ចុងជ្រោយភូមិចាស់ – Meysansotheary

រឿង៖ ចុងជ្រោយភូមិចាស់
យោងតាមដំណើររឿងចាស់ ជាច្រើនទសវត្សរ៍មុនប្រហែលជានៅឆ្នាំ១៨៥០ មានបុរសវ័យក្មេងម្នាក់ ស្កាត់មកដល់ពីស្រុកឆ្ងាយដើម្បីព្យាយាមចួបជាមួយនារីវ័យក្មេងម្នាក់ដែលរស់នៅតំបន់ចុងជ្រោយ។

ពីដើមដែល​គេហៅតំបន់នេះថាចុងជ្រោយ ដោយសារតែដូចឃើញស្រាប់ហើយគឺវាជាកូនភូមិអ្នកនេសាទនៅចុងប៉ូចគេជាប់នឹង​មាត់ទឹក ប៉ុន្តែជំនាន់នោះគ្មានផ្លូវកៅស៊ូដូច្នេះទេ ឮមកថា ប្រុសកម្លោះនោះបានយល់សប្តិអំពីក្មេងស្រីក្រមុំម្នាក់វ័យដប់ប្រាំឆ្នាំ មាន​ឈ្មោះថា នាងគង្គា​។

ក្នុងសុបិនគេយល់ថា គង្គា​គឺជាអតីតភរិយារបស់ខ្លួនដែលបានបែកគ្នាកាលពីជាតិមុនដោយការពង្រាត់ និងថែមទាំងបានស្បថស្បែមកចួបគ្នានៅជាតិនេះ។

រឿងដែលមិនអំណោយផល គឺគ្រួសាររបស់ខាងស្រីជាតិមុនមិនយល់ស្របឱ្យពួកគេ​ចួបគ្នានោះទេ ចំណែកជាតិថ្មីនេះទៀតសោត រឹងរឹតតែមានឧបសគ្គ​ច្រើន ​ដោយសារតែ​នាងត្រូវបានលក់ខ្លួនមកឱ្យនៅបម្រើជាបាវនៅក្នុងផ្ទះដង្ខៅធំមួយ ដែលអ្នកស្រុក​និយមហៅឈ្មោះថា ដង្ខៅជ្រុយ ជានាយដង្ខៅដែលទិញបានទាសករ​ច្រើនសិបអ្នកឱ្យនៅធ្វើស្រែចម្ការលិចទឹកឱ្យ និងចិញ្ចឹមសត្វ​លើកម្មសិទ្ធិដីធ្លីរាប់យោជន៍ ផ្លូវ​ចម្ងាយ៨យោជន៍ ស្មើនឹង ១៦០០០ម៉ែត្រ(១៦ គីឡូម៉ែត្រ)។

កម្លោះបានមកសំពះសុំស្នាក់បម្រើព្រះសង្ឃនាអារាមចាស់ស្ងាត់មួយនា​ភូមិករក្បែរខាង។

ក្រោយពីបានចួបមុខគ្នា អ្នកទាំងពីរដែលហាក់ដូចជាមាននិស្ស័យពីជាតិមុនមកពិតមែន បានជាមនុស្សស្រីឈ្មោះគង្គានៅវេលា​ព្រលប់សូន្យសុង តែងតែលបលួចចេញពីផ្ទះចម្ការដោយគោះត្រដោកបីដងជាសញ្ញា ពេលខាងប្រុស​អ្នកចម្ងាយ​ម្នាក់នោះបានឮ ក៏នឹង​ដាក់ចែវទូកទៅរកចួបជាមួយនាងមិនលែង។

ដំណឹងនេះមិនអាចលាក់កំបាំងយូរឡើយ។

យប់មួយដោយសារតែនាង​គង្គាមិនខ្លាចការព្រមាន​ឬការវាយវាត់នឹងរំពាត់សោះ ម្ចាស់ផ្ទះកើតក្តីសៅហ្មង មិនសប្បាយចិត្តជាខ្លាំង ដង្ខៅជ្រុយក៏បានប្រើបាវបម្រើប្រុសៗមាឌធំបួនប្រាំនាក់ ឱ្យទៅលបនៅមើលនិង​សម្រេចថា ពន្លិចទូកប្រុសកម្លោះរហូតដល់គេត្រូវលង់ទឹកបាត់ស្រមោលទៅទាំងយប់។

បាវឈ្មោះនាង​គង្គា តូចចិត្ត​ជាខ្លាំងជាមួយ​វាសនា​ថា​នៅតែមិនបានចួបគ្នា​សុខសាន្តទៀតដដែលទេនៅក្នុងជីវិតនេះ ក៏តែងតែទៅអង្គុយនៅកន្លែងចាស់ត្អូញត្អែរយំយែក គឺនៅឯមាត់ទឹកជ្រុងជ្រោយដែលពោរពេញទៅដោយព្រៃឫស្សីនៅជិតជុំ។

នាង​ស្បថថានឹងធ្វើដូច្នេះ​ជាអំណើះតទៅ ដើម្បីតែ​ចាំចួបខាងប្រុសឱ្យខាងតែបាន ទោះបីជាខ្មោចឬជាមនុស្ស នាងប៉ងប្រាថ្នាបាននិយាយជាមួយគេជាចុងក្រោយប៉ុននោះ។

សម័យស្រាប់តែថ្ងៃមួយ មានមនុស្សម្នាក់មកពីភូមិឆ្ងាយ ស្កាត់មកប្រាប់នាងគង្គា​នៅចម្ការថា ប្រុសកម្លោះមិនបានស្លាប់ទេ ព្រោះគេមានសភាពរបួសធ្ងន់ធ្ងរកម្រើកមិនរួច ដេកលើកន្ទេលហើយចង់ចួបនាងជាខ្លាំង ដូច្នេះហើយនៅយប់ដដែល គង្គា​បានសម្រេចចិត្តទម្លាយ​អាថ៌កំបាំងនៃទុក្ខវេទនា​ និយាយរឿងនេះជាមួយនឹងអ្នកបម្រើម្នាក់ទៀតដែលជាមិត្តជិតស្និទ្ធរបស់ខ្លួន ឈ្មោះថានាង​ភុំ។

គង្គា​បានអង្វរ​នាងភុំដោយប្រាប់ថា ឱ្យជួយបើកផ្លូវឱ្យនាងផងដើម្បីនាងអាលបាន​រត់ចេញចោលបំណុល​ទាស​ភាពពីផ្ទះម្ចាស់ ដើម្បីទៅចួបនឹងបុរសនោះនៅដង្ហើមចុងក្រោយ។

ប៉ុន្តែដោយសារតែនាងភុំមានចិត្ត​ច្រណែនឫស្យា​ ខ្លួនចូលក្រមុំចាស់ដល់វ័យ២២នៅរកសង្សារមិនបានម្នាក់ដូចគង្គា ​ឯប្រុសកម្លោះនោះទៀតសោតមកដល់ស្រុកនេះប្រកបដោយរូបរាងសង្ហា​ ស្បែកសម្បុរថ្លា គេ​មិនព្រមស្រឡាញ់នាង បែរជាមកស្រឡាញ់នាងក្មេងនេះ ភុំក៏គិតយករឿងជម្រត់របស់គង្គាទៅពិតទូលដល់ម្ចាស់ទាំងព្រលប់ ធ្វើឱ្យម្ចាស់ចិត្តជាតិរច្ឆាននោះប្រើបាវកំណាចៗទៅចាប់ស្ទាក់វាយដំ​បង្ខំ​នាងគង្គា រហូតដល់ធ្លាក់ឈាមតាមមុខមាត់របួសធ្ងន់ រួចទើប​យកមកចងជាប់នឹងសសរក្រោលសេះបង្អត់បាយក្រហាយទឹក។

ពីរបីថ្ងៃក្រោយមក គង្គា​មានសភាពធ្ងន់ធ្ងរ​ដូចជាពិបាករស់បន្ត នាងសល់តែដង្ហើមផ្តឹកៗមិនមាន​ការ​ករុណាព្យាបាល គ្រួសារដង្ខៅដឹងហើយ ក៏ចាប់ផ្តើមប្រើវិធីបន្ថែម ចាប់នាងយកទៅបោះចោលក្នុងទន្លេ ដើម្បីបំបាត់ដានពីរាជការ។

តំណាល​ក្រោយៗមកទៀតបាននិយាយថា អ្នកណាក្ដីឱ្យតែជិះកាត់ភូមិចុងជ្រុយនៅពេលយប់ នឹងបានឃើញមនុស្សស្រីម្នាក់អង្គុយយំ ឬមួយក៏ឃើញខ្មោចទឹកដែលមានរូបរាងអាក្រក់អាក្រី ដៃវែងជើងវែងដូចជាមឹក ​សម្បុរខ្មៅដូចជាត្រី ងើបមកយាយីទាញពន្លិចទូក រហូតដល់លិចស្លាប់ទើបវាសុខចិត្ត​ដកថយ​បាត់សូន្យទៅវិញ។

ទំនប់៣១ ឆ្នាំ២០២១

ពូសំអែលគោះត្រដោកបីដង​ប៉ូកៗៗ ធ្វើឱ្យឱ្យប្រពន្ធគាត់ភ្ញាក់ព្រើតងាកមកត្មែរ….

«ឯង?»

ពូដូចជាត្រូវស្រវឹងតិចៗ ដោយសារទើបតែចេញពីផ្ទះការក្មួយនៅជាយព្រៃ ហើយបន្តវិលមករកលំនៅដ្ឋាន​តាម​ជំនិះលើទូកនេះ។

តាមទម្លាប់របស់ភូមិចាស់នេះមិនអាចគោះត្រដោកទេ ជាពិសេសពេលយប់មេឃងងឹតនេះឯង ព្រោះជឿលើរឿងខ្មោចនាងគង្គា….

«ខ្លាចនោះខ្លាច!» ប្ដីថាឱ្យភរិយា​ហើយក៏សើចក្អឹកៗ រួចចាប់ផ្ដើមបន្តដំណើរ ភ្លូក ភ្លូក ភ្លូក កាត់តាម​កណ្តាលវាលព្រិចក្រោមស្រទាប់សន្សើមរាត្រីនៃផ្ទៃទឹកខ្មៅ។

យប់នេះមេឃពិតជាងងឹតចម្លែក មានព្រះចន្ទព្រាលៗ ប្រាំបីកើតហើយនៅតែមើលទៅមុខពីរម៉ែត្រមិនចង់ឃើញ។

ចំណែកឯប្រពន្ធគាត់​ពិតជាមិនហ៊ានសឹងងាកឆ្វេងស្ដាំ ទ្រាំតែឯង​អង្គុយនៅចុងទូកបន់ឱ្យតែបានដល់ច្រាំងឆាប់​ៗ…..មិននឹកស្មានថា ស្រាប់តែប្ដីចាប់ផ្តើមស្រែកឡូឡាឡើងទៀតថា៖

«ខ្ញុំគោះត្រដោក មិនហៅរកសង្សារទេ ខ្ញុំគោះត្រដោកហៅរកព្រេងសំណាង! ខ្ញុំមិនត្រូវការទេស្នេហាស្នេហ៍ហឺត! ខ្ញុំត្រូវការលុយត្រូវការ!»

ប្រពន្ធស្រែកឃាត់៖

«ឯង? ឈប់និយាយ!»

ពូសំអែលសើចក្អាកក្អាយសាជាថ្មី ធ្វើឱ្យមីងស្រូយសម្លក់ប្តី ប៉ុន្តែប្តីមើលមិនឃើញទឹកមុខកាចៗរបស់មីងទេ បានចិត្ត​និយាយថែមផ្ទាន់ៗ៖

«ឯងខ្លាចនោះខ្លាច! ក្បាលសក់ពីរពណ៌ហើយទៅហើយ នៅតែ​ជឿអាពាក្យចចាមអារ៉ាមអត់ប្រយោជន៍ សម័យនេះគឺជាសម័យអ៊ីនធឺណិត តើមានខ្មោចពីណាមកទៅ? បើមាន​ឡើងមកក៏ល្អ អាលយើងថតដាក់ហ្វេសប៊ុកយកល្បីម្តង!»

«និយាយមើលតែឯងហ្នឹងមានទូរសព្ទ? ក្រែងយកលក់ យកលុយទិញប្រេងថ្ងៃមុនហើយ? កុំមកនិយាយខ្មាសម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃ!»

«អើ ចុះបើគាត់អាណិត គាត់ឱ្យអាយហ្វូន១៤មួយជប់អណ្ដែតឡើងពីក្នុងទឹក ឯងច្បាស់ជាដឹងប្រឹងមិនខានយាយ​ស្រួយ​!»

«អាយហ្វូនដប់បី? ស្អីគេឪវាឯង?»

«ទូរសព្ទ! បើឯងមិនដឹងទេ សួរខ្ញុំ! ហាសហា! ម្ចាស់ទឹកម្ចាស់ដី មើលយាយនេះ កម្លាំងសក់ពីរពណ៌ មិនស្គាល់អ្វីជាអ្វី! ម្ង៉ៃៗរស់នៅតែជាមួយនឹងអតីតឆ្នាំ១៨៥០!»

សំឡេងមនុស្សស្រែកថ្ងូរលាន់មកល្វើយៗពីទិសណាមិនដឹងនៅឡើយ​តែអាចធ្វើឱ្យបុរសចំណាស់បិទមាត់ដូចគេចុកឈប់ឡូឡាកណ្តាលទី…..

គាត់ផ្ទៀងស្ដាប់ទាំងភ្នែកក្រឡេកក្រឡាប់មើលឆ្វេងមើល​ស្ដាំ ដៃផ្តើមចាប់កាន់ច្រវានឹងគែមទូកទប់លំនឹងមាំជាងមុន ចំណែកប្រពន្ធគឺយាយស្រួយវិញ ពេលសម្គាល់អាកប្បកិរិយាប្តីដោយ​សង្ស័យហើយក៏សួរញ័រៗ៖

«ស្អីឯង?!»

ប្តីមិនមាត់រេភ្នែកជុំទឹកបឹង​ងងឹតខ្វល់។

«ក្រែងមិញបានមាត់ណាស់?» យាយស្រួយនិយាយមកបន្ថែមទៀត។

«មនុស្សស្រីច្រៀង? ឮសូរតែបន្តិចដូចបាត់ទៅវិញឯង?»

ប្រពន្ធអង្គុយមិនចង់ជាប់ទូកទេពេលនេះ បន្លាចយាយស្រួយបានដូចចិត្ត​បុរសចំណាស់សើចក្អាកក្អាយឡើង ៖

«ប្រហែល​អញស្រវឹងក៏កើតសម្តីឡើងផ្អើលស្ដេចត្រីច្រៀងកំដរ!»

ប្រពន្ធប្រញាប់ឱនមករើសគ្រាប់សណ្ដែកនៅបាតទូកគប់រ៉ាវៗ​សំដៅទៅរកប្តីមិនឱ្យនិយាយទៀត។

«ឆាប់បិទមាត់ឯងប៉ិសំអែល! ឆាប់ជូនខ្ញុំមកដល់ផ្ទះ ខ្ញុំហត់ណាស់ត្រូវការសម្រាក!»

«ហត់ឬក៏ឯងខ្លាច?»

គាត់សើចក្អាកក្អាយសាជាថ្មីហើយស្រែកច្រៀងឡើងឡុលៗម្តង៖

«សព្វថ្ងៃស្នេហាយើង នៅតែមានឡើងដូចទំនប់ទឹក បងគោះត្រដោកបីដង ចង់បានឃើញអូនមកនៅក្បែរទ្រូង…..»

ប្រពន្ធហួសចិត្តជាខ្លាំង ព្រោះមិនដែលឮប្តីរលៀមមាត់បែបនេះពីមុនមកទេ។ មីងស្រួយងាកមុខចេញ តែលបបែរបន់ក្នុងចិត្តស្ងប់ស្ងាត់ម្នាក់ឯងថា៖

«ម្ចាស់ទឹក​ម្ចាស់ដី កុំប្រកែប្រកាន់គាត់អី គាត់ជាមនុស្សស្លូតទេគ្រាន់តែរអិលមាត់តែបន្តិច!»

ក្នុងចិត្តមួយទៀតនឹកឃើញថា បើប្តីមិនជឿពាក្យចចាមអារ៉ាមកាលពីរាប់រយឆ្នាំមុនមែន ម្តេចបាន​ប្តីគាត់ចេះនូវកំណាព្យដែលអ្នកភូមិតែងតែនិយាយតៗគ្នាមក​ អំពីការណាត់ចួបរវាងប្រុសកំលោះមកពីស្រុកឆ្ងាយនិងបាវបម្រើឈ្មោះគង្គា?

ភ្លាមនោះទឹកចាប់ផ្ដើមកក្រើករំពើកពីមុខទូកប្រហែលជា១០ម៉ែត្រ។ ព្រះចន្ទមួយចំណិត​មើលឃើញ​មិនសូវច្បាស់ថាអ្វីជាអ្វីទេ……តែហេតុការណ៏នេះបានញ៉ាំងឱ្យសំឡេងពូសំអែលរលត់ឈឹង កំណាព្យស្នេហ៍ក៏រលុបបាត់ដាន​…..ប្តីប្រពន្ធរន្ធត់ចិត្ត​ផ្ចង់មើលទៅពីមុខពួកគេ​….តាមពិត ជាក្មេងប្រុសជំទង់ម្នាក់កំពុងហែលទឹកយ៉ាងជំនាញ ប្រដេញតាមមកដោយ​ក្មេងប្រុស២នាក់ផ្សេងទៀត ។

«ឈប់អាម៉ែន​ឈប់!»

កណ្តាលយប់ស្ងាត់​ប្តីប្រពន្ធចំហមាត់នឹង​យុវជន​អ្នកចំណូលថ្មីដែលប្រដេញគ្នា​យ៉ាង​ប្រញឹក​នៅលើដែនទឹក​ហាក់សប្បាយរីករាយឥតមានកង្វល់អ្វី​។

សភាពពួកគេ​ដូចជាកំពុង​តែប្រណាំងយកជ័យ។ នៅពេលឃើញ​ទូកគាត់ពួកគេ​ក៏ឈប់លេង។ ប្តីប្រពន្ធនេះ​អែបជំនិះព្រោះពួកគេ​ហាក់ដូចជារាក់ទាក់ចង់សួរនាំ។

«ពូ ពីនេះទៅមុខ មានភូមិទេ?»

អ្នកនៅមុខគេ​ដែលពូកែហែលបំផុត បានស្រែកឡើងសួរ។

​«ចុងជ្រោយ!»

គាត់ឆ្លើយ នាំឱ្យពួកគេមកតោងគែមទូកធ្វើឡិងឡង់។

«ចុងជ្រោយភូមិចាស់! ដែលឮទេ?»

«មិនដែលទេ!»

ក្មេងនៅមុខគេតបមកវិញ។ និយាយគ្នាបានបន្តិចទើបដឹងថា ពួកគេតាមពិតជាក្មេងទីក្រុង ទើបនឹង​មកពី​កសិដ្ឋាន​ចិញ្ចឹមសត្វដ៏ធំទូលាយមួយរបស់អ្នកវិនិយោគក្បែរៗតំបន់នេះ។ យប់នេះពួកគេនាំគ្នាហែលលេងឆ្ងាយទៅៗភ្លេចខ្លួន​និងវង្វេងផ្លូវ។

«ឡើងទូកមក ពូជួយជូនទៅផ្ទះ! មិន​យកលុយទេ! តែបើឱ្យស្រាពូយក!»

ប្តីប្រពន្ធទាំងពីរបាន​ចម្លងក្មេងប្រុសទាំងបីទៅស្វែងរកទិសដោរបស់ពួកគេ។

«ខ្ញុំអត់យកទូរសព្ទមកតាម ​បានជាគ្មាន Map មើល!»

«អាយហ្វូន១៣មែនទេ?»

​          ពូសំអែលសួរដោយ​សើចរីករាយ​។ ក្មេងៗមិនរវល់នឹង​ចរិតចម្លែកស្រឿងៗរបស់គាត់ប៉ុន្មាន​ទេ ពួកគេពិគ្រោះគ្នា​ចុះឡើងៗ៖

«អញថាបត់តាមដៃនៀក!»

ពូឮហើយសើកក្អឹកនិយាយប្រាប់ក្មេងៗ៖

«មិនបាច់ព្រួយទេ មុនក្រោយពូរកឃើញ!»

«ហើយយប់អាធ្រាត្រពូឯងមិនចេះខ្លាចទេ?!»

«អាតូចឯងមុជទឹកលេងមិនចេះខ្លាចផង ឱ្យពូខ្លាចស្អីវិញ?»

មីងស្រួយនៅស្ងាត់ស្ងៀម​សម្លឹង​ក្មេងៗតែគាត់ក៏មិនបានមាត់កអ្វីឡើងដែរ ​លបតែគិតស្ងាត់ៗក្នុងចិត្ត​ម្នាក់ឯងពីទិដ្ឋភាពហែលទឹក​ក្លាហាន​យ៉ាងចម្លែកនេះ។

អ្នកស្រុកនេះ​គ្មានអ្នកណាចុះទឹក​ពេលយប់ទេ។

មិនយូរប៉ុន្មាន​​ពូសំអែល​បានបត់ទូកទៅតាមចង្អុលដៃពួកគេ។ ទៅដល់កសិដ្ឋាន​ចិញ្ចឹមសត្វដ៏ធំមួយ ចិត្ត​ពូសំអែលដែលចង់បានរង្វាន់ពីអ្នកភ្នំពេញ បែរ​ជា​ត្រូវរងរំខាន​ដោយរឿង​ដ៏គួរឱ្យរន្ធត់ថ្មីគឺ នៅ​ពេល​ឡើងពីទូក​តាមពួកគេ​ចូលជំរុំស្នាក់នៅ ក៏ឃើញ​លើ​ដី​មាន​គោ​ក្របីងាប់ផ្ងារពោះជាច្រើន​ក្បាល។

«ម៉េចបានពួកវាងាប់? អាណាធ្វើ!»

ក្មេងនេះឈ្មោះម៉ែន ជាកូនប្រុស​ថៅកែកសិដ្ឋានផ្ទាល់។ ពីរនាក់ទៀតជាជីដូនមួយ​គេនិងកូនប្រុសមេការ។ ពីរនាក់ទៀតនោះមិនបានឆ្លើយ​តែហាក់តក់ស្លុត​ព្រោះសត្វដេកសួលស្លាប់ពោរពេញតាមផ្លូវដោយ​ពិនិត្យ​​ មិនមានស្នាមរបួសសោះ។  ម៉ែនរត់ទៅតាមដែរ​តម្រង់ទៅរក ជំរុំស្នាក់ដែលស្ងាត់ជ្រងំ…..

«ប៉ាៗៗៗ»

រត់បានប៉ុន្មានជំហាន គេងាកមកហៅពូយើង។

«ពូ! មកៗៗៗៗ! ទៅជួយរកប៉ាខ្ញុំនិងបងៗខ្ញុំ មិនដឹងមានរឿងអីទេ​គោងាប់អស់ហើយ! ចុះកម្មករទៅណាអស់?!»

បុរសចំណាស់មានអារម្មណ៍ថាព្រឺសម្បុរ គាត់ងាកទៅប្រពន្ធដែលចាំលើទូក។

ក្មេងប្រុសតឿនទៀត៖

«ណា៎ មកជាមួយ​ខ្ញុំ ចាំខ្ញុំឱ្យ Iphone13»

បុរស​ចំណាស់​កាន់ត្រដោកវែងជាប់ដៃ ​សម្លឹងទៅ​កសិដ្ឋានដ៏ត្រជាក់និងខៀវព្រិលព្រោះមានភ្លើងសូឡាជាជួរ​​ៗ​។

ភ្លៀងធ្លាក់រិចៗ….ក្មេងពីរនាក់មុនបាត់ស្ងាត់អស់ហើយ….គ្មានសូម្បីតែស្នូរជើង….តើពួកគេទៅណា?

«យក​ទៅ»

ក្មេងហៅគាត់ ពូសំអែលងាកមកវិញ។ ជាទូរសព្ទ​មួយ​ដែលទទឹកស្រក់ជោកជាំ…..

ពូឃើញ​ហើយឈាន​ថយក្រោយមួយម៉ែត្រព្រោះភ័យ …..គាត់និយាយញ័រ៖

«ម៉េចហ្នឹង?»

«យក​ទៅ» ក្មេងនិយាយឡើង​ដោយបង្អូសៗ….

វាដូចជាទូរសព្ទខូចនិងបានធ្លាក់ទឹក? ពូ​ឃើញហើយ​បន្តសម្លឹងកំភួនដៃក្មេងដែល​ហូរទឹកមកមិនឈប់ឈរ ឃើងគាត់​ក៏​ដក​ថយបន្ត​រហូតព្រោះ​បែកខ្ញែកអារម្មណ៍…..​

«ខ្មោចទេ! ក្មេងៗបីនាក់នេះ ពួកគេស្លាប់ហើយ! ស្លាប់លង់ទឹក» អ្វីម្យ៉ាងប្រាប់ពូស្ងាត់ៗក្នុងអារម្មណ៍…..

ក្មេងឈានមក តែពូមិនឃើញ​ជើងពួកគេទេ។ គ្រប់យ៉ាង​ក្លាយជាងងឹត អំពូលរលត់តាំងពីពេលណាទៅ?

“កុំចូលមក ហឹះៗៗៗៗៗ” គាត់ភ័យ យំលាយដក់ដង្ហើម​ដង្ហក់។

ក្មេងនៅតែបន្តឈានមក គាត់ក៏បានបោះត្រដោក​ទៅលើវា ហើយបែរក្រោយ​មករកទូក។

រត់មកដល់ មិនឃើញមីងទេ។

«យាយស្រួយៗ?»

ពូហៅមិនចង់ចេញ​ព្រោះតែបាត់ប្រពន្ធ។

ប៉ុន្តែ…..កាលពីប្រមាណជា១៥ខែមុន មនុស្ស​ចំណូលថ្មីមួយក្រុមបាន​មកដល់តំបន់នេះ​​ ហើយជួលអ្នកស្រុក​រានដី​ធ្វើទីចិញ្ចឹមសត្វយកទឹកដោះ។ ថៅកែរបស់ពួកគេក្រោយមកបានលិចទូកគ្រោះថ្នាក់បាត់ខ្លួនទាំងគ្រួសារដោយមានថៅកែប្រុស ថៅកែស្រី និងក្មេងប្រុសជំទង់បីនាក់ ដែលជាជីដូនមួយគ្នា។

ក្រោយឧប្បទ្ទវហេតុនេះ កសិដ្ឋាននៅបិទចោលគ្មាន​គេថែ​ជាច្រើនខែមកហើយ។

«ឃើញ​ប្តីខ្ញុំទេ? គាត់ឡើងមកតាមក្មេងៗមុននេះបន្តិច!»

មីងស្រួយនិយាយទៅរកមនុស្ស​ស្រីបួននាក់ដែលអង្គុយ​មូលគ្នា​​​លើ​កៅអីធ្វើពីថ្មក្រោមជ្រំដូង​មួយ​នៅ​ម្ខាង​ទៀតកសិដ្ឋាន។

គាត់ឡើងមក​​ឆ្ងាយដែរហើយព្រោះចាំប្តីយូរពេក មិនឃើញ​ចុះមកទូកវិញ។

​ស្ត្រីម្នាក់អង្គុយ​បែរខ្នង​លើ​ម្រាមដៃចង្អុលសន្សឹមៗទៅក្នុងទឹកបឹងងងឹតស្លុប…..គាត់មិនមាត់មិនកទេ តែមីងក្រឡេកឃើញ​ម្រាមគាត់មានមិនគ្រប់ចំនួន​ហើយ​កដៃមាន​ចងក្រណាត់រវិចៗ (អ្នកស្រុកទន្លេនិយមចងក្រណាត់សលើកដៃសាកសពដែលលង់ទឹក​ស្លាប់)។

​មីងថយក្រោយព្រឹប…..វិញ្ញាណសឹង​កក…..

គាត់​ងាកមកអ្នកផ្សេងៗទៀតដែលនៅ​ចុង​សក់ស្រក់ទឹកមកមួយតំណក់តូចៗ រួចរីកធំឡើងៗជាបន្តបន្ទាប់​ហូរហៀរជោកមករកកន្លែងគាត់ឈរ។

«ខ្មោចលង់ទឹក! ពួកគេជាខ្មោចទាំងអស់ ជាខ្មោចស្លាប់ដោយលង់ទឹក!»

អ្វីម្យ៉ាង​ឱ្យដំណឹងគាត់ ខណៈ​គាត់​សម្លឹងរកផ្លូវ​ដាក់មេផាយទាំងរញីរញ័រ។

«មកណេះ អង្គុយ​លេងឡូតូអ្នកស្រួយ!»

ម្នាក់ដែលនៅអង្គុយ​ចំពីមុខទិសដែលមីងស្រួយឈរ មុននេះឈ្ងោក​មុខលើតុ ពេលឥឡូវញញឹម​ត្រជាក់ ជាមួយ​ផ្ទៃមុខងងឹត…..មីងស្រែកវាសៗរួចរត់…..គាត់រត់បិទភ្នែក រហូតដល់បុកនឹង​មនុស្ស​​ប្រុស…..របូតពិលពីដៃគេ​ទៅលើដី……

«ជួយ ជួយ! ខ្មោចលង!»

មីងនិយាយអង្វរជននោះ។

មនុស្សប្រុសមិនឱនចុះទេ តែគេពន្លូតដៃ​យ៉ាងវែងមករើសច្បាមពិត។

ដៃគេមានចងក្រណាត់…..

មីងថយអុកគូទទឹះ……

«ឪពុករបស់ខ្ញុំបានស្លាប់កាល៧ខែមុន ហើយថៅកែខ្ញុំនិងកូនៗគាត់អាយុដូចខ្ញុំ ស្លាប់ទាំងអស់! យើងហែលមិនរួចទេ! វាជ្រៅហើយងងឹត!»

មីងប្រើដៃ​ចែវខ្លួនដកថយ និងស្រែកសូត្រធម៌​ប្រឆាំងខ្មោច។

ធម៌បានញ៉ាំងឱ្យបុរសនោះមិនអាចកម្រើកមកតាមគាត់បានទេ។

​គាត់ប្រឹងក្រោកឡើង និងរត់បកសំដៅ​កូនស្ពានឈើ​លើប្រឡាយបុរាណ​ចាស់មួយភ្ជាប់ទៅ​ដៃបឹង។

​ឧបករណ៍​បុរាណ​ដែលជាសំឡេងត្រ​ដោក​លាន់មកល្វើយបីដងផ្ទួនៗរួចឈប់ រួចឮជាថ្មីទៀត។ សូរសំឡេងទូកចែវ និងមនុស្សស្រីប្រុសសើចកក្អឹកឡើង……

មីងយំនិងបិទភ្នែកសូត្រធម៌ញាប់ៗ……

ភ្លៀង​ស្រាប់តែ​ធ្លាក់​មក​យ៉ាង​ប្រញាប់​ប្រញាល់បង្អន់មីងឱ្យសូត្រលែងបាន។ គាត់ងើយមើលមេឃឃើញ​បណ្តា​​​ដុំ​ពពកខ្មៅបណ្តែត​​ក្នុងល្បឿនមួយដ៏​លឿន​មិនធ្លាប់បានឃើញ​និងពិតជាគួរឱ្យ​ភ្ញាក់​ផ្អើល។

គាត់រត់មកលាក់ខ្លួននៅក្រោមដើមឈើធំ​ត្រឈៃមួយ …..

«ភ្លៀងធំណាស់ គ្មានអ្នកណាស្គាល់ផ្លូវទេ រកផ្លូវមិនមាន​ទេ!​ ពួកគេ​លង់ស្លាប់អស់ហើយ!»

សំឡេងមនុស្សចាស់ម្នាក់ស្អកៗនិយាយ​ទាំងយំភ័យ។ មីងពិតជា​ភ្ញាក់ផ្អើលនិង​រន្ធត់ចិត្ត​ចំពោះ​អារម្មណ៍​ដែលឮមនុស្ស​ស្រែក​បែបនេះតែមិនបានឃើញមុខឬរូបរាង។

ទីនេះជាវាលខ្មោច​ដែលស្លាប់ព្រោះលង់ទឹក…..សុទ្ធតែខ្មោច…..គាត់គិតបែបនេះតែនិយាយលែងចេញ រត់លែងបានហើយដោយសារតែ​រាងកាយទាំងលើនិងក្រោម​​ចាប់​ផ្ដើម​ញាប់​ញ័រ​ដូចគ្រុនសន្ធំ។

«ប្រាប់ផ្លូវផង ពួកខ្ញុំវង្វេងហើយ!»​

មីងស្រួយយំរួចគិតស្រេចថាមិនហែលទឹក​ទេ ទោះបីមានអ្វីកើតឡើងក្តី…..នារីវ័យចំណាស់នេះខាំមាត់រត់បកក្រោយមករកទូកវិញតាមផ្លូវចាស់……តាំងចិត្តថាមិនរវល់នឹងខ្មោចស្រីទាំងបួនក្រោមដើមជ្រៃទេ…..នៅពេល​ផ្តើមរត់បានពីបីជំហាន មេឃស្ងាត់ឈឹងដូចមុននេះជាភ្លៀងក្នុងស្រមៃរបស់គាត់។

គ្រប់យ៉ាង​ស្ងួតចែសធម្មតា…..​ស្នូរជួង​ស្រាប់តែបាន​បន្លឺ​ឡើង​ដូចការបណ្តេញ​សិស្ស​ចេញពីសាលាឬប្រកូកប្រកាសកម្មករឱ្យមករោងបាយ​ទទួលយកអាហារ។

មីងស្រួយឈប់ជើង ព្រោះតែ​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ហើយ​អស់កម្លាំងនឹង​ទៅមុខផង។ គាត់​ត្រូវ​ខាំ​បបូរមាត់​ខាងក្រោម​ដើម្បី​កុំឱ្យ​យំ។

មនុស្សជាច្រើនដើរជាជួរក្រោមពន្លឺចន្ទមួយចំហៀងតម្រង់ទៅរក​រោងបាយដំបូងស័ង្កសីសង់ជាជួរឆ្ងាយ​សន្លឹម​។

គ្មានអ្នកណាម្នាក់មករវល់មើលមីងដែលកំពុងឈរស្លុតទេ។

ពួកគេ​ជាខ្មោចទាំងអស់​គាត់ដឹង ប៉ុន្តែ​ហត់​ខ្លាំង​ពេក​មិន​អាច​រត់​ទៅ​​បានទៀត មីងទន់ជង្គង់ដួលសន្លប់។

គាត់បើកភ្នែកមកវិញឃើញដំបូលខ្ទមបណ្តោះអាសន្នមួយដូចជាមិនមែនផ្ទះអ្នកណាទេតែអាចជាតូបលក់អ្វីមួយឬខ្ទមចាំស្រែ។

«មីងនៅភូមិណា?»

សំណួរជាក់លាក់នេះត្រូវបានមកម្តងហើយម្តងទៀតដោយមនុស្ស​ប្រុសពីរនាក់។ តែមីងមិនបានឆ្លើយអ្វីទេ។

«ខ្ញុំដឹង! ខ្មោចវាលចិញ្ចឹមសត្វនោះលងមីង!»

ស្ត្រីស្ទុះក្រោកវឹប មេឃភ្លឺហើយ។ គាត់សប្បាយចិត្ត តែក៏មានការខកចិត្តចំពោះអវត្តមានប្តីខ្លួនដែរ។

«វាលចិញ្ចឹមសត្វនោះនៅឯណា? ហើយមានរឿងអីនៅទីនោះ?»

គាត់សួរឡើងធ្វើឱ្យបុរសម្នាក់វ័យប្រហែលជា៣០ឆ្នាំឆ្លើយតប៖

«ជាកន្លែងប្រុងចិញ្ចឹម​គោយកទឹកដោះ ជាអកុសលសមាជិកគ្រួសារស្លាប់ទាំងអស់ក្នុងគ្រោះថ្នាក់លិចទូក! មានអ្នកស្លាប់ច្រើនទៀត ភាគច្រើន​ជិះទូកតាមពីក្រោយថៅកែ ច្រើនខែមកហើយ​ខ្មោចលងពេក កម្មករដែលនៅរស់​នាំគ្នា​រត់ចេញបាត់អស់ព្រោះ​លែងនៅបាន! ចាកចេញ​ទៅ​ទាំងក្រុមៗ»

ដោយភ័យខ្លាច គាត់អង្វរអ្នកភូមិឱ្យជួយទៅរកប្តី….ពួកគេ​រកឃើញពូសំអែលនៅដេកស្រែកច្រៀងជាមួយ​កូនគោសំគម​ពីរបីក្បាល។

ពេលអ្នកផង​សួរនាំ គាត់ប្រាប់ថាមានប្តីប្រពន្ធមួយគូរស់នៅក្រោមទឹក…បានជួយជីវិតគាត់ ពួកគេប្រាប់ថា ត្រូវការ​ការពារភូមិនេះ មិនឱ្យមានអ្នកភូមិណាមកកាន់កាប់ទេ….។  អ្នកភូមិនាំគ្នាជឿថា ប្តីប្រពន្ធនោះគឺ នាង​គង្គា​និងប្រុសកម្លោះជាសង្សារ។

២ខែក្រោយមក….

«នែ៎ឮថា ខាងខេត្តគេនាំឈ្មួញ​មកមើលដី​អតីតកសិដ្ឋានចិញ្ចឹម​សត្វ ចង់ធ្វើរោងចក្រច្នៃដំឡូង»

អ្នកនៅផ្សារនិយាយគ្នា តែមីងស្រួយមិនហ៊ានលូកមាត់ទេបានត្រឹមស្តាប់បែរខ្នង។

សំឡេងអ្នកអេចអូចនៅតែបន្តសាច់រឿងមក

«……មិនដឹងថានឹងមានរឿងអ្វីកើតឡើងទៀតទេអ្នក!»

«មិនអីទេ! ខ្មោច​នាងគង្គារករឿងតែត្រកូលបន្តរបស់ដង្ខៅជ្រុយ!​​ អ្នកស្លាប់មុនៗហ្នឹងជាតំណរចៅទួតរបស់ដង្ខៅដែលសម្លាប់នាង​!»

មីងធ្មេចភ្នែកដើររ៉ុយចាកចេញ…..លែងចង់ដឹងឮអ្វី។

ចប់