ខ្មោចទឹក – Meysansotheary

រឿង៖ ខ្មោចទឹក
ធ្លាប់ឃើញកាសែតមួយគេនិយាយថា ទីនោះគឺជាអតីតកុលសម្ព័ន្ធចាស់ឈ្មោះថាខ្វាសាម!

ទោះបីហេងនិយាយពីរឿងនេះគ្មានអ្នកណាខ្វល់ទេ។

ពួកគេទាំង១០នាក់ទើបប្រឡងជាប់ថ្មីៗ សម្រេចចិត្ត​មកបោះជំរុំនៅអតីតតំបន់ចាស់ខ្វាសាម ជិតព្រំដែនឡាវ។

ក្នុងឡាន១២កៅអី ចរិយាដែលជាមេក្រុមលបគេងសម្រាកកម្លាំងបន្តិច​តែត្រចៀកនាង​នៅស្តាប់ឮហេងរៀបរាប់៖

«នែ! សៀវភៅសរសេរអំពីកុលសម្ព័ន្ធធំៗមាន​និយាយពីជនជាតិខ្វាសាមដែរណា៎!»

សិដ្ឋដែលអង្គុយក្បែរហេងបិទមាត់សំងំដេក ឯតារានៅកៅអីខាងក្រោយគេ​ស្រែកសួរ៖

«និយាយមក!»

ដឹងថាមាន​គេចង់ស្តាប់​ហេងចាប់ផ្តើមរៀបរាប់៖

«ខ្វាសាមត្រណមនិងបម្រាម​តឹងរ៉ឹងណាស់ ! ពួកកុលសម្ព័ននេះ​តាំងខ្លួនឯងថាជាមេកុលសម្ព័នចាស់ កាន់ប្រពៃណីរៀបការស្មុគស្មាញ! នៅពេលអាយុដប់ពីរឆ្នាំ ស្រីក្រមុំត្រូវរៀបការតាមការរៀបចំរបស់មេកុលសម្ព័ន្ធ ឬមេកន្ទ្រាញ! ឪពុកម្តាយក៏មិនមានសិទ្ធិស្មើទៅនឹងថ្នាក់ដឹកនាំក្នុងក៏សម្ព័ន្ធខ្វាសាមដែរ!»

«អ្ហឺយ! រឿងនេះធម្មតាបំផុតក្នុងសម័យចាស់គំរឹលគ្មានអ្វីប្លែកទេ!» សំឡេងរអ៊ូរបស់នីដា នាង​អង្គុយ​ក្បែរចរិយា។

ចរិយាដែលជាមេក្រុមទោះជាបិទភ្នែក តែបានខ្សឹបតបវិញ៖

«មិនជឿកុំប្រមាថ!»

«មានអ្នកណាប្រមាថ!​ ថ្លង់ហេងពេក!»

ហេងមិនដឹងស្រីៗបាននិយាយដើមគេទេ គេនិយាយកោកៗទៀត៖

«ចំណេរក្រោយមក ដោយសារតែសង្គ្រាមនិងមាន​ការផ្លាស់ទីចុះឡើង គេមិនដឹងថាកុលសម្ព័ន្ធនេះបានរសាត់អណ្ដែតទៅដល់ណាខ្លះ ហើយនៅមានសល់មនុស្សជំនាន់ក្រោយបន្តប្រកាន់ត្រណមបាន​ដែរឬអត់ ប៉ុន្តែតំបន់នេះត្រូវបានគេនិយាយថាមិនអាចប៉ះពាល់បាន ទោះបីជាមានស្ទឹងដ៏ស្រស់ស្អាត ជ្រោះបៃតងជាប់ជាមួយនឹងជម្រាលវែងអន្លាយ ប៉ុន្តែអាជ្ញាធរ ឬក៏ថៅកែអ្នកវិនិយោគតែងតែរត់បាតជើងសព្រាតព្រោះគេជឿថា…មាន​ខ្មោចទឹក!»

«បានហើយ!» សិដ្ឋអេះក្បាលឃាត់។

ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣

​សិស្សប្រឡងជាប់បាក់ឌុបទាំងដប់នាក់ បានមកដល់ទីតាំង។ គោលដៅនៃការធ្វើដំណើរបោះជំរំនេះ គឺវាលស្អាតមួយ ប្របមាត់ស្ទឹង។

«ស្ទឹងអីមើលតែឆ្នេរសមុទ្រវើយ!» តារាស្រែកឡើងដោយរីករាយ។

«ពួកយើងកុំបំផ្លាញបរិស្ថាន!» ចរិយាកម្លា។

«ហើយជួយយកអីវ៉ាន់ចុះពីឡានផង!» ចរិយាបន្ថែម។

ចរិយាគឺជាមេក្រុមដែលមានអាយុ ដប់ប្រាំបួនឆ្នាំហើយដៃគូរបស់គេគឺ សិដ្ឋអាយុដប់ប្រាំពីរឆ្នាំជាអនុក្រុម ជួយរៀបចំចាត់ចែងដំណើរកម្សាន្តនេះ។

«ពួកយើងនៅកន្លែងនេះលេងដល់ថ្មើម៉ានក៏បាន ប៉ុន្តែត្រូវកាន់ត្រណមកុំនិយាយផ្ដេសផ្ដាស!» សិដ្ឋស្រែក។

តារាគប់គេមួយដបទឹកសុទ្ធគេចាប់ទទួលបានហើយ​ចង្អុលទៅហេង៖

«ហេងឱ្យប្រាប់អ៊ីចឹងហាសហា!»

ហេង​មិនខ្វល់អ្នកណាគិតយ៉ាងណាទេ​គេលូកមាត់បន្ថែមទាំងដៃឱបប្រអប់ធំមួយ៖

«ហើយ…ចាស់ៗនៅខាងក្រោមអម្បាញ់មិញប្រាប់ថា ពេលយប់ហាមចុះងូតទឹក!»

«ដឹងហើយ!» សំឡេងពួកម៉ាករបស់ពួកគេតបមក។

ហេង​និងសិដ្ឋ​បាន​រៀបចំភ្លេង និងដុតភ្នក់ភ្លើង អ្នកឯទៀតរៀបចំតង់​ តុកដាក់សម្ភារៈរួចរាល់ក៏លោតទឹកប្រូងៗ ប៉ុន្តែ គ្មាននរណាសួរនាំតើហេតុអ្វីបានជាមិនអាចចុះងូតទឹកក្នុងស្ទឹងដ៏ស្រស់ស្អាតពេលយប់បាននោះទេ។

មិនយូរប៉ុន្មាន រាត្រីបានចាប់ផ្តើមបញ្ចេញរូបរាង។

នៅពេលដែលអាកាសធាតុស្រាប់តែប្រែជាចុះត្រជាក់ ក្មេងៗបានហេវហត់ និងថយមកអង្គុយតំកង់ហូបអាហារ ​និងលេងទូរសព្ទ។

ពន្លឺព្រះចន្ទជះមកសន្លឹម កំដរដល់បរិយាកាសបញ្ជាក់ថា នឹង​មិនមានភ្លៀងធ្លាក់។ ក្រោមអារម្មណ៍ភ្លើតភ្លើនរ៉ូមេនទិក  យុវវ័យទាំងដប់នាក់នាំគ្នាអាំងសាច់ញ៉ាំយ៉ាងរីករាយថែមទាំងល្បោយជាមួយបទភ្លេង លើកលែងតែ តារា។

តារាគេជាកូនប្រុសរបស់អ្នកវិនិយោគទុនម្នាក់។

«ប៉ា! ដល់ថ្ងៃបង់សាលាហើយ! គេមកប្រាប់ពីរដងហើយ! បើនៅតែមិនព្រមបង់ទៀត គ្រូហ្នឹងមករករឿងកូនធ្វើឱ្យកូនខ្មាសគេមិនខាន!»

សំឡេង ឪពុកឆ្លើយតប៖

«ចុះម៉េចក៏មិនខលទៅម៉ែឯងទៅ ក្រែងប៉ារកស៊ីខាត វាបែកគំនិតរត់តាមCEOវានោះ ឱ្យវាចេញលុយទៅ!»

ប៉ាគេផ្តាច់ទូរសព្ទ។ តារាសម្លក់ទឹកជាមួយសេចក្តីខកចិត្តជាខ្លាំង។ គ្រួសារគេបាក់បែក ខាតឡុងចុង ឪពុកម្ដាយលែងលះ ម្តាយរបស់គេគ្មានដំណឹង គេព្យាយាមទាក់ទងគាត់មិនបាន ឪពុកគេនៅតែនិយាយដដែលជាដដែលថា ម្តាយរបស់គេរត់តាមCEO របស់គាត់ ធ្វើឱ្យចិត្តគេខ្ទេចខ្ទាំ។

ដោយការខូចចិត្តគេដាក់ទូរសព្ទចោល ហើយ​ដោះអាវហើយលោតប្រូងទៅក្នុងស្ទឹង ភ្លេចអស់នូវការប្រកូកប្រកាសហាមប្រាម​មុននេះ ។

«ឮសូរប្រូង? អ្នកណាលោតទឹក?»

សិដ្ឋ​ងាកសួរទៅចរិយា ទាំងពីរនាក់រេភ្នែកប្របមាត់ស្ទឹង។

ងងឹត មើលអ្វីមិនច្បាស់​តែដូចជាមិនឃើញមាន​រលក​អ្វីទេ។

ស្ទឹងស្ងប់ឈឹង?

«នែគ្នាយើង! មានអ្នកណាលោតទឹកទេ?»

«អត់មាន​ទេ!»

«អត់ដឹងទេ!»

«នៅនេះទាំងអស់គ្នាតើ!»

«ឡើងមកអស់យូរហើយ!»

ពួកគេនាំគ្នាបន្តលេងកម្សាន្តក្នុងភាពសប្បាយរីករាយធ្វើឱ្យពេលវេលា​រំលងទៅរហូតដល់ហត់និងស្ងាត់បន្តិច ចរិយាលក់មួយភាំង ឮសំឡេង​មកល្បើយៗ…

«មានអ្នកណាឃើញតារាដែរ?»

នាង​បើកភ្នែក ងាកមកក្បែរបាត់សិដ្ឋ។ ឃើញក្រុមខ្លួនកំពុងឈរនិយាយគ្នា​ហើយហេងចង្អុលទៅក្នុងស្ទឹង។

«មែនហើយមិនឃើញតារាទេ!»

«គេទៅណា? មានផ្តាំអ្នកណាថាម៉េចទេ?»

ចរិយាញីភ្នែក ព្រោះឮសំឡេងមកច្រើនទិសពេក។ សរុបព័ត៌មាន​មកវិញគឺតារាបាត់ខ្លួន។

«ទូរសព្ទវានៅណេះ!»

ម្នាក់ឈ្មោះញ៉ាញ់និយាយ។

ចរិយាស្វាងហើយ ព្រោះមនុស្ស​នៅក្មេងមិនងាយដើរចោលទូរសព្ទទេ។

«តារាៗ»

នាង​បែរខ្លួនស្រែកដង្ហោយហៅមួយជុំទាំងភ័យព្រោះនាងជាមេក្រុម។

«នេះអាវវា!» សិដ្ឋលើកអាវបង្ហាញនិងរត់មកផង។

«បានន័យថា តារាដោះអាវ​លោតទឹក?»

នារីម្នាក់នៅក្នុងក្រុមនិយាយទាំងបារម្ភខ្លាំង ធ្វើឱ្យគ្រប់គ្នា​នៅស្ងប់ស្ងៀមពិចារណា។

«យើងចែកផ្លូបគ្នា​រក!»

សិដ្ឋ​ឱ្យយោបល់។

ចរិយាងក់ក្បាល ៖

«បាន! តែកុំដើរបែកគ្នា​ត្រូវមានគ្នា! ឃើញតារាក៏ដោយមិន យ៉ាងណាក៏ដោយ​ មកចួបគ្នានៅណេះវិញបន្តិចទៀតណា៎!»

នាង​ថាហើយបកក្រោយជាមួយ​ហេង ស្រាប់តែមាន​មិត្តម្នាក់រត់មកតាម ពីក្រោយដែរ។ គេឈ្មោះ ម៉ានុតជាមិត្ត​ជិតដិតជាមួយតារា។

«មួយរយៈ ផ្ទះវា មានបញ្ហាច្រើន!»

ហេងងាកមកវិញហើយស៊កឱ្យ​​៖

«ចង់និយាយថា វាសម្លាប់ខ្លួន?»

«ស៊ូត!» ចរិយាឱបដៃនិងពោលឃាត់អារម្មណ៍មិនល្អ។

«និយាយលេងសោះហ្នឹង!» ហេង​រអ៊ូខ្សោយ​។

«នៅទីនេះមាន​ត្រណមអ្ហី? ក្រែងល្ងាចមិញហេងឯងអ្នកនិយាយ! ប្រយត្ន័មាត់ផង!»

ហេងនឹកឃើញស្តាយក្រោយ ក៏ងក់ក្បាល​ហើយនៅស្ងាត់។

«តារាៗ»

សំឡេងប្រកូកពីឆ្ងាយទិសផ្សេងគ្នា។

ទូរសព្ទរបស់គេក្នុងហោប៉ៅរបស់ចរិយា​ស្រាប់តែរោទ៍បណ្តាលឱ្យនាងភ្ញាក់ភ័យ ឈរឆ្កឹង។

«ថី?»

ហេងនិងមានុតបើកភ្នែកក្រឡង់ៗសម្លឹង​នាង​។

ចរិយសម្រួលអារម្មណ៍លូកយកទូរសព្ទមកបង្ហាញពួកគេ។

អក្សរMomរត់លើអេក្រង់។

«ម៉ាក់វា លើកទៅ! ឮថាគាត់ទៅណាចោលវា វាទាក់ទងមិនចូលគាត់!»

ចរិយាហុចឱ្យទៅមានុត ។ មានុត​ទទួលមកនិយាយ៖

«ជម្រាបសួរអ៊ំ  ខ្ញុំមានុត! អូ! បាទ! ពួកខ្ញុំមកបោះជំរំអ៊ុំ! តារា តា…រាកំពុងតែចូលងូតទឹក! ចាំពេលវាចេញមកវិញ​ខ្ញុំប្រាប់វាឱ្យខលទៅរកអ៊ំ!»

គេនៅស្ងៀមស្តាប់គាត់ រួចឆ្លើយបាទៗមួយខណៈក្រោមអារម្មណ៍អន្ទះសាររបស់ចរិយានិង​ហេង។

ពេលដាក់ពីគាត់រួច មានុតគេងាកមកខ្សឹបមិត្តទាំងពីរភ្លាមថា៖

«ម៉ាក់ថា ប្រាប់ឱ្យពួកយើង​ប្រយ័ត្នខ្លួន! គាត់ថា…យល់សប្តិ…មិនល្អ!»

ពួកគេតាមបន្តរុករករហូតដល់មួយម៉ោងក្រោយមកនៅតែមិនអាចឃើញតារាដូច្នេះហើយបានវិលមកជុំគ្នានៅកន្លែងគេង​វិញ។

ក្មេងៗបានសម្រេចចិត្តក្រោយពីជំនុំគ្នា​គឺ ត្រូវតែចុះទៅរកអ្នកភូមិឱ្យជួយ។

ពួកគេបានចួបជាមួយអ្នកភូមិនៅពេលដែលចុះពីទីនោះបានបន្តិច។

អ្នកភូមិឈ្មោះអ៊ំសុខបាននិយាយប្រាប់ចរិយាថា ត្រណមករាប់រយឆ្នាំមិនត្រឹមតែរាប់សិបឆ្នាំនោះទេគឺតាំងពីមុនសម័យសង្គមរាស្ត្រនិយមតំបន់នេះគ្មាននរណាហ៊ានចុះងូតទឹកនៅពេលយប់ឡើយគេជឿថាកាលពីមុនមានមនុស្សស្រីម្នាក់ជាកូនស្រីបង្កើតរបស់មេកុលសម្ព័ន្ធខ្វាសាមត្រូវបានគេបោះចោលទៅក្នុងទឹកដោយសារតែនាងមានផ្ទៃពោះមុនពេលមេកន្ទ្រាញ​ រៀបចំគូស្រករឱ្យ។

មានតំណាលថា នាង​មិនស្គាល់មុខប្រុសនោះទេ ព្រោះត្រូវគេចាប់បង្ខំ។ មុនស្លាប់ នាងបានស្បថក្លាយទៅជាខ្មោចទឹក ហើយនឹងនៅទីនេះចងកម្មចងពៀរជាមួយកុលសម្ព័នមិនឱ្យបានសុខ។

ទោះជឿខ្លះមិនជឿខ្លះតែចរិយាបានតវ៉ា៖

«លោកតាអើយ តារាមិនមែនជាកុលសម្ព័នទេ!»

អ្នកភូមិបានចួបគ្នា​ជាច្រើននាក់ ដើម្បីពិគ្រោះ។ មិនយូរទេ គេ​ក៏ទាមទារធ្វើពិធីអុជធូបនិងសុំខមាទោសចំពោះស្ទឹង។

នៅពេលដែលពូសុខកំពុងតែរួមជាមួយអ្នកភូមិបួនប្រាំនាក់ទៀតជួយធ្វើពិធី ពួកគេបានអុជទៀនហើយសែនចេកពីស្និតថែមទាំងបាចអង្ករនិងអំបិលទៅក្នុងទឹកស្ទឹង។

ភ្លាមនោះមនុស្សម្នាក់ក្នុងចំណោមសិស្សទាំងដប់នាក់ស្រែកទ្រហោយំខ្លាំង នោះគឺស្រស់។

«ស្រស់ៗៗ នែ ! ស្រស់ឯងយំធ្វើអី?»

ពេលនោះ សិស្សប្រុសម្នាក់ផ្សេងទៀតឈ្មោះវិបុលបានឱនមកខ្សឹបក្បែរសិដ្ឋនិងចរិយាថា៖

«ខ្ញុំសម្រេចចិត្តថាប្រាប់ការពិតដល់មេក្រុមយើង គឺស្រស់ជាមួយនឹងតារាពួកគេមានស្នេហាជាមួយគ្នាតើនេះខុសត្រណមរបស់កុលសម្ព័ន្ធចាស់ដែរទេ?»

ចរិយានិងសិដ្ឋ​បានមើលមុខគ្នាហើយយករឿងនេះទៅពិគ្រោះស្ងាត់ៗជាមួយតាសុខមិនឱ្យសិស្សផ្សេងដឹងទេ ព្រោះមិនចង់ឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្រស់។

ឮហើយពួកម្ចាស់ស្រុកបានរឹតទ្រូង និយាយឡើងថា ធ្លាប់តែឮថាច្រើនរយឆ្នាំមកហើយគឺ តាំងពីជំនាន់ជីតាទួតទីនេះមានត្រណមមិនឱ្យអ្នកដែលមិនទាន់រៀបការហើយលបស្រឡាញ់គ្នាទេនឹងត្រូវខ្មោចទឹកអូសទម្លាក់ទឹក។
«អ៊ីចឹង! យើងឮប្រូងពីព្រលប់ មិនមែនជាសំឡេងតារាលោតទឹកទេ គឺខ្មោចអូសទម្លាក់ឬក៏យ៉ាងម៉េច?»

«ឯងកុំចេះតែនិយាយអាហេង!» មានុតបានស្តីឱ្យហេង​ទាំងខឹង។

ចរិយា​ដែលបង្ខំចិត្ត​ នៅស្ងៀមធ្វើនឹងនរ​ទាំងចិត្ត​លបភ័យស្លន់ស្លោវាចាឡើងថា៖

«ខ្ញុំគិតថាយើងគួរតែផ្តល់ព័ត៌មានទៅប៉ារបស់តារា!»

សំឡេងឆោឡោលាន់មកពី​ច្រាំងស្ទឹងម្ខាង៖

«ពួកយើង!ជួយផង!!! ស្រស់លោតទឹកហើយ!»

សំឡេងប្រកូក​លាន់មកពីឆ្ងាយធ្វើឱ្យពួកគេបោះបង់ចោលការពិភាក្សាគ្នាហើយរត់ត្រលប់ទៅកាន់មាត់ស្ទឹងវិញក៏ឃើញមិត្តភក្តិមួយចំនួនកំពុងតែតោងស្រស់កុំឱ្យលោតទៅក្នុងទឹក។

«ខ្ញុំសុខចិត្តស្លាប់ជាមួយតារា!»

«អ្នកណាប្រាប់ឯងថាតារាស្លាប់?»

ចរិយាជំទាស់ទាំងភ័យតក់ស្លុត។​ រីឯ សិដ្ឋចាប់ផ្ដើមងាកទៅប្រាប់មិត្តភក្តិថា៖

«គ្នាយើង ជួយផង! មានុត ជួយទាក់ទងទៅអ្នកផ្ទះរបស់ស្រស់ឱ្យមកជាបន្ទាន់ដើម្បីទទួលយកស្រស់ទៅផ្ទះវិញ!»

ភ្លាមនោះស្រស់ស្រែកឮៗថា៖

«បើយកតារាទៅហើយយកខ្ញុំទៅម្នាក់ទៀតទៅ ខ្ញុំគឺជាអ្នកស្រឡាញ់គាត់ស្មោះ! ទោះបីស្លាប់ឬរស់ពួកខ្ញុំមិនអាចបែកគ្នានោះទេ តារាមានរឿងកម្សត់ច្រើនណាស់ខ្ញុំមិនឱ្យគេស្លាប់ទៅម្នាក់ឯងនោះទេ!»

ចរិយាចំហមាត់មិនដឹងថាត្រូវឃាត់ស្រស់បែបណាស្រាប់តែងាកមកឃើញតាសុខញ័រខ្លួនយ៉ាងខ្លាំងហើយគាត់និយាយក្នុងសំឡេងជាមនុស្សស្រីដូចជា ប្រុសជាភេទទីបីញ៉េវៗថា៖

«ពួកឯង!!!! ហ៊ានបំពានត្រណមរបស់កុលសម្ព័ន្ធពួកហ្អែងនឹងត្រូវស្លាប់!»

ចរិយាដកថយចេញពីតាសុខ គ្រប់គ្នាក៏ថយតាម ទុកឱ្យគាត់ឈរម្នាក់ឯងចង្អុលទាំងភ្នែកលៀនថ្មែ។ សូម្បីអ្នកភូមិក៏មានការរារែកក្នុងការចូលទៅចាប់គាត់ដែរ ទុកឱ្យគាត់លោតឡើងឈរលើដំបូកមួយខ្ពស់លើគេ។

«ខ្មោចចូលខ្លួនគាត់ហើយ»

យាយម្នាក់ឈ្មោះយាយសឿន បាននិយាយដូច្នេះ ធ្វើឱ្យក្មេងៗមើលមុខគ្នាដោយភ័យស្លន់ស្លោ។

«យើងក៏ធ្វើម្ដេចទៅ?»

ចរិយាញ័រមាត់ហើយ។ ស្រស់ដួលសន្លប់ធ្វើឱ្យសិស្ស​ស្រីៗស្រែកវ៉ាស។ យាយសឿនចាប់ផ្ដើមលើកដៃសំពះ ហើយនិយាយទៅកាន់រូបតាសុខថា៖

«តើអ្នកចង់បានអ្វី?»

«ចង់ឱ្យពីរនាក់វាស្លាប់!»

តាសុខបានចង្អុលទៅកាន់ ស្រស់ដែលកំពុងតែត្រូវមិត្តភក្តិគ្រា។ មិត្តភក្តិនៅតែមិនចោលនាង គេអូសទាញនាង​ថយក្រោយពីចង្អុលដៃតាសុខទាំង​យំគ្រប់គ្នា។

យាយសឿនខំតាំងស្មារតីហើយនិយាយសួរទៅកាន់តាសុខថា៖

«មិនល្អនោះទេ! ពួកគេនៅក្មេង តើមេកន្ទ្រាញស្រីចង់ជួយពួកគេដែរឬទេ?»

តាសុខស្រែក​ទាំងភ្នែកក្រឡោត៖

«តើយើងបានអ្វីមកវិញ?»

«យើងនឹង​​ ថ្វាយផ្កាក្រអូប!»

«យើងមិនចង់បានទេ!»

«យើង នឹងថ្វាយភ្លេងយ៉ាងពីរោះហើយយើងខ្ញុំនឹងរាំ!»

តាសុខនៅស្ងៀម យាយសឿនក៏ងាកមកប្រាប់ចរិយាឱ្យចាក់ភ្លេងមហោរី។

ចរិយារាវរកចាក់ពីក្នុងអ៊ីនធឺណេត ថ្វាយនូវបទចម្រៀងបុរាណហើយ យាយសឿនបាន រាំទន់ល្វក់។ មាត់គាត់ស្រែកឡើងថា «ក្មេងទាំងអស់ដប់នាក់នេះត្រលប់ទៅផ្ទះទាំងយប់បានទេ?»

«បណ្ដេញពួកវា!»

តាសុខងក់ក្បាលហើយក៏ចាប់ផ្ដើមរាំជាបន្ដជាមួយយាយសឿន។

ចរិយាត្រូវបានអ្នកភូមិម្នាក់ឈ្មោះមីងពេញ កេះមកឆ្ងាយហើយខ្សឹប៖

«ឆាប់នាំគ្នា​ត្រលប់ទៅផ្ទះទាំងយប់ព្រោះ មិត្តក្មួយមានអ្នកស្រុករកឃើញនៅដៃស្ទឹងក្រោម!»

ចរិយាងាកទៅឃើញយាយសឿននៅរាំរសាត់ឆ្ងាយៗឡើងៗទៅជាយព្រៃចំណែកតាសុខនិងក្រុមអ្នកភូមិនក៏ទៅតាម​។

នាង​ ក៏ចាប់ផ្ដើមស្រែកបញ្ជាទៅកាន់គ្នីគ្នា៖

«ពួកយើង រើអីវ៉ាន់ចេញពីភ្នំ!»

បួនឆ្នាំក្រោយមក….

«នែ៎ ចរិយាដឹងអ្ហេ៎ រឿងកាលពីបួនឆ្នាំមុន! រឿងតារានោះ?»

«ចាំបានទេតើសិដ្ឋ​! នឹកទៅ នៅតែរន្ធត់!»

«ទេចរិយា !!! យើងត្រូវអ្នកភូមិនៅខ្វាសាម​បន្លាចឡើងបាក់សោះ! បានសេចក្តីថា តាយាយ អ៊ំៗ រៀបល្បិចនេះ មិនឱ្យមានអ្នកណាទៅកាន់កន្លែងរបស់ពួកគេទេតើ!»

«អូ?!»

«នឹងហើយ! តារាប្រាប់ថា កាលហ្នុង  គេបាន​លោតទឹកងូតមែន​តែអត់មាន​អីទាំងអស់!  ក្រោយមកពេលគេស្វាងពីទុក្ខសោក ប្រុងថាឡើងមកគេង ក៏ឃើញ មានអ្នកភូមិម្នាក់ជិះទូកមក ហើយបបួលគេចុះទៅជាមួយ មើលអំពិលអំពែក!»

ចប់