គ្រាន់តែថើបមួយហ្នឹង – Meysansotheary

រឿង៖ គ្រាន់តែថើបមួយហ្នឹង?
បបូរមាត់ស៊ីជម្ពូរ​របស់គេ​ ពេលដែលវារអិលទៅខាងស្ដាំផងឆ្វេងផងព្រោះគេនេះចេចចាច ពេលខ្លះ​​ពិតបង្ខំ​ឱ្យដារ៉ុងខំ​បិទភ្នែក ព្យាយាមគ្រប់គ្រងអារម្មណ៍ ប៉ុន្តែមិនយូរមិនឆាប់ទេ នាងរុញគេឱ្យកាន់តែឆ្ងាយចេញហើយពីការដែលអាចគ្រប់គ្រងខ្លួនឯងបាន។

«សុំថើបមួយមក!»

គេខ្សឹបបែបនេះបញ្ចប់ការ​សន្ទនាកោកកាករបស់នាង​។ កល្យាណឈប់សម្តីភ្លាមសម្លឹងមកទាំងមុខដូចឆ្ងល់ធ្វើដូចមិនបានដុតចិត្ត​អ្នកណាពីមុនមកសោះ?

មនុស្ស​ស្រីគឺបែបនេះ?

ដារ៉ុងមើលទៅក្នុងភ្នែករបស់នាង  មិនមានសូម្បីតែដាននៃការភ័យខ្លាចបន្តិចអី ។ នៅទីនោះ​គេកំពុងសម្លឹងមើលស្រីម្នាក់ដែល​គិតថា​ប្រុសគ្រប់គ្នា​គ្រាន់តែជារបស់លេងនៅក្នុងដៃរបស់នាង។

មិនមែនគេចង់បន្ទោសកល្យាណ​ទេតែគេ​បានឃើញរបៀបដែលនាង​ពូកែទាក់ទាញចិត្ត។

«ណា៎ សុំថើប!»

នាង​​បាន​រុញស្មា​គេ​​ចេញ ប៉ុន្តែ​ដារ៉ុង​នៅចចេស​ចូល​ដោយសារ​គិត​ថា​ ការច្រានចេញ​ជាប្រតិកម្មធម្មជាតិ​របស់មនុស្សស្រី​មិនមែន​នាង​ចង់រុញ​បដិសេធទេ។ គេចង់​រុលចូលទៀតស្រាប់តែ​នាងលើកដៃស្តាំឡើង…..ទះ?

« ទះខ្ញុំ! ដូចក្នុងកុនមិនមែន? ​ដើរចេញក៏បាន​​ដើម្បី​ការ​ល្អ ខ្ញុំមិនមានអីស្តាយទេមនុស្សស្រី​ដូចនាង »

គេគិតបែបនេះហើយដកខ្លួនថយដោយមុខស្មើវិញ។ នាង​មកកន្លែងនេះពីនាក់គេ នាង​ជាអ្នកផ្តើម​ញ៉ិកញ៉ក់ ព្យាយាមធ្វើឱ្យចង្កេះគេទន់«ចង់» អាអូនរបស់គេ​ត្រង់ឡើងមកព្រោះចង់អើតករកមើលពីរបៀបដែលប្រុសនិងស្រី​ចចារគ្នា​ដោយស្នេហា​ក្នុងទសវត្សរ៍ទី២១ឥឡូវ​ការយារដៃឡើង​​របស់នាង​នឹងនាំគេចាកចេញ​ពីអារម្មណ៍ស្លុងក្នុងភាព​រញ៉េរញ៉ៃដោយកាមារម្មណ៍ភ្លាម។

នាង​អាចជាអ្នកផ្តើម​តែក៏ជាអ្នកដែល​អាចនាំគុកច្រវ៉ាក់មកឱ្យយើងបាន។

កាមគុណដែលដារ៉ុងបានគិតផងទាំងឡាយ រួមទាំងការតាំងចិត្ត​ ពីផ្ទះមកថា«កល្យាណជារបស់ខ្ញុំ» បានរលាយ​ដូចអំបិល……ត្រូវទឹក។

«តាំងពីពេលដែលខ្ញុំក្រឡេកឃើញអ្ហែងនៅសាលាអង់គ្លេស​ ចាប់តាំងពីខ្ញុំបានលង់ចូលទៅក្នុងសម្រស់​របស់កល្យាណឯងកាលពីផាតធី​ឆ្លង​ឆ្នាំយប់ថ្ងៃសៅរ៍ហើយអ្ហែងបានយកផ្លែស្ត្របឺរីមកឱ្យខ្ញុំ ខ្ញុំដឹងថា មាត់ខ្ញុំចង់…..វាទាមទារ….ថើប ……​យល់​ពី​ខ្ញុំ​ខ្លះអត់?»

កល្យាណងក់ក្បាលដោយ​យកដៃនាង​មកក្រពាត់ការពារខ្លួន។

នាង​រកហារនិយាយអ្វី តែ​ដារ៉ុង​ដូចមិន​ផ្តល់​ឱកាស​ឱ្យ​នាង​និយាយ​ទេ ព្រោះ​គេ​​ដឹង​ថា ​សំណួនវោហារបស់កល្យាណ​​នឹង​ហូររហាច​ចេញ​ពីបបូរ​មាត់​នាង ពេលនាង​ចេចចាចម្តងទៀតគេមិន​ដឹង​ថា នឹង​​មាន​អ្វី​កើត​ឡើង​​ឡើយ​។ អ្វីដែលគេ​ដឹង គឺនាងជារបស់គេ។

«ទៅវិញក៏បាន!»

គេនិយាយផ្ទុយនឹងចិត្ត​។ កល្យាណ​សម្រួច​បបូរមាត់របស់នាង​ដូចខឹង​។ ខណៈដដែលគេលបគិត

«បើយកមាត់របស់នាងមកទល់ជាមួយ​ជាមួយខ្ញុំ យឺតៗ និងផ្អែមៗ ខ្ញុំអាចធ្វើឱ្យនាងដឹងថា អ្វីៗនេះលើសពីការដែលនាងស្មាន​ មនុស្ស​ដូចខ្ញុំអាចនាំនាងដល់គែមឋានសួគ៌ល័យបាន។»

មិនយូរប៉ុន្មានទេបេះដូងគេ​រកតែឡើងកម្ដៅ មាន​តែសម្រេចចិត្ត​ថា​ក្រោក​ចោលនាង​ល្អជាង ដើម្បីបញ្ជាក់លើសម្តីខ្លួនឯងផង តែ….នាងក៏យកដៃមកចាប់ឃាត់គេ។

នាង​តោងដៃ​ដារ៉ុង​ជាប់ដូចមិនចង់លែងខាងប្រុសបែរ​ក្រឡេក​មើលកល្យាណ​ទាំងមុខស្រពោន។

មានអារម្មណ៍ថា នាងព្យាយាមផ្លាស់ទីមកក្បែរ​ប្រាណ​គេដើម្បីឃាត់ គេរឹតតែបានចិត្ត៖

«តោះ!ជូនទៅផ្ទះវិញ!»

«ហ្នឹង? ដារ៉ុងឯងមកដើរលេងមកចង់អ៊ីចឹង!»

«អ៊ីចឹងម៉េចវិញ?!»

តាមពិតចិត្ត​គេ​ ចង់ឱ្យអ្វីៗរវាងគេនិងនាង​បានផ្លាស់ទី​ផ្លាស់ប្តូរចែករំលែកជាមួយគ្នា​ បាននាង​ប៉ះពាល់ដៃជើងទៀត គេ​ស្ទើរតែទប់ទល់នឹងការគ្រប់គ្រងចិត្ត​របស់គេ​លែងជាប់ទៅហើយ។

ឱ្យតែកល្យាណ​បង្ហាញខ្លួនម្តងៗនៅសាលា​នាង​មើល មករកដារ៉ុងដូចជា«នាងឃ្លាន»​ចុះម្តេចពេលនេះ​«យ៉ាប់?»។

គេ​បញ្ចេញ​ដង្ហើមធំ​​ហើយងាក​​ត្រឡប់​មក​វិញរកស្រីស្រស់ដែលនៅអង្គុយ​លើគ្រែឬស្សីនៅឡើយ​ ប៉ុន្តែ​មុន​នឹង​នាង​អាច​តវ៉ា​បានដៃគេ​ក៏លូ​កមកច្បាម​ទាញ​ក្បាលនាងពីក្រោយរុញមករកមុខគេដែលឱន ​អណ្តាតនិង​មាត់របស់គេ​បាន​​​ចូល​ទៅ​ក្នុងមាត់​នាង​បេះដូងនាង​។

នាង​ប្រកែក​ឡុលៗ​ តែ​មិនអាចទៅរួចទេ។ ការសុំថើបមុននេះមកពីគេ​គិតថា​ដារ៉ុងសុភាពពេក​ឬខ្វះបទពិសោធ? ពេលនេះមិនបាច់សុំតែម្តង។

ការថើបដំបូងនេះ គួរតែ​យូរនិងផ្អែមៗ នេះ​បង្ហាញថាតើដារ៉ុងចង់បាននាង​ប៉ុនណា។ មនុស្ស​ដូចដារ៉ុង​មិនដែលស្វែងរកការយកចិត្តទុកដាក់របស់មនុស្សស្រីណាពីមុនមកទេ។ ​មិន​ចាំបាច់​ទេ គេកើតមកមាន​មនុស្សស្រី​ចាប់អារ​ម្មណ៍ស្រាប់ហើយ។

គេ​​មិន​ដែល​ចង់​ដឹង​ថា មាន​​អ្នក​ណាម្នាក់​​ចង់​បានឬអត់ទេ​ ប៉ុន្តែ​គេ​សារភាពថា គេ​​ត្រូវ​ការបង្កើត​ពេលវេលា​ល្អនិងពិសេសៗ​ច្រើនឡើងៗ​ជាមួយ​កល្យាណ ។

គេស្គាល់នាង​នៅក្នុងសាលារៀនអង់គ្លេស​ថ្ងៃដែលគេកំដរមិត្តភក្តិទៅចុះឈ្មោះ តែគេក៏ត្រូវចុះឈ្មោះទៅវិញព្រោះមិត្ត​ភក្តិ​ដូរចិត្ត ឯគេ​ក៏ត្រូវដូរចិត្ត​ព្រោះឃើញនាង។

តាំងពីថ្ងៃនោះ គេចូលចិត្តមើលថា តើនាងចង់បានគេ​ប៉ុណ្ណា។

វាដូចជាការញៀនសម្រាប់មនុស្ស​​មាន​អារម្មណ៍ភេទនិងមានចុះស្នាមជាមួយ​ស្រីៗច្រើននាក់ដូចដារ៉ុង។ គេ​មើល​ថាជាតួអង្គ​នៃការថើបគ្នា ជាជាងជាសង្សារធម្មតាៗ។

​នាង​ច្រានស្មាគេដល់របូត តែមុខនាងមិនខឹងទេ។ ការសន្និដ្ឋានថ្មីសម្រាប់ដារ៉ុងគឺ យារដៃមុននេះ​ប្រហែលជ្រលមិនមែនចង់ទះមែន​ឡើយ។

ការថើបលើកនេះ តែងនាំទៅដល់លើកក្រោយ។

ដារ៉ុងបាននាំនាង​ចេញមកវិញដោយសុវត្ថិភាពព្រោះថា​ទីនោះមិនអាច«លើសពីថើប»បាន។ តែភាពអន្ទះសារនៃការជួបគ្នា​បានកើតឡើង​នូវកម្មវិធីលើកទីពីរគឺ «ការទៅបោះជំរុំជាមួយគ្នាតែពីរនាក់»។

ស្មានថានាង​បដិសេធ?

នាង​មិនបាន​ឆ្លើយយល់ព្រម​តែការស្ងាត់ស្ងៀមបានន័យថា yes។

ពួកគេ​ជិះម៉ូតូពីរនាក់ ដឹកសម្ភារៈខ្លះៗចំណែក​តង់ជួលនៅនឹងកន្លែង។

យប់នេះ​មានភ្លៀងស្រិចៗមិនខាន វារឹតតែរ៉ូមែនទិកឡើង​នេះតាមការ​មើលព្យាករណ៍អាកាសធាតុ។ ដារ៉ុងជាតួអង្គអ្នកដឹកនាំនៃដំណើរកម្សាន្តលើកនេះ គេក៏នឹកឃើញ​មធ្យោបាយពន្យារពេលលេងសើចនិងចុះអូសក្រឡាតាមផ្លូវ​ទម្រាំបានមក​ដល់កន្លែង​គឺ​យប់ងងឹត គ្មានអ្នកណាឃើញ​ពីរនាក់គេទេ។

ភ្លៀងធ្លាក់មកមែន នាង​អង្គុយ​នៅក្នុង​ត្របោមខ្លួនដណ្តប់កន្សែងព្រោះរងា ។ ​មានពន្លឺខ្លះៗតាមភ្លើងគោមជះមក​នៅខាងក្រៅតង់ ប៉ុន្តែពួកគេ​​នៅខាងក្នុង បាំងបិទជាមួយនឹងកំណាត់កៅស៊ូតង់សែន​ក្រាស់ល្ម​មមានទំនុកចិត្ត​ និងមិនមាន​អំពូលភ្លើងដែលធ្វើឱ្យ​គ្រប់យ៉ាង​បញ្ចេញពន្លឺស្រអាប់ ប្រៀបបីដូច​បន្ទប់ស្នេហ៍ពោរពេញដោយស្រមោលមនោសញ្ចេតនា​ជ្រៅ។

កល្យាណ​អង្គុយនៅក្នុងស្រមោលងងឹតរង់ចាំដារ៉ុង​ដែលដើរចុះឡើង​ ឡើងចុះ​រៀបចំ​ខាងក្រៅ​ក្រោមទឹកភ្លៀង​ល្អិតៗព្រុយៗមិនទាន់ទទឹក ។ ចិត្ត​គេ​យល់ថា គេ​បានយកឈ្នះលើបេះដូងនាងហើយ ហើយគេមិនខ្វល់ទេ យប់នេះនឹងមាន​រឿង​ល្អកើតឡើង គេនៅមាន​ពេលច្រើន​ គេចាប់ផ្តើមអង្គុយក្បែរ​ភ្នក់អុស រួច​ បង្កាត់ភ្លើងឱ្យឆេះឡើង។

«មេឃអ៊ីចឹងឆេះដែរ?» នាងសួរពីឆ្ងាយមក្រោយខ្នង។

«ឆេះ!» គេឆ្លើយហី​មិនងាកមកទេ។

ឬកពារគេ​សង្ហាខ្លាំងណាស់ជាមួយចរិតមិនងាក មិនមើលមុខ​សូម្បីជិតក្លាយជា….. ។ ​

យ៉ាងណាក៏ដោយ វាមិនលំបាកទេ សម្រាប់មនុស្សដែលមានបំណងកសាងអនុស្សាវរីយ៍ជាមួយគ្នានៅក្នុងសម័យកាលនេះ។

សម្រាប់ពេលឥឡូវ នៅក្នុងបរិយាកាសរបៀបនេះទៀត ភ្លៀងរិចៗ ខ្យល់ស្រៀវៗ កូនស្រីគេកំពុងតែអង្គុយរង់ចាំដារ៉ុង។

យុវជន​ងាកមកបំពក់ភ្នែក​ស្រទន់សម្លឹងនាង ។ មិនយូរមិនឆាប់ គេ​ក៏ចាប់ផ្ដើមដើរមកក្បែរ ។ ប្រុសស្រីទាំងទ្វេហាចំណាយពេលវេលានិយាយតិចៗខ្សឹបខ្សៀវ​ជាមួយគ្នាកណ្តាលធម្មជាតិដោយគ្មាន​ទេអ្នកណាអាចមករំខាន។

យូរៗម្ដង ខាងប្រុសក៏មិនបានព្រងើយកន្តើយ ចំពោះរឿងដែលកាន់កាប់គំនិតពួកគេទាំងពីរតាំងពីខំ​មកពីភ្នំពេញផ្លូវអន្លាយ​នេះដែរ។

«រងាអត់?»

« ត្រជាក់ណាស់!»

ស្រីឆ្លើយដោយភ្នែកភ្លឺព្រិចៗកណ្ដាលធម្មជាតិរាត្រីកាល។ សភាពការណ៍ស្ងាត់ជ្រងំ ខ្យល់បោកបក់បំប៉ើងចុះឡើង​ទាញតួជម្រកតង់ឱ្យរេរាំដែរ។

«យើងប្រហែលជាចេញទៅអង្គុយកន្លែងភ្លើងអត់បានទេ !ភ្លៀងហើយ!» ប្រុសនិយាយខ្សឹប។

«អ៊ីចឹងយើងបិទតង់កុំឱ្យទទឹកឬក៏ម៉េច?»​ប្រុសអូសក្រឡាបន្ថែម​។ យុវនារីមិនមាត់ថ្វី​ នាងមាន​ងក់តែក្បាលយល់ព្រម។

សំឡេងពួកគេរលត់បាត់ ជាមួយនឹងការចាប់ផ្តើមរាត្រីកាលមួយដែលដារ៉ុង មិនបាច់មានការក្លែងបន្លំ លាក់អារម្មណ៍អ្វីច្រើនទៀតនោះទេ។ សារជាតិជាប្រុសដៃដល់ គេ​តែងតែមានបំណង​បង្ហាញឱ្យនាងដឹងច្បាស់ៗ​ថា ខ្លួន​គេរង់ចាំរយៈពេលនេះយ៉ាងអន្ទះសា អស់ច្រើនសប្ដាហ៍មកហើយ​ក្រោយដែលពួកគេបានជួបប្រសព្វភ្នែកជាមួយគ្នា ហើយបានចែកចាយ​បណ្តាញ​សង្គមឱ្យគ្នា។

យប់នេះ គ្រប់យ៉ាង​បានចូលមកដល់ដំណាក់កាលទុំជោរហើយ។ ជារឿង ធម្មតាដែលមនុស្សស្រីម្នាក់ទទួលយកបុរសពូកែដូចដារ៉ុង​ក្នុងផ្លូវស្នេហា​ ប៉ុន្តែ ជារឿងមិនធម្មតាទេសម្រាប់មនុស្សស្រីដូចកល្យាណព្រោះ ជាមួយនាងគេត្រូវការពេលយូរក្រែលដែរទម្រាំបានវេលានេះ។

​អង្គុយបែរមុខទៅកាន់ដារ៉ុង តែពីរនាក់នៅក្នុងតង់ដោយទឹកមុខ​សុភាព ដូច​មិនបានសង្ស័យអ្វីពីចេតនារបស់ប្រុសម្នាក់នេះទេ​។ អាចនិយាយម្យ៉ាងថា  ​ប្រហែលជាកល្យាណ​ដឹងច្បាស់ ក៏ដូចជាតាំងចិត្ត​រួចស្រេច​ក្នុងការសាងអនុស្សាវរីយ៍ជាមួយគេ។

ស្រាប់តែដារ៉ុងសម្លឹងមុខនាងអស់ចិត្ត នាងក៏ច្រត់ដៃក្រោកឡើង ប៉ុន្តែ បានធ្វើឱ្យសង្សារ​ទាញដៃត្រឡប់មកវិញទាំងភាព ងឿងឆ្ងល់មកជាមួយគ្នា។

«ម៉េចហ្នឹង?»គេខ្សឹបស្ទើរមិនចង់ឮ ទោះបីនៅក្នុងរាត្រីសែនស្ងាត់និងមាន​តែពីរនាក់។

ភាពច្របូកច្របល់នៅក្នុងផ្ទៃមុខកល្យាណ។

នាងបាននិយាយឡើងថា៖

«ចង់ចេញដើរក្រៅបន្តិច!»

«នៅភ្លៀងណា៎ ឮអត់?»

« អត់ទេ! លែងឮហើយទេតើ!»

« ជឿខ្ញុំទៅ! ​នៅស្រក់តិចៗ!»

«ខ្ញុំជឿ ប៉ុន្តែ….!»

«ប៉ុន្តែយ៉ាងម៉េច?»

«ខ្ញុំនៅក្នុងហ្នឹងយូរពេក ថប់ដង្ហើមម៉េចមិនដឹងទេ !»

«មានដង្ហើមហ្វ្រី អាចឱ្យខ្ចីប្រើខ្លះៗ»

បាននិយាយលេបខាយហើយកាលណា​យុវជន​ទាញកាយស្រីត្រឡប់មកអង្គុយលើភ្លៅរបស់គេតែម្ដង ។ ជាលើកដំបូងដែលកល្យាណក្លាយជារបស់គេទាំងស្រុង គេសឹងតែមិនអាចជឿជាក់។

អ្វីមួយដែលកំពុងកើតឡើងដូចជាកំពុងស្រមៃ​។

អាការៈរបស់នាង ឆ្គងៗព្រោះមិនធ្លាប់មានស្នេហា​ទេដឹង?

សក់របស់នាងរេប៉ះមកចំច្រមុះរបស់គេ គេមិនអាចទប់ចិត្តនឹងក្លិនខ្លួននួនស្រីទេ។​ ដារ៉ុងបានចាប់ផ្តើមនិយាយ៖

« ខ្ញុំសង្ឃឹមថា កល្យាណ នឹង​អភ័យទោសឱ្យខ្ញុំ !»

«រឿងអីទៅ?»

ស្រីស្រស់រូបល្អបាន​សពោលស្រដី​សួរញ័រៗ ។ ដារ៉ុងមិនឃើញ​តបសោះ​ កល្យាណក៏ងាកសួរទៀត៖

«មានបញ្ហាអី?»

« ខ្ញុំទ្រាំមិនបានទេយប់នេះ !»

គេឆ្លើយយ៉ាងព្រហើន​ក្រមុំក៏ចាប់ផ្តើមឡើងក្រហមមុខ។ ដៃនាង​តោងកគេទៅហើយ​ មាត់នាងបានស្រដីសួរទៀត៖

«ធ្លាប់ធ្វើអ៊ីចឹងជាមួយមនុស្សស្រីប៉ុន្មាននាក់ហើយ?»

« តែគ្មាននរណាម្នាក់អស្ចារ្យដូចកល្យាណទេ!»

យុវនារីឮហើយកាលណាធ្វើមុខទម្លាក់ក្រញ៉ូវភ្លាម​នោះដែរ។ កល្យាណ​ រលាស់ដៃគេចេញពីព្រោះមានអារម្មណ៍ថា គេមានសង្សារច្រើនមកហើយ ប៉ុន្តែការពន្យល់បែបនេះ គឺសាមញ្ញណាស់។ មនុស្សស្រីតែងតែងរង៉ក់។ ដារ៉ុងញញឹម​ព្រោះយល់ន័យរបស់នាង​ ។ នាង​ងរច្រើនមានន័យថា យើងជាប្រុស​អាចបន្តដំណើរផ្សងព្រេងទៅក្នុងបេះដូងរបស់នាងបាន។

យុវជនឱបប្រាណ​កល្យាណជាប់។

សំឡេងនាងបាន​លាន់ឮឡើងមកបន្ថែមដែរ៖

« បើច្បាស់លាស់ជាមួយខ្ញុំ ត្រូវចូលដល់ពុកម្តាយខ្ញុំ!»

« ចុះគ្រាន់តែថើបហ្នឹងចាំបាច់សុំពុកម៉ែសិនដែរ? មាត់របស់យើងសោះ!»

ស្រីស្រស់ឆើតនាងបែរមុខមកសម្លឹងភ្នែកស្រឹមៗនៃព្រាន​នារី​ រួចកាយទាំងពីរ​លូក​ក្ដិចក្នាញ់គ្នាចុះឡើងទីបំផុតក៏ស្ងប់ស្ងាត់ ចែករំលែកស្នាមថើបទីពីរជាមួយគ្នា។

«ប្រហែលជា….ខ្ញុំមិនគួរមកកន្លែងនេះទេ »

មាណវីស្រី​បាន​​និយាយឡើង​ដោយស្តាយក្រោយការថើបបញ្ចប់ទៅ។ ដារ៉ុងញញឹម ព្រោះគេត្រៀមធ្វើអ្វីច្រើនទៀតលើសពីថើប។

សូរសំឡេងឡានម៉ូតូលាន់មកពីឆ្ងាយយ៉ាងទ្រហឹង។ ចាប់អារម្មណ៍​ឃើញថា​អ្វីៗដូចជាក្នុងយល់សប្តិ។ ពេលនេះ គេមានអារម្មណ៍ថា ហេតុអ្វីដូចជាកណ្តាលអធ្រាត្រហើយមានមនុស្សមកដល់ទៀត?

ដារ៉ុង​ គេងាកសម្លឹងមើលមុខនាង គេបាន​ខ្សឹប៖

«ពួកនេះមកពីណារញ៉េរញ៉ៃម្ល៉េះ ?»

យុវជន​ពោលមកសង្សារ​ក្នុងសភាពសោកស្ដាយថា អាច​នឹងខូចបរិយាកាសអស់បង់។ ភា្លមនោះ ស្រាប់តែពួកគេ​បានឮស្នូរជើងធ្ងន់ៗ​រត់មកដល់ ។ សំឡេងមនុស្ស​ប្លែកៗ​ស្រែកឡើង….នៅក្នុងនេះ! នៅក្នុងតង់នេះពីរនាក់ហ្នឹង!។

អារម្មណ៍ហាក់ចម្លែកខ្លាំង។ គូស្នេហ៍ទាំងពីរសម្លឹងមុខគ្នាទៅវិញទៅមកដោយសង្ស័យ។ ស្របពេលដែលមាន​គេផ្សេង​ ជាសំឡេងមនុស្សប្រុសស្រែកហៅឈ្មោះនាងចំពីក្រៅថាកល្យាណៗ។

ដារ៉ុងស្លេកមុខ ងាកសម្លឹងយុវនារី។

ពួកគេ​ឃ្លាតចេញពីគ្នាប្រុងប្រៀបបែរមុខទៅមាត់ទ្វារច្រកចេញ។ ពេលពិនិត្យ​ដៃគូ ដារ៉ុងឃើញកល្យាណ​​ភ័យញ័រណាស់។

«ពួកគេជាអ្នកណា?»

គេចង់សួរទៀតថាហេតុអ្វីស្គាល់ឈ្មោះនាង​ច្បាស់? តែគេក៏ស្លន់ចិត្ត​លែងសួរនាំសិនសំកុកចាំតាមដានសភាពការណ៍សិន។

«អ្ហែងចេញមកភ្លាមអ្ហែងបើមិនចង់រឿងធំជាមួយអញ!»

ជាសំឡេងមនុស្សដូចជានៅក្បែរបង្កើយខុសគ្នាតែមួយចំអាមពីរចំអាមដៃ​តែប៉ុណ្ណោះ ។

ដារ៉ុង​ដាច់ចិត្តលើកដៃញ័រៗ ទៅរូតបើកតង់ចេញ។

គេរឹតតែស្លេកស្លាំងនៅពេលដែលមនុស្សជាច្រើនបានបញ្ចាំងពិលព្រមគ្នា​ពីរបីទិស​ចូលមកក្នុងតង់។ ចំណែកកល្យាណធ្វើមុខខ្មៅលូនចេញយឺតៗ ។

បុរសចំណាស់ម្នាក់បានធ្វើឱ្យបរិយាកាសកាន់តែអាសន្នឡើង ដោយស្ទុះមកទាញនាង​អូសបង្ខំ​ថា៖

«ទៅផ្ទះវិញមីកូនចង្រៃ!»

ប្រុសៗពីរនាក់ទៀតស្ទុះមកដាល់ ចំមុខ ដារ៉ុងមួយដៃ ចំណែកម្នាក់ទៀតធ្វើជាមកជួយឃាត់។  ដារ៉ុងមានអារម្មណ៍ថា ឈាមហូរចេញពីចង្វែកមាត់របស់គេ ប៉ុន្តែអ្វីៗ នៅមិនទាន់ធ្ងន់ធ្ងរស្មើទៅនឹងភាពភ័យស្លន់ ក្នុងចិត្ត​របស់គេទេ។

មិនដែលមានបញ្ហាបែបនេះឡើយពេលណាត់ជួបជាមួយសង្សារមុនៗ។

ស្នូរឡានឪពុកនាំកូនស្រីចាកចេញទៅ បញ្ជាក់ឱ្យឃើញ​ថា សង្សារបានត្រឹម​ប៉ុន្មានម៉ោងរបស់គេទើបតែបានគ្នាត្រឹមស្នាមថើបសោះ ត្រូវបានសាច់ញាតិនាងប្រដេញតាម​មកទាន់​នាំទៅបាត់មិនបានប្រកែករារែកឬក៏តស៊ូជាមួយគ្នាសោះ។

«កុំវ៉ៃខ្ញុំបង! កុំវ៉ៃខ្ញុំ !»

ពួកប្រុសៗដែលចោមរោមគេ ដារ៉ុង​គិតថាជាបងប្រុសនាងឬក៏សាច់ញាតិអ្នកជិតខាងនាងដែលឪពុកនាងប្តឹងមកព្រួតគ្នាតាមវែកមុខគេ តាមពិតជារឿងផ្សេងព្រោះខណៈនោះដែរ ប្រុស​សម្បុរខ្មៅម្នាក់ក្នុងចំណោមនោះបាន​ស្រែកឡើង៖

«អាឯងណាត់​ប្រពន្ធអញ​ចេញមកកន្លែងនេះ ហើយមិនដឹងវាមានប្ដីទេ?»

លោះព្រលឹងធ្ងន់ត្រង់ពាក្យថាប្រពន្ធ។

មនុស្ស​ម្នាក់នោះស្ទុះមកបម្រុងតែប្រើហិង្សា​តែមានអ្នកជួយឃាត់ខ្លាចជ្រុលដៃជើង។

« បងអើយ យកអីយកទៅបង! យកអីក៏បានដែរ បង! ខ្ញុំអត់ដឹងថាគេមានប្តីទេ! ខ្ញុំស្មានតែគេនៅ..!»

«អ្ហែងស្មានអីគេ?»

ត្រូវថ្គាមមួយដៃទៀត សឹងតែបែកអំពិលអំពែក ។ ដារ៉ុង​ងងឹតមុខ​ហើយ ។ គេគិតថា ម្ដងនេះបើមិនជ្រុះធ្មេញបាយ​ចេញមក ក៏ប្រហែលជាមានបញ្ហាវៀចមុខខូចទ្រង់ទ្រាយ​ដែរ។

យុវជន​មាន​តែលើកដៃសំពះទៅកាន់មនុស្សប្រុសទាំងពីរបីនាក់រួច​អង្វរដោយ​​ពាក្យ​ដដែលៗថា៖

«បងយកអីយកទៅ ! កុំវាយខ្ញុំ»

មនុស្សទាំងអស់នោះ ចាប់ផ្ដើមសម្លុតគេខ្លាំងឡើងៗ​ទាមទារលុយកាក់និងសោរម៉ូតូ។

តាមដំណឹងក្រោយមកដារ៉ុងត្រូវបានចំណាយលុយបន្ថែមរបស់​ឪពុកម្តាយអស់រាប់ពាន់ដុល្លារទៀតដើម្បីបញ្ចប់រឿងពង្រត់ប្រពន្ធរបស់គេនេះ។

ពីរខែក្រោយមក…..

នៅសាលាភាសាដ៏ល្បីមួយកន្លែង ។

«សួស្ដីស្រីស្អាត! ខ្ញុំដូចជាមាននិស្ស័យ! ទើបតែឃើញផ្លាស់មករៀននៅនេះ?»

«ខ្ញុំឈ្មោះកល្យាណ!»

«បាទខ្ញុំឈ្មោះ វណ្ណា !»

នាងញញឹមចោលកន្ទុយភ្នែកដាក់វណ្ណា រួចទើបបន្តដើរអ៊ែនអន​ទៅមុខទៀត។

គ្មាននរណាដឹងឡើយថា មនុស្សស្រីម្នាក់នេះ ធ្លាប់បានធ្វើបែបហ្នឹងទៅកាន់មនុស្សប្រុសប៉ុន្មាននាក់ហើយនោះទេ។ លទ្ធផលចុងក្រោយគ្រប់យ៉ាងនៅតែជាការសម្ងាត់រវាងគ្រួសារនាង។

ពីដំបូង យើង​អាចមើលឃើញថា កល្យាណ​គឺជា​មនុស្សស្រីចិត្តងាយ ប៉ុន្តែក្រោយមក ត្រឹម​តែសុំថើបមួយក៏អ្នកត្រូវបង់នូវតម្លៃជាច្រើន រហូតដល់សឹងថារាងចាល​ពីការធ្វើជាព្រាននារីអស់មួយជីវិតផង។

« សុំលេខទូរស័ព្ទបានអត់?»

វណ្ណាសួរពីក្រោយខ្នងនាង។

កល្យាណងាកមកជាមួយស្នាមញញឹមស្រស់សែនស្រស់។

ចុះអ្នកអានគិតថា កល្យាណ​នឹង​ឱ្យលេខទូរសព្ទទៅវណ្ណាដែរទេ?