តួស្រីក្នុងរឿងព្រេង – Meysansotheary
រឿង តួស្រីក្នុងរឿងព្រេង​ ភាគទី6(ចប់)
«មិនបានទេ! របស់យើងរកមកមិនបាន! ពិធីយើងដោះមិនចេញ!..មានតែ…..សម្លាប់មនុស្សចោលមុនពេលដែលវិញ្ញាណមកដល់! »
និយាយហើយ​បុរសចំណាស់ចម្លែកប្រែខ្លួន​ទៅរេរកមើលកាំបិតបញ្ឈរចោល​នៅឯទីជ្រុងផ្ទះ។
ក្រសេភ្នែក​អ្នកនិពន្ធរងគ្រោះក៏ដូចជាក្រសែភ្នែករបស់បុរសឃាតកផ្តោតទៅលើកាំបិតផ្គាក់ព្រមៗគ្នា។
«យើងត្រូវស្លាប់នៅក្រោមកាំបិតនេះឬក៏អ្វី?»
ជាការសាកសួរខ្លួនឯងជាមួយសំណួរហួសចិត្តរបស់អ្នកនិពន្ធ។ មកពីយើងជឿជាក់ខ្លួនឯងពេក ហ៊ាន​មកកាន់តំបន់គ្រោះថ្នាក់មួយទាំងមិនស្គាល់ច្បាស់ស្ថានការណ៍ មិននឹកស្មានថាសម័យកាលនេះទៅហើយ ដែលមានគ្រួសារឆ្កួតលីលាពីរនាក់ឪពុកនិងកូនរស់នៅឆ្ងាយពីសំណាញ់ច្បាប់ អាចមកធ្វើអ្វីៗងប់ងល់ឆ្កួតបែបនេះ​បានទៀត?
នៅពេលដែលបុរសនោះដើរ​តម្រង់ទៅរក​ចាប់យក​អាវុធមុតកំណាច ស្នូរជើងនិងដង្ហើមមនុស្សនិយាយគ្នាស្រាប់តែលាន់មកល្វើយៗតាមខ្យល់។
«មើលផ្សែងនុះ! អ្នកណាដុតភ្លើង?!»
ជាសំឡេង​អ្នកភូមិសួរគ្នា។
សំឡេង​រអុះៗជាសញ្ញាថា មនុស្ស​​ជាច្រើនបានមកដល់ក្បែរៗនេះ។ ក្នុងសភាពដែលអ្នកនិពន្ធបានស្រឡាំងកាំង នារីរត់ទៅមាត់ទ្វារដើម្បីនឹងពិនិត្យ គេ​ឮសំឡេងស្រែកប្រកូកហៅ៖
«លោកគ្រូ! លោកគ្រូ! លោកគ្រូឮខ្ញុំដែរ?»
ជាសំឡេងពូមឿន!
ដូចមនុស្សដូចហៀបស្ងួតកស្លាប់ សុំប្រាថ្នាចង់បានត្រឹមទឹកក្អម​បែរធ្លាក់កចំ​មាត់ទន្លេ យុវកម្លោះយើងប្រមូលកម្លាំងស្រែកឮៗតបវិញទៅកាន់ក្រុមអ្នកភូមិ៖
«ជួយ….ជួយ….ជួយខ្ញុំផង! ខ្ញុំនៅក្នុងផ្ទះនេះ! ជួយផងពូមឿន! ជួយផង! ជួយខ្ញុំផង! គេចង់សម្លាប់ខ្ញុំ!»
បុរសជាឪពុករបស់នាងថ្លោះទឹកមុខ…..
នៅខាងក្រៅរបងអ្នកភូមិជាច្រើនរត់សំដៅមកដល់ហើយភាន់ភាំង…សម្លឹងមកក្នុង…
ជាមួយ​សញ្ញា​ភ្លើងគប់ មិនពិបាករកផ្ទះនេះទេ។ ពូមឿនបានកើតការសង្ស័យតាំងពីអ្នកនិពន្ធម្នាក់នេះបានអានបាលីដែលគេហាមឃាត់ដល់ទៅបីដង ដូច្នេះហើយពេលដែលគេរត់ចេញក្រៅដូចឆ្កួតលេលា​ក្នុងភាពងងឹតដែលអំពូលបែកអស់ ពូមឿនមិនគិតថាជាស្នាដៃពុកកូនទាំងពីរទេ គាត់គិតថាជាព្រលឹងខ្មោចព្រាយបិសាចបោកប្រាស់សន្ធប់​យករាងកាយ​គេទៅសម្លាប់ គាត់ក៏ប្រថុយ​រត់ទៅកាន់ភូមិរបស់គាត់ប្រកូកប្រកាសហៅមនុស្សម្នាមកតាមឲ្យទាន់នឹងអាលបាន​ជួយសង្គ្រោះអ្នកចំណូលថ្មី។
ឥឡូវនេះគាត់បានមកចំពេលតែម្ដង…..
«ម្នាក់ហ្នឹង​ឆ្កួតទេ! មិនចេះនិយាយទេ! មិនបាច់និយាយជាមួយតាហ្នឹងទេ!»
សម្តីអ្នកភូមិស្រែកប្រកូកប្រាប់គ្នាបែបនេះ ក្នុងចំណោម​ក្រុមដែលមកដល់ប្រដាប់ទៅដោយ​ភ្លើង​គប់ និងកាំបិត ព្រនង់ ដំបងនាមាត់រប​ង​។
​     លែងខ្វល់ច្រើន​ ជនចម្លែក​ស្រវាចាប់កាន់កាំបិតដោយដៃទាំងពីររួចងើបមុខដើរសំដៅទឹបៗ​​មក​រកកម្លោះយើងប្រាថ្នាតែយកជីវិត​ឱ្យខាងតែបាន…..ធ្វើឱ្យ​ក្មេងស្រីស្លន់ស្លោ​រត់សំដៅមករកអ្នកនិពន្ធដូចគ្នា មិនដឹងថា​តើនាងប្រុងនឹងឃាត់​ឬអ្វី……
«ដាក់កាំបិតចុះ!» មនុស្សស្រែក​ឮៗលាន់ចូលមកខណៈអ្នកនិពន្ធបិទភ្នែកបណ្តោយ​អាយុសង្ខារទៅតាមព្រហ្មលិខិត​។
សភាពច្របល់នេះ​ធ្វើឱ្យអ្នកភូមិតក់ស្លុតហើយសន្តិសុខឃុំបាន​ផ្ទុះអាវុធ…..
….ស្នូរកាំភ្លើងបានលាន់ឡើង….ក្លិនរំសេវ​បាចហាចឈ្លក់ដង្ហើម​គេដែលកំពុង​តឹងស្រាប់…..គេ​គិតថា អស់ហើយ! ជីវិត​និងចប់ត្រឹមនេះ។
ទោះយ៉ាងណា​គេខំ​បើកភ្នែកទាំងតក់ស្លុត…..
ឪពុកនិងកូនស្រីបានដួលស្រុញចុះ​នៅក្រោមលំហពេញ​ទៅដោយ​គ្រាប់សំណរ។ ឯកាំបិតផ្គាក់ដ៏វែងនិងធ្ងន់របូតពីដៃជនចំណាស់ ធ្លាក់គឹបទៅដោតលើដី។ អ្នកនិពន្ធដង្ហក់ត្រដរដង្ហើមព្រោះបេះដូងគាំងភ័យ……តទៅគេមិនដឹងថា តើអ្វីទៀតបានកើតឡើងទេ…..គេបិទភ្នែកលែងដឹង។
សំឡេងចាបយំខ្ញៀវខ្ញារដាស់បុរស​ឱ្យបើកភ្នែកមកវិញខ្វាក…..
ជាថ្មីនេះ គេដឹងខ្លួនឡើង​ក៏ឃើញ​ខ្លួនឯងនៅក្នុងបន្ទប់ពេទ្យ។
រឿងចប់ហើយ? ធូរទ្រូងបន្តិចយ៉ាងហោចណាស់។
ចង់ក្រឡេកសម្លឹង​ឡើង​រង្គើខ្លួន គេបានឃើញមិត្តភក្តិរបស់គេទាំងបីងាកមកមើលទីនេះ។ មុនីលាន់មាត់ឡើងមុនគេ៖
«ដឹងខ្លួនហើយ?»
កេនក៏ស្ទុះមកដែរ។
«ម្ដាយរបស់ឯងយើងមិនទាន់ជម្រាបគាត់ទេ! ខ្លាច​គាត់ភ័យ!»
មិត្តភក្តិនិយាយអ្វីៗមកច្រើនទៀត ​តែគេនៅឈឺក្បាលនិងភាន់ភាំងណាស់ មិនចាប់អារម្មណ៍ឆ្លើយ ឬស្តាប់ឡើយ។
«ឯងផឹកទឹកបន្តិចសិនទៅ!»
គេទទួលកែវទឹកមកក្រេប​បន្តិច​ក៏នឹកឃើញសួរ៖
«មនុស្សចម្លែកនោះនៅឯណា!»
មិត្តភក្តិសម្លឹងមុខគ្នា។ ក្រោយមក​គេដឹងដំណឹងថា ពួកគេ​ត្រូវបាញ់សម្លាប់ហើយ។
«គេស្លាប់បាត់ហើយ!»
អ្នកនិពន្ធរអ៊ូតិចៗ​សម្លឹងទៅក្រៅបង្អួច​ហើយជាបណ្តើរៗគេនឹកដល់សម្តីនាង «ខ្ញុំមិនដែលនិយាយជាមួយអ្នកភូមិម្តុំៗ​ជុំវិញ​នេះ​ច្រើនទេ​! ពុកខ្ញុំប្រាប់ថា មនុស្សភូមិនេះ​មានពុតត្បុតច្រើន!​»
ហេតុអីពួកគេសម្លាប់នាង?
គេសួរទៅមិត្តៗតែគ្មានអ្នកណារវល់ឆ្លើយទេ។
ច្រើនម៉ោងក្រោយមក នៅក្នុងគ្លីនិកខេត្តដ៏ក្រៀមក្រំមួយនេះដដែល គេបានទទួលនូវព័ត៌មានជាច្រើនឡើងៗ អំពីរឿងទាំងអស់។
អ្នកនិពន្ធមកអង្គុយសម្លឹងនូវព័ត៌មានចំណងជើងធំៗដែលបាន​ផ្សាយចេញលើអ៊ីនធឺណេត ជុំវិញរឿង​មរណភាពឪពុកកូន​ខ្វះសតិ ជាមនុស្ស​ចម្លែករស់នៅក្បែរមាត់ព្រែកចុងភូមិ​គ្មានអ្នករាប់អាន។
បុរសអ្នកព្រៃម្នាក់នេះ ធ្វើចម្ការចិញ្ចឹមកូនស្រី ហើយ​គាត់មិនចេះនិយាយស្ដីទេ​បានជាគ្មានអ្នកណាទំនាក់ទំនងជាមួយ។ ប៉ុន្តែមានសាក្សី​អះអាងថា​បើ​នៅម្នាក់ឯងវិញជននេះ​និយាយឡើងប្រើភាសាជាពាក្យបុរាណរញ៉េរញ៉ៃស្តាប់មិនយល់ ដូច្នេះហើយបានជាគ្មាននរណារវល់ជាមួយ។
អាជ្ញាធរភូមិឃុំនិងអ្នកភូមិជាច្រើនអះអាងថា គេធ្លាប់ឃើញគាត់យកដំណាំចេញពីព្រៃយកមកលក់ដូរអង្ករ និងធ្លាប់ព្រមស៊ីឈ្នួល ធ្វើចម្ការដូរអង្ករ ម្ហូប ត្រី សាច់ ដោយគ្រប់គ្នាចាត់ទុកថា គាត់មានកម្លាំងខ្លាំងតែមានចេតនាមិនប្រក្រតី ក្រីក្រ មិនស្គាល់ផ្ទះសម្បែង។
សូម្បីកូនស្រីម្នាក់ដែល​និយាយថាបានរៀនដល់ថ្នាក់ទី១២ក៏គ្មាននរណាដឹងផង ពួកគេជឿថា នាង​វង្វេងស្មារតី និយាយកុហកច្រើននិងពូកែនិយាយដូចមនុស្ស​បានរៀនសូត្រ ដោយសារឪពុកនាង​មានវិទ្យុមួយទុកឱ្យនាងស្តាប់ពេលបង្ខាំងនៅក្នុងផ្ទះ។
«គាត់មិនចង់ឲ្យខ្ញុំស្រឡាញ់មនុស្សប្រុស»
សភាពរបស់នាង​ដែលគេបានជួបមិនដូចមនុស្ស​ដែលមិនមានទំនាក់ទំនងក្នុងសង្គមទេ។
អ្នកនិពន្ធគិតហើយ​បន្ត​ព្យាយាមរុករកមកអានបន្ថែម​នូវព័ត៌មានផ្សេងៗណាក្តី​ ឱ្យតែសរសេរ​​ទាក់ទង​នឹង​ឪពុកកូនចម្លែក​នេះ។
ចំណងជើងមួយទៀតលេចឡើង «ដាក់ឈ្មោះកូនស្រីខ្លួនឯងឈ្មោះកេសនា​ ជាឈ្មោះមនុស្សស្លាប់កាលពីបុរាណ ដើម្បីដោះជំងឺ» កាលពីអាយុបាន១១ឆ្នាំ ក្មេងស្រីបានត្រូវឈឺធ្ងន់ ប៊ិះនឹងស្លាប់ដូច្នេះហើយ ដើម្បីសុំជីវិត​មួយថ្មី​កូន មានអ្នកចូលរូប រស់ក្នុងព្រៃជ្រៅបាន​ប្រាប់គាត់ឲ្យដាក់ឈ្មោះនាងឱ្យ​ដូច​ឈ្មោះព្រាយបិសាចដែលគេល្បីម្នាក់នោះ ទើបដោះជំងឺបាន មិនតែប៉ុននោះឪពុកត្រូវស្ម័គ្រចិត្ត ត្រូវអាន​ពាក្យ​បាលីលើដើមខ្មោច(ដើមឈើទាលចាស់)បីដងទៀត ហើយ​ស្បថថា បើនាង​មានស្នេហាជាមួយមនុស្សប្រុសណាត្រូវសម្លាប់មនុស្សនោះមុនពេលនាងបាត់ជីវិតខ្លួនឯង…..
គេទម្លាក់ទូរសព្ទចុះលែងអាន…..
«ឥឡូវនេះពួកអ្នកកាសែតកំពុងប្រមូល​គ្នាជាក្រុម ចូលទៅក្នុងព្រៃជ្រៅរកមើល​ទីតាំងអ្នកចូលរូបម្នាក់នោះមកសួរនាំការពិតថា អ្វីទៅ​បានជាពុកកូន២នាក់នេះ ក្លាយជាមនុស្សរស់​​ឆ្ងាយពីគេ និងតាមរបៀប​ខុសគេបាន!» មុនីនិយាយ​ដោយ​សម្លឹងមុខមិត្ត។
ក្នុងសភាពហត់នឿយ អ្នកនិពន្ធសួរវិញ​ដោយមិនងាក៖
«មិនដឹងទេ មិនយល់! មនុស្សពីរនាក់នេះ​ខ្ញុំគិតមិនយល់!»
«បីនាក់! កាលពីបីឬបួនឆ្នាំមុន ម្តាយនាង​បាន​ព្យាយាមឃាត់ឃាំងមិនឲ្យប្ដីទៅសម្លាប់មនុស្សពេលវិញ្ញាណ​ចូល​ក៏ត្រូវប្តីកាប់ស្លាប់!»
គេងើបមុខសម្លឹងមិត្តភក្តិឈ្មោះកេនដែលកំពុងតែនិយាយរឿង​នេះប្រាប់មកខ្លួន។
កេនបន្តទៀត៖
«កាសែតសម្ភាសន៍ចំ​សាក្សីខ្លះគេ​និយាយថា អ្នកស្រុកជឿពីរឿងវិញ្ញាណបង្ខំគាត់ធ្វើឃាតមនុស្សប្រុស! គេថាវិញ្ញាណ​ក្នុងរឿងនិទាន​និងដើមឈើជាប់បាលីនោះ​រើមិនបាន ប៉ុន្តែឥឡូវនេះ​ក្រោយ​តានោះស្លាប់​គេមករំលើងដើមស្រឡៅនោះចេញពីវាលភក់បានសម្រេចផុយ​!»
ពួកម៉ាកថាចប់​រុញទូរសព្ទបង្ហាញគេ ឱ្យមើលវីដេអូលើយូធូបដែលបង្ហាញអំពីសកម្មភាពត្រាក់ទ័រ​ទៅ​បំផ្លាញរំលើងព្រឹក្សា​អាយុរយឆ្នាំនោះ។
សម្លឹងវីដេអូ​ទាំងមិនមាត់មិនក អ្វីៗដូចជានៅថ្មីៗច្បាស់នឹងភ្នែកណាស់សម្រាប់កវីយើង។ ចិត្តនាយ​ឈឺ​ដោយគ្មានហេតុផល​ច្បាស់ថា​គេស្រលាញ់​ឬស្រណោះ តែពិតជាកាន់សម្លឹងរឹងរឹតធ្លុះធ្លាយ។
គេនឹក​ទៅដល់សម្ដីនាង «ចង់អានខ្លាំងណាស់! ចង់អានសៀវភៅជាខ្លាំង ប៉ុន្តែគ្មានលុយទិញហើយមិនដឹងត្រូវទិញនៅឯណាទៀត ឃើញគេផុសច្រើនណាស់តាម​ហ្វេសប៊ុក!»
ក្មេងស្រីវ័យជំទង់ដែលស្រស់ស្រាយបរិសុទ្ធស្និទ្ធស្នាល នាងគ្រាន់តែចង់ដកបណ្ដាសាលើខ្លួនឪពុកចេញវិញ​ឬអ្វីបានជាមិនយល់ការពិត​ហើយ​ព្រមរួមដៃ​ជាមួយឪខ្លួនមកបោកបញ្ឆោតខ្ញុំនេះឲ្យទៅអានអក្សរនៅលើគល់ឈើនោះ។ គេគិត​ឈឺក្បាលណាស់។
បុរសធ្មេចភ្នែក តែគ្រប់យ៉ាង​មិនអាចរលត់ពីការគិតឡើយ។
តើនាង​ពិតជាប្រើល្បិច​ធ្វើជាច្រៀងកណ្តាលរាត្រីនៅពេលដែលដឹងថាមានអ្នកចំណូលថ្មីម្នាក់មកពីភ្នំពេញដើម្បីផ្ទេរវិញ្ញាណខ្មោចទៅលើខ្លួនគេ?
គេហៅនាងឡើងទាំងទឹកភ្នែកសស្រាក់ថា«កេសនា»
ភ្លាមនោះ ត្រឹមឈ្មោះនាងរលត់ស្នូរអ្វីមួយបានលាន់ឡើង….
ប្រេះ!ប្រស់ៗ!
ដំបូលពិតានកំពុង​ប្រេះ ឯ​ភ្លើងសំណុំធំនៅខាងលើនោះកំពុងរកកលនឹងបើកធ្លាក់ចុះដែរ។
បន្ទប់និងជញ្ជាំងទាំងអស់ហាក់ប្តូរទ្រង់ទ្រាយធ្វើចលនា​​រង្គោះរង្គើ …
មិត្តភក្តិដែលកំពុងស្រឡាំងកាំង មិនអាចជួយអ្វីដល់ជីវិតកម្លោះយើងទេ មានតែទុកគេឲ្យគេ​សំប៉ែតនៅក្រោមកម្លាំងធ្លាក់របស់សំណុំអំពូលភ្លើង តួម៉ាស៊ីនត្រជាក់ និងផ្ទាំងគំនូរនានានោះ។
ប៉ុន្តែគ្មានមនុស្ស​ដេកចាំស្លាប់ទេ។
ប្រាថ្នាលើកដៃ​វាសវាត់​គ្រប់យ៉ាងត្រឡប់ទៅវិញធ្វើឱ្យវត្ថុតូចធំ ធ្ងន់ស្រាល​នានា​ត្រូវខ្ទាតខ្ចាយខ្ទេចខ្ទីដូចជាកម្ទេចសម្រាម។
សន្តិសុខនិងបុគ្គលិកពេទ្យរត់ចូលមកបន្តបន្ទាប់គ្នាខណៈប្រាថ្នា​បើកភ្នែកក្រហមង៉ូវសម្លក់មកកំភួនដៃកខ្លួនឯង នឹក​ឆ្ងល់ថាហេតុអីបានជាដៃជើងនេះស្រាប់តែ​រឹងដូចជាថ្ម មានកម្លាំងមហាសាលខ្លាំងម្ល៉េះ។
«នាំអ្នកជំងឺទៅបន្ទប់ផ្សេង»
សំឡេងគ្រូ​ពេទ្យម្នាក់បញ្ជាមកពីក្រោយក្រុមបុគ្គលិក។
ខណៈមិត្តទាំងអស់នៅឈរ​ធ្វើស្លេកស្លាំង គិលានុបដ្ឋាយិកា២រូបដើរចូលមករកគ្រែអ្នកនិពន្ធ ប៉ុន្តែសាមីខ្លួន​គេមិនបានស្ដាប់ឮបញ្ជារបស់គ្រូពេទ្យ ឬមើលឃើញនារីពីរនាក់នេះថា ជាពេទ្យឡើយ។
ចិត្តគេគិត ថាគិលានុបដ្ឋាកទាំងនោះកំពុងតែចូលមកចាប់គេចង។
ជាថ្មីទៀត គេ​រវាសដៃដដែលត្រឹមមួយវាសក៏អាចបំប៉ើងស្ត្រីទាំងទ្វេ​ស្រាលដូចសំឡីខ្ទាតប៉ះផ្ទប់ទៅនឹងជញ្ជាំងយ៉ាងដំណំ មានម្នាក់សន្លប់ភ្លាមមួយរំពេច ម្នាក់ទៀតរងរបួសឱបពោះអង្កុញជើងក្រោកលែងរួចក្បែរជញ្ជាំង។
សន្តិសុខចំហមាត់…..ហើយ​ឈប់ភ្លឹក​ក៏ស្ទុះចូលមកក្បែរអ្នកជំងឺសាជាថ្មី តែវាសនាដូចអ្នកមុនដែរ ពួកគេក៏ត្រូវខ្ទាតប៉ើង…..
ក្នុងភាពពុះកញ្ជ្រោល សុភាពបុរសផ្ដាច់សេរ៉ូមពីកដៃ ស្ទុះក្រោកឡើងឈរលើគ្រែ។​ ចាប់អារម្មណ៍​ថា រាងកាយខ្លួនរបស់គេមានលក្ខណៈដូចជាស្រាលស្ញើក រក​តែនឹងអណ្ដែតឡើង ឬឯ​អវៈយវៈគ្រប់កន្លែង មាន​កម្លាំងដូចជាដំរីសារ។
មានអ្វីមួយបង្ហាញថា ចិត្តនេះ​ចង់ទៅកាប់ចិញ្ច្រាំ វាយវាត់ បោកកម្ទេច។
«អ្នកណា? អ្នកណា​នៅក្នុងខ្លួនយើង!»
គេស្រែកសួរខ្លាំងៗតឹងអស់សសៃសសូង​ធ្វើឲ្យមិត្តភក្តិអុកគូទអង្គុយទៅលើសាឡុងលែងនិយាយអ្វីរួច ព្រោះទន់ជើង។
នៅក្បែរបង្អួចដែលគេក្រឡេកទៅក្រោមមន្ទីរពេទ្យ ពិតណាស់គេឃើញនាងឈរនៅក្បែរដើមឈើធំ​មួយ។
នាង​បក់ដៃនិងញញឹមមក…..
កេសនា!
គេហៅនាង​ខ្សឹបៗ​ទាំងភ្នែកក្រឡោតៗ ​ហើយសម្លឹងទៅជាន់ខាងក្រោម។
«ចាប់អ្នកជំងឺឱ្យជាប់កុំឱ្យលោត! បិទបង្អួច! បិទភ្លាម!»
ក្រុមសន្តិសុខរត់ឡើងមកច្រើនឡើងៗ ​ពេលដែលគ្រូពេទ្យស្រែកបញ្ជាភ្លាត់សំឡេង។
គិលានុបដ្ឋាកដែលនៅសេសសល់នាំគ្នាដកថយឆ្ងាយពីរបីម៉ែត្រពីមាត់ទ្វារទុកឱ្យ​ក្រុមសន្តិសុខចូលមក។
«បើបងឯងលោតមក គ្រប់យ៉ាងនឹងចប់!​ ព្រាយនោះមិនអាចបន្តចងអាឃាតនិងបណ្តសាទៀតទេ!»
គេងក់ក្បាល ប៉ុន្តែអ្វីមួយតោងដៃគេ។
«អានេះ! អ្ហែងគិតអី? អ្ហែងធ្វើអី? ម៉ែអ្ហែងគាត់ជិតមកដល់ហើយ!»
គេ​សម្លឹងមុខកេន ដែលប្រឹងបែកញើសសស្រាក់មកឱប​តោងជើងខ្លួន រួចមិត្តពីរនាក់ទៀត​ក៏មកធ្វើតាម​រារាំងគេ។ ​ប្រាថ្នា​ឱនសម្លឹងរាងកាយខ្លួនឯងពីលើដល់ក្រោម។ សតិ​គេ​ចងចាំតែ​សម្តី​របស់នាង    «គ្មាននរណាហ៊ានអានវាបីដងទេ! ដូច្នេះហើយព្រាយនោះនៅតែរស់នៅជាមួយតួខ្លួនឪពុករបស់ខ្ញុំ»។
ទីបំផុតយើងត្រូវបានវិញ្ញាណខ្មោចគ្រប់គ្រងបានហើយ? យើងនឹងសម្លាប់មនុស្ស?
គេ​ចាប់ផ្តើមខឹងសម្បា ស្រែកឡូឡាទាំងភ្នែក​ហើយក្រឡាស់បំប៉ើងមិត្តខ្ទាតខ្ចាត់ខ្ចាយ។
«កុំលោត!»
សំឡេងនាង?
គេបែរក្រោយភ្លាម ​ហើយពិតដូចគិត កេសនាកំពុងលេចឡើងនាង​​ឈរក្នុងចំណោមគ្រូពេទ្យ។
ហេតុអីមាននាងពីរនាក់?
ចុះម្នាក់នៅក្រោមនោះជាអ្នកណា?
«បងកុំលោត! បងអ្នកនិពន្ធកុំមើលវា! ​នៅក្រោមនោះជាវិញ្ញាណខ្មោច! បងមកតាមខ្ញុំ!»
ថាហើយ​នាង​រត់ចេញ ខាងប្រុស​ក៏រត់ទៅតាមដោយ​គ្មានអ្នកណាហាមឃាត់បានទេ។ ក្រុមសន្តិសុខដែលមកច្រើនឡើងនៅតាមច្រកផ្លូវឡើងមកត្រូវបានប៉ើងខ្ទាតបាក់ដៃជើង។
យុវបុរសអ្នកនិពន្ធដែលជាមនុស្សភ្លឺស្វាង​ពេលនេះ​រត់ដោយងងឹតងងល់ទាំងមិនដឹងថា ខ្លួនឯងកំពុងទៅណាដោយ​ទីបំផុតបានមកដល់ចម្ងាយប្រមាណជាសាមសិបម៉ែត្រពី…..វាលល្បាប់និងដើមឈើទាល។
គ្រប់យ៉ាង នៅទីនោះដដែល?
ហេតុអី?
គេបានឃើញវីដេអូដែលមិត្តភក្តិបាន​បង្ហាញប្រាប់ថាត្រាក់ទ័របានដកដើមនោះចេញហើយ?
យើងឆ្កួតហើយ? យើងត្រូវខ្មោចចូលមែន! យើងឃើញ​អ្វីៗទៅជាឆ្កួតៗ?
នុះ! មនុស្សស្រីស្លៀកពាក់ជាទាសករ ជាមួយក្បិន​ខ្មៅរាងកាយ​ប្រលាក់ស្រម៉ក កំពុងអង្គុយ​សរសេរ​អក្សរបុរាណមួយជួរនៅនឹង​នៅគល់ឈើជាមួយស្នៀតសក់របស់នាង​។
បន្ទាប់មកនាងបោះខ្សែឡើងទៅលើហើយចាប់ផ្ដើមធ្វើអត្តឃាតខ្លួនឯង។
អ្នកនិពន្ធស្រែកភ្លាត់សំឡេង​អស់ពីពោះពីពុង «ទេ! កុំធ្វើអ៊ីចឹង! កុំធ្វើអ៊ីចឹង!»
នារីនោះគិតពីយំនិងដាក់បណ្តសា គេវិញគិតពីស្រែកឃាត់ឡើង៖
«អ្នកដឹងទេ!  ដោយមានសរសេរអក្សរទាំងនេះ! រាប់រយឆ្នាំទៅមុខទៀតបណ្ដាសាពិបាកនឹងលុបចោលណាស់! កុំធ្វើវា! ឲ្យគ្រប់យ៉ាងបញ្ចប់ទៅ អហោសិកម្មទៅ!»
នារីនោះដូចជាមិនបានឮគេនិយាយចចារទេ។
គេរត់ចូលទៅ ស្រាប់តែសំឡេងមួយឡូៗមកខ្ទរត្រចៀកអ្នកនិពន្ធ។
«ចៅលុបអក្សរនោះទៅ! លឿនឡើង! លុបបណ្ដាសានោះទៅ!»
គេស្ទុះ​រត់ទៅក្បែរគល់ឈើ។ អក្សរបុរាណមួយជួរច្បាស់ក្រឡៅដៅនៅកន្លែងដដែលនោះ ដូចដែលគេធ្លាប់ឃើញ គ្រាន់តែ​ពេលនេះគេអានមិនដាច់ ព្រោះមិនមែនជាអក្សរសម្រាយ។
«ខ្ញុំគ្មានអ្វីទាំងអស់! មានតែបាតដៃទទេ! ធ្វើម៉េចទៅ ខ្ញុំបានស្អីលុប!»
គេស្រែកហាក់អន្ទះសា ស្រាប់តែមាន​សំឡេង​ផ្សេង​ឆ្លងឆ្លើយមក៖
«ប្រើស្ពាន់នោះទៅ! គាថា​បន្ទះស្ពាន់នោះ!»
នេះមិនមែនជាសំឡេងចម្លែកទេ គេបែរក្រោយក៏ឃើញនាង​។ នារីគួរអាណិតដែលបានប្រគល់នូវបន្តោងស្ពាន់មកឲ្យគេ។
«ឆាប់ឡើង លុបវាទៅ!»
គេបែរមកវិញ លូកទៅក្នុងហោប៉ៅខាងឆ្វេង។ ពិតហើយវានៅទីនោះដដែល អ្វីដែលនាងបានឲ្យគេ គេរក្សាទុកមិនប្រហែសទេ។
ក៏គិតមិនយល់ ថាហេតុអីនាងមិនឲ្យឪពុកនាងលុបបណ្ដាសានោះទៅ?
គេយកវាចេញមក ហើយចាប់ផ្ដើមកោសលុប។
មិនទាន់បានកោសផង ពន្លឺនៃគាថានេះបញ្ចេញ​អានុភាព​មក​រលុបបណ្តាអក្សរបុរាណដែលនៅគល់ដើមឈើទាល រលុបម្តងមួយៗដូចប្រើជ័រទៅលុបសំណៅខ្មៅដៃ​ពិតៗ។
«អញសួរគេហើយ! សាស្ត្រាចារ្យម្នាក់ចេះអក្សរបុរាណ គាត់និយាយថា អក្សរនេះមាន​ន័យថា គ្រប់យ៉ាងមានទីបញ្ចប់! វាជាកំណាព្យមួយក្នុងចំណោមជាតិនៃព្រះពោធិសត្វសម្តែងថាគ្រប់យ៉ាង​លើលោកនេះរមែងមាន​ទីបញ្ចប់!»
គេឮសំឡេងមិត្តរបស់គេនិយាយពាក្យនេះ​តែមើលមិនឃើញមិត្តទេ។
ចុងបញ្ចប់នៃកាលនេះ ទាសករស្រីមិនអាចសម្លាប់ខ្លួនបានទេ នាងចាប់ផ្តើមរលាយ​ហើយ ដូចពេលវេលាដែលធ្វើឱ្យរលាយរលត់ទៅ​នូបស្រមោលអតីតនានាដូច្នេះដែរ។ ទាំងដើមឈើទាលក៏រលាយបាត់ទៅតាម​នោះដូចគ្នាដែរ។
គេបែរក្រោយសោយសោមនស្ស គឺចង់​មករកមើលនារីគួរឲ្យអាណិតវិញ ប៉ុន្តែនាងក៏ចាប់ផ្ដើមរលាយរូបទាំងញញឹម។
«បណ្ដាសាចប់ហើយ គ្មានអ្នកណារងគ្រោះទៀតទេ!»
នាងនិយាយពាក្យចុងក្រោយនេះ មុនពេលរលត់បាត់ទៅក្នុងបរិយាកាស។
មិនដឹងថាពេលវេលាកន្លងទៅយូរប៉ុនណា​….សាជាថ្មីគេភ្ញាក់ដឹងខ្លួនមកវិញហើយ​ពិនិត្យ​ឃើញខ្លួនឯងនៅក្នុងផ្ទះមួយមានម្តាយឪពុកញាតិមិត្តជាច្រើននៅក្បែរៗ……
ទីនេះគឺជាផ្ទះរបស់ខ្លួន! មិត្តភក្តិរបស់ខ្លួនកំពុងឈរជាក្រុមនៅខាងក្រៅរានហាល ….
«ខ្ញុំនៅឯណា?»
បានសម្រេចហើយ! អ្វីៗទាំងអស់យើងដោះស្រាយបានហើយ!
នេះគឺជាសំឡេងដែលគេមិនដែលស្គាល់ ប៉ុន្តែនឹកឃើញឡើងវិញធ្លាប់ឮ។
ជាសំឡេងដែលគេបានឮ ស្រែកដាក់ត្រចៀកថា «លុបបណ្ដាសានោះទៅ! លុបអក្សរនោះទៅ!»
គាត់​គឺជាបុរសចំណាស់ម្នាក់ដែលមានសក់ជាសំណុំ​កណ្តាញ់លើក្បាល និងស្លៀកពាក់ដូចជាអ្នកកាន់សីល។
បន្តិចមកអ្នកនិពន្ធដឹងថា  គ្រួសារគេបាននាំគេមកស្រាយ​បណ្ដាសានៅផ្ទះ ក្រោមការជ្រោមជ្រែងនៃលោកគ្រូបុរាណម្នាក់នេះ។
គ្រប់យ៉ាងចាប់តាំងពីពេលដែលគេសន្លប់នៅផ្ទះរបស់កេសនានិងឪពុកនាង រឿងនៅក្នុងមន្ទីរពេទ្យ​ និងរឿងនៅវាលភក់មិនមែនជាការពិតទេ ជាសុបិន។
ឯនេះក៏មិនមែន​ជាសុបិនធម្មតាៗដែរ ជាការបណ្តើរវិញ្ញាណគេឱ្យចូលទៅដោះស្រាយបញ្ហា ដោយទុករាងកាយផ្ញើទៅនឹងគ្រូបុរាណ​ម្នាក់នេះ។
«មនុស្សស្រីនោះពិតជាបានស្លាប់មែនទេ? ឪពុកនាង​?»
មិត្តភក្តិរបស់គេងក់ក្បាលទាំងក្រៀមក្រំហុចកាសែតជាច្រើនមកឲ្យគេអានខ្លួនឯង។
គេងាកទៅសួរលោកតាសក់កណ្តាញ​ខ្លីថា៖
«ហេតុអី បានជានាងមានរបស់នេះមកឱ្យគេ គឺបន្តោងស្ពាន់នោះ?»
លោកតាពន្យល់ថា៖ «ព្រោះការដោះស្រាយបញ្ហាផ្លូវងងឹតទាំងអស់មិនមែនប្រើតែក្បួនមួយទេ!  ត្រូវការមនុស្សដែលមាននិស្ស័យ នាង​មានរបស់នេះ​ តែពុកនាង​ឬនាង​មិនអាចទៅធ្វើទេ!»
បានន័យថា រឿងនិទាននោះមានពិតមែន?
«មានដូចគ្មាន!»
គាត់ឆ្លើយ។
«ខ្ញុំមិនយល់ទេម៉ែ»
គេងាកទៅសួរម្តាយ​តែគាត់មិនមាត់បានត្រឹមអង្អែលក្បាលកូនប្រុស។
ក្រោយមកច្រើនខែ គាត់បានប្រាប់ថា​ពី​បុរាណណាចារយូរណាស់មកហើយ ខ្មែរយើងមានជំនឿថាមនុស្សជិតស្លាប់អាច​ដាក់បណ្ដាសា ជាពិសេសអ្នកដែលស្លាប់ដោយអយុត្តិធម៌ ហើយការដោះវិញ​គង់ពិបាកណាស់ អាស្រ័យទៅលើមនុស្សមាននិស្ស័យ ក្នុងការដោះស្រាយហើយនឹងប្រើរបៀបត្រឹមត្រូវ ។
រាត្រីកាលចូលមកដល់ អ្នកនិពន្ធបានអង្គុយនៅនឹងតុសរសេរសម្លឹងទៅព្រះចន្ទនៅខាងក្រៅ។
គេចាប់ផ្តើមនូវតួអក្សរដំបូងបង្អស់សម្រាប់សៀវភៅរឿងថ្មីរបស់ខ្លួន «កេសនា តួស្រីក្នុងរឿងព្រេង» រួចថតផ្សាយ​ទៅលើបណ្តាញ​សង្គម។
សារលោតមកជាសារ​របស់ មុនី៖
«នៅសរសេរទៀត?!»
«ត្រូវហើយ! ហើយ….យើងថែម Tagline ទៀតថា បើនឹងអាន​ទេវកថា កុំប្រមាថសូត្របាលីក្នុងនោះលេងសើច!»
ចប់ដោយបរិបូរណ៍
រឿង តួស្រីក្នុងរឿងព្រេង​(ពេជ្រ​ បណ្ឌិត) ភាគទី៥
អ្នកនិពន្ធក្រោក​មកបើករនុក…..
ស្មាន​ថាអ្នកណាលេងសើច តាមពិតជាពូមឿនបង្ហាញខ្លួននៅខាងក្រោយទ្វារនេះដោយទឹកមុខស្លេកស្លាំង។
គាត់វាចាញ័រទាំងរាដៃផង៖
«កុំអាន! កុំអាន! ពាក្យនេះនឹង​នាំមកនូវរឿងវិនាស! កុំអានវាឲ្យសោះ !»
គេសម្រួលចិត្ត​ដែលញ័រទ្រូងដូចគ្នា​ទៅតាមស្នូរគោះទ្វារ។ កវីកំលោះដកដង្ហើមឃូរៗសម្រួល​ខ្យល់ហើយទើបនិយាយមួយៗ៖
«ចូលសិនមកពូ! ចូលមក! មានរឿងអីក៏តក់ក្រហល់ម្ល៉េះ ?»
បុរសឈានចូលមកក្នុងយឺតៗហើយរេភ្នែកសម្លឹងជុំវិញខ្លួនយ៉ាងញាប់នឹងដោយប្រុងប្រយ័ត្នខ្ពស់។
« ពូក៏ដឹងដែរថា ដីធ្លី វាលល្បប់ ភូមិក​រទីនេះសំខាន់យ៉ាងណាសម្រាប់ជីវភាពរស់នៅរបស់ប្រជាកសិករយើង! សូម្បីតែប្អូនស្រីពូ គាត់ចង់ចេញពីកន្លែងមានការងារធ្វើនេះព្រោះខ្លាច បាក់ស្បាតតែពូដឹងហើយថាការងារមិនងាយរកបានទេ  អ៊ីចឹង ហេតុអីបានជាយើងមិនចូលដៃ​គ្នា​រកការពិតដើម្បីឲ្យអ្នកភូមិបានត្រលប់មកប្រកបរបរស្រែចម្ការនៅទីនេះវិញកុហកទៅ?!»
«រឿងកើតឡើង៥០០ឆ្នាំហើយលោកគ្រូ!​មិនមែន​ម្ង៉ៃពីរទេ!​រដ្ឋការច្រើនជំនាន់ហើយគេធ្វើតំបន់នេះមិនបែកផង!»
គាត់ដៀងមកមើលscreenទូរសព្ទគេទាំងបើកភ្នែកក្រឡោតធំៗ សំណូមពរគេញាប់មាត់៖
«លុបចោលវាទៅ!​លុបចោល​ភ្លាម! វិទ្យាសាស្ត្រ គឺជាអនាគតយើងមិនដែលដឹងមុនទេលោកគ្រូ ប៉ុន្តែអតីតកាលយើងឆ្លងកាត់រួចហើយ មនុស្សស្លាប់បាត់ហើយ!»
គេទាញ​យកទូរសព្ទមករារាំងលាក់វិញ​ជាសញ្ញាថាគេមិនលុបដាច់ខាត។
«អក្សរនេះ​សំខាន់ណាស់សម្រាប់ការនិពន្ធនិងការបោះពុម្ពរបស់ខ្ញុំ! ខ្ញុំនឹងបង្ហាញ​ពិភពលោកថា​អក្សរនេះជារបស់មនុស្សមានល្បិចណាម្នាក់សរសេរឡើង​មិនមែន​ខ្មោចបណ្តសារស្អីទេ ជាអក្សរដែលខ្ញុំអានដាច់​ មិនមែនសល់មក៥០០ឆ្នាំឡើយពូ ក្មេងថ្នាក់ទីបីក៏សរសេរបានដែរ!  កេសនាភ្លេចមិនបានពាក្យ​អាឃាត! ឆ្កួតយកស្អី​ពាក្យនេះមិនមែនភាសាបុរាណទេ!»
ឆឺង……
អំពូលភ្លើងនៅខាងក្រៅរបៀងផ្ទះកម្ចាយ….អំពូលផ្សេងទៀតរលត់ឈឹបទាំងអស់….
គេបានអានវាគ្រប់បីលើកហើយ……ទាំងមិនជឿ ទាំងគ្មានចេតនា និងដោយមិនដឹងខ្លួនទេ ទាំងនេះ​កើតមាន​ព្រោះចិត្តមានៈ។
«វា! វាមកដល់ហើយ! ជួយ….!»
គាត់និយាយខ្លីៗ ហើយបែរខ្នង​ខ្វាកឲ្យយុវបុរសយើង មុខគាត់ពិនិត្យទៅសួនក្រៅ​ដោយញាប់ញ័រ ខណៈ គ្រប់យ៉ាង​ទៅជាងងឹតសូន្យ។
«អាចង្រៃ!​ វ៉ៃបំបែកអំពូល​ បិទឌីហ្សង់ទ័រ​ មិនធ្វើឲ្យទំនងផងអានេះ!»
អ្នកនិពន្ទ​មួហ្មង​ចង់ដឹងការពិតណាស់​គេនិយាយបែបនេះហើយស្រវាយកពិល និងទូរសព្ទ​​ស្ទុះចោល​ពូមឿនចេញមកក្រៅបន្ទប់។
នៅសួនខាងក្រៅ ក្រោមស្បៃរាត្រី​នៃយប់រនោច សូម្បីស្រមោលសត្វឆ្កែឆ្មាមួយ​ក៏គ្មាន​ កុំថាឡើយដាន​អ្នកណាដែលបាន​មកវាយបំបែកសូឡាមុននេះ​។
បុរស​ចុចពិល​គ្រវាស​រេរកពិនិត្យ​ក្រែងមាន​សល់វត្ថុតាង…..ទាំងញាប់ញ័រដៃជើងព្រោះកំហឹង​ ស្រាប់តែនរណាម្នាក់បង្ហាញខ្លួនពីក្រោយខ្នងគេ។ មើលពីនេះ​ហួសអណ្តូងទឹកទៅប្រមាណជា​១០ម៉ែត្រ គេស្គាល់ភិនភាគអ្នកនោះ….
«កេសនា?»
គេបែរក្រោយឃើញក្មេងស្រីម្នាក់ ដែលគេទើបនឹង​បានជួប​ហើយក៏ជាអ្នកដែលបានបង្ហាញគេនូវអក្សរឆ្លាក់លើដើមស្រឡៅអស់ទាំងនេះ។
ចាកចេញពីពូមឿននេះ​ គេ​មានបំណងជាស្រេចថា នឹងទៅជួបនាង រកឪពុកនាង​សួរនាំ​ទាំងយប់ខ្ចិលដេក​តែម្តង នឹងបាន​ជជីក​អំពី​រឿងអាថ៌កំបាំងទាំងអស់នោះ ស្រាប់​តែពេលនេះ នាងបែរជាឃើញ​មកបង្ហាញខ្លួននៅច្រកចូលនៃផ្ទះសំណាក់បារាំងដោយឥតព្រាងទុក​ តើនាង​មកដោយរបៀបណា​ដើរហើរ​បែបនេះហាក់ដូចមិនខ្លាចអីសោះ?
នាង​ឮគេហៅក៏​ដឹងថាគេឃើញនាង​ទើបស្រីតូចម្នាក់នេះ​រត់ស្មេរ​ចាកចេញ​សំដៅទៅចម្ការ។
ខណៈសភាពរបស់នាង​មិនព្រមឆ្លងឆ្លើយ​បែរជារត់ចេញ ធ្វើឲ្យប្រាថ្នា​នៅស្ងៀមរិះគិតសិន….ហេតុអ្វី​នារីនេះ​នៅសុខៗមកក្បែរៗផ្ទះសំណាក់ នាង​នឹកយើង ឬមានអ្វីសំខាន់ចង់មកប្រាប់ ឬមកតាមព្រោះខ្លាចយើងអានពាក្យបម្រាមអស់ទាំងនោះ?
ស្រមោលខ្មៅមួយ រត់ចេញមកពីទីងងឹត​ប្រដេញ​តាមពីក្រោយខ្នងកេសនាទៅ អ្នកនិពន្ធឃើញច្បាស់។ សារជាថ្មី ជំនួសឲ្យអារម្មណ៍​សង្ស័យថាហេតុអ្វីនាង​មកនេះហាក់ចង់ឲ្យគេ​​ចេញទៅតាម? នាងជាអ្នកដែលបំបែកអំពូលសូឡានៅផ្ទះសំណាក់ឬអ្វី? តែបើនាង​មានបំណងអាក្រក់ យើងទៅជួបនាងពីរដងហើយនាងមិនបានធ្វើអ្វីទេនាពេលនៅតែពីរនាក់។
ប្រាថ្នាស្រែកគំហកខ្លាំងៗ៖
«អ្នកណា?»
អ្នកនិពន្ធស្រែកឡើងនេះ គេមានបំណង​ឲ្យនាងបាន​​ឮ ហើយពញ្ញាក់​ទាំងពូមឿននៅខាងក្នុងផងដែរ រួចទើបខ្លួនឯងរត់ត្របាញ់ជើងទៅតាម។
គេមិនបានព្រឺសម្បុរភ័យខ្លាចទេ ក្នុងចិត្ដគេ គឺមនុស្ស​ស្រមោលខ្មៅដែលប្រដេញស្រីស្អាតទៅ​កំពុងនាំគ្រោះថ្នាក់ដល់នាង​។ ប្រាថ្នាយល់ថា នោះអា​ចជាអ្នកភូមិណាក្បែរនេះ ដែលនៅពីក្រោយ​រឿងគ្រប់យ៉ាង​ដោយ​សំងំ​ធ្វើ​អ្វី​ម្យ៉ាងអាថ៌កំបាំងគួរឲ្យសង្ស័យ លើផ្លូវក្បែរផ្ទះនេះ ក៏អាចជាអ្នកដែលបានវាយបំបែកអំពូល និងបិតកុងតាក់ភ្លើង។
គេ​រត់ប្រដេញតាមទៅ ឯអ្នកនោះក៏ដូចជាមានចេតនាឲ្យប្រាថ្នារត់ប្រដេញតាមឆ្ងាយឡើងៗ។ ទិសដៅរបស់គេគឺព្រៃ​ចុងភូមិហួសទាំងវាលល្បប់ ដល់ប្របមាត់ស្ទឹង​ទៅហើយ។ តំបន់នោះគ្រោះថ្នាក់ព្រោះមិនសូវមានមនុស្ស​ដើរទៅ អាចផុង អាច​ធ្លាក់អន្លង់ព្រោះពេលនេះយប់ជ្រៅផង។
​« យើងមិនទៅទេ ! »គេគិតក្នុងចិត្តដូច្នេះមែន ប៉ុន្តែបែរជាបន្តរត់មិនឈប់ព្រោះគិត​ពីនាង។
មិនយូរទេ​អ្នកនិពន្ធ​ចូលកាន់តែកៀក ៖
«ឯងឈប់ភ្លាម! យើងដឹងថាអីនៅពីក្រោយរឿងទាំងអស់នេះ! តើឯងធ្វើរឿងទាំងអស់នេះដើម្បីអ្វីទៅ?»
មនុស្សនោះបានឈប់មែន។
គឺជារាងកាយខ្ពស់ចង្គ្រោងមួយ ជាមនុស្សច្បាស់ណាស់ គ្មាន​ខ្មោចឯណាទេ។ មួយទល់នឹងមួយ​អ្នកនិពន្ធមិនខ្លាចអ្វីទាំងអស់ ស្រីស្រស់វិញបាត់ទៅណាក៏មិនដឹង។
គេរេរកនាង​មិនឃើញ ក៏ធូរចិត្ត​គិត​ថានាង​មានសុវត្ថិភាព​ហើយ ។ បុរសងាកមក​ជននៅចំពោះមុខ​។ ស្លៀកពាក់ខ្មៅរលង់ឃុង មិនចង់ឲ្យគេដឹងអត្តសញ្ញាណ មានម៉ាស់ខ្មៅទៀត ។ យុវកម្លោះចុចពិល​ពិនិត្យពិច្ច័យឃើញជននេះមិនមែន​មនុស្ស​ខ្លួនធ្លាប់ស្គាល់ទេ​តែក៏មិនមាន​វ័យតិចដែរ។ គេថែមទាំងមាន​ពាក់អ្វីម្យ៉ាងបន្ថែម​នៅលើដើមដៃទាំងសងខាងជាសន្លឹកក្រណាត់​ទន់ល្មើយ ​ធ្វើដូចជាស្លាប ឬអាច​ធ្វើដូចជាវិញ្ញាណ ដែលអណ្តែតបានពេល​ត្រូវខ្យល់បក់រវិច? ​បន្លំថា​មិនមែនមនុស្ស ? ប៉ុន្តែសម្រាប់ប្រាថ្នា គេគឺជាមនុស្សគ្រាន់តែជាមនុស្ស«មិនល្អ» ដែលតុបតែងខ្លួនបែបនេះ។
«ឯងជាអ្នកណា!​ ឲ្យយើងដេញមកមានបំណងអី?!»
រឿងដែលសំខាន់គឺនៅលើដៃស្តាំ​ មានកាន់កាំបិតផ្គាក់ដ៏ធំមួយ ហើយកំពុងតែយារកាប់មកសំដៅម្ចាស់ពន្លឺ។
អ្នកនិពន្ធរបូតពិល…..ទន់ជើងផ្ងារក្រោយ ប្រើដៃជំនួសជើងវារគេចចេញ ពីការយារកាប់លើកទីពីរ…..
«ហេតុអី…..ចង់សម្លាប់ខ្ញុំ? ឯងជានរណា?»
គេចាប់ផ្ដើមបែរខ្លួន​វារនៅលើដីយករួចខ្លួន គឺវារ​ថែមទៀតជាមួយ​សន្ធឹក​កាំបិតយារមកវឹប។ រហូតដល់កាំបិតទំនងជាភ្លាត់របូត​ជាប់នៅលើដី បានជា​មិនឮចោលមកទៀត ធ្វើឲ្យ​គេ​ប្រញ៉ាយព្រះធរណី ទ្រ​ខ្លួន​ដ៏ធ្ងន់ស្រវាទៅមុខ​ទាំងតក្កមាមិនដឹងថាវារបានឆ្ងាយប៉ុនណា។
ស្នូរកាំបិតចប់​ឯសន្ធឹកជើងនៅបន្តមកតាម…..របស់មួយតូចទន់បោះមកដល់ចំ​ប្រលោះកខ្លួន ។ មុនពេលញាណសម្គាល់ដឹងថានោះជាខ្សែ រាងកាយអ្នកនិពន្ធត្រូវ​ប្រទាញ​ឡើងទៅលើសឹងផុតដង្ហើមភ្លាម​ស្រែកលែងចេញ​រួចទៀត។
«…. ហើយពេលអញស្លាប់ទៅ អាឯងនឹង​យកសាកសពរបស់អញ ទៅព្យួរទុកលើដើមនោះ ព្រមទាំងប្រាប់អ្នកភូមិថា នេះគឺជាវិញ្ញាណជាអ្នកសម្លាប់!…..តែធ្វើអ៊ីចឹងដើម្បីអីទៅ??»
គេស្រែកឮៗបែបនេះ​ ទាំងមិនអស់ចិត្តតែស្រែកមិនចេញ​ទេ។
ស្របពេលដែលបំពង់ក​តឹង​ដង្ហើមរកតែផុត ដៃជើង​គាំងៗ​ខួរក្បាលលែង​គិត​អ្វីបានដោយសារអំណាច​ខ្សែចំណងពេជ្រឃាតចាប់ផ្ដើមតឹងកំណាច​អូសទាញរាងកាយគេឲ្យក្រោកឡើងផុតដីនោះ កំលោះដឹងថា
កម្លាំងដែលមនុស្សនេះកំពុង​ប្រើ ទោះបីជាមនុស្ស​វ័យ​ចាស់ប៉ុន្តែមានភាពមហាសាលដូចជា​ឬទ្ធានៃពួកខ្មោចព្រាយបិសាចក្នុងនិទានកុហកដែរ។
ម្រាមដៃទាំងដប់របស់អ្នកនិពន្ធគាំងត្រង់ជុំវិញ​កខ្លួន ខំប្រលេះ​ត្រដរទាញ​ចំណងចេញ​ប៉ុន្តែឥតប្រយោជន៍ វាក៏រួមទៅៗ …..មរណានៅនឹងមុខហើយ…..
គេដឹងថា គ្មាននរណាអាចមកជួយ គេទេ ….ភឹង ខ្សែដាច់របូត រាងកាយគេដួលថ្មោល​ផ្កាប់សារជាថ្មី​ទៅលើព្រះធរណី…..ទម្រាំគេដកដង្ហើមបានមកវិញ​និង​ដឹងថា​ឈឺណាស់….ច្រមុះចេញឈាម​ខាប់ និងជះចំហាយផ្សារខ្ទោក,….
«ពុកថាមិនសម្លាប់គាត់ទេ!»
«ខ្មោចចូលវាហើយ!​ ទុកវាទៅ នឹងមាន​មនុស្សស្លាប់ច្រើនទៀត!»
«តែគាត់បានសន្យាថាចូលស្តីដណ្តឹងខ្ញុំ!»
ឮសំឡេងនាង….ស្គាល់នាង​ហើយ! ស្គាល់ច្បាស់ណាស់…..សូម្បីពេលនេះ​សល់ត្រឹម​ហាសិបភាគរយនៃញាណដឹង ប៉ុន្តែ គេជឿថា នាងពិតជាតួអង្គមួយ​គេ​ត្រូវបានបង្កើតឡើងមកជាអន្ទាក់ដាក់គេ។ បទចម្រៀងក្រោយម៉ោង១២ ភ្លើងគប់​ស្រីស្អាតកណ្តាលអធ្រាត្រ ឯងជាអ្នកនិពន្ធងងើលម្នាក់ ដែលពេលនេះ​មិនអាចរស់រហូតដល់ដឹងពីការពិតពីក្រោយនិទានចាស់របស់ភូមិនេះ​ជារៀងរហូត។
ទឹកភ្នែកនិងឈាមកំពុងស្រោចមកលើធរណី។ ទោះបីជានាង​បានវាយផ្តាច់ចំណងដែលទាក់កផ្តាច់ដង្ហើមគេ  តែឥឡូវនេះ​ក៏គេនៅគ្មានកម្លាំងនឹង​តដៃអ្វី​ឬ​តស៊ូរត់ដូចមុនបាន​ទៀតទេ​។ កាំបិតផ្គាក់ជាអំណោយចុងក្រោយសម្រាប់ឯង ….គេគិត​ម្នាក់ឯងដោយអស់សង្ឃឹម…ស្ដាយណាស់ដែលខ្ញុំមិនអាចមានជីវិតបន្តដើម្បីសរសេរអំពីវា….តាមពិតមិនដឹងថាបុរសចំណាស់ម្នាក់នេះជានរណា…..ឪកូននេះមាន​អតីតកាលបែបណាបានជាគ្មានអ្នកណា​អះអាងថាស្គាល់ពួកគេ?
គេខំនិទានរឿងចង្រៃទាំងអស់នេះមកបន្លាចមនុស្ស ហើយ ធ្វើជាមកល្អនឹងខ្ញុំ ប៉ុន្តែឪពុករបស់គេក៏មកសម្លាប់ខ្ញុំ?
ត្រូវហើយ! ​នាង​បោកខ្ញុំឲ្យថតបាលីនោះយកមកអាន​បីដង​ ស្អែក​ឡើង ពេលពូមឿន​ឃើញ​សពខ្ញុំ​គាត់នឹងគិតថា ខ្ញុំប្រមាថបាលីដើមឈើទាលទើបត្រូវស្លាប់ខ្លួន?
ទោះគ្រប់យ៉ាង​មិនអាចបកក្រោយ ក៏ប៉ុន្តែខួរក្បាលគេនៅដឹងនិងគិត​ចច្រប់មិនព្រមដេក​ដួលតាមរាងកាយនៅឡើយ។ តែគេទ្រាំបានយូរប៉ុនណាទៅ? បុរសអ្នកនិពន្ធយល់ថា គេជិតស្លាប់ហើយ ព្រោះមនុស្សជិតស្លាប់ចង្វាក់បេះដូង និងដំណើរឈាមរត់ថយចុះជាបន្តបន្ទាប់រហូតកម្រើក​បញ្ជាអវៈយវៈលែងបាន។ ខួរក្បាល និងសរីរាង្គទាំងមូល ទទួលបានអុកស៊ីហ្សែនចូលមកតិចឡើងៗជាងអ្វីដែលមនុស្ស​ត្រូវការរហូតដល់វិនាទីនៃការគ្រប់គ្រងដង្ហើមត្រូវបាត់បង់ គេហត់ណាស់…..​គ្មានអ្វី​តវ៉ាទេ បុរសនេះរក្សាភាពស្ងប់ស្ងាត់លើធរណី……។
នៅក្រោមភាពទុក្ខសោកនិងសេចក្ដីអស់សង្ឃឹមរបស់ខ្លួន គេស្រាប់តែកម្រើកស្មា​ភ្ញាក់ដឹងខ្លួនឡើងវិញ។ ប្រាថ្នា​ដកដង្ហើមលំបាកលំបិន និងរកឃើញខ្លួនឯងកម្រើកមិនរួចឡើយ។
ដៃទាំងគូត្រូវចងទៅក្រោយដូចស្លាបសេក?
អ្នកនិពន្ធបើកភ្នែកឡើងមកព្រឹមៗត្រដរប្រឆាំងការ​ឈឺចាប់ក្នុងក្បាលដែលរាលមកពី​​ខ្ទង់ច្រមុះបាន​បោកលើដី​យ៉ាងដំណំមុននេះ។
នៅពីមុខក្រសែភ្នែក ស្រអាប់ព្រឹល…..
«ធ្វើអីខ្ញុំ? គិតធ្វើអីខ្ញុំ?!»
គេនិយាយឡើងនៅពេលដែលប្រមូលស្មារតីមកវិញបានច្រើនជាងមុនហើយឃើញមនុស្សស្រីកំពុងតែអង្គុយបែរខ្នងនៅលើកៅអីជ័រមួយក្បែរមាត់ទ្វារ។
ទីនេះ ជុំវិញនេះ គឺជាជញ្ជាំងក្តារឈើគេមិនធ្លាប់ស្គាល់ឡើយ។
ក្រឡេកជុំវិញខ្លួនបានដោយមិន ប៉ុន្មានក៏ដឹងឡើងវិញគ្រប់យ៉ាង​ថាសភាពគ្រោះថ្នាក់នៅបង្កើយ ប៉ុន្តែសំខាន់គឺកជើង​ក៏ត្រូវចងភ្ជាប់គ្នា ដាក់អង្គុយផ្អែកផ្ទាល់លើដីកណ្ដាលផ្ទះ ។
ចំណងរបស់គេប្រហែលជាត្រូវ​ភ្ជាប់នឹងសសរ កណ្តាលផ្ទះហើយមើលទៅ ទោះបីជាគេបែរមិនបានប៉ុន្តែខ្នងគេដឹង ។
«លែងខ្ញុំ! នាំគ្នាធ្វើអីខ្ញុំ? »
គេស្រែកស្អកស្អាទាំងដឹងការណ៍គ្រប់យ៉ាងថា តាមពិត ពីរនាក់ឪពុកនិងកូនជាមនុស្សអាក្រក់នៅពីក្រោយពាក្យចចាមអារ៉ាមមិនពិតទាំងអស់ក្នុងភូមិនេះ។
នារីនោះពេលឃើញគេដឹងខ្លួន​ក៏ប្រញាប់បែរមក​លើកម្រាម​មួយចង្អុលទ្រមាត់ខ្លួនឯង …ស៊ូត…ជាសញ្ញាឲ្យយុវបុរសរម្ងាប់ចិត្ត​រក្សាភាពស្ងប់ស្ងៀម។
​សភាពនាងដូចចង់ព្រមាន​ថាមានអ្នកណានៅក្បែរៗនេះ​ដែលអាចស្តាប់ឮ។
រឿងអីយើងត្រូវធ្វើតាមនាងប្រាប់? គេ​គិតទាំង​មានៈនិងទាំងចិត្តគេសែនអន្ទះសា ហើយស្រែកអស់ទំហឹងឡើង៖
«ជួយ! ជួយផង! ជួយផង!​ពូមឿន!មាន​អ្នកណានៅក្បែរនេះទេ?»
កេសនា​រលះរលាំងចុះមកអង្គុយដោយទឹកមុខស្រងូតក្បែរជើងនាយ។ ជាមួយទឹកមុខបារម្ភ​នាងខ្សឹប៖
«នៅជុំវិញណេះគ្មានភូមិទេ មានតែពុកខ្ញុំ! ​​បងឯងស្រែកឮៗ​ដូចហៅគាត់មកផ្ទះវិញអ៊ីចឹង!»
ទឹកមុខនាង​នៅតែស្លូតបូតដូចកាលពីយប់ម្សិលម្ង៉ៃដែលអ្នកនិពន្ធបានជួបនាងជាលើកដំបូងក៏ដោយ​ក៏​ចិត្តនាយស្អប់នាងណាស់  គេមិនគិតថា អ្វីៗនឹងល្អឡើងវិញ​សម្រាប់ខ្លួននោះទេ គេស្រែកគំហក៖
«តើចង្រៃនោះទៅណា?ប្រាប់ឲ្យដោះលែងខ្ញុំឮអត់ទេ!  ខ្លួនឯងហ្នឹងហើយ យកកាំបិតមកកាត់ចំណងខ្ញុំចេញ! ខ្ញុំត្រូវការត្រលប់ទៅផ្ទះវិញ! កុំបង្ខាំងមនុស្សធ្វើអ៊ីចឹង! អាចមានទោសធ្ងន់!»
« ពុករបស់ខ្ញុំគាត់ត្រូវវិញ្ញាណចូល! »នាង​ថាទាំងស្រពោនស្ងប់។ បុរសមីងមាំងនឹងសម្តីនេះ គេបង្អង់ភាពតក់ក្រហល់មួយអន្លើសិនពិនិត្យ​របៀបនារីតូចដែលកំពុងនិយាយបន្តទៀត«គាត់ចេញទៅព្រៃបាត់ហើយ!​ទៅជីកក្តួច!»។
នាងនិយាយប៉ុណ្ណេះធ្វើឲ្យសុភាពបុរសប្រញ៉ាប់ប្រញាល់ងាកទៅសម្លឹងខាងក្រៅ។ ថ្មើរម៉ានហើយ? ម៉េចមេឃនៅតែងងឹត? មានន័យថា គេទើបតែសន្លប់មុននេះ ហើយក៏ដឹងខ្លួនមកវិញភ្លាម​?
បុរសកំណាចនោះមិនដឹងជាទៅដល់ណាហើយមានបំណងចង់ធ្វើអ្វីតទៅទៀតនោះទេ ដឹងតែថា គ្មានអ្វីល្អឡើយ។
« គិតធ្វើអីខ្ញុំ?» គេសួរសំណួរ​ដដែល​ទាំងខំ​រើ​រូសបែកញើសពាសពេញរាងកាយ។ ស្របពេលនោះចំណងក៏ហាក់ដូចជាកាន់តែតឹងតែងទៅៗ។
នារីនេះ ធ្វើមុខក្រៀមស្រពោនងាកសម្លឹងជុំវិញខ្លួនដោយប្រុងប្រយ័ត្នដូចគ្នា ម្តងម្កាលក៏ងាកសម្លឹងទៅរកមាត់ទ្វារដែលបើកចំហចោល ដូចជាកំពុងបារម្ភខ្លាចឪពុកនាងវិលត្រលប់មកវិញភ្លាមៗហើយកម្រោលចូលនឹងធ្វើអ្វីម្យ៉ាងទៅលើអ្នកជាប់ចំណង​ម្នាក់នេះ ។
មិនយូរទេនាង​ចាប់ផ្តើមបែរក្រោយមកពន្យល់នាយ៖
«ពុកខ្ញុំគាត់ត្រូវវិញ្ញាណចូល!  គាត់ត្រូវបានសម្លាប់មនុស្សរាល់ពេលវិញ្ញាណស្រីបុរាណនោះបញ្ជាគាត់!»
គេចំហរមាត់ភាំងលែងរើ។
ទឹកមុខនាង​បារម្ភណាស់ សម្លឹងមកនាយ​យើង បញ្ជាក់ថានាងក៏កំពុងភ័យខ្លាច​ពុកនាងមកវិញដូចគ្នា៖
«អ៊ីចឹងម៉េចក៏មិនលែងខ្ញុំទៅ ហាស់ម៉េចក៏មិនលែងខ្ញុំ ?»
គេខ្សឹបៗ​និយាយទាំងសំណួរជាច្រើនជំពូកដក់ជាប់ក្នុងខួរក្បាលរបស់គេ។ ទោះបីជាគេមិនជឿពាក្យវិញ្ញាណឬមិនជាច្រើននាងកំពុងលើកមកនេះ ប៉ុន្តែចំពោះមុខ គេដឹងថា ពេលវេលាខើចណាស់ នៅជាប់ចងបែបនេះមាន​អីស្រណុកទៅ ។
រកមធ្យោបាយនៅក្នុងការលួងលោមនារីតូចម្នាក់នេះ ឲ្យដោះលែងខ្លួនមុនពេលឪពុកនាងមកដល់ទើបជាជម្រើសចាំបាច់។
គេមិនសួរនាំដំណើរទំនងអីទាំងអស់ បែរជាសង្ខុញ​ក្នុងសំឡេងទាបខ្លាចមានអ្នកឮពិសេសឪពុកនាង៖
«លែងបងឮអត់? យកកាំបិតមក អីក៏បាន បណ្តាច់ខ្សែទៅ!»
នាង​មិនធ្វើ និងមិនកម្រើកទៅ​ណាឲ្យ​ដូចទៅនឹង​ការចង់បានយ៉ាងអន្ទៈសាររបស់គេសោះ។
«ខ្ញុំលែងបងមិនបានទេ!»
« ហេតុអី? ឪពុកយើងបានសម្លាប់បងឆោម ហើយយកគាត់ទៅចងនៅលើដើម​នោះមែនទេ រួមដៃជាមួយ​យើងមែនអត់?​ធ្វើដើម្បីអី?!»
«ខ្ញុំមិនដឹងទេ!»
ពាក្យ​ថាមិនដឹងថាចប់កាលណា នាងក៏បែរខ្នងចេញ ហាក់ដូចជាប្រឹងលាក់កំបាំងទឹកមុខខ្លួនឯង។
យុវកំលោះយើងដឹងថា អាការៈនាង​បានបញ្ជាក់ថា នាងប្រាកដណាស់ដឹងរឿងបងឆោម​ស្លាប់នេះ ប៉ុន្តែមិនព្រមសារភាព។
« គាត់មិនចង់ឲ្យមាន​អ្នកណា ប្រុសៗណាមកពាក់ព័ន្ធជាមួយខ្ញុំ ព្រោះថា ខ្ញុំមិនអាចរៀបការបាន!»
«ហេតុអី»
គេលែងច្រងាប់ច្រងិលរើចំណង​បែរជាស្ងប់ស្ងាត់សម្លឹងនាង​ភ្លឹកជាមួយសំណួរខ្លីគឺសួរទាំងហួសចិត្ត។
«ខ្ញុំមានសន្យាជាមួយខ្មោច!»
នាង​បែរមកវិញភ្នែករលោងដូចយំ។ ….គេចាប់ផ្តើម​លីលើសឹងតែ​ភ្លេចថាខ្លួនឯងកំពុងតែស្ថិត​នៅក្នុងចំណងផង។ គ្រប់យ៉ាងដូចជាការពិត…..គិតទៅទំនងដែរ….
«អ៊ីចឹងហើយបានជាពេលខ្ញុំពាក់អាវហូលទៅជួបនាងដោយចៃដន្យនៅលើវាលភក់ ពុកនាងក៏ច្រឡំថាជាបងឆោម ? ពេលដែលព្រហាមឡើង​បងឆោមលួចយក​អាវខ្ញុំពាក់លេង គាត់ក៏ចាប់បងឆោម​ទៅសម្លាប់មែនទេ?»
នាង​គ្រវីក្បាលតែមិននិយាយ​គិតពីសម្លឹងមុខនាយ។
ធុញណាស់ ធុញនឹង​រឿងឆ្កួតទាំងនេះ គេ​លែងរវល់នឹងសម្តីនាងឬអ្វីៗរបស់នាង​គ្រប់យ៉ាងដែលនាងនិយាយនោះទៀតហើយ។
«លែងខ្ញុំចេញទៅ​កេសនា មុនពេលដែលមានទោសច្រើនជាងនេះ! នាងយល់ទោសអត់? ចង់ជាប់ទ្រុងដែរ? ក្រែងបានរៀនជិតប្រលងបាក់ឌុបមែនទេ !ស្រាយខ្ញុំភ្លាមទៅ បើចាំដល់ពុកនាងមកដល់ គាត់នឹងសម្លាប់ខ្ញុំ! ពេលនោះហួសពេលហើយ! គាត់ក៏ក្លាយជាឃាតក ខ្ញុំក៏ក្លាយទៅជាខ្មោច! ឆាប់ស្រាយ​លែង​ខ្ញុំទៅណ៎ា ខ្ញុំសន្យាចេញពីភូមិនេះមិនត្រលប់មកវិញទេ!»
« តែបងនឹង​ទៅសម្លាប់មនុស្ស​នៅកន្លែងផ្សេងទៀត! »
នាង​យំរហាម​ពេលនិយាយ​ដល់ឃ្លានេះ។ បុរសអ្នកនិពន្ធក្រឡេកឃើញតែភ្នែករបស់នាង និងភាពស្លូតត្រង់ស្មោះត្រង់លើទឹកមុខនាង មិនមាន​ត្រង់ណា​ដូចជា មនុស្សវិកលចរិតនោះឡើយទោះណា​នាងកំពុង​តែបន្តនិយាយបណ្តា​រឿងរ៉ាវឆ្កួតៗដែលស្ដាប់មិនយល់។
«ប​ងឯងបានអានអក្សរ​ឆ្លាក់លើគល់ឈើនោះបី​ដងហើយ!  វិញ្ញាណ​បានចេញពីពុកមកនៅនឹងបងហើយ!»
«គឺនាងបោកបញ្ឆោតខ្ញុំឲ្យអានមែនទេ? អក្សរបុរាណស្អី? យើងឬពុកយើងទើបតែសរសេរវាឡើងមកមែនទេ? ឈប់កុហកទៅ វាគ្មានទេបណ្តសារអក្សរបុរាណស្អី!»
«ពុកខ្ញុំមិនចេះអក្សរទេ! គាត់សរសេរម៉ចេទៅ? ជឿខ្ញុំទៅ ពុកខ្ញុំខ្មោចចូលគាត់វេទនាណាស់! គាត់ធ្វើរឿងដែលគាត់មិនចង់ធ្វើច្រើនឆ្នាំមកហើយ ហើយក៏គ្មាននរណាព្រមមកដល់ភូមិនេះឬមកអានបាលីខ្មៅនោះជំនួសគាត់សោះ! គ្មាន​អ្នកណាជំនួស​យកវិញ្ញាណ​នោះចេញពីខ្លួនគាត់ទេ!»
នាង​យំ សោក​ក៏អ្នកនិពន្ធនៅតែស្ដាប់មិនយល់។
ទោះយ៉ាងណា ឃើញផ្ទាល់ភ្នែកទឹកមុខរបស់នាងដូចជាមនុស្ស​មានភាពស្មោះត្រង់ ហើយអ្វីដែលកំពុងនិយាយមក​មិនដូចជានាងកំពុងចេះលេងល្បិច​កុហកនោះទេ។
«ខ្ញុំអត់យល់ទេ!»
«មនុស្សស្រីក្នុងរឿងនិទាន​មានពិតប្រាកដមែន! យូរណាស់មកហើយនាង​ត្រូវស្លាប់ទៅទាំងឈឺចាប់! នាង​ស្បថថា នឹង​តែងតែបន្ត​ចូលក្នុងខ្លួនមនុស្សណាដែល​អាន​បាលី​នាង​សរសេរមុនស្លាប់ដើម្បីទៅសម្លាប់មនុស្ស​តាមនាង​បញ្ជា! នៅភូមិនេះ គ្មានអ្នកណាហ៊ាននៅទៀតព្រោះគ្រួសារអ្នកភូមិជំនាន់ដើម​បានជួបហេតុការណ៍អកុសលដូចៗគ្នា​តាំងពីជំនាន់ដូនតារបស់ពួកគេដែលអាចជាឃាតកៈ ឬជាគោលដៅនៃឃាតកៈ! ក្រោយមក​ បាលី នៅលើដើមឈើទាល នេះ​គ្មាននរណាហ៊ានអានវាបីដងឡើយដូច្នេះហើយព្រាយនោះនៅតែរស់នៅជាមួយតួខ្លួនឪពុករបស់ខ្ញុំ!»
«កុហក! និយាយកុហកសុទ្ធ!​បោក​សមណាស់! អក្សរនោះជាអក្សរសម័យ​ឥឡូវ មិនមែនជាអក្សរ​បុរាណទេ! វាជាល្បិចរបស់ពុកនាងធ្វើឡើងដើម្បីអីទៅ?»
« នៅរាល់ពេលដែលយើងអានវាបីដងហើយ វានឹងរលុបបាត់ពីដើមឈើទាលនោះ យើងត្រូវសរសេរសារថ្មី! អក្សរនោះជារបស់ខ្ញុំសរសេរ!»
«មិនពិត! និយាយកុហក!!! ទាល់តែជូនខ្ញុំទៅមើលបានខ្ញុំជឿ!»
«បងមិនជឿក៏មិនអីដែរ! ប៉ុន្តែឥឡូវនេះវាចូលក្នុងខ្លួនបងឯងហើយ! បើសិនជាខ្ញុំលែងបងឯងចេញ​ទៅ បងឯងនឹង​ត្រូវវាប្រើធ្វើរឿងជាច្រើនទៀត ដូចដែលកាលពុកខ្ញុំធ្វើពីមុន!»
«ឪពុកនាងបានធ្វើអីខ្លះ?»
នាង​ឈ្ងោកលែងនិយាយតែលើកដៃជូតទឹកភ្នែក។
«ខ្ញុំស្រេកទឹកណាស់ឆាប់ទៅយកទឹកមក»
គេបញ្ជានារីនេះ​ដូច​ទុកពេលសម្រាប់ខ្លួនឯងពិចារណានិងសម្លឹងពិនិត្យ​មើលជុំវិញទីនេះ រកវត្ថុមកផ្តាច់ចំណងរបស់ខ្លួន។
ផ្ទះនេះមាន​ចង្កៀងប្រេងនៅអុចឆេះងងាល​ ចំណែកឯ​នៅខាងក្រៅផ្ទះក៏មានភ្លើងគប់ដោតលើដីបំភ្លឺ​ចិញ្ចាច ប៉ុន្តែ​ចំណងជាប់ដៃនេះ ចងភ្ជាប់នឹង​សសរ តើសង្ឃឹមអី?
នាង​វិលមកវិញ…..
«បើពុកខ្ញុំ រកចង្កូមខ្លាបាន គាត់អាចនឹងយកមកដោះបណ្ដាសានោះឲ្យបង!»
អ្នកនិពន្ធនៅមិនយល់ពីអ្វីដែលនាងកំពុងនិយាយ ប៉ុន្តែគេយល់ថា គេកំពុងត្រូវបានស្លុងទៅក្នុងការបោកប្រាស់មួយ ដែលមនុស្សដូចគេមិនធ្លាប់ជួបពីមុនមកនោះទេ។
« បើសិនជាអ្វីដែលខ្លួនឯងនិយាយ គឺជាការពិត ម៉េចក៏មិនពូកែដោះវិញ្ញាណខ្មោចនៅលើខ្លួនពុកយើងជាយូរមកហើយនោះទៅ! ចាំបាច់អីឥឡូវមកធ្វើជាចិត្តល្អជួយ?!»
« ព្រោះកាំបិតមិនអាចចិតដងឯងបានទេ អាក្មេង!»
ឪពុករបស់នាងដើរមកវិញទឹបពីមាត់របងធ្វើឲ្យអ្នកនិពន្ធបះរោម។ គេ​សម្លឹងថ្មែទៅបុរសចំណាស់​ដដែល ដែលខណៈនេះមិនបានស្លៀកពាក់ខ្មៅដូចជាខ្មោច ដែលគេឃើញកាលពីមុនសន្លប់នោះទៀតឡើយ។
ពេល​ត្រលប់មកវិញនេះទេក៏មកដៃទទេនឹងមាន​ទឹកមុខកាចសាហាវញើសហូរ​កៀបហូរដាបខ្លួន។ អាការៈគាត់​ធ្វើឲ្យមនុស្សស្រីឆ្លេឆ្លារត់ទៅសំដៅរកឪពុកដូចជាចង់រារាំងអ្វីម្យ៉ាង។
«ពុក?ឯណាចង្កូមខ្លា!»
«ដល់ម៉ោងហើយ! ឲ្យតែមេឃភ្លឺ យើងលែងអាចធ្វើអីបានទៀតហើយ! វានឹង​រើរួចពីចំណងនេះ !»
គេនៅស្ងៀមស្រឡាំងកាំងភ័ន្តភាំងស្ដាប់អ្វីមិនយល់ជាមួយបុរសនេះទេ។
«ពុកគិតសម្លាប់គាត់មែនអី? កុំអី! ច្បាស់ជាមានវិធីផ្សេង! ច្បាស់ជាមានវិធីផ្សេងណា៎ពុក! យើងចងគាត់ឲ្យច្រើនជាន់ជាងនេះទៅ!»
ពុកនាង​វាសនាងចេញ ដើរតម្រង់មកសម្លឹង​អ្នកនិពន្ធពីលើមក ព្រោះគេអង្គុយ​ច្រង៉ុកក្នុងចំណងដែលរឹតរួតសឹងផុតដង្ហើមទៅហើយព្រោះភាពភាន់ភាំងរន្ធត់។
រឿង តួស្រីក្នុងរឿងព្រេង​(ពេជ្រ​ បណ្ឌិត) ភាគទី៤
«ការងារមិនទាន់ចប់ ខ្ញុំមិនទៅណាទាំងអស់!»
ប្រាថ្នា​តបបន្ថែម​ទាំងភ្នែកក្រឡង់ៗ បង្ហាញ​ចេញ​ច្បាស់ៗនូវជំហរពិតក្នុងចិត្តខ្លួន រី​ឯបេះដូងក៏កំពុងស្រមៃឃើញនាង​ជាប់កែវភ្នែក។
ពេលដែលជនចំណាស់ហាក់ខកចិត្ត​ខ្លាំងនឹងចរិតរឹងត្អឹងនេះ គេយល់ចិត្តគាត់ណាស់ ។ គេ​ដឹងថា ​ជននេះ កំពុង​បារម្ភពីសុវត្ថិភាព​គេ តាមរយៈជំនឿងងឹតងងុលមួយតមកច្រើនជំនាន់ ​បានជាអ្នកនិពន្ធខំព្យាយាម​​គិតរកវិធីមក​ពន្យល់គាត់វិញ៖
« យប់មិញ ខ្ញុំបានទៅ​ដល់វាលភក់នោះដែរ! គ្មានខ្មោច គ្មានប្រម៉ាត់ត្រយ៉ូវអីទាំងអស់!»
ពូមឿនបើកភ្នែកធំៗ ប្រស្រីទាំងសងចេញសញ្ញា​ស្លន់ស្លោសម្លឹងមើលមកមុតៗដូចចង់បញ្ជាក់ថា តើ​គេកំពុង​និយាយពិត ឬកំពុងឆ្កួត?
គេបន្តភ្លាមមិនឱ្យខាតពតពេលឆ្ងល់យូរទេ។
«កេសនា​បាន​ប្រាប់ខ្ញុំអស់ហើយ!»
គាត់ដូចកាន់តែផ្អើល ពេលឮឈ្មោះនាង ។ អាការៈប្រុង​តែ​ដក​ថយ ដៃពូ​សង្កត់កៅអីធ្វើ​ទឹកមុខស្លេកស្លាំង។
អ្នកនិពន្ធមិនខ្វល់ គេនិយាយអំពីការពិតដែលខ្លួនបានឃើញ៖
«កណ្តាលយប់មិញ ខ្ញុំបានឃើញមនុស្សស្រីម្នាក់ ដែល​មាន​ឈ្មោះដូចគ្នា​នឹងមនុស្ស​ស្រីក្នុងរឿងតំណាលពីព្រេងរបស់ភូមិនេះ! »
ពូមឿន​ស្ទុះក្រោក​ឡើង ចោលកៅអី​​ថយសម្តៅរកទ្វារ។​ តែប្រហែលជាគាត់នៅមិនអស់ចិត្ត​ទេ បានជាភ្នែកជនចំណាស់ នៅបន្តសម្លឹងគេនេះពីលើដល់ក្រោម និង​ពីក្រោមរេឡើងមកលើវិញពិនិត្យពិច្ច័យ​។
«ក្មេងស្រីផង គេនៅហ៊ានចេញ​ទៅវាលនោះចងគប់ភ្លើង ​ស្រែកច្រៀងម្នាក់ឯងបំបាត់ស្ត្រេស​! ប្លែកអី​តែអ្នកភូមិ មនុស្សចាស់ៗមិនសមណានាំគ្នាបន្ត​ជឿលើរឿង​តំណាលយូរមកហើយយ៉ាង​គ្មានន័យអ៊ីចឹងបំភ័យខ្លួនឯងឱ្យ​ខាតរបរកសិកម្មខាតការរកស៊ីទេពូ!»
«ខ្មោច! ជួបខ្មោចហើយ!​លោកគ្រូច្បាស់ជាត្រូវផុនខ្មោចហើយ!»
គាត់ថា ដោយញ័រមាត់ហើយថយទៅទល់ខ្នងនឹងទ្វារ។ សម្លឹងគាត់ទាំងហួសចិត្ត ​និងរកវិធី​បន្ថែមមក​សឹងទ័លគំនិតក្នុងការពន្យល់ អ្នកនិពន្ធ​អស់ពី​ក្រៀមក្រំទៅជាសើច…..
«ពូ! ចុះ…ដែល​ខ្ញុំថតរូបគេមកទៀតនៀក! នៅក្នុងទូរសព្ទខ្ញុំតាស៎បើគេ​ជាខ្មោច យើង​ថតជាប់ដែរ ម៉េចមិនថតចេញឆ្អឹងមួយគម្រោងទៅហើយ? ហ៊ឹមពូ ខ្ញុំណា ខ្ញុំមើលទៅ អ្នកណាម្នាក់ទេ កំពុងតែលេចស្នៀត​ធ្វើអីមួយ ឲ្យភូមិនេះមិនអភិវឌ្ឍកើត !​​ពូជាចាស់ទុំម្នាក់ ត្រូវតែជួយអ្នកភូមិនេះ ហើយពូត្រូវតែជួយខ្ញុំរកការពិតនៅពីក្រោយរឿងនេះ!»
គាត់ធ្វើភ្នែកឡិងឡង់សម្លឹងគេ​ដែលហុចទូរសព្ទមក។
​គាត់ពន្យារពេលណាស់ទម្រាំដាច់ចិត្ត​មើល។ អូខេ ហើយ​គាត់ឃើញ​រូបថតនាង​ពិតណាស់បានដំអក់នៅពិនិត្យ​នៅទីនោះ។
ទោះបីយ៉ាងណា ក៏ដោយពូមឿន​ងាកមុខចេញ ៖
«លុបវាចោលទៅ!»
«ខ្ញុំមិនលុបទេ! រូបនេះសំខាន់ណាស់សម្រាប់សៀវភៅប្រលោមលោករបស់ខ្ញុំ!»
គាត់នៅឆ្លេឆ្លាទីទើរ…អ្នកនិពន្ធនិយាយសុំចិត្ត៖
«អ៊ីចេះណា៎ ជូនខ្ញុំទៅផ្ទះគេនេះ!»
«អ្នកណា?!»
«មនុស្ស​ស្រីកេសនាម្នាក់នេះ នឹងដឹងរឿងច្បាស់ជាមួយគ្នា!»
គាត់ស្រែកកាត់ពាក្យ​គេភ្លាម៖
«ខ្ញុំនៅភូមិក្បែរនេះតាំងពីកើតមក ខ្ញុំមិនដែលឃើញក្មេងស្រីម្នាក់នេះទេ​!»
ថាចប់ពូមឿនរត់ចេញវឹង បិទទ្វារគ្រាំ ​ក្រោមការចំហមាត់ធ្មឹងរបស់កំលោះយើង។
មេឃ​ងងឹត​ហើយ…..មិនយូរទេ គេនឹងចេញទៅរកនាង ……ទោះអ្នកណាមិនចង់ដឹងការពិត​ឬមិនព្រមទទួលយកការពិត ​គេខ្លួនឯង​ត្រូវការសួរនាំក្មេងស្រីដើម្បី​​បំបែកការពិត​នៅពីក្រោយ​​រឿងនេះ…។
បុរសទាញកៅអីដែលច្រងាប់ច្រងិលលនោះមកវិញ ហើយអង្គុយ​ស្រាវជ្រាវ…..
តើលោកនេះមាន​ខ្មោចទេ? នៅក្នុងទេវកថារបស់សហរដ្ឋអាមេរិក និងវប្បធម៌បស្ចិមប្រទេសជាច្រើនទៀត ខ្មោច ឬវិញ្ញាណគឺជាមនុស្សស្លាប់ដែលនៅមានលទ្ធភាពពិសេស លើសពីអ្នកស្លាប់ផ្សេងៗក្នុងការបន្តធ្វើទំនាក់ទំនងជាមួយពិភពមនុស្ស​រស់។
នៅក្នុងរឿងប្រលោមលោកឬកុនរាប់លានចំណងជើង ខ្មោចអាចត្រូវគេឃើញ​តាមរយៈការ ថ្ងូរ តំអូញ និយាយខ្សឹបខ្សៀវ ឬធ្វើឱ្យអ្វីៗមានចលនា ទាញទម្លាក់ឱ្យ​ធ្លាក់ចុះពិតាន​គ្រឿងសង្ហារឹតមនិង​សកម្មភាពលង​ដ៏រាត់រាយ​រញ៉េរញ៉ៃជាមួយគ្រឿងប្រើប្រាស់របស់ហើយជាទូទៅ​រូបរាង​ពួកគេ​លេចចេញជាស្រមោល ព្រិលៗ ឬ មើលតាមរូបភាពថតក៏ព្រឹលមិនច្បាស់ដែរ។
សារជាថ្មី គេទាញទូរសព្ទមក​មើលរូបនាងដោយចាប់ផ្តើម​ញញឹម។
មនុស្សណាក្តី ​ដែលនៅសុខៗ​អាចឱ្យយើង​ញញឹម​បាន ​គេជាមនុស្សមានអត្ថន័យខ្លាំងក្នុងបេះដូងយើង។
«ពួកឯងមកជួយយើងផង!  យើងមានបញ្ហា​ធំមួយ​នៅភូមិរឿងព្រេង ! ឥឡូវនេះ យើងឃើញមានតម្រុយខ្លះ គិតមិនទាន់យល់សោះ ចង់ដោះស្រាយឱ្យឃើញ​ការពិតដល់អ្នកស្រុក​!»
គេសម្រេចចិត្ត​សរសេររៀបរាប់រឿងហេតុនៅទីនេះទាំង​ពីរថ្ងៃពេញ​ ទៅកាន់មិត្តជិតដិតពីរបីនាក់ ក្នុងនោះមិនចោលទេការលើកឡើង​ពី​ករណីមរណភាពនិងការបូជាបំបាត់ដាន​ចោលយ៉ាងតក់ក្រហល់​របស់បងឆោមដ៏កម្សត់ម្នាក់នោះ។
មិត្តម្នាក់ឈ្មោះមុនី សរសេរមកវិញក្រោយពីអានចប់….
«ខ្មោចជារឿងដែលវិទ្យាសាស្រ្តនិយាយដដែលៗថា មិនអាចមាន​ទៅរួចនោះទេ ! ដូចជា ករណីថា​បើកភ្លើងឡើង​មើលមិនឃើញ ឬសមត្ថភាពដើរ​រលាយបាត់ក្នុងជញ្ជាំងប្រាថ្នា! អ្នកវិទ្យាសាស្ត្រដែលបាន​ប្រើវិធីសាស្រ្តស្រាវជ្រាវជាច្រើន​ក្រោយមកនៅតែ​រកឃើញភស្តុតាងសូន្យដែល​ថាលោក​នេះមាន​ខ្មោច។ យ៉ាង​ណា​មិញ យើងដែលកំពុង​សរសេរប្រាប់ទៅឯងនេះ ក៏​មិនមែនគាំទ្រឯងឱ្យនោជក់ស្រាវជ្រាវអ្វីបន្ថែម​ដែរ ​តែចង់ព្រមាន​ថា ​រឿងរ៉ាវដែលឯងកំពុងជួប ១០០ភាគរយ ត្រូវបានរៀបចំ​ឡើងដោយមនុស្ស!  ​ជា​ហេតុផលធំមួយ ដែលយើងចង់ឱ្យឯងឡើងទៅភ្នំពេញវិញបន្ទាន់ ​​ជាជាងដេកនៅរង់ចាំគ្រោះថ្នាក់!»
​គេផ្អែកខ្នង​ហាក់ថប់បារម្ភពេលអាន​ការពន្យល់របស់មុនីចប់។ ទិន្នន័យនានាក្នុងគំនិតខ្លួន​ស្របតាមមិត្តម្នាក់នេះ ប៉ុន្តែ​បើជាការរៀបចំ ចុះនាង​«កេសនា»​នាងជាអ្វី?​ហើយគេរៀបចំរឿងនាងឡើងដើម្បីអ្វី?
«ឯងមិនអាចជឿជាក់លើភ្នែក ត្រចៀក ឬខួរក្បាលរបស់ឯងជានិច្ចទេអាអ្នកនិពន្ធ! ឯងម្នាក់ឯង ចំណែកពួកវាអាចមានគ្នាច្រើន មានភ្នែកម្នាស់! » មិត្តម្នាក់ទៀតឈ្មោះ កេន នៅក្នុងក្រុមឆាតតែមួយសរសេរបន្ត។
ស្នូរគោះទ្វារ…គេប្រញាប់ក្រោក​ទៅ ស្មានថាជាពូមឿន​តែ​មិនមែន​គាត់ទៀត​ទេ ជាប្រពន្ធ​គាត់ដែលមកដល់រុញទ្វារចូលមក ​ជាមួយថាសបាយមួយចានធំ​ មានត្រីឆ្អើរ និង​​ឪឡឹកទុំមួយចាន….
គាត់ញញឹម​ដោយបង្ខំ​ហើយដាក់វាមកលើតុ….សភាពនេះ គាត់ហាក់មិនចង់និយាយអ្វីនិងកំលោះ អ្នកចម្ងាយរបស់យើង​​ឡើយ ​សូម្បីតែ​ពេល​គេបម្រុងហារមាត់ថាពាក្យ«អរគុណ»ក៏គាត់គ្មានពេលស្តាប់​ទទួលដែរបែរជា​រត់រលះរលាំងចេញធ្វើមិនឮព្រោះមិនចង់ឆ្លងឆ្លើយ…..
«ពួកគេដំបូង​គិតថា​បើហៅឈ្មោះម្នាក់ស្រីក្នុងរឿងព្រេងហ្នឹង​នឹងមានរឿង​អាឡូវគេគិតថា សូម្បី​តែពាក់ព័ន្ធនឹង​យើង​ដែលចុះមកស្រាវជ្រាវសរសេររឿងហ្នឹង ក៏នឹងមានរឿងដែរ! អស្ចារ្សហើយ….សឹងគ្មានបាយលេបហើយនៀក…!»
សរសេរហើយគេងាកមកប្រុងថានឹង​ឆ្លៀត​​ប្រៀបបរិភោគអាហារចម្អែត​សិនសឹម​គិត​​។
ដោយត្រូវ​ទុកគាថាស្ពាន់របស់ស្រីស្នេហ៍ចុះ ដើម្បីចាប់ស្លាព្រា យុវកំលោះហាក់នឹកឃើញ….គេចាប់ថតរូបគាថានេះ​ហើយផ្ញើចេញ….
«ពួកឯងដែលឃើញ​របស់នេះទេ? ជួយស្រាវជ្រាវផង ​ប្រភពនិងន័យ​របស់អក្សរបុរាណ​នេះ!»
ពួកភឿន​បាត់ស្ងាត់ទៅ ប្រហែលកំពុងរវល់ស្រាវជ្រាវ ឯសាមីខ្លួនបរិភោគផង​នឹក​ឃើញ​ទៅដល់សម្តីពូមឿនដែល​ បានលាន់ឡើងចុះ ក្នុងអារម្មណ៍។
« ប្អូនថ្លៃខ្ញុំបានពាក់អាវរបស់ក្មួយបានជារងគ្រោះ!»
សម្តីមុនី៖
«រឿងរ៉ាវដែលឯងកំពុងជួប ១០០ភាគរយ ត្រូវបានរៀបចំ​ឡើងដោយមនុស្ស! »
មានអ្នកនិពន្ធណាផ្សេង​ដែលជាសត្រូវចង់តាមបំផ្លាញការងារខ្ញុំ ឬមួយ​ទីនេះមាន​មនុស្ស​មួយក្រុមណាកំពុងបំភាន់អ្នកភូមិ?
«ខ្ញុំមានតែពុកទេ! គាត់ធ្វើចម្ការ! ធ្វើឲ្យគេ! យើងគ្មានចម្ការខ្លួនឯងទេ!»
គេនឹកដល់នាង ​និងរាល់ពាក្យពេជ្រដែលបាននិយាយគ្នា។
«ខ្ញុំនៅភូមិក្បែរនេះតាំងពីកើតមក ខ្ញុំមិនដែលឃើញក្មេងស្រីម្នាក់នេះទេ​!»ហេតុអីពូមឿនអះអាងបែបនេះ?
ក្នុងចំណោមអ្នកទាំងពីរភាគី ប្រាកដជាមានម្ខាងនិយាយកុហក?
បុរសក្រោកដើរ​​ឡើងចុះក្បែរបង្អួច។ យើងត្រវជួបនាងនិងពុករបស់នាង​ឱ្យបាន! យើងគ្មានទ្រព្យ​សម្បតិ្តអ្វីមកទេ ​បើជាល្បិច ជាអន្ទាក់ពិតមែនតើ ពួកគេចង់បានអ្វី?
ដូចការគិតទុក និងរង់ចាំអន្ទះសារ នៅម៉ោងដប់ពីរកន្លះយប់អធ្រាត្រ  គេចាប់ផ្តើមឃើញពន្លឺភ្លើងដែលគឱ្យសញ្ញាមក។ យុវអ្នកនិពន្ធ បានបោះជំហានចាកចេញពីផ្ទះ ជាមួយនិងអាវពីរជាន់​ដោយរត់រមិញសម្តៅ​ទៅរកស្រីស្នេហ៍ ទាំងមិនមានអារម្មណ៍ពិភាល់សង្ស័យអ្វីទាំងអស់។
ទីនោះមាន​មនុស្សស្លាប់ ផេះនៅបូជាមិនទាន់បាត់ដានផង តែនាង​ហេតុអ្វីហ៊ានទៅ?​ ចុះខ្លួនជាប្រុសដែលមិនជឿ​លើរឿងខ្មោចព្រាយ​ បែរជាកំសាកមិនហ៊ានទៅជួបសង្សារ?
មនុស្សគ្រប់គ្នាដេកអស់រលីងស្ងាត់សូន្យ។ លបមើលតាមប្រលោះដដែល​ក៏ឃើញ​ស្រ្តីទាំងពីរក៏កំពុងតែសម្រាន្តលក់ស្កប់ស្កល់ដូចត្រូវថ្នាំសណ្ដំនៅលើគ្រែឫស្សីរបស់ពួកគាត់ពីមុខចង្ក្រាន។
ឯពូមឿនចងអង្រឹងនៅម្ខាងទៀតតែក្នុងបន្ទប់តែមួយ។
មិនគិតច្រើន អ្នកនិពន្ធចាប់ផ្តើមមួលបើកពិល​ហើយ​រត់សំដៅផ្ទាំងថ្មវាលភក់ដើមឈើទាល។ នៅចម្ងាយប្រមាណជាសាមសិបម៉ែត្រពីកន្លែងនោះ គេ​ចាប់ផ្តើមឈប់ជើង ទាំងដែលបានឃើញ​ភ្លើងគប់មួយគូ​នៅ​ពីចម្ងាយទៅប៉ុន្តែមិនឃើញនាងទេ។
ហេតុអីបានជាគេអាចវិលមកកន្លែងនេះទាំងមិនខ្លាច?
សំឡេងចម្រៀងបន្លឺឡើង នាងចាប់ផ្តើមច្រៀង….ដូចបណ្តាលឱ្យគេរកឃើញនាង​នៅក្រោមគល់ឈើនោះ។
គ្រប់យ៉ាងចម្លែកពេកហើយ….គ្មានអីត្រូវខ្លាច?តែនាងមានវ័យប៉ុណ្ណឹង​នោះទេ ចុះរឿងបងឆោមស្លាប់កាលពី​ព្រឹកមិញ នាងមិនបានដឹងខ្លះទេ?
ដៃគេរាវរកយន្តគាថាស្ពាន់ដែលនាងឱ្យមកកាលពីព្រឹក នៅក្នុងហោប៉ៅអាវឆ្វេងនៅឡើយហើយរត់សំដៅទៅ….
«កេសនា!»
គេហៅនាង ជួនជាធ្វើឱ្យចម្រៀងរលត់ឈឹប។
«មកៗបង!មក!»
គេទៅតាមការហៅរបស់នាង​ តែ….នៅប្រមាណជាដប់ម៉ែត្រពីដើមឈើទាលដ៏ធំចង្គ្រង់ គេហាក់ដំអក់ មិនចង់ទៅបន្តទេ។
«មកវិញមក នៅហ្នុងធ្វើអី?»
គេនិយាយហៅស្រីតូចតិចៗធ្វើឲ្យនាងងាកមកវិញហើយចង្អុលប្រាប់ទាំងដៃចង្អុលទៅ ភ្លើងគប់៖
«យកភ្លើងមក! ​ចង់ឱ្យបងមើលអីគេមួយ!»
សម្តីសម្តៅនាងនៅតែ គ្មានត្រង់ណាសម​ជាខ្មោចឬមនុស្សបុរាណទេ! អ្នកនិពន្ធកំលោះ ឆ្ងល់ ហើយក៏ធ្វើតាម!
បុរសបំបែរទិស ដើរសំដៅផ្ទាំងថ្មដកយកភ្លើងគប់​រួច​សំដៅ​ទៅរកតូច។ ដង្ហើមនាងលាន់មករដឹកស្មើៗតាមរាងកាយទន់ល្វត់របស់​នាង គ្មានត្រង់ណា ដែលថា មិនមែនមនុស្សរស់ទេ។ បានភ្លើងដល់ដៃ នាងបញ្ចាំងពន្លឺ​ទៅលើគល់ឈើនោះ។ ពីចម្ងាយពីរម៉ែត្រ​ ក៏គេអាចឃើញ​មានអក្សរធំៗមួយជួរគួរឱ្យភ្ញាក់ផ្អើល….
«ខ្ញុំចង់ឲ្យបងអ្នកកវីជួយមកបកស្រាយអំពីអក្សរជួរនេះ!»
តាមពិតចិត្ត​ប្រាថ្នា​ជឿក៏មិន១០០ភាគរយ ខ្លាចក៏មិនច្រើន តែគេវិលវល់។ ទីនេះទើបមានមនុស្សស្លាប់ ឥឡូវលេចចេញអក្សរ​ឆ្លាក់នឹងគល់វាទៀត គេមិនចង់អាន មិនចង់បកស្រាយ មិនចង់ដឹងឬ​គិតអ្វីទាំងអស់។
អារម្មណ៍មិនស្រួលទេ នៅក្នុងពេលនេះ ។​ គ្រលៀសទៅ​ក៏ឃើញ​លើធរណីនៅមាន​សំណល់បាយសំណុំ ម្ហូបបង្អែមសែន នៅពាសពេញខាងក្រោមគល់ឈើនិង ពេរ​វត្ថុ​សែនព្រេនដទៃ  ត្រូវបានអ្នកភូមិធ្វើកាលពីព្រឹក។
ក្រឡេកភ្នែកឡើងលើវិញ​ដោយស្ងប់ស្ងៀម គេវាក់អើ​ឃើញអក្សរសរសេរថា «កេសនាភ្លេចមិនបានពាក្យ​អាឃាត!»
មិនមែនជាអក្សរបុរាណទេ ហេតុអីបានជាកេសនាមិនចេះអាន?
គេហើបមាត់សួរ​ទាំងវិលវល់ចិត្ត​ចិញ្ចើមជ្រួញ។ ស្រាប់តែនារីតូចតបវិញភ្លាម៖
« ខ្ញុំចេះអាន ប៉ុន្តែខ្ញុំមិនយល់ន័យ!»
«មិនមែនជាន័យអ្វីជ្រៅទេ! គឺជាន័យធម្មតាៗ !»
«ប៉ុន្តែន័យនេះ……ចង់និយាយថាម៉េច? ពាក្យអាឃាត…ហើយ….មានឈ្មោះខ្ញុំនៅលើនេះទៀត?~
បុរសដកដង្ហើមធំ​។ បើមានមនុស្សកំពុងលេងល្បិចដាក់គេ ​ប្រាកដណាស់ ​ម្នាក់ស្រីនេះកំពុងតែ​​ដើរតួ។ ចិត្តនាយមិនសោមនស្សទេ ម្យ៉ាង​ចង់ដឹងការពិត ម្យ៉ាងទៀតនាយ​មានអារម្មណ៍ថា «​ខូចចិត្ត»។
ទោះយ៉ាងណា​ពេល​បែរមក​សម្លឹងនាង​គ្មានត្រង់ណា…..នាង​កំពុងរង់ចាំចម្លើយ ទាំងភ្នែក​ចិញ្ចាចស្រស់ស្រាយ….
សុភាពបុរសត្រូវបង្ខំ​ចិត្ត​មក​ឆ្លើយតបទាំងមិនញញឹមអ្វី​ទេ៖
« មិនមានឈ្មោះរបស់យើងទេដឹង? គេសរសេរឈ្មោះរបស់តួស្រីនៅក្នុងរឿងព្រេងចាស់ ក្រែង​កេសនាដឹងរឿងហ្នឹងដែរមែនអត់?!»
«ដឹងហើយ តែពាក្យ​អាឃាតជាអ្វី? ខ្ញុំមិនដឹងទេ…..»
«ត្រូវសួរអ្នកសរសេរ!»
«គេនៅឯណា?»នាង​សួរវិញ​ដោយភ្នែកក្រឡង់ធ្វើឱ្យខាងប្រុសបញ្ចេញទឹកមុខហួសចិត្ត ។
«យើងអ្នកភូមិនេះស្រាប់ គង់មិនដឹងផង ​ចុះបងម៉េចដឹងថា អ្នកណាម្នាក់កំពុងលេងស្នៀតអីនោះ?!»
នាង​ហាក់ឃើញ​កង្វល់និងទោមនស្សរបស់គេ។
ស្រីស្រពោនបន្តិច មុនពេលសាកសួរ៖
«បងឯងខឹងអីគេ? »
ប្រុសមិនមាត់​ ​គេលើកទូរសព្ទមកថតពាក្យមួយឃ្លាដែល​ឆ្លាក់លើគល់ឈើទុក។
«ថតធ្វើអី?»
អ្នកនិពន្ធនៅតែមិនតបត។​ ពេលដែល​ក្នុងចិត្តគេបានកំណត់ច្បាស់ហើយថា នាងជាមនុស្សទាំងសាច់ទាំងឈាម ​ ដូច្នេះ​រឿងមួយទៀត ដែលច្បាស់គឺដូចគ្នា​ដែរ​គឺ​ គ្រប់យ៉ាង​នៅជុំវិញខ្លួនគេ ហាក់កំពុងត្រូវបានឃ្លាំមើលដោយអ្នកណាម្នាក់ទោះនាង​ដឹងខ្លួន ឬនាងត្រឹមជាកូនអុក។ ម្ល៉ោះហើយ​ប្រាថ្នាចង់សួរចម្លើយនាងខ្លះ​ តែចិត្តមួយវិញ​​ចង់បន្ត​ធ្វើហីមិនដឹងខ្លួន។
ខណៈចិត្តគេរារែក មួហ្មង…​មិនចង់និយាយមិនចង់ស្តី….នាង​ថាមកខ្សាវៗ៖
«តែ….បើថតទុកមើលហើយ….បងឯងកុំអានវាឱ្យសោះណា៎!»
គេងាកមក៖
«អត់យល់!»
«គឺអានក្នុងពោះបាន តែកុំអានចេញមកឮៗណ៎ា !»
«ហេតុអីទៀតហើយ?»
«មានពាក្យចចាមអារ៉ាមថា អ្នកណាក៏ដោយឲ្យតែអានពាក្យនេះបីដង ​នឹងផ្អើលដាស់តួស្រីក្នុងរឿងព្រេងនិទាននោះកក្រើកវិញ្ញាណ​ឡើងមកវិញ! »
អ្នកនិពន្ធធ្វើជាសើចខឹកៗ សម្លឹងកែវភ្នែករបស់នាងដល់ ទីជម្រៅ។ នៅក្នុងក្រសែភ្នែកនារីជនបទ ដូចជាគ្មានអ្វីដែលបង្ហាញថា នាងកំពុង​លេងល្ខោន លេងស្នៀត​មក​និយាយកុហកនាយ​នោះទេ។
នាងព្រួយបារម្ភហើយនិយាយពាក្យ​ពិត នេះបើមើលលើពន្លឺភ្នែកនាង។
«មែន? អូខេ! តោះ ត្រលប់ទៅអង្គុយ​ស្រួលបួលវិញ​ចង់សួរ​យើងខ្លះ!»
គេបិទទូរសព្ទនិងទទួល​ ជួយកាន់ភ្លើងគប់ឲ្យនាង ។
«អ្នកនៅភូមិម្នាក់ឈ្មោះពូមឿន ដែលស្គាល់គាត់ទេ?!»
នាង​កំពុង​តែ​អង្គុយ​ក្បែរនាយបង្កើយ ​ហើយមើលតែទឹកមុខ​ក៏ដឹងជំនួសចម្លើយដែរថា«មិនស្គាល់»។
«បងឆ្ងល់រឿងប្លែកណាស់! យើងនេះ ក្មេង​តែដូចជា​មិនចេះខ្លាចអីសោះ!  ហើយ….និយាយទៅ ដូច​គ្មានអ្នកភូមិច្រើនទៀតម្តុំនេះ ! មនុស្សដែលបងជួប ​ក៏គ្មានអ្នកណាជឿថា ​បងចេញមកកណ្តាលយប់មកនិយាយជាមួយកេសនាដែរ! ដឹងអត់….​គេអាចគិតថា ខ្មោចលងបង!»
«គេនិយាយអ៊ីចឹង? ….តាមថា ខ្ញុំមិនដែលនិយាយជាមួយអ្នកភូមិម្តុំៗ​ជុំវិញ​នេះ​ច្រើនទេ​!»
«ហេតុអី?!»
«ពុកខ្ញុំប្រាប់ថា មនុស្សភូមិនេះ​មានពុតត្បុតច្រើន!​»
«បងចង់ជួបពុក​របស់កេសនា​!»
« ម៉េចចឹង?»
«ចុះបើ​ ថ្ងៃណាមួយបងចូលដណ្ដឹងកេសនា​ងហើយ​មិនដឹងចិត្តគាត់មុនផង!»
នាង​បើកភ្នែកធំៗ។ ​ស្រីជនបទច្បាស់ណាស់យល់ពីពាក្យអស់នេះ​ ហើយច្បាស់ណាស់ដែរអាការៈ​នាងគឺមិនបដិសេធនោះទេ ។
«កេសនា​ជាមនុស្សស្រីល្អម្នាក់ដែល​មនុស្សប្រុសជាច្រើនចង់បានមកជាប្រពន្ធ គឺជាប្រពន្ធដ៏គ្រប់លក្ខណ៍ម្នាក់!»
អ្នកនិពន្ធនិយាយខ្សាវៗ តាមមនោរម្មណ៍ នាងចាប់ផ្តើមយំខ្សឹកខ្សួលតែយំអមដោយស្នាមញញឹម។
ស្នាមញញឹម​នឹងទឹកភ្នែកនេះ​ហាក់ជំនួសឲ្យពាក្យថា«yes»ដូចកាលពីដំបូងដែលទើបនឹង​ស្គាល់គ្នាបេះបិទ។
« ប៉ុន្តែ…ពុកខ្ញុំកាចណាស់! បងខ្លាចទេ!»
« ព្រោះតែគាត់មានកូនស្អាត បានជាគាត់ត្រូវកាចហួងហែង!​មានអីត្រូវខ្លាច?!»
នាង​ញញឹម​ជូតទឹកភ្នែកពេលឃើញ​ភាពប្រាកដប្រជា​របស់គេ នាង​ភ្លេចអស់នូវទុក្ខព្រួយកង្វល់ទាំងប៉ុន្មាន ។
«ខ្ញុំទៅហើយ! ខ្ញុំនឹងសួរពុក ថាឱ្យបងទៅជួបដែរ?!»
«ហ៊ានសួរដែរ?»
«បើបងហ៊ានធ្វើដើម្បីខ្ញុំ ខ្ញុំហ៊ានធ្វើដើម្បីបងដូចគ្នា!»
លាគ្នាផ្អែមល្ហែម​​ដូចពីម្សិលដែរ ​តែយប់នេះ​មកដល់បន្ទប់វិញ អ្នកនិពន្ធកំលោះមានអ្វី​ថ្មីសម្រាប់ដេកមិនលក់។ គេអង្គុយ​សម្លឹងអក្សរនៅក្នុងទូរសព្ទរបស់ខ្លួន។ ច្បាស់ៗវាជា​ទឹកដៃឆ្លាក់​របស់​មនុស្សសម័យឥឡូវ។ ទើបតែ​សរសេរឡើង មិនមែនជាអក្សរបុរាណអីទាំងអស់។
ភូមិនេះត្រូវបានអ្នកណាម្នាក់លេងល្ខោនអីមួយ ។ តើដើម្បីអ្វីទៅ?
គេគិតហើយក៏បិទទុក ហើយប្រះមក​បិទភ្នែករក​ដេកសន្សំ​កម្លាំង ប៉ុន្តែដេកនៅតែ​មិនលក់។ ទីបំផុតគេចាប់ផ្ដើមរាវទូរសព្ទ​យកមកបើកអាន​ម្ដងទៀត។
«កេសនាភ្លេចមិនបានពាក្យ​អាឃាត!»
ភ្លឹប អំពូលពងមាន់រេតាមកម្លាំងខ្យល់មួយវឹប សន្ធាប់មកតាមបង្អួចហើយរលត់ឈឹប….ធ្វើមើលតែភ្លើងទៀនវ៉ី?
មិនស័ក្តិសិទ្ធិដល់ម្លឹងទេដឹង? ទើបតែអានបានលើកទីមួយចេញមកអ៊ីចឹងទៅហើយ​ចុះទម្រាំអានបីដង នាងមកដល់មែនឬអ្វីនារីក្នុងរឿងព្រេង?
ប្រាថ្នាដៀងភ្នែកសម្លឹងទៅខាងក្រៅបន្ទប់ទាំងនៅគេងដដែល…..
គ្មាននរណាទាំងអស់។ ​ចិត្ត​គេនឹកភ្នក​ឡើងវិញ​ដល់សម្តីរបស់នាង« មិនអាចអានបីដងបានទេ!»
គេចាប់ផ្តើមអានភ្លាម​ដោយមិនដឹងខ្លួន« កេសនាភ្លេចមិនបានពាក្យ​អាឃាត!»។ នេះហៅថា កាន់តែហាម​កាន់តែចង់ដឹង។ នៅឯទីវាលរហោដ្ឋាន​ គង់​គេមិនចេះខ្លាចនឹងទៅផង ទម្រាំផ្ទះនេះមានសុវត្ថិភាពមានមនុស្ស​ដល់ទៅបួននាក់ ស្មានថាទប់ចិត្ត​កំហិលគេជាប់?
ស្នូរសំ​ឡេងខ្លួនឯង សឹងមិនទាន់រលត់ផុតទ្រូង…. ស្រាប់តែស្នូរទ្វារផ្ទះលាន់គោះឡើង​រន្ថើន។  គេដឹងថា សញ្ញាណមនុស្សគោះ គ្មានខ្មោចណាទេ។
អ្នកនិពន្ធក្រោក​មកបើករនុក…..
រឿង តួស្រីក្នុងរឿងព្រេង​(ពេជ្រ​ បណ្ឌិត) ភាគទី៣
«ខ្ញុំដល់ម៉ោងត្រូវទៅហើយ!  ខ្លាចពុកស្តីឱ្យ!»
ថាហើយភ្លាម នាង​ចាប់ផ្តើមពន្លត់ភ្លើងគប់មួយ។ ស្រាប់តែនឹកឃើញដល់រឿងអ្វីម្យ៉ាង នាងក៏ប្រគល់មួយទៀតដែលនៅសល់មកឱ្យគេ។
«បងអ្នកនិពន្ធយកភ្លើងនេះទៅ​ទុកប្រើទៅ!»
ថាហើយ ស្រីតូច​នាងញញឹមជាអំណោយបន្ថែម​នៅពេលដែលខាងបុរសលូកដៃ​មកទទួល​ដោយមិនបង្អន់ ហើយ​មក​ឈរធ្មឹងកាន់គប់សម្លឹងសម្រស់នាង​ទាំង​ភ្នែក​ភ្លឹក​គ្មានមាត់តបមួយអឹះណា។
កេសនា​ចាប់ផ្ដើមបែរខ្នងរត់ចេញទៅ ។
«ហេ៎ យើងជួបគ្នាទៀតអត់ស្អែក!»
គេសួរពីក្រោយខ្នង ធ្វើឱ្យនារីនេះបញ្ឈប់ជើង។
កាយវិកានេះ​បានបញ្ជាក់ហើយថា អារម្មណ៍របស់នាងក៏មិនខុសអ្វី​ពីអារម្មណ៍របស់អ្នកនិពន្ធប្រុសយើងដែរ។ ជារឿងធម្មតារបស់យុវវ័យទៅហើយ ដែលបេះដូងនាង​ប្រាកដជាកំពុង​ច្របូកច្របល់។
នាងបែរក្រោយមកទាំងញញឹមឈ្ងោកមុខ​។ ស្នាមញញឹមរបស់នាងជាចម្លើយ Yes ដែល​បណ្តាលឱ្យបេះដូងរបស់បុរសនេះហោះហើរ វិលវល់។
គេដើរត្រលប់មកផ្ទះសំណាក់វិញទាំងកក់ក្តៅក្នុងអារម្មណ៍ ជាភាព​កក់ក្តៅមួយមិនធ្លាប់មានទេនៅក្នុងលោកយើងនេះ តាំងពីគេចាប់ផ្ដើមចេះធ្វើជាមនុស្ស។ បន្ទាប់មក នេះក៏លើកដំបូងដែលគេបាន​គេងលក់ស្កប់ស្កល់រហូតទល់ភ្លឺក្នុងសភាពមនុស្ស​«មានស្នេហា!»
សូរមាត់អ្នកភូមិឡូឡាអ៊ូអរនៅខាងក្រៅរបងផ្ទះបារាំងពិតជារឿងចម្លែកមួយ ដាស់អ្នកនិពន្ធកំលោះឱ្យភ្ញាក់ក្រោកឡើងដោយមិនយល់ហេតុអីបានជាភូមិដ៏ស្ងប់ស្ងាត់នេះនៅសុខៗមានមនុស្សមកពពាក់ពពូនគ្នា​ច្រើនម្ល៉េះ ?
គេដើរចេញ​ទើមៗ ខណៈទូរសព្ទបង្ហាញ​ម៉ោងជិត​១០ព្រឹកទៅ​ហើយ គ្មានថាស បបរស និងគ្មាន​បាយឆាទេ….
ស្ត្រីឈ្មោះលៀងប្រកបដោយទឹកមុខស្លេកស្លាំង ត្រូវបានចោមរោមទៅដោយអ្នកភូមិស្រីប្រុសប្លែកមុខ​ជាច្រើន។ ភាគច្រើនជាមនុស្សវ័យចំណាស់ ដែលផ្តុំគ្នា​ខាងក្រៅរបងផ្ទះសំណាក់ ។
ពេលដែលឃើញ​គេដើរចេញទៅ គ្រប់គ្នាសម្លឹងមកយុវបុរសយើង។
ក្រោយ​សួរនាំទើបប្រាថ្នា​ដឹងថា គឺបងឆោម​បានបាត់ខ្លួន!
ចម្លែកណាស់! នាឡិកាបង្ហាញម៉ោងជិតដប់ ហើយគេគេងលក់អីងប់ដល់ថ្នាក់នេះ? សូម្បីតែបងឆោមទៅណាក៏គេមិនដឹងមិនឮមួយសម្រឹប?
ថ្វីដ្បិតតែអ្នកធ្វើចម្ការទាំងអស់ មិនហ៊ានស្នាក់នៅក្នុងភូមិនេះ ប៉ុន្តែពួក​គេ បាន​ស្នាក់នៅក្បែរៗ នេះដែរ ដូច្នេះហើយពួកគេត្រូវបានបងលៀងប្រកាសឱ្យជួយតាមរកប្តីរបស់គាត់ដែលបាត់ខ្លួន។
«ទើបតែថ្មើរណេះសោះ ម្តេចឆាប់គិតថាគាត់បាត់? គាត់ទៅចម្ការឬទៅកាប់អុសឯណាដឹង?»គេពោលសួរដោយស៊ើងមមើងជូតមុខជាមួយ​ក្រម៉ាទទឹកមួយ។
គ្រប់គ្នាដៀងភ្នែកសម្លឹងមកកំលោះនេះ ហើយរឹតតែធ្វើឱ្យងឿងឆ្ងល់នៅពេលដែលឮប្រាប់ថា គឺជាភ្ញៀវតែម្នាក់គត់ដែលមកស្នាក់ក្នុងផ្ទះសំណាក់នេះ។
«គាត់បាត់តាំងពីកណ្តាលយប់! ប្រពន្ធគាត់ក្រោកឡើងមិនឃើញប្តី តែចេញមកក្រៅរកឃើញស្បែកជើងមួយចំហៀង​ក្បែរផ្លូវគ្រួសក្រហម!»
ប្រាថ្នារកនឹក​ចុះឡើងមិនអស់ចិត្ត។ យប់មិញគេឮសូរសំឡេងបងឆោមនេះគ្រហែមចុះឡើងមុនសម្រាន្ត ច្បាស់ណាស់ ឯពេលដែលខ្លួនបានចាកចេញទៅតាមប្រភពពន្លឺមួយនោះ ក៏លបឃើញគាត់ប្រះដេកក្បែរប្រពន្ធក្នុងរោងបាយ ស្តាយកាលវិលត្រលប់ពីជួបស្រីស្អាតកេសនា​វិញ ចូលក្នុងបន្ទប់ផ្លុក​ភ្លេចមើលពួកគាត់ម្តងទៀត។
គេបកក្រោយ​ បម្រុងថារកកាបូបលុយនិងទូរសព្ទមកតាមខ្លួននឹងអាចទៅចូលរួមជាមួយ​អ្នកភូមិក្នុងការ​ស្វែងរកបងឆោម ស្រាប់តែ​កន្ទុយ​ភ្នែក​ទទួលអារម្មណ៍ម្យ៉ាង។ អាវហូលរបស់ខ្លួនដែលព្យួរចោលនៅមាត់បង្អួចត្រូវបានបាត់ ?
យប់មិញមកពីជួបស្រីស្អាតវិញ យើងបានដោះអាវនេះហាលសំដិលនៅខាងក្រៅច្បាស់ណាស់ ហេតុអីបានជាឥឡូវមិនឃើញ?
ខ្ជិលរវល់ច្រើនគេក៏ទៅជាមួយអ្នកភូមិដែលចែក​គោលដៅគ្នា​រុករកគ្រប់ទីកន្លែង ទាំងក្នុងចម្ការនិងក្រោយចម្ការរហូតចុងក្រោយគេបានសម្រេចថា នាំគ្នាទៅរកមើលនៅឯទីតាំងដើមឈើទាលដែលជាទីហាមឃាត់។
តាមថា វាលភក់ល្បប់ដែលមាន​ដើមឈើទាលរយឆ្នាំមួយ​នេះ គ្មានអ្នកណាហាមឃាត់ទេ តែមនុស្សមិនហ៊ាន​ទៅក្បែរ។
«កន្លែងហ្នឹងមិនសូវស្រួលទេ បើទៅ ទៅទាំងអស់គ្នា​ កុំបំបែកគ្នា ! មានការអីស្រួលលកលៃជួយគ្នាបាន!»
នេះជាសំឡេងពូម្នាក់ឈ្មោះមឿន វ័យប្រមាណ​៦០ឆ្នាំ ដែលជាអ្នកស្វាហាប់ជាងគេ ក្នុងចំណោមអ្នកស្រុកជាង១០នាកបងហៀងបានពឹងពរ​ហៅមក។
ដោយសារថា នោះគឺជាកន្លែងដែលគេនឹងស្រីស្អាតបានជួបគ្នាពីយប់មិញនេះ ចិត្តអ្នកនិពន្ធប្រាកដណាស់ ថា​បងឆោមមិនទៅកន្លែងនោះ​ ថែមទាំងទីនោះគ្មានអ្វីត្រូវអាថ៌កំបាំងផងដែរ។ ​តែបំណាច់អ្នកផង​សស្រាក់បបួលគ្នាទៅ គេក៏ដើរតត្រុកៗតាមពីក្រោយ។
កំពុងតែដើរតាមផ្លូវចម្ងាយប្រហែលប្រមាណជាប្រាំម៉ែត្រពីក្រោយខ្នងក្រុមអ្នករុករក អ្វីម្យ៉ាងពញ្ញាក់កន្ទុយភ្នែកគេ។ អ្នកនិពន្ធកំលោះ ងាកទៅភ្លាម។ នៅក្នុងព្រៃស្រោង ពីនេះទៅមិនតិចជាង​៣០ម គេបានឃើញរូបរាងនាងពីចម្ងាយ គឺនារីឈ្មោះកេសនា​ដែល​ស្គាល់គ្នា​កាលពីកណ្តាលអធ្រាត្រយប់មិញ។
ប្រាថ្នាខំសង្កេត ដូចជាឃើញនាងបក់ដៃហៅគេ។
បុរស​មិនគិតច្រើនទេ នាយ​ប្រញាប់ប្រញាល់រំ​សៀកខ្លួនចេញពីក្រោយក្រុមអ្នកភូមិ នឹង​រត់វឹងសំដៅចូលទៅក្នុងព្រៃ ។ ឆ្ងាយពីមាត់ផ្លូវលំនេះប្រមាណជាជាង​ម្ភៃម៉ែត្រប៉ុណ្ណោះនាងបានពួនចាំ​ស្រេច​នៅក្បែរគល់ដើមគ្រញូង។
ទឹកមុខ​តូចនារី​ពិត​ជាញញឹមពព្រាយមិនខុសពីកាលច្រៀងលេងលើថ្ម​កណ្តាលអាធា្រតឡើយ។
«ខ្ញុំតាមតកបងឆោម អ្នកយាម​ផ្ទះបារាំង ! ឮប្រពន្ធគាត់ថា​គាត់បាត់ខ្លួនពីយប់មិញ! »
«ខ្ញុំយករបស់មួយមកឱ្យបង!»
នាងនិយាយដូចមិនរវល់នឹងដំណឹងដែលប្រាថ្នាបានប្រាប់មកនោះឡើយ ធ្វើឱ្យយុវបុរស តាមសម្លឹងកេសនាមិនដាក់ភ្នែក ។​ នារី​ជនបទ​លើករបស់មួយពីក្នុងហោប៉ៅមកបង្ហាញ​អ្នកនិពន្ធ។  ជាបន្តោងមួយ​ហាក់ត្រូវបានដំ​ឡើងពីបន្ទះស្ពាន់ដែលមានអក្សរបុរាណ។ របស់នេះ​ត្រូវបាន​ភ្ជាប់ជាយសងខាង​ដោយ​ខ្សែអំបោះរបៀបជាខ្សែ​បាលីឬមួយក៏អ្វីម្យ៉ាងដែលគេសម្រាប់ពាក់ឱ្យទារកតូចៗពេលណាក្មេងៗផ្ទះឧស្សាហ៍ឈឺតាមទម្លាប់គ្រួសារខ្មែរ។
«អីហ្នឹង?!»
គេសួរតិចៗទាំងរំភើបនឹងវត្ថុអំណោយ​ភ្នែកផ្តោតសម្លឹងភក្រ្តាស្រីស្អាតដោយស្រទន់។
«ការពារខ្លួន»នាង​តបមកទាំងញញឹម។ ពេលវេលានេះ អ្នកអាចមើលឃើញថ្ពាល់រលោងៗ ក្រហមង៉ូវដោយ​ចិត្ត​អៀនអន់ពេញដោយសម្រស់របស់នាង​។ យុវជនមើលស្រីតូចភ្លឹកភ្លាំង។ មាត់នាយ​ពោលពាក្យពិរោះព្រោះចិត្ត​ស្នេហា៖
«ការពារពីអី?!»
នាង​ងើបមុខ​មកមិនភ្លេចមាត់ញញឹមចិញ្ចាចបញ្ចេញ​ធ្មេញ​ស។  នៅពេលដែលជំពាក់ភ្នែកគ្នា ពិតជារំលេចចេញ​នូវ​ចេតនា​នៃ​សេចក្ដីស្នេហាឆក់កណ្ដៀត និង​ផ្លេក​បន្ទោរល្មមបន្ទោសថា ឃើញភ្លាមក៏ស្រឡាញ់ភ្លែត ដែល​អ្នកទាំងពីរពិតជាមានអារម្មណ៍ដូចគ្នាបេះដាក់។
«បងយកទៅ! នេះគឺជារបស់ដែល ម្ដាយខ្ញុំបានពាក់ឱ្យខ្ញុំតាំងពីតូចមក!»
បុរសទទួលមកកាន់លើបាតដៃ។ បន្តោងនេះមានទ្រង់ទ្រាយដូចជាស្ពាន់បន្តិច ស្ទើរសំណរបន្តិច ប៉ុន្តែពិតជាស្អាត និងចម្លែក​ដោយ​មាន​អក្សរបុរាណមួយជួរតូច​ដែលអានមិនយល់លម្អជាងខាងស្តាំ។
«ជាអីទៅ?»
«ជាគាថាចាស់ !»
«ជាស្រមោល​កេសនា  ពេលពាក់នៅលើទ្រូងខ្ញុំទៅ​នឹង​មានអារម្មណ៍ថាកេសនា​មកស្នាក់នៅជាមួយខ្ញុំគ្រប់ពេលវេលាមែនអត់?»
នាងញញឹមទៀតពេលនាយ​ស៊កទុកទៅក្នុងហោប៉ៅអាវ។ ភ្នែកបុរសនេះសម្លឹងរហូតបេះដូងនាង ធ្វើឱ្យយុវតីជនបទ​ចាប់ផ្ដើមមុខ​ក្រហមឡើងៗ​
«ប្រាកដណាស់ នារីនេះមិនមែនខ្មោចនោះទេ! កុំច្រឡំឱ្យសោះ! ខ្ញុំអះអាងម្តងហើយម្តងទៀត» អ្នកនិពន្ធគិតដូច្នេះក្នុងចិត្ត ទាំងសម្លឹងមិនដាក់ចំពោះ ស្នាមញញឹមដែលនាង​កំពុងឆក់យកបេះដូងរបស់គេ។
«បងត្រូវទៅសិនហើយ! យប់នេះចេញមកច្រៀងនៅកន្លែងចាស់ទេ!»
«ចុះបងទៅទេ?»
សារជាថ្មី អ្នកនិពន្ធរៀនពីនាងម្តង គឺមិនឆ្លើយនោះទេ ព្រោះស្នាមញញឹមបង្ហាញថា Yes។
គេលានាងហើយក៏ថយមករត់ចាកចេញ​ រត់តាមពួកអ្នកភូមិបន្តទៅមុខទៀត។ នៅពេល​បានឮសម្រឹបជើងជាច្រើន​សំដៅទៅកាន់វាលភក់លាន់ផស់ៗហាក់រត់ឬដើរញាប់ៗ​ធ្ងន់ៗ​ អ្វីមួយយ៉ាងចម្លែកបានផ្ទុះឡើងនៅក្នុងទ្រូងអ្នកនិពន្ធ។
មិនយូរទេ ដូចគេស្មានមែន! សម្រែកឆោឡោ និង​ទួញសោក តក់ស្លុត​របស់បងលៀងបានលាន់ឡើង។ អ្នកភូមិពិតជារកឃើញសាកសព បុរសឈ្មោះឆោម នៅលើវាលភក់នៅក្រោមដើមឈើទាល ជាទី ដែល ដែលមនុស្សប្រុសទាំងអស់នៅក្នុងត្រកូលក្ដុម្ពីក្នុងរឿងនិទានចាស់ ត្រូវបានបានគេអះអាងកត់ត្រាមកថា​ត្រូវវិញ្ញាណសងសឹកតាម​សម្លាប់យកមកព្យួរទីនេះ។
គ្មានអ្វីគួរឱ្យ​តក់ស្លុត​ជាងនេះទៀតនោះឡើយសម្រាប់ អ្នកនិពន្ធមកពីភ្នំពេញ។
ប្រាថ្នា ដែល​ត្រូវសន្ធប់ដោយសម្រែកខ្លោចផ្សាររបស់បងលៀង កំពុង​ឈរ​ ស្រឡាំងកាំង សម្លឹងសាកសពមនុស្សដែលទើបតែនិយាយជាមួយខ្លួនស្និទ្ធកាលពីម្សិលម្ង៉ៃ ហើយរឿងមួយ​ដែលកាន់តែគិតមិនយល់ និយាយមិនរួច​គឺ លើសាកសពបងឆោម​មានពាក់អាវហូលរបស់ខ្លួនទៀត?
ហេតុអី? គាត់លួចមក? គាត់យកវាពាក់ហ៊ឺហារទៅណា? បើជាគាត់ស្រឡាញ់ ក៏មិនសុំខ្ញុំទៅ គាត់យកវាពាក់ចិត្តឯងធ្វើអ្វីទៅ ? ហេតុអីគាត់ស្លៀកពាក់ស្អាត​បាតរួចទើបឡើងមកចងកផ្តាច់ជីវិត​ខ្លួនឯង?
គ្មានអ្នកណាឆ្លើយទេសម្រាប់សំណួរសម្ងាត់អស់ទាំងនេះ។
ពិធីបុណ្យសព ត្រូវបានរៀបចំភ្លាមៗនៅកន្លែងនោះដោយមិនមានការធ្វើកោសល្យអ្វីទេ មានតែ​និមន្តព្រះសង្ឃមកពីភូមិផ្សេង៤អង្គ សូត្រឧបកិច្ច​កាត់ៗ។
ពិធីនេះមិនអាចទុក​យូរឡើយ​ គឺ​មុនពេលដែលមេឃងងឹតពួកគេត្រូវប្រញាប់បូជាសពនៅនឹងវាលភក់ ហើយពពាកពពូនគ្នា​ចាកចេញ ។ កាលនេះ​ធ្វើឱ្យមាណពប្រាកដថា យប់នោះក្តីប្រាថ្នាត្រលប់មកជួបកេសនា​វិញមិនអាចទៅរួចឡើយត្បិតអីទីនេះទើបតែមានមនុស្សស្លាប់។
គេវិលមកបន្ទប់វិញជាមួយអារម្មណ៍ពិភាល់ មិនអស់ចិត្ត និងគ្មានបាយទឹកមួយគ្រាប់។ ម៉ោង៦ល្ងាចហើយ គិតថា គេងូតទឹកនឹងអាលឆុងមីកំប៉ុង​ដែលយកមកតាមខ្លួនតាំងពីភ្នំពេញគ្រាន់សម្រន់សិន គិតថាស្អែកកាលណានឹងខ្ចីម៉ូតូបងលៀងជិះឡើងទៅផ្សាររកស្រស់ស្រូបបង្គ្រប់។
​ប៉ុន្តែករណីអាវរបស់ខ្លួនដែលត្រូវបានឈ្មោះឆោមលួចយកទៅពាក់មុនស្លាប់នោះ នៅតែ​ជាប្រស្នាធំ​មួយ​ធ្វើឱ្យគេមានអារម្មណ៍កាន់តែចម្លែកឡើងៗរករំងាប់មិនកើត។ មុនពេលនឹកនាដល់អាហារ ប្រាថ្នាសរសេររឿងជាច្រើនដែលគេជួបនិងនៅឆ្ងល់ក្នុងថ្ងៃនេះ នៅក្នុងហ្វាល់កំណត់ហេតុហ្វូនណូតរបស់ខ្លួន។
មួយសន្ទុះធំ ក្រពះរើ ។​ យុវបុរសដឹងថា ​បងលៀងមិនបានយកអាហារមកទេ គេក្រោក​ក្រេស​ដើរសំដៅ​ផ្ទះបាយ​ រកសួរនាំគាត់សុំ ទឹកក្ដៅ។
ដឹងថា ស្ត្រី​កំពុងកាន់ទុក្ខ​ជាទម្ងន់ ការទៅសុំរំខាន​ទឹកក្ដៅគាត់ពេលនេះពិតជាមិនសមរម្យ ប៉ុន្តែខ្លួនពិតជាអត់អាហារពេញមួយ​ថ្ងៃមកហើយ។
ឬមួយក៏ទៅរកកេសនាវិញ? ផ្ទះនាងប្រាកដជាមានទឹកក្ដៅ! គេគិតហើយបម្រុងថយក្រោយពីប្របជញ្ជាំងផ្ទះចង្ក្រាន្ត ស្រាប់តែទេសកាល​បាន​ឮសូរសំឡេងមនុស្សប្រុសនិយាយ។
« ឯងចេញទៅណា? ទៅនៅភូមិថ្មី?​ ឯងស្គាល់គេដែរ? អ្នកណាគេឱ្យឯងនៅ ​ឱ្យឯងការងារធ្វើ? ឥឡូវ​ប្តីស្លាប់ហើយ ឯងមានអីទីពឹង? នៅទីនេះទៅ គ្រាន់បានប្រាក់ខែពីប្ដីប្រពន្ធបារាំងនោះ! ចាំមើលពេលថៅកែឯងមក គេគិតគូរសំណងទេរឿងដែល​ប្តី​ឯងមកត្រូវស្លាប់ដោយ​សារមកដេក​ចាំផ្ទះសំណាក់ឱ្យគេទាំងមូលហ្នឹង ! ចាំអញ​ប្តឹងរកខុសត្រូវ​ឱ្យ​​»
កវីកំលោះ​ងាកត្រលប់​មកលបមើលប្រភព​សំឡេងសន្ទនា​វិញ ព្រោះការជជែក​​នេះ​ ហាក់បាន​បង្ហាញ​ថា បងលៀងកំពុងមាន​បំណង​ចង់ចាកចេញ?
ឈ្មោះមឿនេះ គឺជាបងប្រុសបង្កើតរបស់បងលាង ដែលអ្នកនិពន្ធទើបតែបានឃើញនៅវ៉ូកវ៉ាស់ស្វាហាប់នាំមុខក្រុមអ្នកភូមិផ្សេងៗកាលពីព្រឹកមិញនេះ។ ឥឡូវប្អូនស្រីគាត់ ចង់ចាកចេញ គាត់បែរជាមិនព្រមប្រហែលជាមកពីការទ័លក្រហើយ។ ការងារ​នៅទីនេះប្រាកដជាបានទទួលប្រាក់ខែគួរសមផង បានជាបងឆោមនិងបងលាងពីដំបូងសុខចិត្តកាត់ការភ័យខ្លាចមកស្នាក់នៅថែទាំជំនួសបារាំង ដឹងអីទីបំផុតប្តីត្រូវស្លាប់ ឥឡូវនេះបងប្រុសបង្កើតបានទូន្មានប្អូនឱ្យបន្តស្នាក់នៅ?
គេ​រំពៃ រកបាន​កន្លែងសមរម្យមួយ​​នឹងអាលបានទាំងឃើញ​មនុស្ស​នៅក្នុងផ្ទះបាយ​និងបានឮពាក្យចចាររបស់ពួកគេផង។ តាមប្រហោងខ្យល់ចេញចូល​ប៉ុនបាតដៃ ​នាជញ្ជាំងជ្រុង​ខាងកើត​ អ្នកនិពន្ធ​ឱន​មើល​បានច្បាស់ ឃើញបុរសឈ្មោះមឿន​ឈរនៅពីមុខ​បងលាង ​ដែល​អង្គុយត្របោមជង្គង់យំលើគ្រែឬស្សី​។ ក្បែរគាត់មានស្ត្រីចំណាស់ម្នាក់ទៀតសម្បុរខ្មៅ ។​ ស្ត្រីសម្បុរខ្មៅ ម្នាក់នេះ បន្តអង្អែលខ្នង​លួងលោមបងលៀងដែលពេញទៅដោយទុក្ខសោកសង្រេង៖
«បើថៅកែខលមកពីបារាំងហើយ ប្រាប់ដំណើររឿង​ទៅគេ​ទាំងអស់ទៅ ហៅឱ្យ​គេរើសបុគ្គលិកថែមទៀតឱ្យ​មកជួយធ្វើការ ទទួលភ្ញៀវ និង​មករៀបថំ​ការពារ​ សម្អាតទីនេះជាមួយឯងគ្រាន់ជាគ្នា! »
«ឯងនៅជាមួយអាលៀងសិន! ចាំខ្ញុំទៅចាត់ចែង​ចាក់សោរផ្ទះហើយ ខ្ញុំមកជួយនៅជាមួយបណ្តោះអាសន្នដែរ!»បុរសនិយាយបន្ថែម ហាក់ដូចជាស្ត្រីសម្បុរខ្មៅជាភរិយា​គាត់។
« ខ្ញុំខ្លាចណាស់បង! ខ្ញុំខ្លាចខ្លាំងណាស់!​ វិញ្ញាណ​ខ្មោច! វិញ្ញាណរឿងនិទានចាស់ប្រាកដជាមានពិតមែនណ៎ាបង! មិនដឹងជាបងឆោម​នេះអ្វីខុសទេ ម្សិលមិញ? ខ្ញុំធ្លាប់​ប្រាប់ហើយថា កុំឱ្យមកធ្វើការនៅផ្ទះនេះ កុំនិយាយជាមួយអ្នកភ្នំពេញ កុំនិយាយឈ្មោះរបស់មនុស្សស្រីក្នុងរឿងព្រេងនោះជាមួយអ្នកណា! »
បងលៀងនិយាយ​ទាំងយំយែកទាញគេឱ្យទាក់ទាមក្នុងសំណុំរឿង​មរណៈនេះរឿងអីថា​អ្នកនិពន្ធមិនរយៈទ្រូង? ​គេនៅឈរទ្រឹងមិនដឹងគួរចូលទៅ​បកស្រាយ​ទអ្វី ស្រាប់តែ​ឮបុរសដដែល​បដិសេធ៖
«មិនមែនអ៊ីចឹងទេ! តស៊ូនៅយកប្រាក់សំណងពីបារាំងសិនទៅ! ពីព្រោះទៅកន្លែងថ្មីមិនងាយរកអង្ករច្រកឆ្នាំងឯណា​ឯងដឹងហើយ!​យើងមានស្រែមានចម្ការឯណាធ្វើ!»
បុរសយើងមិនទាក់ចិត្ដចំពោះរឿងទាំងនេះទៀតទេ ​វាស្មុគស្មាញ​ណាស់ ប៉ុន្តែគេ​ពិតជាអាណិត។
ដោយ​អសន្ដិសុខនៅក្នុងចិត្តខ្លួនឯងនិង ការ​បន្ត​ចង់ដឹងថា ពួកគេគិតយ៉ាងណាចំពោះរឿងមរណភាពនេះ ទាំងដែល​ការស្លាប់របស់បង​ឆោម គឺឃើញ​ក្នុងសភាពជា​មនុស្ស​ចងក សម្លាប់ខ្លួន បណ្តាលឱ្យភូមិកាន់តែកើត​ភ័យខ្លាច ព្រោះគេបាន​អះអាងថា រូបភាព​ស្លាប់​ដូចគ្នាបេះបិទទៅនឹងពាក្យចចាមអារ៉ាមដែលប្រុសៗត្រកូលក្តុម្ពីទាំងអស់សុទ្ធតែចងកនៅដើមឈើដដែលនេះ ធ្វើឱ្យទីនេះ ក្លាយជាកន្លែងគោលដៅនៃការសម្លាប់ខ្លួនមិនដឹងមូលហេតុ។
អ្នកនិពន្ធពិតជាទាក់ចិត្ដចង់ស្តាប់បន្តទៀត ស្រាប់តែឮដំណឹងមួយចេញពីមាត់ពូមឿន ដែលខ្សឹបខ្សៀវ ទៅកាន់ប្អូនខ្លួនថា៖
« វិញ្ញាណ​នោះប្រហែលជាចង់សម្លាប់អ្នកនិពន្ធមកពីភ្នំពេញ​មិនមែន​អាឆោមទេ តែមកពីប្តីឯងលួចយកអាវគេពាក់បានរងជំនួសគេទៅ! ​អានេះម្នាក់សេងនៅខាងលិចផ្សារគេ​ជួបគ្រូបញ្ជាប់អារក្ស​អ្នកចូលរូបបានប្រាប់ម៉ោអ៊ីចឹង!»
អ្នកណាជាអ្នកនិពន្ធភ្នំពេញ​នោះ? ប្រាថ្នាសួរខ្លួនឯង ហើយងាកមកមើលជុំវិញខ្លួន​ នាសួនផ្កាក៏ដូចជាបរិវេណ​ទីផ្ទះសំណាក់ដ៏ស្ងាត់ជ្រងំ ចុងក្រោយគេចាប់ផ្ដើម ហេងហាងក្នុងចិត្ត ។ អ្នកដែលពូមឿន​កំពុងតែនិយាយជាមួយប្អូនស្រីគាត់គឺ យើង?
គាត់ថា យើងនេះគឺជាគោលដៅដែលវិញ្ញាណប៉ុនប៉ងសម្លាប់ ?
«ឯងគិតមើល៍មីលៀង! បាបប្តីឯងទេ នៅមិននៅលួចយកអាវសូត្រគេ​យកទៅពាក់? តែគិតៗទៅ មនុស្សមកពី​ចម្ងាយនេះនាំចង្រៃណាស់…..»
«មិនមែនទេ កុំថាឱ្យគេ !»លៀងឃាត់ទាំងខ្សឹបខ្សៀវស្លន់ស្លោខា្លច​ប៉ះពាល់សតិអារម្មណ៍ភ្ញៀវ ។​ដោយមិនអាចទ្រាំទ្រទៀតបាន​ទាំងហេវទាំង​ហត់ ប្រាថ្នា​សម្រេចចិត្ត​ថាដើរចូលទៅ។
«ខ្ញុំមិនដឹងអីទេបង!»
អ្នកនិពន្ធបង្ហាញខ្លួននៅមាត់ទ្វារចូល​ ហើយនិយាយជាមួយបងលៀង រួចរេភ្នែក​ទៅរកប្រុសស្រីប្តីប្រពន្ធនេះ​ទៀត​ ទាំងទឹកមុខស្លេកស្លាំងព្រោះចង់ដឹងរឿងស៊ីជម្រៅ។
ទាំងបីប្រាណ​ ហាក់ស្រឡាំងកាំងពេលឃើញវត្តមានគេពេលនេះដូច្នេះក៏ ម្នាក់ៗនៅស្ងប់ស្ងៀមសិន​ទុកឱ្យគេបន្តឡើង៖
«ជួយប្រាប់ខ្ញុំផង! តើមានរឿងអីទាក់ទងជាមួយអាវហូល​នោះ? ហើយហេតុអីបានជាមានវិញ្ញាណអីមកពាក់ព័ន្ធជាមួយការនិយាយរបស់បង?»
«អាចចេញពីទីនេះទៅ បើលោកគ្រូចង់រស់សុខ!» បុរសឈ្មោះមឿនងាកមកនិយាយបែបនេះ​ជាមួយអ្នកនិពន្ធធ្វើឱ្យគេ​ឡេះឡះ លែងដឹងត្រូវ​ស្រដីអ្វីតែម្តង។
គាត់មិនត្រឹមគម្រាមទេ ថែមទាំង​ចាប់ផ្ដើមពន្យល់គេថា រឿងព្រេងនិទានចាស់ ធម្មតា មិនអាចប៉ះពាល់បានទេ ឈប់មានបំណងចង់កក្រើករំឭកពីរឿងអតីតកាលនោះ​ឬក៏និយាយឈ្មោះនាងកេសនា​ទៀតទៅ។ នាង​ជាវិញ្ញាណចងពៀរកាចសាហាវនឹងមាន​ឬទ្ធនៅភូមិនេះ គ្មាននរណាដោះបណ្ដាសាររបស់នាងរួចទេនៅលើវាលភក់មួយនោះ សូម្បីតែដើមឈើទាលដ៏អត្តខាត់ដែលរដ្ឋ និង​រាជការច្រើនជំនាន់ប៉ង​​ កាប់ចោល នៅតែម៉ឺងដូចដើម តាំងពីជំនាន់បារាំងមកក៏ដូចសម័យប៉ុលពតទៀត។
ក្រោយមកកងពលវៀតណាមួយបានឆ្លងកាត់ ទីនេះ។ ​មេបញ្ជាការគេម្នាក់ដែលមិនព្រមជឿអ្នកស្រុកបាន​ផឹកស្រាវាមមើរនោមក្បែរនោះនិងច្រៀងប្រមាថឡូឡាព្រឹកឡើង​ក៏ឃើញ​ស្លាប់ក្នុងសភាពដែលអ្នកភូមិមិនអាចបំភ្លេចបានដែរ។
«សូមលោកគ្រូ​សន្សំ​សុខឈប់សរសេរពីរឿងនេះហើយចាកចេញពីភូមិនេះទៅ! លោកគ្រូមិនមែនទាល់ច្រកដូចពួកខ្ញុំទេ ! កុំយកជីវិត​មកប្រថុយ​!»
ដោយគ្មានពាក្យនិយាយ និងពាក់កណ្តាលនៅស្រឡាំងកាំង រឿងជាច្រើនបានក្លាយជាប្រស្នា​រុញអ្នកនិពន្ធកំលោះឱ្យ​បក​ត្រលប់មកអង្គុយសំកុកក្នុងបន្ទប់ខ្លួនវិញសញ្ជឹងគិត​វិលវល់។
ប្រាកដណាស់ គេមិនបកទៅភ្នំពេញ​វិញទេ!
ពាក្យសន្យាជាមួយហ្វេន និង​សេចក្ដីស្នេហារងំពេញទ្រូងបានក្លាយមកជារបងហេតុផលដើម្បី​ការពារការសម្រេចចិត្ត​នៅបន្តនេះ។
ស្រីស្នេហ៍ទើបនឹងស្គាល់គ្នា ឱ្យមកនូវស្នាមញញឹមរបស់នាងផ្តិតជាប់បេះដូងនេះ នាងមិនមែនជាខ្មោចទេដាច់ខាត។
យុវកំលោះបោះដៃមករកហោប៉ៅអាវដែល​ព្យួរចោល​លើជញ្ជាំងរាវរកមើលវត្ថុអនុស្សាវរីយ៍ដែលនាង​បានឱ្យ។
គេថយមកអង្គុយអានរបៀនចាស់ដែលឆ្លាក់មួយជួរតូចឆ្មា នៅលើបន្ទះដែកស្ពាន់នេះ ។ នៅតែអានមិនកើតដដែលជាដដែល។ របស់នេះ តើ​​សេសសល់ពីជំនាន់ណាមក ហេតុអ្វីបានជាបុរាណ​ខ្លាំង ហើយ​តើ​នាង​មានវាមកដោយរបៀបណា?​ ហើយ​ហេតុផលអ្វីបានជានាងព្រម​ឱ្យវាមកគេ បើត្រឹមស្គាល់គ្នាម្តងសោះ?
រឿងដែលគេបន្តគិតនៅស្ទើរគ្រប់ជំហានដើរចុះឡើង​ក្នុងបន្ទប់គឺ ហេតុអ្វីបានជាបងឆោម ប្រឈមគិតខ្លីរហូតដល់ថ្នាក់បញ្ចប់ជីវិតនៅទីនោះ? តើវាមានអាថ៌កំបាំងអ្វីទៅ ឬមួយក៏ប្តីប្រពន្ធនេះ មានវិបត្តិអ្វី​គ្មានអ្នកណាដឹង ពួកគេ​មិនមានកូន មានបំណុលឬជួបប្រទះរឿងអស់សង្ឃឹមអ្វីខ្លះ?
ស្នូរគោះទ្វារលាន់រន្ថើន បន្ទាប់មកមានមនុស្សរុញទ្វារចូលឃ្វាំង ទាំងដែលគេនៅបន្តអង្គុយភ្លឹក ​ដៃក្តោបកាន់បន្តោងនាង​ឱ្យមក មាត់អ្នកនិពន្ធមិនទាន់ទាំងបានស្រដីថាអនុញ្ញាតឱ្យចូលមកនៅឡើយ ….គឺសំឡេងគោះទ្វារញាប់ពេកធ្វើឱ្យគេ​ភាំងបាន….គឺពូមឿន…
«ពូសម្រេចចិត្ត​មកឮតឿនលោកគ្រូទៀត! តាមមើលលោកគ្រូមិនគួរសម្រាន្តនៅទីនេះទៀតទេ ត្រូវចាកចេញភ្លាម​ទៅ ពុំអ៊ីចឹងលោកគ្រូអាចក្លាយជាអ្នករងគ្រោះទីពីរ!»
ដោយង៉េមង៉ាម មិនអស់ចិត្ត​ កំលោះមានសំណួរច្រើន​ណាស់ក្នុងគំនិត​ទោះជាមាត់នៅហាក់គាំងៗ៖
«ហេតុ….ហេតុអី?!»
បុរសចំណាស់​អង្គុយចុះប៉ុកមកលើកៅអី​ ដែល​គេតែង​ប្រើសម្រាប់អង្គុយសរសេរសៀវភៅ​តែម្នាក់ឯងរាល់ៗយប់។ ពេលនេះ គាត់បំបែរខ្លួនមកតទល់នឹង​យុវបុរសយើង ព្រមជាមួយទឹកមុខមធ្យ័ត ខំប្រឹងលួងលោម​ពន្យល់នាយ៖
«លោកគ្រូ ​ប្រហែលជាប៉ះបណ្តាសារគេ! លោកគ្រូបាន​​មកជជីកសួរឬសគល់នូវរឿងរ៉ាវចាស់! ​ឬមួយ​ក៏លោកគ្រូបាន​និយាយស្អីមួយជាមួយ​អ្នកណាម្នាក់ទាកទងនឹងឈ្មោះខ្មោចស្រី…..!»
«លោកនេះ គ្មានខ្មោចទេពូ!»គេថាកាត់ទាំងច្របូកច្របល់ក្នុងចិត្ត​។
មិនដឹងថា ជនចំណាស់ម្នាក់នេះ វេលា​នេះ កំពុង​តេ​មាន​ចេតនាបន្លាចខ្លួន ​ឬខំប្រទាញ​ខ្លួន ​ឱ្យចូលជ្រៅទៅក្នុងជំនឿម៉ៃស្មាន​បុរាណ​ហួសហេតុផ្កាប់មុខ​របស់ក្រុមគាត់ ​តែ​ប្រថ្នាយើង ពិតជា​កំពុងទើសទាល់ចិត្ត ថែម​ទាំងមិនយល់ស្របដាច់ខាតហើយ។
គេមិនយល់ស្របចំពោះរឿងថា​«បងឆោមឆ្លាប់ព្រោះពាក់អាវសូត្រមួយនោះ»​ថែមទាំងមិនយល់ស្របផងដែរ នូវ​ហេតុផល​អ្នកបញ្ជាន់រូបនាភូមិផ្សេង ដែលមកអះអាងថា គោលដៅរបស់ខ្មោច​តាមពិតជា «អ្នកនិពន្ធម្ចាស់អាវ»។
រឿង តួស្រីក្នុងរឿងព្រេង​(ពេជ្រ​ បណ្ឌិត) ភាគទី២
«មានតែដើមឈើទាលចាស់គ្រឹកមួយ…ស្ងួតច្រឺង…គ្មានស្លឹក គ្មានត្រួយគ្មានអីទាំងអស់! » ប្តីបន្ថែមបន្តពីវាចាភរិយា​។
ថាចប់ ពួកគាត់បែរចែកផ្លូវទៅធ្វើចាប់ធុងទឹក ចាប់ចបបង្គី ចាប់ផ្តើមធ្វើការងារប្រចាំថ្ងៃ លែងរវល់នឹងកំលោះ​យើងព្រោះខ្លាច​រងសំណួរ​ច្រើនទៀត​ដែលពួកគាត់មិនចង់ឆ្លើយ។
រហូតដល់ពេលយប់ព្រលប់ឡើង ជាវេលាដែលយុវកំលោះវិលមកងូតទឹក​និងចូលសម្រាក។ ប្រុស​អង្គុយ​សរសេរកំណត់ហេតុមួយចំនួន ចងក្រងទុក​នូវបណ្តាសកម្មភាព​ក៏ដូចជាដំណឹង​នានារឿងអ្វីៗដែលគេបានជួបក្នុងថ្ងៃនេះ ។
«រហូតដល់ខ្ញុំរកឃើញសាក្សីណាម្នាក់ ដែលព្រមនិយាយច្បាស់លាស់មិនលាក់លៀម ខ្ញុំនឹងសរសេរសៀវភៅនេះឡើង ជាមួយ​អំណះអំណាងប្រភពច្បាស់លាស់! ហើយតទៅ គ្រប់គ្នានឹងមករស់នៅតំបន់ដ៏ស្រស់ប្រផូនេះ ប្រកបដោយដីមានជីវជាតិ! ពួកគេ នឹងលែងជឿនូវពាក្យចចាមអារ៉ាមចាស់ៗដែលជាការ បង្អាក់នូវឱកាសអភិវឌ្ឍនៅទីនេះ!»
ដោយក្តីហត់នឿយក្រោមបរិយាកាសត្រជាក់ស្រឹប គេចាប់ផ្តើមលង់លក់ភាំងទៅលើតុ ជាមួយនឹងសីតុណ្ហភាពដ៏ទាប​កម្ររកមាន។
ដូចគ្នាបេះបិទទៅនឹងតំបន់ដីខ្ពង់រាប​មណ្ឌលគិរីដែលអ្នកនិពន្ធធ្លាប់​ចូលចិត្ត​ទៅសម្រាកលម្ហែរសរសេររឿង ពេលនេះគេ មានអារម្មណ៍ថារងាណាស់ ត្រជាក់ឡើងៗរកតែស្រមៃថាក្រោកស្រវាភួយក៏ក្រោកមិនរួច ​រហូតដល់សំឡេងច្រៀងមួយបានដាស់គេឲ្យភ្ញាក់មកទាន់ហន់មមីងមមាំង គឺជាបទចម្រៀងដដែលកាលពីម្សិល។
អ្នកនិពន្ធកំលោះរបស់យើងមមីភ្នែក ស្វាងចេញពី​ក្តីលង់លក់ពិនិត្យ​យឺតៗឃើញសៀវភៅរបស់ខ្លួននៅបើកចំកន្លែងដដែល។ ងាកទៅពិនិត្យ​ទាំងពាក់កណ្តាល​មមើ គេឃើញ​បង្អួចសំណាញ់ក៏មិនបានបិទកញ្ចក់ពីក្រៅមួយជាន់ទៀតទេ ដូច្នេះហើយបានជាអាចឮសំនៀងលន្លោចមកបាន​បែបនេះ?
រេភ្នែកមកវិញ ដៃចុចទូរសព្ទមើលម៉ោង។ ម៉ោង១គត់…..ទៀងណាស់ទេតើនៀក?
ប៉ុន្តែ​តើអ្នកណាច្រៀង?
អាកាសធាតុកាន់តែបោល​ចុះស្រឹបៗ ដូចជាមានអ្នកណាម្នាក់ពោរពេញទៅដោយភាពត្រជាក់កំពុងតែឱបគេពីក្រោយខ្នង។ អ្នកនិពន្ធញីភ្នែក លើកដបទឹកសុទ្ធមកមួលបើក​ក្រេប​បង្កើតដើម្បីបង្កើតជាតិសើមនៅក្នុងរាងកាយ តែត្រជាក់ពេកលេបមិនបានច្រើនទេ។
ពេល​ដែលខំផ្ទៀងស្ដាប់បទចម្រៀងសារជាថ្មី គ្រប់យ៉ាង​បានស្ងាត់សូន្យឈឹងវិញ​មិនមានបន្សល់ដានអ្វីទាំងអស់។
គេក៏បានក្រោកដើរទៅក្បែរបង្អួច ដែល​អាចសម្លឹងទៅក្រៅឃើញ​អង្រឹងរបស់បងឆោមនៅកន្លែងនោះដដែល។ ពីចម្ងាយនេះទៅ​អង្រឹងមាន​មនុស្ស​ប៉ុន្តែ​មិនបានយោល​ទេ វា​នៅស្ងៀមមានន័យថាគាត់បានសម្រាន្តលក់ស្កប់ស្កល់ហើយមិនសមណាបើកទ្វារចេញទៅរំខានគាត់ទៀតនោះទេ។
គេបែរខ្នង វិល​មកក្នុងបន្ទប់វិញគិត​ថា ឡើងទៅលើគ្រែដណ្ដប់ភួយគេងបន្ត ចាំភ្លឺចាំគិតទៀត។ ស្រាប់តែប្រភពពន្លឺមួយនៅចុងកន្ទុយភ្នែក បានទាញអារម្មណ៍ប្រាថ្នាត្រឡប់មកវិញ។
គេ​ផ្អៀងក​នៅក្បែរបង្អួចសម្លឹងចេញទៅក្រៅសម្តៅប្រភពពន្លឺ។
ប្រភពនេះ អាចស្មានបានថា​ចោលមក​ពីទិស​ខាងជើង នឹង​ប្រហែលជានៅឆ្ងាយពីទីនេះខ្លាំងគួរសម​ ព្រោះថា នេះគឺជាតំបន់វាលដែលគ្មានអ្វីនៅពាំងចំពោះមុខទេ ។
សូម្បីតែផ្ទះយាមរបស់ក្រុមសន្តិសុខឃុំឃើញនៅផ្លូវចូលភូមិ ប៉ុន្តែគិតថា គ្មានអ្នកណានៅឡើយ ពីព្រោះ គេធ្លាប់ចុះទៅរកកន្លែងបត់ជើងប៉ុន្តែសូម្បីពាងរីងរៃអស់រកទឹកស្អាតមួយតំណក់គ្មាន​ផងតើនឹង​មាន​មនុស្សឯណា​ស្នាក់នៅបាន?
ចុះតើ នោះគឺជាពន្លឺអ្វី អ្នកណាដើរឆ្លុះកង្កែបឬមួយក៏ដើរធ្វើអ្វីក្នុងភូមិនេះ?
គេបែរក្រោយរមពៃរកអាវក្រៅចង់លើកយកតាមខ្លួនដែលបម្រុងថានឹងលក់ដករនុកចេញទៅមើល ស្រាប់តែសំឡេងខ្ជោលដាក់គ្រាប់ភ្លៀងធ្លាក់មកឥតរំពឹង។
សួន​ខាងក្រៅជោគជាំ​ទៅដោយព្រះភិរុណ​គំហុក​ធ្លាក់ ចំណែក​អំពូលសូឡាម្តងភ្លឺម្តងលោតងងឹត។
អាកាសធាតុហាក់មិនសមទំនងសោះ។ គេថយមកវិញលែងគិតចង់ចាកចេញ ទាញ​បិទកញ្ចក់ពីក្រៅ​មួយជាន់ទៀត តែ​នៅបន្ត​ដំអក់ក្បែរបង្អួច ដើម្បីពិនិត្យទិដ្ឋភាព ខាងក្រៅ។
ពន្លឺនោះបាន​រលប់បាត់ទៅហើយ​ ក្រោមសម្ពាធបរិយាកាសនៃព្រះភិរុណកណ្តាល។ អ្នកនិពន្ធដឹងថា​ ភូមិដ៏ស្ងាត់នេះ មិនមានមនុស្ស​បង្ហាញខ្លួននៅពេល​ថ្ងៃ​តែពេលយប់មាន​ពន្លឺនិងបទចម្រៀង​ប្រាកដណាស់មាន​ហេតុផល​ពីក្រោយ​នេះ។
អ្វីមួយកើតឡើងក្នុងចិត្តរបស់គេ «អ្នកណាទៅកំពុងលេងសើចជាមួយយើងដែលជាមនុស្សចំណូលថ្មី? »គេអង្គុយ​ចុះយឺតៗ​តែចាប់សរសេរញាប់ស្មេរទុកទៅក្នុងកំណត់ហេតុទូរសព្ទ« ខ្ញុំមិនជឿថា លោកនេះ​មាន​ខ្មោចទេ! ពីរយប់ហើយ ខ្ញុំឮសំឡេងមនុស្សច្រៀង! លើកទីបី​ខ្ញុំនឹងរកមនុស្ស​នោះ ដល់តែឃើញ  !»។ មនុស្ស​ស្រី​ឈ្មោះកេសនា ក្នុងពាក្យចចាមអារាមចាស់រាប់រយឆ្នាំ នៅតែ​មានឥទ្ធិពលមកលើផ្នត់គំនិតមនុស្ស​តំបន់នេះ រហូតដល់គ្រប់គ្នាដែលកំពុងទ័លក្រ​ សុខចិត្ត​​ទុកចោល​ដីធ្លី​វាលភក់ដ៏មាន​អំណោយទានកសិកម្ម?
« ប៉ុន្តែ…បងសុំណ៎ា! កណ្តាលអធ្រាត្រ​អ៊ីចឹងកុំនិយាយ!កុំនិយាយអីលោកគ្រូ!»
អាការៈបងឆោម​កាលពីយប់ម្សិល​ក៏គួរឱ្យហួសចិត្ត​ដូចគ្នាដែរ។ គិតហើយអ្នកនិពន្ធប្តូរដៃទៅរកបណ្តាញសង្គម។ ប្រាថ្នាចាប់ផ្តើមសរសេរប៉ុន្មាន​ឃ្លាជូនអ្នកគាំទ្រខ្លួន​ទាំងរំលង​អធ្រាត្រនៅលើទំព័រហ្វេសប៊ុកផ្លូវការថា៖
«តួស្រីក្នុងរឿងព្រេង» ចេញផ្សាយឆាប់ឆាប់នេះហើយ!
អ្នកទុកចិត្តគេជាច្រើន ដែលជាអ្នកអានដ៏ស្និទ្ធស្នាលតាមមក​ដោយ​ស្មោះស្ម័គ្រនៅមិនទាន់គេងមែន។ ​ពួក​បានឲ្យមេដៃនិងបេះដូង ជាសញ្ញាទុកចិត្ត ដោយសារអ្នកនិពន្ធ ណាំង-ប្រាថ្នា គឺជាស្មេរដែលមិនសរសេរអ្វីៗផ្តេកផ្តួល​ទៅតាមពាក្យចចាមអារ៉ាមគ្មានប្រភពច្បាស់លាស់នោះឡើយ។ គេមានលទ្ធផលសំណេរជាច្រើន​ដែលបានប្រើប្រាស់ការស្រាវជ្រាវសឹងថាច្រើនជាងរយៈពេលដែលគេប្រើប្រាស់សម្រាប់តាក់តែងនិពន្ធសាច់រឿងនោះទៅទៀត។
សុភាពបុរស ថយទៅរកទីដំណេករបស់ខ្លួន ដើម្បីបង្កើនកម្លាំងជំនៈភាពហត់នឿយពេញមួយថ្ងៃដោយការដណ្ដប់ភួយក្រាស់ឃ្មឹកហើយលង់លក់រហូតដល់ភ្លឺព្រលឹមស្រាងៗកាលណាបងលៀងមកដាស់គោះទ្វារដូចពីម្សិលដែរ។
ប៉ុន្តែលើកនេះមិនមែនបបរទៀតទេ គឺជាបាយឆាពេញចាន​តែម្ដង។ កាហ្វេរបស់គាត់នៅតែមានក្លិនឈ្ងុយឆ្ងាញ់ក្រអូបសាយភាយ សូម្បីតែអ្នកនិពន្ធយើងមិនទាន់លុបមុខមាត់ក៏អាចស្វាងវិញបាននិមិត្តបានស្រង់។
« បង! យប់មិញខ្ញុំឮសូរមនុស្សច្រៀង!»
«មនុស្សឯណាមកច្រៀង? ភូមិនេះស្ងាត់ណាស់ លោកគ្រូលេងសើចជាមួយបងហ្មែន?»
«ចឹងបានខ្ញុំប្រាប់បង!»
« ស្រីឬក៏ប្រុស?!»
«ជាសំឡេងមនុស្សស្រី!»
«អ្ហូយ! ច្រៀងបទអីទៅហីក៏គេច្រៀងខារ៉ាអូខេឮពាក្យមកពីភូមិផ្សេងដឹង?»
ស្ត្រីរូបនេះបន្តសួរ​ជាមួយទឹកមុខដូចជាបរិសុទ្ធមិនដឹងរឿងអីទាំងអស់។ ទំនងថាបើសិនជាមានអ្នកលេងល្បិចប្រាកដជាមិនមែនអ្នកលើកម្ហូបម្នាក់នេះឡើយ។
«អត់អីទេបងស្រី! ជួនកាលខ្ញុំយល់សប្តិផងក៏ថាបាន!  ត្រូវហើយ! នៅឆ្ងាយណាស់បានមានផ្ទះភូមិ! បើទោះជាច្រៀងការ៉ាអូខេក៏អត់ឮដល់ដីប៉ុណ្ណឹងដែរ! »
គាត់ញញឹម​ធូរចិត្ត​វិញព្រមជាមួយវាចាតប៖
«មែនតើ! ហើយចុះយប់មិញនៅសរសេរដល់ថ្មើរម៉ាន?»
«ពុំបានសរសេរច្រើនណាស់ណាទេ​រវល់ត្រជាក់ពេក​ឆាប់ងងុយ!»
«ចា៎សធ្លាក់ត្រជាក់ចម្លែក មានភ្លៀងកក់ខែទៀត! លោកគ្រូចង់ទៅចម្ការទៀតទេ? »
នៅពីក្រោយខ្នងគាត់ អ្នកនិពន្ធបានសម្លឹងហួសទៅឃើញបងឆើតកំពុងតែកាន់ចបដើររ៉ុយចេញក្រៅពីរបង។
«ទៅចម្ការខ្ញុំនឹងទៅតាមក្រោយ! ខ្ញុំស្គាល់ផ្លូវហើយ!»
«ចុះលោកគ្រូបានអីជិះ? អូ អ៊ីចេះណា៎ នៅជិតផ្ទះបាយមានកង់ចាស់មួយ បើសិនជាលោកគ្រូជិះអាចយកបានអត់មានដាក់ចាក់សោរអីទេ!»
«បាទ!»
ស្ត្រីចាកចេញ។ ពេញមួយថ្ងៃនេះ​ យុវកំលោះ ចាប់ផ្តើមបន្តពិនិត្យ​គ្រប់យ៉ាងទុកជាទុន សម្រាប់យកមក​សម្រាយអធិប្បាយអំពីភូមិនេះ។ មិនថា​ដើមរុក្ខជាតិប្រភេទអ្វី សណ្ឋានដី លំហូរទឹក កម្លាំងខ្យល់ គឺ​សរសេរទុកទាំងអស់។
ប្រលោមលោកថ្មីនឹងបង្ហាញពណ៌សម្បុរ ទេសកាលនានានៃតំបន់ភូមិករមួយនេះ​ពិតៗ។
ព្រលប់មកដល់គេ​ញញឹមហើយហាត់ប្រាណ បន្ទាប់មកងូតទឹកស្រូបស្រង់ម្នាក់ឯង រួចអង្គុយស្រាវជ្រាវនិងសរសេរទៀត។ យប់កាន់តែជ្រៅកាលណា យុវបុរស​ធ្វើជាដួលខ្ពោកប្រះដេកទ្រោបទៅលើតុ ។ ពាក្យចាស់លោកថា មនុស្សមិនដេកឬធ្វើពុតជាដេគឺដាស់មិនភ្ញាក់នោះទេ ។
គេគិតឃើញដល់ពាក្យនេះហើយ ប្រាថ្នាញញឹមម្នាក់ឯង។ ចិន្តា​ដែល​ប្រាថ្នាទទូចចង់ដឹងអាថ៌កំបាំងនៃសូរសំឡេងចម្រៀងបុរាណមួយនោះ យូរទៅៗឮសូរតែសំឡេងខ្យល់ និងស្លឹកឈើនៅខាងក្រៅ សំឡេងគ្រហឹមរបស់បងឆោម សឹងឱ្យខ្លួនឯងនេះងោកមែនទែន​បាន។
ចុងក្រោយសំឡេងគ្រហឹមក៏បាត់ទៀត បានន័យថាបងឆោម​និងប្រពន្ធលង់លក់ទៅហើយ។
ហេតុអីគ្មានឮនរណាម្នាក់ច្រៀងអ្វីឡើងមក ដូចកាលពីពីរយប់មុន?
ទាំងនោះជាសុបិនពិតប្រាកដមែន? បើជាសុបិនហេតុអីកើតឡើង​ដល់ទៅពីរយប់បន្តគ្នា?
សុបិនដដែលៗ?  មិនសមទេ!
គេបន្តសំងំប្រាប់កម្លាំងងោក​របស់ខ្លួនឯងថា អូខេ!មិនអីទេ! ខ្ញុំអាចចាំបានបន្តិចទៀត ដើម្បីកំដរនាងមកច្រៀង​ ស្រាប់តែភ្លាមៗនោះសំឡេងបទចម្រៀងពិតជាលាន់ឮមកតាមខ្យល់។
អ្នកនិពន្ធបើកភ្នែកខ្វាក……មិនបាច់ផ្ទៀងច្រើនទេ ឮមកពិតណាស់។ នៅក្បែរដៃ រកអ្វីចាប់មិនទាន់ មាន​តែ​អាវហូលដ៏ស្រស់ស្អាត ម្ល៉ោះហើយទាញមកតាម​ ដៃម្ខាងទៀត​ស្រវារកទូរសព្ទមកស៊កក្នុងហោប៉ៅ រួចចាប់ពិលមកថ្នមៗ។
មកក្រៅ​ពិតជា​មិនឃើញ​អង្រឹងបងឆោមទៀតសោះ។
ថ្ងៃនេះ មេឃងងឹតជាងសព្វមួយដង បងឆោមគេងស្រម៉ុកខុរនៅក្នុងផ្ទះបាយ ប្រហែលខ្លាចភ្លៀងទទឹកដូចយប់មិញដឹង?
អ្នកសេ្មរ​រំលៀកខ្លួនឯងចាកចេញទៅរហូតដល់របងផ្ទះសំណាក់  ដែលគេបានចងចាំ​ចំណាំផ្លូវយ៉ាងល្អិតមិនចាំបាច់បើកពិល ។
ក្រោមពន្លឺព្រះចន្ទដ៏ខ្សោយ ប្រភពសំឡេងលាន់មកហាក់កៀកឡើងៗ និងបញ្ចេញ​ទិសដៅ​ ដ៏ទាក់ចិត្ដគឺតំបន់ ដើមស្រឡៅ និងវាលភក់មួយនោះ។
«នៅរាត្រីនេះ ​ជាមួយ​អាវហូលមួយនេះ ម៉ោង​​ថ្មើរណេះទៀត​ យើង​នឹងបានរូបថតមួយទំព័រ ដែលនឹងក្លាយជាទំព័រសំខាន់បំផុតមួយ នៅក្នុងសៀវភៅថ្មី ! បង្ហាញ​ថាអ្នកនិពន្ធពិ​តជាបានទៅដល់តំបន់នោះទាំងកណ្តាលរាត្រីកាល!»
គេគិតទាំងញញឹមហើយអ្នកនិពន្ធបោះជំហានមួយៗសំដៅទៅ។
មិនត្រឹមតែសំឡេង គឺពន្លឺដែលគេបានឃើញកាលពីយប់មិញនៅភាគខាងជើងភូមិ ចាប់ផ្តើម​លេចឡើងជាថ្មី។
ទីនោះប្រាកដណាស់គឺជាតំបន់ដើមឈើទាលដែលជា ម្ចាស់កន្លែងមាន​រឿង​តំណាលដ៏គួរឲ្យព្រឺព្រួចហើយឥឡូវនេះគេកំពុងតែដើរសំដៅទៅ។
«បើធ្វើអ្នកនិពន្ធមិនទៅដល់ប្រភព អ្នកអានគង់តែ​ពិបាកជឿ និងម្តេចមាន​អារ​ម្មណ៍ព្រឺព្រួចបានទៅ ?!»
គេគិតហើយ រួសរាន់ដើរទៅមុខទៀតញាប់ស្មេរ ទាំងមានមោទនភាពជាមួយនឹងស្បែកជើងផ្ទាត់សដែល​ធម្មតា​បងឆោម​ទុកឱ្យភ្ញៀវប្រើក្នុងបន្ទប់ ។
ក្រោមពន្លឺពិលបំភ្លឺរាលដាលមួយរង្វង់ធំ អ្នកនិពន្ធហាក់មិនមានការភ័យខ្លាចអ្វីទាំងអស់ សំខាន់ សព្ទសំឡេងគឺជាមនុស្សស្រីថែមពីរោះលន្លោច​ទៀត ដូច្នេះអ្នកច្រៀងលេងម្នាក់នេះគ្មាន​អ្វីគម្រាម​កំហែង​គួរឲ្យភ័យ​បារម្ភទាំងអស់។
អាចថាជាស្រីស្អាតផងក៏ថាបាន !
ដោយសារដើរយូរទៅត្រជាក់ឡើង អ្នកនិពន្ធចាប់ផ្ដើមរត់តែម្តង។
បាន​មួយសន្ទុះ ពន្លឺភ្លើងកាន់តែមកច្បាស់កៀកឡើងៗ ធ្វើឲ្យគេជឿថា នោះប្រាកដជាពន្លឺភ្លើងគប់ដែលអ្នកភូមិដុត ពីទីនេះទៅយុវបុរស​អាចមើលឃើញច្បាស់ ចុះទម្រាំនៅក្បែរ តើភ្លឺច្រាលយ៉ាងណាទៅ?
ពិតប្រាកដណាស់ នៅក្បែរវាលភក់ដែលបន្សល់នូវផ្ទាំងថ្មភ្នំធំមួយ នារីម្នាក់កំពុងតែអង្គុយបែរខ្នង។
អ្នកនិពន្ធបន្ថយល្បឿនរួច​ឈប់ជើងទាំងស្រុង ពេលឃើញនាង។
មើលពីក្រោយទាំង​ភើតពោះស្រៀវជើង​ អ្នកឃើញសក់បក់រវិចៗក្រោមកម្លាំងខ្យល់។ កេសារបស់នាងវែងសឹងហួសចង្កេះ និង​ហិចហើរចុះឡើង។
ទៅតាមកម្លាំងខ្យល់។ សំពត់នាងវែងហើយស្ដើងល្វត់ ប្រៀប​ប្រដូចបាន​ទៅនឹងសភាពពណ៌នាអំពី​នារីក្នុងរឿងបុរាណដែលស្លៀកស្បៃ ដូច្នោះដែរ។
« បើនេះជាខ្មោចលង ប្រាកដជាខ្មោចដែលស្អាតបំផុតហើយ !»
អ្នកនិពន្ធគិតព្រើលឡើងតាមសភាវៈកំលោះ​របស់ខ្លួន  ពីព្រោះថាមើលត្រង់ណាក៏នៅតែឃើញ ដៃជើងរបស់នាងសោះខ្មោចពីណាមក?
ចុះហេតុអ្វីកណ្តាលយប់​ ឡើងមកអង្គុយម្នាក់ឯងលើថ្មភ្នំ ស្រែកច្រៀងចម្រៀង​លន្លង់លន្លោចយ៉ាងពីរោះជ្រាលជ្រៅដល់ក្នុងបេះដូង ចងភ្លើងគប់ដោយសងខាង បរិយាកាសមើលតែក្នុងគំនូរ?
«យើងចង់អង្គុយក្បែរមនុស្សស្រីម្នាក់នេះ ជាមួយអាវសូត្រ​មួយនេះ ភ្លើងគប់សងខាងដូច្នេះហើយថតរូបផ្ដិតផ្ញើទៅកាន់មិត្តអ្នកអានរបស់យើងដើម្បីជម្រាប​ប្រាប់ថា នេះគឺជាអ្វីដែលកើតឡើងពិតៗ នៅក្នុងភូមិ​មួយ​ពួកគេ​ធ្លាប់តែឮហើយភ័យខ្លាច!»
ចិត្តរបស់ប្រាថ្នា គឺគេ​ជាអ្នកសរសេររឿងខ្មោចដែលមិនចេះខ្លាចខ្មោចទេនៅក្នុងជាតិនេះ។ តើបងឆោមនិងប្រុសៗដទៃទៀតដែលនៅក្បែរៗភូមិនេះ ពិតជា​ត្រូវបានបោកប្រាស់ដោយរឿងនិទានកាលពីរាប់រយឆ្នាំមុនហើយភ័យខ្លាចពេក ដល់ថ្នាក់គ្មានសំណាងបានជួបនាងដូចជាកវី​ខ្ញុំនេះ?
គិតហើយគេចាប់ផ្តើមលើកទូរសព្ទមកចុចផ្តិតយក​គ្រប់យ៉ាង​ទុកតាមចំណង់។  ពិតណាស់រូបរាងរបស់នាងពីចម្ងាយត្រូវមកជាប់ក្នុងទូរសព្ទអេក្រង់ភ្លឺទែង ខ្មោចឯណានឹងថតជាប់បានដូច្នេះទៅ?
« អ្នកណាគេ!»
បុរសហារសួរ​តិចៗ ថ្នមៗ​ជាមួយ​ស្នាម​ញញឹម ស្រាប់តែសូរសំនៀងរលត់ផុតទៅសូន្យ មនុស្សស្រីឈរលើផ្ទាំងថ្មបែរមកក្រោយខ្វាច់។
« ខ្ញុំឈ្មោះប្រាថ្នា! ជាអ្នកចំណូលថ្មី! ទើបនឹង​មកសម្រាក​លម្ហែនៅភូមិនេះ!»
គេចចារ​ផ្តល់ដំណឹង​តាមបែបជាសុភាពបុរសដែលមានទំនុកចិត្ត។ ការ​និយាយដោយជឿជាក់ថាសំឡេងរបស់ខ្លួនពិតជាបង្ហាញជំនួសមុន​ នូវរូបរាងសង្ហាររបស់ខ្លួន ក៏ជាសារបញ្ជូនទៅស្រីស្អាតនូវវិធី​ទាក់ទងដ៏រួសរាយមួយ​ដូច្នេះហើយស្រីក្រមុំដែលបែរក្រោយមកនេះមិនរុញរាក្នុងការសម្លឹង​ប្រឈមនឹងអ្នកនិពន្ធ​យើងវិញឡើយ។
នាងពិតជា ក្មេងជាងអ្វីដែលគេគិតទុក។
ក្រោមពន្លឺភ្លើងគប់ភ្លឺចិញ្ចាចចិញ្ចែង គេមិនពិបាកក្នុងការឃើញមុខរបស់នាងនោះទេ ។ តូចនាងនៅឈរធ្មឹង មិនមាត់មិនក​អ្វីនៅឡើយ ប៉ុន្តែកែវភ្នែករបស់នាងពិតជាភ្លឺថ្លាបង្ហាញចេញនូវសំណួរ ជាច្រើនឃ្លាទាំងគ្មានសំឡេង។
«កុំភ័យអី! ខ្ញុំស្នាក់នៅផ្ទះបារាំង! ស្គាល់ទេ?!»
នាងចាប់ផ្ដើមញញឹម ប្រហែលជានាងស្គាល់ពូម្នាក់ឈ្មោះឆោមនោះ ឬក៏នាងស្គាល់ទាំងផ្ទះបារាំងនោះផង ឬមួយក៏នាងមិនស្គាល់អីទាំងអស់ ប៉ុន្តែនាងចូលចិត្តយើង?
អ្នកនិពន្ធគិតទាំង​ញញឹមតបមិនឈប់ទេ។
យប់នោះពួកគេចាប់ផ្តើមសាងសងគ្នាស្និទស្នាល។ អ្នកនិពន្ធដឹងថា នារីនោះមាន​ឈ្មោះថាកេសនា​។
« សូម្បីតែឈ្មោះ កេសនា​នេះខ្ញុំនិយាយ ក៏អ្នកនៅផ្ទះសំណាកមិនឲ្យខ្ញុំនិយាយផងទម្រាំឡើយ មានស្រីស្អាតម្នាក់បង្ហាញខ្លួនកណ្ដាលអធ្រាត្រហើយឈ្មោះដូច្នេះ!»
«ចុះបងខ្លាចដែរទេ?!»
« ខ្លាចអីទៅ? »
«គឺ…. សំដៅ​លើ​រឿងនិទាន និងឈ្មោះមនុស្សស្រីក្នុងរឿងព្រេងប្រចាំទីនេះ មានឈ្មោះដូចជាខ្ញុំដែរ​!»
«ចង់ថា នេះជារឿងខ្មោចមែនទេ?!»
« អ្នកខ្លះគេគិតថាអ៊ីចឹង! អ្នកខ្លះគេគិតថា គាត់គឺជាវិញ្ញាណតែ….»
«តែអីទៅ?….»
«ខ្ញុំវិញមិនជឿសោះ ព្រោះមកណេះ រាល់យប់មិនដែលឃើញអីផង!»
ដូច្នេះហើយនាងប្រាកដជាមនុស្ស​ម្នាក់ មានការសិក្សាអប់រំល្អ បើយោងតាមសម្តីសម្តៅនិងទស្សនៈរបស់នាង ។ ប្រាថ្នាយល់ដូច្នេះក៏សួរនាងវិញ៖
«កេសនា​បានរស់នៅភូមិនេះយូរហើយ?!»
«ខ្ញុំនៅភូមិក្បែរនេះ! ក្បែរមាត់ព្រែកនោះ»
«ឪពុកម្ដាយធ្វើចម្ការឬធ្វើស្រែ ?!»
«ខ្ញុំមានតែពុកទេ! គាត់ធ្វើចម្ការ! ធ្វើឲ្យគេ! យើងគ្មានចម្ការខ្លួនឯងទេ!»
«ចុះដីនេះ ? ​ដីវាលនេះទំនេរ ​រហូតដល់អ្នកស្រុកមិនហ៊ាន​ដើរកាត់ផង ​កុំថាឡើយមានម្ចាស់ពិតទេ?!»
គេថាហើយងើបមុខសម្លឹងដើមស្រឡៅដែលមាន​តែមែកគ្មានស្លឹកនោះផង។
ភក់ល្បប់ជុំវិញវាលនេះស្ងួតកកដោយសារថ្ងៃក្តៅ អស់ហើយ។
«យើងនៅរៀនទេឬធ្វើចម្ការដែរ?»
«ខ្ញុំប្រឡងបាក់ឌុបឆ្នាំនេះហើយ!»
«ល្អណាស់! បងអបអរសាទរផង! ហើយខំរៀនណា! បើប្រលងជាប់ បងនឹងផ្ញើរង្វាន់មួយជូន! »
នាង​ហាក់រីករាយ នឹងពាក្យរង្វាន់ក៏សួរមកវិញភ្លាម៖
«រង្វាន់អីទៅ?»
«គឺសៀវភៅមួយក្បាល! ចង់អានទេ?!»
«ចង់អានខ្លាំងណាស់! ចង់អានសៀវភៅជាខ្លាំង ប៉ុន្តែគ្មានលុយទិញហើយមិនដឹងត្រូវទិញនៅឯណាទៀត ឃើញគេផុសច្រើនណាស់តាម​ហ្វេសប៊ុក! »
ប្រាថ្នាសម្លឹងនាងដោយ​ពន្លឺ​ចិញ្ចាច ក្នុងភ្នែកទាំងសងខាង។ ចិត្ត​គេអស់សំណើចខ្លាំង។  បើនាងជាខ្មោច នាងស្គាល់ហ្វេសប៊ុកទេ?
ភិនភាគនារីវ័យជំទង់ដ៏ស្រស់ប្រផូ ម្នាក់នេះបញ្ជាក់ថា ​នាងពិតជានារីខ្មែរកូនអ្នកចម្ការ​ដ៏ស្រស់ស្អាត ដែលមិនមានមនុស្ស​ច្រើនទេ​បានឃើញនាង ពុំនោះគេ​ច្បាស់ជាឮបងឆោមប្រាប់។
«សៀវភៅចំណងជើងថាតួស្រីក្នុងរឿងព្រេង!» គេបន្លឺឡើងតិចៗតបនឹង​កែវភ្នែក​រង់ចាំចម្លើយរបស់ស្រីល្អ។
« តួស្រីក្នុងរឿងព្រេង រឿងព្រេងណាមួយទៅ?!»
«គឺរឿងព្រេងប្រចាំភូមិនេះ! នារីទាសករម្នាក់ឈ្មោះកេសនា!»
នាងទម្លាក់ទឹកមុខ ។ សភាពកេសនា​មិនមែនភ័យខ្លាច ដូចរបៀបដែលបងឆោមបង្ហាញកាលពីយប់ដំបូងនៅឯផ្ទះបារាំងនោះទេ ប៉ុន្តែនាងហាក់ដូចជាក្រៀមក្រំ ច្រើនជាង។
ប្រាថ្នាយល់ពីអារម្មណ៍ក្រៀមក្រំរបស់នារីម្នាក់នេះ គេនិយាយដាក់ជាសំណួរបន្ថែមឡើងស្របទៅតាមគំនិត​ចង់សាក​ ចង់ស្ទង់​ក្នុងនាមជាអ្នកនិពន្ធ៖
«ធ្លាប់ឮទេ? ចេះខ្លាចខ្លះអត់?!»
«ធ្លាប់ឮ ប៉ុន្តែមិនខ្លាចទេបែរ មានចិត្តអាណិត ! មានចិត្តសោកស្ដាយ!»
«….អ៊ីចឹង ជឿថា នោះគឺជារឿងមានកើតឡើង​ពិតៗមែន? គឺ….រឿងថា ទាសករកម្សត់ម្នាក់នោះ….!»
នាង​ដូចមិនចង់ឱ្យគេ​រំឮកបានជានិយាយកាត់ភ្លាមៗ៖
«ខ្ញុំមិនដឹងទេ! ប៉ុន្តែ….ពាក្យចចាមអារ៉ាម ឬរឿងនិទានតគ្នាមក តែងតែមានការពិតច្រើនភាគ​រយណាស់  !»
«និយាយដូចជាអ្នកនិពន្ធ!»
«និយាយក្នុងនាមមិត្តភក្តិអ្នកនិពន្ធ!»
នាងឆ្លើយមកផ្ទួន ធ្វើឱ្យបុរសរកពាក្យ​ឆ្លើយលែងឃើញ​ក៏សើចស្ញាញ​សប្បាយចិត្ត​ដោយមិនដឹងខ្លួន។
ពិតណាស់ គេ​ជាមនុស្សលង់សម្រស់ស្រីស្អាតដូចមនុស្សប្រុស​ភាគច្រើន​ដែរ ប៉ុន្តែប្រាថ្នា​មិនដែលមានចេតនាធ្វើបាបមនុស្ស​ស្រី​ឬកេងចំណេញ ​គិត​មាក់ងាយអ្នកណាម្នាក់ទៅ​ក្នុងផ្លូវតណ្ហាឬស្នេហានោះឡើយ។ គេ​មានភាពស្មោះត្រង់ចំពោះវត្ថុសក្ដិសិទ្ធិទាំងអស់នៅក្នុងលោកនេះ និងមានភាពស្មោះត្រង់ចំពោះខ្លួនឯង ដូច្នេះហើយមនុស្ស​ដូចគេ​យាត្រាទៅណា ដើរហើរដល់កន្លែងណា តែង​ជឿលើភាពស្មោះត្រង់បរិសុទ្ធនិងគុណធម៌​ខ្លួនឯង។
គេចង់រាប់អានគ្នា ហើយពាក្យថា«មិត្តភក្តិអ្នកនិពន្ធ»ពិតជាឆ្លាក់ឈឹបភ្លាមៗក្នុងបេះដូងរបស់គេ។
«បើអាច ឬខ្ញុំមានលទ្ធភាព ខ្ញុំចង់បាន​គេធ្វើជាប្រពន្ធ នាំគេចាកចេញពីភូមិនេះ ឬមួយក៏កំដរគេម្ដងម្កាលមកអង្គុយច្រៀងនៅទីរហោស្ថាននេះ ជាមនុស្សដែលមានចិត្តស្ងប់ស្ងាត់ដូចគ្នា! ស្នេហានេះ ភ្លើងចំបើង?អូទេ! វាមិនមែនជាស្នេហាទេ គ្រាន់តែជាអារម្មណ៍នៃការយល់ចិត្តមនុស្សដូចគ្នា ហើយមានអារម្មណ៍កើនឡើង​មិនឈប់សោះថា ត្រឹមជួបគ្នាពេលខ្លី ដូចជាមានន័យវែងជាងមនុស្សដែលយើងជួបគ្នារាប់សិបឆ្នាំទៅទៀតគេ? គឺជាមនុស្សស្រីដែលមានទឹកចិត្តបរិសុទ្ធ ឯរាងកាយគេប្រាកដជាបរិសុទ្ធជាងនេះទៅទៀត មិនខ្វល់នោះទេ…..!»
ស្នាម​ញញឹម​នាងនៅតែគ្របដណ្តប់មក​កំដរបេះដូង​យុវអ្នកនិពន្ធដែលកំពុងសម្លឹងភ្លឹកក្នុងការ​រិះគិត​អណ្តែងត្រសែតវាលវង់។
រឿង តួស្រីក្នុងរឿងព្រេង​(ពេជ្រ​ បណ្ឌិត) ភាគទី១