ឆ្លើយសំណួរហ្វេនក្លឹប – Meysansotheary

សំណួរទី៩ ដូចម្តេចអាចសរសេររឿងស៊ើបអង្កេតបានល្អ?
រឿងស៊ើបអង្កេត ជាប្រភេទមួយដែលតែងតែបន្លំឱ្យអ្នកអានមានការភ័ន្តច្រឡំ និងលាក់អាថ៌កំបាំង ការភ័យខ្លាច សង្ស័យ​ អេចអូចដែលបង្ហើបខ្លះ បំបិទដានវិញភ្លាមៗឱ្យកាន់តែជក់ស្លុង។ អ្នកនិពន្ធរឿងប្រភេទនេះ​គួររៀបរយចំណុចទាំងបីខាងក្រោមសិនមុនតាក់តែងឆ្អឹងរឿង៖

១ ធ្វើឱ្យអ្នកអានទទួលអារម្មណ៍ថា​ឆ្លាតរកឃើញចំណុចសង្ស័យ

២ ធ្វើឱ្យអាថ៌កំបាំងវិញរហូតដល់អ្នកអាន​ទាក់ទាញ​ដោយភាពរំភើប

៣ ពេល​តួឯកកំពុងស្វែងរកជនល្មើស អ្នកអាន​ចូលធ្វើការងារនេះដែរ

សម្រាប់ហេតុផលនោះ យើងនឹងបង្កើតបញ្ហាធំមួយ ឱ្យពួកគេ​លេង(ដោះស្រាយ) អាចជា ឃាតកម្ម  ឧក្រិដ្ឋកម្ម ប្រស្នាស្លាប់រស់ ។ល។

ជារួម ខ្ញុំនិយមបែងចែកប្រលោមលោកមនេះ មក​ជាបីផ្នែកដោយ​ នៅក្នុងផ្នែកដំបូងៗ ខ្ញុំចងជាបញ្ហា​ស្លុប គ្មានមុខ សូន្យតម្រុយ  ធំ និងគយរឱ្យខ្លាច ​ បន្ទាន់និងចង្អៀតពិបាករកដាន ព្រោះនឹងកំណត់ប្រភេទ ប្រលោមលោករបស់យើង នៅទំព័រទីមួយ​ថា ​តើគេចង់អានទៀតឬឈប់។

បន្ទាប់មកទៀត ខ្ញុំមានតួអង្គម្នាក់ ត្រូវបញ្ចេញមកឱ្យជាប់សង្ស័យនៅទំព័រទីពីរ ហើយខ្ញុំបង្កើតចង្កោមនៃពាក្យ​ចម្លើយមួយចំនួន នៃសាក្សីដែលធ្វើឱ្យ​អ្នកអាន​ស្លុងចូលស្រមៃ​ដោយខ្លួនឯង។ ជាទូទៅក្នុងវគ្គនេះ ខ្ញុំលាតត្រដាង​ពិស្តារអំពីទីកន្លែង សកម្មភាព​ ទឹកមុខ​ជនសង្ស័យ ប្រវត្តិអ្នកពាក់ព័ន្ធ (អ្នកកាន់សំណុំរឿងនេះ អ្នកស្លាប់ ​សាក្សីឬ អ្នកជាប់សង្ស័យ)។

វគ្គ ទីពីរ នេះ​ ក៏ជាពេលយើង​បង្កើតចលាចល ដូច​ដក​ចោលពង្រាយ​ល្បែងផ្គុំរូប រឿងយើង​ពីA-Z។ ​ខ្ញុំបញ្ចេញ ​Z រួចបកមក H រួចហួសទៅD ។ តែមិនទៅ XនិងYទេ​ ពីរតួនេះ នៅកៀកនឹង​Zពេក បើប្រាប់ដូចបញ្ចប់រឿង។

សូមអានឧទាហរណ៍ពីរឿង «រូបខ្មៅស្រអាប់»

«ឈ្មោះធីតាមែនដែរទេ?»

ប៉ូលិសម្នាក់នៅនឹងមុខគេ ​ទំនងមានវ័យហាប្លាយ ពោលសួរមកកាន់នាងភ្លាមៗ ខណៈអ្នក​ឯ​ទៀត​បន្ថយល្បឿននិង​ឈប់ដើរ រង់ចាំដំណើរមកដល់របស់នាងដែលកំពុងតម្រង់មក។

«ចា៎ពូ!»

នាង​ឆ្លើយខ្លីតែបន្សល់ទឹកមុខ​ងឿងឆ្ងល់សម្លឹងពួកគេម្តងម្នាក់ៗ។ សំឡេងប៉ូលិស​ដដែលបន្លឺ៖

«ប៉ូលិស​អញ្ជើញនាង​ទៅសហការ!»

«ខ្ញុំអត់យល់ទេពូ!»

«ព្រោះនាងមាន​វត្តមានជួបជំទាវចរិយាក្រោយគេ ពេលនេះ​ជំទាវចរិយានៅបាត់ខ្លួននៅឡើយ ប៉ូលិស​ទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារគាត់!» ចុចអាន រឿង រូបខ្មៅស្រអាប់

ផ្នែកទី 3 ផ្នែកនេះជាការបង្វិល​អ្នកអាក្រក់មកល្អ ល្អទៅជាគួរ​ឱ្យឆ្ងល់

ក្នុងពេលនេះ យើងនឹងបញ្ចេញ​ឬប្រើប្រាស់អ្នកនិទានរឿង (សាក្សី)ដែលមិនគួរឱ្យទុកចិត្តតែ អ្នកអាន​ចង់ដឹងរឿងដែលគេកំពុងនិយាយដើម្បីគិតថា ​គេកុហកឬសារភាព​ពិត។ ឧទាហរណ៍

«សពនៅឯណា?»

«បាទបង ខាងកោសល្យវិច័យកំពុងតែចាត់ចែង! យ៉ាងយូរបំផុតព្រឹកស្អែកបានរបាយការណ៍ហើយ!»

«ល្អណាស់» គេឆ្លើយខ្សោយ​ៗខណៈដំបងជាច្រើនបានសំពងមកផ្ទួនៗលើប៉ូលិសមូលដ្ឋាន ​  ក្នុងរវាងប៉ុន្មានថ្ងៃចុងក្រោយនេះ    តាមរយៈ​ការ​ស្លាប់ និងរបួស​ជាបន្តបន្ទាប់ក្នុងចំណោមអ្នកពាក់ព័ន្ធនានានៃសំណុំរឿងផ្ទះក្រអូប។  គេលើកដៃឱ្យសញ្ញាក្រុមការងារម្នាក់ដែលអង្គុយរង់ចាំធ្វើសេចក្តីរាយការណ៍។ គេនោះបានការយល់ព្រមពីនាយចៅហ្វាយ ក៏ផ្តើមរាយការណ៍បន្ថែមជាថ្មី៖

«តាមសាក្សីគឺ តាចាស់នោះមុនធ្លាក់ទឹក បានសារភាពថា គាត់ជាអ្នកដាក់ថ្នាំបំពុលទៅលើធឿនអ្នកបើកឡានឱ្យជំទាវវត្តី! សម្ដីសាក្សីដដែលបានអះអាងថា ការពារខ្លួនជំទាវបាន រត់រកឡានខ្លួន ប៉ុន្តែតាពិកា​រ​បានប្រដេញតាម!»

ភារម្យងើបមុខ សម្លឹងទៅកាន់អ្នកសរុបរបាយការណ៍ម្នាក់នេះ។  ទោះបីថា គេមិនបាននិយាយអ្វី មិនបានសួរអ្វី ប៉ុន្តែចំពោះមុខ អធិការម្នាក់នេះកំពុងបង្ហាញ ​ភាពហួសចិត្ត។ ខ្លួនឯងរស់នៅរតនគិរីយូរយ៉ាងនេះ ធ្វើការតាំងពីជាប៉ូលិសតូចតាច រហូតក្លាយមកជាមេកោយគេ ក៏នៅតែមើល​មិនដឹងថា លោកសំភិនបុរសឯកោគួរឱ្យអាណិតនៅផ្ទះក្រអូប និង​ដែលជាមនុស្សសំខាន់ម្នាក់របស់ឧកញ៉ាវុទ្ធី តាមពិតអាចដើរបាន។

ម្សិលមិញកាលពីនៅក្នុងពេទ្យម៉ៅបានរំឭកឡើងវិញអំពីរឿងនេះដែរ ប៉ុន្តែមិនភ្ញាក់ផ្អើលស្មើទៅនឹងសភាពទាំងឡាយដែលស្រមៃ​ពីរបាយការណ៍របស់សាក្សីពេលនេះឡើយ។

«និយាយទៀត!» គេបញ្ជាតិចៗ។

«បាទ! តាមសម្ដីរបស់អ្នកស៊ើប ឯកជនស្រីម្នាក់នោះ….ម្សិលមិញ គាត់ឃើញជំទាវបង្ហាញ​ខ្លួន​ត្រឡប់មករតនគិរីវិញ! គាត់បានតាម​ ទៅដល់កន្លែងកើតហេតុ បានហើយឃើញហេតុការណ៍ រហូត​ដល់ឈ្មោះធឿនត្រូវថ្នាំពុល!»

«ចង់និយាយថា គាត់បានជួយទាំងធឿន បានជួយទាំងជំទាវវតី្តពីអ៊ំសំភិន? អ៊ីចឹងមានន័យថាស្ត្រីអ្នកស៊ើបនេះអាចជាច្រានសម្លាប់អ៊ំសំភិនទេ?!»

«ក្នុងរបាយការណ៍អត់កត់មកទេ តែយើងនាំគាត់មកដល់ហើយ នៅក្នុងបន្ទប់ស្ទូឌីយោ!»

ភារម្យងក់ក្បាល៖

«អូខេ! បាន! ខ្ញុំចង់ជួបសាក្សីម្នាក់នោះ!»

«ឥឡូវនេះមេ? ​យប់ហើយ!»

ចុចអានប្រលោមលោកស៊ើបអង្កេតរឿងរូបខ្មៅស្រអាប់

តើយើងគួរមាន​សេចក្តីសន្និដ្ឋានក្នុងរឿងស៊ើបអង្កេតទេ?

ជាទូទៅ ខ្ញុំមិនចង់សរសេរសេចក្តីសន្និដ្ឋានក្នុងប្រលោមលោកទេ ដូចជា (ប្រាប់មិនបង្ហាញ​) តែ​នៅស្រុកយើងកម្រិតនៃអ្នកអាន ​ប្រសិន​យើងបិទឆ្កុយ​ដូចប្រលោមលោក​អាមេរិក​ ពួកគេ​តិចណាស់ដែលអាចចាប់សាច់រឿងចុងក្រោយទាន់ ដូច្នេះខ្ញុំតែង ឱ្យតួម្នាក់​និយាយ ធ្វើការសន្និដ្ឋានឡើងវិញ។

ឧទាហរណ៍ក្នុងរឿង ស្ទូឌីយោលេខ៧

នៅក្នុងការសួរចម្លើយម៉ានិតដេត និងការឆែកឆេរបណ្ដាញទំនាក់ទំនងជាច្រើនរបស់ថូនី ប៉ូលិសបានរកឃើញមនោសញ្ចេតនាសម្ងាត់នេះនិងភស្តុតាងដាក់បន្ទុក ជាច្រើន ទៀត។ បុរសលុះក្រោមអំណាចស្នេហា ភេទដូចគ្នាប្រាថ្នាប្រើយុទ្ធសាស្ត្រដ៏ល្បីរបស់ទស្សនវិទូចិន”ព្រួញ មួយបាញ់បានសត្វ ពីរ” ដោយគេសង្ឃឹមថា ពេលដែលលោកនេះលែងមានវត្តមានឆវីវីន និងម៉ាណាទៀត គេក៏លែងមានគូប្រជែងស្នេហ៍ទៀតហើយដែរ។ ខ្ញុំឈប់អានកំណត់ហេតុរបស់ប៉ូលិសត្រឹមនេះ នៅពេលបាតដៃធ្ងន់កណ្ដុករបស់វិចិត្របានទម្លាក់មក លើស្មាខាងស្ដាំរបស់ខ្ញុំ។ ខ្ញុំងាកសម្លឹងទៅគេឃើញគេនិយាយបែបព្រងើយ៖ នាយ ថូនី ប្រហែលយល់ថា ប្រទេសកម្ពុជាដែលការរីកចម្រើននៅមានកម្រិត! មធ្យោបាយរាវរកឧក្រិដ្ឋជនរបស់ប៉ូលិសគ្មានអីគួរ អោយគេព្រឺ! ខ្ញុំមិនឆ្លើយតែបែរជាដកដង្ហើមធំ។  ភ្លាមនោះវិចិត្រនិយាយបន្ត៖វិទូនៅក្មេងតែបំបែក សំណុំរឿងបានច្រើនហើយ! ក្នុងចំណោមនោះមានសំណុំរឿងខ្លះ ស្ដាប់ទៅបះសក់ដែរហ្នឹង!តែមានសំណុំរឿងពិបាកស្មុគស្មាញជាងគេមួយ បងឯងចង់ស្ដាប់អត់? ខ្ញុំសួរវិញភ្លាម៖

រឿងអីទៅ? ឃាតកម្មទៀត? វិចិត្រកៀកស្មា ខ្ញុំដើរសំដៅរថយន្ត៖ មានសំណុំរឿងមួយធំកក្រើកនៅភ្នំពេញ​មុនពេលគេផ្លាស់មកកំពង់សោមនេះ គឺ ”ម៉ោង១២អាធាត្រ នៅសង្កាត់លេខ១” ។

អ្នកនិពន្ធត្រូវស្រាវជ្រាវពីច្បាប់ព្រហ្មទណ្និងឬច្បាប់នានា​ដែល​ពាកព័ន្ធក្នុងប្រទេសដែលសាច់រឿងយើង​ដំណើរការ​

ចូរចាំថា ឧក្រិដ្ឋកម្ម គឺជាធាតុសំខាន់បំផុតនៃប្រលោមលោកស៊ើបអង្កេត​ ។ បន្ថែមពីនោះ ​យើងត្រូវប្រើពាក្យ​ទាក់ទាញ លក្ខណៈច្បាប់ និងភាសាប៉ូលីស​ ដែលចាំបាច់សម្រាប់ទាញ ការចាប់អារម្មណ៍ពី អ្នកអាន។ អ្នកនិពន្ធ​ត្រូវមាន​ តួឯកដ៏គួរឱ្យទាក់ទាញ (ល្អ សុចរិត ឬកាចខ្លាំង សាហាវពេក )ដែលនឹងទាញចិត្ត​អ្នកអានឱ្យចងចាំ។ សម្រាប់ហេតុផលនោះ ចូរចាប់ផ្តើមសិក្សា​ចរិតលក្ខណៈតួនោះថា​ ខែងរ៉ែង ឬវិបយោគ វិបល្លាស ឬ លាក់ពុតបែបណាក្តី​ដែល​ញែកធាតុដាច់ដោយឡែកលេចធ្លោលើសគេឯងទាំងអស់ក្នុងប្រលោមលោកទាំងមូល។

តើក្រៅពីតួអង្គប្រឌិត យើងត្រូវការ​ធាតរួមបញ្ចូលអ្វីខ្លះទៀតផ្សេងពីប្រលោមលោកស្នេហា​?

ក្រៅពីតួឯក(ឃាតករឬប៉ូលីស មេក្លោង) ដ៏គួរឱ្យទាក់ទាញជាធម្មតា។ ​បន្ទាប់មក​យើងបង្កើត​តួនាទីនៃអ្នកស៊ើបអង្កេត ​អាចជាភ្នាក់ងារស៊ើបអង្កេត/ភ្នាក់ងារនៅក្នុងអង្គការសម្ងាត់/ មន្ត្រី ស្ថាប័នរដ្ឋាភិបាល នាយកដ្ឋានប៉ូលីស  មេធាវី ឬ​អ្នកពាក់ព័ន្ធជនរងគ្រោះ ប្តីឬសង្សារ ​ឬក្មួយ (ដូចជា ធីតាក្នុងរូបខ្មៅស្រអាប់)។

អត្ថបទ របៀបបង្កើតតួអង្គដ៏ទាក់ទាញ (លោកអ្នកត្រូវ​ទិញកញ្ចប់សាមជិកព្រីមៀម​ តម្លៃ ១០០០០រៀលក្នុងមួយខែចុចត្រង់នេះ)

នៅក្នុងការ​ជ្រើសរើស​បទល្មើស ឬសំណុំរឿង កុំធ្វើស្រមៃ​ហួសហេតុ ដែលលក្ខណៈងាយសរសេរ​ដូចជា​ យានអវកាស មនុស្ស​ភពផ្សេង ( ប្រសិនមែនត្រូវមាន​ភស្តុតាង​ដែលគេអាចជឿបាន ​ផ្អែកលើទិន្នន័យណាមួយ)។ អ្នកអាន​ប្រលោមលោកបែបនេះ ជាទូទៅ​ជាអ្នកអានដ៏ឆ្លៀវឆ្លាត។ កុំបន្លំ​ឱ្យតែបានៗ ឬរាក់ៗ។  អ្វី​ដែល​យើង​ចង់​សំដៅ​ទៅ​លើសំណុំ​រឿង​​ឧក្រិដ្ឋកម្ម​ទាំង​មូល ត្រូវច្បាស់នូវចំណុចទាំងនេះ ថា ​​តើ​អ្វី​ទៅ​ជាបញ្ហា​ ដែល​ត្រូវ​រកការពិត (ឃាតកម្ម ចោរកម្ម ចាប់​ជំរិត រោងចក្រគីមី? សាកសពត្រូវបាត់ ?  ទាហានសំយោគហ្សែន។ល។» រួចសឹមសម្រេចថា តើប្រភេទឧក្រិដ្ឋកម្មមួយណា ជាមេគោល?​ មួយណាទៀតជារឿង​បន្ទាប់បន្សំ​សម្រាប់បន្លំបង្វែងដាន ​ឬហៅថា​ឧក្រិដ្ឋ​កម្មប្រភេទរង) ។

ប្អូនៗណាដែលមានសំណួរអ្វីបន្ថែម​ អាចទាក់ទងមកខ្ញុំបានដោយ​ចុចទីនេះ