ដេន្នីនិងចិញ្ចៀនភ្លុក – Meysansotheary

រឿង៖ នាងដេន្នីនិងចិញ្ចៀនភ្លុក
រ៉ាឌី ជានារីដ៏ស៉ិចស៊ីម្នាក់ មាន​ឈ្មោះល្បីនៅក្នុងដៃក្លឹប។ នៅពេលដែលនាងកំពុងតែមកឈរលាងដៃប្រុង​ថែមម៉ាគីយ៉េ ក៏ក្រឡេក​កាត់ទ្វារបន្ទប់ទឹកមនុស្សប្រុសឃើញអ្នកណាម្នាក់ភ្លេចចិញ្ចៀនធំមួយ។

ជាចិញ្ចៀនភ្លុក។

តាមពិត​គឺ​តាភឿកបានស្រវឹងភ្លេចវា។

ដោយ​ងាកឆ្វេងស្តាំឃើញគ្មានអ្នកណាម្នាក់ក្បែរៗ ស្រី​សោភិនី​ក៏ស្រវាយករបស់នោះមកជាកម្មសិទ្ធិ តាម​និស្ស័យជាមនុស្សលោភលន់។

តាមថា ត្រូវយប់នេះ ជាវេន​ដែល​តាភឿកអាចនឹង​ជួបមេកន្ទ្រាញ​ម្ចាស់ចិញ្ចៀនហើយ។ ​តែដោយគាត់ស្រវឹង ឈរលាងដៃ​ក៏ភ្លេចវាចោលសិន មិនមែនបានន័យថា គាត់បោះវាចោលទេ។ ណាមួយគាត់បានមក​ដោយ​គេស៊កលុយ​ឱ្យរកម្ចាស់ថ្មីឱ្យ ក៏មិនមែន​គាត់ទិញយកជាម្ចាស់ ឥឡូវ​​រកម្ចាស់មិនទាន់បានផង ក៏ក្លាយមកជា​របស់ស្រីស្រស់។

ចិញ្ចៀនបណ្តាសា ដែលបាននាំមកឱ្យពិទូនិងលោកវិសុទ្ធនាយកធនាគារ នូវមហន្តរាយ វិះរបូតជីវិត​ ពេលនេះដល់វេលាជាក់ជាគ្រោះអាសន្នដល់នាង​ជាម្ចាស់ថ្មី។

មិនដឹងសំឡេងអ្វីមួយ ទេបណ្តាលឱ្យរ៉ាឌីដែលស្រវឹងស្រឿងៗ អត់ទទួលបានភ្ញៀវម្នាក់សោះ​យប់នេះ ត្រូវភ្ញាក់ឡើងទាំងបង្ខំសើងមមើង។ មើលនាឡិកាម៉ោងទើបតែប្រមាណជាពីរទាបភ្លឺ។

ទើបមកដល់បន្ទប់​ប្រះបានបន្តិចកាលពីកណ្ដាលអធ្រាត្រ ​ពេលនេះមិនចង់រវល់ដែរ តែ​គេងវិញមិនបាន​ ព្រោះឮអ្វីមួយរំខានត្រចៀក​ប្រភព​ចេញមកក្បែរៗមាត់ទ្វារ។

នាងរ៉ាឌី​ក្រោកឡើងមក ដើរសន្សឹមៗញីភ្នែក ទាំងមានអារម្មណ៍ថាអ្នកណាម្នាក់នៅក្នុងបន្ទប់ទឹក។ មួយយប់នេះមានគ្មានបានភ្ញៀវមកមួយទេ មានតែម្នាក់ឯងសុទ្ធសាធ ហើយក៏មិនបានស្រវឹងអ្វីធ្ងន់ដែរ មានអ្នកណាចូលមកបន្ទប់នេះបានហើយ​យើងមិនដឹង?

ស្រីស្រស់ក្រឡេកទៅរកទ្វារបន្ទប់ដ៏តូចរបស់នាងដែលនាង​ជួលនៅ តែភាគច្រើនមិនសូវបានគេងទីនេះទេ ច្រើនតែកំដរភ្ញៀវនៅកន្លែងផ្សេងៗ។

ទ្វារនៅបិទ​ដដែល ដោយសារទម្លាប់របស់នាង។ រ៉ាឌីញីភ្នែកសម្លឹងទៅបន្ទប់ទឹកនៅខាងឆ្វេងដៃ ហាក់ចំហបន្តិច ដូចអ្នកជានរណាម្នាក់កំពុងឈរនៅទីនោះ។

នាងស្រេករកសួរង៉ូវថា៖

«អ្នកណាគេ?»

ប៉ុន្តែស្ងាត់

«…» គ្មានចម្លើយ។

ចង់ងាកមកប្រះដេកបន្តវិញ ព្រោះថាបើកភ្នែក​អស់ចង់អត់រួចផង ស្រាប់តែលេចរូបរាងកម្រើក។

រ៉ាឌីងាកទៅភ្លែត។  វាជាពន្លឺភ្លឺប្លែកមួយ ដែល​ឈានជាស្រមោលចូលមកបណ្តាលឱ្យរ៉ាឌីអុកគូទទៅលើគ្រែព្រោះភាំងភាន់។

មនុស្សស្រីបុរាណម្នាក់កំពុងអណ្តែត​ចេញមក។ នាង​មានរាងខ្ពស់សឹងតែទៅទើរបាន​នឹងធ្នឹមខាងលើ។ សំខាន់ដៃមាន​កាន់កាំបិតមួយរាងដូចកណ្ដៀវ និងមាន​មុខ​ចុងស្រួចសស្ងាច​គួរព្រឺ។

ស្ត្រីបុរាណគ្មានមុខទេ ​មានតែស្រមោលស្នែងនិងភ្នួងសក់។ ដៃនាងលើកអាវុធក្នុងកម្ពស់ផុតក្បាល ដើរសំដៅមករក​រ៉ាឌី​ដែល​ប្រើដៃចែវគេចថយ​រហូតផ្ទប់នឹង​ក្បាលគ្រែ។

«យល់សប្តិអាក្រក់!»

រ៉ាឌីប្រាប់ខ្លួនឯង ប៉ុន្តែសុបិននេះមិនដឹងពេលណាចប់នោះទេ។ ដោយសារបន្ទប់តូចចង្អៀត មិនដល់ប៉ុន្មាន​ប៉ប្រិចភ្នែកនៃភាពភ័យខ្លាចផង ​មនុស្ស​បុរាណ​ឈានមកដល់លើគ្រែនិងនៅចំពីមុខ​រ៉ាឌី​ទៅហើយ។

ពេលនេះហើយ​រ៉ាឌីមើលឃើញ​ភ្នែកមួយគូពណ៌ឈាម​។ ដៃនាង​ស្រវាមកចំហៀង រាវរកកន្លែងចុចភ្លើងប៉ុន្តែរាវមិនចំទេ។

នាង​ស្រែកយំ​ឮៗហើយ​បែរមក​រកចុច ភ្លឺបានត្រឹមព្រាកៗៗៗក៏រលត់ទៅវិញ ដូចចរន្ត​ត្រូវខូច។ ពេលដែលរ៉ាឌីបើកភ្នែកធំៗ​តក់ស្លុត​ងាកមកវិញ មនុស្សស្រីដែលមានពាក់ច្រវាក់ និងដែក​ពាសលើរាងកាយ​ស្មើមេទ័ពបុរាណ បានរុញ​កាំបិតមកផ្ចុងកនាង​ទៅហើយ​។

«​ខ្ញុំយល់សប្តិមិនល្អ! ​រលាយ​ផុតទៅ! ដឹងខ្លួនឡើងៗៗៗៗ!»

រ៉ាឌីប្រាប់ខ្លួនឯង តែខ្លួននៅលើកដៃមនុស្ស​បុរាណនៅកៀក​ស្អិត​ជិតឡើង​ៗជាដរាប ធ្វើឱ្យរ៉ាឌីត្រូវគាំងគ្រវីក្បាលនិយាយមិនចេញនោះទេ។

«យើងមិនបានលេងថ្នាំទេ ម៉េចបានស្រវឹងថ្នាំ? ឬមួយក៏ស្រវឹងស្រា?​ ឬមួយ​ដេកយល់សប្ដិអាក្រក់ ឬមួយក៏ត្រូវបណ្ដាសាអ្វីអ្នកណា​ធ្វើអំពើយើង?»

នាងរ៉ាឌី​​និយាយញាប់ញ័រ និងភ្លាត់ចេញមកទាំងបិទភ្នែក​គ្រវីក្បាលម្នាក់ឯងតតាត់ គិតថាកាំបិតនេះនឹងមកអារកផ្តាច់សង្ខារខ្លួនពិតណាស់។

ស្រាប់តែ​សំឡេងមួយលាន់មកត្រជាក់ស្រិប៖

«ឱ្យចិញ្ចៀនភ្លុកមកយើងវិញ!»

រ៉ាឌីបើកភ្នែកធំៗនៅពេលដែលឮពាក្យនេះច្បាស់។

ខ្មោចមនុស្សបុរាណ​នៅក្រឡោតៗចំពីមុខបង្កើយហើយ។ រ៉ាឌីមានតែស្រែក​ឡើងវែងដោយតក់ស្លុត​ឥតឧបមា និង​លើកម្រាមដៃខ្លួនឯងមកមើល បែរជាឃើញមេដៃខ្លួនឯងពាក់ចិញ្ចៀនបុរាណ​នោះតាំងពីពេលណាមកមិនដឹងខ្លួនទេ។ ប្រហែលជានាងពាក់វានឹងមេដៃយកឡូយឆាយ​តាមស្ទីលយុវវ័យសម័យទំនើប ណាមួយ​រង្វង់វាធំផង។

កំពុងតែរកនឹក​ដើមចមនៃការដែលត្រូវមាន​ចិញ្ចៀនភ្លុកមកលើម្រាមខ្លួនឯងដោយមិនដឹងប្រភព ស្រាប់តែកាំបិតចុងស្រួច បានក្រឡាស់មកកាត់យកម្រាមដៃ​មេរបស់នាងទៅ។

រ៉ាឌីស្រែករោទ៍នៅក្នុងសេចក្តីឈឺផ្សានិងតក់ស្លុត​ហួសបរិយាយ។

មនុស្ស​បុរាណ​អណ្តែតខ្ពស់ឡើងក្រោមភាពរញីរញ័ររបស់ម្ចាស់បន្ទប់ ដែលសម្លឹង​ទាំងរន្ធត់។ នាង​ឃើញ​ខ្មោចអសុរកាយនេះ​ដោះយកចិញ្ចៀនចេញពីម្រាម​ដៃដែលកាត់បានទៅនោះ យកទៅពាក់លើម្រាមស្រួចរបស់វា​ហើយ​បោះម្រាម​កំបុតរបស់នាងចេញដោយគ្រវែងគ្រវាត់។

រ៉ាឌីដែល​កំពុង​តែ​ហូរឈាមសស្រាក់ពេញពូក ខ្នើយ បន្តទន់ជើងដៃឱបម្រាមរបួស​ស្រែក​រមួលយំ ខណៈដែលស្រីព្រាយ​បែរមកវិញ​ប្រុងធ្វើអ្វីម្យ៉ាង…

«មានរឿងអីៗ!»

សំឡេងមនុស្សស្ទុះចូលមកដល់ ខ្មោចបុរាណក៏ត្រូវរលាយបាន។

«ដេន្នីជួយផង!»

រ៉ាឌីដង្ហោយហៅស្រីរូបស្រស់ម្នាក់ ដែល​ស្ទុះស្ទាចាក់សោទ្វារនិងសម្រុកចូលមកព្រោះឮសម្រែក​របស់រ៉ាឌី។

ដេន្នីនេះ ជាអ្នករកស៊ីផ្លូវភេទដូចគ្នាដែលបានជួលបន្ទប់ជាមួយគ្នា​ តែកាលពីល្ងាចនាង​មានភ្ញៀវហៅទៅជប់លៀងបានជាមិនបានមកវិញជាមួយរ៉ាឌី ​ថែមទាំងមិនដឹងពីព្រឹត្តិការ​ណ៍ដែលរ៉ាឌី​រើសបានចិញ្ចៀនបុរាណនោះទេ។

រ៉ាឌីយំសស្រាក់ ព្រោះម្រាមមេឈឺស្ពឹក​ហូរឈាមកខ្លាក់ ទោះបីជាដេន្នីស្ទុះយក​កន្សែងមករុំឱ្យ។

«តោះទៅពេទ្យ!»

រ៉ាឌីនិយាយមិនចេញ​ចង្អុលទៅ​ម្រាម​កំបុតរបស់ខ្លួន​ដែលត្រូវគ្រវីគ្រវាត់ទៅទើរលើគែមបង្អួច។

ឃើញម្រាម​នោះកាលណា​ដេន្នីស្រែកវ៉ាស់ព្រោះតក់ស្លុត។

«ឯងស្រវឹងដល់ថ្នាក់កាត់ម្រាមខ្លួនឯង?!»

«ខ្ញុំអត់បានស្រវឹងស្រាឬលេងថ្នាំស្អីទាំងអស់ ខ្មោចកាត់ដៃខ្ញុំ!»

ឮហើយ​ដេន្នីឈប់មាត់សម្លឹងភឿនដោយទឹកមុខ​ក្រឡង់ៗឆ្ងល់។ ចំណែក​ទឹកមុខ​រ៉ាឌី គឺចង់ឱ្យគេជឿខ្លួនណាស់ ចង់ប្រាប់ពីអភ្ពូតហេតុទាំងអស់ដែល​ខ្លួនបានឆ្លងកាត់ ​ប៉ុន្តែរបួសហូរឈាមពេក​ និយាយមិនចេញ​ទេ។

«ជួយខ្ញុំផង! ជូនខ្ញុំទៅពេទ្យផង!»

ដេន្នីរៀបចំគ្រារ៉ាឌីទៅពេទ្យនៅក្បែរបន្ទប់ជួល។

ទោះពួកគេសុទ្ធសឹងជានារីកំព្រាឪពុក​ និង​ស្វះស្វែងមករកស៊ីមុខរបរដែលសង្គមស្អប់ខ្ពើម ព្រោះតែផ្តល់លុយទៅចិញ្ចឹមម្តាយនិងប្អូននៅឯខេត្ត​ក្នុងស្ថានភាព​ដូចគ្នា ក៏នៅទីក្រុងភ្នំពេញដ៏ធំនេះ ដេន្នីរាប់រក​រ៉ាឌី​ដូចជាប្អូនធម៌ និង​រស់នៅរួមបន្ទប់ជាមួយគ្នា​ច្រើនឆ្នាំមកហើយ។ ដោយសារឈឺពេកនិងផ្លូវចិត្ត​ទន់ខ្សោយ​ រ៉ាឌីនៅមិនទាន់បានរៀបរាប់ប្រាប់ដេន្នី អំពីបណ្តារឿងរ៉ាវ​ចម្លែកៗដែលខ្លួនបានពើបនារីបុរាណ​ក្រចកវែងមាន​កាន់កាំបិតសស្ងាចនោះ និងរឿង​ចិញ្ចៀនភ្លុកនៅឡើយទេ។

ពេលបាន​ពេទ្យ​​ដេរផ្ជិត​ម្រាម ចេញថ្នាំឱ្យលេបរួចរាល់ ក៏នាំគ្នា​វិលមកបន្ទប់សម្រាកវិញ ដោយ​នាងនៅកំដររ៉ាឌី ដាំបបរឱ្យខណៈរ៉ាឌីត្រូវថ្នាំ​សណ្តំ​ដេកលក់ឈឹង។

ពេញមួយថ្ងៃ នាង​នៅរៀបបោសជ្រះបន្ទប់ឡើងវិញ​មិនបានសម្រាកទេ ព្រោះគិត​ថាយប់នេះនឹងសម្រាក​នៅមើលរ៉ាឌី​ មិនទៅក្លឹបធ្វើការដូចរាល់ដងឡើង។

ព្រលប់ល្អះៗនាងដេន្នី​ក៏ហត់អស់កម្លាំង រីឯរ៉ាឌីនៅតែបន្តគេ​ងក្នុងបន្ទប់ ក្រោយបបរសបានប្រមាណជា​កន្លះចាន​។

ដោយមិនចង់រំខានរ៉ាឌី ដេន្នី​ក៏ចេញមក​ចុច​ទូរទស្សន៍ខាងក្រៅ​បើកមើល តែ​ទេសកាលអី ប៉ះចំរឿងខ្មោចគួរឱ្យខ្លាចសឹងគ្រប់បុស្តិ៍ ដេន្នីក៏បិទចោលវិញ​ ទាំងអារម្មណ៍មិនសូវស្រួលទេ។ គិតថា​ទៅដួសបបរហូបសម្រន់ នឹងអាលបានចូលសម្រាក​ ទើបតែ​ឈាន​មិនបានប៉ុន្មាន​មិនទាន់ដល់ផ្ទះបាយ​ក៏ត្រូវរំខាន​ដោយ​​ភ្លើងចេញ​សញ្ញាព្រាកៗ​ដូចត្រៀមតែនឹងរលត់។

ពីទីនេះ​ទៅកាន់​បន្ទប់ដែល​រ៉ាឌីកំពុងដេក ដេន្នីចាប់ផ្តើមមានអារម្មណ៍«ព្រឺ»និងចេះខ្លាច។

នាង​ចង់បោះបង់ចោលគំនិតទៅផ្ទះបាយ ​ហើយ​បកក្រោយ​ទៅកាន់​បន្ទប់គេងរបស់​មិត្ត​វិញ គ្រាន់បានពីរនាក់។ ម៉េចម៉ានាង​គិតថា ​អាចដាស់​រ៉ាឌីឡើងមក​ពិគ្រោះគ្នា។

គិតហើយ​នាងក៏បែរដើរមករក​បន្ទប់មិត្ត ប៉ុន្តែកាត់តាម​កន្លែងអង្គុយមើលទូរទស្សន៍ដដែល នាង​ត្រូវស្លុតក្នុងទ្រូង​ដ្បិត​ក្រឡេកឃើញ​ ​មាន​នរណា​ម្នាក់ ឆ្លុះបញ្ចាំងពីផ្ទាំងកញ្ចក់វែងមានស៊ុមបុរាណមួយព្យួរនៅទល់គ្នានឹងសាឡុងអង្គុយ។

នៅក្នុងបន្ទប់នេះមិនដែលមាន​កញ្ចក់បែបនេះសោះឡើយពីមុនមក។ អ្នកណាយកវាមកទៅ? គែមមាសក្បូរក្បាច់របស់វា ​ម៉េចសមនឹងស្ថានភាពបន្ទប់នេះ​វាទំនងជាវត្ថុវិចិត្រដ៏មានតម្លៃណាស់ហើយ។

នាង​ឈានចំហៀងខ្លួន​យឺតៗមករកកញ្ចក់…

មានអារម្មណ៍ថា បន្ទប់នៅនេះ ពោរពេញទៅដោយចំហាយ​ត្រជាក់ ពន្លឺ និងស្រមោល ប្រហែលប្រដំប្រសងគ្នា វាំងននផ្លុំចុះឡើង ក្លិនផ្ការំដួល​ជាក្លិនមិនធ្លាប់មានទេ ទីក្រុងនេះរករំដួលបានពីណាមក?

គ្រប់យ៉ាងកំពុង​តាក់តែងឱ្យទីនេះ ក្លាយជាបន្ទប់បែបបុរាណដ៏ស្ងប់ស្ងាត់មួយ ជាមួយនឹងបាតជើង​ដេន្នីដែលជាន់លើកម្រាលព្រំ អំពីស្ពាន់និងប្រាក់កិន​ជាបន្ទះ ប្រកិត ត្រជាក់និងស្តុកស្តម។

ខ្មុកពណ៌ក្រហមនិងពណ៌មាសនៅពោរពេញចំពីក្រោមកញ្ចក់ផ្ទាំង។​ ដេន្នីដើរមកជាន់លើកម្រាលប្រាក់ស្រិបៗ ប្រឹប​ៗដូចក្នុងសុបិន។ នាង​បន្តបោះជំហានយ៉ាងឆ្ងាញ់លង់ក្នុងភាព​មហស្ចារ្យ។

បុប្ផាឆើតឆាយដែលមានពណ៌ផ្កាឈូកស្រស់រលើប ជាកម្រងធំ​ដោយ​ក្នុងផើងធ្វើពីប្រាក់។

ហើយបន្ទប់ជួល​ដែលពោរពេញ​ទៅដោយស្រមោលតណ្ហា កំហឹង មនុស្ស​ស្រវឹង ការលក់ដូរភេទ សេចក្តីច្រណែន និងទុក្ខសោកជីវិត ចូល​ពេលនេះ​​បានក្លាយមកជាប្រណីតវិមាន​ចាស់មួយ។

នេះជារូបភាពផ្លាតក្នុងកញ្ចក់ប៉ុននោះ។

ប៉ុន្តែនៅខាងក្រៅ អ្វីៗនៅតែស្ថិតក្នុងសភាពក្រីក្រអស់សង្ឃឹម​ដដែល​ហ្នឹង។

ដេន្នី​ឈរដល់ពីមុខកញ្ចក់ហើយ…ពេល​មើលទៅ…នាង​ឆ្លុះបញ្ចាំងឃើញ​ខ្លួនឯងស្ថិតក្នុងសម្លៀកបំពាក់សូត្រ​ និង​ច្រត់ដៃលើកូនតុវិចិត្រសាល។

ផើងផ្កាឈូករ័ត្នបានរាយជាផ្លូវក្រោយខ្នងនាង…គ្រប់យ៉ាង​បាន​រៀបចំមក​យ៉ាងត្រឹមត្រូវ ហាក់បីដូចជាដេន្នីកំពុងតែ​ឈរនៅក្នុងការពិតមួយដ៏សែន​រំភើបមិនចង់រលត់ទេសុបិននេះ។

ស្រាប់តែ…មានសូរដកដង្ហើមធំ ខ្យល់ចេញចូលដូចខ្យល់ដង្ហើមរបស់មនុស្ស ខណៈដែលដេន្នីប្រឹងផ្ចង់សម្លឹងរកមើលវត្ថុមានជីវិត ស្នូរដកដង្ហើមក៏ឈប់ រលត់បាត់។ ចិត្តនាង​កំពុងត្រូវបានបង្កាត់ឱ្យញាប់ញ័រឡើងៗ រវាងអ្វីៗនៅទីនេះ និងការពិតដែលនាង​ផ្គូរផ្គង។

គ្រប់យ៉ាង​ត្រូវតែមានការពិត ហើយបន្ទប់នេះត្រូវតែមានជញ្ជាំង ប៉ុន្តែវាជារឿងចម្លែកដែលបន្ទាប់ពីក្រោយផ្ទាំងកញ្ចក់បែរជាមានតែផ្សែងអ័ព្ទខ្មៅ។

ដេន្នីមិនស្គាល់ទីនេះថាជាអ្វីនោះទេ។

ភាពរំជើបរំជួលមួយគឺសម្លៀកបំពាក់ដ៏ស្តើងរបស់នាង ដែលស៊ិចស៊ីសឹងតែមើលឃើញរាងកាយអាក្រាត។ ឈុតនេះ បើទៅឈរនៅក្លឹបវិញ នាងនឹងទទួលភ្ញៀវពេញមួយយប់មិនខាន។

វានឹងក្លាយជា​ហិង្សានៃការច្រណែន និងការតិះដៀលពីពពួកស្រីផ្សេងៗ។

ដេន្នីពេញចិត្ត​នឹងឃើញ​រូបរាងខ្លួនឯងបែបនេះណាស់។ នាង​ញញឹម​និយាយដោយមោទនភាព៖

«ស្អាតពេកហើយ!»

ពាក្យចុងក្រោយបីម៉ាត់នេះបានបញ្ចប់ទៅ អមបន្តមកជាមួយនឹងស្នូរគ្រហឹម​ដ៏គួរឱ្យភ័យខ្លាចមួយ។

មិនមែនជាសំឡេងដេន្នីខ្លួនឯងទេ។ មនុស្សស្រីបុរាណម្នាក់មាន​ចុចត្បូងមួយគ្រាប់ក្រហមដូចឈាមចំកណ្តាលថ្ងាស បានបង្ហាញខ្លួនក្នុងកញ្ចក់។

វាជារូបរាងរបស់រ៉ាឌីគ្រាន់តែស្លៀកបុរាណ និងមាន​ចោះថ្ងាសពាក់ក្រវិល។ ទ្រូងនាងមានអាវពាសដែក និងដៃមានសំណាញ់ចំណង​ ហាក់បីដូចជាចម្លែកខ្លាំង។

«រ៉ាឌី?»

ដេន្នីហៅតិចៗតែមនុស្សស្រីនោះមិនខ្វល់នឹងការហៅទេ។

គេលូកដៃចេញមកពីក្នុងកញ្ចក់ រួចច្បាមកញ្ចឹង​កដេន្នីជាប់។

«ហេតុអីបានជាឯងក្បត់យើង!» សំឡេងសួរលាយឡំមកជាមួយនូវភាពចងអាឃាត។

«ឯងស្បថហើយតែឯងបំពានវា!»

មានអារម្មណ៍ចង់រត់ តែសូម្បីលើកដៃមក​តស៊ូជាមួយ​មនុស្សក្នុងកញ្ចក់មិនបានផង។ ដេន្នីឃើញ​តាម​រយៈកន្ទុយភ្នែក គឺ​ ម្រាម​របស់អសុរកាយ​ក្នុងកញ្ចក់នេះមានពាក់ចិញ្ចៀនភ្លុកមួយ។

ពន្លឺ​និងអក្សរល្អិតៗ«ឥនុចារ្ស» បានធ្វើឱ្យ​នាង​នឹកឃើញ​អ្វីមួយ​យូរណាស់មកហើយ។

«បងស្រីបានក្លាយជាមេកន្ទ្រាញ​ហើយ ខ្ញុំពិតជានឹង​គោរពបងអំណើះតទៅ!»

«ឯងស្បថទេ​ថាទោះពិភពលោកនេះក្បត់នឹងបង ​ឯង​នឹងជាមនុស្ស​ស្មោះត្រង់ចុងក្រោយ?!»

«ខ្ញុំស្បថ! ​ប្រសិនមានគំនិតរេចេញពីបងឥនុចារ្ស នឹងស្លាប់គ្រប់ជាតិក្រោមដៃបង ហើយកើតជាតិថ្មីក្លាយជាពេស្យាចាអំណើះតទៅ!»

នៅទីនោះ ពួកគេដេកប្រលែងគ្នាជាបងប្អូន​នៅលើសួនវិចិត្រ​នៃរាជវាំងស្តេចត្រាញ់។

បន្ទាប់មក វាចម្លែកណាស់ក្នុងការមើលឃើញ​យប់ជ្រៅៗ នាង​ដេន្នីអង្គុយតែឯងកម្សត់។

នាង​តែងលបមើលព្រះរាមឥនុចារ្ស ​ដែលបានស្វាមីមកជារដ្ឋ​បុរសនៃ​កុលសម្ព័ន្ធចំណុះមួយ សឹង​មាន​រូបរាងសង្ហាអស់ប្រុសក្នុងលោក គេ​​ឈ្មោះថា​ ម្លឹងរុងកា។

ស្នេហា​ពួកគេ​បានបង្កើតឱ្យ​នូវភាពស្ងប់ស្ងាត់ និងរហោស្ថាន​នៃសួនផ្កានេះ។ តើមនុស្សស្រីឯកោម្នាក់អាចឆ្លងកាត់រាត្រីឯកោដ៏ឈឺចាប់ និងចិត្ត​ច្រណែនឬស្យានេះបានដោយរបៀបណា។

«មិនថាវាជាពុម្ពអក្សរក្បូរក្បាច់ឬអត់នោះទេ តែបណ្តាសាលើនេះ​ត្រូវចងដោយឈាម​! អ្នកណា​កាន់ចិញ្ចៀននេះ អ្នកត្រូវស្លាប់នៅយប់ថ្ងៃទី១៣រោច!»

ឥនុចារ្ស​ស្រែកឡើង នៅពេល​រៀបចំចិញ្ចៀនភ្លុកធំមួយ ធ្វើឡើង​ពីភ្លុកគជ់សាពាន់ឆ្នាំ និង​អភិសេកគ្រងអំណាច។

បាគូម្នាក់ជាគ្រូធ្មប់មាន​អាគម​ក្រាស់ជាប់ខ្លួន​បន្ទរឡើងថា៖

«កុំស្មាន​ថានេះគ្រាន់តែជាអក្សរធម្មតាមួយក្តាប់តូច ប៉ុន្តែវាជាចំណារត្រូវបានចារដោយបន្ទះលោហៈកណ្តៀវស្តេចត្រាញ់មានឈាមសត្រូវច្រើនម៉ឺន​ សែន! ជាការ​ឆ្លាក់អថ័នដែលមាន​អត្ថន័យ​សេចក្តីសក្តិសិទ្ធ​អស់កល្បជានិច្ច!»

យប់ដដែល ​ក្រោយពេលលាងសាយភោជន៍យ៉ាងអឹកអាធឹក​ នាងបាន​​វិលមករកក្រឡាបន្ទំវិញដោយស្រវឹងស្រាឱទិនដីឥដ្ឋ។ នាងទន់ជើងបិទភ្នែកសម្រាកក្បែររបងកំផែងប្រាសាទ។ ដោយមិនប្រយ័ត្នប្រយែង ពាក្យសើចក្អាកក្អាយពីប្រុសស្រីបានលាន់មកតាមខ្យល់។

បន្ទាប់ពី​ការ​ស្រវឹងអាប់អួរ ស្តេចស្រីបានក្រោកឡើងមកដោយដកដង្ហើមធំក្នុងការយល់ដឹងសម្ងាត់ទៅហើយ​ថាអ្នកណាខ្លះកំពុង​សើច។

ដូចជាប្រសិនបើនាងបានឃើញដល់អ្វីៗទាំងអស់ក្នុងក្រឡាបន្ទំ​ នាងនឹងដឹងថា​លោកនេះពោរពេញ​ដោយអំពើក្បត់។ ដូច្នេះនាង​មិនបាច់មើលឃើញ​ប្អូនស្រី​កំពុង​ឱបរឹតស្វាមីរបស់ខ្លួនក្នុងតណ្ហានោះទេ។

ឥនុចារ្សបានសូត្រគាថា…នាងផ្លុំវា​ទៅជា​កម្ទេចរងើគអគ្គី​​ដុំៗ ហើយ​ទាញ​វាចងចូលគ្នាជាមួយ​ចុងម្រាម​ ​នាង​បានផ្លុំពូតជា​ផ្សែងនិងខ្យល់ ដុតចោល​ក្រឡាបន្ទំ​មួយ​ជាមួយការតាំងចិត្ត​លាក់បាំងនូវ​អ្វីមួយដ៏ទ្រុស្តក្បត់ និង​ទុរយស ដែល​នាង​មិន​ចង់​ឱ្យ​គេ​ដឹង​។

«គ្រប់ៗជាតិឯងនឹងស្លាប់ក្រោមដៃយើង!»

ខ្យល់ដកដង្ហើមរបស់ដេន្នីតឹងឡើងៗ។

នាង​ជិតដាច់ខ្យល់ហើយ…នាង​ប្រវេប្រវា នាង​នៅចង់រស់ទោះដឹងថា កាលពីអតីតនាងបានក្បត់ពាក្យសច្ចា​តែបណ្តសានេះ​នាងគ្មានលទ្ធភាព​នឹង​ទូលរែកយកទេ។​ សូម្បីបងនាង​ចង់លើកលែងឱ្យក៏ទៅមិនរួចដែរ។ នាង​​នឹងក្លាយជាពេស្យាចា​គ្រប់ជាតិ ហើយស្លាប់ក្នុងដៃម្ចាស់បំណុលកម្ម។

១៤ម៉ោងក្រោយមក….

ឈរ​នៅក្រោម​របង​ខ្ពស់​នៅ​ផ្នែក​ខាងក្រោម​នៃ​សួនច្បារសាធារណៈមុខផ្ទះជួល…លោក មន្ថា ​លើក​ឡាស៊ែរ ​ដែល​ចងជាប់​នឹង​ចង្កេះ​ខ្លួនមកចុច​អានឯកសារ…

ព្រះអាទិត្យចាំងលើទឹកមុខតឹងតែង​របស់បុរសវ័យកណ្តាលនេះ…

«អ្នកស្លាប់ឈ្មោះ ដេន្នី ជានារីប្រកបរបរពេលយប់ទាន ជំហាន​ដំបូង​គេសង្ស័យ​ថា ដែលនាង​ដេកដួល​ស្លាប់មុខទូរទស្សន៍​ក៏មកពី​ប្រើថ្នាំញៀនលើសកម្រិត!​»

«មានសាក្សី​បានចួបអ្នកស្លាប់ក្រោយគេបង្អស់ទេ?» លោកមន្ថាសួរទាំងផ្ចង់អានឯកសារ។

«អ្នករួមបន្ទប់របស់នាងឈ្មោះរ៉ាឌី ក៏ត្រូវរក​ឃើញស្លាប់ក្នុងបន្ទប់ដេកដែរទាន ​នាង​មានរបួសលើម្រាម​មេដៃស្តាំ!»

ពពកបាំងព្រះអាទិត្យ ធ្វើឱ្យភ្នែកប៉ូលិស​មន្ថា​ព្រិលជាមួយ​ការងឿងឆ្ងល់។

ទឹកមុខស្រងូតស្រងាត់របស់នាងដែលថត Selfie និងផុសលើហ្វេសប៊ុក​ប្រមាណជាជាង១០ម៉ោងមុននេះ​ កំពុងនាំឱ្យគេគិត។

មនុស្ស​នេះប្រហែលជាមានចរិតស្រគត់ស្រគំ ចុះ​ម្តេចនាងមាន​មុខរបរបែបនេះ ហើយលេងថ្នាំញៀនស្រវឹង​ខ្លាំងដល់ថ្នាក់គ្រប់គ្រងខ្លួនឯងលែងបាន?

«លោកនាយ នៅក្បែរសព គ្នាយើងរកឃើញចិញ្ចៀនមួយនេះទាន!»

ចប់ដោយបរិបូរណ៍