្ណ​កំពុងកាន់អត្ថបទ និង​នៅពីមុខមីក្រូ។

​ទឹក​មុខ​គេ​នៅ​តែ​តានតឹង នាង​ដឹងពី​​សម្ពាធ​ដែលបងប្រុសបានដាក់លើស្មាគេ។

បុរសអ្នកចម្រៀង ក្រឡេកមើលមកនាងដោយក្រសែភ្នែកហត់នឿយ ប៉ុន្តែអាការៈរបស់ពុទ្ធិដាគឺមិនអាចទាយដឹង មើលទៅហាក់តក់ក្រហល់ ទាំងនាង​មិនទាន់និយាយអ្វី។

«ពុទ្ធិដា?» វណ្ណបានហា​និយាយ​ដោយ​ភ្ញាក់​ផ្អើល​នឹងការបង្ហាញខ្លួន​​ភ្លាមៗហើយរុញទ្វារចូល​របស់​នាង។ ក្រុមការងារក៏មាន​ការភាំងប្រហាក់ប្រហែលគ្នាដែរ។

«មានរឿងអី?» វណ្ណសួរពេលដែលនាងឈាន​ចូលមកជិតគេ។ កែងជើងរបស់នាងប៉ះនឹង Soundproof លើឥដ្ឋ ភ្នែករបស់នាងមុតស្រួច។

«វណ្ណ! ​ចេញទៅក្រៅ យើងត្រូវនិយាយគ្នា! សំខាន់!»

នាង​ងាកទៅសម្លឹងគេគ្រប់គ្នា​ជាមួយពាក្យចុងក្រោយនេះ ដូចចេញបញ្ជាឱ្យបញ្ឈប់ការសមជា​បណ្តោះ​អាសន្ន​សិន​។ ពេល​បុរស​បានការអនុញ្ញាត​ដោយងក់ក្បាលពីប្រធានស្ទូឌីយោកាលណា  គេសន្សឹម​ៗ​​ដាក់អត្ថបទចុះ ហើយដើរចេញតាមដែលនាង​ដឹកដៃ។

«មានរឿងអ្វី?»

វណ្ណសួរជាលេសដកដៃចេញពីនារីរូបល្អ។

ពុទ្ធិដា​រុញសោ​បើកបន្ទប់នាង​ហើយទើបហៅគេចូល។

នៅក្នុងការិយាល័យ​ដែលនាងកម្រមកធ្វើការ ស្រីអភិជនមិនបានអង្គុយទេ នាង​ក្រពាត់ដៃហើយនិយាយដោយមុខមាំ៖

«រឿងតន្រ្តីទេសចរណ៍ វណ្ណប្រាប់អ្នកណាខ្លះ?»

សក្តាវណ្ណ​រេភ្នែកគិត ហើយវាចាតបអាក់ៗ៖

«អង្គ…..ហើយ…ម៉េច? មានរឿងអីកើតឡើង?»

នាងងាកមុខចេញហាក់ជូរចត់ ដែលវណ្ណជឿជាក់លើអង្គពេក។

ជាមួយសំឡេង​ស្រទន់តាមបែបជាអភិជន​របស់នាង ពុទ្ធិដា​​ចាប់ផ្តើមចាត់ចែងការ៖

«ក្រុមហ៊ុនភេសជ្ជៈមួយ បានដឹងរឿងនេះ ហើយ​ចម្លងគំនិតយើង ហើយ​ឥឡូវនេះ គេកំពុងនាំតារាចម្រៀងពួក​ G-Brother ទៅអឺរ៉ុប!»

សក្តាវណ្ណ​ជាប់គាំងមិននិយាយអ្វីចេញ។  ម្រាមដៃរបស់គេរឹតបន្តឹងលើស៊ុមទ្វារ។

«ចម្លងគំនិត?» វណ្ណរអ៊ូតិចៗ។

ពុទ្ធិដាបង្ហើយ៖

«ពួកG-Brother បានប្រើគម្រោង​របស់ អង្គលក្ខិណានិងDin ដាក់ប្រជែងជាមួយយើង!»

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣២
«វណ្ណ!….គឺ….! វណ្ណអ្ហ៎ា! មនុស្ស​ស្រលាញ់គ្នាស្មោះ ចាំបាច់បញ្ជាក់អ្វីដល់អ្នកណាទៅ?… យើង​ដឹង​ថា​យើង​មាន​ន័យ​ចំពោះ​គ្នា​ប៉ុនណាទៅគឺ បានបាត់ទៅហើយ!»

ឃើញគេនៅស្ងៀមស្តាប់ អង្គខ្សឹបបែបមិនសូវសប្បាយចិត្ត​៖

«ឥឡូវឃើញអត់? គេបានព័ត៌មាន​តភាគ…..សរសេរលក់ពេញភ្នំពេញ!»

«ក្នុងសង្គមខ្មែរ….សង្គមអាស៊ី ស្នេហា​​មិន​មែន​គ្រាន់​តែ​ការស្រលាញ់ ហើយលាក់បាំងលឹប​លទេអង្គ!» ខាងប្រុសតបមកវិញហាក់​ការពារទង្វើគេ ហើយមិនឃើញនាង​តបគេហាក់ចង់ដេញដោល​ ក៏ធ្លោយបន្ថែម៖ «លើកលែងតែ….» គេស្ងាត់​ត្រឹមណេះ ­­ហាក់ទប់ចិត្ត​លែងនិយាយតែដង្ហើមនៅតឹង។

នាង​សួរវិញ៖

«លើកលែងតែអី?»

វណ្ណដកដង្ហើមធំ ទើបនិយាយបង្ហើយ៖

«អង្គ ខ្មាសគេ ដែល…..យើងស្រលាញ់គ្នា?»

«អូ? មានអ៊ីចឹងទៀត?» អង្គបន្លប់វិញ ដោយឆ្លើយយ៉ាងស្រទន់តែលបលួចមានអារម្មណ៍ថា ឈឺក្នុងទ្រូង ពេលឮពាក្យសម្តីបញ្ជោះរបស់គេ។

ខាងប្រុសមិនរង់ចាំឱ្យស្រីដកដង្ហើមស្រួលទេក៏បន្តភ្លាម៖

«ខ្លាចអ្នកណាឃើញ! ខ្លាចអ្នកណាអន់ចិត្ត​! ឬ….មេថ្មី….សង្ហា​….ម្នាក់ហ្នឹងគេមកហាម….ដល់រឿងឯកជន​របស់យើងទៀត? អ្ហះ?»

ត្រឹមនេះ អង្គដឹងភ្លាម​ថាអ្វីទៅជាបន្លា​នៅក្នុងទ្រូងគេ។ ការដែលនាង​មកដល់ G-Brother តាមពិតមិន​មែន​ជារឿងល្អសម្រាប់ទំនាក់ទំនងនាង​និងវណ្ណទេ ព្រោះតែវត្តមាន​របស់វីរៈ។ តាមថា វណ្ណជាមនុស្សស្មោះត្រង់ គេយកការងារសំខាន់​ហើយមិនដែលមាន​ជម្លោះជាមួយអ្នកណាទាំងអស់ បើ​G-Brotherនិងឯកនគរមាន​អ្វីជាមួយគ្នាក៏គេមិនពាក់ព័ន្ធ តែនេះ….មកពីរឿងបេះដូង។

ហ៊ឹម​….សភាពការណ៍​ខាងណេះ ទើបតែចូលធ្វើការ​ក៏មាន​ពាក្យចចាមអារាមឱ្យពិបាក​ស្រាយទៅហើយ ឥឡូវនេះមកឱ្យសង្សារសង្ស័យ ក្នក់ចិត្ត​បានទៀត ពិតជាជីវិតមិនចេះខ្វះរឿងឱ្យខ្វល់មែន។

ស្រីរម្ងាប់ចិត្ត​មានះ​និយាយស្តីពន្យល់តាមសម្រួលវិញ៖

«និយាយអំពីអ្នកណាវណ្ណ? លោកវីរៈ? ឬរឿងព័ត៌មានអស់ទាំងនោះ? ….​វណ្ណ នៅណេះ អ្នកណាក៏ដោយ ​អត់មាន​ពាក់ព័ន្ធអីជាមួយខ្ញុំទេ….​រឿងរូបថតព្រឹកមិញ ខ្ញុំបារម្ភខ្លួនឯង ​ព្រោះ​វាអាចថា ​ប៉ះពាល់​ដល់​អាជីព​របស់​វណ្ណខ្លួនឯង! វណ្ណ​ទើប​តែ​ចាប់​ផ្តើម ហើយ​ឯក​នគរ​ក៏គេ​​តឹងរ៉ឹង​ចំពោះរឿងព័ត៌មាន​! ​តា​រា​លំដាប់លេខមួយរបស់គេ ចេញរឿងស្នេហា​អីអស់នេះជា​សាធារណៈ​ក៏ប៉ះពាល់ដល់ការធ្វើទីផ្សាររបស់ពួកគេ!»

សង្ឃឹមថា​ស្តាប់ឮបែបនេះ​ហើយ ខាងប្រុសចេះទុករឿងច្រណែនប្រចណ្ឌទៅមួយឡែក តែដឹងអីថាសំឡេងរបស់​វណ្ណ លាន់តបមកវិញ​កាន់តែតានតឹងជាងមុន៖

«​ចង់និយាយថា អាជីពរបស់បងនឹងបរាជ័យព្រោះតែយើងនៅជាមួយគ្នាឱ្យគេដឹង?» សំឡេងនាយ​​តិច​ៗ តែម្តេចអង្គមានអារម្មណ៍ថាធ្ងន់? វណ្ណក្លាយជាចិត្ត​ចង្អៀតនិងមានះ​បែបនេះតាំងពីពេលណា? មកពីស្នេហា ​មកពីសម្ពាធដែលសង្គមនេះដាក់មកលើគេ?

ស្រីងក់ក្បាលសង្កត់ចិត្ត​។  សំឡេង​របស់នាងនៅតែទន់ភ្លន់៖

«ចាំនិយាយគ្នាពេលក្រោយក៏​បានណា៎!»

ឃើញគេមិនឆ្លើយហាក់មិនសុខចិត្ត​ ទើបខាងស្រីព្យាយាមពន្យល់ជាចុងក្រោយ៖

«ខ្ញុំជឿជាក់លើវណ្ណ លើទេពកោសល្យរបស់វណ្ណ! ខ្ញុំគ្រាន់តែ…​ខ្ញុំមិនចង់ឃើញវណ្ណធ្វើការជ្រើសរើស​យកការបញ្ចេញអារម្មណ៍…..ដែលការប្រើអារម្មណ៍ ប្រើរឿងផ្ទាល់ខ្លួនពេក អាចរារាំងផ្លូវទៅរកភាពជោគជ័យ​របស់យើងម្នាក់ៗបាន!»

«អត់ខ្វល់» គេ​និយាយស្អកព្រោះភ្នែកវណ្ណនៅតែចងចាំអំពីCEO​ស្រស់សង្ហា​។ មាត់គេ និយាយតែអំពីអ្វីដែលគេមាននៅក្នុងចិត្ត «បងចង់ឱ្យពិភពលោកទាំងមូលដឹងរឿងយើង​! បង​ចង់​ឱ្យ​​អ្នក​រាល់​គ្នា​ឃើញ​ថា​យើងស្រលាញ់គ្នា ហើយយើងជារបស់គ្នាទៅវិញទៅមក!»

​ បេះដូងរបស់អង្គ​តឹងណែន​រវាងមនោសញ្ចេតនា​និងការងារចំពោះមុខ អ្នកនិពន្ធតូច​បន្ទាបសំឡេងរបស់នាង ហើយខ្សឹបពន្យល់៖

«យល់! យល់ណ៎ា ! អូខេទេ? ​តែ….ពេល​ខ្លះ ការ​ស្រលាញ់​​ក៏​មាន​ន័យ​ថា​ជាការ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ! ការពារការងារគ្នា យល់ចិត្ត​គ្នា ទាំងនេះវាលើសពីការស្រលាញ់ទៀត! ប៉ុណ្ណឹងហើយវណ្ណ ល្ងាចនេះ ចាំនិយាយគ្នាទៀត! បានទេ!»

មុនពេលដាក់ទូរសព្ទចុះ នាងស្តាប់ឮពាក្យរអ៊ូចុងក្រោយ​របស់គេ  «អីចឹងសង្សារនឹងគ្នា គួរតែធ្វើពុតថាយើងជាមនុស្សអត់ពាក់ព័ន្ធ?»

អង្គស្រពោន ដៃក្តាប់ទូរសព្ទដែលទើបតែបានផ្តាច់។ ជាមួយការ​ខក​ចិត្តនេះ ​ច្បាស់​លាស់ណាស់​ហើយ ថាទាំងសងខាងអត់សប្បាយចិត្ត​ដូចគ្នា​ ហើយរឿងជាច្រើនមកតែពីនាងមកនៅផលិតកម្មផ្សេង​។

អង្គត្រូវការ​ភាពស្ងៀមស្ងាត់ពិចារណា​។ ​គេនៅក្មេង មិនចេះខ្វល់ខ្វាយនិងល្បិចកលអ្វីទាំងអស់ ហើយ​….ងប់ងល់បេះដូងខ្លួន​ឯង ឯនាងក៏ស្រលាញ់គេដោយសារ​ភាពស្មោះត្រង់នេះ  ប៉ុន្តែវណ្ណ​ក៏ត្រូវយល់​អំពីហានិភ័យដែរ។

«មិនអីទេអង្គ! បងធ្វើតាមបាន!»

គេសរសេរមកធ្វើឱ្យនាងបើកភ្នែកស្រពោន​មើល​។

«ឱ្យបងលុបចេញក៏បាន​! យល់ព្រមបាន!​»

នាង​អានទាំងក្តាប់មាត់ពិបាកចិត្ត គេក៏សរសេរមកថែម៖

«សម្រាប់ពេលនេះ!»

នាង​រឹតតែតឹងចិត្ត​ ហើយគេនៅបន្តសរសេរ៖

«…​ប៉ុន្តែ​ថ្ងៃ​ណាមួយអង្គ! ខ្ញុំ​នឹង​យកអង្គចេញពី G-Brother​»

គេដាក់រូបសើចមួយមក តែនាងសើចមិនចេញទេ។ ភាពកក់ក្ដៅនៅក្នុងកិច្ច​សន្យានេះ គ្មានឡើយ មាន​តែអ្វីមួយ….សម្ងាត់….មុតៗ។

វគ្គ

ចិត្ត​ហួងហែងក្តៅ–មុត

ពុទ្ធិដា​​ឈរស្ងៀមម្នាក់​ឯងសម្លឹងទូរសព្ទ ដែលផ្សាយមកតាមកាមេរ៉ា​ស្រូបសំឡេង នូវពាក្យអេចអូចខ្សឹប​ខ្សៀវ​ក្នុងបន្ទប់បុគ្គលិក​របស់បងប្រុសនាង​។ តាំងពីល្ងាចមិញមកទល់ព្រឹកនេះ មនុស្សម្នាមិនខ្វះពាក្យ​និយាយអំពីអ្នកនិពន្ធស្រីឈ្មោះអង្គនៅផលិតកម្មផ្សេងនិងវណ្ណ​តារាថ្មីរបស់ឯកនគរសោះ។

«ល្ងាចមិញ ខ្ញុំគិតថា មានរឿងក្តៅៗរវាងកវីថ្មីនិងCEO G-Brother!»

ម្នាក់ទៀតឆ្លើយទាំងសើច៖

«ចុងក្រោយមកពាក់ព័ន្ធឯកនគរឯណេះ​ទៅវិញ! អ៊ីចឹង​បានពាក្យចាស់ថា​ កុំសើចគេ​ក្រែងប៉ះខ្លួនឯង​!​»

ពុទ្ធិដា​ចុចទូរសព្ទបិទ។ ទំនាក់ទំនងចម្រូងចម្រាស់រវាងផលិតកម្មទាំងពីរ តែងតែបង្ក​ជាសង្គ្រាម​មិនឈប់ ដែលកាលពីមុន ពេលG-Brother​នៅមាន​លោកពិស្តារផលិតករដ៏ល្បីឈ្មោះការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុក ចុះហេតុអ្វីពេលនេះគេស្លាប់បាត់ក៏ត្រូវ លេចចេញសម្ព័ន្ធ​ភាពតួចម្រៀងនិងអ្នកនិពន្ធ​មួយ​គូមកទៀតល្មមឱ្យឈឺក្បាលបាន?

ស្រី្តល្អិតម្នាក់ឈ្មោះអង្គលក្ខិណានោះហាក់ដូចជាជាន់ចំ​ហុងស៊ុយអ្វីពិសេស​បានជាទទួលបាន​ភាពល្បីល្បាញ​កាន់តែខ្លាំងឡើងៗ ក្រោយការចងភ្ជាប់​ជាមួយមនុស្ស​ល្បីៗក្នុងឧស្សាហកម្មនេះ  នេះជារឿង​ដែលពុទ្ធិដា​សែនស្រងាកចិត្ត​ទៅហើយ ឥឡូវមកចេញមុខជាមួយសក្តាវណ្ណ?

តើនាង​កំពុងលេងល្បែងអីទៅនាង​ល្អិត?

ពុទ្ធិដា​គិតបែបនេះខណៈដែល​ម្រាមដៃ​ប្អូនស្រីរបស់ឥន្ទវង្ស​ឈប់លើ​ព័ត៌មាន​ថ្មីបំផុតមួយអំពីអង្គ។ អត្ថបទនេះ​ត្រូវបាន​សរសេរដោយ​និពន្ធនាយិកា​តុប ដែលអ្នកណានៅក្នុងសិល្បៈក៏ចង់ឱ្យនាង​សរសេរPRឱ្យ។ ពេលនេះ ស្ត្រីតុបតែងប្រុសម្នាក់នោះ មិនខ្វល់ពីពាក្យអាស្រូវអ្វីអំពីអង្គទាំងអស់ បែរជា​សរសេរ​អត្ថបទដ៏ភ្លឺចិញ្ចាចបង្អួតវឌ្ឍនភាពការងារអង្គពីក្មេងស្រីជនបទដែលពេញដោយឆន្ទះអាជីពនិង​គំនិត​ច្នៃប្រតិដ្ឋ​ដូចពេជ្រក្លាយមនុស្ស​សំខាន់ ដើរតួយ៉ាងធំនៅក្នុងគម្រោងការឌីជីថល​ថ្មីបំផុត​នៅ​G-Brother ។

ពាក្យពេចន៍ កោតសរសើរ ដែលផ្ទុយស្រឡះទៅនឹងពាក្យចចាមអារ៉ាមពិសពុលកាលពីម្សិល បានញ៉ាំង​ឱ្យពុទ្ធិដា សែនជូរចត់​បន្ថែមលបលួចច្រណែននឹង​​​កេរ្តិ៍ឈ្មោះ​របស់អង្គ។

ងើបមុខមកវិញ ​នាងប្រទះឃើញវត្តមាន​បុរសដែលមានឥទ្ធិពលលើបេះដូង។ សក្តាវណ្ណមាន​ទឹកមុខ​​ស្រស់សង្ហា​ទោះមិនមានស្នាមញញឹម។

នារីអភិជន​ប្រញាប់បិទទូរសព្ទហើយឈានឆ្ពោះទៅ។

«វណ្ណ!»

វណ្ណបង្អង់ជើង​ដោយងាកមករកពុទ្ធិដាពីកាច់ជ្រុងស្ទូឌីយោ ថែមទាំងសម្លឹងមើលមកនាយ​ដោយកែវភ្នែក​ដែលពីមុនហាក់បីដូចជាពោរពេញដោយក្តីស្រលាញ់ ប៉ុន្តែឥឡូវនេះ មាន​អ្វីមួយផ្សេងបង្កប់​…..គឺ​…..​ប្រចណ្ឌ។

«ដា!»

គេមិនទាន់បាន​វាចាបន្ថែមទៅរកនាង​ផង សំឡេងគ្រលររបស់ឥន្ទវង្សលាន់មកពីក្រោយខ្នង​៖

«វណ្ណ មកចួប​ខ្ញុំ!»

គេងាកក្រោយភ្លាម។ មេដឹកនាំឯកនគរដែលមាន​ទឹកមុខខ្មៅមាំ​ចេញមកពីក្នុងឡាន​ទំនើប។ ឥន្ទវង្សចេញ​បញ្ជាខ្លីរួច​​ក៏ដើរយ៉ាងតោះតើយទៅបន្ទប់មុន។ មិនតែប៉ុណ្ណោះគេឆ្លៀតងាកមកចង្អុលប្អូនស្រី ​ហើយ​ព្រមាន៖

«គ្មានអ្នកណាមកលូកដៃរឿងសក្តាវណ្ណបានទេ​! បងចង់ឱ្យឯងនៅឆ្ងាយៗពីផលិតកម្មពីរបីថ្ងៃនេះ!»

ពុទ្ធិដា​បើកភ្នែកធំៗសម្លឹងវណ្ណ ហើយចង្អុលច្រមុះខ្លួន​ឯង នាងសួរភ្លឹះៗ៖

«គាត់ដេញខ្ញុំ?»

សក្តាវណ្ណឈ្ងោក​សម្លឹងដីក្រោមជើងហើយពិចារណា ដោយតឹងចិត្ត​។

«ខ្ញុំធ្វើអ្វីខុសទៅនៀក?»

ស្រីវាចាតិចៗ ខណៈតារាចម្រៀងកំពុងរិះគិតរឿងផ្សេង ថាតើ…ការចាកចេញមុនពេលកំណត់២១ថ្ងៃដែលត្រូវហាត់សមនោះ…អ្វីផ្សេង…​ជាមូលហេតុនាំឥន្ទវង្សទាំងបងទាំងប្អូនមករកគេព្រឹកព្រហាមបែបនេះ?

«ថប់​ខ្យល់ណាស់ខ្ញុំ!​» ប្រុសបូញមាត់រអ៊ូ​ដោយ​ផ្លុំដង្ហើម​ ហើយមិនមានពេល​អើពើ​នឹង​ទឹកមុខព្រួយបារម្ភ​របស់​ពុទ្ធិដាទេ។ សំឡេងអង្គនៅពេញក្នុងការចងចាំរបស់គេការប្រើអារម្មណ៍ «​ប្រើរឿងផ្ទាល់ខ្លួនពេក អាចរារាំងផ្លូវទៅរកភាពជោគជ័យ​របស់យើងម្នាក់ៗបាន!​»។

មកដល់ជាន់ខាងលើ គេគោះទ្វារហើយរុញចូល។ ឥន្ទវង្ស នៅអង្គុយក្នុងការិយាល័យដ៏ស្អាតប្រណីត​​ជាមួយទឹក​មុខស្មើ។

ក្លិនបន្ទោសនិងកំហឹង ហុយពេញផ្ទៃបន្ទប់ដែលមាន​តែពីរនាក់។ វណ្ណដកដង្ហើមធំទាញកៅអីថ្នមៗមក​អង្គុយ​។ រូបរាងស្អាតសង្ហារបស់គេ បានធ្វើឱ្យឥន្ទវង្សទើសភ្នែកជាមួយចរិតយករឿងស្នេហា​ធំជាងការងារ។

​ ផ្ទាំងរូបភាពដ៏ធំរបស់សក្តាវណ្ណ នៅព្យួរលើជញ្ជាំងនៅចំហៀងបន្ទប់ ក្នុងនាមជាតារាកំពូលរបស់​ផលិត​កម្ម​នេះ គ្រប់យ៉ាងញ៉ាំង​ឱ្យគេទម្លាក់មុខដឹងកំហុស។

មេដឹកនាំធំនៃឯកនគរផ្ទាត់ម្រាម​ដៃ​​ជា​ចង្វាក់ ​នៅ​លើ​តុ​ឈើបេងរលោងស្រិល។ ភ្នែកទាំងសងខាងជននេះ ​សម្លឹង​មើល​សក្កា​វណ្ណ តែបែរជាឃើញស្រមោលអង្គ។

«សក្តាវណ្ណ​!​» ឥន្ទវង្សចាប់ផ្តើមដោយសព្ទសំឡេងត្រជាក់ និងចេតនាប​ង្អើលវណ្ណឱ្យច្របូលច្របល់ភ័យរងសម្ពាធ «ដឹងថាខ្ញុំបានវិនិយោគប៉ុន្មានលើការធ្វើសំណើរតន្រ្តីទេសចរអន្តរជាតិដែរ?​»

តារាចម្រៀងនៅស្ងៀម។

«ហើយឥឡូវនេះ….គិតថាអាចបោះបង់ចោលគ្រប់យ៉ាង ទៅរវល់រត់តាមស្នេហា? ដើម្បី…អី? អ្នកនិពន្ធ​អត់ល្បីម្នាក់…..សមដែរ?»

សក្កាវណ្ណ លេប​ទឹក​មាត់​រកពាក្យឆ្លើយមិនចង់បាន​  ប៉ុន្តែ​ប៉ះដល់អង្គ បុរសត្រូវតែឆ្លើយតប៖

«កុំរាលដាលដល់គេ!»

ឥន្ទវង្សរង្គើចង្កាខឹង។

«គិតថា ខ្ញុំត្រឹមតែរាលដាល? ធម្មតាៗអ៊ីចឹង?»

វ​ណ្ណលើកចិញ្ចើមរបៀបឆ្ងល់ ហួសចិត្ត​ គេសួរវិញភ្លាម៖

«បងចង់យ៉ាងម៉េច? គេដឹងអីគេ? គេជាមនុស្ស​លើកទឹកចិត្តខ្ញុំក្នុងវិស័យនេះ បង! គ្មានអង្គខ្ញុំគ្មានថ្ងៃនេះទេ!»

ឥន្ទវង្សទះតុផាំង។

«លើកទឹកចិត្ត??? រាល់ការលើកទឹក​ចិត្ត​ជួយបង់ថ្លៃភ្លើងកើតទេ? ហើយ….ស្នេហា​សមនឹងមានដែរ?ពេលកំពុងតែឡើងល្បីដល់កំពូលនៀក? ស្រីម្នាក់នោះ នៅជាមួយសត្រូវ….ហើយ…ទុកខ្លួនឯងជា​ចំណី​ឆ្ងាញ់ឱ្យពួកកាសែតធ្វើស៊ី? ទីបំផុត បំផ្លាញខ្លួនឯង ហើយបំផ្លាញទាំងឯកនគរទៀត?»

សក្តាវណ្ណនៅស្ងៀមទុកឱ្យភាពតឹងតែងអណ្តែតពេញបន្ទប់នេះ។ មិនយូរ​ប៉ុន្មាននាយបន្លឺឡើងក្នុងសព្ទ​សំឡេង​ឡើងរំជួលចិត្ត៖

«ចង់គ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំដោយខ្លួនឯង!»

ឥន្ទវង្សខឹងណាស់ មុខគេស្លេក ហើយបញ្ចេញស្នាម​ញញឹម​ដ៏​គ្រោះថ្នាក់​។

«អូ បានទេតើ!!! មានអីតួសង់ទីម៉ង់! តែកុំភ្លេចវិលទៅវិញ សួរខ្លួនឯងឡើងវិញ ថាបានឆ្លងកាត់អ្វីខ្លះមកទម្រាំបានថ្ងៃនេះ! ហើយ….អានផង រាល់កិច្ចសន្យាដែលបានចុះហត្ថលេខា ស្តាប់រាល់បទចម្រៀងដែលបានច្រៀងថត គ្រប់យ៉ាង​ដែលចងភ្ជាប់ឯងជាមួយឯកនគរ! មើលឱ្យជាក់ កុំរង់ចាំដល់ខ្ញុំចាត់វិធាន​ការណ៍ច្បាប់  ដែលសូម្បីវិលច្រៀងនៅតាមបារវិញ ក៏ប្រហែលជាគ្មានឱកាសផងសក្តាវណ្ណ!»

កណ្ដាប់ដៃ​របស់​សក្តាវណ្ណ​ត្រូវបានក្តាប់តឹងណែន មនុស្ស​ស្លូតប៉ុនណាក៏មិនចង់ស្តាប់ពាក្យគំរាម​កំហែងដែរ។

​សម្តីជនជាមេកោយ​ដូចជាញ៉ាំង​ឱ្យគេ​ ត្រូវតែជ្រើសរើសរវាងនាងនិងអាជីពចម្រៀង? ឥន្ទវង្សផ្អៀង​ខ្លួន​ទៅ​លើ​កៅអី​ដោយ​បញ្ចេញ​ខ្យល់ដង្ហើម​អំនួត​ ​គំរាម​កំហែង។

«នៅកន្លែងនេះ យើងនិយាយតែរឿងការងារ! ស្នេហា​….គ្មាននោះទេអាប្អូន! ទម្លាក់រឿងមិនសមហេតុ​សមផលជាមួយពួក​G-brotherចោល​ ហើយយើងឆ្ពោះទៅមុខជាមួយគ្នា! មិនអ៊ីចឹងទេ…» មេផលិតកម្ម​ទុកឱ្យភាពស្ងៀមស្ងាត់អូសបន្លាយបានបន្តិច​មុននឹងបញ្ចេញសំឡេងបង្ហើយប្រយោគចុងក្រោយ «ឯងនឹងដឹងថា តើខ្ញុំមានជំហាន​ទីពីរលឿនប៉ុនណា​ជាមួយអ្នកដែលមកបង្អាក់ឯង ដូចជាបង្អាក់​ផលិតកម្មខ្ញុំទាំងមូល! វាជាល្បិចពួកG-Brother»

សក្តាវណ្ណសម្លឹងភ្នែករបស់ឥន្ទវង្ស​តទល់ ខណៈអង្គកំពុងក្លាយមកជាកូនអុកក្នុងល្បែងរវាងពួកផលិត​ករ យ៉ាងអយុត្តិធម៌។

ពេល​​ចាកចេញ​​ពី​អគារHead Quarterរបស់ឯកនគរ បុរសអ្នកចម្រៀងបានទម្លាក់ខ្លួនឯងចោល នៅឯបារដែលមានពន្លឺតិចៗនៅក្បែរៗនោះ។

គេគិតថា ស្រាវីស្គីមួយកែវឬពីរ​ នឹងអាចជួយរំសាយគេពីការខកចិត្តចំពោះចរិតឥន្ទវង្សម្នាក់នេះប៉ុន្តែមិនអ៊ីចឹងទេ  ពេលនេះមាននរណាម្នាក់រំកិល​រអិលមកក្បែរហើយ។ វណ្ណក្រឡេកមើលភ្លាមក៏ ស្គាល់ថាជាអតីតកំពូលតារាធ្លាក់កូដ សាមកែវ។

សាមកែវ ធ្លាប់មាន​ទាំងកេរ្តិ៍ឈ្មោះ ទំហំ​អ្នកគាំទ្រធំ​ និងមានបទស៊ីដាច់គេសឹងមួយជំនាន់មនុស្ស​។ ប៉ុន្តែឥឡូវនេះ គេត្រឹមជាស្រមោលនៃអតីតកាលខ្លួនគេ។

ភ្នែករូង សម្លៀកបំពាក់ខ្ជីខ្ជាំ។  វត្តមានរបស់គេស្ទើរតែគ្មាននរណាម្នាក់មកកត់សម្គាល់ខ្វល់ជាមួយ។

«សក្តាវណ្ណ…..សក្តាវណ្ណ!» សាមកែវចាប់ផ្តើមសំឡេងគ្រោតគ្រាត ប៉ុន្តែរវើរវាយ​ដូចជាបទភ្លេងព្រោះ​មនុស្សនេះកំពុងស្រវឹងទន់។

«​ផឹក? ហាសហា​! ខ្ញុំដឹងពីអ្វីដែលឯងកំពុងឆ្លងកាត់ សក្តាវណ្ណ!»

វណ្ណងាកចេញ មើលទៅឆ្ងាយមិនចង់ភ្ជាប់ពាក្យសម្តី ប៉ុន្តែ​សាមកែវរឹតងាកមកក្បែរហើយចរចា​បន្ត។

«សម្ពាធ! ទាមទារមិនចប់មិនឈប់មិនឈរ! ឱ្យយើងធ្វើអីដែលមិនមែនជាខ្លួនយើង!»

សាមកែវនិយាយ វណ្ណរឹតតែអកស្រា។ គ្មានអ្នកណាសប្បាយចិត្ត​ទេ ពេលដែលគេត្រូវ​បាត់បង់សេរីភាព​……ទោះណាជាថ្នូរនឹងអ្វីក៏ដោយ។

«បើឯងមិន​ភ្លក់ ឯងមិនស្គាល់ស្នាដៃ​ពួកអភិជន​ទេ! កខ្វក់! សាហាវ គ្មានបេះដូង!»

សក្តាវណ្ណដៃម្ខាង​ខ្ទប់កែវ​កញ្ចក់​ ចិត្ត​គេនឹកដល់ស្រីតូច​ មាត់គេសួរឈ្មោះអ្នកផ្សេងទៅវិញ​៖

«អ្នកណា? ពុទ្ធិដា?»

​ដោយមិនឆ្លើយ សាមកែវផឹកក្អឹក។ គេនេះ វណ្ណធ្លាប់ឮរឿងគេជាមួយនាងពីមុន កាលពីគេល្បី។ តាមថា វណ្ណមិនចង់ខ្វល់រឿងផ្ទាល់ខ្លួនអ្នកណាទាំងអស់ តែពេលនេះស្រវឹងស្រឿងៗ ចិត្ត​កួចវិលវល់ ក៏បែរជា​លន្លោង់លន្លោចចង់ដឹងចង់ឮ។

ប្រុសមិនបានសួរទៀត តែតារារៀមច្បងបែរជាតំណាលប្រាប់៖

«ពួកអ្នកមាន​ណា៎ ​ពេល​​នៅ​ជាមួយ​គ្នា តែង​តែ​បង្ខំយើងឱ្យយកលេខមួយ ប្រ​ដេញ​យកភាពឥត​ខ្ចោះ! គេមិនដឹងយើងហត់យ៉ាងណាទេ​! តែងតែ​ទាមទារ​បន្ថែមឡើងៗ​!…..ប៉ុន្តែវាមិនមែនតែនាងទេ… វាជាបណ្តាសាក្នុងឧស្សាហកម្មចម្រៀងនេះទាំងមូលសក្តាវណ្ណ! លូកហើយ គ្មានថ្ងៃបកក្រោយទេ សក្តា​វណ្ណ! ឯងនឹងយល់ពេលថ្ងៃនោះមកដល់!»

«មិនអាក្រក់ដល់ម្ល៉ឹង​ទេដឹង?» សក្តាវណ្ណរអ៊ូហើយលើកកែវទង្គិចជាមួយ​សាមកែវ។

សាមកែវញញឹម​ចំអក ហើយវាចាបន្ថែម៖

«ពួកនោះចូលចិត្ត​ទំពាយើងនឹងចង្កូម! ជញ្ជក់ឈាម​យើង​! ហើយស្ដោះយើងចេញពេលណាអស់ន័យ​សម្រាប់គេ! គេចេះមួយចប់សក្តាវណ្ណ! លួងលោមយើង បោកយើង គំរាម​យើង ហើយនឹង​….សំឡេះយើងចោល!»

«ធ្វើម៉េចទៅអ៊ីចឹង​?​» សក្តាវណ្ណសួរទាំងចត់ជាតិស្រវឹងពេញអណ្តាតហើយ លេបទឹកមាត់យ៉ាងលំបាក​។ សាមកែវសើចស្រវឹងជោក​មិននិយាយ តែសក្តាវណ្ណចង្អុលគេវិញដោយ​ទោរទន់តិចៗ «ខ្ញុំ​​មិន​ឱ្យ​ពួកគេមកជារបង​រវាង​ខ្ញុំ​និង​អង្គ​ទេ!  ខ្ញុំ​នឹង​មិន​ឱ្យ​​ពួកហ្នឹង​មក​បំផ្លាញស្នេហា​ពួក​ខ្ញុំ​ទេ!»។

សាមកែវងើយមុខសើចក្អាកក្អាយ ដូចជាចំអកបន្ថែមឡើង។

មិនយូរទេ ពេលគេឃើញ​សក្តាវណ្ណងក់ក្បាលផ្ងក់ៗមិនចុះចាញ់ តារារៀមច្បងវាចាក្ងួរៗ៖

«ពីមុនខ្ញុំ​ក៏គិតអ៊ីចឹង​ដែរ​! ខ្ញុំគិតថា ឱ្យតែខ្ញុំមានសមត្ថភាព! ខ្ញុំមិនឱ្យអ្នកណា​មកច្រានខ្ញុំដួលងាយៗទេ តែមើលចុះ! មើលមកខ្ញុំឥឡូវនេះសក្តាវណ្ណ!»

គេបានលើកដៃត្រដាង ហើយ​គ្រវី​ខ្លួនមួយ​ជុំ​បង្ហាញ​ពី​ស្ថានភាព​ក្រលំបាក គ្មាន​ចំណូល គ្មានការងារ​។  មាត់ជននេះនិយាយបន្ថែម៖

«ខ្ញុំ​ធ្លាប់ដូចជាឯងដែរ​! នៅ​កន្លែង​ដែលឯងកំពុង​តែ​នៅ! ប្រយុទ្ធ​ដើម្បី​ទេពកោសល្យ​​ពិតរបស់​ខ្ញុំ! ស្មោះត្រង់​ លះបង់​ពិត​ប្រាកដ ហើយ​ស្មោះត្រង់​ចំពោះ​សិល្បៈ តែឧស្សាហកម្មមួយនេះមិនខ្វល់ពីយើងទេ។ ពួកគេខ្វល់ពីអ្វីដែលគេលក់ចេញ ប្រមូលលុយ​! ឥន្ទវង្ស…ពុទ្ធិដា…​ពួកគេ​នឹង​រុញ​យើង​រហូត​ទាល់​តែ​យើង​គ្មាន​អ្វី​រើរួច ក្រៅ​ពី….ព្រមធ្វើជា​អាយ៉ងឱ្យពួកគេ​ទាញខ្សែ»

សក្តា​វណ្ណ​ សម្លឹង​មើលគេទាំងកំហឹង​និងអារម្មណ៍អស់សង្ឃឹមមួយគ្របសង្កត់មកពេញក្នុងពេលនេះ ទីនេះ។ ជាមួយរសសុរាថ្លៃ បរិយាកាសស្តុកស្តម្ភ ម្តេចក៏មិនសប្បាយចិត្ត​រួចសោះ?

សាមកែវអាចថា មកនេះព្រោះតែច្រណែនវណ្ណ តែវណ្ណយល់ថាប្រហែលជាគេនិយាយត្រូវច្រើន។

«ឱ្យខ្ញុំធ្វើម៉េច? បើបងជាខ្ញុំពេលនេះ បងធ្វើម៉េចវិញ?»

«ខ្ញុំមិនដឹង ព្រោះខ្ញុំមិនមែនឯង! ខ្ញុំមិនដឹងមហិច្ឆតាឯង ហើយមិនដឹងឯងកំពុងត្រូវពួកហ្នឹងបញ្ឆោតដល់កម្រិតណាហើយទេ! កាលខ្ញុំវិញ ខ្ញុំត្រូវគេ បញ្ឆោត….ហាសហា គេធ្វើឱ្យយើង​គិតថា យើងជាអ្នកដែលនៅលើកំពូលគេក្នុងពិភពសិល្បៈនេះ! ខណៈពេលដែលយើងភ្លេចខ្លួន ពួកគេនឹង​ហែកយើងបន្តិច​ម្តង​ៗ។ ដំបូងៗ ខ្ញុំគិតថា ខ្ញុំអាចទប់ទល់បាន ខ្ញុំគិតថា….ខ្ញុំអាចខុសពីអ្នកមុនៗ ប៉ុន្តែ….តាមពិត ​ខ្ញុំ​មិន​ខ្លាំង​គ្រប់​គ្រាន់​ទេ ហើយ​ឥឡូវ​មើល​មក​ខ្ញុំ ឯងនឹងឃើញអនាគតរបស់ឯង!»

សក្កដាវណ្ណ​ក្តាប់ដៃទាំងខឹង គេនិយាយកម្លាខ្លួនគេ៖

«ចៃដន្យ​ ខ្ញុំមិនមែនជាបងទេ! យើងខុសគ្នា! ហើយខ្ញុំ….ក៏មិនស្រលាញ់ពុទ្ធិដាដែរ ខ្ញុំមាន​អង្គហើយ!»

ថាចប់ គេក៏ស៊ីញ៉ូបាញ់លុយឱ្យអ្នកក្រឡុកស្រា រួច​ចាកចេញមកភ្លាម​។ ចិត្តរបស់សក្តា​វណ្ណ រវើរវាយ បែកខ្ញែករវាងសេចក្តីស្រលាញ់​​ចំពោះអង្គ និងបំណងប្រាថ្នាក្នុងការរក្សាការតស៊ូលើសកម្មភាព​សម្តែង​និងច្រៀងក្នុងពិភពតន្ត្រី។

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣១
នៅ​ព្រឹកដដែល វីរៈ​មាន​អារម្មណ៍ឆ្ងល់នៅពេលដែលជំនួយការរបស់គេ ឈ្មោះ​បងស្រីហុង មកដល់ជាមួយ​​កាហ្វេក្នុងដៃ។

«ឆុងកាហ្វេមកទៀត?»  វីរៈឆ្ងល់ព្រោះរាល់ដង​គាត់មិនដែលធ្វើទេ។ វីរៈចូលចិត្ត​ធ្វើអ្វីៗដោយខ្លួនគេ។ ស្ត្រីវ័យ៣៥ឆ្នាំចាប់ផ្តើមស្ទាក់ស្ទើរហើយបង្ខំនិយាយរដាក់រដុប៖

«ខ្ញុំមាន​រឿងពិភាក្សា!»

«ដឹងៗ» គេថាតបដោយស្រស់ស្រាយហើយចង្អុលកៅអីឱ្យគាត់ ដៃម្ខាងលើកាហ្វេមកក្រេបដូចជារង់ចាំស្តាប់។ ស្ត្រីជំនួយការនិយាយតាក់តុប៖

«​ខ្ញុំគិតថា…..វាចូលរឿងផ្ទាល់ខ្លួនបុគ្គលិកបន្តិច ប៉ុន្តែលោកក្មួយCEOគួរដឹង…!»

គេនៅ​ស្ងៀម ព្រោះទឹកមុខនារីអ្នកនាំពាក្យមកម្នាក់នេះ ជាសញ្ញាថា​បន្តិចទៀត​គេនឹងបានឮព័ត៌មាន​មិនល្អ។

«អង្គរបស់យើង!….»

«អង្គមកធ្វើការឬនៅ?» មើលយ៉ាងណាក៏នាង​ហុងឃើញថា វីរៈកំពុងតែមាន​អារម្មណ៍ល្អជាមួយ​អង្គខ្លាំង តែហុងបន្តនិយាយ៖

«អត់ទាន់ដឹងទេ តែមានព័ត៌មាន​ថ្មីរបស់នាង!»

វីរៈជ្រួញចិញ្ចើមសម្លឹងគាត់ឆ្ងល់ ហុងនិយាយបញ្ចប់ ៖

«មិនមែន​រឿងពីល្ងាចទេ!»

វីរៈរេភ្នែកគិត គេដាក់ពែងចុះហើយទាញទូរសព្ទ។

រូបស្រីអ្នកនិពន្ធស្រស់ក្មេង ដែលញញឹម​ពព្រាយ​ដូចគ្មានអ្វីកើតឡើង ដោយមានថត Selfie ពីវណ្ណបុរសសង្ហាក្នុងឈុតគេ​ង។ នាង​បិទទូរសព្ទបំភ្លេច​ចោលពិភពលោកទាំងមូលហើយទៅចំណាយពេលយ៉ាងចេញមុខជាមួយប្រុសម្នាក់នេះ?

«អ្នកណា?» គេលាន់មាត់ខ្លី ជាឱកាស​ឱ្យហុងឱនមកខ្សឹប៖

«អ្នកចុះកុងត្រាថ្មីរបស់យើង ចំណាយពេលHoney moon ​ជាមួយតួប្រុសឯកនគរនៅ Apartment ចេញ​លុយដោយ​ពួកឥន្ទវង្ស!​»

ហុង​បាន​ផ្អាកសម្តី ដោយ​រង់ចាំពិនិត្យ​មើល​ប្រតិកម្ម​របស់​វីរៈ។ CEOក្មេងគោះដៃតិចៗលើLaptop របស់គេ។

«បើអ្នកបងមយូរ៉ាឃើញ គាត់អាចនឹង​មិនសប្បាយចិត្តទេ…ចុងក្រោយ មនុស្ស​ពីរនាក់មក​ពី​ផលិត​កម្ម​គូ​ប្រជែង ហ៊ានបញ្ចេញ​រូបនៅជាមួយគ្នាជា Public»

​កែវ​ភ្នែក​របស់​វីរៈហេងហាង​។ ទឹកមុខគេ​ស្មើ តែមិនមាត់មិនក។  ទោះបីជា​CEO​នេះ​មិន​ប្រាកដ​ថា​ ​​តូច​ចិត្ត​​​ដែល​អង្គ​នៅ​ជាមួយ​វណ្ណ ​ឬ​ក៏ខឹងរឿង​ហុង​ដើរតួ​ជា​អ្នក​នាំសារ​ម្តាយ​គេ ក៏គេនៅមិនទាន់​បាន​និយាយ​មួយ​ម៉ាត់ណានៅឡើយដែរ។

ហុងនៅតែមិនព្រមចប់៖

«នេះ….ខាង​ប្រុសអ្នកបញ្ចេញ​រូបថត! អាចថា គេចង់វាយយើងកណ្តាលមុខ! ហើយ…»

«បងទៅវិញបាន!»

បុរសនេះពោលសើៗហើយងាកទៅបើក​កុំព្យូទ័រ​ធ្វើការ​។

«ចាស៎!» ហុងមិនហ៊ាននៅទេ វីរៈមិនដែលខឹងបែបនេះឡើយ។ ស្ត្រីចាកចេញ ស្របពេល CEO​​លើក​​ទូរសព្ទ​ខ្សែ​​ហៅទៅផ្នែកធនធានមនុស្ស​។

ជាមួយទឹកមុខ​ត្រជាក់ សំឡេងគេលាន់ស្មើធេង៖

«ខ្ញុំត្រូវការជំនួយការថ្មីម្នាក់! ផ្ទេរបងហុងទៅផ្នែករដ្ឋបាលទៅ នៅន៎ោះ​មាន​ការងារច្រើន!  ចំណែក​ជំនួយការ ខ្ញុំនឹងជ្រើសរើស….​ខ្លួនឯង ដាក់ប្រកាស!»

ពេល​បញ្ចប់បទបញ្ជា វីរៈដៀង​ក្រឡេក​មើល​រូបថត​ក្នុង​ទូរសព្ទ​ម្ដង​ទៀត អារម្មណ៍​របស់​គេ​លោត​​ញាប់​​។ នាង​សប្បាយចិត្ត​ណាស់ នៅពីក្រោយខ្នង​អ្នកចម្រៀង​ស្អាតសង្ហា​។ បើពួកគេ​ចង់ប្រាប់ពិភពលោកនេះថាពួកគេ​ជាគូស្នេហ៍ ក៏មិនមែន​ព្រឹកនេះដែរ…..ហើយម្នាក់ទៀត នៅខាងផលិតកម្មផ្សេង។

វីរៈដាក់ដៃលើបបូរមាត់ ភ្នែកសម្លឹងទៅកាន់ទិដ្ឋភាពទីក្រុងភ្នំពេញទាំងមូល សញ្ជឹងគិតវែងឆ្ងាយ។

​«យើងមិនស្គាល់ទីនេះទេ! ​ស្រុកខ្មែរ! រញ៉េ​រញ៉ៃបន្តិច! សួនតួខ្លាំង! ហើយ…..ជ្រៀតជ្រែករឿងផ្ទាល់ខ្លួនអ្នកដទៃក៏ខ្លាំង ! តើយើងដឹកនាំឧស្សាហកម្មមួយនេះបានទេ?»

គេងាកមកសម្លឹងរូបភាពក្នុងកុំព្យូទ័រ​។

«អង្គ! នាងសប្បាយចិត្តណាស់​»

គេគិតហើយញញឹម​តិចៗ​តបនឹងស្នាមញញឹម​របស់នាង តែពេល​ក្រឡេកមកឃើញ​សក្តាវណ្ណដែល​ជា​ម្ចាស់​កាមេរ៉ា ​វីរៈបាន​រុះរោយចោលនូវ​ស្នាមញញឹម។​ មិនដែលចាប់អារម្មណ៍អ្នកចម្រៀងម្នាក់​នេះរបស់ឥន្ទវង្សទេ។ គេចុចទៅការិយាល័យ​រដ្ឋបាលមួយៗនឹងនរហើយនិយាយបង្គាប់៖

«ជួយហៅអង្គមកបន្តិច!»

នៅ​ពេលដែលកវីស្រីត្រូវបានមេដឹកនាំហៅចួប នាង​ដើរឡើងជណ្តើរកាត់តាមការិយាល័យធំ តាំងពីច្រក​ចូល​នៃG-Brother ក៏​មាន​អារម្មណ៍ថា ​ក្រសែ​ភ្នែក​ជាច្រើនផ្តោតមកលើ​នាង។

មនុស្សម្នា​ខ្សឹបខ្សៀវពីក្រោយខ្នង​ ​ពេលដែល​អង្គ​ដើរ​កាត់ហួស។

តុៗៗ

នាង​គោះទ្វារដែលហើបទទួលស្រាប់។ វីរៈញញឹម​ដូចរាល់ដង…បន្ធូរអង្គចេញពីអារម្មណ៍សម្ពាធ។

«Morning!» គេនិយាយពីតុធ្វើការហើយចង្អុលកៅអីស្វាគមន៍នាង។

វីរៈ​ងើប​មុខ​ សម្លឹងភាពស្រស់បំព្រង​របស់នាង។ នារីនេះមើលទៅហាក់បីដូចជាក្រែងចិត្ត​គេ ​អាចថាមក​ពីព័ត៌មានពីម្សិល។ នឹកឃើញរឿងនោះ គេក៏មានកំដៅភាយ​ខ្មាស​ តែជាមេដឹកនាំគេត្រូវនាំមុខ​ក្នុងការដោះស្រាយ ហើយក្លាហានជាងនាងបន្តិច នេះជាអ្វីដែលវីរៈ​គិត។

«អំពី….រឿងម្សិលមិញ….ព័ត៌មាន….អង្គ! ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​ព្យាយាមវាយយើងមិនចេះឈប់ទេ ពួកគេ​​យកសំឡេងតវ៉ាយើង អ្វីក៏ដោយដែលយើងប្រតិកម្ម ដើម្បី​លក់អត្ថបទគេ!»​

គេរលាស់សក់ពណ៌ខៀវងងឹតហើយ​ដកដង្ហើមធំ ទេរទៅក្រោយ។​ សំឡេងរបស់គេកាន់តែស្រទន់៖

«ហើយ​ឥឡូវ​….គេ​ភ្ជាប់​អង្គ​ជាមួយ…..អ្នកចម្រៀងពី​ផលិតកម្មផ្សេង….​គូប្រជែង! ប៉ុន្តែ…នេះគឺជា​​ផ្នែក​​មួយ​នៃជីវិតនៅក្នុងឧស្សាហកម្មនេះ! ​រៀនទទួលយកថាវាធម្មតា​…​ហើយ​ដោះស្រាយ​ជាមួយវា​​ដោយ​​​ទំនុក​ចិត្ត​»

អង្គលេបទឹកមាត់។ នាងទាញទូរសព្ទ​មកភ្លាម​ ព្រោះថាចំពោះរឿងថ្មីមួយនេះ អង្គនៅមិនទាន់បាន​ដឹង​អី​ទាំង​​អស់​។ លឿនម៉េះ?  នាងនៅ​មិនទាន់មើលមកទូរសព្ទទេ តែភ្នែកស្រីនៅបន្ត​​សម្លឹងCEOម្នាក់នេះ​ ដោយទឹកមុខមានកំហុសជាស្រេចទៅហើយ។

អ្នកនិពន្ធ​ដឹងថា វណ្ណនិងនាង​…..កាលពីយប់….តែ….រឿងនេះ តើមានអ្នកណាដឹងវាបាន ហើយ​មកសរសេរ​​វាយសម្លាប់អីទៀតហើយ?

«អំពីវណ្ណមែនទេ?»

របៀបដែលនាង​ហៅឈ្មោះសក្តាវណ្ណពីរោះ​យ៉ាងនេះ ពិសេសបែបនេះ ស្និទ្ធស្នាលនិងផ្អែម…..វីរៈទទួលអារ្មណ៍ដឹងជាសម្ងាត់។ គេងក់ក្បាល សម្លឹងនាង​​ដែលក្រឡង់ៗមើលមក។

ទោះបីជាគេអាចមើលឃើញភាពតានតឹងនៅក្នុងជម្រៅភ្នែករបស់នាងក៏ដោយ ប៉ុន្តែគេយល់ថា​អាចជួយសម្រាលនាង​បាន វីរៈ​បានវាចាតិចៗ៖

«​អត់អី ​រំខាន​នោះ​ទេ​! រឿងផ្ទាល់ខ្លួនជារឿងផ្ទាល់ខ្លួន! អង្គមិនមែន​អ្នកចម្រៀង ហើយ​បើទោះយ៉ាងណាក្តី ក្រុមហ៊ុននឹង​ឈរនៅពីក្រោយបុគ្គលិក​ ការពារ​ពួកគេ​!  ហើយ….ខ្ញុំក៏ធ្វើអ៊ីចឹងដែរ! ហៅមកនេះ គឺមកប្រាប់អង្គឱ្យប្រាកដថា កុំឱ្យរឿងទាំងអស់នេះ មកធ្វើឱ្យរង្គោះរង្គើដល់ទំនុកចិត្តលើProject​ថ្មី​របស់​យើង!»

តែភ្លាមនោះ ទ្វារក៏របើក​។ វត្តមាន​លោកស្រីមយូរ៉ា ដើរចូលមកជាមួយការសម្លឹងមុតស្រួចមកលើ​យុវវ័យ​ទាំងទ្វេ។ ពេលមើលអង្គជម្រាបសួររួចហើយ ស្ត្រីអភិជន​និយាយទៅកាន់កូនប្រុសដោយមុខស្មើៗ៖

«​ពាក្យ​ចចាមអារ៉ាមមិនដែលល្អទេ ទោះមិនមែន​តារាតែអង្គលក្ខិណា​ពាក់យីហោយើងលើខ្លួននាង ​ការងារ​​របស់នាង! ​ទំនាក់ទំនង​មួយ​ច្របូកច្របល់​ជាមួយ​តារាមក​ពី​ផលិតកម្ម​ដែលជា​គូប្រជែង​ តើល្អអីទៅ​? ទើបតែស៊ីញ៉េម្សិលមិញ រឿងផ្ទុះមកពេញមេឃ….»

វីរៈក៏ងាកទៅរកអង្គភ្លាម។

«អង្គ អ្នកចេញអាចទៅសិនបាន! ហេ៎ យើង​នឹង​បន្ត​និយាយគ្នាទៀត! កុំបារម្ភអីទាំងអស់!!»

CEO​ថាផង​​ងក់​ក្បាលផង ជាការ​​​ធានា​ដល់​នាង។

អង្គ​ សម្លឹងមើលមុខពួកគេម្តងម្នាក់ដោយ​ស្រពោន បន្ទាប់មកនាង​ខំ​ញញឹមគោរពមុននឹងដើរចេញពីការិយាល័យមេដឹកនាំ។

ពេល​ទ្វារ​បិទ​ភ្លាម អ្នកម្តាយ​​ច្រត់ដៃ​លើតុសម្លឹងកូនប្រុសដែលងើយមកប្រឈមនឹងគាត់។ ​​វី​រៈលើកចិញ្ចើមម្ខាង ហាក់ហួសចិត្ត​និងរង់ចាំស្តាប់ហេតុផលនៃ​សកម្មភាពជ្រែកចូលកណ្តាលអង្គប្រជុំរបស់​អ្នកស្រី​មយូរ៉ា។

ស្ត្រី​ជាម្តាយថយមកអង្គុយ​ដោយកាយវិការ​​មិនសប្បាយចិត្ត​ ​មិនយូរផង គាត់បានទម្លាយ៖

​«ហើយ​រឿង​មួយ​ទៀត! ហេតុ​អ្វី​បាន​ជាកូន​​ផ្ទេរ​ហុង​ទៅ​នាយកដ្ឋាន​ផ្សេង? ហុងបម្រើការជាជំនួយការCEOយូរហើយ ក៏​ជា​មនុស្ស​ដែល​ម៉ាក់​ទុក​ចិត្ត​បំផុត​ម្នាក់!​»

វីរៈគ្រញែងស្មា​បិទកុំព្យូទ័រ ក្រោមការ​តាម​សម្លឹង​មើល​របស់ម្តាយ។ ប្រុសស្អាតម្នាក់នេះតែងតែ​រក្សា​ទឹក​មុខ​ស្ងប់ ​ប៉ុន្តែ​ម៉ឹងម៉ាត់។

«ម៉ាក់! ប្រសិនបើចង់ឱ្យខ្ញុំដំណើរការគ្រប់យ៉ាង​នៅណេះ ម៉ាក់ត្រូវតែជឿជាក់លើការសម្រេចចិត្តរបស់ខ្ញុំ!  ខ្ញុំផ្លាស់បងហុង មិនមែន​បញ្ឈប់គាត់ទេ! ខ្ញុំស្ថិតនៅក្នុងកាលៈទេសៈមួយ ដែលត្រូវការជំនួយការផ្តោតលើការងារ មិនមែនជាអ្នកនាំសាររបស់ម្តាយខ្ញុំពីផ្ទះមក  ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមពី​បុគ្គលិក​របស់ខ្ញុំពេញ​កន្លែងធ្វើការដែរ!»

ការបញ្ចេញ​មតិ​របស់កូនធ្វើឱ្យទឹកមុខ​​លោកស្រីមយូរ៉ា​រឹតតែតឹងតែង។ ​

«កូនទៅក្រៅចួបរ៉ាដាមកពីរុស្សី!»

គាត់ដឹងថា រ៉ាដានេះជាទីប្រឹក្សា​ទីផ្សារ​ការងារអនឡាញ​ ដែលវីរៈកំពុងទាក់ទងមក។ គេគ្មានពេល​វេលា​នៅដ្រាម៉ាទេ ចរិត​វីរៈ តែម្តាយមិនអស់ចិត្ត​។ ទម្រាំគេដើរដល់ទ្វារហើយគាត់នៅតែលបនិយាយ៖

«សម្រេចចិត្ត​ក៏គួរសមហេតុផលដែរកូន! ហុង​មាន​ចិត្ត​ស្មោះ​ត្រង់! ទៅរកអ្នកផ្សេងមក យើងម៉េចនឹងដឹងគេ?»

នៅក្បែរទ្វារកូនប្រុសនិយាយដោយមិនបែរខ្នង​៖

«ហេតុនិងផលនៅទីនេះ គឺ​តួនាទីរបស់ជំនួយការ គឺគាំទ្រការងាររបស់ខ្ញុំ មិនមែនរាយការណ៍ចុះ​ឡើង​វិលក្បុងពេញក្រុមហ៊ុនទេ!»

​ដោយ​​ក្រឡេក​មើលម្តាយចង់បានការយល់ចិត្ត ហើយ​ត្រូវគាត់ងាក​ចេញមិនសប្បាយចិត្ត​ ប្រុស​ដកដង្ហើម​ឃូរចាកចេញ។

នៅតាមផ្លូវ​ឆ្ពោះទៅ​ក្នុង​បន្ទប់​ប្រជុំ ការ​សន្ទនាលានមកតាម​ខ្យល់​​…«អ្នកនិពន្ធថ្មី  រើទៅ​នៅ​ជាមួយ សក្កដា វ៉ាន់….របៀបនែ៎ ​ប្ដី​ប្រពន្ធមិនទាន់រៀបការ»។

គេនៅឈប់ជើងស្ងៀមរង់ចាំអ្នកនិយាយបែរមកឃើញ។

«អូ! លោកនាយក!»

នារីទាំងពីរសម្លឹងមុខមាំរបស់គេដោយ​ភិតភ័យដឹងកំហុស។

ប្រុសឈានចាកចេញទៅមុខបន្ត ជាមួយពាក្យខ្លីៗលាន់តាមពីក្រោយជំហានរបស់គេ៖

«ឈប់និយាយច្រើន តែធ្វើការឱ្យច្រើនជាងហ្នឹង!»

ងាកមកវិញ វីរៈ​បានឃើញ​​លោក​រ៉ាដា ​អ្នក​ជំនាញ​ផ្នែក​តន្ត្រី​ដ៏ល្បីលើកដៃមកស្វាគមន៍ពីក្នុងបន្ទប់​កញ្ចក់​។ ​គេញញឹម​ដើរសំដៅទៅរក​បុរស​រុស្ស៊ី​ហើយបិទទ្វារវិញ។ ​

«មុខលោកនាយកថ្មីដូចស្ត្រេស!» រ៉ាដានិយាយចំអន់ដោយក្រោកមករលាក់ដៃឱបស្មាន។ ខណៈវីរៈ​អង្គុយចុះមកគងជើង​ត្រៀម​ពិភាក្សា​ រ៉ាដាបន្ថែម៖

«ខ្ញុំដូចជាតាមទាន់ពី​ការវិវត្ត​​ចុងក្រោយ! សង្គ្រាមសារព័ត៌មាន​!»

​ វីរៈងក់ក្បាល់ឆ្ងក់ៗលើកកុំព្យូទ័រ​បើក​។

«ថ្មីមែនទែន! ទើបតែសនិ្នសីទ​សារព័ត៌មាន​ហើយ! កាសែត​លើកយក​រឿងអាស្រូវ​ពីក្នុងដីមកធ្វើឱ្យ​ពាក់ព័ន្ធ​នឹងProjectថ្មី ឈឺក្បាលតិចតួច!»

«ខ្ញុំមាន​​Panadol​»​ រ៉ាដាញញឹម​ឌឺដងឱ្យCEOក្មេង។ សក់ពណ៌ខៀវរបស់វីរៈរង្គើទៅតាមកម្លាំង​សំណើច​​របស់គេ។

«ប៉ិនៗហ្នឹងធ្វើអីមិត្តភក្តិខ្ញុំមិនបានទេ!» រ៉ាដាបន្ថែម «អូខេ​ចូលមករឿងយើង! អ្នកនិពន្ធស្រីមានមន្តស្នេហ៍​ម្នាក់នោះ!»

«អង្គលក្ខិណា» វីរៈនិយាយកាត់ដ្បិត​មិនចង់ឱ្យអ្នកណាដាក់រហ័សនាម​ឱ្យនាង។

«បាន! ok!!» រ៉ាដាងក់ក្បាល ពេលដែលភ្នែកវីរៈស​ម្លឹងមកហាក់កំពុងផ្ចង់រង់ចាំស្តាប់។ ជនជាតិរុស្ស៊ីវាចាបន្ថែម៖

«​សារព័ត៌មានអស់ពីវាយនាងជាមួយមេដឹកនាំផ្ទាល់ ឥឡូវ​​ផ្ទុះរឿងថា​នាង​មាន​ទំនាក់​ទំនង​ជាមួយ​​តារា​​​ចម្រៀង​របស់​ឯក​នគរ?»

«​ពួកគេ​កំពុង​បំផ្លាញ​រូបភាពនាង​ អាចទេថា​…..ចង់បង្អាប់ថា នាង​​មានបុគ្គលភាពរាយមាយ?»

​ រ៉ាដា​ងើប​ចិញ្ចើម​ពិចារណាជាមួយ​សម្ដី​របស់​វីរៈ​ដោយ​ប្រុង​ប្រយ័ត្ន តែមិនយូរទេ គេញាក់ស្មាតបវិញ៖

«អាចថា ឥន្ទវង្សវិញទេដែលត្រូវខូចបង់ ​តារាប្រុសដែលកំពុងរះរបស់គេ នឹងត្រូវហ្វេនស្រីៗខឹង ​ចំណែក​ខាងយើងជាអ្នកនិពន្ធ ការខាតបង់មិនស្មើគ្នាទេ!​» វីរៈងក់ក្បាល ។

ភាពតានតឹងក្នុងស្មារបស់គេហាក់បានធូរស្រាលវិញបន្តិច។

«អ៊ីចឹង​​ឯង​​កុំ​ផ្ដោត​លើ​រឿង​នេះ​ខ្លាំង​ពេក! បើឌីន​របស់ឯងមានមិត្តស្រីពេលកំពុងត្រៀមប្រូម៉ូតអាល់ប៊ុម​ថ្មី អាហ្នឹងបានត្រូវ​គិតច្រើន! អូខេ! បាន! ឈប់គិតពេក! លែងឈឺក្បាល!» រ៉ាដាបញ្ជាក់។

«ត្រូវហើយព្រោះមានឯងមកជួយខ្ញុំ!»

«មិនទាន់សន្យាទេ!»

«ទេ! ឯងត្រូវតែមក!»

វគ្គ

សង្គ្រាម​ទើបតែចាប់ផ្តើមប៉ុណ្ណោះ

រតនៈអង្គុយពីមុខឥន្ទវង្សក្នុងហាងកាហ្វេជាន់ខ្ពស់ដែលកម្រមានភ្ញៀវ។ ទីនេះមានពន្លឺតិចៗនិងសម្ងាត់ សម្រាប់កិច្ចសន្ទនា​។

មេដឹកនាំនៃឯក​នគរ​គោះដៃលើដងគោះវ៉ែនតា ខណៈអារម្មណ៍រតនៈពោរពេញដោយភាព​ស្រងាក​​ចិត្ត​​​។  ខណៈ​ដែលភ្នែកជនកន្ធាត់ ​ងាកមក​ចួប​នឹង​ការ​សម្លឹង​យ៉ាង​មុត​​របស់ឥន្ទវង្ស គេរឹតតែឆ្លេឆ្លា​ព្រោះ​លុយចាយអស់ឯការងារមិនបានតាម​ចិត្ត​។

ក្នុងទឹកដម​សំឡេង​ត្រជាក់ទប់កំហឹង​​ ពាក្យ​សម្ដី​បង្កប់​ដោយ​ការ​ខក​ចិត្ត​ជូរចត់ឥន្ទវង្សបន្លឺមកមួយ​ៗ​៖

«​បីម៉ឺនដុល្លារ រតនៈ!  ខ្ញុំមិនចំណាយលុយឱ្យពីរនាក់នោះរៀបចំហាន់នីមូនទេ!​»

រតនៈ​ចាប់ថ្គាមជាប់គ្មានពាក្យស្តី។ ដោយដកដង្ហើមយឺតៗ មុននឹងឆ្លើយតបគេបានពន្យារពេលរកលេស​មកចរចា​៖

«ខ្ញុំ​មិន​មាន​គម្រោង​ឱ្យ​​គ្រប់​យ៉ាង​ ក្លាយទៅជា​រឿងទីតានិក​អ៊ីចឹង​ទេ​! ល្ងាចមិញធ្វើបានផ្ទុះខ្លាំង ខ្ញុំសន្មត​​​ថា​ជា​ហ្គេមបែកគ្នាសម្រាប់ពីរនាក់ហ្នឹងហើយ  មិនដឹងហេតុអី!!!!»

​ បបូរមាត់របស់​ឥន្ទវង្ស ប្រែជាញញឹមតឹងតែង។

«​ចុងក្រោយ….គ្រប់គ្នានិយាយអំពីស្នេហា​ឆ្លងផលិតកម្ម! ខ្ញុំអត់ចង់ឃើញវាហៀរដល់ថ្ងៃស្អែកទេរតនៈ​! ស្អីអ៊ីចេះ? ​ស្នេហា​​ពេញ​បណ្ដាញ​សង្គម ហើយគ្រប់គ្នា​កំពុងបញ្ជូនបន្ត ឯង​គិតថាពីរនាក់ហ្នឹងរួមដៃគ្នាលេងខ្ញុំ ​ឬឯងផ្ទាល់កំពុងលេងសើចជាមួយឯកនគរ រតនៈ?​»

រតនៈ​ងើប​ទៅ​មុខ សំឡេង​បន្ទាប​ចុះដោយដឹងកំហុស៖

«មិនមែនខ្ញុំដាច់ខាត! ថ្លើមខ្ញុំមិនពាសមេឃទេ! អូខេ ឥឡូវនេះ យើងអាចធ្វើអីបាន? ហ្វ្រី!!! ខ្ញុំអត់យកលុយមួយសេនទេ ខ្ញុំប៉ះប៉ូវ​! នៅជាមួយគ្នាមួយយប់ មិនមែនមានន័យថានៅជាមួយគ្នាអមតៈឯណា?  បំបែកពីរនាក់ហ្នឹងមែនទេ? ឱ្យYesមួយមក ខ្ញុំទៅចាត់ការភ្លាម!»

ឥន្ទវង្ស​ងាកមកដោយកំណួច​មួយជ្រាលជ្រៅ​ក្នុងភ្នែក ចុង​មាត់​របស់​គេ​កោងចុះឡើងស្ទើរសើចស្ទើរស្មើ ​ដោយ​ការ​ស្ទាក់​ស្ទើរ​នឹងវាចា​ តែចុងក្រោយ គេនៅតែនិយាយ៖

«ហើយខ្ញុំ….ក៏អត់ចង់បានការបែកគ្នាមួយរយៈ វិលទៅរកគ្នា​វិញដែរ! ជារៀងរហូត!»។

រតនៈបើកភ្នែកមូលក្លុំ​សម្លឹងថៅកែស្រស់សង្ហា​ដែលនៅចំពោះមុខ​។ ប្រសិន​បើឱ្យនិយាយថា គេមិនដែលដឹងពីប្រវត្តិល្បិចកលរបស់ម្ចាស់ឯកនគរ គឺមិនពិតទេ តែបើដឹងថា ឥន្ទវង្ស​មាន​ចរិតកំណាច​គឺរតនៈ​ទើបតែឃើញផ្ទាល់ថ្ងៃនេះ។

សំឡេងឥន្ទវង្សទាញពញ្ញាក់អារម្មណ៍រតនៈមកវិញ​៖

«តែខ្ញុំគិតថា​ឯងធ្វើអត់បាន ហើយប្រហែលជាឯងត្រូវសងលុយខ្ញុំវិញ!»

រតនៈស្លេកស្លាំង។ ឥន្ទវង្សមិច​ភ្នែកញញឹម៖

«មានផ្លូវ….! បើឯងពិតជាចង់ធ្វើបានសម្រេច ឯងមិនអាចធ្វើម្នាក់ឯងទេ ខ្ញុំជាអ្នកចេញផែនការឱ្យទៅអនុវត្ត!​»

«បាទ!»

រតនៈតបខ្លីដោយជូតញើសថ្ងាស​។

«ពេលនេះ ខ្ញុំត្រូវការដឹង​ព័ត៌មាន​ទាំងអស់នៅខាងណោះ G-Brother ឱ្យតែទាក់ទងនឹងអង្គលក្ខិណា​! ចាំ! នេះជាឱកាស​ចុងក្រោយ​របស់ឯង!»

ទូរសព្ទ​របស់​ឥន្ទវង្ស​រោទ៍​ដោយ​មាន​ឈ្មោះ Loy​ជាអ្នកហៅ​​ចូល។

«អាឡូ!»

រតនៈលូកដៃ​ទៅយកតំណាប់​មួយគ្រាប់មកពម​បំបាត់អារម្មណ៍តឹងតែង ខណៈ​ឥន្ទវង្សកំពុងស្តាប់​ដោយ​យកចិត្ត​ទុកដាក់ជាមួយទឹកមុខភ្ញាក់ផ្អើល។ គេនិយាយចប់បិទវិញទាំងសភាពអារម្មណ៍អាក្រក់ជាងមុន។

«អីគេទៀតហើយ?» រតនៈខ្សឹប។

«អាតឿម្នាក់​មក​ពី​​រុស្ស៊ីចូល​ធ្វើ​ការ​ជាមួយ​G-Brother​! មិនទាន់ស្អីផង​ហ៊ាន​​ប្រកាស​ថា​ នឹង​ដាក់​​សំណើ​​រ​​សុំ​ធ្វើConcert Tour ទៅ​ជប៉ុន​និងអ៊ីតាលី!» ឥន្ទវង្សបញ្ចប់ប្រយោគដោយការសើចចំអក «ឯងហួសចិត្តទេរតនៈ! ឱ! G-Brother​! ទើបកើតម្សិលមិញ ​ឥឡូវ​នាយក​ប្រតិបត្តិ​សក់​ខៀវ​ចង់នាំតួចម្រៀងមិនទាន់ល្បីទៅច្រៀង​ជាអន្តរជាតិ​?»

រតនៈរេភ្នែកគិតដោយ​យកចិត្ត​ទុកដាក់ ឯឥន្ទវង្ស​ងក់ក្បាលដោយសើចចំអក។

«ឆ្លេឆ្លាដូចពួកទាហាន​ទើបហាត់រួច ក៏ច្រឡំថាសមរភូមិជាកន្លែងសមលេងៗ?»

«ឈប់ៗៗ» រតនៈឃាត់ឥន្ទវង្សហើយសួរនាំ «Project​ អង្គលក្ខិណា?»

ឥន្ទវង្សស្ងាត់លែងសើច គេរេភ្នែកគិតព្រោះសម្គាល់ឃើញល្បិចអ្វីម្យ៉ាងក្នុងកែវភ្នែករតនៈ។​

រតនៈខ្សឹបខ្សៀវ៖

«ចុះឯកនគរមាន​ដាក់សំណើរនេះទេ?» ឥន្ទវង្សងក់ក្បាលឆ្លើយ៖

«ដំបូងចង់ដាក់លេងៗមិនយកជាការទេ គឺចង់ឱ្យសក្តាវណ្ណមករវ​ល់ហាត់ បែកពីអង្គលក្ខិណា​! តែពេលនេះ បើខាងណោះចង់ទៅ យើងត្រូវដាក់មែនទែនប្រជែងយក!»

រតនៈទះភ្លៅខ្លួនឯងផាច់ ធ្វើឱ្យឥន្ទវង្សភ្ញាក់ផ្អើល។ គេនៅភាំងខណៈរតនៈអរសប្បាយឱ្យមកខ្សឹប៖

«ធ្វើលេងៗដដែលទៅ​!»

ឥន្ទវង្សមិច​ភ្នែកពិចារណា រតនៈឱនមកកាន់តែជិតហើយនិយាយខ្សឹប៖

«គិតថា សក្តាវណ្ណខឹងយ៉ាងណា បើគម្រោងTours​ដំបូងក្នុងអាជីព ត្រូវខាងស្រីឆក់យកទៅ? ហើយទៅជាមួយអាម្សៀរសក់ខៀវទៀត?»

ពន្លឺនៃភាពសប្បាយរីករាយ​​លើគំនរទុក្ខអ្នកដទៃ ចែងចាំងចេញពីប្រស្រីភ្នែកមេដឹកនាំឯកនគរ។ រតនៈ​​ពិតជានិយាយត្រូវ ឥន្ទវង្ស​ដឹងច្បាស់ថា គេនឹងលេងល្ខោនបន្តជាមួយគូស្នេហ៍កម្សត់ដោយវិធីណា​ហើយ​។

សក្តាវណ្ណដែលមិនខ្វល់ថា ពិភពលោកនេះកំពុងគិតយ៉ាងណា​អំពីស្នេហា​របស់ពួកគេទាំងអស់​។​ ​ពេល​នេះ​អ្នកចម្រៀង កំពុងបិទទ្វារឡានរួច​ឈាន​ចេញពីចំណតរបស់ក្រុមហ៊ុនឯកនគរដើរឆ្ពោះទៅរកស្ទូឌីយោ។

អង្គ​បាន​ខលទូរសព្ទ​មក។

​ប្រុសញញឹម​ស្រស់​ ឃើញឈ្មោះនាង​លោតកាលណា​ ក៏នឹកឃើញដល់ប​ណ្តា​​ឈុតឆាកផ្អែមល្ហែម​គ្រា​​មាន​ខាងស្រីនៅក្បែរទ្រូងកាលពីយប់។ រាត្រីស្នេហ៍ហាក់មិនមានជិនណាយ​ចិត្តកាយ បែកមក​ដល់​ទីណា ពេលណាក៏នៅតែរំពៃ​នឹកឃើញគ្នា។

ល្អហើយដែលនាង​ក៏នឹកគេ ហើយខលមកមុនទាំងទើបនឹងបែកគ្នាមិនដល់ពីរម៉ោង។

«ម្ចាស់បេះដូង!» ប្រុសចុចទទួល​ហើយមាត់នេះ ហៅនាង​ខ្សឹបៗជាកិច្ច​ស្វាគមន៍ក្នុងសព្ទសំឡេងរីករាយ​ពេញដោយសេចក្តីសុខនិងជឿជាក់។

ស្រីមិនទាន់តប គេឮតែខ្យល់ដង្ហើមធ្ងន់ៗរបស់នាង វណ្ណមានការពិភាល់ គេក៏បង្អង់ជើងហើយសួរ៖

«មានរឿងអីហ្មែន?!»

«វណ្ណ»  អង្គ​ចាប់ផ្តើម​ក្នុងសព្ទសំឡេងទន់ភ្លន់ ប៉ុន្តែមាំ «ម៉េចបានបង្ហោះរូបថត?!»

គេឈានយឺតៗ កាត់តាម​បណ្តាតុធ្វើការ​​ដែលមនុស្សជាច្រើនស​ម្លឹងមក។ រូបថតគេនិងអង្គជាប្រធានបទមែនទេ? មិនដែលគិតសោះ ថាជីវិតឯកជន​ក៏នាំមកនូវបញ្ហា។

«អ្ហះ បង្ហោះធ្វើអី?» នាង​រអ៊ូខ្សោយៗស្រាល​ៗ​។

ប្រុសដក​ដង្ហើម​ធំ សឹង​តែ​មិន​ព្រមទទួលខុស​ទេ គេថយមកកាច់ជ្រុងក្បែរសួនស្ងាត់ ហើយឆ្លើយ៖

«មានអីខុស? យើងស្រលាញ់គ្នា! សម្រាប់គ្នា!»

«អ្ហឺយ មើលឆ្លើយ!» នាង​ងរ​ង៉ក់។ ប្រុសរឹតតែមានអារម្មណ៍ស្រលាញ់អង្គ គ្រាន់តែឮសូរសព្ទស្រទន់របស់នាង​ គេវាចាបន្ថែម៖

«ហើយឱ្យពួកប្រុសៗ ដែលគិត​ថា​មាន​ឱកាស​ជាមួយអង្គ ​​អាច​ឃើញច្បាស់ដែរ​ថា ​អង្គមាន​អ្នកណាហើយ!»

​អ្នកនិពន្ធ​ផ្អាកស្តាប់ នាងបិទភ្នែកដកដង្ហើមវែងៗ ដើម្បីរក្សាសំនៀងរបស់ឱ្យស្ថិតស្ថេរទាំងចិត្ត​ ខឹង!ខឹង!​