ដួងខែកម្សត់ – Meysansotheary

រឿង៖ ដួងខែកម្សត់
ទឹកភ្នែកនាថស្រក់វាគឺការឈឺចាប់ដ៏ពិបាកបរិយាយក្នុងចិត្តខ្ញុំ។

ទីបំផុតមិនស្មានថាទំនាក់ទំនងរបស់យើងត្រឹមតែជាអ្នកដទៃ នាថស្អប់ខ្ពើមខ្ញុំ ព្រោះចិត្តខ្ញុំមិនអាចប្រើដើម្បីគិត ឬស្រឡាញ់អ្នកណាក្រៅពីនាង។

នាថអាចមិនលើកលែងទោសឱ្យខ្ញុំដែលបើកបង្ហាញរឿងពិតរបស់នាងប្រាប់អ្នកម៉ាក់ តែខ្ញុំមិនអាចទ្រាំមើលនាងធ្វើខុសបែបហ្នឹង ទោះបីត្រូវនាងជេរស្តីថាខ្ញុំជាមនុស្សអាត្មានិយមក៏ដោយ។

វាយូរដែរហើយដែលខ្ញុំបានចាកចេញពីគេ តែពិបាកនឹងប្រាប់ថា ខ្ញុំឈឺចាប់ ឬគួរធ្វើទឹកមុខសប្បាយយ៉ាងណាពេលដែលដឹងខ្លួន​ថាត្រូវឃ្លាតនាងមួយជីវិត ទាំងដែលការពិត ខ្ញុំសឹងថប់ដង្ហើមស្លាប់រាល់ពេលនឹកនាងម្តងៗក៏មាន។

ស្នេហាខុសធម្មជាតិមួយនោះធ្វើឱ្យខ្ញុំប្រើជីវិតសឹងពាក់កណ្តាលដែលនៅសល់ដើម្បីតែសម្លឹងមើលនាងមានក្តីសុខ ហើយខ្លួនឯងក៏ឈឺជិតស្លាប់។

ខ្ញុំនៅចាំពេលមួយដែលនាងប្រាប់ខ្ញុំថា៖

«នី! សង្ឃឹមថាឯងនៅចាំពាក្យសន្យារវាងយើង ពេលខ្ញុំមិនសប្បាយចិត្ត គឺជាវេលាដែលឯងឈឺចាប់បំផុត! ឯងប្រាប់ខ្ញុំថា ជីវិតឯងនិងខ្ញុំ គឺត្រូវផ្សារភ្្ជាប់ទៅដោយអារម្មណ៍តែមួយ ខ្ញុំក៏ដូចគ្នា!»

ខ្ញុំដឹងថាវាគ្រាន់តែជាពាក្យគម្រាមដើម្បីហាមខ្ញុំមិនឱ្យប្រាប់ម៉ាក់នាងពីរឿងនាថលួចទាក់ទងជាមួយប្តីគេដែលត្រូវជាមេខ្លួនឯង ហើយរឿងនេះគ្មានអ្នកណាម្នាក់ដឹងច្បាស់ជាងខ្ញុំនោះទេ តែទោះយ៉ាងណា ខ្ញុំនៅសប្បាយចិត្ត ចង់ឱ្យគេបោក រំភើប ហើយចង់ស្តាប់ភាសារបែបនោះដែលគេនិយាយដាក់ខ្ញុំម្តងហើយម្តងទៀត។

នាងហាមខ្ញុំកុំធ្វើឱ្យនាងឈឺចាប់ តែនាងអត់ដឹង ឬធ្វើពុតដែលមិនយល់សោះថា កាលដែលនាងទៅទាក់ទងគេ គឺជាដំណើរបណ្តាច់អុកស៊ីសែនពីបេះដូងខ្ញុំ?

«ជីវិត និងអារម្មណ៍យើងតែមួយ…»

ខ្ញុំស្តាប់ហើយស្តាប់ទៀត វាលាន់មកក្នុងត្រចៀក និងការចងចាំខ្ញុំរាប់រយដងក្នុងមួយនាទី។

មែនហើយស្នាមញញឹមរបស់គេគឺជាអារម្មណ៍ស្កប់ស្កល់ក្នុងបេះដូងខ្ញុំ ទើបខ្ញុំមិនតបយ៉ាងណា នៅអនុញ្ញាតឱ្យនាងបន្ថែមមកទៀត៖

«ក្តីស្រឡាញ់របស់ឯងយើងទទួលទុកក្នុងបេះដូងជានិច្ចនី! យើងសង្ឃឹមថា វាមិនប្រែប្រួលឡើយ ហើយឯងក៏រីករាយនឹងអ្វីដែលយើងកំពុងមានក្តីសុខដែរមែនអត់?»

«ក្តីសុខដែលឯងយកប្តីគេហ្នឹងមែននាថ?»

ដង្ហើមខ្ញុំដង្ហក់ទម្រាំពោលពាក្យមួយឃ្លានោះផុត ទោះនាងនៅបង្ហាញទឹកមុខស្មើធម្មតាមកកាន់ខ្ញុំ តែឃ្លានោះ មិនបានធ្វើឱ្យការជឿជាក់របស់គេ និងក្តីស្រឡាញ់ដែលធ្លាប់មានចំពោះខ្ញុំពេញលេញដូចមុនឡើយ។ នាងផ្តល់ស្នាមញញឹមចុកចាប់មួយមកខ្ញុំ ទាំងកែវភ្នែកក្រហម តែនាងទប់ណាស់មិនព្រមស្រែកដាក់ខ្ញុំ ដូចរាល់ដងឡើយ។

«ឯងមិនមែនជាយើង ឯងគ្មានថ្ងៃយល់រឿងនេះដាច់ខាត! ឯងមានសិទ្ធត្រឹមដឹង តែយើងជឿថា មិនព្រោះតែរឿងនេះ ឯងអាចផ្តាច់ចំណងមិត្តភាព បងប្អូន ធ្លាប់សាងរាប់ឆ្នាំនោះទេ!»

ខ្ញុំបានត្រឹមនៅស្ងៀមជាមួយពាក្យគម្រាមរបស់នាងម្តងហើយម្តងទៀត។ ខ្ញុំរកមិនឃើញការគោរពពាក្យសន្យាដែលថាបើខ្ញុំឈឺចាប់នាងក៏ឈឺ តែនេះ នាងបែរជាសប្បាយចិត្តដែលបានជាន់ឈ្លីបេះដូងទន់ខ្សោយរបស់ខ្ញុំទៅវិញ។

សន្យានោះគេធ្វើឡើងគឺដើម្បីឱ្យខ្ញុំគោរពតែម្នាក់ឯង វាហៅថាការសន្យាដែរ?

នាងយកក្តីស្រឡាញ់មកវាយប្រហាផ្លូវចិត្តខ្ញុំ តែខ្ញុំបែរជាមិនហ៊ានសូម្បីតវ៉ាជាមួយនាង ហើយនៅធ្វើមិនដឹងមិនឮ បិទភ្នែក បិទត្រចៀកបន្តឱ្យនាងនិងគេនៅទាក់ទងគ្នា។

មនុស្សប្រុសនោះគ្មានបេះដូងទេ ហេតុអីមកបំផ្លាញអនាគតក្មេងស្រីតូចម្នាក់ ក្បត់ប្រពន្ធកូនដែលចាំនៅផ្ទះ? ម៉េចក៏នាថ ជ្រើសផ្លូវដែលអាចធ្វើឱ្យមនុស្សស្រីដូចគ្នាឈឺចាប់ទៅវិញ? នាងមានដឹងទេថា បើប្រពន្ធប្រុសម្នាក់នោះដឹង តើរឿងនឹងទៅជាយ៉ាងណា?

ចាប់ពីថ្ងៃនោះនាថលែងបង្ហាញខ្លួននៅចំពោះមុខខ្ញុំ ទំនាក់ទំនងពួកយើងកាន់តែឆ្ងាយទៅៗ ខ្ញុំមិនដឹងថាតើខ្លួនឯងអាចទ្រាំបានយូរប៉ុនណាកាលដែលឃើញមនុស្សដែលយើងកំពុងស្រឡាញ់ដើរផ្លូវខុស?

តែខ្ញុំគ្មានភាពក្លាហានជម្រាបម៉ាក់នាងពីអ្វីដែលនាថកំពុងធ្វើទេ រហូតដល់ថ្ងៃទីប្រាំដែលនាងលែងនិយាយរកខ្ញុំ ហើយដើរលេងជាមួយម្នាក់ប្រុសនោះពាក់កណ្តាលយប់រហូត ខ្ញុំទ្រាំមិនបានក៏រើបង្វេចត្រលប់ទៅផ្ទះវិញ។

ម៉ាក់នឹងដេញដោលមិនខាន កាលបើនាថមិនត្រលប់មកផ្ទះជាមួយខ្ញុំ ព្រោះពួកយើងមិនដែលទៅណាបាត់គ្នាមួយជំហានឡើយសូម្បីតែទៅគេងនៅកន្លែងធ្វើការឆ្ងាយពីក្រុងសៀមរាប ខ្ញុំក៏ព្រមកំដរនាងមិនរារែក តែខ្ញុំគ្មានជម្រើសណាដែលល្អជាងនេះទេ។

ខ្ញុំត្រូវបានម្តាយនាថយកមកចិញ្ចឹមតាំងពីតូច។

ខ្ញុំជាក្មេងកម្សត់ដែលត្រូវគេបណ្តែតចោលតាមដងទន្លេនាភូមិនេសាទ…នៅលើក្បូនត្រជាក់រងា ជាក្មេងស្រីអនាថាតាមដងច្រាំង ខ្ញុំធ្លាប់សច្ចាថា ជីវិតខ្ញុំគ្រួសារគេជាអ្នកកំណត់ទើបខ្ញុំស្រឡាញ់គេ ថ្នមគេ ដកចិត្តពីគេមិនរួច វាលើសពីបងប្អូន មិត្តភក្តិ តែខ្ញុំបែរជាធ្លាក់ក្នុងអន្លង់ស្នេហ៍នាងតែម្នាក់ឯង។

ហេតុអីខ្ញុំជឿថានាងមិនបោកប្រាស់មនោសញ្ចេតនារបស់ខ្ញុំទេ នាងក៏ធ្លាប់មានចិត្ត ចង់រួមរស់ជាមួយខ្ញុំក្នុងនាមជាប្តីប្រពន្ធ តែព្រោះគេម្នាក់នោះ វត្តមានគេធ្វើឱ្យគ្រប់យ៉ាងផ្លាស់ប្តូរ។

នាងនិយាយថាចង់ទៅរស់នៅពោធិ៍សាត់ ចង់ទៅភូមិនេសាទដើម្បីជួយខ្ញុំតាមរកគ្រួសារពិតវិញ។

នាថមិនចាប់អារម្មណ៍មនុស្សប្រុសតាំងពីក្មេង នាងមិនដែលមានសង្សារឡើយ៖

«មើលទៅគេស្រឡាញ់ឯងតើ! ម៉េចក៏មិនសាកល្បងទាក់ទងគេទៅ!»

កាលនៅវិទ្យាល័យដែលមានប្រុសម្នាក់តាមញ៉ែនាង នាថតែងខឹង ហើយកាន់តែមិនចូលចិត្តបើខ្ញុំនិយាយហាក់ដូចមិនយល់ចិត្តនាង។

«សង្សារក្បាលឯងអីនី! យើងមានឯងគ្រប់គ្រាន់ហើយ!»

«ប្រាកដអត់?»

«លើសពីមួយលានភាគរយ!»

ខ្ញុំជាអ្នកលាក់អារម្មណ៍ស្រឡាញ់ លាក់បាំងទង្វើគ្រប់យ៉ាងដែលខ្ញុំធ្វើចំពោះគេគឺជាការស្រឡាញ់លើសបងប្អូន ខ្ញុំព្យាយាមណាស់ តែងហាមឃាត់ខ្លួនឯងកុំឱ្យហួសគំនូសព្រំដែន ខ្ញុំមិនចង់ឱ្យគេស្អប់ព្រោះបេះដូងអាត្មានិយមមួយនោះទេ តែគេ…គេជាមនុស្សទីមួយដែលផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ទាំងនោះ។

គេធ្លាប់ថើប…គេនៅក្បែរ គេពោលថា៖

«នី!​ បើលោកនេះគ្មានឯង យើងមិនចង់នៅទេ! ព្រោះឯង…ជាពិភពលោករបស់យើង!»

តែម្តេច? ពេលវេលាបែបនោះរលាយទៅអស់ហើយ?

«នី! ចុះនាថមិនមកជាមួយកូនទេ?»

ខ្ញុំប្រឹងញញឹមដាក់ម៉ាក់ តែក៏មិនហ៊ានសម្លឹងគាត់ចំ។ ខ្ញុំធ្វើជាមិន​ចាប់អាមរ្មណ៍ជាមួយគាត់ទាញវ៉ាលីពីលើម៉ូតូព្រោះចង់គេចមិនឆ្លើយ ខ្ញុំដឹងថាម៉ាក់មិនអស់ចិត្តឡើយ ត្រឹមទឹកមុខសោកសៅរបស់ខ្ញុំ ទោះបិទបាំងដោយស្នាមញញឹមសោះកក្រោះនោះយ៉ាងណាក៏ប្រហែលមិនអាចលាក់ការពិត។

ខ្ញុំសម្រេចចិត្តមកទីនេះវិញ មិនមែនចង់ក្បត់នាថ មិនមែនមិនគោរពសន្យាដែលខ្ញុំធ្លាប់និយាយជាមួយនាង ក៏មិនមែនដើម្បីនាងបានបែកគ្នាជាមួយគេ តែខ្ញុំពិតជាមិនអាចក្បត់ស្រ្តីម្នាក់ដែលមានគុណចំពោះខ្ញុំដូចម៉ាក់។

ម៉ាក់ឈរស្ងៀមហើយសួរខ្ញុំសំណួរដដែល៖

«នី? ប្អូននៅបន្តអ្ហែស?»

«ចាសម៉ាក់!​ នាថថា ការងារគាត់នៅដល់យប់ច្រើន អ៊ីចឹងហើយទើបនៅកន្លែងបន្ត!»

ម៉ាក់មិនសប្បាយចិត្តទេ ទោះខ្ញុំធ្វើដូចគ្មានរឿងអ្វីកើតឡើងហើយកៀកដៃគាត់បណ្តើរចូលទៅក្នុងផ្ទះក៏ដោយ។ ម៉ាក់បង្អាក់ដំណើរទាញដៃខ្ញុំចេញសួរមកទៀត៖

«ប្រាប់ម៉ាក់តាមត្រង់មើល! មានរឿងអី? ឯងឈ្លោះគ្នា?»

បើកុហកថាឈ្លោះមិនថារឿងអីក៏ដោយ ម៉ាក់មិនជឿឡើយ ជាងម្ភៃឆ្នាំហើយ ដែលខ្ញុំនិងនាថរស់នៅជាមួយគ្នា ពួកយើងមិនធ្លាប់សូម្បីតែមុខក្រម៉ូវដាក់គ្នា។

ខ្ញុំជាមនុស្សដែលថ្នម ហើយយកចិត្តនាងបំផុត មិនថារឿងអ្វីក៏ដោយ ក៏ខ្ញុំតាមចិត្តនាង វាលើសពីព្រះនាងម្ចាស់ដែលត្រូវបានគេផ្គាប់បម្រើ ម៉េចទើបមកចេះឈ្លោះគ្នាពេលនេះ?

ខ្ញុំធ្វើបែបណាល្អ? ខ្ញុំនិយាយមិនចេញ ឱ្យប្រាប់ថានាថទាក់ទងប្តីគេចំពោះមុខម៉ាក់ខ្ញុំធ្វើមិនបាន វាមិនដូចជាការតាំងចិត្តពេលខ្ញុំទាញវ៉ាលីចេញពីក្រុមហ៊ុននោះទេ ក៏ប្រុងគេចដើម្បីចាកចេញពីអារម្មណ៍តឹងតែងនៅពេលនោះ តែមិនស្មានថាគេ បើកទ្វារលាន់គ្រាំងពីមាត់ផ្លូវ ដើរចេញមកទាំងកំហឹងចង្អុលមុខខ្ញុំ៖

«ឯងហ៊ានអ្ហែសនី?»

ម៉ាក់ស្រឡាំងកាំង សូម្បីតែខ្ញុំក៏មិនជឿថាទំនាក់ទំនងយើងទាំងពីប្រែក្លាយជាសោះកក្រោះបែបនេះ៖

«ឯងថោកទាប!»

ទឹកភ្នែកខ្ញុំស្ទើតែស្រក់ នៅចំពោះមុខមនុស្សស្រីដែលខ្ញុំស្រឡាញ់បំផុត ហើយក៏ជាមនុស្សដែលធ្វើឱ្យខ្ញុំចាញ់គ្មានថ្ងៃឈ្នះ ចាញ់សូម្បីតែភាពទន់ខ្សោយខ្លួនឯង។

ម៉ាក់ទាញដៃនាថមួយទំហឹង ខ្ញុំស្ទុះទៅពាំងមិនចង់ឱ្យម៉ាក់ស្តីបន្ទោសនាងទេ ព្រោះក្តីស្រឡាញ់ខ្ញុំដែលមានចំពោះគេមិនធ្លាប់ប្រែប្រួលម្តងណាឡើយ។

«ថយចេញទៅនី! ទុកឱ្យម៉ាក់សួរក្មេងទំនើងម្នាក់នេះ!»

ព្រោះតែភាពឆ្គាំឆ្គង និងពាក្យជេស្តីររបស់នាថមកលើខ្ញុំ ម៉ាក់ដឹងហើយ ថានាថមានកំហុស ហើយចង់លាក់បាំងទើបខឹងខ្ញុំដែលត្រលប់មកផ្ទះ គិតថាខ្ញុំនឹងយករឿងប្រាប់ម៉ាក់។

នាថច្រានខ្ញុំចេញ ខ្ញុំទប់ទឹកភ្នែកស្រក់មិនបានទៀតឡើយ នាងស្អប់ខ្ញុំហើយ នាងលែងត្រូវការខ្ញុំហើយ។

«ចូនាថ…!»

ម៉ាក់ស្រែកបញ្ឈប់ទង្វើរបស់នាថ តែនាងនៅងាកសម្លក់ គ្មានសូម្បីចិត្តអាណិតដល់បេះដូងខ្ញុំសោះឬ?

«ឯងធ្វើអី? ឯងឆ្កួតឬ? ម៉េចក៏និយាយបែបនេះដាក់បង?»

«បង?…ម៉ាក់ទុកវាជាកូនសំណព្វ ម៉ាក់ស្រឡាញ់វា អាណិតវា តែម៉ាក់មិនដឹងទេ ថាវាកំពុងព្យាយាមបំផ្លាញអនាគតកូនស្រីម៉ាក់!»

បេះដូងខ្ញុំធ្លាក់ដល់ដី វាគាំងទ្រឹងសឹងគ្មានចលនា។ រឿងដែលខ្ញុំស្រឡាញ់គេគឺជាការបំផ្លាញអនាគតគេ? ហេតុអី? បើមិនស្រឡាញ់ ម៉េចចាំបាច់ផ្តល់ក្តីសង្ឃឹមឱ្យខ្ញុំតាំងពីដំបូង?

ទោះខ្ញុំស្រឡាញ់គេ តែខ្ញុំមិនដែលធ្វើអ្វីឆ្គាំឆ្គងទៅលើគេទេ ហេតុអីចាំបាច់ដាក់ទោសស្នេហាខ្ញុំដោយរបៀបនេះ?

ម៉ាក់ងាកសម្លឹងខ្ញុំទាមទារការបកស្រាយ តែខ្ញុំគ្មានអ្វីត្រូវនិយាយទេ ខ្ញុំកំពុងឆ្អែតចិត្ត ហើយឈឺចាប់ខ្លាំងបំផុត បែបនេះ គាត់ក៏បែរទៅសួរនាថ៖

«ឯងនិយាយពីអី?»

«វាស្រឡាញ់ខ្ញុំណាម៉ាក់! វាមិនចង់ឱ្យខ្ញុំមានសង្សារ ព្រោះចង់ឱ្យខ្ញុំ ធ្វើជាប្រពន្ធវា!»

ខ្ញុំធ្មិចភ្នែក ហើយក៏ប្រឹងទប់អារម្មណ៍ដែលអួលណែនបន្ថែមរាប់ពាន់ដង។ ខ្ញុំចង់ដើរចេញ​ហើយធ្វើមិនដឹងមិនឮដូចកាលពីប្រាំថ្ងៃមុនដែលខ្ញុំបានតាំងចិត្តបណ្ដោយគ្រប់យ៉ាងដែលគេចង់ធ្វើ តែម៉ាក់មកចាប់ដៃហើយនិយាយមួយៗកាន់តែធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់មិនឈប់៖

«ប្រាប់ម៉ាក់ត្រង់! នាថធ្វើអី? គេកំពុងលាក់បាំងពីអ្វី?»

ខ្ញុំយំកាន់តែខ្លាំង យំហើយយំទៀត យំដល់ថ្នាក់ទប់ជំហរលែងជាប់ក៏អង្គុយចុះលើកាំជណ្ដើគេចពីក្រសែភ្នែកម៉ាក់ដែលសម្លឹងខ្ញុំ។ ម៉ាក់ស្រឡាញ់ ហើយជឿជាក់ខ្ញុំ វាធ្វើឱ្យខ្ញុំកាន់តែឈឺចាប់ ខ្ញុំស្តាយក្រោយ ខ្ញុំមិនគួរមកផ្ទះ មិនគួរធ្វើឱ្យនាថខឹង នាំរឿងឱ្យបែកធ្លាយនោះទេ។

«នី…! ឆាប់ប្រាប់ម៉ាក់មក! នាថធ្វើអី? នាថពិតជាទាក់ទងប្តីគេមែនទេ?»

ម៉ាក់ដឹងហើយ? នាថស្មានថាខ្ញុំជាអ្នកប្រាប់ម៉ាក់ ទើបស្ទុះមកវាយខ្ញុំ៖

«ហេតុអីៗៗៗ! ហេតុអីឯងប្រាប់ម៉ាក់?»

«ឈ​ប់ទៅ!»

ម៉ាក់ទះកំផ្លៀងនាថមួយទំហឹងទើបធ្វើឱ្យចរិតឆ្កួតងប់របស់នាងរម្ងាប់ទៅបាន។ អាវរបស់ខ្ញុំដាច់រហែកដោយការទាញព្រោះកំហឹងនាង ហើយវាក៏មិនខុសអីពីសរសៃឈាមបេះដូងខ្ញុំត្រូវគេកាត់ផ្តាច់នៅពេលនោះ។

«ឯងធ្វើរឿងធំប៉ុនភ្នំ នៅចង់លាក់បាំងយើងជាម្តាយឯងទៀតមែនទេ? ទោះនីមិនប្រាប់ ក៏មនុស្សទាំងស្រុកគេដឹងអស់ទៅហើយ ថាឯងជាស្រីលួចលាក់ ស្រីដណ្ដើមប្តីគេ!»

«មែនហើយ! ខ្ញុំយកប្តីគេ! ខ្ញុំវាអាក្រក់!»

ខ្ញុំទើបមើលឃើញម៉ាក់ឈឺចាប់ជាលើកទីមួយ។ កូនស្រីតែម្នាក់ដែលមានគ្រប់យ៉ាង ទាំងទ្រព្យសម្បត្តិ រូបសម្បត្តិ ចំណេះដឹង សមត្ថភាព បែរជាគំនិតខ្លីដណ្តើមប្តីគេមិនខ្មាសញាតិ ម្តាយឯណាទ្រាំមិនយំបាន?

«យើងមិនគប្បីនឹងឯងត្រង់ណាទៅចូនាថ? ហេតុអីឯងផ្តល់មុខមាត់ថោកទាបឱ្យយើងបែបនេះ? ហេតុអី?»

ម៉ាក់ស្ទុះទៅវាយនាថ ខ្ញុំទ្រាំមើលមិនបានក៏ទៅពាំងម៉ាក់ម្តងទៀត គ្រប់យ៉ាងខ្ញុំធ្វើគឺដើម្បីការពារនាង

«បានហើយម៉ាក់ កុំអី!»

តែនាថមិនរំភើប មិនចង់ទទួលក្តីស្រឡាញ់របស់ខ្ញុំដូចមុន នាងច្រានខ្ញុំចេញជាលើកទីពីរ ក៏មិនចង់ឱ្យខ្ញុំប៉ះពាល់ខ្លួននាង បារម្ភពីនាងទៀតដែរ។ តើខ្ញុំអាចឃាត់ខ្លួនឯងបាន?

«ថយចេញពីយើងទៅ! គ្រប់យ៉ាងព្រោះតែឯង យើងធ្លាក់ខ្លួនដូចពេលនេះក៏ព្រោះតែឯង!»

«ជ្រើសដើរផ្លូវខុសខ្លួនឯង ឈប់ទម្លាក់កំហុសដាក់អ្នកផ្សេងទៅ! កន្លងមក នីស្រឡាញ់ឯង ការពារឯងលើសពេកហើយ ទើបឯងធ្វើអ្វីតាមចិត្តមិនគិតអ្នកផ្ទះបែបនេះ បើទោះឯងនិងនីស្រឡាញ់គ្នា ក៏ម៉ាក់មិនបាច់ត្រូវបាំងមុខដើរក្នុងស្រុកដូចមានកូនស្រីយកប្តីគេពេលនេះដែរ!»

«ម៉ាក់ជេរខ្ញុំ បន្ទោសខ្ញុំឆ្អែតហើយឬនៅ? ម៉ាក់មានសួរទេ ខ្ញុំចង់ធ្វើបែបនេះអត់?»

«ទុក្ខលំបាក? ឯងមានទុក្ខលំបាកខ្លាំងណាស់ ដែលត្រូវតែយកមនុស្សប្រុសឈ្មោះប្តីគេនឹងមែនទេ?»

នាថស្រែកយំ តែចិត្តខ្ញុំនៅស្រឡាំងកាំងដែលថាតើខ្ញុំពិតជាមិនដឹងនាងមានរឿងអ្វីក្នុងចិត្តមែន? ខ្ញុំគិតថាខ្លួនឯងបានស្រឡាញ់គេ បារម្ភពីគេ យកចិត្តទុកដាក់មិនឃ្លាតមួយជំហាន គឺគ្រប់គ្រាន់ហើយ អាចនឹងធ្វើឱ្យនាងមានក្តីសុខ តែរឿងអី? រឿងអីដែលខ្ញុំមិនអាចដឹង?

«ម៉ាក់ដឹងអត់? មានតែគាត់ទេ ដែលដឹងថាខ្ញុំចង់បានអី? សូម្បីតែម៉ាក់ ក៏មិនធ្លាប់បដិសេធរឿងដែលនីស្រឡាញ់ខ្ញុំដែរ ខ្ញុំខ្ពើម! ខ្ញុំស្អប់! ខ្ញុំគឺជាមនុស្សស្រីពិតប្រាកដ! ខ្ញុំមិនត្រូវការស្នេហាប្រុសមិនប្រុស ស្រីមិនស្រីដូចជានីទេ! ខ្ញុំបែកគ្នាជាមួយសង្សារបីដង ព្រោះតែគេទទួលយកទំនាក់ទំនងខ្ញុំនិងនីមិនបាន គេ…គេជាស្រមោលដែលតាមអន្ទោល លងបន្លាចអនាគតរបស់ខ្ញុំ!»

ខ្ញុំឈឺចាប់ណាស់ ខុសអីពីគេចាក់ទម្លុះបេះដូង? ខ្ញុំមិនដែលដឹងសោះថា វត្តមានខ្ញុំ​គឺរំខានក្តីសុខគេ?

ខ្ញុំមិនខឹងគេទេ តែមិនស្មានថាខ្លួនឯងល្ងង់ ល្ងង់ដែលគិតថា គេមានចិត្ត ហើយត្រេកអរនិងក្តីស្រឡាញ់នោះ

«បើនាថមិនដែលត្រូវការខ្ញុំ មិនត្រូវការក្តីស្រឡាញ់របស់ខ្ញុំ ហេតុអីមិនប្រាប់ខ្ញុំតាំងពីដំបូង? ខ្ញុំអាចដើរចេញ ព្រោះអ្វីដែលខ្ញុំបានសន្យាជាមួយនាថសុទ្ធតែជាការពិត បើនាថឈឺចាប់ ខ្ញុំគ្មានថ្ងៃរស់សុខទេ ព្រោះបេះដូងនាថ គឺជាបេះដូងខ្ញុំ!»

«បើអ៊ីចឹងចេញពីផ្ទះនេះទៅ!»

គេចង្អុលទៅមាត់ទ្វារគឺចង់ឱ្យខ្ញុំចេញឆាប់។ ម៉ាក់សម្លឹងខ្ញុំដោយក្តីអាណិត គាត់មិនឃាត់ព្រោះខ្ញុំដឹងថា មានតែគាត់ទេដែលយល់ពីខ្ញុំច្បាស់ជាងគេ គាត់ដឹងពីចិត្តខ្ញុំដែលស្រឡាញ់ ហើយបារម្ភនាថខ្លាំងប៉ុនណា ខ្ញុំអាចធ្វើអ្វីៗបានគ្រប់យ៉ាងដើម្បីនាង ខ្ញុំអាចការពារនាង ខ្វល់ពីនាង ជាងស្រឡាញ់ខ្លួនឯង។

ម៉ាក់ក៏ធ្លាប់ហាមហើយតែខ្ញុំមិនស្តាប់៖

«នី!​ គិតថាមិននាំសង្សារឱ្យម៉ាក់ស្គាល់ទេ?»

ខ្ញុំព្យាយាមលាក់បាំងមិនចង់ឱ្យម៉ាក់ដឹង ខ្ញុំស៊ីបាយបោកឆ្នាំង គាត់ខំមើលថែ ស្រឡាញ់ខ្ញុំច្រើនឆ្នាំមកនេះ ខ្ញុំបែរជាថ្លើមធំ ខ្លួនជាស្រីតែស្រឡាញ់កូនស្រីគាត់។ ម៉ាក់ចង់សាកចិត្តខ្ញុំទើបនិយាយបែបនេះ?

«ខ្ញុំគ្មានទេម៉ាក់!»

«ម៉ាក់ដឹង! ដឹងថានីគិតអ្វីចំពោះនាថ!»

ខ្ញុំតឹងថប់ទ្រូងទៅដោយកំហុស ខ្ញុំមិនគប្បីនិងម៉ាក់ តែខ្ញុំមិនទទួលស្គាល់គិតថាបញ្ចប់រឿង ហើយនៅប្រឹងបង្វែរបន្លំថាគាត់យល់ខុស៖

«នាថ…ជាប្អូនស្រីតែម្នាក់របស់ខ្ញុំតើម៉ាក់…!»

«ម៉ាក់មិនប្រកាន់! តែនាថមិនទទួលស្គាល់ឡើយ ម៉ាក់ស្គាល់នាថច្បាស់! ម៉ាក់មិនចង់ឱ្យកូនស្រីទាំងពីររបស់ម៉ាក់ត្រូវឈឺចាប់ ម៉ាក់មិនចង់ឱ្យអ្នកណាម្នាក់ ត្រូវបែកចេញពីម៉ាក់!»

ខ្ញុំបានត្រឹមតែឱនមុខចុះហើយពោលពាក្យសុំទោសទៅកាន់ម៉ាក់៖

«សុំទោសម៉ាក់!»

«ស្នេហាមិនមែនកំហុស!​ កាលដែលស្រឡាញ់អ្នកណាម្នាក់ ហើយចង់ឃើញគេមានក្តីសុខ ត្រឹមសម្លឹងឃើញគេញញឹមគឺសប្បាយចិត្ត យើងមិនបានទៅទាមទារអ្វីពីគេ មានអីខុស? គ្រាន់តែថា តទៅ តើនីត្រូវកាត់ចិត្តពីប្អូនបែបណា? នេះជាអ្វីដែលម៉ាក់បារម្ភ!»

ខ្ញុំបានធូរទ្រូងពេលយល់ចិត្តម៉ាក់ដែលគាត់អាណិតខ្ញុំ សុំត្រឹមគាត់លើកលែង អនុញ្ញាតឱ្យខ្ញុំរស់នៅជាកូនស្រីគាត់ ធ្វើជាបងស្រីនាថ ក្នុងផ្ទះនេះទៀត គឺគ្រប់គ្រាន់ហើយ ទោះជានាថបដិសេធ ក៏ខ្ញុំមិនអន់ចិត្តឡើយ តែខ្ញុំនិងព្រមធ្វើគ្រប់យ៉ាង ទោះត្រូវដើរចេញឱ្យឆ្ងាយពីនាងក៏ដោយ ព្រោះគ្រប់យ៉ាងខ្ញុំអាចធ្វើបានដើម្បីនាង។

«ម៉ាក់សុំទោសនី! សុំទោសដែលម៉ាក់ធ្លាប់ចង់ឱ្យកូនរៀបការ ក៏ដើម្បីតែចង់បំបែកកូនពីនាថ ម៉ាក់ប្រកាន់ មកពីម៉ាក់មិនយល់ តែរឿងមួយដែលម៉ាក់ដឹង ទោះជាមនុស្សប្រុសដ៏ដោយ តើគេអាចលៈបង់ តស៊ូដើម្បីសេចក្តីសុខកូនស្រីម៉ាក់ ដូចជានីទេ?»

ម៉ាក់ឱបខ្ញុំពេលនោះ ឱបដោយក្តីស្រឡាញ់ ភាពកក់ក្តៅ ការអាណិតក្នុងនាមជាកូនស្រីគាត់ខ្ញុំទទួលគ្រប់គ្រាន់ ថ្វីបើខ្ញុំមិនមែនកើតចេញពីផ្ទៃគាត់ក៏ដោយ បើគ្រាន់តែដើរចេញពីជីវិតនាថ គឺនៅតូចតាចណាស់សម្រាប់ការសងទៅនឹងអ្វីដែលអ្នកផ្ទះនេះធ្លាប់ផ្តល់ឱ្យខ្ញុំ។

ព្រោះម៉ាក់បានបន្ថែមឱ្យខ្ញុំនូវភាពរឹងមាំ ការកាត់ចិត្ត ការលៈបង់ ខ្ញុំមិនអាចទ្រាំឃើញម៉ាក់លំបាកដែលត្រូវជ្រើសរើសរវាងកូនស្រីទាំងពីរ។

ក្តីស្រឡាញ់ដែលខ្ញុំឱ្យទៅនាថ គឺជាស្នេហាពិតរបស់ខ្ញុំ ដែលក្នុងមួយជីវិតនេះ ខ្ញុំនឹកមិនឃើញថាតើស្នេហាជាមួយខ្ញុំវាសំខាន់ទៀតដែរឬអត់បន្ទាប់ពីថ្ងៃនោះបានបញ្ចប់ទៅ។

កាលដែលខ្ញុំសម្រេចចិត្តចេញ មិនទាមទារនាថនៅបន្តធ្វើមិត្ត​ ធ្វើបងប្អូនល្អដូចមុន មិនមែនខ្លាចខ្លួនឯងដកចិត្តស្រឡាញ់ពីគេមិនបាន តែមកពីខ្ញុំមិនចង់ផ្តល់សម្ពាធដល់យើងទាំងពីរ ខ្ញុំជឿថា ពាក្យកាត់ចិត្ត មិនមែនកាត់ភ្លាមដូចសម្តីនិយាយ វាត្រូវការពេលវេលា ដើម្បីផ្សៈផ្សាររបួសនេះ ហើយមានតែការនៅឆ្ងាយ មិនជួបគ្នានេះហើយជាឱកាសល្អបំផុតដើម្បីព្យាបាល។

ខ្ញុំសុំម៉ាក់ចេញពីផ្ទះ ចាកចេញពីអនុស្សារដ៏ឈឺចាប់ ហើយគួរឱ្យចងចាំមួយនៅសៀមរាប ត្រលប់មកភូមិនេសាទ ស្រុកក្រគរវិញ ទោះគ្មានសង្ឃឹមថា អាចរកឃើញគ្រួសារដែលបោះបង់ខ្ញុំ ក៏ខ្ញុំត្រូវរឹងមាំរស់នៅម្នាក់ឯងលើទឹកដីកំណើតដ៏ឯកោនេះ។

ក៏ចាំពេលដែលផ្លូវចិត្តពួកយើងទាំងពីររឹងមាំ លែងងាយរម្លឹក ងាយគាស់កកាយហើយ ទើបរាប់អានគ្នាជាថ្មី ក៏មិនហួសពេលឡើយ ផ្តល់ឱកាសឱ្យម្នាក់ៗស្វែងរកពិភពពិតរបស់ខ្លួនឯងមួយពេលចុះ។

អ្វីដែលខ្ញុំត្រូវធ្វើពេលនេះ គឺមើលថែខ្លួនឯង ផ្តល់ក្តីស្រឡាញ់ឱ្យខ្លួនឯង ខំប្រឹងធ្វើការ សាងអនាគត ខ្ញុំមិនចង់ឱ្យមនោសញ្ចេតនាដែលខ្ញុំនិងគេសាងរាប់ឆ្នាំមកបំបាក់ការសម្រេចចិត្តរបស់គេដែលត្រូវតែបោះបង់ខ្ញុំ។ ខ្ញុំត្រូវតែសប្បាយចិត្ត រស់នៅជាមួយក្តីសុខ ទើបនាថមិនស្តាយក្រោយ ហើយមិនគិតថាមកពីនាងទើបខ្ញុំទៅជាចាញ់​ ហើយបោះបង់ បាត់បង់ខ្លួនឯង ក៏មិនចង់ឱ្យម៉ាក់បន្ទោសនាថដែលធ្វើបែបនេះដាក់ខ្ញុំដែរ។

រឿងមួយទៀតដែលខ្ញុំយល់ ការស្រឡាញ់អ្នកណាពិត មិនប្រាកដថាត្រូវតែយកគេឱ្យបានទេ ក៏មិនបាច់ទាល់តែថា គេនោះត្រូវតែជារបស់យើងដែរ ហើយការកាត់ចិត្តក៏មិនពិបាកណាស់ណាដែលថាឈឺដល់ថ្នាក់ទ្រាំមិនបានឡើយ សំខាន់យល់ថា ស្រឡាញ់គឺលៈបង់ ឯភាពរឹងមាំគឺកើតចេញពីចិត្តខ្លួនឯងទេតើ។

នាថត្រូវរកពាក្យអាម៉ាស់ចិត្តខ្ញុំក៏ឈឺចាប់ តែគេបានបញ្ចប់អតីតកាលជូរចត់នោះ ហើយធ្វើជាមនុស្សស្រីរឹងមាំជាថ្មី តែហេតុអី? ហេតុអីព្រហ្មលិខិតលេងសើច?

ខ្ញុំទទួលបានសំបុត្រដែលសរសេរបញ្ជាក់ថា«ខ្ញុំចង់នៅជាមួយឯងលើភូមិនេសាទនាខេត្តឯកោដើម្បីកំដរឯងរហូតទៅ»

លិខិតសំបុត្របានឆក់យកដំណក់ទឹកភ្នែកគ្មានដំណឹងរាប់ពាន់របស់ខ្ញុំស្រក់ចុះ ព្រោះខ្ញុំស្គាល់ច្បាស់ជាអក្សរនាថ ហើយអ្វីមួយដែលរុំជិតធ្វើឱ្យដង្ហើមខ្ញុំសឹងតែឈប់ដក គឺកោដ្ឋរបស់នាថ…

ចង់ដឹងថាមានអ្នកចាំវគ្គបន្តទេ?