គាថាបុរាណ – Meysansotheary

រឿង៖ គាថាបុរាណ ភាគទី២
រាត្រី​ចូល​ដល់​បង​បឿន​អោប​ខ្នើយ​គាត់​មក​រក​ពួក​យើង​តាម​សន្យា។

យើង​គេង​ទាំង​បី​អ្នក​នៅ បន្ទប់​វាល​​ខាង​ក្រៅ​ជាន់​ទី​មួយ​ ទី​កន្លែង​ដែល​អូន​ម្លិះ​ដួល​សន្លប់ ក៏​ជា​កន្លែង​ដែល​ពូ​ប្រពន្ធ​ខ្ញុំ​អះអាង​ថា គាត់​ត្រូវ​ខ្មោច​លោង​ដាស់​ភ្ញាក់​ទាំង​យប់​នោះ​ដែរ។

ដោយ​ហត់នឿយ​កាយ​ចិត្ត ពួក​យើង​ទាំង​បី​ឆាប់​គេង​លក់​ណាស់​ គឺ​លក់​ភ្លឹង​តែ​ម្ដង​ ដោយសារ​តែ​ខាងក្រៅ​នេះ​ខ្យល់​រំភើយ​ផា​សុកភាព​ផង​។

តែ​មិន​យូរ​ប៉ុន្មាន សំឡេងរំខាន​មួយ​បាន​ផ្ទុះ​ឡើង​​ដាស់​ខ្ញុំ​ឱ្យ​ភ្ញាក់​ឡើង​សើង​មមើង។ ខ្ញុំ​រាវ​រក​ភរិយា​ខ្ញុំ ព្រោះ​​អំពូល​ភ្លើង​រាត្រី​បាន​ដាច់​ងងឹត​ស្លុប​។​ ប្រពន្ធ​របស់ខ្ញុំ​បែរ​មក​អោប​ខ្ញុំ​ជាប់​នាង​ភ្ញាក់​ឡើង​តំណាល​ខ្ញុំ​ដែរ ​ខ្ញុំ​ដឹង​។

ខ្ញុំ​​ស្មានថា​មាន​មនុស្ស​ទាស់គ្នា​នៅ​ក្រៅ​របង​ផ្ទះ​​ ប៉ុន្តែ​ខាងក្រៅ​គ្មាន​អ្វី​ទាំង​អស់​ក្រៅពី​​ឮ​តែ​ចង្រិត​យំ​ច្រេក​ៗ​​លើ​ដី​សើម​ក្រោយ​ភ្លៀង​​​។

ក្នុង​ផ្ទះ​ខ្ញុំ ជាន់​នេះ​​ទាំង​មូល​គឺ​ស្ងាត់​។

ខ្ញុំ​ងាក​​និយាយ​ខ្សឹបៗ​ទៅ​កាន់​ប្រពន្ធ​របស់​ខ្ញុំ​ថា​ ​ឥឡូវ​នេះ​នាំ​គ្នា​​ដេក​វិញ​ទៅ គ្មាន​អី​ទេ      មិន​ចង់​​អោយ​​បង​បឿន​ភ្ញាក់​ផង ប៉ុន្តែ​​ការ​ភ័យ​ខ្លាច​ពិត​ជា​មាន​ជា​​សម្ងាត់​ក្នុង​ចិត្ត​របស់​ខ្ញុំ។

ទីបំផុត​ពីរ នាក់​យើង​នៅ​តែ​​មិន​អាច​ដេក​វិញ​ទេ​​គ្រាន់​តែ​ខ្ញុំ​ធ្វើពុត​ជា​ដេកលក់​ក្នុង​ពេល​ដែល​បេះដូង​នាង​លោត​ញាប់​ជាប់​ទ្រូង​ខ្ញុំ​ ។

​     ខ្ញុំ​គឺពិត​ជា​ខ្លាច ដោយ​ស្រមៃ​ដល់​អ្វីៗ​ដែល​នាង​ជួប​ដល់​សន្លប់ ​ហើយ​នឹង​សម្ដី​ពូ​នាង​ដែល​ប្រាប់​មក​តាម​ទូរសព្ទ​។

​ទោះ​យ៉ាងណា ខ្ញុំ​ចង់​អោយ​ម្លិះ​គិត​ថា​ភាគី​ម្ខាងទៀត​​របស់​នាង ​គឺ​ខ្ញុំ​នេះ ​មិន​ដែល​ចេះ​​ខ្លាច​អ្វី​ឡើយ​​។

ពេល​យើងខំ​បន្លប់ សំឡេង​បែរ​ជា​លាន់​មក​ជិតបង្កើយ​ហើយ​នៅ​កៀក​នឹង​យើង​។

ខ្ញុំ​ផ្ទៀង​ស្ដាប់ ​ក៏​ស្គាល់​​ថា​ជា​សំឡេង​របស់​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​​ឈ្លោះ​គ្នា​ចុះឡើង ​គ្រាន់តែ​យើង​ស្ដាប់​មិន​​ដឹង​ថា​គេ​និយាយ​អំពី​​អ្វី​អោយ​ច្បាស់​នោះ​ឡើយ។

សំឡេង​គឺ មាន​ប្រភព​ចេញ​មកពី​បន្ទប់​ទី​មួយ​។

ដោយ​អារម្មណ៍​ច្របូក​ច្របល់​ខ្ញុំ​ហៅ​បង​បឿន​តិចៗ៖

«បង​បឿន? ​បង​ឯង​លឺ​អី​អត់?!»

«សំងំ​ដេក​ទៅ!» គាត់​គំហក​ខ្លី​មក​ខ្ញុំ​វិញ។

ខ្ញុំ​អោប​ប្រពន្ធ​ខ្ញុំ​ជាប់ ហើយ​ខំ​ធ្មេច​ភ្នែក​​សំងំ​។

កាន់​តែ​បង្ខំចិត្ត​ធ្វើមិនដឹង​ត្រចៀក​យើង​កាន់តែ​ឮ​សូរ​កាក់​លុយ​គប់​ចុះ​ឡើង​យ៉ាង​រំខាន​។ ទីបំផុត សឹង​តែ​លឺ​ស្មើ​នឹង​នរណា​ម្នាក់​គប់​កាក់​មក​ក្បែរ​ៗ​ជញ្ជាំង​ដែល​​យើង​ទាំង​បី​ដេក​។

បង​បឿន​ចាប់ផ្ដើម​សូត្រ​ធម៌​ខ្សឹបៗ  សូត្រ​ញាប់​ឡើង​ៗ។

គាត់​កាន់​តែ​សូត្រ​ សំឡេង​នោះ​ហាក់បីដូចជា​កាន់តែ​ព្យាយាម​តតាំង​និង​យើង ធ្វើ​អោយ​យើង​ហាក់​បាន​ឮ​នរណា​ម្នាក់​​រត់​ចុះ​ឡើង​ធ្ងន់​ៗ​ក្នុង​បន្ទប់​មួយ​នោះ សសៀរ​មក​ជិត​​ជញ្ជាំង​និង​ទ្វារ ហើយ​គោះ​ប្រឆាំង​នឹង​ត្រចៀក​យើង។

«បាន​ហើយ​វ៉ី! ចេញ​មកអា​គ្រាន់»

ខ្ញុំ​អស់​ការ​អត់ធ្មត់ ហើយ​កំហឹង​គ្រប​ដណ្ដប់​បាត់​លើ​ភាព​ភ័យខ្លាច​របស់​ខ្ញុំ។

ខ្ញុំ​ប្រលេះ​ដៃ​ប្រពន្ធ​ខ្ញុំ​ចេញ​ហើយ​ដើរ​ទៅ​ទាញ​ពូថៅ​ដែល​បញ្ឈរ​ក្បែរ​ជណ្ដើរ ដើរ​សំដៅ​ទៅ​រក​ទិសដៅ​នៃ​លេង​​។

ដៃ​ឆ្វេង​ខ្ញុំ​ចុច​ពិល​ទូរសព្ទ​បើកបំភ្លឺ​ដោយ​ដើរ​សំដៅ​ទៅ​រក​បន្ទប់​នោះ​ដោយ​ការ​ក្រេវក្រោធ។ បង​បឿន​លែង​សូត្រ​ធម៌ ​គាត់​នាំ​ម្លិះ​ក្រោក​ហើយ​ពួកគេ​ដើរ​មក​តាម​ខ្ញុំ។

ខ្ញុំ​នៅនឹង​មុខទ្វារ​ទៅ​ហើយ សំឡេង​ខាង​ក្នុង​នៅ​តែ​មាន?

ខ្ញុំ​យារ​ជើង​ធាក់​ទ្វារ​ផាំង​របើក​ទៅ​ក្នុង​មិន​ពិបាក។

ដោយសារ​ស្រីៗ​តោង​ខ្ញុំ​ឆ្វេង​ស្ដាំ​បាន​ជា​ពន្លឺ​ពិល​ទូរស័ព្ទ​មិន​អាច​ចាំង​ចូល​នឹងនរ គឺ​គ្រវាត់​រេ​​ចុះ​ឡើង​….តែ​ខ្ញុំ​ពិត​ជា​បាន​ឃើញ​សំពត់​ក្បិន​ដែល​គ្មាន​ជើង នៅ​អង្គុយ​ឯ​ជ្រុង​ជញ្ជាំង​​ប្រឈម​មក​ទ្វារ​។​

មើល​បាន​មួយ​រំពេច គឺ​សំពត់​ក្បិន​នោះ​ជា​សូត្រ​រលោង​ពណ៌​ខៀវ​។  ប្រពន្ធរបស់​ខ្ញុំ​ត្រជាក់​ដៃ​ស្រឹប ទាញ​ខ្ញុំ​ឃាត់​មិន​អោយ​ចូល ​ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​នាង​ថា​ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា​ ដើម្បី​​កំណត់​ថា​វា​ជា​អ្នកណា​ ខ្មោច​រឺ​មនុស្ស​?

​     ខ្ញុំ​បាន​បង្វិល​ទូរសព្ទចុច​រក​កាមេរ៉ា​ដើម្បី​ថត​វា​ក្នុង​ពេល​ដំណាល​គ្នា…..គ្រាន់​ទេ​អេក្រង់​ខ្ញុំ​បើក ស្រមោល​មួយ​កំណាត់​នោះ​រលាយ​ខ្យុល​ទៅ​ក្នុង​ខ្យល់។ ខ្ញុំ​បើកភ្នែក​ធំ​ៗ ព្រោះ​ភ្លើង​រាត្រី​ខាង​ក្រៅ​ឆេះ​​វិញ​ជះ​មក​ដល់​ខាង​ក្នុង​។

មិន​បង្អង់ ខ្ញុំ​ចុច​គន្លឹះ​បើក​ភ្លើង ក្នុង​បន្ទប់​នេះ គឺ​គ្មាន​ឃើញ​អ្វី​ទាំងអស់។ បន្ទប់​វាល​ល្វឹង​ទទេ គ្មាន​​សូម្បី​​កន្លាត​មួយ។

ខ្ញុំ​អង្គ្រឺត​ធ្មេញ​ក្ដៅ​ចិត្ត ដែល​មក​លេង​សើច​ស្រស់ៗ​ពេក​ស្រាប់​តែ​បង​បឿន​ភ្លាត់មាត់​សួរ៖

«គាថា​ស្អី​នេះ​បុល?»

«ឯណា?» ខ្ញុំ​សួរ​ទាំង​ងាក​រក​មើល​។

«ក្នុង​ទូរសព្ទ​ឯងនេះ!»

ខ្ញុំ​អោន​​មក​រក​ទូរសព្ទ​ខ្លួនឯង ​ពិតមែន​ហើយ! រូប​អក្សរ​ពី​ជួរ​ដែល​ខ្ញុំ​ថត​ពី​គែម​គ្រែ​បេង​ខាង​ក្នុង​នោះ កំពុង​នៅ​លើ​Screenរបស់ខ្ញុំ។​
«ឯង​បាន​គាថា​នេះ​ពីណា​មក? ថត​ពី​កន្លែង​ណា?!»

ខ្ញុំ​ភ្ញាក់​ដែល​គាត់​ហៅ​ថា «គាថា!»។

ខ្ញុំ​មិន​ឆ្លើយ​បែរ​ជា​សួរ​គាត់​វិញ៖

«គាថា?! អក្សរ​នេះ​ជា​គាថា?»

តែ​បង​បឿន​គាត់​មិន​ឆ្លើយ​ហើយ​លូកដៃ​ទាញ​យក​ទូរសព្ទ​ពី​ខ្ញុំ​ទៅ​ពិនិត្យ​យក​ចិត្ត​ទុកដាក់​។

«ខ្ញុំ​ថតពី​គែម​គ្រែ​បេង​ក្នុង​បន្ទប់​ខ្ញុំ!»

គាត់​ងើប​មុខ​មកវិញ សួរ​ខ្ញុំ​ទៀត៖

«ពីណា​ឆ្លាក់?!»

«អត់​ដឹង!»

ខ្ញុំ​ឆ្លើយ​ខ្លី ហើយ​មុខ​ង៉េមង៉ាម​ មិន​ដឹង​លិច​កើត​ជើង​ត្បូង។

បង​បឿន​រិះគិត​ប្រយ័ត្នប្រយែង​រួច​​អូស​ដៃ​ពួក​ខ្ញុំ​ចេញ​ក្រៅ​វិញ។

«ម៉េចក៏​ខ្មោច​នោះ​ឃើញ​គាថា​នេះ​ក៏​​រលាយ​បាត់?!»

គាត់​សួរ​ពួកខ្ញុំ​តិចៗ​ខ្សឹបៗ មុខ​គាត់​គឺ​ចេះ​មើល​របស់​នេះ​ច្បាស់​ថា​ពិត​ជា​អាគមគាថា​បុរាណ​ពិតមែន​។ ខ្ញុំ​គ្រវី​ក្បាល​បង្ហាញ​ថា «គ្មាន​យោបល់!»។

បង​បឿន​បន្ថែម៖

«អញ្ចឹង​ដឹង? បានជាឯង​ដេក​បន្ទប់​ឯង​វា​មិន​ដែល​អី! ដល់​ចេញ​មក​ក្រៅនេះ ​វា​លង​ឯង​រង្គើផ្ទះ​?!»

ខ្ញុំ​មើល​មុខ​ម្លិះព្រោះ​ពិត​ជា​រក​អ្វី​និយាយ​មិន​ចេញ​តប​ទៅ​នឹង​ការ​សន្និដ្ឋាន​របស់​បង​ខ្ញុំ​ពិត។ មែន​គឺ​មិន​ដឹង​រឿង​អស់នេះ មិន​យល់​រឿង​អស់​ទាំង​នេះ ​ក៏​មិន​ធ្លាប់​ជឿ​អ្វី​លើ​រឿង​អស់​នេះ។

តែ​អំបាញ់មិញ​ ​កុន​រឿង​ខ្មោចកើត​ឡើង​ភ្នែក​ស្រស់ នៅ​លើ​ផ្ទះ​ខ្ញុំ​គឺ​ជា​ការពិត​ហើយ​ពេល​ដែល​ខ្ញុំ​ចុច​ទូរសព្ទ​ វា​ក៏​រលាយ​បាត់​ទៅវិញ ក៏​ជា​ការពិត​។

«អត់អី​ទេ​! ​បើ​ចង់​ដឹង ​ខ្ញុំ​ព្រីន​រូប​នេះ​ បិទ​ពេញ​ទីនេះ! ចាំ​មើល​មើល៍! វា​អាម៉េច​ទៀត?»

បង​បឿន​និយាយ​តប​ទាំង​ភ្នែក​គាត់​ពិចារណា​វែងឆ្ងាយ​​៖

«បុល! បើ​ពួក​​កូន​ជាង​នៅដេក​ខាងក្រោម​ មិនដែល​ឃើញខ្មោច​ វា​មាន​តែ​​គាថា​នេះ​មាន​ឆ្លាក់​នៅ​ខាង​ក្រោម​នោះដែរ​?!»

ម្លិះគិត​តែ​ភ័យញ័រ​។

ក្រោយ​ពី​ស្ងាត់ស្ងៀម នាង​ក៏បញ្ចេញ​យោបល់​ម្ដង​៖

«ឬមួយ​លោកយាយ​របស់​បង​លោក​បាន​ចារ​គាថា​នេះ​ការពារ​ផ្ទះ? ការពារ​បន្ទប់​គេង?!»

ពួក​យើង​​លែង​និយាយ​គ្នា​ហើយ​រត់​ចុះ​ទៅ​ជាន់ក្រោម​ដើម្បីពិនិត្យ​មើល។

កូនជាង​ទាំងពីរ​ដេក​ដូច​គ្មាន​បាន​អ្វីៗ​ដែល​កក្រើក​រំពើក​នៅ​ជាង​ខាងលើ​ទាល់តែ​សោះ?។ ពួកគេ​ភ្ញាក់​សើងម៉ើង​ព្រោះ​ខ្ញុំ​ចុចភ្លើង​បើក។

យើង​នាំ​គ្នីគ្នា​រុករក​មើលតាម​សង្ហារិម​ចាស់ៗ​ទាំងអស់​ តែ​មិន​ឃើញ​មាន​គាថា​ដូច​គ្នា​​នេះ​ឆ្លាក់​ទុក​សោះឡើយ​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ​ជាង​ម្នាក់​រក​ឃើញ​គាថានេះ​ឆ្លាក់​នៅ​ជ្រុង​ទាំង​បួន​ទិស​នៃ​ផ្ទះ​ខ្ញុំ។

«បង​យល់​ហើយ​បុល! ប្រហែល​ជំនាន់​លោកយាយ​ លោក​សង់​តែ​ផ្ទះ​ជាន់​ក្រោម​ទើប​ដាក់​គាថា​ការពារ​នៅ​បួន​ជ្រុង​ផ្ទះ ​ចំណែក​ជាន់​លើ​ ប្រហែល​ជា​អ្នកផ្សេង​សង់​ឡើង​បន្ថែម​ដោយ​មិនបាន​ដឹង​រឿង​នេះ​ក៏​នៅ​មិន​សុខសប្បាយ!»

«ចុះ​គ្រែ?!» ខ្ញុំ​សួរ។

«គ្រែ​អាច​ថា​លើក​ពី​ក្រោម​ឡើង​មក​ដែរ!»

«អញ្ចឹង​មាន​ន័យ​ថា អាច​នឹង​មាន​ឆ្លាក់​ការពារ​​លើ​របស់​របរ​ផ្សេងទៀត​ផងមិនដឹង?!»

ម្លិះ​និយាយ​ដោយ​សង្ស័យ​។

ស្រាប់តែ​ខ្ញុំ​រអ៊ូ​ទាំង​មិនដឹង​ខ្លួន៖

«លោកយាយ​មាន​របៀន​ការពារ​មាន​តែ​លោក​យាយ​​ដឹង​ថា មាន​ខ្មោច?!»

ពួក​យើង​ងើប​មើល​មុខ​គ្នា។

បង​បឿន​និយាយ​ឃាត់៖

«បានហើយ​! ដេក​វិញ​ទៅ! ដេក​នៅ​ទីនេះ​ទាំង​អស់​គ្នា! ចាំ​ព្រឹក​ចាំ​គិត!»

ពីនោះ​ដល់​ព្រឹក​ពួក​យើង​លង់លក់​​ដោយ​សុខ​សប្បាយ​មិន​មាន​លឺ​សូម្បីតែ​ខ្យល់​បក់រឺ​ចង្រិត​យំ។

ប៉ុន្តែ​ព្រឹក​ឡើង….​
«បង​បុល! បង​បុល! បង​បុល»

គឺ​កូន​ជាង​ដែល​ឡើង​ទៅ​បោសសំអាត​ផ្ទះ​ជាន់​លើ​ស្រែក​ហៅ​ខ្ញុំ​ស្លន់ស្លោ​។ បងបឿន​ទៅផ្ទះ​គាត់​តំាង​ពី​ស្រាង​ៗ​ឯខ្ញុំនិង​ម្លិះ​បន្ត​ដេក​ព្រោះ​ងោកងុយ​។

លុះ​លឺ​សម្រែក​ យើង​ភ្ញាក់​ក្រញាង​ភ័យ​សារ​ជា​ថ្មី។​

ខ្ញុំ​រត់​ឡើង​ទៅ​លើ​ ឯ​ម្លិះ​ចាំ​ខាងក្រោម។

កញ្ចក់​ក្បែរបង្អួច​លើក​នេះ​មិនមែន​បែក​លេង​ៗ​ដូច​ដែល​ម្លិះ​និយាយ​ទេ​ ប៉ុន្តែពិតជា​ខ្ចាយ​ពេញ​ផ្ទះ​​ដូច​អ្នកណា​បោក​កម្ទេច​ព្រោះ​ខឹង។​

ចំណែក​ទ្វារ​នៅ​ឯ​បន្ទប់​ទី​មួយ​ក៏​របូត​ស្រយូវ​ដួល​រេល​ដូច​មាន​គេ​បុក​ទម្លាយ​។

«ចុះ​ម៉េច​គ្មាន​អ្នកណា​លឺ​ស្អី​សោះ?!»

កូន​ជាង​សួរ​ក្នុង​ពេល​​ដែល​ចិត្ត​ខ្ញុំ​បាច​រហាច​គ្មាន​គោលដៅ។

ខ្ញុំ​រអ៊ូ៖

«ផ្ទះ​នេះ​នៅ​មិន​កើត​ទេ​! គង់​តែ​ខ្សោយ​បេះ​ដូង​ងាប់​ចោល​ស្រុក​មិនខាន!»

កូន​ជាង​យល់​ចិត្ត​ខ្ញុំ​ក៏​សន្យា​នាំ​ខ្ញុំ​ទៅ​វត្ត​ឆ្ងាយ​មួយ​មួយ​ដែល​មាន​សង្គ្រាជ​ល្បី​ពូកែ ខាង​អាគម​គាថា​សិល្ប៍សាស្ត្រ​។

ពួក​យើង​នៅ​ថ្ងៃ​ដដែល​បបួល​បង​បឿន​ឡើង​ឡាន​ទៅ​ទាំង​៥នាក់​​ចាក់សោ​ផ្ទះ​ទុក​ហើយ​ឆ្ពោះ​ទៅ​ស្រុក​ប្រាសាទបល្ល័ង្គ​​។

ដោយសារ​វត្ត​នោះ​ស្ថិត​នៅ​ក្បែរ​ព្រៃ​ ដូច្នេះ​​មិន​មាន​ផ្លូវ​ល្អ​សម្រួល​ដល់​ពេលវេលា​ទេ។ ពួក​យើង​ទៅ​ដល់​​​ទីរួម​ស្រុក​ម៉ោង​១១​ទៅ​ហើយ​​​​រួច​ក៏​ជីតា​កូន​ជាង​ម្នាក់​មក​ដល់​គាត់​ឡើង​ជិះ​ជាមួយ​យើង​ជូន​ដំណើរ​យើង​បន្ត​ភ្លេច​ទាំង​បាយ​ថ្ងៃ​ត្រង់​គ្រាន់តែ​ហូប​នំ​តិចតួច​ដែល​ម្លិះ​ទិញ​មក​តាម​​មុន​ពេល​ចេញ។

យើង​​​​បន្ត​ដំណើរ​ទៅ​តាម​ជីតា​កូនជាង​ចង្អុល​ប្រាប់​ខ្លះ ចុះ​សាកសួរ​អ្នកស្រុក​ខ្លះ​​រហូត​ដល់​រក​ឃើញ​វត្ត ព្រះអាទិត្យ​លិច​សន្សឹម​ៗ​។

​វត្ត​នេះ​នៅ​ក្បែរ​ជើង​ព្រៃអម​ដោយ​ដង​ព្រែក ទិដ្ឋភាព​​​ដូច​គំនូរ​រៀបរាប់​អំពី​ស្ថានសួគ៌​ ទាស់​ត្រង់​ថា គ្មាន​អ្នកភូមិ​រស់​នៅ​ឡើយ។

យើង​ត្រូវ​ឈប់​រថយន្ត​​ចុះ​ដើរ​ ព្រោះ​អស់ផ្លូវ​ចូលវត្ត​។

យើងទំាង៥​ថ្មើរ​ជើង​កាត់​តាម​ផ្លូវ​ដែលក្រាលគ្រប​ដោយ​ស្លឹក​រុក្ខជាតិ​ស្ងួត​គ្រើម​ក្រាស​ ហាក់​ដូច​វត្ត​នេះ​មិនដែល​មាន​អ្នកណា​មក​យក​ចិត្ត​ទុកដាក់​បម្រើ​លោក​នឹង​បោស​សំអាត​ឡើយ​។

«នៅ​ផ្ទះ​យើង​ភ្លៀង​កក់ខែ​សើម​ដី​ប៉ប៉ាច់ ចំឡែក​អី​កន្លែង​នេះ គ្មាន​ទឹក​មួយ​តំណក់​គ្រាន់​នឹង​ផ្សើម​?»

ម្លិះ​និយាយ​ទាំង​ហត់នឿយ​ព្រោះ​ធ្វើ​ដំណើរ​ពេញមួយថ្ងៃ​លើ​ផ្លូវ​ដ៏​វែង​និង​លំបាក។

ស្រាប់​តែ​សំឡេង​មួយ​លាន់​ស្អក​ៗឆ្លើយ​តប​នឹង​នាង​៖

«តើ​មាន​អ្វី​ដូចគ្នា មាន​អ្វីទៀងទាត់​ទៅ?!»

ពួក​យើង​ត្របាញ់ភ្នែក​ទៅកាន់​ព្រះសង្ឃ​មួយ​អង្គ​ កំពុងបោសសំអាត​កុដិ​តូច​មួយ​សឹង​ថា​បើ​ព្រះអង្គ​មិនមាន​សង្ឃដីកា ​យើង​មិន​ក៏​ចាប់អារម្មណ៍​ថា​ទីនោះ​មាន​កុដិ​ឡើយ​។

ជីតា​កូនជាង​ប្រញាប់លុតជង្គង់​ផ្ទាល់​ដី សំពះ​លោក​ផ្ដោមៗ​ៗ​បីដង​តាម​ទម្លាប់ ឯ​ពួក​យើង​ទាំង​បី​នាក់​បងប្អូន​ក៏​ធ្វើតាម​ពីក្រោយ​។

ព្រះសង្ឃ​ហុច​អំបោស​មក​អោយកូនជាង​គេម្នាក់​​ក៏​ទទួល​ទៅ​បោស​បន្ត។

«បង​បុល! លោកតា​សង្គ្រាជ​ហើយ​ហ្នឹង!»

លឺ​គេ​ខ្សឹប​ដូច្នេះ ខ្ញុំ​ក្រាប​សំពះ​សាជាថ្មី ឯ​ព្រះ​សហគ្រាស ​ថយ​ទៅ​គង់​លើ​គ្រែ​ឫស្សី​ក្បែរ​នោះ។

ខ្ញុំ​ទូល​សួរ៖

«លោកតា ?កន្លែង​នេះ​មិន​មាន​យាយ​ៗ​រឺក្មេងៗ​គ្រាន់​ជួយ​កម្លាំង​ទេ?!»

ខ្ញុំគិតផង ​មាន​សទ្ធា​ចង់​ជួយ​បោស​សំអាត​​ជាមួយ​កូន​ជាង​នោះ ដែរ​ ព្រោះ​មើល​ទៅ​អាណិត​ព្រះ​សង្គ្រាជ​ដែល​ចូល​ជរា​ប៉ុន្តែ​រស់​នៅ​ឯកា។

ព្រះអង្គ​មាន​សង្ឃដីកា​មកវិញ៖

«ញោម​មក​ជួយ​បម្រើ​អាត្មា​ទេ​អញ្ចឹង ​បើ​អាត្មា​រំដោះ​គ្រោះ​ញោម​បាន?!»

ខ្ញុំ​ភ្ញាក់ព្រើត​នឹង​ពាក្យ​គ្រោះ​នេះ ក៏​ទើប​នឹក​ឃើញ​ពី​បំណង​ពិត​ដែល​នាំ​ប្រពន្ធ​និងបង​ចូល​មក​កាន់​ទីនេះ​វិញ។

ពិតមែន​ហើយ​រឿង​គាថា​និង​ខ្មោច​កាល​ពី​យប់​លេច​មក​វិញ ។ខ្ញុំ​ក្រាប​បង្គំ​ទូល៖

«លោកតា​!ខ្ញុំករុណា​មាន​សទ្ធា​ដោយ​ស្មោះ​ព្រោះ​ឃើញ​លោកតា​នៅ​ស្ងាត់​ពេក​ឆ្ងាយ​ភូមិ​អ្នកស្រុក​!»

ទោះ​ជា​និយាយ​បែបនេះ​ តែខ្លួន យើង​ទាំង ប្រាំ​​ក៏​ដឹង​ដែរ​ថា​អ្នកបួស​ស្មោះស្ម័គ្រ​និង​សាសនា​​រមែង​តែង​ចូលចិត្ត​តាំង​ទី នៅ​តំបន់​ដាច់ស្រយាល​ស្ងាត់​គ្មាន​មនុស្ស រំខាន។

ចំណែក​ដែល​ពួក​ខ្ញុំ​មក​នេះ​អាច​ថា កំពុង​មក​រំខាន​ព្រះ​អង្គ​ផង​ក៏​ថា​បាន​។

ភរិយា​ខ្ញុំ​ស្រាយ​កញ្ចប់​ដែល​ស្ពាយ​មក​តាម​រួម​មាន​នំ​ចំណី ទៀន​ធូប ភេសជ្ជៈ​បូក​និង​បច្ច័យ​មួយ​ជំនួន​លើក​ប្រគេន​ព្រះ សង្ឃរាជ។

​​បន្ទាប់​មក​បង​បឿន​បាន​ទូល​សួរ៖

«ព្រះ គ្រួ​សង្ឃរាជ ប្រាកដ​ជា​មាន​វិជ្ជា​ជ្រៅជ្រះ ទើប​បាន​ជ្រាប​ថា​ប្អូន​ខ្ញុំ​ករុណា​នេះ​កំពុង​មាន​គ្រោះ!»

«មិន​ពិត​ទេ​ញោម​អើ​! អាត្មា​ក៏​ជា​មនុស្ស​ធម្មតា មាន​ឯណា​សិល្បសាស្ត្រ​?​គ្រាន់តែ​ញោម​កាត់​ព្រៃ​ចូល​មក​នេះ ​បើ​ពុំ​មែន​មាន​គ្រោះ​មក​រក​ពឹង​ពរ​តើ​ជា​អ្វី​វិញ?!»

ទោះ​យ៉ាងណា​ ពួក យើង​នៅតែ​ជឿ​ថា ព្រះ​សង្គ្រាជ ពិតជា​គន់​យល់​ពី​ដើម​ចម​ដែល​ពួក​យើង​មក​កាន់​ទីនេះ។

​បង​បឿន​កេះ​ខ្ញុំ​បម្រុង​យក​ទូរស័ព្ទ​បើក​គាថា​ដែល​ថត​បាន​នោះ​មក​បង្ហាញ ព្រះ គ្រូ​សង្គ្រាជ ឃាត់ ហើយ​បន្ទូល៖

«ចាំ​អាត្មា​តែ​បន្តិច​!!!​អាត្មា​ទៅ​ជាមួយ​ញោម​!ទៅ​អោយ​ដល់​ទីដៅ!»

ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់​ដែល​អ្វីៗ​ដូចជា​ដឹង​មុន​ ហើយ​ទី​បំផុត​យើង​បាន​និមន្ត​ព្រះអង្គ​មក​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​និង​ពេញ​ដោយ​សេចក្ដីសង្ឃឹម​។

នៅ​ចប់​តាម​ផ្លូវ​យើង​ដឹង​ថា​វត្ត​នោះ​មាន​លោកនេន​និង អាចារ្យ​ យាយ​ៗ​ស្នាក់​នៅ សរុប​៧នាក់ដែរ។ខ្ញុំ​លួច​គិត​ថា​ឆ្លងផុត​រឿង​រញ៉េរញ៉ៃ​អស់​ ខ្ញុំ​នឹង​រក​វិធី​ ជួយ​ប្រមូល​បច្ច័យ​ខ្លះ​នឹង​បាន​កសាង​ផ្លូវ​គ្រាន់បើ​បើ​ជាង​មុន​ចូល​ទៅកាន់​វត្ត​នោះ។

យើង​មក​ដល់​ផ្ទះ​ម៉ោង​៨យប់។​

និមន្ត​ព្រះ​សង្គ្រាជ​ចូល​​កាលណា ​ខ្ញុំ​បាន​ទូល​​​រំលឹក​ឡើងវិញ ពី​រឿង​បង្អួច​ទ្វារ​​បន្ទប់​និង​កាល​ដែល​មិន​អាច​ដេក​ពួន​បាន​ពីរ​យប់​ផ្ទួន​គ្នា​​ និង​រឿង​ជើង​ស្លៀក​ក្បិន​ដែល​​ខ្ញុំ​មិន​ជឿ​រហូត​ដល់​ ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​។បង​បឿន​ទៅផ្ទះ​គាត់​រៀបចំ​ខ្នើយ មក​ប្រគេន​ព្រះសង្ឃ​សឹង​យប់​នេះ​ ឯ​ខ្ញុំ​​និមន្ត​ព្រះ សង្គ្រាជ​ឡើង​ដល់​ជាន់​ខាងលើ ហើយ​ទើប​ព្រះអង្គ​ មាន​សង្ឃដីកា​វិញ​ថា៖

«​បន្ទប់​ទី​មួយ​នេះ​មិនមែន​ជា​ដើម​ចម​ទេ​ ហើយ​ក៏​មិន​មាន​​ខ្មោច​បិសាច​អ្វី​ដែរ​!ចំណែក​អ្នក​ស្លៀក​ក្បិន​ដែល​ញោម​ឃើញ​នោះ​ជា​អ្នក​ថែ​រក្សា​ផ្ទះ ជា​ញាតិ​បុព្វការី ជន ដែល​មក​ការពារ​និង​ពួក​វិញ្ញាណ​ខាងក្រៅ!»

ព្រះអង្គ​ចង្អុល​ហួស​ពី​បង្អួច​ទៅ​កាន់​ដី​ចោល​ទំនេរ​ខាង​ក្រោយ​។

«ញោម​អើយ!ទីនោះ​ហើយ​មាន​សល់​នូវ​រឿង​រ៉ាវ​មិន​សុគតិ​ជា​ច្រើន! ព្រលឹង​វិញ្ញាណ​មាន​ប្រាកដ​នៅ​លើ​ដី​នោះ !បាន​ជា​រាល់​ពេល​ស្ងាត់ ​អ្នក​ស្រុក​ឧស្សាហ៍​បាន​ឃើញ​ចេញ​មក​លង​ជារឿយៗ! ចំណែក​ផ្ទះ​ជាន់​នេះ បាន​ជា​គេ​ចូល​មក​អុកឡុក​រំខាន​បាន​ប្រហែល​ក្រែង​ថា​មក​ពី​ក្ដារ​​​ប៉ុន្មាន​បន្ទះ​នោះ​ទេ​ដឹង?!»

ពេលនោះ​បង​បឿន​ក៏​បាន​មក​ដល់​ដែរ​នាំ​ទាំង​បងប្រុស​ជីដូនមួយ​ខ្ញុំ​ដែល​​នៅ​ផ្ទះ​ទីពីរ​មក​ជាមួយ​ផង​។

បន្ទាប់​ពី​ឈរ​ស្ដាប់​ព្រះ​សង្គ្រាជ​អស់ចិត្ត ​​បង​ប្រុស​ជីដូន​មួយ​ខ្ញុំ​ឈ្មោះ​បង​វិន​ ប្រាប់​ថា កាល​ពី​ច្រើន​​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​ពួកគាត់​នៅ​ជំទង់​ៗ ឪពុក​គាត់​ជា​អ៊ំប្រុស​ខ្ញុំ បាន​នាំ​កូនៗ​ឡើង​មក​លេង​បោសជ្រះ​លើ​ផ្ទះ​នេះ ក៏​ឃើញ​ថា​​​ ផ្ទះ​ខ្ញុំ​ត្រង់​បន្ទប់​ទី មួយ​នេះ ចំហ​ជញ្ជាំង​ពី​បី​ប្រលោះ​មិន​ដឹង​អ្នកណា​មក​គាស់​ក្ដារ​យក​​ចេញ​រឺ​អ្វី។ជំនាន់​នោះ​ទើប​ចេញ​ពី​របប​ប៉ុល​ពត មិន​ងាយ​មាន​ប្រាក់​ឯណា​ទៅ​ទិញ​ក្ដារ​មក​ជួស​ទេ ​បាន​ជា​គាត់​ឃើញ​នៅ​ដី​ទំនេរ​ខាង​ក្រោយ​សេស​សល់​ក្ដារ​ល្អៗ​ខ្លះ ទើប​​ក្មេងៗ​ផ្ទះ​គាត់​ទៅ​រើ​យក​ក្ដារ​ទំនេរ​នៅ​លើ​ដី​ខាង​ក្រោយ​​មក​វាយដំ​បិទ​ភ្ជាប់​វិញ។​

នោះ​គឺជា​រឿង​យូរយារ​ណាស់​ទៅ​ហើយ​ បើកុំតែ​ពេលនេះ​លឺ សង្ឃដីកា​ កុំ​អី​នឹក​មិន​ឃើញ​ទេ​។

​​«ក្ដារ​នោះ​មាន​ម្ចាស់!គេ​មក​តាម​ឆាឆៅ​​អោយ​នៅ​មិន​សុខ​ទាល់​តែ​យើង​គាស់​យក​ទៅ​សង​គេ​ទុក​នៅ​នឹង​កន្លែង​ដើម​វិញ!»

ខ្ញុំ​គិត​ថា​​ចាំ​ភ្លឺ ​តែ​បង​ខ្ញុំ​ទាំង​ពីរ​មិន​ព្រម​ទេ បង​វិន​និង​កូនជាង​រួមដៃ​​គ្នា​គាស់​ក្ដារ​ទំាង​បី​តាម​ដែល​ព្រះ​សង្គ្រាជ​បង្ហាញ​ហើយ​យក​ទៅ​ទុក​លើ​ដី​ទំនេរ​ខាងក្រោយ នោះ​វិញ​ទាំង​យប់​ព្រម​ទាំង​អុច​ធូប​សុំ​ខមាទោស​ផង​។

យើង​សុខចិត្ត​ទុក​បន្ទប់​យើង​ចំហ​បី​កន្លែង​នោះ​ទម្រាំ​ស្អែក​រិះគិត​រក​ក្ដារ​ថ្មី​មក​បិទបាំង​វិញ​អោយ​ស្រេច។

ពេញ​មួយ​យប់​នោះ​គ្រប់គ្នា សម្រាន្ត​លក់​សុខសាន្ត​គ្មាន​ឃើញ​ហេតុភេទ​អ្វីៗ​ទេ។

​ស្អែក​ឡើង​កាលណា​​ប្រពន្ធ​ខ្ញុំ​និង​បង​បឿន​ចាត់ចែង​រៀបចំ ចង្ហាន់​និមន្ត​ព្រះ​សង្គ្រាជ​ឆាន់​សូត្រ មន្ត​លើករាសី ប្រស់​ព្រំ​សិរី​ពេញ​ទូទាំង​ផ្ទះ។

ព្រះ​គ្រូ​សង្គ្រាជ​ផ្ដាំ​ពន្យល់​ទៀត​ថា៖

«គាថា​ដែល​ចៅ​មាន​នៅ​ជញ្ជាំង​ក្រោម​ផ្ទះ​ទាំង​បួន​និង​នៅ​លើ​គ្រែ​ដំណេក​នោះ​ផង​នោះ​ជា​គាថា​​សុខសាន្ត​ពី​បុរាណកាល​ខ្មែរ​ នា​សម័យ​រុងរោចន៍​ខាង​សិល្ប វិជ្ជាការ​​!ចូរ​ចៅ ទុក​ការពារ​ខ្លួន​ជានិច្ច​បើ​មាន​និស្ស័យ​បាន​បុព្វការី​ជន​ចេះ​ឆ្លាក់​ទុក​ជា​កេរ​មក​ទៅ​ហើយ​ត្រូវ​ចេះ​ទុក​ដាក់​តំណ​ដល់​កូន​ចៅ​ក្រោយ​ទៀត​​! ត្រណម​សំខាន់​សម្រាប់​អ្នក​កាន់​គាថា​នេះ​បាន ​គឺ​ត្រណម​មិន​អោយ​និយាយ​កុហក​ចងពៀរ​ព្យាបាទ មិន​បរិភោគ​សាច់ ឆ្កែ ពស់​ខ្លា​ក្រពើ មិន​ដើរ​ក្រោម​ស្នួ រ​ខោអាវ និង​មិន​ប្រមាថ ជីវិត​មនុស្ស​សត្វ​ទាំង​ពួង​!​​បើ​កាន់​ត្រណម​នេះ​បាន​ គាថា​បុរាណ​នៅតែ​មាន​តេជ​បរ មី តាម​ថែ​រក្សា​គ្រប់គ្នា​​មិនថា​ពេល​យូរ​ទៅ​មុខ ប៉ុណ្ណា!»

​មុន​ពេល​និមន្ត​​ព្រះអង្គ ទៅកាន់​វត្ត​នៅ​ប្រាសាទ​បល្ល័ង្ក​វិញ ខ្ញុំ​បាន​ទូល​សួរ​ថា តើ​ខែ​ក្រោយ​អាច​នំា​គ្រួសារ​ទៅ​ប្រគេន​ចង្ហាន់​សួរ​សុខទុក្ខ​ព្រះ​អង្គ​បាន​ដែរ?

ព្រះ សង្គ្រាជ មាន​សង្ឃដីកា​​ខ្លី​ថា​«ដល់​ពេលនោះ ខ្លាច​ក្រែង​ពុំ ជួប​អាត្មា!»

ដោយ​នឹក​ស្ងើចសរសើរ​ចំពោះ​មន្ត​វិជ្ជា​ការ​ជ្រៅជ្រះ នឹង​មិនអស់ចិត្ត​ ​ចំពោះ​សង្ឃដីកា​ចុងក្រោយ​នេះ​បាន​ត្រឹម​២០ថ្ងៃ​យើង​នាំ​គ្នា​ទៅ​សួរ​សុខទុក្ខ​ព្រះអង្គ​ទៀត​ដោយ​នាំ​ទៅ​នូវ​បច្ច័យ​មួយ​ចំនួន​ គ្រឿងអលង្ការ​ត្រី​សាច់​ភេសជ្ជៈ​​។

ប៉ុន្តែ​គម្រប់​បាន​មួយ​ខែ យើង​បាន​ទទួល​ដំណឹង​មក​ថា​ព្រះ​គ្រូ​សង្គ្រាជ​បាន សុគត​ទៅ​ហើយ​។

បង​បឿន​ទន្ទេញ​ថា ព្រះអង្គ​ពិត​ជា​មាន​ញាណ ជ្រាប​មុន​សូម្បី​​តែ​វេលា​សុគត​ ពិត​ជា​កំពុង​សង្ឃ​ដូច​​ដែល​ខ្មែរ​យើង​តែង​ល្បី​មក​តៗគ្នា​ថា ​មាន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​​គ្រាន់​តែ​​មិន​មាន​និស្ស័យ​គង់​មិន​ងាយ​បាន​ជួប​ផ្ទាល់​ឡើយ​។

ចាប់​ពី​ពេល​នោះ​មក​ខ្ញុំ​មាន​ជំនឿ​មុតមាំ​លើ​អាគមគាថា​របស់​ខ្មែរ​បុរាណ​ដែល​ផ្សារ​ភ្ជាប់​នឹង​ជំនឿ​អោយ​យើង​ចេះ​ធ្វើ​អំពើ​ល្អ​មិន​សម្លាប់​សត្វ​មិន​ភូតភរ​បោកប្រាស់​កេងបន្លំ ។

ខ្ញុំ​ជា​ជាង​ទង​ស្រាប់​ខ្ញុំ​ខំ​​រិះ​មើល​អក្សរ​គាថា​បុរាណ​​កេរ​​លោកយាយ​យ៉ាង​មុត​រហូត​ចេះ​ចាំ​គ្រប់​គ្នា​លាក់​ហើយ​ឆ្លាក់​លើ​មាស​ក្រហម​​ពាក់​ម្នាក់​មួយ​ជាមួយ​ម្លិះ បង​ៗ​ជីដូន​មួយ​ខ្ញុំ​និង​កូន​ក្មួយ​ទាំងអស់​។​

៣ឆ្នាំក្រោយមក​យើង​បាន​ទទួល​ចំណង​ដៃ​កូន​ពីរ នាក់​ប្រុសៗ​ទាំងពីរ​ ក៏​ចារ​គាថា​នេះ​លើ​សន្លឹក​ប្រាក់​ពាក់​ជាប់​ក​ពួក​គេ​ជា​បន្ត​។

….ដោយ​មាត់​មិន​ស្ងាត់ រឿង​គាថា​បុរាណ​បាន​ល្បី​ត​ចេញ​ពី​មាត់​ភរិយា​ខ្ញុំ​ទៅដល់​នារី​ៗ​ជា​អ្នកមាន​ធនធាន​ជាច្រើន ទៀត​រហូត​ដល់​មាន​មន្ត្រី​និង​អ្នកមាន​ទ្រព្យ​ជាច្រើន​បាន​កាត់​មក​រក​ខ្ញុំ​សុំ​អោយ​ជួយ​ឆ្លាក់​ទុក​ជា​សិរី​ការពារ​ខ្លួន​។

ចំនួន​អ្នក​ចង់​បាន​កាន់​តែ​ច្រើន​ឡើង​ៗ​រហូត​ដល់​ខ្ញុំ​ត្រូវ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​បំពេញ​សេចក្ដី​លោភ​ដែល​ម្លិះ​ប្រពន្ធ​ខ្ញុំ ចង់​បានជា​ទ្រនឹប​ពី​ពួកគេ​។

ការងារ​ជាងទង​របស់ខ្ញុំ​ត្រូវ​បញ្ចប់​ទាំង​ស្រុង។

ខ្ញុំ​នឿយណាយ ជា​ខ្លាំង​និង​ការ​មក​អង្វរ​ពឹងព​របស់​ពួក​មន្ត្រី។

ខ្ញុំ​ព្យាយាម​បង្កើត​ត្រណម​កាន់​តែ ច្រើន​ដើម្បី​អោយ ពួកគេ​យល់ថា​មិន អាច​ប្រណិប័តន៍​បាន​ ក្រែង​អា​ច​កាត់​បន្ថយ​ការ មក​សុំពាក្យ​គាថា​នេះ​ទៅ។

ខ្ញុំ​ប្រាប់​ថា​ត្រូវ​តម​ជាតិ​ស្រវឹង តម​អំពើ​ផិត​ក្បត់​និង​តម​ការ ទទួល​សំណូក​លើ​អំពើ​អយុត្តិធម៌។

ចុងក្រោយ​ក៏​ស្បើយ​មក​មនុស្ស​ដែល​មក​យក​គាថា​ដោយសារ​ពួកគេ​យល់ថា​កាន់​ត្រណម​មិន​ទាន់​បាន​។

ទោះ យ៉ាងណា​ អ្នកមក​ឆ្លាក់​គាថា​មិន​បាន អស់​ទៅ​ទាំង​ស្រុង​ឡើយ​គឺ​មាន​អ្នក​កាត់​មក​ពី​ឆ្ងាយ​ៗ ហើយ​ព្រម​ធ្វើតាម​គ្រប់​ត្រណម​ដូចនេះ​ក៏​ខ្ញុំ​យល់ថា​បុគ្គល​នោះ​ជា​មនុសុ្ស​ល្អ​រមែង​គួរ​ផ្ដល់​អោយ​តាម​ការ​ស្នើ​សុំ។

….ប៉ុន្តែ…យប់​មួយ ពេល​ខ្ញុំ​លក់​មួយ​​ភាំង…..​​

ខ្ញុំ​យល់សប្ដិ​ឃើញ​ថា​ខ្ញុំ​កំពុង​ជិះ​កង់​យ៉ាង​ហត់​ម្នាក់​ឯង​គត់​លើ​ផ្លូវ​ដែល​ន​គោលដៅ​ជា​ច្រើន​គីឡូម៉ែត្រ​។ នៅ​ខាង​មុខ​ខ្ញុំ​លេចចេញ​នូវ​​ផ្លូវ​ពីរ​ដែ​ក្នុង​ចំណោម​ផ្លូវ​ធំ ​និង​ផ្លូវ​កាត់​តូច​មួយ​ចង្អៀត​ពិបាក​ជិះ​។

ដោយ​ហត់​ពេក​នឹង​នៅ​ចម្ងាយ​ឆ្ងាយ​ទៀត​ខ្ញុំ​​បាន​រើស​យក​​ជម្រើស​ទីពីរ​គឺ​បត់ តាម​ផ្លូវកាត់​តូច​ង្អៀត​​នោះ។

​ ផ្លូវ​ក្រៅ​ពី​ចង្អៀត ក៏​ ចាប់ផ្ដើម​​ងងឹត​។
រំពេច ​នោះ​ខ្ញុំ​បាន​ឮ​ស្នូរ​ដូច​ជា​មាន​ជិះកង់​ផ្សេង​ទៀត​រោទ៍​កណ្ដឹង​ហ្វ្រ័ង​រឺងៗ​​​ពី​ក្រោយ​ខ្ញុំ​។

ខ្ញុំ​អរ​ណាស់ ខំ​ងាក​មក​រក​ប៉ុន្តែ​គ្មាន​អ្នកណា​ទាំង​អស់។

​ក្នុង​សុបិន​នោះ​​ខ្ញុំ​ភិត​ភ័យ​ជា​ខ្លាំង ព្រោះថា​ បន្ទាប់​ពី​ងាក​មក​បន្ថែម​​ល្បឿន​​ខ្មឺត ស្នូរ កណ្ដឹង​នោះ​លាន់​ឡើង​សារ​ជា​ថ្មី​​។

​ ​ខ្ញុំ​ងាក​រក​ប្រភព​​​កណ្ដឹង​​នោះ​ជា​លើក​ទីពីរ​ទាំង​គិត​ថា​គ្មាន​អ្នកណា​ទេ​ខ្ញុំ​ត្រូវ​ខ្មោច​លង​ពិត​ណាស់​ប៉ុន្តែ​មាន​អញ្ចឹង​ឯណា​ខ្ញុំ​ឃើញ​មនុស្ស​ពីរ នាក់​កំពុង​ឈរ​ក្បែរ​កង់​មួយ​ចត​ចោល​ប្រប​មាត់​ផ្លូវ។      ដែល​បះសក់​នោះ​គឺ​ពួក​គេ​ម្នាក់​ជា​ប្រុស​ស្លៀក​ក្បិន​ម្នាក់​ទៀត​ជា​ស្រី​ពាក់​អា​រ៉ូប​ធំ​សំពោង​ជំនាន់​បារាំង​។

មុខ​គេ​ទាំង​ពីរ​ខ្មៅ​មើល​មិន​យល់​ភ្នែក​ច្រមុះ​គេ​ជា​ខ្មោច​ពិត​ណាស់​។

ខ្ញុំ​ភ័យ​បះ​រោម​ស្រែក​រក​គុណ​ម៉ែ​ឳ​ជួយ​ហើយ​បោល​កង់​ទៅ​មុខ​តែ​វា​មិន​ព្រម​ធាក់​ទៅ​សោះ។

ខ្ញុំ​បម្រះ​ធាក់​ខ្វៃៗ​ម្នាក់ឯង​បែកញើស​សស្រាក់​ហត់​គឃូស​រហូត​ដល់​ភ្ញាក់ព្រើត​ឃើញ​ខ្លួន​ឯង នៅ​ក្រោម​ផ្ទះ​កន្លែង​ធ្វើ​មាស​ជា​កន្លែង​ដែល​ខ្ញុំ​តែង​អង្គុយ​ឆ្លាក់ មាស​ជាមួយ​កូន​ជាង​ទាំង​ពីរ​រាល់ថ្ងៃ។

ខ្ញុំ​ក្រោក​មក​សន្សឹម​ៗ ហើយ​គិត គឺថា​ខ្ញុំ​ប្រហែល​ហត់​ពេក បាន​ជា​ដេក​ទ្រោប​មិន​ដឹង​ខ្លួន​លើ​តុ​មួយ​ស្រឡេត​ហើយ​បាន​យល់សប្ដ​អាក្រក់។

សូរ​ឆ្កែ​លូ លាន់​មក ​នៅ​ ជុំវិញ​កន្លែង​ដែល​ខ្ញុំ​កំពុង​អង្គុយ​។ចិត្ត​ខ្ញុំ​នៅ​តែ​ភ័យខ្លាច​នៅឡើយ​ប៉ុន្តែ​សំអាង​លើ​គាថា​បុរាណ​កេរ​លោកយាយ​ដែល​ខ្ញុំ​បាន​ឆ្លាក់​ជាប់​លើ​ខ្សែ​ចង្កេះ​​បានជា​រាង​កក់​ក្ដៅ​វិញ​បន្តិច​។ខ្ញុំ​លូក​រាវ​ទៅ​ទីនោះ​ចំ​ពេល​កន្ទុយ​ភ្នែក​ខ្ញុំ​វាត់​ទៅ​ប៉ះ នឹង​អ្នកណា​ម្នាក់​ឈរ​ពី​ក្រោយ​ខ្នង​ខ្ញុំ….គឺ​នៅ​ឯ​មាត់​ទ្វារ….
ខ្ញុំ​បែរ​ក្រោយ​ខ្វាក ហើយ​​​ការ​ភ័យ​ខ្លាច​គ្របដណ្ដប់​ទាំងស្រុង​មក​លើ​រាងកាយ​ខ្ញុំ​ពី​លើ​ដល់​ក្រោម។

មេឃ​ខាង​ក្រៅ​ងងឹត​យប់ ហើយ​នៅ​ទី​នោះ គឺ​នៅ​ចំ​មាត់ទ្វារ ពន្លឺ​មាន​តែ​ប្រភព​​មួយ​គត់​គឺ​ព្រះ​ច័ន្ទ​ខៀវ​ងងឹត​។

ទ្វារ​ផ្ទះ​ខ្ញុំ​បោកបក់​ចុះឡើង យោលយោក​តាម​ខ្យល់​ដ៏​ខ្លាំង​ចម្លែក តែ​ខ្ញុំ​ឃើញ​ស្រី​ម្នាក់​​ឈរ​ឆ្ដុប​នៅ​ពី​មុខ​នោះ​បែរ​មុខ​ស្រប​មក​ខ្ញុំ។

រឿង៖ គាថាបុរាណ ភាគទី៣ (ភាគបញ្ចប់)
នាង​ប្រាកដ​ណាស់​ពុំ​មែន​ម្លិះ​ប្រពន្ធ​ខ្ញុំ ក៏​មិនមែន​បង​បឿន រឺ​អ្នក​ណា​ផ្សេង​ដែល​ខ្ញុំ​ស្គាល់​សោះ​ឡើយ​។

ដែល​សំខាន់​គឺ​នាង​ស្លៀក​សំពត់​ក្បិន ទោះ​ជា​មិន​ដឹង​ក្បិន​នោះ​ពណ៌​អ្វី​ព្រោះ​នាង​ខ្មៅ​ងងឹត​ក៏​ដោយ។

សក់​នាង​វែង ប៉ើង​អន្លាយ​តាម​ខ្យល់ ហើយ​លើ​ក្បាល​នាង​ទំនង​ជា​មាន​ពាក់​អ្វី​មួយ​ស្រួច​កណ្ដាល​ដូច​មកុដ​រឺ​ស្នៀត​សក់​បុរាណ​ដែល​គេ​និយម​សម្រាប់​​តុបតែង​ថ្ងៃ​រៀបការ​។

ខ្ញុំ​ភ្លាត់​មាត់​ស្រែក​សួរ៖

«អ្នកណា?!»

មិន​ចាំ​បាច់​ខ្ញុំ​​និយាយ​ពីរ​ដង​ទេ នាង​បាន​ឈាន​ចូល​មក។

ខ្ញុំ​ក្រោក​សន្សឹម​ៗ​ពី​កៅអី ហើយ​ខ្ញុំ​ឃើញ​មុខ​នាង​ដែល​មក​ដល់​ចម្ងាយ​ប្រមាណ​បី ម៉ែត្រ​ពី​គ្នា​។

ខ្ញុំ​បាន​ដេក​ជា​មួយ​នឹង​ពន្លឺ​មួយ​សម្រាប់​ឆ្នាំ​បន្ទាប់​ពី​នោះ​។

នាង​ជា​នារី​ដ៏​មាន​សម្ផស្ស​ស្អាត ភ្នែក​ទាំង​គូរ​ភ្លឺ​មុត​តុបតែង​ប្រេង​ម្សៅ​ក្រាស់ ដូច​កូន​ក្រមុំ ហើយ​មួយ​តូ​ខ្លួន​លំអ​ដោយ​មាស​ក្រហម​ច្រាល​។

នាង​មិន​មាត់​ទេ ពេល​ដែល​ខ្ញុំ​នៅ​ភ្លឹក​សម្លឹង​បុគ្គលិក​លក្ខណៈ​ប្លែក​ពី​គេ​របស់​នាង តែ​នាង​ហុច​បង្វេច​ជា​ស្បោង​ក្រណាត់​មួយ​​ទំហំ​ប្រហែល​នឹង​ផ្លែ​ឪឡឹក​​មក​អោយ​ខ្ញុំ។

«ជា​អ្វី​ទៅ?!»ខ្ញុំ​សួរ​ហើយ​ផ្ដោត​ភ្នែក​មើល​ទៅ​កញ្ចប់​នោះ។

នាង​មិន​មាត់​ហើយ បើក​ចំណង​បង្ហាញ​ខ្ញុំ ។

ខ្ញុំ​អើត​មើល ។

ក្នុង​ស្បោងនោះពោរពេញទៅដោយកាក់មាសភ្លឺរន្ទាល។ទោះចិត្តខ្ញុំឆ្ងល់ មិនហ៊ាន​ប៉ះពាល់​តែ​កាក់មួយៗក្រហមភ្លឺ​ពេក​បានជាខ្ញុំមិនអាចទប់ចិត្តបាន។

ខ្ញុំឈាន​ទៅ​ក្បែរ​បង្វិចនោះ ​លូកដៃ​ទៅ​លើកមួយមកពិនិត្យ។​
«មាស​សុទ្ធ!អូ​មាស​សុទ្ធ!»
សំឡេង​នាង​តបមកខ្ញុំវិញ​ជា​លើកដំបូង៖

«យើង​អោយ​មាស​ទំាង​នេះ​ទៅ​ជាង​ឯង!តើ​អ្នក​យក​ដែរ​ទេ?!»

ខ្ញុំ​អរណាស់​ព្រោះ​មិនដែល​ឃើញកាក់មាសុទ្ធ​បុរាណបែបនេះ​ពីមុន​មក​ទេ ។វាមិនត្រឹមមានតម្លៃនៅត្រង់ ទំងន់វា​ប៉ុណ្ណា​ឡើយ​គឺ​ថែម​ជា​បតិកភណ្ឌបុរាណ​កម្ររកបានលើលោក​ផង​។

ខ្ញុំងើបមុខ​សម្លឹង​ស្ត្រី​បុរាណ​នេះ​ហើយ​សួរ​វិញ​យ៉ាង​រហ័ស៖

«ហេតុ អី​នាង​អោយ​ខ្ញុំ?!»

នាង​តប​មកវិញ​ដោយ​ទឹកមុខ​មោះមុត៖

«ចូរកុំ​ហៅយើង​ដូច្នេះ​​! យើង​ជា​ព្រះនាង​ជា​បុត្រ នៃ ព្រះ​មហាក្សត្រ​ ភិរម្យ​រាជ​ត្រៃ។ យើង​មក​រក​អ្នក​ប្រើ​អោយ​សរសេរ​គាថា​មហា​ស្នេហ៍​អោយ​ស្វាមី​យើង​ដែល​ជា​មេទព័ សុធន​ធួន ចាកចោល​នាង​មាយា សន្ធិស្រី​លំអរ វិល​មក​រក​យើង​ដែល​ជា​ភរិយា​ពេញ​សិទ្ធិ​វិញ​!»

ខ្ញុំញី​ភ្នែក​ខ្លួនឯង​ព្រោះ​មិន​ជឿ​នឹង​ពាក្យ​ស្ត្រី​ដែល​និយាយ​ស្តី​ប្លែក​ៗ​នេះ ។នេះ​ចាំ​សម័យ​អី​ហើយ តើ នារី​នេះ​បាន​កាក់​ទាង​នេះ​ពីណា​មក​ហេតុអ្វី​គេ​តែង​ខ្លួន ជា​ស្រី​បុរាណ​ហើយ​និយាយ​តែ​ពី​រឿង​បុរាណ!​ដូច​ក្នុង​រឿង​ល្ខោន​?

ខ្ញុំ​តប​វិញ​ដោយ​ញ័រ​មាត់៖

«ខ្ញុំ​មិន​ចេះ​គាថា​ស្នេហ៍​អ្វី​ទេ!»

នាង​តប​មកវិញ​ដោយ​បើកភ្នែក​ធំៗ​គួរ​អោយ​ខ្លាច ថា៖

«បើ​អ្នក​បន្ទោស​ថា​មាស​នេះ​នៅ​តិចតួច ​យើង​អាច​ចង្អុល​កន្លែង​កំណប់​ច្រើន​ជាង​នេះ​ដល់​អ្នក! ចូរ​នាយ​ជាង ឆ្លើយ​ទទួល​ អោយ​ហើយ​សិន​ទៅ​ថា​នឹង ​សរសេរ​គាថា​ស្នេហ៍​មួយ​អោយ​យើង!»

«ទេ!»

ខ្ញុំ ប្រកែក​ដោយ​ធម្មជាតិ ព្រោះ​ភិតភ័យ ហើយ​យល់ថា​ខ្ញុំ​បាន​ឃើញ​ខ្មោច​ទាំង​ភ្នែក ស្រស់ ។

នាង​ខឹង​ចាប់​ផ្តើម​បើក​ភ្នែក​ធំ​ឡើងៗ​ស្ទើរ​តែ​ខូច​រង្វង់​មុខ​នោះ​ធ្វើ​អោយ​ខ្ញុំ​តក់ស្លុត​ស្រែក​​មួយ​ទំហឹង​ភ្ញាក់​ដឹងខ្លួន​ច្រងាង​កណ្ដាល​គ្រែ ហើយ​ភរិយា​ខ្ញុំ​រត់​មក​ត្រហប​។

«បងៗៗ?»

ម្លិះ​សួរ​ខ្ញុំ​ ឯខ្ញុំស្ទុះ​ក្រោកវឹង មេឃ​ភ្លឺ​ស្រាង​ហើយ​។

«បង​យល់សប្ដិ​អាក្រក់​!»

ខ្ញុំ​និយាយ​មួយ​ៗទៅ​កាន់​នាង​ទាំង​បេះដូង​ខ្ញុំលោត​ញាប់ញ័រ​រន្ធត់​ត្បិតអី​ខ្ញុំ​តែងតែ​លឺ​ចាស់ៗនិយាយ​ថា​សុបិន​ពេល​ជិតភ្លឺ​ជាសុបិន្ត​និមិត្ត ទេវតា​រឺខ្មោចព្រាយ​ដែលចង់អោយយើង​ដឹងអ្វីមួយដោយ​ចេតនា​។​​

«បងយល់សប្ត​ឃើញអី?»

ដៃប្រពន្ធខ្ញុំ​ដែល​ចាប់​បាត​ដៃ​ខ្ញុំ​គឺត្រជាក់​ដូច​ទឹកកក​បញ្ជាក់​ថា​នាង​ក៏​ភ័យ​។

ខ្ញុំមិនទាន់​ទំាង​ឆ្លើយផង ក៏បះសក់​ជ្រោង​ពេល​ងាកទៅឃើញ​បង្វិច​ដដែលនោះ​នៅចុង​ជើងរបស់ខ្ញុំ។​

ខ្ញុំបើកភ្នែកធំៗ​ព្រោះតក់ស្លុត​។

វាប្រាកដ​ណាស់ ជាបង្វិច​កាក់មាស​ជាច្រើន​ដែល​ស្រីបុរាណ​នោះ​ប្រគល់មក​អោយខ្ញុំក្នុងយល់សប្តិ។

«បងមិនបាន​ថាទទួលយកទេ ហេតុអី​បានជា​វានៅទីនេះ?!»

ឃើញ​ខ្ញុំ​ស្លន់​ខុស​ពីធម្មតា ពេក្​ភរិយា​ខ្ញុំក៏ងាកទៅរកមើលបង្វិចនោះដែរ​។

នាង​សួរខ្ញុំរក​រឹសគល់ច្រើនដង​ខ្ញុំញ័រ​មាត់ឆ្លើយអីមិនកើត នាង​ក៏លូកដៃ​ទៅ​ស្រាយ​មើល ហើយ​ភ្លាត់មាត់​ឡើង​ក្នុង​សំលេង​ខ្សឹប​ៗទំាង​អំណរ៖

«ពុទ្ធោ​អើយមាស?!»

យើង​ជា​គ្រួសារជាងទង​ឃើញមាស​ភ្លាមក៏ស្គាល់ភ្លែតទៅហើយ​មិនបាច់ពិនិត្យ​ច្រើន​ឯណា​ទេ ។ពេល​ដែល​នាង​សំលឹងមកខ្ញុំព្រោះ​ទទូចចង់ដឹង​ហេតុផល​រវាង​ថង់មាស​និង​សុបិន​ដែល​ខ្ញុំ​ថា​ជា​សុបិន​អាក្រក់​នោះ​ ខ្ញុំរាវ​ដៃ​ស្ទាប​រកមើល​ស្នាម​គាថា​ដែល​នៅឆ្លាក់ជាប់នឹង​គ្រែ។

គាថា​ខ្ញុំមាន​ទំាងនៅចង្កេះ​ទំាងនៅទី​ដំណេក​ហេតុអី​នាង​មករកខ្ញុំបាន​បើនាង​ពិតជាខ្មោច​ព្រាយ​អសុរកាយ?

ហេតុអ្វី​សុបិន​រលាយ​ទៅ​នៅសល់​បង្វេច​?

មួយ​សន្ទុះ​ក្រោយ​មក​ខ្ញុំ​បាន​អោយ​ម្លិះ​​រត់​ទៅហៅ​បង​បឿន​មក​។

ពួកយើង​ចាប់ផ្តើម​និយាយ​រឿង​ទំាងនេះប្រាប់​គាត់។

គាត់ក៏​មិនដឹងធ្វើយ៉ាងណា​ ព្រោះអ្វីៗ​ហួសពីរឿង​ដែល​អាច​អោយ​គេ​ជឿ​នឹង​រកហេតុផល​បាន​។នេះកុំតែ​បងបឿន​ជាមនុស្ស​គិតវែងឆ្ងាយ​បើ​លោ​តែ​បងប្អូន​ផ្សេង​គេអាច​យល់ថា​ខ្ញុំទៅជីកបាន​មាស​បុរាណ​អស់​នេះ​ពីណា​ផង​ក៏មិនដឹង។

បងបឿន​បាន​នាំខ្ញុំ​ទៅកាន់វត្ត​នៅឯ​ប្រាសាទបល្លង្គ​សារជាថ្មី ​តែ​លើកនេះ​យើងទៅស្ងាត់ៗ​តែ​បីនាក់​បងប្អូនទេ ព្រោះមិនអាចអោយកូនជាង​ដឹងរឿង​កាក់មាសសុទ្ធ​ ដោយ​បារម្ភ​សុវត្ថិភាព​ជាចំបង។

លោកគ្រូ​សង្គ្រាជ​លែង​នៅពិតមែន​ហើយ​សល់តែលោកក្មេង”ៗ​តែពួកខ្ញុំបានទិញ​រណ្តាប់រៀបចំ​សែនព្រេន​នៅមុខចេតិយ៍ព្រះអង្គ​ ហើយអុជ​​ធូប​ទូលសួរ​ពី​រឿងសុបិន្ត​និងការលេចឡើង​​ដោយគ្មាន​មាន​មូលហេតុនៃ​បង្វិចកាក់មាស។

យប់ នោះ​ខ្ញុំសម្រេច​ចិត្ត​នៅគេងវត្ត​មិនហ៊ាន​វិលទៅផ្ទះទេ​ហើយសុំ​ព្រះគ្រូ​ពន្យល់សប្តិ​ពី​ដំណោះស្រាយ​។

«ខ្ញុំព្រះអង្គ តើចេះរបៀនគាថា​ស្នេហ៍​ពីណាមក​ទៅ ហើយក៏​មិនដែល​ស្គាល់​ព្រះមហាក្សត្រ​និង​ព្រះនាង​ឯណា​ទេ!តើនេះ​ជា​លាភរឺគ្រោះ ហេតុអ្វី​ចម្លែក​ម៉្លេះ?»

ពេញ​មួយ​យប់​ខ្ញុំមិនបាន​សុបិន្ត​អ្វី​ទាំង​អស់ គឺសូន្យ​ គ្មាន​ចម្លើយ។

ខ្ញុំនិងភរិយា​ទៅ​កាន់​ចេតិយ​សារ​ជាថ្មី ហើយ​ទូល បន្ត​ថា៖

«ព្រះគ្រូ​សង្គ្រាជ​!ប្រសិនបើ​ខ្ញុំករុណា​មិនមាន​វិធីអ្វី​ ក៏មាន​​តែ​ផ្ញើ​បង្វិចនេះនៅនឹង​ចេតិយ​ព្រះអង្គ​ មិន​អាច​យកត្រឡប់ទៅផ្ទះវិញឡើយ​ព្រោះវាពុំមែន​ជាទ្រព្យ​រកបានដោយ​កម្លាំង​របស់​គ្រួសារ​ខ្ញុំករុណា!»

ពេល​លួច​ដាក់បង្វេច​ទៅក្នុង​ចេតិយ​ហើយ ពួកយើងឡើង​ឡាន​ត្រឡប់​មក​ផ្ទះ​ទំាង​ពិបាកចិត្ត​។

ពេល​លក់​មួយ​ស្រឡេត​ក្នុង ឡាន ខ្ញុំ​ស្រាប់តែ​ក៏យល់សុបិន្ត​ឃើញ​ដូច​ព្រះ​គ្រូ​សង្គ្រាជ​និមន្ត​ជាមួយ​ដែរ​ក្នុង​ឡាន​។

បាន​យល់​ព្រះអង្គ​កាលណា​ខ្ញុំ​ប្រញាប់​ទូល​សួរ​បន្ទាន់៖

«តើ​ស្ត្រីបុរាណ​នោះ​ជា​អ្នកណា? ហើយ​ខ្ញុំ​ព្រះ​ករុណាខ្ញុំ ត្រូវ​ដោះស្រាយ​រឿង​សុបិន្ត​នោះ​របៀប​ណា​ទៅ​?!»

ព្រះ​គ្រូ​សង្គ្រាជ​មិន​មាន​សង្ឃដីកា​អ្វី​ច្រើន​ឡើយគ្រាន់​តែខ្លីៗ​ដូច្នេះ៖

«ប្តីនៅស្រុក​កើត​ប្រពន្ធ​នៅឯលិច ទម្រាំ​រកបាន​អ្នកមាន​ឧបនិស្ស័យ​!»

ខ្ញុំចាំអ្វីមិនបាន​ទេ​ពេលភ្ញាក់ព្រើត​ដឹងខ្លួន​មកវិញ​គឺ​ចាំបាន​តែពាក្យពីឃា្លនេះគត់​។

ខ្ញុំ​ពិចារណា​ចាក់ស្រេះ​ជាមួយបងបឿននិងម្លិះ​។

តើ​ខ្ញុំ​នេះ​មែន​ទេ?​អ្នកមាន​ឧបនិស្ស័យ​?ប៉ុន្តែ​ខ្ញុំ​ចេះ​សរសេរ​គាថា​ស្នេហ៍​ម៉េច​កើត?

​កូន​ទាំង​ពីរ​របស់​ខ្ញុំ​ដែល​ស្នាក់​នៅ​ឯ​ផ្ទះ​បង​បឿន​រត់​មក​ទទួល​ឳពុក ហើយ​ហុច​អ្វីមួយ​មក​ពី​មុខ​ខ្ញុំ។

កំពុង​នឿយ​ហត់​សក់ខ្ញុំ​ចាប់ផ្ដើម​បះ​សារ​ជាថ្មី​ ព្រោះ​ថា កូនខ្ញុំ​មាន​កាក់​មាស​បុរាណ​ម្នាក់​មួយ​កាន់​លេង​។ពេល​ខ្ញុំ​ឈរ​ធ្មឹង​ស្មារតី​ព្រោះ​ភ័យ ម្លិះ​ខ្សឹប​ដោយ​បារម្ភ៖

«ប៊ី​និង​ប៊យ!បាន​កាក់​នេះ​ពីណា​មកហ្នឹងកូន!»

កូនៗ​មិននិយាយ​តែ​គេចង្អុលទៅ។ ចុងមា្រម​ដៃគេ​គឺដីទំនេរ​នៅក្រោយផ្ទះ​ខ្ញុំ។

ខ្ញុំ​អង្គុយ​ប៉ុក​លើគ្រែរឺស្សី​ដោយ​ទន់​ជើង ហើយ​ពិចារណា​បណ្តើរៗ​​ពី​អ្វី​ដែល​កំពុង​បាន​នឹង​បង្ហាញ​ឡើង​​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ ក្នុង​គ្រួសារ​ខ្ញុំ។

បង​បឿន​ប្រមូល​កាក់​ទាំងពីរ​មក​ទុក​ហើយ​និយាយ​ប្រដៅ​ហាម​​ក្មួយ៖

«កុំ​និយាយ​រឿង​នេះ​ប្រាប់​អ្នកណា​ផ្ដេសផ្ដាស​ណា ប៊ី​និង​ប៊យ​!»

«ម៉េច​ចឹង​អ៊ុំ?»

កូន​ធំ​ខ្ញុំ​សួរ​មក​វិញ​ភ្លាម​តាម​សារជាតិ​ក្មេង​​។

បង​បឿន​នៅ​ឡិងឡង់​ពិបាក​ពន្យល់​ព្រោះ​គាត់ ក៏​មិន​ចង់​​ឱ្យ​កូនៗ​ខ្ញុំ​ភ័យ​​។

ពួក យើង​នៅ​ស្ងាត់ស្ងៀម​រហូត​ដល់​ពេល​ល្ងាច​យើង​សម្រេច​ចិត្ត….

«បង​ៗ!ខ្ញុំ​ប្រាប់​រដ្ឋ​អំណាច​អោយ​គេ​ដឹង​លឺ​ហើយ​!»

ខ្ញុំ​សម្រេច​ចិត្ត​ថា ត្រូវ​តែ​ស្វែងរក​អាថ៌កំបាំង​ពី​ក្រោយ​កាក់ មាស​ទាំងនេះ ព្រោះ​ខ្ញុំ​នឹក​ឃើញ​ដល់​ខ្មោច​លង​កាល​ពី​ដំបូង​ដែល​លឺ ស្នូរ​កាក់ មាស​បោក​ទៅមក មាន​ក្មេង​ឃ្វាល គោ​ឃើញ​មនុស្ស​ស្លៀក​ក្បិន​ដើរ​ជា​ជួរ​ទៅ​ដី​ខាងក្រោយ​ចុងក្រោយ​ខ្ញុំ​ឃើញ​ស្ត្រី​បុរាណ​ក្នុង បច្ចុប្បន្ន​​ប៉ុន្តែ​បង្វេច​មាស​ជា​ការពិត ហើយ​កូន ខ្ញុំ​កាយ​ដី​លេង​បាន​កាក់​នៃ​មក​ពី​ដី​ទំនេរ​នោះ​ទៀត​​។

បង​ៗ​ខ្ញុំ​ងក់ក្បាល​យល់ស្រប ហើយ​បង​ជីដូន​មួយ​ខ្ញុំ​ដែល​នៅផ្ទះ​ទីពីរ​ចាប់​ផ្តើម​ឡើង​ម៉ូត​ទៅ​រក​មេឃុំ។

មិន​យូរ​ប៉ុន្មាន​ក្នុង​ថ្ងៃ​ដដែល​នោះ មន្ត្រី​ជាច្រើន​មកដល់​ទីនេះ។ ពួក​គេ​ថា គេ​ជា អ្នក​បុរាណ​វិទ្យា​នៅ​មន្ទីរ​វប្បធម៌​ហើយ​ គេ​បាន​ឃើញ​កាក់​មាស​នោះ​ក៏​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។

គេ​សួរ​រក​ម្ចាស់ដី​នោះ ហើយ​យើង​ក៏​ស្វែង​រក​ដុត​ដៃ​ជើង​ទម្រាំ​ដឹង​ថា​ម្ចាស់ដី​ជា​អ្នក​សៀមរាប​។

យប់ នោះ អាជ្ញាធរ​សម្រេច​ថា​ការ​ធ្វើ​កំណាយ​ដី​នោះ ព្រោះ​ម្ចាស់​ដី​ឆ្លើយ​អនុញ្ញាត​​ហើយ​គាត់​មក​ដល់​ថ្ងៃស្អែក​។

យប់​នោះ​មន្ត្រី​ជា​ច្រើន​មាន​ទាំង​កម្លាំង​​ប្រដាប់​អាវុធ​ការពារ​បាន​មក​យាម​ក្នុង​បរិវេណ​នោះ។កូនៗ​ខ្​ញុំ​នៅតែ សម្រាក​ផ្ទះ​បង​បឿន​ជាមួយ​ម្ដាយ ហើយ​ខ្ញុំ​និង​ចាស់ៗ​នៅ​ជុំគ្នា​ជាមួយ​មន្ត្រី។

រហូត​ដល់​កណ្ដាល​អាធ្រាត្រ​គ្រប់គ្នា​លង់លក់​អស់  ខ្ញុំក៏​​ដេក​ស្លុង​​មួយ​ភាំង​ក្បែរ​​បង​ៗ​ពូៗ​​មន្ត្រី​វប្បធម៌។

ភ្លាម​នោះ​ខ្ញុំ​យល់​សុបិន្ត​​ឃើញ​​ជីដូន​ជីតា​របស់​ខ្ញុំ​។

ក្នុង​ក្ដី​សុបិន​​នេះ​លោក​យាយ​ខ្ញុំ​​ឱ្យ​ខ្ញុំ​ដឹង​ថា​អ្វីៗ​មិន​អី​ទេ​ ហើយ​ខ្ញុំ​ទទួល​​អារម្មណ៍​ល្អ​ឡើង​វិញ​រហូត​ដល់​​ភ្ញាក់​ដឹងខ្លួន​ចំ ពេល​មាន់​កញ្ជ្រោល​រងាវ​​។
ពេលនោះ មន្ត្រី​ចាស់​ក្មេង​ ដឹក​រណ្ដាប់​មក​ដល់​ហើយ​រៀបចំ ​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់ដី​ដើម្បី​ធ្វើ​កំណាយ​។

ការ​រៀបចំ​សែនព្រេន​របស់​ពួកគេ​មាន​របៀប​របប​​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​។

ពេលនេះ​ខ្ញុំ​ជឿ ថា​ មន្ត្រី ផ្នែក​វប្បធម៌​ពិតជា បាន​ស្រាវជ្រាវ​ច្បាស់លាស់​មុន​ពេល​ធ្វើពិធី​អ្វីមួយ​មែន​។

ខ្ញុំ​នៅ​រង់ចាំ​មើល​គេ​រហូត​ដល់​ថ្ងៃ​រះ​ខ្ពស់​ម្ចាស់ដី​បាន​មក​ដល់។

ដោយ​គាត់​នោះ ទើប​​ជា​ម្ចាស់​ដី​ គេ​បាន​អោយ​គាត់​អុច​ធូប​សុំ​ម្ដងទៀត មុន​ពេល​ស្រី​អ្នក​របាំ ម្នាក់​រាំ​​ច្រៀង​ថ្វាយ​ម្ចាស់ដី។

គាត់​រាំ​ចប់​កាលណា កំណាយ​ចាប់ផ្ដើម​ធ្វើ​ឡើង​ភ្លាម​។

ពិត​ដូច​កាល​ដែល​ខ្ញុំ​គិត កាក់ មាស​ជាច្រើន​ទៀត​ត្រូវ​បាន​រក ឃើញ នៅ​ក្រោម ដី​មិន​ជ្រៅ​ប៉ុន្មាន​ទេ។​កាន់តែ​កាយ​កាន់​ប្រទះ​ច្រើន​ឡើង​ៗ​ដូច្នេះ​មន្ត្រី​បន្ត​ការរុករក​​របស់​គេ​រហូត​ដល់​មេឃ​ធ្លាក់​ងងឹត​ទើប​ឈប់​សម្រាក​។

ពួកគេ កាន់តែ​ធ្វើ កាន់តែ​ជឿ ថា​ ទីនេះ​ជា​ដី​ចាស់​នៃ​គ្រួសារ​សក្ដិភូមិ​ណា​មួយ​​នា​សម័យ​ដើម​ដែល​អាច​មាន​កំណប់​ជាច្រើន​មាន​តម្លៃ​សម្រាប់​ជាតិ​។

ពេល​បាយ​ល្ងាច​រួច ​ស្មៀន​ម្នាក់​ឈ្មោះ​បង​អេង ដើរ​មក​អង្គុយ​ក្បែរ​ៗ​ខ្ញុំ​ហើយ​និយាយ​ប្រាប់​ថា ដី នេះ​ត្រូវ​បាន​គេ​សង្ស័យ​ដូច្នេះ​ជា​យូរ​មក ហើយ​។

កាល​ពី​សម័យ​ឪពុក​គាត់​ធ្លាប់​មាន​រាជការ​ចង់​ធ្វើ​កំណាយ​រក​វត្ថុ​បុរាណ​ដែរ​ប៉ុន្តែ​ហេតុតែ​គ្មាន​និស្ស័យ ទប់​បាន​ជា​កាយ​យ៉ាងណា​ក៏​មិនដែល​ឃើញ​អ្វី​ទាំងអស់។

ខ្ញុំ​នឹក​ឃើញ​ភ្លាម​​ដល់ ពាក្យ​«ឧបនិស្ស័យ»។

មេឃ​ចាប់​ងងឹត ខ្ញុំ​ក្រោក​ទៅ​ទាញ​ធូប​បី​សរសៃ​មក​ហើយ​ដើរ​តម្រង់​ទៅ​ច្រក​ទ្វារ​ចូល​ទៅ​រក​ដី​នោះ។

ខ្ញុំ​ចាប់ផ្ដើម​និយាយ​ម្នាក់ឯង៖

«ស្ត្រី​បុរាណ​អើយ​ បើ​ព្រះនាង​បាន​មក​រក​ខ្ញុំ​ព្រោះ​​តែ​រឿង​និស្ស័យ ​ចូរ​ពន្យល់​អោយ​ច្បាស់​មក​ថា​ តើ​ខ្ញុំ​ជាជាង​ទង​កំប៉ិកកំប៉ុក​នេះ​អាច​ជួយ​អ្វី​ទៀត​បាន?!»

ខ្ញុំ​អោន​អុច​ធូប​ក្បែរ​ៗ​ទ្វារ​ប៉ុណ្ណោះ ​ព្រោះ​មិន​ហ៊ាន​ចូល​ទៅ​កាន់​ដី​នោះ​ទេ​ដោយសារ​គ្មាន​ភ្លើង​បំភ្លឺ​ខ្លាច​ធ្លាក់​ក្នុង​រណ្ដៅ​កំណាយ​ដែល​ជ្រៅៗ​នោះ។

ដឹង​អី​ធូប​ខ្ញុំ​ចេះ តែ​ដោត​មិន​កើត​សោះ​ហាក់​មាន​​អ្វីៗ​រឹង​ៗ​​នៅ​ក្នុង​នោះ។ហេតុតែ​ខឹង​លាយ​ឆ្ងល់​ខ្ញុំ​រក​អ្វី​កាយ​មើល​តាំង​ដៃ​ម្ខាង​នៅ​កាន់​ធូប​ចាប់​នៅ​ឡើយ។

កាយ​បាន​បន្តិច​ខ្ញុំ ឃើញ​ពត់​សូត្រ​ភ្លឺ​ផ្លេក ទោះ​គ្មាន​ពន្លឺ​ច្បាស់​នៅ​ទីនេះ​ក្តី។ ខ្ញុំ​បក ក្រោយ​ទៅ​រក​អ្នក​ផ្សេង​ៗ​ហើយ​គេ​នាំ​គ្នា​រត់​ស្រមក​ជួយ​កាយ​បន្ត។

នៅ​ពី​ក្រោយ​សំពត់​សូត្រ​ គេ​បាន​រក​ឃើញ​គ្រឿង​អលង្ការី​​មាន​តម្លៃ​ជា​ច្រើន​ទៀត​ដែល​សុទ្ធ​ជា​វត្ថុ​បុរាណ​ធ្វើ​អោយ​ម្ចាស់ដី​ហួសចិត្ត​បើកភ្នែក​គ្រលួង​ៗ។

ចាស់​ៗ​ជា​មន្ត្រី​ពន្យល់​ថា វត្ថុ​ទាំង​នេះ​សុទ្ធតែ​មាន​បារមី​ថែរក្សា​ព្រោះ​ពុំ​មែន​កម្មសិទ្ធិ​ជនានុជន​ធម្មតា​មាន​លទ្ធភាព​រក្សាទុក​ឡើយ​។

ខ្ញុំ​ទទួល​ស្គាល់​ថា​អ្វីៗ​ដែល​ពួកគេ​និយាយ​ជា​ការពិត​ព្រោះ​សូម្បី​ពីមុន​ចាស់ៗ​ធ្លាប់​​យក​ក្ដារ​តែ​បី​បន្ទះ​មក​ជួស​ផ្ទះ​ខ្ញុំ​សោះ​ ក៏​គង់​ខ្ញុំ​នៅ​មិន​ចង់​បាន​ ចុះ​បើ​ទម្រាំ​បើ​ខ្ញុំ​ចង់​បាន​របស់​គេ​ទៀត?

ល្អ​ហើយ​ដែល​ប្តី​ប្រពន្ធ​​ខ្ញុំ​ពុំ​មាន​ក្តី​លោភ​ ។

ខ្ញុំ​លឺ​ហើយ​សរសើរ​ខ្លួន​​ឯង​ដែល​ចេះ​រក​ក្រុម​កំណាយ​ទាន់​ពេល​។

រយៈ​ពេល​បី​ថ្ងៃ​ក្រុម​កំណាយ​បាន​បញ្ចប់​ការ​ជីក​របស់​គេ​។

អ្នកសារព័ត៌មាន​ជាច្រើន​បាន​មក​កាន់​ទីនេះ​ ហើយ​គេ​ចេញ​ផ្សាយ​ព័ត៌មាន​ក៏ដូចជា​ ធ្វើ​​សម្ភាស ​ខ្ញុំ​និង​​​បង​ម្ចាស់​ដី​មិន​ឈប់ឈរ​ ពី​រឿង​អស់​ទាំង​នេះ។

រំលង​បាន​មួយ​សប្ដាហ៍ ស្រាប់តែ​មាន​លោកតា​ម្នាក់​ត្រូវ​បាន​ចៅៗ​គាត់​គ្រា​មក​ដល់​ទីនេះ។

គាត់​ថា​ គាត់​ត្រូវ​បាន គេ​ពន្យល់​សប្ដិ​អោយ​មក​រក​ដី​នេះ ហើយ​ស្វែង​រក​របស់​ខ្លះ​ដែល​នៅ​កប់​ទុក​នៅឡើយ​។

គាត់​ចាស់​ពេក​ហើយ​រញីរញ័រ​ខ្ញុំ​ពិបាក​សម្រេចចិត្ត​ថា​ជឿ​រឺ​មិន​ជឿ​ តែ​ខ្ញុំ​បាន​នំា​ដំណឹង​នេះ​ទៅ​ប្រាប់​មន្ត្រី​ដដែល​នោះ។

ពួកគេ​មក​ជជែក​ជា​មួយ​គាត់​ ហើយ​សម្រេចចិត្ត​ធ្វើ​ពិធី​កំណាយ​ទៀត ប៉ុន្តែ​លើក​នេះ​​មាន​ក្រុម​ទូរទស្សន៍​មក​រង់ចាំ​​ថត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

ទីបំផុត​ការ​គាស់​កាយ​ធ្វើឡើង​ខាងក្រោយ​នោះ​មិន​យូរ​ប៉ុន្មាន ​ប៉ុន្តែ​ទោះ​ជីក​យ៉ាងណា​នៅតែ​មិន​បាន​ឃើញ​អ្វី​តទៅទៀត​ឡើយ។

​ពេល​មនុស្សម្នា​ទៅវិញ អស់ ខ្ញុំ​បាន​អញ្ជើញ​លោកតា​នោះ​បាយទឹក​ហើយ​ប្រាប់​ពី​ដំណើរ​ដើម​ទង​ទាំងអស់​ដែល​ខ្ញុំ​បាន ជួប។

គាត់​ប្រាប់​ខ្ញុំ​វិញ​ថា ៖

«ជាង​ឯង​ឆ្លាក់​​គាថា​ស្នេហ៍​មួយ ​ហើយ​កប់​ក្នុង​ដី​នោះ​តាម​សំណូមពរ​ព្រះនាង​នោះ​ចុះ!»

«តែ​ខ្ញុំ​មិន​ចេះ​ស្នេហ៍​ស្នូក​អ្វី​ទាំងអស់!»

«អញ្ចឹង​​គួរ​អោយ​មើល​ហើយ​ចាំ​ចៅ​ឆ្លងកាត់​តាម​!»

គាត់​គូរ​អក្សរ​បុរាណ​និង​ក្បាច់​​ផ្កាភ្ញី​មួយ​ចំនួន​ដែល​មើល​ទៅ​សម​ណាស់។

«នេះ​ហើយ របៀន​ស្នេហ៍ ដែល​តា​ចេះ​ពី​ជីតា​ទួត មក!»

គាត់​និយាយ​ទាំង​ញញឹម​ដាក់​ខ្ញុំ​ធ្វើ អោយ​ខ្ញុំ​ជឿ​ថា​បុរស​នេះ​ហើយ​ដែល​ត្រូវ​បាន​គេ​ពន្យល់​សប្ដិ​អោយ​មក​ជួប​ខ្ញុំ​ពិតមែន​។

​ខ្ញុំ​រៀន​ធ្វើ​ពេញ​មួយ​ថ្ងៃ​នៅតែ​គូរ​មិន​ដូច។

ពេល​ព្រលប់​ៗ ​ខ្ញុំ​សាកល្បង ​ឆ្លាក់​វា​ទៅ​លើ បន្ទះ​ដែក​លេង​ៗ​ស្រាប់តែ​ជក់​ដៃ​វាស​ត្រូវ​ៗ រហូត​ដល់​ចប់​ជា​ស្ថាពរ​។

ទម្រាំ​ក្រោក​ចេញ​ពី តុ​មេឃ​ងងឹត​ទៅ ហើយ​។

ខ្ញុំ​រត់​យក​បន្ទះ​នោះ​ទៅ អោយ​លោកតា​មើល​ គាត់​ក៏​ងក់ក្បាល​ហើយ​ទទួល​ពី​ខ្ញុំ​យក​ទៅ​ទាំង​ដើរ​រញីរញ័រ​ទៅ​ដី​ខាងក្រោយ​ដោយ​មាន​ចៅ​ជួយ​គ្រា​។

ខ្ញុំ​ក៏​ទៅ​ជា​មួយ​គាត់ ឃើញ​គាត់​បួងសួង​កប់​គាថា​ពូន​ទៅ​ក្នុង​ដី រាក់​ហើយ​និយាយ​អ្វី យូរ​ណាស់​ជីព​អូចៗ​តែម្នាក់​ឯង​។

ពេល​គាត់​បន់ស្រន់​ចៅ​ៗ​ជជែក​លេង​នឹង​ខ្ញុំ​ថា​ លោក​តា​គេ​នេះ​ ចាំ​គ្រូ​ថ្នាំ​ខ្មែរ​ហើយ​រៀន​មន្តអាគម​នេះ​យូរ​មក​ហើយ​។

តែ​គាត់​ស្លូត ​ជា​មនុស្ស​មាន​ចិត្ត​បុណ្យ។

មួយ​រយៈ​ក្រោយ​នេះ តែងតែ​ទាមទារ​អោយ​​អ្នកផ្ទះ​ជូន​មក​ទីនេះ​ថា​មាន​កិច្ចការ​សំខាន់​ត្រូវ​ធ្វើ​។

យប់​នោះ​ពួកគេ​នៅ​សម្រាក​មួយ​យប់​ទៀត​ព្រោះ​ស្អែក​ឡើង​លោកតា​និង​ចៅ​ត្រូវ​វិល​ទៅ​ផ្ទះ​វិញ​ដោយ​អះអាង​ ថា​ការងារ​គាត់​ចប់​ហើយ​។

យើង​អង្គុយ​ជជែក​ពី នេះ​ពី នោះ សប្បាយ​ចិត្ត​ព្រោះ​គាថា​ស្នេហ៍​ឆ្លាក់​រួច​បាន​យក​ទៅ​កប់ ឯ​អ្វី​ក៏​ខ្ញុំ​មិនបាន​លួចលាក់​ទុក​គឺ​ប្រគល់​អោយ​រឿង អស់ មិនតែប៉ុណ្ណោះ​លោកតា​បាន​និយាយ​អះអាង​ដដែលៗ​ថា​ពី​នេះ​ទៅមុខ​គ្រួសារ​ខ្ញុំ​យល់​តែ​ភាព​រុងរឿង​ដោយសារ​អំពើ​ល្អ​របស់​ពួក​ខ្ញុំ។

ម្លិះ​ក៏​នៅ​ទីនោះ….ស្ដាប់​លឺ​ហើយ ប្រពន្ធ​ខ្ញុំ​សម្រេចចិត្ត​ទៅ​យក​កូន​ទាំងពីរ​ឡើង​មក​សម្រាក​លើ​ផ្ទះ​វិញ​។

ខ្ញុំ​បួន​នាក់​សម្រាក​លើ​គ្រែ​រួមគ្នា ឯ លោកតា​និង​ចៅ​សម្រាក​នៅ​វាល​ខាងក្រៅ​នៃ​ជាន់​ទី​មួយ។

….​ភ្លៀង​ចាប់ផ្ដើម​ធ្លាក់​នៅ ម៉ោង​ប្រមាណ​១១កន្លះ​ប៉ុន្តែ​ ខ្ញុំ​ហត់​ពេក ក៏​បន្ត​បិទ ភ្នែក​​សម្រាក​ទៀត​ទៅ​។

អាកាសធាតុ ​ពិត​ជា​អស្ចារ្យ​ណាស់​ទោះ​បី​​ស្នូរ​ភ្លៀង​និង​ខ្យល់​ត្រជាក់​បក់​បោក​កម្រើក​បង្អួច​ក៏​យើង​នៅ​តែ​មាន​ផាសុកភាព​និង​មិន​ភ្ញាក់​ឡើង​។

​ ដំបូង​​ខ្ញុំ យល់ថា​ខ្លួន​ឯង​គេង​​ដូច​ជា​កូន​ក្មេង​គឺ​ស្កប់ស្កល់​គ្មាន​ទុក្ខ ព្រួយ​ ជា​ការ​គេង​ដ៏​ល្អ​មួយ​ដែល​ខ្ញុំ​មិន​ដែល​មាន​ជា​យូរ​មក​ហើយ​។ ខ្ញុំ​មិន​ដឹង​ថា​តើ​រយៈ​ពេល​យូរប៉ុណ្ណា ស្រាប់តែ​​ខ្ញុំ​ភ្ញាក់​ឡើង​ហើយ​មើល​នាឡិកា​ឃើញ​ថា​​ម៉ោង​ប្រាំមួយ​ភ្លឺ​។

ខ្ញុំ​ចេញ​ពី​មុន​ចោល​ប្រពន្ធ​កូន ដើរ​មក​ក្រៅ​បន្ទប់។

នៅ​វាល​ផ្ទះ​លើ​នេះ​ខ្ញុំ​មិន​ឃើញ លោក​តា​និង​ចៅ​ៗ​ទេ។

ទោះបី​នាឡិកា​បញ្ជាក់​ថា​​ព្រឹក​ចុះ​ហេតុ អី​នៅ​ក្រៅ​នៅ​តែ​ងងឹត?

​​ខ្ញុំ​ចង់​ទៅ​លុប​មុខ​ចេញ​ព្រោះ​សូម្បី​​តែ​ក្នុង​ ផ្ទះ​នេះ​ក៏​​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ភាព​ងងឹត​ដែរ។

ខាងក្រៅ​​ឈប់​ភ្លៀង​ប៉ុន្តែ​នៅ​តែ​ងងឹត​មើល​អ្វី​គ្រប់​យ៉ាង​មិន​ច្បាស់​។

ខ្ញុំ ​មិន​​ដឹង​ខ្លួនឯង​ដែរ​ថា ​ចិត្ត​ចង់​ទៅ​បន្ទប់​ទឹក ចុះ​អ្វី​ដែល​នាំ​ខ្ញុំ​ឱ្យ​ដើរ​ទៅ​រក​បង្អួច​ទៅ​វិញ?

​​ខ្ញុំ​នៅ​ទីទើរ​ក្បែរ​បង្អួច ហើយ​​គិត​ថា​ខ្ញុំ​ហាក់​បាន​ឮ​នរណា​ម្នាក់​នៅ ក្បែរ​ៗ​ផ្ទះ​ខ្ញុំ​។

ខ្ញុំ​គិត​ថា លោកតា​និង​ចៅ គាត់​ បាន​ជា​ខ្ញុំ​អោន​សម្លឹង​អោយ​ច្បាស់ តាមពិត​ ​មិនមែន​ទេ​គឺ​​ខ្ញុំ​បាន​ឃើញ​ប្ដី​ប្រពន្ធ​ពីរ នាក់​ស្លៀក​ក្បិន​បណ្ដើរ​គ្នា​ចាកចេញ​ទៅ ហាក់​សប្បាយ​រីករាយ​។

​ ខ្ញុំ​បាន​ហៅ​ស្រែក​ឃាត់​សួរ​​ពួក​គេ​ពីរ​បី​ដង​ ប៉ុន្តែ​ស្រែក​មិន​ចេញ​សំឡេង ហើយ​ពួក​គេ​​មិន​អើពើ​នឹង​ខ្ញុំ​។
​ខ្ញុំ​ហៀប​នឹង​ចុះ​ទៅ​ក្រោម​ដេញ​តាម ​តែ​ពួកគេ​រលាយ​បាត់​ខ្សុល​ទៅ​។

សំឡេង​កូន​ខ្ញុំ​ក្អក​ផ្ដាសាយ​បាន​នាំ​ខ្ញុំ​ត្រឡប់​មក​រក​​ការ​ពិត​វិញ គឺ​ពេលនោះ​ហើយ​ទើប​ខ្ញុំ​ដឹង​ថា​ខ្លួនឯង​យល់​សប្ដិ។

ពេល ​ដែល​ខ្ញុំ​ក្រោក​ឡើង​ លោកតា​និង​ចៅ​ៗ​រៀបចំ​អ្វី​រួចស្រេច​សម្រាប់​លា​ខ្ញុំ​វិល​ទៅ​ស្រុក​វិញ។

ខ្ញុំ​ជូន​បបរ​ព្រឹក​គាត់​ជា​ចុង​ក្រោយ​ហើយ​គាត់​បាន​អោយ​ពរ​ប្តី​ប្រពន្ធ​កូន យើង។

ខ្ញុំ​ជ្រាប​ពី​រឿង​ក្នុង​យល់សប្ដិ​គាត់​ថា​ក៏​ងក់ក្បាល​ហើយ​ប្រាប់​ថា ​ស្ត្រី​នោះ​រក​ឃើញ​ស្វាមី​នាង​ហើយ ដូច្នេះ​​ពួកគេ​ទៅ​ហើយ​។

ពេល​លោកតា​ចាកចេញ​បាន​បន្តិច ខ្ញុំ​វិល​មក​រៀបចំ​ដំណេក​ក៏​ប្រទះ​ឃើញ​បង្វេច មួយ​ដែល​ខ្ញុំ​យក​ទៅ​ទុក​នៅ​ប្រាសាទ​បល្ល័ង្ក ​មក​នៅ​លើ​គ្រែ​ចុងជើង​វិញ​ដដែល​។

ខ្ញុំ​លូក​ដៃ​ទៅ​ស្មើ​​ទាំង​ច្បាស់​ណាស់​ថា​ខ្ញុំ​មិន​មែន​ក្នុង​សុបិន​ទេ​អ្វីៗ​ជា​ការពិត​។

ស្ត្រី​នោះ​រក្សា​សម្ដី​ទុក​របស់​នេះ​ជា​សំណង​ខ្ញុំ​ដែល​សរសេរ​គាថា​ស្នេហ៍​អោយ​នាង​។

ខ្ញុំ​គិត​ម្ដង​ហើយ​ម្ដង​ទៀត​ទោះបី​ថា​​រឿង​រ៉ាវ​របស់​ខ្ញុំ​អច្ឆរិយ​ដូច​រឿង​និទាន​ប៉ុន្តែ​ វា​ជា​ការ​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ពិត​មែន​។

​ខ្ញុំ​និង​ម្លិះ​សម្រេចចិត្ត​រក្សា​ទ្រព្យ​នោះ​ទុក​ ថា​ជា​ទ្រព្យ​ព្រេងសំណាង​ហើយ​រស់​នៅ​សុខ​ជា​ជាមួយ​គ្នា​​​រហូត​រៀង​មក​។

ប៉ុន្តែ​ចាប់​តាំង​​ពី​ពេល​នោះ​​ ខ្ញុំ​មិន​អាច​សរសេរ​គាថា​បុរាណ​របស់​លោកយាយ​អោយ​អ្នកណា​ទៀត​ឡើយ​ ព្រោះ​ខ្ញុំ​បាន​សម្រេចចិត្ត​បោះបង់​ចោល​របរ​ជាងទង​នេះ​ទាំង​ស្រុង​តែម្ដង​។

ខ្ញុំ​ជួល​ផ្ទះ​ខាងក្រោម​ ទៅ អោយ ​អង្គការ​មួយ​ បាន​ទទួល​កម្រៃ​ប្រចាំខែ​ ​ល្មម​អាច​ឧបត្ថម្ភ​​ដល់​ការ​រស់នៅ​បាន​ហើយ។

ខ្ញុំ​និង​គ្រួសារ ចាប់​យក​ជីវិត​ជា​អ្នក​​ធ្វើ​បុណ្យ​សន្សំ​កុសល ​ដូច​មនុស្ស​វ័យ ជ្រេ​ដទៃ​ទៀត ព្រោះ​ខ្ញុំ ​មាន​គំនិត​ថា​ ហេតុ​អ្វី​បាន​ជា​ព្រឹត្តិការណ៍​ទាំងនោះ​​កើតឡើង​ក្នុង​ជីវិត​ខ្ញុំ ?ទាំង​នោះ ក៏​ ​ប្រហែល​ជា​មិនមែន​ចៃដន្យ​ឡើយ​ ប៉ុន្តែ​ដោយសារ​គ្រួសារ​យើង​ជា​មនុស្ស​លុះ​ដោយ​ធម៌​មិន​លោភៈ នោះ​ហើយ​។

ខ្ញុំ ​រហូត​ដល់​កូន​ៗ​ខ្ញុំ​ធំ​ៗ​ឡើង ពួកគេ​មិន​ដែល​​ទទួល​យក​ការ​រៀបរាប់​ពី​ហេតុការណ៍​ទាំងនោះ​ ថា​ជា​ការពិត​ម្តងណាក៏ដោយ ​ប៉ុន្តែ​ ពួក​គេ​ដឹង​ច្បាស់​ហើយ​ថា​ឪពុក​ពួកគេ​មិនមែន​ជា​មនុស្ស​និយាយ​កុហក​គឺ​ខ្ញុំ​បាន​កាន់​សិល្ប​ប្រាំ​រហូតឈាន​​ដល់​សិល្ប៍៨ នៅ ពេល​ដែល​ពួក​គេធំ​ដឹង​ក្ដី​ ។

មតិ​អ្នក​និពន្ធ៖

តាម ការ​សិក្សាស្រាវជ្រាវ​កន្លង​មក​បាន​បង្ហាញ ថា បុព្វបុរស​ខ្មែរ​សម័យ​ បុរាណ​បាន​បន្សល់​ទុក​ កេរមរតក​ស្នាដៃ​ចម្លាក់ មាស​ប្រាក់​ស្ពាន់​លង្ហិន​ថ្ម ព្រមទាំង​ស្លាក​ស្នាម​បុរាណវិទ្យា ​ជា​ច្រើន នៅ​សុះសាយ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់  ជា​ពិសេស​នៅ​តំបន់​​មួយ​ចំនួន​​ដែល​ធ្លាប់​ជា​ដែនដី​នៃ​រាជវាំង​ចាស់ រួមមាន​ខេត្តកំពង់ធំ តាកែវ​សៀមរាប​។ល។

ការបន់ស្រន់ចំពោះម្ចាស់ទឹកម្ចាស់ដី មុន​ពេល​ធ្វើ​កំណាយ​គឺ​ជួយ​ផ្ដល់​សេចក្ដី​សុខ​សប្បាយ​ដល់​ក្រុម​ការងារ​បុរាណ​វិទ្យា​សម័យថ្មី​ដែល​​ស្វែង​រក​អភិរក្ស​កេរមរតក​ដូនតា​។

ការ​ប្រតិបត្តិ​បែបនេះ​ពី​ព្រោះ​ជន​ជាតិ​ខ្មែរ​បច្ចុប្បន្ន​មាន​ជំនឿ​លាយ​ឡំ​គ្នា​ទាំង​ជំនឿ​​ ព្រហ្មញ្ញ​​សាសនា និងព្រះពុទ្ធសាសនា។

ចាស់ទុំ​ដែល​អ្នក​និពន្ធ​បាន​ជួប​បាន​អះអាង​ថា ភាគច្រើន​គាថា​បុរាណ​ខ្មែរ​ពិតជា​មាន​ប្រវត្តិ​​បារមី​ល្បី​រហូត​ដល់​ប្រទេស​ជិត​ខាង​លួច​ស្ងើចសរសើរ​ថា​ជា​មរតក​បេតិកភណ្ឌ​អរូបី​ដ៏​មាន​តម្លៃ ប៉ុន្តែ​​របៀន​ទាំង​នេះ​អាច​នៅ​គង់វង្ស​រឺ ​មិន​  អាស្រ័យ​ថា​តើ​មនុស្ស​ជំនាន់​ក្រោយ​មាន​ចិត្ត បរិសុទ្ធ​អាច​ប្រព្រឹត្តិ ល្អ​កាន់​តំណម​បាន​ខ្ជាប់​ដែរ​រឺ​ទេ?

ចុះ​អ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​​ការ​តំណាល​ក្នុង​រឿង​នេះ?