ជញ្ជីងជីវិត – Meysansotheary

រឿង៖ ជញ្ជីងជីវិត
គេថាជីវិតមនុស្សគ្រប់រូបតែងជួបប្រទះនឹងឧបសគ្គ បញ្ហា សេចក្តីទុក្ខរាប់រយជំពូកមិនអាចជៀសផុត ព្រោះក្នុងមួយឆាកជីវិតនេះ អ្វីទាំងអស់នេះគឺជាមិត្តផង និងជាសត្រូវផងដែលតាមអ្នកជាដរាបគ្មានថ្ងៃស្បើយ។

មេឃរលឹមស្រិចៗ នារីម្នាក់អង្គុយលើកៅអីផ្តៅក្បែរមាត់បង្អួចទាំងស្រងេះស្រងោច គយគន់មើលដំណក់ទឹកភ្លៀងដែលស្រក់មកលើព្រះធរណីរាប់ម៉ឺនដំណក់មិនដាច់។

នេះឬជីវិតដែលនាងគិតថាវានឹងល្អប្រសើរសម្រាប់នាង តើនាងជ្រើសរើសវាត្រឹមត្រូវហើយមែនទេ?

ស្នាមញញឹមស្ងួតបង្ហាញឡើងលើផ្ទៃមុខសរលោង នេះជាជម្រើសរបស់នាង ​នាងនឹងមិនស្តាយក្រោយជាដាច់ខាត។

ប៉ុន្តែ…សំឡេងខ្សឹកខ្សួលក៏បន្លឺឡើងដោយហាមមិនបាន ទឹកភ្នែកជាច្រើនដំណក់ស្រក់ចុះមកលើផែនថ្ពាល់ទាំងគូប្រណាំងនឹងសំឡេងទឹកភ្លៀង។

«ខ្ញុំមិនស្តាយក្រោយទេ…» ទោះជាព្យាយាមនិយាយលួងខ្លួនឯងយ៉ាងណាក៏វាមិនបានធ្វើឱ្យសភាពផ្លូវចិត្តរបស់នាងល្អប្រសើរ និងរឹតតែមិនអាចបញ្ឈប់ទឹកភ្នែកខ្លួនឯងបានដែរ។

«ស៊ីត្រា! លោកវិមានខលមក»

មនុស្សស្រីមានវ័យ៤០ប្លាយហៅនាងដោយសំឡេងទន់ភ្លន់ វិដានាងជាអ្នកមើលថែស៊ីត្រាពេលនាង     រៀបការជាមួយលោកវិមានជាលោកស្រីត្រកូលសួង។

«អាឡូ! លោកម្ចាស់…»

(ទៅផ្ទះស្បូវទៀតហើយ មានរឿងអ្វីមិនសប្បាយចិត្តមែនទេ?) សំឡេងគាត់មាំតែបង្កប់ដោយការព្រួយបារម្ភចំពោះនាង។

«គ្មានអីទេលោកម្ចាស់ ខ្ញុំគ្រាន់តែនឹកផ្ទះចាស់ចង់មកមើលបន្តិច» នាងតបទៅវិញដោយសំឡេងខ្សាវៗ។

(បងប្រាប់ហើយថាពេលមិនសប្បាយចិត្តទៅដើរShoppingលេងទៅ ដើម្បីឱ្យសប្បាយចិត្ត Credit កាតចាយមិនកំណត់ក៏មានមិនអ៊ីចឹង តែអូនមិនព្រមស្តាប់សោះ) លោករអ៊ូដាក់ប្រពន្ធក្មេង លោកមិនដែលកំណាញ់រឿងលុយកាក់ចំពោះប្រពន្ធម្នាក់នេះ ព្រោះនាងស្លូតបូតដឹងខុសត្រូវ និងមិនលោភលន់ដូចមនុស្សស្រីកន្លងមកដែលប៉ងចង់បានតែទ្រព្យសម្បត្តិរបស់លោក។

«នាងខ្ញុំក្រែងចិត្ត…»

(ក្រែងចិត្តអី អូនជាប្រពន្ធបង ប៉ុណ្ណឹងរោមជើងបងមិនជ្រុះទេ)

លោកវិមាននិយាយតែបន្តិចក៏ដាក់ទូរស័ព្ទចុះទៅព្រោះមានការបន្ទាន់។

នាងញញឹមខ្សោះដាក់វិដា ចំណែកវិដាក៏ចាកចេញពីទីនោះដោយដឹងតួនាទី ព្រោះដឹងថាលោកស្រីរបស់នាងចង់នៅស្ងាត់តែម្នាក់ឯង។

ស៊ីត្រាងាកមកសម្លឹងទឹកភ្លៀងយ៉ាងលន្លង់លន្លោចម្តងទៀត។

នាងអង្គុយមួយសន្ទុះ ទើបចាកចេញពីផ្ទះស្បូវធ្វើដំណើរទៅគេហដ្ឋានវិញ។

ហើយនាងក៏នឹកឃើញរឿងរ៉ាវកាលពីអតីតទាំងអស់ដែលជាចំណុចចាប់ផ្តើមឱ្យនាងឈានមកដល់ចំណុចនេះ…

១០ឆ្នាំមុន…

“ម៉ែកុំកើតអី ខ្ញុំនាំម៉ែមកដល់ពេទ្យហើយ ហ៊ឺហ៊ឺ…”

វិបុលយំតាមរទេះម្តាយដែលពេទ្យកំពុងរុញចូលបន្ទប់សង្គ្រោះបន្ទាន់។

“ប្អូនប្រុសរង់ចាំនៅខាងក្រៅសិនហើយ ”

វិបុលឈរសម្លឹងម្តាយតាមទ្វារកញ្ចក់ទាំងទឹកភ្នែក គេមានតែម្តាយម្នាក់ជាទីពឹង បើម្តាយគេយ៉ាងម៉េចៗទៅ គេក៏មិនចង់រស់ទៀតដែរ។

វិបុលឆ្នាំនេះមានអាយុដប់ប្រាំឆ្នាំ គេមិនបានរៀនសូត្រដូចក្មេងដទៃទៀតទេ គេឈប់រៀនតាំងពីថ្នាក់ទី៧ម្ល៉េះ ព្រោះដើម្បីមកជួយម៉ែធ្វើនំលក់ដើម្បីជីវភាពប្រចាំថ្ងៃ និងទិញថ្នាំព្យាបាលជំងឺម្តាយ។ ម្តាយរបស់គេមានជំងឺរលាកសួតរ៉ាំរ៉ៃ ដោយសារកាលពីឪពុកគេនៅរស់ជក់បារីរាល់ថ្ងៃ ទើបធ្វើឱ្យម្តាយរបស់គេដែលនៅជិតឪពុករាល់ថ្ងៃមានបញ្ហាសួតដែរ។

“បុល!ម៉ែឯងយ៉ាងម៉េចហើយ? ” ស្ត្រីម្នាក់រត់ទាំងត្រហេបត្រហបនិងសួរគេទាំងតក់ក្រហល់។

“ពេទ្យនាំចូលក្នុងហើយមីង ” គេនិយាយទាំងអណ្តឺតអណ្តក។

“អឺមិនអីទេ ដល់ដៃពេទ្យហើយឯងឈប់បារម្ភទៅ ”

មីងរំដួលជាញាតិសាច់ឆ្ងាយរបស់ម្តាយវិបុល គាត់ឧស្សាហ៍ចេញចូលផ្ទះគេណាស់ ព្រោះពេលខ្វះខាតលុយកាក់នំលក់មិនដាច់អី មីងរំដួលតែងតែជួយលុយកាក់ជាញឹកញយជានិច្ច។

“មើលទៅលើកនេះត្រូវចំណាយលុយព្យាបាលច្រើនណាស់ ”

“ឱ្យតែព្យាបាលម៉ែខ្ញុំជា ខ្ញុំនឹងខំប្រឹងរកលុយឱ្យបាន​មិនថាការងារអ្វីក៏ដោយ ”

មីងរំដួលពេលឮបែបនេះកែវភ្នែកក៏មានពន្លឺឡើងមក ហាក់ដូចបានឮអ្វីដែលត្រូវចិត្ត តែសំឡេងទ្វាររបើកឡើងកាត់ចង្វាក់ការគិតរបស់គាត់។

“អ្នកណាជាសាច់ញាតិអ្នកជំងឺឈ្មោះស៊ីណាត? ”

“គឺខ្ញុំអ្នកគ្រូពេទ្យ!” មីងរំដួលប្រញាប់ឆ្លើយ។

“អ្នកជំងឺមានអាការៈធ្ងន់ធ្ងរណាស់ សួតរបស់គាត់ចូលដំណាក់កាលមហារីកកម្រិតទី២ហើយ ត្រូវធ្វើការព្យាបាលបន្ទាន់មិនអាចពន្យាពេលបានទៀតទេ ម្យ៉ាងទៀតអ្នកជំងឺមានជំងឺលើសឈាមតែបែរជាប្រហែសឱ្យដួលត្រូវក្បាល ធ្វើឱ្យសរសៃ​ប្រសាទមួយចំហៀងខ្លួនរងការប៉ះទង្គិច បណ្តាលឱ្យគាត់ស្លាប់មួយចំហៀងខ្លួន”

មីងរំដួលស្លុតនឹងអ្វីដែលបានឮ ចំណែកវិបុលស្ទើរតែទន់ជង្គង់ គេស្ទុះទៅក្តោបដៃដុកទ័រអង្វរទាំងទឹក       ភ្នែក។

“លោកពូ…ជួយម៉ែខ្ញុំផង ខ្ញុំមានតែម៉ែម្នាក់ទេ ហ៊ឺហ៊ឺ…”

“ក្មួយកុំបារម្ភអី ពួកយើងនឹងខិតខំប្រឹងប្រែងព្យាបាលម្តាយក្មួយឱ្យជា” គាត់និយាយលួងលោមគេ រួចក៏សុំលាពួកគាត់ទៅពិនិត្យអ្នកជំងឺផ្សេងទៀត។

“បុលឯងចង់រកលុយជួយព្យាបាលម៉ែឯងពិតមែន?” មីងរំដួលចាប់ផ្តើមស្រវាឱកាសដែលកំពុងហុចឱ្យ ព្រោះវិបុលជាក្មេងប្រុសដែលមានសាច់ឈាមស្អាតបាត មុខមាត់ក៏សង្ហាដូចអ្វីដែលគាត់ត្រូវការ។

“បាទមីង”

“ល្អមីងមានការងារមួយចង់ឱ្យឯងធ្វើ ធានាថាបានលុយច្រើនយកមកព្យាបាលម្តាយឯង”

នោះហើយជាចំណុចចាប់ផ្តើមដែលជីវិតក្មេងវិបុលត្រូវបានផ្លាស់ប្តូរមិនអាចបកក្រោយ…

«លោកស្រីដល់ផ្ទះហើយ» វិដាដាស់មនុស្សស្រីដែលលង់លក់ក្នុងនិទ្រា។

ស៊ីត្រាប្រិចភ្នែកបើកឡើងសន្សឹមៗ និងញញឹមខ្សោះទៅកាន់វិដា។

«សុំទោសផងវិដា ខ្ញុំរាងល្វើយថាបិទភ្នែកសម្រាកតែបន្តិចបែរជាគេងលក់ទៅវិញ»

«មិនអីទេលោកស្រី សម្រាកយកកម្លាំងក៏ល្អដែរ មួយរយៈនេះលោកស្រីស្គមណាស់»

ពេលចូលមកដល់ក្នុងផ្ទះលោកវិមានក៏ស្រែកហៅភរិយា។

«មកវិញហើយអ្ហេស? មកណេះមក បងនឹងណែនាំឱ្យស្គាល់ នេះកូនប្រុសរបស់បងដែលទើបមកពី          អាមេរិកវិញ ឈ្មោះវិមន្ត វិមន្តនេះប្រពន្ធក្រោយប៉ា ឈ្មោះស៊ីត្រា មកធ្វើការស្គាល់គ្នាទៅ»

ស៊ីត្រាដើរដោយដំណើរទន់ភ្លន់ល្វត់ល្វន់មកឈរជិតស្វាមី ពេលបុរសអង្គុយលើសាឡុងចំពោះមុខក្រោកឈរបង្ហាញឱ្យឃើញភក្ត្រា ស៊ីត្រាស្ទើរតែសន្លប់ទាំងឈរ ព្រោះបុរសដែលឈរចំពោះមុខនាងនេះគឺជាបុរសក្នុងយប់នោះ បុរសដែលនាងមិនអាចបំភ្លេចបានរយៈពេល៥ឆ្នាំកន្លងមកនេះ តែនាងក៏បន្លប់អាការៈមិនឱ្យអ្នកម្ខាងទៀតចាប់បាន ដោយសារពេលនេះនាងមិនមែនដូចពីមុនទេ វិមន្តគ្មានថ្ងៃចាំមុខរបស់នាងបានឡើយ។

«សួស្តីលោកវិមន្ត រីករាយដែលបានស្គាល់»

«បាទអ្នកនាងស៊ីត្រា រីករាយដែលបានស្គាល់​»

«អ្នកនាងអី ហៅម៉ាក់ទើបត្រូវ ពេលនេះនាងជាប្រពន្ធប៉ាហើយ»

វិមន្តអស់សំណើចនឹងឪពុកខ្លួនដែលហួងហែងសូម្បីតែកូនខ្លួនឯង។

«ប៉ានេះហួងហែងសូម្បីតែកូនខ្លួនឯង»

«អឺកូនមិនកូនយើងមិនដឹងទេ តែត្រូវហៅឱ្យត្រូវតាមឋានៈ ម៉ែដឹងម៉ែ កូនដឹងកូន»

វិមន្តគ្រវីក្បាលនិងងាកសម្លឹងមុខមនុស្សស្រីចំពោះមុខដែលគិតតែឱនមុខចុះដូចមិនចង់ឱ្យគេឃើញមុខនាងយ៉ាងម៉េចមិនដឹង។

«ខ្ញុំមានអារម្មណ៍ថាដូចធ្លាប់ឃើញមុខម៉ាក់នៅកន្លែងណាម្តង តែរកនឹកមិនឃើញសោះ»

ចំណែកស៊ីត្រាគ្រាន់តែឮវិមន្តនិយាយបែបនេះ បេះដូងនាងចាប់លោតដូចទូងស្គរទប់មិនបាន នាងប្រញាប់ប្រកែកភ្លាម។

«លោកវិមន្តអាចឃើញស្រីដទៃមុខស្រដៀងខ្ញុំក៏ថាបាន» និយាយរួចនាងក៏សុំលាលោកវិមានទៅសម្រាកជាន់លើ ដោយមានវិមន្តតាមសម្លឹងមើលដោយការសង្ស័យ។

ម៉ោង១២អធ្រាត្រ ស៊ីត្រាគេងមិនលក់ក៏ចេញមកស្រូបខ្យល់អាកាសនៅយ៉មុខបន្ទប់ គាប់ជួនសំឡេង      ទូរស័ព្ទក៏រោទ៍ឡើងមក នាងក៏ប្រញាប់លើកដោយពុំបានមើលលេខដែលខលចូលមកជាលេខដែលនាងព្យាយាមគេចវេសមិនទទួល​ តែដោយសារខ្លាចលោកវិមានភ្ញាក់ពីដំណេក ទើបប្រញាប់លើកដោយខានមិនបាន។

«អាឡូជម្រាបសួរ»

(ស៊ីត្រា!នេះមីងរំដួលណា)

គ្រាន់តែឮសំឡេងអ្នកម្ខាងទៀត នាងចង់តែបិទទូរស័ព្ទឱ្យស្រឡះទេ តែសំដីរបស់គាត់ធ្វើឱ្យនាងបង្អង់ដៃមិនចុចបិទនៅចាំស្តាប់បន្ត។

«មីងមានការអីនឹងខ្ញុំទាំងយប់?»

(មានរឿងអីក្រៅពីរឿងចាស់ មីងចង់ខ្ចីលុយឯង២០០០$សិន យកទៅធ្វើដើមទុនរកស៊ី)

ស៊ីត្រាធុញថប់ក្នុងចិត្តឥតឧបមា ហេតុអីក៏នាងមិនដឹងរឿងមីងរំដួលខ្ចីលុយនាងទៅចូលបនល្បែងជំពាក់គេវ័ណ្ឌកមិនមែនទៅរកស៊ីដូចពាក្យគាត់និយាយទេ តែដោយសារនាងនឹកឃើញដល់រឿងរ៉ាវកាលពីមុនដែលគាត់ធ្លាប់ជួយនាងជាច្រើនលើកជាច្រើនសារកាលម្តាយនាងនៅរស់ នាងក៏ចេះតែខាំមាត់បិទភ្នែកបិទត្រចៀកជួយគាត់យកតែបុណ្យទៅ បើតាមអ្វីដែលគាត់ធ្វើដាក់នាងកន្លងមក បើជាអ្នកដទៃវិញ គេកាត់កាលគ្នាជាមួយគាត់បាត់ទៅហើយ។

«ខ្ញុំគ្មានលុយច្រើនដល់ម្លឹងទេមីង» នាងប្រកែក ព្រោះគាត់យកលុយពីនាងច្រើនដងហើយ ម្តងៗរាប់ពាន់ នាងខ្លាចចិត្តលោកវិមានទោះមានឈ្មោះជាស្វាមីភរិយា តែឱ្យគេដឹងរឿងនាងយកលុយឱ្យមីងចូល            បនល្បែងហ្រ្វីៗ អ្នកណាក៏ខឹងសម្បាឆេះសក់ក្បាលដែរ។

(ឯងកុហក! លុយប្តីឯងរាប់លាន ត្រឹមប៉ុន្មានពាន់វាមិនក្រទេ) គាត់នៅតែបន្តនិយាយដោយភាពអាត្មានិយម មិនខ្វល់ពីចិត្តនាងបន្តិចសោះ។

«លុយគេប្រឹងរក បែកញើសកក្លាក់ អត់ដេកអត់ពួន ម៉េចនឹងអាចយកមកឱ្យមីងចាយផ្តេសផ្តាសស្រួលៗទៅ» នាងថាឱ្យបញ្ឆិតបញ្ឆៀង តែក៏ធ្វើឱ្យមីងរំដួលក្តៅស្លឹកត្រចៀក។

(និយាយត្រង់មក! ឯងគិតមិនចង់ជួយមីងតើ មីងប្រាប់ហើយថាយកលុយទៅរកស៊ី អាមុនខាតទុនឡុងចុងអស់ហើយ មីងបង្វិលលុយមិនទាន់ទើបមករកពឹងខ្ចីឯងដោះទាល់សិន តែមើលឯងធ្វើចុះ ឃើញមនុស្សជិតស្លាប់ហើយមិនជួយ រមិលគុណណាស់ឯងនេះ បើកុំតែបានមីងម៉្លេះសមកាលនោះឯងមានលុយព្យាបាលម្តាយឯងទេ) អស់ពីបញ្ចុះបញ្ចូលនាងលែងបាន គាត់ក៏ចាប់ផ្តើមរំឭកគុណបុណ្យកាលពីមុនឱ្យនាងរអៀសចិត្តជួយគាត់បន្ត។

«ព្រោះតែគុណបុណ្យហ្នឹងហើយ ទើបខ្ញុំមានជីវិតបែបនេះ មីងនៅមិនអស់ចិត្តទៀតអ្ហេស កាលពីមុនមីងក៏បានប្រយោជន៍ពីខ្ញុំមិនស្ទើរដែរ» នាងសកសំដីទៅវិញទាំងឆ្អែតចិត្ត ឱ្យតែនឹកឃើញរឿងពីមុន វាជូរចត់សម្រាប់នាងកម្រិតណា នាងអត់ទ្រាំខាំមាត់ធ្វើការងារដែលមីងនាងណែនាំឱ្យទាំងចុកពឺតផ្សា ព្រោះតែដើម្បីប្រាក់ព្យាបាលម្តាយ នាងសុខចិត្តលក់កិត្តិយសខ្លួនឯង ដោយមិនខ្មាសអ្នកដទៃសើចចំអក។

(អឺ!ឯងនេះបានសុខស្រួលភ្លេចកំណើត កុំភ្លេចថាឯងស័្មគ្រចិត្តខ្លួនឯង កុំមកបន្ទោសយើង យើងមិននិយាយច្រើនទេ បើស្អែកឯងមិនវេរលុយឱ្យតាមយើងសុំទេ រឿងដែលឯងខំលាក់ពីលោកវិមាននឹងបែកធ្លាយមិនខាន)

«មីងចង់ធ្វើអី??»

(គ្មានអីទេ គ្រាន់តែបង្ហើបឯងធ្លាប់វះកាត់ទេដឹង មីងចាំស្តាប់ដំណឹងល្អស្អែកណាក្មួយសម្លាញ់ចិត្ត)

ទូត…ទូត…

ស៊ីត្រារបូតទូរស័ព្ទពីដៃដោយអស់កម្លាំងទាំងកាយ និងចិត្ត ហេតុអីទៅគាត់តែងកោសរូសធ្វើបាបនាងមិនឈប់សោះអ៊ីចឹង នាងមិនមែនជាទូរATMដែលអាចដកលុយបានរហូតនោះទេ តែដោយសារខ្លាចបែកការណ៍នាងក៏អត់ធ្មត់តាមចិត្តគាត់ម្តងទៀត។

នាងចូលទៅក្នុងបន្ទប់វិញ ដោយមិនបានចាប់ភ្លឹកទេថានៅជាប់យ៉មុខបន្ទប់នាង មានបុគ្គលម្នាក់បានឮការសន្ទនារបស់និងមីងរំដួលអស់ទៅហើយ។

ស្អែកឡើងនាងប្រញាប់ចេញទៅក្រៅវេរលុយឱ្យមីងរំដួលដោយស្ងាត់ៗ មិនឱ្យអ្នកបើកឡាន និងវិដាទៅជាមួយទេ ដោយអាងថាទៅធ្វើធុរៈផ្ទាល់ខ្លួន ពេលរួចរាល់នាងក៏ប្រញាប់ត្រលប់មកផ្ទះវិញ ព្រោះខ្លាចគេសង្ស័យនាងចេញទៅណាយូរម៉្លេះ នាងដើរចូលមកក្នុងផ្ទះទាំងល្វើយ ព្រោះយប់មិញនាងគេងមិនលក់ទល់ភ្លឺ ព្រោះបារម្ភមីងរំដួលបើកកកាយការពិត តែដោយសារថ្ងៃនេះលោកវិមានមានការត្រូវចេញទៅតាមខេត្តពីរបីថ្ងៃទើបនាងមិនសូវបារម្ភរឿងចេញទៅក្រៅវេរលុយកាក់ប៉ុន្មាន តែនាងក៏ភ្លេចថានៅមានបុគ្គលម្នាក់ទៀតដែលមិនបានចេញទៅណា។

«ទើបមកពីណាម៉ាក់ចុង?» សំដីបុរសដែលអង្គុយបែរខ្នងលើសាឡុង ធ្វើឱ្យស៊ីត្រាដែលកំពុងតែដើរបម្រុងឡើងទៅខាងលើភ្ញាក់ព្រើត។

«លោកវិមន្ត? លោកមិនបានទៅខេត្តជាមួយលោកម្ចាស់ទេអ្ហេស?»

គេញញឹមចំអកចុងមាត់ សម្លឹងមុខនាងមិនដាក់ភ្នែក ធ្វើឱ្យនាងចាប់ផ្តើមមានអារម្មណ៍មិនស្រួល។

«ខ្ញុំមិនសូវស្រួលខ្លួន ប្រហែលជិះយន្តហោះពីឆ្ងាយមកអស់កម្លាំងទេដឹង ទើបប៉ាឱ្យសម្រាកនៅផ្ទះ»

ស៊ីត្រាបែកញើសជោកខ្លួន នាងឱ្យតែនៅជិតវិមន្តពេលណា បេះដូងលោតញាប់ដូចអ្នកកើតជំងឺបេះដូងយ៉ាងម៉េចមិនដឹងទេ។

«លោកមិនស្រួលខ្លួនក៏ឡើងទៅសម្រាកទៅ ខ្ញុំក៏គិតរកឡើងទៅសម្រាកដែរ» នាងបែរខ្នងបម្រុងឡើង      ជណ្តើរ វិមន្តក៏បង្ហើរវាចាធ្វើឱ្យនាងទច់ជើងបែរមុខមកមើលគេភ្លាមៗ។

«មកពីយប់មិញរវល់និយាយទូរស័ព្ទដល់យប់ជ្រៅទេដឹង»

«នេះលោកលួចស្តាប់ខ្ញុំនិយាយទូរស័ព្ទ!!!»

«មិនជាលួចស្តាប់ទេ គាប់ជួនខ្ញុំឈរមើលទេសភាពក្បែរបន្ទប់ម៉ាក់ចុងល្មមនឹងឮរឿងខ្លះៗពីមាត់របស់…»

គេបង្អាក់សំដីលបមើលអាការៈមនុស្សស្រីចំពោះមុខដែលចាប់ស្លេកស្លាំង ដូចភ័យនឹងអ្វីម៉្យាង តាមពិតគេមិនចង់ឌឺដងសំដីឱ្យនាងទេ តែនាងដូចមនុស្សម្នាក់ដែលគេធ្លាប់ស្គាល់និងតាមរកជាយូរមកហើយ គ្រាន់តែគេមិនទាន់ប្រាកដថានាង និងអ្នកដែលគេកំពុងតាមរកជាមនុស្សតែម្នាក់ឬអត់។ ទើបគេនិយាយស្ទាបស្ទង់មើលនាងបង្ហាញអាកប្បកិរិយាយ៉ាងណាខ្លះ។

«លោកគ្មានសីលធម៌ពិតមែន លោកវិមន្ត!! កុំអាងលោកជាកូនសំណព្វលោកវិមាន ខ្ញុំមិនហ៊ានធ្វើអីលោកឱ្យសោះ!» នាងកម្លាទាំងដែលក្នុងចិត្តភ័យនឹងវត្តមានគេសឹងស្លាប់ទៅហើយ។

«ហើយបើមែន ម៉ាក់ចុងចង់ធ្វើអីខ្ញុំ?» គេសួរបកទៅវិញ ធ្វើឱ្យនាងភាំង មែនហើយនាងទៅធ្វើអីគេបានទៅបើរាល់ថ្ងៃនាងគ្រាន់តែរស់នៅស៊ីចាយដោយសារគុណបុណ្យឪពុករបស់គេតែប៉ុណ្ណោះ។

វិមន្តពេលឃើញនាងចាប់ផ្តើមមានទឹកមុខស្រពាប់ស្រពោនក៏ឈប់ញ៉ោះ។

«ខ្ញុំលេងសើចនឹងម៉ាក់តើ តាមពិតខ្ញុំគ្មានបានឮអីបន្តិចទេ ព្រោះម៉ាក់និយាយតិចយ៉ាងនេះ ខ្ញុំចេះតែឆម៉ាក់លេងទៅ»

ស៊ីត្រាបានឮដូច្នេះខាំមាត់ក្នាញ់នឹងកូនចុង បានតែរលាស់កាយបែរខ្នងរត់ទៅខាងលើទាំងខឹងដែលធ្វើអីបុរសម្នាក់នេះមិនបាន។

មីងរបស់នាងនៅតែមិនស្កប់ បានម្តងហើយចង់បានម្តងទៀត លុយឱ្យទៅមិនទាន់បានមួយថ្ងៃស្រួលបួលផង គាត់ក៏ខលមកជំរិតទារពីនាងទៀតហើយ។

«ខ្ញុំគ្មានលុយឱ្យមីងទៀតទេ!»

(អឺ!មិនឱ្យក៏បាន មីងរកផ្លូវផ្សេងក៏បាន)

«មីងគិតចង់ធ្វើអីទៀតហើយ?»

ទូត…ទូត…

«អាឡូ?អាឡូ?»

មីងរំដួលដឹងថាលើកនេះស៊ីត្រានាងដាច់ចិត្តលែងជួយគាត់ហើយ គាត់នឹងប្រើស្នៀតចុងក្រោយ ព្រោះនាងស៊ីត្រាវាធ្វើឱ្យគាត់ទាល់ច្រកដោយខ្លួនឯង។

«ឯងមិនជួយមីង កុំបន្ទោសមីងចិត្តខ្មៅឱ្យសោះ!»

ថ្ងៃអាទិត្យចុងសប្តាហ៍លោកវិមាន វិមន្ត និងស៊ីត្រានៅផ្ទះស្រស់ស្រូបអាហារជុំគ្នា។

«ឯងគិតចង់ធ្វើអីបន្ទាប់ពីត្រលប់មកពីអាមេរិកវិញ មកជួយប៉ារកស៊ីទេ?»

«អត់ទេប៉ា ខ្ញុំមិនសូវចំណូលខាងរកស៊ីទេ បើធ្វើការត្រូវជាង»

«អឺម ស្រេចចិត្តឯងចុះប៉ាមិនបង្ខំទេ និយាយអ៊ីចឹង ប៉ាគិតនាំស៊ីត្រាទៅដើរលេងសៀមរាបម្តង នាងរអ៊ូថាចង់ទៅលេងអង្គរយូរហើយ»

«មិនអីទេលោកម្ចាស់ ចាំទំនេរសិនទៅ ទៅពេលណាក៏បានដែរ»

«ពេលនេះហើយទំនេរ ជិតរដូវចូលឆ្នាំខ្មែរ មនុស្សទៅលេងច្រើន សប្បាយកុះករណាស់»

«ប៉ាគិតរកទៅថ្ងៃណា?»

«ប៉ាទៅខានស្អែកនេះ ស្អែកគិតរកជម្រះការងារឱ្យស្រឡះសិនស្រួលដើរលេង»

«ខ្ញុំជាប់ទៅខួបកំណើតមិត្តភក្តិរៀនវិទ្យាល័យខានមិនបានទេ កុំអីខ្ញុំទៅលេងជាមួយប៉ានិងម៉ាក់ហើយ» និយាយរួចគេងាកមកមើលមុខស៊ីត្រាចំៗ លេងឱ្យនាងធ្វើមុខមិនត្រូវ ចំណែកលោកវិមានជាប់អានព័ត៌មានក៏មិនបានចាប់អារម្មណ៍អាកប្បកិរិយាអ្នកទាំងពីរ។

ដល់ថ្ងៃទៅសៀមរាម លោកវិមាន និងស៊ីត្រាចេញដំណើរទៅតាំងពីព្រលឹម រីឯវិមន្តនៅផ្ទះមើលទូរទស្សន៍កម្សាន្តត្រៀមខ្លួនទៅកម្មវិធីល្ងាច ជួនអីអ្នករត់សំបុត្រផ្ញើស្រោមសឺមីម្យ៉ាងមិនបានដាក់ឈ្មោះអ្នកផ្ញើមកផ្ទះរបស់គេ​ វិមន្តចេញទៅយកទាំងងឿងឆ្ងល់ មិនចាំយូរគេបើកមើល គ្រាន់តែឃើញអត្ថន័យខាងក្នុង គេបើកភ្នែកធំៗ ស្ទើរមិនជឿនឹងអ្វីដែលបានទទួលដឹងនេះ។

«ពិតជាឯងមែនវិបុល!»

និយាយពីស៊ីត្រានិងលោកវិមានវិញដល់សៀមរាបភ្លាមក៏ចូលសម្រាកញ៉ាំអាហារនៅភោជនីយដ្ឋានល្បីឈ្មោះមួយកន្លែងនៅក្រុងសៀមរាប រួចក៏បន្តទៅលេងប្រាសាទអង្គរ។

ស៊ីត្រារំភើបចិត្តណាស់ដែលបានមកទស្សនាស្ថាបត្យកម្មដ៏អស្ចារ្យនេះ ដែលល្បីរន្ទឺគ្រប់សម័យកាល គ្រប់ជាតិសាសន៍កោតសរសើរ និងស្ងប់ស្ងែង ជាពិសេសរចនាបថបុរាណនេះ មានចម្លាក់ផ្សេងៗគ្រប់ទម្រង់បែបបទជាពិសេសចម្លាក់អប្សរាដែលស្រស់សោភាប្រៀបដូចជាកំពុងរេរាំយ៉ាងរស់រវើកនៅតាមប្រាង្គប្រសាទដ៏មហិមានេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយស៊ីត្រាបែរជាមានអារម្មណ៍មិនស្ងប់សោះ ដូចរសាប់រសល់មិនស្រណុកក្នុងខ្លួនយ៉ាងម៉េចមិនដឹង ហាក់ដូចមានរឿងអ្វីមិនល្អកើតឡើងអ៊ីចឹង។

«យ៉ាងម៉េចដែរអូន សប្បាយចិត្តខ្លះទេ?»

«ចា៎!លោកម្ចាស់ ខ្ញុំស្រឡះមុខស្រឡះមាត់ច្រើនណាស់»

ទឺត…ទឺត…

កំពុងនិយាយជាមួយភរិយាជក់មាត់ ស្រាប់តែសំឡេងទូរស័ព្ទបង្អាក់ចង្វាក់សន្ទនាអស់រលីង។

«អាឡូអាវណ្ណ ថាម៉េច! ឆេះរោងចក្រ ម៉េចក៏ទៅជាបែបហ្នឹង អឺយើងនឹងប្រញាប់ទៅភ្លាម»

លោកវិមានមានទឹកមុខតានតឹង និងចុចលេខខលចេញជាច្រើនដង តែគ្មានអ្នកលើក។

«កើតអីមែនទេលោកម្ចាស់?»

«រោងចក្រក្រណាត់ឆេះអស់ហើយអូន បងត្រូវប្រញាប់ទៅមើលជាបន្ទាន់ បងនឹងឱ្យពូសឿនជូនអូនទៅភ្នំពេញមុន ហើយបងក៏ត្រូវទៅជួបចរចាជាមួយក្រុមហ៊ុនសំលៀកបំពាក់ដែលម៉ៅទិញក្រណាត់យើងនៅកំពង់សោមសិនដែរ»

«ចុះបងឱ្យអ្នកណាជូនទៅ?»

«បងខលឱ្យវិម៉ែនមកទទួល ឮថាវានាំគ្រួសារមកលេងសៀមរាបដែរ ចាំបងឱ្យវាជូនទៅ»

«លោកម្ចាស់កុំគិតច្រើនពេក ប្រយ័ត្នជំងឺបេះដូងផង»

«បងដឹងហើយ»

លោកវិម៉ែនជាប្អូនប្រុសបង្កើតលោកវិមាន មានតំណែងជាអគ្គនាយករងរោងចក្រក្រណាត់ស៊ីអរខេដែរ លោកវិម៉ែនទទួលខុសត្រូវកាន់ផ្នែកហិរញ្ញវត្ថុ។

ស៊ីត្រាធ្វើដំណើរមកផ្ទះមិនទាន់ចូលបន្ទប់សម្រាកស្រួលបួលផង វិមន្តដែលនៅចាំនាងក៏ចាប់កញ្ឆក់ដៃនាងឱ្យដើរតាមភ្លាមរកតែនាងឃាត់មិនទាន់។

«មានការអីលោកវិមន្ត?»

«នាងមានអីចង់សារភាពទេ មុនពេលរឿងដែលនាងខំលាក់ដឹងដល់ប៉ារបស់ខ្ញុំ»

ស៊ីត្រាបើកភ្នែកធំៗចំហមាត់នឹងសំដីរបស់វិមន្តដែលនិយាយដូចអាថ៌កំបាំងរបស់នាងអ៊ីចឹង។

«លោកនិយាយអី? ខ្ញុំមិនយល់ទេ»

វិមន្តបោះឯកសារវះកាត់ប្តូរភេទចំពោះមុខស៊ីត្រា ធ្វើឱ្យនាងទន់ដៃទន់ជើងសម្លឹងមុខវិមន្តទាំងស្លន់ស្លោ។

«លោកដឹង?»

«មែនខ្ញុំដឹង និងសង្ស័យយូរមកហើយ តែមិនទាន់មានភស្តុតាងមកបញ្ជាក់ ថានាង…ជាវិបុល»

ស៊ីត្រាទ្រហោយំ គ្រវីក្បាលតតាត់បដិសេធនឹងអ្វីដែលគេនិយាយ។

«មិនមែន…មិនមែនទេ ខ្ញុំគឺស៊ីត្រា មិនមែនវិបុល នេះជាឯកសារក្លែងក្លាយប៉ុណ្ណោះ លោកចាញ់បោកជនអនាមិកនោះហើយ គេផ្ញើមកព្រោះចង់ជំរិតយកលុយពីខ្ញុំប៉ុណ្ណោះ»

«ជនអានាមិកដែលនិយាយដល់នោះ ជាមីងរបស់នាងមែនទេ?»

គេសួរបកទៅវិញ ធ្វើឱ្យស៊ីត្រានិយាយលែងចេញ។

«តាមពិតខ្ញុំមិនទៅសៀមរាបជាមួយ ដោយសារខ្ញុំនៅឱ្យមិត្តជិតដិតខ្ញុំម្នាក់ជួយស៊ើបរឿងនេះឱ្យខ្ញុំ»

«លោកធ្វើបែបនេះធ្វើអី ខ្ញុំទៅធ្វើអីលោកបានជាលោកធ្វើដាក់ខ្ញុំដល់ថ្នាក់នេះ??»

ស៊ីត្រាស្រែកសួរគេទាំងទឹកភ្នែក រីឯវិមន្តក៏មានទឹកមុខមិនល្អមិនចាញ់ស៊ីត្រាប៉ុន្មានដែរ។

«ព្រោះខ្ញុំព្យាយាមស្វែងរកវិបុលជាយូរមកហើយ ប្រាំឆ្នាំមកនេះគ្មានថ្ងៃណាដែលខ្ញុំមិននឹកគេ គ្រប់វេលា»

«ឈប់និយាយទៅ វិបុលម្នាក់នោះបានស្លាប់បាត់ទៅហើយ គេមិននៅលើលោកនេះទៀតទេ!»

«ទេ!គេនៅតែឈរចំពោះមុខខ្ញុំនេះ មិនទៅណាទេ»

វិមន្តស្ទុះទៅឱបស៊ីត្រាណែនដៃ ទោះនាងរើកញ្ជ្រោលចេញពីរង្វង់ដៃគេយ៉ាងណាក៏ដោយ។

«លែងខ្ញុំ កុំមកឱបខ្ញុំ មនុស្សក្បត់សន្យា​ ហ៊ឺ…»

«បងមិនដែលក្បត់សន្យា កាលនោះវាប្រថុចញុចពេក ទើបបងមិនបានទៅរកអូនតាមសន្យា»

«មិនពិត លោកកុហក!!!»

៥ឆ្នាំមុន…

“មីងលុយខ្ញុំផ្ញើឱ្យម៉ែរួចហើយឬនៅ?”

“យើងផ្ញើរួចហើយ ឯងមិនបាច់បារម្ភទេ ខំធ្វើការរបស់ឯងទៅ”

“មីងអាការៈជំងឺម៉ែខ្ញុំធូរច្រើនទេ ខ្ញុំចង់សុំទៅលេងគាត់ម្តង”

“ចាំស្បើយភ្ញៀវបន្តិចចាំទៅ ព្រោះឥឡូវភ្ញៀវគ្រប់គ្នាមករកតែឯងទេ”

វិបុលឱនមុខចុះលេបទឹកភ្នែកដែលបម្រុងស្រក់ កូនប្រុសគេនឹងមិនយំចេញមកដាច់ខាត។

“នេះលុយយកទៅទិញស្អីលាបមុខបន្តិចទៅ មួយរយៈនេះមុខឯងស្លក់ខ្មៅសម្បើមណាស់ប្រយ័ត្នដាច់ម៉ូយអស់ទៅ បានលុយឯណាផ្ញើទៅព្យាបាលជំងឺម៉ែឯង”

វិបុលទទួលលុយទាំងល្វើយ ខែណាឆ្នាំណាទើបគេបានរួចផុតពីនរកអវចីនេះទៅ ព្រោះតែលុយ គេត្រូវទ្រាំដល់ពេលណាទៅ? មែនហើយដើម្បីម៉ែ គេត្រូវតែទ្រាំបន្ត មែនហើយបែបនោះហើយ។

កំពុងតែភ្លឹកមីងរំដួលក៏ស្រែកហៅឈ្មោះគេទៀត។

“បុល លោកធំមករកឯងទៀតហើយ លើកនេះឯងប្រាកដជាបានធីបច្រើនមិនខានទេ”

មីងរំដួលនិយាយអរទាំងរខិករខុប ព្រោះបើវិបុលបានធីបច្រើន គាត់ក៏បានលាភជាមួយដែរ។

វិបុលមិននិយាយច្រើន គេទៅបន្ទប់ប្រចាំរបស់គេ ពេលចូលទៅដល់គេជម្រាបសួរបុរសសង្ហាមាឌធំខ្ពស់ម្នាក់ដែលតែងមករកគេជាប្រចាំ និងមិនដែលឱ្យគេបម្រើក្តីសុខផ្លូវកាយដូចភ្ញៀវដទៃទេ តែគាត់ឱ្យគេអង្គុយកំដរផឹកស្រាជជែកគ្នាលេងតែប៉ុណ្ណោះ មូលហេតុនេះហើយរាល់ថ្ងៃដែលវិបុលទន្ទឹងរង់ចាំមើលផ្លូវភ្ញៀវម្នាក់នេះរៀងរាល់ចុងសប្តាហ៍ គាត់តែងតែមករកគេ។

“អង្គុយចុះមកវិបុល ខ្ញុំមានការចង់និយាយជាមួយបន្តិច”

ក្នុងក្រសែភ្នែកវិបុល មនុស្សប្រុសម្នាក់នេះជាសុភាពបុរសនិងយល់ទុក្ខធុរៈអ្នកដទៃ។

“ខ្ញុំប្រហែលលែងបានមករកវិបុលហើយ”

“ហេតុអីទៅលោក ខ្ញុំបម្រើលោកមិនបានល្អមែនទេ ទើបលោក…”

បុរសនោះលើកដៃបង្អាក់សំដីរបស់គេ ហាក់ចង់ប្រាប់ថាមិនមែនមកពីមូលហេតុបែបនេះទេ។

“ខ្ញុំត្រូវទៅប្រចាំការនៅអាមេរិកមួយឆ្នាំពេញ ព្រោះអ្នកគ្រប់គ្រងនៅទីនោះលាឈប់ ទើបខ្ញុំត្រូវជំនួសការងារបណ្តោះអាសន្ន តែខ្ញុំសន្យានឹងវិបុលមួយឆ្នាំក្រោយនឹងត្រលប់មកវិញ មកជួយវិបុលឱ្យរួចពីកន្លែងនេះ ខ្ញុំនឹងធានាចិញ្ចឹមវិបុល និងម្តាយឱ្យរស់សុខស្រួល”

វិបុលរំភើបរកអ្វីមកថ្លែងពុំបានចំពោះទឹកចិត្តរបស់បុរសម្នាក់នេះ គេលោតជង្គង់អង្គុយអរគុណចំពោះប្រុសម្នាក់នេះ បុរសចំពោះមុខនេះជាក្តីសង្ឃឹមរបស់គេ ទោះជាស្គាល់គ្នារយៈពេលខ្លីតែប្រៀបដូចជាស្គាល់គ្នាយូរអង្វែង។

មែនហើយវិបុលរង់ចាំបុរសម្នាក់នោះមួយឆ្នាំពេញ មុននឹងលា គេបានប្រាប់ឈ្មោះពិតរបស់គេថាវិមន្ត វិបុលចងចាំគ្មានថ្ងៃភ្លេច ប៉ុន្តែមួយឆ្នាំកន្លងទៅគ្មានបុរសឈ្មោះវិមន្តមករកគេទៀតឡើយ ចាំបាត់ៗ ទើបវិបុលដឹងថាគ្រប់យ៉ាងគ្រាន់តែជាសង្ឃឹមខ្យល់ គេកុហក​ គេមិនគោរពសន្យា តែវិបុលមានសិទ្ធិអីទៅបន្ទោសគេ គេមិនជួយខ្លួនក៏មិនខុស ព្រោះជាបងប្អូនសាច់ញាតិគ្នាក៏មិនមែន អ្នកស្គាល់គ្នាជិតដិតក៏មិនមែន ដូច្នេះគេមានតែបន្តតាមយថាកម្មទៀតទៅចុះ។

តែជាអកុសលប៉ុន្មានខែក្រោយមក ម្តាយវិបុលក៏ទទួលមរណភាពទៅ ព្រោះគាត់ធ្វើអត្តឃាតខ្លួនឯងនៅពេលដឹងថាវិបុលប្រឹងរកលុយដោយការងារអ្វីមកព្យាបាលគាត់ ទើបគាត់សម្រេចចិត្តចាកចេញដើម្បីកុំឱ្យវិបុលមានបន្ទុកធំត្រូវរែកតទៅទៀត ប៉ុន្តែវាមិនបានធ្វើឱ្យវិបុលសប្បាយចិត្ត និងត្រេកអរនោះទេ វិបុលពិបាកចិត្តកើតជំងឺស្ត្រេស និងនិយាយតែម្នាក់ឯងជាញឹកញយ ធ្វើឱ្យគេទទួលបម្រើភ្ញៀវលែងបាន មីងរំដួលអស់ជម្រើសក៏បញ្ជូនវិបុលទៅពេទ្យវិកលចរិតមួយរយៈធំ ក្រោយមកដោយសារចំណាយលើការព្យាបាលវិបុលច្រើនពេកមីងរំដួលក៏លែងមករវល់ជាមួយគេទៀត តែតាមពិតផ្លូវចិត្តគេប្រសើរឡើងហើយ គ្រាន់តែគេធ្វើពុតតែប៉ុណ្ណោះ ទើបវិបុលសម្រេចចិត្តយកលុយដែលខំសន្សំថាទុកព្យាបាលម្តាយទៅវះកាត់ប្តូរភេទ ព្រោះម្តាយគេពេលនេះលែងនៅទៅហើយ គេក៏មិនចង់ធ្វើជាប្រុសមានឈ្មោះអាស្រូវទៀតដែរ ទើបគេប្តូរឈ្មោះប្តូរត្រកូល ប្តូរគ្រប់យ៉ាងមកជានាងស៊ីត្រាវិញ តែព្រហ្មលិខិតហាក់លែងសើចនឹងជីវិតគេណាស់ មិនបានប៉ុន្មានមីងរំដួលក៏មករកគេវិញ ព្រោះតែបនរបស់គាត់ត្រូវប៉ូលីសបង្រ្កាបរលំរលាយអស់ និងជំពាក់លុយគេវ័ណ្ឌក គាត់អាងគុណបុណ្យពីមុនដែលបានជួយម៉ែគេនិងជាពិសេសមានភស្តុតាងដែលគេពីមុនជានរណាមកពីណា និងរូបថតដែលគេធ្វើការនៅកន្លែងអប្រិយនោះទៀត ធ្វើឱ្យគេរើខ្លួនគេចមិនបាន ទើបនៅក្រោមការគាបសង្កត់របស់គាត់មកដល់ឥឡូវ រីឯលោកវិមានគេបានស្គាល់លោកនៅពេលគេទៅច្រៀងនៅភោនីយដ្ឋានមួយ ព្រោះតែនិស្ស័យលោកក៏ជាមនុស្សល្អ ចាំជួយពេលដែលគេមានរឿងនិងទុក្ខលំបាក លុះពេលគាត់សុំគេរៀបការជាភរិយាពេញច្បាប់គេក៏យល់ព្រម តែលោកវិមានមិនបានដឹងរឿងដែលគេធ្លាប់វះកាត់ពីមុនមកទេ។ ហើយក្រោយមកទើបគេដឹងថាវិមន្តជាកូនប្រុសរបស់លោកវិមានជារឿងចៃដន្យ ព្រោះគេមិនបានដឹងរឿងនេះពីមុនមកទាល់តែសោះ។

«បានហើយ! លោកចង់បកអាក្រាតខ្ញុំយ៉ាងម៉េចក៏បាន ខ្ញុំគ្មានអ្វីត្រូវខាតបង់ទៀតដែរ»

«បងមិនដែលចង់បកអាក្រាតអូនបន្តិចសោះ អ្វីដែលបងនិយាយទាំងអស់មកនេះគ្រាន់តែចង់បញ្ជាក់ថាអូនជាមនុស្សដែលបងតាមរកឬអត់ប៉ុណ្ណោះ»

«អ្នកណាដែលលោកតាមរក? ម្នាក់ឈ្មោះវិបុលដែលធ្វើការជាប្រុសពេស្យានោះមែនទេ ខុសហើយ គេគ្មានតម្លៃអ្វីដែលលោកត្រូវនឹករឭកដល់នោះទេ»

«អូនកុំនិយាយបែបនេះ ទោះអូនជាអ្វីក៏អូននៅតែមានតម្លៃក្នុងភ្នែកបងជានិច្ច»

ស៊ីត្រាប្រើកម្លាំងទាំងអស់ច្រានវិមន្តចេញមិនប្រយ័ត្នក៏ភ្លាត់ជំហររកផ្ងារក្រោយ វិមន្តឃើញដូច្នេះក៏ស្ទុះត្រកងនាងមិនឱ្យដួលបោកក្បាល តែគាប់ជួនលោកវិមានបើកទ្វារចូលមកឃើញហេតុការណ៍នោះល្មម។

«ពួកឯងកំពុងធ្វើស្អី???» លោកស្រែកគំហកទាំងកំហឹង ដោយសារភ្លើងប្រចណ្ឌ គិតថាប្រពន្ធក្មេង និងកូនប្រុសប្រព្រឹត្តរឿងមិនគប្បីពេលលោកមិននៅ។

«មិនមែនអ៊ីចឹងទេប៉ា» វិមន្តប្រកែកតែត្រូវលោកវិមានទះគេមួយកំផ្លៀង។

«ឯងបិទមាត់ទៅ! អាកូនមិនដឹងល្អ ហ៊ានលូកថ្លើមឪ»

សំឡេងឈ្លោះប្រកែកគ្នាផ្អើលអស់អ្នកបម្រើរត់មកមើលហេតុការណ៍។

«លោកម្ចាស់មិនមែនដូចអ្វីលោកគិតទេ»

«យើងគិតអី គិតពួកឯងសហាយស្មន់គ្នាមែនទេ នាងសាហាវណាស់យើងខំស្រលាញ់ថ្នាក់ថ្នមនាង តែនាង…នាង!» លោកវិមានខ្ទប់ទ្រូងហាក់ចុកអួលណែនឡើងដួលអុកជង្គង់ ធ្វើឱ្យវិមន្ត និងស៊ីត្រាស្ទុះទៅជួយតែមិនទាន់ពេលដោយសារលោកសន្លប់បាត់ស្មារតីទៅហើយ។

«ឆាប់ហៅឡានពេទ្យមក!!»

«សម្រាកខ្លះទៅ លោកប៉ាបានធូរហើយ» វិមន្តបញ្ចុះបញ្ចូលឱ្យនាងទៅសម្រាកខ្លះ ព្រោះតាំងពីប៉ាគេមកគេងពេទ្យ ស៊ីត្រានៅចាំមើលថែទាំងយប់ទាំងថ្ងៃមិនព្រមសម្រាកទៅណាសោះ។

ប៉ាគេឡើងឈាមខ្លាំង ទើបធ្វើឱ្យគាំងបេះដូងសំណាងហើយដែលដឹកមកពេទ្យសង្គ្រោះទាន់ កុំអីមិនដឹងលទ្ធផលទៅជាបែបណាទេ។

«មិនអីទេ ចាំបន្តិចទៀតចាំខ្ញុំទៅសម្រាក»

វិមន្តមិនបង្ខំនាងទៀត គេយកកាហ្វេក្តៅទុកលើតុឱ្យនាង រួចគេដើរចេញមកខាងក្រៅទៅ។

ស៊ីត្រាក្តោបដៃលោកវិមានដោយវាចាតិចៗ។

«លោកម្ចាស់…»

វិមន្តឈរមើលពីក្រៅកញ្ចក់ទាំងដកដង្ហើមធំ ប្រហែលជាតិនេះគេគ្មានវាសនាទេ គេដើរចេញពីកន្លែងនោះ ដោយមិនដឹងទេថាស៊ីត្រាក៏ដើរចេញពីបន្ទប់នោះដូចគ្នា។

ពីរថ្ងៃក្រោយមក លោកវិមានបានធូរស្បើយក៏អាចចេញពីមន្ទីរពេទ្យបាន ប៉ុន្តែអ្វីដែលប្លែកនោះគឺមិនឃើញវត្តមានស៊ីត្រាសោះ។

«អ្ហាលោកប្រុស! លោកស្រីស៊ីត្រាមិនបានមកជាមួយទេអ្ហេស?» វិដាអើតសួរពេលមិនឃើញវត្តមានលោកស្រីរបស់ខ្លួន។

«ក្រែងស៊ីត្រានៅសម្រាកផ្ទះទេតើ»

«អត់ទេលោកប្រុស លោកស្រីនៅមន្ទីរពេទ្យមើលលោកម្ចាស់តើ»

«អត់ទេ នាងមិនបានទៅពីរថ្ងៃហើយ»

«អ៊ីចឹងលោកស្រីទៅណាទៅ?»

«លោកប្រុស​ខ្ញុំឃើញសំបុត្រមួយច្បាប់ក្នុងបន្ទប់លោកម្ចាស់»

អ៊ំឈួនឡើងទៅបោសសម្អាតបន្ទប់លោកវិមានក៏ប្រទះឃើញសំបុត្រមួយច្បាប់លើតុសំអាង​មិនដឹងរបស់អ្នកណា ព្រោះគាត់មិនចេះអក្សរ។

ជូនចំពោះលោកម្ចាស់

ពេលលោកម្ចាស់ឃើញសំបុត្រនេះនាងខ្ញុំបានចាកចេញទៅហើយ សុំទោសចំពោះរឿងដែលខ្ញុំបានលាក់លោកតាមពិតដើមកំណើតខ្ញុំជាប្រុសទេ តែដោយសារហេតុផលមួយចំនួនទើបខ្ញុំត្រូវផ្លាស់ប្តូរខ្លួនឯងបែបនេះអរគុណចំពោះក្តីស្រលាញ់ដែលលោកម្ចាស់បានផ្តល់ឱ្យនាងខ្ញុំ នាងខ្ញុំគ្មានថ្ងៃភ្លេចដល់ថ្ងៃស្លាប់​ហើយអ្វីដែលនាងខ្ញុំបានប្រាប់លោកក្នុងមន្ទីរពេទ្យសុទ្ធតែជាការពិតឥតមានក្លែងបន្តិចឡើយ ជាចុងក្រោយដើម្បីកុំឱ្យលោកយល់ច្រឡំទំនាក់ទំនងខ្ញុំ និងលោកវិមន្តតទៅទៀត នាងខ្ញុំសុំធ្វើការលែងលះនឹងលោក ដោយចាកចេញតែខ្លួនមិនយកទ្រព្យសម្បត្តិមកតាមមួយកាក់មួយសេនឡើយ លិខិតលែងលះខ្ញុំបានស៊ីញ៉េទុកឱ្យលោកម្ចាស់ក្នុងថតតុរួចហើយ សង្ឃឹមលោកម្ចាស់មេត្តាដល់នាងខ្ញុំផងចុះ។

ពីខ្ញុំស៊ីត្រា

លោកវិមានស្រក់ទឹកភ្នែកលើរទេះរុញពេលអានសំបុត្រចប់ ពេលនោះគាត់គ្រាន់ខឹងសម្បារមួយគ្រាគ្មានគំនិតបោះបង់លែងលះនាងឡើយ តែអ្វីៗហួសអស់ទៅហើយ ព្រោះនាងទៅចោលលោកទៅហើយ។

ចំណែកវិមន្តបានត្រឹមអួលដើមក ខូចចិត្តនឹងអ្វីដែលទទួលបាន ព្រោះស៊ីត្រាមិនបានបន្សល់ទុកសំបុត្រ ឬអ្វីឱ្យគេជាលើកចុងក្រោយទេ មានន័យថានាងគ្មានសូម្បីតែកូនចិត្តចំពោះគេទៀតឡើយ។

មួយឆ្នាំកន្លងផុតទៅ… គ្រប់យ៉ាងមិនផ្លាស់អ្វីទេ បាត់តែវត្តមានមនុស្សម្នាក់ដែលគ្រប់គ្នាសង្ឃឹមថានាងនឹងត្រលប់មកវិញ ហើយវិមន្តក៏ជួលអ្នកស៊ើបឱ្យតាមរកដំណឹងស៊ីត្រាដែរ តែបែរជាគ្មានតម្រុយបន្តិចសោះ​មិនដឹងនាងទៅរស់នៅទីណាឡើយ។

ចំណែកឯស៊ីត្រាដែលគ្រប់គ្នាកំពុងតាមរកវិញ គឺកំពុងតែនៅជាយខេត្តតំបន់ភ្នំរស់នៅធ្វើជាកម្មករនៅចម្កាឪឡឹក និងស្វាយ ទោះជាហត់បន្តិចមែន តែនាងមានក្តីសុខផ្លូវចិត្តជាងពេលកន្លងមក។

«មុំមកញ៉ាំបាយសិនមក ចាំបេះបន្តទៀត ថ្ងៃត្រង់ហើយ»

អ៊ំមឿនស្រែកហៅនារីម្នាក់ដែលកំពុងជម្រះស្មៅមកទទួលទានបាយ នាងឧស្សាហ៍ណាស់ជួនកាលធ្វើដល់ទៅភ្លេចបាយភ្លេចទឹកក៏មាន។

«ខ្ញុំធ្វើបន្តិចទៀតរួចហើយអ៊ំ អ៊ំពិសាមុនចុះ ខ្ញុំទៅឥឡូវហើយ»

«អឺ!កុំយូរពេក ប្រយ័ត្នហេវខ្លាំងខ្យល់ខ្លួនឯង អ៊ំទៅញ៉ាំមុនហើយ»

អ៊ំមឿនដើរចេញទៅរោងបាយបាត់ ចំណែកស៊ីត្រាវិញតាំងពីមករស់នៅទីនេះនាងប្តូរឈ្មោះពីស៊ីត្រាមកហៅមុំវិញ ព្រោះឈ្មោះចាស់វាមានអនុស្សវរីយ៍ជូរចត់ ផ្អែមល្វីងច្រើនពេក បើជ្រុលជាផ្តើមជីវិតថ្មីហើយ ឈ្មោះ  ប្តូរថ្មីទៀតទៅចុះ។ ម្យ៉ាងវិញទៀត ចំពោះរឿងមីងរំដួលវិញ មុននាងចេញមករស់នៅទីនេះ នាងបានដំណឹងថាគាត់ត្រូវបានម្ចាស់បនចាប់ទៅធ្វើជាកម្មករឬអ្វីមិនដឹងនៅជាយដែន ព្រោះតែគ្មានលុយសងបំណុលគេ ហើយតាំងពីពេលនោះមកនាងក៏មិនបានដំណឹងអ្វីពីគាត់ទៀតដែរ នេះប្រហែលកម្មផលរបស់គាត់ដែលបានសាងហើយមើលទៅ ទើបគាត់ត្រូវមកទទួលលទ្ធផលបែបនេះ។

តែបើនិយាយពីជីវិតនាងឥឡូវវិញគឺបានក្តីសុខសប្បាយចិត្តច្រើនណាស់ បងប្អូនអ៊ំប្រុសស្រីនៅទីនេះសុទ្ធតែចិត្តល្អ មានមេត្តាដល់នាងគ្រប់គ្នា នាងញញឹមចេញពីចិត្ត ប៉ុន្តែមានរឿងមួយដែលនាងកាត់ចិត្តមិនទាន់បាន ទោះជាខំកាត់ចិត្តយ៉ាងណាក៏ដោយ នាងនៅតែនឹកបុរសម្នាក់ឈ្មោះវិមន្តមិនដែលប្រែប្រួល ទោះកន្លងទៅច្រើនខែហើយក៏ដោយ មានតែសង្ឃឹមថាបើសិនជានិស្ស័យមានពិត នាងនិងគេនឹងបានជួបគ្នាម្តងទៀត៕

ចប់