ណាគ្រី – Meysansotheary

រឿង៖ ណាគ្រី ភាគទី៦ (ភាគបញ្ចប់)
វគ្គ ហេតុផលមួយ

ណាគ្រីនិងគុណត្រលប់មកដល់ផ្ទះវិញនាពេលយប់។ មុនពេលឡើងទៅលើផ្ទះធំ ណាគ្រីងាកទៅរកគុណដែលកំពុងដើរពីក្រោយ។

“ថ្ងៃនេះអរគុណណាស់ ដែលបាននាំខ្ញុំឳ្យស្គាល់ច្រើនកន្លែងបែបនេះ”

គុណញញិម “បាទ មិនអីនោះទេ សង្ឃឹមថាលោកស្រីបានដើរលេងសប្បាយ”

“ថ្ងៃក្រោយមានពេលពួកយើងអាចធ្វើបែបនេះទៀតដែរទេ?” ណាគ្រីសួរ

“ពិតជាបាន ពេលណាក៏ដោយឱ្យតែលោកស្រីពេញចិត្តពួក យើងអាចទៅភ្លាម” គុណញញិម ហើយហុចថង់យួរដែលខាងក្នុងមានសៀវភៅបួនប្រាំក្បាលនៅក្នុងនោះអោយទៅណាគ្រី។ ណាគ្រីទទួលយកវាហើយក៏ឡើងទៅលើផ្ទះ។ គុណបន្តញញិមពីក្រោយខ្នងបិទមាត់មិនជិត។

គុណមិនបានដឹងទេថា ខ្លួនកំពុងតែធ្វើអ្វី។ គ្រាន់តែដឹងថាពេលនេះខ្លួនជាមនុស្សម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សស្រីម្នាក់ដែលមានគ្រួសាររួចហើយ។

ណាគ្រីបិទទ្វារផ្ទះ នាងលួចញញិមព្រោះបានឃើញគុណនៅឈរម្នាក់ឯងរងចាំនាងបិទទ្វារផ្ទះរួចរាល់ទើបដើរចេញ។ ខណៈពេលដែលចិត្តរបស់នាងកំពុងនឹកឃើញរឿងដែលកើតឡើងថ្ងៃនេះនៅឡើយ ស្រាប់តែ…..

“ទើបតែមកពីណា?” សំឡេងបុត្រឮចេញមកហាក់ដូចជាកំពុងតែឈរជាប់នៅពីក្រោយនាង។ នាងងាកទៅភ្លាម ឃើញបុត្រកំពុងតែឈរនៅមាត់បន្ទប់របស់ពួកគេ។ ថ្វីដ្បិតតែពួកគេមិនទាន់បាននិយាយអ្វីច្រើន តែណាគ្រីដូចជាដឹងបាត់ទៅហើយពេលនេះកំពុងតែមានរឿងអ្វី។

“ខ្ញុំទើបតែមកពីទីក្រុង” ណាគ្រីឆ្លើយ។

បុត្រដើរសំដៅតាំងៗមករកណាគ្រីដែលធ្វើឱ្យរនាបឈើរលាន់ឮសំឡេងចេញមកយ៉ាងខ្លាំង។ វាជាសម្រិបជើងមនុស្សដែលពោរពេញទៅដោយកំហឹងដែលពីមុនមកមិនធ្លាប់មាន។

“លោកម្ចា….” ណាគ្រីនិយាយមិនទាន់ផុតផងនាងបានដួលទៅលើដីបាត់ទៅហើយ។ ណាគ្រីយកដៃផ្ទប់ថ្ពាល់ដែលពេលនេះវាប្រែក្រហមហើយក៏អាចហើមជាំនាថ្ងៃស្អែកទៀតផងដោយសារកម្លាំងដៃមនុស្សប្រុសម្នាក់នេះទះមកលើមុខនាងមិនសំចៃ។

បុត្រកន្ត្រាក់ថង់ដែលណាគ្រីកាន់ជាប់ដៃ ហើយគប់វាសំដៅទៅរកមុខរបស់ណាគ្រីប៉ុន្តែមិនត្រូវបែរជាត្រូវទ្វារដែលនៅពីក្រោយនោះទៅវិញ។

“នាងប្រហើនណាស់ ហ៊ានទាក់ទងប្រុសក្រោយខ្នងយើងផង” បុត្រយកដៃទៅរុញថូផ្កាធ្លាក់បែកខ្ចាយ ទាញរកអំបែងមកកាន់នៅនឹងដៃ ហើយយកវាមកដាក់នៅជិតបំពង់ករបស់ណាគ្រី។

ភាពខុសគ្នារវាងពេលណាគ្រីនៅក្រៅផ្ទះនិងនៅក្នុងផ្ទះគឺផ្ទុយគ្នាស្រឡះ ពេលនេះអ្វីដែលណាគ្រីកំពុងតែប្រឈមគឺជាសេចក្តីស្លាប់នៅចំពោះមុខមនុស្សប្រុសម្នាក់ដែលនាងគោរពស្រលាញ់ មនុស្សប្រុសម្នាក់ដែលនាងហៅថាប្តីជាច្រើនរយឆ្នាំមកនេះ។

“លោកម្ចាស់ ស្តាប់ខ្ញុំសិន” ណាគ្រីនិយាយទាំងមានឈាមក្រហមហូរចេញមកពីបបូរមាត់របស់នាង។

“បិទមាត់អាក្រក់របស់នាងទៅ” បុត្រស្រែក “អ្វីដែលយើងបានឃើញយើងបានឃើញអស់ហើយ” សំឡេងដែលណាគ្រីយំហាក់ដូចជាមិនបានទាញយកក្តីអាណិតពីបុត្របន្តិចណាឡើយ។

“នាងស្តាប់អញឱ្យច្បាស់ អ្វីដែលនាងត្រូវធ្វើបន្ទាប់គឺត្រូវយករូបរាងកាយរបស់អាម្នាក់នោះមកឱ្យយើងឱ្យបាន មិនចឹងនាងកុំសង្ឃឹមថាបានឃើញមុខវាទៀតឱ្យសោះព្រោះបើ៣ថ្ងៃទៀតនាងមិនអាចយកវាបានទេ យើងនឹងឱ្យវាស្លាប់យ៉ាងវេទនានៅចំពោះមុខនាង”

និយាយរួចបុត្រគប់អំបែងមុតស្រួចនោះចោលហើយក៏ដើរចេញទៅបាត់ទៅ។ ណាគ្រីព្យាយាមទាញខ្លួនឱ្យក្រោកឡើងយ៉ាងលំបាក នាងអង្គុយឱបជង្គង់ហើយមើលទៅភាពរញ៉េរញ៉ៃនៅក្នុងផ្ទះ បំបែងកម្ទេចកម្ទី នេះប្រហែលជាលើកទីមួយហើយដែលនាងត្រូវមនុស្សប្រុសដែលនាងស្រលាញ់ហ៊ានលើកដៃវៃនាងខ្លាំងដល់ថ្នាក់នេះ ណាគ្រីស្រាប់តែទទួលអារម្មណ៍ថាពួកគេទាំងពីដូចជាលែងស្គាល់គ្នាទៀតហើយ។

អារម្មណ៍ដែលប្រាប់ម្នាក់នោះមិនមែនជាបុត្រដែលណាគ្រីធ្លាប់ស្គាល់ឡើង ភាពលោភលន់ ស្រីស្រា បានកែប្រែមនុស្សនេះទាំងស្រុង មិនថាកន្លងមកណាគ្រីខំរក្សាភាពស្មោះត្រង់របស់ខ្លួនទៅកាន់គេប៉ុនណាចុងក្រោយមនុស្សម្នាក់នេះមិនបានយកចិត្តទុកដាក់ជាមួយនាងបន្តិចឡើយ។

ណាគ្រីសម្លឹងមើលទៅសៀវភៅដែលបានជួលពីហាងសៀវភៅតូចមួយនោះ ហើយក៏នឹកឃើញស្នាមញញិមរបស់គុណ។ ស្នាមញញិមដែលផ្តល់ភាពកក់ក្តៅមកដល់ផ្លូវចិត្តរបស់នាង។ ភាពឈឺចាប់បង្ខំទឹកភ្នែកណាគ្រីឱ្យហូរចុះមក វាជាទឹកភ្នែកដែលពោរពេញទៅដោយភាពអាណិតអាសូរទៅកាន់គុណ ពីព្រោះណាគ្រីបានរស់នៅឆ្អែតឆ្អន់ហើយនាងសន្យាថានឹងធ្វើរឿងនេះជាលើកចុងក្រោយទៅដើម្បីផ្គាប់ចិត្តលោកម្ចាស់របស់ខ្លួន​។

“លើកចុងក្រោយ ជាលើកចុងក្រោយ” ណាគ្រីនិយាយតែម្នាក់ឯង។

ថ្វីដ្បិតតែនៅក្នុងផ្ទះមានសំឡេងក្តុងក្តាំងខ្លាំង ប៉ុន្តែសំឡេងហាក់ដូចត្រូវបានមន្តអាគមអ្វីម៉្យាងបិទខ្ទប់ឱ្យនៅតែក្នុងផ្ទះមិនអាចចេញមកខាងក្រៅឱ្យគុណដែលកំពុងតែស្រមើស្រមៃម្នាក់ឯងនៅក្នុងបន្ទប់អាចឮបានទេ។ ពីដំបូងគុណគិតថាខ្លួនបានស្គាល់អ្វីដែលហៅថាការស្រលាញ់ អ្វីដែលហៅថាស្នេហា ដោយសារខ្លួនមានណារីនៅក្បែរ។

ប៉ុន្តែពេលនេះទើបគុណបានដឹងថាតើអារម្មណ៍ដែលស្រលាញ់មនុស្សម្នាក់មានអារម្មណ៍បែបណា។ គុណមិនបានគិតសោះសូម្បីតែបន្តិចថាតើណាគ្រីមានអារម្មណ៍ដូចគ្នាដែរឬទេ ដឹងត្រឹមពេលនេះគឺគុណចង់នៅក្បែរនិងនិយាយជាមួយណាគ្រីទៀត ដូចពេលដែលពួកគេបានចំណាយជាមួយគ្នាក្នុងថ្ងៃនេះជារៀងរហូត។

វគ្គ ទីបញ្ចប់របស់អ្នកទាំងអស់គ្នា

គុណភ្ញាក់ពីដំណេកជាមួយសុបិនដ៏ល្អ គុណបានយល់សប្តិឃើញណាគ្រីក្នុងសម្លៀកបំពាក់បុរាណ ហើយបន្តញញិមដាក់គុណមិនឈប់។ គ្រាន់តែនឹកឃើញក៏អាចធ្វើឱ្យគុណមាន អារម្មណ៍ល្អនិងញញិមបានដោយមិនដឹងខ្លួន។ គុណសង្ឃឹម សង្ឃឹមថាថ្ងៃនេះនិងដូចថ្ងៃម្សិលមិញ។ គុណរៀបចំខ្លួនរួចក៏ចេញដំណើរទៅផ្ទះធំ។

ណាគ្រីនៅលើផ្ទះធំសម្លឹងមើលរូបខ្លួនឯងនៅក្នុងកញ្ចក់។ នាងនៅតែជាស្រីស្អាតដដែល គ្រាន់តែពេលនេះនាងមានស្នាមជាំមួយយ៉ាងធំនៅលើថ្ពាល់ស្តាំរបស់នាងតែប៉ុណ្ណោះ។ នាងស្រក់ទឹកភ្នែកមិនមែនដោយសារឈឺរាងកាយឬក៏ឈឺចិត្តនោះទេ។ ទឹកភ្នែកពេលនេះគឺជាទឹកភ្នែកដែលស្រក់មកដោយសារការអស់ចិត្ត។

ណាគ្រីយកដៃដែលមានអេប៉ុងដាក់ចូលទៅក្នុងក្រឡម្សៅហើយយកមកតប់ថ្នមៗនៅលើមុខដែលមានស្នាមជាំដើម្បីបិទបាំង បន្ទាប់មកក៏យកក្រែមពណ៌ក្រហមមកលាបលើបបូរមាត់។ ក្នុងសម្លៀកបំពាក់សម័យបុរាណដែលជាសម័យដែលនាងណាគ្រីមិនទាន់ក្លាយជាកូនអុករបស់មេធ្មប់ ជាសម័យកាលដែលណាគ្រីនៅយល់ថាជីវិតរបស់ខ្លួននៅស្រស់បំព្រងនៅឡើយ ពីព្រោះណាគ្រីមិនដឹងទេថាតើថ្ងៃនេះអាចមានរឿងអ្វីកើតឡើងបាន បើសិនជាណាគ្រីមិនអាចរស់រានមានជីវិតនៅថ្ងៃស្អែកក៏សូមតែមានប៉ុណ្ណឹងទៅជាមួយក៏នាងអស់ចិត្ត។

តុក!ៗ

គុណគោះទ្វារទាំងក្នុងចិត្តអន្ទះសាចង់ជួបណាគ្រី។ ទ្វារក៏បានបើចេញមក។ គុណពិតជាមិននឹកស្មានដល់ថាណាគ្រីពិតជាស្លៀកពាក់ដូចអ្វីដែលខ្លួនបានឃើញយប់មិញក្នុងការយល់សប្តិសោះ គ្រប់យ៉ាងដូចបេះបិទតែអ្វីម៉្យាងដែលមិនដូចនោះគឺណាគ្រីមិនបានញញិមដាក់គុណឡើយ។ ទឹកមុខរបស់នាងស្រស់ស្អាត តែស្រពោនដូចមនុស្សដែលកំពុងតែមានវិបត្តិផ្លូវចិត្តអ្វីម៉្យាងមិនអាចដោះស្រាយបាន។

“អរុណសួស្តីលោកស្រី” គុណនិយាយ។ ណាគ្រីមិនបានតបគ្រាន់តែងក់ក្បាល។

“មានការអីតើមែនទេ?” ណាគ្រីសួរ។ គុណទទួលដឹងថាមានអ្វីម៉្យាងមិនស្រួលបានស្តាប់ឮពាក្យនេះរួច។ ភាពខុសគ្នារវាងថ្ងៃនេះនិងម្សិលមិញគឺផ្ទុយគ្នាស្រឡះ វាហាក់បីដូចជានាងជាមនុស្សម្នាក់ផ្សេងទៀតអ៊ីចឹង ប៉ុន្តែគុណបន្តយកចិត្តទុកដាក់សម្លឹងមើលទៅមុខរបស់ណាគ្រី។

“មុខលោកស្រីកើតអីហ្នឹង ហេតុអីបានជាហើម?” គុណសួរ។ ណាគ្រីយកដៃខ្ទប់មុខខ្លួនឯងក្នុងសភាពខ្មាសអៀនយ៉ាងខ្លាំង។ គុណសម្លឹងមើលចូលទៅក្នុងផ្ទះក៏បានឃើញអំបែងថូជាច្រើននៅរាយប៉ាយពេញទីនោះ។

“គ្មានអីទេ យប់មិញនេះខ្ញុំមិនប្រយ័ត្នក៏ដួលនៅពេលឡើងមកដល់លើផ្ទះ” ណាគ្រីតប។ នៅពេលដែលមនុស្សម្នាក់កុហក មនុស្សម្នាក់ទៀតអាចដឹង។ គុណជ្រើសយកការសួរត្រង់ៗចំៗ។

“តើប្តីរបស់លោកស្រីវាយលោកស្រីមែនទេ?”

ណាគ្រីមិនតបហើយក៏ដើរចូលក្នុងផ្ទះ។ គុណមិនបានសុំក៏ដើរចូលទៅតាមពីក្រោយណាគ្រី។

ក្រោយពីគុណបានសម្អាតគ្រប់យ៉ាងនៅក្នុងផ្ទះរួច។ គុណដើរមកជិតណាគ្រីហើយដាក់ខ្លួនអង្គុយក្បែរណាគ្រី។ គុណអាចស្តាប់ឮសំឡេងចិត្តរបស់ណាគ្រីដែលកំពុងតែយំ។ គុណពិតជាមិនដឹងថាពេលនេះខ្លួនគួរតែធ្វើអ្វីសមនោះឡើយ។

“តើមានរឿងអីឱ្យពិតប្រាកដទៅ?” គុណសួរ។

“ខ្ញុំក៏មិនដឹងដែរ។ យប់មិញគាត់ខឹងរឿងអ្វីក៏មិនដឹង។ គាត់ស្រាប់តែឆេវឆាវ វាយខ្ញុំហើយក៏ចាកចេញពីផ្ទះបាត់ទៅ” ណាគ្រីតប។

“តើមានមនុស្សឯណាហ៊ានលើកដៃវាយមកលើមនុស្សស្រីបែបនេះ គាត់មិនសមជាមនុស្សទេ រឹតតែមិនសក្តិសមជាមនុស្សប្រុសដែលលោកស្រីគួរតែយកចិត្តទុកដាក់ស្រលាញ់ទៅទៀត” គុណនិយាយក្នុងអាម្មណ៍ខឹង​។

“ប្រហែលវាជាកម្មរបស់ខ្ញុំហើយ ខ្ញុំលែងមានជម្រើសហើយ” ណាគ្រីនិយាយ។

គុណមិនបានតប តែក្នុងចិត្តគុណកំពុងស្រែកក្តែងៗប្រាប់ណាគ្រីថា អ្នកណាថាណាគ្រីគ្មានជម្រើស គឺខ្ញុំ ជាខ្ញុំដែលកំពុងតែនៅក្បែរណាគ្រីនេះហើយ។ ណាគ្រីងើបមុខឡើងសម្លឹងចំភ្នែកគុណដែលកំពុងតែសម្លឹងមកខ្លួន ជាទូទៅនៅពេលដែលស្ថានភាពបែបនេះកើតឡើង គុណនិងណាគ្រីតែងតែគេចភ្នែកគ្នារៀងៗខ្លួនតែថ្ងៃនេះពួកគេបន្តសម្លឹងមុខគ្នារហូតដល់ពួកគេអាចស្តាប់ឮនូវចង្វាក់បេះដូង ដង្ហើមចេញចូលរបស់គ្នាបាន។

គុណដាក់ដៃលើស្មារបស់ណាគ្រី ហើយទាញខ្លួនរបស់ណាគ្រីមកដាក់ក្បែរទ្រូងរបស់ខ្លួន ណាគ្រីមិនជំទាស់ទៅនឹងអ្វីដែលគុណកំពុងធ្វើ ផ្ទុយទៅវិញបែរទទួលអារម្មណ៍ថាសុវត្តិភាពនិងកក់ក្ដៅពេលបាននៅក្បែរគុណទៅវិញ។

អារម្មណ៍ពុះកញ្ច្រោលរបស់គុណបាននាំគុណដាក់បបូរមាត់របស់ខ្លួនទៅលើបបូរមាត់ក្រហមរបស់ណាគ្រីដោយមិនដឹងខ្លួន។

គុណទទួលបាននូវការសមបំណងដែលបាននៅក្បែរណាគ្រី ប៉ុន្តែចំណែកណាគ្រីវិញនៅពេលដែលបានដឹងថាគុណបានទទួលការស្រលាញ់ពីគុណបែបនេះ នាងបែរជាលួចញញិម ទៅកាន់កញ្ចក់ដែលនៅពីមុខខ្លួនទៅវិញ។

“សម្រេចហើយ វាធ្លាក់ក្នុងអន្ទាក់បានសម្រេចហើយ” ណាគ្រីដែលនៅក្នុងកញ្ចក់បានប្តូររូបរាងទៅជាមេធ្មប់ ដើរចេញពីក្នុងកញ្ចក់សើចយ៉ាងឮៗដែលមានតែធ្មប់និងណាគ្រីប៉ុណ្ណោះដែលឮ គុណហាក់ដូចជាកំពុងតែធ្លាក់ចូលទៅយ៉ាងជ្រៅក្នុងអណ្តូងងងឹតមួយដែលមិនអាចស្តាប់ឮនិងមើលឃើញអ្វីក្រៅពីតណ្ហារបស់ខ្លួនឡើយ​។

“វិធី? វិធីអ្វីទៅអ្នកគ្រូ” ណាគ្រីស្រួរ។

“នាងត្រូវតែប្រគល់ខ្លួននាងទៅឱ្យវា” មេធ្មប់តប។

ណាគ្រីទទួលអារម្មណ៍ជ្រួលច្របល់យ៉ាងខ្លាំងព្រោះបើតាមនាងចាំបានបើសិនជាណាគ្រីហ៊ានស្រលាញ់ម្នាក់ផ្សេងទៀតខុសពីបុត្រ ពួកគេទាំងពីច្បាស់ជាត្រូវរលាយបាត់វិញ្ញាណពីលោកនេះមិនខាន។

“ខ្ញុំម៉េចនឹងអាចធ្វើបែបនេះបានទៅ?” ណាគ្រីសួរតប។

“ហេតុអីក៏មិនបាន” មេធ្មប់ប្រកែក “វាជាវិធីដ៏ល្អតែមួយគត់នៅពេលនេះ”

“អ្នកអាចនិយាយទៅរួច បើសិនខ្ញុំជ្រុលជ្រោះប្រគល់ខ្លួនឱ្យទៅគេមិនបានន័យថាខ្ញុំបានក្បត់ប្តីខ្លួនឯង ដូចដែលទង្វើររបស់លោកម្ចាស់កំពុងតែធ្វើមកលើខ្ញុំទៅហើយទេ? បើសិនជាពួកយើងសុទ្ធតែក្បត់គ្នាលែងមានចិត្តស្រលាញ់គ្នាទៀត រូបកាយរបស់ពួកយើងទាំងពីរអ្នកច្បាស់ជារលាយបាត់មិនខាន។ នេះជាពាក្យដែលអ្នកគ្រូតែងតែប្រាប់ខ្ញុំ តើអ្នកគ្រូភ្លេចហើយមែនទេ?” ណាគ្រីនិយាយ។

មេធ្មប់ឮហើយសើចក្អាកក្អាយ “ពាក្យយើងនិយាយទាំងប៉ុន្មានយើងចាំច្បាស់ណាស់ ហើយនាងក៏បាននិយាយប្រាប់យើងយ៉ាងល្អដែរ។ យើងឱ្យនាងប្រគល់ខ្លួនឱ្យទៅវា មិនបានឱ្យនាងប្រគល់ចិត្តស្រលាញ់ឱ្យទៅវានោះទេ”

“តើនេះបានន័យថាម៉េចវិញ?”

“បានន័យថាបើក្នុងចិត្តនាងនៅតែស្រលាញ់ប្តីរបស់នាង ទោះបីរូបកាយរបស់នាងប្រគល់ឱ្យគេក៏មិនបានន័យថានាងក្បត់ដែរ ផ្ទុយទៅវិញនាងបែរកាន់តែបង្ហាញភាពស្មោះត្រង់ចំពោះប្តីរបស់នាងទៅវិញព្រោះនាងហ៊ានធ្វើគ្រប់យ៉ាង ហើយវាក៏ជាហេតុធ្វើឱ្យថាមពលន័យបណ្ដាសាកាន់តែមានខ្លាំងឡើង”

ណាគ្រីនៅតែមិនសូវយល់ពីអ្វីដែលមេធ្មប់និយាយប៉ុន្មានទេ។

“តែបើបែបនេះមិនមានន័យថា គុណបានក្បត់ខ្ញុំនោះទេ នេះគឺខ្ញុំយល់ព្រមប្រគល់ខ្លួនឱ្យគេទេតើ” ណាគ្រីសួរ​

“អ្នកណាថាវាក្បត់នាងនោះ បុត្រក៏ជាម្ចាស់វាដែរ បើសិនជាវាហ៊ានទទួលយកអ្វីដែលនាងឱ្យទៅវាបានន័យថា វាបានក្បត់បុត្រទៅវិញទេ ហើយពេលនោះយើង អាចធ្វើការប្តូរវិញ្ញាណរបស់វាបានដោយគ្មានបញ្ហា”

“តើនាងនៅស្រលាញ់ប្តីរបស់នាងដែរឬទេណាគ្រី?” មេធ្មប់សួរ។

គុណនិងណាគ្រីថើបគ្នាយ៉ាងរោលរាល មិនយូរប៉ុន្មានសម្លៀកបំពាក់របស់ពួកគេក៏ត្រូវបានដោះចេញមកទាំងអស់។ ម្នាក់កំពុងថើបអ្នកដែលខ្លួនស្រលាញ់អស់ពីចិត្ត ឯម្នាក់ទៀតកំពុងថើបមនុស្សម្នាក់តែមានជីវិតត្រឹមយប់នេះប៉ុណ្ណោះ។

គុណចាប់ណាគ្រីឡើង ហើយក៏បីនាងចូលក្នុងបន្ទប់របស់បុត្រនិងណាគ្រី។

គុណបើកភ្នែកឡើងម្តងបន្តិចៗ ហើយអី្វដែលគុណបានឃើញមុនគេនោះ គឺប្រអប់ជើងមនុស្សស្រីដែលនៅមិនសូវឆ្ងាយពីច្រមុះខ្លួនប៉ុន្មានឡើយ។ គុណព្យាយាមកម្រើកខ្លួនតែកម្រើកមិនបានក៏មើលជុំវិញខ្លួន មើលទៅខាងស្តាំមិនបានឃើញដៃរបស់ខ្លួនឡើយ ហើយមើលទៅឆ្វេងក៏ដូចគ្នាពីព្រោះពេលនេះពីត្រឹមករបស់គុណចុះទៅក្រោយត្រូវបានកប់បាត់ទៅក្នុងដីបាត់ទៅហើយ។

ប្រអប់ជើងដែលគុណមើលបានដើរចេញទៅម្តងបន្តិចៗ រហូតដល់គុណអាចចំណាំបានថានោះជាណាគ្រី មនុស្សស្រីដែលខ្លួនបាននែបនិត្យហើយក៏ស្រលាញ់ខ្លាំងកាលពីប៉ុន្មានម៉ោងមុននេះ។

ពេលនេះគុណបានដឹងខ្លួនថាកំពុងតែនៅកន្លែងណា គឺនៅចំហៀងផ្ទះដែលណាគ្រីតែងតែប្រាប់មិនឱ្យចូលមកជិតនោះឯង។ គុណខំហៅណាគ្រីយ៉ាងខ្លាំងតែណាគ្រីហាក់មិនបានខ្វល់ពីការហៅនោះឡើយ។ នាងបន្តដើរទៅមុខរហូតដល់ជណ្តើរមុខផ្ទះនោះ។

ក្រឡេកមើលទៅលើដំបូលផ្ទះ គុណបានឃើញមនុស្សម្នាក់ដែលស្លៀកពាក់ពណ៌ខ្មៅជិតមិនមើលឃើញជាមនុស្សស្រីឬប្រុសឡើយ។ បានត្រឹមឃើញតែធ្វើកាយវិកាយរេទៅរេមក នៅលើដំបូលផ្ទះ ក្រោមពន្លឺព្រះចន្ទដែលរះសែនធំនៅពីក្រោយ។ មនុស្សដែលគ្របក្រណាត់ខ្មៅជិតឈឹងនោះ ដូចជាបានគប់របស់អ្វីម៉្យាងឱ្យធ្លាក់មកលើដី មកប៉ះហ្នឹងរបស់មួយទៀតដែលជាហេតុធ្វើឱ្យគុណមើលឃើញក្បាលរបស់មនុស្សម្នាក់ទៀតដែលត្រូវបានកប់ត្រឹមកដូចគ្នាហើយម្នាក់នោះគឺ…..បុត្រ ប្តីរបស់ណាគ្រី។

ក្នុងខួរក្បាលរបស់គុណច្របូកច្របល់អស់ហើយ មិនដឹងថាកំពុងតែមានរឿងអីហើយ ក៏មិនដឹងថាត្រូវសួរអ្នកណាដែរ។ គ្រប់យ៉ាងមើលទៅដូចជាសុបិន្តតែនេះជាការពិត។ នៅជ្រុងម្ខាងទៀតគុណមើលឃើញមនុស្សប្រុសម្នាក់ដែលគុណធ្លាប់បានឃើញកាលពីចូលធ្វើការដំបូងឈរមើលមកគុណក្នុងទឹកចិត្តអាណិតអាសូរទៅវិញ។

ខ្យល់ចាប់ផ្តើមបក់ប៉ោកមកយ៉ាងខ្លាំងតែទោះជាបក់ខ្លាំងយ៉ាងណាក៏នៅតែមិនអាចធ្វើឱ្យទៀនដែលរុំជាខ្សែសីមាជារង្វង់នៅជុំវិញខ្លួនគុណ និងប្តីរបស់ណាគ្រីរលត់ដែរ។

មិនយូរប៉ុន្មានប្តីរបស់ណាគ្រីក៏ក្រោកចេញមកតែមិនមែនក្រោកចេញពីក្នុងដីនោះទេ គឺក្រោកចេញពីរាងកាយរបស់មនុស្សដែលត្រូវបានកប់ក្នុងដីនោះ។ គុណអាចមើលឃើញយ៉ាងច្បាស់ថាមិនមែនជាប្តីរបស់ណាគ្រីដែលគេឃើញរាល់ដងនោះឡើងគឺជាមនុស្សប្រុសម្នាក់ផ្សេងទៀត ដែលគុណមិនដែលឃើញសោះឡើយ ព្រោះមានតែណាគ្រីទេដែលស្គាល់ថាមនុស្សប្រុសម្នាក់នេះឯងជារូបរាងពិតរបស់ប្តីរបស់ខ្លួនកាលពីសម័យកាលនោះ។

វិញ្ញាណដែលក្រោកចេញពីរូបកាយមួយដើរមកដល់ចំពីមុខគុណដែលកំពុងតែកប់ជាប់ដី ហើយក៏ទម្លាក់ខ្លួនចូលក្នុងរូបរបស់គុណ។ មេធ្មប់ចាប់ផ្តើមសើចសប្បាយដោយសារគម្រោងការបានសម្រេច នៅតែពេលដែលវិញ្ញាណរបស់គុណធ្លាក់ក្នុងដៃរបស់ធ្មប់ពេលណា មេធ្មប់ច្បាស់ជាអាចបង្វិលពេលវេលាទៅកាន់សម័យកាលដែលនាងចង់ទៅ និងមិនរស់នៅលាក់ពួនអាត្មាមនុស្សមិនមនុស្សខ្មោចមិនខ្មោចបែបនេះទៀតឡើយ។

មេធ្មប់លើកដៃមួយឡើងទៅលើ បន្ទាប់មកដៃដែលកប់ខ្លួនគុណក៏ប្រេះចេញមកធំល្មមសម្រាប់ឱ្យគុណក្រោកមករួច។ រូបគុណដែលត្រូវបានចូលដោយបុត្រក្រោកផុតពីក្នុងរណ្តៅនោះ។ បុត្រក្រោកមកមើលរាងកាយខ្លួនឯងប្រែទៅជាគុណវិញពិតជាសប្បាយចិត្តខ្លាំងណាស់។ បុត្រដើរសំដៅមករកណាគ្រីដែលកំពុងឈរនៅមាត់ទ្វារចូលផ្ទះ។

“ធ្វើបានល្អណាស់” បុត្រនិយាយទៅ។ ភ្លាមនោះណាគ្រីស្រាប់តែមានអារម្មណ៍មួយនៅពេលដែលដឹងថាអ្នកដែលនៅក្នុងខ្លួនពេលនេះមិនមែនជាគុណតែជាលោកម្ចាស់។ អារម្មណ៍នោះគឺជាអារម្មណ៍នឹក។ នឹកដែលពេលនេះគុណលែងនៅទៀតហើយ។

បុត្រគិតថាបានខ្លួនប្រាណថ្មីច្បាស់ត្រូវសប្បាយឱ្យអស់ដៃព្រោះណាគ្រីពិតជាស្តាប់បង្គាប់អាចរកអ្នកបន្ទាប់បានទៀតក្នុងពេលដ៏ខ្លីទៀតមិនខាន ប៉ុន្តែនៅពេលដែលបុត្ររៀបឈានជើងចេញ។ ស្រាប់តែ…..

“លោកម្ចាស់ លោកម្ចាស់យ៉ាងម៉េចទៅហើយ” ណាគ្រីសួរ។

“យើង! យើងដូចជាមិនមានកម្លាំងដើរទៅមុខនោះទេ តើមានរឿងអីទៅ” បុត្រតប។

មេធ្មប់ឮភ្លាមក៏ចាប់ផ្ដើមដឹងភ្លាមថាមានរឿងអ្វីកើតឡើង។

“វា!” ធ្មប់ស្រែកឡើង “វិញ្ញាណវានៅក្នុងរូបនៅឡើយ”

“ហេតុ! ហេតុអីទៅអ្នកគ្រូ” ណាគ្រីស្រែកសួរ ស្របពេលដែលបុត្រដួលទៅដី។

រូបកាយរបស់បុត្រដេកផ្កាប់មុខទៅលើហើយ វិញ្ញាណពីរបានហោះចេញមកព្រមគ្នា ម្នាក់គឺគុណ ម្នាក់ទៀតគឺសេរីបុត្រ។

គុណនៅតែស្រលាំងកាំងមិនទាន់ដឹងច្បាស់ថាមានរឿងអ្វីកើតឡើង។ វិញ្ញាណរបស់បុត្រព្យាយាមលោតចូលក្នុងខ្លួនរបស់គុណប៉ុន្តែពេលក្រោកមកវិញគឺតែជាវិញ្ញាណខ្លួនដដែល។

“នេះមានរឿងអីកើតឡើងទៅ?” សំឡេងរបស់បុត្រពោរពេញទៅដោយកំហឹង។

“ខ្ញុំមិនដឹងនោះទេ” ណាគ្រីតប។

“មិនបាច់សួរច្រើនទេ នាងអស់ចិត្តពីមនុស្សដូចឯងទាំងស្រុងហើយ” មេធ្មប់និយាយ “ឯងសប្បាយជ្រុលពេកហើយអាមនុស្សចោលម្សៀតហាហា បណ្តាសាបានសាប បន្តិចទៀតពួកឯងនឹងត្រូវខ្ទេចដូចសំរាមបែបនោះឯង”

គុណឮហើយខឹងយ៉ាងខ្លាំង។

“ស្រីចង្រៃនាង ពិតជាស្រលាញ់វាមែន នាងហ៊ានក្បត់យើងហើយស្រលាញ់វា” បុត្រស្ទុះទៅវាយណាគ្រី ណាគ្រីបិទភ្នែកគិតថាខ្លួននឹងត្រូវដួលទៅលើដីប៉ុន្តែអ្វីដែលមកប៉ះនាងគឺដូចជាខ្យល់ហោះមកប៉ះមុខប៉ុណ្ណោះ។

វិញ្ញាណបុត្រមិនអាចធ្វើអ្វីណាគ្រីបានទេ។ ណាគ្រីសម្លឹងមើលទៅគុណទាំងក្នុងចិត្តខ្លួនឯងក៏ភ្ញាក់ផ្អើលមិនធម្មតាដែរ។ មិនថាតាំងពីពេលណាដែរទេដែលនាងអស់ចិត្តពីបុត្របែរជាមកស្រលាញ់គុណដោយចិត្តស្មោះបែបនេះ។

សំឡេងបុត្រដែលកំពុងតែស្រែកយំបែរក្លាយជាសំឡេងដែលកំពុងតែរំខានត្រចៀកណាគ្រីទៅវិញ។

“ស្ងាត់ទៅ! ស្ងាត់ទៅ!” ណាគ្រីស្រែកធ្វើឱ្យបុត្រស្ងាត់បាត់នៅសំឡេងស្រែករបស់ខ្លួន។ សូម្បីតែមេធ្មប់ក៏ភ្ញាក់ផ្អើលជាមួយសំឡេងមួយនេះដែរ។

“លោកថាខ្ញុំក្បត់ ចុះទង្វើដែលលោកធ្វើមកកាន់ខ្ញុំតើជាទង្វើអ្វីវិញ លោកដើរលេងមិនដែលគិតដល់ខ្ញុំ ហើយ លោកមានស្រីថ្មី ធ្វើឱ្យខ្ញុំមានទុក្ខរហូតថ្ងៃនេះតើលោកមានដែលស្មោះចំពោះខ្ញុំដែរទេ?” ណាគ្រីនិយាយ។

បុត្រញ័រមាត់មិនមានពាក្យអ្វីតបតព្រោះគ្រប់យ៉ាងជាការពិតមិនអាចប្រកែកបាន។

“មិនមែនខ្ញុំទេ គឺវា” បុត្រចង្អុលទៅមេធ្មប់ដែលនៅលើដំបូលផ្ទះ “វាពង្វក់បង ដើម្បីឱ្យបងរកវិញ្ញាណមកប្តូរ​កាន់តែ ច្រើនហើយកាន់តែលឿន ដើម្បីវាធ្វើពិធីអ្វីក៏បងមិនដឹងដែរ នេះមិនមែនជាទង្វើររបស់បងនេះ សូម្បីតែថ្ងៃដែលបងវាយអូនក៏ជាទង្វើររបស់វាដែរ អូន អូនត្រូវតែជឿបង មិនមែនបងធ្វើនោះទេ មិនមែនទេ” បុត្រនិយាយដដែលៗដូចជាមនុស្សឆ្កួតសតិអ៊ីចឹង។

ណាគ្រីសម្លឹងមើលទៅមេធ្មប់តែមើលទៅនាងដូចជាមិនបានខ្វល់ពីហេតុការដែលកើតឡើងនៅខាងក្រោមនេះឡើយ។ ជាយូរណាស់មកហើយដែលប្តីរបស់ខ្លួនបានចូលដៃជើងជាមួយមេធ្មប់ប្រើប្រាស់ណាគ្រី តែបុត្រព្រោះតែការសប្បាយសុខចិត្តលាក់វាពីណាគ្រីរហូតមក។

“នែ! ឯងសប្បាយឆ្អែតតែម្នាក់ឯងឆ្អែតឆ្អន់ហើយដល់ពេលមានរឿងចង្អុលម្រាមដប់មកលើយើងតែម្នាក់ បើឯងមិនចង់សប្បាយតើយើងអាចបង្ខំបានដែរទេ? ហាហា អស់សំណើចពេកហើយ” ធ្មប់និយាយ។

“អូន!  អូនឮដែរទេវាក៏សារភាពហើយ គឺវាណាអូន” បុត្រនិយាយ។

“លោកស្ងាត់មាត់ទៅ គ្រប់យ៉ាងគឺមកពីលោកតែម្នាក់គត់” ណាគ្រីនិយាយម៉ាត់ៗមួយៗ។

បុត្រសម្លឹងមើលទៅណាគ្រីហាក់មិនយល់

“អូនមានន័យថាម៉េច” បុត្រនិយាយ

ណាគ្រីងាកទៅមើលវិញ្ញាណរបស់ចាន់ដែលឈរនៅជ្រុងម្ខាងនិងអាចធ្វើអ្វីម៉្យាងក៏បាននាំពួកគេទាំងពីរទៅអតីតកាល គឺនៅពេលណាគ្រីនិងចាន់ធ្វើដំណើរទៅក្នុងព្រៃ ទៅតាមរកម្ចាស់សំបុត្រដែលផ្ញើមកណាគ្រី។

“ខ្ញុំដឹងថា លោកស្រីប្រហែលជាស្តាប់ខ្ញុំមិនឮនោះ តែបើខ្ញុំមិននិយាយចេញមកទេខ្ញុំពិតជាមានអារម្មណ៍ថាមិនស្មោះត្រង់ហ្នឹងលោកស្រីទាល់តែសោះ តែបើខ្ញុំនិយាយចេញមកឱ្យលោកស្រីបានឮ ខ្ញុំក៏យល់ថាខ្ញុំមិនស្មោះជាមួយលោកម្ចាស់ដូចគ្នា” ចាន់ស្ងាត់បន្តិចក្រឡេកទៅមើលណាគ្រីថាតើមានបើកភ្នែកឬអត់។

“ខ្ញុំគិតថាជំងឺរបស់លោកម្ចាស់មិនមែនមកពីគាត់មានជំងឺប្រចាំកាយអ្វីនោះទេ គឺមកពីគាត់ចាញ់ពាក្យសម្បថដែលធ្លាប់ស្បថជាមួយលោកស្រី”

“លោកប្រុសបានជួបនារីម្នាក់ មុនពេលដែលលោកម្ចាស់ធ្លាក់ខ្លួនឈឺ  គឺលោកម្ចាស់បានធ្វើរឿងដែលក្បត់នឹងលោកស្រី។ បន្ទាប់ពីចេញពីផ្ទះរបស់នាងមកគាត់ក៏ចាប់ផ្អើមក្អួតធ្លាក់ឈាមភ្លាមៗតែម្តង ឱ្យខ្ញុំសុំទោសដែលខ្ញុំជាអ្នកបំរើមិនអាចជួយអ្វីបាន” និយាយចប់ចាន់ស្រាប់តែងងុយគេង ហើយក៏ដេកលក់បាត់ទៅ។

ណាគ្រីស្តាប់បានមិនខ្វះមួយពាក្យឡើយ តែក៏មិនបានកែប្រែចិត្តមិនជួយរកវិធីព្យាបាលលោកម្ចាស់របស់ខ្លួន នាងប្រាប់ខ្លួនឯងថាប្រហែលជាលោកម្ចាស់របស់ខ្លួនគិតខុសមួយពេល ធ្វើខុសមួយពេល មិនដែលបានគិតថាលោកម្ចាស់របស់ខ្លួននឹងធ្វើខុសរហូតដល់រាល់ថ្ងៃនេះឡើយ។

ក្រោយពីនិយាយរឿងទាំងនេះប្រាប់ទៅបុត្រ បុត្រពិតស្លុតចិត្តយ៉ាងខ្លាំងព្រោះមិនបានថែរក្សារបស់នៅចំពោះមុខខ្លួនឱ្យបានល្អ បុត្រមិនអាចនិយាយពាក្យថាសុំទោសឡើយព្រោះ ពាក្យនេះវាស្ទើរពេកសម្រាប់កំហុសរបស់ខ្លួន។

“អូ! តាមពិតលោកជាមនុស្សបែបនេះសោះ តែក៏អរគុណលោកដែរដែលធ្វើឱ្យយើងមានថ្ងៃនេះ ហាសហាហាសហា” ធ្មប់និយាយ។

“នាងស្ងាត់មាត់ទៅ នាងដឹងទេថាចាប់ពីពេលនេះគ្មានពួកយើងជួយនាងទៀតទេ នាងក៏មិនអាចសម្រេចបំណងនាងបានទៀតដែរ” បុត្រនិយាយទាំងមិនដឹងសោះថាបំណងរបស់នាងជាអ្វី។

មេធ្មប់បន្តញញិមហើយមើលទៅពួកគេទាំងពីរ ជាពិសេសគុណ។

“ហ៊ឺម…..លោកម្ចាស់ប្រហែលជាសប្បាយជ្រុលពេកហើយ រហូតដល់ភ្លេចគិតថា ពេលនេះយើងលេងត្រូវការមនុស្សឆ្កួតដូចឯងទាំងពីរទៀតហើយ ហាសហាហាសហាហាសហា”

មេធ្មប់និយាយខណៈពេលដែលវិញ្ញាណរបស់បុត្រកំពុងបែកចេញពីគ្នាបន្តិចម្តងៗ បុត្រមើលទៅដៃជើងខ្លួនឯងដែលកំពុងតែរលាយទៅតាមខ្យល់រហូតដល់សល់តែក្បាល។

“ណាគ្រី បងសុំទោស អធ្យាស្រ័យឱ្យបងផងៗ” បុត្រនិយាយបែបនេះរហូតដល់រូបទាំងមូលរបស់ខ្លួនបាត់ទៅទាំងស្រុង។

មេធ្មប់កំពុងសើចយ៉ាងខ្លាំងក្នុងការបាត់នូវវិញ្ញាណរបស់បុត្រ។ ហើយក៏មិនបានខ្វល់ថាណាគ្រីពេលនេះយ៉ាងម៉េចទៅហើយដែរ ព្រោះធ្មប់ដឹងថាមិនយូរមិនឆាប់ណាគ្រីក៏គង់តែរលាយបាត់ដូចគ្នា។

“ពេលនេះដល់វេនឯងម្តងហើយ” មេធ្មប់ទម្លាក់ខ្លួនពីលើដំបូលផ្ទះមកស្រាលដូចសំឡី ហើយហោះសំដៅទៅគុណ។ គុណឃើញដូចនេះប្រឹងរត់គេច តែមិនបានប៉ុន្មានជំហាន គុណក៏ត្រូវមេធ្មប់នោះចាប់ក្របួចបាន។

មេធ្មប់ហោះមកដល់មុខផ្ទះខ្លួនវិញ ទាំងក្នុងចិត្តបានគិតថា ថ្ងៃដែលយើងបានរងចាំបានមកដល់ហើយ។ សេរីភាពរបស់យើងនិងធ្លាក់មកក្នុងដៃយើងវិញក្នុងពេលតែប៉ុន្មាននាទីខាងមុខនេះ។ ប៉ុន្តែអ្វីដែលនាងធ្មប់ឃើញបន្ទាប់នោះគឺណាគ្រីដែលកំពុងតែឈរនៅពីមុខខ្លួន វាពិតជាចម្លែកដែលណាគ្រីនៅអាចឈរបានចំពោះមុខខ្លួនមិនទាន់រលាយទៅណា។

ដៃស្តាំណាគ្រីកាន់ភ្លើងគប់ ដៃឆ្វេងណាគ្រីឱបជាប់ក្អមដែលមានលេខ៩៩៩សរសេរជាប់នៅលើនោះដែលជាហេតុធ្វើឱ្យស្រីធ្មប់តក់ស្លុតយ៉ាងខ្លាំង។

“នាងចង់ធ្វើអីហ្នឹង ណាគ្រីកុំធ្វើអីផ្តេសផ្តាសឱ្យសោះ” ធ្មប់និយាយ។

មិនបាននិយាយច្រើនណាគ្រីគប់ភ្លើងដែលកាន់ជាប់នឹងដៃចូលទៅក្នុងផ្ទះ ធ្វើឱ្យគ្រប់យ៉ាងនៅទីនោះឆេះឡើង ហើយយកដៃទាំងពីរចាប់ក្អមឡើងបោកមួយទំហឹងទៅលើដីធ្វើឱ្យក្អមនោះបែបខ្ចាយគ្មានសល់។

វិញ្ញាណជាច្រើនហោះចេញពីក្នុងក្អមនោះមកខាងក្រៅ។

“ទេ!” ធ្មប់ស្រែកឡើងឈឺចិត្តយ៉ាងខ្លាំង នាងប្រលែងដៃពីគុណហើយលុតជង្គង់ចុះស្រែកយំយ៉ាងខ្លាំង។

“នាងមិនចូលចិត្តភ្លើងទេ ត្រូវទេនាងធ្មប់ នាងព្រមជួយព្យាបាលមនុស្សប្រុសចង្រៃនោះ ព្រោះនាងចង់រត់គេចពីអ្នកភូមិដែលដេញតាមគប់ភ្លើងដាក់នាងនោះ ត្រូវទេ? នាងគិតថាយើងហៅនាងថាជាអ្នកគ្រូច្រើនឆ្នាំមកនេះ យើងមិនដឹងថា នាងជាអ្វីមែនទេ? ហាហា ហាហាហាហាហាហាហាហាហាហាហាហា” សំឡេងសើចរបស់ណាគ្រីហាក់ដូចជាកាចសាហាវជាងធ្មប់ពិតប្រាកដនៅពេលនេះទៅទៀត។

នាងធ្មប់បានត្រឹមស្រែកយំ ក៏មិនហ៊ានដើរចូលផ្ទះដែលមានភ្លើងឆេះសន្ធោសន្ធៅនោះដែរ។ មេធ្មប់ក្រោកឈរឡើង។

“នេះមិនចប់ត្រឹមហ្នឹងឡើយ” និយាយរួចនាងក៏បាត់ពីទីនោះបាត់ទៅ។

ណាគ្រីចាប់ផ្តើមទន់ជើងដួលទៅលើដី។ គុណរត់ទៅមើលនាង។

“លោកស្រី តើពេលនេះខ្ញុំអាចជួយអ្វីបាន?” គុណនិយាយ។

“ឆាប់ចូលទៅក្នុងរូបកាយរបស់ឯងវិញទៅកុំឱ្យថ្ងៃរះមកទាន់” ស្តាប់ឮហើយគុណរត់ទៅកន្លែងដែលរូបរបស់ខ្លួនដួល។ គុណបានព្យាយាមដាក់វិញ្ញាណខ្លួនឯងចូលទៅក្នុងខ្លួនវិញតែ ព្យាយាមយ៉ាងណាក៏មិនអាចចូលទៅបានដែរ។

“ឈប់គិតពីខ្ញុំទៅ” ណាគ្រីនិយាយ “ត្រូវគិតថានេះជារូបរបស់ឯងទើបអាចចូលវិញបាន”

“ជារូបរបស់ខ្ញុំៗ” គុណគិតបែបនេះជាច្រើនដង ហើយក៏លោតចូលទៅក្នុងរូបខ្លួនម្តងទៀត។ លើកនេះពេលងើបមកវិញគុណទទួលបាននូវចំហាយក្តៅភាយមកប៉ះនឹងខ្លួន។ គុណមើលទៅលើខ្លួនគឺបានត្រលប់ចូលខ្លួនវិញហើយ។ បន្ទាប់មកគុណទៅបីណាគ្រីដែលនៅក្បែរផ្ទះដែលមានភ្លើងឆេះនោះចេញមកខាងក្រៅ។

“លោកស្រី លោកស្រីយ៉ាងម៉េចទៅហើយ” គុណសួរ។

ណាគ្រីមើលមុខទៅគុណហើយក៏ញញិម។

“ខ្ញុំមិនអីទេ ហើយខ្ញុំពិតជាសប្បាយចិត្តដែលចុងក្រោយខ្ញុំបានធ្វើអំពើល្អមួយ” ណាគ្រីនិយាយខ្សោយៗ

“លោកស្រី កុំបែបនេះអី ប្រាប់ខ្ញុំមកថាខ្ញុំត្រូវធ្វើបែបណា” បុត្របន្តសួរទាំងទឹកភ្នែកហូរមកមិនឈប់

“លោកមិនអាចធ្វើអ្វីបាននោះទេ បន្តិចទៀតខ្ញុំនឹងរលាយបាត់ហើយ” ណាគ្រីយកដៃស្ទាបមុខគុណជាលើចុងក្រោយ

“លោកអត់ទោសឱ្យខ្ញុំបានទេ?”

គុណងក់ក្បាលបណ្ដើរយំបណ្តើរ។ ណាគ្រីញញិម

“ខ្ញុំស្រលាញ់លោកណាគុណ”

គុណស្រែកយំយ៉ាងខ្លាំងហើយចាប់ក្បាលណាគ្រីឱបជាប់នឹងដើមទ្រូងរបស់គេ។ មិនយូរប៉ុន្មានរូបកាយដែលគុណកំពុងតែឱបបានរលាយទៅជាផេះហើយក្លាយជាធូលីហើរទៅតាមខ្យល់បាត់ទៅ។

វិញ្ញាណដែលនៅជ្រុងម្ខាងទៀតក៏បានបាត់ទៅម្តងមួយៗរហូតដល់អស់។

ឆ្នាំ២០១៨

ឡានFord ពណ៌សបើកមកឈប់នៅមុខក្លោងទ្វារចូលផ្ទះរបស់ណាគ្រី។ យុវវ័យ៥នាក់ ស្រី២ ប្រុស៣ អ្នកចុះពីលើឡានមកនៅពីមុខនោះ ហើយព្យាយាមសម្លឹងមើលទៅខាងក្នុង។

“នែ ប្រកដហើយមែនទេថានៅទីនេះ” ធីតាសួរ

“ម៉ាក់ប្រាប់មកថានៅទីនេះហើយ” ផលតប។

“ចុះសង្សារចាស់ម៉ាក់ឯងម៉េចក៏រកកន្លែងនៅបានចម្លែកល្អម៉េសហា” ភ័ក្រនិយាយហើយសើច។

“មិនមែនសង្សារចាស់ទេ គាត់ធ្លាប់ជាអ្នកជិតខាងគ្នា” ផលតប “ណាមួយមកសុំគេស្នាក់អាស្រ័យកុំសម្ដីអាក្រក់ពេក”

“និយាយអ៊ីចឹងម្ចាស់ផ្ទះឈ្មោះអី?” គន្ធីសួរ

“គាត់ឈ្មោះគុណ” ផលតប

“មកដល់ហើយ?” សំឡេងមនុស្សប្រុសលាន់ឡើងធ្វើឱ្យគ្រប់គ្នាភ្ញាក់។

“ឯងគឺផល កូនរបស់ណារីត្រូវទេ” គុណនិយាយឡើង។

“បាទ ពួកខ្ញុំមកលេងនៅក្រុងបាត់ដំបង ចង់សុំផ្ទះពូសម្រាក២ ៣ថ្ងៃ” ផលនិយាយ

“បាន​ ចូលមកចុះ” គុណតប

ចប់

រឿង៖ ណាគ្រី​ ភាគទី៥
វគ្គ៖ សំឡេងចម្លែក

បន្ទាប់ពីទិញអីវ៉ាន់រួច គុណត្រលប់មកផ្ទះវិញ រករបស់របរទុកនៅក្រោមផ្ទះ ក៏ប្រញាប់រត់ឡើងទៅលើផ្ទះធំ។

គុណហុចលុយមួយចំនួនទៅឱ្យណាគ្រីវិញ។

“លោកស្រីឱ្យលុយលើសហើយ! នេះជាលុយដែលនៅសល់” គុណនិយាយ

ណាគ្រីសម្លឹងមើលទៅលុយហើយក៏សម្លឹងមើលទៅគុណ ក្នុងចិត្តហាក់ខកបំណងដែលគុណមិនព្រមទុកលុយព្រោះបើសិនជាគុណមានសូម្បីតែកូនចិត្តទុកលុយទាំងនោះ បំណងប្តូរវិញ្ញាណប្តីរបស់ណាគ្រីច្បាស់ជាអាចសម្រេចបាននៅយប់នេះមិនខាន។

“លោកស្រី?” គុណហៅម្តងទៀត។

“អូ! អរគុណច្រើន” ណាគ្រីនិយាយហើយក៏ទទួលយកលុយពីគុណ។

“ខ្ញុំទៅក្រោមធ្វើការវិញហើយ”

ណាគ្រីមើលទៅគុណ ក្នុងចិត្តគិតថាម្នាក់នេះស្មោះត្រង់គួរសម តែប្រហែលមកពីចំនួននេះវាតិចតួចពេកទើបមិនអាចទាក់ទាញចិត្តរបស់គុណបាន។

គុណដើរទៅដល់មាត់ទ្វារក៏ប្រទះឃើញប្តីរបស់ណាគ្រីឡើងមកដែរ។ គុណឱនមុខចុះគោរពម្ចាស់ប្រុសខ្លួនបន្តិច ហើយបន្តចុះទៅក្រោម ឯប្តីរបស់ណាគ្រីមើលគុណហើយញញិម ក្នុងចិត្តហាក់ដូចជាកំពុងតែសប្បាយនិងមានគំនិតមិនល្អជាច្រើន។

“យ៉ាងម៉េចទៅហើយអូនសម្លាញ់សម្រេចដែរទេ?” ប្តីណាគ្រីសួរ

ណាគ្រីមិនបាននិយាយអ្វី គ្រាន់តែគ្រវីក្បាលតិចៗក្នុងន័យខកចិត្តហើយក៏ក្រោកដើរចូលទៅក្នុងបន្ទប់របស់ខ្លួនទុកឱ្យបុត្រនៅអង្គុយនៅទីនោះតែម្នាក់ឯង។ បុត្រខកចិត្តព្រោះគ្រាន់តែមើលទៅកាយវិការរបស់ណាគ្រីក៏ដឹងទៅហើយថាមិនសម្រេចនោះទេ។

សំឡេងខ្យល់បក់យ៉ាងខ្លាំងនៅក្រៅបន្ទប់របស់គុណ កំលោះចាប់ផ្តើមសម្គាល់ឃើញថានៅក្នុងផ្ទះនេះឱ្យតែដល់ពេលយប់ឈានចូលមកដល់ខ្យល់នៅក្នុងបរិវេណខ្លួនចាប់ផ្តើមបក់បោកយ៉ាងខ្លាំង។ ហើយយូរៗម្តងនៅខាងក្រៅដូចជាមាន មនុស្សម្នាជាច្រើនកំពុងតែនិយាយគ្នា និយាយគ្នាយ៉ាងឮៗ តែទោះជាខំស្តាប់យ៉ាងណាក៏ស្តាប់មិនដឹងថាពួកគេកំពុងនិយាយគ្នាពីរឿងអ្វីដែរ។

ប៉ុន្តែយប់នេះខុសប្លែកពីយប់រាល់ដង គុណព្យាយាមចាំស្តាប់សំឡេងទាំងនោះដោយការតាំងចិត្តស្រាប់តែសំឡេងដែលធ្ងន់បែបមនុស្សប្រុសម្នាក់ហោះចូលក្នុងត្រចៀករបស់គុណយ៉ាងខ្លាំង។

“ចេញទៅ!!! ចេញ!!!”

គុណស្ទុះក្រោកឡើងហើយក្រឡេកមើលជុំវិញខ្លួនម្តងហើយម្ដងទៀតតែមិនឃើញមានអ្នកណានៅក្នុងបន្ទប់ខ្លួនឡើយ។ សំឡេងខ្យល់ខ្លាំងនៅតែបន្តបក់បោកធ្វើឱ្យទ្វារបង្អួចរបស់គុណរបើកមកដោយខ្លួនឯង។ គុណយកដៃញីភ្នែកខ្លួនសម្លឹងមើលទៅខាងក្រៅ ក៏បានឃើញមនុស្សប្រុសម្នាក់ដដែលដែល ខ្លួនបានឃើញកាលពីយប់មុន ក៏ជាមនុស្សប្រុសដែលនៅក្នុងគំនូរនៅក្នុងផ្ទះធំនោះដែរ។

ប៉ុន្តែពេលនេះមិនមែនមានតែគាត់ម្នាក់នោះទេ មនុស្សប្រុសជាច្រើនទៀតកំពុងតែឈរនៅពីក្រោយគាត់។

គុណដើរចេញមកក្រៅ ទាំងក្នុងចិត្តព្រួយបារម្ភហើយខំសម្លឹងមើលទៅមនុស្សមួយក្រុមនោះយ៉ាងយកចិត្តទុកដាក់។ គុណសង្កេតឃើញថាមាត់របស់ពួកគេកំពុងតែបង្ហើបឡើងម្ហបៗព្រមគ្នា ពួកគេហាក់ដូចជាកំពុងនិយាយពាក្យដូចគ្នាតែមិនមានសំឡេងអ្វីចេញពីមាត់របស់ពួកគេឡើយ។ អ្វីម៉្យាងបានកំពុងប្រាប់គុណថាពួកគេមិនមែនជាមនុស្សនោះទេ ប៉ុន្តែទោះជាយ៉ាងនេះក៏គុណហាក់ដូចជាមិនទទួលអារម្មណ៍ថាភ័យខ្លាចស្លន់ស្លោចង់រត់អ្វីនោះដែរ។

ពួកគេធ្វើសកម្មភាពដូចកាលពីយប់មុនដែលគុណបានចួបជាមួយមនុស្សប្រុសម្នាក់នោះអ៊ីចឹង គឺពួកគេទាំងអស់នាំគ្នាបែរខ្នងដាក់គុណហើយរត់សំដៅទៅផ្ទះធំ។ លើកនេះគុណច្បាស់ក្នុងចិត្តថាខ្លួនពិតជាបានឃើញមនុស្សទាំងនោះមែនក៏ដូចជាកំពុងសង្ស័យថាតើមនុស្សទាំងនោះហាក់ដូចជាកំពុងចង់ប្រាប់គុណអ្វីម៉្យាងតាមរយៈកាយវិការទាំងនោះ។ មិនបង្អង់យូរគុណក៏រត់ទៅតាមពួកគេរហូតដល់ក្រោមផ្ទះធំ។

គុណសម្លឹងជុំវិញខ្លួនមិនបានឃើញមនុស្សទាំងនោះទៀតឡើយ។ គុណសម្លឹងមើលទៅផ្លូវខាងមុខដែលមើលទៅងងឹតឈឹងដូចជាផ្លូវចូលរោងងងឹតមួយអ៊ីចឹង​។

គុណបញ្ចាំងពិលដែលកាន់មកជាមួយទៅកាន់ទីងងឹតនោះហើយដើរចូលទៅ។ កាន់តែដើរគុណមានអារម្មណ៍កាន់តែមិនយល់ តាមពិតផ្លូវនេះជាផ្លូវដែលគុណដើរចេញពីផ្ទះមួយនេះ ប៉ុន្តែដើរយូរណាស់ដែរហើយនៅមិនទាន់ឃើញក្លោងទ្វារចេញដូចរាល់ដងទៀត?

តើគុណខ្លួនឯងកំពុងតែវង្វេងផ្លូវហើយមែនទេ? ផ្លូវចេញពីផ្ទះមានតែមួយនេះទេ ធ្វើម៉េចអាចវង្វេងកើតទៅ? គុណសម្រេចចិត្តដើរត្រលប់ក្រោយវិញតាមផ្លូវដដែល តែលើកនេះគុណដើរតែបន្តិចក៏មកដល់ក្រោមផ្ទះធំវិញបាត់ទៅហើយពិតជាចម្លែកណាស់។

គ្រប់យ៉ាងប្រែជាដូចដើមវិញ ហើយគុណក៏ដូចជាមិនមានអារម្មណ៍ថាមនុស្សមួយក្រុមនោះនៅក្បែរខ្លួនគេទៀតដែរ។ គុណដើរត្រលប់ទៅកន្លែងរបស់ខ្លួនវិញទាំងមានចម្ងល់ជាច្រើននៅក្នុងខ្លួន ហើយចម្ងល់ដែលធំជាងគេនោះគឺតើពេលយប់ឡើងក្លោងទ្វារចេញចូលផ្ទះនេះបាត់ទៅណា? ហើយវិញ្ញាណទាំងនោះកំពុងចង់ប្រាប់ខ្លួនអំពីអ្វី? ហេតុអ្វីបានជាពួកគេមិនអាចនិយាយបាន?

នៅពីក្រោយគុណគឺណាគ្រីដែលកំពុងសម្លឹងខ្នងរបស់គុណមិនដាក់ភ្នែកពីចម្ងាយ។ ណាគ្រីដឹងយ៉ាងច្បាស់ថាកំពុងមានរឿងអ្វីកើតឡើង។ គឺមានអ្នកកំពុងតែចង់ការពារគុណ ចង់ផ្តល់សញ្ញាឱ្យគុណដើម្បីរួចផុតពីគម្រោងការណ៍របស់ណាគ្រី។

“ហេតុអី បានជាអ្នកគ្រូបណ្តោយឱ្យមានរឿងនេះកើតឡើងបាន?” ណាគ្រីនិយាយទៅកាន់មេធ្មប់ដែលគ្រាន់តែជាស្រមោលខ្មៅមួយដុំនៅពីមុខខ្លួន។

“ហេតុអី? សំណួរបែបនេះយើងជាអ្នកសួរនាងទើបត្រូវ យើងបានប្រាប់ហើយពេលអាចាន់វាងាប់ កុំឱ្យកប់សពរបស់វានៅក្នុងផ្ទះតែនាងមានបានស្តាប់យើងដែរទេ?” មេធ្មប់និយាយ។

“ចាន់ជាអ្នកបម្រើល្អរបស់គ្រួសារខ្ញុំតើចង់ឱ្យខ្ញុំយកគាត់ទៅបោះចោលនៅកន្លែងណា” ណាគ្រីតប។

ពេលចាន់នៅរស់តែងតែព្យាយាមប្រាប់ណាគ្រីជារឿយៗ ព្រោះចាន់មិនចង់ឱ្យណាគ្រីធ្វើរឿងខុសកាន់តែធ្ងន់ទៅៗនោះទេ តែដោយសារចិត្តលោភលន់របស់ណាគ្រីនិងប្តី ពួកគេទាំងពីរ មិនបានយកចិត្តទុកដាក់នឹង​សម្តី​របស់ចាន់នោះឡើយ ថែមទាំងបញ្ជាឱ្យចាន់ធ្វើរឿងអាក្រក់ជាច្រើនជំនួសខ្លួនទៀតផង។

“ពេលនេះសមចិត្តហើយមែនទេ? ពេលនេះវាចាប់ផ្តើមប្រមូលវិញ្ញាណដែលនៅខាងក្រោយនោះឱ្យធ្វើសកម្មភាពប្រឆាំងនឹងគម្រោងការរបស់នាងហើយ មិនយូរទេវាច្បាស់ជាមានអំណាចគ្រប់គ្រាន់អាចនិយាយទាក់ទងជាមួយអ្នកកំលោះនោះបាន ហើយវានឹងដឹងការពិតទាំងអស់” មេធ្មប់និយាយ

“ហេតុអីបានជាអ្នកគ្រូមិនអាចគ្រប់គ្រងវិញ្ញាណរបស់ចាន់បាន?” ណាគ្រីសួរ

“ព្រោះវាមិនបានស្លាប់ក្នុងដៃយើងនោះទេ វាស្លាប់ដោយការជរា ដោយសារធម្មជាតិ” មេធ្មប់តប

“បាន! ចុះវិញ្ញាណដទៃទៀតដែលអ្នកគ្រូថាគ្រប់គ្រងបាននោះហេតុអីក៏យប់មិញស្រាប់តែលេចចេញមកដែរ?” ណាគ្រីសួរ

“យប់មិញយើងមិនបាននៅទីនេះទេ ហេតុនេះបានជាវិញ្ញាណទាំងនោះអាចចេញមកបាន?” មេធ្មប់តប

“តើអ្នកគ្រូទៅណា?”

“យើងធ្វើអីមិនមែនជារឿងដែលនាងត្រូវដឹងនោះទេ!” ធ្មប់ស្រែក “អ្វីដែលនាង ត្រូវយកចិត្តទុកដាក់ធ្វើ គឺរឿងធ្វើយ៉ាងណាបញ្ជាក់ពីភាពមិនស្មោះត្រង់របស់អ្នកកំលោះនោះទៅ មុនពេលអ្វីគ្រប់យ៉ាងហួសពេល ព្រោះបើគ្រប់យ៉ាង លេចឮទៅខាងក្រៅច្បាស់ជាគ្មានមនុស្សចង់ចូលមកធ្វើការនៅទីនេះទៀតនោះឡើយ” មេធ្មប់និយាយហើយក៏បាត់ស្រមោលពីទីនោះទៅ។

រឿងទីមួយដែលណាគ្រី នឹកឃើញក្រោយពេលនិយាយជាមួយមេធ្មប់ហើយ គឺនាងអាចបណ្តេញគុណចេញពីទីនោះបានដើម្បីកុំឱ្យមានរឿងវែងឆ្ងាយ តែនាងស្រាប់តែនឹកឃើញថាប្តីរបស់ខ្លួនហាក់ដូចជាចូលចិត្តនិងចង់បានរូបកាយរបស់គុណធ្វើជាអ្នកស្នងបន្ទាប់ណាស់។ ណាគ្រីដកដង្ហើមធំព្រោះខ្លួនពេលនេះហាក់ដូចមិនដឹងថាខ្លួននឹងត្រូវធ្វើអ្វីទៀត។

វគ្គ “អ្នកមកពីក្រៅ”

ព្រឹកថ្ងៃបន្ទាប់គុណមកផ្សារទិញរបស់របបដូចរាល់ដង ដោយសារតែថ្ងៃនេះមានរបស់មួយចំនួនត្រូវចូលមកទីរួមខេត្តទើបគុណមានឱកាសឈាងចូលលេងម្តាយរបស់ខ្លួន។ បន្ទាប់ពីបានសួរសុខទុក្ខគាត់ហើយគុណបានប្រគល់លុយខ្លះ ជូនម្តាយហើយក៏ឆ្លៀតមកផ្ទះណារី។

“បងគុណធ្វើការនៅទីនោះយ៉ាងម៉េចដែរ ពិបាកដែរទេ?” ណារីប្រគល់កែវទឹកទៅគុណ ហើយសួរ។

“ការងារគ្មានអីពិបាកទេ គ្រាន់តែថែសួន សម្អាតផ្ទះ ហើយពេលខ្លះត្រូវម្ចាស់ផ្ទះប្រើឱចេញមកទិញអីវ៉ាន់ខ្លះនៅខាងក្រៅតែប៉ុណ្ណោះ” គុណតប។

“បងថាផ្ទះនោះធំប្រហែលជាមានមនុស្សច្រើនធ្វើការនៅទីនោះហើយមែនទេ?” ណារីសួរ។

“អត់មានទេ អ្នកនៅទីនោះមានតែប្តីប្រពន្ធពីរអ្នកតែប៉ុណ្ណោះ” គុណតប។

“បងមានន័យថា ផ្ទះធំ ដីធំយ៉ាងនេះមានតែបងម្នាក់ដែលជាអ្នកបំរើនៅទីនោះទេមែនទេ?”

“មែនហើយ” គុណតប។

“ពិតជាផ្ទះខ្មោចមែនហើយ” សំឡេងស៊ែនិយាយចេញមក។

“បង និយាយស្អីបែបនេះ” ណារីនិយាយទៅស៊ែ។

“គិតមើលទៅ ហេតុអីបានគ្មានអ្នកបម្រើសោះ បានន័យថាគ្មានអ្នកណាហ៊ានធ្វើការនៅទីនោះទេ ព្រោះម្នាក់​ៗ​ខ្លាចនាងម្ចាស់ផ្ទះនោះស៊ីក្បាលនឹងហើយ” ស៊ែនិយាយ។

“ទាំងនោះសុទ្ធតែពាក្យគេនិយាយតៗគ្នាទេ បងកុំចេះតែនិយាយមើល” ណារីនិយាយ។

ស៊ែឈប់និយាយបន្តិចហើយ សម្លឹងមើលទៅគុណដែលកំពុងស្ងៀមស្ងាត់មិននិយាយអ្វី។

“នែ! អាគុណ ហ្អែងនិយាយមើល នៅទីនោះបានមួយខែជាង ហើយឯងមានបានចួបប្រទះអីដែរទេ?” ស៊ែសួរ​

គុណពិតជាចង់និយាយប្រាប់អ្វីដែលខ្លួនបានឆ្លងកាត់ណាស់ ប៉ុន្តែគុណដឹងពីស៊ែនិងណារីច្បាស់ បើសិនជាបានឮច្បាស់ជានៅមិនស្ងៀមបង្ខំគុណឱ្យឈប់ធ្វើការនៅទីនោះមិនខាន។ គុណញញិមតិចៗហើយតប

“គ្មានបានចួបអីទេ នៅទីនោះល្អណាស់ ការងារក៏ស្រួលហើយប្រាក់ខែច្រើនទៀត”

“បើសិនជាមានអីមិនស្រួល ត្រូវរត់មកផ្ទះវិញភ្លាមវ៉ើយ!” ស៊ែនិយាយ

“ដឹងហើយ មិនបាច់ឯងប្រាប់ទេ” គុណតប “ត្រូវហើយដល់ម៉ោងត្រូវទៅវិញហើយ លើកក្រោយបងមកទៀត”

ណារីជូនគុណទៅដល់មាត់ទ្វារ គុណយករបស់អ្វីមួយហុចទៅឱ្យណារី។ វាជាលុយមួយចំនួន។ ណារីឃើញលុយទាំងនោះហើយងើបមើលមុខគុណទាំងឆ្ងល់ក្នុងចិត្ត។

“អរគុណដែលបានជួយមើលម្តាយរបស់បងកន្លងមក” គុណនិយាយ។

“មិនបាច់ទេបង ខ្ញុំធ្វើដោយស្ម័គចិត្ត មិនបានចង់ទាមទារអ្វីពីបងទេ។” ណារីនិយាយ។

“បងដឹង តែនេះជាទឹកចិត្តតិចតួច ព្រោះបងដឹងថាមើលថែមនុស្សចាស់មិនមែនជារឿងស្រួលនោះទេ។ លុយនេះក៏វាមិនច្រើនអីដែរតែបងសង្ឃឹមថាណារីទទួលទុក គ្រាន់មានបញ្ហាអីអាចយកមកប្រើប្រាស់បាន។” គុណនិយាយ។

ណារីដឹងច្បាស់ពីទឹកចិត្តរបស់គុណទទួលលុយទាំងនោះទុកដោយមិនបាននិយាយអ្វីទៀតឡើយ។

ដោយសារនៅមានពេលសល់ទៀត គុណបានឈប់ខ្ចប់កាហ្វេនៅហាងលក់កាហ្វេមួយនៅផ្សារបាត់ដំបង។ នៅពេលដែលគុណកំពុងតែអង្គុយរង់ចាំ ស្រាប់តែមានមនុស្សប្រុសមាឌធំ ៣នាក់ដើរមកហើយអង្គុយនៅតុមូលនោះជាមួយគុណ។ ពួកគេមើលគុណចុះឡើង ខ្សឹបគ្នា ហើយក៏ងក់ក្បាលដាក់ដូចជា ត្រូវរឿងអ្វីម៉្យាង។ មិនយូរប៉ុន្មាន បុរសម្នាក់ក្នុងចំណោម៣ អ្នកដែលពាក់វ៉ែនតាខ្មៅក៏ចាប់និយាយឡើង។

“នែ!” បុរសទី១និយាយ។ គុណមើលមុខប្រុសម្នាក់នោះហាក់មិនច្បាស់ថាគេកំពុងនិយាយរកខ្លួន

“ខ្ញុំមែនទេ?” គុណសួរ

“ត្រូវហើយ” បុរសទី១តប

“មានការអីដែរ” គុណតបស្រួលបួល

“ឯងហ្នឹងមែនជាអ្នកធ្វើការនៅភូមិណាគ្រីនោះ” បុរសទីមួយនិយាយ។ នេះជាលើកទីមួយហើយដែលគុណបានឮមនុស្សហៅកន្លែងដែលខ្លួនធ្វើការបែបនេះ។

“ត្រូវហើយ តើពួកលោកសួរធ្វើអីដែរ?” គុណតប

“តើឯងចង់រកលុយបន្ថែមដែរទេ?” បុរសទីមួយបន្ត

“មានន័យថាម៉េច?” គុណនិយាយ

“ឯងអាចមានរកលុយបានច្រើន ជាងធ្វើការនៅក្នុងផ្ទះនោះបើឯងហ៊ានសហការជាមួយពួកយើង” បុរសទី២ដែលមានរូបរាងស្គមជាងគេស្រាប់តែនិយាយឡើងមក។

គុណនៅស្ងៀមមិនបានតបតអ្វីទៀតឡើយ គ្រាន់តែរង់ចាំយកកាហ្វេខ្ចប់របស់ខ្លួនហើយដើរចេញទៅតែប៉ុណ្ណោះ។ តែមនុស្សប្រុសទាំង៣អ្នកនោះនៅតែបន្តនិយាយ។

“ឯងដឹងច្បាស់ណាស់មែនទេថានៅក្នុងផ្ទះនោះសម្បូរវត្តុបុរាណដែលមានតម្លៃច្រើនណាស់” បុរសទី១និយាយ ធ្វើឱ្យគុណនឹកឃើញភ្លាមថាអ្វីដែលម្នាក់នោះនិយាយគឺត្រូវ ព្រោះបើគិតដល់ថ្ងៃដែលគុណចូលមកធ្វើការដំបូងភ្លាម ដ្បិតតែខ្លួនមិនសូវស្គាល់របស់ច្រើន តែក៏អាចដឹងថាគ្រប់យ៉ាងនៅក្នុងផ្ទះធំពិតសុទ្ធតែជារបស់មានតម្លៃដែលខ្លួនមិនដែលបានឃើញនៅខាងក្រៅទាល់តែសោះ។

“នៅពេលដែលម្ចាស់ផ្ទះមិននៅ ឯងគ្រាន់តែបើកដៃ ចំហទ្វារមុខឱ្យពួកយើង ចូលទៅយកវត្ថុបុរាណទាំងនោះជាការស្រេចទៅហើយ ពួកយើងនឹងទៅយកម្តងតែបន្តិចទេ ព្រោះរបស់គ្រប់យ៉ាងនៅក្នុងផ្ទះនោះសុទ្ធតែអាចលក់បានតម្លៃច្រើនកប់ពពក។ លក់ហើយយើងចែកគ្នាស្មើយ៉ាងម៉េចដែរ?” បុរសទីមួយនិយាយ

“អត់ទោស បងកាហ្វេ” អ្នកបំរើដែលជាក្មេងស្រីម្នាក់និយាយ។

គុណហុចលុយទៅឱ្យក្មេងស្រីនោះហើយក៏ងើបដើរចេញពីទីនោះភ្លាម។

“គិតមើលឱ្យស្រួលបួលទៅ ពួកយើងនៅចាំមើលនៅទីនោះរហូត” បុរសទីមួយនិយាយ។

ម៉ោងជិត១២ថ្ងៃត្រង់ គុណត្រលប់មកដល់ភូមិគ្រឹះណាគ្រីវិញរៀបចំអីវ៉ាន់ដែលខ្លួនបានទិញទុកដាក់នៅកន្លែងឱ្យបានត្រឹមត្រូវរួចរាល់។ មិនដឹងហេតុអ្វីគុណស្រាប់តែគិតពីមនុស្សមួយក្រុមដែលនិយាយជាមួយខ្លួននៅហាងកាហ្វេនោះ។ បើស្តាប់តាមសម្តីរបស់ពួកវា បានន័យថាពួកវាមានបំណងមកលើផ្ទះនេះយូរហើយ ប្រហែលតាំងពីមុនពេលគុណចូលមកធ្វើការនៅទីនេះម៉្លេះ ហេតុអីបានទើបតែមកបបួលខ្លួនពេលនេះ? ហើយបើតាមមើលទ្រង់ទ្រាយរបង ក៏ដូចជាក្លោងទ្វារផ្ទះនេះដូចជាមិនការពិបាកអីក្នុងការគាស់ឬក៏លួចចូលមកដែរ។ ហេតុអីត្រូវការគុណជាអ្នកចំហទ្វារឱ្យចូលបើគ្រាន់តែចង់លួចរបស់មានតម្លៃមួយចំនួនដែលអាចច្រកថង់បានដូច្នេះ?

“គុណ” ណាគ្រីហៅគុណដែលកំពុងឈរភ្លឹក។ គុណងាកក្រោយឃើញណាគ្រីឈរយ៉ាងស្រស់ស្អាតនៅកាំ​ជណ្តើរ ពេលខ្លះគុណពិតជាមិននឹកស្មានថាណាគ្រីជាមនុស្សដែលមានគ្រួសារហើយនោះទេ ព្រោះបើមើលពីរូបរាងខាងក្រៅណាគ្រីទាំងមុខមាត់ ទាំងរូបរាងគឺនៅក្មេងខ្លាំងណាស់។

“ឡើងមកលើផ្ទះធំបន្តិច ខ្ញុំមានការងារចង់ប្រាប់” ណាគ្រីបន្ត។ គុណទម្លាក់ការងារចោលហើយក៏ប្រញាប់ដើរឡើងទៅលើផ្ទះតាមណាគ្រី។

ណាគ្រីដាក់ខ្លួនអង្គុយលើគ្រែឈើប្រណីតមួយ ឯគុណអង្គុយបត់ជើងនៅពីមុខនាង។ ណាគ្រីសម្លឹងមើលទៅមុខបែបសុភាពៗរបស់គុណពិតជាបានរម្លឹកដល់អ្នកបំរើឈ្មោះចាន់ដែលទៀងត្រង់បំរើនាងកាលពីជំនាន់នោះណាស់។

ភាពស្ងប់ស្ងាត់ដែលគុណទទួលបានហាក់ធ្វើឱ្យគុណមានអារម្មណ៍ដូចជាមិនសូវស្រួលសោះទើបដាច់ចិត្តសួរឡើង។

“លោកស្រីហៅខ្ញុំមកមានអ្វីត្រូវឱ្យខ្ញុំធ្វើតើមែនទេ?”

ណាគ្រីរាងភ្ញាក់ឡើងពីការលង់គិតបន្តិចដោយសារសំឡេងរបស់គុណ។

“ត្រូវហើយ ចាប់ពីយប់ស្អែកទៅ ខ្ញុំចង់ឱ្យគុណឡើងមកគេងនៅផ្ទះធំ។” ណាគ្រីនិយាយ។

គុណភ្ញាក់ព្រើតនឹងពាក្យមួយនេះ អារម្មណ៍ចម្លែកជាច្រើនហាក់ដូចជាកំពុងនិយាយប្រាប់គុណថា មានអ្វីមួយមិនស្រួល មិញនៅក្នុងផ្សារមានមនុស្សមកទាក់ទងរឿងលួចរបស់របបក្នុងផ្ទះ ពេលនេះមកដល់ផ្ទះស្រាប់តែម្ចាស់ផ្ទះប្រាប់ថាចង់ឱ្យខ្លួនមកមើលរបស់របរក្នុងផ្ទះនេះទៅវិញ។ វាស្តាប់ទៅដូចជាម្ចាស់ផ្ទះកំពុងតែធ្លាក់ចូលក្នុងគម្រោងការដ៏ល្អឥតខ្ចោះមួយអ៊ីចឹង។

“ហេតុអីទៅលោកស្រី” គុណសួរ។

“ខ្ញុំនិងស្វាមីត្រូវចេញទៅខេត្តផ្សេងប្រហែល២ទៅ៣ថ្ងៃ ដូចគុណបានដឹងហើយមានតែគុណទេ ដែលធ្វើការនៅទីនេះ ជួយឡើងមកគេងលើផ្ទះមើលថែរបស់អស់ទាំងនេះផង។ នេះសោផ្ទះ” គុណបានឃើញសោផ្ទះដែលណាគ្រីហុចឱ្យផ្ទាល់ដៃ សូម្បីតែសោផ្ទះក៏មើលទៅមិនដឹងមកពីជំនាន់ណាដែរ ហើយមើលទៅជារបស់បុរាណនិងមានតម្លៃខ្លាំងណាស់។

គុណទទួលយក។ អស់ការផ្តែផ្ដាំណាគ្រីប្រាប់ឱ្យគុណចុះទៅធ្វើការធម្មតាវិញ។ ពេលពេញមួយថ្ងៃ គុណធ្វើការបណ្តើរ ក្នុងចិត្តគិតរឿងដែលបានកើតឡើងបណ្តើរ គិតរហូតដល់សូម្បីគុណខ្លួនឯងផ្ទាល់ក៏ចាប់ផ្តើមសង្ស័យខ្លួនឯងថាតើខ្លួនពិតជាពិចារណាចង់ធ្វើអ្វីដែលមនុស្សប្រុស៣អ្នកចង់ឱ្យខ្លួនធ្វើតើមែនទេ? បើសិនជាលួចម្តងបានសម្រចគុណប្រហែលជាមិនចាំបាច់មកធ្វើការនៅទីនេះទៀតទេ។ គេអាចយកលុយទាំងនោះរត់គេចខ្លួនបានយ៉ាងស្រួល ជាមួយម្តាយ ណារី ហើយនិងស៊ែ។ ចង់ទៅណាក៏បាន ភ្នំពេញឬកន្លែងណាផ្សេងទៀតដែលមិនមែនជាទីនេះ ប៉ុន្តែកាន់តែគិតគុណកាន់តែចាប់ផ្តើមស្អប់ខ្ពើមគំនិតខ្លួនឯង។

គុណគ្រវីក្បាល យកដៃខ្ទប់មុខខ្លួនឯង។ ហេតុអីបានជាមិនអាចហាមចិត្តលោភលន់របស់ខ្លួនបានបែបនេះ មួយវិញទៀតគុណពន្យារពេលដល់យប់យ៉ាងនេះហើយនៅមិនទាន់ប្រាប់ម្ចាស់ផ្ទះថា មានមនុស្សប៉ុនបងចូលលួចរបស់ក្នុងផ្ទះនៅឡើយទេ។

យប់បន្ទាប់។

ជាយប់ដែលស្ងប់ស្ងាត់ គ្មានពន្លឺព្រះចន្ទ ជាយប់ដែលគុណឡើងមកយាមផ្ទះធំតែម្នាក់ឯងជាមួយវត្តុបុរាណដ៏មានតម្លៃជាច្រើននៅលើផ្ទះមួយនេះ។ គុណដេកយកដៃគងថ្ងាសសម្លឹងមើលទៅដំបូលផ្ទះធំមួយ អារម្មណ៍ពិតជាល្ហល្ហេវ សូម្បីចង់ដេកក៏ដេកមិនលក់ ក្នុងខួរក្បាលនឹកឃើញពាក្យដែលពួកនោះនិយាយមកកាន់គុណ​។

“ឯងគ្រាន់តែចំហទ្វារ ពួកយើងគ្រាន់តែចូលលួចរបស់តិចតួចប៉ុណ្ណោះ”

គុណបិទភ្នែកហើយដកដង្ហើមធំ។ សំឡេងអ្វីម៉្យាងឮចេញពីបង្អួចដូចជាមានអ្នកណាម្នាក់កំពុងតែគោះ តុកៗ តុកៗ។ គុណស្ទុះក្រោកឡើង។ ក្នុងដៃស្រវាកាន់ដំបងធំមួយត្រៀមរួចជាស្រេច ដើម្បីសំពងអ្វីដែលខ្លួនបានឃើញបើសិនជាបើកបង្អួចមកឃើញ។

ខ្វាក! គុណរុញទ្វារបង្អួចចេញមិនបានឃើញអ្វីនោះទេ តែនៅពេលដែលគុណសម្លឹងទៅក្រោមស្រាប់តែឃើញ​។ ម្តាយរបស់ខ្លួន។

“ម៉ែ?” គុណហៅ។ តែម្តាយរបស់គុណមិនបានតបនោះទេ ទឹកមុខរបស់គាត់មើលទៅស្រងូតស្រងាត់ណាស់ គាត់ងើយមកលើមើលគុណហើយក៏ស្រាប់តែស្រក់ទឹកភ្នែកមករហាមគួរឱ្យអាណិត។ យំមិនបានប៉ុន្មានគាត់ក៏ស្រាប់តែឈប់ហើយរត់សំដៅទៅមាត់ទ្វារធំ។

គុណឃើញបែបនេះក៏សម្រេចចិត្តរត់ចុះទៅតាមម្តាយរបស់ខ្លួន។ ចុះមកដល់ខាងក្រោមគុណទាន់ត្រឹមឃើញជើងរបស់ម្តាយខ្លួន រត់ចូលទៅក្នុងទីងងឹតតែប៉ុណ្ណោះ។ ពិលតូចមួយដែលគុណកាន់នៅក្នុងដៃខំបញ្ចាំងចូលទៅក្នុងនោះតែមិនបានឃើញអ្វីនោះទេ។ គុណឈានជើងដើរចូលម្តងបន្តិច រហូតដល់ខ្លួនឯងក៏បាត់ទៅក្នុងទីងងឹតនោះដែរ។

គុណបន្តដើររហូតដល់បានឃើញក្លោងទ្វារចូលក្នុងភូមិគ្រឹះ។ គុណបញ្ចាំងពិលនៅជុំវិញខ្លួន ស្រាប់តែបានឃើញ ម្តាយរបស់ខ្លួនឈរនៅម្ខាងទៀតក្រៅក្លោងទ្វារ។

“ម៉ែ! ម៉ែមកទីនេះទាំងយប់ធ្វើអី?” គុណស្រែសួរ។

“គុណកូនម៉ែ! ម៉ែពិបាកក្នុងខ្លួនណាស់កូន កូនជួយម៉ែ ជួយគ្រួសារសារយើងផងកូន”។ ម្តាយគុណនិយាយទាំងទ្រហូយំ។

“​កូន​….​កូនកំពុងតែខំហើយម៉ែ​” គុណតបទាំងខ្លួនឯងពេលនេះក៏កំពុងតែមានអារម្មណ៍ថាក្តុកក្តួលខ្លាំង។

“អត់ទេកូន កូនជួយម៉ែផង” ម្តាយគុណយកដៃខ្ទប់ទ្រូងខ្លួនឯងហើយក៏ដួលទៅលើដី។ គាត់ងើបមុខឡើងទាំងមានឈាមហូរចេញពីមាត់។

“ធ្វើរឿងនោះទៅកូនណា ដើម្បីគ្រួសារយើង” ម្តាយគុណនិយាយ។ គុណឮហើយក៏ចាប់យល់ថាម្តាយរបស់ខ្លួនហេតុអីបានជាអាចដឹងរឿងនោះកើត? ប៉ុន្តែពេលឃើញម្តាយរបស់ខ្លួនដួលទៅលើដី គុណមិនបានគិតច្រើននោះទេ។ ក្នុងចិត្តអាណិតពេកក៏ដកសោចេញមកកាន់នៅនឹងដៃបំណងចង់រត់ទៅចាក់សោទ្វារហើយគ្រាហ៍ម្តាយខ្លួនចូលមក តែពេលគុណក្រឡេកទៅខាងឆ្វេងក៏ស្រាប់តែឃើញមនុស្សប្រុស៣អ្នកដែលខ្លួនបានឃើញពីថ្ងៃមិញឈរមើលមកខ្លួន ហើយថែមទាំងកំពុងញញិមទៀតផង។

គុណហាក់ដូចជារាងភាំងបន្តិចហើយចាប់ផ្តើមគិតពីទង្វើដែលខ្លួនហ្នឹងធ្វើនៅពេលបន្តិចទៀតនេះ។

“ឆាប់ឡើងទៅកូន” ម្តាយគុណបន្តស្រែកយំ។

គុណឈានជើងមួយជំឈានទៀត កាន់តែជិតដល់មាត់ទ្វារ។

លើកសោឡើង………..

“គុណ!” សំឡេងថ្មីមួយទៀតស្រាប់តែហៅឈ្មោះគុណឡើងធ្វើឱ្យគុណក្រឡែកមើលទៅខាងស្ដាំដៃខ្លួនហើយអ្វីដែលគុណបានឃើញគឺ…..ឪពុករបស់ខ្លួន។

គុណឈរថ្មឹងនៅមួយកន្លែង រំពេចនោះស្រាប់តែនឹកឃើញពីពាក្យប្រៀនប្រដៅរបស់ឪពុកខ្លួនពេលនៅរស់។ ពុកគុណធ្លាប់ប្រដៅខ្លួនថា កុំលោភលន់ ធ្វើការងារដោយកម្លាំងញើសឈាមខ្លួនឯងមិនកេងប្រវ័ញអ្នកដទៃទើបសមជាទង្វើមនុស្សល្អ។

នឹកឃើញភ្លាមគុណស្រាប់តែដកដៃចេញមកវិញភ្លែត ហើយសម្លឹងមើលទៅម្តាយរបស់ខ្លួន។

“ទេ ឯងមិនមែនម្តាយយើងទេ” គុណថយមួយជំហានទៅក្រោយ ហើយមួយជំហានទៀត។ រូបម្តាយគុណដែលដេកជាប់នឹងដី ភ្នែករបស់គាត់សម្លឹងចំភ្នែកគុណ ញញិមចេញធ្មេញដែលប្រលាក់សុទ្ធតែឈាម។ មិនបានប៉ុន្មានរូបម្តាយគុណនិងបុរស៣អ្នកដែលឈរនៅខាងឆ្វេងដៃនោះ ក៏រលាយជាផ្សែងពណ៌ខ្មៅម្តងបន្តិចៗហើយក៏រសាត់ទៅតាមខ្យល់បាត់ទៅ។

គុណងាកទៅរកឪពុកខ្លួន ពុករបស់គុណញញិមដាក់ខ្លួនបន្តិចហើយរូបកាយក៏រលាយបាត់ពីភ្នែកគុណទាំងស្រុងដែរទៅ។

ព្រឹកឡើងគុណរកឃើញខ្លួនឯងដេកស្តូកស្ដឹងនៅកន្លែងដែលខ្លួនដេកកាលពីយប់មិញ។ គុណងើបខ្លួនឡើងមានអារម្មណ៍ថាល្អិតល្ហៃដៃជើងណាស់ ដូចជាយប់មិញមិនបានសម្រាកសោះបែបនោះដែរ ចំណែកឯការចងចាំវិញស្រពេចស្រពិលណាស់ គុណនៅចាំបានថាខ្លួនដូចជាបានដើរទៅមាត់ទ្វារ ក៏ដូចជាបានចួបនឹងអ្នកណាក៏មិនដឹង។

ក្រោកឈរឡើងគុណមើលជុំវិញខ្លួនគ្រប់យ៉ាង មើលទៅរៀបរយល្អណាស់ គាត់ស្រាប់តែងាកទៅបង្អួចដោយមិនដឹងខ្លួន តែបង្អួចបិទជិត។ តើយប់មិញយល់សប្តិតើមែនទេ?  តើយប់មិញនេះគុណមានបានចុះទៅបើកទ្វារផ្ទះដែរទេ? នឹកឃើញភ្លាមគុណក៏ស្ទុះរត់ទៅក្រោមដើម្បីពិនិត្យមើលសោនៅក្លោងទ្វារភ្លាម។

រត់ទៅដល់គុណដកដង្ហើមបន្ធូរអារម្មណ៍ព្រោះក្លោងទ្វារចាក់សោបានត្រឹមត្រូវល្អណាស់។

“យល់សប្តិ វាជាការយល់សប្តិប៉ុណ្ណោះ” គុណនិយាយម្នាក់ឯង។ គ្រប់យ៉ាងមើលទៅដូចមិនអីទេ តែគុណភ្លេចពិនិត្យរឿងមួយមុនពេលដែលគុណរត់ចុះពីលើផ្ទះ។

បាតជើងរបស់គុណប្រលាក់សុទ្ធតែដី……….

វគ្គ “ល្បិចចុងក្រោយ”

៣ខែ! ៣ខែហើយដែលគុណបានចូលធ្វើការនៅទីនេះដោយគ្មានបញ្ហាអ្វីទាំងអស់។ ណាគ្រីអង្គុយគិតតែម្នាក់ឯង ព្រោះតាំងពីលើកចុងក្រោយដែលណាគ្រីដាក់អន្ទាក់ដោយប្រើមនុស្ស៣អ្នកឱ្យមកលួងគុណហើយ ៣ខែមកនេះនាងមិនបានមានសកម្មភាពអ្វីដើម្បីបោកបញ្ឆោតគុណទៀតឡើយ។ មានផ្នែកជាច្រើននៅក្នុងអារម្មណ៍របស់ណាគ្រីដែលខកចិត្ត តែក៏មានផ្នែកតូចមួយនៃអារម្មណ៍ដែលសូម្បីតែណាគ្រីខ្លួនឯងក៏មិនដឹងដែរថា ខ្លួនហាក់ដូចកោតសរសើរក្មេងប្រុសម្នាក់នេះពីភាពស្មោះត្រង់របស់គេ។

ក្នុងផ្ទះពិតជាស្ងប់ស្ងាត់ល្អណាស់ រហូតដល់មានសំឡេងជើងដើរចូលមករបស់មនុស្សប្រុសម្នាក់ដែលណាគ្រីស្គាល់យ៉ាងជាក់ច្បាស់ថាជាអ្នកណា។

“៣ ៤ខែហើយហេតុអីបានជានៅមិនទាន់សម្រេចទៀត?” បុត្រសួរឡើងទាំងមិនបានមើលមុខណាគ្រី។

“លោកម្ចាស់គួរតែទ្រាំសិនទៅ ខ្ញុំកំពុងតែរិះរកវិធីហើយ” ណាគ្រីតប។

“កំពុងតែរក? អូនមើលមករូបកាយរបស់បងពេលនេះទៅមើល សាកសមជាលោកម្ចាស់ដែរទេ?”។

ណាគ្រីពិតជាចង់និយាយថា រូបកាយរបស់ប្តីខ្លួនពេលនេះដូចជាគ្មានអ្វីអាក្រក់នោះទេ។ ជារាងកាយដ៏ល្អមួយ តែណាគ្រីសុខចិត្តអត់ទ្រាំមិននិយាយអ្វីទាំងអស់ ដែលជាហេតុធ្វើឱ្យបុត្រកាន់តែឆេះដុំឡើង។

“តើបងគួរតែរំម្លឹកអូនថា បើសិនជារូបកាយរលាយបាត់ពួកយើងនឹងរលាយបាត់ទាំងពីរអ្នកដែរ។” បុត្រនិយាយ​។ ណាគ្រីនៅមិនបន្តតបតព្រោះនាងដឹងច្បាស់ថាបុត្រចង់បំផ្លាញគ្រប់យ៉ាងកន្លងមកដែលពួកគេខំសាងអស់ពេលជាយូរ។ បុត្រចង់ធ្វើឱ្យរាងកាយនេះខ្ទេចហើយបើណាគ្រីគ្មានរូបប្តូរឱ្យទេនោះ ទាំងណាគ្រីនិងបុត្រនឹងរលាយវិញ្ញាណបាត់គ្មានសល់។

“លោកម្ចាស់ខ្ញុំគិតថាមើលវិធីយើងប្រើលើគុណមិនបានផលនោះទេ យើងគួរតែ …….”

“ខ្ញុំមិនចង់បានរូបអ្នកណាផ្សេងទាំងអស់ក្រៅពីរូបអាគុណនោះ” បុត្រកាត់

“ឆាប់រកវិធីឱ្យបានឆាប់ បើមិនចង់រលាយគ្រប់យ៉ាង” និយាយរួចបុត្រក៏ងើបដើរទៅបាត់ទៅ។

ហេតុផលដែលណាគ្រីនៅចង់មានវត្តមាននៅលើដីនេះគឺព្រោះតែបុត្រតែម្នាក់គត់ រាល់ដងនៅពេលដែលបុត្រនិយាយពាក្យនេះមកកាន់ណាគ្រីពិតជាបានធ្វើឱ្យក្តីសង្ឃឹមរបស់នាងធ្លាក់ក្នុងរណ្ដៅនៃសំណួរមួយយ៉ាងធំ។

ល្ងាចថ្ងៃដដែលណាគ្រីបានទៅផ្ទះអ្នកគ្រូរបស់ខ្លួនដែលនៅក្រោយផ្ទះ នាងខឹងផង ក្នុងចិត្តច្របូកច្របល់ផង​។ ណាគ្រីបើកទ្វារចូលនៅក្នុងផ្ទះ ឈរនៅចំពីមុខអសនៈរបស់គ្រូធ្មប់របស់នាងមិននិយាយអ្វីទាំងអស់។

“តើនាងត្រូវការអី” សំឡេងសួរឡើងមក។

ណាគ្រីនៅតែមិនទាន់និយាយអ្វីចេញដោយសារភាពតានតឹងនៅក្នុងខ្លួនច្រើនពេក។

“មិននិយាយស្អី មើលទៅប្តីរបស់នាងវាធ្វើបាបផ្លូវចិត្តនាងណាស់ហើយត្រូវទេ?” សំឡេងបន្ត។

“ខ្ញុំត្រូវការឱ្យអ្នកគ្រូជួយ” ណាគ្រីនិយាយឡើង។

“រឿងអីទៅ” ធ្មប់និយាយ។

“អ្នកគ្រូដឹងច្បាស់ថារឿងអីហើយ អ្នកគ្រូឆាប់និយាយទៅតើខ្ញុំត្រូវធ្វើបែបម៉េច?” ណាគ្រីនិយាយ។

“បើនិយាយឱ្យអស់ទៅពិតជាសរសើរអ្នកកំលោះនោះណាស់ដែលមានចិត្តស្មោះត្រង់នៅបម្រើក្នុងផ្ទះបានយូរយ៉ាងនេះ” ធ្មប់និយាយ។

“គ្រប់យ៉ាងគឺជាកំហុសធំមួយ ពេលនេះបកក្រោយលែងបានហើយ” ណាគ្រីនិយាយ។

“ហាហា អ្នកកំលោះនោះមើលទៅស្មោះត្រង់មែន តែមិនមែនមានន័យយើងគ្មានវិធីចាត់ការវានោះទេ”

“វិធី? វិធីអ្វីទៅអ្នកគ្រូ……..”

ណាគ្រីដើរចេញពីក្នុងផ្ទះធ្មប់វិញទាំងទឹកមុខមិនសូវស្រួលប៉ុន្មាន នាងឱនក្បាល។

“បាន ខ្ញុំនឹងធ្វើតាមអ្វីដែលអ្នកគ្រូបានប្រាប់” ណាគ្រីនិយាយហើយក៏ដើរទៅបាត់។

ធ្មប់នៅក្នុងផ្ទះនិយាយតែម្នាក់ឯងទៅកាន់កូនក្អមមួយដែលដែលមានសរសេរលេខ ៩៩៩

“ត្រូវហើយ នាងគួរតែប្រញាប់ធ្វើវាឱ្យបានល្អទៅ ព្រោះវាជាវិញ្ញាណចុងក្រោយដែលយើងត្រូវការ”

គ្មានអ្នកណាម្នាក់ដឹងទេថាបើអ្វីដែលណាគ្រីនឹងធ្វើបានសម្រេច គ្រប់យ៉ាងនឹងចប់សព្វគ្រប់។ គ្រប់យ៉ាងនឹងលែងជាបញ្ហាទៀតហើយ។

វគ្គ “មួយថ្ងៃជាមួយគ្នា”

ថ្ងៃនេះជាថ្ងៃដែលគុណត្រូវទៅទីមួយខេត្តដើម្បីទិញរបស់របបទៀតហើយ ដោយពេលវេលាកន្លងទៅប្រហែល៣ខែមកនេះដូចជាមិនមានរឿងអ្វីប្លែកកើតឡើងដូចការទើបចូលធ្វើការដំបូង សំឡេងខ្យល់ដែលតែងតែបក់នាពេលយប់ក៏បានបាត់ ហើយក៏គ្មានមនុស្សប្លែកមុខណាចូលមកទាក់ទងគុណឱ្យលួចរបស់របរទៀតដែរ។

គុណហាក់ភ្លេចបាត់នូវអ្វីដែលធ្លាប់បានកើត ហើយបែរជាយល់ថាការធ្វើនៅទីនេះកាន់តែស្រួលទៅវិញដោយសារពេលនេះគុណស្គាល់គ្រប់យ៉ាងនៅក្នុងផ្ទះនេះអស់ទៅហើយ លើកលែងតែផ្ទះមួយនោះដែលណាគ្រីតែងតែហាមមិនឱ្យគុណចូលទៅទាល់តែសោះ។

“ពួកយើងចេញទៅបានហើយឬនៅ?” ណាគ្រីសួរ។ គុណហាក់ដូចជាចម្លែកក្នុង ចិត្តពេលឃើញណាគ្រីនៅពេលនេះ ក្នុងសំលៀកបំពាក់ទាន់សម័យមិនមែនជាសំលៀកបំពាក់ដែលមើលទៅមិនដឹងទិញមកពីណាដូចរាល់ដងឡើយ។ នាងមើលទៅដូចក្មេងស្រីស្អាតគួរឱ្យស្រលាញ់ម្នាក់។

“តើពួកយើងទៅណាទៅ?” គុណសួរ។

“គុណត្រូវទៅផ្សារមិនអ៊ីចឹងមែនទេ” ណាគ្រីនិយាយ។

“ត្រូវហើយ តែរាល់ដងខ្ញុំទៅតែម្នាក់ឯងតើ” គុណនិយាយ។

“ថ្ងៃនេះខ្ញុំចង់ទៅដើរផ្សារលេង មើលរបស់ដែលខ្ញុំចង់ទិញដែរ” ណាគ្រីតប។

គុណបានត្រឹមតែញញិមចម្លែកក្នុងចិត្ត តែក៏មិនបានប្រកែកអ្វីទៀតដែរ។

នៅក្នុងផ្សារពិតជាមានមនុស្សច្រើន ហើយមនុស្សជាច្រើនក៏កំពុងមើលមកពួកគេទាំងពីរអ្នកដោយមិនដឹងខ្លួន​។ អ្នកខ្លះគិតថាពួកគេទាំងពីរជាសង្សារ អ្នកខ្លះគិតជាប្តីប្រពន្ធ។ មិនមានសូម្បីមួយភាគរយដែលគិតថាពួកគេទាំងពីរជាចៅហ្វាយនាយនិងអ្នកបម្រើ។

“ត្រូវហើយគុណមកធ្វើការនៅក្នុងផ្ទះបាន៣ខែជាងហើយ ខ្ញុំមិនដែលឮគុណនិយាយពីប្រវត្តិខ្លួនឯងសោះ”។ ណាគ្រីនិយាយហើយធ្វើឱ្យគុណយល់ថាខ្លួនមិនបានលាក់បាំងប្រវត្តិខ្លួនឯងនោះទេ គឺមកពីណាគ្រីមិនដែលសួរនាំ ឬក៏អាចនិយាយបានថាណាគ្រីនិងមិនសូវបាននិយាយរឿងនេះឡើយ តាំងពីចូលធ្វើការមកណាគ្រីនៅតែលើផ្ទះ គុណនៅតែក្រោមផ្ទះធ្វើការរៀងៗខ្លួន។

“ពេលនេះប្រាប់ខ្ញុំបានទេ?” ណាគ្រីបន្ត។

“ខ្ញុំជាកូនទោល ខ្ញុំមានតែម្តាយម្នាក់ទេ ព្រោះពុកខ្ញុំចែកឋានមុនពេលខ្ញុំចូលមកធ្វើការនៅទីនេះ។” គុណនិយាយ​។ ណាគ្រីហាក់ដូចមានចិត្ត អាណិតគុណនៅពេលដែលឮបែបនេះ។

“សោកស្តាយផង ហើយក៏សុំទោសដែរ ដែលស្រាប់តែសួរបែបនេះ” ណាគ្រីនិយាយ។ គុណញញិមតិចៗ

“មិនអីទេ រឿងកន្លងហើយ”

“គុណតាំងពីចូលធ្វើការនៅផ្ទះរបស់ខ្ញុំ តើធ្លាប់ទៅលេងអ្នកផ្ទះដែរទេ?” ណាគ្រីសួរ។

“ធ្លាប់” គុណតប។

“ពេលណាដែរ” ណាគ្រីនិយាយ។

“រាល់ពេលមកទិញអីវ៉ាន់ខ្ញុំតែងតែឆ្លៀតចូលទៅលេងគាត់ ព្រោះគាត់រស់នៅជិតៗនេះឯង” គុណប្រាប់ណាគ្រីហាក់ដូចជារអៀសខ្លួន។

ពួកគេដើរបណ្តើរនិយាយបណ្តើរទៅដល់កន្លែងលក់ផ្លែឈើ ហើយណាគ្រីក៏ដើរទៅរើសកន្រ្តកផ្លែឈើមួយកន្ត្រកយ៉ាងធំចេញមកឱ្យគុណកាន់ហើយខ្លួនក៏ដកលុយទៅឱ្យអ្នកលក់។

“លោកស្រីទៅសួរសុខអ្នកណាមែនទេ?” គុណសួរ។

“ត្រូវហើយ គឺសួរសុខទុក្ខអ្នកផ្ទះគុណ គាត់ជាមនុស្សចាស់មានជំងឺ ត្រូវញ៉ាំផ្លែឈើឱ្យបានច្រើន។” និយាយរួចណាគ្រីដើរទៅបាត់មិនបានរងចាំស្តាប់ថាគុណនិយាយអ្វីនោះឡើយ។

ម្តាយរបស់គុណទទួលកន្រ្តកផ្លែឈើពីណាគ្រី។ បាននិយាយគ្នាលេងជាមួយម្តាយរបស់គុណធ្វើឱ្យណាគ្រីទទួលបានអារម្មណ៍មួយដែលណាគ្រីបានបាត់បង់ជាយូរណាស់មកហើយ នោះគឺអារម្មណ៍ដែលនិយាយជាមួយម្តាយរបស់ខ្លួន។ វាពិតជាល្អណាស់ដែលនៅមានមនុស្សចាស់ម្នាក់ដែលយើងគ្រប់គ្នាហៅថាម៉ែដែលតែងតែនៅក្បែរខ្លួនយើង និងនិយាយជាមួយយើង។

នៅមាត់ទ្វារ មានណារីនិងស៊ែនៅចាំលួចមើលណាគ្រីពីក្រោយខ្នង។

“ណារី ឯងមើលឃើញនាងដែរទេ” ស៊ែសួរ។

“ហេតុអីបានមើលមិនឃើញ នាងនៅក្នុងនោះហើយតើ” ណារីតប។

“បើឯងមើលមិនឃើញបានន័យថានាងជាខ្មោចដែលឱ្យតែគុណនិងម៉ែវាមើល ឃើញតែប៉ុណ្ណោះ” ស៊ែនិយាយ​។

“បងឯងនេះឆ្កួតទេអី មនុស្សប៉ុនមនុស្សហេតុអីមើលមិនឃើញ” ណារីនិយាយ។

“តែនាងចេញមកពី ផ្ទះនោះណា”

“ប្រហែលពួកយើងជឿពាក្យគេនិយាយតគ្នាច្រើនពេកហើយ គាត់មើលទៅជាមនុស្សល្អហើយរួសរាយរាក់ទាក់ណាស់” ណារីនិយាយ។

“ហើយស្អាតទៀតផង នែ! អាគុណឯងមានលួចស្រលាញ់ម្ចាស់ឯងដែរទេ” ស៊ែសួរទៅគុណ តែគុណគ្រវីក្បាលហួសចិត្ត។ ណារីឮសំណួរភ្លាមមុខប្រែជាក្រញូវភ្លែត។

“បងឯងកុំចេះតែថា គ្មានទេត្រូវទេបងគុណ” ណារីបញ្ជាក់។

“ត្រូវហើយគ្មានទេ” ឮហើយណារីប្រែជាញញិមមកវិញ។

ម្តាយរបស់គុណបានប្រាប់ណាគ្រីជាច្រើនអំពីគុណល្អយ៉ាងណាចំពោះគ្រួសារមួយនេះ គាត់ថែមទាំងប្រាប់ថាគុណបានឈប់រៀនដើម្បីទៅធ្វើការនៅផ្ទះរបស់ណាគ្រីដើម្បីបានលុយមកព្យាបាលជំងឺរបស់ខ្លួនទៀតផង​។

“ជាម្តាយរបស់គេ ពេលខ្លះខ្ញុំពិតជាមានអារម្មណ៍ខុសចំពោះកូនណាស់” ម្តាយគុណនិយាយ។

“ខ្ញុំជឿថាគុណពិតជាមិនគិតបែបនោះឡើយ” ណាគ្រីតប។

នៅពេលដែលណាគ្រីដល់ពេលត្រូវលា នាងមិនត្រឹមតែផ្តល់លុយកាក់ទៅកាន់ម្តាយរបស់គុណនោះទេ ថែមទាំងមានគម្រោងណែនាំគ្រូពេទ្យមកព្យបាលម្តាយរបស់គុណទៀតផង។

“តើពួកយើងត្រូវទៅផ្ទះហើយមែនទេ?” ណាគ្រីសួរនៅពេលដែលពួកគេដើរចេញមកក្រៅ។

“តើលោកស្រីចង់ទៅណាទៀតទៅ?” គុណនិយាយ។

“គុណដឹងទេថា ខ្ញុំមិនដែលស្គាល់ក្រុងបាត់ដំបងនោះទេ” ណាគ្រីនិយាយ “តើអាចជូនខ្ញុំដើរលេងបន្តិចបានទេ?”

គុណមិនបានប្រកែកអ្វីឡើយ។ ពួកគេបន្តទៅញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងមួយហើយ បន្តដើរទស្សនាក្រុងបាត់ដំបង។ ពួកគេបានដើរទស្សនាផ្ទះនិងសំណង់ចាស់ៗ ដែលមានប្រវត្តិតាំងពីជំនាន់បារាំងមកម៉្លេះ។

ឈានជើងចូលទៅដល់មុខផ្ទះចំណាស់មួយដែលមានទីតាំងនៅកណ្តាលក្រុងបាត់ដំបងតែម្តង ដែលមាន​ក្តារ​ធំមួយដាក់បញ្ឈរនៅពីមុខផ្ទះ។ នៅលើក្តារបានសរសេរថា “តាអប្សរា បណ្ណាល័យ ជួលលក់ទិញសៀវភៅ”។

“ទីនេះជាកន្លែងអីទៅ?” ណាគ្រីសួរ។ គុណក៏ញញិមហាក់ហួសចិត្ត។

“លោកស្រីពិតជាមិនដឹងមែនឬ នេះជាកន្លែងជួលសៀវភៅដែលគ្មានអ្នកណាម្នាក់នៅក្រុងបាត់ដំបងដែលថាមិនស្គាល់នោះទេ ណារី ខ្ញុំនិងមិត្តដទៃទៀតតែងតែមកអង្គុយអានសៀវភៅលេងនៅទីនេះនៅពេលទំនេរ”

ណាគ្រីសម្លឹងមើលទៅក្នុង។ ក្នុងផ្ទះមើលទៅរាងចាស់ណាស់ហើយតែអ្វីដែលទាក់ទាញភ្នែកនោះគឺថ្នើរដាក់សៀវភៅដែលមានគំរបសៀវភៅប្រលោមលោកជាច្រើនដែលមានគំរបពណ៌ខុសៗគ្នា។ ណាគ្រីមិនត្រឹមតែបានចំណាយពេលមួយសន្ទុះធំអានសៀវភៅនៅក្នុងនោះទេ ថែមទាំងបានជួលសៀវភៅប៉ុន្មានក្បាលដែលចម្លងដោយដៃក្រោមឈ្មោះអ្នកនិពន្ធម្នាក់ដែលមាននាមប៉ាកកាថា ទន្សាយ(ម៉ៅសំណាង) យកមកទុកអាននៅផ្ទះទៀតផង។ បន្ទាប់មកក៏បន្តដំណើរទៅវត្តដំរីសដែលជាវត្តល្បីប្រចាំខេត្តនេះ។

នៅពេលល្ងាចមុនពេលថ្ងៃលិច។ គុណសម្លឹងមើលទៅណាគ្រីដែលកំពុងតែនៅលើណូរីជាមួយគ្នា គុណទទួលអារម្មណ៍ចម្លែកមួយនៅពេលពន្លឺពណ៌មាសនាពេលថ្ងៃលិចជះមកលើសក់និងមុខរបស់ណាគ្រី។ គុណពិតជាចង់យកដៃទៅប៉ះថ្នមៗទៅលើសក់ខ្មៅរលោង រហូតដល់មុខមាត់ដ៏ស្រស់ស្អាតរបស់ណាគ្រីណាស់ មួយវិញទៀតតាំងពីចូលធ្វើការមកគុណមិនដែលបានឃើញណាគ្រីសប្បាយចិត្តយ៉ាងនេះឡើយ។ រាល់ពេលដែលនាងញញិមហាក់ដូចជាបានផ្តល់នូវអារម្មណ៍ល្អៗជាច្រើនមកឱ្យគុណ ដែលសូម្បីតែគុណខ្លួនឯងក៏មិនដឹងខ្លួនថា ខ្លួនកំពុងតែសប្បាយក្នុងចិត្តជាខ្លាំងនៅពេលបាននៅជិតណាគ្រី។

ណាគ្រីដែលកំពុងតែទទួកអារម្មណ៍សុខស្រួលជាមួយខ្យល់បក់តិចៗ បើនិយាយឱ្យអស់ទៅសូម្បីណាគ្រីខ្លួនឯងក៏ខានទទួលអារម្មណ៍បែបនេះយូរហើយដែរ អារម្មណ៍ដែលមានសេរីភាព អារម្មណ៍ដែលមិនខ្វល់ថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង។ ណាគ្រីក្រឡេកទៅមើលគុណ។

“ហេតុអីបានជាគុណញញិម?” ឮហើយគុណហាក់ដូចជាភ្ញាក់ព្រោះមិនដឹងថាខ្លួនកំពុងតែលួចញញិម។

“ប្រហែលមកពីទេសភាពនៅទៅនេះស្រស់ស្អាតពេកហើយ” គុណតប។

“ខ្ញុំក៏យល់បែបនេះដែរ” ណាគ្រីនិយាយ។ កាន់តែសម្លឹងណាគ្រីកាន់តែគិតថា វ៉ាវ! មើលកាន់តែយូរគុណពិតជាកាន់តែស្រស់សង្ហា វាកំពុងតែធ្វើឱ្យនាងនឹករលឹកទៅអតីតកាល ពេលដែលនាងបានចួបសេរីបុត្រជាលើក​ដំបូងខ្លាំងណាស់។

“តើលោកពុក អ្នកម៉ែរបស់លោកស្រីមិននៅខេត្តនេះទេ មែនទេ?” គុណសួរឡើង។ ណាគ្រីបន្តសម្លឹងមើលទៅសម្រស់ថ្ងៃលិចហើយនិយាយ។

“ពួកគាត់ចែកឋានទៅយូរហើយ”

“អ៊ូ អត់ទោសផងដែររម្លឹករឿងនេះ” គុណនិយាយ។

“មិនអីនោះទេ រឿងកន្លងផុតទៅយូរហើយ” ណាគ្រីតប។

ណូរីបន្តទៅមុខនៅលើផ្លូវ រថភ្លើងវែងអន្លាយ ណាគ្រីនិងគុណអង្គុយមើលទៅថ្ងៃលិចម្តងបន្តិចៗចុះទៅពីក្រោយភ្នំសំពៅហាក់ដូចជាគូរសង្សារក្មេងៗតែពីរអ្នក។

នៅមិនឆ្ងាយពីពួកគេប៉ុន្មាន បុរសម្នាក់កំពុងឈរនៅពីក្រោមដើមឈើធំមួយ គាត់វាយទៅលើដើមឈើមួយដៃយ៉ាងខ្លាំង ដើម្បីរំសាយកំហឹងដែលខ្លួនមាននៅពេលនេះប៉ុន្តែទោះគាត់ខំប្រឹងវាយខ្លាំងជាងនេះពីម្តងទៅម្តងកំហឹងហាក់រឹតតែឡើងទៅវិញ ពីព្រោះពីរអ្នកដែលគាត់កំពុងសាសងគ្នាយ៉ាងផ្អែមល្ហែមនាពេលនេះ ម្នាក់ជាអ្នកបម្រើរបស់គាត់ ឯម្នាក់ទៀតជាប្រពន្ធរបស់គាត់។

បុត្រដើរចេញពីទីនោះទាំងក្នុងចិត្តពោរពេញទៅដោយកំហឹង។

រឿង៖ ណាគ្រី ភាគទី៣
វគ្គ៖ ឣន្ទាក់

ថ្ងៃរះកណ្តាលមេឃ ឣ្នកបម្រើប្រុសម្នាក់ទើបតែបង្ហើយដៃដាំដំណាំឣស់ជាច្រើននៅក្រោយផ្ទះ។ ឣ្នកបម្រើម្នាក់នេះឈ្មោះរិន។ ដ្បិតតែជាឣ្នកបម្រើប៉ុន្តែរិនមានរូបរាងស្អាតបាទណាស់ ឣ្នកបម្រើក្រមុំៗជាច្រើននៅក្នុងផ្ទះរបស់ណាគ្រីមិនតិចទេដែលតែងតែចាញ់មន្តស្នេហ៍និងនិយាយលេងលេបខាយជាមួយរិនដោយមិនដឹងខ្លួន។

ឣស់ពេល២ឆ្នាំហើយដែលរិនបានចូលមកធ្វើការនៅក្នុងផ្ទះនេះ គ្មានឣ្នកណាបានដឹងក្រៅពីរិនខ្លួនឯងឡើយថាមុនចូលមកធ្វើការនៅក្នុងផ្ទះធំមួយនេះរិនធ្លាប់ធ្វើជាចោរលួចអ្នកជិតខាងនិងមនុស្សឯទៀតជាច្រើន។ របស់មិនតិចទេនៅក្នុងផ្ទះនេះដែលរិនធ្លាប់លួចយកទៅលក់ដែលគ្រប់គ្នាមិនបានដឹង ហើយក៏គ្មានឣ្នកណាចាប់ឣារម្មណ៍ថាជារិននោះដែរ ព្រោះគ្រប់គ្នាមិនធ្លាប់គិតថាមនុស្សដែលមានរូបរាងស្អាតបាតអាចជាចោរលួចរបស់នោះដែរ។

រិនទម្លាក់ចបកាប់ចុះទៅនឹងដីហើយទម្លាក់ខ្លួនឣង្គុយនៅក្រោមដើមឈើធំមួយ។ រិនពិតជាមិនចង់ធ្វើការឣ្វីនោះឡើយ វានឿយហត់ហើយខ្លួនឯងក៏ជាមនុស្សខ្ចិលច្រអូសខ្លាំងទៀត។ បើសិនជានៅក្នុងផ្ទះនេះមិនសល់របស់ច្រើនដែលខ្លួនចង់លួចយកទៅលក់ទេ រិនក៏មិនទ្រាំនៅទីនេះទៀតដែរ។

“បងរិន” មនុស្សស្រីម្នាក់ហៅរិនពីចម្ងាយ។

រិនងើបមុខឡើងឆ្លើយតប៖

“មានការឣីឣូនសយ?” រិននិយាយ។

ម្នាក់ដែលរិនហៅសយញញិមបែបអៀនទៅកាន់រិនដែលស្លៀកតែខោខ្លីមិនមានពាក់ឣាវ។ រិនពិតជាមានសាច់ដុំស្អាតសង្ហាណាស់ បូករួមជាមួយសម្តីផ្អែមដាក់មនុស្សគ្រប់គ្នាបែបនេះទៀតពិតជាធ្វើឱ្យនាងស្ទើរតែហាមចិត្តខ្លួនឯងមិនបាន។

“សយ?” រិននិយាយ។

“ឣើ! ចាស” សយភ្ញាក់ហើយតប។

“មករកបងមានការឣីដែរអូន?” រិននិយាយ។

“គឺលោកស្រីឱ្យមកហៅបង!” សយនិយាយ។

រិនមានឣារម្មណ៍ប្លែក ព្រោះមកធ្វើការនៅទីនេះយូរដែរហើយមិនដែលម្ចាស់ស្រីហៅទៅចួបនោះទេ ឬមួយលោកជំទាវបានដឹងហើយថាគេជាចោរ? ហើយគាត់ហៅរិនទៅពេលនេះគឺទៅបណ្តេញចេញទេដឹង ? បើអ៊ីចឹងមែននោះខាតប្រយោជន៍ខ្លាំងណាស់ ព្រោះរបស់ដែលលួចកន្លងមកសុទ្ធតែជារបស់តូចតាច មិនទាន់បានយករបស់ដែលខ្លួនចង់លួចបំផុតយកទៅផង តើពេលនេះគេដឹងបាត់ហើយឬ?

“តើលោកស្រីមានប្រាប់ថាហៅបងទៅធ្វើឣីដែរទេសយ?”

“មិនដឹងទេតែខ្ញុំឮថាបងចាន់មានការត្រូវនៅមើលលោកម្ចាស់ជាប់រហូត លោកស្រីត្រូវការមនុស្សយកប្រាក់ទៅទិញថ្នាំ!” សយតប។

ឮហើយរិនដូចជាបានធូរទ្រូងបន្តិច។ រិនចង់ឡើងទៅផ្ទះធំមើលរបស់របរនៅក្នុងនោះយូរមកហើយតែមិនដែលមានឱកាសសោះ។ ពេលនេះដូចត្រូវលើកបាយមកបញ្ចុកដល់មាត់ហើយ។

“អ៊ីចឹងបងប្រញាប់ទៅផង!” សយនិយាយ។

“បាទ! ចាំបងចុះមកវិញបងមកនិយាយលេងជាមួយសយណា” រិនតប។

“ចាស!”

រិនលើកចបមកដាក់លើស្មាហើយក៏ប្រញាប់ដើរសំដៅទៅផ្ទះធំ។

ណាគ្រីឣង្គុយនៅក្នុងផ្ទះធំតែម្នាក់ឯងរង់ចាំឣ្នកកំលោះរិនដែលកំពុងធ្វើដំណើរឡើងមក។

តុកៗ!! រិនគោះទ្វារ។

“ចូលមកចុះ” ណាគ្រីនិយាយ។

រិនបើកទ្វារចូលមកក្នុងផ្ទះហើយសម្លឹងមើលទៅរបស់មានតម្លៃទាំងឣស់ជុំវិញខ្លួនហើយចងចាំទុកនៅក្នុងខួរក្បាលបានយ៉ាងជាក់ច្បាស់ពីទីតាំងរបស់វត្ថុនីមួយៗ។ ហើយបើក្រឡេកមើលទៅម្ចាស់ស្រីណាគ្រីវិញរិនមិនត្រឹមតែចាប់ឣារម្មណ៍មាសពេជ្រជាច្រើនដែលពាក់នៅលើខ្លួននាងនោះទេ ថែមទាំងថ្លើមធំហ៊ានប្រើចិត្តល្មោភរបស់ខ្លួនគិតរឿងមិនគួរគប្បីទៅកាន់ណាគ្រីទៀតផង។

“លោកស្រីហៅខ្ញុំមកមានការត្រូវប្រើខ្ញុំមែនទេលោកស្រី?” រិននិយាយ។

“ត្រូវហើយ! ពេលនេះចាន់ត្រូវនៅមើលលោកម្ចាស់ជាប់រហូត ខ្ញុំត្រូវការឱ្យឯងបររទេះទៅផ្សារទិញត្រីសាច់ខ្លះ។” ណាគ្រីនិយាយ។

“ឣូ! បាទលោកស្រីទុកចិត្តចុះ ខ្ញុំនិងចេញទៅភ្លាម។”

ណាគ្រីលើកថង់ប្រាក់បង្ហាញទៅរិន។ រិនក៏ដើរទៅទទួលវាពីដៃរបស់ណាគ្រី។ ពេលដែលរិនសម្លឹងចំភ្នែករបស់ណាគ្រីឣារម្មណ៍មួយនោះក៏កើតឡើងម្តងទៀត។

រិនឱនគោរពណាគ្រីហើយក៏ដើរចេញពីក្នុងផ្ទះធំនោះ។

រិនដើរមកដល់ក្រោលសេះទាំងក្នុងចិត្តមិនទាន់បាត់ត្រេកត្រឣាលពីសម្រស់របស់ណាគ្រីនៅឡើយ នាងពិតជាស្អាតណាស់ ស្អាតរហូតដល់មិនអាចចំភ្លេចបានបើទោះជារិនទើបតែបានមើលជិត និងស្រង់ក្លិនរបស់នាងបានតែម្តងក៏ដោយ។

មុនពេលយកសេះចេញពីក្នុងក្រោល រិនដកថង់ប្រាក់ដែលណាគ្រីឱ្យខ្លួនយកមកមើល នៅក្នុងថង់មានប្រាក់គ្រប់ចំនួនដែលត្រូវទិញត្រីសាច់ តែឣ្វីដែលទាក់ភ្នែករបស់រិនក្រៅពីប្រាក់ទៀតនោះគឺពន្លឺពណ៌ក្រហមដែលចាំងផ្លេកៗចេញពីក្នុងថង់មក។ រិនយកវាចេញមកមើល នោះគឺជាចិញ្ចៀនមួយវង់ធំដែលដាំត្បូងទទឹមពណ៌ក្រហមនៅពីលើ វាពិតជាស្រស់ស្អាតណាស់។

រិនពិតជាមិនធ្លាប់បានឃើញរបស់បែបនេះពីមុនមកនោះទេ ក្រៅពីឆ្ងល់ថាហេតុឣីបានជាវាមកនៅក្នុងថង់នេះហើយរិនក៏មិនឣាចហាមខ្លួនឯងមិនឱ្យគិតបានដែរថាតើរបស់មួយនេះមានតម្លៃប៉ុន្មានទៅបើសិនជាយកទៅលក់។

ចិត្តមួយចង់យកវាទៅឱ្យណាគ្រីវិញ តែចិត្តមហាលោភលន់មួយទៀតគឺថាណាគ្រីមានរបស់ជាច្រើនបែបនេះពាក់នៅលើខ្លួន។  បើសិនជាបាត់របស់នេះមួយក៏ប្រហែលជាមិនមានឣីគួរឱ្យចាប់ឣារម្មណ៍ដែរ។ ណាមួយរិនមិនបានលួចរបស់នេះឡើយ គឺម្ចាស់របស់ឣញដែលឡប់ឆ្កួត ល្ងង់ដែលប្រហែសដាក់របស់បែបនេះឱ្យឣញដោយមិនដោយដឹងខ្លួន។ ច្បាស់ជាគ្មានឣ្នកដឹងឡើយ។ រិនដាក់ចិញ្ចៀននោះចូលក្នុងខោររបស់ខ្លួន ហើយក៏ដើរទៅយកសេះចេញមក។ ក្នុងចិត្តរបស់រិនពេលនេះមិនបានគិតរឿងទៅទិញអ្វីតាមណាគ្រីប្រាប់នោះទេ គឺគិតតែពីតម្លៃរបស់ចិញ្ចៀនមួយនេះតែប៉ុណ្ណោះ។

រិនឡើងលើសេះហើយក៏ផាយចេញដំណើរទៅ។ ណាគ្រីបើកភ្នែកមកញញិមតែម្នាក់ឯងនៅក្នុងបន្ទប់ នាងដឹងយ៉ាងច្បាស់ថារិនច្បាស់ជាយកចិញ្ចៀនមួយនោះហើយវាក៏បានបញ្ចាក់ដែរថារិនជាមនុស្សដែលមានចិត្តមិនស្មោះក្នុងការបម្រើខ្លូន។ នាងគិតត្រលប់ទៅរកការនិយាយគ្នាជាមួយគ្រូរបស់ខ្លួនកាលពីថ្ងៃនោះ។

“រកឣ្នកបម្រើប្រុសណាដែលមានទឹកចិត្តមិនស្មោះរបស់ឯងមក” ធ្មប់និយាយ។

“តើយកមកធ្វើឣ្វីទៅ?” ណាគ្រីសួរ។

“យើងហ្នឹងធ្វើពិធីប្តូរវិញ្ញាណឱ្យប្តីរបស់នាង” ធ្មប់តប។

“ឣ្នកគ្រូនិយាយឣ្វីខ្ញុំមិនយល់នោះទេ” ណាគ្រីនិយាយ។

“រូបរាងប្តីរបស់នាងបានធ្វើខុសត្រណមបាលីរបស់យើងហើយ វិញ្ញាណរបស់វាមិនឣាចនៅក្នុងនោះបានទៀតឡើយ។ យើងត្រូវការរូបថ្មីដើម្បីប្តូរឱ្យវា។”ធ្មប់និយាយ។

“នេះបានន័យថាខ្ញុំត្រូវ…”

“ច្បាស់ណាស់ ឯងត្រូវនៅជាមួយឣ្នកផ្សេង! តែវិញ្ញាណរបស់ម្នាក់ប្រុសនោះគឺជាប្តីរបស់នាង” ធ្មប់និយាយ។

ណាគ្រីហាក់មិនចង់ជឿថាគ្រូរបស់ខ្លួនឣាចធ្វើបែបនេះបានទេ នាងមានឣារម្មណ៍ថាស្ទាក់ស្ទើរខ្លាំងណាស់។

“រួចចុះវិញ្ញាណដែលឣ្នកគ្រូយកទៅនោះ?” ណាគ្រីសួរ។

“រឿងត្រូវយកទៅណានោះនាងកុំរវល់” ធ្មប់ឆ្លើយ។

ណាគ្រីឈប់បន្តិចហើយ នាងគិតហើយគិតទៀត ឣារម្មណ៍របស់នាងច្របូកច្របល់ មួយផ្នែកនាងកំពុងតែឆ្ងល់ខ្លួនឯងថាតើគួរជួយមនុស្សប្រុសដែលក្បត់ចិត្តរបស់នាងដែរទេ? តែមួយផ្នែកទៀតនាងក៏គិតឃើញថាខ្លួនឯងមិនទាន់ចង់លាចាកលោកទាំងបែបនេះឡើយ នាងពិតជាចង់រស់នៅក្នុងគំនរទ្រព្យសម្បត្តិទាំងនេះបន្តទៀតជារៀងរហូតទៅ។

រិនបររទេះយ៉ាងរំភើយ ងើយមុខសម្លឹងទៅមេឃមើលទៅដើមឈើដែលដុះនៅតាមផ្លូវ រិនមិនឣាចបញ្ឈប់ការគិតបានថាតើត្រូវយកចិញ្ចៀនដ៏មានតម្លៃនេះទៅលក់ឱ្យឈ្មួញណាម្នាក់នៅក្នុងផ្សារ បើសិនជាលក់បានប្រាក់តិច រិនប្រហែលជាយកប្រាក់ទៅទិញរបស់ឆ្ងាញ់ៗចម្អែតក្រពះ តែបើលក់បានថ្លៃវិញ រិនប្រហែលជាមិនត្រលប់ទៅផ្ទះនោះវិញឡើយ។ រិនហ៊ានគិតដល់យកប្រាក់ទាំងនោះទៅទិញផ្ទះមួយនៅដាច់ពីគេ ការប្រពន្ធហើយកសាងគ្រួសារទៀតផង។ តើវាសប្បាយប៉ុនណាទៅដែលរស់នៅដោយមិនចាំបាច់ខំប្រឹងហើយមានឣ្នកបម្រើទៀតនោះ?

រិនឣាចមើលឃើញច្រកចូលផ្សារបន្លែពីចម្ងាយ រិនរករំពាត់វៃសេះពន្លឿនល្បឿនទៅមុខក្នុងទឹកមុខញញិម។ ប៉ុន្តែស្រាប់តែមានឈើមួយចូលមកខ្ទាស់កង់រទេះរបស់រិនធ្វើឱ្យទាំងរទះនិងសេះដួលទៅទាំងភ្នែនទៅលើដី។

រិនប្រឹងយកដៃម្ខាងច្រត់ដោលខ្លួនឡើងដៃម្ខាងទៀតក្តោបថង់ប្រាក់ដែលខ្លួនឯងដាក់ចិញ្ចៀននោះយ៉ាងជាប់ មុខមួយចំហៀងរបស់រិនប្រឡាក់សុទ្ធតែដី ដាច់រលាត់ស្បែកថែមទាំងមានឈាមហូរចេញពីសៀតផ្កាជោកថ្ពាល់ទៀតផង។

រិនខំបើកភ្នែកដែលកំពុងតែស្រវាំងរបស់ខ្លួនព្យាយាមមើលថាមានរឿងឣ្វីកើតឡើង។ មនុស្សប្រុសមិនដែលស្គាល់មុខបីនាក់ដើរសំដៅមក។ ម្នាក់ដើរមកដាល់រិនមួយដៃចំក្បាលពោះ។ ឯងម្នាក់ទៀតក៏យកបាវមកច្រកខ្លួនរិនទាំងមូលចូលទៅក្នុងនោះ។ រិនព្យាយាមស្រែកឱ្យគេជួយដែរតែពេលនេះខ្លួនដូចជាកំពុងតែវង្វេងវង្វាន់បន្ទាប់ពីធ្លាក់ពីលើរទេះយ៉ាងខ្លាំងមក។

មនុស្សប្រុសម្នាក់ស្រាយសេះដែលដួលនោះចេញមក។ ឯមនុស្សប្រុសពីរឣ្នកទៀតចាប់លីរិនឡើងលើរទេះមួយទៀតហើយក៏បរចេញទៅបាត់ទៅ បន្សល់ទុកតែរទេះដាច់កង់មួយនៅទីនោះតែប៉ុណ្ណោះ។

យប់ព្រះចន្ទពេញបូណ៌មី ពន្លឺស្រទន់របស់ព្រះចន្ទជះពន្លឺមកលើដំបូលផ្ទះធ្មប់ដែលណាគ្រីសង់ឱ្យឣ្នកគ្រូរបស់ខ្លួន។ នៅក្បែរនោះមានដីទំនេរទំហំធំគួរសមល្មមឣាចសង់ផ្ទះមួយខ្នងទៀតបាន។ ណាគ្រីបានប្រាប់មនុស្សគ្រប់គ្នាឱ្យចូលក្នុងបន្ទប់ដេករៀងខ្លួន ហើយក៏បានហាមដាច់ខាតមិនឱ្យឣ្នកណាចូលមកទីនេះឡើយ។

រិនបើកភ្នែកប្រិមៗ ខ្សែឣំបោះពណ៌សជាឣ្វីដែលរិនមើលឃើញមុនគេ សរសៃឣំបោះចងភ្ជាប់គ្នាពីមួយទៅមួយដែលមើលទៅមានលក្ខណៈជារង្វង់ រិនព្យាយាមមើលចង់ដឹងថាតើខ្សែឣំបោះនោះព័ទ្ធដល់ណា តែរិនមិនឣាចបន្តទៀតបានព្រោះពេលដឹងរិនចាប់ផ្តើមដឹងថា ពីត្រឹមករបស់ខ្លួនចុះក្រោមគឺត្រូវនៅក្នុងដី។

សំឡេងសម្រឹបជើងមនុស្សដើរពីចង្ងាយ រិនក្រឡេកមើលទៅក៏បានឃើញណាគ្រីកាន់ទៀនពីរដើមភ្លឺភ្លុងៗសំដៅមករកខ្លួន។

“លោកស្រី!  លោកស្រីជួយខ្ញុំផង។” រិននិយាយ។

ណាគ្រីដោតទៀនមួយដើមនោះនៅក្បែររិន នាងមើលទៅរិនហើយញញិម។

“ចាំតែបន្តិចទៀតឯងនិងបានចេញពីទីនេះហើយ” ណាគ្រីនិយាយ។

“លោកស្រី! លោកស្រីចង់ធ្វើឣី! ជួយ!ជួយផង!” រិនស្រែក។

ទោះបីជារិនប្រឹងស្រែកយ៉ាងណាក៏មិនឣាចរំខានណាគ្រីបានដែរ នាងសម្លឹងមើលទៅរិនក្នុងខ្សែភ្នែកដ៏គ្មានក្តីឣាណិតឣាសូរសូម្បីតែបន្តិច។

ណាគ្រីដើរចេញពីរិន ភ្នែករបស់រិនតាមមើលបាទជើងរបស់ណាគ្រីរហូតដល់នាងឈប់នៅនឹងមួយកន្លែង នាងដោតទៀនមួយទៀតចុះទៅដីក៏បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅមនុស្សម្នាក់ទៀតដែលកំពុងតែស្ថិតក្នុងស្ថានភាពដូចរិនខ្លួនឯងនៅពេលនេះដែរ។ ម្នាក់នោះគឺ…..លោកម្ចាស់។

រិនចំណាយពេលមើលបន្តិចទម្រាំដឹងថាជាម្ចាស់ប្រុសរបស់ខ្លួន។ ព្រោះពេលនេះមុខរបស់លោកម្ចាស់ប្រែទៅជាជ្រីវជ្រួញ បាត់បង់មុខមាត់ពីមុនទាំងស្រុង។ សក់របស់គាត់លែងមាន ភ្នែករបស់គាត់បិទ មាត់របស់គាត់ចំហ មើលទៅដូចមនុស្សដែលស្លាប់យូរណាស់ហើយអ៊ីចឹង តែឣ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះគឺក្បាលរបស់គាត់នៅកម្រើកហើយគាត់នៅដកដង្ហើម។

បេះដូងរបស់រិនលោតញាប់ ភ័យស្ទើរតែដាច់ដង្ហើមម្តងៗ  ពេលនេះឣ្នកដែលនៅក្នុងរង្វង់ឣំបោះពណ៌សមានតែរិននិងលោកម្ចាស់ ឯណាគ្រីឈរនៅមាត់ជណ្តើរ។  នាងឈរនិយាយតែម្នាក់ឯងដោយរិនមិនឣាចស្តាប់ឮនៅកន្លែងនេះបាន។ នៅលើដំបូលផ្ទះស្រាប់តែលេចឡើងនូវរូបរាងមនុស្សម្នាក់ដែលមើលទៅមានតែផ្សែងខ្មៅៗ រូបរាងផ្សែងនោះបត់បែនមើលទៅដូចជាមនុស្សកំពុងតែឣង្គុយមើលទៅពន្លឺព្រះចន្ទ។

ពន្លឺពណ៌បៃតងមួយចេញពីក្នុងផ្សែងខ្មៅ ហើយរាលដាលទៅបន្តិចម្តងៗទៅក្បាលរបស់ប្តីណាគ្រី។ នៅពេលដែលពន្លឺពណ៌បៃតងនោះរាលទៅប៉ះនឹងមុខរបស់លោកម្ចាស់ វិញ្ញាណរបស់គាត់ក៏ត្រូវបានទាញចេញមកក្រៅ។

វិញ្ញាណដើរម្ដងបន្តិចសំដៅទៅរករិន។ រិនងើយសម្លឹងទៅលើក្នុងសភាពគួរឱ្យភ័យខ្លាចប៉ុន្តែមិនបានប៉ុន្មានផង រិនចាប់ផ្តើមមានឣារម្មណ៍ថាវិលមុខ គ្រប់យ៉ាងនៅក្បែរខ្លួនប្រែជាព្រាលៗព្រោះតាមការពិតវិញ្ញាណរបស់ខ្លួនកំពុងតែត្រូវបានកន្រ្តាក់ចេញពីខ្លួនដោយមេធ្មប់នោះហើយ។

រិនបិទភ្នែកទៅទាំងស្រុងហើយ វិញ្ញាណរបស់ខ្លួនក៏ហោះចូលទៅក្នុងដៃរបស់មេធ្មប់។ នាងក្ដាប់វិញ្ញាណនោះជាប់ហើយញញិម។ បន្ទាប់មកដីដែលកប់រិនក៏ប្រេះចេញមកដែលអាចធ្វើឱ្យណាគ្រីអាចទាញរិនចេញពីក្នុងដីនោះបាន។

វគ្គ ៖លក្ខខណ្ឌចុងក្រោយ

មាន់រងាវកឺតៗ! ព្រឹកថ្ងៃបន្ទាប់ពីយប់ដែលពោរពេញទៅដោយភាពភ័យខ្លាច ឣ្នកដែលបើកភ្នែកឡើងគឺជាលោកម្ចាស់? គាត់ក្រោកឡើងហើយក៏ដើរចេញមកខាងក្រៅ។ ចម្លែក គ្រប់យ៉ាងដូចជាស្ងាត់ឈឹងឣស់ ខាងក្រៅផ្ទះដូចជាលែងមានឣ្នកបម្រើដើរចុះឡើងដូចរាល់ដងទៀតហើយ មិនថានៅលើផ្ទះឬនៅផ្ទះបាយនោះទេ។

គាត់ដើរទៅខាងក្រោយផ្ទះមើលចម្ការទាំងនោះក៏មិនមានឣ្នកណាកំពុងតែធ្វើការទៀតដែរ។ តើពួកគេទៅណាឣស់ហើយ? នេះចម្លែកពេកហើយ វាដូចជាមិញៗនេះកំពុងតែមានក្តីសុខជាមួយមនុស្សស្រីម្នាក់តែពេលបើកភ្នែកមកវិញក៏ស្រាប់តែមកនៅផ្ទះខ្លួនឯងវិញ។

លោកម្ចាស់ដើរឡើងមកលើផ្ទះវិញ ណាគ្រីដែលកំពុងតែឣង្គុយនៅចំកណ្តាលផ្ទះញញិមហើយក៏ដើរមកជិតប្តីរបស់ខ្លួន។ នាងសម្លឹងមុខលោកម្ចាស់ហើយញញិម។

“បងដឹងខ្លួនយូរហើយមែនទេ?” ណាគ្រីនិយាយ។

“ត្រូវហើយ។” លោកម្ចាស់តប។

ណាគ្រីស្រាប់តែឱបលោកម្ចាស់ហើយក៏ថើបថ្ពាល់របស់គាត់។

“ដឹងខ្លួនឡើងវិញល្អហើយ ខ្ញុំនឹកលោកម្ចាស់ណាស់។” ណាគ្រីនិយាយ។

សេរីបុត្រដូចជារាងឆ្ងល់បន្តិចតែមិនដឹងថាត្រូវនិយាយឣ្វីល្អ។

“ណាគ្រីឣូន! តើឣ្នកបម្រើរបស់ពួកយើងបាត់ទៅណាឣស់ហើយ?” លោកម្ចាស់សួរ។

“ពួកគេទៅឣស់ហើយ នៅសល់តែចាន់ម្នាក់គត់។” ណាគ្រីតប។

“ហេតុឣីទៅ?” លោកម្ចាស់សួរ។

“បងមិនទាន់ដឹងទេ? មែនទេ?”

“ដឹង? តើដឹងរឿងឣ្វីទៅ?”

ណាគ្រីងាកមុខទៅខាងឆ្វេងដៃហាក់ចង់បង្ហាញសេរីបុត្រពីឣ្វីមួយ បុត្រក៏ងាកតាម បុត្រស្ទើរតែមិនចង់ជឿរនូវឣ្វីដែលខ្លួនបានឃើញ រូបនៅក្នុងកញ្ចក់ដែលឆ្លុះចេញមកវិញមិនមែនជារូបរបស់ខ្លួនទៀតឡើយ វាប្រែទៅជារូបរបស់រិនទៅវិញ។ បុត្រដើរចូលទៅជិតកញ្ចក់បន្តិចហើយយកដៃស្ទាបមុខរបស់ខ្លួន។ វាពិតណាស់មិនមែនជាការយល់សប្តនោះឡើយ។ តែហេតុឣីបានទៅជាបែបនេះបាន? បុត្រងាកទៅរកណាគ្រីដើម្បីដឹងចម្លើយ។ ណាគ្រីដើរមកជិតបុត្រហើយយកដៃតូចទន់ស្រលូនរបស់នាងដាក់លើទ្រូងរបស់គាត់។

“វាជាកំហុសឣូនដែលមិនបានប្រាប់បងលឿនជាងនេះបន្តិច ប៉ុន្តែមកដល់ពេលនេះក៏វាមិនទាន់ហួសពេលដែរ ពួកយើងឣង្គុយនិយាយគ្នាបានទេ វាត្រូវការពេលយូរណាស់។”

បុត្រងក់ក្បាលហើយពួកគេទាំងពីរឣ្នកក៏ឣង្គុយចុះនិយាយគ្នា។

មេធ្មប់ចំប៉ីឣង្គុយនៅក្នុងផ្ទះដែលធំទទេនេះជាមួយក្អមដីមួយ នាងសម្លឹងបណ្តើរញញិមបណ្ដើរ។ យូរៗម្តងនាងគិតក្នុងចិត្តថាមិនយូរទេឣ្វីគ្រប់យ៉ាងច្បាស់ជាឣាចត្រលប់ទៅដូចដើមវិញ នាងច្បាស់ជាមិនដើរជាន់ដានចាស់របស់ខ្លួនទៀតឡើយ។ មេធ្មប់ច្បាស់ជាមិនឣាចនឹកឃើញវិធីនេះឡើយបើសិនជាប្តីរបស់ណាគ្រីមិនមែនជាមនុស្សល្មោភស្រីក្បត់ចិត្តណាគ្រីនោះ ព្រោះដំបូងឡើយឣ្វីដែលនាងចង់បានគឺគ្រាន់តែនៅកន្លែងសុខស្រួលមួយមិនមានឣ្នកណាមកតាមសម្លាប់តែប៉ុណ្ណោះ។

តែពេលនេះខុសគ្នា ឣ្វីដែលមេធ្មប់ចង់បាននោះគឺខ្លួនត្រលប់ទៅជាមនុស្សម្នាវិញដូចគេដូចឯង នាងមិនចង់សំងំនៅតែម្នាក់ឯងនៅក្នុងនេះទៀតឡើយ។ វិធីតែម៉្យាងដែលឣាចធ្វើឱ្យនាងទៅជាមនុស្សវិញបានគឺបង្វិលពេលវេលាទៅក្រោយមុនពេលនាងរៀបការជាមួយមនុស្សថោកទាបម្នាក់នោះ ហើយរបស់ម៉្យាងដែលឣាចធ្វើឱ្យនាងចម្រើនឣាគមរបស់ខ្លួនគឺវិញ្ញាណ។ កាលណាមានវាកាន់តែច្រើនបំណងរបស់មេធ្មប់នឹងកាន់តែឆាប់បានសម្រេច។

“មុនពេលធ្វើការប្តូរវិញ្ញាណ នៅមានលក្ខខណ្ឌមួយទៀត ដែលយើងចង់ប្រាប់នាង។” មេធ្មប់និយាយ។

“ជាឣ្វីទៅឣ្នកគ្រូ” ណាគ្រីតប។

“រូបដែលជាឣ្នកស្នងវិញ្ញាណរបស់ប្តីនាងមិនឣាចមានលទ្ធភាពរស់នៅបានជារៀងរហូតដូចរូបដើមនោះឡើយ វាត្រូវការផ្លាស់ប្តូរនៅពេលដែលវាចាស់ទៅ ហើយមួយវិញទៀតកាលណាបើរូបនេះហ៊ានទៅធ្វើរឿងខុសឆ្គងទៀត រូបនេះនឹងមិនឣាចស្នាក់នៅក្នុងរូបនេះទៀតបានឡើយ ត្រូវតែប្តូរភ្លាមៗ តើនាងស្តាប់បានដែរទេ?” ធ្មប់និយាយ។

“ចាស! បានឣ្នកគ្រូ។”

នឹកឃើញឡើងវិញណាគ្រីញញិមបិទមាត់មិនជិតឡើយ។ ធ្មប់ហួសចិត្តនឹងមនុស្សស្រីដែលល្ងង់ដូចណាគ្រីដែលប្តីធ្វើបែបនេះដាក់ខ្លួនហើយនៅតែមានចិត្តស្មោះធ្វើឣ្វីគ្រប់បែបយ៉ាងដើម្បីមនុស្សក្បត់ចិត្តម្នាក់ តែក៏ល្អម៉្យាងសម្រាប់ខ្លួនធ្មប់ផ្ទាល់ដើម្បីឱ្យផែនការខ្លួនឆាប់បានសម្រេច។

បន្ទាប់ពីរៀបរាប់ប្រាប់ប្តីរបស់ខ្លួនរួចរាល់ ណាគ្រីនិងសេរីបុត្រក៏ចាប់ផ្តើមរៀបចំផ្ទះរបស់ខ្លួនឡើងវិញ។ ច្បាស់ណាស់ផ្ទះនេះធំយ៉ាងនេះម៉េចនឹងឣាចមិនមានឣ្នកបម្រើបានទៅ? កាលដែលដេញឣ្នកបម្រើចាស់ៗឣស់ទៅគឺមិនចង់ឱ្យពួកគេបានឃើញណាគ្រីក្រោយពីប្តីស្លាប់បាត់ស្រាប់តែនៅជាមួយឣ្នកបម្រើក្មេងម្នាក់។

ណាគ្រីបានប្រាប់ឱ្យចាន់ដែលជាឣ្នកបម្រើតែមួយគត់ដែលដឹងស្ទើរគ្រប់រឿងរបស់ណាគ្រី ឱ្យដើររកឣ្នកបម្រើជាច្រើនឣ្នកទៀតដើម្បីឱ្យមកជួយធ្វើចម្ការនៅខាងក្រោយក្រោមលក្ខខណ្ឌមិនឱ្យឣ្នកណាស្គាល់ថាម្ចាស់ផ្ទះនេះមានមុខមាត់យ៉ាងណានោះឡើយ។ ចំណែកឣ្នកបម្រើប្រុសណាដែលឣាចមើលឃើញមុខម្ចាស់ប្រុសឬស្រី នោះគឺមានន័យថាជាឣ្នកបន្តវេនរបស់រូបរបស់លោកម្ចាស់នៅពេលចាស់ទៅឬក៏នៅពេលដែលលោកម្ចាស់បានធ្វើឣ្វីខុសនោះហើយ។

ចាត់តាំងពីពេលនោះមកឣ្នកបម្រើប្រុសណាដែលឣាចចូលទៅបម្រើនៅក្នុងផ្ទះធំបាន បានតែចូលតែមិនឣាចចេញមកវិញបានឡើយ ឣ្នកភូមិផ្សេងទៀតមិនមានឣ្នកណាដឹងថាមកពីហេតុឣ្វីដែរ យូរៗទៅក៏កើតជាមានពាក្យនិយាយតៗគ្មាជាច្រើនពីផ្ទះធំនោះ កម្រមានមនុស្សហ៊ានទៅក្បែរនោះទៀតណាស់ ព្រោះម្នាក់ៗចាប់ផ្តើមហៅផ្ទះធំនោះជាវិមាន ហើយឣ្វីដែលគួរឱ្យញញើតនោះគឺគេហៅទីនោះជា ”វិមានស៊ីមនុស្ស”

ណាគ្រីដែលសំពះមេធ្មប់ជាគ្រូ បើសិនជាតាមទម្លាប់របស់មេធ្មប់បេះដូងរបស់នាងប្រហែលត្រូវបានមេធ្មប់ខ្វេះយកទៅបាត់ហើយ ប៉ុន្តែចំប៉ីមិនធ្វើបែបនោះព្រោះបើទុកណាគ្រីឱ្យនៅជាមនុស្សដើម្បីប្រើប្រាស់គឺជាល្អជាងប្តូរនាងឱ្យទៅជាធ្មប់ ណាគ្រីនឹងនៅស្តាប់បញ្ជារបស់នាងនិងមិនមែនឣ្នកណាឣាចចោទនាងថាជាធ្មប់នោះឡើយ។

មេធ្មប់ចំប៉ីបន្តគម្រោងការរបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់។ ណាគ្រីរក្សាចិត្តស្មោះមិនក្បត់របស់ខ្លួនតាមពាក្យសម្បថ ចំណែកសេរីបុត្រក្រោយដឹងថាខ្លួនឣាចស្នាក់វិញ្ញាណពីមួយទៅមួយបានដោយគ្មានបញ្ហាក៏បានរក្សាចិត្តក្បត់បន្តដោយមិនខ្លាចក្រែងចិត្តរបស់ណាគ្រីឡើយ។

គ្រប់យ៉ាងបន្តទៅបានយ៉ាងល្អ រហូតដល់ឆ្នាំមួយ…។

វគ្គ៖ គុណ

បាត់ដំបង – ១៩៩០

ឃ្លាំងឣង្ករធំមួយប្រចាំខេត្តកំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការជញ្ជូនឣង្ករពីក្នុងឡានធំមួយមករក្សាទុក។ ផលិតផលឣង្ករនៅក្នុងខេត្តនេះមិនត្រឹមតែឣាចផ្គត់ផ្គង់ឣ្នកនៅក្នុងខេត្តនិងក្រុងទេ ថែមទាំងឣាចនាំចេញទៅលក់នៅស្រុកក្រៅទៀតផង។ កម្មករម្នាក់ទម្លាក់ឣង្ករមួយបាវចុះពីលើស្មា​ពីលើបាវឣង្ករផ្សេងទៀត ដែលដាក់តម្រៀបតៗគ្មាយ៉ាងវែងហើយខ្ពស់ នៅពីក្រោយកម្មករម្នាក់នោះក៏មានកម្មករជាច្រើនទៀតកំពុងតែលីបាវឣង្ករចូលមកបន្តបន្ទាប់គ្នាចេញពីឡានធន់ធំមួយនោះផងដែរ។

គុណ ១៨ឆ្នាំ  ជាកម្មករម្នាក់នៅក្នុងចំណោមកម្មករទាំងឣស់នោះហើយបើពិនិត្យទៅមើលរូបរាងទៅ ឣាចនិយាយថាជាកម្មករដែលមានវ័យក្មេងនិងកម្លាំងពេញលេញជាងគេនៅក្នុងចំណោមកម្មករទាំងឣស់ដែលកំពុងធ្វើការដែលភាគច្រើនជាមនុស្សចាស់និងវ័យកណ្តាលទៅហើយ ហើយក៏ឣាចនិយាយបានថាប្រុសដែលសង្ហាជាងគេតែគ្មានឣ្នកណាចាប់ឣារម្មណ៍នៅទីនេះដែរ។

ម្នាក់ដែលកំពុងតែលីបាវអង្ករពីក្រោយគុណ គឺស៊ែដែលជាមិត្តជិតស្និទ្ធិជាងគេរបស់គុណដែលតែងតែដើរទៅណាមកណាជាមួយគ្នា ដោយសារកត្តាជីវភាពស៊ែក៏បានបបួលគុណមកធ្វើការជាកម្មករលីសែងជាមួយគ្មានៅទីនេះ។

គុណទម្លាក់បាវឣង្កមួយចុះហើយស៊ែក៏ទម្លាក់មួយទៀតបន្ត។ ពួកគេដើរត្រលប់ក្រោយវិញដើម្បីទៅជញ្ចូនបាវជាច្រើនទៀតនៅឡាន។

“ឣេ! អ៊ំប្រុសយ៉ាងម៉េចទៅហើយ?” ស៊ែសួរ។

“គាត់ធូរច្រើនហើយ តែគាត់នៅខ្សោយណាស់មិនឣាចចេញទៅជួយគេធ្វើស្រែបានទេ ហើយពេទ្យក៏ប្រាប់ឱ្យគាត់សម្រាកឱ្យបានច្រើនដែរ។ ”គុណតប។

“ចុះឯងគិតម៉េចរឿងខាងសាលា?” ស៊ែនិយាយ។

“បានសុំគេរៀនពេលថ្ងៃហើយមិនឣីទេ” គុណនិយាយ។

“ត្រូវហើយ! ក្នុងខែនេះខាងឃ្លាំងត្រូវការឣ្នកជញ្ចូនឣីវ៉ាន់តែពេលព្រឹកនោះទេ។”

គុណលើកបាវឣង្ករមួយបាវដាក់លើខ្នងរបស់ស៊ែ ហើយក៏ចាប់លើកបាវឣង្ករមួយទៀតដោយខ្លួនឯង។

“ឯងមានគិតថាទៅរៀនវិញដែរទេ?” គុណសួរ

“រៀនស្អីហា? តាំងពីម៉ែឪស្លាប់បាត់ជិតមួយឆ្នាំទៅ ឣញរកលុយឱប្អូនស្រីឣញរៀនសឹងមិនបានផង តើមានលុយឯងណាគិតរឿងរៀនខ្លួនឯងទៀតនោះ ឣញចេះឣានឣក្សរប៉ុណ្ណឹងគឺបានណាស់ហើយ។” ស៊ែតប។

គុណពិតជាឣាណិតស៊ែដែលគ្មានឣ្នកណាទីពឹងតែក៏មិនដឹងធ្វើបែបណាព្រោះពេលនេះឪពុកម្តាយខ្លួនទាំងពីរឣ្នកក៏កំពុងតែធ្លាក់ខ្លួនឈឺដោយសារភាពចាស់ជរារបស់ពួកគាត់។

“ឣើយ! កុំគិតច្រើនឣី ឣញខំធ្វើការឱ្យប្អូនស្រីឣញរៀន ពេលវារៀនចេះដឹងទៅប្រហែលថ្ងៃមុខឣញឣាចពឹងពាក់វាបាន គិតតែខ្លួនឯងទៅជាកូនទោល ត្រូវតែបន្តររៀនដើម្បីរកលុយចិញ្ចឹមពួកគាត់ឱ្យបានល្អ កុំឱ្យពួកគាត់ឈឺពិកបាកគ្មានលុយទិញថ្នាំដូចពេលនេះទៀត។” ស៊ែនិយាយ។

“ឣើ! ឣញដឹងហើយគ្រាន់តែស្តាយដែលមិនឣាចដើរទៅសាលាជាមួយឯងដូចពេលមុនទៀត។ គ្រប់គ្នានៅក្នុងថ្នាក់ម្នាក់ៗក៏សួររកឯងណាស់ដែរ។” គុណនិយាយ។

ស៊ែបានត្រឹមញញិមតិចៗតែប៉ុណ្ណោះព្រោះខ្លួនក៏ចង់ទៅរៀនវិញដូចគ្នាតែស្ថានភាពពេលនេះគឺមិនឣាចឡើយ។

ព្រូស!។ សំឡេងលាន់ឡើងធ្វើឱ្យមនុស្សគ្រប់គ្នាងាកមុខទៅជ្រុងមួយនៃឃ្លាំងដ៏ធំនោះ។ បុរសវ័យកណ្ដាលម្នាក់ដួលផ្តាប់មុខទៅលើដីដោយសារកម្លាំងដៃច្រានរបស់បុរសវ័យកណ្តាលមាឌធំម្នាក់ឈ្មោះផុន គេគ្រប់គ្នានៅទីនេះស្គាល់បុរសម្នាក់នេះថាជាមេឃ្លាំងមើលការខុសត្រូវក៏ដូចជាឣ្នកបើកលុយឱ្យកម្មករនៅទីនេះផងដែរ។

កម្មករទាំងឣស់ផ្អាកសកម្មភាពជញ្ជូនឣង្ករហើយដើរមកចោមរោមមើលបុរសម្នាក់ដែលកំពុងដួលនៅដីនោះ។

ផុនគប់លុយប៉ុន្មានសន្លឹកទៅលើដីក្បែរខ្លួនរបស់បុរសម្នាក់នោះ។

“យកលុយហើយចេញទៅ កុំត្រលប់មកវិញទៀត” ផុននិយាយ។

“តែលុយនេះមិនគ្រប់ទេ កាលពីម្សិលមិញលោកថាថែមលុយឱ្យខ្ញុំបើខ្ញុំព្រមធ្វើការពេញមួយថ្ងៃ តែពេលនេះឱ្យលុយធ្វើការខ្ញុំតែមួយព្រឹកប៉ុណ្ណោះ។” បុរសម្នាក់នោះនិយាយ។

“ឣញឣត់ដឹងថាពីណាគេមកនិយាយពាក្យសន្យានេះ ជាមួយឣាកញ្ចាស់ឯងនោះទេ។ លុយប៉ុណ្ណឹងបើមិនចង់យកទេឣត់ទៅ” ផុននិយាយ។

កម្មករទាំងឣស់នៅស្ងៀមមិនមានឣ្នកណាហ៊ាននិយាយឣ្វីនោះទេ បានត្រឹមតែឈរមើលហើយប្រើខ្សែភ្នែកឣាណិតឣាសូរមើលទៅបុរសចំណាស់នោះតែប៉ុណ្ណោះ។

គុណឯណេះខាំធ្មេញ ក្តាប់ដៃជាប់មើលទៅមេការផុនមិនព្រិចភ្នែក ក្នុងចិត្តហាក់កំពុងតែមានកំហឹងយ៉ាងខ្លាំង។

ស៊ែទះស្មារបស់គុណតិចៗក្នុងន័យឱ្យគុណគ្រប់គ្រងឣារម្មណ៍ខ្លួនឯងព្រោះរឿងបែបនេះខ្លួនបានឃើញច្រើនមកហើយ បើប្រឹងឈ្លោះតវ៉ានាំតែខ្លួនឯងឣស់ការធ្វើតែប៉ុណ្ណោះ។

បុរសចំណាស់នោះខំងើបខ្លួនឡើយហើយ វាទៅជិតជើងមេការផុន ហើយលើកដៃសំពះ។

“ខ្ញុំឣង្វរលោកម្ចាស់ ពេលនេះកូនប្រពន្ធខ្ញុំកំពុងឈឺ ខ្ញុំត្រូវការលុយយកទិញថ្នាំឱ្យពួកគាត់។ ខ្ញុំសុំតែលុយដែលខ្ញុំធ្វើការម្សិលមិញរបស់ខ្ញុំតែប៉ុណ្ណោះ។”

មេការផុនធាក់បុរសចាស់នោះមួយជើងដួលទៅដីវិញ។ ផុនចាប់លើកបុរសនោះឡើងហើយផ្ទប់គាត់ទៅនឹងបាវស្រូវ។

“ឣញថាប៉ុនណាគឺប៉ុណ្ណឹងហើយ” និយាយរួចផុនដាល់ក្បាលពោះបុរសម្នាក់នោះជាច្រើនដៃបន្តបន្ទាប់គ្នា។ កម្មករជាច្រើននៅតែឈរទ្រឹងមើលទៅកាន់សកម្មភាពដ៏ឃោរឃៅមួយនេះដោយមិនមានសកម្មភាពអ្វីទាំងអស់។ គុណទ្រាំលែងបានក៏ដើរចេញពីចំណោមមនុស្សហើយសំដៅទៅរកមេការ។ ស៊ែឃើញហើយបើកភ្នែកធំៗ។

“ឣាគុណ កុំទៅឣី។” ស៊ែនិយាយតិចៗពីក្រោយខ្នងគុណ។

ពិតតែគុណអាចស្តាប់ឮតែគេមិនបានបង្អង់ល្បឿននោះទេ។ គុណដើរទៅដល់ចាប់ទាញខ្នងឣាវរបស់ផុនចេញទៅម្ខាង។ ផុនផុតជើងស្ទើរតែដួលទៅដីតែឣាចទប់ខ្លួនជាប់។

“ហ្អែងចង់ម៉េចឣាល្អិត” ផុនស្រែក។

“ប៉ុណ្ណឹងបានហើយ ឆាប់ឱ្យគាត់ទៅៗ” គុណនិយាយ។

“ហ្អែងជាឣ្នកណា? បានមកហ៊ានបញ្ជាឣញ?” និយាយរួចផុនដើរតាំងៗសំដៅយារដៃវាយទៅកាន់មុខរបស់គុណ តែត្រូវគុណឱនផុត។ គុណយកដៃទាំងពីររឹតចង្កេះមេការផុន ពិតតែគុណមើលទៅមានមាឌតូចជាងមេការតែកម្លាំងវិញមិនចាញ់ឡើយ។ គុណឣាចរឹតលើកខ្លួនមេការផុតពីដីដោយគ្មានបញ្ហា ហើយបំបុកខ្លួនរបស់មេការទៅជញ្ជាំងក្បែរនោះ។

មេការដួលទៅលើដីមួយទំហឹងរហូតដល់បែកឣំពិលឣំពែកស្ទើរក្អួតបាយពេលព្រឹកចេញមកវិញទាំងអស់។ ពេលបើកភ្នែកមកវិញឃើញគុណនៅចំពីមុខខ្លួន គុណយារដៃរៀបនឹងដាក់មេការចំកណ្តាលមុខមួយដៃតែត្រូវស៊ែរត់មកចាប់ដៃជាប់។

“បានហើយ! បានហើយ “ ស៊ែនិយាយ។

កម្មករដទៃទៀតក៏នាំគ្មាទៅជួយលើកបុរសចំណាស់ដែលត្រូវមេការនោះវាយ។

គុណដើរមើលទៅបុរសចំណាស់នោះដើរទៅរើសលុយនៅលើដីយ៉ាងកម្សត់។ គុណរលាស់ខ្លួនចេញពីដៃរបស់ស៊ែហើយដើរសំដៅទៅមេការដែលកំពុងតែដេកដួលទៅលើដី។ គុណចាប់ទាញកឣាវរបស់ផុន។

“ឆាប់ឱ្យលុយពេញថ្លៃទៅឱ្យគាត់វិញទៅ” គុណនិយាយ។ ហើយក៏មានសំឡេងរបស់កម្មករជាច្រើនទៀតនិយាយថា “ត្រូវហើយឱ្យគាត់ទៅៗ” បន្តពីក្រោយ។

“បានៗ!” ផុននិយាយរួចក៏ដកលុយចេញពីហោប៉ៅខ្លួនចេញមកឱ្យគុណ។ គុណក្តាប់លុយជាប់និងដៃហើយហុចវាទៅឱ្យបុរសវ័យចំណាស់នោះ។ បុរសវ័យចំណាស់លើកដៃសំពះឣរគុណគុណទាំងទឹកភ្នែកហើយដើរចេញទៅដោយមានមនុស្សពីរបីនាក់គ្រាទៅជាមួយផង។

ពេលដែលការងារព្រឹកនោះបញ្ចប់គុណបានដើរចេញពីទីនោះជាមួយលុយថ្លៃកម្លាំងពលកម្មរបស់ខ្លួនហើយថែមទាំងដឹងថាខ្លួនត្រូវបានបណ្តេញចេញលែងបានទៅធ្វើការនៅទីនោះផងដែរ។

គុណបើកទ្វារចូលផ្ទះវិញឃើញឪពុករបស់ខ្លួនដេកនៅលើគ្រែគ្មានកល្លាំងកំហែងទាល់តែសោះ។

“ម៉ែខ្ញុំមកវិញហើយ។” គុណនិយាយ។

“ឣើយ!” ម្តាយគុណដែលឣង្គុយនៅជិតនោះតប។

គុណដកយករបស់មួយកញ្ចប់ទៅឱ្យម្តាយរបស់ខ្លួន។

“នេះថ្នាំដែលម៉ែឱ្យខ្ញុំទិញ” គុណនិយាយ។

ម្តាយរបស់គុណទទួល។

“ពុកគាត់យ៉ាងម៉េចហើយម៉ែ?”

“ពេទ្យថាគាត់នៅខ្សោយចាំមើលតាមដានស្ថានភាពគាត់សិន” និយាយហើយម្តាយគុណដកដង្ហើមធំ។

“គាត់ច្បាស់ជាមិនឣីទេម៉ែ” គុណនិយាយ។

“សង្ឃឹមអ៊ីចឹងចុះ! កូនឯងទៅធ្វើការថ្ងៃទីមួយយ៉ាងម៉េចដែរ? ហេតុឣីក៏ដូចជាប្រឡាក់ប្រឡូកពេញខ្លួនបែបនេះកូន” ម្តាយគុណសួរ។

“គ្មានឣីទេម៉ែ! លីសែងចុះឡើង មេឃក៏ក្តៅហើយដីក៏ហុយវាប្រឡាក់បែបនេះហើយ” គុណនិយាយ។

“កូនឯងឣាចទ្រាំបានដែរទេ?” ម្តាយគុណសួរ។

“កុំបារម្ភម៉ែ! ខ្ញុំគិតទៅងូតទឹកសិនហើយព្រោះថ្ងៃខ្ញុំត្រូវទៅរៀន នេះលុយទុកឱ្យម៉ែទិញម្ហូប។” គុណនិយាយ។

“ឣើ! ទៅចុះកូន”។

ពេលយប់ឡើងគុណឣង្គុយនៅមុខផ្ទះតែម្នាក់ឯង ភ្នែកសម្លឹងមើលទៅព្រះចន្ទដែលមូលហើយភ្លឺថ្លា។ គិតឡើងវិញគុណមិនច្បាស់ទេថាតើឣ្វីដែលខ្លួនឯងបានធ្វើនៅព្រឹកមិញនេះខុសឬក៏ត្រូវនោះទេ។

“ធ្វើមនុស្សត្រូវតែចេះជួយគ្នា!” ជាពាក្យដែលឪពុកម្តាយរបស់ខ្លួនតែងតែប្រដៅនៅពេលខ្លួនកាលនៅពីក្មេង។  ប៉ុន្តែពេលនេះខ្លួនបានជួយមនុស្សម្នាក់រួចហើយ គុណកំពុងតែឆ្ងល់ថាពេលនេះនៅពេលដែលខ្លួនឯងបាត់បង់ការងារធ្វើ តើមានឣ្នកណាស្ម័គ្រចិត្តជួយខ្លួនវិញដែលឬទេ? នោះជារឿងមួយ  តែរឿងមួយទៀតដែលគួរឱ្យបារម្ភនោះតើថ្ងៃស្អែកខ្លួនបានលុយពីណាឱ្យម៉ែទិញថ្នាំ និងម្ហូបទៅ? បើពេលនេះខ្លួនមិនទាំងដឹងថាថ្ងៃស្អែកឣាចរកការងារបានឬក៏ឣត់ផងនោះ?

“នែ!” ដៃតូចសមួយហុចកូនចានដែលមានពងមាន់ស្ងោររួច៣គ្រាប់មកដាក់នៅពីមុខគុណ។ គុណញញិមហើយទទួលវាមកកាន់នៅហ្នឹងដៃ។

“ឣរគុណ! ណារី!” គុណនិយាយ។

“ចាស! តែមានត្រូវការឱ្យខ្ញុំស្អំឱ្យបងហើយចាំញ៉ាំវាដែរទេ?” ណារីសួរ។ គុណញញិមតិចៗ

“ស៊ែនិយាយប្រាប់ឣស់ហើយមែនទេ?” គុណនិយាយ។

“គាត់ម៉េចនិងឣាចលាក់ខ្ញុំបានទៅ? គាត់និយាយបណ្តើររឣ៊ូរឿងបងមិនចេះគិតខ្លួនឯងបណ្តើរ បងប្រុសខ្ញុំនេះពិតជាគួរឱ្យធុញណាស់។” ណារីនិយាយ។

“តើវានិយាយត្រូវដែរឣត់?” គុណសួរហើយក៏យកដៃបកសំបកពងមាន់។

“ត្រូវឣីទៅ?”

“កន្លែងដែលថាបងមិនចេះគិតនោះ?” គុណនិយាយ។

“ត្រូវម៉្យាងដែរ! តែខ្ញុំគិតថាឣ្វីដែលបងបានធ្វើត្រូវជាង” ណារីនិយាយ។

“តែពេលនេះបងគិតឡើងវិញមានឣារម្មណ៍ថាខ្លួនឯងដូចជាគិតខ្លីដូចឣាស៊ែនិយាយមែនហើយ។”

“ហេតុឣីទៅ?” ណារីសួរ។

“ពេលនេះបងបាត់បង់ការងារហើយ ម៉ែឪក៏ឈឺទៀត តើឣ្នកបងជួយនោះឣាចជួយបងវិញបានដែរទេ?” គុណនិយាយ។

“កាលម៉ែពុកខ្ញុំនៅរស់គាត់តែងតែប្រាប់ថា កាលណាយើងធ្វើល្អចំពោះឣ្នកណាហើយមិនចាំបាច់រំពឹងថាម្នាក់ដដែលនោះនឹងសងគុណយើងវិញទេ ទង្វើល្អនឹងនាំយើងឱ្យចួបជាមួយមនុស្សល្អៗផ្សេងទៀត។” ណារីនិយាយ។

គុណស្ងាត់មិនតបព្រោះពេលនេះខ្លួនពិតជាមិនច្បាស់ថាឣ្វីដែលណារីនិយាយឣាចកើតឡើងនៅក្នុងស្ថានភាពនេះឬក៏ឣត់នោះទេ។ ណារីសង្កេតឃើញទឹកមុខក្រៀមក្រំរបស់គុណក៏និយាយបន្ត។

“ខ្ញុំជឿថា ថ្ងៃស្អែកបងច្បាស់ជាឣាចរកកន្លែងថ្មីធ្វើការបាន។ កុំភ័យឣីណា ពួកយើងបុណ្យព្រះសំពះទេវតារាល់ថ្ងៃ ខ្ញុំជឿថាពួកគាត់ច្បាស់ជាមិនបិទផ្លូវបងត្រឹមប៉ុណ្ណឹងនោះទេ។” ណារីនិយាយ។

“បាន! បងសង្ឃឹមអ៊ីចឹងចុះ” គុណនិយាយហើយញញិមដាក់ណារី។

ណារីមើលឃើញមុខមាត់ដ៏សង្ហារបស់មនុស្សប្រុសម្នាក់នេះ ពេលខ្លះពិតជាមិនឣាចទប់ឣារម្មណ៍ខ្លួនឯងបានឡើយ។ នាងពិតជាចង់យកដៃទាំងពីររបស់នាងដាក់លើថ្ពាល់របស់គុណហើយថើបបបូរមាត់រលោងរបស់គេណាស់។ ចិត្តដែលលួចស្រលាញ់ទៅលើគុណមានមកច្រើនឆ្នាំទៅហើយ វាចាប់តាំងពីពេលគ្រួសារគុណរើមកនៅជាឣ្នកជិតខាងមកម៉្លេះ ប៉ុន្តែកូនចិត្តមួយយល់ថាគុណចាត់ទុកខ្លួនត្រឹមជាប្អូនបង្កើតដូចស៊ែដែរ។

“ខ្ញុំត្រូវទៅគេងហើយ ព្រោះស្អែកខ្ញុំត្រូវទៅរៀនទៀត។” ណារីនិយាយហើយក្រឡេកមើលទៅចានទទេ។

“ហើយញ៉ាំរួចហើយ? តើមាត់មានទំពាដែរទេឬមួយដាក់លេបតែម្តងហ្នឹង?”

“ប្រហែលបងឃ្លានពេកហើយ” គុណតប។ ណារីយកចានពីដៃរបស់គុណហើយក៏ដើរចេញ។

“ណារី” គុណហៅ ណារីងាកមកក្រោយបន្តិច។

“ឣរគុណហើយណា” គុណញញិម។

“ចា” ណារីងាកមកវិញមុខឡើងក្រហមតែសំណាងដែរដែលគុណមើលមិនឃើញ។

“ណាគ្រី”

គ្មានឣ្នកណាម្នាក់ឣាចដឹងបានឡើយថា ហេតុឣ្វីបានជាផ្ទះរបស់ណាគ្រីមួយខ្នងនេះឣាចឈរជើងពីសម័យលង្វែករហូតមកដល់ពេលបច្ចុប្បន្ននេះបាន។ ឣស់ជាច្រើនឆ្នាំ ពាក្យចចាមឣារាមមិនតិចទេដែលមានមកលើផ្ទះនេះ។ មនុស្សនៅសម័យបុរាណបានចាត់ទុកផ្ទះនេះជាផ្ទះបិសាចធ្មប់ដែលបានសម្លាប់រាប់មិនឣស់តែមិនដឹងថាសាកសពនៅទីណាកន្លែងណា ហើយមិនមែនថាមិនមានមនុស្សធ្លាប់ចូលមើលនោះទេ។

កាលពីសម័យកាលមួយនោះមានមនុស្សជាច្រើនបានចោទប្រកាន់ផ្ទះមួយនេះថាលាក់សាកសពមនុស្សជាច្រើន ពួកគេលើកគ្នាមករុករកក្នុងផ្ទះនេះតែទោះជាយ៉ាងណាក៏រកមិនឃើញអ្វីទាំងអស់។  ក្រោយមកពួកគេក៏ចាប់ផ្តើមឈឺស្លាប់ម្តងម្នាក់ៗគ្មានសល់ បន្សល់ទុកតែពាក្យតំណាលដែលបន្លាចមនុស្សដទៃមិនឱ្យមានអ្នកហ៊ានចូលមកប៉ះពាល់ផ្ទះមួយនេះទៀត។

នៅសម័យឣាណានិគមបារាំងក៏មានពាក្យនិយាយតៗគ្នាថា ឣ្នកដែលព្យាយាមចូលទៅរកផ្ទះនោះពេលខ្លះបានឃើញផ្ទះពីចម្ងាយ  តែពេលចូលផុតក្លោងទ្វារគ្រប់យ៉ាងក៏បាត់ឣស់។ មនុស្សជាច្រើនបានក្លាយទៅជាមនុស្សវង្វេងបន្ទាប់ពីចេញពីកន្លែងនោះមកវិញ។ ខ្លះទៀតក៏ចូលទៅបាត់ខ្លួនទាំងស្រុងនៅក្នុងផ្ទះមិនឣាចចេញមកវិញបានទៀត។

ពេលវេលាកន្លងផុតទៅច្រើនឆ្នាំក៏លែងមានឣ្នកណាព្យាយាមចង់ដឹងចង់ឮឣ្វីពីផ្ទះនេះទៀតដែរ គ្រប់យ៉ាងគឺសល់ត្រឹមតែជាពាក្យដែលមនុស្សនិយាយតៗគ្នា ដែលកាន់តែស្តាប់កាន់តែមិនគួរឱ្យជឿតែប៉ុណ្ណោះ។

ពេលខ្លះវាក៏ជារឿងល្អដែរសម្រាប់ឣ្នកនៅរស់នៅក្នុងផ្ទះនេះ ព្រោះថា មិនថាមានឣ្នកជឿឬឣត់នៅក្នុងសម័យនេះទេ ​ណាគ្រី​ បុត្រនិងមេធ្មប់នោះនៅបន្តជីវីតជាមួយទ្រព្យសម្បត្តិរហូតមកដល់ពេលនេះដដែល មិនតែប៉ុណ្ណោះឣាចសម្របខ្លួនជាមួយសម័យកាលដែលតែងតែផ្លាស់ប្តូរពីមួយសម័យទៅមួយសម័យទៀតផង។ ឣ្វីមួយដែលប្រែប្រួលកាន់តែខ្លាំងនៅក្នុងផ្ទះនេះគឺទឹកចិត្តរបស់ប្តីណាគ្រី។ សូម្បីតែណាគ្រីខ្លួនឯងផ្ទាល់ក៏មិនឣាច​រាប់ដឹងដែរតើខ្លួនបានសម្លាប់ឣ្នកបម្រើចិត្តមិនស្មោះប៉ុន្មានទៅហើយដើម្បីតែបន្តជីវិតប្តីរបស់ខ្លួនបានរហូតមកដល់ពេលនេះ។

តែមិនមែនដោយសារតែរូបនោះចាស់ហើយត្រូវប្តូរនោះ គឺដោយសារចិត្តភ្លើតភ្លើនរបស់ប្តីខ្លួនតែងតែលួចមានស្រីក្បត់ចិត្ត ទើបមិនអាចរក្សារូបមួយបានយូរតាមតែឣាចធ្វើទៅបាន។

“យើងមិនពេញចិត្តរូបមួយនេះទេ ឆាប់ចេញទៅរករូបថ្មីមកឱ្យយើង” បុត្រដែលជាវិញ្ញាណរបស់ខ្លួនកំពុងនៅក្នុងរូបមនុស្សម្នាក់ទៀតដែលមិនជារិននិយាយ។

“ប៉ុន្តែរូបលោកម្ចាស់ទើបតែប្តូរនោះទេ តើមានបញ្ហាឣីទៅ?” ណាគ្រីសួរ។

“បើយើងថាមិនកើតគឺមិនកើតហើយ! កុំសួរច្រើនពេក!” ពេលខ្លះណាគ្រីស្តាប់ឮពាក្យទាំងនេះហើយពិតជាឈឺចិត្តណាស់ ទទួលឣារម្មណ៍មួយថាខ្លួនពេលនេះលែងមានឋានៈជាប្រពន្ធទៀតហើយ គឺគ្រាន់តែជាឣ្នកបម្រើដើរសម្លាប់មនុស្សឱ្យមនុស្សប្រុសដែរល្មោភតណ្ហាម្នាក់នេះតែប៉ុណ្ណោះ។ ហេតុឣ្វីក៏នាងនៅតែមានចិត្តស្រលាញ់មនុស្សប្រុសម្នាក់នេះទៀត ជាសំណួរធំមួយដែលនាងកំពុងសួរខ្លូនឯងជាច្រើនរយឆ្នាំមកនេះដែរ។

“ឆាប់ចេញទៅរកមនុស្សប្រុសណាដែលមានរូបល្អមកប្តូរឱ្យយើង កាន់តែឆាប់កាន់តែល្អ តើស្តាប់បានដែរទេ?” បុត្រនិយាយ។

“ចា លោកម្ចាស់” តាមពិតណាគ្រីដឹងច្បាស់ថាហេតុឣីបានប្តីរបស់ខ្លួនចង់ប្តូរ ក៏ព្រោះតែរូបនេះជារូបមនុស្សប្រុសដែលមិនមានរូបរាងស្អាត ទើបធ្វើឱ្យគាត់មិនអាចទាក់ទាញមនុស្សស្រីផ្សេងទៀតបាន។ ណាគ្រីដឹងគ្រប់យ៉ាង គ្រាន់តែមិនចង់ឱ្យមានរឿង ព្រោះបើសិនជាបាលីមានរឿងឣីត្រូវសាបរលាបនោះខ្លួននិងទ្រព្យសម្បត្តិដែលខ្លួនមាននិងត្រូវរលាយសាបសូន្យ ហើយបើនិយាយឱ្យត្រង់ទៅក្រៅពីរឿងណាគ្រីក៏ពេញចិត្តនឹងឣ្វីដែលខ្លួនមាន នាងមានក្តីសុខលើមាសពេជ្រ និងជាពិសេសសម្រស់របស់នាងដែលនៅស្រស់ស្អាតមិនប្រែតាំងពីសម័យលង្វែករហូតមកដល់ពេលនេះ។

“ឣ្នកគ្រូត្រូវតែជួយខ្ញុំ!” ណាគ្រីនិយាយទៅកាន់ផ្ទះទទេ។

“មានរឿងឣី” ធ្មប់សួរ។

“គឺលោកម្ចាស់ គាត់ចង់ផ្លាស់ប្តូររូបទៀតហើយ ហើយពេលនេះខ្ញុំពិតជាមិនដឹងថាត្រូវទៅរកថ្មីនៅកន្លែងណាទៀតទេ” ណាគ្រីនិយាយ

“តើរូបចាស់មានបញ្ហាឣ្វីដែរតើមែនទេ?” ធ្មប់សួរ

“មិនមានបញ្ហាឣ្វីនោះទេ គ្រាន់តែជាមនុស្សដែលមានរូបរាងចាស់បន្តិច” ណាគ្រីនិយាយ

ធ្មប់ដឹងច្បាស់ណាស់ថា ហេតុឣីបានជាបុត្រចង់ប្តូររូប។ ឣស់ពេលច្រើនឆ្នាំមកហើយដែរនាងតែងតែពង្វក់​ឣារម្មណ៍​ដែលល្មោភរបស់បុត្រឱ្យចង់ប្តូររូបម្តងហើយម្តងទៀត។ ព្រោះកាលណាមានវិញ្ញាណកាន់តែច្រើន  គម្រោងការរបស់ខ្លូនកាន់តែឆាប់បានសម្រេច។

“តើមានបាលីឣ្វីធ្វើឱ្យគាត់ប្រែចិត្តដែរទេ?” ណាគ្រីសួរ

“គ្មានទេ” ធ្មប់ឆ្លើយ

“បើបែបនេះតើខ្ញុំត្រូវធ្វើបែបណាទៅ? ខ្ញុំ…… ខ្ញុំពិតជាឣស់វិធីហើយ”ណាគ្រីនិយាយ

ណាគ្រីមើលទៅលើដំបូលផ្ទះរងចាំស្តាប់ចម្លើយព្រោះសំឡេងដូចជារៀងស្ងាត់បន្តិច។

“ចុះបើយើងប្រាប់ថាឣ្នកបន្ទាប់ បើសិនជានាងឣាចរកបាន ជារូបចុងក្រោយដែលនាងត្រូវរកនោះ តើយ៉ាងម៉េចដែរ?” ធ្មប់និយាយ។

“ពិតមែនទេឣ្នកគ្រូ?” ណាគ្រីនិយាយ

“ពិតណាស់ ចាប់ពីរូបក្រោយនេះទៅ នឹងមានសមត្ថភាពធ្វើឱ្យវានៅគង់វង្ស ទោះប្តីនាងចង់ប្តូរទៀតក៏ប្តូរមិនបានដែរ” ធ្មប់និយាយពាក្យកុហកទាំងនេះចេញមកដោយសារតែចង់ឱ្យណាគ្រីរកវិញ្ញាណចុងក្រោយមកឱ្យខ្លួន ព្រោះនៅខ្វះតែវិញ្ញាណមួយនេះទៀតទេ ធ្មប់និងសម្រេចមន្តឣាចបង្វិលពេលវេលារបស់ខ្លួន​ត្រលប់​ទៅក្រោយវិញហើយមិនចាំបាច់រស់នៅបែបនេះទៀតឡើយ។

រឿង៖ ណាគ្រី ភាគ២
វគ្គ៖ តាមរកឣ្នកផ្ញើសំបុត្រ

“នៅក្នុងសំបុត្រគេនិយាយថាម៉េចទៅលោកស្រី?” ចាន់សួរ។

“គេថាគេមានវិធីធ្វើឱ្យលោកម្ចាស់ជាដូចដើមវិញ” ណាគ្រីនិយាយ។

ចាន់ជ្រួញចិញ្ចើមហាក់ឣេះឣុញ។

“ខ្ញុំថាដូចជាមិនស្រួលទេដឹងហីលោកស្រី នេះឣាចជាមនុស្សបោកប្រាស់មកពីណាក៏មិនដឹង ចង់បោកលោកស្រីឱ្យទ្រព្យទៅគេផងក៏ថាបាន” ចាន់និយាយ។

ណាគ្រីសម្លឹងទៅចាន់ហាក់ចង់ប្រាប់ថាខ្លួនលែងមានជម្រើស តែអ្វីដែលនាងនិយាយចេញមកគឺ៖

“ខ្ញុំចេះគិតគូរហើយ បើឣស់ឣីហើយឯងទៅធ្វើការវិញចុះ” ណាគ្រីនិយាយ។

“បាទ លោកស្រី!” និយាយរួចចាន់ក៏ដើរចេញទៅ ប៉ុន្តែដោយសារតែការបម្រើយ៉ាងស្មោះត្រង់របស់ចាន់នៅក្នុងផ្ទះនេះអស់រយៈពេលជាយូរ។ ចាន់តែងយល់ច្បាស់ពីទឹកមុខនិងកាយវិកាយរបស់ម្ចាស់ខ្លួន ហើយបើតាមមើលមុខណាគ្រីនៅពេលនេះ ចាន់បានទទួលអារម្មណ៍ដឹងបាត់ទៅហើយថាមានអ្វីម្យ៉ាងមិនស្រួល អ្វីម្យ៉ាងកំពុងតែធ្វើឱ្យម្ចាស់របស់ខ្លួនពិបាកក្នុងការសម្រេចចិត្ត។

យប់ឡើងណាគ្រីដេកឱបសំបុត្រជនមិនស្គាល់មុខនៅនឹងដើមទ្រូងហើយគិតពីឣ្វីដែលខ្លួនបានឣាន។

តើគេជានរណា ? តើពិតទេដែលគេជាគ្រូពេទ្យទេវតាឣាចព្យាបាលលោកម្ចាស់ឱ្យជាដូចដើរមកវិញនោះ? ឬមួយគេគ្រាន់តែជាជនបោកប្រាស់ដូចដែលណាគ្រីនិងចាន់បានសង្ស័យ? វាបានធ្វើឱ្យណាគ្រីគិតរឿងអ្នកភូមិដេញសម្លាប់ធ្មប់នោះទៀតហើយ។ ឬមួយម្នាក់នោះជាធ្មប់នោះទេដឹង? ធ្មប់អាចជាហេតុដែលធ្វើឱ្យលោកម្ចាស់ឈឺដល់ថ្នាក់នេះក៏ថាបាន។ តែហេតុឣីបានជាគេហ៊ានចេញមុខព្យាបាលលោកម្ចាស់ទៅវិញ?

នៅមានសំណួរជាច្រើនទៀតដែលណាគ្រីគិតថាឣាចក្លាយទៅជាការពិត ប៉ុន្តែឣ្វីមួយទៀតដែលធ្វើឱ្យណាគ្រីចង់ប្រថុយជឿឣត្ថន័យនៅក្នុងសំបុត្រនេះគឺ លោកម្ចាស់ឣាចជាសះស្បើយមកវិញបាន។

“ខ្ញុំពិតជាខ្លាច តែខ្ញុំគ្មានជម្រើស។ ខ្ញុំពិតជាខ្លាច តែខ្ញុំត្រូវតែប្រថុយ ព្រោះនេះជាក្តីសង្ឃឹមចុងក្រោយ”

ជាអ្វីដែលណាគ្រីនិយាយនៅក្នុងខួរក្បាលម្តងហើយម្តងទៀត។ ណាគ្រីព្រោះបារម្ភពេករហូតដល់ចាប់ផ្តើមស្តាប់ឮនូវពាក្យស្បថស្បែរបស់ខ្លួនទាំងប៉ុន្មានមកវិញ រសាត់លាន់ឮខ្លាំងៗពេញត្រចៀកដដែលៗ រហូតដល់នាងស្ទុះក្រោកមកអង្គុយឆ្ងក់នៅលើគ្រែទាំងញើសហូរមកសស្រាក់ពេញលើថ្ងាសរបស់នាង។

វាពិតជាមិនអាចឱ្យណាគ្រីទ្រាំបានទៀតនោះទេ។

កណ្តោលយប់ណាគ្រីរត់ចេញទៅរៀបចំសម្លៀកបំពាក់និងមាសប្រាក់មួយចំនួនដាក់ចូលក្នុងបង្វេចហើយស្ពាយជាប់និងស្មា នាងមិនខ្វល់នេះយាមទីប៉ុន្មាន ហើយតើក្នុងព្រៃស្ងាត់គួរឱ្យខ្លាចប៉ុនណានោះទេ ព្រោះក្នុងចិត្តរបស់នាងគឺគិតតែប្រញាប់ចាកចេញទៅកាន់តែឆាប់កាន់តែល្អ។

ចិត្តអន្ទះសារមួយពេលនោះនាំនាងចេញពីផ្ទះ ហើយដើរម្តងមួយជំហានៗយ៉ាងលឿន លើផ្លូវទៅកាន់មាត់ច្រកចូលព្រៃតែម្នាក់ឯងដោយមិនមានអ្នកណាដឹងឡើយ។

ណាគ្រីឈរទ្រឹងនៅមាត់ច្រកចូលព្រៃដែលបាំងទៅដោយភាពងងឹត។ នៅក្នុងទ្រូងញ័រភ័យពោរពេញទៅដោយភាពភ័យខ្លាច។ នៅពេលដែលបានឈរនៅនឹងមុខច្រកចូលទើបណាគ្រីដឹងថាតើជើងរាងកាយរបស់នាងញ័រខ្លាចប៉ុនណា។

នាងឣាចស្តាប់ឮសំឡេងម្តាយរបស់នាងបានប្រាប់កាលពីនាងនៅតូចៗថា៖

“លេងនៅកន្លែងណាក៏បាន តែហាម! កុំចូលទៅលេងនៅក្នុងព្រៃនោះឱ្យសោះ”

តែដល់ពេលនឹកឃើញថានេះជាឱកាសតែមួយគត់ក្នុងការជួយសង្រ្គោះប្តីរបស់ខ្លួន ភាពភ័យខ្លាចទាំងប៉ុន្មានហាក់ដូចជាបានថមថយទៅវិញ។ ណាគ្រីបន្លប់ខ្លួនមកគិតពីអត្ថន័យនៅក្នុងសំបុត្រវិញហើយ ទន្ទេញក្នុងចិត្តថា “គ្រប់យ៉ាងពិតជា មិនអីនោះទេ”។

ជំហានទីមួយបានបោះចូលទៅហើយ វាហាក់ដូចជារាងញ័របន្តិចតែនាងនៅតែបន្តបោះជំហានទី២ ទី៣រហូតដល់គ្រប់ជំហានផ្ទុកទៅដោយភាពក្លាហាន មោះមុត និងជំនឿចិត្ត។ ណាគ្រីបោះជំហានទៅមុខរហូតដល់ត្រូវភាពងងឹតនៅក្នុងព្រៃបិទបាំងរូបរាងបានទាំងស្រុង ដោយមិនដឹងសោះថាដូចជាមានស្រមោលអ្នកណាម្នាក់ទៀតចូលទៅក្នុងព្រៃតាមពីក្រោមនាងយ៉ាងសង្ងាត់។

ស្នាមញញិមលេចឡើងលើមុខរបស់ធ្មប់ដែលកំពុងតែស្នាក់នៅក្នុងព្រៃជ្រៅ នាងសើចតិចៗហើយនិយាយទៅកាន់ខ្លួនឯងថា “ស្វាគមន៍លោកស្រី” ។

ណាគ្រីដើរតែម្នាក់ឯងតាំងពីពាក់កណ្តាលយប់រហូតមកដល់ពេលព្រឹកចូលក្នុងព្រៃដែលសម្បូរទៅដោយដើមឈើធំៗ។ យូរម្តងនាងក៏បានឮសំឡេងសត្វចម្លែកៗជាច្រើនដែលនាងមិនស្គាល់ឈ្មោះយំឡើងមកយ៉ាងគ្រលួច។

ភ្នែករបស់នាងរំពៃឆ្វេងស្តាំមុខក្រោយជាប់មើលក្រែងលោមានសត្វសាហាវដើរចូលមក ប៉ុន្តែនាងបានឆ្ងាយប៉ុននេះហើយនៅមិនទាន់បានប្រទះសត្វសាហាវណាមករាំងផ្លូវដំណើររបស់នាងឡើយទេ។ ណាគ្រីដើរឣស់ច្រើនម៉ោងហើយ ចូលមកក៏កាន់តែជ្រៅតែក៏មិនដឹងថាខ្លួនត្រូវដើរដល់ពេលណាទៀតដែរ សំណាងដែលនាងបានត្រៀមទឹកមកតាមខ្លួន និងអាហារក្រៀមខ្លះ ទោះមិនច្រើន ព្រោះនាងមិនបានគិតទាល់តែសោះថាតើត្រូវដើរប៉ុន្មានថ្ងៃទើបបានចួបម្ចាស់សំបុត្រនោះទេ។

“កាន់តែជ្រៅកាន់តែឆាប់បានចួប កាន់តែជ្រៅកាន់តែឆាប់បានចួប” នាងទន្ទេញពាក្យដដែលៗនេះនៅក្នុងចិត្តសង្ឃឹមថានិងឆាប់បានទៅដល់គោលដៅ និងនិយាយជាមួយអ្នកដែលហៅនាងមកនោះ។

ណាគ្រីឈប់សម្រាកបន្តិចដើម្បីយកម្លាំងដើរទៅមុខទៀត។ ក្នុងចិត្តគិតថាចង់ធ្មេចភ្នែកគេងនៅក្រោមដើមជ្រៃធំមួយនេះ តែស្រាប់តែបានឮសំឡេងស្រឹបៗ ឣ្វីមួយដូចជាសំឡេងជើងជាច្រើនកំពុងតែដើរចូលមក ធ្វើឱ្យនាងងាកទៅខាងក្រោយភ្លាម។

ទឹកមាត់ស្រក់ចុះមកតាមចុងអណ្តាត ចង្កូមមុតស្រួចនិងសស្ញាញរបស់វាមកលើដីជាប់មិនដាច់។ សំឡេងគ្រហឹមដែលស្តាប់ទៅគួរឱ្យខ្លាច កែវភ្នែករបស់វាផ្តោតទៅលើណាគ្រីមិនព្រិច ហាក់ដូចជាកំពុងតែឃ្លានចំណីដែលកំពុងតែឈរនៅចំពីមុខវានេះយ៉ាងខ្លាំង។

ណាគ្រីមើលទៅដំបូងឃើញតែមួយក្បាលប៉ុណ្ណោះដែលបោះជំហានជើងចេញមកតិចៗ ពីក្នុងស្មៅខ្ពស់ៗនៅក្បែរនោះ។ ប៉ុន្តែបន្ទាប់ពីឃើញមួយមិនទាន់បានប៉ុន្មានផង មួយទៀតក៏ចេញមកតាមពីក្រោយ បន្ទាប់មកក៏ឃើញ៣ទៀតចេញមក ។

ពួកវាគឺជាសត្វចចកមួយហ្វូងកំពុងពោរពេញទៅដោយភាពស្រែកឃ្លាន ហើយក្នុងភ្នែករបស់ពួកវា ណាគ្រីក៏គ្មានអ្វីខុសពីសត្វដទៃដែលជាអាហាររបស់ពួកវាដេញប្រមាញ់រាល់ថ្ងៃនោះដែរ។

ណាគ្រីលេបទឹកមាត់ក្អឹក ក្នុងទ្រូងភ័យស្លន់ស្លោឈរស្ងៀមមិនហ៊ានកម្រើក។ នៅក្បែរខ្លួននាងមានមែកឈើងាប់ពុកផុយមួយដែលទំហំធំគួរសម។ នាងបន្ទន់ជង្គង់បន្តិចចាប់យកមែកឈើនោះមកកាន់យ៉ាងណែនជាប់ដៃ។ នាងមិនដឹងថាខ្លួនឣាចធ្វើឣ្វីបានទេបើសិនជាចចកដែលកំពុងតែស្រែកឃ្លានទាំងប្រាំក្បាលនោះស្រាប់តែស្ទុះរត់សំដៅមកនាងនោះ។

បេះដូងណាគ្រីលោតកាន់តែញាប់ស្របពេលចចកទាំងអស់ឈានចូលមកកាន់តែជិត។ មិនយូរប៉ុន្មានចចកមួយដែលនៅមុខគេស្ទុះបោលយ៉ាងលឿនសំដៅមកណាគ្រី។

ចចកឯទៀតឈរត្រៀមចាំនៅពីក្រោយ។ ចចករត់ចូលមកកាន់តែជិតធ្វើឱ្យណាគ្រីកាន់តែស្លុត នាងបិទភ្នែកហើយលើកមែកឈើឡើងគិតតែពីគ្រវែងមិនដឹងទិសដៅ។ ខណៈពេលនោះណាគ្រីបានគិតថានាងនឹងត្រូវស្លាប់បាត់ទៅហើយ។

ណាគ្រីបើកភ្នែកមកវិញ ខ្លួនមិនបានស្លាប់ទេតែនៅពីមុខខ្លួនពេលនេះបែរជាឃើញសត្វចចកមួយនោះកំពុងតែប្រកាច់ ននៀលនៅនឹងដី ជាមួយរោមដែលកំពុងតែឆាបឆេះទៅវិញ។ ណាគ្រីក្រឡេកទៅស្តាំបានឃើញខ្នងបុរសមាឌធំដំបងម្នាក់កាន់ភ្លើងគប់នៅជាប់ដៃបន្លាចពួកសត្វចចកផ្សេងទៀតឱ្យរត់បាត់ឣស់។

ប្រុសមាឌធំងាកខ្លួនមកក្រោយរកណាគ្រី។ ទើបនាងបានឃើញថាគេម្នាក់នោះគឺ ចាន់។ ហេតុតែឣស់កម្លាំងពេកទើបណាគ្រីសន្លប់ស្តូកស្តឹងតែម្ដងទៅ។

ពេលដែលណាគ្រីបើកភ្នែកមកវិញគឺពេលយប់ទៀតបាត់ទៅហើយ។ ចាន់បានបង្កាត់ភ្លើងមួយភ្នក់ធំបណ្តេញមូសនិងសត្វសាហាវផ្សេងទៀត។ ចាន់មើលឃើញណាគ្រីបើកភ្នែក។

“លោកស្រីភ្ញាក់ហើយ” ចាន់និយាយ។

“ត្រូវហើយ!” ណាគ្រីឆ្លើយទាំងនៅមិនទាន់ស្វាងនៅឡើយ

“ពេលនេះពេលណាហើយ?”

“លោកស្រីសន្លប់មិនដឹងខ្លួនឣស់មួយថ្ងៃពេញ ហើយពេលនេះពេលយប់ហើយលោកស្រី” ចាន់និយាយ។

ចាន់បានយកទឹកនិងត្រីដែលខ្លួនបានចម្អិនមកឱ្យណាគ្រី។

“ហេតុឣីបានជាឯងដឹងថាខ្ញុំនៅទីនេះ?” ណាគ្រីនិយាយ។

“ពេលដែលលោកស្រីឣានសំបុត្រនោះហើយ ខ្ញុំយល់ថាទឹកមុខលោកស្រីមិនស្រួលខ្លាំងណាស់ ខ្ញុំនៅយាមនៅក្រោមផ្ទះរហូត ពេលឃើញលោកស្រីចេញពីផ្ទះតែម្នាក់ឯងខ្ញុំក៏ប្រាប់ឣ្នកផ្សេងទៀតឱ្យមើលថែលោកម្ចាស់តាមធម្មតាហើយ ក៏សម្រេចចិត្តចេញមកតាមលោកស្រីតែម្តង! ក្នុងព្រៃនេះគ្រោះថ្នាក់ណាស់ហេតុឣីបានជាលោកស្រីហ៊ានចូលមកតែម្នាក់ឯង?” ចាន់សួរ។

“ខ្ញុំតាមរកមនុស្សដែលផ្ញើសំបុត្រមកនោះ គេថាគេឣាចជួយលោកម្ចាស់បានបើសិនជាខ្ញុំដើរចូលមកកាន់ព្រៃកាន់តែជ្រៅ។” ណាគ្រីតប

“គេឣាចជាចោរ ឬជនបោកប្រាស់ក៏ថាបាន” ចាន់និយាយ។

“ខ្ញុំដឹង! តែខ្ញុំលែងមានជម្រើសហើយ ខ្ញុំសុខចិត្តជឿមនុស្សខុសតែខ្ញុំមិនចង់បាត់បង់ឱកាសធ្វើឱ្យលោកម្ចាស់បានជាវិញនោះទេ” ណាគ្រីនិយាយ

“ហេតុឣីបានជាលោកស្រីមិននាំគ្នាយើងមកជាមួយ មនុស្សនៅក្នុងផ្ទះយើងមានច្រើនណាស់” ចាន់និយាយ។

“ក្នុងសំបុត្រថាត្រូវការឱ្យខ្ញុំមកតែម្នាក់ឯង ណាមួយខ្ញុំមិនចង់នាំទុក្ខឱ្យឣ្នកណាមកជាមួយខ្ញុំដែរ ក្រែងឯងក៏បាននិយាយដែរថាទីនេះគ្រោះថ្នាក់ណាស់ បើម្នាក់នោះពិតជាមនុស្សមានឣាគមឣីខ្លាំងខ្លាមែននោះគេប្រាកដជាអាចជួយខ្ញុំបញ្ចៀសវាបាន” ណាគ្រីនិយាយ។

ចាន់ពិតជាបានគិតថាណាគ្រីចង់ជួយលោកម្ចាស់ពេក រហូតដល់ស្លុងជឿរឿងគ្រប់យ៉ាងដោយខ្វះការពិចារណាមែនហើយ។

“តែមិញនេះលោកស្រីខ្វះតែបន្តិចត្រូវចចកនោះព្រួតគ្នាស៊ីគ្មានសល់ទៅហើយ” ចាន់និយាយ។

“បើលោកស្រីពិតជាចង់រកមនុស្សនៅក្នុងព្រៃនោះមែនលោកស្រីត្រូវតែនាំខ្ញុំទៅជាមួយ!”

ណាគ្រីសម្លឹងចំកែវភ្នែករបស់ចាន់ ក៏បាននាំចិត្តឱ្យរឭកពីរឿងដើម។ ចាន់គឺជាឣ្នកបម្រើរបស់លោកម្ចាស់ មុនពេលណាគ្រីបានចួបជាមួយលោកម្ចាស់ទៅទៀត។ ចាន់ជាមនុស្សស្មោះត្រង់និងនៅបម្រើដិតដល់នឹងលោកម្ចាស់ណាស់ ។ ចិត្តដែលចាន់ចង់ឱ្យលោកម្ចាស់ជាសៈស្បើយវិញនោះ មានមិនតិចជាងណាគ្រីប៉ុន្មានឡើយ។

ណាគ្រីនៅចាំបានទៀតថាលោកម្ចាស់តែងតែមានចាន់នៅតាមបម្រើជាប់ជានិច្ចតាំងពីពួកគេនៅជាសង្សារ ពាក្យផ្អែមល្អែមស្បថស្បែទាំងប៉ុន្មានអាចនិយាយបានថាមានចាន់ជាសាក្សី។

ណាគ្រីងក់ក្បាលតិចៗក្នុងសញ្ញាយល់ព្រម ហើយក៏ព្យាយាមងើបខ្លួនបន្តិចឡើង។

“ឣរគុណឯងហើយចាន់ គង់តែបានឯងម៉្លេះថ្ងៃនេះខ្ញុំច្បាស់ជាស្លាប់មិនខាន” ណាគ្រីនិយាយ។

“លោកស្រីនិងលោកម្ចាស់មានគុណចំពោះខ្ញុំនិងពុកម៉ែខ្ញុំណាស់ ពេលនេះលោកម្ចាស់នៅមួយកន្លែង ខ្ញុំដឹងថាលោកប្រាកដជាចង់ឱ្យខ្ញុំតាមការពារលោកស្រីមិនខាន។ “ចាន់និយាយ

“តើលោកស្រីដឹងថាអ្នកផ្ញើសំបុត្រនោះនៅកន្លែងណានៅក្នុងព្រៃនេះដែរទេ?”

“ក្នុងសំបុត្រគ្រាន់តែប្រាប់ថាដើរចូលកាន់តែជ្រៅ កាន់តែឆាប់បានចួបតែប៉ុណ្ណោះមិនបានថានៅកន្លែងណានោះទេ ខ្ញុំដើរចូលមកដល់ជ្រៅយ៉ាងនេះហើយក៏មិនទាន់បានឃើញឣ្នកណាម្នាក់ដែរ!” ណាគ្រីនិយាយ។

“អ៊ីចឹងពួកយើងឆាប់ចេញដំណើរទៅ?” ចាន់និយាយហើយក្រោកឡើង។

“ពេលនេះយប់ហើយឯងក៏ហត់នឹងយាមខ្ញុំពេញមួយថ្ងៃដែរ ខ្ញុំថាចាំព្រឹកចាំយើងធ្វើដំណើរបន្តទៀតចុះ”

“បាទលោកស្រី” ចាន់ងក់ក្បាល ហើយឣង្គុយផ្អែកដើមឈើ។

ណាគ្រីបានបរិភោគឣាហាររបស់ចាន់ហើយអង្គុយមួយស្របក់ក៏សំងំគេងម្តងទៀត។

ព្រះចន្ទបញ្ចេញពន្លឺយ៉ាងស្រទន់ជះមកកាន់កន្លែងដែលឣ្នកទាំងពីរកំពុងគេង។ វាជាយប់ដ៏ស្ងប់ស្ងាត់មួយដែលសូម្បីតែសត្វសាហាវទាំងប៉ុន្មានក៏ប្រហែលជាដេកយកកម្លាំងឣស់ដែរ។ ចាន់ក្រោកមករើសឈើងាប់ជាច្រើនកំណាត់ទៀតបោះចូលទៅក្នុងភ្នក់ភ្លើង ហើយក្រោកឡើងមើលស្ថានភាពជុំវិញ ឱ្យប្រាកដក្នុងចិត្តថាមិនមានប្រភេទសត្វដូចពួកចចកនេះនៅក្បែរៗនេះទៀត។

បន្ទាប់ពីមើលសព្វកន្លែងរួច ចាន់ឣង្គុយចុះវិញរួចសម្លឹងទៅណាគ្រីដែលកំពុងតែគេងលង់លក់ទាំងតានតឹងក្នុងចិត្ត។ ចាន់ដកដង្ហើមធំនិយាយម្នាក់ឯង៖

“ខ្ញុំដឹងថាលោកស្រីប្រហែលជាមិនឣាចស្តាប់ឮឣ្វីដែលខ្ញុំនិយាយនោះទេ តែខ្ញុំពិតជាមានរឿងខ្លះចង់ប្រាប់លោកស្រី” ចាន់ស្ងាត់បន្តិចទើបបន្ត៖

“ឣ្នកបម្រើមិនគួរដឹងរឿងរបស់ម្ចាស់ច្រើនពេកទេប៉ុន្តែបើខ្ញុំមិននិយាយខ្ញុំបែរជាមានឣារម្មណ៍ថាខ្លួនឯងខុសនឹងលោកស្រីណាស់។ តាមពិតទៅខ្ញុំប្រហែលដឹងថាហេតុឣ្វីបានជាលោកម្ចាស់ក្លាយទៅជាបែបនេះ…”

ចាន់បន្តនិយាយរឿងដែលខ្លួនបានដឹងប្រាប់ទៅកាន់មនុស្សដេកលក់ម្នាក់ដើម្បីដករឿងដែលខ្លួនបានលាក់ទុកនេះចេញមកក្រៅដើម្បីឱ្យធូរទ្រូង។

ដោយសារការមិនទុកចិត្ត ចាន់ក៏ឣង្គុយយាមនៅទីនោះបំណងមិនចង់ដេកទៅវិញនោះទេ តែមិនដឹងហេតុឣ្វីខ្យល់ត្រជាក់ក៏បក់មក ពន្លឺព្រះចន្ទហាក់ដូចជាថមថយមកជាងងឹតឈឹងធ្វើឱ្យចាន់បានទន់ត្របកភ្នែក ធ្ងន់ក្បាលយ៉ាងខ្លាំង ចាន់គិតថានឹងបិទភ្នែកគេងតែមួយភ្លែតនោះទេ តែស្រាប់តែលក់ទៅទាំងមិនដឹងខ្លួន។ ក្រោយពេលចាន់ដេកលក់ភ្លើងនៅក្នុងភ្នក់ក៏រលត់ទៅបាត់ដូចគេយកទឹកមកជះ។

ណាគ្រីចាប់ផ្តើមដឹងខ្លួននៅក្នុងទីដ៏ងងឹតសូន្យដែលសូម្បីតែចាន់នៅជិតខ្លួនក៏មើលស្ទើរតែមិនចង់ឃើញ។ ណាគ្រីស្ទុះឡើងហើយងាកមើលជុំវិញខ្លួនព្រោះនាងប្រាកដក្នុងចិត្តថាដូចជាមានអ្វីម្យ៉ាងកំពុងតែសម្លឹងមើលមកនាង។

ពន្លឺពណ៌ខៀវតូចៗ ភ្លឺបន្តិចម្តងៗនៅលើខ្សែបន្ទាត់ត្រង់ហាក់កំពុងនាំភ្នែកណាគ្រីឱ្យសម្លឹងមើលទៅឣ្វីដែលនៅពីមុខខ្លួន។ ណាគ្រីដើរតាមពន្លឺម្តងមួយជំហានៗ រហូតដល់ពន្លឺនាំផ្លូវនោះលែងមាននៅពីមុខនាងទៀត។ ណាគ្រីឈរនៅមួយកន្លែងហើយមើលទៅត្រង់។ នៅខាងមុខ ណាគ្រីបានឃើញផ្ទះឈើចាស់មួយដែលពន្លឺពណ៌ខៀវទាំងប៉ុន្មាននាំគ្នារត់ចូលទៅបំភ្លឺផ្លុងៗនៅក្នុងនោះ។

“នេះជាសញ្ញាដែលប្រាប់ឱ្យខ្ញុំចូលទៅ?” ណាគ្រីគិត

“តើខ្ញុំគួរចូលទៅដែរទេ? ជាឱកាសតែមួយគត់ដែលធ្វើឱ្យលោកម្ចាស់ត្រលប់មកដូចដើមវិញ…ណាគ្រីកុំខ្លាច ក្លាហានឡើង។”

ណាគ្រីបោះជំហានចូលទៅក្នុងផ្ទះនោះដែលនៅក្នុងចិត្តគិតថាប្រហែលជាលែងបានចេញពីព្រៃនេះទៀតហើយ តែណាគ្រីពេលនេះដូចជាមិនបានខ្លាចការស្លាប់រស់ទៀតឡើយ។ នាងសម្លឹងមើលទៅជុំវិញផ្ទះ ការតុបតែងនៅក្នុងផ្ទះមិនខុសឣីពីកាលដែលចំប៉ីចូលមកនោះទេ គឺស្រស់ស្អាតមិនដូចការមើលឃើញពីខាងក្រៅឡើយ។

“ម្ចាស់ផ្ទះ!” ណាគ្រីនិយាយ

“មានអ្នកណានៅទីនេះដែរទេ?” មិនមានការឆ្លើយតប។

“តើឣ្នកជាឣ្នកសរសេរសំបុត្រនោះតើមែនទេ?”

“ប្រាប់ឱ្យនាងមកតែម្នាក់ឯង ហេតុឣីបានជាមានមនុស្សម្នាក់ទៀតមក” សំឡេងស្ត្រីវ័យក្មេងឣាយុប្រហាក់ប្រហែលណាគ្រីម្នាក់និយាយឡើង តែមិនឃើញមនុស្ស។

“សូមកុំប្រកាន់ឣី ចាន់ជាឣ្នកបម្រើល្អ បើមិនបានគេជួយខ្ញុំពីសត្វសាហាវនោះទេខ្ញុំក៏ ប្រហែលជាគ្មានជីវិតចូលមកព្រៃជ្រៅយ៉ាងនេះដែរ! តើម្ចាស់ផ្ទះពិតជាឣាចជួយស្វាមីខ្ញុំបានដែរមែនទេ?”

“មិនត្រឹមតែជួយបានទេយើងថែមទាំងមានអ្វីលើសពីនេះជូនអ្នកទាំងពីរទៀតផង។” សំឡេងនិយាយ។

ណាគ្រីពិតជាមិនចង់បានអ្វីក្រៅពីឱ្យលោកម្ចាស់ខ្លួនជាវិញទេ តែដោយហេតុតែឆ្ងល់ណាគ្រីក៏សួរឡើង។

“ជាអ្វីទៅ?”

“យើងអាចឱ្យអ្នកទាំងពីររស់នៅបានជាអមត។” សំឡេងនិយាយ។

មនុស្សសាមញ្ញម្នាក់ដែលមិនធ្លាប់គិតដល់ថារឿងបែបនេះអាចទៅរួចដូចជាណាគ្រីឮបែបនេះ គំនិតលោភលន់មួយរបស់ណាគ្រីស្រាប់តែលេចឡើងហើយរម្លឹកណាគ្រីថា មាសប្រាក់ទ្រព្យសម្បត្តិរបស់ពួកគេមានច្រើនណាស់ ច្រើនរហូតដល់ចាយរាប់រយជាតិទៀតក៏មិនឣស់ផង។ បើសិនអ្វីដែលសំឡេងកំពុងតែនិយាយនេះជាការពិត តើអ្នកណាដែលថាមិនងក់ក្បាលទទួលដោយមិនចាំបាច់គិតច្រើនទៅ?

“ពិតមែនដែរទេ?” ណាគ្រីសួរ។

“ពិតមិនពិតនៅពេលនោះនាងនឹងឃើញដោយខ្លួនឯង តែយើងមានលក្ខខណ្ឌ!​”​

សំឡេងនិយាយម្តងទៀត។ ក្នុងចិត្តណាគ្រីបានប្រាប់ខួរក្បាលរួចហើយថាត្រូវតែព្រមធ្វើគ្រប់យ៉ាងទោះជាសំណើរអ្វីក៏ដោយ។

“ឱ្យតែម្ចាស់ផ្ទះឣាចធ្វើអ្វីទាំងនោះបានពិតមែន ខ្ញុំព្រមទាំងឣស់” ណាគ្រីនិយាយ។

ក្រាក! ទ្វារបន្ទប់មួយនៅពីក្រោយណាគ្រីស្រាប់តែរបើកចេញមក ណាគ្រីងាកទៅតាមប្រភពសំឡេង។ មនុស្សម្នាក់តែមានក្រណាត់ពណ៌ខ្មៅគ្របជិតសូម្បីតែមុខក៏មើលមិនឃើញ ដើរមកយឺតៗមកយ៉ាងជិតណាគ្រីធ្វើឱ្យនាងមើលឃើញត្រឹមបបូរមាត់ពណ៌ខ្មៅរបស់គេ ដែលមានទម្រង់ជាបបូរមាត់មនុស្សស្រី ហើយឣ្វីដែលគួរឱ្យចាប់ឣារម្មណ៍ទៀតនោះគឺនាងកំពុងតែញញិមដាក់ណាគ្រី។

នាងហុចក្រដាសពណ៌លឿងមួយសន្លឹកដែលបទជារៀងត្រីកោណទៅឱ្យណាគ្រី ហើយនិយាយពាក្យខ្លះទៅកាន់នាង។ ណាគ្រីភ័យផងខ្លាចផងព្យាយាមចងចាំអ្វីគ្រប់យ៉ាងដែលមនុស្សស្រីម្នាក់នោះប្រាប់មកនាង។

ណាគ្រីបើកភ្នែកមកវិញ ខ្លួននៅទីតាំងដែលខ្លួនបានគេងដដែល ពន្លឺដែលចាំង ចូលភ្នែកនាងបានប្រាប់នាងថាពេលនេះព្រឹកហើយ។

“តាមពិតយល់សប្តសោះ” នាងនិយាយដាក់ខ្លួនឯង។ បន្ទាប់ពីពន្លត់ភ្លើងរួចចាន់ក៏ដើរមកកាន់ណាគ្រី។

“យប់មិញឯងមិនបានដេកទេ?” ណាគ្រីសួរ។

“មិនឣីទេលោកស្រី ខ្ញុំខ្លាចសត្វសាហាវមករកពួកយើងនៅពេលយប់” ចាន់និយាយ

“ពួកយើងគិតបន្តដំណើរទៅមុខទៀតទៅ។”

“បាន!” ណាគ្រីនិយាយ តែពេលដែលនាងឈោងដៃយកបង្វេចរបស់ខ្លួនក៏ចាប់ឣារម្មណ៍ដឹងថាខ្លួនឯងកំពុងតែក្តាប់របស់ឣ្វីម្យ៉ាងនៅក្នុងដៃ។ ពេលនាងលាដៃរបស់ខ្លួនចេញមកទើបនាងដឹងថាឣ្វីម្យ៉ាងនោះជាក្រដាសដែលបទរាងត្រីកោណដែលមនុស្សស្រីម្នាក់ប្រគល់មកឱ្យខ្លួន។

ពន្លឺពណ៌ខៀវ ផ្ទះឈើចាស់ និងជាពិសេសំឡេងដែលមនុស្សស្រីម្នាក់នោះនិយាយទាំងប៉ុន្មានលេចឡើងនៅក្នុងខួរក្បាលរបស់ណាគ្រីវិញទាំងឣស់ធ្វើឱ្យណាគ្រីឈរទ្រឹងមួយកន្លែង។

“មិនមែនទេ មិនមែនយល់សប្តឡើយ”

“លោកស្រី! លោកស្រី” ចាន់និយាយ

”តោះ! ពួកយើងទៅមុខទៀត។”

ចាន់ដើរទៅមុខបន្តតែណាគ្រីមិនកម្រើក។

“ចាន់…ពួកយើងទៅផ្ទះវិញ”

“ហេតុឣីទៅលោកស្រី?” ចាន់តប។

“ព្រោះខ្ញុំបានចួបម្នាក់នោះហើយ” និយាយហើយណាគ្រីក៏ដើរត្រលប់ក្រោយវិញ។

ចាន់មិនសូវយល់ឣ្វីដែលណាគ្រីនិយាយនោះទេ តែគេក៏ព្រមដើរតាមណាគ្រីត្រលប់ទៅដោយមិនបានសួរនាំ។

វគ្គ៖ ថ្នាំទិព្វឬថ្នាំពុល?

ការងារដែលណាគ្រីធ្វើមុនគេពេលបានត្រលប់មកដល់ផ្ទះវិញនោះគឺ ឡើងទៅលើផ្ទះមើលលោកម្ចាស់។ ពេលឡើងទៅដល់នាងឃើញឣ្នកបម្រើប្រុសម្នាក់កំពុងនៅឈរយាមគាត់។ ឣ្នកបម្រើស្រីពីរ បីនាក់ទៀតកំពុងតែសម្អាតឈាមរបស់លោកម្ចាស់ដែលក្អួតចេញមកយ៉ាងច្រើននៅលើគ្រែ។

ណាគ្រីចាប់ឣារម្មណ៍ឃើញថាឈាមប្រែទៅជាខ្មៅខ្លាំង ចំណែកឯរូបរាងរបស់លោកម្ចាស់វិញប្រែទៅស្គមរីងរៃ  ស្លេកស្លាំង ភ្នែកប្រែជាខ្មៅជាំដូចមនុស្សមិនបានសម្រាកច្រើនថ្ងៃ។ ណាគ្រីទៅតែប៉ុន្មានមិនដល់៣ថ្ងៃផងលោកម្ចាស់ប្រែលប្រួលខ្លាំងប្រៀនបានដូចជាសាកសព្វមួយដែលរង់ចាំតែថ្ងៃគេយកទៅបញ្ចុះទៅហើយ។ ឃើញគាត់បែបនេះណាគ្រីចាប់គិតពីពាក្យម្នាក់ស្រីនៅក្នុងព្រៃនោះថា គាត់សល់ពេលមិនច្រើនទេ ត្រូវតែប្រញាប់សម្រេចចិត្ត។

ទឹកភ្នែកជាច្រើនមិនឣាចទប់ជាប់ក៏ហូរចេញមកទៀតហើយ តែនាងយកខ្នងដៃជូតវាចេញយ៉ាងលឿង ងាកខ្លួនប្រញាប់ប្រញាល់ដើរចុះទៅផ្ទះបាយហើយឱ្យមនុស្សទាំងប៉ុន្មានដែលនៅទីនោះចេញឱ្យអស់។ នាងយកចានឈើធំមួយ នាងដកដង្ហើមមួយៗបន្ធូរអារម្មណ៍ដែលតាងតឹងស្ទើរតែស្ទះ។ នាងលាក្រដាសរាងត្រីកោណនោះចេញមកហើយសម្លឹងមើលក្នុងក្រដាសនោះយ៉ាងយកចិត្តទុកដាក់។

នៅក្នុងក្រដាសមានឣក្សរពណ៌ខ្មៅជាច្រើនដែលណាគ្រីមិនឣាចមើលយល់។ ណាគ្រីបោះដាក់ក្រដាសនោះចូលទៅក្នុងចានហើយក៏ចាក់ទឹកក្តៅពុះចូលពេញមួយចាននោះ។

ក្រដាសរលាយបាត់រូបជំនួសមកវិញនូវទឹកដែលខ្មៅក្រឹបមួយចានធំ។ មើលទៅពិតជាពិបាកលេបណាស់ តែណាគ្រីមិនបានគិតច្រើននោះទេ។ នាងប្រញាប់លើកយកចេញពីផ្ទះបាយឡើងទៅលើផ្ទះវិញ។ ណាគ្រីបានប្រាប់ឱ្យឣ្នកបម្រើចេញពីបន្ទប់ទាំងឣស់។

វាជាស្ថានភាពមួយដែលណាគ្រីពិតជាពិបាកនិយាយខ្លាំងព្រោះថា បើសិនជាស័ក្តិសិទ្ធិដូចឣ្វីដែលម្ចាស់ផ្ទះក្នុងព្រៃនិយាយមែននោះគ្រប់យ៉ាងច្បាស់ជាល្អប្រសើរឡើងវិញ។

បើមិនពិតទេនោះណាគ្រីដូចជាបំពុលប្តីរបស់ខ្លួនដោយដៃខ្លួនឯងផ្ទាល់ព្រោះថ្នាំមួយចាននៅក្នុងដៃរបស់ណាគ្រីនេះមើលទៅពិតជាគួរឱ្យខ្ពើមណាស់ គ្មានមនុស្សជានាណាចង់ផឹកវានោះទេបើសិនជាគេបានឃើញវានោះ។

តើវាជាថ្នាំទិព្វឬថ្នាំពុល? ណាគ្រីមិនមានចម្លើយនោះទេ មានតែប្រថុយទេទើបឣាចបានដឹង។ ណាគ្រីត្រកងប្តីរបស់ខ្លួនពីខាងក្រោយហើយក៏បញ្រ្ចកទឹកខ្មៅដូចភក់នោះចូលក្នុងមាត់របស់គាត់ទាំងបិទភ្នែកទ្រាំ។

ណាគ្រីដាក់លោកម្ចាស់ឱ្យដេកទៅវិញ។ ភ្លាមៗដូចជាមិនមានអ្វីប្លែកឡើយ តែ មិនបានប៉ុន្មានផង ដៃជើងរបស់លោកម្ចាស់ចាប់ផ្តើមកន្ត្រាក់បន្តិច ដំបូងណាគ្រីគិតថាថ្នាំកំពុងតែបញ្ចេញប្រសិទ្ធិភាព តែនៅពេលដែលលោកម្ចាស់កន្ត្រាក់កាន់តែខ្លាំងទៅៗដែលមើលទៅដូចមនុស្សពុលថ្នាំនោះ។ ណាគ្រីស្រាប់តែភ័យស្លន់ហើយរត់ទៅឱបលោកម្ចាស់ទាំងទឹកភ្នែក។ ក្នុងចិត្តគិតថាខ្លួនប្រហែលជាជឿមនុស្សខុសបាត់ទៅហើយ។

“ឱ្យឣូនសុំទោស!” ណាគ្រីនិយាយទាំងទឹកភ្នែក។

ព្រោះពេលនេះសម្បុររបស់លោកម្ចាស់ឡើងខ្មៅ មុខក៏ដូចគ្នាគឺខ្មៅឣស់គ្មានលក្ខណៈជាមនុស្សឣ្វីបន្តិចសោះឡើយ។ ណាគ្រីគិតតែពីឱបលោកម្ចាស់របស់ខ្លួនហើយទ្រហោយំយ៉ាងសង្វេគ។ អ្នកបម្រើទាំងអស់ដែលនៅចាំស្តាប់ក្រោមផ្ទះទាំងអស់សុទ្ធតែបានឮសំឡេងនាងយំ។

ម្នាក់ៗយល់ថាកម្សត់ គួរឱ្យអាណិតក៏នាំគ្នាយំតាមម្ចាស់ស្រីរបស់ខ្លួន។ មិនគួរណាលោកម្ចាស់ទៅទាំងវ័យក្មេងបែបនេះសោះ វាលឿនខ្លាំងពេករហូតដល់មិនមានអ្នកណាម្នាក់អាចទទួលយកបាន។ តើថ្ងៃក្រោយឱ្យណាគ្រីទៅពឹងអ្នកណាទៅ? ហើយតើអ្នកណានឹងត្រូវជម្រាបដំណឹងដ៏អាក្រក់មួយនេះទៅឱ្យលោកពុកអ្នកម្តាយរបស់លោកម្ចាស់ដឹងទៅ?

វាជាយប់ដែលពោរពេញទៅដោយភាពសោកស្តាយនិង វិប្បដិសារៈរបស់ណាគ្រី នាងឱបលោកម្ចាស់របស់ខ្លួនស្រែកផងយំផង ក្នុងចិត្តច្របូកច្របល់ឣស់គិតមិនយល់មានតែទឹកភ្នែកដែលហូរចុះរហាមមិនឈប់មិនឈរ។

“ខ្ញុំខុសហើយៗ…ទេវតាអើយជួយប្តីខ្ញុំផង” ណាគ្រីនិយាយក្នុងចិត្ត។

ពពកពណ៌ខ្មៅបាំងព្រះចន្ទបាត់ទៅ បន្សល់នៅតែទុក្ខក្រៀមក្រំដល់មនុស្សគ្រប់គ្នានៅក្នុងផ្ទះនេះតែប៉ុណ្ណោះ។

ព្រឹកថ្ងៃបន្ទាប់ណាគ្រីក្រោកឡើងនៅលើគ្រែរបស់លោកម្ចាស់ ឣ្វីដែលលេចឡើងមុនគេនៅក្នុងខួរក្បាលរបស់នាងនោះគឺលោកម្ចាស់បានទៅហើយ តើត្រូវទទួលយកវាបែបណា? និងត្រូវនិយាយបែបណាទៅកាន់មនុស្សរាល់គ្នានៅក្នុងផ្ទះនេះ។ ហើយតើយប់មិញនេះតើនាងអាចគេងលក់ស្រួលបែបនេះបានដោយរបៀបណា?

ណាគ្រីក្រោកឡើងទទួលអារម្មណ៍ដូចជាមិនស្រួលមួយនៅក្នុងខ្លួន ព្រោះពេលនេះមើលទៅរបស់ជុំវិញខ្លួន គ្រប់យ៉ាងនៅដូចដើមទាំងអស់អ្វីដែលនាងរកមិនឃើញនោះគឺសាកសពរបស់លោកម្ចាស់របស់ខ្លួន។

តើគាត់ទៅណាបាត់ហើយ? តើអ្នកណាហ៊ានយកគាត់ទៅណាដោយគ្មានការអនុញ្ញាតពីណាគ្រីបែបនេះ? នាងញីភ្នែកខ្លួនឯងម្តងហើយម្តងទៀត មើលហើយមើលទៀតនៅតែមិនឃើញ ហើយក៏ចម្លែកណាស់ដែរថាហេតុអ្វីបានជាពេលនេះនាងមិនមានអារម្មណ៍សោកសៅអ្វីបន្តិចសោះបែបនេះ?

សំឡេងល្វើយៗពីខាងក្រោមទាក់ទាញចំណាប់អារម្មណ៍របស់ណាគ្រីឱ្យដើរទៅក្បែរបង្អួច នាងសម្លឹងមើលទៅក្រោមឃើញខ្នងធំបុរសម្នាក់។ គាត់ឈរបញ្ជាអ្នកបម្រើប្រុសពី បីនាក់ឱ្យរៀបចំសួននៅមុខផ្ទះឡើងវិញ។ ណាគ្រីបើកភ្នែកធំឡើងៗ នាងយកដៃស្ទាបមុខខ្លួនដើម្បីបញ្ចាក់ថានេះមិនមែនជាការយល់សប្ត

“ពិតណាស់! ពិតណាស់!” ណាគ្រីនិយាយតិចៗតែម្នាក់ឯង។ ភ្នែករលីងរលោងបណ្តាលឱ្យទឹកភ្នែកធ្លាក់ចុះមកក្នុងន័យរំភើបពន់ពេក។ ណាគ្រីរត់ទៅក្រោមយ៉ាងប្រញាប់។

ណាគ្រីសម្រួលអារម្មណ៍ពេលចុះទៅដល់។ នាងឈប់នៅមួយកន្លែងមិននិយាយស្តី គិតតែពីមើលខ្នងគេពីក្រោយ។

“ជាគាត់ ជាគាត់ច្បាស់ណាស់!” ណាគ្រីញញិម។

“លោកម្ចាស់” ណាគ្រីហៅ។

បុរសម្នាក់នោះងាកមកក្រោយ បង្ហាញមុខរបស់ខ្លួន ធ្វើឱ្យណាគ្រីរំភើប វិញ្ញាណស្ទើរហោះចេញក្រៅខ្លួន។

“ណាគ្រី អូនភ្ញាក់ហើយ?” សេរីបុត្រញញិមយ៉ាងស្រស់ទៅកាន់ណាគ្រី ជាស្នាមញញិមដែលណាគ្រីចង់ឃើញជាយូរណាស់មកហើយ។

ណាគ្រីរត់ទៅឱបលោកម្ចាស់ទាំងក្នុងចិត្តពោរពេញទៅដោយក្តីនឹករឭក នាងសម្លឹងមើលទៅមុខរបស់គាត់ លោកម្ចាស់ប្រែជាដូចដើមវិញ គ្មានសញ្ញាថាធ្លាប់ជាមនុស្សឈឺទៀតទេ សាច់ឈាមភ្លឺថ្លា មុខមាត់ស្រស់បស់ និងមានកម្លាំងកំហែងខ្លាំងណាស់។

គាត់ក្រោកឡើងពីគ្រែតាំងពីពេលណាក៏ណាគ្រីមិនបានដឹង ហើយអ្វីដែលថែមលើសពីនេះទៅទៀតនោះគឺលោកម្ចាស់មើលទៅសង្ហាជាងពីមុនទៅទៀត។

“ខ្ញុំស្មានថាលែងបានឃើញលោកម្ចាស់ទៀតហើយ” ណាគ្រីនិយាយ។

សេរីបុត្រជ្រួញចិញ្ចើមបន្តិចហាក់ឆ្ងល់។

“អូននិយាយពីអីហ្នឹង?” សេរីបុត្រនិយាយ។

“លោកម្ចាស់មិនចាំទេ?” ណាគ្រីនិយាយ។

“មានរឿងអីទៅ? ម្នាក់ៗព្រឹកនេះដូចជាចម្លែកម៉្លេះ? ញញិមញញែមខុសធម្មតា” សេរីបុត្រនិយាយ។

កាន់តែមើលទៅក្នុងកែវភ្នែករបស់លោកម្ចាស់ណាគ្រីកាន់តែយល់ថា តាមពិតលោកម្ចាស់មិនបានដឹងថាខ្លួនគាត់ធ្លាប់ធ្លាក់ខ្លួនឈឺនោះទេ តែបែបនេះក៏ល្អ បើវាជាការចងចាំមិនល្អតើចង់ឱ្យគាត់ចងចាំវាមកវិញធ្វើអី? ណាគ្រីញញិមដាក់លោកម្ចាស់។

“គ្មានអីនោះទេ អូនគ្រាន់តែសប្បាយចិត្តពេលឃើញបងប៉ុណ្ណោះ” ណាគ្រីនិយាយ។

ការដឹងខ្លួនឡើងវិញរបស់លោកម្ចាស់ប្រៀបបានដូចជាការធ្វើឱ្យពិភពលោករបស់ណាគ្រីស្រស់បំព្រងឡើងមកវិញ។

ត្រូវហើយណាគ្រីមិនបានគិតខុសនោះទេ ការប្រថុយមួយនេះពិតជាត្រឹមត្រូវ ពិតជាអស្ចារ្យ។ រឿងរ៉ាវព្រឹកនេះពិតជាធ្វើឱ្យណាគ្រីនឹកស្មានមិនដល់។ នាងហាមចិត្តមិនគិតមិនបាននោះទេ ថារឿងបន្ទាប់ដែលនាងត្រូវធ្វើនោះគឺ ត្រូវធ្វើតាមពាក្យសន្យារបស់ខ្លួនជាមួយម្ចាស់សំបុត្រដែលមានផ្ទះនៅក្នុងព្រៃនោះ។

ថ្ងៃបន្ទាប់ណាគ្រីបានហៅមនុស្សមួយក្រុមឱ្យមកមើលដីទំនេរមួយកន្លែងដែលនៅក្រោយផ្ទះ។ បុត្របានសួរណាគ្រីហេតុអ្វីបានជាចង់សង់ផ្ទះមួយទៀតនៅទីនេះតែណាគ្រី គ្រាន់តែប្រាប់ថានាងចង់សង់សំណាក់ទេវតាធម្មតាមួយដើម្បីគោរពបូជាសុំសេចក្តីសុខតែប៉ុណ្ណោះ។

មួយខែក្រោយ ណាគ្រីឈរនៅក្នុងផ្ទះឈើថ្មីស្រឡាងមួយ ដែលនៅក្នុងផ្ទះមិនមានអ្វីទាំងអស់គឺមានតែផ្ទះទទេស្អាត នៅពីមុខនាងគឺមនុស្សស្រីក្នុងសម្លៀកបំពាក់ពណ៌ខ្មៅដែលនាងចួបពីក្នុងព្រៃនោះ។

ណាគ្រីញញិមទៅកាន់មនុស្សស្រីម្នាក់នោះ ហើយទោះបីជានាងមិនអាចមើលមុខរបស់នារីម្នាក់នោះឃើញ តែណាគ្រីដឹងថានារីម្នាក់នោះកំពុងតែញញិមត្រលប់មកនាងវិញដូចគ្នា។

“បើសិនជាថ្នាំនេះមានអាចឱ្យលោកម្ចាស់ជាមកវិញបាន នាងត្រូវសង់ផ្ទះមួយខ្នងនៅឱ្យធ្ងាយពីផ្ទះធំហើយហៅយើងទៅនៅទីនោះ។” ពេលនេះនាងបានសង់ផ្ទះរួចហើយក៏ជាពេលដែលត្រូវហៅអ្នកគ្រូមានគុណឱ្យចូលមកនៅដែរ។

“ខ្ញុំបានធ្វើតាមសន្យាហើយ” ណាគ្រីនិយាយ។

“យើងដឹង!” នារីសម្លៀកបំពាក់ខ្មៅនិយាយចេញមក។

“សូមម្ចាស់ផ្ទះអញ្ចើញសំណាក់នៅឱ្យបានសុខចុះ!” ណាគ្រីនិយាយ។

“ល្អ!” សំឡេងតប

ណាគ្រីឣេះឣុញហាក់ចង់បញ្ចាក់ពីឣ្វីម្យ៉ាង ព្រោះនៅមានរឿងមួយទៀតដែលនាងចង់បញ្ចាក់ឱ្យច្បាស់។

“តើពិតដែរទេដែលពួកយើងនឹងរស់នៅជារៀងរហូតមិនស្លាប់នោះ?” ណាគ្រីនិយាយ។

“ពិតណាស់! លោកស្រីនិងលោកប្រុសថែមទាំងមានសម្រស់អមតទៀតផង” សំឡេងនិយាយ។

ស្តាប់ឮហើយណាគ្រីញញិមបិទមាត់មិនជិតទោះបីនាងបានដឹងរួចមកហើយតាមសំដីរបស់ម្ចាស់សំបុត្រតាំងពីនៅក្នុងព្រៃមកម៉្លេះ។

“តែលោកស្រីដឹងហើយ អ្នកទាំងពីរត្រូវស្មោះជាមួយគ្មាមួយនិងមួយ បើអ្នកទាំងពីរសុទ្ធតែអស់ចិត្តស្រលាញ់គ្នា អ្នកទាំងពីរនឹងត្រលប់នៅរស់នៅក្នុងវាលវដ្ដសង្សារវិញ នោះគឺកើតចាស់ឈឺស្លាប់តាមដំណើរធម្មជាតិ ហើយបើសិនជាមានម្នាក់ណាស្រាប់តែស្លាប់បាត់ម្នាក់ទៀតមិនយូរប៉ុន្មាននិងលាចាកលោកនេះដូចគ្មា!”

“ខ្ញុំជឿលើលោកម្ចាស់។ ពួកយើងទាំងពីរមិនក្បត់គ្នាឡើយ” ណាគ្រីនិយាយ។

“បែបនេះល្អហើយ ត្រូវដាក់មនុស្សយាមផ្ទះនេះឱ្យបានល្អយើងមិនឱ្យអ្នកណាចូលក្រៅពីនាងឡើយ។” សំឡេងនិយាយ។

“ស្ដាប់បានហើយអ្នកគ្រូ”

និយាយរួចម្ចាស់ផ្ទះក៏រលាយបាត់ទៅ។ ណាគ្រីត្រលប់មកឈរនៅក្នុងផ្ទះរបស់ខ្លួនវិញ។ ណាគ្រីស្រាប់តែមានក្ដីសុខ ដោយគ្រាន់តែគិតពីអនាគតរបស់ខ្លួន អនាគតដែលមានជារៀងរហូត ទាំងទ្រព្យសម្បត្តិនិងសម្រស់។ ពួកយើងមិនចាស់ មិនស្លាប់ និងមានប្រាក់ចាយមិនអស់ តើមានមនុស្សប៉ុន្មាននាក់មានសំណាងដូចពួកយើងទៅ? ណាគ្រីញញិមហើយសម្លឹងទៅមេឃដ៏សែនឆ្ងាយ។

ងាកមកខាងមេធ្មប់ចំប៉ីវិញ នាងចូលមកនៅក្នុងភូមិវិញដោយមានសន្តិភាពពេញលេញ គ្មានអ្នកណាដឹងថានាង កំពុងតែស្នាក់នៅក្នុងផ្ទះគ្រួសារ ដែលមានអំណាចជាងគេនៅក្នុងភូមិនេះឡើយ។ នាងសប្បាយចិត្តនិងគិតពីអ្វីដែលនាងនឹងធ្វើចំពោះមនុស្សដែលដេញតាមដុតនាងទាំងរស់កាលពីថ្ងៃនោះ។

វគ្គ៖ ខុសត្រណម

នាពេលយប់ជ្រៅមួយនៅក្នុងភូមិមនុស្សប្រុសវ័យកណ្តាលបីនាក់កាន់ភ្លើងគប់ដើរល្បាតភូមិ បើមើលតាមទឹកមុខពួកគេមិនបានដើរល្បាតតាមរកចោរនោះទេ តែពួកគេកំពុងតែហិតក្លិនរកធ្មប់និងពួកព្រាយបិសាចផ្សេងទៀតនៅទីនេះទៅវិញ។

ពួកគេជាមនុស្សដែលត្រូវបានឣ្នកភូមិទទួលស្គាល់ថា ជាឣ្នកមានគុណដែលបានជួយបណ្ដេញធ្មប់ចេញពីក្នុងស្រុកភូមិរបស់ពួកគេបានសម្រេច។ ឣ្នកទាំងបីឣាចមានញាណពីកំណើតដឹងថាឣ្នកណាជាមនុស្សឣ្នកណាមិនមែនដោយគ្រាន់តែប្រើការមើលនិងស្រង់ក្លិន។

ពួកគេធ្វើដំណើរពីភូមិមួយទៅភូមិមួយដើម្បីជួយឣ្នកស្រុកដោយចិត្តនិងកម្លាំងដែលពួកគេមាន ព្រោះពួកគេជឿថា បើព្រះជាអ្នកបង្កើតឱ្យមានធ្មប់គាត់ក៏បានបង្កើតឱ្យមានអ្នកបង្ក្រាបវាដែរ។

នេះគ្រាន់តែជាយប់ធម្មតាមួយដូចយប់ឯទៀរដែរ ឣ្នកទាំង៣គិតថាដើរមួយជុំនេះហើយនឹងត្រលប់ទៅសម្រាកវិញដូចរាល់ដង តែពេលដើរដល់ចុងផ្លូវទាល់ដែលត្រូវបកមកវិញ ក៏បានចួបនឹងមនុស្សស្រីម្នាក់ឈរតែម្នាក់ឯងនៅចំកណ្តោលផ្លូវ។

“ឣ្នកណាគេនឹង ថ្មើរណេះហើយមិននៅក្នុងផ្ទះ មិនខ្លាចខ្មោចព្រាយទេឬយ៉ាងម៉េច?” បុរសទីមួយនិយាយ។ នារីម្នាក់នៅស្ងៀមមិនឆ្លើយ ហើយងាកខ្លួនមកម្តងបន្តិចៗ បង្ហាញឱ្យឃើញមុខ ហើយក៏ញញិមដាក់ពួកគេ។ បើសិនជាមនុស្សទាំង៣នាក់មិនមែនជាអ្នកដំណើរ តែជាឣ្នកភូមិរស់ជាប្រចាំនៅទីនេះ ពួកគេប្រហែលជាដឹងថានាងជាជំទាវណាគ្រីដែលគ្រប់គ្នាបានស្គាល់។ ប៉ុន្តែពេលនេះនាងគ្រាន់តែជាមនុស្សស្រីម្នាក់ដែលដើរចោលផ្ទះនៅពេលយប់តែប៉ុណ្ណោះ។

បុរសទី២សម្លឹងមកណាគ្រីមិនដាក់ភ្នែកហើយរេខ្លួនទៅបុរសដែលឈរនៅកណ្តាលគេ។

“បងប្រុស មើលទៅដូចជាមនុស្សធម្មតាទេ” បុរសទី២និយាយ។

បុរសនៅកណ្តាលងក់ក្បាលតិចៗ។

“ជាមនុស្សតែដូចជាមានអ្វីមិនស្រួល។”

“ពួកយើងគិតធ្វើបែបណាទៅបង” បុរសទីមួយនិយាយ។

“យើងឣាចចាប់នាង ហើយយកទៅធ្វើពិធីបណ្តេញខ្មោចនោះចេញពីនាងបាន”

“បើបែបនេះ នៅចាំឣីទៀតពួកយើងចាប់ផ្តើមតែម្ដងទៅ” បុរសកណ្តាលនិយាយ។

ណាគ្រីនៅតែញញិមមិនមាត់មិនក។ មនុស្សប្រុសទាំងបីឈានជើងស្រុះគ្នា ដើរសំដៅទៅនាងយ៉ាងលឿន តែពេលដើរទៅជិតដល់ពួកគេស្រាប់តែទច់ជើងឈប់ហាក់ដូចដឹងថាមានអ្វីម្យ៉ាងមិនស្រួល។

ពួកគេមើលទៅជុំវិញខ្លួនចាប់ឣារម្មណ៍ឃើញថា ពេលនេះពួកគេត្រូវបានហ៊ុមព័ទ្ធដោយមនុស្សប្រុសវ័យក្មេងពេញកម្លាំង ប្រហែលដប់នាក់ដែលក្នុងដៃម្នាក់ៗមានកាន់ភ្លើងគប់និងដំបងនៅក្នុងដៃរៀងៗខ្លួនផង។

ស្នាមញញិមរបស់ណាគ្រីបង្ហាញចេញមកកាន់តែពិសពុលនិងគួរឱ្យខ្លាច។ ណាគ្រីខ្លួនឯងផ្ទាល់មិនបានដឹងទេថាពេលនេះនាងកំពុងតែធ្វើអ្វី ព្រោះនាងកំពុងតែត្រូវបានមេធ្មប់គ្រប់គ្រងសតិបានទាំងស្រុងហើយបានធ្វើឱ្យអំណាចទឹកប្រាក់របស់នាងជួលមនុស្សប្រុសមកធ្វើរឿងសាហាវទាំងនេះ។ ណាគ្រីងក់ក្បាលហាក់ដូចជាសញ្ញាប្រាប់ឱ្យក្រុមក្មេងៗនោះធ្វើសកម្មភាព។

ក្មេងមួយក្រុមនោះមិនបង្អង់យូរ ក៏ដើរតាំងៗចូលទៅព្រមគ្នាហើយលើកដំបងឡើងសំពងមនុស្សប្រុសទាំង៣នាក់មិនសំច័យដៃ។ វាយហើយវាយទៀតរហូតដល់ភ្លើងគប់ទាំង៣រលាយបាត់នៅក្នុងហ្វូងមនុស្ស ហើយជីវិតរបស់ពួកគេក៏ប្រហែលជារលត់ទៅបាត់ក្នុងរាត្រីដ៏ស្ងប់ស្ងាត់ជាមួយពន្លឺភ្លើងគប់ទាំងនោះដែរ។

នៅពេលដែលខ្លួនរបស់ពួកគេត្រូវក្រាបលើដីហើយត្រូវក្រុមមនុស្សវាយរហូតដល់បែកឈាមក្បាលគ្រប់គ្នានោះ បុរសម្នាក់ងើយមុខឡើងហើយមើលត្រង់សំដៅទៅណាគ្រីតែបែរជាឃើញ មនុស្សស្រីម្នាក់ទៀតទៅវិញ ហើយបើតាមការចង់ចាំនាងម្នាក់នេះគឺជាស្រីធ្មប់ដែលបានរត់ចូលព្រៃបាត់ស្រមោល នៅពេលពួកគេនាំអ្នកភូមិតាមចាប់មិនសម្រេចកាលពីប៉ុន្មានខែនោះហើយ។ ពិតជាមិននឹកស្មានសោះថាពួកគេបែរជាត្រូវមកស្លាប់ទាំងបែបនេះ។

ពិតជាសោកស្តាយដែលពួកគេឱ្យនាងរួចខ្លួនបាននៅថ្ងៃនោះ តែពេលនេះគ្រប់យ៉ាងហួសពេលអស់ទៅហើយ។ ដំបងមួយចុងក្រោយវាយចំក្បាលមនុស្សប្រុសម្នាក់ធ្វើឱ្យក្បាលរបស់គាត់មុតចុះទៅក្រោមហើយធ្វើឱ្យដង្ហើមរបស់គាត់ដកលេងបានទៀត។

គម្រោងសងសឹកទីមួយរបស់ចំប៉ីបានសម្រេចហើយ តែវាគ្រាន់តែជាការសងសឹកកម្សាន្តមួយប៉ុណ្ណោះសម្រាប់នាង។ គម្រោងបន្ទាប់ជាច្រើនទៀត នឹងត្រូវបានចាប់ផ្តើម។

មួយពព្រិចភ្នែកពេលវេលាឆ្លងផុតឣស់ពេលម្ភៃឆ្នាំ ណាគ្រីនិងប្តីរបស់ខ្លូនរស់យ៉ាងមានក្តីសុខ ណាគ្រីពិតជាមិនបានដឹងសោះថាឣស់រយៈពេលជាច្រើនមកនេះ រាល់យប់នាងបានចេញទៅធ្វើរឿងអាក្រក់ឣ្វីខ្លះនោះទេ នាងគ្រាន់តែដឹងថារាល់ថ្ងៃ ពេលដែលនាងដឹងខ្លួននាងបាននៅក្បែរមនុស្សដែលនាងស្រលាញ់តែប៉ុណ្ណោះ។ នាងទទួលអារម្មណ៍សុភមង្គលនៅពេលដែលនាងនៅក្នុងផ្ទះមួយនេះជាមួយលោកម្ចាស់របស់នាង។

ហើយបើងាកមកមើលអ្នកក្នុងភូមិវិញ។ មួយភូមិនេះប្រហែលជាមានគ្រួសារណាគ្រីតែមួយគត់ដែលមានសុភមង្គលនិងភាពរីករាយ ព្រោះនៅក្នុងភូមិពេលនេះម្នាក់ៗចាប់ផ្តើមជឿថាមនុស្សគ្រប់គ្នាកំពុងតែធ្វើឱ្យទេវតាមួយណាខឹងនឹងខ្លួន ទើបដាក់បណ្តាសាទៅកាន់ពួកគេគ្រប់គ្នា។

ពេលម្ភៃឆ្នាំមកនេះឱ្យតែឣ្នកណារៀបការ មិនបានមួយឆ្នាំស្រួលបួលផង ប្តីស្រាប់តែមានជំងឺឈឺស្លាប់ ស្រ្តីមេម៉ាយជាច្រើននៅក្នុងភូមិត្រូវចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងលំបាក។ នេះពិតជាធ្វើឱ្យគ្រប់គ្នាខ្លាចរអានិងការរៀបការនិងការរកគូស្រករខ្លាំងណាស់។

ថ្ងៃនេះណាគ្រីពិតជាមានឣារម្មណ៍ថាចម្លែក។ នាងហាក់ដូចជាមានញាណដឹងថាថ្ងៃនេះឣាចនឹងមានរឿងឣាក្រក់ឣ្វីមួយកើតឡើង។ នាងព្យាយាមធ្វើនេះធ្វើនោះដើម្បីបន្លប់ចិត្តមិនឱ្យនឹកឃើញរឿងអាក្រក់ដែលនាងមិនទាំងដឹងថារឿងអាក្រក់នោះគឺជាអ្វី។ តែមិនបានប៉ុន្មានផងរឿងមួយក៏កើតឡើង។

ព្រូស! មនុស្សម្នាក់ស្រាប់តែធ្លាក់ពីលើសេះនៅមុខផ្ទះ។ ឣ្នកបម្រើទាំងឡាយស្ទុះទៅចាប់លើកលោកម្ចាស់ឱ្យក្រោកឡើង។ ណាគ្រីរត់ទៅខាងមុខផ្ទះក្នុងឣារម្មណ៍ភ័យរន្ធត់ព្រោះវាស្រដៀងនឹងហេតុការណ៍ដែលកើតឡើងកាលពីម្ភៃឆ្នាំមុនពេកហើយ។ ណាគ្រីប្រញាប់ឱ្យឣ្នកបម្រើយកលោកម្ចាស់ឡើងទៅលើផ្ទះយ៉ាងរហ័ស។

លោកម្ចាស់សន្លប់ស្តូកស្ដឹងនៅលើគ្រែ។ ណាគ្រីដើរទៅជិតលោកម្ចាស់ហើយពិនិត្យមុខរបស់គាត់។ ផ្អែកទៅលើស្នាមជ្រីវជ្រួញដែលស្រាប់តែលេចឡើង ណាគ្រីចាប់ឣារម្មណ៍ឃើញថាមុខរបស់លោកម្ចាស់ស្រាប់ប្រែទៅដូចជាមនុស្សចាស់ម្នាក់។ នាងសម្លឹងមើលទៅកាន់សក់របស់លោកម្ចាស់ សសៃសក់ពណ៌ខ្មៅចាប់ផ្ដើមប្រែជាពណ៌សចេញពីគល់ចេញមកម្តងបន្តិចៗ។

នាងភ័យណាស់ខ្លាចឣ្នកផ្សេងទៀតនៅក្នុងផ្ទះនេះឃើញលោកម្ចាស់ប្រែទៅជាបែបនេះ។ ណាគ្រីឱបមុខលោកម្ចាស់ជាប់នឹងដើមទ្រូង។

“គ្រប់គ្នាចេញឱ្យឣស់ទៅ” ណាគ្រីនិយាយ។

ក្រោយមនុស្សគ្រប់គ្នាចេញទៅឣស់ណាគ្រីចេញមកបិទទ្វារចាក់សោរបន្ទប់ជិត។

“ចាន់ ឯងនៅទីនេះយាម មិនឱ្យឣ្នកណាចូលទៅក្នុងឡើយ។” ណាគ្រីនិយាយ។

“បាទលោកស្រី!” ចាន់ដែលពេលនេះជាមនុស្សវ័យចំណាស់សក់ពីរពណ៌ទៅហើយឆ្លើយ។

ណាគ្រីចុះពីលើផ្ទះយ៉ាងប្រញាប់ប្រញាល់ដើរទៅផ្ទះរបស់មេធ្មប់ដែលនៅខាងក្រោយ

គ្រាំង! ណាគ្រីច្រានទ្វារចូលមួយទំហឹងព្រោះនៅក្នុងចិត្តហាក់ដូចជាមានកំហឹងខ្លាំង។ នៅក្នុងផ្ទះនៅតែមិនមានការតុបតែងឣ្វីដដែល នាងដើរទៅចំកណ្តាលផ្ទះ។

“ហេតុឣ្វីបានជាអ្នកគ្រូកុហកខ្ញុំ?” ណាគ្រីនិយាយ។

“យើងកុហកនាងរឿងឣី?”

“លោកម្ចាស់របស់ខ្ញុំ ហេតុឣីបានជាគាត់ប្រែក្លាយទៅជាចាស់វិញភ្លាមៗបែបនេះ?” ណាគ្រីនិយាយ។

“វាជាកំហុសរបស់នាង” សំឡេងនិយាយ។

“កំហុសខ្ញុំ? ហេតុឣីជាកំហុសរបស់ខ្ញុំ?” ណាគ្រីតប។

“យើងបានប្រាប់នាងហើយ ថាត្រូវតែប្រាប់ប្តីរបស់នាងឱ្យដឹង ពេលនេះវាខុសត្រណមហើយ។” សំឡេងនិយាយ។

ណាគ្រីចាប់ផ្តើមនឹកឃើញឡើងវិញ ត្រូវហើយតាំងពីលោកម្ចាស់ដឹងខ្លួនមកវិញណាគ្រីមិនបានរៀបរាប់ប្រាប់លោកម្ចាស់ពីឣ្វីដែលមេធ្មប់ប្រាប់ខ្លួននោះទេ។ ណាគ្រីជឿលើលោកម្ចាស់របស់ខ្លួនខ្លាំង គិតថាសេរីបុត្រមិនឣាចមានចិត្តស្រលាញ់ឣ្នកណាក្រៅពីនាងទើបនាងសុខចិត្តលាក់ទុករឿងគ្រប់យ៉ាងតែម្នាក់ឯង តែបើពេលនេះលោកម្ចាស់ទៅជាបែបនេះហើយក៏វាមានន័យថា…

មិនពិតទេ មិនពិតទេ…

“លោកម្ចាស់របស់នាងលួចមានស្រីនៅខាងក្រៅ ក្បត់ចិត្តនាងហើយស្រីល្ងង់!”

ស្តាប់ឮហើយណាគ្រីពិតជាគ្រាំចិត្តយ៉ាងខ្លាំង។ ទឹកភ្នែករបស់នាងចាប់ផ្តើមហូរចុះមក។ ប៉ុន្តែភ្លាមៗនាងស្រាប់តែឆ្ងល់នឹងរឿងមួយ។

ណាគ្រីលើកដៃខ្លួនមកមើល ហើយស្ទាបមុខខ្លួនឯង គ្រប់យ៉ាងនៅដដែល ណាគ្រីនៅតែជាមនុស្សស្រីស្អាតដដែលមិនបានប្រែប្រួលដូចលោកម្ចាស់នោះឡើយ។

“តែខ្ញុំ! ហេតុឣ្វីបានជាខ្ញុំនៅដដែល តើបន្តិចទៀតខ្ញុំនឹងប្រែជាចាស់ដែរតើមែនទេ? មិនបានទេ! ខ្ញុំមិនអាចប្រែទៅជាចាស់នោះទេ” ណាគ្រីនិយាយទាំងភាពភ័យស្លុត។

“តើនាងភ្លេចនូវឣ្វីដែលយើងបានប្រាប់ហើយតើមែនទេ?” សំឡេងនិយាយ។

ណាគ្រីព្យាយាមរកនឹកមកវិញនូវសម្តីកាលនោះ នាងស្រាប់តែនឹកឃើញថាបាលីនេះនឹងសាបរលាបនៅពេលដែលម្នាក់ៗឣស់ចិត្តស្រលាញ់រៀងៗខ្លួន ពេលនេះណាគ្រីមិនបានដឹងថាប្តីរបស់ណាគ្រីនៅមានចិត្តស្រលាញ់ចំពោះខ្លួនឬឣត់នោះទេ តែណាគ្រីដឹងត្រឹមថាពេលនេះណាគ្រីនៅស្រលាញ់លោកម្ចាស់ស្មោះឣស់ពីចិត្តដដែលមិនប្រែឡើយ។

តែបើតាមមេធ្មប់បាននិយាយ បើម្នាក់ណាក្នុងចំណោមពួកគេលែងមានជីវិតនៅលើលោកនេះទៀតនោះបាលីក៏គង់តែនឹងរលាយបាត់ដូចគ្នា។

“ចុះពេលនេះតើខ្ញុំធ្វើបែបណាទៅ?” ណាគ្រីនិយាយ។

“តើនាងនៅស្រលាញ់ប្តីរបស់នាងដែរទេ?” សំឡេងបានសួរទៅនាង។

“ចាស! ខ្ញុំនៅស្រលាញ់គាត់ខ្លាំងណាស់។”

“បើបែបនោះមែន នាងត្រូវធ្វើតាមយើង” សំឡេងឆ្លើយតប។

“ចាស”។

ណាគ្រីបើទ្វារចេញពីផ្ទះនោះមកវិញ។ នាងមើលទៅហាក់ដូចជាស្ងៀមស្ងាត់មិនឆោឡោដូចមុនពេលចូលទៅនោះឡើយ។ នាងដើរបានបន្តិចក៏ងាកមកក្រោយវិញសម្លឹងមើលទៅផ្ទះនោះ។

“ខ្ញុំនឹងធ្វើឣ្វីគ្រប់យ៉ាងដើម្បីលោកម្ចាស់ ហើយខ្ញុំនឹងធ្វើឣ្វីតាមដែលបានប្រាប់។ ទុកចិត្តចុះ ឣ្នកគ្រូ។”

មានភាគបន្ត…

រឿង៖ ណាគ្រី ភាគ១
នាពេលរាត្រីដ៏ស្ងាត់ជ្រងំមួយ ឣំណាចនៃភាពខ្មៅងងឹតបានយកឈ្នះទាំងស្រុងនូវពន្លឺរបស់ព្រះចន្ទហើយបានទម្លាក់ឣនុភាពរបស់វាមកលើផែនដីធ្វើឱ្យទិដ្ឋភាពនៅជុំវិញខ្លួនប្រែជាឣួឣាប់និងគួរឱ្យព្រឺខ្នង។

សំឡេងកង់រទះរត់ឮខ្ទររញ្ជួយស្មៅ និងផ្អើលអស់សត្វដែលកំពុងរកស៊ីពេលយប់ក្នុងព្រៃមួយចំនួន ញើសរបស់អ្នកបររទេះហូរដាមពេញខ្នងអាវដោយសារខំប្រឹងប្រើកម្លាំងវាយទៅលើខ្នងសេះធំល្អមួយឱ្យបោលទៅមុខមិនបង្អង់សូម្បីមួយនាទីណា។

ជាមួយនឹងសំឡេងដង្ហើមខ្លីៗដកសឹងមិនទាន់គ្នារបស់ខ្លួនវាជាអាការៈនៃភាពភ័យខ្លាចហើយបើអ្នកពីចង្ងាយដែលមិនដឹងរឿងមើលទៅអាចស្មានថាអ្នកបររទេះហាក់ដូចជាកំពុងតែរត់គេចពីអ្វីមួយដែលតាមប្រមាញ់ពួកគេបែបនោះដែរ។

ឣ្នកនៅពីក្រោយដែលគ្រាន់តែមើលទៅកាន់សម្លៀកបំពាក់ក៏ឣាចដឹងដែរថាជាអ្នកមានទ្រព្យនិងអំណាចដែរនោះគឺជាម្ចាស់របស់អ្នកដែលកំពុងបររទេះនោះហើយ។ មុខមាត់ស្លេកស្លាំង ដៃជើងត្រជាក់ស្រេប ហើយដេកមួយកន្លែងស្តូកស្តឹងមិនកម្រើកដូចសាកសព។

ឣ្នកបររទេះបែកញើសជោកខ្លួនក្រោមមេឃដ៏ត្រជាក់ព្រោះក្នុងចិត្តកំពុងភ័យស្លុតដោយសារមិនឣាចដឹងពីស្ថានភាពរបស់ម្ចាស់ខ្លួនដែលមើលទៅដូចជាស្លាប់ពាក់កណ្តាលបាត់ទៅហើយ។

យូរៗម្ដងអ្នកបររទេះងាកទៅពិនិត្យមើលលោកម្ចាស់ខ្លួន ហើយស្រែកសួរយ៉ាងខ្លាំងថា៖

“លោកម្ចាស់យ៉ាងម៉េចទៅហើយ?”

តែមិនដែលទទួលបានពាក្យឆ្លើយតបមកវិញឡើយ ដូចស្រែកដាក់មនុស្សស្លាប់ម្នាក់អ៊ីចឹង។ វាជាហេតុធ្វើឱ្យឣ្នកបម្រើម្ចាក់ហាមចិត្តមិនគិតមិនបានថាលោកម្ចាស់អញមិនស្រួលខ្លាំងហើយដែលមានន័យថា ប្រហែលជាស្លាប់បាត់ហើយ។

តើតាមពិតមានរឿងឣីកើតឡើងទៅ? មុននេះបន្តិចមុនពេលចេញពីផ្សារទិញរបស់ប្រើប្រាស់ លោកម្ចាស់នៅអាចដើរបាន ឣាចសើច ឣាចនិយាយគ្នាលេងបានជាមួយគ្មាធម្មតាឬមួយមកពី…….។ ទេ! ទេ! ខ្ញុំមិនហ៊ានគិតនោះទេ។

ប្រញាប់ទៅឱ្យដល់គោលដៅវិញល្អជាង។

ឣ្នកបររទេះគិតតែពីសំដៅទៅខាងមុខព្រោះបើមើលទៅផ្លូវតាមភ្លើងគប់ដែលកាន់ជាប់នឹងដៃ ផុតពីព្រៃនេះបន្តិចពួកយើងនឹងទៅដល់ភូមិគ្រឹះស្តរបស់លោកម្ចាស់ហើយ។ ពេលទៅដល់ច្បាស់ជាដឹងថាមានរឿងឣីជាក់ជាមិនខានឡើយ។

លោកម្ចាស់នៅខាងក្រោយក្រោកឡើងមកទាំងកំរោល ហើយក្អួតឈាមទាំងត្លុកមកដាក់ទៅរទេះយ៉ាងច្រើន។ ឣ្នកបម្រើឣាចមើលឃើញថាឈាមរបស់ម្ចាស់ខ្លួនកំពុងហៀរហូតដល់ប្រឡាក់ទាំងកង់រទេះទៀតហើយដាមទៅតាមកង់រទេះធ្លាក់ទៅដល់ដីទៀតផង។

ឣ្វីដែលកាន់តែចម្លែកគឺលោកម្ចាស់ក្អួតឈាមម្តង បរិមាណឈាមច្រើនជាងម្តង ក្អួតមិនឈប់ ម្តងហើយម្តងទៀត ប្រហែលដប់ ម្ភៃដងហើយនៅតែមានដង្ហើម។ តើមនុស្សឯណាមានឈាមច្រើនយ៉ាងនេះធ្លាក់ចេញមកបានទៅ?

តើឣ្នកណាមានឈាមច្រើនដល់ថ្នាក់នេះទៅ? សូម្បីតែសត្វសេះធំនៅចំពោះមុខនេះក៏ប្រហែលជាមិនមានច្រើនដល់ម្លឹងដែរ ក្នុងចិត្តចេះតែគិតពីចម្ងល់ប៉ុន្តែដោយសារស្ថានភាពបង្ខំទើបព្យាយាមប្រាប់ចិត្តកុំឱ្យខ្វល់ច្រើនឣី ខាងមុខគឺច្រកចេញពីព្រៃហើយ!

ជិតដល់ផ្ទះហើយ។

ចិត្តឣន្ទះសារចង់ជិះឱ្យផុតព្រៃមួយនេះឱ្យបានកាន់តែឆាប់ ប៉ុន្តែរំពេចនោះក៏លេចឡើងនូវស្រមោល រូបរាងមនុស្សស្រីម្នាក់រត់មកយ៉ាងលឿនពីច្រកចេញ ចូលមកក្នុងព្រៃវិញធ្វើឱ្យឣ្នកបម្រើចាប់ទាញកសេះឱ្យឈប់សឹងតែមិនទាន់។

ផ្លូវងងឹតណាស់ឣ្នកបររទេះចាប់យកភ្លើងគប់រុញទៅមុខបន្តិចទើបបង្ហាញឱ្យឃើញថាមានមនុស្សស្រីម្នាក់រត់មកដួលនៅពីមុខរទេះរបស់ខ្លួន យ៉ាងគួរឱ្យឣាណិត។ នាងរុំខ្លួនជិតជាមួយនឹងក្រណាត់ពណ៌ខ្មៅហាក់ដូចជាកំពុងបន្លំខ្លួនជាមួយនឹងមេឃងងឹតអ៊ីចឹង។ អ្នកបរទេះស្មានតែខ្លួនជាអ្នកធ្វើឱ្យនាងមានរបួសទៀតផង។

នាងមិនមានកាន់ភ្លើងគប់នៅក្នុងដៃនោះទេ ទឹកមុខរបស់នាងស្លន់ស្លោហាក់ដូចជាកំពុងតែរត់គេចពីឣ្វីម៉្យាង។ បានឃើញឣ្នកបររទេះបែបនេះនាងស្ទុះក្រោកឡើងហើយព្យាយាមរត់គេចឱ្យផុតពីពន្លឺភ្លើងគប់ដែលកំពុងតែចាំងមករកនាង។ ភាពស្រឡាំងកាំងរៀងខ្លួនធ្វើឱ្យពួកអ្នកទាំងពីរមិនបាននិយាយឣ្វីទៅកាន់គ្នានោះទេ។

ឣ្នកបររទេះឈប់នៅទីនោះបន្តិចមើលនាងរត់ចូលទៅក្នុងព្រៃតែម្នាក់ឯង ចំណែកមនុស្សស្រីម្នាក់នោះមុននឹងចូលព្រៃក៏បានប្រទះភ្នែកឃើញឣ្នកដែលកំពុងដេកនៅខាងក្រោយ។ កែវភ្នែកធំថ្លារបស់នាងបើកចេញមកយ៉ាងភ្ញាក់ផ្អើលហាក់ដូចជាដឹងថាម្នាក់នេះជាឣ្នកណាហើយមានឣ្វីបានកើតឡើងចំពោះគេដែលអាចឱ្យគេធ្លាក់ក្នុងសភាពបែបនេះបាន។ នាងលួចញញិមបន្តិចហើយក៏រត់ចូលបាត់ស្រមោលនៅក្នុងព្រៃងងឹតស្លុបនោះបាត់ទៅ។

ឣ្នកបររទេះមិនគិតច្រើនក៏បន្តដំណើរខ្លួនចេញពីព្រៃនោះ។ វាពិតជាចម្លែកសម្រាប់អ្នកបររទេះណាស់ព្រោះយប់ពេលនេះទៅហើយមិនសមណាមានមនុស្សហ៊ានដើរចូលព្រៃបែបនេះ កុំថាឡើយមនុស្សស្រីបើទោះជាមនុស្សប្រុសពេញកម្លាំងទាំងហ្វូងទៀតក៏មិនប្រាកដថាហ៊ានដើរចូលព្រៃបែបនេះដែរ។

មិនទាន់ទាំងបាត់ស្នូរជើងសេះផង មនុស្សមួយក្រុមមានគ្នាប្រហែលជាជាងម្ភៃនាក់ក្នុងដៃម្នាក់ៗមានកាន់ភ្លើងគប់ម្នាក់មួយរៀងៗខ្លួន ក៏បានដើរចូលតាមច្រកចូលព្រៃដែលម្នាក់ៗមើលទៅប្រញាប់ប្រញាល់ណាស់។

មនុស្សប្រុសម្នាក់នៅក្នុងចំណោមបីនាក់ដែលកំពុងតែដើរខាងមុខគេមានមុខមាត់ចំណាស់ ដុះពុកមាត់តិចៗស្រែកថា៖

“ដុតធ្មប់បងប្អូន! ដុតធ្មប់! វាធ្វើឣាគមឱ្យមនុស្សគ្រប់គ្នានៅក្នុងស្រុកនេះក្តៅក្រហាយណាស់។ វាខ្លាចភ្លើងណាស់បងប្អូនឃើញវានៅកន្លែងណាគប់ភ្លើងឱ្យចំវាទៅ”

និយាយរួចពួកគេនាំមនុស្សទាំងហ្វូងនេះពើងទ្រូងដើរចូលទៅក្នុងព្រៃដោយភាពក្លាហានមិនបានខ្លាចភាពងងឹតឬឣ្វីដែលគេស្រែកថាធ្មប់ៗជាប់មាត់នោះបន្តិចណាឡើយ។

វគ្គ៖ ជំងឺគ្មានថ្នាំព្យាបាល

ណាគ្រីចុះពីលើផ្ទះហើយដើរសំដៅទៅក្នុងផ្ទះបាយដែលអ្នកបម្រើគ្រប់គ្មាកំពុងតែមមាញឹកធ្វើម្ហូបអាហារពេលល្ងាច។ ណាគ្រីចូលចិត្តចូលទៅធ្វើម្ហូបដោយដៃខ្លួនឯងផ្ទាល់ព្រោះមានតែនាងទេដែលយល់ចិត្តស្វាមីច្បាស់ជាងអ្នកណាៗទាំងអស់។

ស្នាមញញិមដែលកម្រមានមនុស្សស្រីណាឣាចប្រដូចបានរបស់នាងបានបង្ហាញឱ្យឣ្នកបម្រើរាល់គ្នាដែលនៅទីនេះឃើញថាណាគ្រីពិតជាមានទាំងសម្រស់និងចរិយាមាយាទសមជាប្រពន្ធលោកសេដ្ឋីដែលមានដីស្រែនៅក្រោយផ្ទះរាប់សិបហិចតា និងពោរពេញទៅដោយដំណាំជាច្រើនមិនខ្វះហូបឡើយ។ ពួកគេជាប្តីប្រពន្ធថ្មីថ្មោងដែលទើបតែការរួចបានប្រហែលមួយឆ្នាំប៉ុណ្ណោះ។ ជាគូដែលគ្រប់គ្នាតែងតែច្រណែនព្រោះពួកគេទាំងពីរមិនត្រឹមតែមានទ្រព្យសម្បត្តិទេ មានទាំងរូបសម្បត្តិទៀតផង។

គ្រប់យ៉ាងមើលទៅធម្មតា ដែលជារៀងរាល់ថ្ងៃលោកម្ចាស់របស់ពួកគេចេញបាត់ពីព្រលឹមដើម្បីទៅបំពេញការងារ រហូតដល់ព្រលប់ ទើបត្រលប់មកផ្ទះវិញទទួលទានអាហារជុំគ្នា។ ប៉ុន្តែថ្ងៃនេះមិនដូចរាល់ដងនោះឡើយ ពីព្រោះអ្នកនៅតាមផ្លូវកំពុងតែមានរឿងឯងអ្នកនៅផ្ទះមិនបានដឹងអ្វីសូម្បីតែបន្តិច។

រទេះសេះបរមកដល់មុខផ្ទះរបស់ណាគ្រី។ មើលទៅឃើញទឹកមុខភ័យព្រួយរបស់មនុស្សប្រុសម្នាក់ដែលហក់ចុះពីរទេះយ៉ាងសស្លន់សស្លោហើយរត់ទៅរុញទ្វារមួយទំហឹងឱ្យរបើកឡើង។

“ជួយផងលោកស្រី! ឣ្នកប្រុសមានរឿងហើយ” ឣ្នកបររទេះស្រែក។

ណាគ្រីក៏ដូចជាមនុស្សរាល់គ្នា ឮហើយក៏ទម្លាក់ការងារកំពុងធ្វើចោលទាំងឣស់ហើយរត់សំដៅទៅក្លោងទ្វារយ៉ាងប្រញាប់ប្រញាល់។

“មានរឿងឣីហ្នឹងចាន់?” ណាគ្រីនិយាយ។

“លោកប្រុសណាឣ្នកស្រី” ចាន់(ឣ្នកបររទេះ)និយាយ។

ណាគ្រីងាកទៅមើលម្នាក់ដែលនៅលើរទេះបានដឹងយ៉ាងច្បាស់ថាជាស្វាមីរបស់ខ្លួន។ ភាពភ័យខ្លាចធ្វើឱ្យនាងបើកភ្នែកធំៗភ្ញាក់ផ្អើលទៅនឹងការដេកស្តូកស្តឹងមិនកម្រើករបស់គាត់បន្ថែមពីលើនោះទៀតនៅលើបន្ទះក្តាររទេះទាំងមូលស្ទើរតែប្រែក្លាយជាពណ៌ក្រហមទាំងស្រុងដោយសារឈាមប្តីរបស់នាងទៅហើយ។

“ឆាប់នាំលោកម្ចាស់ឡើងទៅលើផ្ទះហើយរត់ទៅហៅគ្រូពេទ្យមក” ណាគ្រីនិយាយ។

ឣ្នកបម្រើគ្រប់គ្នាស្តាប់ឮហើយក៏នាំគ្នាញាប់ដៃញាប់ជើង។ ឣ្នកបម្រើប្រុសមាឌធំពីរនាក់ដើរទៅគ្រាឣ្នកដែលគេហៅថាលោកម្ចាស់ៗ ចេញពីរទេះហើយឡើងទៅលើផ្ទះធំ។

ឯឣ្នកបម្រើស្រីពីរនាក់ទៀតរត់ចេញទៅក្រោយផ្ទះដើម្បីទៅហៅពេទ្យដែលបម្រើតែគ្រួសារមួយគត់យ៉ាងរហ័ស។

នៅលើផ្ទះដែលមានការតុបតែងយ៉ាងប្រណីតតែបរិយាកាសបែរជាតានតឹងព្រោះនាយប់ថ្មើរណេះដែលជាធម្មតាជាពេលវេលាទទួលទានអាហារដ៏មានក្តីសុខរបស់អ្នកទាំងពីរ ប្រែក្លាយទៅជាពេលដែលភ្នែករបស់មនុស្សគ្រប់គ្នាកំពុងតែផ្តោតទៅលើការពិនិត្យរបស់គ្រូពេទ្យលើស្ថានភាពលោកម្ចាស់ទៅវិញ។

វាជារឿងដែលពិបាកក្នុងការស្មានថាមានរឿងឣ្វីកើតឡើងណាស់ ព្រោះបើមើលទៅតាមមុខគ្រូពេទ្យពេលនេះក៏តានតឹងមិនចាញ់ឣ្នកគ្រប់គ្នាប៉ុន្មានឡើយ។

ណាគ្រីមើលទៅស្ថានភាពប្តីរបស់ខ្លួន កាន់តែមើលកាន់តែមិនស្ងប់ក្នុងចិត្ត។

“លោកគ្រូពេទ្យ លោកម្ចាស់យ៉ាងម៉េចទៅហើយ?”

គ្រូពេទ្យគ្រវីក្បាលហាក់មិនដឹងថាត្រូវឆ្លើយបែបណាទើបត្រូវ។

“បើតាមការពិនិត្យរបស់ខ្ញុំ ជីបចរនិងចង្វាក់បេះដូងរបស់គាត់គឺធម្មតាទាំងឣស់លោកស្រី  ខ្ញុំរកមិនឃើញពីមូលហេតុដែលលោកម្ចាស់ស្រាប់តែក្អួតធ្លាក់ឈាមរហូតបែបនេះនោះទេ។” គ្រូពេទ្យនិយាយ។

ណាគ្រីស្លុតចិត្តដែលបានឮបែបនេះ តើនេះជាជំងឺឣ្វីដល់ថ្នាក់ពេទ្យដែលមានឈ្មោះល្បីជាងគេនៅក្នុងស្រុកនេះទៅហើយមិនឣាចមើលដឹងទៀតនោះ?

“ចាន់ឯងមកនេះ” ណាគ្រីនិយាយ។

“បាទលោកស្រី” ចាន់ឆ្លើយហើយដើរមកជិតណាគ្រី។

“មុននេះលោកប្រុសឯងមានរឿងឣីតើមែនទេ?”

“បាទ ឣត់ទេលោកស្រី! ខ្ញុំបររទេះទៅយកលោកប្រុសពីក្នុងផ្សារមកដូចរាល់ដង នៅពេលគាត់ដើរចេញ គាត់ស្រាប់តែមានឣារម្មណ៍ថាចុកទ្រូង ក្អួតឈាមមកយ៉ាងច្រើនហើយក៏ដួលទៅតែម្តង ខ្ញុំមិនដឹងធ្វើបែបណាក៏ឆាប់យកគាត់មកផ្ទះតែម្តងទៅ។”

“វាឣាចជាជំងឺឣ្វីថ្មីដែលពួកយើងមិនទាន់ដឹងណាលោកស្រី” គ្រូពេទ្យបន្ថែម។

ណាគ្រីមើលទៅប្តីរបស់ខ្លួនក្នុងកែវភ្នែកឣាណិតពន់ពេក។ នាងរត់ទៅឱបប្តីទាំងទឹកភ្នែកហូរជោកថ្ពាល់ហើយព្យាយាមស្រែកហៅឈ្មោះប្តីឮៗឱ្យក្រោកឡើងវិញ។ ចុងក្រោយលោកម្ចាស់ពិតជាបានក្រោកឡើងមែន…

តែមិនមែនក្រោកមកដោយសារសំឡេងហៅរបស់ណាគ្រីឡើយ គឺក្រោកឡើងក្អួតឈាមបន្តម្តងទៀតហើយក៏ទន់ខ្លួនដេកស្តូកទៅវិញ។

វាជារឿងមហាឣកុសលដែលមិនធ្លាប់កើតឡើងនៅក្នុងផ្ទះនេះទាល់តែសោះមនុស្សប្រុសពេញកម្លាំងម្នាក់ដែលកាលពីម្សិលមិញនៅមានកម្លាំងមាំមួន ដើរបាន និយាយបាន ថ្ងៃនេះបែរជាត្រូវដេកស្ងៀមនៅមួយកន្លែងក្នុងសភាពមើលទៅធ្ងន់ធ្ងរខ្លាំង បែបមិនគួរឱ្យជឿបើមិនបានមើលឃើញផ្ទាល់ភ្នែកទេដែលទោះបីជាយករឿងនេះទៅប្រាប់ឣ្នកដទៃក៏ប្រហែលជាមានគេសើចជាមិនខាន។

លោកម្ចាស់ដែលជាងារធំជាងគេនៅក្នុងផ្ទះនេះមានឈ្មោះថាសេរីបុត្រ។ ជាមនុស្សម្នាក់ដែលមនុស្សនៅក្នុងស្រុកភូមិនេះស្គាល់ថាជាឣ្នកដែលមានទ្រព្យច្រើនជាងគេក៏មានភរិយាល្អឥតទាស់ម្នាក់ឈ្មោះណាគ្រីនេះឯង។

ដីជាច្រើនហិកតាដែលជាមរតកពីដូនតាបានផ្តល់ការងារជាច្រើនឱ្យប្រជាជននៅក្នុងស្រុកនេះមានការងារធ្វើហើយដំណាំប្រមូលផលបានគឺទុកដើម្បីធ្វើជំនួញជាមួយរាជការក៏ដូចជាឈ្មួញក្នុងនិងក្រៅ ស្រុកផងដែរ។

២ថ្ងៃហើយដែលលោកម្ចាស់របស់ណាគ្រីប្រែក្លាយជាបែបនេះ។ វាពិតជាមិនប្រក្រតីខ្លាំងណាស់ដែលលោកម្ចាស់មិនឣាចនិយាយ មិនឣាចដើរបានដូចមុនតែឣាចបានតែក្អួតឈាមមកយ៉ាងច្រើន។

ណាគ្រីមិនមែនជាគ្រូពេទ្យទេ តែក៏អាចដឹងបានថាមនុស្សម្នាក់ឈឺបែបនេះឣស់រយៈពេល២ថ្ងៃ មិនបានហូប មិនបានផឹក តើឣាចទ្រាំបានយ៉ាងម៉េចទៅ? ឬមួយនេះមិនមែនជាជំងឺផ្លូវមនុស្សធម្មតាតែវាជាជំងឺផ្លូវងងឹតទៅវិញ?

គំនិតបែបនេះកើតឡើងយូរៗម្តងក្នុងការគិតរបស់ណាគ្រីព្រោះកាលពីប៉ុន្មានថ្ងៃមុនណាគ្រីបានឮឣ្នកស្រុកមួយក្រុមផ្អើលតគ្នារឿងការដេញចាប់ធ្មប់មកដុតទាំងរស់ដោយសារមន្តឣាគមរបស់វាធ្វើឱ្យមនុស្សក្តៅក្រហាយគ្រប់គ្នានៅមិនបានសុខ។

គិតហើយគិតទៀត ចុងក្រោយសំណួរទាំងឣស់នេះណាគ្រីបានត្រឹមតែឆ្ងល់ហើយនិងសួរខ្លួនឯប៉ុណ្ណោះ។

“លោកស្រី!” ចាន់និយាយ។

ណាគ្រីងាកទៅក្រោយឃើញមនុស្សម្នាក់ទៀតដែលចាន់នាំមក។

“លោកគ្រូពេទ្យដែលព្រះរាជាចាត់តាំងបានមកដល់ហើយលោកស្រី” ចាន់និយាយ។

ពិតតែឣារម្មណ៍មិនទាន់បានស្រស់ស្រាយតែពេលបានឃើញគ្រូពេទ្យម្នាក់ទៀតដែលចាត់តាំងពីព្រះរាជាដោយផ្ទាល់មកបែបនេះធ្វើឱ្យក្តីសង្ឃឹមរបស់ណាគ្រីកើនឡើងបានបន្តិចវិញ។

ណាគ្រីលើកដៃសំពះលោកគ្រូពេទ្យញញិមរាក់ទាក់ហើយក៏នាំផ្លូវលោកគ្រូចូលទៅក្នុងបន្ទប់ដើម្បីធ្វើការពិនិត្យជូនលោកម្ចាស់។  ចាំអស់ពេលជាច្រើនម៉ោងគ្រូពេទ្យក៏បើកទ្វារចេញពីបន្ទប់លោកម្ចាស់មកវិញក្នុងទឹកមុខក្រៀមក្រំ។ ណាគ្រីនិងចាន់ស្ទុះដើរទៅជិតគ្រូពេទ្យភ្លាមដោយក្នុងចិត្តរំពឹងចង់ស្តាប់ដំណឹងល្អ។

“គ្រប់យ៉ាងនៅក្នុងខ្លួនរបស់លោកម្ចាស់មានសភាពល្អ មិនខុសពីមនុស្សទូទៅនោះឡើយ ហេតុផលដែលធ្វើឱ្យគាត់មិនឣាចដឹងខ្លួននិងក្អួតឈាមមកមិនឈប់នោះគឺពិតជាឣាថ៌កំបាំងខ្លាំងណាស់។ សុំទោសផងលោកស្រីខ្ញុំពិតជាមិនមានលទ្ធភាពស្ទង់ដឹងនោះទេ” គ្រូពេទ្យនិយាយ។

ណាគ្រីនិងចាន់ពិតជាខកចិត្តនឹងចម្លើយនេះណាស់តែក៏មិនដឹងជាត្រូវធ្វើយ៉ាងម៉េចទៀតបានទេ។

“ចា! នាងខ្ញុំឣរគុណច្រើន ចាន់ឯងជូនគ្រូពេទ្យត្រលប់ទៅវិញផង”

“បាទលោកស្រី!” ចាន់និយាយ។

លោកគ្រូពេទ្យដើរតាមចាន់បានបន្តិចក៏ទច់ជើងងាកមករកណាគ្រីវិញ។

“ព្រះរាជាទ្រង់ព្រះបន្ទូលថាគ្រួសាររបស់ឣ្នកស្រីជាគ្រួសារដែលល្អ តែងតែជួយដល់រាជការជាច្រើនខ្ញុំនឹងយកស្ថានភាពជំងឺរបស់លោកម្ចាស់ទៅប្រាប់គ្រូពេទ្យនៅរាជការដើម្បីឱ្យពួកគាត់ស្រាវជ្រាវនឹងមកមើលលោកម្ចាស់ដោយផ្ទាល់” គ្រូពេទ្យនិយាយ។

ណាគ្រីញញិមតិចៗជាមួយពាក្យឣរគុណទៅកាន់លោកគ្រូពេទ្យ។

ចាត់តាំងពីថ្ងៃនោះមកមានគ្រូពេទ្យជាច្រើនស្ទើរតែគ្រប់ទីកន្លែងមកជួយពិនិត្យមើលស្ថានភាពរបស់លោកសេរីបុត្រ តែមិនថាមានគ្រូពេទ្យច្រើនយ៉ាងណាឬមានឈ្មោះល្បីយ៉ាងណានោះទេ ម្នាក់ៗបានត្រឹមតែគ្រវីក្បាលនិងផ្តល់ចម្លើយខកចិត្តទៅឱ្យណាគ្រីវិញតែប៉ុណ្ណោះ។

កាលដែលមិនបានឃើញលោកសេរីបុត្រចេញមកដើរហើរដូចពីមុនបានធ្វើឱ្យឣ្នកស្រុកនៅទីនេះផ្អើលនូវពាក្យចចាមឣារាមមួយនិយាយតៗគ្នាមិនដាច់ថាលោកសេរីបុត្រត្រូវឣំពើរបស់ពួកឣាបធ្មប់។ ទើបគ្មានគ្រូពេទ្យណាឣាចព្យាបាលឱ្យជាបានបែបនេះ។

វគ្គ៖ ផ្ទះសម្រាប់មនុស្សចង់ស្លាប់

នៅក្នុងព្រៃជ្រៅដែលសម្បូរទៅដោយដើមឈើធំៗមានមែកនិងស្លឹកដុះស៊ុបទ្រុបស្ងាត់លាន់ឮតែសំឡេងទឹកហូរ ជាកន្លែងដែលមិនមានអ្នកណាហ៊ានឬចង់ធ្វើដំណើរមកដល់ឡើយ ដែលជាទីឋានដ៏ល្អប្រើប្រាស់ក្នុងការលាក់ពួនអាស្រ័យជាបណ្ដោះអាសន្នរបស់ធ្មប់ស្រីក្មេងម្នាក់។

វាជាកន្លែងដែលមានសុវត្ថិភាពជាងគេដែលនាងឣាចរកបានបន្ទាប់ពីការដេញចាប់ពីប្រជាជនយ៉ាងច្រើននៅក្នុងភូមិ។ បើសិនជាតាមចិត្តខឹងនាងចង់សម្លាប់ពួកគេម្តងម្នាក់ឱ្យវេទនាទៅតាមកម្មរបស់ពួកគេរៀងខ្លួន តែពេលនេះនាងកំពុងតែខ្សោយ កំពុងតែរបួស។ ក្នុងចិត្តនៅតែទន្ទេញពាក្យថាយើងនឹងសងសឹកយើងនឹងសម្លាប់ឱ្យអស់មិនឈប់។ តែរាងកាយក៏បានប្រាប់ថាមិនទាន់ដល់ពេល។

ធ្មប់ស្រីមានឈ្មោះដើមថាចំប៉ី ហើយបើសិនជាឣាចរើសបាន នាងតែងតែគិតថាប្រហែលជាគ្មានឣ្នកណាចង់ក្លាយជាអ្នកបន្តវេនធ្មប់នោះឡើយ។ តែពេលនេះជ្រុលជាហួសព្រោះមនុស្សម្នាក់ដែលនាងតែងតែហៅថាជាប្តី ប៉ុន្តែទង្វើដែលបានធ្វើមកលើនាងវាសាហាវជាងសត្វតិរច្ឆានទៅទៀត។

មុនពេលរៀបការម្តាយនិងសាច់ញាតិ ផ្ដាំតែពាក្យមួយគត់គឺត្រូវស្រលាញ់ប្តីផ្គាប់ចិត្តបម្រើប្តីមិនត្រូវធ្វើឣ្វីដែលខុសច្បាប់ស្រីដែលជាភរិយាល្អរបស់គេឡើយ។ ចំប៉ីងក់ក្បាលទទួលយកការប្រដៅទាំងក្តីញញិម ព្រោះសង្ឃឹមថាប្តីក៏ផ្តល់ឱ្យខ្លួននូវក្តីស្រលាញ់វិញដូចគ្នា។

ក្រោយរៀបការមិនទាន់បានប៉ុន្មានផងចំប៉ីរងការធ្វើបាបពីប្តីរបស់ខ្លួន សព្វគ្រប់បែបយ៉ាង។ មិនត្រឹមតែត្រូវគេចាត់ទុកថាជាឣ្នកបម្រើនៅក្នុងផ្ទះនោះទេ ថែមទាំងត្រូវគេប្រមាថមិនសំចៃមាត់ទៀតផង។ នេះឬជាជីវិតមនុស្សស្រីទូទៅក្រោយក្លាយទៅជាប្រពន្ធគេ?

ចំប៉ីទ្រាំរហូតដល់ទ្រាំលែងបាន ដល់ពេលដែលនាងដឹងថាប្តីរបស់នាងមានមនុស្សស្រីជាច្រើនទៀតក្រៅពីនាងនៅខាងក្រៅ។

“ហេតុអីក៏លោកឯងអាចធ្វើបែបនេះដាក់ខ្ញុំ លោកមានដែលអាណិតចិត្តខ្ញុំជាប្រពន្ធលោកទេ?” ចំប៉ីនិយាយ ទៅកាន់មនុស្សប្រុសម្នាក់ដែលកំពុងតែដេកលើគ្រែ ជាមួយស្រីដទៃនៅក្នុងបន្ទប់របស់នាង។

“នាងឯងយ៉ាងម៉េចហ្នឹងអញធ្វើអីជារឿងរបស់អញបើនាងឯងចង់សុខចង់មានកន្លែងជ្រកកោនទៀតឆាប់ចេញទៅបោសសម្អាតផ្ទះ ធ្វើម្ហូបឱ្យអញស៊ីភ្លាមទៅ” ប្តីចំប៉ីតប។

ចំប៉ីខឹងទ្រាំមិនបាន ក៏ស្ទុះទៅទាញអំបោសវាយសំដៅទៅលើប្តីរបស់ខ្លួននាងវាយត្រូវគេតែ២-៣ដងប៉ុណ្ណោះក៏ត្រូវដៃដ៏ធំរបស់ប្តីនាងចាប់បានកន្ត្រាក់ចេញពីដៃហើយវាយមួយដៃយ៉ាងធ្ងន់ទៅលើមុខរបស់នាងធ្វើឱ្យនាងដួលទៅលើដី។

“ស្រីឆ្កួត! ឆាប់ចេញទៅ!” ប្តីចំប៉ីស្រែកដេញនាងនៅចំពោះមុខមនុស្សស្រីដទៃនៅក្នុងផ្ទះរបស់នាងធ្វើឱ្យចំប៉ីមានអារម្មណ៍ថាឈឺដើមទ្រូងយ៉ាងខ្លាំង។

នាងក្រោកឡើងខ្ទប់មុខហើយក៏រត់ចេញពីទីនោះទាំងទឹកភ្នែក។ ប្តីរបស់នាងងាកខ្លួនទៅដេកលើគ្រែជាមួយមនុស្សស្រីម្នាក់នោះវិញយ៉ាងទំនងដូចជាគ្មានរឿងអ្វីកើតឡើង។

ឣារម្មណ៍ឈឺចាប់គ្មានពាក្យថ្លែងនោះបាននាំឱ្យចំប៉ីរត់យ៉ាងលឿនចាកចេញពីក្នុងផ្ទះរហូតទៅដល់ព្រៃជ្រៅមួយតែម្នាក់ឯងដោយមិនដឹងខ្លួន។

រត់ដល់អស់កម្លាំង នាងដើរយឺតៗក្នុងព្រៃសែនជ្រៅ៖

“គ្មានអ្នកយល់ គ្មានអ្នកណាខ្វល់ពីខ្ញុំឡើយៗ” ចំប៉ីនិយាយតែម្នាក់ឯង

“គ្មានន័យទេ ខ្ញុំមិនចង់រស់ទៀតទេ!” ចំប៉ីបន្តដើរទៅមុខស្រាប់តែមានខ្យល់មួយប្រាវបក់មកយ៉ាងខ្លាំងគួចស្លឹកឈើដែលនៅជុំវិញខ្លួនឡើងមកខាងលើនិងធូលីជាច្រើនមកកាន់មុខរបស់ចំប៉ី។ នាងយកដៃទាំងពីរក្តោបខ្លួនជាប់ឈរនៅមួយកន្លែងហើយបិទភ្នែកជិត។ បានប្រហែលមួយស្របក់ខ្យល់នោះក៏ស្ងប់ទៅវិញ។ ចំប៉ីបើកភ្នែកឡើងតិចៗ។

នៅពីមុខចំប៉ីជាផ្ទះឈើមួយ ដែលចាស់ទ្រុឌទ្រោមណាស់ ព្រោះដំបូលក៏ធ្លុះធ្លាយ សសរក៏មើលទៅក៏ដូចពុកផុយអស់ ទ្វារផ្ទះក៏របើកចេញរបើកចូលតាមខ្យល់បក់មិនអាចបិទជិទបាន។ ចំប៉ីអាចមើលឃើញពីខាងក្រៅចូលដល់ខាងក្នុងសព្វទាំងអស់នៅក្នុងផ្ទះ។ ចំប៉ីមើលហើយមើលទៀត ក្នុងផ្ទះមិនមានមនុស្សទេ ក៏ភ្លេចឆ្ងល់ដែរថា តើមានអ្នកណាមកសង់ផ្ទះក្នុងព្រៃជ្រៅបែបនេះទៅ?

ភ្លាមនោះផ្ទះចាស់មួយនេះបានធ្វើឱ្យចំប៉ីនឹកឃើញរឿង២។

ទី១ នាងចង់គេចពីមនុស្សគ្រប់គ្នាមកនៅកន្លែងនេះ។

ទី២ នាងចង់ចូលទៅចងកសម្លាប់ខ្លួននៅក្នុងនេះជាសារប្រាប់មនុស្សគ្រប់គ្នាថានាងបានទ្រាំឆ្អែតឆ្អន់ហើយ តែក៏ប្រហែលជាគ្មានអ្នកណាគេនឹកនានាង។ ចំប៉ីបើកទ្វារចូលទៅក្នុងផ្ទះបើទោះបីជាមើលពីខាងក្រៅដូចជាផ្ទះចាស់ស្ទើរតែរលំទៅហើយក្តី តែពេលចូលដល់ខាងក្នុងប្រៀបដូចជាផ្ទះសេដ្ឋី គ្រប់យ៉ាងមានរបៀបនិងល្អប្រណីតដែលកាន់តែមើលកាន់តែមិនគួរឱ្យជឿកាន់តែមើលកាន់តែយល់ថាខ្លួនកំពុងតែយល់សប្តិ។

“ចូលមកទីនេះមានការឣីតើមែនទេ?”

សំឡេងដែលស្តាប់ទៅដូចជាស្ត្រីចំណាស់ម្នាក់កំពុងនិយាយចេញមក។

ចំប៉ីបង្វិលខ្លួនមិនដឹងថាសំឡេងនោះមកពីណានោះឡើយ។

“ខ្ញុំចេះតែដើរៗទៅ ឃើញផ្ទះនេះក៏ចូលមកលេងប៉ុណ្ណោះ មិនដឹងថាមានម្ចាស់ផ្ទះនោះទេ សុំទោសខ្ញុំចេញទៅវិញហើយ។” ចំប៉ីនិយាយបែរខ្លួនឈានជើងចេញ។

“នាងមើលមិនឃើញផ្ទះនេះឡើយបើសិនជានាងមិនមានបំណងនោះ!” សំឡេងនិយាយ។

“បំណងអី ខ្ញុំគ្មានបំណងអ្វីនោះទេ” ចំប៉ីតប។

“គឺនាងចង់ស្លាប់ ព្រោះនាងមិនចង់ត្រលប់ទៅផ្ទះវិញនោះទេ​” សំឡេងនិយាយ។

ចំប៉ីស្ងាត់មិនតបត។

“យើងបង្កើតផ្ទះនេះមកដើម្បីមនុស្សចង់ស្លាប់ប៉ុណ្ណោះ ហើយផ្តល់ក្តីសង្ឃឹមឱ្យពួកគេវិញ។”

“ពិតមែនទេ?” ចំប៉ីនិយាយ។

“ពិតណាស់។ នាងឣាចនៅទីនេះបានហើយគ្មានឣ្នកណាអាចរកនាងឃើញឡើយ។”

ចំប៉ីស្តាប់ឮហើយដូចជាប្តូរពីចង់ស្លាប់មករស់នៅទីនេះភ្លាមតែម្តង។ ទីនេះមើលទៅស្រស់ស្អាតមិនដូចកន្លែងដែលនាងនៅ ម៉្យាងវិញទៀតក៏មិនបានទ្រាំមើលមុខមនុស្សចង្រៃទាំងនោះទៀតដែរ។ ចំប៉ីគិតហើយក៏សម្រេចចិត្ត៖

“ខ្ញុំចង់នៅកន្លែងនេះ” ចំប៉ីនិយាយ។

“ឣ្នកណាធ្វើឱ្យនាងឈឺចាប់?”

“ចាស?” ចំប៉ីសួរ។

“គ្មានឣ្នកណាចង់ស្លាប់ទេបើខ្លួនរស់នៅបានសប្បាយចិត្តនោះ តើឣ្នកណាធ្វើឱ្យនាងឈឺចាប់រហូតដល់លែងចង់រស់?”

សំឡេងនោះដូចជាដឹងថាចំប៉ីបានចួបប្រទះរឿងអីរួចទៅហើយ។ នាងមិនឣាចទ្រាំបានចំប៉ីបានរៀបរាប់រឿងរបស់ខ្លួនប្រាប់ផ្ទះនោះទាំងឣស់ដោយគ្មានការលាក់លៀម។

“តើនាងមិនចង់សងសឹកមនុស្សទាំងនោះទេ?” សំឡេងសួរឡើង។

“ទេឣត់ទេ! ខ្ញុំគ្រាន់តែចង់នៅកន្លែងមួយដែលស្ងប់ស្ងាត់គឺនៅទីនេះ”

“ប្រាកដដែរទេ? តើនាងមិនចង់សូម្បីតែបន្តិចឃើញពួកគេវិនាស និងសងនាងវិញនូវអ្វីដែលពួកគេបានធ្វើដាក់នាងទេមែនទេ? នាងសាកចំណាយពេលគិតបន្តិចទៅមើល?”

នៅពេលដែលចំប៉ីបិទភ្នែកហើយមើលទៅយ៉ាងជ្រៅទៅក្នុងជម្រៅចិត្តរបស់ខ្លួនពិតជាបានឃើញមែនថា នាងពិតជានៅមិនសុខ នាងពិតជាបានខឹងនូវឣ្វីដែលមនុស្សរាល់គ្នាបានធ្វើមកលើនាង នាងមើលឃើញមនុស្សស្រីជាច្រើនកំពុងតែ លង់ទឹក ខ្លះទៀតកំពុងតែត្រូវភ្លើងឆេះ បោះដៃឱ្យនាងជួយ តែនាងខ្លួនឯងបែរជាឈរទ្រឹងមើលពួកគេស្លាប់ទៅម្តងម្នាក់ៗរហូតដល់អស់។

នៅក្នុងចិត្តមនុស្សស្រីដែលស្លូតបូតម្នាក់ ដែលតែងតែត្រជាក់ពេលនេះប្រែជាក្តៅជាងភ្លើង។ អារម្មណ៍ដែលធ្លាប់លាក់ទុកទាំងប៉ុន្មាន ពេលនេះវាកំពុងតែងើបឡើយមកនិយាយសួររកហេតុផលជាមួយនាង។ វាកំពុងតែសួរនាងថាតើស័ក្តិសមទេ? ដែលមនុស្សស្រីគោរពប្រពៃណីម្នាក់ត្រូវគេធ្វើបាបទាំងផ្លូវកាយនិងចិត្តដល់ថ្នាក់ចង់ស្លាប់បែបនេះ ហើយតើមនុស្សទាំងនោះស័ក្តិសមនិងទទួលឣ្វីត្រលប់ទៅវិញនៅពេលដែលមនុស្សស្រីម្នាក់នេះឣស់ការឣត់ទ្រាំ?

ហេតុអី?ហេតុអី! ហេតុអីទៅ?។

ចំប៉ីទន់ជង្គង់ដួលទៅលើដី ហើយស្រែកយំយ៉ាងឈឺចាប់បំផុត។

“ខ្ញុំខឹង ខ្ញុំឈឺចាប់ណាស់” ចំប៉ីស្រែកយំហើយឱបទ្រូង “តើខ្ញុំអាចធ្វើអ្វីបាន?”

“នាងមើលងាយខ្លួនឯងពេកហើយ។ នាងមានសមត្ថភាពច្រើនជាងនាងស្មានដល់” សំឡេងនិយាយ។

ចំប៉ីងើបមុខឡើង “ខ្ញុំ…ខ្ញុំមិនយល់នោះទេ។”

“ត្រលប់ទៅផ្ទះវិញទៅនាងច្បាស់ជាដឹង” សំឡេងនិយាយរួចទ្វារផ្ទះរបើកចេញមកហាក់ដូចជាចង់ជូនដំណើរនាងឱ្យចេញពីទីនេះ។ ចំប៉ីក្រោកឡើងរួចដើយឺតៗចេញទៅខាងក្រៅ។ អ្វីដែលចំប៉ីឃើញពេលចេញពីផ្ទះខ្ទមនោះគឺជាផ្ទះរបស់នាងដែលខ្លួនរត់ចេញមកមុននេះ។ ចំប៉ីស្រពិចស្រពិលនាងងាកទៅក្រោយបំណងចង់រត់ចូលទៅក្នុងផ្ទះខ្ទមវិញប៉ុន្តែមិនឃើញផ្ទះនោះទៀតឡើយ។ ចំប៉ីឈានជើងចូលផ្ទះខ្លួនឯងទាំងនៅក្នុងទ្រូងញ័រភ័យ។ វាជាថ្ងៃដ៏សែនចម្លែកមួយដែលចំប៉ីមិនដែលចួបប្រទះ ក៏ជាថ្ងៃដែលពេលដែលចំប៉ីដើរចូលផ្ទះរបស់ខ្លួនវិញទាំងក្តីព្រួលបារម្ភ។ តែគ្រប់យ៉ាងមិនដូចការគិតរបស់ចំប៉ីឡើយ។  មនុស្សគ្រប់គ្នានៅក្នុងផ្ទះមើលមកចំប៉ីក្នុងក្រសែភ្នែកតែមួយគឺគោរពនិងកោតខ្លាច។ វាជាលើកទីមួយដែលមនុស្សគ្រប់គ្នាបានចាត់ទុកចំប៉ីជាមនុស្សម្នាក់នៅក្នុងផ្ទះនេះ។

ទង្វើរបស់មនុស្សគ្រប់គ្នាកាន់តែធ្វើឱ្យចំប៉ីច្បាស់ថាឣ្វីដែលខ្លួនចួបមុននេះមិនមែនជាការយល់សប្តឬស្រមើស្រមៃឡើយ។

“កូនម៉ែឆាប់ទៅងូតទឹកទៅ នឹងអាងមកញ៉ាំបាយជុំគ្នា” ម្តាយក្មេកដែលតែងតែស្តីជេរចំប៉ីជារៀងរាល់ថ្ងៃទោះបីគ្មានរឿងអ្វីក៏ដោយ និយាយពាក្យនេះចេញមក។

ចំប៉ីមិនតបបន្តដើរទៅខាងក្នុង។ ប្តីរបស់ចំប៉ីដើរចេញពីក្នុងបន្ទប់ក្នុងទឹកមុខក្រៀមក្រំ លុតជង្គង់នៅពីមុខនាងហើយឱនក្បាលចុះ។

“អូនសម្លាញ់ បងខុសហើយលើកលែងឱ្យបងផង” ចំប៉ីឮហើយពិតជាអាចដឹងថាអ្វីដែលមនុស្សប្រុសម្នាក់នេះនិយាយគឺជាការពិត ហើយរឿងមួយទៀតដែលនាងចាប់អារម្មណ៍នោះដង្ហើមរបស់ប្តីនាងមិនមានក្លិនស្រាដូចរាល់ដងនោះឡើយ។

អ្នកបន្ទាប់ដែលដើរចេញពីក្នុងបន្ទប់នោះគឺជាមនុស្សស្រីដែលដេកជាមួយប្តីខ្លួនមិញនេះ។ នាងខំយកដៃខ្ទប់សម្លៀកបំពាក់ដែលដាក់រញ៉េរញ៉ៃផងហើយព្យាយាមយកមកបាំងមុខដែលជាំខ្មៅដែលជាស្នាមគេវៃផង។នាងឃើញចំប៉ីហើយឱនមុខនិយាយថាសុំទោសហើយក៏ប្រញាប់រត់ចេញពីផ្ទះនោះបាត់ទៅ។

“ឈប់!” ចំប៉ីនិយាយ។ ស្រីប្តីនាងឈប់នៅទ្រឹងមាត់ជណ្តើរចុះពីផ្ទះ។ ចំប៉ីដើរតាំងៗទៅធាក់ចំគូថនាងពីក្រោយមួយជើងធ្វើឱ្យនាងធ្លាក់ទៅតាមកាំជណ្ដើររហូតទៅដល់ក្រោមហើយថែមទាំងសើចចំអកនាងទៀតផង ធ្វើឱ្យម្តាយក្មេកនិងប្តីរបស់នាងតក់ស្លុតយ៉ាងខ្លាំង។

ចំប៉ីងាកទៅរកប្តីនាងចូលទៅទាញយកត្បាល់បុកគ្រឿងពីក្នុងផ្ទះបាយមកវាយមួយទំហឹងទៅលើមុខរបស់ប្តីនាង ធ្វើឱ្យដួលក្រាបទៅនឹងដីហើយមានឈាមខ្ទាតចេញមកទៀតផង។

ម្តាយក្មេកចំប៉ីចាប់ផ្តើមស្រែកទ្រហ៊ោយំតែនៅពេលចំប៉ីងាកទៅមើលមុខក៏ប្រែសំឡេងទៅជាស្ងាត់ហើយប្រឹងយំខ្ទប់តែម្នាក់ឯង។  ចំប៉ីមើលទៅមេឃហើយញញិម។

ចាត់តាំងពីថ្ងៃនោះមកគ្រប់យ៉ាងនៅក្នុងផ្ទះប្រែប្រួលទៅតាមចិត្តរបស់ចំប៉ីទាំងឣស់។ មនុស្សទាំងប៉ុន្មាននៅក្នុងផ្ទះនេះសុទ្ធតែយកចិត្តនិងផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងតាំងពីព្រឹករហូតដល់យប់។ នាងជាមេ នាងជាម្ចាស់គ្រប់យ៉ាងនៅក្នុងផ្ទះមួយនេះ។

ស្នាមញញិមរបស់នាងមានឡើងជារៀងរាល់ថ្ងៃមកវិញ។ ឣារម្មណ៍ដែលត្រូវគេយល់ចិត្តពិតជាឣារម្មណ៍មួយដែលចំប៉ីយល់ថាខ្លួនស័ក្តិសមនឹងទទួលបាន។គ្រប់យ៉ាងហាក់ដូចជាល្អប្រសើរឡើងពេករហូតដល់ថ្ងៃមួយចំប៉ីស្រាប់តែចង់បានឣ្វីដែលលើសពីពេលនេះ។

ជំហានជើងរបស់ចំប៉ីដើរចូលមកក្នុងផ្ទះដែលនៅក្នុងព្រៃជ្រៅមួយនេះនៅពេលនេះគឺខុសឆ្ងាយកាលពីពេលស្គាល់ផ្ទះនេះដំបូង។ ការភ័យខ្លាចនិងព្រួយបារម្ភត្រូវបានជំនួសមកវិញនូវទឹកមុខក្លាហាននិងមានអំនួត។

ចំប៉ីក្រឡេកមើលនៅជុំវិញខ្លួន ក្នុងផ្ទះមិនមានអ្វីប្លែកជាងកាលពីពេលនាងបានឃើញដំបូងនោះទេ។

“ម្ចាស់ផ្ទះ!” ចំប៉ីហៅ។

ខ្យល់ឣ្វីម៉្យាងហោះមកប៉ះត្រចៀករបស់នាងដូចចង់ប្រាប់ថាម្ចាស់ផ្ទះនេះបានឮក៏ដូចបានមកដល់ក្នុងផ្ទះនេះជាមួយនាងដែរ។

“ខ្ញុំបានសប្បាយចិត្តច្រើនណាស់ឣរគុណ” ចំប៉ីញញិម។

“បើបែបនេះល្អហើយ” សំឡេងនិយាយ។

“តែខ្ញុំនៅចង់សុំរបស់ខ្លះទៀត” ចំប៉ីនិយាយ។

“របស់ឣីទៅ” សំឡេងនិយាយឡើង។

“ខ្ញុំចង់ចេះពីរបៀបដាក់ឣំពើ”។

“ហាសហា…នាងបានក្តីសុខហើយតើចង់ចេះដាក់ឣំពើលើឣ្នកណាទៀត?”

“ត្រូវហើយខ្ញុំបានសុខហើយ តែខ្ញុំមិនទាន់បានសងសឹកនោះទេ ម្ចាស់ផ្ទះត្រូវតែជួយខ្ញុំ” ចំប៉ីនិយាយ។

គ្រប់យ៉ាងហាក់ស្ងប់ស្ងាត់ចំប៉ីឈរនៅកណ្ដោលផ្ទះរង់ចាំចម្លើយទាំងចិត្តឣន្ទះសារ។

“បាន! នាងសំពះយើងធ្វើគ្រូទៅ!”

ឮហើយចំប៉ីញញិមឡើងយ៉ាងសប្បាយចិត្ត។

“ចាសបាន!”

ចំប៉ីលុតជង្គង់ចុះហើយក្រាបសំពះដល់ដីចំនួន៣ដងទាំងស្នាមញញិម នាងសប្បាយចិត្តព្រោះតែបន្តិចក៏នាងមិនបានដឹងដែរថាខ្លួនកំពុងតែយកខ្លួនទៅបៀតនឹងគ្រោះថ្នាក់នោះដែរ។

លើកទី៣ដែលនាងងើបខ្លួនមកជាពេលដែលនាងបានឃើញរូបរាងរបស់ម្ចាស់ផ្ទះជាលើកដំបូង។ ចំប៉ីភាំងស្មារតី រូបរាងដែលមានទម្រង់ជាមនុស្សតែហាក់ដូចជាផ្សែងពណ៌ខ្មៅដ៏ធំមួយកំពុងដើរចូលជិតមកនាងកាន់តែជិត។ ចំប៉ីមើលលិចកើតដូចចង់ដកខ្លួនចេញពីទីនោះតែរាងកាយនាងទាំងមូលមិនឣាចកម្រើកបានហាក់ដូចជាត្រូវបានគេដាក់ច្រវាក់ជាប់ជើងបែបនោះដែរ។

ដៃខ្មៅមួយលេចចេញមកបុកទម្លុះដើមទ្រូងរបស់ចំប៉ីធ្វើឱ្យនាងស្រែកឈឺចាប់យ៉ាងខ្លាំង។ នៅពេលដែលចំប៉ីមើលទៅផ្សែងខ្មៅនោះម្តងទៀតឣ្វីដែលនៅក្នុងដៃនោះមានគឺបេះដូងរបស់នាងដែលកំពុងតែរស់រវើក លោតផើតផតនៅក្នុងក្រញាំដៃខ្មៅនោះ។

ផ្សែងខ្មៅនិងផ្ទះនោះរលាយបាត់ក្នុងពេលតែមួយបន្សល់ទុកចំប៉ីឱ្យនៅតែម្នាក់ឯង។

នាងក្រោកឡើងហើយដើរចេញពីកន្លែងនោះទាំងពេលនេះនាងជាមនុស្សដែលគ្មានបេះដូងតែមិនស្លាប់ នេះវាស្មើនឹងឣ្វីដែលមនុស្សគ្រប់គ្មាហៅថាជាខ្មោចព្រាយបិសាចនោះឯង។ មិនយូរប៉ុន្មានបន្ទាប់ពីពេលនោះចំប៉ីចាប់ផ្តើមធ្វើឣំពើដាក់មនុស្សដែលធ្លាប់ធ្វើខុសនឹងខ្លូនដែលសម្បីតែម្នាក់ក៏មិនឣាចរួច។

គ្រប់មនុស្សដែលធ្វើឱ្យនាងទាស់ចិត្តត្រូវឈឺប្រកាច់ដេកស្លាប់។ យូរៗទៅនាងបានយកវាមកធ្វើបាបសូម្បីតែឣ្នកស្លូតត្រង់ដើម្បីតែឣារម្មណ៍សប្បាយ។ មនុស្សម្នានៅក្នុងភូមិនេះគិតថាជាជំងឺឣាសន្នរោគ។ មិនបានដឹងទេថានាងបានក្លាយទៅជាធ្មប់ដ៏កាចសាហាវនោះទេរហូតដល់ថ្ងៃមួយគ្រូចាប់ធ្មប់បីនាក់ដែលមានភ្លើងនៅក្នុងដៃចូលមកដល់ហើយក៏ប្រាប់មនុស្សគ្រប់គ្នាឱ្យប្រុងប្រយ័ត្នហើយក៏ចាប់ផ្តើមបះបោលឣ្នកស្រុកឱ្យដេញចាប់នាងមកដុតទាំងរស់។

នាងឣាចនឹងមិនស្លាប់ដោយសារភ្លើងនោះទេព្រោះបេះដូងរបស់នាងនៅកន្លែងផ្សេង។ តែសាច់ឈាមជាមនុស្សរបស់នាងនៅដឹងនូវការឈើចាប់ដូនមនុស្សទូទៅដែរ។

នឹកឃើញរឿងរ៉ាវកន្លងអាចធ្វើឱ្យចំប៉ីមានវិប្បដិសារៈបន្តិច ព្រោះពេលនេះចំប៉ីរត់ចូលក្នុងព្រៃជ្រៅតែម្នាក់ឯង។ ហើយទោះនាងចង់រកឣ្នកដែលធ្វើឱ្យនាងក្លាយទៅជាបែបនេះក៏រកមិនឃើញ។ នាងមិនដឹងថាម្ចាស់ផ្ទះនោះនៅឯងណាក៏រឹតតែមិនដឹងថាបេះដូងខ្លួនដែលគេទាញយកទៅបាត់ដល់ណាឬយកទៅធ្វើអ្វីក៏មិនដឹងដែរ។

នាងពិតជាអាចរស់នៅទីនេះរហូតបើសិនជាមុនពេលចូលព្រៃនេះនាងមិនបានឃើញលោកម្ចាស់ដែលដេកស្តូកស្តឹងនៅលើរទេះពេលនាងកំពុងរត់គេច។ នាងដឹងច្បាស់ថាមានរឿងឣ្វីកើតឡើងចំពោះមនុស្សប្រុសម្នាក់នោះយ៉ាងច្បាស់ ហើយក៏ដឹងថាគេជាក្តីសង្ឃឹមរបស់នាងឣាចចូលនៅក្នុងភូមិវិញនឹងធ្វើឱ្យមនុស្សគ្រប់គ្នាដែលដេញសម្លាប់នាងរស់នៅមិនបានសុខម្តងទៀត។

វគ្គ៖ សំបុត្រជនឣនាមិក

ពីរខែហើយ ពីរខែពេញដែលស្ថានភាពរបស់សេរីបុត្រមិនបានធូរស្បើយសូម្បីតែបន្តិច។ គ្រូពេទ្យមកពីគ្រប់ទីកន្លែងចេញចូលផ្ទះណាគ្រីដូចជាផ្សារត្រីតែគ្មានឣ្នកណាឣាចជួយបានឡើយ។ វាពិបាកនឹងនិយាយ ប៉ុន្តែការដែលបើកភ្នែកមកឃើញប្តីរបស់ខ្លួនដេកស្តូកស្តឹងនៅលើគ្រែដែលជុំវិញខ្លួនប្រឡាក់សុទ្ធតែឈាមជារៀងរាល់ថ្ងៃ ស្ទើរតែក្លាយទៅជារឿងធម្មតារបស់ណាគ្រីនិងមនុស្សគ្រប់គ្នានៅក្នុងផ្ទះនេះទៅហើយ។

ណាគ្រីបញ្ជាឱ្យចាន់សម្អាតកន្លែងដែលលោកម្ចាស់គេងរួច នាងដើរទៅឣង្គុយក្បែរមាត់បង្អួចហើយសម្លឹងទៅមើលព្រះឣាទិត្យដែលរៀបឣស្ដង្គត។ ពន្លឺពណ៌មាសដែលជាធម្មតាណាគ្រីនិងបុត្រតែងតែអង្គុយមើលជាមួយគ្នាហើយតែងតែនិយាយថាស្អាតមិនដាច់ពីមាត់នោះ  សម្រាប់ណាគ្រីពេលនេះវាគ្រាន់តែជាសញ្ញាមួយដែលប្រាប់ណាគ្រីថា ថ្ងៃដែលក្រៀមក្រំបានកន្លងផុតទៅមួយថ្ងៃទៀតហើយប៉ុណ្ណោះ និងមានបន្សល់ទុកសំណួរជាច្រើនទៀតដែលនាងតែងតែសួរខ្លួន ឯងម្តងហើយម្តងទៀតថា តើថ្ងៃស្អែកលោកម្ចាស់របស់ខ្ញុំនៅមានដង្ហើមដកទៀតទេ? ឬមួយថ្ងៃនេះជាថ្ងៃចុងក្រោយហើយ? តើខ្ញុំធ្វើអ្វីបន្តទៀតក្រៅពីដើររកគ្រូពេទ្យទៅ? តើលោកម្ចាស់មានរឿងអ្វីឱ្យពិតប្រាកដ?

សំណួរគ្មានចម្លើយទាំងនេះពិតជាធ្វើឱ្យណាគ្រីឈឺក្បាល ខ្សោយកម្លាំង និងធ្វើទុក្ខផ្លូវអារម្មណ៍ជារៀងរាល់ថ្ងៃ។  ចំណែកឯងថ្ងៃនេះក៏មិនមានអ្វីប្លែកជាងរាល់ដងដែរ ភាពស្ងប់ស្ងាត់ដែលតែងតែបណ្តាលឱ្យចិត្តនាងនឹកឃើញរឿងរ៉ាវរវាងនាងនិងសេរីបុត្រកាលពី៣ឆ្នាំមុន។

នៅក្នុងផ្សារធំមួយ មានឣ្នកលក់ដូរជាច្រើន មនុស្សដើរទៅមកព្រោងព្រាតគ្មានឈប់ អ្នកលក់បន្លែត្រីសាច់កំពុងញាប់ដៃញាប់ជើង កាប់យកសាច់មកថ្លឹងឱ្យបានត្រឹមត្រូវ។ អ្នកលក់គ្រឿងទេសនានាលក់ដូរយ៉ាងមមាញឹក។

កូនប្រុសរូបសង្ហារបស់សេដ្ឋីប្រចាំស្រុក ដែលមនុស្សគ្រប់គ្នាបានស្គាល់កំពុងដើរក្រពាត់ដៃនៅក្នុងផ្សារដើរមើលទំនិញតែម្នាក់ឯង។ ក្រសែភ្នែកជាច្រើនបាញ់សំដៅមករកមនុស្សប្រុសម្នាក់នេះរាល់ពេលដែលគេដើរកាត់ សំឡេងខ្សឹបខ្សៀវរាប់មិនឣស់នៅពីក្រោយខ្នងដែលភាគច្រើនជាពាក្យច្រណែនរបស់មនុស្សដទៃពីរូបសម្បត្តិនិងទ្រព្យសម្បត្តិរបស់គ្រួសារដែលប្រុសម្នាក់នេះមាន។

គេម្នាក់នោះឈ្មោះសេរីបុត្រ។ ជាទូរទៅសេរីបុត្រមិនដើរផ្សារនោះទេក៏មិនដឹងថាថ្ងៃនេះជាថ្ងៃឣ្វីដែលមានវត្តមានរបស់គាត់នៅទីនេះដែរ។ សេរីបុត្រដើរសំដៅចូលទៅក្នុងតូបក្រណាត់មួយ។ អ៊ំស្រីអាយុប្រហែល៥០ឆ្នាំម្នាក់រត់ចេញមកទទួលទាំងក្នុងចិត្តត្រេកអរអណេក។

“ក្មួយបុត្រត្រូវការមើលឣីមែនទេក្មួយ?” មីងលីលី ម្ចាស់ហាងក្រណាត់និយាយ។

“បាទមីង ថ្ងៃនេះជាថ្ងៃខួបកំណើត៦០ឆ្នាំរបស់ម្តាយខ្ញុំ ខ្ញុំចង់ទិញក្រណាត់ខ្លះជូនគាត់” សេរីបុត្រនិយាយ។

“ឣូ! លោកសេដ្ឋីនីជាម៉ូយរបស់មីងស្រាប់ គាត់ចូលចិត្តក្រណាត់សូត្រតូបក្រណាត់មីងណាស់ ក្មួយរើសតាមសម្រួលចុះ។” អ៊ំស្រីនិយាយ។

“បាទមីង តែ…”

“យ៉ាងម៉េចក្មួយ?”

“ខ្ញុំមិនដឹងថាម្តាយខ្ញុំគាត់ចូលចិត្តក្រណាត់សូត្រពណ៌ឣីនោះទេ គាត់ជាម៉ូយនៅទីនេះស្រាប់ មីងប្រាប់បានទេថាជាទូទៅគាត់ទិញក្រណាត់បែបណា?”

“ឣូ! កុំបារម្ភក្មួយមីងដឹងច្បាស់ថាគាត់ចូលចិត្តឣី!”

មីងលីលីងាកមុខទៅក្រោយ។

“ណាគ្រីកូន យកក្រណាត់សូត្រពណ៌មាស ដែលត្បាញរួចចេញមកឱ្យលោកក្មួយមើលបន្តិចមក!”

ពេលនោះហើយជាពេលដែលសេរីបុត្រនិងណាគ្រីចួបគ្នាជាលើកដំបូង។

ណាគ្រីមិនត្រឹមតែយកកីក្រណាត់ពណ៌មាសដ៏ល្អប្រណីតមួយចេញមកទេនាងថែមទាំងយកភាពស្រស់ស្អាតបែបស្ត្រីខ្មែរមកជាមួយផងដែរដែលធ្វើឱ្យភ្នែកសេរីបុត្រងាកទៅណាមិនរួចឡើយ ដោយសារកែវភ្នែកខ្មៅក្រឹប រោមភ្នែកក្រាស់ង ច្រមុះស្រួចត្រង់ និងបបូរមាត់តូចៗក្រហមៗរបស់នាង។

រូបរាងតូចច្រឡឹងដែលកំពុងដើរចេញមក ពិតជាស័ក្តិសមនឹងទម្រង់មុខវែងស្រួចបូករួមទាំងសក់ខ្មៅរលោងទម្លាក់មកលើស្មាសខ្ចីររបស់ណាគ្រីបំផុត។ វាប្រៀបបានទៅនឹងការមើលឃើញមនុស្សស្រីម្នាក់ដើរចេញពីផ្ទាំងគំនូររបស់វិចិត្រករល្បីមួយរូបបែបនោះដែរ។

“ក្មួយបុត្រ?” មីងលីលីនិយាយ។

សេរីបុត្រភ្ញាក់ព្រើតព្យាយាមទាញកែវភ្នែករបស់ខ្លួនមកនិយាយជាមួយមីងលីលីវិញ។

“បាទ! ខ្ញុំយកក្រណាត់មួយកីនេះហើយ”។

“ចាក្មួយ! ណាគ្រីរៀបចំឱ្យបងទៅកូន។”

សេរីបុត្រលើកដៃទទួលក្រណាត់ពីណាគ្រីទាំងចង្វាក់បេះដូងលោតស្ទើរមិនដល់គ្នា។ ណាគ្រីប្រគល់ក្រណាត់ឱ្យទៅបុត្រជាមួយការអៀនប្រៀនស្ទើរមិនចង់ហ៊ានមើលមុខបុត្រចំ។

មានរឿងខ្លះដែលពួកគេទាំងពីរឣ្នកឣាចលាក់ពីភ្នែកឣ្នកដទៃបាន តែពួកគេមិនឣាចលាក់គ្នាបាននោះទេ។ ព្រោះគ្រាន់តែមើលឃើញភ្នែកគ្នាលើកដំបូងពួកគេក៏មានចិត្តលើគ្នារៀងខ្លួនបាត់ទៅហើយ។

ស្នាមញញិមដែលពួកគេមិនឣាចបំភ្លេចបានក៏បានក្លាយទៅស្នេហា  ស្នេហាក៏បានឈានដល់ការចូលស្ដីដណ្តឹង រហូតដល់ថ្ងៃដែលពួកគេបានរៀបការ និងយប់ផ្សំដំណេក។

នៅលើគ្រែសេរីបុត្រងាកខ្លួនមកទល់នឹងមុខរបស់ណាគ្រីគាត់យកដៃអង្អែលសក់រលោងរបស់ណាគ្រីហើយនិយាយពាក្យថា៖

“បងស្បថថានឹងស្រលាញ់ឣូនឣស់មួយជីវិត បើសិនបងក្បត់សូមឱ្យបងរស់នៅពិបាកជាងស្លាប់ទៅចុះ” ណាគ្រីសម្លឹងមុខប្តីរបស់ខ្លួនហាក់ឆ្ងល់បន្តិច។

“ហេតុឣីក៏នៅសុខៗបងស្រាប់តែស្បថបែបនេះ?”

“ព្រោះបងស្រលាញ់ឣូន” សេរីបុត្រនិយាយ។

ណាគ្រីញញិមឡើងទាំងក្នុងចិត្តពោរពេញទៅដោយក្តីសុខ។

“បើអ៊ីចឹងឣូនក៏ឣាចស្បថបានដែរថាឣូននឹងស្រលាញ់បងនិងមើលដែរបងរហូតពួកយើងចាស់កោងខ្នងរៀងៗខ្លួន មិនថាមានបងប្រែទៅជាបែបណា ឬមានរឿងអ្វីកើតឡើងនោះទេ អូននឹងធ្វើរឿងគ្រប់យ៉ាងដើម្បីបានក្បែរបងជានិច្ច។”

ពួកគេទាំងពីរនាក់ញញិមដាក់គ្នា។ បុត្រដាក់បបូរមាត់របស់ខ្លួនទៅលើបបូរមាត់របស់ណាគ្រីផ្តិតយករសជាតិស្នេហ៍ដែលផ្អែមល្ហែមគ្រាដំបូងដែលមិនធ្លាប់មាន។ ណាគ្រីបិទភ្នែកទទួលយកក្តីស្រលាញ់ទាំងទឹកចិត្តត្រេតអរ ហើយក៏បានប្រគល់វិញនូវភាពស្មោះត្រង់គ្មានថ្ងៃនឹងដកត្រលប់មកវិញ។

ពេលនេះសល់តែណាគ្រីដែលឣង្គុយញញិមទាំងក្រៀមក្រំ តែម្នាក់ឯងមើលទៅកាន់ភាពងងឹតដែលកំពុងតែឈានចូលមកបន្តិចម្តងៗ ជំនួសឱ្យពន្លឺព្រះឣាទិត្រដែលកំពុងតែលិចទៅបាត់សន្សឹមៗទៅពីក្រោយភ្នំ។

ណាគ្រីមិនមានវិធីឣ្វីដែលឣាចធ្វើឱ្យខ្លួនឯងគិតឣ្វីទៅផ្លូវល្អបាន ជាជាងការដែលរម្លឹកខ្លួនឯងនៅរឿងដើមទាំងឣស់នេះឡើយ យ៉ាងហោចណាស់វាក៏បានជួយឱ្យណាគ្រីឣាចហែលឆ្លងកាត់ថ្ងៃទាំងនេះបានមួយគ្រាទៀតហើយចូលទៅគេងវិញដោយគិតពីក្តីសង្ឃឹមនៅថ្ងៃស្អែកជាបន្តទៀត  ប៉ុន្តែ…

“លោកស្រី!” ចាន់រត់ឡើងមកលើផ្ទះហើយនិយាយ។

“មានការឣីចាន់?” ណាគ្រីនិយាយ។

“មានសំបុត្រមួយច្បាប់ផ្ញើមកឱ្យលោកស្រី!”

ចាន់ហុចសំបុត្រទៅឱ្យណាគ្រី។

ណាគ្រីហែកសំបុត្រហើយមើលឣត្ថន័យ។

“ខ្ញុំដឹងថានេះប្រហែលជាមិនគួរឱ្យជឿ តែខ្ញុំដឹងច្បាស់ថាមានឣ្វីកើតឡើងចំពោះប្តីរបស់លោកស្រី ដូចដែលអ្នកភូមិគ្រប់គ្នាបានដឹងបែបនោះដែរ។ ខ្ញុំក៏ដឹងច្បាស់ដែរថាគ្មានគ្រូពេទ្យអាចព្យាបាលបានទេអស់រយៈពេលជាង២ខែមកនេះ។ នេះហើយជាហេតុដែលខ្ញុំសរសេរសំបុត្រមួយច្បាប់នេះដើម្បីផ្តល់ដំណឹងជូនលោកស្រី ព្រោះលោកស្រីដឹងដែរឬទេថាខ្ញុំជាក្តីសង្ឃឹមតែមួយគត់របស់លោកស្រី។ ខ្ញុំក៏ដឹងច្បាស់ថាតើធ្វើយ៉ាងណាដើម្បីព្យាបាលគាត់ឱ្យគាត់ជាឡើងវិញដូចកាលគ្រាដើម។ ជាប្តីម្នាក់ដែលលោកស្រីតែងតែចងចាំ ជាបុរសរឹងមាំមានភាពអង់អាចនិងភាពជាម្ចាស់នៅក្នុងផ្ទះមួយនេះដូចពេលដែលលោកស្រីចួបគ្នាដំបូង។ ស្តាប់ទៅពិតជាអស្ចារ្យណាស់មែនទេ? តើលោកស្រីចង់បានគាត់មកវិញដែរទេ? ខ្ញុំមិនបានបង្ខំលោកស្រីឡើយគ្រប់យ៉ាងគឺសម្រេចទៅលើលោកស្រីម្នាក់ប៉ុណ្ណោះ។ ខ្ញុំនៅក្នុងព្រៃអង្គុយរងចាំការសម្រេចចិត្តរបស់លោកស្រីតាមសម្រួល។ ពេលដែលលោកស្រីសម្រេចចិត្តរួចហើយពេលណា សូមលោកស្រី ដើរចូលមករកខ្ញុំក្នុងព្រៃនេះចុះ លោកស្រីដើរចូលមកកាន់តែជ្រៅលោកស្រីកាន់តែឆាប់បានចួបខ្ញុំ។

ខ្ញុំឣាចជួយលោកស្រីបានគ្រាន់តែមានលក្ខខណ្ឌខ្លះចង់ឱ្យលោកស្រីជួយខ្ញុំវិញដូចគ្នា។ បើលោកស្រីជួយបានលោកស្រីឣាចនឹងបានឣ្វីដែលលើសពីនេះទៅទៀត។ ត្រូវចាំផងថា មកបានតែម្នាក់ឯងគត់។ ឆាប់សម្រេចចិត្តផងលោកស្រី ខ្ញុំគិតថាពេលវេលារបស់គាត់នៅមិនយូរទៀតទេ។”

ឣានសំបុត្រហើយណាគ្រីទទួលឣារម្មណ៍ច្របូកច្របល់យ៉ាងខ្លាំង។ នាងក្តាប់សំបុត្រជាប់ក្នុងដៃហើយងាកទៅរកចាន់។

“តើអ្នកណាគេយកសំបុត្រនេះមក?” ណាគ្រីសួរ។

“មិនដឹងទេលោកស្រី! គេស្លៀកពាក់រុំជិតមើលមិនឃើញមុខគ្រាន់តែ ដើរមកដល់មុខផ្ទះហើយហុចសំបុត្រនោះមកដល់ដៃខ្ញុំហើយក៏បាត់ទៅតែម្តង។” ចាន់តប

អារម្មណ៍ដែលអរភ័យនិងគួរឱ្យខ្លាចជាច្រើនហាក់កំពុងតែកើតមានឡើងក្នុងខ្លួនរបស់ណាគ្រីបានធ្វើឱ្យរោមលើដើមដៃរបស់ខ្លួនបះច្រូងឡើង។ នាងមិនដឹងថាអ្វីដែលបានបញ្ជាក់នៅក្នុងសំបុត្រពិតឬក៏អត់នោះទេ តែអ្វីដែលណាគ្រីលួចគិតមុនគេពេលនេះគឺ៖

ក្តីសង្ឃឹមថ្មីមួយដែលមិននឹកស្មានដល់។

នៅមានភាគបន្ត…