ថាមពលចិត្ត – Meysansotheary

អត្ថបទ៖ ថាមពលចិត្ត
ជម្រាបសួរ!

ខ្ញុំឈ្មោះវុន្នា ខ្ញុំមាន​អាយុ១៦ឆ្នាំ! ខ្ញុំមកនេះ មកប្រាប់គ្រប់គ្នាអំពីចិត្ត​មនុស្សយើង និងថាមពលដែលអាច​គ្រប់គ្រងវា។ ចិត្ត​នេះ យើងតែងតែប្រើមកដើម្បីប្រមូល រក្សាទុក នូវបញ្ហា​និងទម្ងន់យ៉ាងច្រើនក្នុងជីវិត។

គំនិត និងផែនការ ការចងចាំជាច្រើន​មាន ជាប់ក្នុងចិត្តរបស់យើង។

យើង​បាន​ចូលរួម​ក្នុង​ការគិត​ដោះស្រាយនិងបំបែក​បញ្ហា​​រាប់​មិន​អស់ ហើយ​បាន​ផ្លាស់ប្តូរពីបទពិសោធន៍មួយទៅបទពិសោធន៍មួយដរាបមក ហេតុនេះ​ព័ត៌មាន និងចំណេះដឹងត្រូវបានប្រមូលផ្តុំ រំលាយ និងរក្សាទុក ហើយយើងយកអ្វីៗទាំងអស់នេះមកធំឡើងជាមួយយើង។

ទាំងអស់នោះ ដូចជាកម្មវិធីកំព្យូទ័រ ដែលបង្កើតជារឿងផ្ទុកពេញក្នុងបេះដូងរបស់យើង​ មានដូចជា អំពីមនុស្ស ខ្លួនយើង និងពិភពលោកដែលយើងកំពុង​ ឆ្លងកាត់ភាពច្របូកច្របល់។

ពេលខ្លះយើង​បានឆ្លងកាត់ភាពច្របូកច្របល់នៃចិត្ត និងបេះដូងមួយដែលឆ្អែតឆ្អន់ និងការបែកបាក់ ក្បត់ ឬខូចចិត្ត យើង​ចង់ភ្លេច ប៉ុន្តែសមត្ថភាពពីកំណើតរបស់យើងក្នុងការទទួល ចងចាំ និងគិតមិនព្រម​លុបចំណុចអាក្រក់ៗ ឱ្យយើងទេ។

ពិភពលោក ដែលជាប្រភពនៃភាពស្មុគស្មាញ ត្រូវការច្បាំងបកដោយ​សេចក្តីមេត្តាករុណា ហើយសុចរិតនិងភាពសច្ចៈ នឹងនៅជាមួយយើងជានិច្ច។

“ថាមពលចិត្ត​ជាអ្វី?”

ខ្ញុំបានធ្វើតាមម្តាយខ្ញុំ គាត់បានប្រាប់ថា អ្វីក៏ដោយដែលកើតឡើងនៅក្នុងចិត្ត គំនិត និងមកលើរូបកាយរបស់យើងៗមិនអាចគ្រប់គ្រងបានទាំងអស់ទេ តែយើងអាចរកវិធីឆ្លើយតបវិញ តាមរបៀបរបស់យើង។

សូមគិតរបៀបនេះនៅក្នុងពេលដែលដំណើរជីវិតរបស់យើងជួបប្រទះនូវការឈឺចាប់ បាក់ទឹកចិត្ត​និង ការភ័យខ្លាច ។

ចូរគិតថា​ការដែលគេ​បដិសេធយើង  ចួនកាលបណ្តាលមកពីអ្នកដទៃ មិនចេះគិតបានល្អ គង់តែមាន​អ្នកណាម្នាក់សមនឹងយើង​ជាងនេះ។

ការយល់ដឹងអំពីអ្វីទៅដែលបណ្តាលឱ្យយើងមានទុក្ខព្រួយ ការឈឺចាប់ និងការបំផ្លិចបំផ្លាញពេលវេលា នឹងជួយកែប្រែប្រាជ្ញាយើងឱ្យ​អាចដោះស្រាយបាន ហើយ​ទាំងអស់គ្នាអាច​មាន​ការជ្រើសរើសដ៏ឈ្លាសវៃក្នុងជីវិតដោយប្រឈម និងដើរហួសទៅ  ជាជាងការភ័យខ្លាច។

ជារៀងរាល់ថ្ងៃ ការសិក្សា​របស់ខ្ញុំតម្រូវឱ្យខ្ញុំស្វែងយល់ពីការពិតដ៏អាក្រក់នៃពិភពមនុស្ស គេបង្ហាញយើងនូវ​បទពិសោធន៍ដែលមិននឹកស្មាន សង្គ្រាម  ការរំលោភបំពានធ្ងន់ធ្ងរ ធ្វើទារុណកម្មផ្លូវចិត្ត និងការបំបាក់ស្មារតី វាយប្រហារ ។

ក្មេងៗជាច្រើន មានជីវិត​ដ៏ឈឺចាប់និងត្រូវបានបង្ខំឱ្យស៊ូទ្រាំជាមួយប៉ាស្រវឹង និងម្តាយលេងល្បែង។ នៅពេលដែលខ្ញុំមានអារម្មណ៍ថា ចង់ជួយពួកគេ ខ្ញុំដឹងថា ត្រូវខំឱ្យខ្លួនឯងរឹងមាំ ហើយម្តាយខ្ញុំប្រាប់ថា បើសិនណាយើងចង់រឹងមាំត្រូវចេះលះបង់ភាពសប្បាយរីករាយ រស់នៅក្នុងភាពតស៊ូ និងបង្កើតថ្ងៃថ្មីដោយសប្បុរស ជួយអ្នកដែលទន់ខ្សោយជាង។

សុបិនរបស់ខ្ញុំគឺ​ខ្ញុំចង់អប់រំថាមពល​ចិត្ត​ដល់ពួកគេ ចែករំលែក នូវក្តីសង្ឃឹមក្នុងការរស់នៅនិងចំណេះដឹងដល់គ្នា។ តាមពិត ខ្ញុំ​បាន​រៀនពីការឈឺចាប់​ខ្ញុំត្រូវមិត្តល្អៗប្តូរសាលាចោល ហើយ​មានអារម្មណ៍​តែលតោលអស់សង្ឃឹម​។

ខ្ញុំជឿ​ថា ​ការ​ព្យាបាល​ត្រូវ​បាន​លាក់​ទុក​នៅ​ក្នុង​កន្លែង​ដែល​មិន​នឹក​ស្មាន​ដល់​បំផុតគឺ ក្នុងចិត្ត​។

—ក្នុង​ការ​ខូច​ចិត្ត ការ​ឈឺ​ចាប់ ការ​អស់​សង្ឃឹម ការ​រងទុក្ខ​ មានតែចិត្ត​ទេជួយយើងបាន។

បើចិត្ត​យើង​មិនសប្បាយ​យើងនៅទី​កន្លែងណាក៏មិនសប្បាយដូចគ្នា។ ថាមពលពីចិត្ត បានបង្រៀនខ្ញុំពីរបៀបទទួលបានបទពិសោធន៍រីករាយ សង្កេតមើលភាពស្រស់ស្អាតក្នុងធម្មជាតិ  បង្កប់នូវក្តីសង្ឃឹម និងពង្រីកសេចក្តីស្រឡាញ់តាមរបៀបដែលខ្ញុំមិនធ្លាប់ដឹងពីមុនមក។

តើអ្នកយល់យ៉ាងណាដែរអត្ថបទរបស់ខ្ញុំ?