ចាំអូននៅចុងផ្លូវ – Meysansotheary

៥សំណួរជាមួយម្ចាស់រឿង«ចាំអូននៅចុងផ្លូវ»
១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្តីនាងខ្ញុំឈ្មោះ សោសុវត្ថិនីកា នាមប៉ាកកា «កាកាភីងគី» អាយុ២៤ឆ្នាំ ហើយស្នាដៃដែលបានចេញផ្សាយនៅ MST Writer គឺរឿង«ចាំអូននៅចុងផ្លូវ» ជារឿងទី៣ក្នុងចំណោមរឿងដែលខ្ញុំបានសរសេរ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងនេះមកដាក់ផ្សាយដោយសារតែខ្ញុំចង់សាកល្បងបង្ហាញស្នាដៃរបស់ខ្ញុំលើកដំបូងនៅក្នុងវេបសាយសាធារណៈហើយខ្ញុំមានកម្លាំងបណ្តាលចិត្តថាអាចនាំអារម្មណ៍អ្នកអានទៅជួបនឹងស្នេហាមួយដែលសប្បាយនិងទុក្ខនៅលាយឡំគ្នា និងភាពរឹងមាំរបស់តួអង្គស៊ាវសីងដែលខ្ញុំចង់បង្ហាញដល់មិត្តអ្នកអាន។

រឿងរបស់ខ្ញុំនិយាយពីមិត្តភាពរបស់បុរសពីរនាក់ដែលបានរៀនជាមួយគ្នាតាំងពីតូចហើយបានលួចស្រលាញ់គ្នានិងបានឡើងមកក្រុងប៉ីជីងដើម្បីរៀនបន្តជាមួយគ្នា ប៉ុន្តែដោយសារម្នាក់ក្នុងចំណោមពួកគេមានជំងឺធ្ងន់ត្រូវស្លាប់ទើបពួកគេត្រូវព្រាត់គ្នាដោយបន្សល់ពាក្យសន្យាថាម្នាក់ទៀតនឹងរស់នៅអោយបានល្អហើយម្នាក់ទៀតនឹងនៅរង់ចាំនៅចុងផ្លូវរហូតបានជួបគ្នាវិញ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំចូលចិត្តក្នុងរឿងនេះមាន២គឺ៖

ទី១ មិនថាម្ខាងទៀតមានជំងឺធ្ងន់បែបណាក៏ស៊ាវសីងមិនបោះបង់គេចោលដោយនៅតស៊ូកំដរជីវិតចុងក្រោយដែលមានមិនដល់3ខែរហូតដល់វ៉ាងយូបានផុតដង្ហើមទៅនៅក្នុងរង្វង់ដៃ។ ទី២គឺការរឹងមាំតស៊ូនិងស្មោះស្ម័គ្ររបស់ស៊ាវសីងដែលមិនគិតខ្លីហើយតស៊ូរស់ទាំងឈឺចាប់រស់ក្នុងស្រមោលអតីតកាលជាមួយអ្នកដែលស្លាប់ទៅព្រោះតែសន្យាជាមួយមនុស្សជាទីស្រលាញ់ហើយនៅតែសង្ឃឹមជានិច្ចថានឹងបានជួបគ្នាតាមពាក្យសន្យា។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

ដោយសារតែរឿងរបស់ខ្ញុំជាប្រភេទស្នេហាបែបប្រុសនិងប្រុស ខ្ញុំចង់អោយអ្នកអានទូទៅអាចទទួលយកនិងគាំទ្ររឿងប្រលោមលោកបែបនេះអោយបានច្រើនជាងមុនដើម្បីជាកម្លាំងចិត្តដល់អ្នកដែលសរសេររឿងប្រលោមលោកបែបប្រុសនិងប្រុសដូចនាងខ្ញុំ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ចំពោះចំណាប់អារម្មណ៍របស់ខ្ញុំចំពោះមិត្តអ្នកអាន គឺសូមអគុណដែលបានជួយគាំទ្រនិងលើកទឹកចិត្តនាងខ្ញុំ ដើម្បីជាកម្លាំងចិត្តអោយខ្ញុំអាចបង្ហាញស្នាដៃនាងខ្ញុំដល់មិត្តអ្នកអានបន្តទៀត។

ចុចអានរឿងចាំអូននៅចុងផ្លូវ

រឿង៖ ចាំអូននៅចុងផ្លូវ
នៅលើវាលស្មៅដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកជាប់ជើងភ្នំមួយយើងឃើញមានយុវជនពីរនាក់កំពុងបណ្តើរកង់នៅតាមផ្លូវស្ងាត់មួយហើយយុវជនម្នាក់បាននិយាយទៅកាន់មិត្តរបស់គេដែលកំពុងបណ្តើរកង់ក្បែរនោះ

“អាសីង! ឯងឡើងលើកង់ឯងទៅយើងបង្រៀន​ឯងឱ្យចេះជិះកង់”

“អូយអាយូ! អត់ទេយើងខ្លាចដួលណាស់មិនធ្លាប់ជិះផង” ​យុវជនម្នាក់នៅក្នុងអាវពណ៌ទឹកសមុទ្រលើកដៃឆ្វេងរបស់គេគ្រវីបដិសេធ

“អើយ! កុំខ្លាចយើងជួយទប់ឯងហើយឯងឡើងមក” ហើយ​វ៉ាងយូក៏ដើរមកខាងគេហើយបង្រៀនស៊ាវសីងជិះកង់អស់មួយព្រឹកគេក៏អាចជិះបានត្រង់ផ្លូវជាងមុន ហើយពួកគេក៏ជិះកង់លេង ជាមួយគ្នារហូតដល់ល្ងាចទើបត្រលប់មកផ្ទះវិញ។

ស៊ាវសីងនិងវ៉ាងយូពួកគេជាមិត្តភក្តិដែលរៀនជាមួយគ្នាតាំងពីតូចនៅក្នុងស្រុកជាមួយគ្នា។ ពួកគេថែមទាំងបានសន្យាជាមួយគ្នាថាក្រោយពីរៀនចប់វិទ្យាល័យពួកគេនឹងទៅប៉ីជីងរៀនបន្តជាមួយគ្នាទៀតផង ។ ពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័សពួកគេទាំងពីរបានបញ្ចប់ថ្នាក់វិទ្យាល័យ ជាមួយគ្នា ហើយថ្ងៃនេះពួកគេបានមកចូលរួមកម្មវិធីជប់លៀង​លាមិត្តភក្តិវិទ្យាល័យក៏បានជួប នឹងគ្រូបន្ទុកថ្នាក់របស់ពួកគេ លោក​គ្រូក៏បានដើរមកសួរ

“យ៉ាងម៉េចទៅហើយប្អូនទាំងពីរ រៀនចប់វិទ្យាល័យមានគិតចង់រៀនមុខវិជ្ជាអ្វីបន្តឬអត់?”

“បាទលោកគ្រូពួកខ្ញុំគិតថាចង់ទៅរៀនបន្តនៅប៉ីជីង ខាងផ្នែកគ្រប់គ្រងមុខជំនួញដើម្បីបានមកជួយគ្រប់គ្រងរោងចក្ររបស់ប៉ាខ្ញុំ” ​វ៉ាងយូឆ្លើយតបជាមួយសំណួររបស់លោកគ្រូ

“ខ្ញុំក៏ចង់រៀនផ្នែកនេះដើម្បីជួយក្រុមហ៊ុនរបស់ប៉ាខ្ញុំដែរ” ស៊ាវសីងក៏ឆ្លើយតាមហើយងាកទៅមើលមុខរបស់រាងក្រាស់

“ល្អណាស់ប្អូនៗដែលចេះមានគោលដៅជួយគ្រួសារបែបនេះ” គ្រូបន្ទុកថ្នាក់ដើរមកដាក់ដៃលើស្មារបស់ពួកគេទាំងពីរនាក់

“បាទ! អរគុណលោកគ្រូ!” វ៉ាងយូ និងស៊ាវសីងនិយាយ

“បានហើយ​ទៅលេងជាមួយមិត្តភក្តិបន្តវិញចុះ” ពួកគេក៏ឱនគោរពលាលោកគ្រូទៅកម្មវិធី ជួបជុំគ្នាវិញ។

~មួយរយៈក្រោយមក~

ថ្ងៃដែលពួកគេមកប៉ីជីងបានមកដល់កំលោះសង្ហារទាំងពីរជិះយន្តហោះមកជាមួយគ្នាដោយមានប៉ាម៉ាក់របស់ពួកគេមកជូនដំណើរ ​ពេលមកដល់ក្រុងប៉ីជីងភ្លាមអ្នកទាំងពីរបាននាំគ្នារកកន្លែង សម្រាកបណ្តោះអាសន្នដើម្បីរកផ្ទះជួលនៅជាមួយគ្នា ។​​ ​លុះដល់យប់ឡើងបន្ទាប់ពីរកផ្ទះសំណាក់ ដេកបានហើយពួកគេក៏ចេញមករកមីស៊ុបញាំនៅម្តុំជិតៗនោះក៏បានឃើញហាងមីស៊ុបមួយទើបនាំគ្នា ចូលញ៉ាំ

“មិន​ស្មានថា​នៅក្នុងក្រុងធំបែបនេះក៏មានហាងលក់មីធូរថ្លៃមួយដែរសោះមិនបាច់អស់លុយ ច្រើនចូលហាងធំៗ” រាងតូចលាន់មាត់ឡើងព្រមទាំងចាប់មីដាក់ចូលមាត់

“នេះប្រហិតឯងចូលចិត្ត យើងក៏ស្មានមិនដល់ដូចគ្នាថាមានហាងបែបនេះ!ចាំស្អែកពួកយើង ទៅរកផ្ទះជួលទៅយប់នេះដេកឱ្យ​ណាណីម្តងហត់មួយថ្ងៃហើយ” រាងក្រាស់ចាប់ប្រហិតពីចានខ្លួនដាក់ឱ្យស៊ាវសីងហើយនិយាយពីបំណងខ្លួន

“ឯងកុំតែមកដណ្តើមកន្លែងយើងដេកទៅបានហើយ” អ្នកម្ខាងទៀតក៏និយាយឌឺមកវិញ។

បន្ទាប់ពីញ៉ាំមីស៊ុបរួចពួកគេដើរមើលទេសភាពក្រុងប៉ីជីងជិតៗនេះបន្តិច និង ដើរថតរូបលេងជាមួយទូរសព្ទចាស់របស់ពួកគេទើបនាំគ្នាមកផ្ទះសំណាក់ដេកវិញ ។ ក្រោយពីមុជទឹកស្អាតហើយវ៉ាងយូក៏ចូលដេកបាត់ ចំណែកស៊ាវសីងដែលចូលមុជទឹក​ក្រោយគេពេលចេញមកវិញក៏ដើរយឺតៗសំដៅ ចូលមករកអ្នកដែលដេកលើគ្រែហើយអង្គុយចុះនៅជិតនោះហើយអង្គុយសម្លឹងមើលអ្នកដែល ដេកលក់នៅលើគ្រែដោយភ្នែកស្រទន់ ។ នាយឱនទៅថើបមាត់របស់គេថ្នមៗមិនឱ្យអ្នកដែល ដេកលក់ភ្ញាក់ទើបគេក្រោកឡើងទៅដេកស្ងៀមលើគ្រែក្បែររាងក្រាស់ដោយសារតែផ្ទះសំណាក់សល់តែ គ្រែមួយតែមួយបន្ទប់ទើបពួកគេត្រូវដេកប្រជ្រៀតគ្នាគ្រែមួយពីរនាក់។

នៅពេលដែលរាងស្តើងឡើងមកដេកជិតនោះអ្នកដែលគិតថាដេកលក់បាត់ហើយក៏បើកភ្នែក ឡើងហើយលើកដៃមក​ស្ទាបមាត់ខ្លួនញញឹមតិចៗ។ តាមពិតគេដឹងខ្លួនមករហូតគ្រប់ពេលដែលគេទៅ ដេកលេងនៅផ្ទះស៊ាវសីង រាងស្ដើង​តែងតែលួចថើបគេពេលដែលគេគេងលក់និងពេលព្រឹកគេមិនទាន់ ភ្ញាក់ដែលម្ចាស់ ខ្លួនធ្វើពុតជាដេកលក់ដើម្បីឱ្យ​អ្នកម្ខាងទៀតបានថើបគេ។

វ៉ាងយូគេបានធ្វើជាប្រែខ្លួនលើកដៃទៅឱបអ្នកដែលកំពុងសំងំគេងធ្វើឱ្យគេភ្ញាក់លួច ញញឹមហើយខិតមកក្រោយឱ្យកាន់តែជិតរាងក្រាស់ដើម្បីឱ្យគេឱបបានពេញដៃ ហើយពួកគេ ក៏គេងឱបគ្នាយ៉ាងមានក្តីសុខនៅយប់ដំបូងពេលមកដល់ប៉ីជីង។

ស្អែកព្រឹកឡើងរាងក្រាស់គេភ្ញាក់ដឹងខ្លួនមុនក៏ដេកមើលមុខស្រទន់គួរឱ្យស្រលាញ់របស់ អ្នកដែលដេកលក់​ក្នុងរង្វង់ដៃរបស់គេពេញមួយយប់ ។ គេលើកដៃទៅវាសសក់ដែលធ្លាក់នៅលើថ្ងាស អ្នកកំពុងគេងថ្នមៗហើយញញឹម ពេលនោះរាងតូចក៏ចាប់ផ្តើមភ្ញាក់វ៉ាងយូក៏ប្រញាប់ធ្វើជាដេកលក់វិញដើម្បីកុំឱ្យអ្នកម្ខាងទៀតចាប់បានថាគេភ្ញាក់មុន ។​ ត្របកភ្នែកតូចបើកយឺតព្រោះចាំងនឹងពន្លឺថ្ងៃ ហើយបែរមុខទៅមើលវ៉ាងយូដែលនៅដេកក្បែរនោះរួចលើកដៃទៅអង្អែលមុខក្រាស់

“ពេលគេងបែបនេះទៅគួរឱ្យស្រលាញ់ដល់ហើយ” គេរអ៊ូខ្សឹបៗដាក់អ្នកដែលធ្វើពុតជាដេកលក់ហើយក៏ឱនទៅរកថើបមាត់របស់គេ ពេលនោះអ្នកដែលធ្វើពុតជាដេកក៏បើកភ្នែកឡើងធ្វើឱ្យ ស៊ាវសីងប្រញាប់ងើបចេញទាំងមុខក្រហម។

“អឺ…ឯងភ្ញាក់ហើយហី?! យើង…យើងឃើញមានអីជាប់មុខឯងទើបជួយបេះចេញឱ្យ”

គេប្រាប់ទាំងអេះអុញព្រោះខ្លាចអ្នកម្ខាងទៀតដឹងថាមុននេះគេចង់ធ្វើអី

“អរ… អរគុណហើយ អ៊ីចឹងយើងរកទៅមុជទឹកផ្លាស់ខោអាវមុនហើយ”

ស៊ាវសីងក៏មិនតបគិតតែអង្គុយអៀនហើយវ៉ាងយូក៏ងើបទៅមុជទឹករៀបចំខ្លួនមុនបាត់ទៅ ។ ក្រោយពីរៀបចំខ្លួនរួចពួកគេក៏ធ្វើដូចមុននេះគ្មានរឿងអីកើតឡើង វ៉ាងយូក៏កៀកស្មាតូចរបស់ស៊ាវសីង ទៅរកអីញ៉ាំពីរនាក់ ។ ដោយសារពួកគេមិនចង់ខ្ជះខ្ជាយលុយឪពុកម្តាយហើយពួកគេចង់មករស់នៅ ទីក្រុងដោយលុយខ្លួនឯងទើបពួកគេចាយវាយសន្សំសំចៃទោះបីជាប៉ាម៉ាក់ពួកគេមិនមែនជាអ្នកក្រតែក៏មិនមែនជាអ្នកមានស្តុកស្តម្ភអីដែរគ្រាន់តែមានជីវភាពសមរម្យនៅក្នុងសង្គម ។

ពួកគេ​ក៏ទៅញ៉ាំអាហារពេលព្រឹកនៅហាងកាហ្វេជិតៗនោះ ហើយនិយាយគ្នាលេងមុននឹងនាំគ្នាទៅដើររកជួល កន្លែងស្នាក់នៅ និង យកពាក្យចូលរៀនទៅដាក់នៅសាលា។ បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច ពួកគេក៏ហៅតាក់ស៊ីជិះទៅមហាវិទ្យាល័យគ្រប់គ្រងមុខជំនួញ ដែលល្បីមួយនៅប៉ីជីងដោយសារតែ ពួកគេជាសិស្សពូកែទើបប្រលងបានអាហារូបករណ៍រៀនដោយ មិនបង់ថ្លៃរហូតដល់ចប់ធ្វើឱ្យពួកគេមិនបាច់ចំណាយច្រើនលើថ្លៃរៀននៅមហាវិទ្យាល័យ​។

ក្រោយពី​យកពាក្យទៅដាក់រួចក៏ដើររកផ្ទះជួលជាមួយគ្នា បន្ទាប់ពីដើររកពេញមួយថ្ងៃនៅម្តុំជិត សាលាពួកគេរកមិនបានផ្ទះឱ្យជួលមួយសោះទើបពួកគេត្រលប់មកផ្ទះសំណាក់វិញ ។ ស្អែកឡើងគេទាំងពីរនាក់ក៏ដើររកនៅម្តុំជិតផ្ទះសំណាក់របស់ពួកគេម្តង រកកន្លះថ្ងៃក៏រកបានផ្ទះជួលតូចល្មម មួយដែលមានបន្ទប់ដេកមួយដាក់បានគ្រែពីរ បន្ទប់ទទួលភ្ញៀវមួយ បន្ទប់ទឹកនិងចង្ក្រានបាយមួយ ពួកគេក៏សម្រេចចិត្តជួលផ្ទះនោះ ព្រោះនៅប៉ីជីងពិបាករកផ្ទះដែលធំបែបនេះហើយតម្លៃថោកណាស់ ។ បន្ទាប់ពី​ជួល​ផ្ទះបានហើយពួកគេក៏ទៅប្រមូលអីវ៉ាន់ពីផ្ទះសំណាក់មកផ្ទះជួលពួកគេ

“ប្រមូលឱ្យអស់ណាស៊ាវសីងប្រយ័ត្នភ្លេចហ្គីតារបស់ពួកយើងយកវាទៅផង”​កំពុងរើអីវ៉ាន់ ពេលនោះវ៉ាងយូក៏ប្រាប់

“ភ្លេចម៉េចបានហ្គីតាពីរនោះតំណាងឱ្យមិត្តភាពរបស់ពួកយើងខ្ញុំភ្លេចម៉េចនឹងបាន” ហើយពួកគេក៏ញញឹមដាក់គ្នារួចរៀបចំអីវ៉ាន់បន្ត ដោយសារតែបន្ទប់ជួលនោះមានគ្រែឱ្យ មួយស្រាប់ទើបពួកគេគ្រាន់តែទិញកម្រាលពូក និង ភួយហើយនឹងប្រដាប់ប្រដាធ្វើម្ហូបមកដាក់បន្ថែមប៉ុណ្ណោះ ហើយក៏តេទៅកុម្ម៉ង់អាហារបន្តិចមកទុកញ៉ាំជប់លៀងផ្ទះថ្មីរបស់ពួកគេ ។ ក្រោយប្រមូលអីវ៉ាន់និងដើរទិញរបស់ចាំបាច់រួចអស់ទាំងពីរនាក់ក៏ត្រលប់មកផ្ទះជួយគ្នាជូតសម្អាតផ្ទះរហូតដល់យប់ទើបរួច ក្រោយពី​នឿយហត់ពេញមួយថ្ងៃពួកគេក៏ សម្រាកហើយកម្តៅអាហារដែលទិញមកញ៉ាំជាមួយគ្នានៅមាត់បង្អួច

“ពេលនេះជីវិតថ្មីរបស់ពួកយើងនៅប៉ីជីងចាប់ផ្តើមហើយបងវ៉ាងយូជួយមើលថែខ្ញុំផង ខ្ញុំពឹងពាក់លើបងហើយ” រាងតូចប្រាប់ទៅវ៉ាងយូបែបលេងសើចលាយជាមួយការពិត

“មិនអីទេប្អូនសីងទុកចិត្តលើបងម្នាក់នេះចុះនឹងថ្នមឯងឱ្យដូចកែវអ៊ីអ៊ីចឹង ធានាបាននឹងមើល ថែឯងរហូតមិនទៅណាចោលឯងនោះទេ” ​រាងក្រាស់ក៏ចាក់បណ្ដោយតាម

“សន្យាហើយណាថាមិនក្រឡាស់សម្តី?! អ៊ីចឹងថ្ពក់ដៃសន្យាជាមួយខ្ញុំទៅ”​ គេលើកកូនដៃឡើងដើម្បីឱ្យវ៉ាហយូថ្ពក់

“សន្យាមួយជីវិតរហូតដល់ថ្ងៃស្លាប់”​

ហើយពួកគេក៏ថ្ពក់ដៃសន្យាព្រមទាំងសើចដាក់គ្នារួចបែរទៅមើលទិដ្ឋភាពក្រុងប៉ីជីងតាមបង្អួចធំរបស់ពួកគេ ។ ចាប់តាំងពីថ្ងៃនោះមកខ្សែជីវិតរបស់ពួកគេក៏បានផ្លាស់ប្តូររហូតដល់ពេលខ្លះវាបានប្តូរលឿនពេករហូតដល់ពួកគេទទួលយកអ្វីដែលកើតឡើងមិនបាន…

~ថ្ងៃចូលរៀននៅមហាវិទ្យាល័យបានមកដល់~

ស៊ាវសីងនិងវ៉ាងយូពួកគេរៀនថ្នាក់ជាមួយគ្នាហើយក្នុងរយៈពេលមួយអាទិត្យដំបូង​ពួកគេ​បានរាប់អានស្គាល់មិត្តរួមថ្នាក់ជាច្រើន ប៉ុន្តែពួកគេនៅតែទៅណាជាមួយគ្នាញ៉ាំបាយជាមួយគ្នាហើយជិះ កូនម៉ូតូតូចដែលពួកគេទើបតែចូលលុយគ្នាទិញទៅផ្ទះវិញជាមួយគ្នា។ វ៉ាងយូគេស្ម័គ្រចិត្តធ្វើជាអ្នក ដឹកហើយឱ្យស៊ាវសីងជិះឱបចង្កេះគេពីខាងក្រោយហើយនៅតាមផ្លូវពួកគេចូលផ្សារទិញម្ហូបយក ទៅជួយគ្នាធ្វើនៅផ្ទះ​ញ៉ាំបាយជុំគ្នាមុននឹងចូលគេង។

នៅថ្ងៃមួយពេលម៉ោងសម្រាកស៊ាវសីងស្រាប់តែនឹកឃើញរឿងមួយគេក៏បែរមុខទៅសួររាងក្រាស់ដែលអង្គុយក្បែរនោះ

“វ៉ាងយូយើងគិតរកការងារក្រៅម៉ោងធ្វើយប់ឡើងម៉េចដែរ មិត្តយើងម្នាក់ថាបារដែលវាធ្វើការមានរើសមនុស្សឯងចង់ទៅធ្វើការទេ?”​ គេពោបទៅលើតុហើយសួរ

“បើឯងចង់ធ្វើចាំយើងកំដរយ៉ាងណាពេលយប់ក៏ទំនេរអត់ធ្វើអីដដែលរកលុយខ្លះក៏ល្អ”​    វ៉ាងយូដែលកំពុងតែសង្ខេបមេរៀនក៏និយាយ

“ពិតមែន​ហ៎ អ៊ីចឹងចាំយើងទៅប្រាប់មិត្តយើងនិងសួរផ្នែកបុគ្គលិកដែលគេរើស ចាំ​ថ្ងៃអាទិត្យ​នេះទៅដាក់ពាក្យធ្វើការជាគ្នា”​

“អ្ហឹម…” គេតបទទួកដឹងហើយស៊ាវសីងក៏ងើបទៅសួរមិត្តគេបាត់ទៅ

“វាប្រាប់មកថាខាងគេរើសអ្នកចម្រៀងម្នាក់ និង អ្នករត់តុម្នាក់វ៉ាងយូឯងគិតយ៉ាងម៉េចដែរ?”​ ល្ងាចឡើងពេលជិះម៉ូតូមកផ្ទះស៊ាវសីងក៏សួរ

“អ្នករត់តុមានអីល្អតើ អ្នកចម្រៀងយើងទុកឱ្យឯងហើយតារាប្រចាំវិទ្យាល័យ” ​គេឌឺ

“ឯងនៅលើករឿងនោះមកនិយាយទៀតហីថ្ងៃនោះបើកុំតែឯងឱ្យយើងទៅសាកប្រលងទេកុំអីយើងក៏មិនក្លាយជាតារាប្រចាំវិទ្យាល័យនោះដែរ ដាក់ផ្លាករូបយើងធំៗមុខសាលាទៀតយើងខ្មាសគេណាស់”

“មកពីឯងច្រៀងពីរោះស្រាប់ទេ”​ រាងក្រាស់ក៏សរសើរ

“​ពីរោះស្អីឯង អេ៎និយាយរឿងច្រៀងយើងខានច្រៀងយូរហើយទៅដល់ផ្ទះចាំដាក់មួយបទ ឱ្យឯងស្តាប់”

“ត្រូវការយើងដាក់ឈ្មោះកាត់ឱ្យឯងទេលោកតារាល្បី?”

“បើមានមួយប្រហែលល្អឯងហា៎រកឱ្យយើងមួយមក” គេអង្រួនអ្នកបើកម៉ូតូ

“​បានៗ! ចាំដល់ផ្ទះយើងរកឱ្យមួយឈប់អង្រួនទៅដួលទាំងអស់គ្នាឥឡូវហើយ” សំឡេងសើចក៏បន្លឺរហូតទៅដល់ផ្ទះរបស់ពួកគេ។

ពេលមកដល់​ផ្ទះរាងតូចក៏ទាញហ្គីតារបស់គេមកលេងហើយក៏ច្រៀងបទ “You Are The Most Beautiful Scenery” របស់អាយដលគេឱ្យវ៉ាងយូស្តាប់ ចំណែកវ៉ាងយូក៏កំពុងអង្គុយនឹករក ឈ្មោះដាក់ឱ្យស៊ាវសីងពេលនឹកឃើញក៏សួរ

” ដាក់សីងៗទៅយ៉ាងម៉េចដែរគួរឱ្យស្រឡាញ់ទេ?”​ គេប្រាប់ហើយក៏សើច

“សីងៗក្បាលឯងអីយើងមិនមែនមនុស្សស្រីទេ”

“អ៊ីចឹង Sean ទៅយ៉ាងម៉េចដែរ? មានន័យថាកាដូពីព្រះដូចជាសំឡេងល្អរបស់ឯងនិងរូបរាង សង្ហាររបស់ឯងគឺជាកាដូដែលព្រះប្រទានឱ្យបែបនេះអ្វីដែលឯងធ្វើនឹងរលូនទៅមុខ”​

“ពីរោះណាស់តើឈ្មោះមួយនេះន័យល្អថែមទៀត អ៊ីចឹងយើងមានឈ្មោះក្រៅថា Sean” គេគិតបន្តិចហើយក៏ទទួលយកឈ្មោះមួយនេះ

“បានហើយយើងឃ្លានហើយទៅធ្វើអីញ៉ាំវិញខ្ជិលខ្វល់ពីឯងណាស់”​ វ៉ាងយូគេងើបពីលើកៅអីសាឡុងដែលអង្គុយជាមួយរាងតូចមុននេះ

“វ៉ាងយូកុំភ្លេចធ្វើឱ្យយើងមួយចានដែរផង” ស៊ាវសីងស្រែកប្រាប់ហើយគេនៅដេញហ្គីតាគេ លេងបន្តទៀត រង់ចាំម្ហូបដែលវ៉ាងយូធ្វើឱ្យគេ

ថ្ងៃសៅរ៍​ពេលសម្រាកពីថ្ងៃរៀនពួកគេក៏បានទៅដាក់ពាក្យធ្វើការនៅបារដែលមិត្តរបស់ ស៊ាវសីងបានណែនាំ ក្រោយពីសម្ភាសន៍ការងារជាប់ពួកគេក៏លាថៅកែចេញមក

“សប្បាយចិត្តណាស់សម្ភាសន៍ការងារជាប់ហើយប្រាក់ខែពួកយើងអាចសន្សំលុយបង់រំលោះទិញម៉ូតូថ្មីដែលស្រួលជិះស្រួលអង្គុយបានហើយឯងមិនពិបាកអង្គុយកែបក្រោយគ្មានពូកទៀតទេ”

“ពិតមែនហើយ​ពួកយើងក៏មានលុយទិញតុទូដាក់បន្ទប់ទទួលភ្ញៀវ និង ដូរពូកដេកថ្មីហើយ ឯងសាកស្តាប់បន្តិចមើលសំឡេងយើងលួចថតមកថៅកែគ្រាន់តែស្តាប់យើងច្រៀងបទនេះហើយ ក៏ឱ្យយើងធ្វើអ្នកច្រៀងប្រចាំហាងគាត់ទៀត គាត់ថាកម្ររកបានអ្នកច្រៀងពីរោះបែបនេះណាស់”

គេហុចទូរសព្ទដែលគេបានថតសំឡេងទុកមុននេះឱ្យវ៉ាងយូអង្គុយស្តាប់ដោយអារម្មណ៍ល្អ

“យ៉ាងម៉េច ពីរោះទេឯង?”

“ពីរោះ​ណាស់ស្តាប់ហើយមានអារម្មណ៍ល្អសក្តិសមជាតារាប្រចាំវិទ្យាល័យមែន”

“ឯងមកបញ្ជោរយើងទៀតហើយ”

“គឺពីរោះមែនណាទើបយើងសរសើរ” ​រាងក្រាស់និយាយតាមការពិតហើយពួកគេក៏សម្លឹងភ្នែក គ្នាភ្លឹកដោយអារម្មណ៍ជ្រាលជ្រៅ មួយសន្ទុះ​ពួកគេក៏បែរមុខចេញពីគ្នាទាំងអៀន និង ព្យាយាមផ្លាស់ប្តូរការគិតរបស់ពួកគេមុននេះដែលចង់ថើបគ្នា ដោយព្យាយាម​គិតថាជាមិត្តនឹងគ្នាវាមិនអាចទៅរួច។

~២ឆ្នាំក្រោយមក~

ស៊ាវសីង និងវ៉ាងយូពួកគេរៀនបណ្តើរ ធ្វើការ​បណ្តើរ ដោយរៀនពេលថ្ងៃនិងធ្វើការពេលយប់វ៉ាងយូបានក្លាយជាអ្នកក្រឡុកស្រាប្រចាំក្រោយអ្នកចាស់ឈប់ធ្វើការ ហើយគេក៏បានរៀនពីរបៀប លាយស្រាក្រឡុកច្រើនពេលនៅជាអ្នករត់តុទើបថៅកែឱ្យធ្វើការជំនួសអ្នកចាស់ ចំណែកស៊ាវសីង ដោយសារតែសំឡេងដ៏ពីរោះរបស់គេបានទាក់ទាញភ្ញៀវជាច្រើនឱ្យចូលមកកំសាន្តនៅក្នុងបារឥតដាច់រាល់យប់ ។ ពួកគេក៏បានប្រើលុយសន្សំរបស់ពួកគេបង់រំលោះទិញខុនដូមួយដែលកន្លែងដដែល មានពីរបន្ទប់ហើយម៉ូតូ​ថ្មីរបស់ពួកគេក៏បានបង់រំលោះដាច់អស់ ។ វ៉ាងយូក៏នៅតែដូចទម្លាប់គេដឹក ស៊ាវសីងទៅរៀន ទៅធ្វើការជាមួយគ្នា ហើយ​អារម្មណ៍​ដែលពួកគេមានចំពោះគ្នាក៏កាន់តែជ្រាលជ្រៅជាងមុន។

~ថ្ងៃខួបកំណើតរបស់សាវសីង~

ថ្ងៃនេះ​ជាថ្ងៃខួបកំណើតរបស់ស៊ាវសីងហើយជាថ្ងៃសម្រាកពីការងារនិងពីការសិក្សាទើបពួក គេមានពេលទំនេរវ៉ាងយូក៏នាំស៊ាវសីងទៅលេងសួនកម្សាន្ត ញ៉ាំអីជាមួយគ្នា និងថតរូបលេង ជាច្រើនសន្លឹក ។ ពេលដើរលេងអស់ចិត្តហើយគេក៏ដឹកស៊ាវសីងទៅទិញគ្រឿងទេសធ្វើនំ ព្រោះគេចង់ ធ្វើនំខេកក្នុងថ្ងៃខួបកំណើតឱ្យស៊ាវសីងដោយផ្ទាល់ដៃ

“ច្បាស់ទេថាឯងដុតនំបានឯងកុំធ្វើនំខ្លោចស្នូលសូកូឡាឱ្យយើងណា” រាងតូចសួរដោយមិនទុកចិត្ត

“ច្បាស់ជាធ្វើបានយើងរៀនដុតនៅហាងពីរ បីដងហើយឯងចាំតែញ៉ាំទៅអីវ៉ាន់ទិញគ្រប់ហើយ តុះទៅគិតលុយ”

បន្ទាប់​ពីគិតលុយរួចពួកគេក៏ត្រលប់មកផ្ទះវិញរាងក្រាស់ក៏ទៅផ្លាស់ខោអាវជាចុងភៅហើយចាប់ ផ្តើមរៀបចំគ្រឿងទេសដើម្បីធ្វើនំឱ្យស៊ាវសីង។ ម្ចាស់ខួបបានដើរមកមើលចុងភៅសង្ហារកំពុង ហាន់ឈីស ហើយសរសើរ

“ពិតជាស្មានមិនដល់ថាលោកបងយូពូកែធ្វើនំបែបនេះសោះមិនត្រឹមតែចេះក្រឡុកស្រា និងធ្វើម្ហូបទេ ចេះទាំងធ្វើនំទៀតពិតជាឡូយមែនទែន”​

“ឯងសរសើរយើងពេកហើយទេដឹងលោកបងសីងៗ” គេផ្ទាន់ឱ្យវិញ

“ឯងហៅយើងសីងៗទៀតហើយយើងប្រាប់ឯងហើយថាយើងមិនមែនមនុស្សស្រីទេឯងគិតតែហៅយើងសីងៗរហូត” រាងតូចក៏វាយគេមួយដៃ

“អ្នកណាឱ្យប៉ាម៉ាក់ឯងដាក់ឈ្មោះឱ្យគួរឱ្យស្រលាញ់បែបនេះស៊ាវសីងៗ ផ្កាយតូចៗ គួរឱ្យស្រលាញ់ដល់ហើយ” គេហៅឈ្មោះរាងតូចដោយក្ដីស្រលាញ់ ហើយយកម្សៅទៅលាបច្រមុះ ស៊ាវសីង ឃើញដូចនេះរាងតូចក៏យកទៅប៉ាតមុខគេវិញ ហើយពួកគេប្រលែងគ្នាបណ្តើរធ្វើនំបណ្តើរ រហូតដល់នំដាក់ចូលក្នុងម៉ាស៊ីនដុតទើបវ៉ាងយូគេនិយាយ

“ស៊ាវសីងឯងទៅផ្លាស់ខោអាវទៅល្ងាចយើងនាំឯងទៅកន្លែងមួយ”

“ឯងចង់ទៅណាមែនទេ?”

“ឯងទៅផ្លាស់ខោអាវប្រឡាក់ចេញទៅយើងនៅមើលនំ”​

គេរុញស៊ាវសីងឱ្យទៅផ្លាស់ខោអាវហើយស៊ាវសីងក៏ទៅផ្លាស់ទាំងឆ្ងល់ថាវ៉ាងយូគេចង់ធ្វើអី ។ បន្ទាប់ពី​រៀបចំខ្លួនហើយវ៉ាងយូក៏នាំស៊ាវសីងទៅសួនធំមួយដែលនៅជាប់មាត់ទន្លេហើយក៏ទាញរាងតូចមកឈរនៅចំពីមុខគេ

“ស៊ាវសីងយើងមានរឿងចង់ប្រាប់ឯង” គេទាញដៃតូចទាំងពីមកកាន់

“ឯងមានរឿងអីមែនទេបានធ្វើប្លែកៗបែបនេះ?” គេឆ្ងល់ដែលរាងក្រាស់សុខៗក៏ធ្វើបែបនេះ

“យើងមិនដឹងថាអារម្មណ៍នេះកើតឡើងតាំងពីពេលណា យើងដឹងត្រឹមថានៅក្បែរឯងគឺមានក្តី សុខយើងចង់នៅក្បែរឯង កាពារឯង ចែករំលែកទុក្ខលំបាកជាមួយឯង និងតស៊ូជាមួយឯង ហើយយើងដឹងមករហូតថាឯងលួចថើបយើងពេលដែលយើងដេកដឹងថាឯងលួចស្រលាញ់យើងមកយូរហើយ តែយើងមិនហ៊ាននិយាយខ្លាចពេលឯងដឹងថាយើងដឹងរឿងនេះឯងចាកចេញពីយើង”

“នេះ… ឯងដឹងមករហូតហី?”    ស៊ាវសីងគេលើកដៃមកខ្ទប់មាត់ភ្ញាក់ផ្អើលនិងអៀនយ៉ាងខ្លាំង

“ដឹងដូច្នេះទើបថ្ងៃនេះយើងមានរឿងចង់ប្រាប់ឯងថា ‘បងស្រលាញ់អូនព្រមធ្វើសង្សារបង ទៅបានទេស៊ាវសីង? បងនឹងសន្យាមើលថែការពារអូន ស្រលាញ់​អូនរហូតដល់ថ្ងៃបងស្លាប់ក៏នៅតែ ស្រលាញ់អូន’ តើព្រមទទួលបុរសម្នាក់នេះទេស៊ាវសីង?”គេលុតជង្គង់ចុះ

ស៊ាវសីងគេរំជួលចិត្តយ៉ាងខ្លាំងមិនស្មានថាពាក្យដែលគេរង់ចាំចេញពីមាត់អ្នកដែលគេលួច ស្រលាញ់មកយូរហើយបែរជាបានឮនៅពេលនេះ គេក៏ចូលទៅឱបវ៉ាងយូហើយនិយាយខ្លាំងៗ

“​អូនយល់ព្រម អូនរង់ចាំពាក្យនេះពីបងយូរមកហើយ អូនក៏ស្រលាញ់បងដូចគ្នា ប៉ុន្តែ​បងមិនបាច់និយាយដល់រឿងស្លាប់រស់ក៏បាន មិនបាច់បញ្ជាក់ដល់ថ្នាក់នេះទេ”​ គេប្រាប់ទៅរាងក្រាស់

“បងខ្លាចថាអូនមិនជឿទើបបញ្ជាក់ តុះ! ដល់ម៉ោងកាត់នំហើយបងទៅយកមកឱ្យ”​    ហើយវ៉ាងយូក៏ដុតផ្កាភ្លើងឮនំហើយហុចទៅឱ្យស៊ាវសីងបន់ស្រន់ដោយមានគេឱបពីក្រោយខ្នងក្រោយពីបន់ស្រន់ និង ផ្លុំទៀនរួចពួកគេក៏ដុតផ្កាភ្លើងលេង ហើយរាងក្រាស់ក៏ទាញ ស៊ាវសីងទៅឱបក្នុងរង្វង់ដៃរួចនិយាយ

“បង​ស្រលាញ់​អូន​ស៊ាវសីង”​ ហើយបបូរមាត់ក្រាស់ក៏ទម្លាក់មកថើបបបូរមាត់តូចថ្នមៗពួកថើបគ្នាយ៉ាងមានក្តីសុខនៅក្នុងពិភពតូចមួយរបស់ពួកគេដោយគ្មានអ្នកណាមករំខានបាន។

ពេលមកដល់ផ្ទះវិញគ្រាន់តែបិទទ្វារផ្ទះភ្លាមពួកគេថើបគ្នាយ៉ាងពុះ​កញ្ជ្រោល​លែងហាមឃាត់ អារម្មណ៍របស់ខ្លួនតទៅទៀត។ ពួកគេថើបគ្នាបណ្តើរដោះសម្លៀកបំពាក់ចេញបណ្តើរនៅតាមផ្លូវទៅ បន្ទប់ដេករបស់វ៉ាងយូហើយរាងក្រាស់ក៏លើកស៊ាវសីងពរឡើងដោយមិនឈប់ថើបគ្នាហើយដាក់ រាងស្តើងទៅលើពូកថ្នមៗរួចឱនទៅថើបពេញមុខនិងខ្លួនដោយបន្សល់ស្នាមស្នេហ៍នៅគ្រប់កន្លែង ដែលគេថើប។ បន្ទាប់ពីថើបរួចរាងក្រាស់ក៏ចាប់ភាពរឹងមាំដាក់ចូលទៅក្នុងភាពទន់ជ្រាយរបស់ស៊ាវសីង ហើយចាប់ផ្តើមចង្វាក់ស្នេហារបស់ពួកគេពេញមួយយប់រហូតដល់ហត់រៀងខ្លួនទើបពួកគេបញ្ចប់ឆាកស្នេហាហើយគេងឱបគ្នាយ៉ាងមានក្តីសុខ។

ចាប់តាំងពីថ្ងៃនោះមកពួកគេក៏ប្រើជីវិតរស់នៅយ៉ាងផ្អែមល្ហែមក្នុងនាមជាគូរស្នេហ៍ទោះបីជា សកម្មភាពប្រចាំថ្ងៃពួកគេមិនមានអ្វីផ្លាស់ប្តូរក៏ដោយ ។ ថ្ងៃនេះនៅក្នុងបារដែលពួកគេធ្វើការ ពួកគេក៏បានប្រាប់បុគ្គលិកដែលធ្វើការជាមួយគ្នា និង ថៅកែអំពីសម្ព័ន្ធភាពរបស់ពួកគេ ហើយក៏ទទួលបានការសរសើរនិងគាំទ្រពីអ្នកនៅក្នុងក្លឹបផងដែរ។

ពេលវេលាផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែកស៊ាវសីង និង វ៉ាងយូ​បានបញ្ចប់ ថ្នាក់បរិញ្ញាបត្របួនឆ្នាំរបស់ពួកគេជាមួយពិន្ទុល្អដូចគ្នា ហើយពួកគេក៏ធ្វើពិធីអបអរតូចមួយដែលមាន មិត្តភក្តិជិតស្និទ្នរបស់ពួកគេពីរ បី​នាក់​មកចូលរួម

“ពួកយើងពេលនេះរៀនចប់ហើយឥឡូវចង់ធ្វើអីបន្តទៀត ក្រោយរៀនចប់?” មិត្តរបស់គេក៏សួរ

“ប្រហែលជាទៅស្រុកវិញជួយការងាររបស់ប៉ាម៉ាក់” វ៉ាងយូតប

“មិនគិតថាបន្តនៅទីក្រុងហើយរកការងារនៅទីនេះធ្វើទេហី?”

“ប្រហែលអត់ទេនៅស្រុកក្រុមហ៊ុនរោងចក្ររបស់ប៉ាម៉ាក់ក៏មានមិនបាច់ទៅដាក់ពាក្យតាមក្រុមហ៊ុនផ្សេងៗនាំឱ្យពិបាក” ស៊ាវសីងក៏ឆ្លើយម្ដង

“​គំនិតអាសីងក៏ល្អជួយការងារក្រុមហ៊ុនម៉ាក់ប៉ាល្អជាងដើរសុំការងារគេធ្វើឱ្យគេដេញ ដូចឆ្កែឆ្មាទេតុះ! ជល់មួយ”មិត្តរបស់គេក៏យល់ស្រប…

ថ្ងៃថ្មីបានចាប់ផ្តើម ថ្ងៃនេះដោយសារគ្មានម៉ោងឱ្យរៀនដូចរាល់ដងវ៉ាងយូ និង ស៊ាវសីងក៏ទៅជួយការងារក្នុងបារដែលពេលនេះបើកពេលថ្ងៃដែរ ដែលបើកជាលក្ខណៈអាហារដ្ឋាន សាមញ្ញមួយ ។ នៅ​ទីនេះ​ប្រៀបដូចជាផ្ទះទីពីររបស់ពួកគេអ៊ីចឹង មានថៅកែហាងល្អមិត្តរួមការងារក៏រាប់អានគ្នាល្អ ពេលកំពុងតែជួយការងារក្នុងចង្ក្រានបាយពេលនោះថៅកែហាងក៏ស្រែកហៅ

“​វ៉ាងយូ ស៊ាវសីងពួកឯងចេញមកក្រៅបន្តិច”​ វ៉ាងយូនិងស៊ាវសីងក៏អើតពីចង្ក្រានមកមើល

“សីងៗ មុននេះថៅកែហៅពួកយើងមែនទេ? គាត់ហៅរកអីមែនទេ?” រាងក្រាស់សួរ

“អូនម៉េចនឹងដឹងទៅ គាត់ហៅទៅថែមលុយប្រាក់ខែឱ្យមិនដឹង?”

“ប្រហែលហើយតុះទៅជួបគាត់សិនទៅ” ពួកគេក៏ដើរចេញមក

“ពួកឯងអង្គុយចុះមកយើងមានរឿងចង់ប្រាប់ពួកឯងបើកស្រោមសំបុត្រនេះមើលទៅ”

ពេលពួកគេដើរមកដល់កន្លែងថៅកែហាងអង្គុយថៅកែក៏និយាយ

“​ប្រាក់ខែពួកខ្ញុំថែមមែនទេថៅកែ? “ស៊ាវសីងក៏និយាយបែបលេងសើច។ វ៉ាងយូ ក្រោយពី​បើកស្រោមសំបុត្រនោះរួចក៏យកក្រដាសមកអាន

“​ពាក្យ​ចុះឈ្មោះ​ចូលប្រលងជ្រើសរើសអ្នកចម្រៀងប្រចាំឆ្នាំ?”​ គេអានទាំងឆ្ងល់

“ក្រដាសតែប៉ុន្មានសន្លឹកនឹងទេហី ថៅកែឯណាលុយថែមពួកខ្ញុំ? “ស៊ាវសីងសួរ

“​អ្នកណាប្រាប់ពួកឯងថាយើងថែមលុយឱ្យពួកឯងដេកយល់សប្តិទាំងថ្ងៃហើយយើងខំទៅ ទិញពាក្យនេះមកពិបាកណាស់ណា អាសីងសំឡេងឯងពីរោះបើឯងសាកទៅប្រលងឯងអាចនឹងជាប់ ហើយក្លាយជាតារាល្បីនោះពួកឯងមិនខ្វះលុយចាយដូចរាល់ថ្ងៃនេះទេ” ថៅកែសើចយ៉ាងមានក្ដីសុខ

“ថៅកែហា៎ទំរាំអាសីងវាល្បីពួកខ្ញុំដាច់ពោះងាប់មុនបាត់ហើយជួយរក​ការងារណាឆាប់បាន លុយបន្តិចមក” វ៉ាងយូរអ៊ូ

“​មែនហើយអ្នកទៅប្រកួតក៏ច្រើនមិនសង្ឃឹមថាខ្ញុំអាចជាប់នោះទេ”

“​មិនសាកមិនដឹងទេឥឡូវពួកឯងយកពាក្យប្រលងនេះទៅដេកគិតទៅថាគួរដាក់ពាក្យ ឬអត់ហើយចាំមកអរគុណយើងថ្ងៃក្រោយក៏បាន” ​ហើយថៅកែក៏ងើបទៅមើលការងារគាត់បន្ត ចំណែកវ៉ាងយូ និង ស៊ាវសីងក៏មើលមុខគ្នាហើយក៏បែរទៅមើលពាក្យប្រលងចម្រៀងនៅក្នុងដៃក្រាស់។

ពេលល្ងាចថ្ងៃនេះដោយសារតែពួកគេទៅជួយការងារពេលថ្ងៃ​ ថៅកែក៏ឱ្យសម្រាកដើម្បី គិតរឿងប្រលងចម្រៀងរបស់ស៊ាវសីង. ពួកគេ​អង្គុយលេង​នៅរានហាលពីមុខខុនដូរបស់ពួកគេវ៉ាងយូ ក៏សួរ

“សីងៗ អូនគិតយ៉ាងម៉េចដែររឿងប្រលងចម្រៀង?”

“ក៏ទំនងដែរតើ តែចាំគិតមើលសិនខ្លាចថាមិនជាប់វាស្តាយហើយខ្មាសគេ ចុះបងគិតយ៉ាងម៉េច ដែរបើអូនទៅប្រលង?”

“បងមានយ៉ាងម៉េចគឺជួយគាំទ្រអូននឹងហើយ បងគាំទ្រការសម្រេចរបស់អូនមិនថាអូនសម្រេច ចិត្ត​បែបណានោះទេ”​

“អ៊ីចឹងចាំអូនគិតមើលសិន” គេដាក់ពាក្យប្រលងក្នុងដៃចុះ

“​ប៉ុន្តែ​ពេលនេះពួកយើងទៅធ្វើអីផ្សេងសិន”គេស្រាប់តែងើបឡើង

“អាយូបងធ្វើអីនឹងដាក់អូនចុះទៅ” គេស្រែកពេលវ៉ាងយូចាប់លើកគេឡើង ហើយវ៉ាងយូក៏ លើកស៊ាវសីងដាក់លើស្មាដើរសំដៅទៅគ្រែរួចដាក់គេទៅលើនោះដើម្បីបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា។

ព្រឹកមួយបន្ទាប់ពីមកពីផ្សារហើយឃើញលិខិតដែលគេបិតអំពីកម្មវិធីប្រលងចម្រៀងស៊ាវសីងក៏បកមួយយកមកផ្ទះហើយក៏យកទៅអង្គុយមើលក្បែរបង្អួច ។ វ៉ាងយូដែលទើបតែមើលរូបមន្ត ក្រឡុកស្រាថ្មីក៏មកប្រះខ្លះដេកលើពោះរបស់់ស៊ាវសីងហើយលើកដៃទៅច្បិចដៃស៊ាវសីងលេង

“កំពុង​គិតអីនឹងសំណ្វចិត្តបានភ្លឹកបែបនេះបងចូលមកក៏មិនដឹង?”គេសួរ

“គឺ​លិខិត​ផ្សាយពីការប្រលងចម្រៀង អាយូហា៎​អូនសម្រេចចិត្តហើយថានឹងទៅប្រលងចម្រៀង នៅខែក្រោយនេះស្អែកអូននឹងយកពាក្យទៅដាក់ ទោះជាប់ឬធ្លាក់ចាត់ទុកថាជាការសាកល្បងទៅចុះ”​

“អូខេ ចាំបងជូនទៅដាក់ពាក្យ”​

~ថ្ងៃប្រលងចម្រៀងបានមកដល់~

ស៊ាវសីងនៅរើសខោអាវពាក់មិនទាន់បានគេនៅឈរលពីមុខកញ្ចក់អស់ពីមួយចូលមួយ វ៉ាងយូដែលទៅធ្វើអាហារពេលព្រឹកក៏ចូលមកសួរ

“លមួយថ្ងៃហើយនៅមិនដឹងពាក់អីទៀតមែនទេ?”

“អូនមិនដឹងពាក់អីពិតមែន” គេធ្វើមុខជូរ

“អូនពាក់អាវសនោះទៅហើយពេលឡើងច្រៀងពាក់អាវខ្មៅពីក្រៅទៅសង្ហាហើយ”​

ស៊ាវសីងក៏ពាក់តាមវ៉ាងយូប្រាប់ហើយក៏ចេញទៅញ៉ាំអាហារពេលព្រឹកទើបរៀបចំខ្លួនចេញទៅប្រលងចម្រៀង។ ពួកគេដើរដឹកដៃគ្នាមកដល់កន្លែងប្រលងដែលពេលនេះមានបេក្ខជនជាច្រើនកំពុងតម្រង់ជួរគ្នាចូល ពួកគេក៏ប្រញាប់រត់ទៅតម្រង់ជួរជាមួយបេក្ខជនផ្សេងៗទៀត ក្រោយពីបានលេខរៀងហើយ ពួកគេក៏ទៅអង្គុយចាំនៅខាងក្នុង ហើយថ្ងៃនេះវ៉ាងយូគេក៏ស្ម័គ្រចិត្តធ្វើជាអ្នកដេញហ្គីតាឱ្យស៊ាវសីង ច្រៀងពេលប្រលង ក្រោយពីចាំប្រហែលជាពីរម៉ោងគេក៏ងើបទៅបន្ទប់ទឹក។

នៅតាមផ្លូវដែលចេញពីបន្ទប់ទឹកមកវ៉ាងយូក៏ស្រាប់តែឈឺក្បាលយ៉ាងខ្លាំងគេលើកដៃមកខ្ទប់ក្បាលហើយសម្រូតខ្លួនទៅលើដីដោយផ្អែកនឹងជញ្ជាំង ពេលនោះអ្នកដើរកាត់ម្នាក់ឃើញបែបនេះក៏ ចូលមកសួរ

“លោក លោកមិនអីទេមែនទេត្រូវការឱ្យខ្ញុំជួយហៅឡានពេទ្យឱ្យទេ?”

“ខ្ញុំមិនអីទេគ្រាន់តែឈឺក្បាលបន្តិចទេ”

“ច្រមុះលោកហូរឈាមហើយនេះខ្ញុំមានក្រដាសជូតមាត់លោកយកជូតចេញទៅកុំឱ្យ ប្រឡាក់អាវ”

“បាទអរគុណ” គេទទួលយកមកជូតឈាមពីច្រមុះ

“លោកពិតជាមិនអីមែនហី?”​ បុរសនោះសួរទាំងបារម្ភ

“បាទមិនអីទេសម្រាកបន្តិចលែងអីហើយ អរគុណលោកហើយដែលជួយ”

“​មិនអីទេតិចតួចទេ”​ ហើយបុរសនោះក៏ដើរចេញទៅ

វ៉ាងយូ​ពេលដែលសម្រាកបាត់ឈឺក្បាលនិងឈាមច្រមុះហើយក៏ដើរត្រលប់មករកស៊ាវសីង នៅកន្លែងអង្គុយវិញ

“​បងទៅបន្ទប់ទឹកយូរម្ល៉េះអាយូមនុស្សច្រើនមែនទេ?”​

“ក៏មនុស្ស​ច្រើន យ៉ាងម៉េចទៅហើយដល់លេខប៉ុន្មានហើយ?”គេសួរបង្វែរ

“នៅច្រើនទៀតមិនទាន់ដល់វេនពួកយើងទេ” ហើយពួកគេក៏អង្គុយចាំបន្ត

ក្រោយចាំអស់កន្លះថ្ងៃទីបំផុតក៏ដល់វេនរបស់ស៊ាវសីងឡើងច្រៀង

​”បេក្ខជន​បន្ទាប់​នេះគឺបេក្ខជនពាក់ស្លាកលេខ520សូមអញ្ជើញស្វាគមន៍”​ ពិធីករប្រកាស

“​អូនភ័យណាស់អាយូ” គេបែរមកប្រាប់អ្នកជាសង្សារ

“មិនអីទេសីងៗបងនៅជាមួយអូនហើយតុះទៅយើង” គេផ្ដល់កម្លាំងចិត្តរួចនាំឡើងឆាក

សំឡេង​ស្វាគមន៍​បានបន្លឺឡើងពេលពួកគេឡើងទៅដល់លើឆាកនៅចំពោះមុនទស្សនិកជន និង គណៈកម្មការបួននាក់

“សួស្តី​គណៈកម្មការ​ទាំងបួននាក់ និង ទស្សនិកជនទាំងអស់គ្នាខ្ញុំស៊ាវសីងមកពីហ័រណាន ជាមួយមិត្តភក្តិរបស់ខ្ញុំវ៉ាងយូថ្ងៃនេះនឹងរើសយកបទ You Are​ The​ Most​​ Beautiful Scenery មកបកស្រាយជូនស្ដាប់”​

ហើយស៊ាវសីងក៏ចាប់ផ្តើមច្រៀងបទនេះរហូតដល់ចប់ដោយមានវ៉ាងយូជាអ្នកដេញហ្គីតា នៅលើឆាកនោះជាមួយគ្នាក្រោយពីច្រៀងចប់គេក៏ទទួលបានពាក្យសរសើរ និង ការនិយាយល្អៗពីគណៈកម្មការហើយបានឱ្យគេឈានទៅដល់ប្រលងវគ្គផ្តាច់ព្រ័ត្រតែម្តងមិនចាំបាច់ចូលរួមការប្រកួតជម្រុះ ធ្វើឱ្យ​ទាំងវ៉ាងយូនិងស៊ាវសីងសប្បាយចិត្តយ៉ាងខ្លាំង។ ពេលមកដល់ក្រោយឆាកស៊ាវសីងក៏ឱបវ៉ាងយូយ៉ាងរំភើបដែលគេអាចទៅដល់វគ្គផ្តាច់ព្រ័ត្រហើយបេក្ខជនផ្សេង​ៗក៏ជួយអបអរ

“អាយូអូនធ្វើបានហើយ សប្បាយចិត្តណាស់អូនធ្វើបានហើយពួកយើងនឹងឡើងវគ្គផ្តាច់ព្រ័ត្រជាមួយគ្នា”

​”ប្រាកដណាស់បងនឹងកំដរអូន” គេប្រាប់វិញដោយជឿជាក់ពេលនោះ​អ្នកចាត់ចែងកម្មវិធីបាន យកបណ្ណទៅកាន់វគ្គផ្តាច់ព្រ័ត្រឱ្យស៊ាវសីង

​”នេះជាបណ្ណផ្តាច់ព្រ័ត្ររបស់លោកជួបគ្នានៅ2ខែក្រោយខំប្រឹងឡើងលោកច្រៀងបាន ពីរោះណាស់លោកស៊ាវ​”

“​បាទ​អរគុណ​ច្រើន ” ស៊ាវសីងទទួលយកមកទុក

“​ហើយលោកកុំភ្លេចមកសមសំឡេងមួយអាទិត្យពីរថ្ងៃរាល់អាទិត្យនៅក្រុមហ៊ុនផង”​

“បាទខ្ញុំនឹងមកហាត់សមអរគុណលោក”​

ពួកគេក៏ចេញពីកន្លែងប្រលងចម្រៀងទៅបារដែលពួកគេធ្វើការដើម្បីប្រាប់រឿងនេះដល់ថៅកែ ហើយថៅកែក្រោយពីដឹងពីដំណឹងនេះគាត់ក៏បិតបារមួយល្ងាចដើម្បីធ្វើពិធីជប់លៀងអបអរតូចមួយឱ្យស៊ាវសីង។ ហើយចាប់តាំងពីថ្ងៃនោះមកស៊ាវប៉ាយក៏ទៅហាត់សមរៀងរាល់ចុងសប្តាហ៍ ដោយមានវ៉ាងយូជូនគេទៅក្រុមហ៊ុននិងកំដរគេសមច្រៀងហើយជួយហុចទឹកឱ្យផឹករហូតដល់សមច្រៀងហើយទើបពួកគេត្រលប់មកផ្ទះវិញ។

រយៈពេលមួយខែមកហើយចាប់តាំងពីថ្ងៃដែលគេឈាមច្រមុះកាលពីថ្ងៃនោះមក វ៉ាងយូគេ ចាប់ផ្តើមធ្វើទុក្ខកាន់តែខ្លាំងដោយគេឧស្សាហ៍ឈឺក្បាលនិងឈាមច្រមុះច្រើនជាងមុនហើយតែង តែវិលមុខ​ពេលទៅធ្វើការ​មានពេលខ្លះគេឈាមច្រមុះដោយមិនដឹងខ្លួនទៀតផងទាល់តែមិត្តរួមការងារគេប្រាប់

​”វ៉ាងយូឯងឈាមច្រមុះហើយ រកអីមកជូតទៅប្រឡាក់អាវឥឡូវហើយ”​

“ពិតមែនហី?” គេក៏ទាញក្រដាសជូត

​”មួយរយៈនេះឯងកើតអី? ឃើញឈាមច្រមុះរហូតឯងគួរតែទៅឱ្យពេទ្យពិនិត្យទៅ”​

“ខ្ញុំមិនអីទេ ចាំទំនេរយើងនឹងឆ្លៀតទៅ ហើយឯងកុំប្រាប់រឿងនេះឱ្យសីងៗដឹងអី”​

​”យើងមិនប្រាប់អាសីងក៏បានតែឯងត្រូវតែទៅពេទ្យពិនិត្យ” មិត្តគេបញ្ជាក់

“​យើងដឹងហើយអរគុណដែលបារម្ភ”

វ៉ាងយូ បានលាក់រឿងដែលគេធ្វើទុក្ខនេះពីស៊ាវសីងព្រោះមិនចង់ឱ្យគេបារម្ភចង់ឱ្យគេ ផ្តោតលើការសមចម្រៀងព្រោះខ្លាចប៉ះពាល់ដល់ការប្រលង។ ថ្ងៃ​សៅរ៍​នេះក្រោយពីជូនស៊ាវសីង មកដល់ក្រុមហ៊ុនវ៉ាងយូក៏ប្រាប់

​”សីងៗ ថ្ងៃនេះបងមិនបានកំដរអូនសមទេបងមានរវល់នៅបារបន្តិចចាំល្ងាចបងមកយកណា ក្មេងឆ្លាតខំប្រឹងសមណា៎”​ គេលើកដៃទៅអង្អែលក្បាលតិចៗ

“បាទបងសម្លាញ់” ហើយវ៉ាងយូក៏ជិះយកម៉ូតូមកទុកនៅចំណតរបស់ខុនដូហើយក៏ហៅតាក់ស៊ីជិះទៅពេទ្យ។ មកដល់មន្ទីពេទ្យគេក៏ចូលទៅពិនិត្យជំងឺក្រោយពីប្រាប់អាការៈរបស់ខ្លួនដល់គ្រូពេទ្យ រួចគ្រូពេទ្យក៏នាំគេទៅពិនិត្យ​ឈាមនិងស្កេនខួរក្បាលមើលបន្ទាប់ពីអង្គុយចាំយកលទ្ធផលអស់រយៈពេលបួនម៉ោងមក ទីបំផុតគេក៏ដឹងពីលទ្ធផល

​”លោកវ៉ាងយូមែនទេ?”​ គ្រូពេទ្យសួរ

“បាទលោកគ្រូពេទ្យ…”​

​”ខ្ញុំចង់ឱ្យលោកធ្វើចិត្តព្រោះមានដំណឹងមិនល្អមកប្រាប់លោក”​

“ខ្ញុំមានជំងឺអ្វីមែនទេលោកគ្រូពេទ្យ?”​

​”ពួកយើងរកឃើញថាលោកមានជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយ”​

“ថាម៉េចមហារីកខួរក្បាល?!”​គេសួរទាំងភ្ញាក់ផ្អើល

គ្រាន់តែ​ឮបែបនេះគ្រប់យ៉ាង​បានរលាយខ្ទេចចំពោះមុខរបស់គេ ពាក្យសន្យា គោលបំណងថ្ងៃ អនាគត ក្តីស្រមៃរបស់គេជាមួយស៊ាវសីងបានរលាយអស់សល់តែក្តីអស់សង្ឃឹម

“លោក​គ្រូពេទ្យ​ខ្ញុំអាចរស់បានប៉ុន្មានខែទៀត?” គេសួរទាំងអួលដើមក

​”តាមស្ថានភាពលោកនៅពេលនេះយ៉ាងយូរបំផុតបីទៅបួនខែទៀត ខ្ញុំ​សំណូមពរឱ្យលោកមកទទួលការថែទាំនៅមន្ទីពេទ្យពួកយើងកាន់តែឆាប់កាន់តែល្អព្រោះកម្រិតធ្ងន់ដូចលោកខាងរដ្ឋ គេនឹងជួយចេញថ្លៃសម្រាកថែទាំនៅមន្ទីរពេទ្យឱ្យលោកមិនបាច់បារម្ភពីរឿងប្រាក់នោះទេ”

” បាទខ្ញុំនឹងមកឱ្យបានឆាប់”​

ក្រោយពី​យកថ្នាំពីគ្រូពេទ្យហើយវ៉ាងយូគេក៏ហៅតាក់ស៊ីមកផ្ទះវិញ។ នៅលើតាក់ស៊ីគេបាន លើកទូរសព្ទតេទៅម៉ាក់របស់គេនៅឯស្រុក

“អាឡូម៉ាក់!!!”

“អាឡូអាយូ កូនម៉ាក់សុខសប្បាយទេកូន? អាសីងយ៉ាងម៉េចទៅហើយ? ពួកកូនមានញ៉ាំអាហារទៀងពេលទេ?” ម៉ាក់របស់គេសួរ

“ម៉ាក់​កូនមានរឿងមួយចង់ប្រាប់ម៉ាក់ ខ្ញុំមានជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយហើយ ខ្ញុំរស់បានតែបីខែទៀតទេសុំទោសផង​ម៉ាក់ខ្ញុំជាកូនមិនល្អមិនអាចនៅជាមួយមើលថែប៉ាម៉ាក់ ដល់ចាស់បានឱ្យកូនសុំទោសផង ផ្តាំប្រាប់ប៉ាថាឱ្យកូនសុំទោសផង កូនជាកូនមិនល្អ”

គេយំទាំងឈឺចាប់គេមិនសក្តិសមជាកូនរបស់ពួកគាត់នោះទេគេអកត្តញ្ញូ​មិនអាចមើលថែទាំ ពួកគាត់ដល់ចាស់ស្លាប់បាន

​          “ពុទ្ធោអើយ តើកូនប្រុសខ្ញុំធ្វើអីខុសបានព្រះដាក់ទោសគេបែបនេះ” ម៉ាក់របស់គេយំយ៉ាងខ្លាំង ពេលបានឮពីដំណឹងនេះ

“ម៉ាក់ឱ្យកូនសុំទោសផងកូនមិនល្អ ម៉ាក់ជួយកុំប្រាប់រឿងនេះដល់សីងៗអីបានទេ ខ្ញុំចង់ចាកចេញទៅដោយស្ងាត់មិនចង់ឱ្យគេឈឺចាប់ខ្លាំងនោះទេ”​

ហើយគេក៏ចុចបិតហើយសំងំយំយ៉ាងឈឺចាប់ដោយមិនខ្មាសតៃកុងឡានក្បែរនោះ ពេលនេះគេមិនសល់អ្វីទាំងអស់ក្តីសង្ឃឹមទាំងអស់ដែលរំពឹងថានឹងដើរកាន់ដៃស៊ាវសីងដើរលើផ្លូវនេះជាមួយគ្នាបានរលាយអស់គ្មានសេសសល់។ ល្ងាច​ឡើងគេក៏ជិះម៉ូតូមកយកស៊ាវសីងនៅក្រុមហ៊ុនហើយនាំទៅកន្លែងមួយ

“អាយូ បងនាំអូនទៅណានឹង?”

“បងនាំអូនទៅកន្លែងពិសេសមួយ”​ ហើយគេក៏ជិះមកឈប់មុខហាងលក់គ្រឿងអលង្ការសាមញ្ញមួយ

​”នេះ​បងនាំអូនមកទីនេះធ្វើអី?” ស៊ាវសីងសួរពេលឃើញស្លាកហាង

“ពួកយើងស្រលាញ់គ្នាយូរហើយគួរតែមានរបស់បញ្ជាក់ក្តីស្រលាញ់របស់ពួកយើងខ្លះ តុះចូលទៅក្នុងទៅ” ហើយគេក៏នាំស៊ាវសីងចូលខាងក្នុងហាង។

ពួកគេក៏រើសបានចិញ្ចៀនមួយឈុតយ៉ាងស្រស់ស្អាតពេលមកដល់​ផ្ទះវ៉ាងយូក៏ទាញដៃតូចយកទៅបំពាក់ចិញ្ចៀន

“ចាប់ពីថ្ងៃនេះទៅអូនជាប្រពន្ធបងហើយសីងៗ”

“អ៊ីចឹងបងក៏ជាប្តីអូនដូចគ្នាហាមលួចទៅមានស្រីក្បត់ចិត្តអូនឱ្យសោះឮទេ” សាមីខ្លួនសប្បាយចិត្តយ៉ាងខ្លាំងហើយប្រាប់លក្ខណ្ឌរបស់ហើយវ៉ាងយូក៏ទាញរាងស្ដើងចូលមកឱបរួចនិយាយ

“បាទម៉ែប្រពន្ធកាចបែបនេះអ្នកណាហ៊ានមានស្រីទៅបំពាក់ចិញ្ចៀនរួចដល់ពេលផ្សំដំណេកហើយ តុះកូនក្រមុំចូលបន្ទប់”

“អាយ៎ បងយូធ្វើអីនឹងដាក់អូនចុះទៅ”​

វ៉ាងយូក៏លើកបីស៊ាវសីងឡើងហើយបីចូលបន្ទប់បាត់ទៅ។ ប៉ុន្មានថ្ងៃនេះវ៉ាងយូធ្វើល្អសព្វគ្រប់បែបយ៉ាងដាក់ស៊ាវសីងធ្វើឱ្យគេមានអារម្មណ៍ថាមានក្តីសុខមែនទែន ដូចជាថ្ងៃនេះជាដើមពួកគេគេងលេងលើគ្រែវ៉ាងយូក៏ចាប់ផ្តើម​សួរ

“សីងៗ បងចង់សួរអូនរឿងមួយ”

“បងមានរឿងអីចង់សួរក៏និយាយមកចុះ?”​

“សីងៗ បើថ្ងៃណាមួយនៅសុខៗបងក៏បាត់ទៅ តើអូនខឹងស្អប់បងទេ?”

“អូនមិនខឹងស្អប់បងនោះទេ មិនថាទោះជាមានរឿងអ្វីកើតឡើងក៏ដោយអូននៅស្រលាញ់បង រហូតទៅពេញមួយជីវិតរបស់អូននឹងមានតែបងម្នាក់គត់ អាយូនៅសុខៗម៉េចក៏បងសួរអូនបែបនេះ?”

“អត់មានអីទេបងគ្រាន់តែសួរលេង តែយ៉ាងម៉េចហើយហាត់់សមចម្រៀង?”

“ក៏ល្អអាចទទួលយកបាន សង្ឃឹមជាប់ច្រើន”​

“​បងសង្ឃឹមថាអូននឹងជាប់ហើយអាចសម្រេចក្តីសុបិន្តរបស់អូនបានណាសីងៗ បងស្រលាញ់អូន ស្រលាញ់ពេញមួយជីវិតហើយស្រលាញ់រហូតទៅសីងៗ” គេបែរមកថើបមាត់អ្នកគេងក្បែរ

“​អូនក៏ស្រលាញ់បងពេញមួយជីវិតដូចគ្នាអាយូ”

“​សីងៗអផ្សុកណាស់កំដរបងទៅដើរលេងទៅ” នៅសុខៗគេក៏ងើបអង្គុយឡើង

“បានតើតុះទៅ” ស៊ាវសីងក៏តប

ហើយពួកគេក៏ទៅដើរលេងនៅសួនកម្សាន្ត​ហើយទៅញ៉ាំអីហើយថតរូបជាមួយគ្នាពួកគេ ចំណាយពេលពេញមួយថ្ងៃដើរលេងដូចជាគូសេ្នហ៍គេធម្មតារហូតដល់យប់ទើបនាំគ្នាត្រលប់មកផ្ទះវិញចំណែកឯជំងឺរបស់វ៉ាងយូនៅក៏តែធ្វើទុក្ខ ប៉ុន្តែដោយសារតែលេបថ្នាំទើបគេមិនសូវឈឺក្បាលនិងឈាមច្រមុះដូចមុន។

យប់នេះក្រោយពីមុជទឹករួចពួកគេក៏នាំគ្នាបិតភ្លើងហើយអង្គុយមើលទូរទស្សន៍ មើលបានមួយសន្ទុះវ៉ាងយូក៏បិតទូរទស្សន៍ហើយគេបែរមករកស៊ាវសីងដែលអង្គុយជិត

“ពួកយើងធ្វើអីដែលសប្បាយជាងនេះទៅហីសីងៗ?”​ ហើយឱនខិតមកជិតមុខស៊ាវសីង

“បានគ្រប់ពេលស្រាប់ទៅហើយបងសម្លាញ់”

គេនិយាយដោយយល់ចិត្ត ហើយវ៉ាងយូក៏ចាប់ផ្ដើមថើបស៊ាវសីងនិងដោះខោអាវពួកគេចេញពីខ្លួនហើយចាប់ផ្តើមប្រគុំចង្វាក់ស្នេហ៍ដោយវ៉ាងយូប្រាប់ថាស្រលាញ់ស៊ាវសីងមិនឈប់រហូតដល់ពួកគេបញ្ចប់ ទើបវ៉ាងយូងើបចេញពីខ្លួនស៊ាវសីងហើយខិតទៅអង្គុយនៅគែមគ្រែសម្លឹងមើលទៅ​ខាងក្រៅបង្អួចនិយាយតិចៗដោយអារម្មណ៍សោកសៅ

“ទីក្រុងនេះមានតែពេលយប់ទេដែលស្រស់ស្អាតភ្លើងនីមួយៗប្រៀបដូចជាផ្កាយនៅពេលយប់ ប្រឹងបញ្ចេញពន្លឺមិនដឹងថ្ងៃណាវារលត់បាត់ទៅនោះទេ”​

“បងមានរឿងអីមិនសប្បាយចិត្តមែនទេ? បងអាចប្រាប់អូនបានទេ?”​ ស៊ាវសីងដែលអង្គុយផ្អែកនឹងក្បាលគ្រែក៏សួរ

“បងមិនអីទេ តុះយប់ហើយចូលគេងទៅ” ​គេសម្រេចថាមិនប្រាប់ហើយក៏ងើបមកដេកឱប ស៊ាវសីងស្ងាត់ៗ​។

~ព្រឹកឡើង~

ពេលព្រឹកក៏មកដល់ពេលដែលស៊ាវសីងងើបឡើងក៏បាត់អ្នកក្បែរខ្លួនមិនឃើញដេកឱបគេដូចរាល់ដង ទើបគិតថាគេអាចចូលបន្ទប់ទឹកទើបងើបពាក់ខោអាវហើយដេកតលើពូកវិញ។ ដេកចាំយូរហើយនៅតែស្ងាត់ទើបស៊ាវ​សីង​ងើបទៅរកគេនៅបន្ទប់ទឹកពេលបើកទ្វារចូលទៅគ្មានសូម្បីតែស្រមោលរបស់វ៉ាងយូ ពេលនោះគេក៏ចាប់ផ្តើមចម្លែកចិត្ត

“អាយូ បងនៅទីនេះទេ? អាយូបងទៅណាបាត់ហើយ? អាយូបងឮអូនហៅទេ?”

គេដើររកគ្រប់កន្លែងនិងស្រែកហៅពេញផ្ទះ ប៉ុន្តែគ្មានអ្នកតបគេក៏ប្រាប់ខ្លួនឯងថាគ្មានរឿងអីទេ ប្រហែលគេចុះទៅទិញអីញ៉ាំក៏ទាញទូរសព្ទមកចុចដើម្បីតេទៅរកស្រាប់តែប្រទះភ្នែកនឹងក្រដាសមួយ សន្លឹកដែលដាក់នៅលើតុក្នុងបន្ទប់ទទួលភ្ញៀវហើយមានចិញ្ចៀនរបស់វ៉ាងយូនៅលើនោះ។ ឃើញបែបនេះគេក៏ទាញយកមកមើលអត្ថន័យនៅក្នុងនោះ

” ជូនចំពោះសីងៗជាទីស្រលាញ់

ពេលដែលអូនបានឃើញសំបុត្រមួយនេះគឺបងមិនបាននៅទីនោះក្បែរអូនទៀតទេ។ ឱ្យបងសុំទោសដែលបងចាកចេញពីអូនទាំងបែបនេះ ប៉ុន្តែពេលវេលាមិនសក្តិសមឱ្យពួកយើងនៅជាមួយគ្នាបន្តទៀតទេ ដូចនេះអូនគួរតែរកអ្នកដែលសក្តិសមជាងបងមកស្រលាញ់អូន។ បន្ទាប់ពី​ឃើញសំបុត្រមួយនេះហើយអូនមិនបាច់តាមរកបងទៀតទេរស់នៅក្នុងជីវិតរបស់អូនឱ្យមានសេចក្តីសុខជាមួយអ្នកថ្មីទៅចុះ ចិញ្ចៀនបងមួយនេះបងទុកជាកាដូឱ្យអូនជាមួយមនុស្សប្រុសដែលល្អជាងបង លាហើយសីងៗមើលថែខ្លួនឱ្យបានល្អ…

ស្រលាញ់អូនរហូតទៅ

ពីបងវ៉ាងយូ “

ក្រោយពី​បានអានសំបុត្រនេះហើយស៊ាវសីងរំជួលចិត្តយ៉ាងខ្លាំង ម្សិលមិញ​វ៉ាងយូគេទើបតែនៅជាមួយខ្លួនសោះ ហើយសុខៗក៏បាត់ទៅទាំងមិនដឹងមូលហេតុបែបនេះ។ មួយរយៈ​នេះគេក៏ចម្លែកចិត្តដែលវ៉ាងយូធ្វើល្អដាក់គេប្លែកតែមិនស្មានថាវ៉ាងយូគេទៅចោលបែបនេះសោះ

“​នេះមានរឿងអីឱ្យប្រាកដទៅវ៉ាងយូ ហេតុ​អីក៏បងចេញទៅទាំងបែបនេះ? អូនធ្វើអ្វីខុស?​ អូនមិនឱ្យបងចេញទៅទាំងបែបនេះទេបងត្រូវតែបកស្រាយប្រាប់អូនឱ្យច្បាស់អូនមិនឱ្យបងទៅបងគ្មានសិទ្ធទៅចោលអូនទេ” ហើយគេក៏ប្រញាប់ទៅផ្លាស់ខោអាវចេញទៅតាមរកវ៉ាងយូ ចំណែកចិញ្ចៀនដែលវ៉ាងយូទុកឱ្យគេស៊ាវសីងក៏យកមកពាក់ជាបន្តោងខ្សែកហើយក៏ចេញដំណើរតាមរកអ្នកជាសង្សារ។

ស៊ាវសីង​ដើររកគ្រប់ទីកន្លែង សូម្បីតែម៉ូតូរបស់រាងក្រាស់ក៏បាត់ទៅធ្វើឱ្យស៊ាវសីងពិបាកចិត្តយ៉ាងខ្លាំងពេញមួយអាទិត្យនេះគេទៅតាមរកវ៉ាងយូដល់សាលាមិនលើកលែងសូម្បីតែក្នុងផ្សារកន្លែងលក់បាយនិងចុងក្រោយមករកដល់បារដែលពួកគេធ្វើការនៅតែគ្មានអ្នកណាឃើញវ៉ាងយូ។

គេមកអង្គុយពិបាកចិត្តនៅក្នុងកន្លែងធ្វើការដោយសារតែមួយអាទិត្យទៅហើយនៅតែរកមិនឃើញវ៉ាងយូ ពេលនោះមិត្តរួមការងារដែលនិយាយជាមួយវ៉ាងយូថ្ងៃមុនក៏ដើរមករកស៊ាវសីង

​”អាសី​ង​យើង​មិនដឹងជួយអ្វីឯងបានខ្លះទេយើងសុំទោសផងឃើញ​ឯងតាមរកអាយូមួយ អាទិត្យហើយនៅរកមិនទាន់ឃើញគួរឱ្យអាណិតឯងណាស់”

​          “មិន​អីទេបងដរាបណាខ្ញុំរកបងយូមិនឃើញទេខ្ញុំមិនឈប់តាមរកគាត់ទេ” ហើយគេអង្អែលខ្សែកដែលមានបន្តោងចិញ្ចៀនរបស់វ៉ាងយូថ្នមៗ

“ប្រហែលមួយរយៈមុនយើងឃើញអាយូវាធ្វើទុក្ខចេះតែឈឺក្បាលនិងឈាមច្រមុះយើងក៏ដេញវាឱ្យទៅរកពេទ្យមិនដឹងថាវាទៅហើយឬនៅទេពេលនេះវាបាត់ខ្លួនបែបនេះទៀតគួរឱ្យបារម្ភណាស់ អាសីងឯងសាកទាក់ទងទៅប៉ាម៉ាក់របស់វាទៅក្រែងពួកគាត់ដឹង”

“ហេតុអ្វីគេមិនប្រាប់ខ្ញុំពីរឿងនេះអ៊ីចឹង អូ៎ ត្រូវហើយ GPS របស់​ម៉ូតូ​ខ្ញុំរកមើលសិនបង”

គេក៏ទាញទូរសព្ទមករកមើលក្រោយពី Search GPS ម៉ូតូរួចក៏ឃើញថាទីតាំងម៉ូតូគឺនៅហ័រណានស្រុកកំណើតរបស់ពួកគេ

“​ខ្ញុំរកឃើញហើយបងទីតាំងម៉ូតូគឺនៅហ័រណានប្រហែលជានៅផ្ទះរបស់គេខ្ញុំ​ទៅហ័រណានសិន ហើយបងផ្ញើសុំច្បាប់ថៅកែឱ្យពួកខ្ញុំផង”​ ហើយគេក៏ប្រញាប់ទិញសំបុត្ររថភ្លើងទៅហ័រណានទាំងថ្ងៃ។

ពីរម៉ោងក្រោយមកគេក៏មកដល់ហ័រណានហើយក៏ប្រញាប់ឡើងជិះឡានដឹកអីវ៉ាន់របស់ក្រុមហ៊ុនប៉ាគេដែលគេប្រាប់ឱ្យមកចាំសំដៅទៅផ្ទះរបស់ប៉ាម៉ាក់វ៉ាងយូភ្លាមៗ។ ពេលមកដល់ផ្ទះឡើងស្ងាត់ជ្រងំគ្មានស្រមោលមនុស្សសូម្បីតែម្នាក់ស៊ាវសីងក៏ស្រែកសួរ

“សួស្តី​អ៊ំប្រុស អ៊ំស្រីនៅផ្ទះដែរទេ? អាយូបងនៅទីនេះទេអូនមករកបងហើយសួស្តី?!”

ស៊ាវសីងឃើញម៉ូតូរបស់វ៉ាងយូចតទុកនៅក្នុងរោងចំហៀងផ្ទះទើបគេនៅតែស្រែករករហូត

“អាយូ!!! វ៉ាងយូបងនៅទីនេះមែនទេ?! ឆាប់ចេញមកឈប់គេចមុខពីអូនទៅមានរឿងអីពួកយើងមកនិយាយគ្នាឱ្យច្បាស់ទៅកុំគេចមុខគ្នាបែបនេះអី”​

នៅតែស្ងាត់គ្មានសំឡេងតប ពេលនោះអ៊ំអ្នកជិតខាងឃើញមានមនុស្សស្រែកមុខផ្ទះបែបនេះ ក៏ដើរមកមើល

“ក្មួយប្រុស​មករកអ្នកណានឹង?”

“អ៊ំហុងទេហី ខ្ញុំមករកបងយូហើយនឹងប៉ាម៉ាក់របស់គាត់ អ៊ំមានឃើញពួកគាត់ទេ? “ស៊ាវសីងក៏ងាកមកមើលហើយសួរ

” អាសីងទេហី ខាងឃើញយូរប្លែកច្រើនដល់ហើយឯងមករកពួកគេមែនទេ? កាលអាទិត្យមុនអាយូវាក៏ត្រលប់មកផ្ទះវិញ ហើយក៏ឃើញរៀបចំអីវ៉ាន់ប្រញាប់ៗដូចជាទៅណាអ៊ីចឹង ពេលដែលអ៊ំសួរ ម៉ាក់អាយូក៏ថានាំវាទៅប៉ីជីងតែអ៊ំមិនដឹងថាទៅមានការស្អីទេហើយមួយអាទិត្យមិនទាន់ឃើញមានអ្នកណាមកវិញទេ”

“​បើគេនៅប៉ីជីងហេតុអ្វីក៏ខ្ញុំតាមរកគេមួយអាទិត្យហើយមិនឃើញអ៊ីចឹង?”

ពេលនោះ​មានឡានមួយបើកចូលមកក្នុងផ្ទះ ហើយប៉ាម៉ាក់វ៉ាងយូក៏ចុះពីឡានទាំងមុខស្ងួត

គ្រាន់តែឃើញស៊ាវសីងភ្លាមពួកគាត់ក៏មានទឹកមុខភ្ញាក់ផ្អើលហើយពួកគាត់នាំគ្នាធ្វើខ្លួនដូចជាមានរឿងលាក់បាំង

“ស៊ាវសីង ក្មួយទេហីមកទីនេះមានការអីដែរ?” ម៉ាក់​វ៉ាងយូសួរ

“អ៊ំប្រុស​ អ៊ំស្រី​ដឹងរឿងដែលបងយូបាត់ខ្លួនដែរមែនទេ?”

“ពួកអ៊ំម៉េចនឹងដឹងទៅក្មួយ ក្រែងអាយូវានៅជាមួយក្មួយតើហី?”​ ពួកគាត់ចាប់ផ្តើមភ័យប៉ាវ៉ាងយូក៏ធ្វើជាសួរ

“បងយូបាត់ពីផ្ទះពួកខ្ញុំមួយអាទិត្យហើយពួកអ៊ំឈប់លាក់ខ្ញុំទៀតទៅអ៊ំហុងប្រាប់ខ្ញុំអស់ហើយ ថាឃើញបងយូមករួចចេញទៅជាមួយអ៊ំទាំងពីរហើយមិនទាន់ឃើញមកវិញថ្ងៃនេះក៏ឃើញ ពួកអ៊ំមកវិញតែពីរនាក់បងយូទៅណាហើយ?”

“ពួកអ៊ំម៉េចនឹងដឹងទៅក្មួយ” ម៉ាក់វ៉ាងយូតប

“​សុំអង្វរអ៊ំស្រីខ្ញុំតាមរកគេគ្រប់ទីកន្លែងពេញមួយអាទិត្យហើយបងយូចេញពីខ្ញុំដោយមិនបាន លាមិនប្រាប់ហេតុផលទុកតែសំបុត្រមួយច្បាប់ឱ្យខ្ញុំពិតជាទាល់ច្រកណាស់មិនដឹងទៅរកគាត់នៅ ទីណានោះទេខ្ញុំមិនដឹងថាគាត់មានរឿងអីមានជំងឺអ្វីទើបចាកចេញទាំងបែបនេះតែខ្ញុំពិតជាចង់ជួបគេ សួរគេឱ្យច្បាស់ណាស់ សុំអង្វរអ៊ំស្រីប្រាប់ខ្ញុំមកថាបងយូពេលនេះគាត់នៅឯណា?” ស៊ាវសីងក៏ស្ទុះមកលុតជង្គង់ហើយអង្វរទាំងទឹកភ្នែក ពេលនោះ​ម៉ាក់​របស់​វ៉ាងយូ​ក៏ឱនមកឱបស៊ាវសីងហើយយំយ៉ាងខ្លាំង

“អាសីងឱ្យអ៊ំសុំទោស អ៊ំដឹងរឿងពួកឯងស្រលាញ់គ្នាតែអ៊ំមិនអាចទ្រាំមើលពួកឯងឈឺចាប់ទាំងសងខាងបែបនេះនោះទេ រឹតតែមិនចង់ឃើញអាយូវាស្លាប់ទៅទាំងឈឺចាប់បែបនេះដែរ”

“អ៊ំស្រីបងយូគាត់កើតអីមែនទេ?”ឮបែបនេះគេភ្ញាក់ផ្អើលយ៉ាងខ្លាំង

“អាយូវាកើតមហារីកខួរក្បាលដំណាក់កាលចុងក្រោយរស់បានតែបីខែទៀតទេ” ប៉ាវ៉ាងយូប្រាប់

“ថាម៉េច…”

នៅតាមផ្លូវមកមន្ទីពេទ្យខួរក្បាលដែលវ៉ាងយូសម្រាកនៅប៉ីជីងគ្រប់គ្នាស្ងៀមស្ងាត់គ្មានអ្នកណា ម្នាក់និយាយអីស៊ាវសីងគ្រាន់តែដឹងរឿងនេះភ្លាមក៏គាំងលែងនិយាយអីគ្រាន់តែនិយាយថាចង់ជួបជាមួយវ៉ាងយូមកដល់មន្ទីរពេទ្យក៏ម៉ោងបួនល្ងាចទៅហើយប៉ាម៉ាក់វ៉ាងយូក៏ជូនស៊ាវសីងមកដល់មុខបន្ទប់របស់វ៉ាងយូ

​”នេះជាបន្ទប់វ៉ាងយូគេនៅខាងក្នុងពួកឯងនៅនិយាយគ្នាទៅពួកអ៊ំរកទៅទិញរបស់ប្រើប្រាស់បន្ថែម”​

“អរគុណច្រើន​អ៊ំប្រុស​ អ៊ំស្រី​ដែលជូនមក”​ ហើយ​គេក៏បើកទ្វារចូលទៅរួចទាញបិតវិញព្រមទាំងដើរសន្សឹមៗទៅរកគ្រែវ៉ាងយូ

“ប៉ាម៉ាក់មកវិញហើយមែនទេ? ពេទ្យថាថ្ងៃនេះខ្ញុំរឹងមាំជាងរាល់ដងគាត់កុំឱ្យខ្ញុំគិតច្រើនតែខ្ញុំនៅតែនឹកសីង​ៗ​”

“បើបងនឹកអូនបងចាកចេញពីអូនធ្វើអីអាយូ?” ស៊ាវសីងក៏ដើរចេញពីក្រោយវាំងននដែល

បាំងគ្រែអ្នកជំងឺទាំងទឹកភ្នែក វ៉ាងយូភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលស៊ាវសីងរកគេឃើញដល់ទីនេះ

“សីងៗនេះអូនមកបានយ៉ាងម៉េច?”​

“បងគិតលាក់រឿងនេះនឹងអូនដល់ពេលណា? បើអូនមិនតាមទៅរកបងដល់ស្រុកបងចង់ចាំ រហូតដល់ស្លាប់ហើយចាកចោលអូនទាំងបែបនេះមែនទេ?”

“​មិនសក្តិសម?​ អូនមានដែលនិយាយទេថាបងមិនសក្តិសមនឹងអូន អូនមានដែលប្រាប់បងឱ្យចេញពីអូនបែបនេះទេ? ឯណាពាក្យសន្យារបស់ថានឹងនៅក្បែរអូនយើងតស៊ូជាមួយគ្នា? បងចាកចេញដោយមិនប្រាប់ហេតុផលអូនសូម្បីតែបន្តិចបងគិតថាបងធ្វើនេះត្រូវដែរទេ?”

“បងធ្វើវាមិនបានទៀតទេសីងៗពាក្យសន្យាឱ្យអូនបងធ្វើវាឱ្យអូនមិនបានទៀតទេ បងរស់បានមិនដល់បីខែទៀតផងបងម៉េចនឹងអាចរក្សាសន្យានោះឱ្យអូនបានទៀតទៅ” រាងស្ដើងក៏ដើរយឺតៗមកកាន់តែជិតគ្រែវ៉ាងយូ

“​ដូច្នេះ​ទើបបងចាកចេញពីអូនមែនទេ? បងមានដែលសួរអូនទេថាអូនយល់ព្រមដែរទេពេលដែលបងចេញទាំងមិនបានលាហើយទុកសំបុត្រមួយច្បាប់និងចិញ្ចៀនឱ្យអូនបែបនេះ” ស៊ាវសីងក៏ដើរមកកាន់តែជិតគ្រែវ៉ាងយូហើយស្រែកសួរទាំងទឹកភ្នែក

“ហើយអូនអាចទ្រាំមើលបងក្នុងសភាពបែបនេះបានមែនទេ? មនុស្ស​ដែលជិតស្លាប់បែបនេះ តើនៅសល់អ្វីឱ្យអូននៅទ្រាំរស់វេទនាជាមួយទៅ”​ គេនិយាយទាំងអស់សង្ឃឹមស៊ាវសីងក៏អង្គុយ លើគ្រែហើយចាប់មុខវ៉ាងយូដែលគេចពីគេឱ្យបែរមកសម្លឹងមើលមុខរបស់គេដែលពេញដោយទឹកភ្នែក

“វ៉ាងយូអូនមិនខ្វល់ទេថាបងនៅសល់ពេលបីខែ មួយខែ មួយអាទិត្យ​ មួយម៉ោង មួយនាទី ទោះបីជាបងស្លាប់នៅពេលនេះក៏អូនមិនទៅណាចោលបងដែរ អូនស្រលាញ់បងពួកយើងតស៊ូជាមួយ គ្នាតស៊ូជាមួយជម្ងឺនេះជាមួយគ្នារហូតដល់ថ្ងៃចុងក្រោយអូននឹងគ្មានថ្ងៃស្អប់ខ្ពើមបងឬចាកចេញពីបងទេព្រោះអូនស្រលាញ់បង”​

“​សីងៗឱ្យបងសុំទោស សុំទោសដែលចាកចេញទាំងបែបនេះ សុំទោសដែលធ្វើឱ្យអូនឈឺចាប់ បងអាត្មានិយម​ខ្វល់តែពីខ្លួនឯងខ្វល់ខ្លាចថាកាន់តែនៅក្បែរអូន ពេលដែលបងចាកចេញពីអូន អូននឹងកាន់តែឈឺចាប់ បងមិនចង់ចាកចេញទាំងបែបនេះទេ” ទឹកភ្នែកកូនប្រុសក៏ស្រក់ចុះមកដោយទប់លែងជាប់តទៅទៀត

“​អូននឹងនៅក្បែរបងរហូតពួកយើងនឹងតស៊ូជាមួយគ្នាថ្ងៃក្រោយកុំស្ងាត់ៗហើយទៅចោលអូនបែបនេះទៀតអី បងដឹងទេថាអូនតាមរកបងពិបាកយ៉ាងណាអូនដើររកបងគ្រប់ទីកន្លែងដូចមនុស្សឆ្កួតបងឈប់គេចពីអូនទៀតទៅ”

វ៉ាងយូក៏ទាញស៊ាវសីងមកឱបយ៉ាងណែន

“​ឱ្យបងសុំទោសសីងៗបងមិនទៅណាចោលអូនទៀតទេទោះបីជាវាពិបាកយ៉ាងណាពួកយើងនឹងតស៊ូជាមួយគ្នា” ពួកគេក៏យំយ៉ាងខ្លាំងឱបគ្នាទៅវិញទៅមកនៅក្នុងបន្ទប់នោះ។

ចាប់តាំងពីថ្ងៃនោះមកស៊ាវសីងក៏រើមកនៅពេទ្យកំដរវ៉ាងយូ ដោយសារតែបន្ទប់របស់វ៉ាងយូរាងធំទើបគេអាចដាក់គ្រែមួយទៀតសម្រាប់អ្នកកំដរបានដោយគេជួលពីពេទ្យមកដាក់ក្នុងបន្ទប់ជាមួយមិត្តប្រុសរបស់គេ។ ពីមួយថ្ងៃទៅមួយថ្ងៃវ៉ាងយូគេកាន់តែទ្រុឌទ្រោមនិងធ្វើទុក្ខច្រើនជាងមុនរហូតដល់ពេលខ្លះក្អួតដល់សន្លប់ទៀតផង។

ថ្ងៃនេះពេលស៊ាវសីងគេចេញទៅទិញផ្លែឈើមកទុកញ៉ាំរាងក្រាស់ គេក៏ស្រាប់តែធ្វើទុក្ខពេលកំពុងតែអង្គុយសុខគេក៏ស្រាប់តែឈឺក្បាលយ៉ាងខ្លាំង ប៉ុន្មានថ្ងៃមុនពេទ្យទើបតែធ្វើការវះកាត់បូមយកទឹកក្នុងខួរក្បាលដែលឡើងលើសកម្រិតចេញឱ្យគេពេលនេះគេក៏ស្រាប់តែធ្វើទុក្ខទៀត។

ស៊ាវសីងដើរកាន់ថង់ផ្លែប៉ោមដែលគេទិញបានមកបណ្ដើរច្រៀងតិចៗបណ្ដើរ ពេលដើរមកដល់មុខបន្ទប់វ៉ាងយូវិញ ក៏ស្រាប់តែឃើញប៉ាម៉ាក់របស់គេឈរចាំខាងក្រៅថែមទាំងមានគ្រូពេទ្យចេញ ចូលបន្ទប់គេមិនឈប់ទៀតធ្វើឱ្យថង់ផ្លែប៉ោមជ្រុះពីដៃរបស់គេទៅលើដីហើយហើយស្ទុះមកសួរ

​”អ៊ំប្រុសអ៊ំស្រីអាយូគេកើតអីម៉េចបានមានពេទ្យច្រើនបែបនេះ?”

“អាយូគេធ្វើទុក្ខខ្លាំងដល់ក្អួតពេលនេះពេទ្យមកពិនិត្យគេហើយ” ម៉ាក់វ៉ាងយូប្រាប់ទាំងបារម្ភពីកូនប្រុសយ៉ាងខ្លាំង។

ពេលនោះគ្រូពេទ្យក៏ដើរចេញមក

“លោកគ្រូ​ពេទ្យ​អាយូយ៉ាងម៉េចទៅហើយ?” ម៉ាក់វ៉ាងយូដើរទៅសួរ

“ជំងឺរបស់គេធ្វើទុក្ខពេលនេះគេខ្សោយខ្លាំងណាស់ហើយគេពិបាកដកដង្ហើម​ដោយខ្លួនឯង ពួកយើងបានដាក់អុកស៊ីសែននិងចាក់ថ្នាំឱ្យគេរួចរាល់ហើយពេលនេះឱ្យគេសម្រាកឱ្យបានច្រើនកុំឱ្យគេគិតច្រើន”

“បាទអរគុណលោកគ្រូពេទ្យ”​ ស៊ាវសីងក៏ឱនអរគុណគ្រូពេទ្យ

ក្រោយអស់ភារកិច្ចគ្រូពេទ្យក៏​នាំគ្នាចេញទៅហើយពួកគេនាំគ្នាចូលទៅមើលវ៉ាងយូក្នុងបន្ទប់ ចំណែកថង់ផ្លែប៉ោមដែលជ្រុះមុននេះស៊ាវសីងក៏ទៅរើសយកមកវិញ។ ចូលមកដល់ប៉ាម៉ាក់របស់វ៉ាងយូនិងស៊ាវសីងឈរសម្លឹងមើលអ្នកដែលដេកលើគ្រែមានប្រដាប់ជំនួយអុកស៊ីសែនដាក់ក្នុងច្រមុះទាំងក្ដីអាណិត

“គេនៅសល់តែពីរខែទៀតទេពេលវេលាដើរលឿនណាស់បងទទួលយកមិនបានទេ” ប៉ារបស់វ៉ាងយូនិយាយតិចៗ

“គេធ្លាប់ជាមនុស្សមិនចេះចុះចាញ់នឹងអ្វី ពេលឈឺមិនដែលទម្រន់ចូលចិត្ត​ជួយអ្នកដទៃ ស្វាហាប់ ពេលនេះគេមកគេងស្ងៀមទាំងបែបនេះសូម្បីតែខ្ញុំក៏ពិបាកទទួលយក ចុះទំរាំគេខ្លួនឯង គេធ្លាប់ប្រាប់ខ្ញុំថារៀនចប់គេនឹងមកជួយមើលខុសត្រូវរោងចក្ររបស់អ៊ំប្រុសព្រោះធ្វើបែបនេះគេអាចនៅមើលថែអ៊ំ ប្រុសអ៊ំស្រីពេលចាស់ទៅមិនគួរណាមកជួបរឿងបែបនេះសោះ” រាងស្ដើងចូលមកចាប់ដៃអ្នកដែលនៅដេកមិនដឹងខ្លួន

“គេជាកូនកតញ្ញូពួកអ៊ំមិនទាមទារអ្វីពីគេមកទេសុំឱ្យតែកូនរស់បានក្ដីសុខ​ មានសុខភាពល្អប៉ុន្តែពេលនេះពួកយើងបែរជាអ្នកជូនដំណើរគេទៅវិញគេគួរឱ្យអាណិតណាស់ ហ៊ឹកៗ” ម៉ាក់វ៉ាងយូយំអាណិតកូនប្រុសមិនឈប់

“អ៊ំស្រីខានស្អែកនេះខ្ញុំត្រូវទៅប្រលងចម្រៀងហើយ ខ្ញុំផ្ញើមើលវ៉ាងយូមួយថ្ងៃបានទេ? ល្ងាចខ្ញុំនឹងត្រលប់មកវិញ!”

“មិនអីទេ អ៊ំនឹងជួយមើលគេឱ្យទៅប្រលងឱ្យបានជោគជ័យណា៎កូន”​

“អរគុណច្រើនអ៊ំស្រី”

ក្រោយពី​ចប់ម៉ោងមើលអ្នកជំងឺប៉ាម៉ាក់វ៉ាងយូក៏នាំគ្នាត្រលប់ទៅវិញហើយស៊ាវសីងក៏នៅដេកទីនេះជាមួយវ៉ាងយូ គេជួយរៀបចំដណ្តប់ភួយនិងកន្លែងគេងឱ្យវ៉ាងយូឱ្យស្រួលបួលទើបទៅអង្គុយលើកៅអីក្បែរនោះមើលអ្នកដែលមិនទាន់ដឹងខ្លួនដោយកែវភ្នែកសោកសៅ

“វ៉ាងយូមិនថាពេលវេលារបស់បងសល់ប៉ុនណា បងត្រូវចាកចេញថ្ងៃនេះឬថ្ងៃស្អែកអូននឹងនៅក្បែរបងរហូត”​ រួចគេងើបទៅថើបថ្ងាសអ្នកដែលនៅសន្លប់ហើយក៏ទៅចូលគេង។ ស្អែក​ឡើងរាងក្រាស់ក៏ដឹងខ្លួនស៊ាវសីងជួយគ្រាហ៍គេឱ្យងើបអង្គុយដើម្បីញ៉ាំទឹក

“បងដឹងខ្លួនហើយ មាននៅឈឺក្បាលវិលមុខអីទៀតដែរទេ? នេះទឹកផឹកយឺតៗប្រយ័ត្នឈ្លក់”​

“បងសន្លប់តាំងពីពេលណា?” អ្នកទើបដឹងខ្លួនសួរ

“កាលពីព្រឹកម្សិលពេលអូនមកពីទិញផ្លែឈើវិញម៉ាក់ថាបងសន្លប់ហើយមានគ្រូពេទ្យមកដាក់អុកស៊ីសែនឱ្យបង”

“នេះពេលវេលាបងកាន់តែមកដល់ហើយមែនទេ? បងគ្មានសូម្បីតែកម្លាំងងើបអង្គុយដោយ ខ្លួនឯងបងអន់ខ្លាំងណាស់”

ស៊ាវសីងលើកដៃទៅអង្អែលមុខដែលស្លេកស្លាំងរបស់វ៉ាងយូហើយនិយាយលួង

“បងកុំគិតបែបនេះអី ពេលវេលារបស់បងនៅមានច្រើនទៀតពេលនេះព្រោះតែបងទើបតែងើប ពីសន្លប់ទើបបែបនេះ”

“បងដឹងពីខ្លួនឯងច្បាស់ថាវាបែបណា សីងៗ…”

វ៉ាងយូ​លើកដៃពាក់ចិញ្ចៀនរបស់គេដែលស៊ាវសីងពាក់ឱ្យគេតាំងពីថ្ងៃមកនៅពេទ្យជាមួយ មកចាប់ដៃតូច

“អូនអាចសន្យានឹងបងបានទេថាពេលដែលគ្មានបងនៅអូនត្រូវរស់នៅឱ្យបានល្អ រស់ដោយរីករាយនិងមានក្តីសុខហើយកុំពិបាកចិត្តពេលគ្មានបងនៅក្បែរអូនដូចមុន”

“អូននឹងសន្យាដោយជីវិតរបស់អូនមិនធ្វើឱ្យបងខកបំណងទេអូននឹងរស់ឱ្យបានល្អ បង​កុំបារម្ភ​អី” ស៊ាវសីង ចាប់ដៃដែលកាន់គេមកដាក់លើថ្ពាល់ខ្លួនហើយញញឹមដាក់តិចៗ

“សីងៗបងសុំទោសបងមិនអាចរក្សាសន្យាឱ្យអូនថានឹងនៅក្បែរអូនអស់មួយជីវិតបាន”

“សម្រាប់ពួកយើងគ្មានពាក្យថាសុំទោសនោះទេ បងឈប់និយាយថាសុំទោសទៀតទៅថ្ងៃនេះ អូនត្រូវទៅសមពេលឡើងប្រលងស្អែក បន្តិចទៀតពេលម៉ាក់បងមកអូនត្រូវទៅហើយ”

“អ្ហឹម…មិនអីទេអូនទៅចុះ”

ពេលនោះ​ម៉ាក់វ៉ាងយូមកដល់ល្មម

“អ៊ំស្រីផ្ញើរបងយូផងខ្ញុំទៅសមឆាក អូនទៅហើយបងល្ងាចជួបគ្នា” គេងើបទៅថើបមាត់វ៉ាងយូហើយ ក៏ទាញកាតាបគេស្ពាយចេញទៅ ស៊ាវសីងទៅហាត់សមពេលមួយថ្ងៃក៏ត្រលប់មកដូរវេនជាមួយ ម៉ាក់វ៉ាងយូវិញនៅពេលល្ងាច​។

~ស្អែកឡើង~

ថ្ងៃប្រលងចម្រៀងផ្តាច់ព្រ័ត្ររបស់ស៊ាវសីងបានមកដល់ព្រឹកនេះវ៉ាងយូបានចាប់ដៃដើម្បីផ្តល់កម្លាំងចិត្តឱ្យ

“ជូនពរឱ្យអូនបានជោគជ័យទទួលជ័យលាភីជាតារាចម្រៀងណា៎”

“បាទបានបងជូនពរបែបនេះអូនមានកម្លាំងចិត្តពេញបឹបតែម្តង កម្មវិធីថ្ងៃនេះមានចាក់ក្នុងទូរទស្សន៍ដែរចាំអូនបើកទុកឱ្យបងមើលពេលអូនច្រៀង អុះដល់ម៉ោងទៅហើយចាំជួបគ្នាពេលល្ងាចអូនយកពានមកឱ្យបងមើល”

ហើយ​គេក៏ងើបទៅឱបវ៉ាងយូដើម្បីកម្លាំងចិត្តរួចថើបមាត់លាទើបគេបើកទូរទស្សន៍ប៉ុស្តិ៍ដែលមានកម្មវិធីទុកឱ្យវ៉ាងយូមើលហើយក៏ទៅកម្មវិធីប្រលងដោយទុកឱ្យវ៉ាងយូនៅជាមួយម៉ាក់របស់គេ

“ម៉ាក់​ជួយតំឡើងគ្រែឱ្យខ្ពស់ឱ្យខ្ញុំបន្តិចឱ្យខ្ញុំស្រួលមើល” រាងក្រាស់ប្រាប់ម៉ាក់របស់គេពេលនៅតែពីរនាក់ ហើយរង់ចាំមើលវេនរបស់ស៊ាវសីងឡើង។

~នៅកម្មវិធីប្រលង~

ពេលនេះជិតដល់វេនរបស់គេឡើងច្រៀងហើយស៊ាវសីងគេពិតជាភ័យណាស់គេបានឱ្យកម្លាំងចិត្តខ្លួនឯងតិច​ៗ

“អាសីងឯងប្រាកដជា​ធ្វើបានដើម្បីយកពានទៅឱ្យវ៉ាងយូ ខំប្រឹងឡើងកុំភ័យ កុំខ្លាច”

ពេលនោះពិធីករបានប្រកាសឈ្មោះ

“បេក្ខជនបន្ទាប់ សូមអញ្ជើញលោកស៊ាវសីងហៅ Sean ឡើងមកកាន់ឆាកប្រកួតរបស់យើង”

ស៊ាវសីងក៏ដើរឡើងទៅកាន់ឆាកហើយទស្សនិកជនជាច្រើនបានទះដៃស្វាគមន៍គេយ៉ាងកងរំពងពេញឆាក

“សួស្តី​គណៈ​កម្មការ​និងទស្សនិជនទាំងអស់ដែលបានគាំទ្រខ្ញុំ ថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយចម្រៀងបទ រឿងនិទានរបស់លោក Michael Wong សូមរីករាយជាមួយបទនេះដូចតទៅ”

សំឡេងព្យាណូបានបន្លឺហើយគេក៏ចាប់ផ្តើមកាន់មេក្រូច្រៀងបទនេះយ៉ាងសោកសៅ

‘ភ្លេចហើយថាយូរប៉ុណ្ណា ដែលមិនបានស្ដាប់ឮសំឡេងអ្នក

រៀបរាប់ប្រាប់ខ្ញុំពីរឿងនិទានដែរអ្នកចូលចិត្ត ខ្ញុំគិតជាយូរ

ខ្ញុំក៏ចាប់ផ្ដើមភ័យឬមួយក៏ខ្ញុំបានធ្វើអ្វីខុសទៀតហើយ

អ្នកយំហើយប្រាប់ខ្ញុំថា រឿងនិទានសុទ្ធតែជារឿងកុហកបោកប្រាស់

ខ្ញុំមិនអាចជាទេវបុត្ររបស់អ្នកទេ ប្រហែលជាអ្នកគ្មានថ្ងៃយល់

ចាប់តាំងពីពេលដែលអ្នកប្រាប់ថាស្រលាញ់ខ្ញុំ ផ្ទៃមេឃរបស់ខ្ញុំពោរពេញទៅដោយពន្លឺផ្កាយត្រចះត្រចង់’

ទឹកភ្នែកបានស្រក់ចុះមកអមជាមួយនឹងចម្រៀង វ៉ាងយូដែលគេងមើលនៅមន្ទីរពេទ្យស្តាប់ស៊ាវសីងច្រៀងទាំងទឹកភ្នែក គេឃើញស៊ាវសីងយំគេដឹងថាស៊ាវសីងច្រៀងបទនេះសម្រាប់គេ ប៉ុន្តែគេបែរជាមិនអាចនៅទីនោះដើម្បីលួងលោមមនុស្សដែលគេស្រលាញ់បាន បានត្រឹមតែមើលពីចម្ងាយទាំងឈឺចាប់។

‘ខ្ញុំចង់ប្រែក្លាយជាតួអង្គក្នុងរឿងនិទាន តួអង្គទេវបុត្រដែលអ្នកស្រលាញ់

លាតត្រដាងដៃទាំងពីរ ក្លាយទៅជាស្លាបដើម្បីការពារអ្នក

អ្នកត្រូវជឿជាក់ ជឿជាក់ថាស្នេហាយើងនឹងដូចក្នុងរឿងនិទាន

សេចក្ដីសុខ និង ភាពរីករាយនឹងជាទីបញ្ចប់នៃសាច់រឿងពួកយើង

សរសេរភាគបញ្ចប់របស់យើងរួមគ្នា…’

ចម្រៀងបានបញ្ចប់ជាមួយនឹងភាពឈឺចាប់ដែលដូចជាខ្សែជីវិតរបស់ពួកគេទាំងពីរនាក់ស្របពេលដែលត្របកភ្នែកក្រាស់បានបិទចុះលែងទទួលដឹងឮអ្វីទៀត។ បន្ទាប់ពី​ការប្រកាសលទ្ធផលរបស់ស៊ាវសីងគេបានជាប់ការប្រកួតទទួលបានចំណាត់ថ្នាក់លេខ1 ហើយបានទទួលពានរង្វាន់ជាតារាចម្រៀងប្រចាំឆ្នាំថែមទៀតផង។

“លោកស៊ាវ តើលោកមានអ្វីចង់និយាយដែរទេសម្រាបការទទួលច័យលាភីរបស់លោក?” ពិធីករសួរ

“សូម​អរគុណ​នូវការគាំទ្ររបស់ទស្សនិកជនទាំងអស់គ្នាខ្ញុំមិននឹកស្មានថាខ្ញុំបានជាប់ទទួលជ័យលាភីនៅថ្ងៃនេះនោះទេ ហើយខ្ញុំចង់អរគុណមនុស្សម្នាក់ទៀតដែលជាកម្លាំងចិត្តដ៏ធំរបស់ខ្ញុំ ដែលគេមិនអាចមកមើលផ្ទាល់បានហើយមើលពីក្នុងទូរទស្សន៍មក អាយូបងបានឃើញទេអូនបានពានហើយអរគុណសម្រាប់កម្លាំងចិត្តរបស់បង បាទអរគុណខ្ញុំអស់ពាក្យនិយាយហើយ”

គេលើកពានបង្ហាញតាមកញ្ចក់ទូរទស្សន៍ ហើយគេក៏បញ្ចប់ការនិយាយរបស់គេជាមួយស្នូរទះដៃអបអររបស់ទស្សនិកជន។

“អាយូកូនឃើញទេអាសីងគេបានទទួលជ័យលាភីហើយ ប្អូនឈ្នះបានពានរង្វាន់ហើយកូនបើកភ្នែកមកមើលប្អូនទៅកូន” ម៉ាក់របស់វ៉ាងយូអង្អែលសក់របស់គេដើម្បីប្រាប់ទាំងទឹកភ្នែកព្រោះមិនដឹងថាគេសន្លប់បាត់តាំងពីពេលណាមកនោះទេ។

ក្រោយពី​ចប់ការងារហើយគេរាងស្ដើងគេក៏ប្រញាប់ត្រលប់មកមន្ទីរពេទ្យវិញពេលមកដល់ស៊ាវសីងក៏ស្ទុះមកឱបវ៉ាងយូដែលទើបតែដឹងខ្លួនពីសន្លប់ ហើយពួកគេក៏យំឱបគ្នាមិនមែនព្រោះតែសប្បាយចិត្តប៉ុន្តែគឺយំទាំងឈឺចាប់ព្រោះមិនដឹងថាពួកគេមានពេលវេលាជាមួយនៅគ្នាបានយូរប៉ុនណាទៀតនោះទេ។

~២ខែ​ក្រោយមក​~

ពេលវេលា​កន្លងទៅ​យ៉ាង​ឆាប់រហ័សត្រឹមតែ២ខែថ្ងៃកំណត់របស់វ៉ាងយូក៏បានមកដល់ស្ថានភាពរបស់គេគឺកាន់តែខ្សោយនិងស្គមស្លេកស្លាំងជាងមុន តែថ្ងៃនេះគេបែរជាមានអារម្មណ៍ថាស្រស់ស្រាយនិងមានកម្លាំងជាងរាល់ដងគេក៏ប្រាប់ទៅស៊ាវសីងជាមួយ​ប៉ាម៉ាក់​គេដែលនៅទីនេះទាំងអស់គ្នា

“អ្នក​ទាំងអស់​គ្នា​ខ្ញុំចង់ទៅកន្លែងមួយ តើអាចជូនខ្ញុំទៅបានទេ?”​

“តើបងចង់ទៅណាអាយូ?”​ គេដើរមកជិតសួរទាំងឆ្ងល់

“ទៅកន្លែងរបស់ពួកយើង…” ​គេប្រាប់ទាំងញញឹមតបតិចៗ

ទីបំផុតពួកគេក៏ជូនវ៉ាងយូមកកន្លែងដែលគេធ្លាប់ជិះកង់លេងជាមួយស៊ាវសីងកាលពីមុននៅឯស្រុករបស់ពួកគេ។ ស៊ាវសីងអៀវបានវ៉ាងយូដើរនៅលើផ្លូវមួយនេះតែពីរនាក់ដោយមានអូសធុងអុកស៊ីសែនតូចមួយសម្រាប់វ៉ាងយូមកជាមួយ

“ខានមកទីនេះយូរដើមឈើដុះច្រើនណាស់” រាងស្ដើងក៏នាំនិយាយ

“មែនហើយដុះឡើងខៀវស្រងាត់ អូនហត់ទេ? ពួកយើងដើរមកយូរហើយ​រកកន្លែងអង្គុយសិនទៅ”

“តិចតួចប៉ុននឹងមានអីហត់ទៅ ដើរបន្តិចទៀតទៅខាងមុខប្រហែលជាមានកៅអីឱ្យពួកយើងអង្គុយ”​ គេអៀវអ្នកដែលស្រាលជាងមុនខ្លាំងដើរបាន15នាទីស៊ាវសីងក៏ឃើញមានបង់ឈើមានបង្អែកមួយនៅខាងមុខក្រោមដើមឈើធំមួយគេក៏ប្រាប់វ៉ាងយូ

“អាយូនៅខាងមុខអូនឃើញមានបង់​អង្គុយ​មួយពួកយើងទៅសម្រាកខាងមុខនេះទៅ”

“អ្ហឹម…​” គេតបតិចៗហើយ​ស៊ាវសីងក៏នាំគេទៅអង្គុយសម្រាកនៅទីនោះ

“ពួកយើងសម្រាក​ក្រោមដើមឈើនេះសិនទៅ បងញ៉ាំទឹកទេ?” គេហុចទឹកឱ្យវ៉ាងយូទទួលយកទៅផឹកហើយស៊ាវសីងក៏ងើបទៅអង្គុយជិតរាងក្រាស់ក៏ផ្តួលខ្លួនមកផ្ដេកក្បាលផ្អែកលើស្មារបស់ស៊ាវសីង

“ទេសភាព​ស្រស់​ស្អាត​ណាស់” វ៉ាងយូនិយាយតិចៗ

“នឹងហើយដូចកាលពួកយើងមកជិះកង់លេងជាមួយគ្នាអ៊ីចឹងខៀវស្រងាត់”

ពេលនោះរាងក្រាស់ប្រឹងងើបអង្គុយ​ត្រង់ខ្លួនហើយលើកដៃចាប់មុខស៊ាវសីងឱ្យបែរមករកគេទាំងញ័រដៃ

“សីងៗសន្យានឹងបងមកថាពេលបងមិននៅអូនត្រូវនៅរស់ឱ្យបានល្អសម្រេចក្តីសុបិន្តរបស់អូនហើយរស់ដោយសប្បាយចិត្ត កុំបំភ្លេចសម្ដីបងណា៎សីងៗ”​ គេនិយាយ​ជាមួយសំឡេងដែលកាន់តែខ្សោយទៅៗ

“អូនសន្យានឹងបងរួចហើយអូនមិនលេបសម្ដីវិញទេ បងនឹងនៅក្នុងការចងចាំ នៅក្នុងបេះដូងអូនជារៀងរហូត អូនស្រលាញ់បងវ៉ាងយូ ស្រឡាញ់​បងពេញមួយជីវិតរបស់អូនមិនថាមានឬគ្មានបងនៅទីនេះជាមួយអូនក៏អូននៅតែស្រលាញ់បង”​

ហើយគេក៏ចូលទៅឱបវ៉ាងយូក្នុងរង្វង់ដៃទឹកភ្នែកមួយតំណក់ហើយ មួយតំណក់ទៀតរបស់វ៉ាងយូស្រក់ចុះមកមិនដាច់ ស៊ាវសីងដឹងថាគេយំប៉ុន្តែមិននិយាយអីគ្រាន់តែឱបកាន់តែណែន

“បង​ស្រលាញ់​អូនស៊ាវសីងបងផ្ញើមើលប៉ាម៉ាក់ឱ្យបងផង”​

ស៊ាវសីងងើបពីការឱបហើយជូតទឹកភ្នែកឱ្យវ៉ាងយូ រួចឱនទៅថើបមាត់របស់គេតិចៗ

“អូននឹងជួយមើលពួកគាត់ជំនួសបង បងកុំបារម្ភអី”​

“អរគុណអូនហើយសីងៗ”

ពួកគេក៏​អង្គុយ​នៅទីនោះស្តាប់សំឡេងខ្យល់បក់ប៉ះស្លឹកឈើជាមួយអារម្មណ៍ទទេរស្អាតព្រោះពួកគេដឹងថាពេលវេលាបានមកដល់ហើយ។ វ៉ាងយូដែលអង្គុយផ្អែកស្មារតូចខំប្រឹងនិយាយទាំងសំឡេងឮកាន់តែខ្សោយ គេលើកដៃដែលគ្មានកម្លាំងចង្អុលទៅចុងផ្លូវដែលស្ងប់ស្ងាត់មួយ

“សីងៗ​អូនឃើញផ្លូវមួយនោះទេ(ស៊ាវសីងមើលតាមដៃដែលវ៉ាងយូចង្អុល)​បងនឹងរង់ចាំអូននៅទីនោះចុងផ្លូវមួយនោះហើយថ្ងៃនោះមកដល់ពួកយើងនឹងបានជួបគ្នាម្ដងទៀតហើយអាចនៅជាមួយគ្នារហូតមិនបែកគ្នាទៀតទេ”​

“ពេលថ្ងៃនោះមកដល់អូននឹងទៅរកបងនៅចុងផ្លូវមួយនោះ បងត្រូវរង់ចាំអូនណាអាយូ អូនសន្យាថាអូននឹងទៅរកបងឱ្យឃើញ” ស៊ាវសីងនិយាយទាំងសំឡេងញ័រគេព្យាយាមមិនយំព្រោះមិនចង់ឱ្យអ្នកចាកចេញទៅឃើញទឹកភ្នែករបស់ខ្លួន

“ត្រជាក់ដល់ហើយស៊ាវសីង” គេលើកដៃមកឱបខ្លួន

“អូនឱបបងហើយបងនឹងលែងរងាទៀតហើយ” ស៊ាវសីងទាញវ៉ាងយូមកឱបនៅក្នុងទ្រូង

“បងងងុយគេងណាស់សីងៗ”

“បងគេងចុះមិនបាច់បារម្ភពីអូនទៀតទេ”​ ត្របកភ្នែកក្រាស់ក៏សន្សឹមៗបិតចុះហើយក៏ចាកចេញទៅយ៉ាងស្ងប់ស្ងាត់នៅក្នុងរង្វង់ដៃរបស់មនុស្សជាទីស្រលាញ់ ទឹកភ្នែក​ដែលខំប្រឹងទប់ទីបំផុតក៏ហូរចុះមកដូចទឹកមិនអាចឃាត់ទៀតបាន។ ស៊ាវសីងយំឱបរាងកាយដែលគ្មានវិញ្ញាណរបស់វ៉ាងយូយ៉ាងខ្លាំង ទីបំផុតគេក៏ចាកចេញទៅហើយគេលែងឈឺចាប់ទៀតប៉ុន្តែអ្នកដែលនៅរស់ឈឺចាប់បំផុត ស៊ាវសីងឱបវ៉ាងយូនៅក្នុងដៃហើយនិយាយ

“វ៉ាងយូអូនស្រលាញ់បង អូនសន្យានឹងរស់នៅឱ្យបានល្អដូចជាពាក្យសន្យាដែលអូនបានសន្យាជាមួយបងបងទៅឱ្យបានសុខចុះ” ហើយគេក៏ឱនទៅថើបរាងកាយដែលគ្មានវិញ្ញាណនោះ រួចយកទូរសព្ទតេទៅម៉ាក់របស់វ៉ាងយូ

“អាឡូអ៊ំស្រី…អាយូគេទៅផុតហើយជួយមកយកពួកខ្ញុំផង” គេនិយាយទាំងទឹកភ្នែកឮបែបនេះភ្លាមម៉ាក់គេយំយ៉ាងខ្លាំង ប៉ារបស់វ៉ាងយូក៏បើកឡានទៅយកពួកគេពេលទៅដល់ក៏ឃើញរាងកាយដែលគ្មានវិញ្ញាណរបស់កូនប្រុសតែម្នាក់របស់គាត់នៅក្នុងដៃរបស់ស៊ាវសីង

“ព្រះអើយកូនប្រុសដ៏គួរឱ្យអាណិតរបស់ខ្ញុំ” ម៉ាក់​វ៉ាងយូគាត់ចូលទៅអង្អែលសក់គេតិចៗ

“អ៊ំស្រីអ៊ំអាចជួយថតរូបមួយសន្លឹកឱ្យពួកខ្ញុំបានទេ?”​

ស៊ាវសីងនិយាយសុំរួចដកប្រដាប់ជំនួយដង្ហើមចេញពីច្រមុះរបស់វ៉ាងយូនិងរៀបចំដាក់គេឱ្យដេកផ្អែកស្មារបស់ខ្លួនដើម្បីថតរូបចុងក្រោយ។ រូបថត​ចុងក្រោយរបស់ពួកគេ​ជាមួយគ្នានៅកន្លែងអនុស្សាវរីយ៍របស់ពួកគេបានថតទុកជាការចងចាំជាមួយស្នាមញញឹមលាក់ការឈឺចាប់របស់ស៊ាវសីងនិងរូបរាងដែលគ្មានវិញ្ញាណរបស់វ៉ាងយូត្រូវបានថតទុកជាការចងចាំ។

នៅថ្ងៃនោះពួកគេបានធ្វើពិធីបុណ្យសពតូចមួយឱ្យវ៉ាងយូ ហើយក៏បញ្ចុះសពគេនៅព្រះវិហារជិតនោះ បន្ទាប់ពីរៀបចំបុណ្យសពរួចម៉ាក់ប៉ារបស់វ៉ាងយូក៏មកអរគុណ

“អរគុណក្មួយខ្លាំងណាស់ដែលជួយមើលថែកូនប្រុសអ៊ំរហូតមកដល់ពេលគេចាកចេញទៅអ៊ំពិតជាអរគុណខ្លាំងមែនទែន”​

“មិនអីទេអ៊ំវាជាអ្វីដែលខ្ញុំគួរធ្វើសម្រាប់គេ ពួកអ៊ំហត់ហើយទៅសម្រាកទៅបងយូក៏បានពឹងខ្ញុំឱ្យជួយមើលថែអ៊ំទាំងពីរជំនួសគេដែរ អ៊ីចឹងខ្ញុំមិនចង់ឱ្យពួកអ៊ំពិបាកនឿយហត់ទេ”​

ក្រោយពីជូនពួកគាត់ដល់ផ្ទះហើយស៊ាវសីងក៏ទៅសំងំលាក់ខ្លួនយំនៅផ្ទះរបស់ខ្លួន គេនៅធ្វើចិត្តនៅទីនេះមួយអាទិត្យទើបគេត្រលប់ទៅប៉ីជីងវិញទាំងអារម្មណ៍ខ្ទេចខ្ទាំ។ មុននឹងទៅគេបានទៅលាប៉ាម៉ាក់វ៉ាងយូនិងទៅផ្នូររបស់គេដើម្បីលា

“​បងយូ អូនទៅប៉ីជីងវិញហើយ ពេលដែលទំនេរអូននឹងឧស្សាហ៍មកលេងបង” ហើយគេក៏ជិះរទេះភ្លើងទៅប៉ីជីងវិញទាំងចិត្តនិងបេះដូងគេនៅទីនេះ។ ក្រោយពីគេទៅដល់ប៉ីជីងគេបានទៅដាក់ពាក្យលាឈប់នឹងប្រាប់ដំណឹងដែលវ៉ាងយូស្លាប់ដល់ថៅកែនិងមិត្តដែលធ្វើការនៅក្នុងបារជាមួយគ្នា

“យើងចូលរួមរំលែកទុក្ខផងមិនស្មានថាមនុស្សល្អដូចអាយូវាឆាប់ទៅមុនយើងបែបនេះសោះគួរឱ្យស្តាយ​ណាស់” ថៅកែក៏មកចូលរួមរំលែកទុក្ខ

“ធ្វើចិត្តទៅអាសីងបើឯងមានបញ្ហាអីមកឱ្យពួកយើងជួយឯងបាន! អាយូក៏បានផ្តាំពួកយើងឱ្យជួយមើលថែឯងដែរ វិថីតារាមិនងាយស្រួលទេ តែក៏នៅមានពួកយើងនិងបារមួយនេះជាអ្នកគាំទ្រពេលឯងមានបញ្ហាដែរ” មិត្តរួមការងារក៏មកផ្ដល់កម្លាំងចិត្ត

“​ខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាណាស់ដែលអាណិតស្រលាញ់ខ្ញុំ ខ្ញុំមិនភ្លេចគុណអ្នកទាំងអស់គ្នាទេ” ក្រោយពីនៅនិយាយគ្នាលេងមួយសន្ទុះធំស៊ាវសីងក៏លាអ្នកនៅបារត្រលប់មកផ្ទះវិញ។

ពេលមកដល់ផ្ទះការចងចាំល្អៗជាច្រើនបានលេចឡើងនៅជុំវិញខ្លួនគេ សំឡេងរបស់វ៉ាងយូដែលគេធ្លាប់ឮពេលនេះក៏លែងបានឮតទៅទៀត គេដើរទៅរើសសៀវភៅដែលវ៉ាងយូចូលចិត្តអានជ្រុះនៅដីឡើងមកមើល

“អាយូ ទីបំផុត​គ្មានបងនៅផ្ទះនេះជាមួយអូនទៀតទេ អូននឹងរក្សាសន្យាជាមួយបងអូននឹងខំប្រឹងរស់ឱ្យបានល្អពេលដែលគ្មានបងនៅ” ​ហើយគេលើកដៃទៅស្ទាបខ្សែកបន្តោងចិញ្ចៀនរបស់វ៉ាងយូទាំងមុខស្ងួត

~7ឆ្នាំក្រោយមក~

ស៊ាវសីងបានចុះកុងត្រាជាមួយក្រុមហ៊ុនល្បីមួយហើយបានក្លាយជាតារាចម្រៀង​ល្បីលំដាប់កំពូលនិងត្រូវបានគេអញ្ជើញទៅថតរឿងជាច្រើន។ រយៈពេល7ឆ្នាំមកនេះគេរស់នៅក្នុងជីវិតជាតារាដោយមិនខ្វល់ថាមានអ្នកណាគេចង់ចូលមកជំនួសវ៉ាងយូ គេបដិសេធទាំងអស់ ហើយគេនៅតែបន្តនៅផ្ទះតូចដែលគេទិញជាមួយវ៉ាងយូមករហូត ទោះជាខាងក្រុមហ៊ុនទិញផ្ទះថ្មីធំជាងនេះឱ្យគេក៏គេមិនទទួលយកគេនៅតែនៅផ្ទះតូចមួយនេះព្រោះវាជាការចងចាំរបស់ខ្លួនជាមួយវ៉ាងយូធ្វើឱ្យគេមានអារម្មណ៍ថាវ៉ាងយូនៅតែនៅក្បែរគេ។

7ឆ្នាំមកនេះពេលទំនេរពីការងារគេតែងទៅហ័រណានដើម្បីទៅលេងប៉ាម៉ាក់របស់គេ និងប៉ាម៉ាក់របស់វ៉ាងយូរួចទើបគេទៅលេងផ្នូរជាក្រោយ។ ថ្ងៃនេះរាងស្ដើងបានទិញផ្កាមួយបាច់មកដាក់នៅពីមុខផ្នូរវ៉ាងយូ

“បងយូថ្ងៃនេះអូនមកលេងបងទៀតហើយ បងគេងលក់ស្រួលទេ? យូរប៉ុនណា​ហើយដែល​អូនខានឮសំឡេងរបស់បង បងដឹងទេអូននឹកបងរាល់ថ្ងៃ ខានស្អែកនេះអូនមានខនសឺតរបស់អូនមួយហើយអូនក៏បានតែងចម្រៀងមួយបទឱ្យបងស្តាប់ដែរ បងចង់ស្តាប់ទេ?”​ គេដាក់ខ្លួនអង្គុយចុះក្បែរផ្នូរហើយក៏ច្រៀងចម្រៀងដែលគេតែងនោះឱ្យវ៉ាងយូស្តាប់មុនគេ និងនៅនិយាយលេងមុខផ្នូររបស់វ៉ាងយូរហូតដល់ល្ងាចទើបគេចេញទៅសៀងហៃដើម្បីទៅកម្មវិធីខនសឺតរបស់គេ។

ថ្ងៃខនសឺតគេក៏មកដល់ ស៊ាវសីងធ្វើការប្រគំតន្ត្រីរបស់គេយ៉ាងរលូនគេច្រៀងចម្រៀងដែលគេតែងហើយរីករាយជាមួយហ្វេនរបស់គេពេញឆាកខនសឺតរហូតមកដល់បទចុងក្រោយគេក៏ធ្វើការប្រកាស

“អរគុណហ្វេនទាំងអស់គ្នាដែលស្រលាញ់គាំទ្រខ្ញុំមកជាង7ឆ្នាំនេះ ថ្ងៃនេះខ្ញុំក៏មានចម្រៀងពិសេសមួយចុងក្រោយមួយបទដែលខ្ញុំតែងហើយថ្មីមួយរយៈ​មុននេះដែលបទនេះខ្ញុំតែងឱ្យមនុស្សពិសេសរបស់ខ្ញុំម្នាក់ដែលពេលនេះគេទៅរង់ចាំខ្ញុំនៅកន្លែងមួយដ៏ឆ្ងាយសែនឆ្ងាយខ្ញុំខានបានឮសំឡេងរបស់គេនិងស្នាមញញឹមរបស់គេយូរហើយ ខ្ញុំពិតជានឹកគេខ្លាំងណាស់ពេលនេះខ្ញុំសុំទៅផ្លាស់ខោអាវថ្មីបន្តិចសូមរង់ចាំស្តាប់បទថ្មីទាំងអស់គ្នាណា៎” អ្នកគាំទ្របាននាំគ្នាទះដៃឡើងកងរំពង។

ពេលគេចូលទៅក្នុងមួយសន្ទុះរូបភាពនៅលើអេក្រង់បានប្តូររូបភាពពីស៊ាវសីងទៅជាមនុស្សម្នាក់ផ្សេងទៀតធ្វើឱ្យហ្វេននាំគ្នាហ៊ោឡើងកក្រើកឆាករូបភាពរបស់វ៉ាងយូបានបង្ហាញឡើងជាមួយស្នាមញញឹមរបស់គេ ហើយរាងស្ដើងក៏ដើរចេញមកជាមួយសម្លៀកបំពាក់ថ្មីនិងប្រកាសពីឈ្មោះរបស់បទថ្មីគេ

“សួស្តីអ្នកទាំងអស់គ្នាសម្រាប់បទថ្មីនេះមានចំណងជើងថាទឹកភ្នែកផ្កាយប៉ូលដែលខ្ញុំបានតែងឱ្យវ៉ាងយូមនុស្ស​ជាទីស្រលាញ់របស់ខ្ញុំដែលបានស្លាប់កាលពី7ឆ្នាំមុនដោយសារតែជំងឺមហារីកខួរក្បាល ខ្ញុំ​សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តបទថ្មីនេះ”​ ហើយភ្លេងក៏ចាប់ផ្តើមបន្លឺឡើង

‘ដូចខ្លែងដាច់ខ្សែបាត់ខ្លួនក្នុងក្រុមមនុស្ស       ទីបំផុតអ្នកបានបាត់មុខពីពិភពរបស់ខ្ញុំ

អាចរង់ចាំបន្តិចបានទេ? ចាំអាចម៌ផ្កាយធ្លាក់ចុះ ខ្ញុំនឹងសុំបួងសួង

ឲ្យក្ដីស្រលាញ់យើងក្លាយជានិរន្តន៍ទោះថ្ងៃស្អែកមកដល់ក៏មិនប្រែប្រួល

ប៉ុន្តែថ្ងៃម្សិលកាន់តែឆ្ងាយទៅៗ ទឹកភ្នែកផ្កាយប៉ូលចង់ប្រាប់ថានឹក

តាមពិតយើងទាំងពីររស់នៅពិភពផ្សេងគ្នា ទឹកភ្នែកផ្កាយប៉ូលហូរស្រក់មិនឈប់

ពាក្យសន្យាត្រូវលាក់កប់ក្នុងចិត្ត                មានតែឈរមើលសេចក្ដីស្រលាញ់

ត្រូវរលាយបាត់…’

ស៊ាវសីងច្រៀងមួយបទនេះទាំងទឹកភ្នែកព្រោះការចងចាំផ្អែមល្ហែមរបស់គេជាមួយវ៉ាងយូបានលេចឡើងគ្រប់រូបភាពទៅតាមន័យបទចម្រៀង អារម្មណ៍​របស់គេនៅពេលនេះដង្ហោយរកចង់ជួបមុខចង់ឮសំឡេងរបស់វ៉ាងយូយ៉ាងឈឺចាប់ ធ្វើឱ្យហ្វេនគ្រប់គ្នានាំគ្នាយំតាមស៊ាវសីងហើយនាំគ្នាបើកពិលទូរសព្ទលើកឡើងគ្រវីតាមភ្លេងធ្វើឱ្យពេលនេះស៊ាវសីងហាក់ដូចជាកំពុងច្រៀងជាមួយវ៉ូងផ្កាយជាច្រើនដួង។

‘នៅពេលជួបមនុស្សដែលស្រលាញ់            តែមិនអាចចាំដល់ពេលវេលាសក្តិសម

ពេលត្រូវលែងដៃមនុស្សម្នាក់នោះ             សេចក្ដីស្រលាញ់ត្រូវហែកចែកជាពីរ

ទឹកភ្នែកផ្កាយប៉ូលចង់ប្រាប់ថានឹក              តាមពិតយើងទាំងពីររស់នៅពិភពផ្សេងគ្នា

ទឹកភ្នែកផ្កាយប៉ូលហូរស្រក់មិនឈប់           ពាក្យសន្យាត្រូវលាក់កប់ក្នុងចិត្ត

មានតែឈរមើលសេចក្ដីស្រលាញ់             ត្រូវរលាយបាត់

ពេលនោះពិភពលោកទាំងមូលត្រូវហូរទឹកភ្នែក…’

គេក៏បញ្ចប់បទនេះជាមួយនឹងការបញ្ចប់ខនសឺតរបស់គេយ៉ាងជោគជ័យហើយគេបន្តដើរនៅលើវិថីសិល្បៈមួយនេះរហូតដល់ទៅ13ឆ្នាំគេក៏លាឈប់ពីវិថីសិល្បៈហើយត្រលប់ទៅហ័រណានវិញដើម្បីជួយគ្រប់គ្រងក្រុមហ៊ុនរបស់ប៉ាគេ និងជួយមើលការខុសត្រូវរោងចក្រប៉ាម៉ាក់របស់វ៉ាងយូព្រោះពួកគាត់ទាំងអស់គ្នាពេលនេះក៏ចាស់ៗអស់ទៅហើយ ហើយគេក៏ចង់មកនៅជិតវ៉ាងយូវិញដែរ។

ស៊ាវសីងប្រើពេលពាក់កណ្តាលជីវិតរបស់គេរស់នៅជីវិតសាមញ្ញតាមអ្វីដែលវ៉ាងយូចង់បានយ៉ាងមានក្តីសុខហើយគេក៏មិនយកមនុស្សស្រីឬប្រុសណាចូលមកក្នុងជីវិតរបស់គេទៀតក្រៅពីវ៉ាងយូដែរគេនៅតែទៅមើលថែផ្នូររបស់មនុស្សជាទីស្រលាញ់ស្ទើរតែរាល់ថ្ងៃ។

ពេលវេលាបានកន្លងផុតទៅ ថ្ងៃទៅជាខែ ខែទៅជាឆ្នាំ ជីវិតមនុស្សកើតចាស់ឈឺស្លាប់មិនទៀងទាត់ សំខាន់យើងប្រើជីវិតរបស់យើងឱ្យមានតម្លៃ ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើរស់នៅឱ្យសប្បាយចិត្ត ឱ្យសមតម្លៃកើតមកជាមនុស្សត្រូវរស់នៅឱ្យមានក្តីសុខដើម្បីខ្លួនឯង និង ដើម្បីមនុស្សជុំវិញខ្លួនដែលស្រលាញ់យើង ហើយថ្ងៃកំណត់បានមកដល់ពាក្យសន្យាជួបគ្នានៅចុងផ្លូវក៏បានចាប់ផ្តើម…

នៅវាលស្មៅដល់ធំល្វឹងល្វើយមួយដែលគ្របដណ្តប់ទៅដោយផ្កាច្រើនពណ៌ច្រើនក្លិនអមនៅសងខាងផ្លូវ ស៊ាវ​សីង​ដើរយឺតតាមផ្លូវនោះហើយញញឹមស្រូបយកក្លិនក្រអូបរបសផ្កាជាច្រើនរហូតដើរទៅជិតដល់ចុងផ្លូវរបស់វាលផ្កាធំល្វឹងល្វើយនេះក៏ឃើញមានស្រមោលមនុស្សកំពុងតែឈរចាំគេនៅចុងផ្លូវនោះហើយមានក្លោងទ្វារមូលមួយដូចជាច្រកឆ្លងទៅកន្លែងថ្មីមួយ។ ឃើញបែបនេះគេក៏រត់ទៅរករហូតទៅជិតដល់ក៏ឃើញថាជាវ៉ាងយូដែលកំពុងតែឈរចាំ គេក៏រត់ទៅឱបយ៉ាងណែន

“បងយូអូននឹកបងខ្លាំងណាស់ច្រើនឆ្នាំមកនេះអូនចង់ជួបមុខបងចង់ឮសំឡេងបងរាល់ថ្ងៃ តើបងដឹងទេ?”​ គេប្រាប់ទាំងទឹកភ្នែក

“ឥឡូវនេះអូនមករកបងហើយទេតើនៅពិបាកចិត្តអីទៀត? បងរង់ចាំអូនដាំផ្កាទាំងអស់នេះចាំអូនរាល់ថ្ងៃឥឡូវនេះពួកយើងបានជួបជុំគ្នាវិញហើយពួកយើងមិនបែកគ្នាទៀតទេ” ​វ៉ាងយូអង្អែលសក់អ្នកដែលឱបគេ

“នៅទីនេះពួកយើងនឹងនៅជាមួយគ្នាជារៀងរហូតមែនទេបងយូ?”

“ត្រូវហើយមិនបែកគ្នាទៀតទេនៅក្នុងពិភពមួយនេះបងនឹងនៅក្បែរអូនរហូត មកនេះមកបងនាំអូនទៅមើលផ្ទះថ្មីរបស់ពួកយើង” ហើយគេក៏ចាប់ដៃតូចដើរតាមច្រកទ្វារនោះចេញទៅកន្លែងថ្មីរបស់ពួកគេ។

នៅទីបញ្ចប់ពួកយើងអាចនៅជាមួយគ្នាជារៀងរហូតមិនថាជាតិណាៗទាំងអស់…