កំពូលកូន – Meysansotheary

៥សំណួរជាមួយម្ចាស់រឿង«កំពូលកូន»
១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្តីមិត្តអ្នកអានជាទីស្រឡាញ់! នាងខ្ញុំឈ្មោះ ឈន ស្រីទូច នាមប៉ាកកា អមររ័ត្ន មានអាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត។ ស្នាដៃរបស់នាងខ្ញុំដែលចេញផ្សាយនៅ MST writer មានចំណងជើងថា កំពូលកូន។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលធ្វើឱ្យខ្ញុំសម្រេចចិត្តយកសាច់រឿងមួយនេះមកដាក់ផ្សាយ ព្រោះចង់បង្ហាញស្នាដៃរបស់ខ្ញុំទៅកាន់មិត្តអ្នកអានកម្សាន្តអារម្មណ៍ កែអផ្សុក និងលើកកម្ពស់ទៅលើការអាន។ ស្របពេលជាមួយគ្នានេះដែរ ក៏ធ្វើឱ្យអ្នកអានគ្រប់រូបទទួលបាននូវការអប់រំដែលបានបង្កប់នៅក្នុងសាច់រឿងទាំងមូលដូចជា ឱ្យយើងចេះស្ដាប់បង្គាប់ម្ដាយឪពុក មិនចចេស មានៈដាក់លោកទាំងពីរ។ មួយវិញទៀត ឱ្យយើងចេះដឹងគុណគាត់ ដែលលោកបានខិតខំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយើងជាកូន។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏បានបង្ហាញឱ្យយើងចេះអនាម័យខ្លួនប្រាណ ថែរក្សាសុខភាព ដើម្បីចៀសពីជំងឺអាសន្នរោគផ្សេងៗ។ បន្ថែមលើនេះទៅទៀតនោះ គឺបានផ្ដល់នូវបទពិសោធន៍ជីវិតដល់អ្នកអានឱ្យស្គាល់ពីអារម្មណ៍តែលតោល ឯកានៅពេលដែលសាច់ញាតិមិននៅជិតខ្លួន ហើយជម្រុញចិត្តឱ្យចេះថែរក្សានូវរបស់ល្អនៅក្បែរប្រាណ ចៀសវាងមានការស្ដាយក្រោយ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រឡាញ់ចូលចិត្តជាងគេនៅក្នុងរឿងមួយនេះគឺនៅត្រង់តួអង្គឯកប្រុសជួបនូវអារម្មណ៍ឯកាក្នុងជីវិតដែលគេមិនធ្លាប់ជួបពីមុនមក ហើយធ្វើឱ្យគេបាក់ស្បាតលែងចង់ជួបអារម្មណ៍បែបហ្នឹងបន្តទៀត។ បន្ទាប់មកធ្វើឱ្យគេនឹកឃើញពីទង្វើមិនល្អដែលធ្លាប់ធ្វើដាក់អ្នកមានគុណរបស់គេ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះគឺចង់អប់រំដល់មិត្តអ្នកអានអំពីសីលធម៌នៃការស់នៅក្នុងសង្គម។ នាងខ្ញុំសូមខន្ដីអភ័យទោសនូវរាល់ចំណុចខុសឆ្គង ខ្វះខាតនៅក្នុងសាច់រឿងដែលកើតឡើងដោយអចេតនាណាមួយ។ នាងខ្ញុំរីករាយនឹងទទួលរាល់ការរិះគន់ក្នុងន័យដើម្បីស្ថាបនា។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ជាចុងក្រោយ នាងខ្ញុំសូមជូនពរដល់មិត្តអ្នកអានឱ្យជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!

ចុចអានរឿងកំពូលកូន

រឿង៖ កំពូលកូន
វគ្គ១៖កុមារភាព

ព្រះអាទិត្យបានបញ្ចេញរស្មីនាខែចេត្រយ៉ាងឈួលងំ មានពណ៌ក្រហមឆ្អៅ ប្រៀបដូចទឹកក្ដៅដែលកំពុងពុះនៅលើចង្រ្កាន។ វាបានជះកម្ដៅចុះមកក្រោមត្រង់ ឆ្ពោះចំខ្លួនខ្ញុំ បណ្ដាលឱ្យរាងកាយរបស់ខ្ញុំទាំងមូលជ្រាបចេញនូវសារធាតុរាវលាន់ឮច្រោកៗ រួចធ្លាយមកប៉ះនឹងអាវដ៏កញ្ចាស់ដែលខ្ញុំពាក់នៅលើខ្លួន បង្កើតឱ្យមានក្លិនផ្អួរធុំម្ហេះៗ។ ទោះបីជាអរុណខំប្រឹងជះកម្ដៅមកប្រឆាំងនឹងរូបកាយរបស់ខ្ញុំយ៉ាងណាក៏ដោយ ក៏មិនឈ្នះនូវវ័យកុមារភាពដែលចង់សប្បាយរីករាយរបស់ខ្ញុំដែរ។

សំឡេងស្រែកហៅប្រកបដោយកំហឹងបានរត់ចូលមកប៉ះនឹងស្លឹកត្រចៀករបស់ខ្ញុំ ខណៈដែលខ្ញុំកំពុងតែជីកដីឥដ្ឋមកលាយជាមួយទឹករួចសូនធ្វើរូបផ្សេងៗទៅតាមការនឹកឃើញរបស់ខ្ញុំ។ ខ្ញុំមិនចាប់អារម្មណ៍នឹងសំឡេងនោះទេ ព្រោះខ្ញុំកំពុងតែលង់លេងជាមួយមិត្ដភិក្ដផ្ទុះសំណើចសើចក្អាកក្អាយយ៉ាងទ្រហឹង។ ខ្ញុំវក់លេងល្បែងកម្សាន្ដទាំងនោះរហូតដល់ភ្លេចបាយភ្លេចទឹក បណ្ដាលឱ្យខ្ញុំក្លាយជាក្មេងម្នាក់ដែលមានមាឌតូចល្អិត ខ្មៅ មិនសមនឹងអាយុទាល់តែសោះ។ ទោះជាមានការហាមឃាត់ពីម្ដាយយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែលួចរត់ លួចគេចមកលេងសូនដីឥដ្ឋជាមួយមិត្ដរបស់ខ្ញុំដែរ។ មិនថាមេឃកំពុងតែបើកថ្ងៃក្ដៅហេងប៉ុណ្ណាទេ ក៏មិនអាចបន្ទន់ចិត្ដខ្ញុំឱ្យឈប់ប្រមូលគ្នីគ្នាលេងបែបនេះបានដែរ។ ដោយសារតែភាពចង់សប្បាយរបស់ខ្ញុំនេះហើយ​​ វាធ្វើឱ្យខ្ញុំមិនខ្វល់ មិនស្ដាប់នរណាទាំងអស់។

លុះមួយសន្ទុះក្រោយមក សំឡេងស្ដីបន្ទោសទាំងកំហឹងនោះវាបានធ្វើឱ្យខ្ញុំឮកាន់តែច្បាស់ឡើងៗនៅពីក្រោយខ្នងខ្ញុំ។ បន្ទាប់មកស៊ែមមិត្ដខ្ញុំក៏បានឃើញស្រ្ដីវ័យចំណាស់ម្នាក់កាន់រំពាត់មួយតូចល្មមសំដៅមកខ្ញុំ៖

–​​ អាធីៗ! ម្ដាយអ្ហែងមកហើយ។

ខ្ញុំក្រឡេកទៅរកគាត់ភ្លាម រួចក្រោកឈររត់យ៉ាងរហ័សព័ទ្ធជុំវិញដំបូក។ ឯម្ដាយខ្ញុំស្ដីឱ្យផងកាន់រំពាត់តាមវាយខ្ញុំផង។

–​​ លោកកូនឯងនេះពិតជាកូនល្អណាស់! ​ ម៉ែហៅឱ្យមកហូបបាយបួនដប់ដងហើយមិនខ្ចីឮទេ។​ (គាត់និយាយបញ្ជោះខ្ញុំ)។

–​​ តែកូនមិនឃ្លានទេ!

–​​ ចុះម្ដ៉េចបានជាឯងមិនឆ្លើយមួយម៉ាត់មក! អ្ហែងនេះ! មួយថ្ងៃៗលេងភ្លេចបាយភ្លេចទឹកអស់ហើយ។

–​​ តែកូនមិនមែនលេងនៅទីនេះរហូត​​ឯណា។

–​​ តែអ្ហែងគួរតែរកទឹករកបាយស៊ីខ្លះដែរ មិនមែនវក់តែលេងបែបនេះទេ!

–​​ បើកូនឃ្លានកូនទៅហូបហើយ មិនចាំបាច់ម៉ែមកក៏បានដែរ ។

ពេលម្ដាយខ្ញុំឮសម្ដីខ្ញុំនិយាយតបទៅគាត់មិនដាច់ពីមាត់បែបនេះ ធ្វើឱ្យគាត់ខឹងនឹងខ្ញុំយ៉ាងខ្លាំង៖

–​​ អ្ហែងមើលថ្ងៃទៅមើល ថ្ងៃបើកឡើងចង់ផ្ទុះខួរទៅហើយ តែអ្ហែងនៅតែទ្រាំលេងហាលក្ដៅ នែ៎! ចាំមើលឱ្យតែ​​ឯងឈឺអញមិនមើលទេ!

–​ ម៉ែរអ៊ូច្រើនម្ល៉េះ កូនមិនមែនកូនង៉ា​ឯណា កូនអាយុ៨ឆ្នាំហើយទេតើ។

–​ យី! អាកូននេះ! មើលវានិយាយចុះ។

និយាយរួច ជើងរបស់គាត់មិនបង្អង់ក៏ឈានទៅមុខប្រុងលើករំពាត់វាយខ្ញុំ តែសំណាងខ្ញុំងើបឈរ រួចរត់គេចទាន់ ហេតុតែខ្ញុំជាក្មេងមិនស្គាល់គុណទោស ល្អអាក្រក់ ខ្ញុំរត់ផងនិយាយបញ្ឃឺគាត់ផង៖

–​ ហាសហាយ! ដេញមកៗ។

ថាហើយខ្ញុំក៏ឆ្លៀតបែរខ្នងលាតអណ្ដាតដាក់គាត់ទៀត ធ្វើឱ្យកំហឹងរបស់គាត់ខឹងកាន់តែខ្លាំងឡើងៗ៖

–​ អាកូនចង្រៃ! ចាំមើលតែអញចាប់បានវាយឱ្យបាក់ជើងតែម្ដង!

–​ ហាសហាយ! ចាប់ទៅឱ្យតែម៉ែចាប់កូនបាន កូននឹងនៅស្ងៀមឱ្យម៉ែវាយ។

ពេលនោះ ខ្ញុំកំពុងតែរត់ៗស្រាប់តែបុកដុំថ្មចំពប់ជើងដួលបណ្ដាលឱ្យខ្ញុំផ្កាប់មុខទៅនឹងដី ឆែបច្រមុះចេញឈាមយ៉ាងច្រើន។ ចំណែកម្ដាយខ្ញុំឃើញបែបនោះហើយ គាត់ភ័យយ៉ាងខ្លាំង ក៏លើកបីខ្ញុំសំដៅទៅផ្ទះ គាត់យំផង ស្រែកហៅឪពុកខ្ញុំផង។ ឪពុកខ្ញុំគ្រាន់តែក្រឡេកឃើញបែបនោះ គាត់ក៏ស្ទុះរត់សំដៅមក។ ខណៈពេលដែលកំពុងរត់នោះ គាត់បានប្រឡេះឡេវអាវរួចដោះអាវចេញ ដើម្បីយកមកជូតឈាមដែលកំពុងហូរឱ្យស្រឡះ គាត់ជូតបណ្ដើរស្ដីឱ្យខ្ញុំបណ្ដើរ៖

– ទៅត្រូវនឹងអ្វីបានជាក្លាយទៅជា​បែបនេះ?

ម្ដាយខ្ញុំមិនបង្អង់ក៏តបទៅឪពុកខ្ញុំថា៖

–​ មកពីធីរត់លឿនពេក មិនមើលមុខមើលក្រោយទើបចំពប់ដុំថ្មដួលផ្ដា​ប់មុខ ហើយខ្ញុំចាប់គេមិនទាន់។

ឪពុកខ្ញុំនិយាយបន្ដ៖

– នេះហើយ លទ្ធផលមិនស្ដាប់ម៉ែឪ រត់មិនមើលមុខក្រោយ ឱ្យវារាង!

ហេតុតែខ្ញុំនៅក្មេងមិនដឹងអ្វី ក៏កាន់តែខឹង​នឹងឪពុកខ្ញុំបន្ថែម រួចនិយាយថា៖

– កូនហូរឈាមប៉ុហ្នឹងហើយ​ ពុកនៅបន្ទោសឱ្យទៀត ចុះទម្រាំបាក់ជើងទាំងសងខាង​ មិនដឹងជាពុកស្ដីបន្ទោសកូនខ្លាំងប៉ុណ្ណាទេ។

ពូសម្បត្ដិជាឪពុកខ្ញុំក៏តបទៅវិញភ្លាម៖

– នេះវាសមមុខ​​ឯងហើយដែលជាក្មេងឈ្លើយ ព្រហើនបែបនេះ។

– បានហើយឪវា ឈប់បន្ទោសកូនទៀតទៅ។ ហើយកូនឈឺខ្លាំងទេ?

– មិនអីទេ ឈឺប៉ុហ្នឹងៗ កូនអាចទ្រាំបាន។

ឪពុករបស់ខ្ញុំតបដោយសំឡេងធម្មតាវិញ៖

– រួចរាល់ហើយ ឯងទៅសម្រាកសិនទៅ ថ្ងៃមុខថ្ងៃក្រោយត្រូវប្រយ័ត្នផង។

និយាយរួចខ្ញុំក៏ទៅដេកក្នុងអង្រឹងនៅឯក្រោមផ្ទះ ទឹកមុខរបស់ខ្ញុំហាក់បីដូចជាធុញថប់នឹងការស្ដីបន្ទោសរបស់ឪពុកណាស់។

មិនរាងចាល…

ដុំថ្មធ្លាក់ពីលើភ្នំចូលក្នុងជ្រោះ ហូរកាត់គ្មានស្រណោះ បោះពួយទៅតាមខ្សែទឹក សុខចិត្ដធ្លាក់ចុះមិនលែងដៃ រឹងមាំគ្មានថ្ងៃនឹងប្រេះឡើយ។ ប្រៀបនឹងចិត្ដខ្ញុំរឹងដូចជាថ្ម ចិត្ដចង់លម្អសម្រាប់តែខ្លួនឯង អាណិតចិត្ដម៉ែពេលឃើញកូនខុស ម៉ែខំបណ្ដុះឱ្យកូនដើរត្រូវវិញ ពេលខ្លះម៉ែខឹងម៉ែស្រែកមិនចេញ ចំណែកខ្ញុំវិញគិតខ្លីថាម៉ែបិតសិទ្ធ។

ភាពរឹងក្បាលរបស់ខ្ញុំធ្វើឱ្យឪពុកម្ដាយខ្ញុំពិបាកចិត្ដយ៉ាងខ្លាំង ចាប់តាំងពីរបួសច្រមុះរបស់ខ្ញុំជាលែងឈឺមក ខ្ញុំនៅតែមិនបោះបង់ចោលនូវសកម្មភាពចាស់ៗដែលធ្លាប់បានធ្វើពីមុនដដែល ពេលមកពីសាលាដល់ផ្ទះមិនទាន់ទេ ទម្លាក់កាតាបចុះ ដោះសម្លៀកបំពាក់ទុកយ៉ាងប្រញាប់ រួចចុះដើរសំដៅទៅផ្ទះស៊ែមដោយមិនរវល់នឹងបាយទឹកបន្ដិចឡើយ។ ចំណែកម្ដាយខ្ញុំឃើញខ្ញុំប្រុងនឹងចេញពីផ្ទះយ៉ាងប្រញាប់បែបនេះ គាត់ក៏សួរ៖

«ធី! កូនទៅណា?»

«ខ្ញុំចង់ទៅលេងជាមួយស៊ែមនៅឯចុងភូមិ»។

«ឯងទៅទីនោះរហូត ល្មមឈប់ទៅហើយ គិតមកហូបបាយទឹកសិនទៅ។ នែ៎! ទៅទីនោះឆ្ងាយណាស់ ហើយក្ដៅខ្លាំងណាស់ បើកូននៅតែទៅលេងទៀតម៉ែខ្លាចកូនឈឺណា៎!»។

«ត្រូវហើយ នៅទីនោះមានមនុស្សច្រើនណាស់ តែចំពោះកូនគិតថាមានមនុស្សច្រើនកាលណាសប្បាយលេងកាលហ្នឹង»។

«ទេកូន! អាមនុស្សច្រើនហ្នឹងហើយ វាធ្វើឱ្យយើងពិបាក បើកាលណាគេមិនចូលចិត្ដកូនគេប្រមូលគ្នាវាយកូន។ នែ៎ មិនត្រឹមតែប៉ុណ្ណោះទេ ជួនកាលរបស់ដែលកូនលេងអាចនឹងមាន ពពួកវីរុស មេរោគនៅជាប់ក៏ថាបាន ព្រោះឯងនេះលេងមិនដឹងស្អីទេ ដឹងតែពីសប្បាយមួយមុខប៉ុណ្ណោះ»។

«ម៉ែចេះតែស្មានៗហើយ វាមិនដល់ថ្នាក់ហ្នឹងទេ»។

«យី! នរណាមើលឃើញ ជំងឺអាសន្នរោគឥឡូវឆ្លងសាហាវណាស់»។

«កូនមិនងាយឆ្លងទេម៉ែ ព្រោះរាងកាយរបស់កូនរឹងមាំណាស់»។

«ឯងនេះ! លើកណាក៏និយាយបែបហ្នឹងដែរ។ ឥឡូវហូបបាយឱ្យរួចសិនទៅ ហើយចាំទៅលេង មើលខ្លួនឯងទៅមើល ស្គមណាស់រាល់ថ្ងៃនេះ»។

«អត់ទេ! ពួកហ្នឹងចាំកូន កូនទៅសិនហើយម៉ែ ល្ងាចកូនមកវិញហើយ»។

«ធីៗ! »

ម្ដាយខ្ញុំមុខស្រពោន ព្រោះតែចិត្ដរបស់ខ្ញុំចចេសក្បាលរឹង ម្ដាយនិយាយហាមឃាត់ ខ្ញុំបែរតមាត់មិនដាច់មួយម៉ាត់។ ឯពុកនៅឆ្ងាយឃ្លាតកាយរកប្រាក់ រៀបចំទុកដាក់ផ្គត់ផ្គង់ជីវិត។

ខ្ញុំលេងបានមួយសន្ទុះក្រោយមក មានអារម្មណ៍ថាអស់កម្លាំង ឈឺក្បាល និងវិលមុខជាខ្លាំង ធ្វើឱ្យខ្ញុំស្រវាំងភ្នែកមើលនរណាមិនឃើញសោះ ស៊ែមឃើញបែបនោះក៏ខំហៅខ្ញុំទាំងភិតភ័យ៖

–​ អាធីៗ!…ឯងយ៉ាងម៉េចទៅហើយ?

ខ្ញុំយកដៃប៉ះក្បាលធ្វើភ្នែកព្រឹមៗ រួចនិយាយទៅកាន់ស៊ែមថា៖

–​​​ ស៊ែម គ្នាវិលមុខខ្លាំងណាស់ ហើយឈឺក្បាលខ្ទោកៗតែម្ដង។

និយាយរួចខ្ញុំក៏សន្លប់ស្ងាត់មាត់ឈឹង ស៊ែម និងមិត្ដដទៃទៀតស្លន់ស្លោជាខ្លាំង បន្ទាប់មកស៊ែមក៏រត់ទៅផ្ទះខ្ញុំដើម្បីប្រាប់ម្ដាយរបស់ខ្ញុំ៖

–​ មីងរតនៈៗ ធីសន្លប់ស្ដឹងមិនដឹងជាវាកើតអ្វីទេ។

ម្ដាយខ្ញុំនៅពេលដែលបានឮបែបនោះហើយ ក៏រត់ទៅយ៉ាងលឿន ក្នុងចិត្ដព្រួយបារម្ភពីខ្ញុំដែលជាកូនយ៉ាងខ្លាំង ទើបបណ្ដាលឱ្យទឹកភ្នែករបស់គាត់ស្រក់ហូរនៅពេលដែលបានឮដំណឹងមួយនេះ។

–​​​ ធីៗ… កូនយ៉ាងម៉េចហើយ ងើបឡើងកូន!…

ម្ដាយខ្ញុំបានលើកខ្ញុំបីយកទៅមន្ទីរពេទ្យយ៉ាងប្រញាប់បំផុត ព្រោះខ្លាចមិនទាន់ពេលវេលា។ នៅពេលល្ងាចឪពុកខ្ញុំក៏មកពីកាប់អុសវិញក៏ម្នីម្នាសំដៅទៅមន្ទីរពេទ្យដើម្បីមើលខ្ញុំ គាត់បានបន្ទោសម្ដាយខ្ញុំយ៉ាងខ្លាំងដែលបណ្ដោយឱ្យខ្ញុំទៅជាបែបនេះ៖

–​​ ឯងចិញ្ចឹមកូនយ៉ាងម៉េចទើបបណ្ដោយឱ្យកូនក្លាយជាបែបនេះ?

–​​ ពុកវាឯងដឹងហើយថាកូនយើងមានចរិតបែបណានោះ ខ្ញុំហាមវាមិនឱ្យទៅទីហ្នឹងទេ តែវានៅតែចចេសរឹងចង់ទៅ។

–​​​ តែម៉ែវាឯងមិនគួរបណ្ដោយធីឱ្យបែបនេះទេ!

និយាយរួច អ្នកគ្រូពេទ្យក៏ចេញមកពីបន្ទប់សង្រ្គោះ ម្ដាយខ្ញុំក៏ក្រោកទៅចាប់ដៃអ្នកគ្រូពេទ្យរួចសួរ៖

–​​ អ្នកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចហើយ?

–​​ ចាស! គេមានជំងឺរោគនៅក្នុងក្រពះពោះវៀនដែលស្ថិតក្នុងដំណាក់កាលធ្ងន់ ហើយជំងឺនោះបណ្ដាលមកពីកូនអ្នកមិនចេះអនាម័យខ្លួនប្រាណ ទើបមេរោគមានឱកាសយ៉ាងច្រើនចូលទៅក្នុងក្រពះពោះវៀនធំ វាយលុកនូវរបបអាហារទាំងស្រុងរាល់ពេលដែលកូនអ្នកបរិភោគ។ ទាំងនេះហើយទើបធ្វើឱ្យកូនអ្នកមានរាងកាយមិនធំលូតលាស់។ ឥឡូវនេះសុខភាពរបស់គេខ្សោយណាស់ ស្គមសល់តែសំបកខ្លួនទេ។កូនអ្នកត្រូវគេងបែបនេះរយៈពេល៧ថ្ងៃ។

ឪពុកខ្ញុំក៏សួរអ្នកគ្រូពេទ្យបន្ថែម៖

–​​ តើអាចប្រឈមនឹងការគ្រោះថ្នាក់ដល់ជីវិតទេអ្នកគ្រូពេទ្យ?

–​​ ចាស!  បើករណីដាក់ខ្យល់អុកស៊ីសែនបែបនេះអស់រយៈពេល៧ថ្ងៃនៅតែមិនដឹងខ្លួនទេ អ្នកទាំងពីរត្រូវតែធ្វើចិត្ដ។

ម្ដាយខ្ញុំទន់ដៃជើងយ៉ាងខ្លាំង នៅពេលដែលអ្នកគ្រូពេទ្យនិយាយបែបនេះ គាត់ឆ្លើយទាំងសំឡេងញ័រ៖

–​​ ចាស! ​អរគុណអ្នកគ្រូពេទ្យ។

–​​​ ចាស មិនអីទេ អ្នកទាំងពីរអាចចូលទៅមើលអ្នកជំងឺបានហើយ។ ខ្ញុំជម្រាបលាសិនហើយ។

–​​ បាទៗ!  អរគុណអ្នកគ្រូពេទ្យម្ដងទៀត។

សុបិនចម្លែក…

បាយមិននឹកទឹកមិនឃ្លាន ម្ដាយខ្ញុំអង្គុយកាន់ដៃរបស់ខ្ញុំ រង់ចាំខ្ញុំដឹងខ្លួនហាមាត់និយាយតមាត់ជាមួយគាត់វិញ។ ទឹកភ្នែកម្ដាយខ្ញុំបានរសាត់ចេញពីកែវភ្នែកស្រក់លើផែនថ្ពាល់ ហូរកាត់ជ្រែកចុះមកក្រោមដក់នឹងកាយ មិនដឹងពេលណាខ្ញុំវាចាមកគាត់វិញទេ។

ក្នុងអំឡុងពេលខ្ញុំសន្លប់ ព្រលឹងរបស់ខ្ញុំដើរចូលទៅក្នុងហេតុការណ៍មួយដែលធ្វើឱ្យខ្ញុំហាក់បីដូចជាចូលក្នុងភពថ្មីផ្សេងទៀត។ ខ្ញុំបានដើរចូលក្នុងអគារមួយយ៉ាងស្ងាត់ជ្រងំ ដែលជាហេតុធ្វើឱ្យខ្ញុំភិតភ័យជាខ្លាំង។ ខ្ញុំខំរត់ឆ្លេឆ្លារកច្រកចេញ មានតែច្រកមួយប៉ុណ្ណោះដែលខ្ញុំអាចចេញបាន លុះដើរៗខ្ញុំក្រឡេកទៅមើលមនុស្សនៅជុំវិញខ្លួនខ្ញុំ មិនឃើញម្ដាយឪពុករបស់ខ្ញុំទេ ខ្ញុំស្លន់ស្លោណាស់។ លុះងាកក្រោយក៏ឃើញមីងលនដែលជាម្ដាយរបស់ស៊ែមដែលត្រូវជាមិត្ដភក្ដិខ្ញុំ ខ្ញុំញញឹមហើយក៏រត់ទៅកាន់ដៃគាត់នោះ រួចនិយាយទៅកាន់គាត់ថា៖

–​​ មីងលនៗ មីងមានឃើញម្ដាយខ្ញុំទេ?

ស្រ្ដីនោះក៏តបមកកាន់ខ្ញុំ៖

–​​ ឯងជានរណា? យើងមិនដែលស្គាល់ឯងផងធ្វើម៉េចយើងស្គាល់ម្ដាយឯង?

–​​ ខ្ញុំធីមិត្ដរបស់កូនមីងនោះអី។

–​​ កូនស្អីយើងមិនទាន់មានកូនទេ! ឯងច្រឡំមនុស្សហើយ។

និយាយរួចស្រ្ដីនោះក៏ទាញដៃខ្ញុំចេញ ហើយក៏ដើរចេញទៅយ៉ាងរហ័ស។

–​​ មីងៗ… ឈប់សិន។

ខ្ញុំក៏ដើរទៅមុខបន្ដទៀត កំពុងតែដើរក៏ស្រាប់តែឃើញស៊ែមកំពុងតែលេងដេញចាប់ជាមួយក្មេងដទៃ បន្ទាប់មក ខ្ញុំក៏រត់ទៅចាប់ស្មារបស់គេ តែក្មេងម្នាក់នោះមិនស្គាល់ខ្ញុំទេ ដែលជាហេតុធ្វើឱ្យក្មេងនោះចោទខ្ញុំថាជាអ្នករករឿង៖

–​​ ស៊ែម ឱ្យគ្នាសុំលេងជាមួយដែរ។

–​​ អ្ហះ! ថាម៉េច? សុំលេងដែរ? ឯងជានរណាហ្នឹង?(ស៊ែមនិយាយទាំងកំពុងឆ្ងល់) មកចាប់ស្មារបស់ឯងចង់មានរឿងឬ?

–​​ ស៊ែម ឯងភ្លេចគ្នាហើយមែនទេ?

–​​ យី!… អានេះនិយាយមិនដឹងរឿងសោះ!

–​​ ខ្ញុំធី ជាមិត្ដនឹងឯងធ្លាប់លេងជាមួយគ្នាពីមុននោះ។ ហេតុអ្វីឯងឆាប់ភ្លេចម្ល៉េះ?

ក្មេងនោះបានយកដៃមករុញខ្ញុំបណ្ដាលឱ្យដួលអុកគូទនៅនឹងដី៖

–​​ ធីធួយស្អី!… អញមិនស្គាល់អ្ហែងទេ!

និយាយរួចក្រុមក្មេងនោះបានផ្ដុំគ្នាវាយទាត់ធាក់ខ្ញុំខ្លាំងៗ។ ខណៈនោះមានបុរសម្នាក់មកឃាត់ក្រុមក្មេងនោះ ហើយលើកខ្ញុំឡើង បុរសនោះសួរទៅកាន់ក្មេងៗថា៖

–​​ ហេតុអ្វីបានជាប្រួតគ្នាធ្វើបាបគេម្នាក់ឯងបែបនេះ?

ស៊ែមតបទៅកាន់បុរសនោះភ្លាមថា៖

–​​ វាជាអ្នកបង្ករឿងដល់ខ្ញុំមុនទេពូ។

បុរសនោះក៏សួរមកកាន់ខ្ញុំ៖

–​​ តើគេនិយាយពិតទេក្មួយ?

ខ្ញុំឮសំឡេងសួរនោះហើយ ធ្វើឱ្យខ្ញុំស្គាល់ភ្លាមថាជាសំឡេងឪពុករបស់ខ្ញុំ បន្ទាប់មកខ្ញុំលើកដៃរបស់ខ្ញុំដែលកំពុងរងកុំឲ្យក្រុមក្មេងនោះវាយត្រូវមុខចេញ ហើយក្រឡេកភ្នែកមើលម្ដងបន្ដិចៗ រួចក៏ឃើញច្បាស់ថាបុរសនោះជាឪពុករបស់ខ្ញុំ។​​​​​ ខ្ញុំមិនបានតបនឹងសំណួរដែលគាត់បានសួរមុនហ្នឹងទេ ព្រោះខ្ញុំកំពុងតែសប្បាយនៅពេលដែលខ្ញុំបានឃើញឪពុករបស់ខ្ញុំ។ ខណៈនោះខ្ញុំក៏លាន់មាត់ថា៖​

–​​ ពុក!… ខ្ញុំរកពុកពេញមួយថ្ងៃហើយ។ ពុកបាត់ទៅណាយូរម្ល៉េះ?

–​​ នរណាជាឪពុករបស់ឯង? (គាត់សួរសម្ដីថ្នមៗប្រកបទៅដោយការឆ្ងល់ក្នុងចិត្ដ)

–​​ ខ្ញុំគឺធី ជាកូនរបស់ពុកនោះ។

–​​ អ្ហះ! ថាម៉េច? ជាកូនរបស់ខ្ញុំ! ទេ! កូនរបស់ខ្ញុំមិនទាន់កើតទេ គេកំពុងនៅក្នុងផ្ទៃម្ដាយគេនៅឡើយទេតើ។

ខ្ញុំឮបែបនេះហើយក៏ឆ្ងល់ពីខ្លួនឯងយ៉ាងខ្លាំង ព្រោះអ្នកដែលខ្ញុំស្គាល់ក៏មិនស្គាល់រូបខ្ញុំដែរ ខ្ញុំប្រែទឹកមុខជាស្រពោន ភ្នែករបស់ខ្ញុំស្រទន់ ចេញទឹកភ្នែករលីងរលោង បណ្ដាលឱ្យបុរសនោះអាណិតខ្ញុំរួចក៏សួរ៖

–​​​ តើឪពុកម្ដាយឯងនៅឯណា?

ខ្ញុំក៏មិនតបនឹងសំណួររបស់បុរសនោះជាលើកទីពីរ ខណៈនោះខ្ញុំនិយាយអ្វីមិនចេញឡើយ គិតតែពីយំ ព្រោះនឹកម៉ែពុកពេក។ បង្អង់យូរបន្ដិច ខ្ញុំលើកដៃសំពះគាត់ ហើយនិយាយទាំងខ្សឹកខ្សួលសុំគាត់ស្នាក់អាស្រ័យនៅជាមួយ៖

–​​​ លោកពូ! ឱ្យខ្ញុំស្នាក់នៅជាមួយផង ទម្រាំតែខ្ញុំរកម្ដាយឪពុកខ្ញុំឃើញ។

–​​​ មិនអីទេ! ឯងក្រោកសិនមក ។

ភ្លាមៗនោះគាត់ក៏ឮពោះរបស់ខ្ញុំកូរ «គ្រូកៗ»

–​​​ ឯងឃ្លានហើយមែនទេ?

–​​​ បាទលោកពូ! ពោះរបស់ខ្ញុំអត់មានអាហារពេញមួយថ្ងៃហើយ។

–​​​ តោះ! ទៅហូបបាយនៅផ្ទះរបស់ពូសិន។

–​​​ បាទលោកពូ! ខ្ញុំអរគុណលោកពូច្រើនហើយ។

បុរសនោះក៏ដឹកដៃខ្ញុំដើរសំដៅទៅផ្ទះរបស់គាត់យ៉ាងរហ័ស។ លុះដល់ផ្ទះគាត់ភ្លាម ខ្ញុំក្រឡេកទៅឃើញស្រី្ដម្នាក់កំពុងតែរៀបចំបាយម្ហូប ខ្ញុំស្គាល់យ៉ាងច្បាស់ថាជាម្ដាយរបស់ខ្ញុំ ភ្លាមនោះខ្ញុំក៏ឈប់កាន់ដៃគាត់ រួចរត់យ៉ាងលឿនទៅរកស្រ្ដីនោះ៖

–​​​ ម៉ែៗ! ​… (ខ្ញុំចូលទៅឱបចង្កេះនាងយ៉ាងណែន)

ពេលស្រ្ដីនោះបានឮសំឡេងខ្ញុំហៅបែបនេះហើយ នាងក៏បែរមុខមកចំខ្ញុំ ហើយក៏បង្ហាញពីទឹកមុខឆ្ងល់ជាខ្លាំង បន្ទាប់មកនាងក៏សួរមកខ្ញុំថា៖

–​​​ តើឯងហៅនរណាអម្បាញ់មិញ?

–​​​ ហៅម៉ែហ្នឹងហើយ។ ម៉ែគឺជាម៉ែរបស់កូន។

នាងក៏សម្លឹងមើលទៅមុខប្ដីខ្លួនដែលនៅឯមាត់ទ្វារ ក្នុងបំណងឱ្យប្ដីរបស់នាងជួយគិត។ បន្ទាប់មកនាងតបមកខ្ញុំថា៖

–​​ ទេ! កូនរបស់ខ្ញុំនៅក្នុងផ្ទៃខ្ញុំនៅឡើយទេ គេមិនទាន់កើតទេ។

–​ ខ្ញុំគឺធី ជាកូនម៉ែ ម៉ែភ្លេចកូនហើយមែនទេ? ម៉ែតែងតែហាមកូនកុំឱ្យទៅដើរលេងហាលក្ដៅនោះអ្ហ៎ ម៉ែតែងខឹងកូនពេលកូននិយាយឌឺដាក់ម៉ែអ្ហ៎! តើម៉ែនៅចាំបានទេ?

–​ ក្មួយច្រឡំមនុស្សហើយខ្ញុំមិនមែនជាម្ដាយរបស់ឯងទេ។ ហេតុអ្វីបានជាឯងវង្វេងម្ដាយបែបនេះ?

នៅពេលដែលខ្ញុំឮប្រយោគដែលនាងបានតបមកខ្ញុំបែបនេះហើយ អារម្មណ៍សប្បាយរីករាយដែលខ្ញុំមានមុននេះបន្ដិចបានរសាត់ទៅយ៉ាងឆ្ងាយផុតពីខ្លួនរបស់ខ្ញុំ  ភាពសោកសៅក៏បានចូលមកដល់ ដែលកំពុងតែរីកយ៉ាងធំនៅក្នុងដួងចិត្ដខ្ញុំ បន្ទាប់មកសំឡេងលាយឡំនឹងទឹកភ្នែករបស់ខ្ញុំក៏បន្លឺឡើងទាំងញ័រថ្នមៗថា៖

–​ ខ្ញុំមិនអាចឆ្លើយនឹងសំណួរអ្នកមីងបានទេ ព្រោះពេលនេះខ្ញុំវង្វេងអស់ហើយ ហើយក៏ពិបាកនឹងឆ្លើយទៅអ្នកមីងដែរ ហើយក៏មិនដឹងថាឆ្លើយបែបណាទេ សូម្បីតែខ្ញុំផ្ទាល់ក៏ខ្ញុំឆ្ងល់នឹងខ្លួនឯងដែរ។ ខ្ញុំមានអារម្មណ៍ថាតែលតោល រងា​​ឯកាណាស់​ ពីមុនខ្ញុំធ្លាប់តែមានម្ដាយ មានឪពុកនៅចាំស្ដីប្រដៅខ្ញុំ មានមិត្ដសម្រាប់លេងជាមួយគ្នា តែពេលនេះវិញ ខ្ញុំគ្មានអ្នកទាំងនោះទៀតទេ គ្មានអ្នកណាមួយស្គាល់ខ្ញុំទេ គ្មានអ្នករាប់អានទេ មនុស្សជុំវិញខ្លួនខ្ញុំសុទ្ធតែអ្នកដទៃ។ ខ្ញុំមានអារម្មណ៍ថាខ្លួន​ឯងខុស ជាពិសេសខុសទៅលើឪពុកម្ដាយខ្ញុំ ខ្ញុំតែងមិនយល់ពីគាត់ តែងមិនស្ដាប់សម្ដីគាត់ តែងនិយាយកុហកគាត់ តែងប្រើពាក្យធ្ងន់ៗផ្គើនឱ្យគាត់ តើខ្ញុំជាកូនម្នាក់ដែលអាក្រក់ណាស់មែនទេ? ហ៊ឹម!! ពិតមែនហើយ ខ្ញុំមិនដែលធ្វើឱ្យគាត់ទាំងពីរសប្បាយចិត្ដម្ដងណាទេ ផ្ទុយទៅវិញ មានតែនាំសេចក្ដីទុក្ខដល់គាត់។ ខ្ញុំមានអារម្មណ៍ថាស្ដាយ ដែលខ្ញុំមិនបានឮគាត់ហៅខ្ញុំថាជាកូនដោយផ្ទាល់ម្ដងទៀត ខ្ញុំមានអារម្មណ៍ថាស្ដាយ ដែលខ្ញុំគ្មានឱកាសក្នុងការកែកំហុសទាំងនេះ ប្រសិនជាអាច ខ្ញុំចង់ទាញវេលាឱ្យថយក្រោយ ដើម្បីឱ្យខ្ញុំមានឱកាសបានធ្វើទង្វើល្អៗដាក់ឪពុកម្ដាយខ្ញុំ ខ្ញុំចង់ឃើញលោកទាំងពីរសប្បាយរីករាយពោរពេញទៅដោយស្នាមញញឹម។

បន្ទាប់ពីអ្នកមីងឈរស្ដា​ប់ខ្ញុំរៀបរាប់រឿងរបស់ខ្ញុំរួចមក អ្នកមីងក៏ស្រក់ទឹកភ្នែកចុះម្ដងបន្ដិចៗ ព្រោះរឿងរបស់ខ្ញុំហាក់បីដូចជាកម្សត់ពេក អ្នកមីងឱនអង្គុយចុះ រួចយកដៃរបស់នាងមកអង្អែលក្បាលខ្ញុំថ្នមៗ រីឯបុរសដែលជាប្ដីអ្នកមីងដែលកំពុងឈរនៅឯមាត់ទ្វារក៏ដើរចូលមករកខ្ញុំ ហើយគាត់និយាយលួងខ្ញុំថា៖

–​​​​ បានហើយក្មួយ ជូតទឹកភ្នែកឱ្យស្អាតទៅ មើលទៅ​​ឯងឃ្លានណាស់ហើយ ទៅហូបបាយសិន ពេលហូបហើយមានកម្លាំងចាំទៅរកម្ដាយឪពុកឯងបន្ដទៀត ចាំពូជួយរកណា៎!

–​​​​ បាទលោកពូ!

ខ្ញុំក៏ដើរទៅហូបបាយជាមួយអ្នកទាំងពីរ។ នៅគ្រានោះបើទោះជាខ្ញុំឃ្លានខ្លាំងយ៉ាងណាក៏ដោយក៏ខ្ញុំហូបមិនបានច្រើនដែរ ហើយមានអារម្មណ៍ថាបាយម្ហូបទាំងនោះគ្មានឱជារសទាល់តែសោះ។ ខ្ញុំហូបយឺតៗ ដោយចិត្ដកំពុងតែនឹកដល់លោកពុកអ្នកម្ដាយ បន្ទាប់មកអ្នកមីងជាប្រពន្ធលោកពូក៏បានសួរមកកាន់ខ្ញុំថា៖

–​​​​ តើឯងឈ្មោះអ្វី? ​ ហើយអាយុប៉ុន្មានហើយ?

បាទ! អ្នកមីង ខ្ញុំឈ្មោះសម្បត្ដិ រតនៈធី មានអាយុ៨ឆ្នាំហើយ។ មិត្ដខ្ញុំភាគច្រើនគេហៅខ្ញុំតែ អាធីៗទេ។

–​​​​ ចុះអ្នកមីងនិងលោកពូឈ្មោះអ្វីដែរ?

–​​​​ មីងឈ្មោះរតនៈ ឯប្ដីមីងឈ្មោះសម្បត្ដិ។

ខ្ញុំឮហើយក៏គិតក្នុងចិត្ដថា« យី! ហេតុអ្វីបានជាគាប់ជួនម្ល៉េះ ឈ្មោះគាត់ទាំងពីរដូចនឹងឈ្មោះឪពុកម្ដាយអញទៀត!» ។ស្របពេលនោះ បុរសជាប្ដីបានស្ដាប់ខ្ញុំនឹងអ្នកមីងនិយាយគ្នារួចមក ធ្វើឱ្យគាត់ឆ្ងល់ទៅលើឈ្មោះខ្ញុំ រួចក៏ចោទជាសំណួរមកខ្ញុំថា៖

–​​​​ ហេតុអ្វីបានជាឈ្មោះឯងមានឈ្មោះយើងនឹងប្រពន្ទយើងផ្សំជាមួយដែរ? តើនរណាជាអ្នកដាក់ឈ្មោះឱ្យ​ឯង?

–​ បាទលោកពូ! ម៉ែរបស់ខ្ញុំប្រាប់ខ្ញុំថាគាត់ជាអ្នកដាក់ឈ្មោះឱ្យខ្ញុំ គឺគាត់ផ្សំឈ្មោះគាត់ជាមួយនឹងឈ្មោះខ្ញុំផ្ទាល់ រួចយកឈ្មោះឪពុកខ្ញុំជាត្រកូល ទើបបានជាចេញឈ្មោះរបស់ខ្ញុំបែបនេះតែម្ដងទៅ។

–​ ចុះឪពុកម្ដាយឯងឈ្មោះអ្វី?

–​ បាទលោកពូ! គឺឈ្មោះដូចគ្នានឹងឈ្មោះលោកពូអ្នកមីងដែរហ្នឹង។

ពូសម្បត្ដិសួរដេញដោលមកខ្ញុំបន្ថែមថា៖

–​ មានន័យថា​ ម្ដាយឯងឈ្មោះរតនៈ ឯពុកឯងឈ្មោះសម្បត្ដិមែនទេ?

–​ បាទលោកពូ! ហ្នឹងហើយ។

ពីរនាក់ប្ដីប្រពន្ធក៏មើលមុខគ្នាទៅវិញទៅមកដោយការភ្ញាក់ផ្អើល ព្រោះឪពុកម្ដាយរបស់ខ្ញុំមានឈ្មោះដូចនឹងឈ្មោះរបស់គាត់ដែរ។

វគ្គ៤៖ស្មានមិនដល់

ថ្ងៃស្អែកកន្លងផុតទៅថ្ងៃនេះក៏ចូលមកដល់ មីងរតនៈកំពុងតែធ្វើម្ហូបសុខៗស្រាប់តែឈឺពោះ ធ្វើឲ្យនាងដឹងថាខ្លួនជិតឆ្លងទន្លេ៖

–​ អូយៗ!… ឯងខ្ញុំឈឺពោះណាស់ ប្រហែលជាកូនរបស់យើងជិតសម្រាលហើយ។

ពូសម្បត្ដិជាប្ដីឮដូច្នេះហើយ ក៏ប្រញាប់រត់ទៅផ្ទះបាយភ្លាម៖

–​ អូ ប្រហែលហើយឯង។ ហើយឈឺខ្លាំងទេ?

​​  –​ ខ្លាំងដែរឯង។

ពូសម្បត្ដិបានស្រែកហៅខ្ញុំដែលកំពុងតែឲ្យចំណីមាន់នៅឯក្រោយផ្ទះមកជួយ៖

–​ ធីៗ!…

–​ បាទលោកពូ!

–​ អូសម៉ូតូចេញមក យកមីងឯងទៅពេទ្យឥឡូវនេះ!

–​ បាទលោកពូបាទ!

បន្ទាប់ពីចូលដល់ពេទ្យបានមួយសន្ទុះមកក៏ឮសំឡេងក្មេងយំង៉ាៗ ពូសម្បត្ដិសប្បាយរីករាយយ៉ាងខ្លាំង ហើយបង្ហាញពីអារម្មណ៍ត្រេកអរនៅមុខខ្ញុំ ភ្លាមនោះពូសម្បត្ដិក៏ចាប់លើកបីខ្ញុំឡើង ឱបខ្ញុំយ៉ាងណែនរួចបង្វិលខ្ញុំមួយជុំហើយក៏ដាក់ខ្ញុំចុះវិញ បន្ទាប់មកនិយាយដោយសំឡេងលាន់ល្មម ដែលពោរពេញទៅដោយអារម្មណ៍ត្រេកអររំភើបមកកាន់ខ្ញុំថា៖

–​ ទីបំផុតយើងមានកូនហៅនឹងគេហើយអាធីអ្ហើយ! យើងរងចាំថ្ងៃនេះយូរហើយ!

ខ្ញុំសួរបន្តទៅពូថា៖ តើពូស្រឡាញ់កូនខ្លាំងប៉ុណ្ណា?

–​ យី!… អាក្មួយឡប់នេះ! ស្រឡាញ់ស្មើកែវភ្នែករបស់យើងអ្ហាះ! ចេះសួរបែបនេះទៅកើត។

គាត់ថែមទាំងនិយាយបន្ដទៀតថា៖

–​ គ្មាននរណាមិនស្រឡាញ់កូនខ្លួនឯងនោះទេ។

ខ្ញុំក៏សួរដេញដោលបន្ថែមក្នុងបំណងចង់ដឹងអារម្មណ៍ឪពុកទៅលើកូន៖

–​ បើបែបហ្នឹងមែន តើពូហ៊ានផ្ដល់អ្វីៗគ្រប់បែបយ៉ាងឱ្យកូនទេ?

–​ ហាសហាយ! សំណួររបស់ឯងនេះនៅស្ទើរណាស់។ នែ៎ ឯងមិនទាន់យល់ពីក្ដីស្រឡាញ់រវាងឪពុកម្ដាយទៅលើកូនទេ។ ឯងដឹងទេ! ពាក្យថា «ស្រឡាញ់ស្មើកែវភ្នែក» គឺហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីឱ្យកូនបានរីករាយ បើទោះជាកូននោះក្លាយទៅជាមនុស្សបែបណាក៏ដោយ ក៏មិនស្អប់ឬបោះបង់ចោលកូនដែរ ផ្ទុយទៅវិញមានតែខំព្យាយាមប្រៀនប្រដៅ បង្ហាត់បង្ហាញកូន ឱ្យកូនដើរលើផ្លូវល្អវិញ។

ការដែលពូសម្បត្ដិនិយាយពន្យល់ខ្ញុំដ៏វែងអន្លាយបែបនេះ ធ្វើឱ្យខ្ញុំភ្នកគិតក្នុងចិត្ដទៅលើម្ដាយឪពុករបស់ខ្ញុំរហូតដល់ធ្វើឱ្យពូសម្បត្ដិហៅមិនឮថា« មកដល់ពេលនេះ ទើបខ្ញុំបានដឹងច្បាស់ថានាមជាម្ដាយឪពុកបើទោះជាកូនស្ថិតក្នុងដំណាក់កាលណាក៏ដោយ ក៏លោកទាំងពីរមិនបោះបង់យើងចោលដែរ »។

–​ ធី…ធី!

គាត់ក៏យកដៃរុញក្បាលខ្ញុំ៖

–​ នែ៎!  អាធី!

ខ្ញុំឆ្លើយមកទាំងអារម្មណ៍កំពុងតែភ្ញាក់៖

–​ បាទពូបាទ!…    អូយ!  លោកពូ ពូរុញក្បាលខ្ញុំខ្លាំងម្ល៉េះ?

ពូសម្បត្ដិតបមកខ្ញុំ៖

–​ ព្រោះយើងហៅឯងច្រើនដងហើយតែឯងមិនឮ! ហើយឯងគិតដល់ណាហើយ?

–​​ អូ! ខ្ញុំស្ដាប់ពូនិយាយជក់ពេកហ្នឹងណា៎ ទើបភ្លឹកបន្ដិច។

បន្ទាប់មក អ្នកគ្រូពេទ្យក៏ចេញមកពីបន្ទប់សម្រាលដើរសំដៅមកពូសម្បត្ដិ រួចក៏សួរ៖

–​​ លោកជាស្វាមីរបស់ម្ដាយទារកឬ?

–​​ បាទអ្នកគ្រូពេទ្យ! ខ្ញុំត្រូវជាស្វាមីម្ដាយទារក។

–​​ ចាស! លោកអាចចូលមើលបាន ជួយអបអរសាទរផងណា លោកបានកូនប្រុសម្នាក់ហើយ។

–​​ បាទៗ! អរគុណអ្នកគ្រូពេទ្យច្រើនហើយ!

ពូសម្បត្ដិជាប្ដីម្នាក់ដែលយល់ចិត្ដប្រពន្ធ ចេះមើលថែថ្នាក់ថ្នមប្រពន្ធ មិនដែលឱ្យនាងពិបាកក្នុងពេលដែលនាងកំពុងតែខ្សោយកម្លាំងនោះទេ ដូច្នេះហើយខណៈដែលប្រពន្ធគាត់សរសៃខ្ចីបែបនេះ គាត់ត្រូវនៅរ៉ាប់រងបម្រើនូវតម្រូវការរបស់ប្រពន្ធគាត់ជាប់ជានិច្ច ព្រោះគាត់ខ្លាចប្រពន្ធរបស់គាត់ពិបាកប្រសិនជាគាត់ទៅណាឆ្ងាយពីខ្លួននាង លុះដល់ពេលបាយថ្ងៃត្រង់គាត់បានពឹងខ្ញុំឱ្យទៅទិញម្ហូបនៅមុខមន្ទីរពេទ្យសម្រាប់ប្រពន្ធគាត់។ លោកពូក៏ហៅខ្ញុំ៖

–​​​ ធី! ឯងទៅទិញម្ហូបនៅខាងមុខនេះបន្ដិចមក ពូឃ្លាចេញទៅមិនបានទេ ព្រោះខ្លាចមីងឯងត្រូវការឱ្យពូជួយ។

–​​​ បាទលោកពូ តើគួរទិញសម្លអ្វីដែរពូ?

គាត់បង្អង់យកពេលគិតបន្ដិច ហើយក៏ឆ្លើយតបមកខ្ញុំថា៖

–​​​ យកសម្លខមក ព្រោះមីងឯងសរសៃខ្ចីបែបនេះហូបសម្លហ្នឹងទៅឆាប់មានកម្លាំង។

–​​​ បាទលោកពូ!

–​​​ នេះលុយ។

– ខ្ញុំទៅសិនហើយណាពូ បន្ដិចទៀតខ្ញុំមកវិញហើយ។

–​​​​ អឺហ្នឹងហើយ!

ខ្ញុំខំដើរសួរអស់ពីរបីកន្លែងហើយ តែគ្មាននរណាលក់សម្លនេះសោះ រហូតដើរដល់ឆ្ងាយពីនេះបន្ដិចទើបមាន។ លុះទិញបានហើយ ខ្ញុំក៏ប្រញាប់ប្រញាល់រត់មកវិញ ព្រោះខ្លាចអ្នកមីងឃ្លានខ្លាំង ហើយណាមួយក៏ទាល់ថ្ងៃដែរហើយ។ ឯពូសម្បត្ដិដែលនៅអង្គុយមើលថែប្រពន្ធឆ្ងល់ក្នុងចិត្ដថា៖« ហេតុអ្វីបានជាខ្ញុំទៅយូរម្ល៉េះ? នៅជិតបង្កើយសោះហ្នឹង!» ឆ្ងល់ហើយគាត់ក៏មកតាមនៅមុខមន្ទីរពេទ្យ ហើយខ្ញុំក៏ប្រុងនឹងឆ្លងផ្លូវទៅមន្ទីរពេទ្យវិញល្មម។ ភ្លាមនោះគាត់ក៏បានឃើញខ្ញុំរត់ឆ្លងផ្លូវដោយមិនមើលឆ្វេងស្ដាំទាល់តែសោះ។ លុះគាត់ក្រឡេកទៅខាងស្ដាំដៃរបស់ខ្ញុំ ស្រាប់តែឃើញឡានតាក់ស៊ីមួយគ្រឿងបើកមកត្រង់ សំដៅរកខ្ញុំយ៉ាងលឿន ដោយខ្ញុំកំពុងតែដើរដល់ចំកណ្ដាលផ្លូវ។ ពូសម្បត្ដិក៏ស្ទុះមករុញខ្ញុំឲ្យថយក្រោយវិញ អុកគូទទៅនឹងដី ហើយរងខ្លួនគាត់ជំនួសវិញ ទើបបណ្ដាលឱ្យខ្លួនប្រាណរបស់គាត់នៅយ៉ាងចំពីមុខឡានតែម្ដង។ ពូសម្បត្ដិត្រូវរងរបួសយ៉ាងធ្ងន់នៅលើថ្លុកឈាមក្រហមឆ្អៅ ស្ដូកស្ដឹងកម្រើកមិនរួច សល់តែដង្ហើមតិចៗ។ ខ្ញុំឃើញបែបនោះហើយ ក៏ប្រញាប់ក្រោកឡើងទៅលើកពូសម្បត្ដិ៖

–​ ពូៗ! ពូក្រោកឡើងពូ!

លុះយូរបន្ដិចលោកពូបានបើកភ្នែកមើលមកខ្ញុំព្រឹមៗ រួចលើកដៃរបស់គាត់ដែលប្រឡាក់ទៅដោយឈាមថ្នមៗ ឈោងមកប៉ះនឹងថ្ពាល់របស់ខ្ញុំ រួចនិយាយតិចៗមកកាន់ខ្ញុំថា៖

–​ ធី សូមឯងជួយប្រាប់មីងរបស់ឯងផងថា «ពូលាហើយ»។

ខ្ញុំតបដោយបដិសេធនឹងសំណូមពររបស់គាត់លាយឡំនឹងទឹកភ្នែកប្រកបទៅដោយចិត្ដរន្ធជាខ្លាំង ព្រោះអារម្មណ៍បែបនេះខ្ញុំមិនដែលជួបពីមុននោះទេ៖

–​ ទេៗ! ពូ បើពូទៅតើនរណាចិញ្ចឹមកូនពូ ពូក៏ឃើញហើយថាកូនពូគួរឱ្យស្រឡាញ់ប៉ុណ្ណា ហើយថ្ងៃមុខគេក៏ត្រូវការឪពុកហៅនឹងគេដែរ។ ពូមិនអាចទៅណាបានទេ។

ពូសម្បត្ដិមិនស្ដាប់ការនិយាយរបស់ខ្ញុំទេ ព្រោះគាត់ស្ថិតក្នុងសភាពខ្សោយខ្លាំងណាស់ គាត់ដឹងខ្លួនឯងច្បាស់ថាត្រូវស្លាប់ក្នុងពេលបន្ដិចទៀតនេះ។ គាត់ក៏នៅតែបន្ដនិយាយពាក្យផ្ដាំផ្ញើទៅប្រពន្ធតាមរយៈខ្ញុំដដែល៖

–​ ផ្ដាំប្រាប់មីងឯងផងថា «ឱ្យពូសុំទោស ពូមិនបានការ»។

–​​ ពូកុំនិយាយបែបនេះអី ពូគឺជាប្ដីដែលល្អបំផុតសម្រាប់អ្នកមីង មើលថែអ្នកមីងគ្រប់ពេលវេលា ហើយពូក៏ជាអ្នកមានគុណដល់ខ្ញុំដែរ កន្លងមកពូបានជួយខ្ញុំច្រើនណាស់ ខ្ញុំមិនទាន់បានសងគុណពូផង ពូមិនអាចទៅណាឆ្ងាយបានទេ។

–​​ ឯងពិតជាក្មេងល្អណាស់ បើពូនៅមានជីវិតពូនឹងចិញ្ចឹមកូនពូឱ្យបានល្អ ចេះជួយអ្នកដទៃ និងចេះដឹងគុណដូចជាឯងដែរ។

ឈាមរបស់ពូសម្បត្ដិក៏ហូរចេញមកកាន់តែច្រើនឡើងៗ ធ្វើឱ្យគាត់កាន់តែខ្សោយទៅៗ និយាយឮខ្សាវៗថា៖

–​ ធី! ឯងចាំស្ដាប់ពូណា៎ នេះជាបណ្ដាំផ្ញើចុងក្រោយរបស់ពូហើយ​ ប្រាប់ទៅមីងឯងផងថា កូនប្រុសយើងដាក់ឈ្មោះថា «​ ធី » ហើយកុំភ្លេចបញ្ចូលឈ្មោះម្ដាយផ្សំគ្នាផងគឺ « រតនៈធី » ចំណែកឯត្រកូលរបស់គេគឺសម្បត្ដិ​ ជាឈ្មោះរបស់ពូ ដាក់បែបនេះគឺដើម្បីឱ្យកូនបានស្គាល់ និងនៅចាំឈ្មោះឪពុកម្ដាយវាមិនភ្លេច។ គាត់ហើបមាត់និយាយហបៗស្ទើរតែស្ដាប់មិនបាន គឺដាក់ថា ខេះៗ!(សំឡេងក្អករបស់គាត់)ដាក់ថា «សម្បត្ដិ រតនៈធី»។ លោកនិយាយរួចក៏ដាច់ដង្ហើមស្លាប់នៅទីនោះតែម្ដង ធ្វើឱ្យខ្ញុំស្លុតចិត្ដយ៉ាងខ្លាំង ព្រោះបានមើលឃើញពីទឹកចិត្ដរបស់ឪពុកម្ដាយដែលមានចំពោះកូន ទោះជាដល់ដង្ហើមចុងក្រោយក៏មិនភ្លេចពីកូនឡើយ។

–​​​ ទេពូ! ពូក្រោកឡើង ពូមើលសម្លខខ្ញុំទិញមកបានហើយ ពូក្រោកឡើងមកប្រញាប់យកសម្លទៅឲ្យមីងទាំងអស់គ្នា។

វគ្គ៥៖ រងចាំកូន

អស់រយៈពេល៧ថ្ងៃដែលខ្ញុំគេងស្ដូកស្ដឹងនៅក្នុងមន្ទីរពេទ្យរហូត ក្រឡេកទៅឪពុកម្ដាយរបស់ខ្ញុំវិញ ឃើញគាត់កំពុងតែអង្គុយស្ងៀមនៅក្បែរខ្ញុំដោយទឹកមុខក្រៀមស្រពោន ព្រួយបារម្ភពីខ្ញុំឥតឧបមា រហូតដល់ភ្លេចបាយភ្លេចទឹក រាងកាយរបស់លោកហាក់បីដូចជាមនុស្សឈឺរ៉ាំរ៉ៃ។ អង្គុយស្ងៀមបែបនេះបានមួយសន្ទុះក្រោយមក មីងរតនៈម្ដាយខ្ញុំផ្ទាល់បាននិយាយឡើងទាំងអួលដើមកថា៖

–​ ធីសន្លប់យូរណាស់មកហើយ ឥឡូវគ្រប់៧ថ្ងៃហើយនៅតែមិនទាន់ឃើញធីដឹងខ្លួនទៀត។ ពុកវា! ខ្ញុំបារម្ភណាស់ គឺបារម្ភខ្លាចកូន…។

ពូសម្បត្ដិដែលជាឪពុកខ្ញុំមិនបង្អង់ ក៏និយាយកាត់ទៅម្ដាយខ្ញុំភ្លាម៖

–​ ម៉ែវាឯងកុំចេះតែនិយាយដូច្នេះ គ្រូពេទ្យប្រាប់រួចហើយ ថាគេអាចនឹងដឹងខ្លួនឡើងវិញ។

–​ តែឥឡូវមិនទាន់ឃើញគេកម្រើកអ្វីសោះពុកវា។

–​ ចាំមើលបន្ដិចទៀតទៅមើល! ដរាបណាមិនទាន់ហួស៧ថ្ងៃ ដរាបនោះយើងនៅតែសង្ឃឹមជានិច្ច។

ម្ដាយខ្ញុំយកដៃប៉ះថ្ពាល់ខ្ញុំថ្នមៗ ហើយនិយាយមកកាន់ខ្ញុំថា៖

–​ ធីកូន ​ ធីឆាប់ដឹងខ្លួនវិញមក កូនមិនអាណិតម៉ែទេឬ? ដឹងទេ ម៉ែបារម្ភពីកូនណាស់។

រំពេចនោះ ម្ដាយខ្ញុំក៏ឃើញម្រាមដៃស្ដាំរបស់ខ្ញុំកម្រើក គាត់ត្រេកអរហើយញញឹមឡើងវិញ រួចលាន់មាត់ថា៖

–​ ពុកវាៗ! មើលនែ៎ដៃកូនរបស់យើងកម្រើកហើយ!

–​ មែនហើយម៉ែវា ធីជិតដឹងខ្លួនវិញហើយ។

ទឹកមុខរបស់អ្នកទាំងពីររីកស្រស់បស់​ ដែលប្រៀបដូចជាបុប្ផាទើបតែត្រូវទឹកថ្មីៗនៅក្នុងថូ។ បន្ទាប់មក មាត់របស់ខ្ញុំក៏កម្រើកហៅឈ្មោះពូសម្បត្ដិខ្សឹបៗដែលជាឈ្មោះ​បុរសនៅក្នុងសុ​បិន «លោកពូៗ» ​   រួចបើកភ្នែកបន្ដិចម្ដងៗ ក៏ឃើញឪពុកម្ដាយរបស់ខ្ញុំកំពុងតែអង្គុយមើលមកខ្លួនខ្ញុំដោយសេចក្ដីរីករាយ ខ្ញុំក៏សួរទៅអ្នកទាំងពីរថា​៖

–​​ ខ្ញុំកំពុងនៅទីណា?

ម្ដាយខ្ញុំតបមកខ្ញុំយ៉ាងរហ័សថា៖

–​​ កូនកំពុងនៅមន្ទីរពេទ្យ កូននៅទីនេះយូរណស់មកហើយ។

ដំបូងខ្ញុំគិតថាខ្លួនខ្ញុំកំពុងតែសុបិន ប៉ុន្ដែនៅពេលដែលម្ដាយខ្ញុំនិយាយប្រាប់ពីដំណើរដែលនាំឱ្យខ្ញុំមកសម្រាកនៅទីនេះជាច្រើនថ្ងៃរួច ខ្ញុំបានដឹងយ៉ាងច្បាស់ថានេះមិនមែនជាការសុបិនទេ។ ខ្ញុំក៏យកដៃស្ដាំរបស់ខ្ញុំចាប់ដៃអ្នកទាំងពីរមកកាន់នៅលើទ្រូងរបស់ខ្ញុំ រួចនិយាយទៅកាន់គាត់ថា៖

–​ នេះកូនមិនមែនស្ថិតនៅក្នុងសុបិនទេមែនទេ?

ម្ដាយខ្ញុំតបមកខ្ញុំ៖

–​​​ ត្រូវហើយ កូនមិនមែនសុបិនទេ វាជាការពិត។

–​​ នេះកូនរកអ្នកទាំងពីរឃើញហើយមែនទេ?

ឪពុកខ្ញុំក៏បានតបមកខ្ញុំថា៖

–​​ ទេ ពុកនិងម្ដាយឯងនៅទីនេះរហូតទេតើ! មិនបានទៅណាចោលកូនទេ។

ខ្ញុំក៏យំនៅនឹងមុខលោកទាំងពីរ ដោយដឹងខ្លួនឯងជាក្មេងមិនល្អ ចចេស រឹងរួស មិនស្ដាប់បង្គាប់ម្ដាយឪពុក។ បន្ទាប់មកខ្ញុំពោលពាក្យទាំងទឹកភ្នែកថា៖

​    –​​​ ពុកម៉ែ!​​​​​ ឱ្យកូនសុំទោសដែលកូនជាកូនមិនល្អ មិនស្ដាប់បង្គាប់អ្នកទាំងពីរ ហើយថែមទាំងធ្វើខ្លួនឱ្យអ្នកទាំងពីរព្រួយបារម្ភទៀត។

ម្ដាយខ្ញុំក៏ឆ្លើយមកខ្ញុំដោយសេចក្ដីស្រឡាញ់ថា៖

–​​​ មិនអីទេកូន កាលដែលកូនមិនកើតអ្វី វាជាលាភសំណាងណាស់ទៅហើយសម្រាប់គ្រួសារយើង។

គាត់និយាយរួច ខ្ញុំក៏តបទៅវិញថា​៖

–​​​ ចាប់ពីពេលនេះទៅ កូនឈប់ដើរលេងរហូតដល់សន្សំជំងឺមកឱ្យអ្នកទាំងពីរពិបាកចិត្ដទៀតហើយ។ កូនធានា! ថាកូននឹងអនាម័យខ្លួនឱ្យបានល្អ កូនលែងក្អេងក្អាងទៀតហើយថា ពពួកវីរុសទាំងនោះមិនហ៊ានមកជិតកូន។

នៅពេលដែលឪពុកខ្ញុំបានឮសម្ដីខ្ញុំនិយាយបែបនេះភ្លាម ឪពុកខ្ញុំឆ្លើយតបមកខ្ញុំដោយសេចក្ដីរីករាយ៖

–​​ ​ល្អហើយកូន មេរោគវានៅគ្រប់ទិសទី ប៉ុន្ដែបើយើងចេះអនាម័យខ្លួនប្រាណឱ្យបានស្អាតល្អ មេរោគទាំងនោះមិនហ៊ានមកបៀតបៀនខ្លួនយើងឡើយ។

–​​​ បាទពុក! ទីបំផុតកូនយល់ហើយ ថាឪពុកម្ដាយគ្រប់រូបមិនបានបិតសិទ្ធិសេរីភាពកូនៗទេ តែផ្ទុយទៅវិញមានតែបារម្ភខ្លាចកូនមានបញ្ហាអ្វីតែប៉ុណ្ណោះ។

ម្ដាយខ្ញុំឮខ្ញុំនិយាយដូច្នេះហើយ គាត់រំភើបចិត្ដជាខ្លាំង ហើយក៏ផ្ដេចខ្លួនគាត់មករកខ្ញុំថ្នមៗ រួចយកដៃឱបខ្ញុំប្រកបទៅដោយអារម្មណ៍រីករាយបំផុតនៅក្នុងជីវិតរបស់គាត់។ ចាប់ពីពេលនេះទៅគ្រួសាររបស់ខ្ញុំរស់នៅយ៉ាងសុខដុមរមនា​ គ្មានជំងឺឈឺថ្កាត់អ្វីទេ។ ចំណែកខ្ញុំវិញបានក្លាយជាក្មេងមួយដែលល្អម្នាក់នៅក្នុងភូមិ លែងជាក្មេងមិនល្អដូចពីមុនទៀតហើយ បណ្ដាលឱ្យអ្នកផងសរសើរមិនដាច់ពីមាត់ថា «​ ខ្ញុំចេះរក្សាអនាម័យបានល្អណាស់​ »។ តាំងពីពេលនោះមកខ្ញុំបានណែនាំឲ្យមិត្ដភក្ដិរបស់ខ្ញុំ ក៏ដូចជាក្មេងៗនៅក្នុងភូមិឱ្យចេះរក្សានូវអនាម័យដើម្បីបង្ការខ្លួនពីជំងឺអាសន្នរោគផ្សេងៗ។