សំនុំឯកសារ z22 – Meysansotheary

រឿង៖ សំណុំឯកសារ Z22 ភាគទី២០ (ភាគបញ្ចប់)
គាត់​សើច​ក្អាកក្អាយ​បន្ត​បន្ទាប់​មក​យំ ហើយ​សម្លឹង​ប៉ូលិស​ទាំង​ពីរ​ម្ដង​ម្នាក់​មុន​ពេល​និយាយ​បន្ត​ទៀត៖

«​ពីរនាក់​ឯង​កំពុង​គិត​ថា​យើង​នេះ ជា​មនុស្ស ឆ្កួត! អូខេ!គិត​ត្រូវ​ទេតើ! ​១០ឆ្នាំមុន ពេល​ដែល​កូន​ប្រុស​យើង​ធ្វើទុក្ខ​ នៅ​ពេល​ដែល​កូន​យើង​ឆ្កួត យើង​ឆ្កួត​តាម​វា​​បាត់​ទៅហើយ!»

«អញ្ចឹង​ពូឯង​ទៅ​នៅ​ពេទ្យ​ឆ្កួត​ទៅ!»

សំឡេង​សិក្ខា​លាន់​មក​សន្ធាប់​បញ្ចេញ​កំហឹង​គេ​ពេញ​បន្ទុក​​១ធ្វើអោយជន​ចំណាស់​ភ្ញាក់​កន្ត្រាក់​រាងកាយ ញ័រចំប្រប់។

គាត់​មិន​អាច​គេច​ទៅ ណា​ព្រោះ​តក់ស្លុត​បាន​ត្រឹម​ឈរ​​រេ​ភ្នែក​សម្លឹង​ប៉ូលិស​ជា​ច្រើន​គ្នា​ដែល​​រត់​ចូល​មក​ដល់​ជា​បន្តបន្ទាប់។ហើយ​ក្នុង​ចំណោម​នោះ​សិក្ខា​កំពុង​សម្លក់​ពូ​សួស​ទាំង​គ្នាន់គ្នេរ​។

គាត់​ស្មាន​មិន​ដល់​ទេ​ថា ​នៅ​ពេល​ដែល​នាយ​ប៉ូលិស​សារឿន​ស្ថិត​ក្រោម​សម្ពាធ​របស់​មករា​គាត់​បាន​លួច​ចុច​បញ្ជូន​ទូរស័ព្ទ​មកកាន់​​នាយ​ប៉ូលិស​វិទុ។​

ទូរស័ព្ទ​ចល័ត​នោះ​​កំពុង​​សាក ថ្ម​នៅ​ក្នុង​ឡាន​ដែល​សិក្ខា​យក​ទៅ​ជិះ​ធ្វើការ​នៅ​ម្តុំ​ផ្ទះ​ជួល​របស់​មករា​នៅ​ភ្នំពេញ​។

អ្វី​ដែល​គេ​និយាយ​នៅ​ការិយាល័យ​ផ្នែក​ស៊ើប​ក្រុង​ព្រះសីហនុ​បាន​ត្រូវ​សិក្ខា​ស្ដាប់​លឺ​គ្រប់​យ៉ាង​ដូច្នេះ​ហើយ​ពេល​មិន​ទាន់​អាច​ទៅ​ជួយ​បងប្រុស​គេ​និង​ភីណា​បាន ​គេ​មាន​តែ​នាំ ប៉ូលិស​មក​ផ្ទះ​ធំ​នៅ​សង្កាត់​លេខ​មួយ​ជួយ​វិទូ​និង​ភណ័​ជាមុន…..

«ស្មារតី​មនុស្ស​នេះ​បែក​​ហើយ ត្រូវ​ប្រយ័ត្ន!»

ស្នងការ​រង​ម្នាក់​ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ​បញ្ចា​ទៅ​កាន់​កូនចៅ​ក្នុង​ពេល​ពួកគេ​ស្ទុះ​ទៅ​សា្រក់​ចាប់​ពូ​សួស។

អ្នកខ្លះ​ចាប់​ផ្ដើម​គ្រា​វិទូ​និង​ភ័ណ។

សិក្ខា​សម្លឹង​ទៅ​គាត់​ដោយ​ហួសចិត្ត​ដែល​ដំណាក់កាល​នេះ​ហើយ​គាត់​នៅ​ញញឹម​ចេញ​ទៀត?

«កោត​ពូ​ណាស់​ចំណាស់​ណេះ​ទៅ​ហើយ​មិន​ចេះ​នាំ​កូន​ធ្វើ រឿង​ត្រឹមត្រូវ​ទេ?!»​សិក្ខា​និយាយ​ទាំង​ខំា​មាត់​ព្រោះ​បារម្ភ​ពី​បង​ប្រុស​នៅ​កំពង់សោម​មិន​ដឹង​មាន​វាសនា​បែប ណា​ទៅ ហើយ​។

ពូ​សួស​នៅ​ក្នុង​រង្វង់​ខ្នោះ គាត់​សើចក្អាកក្អាយ​និយាយ​ឡើង៖

«ពួក ឯង​ធ្វើ អី​កូន​យើង​មិន​បាន​ទេ!…..ពួក​អា​បំបង់​បាយ!»

លទ្ធផល​ចុងក្រោយ​នៃ​ផែនការ​Z22

…..នៅ​ឯណេះ មករា យល់ថា​អ្វីៗ​កំពុង​ស្ថិត​ក្នុង​កណ្ដាប់​​ដៃ ហើយ​គេ​ក៏​ជឿ​ដែរ​ថា​ខាង​ឪពុក​​ក៏​មិន អាច​ថ្លោះធ្លោយ​បាន​ដែរ​ព្រោះ​ផែនការ​គឺ​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ល្អិតល្អន់​ប្រកប​ដោយ​ល្បិចកល ខ្ពស់។

គេ​លួច​សម្លឹង​ប្ដី​ប្រពន្ធ​ទាំង​ទ្វេ​ដែល​​អង្គុយ​នៅ​បាំង​ខាងក្រោយ ហើយ​ស្ថានភាព​មមីងមមាំង​របស់​ជំនិត​ គឺ​គេ​ខ្ជិល​ប្រុងប្រយ័ត្ន​ស្រាប់​ទៅ​ហើយ​។

«បងពិសារទឹក»
គេបើកឡានផង ដៃម្ខាងហុចដបទឹកបរិសុទ្ធមួយតូចមកអោយជំនិត។
មេធាវីខ្មែរអាមេរិកដែលនៅ វិលវល់ជុំវិញសម្ដីរបស់វិទូនៅឡើយនោះប្រាកដណាស់ នឹងមិនទទួលផឹកភេសជ្ជៈនេះឡើយ។ ទាំងមិនទុកចិត្ត ទាំងមិននឹកស្រេក ព្រោះមិនទាន់សប្បាយចិត្តឡើងវិញ។
«ទុកវិញទៅ!អត់ស្រេកទេ!»
មករាកំពុងផ្លាស់ទឹកមុខ ដឹងអីភីណារហ័សនោះរហ័ស។ នាងទទួលពីដៃគេហើយបើកក្រេបក្អឹកៗ។
ជំនិតរេភ្នែកសម្លឹងភរិយាដោយហួសចិត្ត។
មុនដំបូងគេឆ្ងល់ដែលនាងទៅជាងអន្ទះសា ពេក តែបន្តិចមកក៏នឹកអាណិតមិន ដឹងរវាងប៉ុន្មាន ថ្ងៃមកនេះ នាង បានបាយទឹកត្រង់មាត់ដែរឬអ្វីបានជាស្រេកខ្លាំងកម្រិតនេះ។
គេលូកដៃអោបចង្កេះភរិយាហើយ សម្លឹងមុខនាងដោយកែវភ្នែកអាណិតអាសូរ។
រំពេចនោះ ដោយចៃដន្យ ពេលងើបមុខមកវិញ បែរជាប្រទះកន្ទុយភ្នែកមករា ដែលសម្លឹងមកតាមកញ្ចក់ខាងក្រោយ។
ទោះបីម្នាក់នោះដក ភ្នែកទៅវិញមែន តែជំនិតហាក់ប្រទះឃើញអ្វីម្យ៉ាងមិនប្រក្រតីក្នុងកែវភ្នែកទាំងគូ។
មិនមែនអត្ថន័យខឹងសម្បា ប្រចែប្រចណ្ឌទេ តែហាក់ បីដូចជាស្នាមញញឹមសម្ងាត់ បញ្ចេញតាម កែវភ្នែក សប្បាយអំណរលើជ័យជំនៈអ្វីម្យ៉ាង។
«អូយ !»
ភីណាស្រែកបានតែមួយម៉ាត់ខ្លី ឯរាងកាយនាងចាប់ផ្តើមមានបញ្ហាដូចស្ថានភាពក្រោយពេលដែលវិទូស្រូបក្លិនតែរបស់ពូសួស។

ជំនិតសម្លឹងទៅភីណាដែលដង្ហើមដង្ហក់ ដៃជើងទន់ទម្លាក់លើកលែងរួចហើយស្រុញខ្លួនមកលើគេទាំងស្រុង។
គេឆ្លេឆ្លាមិនដឹងត្រូវយ៉ាងណា ប៉ុន្តែក៏នឹកឃើញរេភ្នែកសម្លឹងមកដបទឹក សុទ្ធដែល រមៀលពីដៃនាងធ្លាក់ទៅក្រោមជើងក្បែរសំពត់ផ្កាទន់ល្មើយ។

«ទីបំផុត គឺឯងមែន!»
មេធាវីខ្មែរអាមេរិករអ៊ូតិចៗទាំងខាំមាត់។
អ្នកបើកបរបន្ថែមល្បឿនវ៉ាវហើយឆ្លើយតប
«យឺតពេលហើយ ! អារៀនច្រើនអត់ប្រយោជន៍!»
ភីណាមិន អាចនិយាយរួចទេតែទឹកភ្នែកនាងចាប់ផ្ដើមហូរធ្វើ អោយបេះដូងបុរសជាប្តីស្រយុត គេត្រកងនាងជាប់ លង្វែកទ្រូងហើយងាកមើលសងខាង ផ្លូវដែលជាវាលវឺងឆ្ងាយ សែនដាច់អាល័យ​ពីភូមិករ។
«ឯងចង់បានអី? »
គេសួរទាំងជ្រួលចិត្តអាណិតប្រពន្ធ។
«បើឯងឆ្លាត និយាយសាកមើល៍អាអ្នកច្បាប់?!»
«ឯងបន្លំសំឡេងបង្កើតរឿងអ្នកស៊ើបនិងកូនផ្ទះរួមទំាងfolder z22នោះ? អ្នកណាជួយឯង? ពួកឯងមិនរួចខ្លួនទេ!!»
ភីណាស្រាប់តែយំអណ្ដឺតអណ្ដក៖
«ខ្ញុំមិនដែលធ្វើអីបងឯងទេ !»
មករាជាន់ហ្វ្រង្កងឺត ស្ទើរក្រឡាប់ឡានទម្រាំទប់ជំហរបានមកវិញ។ ទាំងបីនាក់អុករំជួយ ស្ទើរដាច់ផ្ងារក្នុងរថយន្តមុនពេល យាន​ត្រូវ​ឈប់ស្ងៀមច្រងាងលើ ផ្លូវ។
ជំនិតទប់ខ្លួនងើបមកវិញយ៉ាងរហ័សហើយដៃម្ខាងលូកទៅក្រសោបភរិយា។
ភីណាយំសស្រាក់ ឯមករាងាកមកសម្លឹងនាងត្លែ។
អ្វីដែលធ្វើ អោយគេត្រូវឈប់ ឡានតក់ក្រហល់​ ស្ទើរបាត់ជីវិត គឺមកតែពីរសំនួរមួយថា ហេតុអ្វីនាងនៅនិយាយបាន?
ស្រីស្អាតខំច្រត់ដៃក្រោកអង្គុយ ក្រោមកែវភ្នែកសង្ស័យរបស់គេដែលសម្លឹងមកយ៉ាងមុត ស្ទើរតែចេញភ្លើងតាមការសម្លឹងនោះ។
នេះជាលើកទី មួយ ដែលមានគេត្រូវថ្នាំរបស់ខ្លួនហើយ អាចនិយាយរួចថែមទាំងអាចកម្រើកបាន។ ក្នុងពេល គេកំពុងភាន់ភាំងកាណុងកាំភ្លើងខ្លីត្រង់ធ្លូភ្ជង់តម្រង់មក ។
ជំនិតសរសើរលោកសារឿនណាស់ដែលអាចដាក់បន្លំអាវុធនេះទាន់ពេលវេលាក្នុងចង្កេះគេ។
«ចេញពីឡានភ្លាមទៅអានរក!»
គេមិនខ្វល់នឹងចុងកាំភ្លើងព្រោះសេចក្ដីស្លាប់មិនបានជារឿងសំខាន់សម្រាប់គេស្រាប់ទៅ ហើយ។
បុរសក្មេងផ្ដោតភ្នែកលើផែនថ្ពាល់ដាមរលោងដោយទុក្ខសោករបស់ស្រីតូច ដែលសម្លឹងគេមិនព្រិច ។ គេវាចាសួរខ្សឹបៗ៖
«ពូកុសលធ្លាប់អោយអូនឯងលេបថ្នាំអីភីណា?!»
ការប្តូរពាក្យពីអ្នកនាងមកជា«អូន»កាន់តែធ្វើ អោយស្រី ស្រស់ស្រលាំងកាំងហើយ កែវភ្នែកស្រទន់របស់ជនពាលដែលអោយមកនាងដូចការបញ្ចេញភាសាស្នេហារវាងបុរសម្នាក់ទៅកាន់មនុស្ស​ស្រីដ៏សំខាន់ក្នុង ជីវិតគេធ្វើ អោយភីណាកាន់តែងីងើ។
គេពិតជាមិនស្មានដល់ទេ ហើយទើបតែយល់ក្នុងពេលនេះថាចាប់តាំងពីភីណាកម្សត់ ត្រូវអ្នកស្រីកុលាបជាបងថ្លៃប្រើសារធាតុរំញោចធ្វើបាបម្ដងជាពីរ ដង ចុងក្រោយនៅApartmentដែលភីណាចង់លោតសម្លាប់ខ្លួន លោកកុសលបានបញ្ចូលជាតិប្រឆាំង គីមី សាស្ត្រដែលគាត់មានសម្រាប់ សម្រាលនិងពន្យារពេលវេលាលើប្រតិកម្មសារធាតុពុលក្នុងឈាមនាង។
នាងអាចឆ្លងកាត់ការគាំងអណ្តាតនិងបញ្ជាអវយវៈមិនបាន តែមិនមែនមានន័យថា នាងឆ្លងផុតគ្រោះថ្នាក់នោះទេ។
សារធាតុពុលនៅតែបន្តជ្រាបសន្សឹមៗទៅក្នុងបេះដូងរបស់នាងគ្រាន់តែមិនរហ័សដូចប្រតិកម្មលើរាងកាយអ្នករងគ្រោះផ្សេងៗ។
«អញអោយចុះពីឡាន អ្ហែង​ចុះឱ្យផុតទៅអាចោលម្សៀត »
ជំនិតគំហកជាលើក ទីពីរធ្វើ អោយមករាដកខ្សែភ្នែកយឺតៗពីភីណាហើយសម្លឹងមកប្តីនាងម្តង។
គេសម្លឹងមេធាវីខ្មែរអាមេរិកដោយកំហឹងពីរបីវិនាទី រួចទើបរបូតមាត់សើចក្អាកក្អាយ។
គេសើចទាល់តែជំនិតជំនិតមិនព្រមអត់ធ្មត់ហើយគំហកបន្ថែម៖
«ឯងចង់ឃើញអញជាប់គុកណាស់? អញទុកអោយច្បាប់កាត់ទោសឯង អញមិនចង់ប្រឡាក់ដៃទេ!»
គេមិនខ្វល់នឹងកាំភ្លើង គ្មានសញ្ញាព្រឺព្រួចប្រុងប្រយ័ត្ន ធ្វើ អោយជំនិតកាន់តែងឿងឆ្ងល់។
គេសើចអស់ចិត្តនៅតែមិនចេញស្ដីអ្វី ភីណាគ្រវីក្បាលយឺតៗព្រោះនាងគិតអ្វីក៏មិនយល់ ។
អាណិកជនខ្មែរអាមេរិកក្រោកចេញពីឡានស្ទុះទៅបើកទ្វារហើយទាញកន្ត្រាក់យុវជនក្មេងចេញពីកន្លែងបើកឡាន។
រាងកាយគេនោះទន់ខ្សោយ ណាស់ តែកម្លាំងដៃ៥០%ប៉ុណ្ណោះ ជំនិតអាចគ្រវែងគេទៅលើទ្រូងផ្លូវបានស្រេចទៅហើយ។
បុរសអ្នកមានងាកសម្លក់យុវជននោះ ហើយបែរក្រោយចូលមកអង្គុយកន្លែងវាដើម្បីបើកនាំប្រពន្ធ ចាកចេញ។
«វាឆ្កួតហើយ! ម៉ាអាឆ្កួត!»
គេជេរផង ជើងក៏ជាន់រឺយែរឡានថយផង។
កំហឹងនៅមិនទាន់បាត់ មេធាវីនិយាយបន្ថែម៖
«ហ្នឹងហើយមនុស្សល្អដែលអ្នកបម្រើជំនិតផ្ទះអូនឯងនាំមកអោយ!»
ភីណាយំសស្រាក់ មិននិយាយអ្វីព្រោះនាងនៅទន់និយាយមិនបានច្រើន ធ្វើកាយវិការរឹតតែលំបាក។
ជំនិតគេជាន់ហ្គាចេញឡានទៅ នៅពេលដែលសំឡេង មករាជ្រៀតកាត់សន្ធឹករថយន្តលាន់មកប៉ះត្រចៀកគេ៖
«ភីណា រស់បានតែ៣០នាទីទៀត ទេ!»
ជំនិតមិនចង់រវល់ស្ដាប់អ្វីពីមាត់ជននោះទៀតទេ តែសម្តីគេច្បាស់ពេកហើយអត្ថន័យវាគួរអោយរន្ធត់ពេក……រថយន្តឈប់ងឺតជាលើកទីបីរ រំជួយអស់ស្លឹកឈើនាថានស្ងាត់ជ្រងំ។
បុរសជាប្តីងាកមកសម្លឹងភរិយាហើយគេចាប់ផ្ដើមស្រមៃនឹកដល់រូបរាងជាងបញ្ចូលបទភ្លេងដែលស្លាប់ដោយសារធាតុពុល។
គេរន្ធត់និងរាងកាយខ្សោះខ្សោយរបស់ភរិយា ហើយចាប់ផ្តើមហៅនាងតិចៗ ពេលនាងទន់ត្របកភ្នែក៖
«ភីណាៗ!»
សំឡេងជនកំណាចលាន់មកក្បែរកញ្ចក់ ព្រោះមករាដើរមកកៀកនឹងជំនិតទៅហើយ៖
«ទោះពេទ្យនៅភ្នំពេញស្រាវជ្រាវ១០ឆ្នាំទៀត ក៏មិនប្រាកដថាអាចរកអ្វីមកបន្សាបថ្នាំពុលរបស់យើងបានផងអាអ្នកមាន!»
ជំនិតបើកភ្នែកក្រឡោតសម្លឹងជននោះហាក់ភាំងសារ្មតី។
ជនវិកលបានចិត្តណាស់ក៏និយាយមកបន្ថែមមួយៗអោយងាយស្តាប់ងាយយល់៖
«ឯងមានតែមធ្យោបាយតែមួយប៉ុណ្ណោះ គឺ…..ចាំបងថ្លៃឯង ពូកុសលរស់មកវិញ ក្រែងអាចជួយប្អូនស្រីគេបាន!»!
ជំនិតច្រានទ្វាររបើកមួយទំហឹង ខ្ទាតជនកំណាចទៅលើថ្នល់សារធ្មី ហើយ លើកកាំភ្លើង បាញ់ទៅលើមេឃផូង ។
«អ្ហែងគិតថាអញអោយអ្ហែងសើចស្រួលបានទៀតអេ្ហស៎?»
គេស្ទុះទៅទាញមករាឡើងមក ហើយដាល់វាយតប់តាមដែលនឹកឃើញចំណែកភាគីខាងណោះគ្មានលទ្ធភាពឯណាទៅតដៃទេ។
ភីណាស្រវាត្រដាបត្រដួសចេញពីរថយន្ត ល្មមពេលជំនិតសង្កត់ក មករាជាប់ទៅនឹងរថយន្តទៅហើយ។
«បង!ឈប់ទៅបង!»
មេធាវីជំនិតអង្គ្រឺតធ្មេញ៖
«អ្ហែងមិនតដៃអ្ហះ អាចោលម្សៀត! អ្ហែងមិនតដៃ?!»
នាងត្រដាបត្រដួសឃាត់ឯ មករាគិតពីសើចទំាងបែកចិញ្ចើមឈាមហូរកខ្លាក់។
«បងរ៉ា!កាល ពូសួសនាំបងឯងមក ប្រាប់ថា បងឯងជាមនុស្សល្អ!!ហេតុអី?ហេតុអីទៅ?បងធ្វើរឿងអស់នេះដើម្បីអី?!»
គេមិនរវល់នឹងអភិជនស្វាមីដែលអង្គ្រឺតធ្មេញតែបែរមករកភរិយាដែលស្រស់ផូផង់វិញ។មករាហើយនិយាយបញ្ចើច៖
«បងជាកូនគាត់ គាត់មានរឿង អីថាកូនខ្លួនឯងអាក្រក់ទៅ?អ្ហះ?!»
ភីណាបើកភ្នែកក្រឡោត នាងសម្លឹងគេពីលើដល់ក្រោម ហើយនាងបានរកឃើញស្រមោលក្មេងជំទង់ទិត្យដែលតែងតែមករកនាងរាល់ពេលព្រលឹម កំដរនាងរត់លេងហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអោយតែនាងសើច។ភីណាគ្រវីក្បាលយឺតៗ នាងយំ៖
«គឺបងទិត្យ? បងគឺបងទិត្យ?!»
មករាសើចទំាងជូចត់ ហើយយំស្រស្រាក់ដូចគ្នាក្រោមភាពងីរងើមិនយល់របស់ជំនិត។
«តែប្តីប្រពន្ធខ្ញុំមិនដែលធ្វើ អីអាក្រក់ចំពោះបងទេ?មិនដែលទេមែនទេ?»នាងបន្ថែម។
មករាឈប់សើចតែគេបើកភ្នែក្រឡោតហើយស្រែកសន្ធាប់៖
«ប្តីប្រពន្ធអី?!យើងទេបានជាប្តីប្រពន្ធនឹងគ្នា!នឹកឃើញទេ កាលឆ្នាំនោះអូនបានរៀបការជាមួយបងរួចហើយ!ហើយពូកុសលក៏បានសន្យាថា ធ្វើអោយរឿងនោះក្លាយជាការពិតដែរ!»
អតីតកាលដែលនាងបានបំភ្លេចជាយូរមកហើយកម្រើកឡើងវិញសារជាថ្មី។
«តោះភីណាចង់លេងរៀបការទេ?»
«បាន!សប្បាយទេបងទិត្យ!»
«សប្បាយណាស់ជឿបងទៅ!»
«ល្អណាស់តោះអញ្ចឹង!»
«អញ្ចឹងដាក់ផ្កានេះលើដៃអូនហើយអូននិយាយទៅ ថា អូនភីណាជាប្រពន្ធបងទិត្យ!»
«បាន!អូនភីណាជាប្រពន្ធបងទិត្យ!»
ភីណាស្រក់ទឹកភ្នែកយឺតៗព្រោះហួសចិត្ត។
នាងមិននឹកស្មានថារឿងបែបនេះអាចកើតឡើង បង្ករជាសោកនាដកម្មធំ ថ្នាក់នេះឡើយ។
ចំណែកអតីតកាលក៏លេចឡើងក្នុងអារម្មណ៍ មករាដូចគ្នា។
«ទិត្យ!ព្រឹកមិញក្មួយឯងនាំភីណាលេងអី!»
«បាទគឺលេងរៀបការ!»
«ឯងដឹងហើយថាលេងនេះ មិនត្រូវ! ឯងជាកូនអ្នកបម្រើ ឯងបបួលអ្នកនាងតូចលេងបែបនេះ តាមថាពូអាចបណ្តេញឯងចេញបាន!»
«តែខ្ញុំ ស្រលាញ់ភីណាណាស់! ខ្ញុំមិនអាចទៅណាឆ្ងាយពីភីណាទេ!!ភីណាក៏ថាស្រលាញ់ខ្ញុំព្រមធ្វើប្រពន្ធខ្ញុំ!»
«នាងនៅតូចមិនដឹងអីតែឯងជាក្មេងធំឯងមិនត្រូវធ្វើអញ្ចឹងទេ! អូខេ!ប៉ុន្តែមានមធ្យោបាយជួយឯងបើឯងធ្វើការមួយបានសម្រេចយើងនឹងលើកភីណាអោយឯង!»
«ពូនិយាយមែន?!»
«ត្រូវហើយ!ឯងធ្វើ3Mអោយបានទៅ ពេលនោះឯងគឺជាស្តេចថ្នាំ អ្នកនាងភីណាសមនិងឯងហើយ!»
គេខាំមាត់ពេលនឹកដល់សម្ដីទាំងនេះរបស់ទុរយស ជនដែលស្លាប់បាត់ទៅហើយ។
លូកដៃច្រានជំនិតចេញពេលនឹកឃើញដល់ត្រង់ណេះ ហើយស្ទុះទៅក្បែរភីណាទ្រចង្ការនាងអោយសម្លឹងចំមុខគេ។
«តែអាបងប្រុសរបស់អូនឯងជាមនុស្សថោកទាប!!!!….វាក្បត់សម្ដី!!! វាជាមនុស្សបោកប្រាស់!»
ភីណាគ្រវីក្បាលយំ ខ្លួនប្រាណនៅទន់ល្ងៀក ទប់ខ្លួននឹងឡានស្ទើរតែជាប់។
«ខ្ញុំមិនដឹងទេខ្ញុំមិនដឹង!ហេតុអីបងរ៉ាមកធ្វើបាបប្តីប្រពន្ធខ្ញុំ?រឿងពីក្មេងៗជារឿងលេងសើច ហេតុ អីបងរ៉ាទុកជាការពិត?»
ជំនិតទាញមករាផ្ងារក្រោយអស់ទំហឹងហើយលើកដៃបម្រុងងដាល់មុចគេប៉ុន្តេត្រូវគាំងទៅវិញព្រោះគេសម្លឹងមកយ៉ាងមុតហើយមិនគេចទៅណាទំាងអស់។
«វ៉ៃម៉ោ!ឯងវ៉ៃម៉ោ!តែឯងធ្វើម៉េចក៏ឯងនៅតែចាញ់!!!ចុងក្រោយ!ភីណានិងទៅជាមួយយើង ឯងនៅចុះអាចំកួត អាល្ងង់ដូចគោ!»
ភីណាក្អួតឈាមវ៉ក ។
ជំនិតទម្លាក់ដៃចុះពីមុខជនពាល។មករាចាប់ផ្ដើមក្អកហើយក្អួតឈាមដូចគ្នា។
ដៃជំនិតចាប់ផ្ដើមញ័រ ក្តីសង្ឃឹមថាអាចនាំភរិយា ជាទីស្រលាញ់ទៅកាន់អាមេរិក វិញត្រូវបញ្ចប់ នៅត្រឹមតែមួយប៉ប្រិចភ្នែក។
«បងចង់អោយអូនរស់ គឺយើងនឹងរស់ជាមួយគ្នា តែថាទឹកនោះវាមិនលេបទៅជាអូនអ្នកលេបអោយវា !ដូច្នេះ ព្រហ្មលិខិតបានកំណត់អោយយើងព្រាត់រស់ហើយទាល់តែស្លាប់ទើបជួបគ្នាបាន!បងទទួលយក!»
ជំនិតដែលកំពុងអោបភរិយាក្នុងរង្វង់ ដៃស្រែកគំហកមកកាន់មករា៖
«អោយថ្នាំម៉ោ! ឮទេឯងអោយថ្នាំម៉ោ!»
មករាសើចតិចៗហើយគ្រវីក្បាលចំអក៖
«ឯងល្ងង់នៅតែល្ងង់!អាល្ងង់!អញជិតបានទៅជាមួយនាងហើយ​ឯងមកនិយាយអញ្ចឹងខាតទឹកមាត់ដែរអាមេធាវីត្បាញអាយ?!»
ជំនិតក្រោកមកក្របួចកអាវមករាតែមករានៅតែសើចដូចជនវិកល។ គេអស់តម្រិះក៏លែងដៃហើយចាប់ផ្ដើមទូរស័ព្ទ។
មករារេភ្នែកមករកស្រីស្អាតដែលអង្គុយទ្រេតក្បែរឡាន គេក៏ទន់ ជើងហើយអង្គុយជិតនាង។ ទូរស័ព្ទគ្មានសេវាទេ ជំនិតគ្រវាត់ចោលខ្ចាយទៅលើថ្នល់។គេងាកមកសម្លឹងជន វិកលដែលលើកដៃច្បូត​សក់​ភីណាថ្នមៗ៖
«ឈប់ភ័យទៅ!បន្តិចទៀត យើងអស់អីហើយ!»
ជំនិតសម្លឹងសត្រូវស្នេហាស្ទើរស្រក់ឈាមតាមភ្នែកប៉ុន្តែពេលគេបែរទៅរកភីណាគេចាប់ផ្ដើមស្រក់ទឹកភ្នែកដោយឥតព្រាងទុក។ នាងមិនមើលមុខបុរសកំណាចនោះទេតែនាងដៀងមករកប្តីនាង។ ទោះមិននិយាយតែកែវភ្នកនាងដូចចង់អង្វរថា បើនាងទៅ នាងត្រូវតែបញ្ចប់ជីវិតលើដៃប្តីមិនមែនក្រោមដៃជនកំណាចវិកលនេះឡើយ។

សេចក្ដីស្នេហា​និង​ភាសា​សំងាត់​របស់​មនុស្ស​ដែល​ស្រលាញ់ គ្នា​អាច​អោយ​ជំនិត​យល់​យ៉ាង​សោក​សង្រេង​នូវ​ស្ថានភាព​នេះ​។គេ​ដាច់ចិត្ត​ទម្លាក់​សំឡេង​​និយាយ​ទាំង​សោយ​សោក៖​

«ដូរ​ចិត្ត​ទៅ​! ឯង​ឆាប់​ដូរ​ចិត្ត​ទៅ ភីណា​កម្សត់​តាំង​ពី​តូច​មក ឯង​ដូរ​ចិត្ត​ទៅ !ឯង​កុំ ធ្វើ​បាប​នាង​ !»

មករា​ល្ហិតល្ហៃ គេ​ឈប់​សើច​ហើយ​សួរ​វិញ​ដោយ​ឈឺចាប់​​៖

«​ឯង​ដឹង​ថា​ជាង​១០​ឆ្នាំ​នេះ​យើង​រស់​បែក​ពី​ស្រី​ដែល​យើង​ស្រលាញ់​ យើង​រស់​បាន​ដោយ​របៀប​ណា​ទេ?​យើង​ប្រើ​ពេល​ប៉ុណ្ណា​ កម្លាំង​ប៉ុណ្ណា​ ពេល​វេលា​ប៉ុណ្ណា​ទេ​ ​ទម្រាំ​បាន​​មក​ស្លាប់​ជាមួយគ្នា?ឯង​ឈប់​ប្រឹង​ទៀត​ទៅ! ឯង​អាច​រក​​ប្រពន្ធ​ថ្មី​ហើយ ឯង​គួរ​តែ​សប្បាយចិត្ត​ហើយ​ឈប់​ចង់​រារាំង​ពួក​យើង!»

ជំនិត​គ្មានពេលទៀតទេ គេយល់ថា​គេមាន​ពេលតិចណាស់​បើគេយឺត​គេមុខតែ​ចប់​គេ​ត្រូវតែ​រក​គ្រប់​មធ្យោបាយ​តាមដែល​អាច​ធ្វើ​ទៅបាន ​គេស្រែកឡើងភា្លម៖

«បើ​ឯង​ស្រលាញ់នាង​ ឯងត្រូវ​អោយ​នាងរស់! លឺទេ​ អាចំកួត​!ឯងយល់​ពីស្នេហាទេ?​គេ​ស្រលាញ់​គ្នា​គឺអាច​ស្លាប់ដើម្បីគ្នា មិនមែន​​សម្លាប់​គ្នា​នោះទេ​ ឯងយល់ទេ?​»

មករាញាក់មាត់​យ៉ាងកំណាច គេនិយាយ​វិញ៖

«យើង​មិន​យល់​ទេ​!គណិតវិទ្យា​របស់​ឯង​ រូបមន្តព្រិល​ណាស់ វា​មិនច្បាស់ទេ​!យើង​គឺយើង​យើង​ស្រលាញ់​អ្នកណា​ត្រូវរស់​ជាមួយ​គេ ​តែ​បើមិនបាន​យើងចង់ស្លាប់​ជា​មួយគេ!»

«អញ្ចឹ​ហើយបានជាំ​ឯងបរាជ័យ​!ឯងស្លា​ប់ទៅនាងនៅតែ​មិនស្រលាញ់ឯង​ដដែល!ឯងនៅតែ​មិនបាន​អីទ!»

មករាខំាមាត់​សម្លក់​ត្មែរ តែ​ជំនិត​ខំប្រឹងបន្ទន់​សំឡរង​អង្វរ​វា៖

«ឯងជា​បញ្ញវន្ត» ឯងគួរទេចេះ​គិត​!ឯងមើលនាង​ទៅ នាង​ពិបាក​មួ​យជីវិតហើយ​នាងនៅ​ក្មេង​យ៉ាងនេះ​​ឯងអោយនាង​ស្លាប់​ទំាង​អញ្ចឹង?!នេះ​អេ្ហស ៎ដែល​ឯងអួត​ថាស្រលាញ់នាង !ឯងកម្សាក​ឯង​អាត្មានិយម​ ឯង​ជាមនុស្ស​ទេវទត្ត​​មាត់​ជា​ទេវតា​ឯងមិនមែន​ស្រលាញ់​នាង​ទេ ឯគ្រាន់​តែឆ្កួត​នឹង​ខ្លួនឯង​! មនុស្ស​ប្រុស​​ដើមទ្រូង​ប្រាំហត្ថ ​ស្រលាញ់ស្រី​គេស្លាប់​ដើម្បីនាង​មិនមែន​សម្លាប់​នាង​ដើម្បីខ្លួនឯង​ទេ​ ​ឯងដឹងរឿងនេះដែរ​ ?»

«យើងមិនដឹងទេ​ ឯង​មិន​ធ្វើអោយ​យើង​មើល​មុន​មក​អា​មេធាវី!»

​ ជំនិត​នៅ​ស្ងៀម​តែ​ទឹកភ្នែក​គេហូរ​ពេល​ងាកមើល​ទៅភរិយា។ នារីតូចច្រលឹង​ដែល​ជីវិត​ក្រាល​ដោយ​មាសពែជ្រ​ពិទូរ្យ​សូរ្យកាន្ត​ បាន​ចាប់កំណើត​ដោយ​ស្នេហា​លួចលាក់រវាងបងប្រុសនិងម្តាយចុង នាង​រងភាព​អយុត្តិធម៌​តំាង​ពី​បើក​ភ្នែកស្គាល់លោកនេះ ។

គេជ្រួញ​ចិញ្ចើម​ហើយ បន្ត​យំ​ដូច​ស្រី​។

​មិនបាន​ប៉ុន្មាន​គេ​ក្រោក​ឡើង​​ដើរ​ទៅ​ក្បែរ​ឡាន​ហើយ​បើកទ្វារ។

មាន​តែ​ភីណាទេ​ដែល​ដឹង​ថា​ប្តី​នាង​​កំពុង​ធ្វើអ្វី។

គេ​វិល​មកវិញ​ជាមួយ​ដប​ទឹក​សុទ្ធ​ក្នុង ដៃ ហើយ​ស្រដី​មួយៗ៖

«អញ្ចឹង​យើង​ដូរ​គ្នា​ទៅ! យើង​ជា​អ្នក​ទៅ ឯង​ត្រូវ​រក្សា​សម្ដី  អោយ​ភីណា​រស់!»

«អត់ទេ!»

ភីណា​ស្រែក​​ពេញទំហឹង​ ស្មើនឹង​ល្បឿន​​ធាតុ រាវ​ដែល​បង្ហូរ​ចួល​ទៅ​ក្នុង​បំពង់ក​ប្តី​នាង​។

ជំនិត​​ប្រញាប់​និយាយ​មុន​ពេល​លែង​អាច​បញ្ជា​អណ្តាត៖

«បង​ជា​អ្នក​ខុស​មិន​ទុកចិត្ត​ប្រពន្ធ​ បង​ជា​អ្នក​សាង​បង​ជា​អ្នក​បញ្ចប់​រឿង​!…បង​ស្រលាញ់​អូន​ភីណា!»

រាងកាយ​ស្រស់សង្ហារ​​នៃ​មេធាវី​ដ៏​មាន​ស្តុកស្តម​ទន់​ធ្លាក់​មកលើ​កម្រាល​ថ្នល់កៅស៊ូ​តាម​សន្ទុះ​ដ៏​កាច​សាហាវ​នៃ​សារធាតុ​គីមី។

ភីណា​លូនមករកប្តី​។

«បងជំនិត​!»

នាង​ជូត​ទឹកភ្នែក​ងាក​មក​រក​មករា​ ហើយ​និយាយ៖

«បង​កុហក​!បង​មិនបាន​គ មិន​បាន​គាំងអណ្តាត​បង​មិនបាន​លេប​ជាតិ​ពុលទេ​!!»

មករា​ញញឹមសម្លឹង​ស្នេហ៍ស្នង​ គេ​និយាយ​មួយៗ៖

«ជាតិ​គីមី​មាន​ច្រើន​ប្រភេទ​ណាស់​ប៉ុន្តែ​​គ្មាន​មួយណាដែល​មិនសម្លាប់មនុស្ស​ទេ​​គ្រាន់​តែលឿន​រឺយឺតទៅតាម​កម្រិត​ចម្រាញ់វា​!បងទុកពេលអោយខ្លួនឯង​យូរ​បន្តិច​ដើម្បីមើល​ពពួក​មនុស្សដែល​ជ្រែក​ស្នេហា​យើង​ មើល​វាឈឺចាប់!»

«ឥឡូវ​បង​សប្បាយចិត្ត​ហើយ?​សប្បាយ​ចិត្ត​ដែល​ឃើញមនុសុ្ស​គ្មានកំហុស​ត្រូវស្លាប់​ដោយសារ​បង​ច្រើន​យ៉ាងនេះ? ខ្ញុំមិនអត់ទោសអោយបង​ទេ ខ្ញុំស្បថថា​ជាតិណាៗ​ក៏មិនចង់ជួបបង​ខ្ញុំនិង​បំភេ្លចរឿងល្អៗ​ទំាងអស់កាលពី​ក្មេង​របស់ពួកយើង​!ទោះទៅទីណា​ខ្ញុំគ្មាន​ថ្ងៃអត់ទោស​អោយ​បង​ទេ!»

នាង​និយាយ​​បាន​ច្រើន​យ៉ាងនេះ​​ស្រែក​លឺ​យ៉ាងនេះ​​មករា​ជឿ​ថា​នាង​ស្រលាញ់​ជំនិត​ពេក បាន​ជា​នាង​មាន​លទ្ធភាព​ធ្វើ​រឿង​​ទំាង​នេះ​បាន​។

គេ​ខូច​ចិត្ត ហើយ​លូក​យក​កូន​ដប​តូច​ៗ​ពីរ​ពី​ក្នុង​ហោប៉ៅ ខោ​មក​ដាក់​បង្ហាញ​លើ​បាតដៃ។

«ថ្នាំ​នៅ​ទីនេះ!​នៅ​ទាន់​ពេល បើ​អូន​ចង់​បន្សាប​ខ្លួន​ឯង ហើយ​បន្សាប​មនុស្ស​ដែល​អូន​ស្រលាញ់!»

ភីណា​បើកភ្នែក​ធំៗ នាង​លូន​ទៅ​ក្បែរ​មករា​ហើយ​លូក​ដៃ​ញ័រៗទៅ​យក។

ខុស​ពី​ការ​គិត​ដែល​ថា​គេ​នឹង​រារាំង​នាង​ គេ​មិន​បាន​រារាំង​ទេ ។

នាង​បាន​វា​មកក្នុង​ដៃ​មែន​​ហើយ​បើកភ្នែក​ធំៗ​សម្លឹង​វា ។

ស្រី​តូច ខំ​ប្រវេប្រវា​ក្រោក​មក​ក្បែរ​ប្តី​ហើយ​ចាក់​ថ្នាំ​ទៅលើក្នុង​មាត់​គេ​​ដែល​​មើល​មុខ​នាង​ភ្លឹះៗ​និយាយ​មិន​ចេញ​។

សំឡេង មករា​លាន់​មក​ពី​ក្រោយ​ខ្នង​៖

«ភីណា​!ថ្នាំបន្សាប​មាន​តែ​ពីរ​ដប​នេះ​ទេ​!អូន​មិន​គិត​លេប​ខ្លួនឯង​សុខចិត្ត​អោយ​ទៅ​វា​មុន!!»

នាង​ខាំ​មាត់​ងាក​ក្រោយ ប៉ុន្តែ​​មិន​បាន​បញ្ឈប់​ដៃ​ក្នង​ការ​ជួយ​ប្តី​ឡើយ ។

«ប្តី​ខ្ញុំ​និយាយ​ហើយ​បង​មិន​លឺ​ទេ?មនុស្ស​ស្រលាញ់​គ្នា​គេ​ស្លាប់​ដើម្បីគ្នា ​មិនមែន​​សម្លាប់​គ្នា ដើម្បី​ខ្លួនឯង​ទេ!បង​គ្មាន​ថ្ងៃ​យល់​ទេ​!»

សំឡេង​មករា​នៅតែ​លាន់​មក៖

«អូន​ខ្លាច​អង្ក្រង​ណាស់ តែអូន​ចូលចិត្ត​ឃើញ​អង្ក្រង​ខាំបង បង​ក៏​ទ្រំា​អោយ​វា​ខំា ហើយ​រត់ចុះឡើង​ដើម្បី​អូន​សើច! ពេល​បង​លាយ​ថ្នំា បង​ដឹង​ហើយ ថា​ក្បាល​បង​ចាប់ផ្តើម​ឈឺ​តំាង​ពី​ថ្ងៃ​ដំបូង ថ្ងាំណា​មួយ​បង​នឹងឆ្កួត ពូកុសលដឹងរឿងនេះ បានជា​គាត់មិនព្រម​ស្រាវជ្រាវ​សារជាតិ៣Mខ្លួន​ឯង ហើយ​ប្រើ​បង​អោយ​ធ្ចើ ថ្ងៃ​អូន​ទៅអាមេរិក បង​បាន​ស្បថ​ថា​នឹងបំភ្លេច​អូន​បើអូនរស់នៅ​សប្បាយចិត្ត បង​បាន​បង្កើត​រឿង​នេះ​ឡើង​គ្រាន់តែ​ចង់ដឹងថា តើ​អូន​ពិតជារស់នៅសប្បាយចិត្ត​? បើ​ប្តីអូនពិតជា ស្រលាញ់អូន​ គេមិនមក​ស្ទឹងហាវ​គេក៏​មិនជាប់​សង្ស័យ​ហើយ​អ្វី​ៗនឹងខួចការ​!បងគ្រាន់​តែ​ពិសោធន៍!បង​មិនចង់អោយអូន​ស្លាប់​ទេ​ ទឹកនោះ​បងទុកអោយ​ប្តីអូន​តែ​អូន​បាន​ផឹកវា​!បើអូនទៅហើយ​បង​នៅ​ធ្វើអី?»

ភីណា​បែរក្រោយយឺតៗ​ នាង​​ខ្សោះ​ទឹកភ្នែក​នឹង​យំ បន្ត​។

អតីតកាល​រវាង​នាង​នឹង​ក្មេងប្រុស​ម្នកា់នោះ​​បានវិលមកវិញ ជាមួយ​ដប​ថ្នាំ​ក្នុងដៃ។ជំនិត​ដឹង​ថា​នាង​ចង់ធ្វើអី្វតែ​គេ​មិនអាច​ឃាត់​នាង​បានឡើយ ។

នាង​រំកិល​ទៅជិត​មករា ហើយ ហុចវា​ទៅអោយគេ​៖

«ថ្នាំបន្សាប​ចុងក្រោយ ជា​របស់​បង!បងត្រូវតែ​រស់!»

គេ​សម្លឹង​នាង​ហើយ​ស្រក់​ទឹក​ភ្នែក។គេយល់ថា​នាង​រសើយកជំនិត​មិនរើស​យកគេ​តែ​ចុងក្រោយនេះ​គេដឹងថា​នាងមិនរើសយក​សូម្បីតែខ្លួនឯង។ស្រី​តូចនេះពិតជា​មានជីវិត​ជូរចត់​ពេកហើយ​។

នាង​ដាក់វាទៅក្នុងដៃគេ ទំាងយំងងឹតមុខ ហើយ​នៅសម្លឹងតបទៅ​គេ​ដែល​កំពុង​មើល​​មកនាង​ស្ទើរលេបបានទំាងរស់​យកទៅទុកក្នុង​បេះដូង​​ឆ្កួតលេលា​​​របស់គេ​។

នាងលូក​ដៃ​ទៅចាប់​ប្រអប់​ដៃគេ​ ហើយ​ស្រមែ​ដល់ដៃស្គមៗ​របស់​គេ ដែលតែងតែលើកនាង​ពាក់​កៀវ​លើ​ខ្នង​ដើរ​ជំវិញ​សួន​ដ៏​ធំទូលាយ​។

«ខ្ញុំសុំទោស!​ដែល​ច្រើន​ឆ្នំា​មកនេះ​បានភ្លេច​បង​! ជួបគ្នា​ហើយ​ក៏មិន​ចំណាំ​បងបាន​ !ខ្ញុំមិន​ត្រឹម​ជាស្រី​ល្ងង់ផុត​គេ​ម្នាក់​ទេ​តែ ជា​ស្រី​ដែល​ភ្លេចភ្លាំង​! ​តែ​ខ្ញុំមិន​ជួរជាតិ​ទេ​! រឿងទំាងឡាយ​ជាកំហុសខ្ញុំ គ្រួសារ​ខ្ញុំ សូម​បងរ៉ា​អហោសិកម្ម​អោយ បង​កុសល អោយគ្រប់គ្នា​​!ខ្ញុំសុំទេប៉ុណ្ណឹង!»

ទឹកភ្នែក​នាង​ស្រក់​លើ​ប្រអប់ដៃ​គេ​ ជា​ប្រអប់​ដៃ​​ប្រើប្រាស់​ដើម្បីតែ​ចុចKeyរកនឹកមធ្យោបាយ​ទុច្ចរិត្​តស៊ូ​ប្រឆាំង​និង​​ព្រហ្មលិខិត​ដ៏​កម្សត់​របស់​ខ្លួន​។

នាង​និយាយ​បន្ត៖

«ក្នុង​ចិត្ត​ខ្ញុំ បង​មិនមែន​ជាកូន​អ្នកបម្រើទេ តែ​បង​ជា​បងប្រុស​ម្នាក់ ជា​បងប្រុស​តាំងពី​តូចរហូត​ដល់ពេល​នេះ​! ខ្ញុំ​មិនដែល​ស្រលាញ់​បងជា​ស្នេហា​ឡើយ​។តាំង​ពីបង​ថ្លៃ​ខ្ញុំ​រើ​មក​នៅក្នុងផ្ទះ អ្នកបង​បាន​អោយ​ខ្ញុំ​ថ្នាំ​ភ្លេចភ្លាំង​ជាច្រើន ខ្ញុំ​លែង​ចាំ​អ្វីៗ​បាន​ហើយ​ខ្ញុំ​ក៏ ភ្លេច​សូម្បី​តែ​បង! អ្វីៗ​ជា​រឿងកម្ម! ​ខ្ញុំ​មាន​បងវិទូ​ជា​គូរ​ដណ្តឹង​ក៏​ជា​គំនិត​ចាស់ៗ ខ្ញុំមិនស្គាល់​ទេអ្វី​ទៅជា​ស្នេហា ខ្ញុំអាយុទើបតែ១៧​ឆ្នាំ ក៏មាន​គូរដណ្តឹង​ទៅហើយ ខ្ញុំគ្មាន​ពេលសូម្បីតែ​ដឹងថា​​ស្អីទៅជាការស្រលាញ់ ?ពេលខ្ញុំបាត់បង​កុសល​ខ្ញុំ​បាយមិននឹកទឹកមិនស្រេក តែពេលខ្ញុំជួប​បងជំនិត​ ខ្ញុំដឹងថា ការឈឺចាប់ទំាងអស់​បាន​ជា​សះ​​វិញ ហើយ​ខ្ញុំ​អាច​រស់នៅ​សារ​ជាថ្មី​ ចេះ​​ស្រលាញ់​ប្តី​ខ្ញុំ​ គឺ​ខ្ញុំ​ស្រលាញ់​គាត់​គ្មាន​ថ្ងៃដូរ​ទេ​! ជីវិត​នេះ​ខ្ញុំ​បាន​ធ្វើបាប​មនុស្ស​ដែល​ស្រលាញ់​ខ្ញុំ​ច្រើន​ពេកហើយ ខ្ញុំមិន​ចង់​បន្តវាទេ​ បង​ដឹងទេ​បង​ទិត្យ !»

​ដៃ​គេ​ទន់​ល្មើយ​ប្រែ​ជា​រឹង គេ​ក្រឡាស់​មក​ចាប់​ដៃ​នាង​ទំាង​ពីរ​ជាប់​ហើយ​ដៃ​ម្ខាងទៀត​ផ្ទាត់​គម្រប ថ្នាំ​​មក​បញ្ច្រក​ក្នុង​មាត់​នាង​។

សំឡេង​គេ​លាន់​មក​ខ្សឹបៗ៖

«យូរ ណាស់​ហើយ​!បង​មិន​ជឿថា​លើ​លោក​នេះ មានគេ​និយាយ​ពាក្យ​របៀប​នេះ​មកកាន់​បង​ទេ!»

គេ​ក្រោក​ឈរ សន្សឹម​ៗ គេ​មិន​បាន​ទន់ខ្សោយ​ដូចដែល​នាង​ឃើញ​ឡើយ នាង​វិញទេ​ដែល​ក្រោក​មិន​បាន​ព្រោះ​ថ្នាំ​ចាប់ផ្ដើម​ប្រឆាំង​គ្នា​ក្នុង​ខ្លួន​។

ភ្នែក​នាង​ព្រឹល…..​នាង​ដេក​ទៅលើ​កម្រាល​ថ្នល់​ហើយ​ឃើញ​ស្បែក​ជើង​គេ​ឈាន​ទៅ។បន្ទាប់​មក ឡាន ចេញដំណើរ​ ហើយ​សម្រែក​ខ្លាំង​ៗ​​របស់​មករា មុន​ពេល​ឡាន​បោល​សម្រុក​បុក​រនាំង​​បង្ហើរ​​ទៅ​ក្នុង​ជ្រោះ ។

ស្រី​តូច​បិទ​ភ្នែក​សន្លប់​បាត់​ស្មារតី។

វិទូ​និង​ភីណា​ស្លាប់​រឺ​រស់?

ក្រុង​ភ្នំពេញ ឆ្នំា២០២៥

«កូន វុធ កូនវុធ!»

«បាទ​ម៉ាក់ !»

«កូន​ធ្វើ​អី ? កូន​សំងំ​មើល Website ដែល​ម៉ាក​ហាម​អស់​នោះ​ទៀតហើយ?ម៉ាក់​ប្រាប់​រួចហើយ ថា​កុំ​មើល​វា!»

«Hacker មិនមែន​អាក្រក់ទេ កូន​ប្រាប់​ម៉ាក់​រួចហើយ​!»

«ម៉ាក​ដឹង​គឺ​ដឹង​តាំងពី​១០ឆ្នាំមុន គឺ​តំាង​ពី​កូន​ឯងមិនទាន់កើត ប៉ុន្តែ​គារងារអស់​នេះ​វាមិនសម​នឹងកូន​របស់​ម៉ាក់!»

«ម៉ាក​និស្ស័យ​ជា​មេធាវី ឯ​ប៉ាវិទូជានាយ​ឧត្ដមសេនីយ៍  កូន​ប្រុស​ជា​Hacker អ្វីៗ​​គឺ នៅ​ក្នុង​គ្រួសារនេះ​ទំាងអស់!»

សំឡេង​មួយ​លាន់​មក​ពី​មាត់ទ្វារ​៖

«នៅ​មាន​ទៀត! នីន​នីន​ជា​ដុកទ័រ !!»

ភីណា​បង្ហាញ​ខ្លួន​នៅមាត់ទ្វារ​ជាមួយ​កូនស្រី៨ឆ្នាំរបស់នាង​។

នាង​តូច​​អោន​សំពះ​និស្ស័យ ឯជំនិត​ចូលមកតាមក្រោយ​។ និស្ស័យងើបមុខ​សម្លឹងពួគគេហើយ​ញញឹម។

«អ្ហូ​ខ្យល់​អី​បក់​អ្នកអាមេរិក​មកដល់​ភ្នំពេញ?!»

«ឆ្នំា២០២៥ហើយ ឈប់​និយាយ​ពាក្យ​បុរាណ​ៗទៀតទៅ និស្ស័យ​វាមាន​ដែលខ្យល់អី​បក់មនុស្សមក​បាន!»

ជំនិត​និយាយ​ដោយទម្លាក់​ខ្លួនទ្រេតលើ​សាឡុង​។

ស្នូរ​សម្រិបជើង​មកពីខាងលើ ភីណាងើប​មុខ​ហើយ​និយាយ៖

«ប៉ាអ៊ុំ​ចុះ​មកហើយ កូននីនជម្រាបសួរ​ប៉ាអ៊ុំទៅ!»

វិទូ​រត់ត្រឹកៗ​ចុះមកតាមជណ្តើរជាមួយ​ឧបករណ៍​ហាត់ប្រាណក្នុងដៃ ។គេញញឹម​៖

«ល្អណាស់!​មកលេងចូលឆ្នាំ​នៅស្រុកខ្មែរ​អាម៉េច?!»

ជំនិត​ញាក់ស្មា​សម្លឹង​ភីណា មានន័យថា​ស្រេចតែ​ភរិយា​ឯ​ក្មេងប្រុស​ជាកូន​របស់​វិទូ និង​និស្ស័យ​ពេបមាត់​ចំអក​ស្រីតូច​ដោយ​និយាយ​ឌឺនាង​៖

«នីនី​ជាដុកទ៏រ​គ្មាន​ពាក់ព័ន្ធ​ទេ !នីននីន​មិនមែន​ជា​អ្នក​នៅក្នុងគ្រួសារនេះឯណា?!»

ស្រីតូច​​មិនបង្អង់​ក៏​តបវិញយ៉ាងរហ័ស​៖

«បើ​អញ្ចឹង​នីននីន​និង​ធ្វើ​FolderN18មួយ​ធ្វើបាប បងវុធ​ម្តង!»

ចាស់ៗ​ងាក​មើល​មុខ​គ្នា ឯ​ក្មេង​ប្រុស​ចងចិញ្ចើម​សួរ៖

«ហេតុអ្វី​N១៨​?!»

«ព្រោះ​ចាំ១០ឆ្នំា​ទៀត​បាន​អូនគ្រប់១៨ឆ្នាំ ហើយ​គ្រប់គ្នា​ជា​ពលរដ្ឋ​អាមេរិក មាន​សិទ្ធិ​ដាក់ បង្ហាញ​លទ្ធផល​ជាតិគីមី បាន​នៅពេលអាយុបាន១៨ឆ្នាំ​!»

ភីណា​រេភ្នែក​មើល​មុខ​ប្តី​​។វិទូ​សម្លឹងទៅប្តី​ប្រពន្ធនេះ ​នាយដឹងថា​ការដែល​កូនស្រី​ពួកគេ​ចូលចិត្ត​ខាងនេះ​គេមិនសប្បាយ​ចិត្តប៉ុន្មាន​​ឡើយ​គ្រាន់​តែគេ​មិន​អាច​​ទប់ស្កាត់​ទេពកោស្យ​របស់​ក្មេង​​។វិទូខំ​សម្រួលបរិយាកាសា​ទាញ​ស្រីតូចនីននីន​មក​អោប​ហើយ​ផ្តួល​ទៅលើសាឡុង​មាត់ក៏​និយាយ៖

«១០ឆ្នំា​ទៀត​បង​វុធនឹងក្លាយជា​Hacker សង្ហា​ជាងគេ​លើលោកនេះទៅហើយ!»

នាង​តូចតប​វិញយ៉ាងរហ័ស​៖

«នីននីន​ក៏ជា​ពេទ្យ​ស្រីទីមួយ ដែល​ដើរជុំវិញពិភពលោកនេះជួយ​ក្មេងៗ»

ក្មេង​ប្រុស​កូនរបស់មេធាវីនិងនាយ​ប៉ូលិស​លូកមាត់មកជំទាស់៖

«ចាំធ្វើបានសិនទៅចាំនិយាយ​ស្រីច្រម៉ក់!»

ស្រី​តូចងាកមកសួរម្តាយ​ភា្លម៖

«អ្នកម៉ាក់ !ច្រម៉ក់​ប្រែថាម៉េច?!បងវុធ​និយាយ​ពាក្យ​មិនល្អមែនទេ?»

ភីណានៅទីរទើ​ព្រោះ​នាងមិនសូវឆ្លាត​ខាងសម្តី​ស្រាប់ទៅហើយ ​ចេះបាននិស្ស័យ​អោនមក​បកស្រាយ​វិញ៖

«ច្រម៉ក់​មានន័យថា​តូច​ណាស់ តែ​តូចគួរអោយ​ស្រលាញ់!»

នីននីន​ក្តាប់មាត់​អៀន​៖

«បងវុធ​ដែលឯណា​និយាយ​ពាក្យល្អៗ​​អោយ​អូន!»

«ដែល​គឺបងកំពុងតែ​​ថានេះហើយ!!»

និស្ស័យ​និយាយ​ទំាងញញឹម​ហើយ​អង្គុយមកក្បែរប្តី​និងស្រីតូច។

ភីណាលូកដៃទៅរកកូន៖

«នីននីន​មកម៉ាកវិញមកកូន!»

តែ​ក្មេង ប្រុស​បិទ​កុំព្យូទ័រ​​ហើយ​និយាយ​កាត់​ភ្លាម៖

«តោះ​ទៅក្រោយ​បង​នាំនីននីនមើល អ្វីម្យ៉ាង!»

ស្រីតូច​រត់វឹង​ទៅតាម​កុមារ​ចំណែក​ភីណាងាក​មក​សួរ​និស្ស័យ៖

«ស្អី​ទៅ?!»

វិទូ​ញញឹម​មិនចេញស្តី​និស្ស័យ​​គ្រវី​ក្បាលយឺតៗ៖

«គឺ កសិដ្ឋាន​របស់គេ !កូន​វុធ​មិនត្រឹម​តែជា អ្នកចូលចិត្ត​ការងារ​កូដ​គេថែមទំាង​ចូលចិត្តបណ្តុះ បន្លែ​បង្ការ​និង​ផ្សាំ​រុក្ខជាតិ​ទៀត!»

«អូ នៅ​អាមេរិក​ការងារ​នេះ​គឺ​អស្ចារ្ស​ណាស់!»ជំនិតនិយាយ ។

វិទូ​ងក់ក្បាល ហើយមិនចេញស្តី​ចង់បង្ហាញ​ថា​គេគ្មាន​យោបល់ទេ​គេតែងតែ​ចិញ្ចឹម​កូន​តាម​ទេពកោសល្យ​កុមារនោះ​ទោះបី​ខ្លួន​គ្មាន​ជំនាញ​អស់នេះ​ក៏ដោយ​។

ភីណា​លូកដៃ​មក​ក្រសោប​ម្រាមនិស្ស័យ​ហើយនិយាយ៖

«សុខភាព​យ៉ាងម៉េច​ហើយ?!»

«១០ឆ្នាំមកនេះ​អ្វីៗ​ល្អ​ទាំង​អស់!»

«ចុះ​គាត់?!»

និស្ស័យ​ទីរទើរ​ងាក​មើល​មុខ​ប្តី ។វិទូ​លេប​ទឹកមាត់​បន្តិច​ទើប​និយាយ៖

«អ្នកស្រី​កុលាប​កាលពី​៣ឆ្នាំមុនទៅហើយ!​សូមទោស​ដែល​មិនបាន​សរសេរ​ទៅ​ប្រាប់​អូន!»

ភីណា​ទម្លាក់​ភ្នែក​ស្រងូត។ស្រ្តី​នេះ​ធ្លាប់​ធ្វើ អោយ​នាង​ឈឺចាប់​តែ​នាង​ក៏​យល់​ថា​បង​ប្រុស​នាង​បាន ជំពាក់​គាត់​ច្រើន​ដែរ។

អ្នកស្រី​កុលាប​ជា​បង​ថ្លៃ ស្រី​របស់​ភីណា ជា​តួអង្គ​សំខាន់​នៃ​សំណុំរឿងម៉ោង១២​អាធ្រាត្រ​នៅ​សង្កាត់​លេខ​មួយ ក៏​ជា​អ្នក​គីមី​​វិទ្យា​ដ៏​ប៉ិនប្រសប់​ម្នាក់​។គាត់​បាន រងគ្រោះ​ដោយ​សារ​ប្តី​គាត់​ផ្ទាល់​គឺ​លោក​កុសល ដែល​បាន ប្រើ​សារធាតុ3Mលើ​គាត់​ប៉ុន្តែ​កាលពី១០ឆ្នំា​មុន​នៅ​ពេល​ដែល​វិទូ​និង​ភ័ណ​ត្រូវ​​ថ្នាំពុល​របស់​ពូសួស​ប៉ូលិស​មិនដឹង​មាន​វិធីអ្វី​មានតែ​ទៅរក​ស្ត្រីនេះ ដើម្បី​អោយ​គាត់​ជួយ។

អ្នកស្រី​កុលាប​ទោះបី​ពិការ​តែ​គាត់នៅតែមាន​លទ្ធភាព​​ជួយ​វិទូនិងភ័ណ។

«ឆ្នំានោះ​​បើកុំតែ​បាន​គាត់​ ប្តី​ខ្ញុំមិនដឹងយ៉ាងណាទេ!»

និស្ស័យនិយាយដោយ​ស្រងូត។

«ចុះនាង​?!»

ជំនិត​សួរ។

វិទូ​និយាយជំនួសភរិយា​៖

«លោកសារឿន​បានចាញ់បញ្ឆោត មករា​!គាត់​មិន​បាន​ដាក់​ថ្នាំ​បំពុល​ខ្ញុំ​តែ គឺ ត្រឹម​អោយ​សន្លប់!»

«គាត់​មិន​អាក្រក់​អីពេកដែរ​!»ភីណា​បន្ថែម​ដោយ​ស្រងូត​។

ជំនិត​មិនអាចទប់ចិត្តបាន​ក៏​និយាយ​ឡើង​៖

«រឿងនេះហើយ​ដែល​បង​បារម្ភ!​សារធាតុ​គីមីគ្មានអីល្អទេ​! មករា​ធ្វើល្អផង​អាក្រក់​ផង​គឺ​គេ​គ្រប់គ្រង​ខ្លួនឯង​លែងបានទៀត​ហើលយ !ការស្រាវជ្រាវប្រភេទនេះ​​គឺមាន​ហានីភ័យខ្ពស់!កូនស្រី​យើង​គួរតែ​មានការ​ហាមប្រាម​តឹងរឹង​បន្តិច!»

«នីននីន​ដឹងហើយ​នាង​ថា​ទាល់​តឺនាង​១៨ឆ្នាំ​ទើបនាង​ធ្វើការនេះ​!»ភីណាការពារ​។

«ចាំ​ដល់ពេល​នឹងសិន​ទៅចាំ​គិតទៀត!»ជំនិត​និយាយ​ធ្វើហី ។

នៅខាងក្រៅ​កញ្ចាក់កុមារទំាងទ្វេរ​សសរៀ​ទៅក្បែរសួន​ហើយ​ជជែកគ្នា​រីករាយ​ស្និទ្ធស្នាល​។

ឃើញ​សកម្មភាព​ពួកគេ​ហើយ​និស្ស័យ​​និយាយ​ទំាង​ញញឹម​៖

«ចុះ​បើ​ខ្ញុំ​ចង់​ដណ្តឹង​កូនស្រីអ្នក​ទំាង​ពីរទុក?»

ភីណា​ស្រងូត​ ​នាង​ប្រហែល​នឹកដល់​មករា​រឺនឹកដល់ ការភ្ជាប់ពាក្យ​របស់នាង​និង​វិទូកាលពីជាង១០ឆ្នំា​មុន​។​

យល់ចិត្ត​ភរិយា​ជំនិត​និយាយតិចៗ៖

«ឈប់​បង្កើត​ចំណង​អស់​ហ្នឹង​ទៅ! អ្វីៗ​ទុកអោយ​សាមីខ្លួន​សម្រេច​ដោយខ្លួនពួកគេ​ល្អជាង!»

វិទូងក់ក្បាល ហើយ​ក្រសោប​ភរិយា​ក្នុងរង្វង់​ដៃ…..

តើ​មិត្ត​អ្នកអាន​ចង់​អោយ​មនុស្ស​ជំនាន់​ក្រោយ​នៃ​គ្រួសារ​ទំាងពីរ​ក្លាយជា​តួអង្គ​សំខាន់នៃ​ប្រលោម​លោក​ឆ្នាំ​២០៣៥ របស់​សុភាប្រុស​ដែរ​រឺទេ?

តោះ បោះឆ្នោត ចង់រឺ​មិនចង់?

សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម​វែករក​ការពិត​ក្នុង​សំណុំ​រឿង​ថ្មី​ទាក់ទង និង​មនុស្សជំនាន់​ក្រោយ​នៃ​គ្រួសារ​ទំាងពីរនេះ​ សន្យា​ជួប​គ្នាក្នុង​រឿង​ក្តី​ថ្មី «គម្រោងការណ៍សម្ងាត់​ ២០៣៥»។

រឿង៖ សំណុំឯកសារ Z22 ភាគទី១៩
មិន​ដឹង​ហេតុអ្វី​ រាល់​ពេល​ដែល​បបូរមាត់​របស់​មករា​បញ្ចេញ​ស្នាមញញឹម​ដ៏​សាហាវ លោក​ប៉ូលិស​វ័យ​ចំណាស់​មាន​អារម្មណ៍​ថមថយ​ថាមពល​ចិត្ត ថែម​ទាំង​ពេលនេះ​វា​លេង​សម្ដី​មិន ខ្លាច​សូម្បី​សេចក្ដី​ស្លាប់ គាត់​ចាំបាច់​ត្រូវ​រក​មធ្យោបាយ​ផ្សេង។

ដៃ​គាត់​មិន​ដក​ចោល​ពី​អាវុធ​ ឯ​​យុទ្ធសាស្ត្រ​ការពារ​ ការ​វាយ​បក​របស់​សត្រូវ​ដ៏​មាំ​ទំា​ម្នាក់​ដែល​កំពុង​នៅ​មិន​ឆ្ងាយ​ពី​ខ្លួន​នេះ​ ក៏​គាត់​មិន​បាន​រំលង​ចោល​។

ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ លោក​សារឿន​អាច​មើល​ទៅ​សព្វ​​ចង្កេះ កដៃ​ភ្លៅ និង​ប្រអប់​ជើង​យុវជន​នេះ​ហើយ​មិន​ឃើញ​​ត្រង់​ណា​បង្ហាញ​ថា​​​គេ​ជា​មនុស្ស​ខ្លាំង​ខាង​កាយ​សម្បទា ទេ​តាម​បទ​ពិសោធន៍​របស់​គាត់ ប៉ុន្តែ​ទឹក​មុខ​និង​ចិត្តសាស្ត្រ​គេ​ឯណោះ​ដែល​រឹងមាំ។

បុរស​ចំណាស់​មមីរ​ភ្នែក​ឈ្លេច​រក​ការពិត​ពី​ក្នុង​ទឹក​មុខ​ដ៏​មាន​ថាមពល​របស់​សត្រូវ​គាត់​ហើយ​ឆ្លៀត​វាចា​មួយៗ៖

«ឯង​ប្រើប្រាស់​​ប្អូន​ធម៌​ខ្លួន​ឯង​ហើយ​ចុង​បញ្ចប់​សម្លាប់​គេ ​ក៏​​គ្មាន​វិប្បដិសារី​អី​បន្តិច ពេលនេះ​ឯង​ហ៊ាន​ចូល​ដល់​រូង​ខ្លា ឯង​សំអាង​អា​ជំនាញ​Hackerផ្ដេសផ្ដាស​ប៉ុន្មាន​មេលេខ​នោះ​ហ្អី​​អា​កូន​ត្រេន?!»

គេ​នៅតែ​រក្សា​បាន​ឥរិយាបថ​ដើម​ ឯ​បុរស​ចំណាស់​គិតតែ​បន្ថែម​សំនួរ៖

«អ្នកណា​ជា​អ្នក​ស៊ើប​ដែល​ខល​ទៅ​មេធាវី​ជំនិត? ឯង​បាន​សំឡេង​លោក​កុសល​ពី​ណា​មក យក​ទៅ​កុហក​អ្នកស្រី​ភីណា?​ឯង​ចូល​គុក​សួរ​សុខទុក្ខ​ជជែក​លេង​នឹង​​គាត់​ហើយ​ថតសម្លេង​របស់​គាត់​មក​កាត់​ត​បញ្ចូល​គ្នា?​Folderz22និង​ថ្នាំ​គីមី​ពិតជា​របស់​លោក​កុសល​ផ្ដល់​អោយ​ភីណា​ទុក​ជា​អនុស្សាវរីយ​ រឺ​ក៏​ឯង​បង្កើត​វា​ឡើង​សម្លាប់​មនុស្ស?ប្រើ​ក្រែម​មនុស្ស​ស្រី​ដាក់​បន្លំ​លើ​ខោអាវ​ចៅហ្វាយ​ឯង​ហើយ​ទម្លាក់​ចោល​ខ្លះ​នៅ​លើ​ប៉ោអ៊ី​របស់​សព​គឺ​ឯង​ចង់​ចោទ​មេ​ធាវី​ជំនិត​រឺ​ភី​ណា?»

«ឈប់​ពន្យារ​ពេល​ទៅ!»

មករា​និយាយ​ស្រាល​ៗ​តែ​បង្ហាញ​ពី​ភាព​ឆ្លៀវឆ្លាត​របស់​គេ​។​មធ្យោបាយ​របស់​នាយ​ប៉ូលិស​ជើងចាស់​ច្បាស់​ណាស់​ថា​ទាញ​ប្រយោជន៍​ទាំង​ពេល​វេលា​និង​ស្វែង​រក​ការពិត​ដូច្នោះ​ហើយ​ជំនួស​អោយ​ការ​បំពេញ​បំណង​គាត់​ គេ​និយាយ​បក ក្បាល​មក​វិញ។

គេ​បន្ថែម​ជាមួយ​ស្នាម​សើច៖

«ខ្ញុំ​ថា​លោក​ហួស​សម័យ​គឺ​ហួស​សម័យ​ហើយ!»

គេ​ថែម​ទាំង​ដឹង​ទៀត​ថា​ប៉ូលិស​នឹង​មិន​បាញ់​គេ​ទេ ។លោក​សារឿន​កាន់តែ​ស្មៅ ហ្មង​នៅ ពេល​ដែល​វា​ឆ្លាត​ហើយ​មំា។គាត់​បញ្ចេញ​ចិត្តសាស្ត្រ​ថ្មី៖

«មនុស្ស​ឯង​កម្សាក​អញ្ចឹង ​ឯង​ទៅ​សម្លាប់​មនុស្ស​ឯណា​កើត?​ម្រាមដៃ​ឯង​តូច​កំប៉ឺត​អស់នេះ​​ឯង​ក្រៅ​ពី​អង្គុយ​ឆ្កួត​ៗ​មុខ​កុំព្យូទ័រ​នោះ​ឯង​ចេះ​អី​វិញ?​ឯង​មាន​ប្រាជ្ញា​ដល់ទៅ​បង្កើត​ជាតិគីមី​ក្នុង​Filez22នោះ​ដែរ? ​បើ​ជឿ​ថា​ឯង អាច​បង្កើត​សេណារីយោ​ផ្ទះ​តូច​នៅ​ស្ទឹងហាវ​ដូចជា​លើក​ដំកើង​ឯង​ជ្រុល​ពេក​ហើយ​!»

មិន​ស្មាន​ថា​វា​មិន​ចេះ​ខឹង​ថែម​ទំាង​តប​មក​វិញ​បញ្ច្រាស​ស្រកី​៖

«មនុស្ស​ល្ងង់ ​សួរ​ច្រើន ​ឆ្ងល់​ច្រើន ​គិត​ច្រើន ​ចង់​ដឹង​ច្រើន​អញ្ចឹង ហើយ!!»

លោក​សារឿន​ពិរោធ​ចិត្ត​ណាស់​ពេល​ត្រូវ​ក្មេង​មក​ដៀល​ថា​ល្ងង់​ហើយ​មិន​លង់​ចិត្តសាស្ត្រ​សួរចម្លើយ​របស់​គាត់​ តែ​គាត់​ប្រឹងប្រែង​ទប់ មិន​ព្រម​បញ្ចេញ​កំហឹង​ចិត្ត​ទេ​​បែរ​ជា​សើច​ក្អាកក្អាយ។

គាត់​សើច​យ៉ាងណា​វា​នៅ​តែ​មិន​ញញើត ទឹក​មុខ​ញញឹម​ស្មើ សម្លឹង​មក​គាត់​មិន​ប្រែប្រួល​ដូច្នេះ​ហើយ​បុរស​​ចំណាស់​ត្រូវតែ​រក​វិធី​ធ្វើ អោយ​ចិត្ត​សត្រូវ​កម្រើក​បោះបង់​ភាព​​អត់ធ្មត់ គាត់​បន្ថែម​មួយ​ឃា្ល​ខ្លី៖

«ឯង​ឆ្លាត​មែនៗ ឆ្លាត​ជ្រុល !ឆ្លាត​ដល់​ថ្នាក់ ស្រី​ពេញ​នគរ​មិន ស្រលាញ់​ឯង​មក​ស្រលាញ់​អី​ប្រពន្ធ​អ្នកដទៃ ?អ្ហះ?!»

គាត់​ងើបមុខ​មក​វាក់​នឹង​ស្នាម សំណើច​វា​ដែល​រសាយ​ទៅ​សន្សឹម។ ផ្ទៃមុខ​យុវជន​វ័យក្មេង​ប្រែ​ជា​ស ស្លេក ហើយ​ស្មា​រង្គើ​​ជា​ហេតុ​អោយ​នាយ​ផ្នែក​ស៊ើប​រេ​ទៅ​សម្លឹង​ទៅ​ប្រអប់​ដៃ​យុវជន​ដែល​ញ័រ​កម្រើក។

ប្រតិកម្ម​របស់​គេ​នេះ​ម៉េច​ក៏​មាន​លក្ខណៈ​ខុស​លឿន​គ្នា​ម៉េ្លះ?

តាមពិត​ទៅ គាត់​មាន​ភាគរយ​តិចណាស់​ដែល​យល់​ថា មករា​ធ្វើ​អ្វី​ៗ​ទាំង​ឡាយ​ព្រោះ​​តែ​ស្រលាញ់ ភី​ណា​។គាត់​មិនបាន​ដឹង​ពី​មូលហេតុ​ពិត​ទេ​ប៉ុន្តែ​ក្នុង​វិនាទី​រក​អ្វី​បញ្ឈឺ​គេ​មិនបាន​បុរស​ចំណាស់​បាន​រើស​យក​មធ្យោបាយ​នេះ​ព្រោះ​គិត​ដល់​ការ​ចំណេញ​ពីរ យ៉ាង​ មួយ​គឺ​មើល​ថា ​រឿង នេះ​ពិត​រឺ​អត់ ពីរ​តើ គេ​នឹង​រំជួយ​ចិត្ត​ដែរ​ទេ?

នៅ​ពេល​លទ្ធផល​ចេញ​មក​លឿន​ហួស​ពី​ការ​ស្មាន បុរស​ចំណាស់​គ្រលាស់​អណ្ដាត​ផ្ទួន​ពាក្យ​ទៅ​តាម​សន្ទុះ​ចិត្ត​ឆ្ងល់​ដែល​កំពុង​រត់​ខ្មួល​ត្របាញ់៖

«រឺ​​ក៏​ឯង​កើត​រោគ?….ចូលចិត្ត​របស់​ដែល​គេ​អា​ប្អូន​?ស្រី​នោះ​ប្រពន្ធ​គេ​ហើយ​ ឯង​ដឹង​រឺ​មិន​ដឹង!ហាស​ហា​!»​

ដៃ​បុរស​ក្មេង​ក្ដាប់​ចូល​គ្នា ហើយ​ភ្នែក​ទាំងសងខាង​សម្លក់ គាត់​បញ្ចេញ​កំហឹង​ពេញ​បន្ទុក ​។បបូរមាត់​ដែល​ទើបតែ​រលត់​ទៅ​នូវ​​ស្នាម​ញញឹម​កំណាច​ប្តូរ​មក​វិញ​នូវ​សម្ដី​ម៉ាត់​ៗ៖

«ភីណា​ជា​ប្រពន្ធ​របស់​អញ​តែ​ម្នាក់!»

ភ្នែក​គេ សម្ដី​គេ នឹង​ភាព​ញ័រ​រំជួយ​នៃ​រាងកាយ​គេ មិនបាន ធ្វើអោយ​គាត់ ត្រេកអរទេ​ ប៉ុន្តែ​ប៉ូលិស​ចំណាស់​ទៅ​ជា​កើត​សង្ស័យ។​គេ​លើក​ដៃ​ញ័រ​ៗ​ចង្អុល​​មុខ​គាត់ ដែល​កំពុង​ទម្លាក់​កាំភ្លើង​ចុះ​សន្សឹម​ៗ។

បបូរមាត់​គេ​ញ័រ​កក្លាក់​ហើយ​និយាយ​ចេញ​នូវ​ពាក្យ​មិន​ដឹង​ក្បាល​កន្ទុយ៖

«ពូ​កុសល និយយ​កុហក គាត់​ថា​រៀបការ​ភីណា​អោយ​ខ្ញុំ កាល​ឆ្នាំ​នោះ គាត់​ថា​អោយ​តែ​ខ្ញុំ​អាច​បង្កើត​ថ្នាំ​នោះ​បាន គាត់​ថា​គាត់​អោយ​ខ្ញុំ​រៀបការ​ជាមួយ​នាង តែ​ពេល​ខ្ញុំ​ធ្វើ​បាន​ហើយ គាត់​បណ្ដេញ​ខ្ញុំ​ចេញ​ពីផ្ទះ! គាត់​អោយ​ភីណា​ភ្ជាប់​ពាក្យ​ជាមួយ​អា ប៉ូលិស​នោះ!ខ្ញុំ​ត្រូវ​តែ​សម្លាប់​គាត់!»

បុរស​ចំណាស់​រេ​ខ្លួន​សន្សឹម​ជា​រង្វង់​មូល​ក្នុង​បន្ទប់ ឯ​យុវជន​ក្មេង​ក៏​រេ​ទៅតាម​គាត់​គ្រប់​ជំហាន​ដែរ។

«វា​ឆ្កួត​ហើយ!»

គាត់​គិត​ហើយ​ក៏​​អោន​ទៅ​មើល​ប្រអប់​ជើង​មករា​ដែល​ញ័រ​ចំប្រប់។

«យើង​ធ្លាប់​ជួប​មនុស្ស​វិកល​ច្រើន​តែ​មិន​ដែល​ឃើញ​អ្នកណា​ផ្លាស់ប្ដូរ​ស្មារតី​នឹង​អាកប្បកិរិយា​បាន​លឿន​យ៉ាង​នេះ​ទេ។

គាត់​រេ​ភ្នែក​គិត​ហើយ​រហ័ស​ដូច​ផ្លេក​បន្ទោរ បុរស​ចំណាស់​ស្ទុះ​ទៅ​ក្របួច​ចាប់​ដៃ​ទាំង​ទ្វេ​របស់​គេ​នោះ​បត់​មក ក្រោយ​​សង្កត់​ក្បាល​ជាប់​ទៅ​នឹង​តុ។

ជន​នេះ​គ្មាន​កម្លាំង​ស្មើ​​សម្ដី​មាំ​​របស់​គេ​ទេ។

«ឯង​សម្លាប់​លោក​កុសល?!»

មករា​ដូចជា​ស្វាង ចេញ​ពី​ភាព​ឆ្កួត​លេលា​មួយ​រំពេជ​នៅ​ពេល​ដែល​ខួរក្បាល​គេ​ដូរ​ប្រធាន​បទ​ពី​ស្រី​តូច​ភីណា​មក​ជា​អ្នក​ផ្សេង។

គេ​ហាក់​វិល​មក​កាន់​ម្ចាស់​សេណារីយោ​ឧ​ឧក្រិដ្ឋ​ល្អ​ឥត​ខ្ចោះ​ ដូចដើម​តាម​រយៈ​ទឹកមុខ​ស្មើ​ហើយ​នឹង​នរ។

គេ​ញញឹម​ដៃជើង​លែង​ញ័រ​ហើយ​វាចា​មួយៗ​ក្រោម​កម្លាំង​សង្កត់​របស់​លោក​សារឿន​៖

​«មេធាវី​ស្រី​ ….សូត្រ​និស្ស័យ ផឹក​របស់​ខ្ញុំ​ហើយ !នាង​​រស់​បាន​មិនដល់៤០នាទីទេ!កញ្ចាស់​ឯង​ពន្យារ​ពេល​ខ្លួន​ឯង​ទេ​ណា៎ កុំ​ថា​ខ្ញុំ​ដាច់ចិត្ត!»

កម្លាំង​ដៃ​នាយ​ប៉ូលិស​របូត​ខ្សាក​ពី​ខ្លួន​ជនល្មើស​។

​មករា​ក្រោក​មក​ឈរ​ទល់​នឹង​គាត់ គាត់​សម្លឹង​ភ្នែក​ជន​នេះ​​ទាំង​ដឹង​ហើយ​ថា​សេចក្ដី​ស្លាប់​ក៏​មិន​អាច​ទប់​វា​បាន​ដែរ។

«ឯង​ចង់​យ៉ាងម៉េច​?!»

គាត់​របូត​មាត់​សួរ​ទាំង​បេះដូង​នឹក​អាណោចអាធ័ម​ស្រី ស្អាត​ក្រមិចក្រមើម​នោះ​ហើយ​បន្ទាប់​មក គឺ​នឹក​ដល់​សម្ដី​ផ្ដាំ​របស់​វិទូ។

….គេ​ឆ្លាត​ប៉ុណ្ណា​ក៏​មិន​ដឹង​ដែរ​ថា​ដៃ​គាត់​បាន​ចុច​ទៅ​រក​ទូរស័ព្ទ​ដែល​មុន​នេះ​ទើប​តែ​និយាយ​ជាមួយ​វិទូ។

បំណង​គាត់​មិនមែន​ចង់​អោយ​វិទូ​មក​ជួយ​នៅ​ទីនេះ​ទេ ​ព្រោះ​ផ្លូវ​ឆ្ងាយ​ពេលវេលា​ខើច​គេ​មក​មិន​ទាន់​ឡើយ។តែ​គាត់​ចង់​អោយ​អ្វីៗ​ដែល​កើតឡើង​នៅ ទីនេះ​ត្រូវ​គេ​ដឹង។

គាត់​យល់​ថា​មួយ​ក្បាច់​នេះ គាត់​អាច​នឹង​ក្លាយ​ជា​ភាគី​ចាញ់​ព្រោះ ប៉ូលិស​មិនដែល​សម្លាប់​ឃាតក​ហើយ​មិន គិត​ពី​ចំណាំ​ខ្មាំង​ទេ។

គេ​នោះ​មិន ឆ្លើយ​នឹង​សំនួរ​គាត់ ធ្វើ​អោយ​គាត់​និយាយ​បន្ត​៖

«ឯង​មាន​គំនុំ​អី​និង​មេធាវី​ស្រី​នោះ​?ហេតុ​អី?!»

វា​មិន​ឆ្លើយ​តែ​ញាក់​មុខ​អំនួត​។គាត់​ភ្ជង់​វា​សារ​ជា​ថ្មី ហើយ​​គ្រវី​ក្បាល​យឺត​ៗ៖

«ឯង​យក​ភីណា​ទៅ​ក៏​គង់​សម្លាប់​ប្តី​ប្រពន្ធ នេះ  ​អញ​សុខចិត្ត​លះបង់​មេធាវី​ស្រី​នោះ​​ហើយ​ចាប់​ខ្លួន​ឯង​!»

«បើ​អញ្ចឹង​លោកនាយ​មិនមែន​លះបង់​តែ​សូត្រ​និស្ស័យ​ទេ  ចំណែក​អា​ប៉ូលិស​ចោលម្សៀត​សេត​វិទូ​ក៏​អាច​រស់​បាន​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ដែរ!»

គាត់​រឹងមាំ​យ៉ាងណា​នៅតែ​សង្ស័យ​ព្រោះ វា​និយាយ​ច្បាស់ ពេក​។

វា​សម្លឹង​គាត់​ដែល​ចាប់ផ្ដើម​បារម្ភ ហើយ​និយាយ​បន្ថែម​ម៉ាត់​ៗ៖

«វា​ចង់​ទៅ​រក​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​មាន​អ្វី​ល្អៗ​ស្វាគមន៍​វា!»

«ឯង​ធ្វើ អី​លោក​ឧត្ដមសេនីយ៍??!»

«ខ្ញុំ អត់​ចេះ​អី​ក្រៅពី​លាយថ្នាំ​អោយ​គាត់​សាក​លេង​ទេ!តែ​ថ្នាំ​ហ្នឹង ខ្ញុំ​ទុក ពេល​អោយ​គាត់ វែង​បន្តិច ៧ទៅ៨ម៉ោងដែរ​ទម្រាំ​គាត់​បាន​បើកភ្នែក​មើល​ខ្ញុំ រៀបការ​ជាមួយ​ភីណា!»

«ឯង​ឆ្កួត​ហើយ​ ម៉េច​ឯង​មិន​ចេះ​មើល​ស្រី​ផ្សេង​ខ្លះ៕!»

មករា​មិនចង់​ចំណាយ​ពេល​បក​ស្រាយ​អ្វី​នឹង​បុរសនេះ​​គេរឹត​តែ​ឆាប់​ចង់​ជួប​មុខ​ស្រីតូច​ម្នាក់​នោះ​កាលណា​លឺ​គាត់​រំលឹក​ពី​ឈ្មោះ​នាង​។

គេ​និយាយ​បញ្ចប់​ពេល​វេលា៖

«លោក​នាយ​មិន​ខាត​ទេ! បើ​ព្រម​តាមខ្ញុំ  ​​ខ្ញុំ​រៀបការ​និង​ភីណា​រួច​ខ្ញុំ​សន្យា​មុខ​មង្គល​ការ​ខ្ញុំ!ខ្ញុំ​អោយ​ពីរ​នាក់​វា​រស់!»

«ចុះ​មេធាវី​ជំនិត?»

«លោក​នាយ​កុំ​ត​ថ្លៃ​ច្រើន​ប្រយ័ត្ន​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់!»

រវាង​ការ​លះបង់​ម្នាក់​រើស​យក​មេធាវី​ស្រី និង​ប៉ូលិស​វិទូ​គឺ​ការ​ចរចា​មួយ​វៃ​ឆ្លាត​គាត់​បើក​ភ្នែក​ក្រឡោត​សម្លឹង​ដៃ​វា​ដែល​លូក​ចូល​ហោប៉ៅ​ហើយ​ដាក់​ចេញ​លើ​តុ​នូវ​កូន​ដប​ថ្នាំ​តូច​ល្អិត​ពីរ ដប។

«ផឹក​ថ្នាំ​នេះ​ហើយ ពីរ​នាក់​នោះ​រស់​បាន​ម្ដង​ទៀត!»

មករា​និយាយ​ខ្លីៗ​មិន​ចោល​អាកប្បកិរិយា​អំនួត​ ចំណែក​បុរស​ចំណាស់​អរ​ណាស់​។គាត់​លើក​កាំភ្លើង​ភ្ជង់​វា​ជាប់ ហាក់​ចង់​សួរ​វា​ថា​គិត​យ៉ាងណា​បើ​គាត់ សម្លាប់​វា​យក​ថ្នាំ​នេះ?

«ពូ​មិន​ដឹង​ថា​មួយ​ណា​សម្រាប់​ស្រី​នោះ​ហើយ​មួយ​ណា​សម្រាប់​អា​វិទូ​ទេ​!១៥នាទីទៀត ខ្ញុំ​ចេញ​បាន​ដោយ​សុវត្ថិភាព​ លោក​នឹង​ដឹង​ថា​ពី​រ​ដប​ទាំង​ពីរ​នេះ មួយ​ណា​សម្រាប់​ម្នាក់​ណា!»

គាត់​គគ្រឺត​ធ្មេញ៖

«អញ​មិន​ភ្លើ​ទេ​អា​ចង្រៃ​!»

«ខ្ញុំ​មិន​ចង់​សម្លាប់​អ្នកណា​​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​ជួប​ប្រពន្ធ​ខ្ញុំ !»

«មនុស្ស​ឯង​មិន​គោរព​សម្ដី​ទេ!»

«តែ​លោកនាយ​គ្មាន​ជម្រើស​ស្រាប់ហើយ​!»

«តែ​អញ​នឹង​​វាយ​​​ឯង​ទាល់​តែ​ចេញ​ចម្លើយ​មក!កុំ​ថា​ឯង​នេះ​ ឆ្អឹង​ដែក​ស្បែក​ស្ពាន់​វ៉ី!»

«អា​វិធី​ហ្នឹង​ក៏​លោក​នាយ​អត់​មាន​ពេល​ធ្វើ​ដែរ ខ្ញុំ​លេប​ថ្នាំ​នោះ​រួច​ហើយ​ហ្នឹង! ៣០នាទីទៀត ខ្ញុំ​និង​ស្លាប់​ទៅ​ជា​មួយ​មេធាវី​ហើយ​នឹង​អា​ប៉ូលិស​សំអុយ​នោះ !»

លោក​សា​រឿន​អស់​ពាក្យ​និយាយ​។

តាមពិត​គាត់​គួរ​តែ​ដឹង​ថា​ហេតុអ្វី​គេ​ហ៊ាន​ដើរ​ចូល​រូង​ខ្លា​ដោយ​ខ្លួន​ឯង?

គេ​បន្ថែម៖

«ខ្ញុំ​និយាយ​ម្ដង​រួចហើយ សេចក្ដី​ស្លាប់​ធ្វើ​អី​ខ្ញុំ​អត់​បាន​ទេ !​ តែ​បើ​លោក​នាយ​​​ អោយ​ខ្ញុំ​រស់ ពេល​ខ្ញុំ​បាន​ភីណា ខ្ញុំ​នឹង​អោយ​គ្នា​ លោកនាយ​​រស់!»

ប្រធាន​ផ្នែក​ស៊ើប​ដឹង​ថា គេ​នេះ​មិន​ខ្លាច​ស្លាប់​​ហើយ​ត្រៀម​ស្លាប់​ដាច់ស្រេច​ដូច្នេះ ​គ្មាន​វិធី​មែន​ក្រៅ​ពី​ផ្លូវ​ចុងក្រោយ ដើម្បី​ប្រថុយ​ជួយ​មេធាវី​ស្អី​វិទូ និង​ភីណា មាន​តែ​ផ្សង​តាម​រយៈ ការ​ប្រថុយ​ជីវិត​មេធាវី​ខ្មែរ​អាមេរិក។

«ខ្ញុំ​ប្រាប់​ហើយ​ លោកនាយ​លេង​មិន​ឈ្នះ​ខ្ញុំ​ទេ!»

គេ​និយាយ​ខ្សឹបៗ ដៃ​លូក​ប្រលែង​លើ​កូន​ដប​ថ្នាំ​ទាំងពីរ ។ ​លោក​សារឿន​ឈរ​ច្រត់​ចង្កេះ​សម្លឹង​ឥដ្ឋ​ឈប់​មើល​មុខ​បុរស​ក្មេង​នោះ ហើយ​គាត់​​និយាយ​ទាំង​ចិត្ត​ខ្ញែក៖

«ឯង​អោយ​អញ​ធ្វើ​ម៉េច​?»

«ខ្ញុំ​ចាំ​នៅ​ទី​នេះ​ !ខ្ញុំ​ចាំ​លោក​នាយ​លែង​​ប្ដី​ប្រពន្ធ​នោះ​មក​អោយ​ខ្ញុំ!»

លោក​សា​រឿន​ឈរ​ទ្រឹង​ធ្វើ​មុខ​ស្មឿក មករា​និយាយ​បន្ថែម៖

«កុំ​លេង​បួន​សន្លឹក​ បើ​​លោក​នាយ​មិន​អាច​ទ្រាំ​ឃើញ​មេធាវី​ស្រី និង​ឧត្ដមសេនីយ៍​គ្មាន​បាន​ការ​នោះ ​ពុល​ស្លាប់​……ដូច​អា​ណិច​ប្អូន​ធម៌​ខ្ញុំ​»

គេ​ញញឹម​ស្រប​ពេល​ប៉ូលិស​ចំណាស់​ឈាន​ទៅ​បើកទ្វារ ៖

«អោយ​អ្នកស្រី​​ភីណា​និង​មេធាវី​ជំនិត​ទៅផ្ទះ​វិញ​ទៅ!!»

សូហ្វ័រ​ឡាន​ចេញ​ពី​បន្ទប់​នោះ​សន្សឹម​ៗ​តាម​ពី​ក្រោយ​លោក​សារឿន​។គេ​សម្លឹង​ទៅ​បណ្ដោយ​អាគារ​វែង​សន្លឹម​ដែល​ប៉ូលិស​ម្នាក់​កំពុង​នាំ​ភីណា​ចេញ​មក ហើយ​មិន​យូរ​ប៉ុន្មាន​នៅ​ម្ខាងទៀត នោះ​ប៉ូលិស​ពីរ នាក់​កំពុង​បណ្ដើរ​មេធាវី​ខ្មែរ​អាមេរិក​មក​ដែរ។

​ពួកគេ​កាន់​តែ​​មក​ជិត​ដល់​លោក​សារឿន​និយាយ​ខ្សឹបៗ ៖​

«​ឯង​ស្បថ​ទៅ បើ​ឯង​លេប​ពាក្យ ​ឯង​នឹង​មិនបាន​ភីណា​ជា​​រៀង​រហូត!»

គេ​សម្លក់​ទាំង​ខឹង​តែ​លោក​សារឿន​មិនបាន​ឃើញ​ទេ​ព្រោះ​គាត់​ងាក​មក​សម្លឹង​មេធាវី​ខ្មែរ​អាមេរិក​ដែល​ត្រូវ​បណ្ដើរ​ចេញ​មក។

មេធាវី​ជំនិត​មក​ជិត​ដល់​ហើយ​គាត់​ចាកចោល​ជនពាល​ហើយ​ឆ្ពោះ​ទៅ រក​គេ​នោះ​។

«មេធាវី​ជំនិត!សុំទោស​ចំពោះ​ការ​យល់​ច្រឡំ​អោយ​លោក​ខាតបង់​ពេល​វេលា​!ពេលនេះ​ប៉ូលិស​សម្រេច​លែង​ប្ដឹង​លោក​ហើយ​ដោយសារ​អ្វីៗ​គឺ​បង្ហាញ​ថា​លោក​មិន​ពាក់ព័ន្ធ!»

គាត់​លូក​ដៃ​ទៅ​រលាក់​ដៃ​ជំនិត​ក្រោម​ការ​សម្លឹង​ពី​ពិនិត្យពិច័យ​របស់​មករា។គេ​យល់​ថា​រាល់​កាយវិការ​របស់​លោក​សារឿន​​សុទ្ធ​តែ​អាច​បណ្ដាល​អោយ​មាន​គ្រោះថ្នាក់​ចំពោះ​គេ។

ជំនិត​មិន​មាត់​មិន​ករ​តែ​រេ​ភ្នែក​ដែល​ក្រៀម​ស្រពោន​សម្លឹង​ទៅ​មករា​។​អ្នក​បើកឡាន​លាក់​ពុត​ប្រញាប់​ធ្វើ​ជា​អោន​លំទោន​ដូច​រាល់ដង។

កាយវិការ​គេ​គឺ​មក​ទទួល​ម្ចាស់​ទៅ​ផ្ទះ​វិញ។

ជំនិត​មើល​ហួស​មនុស្ស​ទាំង​អស់​ឆ្ពោះ​ទៅ​រក​ភរិយា​កម្សត់​របស់​ខ្លួន​ដែល​ឈរ​ក្បែរ​នោះ​ហើយ​ញញឹម​ទាំង​ទឹកភ្នែក​។

នាង​គឺ​ត្រេកអរ​ហើយ​យល់​ថា​នាង​បាន​នាំ​ប្តី​ទៅផ្ទះ​វិញ ហើយ​។

លោក​សា​រឿន​គេច​មុខ​ចេញ​ពី​ការពិត​ដែល​មាន​តែ​គាត់​ទើប​ដឹង។

គាត់​លូក​យក​ថង់​មួយ​ពី​ដៃ​កូន​ប៉ូលិស​ក្បែរ​នោះ​ហុច​ទៅ​អោយ​ជំនិត​៖

«មេធាវី​​ពិនិត្យ​មើល​ទៅ!តើ​សម្ភារៈ​របស់​លោក​នៅ​ទីនេះ​គ្រប់​ចំនួន​ទេ!»

ជំនិត​លូកដៃ​ទៅ​ តែ​ត្រូវ​មករា​ទទួល​ជំនួស។

«ខ្ញុំ​យក​ទៅ​ទុក​!»

គេ​ទទួល​របស់​ទៅ​គឺ​ខ្លាច​លោក​សារឿន​ផ្ដល់​អាវុធ​រឺ​សញ្ញាណ​អ្វីមួយ​អោយ​ជំនិត ដឹងខ្លួន​ជាមុន​ងាយ​ទប់ទល់​នឹង​គេ​។

ជំនិត​នៅ​សើងមមើង ឯ​ភីណា​ចាប់ផ្តើម​ក្អក ។

ព្រលឹម​នេះ​មេឃ​នៅ​តែ​ត្រជាក់។​ខ្យល់​បក់​ពី​សមុទ្រ​នំា​មក​នូវ​សំណើម​និង​លំអង​ព្រះអាទិត្យ​មិន​ពេញ​ពន្លឺ​ទេ។

មករា​ស្ទុះ​ទៅ​ក្បែរ​ស្រី​ស្អាត​​ហើយ​ជួយ​កាន់​កាបូប​ដៃ​នាង​តែ​ធាតុ​ពិត​ចិត្ត​គេ​បារម្ភ​ពី​នាង​ណាស់។ខាន​ឃើញ​នាង​មួយ​យប់​គេ​ស្ទើរ​ថប់​ដង្ហើម​បាត់​ទៅ​ហើយ ។

«អ្នកនាង​ភីណា​យ៉ាងម៉េច​ហ្នឹង!»

នាង​ឆ្លើយ​អួល​ៗ​ព្រោះ​ក្អក៖

«បង​រ៉ា ក្រដាស​ក្នុង​កាបូប!»

ជំនិត​តាម​មើល​បុរស​ក្មេង​នោះ​ដោយ​មិន​ស្រួល​ចិត្ត។គេ​នោះ​បើក​កាបូប​រក​មើល​ក្រដាស​ជូត​មាត់​ក្រោម​ពន្លឺ​ភ្នែក​សង្ស័យ​នៃ​បុរស​ជា​ប្តី។​​​​

​អ្វីៗ​កាល​និយាយ​ជាមួយ​វិទូ​នឹង​លោក​សារឿន​​ពី​ល្ងាច​ធ្វើ អោយ​គេ​មិន​បោះបង់​ចោល​គំនិត​ថា​ក្មេង​ម្នាក់​នោះ​កំពុង​លង់​ស្នេហ៍​ភរិយា​គេ​នោះ​ទេ។

តែ​វត្ថុ​អ្វី​មួយ​ត្រជាក់​ស្រឹប​បុក​មក​ក្នុង​ចង្កេះ​ខោ​គេ​ វា​រឹង ហើយ​ធ្ងន់​ព្រោះ​ល្មម​អោយ​គេ​លូក​ដៃ​ទៅ​រាវ​រក​មើល។សំឡេង​លោក​សារឿន​លាន់​មក​បង្អាក់​គេ​៖

«ទុក​វា​ការពារ​ខ្លួន!»

គាត់​និយាយ​ស្ទើរ​តែ​ខ្លួន​ឯង​ក៏​មិន​លឺ គឺ​និយាយ​ក្បែរ​ត្រចៀក​គេ​យក​តែ​មែនទែន​​ហើយ​ខ្លី​បំផុត​រហ័ស​បំផុត​មុន​ពេល​​​គេ​សម្លឹង​មក​ភ្នែក​គាត់ ឯ​គាត់​បែរ​ជា​ងាក​មុខ​ចេញ​ស្រែក​ខ្លាំង​ៗ​បន្លប់​៖

«មេធាវី​ជំនិត!សុខ​សប្បាយ​តាម​ផ្លូវ!»

​គាត់​ទម្លាក់​ដៃ​ជំនិត​ចេញ​ពី​ទីនោះ​ហើយ​ទាញ​គ្រប​អាវ​គេ​វិញ​យ៉ាង​រហ័ស។

មករា​ក៏​រហ័ស​ដែរ​ ​គេ​ងាក​មក​សម្លឹង ​តែ​គេ​នៅ​តែ​យឺត​ជាង​លោក​សារឿន​​ព្រោះ​មេ​ក្រុម​ស៊ើប​បាន​ដកថយ​ឆ្ងាយ​ពី​ជំនិត​ច្រើន​ជំហាន​ទៅ​ហើយ​។

«តោះ​បង! ខ្ញុំ​មិន​ចង់​នៅ​កន្លែង​នេះ​យូរ​ទេ!»

ភីណា​និយាយ​ទំាង​មិន​បាន​អរគុណ​លោក​សារឿន​ក៏​ទំាង​មិន​បាន​ខ្វល់​ពី​អ្នកណា​ទាំងអស់​ព្រោះ​ចិត្ត​នាង​គឺ​អន្ទះសា​ចង់​បាន​សុភមង្គល​និង​ភាព​ស្ងប់​សុខ​របស់​នាង​ត្រឡប់​មកវិញ។នាង​កៀក​ដៃ​ប្តី ឯ​ជំនិត​ក៏​ត្រកង​ចង្កេះ​ភរិយា​ស្និទ្ធស្នាល​តាម​បែប​​ពលរដ្ឋ​អាមេរិក​ បណ្ដើរ​គ្នា​សំដៅ​ឡាន​ធ្វើ​ជា​មិន​ខ្វល់​នឹង​មករា​តែ​តាម​ពិត​អារម្មណ៍​មេធាវី​នៅ​តែ​នឹង​វត្ថុ​​ដែល​ជាប់​ចង្កេះ​ខ្លួន​ខាង​ក្រោយ។

សំនួរ​មួយ​លេច​ឡើង​ក្នុង​សតិបញ្ញា​របស់​គេ៖

«លោក​សារឿន​លាក់​អី​នៅ​ក្រោយ​ចង្កេះ​យើង?ហេតុអ្វី?​គាត់​កំពុង​ធ្វើ​អ្វី​?វា​ជា​កាំបិត​រឺ​កាំភ្លើង​ទៅ?»​

គេ​គិត​ហើយ​រេ​សម្លឹង​ទៅ​រក​សូហ្វ័រ​ឡាន​។

មករា​ដើរ​ទៅ​មុន​ដើម្បី​លាក់​កំបាំង​ភាព​ក្ដៅ​ក្រហាយ​របស់​គេ​ចំពោះ​ភីណា​។

លោក​សារឿន​ដឹង​ថា​ពេលណា​គេ​ឃើញ​ភីណា​ស្និទ្ធ​នឹង​ជំនិត​ប្រតិកម្ម​ឆ្កួត​លេលា​របស់​គេ​មុខ​តែ​អាច​ធ្លោយ​ចេញ ។​ណាមួយ​ខ្លាច​ថា ជំនិត​និយាយ​អ្វី​អោត​មករា​សង្ស័យ​គាត់​​ស្ទុះ​ទៅ​បង្វែងដាន ​។គេ​នោះ​ឃើញ​លោក​សារឿន​មក​ក្បែរ​​ក៏​បែរ​មក​គោរព​លោក​ត្រុនៗ​បំភ័ន្ត​ភ្នែក​អ្នក​ផង។

មេ​ប៉ូលិស​ខ្សឹប​សួរ៖

«ឯណា​និស្ស័យ?!»

«កុំ​ភ័យ!»

គេ​ឆ្លើយ​តែ​ពីរ​ម៉ាត់​ខ្លី​ហើយ​ខ្សោយ​ព្រោះ​ភីណា​និង​ជំនិត​ខ្វះ​តែ​បី​ជំហាន​ទៀត​គឺ​ដើរ​មក​ដល់​ទៅ​ហើយ​។ជន​មាន​ពុត​ធ្វើ​ជា​បោះបង់​ការ​សន្ទនា​ជាមួយ​ប៉ូលិស​ហើយ​អោន​គោរព​ចៅហ្វាយ​មុន​ពេល​បើកទ្វារ​ខាង​ក្រោយ​អោយ​ស្វាមី​ភរិយា​ទាំង​ទ្វេ​ចូល។

ឡាន​លូន​​ចេញ​សន្សឹម​ៗ ពី​របង​ការិយាល័យ​ប៉ូលិស….lលោក​សារឿន​សម្លឹង​ពួកគេ​ពី​ចម្ងាយ​ហើយ​​​

បន់​ស្រន់​ក្នុង​ចិត្ត៖

«មេធាវី​ជំនិត!វាសនា​លោក​បណ្ដោយ​តាម​ព្រហ្មលិខិត​!ខ្ញុំ​ត្រូវ​តែ​រើស​យក​លទ្ធផល​​ដែល​មាន​មនុស្ស​ស្លាប់​តិច ​ជាជាង​មនុស្ស​ច្រើន​គ្នា​ស្លាប់!»

វិទូ​ពិត​ជា​ចប់​ក្រោម​ដៃ​មករា?

នៅ​ឯណេះ វិទូ​​អន្ទះសា​រង់ចាំ​ព្រឹក​សឹង​មិនទាន់​នឹង​អាល​​ចូល​ទៅ​ផ្ទះ​ចាស់​​របស់​ភីណា​។នាយ​ចុច​កណ្ដឹង ហើយ​ពូ សួស​ក៏​បង្ហាញខ្លួន​។

​រយៈ​ពេល​ត្រឹម​បួន​ឆ្នាំ​សោះ គាត់​ចាស់​ណាស់ ខុសប្លែក​ពី​មុន​ស្រលះ។

វិទូ​ទុក​រថយន្ត​នៅ​ខាង​ក្រៅ ហើយ​ដើរ​ថ្មើរ​ជើង​ចូល​ទៅ​ក្នុង​បរិវេណ​សួន​ច្បារ​។គេ​រេ​ភ្នែក​សម្លឹង​ពាស​ពេញ​គេហដ្ឋាន​ដែល​បន្សល់​នូវ​អនុស្សាវរីយ​សោយសោក​និង​ផ្អែមល្ហែម​លាយឡំ​គ្នា​។

មនុស្ស​ជាច្រើន​ដែល​អ្នកកំលោះ​​នឹក​ដល់​រួមមាន លោក​កុសល បញ្ញវន្ត​ខ្មេរ​ផ្នែក​គីមី​វិទ្យា​ដ៏​មាន​សមត្ថភាព​​​​ដែល​ដើរ​ផ្លូវ​ខុស​ត្រូវ​ជាប់ទោស​លុះ​ថ្ងៃ​ស្លាប់​ខ្លួន ។

អ្នកស្រី​កុលាប ស្ត្រី​ដែល​មាន​សម្រស់​ល្អផ្ដាច់គេ​នៅ​សង្កាត់​លេខ​មួយ ដែល​រហូត​ដល់​ពេលនេះ​សូម្បី​មេធាវី​ស្រី​ដែល​មាន​ស្នាម ស្នេហ៍​ក្នុង​បេះដូង​នាយ​និង​ភីណា​អភិជន​ខ្មែរ​អាមេរិក​ក៏​នៅ​មិន​អាច​ផ្ទឹម​នឹង​សម្រស់​ស្ត្រី​រូប​នោះ​បាន​។

«មក​តែ​ពីរ​នាក់​ទេ​លោក​ក្មួយ?!»

ពូ សួស​សួរ​ដោយ​ទឹកមុខ​ត្រេកអរ​ហើយ​អោន​លំទោន​ស្វាគមន៍​​នាយ​ប៉ូលិស​ភ័ណ​ដែល​គាត់​មិនសូវ​ស្គាល់​នោះ​ផង​។

«បាទ​ពូ!ហើយ​ពូ​នៅតែ​ឯង​ទេ?!»

«ហឹម​ អ្នក​អួន​​ឈឺ​ច្រើន​ខែ​ហើយ​!កូន​គាត់​សុំ​យក​ទៅ​ស្រុក​វិញ!»

វិទូ​ងក់ក្បាល​យឺតៗ​ហើយ​ដើរ​ចូល​សន្សឹម​ឆ្ពោះ​ទៅ​រក​ផ្ទះ​ធំ។

អនុស្សាវរីយ៍​នៃ​ជណ្ដើរ​កណ្ដាល​បន្ទប់​ធំ​ល្វឹង​ដែល​ភីណា​បាន​ឃើញ​​អ្នកស្រី​កុលាប​ដួល រមៀល​ធ្លាក់​បាត់បង់​ជីវិត​ហើយ​និយាយ​ប្រាប់​អ្នកណា​ក៏​គេ​មិនព្រម ជឿ បាន​ទាញ​អោយ​នាយ​ប៉ូលិស​ឈរ​ឆ្កឹង​សម្លឹង​ជំវិញ​ខ្លួន​។សោកនាដកម្ម​បណ្ដាល​អោយ​ទីនេះ​ក្លាយ ជា​ស្ងាត់ជ្រងំ​ដូច​ទី រហោស្ថាន​ អ្នកណា​ក៏​ទ្រាំ​មិនសង្វេគ​មិនបាន ដូច្នេះ​បាន​ជា​ប៉ូលិស​ភ័ណ​យល់​អារម្មណ៍​មិត្ត​ហើយ​បណ្តោយ​អោយគេ​នៅ​ស្ងៀមស្ងាត់​តែឯង។

គេ​ងាក​មកឃើញ​ពូ​សួស​ដើរចេញ​ពី ក្នុង​ជាមួយ​ថាស​ភេសជ្ជៈ​ក្នុង ដៃ​ ប៉ូលិស​ភ័ណ​ធ្វើ​ជា​សួរ គាត់​៖

«ចុះ​លឺ​ថា​ ចៅហ្វាយពូ​មាន​ប្អូន​ធម៌មួយ​ឈ្មោះ​សិក្ខា​!»

ភ័ណ​សួរដូច្នេះ​ទោះ​ដឹង​ហើយថា​សិក្ខាពេលនេះ​កំពុង​ព្យាយាមធ្វើការ​សើបរឿងខ្លះទៀត​នៅឯ ផ្ទះ​ថ្មី​របស់ភីណា ។ពូសួស​ឆ្លើយ​មកដោយ​អោនលំទោន៖

«លោក​ក្មួយ​សិក្ខា​ជាញាតិ​ខាងប្តី​អ្នកនាងភីណា ​គេជាប្អូន​លោកជំនិត!រៀងរាល់ខែ​គេមកបើក​ប្រាក់ខែ​អោយពូ​នៅទីនេះ​ហើយ​ទូទាត់​ការចំណាយទឹកភ្លើង​ថែទាំ​ទីនេះ!»

«ពូនៅតែ​ឯងមិនអុបផ្សុក​ទេ​ផ្ទះធំ​យ៉ាងនេះ!»

ពូសួស​លើក​កែវទឹកមក​ជូននាយ​ហើយ​ឆ្លើយ៖

«ខ្ញុំ​ធ្លាប់​ហើយ​ទាន​!»

ភ័ណទទួលកែវទឹកមក​កាន់។ក្លិន​តែ​ម្យ៉ាងជះមក​ក្តីហ៊ុយៗ ក្រអូប​​ប្រហើរ។គេ​រង់ចាំ​អោយវា​ត្រជាក់​បន្តិច​នឹង​អាល​ក្រេប។ពូ​សួស​ក៏​ងាក​ប្រគល់​ទៅ​អោយ​វិទូ​មួយ​ពែង​ដូចគ្នា ដែរ​។

គេ​ញញឹម​និង​បដិសណ្ឋារៈ​កិច្ច​នេះ​ហើយ​និយាយ៖

«ពូ​នៅ​តែ​ម៉ត់ចត់ សក់​ស្កូវ​ច្រើន​តែ​កម្លាំង​នៅ​តែ​រហ័ស!»

ពូ​សួស​មិន​តបអ្វី​ចំពោះ​ពាក្យ​សរសើរ​បែរ​ជា​និយាយ​រឿង​ផ្សេង៖​

«តែ​នេះ កាល​លោក​កុសល​នៅ​រស់​គាត់​ចូលចិត្ត​ណាស់! ខ្ញុំ​បន្ត​នៅផ្ទះ​នេះ​បាន​រហូត​មក​ដោយសារ​មាន​មនោសញ្ចេតនា នឹង​ទីនេះ!​អ្វីៗ​ដូច​ជា​នៅ​ថ្មីៗ»

«ភីណា​មក​លេង​ស្រុកខ្មែរ​នាង​មិនដែល​នាំ​ស្វាមី​មក​លេង​ផ្ទះ​នេះ​ទេ?!»

គេ​សួរ​វិញ​ដោយ​រេ​ភ្នែក​សម្លឹង​ទឹក​​ពណ៌​ពង​មាន់​ថ្លា​ក្ដៅ​គគុក​ក្នុង​កែវ​។

«ឧស្សាហ៍​មកទេ​តើ!អោយ​តែ​ពួកគាត់​មក​ដល់​ស្រុកខ្មែរ​តែងតែ​មកលេង ប៉ុន្តែ គេង​បាន​តែ​មួយ​យប់​ដំបូង​ ​គាត់​ក្រោយមក​មិន​ដែល​គេង​ទេ​!!គាត់​ត្អូញ​ថា​គេង​នៅ​ទីនេះ​ចេះ​តែ​យល់សប្ដិ​ឃើញ​បង​គាត់​ហើយ​ពិបាកចិត្ត​!»

ភណ័​និយាយ​ធ្វើ​ហី៖

«ពូ​​!វា​មិន​ពិត​ទំាង​អស់​ទេ​!គេ​ជា​អ្នកមាន ជួនកាល​លុយ​ច្រើន​ពេក​មិន​ដឹង​ធ្វើអ្វី​អស់​ ក៏​សោយសុខ​!សម័យនេះ​ ខ្វះ​អី​កន្លែង​គេង ​ដូច​ថាន​ទេវ​លោក​នោះ​!»

វិទូ​មិន​មាត់​ជាមួយ​ប្រធានបទ​​នេះ​ទៀត​ឡើយ​គេ​ថយ​ទៅ​អង្គុយ​លើ​សាឡុង​ហើយ​ឈ្ងោក​ស្រង់​ក្លិន​ក្រអូប ប្រហើរ​ដែល​លាយឡំ​ក្នុង​ផ្សែង​ខ្មួលខ្មាញ់។

«តែ​នេះ​ ខ្ញុំ​ក៏​ចូលចិត្ត !»

ពូសួស​តប​វិញ​ភ្លាម​៖

«អញ្ជើញ​អង្គុយ​លេង​សិន​ទាន!ខ្ញុំ​ទៅ​ចង្ក្រាន​បិទ​ហ្គាស៍​សិន!»

គាត់​បែរខ្នង​មិន​ដល់​បីជំហ៊ាន ភ័ណ​រេខ្លួន​ចាក់តែ​នោះ​ចោល​ឆ្វាច​ចេញទៅ​ក្រៅ​តាម​បង្អួច ។វិទូ​សម្លឹង​គេ​ហើយ​ញញឹម​។

​គេ​ក៏​ដូចគ្នា ​ដែល​យល់​ថា តែ​នេះ​មិន​គួរ​ផឹក​ទេ វា​ចៃដន្យ​ពេក​ហើយ​ដែល​ម្ចាស់ផ្ទះ​មាន ភេសជ្ជៈ​ពិសេស​នេះ​ទទួល​ភ្ញៀវ​ដែល​មក​ដោយ​មិន​អោយ​ដឹង​មុន​នោះ។

ដៃ​គេ​ហាក់​មាន​អារម្មណ៍​ផ្សារ​ឆៀប​ដោយ​កម្ដៅ​នៃ​ពែង​តូច គេ​ក៏​ដាក់​វា​ចុះ​យឺតៗ ទៅ​លើ​តុ តែ​មិន ដឹង​យ៉ាងម៉េច ​មិនទាន់​ដាក់​ដល់​កម្រាល​កញ្ចក់​ត្រឹមត្រូវ​ផង​ ​ស្រាប់តែ​ទន់​អស់​កម្លាំង ដៃ ធ្លាក់​ពែង​គឹប​ទៅ​លើ​នោះ​ក្រឡក​ប្រលាក់​ពាសពេញ។

វិទូ​កំពុង​ងឿងឆ្ងល់ ​​តែ​សំឡេង​ពូ​សួស​លាន់​មក​យ៉ាង​សុភាព៖

«មិន​បាច់​ស្ដាយ​ទេ​លោក​ក្មួយ! ទឹកតែ​កំពប់​ តែ​ផ្សែង​វា​ប្រើការ​បាន!»

វិទូ​ដៀង​ភ្នែក​ទៅ​រក​ភ័ណ​មុន​ពេល​សំឡឹង​ទៅ រក​ម្ចាស់​សំឡេង។​ភ័ណ​ក៏​កំពុង​ទន់​ដៃ​ជើង​ហើយ​ព្យាយាម​ទ្រេត​ទៅ​រក្សា​លំនឹង​លើ​ជញ្ជាំង​ក្បែរ​បង្អួច។

«ផ្សែង​តែ​នេះ​មាន​ជាតិ​ពុល​រួច​ទៅ​ហើយ ទោះ​មិន​បាច់​ផឹក​!»

គេ​គិត​ឃើញ​​ភ្លាម​ពី​ប្រការ​នេះ​ជាមួយ​កម្លាំង​ពលំ​​ដែល​នៅ​សល់​មិនដល់២០%​ ​ ដូច្នេះ​វា​យឺត​ពេល​ហើយ អវយវៈ​ទាំងអស់ កម្រើក​មិនបាន​ទេ នៅតែ​​ភ្នែក​ប៉ុណ្ណោះ​​ដែល​នៅ​អាច​មើល​ឃើញ​ហើយ​ត្រចៀក​ស្ដាប់​លឺ។

ពូ​សួស​ដើរ​ចេញ​មក​យឺតៗ​ជាមួយ​ថាស​មួយ​ក្នុង​ដៃ  ឯ​សំឡេង​ព្រឹប​ពី​ក្រោយ​ខ្នង វិទូ​គឺ​មាន​ន័យថា​ភ័ណ​ទប់ខ្លួន​លែង​ជាប់​ដួល​ទ្រេត​ពី​ជញ្ជាំង​ទៅ​លើ​ឥដ្ឋ។

វិទូ​ដឹង​ថា តែ​អណ្ដាត​ក៏​កម្រើក​និយាយ​មិន​ចង់​រួច​ ដូច្នេះ មុន​ពេល អ្វីៗ លែង​ដំណើរការ​បាន​ទាំង​ស្រុង គេ​ប្រឹង​និយាយ៖​

«ពូ​សម្លាប់​ជាង​បញ្ចូល​បទភ្លេង​នោះ​ទាំង​គ្នា​គ្មាន​កំហុស ពេលនេះ​ពួ​មិន​ភ្ញាក់​រលឹក មក​ធ្វើ​បាប​ខ្ញុំ​ទៀត!»

និយាយ​បាន​ត្រឹមណេះ​គេ​ទម្លាក់​ដៃ​ភឹង អស់​កម្លាំង​ហើយ​និយាយ​លែង​ទៅមុខ​ចេញ​តែ​ខ្យល់​ខ្សាវៗ​ទម្ងន់​ខ្លួន​ស្រុញ​​ទៅ​លើ​សាឡុង​ទន់​ល្មើយ​នោះ​ហើយ​បើក​ភ្នែក​ភ្លឹះៗ​សម្លឹង ជន​ចំណាស់​ដែល​លើក​សម្រាំង​ថ្នាំ​ឡើង​បង្ហាញ​គេ។

ទោះ​យ៉ាងណា​ស្មារតី​គេ​នៅរក្សា​បាន គេ​ដឹង ថា​វាសនា​ចុងក្រោយ​របស់​គេ​និង​មិត្ត​ភក្តិ​គឺ​បញ្ចប់​ដូច​ឈ្មោះ​ណិច​ដូច្នោះ​ដែរ។

គេ​បង្ហាញ​ទឹកមុខ​សោកស្ដាយ គឺ​គេ​នឹក​ដល់ ភីណា​ដែល​មិន​អាច​ជួយ​ស្រោចស្រង់​គ្រួសារ​បាន នឹកដល់ ភ័ណ​នៅ​ក្រោយ​ខ្នង​ដែល​នៅ​សុខ​ៗ​ក៏​ព្រម​មក​ជួយ​វិទូ​ហើយក៏​រងគ្រោះ​ធំ នេះ។ គេ​នឹក​ដល់​ស្រី​តូច​ដែល​គេ​បាន​និយាយ​ជាមួយ​នាង​មុន​ពេល​ចេញ​ពី​ក្រុង​ព្រះ​សីហនុ​ផុត បើ​ដឹង​ថា​ជីវិត​នឹង​បញ្ចប់​លឿន​យ៉ាង​នេះ​​គេ​នឹង​មិន​និយាយ​ពាក្យ​មួយ​ចំនួន​នោះ​អោយ​នាង​សោក​ស្តាយ​ទេ។​

ហាក់​យល់​ថា​​គេ​នាយ​ប៉ូលិស​កំពុង​សោក​ស្ដាយជីវិត​ បុរស​ចំណាស់​មក​អង្គុយ​លើ​តុ​សាឡុង​ពី​មុខ​នាយ​។ពូ​សួស​​និយាយ​មួយៗ​សំឡេង​ស្លូតបូត​៖

«​ពូ​មិន​សម្លាប់​ឯង​ទេ ទុក​អោយ​មករា​វា​សម្រេច​បំណង​វា​សិន​! ចាំ​ពូ​អោយ​ថ្នាំ​ឯង​លេប​វិញ ហើយ​ពូ​ទៅ​នៅ​ក្នុង​គុក​ដោយ​ខ្លួនឯង!»

គេ​នៅ​បើក​ភ្នែក​ភ្លឹះៗ គាត់​ងក់ក្បាល​និយាយ​បន្ត​ទៀត៖

«ដំបូង​ពូ​មិ​ន​ចង់​ទេ ពូ​ក៏​ដឹង​ថា​ឯង​គ្មាន​កំហុស! តែ​ពួក​ឯង​ចេះ​ឈឺឆ្អាល​គ្នា​ពេក គឺ​ចរិត​ឈឺច្អាល​រឿងរបស់​គេ!កាលពីមុន​កូន​ពូគិត​ថា​ចង់​សម្លាប់​ឯង តែ​ឯង​និងភីណា​ផ្តាច់​ពាក្យហើយ​​ ឯងក៏​ឈប់​ធ្វើប៉ូលិស​ព្រហ្មទណ្ឌ ចុះ​ឯង​វិល​មក​វិញ​ធ្វើ អី?រឿង​អា​អាណិកជន​នោះ​ជា​រឿង​ទុក​អោយ​មករា​ចាត់ការ​ទៅ​ ឯង​បាន​សុខ​មិន​ចង់​ទេ​​រឺ​មួយ​ឯង​យល់ថា​ឯង​ជា​មនុស្ស ឆ្លាត​មនុស្ស​ពូកែ​ជាងគេ?!»

គាត់​ស្រាប់តែ​សើចក្អាកក្អាយ​ខ្ទរផ្ទះ ហើយ​និយាយ​បន្ថែម​ទំាង​គ្រវី​ក្បាល​ស្រប ពេល​ទឹកភ្នែក​ហូរ ធ្លាក់​មក៖

«កូនប្រុស​យើង ទើប​ពូកែ! វា​ជា​កូនឈ្នួល​បម្រើ ម្ដាយ​ស្លាប់​ចោល​តាំង​ពី​តូច​ក្រូចឆ្មារ​តែ​វា​ពូកែ​ជាង​ម្ចាស់​ទៅទៀត​ហេតុអ្វី គ្រប់គ្នា​គ្មាន​យុត្តិធម៌​សម្រាប់​វា?!»

វិទូ​បិទ ភ្នែក​បញ្ជាក់​ភាព​ពិបាកចិត្ត​ដែល​បុរស​ម្នាក់​នេះ​ក្លាយ​ទៅ​ជា​មនុស្ស​មាន​បញ្ហា​ស្មារតី។សម្ដី​យំ​លាយ​សើច​​របស់​គាត់​ នាយ​យល់ថា​គាត់​មិនមែន​ជា​មនុស្ស​គ្រប់គ្រង​ខ្លួន​ឯង​បាន​ទៀត​ឡើយ។

ឃើញ​គេ​ធ្មេច​ភ្នែក គាត់​និយាយ​បន្ថែម​៖

«ចង់​និយាយ?​មាន​អី​ចង់​និយាយ​មែនទេ!ពូ​ដឹង!តែឯង​ពូកែ​និយាយ​ពេក​!ឯង​ពូកែ​ធ្វើ​ចិត្តសាស្ត្រ អញ្ចឹង​ហើយ​ពូ​មិន អោយ​អណ្ដាត​ឯង​គ្រលាស់​កើត​ទេ!»

គេ​មិន​ទាន់​បើកភ្នែក​មក​វិញ​ផង​អ្វី​មួយ​បុក​គឹប​មក​លើ​ កដៃ​បណ្ដាល​គេ​បើកភ្នែក​វិញ​យ៉ាង រហ័ស។​ទីនោះ​មិន​ឈឺ​ទេ ព្រោះ​គេ​ទូ​ទាំង​ខ្លួន​ស្ពឹក​ ប៉ុន្តែ​អាច​ដឹង​ថា​មាន​អ្វី​ប៉ះទង្គិច​របៀប​បញ្ចូល​ថ្នាំ​ទៅ​ក្នុង​ឈាម​របស់​ពូ​សួស កឺ​ដូច​គ្នា​បេះបិទ​ទៅ​នឹង របាយការណ៍​ប៉ូលិស​ផ្នែក​កោសល្យវិច័យ​លើ​ជាង​ឈ្មោះ​ណិច។

ជាតិ​ថ្នាំ​ថ្មី​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម បន្ថែម​ពី​លើ​ជាតិ​ពុល​ក្នុង​តែ​ធ្វើ អោយ​វិទូ​អស់​អ្វី​​រំពឹង​តែ​សម្រាប់​ញាណ​ដែល​នៅសល់​សមត្ថភាព​​គឺ​ត្រចៀក គេ​បាន​ប្រឹង​ប្រើប្រាស់​វា​មិន​អោយ​រំលង​ទេ។​ភាព​មិន ចេះ​អស់សង្ឃឹម​​សូម្បីតែ​ក្នុង​ដំណាក់កាល​ផុយ ស្រួយ​បំផុត បាន​ជួយ​អោយ​វិទូ​ស្ដាប់​លឺ​រាល់​សម្ដី​របស់​ជន​ចំណាស់ ដែល​ដើរ​ថ្នមៗ​ទៅ​ចាក់​ថ្នាំ​អោយ​ភ័ណ។

គាត់​និយាយ​ម្នាក់ឯង​ហើយ​និយាយ​វែង​អន្លាយ​និយាយ​មួយៗ​ទាំង​មិន​ដឹង​ថា​អ្នក​ទាំងពីរ​នៅ​មាន​សមត្ថភាព​ស្ដាប់​លឺ​ដែរ​រឺ​ក៏​អត់៖

«ថ្នាំ​នេះ​ទុក​ពេល​អោយ​ពួក ឯង​ដកដង្ហើម​បាន​បី​ម៉ោង​ដែរ!ប៉ុណ្ណឹង​គ្រប់គ្រាន់ ហាស​ហា​គឺ​គ្រប់គ្រាន់​អោយ​យើង​បាន​អ្នកនាង​តូច​ភីណា​ជា​កូនប្រសា!ថ្មើរ ណេះ អាទិត្យ​ប្រហែលជា កំពុង​នៅ​ក្បែរ​ប្រពន្ធ​វា!»

វិទូ​រេ​ភ្នែក​គិត​ទាំង​ពិបាក​ចិត្ត គេ​ដឹង​ថា​នៅ​ខាង​កំពង់​សោម​ក៏​កំពង់​មាន​បញ្ហា​ដែរ​ហើយ​។

តា​ចាស់​និយាយ​បន្ត​ហាក់​រវើរវាយ​និយាយ​អោយ​ខ្លួន​ឯង​ស្ដាប់៖

«១២ឆ្នាំមុន អា ចង្រៃ​កុសល​​នោះ វា​ដឹង​ហើយ​ថា កូន​ប្រុស​យើង​ពូកែ​ជាង​វា​ទៅ​ទៀត!កាល​វា​យក​កូន​យើង​មក​បណ្ដុះ​បណ្ដាល​គឺ​តាំង​ពី​​អាទិត្យ​អាយុ​ត្រឹម៧ឆ្នាំ យើង​ពិបាក​ចិត្ត​យើង​ដេក​យំ​រាល់​យប់​យើង​ខ្លាច​កូន​យើង​មាន​បញ្ហា ខ្លាច​កូន​យើង​ពុល​នឹង​ថ្នាំ​ចង្រៃ​អស់នោះ ប៉ុន្តែ​ពេល​កូន​យើង​អាយុ​បាន​១៣ឆ្នាំ វា​​អាច​រក​ឃើញ​ថ្នាំ​ជា​ច្រើន​ដែល​ស្មាន​មិនដល់ !អា ចង្រៃ​នោះ​បាន​បោកប្រាស់​កូនជើង​អោយ​ធ្វើ​សារធាតុ​3M ទាំង​វា​ដឹ​ង​ហើយ​​ថា​ បើ​ភ្លាត់​កូន​យើង​និង​ពិកា​អស់​មួយ​ជីវិត!វា​គ្មាន​ធម៌​មេត្តា​ចំពោះ​ក្មេង​ទេ​​ យើង​ដឹង​ពី​សន្តាន​យង់ឃ្នង​របស់​វា  ​ តែ​យើង​ធ្វើអី​មិនបាន​ព្រោះ​កូន​យើង​ស្រលាញ់​កូនស្រី​វា​ស្ទើរ ឆ្កួត​ទៅ​ហើយ​។តាំង​ពី​បាន​អាយុ ១០ឆ្នាំអាទិត្យ​កូនប្រុស​យើង​បាន​ចាត់​ទុក​ភីណា​ជា​ប្រពន្ធ​វា​!ពួកវា​លេង​ជាមួយគ្នា ​មានក្មេង​តែ​ពីរនាក់ គត់​ក្នុង​ផ្ទះ​ ​ដូច្នេះ វាមិន​ដែល​គិតថា​ទៅវា​អាចរស់​ដោយ គ្មាន​ស្រី តូច​នោះ​ទេ! ចុងក្រោយ ពេល យើង ប្រកែក​មិនអោយ វា​ធ្វើថ្នាំ3M អា កុសល​គ្មាន​ជម្រើស​វា​ក៏​បាន សន្យា​នឹង​ឳពុក​កូន​យើង​ថា ​បើ​អា​ទិត្យ​ធ្វើ​រឿង​នេះ​បានសម្រេច ​​ភីណា​និង​រៀបការ​ជាមួយ​កូនយើង​​! តែ​ក្រោយ​មក​ដើម្បី​ក្រឡាស់​មិនទទួល​ខុសត្រូវ​លើ​ពាក្យសន្យា​ វា បាន ប្រើ ល្បិច​ថា​បាត់​លុយ​កាក់ ហើយ​ចោទ​កូនយើង ដើម្បី​បណ្តេញវាចេញពីផ្ទះ​!យើងឈឺចិត្តណាស់​យើងគិត​ថា​ទៅ​មិនត្រឡប់មកវិញទេ​ប៉ុន្តែ……»

អ្វីៗ​ប្រៀប​បី​ដូចជា​ភាពយន្ត​មួយ​ខ្សែ ។​ប៉ូលិស​ទាំង​ទ្វេ​ស្ដាប់​ហើយ ក៏​ស្រមៃ​ដល់​រូបរាង​ក្មេង​ប្រុស​នោះ។​គេ​សួរ​ខ្លួនឯង​ក្នុង​ចិត្ត​ទាំង​ភ្នែក​ក្រហម​រោល៖

«លោកបង!លោកបង​បាន​ធ្វើ​រឿង​អាក្រក់​ច្រើន​ដល់​ម្លឹង​!សូម្បី​តែ​ស្លាប់​ទៅ​ហើយ​នៅ​មិន​អាច​សង​បញ្ចប់​កម្មពារ​បាន!តើ​ភីណា​ធ្វើអី​ខុស​ទៅ?ហេតុ អី​នាង​ត្រូវ​រែក​ពុន​រឿង​ចោលម្សៀត​អស់​ទាំង​នេះ​!?»

ឃើញ​ភាព​រលើបរលោង​ក្នុង​កែវ​ភ្នែក​នាយ​ ដែល​ខ្លោចចិត្ត​អាណិត​ស្រី​តូច​ភីណា ពូសួស​សើចក្អាកក្អាយ ហើយ​និយាយ​ដោយ​ហូរ​ទឹកភ្នែក​លាយ​ស្នាមសំណើច៖

«យើង​ថា​យើង​និង​កូន​យើង​មិន​ត្រឡប់​មក​អោយ​ឈឺចាប់​ជា​ថ្មី​ទេ!យើង​គិត​ថា​យើង​អហោសិកម្ម​អោយ​អា​អ្នកមាន​កំណាច​នេះ យើង​នឹង​បំភ្លេច​អ្វីៗ​ទាំងអស់​នៅ ទីនេះ !ប៉ុន្តែ​ហួស​ពេលហើយ….ជាតិគីមី​អស់នោះ​បាន​បំផ្លាញ​កូន​យើង !នៅ​ពេលវា​អាយុ​បាន​១៥ឆ្នាំ….វា​អាន​កាសែត​ឃើញ​ឯង​និងភីណា​ភ្ជាប់​ពាក្យ​!វា​ស្រែក​ដល់​សន្លប់​បាត់ស្មារតី​ !យើង​ខំតាមដាន​វា​ខំ​ព្យាបាល​វា​តែវា​លែង​ជា​អាទិត្យដូចមុនហើយ !វា​មិនមែន​ទេ!អ្វី​ដែល​វាធ្វើ​និងអ្វីដែល​វាគិត​វា​មិនដូច​គ្នា​ទេ​!យើងយល់​ថា វាអយុត្តិធម៌​ពេក​ហើយ​ បើពូកឯង​សប្បាយ ​នៅក្រោម​ទុក្ខសោក​របស់​ឳពុកកូន​យើង! យើង​ត្រូវ​ធ្វើអ្វី​ម្យ៉ាង​ដើម្បី​ទារ​មកវិញ​អោយ​កូន​ប្រុស​កម្សត់​របស់​យើង​!ហើយ​ឆ្នំា​នោះ​យើងបានវិល​មកទីនេះ​វិញ​ដោយ​ប្រាប់​គ្រប់គ្នា​ថា កូនប្រុស​យើងស្លាប់! ​វា​បាន​ប្តូរ​ឈ្មោះ​ទៅជាមករា ហើយរស់នៅ​រង់ចាំ​ឱកាស​​ដើម្បី​តាម​ទារ​បំណុល!ហាសហា​!!»

វិទូ​ធ្មេច​ភ្នែក​ដោយ​សង្វេគ​ចិត្ត ពូ​សួស​ស្រែក​សន្ធាប់៖

«ម៉េច​លោក​ក្មួយ​?លឺ​ហើយ​ទើស​ត្រចៀក​ឃើញ​ហើយ​ទើស​ភ្នែក​ណាស់?…ហឹម​បំណុល​វា​ត្រូវ​តែ​មាន​ម្ចាស់!អា​អ្នក​មាន​នោះ​លោភលន់​ក្បត់​សម្ដី​ហើយ​ចិត្ត​ឃោរឃៅ វា​សម​ហើយ​ដែល​ត្រូវ​តែ​ទូទាត់​ជាមួយ​វា​ទាំង​ដើម​ទាំង​ការ​!»

រឿង៖ សំណុំឯកសារ Z22 ភាគទី១៨
សិក្ខា​ចាប់ផ្ដើម​ លាចាក សន្សឹម​ៗ​​ពី​អារម្មណ៍​រើសអើង​ចំពោះ វិទូ​តាម​ពាក្យ​បងប្រុស​គេ​ហើយ​គេ​បែរ​មក​ផ្ដោត​អារម្មណ៍​​លើ​មនុស្ស​ម្នាក់​ដែល វិទូ​កំពុង​សំដៅ​ដល់។

​​​​នាយ​ប៉ូលិស​និយាយ​បន្ត៖

«ប៉ូលិស​រក​ឃើញ​អ្នក​ដែល​ទៅ​ជួល​កូន​ផ្ទះ​នៅ​ស្ទឹងហាវ ហើយ​ក៏​រក​ឃើញ​អ្នក​ទីបី​ដែល​បាន​កើត​រោគ​ផ្ដាសាយ​ប្អូន​ឯង​និង​បងប្រុស​ប្អូន​ឯង​ដែរ!»

គេ​ងាក​មក​សម្លឹង​នាយ​ ក៏ បង្ហើយ៖

«គេ​នោះ​បាន​ទៅ​ដល់​ផ្ទះ​ឈ្មោះ​ណិច​នៅ​យប់​ដែល​ពីរ នាក់​បងប្អូន​ឯង​បាន​ទៅ​ដល់ ហើយ​អ្នក​ទាំង​បី​អាឡេកស៊ី​និង​លំអង​ស្មៅ ម្យ៉ាង​ដូចគ្នា ធ្វើ អោយ​ហៀរ​សម្បោរ​និង​កណ្ដាស់!នៅ​លើ​ខ្លួន​ម្នាក់​នោះ មាន​បន្សល់​ក្លិន​បារី​អេឡិចត្រូនិក​ដូច​គ្នា​និង​ក្លិន​ដែល​បន្សល់​ទុក​ក្នុង​បន្ទប់​ឈ្មោះ​ណិច​ពេល​ប៉ូលិស​រក​ឃើញ​សាកសព​របស់​គេ!»

សិក្ខា​មិន​អាច​ទប់ស្កាត់​ភាព​ត្រេកអរ​បាន​ឡើយ គេ​មាន​រំញោច​ភ្លាម​៖

«អញ្ចឹង​ចាំ​អី​ទៀត?​វា​នោះ​ជា​ឃាតក​ហើយ ម៉េច​ប៉ូលិស​មិនចាប់វា​ហើយ​ដោះលែងបងខ្ញុំចេញ​មកវិញ​មក!?»

វិទូ​ឃើញអកប្បកិរិយា​គេក៏សើច គេកាន់តែមិនសប្បាយចិត្ត​និយាយមករ៉ាវ៖

«តាមពិត​ប៉ូលិស​ដឹងហើយថាបង​ខ្ញុំគ្មានកំហុស​ប៉ុន្ទេ​នពនយារពេលមិនលែអគាត់!»

«ភស្តុតាងដែល​គេទម្លាក់លើបងរបស់ឯង វាធ្ង់នល្មមងោយមេថាេះីជំនិតចាញ់ក្ទីនៅតុលាការ​តែ​យើងវិញ​ភស្តុតតាងសម្របា់​ចោតប្តឹងម្នកា់នោះ​មិនទាន់អា​ធ្ងន់ល្មឃាត់ខ្លួនគេផង​!»

«ក្រែងបងឯង ថា​បារីនោះ​និង​អាការៈផ្តាសាយរបស់វានោះ!?»

«របស់ពីនេះ មិនអាច​ងោយវាចាញ់ក្ទីនៅតុលាករទេ ដូ្ចនេះ​ហើយ​ឯងត្រូវជួយបង​ស្វែងរកកាឬបិតនៅពីក្រោយង្វីៗទំាងៃស់នេះ!»

«បងឯងចង់ប្រើខ្ញុំអោយធ្វើអីទៀតហើយ?!»

«ប្អូនឯងមាន​ទំនាក់ទំនង​ជាមួយគ្រួសារនេះជាងគេ !មេធាេះីំនិតនៅជាប់កន្លេងព៉ូលិស​ឯភីណាំស្ាមរតីទន់ខ្សោយ​ដូច្នេះ​ប្ងូនជា​ជំនួយការដ៏សំខាន់សម្របា់បងនៅភ្នពំែញនេះ!»

គេនៅស្ងៀមធ្វើមុខក្រញូវ​វិតូដឹងថា​អារម្មន៧គេ​នៅនឹង​បងប្រសុគេ​នាយបន្ថែ៖

«ឯងមិនឃឿបង​មិនទុកចិត្តប៉ូលិស​ងត់ទអីទេៗតែ មេធាវី​ចំនិត​ជិតផុត​អវសាន្តវាទហើយ!ប៉ូលសិត្រូវតេបញ្ចូនគាត់ឡើងតុលាករនៅថ្អសស្អែក!»

សិក្ខា​ជ្រួលច្របល់ គេ​ងាក​មក​សម្លឹង​វិទូ​ត្លែ​រ​រហូត​ដល់​នាយ​ប៉ូលិស​ញាក់ស្មា​តប​ទើប​គេ​និយាយ៖

«បង​ឯង​ចង់​អោយ​ខ្ញុំ​ធ្វើ អី?!»

វិទូ​ចុច​ទូរស័ព្ទ​ទាំង​ដែល​កំពុង​សាក ថ្ម​​ហើយ​ហុច​ទៅ​អោយ​គេ​នោះ​។

« ម្នាក់ នេះ!»

សិក្ខា​ពោល​ដោយ​ភ្ញាក់ផ្អើល ៖

«បង​រ៉ា​អ្នក​បើកឡាន?!»

«ខ្ញុំ​ចង់​ដឹង​រឿង​ទាំងអស់​ទាក់ទង​នឹងគេ​ម្នាក់​នេះ​! ប្រវត្តិ គ្រួសារ ​ប្រវត្តិ សិក្សា គេ​ធ្លាប់​​ដែល​ទៅ​ផ្ទះ​ភីណា​នៅ​សង្កាត់​លេខ​មួយ​ដែរ? ហើយ…!»

«គេ​ជា​ខ្សែ​របស់​ពូ​សួស!»

សិក្ខា​និយាយកាត់។​វិទូ​ងក់ក្បាល​ពោល​បន្ថែម៖

«ដូច្នេះ​ហើយ ខ្ញុំ​ចង់​ដឹង​ថា គេ​នេះ​​ត្រូវជា​អ្វី​នឹង​ពូ សួស!»

«ហៅ​គាត់​សួរ​ទៅ មាន​អី​ពិបាក!»

«ខ្ញុំ​ត្រូវការ​ដឹងរឿង​ទាំងអស់​នេះ​ដោយ​មិន​អោយ​គាត់​ដឹង​ខ្លួន!»

សិក្ខា​សញ្ជឹង​គិត….លែងនិយាយ​ស្តី​ហើយ​ងាក​សម្លឹង​ទិដ្ឋភាព​អម​សង​ខាង​ផ្លូវ​ដើម្បី​បន្លប់​បរិយាកាស​តែ​វិទូ​ដឹង​ថា អ្វីៗ​កំពុង​ដំណើរ​ការ​រលូន​។គេ​លើកដៃ​មើល​ម៉ោង….​រាជធានី​ភ្នំពេញ​ជះ​ពន្លឺ ភ្លឺ ចិញ្ចាច មក ពី​ចម្ងាយ….

វិទូ​មិន​អាច​រក​ការពិត​មុន​អវសានវាទ​៤៨ម៉ោង​?

…នាយ​ប៉ូលិស​និង​យុវជន​ក្មេង​មក​ដល់​ការិយាល័យ​ព្រហ្មទណ្ឌ​​ក្រុង​នៅ​ម៉ោង​ជាង​៨យប់។ ភ័ណ​អតីត​មិត្ត​រួម​ការងារ​របស់​វិទូ​កាលពីជាង៤ឆ្នាំ​មុន​នោះ បាន​បង្ហាញខ្លួន​ជា​ស្រេច​ទទួល គេ​។

«ខ្ញុំ​ដឹង​ហើយ​ថា​ម៉េច​បានជា​ឯង​​មិន​ព្រម​ទៅផ្ទះ​នៅ​សង្កាត់​លេខ​មួយ​មុន​!»

ភ័ណ​សួរ​ព្រោះ​មុន​ពេល​មក​កាន់​ទីនេះ​វិទូ​បាន​ទាក់ទង​មក​គេ​អោយ​ជួយ​ការងារ​មួយ​ចំនួន​។

ដើរ​បណ្ដើរ​​ប៉ូលិស​វិទូ​ងក់ក្បាល​ជា​មួយ​ជំហាន​ដែល​បោះ​ទៅមុខ​យ៉ាង​ញាប់​រហូត​សិក្ខា​ដើរ​មិន​ទាន់​ទេ​គេ​ត្រូវ​រត់​តាម។

នាយ​ប៉ូលិស​និយាយ​យ៉ាង​រហ័ស​៖

«ហើយ​ខ្ញុំ​ក៏​មាន​រឿង​ខ្លះ​ត្រូវ​សួរ​មីងម៉ាប់​បន្ថែម​ពី​លើ​អ្វី​ដែល​ភ័ណ​​ឯង​រក​ឃើញ​!»​

គេ​នាំ​វិទូ​ចូល​មក​ដល់​ការិយាល័យ​មួយ ដែល​មាន​ស្ត្រី​ម្នាក់​​នៅ​រង់ចាំ​ជាស្រេច។

….ស្ត្រី​បម្រើ​​ឈ្មោះ​ម៉ាប់​​ដែល​វិទូ​គិត​ថា​នឹង​មាន​រូបរាង​អាក្រក់​ដោយសារ​ការ​រង របួស​នៃ​សារធាតុ​3Mគឺ​ផ្ទុយ​គ្នា​ស្រលះ​គាត់​ហាក់​មាន​សុខភាព​ល្អ​ហើយ សេស​សល់​តែ​ស្នាម​របួស​តិចតួច។

គាត់​ញញឹម​ពេល​ឃើញ​នាយ​ ឯ​នាយ​ក៏​លំអោន​កាយ​គោរព​គាត់​តាម​ទម្លាប់។

«ច្រើន​ឆ្នំា​ហើយ​ខ្ញុំ​រវល់​ពេក មិនដែល​បាន​ទៅ​លេង​មីង!»

«អូក្មួយ​ប៉ូលិស​នៅ​តែ​ឡូយ​នៅតែ​សង្ហា!»

«សុខភាព​មីង​មើល​ទៅ​ដូច​ជា​ល្អ…..!!»

ស្រាប់តែ​ភណ័​និយាយ​កាត់៖

«ឯង​ស្មាន​មិន​ដល់​ទេ​វិទូ លោក​កុសល​មុន​ពេល​ស្លាប់​បាន​រក​ឃើញ​ថ្នាំ​ម្យ៉ាង​​ហើយ​គាត់​បាន​អោយ​វា​ទៅ​មីង​ម៉ាប់​ព្យាបាល​ជំងឺ ។​ហើយ​របួស​គាត់​បាន​ជា​មួយភាគធំ​!គាត់​មិន​បាន​ពិការ​នៅ​លើ​រទេះ​ទេ!»

វិទូ​ងក់ក្បាល​ផ្ងក់ៗ​ៗទំាង​​សម្លឹង​ផ្ដោត​ទៅ​លើ​ស្ត្រី​នោះ។ នាយ​ប៉ូលិស​និយាយ​ដោយ​រំភើប៖

«បង​កុសល​ពិត​ជា​កំពូល​អ្នក​គីមី​មែន​ហើយ!»

គេ​ងើប​មុខ​សម្លឹង​សិក្ខា។​យុវជន​ក្មេង​​គឺ​កំពុង​សម្លឹង​ផ្ដោត​ទៅ​លើ​មីង​ម៉ាប់​ដោយ​ទឹកមុខ​តក់ស្លុត​។យុវជន​ក្មេង​ទំនង​ជា​ធ្លាប់​លឺ​ពី​សោកនាដកម្ម​លើ​ស្ត្រី​ម្នាក់​នេះ​​ក្នុង​សំណុំ​រឿង​ម៉ោង១២អាធ្រាត​នៅ​សង្កាត់​លេខ​មួយ​ដែល​ធ្វើ​អោយ​អ្នក​ផ្ទះ​ភីណា​ត្រូវ​បែកខ្ញែក​គ្នា​រហូត​ដល់​បងប្រុស​នាង​ត្រូវ​ស្លាប់​ក្នុង​ពន្ធនាគារ ​តែ​គេ​ប្រហែល​ជា​ទើប​បាន​ជួប​មីង​ម៉ាប់​ជា​លើកដំបូង។

វិទូ​ចង្អុល​អោយ​គេ​អង្គុយ​លើ​កៅអី​គេ​ក៏​ធ្វើតាម​ដោយ​មិន មាត់​មិន ក​។

«មីង! ភ័ណ​​​រក​ឃើញ​ឯកសារ​ចាស់ៗ​ខ្លះ របស់​គ្រួសារ​ភីណា !​ពេលនេះ​ប៉ូលិស​ត្រូវការ​ធ្វើការ​មួយ​ចំនួន​ដើម្បី​ជួយ​មេធាវី​ជំនិត​ដែល​កំពុង​មាន​រឿង​! បាន​ជា​យប់​នេះ ខ្ញុំ​សុខ​ចិត្ត​រំខាន​មីង​បន្ទាន់​យ៉ាងហ្នឹង! មីង​អត់​ទោស​ផង!»

«កុំ​ព្រួយ​លោក​ក្មួយ​ប៉ូលិស!តែ…..និយាយ​តាមត្រង់ ក្នុង​ចំណោម​អ្នក​បម្រើ​ទាំងអស់​ មីង​នៅ​ក្មេង​ជាង​គេ រឿង​ចាស់ៗ​មីង​ដឹង​ខ្លះ​មិន​ដឹង​ខ្លះ ចាញ់​អ្នក​អួន​ទេ!»

វិទូ​ងើប​មុខ​សម្លឹងមុខ​ភ័ណ គេ​នោះ​ប្រញាប់​​លូក​មាត់​ភ្លាម៖

«តែ​មីង​ថា​គាត់​នៅ​រហូត​ដល់​ស្ទឹងត្រែង​ហើយ ពេលនេះ​​ឈឺ​ច្រើន​វង្វេង​ខ្លះ​ៗ​ផង?»

មីង​ម៉ាប់​ងក់ក្បាល​យល់ស្រប​៖

«ត្រូវហើយ !ប៉ុន្មាន​ខែមុន ខ្ញុំ​ជួប​កូនស្រី​អ្នក​អួន​នាង​ប្រាប់​ថា​អញ្ចឹង!»

វិទូ​អោន​ទៅ​ក្បែរ​ស្ត្រី​នោះ​ហើយ​ប្រើ​ក្រសែ​ភ្នែក​ស្រទន់​ម៉ត់ចត់​​ជាមួយ​ពាក្យ​ពន្យល់​ខ្លីៗ៖

«មីង​!មាន​តែ​មីង​ក៏​គ្រប់គ្រាន់​ហើយ ហោច​ណាស់​មីង​អាច​ដឹង​រឿង​ជា​ច្រើន​ដែល​ពួក​យើង​ក្មេង​សារ​ក្រោយ​ដឹង​មិន​អស់!»

មីង​ម៉ាប់​ងក់ក្បាល​ផ្ងក់ៗ​សម្លឹង​ពន្លឺ ភ្នែក​សុចរិត​និង​គួរ​អោយ​ទុកចិត្ត​របស់​នាយ​ គាត់​វាចា​ស្អកៗ៖

«ក្មួយ​ប៉ូលិស​និយាយ​មក អ្វី​ដែល​មីង​ដឹង​មីង​នឹង​ប្រាប់​!»

ភ័ណ​ហុច​រូបថត​មួយ​សន្លឹក​មកភ្លាម។

«ប៉ូលិស​រក​ឃើញ​រូបថត​ចាស់​មួយ​សន្លឹក​នេះ!មីង​មើល​បន្តិច​មើល៍!»

រូប​នោះ​ចាស់​ពេក​​ក្លាយ​ជា​ពណ៌​ពងមាន់ តែ​សិក្ខា​អាច​ចំណាំ​បុរស​ម្នាក់​ក្នុង​រូប​នោះ​ថា​ជា​ពូ​សួស​អ្នកបម្រើ​ដែល​នៅតែ​ថែរក្សា​ផ្ទះ​ចាស់​របស់​ភីណា​ដល់​សព្វថ្ងៃ។​

«ពូសួស!ក្មេង​ម៉េះ??!»គេ​ភ្លាត់​មាត់​និយាយ​តាម​ការ​គិត​ឃើញ។

មីង​ម៉ាប់​ងក់ក្បាល៖

«ត្រូវហើយ!គឺ​បង​សួស!»

​​សំនួរ​វិទូ​លាន់​មកស្រាលៗ​តែ​ច្បាស់ៗ៖

«ចុះ​ក្មេង​ប្រុស​នេះ​ជា​អ្នកណា?!»

សិក្ខា​រេ ភ្នែក​សម្លឹង​កុមារ​តូច​ក្នុង​រូបថត ដែល​ឈរ​កាន់​ដៃ​ពូ សួស​រួច​ងើប​មុខ​រង់ចាំ​ចម្លើយ​ពី​មីង​ម៉ាប់។

ទឹកមុខ​គាត់​ដូច​រក​នឹក​មិន​ឃើញ ទេ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច គាត់​លាន់​មាត់៖

«ចាំ​អត់​បាន ​តែ​ប្រហែល​ជា​កូន​គាត់​ដែល​ថា​​ឈ្មោះ​ទិត្យ!»

«ក្មេង​នោះ​កើត​ខែ​មករា?!»វិទូ​សួរ​ស្រាលៗ​ក្រោម​ភាព ងឿង​ឆ្ងល់​របស់ ​ភណ័​និង​សិក្ខា។

តែ​មីងម៉ាប់​ងីងើ​ទំនង​មិន​យល់​សម្តី​នាយ​ប៉ូលិស​និង​សំនួរ​របស់​គេ​ទេ។គាត់​និយាយ​តប៖

«មិន​ដឹង !មីង​មិន​ដឹង​ដែរ​មីង​មក​ធ្វើការ​ផ្ទះ​លោក​កុសល​គឺ​ក្រោយ​ពេល​គាត់​បាន​អ្នក​ស្រី​កុលាប​ទៅ​ហើយ អ្នក​អួន​ទើប​នៅ​តាំង​ពី​លោក​កុសល​នៅ​ក្មេងៗ​ហើយ​បង​សួសក៏ដូចគ្នា!»

តែ​ភណ័​យល់​ពី​អ្វីដែល​វិទូ​កំពុង​គិត។

​គេ​យល់​ថា​បើ​បុរស​អ្នក​ថែសួននេះ​យក​ឈ្មោះថ្ងៃ​អាទិត្យ​មក​ដាក់​អោយ​កូន​ប្រុស​គាត់ កូន​នេះ​ពេល​ធំឡើង​គេ​គួរ​តែ​អាច​បន្លំ​ឈ្មោះ​ថ្មី​តែ​នៅ​ប្រើ​លំនាំ​ចាស់​គឺ​យក​ខែ​កំណើត​មក​ប្រើ​វិញ?

ចិត្តវិទូ​គឺ​យល់​ថា​មករា​តៃកុង​ឡាន​របស់​ភីណា ដែល​ពូសួស​នាំ​មក ​មិនមែនញាតិ​​គាត់​មួយមុខ​ទេ​តែ​គឺ​កូនប្រុស​បង្កើត​របស់​គាត់​ដែល​រក​ឃើញ​ក្នុង​រូប​ថត​នេះ​។

«គាត់​មាន​ភរិយា​ទេ​មីង?!»

ភណ័​សួរ តែ​មីងម៉ាប់​គ្រី​ក្បាល៖

«លឺ​ថា​ស្លាប់​ពេល​កូនប្រុស​កើត​មក​ប៉ុន្មាន​ថ្ងៃ ខ្ញុំ​ដឹង​ដោយ​សារ​អ្នក អួន​តែងតែ​លេង​បង្អាប់​អោយ បង​សួស​យកប្រពន្ធ​មួយ​ទៀត​ទៅ!»»

វិទូ​និយាយ​បន្ថែម​ភ្លែត ៖

«តែ!កាល​ខ្ញុំ​នៅ​ចេញ​ចូល​ផ្ទះ​នេះ ខ្ញុំ​មិនដែល​ឃើញ​កូនប្រុស​ពូ​សួស​ទេ​!គេ​ប្រហែល​ជាធំ​ហើយ​មើល​ទៅ!»

ភណ័​បង្ហើយ៖

«ត្រូវហើយ​រូប​នេះ​មាន​កាល​បរិច្ឆេទ​នៅឆ្នាំ១៩៩០ មក​ដល់​ឥឡូវ​ក្មេង​នោះ​អាយុ​២៥ឆ្នាំហើយ​!»

«ចុះ​គេ​ទៅ​ណា​មីង​ដែល​ធ្លាប់​លឺ​ពូ​សួស​និយាយ​ទេ?!»

មីងម៉ាប់​ឈ្ងោក​មុខ​ឈ្លី​ថ្ងាស​គិត​ក្រោម​ការ​ទន្ទឹង​រង់ចាំ​របស់​អ្នក​ទាំង​បី​។

ភ្លាម​នោះ​គាត់​ងើប​មុខ​ឆ្លើយ៖

«អូៗ​មាន​រឿង​ចម្លែក​មួយ!!»

«មីង​និយាយ​ទៅ!»

មីង​ម៉ាប់​មើល​មុខ​វិទូ​រួច​ទើប​ឆ្លើយ៖

«មាន​ម្តង​ខ្ញុំ​ធ្លាប់​និយាយ​លេង​ជា​មួយ​អ្នក​អួន គាត់​ប្រាប់​ខ្ញុំ​ថា​ក្មេង​ប្រុស​នោះ​ធ្លាប់​នៅផ្ទះ​នេះ​មួយ​រយៈ រហូត​ដល់​គេ​អាយុ​ជិត​១០ឆ្នាំ!ខ្ញុំ​ចាំ​បាន​ថា​ ខ្ញុំ​ដឹង​រឿង​អស់​ទំាង​នេះ​ពេល​ដែល​រើ​ផ្ទះ​ចាស់​មក​នៅ​សង្កាត់​លេខមួយ!ពេលនោះ​ខ្ញុំ​ឃើញ​មាន​កេស​ខោអាវ​និង​គ្រឿង​លេង​ខ្លះ​ៗ ភាគច្រើន​ជា​គ្រឿងជ័រ​ជា​សម្ភារៈ​ពេទ្យ!ខ្ញុំ​ក៏​សួរ​បង​អួន​ថា​ ផ្ទះ​នេះ​មាន​ក្មេង​ប្រុស​ពីណា​មក​បើ​មាន​តែ​អ្នក​នាង​ភីណា?អ្នក​អួន​ថា ជា​សម្ភារៈ​របស់​បង​សួស គាត់​មាន​កូនប្រុស​កំព្រា​ម្ដាយ​ម្នាក់ ហើយ​លោក​កុសល​ស្រលាញ់​យក​មក​ចិញ្ចឹម​តែង​បង្រៀន​អោយ​លាយ​ថ្នាំ​ជាមួយ​គ្នា​ក្នុង​បន្ទប់​គាត់!»

វិទូ​ងើប​មុខ​សម្លឹង​ភណ័​ចំណែក សិក្ខា​ដកដង្ហើម​ដង្ហក់​ព្រោះ​ភិតភ័យ …..អ្នក​ទាំងពីរ​កាន់តែ​យល់​សាច់​រឿង​បណ្តើរ​ៗ…ក្រោម​សូរ​សំនួរ​ថ្មី​បង្ហើរ​ចេញ​ពី​មាត់​វិទូ៖

«ចុះ​ក្រោយ​​មក​គេ​នោះ​បាត់​ទៅ​ណា?!»

ក្មេង​នោះ​ជា​មករា ហើយ​មករា​​ពិត​​ជា​មេក្លោង​?

ម៉ោង​៦ព្រឹក​ហើយ……នាយ​ផ្នែក​ស៊ើប​នៅ​អង្គុយ​សម្លឹង​របាយការណ៍​ដែល​វិទូ​ផ្ញើ រ​មក​អោយ​ពី​ភ្នំពេញ…..គាត់​អាន​ដល់​ប្រវត្តិ​របស់​ក្មេង​ប្រុស​ឈ្មោះ​ទិត្យ​គាត់​ចាប់ផ្ដើម​បើក​ភ្នែក​ធំ​ៗ…..ពែង​កាហ្វេ​ក្ដៅ​ហ៊ុយ​ៗ​​ដែល​ប្រុង​ថា លើក​មក​ជឹប​នោះ អាក់​ទៅ​វិញ នៅ​ពេល ដែល​រូបថត​មួយ​ពង្រីក​យ៉ាង​ធំ​ក្នុង​កុំព្យូទ័រ បាន​បង្ហាញ​ឡើង។​ថ្វីត្បិត​តែ​វា​ជា​រូបគំនូរ​មិនមែន​ជា​រូបពិត​តែ​លោក​សារឿន​ស្គាល់​ភិនភាគ​មនុស្ស នេះ​ច្បាស់​ព្រោះ​គាត់​ទើបតែ​បាន​សួរ​ចម្លើយ​គេ​រួច​កាល​ពី​ម្សិលមិញ​។

ស្នូរ​ទូរស័ព្ទ​រោទ៍​មក​ពញ្ញាក់​គាត់​អោយ​ក្រឡក​កាហ្វេ​ដោយ​អន្លើ​ទៅ​លើ​តុ​​ព្រោះ​អារម្មណ៍​គាត់​មិនទាន់​មូល​មក​វិញ​៕

គាត់​ស្គាល់​លេខ​ក៏​លើក​មក​ទទួល…….នាយ​ប៉ូលិស​និយាយ​មួយៗ​តាម​ទូរស័ព្ទ៖

«ពូ!រូប​នេះ​គឺ​ផ្នែក​បច្ចេកវិទ្យា​គេ ​បំប្លែង​ចេញពី​រូប​ក្មេង​តូច​ដែល​ពួ​សួស​ដឹកដៃ! ៧៥%គឺ​ដូចគ្នា​និង​មករា​សូហ្វ័រ​របស់​ភីណា!»

«ខ្ញុំ​ឃើញ​ហើយ​ ខ្ញុំ​គិត​អញ្ចឹង​ដែរ!»

«កាលពី​១៦ឆ្នាំមុន ក្មេង​នេះ​ជា​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ទិត្យ​!​គ្មាន​អ្នកណា​ចាំ​ឈ្មោះ​ក្នុង​សំបុត្រ​កំណើត​របស់​គេ​ទេ​!គេ​ជា​មិត្ត តែ​ម្នាក់​គត់​របស់​ភីណា​ព្រោះ​​បង​កុសល អោយ​ពួកគេ​ស្នាក់​នៅ​ទាំង​ពីរ​នាក់​ឳពុក​កូន​ដោយសារ​ឃើញ​ក្មេង​នេះ​កំព្រា​ម្ដាយ​​!នៅ​ពេល​គេ​គ្រប់អាយុ១០ឆ្នាំ ក្មេង នេះ​មាន​ជំនក់​ចិត្ត​ជា​ខ្លាំង​និង​ការ​ផ្សំថ្នាំ​ហើយ​ដើរ​តាម​បង​កុសល​គ្រប់​ជំហ៊ាន​! ​នៅ​យប់​មួយ ក្មេង​នេះ​បាន​លប​លួច​ចូល​ទៅ​បន្ទប់​ពិសោធន៍​របស់​បង​កុសល​​ហើយ​ត្រូវ​គាត់ទាន់!ទីបំផុត​វា​ត្រូវ​បាន​បណ្ដេញ​ចេញ​!»

«ចុះ​ឳពុក​វា?»

​«ពូ សួស​ខឹង​ទៅ​បាត់​មួយ​រយៈ​ ក្រោយមក​បាន​ពីរឆ្នាំ គាត់​ក៏​មក​សុំ​នៅ​វិញ!តែ​មិនបាន​នាំ​កូន​គាត់​មក​ទេ!»

«ហើយ​ក្មេង​នោះ​បាត់​ទៅ ណា?!»

«អត់មាន​អ្នក​ដឹង​ទេ!!តែ​រឿង​សំខាន់​មួយ​ដែល​មាន​គេ​ដឹង​…»

«អ្វី​ទៅ?!»

«នៅ​ពន្ធនាគារ​ដែល​លោក​បង​ជាប់​នៅ ទីនោះ ភណ័​បាន​និយាយ​ជាមួយ​ឆ្មាំ ម្នាក់!គេ​ជា​សាក្សី​អាច​បញ្ជាក់​ថា កាល​បង​កុសល​នៅ​រស់ ធ្លាប់​ឃើញ​ពូ​សួស​ចេញចូល​នាំ​យក​ម្ហូប​អាហារ​ទៅ មាន​ពេល​មួយ​ពូ​សួស នាំ​មនុស្ស​ដែល​មាន​ភិនភាគ​ដូចដែល​កុំព្យូទ័រ​បំប្លែង​នេះ ​ចូល​គុក​សួរ​សុខទុក្ខ​បង​កុសល!»

មេ​ក្រុម​ផ្នែក​ស៊ើប​គ្រវី​ក្បាល​ហួសចិត្ត​ គាត់​រអ៊ូ​តិចៗ៖

«ចប់ហើយ!»

វិទូ​និយាយ​មក​បន្ត៖

«នៅ​មិន​ទាន់​ចប់​ទេ! សូហ្វ័រ​ឡាន​ភីណា​តាមពិត​រស់​នៅ​តែ​ម្នាក់ឯង​នៅ​ផ្ទះ​ជួល​មួយ​ល្វែង​​ជីវភាព​គេ​មិន​សម​ថា​លំបាកទេ​ ព្រោះ​គេ​មាន​ជំនាញ​បណ្ដាញ​កុំព្យូទ័រ​ជ្រៅជ្រះ​!គេ​រៀន​បាន​ត្រឹម​ឆ្នាំ​ទីពីរ​​​ផ្នែក​គ្រប់គ្រង​ទិន្នន័យ និង​ព័ត៌មាន​វិទ្យា​ក៏​បាន​បោះបង់​ចោល​ការ​សិក្សា​ហើយ​រ គេ​មាន​ប្រវត្តិ​ដើរ​តាម​បរទេស​ម្នាក់​ដែល​ពូកែ​ខាង​រៀបចំ​បណ្ដាញ​សុវត្ថិភាព​និង​​ទិន្នន័យ​​អោយ​ធនាគារ​មួយ​ចំនួន​​ក្នុង​ប្រទេស​ ក្រោយ​មក​គេ​ក្លាយ​ជា​អ្នក​ស្នង​ការងារ​ប្រភេទ​នេះ​។ដូច្នេះ​​ការងារ​បើកឡាន​របស់​គេ​ប្រាកដ​ជា​មិនមែន​ដើម្បី​ក្រពះ​ឡើយ!​មាន​សាក្សី​ឃើញ​ពូ​សួស​ឧស្សាហ៍​ចេញចូល​មក​ស្នាក់​នៅ​ជាមួយ​គេ​ស្ងាត់ៗ​តែ​ពីរនាក់។៦ខែមុន​គេ​បាន​ជួប​ជាមួយ​អតីត​​កម្មករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឈ្មោះ​ណិច​នៅ​ឯ​ច្រក​ប៉ោយប៉ែត ហើយ​បាន​និយាយ​ត្រូវរ៉ូវ​រាប់​គ្នា​ជា​បងប្អូន​ធម៌! ១ខែមុននេះ​ពូ​សួស​បាន​នាំ​គេ​មក​បម្រើ​ការ​ជា​សូហ្វ័រ​ព្រោះ​ភីណា​និង​ស្វាមី​មាន​គម្រោង​ត្រឡប់​មក​លេង​ស្រុក​កំណើត! ជាង​មួយ​ខែមុន​គេ​បាន​បញ្ជូន​កំព្យទ័រ​រ​មួយ​គ្រឿង​ទៅ អោយ​ឈ្មោះ​ណិច​ដើម្បី​បើក​មុខ​របរ​រកស៊ី​បញ្ចូល​បទ​ភ្លេង​ ហើយ​បាន​វេរ​លុយ​មួយ​ចំនួន​ទៅ អោយ​ជាបន្តបន្ទាប់​ដែរ​​!»

វិទូ​បង្អង់​លោក​សារឿន​និយាយ​បន្តវិញ៖

«ខ្ញុំ​យល់​អស់​ហើយ!​ក្នុង​កុំព្យូទ័រ​​ដែល​អ្នក​ស្លាប់​ស្មានថា​គេ​ជួយ​ខ្លួន​នោះ​​មាន​បង្កប់​នូវ​ឯកសារ​ជា​ច្រើន​ទាក់ទង​និង​សំណុំ​រឿង​ស្ទូឌីយោ​លេខ​៧និង​រូបថត​ជាច្រើន​ទៀត​របស់​លោក​និង​ប្តី​ប្រពន្ធ​មេធាវី​ជំនិត​ថែម​ទំាង​មេធាវី​ស្រី​សូត្រ​និស្ស័យ!នៅ​ពេល​ប៉ូលិស​រក​ឃើញ​សព​របស់​គេ​យើង​ក៏​បាន​ឃើញ​ឯកសារ​រ​ទំាងអស់​នេះ​ហើយ​យល់ថា​គេ​នោះ ជម្រិត​មេធាវី​ជំ​និត​យក​ប្រាក់​ចុងក្រោយ​ត្រូវ​បាន​មេ​ខ្មែរ​អាមេរិក​ទ័ល ច្រក​ក៏​​សម្លាប់ចោល​បំបិទមាត់?»

«ពូ​ក៏​ដឹង​ថា​យើង​ត្រូវ​ធ្វើអ្វី​បន្ត​ទៀ​ត?៕»

«ខ្ញុំ​នឹង​សុំ​ដិកា​ឃុំ​ខ្លួន ម្នាក់​នោះ​ភ្លាម​!»

«បាទ!ហើយ​ស្រីៗ​ពីរ នាក់​នោះ!»

«ពួក​នាង​មាន​សុវត្ថិភាព​ទេទាន!»

«ល្អ​ណាស់ !ខ្ញុំ​ចប់​ការងារ​មួយ​ទៀត​នឹង​ត្រឡប់​ទៅ​វិញ​ភ្លាម!»

«ខ្ញុំ​ដឹង​ថា​ លោក​ឧត្ដមសេនីយ៍​នឹង​ទៅ​រក​ឳពុក​ម្នាក់​នោះ អោយ​មក​សារភាព!»

«បាទ!ជើង​ចាស់​នៅតែ​ជើងចាស់!អរគុណ​ណាស់​ពូ!ប្រយ័ត្ន​ខាង​ណោះ!ម្នាក់​នោះ កុំ​អោយ​ដឹងខ្លួន​មុន​!កុំ​អោយ​ខូច​ការ!»

លោក​សារឿន​បញ្ចប់​ការ​សន្ទនា​ហើយ​ក្រឡេក​ ទៅ​សម្លឹង​រូប​ក្នុង​អេក្រង់​សារ​ជា​ថ្មី ។គាត់​ប្រញាប់​ស្ទុះ​ងើប​ចេញ​ទៅ​ក្រៅ​បន្ទប់។

មក​ដល់​ក្បែរ​បន្ទប់​ដែល​នារី​ទាំង​ពីរ​ស្នាក់​នៅ​ គាត់ឃើញ កូន​ប៉ូលិស​ម្នាក់​នៅ​ឈរ​រ៉ែរ៉​ក្បែរ​នោះ​ធ្វើ​អោយ​គាត់​មាន​អារម្មណ៍​ថា​ចម្លែក​។ នាយ​ផ្នែកស៊ើប​​សម្លឹង​ចូល​ទៅ​ក្នុង​តាម​ចម្រឹង​បង្អួច​ដែល​មិន​បាន​បិទ​ជិត។

គាត់​ឃើញ​នារី​អភិជន ភីណា​នៅ​ក្រពាត់ដៃ​ផ្តេក​ក្បាល​ពាក់​កណ្តាល​អង្គុយ​ពាក់កណ្ដាល​​គេង​នៅ​លើ​សាឡុង​។ ទឹកមុខ​នាង​គឺ​ប្រហែល​ទើប​តែ​លង់លក់​ពេល​ជិត​ភ្លឺ​នេះ​ទេ ដូច្នេះ​ គាត់​បន្ថយ​សំឡេង​សួរ​ទៅ​កូន​ប៉ូលិស​​ដែល​ឈរ​យាម​នៅ​មុខ​បន្ទប់។

«ឯង​មក​នៅ​ក្បែរ​នេះ​ធ្វើ អី ?ឯណា​មេធាវី?!»

«មេធាវី​សូត្រ​និស្ស័យ​សុំ​ទៅ​ជួប​មេធាវី​ជំនិត​ទាន!គាត់​អោយ​ខ្ញុំ​មក​ឈរ​យាម​អ្នកនាង​ភីណា!»

លោក​សារឿន​បោះចោល​ការសន្ទនា ហើយ​ស្ទុះ​វឹង​ទៅ​រក​បន្ទប់​មេធាវី​ជំនិត។​

ទោះបី​នៅចប់​តាមផ្លូវ​គាត់​ដឹង​ថា​និស្ស័យ​គឺ​កុហកទេ នាង​ប្រាកដ​មិន​មក​ទីនេះ​តែ​ចេញ​ទៅ​កន្លែង​ផ្សេង​បាន​ជា​ហៅ​កូន​ប៉ូលិស​អោយមកជួយមើល​ប្រពន្ធ​ជំនិត តែគាត់​នៅតែ​បង្ខំ​ទៅអោយ​ដល់​គោលដៅ​អោយ​បាន​អស់ចិត្ត។

សោរ​បន្ទប់​​នៅ​ជាប់​ពីក្រៅ…. ក្តី សង្ឃឹម​គាត់ គឺគ្មាន​។

គាត់​បើក​​សោរ​រុញ​ទ្វារ​បន្ទប់​ជំនិត​ខ្វាក ចំ​ពេល​ជំនិត​ងើបមុខ​ពី​ភាព​ងោកងុយ​សើងម៉ើង។

សភាព​នៅ​ទីនេះ​ជា​ចម្លើយ​ស្រេច​ថា​និស្ស័យ​ប្រាកដ​ជា​ទៅ​កន្លែង​ផ្សេង គឺ​ពី​យប់​ដល់​ថ្មើរណេះ​​គ្មាន​អ្នកណា​បាន​មក​កាន់​ទីនេះ​ទេ​។

ជាមួយ​ទឹកមុខ​ងឿងឆ្ងល់​របស់​មេធាវី​អាមេរិក​លោក​សារឿន​រអ៊ូ​តិចៗ៖

«ឧត្ដមសេនីយ៍ វិទូ!ខ្ញុំ​ប្រហែល​រក្សា​ក្មេង​ស្រី​រពឹសនោះ​អោយលោក​មិនបាន​ទេដឹង!»

គាត់​បែរ​ខ្នង​ចាកចេញ​មិន​បាន​និយាយ​រក​នាយ​ជំនិត​សូម្បី​មួយ​ម៉ាត់ តែ​មុន​ពេល​បម្រុង​កឹប​សោរវិញ គាត់​ហាក់​នឹក​ឃើញ​រឿង​អ្វី​មួយ ។

ប៉ូលិស​វ័យ​ចំណាស់ ​ថយ​មក​វិញ​ហើយ​ដាក់​បង្គុយ​ពី​មុខ​គេ និយាយ​មួយៗ​ទៅ​កាន់​គេ៖

«មេធាវី!អត់ធ្មត់​ណា៎​លោក​ជិត​មាន​សេរីភាព​ហើយ អត់ទ្រាំ​បន្តិចទៅ!យើងនឹង​ចាប់​វា​នោះ​មក ក្នុង​ថ្ងៃនេះ​​ហេតុផល​យើង​មាន​អស់ហើយ !»

ជំនិត​ធ្វើមុខ​ស្មើ​សម្លឹង​បុរស​ចំណាស់​យ៉ាង​មុត គាត់​និយាយ​បន្ថែម៖

«មិនយូរ​ទេ វានឹង​ចូល​មក​ទីនេះ​ជំនួស​លោក​បើ​លោក​ចេញ​ទៅ​ទាំង​អញ្ចឹង​វា​នឹង​ដឹង​ខ្លួន!»

«វាជា​អ្នកណា?!»

លោក​សារឿន​រិះគិត​បន្តិច​ គាត់​តាម​ថា មិន​ចង់​និយាយ​ទេ​តែ​គេ​មាន​សិទ្ធិ​ដឹង​ព្រោះ​គាត់​ចាប់​គេ​មក​ខុស ។គាត់​ងក់ក្បាល​និយាយ​ខ្សឹបៗ​៖

«លោក​និយាយ​ត្រូវៗ​​សូហ្វ័រ​ឡាន​នោះ​ប្រហែលជា​ផ្តើម​ចេញ​ពី​ស្រលាញ់​អ្នកនាង​​ភីណា!»

ជំនិត​ច្រហ​មាត់ ….

លោក​សារឿន​​ឈប់​និយាយ​ដោយ​ស្ទុះ ក្រោក​​ហើយ​ចាកចេញ​យ៉ាង​ប្រញាប់​ប្រោះ​អ្វីៗ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ផុយ ស្រួយ។

គាត់​បោះជំហាន​ញាប់ ស្មេរ​មក​កាន់​ការិយាល័យ ទាំង​មាត់​ស្រែក​ហៅ​កូន​ចៅ​អម​តាម​ផ្លូវ​ដែល​នៅ​រាយប៉ាយ​មិន​ទាន់​ចូល​ប្រជុំជួរ​…

«ចេញ​ប្រតិបត្តិការ! មុខ​គឺ​សញ្ញា តែ​កុង​ឡាន​មេធាវី​ជំនិត ឈ្មោះ​មករា​អាយុ​២៥ឆ្នាំ​!»

និយាយ​ចប់​ដៃ​រុញ​ទ្វារ​​ចូល ហើយ​គាំង​អណ្ដាត​​លែង​និយាយ​ទៅ​មុខ​រួច​ព្រោះ​មនុស្ស ម្នាក់​បង្ហាញខ្លួន​នៅ​មិនដល់៥ម៉ែត្រ​ផង​ពី​កន្លែង​ដែល​គាត់​ឈរ។

ជន​នោះ​មិន​ញញឹម​ទេ​តែ​អំនួត​លេច​ចេញ​កែវភ្នែក​គេ​ទាំងសងខាង​ខាង ហើយ​នៅ​ពេល​ដែល​លោក​សារឿន​នៅ​ឈរ​ទ្រឹង គេ​នោះ​បោះ​ជំហាន​មក​កាន់​តែ​ជិត……

«មករា?»

គេ​នោះ​បញ្ចេញ​ស្នាម​ញញឹម​សន្សឹមៗ​​លើ​បបូរមាត់​អម​ជាមួយ​ដំណើរ​ឆ្ពោះ​មក​មុខ​មិន​ឈប់ឈរ​ដែល​បុរស​ចំណាស់​ចំាបាច់​ត្រូវ​ឈ្ងោក​មក​មើល​ដៃ​ទាំង​សង​ខាង​របស់​គេ​ក្រែង​មាន​អាវុធ​មក​ជាមួយ បន្ទាប់​មក​គឺ ចង្កេះ​និង​ជើង​ទំាងគូរ​ប្រកប​ដោយ​ដំណើរ​ស្មើរ​ធេង។

ភាព​ស្លូតបូត កាយវិការ​​ស្ទក់ ស្ទាក់ស្ទើរ​របស់​គេ​រលត់​បាត់​ទៅណា​អស់​ហើយ​។

កែវភ្នែក​ប៉ូលិស ដ៏​មាន​ពិសោធន៍ រេ​សម្លឹង​ជុំវិញ​ខ្លួន យ៉ាង​រហ័ស​តែ​គាត់​មិន​បារម្ភ​ណាស់ណា​ទេ​ព្រោះ​នេះ​ជា​កន្លែង​គាត់។

«លោកនាយ រក​ខ្ញុំ?»

សំនួរ​គេ​លាន់​មក​ស្មើ​ហើយ​ប្រើ​សូរស័ព្ទ​ពីរោះ​ទោះបី​ខ្លឹមសារ​ហាក់​មាន​អត្ថន័យ​ឌឺដង ។លោក​សារឿន​ក្ដាប់​មាត់​ធ្វើ​មុខ​ក្រញូវ​សម្លឹង​គេ​ឌឺវិញ។

អ្នកបើកបរ​ដែល​លាក់​ប្រវត្តិ​​បន្ត​សម្លឹង​មក​នាយ​ផ្នែក​ស៊ើប​ចំៗ។ យ៉ាងណាក្ដី​ក្រសែភ្នែក​គេ​ធ្វើ​អោយ​​លោក​សា​រឿន​យល់ថា​ ការងារ​ខុស​គោលដៅ​កន្លង​មក​របស់​គាត់​ធ្វើ​អោយ​គាត់​​ចាញ់​ចិត្ត​យុវជន​ម្នាក់​នេះ​ពេក​ហើយ​។

សម្ដី​វិទូ​កាល​ពី​ព្រហាម​នេះ​រំលឹក​មក​រងំ​វិញ​គ្រប់យ៉ាង​​ក្នុង​គំនិត​គាត់ «គេ​មាន​ជំនាញ​បណ្ដាញ​កុំព្យូទ័រ​ជ្រៅជ្រះ​!គេ​រៀន​បាន​ត្រឹម​ឆ្នាំ​ទីពីរ​​​ផ្នែក​គ្រប់គ្រង​ទិន្នន័យ និង​ព័ត៌មាន​វិទ្យា​ក៏​បាន​បោះបង់​ចោល​ការ​សិក្សា​ហើយ​រ គេ​មាន​ប្រវត្តិ​ដើរ​តាម​បរទេស​ម្នាក់​ដែល​ពូកែ​ខាង​រៀបចំ​បណ្ដាញ​សុវត្ថិភាព​និង​​ទិន្នន័យ​​អោយ​ធនាគារ​មួយ​ចំនួន​​ក្នុង​ប្រទេស​ ក្រោយ​មក​គេ​ក្លាយ​ជា​អ្នក​ស្នង​ការងារ​ប្រភេទ​នេះ​។ដូច្នេះ​​ការងារ​បើកឡាន​របស់​គេ​ប្រាកដ​ជា​មិនមែន​ដើម្បី​ក្រពះ​ឡើយ»។

គាត់​ងើប​មុខ​មក​គឺ​មករា​មក​ដល់​កៀក​ទៅ​ហើយ គេ​និយាយ​ខ្សឹបៗ​ល្មម​លឺ​ពីរ​នាក់​៖

«ព្រឹកមិញ​​លោកនាយ​ផ្នែក​ស៊ើប ចេញ​ការ​សន្និដ្ឋាន​បាន​ល្អ​ជាមួយ​អា​ប៉ូលិស​ហួស​សម័យ​នោះ!​ តែ​យឺត​ពេល​បន្តិច ប្រហែល​លោក​នាយ​ចាស់​ពេក​ហើយ​»

គេ​គឺ​ដៀល​ចំៗ ថា​វិទូ​ហួសសម័យ ហើយ​គាត់​វិញ​គឺចាស់​ពេក​ហើយ ។ពាក្យ​ទាំង​នេះ​មិន​បាន​ធ្វើ អោយ​គាត់​ខឹង​ទេ​ព្រោះ​គាត់​កំពុង​គិត​ថា​វា​ធ្វើ​យ៉ាង​ណា​ស្ដាប់​ការ​សន្ទនា​នោះ​បាន?

«អhackerចង្រៃ​ដូច​ឯង​នេះ​នៅ​សល់​ប៉ុន្មាន​នាក់​ទៀត​ប្រាប់​អញ មក!»គាត់​ស្រែក​ផង​លើក​ដៃ​ដាក់​លើ កាំភ្លើង​តែ​មិន​រហ័ស​ដូច​សំឡេង​ត្រជាក់​ស្រឹប​របស់​ដៃ​គូរ​ទេ គេ​និយាយ​លឿន​ ច្បាស់​ហើយ​គ្មាន​ភ្លាត់​ខ្សែ​ភ្នែក​ចេញពី​គាត់​បន្តិច​ណា​ឡើយ៖

​​​​«ស្រី​នោះ​ក្នុង​ឡាន​ខ្ញុំ!»

ដៃ​គាត់​ទ្រឹង​ទោះ​ចិត្ត​គាត់​មិន​ចង់ ….គេ​បញ្ជាក់៖

«គឺ​មេធាវី​ស្រី​ម្នាក់​នោះ!»

ភ្នែក​គាត់​រេ​យ៉ាង​រហ័ស តែ​សម្តី​ជនពាល​រហ័ស​ជាង គេ​និយាយ​មក​បន្ត​៖

«បិទ​ទ្វារ​ទៅ បើ​មិនចង់​អោយ​ស្រី​នោះ​ស្លាប់!»

គាត់​គ្មាន​ជម្រើស​ទេ​ក៏​មិន​ទុក​ចិត្ត​នឹង​បែរ​ខ្នង​អោយ​វា​ដែរ ។ប៉ូលិស​ចំណាស់​ប្រើ កែង​ជើង​ធាក់​ទ្វារ​ទាំង​ពីរ​បិទ​ទៅ​វិញ​គ្រាំ ក្រោម​ស្នាម​ញញឹម​ត្រជាក់​គ្មាន​ឈាម​របស់​យុវជន​។

«ឯង​ចង់​បាន​ស្អី​?»

គាត់​សួរ​មួយៗ​តែ​ច្បាស់​ៗ​ សំឡេង​គាត់​មិន​ខ្លាំង​លាន់​ដល់​ខាង​ក្រៅ​ទេ​​ព្រោះ​បើ​មាន​គេ​មក​នឹង​ខូចការ​ហើយ​មេធាវី​នោះ​នឹង​មាន​​គ្រោះថ្នាក់។

គេ​ឆ្លើយ​សោះ​អង្គើយ៖

«អោយ​ភីណា​និង​ប្ដី​ចេញ​មក!»

បុរស​ចំណាស់​ខាំមាត់​ចំអក៖

«ឯង​គិត​ថា​ប៉ូលិស​​ធ្វើ​តាម​ឯង?»

«ព្រោះ​លោកនាយ​គ្មាន​ជម្រើស! បើ​មិន​ព្រម​ស្រី​នោះ​ស្លាប់!»

«ឯង​អោយ​អញ​រើស​ម្នាក់​ចោល​ពីរ នាក់? ល្ងង់​ពេក​ហើយ​អា​កូន​ឆ្កែចចក!»

គាត់​ដឹង​ថា​ ស្នាមញញឹម​ដ៏​កំណាច​របស់​គេ​នេះ​នឹង​មិន​ទុក​អោយ​ប្តី​ប្រពន្ធ​ភីណា​បាន​សុខសាន្ត​ក្នុង​កណ្ដាប់ដៃ​គេ​ឡើយ​។គេ​នៅ​តែ​មិន​ញិន​ហើយ​និយាយ​កំបុត​ខ្លីៗ៖

«អញ្ចឹង​លោក​រើស​ទៅ!»

«អញ​ចោល​មួយ​យក​បី​! គឺ​យក​ទាំង​ក្បាល​របស់​ឯង!»

គាត់​ដក​កាំភ្លើង​ខ្លី​ភ្ជង់​មក​ត្រង់​ស្លេវ ធ្វើ អោយ​គេ​សើច​ចុងមាត់​ទំាង​កែវភ្នែក​ភ្លឺ​ស្វាង​រេ​សម្លឹងមក​ចុង​កាណុង​របស់​ប៉ូលិស​ទុក​ជា​ការកម្សាន្ត​​៖

«មិនមែនទេ​គឺ​ខ្ញុំ​យក​ពីរ​ដូរ​ពីរ ​!ខ្លួន​ខ្ញុំ​ទុក​ថា​ងាប់​បាត់​ចុះ​ព្រោះ​គ្មាន​អាណា​ស្ដាយ​ទេ​!តែ​អា​ប៉ូលិស​នោះ និង​មេធាវី​ស្រី​នេះ​វា​កំដរ​ខ្ញុំ​ទៅ!

រឿង៖ សំណុំឯកសារ Z22 ភាគទី១៧
គេ​គ្រឺត​នឹង​ស្នាមញញឹម​ព្រហើន​របស់​នាង​ចំពោះ​មុខ​ដែល​អរ​សប្បាយ​ឃើញ​ភាគី​ខាង​គេ​រក​ពាក្យ​ត​មិន​រួច​គឺ​ចុះចាញ់​សម្ដី​របស់​នាង​ច្នេះ​ហើយ​អ្នកកំលោះ​បែរ​ខ្លួន​លូកដៃ​បើកទ្វារ​ឡាន ចូល​ជាមួយ​សម្ដី​តប​ដោយ​មិន​មើល​មុខ​នាង​៖

«តម្កើង​ខ្លួន​ជ្រុល​ពេក​ហើយ!»

នាង​បើកភ្នែក​ធំៗ​ប្រុង​រត់​ទៅ​តាម​ស្រាប់​តែ​គេ​បែរ​មក​វិញ​បន្ថែម​មួយ​ឃ្លា​ទៀត៖

«មាន​ពេល​ ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ផង!»

នាង​តវ៉ា​វិញ​ភ្លាម៖

«មុខ​ខ្ញុំ​យ៉ាង​ម៉េច?!»

គេ​បិទទ្វារ​ឡាន គ្រឹប​បន្សល់​អោយ​នាង​នៅ​ឈរ​ទ្រឹង​សៅហ្មង​តែ​ម្នាក់ឯង​កណ្ដាលវាល ។នាង​ងើប​មុខ​សម្លក់​កន្ទុយ​ឡាន​គេ​ដែល​បោល​ចេញ​ទៅ ហើយ​ចិត្ត​នាង​នៅ​រអ៊ូ​ស្ងាត់​ៗ​៖

«ខ្ញុំ​ម៉េច​ស្អាត​ដូច​គូ​ដណ្ដឹង​លោក​ទៅ​?!មនុស្ស​ប្រុស​ចិត្ត​ចង្អៀត!!!មិន ចេះ​បើកភ្នែក​មើល​ពិភពលោក​នេះ​ខ្លះ​ទេ ​គ្រាន់​តែ​បែកបាក់​ស្នេហា​ប៉ុណ្ណឹង​មាន​អី​អស្ចារ្យ​ទៅ ​លោក​ចាត់​ទុក​​ថា​ស្រីៗ​ស្លាប់​អស់​ហើយ​ហ្អី​?!»

នាង​រអ៊ូ​មិនស្វាង រអ៊ូ​​រហូត​សូម្បី​តែ​ទូរស័ព្ទ​រោទ៍​មក​ញាប់​យ៉ាងណា​ត្រចៀក​មិន លឺ​មិន​ចាប់អារម្មណ៍ ​​លើក​មក​និយាយ​ទេ​។

ឡាន​គេ​មិន ដឹង​យ៉ាង​ម៉េច​ទេ​ក៏​​បោល​វិល​​មកវិញ ធ្វើ អោយ​នាង​ប្រញាប់​ប្រញាល់​ធ្វើ​ជា​មិន​ខ្វល់​នឹង​គេ​អោន​មក​​លើក​ចុច​ទទួល​ទាំង​មួហ្មង​៖

«អាឡូ!»

នាង​និយាយ​ទាំង​សោះកក្រោះ​ព្រោះ​ចិត្ត​កំពុង​ខឹង​វិទូ។

ដឹង​អី​សំឡេង​ពី​ចុង​ម្ខាង​ឆ្លើយ​មក​វិញ​យ៉ាង​ស្រទន់​​៖

«កុំ​ជឿ​ពាក្យ​ខ្ញុំ​អម្បាញ់មិញ ខ្ញុំ​និយាយ​ដើម្បី​កុហក​ខ្លួន​ឯង​ទេ!»

នាង​បើកភ្នែក​ចិញ្ចាច​ងើប​មុខ​សម្លឹង​ទៅ​ឡាន​គេ​ដែល​នៅ​ចម្ងាយ​ប្រមាណ​៥ម៉ត្រ​ពីមុខ។​គេ​ចុច​កញ្ចក់​ចុះ​យឺត​ៗ បង្ហាញ​ស្នាមញញឹម​ជាមួយ​ទូរស័ព្ទ​នៅនឹង​ត្រចៀក​ហាក់​រង់ចាំ​ចម្លើយ​ពី​នាង​។

គេ​បន្ថែម​វាចា​ឃ្លា​បន្ត​មក​ទៀត​ជាមួយ​ភ្នែក​ស្រទន់​​៖

«ខ្ញុំ​អស់​ពេល​ហើយ ខ្ញុំ​ត្រូវ​ទៅ !តែ…..ខ្ញុំ​….ប្រាកដជា ​នឹក​នាង​ណាស់…..!​និស្ស័យ!»

ស្រីស្អាត​​ឈរ​ឆ្ដុប​ភ្លឹក​ស្មារតី​នឹង​សេចក្ដីស្នេហា​ដែល​គេ​បង្ហាញ​ចេញ​មក​ទទឹង​ទ ទែង​បែបនេះ​។នៅ​ពី​មុខ​ភាព​តក់ស្លុត​របស់​មេធាវី​តូច បុរស​សង្ហា​មិច​ភ្នែក​មកកាន់​នាង​មុន​ពេល​កញ្ចក់​គេ​រវៃ​បិទ​ទៅវិញ​យឺតៗ​ហើយ​ឡាន​គេ​ចាកចេញ​ទៅ។

នាង​ដឹង​ថា  គេ​មិន​បក​មក​វិញ​ទៀត​ទេ គេ​ប្រហែល​ជា​មាន​ភារកិច្ច​អ្វី​សំខាន់ និង​បន្ទាន់។ នាង​ស្តាយ​​ណាស់​ដែល​មិនបាន​តបស្នង​មនោសញ្ចេតនា​ទៅ​កាន់​គេ តែ​នាង​ភ្លេច​គិត​ថា​ទូរស័ព្ទ​គេនៅ​មិន​ទាន់​ផ្ដាច់​នៅឡើយ។

និស្ស័យ​​ភ្ញាក់​មកវិញ​ហើយ​ហៅ​គេ​តិចៗ ព្រោះ​គេ​នៅ​សំងំ​ស្ដាប់​សម្ដី​នាង​៖

«វិទូ!»

«បាទ!»

គេ ឆ្លើយ​​មក​វិញ​ពីរោះ​អ្វី​ម្ល៉េះ​​ ឯណា​ទៅ​ពាក្យ​គំរោះគំរើយ​និង​ចរិត​ដាច់ ណាត់​កន្លងមក​របស់​ប៉ូលិស​សង្ហា​ម្នាក់​នេះ​។

នាង​ព្រិច​ភ្នែក​ព្រះ​រំភើប​ផង​ចង់​យំ​ផង​។

«លោក​ទៅ​ណា?!»

នាង​សួរ​គេ​ខ្លី​ទាំង​ដង្ហើម​ដង្ហក់​ព្រោះ​គេ​មិនទាន់​ផុត​ស្រមោល​ផង​នាង​នឹក​គេ​យ៉ាង នេះ​ទៅ​ហើយ​?​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ពិបាកចិត្ត​មិន​ស្ទើរ​ដែរ​បាន​ជា​គេ​និយាយ​មក​វិញ​ខ្លីៗ​ដូច​គ្នា៖

«សន្យា​នឹង​ខ្ញុំ?! នៅ​ក្បែរ​ភីណា​រហូត​ដល់​ខ្ញុំ​វិល​មកវិញ​! ភីណា​ល្ងង់​ណាស់ នាង​អាច​ធ្វើអោយ​ខូចការ​ធំ!»

នាង​នៅ​ស្ងៀម​តែ​នាង​ពិត​ជា​សោយសោក​ព្រោះ​នៅ​សុខ​ៗ​ទទួល​អារម្មណ៍​ថា​ហេងហាង​ណាស់​ពេល​គ្មាន​គេ នាង​មិនទាន់​និយាយ អ្វី​រួច​ផង ​គេ​ខ្សឹប​មក​បន្ត៖

«ខ្ញុំ​នឹង​ឆាប់​មក​វិញ!ខ្ញុំ​ត្រូវការ​ពេល​តែ​១០​ម៉ោង​ទេ!!!»

មេធាវី​ស្រី​សួរ​ស្រាល​ៗ​៖

«លោក​ទៅ​ភ្នំពេញ?»

«នាង​ឆ្លាត​ណាស់!»

«តែ​នេះ​យប់​ហើយ!លោក​មើល​មេឃ​ផង កុំ​ចេះ​តែ​ធ្វើ​តាម​ចិត្ត​»

«ពេលវេលា​មិន​រង់ចាំ​បាន​ទេ​!​ នាង​ក៏​ដឹង​ដែរ​ថា​ខ្ញុំ​ត្រូវ​តែ​ទៅ ទីនោះ​ហើយ​ទៅ​ឥឡូវ​នេះ!»

«អត់ទេ! ខ្ញុំ​មិន​ដឹង​ថា​លោក​ទៅ​ទីនោះ​ធ្វើអី​ទេ?ពេលនេះ​អ្វីៗ​កំពុងតែ….!!»

«នាង​ដឹង!»

«ខ្ញុំ​អត់​ដឹង​មែន!»

«នាង​គិត​បន្តិច​ទៅ​មុខ​តែ​ដឹង!នាង​ជា​មនុស្ស​ឆ្លាត!»

«ខ្ញុំ​ក៏​ល្ងង់​ដែរ!​ខ្ញុំ​មិន​ឆ្លាត​ទេ!»

«មក​ពី​នាង​អោយ​តម្លៃ​អ្នកដទៃ​ពេក នាង​ជួនកាល​ជឿ​លើ​ខ្ញុំ​ពេក ​ក៏​​ភ្លេច​គិត​ថា​ខ្លួនឯង​យ៉ាងណា!»

«លោក​កុំ​យក​វិធី​នេះ​មក​បញ្ចោរ​ខ្ញុំ​វិទូ​!»

«សម្រាប់​មនុស្ស​ដែល​ខ្ញុំ ស្រលាញ់​ ខ្ញុំ​និយាយ​តែ​ពាក្យ​ពិត​ប៉ុណ្ណោះ​!»

នាង​នៅ​ទ្រឹង​ តែ​ចាប់ផ្ដើម​រលីង​រលោង ។

«កុំ​យំ!»

«លោក​ឆ្កួត​ហើយ អ្នកណា​យំ កុំ​ចេះ​តែ​ស្មាន!»

«ស្រីៗ​តែង​តែ​យំ​ពេល​លឺ​គេ​សារភាព​​ថា​ស្រលាញ់​មែន​អត់?»

«មិន​ទំាង​អស់​ទេ!»

«ចុះ​នាង?!»

«ខ្ញុំមិន​ដឹង គ្មាន​ឃើញ​​អ្នក​ណា​មក​​សារភាព​ថា គេ​ស្រលាញ់​ខ្ញុំ​នៅ​ឡើយ!»

«ធ្វើ​ម៉េច​ទៅ​ដែល​ទុក​ថា​ជា​ការ​សារភាព​?»

«ខ្ញុំ​មិន​យក​សម្ដី​តាម​ទូរស័ព្ទ​មក​ធ្វើ​ជា​ការ​ទេ!គ្មាន​ភស្តុតាង​គ្មាន​សាក្សី​!ខ្ញុំ​នឹង​ចាញ់​ក្ដី​នៅ​តុលាការ!»

«តែ​បើ​នាង​យក​ប្តី​ជា​ប៉ូលិស​​នាង​កុំ​ខ្វល់​រឿង​ភស្តុតាង​និង​សាក្សី​!គេ​នឹង​រក​អោយ​នាង!»

ស្រី​តូច​ញញឹម ….ជា​ស្នាមញញឹម​ផុស​ចេញ​ពី​បេះដូង….ព្រោះ​នាង​ដឹង​ថា​បុរស​នៅ​ខាង ណោះ​ដែល​កំពុង​បើកឡាន​តែឯង ទៅ​កន្លែង​ឆ្ងាយ ពី​ទីនេះ​​ក៏​កំពុង​តែ​ញញឹម​ដាក់​ទូរស័ព្ទ​ដែរ….

ឃើញ​នាង​នៅ​ស្ងៀម​ភាគី​ខាង ប្រុស​បន្ថែម​មក​វិញ៖

«និស្ស័យ! ស្ដាប់​សម្ដី​ខ្ញុំ !មួយ​រយៈ​នេះ​នាំ​ភីណា​សំងំ​សិន !កុំ​ធ្វើ​សកម្មភាព​អ្វី​​ណា៎!មុន​ពេល​ចង់​ធ្វើអី​សង្ស័យ​អី នាង​ទាក់ទង​មក​ខ្ញុំ​សិន !បាន​អត់?ចាំ​អត់?

ស្រី ស្អាត​ដឹង​ថា​សម្រាប់​នាយ​ប៉ូលិស​បើ​គេ​ថា​ទៅ​គេ​ប្រាកដ​ជា​ទៅ ដូច្នេះ គេ​ថា​នឹក​នាង គេ​ប្រាកដ​ជា​និយាយ​មិន​លេង​សើច​ទេ។

ចិត្ត​នាង​ក្ដុកក្ដួល ទន់ជ្រាយ ហើយ​​​គ្មាន​ពាក្យ អ្វី​ឆ្លើយ​ឡើយ ក្រៅ​​និយាយ​ខ្លីៗ កំដរ ភាព​ហេងហាង​នៃ​បេះដូង​ខ្លួន​៖

«សុខ​សប្បាយ​តាម​ផ្លូវ!»

«អរគុណ!»

វិទូ​បក​ទៅ​ភ្នំពេញ​វិញ​ធ្វើអ្វី?

….រថយន្ត​នាយ​ប៉ូលិស​បោល ចោល​ក្រុងព្រះសីហនុ​ទំាង​កប់ ព្រលប់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ បួន ទិសដៅ​គឺ​បក​មក​កាន់​រាជធានី ភ្នំពេញ …

«ពេលនេះ​ខ្ញុំ​ដឹង​ហើយ​ពី​អារម្មណ៍​​ដែល​ប្អូន​​សុខ​ចិត្ត​ឡើង​ឡាន​មក​ទាំង​យប់​ដឹក​ថ្នាំ​ម​អោយ​បង​ប្រុស​ពិសោធន៍​!»

យុវជន​ក្មេង​ដែល​អង្គុយ​ក្បែរ​នាយ​ប៉ូលិស​ញញឹម​ស្ងួត​ជំនួស​វាចា​។….មិន​មាន​អ្នកណា​ដឹង​ទេ ថា​ដៃ​គូរ​​ដែល​ចេញ​ទៅ​ជាមួយ​វិទូ​គឺ​យុវជន​វ័យក្មេង សិក្ខា….

«បង​ឯង​ទៅ​ផ្ទះ​បងថ្លៃ​ខ្ញុំ​នៅ​សង្កាត់​លេខ​មួយ​ធ្វើ​អី​ទៅ?!»

«ប្រាប់​ប្អូន​រួចហើយ​ឯង​ដឹង​ហើយ!រឿង​ទាំងអស់​ចេញ​ពី​ទីនោះ !គឺ​លេខ​កូដ​ដែល​គេ​វាយ​ទូរស័ព្ទ​មក​គំរាម​​ភីណា  លេខ​អ្នក​ស៊ើប​​និង​អ្នក​ដែលMail​ទៅ​វិទ្យុ​យុវវ័យ​ស្រាវជ្រាវ​សំណុំរឿង​២ឆ្នាំមុននៅ​ស្ទូឌីយោ​លេខ​៧ក៏​ចេញ​ពី​កន្លែង​នោះ​តែ​មួយ​មិន​អោយ​ទៅ​ទីនោះ​ ទៅទី​ណា​វិញ?!»

សិក្ខា​រិះគិត​ទាំង​ពិបាក​ចិត្ត​ ម្ដងម្កាល​គេ​ដកដង្ហើមធំ​ ។

«ឈប់​ដក​ដង្ហើម ធំ​ទៅ! អ្វីៗ​សុទ្ធ​តែ​មាន​ដំណោះស្រាយ​! ចំណង​នៅ​ឯណា កន្លែង​ស្រាយ​នៅ​ត្រង់​នោះ​!»

«បង​និយាយ ​ដូច​បង​ប្រុស​ខ្ញុំ​ដល់ហើយ!គឺបង​ជំនិត​»

វិទូ​នៅ​ស្ងៀម​ពេល​ដែល​លឺ​គេ​រំលឹក​ពី​មេធាវី​នោះ​។​គេ​នៅ​បង្អង់​បន្តិច​ទើប​និយាយ​បន្ថែម​ទៅ​កាន់​យុវជន​ក្មេង៖

«អ្នក​ទាំង​ពីរ​ដូច​ជា​មាន​ស្រលាញ់ គ្នា​ជាង​បងប្អូន​បង្កើត​ទៅ​ទៀត​!!»

សិក្ខា​នៅ​ស្ងៀមស្ងាត់ វិទូ​និយាយ​បន្ត៖

«អម្បាញ់មិញ ពេល​ខ្ញុំ​ជួប​គេ​ បងប្រុស​ប្អូន​អង្វរ ខ្ញុំ​អោយ​រក​វិធី​ការពារ​ប្អូន​!គេ​ថា​ប្អូន ទើបតែ​ឈរ​ឈ្មោះ​ជា​ប្រធាន​សមាគម​និស្សិត មិន​អាច​មាន​រឿង​ខូច​កេរ​ឈ្មោះ ទេ​!»

​សិក្ខា​មិន មាត់ តែ​គេ​ចាប់ផ្ដើម​ស្រក់​ទឹកភ្នែក​។នាយ​ប៉ូលិស​មិន​ចេះ​លួង​ទេ តែ​គេ​និយាយ​ផូង៖

« វា​មិនដែល​មាន​ប្រធាន​សមាគម​និស្សិត​ណា​មក​យំ​ដូច​ស្រី​ទេ!»

ស្នូរ​ទូរស័ព្ទ​គេ រោទ៍ គេ​ដៀង​ភ្នែក​ទៅ រក​មើល​លេខ​អ្នក​ដែល​ខល​មក ស្រប​ពេលនោះ​សិក្ខា​លួច​ជូត​ទឹកភ្នែក។

បបូរមាត់​នាយ​ប៉ូលិស​ញញឹម​ ដៃ​គេ​ម្ខាង​លើ​ទូរស័ព្ទ​​មក​ដែល​ធ្វើ អោយ​សិក្ខា​ដឹង​ថា​អ្នក ដែល​កំពុង​ទាក់ទង​មក​ជា​មនុស្ស​សំខាន់​របស់​នាយ​។

«ដល់​ណា​ហើយ?!»សំឡេង​នាង​ស្រួយស្រឹប​ធ្វើ អោយ​វិទូ​ស្រមៃ​ដល់​កាយវិការ​ចរិត​រឹកពារ​ក្រមិចក្រមើម​របស់​នាង​។នាង​គឺ​បារម្ភ​ពី​នាយ​បាន​ជា​ថ្មើរ ណេះ​នៅតែ​មិន​សុខ​មិន​សាប់​ហើយ​ខល​មក​។

«ហួស​ពេជ្រនិល​ហើយ​!»

«លឿន​ម៉េះ? លោក​បើកឡាន​កុងទ័រ​ប៉ុន្មាន​?អ្ហះ លោក​កុំ​បើក​ព្រហើន​ពេក​ណា៎»

គេ​ញញឹម​ព្រោះ​បេះដូង​កំពុង​កក់ក្ដៅ​ដោយសារ​តែ​វាចា​របស់​នាង​។

«លោក​លឺ​ខ្ញុំ​និយាយ​អត់!»

«លឺ​តើ!លឺ​ឡើង​ថ្លង់​ទៅ​ហើយ​!»

«លោក​កុំ​មាត់​អាក្រក់​ពេក !ខ្ញុំ​បារម្ភ​ណា៎!»

«ដឹង​តើ!»គេ​ឆ្លើយ​ហើយ​ញញឹម​។

«លោក​ដឹង​អី​ទៅ?បើ​ដឹង​ទៅ​ធ្វើអី ?វា​នោះ​​មាន​ល្បិច​ច្រើន​យ៉ាង​នេះ ​ថា​មិនបាន​វា​កំពុង​រាយ​អន្ទាក់​​រង់ចាំ​លោក!»

«កូន​ពី​ណា​គេ ឆ្លាត​ដល់​ហើយ សម​តែ​ធ្វើ​​ជា​ប្រពន្ធ​ប៉ូលិស​មែន!»

សិក្ខា​ងាក មុខ​ចេញ​ហាក់​អៀន​ប្រៀន​និង​ពាក្យ​លែបខាយ​ដែល​វិទូ​កំពុង​និយាយ​។

សំឡេង​ស្រួយ​ស្រឹប​របស់​មេធាវី​ស្រី​លាន់​មក​បន្ថែម៖

«និយាយ​លេង​ធ្វើអី? លោក​មិន​ខ្លាច​ជួប​វា​នោះ​ទេ?»

«ខ្លាច​អ្នកណា​ ហើយ​ខ្លាច​​ធ្វើអី​ទៅ?!»

«លោក​កុំ​អំនួត​កុំ​មោទនភាព​ពេក ! ជួនកាល​ម្នាក់​នោះ​ដើរ​មុន​លោក​មួយ​ក្រឡា វា​អាច​ថា​កំពុង​រង់ចាំ​លោក!ដឹង​អត់?!»

«អត់ទេ!វា​មក​កំពង់សោម​ហើយ!….គឺ​វា​នៅ​កំពង់សោម !អញ្ចឹង​ហើយ​បានជា​ខ្ញុំ​អោយ​នាង​មើល​ភីណា​អោយ ស្រួល​!!»

ស្រី ស្អាត​នៅ​ស្ងៀម​លែង​ស្តី​ គេ​ហៅ​នាង​តិចៗ៖

«និស្ស័យ??!»

នាង​នៅ​ស្ងៀម មិន​ឆ្លើយ​ទេ​ខ្សែ​ទូរស័ព្ទ​មិន​បាន​បិទ​ដែរ​ គេ​វាចា​ទៅ​កាន់​នាង​បន្ថែម៖

«កន្លែង​លោក​សារឿន​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាងគេ ខ្ញុំ​មិន​ទាន់​ទៅដល់ មាន​រឿង អី​ក៏ដោយ​នាង​កុំ​ចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស ​អូខេ?ខ្ញុំ​ទុក​ចិត្ត​​លើ​នាង​ហើយ!»

«លោក​បារម្ភ​ពី​គេ​រឺ​ពី​ខ្ញុំ​ទៅ?!»នាង​វាចា​មក​វិញ​ហាក់​ច្រណែន ធ្វើ​អោយ​វិទូ​លប​សើច ។

«លោក​នៅ​ស្ងៀម​ធ្វើអ្វី?​លោក​យក​ខ្ញុំ​ទៅ​ជា​មួយ​រហូត​ លើក​នេះ​​លោក​មិន​អោយ​ខ្ញុំ​ទៅ​គឺ​ទុក​ខ្ញុំ​ប្រើ​អោយ​មើល​គូ​ដណ្ដឹង​លោក!?»

«អតីត​គូ​ដណ្ដឹង​ណា៎​មេធាវី!»

«ខ្ញុំ​មិន​ខ្វល់​ទេ !មនុស្ស​កុហក!!»

វិទូ​រេ​ភ្នែក​មក​រក​សិក្ខា​ព្រោះ​ចិត្ត​ចង់​វាចា​លួង​លោម​ខ្លះ​ៗ​ទៅ​រក​នារី​ម្ចាស់​ចិត្ត​ដែល​កំពុង​ង៉ក់​ងរ។

យុវជន​វ័យក្មេង​ធ្វើជា​ធ្មេច​ភ្នែក​សំងំ​យក​កម្លាំង​​។​

នាយ​ប៉ូលិស​គេ​បាន​ឱកាស​ក៏​និយាយ​ខ្សឹបៗ៖

«អត់ទេ!ខ្ញុំ​មិន​ដែល​កុហក​នាង​​ឡើយ!ចូល​គេង​ទៅ!»

នាង​នៅ​ស្ងៀម ប្រហែល​​កំពុង​សំងំ​ស្តាប់ គេ​ក៏​បន្ថែម​៖​

«ខ្ញុំ​ដឹង​ថា​នាង​ឆ្លាត​!តែ​ខ្ញុំ នៅ​តែ​បារម្ភ​ពី​នាង​!see you tomorrow »

គេ​ឃើញ​ចុច​បញ្ចប់​ការសន្ទនា​ សិក្ខា​និយាយ​មក​ភ្លាម​៖

«សង្សារ បង?!»

វិទូ​ញញឹម​តែ​គេ​មិន​ឆ្លើយ​អ្វី​ឡើយ​ដៃ​ម្ខាង ចុច​ទូរស័ព្ទ​និយាយ​៖​

«អា​ឡូ​ភ័ណ?ខ្ញុំ​នៅ​ប្រហែល​ជា​មួយ​ម៉ោង​ទៀត !ភ័ណ​ឯង​រក​ឃើញ​មីង​ម៉ាប់​រឺ​នៅ?!»

«កុំ​ភ័យ​ៗ​ខ្ញុំ​កំពុង​នៅ​ជាមួយ​គាត់!ទូ​ឯង​ឆាប់​មក!»

នាយ​ប៉ូលិស​វ័យ​ក្មេង​រេ​ភ្នែក​សម្លឹង​នាឡិកា​ក្នុង​ឡាន​។ ពេលវេលា​គឺ​ខើច​ខ្លី….គេ​ក៏​ស្ថិត​នៅ​ក្នុង​សភាព​ប្រថុយ​ធ្វើ​តាម​គោលដៅ​របស់​ខ្លួន ហើយ​ផ្ដល់​ក្តី​សង្ឃឹម​ថា គេ​មិន​គិត​ខុស​ទេ​ដែល​ចេញ​ពី​កន្លែង​កើតហេតុ​មក​​រកឫសគល់​នៃ​បញ្ហា​។

«អ៊ំ​ម៉ាប់​អ្នក​បម្រើ​ពី​មុន​របស់​បង​ថ្លៃ​ខ្ញុំ?បង​ឯង​ស្គាល់​ដែរ?!»

សិក្ខា​សួរ​មក​បន្ត​។វិទូ​ងក់​ក្បាល សិក្ខា​ក៏​និយាយ​បន្ថែម​ទៀត៖

«ចុះ​អ៊ំ​សួស អ៊ុំ​​អួន?!»

គេ​ងក់ក្បាល​ហើយ​តប​ខ្លី៖

«ស្គាល់​ទាំងអស់!»

សិក្ខា​ច្រហ​មាត់​គេ​សម្លឹង​នាយ​ប៉ូលិស​​រូប​នេះ​ទាំង​ស្ញប់ស្ញែង​ ហើយ​គ្រវីក្បាល​និយាយ​មួយៗ៖

«ហើយ​បង​ឯង​ធ្វើការ​ម៉េច ​បី​បួន​ថ្ងៃ​ស្គាល់​គ្រួសារ​នេះ​ទាំងអស់​គ្មាន​សល់?!»

«មិនមែន​ទេ ខ្ញុំ​ស្គាល់​គ្រួសារ​នេះ​តាំងពី​ក្មេងៗ​មក!»

សិក្ខា​រឹត​តែ​ភ្ញាក់ផ្អើល គេ​សម្លឹង​នាយ​មិន​ព្រិច នាយ​ក៏​បញ្ឈប់​ចម្ងល់​យុវជន​ក្មេង​​៖

«ខ្ញុំ​ក៏​ជា​ប៉ូលិស ម្នាក់​ដែល​កាល​ពី​នៅ​កំពង់សោម​​ប្អូន​និយាយ​ថា​ខ្ញុំ​រួម​ដៃជា​មួយ​ភីណា​ធ្វើបាប​បងប្រុស​ជំនិត​របស់​ប្អូ​ន!»

គេ​បង្ហាញ​ការ​រិះគិត​យ៉ាង​ស្មុគ​ហើយ​ក៏​បើក​ភ្នែក​ធំៗ។

«បង​ឯង​គឺជា​គូរ​ដណ្ដឹង​របស់​បង​ភីណា?!»

វិទូ​ញញឹម​ សិក្ខា​ធ្វើមុខ​ហាក់​ខក​ចិត្តធំ សន្សឹម​ៗ​​គេ​លើកដៃ​​ហើយ​ឈ្លី​ក្បាល​ខ្លួន​ឯង​បន្ទាប់​មក​​ងាក​មុខ​ចេញ​លែង​និយាយ​ស្តី។

យល់​អារម្មណ៍​យុវជន​នេះ ​វិទូ​និយាយ​តិចៗ​លួង​ចិត្ត​គេ៖

«នោះ​ជា​អតីតកាល​ទេ!ឥឡូវ​គេ​ជា​បង​ថ្លៃ​របស់​ឯង ជា​អ្នកស្រី​ភរិយា​មេធាវី​ល្បី!នេះ​ទើប​ជា​ការពិត​»

គេ​នៅ​តែ​មិន​មាត់ ។

កន្លងមក​បងប្រុស​គេ​មុន​ត្រូវ​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​ដែល​មាន​ឯកសារZ22ជា​ដើម​ចម នាយ​ជំនិត​ធ្លាប់​ប្រាប់​ប្អូនប្រុស​រូប​នេះ​ថា​ បើ​គេ​មាន​រឿង​អ្វី​គឺ​ភរិយា​ចូល​ដៃ​ត្រូវរ៉ូវ​នឹង​ស្នេហា​ចាស់​មក​ធ្វើ​បាប​គេ។​ជំនិត​និយាយ​ថា​គេ​មាន​ភស្តុតាង​ពី​អ្នកស៊ើប​ដែល​ថា​ភីណា​លប​លួច​ទាក់ទង​និង​គូរ​ដណ្ដឹង​ចាស់ ហើយ​ធ្វើបាប​ខ្លួន​។

ទឹក​មុខ​ជូរចត់​របស់​បងប្រុស​ខ្លួន​នា​រាត្រី​ដ៏​ត្រជាក់​ដែល​ពួកគេ​លប​មក​ជួប​គ្នា​នៅ​ក្រុង​ព្រះសីហនុ​មុន​ពេល​ឈាន​ទៅ​រក​ជួប​ឈ្មោះ​ណិច​ដល់​ផ្ទះ ​បាន​អណ្ដែត​ឡើងវិញ​ក្នុង​ចិត្ត​យុវជន​សារ​ជាថ្មី។​គេ​ក្រហម​ភ្នែក​ដោយ​កំហឹង​ ហើយ​ខឹង​ថា​ហេតុអ្វី​ត្រូវ​ប៉ូលិស​នេះ​និយាយ​ល្អ​ប្រើ​ចិត្តសាស្ត្រ​តែ​បន្តិច​ខ្លួន​ក៏​ជឿ​គេ​ថា​គេ​ជា​មនុស្ស​ល្អ ​ហើយ​ព្រម​ជូន​គេ​មក​ផ្ទះ​ភីណា​នៅ​ភ្នំពេញ​ញ​?

នាយ​សិក្ខា​ខាំមាត់​និយាយ​ដោយ​ម៉ឺងម៉ាត់៖

«ហើយ​បង​ឯង​ក៏​​ប្រើ​ល្បិច​នេះ ​នាំ​ខ្ញុំ​មក​សម្លាប់​ចោល?!»

វិទូ​ធ្វើ​វា​ហី​សម្លឹង​ត្រង់​ទៅ​ផ្លូវ​ខាង​មុខ គេ​សួរ​ខ្លីៗ​៖

«ដើម្បី​អី?!»

«ការពារ​ភីណា ព្រោះ​តែ​ខ្ញុំ​ដឹង​រឿង​ថា​គាត់​លប​ទៅ​ជួប​ឈ្មោះ​ណិច!»

វិទូ​សើច​ដែល​ក្មេង​នេះ​ត្រង់​យ៉ាង នេះ​តែ​ក៏​ក្លាហាន​យ៉ាង នេះ​​។នាយ​ប៉ូលិស​និយាយ​បក​វិញ​ភ្លែត៖

«ចុះ​ម៉េច​ក៏​ឯង​មើល​ទៅ​គ្មាន​ភ័យ​អី​សោះ?!»

សិក្ខា​ងាក​មុខ​ចេញ​ទាំង​កំហឹង​គេ​និយាយ​មកវិញ៖

«ភ័យ​ថ្វើអី​ទៅ?ស្លាប់​មាន​អី​អស្ចារ្យ​ទៅ សំខាន់ ខ្ញុំ​ស្ដាយ​ដែល​ទុកចិត្ត​គេ​ពេក ល្ងង់​ហួស!»

«ប្រហែល​មក​ពី​ឯង​អញ្ចឹង​ហើយ​បាន​ជា​បងប្រុស​ឯង​ស្រលាញ់​ឯង!»

សិក្ខា​តប​មក​វិញ​រ៉ាវ៖

«ព្រោះ​បង​ខ្ញុំក៏​ជា​មនុស្ស​ដូច​ខ្ញុំ​ ​! គាត់​ក្លាហាន​ហើយ​មិន​ខ្លាច​ល្បិច​កំសាក​អស់​នេះ​ទេ!អន់​តែ​ម្យ៉ាង​គាត់​ស្រលាញ់​គេ​នោះ​ស្មោះ​ពេក ស្រលាញ់​​ឡើង​ល្ងង់!»

វិទូ​នៅ​ស្ងៀម​រក្សា​ទឹកមុខ​ស្មើរៗ​ពេល​ដែល​ស្រមៃ​ពី​រូបរាង​មេធាវី​ស្រស់​សង្ហា​ដ៏​មាន​ទ្រព្យ​ធន​ម្នាក់​នោះ​។នៅ​រយៈពេល​ដែល​ភីណា​បាន​ស្គាល់​គេ​​សារព័ត៌មាន​ជាច្រើន​បាន​សរសេរ​ពី​ស្នេហា​ឈាន​ដល់​អាពាហ៍ពិពាហ៍​របស់​អ្នក​ទំាង​ពីរ ដែល​រយៈ​ពេលនោះ​ជា​កំណាត់​ផ្លូវ​ដ៏​វេទនា​ចិត្ត​សម្រាប់​នាយ​ប៉ូលិស​​ត្រូវ​ឆ្លងកាត់​យ៉ាង​លំបាក​ហើយ​ត្រូវ​រស់​បំភ្លេច​នាង​។អោយ​តែ​អ្នកណា​រំលឹក​ពី​ស្នេហា​រវាង​ភីណានិង​មេធាវី​អាមេរិក នោះ​ចិត្ត​នាយ​វិល​ទៅ​រក​ស្លាកស្នាម​អស់​ទាំង​នោះ​វិញ​បាន​ជា​នាយ​ធ្វើ​មុខ​សោះអង្គើយ​​​​។

សិក្ខា​ឃើញ​ដូច្នោះ​និយាយ​បន្ថែម​៖

«បង​ឯង​ធ្វើ​បាប​គេ​ពី​ក្រោយ​ ចុងក្រោយ​ទៅ​បង​ឯង​នៅ​តែ​ចាញ់!»

«ស្អី​ទៅ​ដែល​ហៅ​ថា​ចាញ់​ឈ្នះ?!»វិទូ​ឌឺវិញ​។

«គឺ​មនុស្ស​ស្មោះ​ជា​អ្នក​ឈ្នះ មនុស្ស​ទ្រុស្ត​ជា​អ្នក​ចាញ់! អ្នកណា​មិនដឹង​ ក៏​ខ្លួនឯង​ជាអ្នក​ដឹង!​បងប្រុស​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ អញ្ចឹង​ហើយ​បាន​ជា​កាលណោះ​ភីណា​រើស​យក​គាត់​មិន​យក​បង​ឯង….!»

«ស្មោះ​តែ​មួយ​មុខ​មិន​បាន​ការ​ទេ!»វិទូ​ស្រែក​កាត់​។

នៅ​មិន​នៅ​គេ​ប្រែ​ទៅ​ជា​កាច​យ៉ាង​នេះ ធ្វើ អោយ​សិក្ខា​បុក​ពោះ​។ គេ​ងាក​មើល​មុខ​បុរស​​ខ្ពស់​សង្ហា​នៅ​ក្បែរ​ខ្លួន​ដែល​ប្ដូរ​ពី​និយាយ​ធម្មតា​​មក​ជា​សម្លុត​។​គេ​សម្លឹង​មុខ​នាយ​ហើយ​យល់​ថា​ចរិត​ឃាតក​ពិត​របស់​នាយ ប៉ូលិស​នេះ​នឹង​សម្ដែង​ចេញ​មក ព្រោះ ថា​ជុំវិញ​ទីនេះ​​គឺ​វាល​ស្ងាត់​ជ្រងំ​ងងឹត​ស្លុប​ក្រោម​ស្បៃ​អន្ធការ​គ្មាន​ផ្ទះ​អ្នក​ភូមិ​មួយ​ទេ។

គេ​លេប​ទឹក​មាត់​ភិតភ័យ​​ដែល​ប្រែ​រសជាតិ​ទៅ​ជា​ល្វីង​ហើយ​តាំង​ស្មារតី​​ងាក​មុខ​ចេញ​សម្លឹង​ឆ្ពោះ​ទៅ​ផ្លូវ​ខាងមុខ​​តែមាត់​នៅ​និយាយ​មួយៗ​ច្បាស់​ៗ​៖

«បើ​សម្លាប់​ខ្ញុំ​ ហើយ​អាច​បញ្ចប់​គំនុំ​ក្នុង​ចិត្ត​បង​ឯង​បញ្ចប់​រឿង​ចាស់ៗ ​ហើយ​អោយ​ក្រុម​គ្រួសារ​​បងប្រុស​ខ្ញុំ​ជួប​ជុំគ្នា​ទៅ​នៅ​អាមេរិក​វិញ បង​ឯង​សម្លាប់​ខ្ញុំ​មក​ចុះ!»

វិទូ​រអ៊ូ​ទាំង​សៅហ្មង៖

«ឡប់​ទាំង​បង​ទាំង​ប្អូន!»

គេ​និយាយ​មិន​តប​មាត់​ព្រោះ​តែ​ទើសចិត្ត​និង​ចរិត​កម្សោយ​​របស់​បងប្អូន​គេ​ទាំងពីរ​ដែល​ម្តង​ៗ ទារ​តែ​ស្លាប់​ជំនួស គ្នា​ប៉ុន្តែ​មិនដែល​ប្រើ បញ្ញា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទេ​។

លឺ​គេ​ថា​អោយ​ដូច្នេះ ​យុវជន​ក្មេង​កាន់​តែ​មួហ្មង គេ​ក្ដាប់​ដៃ​មាត់​និយាយ​ផូង៖

«ចង់​យ៉ាងម៉េច​ក៏​យ៉ាង​ហ្នឹង​ទៅ កុំ​បាច់​ពន្យារ​ពេល​វែង​ឆ្ងាយ​!»​

វិទូ​អស់​ពី​បន្ទោស​គេ​ទៅ​ជា​គ្រវី​ក្បាល​ហួសចិត្ត​លែង​មាត់​លែង​ក។ឃើញ​ដូច្នោះ​សិក្ខា​និយាយ​បន្ថែម៖

«បង​ឯង​នៅ​ស្រលាញ់​មនុស្ស​ដែល​គេ​មាន​ប្តី​ហើយ​ធ្វើអី?​ខ្វះ​ស្រី​ណាស់​ទៅ?!»

វិទូ​ហួសចិត្ត​ងាក​មុខ​មក​វិញ ៖

«កាន់​តែ​មែន​ទែន​ហើយ​តើ​នៀក?!អ្ហះ?សួរ​មួយ​ដូច​ឆោត !បើ​បង​ធ្វើ​រឿង​អស់​នេះ​មែន ចាំ​ឌុប​ឯង​មក​ឆ្ងាយ​យ៉ាង​នេះ​ដែរ?!»

សិក្ខា​នៅ​ស្ងៀម​ហើយក៏​ឆ្លើយ​តប​ខ្សោយ​ៗ​ព្រោះ​មិន ច្បាស់លាស់​ក្នុង​ចិត្ត​៖

«ខ្ញុំ​មិន​ដឹង​ទេ!មនុស្ស​បង​ឯង​មាន​ល្បិច​ច្រើន​ណា​ស់!»

«ហើយ​ឯង​យល់​ថា​អយុត្តិធម៌​ទេ​ដែល​នៅ​សុខ​ៗ​មិន​ដឹង​អី​​ហើយ​មក​ត្រូវ​គេ​ចោទ​នៀក?ដោយ​សារ​អី?ដោយ​សារ​តែ​បង​ធ្លាប់​ជា​គូរ​ដណ្ដឹង​របស់​ភីណា? ក្រៅ​ពី​ហ្នឹង​ឯណា​ភស្តុតាង?ឯង​មាន​ទេ
?​អ្ហះ ​សំអាង​លើ​ពាក្យ​បង​ប្រុស​ឯង​ប្រចែប្រចណ្ឌ​ប៉ុន្មាន​ម៉ាត់ មក​និយាយ​គ្មាន​ក្បាល​កន្ទុយ​ឯង​មក​ធ្វើការ​សន្និដ្ឋាន​ទាំង​ស្រុង​កើត​ដែរ?!»

សិក្ខា​ក្ដាប់​មាត់​នៅ​ស្ងៀម វិទូ​ឌឺ​បន្ថែម៖

«កោត​ណាស់​ប្រធាន​សមាគម និស្សិត!»

ត្រូវ​គេ​ឌឺ សិក្ខា​កាន់​តែ​ខឹង​ក្រពាត់​ដៃ​នៅ​ស្ងៀម​តាម​ចរិត​ក្មេង​ខ្ចី​របស់​គេ។

ទោះ យ៉ាងណា​គេ​នៅ​សំងំ​ពិចារណា​ដល់​សកម្មភាព​ជាច្រើន​ទៀត​របស់​វិទូ។​

ពិត​មែន​ហើយ​ដែល​ថា​វិទូ​មិន​ចាំបាច់​ប្រើ​វិធី​វែងឆ្ងាយ​ពង្វាង​ចុះ​ឡើង​ខាត​ពេល​ថ្នាក់​នេះ​ឯណា​បើ​គេ​ពិត​ជា​ចង់​ធ្វើបាប​បង​ធម៌ ខ្លួន ប៉ុន្តែ​​តើ​គេ​កំពុង​លេង​ល្បិច​អី​មាន​អ្នកណា​ដឹង​ទៅ។

បើ​គេ​មិន​ដឹក​នាយ​មក​សម្លាប់​តើ​គេ​ដឹក​ទៅ​ភ្នំពេញ ធ្វើអ្វី? រឺ​បង្ខំ​អោយ​សារភាព។ចុះ​អម្បាញ់មិញ​គេ​និយាយ​នឹង​គ្នីគ្នា​គេ​រក​ស្រី​បម្រើ​វ័យ​ចំណាស់​ឈ្មោះ​ម៉ាប់​នោះ​ធ្វើអ្វី?​

សំឡេង​វិទូ​លាន់​មក​បន្ថែ​ម៖

«អ្នក​ដែល​គួរ​អោយ​សង្ស័យ​បំផុត​គឺ​អ្នក​ទាំង​ពីរ។ពីរ​នាក់​បងប្អូន​ឯង​និយាយ​លាក់លៀម​នឹង​ប៉ូលិស​ធ្វើ​រឿង​លិប​ល​ច្រើន​ណាស់ ទីបំផុត​មក​ចោទ​អ្នក​ដទៃ?!«

សិក្ខា​តបត​​៖

«ទោះជាយ៉ាងណាក៏ដោយ​គ្មាន​អ្នកណា​ម្នាក់​ទៅ​សម្លាប់​​មនុស្ស​ហើយ​​ទុក​ដាន​អោយ​គេ​មក​ចាប់ខ្លួន​ឯង​ដល់​អូតែល​ទេ!»

វិទូ​ញាក់ស្មា​និយាយ​​ពន្យុះ​​៖

«ចុះ​រឿង​ប៉ុណ្ណឹង​សោះ បងប្រុស​ឯង​ចាំបាច់​កាត់​គ្រោះថ្នាក់​ប្រថុយ​ទៅ​ជួប​អ្នក​ស្លាប់​ដល់​បន្ទប់​ដែរ?»

«ព្រោះ​គាត់​មិន​ចង់​អោយ​មេធាវី​ស្រី​​នោះ​ខូច​ឈ្មោះ?ក៏​ខ្លាច​បង​ភីណា​យល់​ខុស​!»

«គាត់​នឹង​មេធាវី​ស្រី​នោះ​នៅ​មាន​ទំនាក់ទំនង​ទេ​ដឹង​បាន​រអៀស​ខ្លួន?​»

ស្រី ស្អាត​និស្ស័យ​លេចធ្លោ​មក​ក្នុង​អារម្មណ៍​នាយ​។ស្នេហា​របស់​នាយ​ចំពោះ​នាង​មិនអាច​អោយ​នាយ​ដាច់ចិត្ត​និយាយពាក្យ​អស់នេះ​ចេញមកបានឡើយ​ចិត្តនាយ​គឺជឿជាក់ពី​ទំនាក់ទំនង​បរិសុទ្ធ​គ្មាន​មន្ទិល​រវាង​នាង​និង​អតីត​សង្សារ ​ប៉ុន្តែ​នាយ​និយាយនេះ​គ្រាន់​តែចង់​ធ្វើអោយសិក្ខា​យល់​។

ដូចការ​គិតរបស់​វិទូ ​សិក្ខា​តបត​វិញភ្លាម​៖

«រឿង​បង​ជំនិតនិង​មេធាវីស្រីនោះ​ជាង​អតីតកាល​របស់​ពួកគេ!​ អ្វីៗ​បានកន្លងហួសអស់ហើយ!»

«ចុះម៉េច​ក៏រឿងខ្ញុំនិង​ភីណាមិនចេះ​ក្លាយជា​អតីតកាលសោះ!​?ហេតុអ្វី​​បងប្រុសលោក​ចេះតែ​មិន​ទុក​ចិត្ត​ភរិយាខ្លួន ​ហើយចាយលុយកាក់​​តាមដាននាង​?»

សិក្ខា​ចង់​តវ៉ា​ដែរ​តែ​គេ​គ្មា​ពាក្យ អ្វី​និយាយ​កាន់​ជើង​បង​ធម៌​ទៀត​បាន​ ​ក្រៅ​ពី​ងាក​មុខ​ចេញ​ខឹង​ចិត្ត​។

វិទូ​ដកដង្ហើមធំ​និយាយ​បន្ថែម៖

«បើ​មាន​ពេល​ប្រាប់​​បងប្រុស​ប្អូន​ផង​!ស្មោះ​តែ​ម្យ៉ាង​អត់​គ្រប់​ទេ​មនុស្ស​ស្រលាញ់​គ្នា​ត្រូវ​ចេះ​អោយ​តម្លៃ​ ហើយ​ចេះ​ទុក​ចិត្តគ្នា!»

គេ​នៅ​ស្ងៀម​តែ​គេ​រិះ​គិត គេ​នឹកឃើញ​ដល់​ស្រី​ម្នាក់​ដែល​ទើប​នឹង​និយាយ​ទូរសព្ទ​មក​រកវិទូ​​តែ​អម្បាញ់មិញ។​​ប្រាកដ​ជា​មិនមែន​សំឡេង​ភីណា​ឡើយ​ព្រោះ​នាយ​លឺ​សូរ​វិទូ​និយាយ​ពី​ភីណា ជា​ជន​ទី​បី​នៅ​ក្នុង​ការ​សន្ទនា​នោះ​។

វិទូ​និយាយ​​ត​មក​ទៀត៖

«មេធាវី​ជំនិត​ប្រហែល​ជា​​មាន​សត្រូវ​នៅ​ឯណា ពុំនោះ​ទេ​ម្នាក់​នោះ​មាន​គំនុំ​និង​ភីណា! វា​ដឹង​ថា​បងប្រុស​លោក​មាន​ចំណុច​ខ្សោយ នេះ ​គឺ​មិន​ទុក​ចិត្ត​ភរិយា ហើយ​វា​ក៏​ដឹងថា ភីណា​មាន​ព័ត៌មាន​ជា​ច្រើន​ដែល​លាក់​បាំង​នឹង​ប្តី​!»

សិក្ខា​និយាយ​តប​វិញ​ទំាង​ឆួល​ចុង​ច្រមុះ៖

«ចុះ​បង​ថ្លៃ​ខ្ញុំ​ចេញ​ទៅ​ជួប​ម្នាក់​ឈ្មោះ​ណិច​នោះ​ទំាង​គាត់​ទើប​តែ​មកពី​អាមេរិក​គាត់​មាន​រឿង​អី​ទៅ​ទាក់ទង​និង​មា្នក់​នោះ​បាន?!»

វិទូ​និយាយ​បន្ថែម​ដោយ​មិន​លាក់លៀម ៖

«នៅ​ក្រោយ​ម្នាក់​នោះ​ អាច​ជា​ឃាតក​គេ​នោះ​​ហើយ  ការ​សង្ស័យ​បន្ទាប់​បន្សំ​គឺ វា​នោះ​បាន​ប្រើប្រាស់​ឈ្មោះ​ណិច​នេះ​​គំរាម​ទាំង​សង​ខាង​គឺ​ទាំង​ភីណា​​ទាំង​ប្ដី​នាង​ហើយ​បាន​ទៅ​សម្លាប់​ឈ្មោះ​ណិច​បំបាត់​ដាន​ហើយ​ទម្លាក់​មក​លើ​បងប្រុស​ប្អូន​! តែ​ដែល​ប្រាកដមួយ១០០ភាគរយគឺគេចង់អោយ​មេធាវី​ជំនិត​មានរឿង !គេ​នោះ​បាន​បោកប្រាស់​ប្តី​ ប្រពន្ធ ទាំង​សង​ខាង​ហើយ​ប្រើ​ចំណុចខ្សោយ​តូចៗ​ដែល​មាន​តែ​មនុស្ស ក្នុង​គ្រួសារ​នេះ​ទេ​ដែល​អាច​ដឹង​បាន!ដូច្នេះ​ហើយ​បាន​ជា​ពូ​សារឿន​គិត​ថា​ប្អូន​ឯង ជា​ម្នាក់​នោះ​ហើយ​នៅ​ពី​ក្រោយ​រឿង អស់​ទាំងនោះ​!»

សិក្ខា​សញ្ជឹង​គិត​ពី​ហេតុការណ៍​ទាំង​ឡាយ​ឡើង​វិញ​ម្ដង​មួយៗ ៖

«ចុះ ម៉េច​បង​ឯង​មិន​ខឹង​ខ្ញុំ​ដែល​ចោទ​បង​ឯង នៅ​ប៉ុស្តិ៍​ប៉ូលិស​?»

គេ​និយាយ​តាំង​មិន​សប្បាយចិត្ត​ លុះ​ចាំ​បន្តិច​ហើ​យ​នៅ​តែ​មិន​ឃើញ​វិទូ​​​តប​ត​គេ​ក៏​សួរ​ទៀត​៖

«ហើយ​ចុះ​ម៉េច​ក៏​បង​ឯង​ច្បាស់​រ៉េះ​​​ថា​ខ្ញុំ​មិនមែន​ឃាតក​មិនមែន​អ្នក​រៀប​អន្ទាក់​ធ្វើបាប​បង​ជំនិត?​»

គេនៅតែផ្ចង់អាមរ្មន៧លើការបើកឡាន សិក្ខា​ងាក​មក​សួរ​ទៀត៖

«មាន​តែ​បង​ឯង​ដឹង​ពី​ឃាតក​ពិត​ថា​ជា​អ្នកណា?!»

វិទូ​បង្កើន​ល្បឿន​ព្រោះ​រថ​ហួស​វាលព្រៃ មក​ដល់​វាល​ស្រែ​វែងងន្លាយ​។គេ​ចាប់ផ្ដើម​និយាយ​តប​មួយៗ​និង​យុវជន​ដែល​អង្គុយ​អែប​ក្បែរ៖

«ឯង​មិន​ទាំង​ស្គាល់​បង​ថា​ជា​អ្នកណា​ផង ​ទៅ​ធ្វើ​ឃាតក​ហើយ​ធ្វើ​រឿង​ក្ដី​ធំ​យ៉ាង នេះ​រួច​ដែរ?​អា​ម្នាក់​នោះ​វា​មិន​ត្រឹម​ស្គាល់​បង​ច្បាស់​ដូច​ថ្ងៃ​ទេ​ វា​ស្គាល់​ទាំង​មេធាវី​ជំនិត​មនុស្ស ដែល​ធ្លាប់​ទាក់ទង​នឹង​គាត់​នៅ​អាមេរិក​ !ស្គាល់​ភីណា​បងប្រុស​របស់​នាង​និង​អ្វីៗ​ច្រើន​ទៀត វា​គួរ​តែ​មិនមែន​ជា​ឯង​ទេ​សិក្ខា!»

រឿង៖ សំណុំឯកសារ Z22 ភាគទី១៥
គេ​ហាក់​គ្មាន​កម្លាំង​ចិត្ត​ទេ​ក៏​គ្មាន​ប្រតិកម្ម​អ្វី​ខ្លាំង​ដែរ គ្រាន់​តែ​កែវភ្នែក​គេ​ដែល​សម្លឹង​មក​នោះ​ហាក់​គ្មាន​អ្វី​បង្ហាញ​ថា​គេ​សាទរ​វត្តមាន​វិទូ​ក្នុង​កាលៈទេសៈ​នេះ​ឡើយ។

នាយ​ប៉ូលិស​បោះ​ជំហាន​ចូល​ទៅ​ក្បែរ​អ្នក​ជាប់​សង្ស័យ។

ប៉ូលិស​វ័យ​ចំណាស់​​ដែល​យល់​សាច់ការ​ រុញ​រនុកទ្វារ​បិទ​គ្រឹប​ទៅវិញ​ ហើយ​ចាប់ផ្ដើម​និយាយ​បើក​មុខ៖

«មេធាវី​ជំនិត! នេះ​គឺ​ឧត្ដម​សេនីយ៍​ត្រី​សេត​វិទូ…..»

«ខ្ញុំ​ស្គាល់​ហើយ!»

ជំនិត​និយាយ​តិចៗ ដោយ​ស្នាមញញឹម​ឈឺចាប់​មួយ​ផុស​ឡើង​លើ​បបូរ​មាត់​គេ។ សម្ដី​ចប់​កាល​ណា​គេ​ចោល​ក្រសែភ្នែក​សម្លឹង​ចំៗ​ទៅ​កាន់​សត្រូវ​បេះដូង​ដែល​នៅ​ចំពោះ​មុខ។

បុរស​ទាំង​ពីរ​ដែល​សុទ្ធ​តែ​មាន​វិជ្ជាជីវៈ គួរ​ឱ្យ​កោត​សរសើរ ​ហើយ​មាន​សម្រស់​មិន​ចាញ់​ឈ្នះ​​គ្នា​បាន​ស្ថិត​នៅ​ក្បែរ​គ្នា​ជា​លើក​ដំបូង​បង្អស់ ចាប់​តាំង​ពី​ជីវិត​ពួកគេ​ពាក់ព័ន្ធ​គ្នា​រវាង​អតីតកាល ​និង​បច្ចុប្បន្ន​កាល​ខ្លះ។

តែ​ថ្ងៃនេះ ​វិទូ​បង្ហាញ​ខ្លួន​មក​ក្នុង​ពេល​ដែល​ជំនិត​មាន​ស្ថានភាព​របៀប​នេះ​ គេ​យល់​ថា​វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បន្តិច​ហើយ។

ដំបូង​បង្អស់ ​​គេ​ទាយ​ថា​ប៉ូលិស​ខ្មែរ​ម្នាក់​នេះ​នឹង​មក​ឈរ​ចំអក​ឱ្យ​ស្ថានភាព​របស់​ខ្លួន ​តែ​បន្ទាប់​មក ​គេ​យល់​ថា​គេ​មិន​ត្រឹម​ចំអក​ទេ​ តែ​អាច​បន្ថែម​មធ្យោបាយ​ធ្វើ​បាប​ខ្លួន​ទៀត។

គេ​និយាយ​ដោយ​មិន​ចាំបាច់​ក្រែង​ចិត្ត៖

«កិត្តិយស​ណាស់​ថ្ងៃ​នេះ! អូខេ! ចាប់ផ្ដើម​ត្រង់​ៗ​មក​ លោក​ប៉ូលិស​ចង់​បាន​អី​ពី​ខ្ញុំ?»

វិទូ​ដឹង​ថា​ម្នាក់​នេះ​ទើសទាល់​ចំពោះ​វត្តមាន​ខ្លួន តែ​នាយ​ប៉ូលិស​មិន​ដឹង​ទេ​​ថា ជំនិត​បាន​សង្ស័យ​គេ​នៅ​ពី​ក្រោយ​ការ​ដាក់​អន្ទាក់​ដ៏​ធំ​នេះ​ ព្រោះ​តែ​គំនុំ​រឿង​ភីណា។

គេ​ទាញ​កៅអី​អង្គុយ​ដោយ​មិន​ខ្វល់​នឹង​ការ​សម្លឹង​ឥត​ប្រិច​​នោះ​ឡើយ។

ទម្លាប់​មិន​ញញើត​នឹង​ការ​មិន​ស្វាគមន៍​របស់​ដៃ​គូសន្ទនា​ជា​ផ្នែក​មួយ​នៃ​អាជីព​របស់​វិទូ​ទៅ​ហើយ។ គេ​និយាយ​សួរនាំ​ធ្វើ​ហី​៖

«លោក​អាច​ឆ្លើយ​សំណួរ​ខ្ញុំ​ខ្លះ​បាន​ទេ?!»

ជំនិត​ដក​ភ្នែក​ចេញ​ពី​នាយ​ ហើយ​សម្លឹង​ទៅ​បុរស​ចំណាស់​ដែល​ឈរ​ក្បែរ​នោះ​ គេ​និយាយ​ក្នុង​ន័យ​ឌឺដង៖

«ឱ្យ​តែ​ប៉ូលិស​មក​សួរ ខ្ញុំ​សុទ្ធ​តែ​ត្រូវ​ឆ្លើយ?!»

វិទូ​តប​វិញ​មួយៗ​ តែ​បាន​រហ័ស​ជាង​ប្រតិកម្ម​លោក​សារឿន៖

«ខ្ញុំ​មកនេះ​តាម​ការ​ពឹង​ពាក់​របស់​គេ​ម្នាក់!»

ជំនិត​សើចស្ងួត ហើយ​រេ​ភ្នែក​មក​មើល​នាយ​ចំ​​វិញ៖

«បើ​ម្នាក់​នោះ​ជា​ប្រពន្ធ​ខ្ញុំ …. ហើយ​បើ​ភីណា​បាន​ពឹង​ពាក់​លោក…. អរគុណ​ហើយ! តែ​ខ្ញុំ​មិន​ចង់​ជំពាក់​គុណ​ទេ!»

វិទូ​ញញឹម​ស្មើ​តប​នឹង​មោហោ​​ត្រង់​ៗ​របស់​គេ ជំនិត​បន្ថែម៖

«ព្រោះ​ខ្ញុំ​ក៏​មាន​មេធាវី​របស់​ខ្ញុំ!»

វិទូ​សើច​ស្មើ​មុន​ពេល​តប៖

«ហ្នឹង​ហើយ! ​អ្នក​ដែល​ពឹង​ពាក់​ខ្ញុំ ​មិនមែន​ប្រពន្ធ​លោក​ទេ​ គឺ​មេធាវី​របស់​លោក​!…..សូត្រ ​និស្ស័យ!»

កំហឹង​និង​ភាព​ចង់​ចាញ់​ឈ្នះ​លេច​ចេញ​ក្នុង​កែវភ្នែក​មេធាវី​ខ្មែរ​អាមេរិក។

ទោះបី​សេរីភាព​​របស់​គេ​កំពុង​រង​ការ​គំរាម តែ​ភាព​ជា​អភិជន​ក្រអឺតក្រទម​ និង​ច្បាស់លាស់​របស់​គេ​នៅ​តែ​រក្សា​បាន​១០០​ភាគរយ។

គេ​និយាយ​មួយៗ​ដោយ​មិន​សប្បាយ​ចិត្ត៖

«បើ​គេ​គ្មាន​សមត្ថភាព​ ក៏​គួរ​ប្រាប់​ខ្ញុំ​តែ​មួយ​ម៉ាត់​ដែរ នឹង​អាល​ខ្ញុំ​ដូរ​គេ​ចេញ!»

វិទូ​ហាក់​អន់​ស្រពន់ចិត្ត។

​ម្នាក់​នេះ​និយាយ​បញ្ជោះ​ខ្លួន​យ៉ាងណា ក៏​នាយ​ប៉ូលិស​មិន​រវល់ ​ចុងក្រោយ ​គេ​ថា​ឱ្យ​និស្ស័យ​តែ​ប៉ុន្មាន​ម៉ាត់​ ចិត្ត​នាយ​ក៏​នឹក​អនិច្ចា​ស្រី​តូច​នោះ​ភ្លាម។

គេ​និយាយ​ស៊ក​វិញ៖

«មនុស្ស​ដែល​លោក​ចង់​ដេញ​ចោល​នេះ មិន​បាន​បាយទឹក​ត្រង់​មាត់​ទេ​ពីរ​បី​ថ្ងៃ​មក​នេះ! ពេល​នេះ​ទៀត​នាង​ស្ម័គ្រចិត្ត​មក​នៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​ក៏​ដើម្បី​តែ​ជួយ​លោក!»

គេ​នៅ​ស្ងៀម​ប្រហែល​ជា​ដឹង​កំហុស​ដែល​អម្បាញ់មិញ​ ខ្លួន​ឯង​ខឹង​វិទូ​បែរ​ជា​ស្រោច​កំហឹង​លើ​នាង​មេធាវី។

វិទូ​និយាយ​​បន្ថែម៖

«បើ​កុំ​តែ​ខ្ញុំ​មាន​តម្រុយ​ថា​លោក​មិន​មែន​ជា​ឃាតក​លើ​ឈ្មោះ​ណិច​ ក៏​ខ្ញុំ​មិន​ចូល​មក​ពេល​នេះ​ដែរ!»

គេ​សម្លឹង​វិទូ​សាជាថ្មី ទោះ​យ៉ាងណា ​សម្ដី​​ចុងក្រោយបំផុត​នេះ​ធ្វើ​ឱ្យ​គេ​សប្បាយចិត្ត។

​វិទូ​ជា​មនុស្ស​ពូកែ ជំនិត​​សង្ស័យ​នាយ​ថា​ធ្វើ​បាប​គេ ​ព្រោះ​នៅ​ស្រលាញ់​ភីណា តែ​អាកប្បកិរិយា​នាយ​ជា​បណ្ដើរៗ​កាន់តែ​ធ្វើ​ឱ្យ​ជំនិត​យល់​ថា​ខ្លួន​គិត​ខុស។

«ឱ្យ​​តែ​មែន!»

ជំនិត​​ឆ្លើយ​កំបុត​ខ្លី។

វិទូ​ដកដង្ហើម​ឃូរ​និយាយ​ពន្យល់៖

«មេធាវី​ជំនិត! ខ្លួន​លោក​ធ្លាប់​ជួប​មនុស្ស​ទាំង​ពីរ​នាក់?»

គេ​ងើប​មុខ​មក​ដោយ​មិន​ទាន់​យល់ វិទូ​ពោល​បន្ថែម៖

«គឺ​រវាង​អ្នក​ស្លាប់ ​និង​អ្នក​ស៊ើប!»

«ខ្ញុំ​មិន​ដែល​ឃើញ​មុខ​គេ​ទេ!»

ជំនិត​ប្រកែក​ភ្លាម ធ្វើ​ឱ្យ​វិទូ​ងើប​មុខ​សម្លឹង​ប៉ូលិស​ចំណាស់។

ឃើញ​ដូច្នេះ ជំនិត​ប្រញាប់​កែ​សម្ដី៖

«អូខេ! ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ ធ្លាប់​ជួប​ឈ្មោះ​ណិច តែ​អ្នក​ស៊ើប​វិញ ​ខ្ញុំ​មិន​ដែល​បាន​​ជួប​គេ​ផ្ទាល់​ទេ!»

«តែ​លោក​ក៏​ចំណាំ​សំឡេង​គេ​បាន?!»

«ត្រូវ​ហើយ! ចំណែក​ឈ្មោះ​ណិច​ និង​អ្នកស៊ើប​នោះ គឺ​សំឡេង​មិន​ដូច​ជា​មនុស្ស​តែ​ម្នាក់​ទេ!»

លោក​សារឿន​លូក​មាត់​កាត់​ភ្លាម៖

«សំឡេង​តាម​ទូរសព្ទ ​គេ​អាច​ប្រើ​វិធី​កែ​វា​បាន​ខ្លះ​បើ​សិន​គេ​ចង់!»

វិទូ​ងើបមុខ​សម្លឹង​មើល​ទៅ​​អ្នក​ដែល​​លូក​មាត់ ​ហើយ​ធ្វើការ​ពិចារណា​សន្សឹម​ៗ​តាម​ជំនាញ​របស់​គេ បន្ទាប់​មក​ គេ​ក៏​ដៀង​ភ្នែក​សម្លឹង​ទៅ​មេធាវី​ខ្មែរ​អាមេរិក។

នាយ​ប៉ូលិស​បន្ត​វាចា​មួយៗ៖

«លោក​មាន​យោបល់​យ៉ាងណា?!»

គេ​នៅ​ស្ងៀមស្ងាត់​ តែ​ទឹកមុខ​គេ​​ក៏​កំពុង​ត្រិះរិះ វិទូ​និយាយ​បន្ថែម៖

«ពេល​ដែល​លោក​សម្រេចចិត្ត​ទៅ​ជួប​ឈ្មោះ​ណិច តើ​ធ្លាប់​គិត​ប្រយ័ត្ន​ខ្លួន​ ឬ​សង្ស័យ​ពី​គេ​ទេ?»

ជំនិត​ងើបមុខ​មក​សម្លឹង​គេ​វិញ​មិន​ប្រិច ដូច្នេះ​វិទូ​ក៏​បង្ហើយ៖

«ខ្ញុំ​ចង់​និយាយ​ថា​លោក​ធ្លាប់​បាន​គិត​សង្ស័យ​ថា​គេ​នោះ​ និង​អ្នក​ស៊ើប​ជា​មនុស្ស​តែ​ម្នាក់​ដែរ?!»

ជំនិត​ងក់ក្បាល​ផ្ងក់ៗ៖

«ខ្ញុំ​គិត​រហូត​ ចាប់ពី​ទទួល​បាន​SMS​របស់​គេ​នោះ! រឿង​វា​ជួន​គ្នា​ពេក នៅ​មិន​នៅ ​ខ្ញុំ​មក​ដល់​ទី​នេះ​ហើយ​មាន​គេ​ចម្លែក​ម្នាក់​ខល​មក​គំរាម​ខ្ញុំ​រឿង​សង្សារ​ចាស់!​ ខ្ញុំ​ដឹង​ថា​អ្វីៗ​ដូចជា​មិន​ធម្មតា​ទេ! តែ​ខ្ញុំ​មិន​បាន​គិត​ថា​រឿង​ទាំង​អស់​ប្រទាក់​ក្រឡា​គ្នា​ជ្រៅ​ដល់​ថ្នាក់​នេះ​​ឡើយ! ទោះ​បី​យ៉ាងណា ​ពេល​នោះ​ខ្ញុំ​បាន​ទៅ​មួយ​ជំហាន​ ដោយ​ផ្ទះ​ស្ទឹងហាវ​ខ្ញុំ​ទៅ​ដល់​រួច​ហើយ ឯ​Folder Z22ខ្ញុំ​ក៏​យក​មក​ហើយ​ ទើប​គេ​នោះ​SMS​មក!»

«លោក​បាន​ទៅ​ដល់​ទីនោះ នៅ​ម៉ោង​ប៉ុន្មាន? គឺ​ផ្ទះ​ជាង​បញ្ចូល​បទ​ភ្លេង!»

«ប្រហែល​ជា​៩​ជាង​យប់ ​ខ្ញុំ​អត់​សូវ​ចាប់​អារម្មណ៍​ទេ!»

«ចុះ​អ្វី​ផ្សេង​ទៀត​ដែល​លោក​ចាប់​អារម្មណ៍?»

គេ​រិះគិត។ ​គេ​ជា​មេធាវី​ស្រាប់ ​សំណួរ​ប៉ូលិស​មិន​ពិបាក​យល់​ពេក​ទេ​សម្រាប់​​គេ គេ​ដឹង​ថា​​វិទូ​កំពុង​ចង់​បាន​អ្វី?

តែ​គេ​នៅ​ស្ងៀម​ស្ងាត់​​ទំនង​ជា​មិន​ដឹង​ថា គួរ​ប្រាប់​ប៉ុណ្ណា​ ហើយ​លាក់​ទុក​ប៉ុណ្ណា។ វិទូ​និយាយ​បង្ហើយ​ភាព​ទើសទាល់​របស់​ជំនិត៖

«លោក​មិន​បាច់​លាក់​ទេ! ពួក​យើង​បាន​ជួប​​សិក្ខា! គេ​សារភាព​អស់​ហើយ!»

ជំនិត​សម្លឹង​មក​វិទូ​ដោយ​ក្រសែ​ភ្នែក​ព្រួយបារម្ភ។ មនោសញ្ចេតនា​បងប្អូន​នៃ​បុរស​ទាំង​ពីរ​ពិត​ជា​មាន​ទំហំ​មិន​ចាញ់​ឈ្នះ​គ្នា​មែន។

វិទូ​យល់​ថា​ម្នាក់​នេះ​​ក៏​ស្រលាញ់​សិក្ខា គិត​បារម្ភ​ពី​ប្អូន​មិន​ល្មម​ទេ គឺ​វា​សក្ដិសម​ណាស់​ដែល​យុវជន​នោះ​បាន​ស្រក់​ទឹកភ្នែក​ដើម្បី​បង​ប្រុស​គេ។

«ខ្ញុំ​មិន​ដែល​អង្វរ​អ្នក​ណា​ទេ!…… តែ​ខ្ញុំ​អង្វរ​ពួក​លោក! ប្អូន​ខ្ញុំ​រៀន​ចប់​​ជា​និស្សិត​ពូកែ កុំ​ឱ្យ​គេ​មក​ពាក់ព័ន្ធ​ជាមួយ​រឿង​នេះ…… គេ​កំពុង​ឈរ​ឈ្មោះថា​ប្រធាន​សមាគម​និស្សិត​ផង កុំ​ឱ្យ​គេ​ខូច​អនាគត​ដោយសារ​តែ​រឿង​របស់​ខ្ញុំ!»

វិទូ​នៅ​ស្ងៀម ជំនិត​និយាយ​បន្ថែម៖

«យប់​នោះ ខ្ញុំ​មិន​បាន​ហៅ​វា​មក​កំពង់​សោម​ទេ! ខ្ញុំ​គ្រាន់​តែ​ឱ្យ​វា​ទិញ​ថ្នាំ​ប៉ុន្មាន​មុខ​នោះ​ផ្ញើ​ឡាន​ពី​ភ្នំពេញ​មក! តែ​វា​នៅ​មិន​សុខ​ក៏​មក​ខ្លួន​ឯង! វា​បើក​ឡាន​មក​ដល់​ទាំង​យប់​ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​អាណិត​ប្អូន​ណាស់! ដោយ​មេឃ​ត្រជាក់​ខ្លាំង​ពេក​ វា​មាន​ឡាន​ស្រាប់ សិក្ខា​ក៏​ជូន​ខ្ញុំ​ទៅ​ផ្ទះ​ជាង​ណិច! ពេល​ខ្ញុំ​និង​ប្អូន​ខ្ញុំ​ចាកចេញ​មក​វិញ គឺ​វា​នៅ​រស់នៅ​ឡើយ​ទេ! ខ្ញុំ​បាន​ទៅ​ដក​លុយ​ទុក​ឱ្យ​វា​ព្រឹកស្អែក​ ចំណែក​សិក្ខា​គេ​សុំ​ទៅ​សម្រាក​សិន​ ទៀប​ភ្លឺ​ទើប​បើកឡាន​ទៅ​វិញ​បាន​ ព្រោះ​វា​ផ្ដាសាយ​ខ្លាំង ញ៉ាំ​ថ្នាំ​ហើយ​ក៏​ងងុយ​​!»

វិទូ​យក​ឱកាស​​​និយាយ​កាត់​ភ្លាម​​ ពេល​ដែល​ជំនិត​បង្អង់​បាន​បន្តិច​នោះ៖

«មិនមែន​ត្រឹមតែ​គេ​ទេ​ដែល​ផ្ដាសាយ សូម្បី​តែ​លោក​ក៏​ផ្ដាសាយ​ដែរ!»

ជំនិត​មិនមែន​ឆ្ងល់​ថា​ហេតុអ្វី​វិទូ​ដឹង​នោះ​ទេ​ តែ​គេ​យល់​ថា​វិទូ​រក​ឃើញ​ចំណុច​សំខាន់​អ្វី​មួយ​ដែល​អាច​នាំ​ឱ្យ​ចិត្ត​គេ​កម្រើក​ និង​ភ្ញាក់ផ្អើល។

​តាំង​ពី​នាយ​ប៉ូលិស​បង្ហើប​ ជំនិត​រេ​ភ្នែក​គិត​ចុះ​ឡើង​យ៉ាង​រហ័ស។

ភាព​ឆ្លាតវៃ​នៃ​មេធាវី​ម្នាក់​បាន​បញ្ជាក់​ឱ្យ​គេ​ដឹង​ជា​ស្រេច​ថា​ វិទូ​កំពុង​ចង់​និយាយ​ពី​អ្វី​រវាង​ពាក្យ​ប៉ុន្មាន​ម៉ាត់​ដែលគេ​ទើប​តែ​លើក​យក​មក​នេះ ​«ផ្ដាសាយ» ​«មេឃ​ត្រជាក់»​ ដែល​ទាំង​នេះ​ហាក់​កំពុង​បើក​បង្ហាញ​នូវ​ចំណុច​ស្នូល​នៃ​ស្រមោល​សេណារីយោ​មួយ។

មេធាវី​កំពុង​ជាប់​សង្ស័យ​ បាន​ងក់​ក្បាល​ផ្ងក់ៗ​និយាយ​មួយៗ៖

«ត្រូវ​ហើយ! ហេតុអ្វី….? សូម្បី​តែ​ជាង​ណិច​នោះ​ក៏​កណ្ដាស់​ផ្ដាសាយ!»

វិទូ​ចង​ចិញ្ចើម​ លោក​សារឿន​ស្ទុះ​មក​ក្បែរ ហើយ​​និយាយ​ភ្លាម៖

«ការ​សន្និដ្ឋាន​របស់​លោក​ឧត្ដមសេនីយ៍​ត្រូវ​១០០%! ស្មៅ​កន្ត្រើយ​នៅ​តំបន់​នោះ​អាច​ធ្វើ​ឱ្យ​អាការៈ​អាលែកស៊ី​កើត​មាន​ភ្លាម​ៗ​លើ​អ្នក​ដែល​បាន​ដកដង្ហើម​ស្រូប​​ប៉ះ​លំអង​វា ​ជា​ពិសេស​នៅ​ពេល​ដែល​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង ​ចំណែក​​សីតុណ្ហភាព​នៅ​យប់​កើត​ហេតុ​គឺ​១២​អង្សា!»

ជំនិត​ងក់​ក្បាល​ទទួល​យក ចំណែក​វិទូ​និយាយ​ឡើង​បន្ត​ពី​លោក​សារឿន៖

«ចុះ​លោក​មេធាវី​យល់​យ៉ាង​ណា​បើ​ខ្ញុំ​ប្រាប់​ថា ក្រៅ​ពី​ខ្លួន​លោក​  ​អ្នក​ស្លាប់ ​និង​សិក្ខា​ប្អូន​ប្រុស​​ធម៌​​លោក! យើង​រក​បាន​អ្នក​ផ្ដាសាយ​ទី​៤?!»

ជំនិត​ភ្ញាក់ផ្អើល គេ​ញាក់​ស្មា៖

«ចាំ​អី​ទៀត វា​នោះ​អាច​ជា​ឃាតក!»

វិទូ​ញញឹម​ស្មើ​ៗ សឹង​ពិបាក​ឃើញ​ភាព​សោមនស្ស​របស់​គេ​ តែ​ល្មម​អាច​ឱ្យ​ជំនិត​យល់​ថា​គេ​សន្និដ្ឋាន​ឆេវឆាវ ​មិន​សម​ជា​មេធាវី​ម្នាក់​ឡើយ ជំនិត​សម្រួល​ទឹកមុខ​ ហើយ​នៅ​ស្ងៀម​វិញ។

លោក​សារឿន​ក៏​និយាយ​បន្ថែម៖

«​តាំង​ពី​ព្រឹកមិញ ​ខ្ញុំ​ដឹង​ហើយ​ថា មេធាវី​ជំនិត​មិនមែន​ជា​អ្នក​សម្លាប់​ឈ្មោះ​ណិច!»

វិទូ​ងើប​មុខ​សម្លឹង​លោក​សារឿន​ ព្រោះ​នេះ​ជា​ព័ត៌មាន​ថ្មី​បំផុត​សម្រាប់​នាយ។ នាយ​សួរ​ខ្លួន​ឯង​ភ្លាម​ថា​តើ​មួយ​រយៈ​ពេល​នេះ ខ្លួន​រវល់​តែ​ស្វែងរក​ឃាតក​ពិត​ពេក​​ បាន​ជា​មិន​ស្វះស្វែង​រក​វិធី​ដោះស្រាយ​លាង​ខ្លួន​ប្ដី​ភីណា?

សំឡេង​លោក​សារឿន​លាន់​មក​បន្ថែម៖

«កាល​ពី​យប់មិញ​ មេធាវី​ជំនិត​មាន​ស្ថានភាព​អាក្រក់! សុខភាព​គាត់​បាន​ចុះ​ខ្សោយ​ ហើយ​ដៃ​ជើង​ទាំង​អស់​ស្ពឹក​ស្រពន់!»

វិទូ​ដៀង​ភ្នែក​មក​រក​មេធាវី​ជាប់​សង្ស័យ ​តែ​ត្រចៀក​ដ៏​វៃ​របស់​គេ​មិនបាន​រំលង​ពី​អ្វី​ដែល​លោក​សារឿន​កំពុង​រៀបរាប់​ទេ។

«ដោយសារ​ស្ថានភាព​បន្ទាន់​ យើង​បាន​អញ្ជើញ​ពេទ្យ​មក​ទាំង​យប់! តំណក់​ឈាម​ដែល​ពេទ្យ​សង្ស័យ​ ហើយ​យក​ទៅ​ពិនិត្យ​ចេញ​របាយការណ៍​មក​វិញ​នៅ​ព្រឹក​នេះ! មេធាវី​ជំនិត​មាន​ជំងឺ​សន្លាក់​ម្យ៉ាង ​ហើយ​នៅ​ក្នុង​សីតុណ្ហភាព​ក្រោម​១៥​អង្សា ​វា​នឹង​រើ​ឡើង​ទាន់ហន់ គឺ​​ពិបាក​ក្នុង​ការ​បញ្ជា​ម្រាម​ដៃ​ឱ្យ​បាន​ថ្នឹក​ដូច​មនុស្ស​ធម្មតា​ណាស់​ ពិសេស​ម្រាម​ដៃ​ខាង​ស្ដាំ! ម្យ៉ាង​ទៀត​នោះ គាត់​ជា​មនុស្ស​ប្រើ​ដៃ​ស្ដាំ​ជា​គោល! ដូច្នេះ ​អ្នក​ដែល​លប​លួច​ចាក់​សឺរ៉ាំង​លើ​កញ្ចឹងក​អ្នក​ស្លាប់ បន្ទាប់​មក​ក៏​ប្រើ​សារធាតុ​គីមី​ចាក់​សម្លាប់​គេ​ ក្រោយ​មក​លាង​សំអាត​ក្រយៅ​ដៃ ឬ​ប្ដូរ​ថ្នាំ​បោកបញ្ឆោត​ភ្នែក​សមត្ថកិច្ច ​និង​​រៀបចំ​អ្វី​ផ្សេង​ៗ​ទៀត​នៅ​ទី​កើតហេតុ មិនមែន​​​ជា​មេធាវី​ជំនិត​ទេ!!»

ដោយ​មិន​ទាំង​ដឹង​ថា​ខ្លួនឯង​មាន​ជំងឺ​សន្លាក់​ផង មេធាវី​និយាយ​ឡើង​ដោយ​ត្រេកអរ​៖

«ត្រូវ​ហើយ! សូម្បី​យប់​នោះ ​ប្អូន​ខ្ញុំ​ផ្ដាសាយ​ខ្លាំង ​​​ខ្ញុំ​ជួយ​បើក​ឡាន​វា ​តែ​ខ្ញុំ​ក៏​ស្ពឹក​ដៃ​មែន​ទែន!»

វិទូ​ងក់ក្បាល៖

«អំណះអំណាង​វេជ្ជសាស្ត្រ​អាច​ជួយ​សុំ​ពន្យារ​ពេល​សម្រាប់​​ស្វែងរក​ឃាតក​ពិត! អរគុណ​ណាស់​ពូ​សារឿន!!​»

ជំនិត​ចង​ចិញ្ចើម​តវ៉ា​ភ្លាម៖

«ស្អី​គេ? ​គ្រាន់​តែ​ពន្យារ​ពេល? ម៉េច​ក៏​មិន​លែង​ខ្ញុំ!? អ្វីៗ​ដែល​ប៉ូលិស​ពួក​លោក​ចោទ​ខ្ញុំ​ពី​ដំបូង​មក គឺ​ ខុស​ស្រលះ​ បើ​ខ្ញុំ​មិន​ប្ដឹង​បក​វិញ​ ចាត់​ថា​សំណាង​ធំ​ហើយ!»

លោក​សារឿន​ដៀង​ភ្នែក​សម្លឹង​វិទូ តែមាត់​គាត់​តវ៉ា​ភ្លាមៗ៖

«ខ្ញុំ​មិន​ទាន់​រៀបចំ​សំណុំ​បែបបទ​នេះ​ទេ!»

ជំនិត​តវ៉ា៖

«លោក​មាន​ចេតនា​ធ្វើ​បាប​ខ្ញុំ!»

«បើ​ខ្ញុំ​ធ្វើ​បាប​លោក តើ​លោក​អាច​ដឹង​ពី​រឿង​អស់​នេះ​បាន​ដែរ?!»​ គាត់​សួរ​បក។

«មិន​ដឹង​ទេ​ ខ្ញុំ​ចង់​ជួប​មេធាវី​ខ្ញុំ!»

វិទូ​សម្រួល​ដង្ហើម ​ហើយ​ចាប់ផ្ដើម​ពន្យល់៖

«មេធាវី​ជំនិត លោក​ចង់​ដឹង​ដែរ​ទេ​អ្នក​ណា​នៅ​ពី​ក្រោយ​សេណារីយោ​នេះ? អ្នក​ណា​មួយ​ដែល​ខំ​កសាង​រឿង​ស្មុគ​យ៉ាង​នេះ ​មក​ធ្វើ​បាប​លោក!?»

គេ​នៅ​គាំង​បន្តិច​ ព្រោះ​ទើបតែ​នឹក​ដល់​ចំណុច​នេះ។ ទោះ​បី​យ៉ាង​ណា​ គេ​គិត​ដល់​សេរីភាព​ជា​ចម្បង គេ​និយាយ​វឹង​ដោយ​មិន​សម្លឹង​មុខ​អ្នក​ទាំង​ពីរ៖

«នេះ​ជា​ការងារ​ប៉ូលិស​!!!! ពួក​លោក​ចោទ​មនុស្ស​ខុស ​ធ្វើ​ឱ្យ​ខាត​ពេល​ខ្លួន​ឯង! ភារកិច្ច​លោក​ត្រូវ​រក​គេ​នោះ​ឱ្យ​ឃើញ​ទៅ! ចំណែក​ខ្ញុំ ខ្ញុំ​ត្រូវការ​កិត្តិយស​ និង​ពេលវេលា​ខ្ញុំ​មក​វិញ!»

វិទូ​ញញឹម​ គេ​ឈាន​មក​ក្បែរ​មេធាវី​ពេល​ដែល​ជំនិត​ខំ​ក្រោក​ឈរ​ឡើង​ពង្រឹង​ការ​តវ៉ា​របស់​ខ្លួន​ នាយ​ប៉ូលិស​​និយាយ​បន្ថែម​ផ្ទួន​ៗ៖

«តែ​គោលដៅ​ម្នាក់​នោះ​ក្រែង​ចង់​ឱ្យ​លោក​ជាប់​គុក? ចុះ​បើ​ប៉ូលិស​ចាប់​គេ​មិន​ទាន់​បាន ​ហើយ​លោក​ចេញ​ទៅ​វិញ ​គេ​នោះ​អស់​ចិត្ត​ដែរ? គេ​ជា​អ្នក​ណា ​មាន​គំនុំ​នឹង​លោក​រឿង​អី​លោក​នៅ​មិន​ទាន់​ដឹង​ផង គេ​នៅ​កន្លែង​លាក់​ខ្លួន ឯ​​លោក​នៅ​កណ្ដាល​វាល លោក​ចង់​ឱ្យ​សំណុំរឿង​Z22ត​ថែម​ប៉ុន្មាន​ភាគ​ទៀត!»

ជំនិត​ថ្លោះ​ទឹកមុខ។

គេ​គិត​យល់​ពី​រឿង​អស់​នេះ​ហើយ។

សំខាន់ ​គេ​មិន​ដឹង​គួរ​រើស​យក​វិធី​ណា​មួយ​ ដែល​មាន​សុវត្ថិភាព​ជាង​គេ ក្នុង​ជម្រើស​បន្ត​នៅ​កន្លែង​ប៉ូលិស​ឬ​វិល​ទៅ​វិញ។

គេ​និយាយ​មួយៗ៖

«ខ្ញុំ​នឹង​ជួល​ក្រុម​អង្គរក្ស ​ហើយ​បក​ទៅ​អាមេរិក​វិញ! ការងារ​ចាប់​អា​ម្នាក់​នោះ​ជា​ការងារ​សមត្ថកិច្ច​ស្រុក​ខ្មែរ!»

គេ​ក្រោក​ទៅ​ឈរ​ក្បែរ​បង្អួច​ ហើយ​ក្រពាត់​ដៃ​សម្លឹង​ទៅ​សួនច្បារ​ចាស់​ស៊ុបទ្រុប​មួយ​ក្នុង​បរិវេណ​ប៉ុស្តិ៍​ប៉ូលិស​ដែល​មិន​សូវ​មាន​អ្នក​ណា​សម្អាត​ថែទាំ។

វិទូ​ដើរ​មួយៗ​មក​ពី​ក្រោយ​ខ្នង​គេ ​ហើយ​និយាយ៖

«ខ្ញុំ​ខ្លាច​តែ​លោក​មិន​អាច​​ធ្វើ​រឿង​អស់​នេះ​ទាន់!»

«ចង់​និយាយ​ថា​ម៉េច!?»

ជំនិត​សួរ​ដោយ​ខែងរ៉ែង​ ហើយ​មិន​បែរ​ក្រោយ​សម្លឹង​មើល​មុខ​នាយ​ប៉ូលិស​ជា​ដៃ​​គូ​សន្ទនា​ទេ។

«ខ្ញុំ​ចង់​មាន​ន័យ​ថា​ អា​ម្នាក់​នោះ​ ដូច​ជា​មក​ដល់​កំពង់សោម​ហើយ! ប៉ូលិស​បាន​ឃើញ​វា ធ្លាប់​កើត​ផ្ដាសាយ វា​ជា​មនុស្ស​ដែល​ងាយ​ចេញ​ចូល​ផ្ទះ​ចាស់​របស់​ប្រពន្ធ​លោក​នៅ​ភ្នំពេញ​បាន ក៏​ជា​មនុស្ស​នៅ​ក្បែរ​ៗ​លោក​ដែល​អាច​ស៊ើប​ដឹង​ប្រវត្តិ​គ្រួសារ​លោក! វា​ជា​មនុស្ស​ជក់​សារជាតិ​គីមី​តម​​បារី​ដែល​ក្លិន​ដដែល​នេះ ​លោក​សារឿន​​ធ្លាប់​បាន​ហិត​នៅ​កន្លែង​ឈ្មោះ​ណិច​ស្លាប់!»

ជំនិត​ងាក​មក​វិញ គេ​សួរ​ដូច​ដែល​ប៉ូលិស​ទាំង​ពីរ​ត្រៀម​គិត​ស្រេច​ដែរ​៖

«ចុះ​ចាំ​អី​ទៀត? មិន​ចាប់​វា​ទៅ?»

ពន្លឺ​ភ្នែក​គេ​មុត​ថ្លា​សម្លឹង​មក​នាយ​ប៉ូលិស​ដែល​នៅតែ​ញញឹម​ខែងរ៉ែង។ ជំនិត​ផ្ទួន​សំណួរ៖

«លោក​ចង​លេង​ល្បែង​ស្អី​ជាមួយ​ខ្ញុំ?!»

«គឺ​ល្បែង​ថា ហេតុអ្វី​ម្នាក់​នោះ​ព្យាបាទ​លោក!»

ជំនិត​នៅ​តែ​មានះ៖

«មិន​បាច់​ទេ! ការងារ​ប៉ូលិស​គឺ​រក​មុខ​អ្នក​សម្លាប់​ជាង​ណិច! ចំណែក​រឿង​ខ្ញុំ​និង​វា គ្រាន់​តែ​​ជា​រឿង​រវាង​ខ្ញុំ​និង​វា!»

គេ​សម្លឹង​វិទូ​ដោយ​សោះ​អង្គើយ អម​ជាមួយ​វាចា​ម៉ាត់​ៗ​ទាំង​នេះ។

តែ​វិទូ​មិន​ចុះចាញ់​ឥរិយាបថ​មនុស្ស​ស្រាប់​ទៅ​ហើយ។ ​​គេ​និយាយ​ទាំង​មិន​ប្រិច​ភ្នែក៖

«បើ​ខ្ញុំ​បណ្ដោយ​ឱ្យ​លោក​ដោះស្រាយ​រឿង​រវាង​លោក​និង​គេ​នោះ​ អ្នក​ដែល​មាន​បញ្ហា​បន្ត​អាច​ជា​ប្រពន្ធ​លោក!»

ជំនិត​​ប្រែ​ទឹកមុខ​ទៅជា​ស​ស្លេក​។

ស្នេហា​គេ​ចំពោះ​ភីណា​មិន​អាច​លាក់កំបាំង​បានទេ ដូច្នេះ​វិទូ​បន្ថែម៖

«សូម្បី​ប្អូន​ប្រុស​លោក​សិក្ខា!»

ជំនិត​ហេងហាង គេ​រេ​ភ្នែក​គិត​ហើយ​ភ័យ​បារម្ភ វិទូ​ក៏​និយាយ​បន្ត៖

«យើង​អាច​ការពារ​ពួកគេ​បាន តែ​មិនមែន​​បាន​យូរ​ទេ​ បើ​ម្នាក់​នោះ​នៅ​តែ​មាន​សេរីភាព​នៅ​ខាង​ក្រៅ!»

«ខ្ញុំ​ឱ្យ​លោក​ចាប់​គេ​មក!»​ ជំនិត​និយាយ​ទាំង​កំហឹង។

លោក​សារឿន​និយាយ​ម្ដង៖

«ចាប់​ស្រួល​ទេ ​តែ​បើ​គ្មាន​ភ័ស្តុតាង​មាំ ​ត្រូវ​តែ​លែង​គេ​ចេញ​ទៅ​វិញ! លោក​ធានា​ទេ​ថា​គេ​នោះ​គ្មាន​បក្ស​គ្មាន​ពួក​គ្មាន​គ្នា​ផ្សេង​ទៀត!?»

គេ​មិន​ឆ្លើយ​បែរ​ជា​ងាក​មក​សម្លុត​វិទូ៖

«ភីណា​នៅ​ឯណា? ហើយ​សិក្ខា???»

«ភីណា​នៅ​ទីនេះ! បន្ទប់​រំលង​ពី​លោក​មិន​ដល់​១០​ម៉ែត្រ​ទេ! នាង​មាន​សុវត្ថិភាព​ហើយ នាង​នៅ​ជា​មួយ​មេធាវី​និស្ស័យ! តែ​ប្អូន​ធម៌​លោក​ គេ​កំពុង​នៅ​ក្រៅ! មាន​សមត្ថកិច្ច​ខ្លះ​នៅ​កៀក​នឹង​គេ​ដែរ​ មិន​បាច់​បារម្ភ​ពេក​ទេ! ចំពោះ​មុខ​ លោក​ត្រូវ​សហការ​ដើម្បី​ឱ្យ​ខ្ញុំ​អាច​វែក​មុខ​ម្នាក់​នោះ​បាន!»

ជំនិត​លើក​ដៃ​ច្បូត​មុខ។

គេ​ដឹង​ថា ​ការ​ទ្រាំ​នៅ​ទីនេះ​បន្ត​ជា​មធ្យោបាយ​ដែល​ជៀស​មិន​រួច​ ទើប​បន្ទន់​ឥរិយាបថ​ ហើយ​និយាយ៖

«បាន! ខ្ញុំ​ត្រូវ​សំងំ​នៅ​ទីនេះ​យូរ​ប៉ុណ្ណា?!»

«រហូត​ដល់​​ខ្ញុំ​ត្រឡប់​មក​វិញ!»​ វិទូ​តប​ច្បាស់​ៗ​ តែ​ជំនិត​មិន​អាច​អត់ធ្មត់​ទេ ​គេ​ស្រែក​ឡើង៖

«ខ្ញុំ​សួរ​ថា​យូរ​ប៉ុណ្ណា?!»

ជំនិត​គំហក ហើយ​ងើប​មុខ​មក។

​តែ​អ្វី​ដែល​គេ​ប្រទះ​ពេល​នេះ​ គឺ​ទូរសព្ទ​​ដៃ​ដែល​វិទូ​លើក​មក​បង្ហាញ។

គេ​ដៀង​ភ្នែក​ចេញ​ពី​ផ្ទៃ​មុខ​ប្រាកដ​ប្រជា​របស់​វិទូ​ ​ហើយ​សម្លឹង​មនុស្ស​ម្នាក់​ក្នុង​អេក្រង់​នោះ។ បន្ទាប់​មក​គេ​ដៀង​ភ្នែក​សម្លឹង​ប៉ូលិស​ទាំង​ពីរ​ក្នុង​ន័យ​ងឿង​ឆ្ងល់​ជា​ខ្លាំង។

គេ​មិន​និយាយ​អ្វី ហើយ​ក៏​បែរ​ទៅ​រក​ជញ្ជាំង​លើក​ដៃ​ដាល់​ជញ្ជាំង​ផូង។

វិទូ​ទុក​ឱ្យ​គេ​ក្រេវក្រោធ​បាន​បន្តិច​ទើប​សួរ៖

«​ម៉េច​ក៏​លោក​ឆាប់​ជឿ​ខ្ញុំ​ គ្រាន់តែ​ខ្ញុំ​ថា​ជា​គេ​ម្នាក់​នេះ?!»

«មិន​មែន​ទេ តែ​ខ្ញុំ​យល់​ថា ពួក​ប៉ូលិស​អស់​លោក​​នេះ​កំពុង​កំណត់​គោលដៅ​ខុស​ គឺ​ខាត​ពេល​ទៀត​ហើយ! លោក​សង្ស័យ​មនុស្ស​ខុស​ទៀត​ហើយ!»

តាម​ពិត​ គេ​អន្ទះសា​ណាស់​ គេ​ក៏​ពិបាក​ចិត្ត​ដែរ​ដែល​មិន​ដឹង​ថា​អ្នក​ចង់​ធ្វើបាប​ខ្លួន។ ពេល​នេះ​វា​នៅ​ឯ​ណា​ វា​ធ្វើ​ព្រោះ​មូលហេតុ​អ្វី?

ដល់​តែ​ប៉ូលិស​វិទូ​លើក​ឡើង​ច្បាស់លាស់ ​ខ្លួន​យល់ព្រម​តាម​ក្នុង​ការ​បន្ត​សំងំ​នៅ​ទីនេះ​ទៀត ​ប៉ុន្តែ​អ្នក​ដែល​វិទូ​លើក​រូប​បង្ហាញ​ បែរ​ជា​សូហ្វ័រ​ឡាន​របស់​គេ​ខ្លួន​ឯង។

«ម្នាក់​នេះ​ស្ទក់​ផង ​ល្ងង់​ផង​ ស្លូត​ផង​ ម្ង៉ៃ​ៗ​និយាយ​មិន​លើស​ពីរ​បី​ម៉ាត់​ទេ​ លោក​ទៅ​សង្ស័យ​គេ?»

លោក​សារឿន​ដែល​​អត់ធ្មត់​​ជា​យូរ​មក​ហើយ ​គំហក​ដាក់​វិញ៖

«ដែល​លោក​ខំ​ការពារ​គេ​ហ្នឹង ​ស្គាល់​វា​នោះ​យូរ​ប៉ុណ្ណា​ហើយ?!»

ជំនិត​នៅ​ស្ងៀម​សម្លឹង​ប៉ូលិស​វ័យ​ចំណាស់​ត្លែ​ ព្រោះ​គ្មាន​ពាក្យ​តប​ គាត់​ក៏​ស្រែក​បន្ត៖

«បើ​វា​មិន​បាន​ពាក់ព័ន្ធ ​ម៉េច​ក៏​នៅ​សុខ​ៗ​ លោក​និង​​ប្អូន​លោក​កើត​ផ្ដាសាយ ​ហើយ​វា​នោះ​កើត​ដែរ? ម៉េច​ក៏​ក្លិន​ខ្សៀ​ផ្ដាច់​បារី​នៅ​សេសសល់​កន្លែង​កើត​ហេតុ ​ក៏​​វា​មាន​ក្នុង​ហោប៉ៅ​ដែរ? ​ហេតុ​អី​ពេល​រឿងរ៉ាវ​កើត​ឡើង​ ជួន​ចំ​ពេល​វា​សុំ​ច្បាប់​ប្រពន្ធ​លោក​ទៅ​ស្រុក? ហើយ​សំខាន់​បំផុត​…..មេធាវី​របស់​លោក​ដែល​ចុះ​ទៅ​ទី​កើត​ហេតុ​អង្កេត​រឿង​ក្ដី​បាន​ឃើញ​អ្នក​បើក​ឡាន​នេះ​លឹប​ល​នៅ​ក្បែរ​ៗ​នោះ​ទៀត?! វា​ទៅ​ទី​នោះ​ធ្វើ​ស្អី?!»

ជំនិត​ងើប​មុខ​យឺត​ៗ​មក​សម្លឹង​វិទូ​ ទោះ​បី​អ្នក​ដែល​កំពុង​និយាយ​រៀបរាប់​នោះ​ជា​លោក​សារឿន​ក៏​ដោយ។

ថ្វី​បើ​ខ្សែ​ភ្នែក​ជំនិត​មុត ​តែ​វិទូ​ដឹង​ថា​ពេល​នេះ​គេ​មិនមែន​ខឹង​ទេ​ ​គេ​ប្រហែល​ជា​កំពុង​តែ​យល់​បណ្ដើរ​ៗ​ពី​រឿង​ដ៏​ចាក់​ស្រែះ​នេះ។

វិទូ​និយាយ​មួយៗ​តប​នឹង​ពន្លឺ​ភ្នែក​គេ៖

«ប៉ូលិស​មាន​ពន្លឺ​ច្រើន​ទៀត​ទាក់ទង​ជាមួយ​ម្នាក់​នេះ ​ដែល​ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​បែក​អូរ​ហូរ​ជា​ស្ទឹង​ទេ! អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​ពី​លោក គ្រាន់​តែ​​ឱ្យ​លោក​ជួយ​រក​នឹក​មើល!»

វិទូ​បង្អង់ ​ព្រោះ​ជំនិត​កំពុង​​រំពៃ​នឹកគិត​ទៅ​ដល់​សូហ្វ័រ​នោះ គេ​កំពុង​ផ្ទៀងផ្ទាត់​រំលឹក​កាយវិការ​របស់​គេ​នោះ​ទាំង​អស់​ឡើង​វិញ​មែន។

គេ​ពោល​​យឺត​ៗ​បន្ថែម​ពី​លើ៖

«លោក​ជួយ​រក​ចម្លើយ​ឱ្យ​សំណួរ​ខ្ញុំ​ប៉ុន្មាន​នេះ! លោក​ស្គាល់​ម្នាក់​នោះ​ច្រើន​ប៉ុណ្ណា? គេ​មាន​ប្រភព​មក​ពី​ណា? គ្រួសារ​គេ​ស្គាល់​គ្រួសារ​លោក​កម្រិត​ណា? ​លោក​ធ្លាប់​ធ្វើ​អ្វី​ឱ្យ​គេ​ឃ្នើស​ចិត្ត​ដែរ​ទេ? ​ប្រពន្ធ​លោក​ដូច​ជា​ជឿ​គេ​ណាស់? លោក​ដឹង​អ្វី​ខ្លះ​ទាក់ទង​នឹង​ទំនាក់ទំនង​របស់​ពួក​គេ?…..!»

«ឈប់​ទៅ…..!!!»

ជំនិត​លើកដៃ​ខ្ទប់​ក្បាល។

វិទូ​ដឹង​ថា គ្រប់​យ៉ាង​វា​ធ្ងន់​ពេក​ហើយ​សម្រាប់​ឱ្យ​មេធាវី​ម្នាក់​នេះ​ទទួល​យក​បាន។

គេ​ដក​ដង្ហើម​បន្ធូរ​ភាព​តឹង​តែង រួច​ទើប​​ងក់ក្បាល៖

«បាន! ​ខ្ញុំ​ទុក​ពេល​ឱ្យ​លោក​គិត​ឡើង​វិញ​តាម​សម្រួល! ខ្ញុំ​នឹង​ទាក់ទង​មក​ទៀត!»

គេ​បែរ​ខ្នង​ចាក​ចេញ​ទៅ បន្សល់​នូវ​មេធាវី​ជំនិត​ដែល​ឈឺ​ក្បាល​ចង់​ផ្ទុះ។

លោក​សារឿន​មិន​ទាន់​ចេញ​ទៅ​តាម​វិទូ​ទេ ប៉ុន្តែ​គាត់​ងាក​មក​ផ្ដាំ​មេធាវី៖

«បើ​ព្រម​​គិត​មើល​ឡើង​វិញ​តាម​សម្រួល​ ប្រហែល​ជា​វា​មិន​ពិបាក​ទេ!…. បើ​សិន​ជា​វា​នោះ​មែន…. វា​មិន​មែន​ជា​ទេវតា ដែល​លាក់​ស្អី​ៗ​ទាំង​អស់​បាន​ដូច​វេទមន្ត​ដែរ! វា​ច្បាស់​ជា​សល់​អី​មួយ! គ្រាន់​តែ​កន្លង​មក ​គ្មាន​អ្នក​ណា​រវល់​ចាប់​អារម្មណ៍​អំពី​វា! ​វា​ភ្លេច​ខ្លួន​ ហើយ​យល់​ថា​វា​យល់​ថា​ខ្លួន​វា​ឆ្លាត​ពេក​ ក៏​ត្រឡប់​មក​ក្បែរ​ៗ​នេះ ឱ្យ​ចូល​ស៊ង​ប៉ូលិស!!»

គាត់​ទះ​ស្មា​នាយ​អាណិកជន​បន្តិច​​ ហើយ​ដើរ​ហួស​ទៅ​តែ​ជំនិត​ហៅ​ឃាត់​វិញ​ខ្សោយ​ៗ៖

«ពូ!»

លោក​សារឿន​បែរ​ក្រោយ​ គេ​ងើប​មុខ​មក​សម្លឹង​គាត់។

គេ​មិន​និយាយ​ស្ដី​ គាត់​ក៏​ចូល​ទៅ​កៀក​ក្បែរ​ ព្រោះ​ជឿ​ថា​គេ​ចង់​និយាយ​អ្វី​មួយ​មិន​ខាន។ ​គ្រាន់តែ​គេ​អៀន​ខ្មាស​ មិន​ចង់​ឱ្យ​វិទូ​ឮ។

«និយាយ​មក!» ​គាត់​តឿន។

ជំនិត​ចាប់ផ្ដើម​ខ្សឹប​ខ្សោយ​ៗ៖

«ពូ​ជួយ​តាមដាន​មើល វា​នោះ​អាច​លួច​ស្រលាញ់​ប្រពន្ធ​ខ្ញុំ​ទេ!?!»

តាម​ថា​គាត់​ហួស​ចិត្ត ​ព្រោះ​មេធាវី​នេះ​ស្រលាញ់​ភីណា​ជ្រុល​ពេក​ហើយ។ ពី​មុន​សង្ស័យ​វិទូ​ កុំ​តែ​មួយ​រយៈ​នេះ​គាត់​ឧស្សាហ៍​ចេញ​ចូល​មក​ពន្យល់ ​ម៉េ្លះ​សម​មិន​ដឹង​ថា​ថ្ងៃ​នេះ​អាច​ឈរ​និយាយ​គ្នា​បាន​ត្រឹម​ត្រូវ​យ៉ាង​នេះ​ដែរ​ ឬ​ក៏​អត់​ផង​ទេ។

ពេល​នេះ ​ទើប​តែ​មាន​តម្រុយ​ថ្មី​ក៏​សង្ស័យ​ថា​នាយ​បើកបរ​លប​ស្រលាញ់​ប្រពន្ធ​ខ្លួន​ទៀត?

គាត់​ចង់​តែ​ស៊ក​សៀត​ឱ្យ​ ប៉ុន្តែ​គាត់​ទប់​ចិត្ត​​សួរ​វិញ​តាម​សម្រួល៖

«មាន​អី​ជា​ភ័ស្តុតាង?!»

ជំនិត​និយាយ​មួយៗ៖

«អត់​ទេ! តែ​នៅ​ព្រឹក​មួយ​នោះ​ គឺ​ព្រឹក​ដែល​យើង​មក​ដល់​ភ្នំពេញ​ ហើយ​ជួប​ឧត្ដមសេនីយ៍​វិទូ ខ្ញុំ​បន្លែង​លេង​ជាមួយ​ភីណា​លើ​ឡាន​ មិន​ដឹង​យ៉ាងម៉េច​​​មករា​បើកឡាន​ហាក់​ឆេវឆាវ​ ហើយ​ចូល​ខុស​គន្លង​ផ្លូវ​​រហូត​ត្រូវ​ប៉ូលិស​​ហៅ!»

លោក​សារឿន​សម្លក់​ជំនិត​ដោយ​កន្ទុយ​ភ្នែក…. តែ​មេធាវី​រូប​នេះ​យល់​ថា​ជា​ការ​សម្លក់​ដែល​ចូល​ជ្រៅ​ទៅ​ក្នុង​ការ​ពិចារណា​ការ​អធិប្បាយ​របស់​គេ​តែ​ប៉ុណ្ណោះ។

គេ​តប​វាចា​បន្ថែម​តិចៗ៖

«ខ្ញុំ​ជឿ​ថា​ពូ​យល់​ពី​អ្វី​ទាំង​នេះ!»

លោក​សារឿន​ងក់​ក្បាល​ ហើយ​បន្លឺ​តប៖

«ល្អ​ណាស់!!!!​ បើ​នឹក​ឃើញ​អី​បន្ថែម ​កុំ​ភ្លេច​ប្រាប់​ខ្ញុំ!»

គាត់​ចង្អុល​ទៅ​ប្រអប់​ទូរ សព្ទ​ភ្ជាប់​ពី​​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត​​ដែល​នៅ​ជាប់​លើ​ជញ្ជាំង ​។មេក្រុម​ស៊ើបអង្កេត​និយាយ​បន្ថែម​មក​ទៀត​៖

«ចុច​ទៅ​លេខ​១១ ហើយ​សួរ​រក​ខ្ញុំ!»

គាត់​ចាក​ចេញ…..

រឿង៖ សំណុំឯកសារ Z22 ភាគទី១៦
អ្នកមាន​ប្រជ្រុយ​លើ​កំភួន​ដៃ​នោះ​ជា​នរណា​?

ចាកចេញ​ពី​ជំនិត លោក​ប៉ូលិស​​សារឿន​ដើរ​លឿន​ស្មេរ​មក​ជួប​វិទូ ដែល​បង្អង់​ចាំ​ខាង​ក្រៅ​អាគារ។គាត់​បន្លឺ​សួរ​ឡើង​ភ្លាម​៖

«ដែល​យើង​និយាយ​ប្រាប់​គេ​ច្រើន​យ៉ាង​នេះ​​តាម​មើល​បាន​ការ​ទេ!?»

វិទូ​ងក់ក្បាល៖

«គេ​ជា​ពន្លឺ​សំខាន់​ណាស់​ពូ! គេ​អាច​បញ្ជាក់​អោយ​យើង​ដឹង​នូវ​រឿង​ជា​ច្រើន​ដែល​យើង​គ្រាន់​តែ​ស្មាន​ៗ​ឯ​គេ​ខ្លួន​ឯង​នោះ​បាន​ឆ្លង​កាត់​ផ្ទាល់!»

«ប៉ុន្តែ….មាន​រឿង​មួយ​ទៀត…!»

«ចាំ​បន្តិច​ទៀត​ចាំ​និយាយ​គ្នា!ខ្ញុំ​ចង់​ជួប​ម្នាក់​ទៀត​សិន! ក្រែង​មុន​នេះ ​ពូ​ប្រាប់​ថា​គ្នា​​យើង​រក​បាន​​អ្នក​ដែល​ជាប់​ប្រជ្រុយ​កំភួន​ដៃ​នោះ​ហើយ​ហ្អី​?!»

គេ​និយាយ​កាត់​គាត់ តែ​នាយ​ផ្នែក​ស៊ើប​វ័យ​ចំណាស់​ពេញ​ដោយ​ពិសោធន៍​យល់ថា​គេ​ប្រហែល​ជា​មាន​មូលហេតុ​ក្នុង ការ​ធ្វើ​អញ្ចឹង​បាន​ជា​គាត់​ស្ងៀម​ទប់​សម្ដី​មក​វិញ​ហើយ​ទើប​ងក់​ក្បាល។

«តោះ!ខ្ញុំ​ជូន​លោក​ទៅ!»

បុរស​ម្នាក់​ដែល​វិទូ​ទើប​តែ​មក​ជួប គឺ​អង្គុយ​​ចាំ​ស្រេច​​​ក្នុង​បន្ទប់​តូច​មួយ​ឆ្ងាយ​ពី​កន្លែង​របស់​ជំនិត​។​គេ​នោះ​មាន​សម្បុរ​ស្បែក​ស្រអែម​ សក់​ក្បាល​វែង​ មិន​បាន​កាត់​សំអាត​ស្រួលបួល ចំណែក​សំលៀកបំពាក់​មាន​សភាព​​ចារកម្ម​រឺ​ប្រកបរបរ​ផ្សេងៗ​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម?

«គេ​នេះ?!»

នេះ​ជា​សំនួរ​សំងាត់​លេច​ឡើង​ក្នុង​កែវភ្នែក​ឧត្ដមសេនីយ៍ត្រី​ដែល​សម្លឹង​ទៅ​លោក​សារឿន​បញ្ជាក់​សំនួរ​ដោយ​មិន​ចាំបាច់​បន្លឺ​ជា​សំឡេង​​ចេញ​ស្តី។ លោក​សារឿន​ងក់​ក្បាល​ជា​ចម្លើយ។

វិទួ​ទាញ​កៅអី​អង្គុយ​ពី​មុខ​បុរស​នោះ​ធ្វើ​អោយ​នាយ​មើល​ឃើញ​ច្បាស់​ពី​សភាព​ភិតភ័យ​ដែល​លេច​ឡើង​លើ​ទឹកមុខ​មុខ​ចុង​ចម្លើយ​។

មុន​អ្វី​​ទាំង​អស់​ វិទូ​​រេ​ភ្នែក​សម្លឹង​​ទៅ​កំភួន​ដៃ​ស្ដាំ​របស់​គេ​ ដែល​មាន​ប្រជ្រុយ​មួយ​​គ្រាប់​នៅ​ទីនោះ​ពិត​ប្រាកដ​​មែន​។

មុន​ពេល​វិទូ​ហា​ស្ដី​លោក​សារឿន​និយាយ​មក​ពី​​ក្រោយ​ខ្នង៖

«គាត់​ឈ្មោះ​ ម៉េវ !គាត់​អះអាង​ថា​ជា​បង​ប្រុស​ជីដូនមួយ​របស់​ណិច!ពួកគេ​ធ្លាប់​ទៅ​រកស៊ី​នៅ​ស្រុក​ថៃ​ជាមួយ​គ្នា​រតែ​ពេល​​វិល​មក​វិញ ណិច​មក​កំពង់សោម​រកស៊ី​បញ្ចូល​ភ្លេង តែ​ម៉េវ​ទៅ​ស្រែអំបិល​ធ្វើ​កម្មករ​ផ្ទះ​លក់​បង្គា!»

វិទូ​ស្ដាប់​ព័ត៌មាន​ហើយ​សម្លឹង​ជន​នោះ​ពី​លើ​ដល់​ក្រោម​ធ្វើ​អោយ​សាមី​ខ្លួន​គេច​ភ្នែក​ចេញ​មិន​ហ៊ាន​មើល​មក​នាយ​ត្រង់​ឡើយ។

នាយ​ផ្នែក​ស៊ើប​រាយការណ៍​បន្ត​មក​ទៀត៖

«នៅ​ក្នុង​ចម្លើយ​សារភាព​កាល​ពី​ម្សិល ម៉េវ​​ប្រាប់​​ប៉ូលិស​នៅ​ទីនេះ​ថា​គេ​ពិត​ជា​បាន​ទៅ​ជួល​កូន​ផ្ទះ​តូច​មួយ​នៅ​ស្ទឹង​ហាវ​មែន ហើយ​បាន​ស៊ីញេ​ប្រគល់​ប្រាក់​៣០០​ដុល្លារ​សម្រាប់​ការ​ប្រើប្រាស់ មួយ​ខែ​ប៉ុណ្ណោះ!»

វិទូ​សើច​ស្ងួត​និយាយ​កាត់​៖

«មាន​អ្នក​ព្រម​ជួល​ផ្ទះ​ត្រឹម​មួ​យ​ខែ​ដែរ?!»

ឈ្មោះ​ម៉េវ​មិន​ហ៊ាន​ឆ្លើយ​ទេ ​ទឹកមុខ​គេ​ គឺ​ចុះចាញ់​ស្នាមញញឹម​របស់​វិទូ​ស្រេច​ទៅ​ហើយ គេ​ងើប​មុខ​រក​លោក​សារឿន ធ្វើ​អោយ​បុរស​ធាត់​ឆ្លើយ​​ជំនួស​ទៅកាន់វិទូនូវ​​សំនួរ​នេះ៖

«តម្លៃ​ធម្មតា គឹ​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុន្តែ​ព្រមព្រៀង​​ម៉េវ​ជួល​ដោយ​អោយ​ម្ចាស់​ថ្លៃ​ឌុប​ហើយ​មាន​ហេតុផល​ថា​ត្រូវ​កា​រ​​មួយ​ខែ​គត់​សម្រាប់​ថត​កុន!»

វិទូ​សើច​តិចៗ​ហើយ​និយាយ៖

«តាម​មើល​បង​មាន​លុយ​ច្រើន​ណាស់​ហើយ បង​ថត​កុន​រឿង​អី​ដែរ?!»

ម៉េវ​ជ្រប់​មុខ គេ​និយាយ​ខ្សាវ៖

«ខ្ញុំ​ចាញ់​បោក​គេ! ទីបំផុត​អា​ប្អូន​ខ្ញុំ​ងាប់​បាត់ ! វា​ចង់​មក​សម្លាប់​ខ្ញុំ​ម្នាក់ទៀត​!»

វិទូ​មិន​ប្ដូរ​ទឹកមុខ​ទេ​តែ​គេចងចិញ្ចើម​តិចៗ ហើយ​ងើប​មុខ​សម្លឹង​លោក​សារឿន​។

លោក​សារឿន​ងក់​ក្បាល​ផ្ងក់ៗ​ទទួល​ស្គាល់​សម្តី​ម៉េវ​ ហើយ​និយាយ​តប​វិញ៖

«ម្នាក់​នេះ​ចូលខ្លួន​មក​កន្លែង​ប៉ូលិស ដោយ​​ខ្លួន​គាត់ ! គាត់​ថា​មាន​គេ​តាម​សម្លាប់​គាត់​បំបិទ​មាត់!»

វិទូ​នៅ​ស្ងៀម​តែ​​ដៀង​ភ្នែក​មក​មើល​មុខ​ម៉េវ​វិញ។

សំណុំ​​របាយការណ៍​​មួយ​ត្រូវ​បាន​ហុច​មក​គេ​ក៏​លូក​ដៃ​ទៅ​ទទួល​មក​អាន។

សំឡេង​លោក​សារឿន​លាន់​មក​កំដរ​បរិយាកាស៖

«តាម​ពាក្យ​រាយការណ៍​របស់​គាត់ ប្រាប់​គ្នា​យើង​នៅ​ខាង​ក្រៅ​កាល​ពី​ម្សិលមិញ ម៉េវ​សង្ស័យ​ថា​អ្នក​ដែល​បាន​​សម្លាប់​ណិច​ជា​ប្អូន​ប្រុស​គាត់​នោះ​កំពុង​មាន​គម្រោង​តាម​សម្លាប់​គាត់​ម្នាក់​ទៀត!»

វិទូ​សម្លឹង​ទៅ​ជើង​ខោ​បុរស​ដែល​នៅ​ពី​មុខ​ខ្លួន​នេះ ព្រោះ​គាត់នោះ​​ស្លៀកពាក់គ្មាន​សណ្តាប់ធ្នាប់​ ជើង​​ម្ខាង​លាត់​ដល់​កំភួន​ជើង​ម្ខាង​ទៀត​ទម្លាក់​រយាក។

គេ​រិះគិត​តែ​ភ្នែក​នៅ​តែ​​ងើយ​មក​មើល​ឈ្មោះ​ម៉េវ។

លោក​សា​រឿន​និយាយ​បន្ថែម​៖

​«មាន​មនុស្ស​ម្នាក់​ទៀត​នៅ​ពី​ក្រោយ​ការងារ​អស់​នេះ​! ម្នាក់​នោះ​បាន​ស្គាល់​ឈ្មោះ​ណិច ហើយ​គេ​បាន​ជួយ​ទុន​អោយ​ឈ្មោះ​ណិច​បើក​អាជីវកម្ម​បញ្ចូល​ភ្លេង! សូម្បី​តែ​កុំព្យូទ័រ​ក៏​គេ​ទិញ​មក​អោយ​ ហើយ​ម្នាក់​នោះ​ធ្លាប់​វេរ​លុយ​មក​អោយ​ពីរ​នាក់​បង​ប្អូន​នេះ​បី​លើក!​​លើក​ទី​មួយ​ ១០០​ដុល្លារ​សម្រាប់​ចាយវាយ​ជួល​ផ្ទះ និង​បើក​អាជីវកម្ម លើក​ទី​ពីរ​១០០​ដុល្លារ​ទៀត និង​លើក​ទី​បី​៣០០​ដុល្លារ​សម្រាប់​ជួល​ផ្ទះ នៅ ស្ទឹងហាវ​អោយ​គេ​នោះ​មក​ថត​កុន ហើយ​សន្យា​ប្រគល់​អោយ​ឈ្មោះ​ម៉េវ​២០០​ដុល្លារ​ជា​កម្រៃ​ពលកម្ម​​នៅ​ព្រឹក​បន្ទាប់​ពី​ឈ្មោះ​ណិច​ត្រូវ​គេ​ធ្វើឃាត!»

បន្ទាប់​ពី​សំងំ​ស្ងៀម​ស្ដាប់​សេចក្ដីរាយការណ៍​រួចមក​វិទូ​ងើប​មុខ​សម្លឹង​ឈ្មោះ​ម៉េវ​ដោយ​​ស្រដី​​មួយៗ ៖

«បង​ឯង​ផ្ទាល់​ក៏​មិន​ដែល​បាន​​ជួប​មុខ​​ម្ចាស់​លុយ​ដែល​ផ្ញើ​មក​នោះ​ដែរ​ ប៉ុន្តែ​ប្អូន​ប្រុស​បងឯង​​ដែល​ស្លាប់​ហើយ​នោះ​ ផ្លាប់​ឃើញ​មុខ​គេ​មិន​អញ្ចឹង?!»

ចុង​ចម្លើយ ដែល​​ប្រកប​ដោយ​អារម្មណ៍​​ជ្រួល ច្រាល​សួរ​តប​វិញ​ដាច់​ៗ៖

«ម៉េច​ក៏….លោក​….នាយ…..ដឹង?!»

វិទូ​ញញឹម៖

«ព្រោះ​តែ​អញ្ចឹង​ហើយ​បាន​ជា​បង​ឯង​រស់​បាន​ដល់​ពេល​នេះ ចំណែក​ប្អូន​ប្រុស​បង​ឯង គេ​មិន​អាច​ទុក​បាន​ដោយសារ​​ស្គាល់​គេ​នោះ​ច្បាស់!»

ម៉េវ​ឈ្ងោក​មុខ បន្តិចមក​គេ​និយាយ​បន្ត​ពី​វិទូ​​៖

«ដំបូង​វា​ថា​ស្គាល់​គេ​រាប់គ្នា​ជា​បង​ធម៌!»

«ស្គាល់​នៅ​ឯ​ណា?​ គេ​ឈ្មោះ​អី?!»

សាក្សី​តប​វិញ​មិនបាច់គិតយូរ៖

«អត់​ចាំ​​ទេ​ប្រហែល​ខ្ញុំ​មិន​បាន​សួរ​ តែ​អា​ណិច​តែងតែ​អួត​ថា​បង​ធម៌​វា​នោះ​ចិត្ត​​ល្អ​ទិញ​ម៉ាស៊ីន​អោយ​វា​រកស៊ី​ហើយ​គេ​នោះ​រកស៊ី​ថត​កុន គេ​នោះ​ចង់​ជួល​ផ្ទះ​​មួយ​ទុក​ថត​រឿង បាន​ជា​អាណិច​ប្រើ​ខ្ញុំ​អោយ​ទៅ​ជួល!»

«អញ្ចឹង​បង​ក៏​ធ្វើការ​នេះ គឺ​ទៅ​រក​ជួល​ផ្ទះ​នោះ​អោយ​​គេ​តាម​គេ​ប្រាប់ ចំណែក លុយ​២០០​ដុល្លារ​គេ​សន្យា​ថា​អោយ​បង​ក្រោយ?!»

«បាទ​លោក​នាយ! ! បាន​សោ​ដល់​ដៃ ខ្ញុំ​អោយ​ទៅ​អាណិច​ភ្លាម ព្រោះ​បង​ធម៌​គេ​នោះ​ត្រូវការ​ដឹង​​អីវ៉ាន់​មក​ដាក់!»

«បង​ធម៌​នោះ​មក​ពី​ភ្នំពេញ​មែន​អត់?!»

«ខ្ញុំ….មិន​ច្បាស់​ដែរ….តេ​មិន​បាន​នៅ​ទីនេះ​ទេ​ ព្រោះ​​មិន​ដែល​បង្ហាញ​មុខ ធ្លាប់​តែ​ខល​មក!»

«ចុះ​បង​មាន​ទៅ​ទីនោះ​​ម្ដងទៀត​​អត់ គឺ​កូន​ផ្ទះ​​នៅ​ស្ទឹងហាវ​ហ្នឹង​?​បន្ទាប់​ពី​ស៊ីញ៉េ​រួច​ហើយ​ជា​មួយ​មីង​ម្ចាស់​ផ្ទះ!?»

«អត់​ទេ!»

វិទូ​ងើប​មុខ​មើល​លោក​សារឿន ហើយ​ងាក​មក​និយាយ​បន្ថែម៖

«ចម្លែក​ថា​នៅ​យប់​ដែល​​ប្អូន​លោក​ត្រូវ​គេ​សម្លាប់ មាន​អ្នក​ណា​មិន​ដឹង​បាន​យក​តូប​ទឹកក្រូច​មួយ​មក​ដាក់​បាំង​ផ្លូវ​ចូល​ផ្ទះ​​នោះ?!»

ឮ​ហើយ ម៉េវ​ក៏​​ងើប​មុខ​ឆ្លើយ​ផូង៖

«មិន​មែន​យប់​នោះ​ទេ​គឺ​គេ​ដាក់​តាំង​ពី​ព្រឹក​ថ្ងៃ​នោះ ព្រោះ​ខ្ញុំ​ឃើញ​អា​ណិច​វា​ខល​អោយ​គេ​ដឹក​យក​មក​ដាក់ គឺ​​វា​ជួល​គេ​យក​មក​អោយ​បង​ធម៌​វា​ថត​កុន! ខ្ចី​តូប​នោះ​ដាក់​លើ​ផ្លូវ​ពី​ថ្ងៃ​តម្លៃ​៣០​ម៉ឺន​រៀល!»

«បាន​ន័យ​ថា​នៅ​ថ្ងៃ​ដែល​​ឈ្មោះ​ណិច​ត្រូវ​គេ​សម្លាប់ បង​ឯង​ក៏​នៅ​ជាមួយ​គេ​ដែរ!»

«បាទ!​គេ​ថា​អោយ​ខ្ញុំ​ឡើង​មក​ចាំ​មក​យក​លុយ​!​គេ​​ថា​ព្រឹក​​ស្អែក​​គេ​អាច​​រក​បាន​លុយ​១០០០​ដុល្លារ ហើយ​ចែក​​អោយ​ខ្ញុំ​២០០​ដុល្លារ​ជា​ចំណែក​​របស់ខ្ញុំ!»

លោក​សារឿន​ជ្រែក​សួរ៖

«ឯង​មិន​ចេះ​សួរ​នាំ​ប្អូន​ឯង​ទេ​​ថា​បាន​លុយ​ពី​ណា​មក​ច្រើន​យ៉ាង​នេះ?!»

ម៉េវ​ឈ្ងោក​មុខ​និយាយ៖

«ខ្ញុំ​ដឹង​ថា​វា​មិន​មែន​ធម្មតា​ទេ​បង​ធម៌​វា​នោះ​ប្រហែល​ធ្វើអ្វី​ខុស​ច្បាប់​ហើយ​!ខ្ញុំ​បាន​រំលឹក​វា​អោយ​ប្រយ័ត្ន​ដែរ​តែ​វា​ដូច​មិន​ខ្វល់​ទេ​វា​ថា ​វា​ជំពាក់​លុយ​គេ​ច្រើន​បើ​មិន​ប្រថុយ​ក៏​មិន​ដឹង​ពេលណា​បាន​សង​គេ​រួច​អស់!​ហើយ​វា​ចេះ​តែ​លួង​ខ្ញុំ​ថា​មិន​អី​ទេ!»

វិទូ​និយាយ​វិញ​ម្តង៖

«មាន​ន័យ​ថា​យប់​នោះ​បង​មិន​បាន​វិល​ទៅ​ស្រែ​អំបិល​ទេ​ គឺ​ដេក​ជាមួយ​ប្អូន​បង​រង់ចាំ​ព្រឹក​ឡើង​ទទួល​​លុយ​?!»

«តែ​ម៉ោង​ប្រហែល​៧​កន្លះ​យប់​ខ្ញុំ​ចេញ​ទៅ​អូ​មួយ!»

វិទូ​សម្លឹង​គេ​ព្រោះ​នាយ​ស្គាល់​ថា​តំបន់​នោះ​ជា​តំបន់​នារី​រកស៊ី​ផ្លូវ​ភេទ​ល្បី​នៅ​ក្រុង​ព្រះសីហនុ​។ គេ​និយាយ​ឡើង​តិចៗ៖

«មិន​គួរ​អោយ​ជឿ​ទេ​ថា​​បង​ឯង​នៅ​អូ​មួយ​​ដល់​ភ្លឺ?!»

ម៉េវ​គ្រវី​ក្បាល៖

«ម៉ោង​ជិត​៩​យប់​អាលិច​វា​SMS​មក​សួរ​ខ្ញុំ​ថា​នៅ​ឯណា ខ្ញុំ​ថា​ខ្ញុំ​ជិត​ទៅ​ផ្ទះ​​វិញ​ហើយ តែ​ វា​ប្រាប់​ថា​មិន​បាច់​មក​ទេ ព្រោះ​វា​មាន​ភ្ញៀវ​ វា​មិន​ចង់​អោយ​គេ​ឃើញ​ខ្ញុំ!»

វិទូ​ដឹង​ថា​ពេល​នោះ​ជា​ពេល​ដែល​​ជំនិត​នឹង​សិក្ខា​ទៅ​ចរចា​ជា​មួយ​គេ​ នោះ​បាន​ជា​គេ​ដេញ​មិន​អោយ​បង​ជីដូន​មួយ​​គេ​មក​ផ្ទះ​វិញ​។

ចម្លើយ​ហាក់​ប្រទាក់​ក្រឡា​គ្នា​ទៅ​នឹង​អ្វី​ដែល​សិក្ខា​ព្រម​ទាំង​ជំនិត​បាន​ប្រាប់​ប៉ូលិស​ដូច្នេះ​នាយ​សួរ​បន្ត៖

«បង​ជឿ​ទេ​បើ​ខ្ញុំ​ប្រាប់​ថា​ ប្អូន​ប្រុស​បង​ជា​អ្នក​ជំរិត​លុយ​!»

ម៉េវ​នៅ​ស្ងៀម វិទូ​តែ​និយាយ​សង្កត់​បន្ថែម៖

«បង​ត្រូវ​តែ​ឆ្លើយ​សំនួរ​របស់ខ្ញុំ!»

«នៅ​ស្ងៀម​ព្រោះ​ខ្ញុំ​មិន​ដឹង​ទេ ! តែ​​ខ្ញុំ​ដឹង​ង​ថា វា​ជំពាក់​លុយ​គេ​ច្រើន​! តែ​បើ​វា​ធ្វើ​មែន​ ប្រហែល​មាន​គេ​បង្គាប់​ព្រោះ​អាណិត វា​ល្ងង់​​ណាស់​លេង​តែ​បៀរ​ក៏​គេ​កៀប​ស៊ី​ឡើង​អស់​ពី​ខ្លួន ដែរ វា​មាន​អី​ទៅ​ជំរិត​លុយ​ពីណា​កើត?ប៉ុន្តែ ខ្ញុំ​សង្ស័យ​បំផុត​គឺ​​​ មួយ​រយៈ​ចុង​ក្រោយ​ដែល​វា​បាន​​ស្គាល់​បង​ធម៌​វា​នោះ​គឺ​​វា​ស្ដាប់​គេ​ជឿ​គេ​មែន​ទែន!គេ​និយាយ​អី​ក៏​វា​យល់​ថា​ត្រូវ​ដែរ!វា​ថា​គេ​ជា​មនុស្ស​ល្អ រៀន​បាន​ខ្ពស់​​ចេះ​អប់រំ​វា​អោយ​ឈប់​លេងល្បែង​ហើយ អោយ​​វា​រៀន​រកស៊ី គេ​ក៏​អោយ​ដើម ទៀត​ បង្រៀន វា​អោយ​ចេះ​កុំព្យូទ័រ​ហើយ​បញ្ចូល​បទភ្លេង​»

«សួរ​ម្ដង​ទៀត ​ប្អូន​ប្រុស​​បង​និង​បង​ធម៌ លាក់មុខ​របស់​​គេ​នោះ​ ធ្លាប់​​ជួប​​គ្នា​ដែរ​​មែន​ទេ?!»

«ប្រហែល​ហើយ​ព្រោះ​​តាំង​ពី​មក​នៅ​ទីនេះ ​វា​ធ្លាប់​ឡើង​ទៅ​ភ្នំពេញ​ពីរ​ដង!»

«បង​ធម៌​នោះ​ប្រុស​រឺ​​ស្រី!»

«ប្រុស​១០០%!»គេ​ឆ្លើយ​យ៉ាង​រហ័ស។

«ម៉េច​ច្បាស់​មេះ?!»

«ព្រោះ​ពេល​មួយ​គេ​និយាយ​ទូរស័ព្ទ សំឡេង​គេ​នោះ​លាន់​ចេញ​មក​តិចៗ!ហើយ​ខ្ញុំ​ក៏​ចង់​ដឹង​ថា​ប្រុស​រឺ​ស្រី​ព្រោះ​ខ្ញុំ​ខ្លាច​ថា​មាន​មេម៉ាយ​ទាក់ទង​វា!»

វិទូ​មិន បង្អង់​ក៏​​ឈាន​ដល់​ចំណុច​ក្ដៅ​ភ្លាម៖

«មុន​នេះ​​បង​ថា​ បង​ចាញ់​បោក​គេ ៕ បង​ថា​ប្អូន​បង​ចាញ់​បោក​គេ​ចុងក្រោយ​ត្រូវ​គេ​សម្លាប់?!»

«ខ្ញុំ​មិន​ដឹង​ទេ តែ​ខ្ញុំ​ឧស្សាហ៍​ប្រាប់​​វា​ថា​លុយ​គេ​អោយ​ស្រួល​ៗ​ពេក​ប្រយ័ត្ន​​សេពគប់​ប៉ះ​ពួក​ញៀន​ថ្នាំ​លក់​ថ្នាំខៀវ​!»

«តែ​ប៉ុណ្ណឹង​ទេ?!»

«….ខ្ញុំ​ក៏​​មិន​ដឹង​អ្វី​ច្បាស់​ៗ​​ដែរ​ ពេលខ្លះ​ចេះតែ​ជួយ​ដាស់​តឿន​វា​ តែ​វា​មិន​ស្ដាប់​យើង​ស្រាប់​ហើយ ….វា​ជា​អារម្មណ៍​របស់​ខ្ញុំ….ប៉ុន្តែ ម្សិលម្ង៉ៃ​ ក្រោយ​ពេល​ប្អូន​ខ្ញុំ​ស្លាប់​ មាន​មនុស្ស​ម្នាក់​ខល​មក​ខ្ញុំ គាត់​ប្រាប់​ថា​អោយ​ខ្ញុំ​គេច​​ខ្លួន​កុំ​អោយ​​ប៉ូលិស​រក​ឃើញ​អោយ​សោះ​គាត់​ថា​ប៉ូលិស​កំពុង​ចោទ​ថា​ខ្ញុំ​ជា​អ្នក​សម្លាប់​អាណិច ​គាត់​ថា ប៉ូលិស​មាន​សាក្សី​ដែល​ឃើញ​ខ្ញុំ​ទៅ​​ផ្ទះ​អាណិច​​ក្រោយ​គេ គឺ​​មុន​វា​ស្លាប់!»

«ម្នាក់​នោះ​ជា​អ្នក​ណា​?

«ខ្ញុំ​អត់​ស្គាក់​គេ​ទេ​​ ​គេ​ស្គាល់​លេខ​ខ្ញុំ ​ហើយ​គេ​ខល​លេខ​សាធារណៈ​មក!»

«បង​ជឿ​គេ​​ក៏រត់​បាត់​​​ទៅ?!»

«ដំបូង​ខ្ញុំ​ភ័យ​!ភ័យ​ពីរ​ ទី​មួយ​មិន​ដឹង​អ្នកណា​សម្លាប់​វា​ហើយ​ខ្លាច​​ តែ​រាលដាល​មក​សម្លាប់​ដល់​ខ្ញុំ​ម្នាក់​ទៀត​ ទី​ពីរ​ខ្ញុំ​ខ្លាច​ប៉ូលិស​វាយ​បង្ខំ​អោយ​ឆ្លើយ​សារភាព​ថា​ជា​ឃាតករ !ប៉ុន្តែ ​ក្រោយ​មក ខ្ញុំ​យល់​ថា គេ​នោះ​​ជា​អ្នក​សម្លាប់​អាណិច ហើយ​គេ​នោះ​ប្រហែលជា​បងធម៌​វា​នោះ ហើយ  បាន​ជា​​ចង់​បោក​​អោយ​ខ្ញុំ​រត់​​ទៅ​អោយ​បាត់​កុំ​អោយ​មាន​អ្នក​ណា​បក​អាក្រាត​វា!»

«អូ! បង​ឆ្លាត​គួរសម​! ​ចុះ​ស្អី​​ទៀត​ដែល​​ធ្វើ​អោយ​បង​សង្ស័យ​បងធម៌​របស់​ប្អូន​​បង​កាន់​តែ​ខ្លាំង​ដល់​ថ្នាក់​ហ៊ាន​មក​រក​ប៉ូលិស?!»

«ព្រោះ​ខ្ញុំ​​ដេក​គិត​ចុះឡើង ខ្ញុំ​គិត​ដល់​មាន​ថ្ងៃ​មួយ អាណិច​ប្រាប់​ខ្ញុំ​ថា វា​ចង់​នាំ​ខ្ញុំ​អោយ​បង​ធម៌​វា​ស្គាល់ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ស្រាប់តែ​ពេល​វា​និយាយ​ទៅ​ បង​ធម៌​នោះ​គេ​​អត់​ព្រម​​ទេ។ ខ្ញុំ​អន់​ចិត្ត​ខ្លាំង រហូត​ដល់​គំរាម​ថា​អត់​រវល់​ពី​វា​ទេ​ បើ​វា​នៅ​ទាក់ទង​អា​ម្នាក់​នោះ។ តែ​​ពេល​ប្អូន​ខ្ញុំ​ស្លាប់​​បាត់​ខ្ញុំ​ដេក​គង​ថ្ងាស​​គិត​! ហេតុ​អី​មក​រាប់​អាន​វា​ហើយ​មិន​ចង់​ជួប​ខ្ញុំ! ខ្ញុំ​គិត​ថា​ប្អូន​ខ្ញុំ​ចាញ់​បោក​គេ​!ចុង​ក្រោយ​គេ​សម្លាប់​វា​ចោល​បំបិទ​មាត់​ព្រោះ​វា​ឃើញ​មុខ​គេ​!»

«ហេតុអ្វី​បង ឯង​យល់​ទៅ អញ្ចឹង?!»

ដោយ​ឈ្ងោក​មុ​ខ​គិត​ចុះ​ឡើង​ឈ្មោះ​ម៉េវ​និយាយ​បន្ត​ដោយ​លែង​លាក់​លៀម​៖

«ព្រោះ​តែ​សង្ស័យ ខ្ញុំ​បាន​លប​មក​កំពង់សោម​ហើយ​ទៅ​សួរ​នាំ​មីង​ម្ចាស់​ផ្ទះ​នៅ ស្ទឹង​ហាវ !ទៅ​ដល់​គាត់​ថា​ផ្ទះ​នោះ​គ្មាន​អ្នកណា​មក​ថត​កុន​អី​ទេ​គឺ ទុក​ចោល!»

«ចុះ​ម៉េច​​មុន​នេះ​ បង​ថា​មាន​គេ​តាម​សម្លាប់​បង!»

«​មុន​ពេល​សម្រេចចិត្ត​ឡើង​មក​ទីនេះ​វិញ​ ​ខ្ញុំ​ជួប​កម្មករ​នៅ​ស្រែអំបិល​ម្នាក់​ដែល​​ធ្លាប​់​បាយ​ទឹក​ជាមួយ​គ្នា​វា​ថា​ មាន​មនុស្ស​ប្លែក​មុខ​ មក​សួរ​​រក​ឈ្មោះ​ខ្ញុំ!»

«ម៉េច​បង​មិន​គិត​ថា​ប៉ូលិស​សួរ​រក?!»

«អាណិច​ទើប​តែ​​មក​នៅ​កំពង់សោម ​វា​មិន​ស្គាល់​ពី​ណា​ទេ ពេល​ខ្ញុំ​ជួប​វា​ក៏​​មិនមែន​ជួប​នៅផ្ទះ​​ជួល​ដែល​វា​ស្លាប់​ហ្នឹង​ដែរ​ ​​ គ្មាន​អ្នក​ណា​ស្គាល់​ខ្ញុំ​ទេ​បើ​ស្គាល់​ក៏​គេ​មិន​ដែល​មក​រក​ដល់​ស្រែអំបិល​​ដែរ! មាន​តែ​​ម្នាក់​គត់​ គឺ​បង​ធម៌​វា​នោះ ​​ដែល​វា​ធ្លាប់​និយាយ​ទូរស័ព្ទ​​នៅ​នឹង​មុខ​ខ្ញុំ​ថា​ ខ្ញុំជា​បង​វា​មក​ពី​ស្រែ​​អំបិល!ពេល​នោះ​​ អា​ម្នាក់​នោះ​​សួរ​ពី​ខ្ញុំ​ច្រើន​ណាស់​ថា​ធ្វើការ​អី នៅ​ឯណា​ប្រាក់​ខែ​ប៉ុន្មាន​ហើយ​ខ្ញុំ​ឈ្មោះ​អី!ខ្ញុំ​ចាំ​​មិន​ភ្លេច ទេ​!»

វិទូ​ងើប​មុខ​សម្លឹង​លោក​សារឿន ។

​ប៉ូលិស​វ័យ​ចំណាស់​ងក់​ក្បាល​ផ្ងក់ៗ។ វិទូ​​ងាក​មក​រក​ម៉េវ​វិញ៖

«បង​មក​ប្រាប់​ប៉ូលិស​មាន​បំណង​អី?»

«ខ្ញុំ​ចង់​អោយ​ប៉ូលិស​រក​មុខ​អា​បង​ធម៌​នោះ​​មក​សួរ​នាំ​អោយ​អស់​ចិត្ត​សិន! ទី​ពីរ​ខ្ញុំ​ចង់​សុំ​យក​អីវ៉ាន់​របស់​ប្អូន​​ខ្ញុំ​យក​ទៅ​រកស៊ី​បន្ត!»

វិទូ​នៅ​ស្ងៀម​បន្តិច​ទើប​ងើប​មុខ​សួរ​ទៀត៖

«បង​មាន​បញ្ហា​ខ្លះ !អត្តសញ្ញាណប័ណ្ណ​ដែល​បង​យក​ទៅ​ជួល ផ្ទះ​នៅ​ស្ទឹងហាវ​គឺ​ក្លែងក្លាយ​ទេ!រឿង​នេះ​បង​ដឹង​ដែរ?!បង​មាន​ប្រវត្តិ​ធ្វើ​បន្លំ​ឯកសារ​ខុស​ច្បាប់​​ដូច្នេះ​ចម្លើយ​របស់​បង​មិន​សូវ​មាន​អ្នកណា​ទុក​ចិត្ត​ទេ​នៅ​តុលាការ​!!»

ឈ្មោះ​ម៉េវ​តប​វិញ​ដោយ​គ្រវីក្បាល​ហួសចិត្ត​៖

«ពីរ​នាក់​ខ្ញុំ​មក​​ពី​ថៃ​វិញ​បាតដៃ​ទទឹក​សារ​បាត់​អស់​ហើយ​គ្មាន​អត្តសញ្ញាណប័ណ្ណ​ទេ​ពេល​ទៅ​រក​ជួល​ផ្ទះ​ គឺ​ខាង​អា​ណិច​វា​ថា​បង​ធម៌​នឹង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​អោយ​ទាំង​ពីរ​នាក់!

វិទូ​អង្អែល​បបូរមាត់​​អង្គុយ​ស្ដាប់​ដោយ​អត់ធ្មត់។

លោក​សារឿន​និយាយ​ម្ដង៖

«ម៉េវ​ឯង​ប្រើ​ឯកសារ​ក្លែងក្លាយ មាន​ពាក់​ព័ន្ធ​និង​អ្នក​ស្លាប់​នៅ​ប៉ុន្មាន​ម៉ោង​មុន​ប្អូន​ជីដូន​មួយ​ឯង​ត្រូវ​គេ​សម្លាប់! យើង​មិន​ទាន់​សន្និដ្ឋាន​បាន​នៅ​ឡើយ​ថា​ ​តើអ្វី​ដែល​និយាយ​មក​ទាំង​នោះ​ ជា​ការ​ពិត​ដែរ​ទេ ដូច្នេះ​​ប៉ូលិស​មាន​សិទ្ធិ​​​ឃាត់​ខ្លួន​នៅ​ទីនេះ​សិន រង់ចាំ​ការ​ស៊ើបអង្កេត​!»

គេ​នោះ​ធ្វើមុខ​ស្លេក​​តែ​ងក់ក្បាល​លំទោន​ចំពោះ​ប៉ូលិស​ទាំងពីរ។មុន​ពេល​ងើប​ចេញ​វិទូ​បោះ​សម្តី​សួរ៖

«មាន​រឿង​មួយ​ដូច​មិន​ច្បាស់!​អ្នក​ទាំង​ពីរ​នៅ​ស្រុក​ណា?ស្រុក​កំណើត​ណា៎?!»

«បាត់ដំបង​លោក​នាយ!»

«ស្រុកកំណើត​តែ​ម្ដង​អ្ហេះ?!»

«បាទ!»

«ចុះ​មាន​ឪពុកម្ដាយ​ដែរ?»

«អត់ទេ​ពីរ នាក់​ខ្ញុំ​ជា​កូន​កំព្រា​»

«ចុះក្រែង​ណិច​ធ្លាប់​ធ្វើការ​នៅ​ភ្នំពេញ?!»

ម៉ែ​ងីងើ ៖

«អត់….អត់​ឯណា?!»

វិទូ​ព្រិច​ភ្នែក​សង្កេត​ទឹកមុខ​គេ​នោះ តែ​មាត់​សួរ បន្ត​៖

«ក្រែង​ប្អូនប្រុស​បង​ឯង​​ធ្លាប់​​ជា​ឆ្មាំ​គុក​នៅ​ភ្នំពេញ?!»

«អត់ទេ!វា​ធ្វើការ​ក្នុង​គុក​តែ​នៅ​បាត់ដំបង​រហូត​!!!មាន​ដែល​ស្គាល់ ភ្នំពេញ​បែរ​មុខ​ទៅ​ណា​ទេ​ទាល់តែ​វា​ស្គាល់​បង​ធម៌​ម្នាក់​នោះ ​គេ​មាន​លុយ​ច្រើន​បាន​នាំ​វា​ដើរលេង​ស្គាល់​ភ្នំពេញ​​ប៉ុន្មាន​ដង​ហ្នឹង​ទៅ!»

ប៉ូលិស​ទាំង​ពីរ​ចេញ​មក​វិញ​ជាមួយ​ការ​ជជែក​ខ្វែង​ដៃ​ជើង។

ភាគ​ច្រើន​គែ​ខាង​លោក​សារឿ​ន។

«ប៉ុន្មាន​ភាគរយ លោក​ឧត្ដមសេនីយ៍​ជឿ​សម្ដី​ឈ្មោះ​ម៉េវ?!»

«សឹង​ថា​ទាំង​អស់!»

គាត់​ឈប់​ទ្រឹង​កណ្ដាល​ផ្លូវ​ហើយ​ច្រត់​ចង្កេះ​ឈ្ងោក​មុខ​គិត​។

វិទូ​​ឈប់​តាម​គាត់ ដែរ តែ​គេ​ញញឹម​ហើយ​សម្លឹង​កាយវិការ​ស្មុគស្មាញ​របស់​គាត់។

«មាន​រឿង​ពីរ​ខ្ញុំ​មិន​យល់​ទេ!»គាត់​និយាយផុយ​ហើយ​គ្រវី​ក្បាល​ច្បូត​ថ្ងាស​បន្តបន្ទាប់​គ្នា។

វិទូ​ងក់​ក្បាល​បើក​អោយ​គាត់​​និយាយ ដូច្នេះ​​គាត់​ក៏​ចង្អុល​ទៅ​សំណុំ​​រឿង​ក្នុង​ដៃ​គេ​ជា​មួយ​ប្រយោគ​សំនួរ​​៖

«១ ម៉េច​ក៏​យើង​អាច​ជឿ​ថា ​គេ​មិន​បាន​ច្រណែន​ប្អូនប្រុស​គេ ​ហើយ​សម្លាប់​វា​ចោល​យក​សម្ភារៈ? ពីរ​ហេតុ​អ្វី​ ​បាន​ជា​វា​ចាំ​ដល់​ពេល​នេះ​បាន​ចេញ​មុខ​មក​និយាយ​ប្ដឹង?!»

វិទូ​និយាយ​តប​ដោយ​ទាញ​គាត់​អោយ​ដើរ​មក​ជាមួយ៖

« ពូ​ខ្លាច​អី?ពូ​ខ្លាច​ម្នាក់​នោះ​ត្រូវ​គេ​ជួល​មក​អោយ​បង្វែង​ដាន​ប៉ូលិស​?!»

លោក​សារឿន​នៅ ស្ងៀម​មិន​មាត់​តប​តែ​ភ្នែក​គាត់​កំពុង​រិះគិត​យ៉ាង​ហត់នឿយ។

វិទូ​និយាយ​បន្ថែម​៖

«សម្ដី​គេ មាន​លក្ខណៈ​គួរ អោយ​យក​ជា​ការណ៍​បាន​ច្រើន! !»

គេ​ទាញ​គាត់​ចូល​ទៅ​កាន់​ការិយាល័យ ក្បែរ​នោះ​ដែល​គ្មាន​មនុស្ស​តែ​វិទូ​មិនទាន់​បាន​វាចា​​​អ្វី​បន្ថែម​ផង​​ លោក​សារឿន​សួរ​មក​មុន៖

«បើ សិន​ពិតជា​មាន​បងធម៌​អាថ៌កំបាំង​ម្នាក់​នោះ មែន​ លោក​ឧត្ដមសេនីយ៍​ជឿ​ថា​វា​បោក​ជាង​ឈ្មោះ​ណិច​ប្រើ​ហើយ​សម្លាប់ចោល​ដើម្បី​ធ្វើបាប​មេធាវី​ជំនិត រឺ​មួយ​វា​មាន​គំនុំ​នឹង​ឈ្មោះ​ណិច​ក៏​សម្លាប់​គេ​ចៃដន្យ​លេខ​មេធាវី​ជំនិត​នៅ​ជាប់​ក្នុង​ទូរស័ព្ទ​អ្នករងគ្រោះ គេ​ក៏​ក្លាយ ជា​ជន​ត្រូវ​ជាប់​​សង្ស័យ​បទ​​មនុស្សឃាត?

វិទូ​​គ្រវី​ក្បាល ​ហើយ​ចាប់ផ្ដើម​និយាយ៖

« ក្ដី​កាន់​តែ​ស្មុគ​ យើង​គួរ​តែ​គិត​ពី​ចំណុច​ខាង​ៗ តូច​ៗ​ទៅ កុំ​ប្រញាប់​ស្វែង​រក​តែ​ចំណុច​បណ្ដូល​នៃ​សាច់រឿង​ទើប​មិន​វង្វេង​! ​ឧបមា​ថា ឈ្មោះ​ម៉េវ​និយាយ​កុហក​ គ្មាន​បង​ធម៌​ម្នាក់​នោះ​ទេ​គេ​ខ្លួនឯង​ជា​អ្នក​សម្លាប់​ប្អូន​ប្រុស​ហើយ​ធ្វើ​ជា​អ្នក​ចូល​មក​រាយការណ៍​បង្វែង ចុះ​តើ​រឿង​កូន​ផ្ទះ​នៅ​ស្ទឹងហាវ​នោះ គេ​ម៉េច​ដឹង​កើត​​ហើយ​យក​មក​និយាយ​ប្រឌិត​?»

តែ​លោក​សារឿន​​មានគំនិត​ផ្ទុយ៖

«ចុះ​បើ​គេ​ជា​អ្នកណា​ម្នាក់​ដែល​ជា​ខ្សែរយៈ​ក្នុង​ចំណោម​អ្នក​ដែល​ដឹង​រឿង នេះ​​ដូច​ជា​ភីណា និស្ស័យ លោក​និង​ខ្ញុំ ហើយ​និង​សិក្ខា?ដំបូង​គេ​អាច​ធ្វើការ​អោយ​អ្នកណា​ម្នាក់​នោះ ជា​សម្ងាត់​សម្លាប់ ឈ្មោះ​ណិច​ហើយ​ក៏​គេច​ខ្លួន ​ ពេលនេះ​គេ​ហៅ​មក​ជួល​ប្រើ​បន្ត​អោយ​​មក​និយាយ​ស្ដី​ពង្វាង ដាន ?!»

«តើ​វា​មាន​ប្រយោជន៍​អ្វី​ទៅ​ ហានិភ័យ​គឺ​មាន​ច្រើន ជន​នេះ​បើ​មាន​ពាក់ ពន្ធ​និង​រឿង​អាក្រក់​​ចូល​មក​រក​ប៉ូលិស​គឺ​ចូល​មក​ក្នុង​ស៊ង​ដោយ​ខ្លួន​ឯង ទោះ​លើក​នេះ​ម្នាក់​នោះ​ជួល​លុយ​គេ​ប៉ុន្មាន ក៏​គេ​មិន​ហ៊ាន​ដែរ ប៉ុន្តែ​ប្រសិន​បើ​គេ​ស្អាតស្អំ គេ​អាច​​៥០%ហ៊ាន​ឯ ​៥០%ទៀត​ប្រថុយ​ចូល​មក! ចំពោះ​ករណី​កូន​ផ្ទះ​នៅ​ស្ទឹងហាវ ម៉ោង​ពេល​និង​ពាក្យ​សារភាព របស់ គេ​មាន​ចំណុច​ប្រទាក់​គ្នា​ល្អ​ !អម្បាញ់មិញ​ខ្ញុំ បាន​សួរ​សំនួរ​មួយ​ថា​ តើ​ណិច​ធ្លាប់​​​ធ្វើ​ការ​នៅ ភ្នំពេញ​ទេ!គេ​ថា​អត់​ទេ ស្រុក​កំណើត​ពួកគេ​នៅ ខេ​ត្ត​បាត់ដំបង! ឈ្មោះ​ណិច​ដើមឡើយ​ធ្លាប់​ជា​កង​ការពារ​នៅ​ក្នុង​ពន្ធនាគារ ខេត្ត​​ក្រោយមក​ធ្វើការ​មិន​បាន​ល្អ​ត្រូវ​បញ្ឈប់ គេក៏​នាំ​បងប្អូន​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​សៀម! !»

«សំ​នួរ​ទាក់ទង​នឹង​ការងារ​ពីមុន​របស់​គេ​ចង់​បញ្ជាក់​អ្វី​ទៅ?!»

«ខ្ញុំ​ចង់​បញ្ជាក់​នូវ​រឿង​មួយ​ថា​តើ​ម៉េវ​និយាយ​កុហក​រឺ​អត់! តាម​ថា​ ឃាតក​ដែល​រៀបចំ​រឿង​Z22បាន​រើស​យក​ណិច​ព្រោះ​គេ​ធ្លាប់​ធ្វើការ​ក្នុង​គុក​អាច​ដឹង​ពី​វិធី​និយាយ​អោយ​ភីណា​ជឿ​ថា​ម្នាក់​នេះ​ពិត​ជា​ធ្លាប់​បាន​និយាយ​លេង​ជា​មួយ​បង​ប្រុស​នាង​ពេល​គាត់​ជាប់​នៅ​ទីនោះ​ហើយ​បងប្រុស​នាង​បាន​ផ្ដាំ​ផ្ញើ​នូវ​ឯកសារ​គីមី​សំខាន់​ៗ​របស់​គាត់! ​គ្រប់​យ៉ាង​គឺ​កុហក​ភីណា​​! ពន្ធនាគារ​ទាំងអស់​នៅ ភ្នំពេញ​​មិនដែល​មាន​កំណត់​ហេតុ​បុគ្គលិក​ម្នាក់​នេះ​ទេ​ ឯ​ឈ្មោះ​ណិច​ពិតជា​​ធ្លាប់​ធ្វើការ​ក្នុង​គុក​ដែរ​ប៉ុន្តែ​នៅ​បាត់ដំបង! ​ឯកសារZ22មិនមែន​គេ​មាន​ទេ​គឺ​អ្នក​ដែល​ប្រើ​គេ​អោយ​កុហក​នោះ​ បងធម៌​គេ​ម្នាក់​នោះ​ជា​អ្នក​យក​មក​អោយ​គេ​ប៉ុណ្ណោះ គ្រាន់​តែ​គេ​ជា​អ្នក​ចេញ​មុខ​គំរាម​ភីណា!អម្បាញ់មិញ​បើ​ម៉េវ​ជា​បក្សពួក​ខាង ណោះ​ម៉េវ​នឹង​មិន​ឆ្លើយ​ប្រាប់​ខ្ញុំ​ទេ ​ថា​ប្អូន​គេ ណិច​មិន​ដែល​ធ្វើការ​នៅ​ភ្នំពេញ!»

លោក​សារឿន​ទទួល​យក​ហេតុផល​នេះ ។

វិទូ​ប្រញាប់​ប្រញាល់​ពោល ៖

«ខ្ញុំ​អស់​ពេល​ហើយ!ខ្ញុំ ត្រូវ​ទៅ​សិន​!»

គេ​ហុច​ឯកសារ​ទៅ​ក្នុង​ដៃ​គាត់​ហើយ​និយាយ​ប្រញាប់ប្រញាល់​ជា​ចុងក្រោយ៖

«បើ​ចង់​ដឹង​ថា​យប់​នោះ​ឈ្មោះ​ម៉េវ​មាន​ទៅ​អូ​មួយ រឺ​អត់ ម៉េច​មិន​អោយ​កូន​ចៅ​ពូ​ទៅ​សួរ​នាំ​ស្រីៗ​នៅ​ទីនោះ​មើល?!»

វិទូ​ទៅ​ណា?

គេ​ចេញ​មក​ដល់​ឡាន ឃើញ​មេធាវី​ស្រី​រត់​តត្រុក​មក​ពី​ចម្ងាយ។​នាយ​ប៉ូលិស​លើក​នាឡិកា​មើល។ តាម​ថា​គេ​ប្រញាប់​ណាស់ ប៉ុន្តែ​គេ​នៅ​តែ​បង្អង់​រង់ចាំ​នាង​។

នាង​មក​ដល់​ទាំង​ហត់គឃូស ​ឯ​គេ​ញញឹម​រង់ចាំ​ពាក្យ​ដំបូង​ដែល​នាង​នឹង​និយាយ….

«លោក​ប្រុង​ទៅ​ណា​លោក ប៉ូលិស?»

គេ​ញាក់​ចិញ្ចើម​សួរ​នាង​វិញ៖

«ចុះ​នាង​!នាង​សន្យា​ថា​មិន​ទៅ​ណា​ចោល​ភីណាទេ?!»

ស្រី ស្អាត​មិន បង្អង់​យូរ​ នាង​ដឹង​ថា​គេ​ប្រុង​តែ​ឡើងឡាន​ទៅ​ហើយ ច្នេះ​ទើប​និយាយ​ចូល​ប្រធានបទ​បន្ទាន់។នាង សួរ​​ខ្សឹបៗ៖

«ខ្ញុំ​ជួប​លោក​ពូ​សារឿន! គាត់​ថា​អម្បាញ់មិញ​លោក​ទើប​តែ​បាន​សួរ​អ្នក​ដែល​មាន​ប្រជ្រុយ​ដៃ​នោះ?»

ភាព​អន្ទះសា​លេចឡើង​ក្នុង​គ្រាប់​ភ្នែក​ទាំង​សង​របស់​នាង​ គេ​ដឹង​ថា​នារី​នេះ​ចង់​អោយ​បុរស​នោះ​ជា​ឃាតក​ណាស់​ ដើម្បី​អាច​បញ្ចប់​សំណុំ​រឿង​លើ​កូន​ក្តី​នាង​ខុស​ពី​គេ​ដែល​គេ​ចង់​ដឹង​ការពិត​នៅ​ពី​ក្រោយ​ក្រឡា​អុក​ទាំង​នេះ​។

គេ​បែរ​ខ្នង​ឆ្លើយ​ខ្លី៖

«មិនមែន​គេ​ទេ!»

និស្ស័យ​ដើរ តាម​ពី​ក្រោយ​គេ​ជាមួយ​ការ​តវ៉ា៖

«វិទូ ?ចុះលោក​មិន​គិត​ថា​???»

នរៈ​សង្ហា​បែរខ្នង​មក​វិញ​វឹង​ធ្វើ អោយ​នាង​សឹង​តែ​បុក​ទង្គិច​នឹង​ខ្លួន​ប្រាណ​នាយ។ គេ​ញញឹម​ ចំពោះ​កែវភ្នែក​ស្រី ស្អាត ដែល​បារម្ភ​ផង​ឆ្ងល់​ផង ៖

«មិនមែន​គេ​នោះ​ទេ​!តែ​ខ្ញុំ​ដឹង​ថា​ជា​អ្នកណា​ហើយ​!»

ភ្នែក​នាង​ស្វាង​ចែស​ហាក់​ត្រេកអរ តែ​ធ្វើ​ពុត​​ហំ​ហួន​ហើយ​ពង្រឹង​កាយវិការ​ឈរ​ក្រពាត់​ដៃ​ឌឺ​ដង៖

«ច្បាស់​ម៉េះ?»

គេ​ញញឹម​និយាយ​ខ្សឹប​ឌឺ​នាង​វិញ​ដែរ៖

«ខ្ញុំ​មាន​តម្រុយ​ពិសេស​!»

«ស្អី​ទៅ?»

វិទូ​សើច​ហួស​ចិត្ត​ដែល​នាង​សួរ ត្រង់​ហើយ​អន្ទះសា​បែប​នេះ។គេ​ចង់​ដៀម​ដាម​វិញ​ថា «នាង​ប្រហែល​យល់សប្ដិ​ទាំង​ថ្ងៃ​ហើយ​ដែល​ថា​​ប៉ូលិស​និង​និយាយ​ប្រាប់​នាង​រឿង អស់​ទាំង​នោះ​​ »តែ​ទឹកមុខ​នាង​មិន​គួរ​អោយ​ចង់​បដិសេធ​សោះ ​គេ​ញាក់​ស្មា សួរ វិញ៖

«មាន​រង្វាន់​ទេ​មេធាវី?»

ស្រី ស្អាត​អស់សំណើច​ដែល​គេ​នៅ​ឆ្លៀត​លលេង​ នាង​ក៏​ធ្វើ​រឹក​ខែង​រ៉ែង​តប​វិញ​ហើយ​ដាក់​សំនួរ​ខ្លីៗ​ជំនួស​ចម្លើយ៖

«លោក​កំពុង​ញ៉ែ​ខ្ញុំ?!»

វិទូ​មិនមែន​និស្សិត​បរទេស​ហើយក៏​មិន រស់នៅ​ក្នុង​បរិយាកាស​សង្គម​មួយ​ដែល​បើកចំហ​យ៉ាង នេះ​ដែរ​ដល់​ថ្នាក់​ពាក្យ​លេងសើច​របស់​នាង​ជ្រុល​បន្តិច​ល្មម​អោយ​នាយ​ប៉ូលិស​​បើកភ្នែកធំៗ​ដែល​នាង​ចិត្តស្លុយ​ហើយ​មាត់​របូត​ដល់​ម្ល៉ឹង។

រឿង៖ សំណុំឯកសារ Z22 ភាគទី១៣
ក្នុង​ពេល​និស្ស័យ​នៅ​រង់ចាំ​ចម្លើយ​ពី​មាត់​របស់​ភីណា​យ៉ាង​​អន្ទះសា វិទូ​មក​អង្គុយ​ក្បែរ​នាង​បង្កើយ។​នាង​យល់ថា​វិទូ​ហាក់​កាត់បន្ថយ​ភាព​ស្និទ្ធស្នាល​នឹង​ភីណា​ហើយ ឬ​មួយ​មាន​តែ​អង្គុយ​ឆ្ងាយ​គ្នា​ទើប​ស្រួល​ក្នុង​ការ​​សម្លឹង​មើល​ប្រតិកម្ម​នារី​អភិជន​ដូចគ្នា?

«អូន​ហៅ​គាត់​មក​ទេ​តើ!»

នាង​ឆ្លើយ​តាម​ធម្មតា​ ហើយ​រេ​ភ្នែក​សម្លឹង​ប្រុស​ស្រី​ទាំង​ទ្វេ ​ហាក់​បញ្ចេញ​អារម្មណ៍​ពិត​មក​ថា​នាង​មិន​យល់​ពី​អ្វី​ដែល​ពួកគេ​កំពុង​តែ​សួរ​នោះ​តែ​ម្ដង​។

វិទូ​មិនទាន់​និយាយ​អ្វី ​ភីណា​ក៏​និយាយ​បន្ត៖

«ខ្ញុំ​មិន​ដឹង​ថា​សូម្បីតែ​គាត់​ ក៏​ប៉ូលិស​ហៅ​ទៅ​សួរ​នាំ​ដែរ​ទេ! អូន​នៅ​ទីនេះ​ជិះ​តាក់ស៊ី​មិន​ស្គាល់​អ្នក​បើក​ អូន​ពិបាក​ទុកចិត្ត​ប្រើ​គេ​ណាស់​ បាន​ជា​ហៅ​គាត់​មក!»

«ហៅ​គេ​មក​ពី​អង្កាល់?!»

«យប់មិញ! គាត់​ទើប​តែ​មក​ដល់​ព្រឹក​នេះ​​ហ្នឹង!»

វិទូ​ដៀង​ភ្នែក​ទៅ​រក​និស្ស័យ​ដែល​កើត​ភាព​មិន​សុខចិត្ត​លើ​ផ្ទៃ​មុខ​។ គេ​ដឹង​ថា​​ស្រី​អ្នក​ច្បាប់​នេះ ​មុខ​តែ​ចង់​តវ៉ា​​ថា​ខ្លួន​នាង​បាន​ឃើញ​សូហ្វ័រ​ឡាន​ភីណា​​នៅ​ជិត​ៗ​ផ្ទះ​ជាង​បញ្ចូល​ភ្លេង​ទូរសព្ទ​តាំង​​ពី​ម្សិលមិញ​មិនខាន ​ច្នេះ​ហើយ​នាយ​ប៉ូលិស​បាន​​រា​ដៃ​ឃាត់​នាង​បង្ការ​ជាមុន​។ បាន​ដូច​ចិត្ត នាង​ហាក់​យល់​ន័យ​​ក៏​នៅ​សំងំ​ស្ងៀម​មែន​ ម្យ៉ាង​យល់ថា​បើ​នាង​រំខាន​គេ ​អាច​ត្រូវ​គេ​បណ្ដេញ​ចេញ​លែង​ឱ្យ​នៅ​ស្ដាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ។

«ប៉ូលិស​ក៏​គ្រោង​ហៅ​អូន​ទៅ​សួរ​ម្ដង​ទៀត​ដែរ!»

ភីណា​បើកភ្នែក​មូល​ក្រឡង់​៖

«ហេតុអ្វី? គេ​សួរ​អ្វី​ក៏ ខ្ញុំ​បាន​និយាយ​ប្រាប់​អស់​ហើយ! ប៉ូលិស​អស់​​នោះ​ចេះ​ធ្វើការ​ដែរ!? ខ្ញុំ​ធុញទ្រាន់​ដល់ហើយ​បង​ទូ! ​បើ​នៅ​តែ​អញ្ចឹង….!»

«តែ​មាន​ការពិត​ខ្លះ អូន​មិនទាន់​និយាយ​ចេញ​មក​ទេ!»

គេ​ដំឡើង​សំឡេង​មិន​ត្រឹម​តែ​ភីណា​ទេ​ សូម្បីតែ​និស្ស័យ​ក៏​ចាប់​ភិតភ័យ​ក្នុង​ពេលនេះ។ ចរិត​ប៉ូលិស​របស់​គេ​វិល​មក​វិញ តែមួយ​ចំណែក​​នាង​យល់ថា​គេ​ចង់​បញ្ចប់​ការ​សន្និដ្ឋាន​របស់​នាង​ដែល​ថា​គេ​លំអៀង​ទៅ​រក​ម្ចាស់ចិត្ត​ចាស់​។

«សិក្ខា​និយាយ​ប្រាប់​ប៉ូលិស​ថា​ គេ​សង្ស័យ​អូន​មាន​រឿង​លាក់លៀម​នឹង​ជំនិត​!!!»

ភីណា​ថ្លោះ​ទឹកមុខ ​តែ​នាង​ប្រែ​បន្លប់​ធ្វើ​ជា​ខឹង ដៃ​ទាំង​ទ្វេ​ក្រពាត់​ក្បែរ​ទ្រូង​ ហើយ​ឆ្លើយ​តប​ដោយ​មិន​សម្លឹង​មុខ​វិទូ៖

«ទ័ល​ច្រក​ គេ​និយាយ​រឿង​ផ្ដេសផ្ដាស​អី​ទៀត​ហើយ?!»

«បើ​អូន​មិន​ទាន់​ដឹង​ថា​គេ​និយាយ​អី​ផង ម៉េច​ក៏​ថា​គេ​និយាយ​ផ្ដេសផ្ដាស?!»

ភីណា​ងាក​មក​សម្លក់​វិទូ​ភ្លាម៖

«នេះ​បង​មក​ថា​ឱ្យ​​ខ្ញុំ? ​បង​ទូ​នៅ​ខាង​ខ្ញុំ ឬ​នៅ​ខាង​មនុស្ស​អស់​នោះ?!»

វិទូ​សម្លឹង​នាង​ស្ងៀម តែ​និស្ស័យ​ដឹង​ថា គេ​មិនមែន​ចាញ់​សម្ដី​ស្រី​អ្នកមាន​ម្នាក់​នោះ​ទេ​ តែ​ប្រហែល​គេ​កំពុង​សម្គាល់​អ្វី​ម្យ៉ាង​នៅ​ក្នុង​កាយវិការ​របស់​ភីណា។

នាង​នៅ​ស្ងៀម​ទាំង​បុកពោះ​ដែល​ទំនាក់ទំនង​ពួកគេ​ប្រែប្រួល​ទៅជា​សោះកក្រោះ​យ៉ាង​នេះ​។ តែយ៉ាងណាក៏ដោយ​ អ្វី​ដែល​នាង​​កំពុង​គិត​ម្នាក់ឯង​ក្នុង​ចិត្ត​ នាង​ជឿជាក់​ថា​​​វិទូ​​នឹង​រក​ឃើញ​ការពិត​។

ភីណា​និយាយ​មក​បន្ថែម​ដោយ​យំ​អណ្ដឺតអណ្ដក​ផង​៖

«ក្រែង​បង​ថា​មក​ជួយ​ខ្ញុំ?!»

វិទូ​ឆ្លើយ​វិញ​វឹង៖

«តែ​អូន​ត្រូវ​និយាយ​ការពិត​ទាំងអស់​មក ពុំនោះទេ​ អូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​លើក​នេះ​ គឺ​មិន​អាច​ចេញ​មក​វិញ​បាន​ទេ!»

ទឹកភ្នែក​ភីណា​នៅ​ទ្រឹង​លែង​ស្រក់ ព្រោះ​ភាព​រន្ធត់។

នាង​សម្លឹង​មក​បុរស​ម្នាក់​នេះ​ដែល​នាង​​ដឹង​ថា​ពីដើម​មក ​គេ​មិន​និយាយ​លេង​របៀប​នេះ​ឡើយ​។

ទឹកមុខ​ស្មើ​ធេង​ដែល​គេ​សម្លឹង​មក​នាង​មិន​ព្រិច ​ធ្វើ​ឱ្យ​ស្រី​តូច​អភិជន​ទន់​ជើង​ អង្គុយ​ប៉ុក​វិញ​ទៅ​លើ​សាឡុង​ ហើយ​ដៃ​ទាំង​សង​ចាប់ផ្ដើម​ញ័រ​ក្រោម​ក្រសែភ្នែក​ពិនិត្យពិច័យ​របស់​និស្ស័យ។

ភ្នែក​ភីណា​រេ​ចុះ​ឡើង​យ៉ាង​ញាប់ ហាក់​កំពុង​រក​មធ្យោបាយ​ដោះស្រាយ​ស្ថានការណ៍​ដែល​មាន​តែ​នាង​ម្នាក់​គត់ ​ទើប​បាន​ដឹង​ពី​រកឫសគល់​នៃ​បញ្ហា​របស់​ខ្លួន​ឯង។

នាង​មិន​និយាយ​អ្វី​ ធ្វើ​ឱ្យ​វិទូ​លែង​រង់ចាំ​បាន​​ គេ​បន្ថែម​ម៉ាត់​ៗ៖

«អូន​ធ្លាប់​ស្គាល់​អ្នក​ស្លាប់ ឈ្មោះ​ណិច​….ជាង​បញ្ចូល​បទភ្លេង​ម្នាក់​នោះ …អូន​ធ្លាប់​ជួប​វា​លួច​លាក់​នៅ​ភ្នំពេញ….តែ​ចាប់​ពី​មាន​រឿង​មក អូន​មិន​ដែល​និយាយ​រឿង​នេះ​ប្រាប់​ប៉ូលិស​ទេ! តើ​មាន​ន័យ​ថា​ម៉េច?»

ភីណា​ដកដង្ហើម​ញាប់​ថប់​ៗ​ ហើយ​ភិតភ័យ​យ៉ាង​ច្បាស់​នៅ​ចំពោះ​មុខ​កែវភ្នែក​គេ​។

នាង​មិន​មាត់​ ឯ​វិទូ​មិន​បង្អង់៖

«ភីណា! ចម្លើយ​របស់​សិក្ខា​កំពុង​ធ្វើ​ឱ្យ​អូន​មាន​បញ្ហា​! យូរ​បំផុត​ត្រឹម​ប៉ុន្មាន​ម៉ោង​ទៀត​ ប៉ូលិស​នឹង​រក​ឃើញ​ទំនាក់ទំនង​ទាំងអស់​របស់​អូន​នឹង​អ្នក​ស្លាប់! ហេតុអ្វី​អូន​លាក់​បង?​ អូន​លាក់​បង តើ​ឱ្យ​បង​ជួយ​អូន​របៀប​ម៉េច?»

«ខ្ញុំ​អត់​ដឹង​ទេ​ថា​សិក្ខា​គេ​ក៏​ដឹង​រឿង​នោះ!»

នាង​ភ្លាត់មាត់​និយាយ​ញ័រ​ៗ​ ហើយ​ងើបមុខ​សម្លឹង​រក​អតីត​គូ​ដណ្ដឹង​រង់ចាំ​សេចក្ដី​ករុណា។

ក្នុង​ដំណាក់កាល​នេះ និស្ស័យ​គ្មាន​គិត​ពី​អ្វី​​ក្រៅ​ពី​សួរ​ខ្លួន​នាង​ថា ​តើ​វិទូ​នឹង​ជួយ​ភីណា​ពី​ការ​តាមដាន​របស់​ប៉ូលិស​ ឬ​គេ​ក៏​នឹង​បញ្ជូន​នាង​ទៅ​ឱ្យ​លោក​សារឿន​។

មេធាវី​សម្លឹង​ប្រុស​ស្រី​ទាំង​ទ្វេ​មិន​ហ៊ាន​ព្រិច​ភ្នែក​ ហើយ​កុំ​ថា​ឡើយ​លូក​មាត់​ចូល សូម្បី​ដកដង្ហើម​ក៏​មិន​ហ៊ាន​ដក​ឱ្យ​ឮ​ដែរ។

វិទូ​និយាយ​ខ្សឹបៗ​ទៅ​កាន់​ធីតា​ដែល​មាន​លុយ​វាល់​លាន៖

«កាល​នៅ​អាមេរិក​​ អូន​ធ្លាប់​លួច​វេរ​លុយ​​មក​ស្រុក​ខ្មែរ?​ មាន​គេ​ធ្លាប់​ឃើញ​អូន​ទៅផ្ទះ​តូច​មួយ​នៅ​ស្ទឹងហាវ ហើយ​លាក់​របស់​មួយ​ចំនួន​នៅ​ទីនោះ? បន្ទាប់​មក​ អូន​ក៏​​ស្រងូតស្រងាត់​ទារ​ប្ដី​ត្រឡប់​មក​ភ្នំពេញ! អូន​តែងខ្លួន​បន្លំ​ភ្នែក​គេ​ឯង ​ដើម្បី​ទៅ​ជួប​គ្នា​ជា​មួយ​ជាង​ទូរស័ព្ទ​ម្នាក់​ ចុងក្រោយ​ម្នាក់​នោះ​បាន​ស្លាប់​ដោយ​មិន​ដឹង​មូល​ហេតុ​ ហើយ​​ប្ដី​អូន​ក៏​ត្រូវ​ជាប់​សង្ស័យ? ហើយ​អូន​វិញ​ ក្រៅពី​អង្គុយ​កើតទុក្ខ ​ការពិត​មួយម៉ាត់​ក៏​មិន​បង្ហើប​ប្រាប់​ប៉ូលិស តើ​អ្វីៗ​អាច​ជួន​គ្នា​ដល់​ម្ល៉ឹង​ទេ​ភីណា?!»

ភីណា​ប្រកែក​ទាំង​យំ​សស្រាក់៖

«ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​ដឹង​ត្រូវ​និយាយ​ពីណា​ទៅ​ណា​ទេ! ខ្ញុំ​មិន​ដឹង​ត្រូវ​ប្រាប់​អ្នកណា? ហើយ​ប្រាប់​ទៅ​បាន​អ្វី​មក​វិញ?»

វិទូ​ចម្លែក​ចិត្ត​នឹង​ភាព​ភ័យរន្ធត់​របស់​ភីណា។

នាង​នៅតែ​​ឆោត​ល្ងង់​ ហើយ​មើល​ទៅ​គ្មាន​ល្បិចកល​ឆាប់​ភ័យ​ ឆាប់​ផ្អើល ដូច​កាល​ពី​នាង​មាន​នាយ​ជា​គូ​អនាគត។ មនោសញ្ចេតនា​អាណិត​ស្រលាញ់​រំលឹក​មក​វិញ ​ទោះបី​ច្រើន​ឆ្នាំ​មកនេះ ​គេ​បាន​បំភ្លេច​នាង​ដោយ​បួងសួង​ឱ្យ​នាង​​បានសុខ​ហើយ​ក៏​ដោយ​។

គ្មាន​បេះដូង​បុរស​ណា​អាច​ទប់​នឹង​ភាព​ទន់ជ្រាយ​នៅ​ចំពោះ​ទឹកភ្នែក​ស្រី​ម្នាក់ ​ដែល​ជា​ស្នេហា​ដំបូង​ក្នុង​ជីវិត​គេ​នោះ​ឡើយ។ ជីវិត​អាពាហ៍ពិពាហ៍​នាង ​បើ​មិនបាន​សុខសាន្ត តើ​ឱ្យ​នាយ​សម្លឹង​នាង​ពី​ចម្ងាយ​ដោយ​ស្ងប់ចិត្ត​កើត​ដែរ?

«និយាយ​មក​! និយាយ​ប្រាប់​បង!»

គេ​និយាយ​ភ្លាម​ ក្នុង​ពេល​បេះដូង​ស្រី​អ្នកច្បាប់​លោត​សេចក្ដីប្រចណ្ឌ​ និង​តូច​ចិត្ត​។

នាង​យល់ថា​មនោសញ្ចេតនា​ដែល​គេ​មាន​ចំពោះ​ភីណា​ វា​ហួស​ពី​បងប្រុស​ម្នាក់​ដែល​មាន​លើ​ប្អូនស្រី​ តែ​វា​មាន​អ្វី​មួយ​ជ្រៅ​ជាង​នេះ។

និស្ស័យ​ក្រោក​វឹង​ចេញ​ពី​សាឡុង ​ហើយ​ឆ្ពោះ​​ទៅ​រក​ទ្វារ។

តើ​នាង​ទើសទាល់​ក្នុង​ចិត្ត​ដែល​វិទូ​អាណិត​ភីណា​យ៉ាង​នេះ ​ការពារ​នាង​​យ៉ាង​នេះ?​ ឬ​នាង​ចេញ ​ព្រោះ​មិន​ចង់​ឱ្យ​ភីណា​ទើសទាល់​ក្នុង​ការ​បើក​កកាយ​​ការពិត​ទាំងអស់​ប្រាប់​នាយ​ប៉ូលិស​​?

វិទូ​ងើបមុខ​សម្លឹង​ទាន់​ត្រឹម​កែង​ជើងស្រី​អ្នកច្បាប់​​។

គេ​ងាក​មក​រក​ភីណា​វិញ​ ឯ​នាង​ក៏​ចាប់ផ្ដើម​រៀប​រាប់​ទាំង​​យំ​​សសិត​៖

«បង! ក្នុងចំណោម​រឿង​ដែល​បង​និយាយ​អម្បាញ់មិញ មាន​រឿង​មួយ​ដែល​មិន​ពិត​!»

«ស្អី​ទៅ?!»

«ខ្ញុំ​មិន​ដែល​មាន​ផ្ទះ​នៅ​ស្ទឹងហាវ ក៏​មិន​ដែល​ទាំង​ទៅ​កន្លែង​នោះ​ដែរ​​!»

វិទូ​មមី​រេ​ភ្នែក​សម្លឹង​ជលនេត្រ​លើ​ថ្ពាល់​ស​ហ្មត់​របស់​នាង ស្រី​តូច​ងក់ក្បាល​ជំនួស​ការ​បញ្ជាក់​ពី​អ្វី​ដែល​នាង​ទើប​តែ​និយាយ។

«ប៉ុន្តែ​នៅ​ទីនោះ ជំនិត​បាន​រក​ឃើញ​រូបថត​ចាស់ៗ​របស់​ពួក​យើង!»

ភីណា​ចង​ចិញ្ចើម​ឆ្ងល់​ វិទូ​ក៏​ពោល​បង្ហើយ​៖

«ហើយ​និង Folderមួយ​ក្នុងMemory Flash ប្រើ​ឈ្មោះ​ថា​Z22!»

ភីណា​បើកភ្នែក​ក្រឡង់​សម្លឹង​នាយ​គ្មាន​ព្រិច​ គឺ​នាង​​កំពុង​ចម្លែក​ចិត្ត​។ វិទូ​និយាយ​បន្ថែម៖

«Zគឺ​អក្សរ​កាត់​នៃ​ពាក្យZanaជា​ឈ្មោះ​របស់​ប្រពន្ធ​ក្រោយ​របស់​ប៉ា​អូន ក៏​ជា​ស្រី​ដែល​បង​កុសល​ស្រលាញ់​ជាង​គេ ចំណែក​​២២ជា​អាយុ​របស់​អូន​ពេល​ដែល​បង​កុសល​ត្រូវ​ចាប់​ខ្លួន​ចូល​ពន្ធនាគារ​!»

ភីណា​ព្រិច​ភ្នែក​គ្រវីក្បាល៖

«ផ្ដេសផ្ដាស​ពេក​ហើយ!»

«មិន​ផ្ដេសផ្ដាស​ទេ​ ព្រោះ​សូម្បីតែ​Password ក៏​ប្រើ​លេខ​​ទូរសព្ទ​របស់​លោក​បង​កុសល ​​​កាល​គាត់​នៅ​រស់​ដែរ!»

ភីណា​គាំង​ចលនា​និយាយ​លែង​ចេញ។

វិទូ​ដឹង​ថា​​អ្វីៗ​​កំពុង​ធ្វើ​ឱ្យ​នាង​ឆ្កួត​ ព្រោះ​បញ្ញា​របស់​នាង​មិន​អាច​គ្រប់គ្រង​លើ​ល្បិច​អស់​នេះ​បានទេ​ វា​ដូចគ្នា​បេះបិទ​ទៅ​នឹង​​កាល​ដែល​នាង​ឃើញ​អ្នកស្រី​កុលាប​ដួល​ធ្លាក់​ជណ្ដើរ ​ហើយ​ស្រាប់​តែ​រស់​ឡើង​វិញ​ដូច្នោះ​ដែរ។

នាង​ចាប់ផ្ដើម​លើក​ដៃ​ខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក។ សញ្ញា​នាង​គឺ​ចង់​គេចវេះ​ពី​ការពិត​ដ៏​រញ៉េរញ៉ៃ​នេះ។

វិទូ​ភ័យព្រួច​នឹង​អាការៈ​របស់​នាង គេ​លូកដៃ​ទាំង​ពីរ​ទៅ​ក្រសោប​ពី​លើ​ដៃ​ទាំង​ទ្វេ​ដែល​នាង​ខ្ទប់​ក្បាល ៖

«ភីណា! ធ្វើ​ចិត្ត​ឱ្យ​ស្រួល! ​គ្មាន​អ្វី​ដែល​ដោះស្រាយ​មិន​ចេញ​ទេ! ​គ្រប់យ៉ាង​សុទ្ធតែ​មាន​ដំណោះស្រាយ!»

នាង​ចាប់​ផ្ដើម​យំ ​ហើយ​ថយ​ទៅ​អង្គុយ​។

«យំ​ល្អ​ហើយ​! តែ​យើង​មាន​ពេល​មិន​ច្រើន​ទេ ឆាប់​ទប់ចិត្ត​ ហើយ​និយាយ​រឿង​ទាំងអស់​ប្រាប់​បង!»

ភីណា​គិត​ពី​គ្រវី​ក្បាល​ ស្រែក​បណ្ដើរ​​ យំ​បណ្ដើរ​៖

«តើ​វា​ជា​អ្នកណា? វា​នោះ​ជា​អ្នកណា ហេតុអ្វី​ធ្វើ​អញ្ចឹង ធ្វើ​ដើម្បី អី? ហេតុ អី?»

វិទូ​អង្គុយ​ចោងហោង​លើ​ឥដ្ឋ ​គឺ​ស្ថិត​នៅ​ចំពោះ​មុខ​នាង​ ហើយ​គេ​ទាញ​ដៃ​នាង​សន្សឹម​ៗ​ចេញពី​ត្រចៀក​ទាំង​សង។

ធីតា​សម្លឹង​មុខ​នាយ​ភ្លឹះៗ។ ទឹកភ្នែក​​នៃ​ភាព​​អស់សង្ឃឹម​ហូរ​ចុះ​មក​ អម​ជា​មួយ​សំណួរ​ដែល​នាង​សួរ​គេ៖

«ចុងក្រោយ​ បង​ទូ​ដដែល​ដែល​នឹង​ចាប់​​បញ្ជូន​ប្ដី​ខ្ញុំ​ទៅ​ក្នុង​គុក ហើយ​ជីវិត​ខ្ញុំ​នឹង​ចប់​មែន​អត់?!»

វិទូ​គ្មាន​ចម្លើយ​ មាន​តែ​សេចក្ដី​អាណោចអាធ័ម​ផុស​ចេញ​តាម​ពន្លឺ​ភ្នែក​។

អាកប្បកិរិយា​បង្ហាញ​ចេញ​នូវ​រូបភាព​ដើម​នៃ​​អ្នកនាង​តូច​ភីណា​ ស្រីក្រមុំ​តូច​ខ្ចី​ក្មេង​សេចក្ដី​ដែល​មាន​គូ​ដណ្ដឹង​តាំងពី​នៅ​រៀន​មិនទាន់​ចប់​ ហើយ​ចុងក្រោយ​នាង​បាន​រង​របួស​ផ្លូវចិត្ត​យ៉ាង​ដំណំ​ក្នុង​ជីវិត​យុវវ័យ​ដែល​ធ្លាប់តែ​ក្រាល​ដោយ​ព្រំ​មាស​នេះ​។

អ្នក​នឹកឃើញ​ដល់​ភាព​រងគ្រោះ​របស់​ស្រី​ម្នាក់​​នេះ ពិសេស​គឺ​ពេល​ដែល​បងថ្លៃ​ស្រី​នាង​បាន​ព្យាយាម​ម្ដង ជា​ពីរ​ដង​ដាក់​ថ្នាំ​ពង្វក់​ស្មារតី​ទៅ​ឱ្យ​នាង រហូត​ដល់​ពេល​មួយ​ នាង​ធ្លាប់​ប្រថុយ​​ហក់​ចុះ​ពី​អាផាតមែន​​បញ្ចប់​ជីវិត​ទាំង​មិន​ដឹង​ខ្លួន​ ព្រោះតែ​សារជាតិ​ថ្នាំ​រំញោច​។

បង​ប្រុស​នាង​ហេតុ​តែ​ឈឺចាប់​ពេក​បាន​ប្រព្រឹត្តិ​អំពើ​ដែល​ច្បាប់​មិន​អាច​អត់​ទោស​ឱ្យ​បាន​​រហូតដល់​បញ្ចប់​ជីវិត​ខ្លួន​ក្នុង​ពន្ធនាគារ​។

អ្នកប្រុស​សមត្ថកិច្ច​​ស្មានថា​ច្រើន​ឆ្នាំ​​មក​នេះ​​ ភីណា​នឹង​លែង​រងគ្រោះ​ដូច​កាល​ពី​ស្រមោល​អតីតកាល​ទៀតហើយ​ នាង​នឹង​នៅ​បាន​សុខ​ជាមួយ​ជីវិត​ដែល​នាង​បាន​ជ្រើសរើស​ដោយ​ខ្លួនឯង ប៉ុន្តែ​ពេលនេះ……

«បើ​ប្តី​អូន​គ្មាន​កំហុស បង​នឹង​ជួយ​គេ​ទោះ​ប្រើ​វិធី​អី​ក៏​ដោយ!»

គេ​និយាយ​តិចៗ​លួងលោម​ស្រី​តូច​ដែល​ដង្ហក់​ក្នុង​ទុក្ខ​សោក​។

នាង​សម្លឹង​មក​គេ​ទាំង​ទឹកភ្នែក​…..«បើ​ប្តី​អូន​គ្មាន​កំហុស…» ពាក្យ​នេះ​បង្ហាញ​ថា​វិទូ​នៅ​តែ​ជា​វិទូ។ គេ​នៅតែ​ឈរ​ខាង​ច្បាប់​ តែ​គេ​នៅ​តែ​ជា​មនុស្ស​ដែល​នាង​អាច​ទុកចិត្ត​បាន​តែ​ម្នាក់​គត់​លើ​លោក​នេះ​។

ស្រី​តូច​គ្រវីក្បាល​រង្វើល​ៗ​ ឆ្លើយ​បដិសេធ៖

«គាត់​មិន​ធ្វើ​ទេ! ប្តី​ខ្ញុំ​មិន​ធ្វើ​ឡើយ!»

វិទូ​នៅ​ស្ងៀម តែ​គេ​លប​លួច​ហួសចិត្ត​ដែល​ប្រុស​ម្នាក់​ត្រូវ​បាន​ភរិយា​ទុកចិត្ត​កម្រិត​នេះ​ បែរជា​ទៅ​ជា​កើត​រោគ​ប្រចណ្ឌ​សង្ស័យ​ប្រពន្ធ​ខ្លួន​ឯង ​ហើយ​បង្កើត​ឱ្យ​អ្វី​ទៅជា​រុំ​ខ្លួន​ពិបាក​ដោះ​។

គេ​ដក​ដង្ហើម​ធំ​៖

«ភីណា!​ រឹង​មាំ​ឡើង! អូន​នៅ​ក្រៅ គេ​នៅ​ក្នុង! អូន​នេះ​ហើយ​ជា​ក្តី​សង្ឃឹម​របស់​គេ!»

នាង​ងក់ក្បាល ​ហើយ​និយាយ​ពាក្យ​ច្រំ​ដែល​បន្តបន្ទាប់​គ្នា​៖

«ទាំងអស់​នេះ​ជា​ល្បិច! វា​ជា​ល្បិច​ទេ​! ប្ដី​ខ្ញុំ​ត្រូវ​គេ​ធ្វើបាប!»

«វា​នោះ​ជា​អ្នកណា?!» នាយ​សួរ​តិចៗ។

នាង​ងីងើ ពីព្រោះ​រឿង​ប្រហែល​ជាច្រើន ​ច្រើន​ដល់​ថ្នាក់​ស្រី​តូច​ម្នាក់​ដែល​ធំ​ធាត់​ឡើង​ស្គាល់​តែ​ភាព​រុងរោចន៍​ដូច​នាង​ត្រូវ​មក​ឈឺ​ក្បាល​ក្នុង​ការ​ចាប់​ចុង​ប្រយុង​ដើម​មិន​ដឹង​ទិស​តំបន់​​។

វិទូ​យល់ចិត្ត​នាង ​គេ​និយាយ​ខ្សឹបៗ៖

«និយាយ​មក! និយាយ​ពី​ណា​ទៅ​ណា​ក៏​បាន! និយាយ​ឱ្យ​អស់​មក ហើយ​បង​នឹង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា!»

នាង​រេ​ភ្នែក​សម្លឹង​គេ។

ស្រីស្ងួន​ក្រឡេក​ឃើញ​ពី​ស្លាកស្នាម​មនោសញ្ចេតនា​ដ៏​កក់ក្ដៅ​ដែល​នាង​​ធ្លាប់​មាន​លើ​បុរស​ម្នាក់​នេះ​ទាំង​ទំនុក​ចិត្ត​ ក្ដី​ស្រលាញ់ ​និង​ភាព​ល្អ​បរិសុទ្ធ​ក្នុង​ទំនាក់ទំនង​ដែល​ពិបាក​ពណ៌នា​ឱ្យ​អ្នកណា​បាន​ដឹង​។

«បង​ទូ! ខ្ញុំ​មិន​ដឹង​ថា​និយាយ​ពី​ណា​ទៅ​ណា​មែន​! ក៏​មិន​ដឹង​អាច​និយាយ​ជាមួយ​អ្នកណា​ ទុកចិត្ត​អ្នកណា​បាន​ខ្លះ​នោះ​ដែរ! ពេលខ្លះ​ មិន​អាច​ហា​ប្រាប់ ​សូម្បី​តែ​ប្ដី​ខ្លួន​ឯង! ចុងក្រោយ​នេះ​ ជីវិត​គ្រួសារ​ខ្ញុំ​ចាប់ផ្ដើម​រញ៉េរញ៉ៃ! ​មុន​ពេល​ខ្ញុំ​មក​ភ្នំពេញ​ ឈ្មោះ​ណិច​បាន​ទាក់ទង​ខ្ញុំ​ក្នុងFace​book! គេ​ថា​គេ​ជា​អ្នក​យាម​គុក​ក្បែរ​បន្ទប់​ដែល​បង​កុសល​ត្រូវ​ឃុំ! គេ​ថា​គេ​ធ្លាប់​ជួយ​គាត់​ច្រើន! គេ​ថាទៀត ​មុន​ពេល​ស្លាប់​ បង​កុសល​បាន​និយាយ​នឹង​គេ​ពី​រូបមន្ត​សារជាតិ​គីមី​ម្យ៉ាង! បង​ដឹង​ហើយ បង​ខ្ញុំ​ជា​អ្នក​ពូកែ​គីមី​ណាស់ ខ្ញុំ​ក៏​ពិបាកចិត្ត! ​ម្យ៉ាង​ខ្លាច​គេ​បោក ម្យ៉ាង​ខ្លាច​ថា​វា​ជា​ការពិត​! ខ្ញុំ​បាន​សម្រេចចិត្ត​វេរ​លុយ​ខ្លះ​មក​ឱ្យ​គេ តែ​គេ​ថា​គេ​មិន​អាច​ឱ្យ​វា​មក​ខ្ញុំ​ទេ ទាល់តែ​ខ្ញុំ​មក​ភ្នំពេញ​ជួប​គេ​ ព្រោះ​គេ​បាន​សន្យា​នឹង​បង​ខ្ញុំ​ថា​វត្ថុ​​នោះ​ត្រូវ​ដល់​ដៃ​តែ​ខ្ញុំ​ម្នាក់​គត់!»

វិទូ​នៅ​ស្ងៀម​សញ្ជឹងគិត។ ជាង​បញ្ចូល​បទ​ភ្លេង​នោះ​ មាន​ប្រវត្តិ​ធ្លាប់​ធ្វើការ​ក្នុង​ពន្ធនាគារ​ ឬ​មួយ​ថា​គេ​ពិត​ជា​ធ្លាប់​ជួប​លោក​កុសល​?​

«ម៉េច​មិន​ពិគ្រោះ​ជា​មួយ​ជំនិត?!»

«​ប្ដី​ខ្ញុំ​មួយ​ថ្ងៃ​ៗ​ សម្ងំ​ជា​មួយ​កុំព្យូទ័រ ​គាត់​ហត់​ណាស់​ ការងារ​គាត់​សឹង​គ្មាន​ពេល​ដកដង្ហើម​ឱ្យ​បាន​​ស្រួលបួល​ផង​ទេ​​ ពេលខ្លះ​ជួប​គ្នា​ គាត់​ដូចជា​គំរោះ​គំរើយ​ខឹង​ខ្ញុំ​ក៏​មាន​!​!»

«អូន​មិន​ព្រម​និយាយ​រឿង​សំខាន់​អស់នេះ​ជាមួយ​នឹង​ប្ដី ​ហើយ​សុខចិត្ត​ជឿ​ពួក​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​ឬ​សូម្បី​តែ​ឃើញ​មុខ​គ្នា?!»

«ខ្ញុំ​មិន​ដឹង​ទេ​! ខ្ញុំ​ក៏​មិន​យល់​ខ្លួន​ឯង​ដែរ! រយៈ​ពេលនោះ​ ខ្ញុំ​ច្របូកច្របល់​ចិត្ត​ណាស់! ​ខ្ញុំ​យល់​ថា​គេ​មិនមែន​ចង់​បោក​លុយ​ឯណា​ គេ​ប្រហែលជា​បាន​ទទួល​បណ្ដាំ​មិត្តភាព​ពី​បង​កុសល​មែន​ ព្រោះ​ពេល​ខ្ញុំ​ផ្ញើ​លុយ​ទៅ​មុន​ហើយ ​គេ​នៅតែ​ចង់​ជួប​ខ្ញុំ?!»

​«វា​ស្គាល់​បងប្រុស​នាង​? វា​និយាយ​ប៉ុណ្ណឹង នាង​ក៏​ជឿ​គេ?»

«ដំបូង​ខ្ញុំ​មិន​ចង់​រវល់​ទេ តែ​គេ​បាន​ផ្ញើ​មក​ឱ្យ​ខ្ញុំ​នូវ​សំឡេង​បង​កុសល​ជាច្រើន! ជា​អាត់​សំឡេង​ពិត​របស់​គាត់!»

វិទូ​ជ្រួញ​ចិញ្ចើម ៖

«អាត់​សំឡេង​អី​ទៅ? មាន​នៅ​សល់​ទេ? ​ហើយ​គាត់​និយាយ​ថា​ម៉េច​ខ្លះ​!»

«ជា​អាត់​សំឡេង​ខ្លីៗ! គាត់​គ្រាន់​តែ​និយាយ​ថា គាត់​ស្រលាញ់​ខ្ញុំ​ ក្នុង​ជីវិត​គាត់ គាត់​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ខ្ញុំ!»

«នៅ​ឯណា? អាត់​ទាំង​នោះ​​នៅឯណា?»

«នៅ​អាមេរិក​ក្នុង​កុំព្យូទ័រ​ខ្ញុំ​នៅ​អាមេរិក ​ខ្ញុំ​ទុក​វា​ប្រយ័ត្ន​ណាស់​មិន​ចង់​ឱ្យ​បង​ជំនិត​ដឹង​ឮ​ទេ!»

«ប្ដី​ប្រពន្ធ​មានរឿង​លាក់កំបាំង គ្នា​វា​មិន​ល្អ​ទេ!»

វិទូ​និយាយ​ទាំង​សោកស្ដាយ​ដែល​ប្តី​ប្រពន្ធ​ក្មេង​សេចក្ដី​នេះ ​បង្កើត​បញ្ហា​ជាច្រើន​លាក់​កំបាំង​គ្នា ច្រើន​ហួស​ហេតុ​ពេក។

គេ​បន្ថែម​ព្រោះ​ចិត្ត​សៅហ្មង៖

«ភីណា! បង​កុសល​ក៏​ដូចជា​បងប្រុស​របស់​ជំនិត​ ហេតុ​អី​អូន​លាក់​គេ?!»

ភីណា​គ្រវីក្បាល​ ហាក់​ហួស​ចិត្ត​នឹង​ខ្លួនឯង៖

«បង​ជំនិត​ជា​មេធាវី​ល្បី​ឈ្មោះ​ តែ​បង​ខ្ញុំ​ជាប់គុក! ខ្ញុំ​គ្រាន់​តែ​មិន​ចង់​ឱ្យ​ប្តី​​មក​រវល់​នឹង​អតីតកាល​មិន​សប្បាយចិត្ត​របស់​គ្រួសារ​ខ្ញុំ! ពិសេស​កិត្តិយស​បង​កុសល! សំខាន់​មួយទៀត ​អ្នក​ស៊ើប​ម្នាក់​នោះ​ប្រាប់​ខ្ញុំ​ដាច់​ណាត់ ​ថា​វា​ជា​បណ្ដាំ​បង​កុសល​ គាត់​មិន​ឱ្យ​អ្នកណា​ដឹង​ដាច់ខាត​ក្រៅ​ពី​ខ្ញុំ!»

«ល្ងង់​ណាស់! បើ​អញ្ចឹង​មែន ​គាត់​មិន​ប្រាប់​រឿង​នោះ​ទៅ​វា​ដែល​ជា​អ្នកក្រៅ​ម្នាក់​ទេ!»

នាង​ចាប់​ផ្ដើម​យំ​កាន់​តែ​ខ្លាំង​ វិទូ​លូក​ដៃ​ទៅ​អង្អែល​ខ្នង។

ភីណា​​ប្រឹង​ទប់ស្កាត់​ទុក្ខសោក​ ហើយ​និយាយ​បន្ត៖

«ខ្ញុំ​មក​ដល់​ភ្នំពេញ​ក៏​តែង​ខ្លួន​ចេញ​ទៅ​ជួប​គេ​នោះ! ដំណឹង​ពី​បង​កុសល​ជា​អ្វីៗ​ទាំងអស់​សម្រាប់​ខ្ញុំ! គេ​ណាត់​ខ្ញុំ​ចេញ​ទៅ​ហាង​តែ​គជ់! ទៅ​ដល់​ទីនោះ​ ទើប​ខ្ញុំ​ដឹង​ថា គេ​ត្រូវការ​នាំ​ខ្ញុំ​ពិនិត្យ​ទី​កន្លែង​មួយ​ដែល​បង​កុសល​បាន​ទុក​របស់​មួយ​ចំនួន​សម្រាប់​ខ្ញុំ!»

«នៅ​ទីណា? អូន​ក៏​ទៅ​ជាមួយ​គេ​ គេ​ធ្វើ​អី​អូន​ខ្លះ?!»

«អត់ទេ! គឺ​នៅ​កំពង់សោម​នេះ​ ព្រោះ​ផ្ទះ​គេ​នៅ​កំពង់​សោម គឺ​ខ្ញុំ​ជិះ​ឡាន​មក​ជាមួយ​គេ​បី​ម៉ោង​! ពេល​ដែល​កុហក​បង​ជំនិត​ថា​ខ្ញុំ​រវល់​ទៅ​លេង​ស្រុក​ខាង​ប៉ា​ ហើយ​គាត់​ក៏​ជាប់​រវល់​នឹង​បង​ប្អូន​ខាង​គាត់​!»

វិទូ​ហួសចិត្ត​។

ដោយ​មិន​ចាំបាច់​បញ្ជាក់ គេ​ក៏​មិន​ចាំបាច់​រក​រូបថត​មក​បង្ហាញ​នាង​ដែរ​ គេ​និយាយ​ពន្យល់​៖

«នោះ​គឺ​ផ្ទះ​ដែល​អា​ចង្រៃ​នោះ​ជួល​ទុក​បញ្ឆោត​ប្តី​ប្រពន្ធ​អូន​ឯង! គឺ​វា​លេង​ល្បិច​កុហក​បាន​ទាំង​សង​ខាង! ពេល​អូន​ឯង​ទៅ​ជា​មួយ​វា វា​បាន​ថតរូប​ផ្ញើ​មក​មេធាវី​ជំនិត​ កុហក​ថា​អូន​ឯង​លប​លួច​ទៅ​ជួប​ជា​មួយ​បង​នៅកន្លែង​នោះ!»

«ផ្ទះ​នោះ​ហើយ​ដែល​គេ​ថា​ស្ទឹងហាវ?!»

គេ​ក៏​ក្រោកឈរ​ជាមួយ​ពន្លឺ​មួយ​ចំនួន​ក្នុង​គំនិត​ បទពិសោធន៍​ និង​ភាព​ឆ្លាតវៃ​នៃ​ការ​ចុះ​ស្នាម​ជាច្រើន​លើ​សមរភូមិ​បំបែក​សំណុំ​រឿង​ឧក្រិដ្ឋ ក៏​​នៅតែ​មិន​អាច​ធ្វើ​ឱ្យ​វិទូ​ចៀស​ផុត​ពី​ការ​លប​លួច​សរសើរ​និង​បារម្ភ ព្រោះ​នាយ​យល់ថា​អ្នកណា​ម្នាក់​ដែល​នៅ​ពី​ក្រោយ​ក្រឡា​អុក​មួយ​នេះ មិនមែន​ជា​ដៃ​គូ​ធម្មតា​ៗ​​សម្រាប់​គេ​ឡើយ​។

នាង​មិន​ស្គាល់​សូម្បី​តែ​ភូមិ​សាស្ត្រ​ស្រុកទេស​ នាង​ក៏​​ហ៊ាន​មក​ជាមួយ​គេ​លាក់កំបាំង​នឹង​ប្តី ព្រោះ​សំឡេង​បងប្រុស​ក្នុង​អាត់​ប៉ុន្មាន​ម៉ាត់​?

«អា​ចង្រៃ​នេះ​ជា​អ្នកណា? វា​ឆ្លាត ហើយ​ល្អិត​ល្អន់​បន្តិច​ហើយ​!!» គេ​រអ៊ូ​តិច​ៗ ជួន​ពេល​ដែល​ទ្វារ​ត្រូវ​រុញ​របូត​ចូល​មក​ខ្វាក។

គ្រប់គ្នា​ងាក​ទៅ​ទាំង​​មាន​អារម្មណ​ភ្ញាក់ផ្អើល​។

គឺ​មេធាវី​ស្រស់​ផូរផង់ សូត្រ​ និស្ស័យ។

នាង​រុញ​ទ្វារ​ចូល​មក​ដោយ​មិន​បាន​គោះ​ឱ្យ​សញ្ញា​អ្វី​ឡើយ។ ​ទឹកមុខ​នាង​សស្លើត​សស្លក់​ ធ្វើ​ឱ្យ​វិទូ​ដឹង​ថា​នាង​កំពុង​ចង់​ប្រាប់​គេ​នូវ​រឿង​សំខាន់​ណា​មួយ​។

«ម៉េច​ហើយ?!»

គេ​សួរ​នាង​។

នាង​មិន​មាត់ ​ព្រោះ​ប្រហែល​ពិបាក​ហា​ស្ដី​ចេញ​ដោយ​សារ​ទើសទាល់​នឹង​ភីណា​ តែ​នាង​លើក​ដៃ​​ចង្អុល​ទៅ​ខាង​ក្រៅ ធ្វើ​ឱ្យ​វិទូ​ស្ទុះ​ទៅ​ភ្លាម។

ពី​ជាន់​ខាង​លើ​មុខ​បន្ទប់​ភីណា​ទៅ។

គេ​សម្លឹង​ឃើញ​អ្នកណា​ម្នាក់​កំពុង​ចាកចេញ​ពី​ឡាន​មួយ​នៅ​ជាន់​ខាងក្រោម។ ម្នាក់​នោះ​ជា​សូហ្វ័រ​ឡាន​ដែល​គេ​និង​នាង​ ទើប​តែ​បាន​ឃើញ​នៅ​ឯ​ប៉ុស្តិ៍​ប៉ូលិស​មុន​នេះ​។

គេ​ក្រឡេក​មក​រក​និស្ស័យ។

ភ្នែក​នាង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​ហេតុអ្វី​ប៉ូលិស​លែង​គេ​នេះ​មក​លឿន​ម្ល៉េះ?​ ហើយ​សំណួរ​សម្ងាត់​នាង​មាន​ជា​ច្រើន​ឃ្លា​​កំពុង​ជះ​​សួរ​មក​នាយ​​ថា ម្នាក់​នោះ​បើកឡាន​ហោះ​ ឬ​អ្វី​បានជា​គេ​មក​ដល់​ទីនេះ​ក្រោយ​វិទូ​តែ​បន្តិច? តើ​ធ្វើ​យ៉ាងណា?

វិទូ​រេ​ភ្នែក​គិត គេ​ស្ទុះ​បក​មក​ក្នុង​បន្ទប់​ ហើយ​និយាយ​ទៅ​កាន់​ភីណា៖

«ភីណា! អ្នក​បើកឡាន​អូន​កំពុង​រៀប​ឡើង​មក​ហើយ! អូន​ខល​ប្រើ​គេ​ឱ្យ​ចេញទៅ​ក្រៅ​វិញ​ទៅ បង​មាន​ការ​ចង់​និយាយ​នឹង​អូន​ពី​គេ​នោះ តែ​កុំ​ឱ្យ​គេ​ដឹង​ថា​បង​ និង​និស្ស័យ​​នៅ​ទីនេះ!»

ភីណា​មិន​សូវ​យល់​ប៉ុន្មាន​ពី​បំណង​របស់​នាយ​​ទេ ប៉ុន្តែ​ដោយ​ស្វ័យប្រវត្តិ ​គឺ​នាង​ធ្វើ​តាម​នាយ​៖

«ចាស៎!»

នាង​ចាប់​ផ្ដើម​ចុច​ទូរស័ព្ទ​។

រី​ឯ​និស្ស័យ ​នាង​គេច​ចេញ​ពី​ក្បែរ​បង្កាន់​ដៃ​នោះ​ ព្រោះ​ខ្លាច​​នាយ​សូហ្វ័រ​ងើប​មុខ​មក​ឃើញ​នាង​។

«បង​រ៉ា! បង​នៅ​ឯណា បង​ទៅ​ផ្សារ​រក​ទិញ​ក្រូច​ឱ្យ​ខ្ញុំ​បាន​ពីរ​បី​ឡូ​មក! ខ្ញុំ​ឃ្លាន​ណាស់​បង!»

«បាទ​អ្នកនាង!»

និស្ស័យ​លប​អើត​មើល​ទៅ​ក្រោម​ឃើញ​ជន​នោះ​​ដាក់​ទូរសព្ទ​​ចុះ​ ហើយ​ដើរ​បក​ក្រោយ​។

មេធាវី​ស្រី​ថយ​ថែម​មួយ​ជំហាន ​តែ​មិន​បោះ​បង់​ចោល​ការ​តាម​ឃ្លាំ​ដំបូល​ឡាន​គេ​ទេ​ រហូត​ដល់​គេ​ចេញ​ផុត​ពី​របង​សណ្ឋាគារ​ ទើប​នាង​ដើរ​យឺត​ៗ​បក​មក​ក្នុង​បន្ទប់​ភីណា​វិញ។

«បង​សុំ​ទៅ​មើល​កន្លែង​គេង​របស់​គេ!»

ភីណា​ឆ្ងល់​ តែ​នាង​ងក់ក្បាល៖

«ខាង​ណោះ!»

នាង​នាំ​អ្នក​ទាំង​ពីរ​ទៅ​កាន់​បន្ទប់​មួយ​ដែល​នៅ​ជ្រុង​ខាងឆ្វេង​ ចម្ងាយ​ឆ្ងាយ​ពី​កន្លែង​​នាង​មិនដល់​១០ម៉ែត្រផង​។

«តែ​អូន​អត់​មាន​សោ​ទេ! គេ​យក​ទៅ​តាម​ខ្លួន​ហើយ!»

វិទូ​រេ​ភ្នែក​សម្លឹង​ពាសពេញ​ទីនោះ​ ហើយ​គេ​សសៀរ​ទៅ​ក្បែរ​បង្អួច​សម្លឹង​ចូល​ទៅ​ក្នុង​បន្ទប់​។

សំឡេង​ភីណា​លាន់​មក​អម​តំណាល​នឹង​សកម្មភាព​របស់​គេ៖

«បង​រ៉ា​ជា​មនុស្ស​ស្លូត​! មិនសូវ​មាត់​មិន​សូវ​ក បាន​ជា​ប៉ូលិស​គេ​លែង​មក​វិញ គឺ​ត្រឹមត្រូវ​ហើយ!»

វិទូ​នៅ​ស្ងៀម​ គេ​នៅតែ​ផ្ដោត​សម្លឹង​ទៅ​ក្នុង​បន្ទប់​។ ហើយ​ភ្នែក​​បញ្ចប់​នៅ​ត្រង់​អ្វី​ម្យ៉ាង​នៅ​ទីនោះ។

គេ​លើក​ទូរសព្ទ​មក តែ​វា​អស់​ថ្ម​ទៅ​ហើយ​។

«និស្ស័យ!​ ខ្ចី​ទូរស័ព្ទ​សិន​មក!»

និស្ស័យ​ដៀង​ភ្នែក​មក​រក​ទូរសព្ទ​របស់​ភីណា​​ដែល​ក្ដាប់​ជាប់​ក្នុង​ដៃ ក្រោយ​ពេល​ខល​ទៅ​សូហ្វ័រ​ទើប​តែ​រួច។

មេធាវី​ក៏​មិន​យល់​ដែរ​ថា​ហេតុអ្វី​នាយ​ប៉ូលិស​រក​របស់​នាង​ បែរជា​មិន​ប្រើ​របស់​ភីណា​ដែល​ឈរ​នៅ​ក្បែរ​បង្កើយ​នោះ? ​តែ​មេធាវី​នៅតែ​ហុច​របស់​ទៅ​យ៉ាង​រហ័ស​តាម​បញ្ជា​គេ​។

គេ​ចុច​ថត​អ្វី​ម្យ៉ាង​ដោយ​យកចិត្ត​ទុក​ដាក់ ហើយ​ក៏​ចាកចេញ​មកវិញ​ ដោយ​មិន​ភ្លេច​រៀបចំ​បិទទ្វារ​បង្អួច ​និង​វាំងនន​តាម​លំនាំ​ដើម​វិញ ​គ្មាន​ខុស​អ្វី​សូម្បី​បន្តិច។

«ម្នាក់​នេះ​ជា​សាច់ញាតិ​អូន​ឯង?!»

គេ​ពោល​បណ្ដើរ ​លើកដៃ​ជា​សញ្ញា​ឱ្យ​នារី​ទាំង​ពីរ​វិល​ទៅ​កន្លែង​ភីណា​វិញ ​ហើយ​បិទទ្វារ​និយាយ​គ្នា​។និស្ស័យ​យល់​ថា វិទូ​សួរ​ត្រូវ​ណាស់​ ព្រោះ​ថា​សិក្ខា​ជា​សាច់ញាតិ​ប្ដី​នាង ​បែរ​ជា​មិន​ទុកចិត្ត ​ហើយ​សង្ស័យ​គេ ​មិន​សម​ថា​នាង​​មក​ទុក​ចិត្ត​បុរស​អ្នក​បើកបរ​ឡាន​នេះ​ ជាង​ប្អូន​ធម៌​របស់​ប្តី​សោះ ពុំនោះទេ​មាន​តែ​គេ​នោះ​មាន​សាច់​ឈាម​ខាង​នាង។

តែ​ភីណា​ឆ្លើយ​វិញ​៖

«បង​ស្គាល់​ពូ​សួស​ទេ? បង​មករា គឺ​ពូ​សួស​នំា​ម​ក​!»

វិទូ​សម្លឹង​មុខ​នាង ​មិនទាន់​និយាយ​យ៉ាងណា​ តែ​មេធាវី​សួរ​ភ្លែត៖

«អ្នកណា​ទៅ​ពូ​សួស?!»

«អ្នក​បម្រើ​នៅ​ផ្ទះ​ភីណា!»

មេធាវី​រិះគិត ឯ​ភីណា​សម្លឹង​មក​នាង​វិញ​ជា​មួយ​សំណួរ៖

«ប៉ូលិស​លែង​បង​រ៉ា​មក​វិញ​ តែ​មិនលែង​សិក្ខា ​មានន័យថា​ការ​គិត​របស់​ខ្ញុំ​ត្រឹមត្រូវ​មែនទេ?!»

និស្ស័យ​មិន​និយាយ​តប​ទៀត តែ​នាង​ដៀង​ភ្នែក​ទៅ​រក​​វិទូ។

គេ​មិន​ចង់​ឱ្យ​នាង​និយាយ​ប្រាប់​ភីណា​ពី​​រឿង​ដែល​ខ្លួន​ធ្លាប់​ឃើញ​អ្នក​បើកឡាន​នោះ​នៅ​ជិត​ៗ​ផ្ទះ​អ្នក​ស្លាប់​​ឈ្មោះ​ណិច​ពេលនេះ​ទេ ច្នេះ​គេ​ក៏​និយាយ​ប្រាប់​ភីណា​វិញ៖

«ភីណា! ទាំ​ង​ពីរ​នាក់​នោះ​ បង​មិន​ចង់​ឱ្យ​នៅ​ក្បែរ​ៗ​អូន​ទេ​ មួយ​រយៈ​នេះ!»

«ហេតុ​អី?! …ខ្ញុំ….ខ្ញុំ​គ្មាន​អ្នកណា​ទៀត​ទេ​នៅ​កំពង់សោម​នេះ!»

វិទូ​មិន​អាច​និយាយ​វែងឆ្ងាយ​ច្បាស់លាស់ ពេក​លើ​​អ្វី​ដែល​គេ​កំពុង​គិត​ទេ ​ព្រោះ​គេ​យល់​ថា​ពេលវេលា​គ្មាន ​ហើយ​ភីណា​ត្រូវការ​ភស្តុតាង​ច្រើន​ណាស់ ទម្រាំ​ឱ្យ​នាង​យល់​ពី​បំណង​គេ​ ដូច្នេះ​គេ​ប្រើ​ផ្លូវ​កាត់៖

«ភីណា! បើ​អូន​ជឿ​បង​ ស្ដាប់​ណា! អ្នក​ដែល​កំពុង​នៅ​ពី​ក្រោយ​រឿង​រញ៉េរញ៉ៃ​នេះ អាច​ជា​មនុស្ស​ផ្សេង​ណា​ម្នាក់ទៀត ​មិនមែន​មាន​ត្រឹម​តែ​ឈ្មោះ​ណិច​ដែល​ទើប​តែ​ស្លាប់​ហើយ​នោះ​ទេ! ​ហើយ​គ្រប់​យ៉ាង​ដែល​វា​នោះ​រៀប​ចំ​ឡើង មាន​រាលដាល​សូម្បីតែ​រឿង​បង​កុសល​ដែល​ធ្លាប់​ជា​អ្នកគីមី​ក៏​វា​នោះ​ដឹង​ ហើយ​អាច​បង្កើត​ជា​ល្ខោន​បាន​វែង​យ៉ាង​នេះ​ វា​ប្រាកដ​ជា​អ្នក​ដែល​ចេញចូល​នៅ​ក្បែរ​ៗ​អូន​ឬ​ធ្លាប់​ស្គាល់​គ្រួសារ​អូន​ច្បាស់​ពី​មុន​មក​! មួយ​រយៈ​នេះ​ បង​ចង់​លាក់​អូន​នៅ​កន្លែង​សុវត្ថិភាព​មួយ​សិន!»

ភីណា​ជ្រួញ​ចិញ្ចើម​ សម្លឹង​អ្នក​ទាំង​ពីរ​ដែល​នៅ​ជា​មួយ​ខ្លួន​នេះ​ចុះឡើង តែ​និស្ស័យ​ដឹង​ថា​នាង​តែងតែ​​ធ្វើតាម​ការ​សម្រេចចិត្ត​របស់​វិទូ។

ដែល​នាង​ទើសចិត្ត​តែ​មិន​ហ៊ាន​សួរ​នោះ​គឺ​ថា​ តើ​ហេតុអ្វី​បានជា​វិទូ​មិន​សង្ស័យ​ផង​ថា​ភីណា​និង​អ្នកបើកបរ​នោះ​បាន​រួម​ដៃ​គ្នា​ធ្វើបាប​កូន​ក្តី​នាង​​?​

«តោះ​!»

វិទូ​និយាយ​កាត់ផ្ដាច់​អារម្មណ៍​​រិះគិត​របស់​ម្នាក់ៗ៖

«ទៅ​ណា?!» ភីណា​សួរ​ទាំង​ស្លេក​ស្លាំង​។

«ចេញ​ពី​ទីនេះ​មុន​ពេល​អ្នក​បើកឡាន​នោះ​មក​វិញ!»

រឿង៖ សំណុំឯកសារ Z22 ភាគទី១៤
គេ​ម៉ឺងម៉ាត់​ណាស់ ភីណា​ប្រាកដ​ជា​ត្រូវ​ស្ទុះ​ទៅ​រើ​អីវ៉ាន់​ដាក់​វ៉ាលិស​តាម​គេ​ប្រាប់​ហើយ ​តែ​មាត់​នាង​នៅ​តែ​តវ៉ា៖

«ខ្ញុំ​គួរ​តែ​ប្រាប់​គាត់​មួយ​ម៉ាត់​ដែរ!»

«មិន​បាច់​ទេ! ​បិទ​ទូរសព្ទ​ទៅ!»

«ហេតុ​អី?!»

«ធ្វើ​តាម​បង​ប្រាប់​ទៅ!»

ភីណា​នៅ​សម្លឹង​គេ​ធ្វើ​ភ្នែក​ក្រឡង់ ទោះ​នាង​សួរ​អ្វី​មិន​ចេញ​ទៀត​ក៏​ដោយ។

វិទូ​ធ្វើ​មុខ​មាំ គេ​ដើរ​ទៅ​កៀក​នឹង​នាង​ ហើយ​និយាយ​ខ្សឹបៗ៖

«​ធ្វើ​ដូច​​អូន​ត្រូវ​ប៉ូលិស​ឃាត់ គ្មាន​ពេល​សូម្បី​តែ​និយាយ​លា​គេ!»

នាង​បើកភ្នែក​ធំ​ៗ​​ជា​មួយ​ក្ដី​រន្ធត់។

​និស្ស័យ​ក៏​ស្ទុះ​ទៅ​ជួយ​រើ​អីវ៉ាន់​របស់​ភីណា។

វិទូ​និយាយ​បន្ថែម ៖

«ឱ្យ​សោ​បន្ទប់​មក​បង!»

គេ​នាំ​នារី​ទាំង​ពីរ​​​មក​ដល់​ជាន់​ខាង​ក្រោម​ ហើយ​ប្រគល់​សោ​​ទៅ​ឱ្យ​អ្នក​ទទួល​ភ្ញៀវ​សណ្ឋាគារ​ដោយ​និយាយ​ស្ងួត​ប្រាកដប្រជា​ទៅ​កាន់​គេ៖

«បើ​មាន​អ្នក​ណា​សួរ​រក​អ្នក​ស្នាក់​នៅ​បន្ទប់​នេះ ប្រាប់​គេ​ទៅ​នាង​នៅ​ប៉ុស្តិ៍​ប៉ូលិស!»

ភីណា​នៅ​តែ​ឈរ​ភ្លឹក​មើល​នាយ ​រហូត​ដល់​វិទូ​ងាក​តឿន៖

«តោះ​ឡើង​ឡាន!»

នារី​ទាំង​ទ្វេ​ឡើង​ឡាន​ជាមួយ​នាយ​ប៉ូលិស ឯ​បុគ្គលិក​សណ្ឋាគារ​នៅ​សម្លឹង​ពួកគេ​ ហើយ​ចំហ​មាត់​ធ្លុង។

ភាព​ស្ងាត់ស្ងៀម​គ្រប​ដណ្ដប់​លើ​បរិយាកាស​ដែល​មនុស្យ​បី​នាក់​បាន​ផ្ចង់​លើ​អារម្មណ៍​ផ្សេងៗ​គ្នា។

ភីណា​យល់​ថា​ការ​បំបែក​នាង​ចេញ​ពី​អ្នក​បើក​ឡាន​ ជា​រឿង​មិន​សម​ទំនង​មួយ​ដែល​មិនទាន់​មាន​ហេតុផល​ច្បាស់ ចំណែក​និស្ស័យ​កំពុង​គិត​មិន​លេច​ថា​ តើ​វិទូ​ពិត​ជា​បញ្ជូន​ស្រី​ស្អាត​នេះ​ទៅ​ប៉ុស្តិ៍​មែន​ឬ​និយាយ​កុហក​អ្នក​សណ្ឋាគារ​ទេ? ឯ​វិទូ​ឯណេះ​រឿង​ចាក់​ស្រែះ​ជា​ច្រើន​ផ្សេង​ទៀត​កំពុង​ប្រជែង​ចាល់​លើ​ថ្ងាស​គេ។

និស្ស័យ​មាន​សំណួរ​ តែ​នាង​មិន​ហ៊ាន​សួរ ​ព្រោះ​នាង​យល់ថា​ករណី​ខ្លះ​វិទូ​មិន​ទាន់​ចង់​និយាយ​បកស្រាយ​នៅ​នឹង​មុខ​ភីណា​ទេ​ ព្រោះ​នាង​តូច​មិន​យល់​ពី​ច្បាប់ ​និង​ឆាប់​ភ័យ​រន្ធត់។

មេធាវី​ស្អាត​ឱន​សម្លឹង​ទូរសព្ទ​ខ្លួន​ដែល​មុន​នេះ​​គេ​បាន​ចុច​ថត​អ្វី​ម្យ៉ាង​ក្នុង​បន្ទប់​របស់​អ្នក​បើកបរ​រថយន្ត​ឱ្យ​ភីណា។ ​នាង​​ប្រញាប់​ចុច​មើល​រូប​ទាំង​នោះ​ក្នុង​Camera roll។ វា​គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ក្រៅ​តែ​ពី​ថ្នាំ​គ្រាប់​ពីរ​បន្ទះ​ដែល​ម្ចាស់​បន្ទប់​ទម្លាក់​ចោល​លើ​ពូក ​ហើយ​វិទូ​បាន​ថត​ទុក។

«ថ្នាំ​នេះ​ជា​អ្វី? បាន​ការ​អី​ចំពោះ​រឿង​ក្ដី​នេះ? ​ហេតុអ្វី​គេ​ថត​វា​មក ​ហើយ​ទុក​ចោល​នៅ​ទីនេះ?!»

សំឡេង​ភីណា​ជ្រែក​កាត់​ភាព​ស្ងប់ស្ងាត់៖

«បង​ទូ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​មែន?!»

នាង​ងើបមុខ​ទៅ​រក​គេ​ ឃើញ​ភ្នែក​គេ​សម្លឹង​មក​ក្រោយ​តាម​កញ្ចក់ តែ​គេ​មិន​មែន​សម្លឹង​នាង​ទេ​​គឺ​ភីណា។

ឃើញ​គេ​បន្លាយ​ពេល​ ភីណា​ក៏​​តវ៉ា​បន្ថែម៖

«បង​​គួរ​តែ​ប្រាប់​ដែរ​ថា​យក​ខ្ញុំ​ទៅ​ណា?!»

«ទៅ​កន្លែង​លោក​សារឿន!»

«លោក​សារឿន​ណា?»

នាង​ហាក់​ភ័យ ​ព្រោះ​ទឹកមុខ​នាង​បង្ហាញ​ថា​នាង​ស្គាល់​ឈ្មោះ​ប៉ូលិស​វ័យ​ចំណាស់​នោះ​រួច​ទៅ​ហើយ។

«ពូ​ប៉ូលិស​ដែល​ធ្លាប់​សួរចម្លើយ​អូន​ម្ដង​នោះ!»

នាង​មិន​សួរ​ថា​ «ហេតុ​អី?​» ទៀត​ទេ​ តែ​នាង​ភ្លាត់​មាត់​ទាំង​មិន​អស់​ចិត្ត៖

«បង​ទូ?!»

គេ​ឆ្លើយ​តប​ដោយ​ទឹកមុខ​ស្មើ៖

«កន្លែង​គាត់​មាន​សុវត្ថិភាព​ជាង​គេ​នៅ​ទី​នេះ! គឺ​នៅ​កំពង់​សោម​នេះ!»

«បង! ខ្ញុំ​អត់​ដែល​ស្គាល់​ប៉ូលិស​ធាត់​ម្នាក់​នោះ​ទេ! គាត់​កាច​ណាស់! បង​ថា​ជួយ​ខ្ញុំ​ តែ…..!»

​«គាត់​កាច​ហ្នឹង​ហើយ​បាន​ជា​បង​ទុក​ចិត្ត!​ ឈ្មោះ​ណិច​ជា​មនុស្ស​ប្រុស​ផង​ នៅតែ​ត្រូវ​គេ​សម្លាប់​បាន​ងាយ! ទម្រាំ​អូន​ឯង?»

តើ​គេ​កំពុង​រំលឹក​ឡើងវិញ​ដល់​រឿង​ក្ដី​ស្ទូឌីយោ​លេខ​៧​ដែល​ពី​ដំបូង​ឃាតក​សម្លាប់​ឆវិវីន​ ហើយ​ធ្វើ​ឱ្យ​ប៉ូលិស​​សង្ស័យ​លើ​ម៉ាណា ​ក៏​ចូល​ទៅ​សម្លាប់​នាង​ម្នាក់​ទៀត​បញ្ឆោត​អ្នកផង​ថា ​នាង​សម្លាប់​មិត្ត​រួច​ធ្វើ​អត្តឃាត?

គេ​បារម្ភ​ពី​ភីណា​ថា​អាច​ជា​គោលដៅ​បន្ទាប់​របស់​ជន​ដៃ​ដល់​ឬ​អ្វី?

និស្ស័យ​គិត​ឃើញ​នូវ​សំណួរ​ជា​ច្រើន តែ​ក៏​មិន​ដក​ភ្នែក​ដែល​សម្លឹង​គេ​នោះ​មក​វិញ​ដែរ​ រហូត​ដល់​ភ្នែក​ទាំងគូ​​របស់​នាយ​ប៉ូលិស​រេ​ចេញ​ពី​ភីណា​មក​រក​និស្ស័យ​វិញ។

«មេធាវី! នាង​ជួយ​ធ្វើការ​មួយ​ឱ្យ​ខ្ញុំ!»

និស្ស័យ​នៅ​ទីទើរ​មិនទាន់​ឆ្លើយតប​ ព្រោះ​នាង​វាក់​នឹង​កែវភ្នែក​ស្រទន់​ទាំង​គូ​ដែល​គេ​បើកឡាន​បណ្ដើរ ​រេ​សម្លឹង​មក​នាង​តាម​កញ្ចក់​បណ្ដើរ។

«ប៉ុន្មាន​ម៉ោង​នេះ​ជួយ​នៅ​ជាមួយ​ភីណា​ជានិច្ច! គេ​ត្រូវ​ការ​នាង!»

គេ​និយាយ​ម៉ឺងម៉ាត់​ធ្វើ​ឱ្យ​និស្ស័យ​ងាក​មុខ​មក​រក​ស្រី​អ្នកមាន​ដែល​អង្គុយ​ទន្ទឹម​ខ្លួន។ យ៉ាង​ណា​មិញ​វិទូ​កាន់​តែ​ម៉ត់ចត់​ ភីណា​កាន់​តែ​កើត​ទុក្ខ៖

«អត់​ទេ! យ៉ាង​ណា​ក៏​ដោយ​បើ​បង​ជួយ​ខ្ញុំ​ បង​ទៅ​ណា​ ខ្ញុំ​ទៅ​ហ្នឹង​ដែរ! ​ខ្ញុំ​នៅ​ជាមួយ​បង​ឯង​វិញ!»

គេ​មិន​តប​នឹង​សំណើ​​ភីណា​ទេ ​ប៉ុន្តែ​​​រេ​ភ្នែក​ទៅ​រក​និស្ស័យ ធ្វើ​ឱ្យ​នាង​បដិសេធ​មិន​កើត​ក៏​ងក់​ក្បាល​យឺត​ៗ។

ឡាន​ឈប់​ង៉ឺត ….. ការិយាល័យ​ផ្នែក​ស៊ើប​គឺ​ភីណា​ស្គាល់​ច្បាស់…. ដៃ​នាង​ចាប់ផ្ដើម​ញ័រ … ក្រោម​ក្រសែភ្នែក​របស់​និស្ស័យ។

នារី​អ្នក​ច្បាប់​លូក​ដៃ​ទៅ​ចាប់​ក្រសោប​ម្រាម​ភីណា​​ដើម្បី​ជួយ​ជា​កម្លាំងចិត្ត តែ​បេះដូង​នាង​ក៏​លោត​ប្រហែល​គ្នា​ដែរ។

ក្នុង​គំនិត​មេធាវី​រូប​ស្អាត នាង​នៅ​តែ​លាក់​ទុក​នូវ​ចំណោទ​ជា​ច្រើន។

សំណួរ​ដែល​នៅ​តែ​រត់​ទៅ​មក​ជានិច្ច​ ហើយ​មិន​អាច​ឱ្យ​នាង​ស្រឡះ​ចិត្ត​បាន​នោះ​គឺថា​ តើ​វិទូ​​អាច​រក​ការ​ពិត​មុន​ឱសានវាទ​៤៨​ម៉ោង​ ដែល​គេ​សុំ​បាន​ពី​ប៉ូលិស​ក្រុង​នោះ​ដែរ​ឬ​ទេ?

ឥឡូវ​គេ​បាន​មក​ដល់​ប៉ុស្តិ៍​ប៉ូលិស​ដូច​សម្ដី​ បញ្ជាក់​ថា​អ្វីៗ​គឺ​គេ​មិន​បាន​និយាយ​លេង​ទេ។

«ឈប់​សិន!»

ភីណា​គំហក​ស្រួយស្រែស ​ធ្វើ​ឱ្យ​​ដៃ​វិទូ​ដែល​ដាក់​ទៅ​លើ​ទ្វារ​ឡាន​បម្រុង​ថា​បើក​ចុះ​នោះ​នៅ​ទ្រឹង​សិន។

និស្ស័យ​ងើប​មុខ​តក្កមា​សម្លឹង​កែវភ្នែក​មុត​ថ្លា​របស់​ម្ចាស់​សំឡេង​ដែល​កាច​ហើយ​កំបុត។

ភីណា​​ក្រហម​ថ្ពាល់​ទាំង​សង​ខាង​មិន​រវល់​នឹង​និស្ស័យ ដែល​កំពុង​ក្ដុក​ក្នុង​ចិត្ត​ដក​ដៃ​ចេញ​ទៅ​វិញ​នោះ​ទេ។ នារី​អភិជន​និយាយ​ទាំង​ចោល​ភ្នែក​ទៅ​រក​បុរស​អតីត​គូ​ដណ្ដឹង៖

«ប្រាប់​ខ្ញុំ​មក! បង​បញ្ឆោត​ខ្ញុំ​ យក​មក​ឃុំ​ខ្លួន?!»

និស្ស័យ​បុកពោះ​ដៀង​ភ្នែក​ទៅ​រក​នាយ​ប៉ូលិស។

នាង​​ដឹង​ថា​ភីណា​គិត​ខុស ហើយ​នាង​ដែល​ទើប​តែ​ស្គាល់​វិទូ​បាន​ត្រឹម​ពីរ​បី​ថ្ងៃ​ក៏​ដឹង​ដែរ​ពី​មនោសញ្ចេតនា​ និង​ការ​ឈឺឆ្អាល​របស់​គេ​ចំពោះ​ស្រី​តូច​នេះ។ មិន​សម​ថា​ក្នុង​គ្រា​ចលាចល​ផ្លូវ​ចិត្ត​នាង​មិន​ត្រឹម​មិន​ចេះ​ទប់​អារម្មណ៍​ ​ថែម​ទាំង​ប្រើ​​ការ​សន្និដ្ឋាន ​និង​ការ​ចោទ​ប្រកាន់​គ្មាន​គិត​ពី​ផ្លូវ​ចិត្ត​របស់​អ្នក​ដែល​ធ្លាប់​ជួយ​ខ្លួន​សោះ។

វិទូ​ប្រាកដ​ជា​អន់ចិត្ត​ក្នុង​កែវភ្នែក​ឆ្លាត​វៃ​របស់​មេធាវី​ តែ​គេ​មិន​ងាក​មក​ទេ គេ​និយាយ​តិចៗ​ល្មម​តែ​ឮ៖

«ភីណា! ​បើ​កុំ​តែ​ការ​ចិញ្ចឹម​ចិត្ត​សង្ស័យ​គ្នា​ចុះ​ឡើង​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ថ្ងៃនេះ​មាន​រឿង​ធំ​យ៉ាង​នេះ​កើត​ឡើង!»

គេ​ចាក​ចេញ​ពី​ឡាន​ដោយ​មិន​ងាក​ក្រោយ ​ហើយ​បិទ​ទ្វារ​គ្រាំង។

….និស្ស័យ​ទេ​ដែល​ត្រូវ​តឹង​ទ្រូង… ទម្រាំ​គ្នា​ធ្វើការ​ដូច​ម៉ាស៊ីន​ មិន​ស្គាល់​យប់​ថ្ងៃ​ មិន​ស្គាល់​បាយ​ទឹក​ មិន​ស្គាល់​សម្រាក ទីបំផុត​មក​ត្រូវ​រង​វាចា​របៀប​នេះ​ទៀត?

នារី​អ្នក​ច្បាប់​យល់​ថា​ មាន​តែ​នាង​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​សម្រួល​រឿង​នេះ។ នាង​និយាយ​ខ្សឹបៗ៖

«ភីណា! ​មិន​មែន​ទេ!… គាត់​កំពុង​ការពារ​នាង!»

ភីណា​​ងាក​មុខ​មក​រក​គូ​សន្ទនា​ជា​មួយ​ទឹកថ្លា​ពេញ​រង្វង់ភ្នែក។

និស្ស័យ​ស្រាប់​តែ​យល់​ថា​ស្ថានភាព​ផ្លូវចិត្ត​នារី​នេះ​យ៉ាប់​យឺន​ពេក​ហើយ។ ភីណា​មាន​សម្ពាធ​ខ្លាំង​គ្រាន់​តែ​ឃើញ​ទីស្នាក់ការ​ប៉ូលិស ​ចុះ​នាង​ម៉េច​មិន​អន្ទះសា​ចង់​ជួប​ប្ដី​ដែល​កំពុង​ស្ថិត​នៅ​ទីនេះ​ខ្លះ​ផង?

និស្ស័យ​ដកដង្ហើម​ធំ កាត់​ផ្ដាច់​​ភាព​ប្រសេចប្រសាច​នៃ​ការ​សន្និដ្ឋាន​ដោយ​ខ្លាច​ថា​អាច​របូត​វាចា​ណា​មួយ​ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅ​ៗ។ នាង​សម្រួល​ដង្ហើម​រួច​ផ្ទួន​ពាក្យ៖

«ផ្អែក​លើ​បទពិសោធន៍​ខ្ញុំ! គាត់​ត្រង់​នឹង​នាង​ណាស់! បើ​ប៉ូលិស​ចង់​ចាប់​នាង គាត់​មិន​ចាំបាច់​ប្រើ​វិធី​នេះ​ទេ!»

«ខ្ញុំ​ឆេវឆាវ​ពេក​ហើយ! ជំងឺ​ចាស់​ខ្ញុំ​រើ​ទៀត​ហើយ!»

ស្រី​តូច​នេះ​មាន​ជំងឺ?

និស្ស័យ​សម្លឹង​នាង​អភិជន​​ដោយ​អាណិត​អាសូរ​ ពេល​ដែល​អាកប្បកិរិយា​នាង​ប្រែប្រួល​ ហើយ​ស្ថានភាព​ផ្លូវ​ចិត្ត​ខ្សោយ​យ៉ាង​នេះ។ ទោះបី​នាង​មិន​ដឹង​ពី​អតីតកាល​ផ្លូវចិត្ត​ភីណា​ដែល​តែងតែ​ត្រូវ​អ្នកស្រី​កុលាប​ជា​បង​ថ្លៃ​ប្រើ​គ្រប់​រូបភាព​បំផ្លាញ​នោះ​ក្ដី ​តែ​និស្ស័យ​ជឿ​ថា​វិទូ​ប្រហែល​ដឹង​ពី​រឿង​អស់​នេះ​បាន​ជា​គេ​តែងតែ​អត់ទោស​ឱ្យ​នាង។

«តោះ! ទៅ​ខាង​ក្នុង! គាត់​កំពុង​ជួយ​នាង ធ្វើ​តាម​គាត់​ទៅ​ វា​ចប់​រឿង​ហើយ! តាម​ផ្លូវ ​គាត់​ជិះ​ឡាន​មក​រក​នាង​ដូច​ហោះ! គាត់​អន្ទះសា ​ខ្ញុំ​ដឹង​ថា​គាត់​ទុក​សុវត្ថិភាព​នាង​ជា​អាទិភាព!»

ភីណា​របូត​ទឹកភ្នែក​លើ​ផែន​ថ្ពាល់​ទាំង​សង។

«ខ្ញុំ​មិន​សម​ទៅ​ថា​ឱ្យ​គាត់​របៀប​ឡប់ៗ​អញ្ចឹង​ទេ!»

និស្ស័យ​ញញឹម​លួង​ចិត្ត​នារី​តូច​ច្រមក់​ ហើយ​បណ្ដើរ​នាង​ចេញ​ពី​ឡាន​ទៅ​ក្នុង​ការិយាល័យ​ប៉ូលិស​ដែល​លោក​សារឿន​និង​វិទូ​រង់ចាំ​ជា​ស្រេច។ គេ​ទាំង​ពីរ​ទំនង​ជា​បាន​និយាយ​គ្នា​ច្បាស់​ហើយ​ បាន​ជា​ភ្លាមៗ​នោះ ​នារី​ទាំង​ពីរ​ត្រូវ​បាន​គេ​នាំ​ទៅ​បន្ទប់​មួយ​ស្ងាត់​ល្អ​ ហើយ​មាន​កៅអី​អង្គុយ​សម្រាក​ត្រឹមត្រូវ។

«សម្រាក​ទីនេះ​សិន​ហើយ! ចាំ​បង​ឱ្យ​គេ​រក​ទឹក​មក​ឱ្យ​ញ៉ាំ!»

វិទូ​និយាយ​ទៅ​កាន់​ភីណា​ដែល​សម្លឹង​មក​គេ​ដូច​ក្មេង​តូច​សម្លឹង​បង​ប្រុស។

គេ​ញញឹម ​ហើយ​មុន​ពេល​ទៅ​​ជាមួយ​លោក​សារឿន​ គេ​បាន​មិច​ភ្នែក​ដាក់​មេធាវី​បញ្ជាក់​ថា​ គេ​ទុក​ចិត្ត​លើ​វិធី​របស់​នាង​ក្នុង​ការ​ជួយ​លួងលោម​ភីណា។

វិទូ​​រក​ឃើញ​តម្រុយ​អី បាន​ជា​តក់​ក្រហល់​បញ្ជូន​ភីណា​ទៅ​ឱ្យ​លោក​សារឿន? ជា​ការពិត​ណាស់  វិទូ​មាន​រឿង​ជា​ច្រើន​សម្រាប់​ជជែក​ពិភាក្សា​ជាមួយ​បុរស​ចំណាស់….. ពេលវេលា​គេ​កាន់​តែ​ចោទ​ឡើង ​ដូច្នេះ​ហើយ​គេ​ត្រូវ​​តែ​ប្រញាប់​​បូក​សរុប​រឿង​ហេតុ​ដែល​គេ​មាន​ក្នុង​ដៃ​ឆ្ពោះ​ទៅ​រក​ការ​សន្និដ្ឋាន​…

«ខ្ញុំ​រក​ឃើញ​រឿង​មួយ​ចំនួន​ដែល​ហាក់​ដូចជា​ពន្លឺ​សម្រាប់​យើង!»

វិទូ​និយាយ​ដោយ​ទឹក​មុខ​ជាក់លាក់ តែ​លោក​សារឿន​សម្ដី​ញាប់​ជាង៖

«ខ្ញុំ​សុំ​និយាយ​មុន! ព្រោះ​បើ​លោក​ដឹង ​ប្រហែល​អាច​ជួយ​ខ្ញុំ​ច្រើន​ជាង​នេះ!»

វិទូ​ញាក់​ចិញ្ចើម​ថា​យល់​ស្រប គាត់​ក៏​និយាយ​រ៉ាវ៖

«យើង​រក​ឃើញ​មនុស្ស​ប្រុស​ដែល​មាន​ប្រជ្រុយ​ដៃ​នោះ!»

នាយ​ប៉ូលិស​ងើប​មុខ​ដោយ​ភ្ញាក់ផ្អើល​គេ​របូត​មាត់៖

«ល្អ​ណាស់! សុំ​សរសើរ!»

«តែ​គេ​មិនមែន​ជា​អ្នក​សម្លាប់​ឈ្មោះ​ណិច​ទេ!»​ គាត់​បន្ថែម​ភ្លាម។

«រឿង​នេះ​ខ្ញុំ​ដឹង​ហើយ!»​ វិទូ​ឆ្លើយ​ទាំង​ញញឹម។

«លោក​គិត​ធ្វើ​យ៉ាង​ណា​ទៀត?!» ​លោក​សារឿន​សួរ​វិញ។

«ខ្ញុំ​ត្រូវ​តែ​រក​អ្វី​មួយ​បញ្ជាក់​ថា​ ម្នាក់​ដែល​មុន​នេះ​ពូ​បាន​និយាយ​នឹង​ខ្ញុំ​តាម​ទូរសព្ទ​​នោះ តើ​គេ​ពិត​ជា​ជន​ដៃ​ដល់​មែន​ឬ​ក៏​អត់?!»

លោក​សារឿន​ងក់ក្បាល ​ហើយ​បែរ​ខ្លួន​ដើរ​ទៅ​មុខ​កុំព្យូទ័រ​បើក​រក​អ្វី​មួយ​ច្រើន​ទំព័រ​ណាស់​បង្ហាញ​នាយ​ប៉ូលិស​វិទូ។

រូបភាព​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​ផុស​លើ​ Screenហើយ​វិទូ​សម្លឹង​ដោយ​យកចិត្ត​ទុក​ដាក់។ សំឡេង​ប៉ូលិស​វ័យ​ចំណាស់​ពោល​មក​បន្ថែម៖

«តៃកុង​ឡាន​នោះ គឺ​ថា​ដូច​ខ្ញុំ​និយាយ​ប្រាប់​លោក​តាម​ទូរសព្ទ​ហើយ! គេ​នោះ​មាន​ក្លិន​ម្យ៉ាង​ដែល​ខ្ញុំ​ចាំ​បាន​ថា ​វា​នៅ​សេសសល់​ពេល​ដែល​យើង​ទៅ​ដល់​ផ្ទះ​អ្នក​ស្លាប់​ភ្លាម! វា​មិនមែន​ជា​​ក្លិន​គ្រឿងសម្អាង​ក្រែម​ម្សៅ​មនុស្ស​ស្រី​ ក៏​មិនមែន​ជា​ក្លិន​បារី​ថ្នាំ​ជក់! ពឹង​លើ​ខ្ញុំ​តែ​ឯង ​យើង​មិន​អាច​ជួយ​អ្វី​ដល់​ខាង​ពិសោធន៍​បានទេ​ ព្រោះ​យើង​មិន​អាច​គ្រប់គ្រង​ក្លិន​ក្នុង​បរិយាកាស​បាន ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​បោះបង់​ចោល​ការ​កត់ត្រា​អំពី​រឿង​នេះ​ក្នុង​កំណត់​ហេតុ! ប៉ុន្តែ​ពី​ព្រឹកមិញ ​ពេល​យើង​ជួប​តៃកុង​ឡាន​នោះ ខ្ញុំ​បាន​ឃើញ​របស់​មួយ​ក្នុង​ហោប៉ៅ​គេ!»

«របស់​អី?!»

«វា​ជា​ខ្សៀ​សិប្បនិមិត្ត លៀន​ក្បាល​ចេញ​ពី​ក្នុង​ហោប៉ៅ​គេ!»

វិទូ​យល់ថា បុរស​នេះ​ទំនង​ជា​ទើប​តែ​រក​ឃើញ​តម្រុយ​​នៃ​​ក្លិន​ថ្នាំ​តម​បារី​ដែល​សាយភាយ​ចេញ​ពី​ក្នុង​ខ្សៀ​សិប្បនិមិត្ត។ នាយ​សម្លឹង​រូបភាព​ខ្សៀ​ច្រើន​ប្រភេទ​ក្នុង​កុំព្យូទ័រ​ដែល​គាត់​បង្ហាញ​មក។

សំឡេង​គាត់​ពន្យល់​បន្ថែម៖

«ពេល​គេ​ចេញ​ទៅ​ ខ្ញុំ​បាន​​ស្វែង​រក​ព័ត៌មាន​បន្ថែម​​ពី​របស់​នោះ! ខ្ញុំ​ស្វែងរក​ព័ត៌មាន​ពី​ច្រើន​កន្លែង​ ចុង​ក្រោយ​ លទ្ធផល​បង្ហាញ​ថា​ក្លិន​ថ្នាំ​ក្នុង​ខ្សៀ​តម​បារី​នេះ​អាច​រក្សា​ក្លិន​ក្នុង​បរិយាកាស​ដល់​ទៅ​៤៨​ម៉ោង​ អញ្ចឹង​បាន​ជា​ឃាតក​មិន​ដឹង​ទេ​ថា​វា​បាន​ទុក​ក្លិន​នេះ​​នៅ​ឯ​បន្ទប់​របស់​ឈ្មោះ​ណិច!»

វិទូ​ញញឹម​សម្លឹង​មុខ​បុរស​ប្រកប​ដោយ​បទពិសោធន៍​ម្នាក់​នេះ ​ហើយ​គេ​និយាយ​បន្ត​ពី​មាត់​គាត់៖

«ព្រឹកមិញ​ ពេល​ដែល​ពូ​ជួប​តៃកុង​ឡាន​នោះ ​បញ្ជូន​គេ​មក​ប៉ុស្តិ៍​​! ហើយ​ពេល​ដែល​ខ្ញុំ​ក៏​ខល​សួរ​ពូ ពូ​ក៏​ប្រាប់​ថា​លើ​ខ្លួន​គេ​មាន​ក្លិន​ឱសថ​តម​បារី​នេះ ​បេះបិទ​នឹង​ក្លិន​ដែល​ពូ​ចាប់​អារម្មណ៍​​នៅ​ទី​កើត​ហេតុ!»

«លោក​ឧត្ដមសេនីយ៍​ឮ​ហើយ​ក៏​បោះបង់​ចោល​ការ​និយាយ​ជា​មួយ​មេធាវី​សូត្រ ​និស្ស័យ  ហើយ​បើក​ឡាន​ទៅ​រក​អ្នក​នាង​ភីណា​ភ្លាម​ លោក​ខ្លាច​ថា​នាង​ជា​ជន​រងគ្រោះ​បន្ទាប់?!»

វិទូ​មិន​ឆ្លើយ​គេ​សួរ​ប្រញាប់៖

«ពូ​សារឿន ពូ​បាន​ដក​ហូត​វត្ថុ​នោះ​ពី​គេ​ទុក​ជា​ភ័ស្តុតាង​ដែរ?!»

«អត់​ទេ​ទាន​! បើ​វា​នោះ​ជា​អ្នក​សម្លាប់​ឈ្មោះ​ណិច វា​ប្រាកដ​ជា​មិនមែន​អ្នក​បើកឡាន​ធម្មតា​ទេ បើ​យើង​ទារ​យក​របស់​នោះ​វា​ប្រាកដ​ជា​ដឹង​ខ្លួន!»

«ខ្ញុំ​ទទួល​ស្គាល់! តែ…..បើ​ពូ​ក៏​សង្ស័យ​តៃកុង​ឡាន​នោះ លែង​គេ​ចេញ​ទៅ​វិញ​ធ្វើ​អី​ទៅ? ម៉េច​មិន​ឈ្លេច​សួរ​ចម្លើយ​គេ?!»

«ព្រោះ​ភ័ស្តុតាង​ផ្សែង​តម​បារី​សិប្បនិមិត្ត​មិន​អាច​​ជួយ​អ្វី​លើ​តុលាការ​បាន​ទេ!…. ក្រៅ​​ពី​នេះ…. ចំពោះ​គេ ​យើង​មិន​មាន​អី​សម្រាប់​ដាក់​បន្ទុក​ទាំងអស់!»

វិទូ​ងក់ក្បាល៖

«ហើយ​ពូ​ក៏​ចង់​លែង​ត្រី​ឱ្យ​ស៊ី​សន្ទូច?»

លោក​សារឿន​ញញឹម៖​​

«ខ្ញុំ​ជឿ​បើ​វា​ពិត​​ជា​អ្នក​ដៃ​ដល់​ និង​ជា​អ្នក​ដែល​បន្សល់​ក្លិន​តម​បារី​នៅ​ផ្ទះ​ជាង​បញ្ចូល​ភ្លេង ពេល​នេះ​វា​បាត់​ម្ចាស់​ស្រី​ហើយ វា​មុខ​តែ​ធ្វើ​អ្វី​ម្យ៉ាង!»

ដោយ​ទឹកមុខ​ពិចារណា ​វិទូ​និយាយ​បន្ថែម​ទាំង​ដៃ​ចុច​បញ្ជា​កុំព្យូទ័រ​ពិនិត្យ​ភិនភាគ​រូប​​សូហ្វ័រ​ក្មេង​របស់​ភីណា​។ មាត់​គេ​និយាយ​បន្ត៖

«ព្រោះ​តែ​មធ្យោបាយ​របស់​ពូ​ ខ្ញុំ​បាន​រក​ឃើញ​​បន្ថែម​តម្រុយ​ខ្លះ ​នៅ​ក្នុង​បន្ទប់​អូតែល​ដែល​ភីណា​ជួល​ឱ្យ​​​ម្នាក់​នេះ​នៅ​ក្បែរ​ៗ​នាង​!»

«អី​ខ្លះ​ទៅ?!»

«ថ្នាំ​ផ្សះ​ និង​អាលែកស៊ី!!»

«តែ​ពេល​មក​ដល់​កន្លែង​ប៉ូលិស ​វា​នោះ​សុខភាព​ម៉ឹង​ធម្មតា!»

«គ្រប់​គ្នា​ដែល​ធ្លាប់​ទៅ​កាន់​ផ្ទះ​អ្នក​ស្លាប់ សុទ្ធ​តែ​មក​វិញ​មាន​អាការៈ​តឹង​ច្រមុះ​ហៀរ​សម្បោរ! ដោយសារ​តែ​នៅ​ទីនោះ​មាន​លំអង​ស្មៅ​ម្យ៉ាង ​អ្នក​ស្រុក​ក្បែរ​ៗ​នោះ​ទើប​គេ​ស្គាល់​ថា​វា​មាន​ឈ្មោះ កន្ត្រើយ​កណ្ដាស់​! ស្មៅ​កន្ត្រើយ​នេះ​​វា​លូតលាស់​ឡើង​តែ​ក្នុង​ខែ​រងា​ចុង​ឆ្នាំ ហើយ​ដុះ​ដោយ​កន្លែង​តែ​ប៉ុណ្ណោះ! អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​មាន​លំអង​វា​នៅ​ក្នុង​ដង្ហើម ​គេ​រមែង​មាន​អាការៈ​មិន​ស៊ាំ​ដែល​ធ្វើ​ឱ្យ​ ហៀរ​សម្បោរ​កណ្ដាស់​ស្រដៀង​នឹង​ជំងឺឆ្លង​ផ្ដាសាយ!»

ជន​ចំណាស់​សញ្ជឹង​គិត​បើកភ្នែក​ធំៗ។

វិទូ​បង្ហាញ​រូបភាព​លំអង​ស្មៅ​មួយ​សំណុំ​ដែល​លោក​សារឿន​នឹក​ឃើញ​ថា គេ​បាន​ឱន​រើស​ពី​លើ​ឥដ្ឋ​កាល​ទៅ​ដល់​ផ្ទះ​អ្នក​ស្លាប់។

​កម្ទេចកំទី​​​​ស្មៅ​ក្រៀម​ទាំងនោះ​ត្រូវ​គេ​ថត​វា​ទុក​បង្ហាញ​ទៅ​លើ​កុំព្យូទ័រ។

វា​ជា​ឯកសារ​របាយការណ៍​​ដែល​គេ​ទទួល​បាន​ក្នុងMailរបស់​ខ្លួន ​នៅ​ការិយាល័យ​វិភាគ​វត្ថុ​តាង​ឧក្រិដ្ឋកម្ម។ ភាព​ភ្ញាក់ផ្អើល​របស់​បុរស​ចំណាស់​កើន​ឡើង​ស្រឺតៗ ​ទន្ទឹម​នឹង​ការ​វិល​មក​វិញ​នូវ​សម្ដី​មួយ​ចំនួន​ក្នុង​ការ​ចងចាំ​របស់​គាត់….

កាល​ពី​គាត់​សួរ​ចម្លើយ​ភីណា​លើក​ដំបូង «ចុះ​យប់មិញ គាត់​មាន​អ្វី​ប្លែក​ដែរ?» «គាត់​មាន​សុខភាព​មិន​សូវ​ល្អ​ទេ ផ្ដាសាយ​ផង​អី​ផង កោត​តែ​ប៉ូលិស​គិត​ថា​គាត់​ទៅ​សម្លាប់​មនុស្ស?! តាម​ទូរសព្ទ គាត់​កណ្ដាស់​ ក្អក​ខ្លាំង ខ្ញុំ​ដេញ​គាត់​ឱ្យ​ទៅ​រក​ទិញ​ថ្នាំ​លេប គាត់​ប្រហែល​ជា​រើស​កន្លែង​ទិញ​​ណាស់ ​ព្រោះ​ពលរដ្ឋ​អាមេរិក​ប្រយ័ត្ន​​រឿង​ប្រើ​ថ្នាំ​នេះ​បំផុត​ ដូច្នេះ​ហើយ​បានជា​ពួក​លោក​ថា​គាត់​ចេញ​ក្រៅ​យូរ​កាល​ពី​យប់​មិញ!»

សម្ដី​សិក្ខា «ខ្ញុំ​មិន​បាន​កុហក​ទេ ពេល​នោះ​ បង​ខ្ញុំ​ដេញ​ឱ្យ​ខ្ញុំ​វិល​ទៅ​ភ្នំ​ពេញ​វិញ​ ព្រោះ​ប្រពន្ធ​គាត់​រក​ខ្ញុំ​ឱ្យ​ជូន! ខ្ញុំ​ហត់​ពេក​ ខ្ញុំ​កើត​ផ្ដាសាយ​ផង​ ហូរ​សម្បោរ​យ៉ាង​ខ្លាំង គឺ​គាត់​​ក៏​កើត ​ខ្ញុំ​ក៏​កើត ខ្ញុំ​សុំ​គាត់​ដេក​ដល់​ម៉ោង​បី​ភ្លឺ​ទើប​ចេញ​ទៅ​វិញ!»

រំលឹក​ហេតុការណ៍​ទាំង​អស់​មក​វិញ ​លោក​សារឿន​ងក់ក្បាល​ផ្ងក់ៗ ​ហាក់​ស្លុង​ទៅ​ក្នុង​ហេតុការណ៍។ តែ​យ៉ាង​ណា​ក៏​ដោយ​ គាត់​នៅតែ​បោះ​សំណួរ​បញ្ចប់​ចម្ងល់​តូច​ល្អិត​ទាំងឡាយ៖

«លំអង​ផ្កា ​និង​អាការៈ​ក្អក​ផ្ដាសាយ​មិន​បាន​បញ្ជាក់​ពី​អ្វីៗ​ជា​ដុំ​កំភួន​ដូច​គ្នា! គិត​មើល​បើ​បី​នាក់​នោះ​ធ្លាប់​ទៅ​ទីនោះ​សុទ្ធ​តែ​កើត​ផ្ដាសាយ ​ចុះ​ម៉េច​យើង​បី​នាក់ ដែល​ទៅ​ពិនិត្យ​ទីនោះ​គ្មាន​អ្នក​ណា​ម្នាក់​កើត?!»

តែ​វិទូ​ប្រហែល​រក​បាន​ចម្លើយ​សម្រាប់​ខ្លួន​គេ​ជា​ស្រេច​លើ​ករណី​នេះ​ហើយ​ បាន​ជា​គេ​ញញឹម​តប៖

«ងាយ​ស្រួល​យល់​ទេ​ពូ​! អ្នក​ស្រុក​បាន​ឱ្យ​ដឹង​ថា​​កន្ត្រើយ​កណ្ដាស់​មាន​ការ​ប៉ះពាល់​ដល់​ដំណក​ដង្ហើម​តែ​នៅ​ពេល​យប់ ​ហើយ​សីតុណ្ហភាព​ត្រជាក់! ​លំអង​វា​បាន​សាយភាយ​ចេញ​ជាមួយ​សីតុណ្ហភាព​ដែល​បញ្ជាក់​ថា បី​នាក់​នោះ​​ប្រាកដ​ជា​ត្រូវតែ​ទៅ​ដល់​ទីនោះ​ក្នុង​ពេល​ម៉ោង​តំណាល​ៗ​គ្នា​មុន​ក្រោយ​គ្នា​តិចតួច​ ហើយ​ក្នុង​យប់​តែ​មួយ​ ក៏​ប្រហែល​ជា​យប់​ដែល​ឈ្មោះ​ណិច​ត្រូវ​គេ​សម្លាប់!»

ចម្លើយ​របស់​នាយ​ប៉ូលិស​ជួយ​ឱ្យ​បុរស​ចំណាស់​បញ្ចេញ​ការ​សន្និដ្ឋាន​របស់​ខ្លួន៖

«បើ​មេធាវី​ជំនិត​និង​សិក្ខា​បាន​ចេញ​ពី​កន្លែង​នោះ​មុន​ពេល​ជនរងគ្រោះ​ត្រូវ​គេ​ធ្វើ​ឃាត មាន​ន័យ​ថា​អ្នក​ទី​បី​បាន​ទៅ​ដល់​ក្រោយ​គេ ​ហើយ​ក៏​រង​ផល​ប៉ះពាល់​ពី​លំអង​កន្ត្រើយ​នេះ​ដូចគ្នា!»

វិទូ​ងក់​ក្បាល​និយាយ​បន្ថែម៖

«មិន​មែន​ចៃដន្យ​ទេ! នៅ​ព្រឹក​ដែល​ពួក​យើង​ទៅ​ពិនិត្យ​ទីនោះ មេធាវី ​សូត្រ​ និស្ស័យ​បាន​ឈរ​ពី​បន្ទប់​ទឹក​អ្នក​ស្រុក​ក្នុង​ទី​កំបាំង​មួយ​ ហើយ​នាង​បាន​ឃើញ​ជន​ដដែល​នេះ​ចាកចេញ​ពី​ម្ដុំ​ៗ​នោះ!»

ពូ​សារឿន​ជ្រួញ​ចិញ្ចើម វិទូ​ងក់​ក្បាល​បញ្ជាក់​ថា​អ្វី​ដែល​គាត់​កំពុង​ឮ​គឺ​ជា​ការ​ពិត។ គាត់​របូត​មាត់​តិចៗ៖

«វា​មិន​ដែល​ជួន​ថ្នាក់​នេះ​ទេ!»

ពេល​នេះ​គាត់​យល់​ហើយ​ពី​មូលហេតុ​ដែល​គេ​គាំទ្រ​​ឱ្យ​គាត់​លែង​ត្រី​សិន ហើយ​គេ​រួសរាន់​ទៅ​រក​ភីណា​ស្លើតស្លក់។

«លោក​មាន​ភ័ស្តុតាង​អ្វី​ថែម​ពី​លើ​នេះ​ទេ!? ខ្ញុំ​ចង់​ហៅ​គេ​មក​សួរ​ចម្លើយ​ឱ្យ​ច្បាស់!»

វិទូ​ងក់ក្បាល ​ហើយ​និយាយ៖

«ដែល​ចម្លែក​គឺ​ថា​នៅ​ស្រុកខ្មែរ​ មនុស្ស​វណ្ណៈ​ធម្មតា​មិន​សូវ​យល់​ពី​អត្ថន័យ​នៃ​ការ​ប្រើ​ថ្នាំ​ទេ! តែ​លោក​​មើល​ចុះ​ប្រភេទ​ថ្នាំ​ដែល​ម្នាក់​នេះ​ប្រើ​ មិនមែន​ប្រភេទ​ផ្សំ​តាម​ឱសថ​ស្ថាន​ធម្មតា​ ប៉ុន្តែ​គឺ​ពួក​ផ្សះ​ និង​អាលែកស៊ី​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ថ្នាំ​ធម្មតា​ គេ​ក៏​​​មិន​ងាយ​រក​ទិញ​ដែរ​ បើ​គេ​នោះ​មិន​សូវ​មាន​ចំណេះដឹង​ផ្នែក​ឱសថ ​មានតែ​អ្នក​ជំនាញ​ទេ​​ដែល​ដឹង​ថា​ឱសថ​​នេះ​ថ្លៃ​បន្តិច ​តែ​វា​មិន​ប៉ះពាល់​សុខភាព​ខ្លាំង​ដូច​ថ្នាំ​ផ្ដាសាយ​ដែល​លក់​រាយ​រង!»

«លោក​ចង់​មាន​ន័យ​​ថា…..?»

«អ្នក​បើកឡាន​ម្នាក់​មាន​ប្រាក់​ខែ​តិចតួច​ ម៉េច​ក៏​ចេះ​រើស​ថ្នាំ​លេប​គ្រាន់​បើ​ម្ល៉េះ​? ខ្ញុំ​ពិត​​ជា​ចង់​និយាយ​ជាមួយ​ម្នាក់​នោះ​ ដើម្បី​ដឹង​ពី​គេ​​ថា​គេ​ជា​មនុស្ស​របៀបណា?!»​ វិទូ​បន្ថែម។

លោក​សារឿន​យល់ស្រប៖

«គេ​ស្ងប់​ស្ងាត់ ហើយ​ស្លូតបូត! បើ​លោក​ចង់​ជួប…..»

«….​មិនមែន​ពេល​នេះ​ទេ!»

គាត់​គិត​ចុះ​ឡើង​រួច ​ទើប​ងើប​មុខ​សម្លឹង​វិទូ​ដោយ​ភាព​ស្ញប់ស្ញែង៖

«ខ្ញុំ​ដឹង​ហើយ​ថា​លោក​ឧត្ដមសេនីយ៍​មាន​គម្រោងការ​អ្វី​បន្ត​ ក្រោយ​ពី​នាំ​ស្រីៗ​ទាំង​ពីរ​នាក់​មក​ផ្ញើ​កន្លែង​ខ្ញុំ?!»

«ខ្ញុំ​ត្រូវ​ការ​ដឹង​ពី​បុគ្គលភាព​ម្នាក់​នោះ​ មុន​ពេល​ហៅ​គេ​មក​ឆ្លើយ​នឹង​ភ័ស្តុតាង​អស់​ទាំង​នេះ! ខ្ញុំ​ចង់​ឱ្យ​ពេល​ដែល​យើង​ហៅ​គេ​មក​ជា​លើក​ទី​ពីរ ​យើង​មាន​មូលដ្ឋាន​គ្រប់គ្រាន់​សម្រាប់​ឃាត់​ខ្លួន​គេ!»

«បាន! ខ្ញុំ​ចាត់​មនុស្ស​ធ្វើ!»

«អត់ទេ!» ​គេ​ឃាត់​ ព្រោះ​លោក​សារឿន​បម្រុង​ទៅ។

គាត់​ងាក​មក​វិញ​គេ​និយាយ​បន្ត​ដោយ​ក្រសែ​ភ្នែក​មុត៖

«ពូ! បើ​ម្នាក់​នេះ​នៅ​ពី​ក្រោយ​រឿង​ទាំង​អស់​មែន របរ​បើកបរ​របស់​គេ​គ្រាន់​តែ​ជា​ស្រោម​ស្រោប​បន្លំ​​ពី​ក្រៅ​ប៉ុណ្ណោះ!»

លោក​សារឿន​បើកភ្នែក​មូលក្លុំ គេ​ប្រិច​ភ្នែក​ដាក់​គាត់ ​ហើយ​ពោល​បង្ហើយ៖

«មនុស្ស​នេះ​មិន​ល្ងង់​ទេ! យើង​ប្រើ​មនុស្ស​ផ្ដេសផ្ដាស​អាច​ខូច​ការ! ហើយ….គ្រោះថ្នាក់!!»

លោក​សារឿន​ដក​ដង្ហើម​ឃូរ ​ងក់​ក្បាល​តិចៗ​ឈ្ងោក​មុខ​គិត។

នាយ​ប៉ូលិស​វ័យក្មេង​បន្ថែម៖

«ខ្ញុំ​ទៅ​ធ្វើ​ខ្លួន​ឯង!»

លោក​សារឿន​ងើប​មុខ​មក​សាជាថ្មី វិទូ​បន្ថែម៖

«ខ្ញុំ​ត្រូវ​ទៅ​ហើយ!»

«ឥឡូវ​នេះ?!»​ គាត់​របូត​មាត់​សួរ។

«បាទ តែ​មុន​ពេល​ទៅ ខ្ញុំ​សុំ​ជួប​ជន​សង្ស័យ​ទី​មួយ​​របស់​លោក​សិន!»

លោក​សារឿន​ដឹង​ភ្លាម​ «ជន​សង្ស័យ» ​ដែល​គេ​ទើប​តែ​បង្ហើប​នោះ​ជា​អ្នក​ណា​ទៅ​ហើយ តែ​គាត់​នៅ​តែ​មិន​អស់​ចិត្ត ព្រោះ​ថា​វិទូ​ទៅ​ជួប​ជំនិត តើ​គេ​អាច​បង្កើត​ជា​បរិយាកាស​តឹងតែង​ ឬ​ធូរ​ស្រាល?

គាត់​សម្លឹង​នាយ​ តែ​មិន​អាច​លាក់បាំង​ភាព​ទីទើរ៖

«ឧត្ដមសេនីយ៍​ចង់​ជួប​មេធាវី​ជំនិត????»

វិទូ​ងក់ក្បាល​មិន​ពង្វាង៖

«បាទ! ១៥​នាទី! គឺ​១៥​នាទី​ប៉ុណ្ណោះ!»

លោក​សារឿន​រិះគិត​តែ​​តំណាល​គ្នា​នោះ​គាត់​ងក់ក្បាល​ផ្ងក់ៗ៖

«បាទ!»

គាត់​បែរ​ខ្លួន​ជៀស​ផ្លូវ​ឱ្យ​នាយ​ដើរ​ទៅ។

កាត់​តាម​ពី​មុខ​គាត់ ​វិទូ​ឆ្លៀត​ញញឹម​សួរ៖

«ពូ​ខ្លាច​អី?!»

«មាន​ឯ​ណា?!»

នាយ​ញញឹម​បន្ត៖

«ពូ​ខ្លាច​គេ​នោះ​មិន​សប្បាយ​ចិត្ត​ដែល​ឃើញ​ខ្ញុំ?!»

លោក​សារឿន​មិន​បដិសេធ ​តែ​គាត់​និយាយ​បង្វែរ៖

«គេ​ជា​ជនសង្ស័យ! គេ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​យោង​អាត្មា!»

គាត់​ថា​ចប់​ក៏​ដើរ​ទៅ​នាំ​ផ្លូវ​នាយ​ឆ្ពោះ​ទៅ​រក​បន្ទប់​សម្រាប់​ជន​ជាប់សង្ស័យ​ស្នាក់​នៅ។

នៅ​តាម​ផ្លូវ គេ​​សម្លឹង​តាម​ប្រលោះ​ចម្រឹង​បង្អួច អ្នក​ឃើញ​នារី​ទាំង​ពីរ​កំពុង​អង្គុយ​លើ​សាឡុង​ជជែក​ គ្នា​ដោយ​នៅ​លើ​ដៃ​មាន​កាន់​កាហ្វេ​ម្នាក់​មួយ​កែវ។

ស្រី​តូច​ភីណា​កំពុង​ប្រកាន់​ទឹកមុខ​ព្រួយ​បារម្ភ ឯ​មេធាវី​ស្រី​ខំ​ព្យាយាម​ជជែក​អ្វី​ម្យ៉ាង​ញញឹមញញែម​បង្វែរ​បរិយាកាស​ឱ្យ​នាង។

វិទូ​ញញឹម​ចុងមាត់។

ស្រមោល​នារី​អ្នក​ច្បាប់​​មាន​ស្រាប់​ក្នុង​បេះដូង​នាយ​ទៅ​ហើយ ហើយ​នាយ​ដឹង​ថា​នាង​មាន​ចរិត​លក្ខណៈ​បែប​ណា​ល្មម​អាច​ដោះស្រាយ​ស្ថានការណ៍​នេះ​បាន។

នាយ​ដើរ​ហួស​ទៅ។

ទី​ដែល​ត្រូវ​មក​ដល់​គឺ​គង់​តែ​មក​ដល់។

ទ្វារ​របើក​ខ្វាក​លេច​រូបរាង​បុរស​អ្នក​ច្បាប់​ដែល​បាន​ជាប់​នៅ​ទីនេះ​បី​ថ្ងៃ​មក​ហើយ។ គេ​ងើប​មុខ​សម្លឹង​មក​អ្នក​ទាំង​ពីរ ​ហើយ​បញ្ឈប់​ភ្នែក​នៅ​ត្រឹម​កម្រាល​ឥដ្ឋ។

រឿង៖ សំណុំឯកសារ Z22 ភាគទី១២
វិទូ​ដឹង​ថា​គាត់​សៅហ្មង​ដែល​ខំ​ជួយ​ពន្យារពេល​ឡើង​តុលាការ ខំ​ជឿ​ទុក​ចិត្ត​នាំ​ទៅ​រក​ផ្ទះ​តូច​នៅ​ស្ទឹងហាវ​ទាំង​យប់​ មិន​សម​មេធាវី​ខ្មែរ​អាមេរិក​សុខចិត្ត​និយាយ​លឹប​ល​ មិន​ប្រាប់​ការពិត​អញ្ចឹង​នោះ​ទេ។

​គេ​ញញឹម​លួងលោម​​បុរស​ចំណាស់ ទទួល​កុំព្យូទ័រ​​ពី​ដៃ​សម្រាល​កម្លាំង​គាត់ ​ហើយ​បណ្ដើរ​គាត់​ដើរ​ទៅ​មុខ​ដោយ​និយាយ​អម​ផង​៖

«មនុស្ស​យើង​ជួនកាល ​គេ​មាន​ហេតុផល​របស់​គេ​បានជា​ចាំបាច់​ត្រូវ​លាក់លៀម​រឿង​ខ្លះ! នេះ​គេ​ហៅ​ថា​ជីវិត អ្វីៗ​មិន​អាច​ត្រង់​ដូច​បន្ទាត់​ទេ ​មែន​ទេ​ពូ?!»

លោក​សារឿន​និយាយ​វិញ​ផូង​៖

«អ្នក​អនុវត្ត​ច្បាប់​ មិន​និយាយ​ពី​មនោសញ្ចេតនា​ទេ! ហើយ​ច្បាប់​គឺ​ត្រង់​ដូច​បន្ទាត់!»

វិទូ​ដឹង​ថា​គាត់​កំពុង​ស្មុគស្មាញ​ដែល​បំបែក​ក្ដី​យូរ​ទៅ វិល​ទៅ​ៗ ដូច្នេះ​គេ​មិន​ប្រកាន់​មានតែ​ពន្យល់​ឱ្យ​អ្វី​ៗ​ធូរ​ស្រាល​ជាង​មុន​វិញ៖

«មិនមែនទេ! ច្បាប់​គឺ​បត់​បែន! ពូ​ឃើញ​ហើយ​ទេតើ!? មាន​៥​ករណី ដែល​​ចែង​ពី​មាត្រា៣១ ដល់​មាត្រា៣៧​ នៃ​ក្រម​ព្រហ្មទណ្ឌ! ​ឧទាហរណ៍ ការ​ចែងថា​បើ​ប្រព្រឹត្ត​បទល្មើស នៅ​ពេល​ដែល​ខ្លួន​​កើត​វិបល្លាស​ស្មារតី ជននោះ​មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ទេ! ករណី​ប្រព្រឹត្ត​អំពើ​ល្មើស ដោយ​មាន​ការ​អនុញ្ញាត​ពី​ច្បាប់ ឧទាហរណ៍ ទាហាន​សម្លាប់​សត្រូវ​ក្នុង​សមរភូមិ ក៏​មិនត្រូវ​​​ជាប់ទោស​ពី​បទ​ឃាតកម្ម​ដែរ! ប៉ូលិស​ដែល​ទម្លុះទម្លាយ​ទ្វារ​ចូល​ទៅ​ឆែកឆេរ​លំនៅស្ថាន​ឯកជន ទៅតាម​​សាលក្រម​តុលាការ ក៏​មិន​ត្រូវ​ជាប់ទោស​ពី​បទ​រំលោភ​លើ​លំនៅ​ស្ថាន​ដែរ! ការ​ប្រព្រឹត្ត​ដើម្បី​ការពារ​ខ្លួនឯង ការពារ​អ្នក​ដទៃ ឬ​ការពារ​ទ្រព្យសម្បត្តិ ពី​ការ​រំលោភ​ឈ្លានពាន​ណា​មួយ ​ក៏​ត្រូវ​រួចផុត​ពី​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ! អ្នក​ប្រព្រឹត្ត​ល្មើស​ដែល​ប្រឈមមុខ​នឹង​ស្ថានភាព​ចាំបាច់​នៃ​លក្ខខណ្ឌ​ធម្មជាតិ ដូចជា ក្នុង​ករណី​​មិន​​មានអ្វី​​ទទួលទាន ​ឃ្លាន​ខ្លាំង​ជិត​ដាច់ពោះស្លាប់ ហើយ​ចាំបាច់​ត្រូវ​លួច​ចំណីអាហារ​  គ្រូពេទ្យ​ក្នុង​ពេល​ជួយសម្រាល​កូន ​ដើម្បី​ជួយជីវិត​ម្តាយ ចាំបាច់ត្រូវ​តែ​សម្លាប់​ទារក អ្នក​បើក​ឡាន​ដាច់​ហ្វ្រ័ង​​ចុះជម្រាល ហើយ​បង្ខំ​ចិត្ត​បើក​ចេញ​ពី​ផ្លូវ​ទៅ​បុក​ផ្ទះ​អ្នកស្រុក ដើម្បី​ចៀសវាង​​កុំ​ឲ្យ​បុក​មនុស្ស​នៅខាងមុខ។ល។ ទាំង​នេះ​គឺជា​ភាព​បត់បែន​នៃ​ច្បាប់!»

«ពូ​និយាយ​ម៉េច​នឹង​ឈ្នះ​លោក​ឧត្ដមសេនីយ៍ ​ដែល​ស្ពាយ​សក្ដិ​លើ​ស្មា​ធំ​ជាង​ពូ​នោះ?! តែ​ពូ​សុំ​ប្រាប់​​លោក​ឧត្ដមសេនីយ៍! ចិត្តល្អ​នាំ​តែ​ក្រ​ខ្លួន​ទេ!»

វិទូ​សើច ៖

«អ្នក​ចិត្ត​ល្អ​មែនទែន ​ប្រហែល​មិនមែន​ខ្ញុំ​ទេ​!»​ ដឹង​ថា​គេ​មាន​ចេតនា​សរសើរ​ខ្លួន​ គាត់​ក៏​ទ្រាំ​រំភើប​មិនបាន​សើច​វិញ​មួយ​រំពេច​។

«អ្នកណា​ចិត្តល្អ​ អ្នកណា​ចិត្ត​អាក្រក់​នៀក​?!»

សំឡេង​ស្រួយ​ស្រេះ​របស់​មេធាវី​ស្រី​លាន់​មក ហើយ​នាង​ក៏​បង្ហាញ​ខ្លួន​ជាមួយ​ស្នាម​ញញឹម​ចិញ្ចាច។វិទូ​តាមពិត​ គឺ​នឹក​នាង​ស្រាប់​ទៅ​ហើយ​។ តាំង​ពី​បែកគ្នា​នៅ​ខាងក្រោយ​សណ្ឋាគារ​ គេ​ក៏​មិន​ដឹង​នាង​ទៅ​ណា​មក​ណា​ដែរ ​ពេលនេះ​ នាង​ស្រាប់តែ​បង្ហាញ​ខ្លួន​យ៉ាង​រហ័ស​ គេ​សប្បាយចិត្ត តែ​ធ្វើជា​និយាយ​ឌឺដង​៖

«រហ័ស​មែន​អ្នក​ច្បាប់​ការពារ​ចុង​ចោទ! ​គឺ​រហ័ស​ខាង​មក​ស៊ើប​យកការណ៍!»

នាង​បូញ​មាត់​បដិសេធ៖

«គិត​អី​ឱ្យ​សុទិដ្ឋិ​បន្តិច​ផង​ទៅ!»

លោក​សារឿន​ញញឹម​ប្រមូល​កុំព្យូទ័រ​​ពី​ដៃ​នរៈ​យើង​មក​វិញ​ ហើយ​ហួស​ទៅ​មុន​ដោយ​ដាក់​ផ្លែ​សិន៖

«នៅ​និយាយ​គ្នា​ចុះ!​ អត់​រំខាន​ទេ!»

នាង​ឱន​លំទោន​ដាក់​គាត់ ឯ​នរៈ​យើង​ខាំមាត់​តិចៗ​សម្លឹង​ស្រី​ស្អាត​ដែល​ប្រើ​ឈុត​ផ្កា​ស្រស់​បំព្រង​មិនចាញ់​ភីណា​កាល​ពី​ម្សិលមិញ​ឡើយ៖

«នាង​មក​ដើរ​លេង​ឆ្នេរ​ ឬ​ក៏​មក​ធ្វើការ​!?!»

ធីតា​មិន​មាត់​ នាង​ដឹង​ថា​គេ​ឌឺ​រឿង​សំលៀកបំពាក់​នាង​នាង​ក៏​ចាក់​បណ្ដោយ​៖

«គិត​ម៉េច​គិត​ទៅ តែ​កុំ​សន្និដ្ឋាន​អគតិ​ទៅ​បាន​ហើយ!»

«នាង​មិន​ត្រឹម​ចូល​ចិត្ត​រារាំង​ការ​ងារ​ប៉ូលិស​ទេ​ ថែម​ទាំង​​​​ជា​អ្នក​ស៊ើប​មិន​សំចៃ​ទៀត!»

«ម៉េចទៅ​ដែល​ហៅ​អ្នកស៊ើប​មិន​សំចៃ​នោះ?!»

គេ​ឈប់​ឆ្លើយ​ ព្រោះ​រវល់​តែ​ប្រើ​ពន្លឺ​ភ្នែក​ភ្លឺ​ស្រទន់ សម្លឹង​នេត្រា​ខ្មៅយង់​របស់​នាង​។

គេ​ដឹង​ថា​អនុភាព​ស្នេហា​កំពុង​តែ​ទាក់ទាញ​គេ​ដល់​ថ្នាក់​លែង​ចង់​ហា​និយាយ​ ព្រោះ​ខ្លាច​រំខាន​ចរន្ត​សម្ងាត់​នៃ​បេះដូង​ដែល​កំពុង​រត់​រក​គ្នា​នេះ។

ទោះជាយ៉ាងណាក៏ដោយ ​ឃើញ​នាង​សើច​កាន់​តែ​ស្អាត ​គេ​កាន់​តែ​ចង់​ឌឺដង គេ​និយាយ​ដោយ​ទឹក​មុខ​មោទនភាព​៖

«ចង់​ដឹង​ការ​សម្ងាត់​របស់​ប៉ូលិស ​ចង់​ឈ្នះ​ក្ដី ប្រឹង​ញញឹម​បោក​ចិត្ត​អ្នក​ស្រុក​បាន​ល្អ​ណាស់​នៀក!»

«ហើយ​អ្នកស្រុក​ណា​ទៅ​ស្រួល​ឱ្យ​គេ​បោក​ចិត្ត​ម៉េះ​​?!»

«គឺ​អ្នក​ស្រុក​ដែល​ស្លូត​ៗ!»

នាង​ក្របួចមាត់៖

«បើ​ស្លូត​មែន​???? អញ្ចឹង​ប្រាប់​មក! សិក្ខា​សារភាព​ទេ?!»

វិទូ​ដៀង​ភ្នែក​មក​រក​ស្រីស្ងួន​ ហើយ​គេ​បញ្ចប់​ការ​ឆ្លើយតប​ដោយ​ញញឹម​ផ្គើន​នាង​។

នារី​ញាក់ចិញ្ចើម​ភ្លែត៖

«ហើយ​ចុះ​ឯកសារ​ក្នុង​ដៃ​នេះ?!»

«ស្មាន​ថា​​ខ្ញុំ​ល្ងង់?»

គេ​និយាយ​ផង​ ទាញ​ទៅ​លាក់​បំពួន​ក្រោយ​ខ្នង​ផង​ធ្វើ​ឱ្យ​នារី​តាម​សម្លឹង​មិន​ដាក់​ភ្នែក​។

«បាន! អត់​និយាយ​ក៏​មិន​អី! ខ្ញុំ​……»

នាង​ស្រាប់តែ​ឈប់​មាត់ ហើយ​សម្លឹង​ទៅ​ហួស​ពី​សំណុំ​ឯកសារ​នៅ​លើ​ដៃ​​នាយ​ទៅ​ទៀត​។

​ភ្នែក​នាង​ព្រិច​​រិះគិត ពេល​បបូរមាត់​និយាយ​ខ្សឹបៗ៖

«ម្នាក់​នេះ…..ខ្ញុំ​ដូច​ប្រហែល​មុខ​»

វិទូ​និយាយ​តប​វិញ​ទាំង​ញញឹម៖

«មាន​ស្ទីល​បញ្ឆោត​ទៀត​ហ្ន៎​!»

គេ​គិត​ថា​នាង​កំពុង​មាន​ចេតនា​បំបែក​ការ​ប្រុងប្រយ័ត្ន ​ហើយ​ដណ្ដើម​យក​ឯកសារ​ដែល​បាន​ពី​ការ​សួរ​ចម្លើយ​នោះ​ទៅ​ពិនិត្យ តែ​ស្រស់​ស្រី​ហាក់​មិន​អើពើ​នឹង​ការ​វាយ​តម្លៃ​របស់​គេ​សោះ។

​​នាង​នៅ​តែ​សម្លឹង​ទៅ​ទីនោះ វិទូ​ក៏​ឈប់​សើច​ ហើយ​ងាក​មើល​តាម​នាង​។

…នៅ​ក្បែរ​រថយន្ត​ដែល​គេ​នៅ​ចំណាំ​បាន គេ​ឃើញ​បុរស​វ័យក្មេង​ម្នាក់ ដែលគេ​ប្រាកដ​ច្បាស់​ថា​ជា​អ្នកណា កំពុង​ត្រូវ​នាំ​ខ្លួន​ចេញ​មក​ដោយ​ប៉ូលិស​ពីរ​នាក់។

គ្មាន​ការ​ដាក់​ខ្នោះ​ដៃ​ទេ តែ​បុរស​នោះ​ដើរ​ទៅ​តាម​ប៉ូលិស​​តាម​សម្រួល​។

វិទូ​និយាយ​តិចៗ​ដាក់​មេធាវី​ស្រី៖

«អ្នក​បើកបរ​របស់​គ្រួសារ​ភីណា! គេ​ត្រូវ​ហៅ​មក​សួរ​ចម្លើយ​ដែរ? លោក​សារឿន​គួរ​តែ​ប្រាប់​ខ្ញុំ!»

ភីណា​នៅ​តែ​មិន​មាត់ ​តែ​នាង​បន្ត​សម្លឹង​ដំណើរ​ជន​នោះ​ពី​ចម្ងាយ​ទាំង​ទឹកមុខ​ងឿងឆ្ងល់​ ទោះបី​ប៉ូលិស​នាំ​គេ​ទៅ​កាន់​អគារ​នៅ​ទិសដៅ​ផ្សេង​ហើយ​ក៏​ដោយ​។

«ពូ!​ យើង​សួរ​ចម្លើយ​អ្នក​បើកឡាន​ភីណា​ដែរ?!»

សំឡេង​គេ​និយាយ​ទូរសព្ទ​លាន់​មក​ទាញ​អារម្មណ៍​និស្ស័យ​ឱ្យ​វិល​ត្រឡប់​មក​វិញ។ នាង​ងាក​មក​សម្លឹង​នាយ​ប៉ូលិស​ស្រស់​សង្ហា​ដែល​កំពុង​សន្ទនា​ជាមួយ​នឹង​លោក​សារឿន នាង​ត្រៀម​សំដី​ជាច្រើន​ចង់និយាយ​ទៅ​កាន់​គេ ​ប៉ុន្តែ​មិនទាន់​បាន​និយាយ​ ព្រោះ​គេ​នៅ​ស្ដាប់​លោក​សារឿន​បូរបាច់​ដែល​ធ្វើ​ឱ្យ​មេធាវី​អន្ទះសា​ជា​ខ្លាំង។

ពេល​គេ​ចុច​ទូរសព្ទ​បិទ​ភ្លាម​ នាង​ហា​ភ្លែត៖

«លោក​ដឹង​ទេ…..»

គេ​លើកដៃ​កាត់ ជា​សញ្ញា​ថា​គេ​មិន​ទាន់​មាន​​ពេល​សម្រាប់​ស្ដាប់​ឡើយ៖

«សុំទោស​! ខ្ញុំ​ត្រូវ​ទៅ​ហើយ!»

គេ​ចាក​ចេញ​ទាំង​ទូរសព្ទ​មិនទាន់​ទុក​វិញ​ស្រួលបួល​នៅឡើយ​។

នាង​ដើរ​​តាម​យ៉ាង​ញាប់​៖

«លោក​ក៏​គួរ​ស្ដាប់​ខ្ញុំ​សិន​ដែរ! គឺ​វា​សំខាន់​ណាស់​ណា៎!»

«ខ្ញុំ​មាន​ការ​សំខាន់​ជាង​នេះ ពេល​ក្រោយ​ណា៎ អូខេ?!»

គេ​ចុច​បើកទ្វារ​ឡាន​ហើយ តែ​នាង​នៅ​តែ​ព្យាយាម​៖

«លោក​ស្ដាប់​ខ្ញុំ​បន្តិច​ទៅ! ​តែ​១​នាទី​ទេ​!»

គេ​នៅ​ស្ងៀម​ពេល​ដែល​លូកដៃ​ដល់​មាត់​ទ្វារ​ឡាន ហើយ​ងាក​មក​រក​ស្រី​ស្អាត​។ នាង​មិនមែន​លេង​សើច​ទេ​ អ្វី​ម្យ៉ាង​លំបាកចិត្ត​ស្ដែង​ឡើង​តាម​កែវភ្នែក​នាង​ទាំង​សង​ដែល​សម្លឹង​មក​នាយ​​។

គេ​លើក​ដៃ​ចង្អុល​ទ្វារ​៖

«ឡើង​មក! មាន​ពីណា​ឃាត់?!»

នាង​ហាក់​ត្រេកអរ ​ព្រោះ​នឹក​មិន​ឃើញ​រឿង​ថា​ជិះ​ឡាន​ទៅ​តាម​គេ​នឹង​អាច​បាន​ជជែក​គ្នា។

ស្រី​ស្អាត​រត់​ឡើង​ទ្វារ​ម្ខាង​ធ្វើ​ឱ្យ​ប្រុស​សង្ហា​ញញឹម​នឹង​ភាព​អន្ទះសា​របស់​នាង​។

គេ​ញញឹម​ឱ្យ​នាង​ឃើញ ធ្វើ​ឱ្យ​នាង​ដឹងខ្លួន​មកវិញ​នឹក​ក្នាញ់។

ពេល​គេ​រឺយ៉ែរ​ឡាន​ចេញ​ពី​ចំណត​ នាង​និយាយ​ងរង៉ក់​៖

«ពីណា​ធ្វើ​ឱ្យ​លោក​ឧត្ដមសេនីយ៍​រហន់​ម៉េ្លះ​? ទៅ​រក​ភីណា​ហើយ​មើល​ទៅ!»

«និយាយ​ត្រូវ! ឱ្យ​មេដាយ​មួយ!»​

គេ​តប​ឌឺ​នាង​ដូច្នេះ​ ធ្វើ​ឱ្យ​ស្រី​តូច​បើក​ភ្នែក​ធំ​ៗ ​ព្រោះ​កាល​ពី​និយាយ​រឿង​​ភីណា​ គឺ​នាង​និយាយ​លេង​ទេ​ មិន​នឹក​ស្មាន​ថា​កំពុងតែ​ប្រញាប់ប្រញាល់​នេះ ​គឺ​គេ​ទៅ​រក​នារី​​អ្នកមាន​មែន​សោះឡើយ។

«ខ្ញុំ​ស្មាន​តែ​លោក​រវល់​រឿង​កិច្ចការ​ប្រទេសជាតិ​បានជា​ប្រញាប់​ស្ទើរ​ផ្អើល​មនុស្ស​មួយ​កំពង់សោម!»

«កិច្ចការ​ខ្ញុំ​ជាមួយ​ភីណា​ក៏​សំខាន់​ដូចគ្នា​!»

«សំខាន់​ស្អី​ទៅ!? លោក​គួរ​បង្អង់​ស្ដាប់​ខ្ញុំ​សិន​ដែរ!»

«និយាយ​មក!»

«បាន! តែ​លោក​សន្យា​ណា៎​ រឿង​នេះ​ឱ្យ​​ភីណា​ដឹង​មិន​បានទេ​!»

«នាង​និយាយ​ដើម​គេ?!»

«អត់ទេ! គឺ​សូហ្វ័រ​​ឡាន​របស់​ភីណា! ម្នាក់​នេះ …ខ្ញុំ​ដូចជា​ឃើញ​គេ​នៅ​ក្បែរ​ៗ​​ផ្ទះ​ណិច​….គឺ​ជាង​បញ្ចូល​ភ្លេង​​ទូរសព្ទ​ដែល​ត្រូវ​គេ​សម្លាប់​!»

វិទូ​ឈប់​មាត់​ដែល​ប៉ប៉ាច់​ឌឺ​ដង​នាង ហើយ​បែរ​មក​សម្លឹង​នាង​ត្លែ។

ស្រីស្ងួន​ឃើញ​ភ្នែក​គេ​មុត​ពេក​ នាង​ទៅជា​ភ័យ។

នាង​ងាក​មុខ​ចេញ​ទៅ​ម្ខាង​ ហើយ​និយាយ​លបៗ៖

«ម៉េច?? លោក​មិន​ជឿ?!»

វិទូ​ទម្លាក់​សំឡេង​ពោល​សួរ​ខ្សឹបៗ៖

«និយាយ​មែន​និយាយ​លេង? នាង​ចំណាំ​គេ​ច្បាស់​អត់?!»

និស្ស័យ​បូញ​មាត់៖

«ពីណា​និយាយ​លេង​រឿង​អញ្ចឹង​នោះ? ​ម្សិលមិញ ពេល​លោក​ និង​ពូ​សារឿន​ចូល​ក្នុង​បន្ទប់​ជួល​របស់​ឈ្មោះ​ណិច ខ្ញុំ​ដើរ​រក​ទិញ​ទឹក​ហូប​នៅ​ខាង​ក្រៅ ក៏​ទៅ​រក​សុំ​បន្ទប់ទឹក​គេ​បត់​ជើង ពេល​រៀប​ចេញ​មក​វិញ ខ្ញុំ​ឃើញ​ម្នាក់​នេះ​ដើរ​កាត់​រ៉េវ​ពីមុខ​ផ្ទះ​​ចាប់​ហួយ​នោះ! គេ​មាន​ពាក់មួក ហើយ​គេ​ដូច​ជា​ប្រញាប់​​ណាស់!»

វិទូ​បន្ថយ​ល្បឿន ហើយ​រិះគិត។

និស្ស័យ​សម្លឹង​ទៅ​បុរស​ដែល​កំពុង​នៅ​ក្បែរ​ខ្លួន​នេះ​ នាង​យល់ថា​ទោះ​បី​គេ​ចូលចិត្ត​ឌឺដង​កាច់កុង​នាង​តែ​ពេល​ពិចារណា​រឿង​ក្តី​ គេ​ដូច​ជា​ម៉ត់ចត់​ណាស់។

​បើ​នៅ​សុខ​ៗ​ ពេល​ប៉ូលិស​ចុះ​ទៅ​អង្កេត​ក្តី​នៅ​ទី​កើត​ហេតុ ​ស្រាប់​តែ​លេច​មុខ​តៃកុង​ឡាន​របស់​ភីណា​លឹប​ល​នៅ​ទីនោះ​ដែរ ​តើ​វា​មានន័យ​របៀប​ម៉េច?

យ៉ាងណាមិញ នាង​ដឹង​ថា​គេ​កំពុង​គិត​ពី​អ្វី​ដែល​មុន​នេះ​នាង​គិត​ឃើញ​ដូចគ្នា​។

នាង​តាមដាន​អាកប្បកិរិយា​នឹងន​របស់​គេ​បន្តិច ​ទើប​និយាយ​បន្ថែម៖

«បើកុំតែ លោក​ប្រាប់​ថា​ម្នាក់​នេះ​ជា​អ្នក​បើកបរ​នៅផ្ទះ​​បង​ជំនិត ​កុំអី​ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា​គេ​ធ្លាប់​ទៅ​កាន់​ទីនោះ!»

សំឡេង​វិទូ​លាន់​មក​ខ្សឹបៗ៖

«និស្ស័យ​!!»

«ចាស៎!»

វា​ជា​លើកដំបូង​ដែល​គេ​ហៅ​ឈ្មោះ​នាង​ផ្អែម​យ៉ាង​នេះ ស្រទន់​យ៉ាង​នេះ ​ឯ​នាង​ក៏​ឆ្លើយតប​ទន់ភ្លន់​យ៉ាង​នេះ ​ធ្វើ​ឱ្យ​នរៈ​​ដៀង​ភ្នែក​មក​សម្លឹង​ស្រីក្រមុំ។

នាង​ហាក់​អៀន​ប្រៀន​នឹង​កែវភ្នែក​ស្រទន់​របស់​គេ ក៏​ងាក​មុខ​ចេញ​វិញ។

គេ​និយាយ​ខ្សឹបៗ​មក​បន្ថែម​ទៀត៖

«បើ​មិន​ចាំបាច់ ​កុំ​ទាន់​និយាយ​រឿង​នេះ​ប្រាប់​អ្នកណា!»

«រឿង​ណា?!»

«គឺ​រឿង​ដែល​សូហ្វ័រ​របស់​ភីណា​ធ្លាប់​ទៅ​កន្លែង​អ្នក​ស្លាប់​!»

និស្ស័យ​លើក​ចិញ្ចើម​ឆ្ងល់​ នាង​និយាយ​តវ៉ា៖

«រឿង​សំខាន់​យ៉ាង​នេះ ម៉េច​ក៏​លោក​លាក់​បាំង​?​ ពេលនេះ​ពូ​សារឿន​កំពុង​សួរ​ចម្លើយ​គេ​នោះ​មែន​អត់? ​យក​ល្អ​យើង​ប្រាប់​​ពូ​សារឿន​ទៅ ​ឱ្យ​គាត់​ឈ្លេច​សួរ​គេ​នោះ​ ក្រែង​បាន​ចម្លើយ​ខ្លះ!»

«នាង​គិត​ថា​គេ​មាន​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ឈ្មោះ​ណិច?!»

«ខ្ញុំ​មិន​ដឹង​ទេ មិន​ទាន់​ហ៊ាន​ថា​ទេ​ តែ​ចង់​មិន​ចង់ គេ​បាន​ទៅ​កាន់​កន្លែង​នោះ គេ​ប្រាកដ​ជា​មាន​ពាក់ព័ន្ធ​ខ្លះ ឬ​មួយ​គេ​អាច​ដឹង​អ្វី​សំខាន់​ជាង​ដែល​យើង​បាន​ដឹង!»

នាង​និយាយ​តាមត្រង់ ​តែ​វិទូ​បែរ​ជា​បន្ថែម​ទម្ងន់​ការសន្ទនា​៖

«នាង​គិត​ថា​គេ​នោះ​ត្រូវ​ជំនិត​ប្រើ​ឱ្យ​ទៅ​សម្លាប់​ឈ្មោះ​ណិច?!»

ស្រី​ស្អាត​ឮ​ហើយ​ តវ៉ា​ភ្លាម៖

«អត់ទេ! បើ​សង្ស័យ គួរ​តែ​សង្ស័យ ភីណា!»

វិទូ​ប្រែ​ទឹកមុខ​ ប៉ុន្តែ​គេ​នៅតែ​ព្យាយាម​និយាយ​បន្ត៖

«ហេតុ​អី?!»

«ព្រោះ​នាង​និយាយ​កុហក​ជួយ​លាក់បាំង​​ឱ្យ​គេ​នោះ​! នាង​ថា​អ្នក​បើកឡាន​របស់​នាង​សុំច្បាប់​ទៅ​ស្រុក​ តាមពិត​ គេ​នៅ​កំពង់សោម​តាំង​ពី​ម្សិល!»

វិទូ​មិន​មាត់​មិន​ក និស្ស័យ​និយាយ​បន្ថែម៖

«តាំង​ពី​ពេល​ដែល​នាង​​និយាយ​ទម្លាក់​អ្វីៗ​ដាក់​ការ​សង្ស័យ​ទៅលើ​យុវជន​ប្អូន​ធម៌​ប្ដី​នាង ខ្ញុំ​គិត​ទៅ​ហើយ​ថា​នាង​មិន​មែន​ធម្មតា​ទេ!​ ឥឡូវ​នេះ​ទៀត​ អ្នក​បើកឡាន​នាង​លេច​មុខ​មក​ដល់​កំពង់សោម​ស្ងាត់​ៗ​ នាង​មិន​ប្រាប់​លោក​សូម្បី​មួយ​ម៉ាត់ បាន​ន័យ​ថា​​នាង​នឹង​គេ​រួម​គំនិត​គ្នា​! ពីរ​នាក់​គេ​កំពុង​ធ្វើអ្វី​ម្យ៉ាង ​បើមិនអញ្ចឹងទេ​ គេ​នោះ​ទៅ​ផ្ទះ​អ្នក​ស្លាប់​ធ្វើអ្វី? ជួន​គ្នា​ពេក​ហើយ ​ខាង​ភីណា​ក៏​ចោទ​ប្រកាន់​សិក្ខា​ឱ្យ​ប៉ូលិស​ចាប់​បាត់!»

«នាង​មិន​ទាន់​ដឹង​អី​ផង ​ប្រញាប់ប្រញាល់​វាយ​​តម្លៃ​មាន​តែ​ចិត្ត​នាង​នៅ​ខឹង​នឹង​ភីណា​ដែល​ឈ្នះ​បេះដូង​នាង​បាន​ជំនិត​ជា​ស្វាមី​ឬ​យ៉ាងណា?!»

វិទូ​គិត​ដូច្នេះ ​តែ​គេ​ក៏​នៅ​តែ​រក្សា​ការ​ពិចារណា​ស្ងាត់ស្ងៀម​។

«ម៉េច​លោក​មិន​និយាយ​មួយម៉ាត់?​ និយាយ​ប៉ះពាល់​ដល់​គូ​ដណ្ដឹង​លោក លោក​ស្ងាត់​មាត់​តែ​ម្ដង​!កាន់​ជើង​គេ​ល្មមៗទៅ! បើ​លោក​ស៊ើប​ក្តី​តែ​របៀប​នេះ​ លោក​ស៊ើប​យ៉ាងណា​ក៏​មិន​បាន​ដឹង​ការ​ពិត​ដែរ!»

វិទូ​ដៀង​ភ្នែក​មក​រក​នាង ​គេ​ផ្ទាន់​៖

«នាង​ជា​មេធាវី​ តែ​មិន​គោរព​សិទ្ធិ​អ្នកដទៃ​ច្បាស់​ណាស់​! មួយម៉ាត់​ៗ ក៏​មាន​តែ​ការ​សន្និដ្ឋាន​ដែល​គ្មាន​ភ័ស្តុតាង​!»

«ចុះលោក?! លោក​លំអៀង​ទៅ​រក​ភីណា?! រឿង​ធំ​យ៉ាង​នេះ​​ហើយ​ លោក​គួរតែ​សួរចម្លើយ​នាង​ខ្លះ!  បើ​លោក​ប្រើ​បច្ចេកទេស​ខ្លាំង​ៗ​របស់​លោក នាង​កុហក​ ឬ​និយាយ​ពិត​ លោក​មុខ​តែ​រក​ឃើញ!»

«ខ្ញុំ​កំពុង​ប្រញាប់​ទៅ​សួរ​ម្លើយ​គេ​ហើយ!»

មិន​ស្មាន​ថា​វិទូ​ស្រាប់តែ​ស្រប​មក​លឿន​យ៉ាង​នេះ​ នាង​ទៅ​ជា​ភ្ញាក់​ផ្អើល​៖

«ថា​ម៉េច?​ លោក​ទៅ​សួរ​ចម្លើយ​គូ​ដណ្ដឹង​លោក​មែន​ក៏​អី​​?!»

«អតីត​គូ​ដណ្ដឹង!»

គេ​និយាយ​សង្កត់​ពាក្យ ​ហើយ​ប្រើ​សំឡេង​តិចៗ​ក្នុង​ការ​តវ៉ា​ជាមួយ​នាង​។

ស្រីស្ងួន​ញញឹម​ ព្រោះ​នាង​នៅ​ចាំ​បាន​ថា​គេ​រំលឹក​នាង​ដូច្នេះ​ពីរ​ដង​មក​ហើយ​ តែ​មាត់​នៅតែ​មានះ៖

«អញ្ចឹង?!»

នាង​ចង់​ឌឺដង​លេង​ តែ​គេ​វិញ​ហាក់​គ្មាន​ពេល​។ គេ​និយាយ​រអ៊ូ​ប្រាប់​វិញ​៖

«ចម្លើយ​របស់​សិក្ខា​មាន​ផល​អាក្រក់​ច្រើន​ចំពោះ​ភីណា!»

និស្ស័យ​ងាក​មុខ​មកវិញ​យ៉ាង​រហ័ស៖

«អញ្ចឹង?!»

វិទូ​មិន​បែរ​មក​ទេ តែ​គេ​និយាយ​តប​វិញ​មួយៗ៖

«បន្ទាប់ពី​សូហ្វ័រ​នោះ ប្រហែល​ដល់វេន​ភីណា​ហើយ!»

«មានន័យថា…..?!»

«ពូ​សារឿន​ច្បាស់ជា​ហៅ​នាង​ទៅ​សូរ​ម្ដង​ទៀត!»

និស្ស័យ​ងាក​មុខ​ចេញ​វិញ ព្រោះ​គិត​យល់ នាង​និយាយ​ទាំង​រអ៊ូ៖

«ស្មានថា​ប្រញាប់​អី?! តាមពិត​មក​ជួយ​លាង​ទោស​ឱ្យ…..»

វិទូ​ចាប់​ហ្វ្រ័ង​ងឺត​ អុក​រាងកាយ​មេធាវី​មិន​ឱ្យ​បញ្ចប់​ប្រយោគ​វាយ​តម្លៃ​នេះ​បាន​ឡើយ។

នាង​ងាក​សម្លក់​គេ គេ​រុញ​ទ្វារ​ចុះ​ ហើយ​និយាយ​ធ្វើ​ហី៖

«ដល់ហើយ! ចង់​ចុះ​ដែរ​អត់? ឬ​ក៏​ចង់​ចាំ​ក្នុង​នេះ? នឹងអាល​ចំហ​បង្អួច​ឱ្យ!»

នាង​ខាំមាត់​រុញ​ទ្វារ​ចុះ​ពី​លើ​ឡាន​ជាមួយ​សម្ដី​ច្រែតៗ៖

«ទៅ​ទេ​តើ! ទៅ​មើល​មើល៍​អ្នក​ខ្លះ​រក​វិធី​របៀបណា​ការពារ​ពួក​មនុស្ស​ខុស?!»

គេ​ដើរ​វាង​ឡាន​មក​ឈរ​ចំ​ពី​មុខ​នាង ហើយ​ជ្រែង​ចង្កេះ​សម្លឹង​នាង​ពីលើ​ដល់​ក្រោម​ ធ្វើ​ឱ្យ​និស្ស័យ​ក្ដៅ​ចិត្ត​ណាស់ នាង​និយាយ​​ច្រេក​ៗ​ដូច​ចង្រិត៖

«មនុស្ស​​លំអៀង!»

ថា​ហើយ​នាង​ដើរ​ហួស​ទៅ​ តែ​គេ​លូក​ដៃ​ចាប់​ក​ដៃ​ ទាញ​នាង​មកវិញ។

គេ​នៅ​សុខ​ៗ​ ហ៊ាន​ដល់​ថ្នាក់​លូកដៃ​មក​ចាប់​ក​ដៃ​នាង​កណ្ដាលវាល​ ធ្វើ​ឱ្យ​ស្រី​តូច​​បើកភ្នែក​ធំ​ៗ ហើយ​ឱន​សម្លឹង​មក​មើល​ប្រអប់​ដៃ​គេ​ដែល​នៅ​ចាប់​ម៉ឺង ​មិន​លែង​នាង​ងាយ​ៗ​ឡើយ។​ មិនតែប៉ុណ្ណោះ គេ​លូក​មក​ចាប់​ដៃ​នាង​ថែម​ម្ខាង​ទៀត។

នាង​ងើបមុខ​សម្លឹង​​ប៉ះ​កែវភ្នែក​ទាំង​គូ​​សែន​ស្រទន់​ដៀង​សម្លឹង​មក​ដែរ។

សម្ដី​នាង​នៅ​តែ​ច្រែតៗ៖

«ម៉េច​និយាយ​មិន​ឈ្នះ​គេ ចង់​ប្រើ​កម្លាំង​បាយ?!»

«មិនមែន​មិន​ឈ្នះ​ទេ គឺ​ខ្ជិល​និយាយ​ជាមួយ​ពួក​មនុស្ស​ច្រែតៗ​ គ្មាន​ហេតុផល!»

«លោក​មាន​ហេតុផល​ណាស់​ហើយ ប៉ូលិស​លំអៀង!»

បបូរមាត់​នាង​ពិតជា​ព្រហើន​ណាស់​បានជា​វិទូ​លែង​ត​ ហើយ​ឱន​ទៅ​ក្បែរ​នោះ ធ្វើ​ឱ្យ​នាង​ច្រឡំ​ថា​គេ​ចង់​ថើប​នាង ​ព្រោះ​គ្នាន់ក្នាញ់​ចាញ់​សម្ដី។

តរុណី​​​ភ័យ​បុកពោះ រក​ងាក​គេច​មិនទាន់​ ព្រោះ​គេ​ចាប់​កដៃ​ទាំង​ពីរ​ជាប់។​

គេ​នោះ​ឱន​មក​ក្បែរ ​ល្មម​សម្លឹង​ភ្នែក​គ្នា​ឃើញ​ច្បាស់​គេច​មុខ​ទៅ​ណា​លែង​រួច​ ទើប​នាយ​ប៉ូលិស​និយាយ​បន្ត​ដោយ​ខ្សឹប៖

«ខ្ញុំ​មិន​លំអៀង​ទេ នាង​ចាំ​ទុក! ខ្ញុំ​មិន​ដូច​ពួក​អ្នក​រៀន​ច្បាប់​ ​សម្រាប់​តែ​រកលុយ ​ហើយ​ទៅ​​ការពារ​មនុស្ស​មាន​លុយ​ឱ្យ​ថ្លៃ​ម៉ោង​ខ្លួន​នោះ​ទេ​ ខ្ញុំ​ជា​ប៉ូលិស ខ្ញុំ​ជា​អ្នក​ស្វែង​រក​ការពិត!!»

មិន​ដឹង​នាង​ភ័យ​ពេក ​ព្រិច​ភ្នែក​ញាប់​ស្មេរ​នេះ​ ត្រចៀក​នាង​បាន​ឮ​ដែរ​ឬ​ក៏​អត់ទេ​ គេ​លែង​កដៃ​នាង​ទាំង​សង​សន្សឹម​ៗ​ ហើយ​សម្លឹង​នាង​ម្តង​ទៀត​មុន​ពេល​បែរខ្នង​ដើរ​ទៅ​។

និស្ស័យ​ស្រែក​តាម​ពី​ក្រោយ៖

«ខ្ញុំ​នៅ​ចាំ​មើល! ​និយាយ​ហើយ​ធ្វើ​ឱ្យ​បាន​ផង​ទៅ!»

វិទូ​សើច​ពេល​ដែល​នាង​រត់​តត្រុក​មក​តាម​ពី​ក្រោយ​ខ្លួន​។ ព្រោះ​ស្បែកជើង​កែង​នាង ​ពិតជា​ដើរ​មិនទាន់​គេ​ស្រាប់​ហើយ។

«ស្រី​ម្នាក់​នេះ​មាត់រឹង​គួរ​ឱ្យ​ស្រលាញ់​ដល់​ហើយ!» គេ​គិត​ម្នាក់ឯង​ ទាំង​ដឹង​ថា​នាង​មិនបាន​បោះបង់​ចោល​ការ​មក​តាម​គេ​នោះ​ឡើយ។

…ភីណា​កំពុង​អង្គុយ​ក្បែរ​ពែង​កាហ្វេ​លើ​សាឡុង​ផ្ដៅ​ពីមុខ​កន្លែង​នាង​សម្រាក​។ ​ដៃ​កាន់​សារព័ត៌មាន​ ហើយ​នៅ​លើ​តុ​ពី​មុខ​នាង ​នៅ​តែ​មាន​សារព័ត៌មាន​ជា​ច្រើន​ទៀត​គរ​ជា​គំនរ​។

នាង​សម្លឹង​មើល​ការ​មកដល់​យ៉ាង​រហ័សរហួន​របស់​វិទូ បន្ទាប់​មក​ដៀង​ភ្នែក​ទៅ​រក​មេធាវី​ស្រស់​ស្អាត​ដែល​តាម​មក​ពី​ក្រោយ​ខ្នង​នាយ​។

នារី​អភិជន​ក្រោក​សន្សឹម​ៗ ហើយ​និយាយ​ខ្សឹបៗ៖

«សិក្ខា​យ៉ាងម៉េច​ហើយ?!»

និស្ស័យ​នៅ​ទ្រឹង​ប្រមាណ​ជា​ពីរ​ម៉ែត្រ​ពីក្រោយ​ពួកគេ​ តែ​នាង​ឃើញ​កន្ទុយ​ភ្នែក​ភីណា ដៀង​មក​រក​នាង​ជានិច្ចកាល​។

ដូច្នេះ​ហើយ​បាន​ជា​វិទូ​និយាយ​តិចៗ៖

«ចូល​ក្នុង​បន្ទប់! បង​មាន​ការ​ចង់​និយាយ!»

ភីណា​ងក់ក្បាល​តិចៗ​ ហើយ​ទ្រ​ពែង​កាហ្វេ​ដើរ​ចូល​ទៅ មុន​ទុក​ឱ្យ​អ្នក​ទាំង​ពីរ​ដើរ​តាម​ពីក្រោយ​។

មក​ដល់​ក្នុង​បន្ទប់ នាង​អង្គុយ​ទន់ភ្លន់​មក​លើ​សាឡុង ​ហើយ​វាចា​មក​កាន់​និស្ស័យ៖

«អញ្ជើញ​អង្គុយ!»

ស្រី​តូច​មេធាវី​អង្គុយ​ចុះ​យឺត​ៗ ចំណែក​វិទូ​ឱន​ទៅ​ចាក់​ទឹក​ក្នុង​ទូទឹកកក​ក្រេប។

នារី​អ្នក​ច្បាប់​​​សម្លឹង​​ខ្នង​បុរស​ឧត្ដមសេនីយ៍​។ នាង​គិត​ទាំង​ពិភាល់៖

«តើ​គេ​គិត​ឃើញ​ពី​អ្វី​ខ្លះ​ទាក់ទង​នឹង​ក្តី​នេះ ​បាន​ជា​គេ​មក​ជួប​នាង​​ប្រញាប់​ម្ល៉េះ? គេ​ពិត​ជា​មក​ការពារ​នាង បង្រៀន​នាង​ឱ្យ​និយាយ​ មុន​ពេល​ប៉ូលិស​​ហៅ​ទៅ​សួរចម្លើយ​ឬ​អ្វី? ចុះ​បើ​អញ្ចឹង​ ម៉េច​គេ​អនុញ្ញាត​ឱ្យ​យើង​ចូល​មក​អង្គុយ​ស្ដាប់​ពួកគេ​ដែរ?!»

សំឡេង​វិទូ​លាន់​មក​ក្នុង​បរិយាកាស​ស្ងាត់ច្រៀប​នេះ​៖

«សូហ្វ័រ​អូន​កំពុង​នៅកន្លែង​ប៉ូលិស​!»

ភីណា​បើកភ្នែក​ធំ​ៗ ឯ​និស្ស័យ​នៅ​តាមដាន​ប្រតិកម្ម​នារី​អភិជន​រហូត​មិន​ដាក់​ភ្នែក។​ នាង​ឃើញ​ភីណា​ស្រដី​ទាំង​ភ្ញាក់ផ្អើល​ជា​ខ្លាំង​៖

«ហេតុអ្វី​ទៅ​បង? គេ​ចាប់​គាត់​ធ្វើ​អី?!»

វិទូ​មិន​ឆ្លើយ​ តែ​គេ​បែរ​ជា​សួរ​បក​វិញ៖

«អូន​មិន​ដឹង​ថា​អ្នក​បើកឡាន​ខ្លួន​ឯង​មក​ដល់​ទីនេះ​ទេ​?!»

រឿង៖ សំណុំឯកសារ Z22 ភាគទី១១
ប៉ុន្តែ​លោក​សារឿន​ត្រូវ​ខក​ចិត្ត​យ៉ាង​ដំណំ ដែល​រក​មិន​ឃើញ​ស្លាកស្នាម​ប្រជ្រុយ​លើកដៃ​គេ​ក៏​ថែមទាំង​មិន​អាច​រក​ឃើញ​សូម្បី​តែ​ស្លាកស្នាម​ដាច់​រលាត់​មួយ។

គាត់​គ្រវាស​ដៃ​គេ​ចេញ ជាមួយ​សំណួរ​ឮ​ៗ៖

«ប្រាប់​មក! គ្នា​របស់​ឯង​មាន​ប៉ុន្មាន​នាក់? អា​ម្នាក់​ដែល​ដើរតួ​ជា​អ្នក​ចូល​ផ្ទះ​នៅ​ឯ​ស្ទឹងហាវ​នោះ ​ឥឡូវ​នេះ​វា​នៅ​ឯណា?!»

សិក្ខា​ធ្វើ​មុខ​មិងមាំង​ ហាក់​មិន​យល់​ពី​អ្វី​ដែល​ប៉ូលិស​កំពុង​ចង់​សំដៅ​ដល់។ ​លោក​សារឿន​ឃើញ​ដូច្នោះ​ដំឡើង​សំឡេង​គំហក​បន្ថែម៖

«ឯង​ឈប់​បន្លាយ​ពេល​ទៅ! ….ហើយ​ស្ទីល​ធ្វើពើ​អស់នេះ​ជួយ​អី​ឯង​មិនបាន​ទេ​ អា​កូន​ឈ្លូស​! បើ​ឯង​មិន​សារភាព​ ឯង​នឹង​ទទួលទោស​កាន់​តែ​ធ្ងន់!»

សិក្ខា​នៅ​សម្លឹង​គាត់​ធ្មឹង​មិន​មាត់​មួយ​ម៉ាត់ ស្នូរ​គោះទ្វារ​លាន់​មក​តុ​ៗ ហើយ​បន្ទាប់​ពី​លោក​សារឿន​អនុញ្ញាត ​កូន​ប៉ូលិស​ម្នាក់​រត់​លើក​កុំព្យូទ័រ​យូរ​ដៃ​របស់​សិក្ខា​ចូល​មក ហើយ​ដាក់​បង្ហាញ​​នៅ​នឹង​មុខ​គាត់។

កាលដែល​ឃើញ​គេ​ពិនិត្យ​កុំព្យូទ័រ​ខ្លួន​ជា​រឿង​មិន​សប្បាយចិត្ត​មួយ​ទៅ​ហើយ​ ទម្រាំ​មកឃើញ​នាយ​ផ្នែក​ស៊ើប​បើកភ្នែក​ក្រឡោត​​សម្លឹង​អេក្រង់​ដោយ​ទឹកមុខ​មាំ​ទៀត សិក្ខា​កាន់​តែ​ហួសចិត្ត ​អស់​អ្វី​នឹង​និយាយ។

លោក​សារឿន បន្ទាប់​ពី​ងើបមុខ​មក​សើច​ក្អាកក្អាយ​ម្នាក់​ឯង​ហើយ ក៏​ងាក​មក​រា​ដៃ​បណ្ដេញ​កូន​ប៉ូលិស​ឱ្យ​ចេញ​ពី​ទីនោះ​វិញ​ហើយ​បិទ​ទ្វារ​គ្រាំង​។

គាត់​ដើរ​ត្រឡប់​មក​រក​យុវជន​ជាប់​ចោទ​ក្នុង​ដំណើរ​ក្រអឺតក្រទម ហើយ​និយាយ​មួយៗ៖

«ពេលនេះ​ហួស​ពេល​ហើយ ទោះ​ឯង​ចង់​និយាយ​អ្វី​ ក៏​គ្មាន​ប្រយោជន៍​ដែរ! ​ទុក​សម្ដី​ទាំងអស់​ទៅ​បំភ្លឺ​នៅ​តុលាការ​ទៅ!»

សិក្ខា​ប្រកប​ដោយ​កែវភ្នែក​ស្រងូត គេ​និយាយ​តប​មួយៗ​ហាក់​លែង​ខ្វល់​លែង​ភ័យ៖

«ឥឡូវនេះ លោក​សំអាង​អី​ខ្លះ​មក​ចង់​ប្ដឹង​ខ្ញុំ? ពី​បទ​លោក​រក​ឃាតក​មិនបាន ក៏​រក​ខ្ញុំ​ឱ្យ​ទទួល​ទោស​ជំនួស​?!»

​​​​​លោក​សារឿន​ផ្ទុះ​កំហឹង តែ​គាត់​ទប់​ចិត្ត​ ត្បិត​យល់​ថា​ជ័យជំនះ​នៅខាងខ្លួន១០០ភាគ​រយ​ទៅ​ហើយ ។ គាត់​ប្ដូរ​ផ្ទុះ​សំណើច ​ហើយ​និយាយ​មួយៗ​ដោយ​ដើរ​ជុំវិញ​សិក្ខា៖

«ជនល្មើស​ប្រភេទ​ឯង​នេះ ខ្ញុំ​ជួប​មិន​ក្រោម​១០០នាក់​ទេ! ស្ទីល​ឯង​នេះ​​ខ្ញុំ​ធ្លាប់​ជួប​អស់​ហើយ​អា​ប្អូន!»

សិក្ខា​នៅ​ស្ងៀម​ខាំមាត់​ បុរស​ចំណាស់​និយាយ​បន្ត​ក្រោម​កែវភ្នែក​ពិនិត្យពិច័យ​របស់​វិទូ៖

«ឯង​លប​លួច​ទៅ​កំពង់សោម ​ហើយ​ត្រឡប់​មក​ដឹក​បង​ថ្លៃ​ពេល​ព្រឹក​​ជិត​ភ្លឺ​ទាំងអស់​កម្លាំង​ល្វើយ ​ដោយសារ​ឯង​មាន​ធុរៈ​ចេញ​ទៅ​សម្លាប់​ឈ្មោះ​ណិច​​នៅ​ទីនោះ! ជាតិ​ថ្នាំ​គីមី​ដែល​​រក​ឃើញ​ក្នុង​ឈាម​អ្នក​ស្លាប់ ​ក៏​ត្រូវ​បាន​រក​ឃើញ​រូបមន្ត​ក្នុង​កុំព្យូទ័រ​របស់​ឯង​ដូចគ្នា​!​!»

គាត់​បង្វិល​អេក្រង់​កុំព្យូទ័រ​ទៅ​ឱ្យ​ម្ចាស់​ខ្លួន​មើល​ ក្រោម​ការ​ភ្ញាក់ផ្អើល​របស់​វិទូ ហើយ​និយាយ​បន្ត៖

«ឯង​ធ្វើ​ខ្លួន​ជា​អ្នក​បោក​បងប្រុស​ឯង ​ហើយ​ឯង​ទទួល​លុយ​ជា​ច្រើន​ពី​គាត់​ ទើប​ឧស្សាហ៍​​មាន​គេ​ឃើញ​ឯង​ទៅ​កន្លែង​ដក​លុយ​ម្ដង​ហើយ​ម្ដង​ទៀត! ចំណែក​​លេខ​ទូរសព្ទ​អា​អ្នក​ស៊ើប​ការណ៍​​ក្លែងក្លាយ​ឯង​នេះ គឺ​មាន​កូដ​ចេញ​ពី​ផ្ទះ​ចាស់​របស់​អ្នកនាង​ភីណា​ ទី​កន្លែង​ដែល​គេ​ឱ្យ​ឯង​ស្នាក់​នៅ​ និង​រៀន​សូត្រ​! មនុស្ស​ក្រពើ​ដូច​ឯង​នេះ​​នៅ​ចង់​ចោទ​បក​ទៅ​បង​ថ្លៃ​ឯង​វិញ​ទៀត តើ​ឯង​មាន​ចិត្ត​ជា​មនុស្ស​ខ្លះ​ដែរ?»

សិក្ខា​ដែល​មិន​មាត់​មិន​ករ​ បែរ​ជា​ផ្ទះ​សំណើច​យ៉ាង​វែង។

«ឈប់​សើច!!!! ឯង​សើច​ធ្វើ​អី?!»

លោក​សារឿន​គំហក​ដាក់​។ ទោះយ៉ាងនោះក៏ដោយ​ គេ​នៅ​តែ​មិន​ឈប់​សើច​ ហាក់​មាន​ចេតនា​ឱ្យ​បុរស​ចំណាស់​ខឹង​ទ្រាំ​លែង​បាន​ លូកដៃ​មក​កន្ត្រាក់​កអាវ​ខ្លួន​សាជាថ្មី។

វិទូ​ទ្រាំ​មិនបាន​ ទើប​ក្រោក​​មក​​ជួយ​ឃាត់​ដៃ​បុរស​ចំណាស់​នោះ​ចេញ ​ហើយ​គេ​និយាយ​មួយៗ៖

«ឯង​នៅ​មាន​ឱកាស​និយាយ​! មាន​ការ​អី​ត្រូវ​និយាយ និយាយ​ឱ្យ​ហើយ​មក!»

សិក្ខា​ផ្អែក​ខ្នង​ទៅ​នឹង​បង្អែក​កៅអី ហាក់​បី​អស់​កម្លាំង​កាយ ​កម្លាំង​ចិត្ត​។ គេ​និយាយ​តប​នឹង​វិទូ​មួយៗ៖

«បងប្រុស​ខ្ញុំ​ត្រូវ​ជាប់​ឃុំ​ច្រើន​ថ្ងៃ​ហើយ! ការងារ​គាត់​ មុខមាត់​គាត់​កំពុង​មាន​បញ្ហា​ត្រូវ​ស្រោចស្រង់​ពេលនេះ​ប៉ូលិស​មក​រក​រឿង​​ចោទប្រកាន់​ខ្ញុំ​ម្នាក់​ទៀត ​ធ្វើ​ឱ្យ​អា​អ្នក​ដៃ​ដល់​រួច​ខ្លួន​ទទេ​!»

លោក​សារឿន​បម្រុង​ហើប​មាត់​ទៀត តែ​វិទូ​និយាយ​បាន​មុន៖

«ភីណា! យើង​នឹង​ហៅ​នាង​សួរ​ដូចគ្នា​! បើ​អ្វី​ដែល​ឯង​និយាយ​ជា​ការពិត នាង​គេច​មិន​រួច​ទេ!»

នាយ​ផ្នែក​ស៊ើប​វ័យ​ចំណាស់​ងើបមុខ​មក​សម្លឹង​វិទូ​ ជាមួយ​សំណួរ​ចេញ​ពី​មាត់​ដែល​អម​ដោយ​ពុកចង្កា​ក្រាស់​ឃ្មឹក៖

«លោក​ឧត្ដមសេនីយ៍​ជឿ​សម្ដី​អា​កូន​ត្រេន​នេះ? ហើយ​ចង់​សួរចម្លើយ​ប្រពន្ធ​មេធាវី​ជំនិត?!»

«ខ្ញុំ​គ្រាន់​តែ​សាកសួរ​​នាង​ទេ! មិនមែន​ជា​ការ​សួរ​ចម្លើយ​អី​ឯ​ណា​!?» វិទូ​តប​វិញ​ម៉ត់ចត់​មួយៗ។

លោក​សារឿន​រេ​ភ្នែក​សញ្ជឹង​គិត វិទូ​ឃើញ​ដូច្នោះ​ និយាយ​ពន្យល់​គាត់​​បន្ថែ​ម៖

«ប្រសិន​បើ​អ្វី​ដែល​​សិក្ខា​ទើបតែ​និយាយ​ជា​ការពិត​វិញ វា​ប្រាកដ​ជា​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​រឿង​ក្តី​នេះ! សំណួរ​នៅ​ត្រង់​ថា​ តើ​នាង​មាន​ការ​អ្វី​បានជា​ត្រូវ​ណាត់​ជួប​ជាង​បញ្ចូល​បទភ្លេង​នោះ​ មុន​ពេល​គេ​ស្លាប់?​ ហេតុអ្វី​នាង​មិនព្រម​និយាយ​រឿង​ទាំង​អស់​នេះ​ប្រាប់​ប៉ូលិស​?»

លោក​សារឿន​តវ៉ា​ជាមួយ​សម្ដី​វិទូ​ ហើយ​ភ្នែក​គាត់​រេ​សម្លឹង​សិក្ខា​ពី​លើ​ដល់​ក្រោម​ ពីក្រោម​ឡើង​លើ៖

«តែ​អ្វី​ដែល​ក្មេង​ប្រុស​នេះ​និយាយ ​សុទ្ធ​តែ​គ្មាន​សាក្សី​ទេ​! គេ​រៀប​គម្រោង​ធ្វើបាប​បង​ប្រុស​ស្រី​របស់​គេ ​ភ័ស្តុតាង ​និង​សាក្សី​យើង​មាន​ក្នុង​ដៃ​អស់ហើយ​! នៅតែ​សួរនាំ​រក​បក្ស​ពួក​គេ​ទៀត​តែ​ប៉ុណ្ណោះ!»

វិទូ​មិន​មាត់​តបត ​ហើយ​​​បែរ​មក​រក​សិក្ខា​វិញ។

យុវជន​នេះ​សម្លឹង​គេ​វិញ​​ដោយ​​ប្រុងប្រយ័ត្ន​ ហាក់​ចង់​ដឹង​ថា​តើ​គេ​កំពុង​គិត​អ្វី​​ គេ​មាន​សមត្ថភាព​អង្កេត​ក្ដី​ល្អ​ជាង​លោក​សារឿន​ដែរ​ឬ​យ៉ាងណា?

វិទូ​មិច​ភ្នែក​និយាយ​មួយ​ៗ​ទៅកាន់​គេ៖

«យើង​គ្មាន​ពេល​ច្រើន​ទេ​! បើ​ឯង​មិន​បាន​ធ្វើ​ ហើយ​មាន​ចិត្ត​ចង់​ជួយ​បងប្រុស ឆាប់​​បង្ហាញ​អំណះអំណាង​មក!»

គេ​នៅ​ស្ងៀម​មិន​និយាយ​អ្វី​ តែ​ក៏​មិន​ដក​ភ្នែក​ពី​ផ្ទៃមុខ​នាយ​ឧត្ដមសេនីយ៍​​ដែល​នៅ​ពី​មុខ​គេ​នោះ​ដែរ​។​វិទូ​ក្រោក​ទាញ​កៅអី​ទល់មុខ​​គេ កៀក​សេន​កៀក​​ សឹង​ប៉ះ​គ្នា​ដល់​ច្រមុះ។

ស្នូរ​ដង្ហើម​យុវជន​នេះ​​ដើរ​ស្មើ​ត្រឹម​ ដូច​ផ្ទៃ​មុខ​តក់ស្លុត​ តែ​មាន​ន័យ​ដ៏​ជ្រាលជ្រៅ​របស់​គេ​។ វិទូ​និយាយ​បន្ទាប់​ពី​សម្លឹង​គេ​បាន​បន្តិច៖

«សាក្សី?? ភ័ស្តុតាង​ឯង​មាន​ទេ?! ឯង​ថា​ភីណា​​ចេញ​ទៅ​ក្រៅ​លួចលាក់ ​តើ​មាន​អ្នក​ឃើញ​ក្រៅ​ពី​ឯង​ទេ?»

គេ​នៅតែ​មិន​ឆ្លើយ វិទូ​និយាយ​កាន់តែ​ខ្សឹប៖

«ឯង​មាន​អី​ពិបាក​និយាយ?…មិន​ទុក​ចិត្ត​នឹង​និយាយ? មិន​ចង់​និយាយ?!»

គេ​ក្រឡេក​សម្លឹង​ភ្នែក​នាយ​ប៉ូលិស​តប​វិញ ​ហាក់​ដូច​កំពុង​ស្វែង​រក​អ្វី​ម្យ៉ាង​។ វិបត្តិ​ជ្រាលជ្រៅ​គួរសម​​បង្ហាញ​ចេញ​តាម​រយៈ​កែវ​ភ្នែក​គេ​ទាំង​សង​ រហូត​ដល់​គេ​គេច​ភ្នែក​ក្រៀម​ស្រពោន​នោះ​ចេញ​។

វិទូ​សួរ​តិចៗ​៖

«ហេតុអ្វី​ឯង​អគតិ​ចំពោះ​បង​ថ្លៃ​ឯង​ម្ល៉េះ? ​ឧបមា​ថា​នាង​ពិតជា​បាន​ទៅ​ជួប​មនុស្ស​ចម្លែក​លួចលាក់​មែន​​ ត្រឹម​ប៉ុណ្ណឹង​មាន​អ្វី​អាច​បញ្ជាក់​ថា ​នាង​ជា​អ្នក​ធ្វើ​បាប​ប្ដី​ខ្លួន​ឯង​នោះ?!»

«នៅមុន​ពេល​កើត​រឿង​​នេះ​​ មានរឿង​តូច​ៗ​ជា​ច្រើន​កើត​​ឡើង​​រួច​ជា​មុន​​ហើយ​!»

គេ​ឆ្លើយ​ខ្លីៗ ហើយ​ឈ្ងោក​មុខ។ វិទូ​ចាប់​ឱកាស​សួរ​បន្ត​ភ្លាម​ក្នុង​សព្ទ​សំឡេង​ស្រាល​ៗ៖

«រឿង​អី​ខ្លះ​ទៅ?!»

គេ​ងើប​មុខ​មក​វិញ ​ស្វែង​រក​ភាព​ជឿជាក់​នៅ​ក្នុង​ទឹកមុខ​អ្នក​ដែល​កំពុង​សួរ​ចម្លើយ​ខ្លួន ​ហើយ​ជា​បន្តបន្ទាប់​ គេ​ដៀង​ភ្នែក​ទៅ​រក​លោក​សារឿន​ដែល​នៅ​ជ្រុង​ម្ខាង។

សំឡេង​វិទូ​លាន់​មក​ស្រាល​ៗ​កៀក​ត្រចៀក​គេ៖

«មាន​ភស្តុតាង មាន​សាក្សី​ទេ?!»

ឧត្ដមសេនីយ៍ត្រី​និយាយ​ច្រំដែល តែ​សិក្ខា​មិន​ធុញ​ទេ គេ​មិន​មាន​ទឹកមុខ​សោះអង្គើយ​ដូច​កាល​និយាយ​ជាមួយ​លោក​សារឿន​ឡើយ។

«ហេតុអី​បង​ចង់​ជួយ​ខ្ញុំ?!»

គេ​សួរ​ខ្លី​តែ​រហ័ស​ពេក​ ធ្វើ​ឱ្យ​វិទូ​ស្រលាំងកាំង​តែ​ម្ដង​។ ត្រូវហើយ​! ហេតុអ្វី​គេ​ហាក់​មាន​ចិត្ត​ទោរទន់​ទៅ​លើ​ក្មេង​ម្នាក់​នេះ?

​គេ​មិនបាន​និយាយ​អ្វី​ប្រឆាំង​នឹង​ការ​សន្និដ្ឋាន​របស់​ប៉ូលិស រឹត​តែ​គ្មាន​ពាក្យ​អ្វី​ជា​អំណះអំណាង​ការពារ​ខ្លួន​ ហេតុអ្វី​​គេ​ហាក់​ចង់​ស្ដាប់​សម្ដី​ក្មេង​នេះ​ច្រើន​ទៀត?

វិទូ​ងើប​មុខ​មក​វិញ​ឃ្លាត​ចេញ​បន្តិច​ពី​ត្រចៀក​គេ ហើយ​និយាយ​តប៖

«ប៉ូលិស​មិន​ជួយ​អ្នកណា​ទេ គឺ​រក​តែ​ខុស​ហើយ​និង​ត្រូវ! បើ​ប្អូន​មាន​ភស្តុតាង​បញ្ជាក់​ថា​ខ្លួន​មិន​នៅ​ទី​កើតហេតុ មិន​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ មិនបាន​ទៅ​កំពង់សោម…»

«យប់​នោះ​….យប់​ដែល​អា​ម្នាក់​នោះ​ត្រូវ​គេ​សម្លាប់…ខ្ញុំ​បាន​មក​កំពង់សោម​មែន!»

គេ​និយាយ​កាត់​ភឹង​ តែ​បេះដូង​នាយ​ប៉ូលិស​លោត​ភឹប ​ព្រោះ​ការ​ភ្លាត់មាត់​លឿនស្លេវ​របស់​គេ​សឹង​ថា​អាច​ធ្វើ​ឱ្យ​មេឃ​ក្រឡាប់​ចាក់។

«ឯង​សារភាព​ហើយ!?»

លោក​សារឿន​និយាយ​ពី​ជ្រុង​ម្ខាង តែ​វិទូ​រា​ដៃ ឯ​យុវជន​វ័យក្មេង​នៅតែ​​សម្លឹង​មក​ចំ​ភ្នែក​​​វិទូ​ដោយ​ទឹកមុខ​ម៉ឺងម៉ាត់​ ហើយ​និយាយ​ច្បាស់​ៗ​មួយៗ​៖

«តែ​ខ្ញុំ​មិនបាន​សម្លាប់​វា​ទេ! ខ្ញុំ​ស្បថ​ចំពោះ​ព្រលឹង​ម្ដាយ​ឪពុក​ខ្ញុំ!»

អ្វីៗ​ហាក់​ដូចជា​កាន់តែ​ជ្រៅ​ទៅ​ៗ….

វិទូ​រេ​គ្រាប់​ភ្នែក​សម្លឹង​យុវជន​ស្ទើរ​ធ្លុះ​ដល់​បេះដូង។

ក្នុង​ទស្សនៈ​នាយ គ្មាន​ឃាតក​ណា​ដែល​ហ៊ាន​មើល​ភ្នែក​ប៉ូលិស​មុត​យ៉ាង​នេះ ច្បាស់​យ៉ាង​នេះ​ឡើយ​។​ តើ​ពេលនេះ​ជា​ពេល​ដែល​ប៉ូលិស​​ត្រូវ​ប្រើ​ចិត្តសាស្ត្រ និង​វិចារណញ្ញាណ ​ចំណេះដឹង​ពី​​ធម្មជាតិ​នៃ​មនុស្ស​លើ​ផែនដី​ដើម្បី​សម្រេចចិត្ត​លើ​សំណុំ​រឿង​ឬ​អ្វី?

លោក​សារឿន​ស្ទើរ​ហើប​គូទ​ពី​កៅអី នៅ​ពេល​ឮ​សម្ដី​ទាំងនេះ។

គាត់​ដឹង​ត្រឹម​ថា​គេ​នេះ​បាន​លួចលាក់​មក​កំពង់សោម​ ហើយ​វិល​ទៅ​វិញ​បង្វែង​ដាន​ភីណា​នៅ​ពេល​ព្រលឹម​ស្រាង​ៗ ​តែ​មិន​នឹក​ស្មាន​ឡើយ​ថា​សិក្ខា​ថែម​ទាំង​បាន​ទៅ​ដល់​លំនៅឋាន​ជនរងគ្រោះ។

ទោះ​យ៉ាងណា​ គាត់​ស្ងើចសរសើរ​ការ​សួរ​ចម្លើយ​របស់​នាយ​ប៉ូលិស​នេះ​។

គាត់​សម្លឹង​វិទូ​ពីលើ​ដល់​ក្រោម​ជាមួយ​សំណួរ​​ស្ងាត់​ៗ​ក្នុង​ចិត្ត​…..ទាំងនេះ​ឬ​ដែល​ធ្វើ​ឱ្យ​​គេ​នៅ​ក្មេង​យ៉ាង​នេះ​​អាច​បំបែក​សំណុំ​រឿង​ធំ​ៗ​ច្រើន​ដល់​ម្ល៉ឹង?

សំឡេង​នាយ​ប៉ូលិស​លាន់​មក​បន្ត ​ក្នុង​ពេល​ត្រចៀក​គាត់​ខំ​ស្ដាប់​មិន​ឱ្យ​ជ្រុះ​ដល់​ដី ​សូម្បី​មួយ​ព្យញ្ជនៈ​។

«ប្អូន​បាន​ទៅ​ដល់​ផ្ទះ​ឈ្មោះ​ណិច????…..ទៅ​ធ្វើ​អី?!»

យុវជន​នៅ​ស្ងៀម​សាជាថ្មី…តែ​វិទូ​ដឹង​ថា​វា​ប្រាកដជា​មាន​អ្វី​មួយ​ដែល​គេ​និយាយ​មិនបាន ហើយ​ហា​មិនកើត​ ដើម្បី​តែ​ការពារ​អ្នកណា​ម្នាក់​។

គេ​រេ​ភ្នែក​តែ​ពីរ​បី​ដង​ប៉ុណ្ណោះ​ ក៏​ផុស​ចេញ​នូវ​សំណួរ​ម៉ឺងម៉ាត់៖

«បងប្រុស​របស់​ប្អូន ​មេធាវី​ជំនិត បាន​សម្លាប់​គេ​នោះ?! ដូច្នេះ​ហើយ ហេតុ​តែ​ស្រលាញ់​ការពារ​គេ ប្អូន​ហា​មាត់​ប្រាប់​ប៉ូលិស​មិន​រួច????!»

មេឃ​​កាន់តែ​ក្រឡាប់ចាក់ លោក​សារឿន​ក្រោកឈរ​វឹង​សម្លឹង​ប្រតិកម្ម​ចុង​ចម្លើយ​និង​អ្នក​សួរ​ដេញដោល​ដែល​ពេញ​ដោយ​ភាព​វ័យ​ឆ្លាត។

ហេតុអ្វី​រឿង​ហេតុ​ទៅ​ជា​ដូច្នេះ​?

ដំបូង​ចោទ​យុវជន​នេះ ​ពេលនេះ​យល់​ថា​គេ​បាន​ការពារ​បងប្រុស​គេ​ក្នុង​ការ​សម្លាប់​មនុស្ស?

បុរស​ចំណាស់​រេ​ភ្នែក​គិត​ ហើយ​គាត់​នឹក​ឃើញ​ដល់​អ្វី​មួយ…..ក្នុង​អារម្មណ៍​​របស់​គាត់….«វិទូ!»…..«ម្នាក់​នេះ​ជា​ប៉ូលិស គេ​អាច​រៀបចំ​អ្វី​ទាំង​នេះ​ធ្វើ​បាប​ខ្ញុំ!»…..«គេ​ជា​គូ​ដណ្ដឹង​របស់​ភីណា!…..គេ​នៅតែ​ស្រលាញ់​នាង!»….«ហេតុផល​លោក​ប៉ុណ្ណឹង​ចង់​យក​ទៅ​សង្ស័យ​ឧត្ដមសេនីយ៍​ម្នាក់?!»

បុរស​ចំណាស់​លែង​គិត​ពី​សិក្ខា​ តែ​គាត់​ដៀង​កន្ទុយ​ភ្នែក​លប​មើល​នាយ​ប៉ូលិស​វិទូ ជាមួយ​សំណួរ​ថា បុរស​ក្មេង​នេះ​កំពុង​រក​យុត្តិធម៌​ ឬ​កំពុង​តែ​រុញ​ច្រាន​មេធាវី​អាមេរិក​ឱ្យ​ចូល​អន្ទាក់​រើ​ខ្លួន​លែង​រួច?

គេ​អាច​ប្រើ​ភាព​ឆ្លាតវៃ​ និង​ប្រើប្រាស់​យុវជន​ម្នាក់​នេះ​ដែរ​ទេ?

សំឡេង​សិក្ខា​លាន់​ឡើង​កន្ត្រាក់​ស្មារតី​គាត់​ដែល​បែក​ខ្ញែក៖

«ពេល​ខ្ញុំ​ និង​បង​ខ្ញុំ​បាន​ចេញពី​ទីនោះ វា​នៅ​រស់​នៅឡើយ!»

ស្អី​គេ​អ៊ី​ចេះ? សូម្បីតែ​សារភាព​ថា​បង​វា​បាន​នាំទៅ​កាន់​ទីនោះ​ក៏​ព្រម​និយាយ​ចេញ​មក​ដែរ​….តើ​ចិត្តសាស្ត្រ​របស់​វិទូ​សាហាវ​ ឬ​មួយ​ក្មេង​ប្រុស​នេះ​ត្រូវការ​បច្ចេកទេស​សួរចម្លើយ​របៀប​នេះ​?

លោក​សារឿន​គិត​ ហើយ​វិលវល់​ក្នុង​ការ​វិភាគ​ឯកជន​របស់​គាត់។

«ហេតុអ្វី បងប្រុស​ប្អូន….​ហេតុ​អី​មេធាវី​ជំនិត​និយាយ​លាក់លៀម​នូវ​ចំណុច​សំខាន់ៗ​អស់នេះ?!»

វិទូ​សួរ​សង្ខើញ​ តែ​សំឡេង​ខ្សឹបៗ។

យុវជន​​តប​វិញ​យ៉ាង​រហ័ស៖

«បងប្រុស​ខ្ញុំ បង​ជំនិត​ប្រាកដ​ជា​មិនព្រម​និយាយ​ប្រាប់​ប៉ូលិស​ទេ ​ទោះបី​ដំណាក់កាល​គាត់​ជិត​ស្លាប់​ក៏​ដោយ​!!»

គេ​រអាក់រអួល ​ហើយ​ឈប់​និយាយ​កណ្ដាល​ទី។

​វិទូ​ជ្រួញ​ចិញ្ចើម​ គេ​សួរ​វិញ​ខ្សឹបៗ៖

«មាន​ន័យ​ថា​ម៉េច?!»

គេ​ចាប់ផ្ដើម​យំ វិទូ​លូក​យក​ក្រដាស​ប្រគល់​ឱ្យ​គេ​ជូត​ទឹក​ភ្នែក ​ហើយ​និយាយ​សំឡេង​ធ្ងន់​ជាង​មុន​៖

«កូនប្រុស​គេ​មិន​យំ​ផ្ដាស​ទេ! ពិសេស​ដំណាក់កាល​កាន់តែ​លំបាក​ កាន់​តែ​ត្រូវ​ចេះ​តស៊ូ! បើ​ឯង​ស្រលាញ់​បង​ឯង​មែន អ្វី​ដែល​គាត់​មិន​ធ្វើ ​ឯង​គួរ​តែ​ធ្វើ!»

គេ​ងើប​មុខ​មក​វិញ​មួយ​រំពេច។

មិន​ដឹង​យ៉ាងម៉េច​ គេ​មាន​អារម្មណ៍​ថា​ប៉ូលិស​ម្នាក់​នេះ​យល់​ពី​អាថ៌កំបាំង​ក្នុង​ចិត្ត​របស់​គេ ទាំង​គេ​មិនទាន់​បាន​និយាយ​ប្រាប់​។

«ហេតុអ្វី​លោក​ដឹង?!»

វិទូ​​គ្រវីក្បាល៖

«ខ្ញុំ​មិន​ដឹង​អី​ទាំង​អស់! ទាល់​តែ​ឯង​និយាយ​ចេញ​មក ទើប​ខ្ញុំ​ដឹង! ប៉ុន្តែ​មាន​រឿង​មួយ​ដែល​ខ្ញុំ​ជឿ​ភ្នែក​ខ្លួនឯង នោះ​គឺ…..ឯង​! មិនមែន​ទេ!….ខ្ញុំ​ចង់​មាន​ន័យ​ថា​ឯង​មិនមែន​ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​ធ្វើបាប​បងប្រុស​ឯង​ទេ!»

គេ​សម្លឹង​វិទូ​ដោយ​រំភើប​ជា​មួយ​នឹង​ចង្វាក់​អណ្ដាត​ស្ទាក់ស្ទើរ​​ចង់​គ្រលាស់​សួរ​នូវ​សំណួរ​ទីពីរ​ថា​«ហេតុអ្វី​លោក​ដឹង?» ​តែ​គេ​មិន​ចង់​សួរ​ច្រំដែល​ទេ។

យុវជន​រេ​ភ្នែក​គិត ​ហើយ​សម្លឹង​ប៉ូលិស​ទាំងពីរ​ម្ដង​ម្នាក់។ ឬ​មួយ​នេះ​ជា​ចិត្តសាស្ត្រ​ក្ដៅ​និង​ត្រជាក់​ដែល​ប៉ូលិស​​ផ្លាស់​គ្នា​​ប្រើ​។

ទោះ​យ៉ាងណា ​គេ​យល់ថា​គេ​គួរ​ធ្វើអ្វី​ម្យ៉ាង​ក្នុង​ពេលនេះ​។

គេ​ខាំមាត់​ស្ទើរ​ដាច់​ វា​ជា​កាលៈទេសៈ​នៃ​ការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ ទីបំផុត​​គេ​និយាយ​​ដោយ​ជ្រប់មុខ​សម្លឹង​កម្រាលឥដ្ឋ៖

«ទោះ​បី​លើក​នេះ​ ត្រូវ​ស្លាប់​ខ្លួន​ក៏​បង​ជំនិត​មិន​ប្រាប់​ប៉ូលិស​ថា​ជា​ប្រពន្ធ​គាត់​ដែរ!!​»

«មានន័យ​ថា​ម៉េច!»

«គឺ​គាត់​មិន​ប្រាប់​ប៉ូលិស​ថា​ភីណា​ធ្វើបាប​គាត់​ទេ​ ទោះ​គាត់​ដឹង​ថា​ជា​នាង​ក៏​ដោយ​!»

វិទូ​មិច​ភ្នែក​គិត ចំណែក​បុរស​វ័យក្មេង​អស់​ពី​ជូត​ទឹកភ្នែក​ ក៏​ខាំមាត់​សាជាថ្មី គេ​និយាយ​មួយៗ៖

«រឿង​កើត​ឡើង​ច្រើន​ខែ​មក​ហើយ ​តាំង​ពី​ពួក​គេ​នៅ​អាមេរិក! អ្នកស៊ើបការណ៍​ម្នាក់​បាន​រក​ឃើញ​ភស្តុតាង​ថា​បងថ្លៃ​ខ្ញុំ ភីណា​បាន​លួចលាក់​ផ្ញើ​លុយ​មួយ​ចំនួន​មក​ស្រុកខ្មែរ ហើយ​អ្នក​ទទួល​លុយ​គឺ​ប្រើ​លេខ​ទូរសព្ទ​ដែល​គេ​លក់​នៅ​កំពង់សោម​! បងប្រុស​ខ្ញុំ ហេតុតែ​ស្រលាញ់​ប្រពន្ធ​ពេក​ គាត់​បាន​ឱ្យ​គេ​តាមដាន​​បន្ត​ទៀត​ ទីបំផុត​ ទើប​ដឹង​ថា​ភីណា​មាន​កូន​ផ្ទះ​តូច​មួយ​នៅ​ស្ទឹងហាវ!»

«ឯង​បាន​ទៅ​ផ្ទះ​នោះ​ដែរ?!» លោក​សារឿន​ហា​សួរ​បន្ទាប់​ពី​ទ្រាំ​ស្ដាប់​យូរ​មក​ហើយ។

សិក្ខា​គ្រវី​ក្បាល​យឺត​ៗ ឯ​វិទូ​ក៏​តឿន៖

«និយាយ​ទៀត​ទៅ! ក្រោយ​មក​យ៉ាងម៉េច​ទៀត?!»

«គាត់​គ្រាន់​តែ​ប្រាប់​ខ្ញុំ! តែ​ខ្ញុំ​មិន​ដែល​ទៅ​ទីនោះ​ទេ!​ ពី​ដំបូង​ គាត់​មិន​ចង់​រវល់​ទេ គាត់​និយាយ​នឹង​ខ្ញុំ​ថា​គាត់​នឹង​អត់ទោស​ឱ្យ​ភរិយា​គាត់​ទាំងអស់ ​ទោះ​បី​នាង​នៅ​លប​លួច​ជួប​អ្នក​ចាស់​ក៏​ដោយ ប៉ុន្តែ​នៅ​ម៉ោង​១០​យប់​ ថ្ងៃ​ដែល​គាត់​ទៅ​ដល់​កំពង់សោម គាត់​បាន​ខល​មក​ខ្ញុំ ហើយ​បញ្ជូន​ឯកសារ​ទាំង​នេះ​មក​ឱ្យ​ខ្ញុំ! គាត់​ថា​នៅ​កំពង់​សោម​មិន​អាច​រក​ទិញ​របស់​ទាំង​នេះ​បាន​ទេ ឱ្យ​ខ្ញុំ​ទិញ​នៅ​ភ្នំពេញ ​ហើយ ផ្ញើ​ទៅ​ឱ្យ​គាត់​ ព្រោះ​គាត់​ត្រូវការ​សាកល្បង​វា​ជាមួយ​ទឹកសមុទ្រ​! ​ខ្ញុំ​សម្រេចចិត្ត​មិន​ផ្ញើ​តាម​ឡាន​តាក់ស៊ី​ទៅ​ទេ​ គឺ​បើកឡាន​ទៅ​រក​បង​ខ្ញុំ​ខ្លួនឯង លោក​ដឹង​ហើយ ខ្ញុំ​បារម្ភ​ពី​គាត់ គាត់​ជា​អ្នកមាន ជា​អាណិកជន​មិន​សូវ​ដឹង​ពុត​មនុស្ស​ខិល​ខូច​ទេ ខ្ញុំ​ខ្លាច​​មាន​អ្នកណា​មាន​ចេតនា​ធ្វើបាប​គាត់!»

«ឯង​មក​ដល់​កំពង់សោម​នៅ​ម៉ោង​ប៉ុន្មាន?!» លោក​សារឿន​សួរ​ផង​ ផ្ទៀង​មើល​បញ្ជី​របាយការណ៍​ក្នុង​កុំព្យូទ័រ​ផង។​

«ប្រហែលជា៧យប់!»

«ឯ​ង​មាន​ឡើង​ទៅ​អាផាតមែន​ទេ?!» វិទូ​សួរ​ទាំង​សម្លឹង​គេ​ដោយ​យកចិត្ត​ទុកដាក់។

តែ​សិក្ខា​សាជាថ្មី គ្រវី​ក្បាល​បដិសេធ៖

«អត់ទេ! ពេល​មក​ដល់​ភ្លាម ​ខ្ញុំCallរក​គាត់ ហើយ​គាត់​ក៏​ប្រាប់​ខ្ញុំ​ឱ្យ​ចាំ​នៅមុខ​អាផាតមែន​! មុន​​ពេល​ខ្ញុំ​ប្រគល់​ថ្នាំ​ទាំងនោះ​ឱ្យ​គាត់ ​​គឺ​ឈ្មោះ​ណិច​បាន​​SMSមក​រួច​ទៅ​ហើយ​! ​គេ​និយាយ​ថា​បើ​គាត់​មិន​ទៅ​រក​គេ​ គេ​នឹង​បង្ហាញ​រូបភាព​គាត់​និង​អតីត​សង្សារ​ឱ្យ​ភីណា​ឃើញ! ដោយសារ​មុន​នោះ​ បង​ជំនិត​បាន​វាយ​ទូរសព្ទ​ទៅ​សុំ​ណាត់​វា​រួច​ទៅ​ហើយ យើង​ទាំងពីរ​បាន​ហួស​ទៅ​កាន់​ទីនោះ​ជា​មួយ​​គ្នា!»

«តែ​សាក្សី​បាន​ប្រាប់​ថា​គេ ឃើញ​មេធាវី​ជំនិត​តែ​ម្នាក់ឯង​ប៉ុណ្ណោះ!»

លោក​សារឿន​និយាយ​កាត់។

វិទូ​ងាក​មក​រក​លោក​សារឿន​៖

«គេ​ប្រាប់​ថា​ម៉េច​ខ្លះ?!»

«សាក្សី​ជា​ក្មេង​ប្រុស​ជំទង់ ស្នាក់​​នៅ​​រំលង​បី​​បន្ទប់​ពី​ជន​រងគ្រោះ ! គេ​នោះ​ខូច​កុំព្យូទ័រ​ចង់​មក​រក​ជាង​ម្នាក់​នោះ​ឱ្យ​ជួយ​មើល​ឱ្យ !ពេល​មក​ដល់ គេ​ឈ្មោះ​ណិច​មាន​ភ្ញៀវ!កាលណោះ​ គេ​មើល​ពី​ក្រៅ​ទៅ អ្នក​នៅ​ក្នុង​មិន​បាន​ដឹង​ខ្លួន​ទេ ដូច្នេះ​​គេ​ក៏​វិល​ទៅ​ដេក​វិញ!»

វិទូ​ងាក​មក​រក​សិក្ខា​វិញ​ ហើយ​តឿន​៖

«មាន​អី​ត្រូវ​និយាយ​ទៀត​?​​»

«ខ្ញុំ​បាន​ចូល​ទៅ​បន្ទប់​ទឹក​គេ​នោះ​មួយ​ភ្លែត​ ព្រោះ​ទើប​តែ​មក​ពី​ភ្នំពេញ​ ហើយ​មិនទាន់​រក​កន្លែង​បត់ជើង​បាន! ប្រហែល​សាក្សី​របស់​ប៉ូលិស​មក​ចំ​ពេល​ដែល​ខ្ញុំ​ជាប់​ចូល​បន្ទប់​ទឹក​នោះ​ហើយ​ បាន​ជា​គេ​មិន​ឃើញ​ខ្ញុំ!»

វិទូ​សួរ​វិញ​មួយរំពេច​៖

«ចុះ​ពេល​ឯង​ចេញ​មក​វិញ​មាន​សាក្សី​ណា​បាន​ឃើញ​ទេ?!»

«មិន​ដឹង​ទេ! ទីនោះ​ស្ងាត់​ណាស់!»

«អ្នក​ទាំង​ពីរ​ជិះ​អ្វី​ទៅ?!»

«ឡាន​របស់​ខ្ញុំ!»

លោក​សារឿន​គំហក​គាត់៖

«កុហក! សន្តិសុខ​នៅ​អាផាតមែន និយាយ​ថា​ពេល​មេធាវី​ជំនិត​ត្រឡប់​មក​ដេក​វិញ​ គាត់​ជិះកង់​បី​មក​ទេ!»

«ខ្ញុំ​មិន​បាន​កុហក​ទេ ពេលនោះ​ បង​ខ្ញុំ​ដេញ​ឱ្យ​ខ្ញុំ​វិល​ទៅ​ភ្នំពេញ​វិញ​ ព្រោះ​ប្រពន្ធ​គាត់​រក​ខ្ញុំ​ឱ្យ​ជូន! ខ្ញុំ​ហត់​ពេក​ ខ្ញុំ​កើត​ផ្ដាសាយ​ផង​ ហូរ​សម្បោរ​យ៉ាង​ខ្លាំង គឺ​គាត់​​ក៏​កើត ​ខ្ញុំ​ក៏​កើត ខ្ញុំ​សុំ​គាត់​ដេក​ដល់ម៉ោង​បី​ភ្លឺ​ទើប​ចេញ​ទៅវិញ​ អញ្ចឹង​គាត់​ក៏​ព្រម​ តែ​ថា​មិន​ឱ្យ​ខ្ញុំ​ដេក​នៅ​ក្បែរ​ៗ​​អាផាតមែន​នោះ​ទេ ​ខ្លាច​មាន​គេ​ឃើញ​ធ្លោយមាត់​និយាយ​ពេល​ភីណា​មក​!»

«ហេតុអ្វី​ជំនិត​ប្រុងប្រយ័ត្ន​ចំពោះ​ប្រពន្ធ​គេ​ម្ល៉េះ​?» លោក​សារឿន​សួរ​បន្ថែម​។

សិក្ខា​ឈ្ងោកមុខ​គិត។ ស្ថានភាព​គេ​ហាក់​ខំប្រឹង​រក​នឹក​អ្វីៗ​ទាំងអស់​កាលពី​រាត្រី​នោះ​ត្រឡប់​មកវិញ​  បន្ទាប់​មក​គេ​ពោល​មួយៗ៖

«ព្រោះ​ពេល​ចេញ​ពី​ផ្ទះ​ណិច​មក​វិញ ​តាម​ផ្លូវ​ ខ្ញុំ​ក៏​ដាច់ចិត្ត​ប្រាប់​បង​ខ្ញុំ​ថា​ឈ្មោះ​ណិច​​នេះ​ ខ្ញុំ​ធ្លាប់​ឃើញ​ឡើង​ទៅ​ជួប​ប្រពន្ធ​គាត់​នៅ​ភ្នំពេញ! ពេលនោះ​ហើយ​ទើប​បង​ជំនិត​កាន់​តែ​ដាក់​ការ​សង្ស័យ​លើ​ភាព​មិន​ស្មោះត្រង់​របស់​ប្រពន្ធ​គាត់! ​គាត់​ប្រាប់​ថា ប្រពន្ធ​គាត់​យូរ​បំផុត​ស្អែក​នេះ​នឹង​ឡើង​មក​ហើយ​ ព្រោះ​ជា​ខួប​កំណើត​នាង! ​ខ្ញុំ​ក៏​ប្រាប់​គាត់​វិញ​ថា ​កាល​ពី​យប់​ម្សិល បន្ទាប់​ពី​នាង​នឹង​គាត់​បាន​និយាយ​គ្នា​​តាម​ទូរសព្ទ​ហើយ ភីណា​បាន​​ខល​រក​ខ្ញុំ​ឱ្យ​​ជូន​មក​កំពង់សោម គឺ​ណាត់​គ្នា​ថា​ស្អែកនេះ! បង​ជំនិត​​​និង​ខ្ញុំ​បាន​គិត​យូរ​ណាស់​ ទម្រាំ​មូលមតិ​គ្នា​ថា​នឹង​មិន​ឱ្យ​នាង​ដឹង​ពី​រឿង​​ពីរ​នាក់​យើង​បាន​ឡើង​មក​ជួប​គ្នា​នៅ​ទីនេះ​ទេ​! ខ្ញុំ​មាន​ជាតិ​គីមី​ក្នុង​​កុំព្យូទ័រ ​គឺ​បង​ខ្ញុំ​ផ្ញើ​មក​ឱ្យ​ ចំណែក​ដែល​ខ្ញុំ​ឧស្សាហ៍​ចេញចូល​ដកប្រាក់ គឺ​បង​​ខ្ញុំ​ជា​អ្នក​ប្រើ​ខ្ញុំ​ឱ្យ​ទាក់ទង​នឹង​អ្នកស៊ើប​នោះ​ ហើយ​ផ្ទេរ​ប្រាក់​ជំនួស​គាត់!»

ប៉ូលិស​ទាំង​ទ្វេ​នៅ​ស្ងៀម​រំពឹងគិត​។

ព័ត៌មាន​ជាច្រើន​បាន​សម្រុក​មក​ច្រៀក​ការ​វិភាគ​ពី​ដំបូង​ៗ​របស់​ពួកគេ​ឱ្យ​បែកខ្ញែក​ទៅ​ជា​ច្រើន​ចំណែក​តូច​ៗ​។

«តើ​អ្នក​ទាំង​​ពីរ​បាន​និយាយ​អ្វីខ្លះ​ជាមួយ​នឹង​​អ្នក​ស្លាប់?»

«បង​ខ្ញុំ​សុំ​ទិញ​រូបថត​ពី​គេ​នោះ ហើយ​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​១០០០ដុល្លារ ​សន្យា​ព្រឹក​ស្អែក​បង​ខ្ញុំ​ដក​ពី​កុង​ឱ្យ​ទៅ​គេ​ ហើយ​ឱ្យ​ទៅ​យក​នៅ​អាផាតមែន​ដែល​គាត់​ស្នាក់​នៅ ​គឺណាត់គ្នាម៉ោង៦ព្រឹក​!»

លោក​សារឿន​ងក់ក្បាល៖

«ប៉ូលិស​រក​ឃើញ​លុយ​មួយ​ខ្ទាស់​មាន​ចំនួន​មួយ​ពាន់​ដុល្លារ​អាមេរិក​ ក្នុង​ហោប៉ៅ​មេធាវី​ជំនិត​នៅ​ពេល​ចាប់​ខ្លួន​គាត់​មែន!»

វិទូ​ងក់​ក្បាល​ផ្ងក់ៗ​ ហាក់​យល់​ថា​ចម្លើយ​ជន​សង្ស័យ​ស៊ី​សង្វាក់​គ្នា​នឹង​ភស្តុតាង​របស់​ប៉ូលិស។

ទោះ​យ៉ាងណា ​គេ​​នៅតែ​មាន​សំណួរ​មួយ​ចំនួន​ចង់​សួរ​គេ៖

«រឿង​ហេតុ​ជួន​គ្នា​ដល់​ម្ល៉ឹង តើ​បងប្រុស​លោក​គឺ​មេធាវី​ជំនិត ដែល​គិត​សង្ស័យ​ពីFolderZ22នោះ​ទេ?!»

«មាន!​ នៅ​ក្នុង​ឡាន​មុន​ពេល​បែក​គ្នា យើង​សន្យា​គ្នា​ថា​មិន​និយាយ​រឿង​នេះ​ទេ រង់ចាំ​មើល​ថា​តើ​អ្នកស៊ើប​នោះ និង​ឈ្មោះ​ណិច​ជា​មនុស្ស​តែ​មួយ​ឬ​អ្វី?»

«អី​ទៀត!? រក​នឹក​ឱ្យ​អស់​មក?!»

«គឺ​គាត់​និយាយ​ថា​បើ​គាត់​មាន​រឿង គឺ​ប្រពន្ធ​គាត់​ចូល​ដៃ​ជាមួយ​គូ​ដណ្ដឹង​នាង​កាលពីមុន​ធ្វើ​បាប​គាត់!គាត់​ថា​​គាត់​មាន​ភ័ស្តុតាង​ថា​ពីរ​នាក់​គេ​នៅតែ​ស្រលាញ់​គ្នា!»

វិទូ​នៅ​ទ្រឹង​ ហើយ​សន្សឹម​ៗ​​ គេ​ងើប​មុខ​មក​មើល​លោក​សារឿន។

បុរស​ចំណាស់​ញាក់​ចិញ្ចើម​ឌឺ​គេ​ជា​លើក​ដំបូង។

វិទូ​ងាក​មក​រក​ចុង​ចម្លើយ​វិញ ហើយ​និយាយ​សួរ​គេ៖

«ប្អូន​ដឹង​ថា គូ​ដណ្ដឹង​ភីណា​ជា​អ្នកណា​ទេ?»

«គេ​ជា​ប៉ូលិស​ម្នាក់​ល្បី​នៅ​ភ្នំពេញ!»

«ឈ្មោះ!?»

«អត់​សូវ​ដឹង​ទេ​បង! បង​ជំនិត​គាត់​មិន​និយាយ​ច្រើន​ពី​ម្នាក់​នោះ​ផង​!»

វិទូ​អស់សំណើច​ គេ​ងាក​មក​រក​លោក​សារឿន​សាជាថ្មី…..

ជន​សង្ស័យ​បន្ទាប់ គឺ​ភីណា?

…ប៉ូលិស​ក្មេង​ចាស់​ទាំង​ទ្វេ​បាន​ដើរ​កាត់​តាម​អាគារ​ផ្នែក​ស៊ើបអង្កេត​សំណុំ​រឿង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​។ ដៃ​លោក​សារឿន​មាន​ឱប​កុំព្យូទ័រ ​ឯ​​វិទូ​ដៃ​កាន់​ឯកសារ​មួយ​សំណុំ​ មាត់​គេ​និយាយ​ដោយ​ទឹកមុខ​ជឿជាក់៖

«ក្មេង​នោះ​មិនមែន​ទេ!»

«មិនមែន​អី​ទៅ!» លោក​សារឿន​សួរ​វិញ​ធ្វើ​ហី។​

«មិនមែន​ឃាតក​!»

«អញ្ចឹង! ​មាន​តែ​លោក​ចង់​និយាយ​ថា​ បងប្រុស​គេ​?!»

«មេធាវី​ជំនិត​ធ្វើ ឬ​មិន​ធ្វើ​ ក៏​មិនទាន់​មាន​ភ័ស្តុតាង​បញ្ជាក់​គ្រប់គ្រាន់​ឈាន​ទៅ​សន្និដ្ឋាន​ទេ​ លោក​គួរ​ជួប​គេ​ឈ្លេច​សួរ​ចម្លើយ​ម្ដង​ទៀត!»

លោក​សារឿន​បង្ហាញ​អាការៈ​នឿយហត់​សៅហ្មង៖

«ខ្ញុំ​មិន​សម​ថា​ជឿ​លោក ​ជួយ​ម្នាក់​មេធាវី​ហេងស៊យ ​នោះ​សោះ! ​ឃើញ​ទេ? គេ​គ្មាន​ភាព​ស្មោះត្រង់​អី​បន្តិច​ក៏​គ្មាន!»