គេម្នាក់នោះ – Meysansotheary

រឿង៖ គេម្នាក់នោះ
ជាអ្នកដទៃ យ៉ាងណាក៏នៅតែជាអ្នកដទៃ…
«EX ឯង ឬជាcrushអាណា?»
«មិនមែនទេ គឺ ex crush»
«អ្ហា? បើអ៊ីចឹង…crushឯងជាប្រភេទប្រុស ស្រលាញ់ប្រុស?»
«មិនមែនទេបង ! គឺមានន័យថា គេជាអតីតcrushរបស់ខ្ញុំ»
«អ! បែបហ្នឹងសោះ បងខំតែភ័យ! អើ…ហើយចុះបើcrushឯងម៉េចក៏មិនញ៉ែទៅ?»
«ញ៉ែcrush? ខ្ញុំជាស្រីណាបង ឱ្យទៅញ៉ែមនុស្សប្រុសម៉េច?»
«ហើយវាខុសច្បាប់? ប្រុសឬស្រី ស្រលាញ់ហើយមិនប្រាប់ ម៉េចគេដឹងកើត? កុំទៅឆោតពេក យ៉ាងហោចណាស់ក៏ត្រូវប្រាប់គេឱ្យអស់ចិត្តដែរ មិនមែនមកអង្គុយ ដេកស្រមៃ ដូចជាឯងនោះទេ។ អាណា … បងគ្រាន់តែចង់ប្រាប់ថា យ៉ាងណា ស្នេហាក៏មានវត្តមានក្នុងទ្រឹស្តី តម្រូវការទាំងប្រាំរបស់ Maslow’s ដែរ!»

មិននឹកស្មានថាពិភពលោកអាចតូចចង្អៀតអីដល់ថ្នាក់នេះ រៀនជាមួយគ្នាបួនឆ្នាំ មិនដែលនិយាយរកគ្នាមិនគ្រប់គ្រាន់ បែរជាត្រូវមកធ្វើការក្នុងក្រុមហ៊ុនតែមួយ។
គ្រាន់តែឃើញគេភ្លាមចង្វាក់បេះដូងចាប់ផ្តើមលោតខុសពីធម្មតា…ខ្ញុំចង់ដឹងណាស់ រវាងគេនឹងខ្ញុំតើមាននិស្ស័យអ្វីលាក់ជាកំបាំងមែនទេ? បើថានិស្ស័យល្អទៅ គ្មានទេ គឺនិស្ស័យឡប់ៗ ដែលវាចេះតែធ្វើឱ្យខ្ញុំនេះរត់ទៅរត់មកមិនឈប់ ហើយរំជើបរំជួលម្នាក់ឯងដូចមនុស្សឆ្កួតអ៊ីចឹង។
ឃើញគេញញឹម ស្រស់អើយស្រស់ មនុស្សប្រុសម្នាក់នេះកាលនៅរៀនសង្ហាររល្មមទេ ដល់ពេលបានធ្វើអ្នកគ្រប់គ្រងកាន់តែសង្ហាររលើសដើម តែសុំទោស បុរសសង្ហាររ ខ្ញុំដូចជាគ្មានវាសនាសោះ…
«មោះ នីណា!»
បងនិច្ចបោះដៃហៅខ្ញុំហាក់ចង់ណែនាំសមាជិកថ្មីដល់លោកប្រធាន តែមើលទៅគេដូចជាមិនចាប់អារម្មណ៍នឹងវត្តមានខ្ញុំនៅទីនេះឡើយ គេគ្រាន់តែក្រឡេកឃើញ ហើយក៏បែរទៅនិយាយជាមួយលេខាស្រីដ៏សែនស្អាតវិញ។
នារីម្នាក់នោះស្រស់ណាស់ អាចអីនឹងគេមិនយកភ្នែកមើល ទោះមិនមែនជាកិច្ចការអ្វីគួរឱ្យបន្ទាន់ក៏ដោយ យ៉ាងណាក៏សម្រស់នាង ឈរនៅលំដាប់ទីមួយទៅហើយ។ កាលនៅរៀនលែងអីតែគេនិយាយរកតែមិត្តខ្ញុំ ព្រោះនាងជាស្រីស្អាត ទម្រាំមានឱកាសបានក្បែរស្រីស្រស់បែបនេះផង រំលងម៉េចកើត?
ខ្ញុំធ្លាប់ឮហើយពាក្យគេថាមនុស្សមុខលុយ គឺលុយធំជាងអ្វីគ្រប់យ៉ាង តែសម្រាប់គេដែលចូលចិត្តរាប់រកតែស្រីស្អាត ខ្ញុំគួរហៅថា ប្រុសមុខស្រីស្អាត ល្អទេ?
កោតចិត្តណាស់យ៉ាងហោច គេសួរខ្ញុំក្នុងនាមដែលធ្លាប់ជាមិត្តរួមថ្នាក់ ទោះមិនចង់រាក់ទាក់អីនឹងបុគ្គលិកលំដាប់ដូចខ្ញុំ ក៏គួរយល់ថាជាមនុស្សធ្លាប់ស្គាល់គ្នា ប៉ុន្តែ…ត្រឹមងាកមើល ក៏មិនចង់ផង។
មិនចង់ប្រាប់អ្នកដទៃថាធ្លាប់ស្គាល់ស្រីមុខយ៉ាប់ដូចខ្ញុំ?
«បងនិច្ច? គាត់ជា HR Manager?»
«នឹងហើយណា ! លោកប្រធានសង្ហារដែលបងចង់ឱ្យអូនស្គាល់មុនគេបង្អស់ ថ្ងៃចូលធ្វើការដំបូងរបស់អូន!»
ខ្ញុំពេបមាត់ហើយក៏នឹកក្នុងចិត្ត៖
« ឋានៈគេខ្ពស់យ៉ាងនេះ សមនឹងមករាក់ទាក់ខ្ញុំ ជាបុគ្គលិកតូចតាចដែរ?»
មនុស្សប្រុសម្នាក់នេះឬកធំតាំងពីដើម ឆ្មើងឆ្មៃ ត្រឹមឋានៈជានិស្សិតហើយរៀនជាមួយគ្នាដល់ទៅបួនឆ្នាំ មិនធ្លាប់និយាយរកខ្ញុំមូយម៉ាត់ផង ឱ្យគេមកសួរនាំ ដូចរំពឹងខ្ពស់ពេក?
គេជាប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស ហេតុអីពេលខ្ញុំមកសម្ភាសមិនចួបជាមួយគេ? បើថាឃើញប្រវត្តិរូបខ្ញុំ ហើយមិនចង់ចួបក៏ត្រូវម្យ៉ាង ព្រោះអី គេធ្លាប់ស្រលាញ់មិត្តខ្ញុំ តែខ្ញុំវិញមិនដឹងគេទុកដូចស្អីទេ។
ឃើញខ្ញុំនៅស្ងៀមមិនស្តី បងនិច្ចគិតថាខ្ញុំរវល់ខកចិត្តអីនឹងមិនបាននិយាយសួស្តីលោកប្រធានសង្ហាររបស់គាត់ ទើបធ្វើមុខដូចស្តាយអីណាស់ណា៖
«តែមើលទៅលោកប្រធានដូចជារវល់ណាស់ បងឮថាបន្តិចទៀតគាត់ទៅធ្វើជាវាលគ្មិនកិត្តិយសនៅសាកលវិទ្យាល័យ ប្រហែលជាប់មើលស្រ្គីបដែលត្រូវឡើងនិយាយហើយ!»
គេពូកែគ្រាន់បើ រៀនចប់ដំណាលនឹងខ្ញុំដែរសោះ ជោគជ័យខ្លាំងដល់ម្លឹង។ តាមមើលទឹកមុខបងនិច្ច សម្លឹងមើលនាយ៣៣ ញញឹមផង រំភើបផង ដូចជាមានមោទកភាពចំពោះគេម្នាក់នោះណាស់ គាត់មិនមែនលង់ស្រឡាញ់នាយមុខស្លេកនោះទេដឹង?
«អាណា ! ឯងមើលទៅលោកប្រធានបងសង្ហារទេ?»

ខ្ញុំបានត្រឹមលេបទឹកមាត់ធ្វើភ្នែកស្លឺមិនដឹងឆ្លើយម៉េចមិនយល់ថានៅសុខៗម៉េចក៏គាត់សួរសំណួរបែបនេះ? គេម្នាក់នោះមិនអស្ចារ្យដូចជាទេវបុត្រធ្លាក់ពីលើមេឃទេ តែរាងខ្ពស់ស្រឡះ ច្រមុះស្រួច ម៉ូដសក់ទាន់សម័យមិនចាញ់តារាបង្ហាញម៉ូដ នឹកឃើញកាលណោះ គេលេងពណ៌សក់ប្តូរពីថ្ងៃម្តង ក្បាលដូចត្រូវរន្ទះបាញ់អ៊ីចឹង តែមិនយល់ ហេតុអីក៏ខ្ញុំបែរជាចាប់អារម្មណ៍គេទៅកើត?
បើបងនិច្ចដឹងថាខ្ញុំលួចcrushគេតាំងពីនៅរៀន មិនដឹងថាច្រណែន ឬចំអន់ នឹងខ្ញុំដែលមិនចេះប្រមាណខ្លួន សង្ស័យតែធ្វើការមិនបានយូរ ព្រោះតែអារម្មណ៍ដែលសល់ពីអតីតកាលទេ…
«ធម្មតាទេបង! ដូចគេដូចឯង!»
ទម្លាប់ខ្ញុំអ៊ីចឹង យ៉ាងណាក៏មិនចូលចិត្តសរសើរអ្នកណាឱ្យបានចិត្ត ទោះដឹងថាគេមានចំណុចគួរឱ្យកត់សម្គាល់ ជាពិសេស មនុស្សប្រុសប្រភេទដូចជាគេនោះ ឬកធំដូចមហាសមុទ្រ មិនដឹងអបអរបានអីមកវិញទេ។
បងនិច្ចភ្ញាក់ផ្អើលខ្លាំងណាស់ គាត់ពេបមាត់ដាក់ខ្ញុំសម្លឹងលើក្រោម មិនមែនបុគ្គលិកស្រីៗនៅទីនេះគ្រប់គ្នា សុទ្ធតែចង់លើកគេដាក់លើហឹងទូលថ្វាយឯណាហី? ចាំបាច់អីបងនិច្ច បើកភ្នែកធំនិយាយធ្វើដូចសម្តីខ្ញុំចម្លែកណាស់៖
«យីកូននេះ ! ភ្នែកឯងស្អុយឬអីអ្ហាស? បានជាមើលលោកនាយបងមិនឃើញសង្ហារ? នែ៎ ! បងប្រាប់ឯងចុះ បើមិនបានcrushទេ តិចថាស្តាយក្រោយ។ បើទោះជាមានសង្សារហើយក្តី តែមិនខ្វះមនុស្សស្រីតាមយកចិត្តទុកដាក់ទេ។
ខ្ញុំមិនបានស្រឡាំងកាំងនឹងពាក្យសង្សារគេទេ ព្រោះក៏ធ្លាប់លួចមើលប្រូហ្វាល់គេញឹកញាប់ ល្មមដឹងយូហើយថាគេមានសង្សារ តែហេតុអីខ្ញុំមិនសប្បាយចិត្តសោះពេលស្តាប់ពាក្យនោះ? គេល្អទាំងព្រម ដំណែងក៏ខ្ពស់ មិនខ្វះទេមនុស្សស្រីព្រមស្រលាញ់ ទោះជាគូដណ្តឹង ឬប្រពន្ធក៏គ្មានអ្វីខុសឆ្គងដែរ មិនបាច់ត្រូវរង់ចាំពេលវេលា ស្វែងរកឱកាសដូចខ្ញុំទេ៖
«បងនិច្ច ! ខ្ញុំដូចជាចង់ទៅបន្ទប់ទឹកមួយភ្លែត ! មានតែចាំគាត់មកពីសិក្ខាសាលាវិញទេ ទើបទំនេរ»
«ប្រហែលហើយអូន! បើអ៊ីចឹង បងទៅមុនហើយ ណាចាំដើរទៅរកបងចុះ»
ខ្ញុំបង្ខំចិត្តញញឹមដាក់បងនិច្ច ទោះអារម្មណ៍កំពុងវិលវល់នឹងពាក្យ «សង្សារ» ជាប់ស្អិតនៅក្នុងដើមទ្រូងយ៉ាងណាក៏ដោយ។ គ្រាន់តែប៉ុណ្ណឹង ខ្ញុំក៏តឹងចិត្ត ចាប់ផ្តើមខ្វាយខ្វល់ ហាក់មិនដឹងឈានដើរចេញពីទីនោះដោយរបៀបណា? បើងាកទៅមើលមុខគេមុននឹងចាកចេញ វាកាន់តែធ្វើឱ្យបេះដូងខ្ញុំលោតញាប់រណ្តំ តែបើដើរចេញទាំងបង្ខំចិត្ត ខ្ញុំខ្លាចតែទប់អារម្មណ៍ក្តុកក្តួលខ្លួនឯងមិនជាប់។
ចាប់ផ្តើមបន្តិចម្តង អនុស្សាវរីយ៍ដ៏ជូរចត់កាលនៅសាកលវិទ្យាល័យ ក៏បានលេចឡើងក្នុងការចងចាំរបស់ខ្ញុំ។ មិត្តរួមថ្នាក់ដូចស្រីដទៃដែរ ហេតុអីចម្លែកតែខ្ញុំម្នាក់គេមិននិយាយរក? ជាមិត្តរួមថ្នាក់ដូចមិត្តដទៃដែរ ហេតុអីពេលខ្ញុំនិយាយអ្វីក្នុងក្រុមគេមិនដែលតបឆ្លើយ? បែរចំពោះអ្នកផ្សេង គ្រាន់តែផ្ញើស្ទីកឃើមួយ ក៏គេសរសេរហូរហែបកទៅវិញនោះ?
មិនដឹងថាធាតុគេនឹងខ្ញុំមិនត្រូវគ្នា ឬគេមិនចូលចិត្តខ្ញុំទេ…
«អេ ! ឯងបានឃើញសង្សារមេទេ?»
សំឡេងមនុស្សស្រីម្នាក់រំលងជញ្ជាំងបន្ទប់ទឹក មកប៉ះត្រចៀកទាំងសងរបស់ខ្ញុំ។ ផ្តើមពាក្យថា « សង្សារមេ » គេច្បាស់ជាមិនមែនកំពុងនិយាយពីសង្សានាយ៣៣នោះទេដឹង?
ខ្ញុំបានដាក់ឈ្មោះឱ្យគេថានាយ ៣៣ ព្រោះមិនចង់ឱ្យមិត្តរួមថ្នាក់ចាប់អារម្មណ៍ហើយលួចសង្ស័យថាខ្ញុំលួចស្រលាញ់គេម្នាក់នោះ ព្រោះពេលខូចចិត្ត ខឹងគេ ស្អប់គេ ឬនឹកគេ ខ្ញុំតែងសរសេរលើ Story ខ្លួនឯង ដើម្បីបញ្ចេញកំហឹង។ តែវានៅតែជារឿងសម្ងាត់ ខ្ញុំមិនអាចប្រាប់ថា ៣៣ តំណាងឱ្យគេត្រង់កន្លែងណាទេ។
សង្សារនាយនោះគេអស្ចារ្យ ដូចព្រះនាងម្ចាស់ មកពីឋានសួគ៌មែនទេ បានជាម្នាក់ៗចេះតែនិទានពីនាងមិនចប់?
«ថីមិនឃើញ! ស្អាតណាស់ឯងអើយ សាច់ឱ្យម៉ដ្ឋខៃ…!»
ខ្ញុំក៏ចាប់ផ្តើមសម្លឹងមើលស្បែកខ្មៅស្រអាប់ខ្លួនឯង ដែលមួយថ្ងៃៗជិះកាត់តែពន្លឺថ្ងៃមិនដឹងបានអីមកសរលោងដូចគេ។
«និយាយឱ្យចំទៅ សមគ្នាហ្មង នឹងបានគេថា ស្រីស្រស់ប្រុសសង្ហារមែន»
ឮពួកគេនិយាយខ្ញុំចង់ចួបផ្ទាល់ណាស់ តែចិត្តមួយបែរជាជ្រេញ រកធ្វើអីមិនកើតសោះ។ មិនដឹងថាពួកគេអៀននឹងខ្ញុំដែលមកលួចនិយាយពីអ្នកដទៃក្នុងម៉ោងធ្វើការឬអត់ទេ តែពេលឃើញខ្ញុំចេញទៅលាងដៃ ពួកគេក៏សម្លឹងមុខខ្ញុំញញឹមអៀនអន់ ហើយនាំគ្នាដើរចេញពីទីនោះ។
ទោះមិនចង់ស្តាប់យ៉ាងណាក៏គួរដឹងពីសង្សារនាយ៣៣ឱ្យអស់សេចក្តីដែរ សង្ស័យពួកគេអាចនិយាយប្រវត្តិអ្នកទាំងពីរច្រើនជាងនេះ ខ្ញុំប្រហែលជាមិនបាច់ទស្សទាយច្រើន ដឹងអ៊ីចឹង មិនឆាប់ចេញ ឱ្យពួកគេភ័យរត់អស់អ៊ីចឹងទេ។
ប្រវត្តិមនុស្សស្រីចិត្តសាវ៉ាដូចជាខ្ញុំពិបាកនិយាយឱ្យយល់ណាស់ មិនធ្លាប់មានស្នេហាសូម្បីតែម្តង តែបើនិយាយពីcrushវិញ រាប់ឡើងផុតម្រាមដៃហើយ។ ពេលខ្លះខ្ញុំក៏សួរខ្លួនឯងថា ចេះតែដើរពេញចិត្តអ្នកនេះ ពេញចិត្តអ្នកនោះរហូតអ៊ីចឹង មិនគិតថាខ្មាសគេខ្លះទេអ្ហែស? ប៉ុន្តែ…ស្មានថាខ្ញុំចង់បែបនេះមែន? មកពីឃាត់អារម្មណ៍ចូលចិត្តគេមិនបាន តែមិនមែនក្នុងន័យ ត្រូវតែស្រលាញ់ ត្រូវតែយកមកធ្វើជាសង្សារទេ ហើយម្យ៉ាង អត់មានអ្នកដឹងក្រៅពីខ្ញុំខ្លួនឯងផង ប្រហែលមានតែស្រីៗSingle ដូចខ្ញុំទេ បានយល់។
«ម៉េចបានមកធ្វើការនៅនឹង?»
នេះគឺជាសំណួរទីមួយដែលគេសួរខ្ញុំ ពេលដែលយើងទាំងពីរបានឈរនិយាយគ្នាជាលើកដំបូងបង្អស់ ក្រោយពេលគេចេញពីសិក្ខាសាលាហើយត្រឡប់មកក្រុមហ៊ុនវិញ។
«មកតាមញ៉ែលោក!»
ងាប់ហើយនាងណា និយាយត្រង់ពេកទេដឹង? បើគេបានស្តាប់ឮពាក្យក្នុងចិត្តមួយនេះ តើនឹងសើច ឬក៏មុខក្រម៉ូវ? ព្រោះខ្ញុំជាស្រីចិត្តក្លាហានដែលមានស្បែកមុខក្រាស ហ៊ានទម្លុះជញ្ជាំងវប្បធម៌ដែលគេតែងនិយាយថា សុភាពនារី។
«អឺម…គ្រាន់តែចង់ផ្លាស់ប្តូរបទពិសោធន៍!»
គេញញឹម។ គឺកំពុងគាត់កកាយអារម្មណ៍ពេញចិត្តដែលខ្ញុំមានចំពោះគេច្រើនឆ្នាំមកនេះឱ្យរញ្ជួយឡើយ ដែលខ្ញុំព្យាយាមហើយ ថាត្រូវភ្លេច ហើយត្រូវធ្វើធម្មតាបំផុតតាមជំនាញខ្លួនឯងកន្លងមកគឺប៉ិនលាក់លៀម តែខ្ញុំហាក់ពិបាកទប់ណាស់ ព្រោះវាជាអ្វីដែលខ្ញុំស្មានមិនដល់ឡើយ ថាបានសម្លឹងមុខគេច្បាស់យ៉ាងនេះ។
នៅក្នុងបន្ទប់ការិយាល័យតែពីរនាក់ គ្រាន់តែនឹកដល់ខ្ញុំក៏ចាប់រំភើប វាហាក់ដូចជា ខ្ញុំកំពុងឈានទៅដល់ពិភពមួយដែលខ្ញុំធ្លាប់ស្រមៃយូរមកហើយថាបាននៅក្បែរគេ បានស្និទ្ធស្នាល ហើយអាចនិយាយជាមួយគ្នាយ៉ាងផ្អែមល្ហែម មិនថាជារឿងការងារ រឿងអតីតកាល ឬរឿងរបស់យើងទាំងពីរ។
«ណា! ហ្វឹកហាត់ធ្វើជាលេខាខ្ញុំទៅ ព្រោះសល់តែកន្លះខែទៀត រចនានឹងឈប់ហើយ ពួកយើងធ្លាប់ជាមិត្ត…»
«ពួកយើងធ្លាប់ជាមិត្ត?»
គេក៏ចេះនិយាយឃ្លានេះបានយ៉ាងពីរោះ តែកន្លងមក ខ្ញុំមិនដឹងថាយើងទាំងពីរជាមិត្តប្រភេទអ្វីទេ បើថាជាមិត្តស្និទ្ធស្នាល សង្ស័យតែខ្ញុំបានក្លាយជាសង្សារគេបាត់ទៅហើយ តែធាតុពិតជាមិត្តដែលឆ្ងាយបំផុត សឹងថានៅឆ្ងាយជាងជើងមេឃទៅទៀតផង។ ថ្នាក់តែមួយសោះ តែម្នាក់ប៉ោយប៉ែត ម្នាក់នៅភ្នំពេញ ហ៊ើយ មិនដឹងមិត្តចុកក្អួតស្អីទេ បើបួនឆ្នាំមិនស្តីមួយម៉ាត់នោះ។
«អូ ! បងនិច្ចដូចជាមិនបានប្រាប់ខ្ញុំ?»
«ព្រោះមិនទាន់មានអ្នកដឹង ស្អែកចាំខ្ញុំប្រជុំប្រាប់។ និយាយអ៊ីចឹង ចេតនា សុខសប្បាយទេ?»
ស្រាលាញ់ចរិតមនុស្សប្រុសបែបនឹងស្ទើរលេបហើយ ខ្ញុំឈរនៅមុខគេប៉ុនណាណី ម៉េចក៏មិនសួរនាំ យ៉ាងហោចណាស់ សួរថាខ្ញុំសុខសប្បាយអត់ តែមួយម៉ាត់ក៏អត់ដែរ បែរជានឹកឃើញអី ដល់ចេតនា នៅឆ្ងាយរាប់គីឡូដីទៅវិញ ហ៊ើយ មនុស្សប្រុសន៎ ! ម៉េចពេលនឹងមិនញ៉ែគេយកទៅឆ្ងល់ដែរ ព្រោះចេតនានៅទំនេរទេ យ៉ាងណាក៏គ្រប់គ្នាបានដឹង ថាពេលនៅរៀន លោកចូលចិត្តគេប៉ុនណា។
«មិនដឹងដែរ ព្រោះមិននៅក្បែរគ្នាផង!»
«អ្នកទាំងពីរជិតដិតយ៉ាងនេះ ម៉េចក៏អត់ដឹងសុខទុក្ខគ្នាអ៊ីចឹង មិនមែនរៀនចប់ ទំនាក់ទំនងក៏ចប់?»
ប្រឹងនិយាយបែបនឹងធ្វើអី? ព្រោះពិតជាគ្មានអ្នកដឹងទេ រវាងទំនាក់ទំនងមិត្តភាព ស្រីស្អាតនឹងស្រីរូបអាក្រក់។ ខ្ញុំនឹងគេមានរឿងរកាំរកូសផ្លូវចិត្តអ្វីខ្លះ តែងតែលាក់បាំងជិតពីភ្នែកមនុស្សគ្រប់គ្នា ព្រោះវាលេងតាមផ្លូវងងឹត មិនមែនអំពើអាបធ្មប់ តែលេងផ្លូវចិត្តយ៉ាងសាហាវ គួរឱ្យខ្លាចជាងអំពើព្រាយទៅទៀត។
ខ្ញុំគ្មានប្រជាប្រិយ គេជាស្រីលំដាប់Grade A ទៅណាមកណាមានតែអ្នកចូលចិត្តស្រលាញ់ ឯខ្ញុំវិញ ទោះជាត្រូវគេបំភ្លេច ក៏មិនឃើញខាតត្រង់ណា។ សូម្បីតែលោក តាមគេស្អិតដូចជាតុកកែ តែ…ម៉េចក៏សង្សាររបស់លោកជាអ្នកដទៃទៅវិញ? មិនមែនព្រោះតែលះបង់ឱ្យមិត្តសម្លាញ់?
«ខ្ញុំជាមិត្ត! លោកក៏ជាមិត្ត ម៉េចក៏លោកមិនដឹងដែរ?»
គេធ្វើមុខធុញក្រវីក្បាលហួសចិត្ត។ នីណា អើយ ឯងល្មមកែចរិត និយាយម៉ាំងៗដូចឆ្កួតនេះចេញទៅ ឱ្យតែនៅក្បែរcrush ចូលចិត្តនិយាយអីឡប់ៗ។ ប្រចណ្ឌគេពេក? ខឹងពេកដែលគេរំឮកពីអ្នកផ្សេងនៅចំពោះមុខ? អ៊ីចឹងហើយបានជាពួកគេមិនចង់និយាយរកឯងសោះ ឈប់ធ្វើចរិតតួឯកទៅ រៀនទន់ភ្លន់ខ្លះ ក៏ល្អដែរ ចាំបាច់តែរឹងរូស ត្រមាំងត្រមោក ស្រីមិនចំស្រីអ៊ីចឹង? សមមុខហើយដែលគ្មានអ្នកយក។
ដេកគងថ្ងាសសញ្ជឹងគិត…មែនតើ ព្រោះតែគេចេះទន់ភ្លន់ សុភាព ទើបចេះតែមានអ្នកស្រលាញ់ មិនដឹងថាចរិតពិត ឬជាការសម្តែងទេ តែថាវាល្អម្យ៉ាង ព្រោះគេស្គាល់កាលៈទេសៈ។
សំឡេងសារលោតជាប់គ្នារដឹក…សង្គ្រាមពិភពលោកអី ម៉េចក៏សម្បូររឿងនិយាយម៉េស? គេងមិនលក់ផង រំខានត្រចៀកផង ខ្ញុំក៏ទាញទូរសព្ទមកមើល។ ងាប់ហើយ មួយឃ្លាណាក៏និយាយសរសើរពីចៅហ្វាយនាយនិងសង្សារដែរ ស្អីនឹង? Group ការងារ ឬGroup លើកជើង និយាយពីគេម្លឹងៗមិនចេះធុញទេអី? គេក៏មា
ភ្នែកមើលដែរ តែមិនចូលចិត្តហត់ឥតប្រយោជន៍ យប់ហើយមិននាំគ្នាដេកទេ មកអង្គុយសម្លឹងទូរសព្ទអួតពីអ្នកដទៃ គេឱ្យប៉ុន្មាន?
តាមចិត្តខឹងចង់តែ Leave Group នឹងចេញ ឱ្យពួកគេខ្មាសខ្ញុំម្តង។ ឈឺក្បាលវិលមុខណាស់ ប្រភេទអ្វីក៏មានដែរ អែបអប លើកជើង ឈ្នានីស ចូលចិត្តនាំភ្លើងចេញចូល អ៊ីចឹងបានថា បើមិនប្រឡូកពិតជាមិនដឹងសោះ កន្លែងការងារដូចជាឆាកសង្រ្គាម ចង់បានសាមគ្គី តែខ្លួនឯងចេះតែដើររុកឆ្កឹះឆ្គៀលគេ ធ្វើមើលមានតែឯង មិនយល់សោះ មិនដឹងពួកគេ យកពាក្យគុណធម៌ទុកចោលនៅកន្លៀតណា? ធុញ!

នីណា ! តើគោលបំណងដែលឯងមកទីនេះដើម្បីអី? ព្រោះតែចង់ដឹងថា តើគេមានចិត្តលើឯងខ្លះឬអត់ទេអ្ហែស? មនុស្សប្រុសម្នាក់ ដែលមានគ្រប់កាយវិការ និងរឿងរ៉ាវក្នុងសៀវភៅកំណត់ហេតុខ្ញុំ គេមានគោលដៅទៅអនាគត ដែលគ្មានវត្តមានខ្ញុំទៅហើយនឹង នៅទ្រាំសម្លឹងឃើញគេ កាន់ដៃគ្នាចូលរោងការទើបឯងអស់ចិត្ត?
ហ៊ើយ…ច្រឡំដើរចូលបេះដូងគេរង់ចាំតែថ្ងៃគេឃើញគេទាត់ចេញ!
ខ្ញុំចង់ចួបមនុស្សម្នាក់ដែលអាចឆ្លើយរាល់សំណួររបស់ខ្ញុំ។ ហេតុអីមនុស្សដែលខ្ញុំពេញចិត្ត សុទ្ធតែមិនចាប់អារម្មណ៍នឹងខ្ញុំ? ហេតុអីមនុស្សដែលខ្ញុំមើលរំលង គេត្រូវការខ្ញុំខ្លាំង? វាជារឿងអយុត្តិធម៌បំផុត ហើយក៏មិនសមហេតុផលទាល់តែសោះ។
ឬកច្រើន រើសច្រើន? ខ្ញុំមិនមែនអាក្រក់ដល់ថ្នាក់នឹងទេ ចេះបែងចែកហេតុនឹងផល ច្បាស់លាស់តើ…រវល់តែខ្វល់ខ្វាយស្ទះងាប់ហើយ បើមិនអ៊ីចឹង មិនមែនអាចរាប់អានគ្នាបានធម្មតា មនុស្សគិតមិនដូចទេវតាគិត ចាប់បង្ខំ គឺគ្មានន័យសោះ។
«អត់ទោសបង! អាចឱ្យភ្ញៀវម្នាក់រួមតុជាមួយបានទេ? ចៃដន្យអី តុយើងពេញទៅហើយ!»
កាត់ផ្តាច់អារម្មណ៍ច្របូកច្របល់ ទម្លាប់និយាយច្រើនគ្មានអ្នកចង់ស្តាប់ ខ្ញុំក៏សម្លឹងមើលមុខអ្នករត់តុហើយញញឹម។ ងាកមើលក្រោយខ្នងគេ បបូរមាត់ហាក់រឹងរកតែកម្រើកឆ្លើយតបទៅគេមិនរួច។ មិននឹកស្មានថា ភ្ញៀវដែលត្រូវមករួមតុ អង្គុយទល់មុខគ្នា ហូបមីឆា បែបរ៉ូមែនទិក គឺនាយ៣៣។
គេដើរមកអង្គុយទាំងដែលខ្ញុំមិនទាន់ឆ្លើយថាអូខេផង។ ក្រឡេកមើលតុជុំវិញ មិនមែនចង់បង្ហាញខ្ញុំថា គេមិនមែនចង់អង្គុយជាមួយណាស់ណា តែថាគ្មានសល់កន្លែងទំនេរសោះ។
«លោកក៏ចេះហូបមីនៅទីនេះដែរ?»
គេសើចតិចៗមុននឹងឆ្លើយ ស្នាមញញឹមដែលខ្ញុំនឹងស្រមៃរាល់ពេលបិទភ្នែកគេងម្តងៗ៖
«ខ្ញុំមិនមែនមនុស្សមកពីភពផ្កាយ ឬមកពីព្រៃទេ ដែលគ្រាន់តែមីឆាក៏មិនចេះ»
«គ្មានន័យអ៊ីចឹងទេ! គ្រាន់តែឆ្ងល់ ព្រោះលំដាប់ Manager ចេះមកអង្គុយហូបមីនៅតាមផ្លូវ»
គេចាក់ទឹកតែផឹក សាមញ្ញពេកហើយ ជិះឡានទំនើបមកឈប់ទើសគេទើសឯង រកតែចតម៉ូតូក៏មិនបាន។ កាលនៅរៀនក៏មិនឃើញគេប្រកាន់អ្វីច្រើន ហូបមីឆា ប្រហិតចៀនដាក់នំប៉័ង មួយពាន់ពីរពាន់ដូចតែខ្ញុំដែរនឹង។ ស្មានតែបានខ្ពស់ភ្លេចក្តីសុខតិចៗបែបនេះទៅហើយ។
«ចុះបើថា មកពីឃើញនាងនៅទីនេះ ទើបខ្ញុំចូលមក?»
ជាធម្មតាពេលឮcrushនិយាយអ៊ីចឹង ខ្ញុំអរហោះដល់ឋានព្រះចន្ទបាត់ទៅហើយ តែសម្រាប់ពាក្យសម្តីបែបនេះចេញពីមាត់គេ វាហាក់កុហក ហើយបោកប្រាស់មនោសញ្ចេតនាខ្ញុំទាំងស្រុង ទើបវាមិនរំភើប ហើយស្ងៀមស្ងប់ ដូចទឹករលកគ្មានខ្យល់។
តែយ៉ាងណាក៏ខ្លាចខ្លួនឯងបង្ហាញអារម្មណ៍ដែលលាក់យ៉ាងជិតនោះនៅមុខគេ ជួនមីមកដល់ល្មម ខ្ញុំក៏បានឱកាសបន្លប់៖
«មីមកដល់ហើយ! ហូបទៅ! ត្រជាក់លែងឆ្ងាញ់ហើយ!»
គេក៏ព្រមបញ្ចប់ ហើយក៏ព្រមទទួលមីពីដៃអ្នករត់តុមកច្របល់គ្រឿង ធ្វើតាមខ្ញុំគ្រប់កាយវិការ។ ពេលវេលាអស្ចារ្យបែបនេះ មានប៉ុនា្មនដងក្នុងជីវិតខ្ញុំ ព្រោះគេបែរមកស្និទ្ធស្នាលជាងការរំពឹងទុក មិនតែប៉ុណ្ណោះ គេនៅកំដរខ្ញុំអានសៀវភៅក្នុងបណ្ណាល័យទៀត។ សង្ឃឹមថាទំនាក់ទំនងនេះកើតឡើង មិនមែនព្រោះតែការផ្លាស់ប្តូររបស់ខ្ញុំ ពីស្រីមិនស្អាត មិនចូលភ្នែក មកជាស្រីគួរឱ្យចង់ញ៉ែចុះ។
តើឯងគិតខុសឬត្រូវនីណា? ដែលហ៊ានសាកល្បងធ្វើតាមបេះដូងត្រូវការ គ្រាន់តែចង់បានទំនាក់ទំនងមួយ ជាមួយcrushដើម្បីធ្វើជាអនុស្សាវរីយ៍? វាមិនសមតម្លៃទេ ដែលឯងដើរចេញពីតួនាទីលេខាប្រធានក្រុមហ៊ុន មកធ្វើជាលេខាcrushដែលប្រាក់ខែទាបជាងកន្លែងចាស់ដល់ទៅពីរដង បើម៉ាក់ដឹង មិនជេរឯងបីយប់បីថ្ងៃទើបចម្លែក។
ព្រោះអ្វី? ព្រោះខ្ញុំមិនចង់ដើរទៅមុខជាមួយអតីតកាលមិនច្បាស់លាស់ ខ្ញុំជោគជ័យក្នុងការងារ តែពិបាកកំណត់នឹងរឿងបេះដូង។ អារម្មណ៍ដែលចេះតែគិតថា គេក៏មានចិត្តខ្លះមកលើខ្ញុំ វាគឺច្បាស់នៅថ្ងៃនេះឯង ថ្ងៃដែលគេចូលរោងការ ហើយមានក្តីសុខបំផុត។
ការពិតអ្វីដែលយើងមើលឃើញហើយគិត មិនមែនសុទ្ធតែជាការពិតទេ ព្រោះតែខ្ញុំមានចិត្តស្រលាញ់គេ ទើបចេះតែយល់ថា កាយវិការនឹងទង្វើរបស់គេ ហាក់ដូចជាពេញចិត្តលើខ្ញុំដែរ។ មែនអត់? មនុស្សស្រលាញ់គ្នា មិនបាច់ទាល់តែសារភាព គ្រប់យ៉ាងទេ ត្រឹមតែកាយវិការដែលបារម្ភ ហើយឆ្លងឆ្លើយគ្នាតាមភាសាបេះដូង ក៏ដឹងថាស្រលាញ់គ្នាបាត់ទៅហើយ។
តែសម្រាប់ពួកយើងទាំងពីរ គ្មានរឿងបែបនឹងទេ គ្រប់យ៉ាងគឺខ្ញុំគិតម្នាក់ឯង មានចិត្តម្នាក់ឯង យ៉ាងណាគេជាអ្នកដទៃ នៅតែជាអ្នកដទៃ ស្រលាញ់គេប៉ុនណាគេគ្មានថ្ងៃយល់ ព្រោះគេមិនមែនខ្ញុំ តែសម្រាប់សុភមង្គលដែលគេទទួលបាននៅពេលនេះ គឺខ្ញុំពេញចិត្តបំផុត។
មិនដឹងថាឯងឆ្លាត អាចបំបែករឿងស្រពេចស្រពិលក្នុងអតីតកាល ឬល្ងង់ដែលមកធ្វើជាកូនចៅគេ ទាំងដែលនឹងត្រូវថៅកែតែងតាំងជាប្រធានសាខាទៅហើយទេនាងណាអើយ? រោគចិត្តណាស់ កុំឆោតដូចខ្ញុំអី!
នាយ៣៣ រឿងនេះគឺជាអាថ៌កំបាំង ខ្ញុំគ្មានថ្ងៃឱ្យលោកដឹងថា ខ្ញុំស្រឡាញ់លោកទេ !
នៅមានភាគបន្ត…
អ្នកដទៃក្នុងបេះដូងបង!