ទំនុកភ្លេងស្នេហ៍ – Meysansotheary

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣៨
ទោះវណ្ណមិនមែនជាអ្នកនិពន្ធ តែគេ​យល់ថា ស្នេហាមិនមែនជាកម្មសិទ្ធិ ឬមោទនភាព មានះ យកឈ្នះសម្បកក្រៅនោះទេ។ ប្រសិនសេចក្តីស្រលាញ់ខ្វះឆន្ទៈ ហើយគ្មានការលះបង់ដើម្បីឃើញមនុស្សដែល​យើងស្រលាញ់មានអនាគត គឺមិនមែនស្នេហា​ឡើយ។

ទោះបីជា ការចាកចេញនេះមានន័យថា ឈឺចាប់ តែគេយល់ថា អ្នកដែលគួរទៅគឺគេ។ គេមិនខ្វល់ថា​នេះ​​ជាការសម្រេចចិត្ត​រហ័សពេល ឆោតពេក ឬក្មេងសេចក្តីពេក តែចិត្ត​គេ ពិតជាពេញចិត្ត​នឹងឱ្យនាងបានសុខទាំងដែលពេលនេះ អង្គុយបើកឡាន​ម្នាក់ឯង​មានអារម្មណ៍ថា ទីក្រុងឬសូម្បីពិភពលោកទាំងមូលកំពុងផាត់គេចោល។

យប់នេះស្ងាត់ពេកហើយ រាល់ស្នូរដកដង្ហើមតឹងថប់នេះបណ្តាលឱ្យអ្នកចម្រៀងមានអារម្មណ៍ថា ជម្រៅ​នៃនៃការសម្រេចចិត្តអត្តនោម័តិ​នេះ មិនបានធ្វើឱ្យគេធូរស្បើយក្តីក៏គេសង្ឃឹម​ថា ខាង​នាង​មុខ​តែ​មាន​សន្តិភាពចិត្ត​។

«ឱ្យពួកគេបានសុខជាមួយគ្នាចុះ! យើងជាចំណែកលើស!»

គេរអ៊ូតិចៗហើយបង្កើនល្បឿន។ គេគិតថា រឿងរ៉ាវបានដោះស្រាយចប់ហើយ…..គួរណាស់តែធូរ​ឬស្រាល​….ម្តេចបានជាតឹងចិត្ត​ ថប់ដង្ហើមម្ល៉េះ?

«ត្រឹមអ្នកចម្រៀងហេងស៊យម្នាក់! គេជាC-E-O»

និយាយប្រាប់ខ្លួនឯងយ៉ាងជូរចត់​ ហើយនឹកឃើញដល់សភាពរបស់នាង​ដែលមិនសប្បាយចិត្ត​​ជាខ្លាំង​ ទឹកមុខ​ នាង​សភាពលង់ក្នុងវិបត្តិរបស់នាង​…..គេស្អប់ខ្លួនឯងរឹតតែខ្លាំង។

«ហើយ….បងនឹង​ចាក​ចេញ​ពី​ឯក​នគរ…..ចាកចេញពីកន្លែងអស់នេះ….អង្គ! យើងមិនបាច់ឃើញគ្នា​​ មិនបាច់ទើសទាល់គ្នាទៀតទេ​ សក្តាវណ្ណម្នាក់នេះក៏មិនពិបាកនឹងស្តាប់បទដែលអូនសរសេរឱ្យអ្នកណា​ច្រៀងដែរ!​»

យើងនឹងចាក​ចេញ​ពីពិភពតន្ត្រី លែងមាន​គេណាមក​​ចាប់អារម្មណ៍​ គឺ…​មាន​ន័យ​ថាអង្គ​អាច​ងើបទៅ​មុខ​ដោយ​គ្មាន​ការ​រារាំង ដោយមិនទើសចិត្ត ហើយក៏មិនចាំបាច់​ខ្លាច​ថា ​ប្រជែង​គ្នាជាមួយកន្លែងមួយ ​ដែលមាន​ប្រុសដែលអូនធ្លាប់ឱប​នៅហ្នឹង…..

គិត​​ជាមួយចរន្តនៃក្តីឈឺចាប់ដែលបង្ហាញ​រូបរាង​ជាសម្ងាត់តែអាចកាត់យ៉ាងជ្រៅស្មើមុខកាំបិតមុត​ស្តើង​​​មួយ។ ក្តី​សុបិន​ផ្ទាល់​ខ្លួន​របស់​សក្តាវណ្ណ​​ ក្នុង​ការ​ច្រៀងលើឆាក ​ការ​សម្តែង ​បាន​នាំ​គេ​មក​ដល់​សង្គ្រាម​​ចិត្តសាស្ត្រ​ដ៏ឃោរឃៅក្នុងពិភពអ្នកលេងដែលសម្លាប់គ្នា​ដោយស្រទន់និងពិសពុល។

គេស្អប់គ្រប់យ៉ាង តែអង្គ……នៅតែជាអនុស្សាវរីយ៍ដ៏ល្អរបស់គេ។

ទឹកភ្នែកប្រុសអ្នកចម្រៀងស្រក់រលើបកែវភ្នែក នេត្រាទាំងសង​ប្រែជាក្រហមស្រស់សង្ហាបំផុត។​

គេមិនចង់បានចុងបញ្ចប់បែបនេះឡើយ។ តែ…..ចុងបញ្ចប់មួយដែលត្រូវតែមាន​ម្នាក់ក្នុងចំណោមគូបដិបក្ខពីរនាក់ ត្រូវដួលចាញ់​និងបាត់ខ្លួន​…..អ្នកនោះជាគេទៅចុះ។

កាលពីយប់មិញ…..

នៅក្នុងបារដែលមានពន្លឺភ្លើងទាក់ទាញម្តងស្រទន់ ម្តងពុះកញ្ជ្រោល​ វណ្ណបានលើកជាតិស្រវឹង មួយហើយ​មួយទៀតបណ្តាលឱ្យអ្នកដែលតាមដានគេមើលពីចម្ងាយក៏អាច​ដឹងបានថា  ភ្លើង​កំពុងឆេះ​ក្នុងជីវិត​ឯកជនរបស់តារាថ្មីដ៏ល្បីឈ្មោះម្នាក់នេះ។

​បំពង់ក​​របស់​នាយ​ស្ទះ​ណែន​ពេញដោយវិបត្តិដែល​គ្មានពាក្យពេចន៍​អាចនឹងមកសម្រាយបាន។

​អង្គ ​ក្បត់គេឬ​មិនបានប្រជែងគេ​​ វាមិនសំខាន់ទៀតនោះទេពេលនេះ​។ ​ការ​ពិតនៃជម្លោះ គឺ​ការ​ស្រមៃ​​នៃជោគជ័យ​និងទំនាក់ទំនងរវាងពួកគេ។

​គេនិងនាង​បាន​​ចំណាយ​ពេលវេលា​តស៊ូមកយ៉ាង​ច្រើន​ដើម្បី​​អាជីព ប៉ុន្តែ ដោយសាររឿងរ៉ាវរបស់ផលិត​​ករ​ពិស្តារមុនពេលស្លាប់ បានទទួលស្គាល់នាង​ ​ហើយអង្គ​បានក្លាយជាកូនអុកមួយរវាងជម្លោះផលិតកម្មយក្សា​ពីរ។

នៅក្នុងប្រទេសនេះ ក្រៅពីឯកនគរនិងG-Brother វណ្ណនិងអង្គគ្មានកន្លែងនៅទេ បើចាកចេញ គឺគេចេញពីការងារនេះទាំងស្រុងតែម្តង។ ប្រុសច្បូតមុខ។ វាឈឺស្រេចទៅហើយពេលស្រីដែលយើង​ស្រលាញ់​និងឱ្យតម្លៃខ្ពស់ ​ទៅសរសេរចម្រៀងឱ្យប្រុសដទៃច្រៀង ហើយមកប្រជែងនឹងយើងទាំង​ដែល​​យើង​នៅ​ផ្ទះជាមួយគ្នា ដេកគ្រែតែមួយ…..តែរឹតតែឈឺបើអង្គបោះបង់ចោលទេពកោសល្យ​របស់​នាង​ហើយចាកចេញពីការងារតន្ត្រីនេះដោយសារទំនាស់ជាមួយឯកនគរ ហើយសង្សារនាង​នៅជ្រកទ្រនំមួយនោះ។

​ «ស្រាមិនអាច​លុបការពិតបានទេ!​»​ សំឡេង​ស្រទន់​បន្លឺ​ឡើងមកពីក្រោយ​បណ្តាលឱ្យគេ​ងាកទៅមើល​​។ ពុទ្ធិដា ទម្លាក់កាយល្វតល្វៃរបស់នាងមកលើកៅអីខ្ពស់ក្បែរអ្នកចម្រៀងស្រស់សង្ហា។

រ៉ូបភ្លឺរន្ទាលរបស់នាង ជាឈុតរចនាលំដាប់ ចាយលុយរាប់ពាន់ដុល្លារ។

ដៃនាង​ឱប​នូវកូនកាបូបតូច​តម្លៃម៉ឺនៗ។

គ្រឿងអលង្ការទាំងអស់របស់នាងចាប់ពន្លឺឆ្វេចឆ្វាចរំខានសក្តាវណ្ណឱ្យនឹកឃើញដល់បងប្រុសស្មើមេឃ​របស់នាង។ បុរសនោះដឹងមុនហើយថា អង្គនៅជាមួយG-Brother​ជានិច្ច ​ហេតុអ្វីគេ​ដាក់វណ្ណឱ្យប្រជែងនឹងនាង​ដល់កម្រិតបកក្រោយលែងរួចបែបនេះ។

វណ្ណលើកស្រាក្រេបធ្វើវាហី លែងញញឹម​ដូចរាល់ដងក្រោមអារម្មណ៍ចម្លែក​របស់ពុទ្ធិដា។ នាង​​នៅ​ក្មេង មាន​កប់​ពពក ជា​មនុស្ស​ស្រី​ក្នុងចំណោមក្រុមដែលកើតមក​រមែង​តែងតែទទួលបាននូវអ្វីៗដែលខ្លួន​ចង់បាន។ វណ្ណគិត ហើយមិនខ្វល់ថា គេត្រូវ​តែផ្តល់ឱ្យនារីនេះនូវអារម្មណ៍ដឹកមុខ​ដូចដែលនាង​តែងតែចង់បាននោះទេ។

«ហើយ….ស្រាក៏មិនដោះស្រាយអីបានដែរ!»

នាងថាទាំង​សម្លឹងលំហូរទឹក​ពណ៌​មាស​ក្នុង​កែវត្រូវបានអ្ន​កបម្រើស្រាចាក់មកឱ្យ។

«ខ្ញុំមិនមកកន្លែងនេះដោះស្រាយអ្វី ឬបំភ្លេចអ្វីនោះទេ!» វណ្ណតបស្រទន់។

«ដកឃ្លា?» នាងសួរផ្ទាន់ខណៈជាតិស្រវឹងត្រូវបានហុចមកដល់ ម្រាមស្រឡូនត្បៀតលើកមកទន្ទឹមមាត់។

«មកអបអរ!» គេតបខ្លីវិញដែររួចសើចសប្បាយទាំងងងឹតងងុលព្រហើនៗ។

នាង​មិនលេបស្រា​​បែរជាសំងំរង់ចាំស្តាប់ក្រែងវណ្ណនឹងបញ្ចប់ប្រយោគ តែគេញញឹម​គឃ្លើន នាង​ក៏ក្រេប​ភឹងហើយអស់រលីង។

វណ្ណបើកភ្នែកធំៗមុនពេលសើចបន្ថែម​ហើយទះដៃស្រាលៗ។

«អស្ចារ្យ​!​»​

គេសរសើរបែបបញ្ចើចធ្វើឱ្យនារីអភិជនខឹង​ហើយអុកកែវទៅឱ្យអ្នកចាក់បន្ថែមជាតិពុល។

«អបអរដែលបញ្ឈឺខ្ញុំបានសម្រេច?»

វណ្ណ​គ្រវីក្បាលតិចៗងាកមុខចេញ​៖

«អបអរដែលខ្ញុំរកឃើញគោលដៅពិតរបស់ខ្លួនឯង!»

«អ្វីទៅវណ្ណ?»

ពុទ្ធិដា​ចង់ដឹងរឿងផ្ទាល់ខ្លួនរបស់បុរសនេះណាស់ នាង​សួរហើយ​សម្លឹងគេដោយស្រទន់។ ផ្ទុយគ្នាទៅវិញ សក្តាវណ្ណ ប្រុសស្រពោនហើយលើកកែវបញ្ចប់ជាតិស្រវឹង។

នាង​នៅតែសម្លឹងមករង់ចាំ​គេក៏និយាយខ្សោយៗ៖

«ខ្ញុំនឹងបញ្ចប់បញ្ហា​! ខ្ញុំនឹងរើសយកមួយ រវាងស្នេហា​​ឬការងារ!»

ស្រីអភិជន​ធ្លាក់ទឹកមុខ តែពុទ្ធិដាមិនគិតថា បុរសដែលកំពុងឈានដើរយ៉ាងជោគជ័យលើព្រំក្រហមម្នាក់នេះ នឹងសម្រេចចិត្ត​ចោលឱកាសដ៏ធំនៅក្នុងជីវិត ទៅរើសយកស្រីកវីនិពន្ធតូចតាចម្នាក់នោះដែរ​។ មិនអាចទេ!!!…..ទោះអាច ក៏បងប្រុសនាងមិនឱ្យគេទៅងាយដែរ។ សក្តាវណ្ណជាមនុស្ស​របស់​ឯកនគរទៅហើយ ឥន្ទវង្សចាយជាមួយគេមិនតិចឡើយ ដូច្នេះគេទៅណាក៏មិនរួចដាច់ខាត ពុទ្ធិដា​​ដឹងចិត្ត​បងប្រុសនាងច្បាស់។

ឃើញសភាពអ្នកចម្រៀងសែនក្រពុលមុខ​ នារីនេះមិនមានមធ្យោបាយអ្វី មានតែបន្ទន់ឥរិយាបថលួងលោមគេ៖

«វណ្ណ! ខ្ញុំគិតថា…..វណ្ណត្រូវការសម្រាក! អ្វីៗក្នុងលោកនេះរាងផ្លាស់ប្តូរល្បឿនបន្តិច គ្រប់គ្នា​សុទ្ធ​តែ​….​បត់​មិន​ចង់ទាន់ទេ! អូខេ! វណ្ណហត់ហើយ សម្រាកសិន ឱ្យនរណាម្នាក់….បានមើលថែវណ្ណម្តង អូខេ​ទេ?»

នាង​ប្រើម្រាមដៃមួយមកប៉ះលើខ្នងដៃនាយ…..

បុរសរេភ្នែកសម្លឹងកាយវិការ​​ស្នេហារបស់ស្រីស្អាត។ គេដឹងថា….នាងគិតថាគេស្រវឹង…..មិនយូរទេ ជាមួយ​ដង្ហើមធំនិងទឹកមុខពិចារណា គេសម្រេចចិត្ត​ចាកចេញពីរឿងអស់ទាំងនេះទោះណាជាលទ្ធផល​​នឹង​សងមកវិញក្នុងទម្រង់បែបណាក្តី។

«កំហឹង….និងទុក្ខសោកអាចធ្វើឱ្យបងពិបាក ​តែមិនអាចឱ្យបងភ្លេចថាបងជាអង្គណាទេអង្គ!»

គេគិតទាំងដកដៃមកវិញហើយ​លើក​​ច្បូតមុខ​ដោយបាតដៃធំ សើមនិងក្តៅៗ។ ពេលដែលកន្ទុយភ្នែក​ឃើញនាងសម្លឹងមកតូចចិត្ត គេ​ងក់​ក្បាលរួចលូកយកកាបូប។

គេបង់ប្រាក់ទាំងឱននិយាយក្ងួរៗ៖

«​សុំទោស ពុទ្ធិដា ខ្ញុំមិនគិតថា ចង់ឱ្យអ្នកណា​ចូលមកពិបាកជាមួយការដោះស្រាយរឿងជីវិតខ្ញុំទេ»

​ដោយ​បន្សល់​ស្នាម​ញញឹម​មួយឆ្វាច មានចំហាយ​ស្រឿងៗ​និងខូច​ចិត្ត បុរសសង្ហា​បំផុតនៅឯកនគរ បានក្រោកទាញយករាងកាយខ្ពស់ស្រាវចាកចេញ។

មកដល់ខាងក្រៅ ទី​ក្រុង​នារាត្រីកាលពេញទៅដោយ​ចំហាយ​ខ្យល់ត្រជាក់ល្ហឹម​ស្រស់ស្រាយ​ទូលាយ​​​​ជាង​ក្លឹប​ខាង​ក្នុង គំនិតតវ៉ានឹងសម្ពាធជីវិត បាន​​ថមថយអានុភាព​ញ៉ាំង​ឱ្យសន្ទុះចិត្ត​កំលោះ​បាន​​ស្ងប់បន្តិចវិញ។ គេដើរតម្រង់មករកចំណតដោយចុច​បញ្ជាសោ​ពីចម្ងាយ។

នៅ​ពាក់​កណ្តាល​ផ្លូវ ​គេ​ឮ​សំឡេងមួយ​ដែលមិន​ធ្លាប់​ស្គាល់។

«យកអារម្មណ៍មកសម្រេចជោគវាសនាមិនមែនជាមធ្យោបាយទេ!​»

ប្រុសជ្រួញចិញ្ចើមតិចៗ​ហើយងាកមើល​រកប្រភព។ ម្ចាស់សម្លឹងជានារីម្នាក់ មានវ័យប្រមាណ៣០ឆ្នាំ រាងរាវ​និងប្រកបដោយរូបសម្ផស្ស។ ដ្បិតនឹកមិនទាន់ឃើញ តែដូចធ្លាប់ស្គាល់…….។

នាង​សម្លឹងមកគេ បញ្ជាក់ថា ពិតជានិយាយមករកគេ។

សក្តាវណ្ណ​រេភ្នែកសម្លឹងជុំវិញមិនឃើញអ្នកណាក្រៅពីនាយនៅទីនេះ គេ​ក៏ដកដង្ហើមវែងហើយសួរតិច​ៗ​៖

«និយាយ​ជាមួយ​ខ្ញុំ​?​»

​នារីនោះពិតជាបោះជំហាន​មកដោយជឿជាក់​។ គេមិចភ្នែកពិនិត្យរបៀបដែលនាងកាន់កាបូបយ៉ាងជឿជាក់ ហើយ​ដើរស្ទាត់ជំនាញ​លើស្បែកជើងកែងតូចខ្ពស់ជំទើត។

«ភរិយាបងពិស្តារ​?​»

គេធ្លាប់ឃើញអ្នកស្រី​រាជនីផ្ទាល់ម្តងគត់គឺនៅថ្ងៃបូជាសពប្តី រីឯក្រៅពីនេះ វណ្ណ​ធ្លាប់​តែឃើញស្ត្រីស្ងប់​ស្ងាត់​ម្នាក់នេះ តាមទស្សនាវដ្តី ហើយឃើញជាយូរមកហើយតាំងពីនាងនៅក្មេងវ័យ។

​ស្ត្រីមេម៉ាយ​ដ៏ស្រស់ផូរផង់ ដែល​ធ្លាប់​មាន​កិត្តិនាម​និងការ​គោរពខ្លាំង​ក្នុង​ឧស្សាហកម្មមួយ​នេះបានបាត់ខ្លួនចេញពីពិភពដូរតន្ត្រីក្នុងនាមជាអ្នក Record Labels ​ដែលធ្លាប់មាន​អ្នកចម្រៀងជាច្រើនណាស់​​​ចង់ធ្វើការជាមួយនាង​។ ពេលនាង​មាន​ស្វាមី ជាតន្ត្រីករ​អាជីពកម្រិតពានរង្វាន់ពិភពលោក ក៏ជា Songwriters & Composers ក្នុងបេះដូងយុវវ័យនា​សម័យកាលនោះ ក្រោយមកថែមទាំងក្លាយជា Music Producers ​ដ៏ធំរបស់ G-brother នាងបានបាត់ចេញពីពិភពសិល្បៈ។

យប់នេះ រាជនីមកធ្វើអីនៅទីនេះ?

នារីដែលមាន​ទឹក​មុខ​ញញឹមស្ងប់បានឈានមកដល់ក្បែរ ធ្វើឱ្យវណ្ណ​ត្រូវចំហ​មាត់ជាមួយវត្តមាន​នាង​​។

ដោយឃើញថា​យុវបុរសសម្លឹងមកភ្ញាក់ផ្អើល សង្ស័យ ហើយគ្មាន​សំណួរ នាងផ្តើមសើចតិចៗដូចជា​ចំអក។

«យើងចូលឡាននិយាយគ្នាទេ?!»

គេព្រិចភ្នែក ហើយទាក់ទើរ រួចចង្អុលទៅឡាន​គេ។

វណ្ណយល់ថា គេគោរពនារីនេះព្រោះប្រវត្តិនាង​ និងគុណសម្បត្តិដែលស្វាមីនាងមានក្នុងជីវិតអង្គ។ ពេល​ចូលដល់ បែរជារាជនីនិយាយរឿងផ្សេង៖

«ចាកចេញពី ឯកនគរជាជម្រើសល្អមួយ!»

វណ្ណ មិនងាកមកព្រោះនៅក្បែរគ្នាពេក តែចិត្ត​គេនឹកដល់អង្គ។ មិនមែនវណ្ណ​មិនឆ្ងល់ឡើយថា នាង​មកទាំងកណ្តាលយប់ព្រោះរឿងផ្ទាល់ខ្លួនរបស់គេតើមានហេតុផលអ្វី? នាងតាមដានគេតាំងពីពេលណា​ហើយមានចេតនាបែបណា? តែគេនៅស្ងៀមស្តាប់ព្រោះឃ្លានេះ នាងនិយាយត្រូវនឹងអ្វីដែលគេ​តាំង​ចិត្ត​​….​

«ពិភពសិល្បៈ មិនសមនឹងមនុស្ស​ដែលមាន​ស្នេហាស្មោះទេ! បើយើងមិនអាចដូរគេគ្រប់គ្នា​ក្នុងវិស័យ​នេះ គ្រប់គ្នា​នឹងមកប្តូរយើង!»

ប្រុសឮហើយជ្រួញចិញ្ចើមគិត។ មិនយូរទេ គេដាក់សំណួរតិចៗ៖

«បងចង់បានអី?»

ស្ត្រីញញឹម​តិចៗងាកសម្លឹងទៅក្រៅ អាការៈដូចជាបាននឹង​កំពុងតែ​ចំអកសំណួររបស់គេ។

«បងចង់សងសឹក​ឯកនគរ​ព្រោះរឿងស្វាមីបង?»

នាង​ឈ្ងោកមុខសម្លឹងកាបូបខ្លួនឯងហើយញញឹមដដែល។

«ខ្ញុំហត់ណាស់! ខ្ញុំហត់នឹង​រឿងគុំកួនគ្នា​ចុះឡើង​ដែលធ្វើឱ្យអង្គនិងខ្ញុំត្រូវមាន​ថ្ងៃនេះ! ថ្ងៃដែលពួកយើង សឹងតែ…..បែកគ្នា! សួរថា ពួកខ្ញុំខុសអី? ស្នេហា​នេះ ខុសអី?»

សក្តាវណ្ណ​សរសើរខ្លួនឯងដែរ ដែលជាតិស្រវឹង​ជួយឱ្យគេនិយាយចេញមក​បានយ៉ាង​ច្រើននូវបណ្តាពាក្យពេចន៍ដែលពេលធម្មតាមិនអាចនិយាយ។

«ចុះ​បើ​ស្នេហា​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​បាត់​បង់​​គ្រប់​យ៉ាង?» រាជនីញញឹមសួរចាក់មកវិញយ៉ាងក្រៀមក្រំ។

វណ្ណសើចយ៉ាងវែង។ ងើយមុខផ្អែក​ក្បាលហើយសើចបន្តរដឹក។ ​អស់ចិត្ត​ គេបើកភ្នែកមកវិញហើយនិយាយ៖

«សម្រាប់បង? តែខ្ញុំ! បើអស់ពីអង្គទៅ ខ្ញុំគ្មានអីត្រូវបាត់បង់ទៀតទេ!»

រាជនីសម្លឹងគេ​ដោយកែវភ្នែកភ្លឺថ្លា។ សភាពស្រវឹងនេះ​បង្ហាញថា វាចាគេសុទ្ធតែចេញពីចិត្តមក គ្មាន​អ្វីគ្រប់គ្រងបានឡើយ។​

«ស្រលាញ់នាងតូចនោះដល់ម្ល៉ឹង?» ស្រីមេម៉ាយ​សួរតិចៗ។

«មិនមែនស្រលាញ់គេទេ តែគេជាជីវិតខ្ញុំ!»

ស្ត្រីឆើតស្រស់​​មិចភ្នែកគិត ទាំងរំភើប។ ពេលមួយ…..យូរណាស់មកហើយ នាងធ្លាប់ទុកអ្នកណាម្នាក់ ជាមនុស្ស​សំខាន់បំផុត….ជាងជីវិត​របស់នាង​។ សម្តីសក្តាវណ្ណយប់នេះ ហាក់​បានរំឭក​រាជនីពីអារម្មណ៍ចាស់ៗ រឿងរ៉ាវយុវវ័យ​ដែលបានរលត់តាមកាលវេលា ​តែបែរជាក្បែរនឹងអាច​បញ្ជាឱ្យជលនេត្រ​ស្រោចស្រក់ មកជាថ្មី​។

តែប្រហែលជា….នាង​អស់ទឹកភ្នែកយំហើយបានជានាង​ប្តូរទៅជាញញឹម។

«ខ្ញុំស្គាល់មនុស្សម្នាក់! នាង​បានចំណាយពេលជាច្រើនដើម្បីដេញតាមសុបិនខ្លួនឯង ចង់បង្ហាញខ្លួន​ឯង​ទៅក្នុងពិភពសិល្បៈ  តស៊ូដើម្បីបង្កើតកន្លែងមួយមាំទាំនៅក្នុងសង្វៀនប្រជែងដ៏ឃោរឃៅ! នាង​ស្គាល់​មនុស្សម្នាក់ ហើយផ្តើមស្រលាញ់គេ! ដំបូងគិតថា ស្រលាញ់គេ​ហើយគេនឹងនាំនាងទៅរកអ្វីមួយ​ពិសេសដែលនាង​ធ្លាប់ចង់បាន  ប៉ុន្តែ ក្រោយៗមក ពេលដែលនាងដឹងខ្លួនឯងថា បាននឹងកំពុងលះបង់​គ្រប់អ្វីពិសេសទាំងនោះ ឱ្យតែបាននៅជាមួយគេ​​…..ការដឹងនោះវាយឺតពេលនឹង​ដកខ្លួនទៅហើយ​!​»

​យប់​នេះ ជា​លើក​ដំបូង​មួយ ដែលវណ្ណ​បាន​មកឮសម្តី​និងសាច់រឿងដ៏អណ្តែតអណ្តូងមួយ​ចេញពីមាត់​​មនុស្ស​ម្នាក់​​​គេ​មិន​ស្គាល់​ មិន​ធ្លាប់​រំពឹងទុកមកពីមុនសោះ។

ចេះតែ​ងឿង​ឆ្ងល់​ថា តើ​រាជនី​មានល្បិចកលអ្វី? គេគិតថា តើគេនិងអង្គ មានត្រា G-Brother និង​ឯកនគរមកកៀបសងខាងមិនទាន់គ្រប់ ឥឡូវលេចចេញមកថែមម្នាក់ទៀត?

វណ្ណ​មានអារម្មណ៍ច្របូកច្របល់ ខណៈរាងកាយគេបន្ត​អត់ធ្មត់ស្តាប់ដោយនៅស្ងៀមស្ងាត់។

ចិត្ត​គេ មិនប្រាកដប្រជាទេថាមានរឿងអ្វីកំពុងតែកើតមាន​ឡើង​ ហើយប្រហែលជា…​..គ្រាន់​តែប្រហែល​​ជា​ល្បិច​អ្វី​មួយ​…..មានតែ ត្រៀមខ្លួនទប់ទល់ជាស្រេច…..ដោយធ្វើជាព្រមស្តាប់។

«ខ្ញុំខ្លាចអង្គធ្វើដូចខ្ញុំ!» នាងបន្ថែម។

ប្រធានបទអំពីអង្គ តែងតែជារឿង​ដែលញ៉ាំង​ឱ្យ​វណ្ណចុះចាញ់ហើយព្រមយកចិត្ត​ទុកដាក់។

«ម្នាក់ដែលបងលើកមិញ ជាបងពិស្តារ?»

នាង​រលោងកែវភ្នែក តែទឹកមុខនៅរឹងមាំ ហើយឆ្លើយទាំងងើយមុខ៖

«កុំបាច់ដឹងថា គេជាអ្នកណាក៏ល្អ តែកុំធ្វើដូចគេ គឺគ្រប់គ្រាន់ហើយ!» នាង​បន្ថែម បន្ទាប់មកដកយកក្រដាសដែល​វណ្ណទើបនឹងទាញចេញពីក្នុងប្រអប់ឡានគេហុចមកនោះ យកមកជូតផ្តិតទឹកភ្នែក។

«វណ្ណ​នឹងភ្លឺដូចផ្កាយមួយដួង ឬអាចជាងផ្កាយណាទាំងអស់ តែ….លះបង់គេ…..អង្គលក្ខិណា!»

វណ្ណ​ហួសចិត្ត គេវាយចង្កូតឡានតិចៗ លិឍ​អណ្តាតខ្លួនឯងសម្រួលទឹកមុខ​ដែលមានវិបត្តិរួចទើបឆ្លើយឆ្លង៖

«មិនអាចទេ!»

រាជនីសម្លឹងមក​ញញឹម​ផ្គើន គេក្តាប់មាត់ងាកមកនិយាយសង្កត់ពាក្យ៖

«ហើយខ្ញុំនឹងនៅទីនោះ….​ជានិច្ច​….ដើម្បីការពារអង្គ  ទោះបីជាគ្មានអ្នកណាមើលឃើញខ្ញុំក៏ដោយ»

ស្ត្រីងក់ក្បាលជាមួយ​សមានចិត្ត​​រឹង​មាំដែលសក្តាវណ្ណបង្ហាញចេញ។ នាង​និយាយទាំងមិនដកភ្នែកពីគេ​៖

«ពេលខ្ញុំទើបនឹង​ល្បីឈ្មោះ​​មាន​ចាស់​ៗ​ប្រាប់​ខ្ញុំថា ឆាកតន្ត្រីនេះ មានព្រាយកំណាច! បើគេមកជួយឱ្យ​យើងមានកេរ្តិ៍​ឈ្មោះ ជាថ្នូរវិញ គេយកមនុស្ស​ដែលយើងស្រលាញ់ចេញពីជីវិតយើង!»

សក្តាវណ្ណផ្ទុះសំណើច​។ ជាស្នាមសើចមានលាយសំណើមទឹកភ្នែក។

«ខ្ញុំស្គាល់ចរិតរបស់អង្គ!! មនុស្សអង្គសក្តិសម​នឹងទទួលបាន នូវសេចក្ដីស្រលាញ់​​មួយ​ដែល​ស្មោះត្រង់​ យូរអង្វែង ប្រាកដប្រជា​ថ្លៃថ្នូរ! ហើយរបស់ទាំងអស់នោះខ្ញុំអាចឱ្យអង្គបាន!»

ចាំបានថា​ទាំងនេះគឺជាសម្តីដែលគេបានសន្យាជាមួយនាង​។ កាន់តែគិត ចិត្ត​រឹតរែងខ្វល់។

សម្រាប់​​សក្តាវណ្ណ ស្នេហាមិនមែននិយាយអំពីបទចម្រៀងដែលពួកគេបាននិពន្ធរួមគ្នា ឬគ្រាខ្លីៗដែល​ពួកគេបានចែករំលែកនោះទេ តែ​និយាយ​ពី​កម្លាំងគាំទ្រគ្នា​ឆ្លងកាត់សេចក្តីរីករាយស្រណុក​លំបាក​ទាំងអស់ជាមួយគ្នា​។

«ខ្ញុំ​នឹង​សម្លាប់ព្រាយនោះចោល​! ទោះណាវាមកសណ្ឋិតក្នុងខ្លួនខ្ញុំក៏ដោយ!»

ថាហើយ គេងាកមកងក់ក្បាលដាក់រាជនី ជាការបញ្ជាក់លើពាក្យដែលគេកំពុងតែនិយាយ។ នាង​ចំហ​​មាត់​ស្លុងនឹងចិត្ត​ស្មោះរបស់គេ ខណៈសក្តាវណ្ណវាចាបន្ថែមទាំងក្រហមភ្នែកក្រោមសម្ពាធនៃទុក្ខព្រួយ​៖

«ខ្ញុំមិនចាប់យកមុខមាត់ ចោល​មនុស្ស​ស្រីដែលបោះដៃឱ្យខ្ញុំទាំងខ្ញុំ​គ្មាន​អ្វីទាំងអស់នោះទេ! នាង​លក់​ម៉ូតូ នាងដាំបាយ នាង​ទាក់ទងគេឯង ត្រូវគេ​ពេបជ្រាយ​គ្រប់កន្លែង​ដោយសារខ្ញុំ​! បើខ្ញុំថ្មីនេះ ចូល​ទៅ​ធ្វើបាបចិត្ត​នាង ខ្ញុំនឹងសម្លាប់វាចោល ហើយយកសក្តាវណ្ណ​ពីមុនមកឱ្យនាងវិញ!»

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣៥
ជេន្នីងក់ក្បាលហើយបន្ទរក្រោយតុប៖

«…..ត្រូវ! ​បើ​ចាញ់ គឺ​ត្រូវ​តែចាញ់​ដោយសារ​តន្ត្រី មិនមែន​ដោយសារ​ដកខ្លួនថយ យកស្នេហាមកឡូក​ឡំ​ទេ!»

​អង្គ​ញាប់​ញ័រ​នៅ​ក្នុង​ទ្រូង​ចំ­ពោះ​ពាក្យពេចន៍របស់តុបនិងចេន្នី។ ពួកគេនិយាយត្រូវ! នាង​មិនសម​នឹង​​ជំពាក់ខ្លួនឯងជាមួយការដកថយព្រោះស្នេហានោះទេ​។ នាងបានខិតខំប្រឹងប្រែងដើម្បីមកដល់កន្លែងនេះជាយូរណាស់មកហើយ ហើយការដើរចេញពេលនេះ ដូចជាកំពុងក្បត់នឹងដំណើររបស់ខ្លួនឯងផ្ទាល់។

«ប៉ុន្តែ….បង…..!» នាងនិយាយយ៉ាងស្រទន់ហើយបញ្ចប់ពាក់កណ្តាលប្រយោគ។ សំឡេងរបស់នាងរំលេចដោយភាពមិនប្រាកដប្រជា​។

ជេន្នីចាប់ដៃនាង។ អង្គ​នៅតែស្ថិតនៅចំកណ្តាលនៃជញ្ជាំងខ្ពស់ពីរ គឺភាពស្មោះត្រង់របស់នាង​ចំពោះអាជីព ហើយមួយទៀតភក្តីភាពជាមួយសក្តាវណ្ណ។ ជេន្នីងក់ក្បាលរបៀបមនុស្ស​យល់ចិត្ត​៖

«យល់! រឿងនេះពិបាក! យើងទាំងពីរនេះ បានត្រឹមពន្យល់ មុនពេលអង្គថយទៅសម្រេចចិត្ត! ពួកយើងជា​មិត្តនេះ គឺមិន​ចង់​ឱ្យ​អង្គគិតអ្វីមួយលឿនហើយ​ត្រូវ​ស្តាយ​ក្រោយ​! ចុងក្រោយទៅ នៅតែជាអង្គ​ម្នាក់ឯង ដែលត្រូវរ៉ាប់រងនូវអ្វីដែលនឹងកើតមានឡើង! មិនថាអង្គសម្រេចចិត្ត​បែបណា បងជេន្នី នឹងឈរខាងអង្គ!»។

នារីញញឹមដោយអំណរយ៉ាងស្រពោន។

ចិត្តនេះកោតសរសើរចំពោះការព្រួយបារម្ភពីជេន្នី ប៉ុន្តែបើមើលឱ្យជ្រៅទៅ អង្គ​ដឹងថា នេះមិនមែនជារឿងងាយនឹងសម្រេចចិត្ត​ទេ តែនាង​ចាំបាច់ត្រូវសម្រេចចិត្ត​។

ភ្លាមនោះ ទូរសព្ទរបស់ម៉ូណាក៏រោទិ៍ឡើងនៅលើតុ។ អេក្រង់ភ្លឺឡើងដោយបញ្ចេញ​ឈ្មោះដែលធ្វើឱ្យម្ចាស់ទូរសព្ទមិនសប្បាយចិត្ត​​។

រតនៈ។

មោណា​ដឹងថា នារីទាំងបីមិនបានខ្វល់ គេក៏​លើក​ទូរសព្ទ ហើយក្រោកចេញ​ក្រោយពី​សម្លឹង​មើលទុក្ខព្រួយរបស់អង្គមួយត្រួស។

ដើរ​ចេញ​មក​ក្រៅ​បារ មោណា​អាច​ឮ​សំឡេងស្រួយស្រេះ​មិន​អត់ធ្មត់​របស់​រតនៈ នៅ​ចុង​ខ្សែ​ម្ខាង​ទៀត​។

«នៅជាមួយពួកហ្នឹងមែនទេមោណា? មានព័ត៌មានថ្មីអីខ្លះ? បងត្រូវការដឹង! អ្វីមួយក្តី កុំរំលង! គ្រប់យ៉ាងទាក់ទងនឹង​អង្គកំពុងដាក់លក់បាន​ឥឡូវនេះ ហើយ….ឥន្ទវង្ស សុខចិត្តបង់លុយទាំងដុំៗ​»

មោណានៅស្ងៀម។​ ទុក្ខព្រួយរបស់អង្គជាប់នៅនឹងភ្នែកគេ។ រតនៈតឿន៖

«មោណា​! យល់ពីអ្វីដែលបងកំពុងនិយាយហើយមែនទេ?»

ម្រាមដៃរបស់មោណា រឹតបន្តឹងជុំវិញទូរសព្ទ ប៉ុន្តែទឹកមុខរបស់គេនៅតែមិនស្ងប់។ គេបាន​ស្គាល់ចិត្ត​​រតនៈ​ជាយូរមកហើយ​ ល្មមដឹងថា ​ជននេះសម្បូរបំផុតនូវគំនិតកខ្វក់ដែលចង់តែកកូរ​កកាយ​ជីវិត​អង្គ​ ​សម្រាប់​ទៅ​បង្កើត​ជា​​រឿង​​អាស្រូវ​ ហើយ​រតនៈ​ឱ្យ​គេមកនៅ​ជិត​អង្គ​និង​ជេន្នីក៏ដើម្បីតែនឹងរឿងនេះដែរ​។ ប៉ុន្តែយប់នេះ មានអ្វីមួយនៅក្នុងខ្លួនរបស់គេ បានគំរាម​គេឱ្យផ្លាស់ប្តូរលែងព្រមធ្វើជាអាយ៉ងអំពើអាក្រក់នេះបន្តទៀត។

រូបភាពអង្គលក្ខិណា​ដែល​កំពុង​អង្គុយកើតទុក្ខ​ជាមួយ​មិត្តភក្តិ​របស់​នាង ទឹក​មុខ​របស់​នាង​ចាប់​ពី​​ការឈឺចាប់​រហូតដល់​ការ​តាំង​ចិត្ត​ ក្នុងការទទួលបាននូវការសម្រេចចិត្ត​ល្អមួយលើឧបសគ្គគ្រានេះ មោណាយល់នឹង​ចងចាំ គ្រប់យ៉ាង គេយល់ថា នាងមិនសមនឹងទទួលបានអំពើក្បត់ទៅរែកពុនបន្ថែម​ទេ​។

បន្ទាប់ពីស្ងាត់បានបន្តិចមោណាបាននិយាយតបនឹង​រតនៈ៖

«​ខ្ញុំ​អត់​ឮពួកគេនិយាយ​អីសំខាន់ផង!»​

សំឡេង​របស់​រតនៈ​បន្លឺ​ឡើងមកវិញភ្លាម​ដោយ​ការ​ខក​ចិត្ត៖

«មិនសមទេ!«

ប៉ុន្តែ មោណា នៅតែបដិសេធដោយរឹងមាំ។

«ចាំមាន ចាំខ្ញុំប្រាប់បង! កុំទាន់ខលមកទៀត ខ្លាចជេន្នីឆ្ងល់!»

​មោណា​​បាន​បញ្ចប់​ការនិយាយ​ទូរសព្ទ ហើយ​​ដាក់​ហោប៉ៅ​ខណៈ​​អារម្មណ៍គេវិល​ខ្ញាល់គិតហ្មត់​ចត់​។ ​ពេល​​ត្រលប់​​មក​តុ​វិញគេភ័យៗ ព្រោះឃើញអង្គក្រឡេក​មើល។

​ «មិនអីទេ?» អង្គសួរព្រោះឃើញមុខគេស្លេក។

មោណាញញឹម ហើយអង្គុយចុះ៖

«បាទ មានអីឯណា?»

តាមពិតទៅ ម្នាក់ៗរវល់នឹងរឿងសោកសៅរបស់អង្គ មិនមាន​អ្នកណាម្នាក់​អាចមកចាប់អារម្មណ៍ពីទឹកមុខប្លែកៗរបស់មោណាទេ។ ប្រសិនពួកគេចាប់អារម្មណ៍វិញ ប្រាកដជាដឹងថា មោណាមាន​អារម្មណ៍​សោក​ស្តាយ​ពី​កាលដែលតែងតែនាំពាក្យទៅប្រាប់រតនៈ ដូចជាខ្លួននេះកំពុងដើរតួជាមនុស្ស​ក្បត់មិត្តដ៏ជួរជាតិម្នាក់។

ម៉ោងប្រមាណជា១០យប់ អង្គវិលមកដល់ផ្ទះ។

នៅពេលទ្វារខាងមុខរបើកយ៉ាងស្រទន់ អង្គឈាន​ចូលជាមួយទម្ងន់ជាច្រើននៅលើស្មារបស់​នាង​….​ធ្ងន់ដោយសម្ពាធចិត្ត​និងរាងកាយហត់នឿយ។

ពន្លឺស្រអាប់ពីចង្កៀងបន្ទប់ទទួលភ្ញៀវ បញ្ចេញស្រមោលវែងៗនៃ​មនុស្សម្នាក់កំពុងអង្គុយបែរខ្នង។  នារី​កវី​មាន​អារម្មណ៍​ប្លែក​ពេល​នាង​សម្គាល់​ឃើញ​ វណ្ណអង្គុយស្ងាត់ស្ងៀម​លើ​សាឡុង។ ដៃ​សងខាង​​របស់​​​គេ​ត្រដាងលើបង្អែក ភ្នែក​​សម្លឹង​ទៅ​ឥដ្ឋ។

បុរសអ្នកចម្រៀង ពេលឮសូរសម្រិបទ្វារហើយ ក៏គេមិនបានងាកមកមើលអង្គដែរ។ អង្គលក្ខិណានឹកពិភាល់ជាស្រេចហើយថា តើគេនេះកំពុងតែគិតពីរឿងអី? រឿងដូចដែលនាង​កំពុងគិតនេះដែរ?

អាកប្បកិរិយាសក្តាវណ្ណហាក់បីដូចជា​មាន​ភាព​ស្ងប់​ស្ងាត់ ប៉ុន្តែ ខុសប្លែកពីអត្តចរិតធម្មតារបស់គេ។ ​

«វណ្ណ មិនទាន់ចូលគេងទេ?»

នាង​សួរស្រាលៗទាំងដែលដៃទាំងទ្វេរុញទ្វារទៅក្រោយ ឯទឹកមុខបង្ខំញញឹម​ដូចជាមិនមានទុក្ខព្រួយ​។…វណ្ណបែរមក​ហើយ ក្រឡេកមើលអង្គពីលើដល់ក្រោម។ គេសួរមួយៗក្នុងសព្ទ​សំឡេង​ស្រទន់​៖

«Callអត់ចូល! ទៅណាទៅណីហ្នឹង?»

អង្គឈាន​ស្ទាក់ស្ទើរមកក្បែរហើយ​ដាក់កាបូបរបស់នាងចុះក្បែរៗ រួចអង្គុយរកមើលទូរសព្ទ៖

«អស់ថ្មហើយ! ខ្ញុំនៅញ៉ាំអីជជែកតិចតួចជាមួយបងៗ!»

វណ្ណដកដង្ហើមធំលូកដៃទារយកទូរសព្ទទៅសាកថ្មឱ្យ។ នាងប្រគល់ឱ្យគេ ដោយមិនងើបមុខព្រោះចង់ពន្យារ​ការសម្លឹងគ្នាចំៗ។ អង្គកំពុងបារម្ភថា ខាងប្រុសអាចនឹង​ស្មានដឹងអំពីការមាន​ទុក្ខព្រួយរបស់នាង។

​«ហៅរករាប់ម៉ោង….ពិបាកម៉េះ គ្រាន់តែប្រាប់ថា នៅកន្លែងណា?» សំឡេង​វណ្ណរអ៊ូមកពីក្រោយខ្នង​​។ អង្គងាកទៅសម្លឹងគេដែលដោតហ្វូននាងលើកូនតុតូច ហើយខ្លួនគេដើរទៅបើកទូទឹកកកចាក់ទឹកក្រេប។

ទឹកមុខវណ្ណខ្មៅ ផ្លាតបំភ្លឺដោយភ្លើងពីក្នុងទូទឹកកក ក៏នៅតែមិនស្រស់ស្រាយ គេដូចកំពុងតែខឹងឬទូលទុក្ខអ្វីមួយធំ។

នាង​ក្រោកយឺត​ៗ​ហើយដើរ​​ចូល​ទៅ​ជិត ដៃស្រីឱបប្រាណគេពីក្រោយ ធ្វើឱ្យកែវទឹកនៅទ្រឹងក្នុងដៃរៀម។ មុខនាងទ្រោបលើខ្នង​ដែលធំខ្ពស់ ហើយភ្នែកនាង​បិទ៖

«បានឱបវណ្ណបែបហ្នឹង ពិភពលោកនេះ ក្លាយជាសន្តិភាពទាំងអស់!»

នាង​រអ៊ូតិចៗ។ ដៃប្រុសរុញទ្វារទូទឹក​កកបិទវិញយឺតៗ ហើយបែរមកធ្វើឱ្យដៃនាង​របូត។ អង្គឱបគេសាជាថ្មី បណ្តាលឱ្យរាងកាយទាំងពីរនៅក្រៀករឹតកណ្តាលរាត្រីកាលស្ងាត់ជ្រងំ។

«មានសង្គ្រាមអីខ្លះ?» ប្រុសវាចាតិចៗហើយលើកទឹកក្រេបក្អឹក មុនពេលទុកកែវលើតុក្បែរប្រាណរួចពោល​បន្ថែមស្ងួតច្រឺង។

«ហើយពេលមិនសប្បាយចិត្ត​ សុខចិត្ត​ទៅជជែកជាមួយអ្នកផ្សេង?»

«ខ្ញុំគ្រាន់តែត្រូវការពេលគិត!» នាងរអ៊ូតិចៗអ​ន្លាយៗ។

ម្រាមដៃប្រុសបងម្ខាងលើកមកអង្អែលសរសៃ​សក់សូត្រ រង់ចាំស្តាប់នាងបន្ថែម ប៉ុន្តែនាង​ហាក់បី​ដូច​ជា​មិនចង់និយាយអ្វីលើសនេះឡើយ។

«តស់ ងូតទឹក សម្រាក!»

វណ្ណប្រាប់តិចៗ រួចទាញដៃនាង​ចេញ​យឺតៗ​ដំណាល​គ្នា។ អង្គមានអារម្មណ៍ថា បុរសនេះមានរឿងជាច្រើនចង់និយាយតែ​…..គេបានសម្រេចចិត្តថា​មិននិយាយ។ នាង​ទាញ​ដៃប្រុសមកវិញ​ហើយងើបមុខសួរ៖

«អត់សប្បាយចិត្ត?»

ទឹក​មុខ​របស់វណ្ណ​ស្មើ គ្មានទេស្នាមញញឹម​ដូចរាល់ដង។ ភាពតឹងតែង​ខ្លាំងលើសពីធម្មតា​កំពុង​តែគ្របដណ្តប់លើឫកពា​របស់គេ។ ​

«គេងទៅ!»

នេះជាអារម្មណ៍ប្លែកខ្លាំងសម្រាប់អង្គ​ នៅពេលដែលនាងយល់ថា គេមានអ្វីមួយរង់ចាំឱ្យនាងវិលមក ​នឹងអាលនិយាយ​ តែពេលនេះគេបែរជាគេចវេះ​មិននិយាយ។

អង្គស្វាងពីងោក​​ងុយ ហើយបែរជាចចេសចង់ស្វែងយល់ថា តើនោះជាអ្វីក្នុងចិត្ត​វណ្ណ។ ស្រីក្រឡេកកែវទឹកលើតុ​ទើបងាកមកវណ្ណហើយនិយាយថ្នមៗ៖

«យប់ហ្នឹងស្ងាត់ម៉េះ? គ្រប់យ៉ាងនៅ​ឯកនគរមិនអីទេ?»

សក្តាវណ្ណជ្រួញចិញ្ចើមពេលនាង​និយាយដល់ឯកនគរ។ ប្រុសមិនមើលមុខនាងទេ គេដកដៃមកវិញ​​ហើយដើរមួយៗទៅរកបន្ទប់គេង។ សំឡេង​គេលាន់មកពីឆ្ងាយ៖

«អត់មានអីទេ!»

អង្គ​មាន​ទឹកមុខងឿងឆ្ងល់ហើយដើរតាមទៅ៖

«វណ្ណតែងតែប្រាប់ខ្ញុំពេលមានរឿងអីមករំខានចិត្ត​មែនអត់?»

គេដោះឡេវអាវដូចត្រៀមងូតទឹក ហើយបែរខ្នង​ដាក់នាង​។

អង្គពោលសួរបង្ហើយអំពីរឿងនៅក្នុងចិត្ត​៖

«មានបញ្ហាអី?….ទាក់ទងនឹង Concert Tours ហ្នឹងមែនអត់?»

ដោយមិនមាត់ វណ្ណដើរទៅក្នុងបន្ទប់ទឹក ហើយបិទទ្វារ។

ច្បាស់ណាស់ អង្គឃើញអ្វីមួយកំពុងតែត្របាក់ស៊ីបេះដូង​វណ្ណ ទោះណាខាងប្រុសមិននិយាយអ្វីច្រើន។ «…..ត្រូវ! ​បើ​ចាញ់ គឺ​ត្រូវ​តែចាញ់​ដោយសារ​តន្ត្រី មិនមែន​ដោយសារ​ដកខ្លួនថយ យកស្នេហាមកឡូកឡំទេ!» នេះជាពាក្យជេន្នីដែលអង្គចងចាំមក។ វណ្ណមិនមែនចិត្តព្រះមិនចេះខឹងទេ ព្រោះតន្ត្រីជាក្តីស្រមៃរបស់គេ ប្រាកដណាស់គេដឹងរឿងទៅហើយ ហើយ…..គេកំពុងអន់ចិត្ត​ មុនពេលនាងមានឱកាសមក​ពិភាក្សាជាមួយគេទៅទៀត។

នៅពេលគេចេញមកវិញ ឈរសម្ងួតសក់ អង្គក៏ជាអ្នកចូលទៅក្នុងបន្ទប់ទឹកវិញម្តង។

«ពេលចេញមកយើងនិយាយគ្នាណ៎ា!»

ស្រីនិយាយផ្តាំគូស្នេហ៍ដោយញញឹម​ តែខាងវណ្ណវិញ មិនញញឹមទេ​។ ជាលើកដំបូងដែលអង្គ​យល់ថា គេខឹងនាង ហើយនាងសឹងថា​ គ្មានចន្លោះនឹង​ដកដង្ហើមបានពេលគេស្ងប់ស្ងាត់បែបនេះ។ ដៃនាងលូក​បើក​ទឹក​ទាំង​បេះដូង​នេះ សួរខ្លួនឯងថា ម៉េចក៏រឿងក្លាយមកជាយ៉ាងនេះ? ម៉េចវណ្ណ​គិតថាខ្ញុំក្បត់គេ ទុកថាគេគ្មាន​តម្លៃ ទាំងការពិត​ខ្ញុំពិបាកចិត្ត​ពេញមួយល្ងាចទៅហើយ?

ស្រីអ្នកនិពន្ធបិទភ្នែក ខាំបបូរមាត់ ដើម្បីទប់ទឹកភ្នែកមិនឱ្យ​ស្រក់។ ក្បាលផ្កាឈូកបង្ហូរតំណក់ទឹកហូរច្រាលថ្នាក់ថ្នម​មកលើរាងកាយនាង ប៉ុន្តែ​គ្មានអ្វីមួយអាចបំបាត់ការឈឺចាប់នៅខាងក្នុងចិត្តនេះបានទេ។ ធម្មតា វណ្ណ​ពិតជាមិនដែលទៅគិតរឿងបែបនេះឡើយ តែមនុស្សឯកនគរមានច្រើន នេះមិនទាន់គិតពីស្រីអ្នកមាន​ម្នាក់នោះផង ពួកគេអាចនឹង​បំផ្លាញនាង​និងវណ្ណ​។ អង្គគិតហើយ ផ្អៀង​ថ្ងាស​ទៅសម្រាក​ទល់​នឹង​ជញ្ជាំងបណ្តោយ​ឱ្យទឹក​ធ្លាក់ខ្ចាយ​​មក​លើ​ខ្នងដែលកំពុងទទួលអារម្មណ៍​​ឯកោ​ទាំងកំពុងមានគេនៅជិត។

«ម៉េចក៏វណ្ណមិនសួរអ្វីៗឱ្យច្បាស់ មុនពេលដែលព្រមឱ្យពួកគេបំពុលគំនិតរបស់គេបាន?» នាង​បិទភ្នែកបណ្តោយឱ្យជលនេត្រលាក់បាំងលាយឡំ​ជាមួយទឹកម៉ាស៊ីន។

«យើងឆ្លងកាត់មកជាមួយគ្នាយូរហើយ តើវណ្ណសង្ស័យខ្ញុំយ៉ាងងាយអ៊ីចឹងបានដែរ?»

អង្គញាប់ញ័ររាងកាយ​ មិនមែនបណ្តាលមកពីសីតុណ្ហភាពទេ ប៉ុន្តែមកពីការភ័យខ្លាចចម្លែកមិនធ្លាប់​មាន​មួយ ដែលចូលមកក្នុងបេះដូងរបស់គេ។

«ទេ!​…វណ្ណមិនដូចខ្ញុំកំពុងគិតនោះទេ! ទុកពេលឱ្យគេបន្តិច! គេកំពុងឈឺចាប់! គេ​ច្របូកច្របល់​ព្រោះថា Concert Tours នេះមានន័យគ្រប់យ៉ាងសម្រាប់គេ ហើយពេលនេះគេមានអារម្មណ៍ថាបាត់បង់ឱកាស? ប៉ុន្តែនៅតែ…ឆ្ងល់! មិនយល់! ហេតុអ្វីគេមើលមិនឃើញថាខ្ញុំនៅខាងគេ? ខ្ញុំក៏ពិបាកចិត្ត​ដែរ!»

នាង​​លើក​ក្បាល​ងើយ​ខ្ពស់ ខាំមាត់ រឹតបន្តឹងថ្គាមក្រោមសម្ពាធ។

«ខ្ញុំមិនឱ្យមានការយល់ច្រឡំនេះកើតឡើងរវាងពួកយើងទេវណ្ណ!»

មាណវី​ក្រោកចេញមក ជាមួយអាវវែងពណ៌ប្រផេះ ដែលគេធ្លាប់តែចូលចិត្តឱបអង្អែលដោយសារ ពេញចិត្ត​ភាពទន់ភ្លន់របស់វា​។

ទ្វារ​បន្ទប់ទឹកត្រូវរុញ​បើក​ចេញមក។ អង្គ​រុំសក់​សើម​របស់នាង​ដោយ​កន្សែងពោះគោធំ សក្បុស​។ បន្ទប់មានភាពស្រអាប់ ក្រោមពន្លឺតិចតួចនៃទីក្រុងដែលជះមកតាមគែម​បង្អួចកញ្ចក់ធំ។ គេបិទភ្លើងគេងហើយ។

នារី​ឈប់ជើងភ្ញាក់ ពេលឃើញគេនៅមិនទាន់គេង​​ តែឈរបែរខ្នង​មក។ ​សក្ដា​​វណ្ណ​មាន​​ទូរសព្ទ​មួយ​​ក្នុង​ដៃ។ គេដឹងសម្រិបជើងនាង​ទើបនិយាយតិចៗទាំងមិនងើបមុខទេ៖

«CEOអង្គ ដូចជាខ្វល់ពីអង្គខ្លាំងណាស់ហ្ន៎! ផ្ញើសារអត់មើលម៉ោងពេលទេ?​»

ពេលនេះទើបនាងដឹងថា គេកំពុងកាន់ទូរសព្ទខ្លួន។

ជាលើកដំបូងដែលអង្គ មាន​អារម្មណ៍ខឹងវណ្ណ។ ក៏ជាលើកដំបូងដែលមានអារម្មណ៍ថា ខ្លួនត្រូវបានវណ្ណសង្ស័យ។

ព្រំដែនចិត្ត​ដែលកំពុងត្រូវបានឆ្លងកាត់រឿងស្មុគស្មាញ​ពេញមួយថ្ងៃ សឹងថាពេញមួយអាទិត្យហើយ មក​បន្ថែមជាមួយរឿងខកចិត្តនៅយប់នេះទៀត អង្គក្រហមមុខ ដើរសំដៅទៅដៃគូដោយសម្លឹងមុខគេថ្មែ​។

អង្គមិនហា​និយាយតែទឹកមុខនាង បានបង្ហាញជាស្រេចហើយ​ថានាង​គិតយ៉ាងណាលើទង្វើសក្តាវណ្ណ​។ ដៃនាងលាទារទូរសព្ទ តែខាងប្រុងខាំមាត់ មិនមានអាការៈថានឹង​ប្រគល់ឱ្យទេ​។ ភ្នែកគេ ​គឺរង់ចាំចម្លើយពីនាង​។

«ឆែកទូរសព្ទទៀត?» នាងនិយាយញ័រក្នុងបំពង់ក​ព្រោះ​ខឹង​។

«ឆែក? មើលធម្មតាទេតើ!» វណ្ណតបដោយមិនដឹងខ្លួនថា នេះជាទង្វើកកំពុងទម្លាក់តម្លៃវណ្ណ ព្រោះនាង​មាន​អារម្មណ៍​ថា​ស្វ័យភាព​របស់​នាង​មិន​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ទេ។ ទូរសព្ទ​ដៃមនុស្ស​ម្នាក់ៗ​​តំណាង​ឱ្យ​ជីវិត​ឯកជន​ដែលនេះជាលម្ហ​មួយ បរិវេណឯកសិទ្ធិមួយនៃមនុស្ស​ម្នាក់ៗ។

នាងលូកដៃទៅដណ្តើមទាល់តែបានមកវិញហើយសម្លឹងគេដោយភ្នែកមូលក្លុំ។ សក្តាវណ្ណញីមុខ​ជាមួយអាការៈច្របូកច្របល់ ហាក់បីដូចព្រួយបារម្ភឬខឹងសម្បា​រឿងអ្វីមួយមិនច្បាស់លាស់ថាពីណាទៅណា ដឹងតែថាគេមានអាការៈស្ត្រេស។

«ដល់ផ្ទះឬនៅអង្គ? ខ្ញុំបារម្ភព្រោះខលមិនចូលច្រើនដង! គឺ….ខ្ញុំចង់បន្ថែមបន្តិចរឿង….តន្ត្រីទេសចរណ៍​នោះ…»

នាងអានហើយ ក៏ងើបមុខមកសម្លឹង​វណ្ណ។ សង្សារឈរច្រត់ចង្កេះពីមុខនាង ជាមួយទឹកមុខឌឺ។ សម្រាប់អង្គ​ពាក្យពេចន៍នេះរបស់វីរៈផ្ញើម​កគឺធម្មតាសម្រាប់អង្គ ព្រោះក្នុងចិត្តនាង​យល់ថា គេជាមេកោយដែលល្អ ហើយ​ប្រហែលជាគេឆ្ងល់ថា តើនាងមានរឿងអ្វីក្រោយពីនិយាយគ្នាយ៉ាង​តឹងតែងអំពីគម្រោងតន្ត្រីទៅអឺរ៉ុប​។ ចំណែកឯវណ្ណវិញ បែរជាយកពាក្យអស់នេះមកបង្កើតឱ្យមានការសង្ស័យគ្នា ទាមទារចម្លើយ ​ព្រោះគេខឹងនាងរឿង​ប្រជែងកម្មវិធីអឺរ៉ុបឱ្យអ្នកចម្រៀងថ្មីឈ្មោះឌីន ឬមួយក៏គេ…..

«​ហើយប្រសិនបើចង់និយាយគ្នា….រឿងទៅអឺរ៉ុប…..និយាយដល់កណ្តាលអធ្រាត្រទៀត ​ឱ្យឡើងមកនិយាយគ្នានៅណេះបាន!»

បេះដូងរបស់អង្គ​ដូចចង់ស្រក់ទឹកភ្នែកជំនួសនាង។

មកដល់ដំណាក់​កាលនេះ សំណួររបស់អង្គទាំងអស់ត្រូវលេបទុកវិញយ៉ាងជូរចត់​។ នាងមិនចាំបាច់សួរថាតើគេនេះកើតអី ហើយមកចង់ដឹងចង់ឃើញសារទាំងនេះ វាយតម្លៃនាងដោយរបៀបណាទេ វាច្បាស់ណាស់ថា គេបានសង្ស័យនាងនិងCEO​ម្នាក់នោះ ទើបមកអានទូរសព្ទរបស់នាង។

ស្រីក្តាប់ឧបករណ៍នៅក្នុងដៃ ដើរថយក្រោយព្រោះតែនិយាយមិនចេញ ដៃរបស់នាងញាប់ញ័រពេលកាន់ទូរសព្ទយ៉ាងណែន។ សំឡេង​​នៃ​ភាព​ស្ងប់​ស្ងាត់នៅពេលនេះ គឺឈឺចាប់ខ្លាំងជាងពាក្យសម្ដីរបស់គេមុននេះរាប់រយដងទៅទៀតខណៈខាងប្រុសឈរបែរខ្នង​។

ការខកចិត្តដែលនាងមានចំពោះវណ្ណ គឺមុតស្រួចដូចចុងកាំបិត។ បើគេខឹងនាងរឿង Concert Tour គួរតែនិយាយគ្នាត្រង់ៗបាន តែគេនិងនាង គួរតែរក្សាការទុកចិត្តគ្នាជានិច្ច​។

មើលពីនេះទៅ គេហាក់បីដូចជាឈរស្ងៀម មិនដកដង្ហើម រាងកាយគេ​ធ្ងន់ដោយក្តីសោកស្ដាយ ប៉ុន្តែមិនបាននិយាយពាក្យសុំទោសទេ​។ មិនយូរប៉ុន្មាន​ វណ្ណរត់ម្រាម​ដៃកាត់តាម​ជើងសក់របស់គេ ជាមួយនឹងអាការៈតានតឹងសឹងថប់ដង្ហើម។

អង្គដឹងថា​គ្រប់ដំណោះស្រាយ​ត្រូវការនិយាយគ្នា ទើបនាង​ចាប់ផ្តើម៖

«មកពីរឿង Tour Concert ហ្នឹងមែនទេ?»

វណ្ណមិនមាត់តែប្រុសឈាន​ចាកចេញ​សំដៅទ្វារ​។

អង្គធ្មេចភ្នែកពេលឮស្នូរទ្វារខាងក្រៅបិទ។

គេទៅហើយ!

ទៅដោយមិននិយាយគ្នាអ្វី មិនស្តាប់អ្វីទាំងអស់។

ជាលើកដំបូង ដែលគូស្នេហ៍របស់នាងចេះខឹង។ គេធ្លាប់ជាមនុស្ស​ស្រួល និយាយគ្នា​មិនចេះ​ប្រកាន់ វណ្ណ​ដាក់ខ្លួន ហើយ​ស្រលាញ់នាងដោយ​ស្ងប់ស្ងាត់។

ហើយពេលនេះ​….ពេលដែលគេឈាន​ចោលនាង ចាកចេញពីនាង​ក្នុងពេល​វេលា​របៀបនេះ ដឹងទេថា នាងកំពុងតែប្រឈមនឹងអារម្មណ៍បែបណា?

អង្គមិនដែលដឹងពីមុនមកទេថា ការ​ឈឺចាប់កំពុងកើតមាន​ពីចំណុចតូចៗផ្តុំមកជាធំឡើងៗ ខណៈ​ដែល​ការចាកចោលនេះ ដូចគ្នានឹងនាង​កំពុងត្រូវបាន​គេបដិសេធ ឬបោះបង់ចោល។

កល្យាណី​ទម្លាក់ខ្លួនមក​លើ​គ្រែ។ រាងកាយ​របស់​នាង​រមួលកោង​លើ​កម្រាល​ពូក ដែលកំដរដោយ​សំឡេងយំសោក​លុបពីលើភាព​ស្ងប់ស្ងាត់​នៃផ្ទៃ​បន្ទប់​។ ​ទម្ងន់​នៃ​ភាព​សោកសៅ​របស់​នាង ឧបសគ្គមួយរយៈពេលមកនេះ ត្រូវបានបញ្ចេញមកមួយទំហឹងតាមរយៈទឹកភ្នែកស្រក់ចុះស្រោចស្រពលើថ្ពាល់សងខាង​។ ការសោយសោក គឺលើសលប់ពីលើអ្វីដែលទើបនឹង​កើតមាន​ឡើង វាប្រៀបបាននឹង​គ្រាប់បែកធំមួយដែលសម្ងំមកយូរហើយក្នុងទ្រូងដ៏រឹងមាំមួយនេះ។

«ទីបំផុតយើងឈ្លោះគ្នាហើយ!» នាងគិតជាមួយនឹង​អ្វីមួយដែលមានន័យលើពីពាក្យថា «​សែនខូចចិត្ត»​។

វគ្គ

បេះដូងធ្លុះធ្លាយ

ក្នុងអាគារខ្ពស់ចំកណ្តាល​​បេះដូង​​ទីក្រុង​ភ្នំពេញ CEOលេងពណ៌សក់​ម្នាក់នោះអង្គុយឱបដៃលើសាឡុង​ សម្លឹង​​​មើល​ថេប្លេត​របស់​គេដែលសម្រាកសំចត​នៅ​នឹង​ភ្លៅ។

អេក្រង់បញ្ចេញពន្លឺ អមមកជាមួយនឹងរូបភាពស្តែងៗពីបន្ទប់ស្ទូឌីយោ​ដែលអង្គនៅម្នាក់ឯង អង្គុយ​លេងព្យាណូ​។ ម្រាមដៃរបស់នាងកំពុងរាំយ៉ាងស្ទាត់ជំនាញលើគ្រាប់ចុច តែរាងកាយនាង ទន់ខ្សោយ​ ពើតផ្សា​ជាមួយទុកសោកនៃទំនុកភ្លេង។

គេយល់ថា អង្គមាន​អ្វីមួយ ដែលជ្រៅ​និងឈឺ…..ដែល​មិនមាន​អ្នកណាម្នាក់​អាច​ជួយ​អ្វីដល់នាង​​បាន​ទេប្រសិនបើនាង​មិនអនុញ្ញាត​។

សូរភ្លេងមិនមានព្រោះកាមេរ៉ា​មិនភ្ជាប់សំឡេង​ ប៉ុន្តែ​អារម្មណ៍បានផ្សារភ្ជាប់មក​។ វីរៈមិនអាចទប់​ចិត្ត​​តទៅទៀតឡើយ ដែគេទាញ​កុំព្យូទ័រ​ទុកហើយ​ដើរទឹបៗសំដៅទៅទីនេះ។

ទ្វាររបើកមក អង្គឈប់ព្រោះ​ភ្ញាក់​ផ្អើល។

វីរៈសម្លឹងកែវភ្នែករលោងរបស់នាង ទោះណានាងងាកចេញ តែគេក្តាប់មាត់ព្រោះបេះដូងនេះទទួលដឹងថា នាង….យំ។

«លេងទៀតទៅ!» វីរៈវាចាមួយៗ។

ក្រៅពីជាបទបញ្ជាក្នុងនាមចៅហ្វាយ អង្គមិនមានវិធីឯណា​លាក់ទឹកភ្នែកបាន មានតែបន្តបន្លប់​ទីនេះ​​ជាមួយបទភ្លេងថ្មីរបស់នាង​។ ម្រាមដៃរបស់ស្រី រំកិលថ្នមៗលើគ្រាប់ចុចនីមួយៗ បញ្ចេញ​ជាសំឡេង​ពីបេះដូង ខ្សឹបខ្សួលអួលអាក់ នៃការចង់បានភាពកក់ក្តៅ។ ភ្លេង​ហូរ​ដូចខ្សែ​ទឹក​​នៃ​​មនោសញ្ចេតនា ទន់ភ្លន់ យឺត​ៗ។ ​សោភ័ណ​ភាពនៃអារម្មណ៍​សោកសៅគ្របដណ្តប់ពាសពេញផ្ទៃបន្ទប់​ ​ពន្យល់​​ប្រាប់​វីរៈ​អំពីក្តីស្រលាញ់មួយដែលកំពុងតែត្រូវបាន​ឧស្សាហកម្មមួយនេះកម្ចាត់បង់​។

ប្រុស​ទាញយកអត្ថបទពីលើម៉ាស៊ីនមកអាន​…..សំណេរនាង​ក្រវេមក្រវាម​​តែបានច្បាមជាប់បេះដូង​របស់​នាយ ឱ្យលង់រឹតជ្រៅទៅក្នុងចង្វាក់ភ្លេងស្រទន់​តែ​ជូរចត់ស្រណោះស្រណោក។ តន្ត្រី​រសាត់​ស្រទន់ ហាក់បីដូចជាដឹងពីរបៀបដើម្បីស្រោបយកព្រលឹងបុរស​ក្មេង ទុកឱ្យគេបានចូលទៅដល់ក្នុង​ទម្ងន់​នៃការឈឺចាប់ស្ងាត់ៗរបស់នាង។

«យប់ស្ងាត់ម្នាក់ឯង ក្រែងតែពិភពលោកកករឹងក្លាយជាថ្ម បេះដូងដែលធ្លុះធ្លាយ​ងាយនឹងវឹកវរ ជាមួយ​ការ​ខូចចិត្ត ឈឺចាប់យ៉ាងនេះម៉្លេះនៅតែជឿលើស្នេហាពិត សម្រែក​សម្ងាត់នៃដួង​ចិត្ត ងងឹតមិនអាច​ជួយ​​»

គេ​មិន​ចង់​អាន​តទៅទៀតទេ។ ទេព​កោសល្យ​ភ្លេងរបស់នាង…..សំណេរ​របស់​នាង​វា​លើសពីអត្ថន័យ​​នៃតំណក់ទឹកភ្នែកដែលនាយបានឃើញ។

«មានរឿងអីមែនទេ?» បុរសម្នាក់នេះលាន់មាត់មកសួរតាមសន្ទុះនៃបេះដូង​ខ្លួន។ ការឈឺចាប់របស់នាងនៅចំពោះមុខ ប្រៀបបីដូចជាកាំបិតមួយ សម្ងាត់ ត្រជាក់ ហើយគ្រោះថ្នាក់។

តរុណីជូតទឹកភ្នែក ញញឹម​ទាំងគ្រាប់ពេជ្រតូចៗនៅដក់តាមរោមភ្នែកងរទាំងសងខាង។

«ចូលតួពេក!»

​ខាំមាត់តិចៗ វីរៈ​សម្លឹង​នាង​មិន​ព្រម​លែង​ មិន​ថា​នាង​​​ឱន​មុខ​​គេច​ សើច​ទាំង​ទឹក​​ភ្នែក​ហើយ​ ធ្វើជាផ្តោត​លើព្យាណូ។ ប្រុស​ទម្លាក់​ក្រដាស​បទចម្រៀងមកស្រាលៗលើឧបករណ៍តន្ត្រី​។ គេមានកាយវិការ​​ធម្មតាទេ ម្តេចនាងមានអារម្មណ៍ថា គេកំពុងខឹង។

គេ​ដឹងមែនទេ​ ថាបទចម្រៀងនេះ ទំនុកភ្លេងនេះ នាងតែងវាឡើងពី ដំបៅដ៏ជ្រៅមួយពេញមួយ​យប់​​មិញ​។ វីរៈមិនមាត់មិនក តែភ្នែកគេចេះនិយាយ។

ពន្លឺភ្នែកស្រទន់នេះសម្លឹងនាង តែគេមើលឃើញ សក្តាវណ្ណ។

បើអង្គយំ គ្មានអ្វីក្រៅពីរឿងTour Concert​នោះទេ គេដឹងច្បាស់។ CEOច្រូងសក់ពណ៌ខៀវដិត ហើយដកដង្ហើមឃូរ។ ខាងស្រីនៅសម្លក់ព្យាណូ ព្រមទាំងក្រដាសទំនុក​ច្រៀង​ចៀស​​វាង​មិន​សម្លឹង​ភ្នែក​គេ​វិញ​ឡើយ​។

«សក្តា​វណ្ណ​!​» គេនិយាយពាក្យបីម៉ាត់នេះក្នុងបេះដូង ហើយព្រមទទួលស្គាល់ថា ស្រីម្នាក់នេះ មាន​ការ​ទាក់​ទង​គ្នាជាមួយភាពកើតទុក្ខ​មិនសុខចិត្ត​ជា​ភ្លើង​ដែល​ឆាបឆេះ​ក្នុង​ខ្លួន​គេ​តាំង​ពី​​បាន​​ចួប​​​នាង​​​​ដំបូង​ម្ល៉េះ។ នាង​បាន​បាត់បង់ខ្លួននាងទៅក្នុងរលក​តូរ្យ​តន្ត្រីដ៏ខ្លោចផ្សា តែ​CEO​​ក្មេងបានបាត់បង់បេះដូង​​គេទៅក្នុងតំណក់ទឹកភ្នែកនីមួយ​ៗរបស់នាង​។

មានពាក្យពេចន៍ជាច្រើន ខាងប្រុសចង់និយាយ តែ…..គំនិតទាំងអស់របស់គេ ត្រូវបានរំខានដោយការ​គោះទ្វារ។

«បងវីរៈ! លោករតនៈ​មកដល់G-Brother ចង់សុំចួប​បងផ្ទាល់!»

រឿង៖ ​ទំនុកភ្លេងស្នេហ៍ ភាគទី៣៤
«មនុស្សអស់នេះ….ពិសពុល! គួរឱ្យ…..»

នាង​បាន​ផ្អាកបញ្ជោះត្រឹម​ណេះ ​ដោយ​ទុកឱ្យ​ពាក្យ​នៅសល់ទាំង​នោះ​ លិច​ចូល​ទៅ​ក្នុង​បេះដូងមនុស្ស​ម្នាក់ដែលបើកភ្នែក​ក្រឡង់ៗ។

«ពិសពុលអី? អ្នក….ណា?»

​ ពុទ្ធិដាក្រពាត់ដៃ បែរចេញបន្តិច តែមិនចោលការចាក់ចុចតាមផែនការនោះឡើយ៖

«មិត្តស្រី…..របស់វណ្ណ!!! ហ៊ឹម អូខេ! និយាយឱ្យត្រង់ទៅត្រង់មកបានទេតើ! គឺ…អង្គលក្ខិណា អ្នកដែល​ត្រូវបានវណ្ណបង្ហើបពីរឿងទេសចរណ៍​តន្រ្តីអន្តរជាតិមុនគេ ពេលនេះ​បាន​ដាក់​គម្រោងចម្រៀងឌីជីថល​របស់នាង ប្រជែងយកឱកាស​ជាមួយវណ្ណ អូ៎ទេ! គឺយកឱកាស…..របស់វណ្ណ!!! នាងប្រជែងមនុស្ស​ដែល…..បានទុកចិត្ត​នាង​បំផុត!»

សក្តាវណ្ណ ងក់ក្បាលដោយទឹកមុខបង្ហាញភាពច្របូកច្របល់ ​និងលូកយកទូរសព្ទមកក្នុងសភាពអន្ទះអន្ទែង​។​ ចម្ងល់​និងសៅហ្មង លាយគ្នា​ពេញមុខស្រស់សង្ហា​។

«ពុទ្ធិដា….កុំយកអង្គមកនិយាយលេងសើច!» គេព្រមាន​ដាក់នាង​ដោយមុខក្រហម។

ពុទ្ធិដា​លើក​ចិញ្ចើម សំឡេង​របស់​នាង​ឥឡូវ​លាយឡំ​ដោយ​ក្តី​បារម្ភ​និង​ឧបាយកល​៖

«អ៊ីចឹង​? ខ្ញុំនិយាយលេងសើច? រឿងតន្ត្រីទេសចរណ៍​ជាមុខមាត់របស់ឯកនគរ ខ្ញុំយកមកលេងសើច​កើត​ទេ? ហើយ….វា​ជា​ឱកាសដំបូង​សាងកេរ្តិ៍​ឈ្មោះឱ្យវណ្ណផង ស្មានថា….ខ្ញុំសប្បាយចិត្ត​ណាស់?»

សក្តា​វណ្ណ​ច្រត់ចង្កេះម្ខាង ដៃម្ខាងចុច​មិនចូលនាងសោះ។ រាងកាយខ្ពស់ស្រឡះ​របស់គេមាន​ចំហេះ​នៃ​ការមិនសុខ​ចិត្ត​និងមិនទទួលស្គាល់គ្រប់ពាក្យពេចន៍ដែលកំពុងតែឮមក។

មិនឱ្យឱកាសរំលងទៅបានទេ ពុទ្ធិដា​ដើរមកខ្សឹបក្បែរ៖

«ខ្ញុំសួរវណ្ណ!…..បើខាងណោះ មិនមានគម្រោងការជែងយកឱកាសពីយើង ហេតុអ្វីបានជាក្មេង​ឈ្មោះ​ Din ទើបចូលច្រៀងក្រោយវណ្ណ ហក់ឡើងខ្លាំង ហើយទទួលបានការចាប់អារម្មណ៍ច្រើនឡើង​ៗ​?​»

អំពីអង្គ វណ្ណមិនចេះខឹងនាងដោយងាយទេ តែអំពីឌីន​ អ្នកចម្រៀងដូចគ្នា វណ្ណប្រាកដជាកំពុងត្រូវពុទ្ធិដា​ចាក់ចំចំណុចខ្សោយ។

«អស្ចារ្យ​ណាស់ ខណៈ​ពេលវណ្ណនៅនេះកំពុងតស៊ូហាត់សមបែកញើស អ្នកដែលវណ្ណជឿ….. ​កំពុង​ឆ្លៀតពេលយកឱកាសរបស់វណ្ណ ទៅឱ្យអ្នកដទៃ!»

«ឈប់និយាយ!» វណ្ណងាកមកដោយទឹកមុខមាំ។ ខណៈពុទ្ធិដា​សម្តែងទឹកមុខភ័យព្រួយ សក្តាវណ្ណនិយាយបន្ថែម៖

«ដាមិនស្គាល់គេទេ! កុំចោទប្រកាន់គេ!»

ពុទ្ធិដាហា​មាត់មិនសុខចិត្ត​។ នាង​មិនឈប់ត្រឹមណេះឡើយ សម្តីនាងលាន់មកស្រួយៗពីក្រោយខ្នង​បុរសអ្នកចម្រៀងដែលព្យាយាមគេចវេះ​ចាកចេញ៖

«ចោទ? ដល់វគ្គអ្នកឈឺឆ្អាល​​ត្រូវមាត់ ហើយអ្នកមានពុតបានតំណែងថ្មី?…..វណ្ណ!!! តន្ត្រីអន្តរជាតិសម្រាប់ខ្មែរយើង ៣០ឆ្នាំនេះមិនដែលមានម្តងទេ!»

វណ្ណឈប់ស្ងៀម ព្រោះជើងឈានមិនចង់រួច។ រូបភាពនាង​និងការងារមិនឈប់សម្រាករបស់នាង កាលពីរាត្រីនីមួយ​ៗ រហូតដល់ភ្លេចស្នេហា​​ដែលមានមកជាមួយគ្នាលេចឡើងក្នុងការ​ចងចាំរបស់គេ។ សំណួរគឺ តើអង្គ​​ទុកគេនិងវត្តមានគេក្នុងជីវិតនាង​ តិចតួចជាងG-brother?

ដើម​ទ្រូង​របស់សក្តាវណ្ណហាក់ថប់ខ្លាំង។ គំនិតរបស់គេបានឆ្លងពីអង្គ ទៅដល់ក្មេងអ្នកចម្រៀង​ឈ្មោះ​ឌីន ដែលជាអ្នកចម្រៀងថ្មី បន្ទាប់មក….សំឡេងពុទ្ធិដា​បានបង្ហើយការសង្ស័យរបស់គេ៖

«CEO​សក់ខៀវម្នាក់នោះ មិនចោលគំនិតវាយបងវង្សសោះ! ចុងក្រោយរើសយក​កវីស្រីខ្សោយបទពិសោធន៍​ម្នាក់មកជានុយវាយប្រហារឯកនគរ​យើង! ពុតត្បុតអស់លេខ!»

វីរៈត្រូវបាន​គេសង្ស័យនិងលបច្រណែនជាសម្ងាត់ តាំងពីមាន​ពាក្យចចាមអារាមជាមួយអង្គកាលពីកុងត្រា​ការងារដំបូងៗមក ប៉ុន្តែអ្នកចម្រៀងបានព្យាយាម​​លុបរុញ​វាចេញចោល​ ដោយប្រាប់ខ្លួនឯងថា មនុស្សស្រលាញ់គ្នា​ត្រូវជឿគ្នា ប៉ុន្តែពេលនេះ…..។

អង្គជាមនុស្ស​ក្រៅផលិតកម្មតែម្នាក់គត់ ដែល​ដឹងរឿងតន្ត្រីទេសចរណ៍​នេះ បើអង្គមិន​ធ្វើ ហេតុ​ដូចម្តេចបានជាG-Brotherដឹង​?

​ប្រុសវាចាតិចៗដោយម៉ឺងម៉ាត់ថា៖

«អង្គ ប្រាកដជាមានហេតុផល!»

ពុទ្ធិដា​​រត់តាមហើយពន្យល់៖

«​ខ្ញុំមាននិយាយថា នាងគ្មានហេតុផលពីពេលណាវណ្ណ? តែសំខាន់….ហេតុផលអី? ​បានជា….ត្រូវក្បត់វណ្ណ? លុយ???»

សក្តាវណ្ណងាកមក​ដោយខូចចិត្ត ភ្នែកគេសន្លឹម គេតាមសម្លឹងពុទ្ធិដា​​ធ្វើឱ្យស្រីអ្នកមានលែងហ៊ាន​​បន្ថែម​ល្បោយ។ សំឡេងប្រុសស្អកៗខូចចិត្ត៖

«កុំលូកលាន់រឿងផ្ទាល់ខ្លួនរបស់ពួកខ្ញុំ! បើខ្លួនជាអ្នកដែលឱ្យលុយថាធំ កុំគិតថាគ្រប់គ្នា​គេអ៊ីចឹង​ដែរ​!​»​

ពុទ្ធិដា​ខឹងក្រោធ។ ​នាង​​ទាញ​​អាវ​វណ្ណ​បក​មក​វិញ​។ គេ​ក្តាប់មាត់រំងាប់កំហឹងព្រោះជណ្តើរយន្តមិនទាន់មកដល់​។ ស្រីអភិជន​ថាច្រែតៗឡើង៖

«ឌឺខ្ញុំ? ល្អ! ល្អខ្លាំង! កាន់ជើងទៀតទៅ! តែកុំភ្លេចណាវណ្ណ! ក្រៅពីលុយ នៅមានរឿងច្រើនទៀត ដែលមនុស្សមាន​មហិច្ឆតាអាចធ្វើបាន ក្រៅពីកេរ្តិ៍​ឈ្មោះ​ឬសម្ភារៈ មនុស្ស​នៅចាញ់តណ្ហាមួយទៀត គឺ…..ចង់ឈ្នះ! អង្គលក្ខិណាជាមនុស្ស​មានគំនុំ ជាមនុស្ស​ចិត្តត្រជាក់តែគុំកួន! ស្មានថាគ្រូគេ ឈ្មោះពិស្តារហ្នឹង​ ជាមនុស្សបែបណា? គេធ្លាប់ចាញ់បងខ្ញុំគ្រប់យ៉ាង បានជាគុំកួន​បំផ្លាញឯកនគររហូត​ដល់អន្តរាយខ្លួនឯងក៏មិនព្រមចប់ បន្តរឿងបំផ្លាញនេះ ដល់កវីដ៏ល្អរបស់វណ្ណទៀត! គិតឱ្យវែងវណ្ណ!»

ពេលនាង​លើកពីបងពិស្តារមកភ្ជាប់ វណ្ណត្រូវគាំងធ្មឹង។ ស្អីក៏ដោយគេធានាបានថា អង្គមិនមែនលោភលន់តែរឿងគំនុំជីវិតរបស់ផលិតករG-Brother វណ្ណមិនអាចប្រកែកបានទេថា អង្គលក្ខិណាមិនដែលភ្លេចរឿងនោះឡើយ។

«តើអូនខំទាំងយប់ថ្ងៃ មិនមែន​ដើម្បីអ្វីទេ តែដើម្បីសងសឹក?»

គេគិតទាំងក្រៀមក្រំចិត្ត​ហួសថ្លែង។ ខណៈសំឡេងពុទ្ធិដា​រអាក់រអួលនិយាយមកបន្ថែមតាមរបៀបខូចចិត្ត​ខ្លាំង៖

«ទោះអ្វីក៏ដោយ បើនាងហ្នឹងល្អ ម៉េចយកឱកាសនិងអនាគតរបស់វណ្ណមកដាក់ទុន! កោតចេះការពារទៅរួច!»

ថាចប់ក្រោមភាពទុក្ខសោកហើយ​ស្រី​អភិជនឈាន​ចេញទៅក្នុងប្រអប់ជណ្តើរចាកចោលអ្នកចម្រៀង​ប្រុស​ឱ្យទៅឈរធ្មឹង​វិលវល់។

សក្តាវណ្ណដឹងណាស់ថា ប្រសិន​បើ​ការ​ប្រកួត​ប្រជែងមួយ​នេះ​ដំណើរ​ការ​ទៅឱ្យខាងG-Brotherឈ្នះ គេតែង​នៅពីក្រោយ​ឌីនម្នាក់នោះ។

​បច្ចុប្បន្ន ឌីននិងG-Brother  បាន​ក្លាយ​ជា​គូ​ប្រជែង​ផ្ទាល់​របស់​គេទៅហើយ នាងដឹងរឿងនេះ ក្រៅ​ពីមិនប្រាប់គេតាមត្រង់ បែរជាខំធ្វើការដាច់បាយទឹកដើម្បីពួកគេ តើនេះមានន័យថាម៉េចឱ្យប្រាកដ? អង្គខំ​យ៉ាងនេះដើម្បីបញ្ចប់ជីវិត​សិល្បៈកំពុងតែរុងរោចរបស់គេ?

សារគេលោតអក្សរមក គឺពុទ្ធិដា៖

«វណ្ណ! វណ្ណគិតថាគេ មិនគិតពីអាជីពរបស់គេជាងវណ្ណ? អ្នកណាក៏បានឃើញដែរ ពីរបៀបដែលអង្គលក្ខិណា​ផ្លាស់ប្តូរមួយរយៈមកនេះ! ឡូយឆាយ! ល្បី! ហេតុអ្វី? ហេតុអីG-Brotherយកនាង​ទៅ? ស្មានថា ស្រុកខ្មែរខ្វះអ្នកពូកែ? គឺគេបានឆ្លៀតឱកាស យកនាង​មកវាយវណ្ណ! នាងជាកូនសោ​ធំ បើគ្មាន​នាងក្បែរវណ្ណ ឯកនគរដួលចាញ់បានដែរ? ហេតុអ្វីបានជានាងឱ្យឌីនមកជែងឈរនៅលើឆាកមួយ ដែលគួរតែជារបស់វណ្ណ?​»

វណ្ណញញឹមដោយឈឺចាប់ ឱន​មកសម្លឹង​និងអាន​អក្សរទាំងនេះ ម្តងហើយម្តងទៀតដោយអារម្មណ៍ទោមនស្សហួសថ្លែង។

ប្រាកដហើយ គេតែងតែ​ចង់ការពារទស្សនៈគេខ្លួនឯងចំពោះសង្សារ គេចង់បន្ត​ជឿ​លើនាង​ ជឿ​ថា​នាង​មិន​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទេ  ប៉ុន្តែ​អំពើទាំងឡាយ​ដ៏កខ្វក់ បំភាន់​ក្នុងឧស្សាហកម្ម​នេះ បានញ៉ាំង​ឱ្យ​​បំពង់កគេគាំង​។

ហើយ….សម្តីសាមកែវ….និងពុទ្ធិដា ឥន្ទវង្ស បានពង្វក់គេបានយ៉ាង​​ល្អ​ជាង​អ្វីទាំងអស់ គឺទាញឱ្យសក្តាវណ្ណជឿថា សម្ពាធ​និងការប្រកួតប្រជែង អាចផ្លាស់ប្តូរមនុស្សគ្រប់គ្នាបាន។

ពុទ្ធិដា​សរសេរមកបន្ថែម៖

«នៅទីនេះគ្រប់គ្នា​ខ្វល់ពីវណ្ណ! ព្រោះវណ្ណ​ជាកំពូលតារារបស់យើង! យើងនឹងប្រើគ្រប់វិធី ដណ្តើម​យក​អ្វីៗ​ដែល​ជា​របស់​វណ្ណ​មក​ឱ្យវណ្ណវិញ! ពិសេស….ខ្ញុំ…..ខ្ញុំគ្មានថ្ងៃ ព្រមឃើញវណ្ណឈឺចាប់ទេ!»

ទោះមិនដែលចង់យកពាក្យ​សម្ដី​របស់​ពុទ្ធិដាមកទុកជាសំខាន់ តែពេលនេះ គ្រប់យ៉ាងចំៗចំណុច​ពេក​ហើយ​។ ​នាងកំពុងលាតត្រដាងមក​នូវ​ការ​ពិត​ដែល​គេ​មិន​ចង់​ប្រឈម​មុខគិត។

នៅក្នុងសិល្បៈដ៏អាត្មានិយមមួយនេះ សេចក្តីស្រលាញ់​និងភាពស្មោះត្រង់​មិនមែនតែងតែអាចរក្សាបាន លើផ្លូវឆ្ពោះទៅរកភាពជោគជ័យនោះទេ។

អង្គមិនបានបើកទូរសព្ទទេ រាល់ពេលសមភ្លេងឱ្យឌីន ឬពេលប្រជុំជាមួយក្រុមអគ្គនាយកដូចជាពេលនេះ។ នាងនៅអង្គុយក្នុងការិយាល័យរបស់វីរៈ។

សូរសំឡេង​ស្រទន់នៃម៉ាស៊ីនត្រជាក់ ស្ទើរតែលាន់គ្របពីលើគ្រប់គ្នាបាន ដោយសារ​អ្នកទាំងពីរ​ស្ថិតក្នុងអារម្មណ៍តឹងតែងស្ងៀមស្ងាត់។

ពេលដែលអង្គ​បានដឹងពីរឿងតន្រ្តីទេសចរណ៍​នេះ នាងមានអារម្មណ៍ថា មិនមែនជារឿងតូចទេប្រសិនលើកនេះ វីរៈលើកយកគម្រោងរបស់នាង​ទៅប្រជែងជាមួយ​ឯកនគរ។

ការញុះញង់របស់ប្រព័ន្ធផ្សព្វផ្សាយទើបនឹងដោះស្រាយបាន វណ្ណនិងនាងទើបតែមាន​សន្តិភាពទាំងអាជីពនិងស្នេហា ហើយឥឡូវនេះការប្រកួតប្រជែងមួយមិនបានរំពឹងទុក បែរជាកំពុងកើតមាន​ឡើងរវាងG-Brotherនិងឯកនគរ ដោយមាន​នាង​និងវណ្ណជាតួអង្គប្រឈមគ្នា?

តឹងចិត្តណាស់ តែនាង​បានប្រាប់អំពីកង្វល់នេះឱ្យវីរៈយល់។ ពួកគេ​បានពិភាក្សារឿងនេះ ហើយ​គ្រប់យ៉ាងបានស្លាក់ នៅក្រោមភាពស្ងៀមស្ងាត់។

វីរៈអង្គុយចំហៀងនាង គងលើជង្គង់វែងៗរបស់គេ បញ្ចេញនូវសភាពរិះគិត​ដោយ​ស្ងប់ស្ងាត់។ មេ​ដឹក​​នាំ​​​ដ៏​មាន​ឥទ្ធិពលម្នាក់នេះ ទម្លាក់ភ្នែកដ៏ឆ្លាតវៃ​និងមុតស្រួចរបស់គេសម្លឹងកម្រាលព្រំ បង្ហាញពីគំនិត​ដែលចូលរួមដោះស្រាយកង្វល់ជាមួយនាង។

ចុងក្រោយ CEOហាមាត់និយាយ​៖

«អង្គ! គិតអ៊ីចេះទៅចុះ!…ប្រសិនបើដំណើរការនេះ មានន័យថាជាការដាក់សម្ពាធអង្គ ជាពិសេសជាមួយ មិត្តប្រុសរបស់អង្គ ខ្ញុំនឹងយល់ព្រម​ទម្លាក់វាចោល!»

នាង​ឈ្ងោកមុខពេលឮពាក្យថា«មិត្តប្រុស»​។ ពាក្យនេះរាងធ្ងន់បន្តិចនៅពេលពាក់ព័ន្ធជាមួយការងារ ប៉ុន្តែហាក់មិនរង់ចាំឱ្យនាងពិបាកចិត្ត​ទាន់ វីរៈពោលបន្ត៖

«អង្គ ​មិន​សម​​ត្រូវ​មកកៀបនៅ​ចំ​កណ្តាលរវាងផលិតកម្មពីរ​នោះ​ទេ!»

ការតស៊ូមួយលេចឡើងក្នុងសម្បជញ្ញៈរបស់អង្គ នាង​ងក់ក្បាលហើយវាចាទាំងមិនហ៊ានមើលមុខ​នាយ​ចៅហ្វាយ​ចំឡើយ៖

«ខ្ញុំ…..ខ្ញុំ….​មិន​អាចយក​ហេតុផលផ្ទាល់ខ្លួន ម​ករារាំងការងារធំរបស់ផលិតកម្មទេ!​​ ទោះ​បី​….ជា​គម្រោង​នេះ ​មាន​ន័យ​ថា ត្រូវប្រជែង​​ជាមួយ​គេ​….សក្តាវណ្ណ….​ក៏​ដោយ! ខ្ញុំ…..មិនអាចបញ្ចប់សុបិនរបស់ឌីន ​និងស្នាដៃដំបូងរបស់CEOដូចគ្នា!»

​ ការងារនិងស្នេហា​មិនអាចឡូកលំបាន​ទេក្នុងទស្សនៈនាង ទោះណានាង​មិនចង់ តែរឿងនេះមិនមែនទាក់ទងត្រឹមនាង​ម្នាក់ឡើយ ជាមុខមាត់នៃG-Brotherទាំងមូល។

សភាវគតិរបស់បុរសជាមេដឹកនាំ យល់ចិត្ត​នាង ហើយនាងយល់ការលំបាករបស់អង្គ ដែលការពារតួនាទីនិងការទទួលខុសត្រូវរបស់វីរ: តែនាង​នឹងប្រឈមជាមួយសង្សារ។

គេគ្រហែម….សំឡេង​របស់​វីរៈ​ស្រទន់ ប៉ុន្តែបង្ហាញឱ្យ​ឃើញអារម្មណ៍មួយចង់ចែករំលែកសម្ពាធជាមួយ​នាង៖

«ខ្ញុំចង់រុញG-Brotherឱ្យធ្វើអស់ពីសមត្ថភាព ហើយទៅឱ្យដល់ចំណុចកំពូល តែអាចថា….មិនទាន់ធ្វើពេលនេះក៏បាន ព្រោះ…..អង្គអាចប្រឈមនៅក្នុងទីតាំងដែលមិនស្រួលចិត្ត​ ឬមាន​ជម្លោះជាមួយ​មនុស្ស​​ពិសេស​ដោយសារតែរឿងលើកនេះ!»

នាង​នៅស្ងៀម ដៃម្ខាងកាន់ជាយសំពត់ពណ៌ទឹកសមុទ្រ។ សភាពរបស់នារីតូចនេះ​គឺគិតដល់ចិត្ត​សង្សារ​នាង​ពិតណាស់ វីរៈមើលឃើញច្បាស់​។

គេសសៀររុញកៅអី​ចូល​ទៅ​ជិតអង្គ ហើយ​បញ្ចេញ​សំឡេង​​​កាន់​តែ​ច្បាស់លាស់៖

«អ្ហេ៎ កុំតឹងតែង! ប្រសិនបើ​ឱកាសមួយ​នេះ ​មាន​ន័យ​ថា​G-Brother​យកសន្តិសុខផ្លូវចិត្ត​អង្គទៅ​​ប្រថុយ​​ឬហៅម្យ៉ាងថា ​បើកកកាយ​​របួស​ចាស់ឱ្យអង្គឈឺចាប់….​ខ្ញុំ​ផ្អាកវាបាន! ឆ្នាំនេះមិនធ្វើ Tours Concert ឆ្នាំក្រោយយើងធ្វើបាន មិនអ៊ីចឹង?»

CEOម្នាក់នេះ សម្រាប់អង្គ គឺគេជាមនុស្ស​ប្រុសម្នាក់ ដែលចេះយល់ចិត្ត​អ្នកដទៃបំផុត ក្នុងចំណោមមនុស្ស​ដែលអង្គធ្លាប់ឃើញ។ គេមានប្រាក់ អំណាច ​និងមិនដែលស្គាល់លំបាក ម្តេចក៏មើលទៅ គេមានសមានចិត្ត​ទូលាយ យល់ដឹង ពីអារម្មណ៍អ្នកដទៃខ្ពស់ម្ល៉េះ?

ជាមួយ​បរិយាកាសដែលប្រែមកជា«សែនធូរស្រាល»​ ការ​សារភាពសម្ពាធ​ផ្លូវ​ចិត្ត​របស់អង្គ​ហាក់លេច​​ចេញ​ដោយស្វ័យប្រវត្តិ។ ជាមួយកែវភ្នែកព្រិចៗហាក់មាន​កំហុស នាងសម្រេចចិត្ត​សារភាព៖

«CEO​លោកដឹងទេ ខ្ញុំពិបាកចិត្ត​ណាស់ប្រសិនវណ្ណធ្លាក់ ព្រោះនេះជាឱកាសដំបូងក្នុងជីវិតគេក្នុងនាម​ជាអ្នកចម្រៀងម្នាក់! តែបើឱ្យG-Brotherចាញ់ប្រៀបឯកនគរដោយសារចំណងទាក់ទងរបស់ពួកខ្ញុំ ខ្ញុំរឹតតែមានអារម្មណ៍អាម៉ាស់!»

ភ្នែករបស់អង្គមិនអាចលាក់កំបាំងសម្ពាធនិងទុក្ខព្រួយដ៏ធំនេះបានទេ។ សំឡេងរបស់នាងបែក​ស្អក​ៗ​បន្តិច​ហើយព្យាយាមនិយាយបន្ថែម៖

«ខ្ញុំសុំពេលមួយថ្ងៃ ហើយ….សន្យាថា ខ្ញុំនឹងដោះស្រាយជាមួយរឿងលើកនេះ ឱ្យបានត្រឹមត្រូវ! សុំពេល​មួយថ្ងៃបានទេ?!»

វីរៈនៅធ្មឹងសម្លឹងនាង​…..គេមិនមែនមិនយល់ស្របនឹងពេលវេលាម្ភៃបួនម៉ោងដែលនាងកំពុងតែស្នើសុំនេះទេ តែសភាពដែលអង្គលក្ខិណាកំពុង​ប្រយុទ្ធនឹងបេះដូងដើម្បីការពារឧត្តមភាពការងាររបស់​នាង ធ្វើ​ឱ្យគេ​«អាណិត»។

«បានទេ?» នាង​ផ្ទួនសួរខ្សឹបៗខ្លាចចិត្ត​គេជាខ្លាំង។

ខាងប្រុសភ្ញាក់អារម្មណ៍មកវិញ គេងក់ក្បាល ជាមួយកែវភ្នែកនិងទឹកមុខហ្មត់​ចត់​៖​

«អង្គ! ប្រាប់ហើយ​ថា ខ្ញុំ​មិន​ចង់ឱ្យការងារលើកនេះ ​ក្លាយ​ជា​ហេតុផល​ដែល​អង្គ​​ត្រូវ​ប្រឈម​មុខ​នឹង​អ្វីៗ​ដែលអាចធ្ងន់ ឬ​​ឈឺ​ចាប់នោះទេ!  ប៉ុន្តែ…​ខ្ញុំក៏នឹង​មិនធ្វើឱ្យអ្នកគ្រប់គ្នាដែលពឹងយើងត្រូវខកចិត្តដែរ! យើងប្រកាស​ត្រៀមខ្លួនសម្រាប់តន្រ្តីអឺរ៉ុបឆ្នាំក្រោយ អូខេ! ឈប់ពិបាកចិត្ត!»

គេដាក់ដៃមកលើស្មា​នាង​ហើយ​ក្រោកដើរទៅ។ ចិត្ត​វីរៈមានតែខ្លួនគេដែលដឹង​….ពិបាកនឹងឈរ​សម្លឹង​មនុស្ស​​ស្រីល្អៗម្នាក់នេះ…..ឈឺចាប់ ឬសូម្បីតែនាងមានទុក្ខព្រួយ។

ទោះយ៉ាងណា អង្គមិនស្រួលចិត្ត​ជាមួយការសម្រេចចិត្ត​នេះឡើយ។

នាង​ក្រោក​ដើរត្រឹកៗតាមពីក្រោយគេ។

«CEO ខ្ញុំគិតសិន! កុំទាន់ប្រកាសអីទាំងអស់​! សូមគិតដល់ចិត្ត​អ្នកភ្លេង គិតពីឌីន និងក្រុមយើងដទៃផង!»

វីរៈងាកមកវិញជាមួយដៃទាំងពីជ្រែងហោប៉ៅដូចសព្វមួយដង។ បុរសនេះសម្លឹងមើលទៅសភាពខ្វល់​ខ្វាយរបស់នាង​។ សក់វែងដូចសូត្រ ទឹក​មុខស្រទន់ កែវភ្នែកឆ្លាតវៃ តែស្មោះត្រង់ គេស្រាប់តែចង់ឃើញ​សក្តាវណ្ណម្នាក់នោះ ថាមានអ្វីពិសេសបានជាមានឱកាស​បានបេះដូងមនុស្សល្អដូចអង្គ បណ្តាល​ឱ្យនាងបារម្ភយ៉ាងនេះដោយសារគេ?

«ព្រោះអ្នកចម្រៀងប្រុសម្នាក់នោះ នាងត្រូវយ៉ាប់យ៉ឺនថ្នាក់នេះ?» នេះជាអ្វីដែលវីរៈលបច្រណែនជាសម្ងាត់ តែមាត់វិញ គេអាចគ្រប់គ្រងទឹកមុខ​បានយ៉ាងល្អ។

អង្គរួសរាន់និយាយបន្ថែម៖

«ខ្ញុំមិនអីទេ! ខ្ញុំសន្យាថា នឹងសម្រេចចិត្ត​ច្បាស់លាស់ ក្រោយពីពិភាក្សាជាមួយគេរួចហើយ!»

«គេ» ដែលនាង​និយាយ ដូចជាអ្វីមួយទើសៗក្នុងបេះដូង​CEOកំលោះ​។ ទោះបីជាយ៉ាងណា វីរៈមិនមាន​ប្រតិកម្មយ៉ាងណាទៀតឡើយ។ គេងក់ក្បាល«ok»ដោយស្ទាក់ស្ទើរ។

«យល់ព្រម! ប៉ុន្តែ….ចាំ! កុំគិតច្រើនហួសហេតុ​! គ្រប់យ៉ាង​យើងដោះស្រាយបាន! សន្យា?!»

អង្គសម្លឹងគេភ្លឹក បន្ទាប់មកនាង​ញញឹមតិចៗ បន្លប់ភាពសោកសៅដែលកំពុងបន្ទោសខ្លួននាង​ថា​ បើមានសំណាងបានបុរសល្អបែបនេះមកជាចៅហ្វាយហើយ ម្តេចបែរជាមិនអាចខំឱ្យអស់ពីលទ្ធភាពយកTours Concert មួយនេះមកឱ្យគេឱ្យខាងតែបាន?

«ចាស៎ ខ្ញុំសន្យា!»

នាង​ឱនលំទោន​ចាកចេញទៅ បន្សល់ទុកនូវបុរសម្នាក់នេះឈរម្នាក់ឯងឯកោបែរខ្នង​សោះអង្គើយតែចិត្ត​វិញសែនទន់ភ្លន់អាណិតនាង​។ គេយល់អំពីសម្ពាធដែលអង្គកំពុងដាក់ផ្ទុកលើស្មា។

នៅលើលោកនេះ ពេលវេលានេះ ហើយក្នុងពិភពសិល្បៈមួយនេះ មនុស្ស​ស្រីដែលស្រលាញ់មនុស្ស​ប្រុសលើសពីកេរ្តិ៍​ឈ្មោះនិង​លុយកាក់ ហាក់បីដូចជាផុតពូជអស់ហើយ។ ប្រសិន​ថ្ងៃនេះ គេមិនស្គាល់អង្គ វីរៈ​គ្មានថ្ងៃគិតថា នៅមានមនុស្ស​បែបនេះលើលោកទេ។ តន្ត្រីជាជីវិតរបស់អង្គលក្ខិណា តែបើនាង​ចោលឱកាសទៅអឺរ៉ុបព្រោះសក្តាវណ្ណ មានន័យថា មនុស្ស​ប្រុសនោះ សំខាន់ជាងជីវិតរបស់នាងទៅទៀត។

វគ្គ

ស្នេហ៍មិនយល់ចិត្ត​

ក្លឹបរាត្រី បញ្ចេញពន្លឺស្រទន់តិចៗ ត្រជាក់ល្ហឹម​ក្រោមភ្លេង​Surround soundយ៉ាងអន្ទង​ចិត្ត​។ អង្គក៏ដូច​ជា​មិត្ត​​របស់នាងអង្គុយនៅតុមួយកាច់ជ្រុងឆ្ងាយបន្តិចពីឆាក​រាំ។

តុប​និង​ជេន្នីនៅរក្សាភាពស្ងប់ស្ងាត់សម្លឹងម្រាមដៃរបស់ស្រីកវីដែល​រវាសជុំវិញកែវខុកថែល។

យប់នេះ អង្គលក្ខិណា​នាងញ៉ាំ​ស្រា មិនមែនជាសញ្ញាល្អទេ ព្រោះមិត្តទាំងពីរដឹងថា ធម្មតារយៈពេលនេះ G-Brotherមមា​ញឹកខ្លាំង អង្គរមែងតែងធ្វើការដាច់យប់។

ពួកគេ​តាមដានភាពស្ងប់ស្ងាត់របស់នាង ខណៈមោណា​​ដែលជាសង្សាររបស់ជេន្នីនិងជារនុកក្នុងរបស់​រតនៈទើបតែចូលមកដល់។

គ្មានអ្នកណាសង្ស័យ​មោណាទេ។

មិនយូរប៉ុន្មាន​ អង្គវាចាដោយសព្ទសំឡេងទន់ភ្លន់៖

«បងៗដឹងទេ! មេខ្ញុំណ៎ា លោកវីរៈ…..ហ៊ឹម​ ថ្ងៃនេះ…ទើបខ្ញុំដឹងថា មនុស្ស​ល្អដូចគាត់ ឆ្លាត យល់ចិត្ត​គេឯង មានសន្តានចិត្ត ហ៊ឹម​ នៅមាន​ក្នុងលោកយើងទេតើ!!»

«សរសើរមេណាស់ខ្លួន!!! ចុះបើមែន…​មកផឹកបំភ្លេចទុក្ខអីនៀក?» ជេន្នីចំអន់លេង ហើយជល់កែវជាមួយអង្គ។

អង្គវាចាទៅកាន់មិត្ត​ទាំងទ្វេ៖

«ហ៊ឹម​ បងជេន្នី…..ខ្ញុំពិបាកចិត្ត​ ដែលនៅកន្លែងផ្សេងពីវណ្ណ ហើយត្រូវមកប្រជែងគ្នា យកProjectដែលមាន​តែមួយ!  និយាយទៅ ស្មានថាគាត់បន្ទោស ​ប៉ុន្តែ….ហ៊ឹម​ បែរជាមិនថាអី លើសពីហ្នឹង…គាត់យល់! ហ៊ឹម CEOមិនបានរុញខ្ញុំឱ្យទាល់ទេ ថែមទាំងប្រាប់ខ្ញុំថា G-Brotherអាចនឹងមិនចូលរួមឆ្នាំហ្មឹងក៏មាន​…​ប្រសិនបើការចូលរួមនោះដាក់សម្ពាធលើខ្ញុំ!  ចុងក្រោយ គាត់​ទុក​ការ​សម្រេច​ចិត្ត​លើ​ខ្ញុំ ហើយ​ថា…»

នាង​ឈប់និយាយដោយបង្ហាញ​ភាពមានកំហុស បន្ទោសខ្លួន​ឯង។ តុប​ញញឹម​តិចៗ៖

«មនុស្ស​សង្ហា ហើយបេះដូងមាសទៀត!»

អង្គនៅតែស្រពោន។ ការប្រឆាំងគ្នារវាងរឿងផ្ទាល់ខ្លួននិងរឿងការងារ ជាសមរភូមិដ៏ធំមួយមិនងាយ​នឹងដោះចេញទេ។ ស្រីអ្នកនិពន្ធវាចាបន្ត៖

«បើខ្ញុំចោលគម្រោងការលើកនេះ វាមិនយុត្តិធម៌សម្រាប់ ឌីននិងក្រុមការងារទេ ពិសេស​គាត់! CEO ទើបតែឡើងមកថ្មី គាត់ត្រូវការបញ្ចេញស្នាដៃ! មិនដឹងគិតម៉េចទេខ្ញុំ!»

«និយាយជាមួយសក្តាវណ្ណឬនៅ?» តុបសួរ។

«នៅតែបង! ព្រោះគិតឱ្យស្រេចសិន ចាំទៅចរចា​ជាមួយគាត់!»

«យល់! អ៊ីចឹងបានអង្គ​របស់បង ត្រូវថយមកផឹកស្រាពន្យារ​ពេលសិន!» តុបនិយាយទាំងលើកដៃអង្អែល​ខ្នងនាង​ថ្នមៗ​ជាអាការៈរបៀបយល់ចិត្ត​។

ខណៈដែលជេនី្ន​កំពុងស្តាប់ដោយស្ងៀមស្ងាត់ ភ្នែករបស់ភេទទីបីបញ្ចេញពន្លឺនៃគំនិតមិនគាំទ្រ លាយ​ឡំនឹង​អាការៈមិនសប្បាយចិត្ត។ គេនិយាយបដិសេធភ្លាម៖

«No No អង្គ!  នោះ​មិនមែន​ថាមិន​យុត្តិធម៌ចំពោះ ឌីនឬCEOរបស់G-Brotherទេ! គឺ….វាមិនយុត្តិធម៌ ចំពោះឯងតែម្តង។ ដំណើរតន្រ្តីទេសចរណ៍​ឆ្លងទ្វីប មិនដែលមានទេសម្រាប់ខ្មែរយើង ម្ភៃ​ សាម​សិប​ឆ្នាំមកនេះ! ហើយ​បើឯងជាអ្នកចេញ​អាល់ប៊ុមថ្មី មកពីផលិតកម្មធំមួយ ដកថយមិនប្រកួតប្រជែង តើច្រើនឆ្នាំមកនេះ ឯងតស៊ូជាមួយតន្រ្តីមានន័យអី?​»

តុបសម្លក់ជេន្នីដែលនិយាយត្រង់ៗពេក​។ ដៃគេបន្តត្រដុសខ្នង​លួងអារម្មណ៍អង្គ។ ឯជេន្នីមិនញិននៅតែបន្តនិយាយ៖

«យើងទទួលស្គាល់ថា ពីរនាក់នេះជាសង្សារ ហើយករណីលើកនេះត្រូវមាន​ម្នាក់ចាញ់! តែបើឱ្យចាញ់មុនប្រយុទ្ធ ហើយថយក្រោយក្រោមពាក្យថា លះបង់….ស្អីគេហ្នឹង….ក៏គួរគិតដែរ ថាអ្នកណាទៅជាអ្នកត្រូវលះបង់!»

អង្គដកដង្ហើមធំដោយមានអារម្មណ៍ថាទម្ងន់នៃពាក្យរបស់ជេន្នី ជាជម្លោះសម្ងាត់ខាងក្នុងទ្រូងដែលនាង​កំពុងប្រឹងបន្លប់។

«ខ្ញុំ…ដឹងហើយបង ជេន្នី! ខ្ញុំដឹងថា ស្នេហា​វាមិនមែនវាស់បានតាមរយៈការទម្លាក់ការងារចោល តែសម្រាប់ខ្ញុំ បើវណ្ណចាញ់ ឱ្យ​ខ្ញុំឈ្នះមានប្រយោជន៍អ្វី?»

ជេន្នីបូញមាត់ ងាកទៅក្រេបស្រាយ៉ាងតោះតើយ។ អង្គ​នាងស្ទាក់ស្ទើរ សម្លឹងមើលមកតុប​ ដើម្បីទទួលបានការគាំទ្រ។

និពន្ធនាយិកា​តុបដែលយល់ច្បាស់អំពីការងារសិល្បៈ បានផ្អៀងខ្លួនទ្រេតដោយស្រពោន​លើកៅអីរបស់នាង​។  ម្រាមដៃរបស់ភេទទីបីម្នាក់នេះ គោះតិចៗ​ជាចង្វាក់ភ្លេងនៅលើកម្រាលតុ។

ភ្នែក​តុប ​មើល​មកអង្គ​ជា​មួយ​ទឹក​មុខ​ស្ងប់ ​ប៉ុន្តែ​បរិយាកាស​មិនស្រាលទេ។ ទីបំផុត នាយិកាសម្រេចចិត្ត​ចេញយោបល់ជួយ៖

«​ស្តាប់ណ៎ាអង្គ!  បងគ្មានថ្ងៃសរសេរផ្សាយអ្វីអំពីរឿងនេះទេ។ បងនឹង​មិន​អនុញ្ញាត​ ឱ្យ​រឿង​នេះ​ក្លាយ​ទៅ​ជា​ភ្លើង​ដុតអ្នកទាំងពីរដាច់ខាត! ប៉ុន្តែ…» សំឡេង​នាង​​បន្ទន់​ពេល​​ងើប​ទៅមើលអង្គ។  ភ្នែក​របស់​​តុប​ប្រទាក់​ជាប់​នឹង​អង្គ។

«បងនិយាយត្រង់ទៅត្រង់មក! បើជាបង អង្គត្រូវចាប់យករឿងជំនាញវិជ្ជាជីវៈ ធំជាងរឿងស្នេហាប្រុសស្រី! វណ្ណដូចគ្នា គេត្រូវ​តែយល់ពីរឿងមួយនេះ! យើងធំៗអស់ហើយ ប្រសិនបើសម្រេចចិត្ត​ថាឈានជើងចូលទៅក្នុងសង្វៀនសិល្បៈ នោះការឈ្នះឬចាញ់មិនសំខាន់ តែគ្រប់គ្នា​ត្រូវតែប្រឹង​អស់ពីលទ្ធភាព ហើយនៅគ្រប់ឱកាស​ដែលមាន​ត្រូវច្បាមមកឱ្យពេញដៃ!»

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣២
«វណ្ណ!….គឺ….! វណ្ណអ្ហ៎ា! មនុស្ស​ស្រលាញ់គ្នាស្មោះ ចាំបាច់បញ្ជាក់អ្វីដល់អ្នកណាទៅ?… យើង​ដឹង​ថា​យើង​មាន​ន័យ​ចំពោះ​គ្នា​ប៉ុនណាទៅគឺ បានបាត់ទៅហើយ!»

ឃើញគេនៅស្ងៀមស្តាប់ អង្គខ្សឹបបែបមិនសូវសប្បាយចិត្ត​៖

«ឥឡូវឃើញអត់? គេបានព័ត៌មាន​តភាគ…..សរសេរលក់ពេញភ្នំពេញ!»

«ក្នុងសង្គមខ្មែរ….សង្គមអាស៊ី ស្នេហា​​មិន​មែន​គ្រាន់​តែ​ការស្រលាញ់ ហើយលាក់បាំងលឹប​លទេអង្គ!» ខាងប្រុសតបមកវិញហាក់​ការពារទង្វើគេ ហើយមិនឃើញនាង​តបគេហាក់ចង់ដេញដោល​ ក៏ធ្លោយបន្ថែម៖ «លើកលែងតែ….» គេស្ងាត់​ត្រឹមណេះ ­­ហាក់ទប់ចិត្ត​លែងនិយាយតែដង្ហើមនៅតឹង។

នាង​សួរវិញ៖

«លើកលែងតែអី?»

វណ្ណដកដង្ហើមធំ ទើបនិយាយបង្ហើយ៖

«អង្គ ខ្មាសគេ ដែល…..យើងស្រលាញ់គ្នា?»

«អូ? មានអ៊ីចឹងទៀត?» អង្គបន្លប់វិញ ដោយឆ្លើយយ៉ាងស្រទន់តែលបលួចមានអារម្មណ៍ថា ឈឺក្នុងទ្រូង ពេលឮពាក្យសម្តីបញ្ជោះរបស់គេ។

ខាងប្រុសមិនរង់ចាំឱ្យស្រីដកដង្ហើមស្រួលទេក៏បន្តភ្លាម៖

«ខ្លាចអ្នកណាឃើញ! ខ្លាចអ្នកណាអន់ចិត្ត​! ឬ….មេថ្មី….សង្ហា​….ម្នាក់ហ្នឹងគេមកហាម….ដល់រឿងឯកជន​របស់យើងទៀត? អ្ហះ?»

ត្រឹមនេះ អង្គដឹងភ្លាម​ថាអ្វីទៅជាបន្លា​នៅក្នុងទ្រូងគេ។ ការដែលនាង​មកដល់ G-Brother តាមពិតមិន​មែន​ជារឿងល្អសម្រាប់ទំនាក់ទំនងនាង​និងវណ្ណទេ ព្រោះតែវត្តមាន​របស់វីរៈ។ តាមថា វណ្ណជាមនុស្សស្មោះត្រង់ គេយកការងារសំខាន់​ហើយមិនដែលមាន​ជម្លោះជាមួយអ្នកណាទាំងអស់ បើ​G-Brotherនិងឯកនគរមាន​អ្វីជាមួយគ្នាក៏គេមិនពាក់ព័ន្ធ តែនេះ….មកពីរឿងបេះដូង។

ហ៊ឹម​….សភាពការណ៍​ខាងណេះ ទើបតែចូលធ្វើការ​ក៏មាន​ពាក្យចចាមអារាមឱ្យពិបាក​ស្រាយទៅហើយ ឥឡូវនេះមកឱ្យសង្សារសង្ស័យ ក្នក់ចិត្ត​បានទៀត ពិតជាជីវិតមិនចេះខ្វះរឿងឱ្យខ្វល់មែន។

ស្រីរម្ងាប់ចិត្ត​មានះ​និយាយស្តីពន្យល់តាមសម្រួលវិញ៖

«និយាយអំពីអ្នកណាវណ្ណ? លោកវីរៈ? ឬរឿងព័ត៌មានអស់ទាំងនោះ? ….​វណ្ណ នៅណេះ អ្នកណាក៏ដោយ ​អត់មាន​ពាក់ព័ន្ធអីជាមួយខ្ញុំទេ….​រឿងរូបថតព្រឹកមិញ ខ្ញុំបារម្ភខ្លួនឯង ​ព្រោះ​វាអាចថា ​ប៉ះពាល់​ដល់​អាជីព​របស់​វណ្ណខ្លួនឯង! វណ្ណ​ទើប​តែ​ចាប់​ផ្តើម ហើយ​ឯក​នគរ​ក៏គេ​​តឹងរ៉ឹង​ចំពោះរឿងព័ត៌មាន​! ​តា​រា​លំដាប់លេខមួយរបស់គេ ចេញរឿងស្នេហា​អីអស់នេះជា​សាធារណៈ​ក៏ប៉ះពាល់ដល់ការធ្វើទីផ្សាររបស់ពួកគេ!»

សង្ឃឹមថា​ស្តាប់ឮបែបនេះ​ហើយ ខាងប្រុសចេះទុករឿងច្រណែនប្រចណ្ឌទៅមួយឡែក តែដឹងអីថាសំឡេងរបស់​វណ្ណ លាន់តបមកវិញ​កាន់តែតានតឹងជាងមុន៖

«​ចង់និយាយថា អាជីពរបស់បងនឹងបរាជ័យព្រោះតែយើងនៅជាមួយគ្នាឱ្យគេដឹង?» សំឡេងនាយ​​តិច​ៗ តែម្តេចអង្គមានអារម្មណ៍ថាធ្ងន់? វណ្ណក្លាយជាចិត្ត​ចង្អៀតនិងមានះ​បែបនេះតាំងពីពេលណា? មកពីស្នេហា ​មកពីសម្ពាធដែលសង្គមនេះដាក់មកលើគេ?

ស្រីងក់ក្បាលសង្កត់ចិត្ត​។  សំឡេង​របស់នាងនៅតែទន់ភ្លន់៖

«ចាំនិយាយគ្នាពេលក្រោយក៏​បានណា៎!»

ឃើញគេមិនឆ្លើយហាក់មិនសុខចិត្ត​ ទើបខាងស្រីព្យាយាមពន្យល់ជាចុងក្រោយ៖

«ខ្ញុំជឿជាក់លើវណ្ណ លើទេពកោសល្យរបស់វណ្ណ! ខ្ញុំគ្រាន់តែ…​ខ្ញុំមិនចង់ឃើញវណ្ណធ្វើការជ្រើសរើស​យកការបញ្ចេញអារម្មណ៍…..ដែលការប្រើអារម្មណ៍ ប្រើរឿងផ្ទាល់ខ្លួនពេក អាចរារាំងផ្លូវទៅរកភាពជោគជ័យ​របស់យើងម្នាក់ៗបាន!»

«អត់ខ្វល់» គេ​និយាយស្អកព្រោះភ្នែកវណ្ណនៅតែចងចាំអំពីCEO​ស្រស់សង្ហា​។ មាត់គេ និយាយតែអំពីអ្វីដែលគេមាននៅក្នុងចិត្ត «បងចង់ឱ្យពិភពលោកទាំងមូលដឹងរឿងយើង​! បង​ចង់​ឱ្យ​​អ្នក​រាល់​គ្នា​ឃើញ​ថា​យើងស្រលាញ់គ្នា ហើយយើងជារបស់គ្នាទៅវិញទៅមក!»

​ បេះដូងរបស់អង្គ​តឹងណែន​រវាងមនោសញ្ចេតនា​និងការងារចំពោះមុខ អ្នកនិពន្ធតូច​បន្ទាបសំឡេងរបស់នាង ហើយខ្សឹបពន្យល់៖

«យល់! យល់ណ៎ា ! អូខេទេ? ​តែ….ពេល​ខ្លះ ការ​ស្រលាញ់​​ក៏​មាន​ន័យ​ថា​ជាការ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ! ការពារការងារគ្នា យល់ចិត្ត​គ្នា ទាំងនេះវាលើសពីការស្រលាញ់ទៀត! ប៉ុណ្ណឹងហើយវណ្ណ ល្ងាចនេះ ចាំនិយាយគ្នាទៀត! បានទេ!»

មុនពេលដាក់ទូរសព្ទចុះ នាងស្តាប់ឮពាក្យរអ៊ូចុងក្រោយ​របស់គេ  «អីចឹងសង្សារនឹងគ្នា គួរតែធ្វើពុតថាយើងជាមនុស្សអត់ពាក់ព័ន្ធ?»

អង្គស្រពោន ដៃក្តាប់ទូរសព្ទដែលទើបតែបានផ្តាច់។ ជាមួយការ​ខក​ចិត្តនេះ ​ច្បាស់​លាស់ណាស់​ហើយ ថាទាំងសងខាងអត់សប្បាយចិត្ត​ដូចគ្នា​ ហើយរឿងជាច្រើនមកតែពីនាងមកនៅផលិតកម្មផ្សេង​។

អង្គត្រូវការ​ភាពស្ងៀមស្ងាត់ពិចារណា​។ ​គេនៅក្មេង មិនចេះខ្វល់ខ្វាយនិងល្បិចកលអ្វីទាំងអស់ ហើយ​….ងប់ងល់បេះដូងខ្លួន​ឯង ឯនាងក៏ស្រលាញ់គេដោយសារ​ភាពស្មោះត្រង់នេះ  ប៉ុន្តែវណ្ណ​ក៏ត្រូវយល់​អំពីហានិភ័យដែរ។

«មិនអីទេអង្គ! បងធ្វើតាមបាន!»

គេសរសេរមកធ្វើឱ្យនាងបើកភ្នែកស្រពោន​មើល​។

«ឱ្យបងលុបចេញក៏បាន​! យល់ព្រមបាន!​»

នាង​អានទាំងក្តាប់មាត់ពិបាកចិត្ត គេក៏សរសេរមកថែម៖

«សម្រាប់ពេលនេះ!»

នាង​រឹតតែតឹងចិត្ត​ ហើយគេនៅបន្តសរសេរ៖

«…​ប៉ុន្តែ​ថ្ងៃ​ណាមួយអង្គ! ខ្ញុំ​នឹង​យកអង្គចេញពី G-Brother​»

គេដាក់រូបសើចមួយមក តែនាងសើចមិនចេញទេ។ ភាពកក់ក្ដៅនៅក្នុងកិច្ច​សន្យានេះ គ្មានឡើយ មាន​តែអ្វីមួយ….សម្ងាត់….មុតៗ។

វគ្គ

ចិត្ត​ហួងហែងក្តៅ–មុត

ពុទ្ធិដា​​ឈរស្ងៀមម្នាក់​ឯងសម្លឹងទូរសព្ទ ដែលផ្សាយមកតាមកាមេរ៉ា​ស្រូបសំឡេង នូវពាក្យអេចអូចខ្សឹប​ខ្សៀវ​ក្នុងបន្ទប់បុគ្គលិក​របស់បងប្រុសនាង​។ តាំងពីល្ងាចមិញមកទល់ព្រឹកនេះ មនុស្សម្នាមិនខ្វះពាក្យ​និយាយអំពីអ្នកនិពន្ធស្រីឈ្មោះអង្គនៅផលិតកម្មផ្សេងនិងវណ្ណ​តារាថ្មីរបស់ឯកនគរសោះ។

«ល្ងាចមិញ ខ្ញុំគិតថា មានរឿងក្តៅៗរវាងកវីថ្មីនិងCEO G-Brother!»

ម្នាក់ទៀតឆ្លើយទាំងសើច៖

«ចុងក្រោយមកពាក់ព័ន្ធឯកនគរឯណេះ​ទៅវិញ! អ៊ីចឹង​បានពាក្យចាស់ថា​ កុំសើចគេ​ក្រែងប៉ះខ្លួនឯង​!​»

ពុទ្ធិដា​ចុចទូរសព្ទបិទ។ ទំនាក់ទំនងចម្រូងចម្រាស់រវាងផលិតកម្មទាំងពីរ តែងតែបង្ក​ជាសង្គ្រាម​មិនឈប់ ដែលកាលពីមុន ពេលG-Brother​នៅមាន​លោកពិស្តារផលិតករដ៏ល្បីឈ្មោះការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុក ចុះហេតុអ្វីពេលនេះគេស្លាប់បាត់ក៏ត្រូវ លេចចេញសម្ព័ន្ធ​ភាពតួចម្រៀងនិងអ្នកនិពន្ធ​មួយ​គូមកទៀតល្មមឱ្យឈឺក្បាលបាន?

ស្រី្តល្អិតម្នាក់ឈ្មោះអង្គលក្ខិណានោះហាក់ដូចជាជាន់ចំ​ហុងស៊ុយអ្វីពិសេស​បានជាទទួលបាន​ភាពល្បីល្បាញ​កាន់តែខ្លាំងឡើងៗ ក្រោយការចងភ្ជាប់​ជាមួយមនុស្ស​ល្បីៗក្នុងឧស្សាហកម្មនេះ  នេះជារឿង​ដែលពុទ្ធិដា​សែនស្រងាកចិត្ត​ទៅហើយ ឥឡូវមកចេញមុខជាមួយសក្តាវណ្ណ?

តើនាង​កំពុងលេងល្បែងអីទៅនាង​ល្អិត?

ពុទ្ធិដា​គិតបែបនេះខណៈដែល​ម្រាមដៃ​ប្អូនស្រីរបស់ឥន្ទវង្ស​ឈប់លើ​ព័ត៌មាន​ថ្មីបំផុតមួយអំពីអង្គ។ អត្ថបទនេះ​ត្រូវបាន​សរសេរដោយ​និពន្ធនាយិកា​តុប ដែលអ្នកណានៅក្នុងសិល្បៈក៏ចង់ឱ្យនាង​សរសេរPRឱ្យ។ ពេលនេះ ស្ត្រីតុបតែងប្រុសម្នាក់នោះ មិនខ្វល់ពីពាក្យអាស្រូវអ្វីអំពីអង្គទាំងអស់ បែរជា​សរសេរ​អត្ថបទដ៏ភ្លឺចិញ្ចាចបង្អួតវឌ្ឍនភាពការងារអង្គពីក្មេងស្រីជនបទដែលពេញដោយឆន្ទះអាជីពនិង​គំនិត​ច្នៃប្រតិដ្ឋ​ដូចពេជ្រក្លាយមនុស្ស​សំខាន់ ដើរតួយ៉ាងធំនៅក្នុងគម្រោងការឌីជីថល​ថ្មីបំផុត​នៅ​G-Brother ។

ពាក្យពេចន៍ កោតសរសើរ ដែលផ្ទុយស្រឡះទៅនឹងពាក្យចចាមអារ៉ាមពិសពុលកាលពីម្សិល បានញ៉ាំង​ឱ្យពុទ្ធិដា សែនជូរចត់​បន្ថែមលបលួចច្រណែននឹង​​​កេរ្តិ៍ឈ្មោះ​របស់អង្គ។

ងើបមុខមកវិញ ​នាងប្រទះឃើញវត្តមាន​បុរសដែលមានឥទ្ធិពលលើបេះដូង។ សក្តាវណ្ណមាន​ទឹកមុខ​​ស្រស់សង្ហា​ទោះមិនមានស្នាមញញឹម។

នារីអភិជន​ប្រញាប់បិទទូរសព្ទហើយឈានឆ្ពោះទៅ។

«វណ្ណ!»

វណ្ណបង្អង់ជើង​ដោយងាកមករកពុទ្ធិដាពីកាច់ជ្រុងស្ទូឌីយោ ថែមទាំងសម្លឹងមើលមកនាយ​ដោយកែវភ្នែក​ដែលពីមុនហាក់បីដូចជាពោរពេញដោយក្តីស្រលាញ់ ប៉ុន្តែឥឡូវនេះ មាន​អ្វីមួយផ្សេងបង្កប់​…..គឺ​…..​ប្រចណ្ឌ។

«ដា!»

គេមិនទាន់បាន​វាចាបន្ថែមទៅរកនាង​ផង សំឡេងគ្រលររបស់ឥន្ទវង្សលាន់មកពីក្រោយខ្នង​៖

«វណ្ណ មកចួប​ខ្ញុំ!»

គេងាកក្រោយភ្លាម។ មេដឹកនាំឯកនគរដែលមាន​ទឹកមុខខ្មៅមាំ​ចេញមកពីក្នុងឡាន​ទំនើប។ ឥន្ទវង្សចេញ​បញ្ជាខ្លីរួច​​ក៏ដើរយ៉ាងតោះតើយទៅបន្ទប់មុន។ មិនតែប៉ុណ្ណោះគេឆ្លៀតងាកមកចង្អុលប្អូនស្រី ​ហើយ​ព្រមាន៖

«គ្មានអ្នកណាមកលូកដៃរឿងសក្តាវណ្ណបានទេ​! បងចង់ឱ្យឯងនៅឆ្ងាយៗពីផលិតកម្មពីរបីថ្ងៃនេះ!»

ពុទ្ធិដា​បើកភ្នែកធំៗសម្លឹងវណ្ណ ហើយចង្អុលច្រមុះខ្លួន​ឯង នាងសួរភ្លឹះៗ៖

«គាត់ដេញខ្ញុំ?»

សក្តាវណ្ណឈ្ងោក​សម្លឹងដីក្រោមជើងហើយពិចារណា ដោយតឹងចិត្ត​។

«ខ្ញុំធ្វើអ្វីខុសទៅនៀក?»

ស្រីវាចាតិចៗ ខណៈតារាចម្រៀងកំពុងរិះគិតរឿងផ្សេង ថាតើ…ការចាកចេញមុនពេលកំណត់២១ថ្ងៃដែលត្រូវហាត់សមនោះ…អ្វីផ្សេង…​ជាមូលហេតុនាំឥន្ទវង្សទាំងបងទាំងប្អូនមករកគេព្រឹកព្រហាមបែបនេះ?

«ថប់​ខ្យល់ណាស់ខ្ញុំ!​» ប្រុសបូញមាត់រអ៊ូ​ដោយ​ផ្លុំដង្ហើម​ ហើយមិនមានពេល​អើពើ​នឹង​ទឹកមុខព្រួយបារម្ភ​របស់​ពុទ្ធិដាទេ។ សំឡេងអង្គនៅពេញក្នុងការចងចាំរបស់គេការប្រើអារម្មណ៍ «​ប្រើរឿងផ្ទាល់ខ្លួនពេក អាចរារាំងផ្លូវទៅរកភាពជោគជ័យ​របស់យើងម្នាក់ៗបាន!​»។

មកដល់ជាន់ខាងលើ គេគោះទ្វារហើយរុញចូល។ ឥន្ទវង្ស នៅអង្គុយក្នុងការិយាល័យដ៏ស្អាតប្រណីត​​ជាមួយទឹក​មុខស្មើ។

ក្លិនបន្ទោសនិងកំហឹង ហុយពេញផ្ទៃបន្ទប់ដែលមាន​តែពីរនាក់។ វណ្ណដកដង្ហើមធំទាញកៅអីថ្នមៗមក​អង្គុយ​។ រូបរាងស្អាតសង្ហារបស់គេ បានធ្វើឱ្យឥន្ទវង្សទើសភ្នែកជាមួយចរិតយករឿងស្នេហា​ធំជាងការងារ។

​ ផ្ទាំងរូបភាពដ៏ធំរបស់សក្តាវណ្ណ នៅព្យួរលើជញ្ជាំងនៅចំហៀងបន្ទប់ ក្នុងនាមជាតារាកំពូលរបស់​ផលិត​កម្ម​នេះ គ្រប់យ៉ាងញ៉ាំង​ឱ្យគេទម្លាក់មុខដឹងកំហុស។

មេដឹកនាំធំនៃឯកនគរផ្ទាត់ម្រាម​ដៃ​​ជា​ចង្វាក់ ​នៅ​លើ​តុ​ឈើបេងរលោងស្រិល។ ភ្នែកទាំងសងខាងជននេះ ​សម្លឹង​មើល​សក្កា​វណ្ណ តែបែរជាឃើញស្រមោលអង្គ។

«សក្តាវណ្ណ​!​» ឥន្ទវង្សចាប់ផ្តើមដោយសព្ទសំឡេងត្រជាក់ និងចេតនាប​ង្អើលវណ្ណឱ្យច្របូលច្របល់ភ័យរងសម្ពាធ «ដឹងថាខ្ញុំបានវិនិយោគប៉ុន្មានលើការធ្វើសំណើរតន្រ្តីទេសចរអន្តរជាតិដែរ?​»

តារាចម្រៀងនៅស្ងៀម។

«ហើយឥឡូវនេះ….គិតថាអាចបោះបង់ចោលគ្រប់យ៉ាង ទៅរវល់រត់តាមស្នេហា? ដើម្បី…អី? អ្នកនិពន្ធ​អត់ល្បីម្នាក់…..សមដែរ?»

សក្កាវណ្ណ លេប​ទឹក​មាត់​រកពាក្យឆ្លើយមិនចង់បាន​  ប៉ុន្តែ​ប៉ះដល់អង្គ បុរសត្រូវតែឆ្លើយតប៖

«កុំរាលដាលដល់គេ!»

ឥន្ទវង្សរង្គើចង្កាខឹង។

«គិតថា ខ្ញុំត្រឹមតែរាលដាល? ធម្មតាៗអ៊ីចឹង?»

វ​ណ្ណលើកចិញ្ចើមរបៀបឆ្ងល់ ហួសចិត្ត​ គេសួរវិញភ្លាម៖

«បងចង់យ៉ាងម៉េច? គេដឹងអីគេ? គេជាមនុស្ស​លើកទឹកចិត្តខ្ញុំក្នុងវិស័យនេះ បង! គ្មានអង្គខ្ញុំគ្មានថ្ងៃនេះទេ!»

ឥន្ទវង្សទះតុផាំង។

«លើកទឹកចិត្ត??? រាល់ការលើកទឹក​ចិត្ត​ជួយបង់ថ្លៃភ្លើងកើតទេ? ហើយ….ស្នេហា​សមនឹងមានដែរ?ពេលកំពុងតែឡើងល្បីដល់កំពូលនៀក? ស្រីម្នាក់នោះ នៅជាមួយសត្រូវ….ហើយ…ទុកខ្លួនឯងជា​ចំណី​ឆ្ងាញ់ឱ្យពួកកាសែតធ្វើស៊ី? ទីបំផុត បំផ្លាញខ្លួនឯង ហើយបំផ្លាញទាំងឯកនគរទៀត?»

សក្តាវណ្ណនៅស្ងៀមទុកឱ្យភាពតឹងតែងអណ្តែតពេញបន្ទប់នេះ។ មិនយូរ​ប៉ុន្មាននាយបន្លឺឡើងក្នុងសព្ទ​សំឡេង​ឡើងរំជួលចិត្ត៖

«ចង់គ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំដោយខ្លួនឯង!»

ឥន្ទវង្សខឹងណាស់ មុខគេស្លេក ហើយបញ្ចេញស្នាម​ញញឹម​ដ៏​គ្រោះថ្នាក់​។

«អូ បានទេតើ!!! មានអីតួសង់ទីម៉ង់! តែកុំភ្លេចវិលទៅវិញ សួរខ្លួនឯងឡើងវិញ ថាបានឆ្លងកាត់អ្វីខ្លះមកទម្រាំបានថ្ងៃនេះ! ហើយ….អានផង រាល់កិច្ចសន្យាដែលបានចុះហត្ថលេខា ស្តាប់រាល់បទចម្រៀងដែលបានច្រៀងថត គ្រប់យ៉ាង​ដែលចងភ្ជាប់ឯងជាមួយឯកនគរ! មើលឱ្យជាក់ កុំរង់ចាំដល់ខ្ញុំចាត់វិធាន​ការណ៍ច្បាប់  ដែលសូម្បីវិលច្រៀងនៅតាមបារវិញ ក៏ប្រហែលជាគ្មានឱកាសផងសក្តាវណ្ណ!»

កណ្ដាប់ដៃ​របស់​សក្តាវណ្ណ​ត្រូវបានក្តាប់តឹងណែន មនុស្ស​ស្លូតប៉ុនណាក៏មិនចង់ស្តាប់ពាក្យគំរាម​កំហែងដែរ។

​សម្តីជនជាមេកោយ​ដូចជាញ៉ាំង​ឱ្យគេ​ ត្រូវតែជ្រើសរើសរវាងនាងនិងអាជីពចម្រៀង? ឥន្ទវង្សផ្អៀង​ខ្លួន​ទៅ​លើ​កៅអី​ដោយ​បញ្ចេញ​ខ្យល់ដង្ហើម​អំនួត​ ​គំរាម​កំហែង។

«នៅកន្លែងនេះ យើងនិយាយតែរឿងការងារ! ស្នេហា​….គ្មាននោះទេអាប្អូន! ទម្លាក់រឿងមិនសមហេតុ​សមផលជាមួយពួក​G-brotherចោល​ ហើយយើងឆ្ពោះទៅមុខជាមួយគ្នា! មិនអ៊ីចឹងទេ…» មេផលិតកម្ម​ទុកឱ្យភាពស្ងៀមស្ងាត់អូសបន្លាយបានបន្តិច​មុននឹងបញ្ចេញសំឡេងបង្ហើយប្រយោគចុងក្រោយ «ឯងនឹងដឹងថា តើខ្ញុំមានជំហាន​ទីពីរលឿនប៉ុនណា​ជាមួយអ្នកដែលមកបង្អាក់ឯង ដូចជាបង្អាក់​ផលិតកម្មខ្ញុំទាំងមូល! វាជាល្បិចពួកG-Brother»

សក្តាវណ្ណសម្លឹងភ្នែករបស់ឥន្ទវង្ស​តទល់ ខណៈអង្គកំពុងក្លាយមកជាកូនអុកក្នុងល្បែងរវាងពួកផលិត​ករ យ៉ាងអយុត្តិធម៌។

ពេល​​ចាកចេញ​​ពី​អគារHead Quarterរបស់ឯកនគរ បុរសអ្នកចម្រៀងបានទម្លាក់ខ្លួនឯងចោល នៅឯបារដែលមានពន្លឺតិចៗនៅក្បែរៗនោះ។

គេគិតថា ស្រាវីស្គីមួយកែវឬពីរ​ នឹងអាចជួយរំសាយគេពីការខកចិត្តចំពោះចរិតឥន្ទវង្សម្នាក់នេះប៉ុន្តែមិនអ៊ីចឹងទេ  ពេលនេះមាននរណាម្នាក់រំកិល​រអិលមកក្បែរហើយ។ វណ្ណក្រឡេកមើលភ្លាមក៏ ស្គាល់ថាជាអតីតកំពូលតារាធ្លាក់កូដ សាមកែវ។

សាមកែវ ធ្លាប់មាន​ទាំងកេរ្តិ៍ឈ្មោះ ទំហំ​អ្នកគាំទ្រធំ​ និងមានបទស៊ីដាច់គេសឹងមួយជំនាន់មនុស្ស​។ ប៉ុន្តែឥឡូវនេះ គេត្រឹមជាស្រមោលនៃអតីតកាលខ្លួនគេ។

ភ្នែករូង សម្លៀកបំពាក់ខ្ជីខ្ជាំ។  វត្តមានរបស់គេស្ទើរតែគ្មាននរណាម្នាក់មកកត់សម្គាល់ខ្វល់ជាមួយ។

«សក្តាវណ្ណ…..សក្តាវណ្ណ!» សាមកែវចាប់ផ្តើមសំឡេងគ្រោតគ្រាត ប៉ុន្តែរវើរវាយ​ដូចជាបទភ្លេងព្រោះ​មនុស្សនេះកំពុងស្រវឹងទន់។

«​ផឹក? ហាសហា​! ខ្ញុំដឹងពីអ្វីដែលឯងកំពុងឆ្លងកាត់ សក្តាវណ្ណ!»

វណ្ណងាកចេញ មើលទៅឆ្ងាយមិនចង់ភ្ជាប់ពាក្យសម្តី ប៉ុន្តែ​សាមកែវរឹតងាកមកក្បែរហើយចរចា​បន្ត។

«សម្ពាធ! ទាមទារមិនចប់មិនឈប់មិនឈរ! ឱ្យយើងធ្វើអីដែលមិនមែនជាខ្លួនយើង!»

សាមកែវនិយាយ វណ្ណរឹតតែអកស្រា។ គ្មានអ្នកណាសប្បាយចិត្ត​ទេ ពេលដែលគេត្រូវ​បាត់បង់សេរីភាព​……ទោះណាជាថ្នូរនឹងអ្វីក៏ដោយ។

«បើឯងមិន​ភ្លក់ ឯងមិនស្គាល់ស្នាដៃ​ពួកអភិជន​ទេ! កខ្វក់! សាហាវ គ្មានបេះដូង!»

សក្តាវណ្ណដៃម្ខាង​ខ្ទប់កែវ​កញ្ចក់​ ចិត្ត​គេនឹកដល់ស្រីតូច​ មាត់គេសួរឈ្មោះអ្នកផ្សេងទៅវិញ​៖

«អ្នកណា? ពុទ្ធិដា?»

​ដោយមិនឆ្លើយ សាមកែវផឹកក្អឹក។ គេនេះ វណ្ណធ្លាប់ឮរឿងគេជាមួយនាងពីមុន កាលពីគេល្បី។ តាមថា វណ្ណមិនចង់ខ្វល់រឿងផ្ទាល់ខ្លួនអ្នកណាទាំងអស់ តែពេលនេះស្រវឹងស្រឿងៗ ចិត្ត​កួចវិលវល់ ក៏បែរជា​លន្លោង់លន្លោចចង់ដឹងចង់ឮ។

ប្រុសមិនបានសួរទៀត តែតារារៀមច្បងបែរជាតំណាលប្រាប់៖

«ពួកអ្នកមាន​ណា៎ ​ពេល​​នៅ​ជាមួយ​គ្នា តែង​តែ​បង្ខំយើងឱ្យយកលេខមួយ ប្រ​ដេញ​យកភាពឥត​ខ្ចោះ! គេមិនដឹងយើងហត់យ៉ាងណាទេ​! តែងតែ​ទាមទារ​បន្ថែមឡើងៗ​!…..ប៉ុន្តែវាមិនមែនតែនាងទេ… វាជាបណ្តាសាក្នុងឧស្សាហកម្មចម្រៀងនេះទាំងមូលសក្តាវណ្ណ! លូកហើយ គ្មានថ្ងៃបកក្រោយទេ សក្តា​វណ្ណ! ឯងនឹងយល់ពេលថ្ងៃនោះមកដល់!»

«មិនអាក្រក់ដល់ម្ល៉ឹង​ទេដឹង?» សក្តាវណ្ណរអ៊ូហើយលើកកែវទង្គិចជាមួយ​សាមកែវ។

សាមកែវញញឹម​ចំអក ហើយវាចាបន្ថែម៖

«ពួកនោះចូលចិត្ត​ទំពាយើងនឹងចង្កូម! ជញ្ជក់ឈាម​យើង​! ហើយស្ដោះយើងចេញពេលណាអស់ន័យ​សម្រាប់គេ! គេចេះមួយចប់សក្តាវណ្ណ! លួងលោមយើង បោកយើង គំរាម​យើង ហើយនឹង​….សំឡេះយើងចោល!»

«ធ្វើម៉េចទៅអ៊ីចឹង​?​» សក្តាវណ្ណសួរទាំងចត់ជាតិស្រវឹងពេញអណ្តាតហើយ លេបទឹកមាត់យ៉ាងលំបាក​។ សាមកែវសើចស្រវឹងជោក​មិននិយាយ តែសក្តាវណ្ណចង្អុលគេវិញដោយ​ទោរទន់តិចៗ «ខ្ញុំ​​មិន​ឱ្យ​ពួកគេមកជារបង​រវាង​ខ្ញុំ​និង​អង្គ​ទេ!  ខ្ញុំ​នឹង​មិន​ឱ្យ​​ពួកហ្នឹង​មក​បំផ្លាញស្នេហា​ពួក​ខ្ញុំ​ទេ!»។

សាមកែវងើយមុខសើចក្អាកក្អាយ ដូចជាចំអកបន្ថែមឡើង។

មិនយូរទេ ពេលគេឃើញ​សក្តាវណ្ណងក់ក្បាលផ្ងក់ៗមិនចុះចាញ់ តារារៀមច្បងវាចាក្ងួរៗ៖

«ពីមុនខ្ញុំ​ក៏គិតអ៊ីចឹង​ដែរ​! ខ្ញុំគិតថា ឱ្យតែខ្ញុំមានសមត្ថភាព! ខ្ញុំមិនឱ្យអ្នកណា​មកច្រានខ្ញុំដួលងាយៗទេ តែមើលចុះ! មើលមកខ្ញុំឥឡូវនេះសក្តាវណ្ណ!»

គេបានលើកដៃត្រដាង ហើយ​គ្រវី​ខ្លួនមួយ​ជុំ​បង្ហាញ​ពី​ស្ថានភាព​ក្រលំបាក គ្មាន​ចំណូល គ្មានការងារ​។  មាត់ជននេះនិយាយបន្ថែម៖

«ខ្ញុំ​ធ្លាប់ដូចជាឯងដែរ​! នៅ​កន្លែង​ដែលឯងកំពុង​តែ​នៅ! ប្រយុទ្ធ​ដើម្បី​ទេពកោសល្យ​​ពិតរបស់​ខ្ញុំ! ស្មោះត្រង់​ លះបង់​ពិត​ប្រាកដ ហើយ​ស្មោះត្រង់​ចំពោះ​សិល្បៈ តែឧស្សាហកម្មមួយនេះមិនខ្វល់ពីយើងទេ។ ពួកគេខ្វល់ពីអ្វីដែលគេលក់ចេញ ប្រមូលលុយ​! ឥន្ទវង្ស…ពុទ្ធិដា…​ពួកគេ​នឹង​រុញ​យើង​រហូត​ទាល់​តែ​យើង​គ្មាន​អ្វី​រើរួច ក្រៅ​ពី….ព្រមធ្វើជា​អាយ៉ងឱ្យពួកគេ​ទាញខ្សែ»

សក្តា​វណ្ណ​ សម្លឹង​មើលគេទាំងកំហឹង​និងអារម្មណ៍អស់សង្ឃឹមមួយគ្របសង្កត់មកពេញក្នុងពេលនេះ ទីនេះ។ ជាមួយរសសុរាថ្លៃ បរិយាកាសស្តុកស្តម្ភ ម្តេចក៏មិនសប្បាយចិត្ត​រួចសោះ?

សាមកែវអាចថា មកនេះព្រោះតែច្រណែនវណ្ណ តែវណ្ណយល់ថាប្រហែលជាគេនិយាយត្រូវច្រើន។

«ឱ្យខ្ញុំធ្វើម៉េច? បើបងជាខ្ញុំពេលនេះ បងធ្វើម៉េចវិញ?»

«ខ្ញុំមិនដឹង ព្រោះខ្ញុំមិនមែនឯង! ខ្ញុំមិនដឹងមហិច្ឆតាឯង ហើយមិនដឹងឯងកំពុងត្រូវពួកហ្នឹងបញ្ឆោតដល់កម្រិតណាហើយទេ! កាលខ្ញុំវិញ ខ្ញុំត្រូវគេ បញ្ឆោត….ហាសហា គេធ្វើឱ្យយើង​គិតថា យើងជាអ្នកដែលនៅលើកំពូលគេក្នុងពិភពសិល្បៈនេះ! ខណៈពេលដែលយើងភ្លេចខ្លួន ពួកគេនឹង​ហែកយើងបន្តិច​ម្តង​ៗ។ ដំបូងៗ ខ្ញុំគិតថា ខ្ញុំអាចទប់ទល់បាន ខ្ញុំគិតថា….ខ្ញុំអាចខុសពីអ្នកមុនៗ ប៉ុន្តែ….តាមពិត ​ខ្ញុំ​មិន​ខ្លាំង​គ្រប់​គ្រាន់​ទេ ហើយ​ឥឡូវ​មើល​មក​ខ្ញុំ ឯងនឹងឃើញអនាគតរបស់ឯង!»

សក្កដាវណ្ណ​ក្តាប់ដៃទាំងខឹង គេនិយាយកម្លាខ្លួនគេ៖

«ចៃដន្យ​ ខ្ញុំមិនមែនជាបងទេ! យើងខុសគ្នា! ហើយខ្ញុំ….ក៏មិនស្រលាញ់ពុទ្ធិដាដែរ ខ្ញុំមាន​អង្គហើយ!»

ថាចប់ គេក៏ស៊ីញ៉ូបាញ់លុយឱ្យអ្នកក្រឡុកស្រា រួច​ចាកចេញមកភ្លាម​។ ចិត្តរបស់សក្តា​វណ្ណ រវើរវាយ បែកខ្ញែករវាងសេចក្តីស្រលាញ់​​ចំពោះអង្គ និងបំណងប្រាថ្នាក្នុងការរក្សាការតស៊ូលើសកម្មភាព​សម្តែង​និងច្រៀងក្នុងពិភពតន្ត្រី។

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី៣១
នៅ​ព្រឹកដដែល វីរៈ​មាន​អារម្មណ៍ឆ្ងល់នៅពេលដែលជំនួយការរបស់គេ ឈ្មោះ​បងស្រីហុង មកដល់ជាមួយ​​កាហ្វេក្នុងដៃ។

«ឆុងកាហ្វេមកទៀត?»  វីរៈឆ្ងល់ព្រោះរាល់ដង​គាត់មិនដែលធ្វើទេ។ វីរៈចូលចិត្ត​ធ្វើអ្វីៗដោយខ្លួនគេ។ ស្ត្រីវ័យ៣៥ឆ្នាំចាប់ផ្តើមស្ទាក់ស្ទើរហើយបង្ខំនិយាយរដាក់រដុប៖

«ខ្ញុំមាន​រឿងពិភាក្សា!»

«ដឹងៗ» គេថាតបដោយស្រស់ស្រាយហើយចង្អុលកៅអីឱ្យគាត់ ដៃម្ខាងលើកាហ្វេមកក្រេបដូចជារង់ចាំស្តាប់។ ស្ត្រីជំនួយការនិយាយតាក់តុប៖

«​ខ្ញុំគិតថា…..វាចូលរឿងផ្ទាល់ខ្លួនបុគ្គលិកបន្តិច ប៉ុន្តែលោកក្មួយCEOគួរដឹង…!»

គេនៅ​ស្ងៀម ព្រោះទឹកមុខនារីអ្នកនាំពាក្យមកម្នាក់នេះ ជាសញ្ញាថា​បន្តិចទៀត​គេនឹងបានឮព័ត៌មាន​មិនល្អ។

«អង្គរបស់យើង!….»

«អង្គមកធ្វើការឬនៅ?» មើលយ៉ាងណាក៏នាង​ហុងឃើញថា វីរៈកំពុងតែមាន​អារម្មណ៍ល្អជាមួយ​អង្គខ្លាំង តែហុងបន្តនិយាយ៖

«អត់ទាន់ដឹងទេ តែមានព័ត៌មាន​ថ្មីរបស់នាង!»

វីរៈជ្រួញចិញ្ចើមសម្លឹងគាត់ឆ្ងល់ ហុងនិយាយបញ្ចប់ ៖

«មិនមែន​រឿងពីល្ងាចទេ!»

វីរៈរេភ្នែកគិត គេដាក់ពែងចុះហើយទាញទូរសព្ទ។

រូបស្រីអ្នកនិពន្ធស្រស់ក្មេង ដែលញញឹម​ពព្រាយ​ដូចគ្មានអ្វីកើតឡើង ដោយមានថត Selfie ពីវណ្ណបុរសសង្ហាក្នុងឈុតគេ​ង។ នាង​បិទទូរសព្ទបំភ្លេច​ចោលពិភពលោកទាំងមូលហើយទៅចំណាយពេលយ៉ាងចេញមុខជាមួយប្រុសម្នាក់នេះ?

«អ្នកណា?» គេលាន់មាត់ខ្លី ជាឱកាស​ឱ្យហុងឱនមកខ្សឹប៖

«អ្នកចុះកុងត្រាថ្មីរបស់យើង ចំណាយពេលHoney moon ​ជាមួយតួប្រុសឯកនគរនៅ Apartment ចេញ​លុយដោយ​ពួកឥន្ទវង្ស!​»

ហុង​បាន​ផ្អាកសម្តី ដោយ​រង់ចាំពិនិត្យ​មើល​ប្រតិកម្ម​របស់​វីរៈ។ CEOក្មេងគោះដៃតិចៗលើLaptop របស់គេ។

«បើអ្នកបងមយូរ៉ាឃើញ គាត់អាចនឹង​មិនសប្បាយចិត្តទេ…ចុងក្រោយ មនុស្ស​ពីរនាក់មក​ពី​ផលិត​កម្ម​គូ​ប្រជែង ហ៊ានបញ្ចេញ​រូបនៅជាមួយគ្នាជា Public»

​កែវ​ភ្នែក​របស់​វីរៈហេងហាង​។ ទឹកមុខគេ​ស្មើ តែមិនមាត់មិនក។  ទោះបីជា​CEO​នេះ​មិន​ប្រាកដ​ថា​ ​​តូច​ចិត្ត​​​ដែល​អង្គ​នៅ​ជាមួយ​វណ្ណ ​ឬ​ក៏ខឹងរឿង​ហុង​ដើរតួ​ជា​អ្នក​នាំសារ​ម្តាយ​គេ ក៏គេនៅមិនទាន់​បាន​និយាយ​មួយ​ម៉ាត់ណានៅឡើយដែរ។

ហុងនៅតែមិនព្រមចប់៖

«នេះ….ខាង​ប្រុសអ្នកបញ្ចេញ​រូបថត! អាចថា គេចង់វាយយើងកណ្តាលមុខ! ហើយ…»

«បងទៅវិញបាន!»

បុរសនេះពោលសើៗហើយងាកទៅបើក​កុំព្យូទ័រ​ធ្វើការ​។

«ចាស៎!» ហុងមិនហ៊ាននៅទេ វីរៈមិនដែលខឹងបែបនេះឡើយ។ ស្ត្រីចាកចេញ ស្របពេល CEO​​លើក​​ទូរសព្ទ​ខ្សែ​​ហៅទៅផ្នែកធនធានមនុស្ស​។

ជាមួយទឹកមុខ​ត្រជាក់ សំឡេងគេលាន់ស្មើធេង៖

«ខ្ញុំត្រូវការជំនួយការថ្មីម្នាក់! ផ្ទេរបងហុងទៅផ្នែករដ្ឋបាលទៅ នៅន៎ោះ​មាន​ការងារច្រើន!  ចំណែក​ជំនួយការ ខ្ញុំនឹងជ្រើសរើស….​ខ្លួនឯង ដាក់ប្រកាស!»

ពេល​បញ្ចប់បទបញ្ជា វីរៈដៀង​ក្រឡេក​មើល​រូបថត​ក្នុង​ទូរសព្ទ​ម្ដង​ទៀត អារម្មណ៍​របស់​គេ​លោត​​ញាប់​​។ នាង​សប្បាយចិត្ត​ណាស់ នៅពីក្រោយខ្នង​អ្នកចម្រៀង​ស្អាតសង្ហា​។ បើពួកគេ​ចង់ប្រាប់ពិភពលោកនេះថាពួកគេ​ជាគូស្នេហ៍ ក៏មិនមែន​ព្រឹកនេះដែរ…..ហើយម្នាក់ទៀត នៅខាងផលិតកម្មផ្សេង។

វីរៈដាក់ដៃលើបបូរមាត់ ភ្នែកសម្លឹងទៅកាន់ទិដ្ឋភាពទីក្រុងភ្នំពេញទាំងមូល សញ្ជឹងគិតវែងឆ្ងាយ។

​«យើងមិនស្គាល់ទីនេះទេ! ​ស្រុកខ្មែរ! រញ៉េ​រញ៉ៃបន្តិច! សួនតួខ្លាំង! ហើយ…..ជ្រៀតជ្រែករឿងផ្ទាល់ខ្លួនអ្នកដទៃក៏ខ្លាំង ! តើយើងដឹកនាំឧស្សាហកម្មមួយនេះបានទេ?»

គេងាកមកសម្លឹងរូបភាពក្នុងកុំព្យូទ័រ​។

«អង្គ! នាងសប្បាយចិត្តណាស់​»

គេគិតហើយញញឹម​តិចៗ​តបនឹងស្នាមញញឹម​របស់នាង តែពេល​ក្រឡេកមកឃើញ​សក្តាវណ្ណដែល​ជា​ម្ចាស់​កាមេរ៉ា ​វីរៈបាន​រុះរោយចោលនូវ​ស្នាមញញឹម។​ មិនដែលចាប់អារម្មណ៍អ្នកចម្រៀងម្នាក់​នេះរបស់ឥន្ទវង្សទេ។ គេចុចទៅការិយាល័យ​រដ្ឋបាលមួយៗនឹងនរហើយនិយាយបង្គាប់៖

«ជួយហៅអង្គមកបន្តិច!»

នៅ​ពេលដែលកវីស្រីត្រូវបានមេដឹកនាំហៅចួប នាង​ដើរឡើងជណ្តើរកាត់តាមការិយាល័យធំ តាំងពីច្រក​ចូល​នៃG-Brother ក៏​មាន​អារម្មណ៍ថា ​ក្រសែ​ភ្នែក​ជាច្រើនផ្តោតមកលើ​នាង។

មនុស្សម្នា​ខ្សឹបខ្សៀវពីក្រោយខ្នង​ ​ពេលដែល​អង្គ​ដើរ​កាត់ហួស។

តុៗៗ

នាង​គោះទ្វារដែលហើបទទួលស្រាប់។ វីរៈញញឹម​ដូចរាល់ដង…បន្ធូរអង្គចេញពីអារម្មណ៍សម្ពាធ។

«Morning!» គេនិយាយពីតុធ្វើការហើយចង្អុលកៅអីស្វាគមន៍នាង។

វីរៈ​ងើប​មុខ​ សម្លឹងភាពស្រស់បំព្រង​របស់នាង។ នារីនេះមើលទៅហាក់បីដូចជាក្រែងចិត្ត​គេ ​អាចថាមក​ពីព័ត៌មានពីម្សិល។ នឹកឃើញរឿងនោះ គេក៏មានកំដៅភាយ​ខ្មាស​ តែជាមេដឹកនាំគេត្រូវនាំមុខ​ក្នុងការដោះស្រាយ ហើយក្លាហានជាងនាងបន្តិច នេះជាអ្វីដែលវីរៈ​គិត។

«អំពី….រឿងម្សិលមិញ….ព័ត៌មាន….អង្គ! ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​ព្យាយាមវាយយើងមិនចេះឈប់ទេ ពួកគេ​​យកសំឡេងតវ៉ាយើង អ្វីក៏ដោយដែលយើងប្រតិកម្ម ដើម្បី​លក់អត្ថបទគេ!»​

គេរលាស់សក់ពណ៌ខៀវងងឹតហើយ​ដកដង្ហើមធំ ទេរទៅក្រោយ។​ សំឡេងរបស់គេកាន់តែស្រទន់៖

«ហើយ​ឥឡូវ​….គេ​ភ្ជាប់​អង្គ​ជាមួយ…..អ្នកចម្រៀងពី​ផលិតកម្មផ្សេង….​គូប្រជែង! ប៉ុន្តែ…នេះគឺជា​​ផ្នែក​​មួយ​នៃជីវិតនៅក្នុងឧស្សាហកម្មនេះ! ​រៀនទទួលយកថាវាធម្មតា​…​ហើយ​ដោះស្រាយ​ជាមួយវា​​ដោយ​​​ទំនុក​ចិត្ត​»

អង្គលេបទឹកមាត់។ នាងទាញទូរសព្ទ​មកភ្លាម​ ព្រោះថាចំពោះរឿងថ្មីមួយនេះ អង្គនៅមិនទាន់បាន​ដឹង​អី​ទាំង​​អស់​។ លឿនម៉េះ?  នាងនៅ​មិនទាន់មើលមកទូរសព្ទទេ តែភ្នែកស្រីនៅបន្ត​​សម្លឹងCEOម្នាក់នេះ​ ដោយទឹកមុខមានកំហុសជាស្រេចទៅហើយ។

អ្នកនិពន្ធ​ដឹងថា វណ្ណនិងនាង​…..កាលពីយប់….តែ….រឿងនេះ តើមានអ្នកណាដឹងវាបាន ហើយ​មកសរសេរ​​វាយសម្លាប់អីទៀតហើយ?

«អំពីវណ្ណមែនទេ?»

របៀបដែលនាង​ហៅឈ្មោះសក្តាវណ្ណពីរោះ​យ៉ាងនេះ ពិសេសបែបនេះ ស្និទ្ធស្នាលនិងផ្អែម…..វីរៈទទួលអារ្មណ៍ដឹងជាសម្ងាត់។ គេងក់ក្បាល សម្លឹងនាង​​ដែលក្រឡង់ៗមើលមក។

ទោះបីជាគេអាចមើលឃើញភាពតានតឹងនៅក្នុងជម្រៅភ្នែករបស់នាងក៏ដោយ ប៉ុន្តែគេយល់ថា​អាចជួយសម្រាលនាង​បាន វីរៈ​បានវាចាតិចៗ៖

«​អត់អី ​រំខាន​នោះ​ទេ​! រឿងផ្ទាល់ខ្លួនជារឿងផ្ទាល់ខ្លួន! អង្គមិនមែន​អ្នកចម្រៀង ហើយ​បើទោះយ៉ាងណាក្តី ក្រុមហ៊ុននឹង​ឈរនៅពីក្រោយបុគ្គលិក​ ការពារ​ពួកគេ​!  ហើយ….ខ្ញុំក៏ធ្វើអ៊ីចឹងដែរ! ហៅមកនេះ គឺមកប្រាប់អង្គឱ្យប្រាកដថា កុំឱ្យរឿងទាំងអស់នេះ មកធ្វើឱ្យរង្គោះរង្គើដល់ទំនុកចិត្តលើProject​ថ្មី​របស់​យើង!»

តែភ្លាមនោះ ទ្វារក៏របើក​។ វត្តមាន​លោកស្រីមយូរ៉ា ដើរចូលមកជាមួយការសម្លឹងមុតស្រួចមកលើ​យុវវ័យ​ទាំងទ្វេ។ ពេលមើលអង្គជម្រាបសួររួចហើយ ស្ត្រីអភិជន​និយាយទៅកាន់កូនប្រុសដោយមុខស្មើៗ៖

«​ពាក្យ​ចចាមអារ៉ាមមិនដែលល្អទេ ទោះមិនមែន​តារាតែអង្គលក្ខិណា​ពាក់យីហោយើងលើខ្លួននាង ​ការងារ​​របស់នាង! ​ទំនាក់ទំនង​មួយ​ច្របូកច្របល់​ជាមួយ​តារាមក​ពី​ផលិតកម្ម​ដែលជា​គូប្រជែង​ តើល្អអីទៅ​? ទើបតែស៊ីញ៉េម្សិលមិញ រឿងផ្ទុះមកពេញមេឃ….»

វីរៈក៏ងាកទៅរកអង្គភ្លាម។

«អង្គ អ្នកចេញអាចទៅសិនបាន! ហេ៎ យើង​នឹង​បន្ត​និយាយគ្នាទៀត! កុំបារម្ភអីទាំងអស់!!»

CEO​ថាផង​​ងក់​ក្បាលផង ជាការ​​​ធានា​ដល់​នាង។

អង្គ​ សម្លឹងមើលមុខពួកគេម្តងម្នាក់ដោយ​ស្រពោន បន្ទាប់មកនាង​ខំ​ញញឹមគោរពមុននឹងដើរចេញពីការិយាល័យមេដឹកនាំ។

ពេល​ទ្វារ​បិទ​ភ្លាម អ្នកម្តាយ​​ច្រត់ដៃ​លើតុសម្លឹងកូនប្រុសដែលងើយមកប្រឈមនឹងគាត់។ ​​វី​រៈលើកចិញ្ចើមម្ខាង ហាក់ហួសចិត្ត​និងរង់ចាំស្តាប់ហេតុផលនៃ​សកម្មភាពជ្រែកចូលកណ្តាលអង្គប្រជុំរបស់​អ្នកស្រី​មយូរ៉ា។

ស្ត្រី​ជាម្តាយថយមកអង្គុយ​ដោយកាយវិការ​​មិនសប្បាយចិត្ត​ ​មិនយូរផង គាត់បានទម្លាយ៖

​«ហើយ​រឿង​មួយ​ទៀត! ហេតុ​អ្វី​បាន​ជាកូន​​ផ្ទេរ​ហុង​ទៅ​នាយកដ្ឋាន​ផ្សេង? ហុងបម្រើការជាជំនួយការCEOយូរហើយ ក៏​ជា​មនុស្ស​ដែល​ម៉ាក់​ទុក​ចិត្ត​បំផុត​ម្នាក់!​»

វីរៈគ្រញែងស្មា​បិទកុំព្យូទ័រ ក្រោមការ​តាម​សម្លឹង​មើល​របស់ម្តាយ។ ប្រុសស្អាតម្នាក់នេះតែងតែ​រក្សា​ទឹក​មុខ​ស្ងប់ ​ប៉ុន្តែ​ម៉ឹងម៉ាត់។

«ម៉ាក់! ប្រសិនបើចង់ឱ្យខ្ញុំដំណើរការគ្រប់យ៉ាង​នៅណេះ ម៉ាក់ត្រូវតែជឿជាក់លើការសម្រេចចិត្តរបស់ខ្ញុំ!  ខ្ញុំផ្លាស់បងហុង មិនមែន​បញ្ឈប់គាត់ទេ! ខ្ញុំស្ថិតនៅក្នុងកាលៈទេសៈមួយ ដែលត្រូវការជំនួយការផ្តោតលើការងារ មិនមែនជាអ្នកនាំសាររបស់ម្តាយខ្ញុំពីផ្ទះមក  ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមពី​បុគ្គលិក​របស់ខ្ញុំពេញ​កន្លែងធ្វើការដែរ!»

ការបញ្ចេញ​មតិ​របស់កូនធ្វើឱ្យទឹកមុខ​​លោកស្រីមយូរ៉ា​រឹតតែតឹងតែង។ ​

«កូនទៅក្រៅចួបរ៉ាដាមកពីរុស្សី!»

គាត់ដឹងថា រ៉ាដានេះជាទីប្រឹក្សា​ទីផ្សារ​ការងារអនឡាញ​ ដែលវីរៈកំពុងទាក់ទងមក។ គេគ្មានពេល​វេលា​នៅដ្រាម៉ាទេ ចរិត​វីរៈ តែម្តាយមិនអស់ចិត្ត​។ ទម្រាំគេដើរដល់ទ្វារហើយគាត់នៅតែលបនិយាយ៖

«សម្រេចចិត្ត​ក៏គួរសមហេតុផលដែរកូន! ហុង​មាន​ចិត្ត​ស្មោះ​ត្រង់! ទៅរកអ្នកផ្សេងមក យើងម៉េចនឹងដឹងគេ?»

នៅក្បែរទ្វារកូនប្រុសនិយាយដោយមិនបែរខ្នង​៖

«ហេតុនិងផលនៅទីនេះ គឺ​តួនាទីរបស់ជំនួយការ គឺគាំទ្រការងាររបស់ខ្ញុំ មិនមែនរាយការណ៍ចុះ​ឡើង​វិលក្បុងពេញក្រុមហ៊ុនទេ!»

​ដោយ​​ក្រឡេក​មើលម្តាយចង់បានការយល់ចិត្ត ហើយ​ត្រូវគាត់ងាក​ចេញមិនសប្បាយចិត្ត​ ប្រុស​ដកដង្ហើម​ឃូរចាកចេញ។

នៅតាមផ្លូវ​ឆ្ពោះទៅ​ក្នុង​បន្ទប់​ប្រជុំ ការ​សន្ទនាលានមកតាម​ខ្យល់​​…«អ្នកនិពន្ធថ្មី  រើទៅ​នៅ​ជាមួយ សក្កដា វ៉ាន់….របៀបនែ៎ ​ប្ដី​ប្រពន្ធមិនទាន់រៀបការ»។

គេនៅឈប់ជើងស្ងៀមរង់ចាំអ្នកនិយាយបែរមកឃើញ។

«អូ! លោកនាយក!»

នារីទាំងពីរសម្លឹងមុខមាំរបស់គេដោយ​ភិតភ័យដឹងកំហុស។

ប្រុសឈានចាកចេញទៅមុខបន្ត ជាមួយពាក្យខ្លីៗលាន់តាមពីក្រោយជំហានរបស់គេ៖

«ឈប់និយាយច្រើន តែធ្វើការឱ្យច្រើនជាងហ្នឹង!»

ងាកមកវិញ វីរៈ​បានឃើញ​​លោក​រ៉ាដា ​អ្នក​ជំនាញ​ផ្នែក​តន្ត្រី​ដ៏ល្បីលើកដៃមកស្វាគមន៍ពីក្នុងបន្ទប់​កញ្ចក់​។ ​គេញញឹម​ដើរសំដៅទៅរក​បុរស​រុស្ស៊ី​ហើយបិទទ្វារវិញ។ ​

«មុខលោកនាយកថ្មីដូចស្ត្រេស!» រ៉ាដានិយាយចំអន់ដោយក្រោកមករលាក់ដៃឱបស្មាន។ ខណៈវីរៈ​អង្គុយចុះមកគងជើង​ត្រៀម​ពិភាក្សា​ រ៉ាដាបន្ថែម៖

«ខ្ញុំដូចជាតាមទាន់ពី​ការវិវត្ត​​ចុងក្រោយ! សង្គ្រាមសារព័ត៌មាន​!»

​ វីរៈងក់ក្បាល់ឆ្ងក់ៗលើកកុំព្យូទ័រ​បើក​។

«ថ្មីមែនទែន! ទើបតែសនិ្នសីទ​សារព័ត៌មាន​ហើយ! កាសែត​លើកយក​រឿងអាស្រូវ​ពីក្នុងដីមកធ្វើឱ្យ​ពាក់ព័ន្ធ​នឹងProjectថ្មី ឈឺក្បាលតិចតួច!»

«ខ្ញុំមាន​​Panadol​»​ រ៉ាដាញញឹម​ឌឺដងឱ្យCEOក្មេង។ សក់ពណ៌ខៀវរបស់វីរៈរង្គើទៅតាមកម្លាំង​សំណើច​​របស់គេ។

«ប៉ិនៗហ្នឹងធ្វើអីមិត្តភក្តិខ្ញុំមិនបានទេ!» រ៉ាដាបន្ថែម «អូខេ​ចូលមករឿងយើង! អ្នកនិពន្ធស្រីមានមន្តស្នេហ៍​ម្នាក់នោះ!»

«អង្គលក្ខិណា» វីរៈនិយាយកាត់ដ្បិត​មិនចង់ឱ្យអ្នកណាដាក់រហ័សនាម​ឱ្យនាង។

«បាន! ok!!» រ៉ាដាងក់ក្បាល ពេលដែលភ្នែកវីរៈស​ម្លឹងមកហាក់កំពុងផ្ចង់រង់ចាំស្តាប់។ ជនជាតិរុស្ស៊ីវាចាបន្ថែម៖

«​សារព័ត៌មានអស់ពីវាយនាងជាមួយមេដឹកនាំផ្ទាល់ ឥឡូវ​​ផ្ទុះរឿងថា​នាង​មាន​ទំនាក់​ទំនង​ជាមួយ​​តារា​​​ចម្រៀង​របស់​ឯក​នគរ?»

«​ពួកគេ​កំពុង​បំផ្លាញ​រូបភាពនាង​ អាចទេថា​…..ចង់បង្អាប់ថា នាង​​មានបុគ្គលភាពរាយមាយ?»

​ រ៉ាដា​ងើប​ចិញ្ចើម​ពិចារណាជាមួយ​សម្ដី​របស់​វីរៈ​ដោយ​ប្រុង​ប្រយ័ត្ន តែមិនយូរទេ គេញាក់ស្មាតបវិញ៖

«អាចថា ឥន្ទវង្សវិញទេដែលត្រូវខូចបង់ ​តារាប្រុសដែលកំពុងរះរបស់គេ នឹងត្រូវហ្វេនស្រីៗខឹង ​ចំណែក​ខាងយើងជាអ្នកនិពន្ធ ការខាតបង់មិនស្មើគ្នាទេ!​» វីរៈងក់ក្បាល ។

ភាពតានតឹងក្នុងស្មារបស់គេហាក់បានធូរស្រាលវិញបន្តិច។

«អ៊ីចឹង​​ឯង​​កុំ​ផ្ដោត​លើ​រឿង​នេះ​ខ្លាំង​ពេក! បើឌីន​របស់ឯងមានមិត្តស្រីពេលកំពុងត្រៀមប្រូម៉ូតអាល់ប៊ុម​ថ្មី អាហ្នឹងបានត្រូវ​គិតច្រើន! អូខេ! បាន! ឈប់គិតពេក! លែងឈឺក្បាល!» រ៉ាដាបញ្ជាក់។

«ត្រូវហើយព្រោះមានឯងមកជួយខ្ញុំ!»

«មិនទាន់សន្យាទេ!»

«ទេ! ឯងត្រូវតែមក!»

វគ្គ

សង្គ្រាម​ទើបតែចាប់ផ្តើមប៉ុណ្ណោះ

រតនៈអង្គុយពីមុខឥន្ទវង្សក្នុងហាងកាហ្វេជាន់ខ្ពស់ដែលកម្រមានភ្ញៀវ។ ទីនេះមានពន្លឺតិចៗនិងសម្ងាត់ សម្រាប់កិច្ចសន្ទនា​។

មេដឹកនាំនៃឯក​នគរ​គោះដៃលើដងគោះវ៉ែនតា ខណៈអារម្មណ៍រតនៈពោរពេញដោយភាព​ស្រងាក​​ចិត្ត​​​។  ខណៈ​ដែលភ្នែកជនកន្ធាត់ ​ងាកមក​ចួប​នឹង​ការ​សម្លឹង​យ៉ាង​មុត​​របស់ឥន្ទវង្ស គេរឹតតែឆ្លេឆ្លា​ព្រោះ​លុយចាយអស់ឯការងារមិនបានតាម​ចិត្ត​។

ក្នុងទឹកដម​សំឡេង​ត្រជាក់ទប់កំហឹង​​ ពាក្យ​សម្ដី​បង្កប់​ដោយ​ការ​ខក​ចិត្ត​ជូរចត់ឥន្ទវង្សបន្លឺមកមួយ​ៗ​៖

«​បីម៉ឺនដុល្លារ រតនៈ!  ខ្ញុំមិនចំណាយលុយឱ្យពីរនាក់នោះរៀបចំហាន់នីមូនទេ!​»

រតនៈ​ចាប់ថ្គាមជាប់គ្មានពាក្យស្តី។ ដោយដកដង្ហើមយឺតៗ មុននឹងឆ្លើយតបគេបានពន្យារពេលរកលេស​មកចរចា​៖

«ខ្ញុំ​មិន​មាន​គម្រោង​ឱ្យ​​គ្រប់​យ៉ាង​ ក្លាយទៅជា​រឿងទីតានិក​អ៊ីចឹង​ទេ​! ល្ងាចមិញធ្វើបានផ្ទុះខ្លាំង ខ្ញុំសន្មត​​​ថា​ជា​ហ្គេមបែកគ្នាសម្រាប់ពីរនាក់ហ្នឹងហើយ  មិនដឹងហេតុអី!!!!»

​ បបូរមាត់របស់​ឥន្ទវង្ស ប្រែជាញញឹមតឹងតែង។

«​ចុងក្រោយ….គ្រប់គ្នានិយាយអំពីស្នេហា​ឆ្លងផលិតកម្ម! ខ្ញុំអត់ចង់ឃើញវាហៀរដល់ថ្ងៃស្អែកទេរតនៈ​! ស្អីអ៊ីចេះ? ​ស្នេហា​​ពេញ​បណ្ដាញ​សង្គម ហើយគ្រប់គ្នា​កំពុងបញ្ជូនបន្ត ឯង​គិតថាពីរនាក់ហ្នឹងរួមដៃគ្នាលេងខ្ញុំ ​ឬឯងផ្ទាល់កំពុងលេងសើចជាមួយឯកនគរ រតនៈ?​»

រតនៈ​ងើប​ទៅ​មុខ សំឡេង​បន្ទាប​ចុះដោយដឹងកំហុស៖

«មិនមែនខ្ញុំដាច់ខាត! ថ្លើមខ្ញុំមិនពាសមេឃទេ! អូខេ ឥឡូវនេះ យើងអាចធ្វើអីបាន? ហ្វ្រី!!! ខ្ញុំអត់យកលុយមួយសេនទេ ខ្ញុំប៉ះប៉ូវ​! នៅជាមួយគ្នាមួយយប់ មិនមែនមានន័យថានៅជាមួយគ្នាអមតៈឯណា?  បំបែកពីរនាក់ហ្នឹងមែនទេ? ឱ្យYesមួយមក ខ្ញុំទៅចាត់ការភ្លាម!»

ឥន្ទវង្ស​ងាកមកដោយកំណួច​មួយជ្រាលជ្រៅ​ក្នុងភ្នែក ចុង​មាត់​របស់​គេ​កោងចុះឡើងស្ទើរសើចស្ទើរស្មើ ​ដោយ​ការ​ស្ទាក់​ស្ទើរ​នឹងវាចា​ តែចុងក្រោយ គេនៅតែនិយាយ៖

«ហើយខ្ញុំ….ក៏អត់ចង់បានការបែកគ្នាមួយរយៈ វិលទៅរកគ្នា​វិញដែរ! ជារៀងរហូត!»។

រតនៈបើកភ្នែកមូលក្លុំ​សម្លឹងថៅកែស្រស់សង្ហា​ដែលនៅចំពោះមុខ​។ ប្រសិន​បើឱ្យនិយាយថា គេមិនដែលដឹងពីប្រវត្តិល្បិចកលរបស់ម្ចាស់ឯកនគរ គឺមិនពិតទេ តែបើដឹងថា ឥន្ទវង្ស​មាន​ចរិតកំណាច​គឺរតនៈ​ទើបតែឃើញផ្ទាល់ថ្ងៃនេះ។

សំឡេងឥន្ទវង្សទាញពញ្ញាក់អារម្មណ៍រតនៈមកវិញ​៖

«តែខ្ញុំគិតថា​ឯងធ្វើអត់បាន ហើយប្រហែលជាឯងត្រូវសងលុយខ្ញុំវិញ!»

រតនៈស្លេកស្លាំង។ ឥន្ទវង្សមិច​ភ្នែកញញឹម៖

«មានផ្លូវ….! បើឯងពិតជាចង់ធ្វើបានសម្រេច ឯងមិនអាចធ្វើម្នាក់ឯងទេ ខ្ញុំជាអ្នកចេញផែនការឱ្យទៅអនុវត្ត!​»

«បាទ!»

រតនៈតបខ្លីដោយជូតញើសថ្ងាស​។

«ពេលនេះ ខ្ញុំត្រូវការដឹង​ព័ត៌មាន​ទាំងអស់នៅខាងណោះ G-Brother ឱ្យតែទាក់ទងនឹងអង្គលក្ខិណា​! ចាំ! នេះជាឱកាស​ចុងក្រោយ​របស់ឯង!»

ទូរសព្ទ​របស់​ឥន្ទវង្ស​រោទ៍​ដោយ​មាន​ឈ្មោះ Loy​ជាអ្នកហៅ​​ចូល។

«អាឡូ!»

រតនៈលូកដៃ​ទៅយកតំណាប់​មួយគ្រាប់មកពម​បំបាត់អារម្មណ៍តឹងតែង ខណៈ​ឥន្ទវង្សកំពុងស្តាប់​ដោយ​យកចិត្ត​ទុកដាក់ជាមួយទឹកមុខភ្ញាក់ផ្អើល។ គេនិយាយចប់បិទវិញទាំងសភាពអារម្មណ៍អាក្រក់ជាងមុន។

«អីគេទៀតហើយ?» រតនៈខ្សឹប។

«អាតឿម្នាក់​មក​ពី​​រុស្ស៊ីចូល​ធ្វើ​ការ​ជាមួយ​G-Brother​! មិនទាន់ស្អីផង​ហ៊ាន​​ប្រកាស​ថា​ នឹង​ដាក់​​សំណើ​​រ​​សុំ​ធ្វើConcert Tour ទៅ​ជប៉ុន​និងអ៊ីតាលី!» ឥន្ទវង្សបញ្ចប់ប្រយោគដោយការសើចចំអក «ឯងហួសចិត្តទេរតនៈ! ឱ! G-Brother​! ទើបកើតម្សិលមិញ ​ឥឡូវ​នាយក​ប្រតិបត្តិ​សក់​ខៀវ​ចង់នាំតួចម្រៀងមិនទាន់ល្បីទៅច្រៀង​ជាអន្តរជាតិ​?»

រតនៈរេភ្នែកគិតដោយ​យកចិត្ត​ទុកដាក់ ឯឥន្ទវង្ស​ងក់ក្បាលដោយសើចចំអក។

«ឆ្លេឆ្លាដូចពួកទាហាន​ទើបហាត់រួច ក៏ច្រឡំថាសមរភូមិជាកន្លែងសមលេងៗ?»

«ឈប់ៗៗ» រតនៈឃាត់ឥន្ទវង្សហើយសួរនាំ «Project​ អង្គលក្ខិណា?»

ឥន្ទវង្សស្ងាត់លែងសើច គេរេភ្នែកគិតព្រោះសម្គាល់ឃើញល្បិចអ្វីម្យ៉ាងក្នុងកែវភ្នែករតនៈ។​

រតនៈខ្សឹបខ្សៀវ៖

«ចុះឯកនគរមាន​ដាក់សំណើរនេះទេ?» ឥន្ទវង្សងក់ក្បាលឆ្លើយ៖

«ដំបូងចង់ដាក់លេងៗមិនយកជាការទេ គឺចង់ឱ្យសក្តាវណ្ណមករវ​ល់ហាត់ បែកពីអង្គលក្ខិណា​! តែពេលនេះ បើខាងណោះចង់ទៅ យើងត្រូវដាក់មែនទែនប្រជែងយក!»

រតនៈទះភ្លៅខ្លួនឯងផាច់ ធ្វើឱ្យឥន្ទវង្សភ្ញាក់ផ្អើល។ គេនៅភាំងខណៈរតនៈអរសប្បាយឱ្យមកខ្សឹប៖

«ធ្វើលេងៗដដែលទៅ​!»

ឥន្ទវង្សមិច​ភ្នែកពិចារណា រតនៈឱនមកកាន់តែជិតហើយនិយាយខ្សឹប៖

«គិតថា សក្តាវណ្ណខឹងយ៉ាងណា បើគម្រោងTours​ដំបូងក្នុងអាជីព ត្រូវខាងស្រីឆក់យកទៅ? ហើយទៅជាមួយអាម្សៀរសក់ខៀវទៀត?»

ពន្លឺនៃភាពសប្បាយរីករាយ​​លើគំនរទុក្ខអ្នកដទៃ ចែងចាំងចេញពីប្រស្រីភ្នែកមេដឹកនាំឯកនគរ។ រតនៈ​​ពិតជានិយាយត្រូវ ឥន្ទវង្ស​ដឹងច្បាស់ថា គេនឹងលេងល្ខោនបន្តជាមួយគូស្នេហ៍កម្សត់ដោយវិធីណា​ហើយ​។

សក្តាវណ្ណដែលមិនខ្វល់ថា ពិភពលោកនេះកំពុងគិតយ៉ាងណា​អំពីស្នេហា​របស់ពួកគេទាំងអស់​។​ ​ពេល​នេះ​អ្នកចម្រៀង កំពុងបិទទ្វារឡានរួច​ឈាន​ចេញពីចំណតរបស់ក្រុមហ៊ុនឯកនគរដើរឆ្ពោះទៅរកស្ទូឌីយោ។

អង្គ​បាន​ខលទូរសព្ទ​មក។

​ប្រុសញញឹម​ស្រស់​ ឃើញឈ្មោះនាង​លោតកាលណា​ ក៏នឹកឃើញដល់ប​ណ្តា​​ឈុតឆាកផ្អែមល្ហែម​គ្រា​​មាន​ខាងស្រីនៅក្បែរទ្រូងកាលពីយប់។ រាត្រីស្នេហ៍ហាក់មិនមានជិនណាយ​ចិត្តកាយ បែកមក​ដល់​ទីណា ពេលណាក៏នៅតែរំពៃ​នឹកឃើញគ្នា។

ល្អហើយដែលនាង​ក៏នឹកគេ ហើយខលមកមុនទាំងទើបនឹងបែកគ្នាមិនដល់ពីរម៉ោង។

«ម្ចាស់បេះដូង!» ប្រុសចុចទទួល​ហើយមាត់នេះ ហៅនាង​ខ្សឹបៗជាកិច្ច​ស្វាគមន៍ក្នុងសព្ទសំឡេងរីករាយ​ពេញដោយសេចក្តីសុខនិងជឿជាក់។

ស្រីមិនទាន់តប គេឮតែខ្យល់ដង្ហើមធ្ងន់ៗរបស់នាង វណ្ណមានការពិភាល់ គេក៏បង្អង់ជើងហើយសួរ៖

«មានរឿងអីហ្មែន?!»

«វណ្ណ»  អង្គ​ចាប់ផ្តើម​ក្នុងសព្ទសំឡេងទន់ភ្លន់ ប៉ុន្តែមាំ «ម៉េចបានបង្ហោះរូបថត?!»

គេឈានយឺតៗ កាត់តាម​បណ្តាតុធ្វើការ​​ដែលមនុស្សជាច្រើនស​ម្លឹងមក។ រូបថតគេនិងអង្គជាប្រធានបទមែនទេ? មិនដែលគិតសោះ ថាជីវិតឯកជន​ក៏នាំមកនូវបញ្ហា។

«អ្ហះ បង្ហោះធ្វើអី?» នាង​រអ៊ូខ្សោយៗស្រាល​ៗ​។

ប្រុសដក​ដង្ហើម​ធំ សឹង​តែ​មិន​ព្រមទទួលខុស​ទេ គេថយមកកាច់ជ្រុងក្បែរសួនស្ងាត់ ហើយឆ្លើយ៖

«មានអីខុស? យើងស្រលាញ់គ្នា! សម្រាប់គ្នា!»

«អ្ហឺយ មើលឆ្លើយ!» នាង​ងរ​ង៉ក់។ ប្រុសរឹតតែមានអារម្មណ៍ស្រលាញ់អង្គ គ្រាន់តែឮសូរសព្ទស្រទន់របស់នាង​ គេវាចាបន្ថែម៖

«ហើយឱ្យពួកប្រុសៗ ដែលគិត​ថា​មាន​ឱកាស​ជាមួយអង្គ ​​អាច​ឃើញច្បាស់ដែរ​ថា ​អង្គមាន​អ្នកណាហើយ!»

​អ្នកនិពន្ធ​ផ្អាកស្តាប់ នាងបិទភ្នែកដកដង្ហើមវែងៗ ដើម្បីរក្សាសំនៀងរបស់ឱ្យស្ថិតស្ថេរទាំងចិត្ត​ ខឹង!ខឹង!​

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី២៩
ស្នូរស្រទន់ៗនៃស្លាបព្រាពណ៌ប្រាក់ ប៉ះចានប៉សឺឡែនអ៊ីតាលី បានបន្លឺឡើងតិចៗក្នុងបន្ទប់ទទួលទានអាហារដ៏ប្រណីត​។

«រឿង Tours Concert…ក្លែងក្លាយ?»

ពុទ្ធិដាសួរទាំងសមនឹងស្លាបព្រានៅបញ្ឈរ។ ស្រីអ្នកមាន​ស្តុក អង្គុយទល់មុខឥន្ទវង្ស ជាមួយកែវភ្នែកពោរពេញដោយមន្ទិល។ ខណៈពេលដែលនាយបង្វិលសមចាប់សាច់ ដៃម្ខាងកាន់កាំបិត ស្មារបស់ឥន្ទវង្ស​រង្គើ​តិចៗ ជាសញ្ញានៃមោទនភាពនិងអស្មិមានះ​។

ពុទ្ធិដា ស្ទើរតែលែងមានអារម្មណ៍ចង់ប៉ះអាហាររបស់នាងព្រោះពិបាកចិត្ត​។ ចរិតបងប្រុសម្នាក់នេះ កាន់តែស្ងប់ គេកាន់តែពិសពុល។

«កុំធ្វើបាបវណ្ណបានទេ?​» អភិជន​សួរបងប្រុសក្នុងសព្ទសំឡេងស្ទើរតែខ្សឹប។

«បើ​​មិនអ៊ីចឹង មាន​​លេសអី​ដើម្បី​ឱ្យ​សក្តាវណ្ណ​និងក្មេងស្រីស្រុកស្រែនោះ​​បែកបាក់​គ្នា​?»

ឥន្ទវង្សតបបែបនេះហើយ ដាក់ដុំសាច់ទំពា​យ៉ាងឆ្ងាញ់ពិសា ផ្អៀងស្មា​ម្ខាង​លើបង្អែកកៅអី ទឹកមុខគេស្មើ ស្ងប់ស្ងាត់ ហើយតែងតែដូចរាល់ដង ភ្នែកគេគ្មានមនោសញ្ចេតនា​។

ពុទ្ធិដា​ដាក់សមនិងស្លាបព្រាចុះ។ នាងជូតមាត់ ខណៈបងប្រុសញញឹមតិចៗផ្ចង់លើអារម្មណ៍ច្រាស់ច្រាល់​របស់នាង។

«គេខូចចិត្ត​ស្លាប់ហើយ!» នាងរអ៊ូ។

ស្នាមញញឹមរបស់ឥន្ទវង្សដែលតែងតែធ្វើឱ្យ ពុទ្ធិដាមានអារម្មណ៍ថា​ភ័យ ពេលនេះបន្ថែមមួយ​ត្រួតទៀតពេលនាង​សម្លឹងមុខគេ។

«វណ្ណនឹងខូចចិត្ត​ខ្លាំង! ហេតុអ្វីរើសយកវិធីកុហកគេ​? បើចង់ឱ្យគេបែកគ្នា មុននឹងក្រោយទេ កុំ​យកTour Concert មកកុហកវណ្ណឱ្យសោះ! ឥឡូវនេះ​គេត្រៀមខ្លួនសមនិងរៀនអង់គ្លសនៅក្រុមហ៊ុន ហ៊ឹម​​!​»

«២១ថ្ងៃ!» ឥន្ទវង្សផ្ទាន់តាមក្រោយប្អូនស្រី «ឯងមាន​ពេល២១ថ្ងៃ​! ចាប់យកគេមកនៅជាមួយ​ឯង! តែម្នាក់!!!!!»

នាង​ធ្មាំង សម្លឹងស្នាមញញឹមបងប្រុស។ គេលើកកូនកែវមករកនាង ស្រីគ្រវីក្បាល ជាសញ្ញាថាមិនញ៉ាំស្រាទេ តែគេមិនដាក់ចុះ នាង​មានតែលើកមកអុកជាមួយ​កាត់ចិត្តបារម្ភ។

«កុំភ័យ! ពេលគេខកចិត្ត​រឿងTours បងមានអីផ្សេងប៉ះប៉ូវឱ្យគេវិញ!»

ឮសម្តីសន្យាហើយកាលណា នារីនេះលើកជាតិក្រហមមកផឹកក្អឹកទាំងទឹកមុខនៅបារម្ភជូរចត់។ គេ​ដឹងចិត្តប្អូនស្រី ទើបនាយកឯកនគរនិយាយបន្ថែម៖

«ហើយសក្តាវណ្ណគ្មានថ្ងៃដឹងថា ឯងនៅពីក្រោយទេ​!»

«ខ្ញុំមិនពាក់ព័ន្ធស្រាប់ហើយ!» ស្រីអ្នកមាន​និយាយដោយគ្រវីក្បាលចាក់ស្រា ផឹកបន្ថែម​ទាំងស្មុគស្មាញចិត្ត​។​ ឥន្ទវង្ស​ចងចិញ្ចើម ពុទ្ធិដា​ឱបដៃជ្រួញមុខដោយជាតិល្វីង។

នាង​ពេញដោយ​ក្តី​បារម្ភ។

«ចុះ​បើ​​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​វណ្ណ? ចុះ​បើល្បិចហ្នឹង​ធ្វើ​ឱ្យ​គេ​ឈឺ​ចាប់ច្រៀងលែងបាន អាជីពគេដែលទើបតែបានភ្លឺបន្តិច មិនរលំរលាយទេ?»

​«យ៉ាង​ម៉េច?» ឥន្ទវង្ស ងាកមកចោទសួរដោយទឹកមុខមាំ។  ភ្នែកមុតស្រួចរបស់គេផ្តោតលើប្អូនស្រីហើយនិយាយបន្ត៖

«​គួរ​តែឯង​សប្បាយ​ចិត្ត​ពុទ្ធិដា​! នេះ​ជា​ឱកាស! ​​ជា​ឱកាស​របស់​​ឯង​ក្នុង​ការជួយលើកទឹកចិត្ត​​សក្តាវណ្ណ​ ហើយ​នាំ​គេឱ្យភ្លេច​​ស្រី​អ្នក​និពន្ធ​ល្អិតល្អោច​នោះ!»

ពុទ្ធិតា​ខាំ​បបូរ​មាត់​ចុះឡើង​គ្នា។ នាង​មិន​មែន​​យល់​ស្រប​ទាំង​ស្រុង​នឹង​ការយកវណ្ណមកធ្វើជាកូន​អុក​ស្លាប់​រស់នៃនយោបាយសង្គ្រាម​ក្នុងសិល្បៈទេ ​តែការផ្តាច់វណ្ណចេញ​ពីអង្គ​ជារឿងទាក់ទាញចិត្ត​​មួយ​….ធំ!!!! អង្គុយ​ស្តាប់ប៉ុណ្ណឹង​​ក៏​មាន​អារម្មណ៍​ថាខ្លួនធ្វើខុស​ជាមួយគេ​ដែរ ប៉ុន្តែ​ការ​គិត​អំពីរឿងបាននៅជិតគេ​ និង​ការ​បែករបស់គេពីអង្គ​​ដល់ទៅ២១ថ្ងៃ​ មិនអាចសូម្បីចួប​ឬខល ជាការ​បែក​គ្នា​ដ៏វែងរវាង គេនិងអង្គ ដែល​បាន​ធ្វើ​ឱ្យ​ខាងជនទីបី​ដូចនាង​​រំភើប​ចិត្ត។

«ប្រហែលជា…ល្អម្យ៉ាង មិនល្អម្យ៉ាង!» ស្រីក្មេង​រអ៊ូដាក់ខ្លួនឯង សម្លឹងកែវស្រា គោះវាតិចៗទាំង​រំភើប​លាយឡំនឹងកំហុស។

ឥន្ទវង្សលើកចិញ្ចើម៖

«ឧបសគ្គ​២១ថ្ងៃនេះ ឯង​លេងមើល​សិនទៅ ដើម្បីនឹង​ឃើញ​ថា ប្រុសដែលឯងស្រលាញ់ ជាមនុស្ស​បែបណា​ពិត​ប្រាកដ!»

វគ្គ

ល្បែងពង្រាត់

សំឡេង​ស្រទន់ឈឹបៗ​នៃ​កាមេរ៉ាឃ្លីក​លាន់មកពាស​ពេញ​ ​ខណៈ​​ដែល​មេក្រុមក្មេងរបស់ G-Brother ​​ស្លៀកពាក់​ឈុត​ផ្លូវការជាលើកដំបូងនៅពីមុខអង្គ។

បុរស​​សក់​ពណ៌​ខៀវចាស់ម្នាក់នេះ​​ នឹងចុះ​​ហត្ថលេខា​លើកុងត្រាទទួលយកអង្គមកក្នុងក្រុមហ៊ុន​យ៉ាង​មហោឡា​រិក។

នាយកប្រតិបត្តិវ័យក្មេង​ ក្នុងទឹកមុខ​មាំជាងរាល់ដងបន្តិច កំពុងទាញយកឧស្សាហកម្មតន្ត្រីខ្មែរទាំងមូល ឱ្យមកជ្រួលច្រាល់​ជាមួយព័ត៌មាន​ថ្ងៃនេះ។ វីរៈមានរឿងជាច្រើនត្រៀមនឹងប្រកាស​ចេញ ​ខណៈ​វត្តមាន​ដំបូងរបស់គេជាសាធារណៈថ្ងៃនេះ ត្រូវបានអ្នកសារព័ត៌មាន​ចាប់អារម្មណ៍យ៉ាងខ្លាំងចាប់​តាំង​ពីគេត្រលប់មកពីប្រទេសអ៊ីតាលីវិញមិនដែលចួបជាមួយបណ្តាញផ្សព្វផ្សាយឡើយ។

នៅក្បែរគេ អង្គឈររមទម​ក្នុងឈុតការិយាល័យ បិទបាំងផ្ទៃមុខដោយចរិតសុភាពស្ងប់ស្ងាត់និងសាមញ្ញ​។ ​បេះដូងនេះបានគិតដល់សក្តាវណ្ណ បុរសតែម្នាក់ដែលអង្គចង់ឱ្យគេមកនៅទីនេះ មើល​ឃើញ​​ថ្ងៃដ៏ល្អរបស់នាង​។

​អារម្មណ៍​ថា ទីនេះមាន​​ទម្ងន់ឡើងៗ ​ព្រោះ​បណ្តា​អ្នក​សារព័ត៌មាន​កំពុង​ឃ្លាំមើលមក​រាល់​ចលនា​​របស់​​នាងនិងវីរៈ។ ​ស្រីអ្នកនិពន្ធដឹងថាអ្នកយកព័ត៌មានមកនេះ គឺពួកគេ​ចង់ទទួលបានព័ត៌មានចុងក្រោយបំផុតអំពីគម្រោងថ្មីរបស់ផលិតកម្ម ​G-Brother ដែលជាគម្រោងមួយនឹងធ្វើឱ្យមាន​រលក​គ្រាំ​គ្រេង​នៅក្នុងពិភពតន្ត្រីឌីជីថល។

វីរៈ​​បញ្ចេញ​​ស្នាម​ញញឹម​ដោយ​ទំនុក​ចិត្ត​ចំពោះ​ហ្វូង​មនុស្ស​ដែល​​ប្រមូល​ផ្តុំ។ គេវាចាឡើង៖

«បាទ ជម្រាបសួរ!»

កិច្ចស្វាគមន៍ខ្លីបានញ៉ាំង​ឱ្យអង្គពិធីទាំងមូលស្ងាត់វិញមួយរំពេច​។

«នៅផលិតកម្ម G-Brother យើងជឿជាក់លើការជំរុញទម្លុះកាត់ព្រំដែនបុរាណទៅកាន់ពិភព​ឌីជីថល​!  យើងខ្ញុំនៅទីនេះ មិនត្រឹមតែបង្កើតនូវ​ប្រវត្តិថ្មីក្នុងវិស័យដូរតន្ត្រីប៉ុណ្ណោះទេ តែកំពុងបង្កើតបទពិសោធន៍​។ អាល់ប៊ុមថ្មីនេះ ជាមួយនឹងទេពកោសល្យ​សំឡេង​​របស់ឌីន បទនិពន្ធរស់រវើករបស់អង្គ អ្វីៗនឹងក្លាយទៅជារូបភាពមួយថ្មីមិនធ្លាប់បានឃើញពីមុនមក!»

ស្នូរទះដៃ​ ខ្សឹបខ្សៀវ​ព្រោះ​ក្តី​រំភើប​បាន​ផ្ទុះ​ស្រទន់ៗក្នុងចំណោម​អ្នក​សារព័ត៌មាន។ អង្គ​ក្រឡេក​មើល​វីរៈ​ដោយទឹកមុខស្ងើចសរសើរ។

CEO​ វ័យក្មេង​ពិតជាមាន​ចក្ខុវិស័យខ្ពស់ ហ៊ាន​​ក្នុង​ការ​ប្រថុយ​ប្រថាន និងមាន​​ភាព​ក្លាហាន​ក្នុង​ការ​គាំទ្រការច្នៃប្រតិដ្ឋ​ថ្មី។

នេះ​​ជា​មូល​ហេតុ​ដែល​នាងមាន​ទំនុកចិត្ត​ ទទួលបានអារម្មណ៍ជំរុញទឹកចិត្ត​​ជាលំដាប់ឡើង ​តាំង​ពី​ពេល​បានចួបគេ​ដំបូង។

ប៉ុន្តែ….មែនទែនទៅ នេះមិនគ្រាន់តែជាទំនុកចិត្តប៉ុណ្ណោះទេ តែជាវិធីដែលអង្គ​អាចមើលឃើញពីសក្តានុពលរបស់បុរសនេះក្នុងភាពជាអ្នកដឹកនាំ។

«ពិតណាស់» វីរៈបន្ត ងាកទៅអង្គដោយស្នាមញញឹមប្រកបដោយមោទនភាព «អាល់​ប៊ុមនេះមិនអាចទៅរួចទេបើគ្មានការច្នៃប្រតិដ្ឋ​ដ៏អស្ចារ្យរបស់អង្គ ក្រោមចក្ខុវិស័យរបស់បង​ពិស្តារ​​អ្នក​ដឹក​នាំ​ដ៏ល្បី​របស់​យើង! យើងមិនមែនគ្រាន់តែចេញអាល់ប៊ុមប៉ុណ្ណោះទេ យើង​កំពុង​បង្កើត​ចលនា​មួយ​ក្នុង​លម្ហ​​ឌីជីថល​ សម្រាប់​វីដេអូ​ចម្រៀង​និង​ការ​ដាក់​ស្លាក​យីហោ​ G-Brother ឱ្យលេចធ្លោ​លើ​អ៊ីនធឺណិត​»

កាមេរ៉ា​បាន​ចុច​យ៉ាងរហ័ស​​ដោយ​ចាប់​យកសកម្មភាព​ដែលមេធំរបស់ G-Brother កំពុងស៊ីញ៉េកុងត្រាជាមួយអង្គ។

«អង្គ នឹងនៅទីនេះជាមួយយើង ប្រាំឆ្នាំ!»

​បេះដូង​របស់កវីស្រី រីក​រាយ​ដោយ​ភាពមោទន​និងសឹងថា មិន​ជឿលើអ្វីដែលកំពុងកើតឡើង។ ពិតណាស់ នាងជាមនុស្ស​របស់ពិស្តារ តែនាង​មិនដែលបានឱកាស​ចូលG-Brother​ទេ។  នេះគឺជាអ្វីដែលនាងបានខិតខំយ៉ាងខ្លាំងសម្រាប់ការទទួលស្គាល់​មួយ មិនមែន​ដោយសារ​នយោបាយប្រឆាំងគ្នា ទោះ​សក្តាវណ្ណប្រើកេរ្តិ៍​ឈ្មោះគេមកយិតយោង តែជាសុពលភាពនៃទេពកោសល្យរបស់នាង​ផ្ទាល់​។

ឱកាសដើម្បីក្លាយជាផ្នែកមួយនៃផលិតកម្មធំនេះ ប្រាំ​ឆ្នាំ​គ្រប់​គ្រាន់​សម្រាប់នាង​ស្គាល់ព្រំដែននៃសមត្ថ​ភាព​ខ្លួននាង ក៏ដូចជាG-Brotherស្គាល់នាង។

ក្តុកៗ…..តុបដែលជានិពន្ធនាយកនៃ The Secret រត់មកដល់។ នាងទំនងជារវល់​បានជាតុបមាន​អាការៈ​ឆ្លេឆ្លា បានមកស្ថិតនៅជួរខាងមុខ​តុបញញឹម​តបនឹង​ការសើចទទួលរបស់អង្គ។

ដៃតុបសរសេរកំណត់ត្រានានាដោយញញឹមអំណរជាពន់ពេកណាស់។ ចិត្ត​និពន្ធនាយិកា​រូបនេះអាចប​ង្កើតជាចំណងជើងធំមួយសម្រាប់នាង​រួចទៅហើយថា «អង្គលក្ខិណា កម្លាំងច្នៃប្រតិដ្ឋ​នៅពីក្រោយអាល់ប៊ុមឌីជីថលធំរបស់កម្ពុជា!» ។

នេះនឹងក្លាយជាសាច់រឿងមានការចូលអាន​ច្រើនបំផុតមួយ ហើយតុប មានក្តីរំភើបក្នុងការសរសេរអំពីការកើនឡើងនៃអាជីព​របស់មិត្ត​នាង។

ទន្ទឹមនឹងនោះដែរ​នៅ​ក្នុងការិយាល័យដ៏ស្រស់បំព្រង ដែលអាចមើលឃើញសឹងពាក់កណ្តាល​ទិដ្ឋភាព​ទីក្រុងភ្នំពេញ​ ពុទ្ធិដា​អង្គុយដោយទឹកមុខស្មើ​ទស្សនា​ការផ្សាយផ្ទាល់នៃសន្និសីទសារព័ត៌មាន​ពី​ក្រុមហ៊ុន​គូបដិបក្ខ។ ប្អូនស្រីរបស់ម្ចាស់ផលិតកម្មឯកនគរ​ តែងតែមើលឃើញខ្លួនឯងថា ជា​មហាក្សត្រី​នៃឧស្សាហកម្មនេះ តារាចម្រៀងប្រុសៗស្អាតៗ​ល្បីៗ រមែងស្ថិតក្នុងបញ្ជីណាត់របស់នាង។

ប៉ុន្តែ…ឥឡូវនេះ វីរៈ ដែលជានាយកប្រតិបត្តិវ័យក្មេងដ៏មានមហិច្ឆតា​និងហំហាន​​ បានបង្ហាញខ្លួន។ វត្តមាន​គេធ្វើឱ្យនាងគិត…..គេសង្ហា​យ៉ាងនេះ ម្តេចបាននៅកន្លែងមួយដែលនាងពិបាកឈោងដល់?ហើយកាន់តែអាក្រក់ទៅទៀតនោះ គឺពុទ្ធិដា​កំពុងបង្ខំចិត្ត​មើលវិថីក្រាលស្រទាប់ផ្កាដែលអង្គ​….​ចាប់​ផ្តើម​ជោគជ័យ។

​«គិតថាខ្លួនឯងពិសេសណាស់ហើយមើលទៅ?» ពុទ្ធិដារអ៊ូរទាំក្រោមដង្ហើមច្រណែនមួយជា​សម្ងាត់​។ ភ្នែកទាំងសងខាងមិច​មកតូចជាងមុន សម្លក់សម្លឹងអេក្រង់។

«​ប៉ុន្តែ….ចង់ឈរខ្ពស់នៅទីនេះ មិន​មែនងាយទេ! ​នៅ​ក្នុង​ពិភពលោក​របស់​ខ្ញុំ​ គ្មានកន្លែងឱ្យនាងឈរជើងឡើយ​! មិនប្រមាណខ្លួន!»

ឥន្ទវង្សដើរមកដល់ ហើយបោះទូរសព្ទលើសាឡុង​ អង្គុយក្បែរប្អូន។ មនុស្ស​នេះ​ឱបដៃម្ខាង បង្ហាញ​ទម្រង់​មុខខ្មៅងងឹតដោយភាពមិនពេញចិត្ត។

ចិត្ត​ជននេះ ​មិន​ខ្វល់​នឹង​ការ​ហៅមួយថ្មី​ ដែលឮមកថា ​​បដិវត្តន៍ឌីជីថល​ក្នុង​វិស័យ​តន្ត្រី​ស្អីទេ អ្វី​ដែល​គេមើល​ឃើញ មានតែ​​ជា​ការ​គំរាម​កំហែង​ដល់​ស្ថិរភាពរបស់ឯកនគរ។

​«គិតម៉េចដែរ?» ពុទ្ធិដា​សួរបងប្រុសតិចៗ។

ឥន្ទវង្សមិនទាន់និយាយតបប្អូនស្រីទេ ដៃគេលូក​យក​​ទូរសព្ទមក​​ចុចបណ្តើរ ​ទើបចេញវាចាមួយៗ​បណ្តើរ​៖

«​មានវិធីមួយដើម្បីបំបែក វីរៈ​និងអង្គលក្ខិណា​ កុំឱ្យមាន​ផ្លែផ្កា​ គឺបង្កើតរឿងអាស្រូវ….​អីមួយក៏ដោយ ​​ដែល​នឹង​ធ្វើឱ្យមនុស្សម្នា​លែងគោរពស្នាដៃពីរនាក់ហ្នឹង!»

ប្អូនស្រីលើកចិញ្ចើមមាន​ចម្ងល់។ បើចង់ឱ្យមហាជន​បើកការវិនិច្ឆ័យលើវីរៈ​និងមើលងាយ​ចរិត​​​ស្មោះ​ត្រង់​របស់​អង្គដើម្បី…..អាល់ប៊ុមដំបូងត្រូវទាត់ចោល?…..

«ហេ! រតនៈ!»

សំឡេង​​បងប្រុសនិយាយជាមួយ​មេអេចអូចកន្ធាត់ ញ៉ាំង​ឱ្យពុទ្ធិដាងាកមកភ្លាម។ នាង​ដឹងថា អង្គនិងវីរៈ CEOក្មេងនោះ នឹងមិនបានសុខឡើយ។ ពុទ្ធិដា​ងាកមកស្តាប់ដោយយកចិត្ត​ទុកដាក់។

«យើងត្រូវ​ការ​រត់​មួយជុំ! បង្កើតសេណារីយ៉ូ​អ្វីមួយរតនៈ អ្វី​ដែល​មើលទៅស៊ីសង្វាក់នឹងសន្និសីទ​កាសែតព្រឹកមិញ​!  ខ្ញុំ​ចង់​ឱ្យ​គ្រប់គ្នា​​មើល​ទៅ ​ដូច​ជា​វីរៈ​និង​អង្គ មាន​ការងារបិទបាំងរឿងលើគ្រែជាមួយមួយគ្នា!»

​ការធ្វើឱ្យការងាររវាងប្រុសនិង​ស្រី ក្លាយជារឿងអាស្រូវក្នុងសិល្បៈ ជាយុទ្ធសាស្ត្រសាហាវនិងគ្មាន​មេត្តា​មួយ តែពុទ្ធិដា​​មិនដឹងថា ហេតុអ្វីបងប្រុសខ្លួនមានចេតនា​បំផ្លាញខ្លាំងនិងធំយ៉ាងនេះទេ។

បើគ្រាន់តែជាគូប្រជែងការងារ ឥន្ទវង្សម្តេចនឹងលេងការចំណាយធំម្ល៉េះ? រតនៈ​ មិនយកតិចទេពី​ឱកាស​​មួយនេះ។

«៣ម៉ឺន?» ឥន្ទវង្សភ្លាត់មាត់ទាំងសើចចំអក ធ្វើ​ឱ្យពុទ្ធិដា​ក្រោក​ពីផ្តេកខ្លួនមកអង្គុយត្រង់បើកភ្នែកធំ​ៗ​។​

«មិនស្មើមេចាយទិញអាវមួយយប់ផង!» សំឡេងស្រួយៗលាន់ចេញមក «ចង់ឱ្យគ្រប់គ្នា​​​និយាយដើមពួក G-Brother ជាល្បែងប្រលាក់ដៃ បាប ហើយកខ្វក់!» រតនៈបន្ថែម។

«តែ ខ្ញុំចូលចិត្ត!  គិត​ថាធ្វើ​បានទាន់ចិត្ត​ទាន!»​

«អូខេ! មកយកសែកបាន!» ឥន្ទវង្សបញ្ចប់ការនិយាយ ហើយងាកមករកពុទ្ធិដា។ នាង​ខាំក្រចកដៃ មុខ​នាង​​ស្លេក​ ធ្វើជាមើលទូរទស្សន៍ តាមពិតនាងភ័យនិងអៀនខ្មាស​​ពេលឮបណ្តារឿងរ៉ាវ​ស្មោក​គ្រោក​​របស់​បងប្រុសនាង គ្រាន់តែនាងគ្មាន​ប្រតិកម្ម​។

«នៅថ្ងៃស្អែក រតនៈនឹងធ្វើឱ្យមាន​ចំណងជើងធំដែលចោទសួរថា តើជោគជ័យរបស់​នាងអ្នក​និពន្ធជន​បទ បាន​​មកពីទេពកោសល្យ ឬដោយសារនាងដេកជាមួយ​CEOសក់ខៀវ!»

ភ្នែក​របស់​ពុទ្ធិដា​ភ្លឺ​ដោយ​ការ​ពេញ​ចិត្តព្រោះវណ្ណនឹងអាន តែ….សម្បជញ្ញៈធ្វើឱ្យនាងមិនអាច​ត្រេកអរ​ចេញ ព្រោះនេះជារឿងដ៏អាក្រក់ដែលបងប្រុសនាង ធ្វើឡើងសឹងក្លាយជារឿងធម្មតាទៅហើយ។

ត្រលប់​​មក​​សន្និសីទ​សារព័ត៌មាន​មួយដែលតួអង្គ ​​មិន​បាន​ដឹង​ពី​ព្យុះកំបុតត្បូង​​​កំពុងប្រុងជើងការនឹង​​បោក​បក់​មកផ្តាច់ឱកាស​របស់នាង​នោះ​ទេ។ អង្គ​កំពុងតែ​​ចាប់​អារម្មណ៍យ៉ាង​រំភើប​សឹងថា​​ស្រក់​​ទឹក​ភ្នែក​ នៅ​រាល់​ពេលត្រូវឆ្លើយសំណួរ​ដោយរំឭក​រាល់​ការ​តស៊ូ​របស់​ពិស្តារ​ក្នុងការកសាងអាល់ប៊ុមចុងក្រោយ​។

«ខ្ញុំសង្ឃឹម​ថា វិញ្ញាណមានពិតមែន ហើយបងពិស្តារនឹងឃើញ​ការងារក្រុមយើងនៅថ្ងៃនេះ!»

វគ្គ​

សម្បជញ្ញៈ​និង​ស្រមោលអំពើអាក្រក់

មោណាអង្គុយស្ងៀមស្ងាត់ សញ្ជប់សញ្ជឹងនៅជ្រុងងងឹតមួយនៃហាងកាហ្វេតូច។  ម្រាមដៃរបស់ប្រុសស្រលាញ់ប្រុសម្នាក់នេះ​គោះតិចៗ ​ហាក់គ្មានអារម្មណ៍មកតាមប្រាណទេ។

ពែងកាហ្វេរបស់គេទើបដឹងបាន​ថា ស្នូរគោះនេះគឺ ភេទទីបីកំពុងភ័យចំពោះទង្វើខ្លួនឯង។ មោណា​​មិន​ធ្លាប់ធ្វើ​ជា​មនុស្សនាំរឿង​​ទេ គេជាមនុស្ស​ចង់បានសុខ​និងចង់ឱ្យគ្រប់គ្នា​បានល្អ ប៉ុន្តែ​នៅ​ទី​នេះ មកដល់ឈុតឆាកនេះ គេ​ត្រូវ​បានរតនៈនាំឱ្យមក​​ច្របូកច្របល់​ក្នុង​បណ្តាញ​ល្បិចល្បងដែលគេសែន…..​ស្អប់​ខ្លួន​គេ។

តាំង​ពី​បាន​ស្និទ្ធ​ស្នាល​ជាមួយ​ជេនី្ន មកក្រោម​ផែនការ​បញ្ជា​របស់​រតនៈ អារម្មណ៍​នៃការមាន​​កំហុស​បាន​ដិតដាម​លើសម្បជញ្ញៈរបស់គេ។

ជេន្នីជាមនុស្ស​ដែលមាន​ឧត្តមភាពភ្លឺស្វាង និងសមាន​ចិត្តល្អល្អះ សប្បុរស។ ​ហើយ​ឥឡូវ​នេះ​…ឈ្មោះ​របស់​អង្គ​ដែលសឹងជាប្អូន​របស់ជេន្នី កំពុង​ស្ថិតនៅក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា​ដែល​ស្នេហា​​សិល្បៈ​​។

កិត្តិនាម ភាពជោគជ័យ អាចផ្ទុះឡើងប្រើពេលតែពេញមួយយប់ ហើយក៏អាចប្រើបណ្តាញសង្គមឱ្យ​អណ្តែត​ទៅដល់គ្រប់ទិសទីនៃផ្ទៃប្រទេសបានសម្រាប់អង្គ   ប៉ុន្តែ​មោណា​​ក៏បានដឹងថា រតនៈមិនព្រមឱ្យអង្គជោគជ័យទេ។

យប់នេះទៀត គេបកមកផ្ទះជេន្នីវិញនេះ ពិតជាមានរឿងមិនសប្បាយចិត្តជាខ្លាំងព្រោះកាលពីល្ងាចពេលមោណា​លបទៅនៅជាមួយរតនៈ គេបាន​ឮ​រតនៈនិយាយ​តាម​ទូរសព្ទ​ជាមួយឥន្ទវង្ស​​ក្នុងផែនការបង្កើត​​ពាក្យ​ចចាមអារ៉ាម​ដល់​អ្នក​សារព័ត៌មាន​អំពី​ទំនាក់​ទំនង​ស្នេហា​ អង្គនិង​វីរៈ។

ឯកនគរ​​​ព្យាយាម​បង្កើត​ការ​លាបពណ៌បំផ្លាញរូបភាពរបស់អង្គ ជា​រឿងលាមកមួយ ហើយសង្សាររបស់គេ ព្រមធ្វើការងារនេះជាថ្នូរនឹងលុយ​៣០០០០ដុល្លារអាមេរិក។

​​នេះគឺ​ជាផែនការដ៏ច្របូកច្របល់ ហើយមោណា​​ស្អប់ខ្លួនឯង ចំពោះការក្លាយជាផ្នែកមួយនៃការ​ទាញ​អង្គ​ឱ្យ​ធ្លាក់​។

សូម្បីតែដោយប្រយោលក៏ដោយ។

រាល់ពេលដែលនឹកឃើញនូវស្នាមញញឹមស្លូតត្រង់របស់ជេន្នី  បេះដូងរបស់មោណា​កាន់តែស្រុត​ចុះ​ ខ្ទេចខ្ទាំ។

គេដកដង្ហើមធំលើកកាហ្វេមកក្រេបតែវាអស់ហើយ  ចិត្តរបស់ភេទទីបីលោតញាប់។

«សុំមួយទៀត! បីស្សតមក ចាស់ៗបន្តិច ឱ្យល្វីង!»

អ្នកឆុងឮហើយកាលណា ក៏លបមើលមុខមោណា​ដែលកំពុងតុកស៊ិក​។

«ធ្លាប់តែមាន​អ្នកអត់សប្បាយចិត្ត​ថែមស្រាបង ពេលនេះបងថែមកាហ្វេបីដងហើយ យកល្វីង​ទៀត​?​»​

មោណា​ងក់ក្បាល​តែញញឹម​រួសរាយដូចរាល់ដងមិនចេញទេ។

«អុញ! ហៅកាហ្វេចេញតែ?!»

ក្មេងប្រុសជំទង់ញញឹម​៖

«បងញ៉ាំ​បីពែងហើយ អត់ឱ្យទៀតទេ ខ្លាចបងញ័រ!​ មិនមែន​ចេះតែយកលុយទេបង!»

ក្មេងម្ចាស់ហាង​ញញឹមហើយចាកចេញ បន្សល់ទុកឱ្យមោណានៅទស្សនៈមួយ។ គេយល់ហើយ!  គេមិនមែនចេះតែធ្វើតាម​រតនៈទេ គេត្រូវធ្វើអ្វីមួយ ប៉ុន្តែ…..ហេតុអ្វីគេត្រូវជ្រើសរើស….រវាងខាងណាមួយ?

ទីក្រុងភ្នំពេញនៅតែ​​អ៊ូអរ​តាមលំនាំដដែលរបស់ខ្លួន….​នៅលើបណ្តាញ​សង្គម G-Brother​ បានល្បី​​ល្បាញ​​ស្ទើរតែត្រឹម​ពេលមិនដល់​មួយ​យប់ ហើយឈ្មោះ​របស់​ឌីន វីរៈ អង្គ ​បាន​សាយភាយ​ដូច​ភ្លើង​ឆេះ​ព្រៃក្នុងចំណោមអ្នកស្នេហា​​ព័ត៌មាន​អំពី​ឧស្សាហកម្ម​តន្ត្រី​។

មិនដល់ប៉ុន្មានម៉ោងផង រូបភាព​របស់G-Brotherត្រូវ​បាន​បង្អាប់បង្អោនយ៉ាង​សាហាវ ​ដោយ​ពាក្យ​ចចាម​អារ៉ាម​ដ៏មានឥទ្ធិពល គឺសារព័ត៌មានគ្មានវិជ្ជាជីវៈ​​ជាច្រើន ​ដែលទទួលសំណូក​បានសរសេរបង្កើតការ​ស្មានៗឡើងមក​ពីទំនាក់ទំនងនៃឱកាស​មាសរបស់អង្គនិងCEO វីរៈ។

រឿងនេះ បានត្រូវបង្ហាញ​ដល់ដៃសក្តា​វណ្ណ។

គេអង្គុយនៅធ្នើរខាងក្រោយនៃឧបករណ៍ហាត់ប្រាណ​អានព័ត៌មាន​ហើយ​សម្លឹងមើលទៅទិដ្ឋភាពរាជធានីចាស់ តាម​ផ្ទាំងកញ្ចក់។

ខណៈសំឡេងរបស់ពុទ្ធិដាបន្លឺក្នុងត្រចៀក៖

«អូ  អង្គលក្ខិណានិងCEOតូចនោះ?»

នៅក្បែរនាង ឡូយ ជំនួយការដ៏ស្មោះត្រង់របស់ឥន្ទវង្សផ្តើមស៊កសៀត៖

«ក្នុងសិល្បៈនេះ មានអីចម្លែករឿងប៉ុណ្ណឹង? ទេពកោសល្យគេមិននិយាយអំពីសមត្ថភាពទេ គេនិយាយអំពី​​របៀបប្រើជំនាញទន់! អូយក្មេងស្រីឥឡូវ​សុំខ្លាច!»

​«កុំនិយាយអីមើលងាយអង្គ! បងឯងអត់ស្គាល់គេទេ!»

ការហាត់ប៉ុន្មានថ្ងៃមកនេះ​ គេមិនមាន​សិទ្ធិ​ទាក់ទងទៅក្រៅទេ ព្រោះថាជាបំរាម​ក្រុមហ៊ុន​។ ឯកនគរ​​ត្រូវ​ការឱ្យគ្រប់យ៉ាង​នៃការហាត់សម ត្រូវ​បាន​លាក់ទុកជាសម្ងាត់។​ ពេលនេះ ពាក្យចចាមអារ៉ាមបានញ៉ាំង​ឱ្យវណ្ណ​ទាមទារយកទូរសព្ទ ហើយក្តាប់វាមកយ៉ាងណែនអង្គុយអានគ្រប់យ៉ាងដោយ​ខ្លួនគេ​យ៉ាងតឹងតែងចិត្ត​ក្នុងបន្ទប់កីឡា។

គេមិនជឿទេ! គេស្គាល់អង្គ ស្រីម្នាក់ដែលឯករាជ្យ រឹងមាំ ហើយតែងតែឈរលើជើងពីររបស់នាងមិនពឹងផ្អែកអ្នកណា! ទោះពេលនេះគេចង់ខលទៅនាង តែគេមិនចង់ប្រឆាំងបញ្ជាក្រុមហ៊ុនទេ គេមិនចង់ឱ្យឥន្ទវង្សឬអ្នកណាចោទថា​គេចោលការងារទៅទាក់ទងអ្នកមួយទៀត នៅផលិតកម្មមួយជាគូ​ប្រជែងនោះឡើយ។

ប៉ុន្តែ​ការ​ខ្សឹប​ខ្សៀវ​និង​ការ​និយាយ​មិន​ឈប់ឈរ​ក្នុងចំណោមមនុស្ស​នៅឯកនគរ បាន​ធ្វើ​ឱ្យ​មាន​អ្វី​​មួយ​​រំជើប​រំជួល​ក្នុង​ខ្លួន​ប្រុស​កំលោះ​។

ច្រណែន!

សង្ស័យ!

វា​ជា​អារម្មណ៍ធម្មតា​មួយ​ដែលមនុស្ស​ស្រលាញ់គ្នា​អាចនឹង​មាន​។

​តុៗៗៗ

គេមិនខ្ចីមានប្រតិកម្ម ព្រោះទ្វារមិនបាន​ចាក់គន្លឹះទេ។ ពុទ្ធិដារុញទ្វារកញ្ចក់ក្រាស់ ហើយ​​ងាក​មករកវណ្ណ។ ភ្នែកនាង​ដិតដាមលើរបៀប​ទុកព្រួយរបស់គេ។ អភិជន​ដើរចូលមកតិចៗ…

​ «កិត្តិនាមអាច​ផ្លាស់​ប្តូរ​មនុស្ស!  ហើយ​….ប្រហែល​ជា វីរៈ អីគេនោះល្បួងឬបង្ខំផង!»

ប្រុសមិន​ឆ្លើយ​តប​ទេ ចិត្ត​របស់​គេ​មាន​ភាព​ច្របូកច្របល់​ខ្លាំង​ពេក គេនៅសំងំ​រំលត់​ប្រតិកម្ម។ ទោះយ៉ាងណា​ពាក្យសម្ដីរបស់​ពុទ្ធិដា ពិតជាពិសពុល ប៉ុន្តែមានផ្នែកមួយ​ ដែលវណ្ណមិនអាចកុហកខ្លួនគេបានគឺ «ប្រហែលជានាងនិយាយត្រូវ!»។

អង្គអាចខឹងស្អប់ឯកនគរ ហើយទទួលយកG-Brother​។

វណ្ណមិន​ចង់​ចោទ​ប្រកាន់​នាង​ដោយ​ផ្អែក​លើ​ពាក្យ​សម្ដីចចាមអារ៉ាម​​នោះ​ទេ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ គេក៏​មិន​អាច​ព្រងើយ​កន្តើយ​នឹង​អារម្មណ៍​ក្ដុកក្ដួល​ក្នុង​ចិត្តខ្លួន​ដែរ។

ខណៈនោះដែរ មោណា​ ដើរចេញមកខាងក្រៅហាងកាហ្វេជាមួយនឹងសន្ធឹកបេះដូងលោតញាប់។ គេមិនអាចនៅស្ងៀមតទៅទៀតទេនៅពេលបានឃើញCommentអសុរោះ​ MMO​ជាច្រើន​វាយ​ប្រហារ​នាង​​។

​ឥឡូវ​នេះ​ផែនការ​របស់​រតនៈ​បាន​ឈាន​ដល់​ចំណុចកំពូលនិងជោគជ័យពេញ​ មោណាយល់ថា  ត្រូវតែប្រាប់ អង្គនិងជេន្នី អំពី​ការពិតនៅពីក្រោយការងារ៣ម៉ឺន​ដុល្លារ​ដែលបំផ្លាញជីវិតអង្គ។

ការច្រណែន​និងល្បែងភូតភរកំពុងលេបត្របាក់ការចាប់ផ្តើមរបស់G-Brother​។ មោណា​គ្រាន់តែសង្ឃឹមថា នឹងមិនយឺតពេលទេក្នុងការធ្វើរឿងត្រឹមត្រូវ។

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី២៧
វគ្គ វិលមកG-Brother

ព្រឹកនេះ អង្គមកដល់ការិយាល័យរដ្ឋបាលនៃផលិតកម្មG-Brother។ បេះដូងអ្នកនិពន្ធតូច​ពោរ​ពេញ​ដោយ​ក្តីរំពឹងនិងការពិភាល់។ ស្រីបានទន្ទឹងរង់ចាំកិច្ចប្រជុំមួយនេះអស់ជាច្រើនសប្តាហ៍មក​ហើយ​ ក្រោយមានដំណឹងអំពីCEOថ្មីនៃផលិតកម្មយក្សដែលបន្សល់នូវអនុស្សាវរីយ៍ជាច្រើនរវាងនាង​និងពិស្តារ។

ពេលវេលាមួយដែលវណ្ណដើរទៅមុនដោយជោគជ័យនៅកន្លែងផ្សេង ឯ​កវីតូចរបស់យើង បានឆ្លងកាត់​មនុស្ស​អាត្មានិយម មនុស្ស​មើលងាយមនុស្សជាច្រើន​ដែល​វាយ​តម្លៃស្នាដៃនាងទាប ក៏អង្គមិនធ្លាប់ Give Up ជាមួយក្តីស្រមៃលើឧស្សាហកម្មតន្ត្រីម្តងណាដែរ។

នៅពេលយើងមាន​ជំនឿចិត្ត​លើអ្វីមួយពេញដោយគុណតម្លៃមុតមាំ យើង​នឹង​តែងតែមានសង្ឃឹម​គ្រាន់​​តែ​ពេលវេលានោះមិនទាន់មកដល់។

បន្ទប់ទទួលភ្ញៀវទំនើប រលោង​និង​ពោរពេញដោយថាមពលច្នៃប្រតិដ្ឋ។

«អញ្ជើញចូល»

ស្រីងើបមុខមក  នាងមិនដឹងថា ត្រូវរំពឹងអ្វីពីនាយកប្រតិបត្តិថ្មីរបស់G-Brotherនោះទេ ហើយពេលនេះកញ្ញារដ្ឋបាលក៏ងើបមុខមកដែរ ព្រោះ​អ្នក​ដែលចេញមកហៅនាងគឺ​បុរសក្មេង​ឋានៈខ្ពស់នោះផ្ទាល់​។

ស្នាមញញឹម​របស់វីរៈ​ អាយុ២៨ឆ្នាំ ​ដែលគ្រប់​គ្នា​ក្នុង​ឧស្សាហកម្ម​នេះ​កំពុងសម្លឹងតាមដាន​ដោយយក​ចិត្ត​​ទុក​ដាក់​ គឺជាកូនប្រុសច្បងរបស់លោកស្រីមយូរ៉ា។ ពេលនេះគេនៅចំពោះមុខអង្គ ហើយបោះដៃមក។

នាង​មិនហ៊ានរលាក់ដៃសុភាពបុរសទេ បានត្រឹមសម្លឹងរួចក្រោកយ៉ាងរហ័ស ទាំងមិនសូវរៀបរយ​នាងជម្រាបសួរ។

«ខ្ញុំ….វីរៈ!»

«ចាស៎ សូមអធ្យាស្រ័យ ខ្ញុំមិនដឹងលោកនាយកចេញមក!»

«ហេតុអី?» គេញញឹម។ អង្គភាំងជាមួយភាពស្និទ្ធស្នាលមួយដែលផុសចេញមកពីធរណី។ កូនប្រុស​​អ្នកមាន​ក្រោម​ពាក្យចចាមអារ៉ាមថា ជាមនុស្សមិនធម្មតា ក្លាហាន និងជាមនុស្សម្នាក់ដែលអ្នកស្រី​មយូរ៉ាពិបាកក្នុងការហៅនាយ​មកជួយការងារ ព្រោះគេតែងប្រកែក​​មិនចង់ដើរតាមគន្លងប្រពៃណីនៃសង្គ្រាម​បង្ហូរឈាម​គ្នា​ក្នុងឧស្សាហកម្មនេះ។

«ខ្ញុំ!….»

«តស់! ខាងក្នុង!»

«ចាស៎!»

នៅ​ពេល​ដែល​អង្គតាមទៅ នាងលបគិត…ម្នាក់នេះមិនដូចពាក្យបរិយាយក្នុងពិភពសិល្បៈសូម្បីតែបន្តិច​ណា។

គ្រឹប​….វីរៈរុញម្រាម​ដៃបិទទ្វារស្វ័យប្រវត្តិស្រាលស្ញើក។ គេ​ឈានទៅយកទឹកលើពីរដបពីលើកូនតុដែក​មួយក្បែរផ្ទាំងកញ្ចក់។

បន្ទប់​នេះ​ខុសពីពេលមុនដែលអង្គមកចួបលោកស្រីមយូរ៉ាជាម្តាយវីរៈ។ ទីនេះបានកែច្នៃក្លាយមកជា រចនា​បថPenthouseដែលសឹងថា អាចមើលឃើញទីក្រុងភ្នំពេញទាំងមូលបាន។

«ស្អាតទេ?»

បុរសនេះលើកដៃច្បូតសក់ពណ៌ខៀវទឹកប៊ិកដែលភ្លឺចាំងនឹងពន្លឺព្រះទិនករនៅខាងក្រៅ ធ្វើឱ្យអង្គមើល​ទៅCEOថ្មីដោយលបបង្កប់ចិត្ត​ភ្ញាក់ផ្អើល។

«លោកនាយកកែបន្ទប់មកសែនទំនើប!»

«បាទ! ស្អាតអត់?!»

«ចាស៎ ប្រណីតណាស់!»

«ខ្ញុំចូលចិត្ត​! ដូចយុវវ័យ​ជាច្រើនដែរ ខ្ញុំមិនចូលចិត្ត​ពិភពអភិរក្សចាស់ៗដែលម៉ាក់ព្យាយាមទុកមកតាំងពីជំនាន់លោកតាទេ!»

សម្ភារៈនិយមជារឿងធម្មតាក្នុងសង្គមជាន់ខ្ពស់នៃឧស្សាហកម្មនានា ពិសេសផ្នែកផលិតតន្ត្រីនៅទីក្រុ​ងភ្នំពេញឬប្រទេសណាក្តី អង្គដឹង។

គេហុចមកនាងទទួលដបទឹក​ ឯបុរសនេះអង្គុយគងជើង​ទល់នឹងមុខនាង ជាមួយក្លិន​ខ្លួន​នៃប្រភេទទឹក​អប់ស្រាលស្រទន់តែមានឥទ្ធិពល។ ​ស្មាគេនេះបើកច្រងាងពេញដោយ​​ទំនុក​ចិត្ត។ នៅពេលដែល អង្គ​រឹតសម្គាល់ អារម្មណ៍​ចង់ដឹងចង់ឃើញរបស់នាងក៏កើនឡើងដែរអំពីអ្នកស្នងតំណែងម្នាក់នេះ។

វីរៈក្រេបទឹកមុននាង​រួចគេ​ទាញកុំព្យូទ័របន្ទះមកចុច។

ច្រមុះស្រួចជាទម្រង់មុខ​លែងខ្លួនទាន់សម័យ​ បានធ្វើឱ្យអង្គលបពិនិត្យ​។ គេងាកមករកនាងភ្លាមរក​តែ​នាង​គេចមិនទាន់ ជាមួយទឹកមុខស្ងប់ស្ងាត់ នាង​ត្រូវបង្ខំញញឹម​សម្តែងបំភាន់ការចាប់អារម្មណ៍តាមដាន​ឫកពា​គេ​។

«អង្គលក្ខិណា​!​» គេពោលមកសួរក្ងួរៗជាមួយសព្ទសំឡេងទាប។

«ចា៎សខ្ញុំ!» នាងតបដោយ​ស្រទន់ តែចិត្ត​នាងភ័យនឹងអត្ថបទដែលស្ថិតនៅក្រោមម្រាម​ដៃមនុស្សទាន់​សម័យ។ គេកំពុងពិនិត្យអត្ថបទរបស់នាង​ចុះឡើង Scroll ឡើងចុះៗ​។ នាងមិនដឹងថា​ ​វីរៈមានសមត្ថភាពជំនាញសិល្បៈកម្រិតណាទេ ចំណែកបទនិពន្ធនិងអក្សរសាស្ត្រខ្មែរ….រឹតតែមិនសមនឹងរូបរាង​គេ​។

ភ្នែករបស់គេទាំងពីរ​ពេលធ្វើការគឺមុតស្រួច ប៉ុន្តែមិនគួរឱ្យខ្លាចឡើយ។

«តស់! ស្តាប់!!! អង្គ!»

ស្រីកវីទាញសៀវភៅកត់ត្រារបស់នាងចេញ ដៃរបស់នាងញាប់ញ័របន្តិច ប៉ុន្តែការតាំងចិត្តរបស់នាងភ្លឺស្វាងឡើងៗជាមួយរបៀបធ្វើការថ្មី។

«ចក្ខុវិស័យអំពីការបញ្ចូលសំឡេងភ្លេង​បុរាណខ្មែរ Tone ធម្មជាតិ ជាមួយនឹងចង្វាក់អេឡិចត្រូនិចទំនើប បង្កើតជាប្រភេទដែលមិនទាន់មាន​គេ​​ស្វែង​យល់!»

«ចាស៎!»

សំឡេងរបស់នាងបានត្រូវរំជើបរំជួលដោយមហិច្ឆតាចង់​ចែករំលែកនូវចំណង់ចំណូលចិត្តរបស់នាង ដែលអាចរុញច្រានរំកិលព្រំដែនចាស់នៃឧស្សាហកម្មមួយនេះ​ ប៉ុន្តែ​ពេល​នាងហៀបនឹង​​ពន្យល់​​​ពិស្តារ ស្រាប់​តែហា​មិនចេញមិនដឹងផ្តើមពីណាទៅណា។

«Project នេះធ្វើយូរហើយ?» វីរៈសួរ​ដោយផ្ចង់អានអ្វីទាំងអស់ម្តងមួយៗលើក្តារកុំព្យូទ័រ។

«ចាស​ តាំងពីបងពិស្តារនៅ!»

«គំនិតអ្នកណា?»

«គឺបងពិស្តារទាំងអស់!»

​និយាយតបផង នាង​សង្កេត​ឃើញ​ថា ​គំនិត​មនុស្ស​ដូច​​វីរៈគឺ​​ពិបាក​នឹង​អានណាស់ថា គេកំពុងគិតបែប​ណា។  ត្រចៀកគេកំពុងស្តាប់នាង​ ប៉ុន្តែមានគម្លាតមួយនៅក្នុងកែវភ្នែករបស់គេដែលម្តងម្កាលងើប​មុខមកមើលនាង​។

តើគេយល់អំពីធាតុបណ្តូលនៃគម្រោងអាល់ប៊ុមនេះដែរទេ? នាង​បារម្ភ​ទាំងគ្មានចម្លើយ​ច្បាស់​លាស់​​។ គេអាន​និងលូកយកកាសមកស្តាប់ផង។ អង្គកាន់ម្រាមដៃចូលគ្នា​។ សំណួរដែលថា តើCEO​ថ្មីអាចយល់ពីជម្រៅនៃអ្វីដែលនាងនិងអតីត​ផលិតករពិស្តារបាន​ព្យាយាមធ្វើដែរ​ទេ នៅតែជាសម្ពាធ​ធ្ងន់ក្នុងពេលនេះ។ បន្ទប់ទាំងមូលក៏ស្ថិតនៅក្នុងភាពស្ងប់ស្ងាត់មួយសន្ទុះ។ អង្គ​ដកដង្ហើមធំ រង់ចាំប្រតិកម្មរបស់គេ។ វីរៈ​ងើប​អង្គុយ​លើ​កៅអីស្រួលបួលត្រង់ខ្នង​វិញសម្លឹងនាង។

«អូខេ! អានចប់ហើយ! ដល់ពេលស្តាប់ម្តង! និយាយមកចុះ!»

នាងឡិងឡង់ ខាងប្រុសសើច៖

«និយាយពន្យល់អ្វីមួយ​ឬ​ច្រើនក៏បាន អ្វីក្តីដែលក្នុងនេះមិនទាន់បានសរសេរ!»

បានន័យថា គេមិនយល់? នាង​គិត​ហើយខំ​ប្រឹងប្រមូលគំនិតមកឱ្យមូលវិញ នឹងអាលប្រយុទ្ធ​យកជ័យ​។ ស្រីគ្រហែម​ ​សម្លឹងចំៗភ្នែកនាយដែលមូលក្លំរង់ចាំស្តាប់។ អង្គផ្តើមស្រដីមួយៗ៖

«លក្ខណៈពិសេស​ក្នុងនេះ គឺរាល់បទទាំងអស់នឹងមានបទពិសោធន៍ថ្មីសន្លាងជាមួយនឹងMV ទស្សនិកជន Gen-Z នឹង​អាចមើលវាជាគូៗ ដោយ​អាចចូលប្រើបានតាមរយៈកម្មវិធីApp ឬតាមរយៈវ៉ែនតា AR ដែលពណ៌និងរូបភាពនឹងផ្លាស់ប្តូរចុះឡើងជាមួយចង្វាក់ភ្លេងឬហៅថា អារម្មណ៍របស់តន្ត្រី។»

គេងក់ក្បាលមិចភ្នែកហើយចាក់សួរបន្ថែម៖

«ចុះនេះ! ឃ្លាថា អាល់ប៊ុមនេះនឹងត្រូវបានចូលបេះដូងស្ងប់ស្ងាត់ តែមាន​ថាមពល​កក់ក្តៅ​និង អារម្មណ៍ស្នេហា ដែលបទនីមួយៗបង្ហាញពីអារម្មណ៍ខុសៗគ្នា មានន័យបែបម៉េច?»

«ចាស៎​ នេះជាលក្ខណៈពិសេស​នៃផលិតកម្មតន្ត្រី G-Brothers តថនិយម​​និងពោរពេញដោយមនោសញ្ចេតនា​យ៉ាងជ្រាលជ្រៅ ដែល​បង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន​ ឬអារម្មណ៍ដ៏ស្មោះត្រង់ ស្ងប់ស្ងាត់នៃពួកមនុស្ស​ល្អៗ ដែលមិនក្បត់គ្នា​មិនឱ្យតម្លៃលើទ្រព្យសម្បត្តិចោល​មិត្តភក្តិ។ អារម្មណ៍ទាំងមូលនៃអាល់ប៊ុម​គឺស្ងប់ស្ងាត់ សន្តិភាពនិងសម្រាក ធ្វើឱ្យអ្នកស្តាប់លែងស្អប់ខ្ពើមជីវិត មិន​ឆេវឆាវ ឬ​មានះ​ទេ​! យើងជឿថាG-Brother​​អាច​ឱ្យ​អ្នក​ស្តាប់​មាន​អារម្មណ៍​ធូរស្រាល ​ទទួលបាន​ថាមពល​កក់ក្តៅ​នៃអារម្មណ៍​ជឿជាក់លើអំពើល្អ​និងវិជ្ជមាន ផ្តើមរស់រវើកឡើងវិញក្នុងឆាកជីវិត។  ទំនុកភ្លេងមួយៗផ្តល់នូវ​ភាព​ទន់ភ្លន់ ប៉ុន្តែមានកម្លាំងចិត្ត ជាអារម្មណ៍នៃក្តីស្រលាញ់!»

នាង​ឃើញគេងើបមុខមើលនាង​យ៉ាងជ្រៅ តែមិនមានសញ្ញាថា​បុរសនេះនឹងយល់ ឬក៏អនុញ្ញាត​ចំពោះ​ការផលិតនេះនៅឡើយទេ។ ស្រីបន្ថែម៖

«អាល់ប៊ុមនេះផ្ទុកនូវចរន្តនៃក្តីស្រលាញ់ ភាពទន់ភ្លន់ ឬទំនាក់ទំនងផ្លូវចិត្ត។ អាចជាស្នេហាស្មោះ ឬសូម្បីតែស្រលាញ់ខ្លួនឯងដោយសុចរិត​! បទចម្រៀងនីមួយៗបង្ហាញពីអារម្មណ៍ខុសៗគ្នាពិតមែនតែវា តំណាងឱ្យអារម្មណ៍​ឬបទពិសោធន៍ពិសេសមួយ ដែលនាំអ្នកស្តាប់របស់យើងបន្តដំណើរផ្លូវអារម្មណ៍ក្រោម​សេរី​ភាព​ពេញលេញក្នុងការ​ប្រាប់ខ្លួនយើងនូវឈុតឆាកផ្សេងៗដូចជា​ភាពរីករាយ ការនឹករឭក ការចង់បាន ឬសន្តិភាពចិត្ត!»

អង្គឈប់មាត់​ហើយសម្លឹងCEOថ្មី។ វីរៈញាក់ស្មា​មើលមកនាង គេធ្វើកាយ​វិការឱ្យនាង​និយាយបន្ថែម៖

«ហើយ….​អាល់ប៊ុមនេះអាចបង្ហាញពីកិច្ច​សហការគ្នាជាមួយវិចិត្រករក្នុងស្រុក មិនប្រើប្រាស់AI សូម្បី​តែ​អ្នក​រចនាក៏បញ្ចូលនូវអ្នកចិត្តសាស្រ្តបង្កើតឥទ្ធិពលបែបវិទ្យាសាស្ត្រ លាយបញ្ចូលនឹងសិល្បៈ​យ៉ាង​ជ្រាលជ្រៅ ផ្តោតលើអារម្មណ៍មនុស្ស​! វាអាចក្លាយជាគ្រឿង​ព្យាបាលអារម្មណ៍ បូកជាមួយបច្ចេកវិទ្យាថ្មី ដែលអ្នកស្តាប់​ប្ដូរ កែតម្រូវកម្រិតនៃរូបភាពឬសំឡេងអាស្រ័យលើអារម្មណ៍របស់ពួកគេ ធានាថាអាល់ប៊ុមនេះមិនត្រឹមតែសម្រាប់ស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែមានលក្ខណៈផ្ទាល់ខ្លួន!»

ដោយ​គិតផងស្តាប់ផង​ជាមួយ​​ម្រាម​ដៃ​គោះ​លើ​តុ គេងក់ក្បាលហើយ​ដកដង្ហើមធំត្រៀមបញ្ចេញចម្លើយ​ដែលអង្គរង់ចាំអន្ទះសា។

វីរៈសម្លឹងនាង ដៃទាំងពីរគេក្តោបមាត់គិតបន្តិច​ រួចបន្លឺ៖

«ហ៊ឹម…..ដោយស្មោះទៅ ខ្ញុំមិនទាន់យល់ច្បាស់អំពីគំនិតរបស់អង្គទេ!»

បេះដូងរបស់នាងបានជន់លិចក្រោមភាពថប់បារម្ភនិងសោកស្តាយ។ មិនដែលមាន​ពេលណាមួយ អង្គ​ត្រូវគេបដិសេធហើយស្តាយឱកាស​ស្មើនឹងជាមួយ​G-Brotherទេ។  នាងបានបញ្ចូលទេពកោសល្យ ដួងព្រលឹង ជំនឿចិត្ត​និងបុព្វហេតុ​របស់បងពិស្តារទៅក្នុងគម្រោងនេះ ជាមួយបេះដូងស្មោះ។

«ប៉ុន្តែ…» វីរៈផ្គុំបបូរមាត់ទៅជាស្នាមញញឹមតូច «ចួនកាល យើងមិនចាំបាច់យល់អ្វីទាំងអស់ គ្រាន់តែទទួលស្គាល់និងដឹងពីតម្លៃរបស់វា»

ស្រីផ្តើមញញឹមតបឡើងមកអង្គុយ​ត្រង់ខ្លួនដោយមានសន្ទុះចិត្ត​រៀបរយដងខ្លួនឡើងវិញ។

«ឃើញអត់? ពាក្យខ្ញុំនិយាយនេះ ​អង្គក៏មិនយល់ដូចគ្នា! ខ្ញុំចង់បានន័យថា ពិភពលោកនេះ ទិញរបស់ប្រេនមក មិនដឹងផងថា ហេតុអ្វីវាថ្លៃនោះទេ គេគ្រាន់តែដឹងថា នោះជាអ្វីដែលគេចង់បាន…..ឱ្យខាងតែបាន!» វីរៈវាចាមួយៗដោយហ្មត់​ចត់។

ភាពជាអ្នកដឹកនាំនៃបុរសនេះ លើសលុបពីលើអាយុវ័យ​របស់គេ។ អង្គគន់គូរ​ស្ងាត់ៗ​ក្នុងចិត្ត​។ ម្តងទៀត​នាងលបសួរខ្លួនឯង «គេកំពុងទុកProjectនេះ​ ស្មើពពួកប្រេន​Limited​ Editionដ៏មាន​តម្លៃមែនទេ?»

«​ខ្ញុំ​ឃើញ​ពី​​ចំណង់​ចំណូល​ចិត្ត​របស់​អង្គ​ក្នុងការស្តារ​G-Brother  ទំនុកចិត្ត​របស់​អង្គលើកិច្ច​សហការ​ ក្នុងនោះគឺយើងទាំង​បី អង្គ បងពិស្តារ ហើយនិងខ្ញុំ!​»

គេមិនទុកយើងជាបុគ្គលិកទេ? ជាដៃគូ! ហេតុអ្វីមនុស្ស​នេះឱ្យតម្លៃគេឯងម្ល៉េះ? ​សំណួរវិជ្ជមាន​ជាច្រើន​​រត់មកក្នុងផ្នត់គំនិតរបស់អង្គ។

«​ហើយ​ខ្ញុំ​ជឿ​លើ​វា! Projectហ្នឹង​!​….OK យើងធ្វើវា!» កវីតូចព្រិចភ្នែក មិនដឹងថាខ្លួនកំពុងឮពាក្យពិត ឬកំពុងគិតម្នាក់ឯង​ស្រមៃថាគេយល់ព្រម។

«You approved?»

វីរៈងក់ក្បាល​ជំនួសឱ្យពាក្យឆ្លើយ ​ហើយគេញញឹម​បន្ថែមមកជាមួយផង។

«OMG!» ស្រីភ្ញាក់ផ្អើលជាមួយ​ភាពរំភើបខ្លាំងលើផ្ទៃមុខ។ ​សក់ពណ៌ខៀវរបស់វីរៈ រលាស់បន្តិចបង្ហាញ​អំនួត​​រាងកាយស្អាតសង្ហា​ពេលគេងើបទៅមុខមកសម្លឹងនាង  ភ្នែក​របស់​គេភាំងជាមួយស្នាម​សើច​​បរិសុទ្ធ​របស់​នាង​។

ប្រុសវាចា៖

«សិល្បៈ​ មិន​មែន​ជា​ការដែលមកអង្គុយ​រង់ចាំ​ទទួល​យក​​អ្វី​ៗ​ល្អៗ ​ត្រឹម​ត្រូវមិនចេះខុសនោះទេ! ​វាជាសង្វៀន​នៃប្រាជ្ញា ហើយពេលខ្លះ​ សិល្បៈគឺនិយាយអំពីភាពក្លាហានក្នុងការសាកល្បងអ្វីមួយដែលថ្មី ដើម្បី​ដឹងថា វានឹងដំណើរការឬអត់ មិនមែនបដិសេធអ្វីដែលយើងមិនធ្លាប់នោះទេ តែហ៊ានសាកវា!»

«ខ្ញុំ…..ខ្ញុំធ្លាប់គិតថា….ខ្មែរយើងអត់មាន….មនុស្សគិតអ៊ីចឹងទេ!» នាង​តបដោយរំភើប។

វីរៈញញឹម​ប្រកបដោយជំនឿចិត្ត​៖

«​ហើយ….នោះជាអ្វីដែលខ្ញុំចង់ធ្វើជាមួយអង្គ! ធ្វើអ្វីដែលគេ​មិនទាន់ធ្វើ! តស់ ​បាញ់​មួយ​គ្រាប់​នេះចេញ​ឱ្យ​លាន់​សូរ​ផូង!»។

ដង្ហើម​របស់​អង្គលក្ខិណា ជាប់គាំងក្នុងបំពង់ក។ ការតាំងចិត្ត​របស់CEO G-brother ម្នាក់នេះធ្ងន់និង​ធំ។  គេមិនទាំង​ចាំបាច់​យល់​នូវរាល់​ភាព​លម្អិត​​នៃ​ចក្ខុវិស័យ​នាង​​ទេ តែគេ​មាន​ឆន្ទៈ​ក្នុង​ការ​លោត​ផ្លោះ ដាក់ការជឿជាក់​លើ​នាង​គ្រប់គ្រាន់​​ដើម្បី​ផ្តល់​ឱកាស​ដល់ការសម្រេចចិត្ត​​ដំបូងបង្អស់របស់គេនៅក្នុង​ថ្ងៃទទួលតំណែងថ្មីនេះ។

​គេ​ញញឹម​​ក្រោក​ឈរ​​ហើយបោះដៃជាលើកទីពីរមករកនាង​។

អង្គមិនអាចបដិសេធដូចលើកមុនទេ​….នាង​….ធ្លាប់បានស្រមៃនិងរង់ចាំនរណាម្នាក់ដូចគេនេះ ជា​យូរ​មក​ហើយ​….នរណាម្នាក់ដែលក្លាហាន ហ៊ានប្រថុយ ដើម្បីមើលឃើញលើសពីរូបមន្តធម្មតាៗ​នៃ​ភាព​ជោគជ័យក្នុងពិភពសិល្បៈតន្ត្រី។

«សូមអរគុណណាស់!» ស្រីវាចាទាំងដកដង្ហើមធំហើយ​ចាប់​ដៃរបស់គេដែលធំនិង​រឹង​មាំ​។

«សហការរីករាយ!»

ព្រះអាទិត្យ​បាន​ចាប់​ផ្តើម​ទម្លុះ​ពពក​នាដែនពសុធា​​ដោយ​បញ្ចេញ​ជាពន្លឺ​ដ៏​កក់ក្តៅ​ពេញ​ទីក្រុង​។ ​គ្រប់​យ៉ាង​​តាមផ្លូវដែលអង្គ​វិលមកពី G-Brother មានអារម្មណ៍ដូចជាសញ្ញាមួយទេវលោក ឬដូចជាការ​​ចាប់​​ផ្តើម​នៃ​អ្វី​ដែល​មួយ​ដែល​ថ្មី​និងអស្ចារ្យ​សម្រាប់នាង​។

សម្រាប់អង្គ ​សមិទ្ធិផល​​ពិភព​សិល្បៈ​និង​តន្ត្រី​ ​មិន​មែន​មាន​ន័យ​ថា ​ធ្វើ​តាមលំនាំ​ដដែលៗ​​នោះ​ទេ តែនិយាយ​អំពីការស្វែងរក ឬការលេចឡើងនៃបុគ្គល….នរណាម្នាក់ ឬក្រុមណាមួយ ដែលក្លាហានគ្រប់គ្រាន់​ដើម្បីជឿលើអ្វីភ្នែកមើលមិនឃើញតែបេះដូងដឹង។

សិល្បៈគឺអំពីរឿងបែបហ្នឹង គឺអំពីបេះដូង។

«នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះអង្គ​! អូយ អស្ចារ្យណាស់! ចួបគ្នា​បន្តិចទៀតហ្វ្រេន!» ជេន្នីសរសេរមក ពេលបានទទួលសារពីមិត្ត​។

វគ្គ

រឿងសម្ងាត់នៅហាងកាហ្វេ

តុប នាយិកា​នៃទស្សនាវដ្តី​តារា អង្គុយ​ញញឹម សម្លឹង​រូប​វីរៈដែលសែនសង្ហា​និងស្តាប់ពាក្យពេចន៍ដែលអង្គកំពុងពណ៌នាផង។ ជេន្នីក៏នៅក្បែរ ហើយពួកគេទាំងបី អង្គុយ​នៅ​ជ្រុង​ដ៏​កក់ក្ដៅ​នៃ​ហាង​​កាហ្វេ​​​មួយ។

«នែ​អង្គ! នាង​តុប វាកំពុងតែគិតដោយឈ្លក់វង្វេងថា តើនឹងសរសេរទេវបុត្រ​សេះស នៅទំព័រមុខ​ដោយ​ប្រើចំណងជើងប្រភេទណា?»

តុបងើបមុខមកញញឹម ឯអង្គវិញនាង​ឆ្លៀត​​កេះជេន្នីសួរ៖

«ម៉េចបានលោកវីរៈក្លាយជាទេវបុត្រ​សេះស?»

«អឹះ! មិនសេះសទៀត គេមកចម្លងឯងទៅដល់ឋានសុបិនហើយមិនដឹងខ្លួនទេ?!»

អង្គ​សម្លឹង​មិត្ត​ជិតស្និទ្ធ​បំផុតទាំង​ពីរ​នាក់​របស់​នាង​ទាំងងក់ក្បាល។ តុបគោះតុទាំងអំណរ​ហើយខ្សឹប៖

«យើងដឹងថាសរសេរបែបណាហើយ!»

ជេន្នីកំពុងតែសប្បាយអំណរ​យ៉ាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ​និយាយ​ទាំង​កូរ​កាហ្វេ​ទឹកកក​៖

«មានមេថ្មីនៅG-Brother ឯងមាន​ឱកាស​ហើយ ​ស្ពាននេះធំណាស់នាងអង្គ! CEO សង្ហា​សក់ខៀវ! ឱ! រំភើបវ៉ី!»

ជេ្ននីនិយាយផង​ ងក់ក្បាលបញ្ជាក់ផងដោយ​គ្រាប់ភ្នែកភ្លឺថ្លា​រីករាយ។

តុបទទួលយកកាហ្វេខ្មៅមួយពែងមកពីលើថាសបុគ្គលិកហាងកាហ្វេ​ ក្តៅនិងហ៊ុយ​ មាត់នាង​វាចា​​ខ្សឹប​​ខ្សៀវខ្លាចមានគេឮ៖

«​មិន​មែន​គ្រាន់​តែ​ជាCEOម្នាក់​នោះ​ទេជេន្នី! អ្នក​ដឹងបាន​ដឹង! ​កូនទោល ក្មេង ក្លាហាន និងច្នៃប្រតិដ្ឋ ស្លុយ​!!!  អង្គ​ជំពប់ជង្រុកស្រូវហើយ ទៅដល់កន្លែងល្អឥតខ្ចោះ!!!»

«បើដឹងល្អហើយនាង​តុប​! ការងារយើង គឺ​ត្រូវ​ធ្វើឱ្យ​វីដេអូ​ចម្រៀង​នេះ ក្លាយជា​សមិទ្ធិផល​​​ដែល​មិន​អាច​​បំភ្លេច​បានក្នុងឆាកតន្ត្រី! ឯងធ្វើកាសែតរបស់ឯង យើងNetworkហើយនិងSocial Media​»

អង្គ​ញញឹមស្រស់ ដោយមានអារម្មណ៍ថា ភាពកក់ក្តៅនៃការគាំទ្ររបស់ពួកគេ កំពុង​ទាញនាង​​ឱ្យ​អណ្តែត​​។ ជា​យូរ​មក​ហើយ….បន្ទាប់​ពី​ទទួលការ​បដិសេធ​ជា​ច្រើនកន្លែង ​មនុស្សអាត្មានិយម មនុស្ស​មើលងាយមនុស្ស​ដែលអង្គចួប ទីបំផុត​អ្វីៗ​បាន​ចាប់​ផ្តើម​ឈាន​ទៅ​​ក្នុង​ទិស​ដៅ​ត្រឹម​ត្រូវក្រោយការ​«មិន​បោះ​បង់​»។

កវីតូចវាចាតិចៗ៖

«​ខ្ញុំ​រំភើប​ចិត្ត​ណាស់​…ប៉ុន្តែរឿង​នៅ​សល់​ គឺ​យើង​នៅ​តែត្រូវស្វែងរកអ្នកចម្រៀងម្នាក់ដែលសមរម្យ​នឹង​​​អាល់ប៊ុម!»

ខណៈដែលពួកគេកំពុងសន្ទនាគ្នាយ៉ាងស៊ីជម្រៅ មោណា ក៏ដើរចូលមកក្នុងហាងកាហ្វេ ដោយដកដង្ហើមធំនិងញញឹម​សូមទោសចំពោះការមកយឺត។

«ចរាចរណ៍សាំ!»

គេបន្លឺហើយទាញកៅអីអង្គុយ​ក្រោមស្នាមញញឹម​ស្វាគមន៍ដោយអ្នកទាំងបី។ មិនបានប៉ុន្មាន មោណា​​ គេហាក់ងីងើ​ព្រោះសម្គាល់ឃើញភាពខុសប្លែកប្រក្រតីដោយគ្រប់គ្នាហាក់សប្បាយចិត្ត​ខ្លាំង។

«មានអីចង់ប្រកាស?»

អង្គញញឹមងក់ក្បាល ព្រោះជេន្នីកេះឱ្យនិយាយ។

«​អំពី​វីដេអូ​ចម្រៀងរបស់ពិស្តារ បានCEOថ្មីនៅG-Brother​គាំទ្រហើយ!»

​ឮកាលណា មោណាស្រងូតវិញជាសម្ងាត់ព្រោះនឹកឃើញដល់រតនៈ​។ គេ​ដឹង​ហើយថា រតនៈ​មាន​​គម្រោង​​ឱ្យ​គេយកការណ៍គ្រប់យ៉ាងពីខាងអង្គ ទៅលក់ឱ្យផលិតកម្មឯកនគរ។

​គេ​ធ្វើជាលាន់មាត់ដោយ​បើកភ្នែកធំៗ៖

«លោក….វីរៈ មែនទេ? នាយកប្រតិបត្តិថ្មីនៃផលិតកម្ម G-Brother?»

មោណា ​មិន​អាច​លាក់​បាំង​ការ​ភ្ញាក់​ផ្អើល​ឡើយ ហើយ​សម្រាប់​ហេតុផល​ល្អគឺត្រេកអរជាមួយជេន្នីនិងអង្គ សម្រាប់មួយទៀត ​គេកំពុងគិតថា រតនៈដឹងរឿងធំនេះឬនៅ? ហើយបើដឹង​តើឯកនគរនឹងធ្វើអ្វីខ្លះ បំផ្លាញអង្គមែនទេ?

«គ្រប់​គ្នា​ក្នុង​សិល្បៈ ​និយាយ​អំពី លោកវីរៈដែលជាទាយាទ​ទើបតែ​​ត្រលប់​ពី​អ៊ីតាលី​មកវិញ ទទួលខុសត្រូវG-brother តែយើងមិនគិតថា គេក្លាហានមកភ្លាមសើរើ​ធ្វើProject​ដែលម៉ាក់គេធ្លាប់ទុក​​ចោល​​ទៅម្ខាងហ្នឹងសោះ!»

តុបវាចាបែបនេះ ជេន្នីលូកមាត់៖

«មែន!»

មោណាញីសក់ហើយ​និយាយសរសើរស្ងប់ស្ងាត់៖

«ពិតជាអស្ចារ្យណាស់ អង្គ! ជូនពរជោគជ័យ! តស៊ូយូរហើយ សមនឹងទទួលបានឱកាស​នេះ!»

មោណា​ជាមនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ប៉ុន្តែ​ចិត្ត​គេ​​ហាក់​ដូច​ជារសាត់​ទៅ​កន្លែង​ផ្សេង ​ឆ្ងាយ​ពីទីនេះ​បន្តិច។ ដោយលែងនិយាយអ្វី សំងំ​អង្គុយស្តាប់ផែនការ​នៃមិត្ត​ទាំងបីក្នុងការជួយគ្នា​ មោណាជាសង្សារ​រតនៈដែលចូលមកជាក្នុងនាម​ជាសង្សារជេន្នីដើម្បីស៊ើបការណ៍ពីខាងណេះទៅឱ្យឯកនគរ​ ក៏រក្សា​ភាពស្ងៀម​ជាងធម្មតា ដោយស្តាប់ច្រើនជាងការរួមចំណែកយោបល់។

ម្រាមដៃរបស់គេ​ បានយកចិត្ត​ទុកដាក់គោះលើគែមពែងកាហ្វេជាមួយ គំនិតវិលវល់។ ក្នុងនាម​មនុស្ស​ស្គាល់គ្នា មោណា​មាន​មោទនភាព​ចំពោះការរីកចម្រើន​និងឱកាស​ដែលអង្គទទួលបាន​មក  ប៉ុន្តែ​​មាន​អ្វី​ផ្សេង​ទៀត​ដែល​មាន​ទម្ងន់ធ្ងន់លើទ្រូង។

​ទូរសព្ទ​របស់​គេ​បាន​បន្លឺ​ឡើង​ក្នុង​ហោប៉ៅ​។ មោណាភ្ញាក់ ហើយ​ក្រឡេក​មើល​ចុះក្រោមលួចលាក់ ​ក៏​ឃើញ​ឈ្មោះ​នៅ​លើ​អេក្រង់«រតនៈ»។

បន្ទុកមួយ​រឹត​ជាប់​ក្នុង​ពោះ​ពុង។ មោណា​ខាន​​និយាយ​ជាមួយ​រតនៈ​មួយ​​រយៈ​មក​ហើយ ព្រោះជននោះតែងតែចង់ដឹងចង់ឃើញអំពីគម្រោងនានារបស់អង្គ។

ឥឡូវនេះ​​អ្វីៗ​កំពុង​ដំណើរការទៅមុខ  មោណាសែនស្ទាក់ស្ទើរជាមួយងារជាអ្នកស៊ើបការណ៍នេះ​។ គេចុចបិទចោល។

ហើយក្រោកទៅបន្ទប់ទឹក។

នៅពេលគ្មានអ្នកណាក្បែរ មោណា ចុចសារយ៉ាងញាប់ទៅរករតនៈ៖

«​អង្គ​​កំពុង​ធ្វើ​ការ​ជាមួយ​វីរៈ​ក្នុងផែនការ​វីដេអូ​ចម្រៀង​ថ្មី​ តែជាអាល់ប៊ុមរបស់ពិស្តារ! ពួកគេ​កំពុង​ស្វែង​រក​អ្នកចម្រៀងបន្ទាន់ ​ហាក់ដូចជា​Project​​ធំ​មួយ​​»

រតនៈ​ស្ងាត់បន្តិចពេលមានសញ្ញាអានសារ។

មួយភ្លែតប៉ុណ្ណោះ គេសរសេរមកវិញខណៈ មោណាក្តៅមុខ មានអារម្មណ៍ថាមានកំហុសចំពោះអង្គនិង​ជេន្នីយ៉ាងធ្ងន់។

«វីរៈ G-Brother?» រតនៈសួរខ្លី។

«ហ្នឹង!»

មោណាសរសេរតបខ្លី​ទាំងចិត្ត​នេះពិភាល់ មិន​ប្រាកដសោះ​ថា ​ហេតុ​អ្វី​រតនៈ​ត្រូវ​ដឹង​រឿង​ទាំង​អស់​នេះ​ទេ ប៉ុន្តែ​ខ្លួន​មាន​កាតព្វកិច្ច​ចែក​រំលែក។

រតនៈសរសេរមកទៀត៖

«គួរ​ឱ្យ​ចាប់​អារម្មណ៍! អូខេ តាមពួកហ្នឹងឱ្យទាន់ណា៎ បានដំណឹងអីទៀត ប្រាប់មកភ្លាម!»

ម៉ូណាស្ទាក់ស្ទើរ ឈរគ្រវីទូរសព្ទ​ហើយត្រិរិះ….តាមពិតចិត្ត​របស់​​ភេទទីបីម្នាក់នេះ ​មិន​អាច​គ្រប​​ដណ្តប់​​ប្រាប់ខ្លួនឯងនូវអារម្មណ៍ថា គ្មានកំហុសនោះដែរ ប៉ុន្តែ​គេ​….​ក៏​មិន​ចង់​ធ្វើ​ឱ្យ​រតនៈ​ខក​ចិត្ត​ដែរ។

«OK» មោណា សរសេរទៅវិញយ៉ាងខ្លី។

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី២៦
វគ្គ ស្នេហាជាការជឿគ្នា​

យប់នេះ វណ្ណមកដល់ក្រោមផ្ទះម៉ោង១២ជាងទៅហើយ​។​ ការសម្រុកថតអាល់ប៊ុមថ្មី ពុំមែនជារឿងងាយ​ឡើយសម្រាប់វណ្ណ។ គេហត់និងទន់ដៃជើង តែទោះដឹងជាប្រុសដឹងថា​ អង្គ​គេងលក់ ក៏គេនៅតែមានចិត្ត​ចង់ឈៀងមើលនាងបន្តិច។

សម្លឹងពីខាងក្រៅបង្អួច មនុស្សស្រីពិតជាបាន​គេងលក់នៅលើកៅអីវែង​។ នាង​កាន់ក្រដាសបទភ្លេង ទំនងជាអាន​រហូតដល់ទន់ត្របកភ្នែក។

អង្គជានារីមាន​ឆន្ទៈការងារខ្ពស់ នាង​មាន​គោលដៅ​មុតមាំ ហើយមាន​វិន័យ សីលធម៌ពិបាករកក្នុងសង្គមសិល្បៈ។

ប្រុស​លើកដៃមកប្រុងគោះកញ្ចក់ទ្វារបង្អួចដែលត្រូវបានចាក់គន្លឹះ តែបែរជាចិត្ត​មួយប្រាប់មកថា មិន​ចង់​រំខាននាង។

ប្រុងបែរកាយត្រលប់​ទៅបន្ទប់វិញ ​ គេក្រឡេកឃើញ…..នំ? វណ្ណញីក្បាល…​គេភ្លេចបាត់ទៅហើយថា ថ្ងៃថ្មី រំលងអធ្រាត្រនេះ ជាខួបកំណើតខ្លួនឯង។

យូរប៉ុនណាហើយ ដែលគេខានផ្លុំទៀន? វណ្ណគិតទាំងងើបមុខសម្លឹងនាង។ ផ្លុំជាមួយមនុស្ស​ដែលមាន​​ចិត្ត​ស្មោះជាមួយយើង គឺជារឿងពិសេសមួយ នេះជាអ្វីដែលគេគិត។

តែថា នំនេះ​អាចនឹងរលាយឬមួយក៏ហួសពេលហើយដឹង? នាង​អាចទិញវាមកតាំងពីល្ងាច?

«វណ្ណ!»

សូរតិចៗរបស់នាងបានដាស់បុរសឱ្យភ្ញាក់ឡើងពីការត្រិះពិចារណា​។ ប្រុស​សង្ហា​វាចាតប៖

«អង្គ» វណ្ណហៅតិចៗសឹងមិនស្តាប់មិនឮ។

នាង​ញញឹម​ ក្រោកមកបើកបង្អួចភ្លាមក្រោមទឹកមុខមមៃភាន់ភាំងរបស់ខាងប្រុស។ នាង​​ដូច​អរណាស់​ពេល​ឃើញគេ សភាពជាមនុស្ស​ស្រលាញ់គ្នា​​មិនដូចកាលស្គាល់គ្នាថ្មីៗទេ។

«ម៉េចចង់បកទៅវិញហើយ?» នាង​សួរទាំងញញឹមយ៉ាងស្មោះ។

«អឺ អត់….ចង់ដាស់! ហើយ…សុំទោសដែលធ្វើឱ្យចាំ!​»

ដៃប្រុសចង្អុលទៅនំ។

«របស់ខ្ញុំមែនទេ?…ថតចម្រៀង….​រវល់…​»

«Happy Birthday​….វណ្ណ!»

ស្រីស្រស់វាចាតិចៗ​សម្លឹងចំភ្នែករៀម ប្រៀបបីដូចជាគ្រប់យ៉ាង​ដែលគេប្រាប់មកមិនសំខាន់ស្មើនឹង​ថ្ងៃកំណើតរបស់គេទេ។ ប្រុសភ្លេចខ្លួនលែងមានអ្វីតប បានត្រឹមញញឹមចំហមាត់ សម្លឹងថ្ពក់កែវភ្នែក​ជាមួយ​គ្នា​។ ក្លិនក្រអូបនៅក្បែរខ្លួននេះ នារីក្រក្រីម្នាក់នេះ ជារឿងមួយ​ដែលទេពប្រទានមកជាកម្លាំងចិត្ត ហើយនាងរមែងមិនដូចអ្នកណាទាំងអស់ក្នុងឆាកសិល្បៈដែលគេបានចួប។

«ហើយចេញពីថតចម្រៀងក្រុមការងារសុំឱ្យប៉ាវ ទៅញ៉ាំអី!»

ភ្នែកនាងប្តូរពន្លឺពីសប្បាយមកជាលន្លង់លន្លោច។ បេះដូងអង្គនឹកឃើញភ្លាមដល់នារីអភិជនពុទ្ធិដា ។ នាងចាប់អារម្មណ៍ថា នឹកដល់ឯកនគរនិងក្រុមការងារនៅទីនោះ ហាក់ធ្ងន់ពាប់ពិបាកចិត្តក្នុង​។ ស្រីចង់សួរណាស់ថា មនុស្សស្រីម្នាក់នោះ​មាន​ទៅជាមួយវណ្ណដែរឬអត់ ប៉ុន្តែអង្គមិននិយាយ បែរជាបង្វែរ៖

«តស់ យើងផ្លុំទៀន!»

បុរសសម្លឹងទៅនំដែលចាប់ផ្តើមទន់ជ្រាយសឹងតែខូចទ្រង់ទ្រាយខ្លះ​។

«នំមកពីណា?»

«ខ្ញុំធ្វើ!» នាង​ញញឹម​ហើយសម្លឹងភ្នែកនាយ។ គេញញឹមតបហើយបែរខ្លួនចេញ។ អង្គដឹងថា វណ្ណនឹងមកគោះទ្វារ​ ទើបស្រីបកក្រោយរត់ទៅរកទ្វារ​ ហើយបើកគន្លឹះ។

សក្តា​វណ្ណចូលមកក្នុងបន្ទប់អង្គ​ជាមួយស្នាមញញឹមទន់ភ្លន់។ បុរសនេះ មើលទៅនឿយយ៉ាងណា ក៏នៅតែព្យាយាមជានិច្ចដើម្បីបង្ហាញវត្តមាន។

«ចូល!»

នាង​ញញឹម​រាក់ទាក់ដៃទាំងពីរកាន់ទ្វារដោយអំណរ​រង់ចាំបិទទៅវិញពេលណាតួប្រុសយាត្រាចូលមកផុត តែគេ…មិនព្រមបែរជាបដិសេធស្រាលៗ៖

«ទេអង្គ! រៀបចំមក យើងចេញក្រៅ!»

អង្គសម្លឹង​កែវភ្នែកវណ្ណដែលភ្លឺព្រាកៗដោយក្តីរំភើប។ ប្រុសស្អាតនៅឈរក្បែរមាត់ទ្វារ ដៃរបស់គេនៅពីក្រោយខ្នងធំនិងមាំហាក់ដូចជាកំពុងកាន់អាថ៌កំបាំងមួយ ល្អ​និងភ្ញាក់ផ្អើល​សម្រាប់តែនាង។

«យកនំមកផងបានទេ ចង់ញ៉ាំ​!»

គេកុហក តែនាងក៏សប្បាយចិត្ត​។ អង្គដឹងថា គេចង់ញ៉ាំ​នំនេះមកពីនាងខំធ្វើវាតែប៉ុណ្ណោះ។

«មក!» វណ្ណនិយាយដោយសព្ទសំឡេង​ស្រទន់ ប៉ុន្តែពោរពេញដោយការរំពឹងទុក «មានអីមួយចង់បង្ហាញ!»

ភាពចង់ដឹងចង់ឃើញបានឆាបឆេះក្នុងក្រសែភ្នែករបស់ខាងស្រី។  នាង​ងក់ក្បាល៖

«ចាំមួយភ្លែត!»

នៅពេលដែលនាងបកក្រោយទៅខ្ចប់​នំដាក់ប្រអប់ ប្រុសញញឹមរង់ចាំមាត់ទ្វារក្រោមជំនោរ​ខ្យល់​រំភើយនារាត្រីកាល។

អង្គមកដល់ហើយ វណ្ណងាកមកវិញ​សម្លឹងកន្សែងទន់ល្មើយ​ពណ៌ខៀវដែលស្រីស្រាបកាយ​។ ដៃម្ខាង​ទទួលប្រអប់នំ ដៃម្ខាងគេច្បាមយកម្រាមនាង។

គូស្នេហ៍ចុះយឺតៗស្មើជំហានគ្នា​តាមជណ្តើរនៃអគារផ្ទះជួលដ៏ស្លូតស្ងប់និងរាបសារសម្រាប់អ្នកក្រ​ដូច​អង្គនិងវណ្ណ។

សេរីភាព​និងជីវភាពសាមញ្ញជាយូរណាស់ម​កហើយ ក្លាយជាភាពប្រណីតដែលហ៊ុំព័ទ្ធជីវិតពីរកាយដោយអំណាចនៃសេចក្តីស្រលាញ់និងសេចក្តីសង្ឃឹម។ ហើយ….នៅទីនោះ​….ចតនៅក្រោមស្រមោល​បណ្តាបង្គោលភ្លើងបំភ្លឺ រថយន្តទំនើបពណ៌ខៀវជះពន្លឺចែងចាំង។

ពីប….

វណ្ណចុចបញ្ជាសោ។ អង្គភ្ញាក់ផ្អើល នាង​ញញឹម​ងាកមករកខាងប្រុស។ វណ្ណដៀងភ្នែកមកពិនិត្យ​អំណរក្នុងឫកពាខាងស្រី។ បុរសនេះ​ត្រៀមលក្ខណៈជាស្រេចក្នុងការ​ចែករំលែករាល់​សុភមង្គល​ជាមួយ​នាង​។

«ឡានអ្នកណាគេ?»

«អ្នកណាមានសោ អ្នកហ្នឹងជាម្ចាស់!» វណ្ណឈានមកបើកទ្វារ តែមាណវីយើង​នៅរារែកមិនចង់ចូលអង្គុយឡើយ ព្រោះថាសម្រាប់នាង រថយន្ត​នេះស្អាតហួសហេតុពេក អង្គមិនដែលស្រមៃ។

«ក្រុមហ៊ុនឱ្យ!» គេពន្យល់​។

អង្គលក្ខិណាទម្លាក់ស្នាមញញឹម បេះដូងនាងលោតញាប់។

«តស់ចូលមក! រលឹមហើយ!» ប្រុសនិយាយដោយញញឹមនិងថយពី​មាត់ទ្វារឡាន​​ហើយ​ធ្វើ​កាយវិការ​ឱ្យ​នាង​​ចូល​។​

អង្គស្ទាក់ស្ទើរ ខាំបបូរមាត់របស់នាងចិត្តនេះ​ម្តេចលោតទៅនឹកឃើញឆ្ងាយរហូតដល់រាជនី​ឯកនគរនាង ពុទ្ធិដាម្នាក់នោះ?

ប្អូនស្រី​ម្ចាស់ផលិតកម្មចម្រៀង ម្នាក់នេះពិតជាកំពុងលេងអ្វីម្យ៉ាងមែនទេ?

ប៉ុន្តែ​បន្ទាប់មកនាងមើលទៅ​វណ្ណ។ គេគ្មាន​ត្រង់ណាវៀចវេរឡើយក្រៅតែពី​ស្នាមញញឹមយ៉ាងពិតប្រាកដ​។ ទំនុកចិត្តលើបេះដូងគេ ដូចជាមេដែកដែលទាញនាងឱ្យកាន់តែជិត កាន់តែស៊ីជម្រៅ​និងស្នេហា​មួយនេះ។ មានគូមកប្រជែង​យើងកាន់តែចង់បាន។

ស្រី​ឈាន​ចូលអង្គុយមួយៗជាមួយសំណួរស្រាលៗ៖

«យើងទៅណា?»

អង្គ​ជឿលើវណ្ណ សូម្បីពេញមួយ​​ពិភពលោកហាក់ដូចជាមានការសង្ស័យក៏ដោយ។  ដោយ​គ្មាន​​ពាក្យ​​អ្វី​មួយ​ម៉ាត់ វណ្ណបានចូលទៅខាងអ្នកបើក។ ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​មក​លម្អដូចពេជ្រចរណៃលើ​កញ្ចក់ខាង​មុខ។ លើដងផ្លូវស្ងាត់វណ្ណវាចា៖

«មានអីភ្ញាក់ផ្អើលជាងនេះទៀត!»

នាង​ងាកសម្លឹងគេ។ បុរសនេះមិនមាន​ត្រង់ណាបង្ហាញថា ចង់បែកពីស្នេហា​ក្រីក្រមួយនេះឡើយ។

អីទៅ?

នាង​សួរបកតបសំឡេងតិចៗ មិនដកភ្នែកពីនាយ ធ្វើឱ្យពេលដែលវណ្ណងាកមក ភ្នែកទាំងបួនក៏ប៉ះគ្នា។ គេសំចតសម្លឹងនាង ព្រោះជំនិះបោលយឺតៗប៉ុណ្ណោះ។

«នៅជិតនេះទេ!» គេបញ្ជាក់។

មិនដល់មួយបទចម្រៀង រថយន្តទាញទាំងពីរកាយមកដល់មុខអាគារអាផាតមែនទំនើបមួយ។ ជិះកាត់ទីនេះរាល់ដង មិនដែលគិតថា ​វាទំនើបខ្លាំងដូចពេលកាន់ដៃវណ្ណឡើងមកថ្មើរណេះទេ។

នៅជាន់ទី១២​ ប្រុសមួលសោ ធ្វើឱ្យនាងក្តុកក្នុងចិត្ត «គេទិញឡានឱ្យ ហើយឱ្យផ្ទះប្រណីតយ៉ាងនេះទៀត?» ។ លបគិតបែបនេះទាំងអង្គនឹកដល់សម្តីជេន្នី «ស្រីម្នាក់នេះ​ មិនលែងសក្តាវណ្ណរបស់ឯងងាយ​ៗ​ទេ!»។

សំឡេងសម្ងាត់អស់នេះកំពុងទម្លាក់ចោលស្នាមញញឹម​របស់អង្គ។

ប្រុសងាកមកហើយប្រាប់៖

«នេះឯង! កន្លែងថ្មី….របស់ពួកយើង!»

«យើង!» ខ្លីប៉ុន្តែ​ពោរពេញ​ដោយ​អត្ថន័យ។

​អាផាតមិនគឺជាអ្វីគ្រប់យ៉ាងដែលអង្គស្រមៃថានាង​នឹងមានជាកម្មសិទ្ធិជាមួយគេ​។ បើអ្នកណាម្នាក់ទទួលបានមុន​គេនឹងប្រើពាក្យ«យើង»នេះដូចគ្នា។

ស្រីឈានចូលតាមគេដឹកដៃ។ បរិវេណនេះពិតជាធំទូលាយ ទាន់សម័យ​និងពោរពេញដោយពន្លឺពីខាងក្រៅកញ្ចក់ផេនហោស៍។ ដើមរុក្ខជាតិនៅវេរ៉ង់ដារេរាំក្រោមព្រះភិរុណស្រទន់បបោស។

វណ្ណសម្លឹងមើលនាងព្រោះស្រីលែងដៃ។ ភ្នែករបស់អង្គស្រងូត ខណៈវណ្ណពោរពេញដោយក្តី​សង្ឃឹម​។

«ម៉េចដែរ?​» គេខ្សឹប។

«ស្អាតណាស់វណ្ណ!»

«នៅខ្វះអីដឹងទេ?»

«ខ្វះទៀត?» នាង​ពោលពាក្យទាំងមិនមូលអារម្មណ៍ឡើយ។

«ព្យាណូអង្គ​….សំឡេងភ្លេង និងស្នូរគ្រហឹម​ពីរោះ​របស់អង្គទៅតាមមេឡូឌី!»

នាង​ងាកសម្លឹងនាយ​។ បុរសបន្លប់ពាក្យពេចន៍របស់គេដែលរវើរវាយដោយបើកប្រអប់នំមក​ពមមួយម៉ាត់។

«ឆ្ងាញ់ណាស់!»

នាង​ញញឹម។

«Good Birthday Vann»

«Sweet One អង្គ!»

«ខ្ញុំមាន​សូវដាក់ស្ករឯណា?» នាង​ថាហើយញញឹម​ដើរទៅមុខ​ ទាញរកសោបើកវេរ៉ង់ដា។ ព្រះចន្ទ១៣កើត ព្យួរលលៃនៅលើអាកាស ដូចជាពាក្យសន្យាចាស់ៗកំពុង​ត្រូវញាំញីដោយតំណក់ភ្លៀងតូច​ៗ​​។

ខ្យល់បោកចូលមកប៉ះមុខនាង​និងបំបើង​សរសៃ​សក់សូត្រ​។

បេះដូង​របស់អង្គ លោត​ញាប់ព្រោះទីនេះសក្តិ​សមឥតទាស់ទេ ចំពោះជីវិត​ជាកវីនិពន្ធ  ប៉ុន្តែ​….នាង​បាន​បែរដើរ​ថយ​ក្រោយបដិសេធចិត្តខ្លួនឯង។

«មានរឿងអី!» ប្រុសដាក់ប្រអប់នំចុះលើតុម៉ាប ហើយទាញនាងអង្គុយ​លើសាឡុងធំ​មានផាសុកភាព​។  អង្គវាចាតិចៗដោយ​គ្រវី​ក្បាល​ថ្នមៗ៖

«ព្យាណូនោះចាស់ណាស់ មិនសមនឹងកន្លែងប្រណីតថ្នាក់នេះទេវណ្ណ!»

«ទិញថ្មីស្អែកបានទេតើ! អ្វីៗនៅកន្លែងនោះ ទុកនៅនុះទៅ មកតែសង្សារខ្ញុំបានហើយ!»

គេប្រុងក្រោកទៅយកទឹកសាប តែស្រីទាញដៃរៀម។

«កុំគិតរឿងហ្នឹង! វណ្ណដឹងហើយថា ខ្ញុំ…..មិន….អាចទេ​!»

វណ្ណងាកមកសម្លឹងភាពស្រងូត​និងបបូរមាត់ដែលអង្គ​ខំ​ត្រកួតចូលគ្នា​ទប់ស្កាត់សេចក្តីពិភាល់។ តើ នាងកំពុងគិតថា វណ្ណមាន​កប់ពពក ​ឯនាង​នៅមិនទាន់ជោគជ័យ?

អង្គដៀងមើលទៅវ៉ាលិសរបស់វណ្ណនៅបញ្ឈរមុខទូជាច្រើនជួរនិងថង់ក្រដាសខោអាវម៉ាកលំដាប់​ៗ​។

«ច្រើនម៉េះ? អ្នកណាទិញឱ្យ?»

នាង​និយាយយ៉ាងស្រទន់ ប៉ុន្តែទឹកមុខរឹងមាំ។ វណ្ណមិនចាប់អារម្មណ៍នឹងរបស់របរទាំងនេះទេ គេងាកមកវាសដៃក្រសោបស្មាស្រី ហើយខ្សឹប៖

«ខាង Manager គេរៀបចំ! កុំបង្វាងមើល មកនិយាយរឿងពួកយើង!»

«ពីនេះទៅផ្ទះជួល ជិតគ្នា​ណាស់! ខ្ញុំនិងវណ្ណមិនពិបាកចួបគ្នាទេ!» នាង​វាចាតិចៗ។

«ខ្ញុំអត់រើមកទេវណ្ណ!»

អង្គ​បន្ថែមមកបែបនេះ ធ្វើឱ្យទ្រូងមនុស្សប្រុសតឹង។

ចិត្ត​​គេ ចង់ឱ្យគ្រប់យ៉ាង​ដែលជាសេចក្តីសុខរបស់គេបាន ចែករំលែកជាមួយនាង​ ប៉ុន្តែ…..សក្តាវណ្ណក៏យល់។ ប្រុសនិយាយតិចៗស្រងូតៗ៖

«ទើបតែបានការងារ ក្នុងកុងត្រា​៥ឆ្នាំ​បានរៀបការបាន! សូម្បីបង្ហាញមុខសង្សារ….!»

«ខ្ញុំដឹង!» អង្គនិយាយកាត់ «តែ….បដិសេធមិនរើមក មិនមែនរឿងចេញមុខ​ឬរឿងរៀបការទេ! ខ្ញុំ… ត្រូវតែឈរនៅលើជើងខ្លួនឯង មានការងារ​ មាន​សមត្ថភាពខ្លួនឯង!»

នាង​សម្លឹងគេឱ្យគេយល់ វណ្ណញញឹម ទោះបីជាមានការខកចិត្តក្នុងកែវភ្នែកក៏ដោយ។ គេដឹងរួចទៅហើយអំពីរឿងនេះ។ អំពីអង្គ វណ្ណដឹងថា អង្គ​​ឯករាជ្យភាព រឹងមាំ ជីវិតនេះមិនពឹងផ្អែកលើនរណាម្នាក់ផ្តេកផ្តួលឡើយ។

«យល់!» ប្រុសងក់ក្បាលហើយដៃនាយទាញប្រាណទងវងមកជិត​។ ភាពកក់ក្តៅនិងសេចក្តីត្រូវការគ្នា រវាងប្រាណទាំងទ្វេគឺមិនអាចប្រកែកបានទេ។

អង្គសំងំក្នុងភាពស្ងប់ស្ងាត់។

កំណាត់ផ្លូវមួយនេះ​ មិនដឹងជាល្អសម្រាប់ស្នេហា​ពួកគេ​ដែរឬអត់ទេ ទោះណាជាកំពុងនាំមកនូវជោគជ័យដល់វណ្ណ។  ភ្លៀងនៅខាងក្រៅកាន់តែធ្លាក់ខ្លាំងឡើងៗ  ប៉ុន្តែនៅខាងក្នុង ក្នុងពេលនេះទាំងពីរកាយមានអារម្មណ៍ថា ពិភពលោកបានផ្លាស់ប្តូរផ្តល់មកនូវរនាំងមួយ អាថ៌កំបាំងសម្រាប់​ឱ្យពួកគេផ្លោះទៅរកគ្នា។

ពួកគេបានសំងំទីនេះជាមួយគ្នា ប្រឹងប្រែងបំភ្លេចទុក្ខព្រួយហើយ​សប្បាយនឹងបច្ចុប្បន្នភាព។ ពន្លឺ​ភ្លើង​ទីក្រុងបានផ្លាស់ប្តូរ ពេលវេលារំកិល ប៉ុន្តែអង្គនិងវណ្ណ​នៅក្នុងដៃគ្នាទៅវិញទៅមក ពួកគេបានរកឃើញ​ភាពស្ងប់ស្ងាត់រយៈពេលខ្លី សម្រាប់បង្កើនការយល់ដឹងដ៏ជ្រៅរវាងបេះដូងពីរដែលលោតដូច​សង្វាក់​រួមតែមួយ។

ព្រាក! ពន្លឺផ្លេកបន្ទោរ​ដាស់វណ្ណ​ងើប​ចេញពីការលង់លក់។ គេមិនឃើញនាង ក៏ក្រោក​រេរកមើលអង្គ​ដោយ​ក្តី​បារម្ភ។ ភ្លៀង​ធ្លាក់​នៅ​ខាង​ក្រៅលាន់លាយស្នូរផ្គរលាន់ដូច​ទូង​ស្គរ​ប៉ះមកប៉ប្រះ​នឹង​បង្អួចដែលពេញដោយ​ពន្លឺ​ទីក្រុង​នាវេលាទៀបភ្លឺ។ ជំនោររំភើយបញ្ចេញកម្លាំងត្រជាក់​​ស្រទន់​ចូលមកជាសរសៃ​ៗ​​ក្នុង​លំនៅដ្ឋានបែបប្រណីត គេដឹងនាង នៅឯណាហើយ។ អង្គបើកវេរ៉ង់ដាសាជាថ្មីហើយសំកាំងបិទភ្នែកបញ្ច្រាសកម្លាំងខ្យល់។ ប្រុសដើរយឺតៗមកពីក្រោយខ្នង។

«អង្គ!» វណ្ណចាប់ផ្តើមក្នុងសព្ទសំឡេង​ទាប «ឃើញអត់ ថាបរិយាកាសសមជាមួយអ្នកនិពន្ធប៉ុនណា​?​»​

នាង​ញញឹម​ងាកមក គេដើរទៅក្បែរ​។ ទាំងពីរប្រាណកៀករឹត។

«ម៉េច….មិនអនុញ្ញាតឱ្យបងមើលថែមនុស្ស​ដែលបងស្រលាញ់?» គេខ្សឹបដោយផ្អឹបមាត់លើថ្ងាសនិងសក់នាង​។

«អូនមិនទាន់មាន​​ការងារ​ជាប់​លាប់​ទេ! ហើយ​សភាព​ឥឡូវ​នេះបង​អាច​ជួយអូន​បាន!»

បេះដូងរបស់អង្គ​រំជួលរឹតតែខ្លាំងចំពោះពាក្យពេចន៍ទាំងនេះ។ កវីតូច​យល់​ថា សក្តាវណ្ណ​កំពុងចង់មាន​ន័យ​យ៉ាងណា ​ហើយនេះជាការផ្តល់​ជូន​នៃ​ក្តី​​​ស្រលាញ់ ប៉ុន្តែ​​មែនទែនទៅ វា​ប៉ះ​ពាល់​ដល់​អ្វីមួយ​ដែល​ជ្រៅ​ជាង​នេះ​នៅក្នុង​ខ្លួន​នាង។

ឯកនគរ​ ពាក្យបីម៉ាត់នេះបេះដូងនាងឈឺ ឥន្ទវង្ស ឥឡូវនេះថែម​ពុទ្ធិដាមកម្នាក់ទៀត។ ផ្ទះនេះ គ្រប់យ៉ាង​ដែលវណ្ណមាន  ជា​អ្វី​ដែល​នាង​មិន​អាច​ព្រងើយកន្តើយបានទេ​ ថាជាទ្រព្យរបស់មនុស្ស​អស់នោះ​។

អង្គងាកមករកប្រុសស្នេហ៍ ភ្នែករបស់នាងនៅស្ងប់តែពោរពេញដោយអារម្មណ៍ជា្រលជ្រៅ​៖

«គង់តែមកទេ! ទុកពេលឱ្យខ្ញុំសិនណ៎ា! ខ្ញុំចង់ប្រឹងឱ្យអស់…..ពីលទ្ធភាព! លទ្ធភាពរបស់ខ្ញុំខ្លួនឯង!»

វណ្ណ​ងក់​ក្បាល​បន្តិចបន្តួច ​ដោយ​ក្តី​បារម្ភ​ដែល​បិទបាំងលើផ្ទៃ​មុខ ស្ងាត់បន្តិចគេរអ៊ូ៖

«ចុះ​បើ​ពេល​នោះ​មិន​ទាន់​មក​ដល់! ​ ឧស្សាហកម្មតន្ត្រី​នៅនេះក្រុងតូច​….រាងពិបាកណាស់ សម្រាប់អ្នកដែលមិនស្របជាមួយឯកនគរ!»

នាង​មានអារម្មណ៍ឈឺៗ។ នាងចង់ឱ្យវណ្ណជោគជ័យ តែរឿងឯកនគរ ជាតិនេះ​ អង្គមិនអាចភ្លេចបានទេ បើភ្លេចមែន គឺនាងធ្វើខុសចំពោះបងពិស្តារ។

«ប្រទេសមួយនេះ មិនមែនយើងអាចឈរដោយពឹងតែលើទេពកោសល្យនោះទេអង្គ! ត្រូវការ​ភ្ជាប់ទំនាក់ទំនង ហើយត្រូវការ​ពេលវេលាត្រឹមត្រូវ​!»

«Right time នឹងមកដល់វណ្ណ!» នាង​ញញឹម​។

«ចុះបើមាន​ Right time តែមិនមាន​Right Person? ហើយ​ចុះបើមាន Right Person តែគេមិនមើលឃើញអូន​?​»

ការក្រឡេកមើលរបស់អង្គមករក​វណ្ណ​មិនរអាក់រអួលទេ ភ្នែកនាងមាន​​ជំនឿលើខ្លួនឯង និងជឿលើពិភពលោកនេះ។

«បើមែន! ខ្ញុំនឹង​រកអ្នកផ្សេងទៀត រង់ចាំទៀត…..!»

វណ្ណងើយមុខ ឱបដៃលែងប្រាណនាង​ចេញ។ គេរអ៊ូ៖

«បងនឹង​រង់ចាំដល់ចាស់សក់ស្កូវ ទម្រាំអង្គមកនៅក្បែរៗ»

នាង​សើចហើយចាក់ពោះគេរំអុកឱ្យគេសើចសប្បាយវិញជាមួយគ្នា​ តែក្នុងចិត្ត​នាង អង្គមិនមែនមិនកើត​ទុក្ខឡើយ​។ វាជា​ការពិត ដូចវណ្ណលើកឡើងពិតមែន​។ តាំងពីនាងមកដល់ភ្នំពេញ ទ្វារ​រាប់​មិន​អស់​​ត្រូវ​បាន​បិទ មិនស្វាគមន៍នាង​ព្រោះម្នាក់ៗខ្លាចឯកនគរ  ប៉ុន្តែឧបសគ្គនិងភាពអយុត្តិធម៌នេះ មិនអាច​ពន្លត់​ភ្លើងជំនឿនិងកម្លាំងចិត្ត​​នៅ​ក្នុង​ខ្លួន​នាង​ឡើយ។ មាន​អ្វី​មួយ​ដែល​បាន​ធ្វើ​ឱ្យ​នាង​រឹង​មាំ និង​តាំង​​ចិត្ត​​កាន់​តែ​ខ្ពស់គឺ សម្តីគាត់ បងពិស្តារបស់នាង  «​ឥឡូវហ្នឹង យើងកំពុងតែចេញត្រៀមចេញនូវសាច់​រឿង​មួយពេញលេញ ដែលត្រូវការបទចម្រៀងយ៉ាងហោចណាស់ម្ភៃប្រាំបទណា៎លក្ខិណា! សាច់ភ្លេងនិង​Lyric ត្រូវបម្រើសាច់រឿងកាលពីដើមរហូតដល់ចប់! ឯងអាចធ្វើបាន បងជឿឯង!»

​វណ្ណ​ដកដង្ហើមធំ រត់​ម្រាម​​ដៃកាត់សក់សូត្ររបស់នាង​ដូចទាញអារម្មណ៍អង្គចេញចោលអតីតកាលជូរ​ចត់​។ បុរសអ្នកចម្រៀង ពីដើមមកតែងតែកោតសរសើរការប្តេជ្ញាចិត្តរបស់អង្គ។ នាងជានារីមានការ​គោរពខ្លួនឯង ជារឿង​ដែលប្រុសម្នាក់នេះ ស្រលាញ់និងឱ្យតម្លៃបំផុត។

ប៉ុន្តែ​​ឱ្យវណ្ណមកឈរ​មើល​ការ​តស៊ូ​របស់​នាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃមិនលូតលាស់ ខណៈ​នៅ​ពេល​ដែល​​គេ​មាន​មធ្យោបាយ​ដើម្បី​សម្រាល​បន្ទុក​របស់​នាង គេមិនអស់ចិត្ត​។

«ខ្ញុំស្អប់ណាស់ព្រះ ពេលឃើញសង្សារប្រយុទ្ធនឹងជីវិត​តែម្នាក់ឯង ផាត់ខ្ញុំចេញ!»

«អ្នកណាផាត់អ្នកណាចេញ ប្តឹងដល់ព្រះទៀត?!» ស្រីចរចា​ហើយញញឹមយ៉ាងស្រទន់ «​ខ្ញុំ​គ្រាន់​តែ​ចង់​​ឱ្យ​វណ្ណជឿលើ​ខ្ញុំ»។

វណ្ណទាញនាងចូលទៅក្នុងរង្វង់ដៃសា​ជាថ្មី ដោយដាក់ចង្កានៅលើសក់នាង​។

«អូខេៗ បើអង្គសប្បាយចិត្ត» វណ្ណខ្សឹបចូលទៅក្នុងស្រទាប់សក់របស់នាង។

រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី២៥
វគ្គ​ បេះដូងតែងតែប្រាប់ការពិត

«មនុស្ស​ស្រីម្នាក់នោះ មិនលែងសក្តាវណ្ណទេ!»

តុបនិយាយ​ដោយហុចទូរសព្ទទៅឱ្យជេន្នីមើល។

ជេន្នីក្រឡេកមើលឃើញ​ហើយ​ងាកមករឹតទ្រូង។ តុបដៀងភ្នែកមកអង្គដំណាលនោះដែរ។ តាមពិត​សភាពរបស់​អង្គពេលនេះ នាង​ចង់ដឹងពន់ពេកហើយថា នោះជារូបអ្វី ​ប៉ុន្តែដោយ​សារតុបមិនទាន់ហុចមក បានជា​នាង​ក៏មិនហ៊ានសម្លឹងទៅ។

«កន្លែងនេះ មិនមែន​អ្នកណាក៏ចូលបានទេវ៉ី!»

តុបថាបន្តធ្វើឱ្យជេន្នីពេបមាត់ញាក់ស្មា៖

«កាហ្វេមឺនុយសម្រាប់កូនអ្នកមាន​កប់ៗ យកលុយជះមុខមនុស្សប្រុសហើយតើនៀក!»

«សំខាន់ ខាងយើងព្រមឱ្យជះបានអត់?!» តុបថាហើយ​ហុចទូរសព្ទមកឱ្យ​អង្គពិនិត្យ។

«យើងដឹងហើយ កុំបាច់ប្រាប់វែងឆ្ងាយនាំមួម៉ៅ!»

ជេន្នីនិយាយហើយងាកមុខចេញទាំងមិនសប្បាយចិត្តជាខ្លាំង។ អង្គឈ្ងោកមុខពិនិត្យ​រូបរាងប្រុសស្នេហ៍ដែលអង្គុយញ៉ាំកាហ្វេនំក្រែមតទល់គ្នានៅក្រោមពន្លឺពណ៌មាសនៃភ្លើងទៀនព្រោងព្រាតនាកំពូលភោជនីយដ្ឋានដែលត្រូវបានរៀបចំឡើងយ៉ាងរ៉ូមេនទិក។

សំឡេងតុប​លាន់មក​៖

«គេផ្ញើរូបថតនេះមក គឺគេមានចេតនាចង់ឱ្យខ្ញុំបញ្ចេញ!»

«អ្នកណាផ្ញើមក?» អង្គពោលសួរភា្លម​ទៅតាម​ការចង់ដឹង និង​សម្លឹងទៅទឹកមុខម្ចាស់ទស្សនាវដី្តល្បីរូបនេះ។ ប្រហែលជាមនុស្សរបស់ពុទ្ធីតា ។

«ខ្លួនជាអគ្គនាយិកាតែងដឹងប្រភពមែនទេ?!» ជេន្នីចោះសួរមកទៀត។

«កូនចៅខ្ញុំផ្ញើមកទេ! ធម្មតាយើងមាន​ Secret Boxមួយ ទុកសម្រាប់ទទួលយកនូវព័ត៌មានសំខាន់ៗ ឬមិនសំខាន់ តែជាព័ត៌មាន​អេចអូចនៅក្នុងក្រុមអភិជនឬក៏ក្រុមតារា! ដូច្នេះ….អាចនិយាយថា​ភាគច្រើន​អ្នកដែលបង្ហោះព័ត៌មានមក គេចង់ដាក់សមាសភាពរបស់គេជាអាខោនក្លែងក្លាយ!»

«មិនប្រាប់ពីគោលបំណង យោបល់និងចុះផ្សាយអីទេ?» ជេន្នី​ជជីកសួរដៃទាញអេក្រង់យកមកពង្រីកមើល។

«ប្រាកដជាអត់ហើយ!​ ​តែភាគច្រើន គេចង់ឱ្យមាន​ព័ត៌មានចេញ!»

ជេន្នីធ្វើមុខក្រញូវ។ គេហុចទូរសព្ទ​ទៅម្ចាស់វិញ និង​សួរទៅកាន់តុបវិញ៖

«អ៊ីចឹង​ឯងមិនអូសទូកបណ្ដោយទឹកទេមែនអត់? ស្រីម្នាក់នោះដូចជាចង់ប្រាប់គេឯងទាំងអស់ថា សក្តាវណ្ណនេះ​ជារបស់គេ? ឬចង់ឱ្យខូចដល់កេរ្តិ៍ឈ្មោះទើបនឹង​សាងបាន​របស់សក្តាវណ្ណ?!»

តុប​ដកដង្ហើមធំដឹងសម្លឹងទៅអង្គ។ នាយិកា​វ័យក្មេងតបនឹង​ជេន្នីមួយៗ៖

«នេះគឺជារឿងធំ! ដែលធ្វើឱ្យទំព័រមុខរបស់យើងលក់ដាច់!»

«ឯងមិនមែនអាត្មានិយមទេ!» ​ជេន្នីនិយាយទាំងមុខក្រញូវ។

តុបតបវិញ​ទាំងឱន​កេះក្រចក៖

«នៅក្នុងការងារគេ មិននិយាយពីអារម្មណ៍ទេពួកម៉ាក!»

«យើងដឹង! ប៉ុន្តែឥឡូវនេះបើចុះផ្សាយឯងនឹងមានបញ្ហាជាមួយអង្គដូចគ្នា! ស្អីក៏ដោយ​មុនចេញផ្សាយទៅរកលុយ!»

«អ៊ីចឹងហើយ បានយើងកំពុងថ្លឹងថ្លែងមើលដែរ!»

តុបនិយាយមកតិចៗទាំងខាំក្រចកដៃខ្លួនឯងនិងងាកមកកាន់អង្គ ដែលកំពុងតែត្រួតពិនិត្យ​អេក្រង់​ទូរសព្ទខ្លួនឯង។

«កុំចាំទូរសព្ទគេ!» តុបនិយាយ

«មិនបាច់ចាំទេ! មនុស្សប្រុស បើគេនឹកយើងសូម្បីតែយើងភ្លេចខ្លួនក៏គេខលមកដែរ! តែបើគេភ្លេចយើង យើងចាំប៉ុនណាបាន​ត្រឹមតែខូចទូរសព្ទ ព្រោះចុចចុះឡើងចាំដំណឹង​គេ​!»

មានអារម្មណ៍ថា ឮពាក្យ​ទាំងនេះហើយក៏​នឹកគេខ្លាំងឡើងៗ។

មានអារម្មណ៍ថា លើកនេះចង់ឱ្យគេខលមក ឬក៏ខលទៅរកគេភ្លាម​ៗ។ វាជាអ្វីដែលអង្គមិនដែលធ្វើឬទាមទារទេ ពីមុនមក។ នាងធ្លាប់តែជាមនុស្សស្រីមានទំនុកចិត្តខ្ពស់ និងទុកចិត្ត​វណ្ណ។

ទោះជាអង្គមិននិយាយស្តីពីអារម្មណ៍ពិតចេញមក ជេន្នីនិងតុបនៅតែមើលមុខគ្នាព្រោះអ្នកទាំងពីរ គឺធ្ងន់មកខាងអង្គទៅហើយ ប្រហែលជាមកពីគេដឹងថា ពុទ្ធីដាគឺជាមនុស្សស្រីមិនច្បាស់លាស់រឿងស្នេហា​ ឬមួយក៏ភាពរបស់មនុស្សដែលមានទ្រព្យសម្បត្តិ មានអំណាច​របស់នាង​ហាក់ជាកម្លាំងប្រជែងមិនស្មើគ្នា បានជាពីរនាក់នេះ​រមែងកាន់ជើងអ្នកក្រជាង។

តុបទះស្មា​អង្គហើយប្រាប់៖

«រៀនរស់នៅដោយបេះដូង! រាល់ថ្ងៃរស់ពឹងបេះដូងហើយ តែត្រូវឱ្យវារស់រវើកផង!!»

អង្គញញឹម​ព្រោះតុបនិយាយពីរោះជាងអ្នកនិពន្ធទៀត។ តុបញាក់ចិញ្ចើមបញ្ជាក់បន្ថែមលើសម្តី​របស់ខ្លួនដោយបកស្រាយថា៖

«រាល់ជម្រើសដែលយើងធ្វើ នឹងក្លាយជាអាហារមួយ​បែបៗ មិនចិញ្ចឹមទៅបេះដូងរបស់យើងប៉ុននោះទេ ប៉ុន្តែបេះដូងរបស់អ្នកដទៃដែលយើងចង់ថែនោះដែរ!»

ជេន្នីងក់ក្បាល៖

«ពិតមែនអង្គ! តុបនិយាយចំចំណុច​ហើយ នេះគឺជានិយមន័យនៃសេចក្តីស្រឡាញ់ពិតប្រាកដ! មិនមែន ​Datingហើយចោលៗ​ទេ! គ្មានទំនាក់ទំនង​ណាមួយ​ដែល​លូតលាស់បានដោយធម្មជាតិឡើយ សូម្បីបងប្អូនបង្កើតគង់ដាច់គ្នាបាន! រាល់ទំនាក់ទំនងត្រូវការ​ថែទាំ!»

«ខ្ញុំយល់! ​អរគុណបងទាំងពីរណាស់!»

នាង​ញញឹមក្រោមការតាមសម្លឹង​របស់ជេន្នីនិងតុប។ អង្គមាន​ទឹកមុខ​និងពន្លឺភ្នែក​ដែល​ពោរពេញដោយក្តីសង្ឃឹមនិងការរំភើបរីករាយតាមអ្វី​ដែលមនុស្ស​ស្រីជាច្រើនអ្នកចង់បាន។ ទោះយ៉ាងណាតុបមិនអស់ចិត្ត​នៅតែបន្ថែម៖

«បើឈប់បន្តិច​ បង្អង់ភាពរឹងរូសបន្តិច គ្រប់គ្នា​នឹងដឹងថាបេះដូងរបស់យើងបានប្រាប់រហូតមកនូវអ្វីមួយ គ្រាន់តែយើងមានៈ​មិនស្តាប់មិនយកចិត្តទុកដាក់»

ជេន្នីបន្ថែមភ្លាមដែរ៖

«បងគិតអ៊ីចឹងដែរ! បើបងស្រឡាញ់អ្នកណាម្នាក់ បងមិនត្រឹមឱបស្មោះទុកជាសម្ងាត់ទេអង្គ បងនឹងបង្ហាញគេនោះ​ថា ​គេ​មានតម្លៃ ហើយ​​និងសំខាន់ប៉ុនណាក្នុងជីវិត​បង!»

វគ្គ អ្នកស៊ើបការណ៍

គោលបំណងរបស់រតនៈក្នុងការដាក់មោណាមករស់នៅក្បែរជេន្នី ក៏ដើម្បីតែស៊ើបឱ្យដឹងនូវរាល់អ្វីៗទាក់ទងជាមួយនឹងអង្គលក្ខិណា ដែលព័ត៌មានទាំងអស់នោះរតនៈមានអ្នករង់ចាំទិញ។

យោងទៅតាមបំណុលជាច្រើនលើស្មារបស់គេ បើឥន្ទវង្សមិនចេញ​លុយចាយឱ្យ     គឺប្រាកដជា​រតនៈ​បន្តស្វែងរកអ្នកផ្សេងដែលចង់បានព័ត៌មាន​នោះទៀតមិនខាន មានអីត្រូវខាត….ដូចជាថ្ងៃនេះអ៊ីចឹងដែរ​ មោណាមិនទៅរៀនយូរទេ គេរាយការណ៍ទៅរតនៈហើយក៏ត្រូវ​រតនៈបង្គាប់ឱ្យណាត់ជេន្នីចេញ​មកឈ្លេចសួរ…..

«ម្នាក់ស្រីព្រឹកមិញហ្នឹងជាសង្សាររបស់តារាចម្រៀងថ្មីនៅឯកនគរ?!»

ជេន្នីងក់ក្បាល​ញញឹមយ៉ាងទន់ភ្លន់ ខណៈពេលដែលបាន​ប្រុសសង្ហាមកឱបត្រកងក្នុងដៃ ញ៉ាំអាហារពេលថ្ងៃត្រង់ និងកាហ្វេ​រ៉ូមេនទិកក្បែរៗគ្នា។

«ហើយនិស្សិតសង្ហា​ងាកមកចាប់អារម្មណ៍​រឿង​សិល្បៈពីពេលណាមក?!»

«នឹកអ្នកខ្លះពេករៀនមិនចូលទេ!» មោណាញញឹមដោយទំនុកចិត្ត​ធ្វើឱ្យភេទទីបីកាន់តែលង់។

ជាបណ្តើរៗសេចក្ដីស្នេហា​របស់មោណាដែលបង្ហាញឡើងចំពោះជេន្នី កំពុង​ធ្វើឱ្យគេភ្លេចអ្វីៗទាំងអស់ ភ្លេច​ថាទោះបីជាគេមានបទពិសោធក្នុងវិស័យសិល្បៈជ្រៅ ដឹងរឿងច្រើន ប៉ុន្តែធ្លាប់តែមានមាត់ជិតល្អ មានចិត្តយុត្តិធម៌ រក្សាគុណធម៌មិនដោះដូរព័ត៌មានជាមួយលុយកាក់​ មិននិយាយរឿងអ្នកណាងាយៗ ប៉ុន្តែពេលនេះស្នេហា​ទំនងជាចំណុចខ្សោយធំរបស់គេ។

បើសិនជាមោណា​ចាក់ឫសគល់អ្វីៗទាំងអស់ដែលគេដឹង គេនឹងនិយាយចេញមកព្រោះឆាប់ទុកចិត្ត នេះគឺជាចំណុចខ្សោយរបស់ជេន្នីដែលមោណារកឃើញតាមរយៈពេលរស់នៅជាមួយគ្នាមិនដល់មួយអាទិត្យ។

មិនដឹងយ៉ាងម៉េចទេ ពីកុហក​ទៅជាមានអារម្មណ៍​ថា​ ពីរនាក់គេទៅជាស្រឡាញ់គ្នាខ្លាំងឡើងៗ ព្រោះជេន្នីពូកែដឹងចិត្តសាស្ត្រមនុស្សដោយធ្លាប់មានសង្សារច្រើនហើយពីមុនមក និងមានចរិត​គិតពីចិត្ត​អ្នកដែលនៅក្បែរសឹងជាងចិត្តរបស់ខ្លួនផង។

«នឹកអ្នកណាអ្ហះ ជេន្នីមិនមកក្នុងជីវិត​របស់មោណាដើម្បីឱ្យមោណាបាត់ម្ចាស់ការ ខូចឈ្មោះនិស្សិតពូកែនោះទេណ៎ា!»

​     ថាហើយ គេ​ងាកមកឱបត្រកងរាងកាយសិចស៊ីដ៏មាំទាំរបស់មោណាវិញធ្វើឱ្យបេះដូងជនបង្កប់វិលវល់ នឹក​ឃើញទៅដល់រតនៈដែលជាមេបញ្ជាការធំ​ក្នុងរឿងស៊ើបការណ៍នេះ។ មនុស្សមិនមែនជាគល់ឈើឡើយ ទោះបីគេរស់នៅជាមួយគ្នានេះគ្រាន់តែ​ជាល្បិច តែ​ពេលវេលា​តែងជួយមកប្រៀបធៀបរវាងជេន្នីនិងរតនៈ។

ភាពជាមនុស្សល្អ​របស់ជេន្នី ភាព​ស្មោះត្រង់ និយាយសម្ដីច្បាស់លាស់ ស្រឡាញ់ដឹងស្រឡាញ់ ប្រតិកម្មនីមួយៗ​មានការគិតគូរវែងឆ្ងាយ មានចិត្ត​អត់ធ្មត់លើសខ្ទើយផ្សេងៗដែល​មោណាស្គាល់ ​     រតនៈ​ដែល​ជាប្រភេទមនុស្សឆេវឆាវ ឆាប់ខឹងញៀនល្បែង កាន់ល្បិចច្រើន​ធ្វើម៉េចប្រដូចបាន?

ទោះបីយ៉ាងណា ប្រការនេះឱ្យមោណាដកចិត្តចេញពីរតនៈ១០០ភាគរយភ្លាមៗ ក៏នៅតែមិនទៅរួច ពីព្រោះចំណង​ទាក់ទង គុណស្រ័យ​ជាមួយខ្លួនដល់ទៅបួនប្រាំឆ្នាំ មិនមែនជារឿងមួយដែលអាចធ្វើឱ្យគេស្រាកចិត្ត​ជ្រះស្រលះបានដោយងាយ​នោះទេ។

ខួរក្បាលគេ ប្រាប់គេថា​នៅតែបន្តបេសកកម្មធ្វើជាមនុស្សមាត់ច្រើន ជជីកចង់ដឹងចង់ឮ….ដូច្នេះហើយ​បានជានិស្សិតស្រដីឡើង៖

«ប៉ុន្តែ…ខ្ញុំគិតថាពួកគេមិនអាចជម្នះរនាំងឋានៈសង្គមនិងកេរ្តិ៍ឈ្មោះបានទេ!»

ជេន្នី​ជ្រួញចិញ្ចើមសួរវិញ៖

«មោណា​កំពុងចង់និយាយថា សក្តាវណ្ណ​នឹងបោះបង់ចោលអង្គនៅពេលគេល្បីមែនទេ?!»

និស្សិតសំងំ​នៅស្ងៀមជំនួសឱ្យចម្លើយថាyes ដែល​ធ្វើឱ្យជេននីប្រញាប់ប្រកែកតវ៉ាភ្លាមៗ៖

«មិនពិត!​ លោកនេះមិនឃោរឃៅដល់ថ្នាក់នេះដឹង?  លក្ខិណារបស់ខ្ញុំនឹង​ល្បីជាង ឬមួយក៏អាចថានាងក៏ល្បីមិនចាញ់មិនឈ្នះជាមួយសក្តាវណ្ណ​ដែរ!»

«អ៊ីចឹង ជេន្នីទទួលស្គាល់ហើយថា ឋានៈអាចធ្វើឱ្យមនុស្សបែកគ្នាបាន? ចង់និយាយថា ក្នុងករណីនាងមិនបានជោគជ័យឬត្រូវការតស៊ូវែងឆ្ងាយទៀត ខណៈខាងប្រុសកំពុងជោគជ័យនិងចោមព័ទ្ធដោយអ្នកជោគជ័យផ្សេងទៀត?!»

«ច្បាស់ណាស់!» ជេន្នីមានៈឆ្លើយកាន់ជើង

«បើអង្គបានជោគជ័យហើយខាងប្រុសមិនបានជោគជ័យ ក៏អង្គរបស់យើងនឹង​មិនបោះបង់ចោលសក្តាវណ្ណ ប៉ុន្ដែអង្គគឺជាអ្នកតាមជួយជ្រោមជ្រែងប្រុសម្នាក់នោះមកតាំងពីដំបូង ចំណែកសក្តាវណ្ណ បើពេលបានជោគជ័យបោះបង់ចោលអង្គ គង់តែ​ដឹងខ្លួនទេ! ​ជេន្នីនៅក្នុងសិល្បៈយូរហើយ ធ្លាប់ឃើញច្រើនហើយ មនុស្សដែលស្វែងរកកូនអ្នកមាននៅពេលដែលខ្លួនមានកេរ្តិ៍ឈ្មោះល្បីនិង​ចោលសង្សារដែលកម្សត់ៗមកជាមួយគ្នា​មាន​ច្រើនមែន ប៉ុន្តែសក្តាវណ្ណខ្ញុំមិនដឹងទេ…ដឹងតែថា​ខ្ញុំស្គាល់អង្គច្បាស់  មនុស្សស្រីដូចអង្គ បើគេចោលឬធ្លោយ​របូតពីដៃទៅ ដឹងតែគេទេជាអ្នក​ស្ដាយក្រោយមួយជីវិត!»

«ហើយ…ចុះឥឡូវពួកគេគិតយ៉ាងណា? ព្រឹកមិញឃើញ​មករកគំនិតពីជេន្នីឬក៏ចង់បានការ​​ឱ្យ​យោបល់​ មែនទេ?»

ជេន្នី​ដកដង្ហើមធំ​គិត។ តែមាត់គេនៅតែចចេសការពារខាងស្រី៖

«មនុស្សដូចអង្គ គេមិនចាំបាច់ប្រើល្បិច ប្រើការលាក់លៀមអីទាំងអស់! ចរិតលក្ខណៈរបស់គេធ្វើឱ្យមនុស្សទាំងឡាយដែលដេកជាមួយគេ មិនត្រូវភ័យ​ខ្លាចបាត់បង់អីទាំងអស់ គេជាមនុស្សកម្រ មាន មានចិត្តរឹង មានគុណធម៌ ពន្យល់អ៊ីចេះវិញ គឺដូចជាវត្ថុកម្រក្នុងសិល្បៈ ដែលមិនចេះរណបគេ មានគំនិតខ្លួនឯង​ស្គាល់គុណ ស្គាល់ទោស ចែកខុសនិងត្រូវច្បាស់!»

ថាហើយជេន្នីងាកមកឱបថើបប្រុសស្អាតមួយ      ធ្វើឱ្យនិស្សិ​តដែលកំពុង​ស្លុងគិតលើបុគ្គលិក​លក្ខណៈ​​របស់អង្គ ងាកមកវិញតបស្នង​ស្នេហា​ដល់ភេទទីបី។ ឃើញជេន្នីកំពុងលង់ទៅក្នុងការបារម្ភគេ​ក៏​បបោសអង្អែល ហើយសាកសួរបន្តរកព័ត៌មាន៖

«ជេន្នី  ស្គាល់ឥន្ទវង្សដែរ?!»

«អ្ហឺយ ម្នាក់នេះមាន​អ្នកណានៅភ្នំពេញ​រំលងមិនស្គាល់គេបាន​បើ PR ចេញ​រាល់ថ្ងៃហើយ…!»

«ហើយយ៉ាងម៉េច?!»

«ចុងក្រោយនេះ…ចេតនារបស់គេនៅក្នុងការផ្ចុងផ្ដើមសក្តាវណ្ណ ក៏ដូចជាចង់ទាញ​ឱ្យ​គ្រប់គ្នានៅក្នុងសង្គម តាមដានឯកនគររបស់គេ​មើលជាប់រាល់ថ្ងៃថា តើគេនឹង​អាចមានអ្វីបន្តជាមួយនឹងតួប្រុសថ្មី!»

«ស្នេហា?!» មោណាដេញ​​សួរវិញភ្លាម។

«កុំភ័យអី!» ជេន្នីប្រកែកទាំងញញឹម​ក្នុងទ្រូងសង្សារ

«ឥន្ទវង្ស​មិនស្រឡាញ់មនុស្សប្រុសនោះទេ!»

មោណាងក់ក្បាល។ ភេទទីបីមិនពិបាកមោណាមើលទេ​ ជាការពិត គឺក្រឡេកស្គាល់តែម្តង។

ដូចគ្នានេះដែរ មោណាក៏អាចមើលដឹងដូចគ្នា​ថាអ្នកណាជាប្រុសពិត​អ្នកណាមិនមែនពិត។ គេធ្វើជានិយាយឡើង៖

«មនុស្ស​ដូចថៅកែរបស់ឯកនគរ មើលយ៉ាងណាក៏នៅតែឃើញឈាមត្រជាក់!»

ជេន្នីឮហើយបង្អង់ស្ងៀម គិតបន្តិច រួចទើបរអ៊ូម្នាក់ឯង៖

«មែនទែនទៅមនុស្សឥន្ទវង្សនេះ​ក៏មានចំណុចគួរអាណិតដែរ!….ប៉ុន្តែហ៊ឹម….តែណ្ហើយ អ្វីៗគឺជាព្រហ្មលិខិត….យើងត្រឹម​មនុស្ស​លោក មិនអាចកាត់ក្ដីថានរណាម៉េចៗទេ! មិនដឹង​អ្នកណា​ត្រូវនរណាខុស  នរណាជាជនរងគ្រោះឬ​ដែលជាជនដៃដល់ឡើយ វាមិនដូចយើង​មើលកុនរឿងឧក្រិដ្ឋកម្មទេ ជីវិតពិត​មាន​ផ្នែក​បំពាន មានផ្នែក​រងគ្រោះដូចតែគ្នា!»

ដូចជាមានអារម្មណ៍ថាជេន្នីនេះដឹងរឿងអ្វីៗច្រើន ហើយគួរឱ្យចាប់អារម្មណ៍។ តាមពិតរតនៈមិនដែលហាប្រាប់ពិតមែន​ពីរឿងរបស់ឥន្ធវង្ស ​ទោះណាជារតនៈតែងតែស្និទ្ធធ្វើការជាមួយ ចំណែកពេលនេះ​ចង់ដឹងដែរថា ជេន្នីស្រឡាញ់ខ្លួនស្មោះ​ឬត្រឹម​កំសួលតណ្ហា? ឬមួយ​លាក់ការណ៍សម្ងាត់ធំៗទុកលក់ដូរយកលុយ​ដូចជារតនៈដែរ?

ដូច្នេះហើយមោណាឱបជេន្នីផ្អឹបទ្រូង ធ្វើឱ្យគូស្នេហ៍បិទភ្នែកសែនកក់ក្តៅបេះដូង។   ឆ្លៀតពេល​ជេន្នី​កំពុងតែ​លន្លង់លន្លោច គេបោះជំហានចូលកាន់តែជ្រៅទៅក្នុងកិច្ចសន្ទនា៖

«ប្រាប់រឿងឥន្ទវង្ស​ខ្ញុំស្តាប់បន្តិចបានទេ?! ជេន្នីប្រហែលជាដឹងរឿងច្រើន!»

«ខ្ញុំដឹងរឿងខ្លះ ក៏មិនច្រើនណាស់ណាទេ…តែក៏…និយាយទៅក៏ច្រើនគួរសមដែរ! ហើយបើ…មានគេ​ផ្សាយចេញទៅ នឹងប៉ះពាល់ដល់មនុស្សច្រើនគ្នា!»

«ចុះនិយាយនឹងខ្ញុំមិនបានឬម៉េច?!» គេនិយាយតិចៗហាក់ស្ទាបស្ទង់ធ្វើឱ្យជេន្នីប្រញាប់ប្រញាល់បកស្រាយវិញខ្លាចមោណា​អន់ចិត្ត៖

«មានហ្ន៎ាស្វីតធី! មនុស្សដែលខ្ញុំឱបទាល់តែខ្ញុំទុកចិត្ត! មោណានេះ គ្រាន់តែមើលពីលើទៅក្រោម ពីស្ដាំទៅឆ្វេងគឺជាមនុស្សល្អ ជាមនុស្ស​ទុកចិត្តបានគ្រប់រឿង!»

បេះដូងនិស្សិតចាប់ផ្តើមបាក់ស្រុតនឹងពាក្យសរសើរ។

ភ្លាមនោះ ចិត្ត​គេក៏នឹកឃើញដល់រតនៈដែលបានប្រើគេចូលមកនៅក្បែរៗជេន្នីនេះដើម្បីទទួលយកនូវព័ត៌មាន…ហេតុអីបានជាអាថ៌កំបាំងរវាងសក្តាវណ្ណ​និងអង្គ សំខាន់សម្រាប់ឥន្ទវង្សនិងរតនៈ…គិតមិនយល់ទេ គេគ្មាន​យោបល់ឡើយអំពីជម្លោះក្នុងសិល្បៈ។

មោណានៅស្ងៀមស្ងាត់ ស្របពេលជេន្នីចាប់ផ្តើម៖

«ថៅកែឯកនគរ មិនបាន​កើតមកមាន​ឈាមត្រជាក់ទេ! គេ​បាន​ស្រឡាញ់មនុស្សស្រីម្នាក់…រឿងនេះកើតឡើងយូរហើយ ប្រហែលជា៧ឬ៨ឆ្នាំមុន! គេគឺជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់…បានជាបែកបាក់!»

មោណានៅផ្ទៀងស្តាប់។ គេគិតដល់រូបរាងស្រស់សង្ហានិងភាពជាមនុស្ស​ល្បិចច្រើន ពូកែPRម្នាក់នោះ។ ត្រចៀកនៅតែផ្ចង់ស្តាប់ជេន្នីបន្តមកទៀត​ថា៖

«គេមិនពូកែតន្ត្រីទេប៉ុន្តែគេមានមហិច្ឆតា​ផ្នែកនេះខ្លាំង…តែកាលដែលគេអាចមកគ្រប់គ្រងលើឆាកតន្ត្រីខ្មែរបានយ៉ាងត្រចះត្រចង់មកទល់ថ្ងៃនេះ ដោយសារតែការប្រកួតចាញ់មួយ!»

«ជាព្រឹត្តិការណ៍ប្រកួតអីទៅ? បានជាអាចធ្វើឱ្យ​ថៅកែឯកនគរ​ខឹងដល់ថ្នាក់បញ្ឆេះមហិច្ឆតាឡើងមកសន្ធោសន្ធៅបាន?»

«ការប្រកួតនៅអ៊ីតាលី! មនុស្សប្រុសកម្លោះ មានរូបរាងសង្ហាដូចគ្នា លេងថ្នឹកវីយ៉ូឡុងដូចគ្នា ពីរនាក់គេ​​មានរឿងច្រើនណាស់ដែលដូចគ្នា សូម្បីស្រឡាញ់ស្រី……!»

«ស្រឡាញ់ស្រីតែមួយទៀត…ហេតុអីក៏ដំណើររឿង​នេះគួរឱ្យចាប់ចិត្តម្ល៉េះ?!»

«ភ្ញាក់ផ្អើលម្ល៉េះ? បើដឹងសមាសភាពដៃគូម្នាក់ទៀតនោះ បាន​សម​ថាភ្ញាក់ខ្លាំង!»

មោណា​នៅស្ងៀមពេលស្តាប់សម្តីគូស្នេហ៍ដល់ត្រង់ណេះ។ ឬមួយ​អ្នកដៃវីយ៉ូឡុងម្នាក់នោះ​គ្រប់គ្នា​ក៏ស្គាល់គេ? ​ហាក់នឹកឃើញភ្លាមដែរដល់សម្តីរតនៈ«ដូចជានៅជ្រិញមុខ​ ជិនឫកពួកអាអ្នកមាន ពួក​ធ្វើ​សុភាពបុរសមុខកាមេរ៉ា​ហ្នឹងម៉េះ! បើថាយើង​មានលុយសងគេ ក៏មិនចាំបាច់ទៅអង្គុយមើលមុខពួកវាលេងល្បិច ស្តាប់ពួកវាគំរាម ធ្វើខ្លាំងអ៊ីចឹងដែរ!»

គេងាកមកខ្សឹបជេន្នី៖

«កុំលាក់ក្បាលជន្លកន្ទុយ! សត្រូវស្នេហារបស់ឥន្ទវង្ស​ជាអ្នកណា? បើមិនប្រាប់ខ្លះក្រែងថ្ងៃណាមួយ ដើរបុកគេក៏មិនស្គាល់!»

ជេន្នីកេះក្រចកដៃ ឧទាន​ទាំងក្រៀមក្រំ៖

«គេមិននៅទៀតទេ! ផលិតករធំ​បស់ក្រុមហ៊ុន G-Brothes! មិត្តភក្តិខ្ញុំ!»

មោណាស្ទុះអង្គុយ​ត្រង់ខ្លួន ខណៈជេន្នីជ្រប់មុខជាមួយអតីតតកាល។

«ពិស្តារ!» មោណាភ្លាត់មាត់ភ្ញាក់។

«កាលពីមុន​ខ្ញុំស្គាល់គេ គេជាមិត្ត​ស្និទ្ធស្នាលដែលរៀនភ្លេងហើយតែងតែទៅកាន់មហោស្រពតន្ដ្រីធំៗជាមួយ​ដៃគូឥតខ្ចោះរបស់គេ គឺឥន្ទវង្ស! ប្រឡងមិនឈ្នះពិស្ដារជារឿងមួយ​តែ​រឿងមួយទៀត គឺសង្សារខ្លួន​ត្រូវពិស្តារយកបានដែរ ដូច្នេះហើយ……ទោះបីថាគេមិនអាចក្លាយជាតន្ដ្រីករលេខមួយសម្រាប់​កម្ពុជា​ ប៉ុន្តែគេនឹងយកកំពូលតន្ត្រីករនីមួយមកធ្វើការឱ្យគេ…..រំងាប់កំហឹង!»

«សាហាវ!» មោណាលាន់មាត់តិចៗ។

«សាហាវសំដៅលើអី?!» ជេន្នីងើបមុខសួរ។ ប្រុសស្នេហ៍ឱនមកនិយាយតបដោយកែវភ្នែកស្រទន់៖

«សូម្បីខ្ញុំមិនមែនជាអ្នកសិល្បៈ ក៏មានអារម្មណ៍ថានេះជាសាច់រឿងដ៏ពិសេសមួយ​!»

«ត្រូវហើយ! តាមថា​មានគន្លុកគន្លាក់ពិសេសជាងនេះទៀត!»

«ចុះ….ម៉េចក៏មិនដែលឮកាសែតសរសេរ?​!»

«គ្មាន​សាក្សី កាសែតធ្វើកើត? មនុស្ស​បីនាក់មិនបើកមាត់ទាំងបី ​តើកាសែតទៅតែងនិពន្ធពីអ្នកណា​យក​មកផ្សាយ​?»

មោណាងក់ក្បាលដោយ​ចាប់ផ្តើមរអ៊ូតិចៗ៖

«សំណាងហើយ ដែលអ្នកដឹងជា​ជេន្នី!….បើអ្នកផ្សេង…!»

និយាយត្រង់ណេះក៏នឹកឃើញ​ញដល់រតនៈនិងសម្តីខ្លះៗ«ឯងក្លាយជាតួរាយរងកម្ទេចកម្ទីសុទ្ធសាធហើយនៀក! គង់តែមានថ្ងៃទេណ៎ា ថ្ងៃដែលអាតួល្អិតល្អោចម្នាក់នេះបង្កើតឆាកធំៗឱ្យសប្បាយភ្នែក​ម្តង!»។

ឃើញប្រុសស្នេហ៍ហាក់ស្លុងស្ងាត់បាត់មាត់ក ជេន្នីសួរបកមកវិញ៖

«អ្នកផ្សេងយ៉ាងម៉េច? គិតថា​ហ៊ានប៉ះឥន្ទវង្សងាយៗ?»

មោណាសួរបកតិចៗដែរ៖

«បានន័យថា មានគេដឹងរឿងនេះច្រើន?!»

«មាន! តែមិនច្រើនទេ! ពីរបីអ្នកក្នុងសិល្បៈ! គេជាជើងចាស់ ពួកនោះមិនងាយធ្លោយ​មាត់ទេព្រោះជារឿងឯកជន​ហើយវាចប់យូរហើយ!»

«តែម្នាក់ស្លាប់បាត់ ពីរនាក់ទៀតនៅរស់នៅឡើយណ៎ា!»

ជេន្នីដៀងភ្នែកមកបញ្ជាក់ន័យដែលមោណាចង់និយាយ…ចង់ថាស្នេហា​អតីត​នឹងឆាបឆេះឡើងមកវិញ?…គេគិតបែបនេះដោយស្ងាត់ស្ងៀម​និងនឹកឃើញ​ភ្លាមដល់វត្តមាន​របស់ឥន្ទវង្ស​បង្ហាញ​ខ្លួនយ៉ាងហ៊ឹកហ៊ាក់នៅថ្ងៃដែល​ពិស្តារចូលពេទ្យនិងថ្ងៃបូជាសព….អ្វីៗដូចជាគួររំឭកលម្អិតឡើងវិញដែរ!

រឿង​ ទំនុកភ្លេងស្នេហ៍ ភាគទី ២៤
«កុំនិយាយរឿងផ្ទាល់ខ្លួន​របស់គេអីបង! វណ្ណកំពុងផ្ចិតផ្ចង់សាងកេរ្តិ៍ឈ្មោះ!»

នាង​ថាទៀត​តុបក៏ងក់ក្បាល។

«ប៉ុន្តែ….មនុស្ស​ឥន្ទវង្សនេះ…..មិនដឹងកំពុងធ្វើអីឱ្យពិតប្រាកដទេ! ពូកែលេងល្បិចធ្វើឲ្យសាមកែវដកខ្លួន បែកគ្នាជាមួយនឹងប្អូនស្រីពៅខ្លួន breaking her heart ប៉ុន្តែខ្លួនឯងវិញ​បែរជា….ស្នេហាជ្រាលជ្រៅជាងតួឯកក្នុងកុនទៀត!»

តុប​និយាយកាត់៖

«បើគេជាមនុស្ស​មាន​លុយច្រើននិងមាន​ល្បិចខ្ពស់ផង ច្បាស់ណាស់នឹងមើលស្រាលសេចក្ដីស្រឡាញ់ហើយ​មិនចេះអ្វីៗ​ដោយយុត្តិធម៌ផង​ គេចេះមានស្នេហា​ពិត​ពីណាមក?!»

«យើងគិតថាឯងស្គាល់ម្នាក់ស្រីនោះនាងតុប!» ជេន្នីអួតធ្វើដូចខ្លួនគេ​ដឹងរឿង​សម្ងាត់នៃស្នេហាយុវវ័យរបស់ឥន្ទវង្សច្បាស់លាស់។

«និយាយរឿងគេបានអីមកវិញ!​ បើជាអតីតតកាលហើយ​ទុកវានៅហ្នុងទៅ!» តុបបន្ទោស​។

«បាន! ​ដរាបណាឥន្ទវង្សមិនធ្វើឱ្យអង្គឈឺចាប់ យើងនឹង​រកវិធីផ្សេង!»

«ពិសពុល!» តុបសើចចំអក​ឱ្យជេន្នីតិចៗ ហើយងាក​មកព្រមាន​អង្គលក្ខិណា​ជាលក្ខណៈលេងសើច​៖

«នៅក្បែរជេន្នី​ប្រយ័ត្នៗផង!»

អង្គញញឹម​សម្លឹងជេន្នី។ តាមពិតនាង​ដឹងថា ​ពីរនាក់នេះជាជើងចាស់ក្នុងរង្វង់សិល្បៈ ពួកគេដឹងរឿងរ៉ាវ​របស់ឥន្ទវង្សកាលពីមុន មិនមែនចំឡែកទេ ​តែនាង​នៅមិនគិតមិនទាន់យល់នៅឡើយថា ​ហេតុអ្វីបានជាជេន្នីព្រឹកនេះ​នាំនាង​មកជួប​នារីនាយិកា​ទស្សនាវដ្តី។

«យើងចង់ឱ្យឯងបង្រៀនអង្គ!»

«យើងក្លាយជាគ្រូពីពេលណាមក!»​ តុបផ្លុំក្រចកនិយាយឌឺធ្វើហី។

«យើងឱ្យ​ក្រេឌីតជាគ្រូដំបូងទៅឯង! ឱ្យ​ឯង​បង្រៀនគេ​ឱ្យចេះនិយាយ PR ក្នុងនាម​ជាឧត្តមស្នេហា​នៃតារាល្បីម្នាក់!»

«ប្រាប់ហើយថា នាង​ល្បីជាងសក្តាវណ្ណ!» តុបនិយាយ​ទាំងសម្លឹងអង្គជាថ្មី។

«អូ! ​អូខេ​! អ៊ីចឹងបង្រៀនគេ​ក្នុងការនិយាយយ៉ាងណា​សមជាកវីនិពន្ធជំនាន់មាសម្នាក់របស់កម្ពុជា! និង ផុសគេលើទំព័រមុខ​ឱ្យ​ទីផ្សារធំៗបានឃើញ​និងបានដឹងថា​ គេជាជំនាន់ក្រោយតែម្នាក់គត់របស់ពិស្តារ​»

តុបមិនមាត់មិនកគិតពីសម្លឹងអង្គពីលើដល់ក្រោម។

វគ្គ ប្រជែង

សក្តាវណ្ណកំពុង​តែ​រើសសម្លៀកបំពាក់ទាន់សម័យ​ក្រោមការណែនាំ​របស់ឡូយ។ តួនាទីរបស់ជំនួយការ​ម្នាក់នេះ គឺ​តាម​គេ​ដូចជាស្រមោលអន្ទោលតាមប្រាណ ក្នុងនាម​ត្បូងពេជ្រកំពុងទទួលបានការច្នៃដុសខាត់របស់ក្រុមហ៊ុនឯកនគរ។

តែ….មិននឹកស្មានថា ពុទ្ធីដា​ជាស្រមោលដែលស្អិតជាង។

«សួស្តីវណ្ណ! បងឡូយ!»

គឺនាង​មកដល់ដោយគ្មានសំឡេង គ្មានការឲ្យដំណឹងមុននិងបង្ហាញ​ចេតនា​មករកប្រុសស្អាត​យ៉ាង​គឃ្លើន​តែម្តង ​សូម្បីតែឡូយក៏ត្រូវតែដកថយជាមួយនាងដែរ។

«អ្នកនាងតូចមកមើលខោអាវដែរ!»

«អត់ទេគឺមករកមិត្តភក្តិខ្ញុំ!»

នាង​ដើរសំដៅមក​ហើយ សក្តាវណ្ណក៏​ងើបមុខ​ញញឹមស្វាគមន៍​។ គេដឹងថា នាងកំពុងសំដៅមករក​គេប៉ុន្តែក្នុងទ្រូងឯណេះវិញ ពិតជា​ពិបាកនឹង​មិននិយាយបរិយាយ។ ពេលខ្លះក៏មានអារម្មណ៍ថា កំពុង​មានសម្ពាធម្យ៉ាង នៅក្នុងការនិយាយជាមួយនារីវ័យក្មេងម្នាក់នេះ។

សម្រាប់ឡូយវិញតែងតែនឹកឃើញដល់ទឹកមុខរបស់ឥន្ទវង្ស ដូច្នេះហើយគេរកតែឱកាស​កាលណា​នឹងបានទាញបំបែកប្រុសស្រីទាំងទ្វេចេញពីគ្នា​ប៉ុន្តែ…..

«បងឡូយ!​»

«បាទអ្នកនាង!»

«ខ្ញុំមានកម្មវិធីជាមួយមិត្តភក្តិ! សម្ពោធ​ហាងតែគជ់! និយាយទៅបងទៅជួយរៀបចំផ្កាឲ្យខ្ញុំឱ្យសមរម្យមក!»

«បាទទាន!»

ដឹងច្បាស់ហើយថា នាងកំពុងតែរកលេសនឹង​បាន​នៅតែពីរនាក់សក្តាវណ្ណ ដូច្នេះហើយគេធ្វើភ្នែកនៅកញ្ចឹងកប៉ុន្តែក៏នៅតែត្រូវចាកចេញទៅតាមបញ្ជារបស់មេកោយក្មេងសេចក្តីម្នាក់នេះមិនអាចប្រកែកបាន។

«រកកាហ្វេជិតនេះៗញ៉ាំអត់?!»

នាង​សួរដោយញញឹម​មករក​វណ្ណ។ នីតិវិធីនៅក្នុងការវាយលុកយកចិត្ត​យកពេលក្បែរ ឬ​សូម្បីតែនិយាយការណាត់ការហៅចេញទៅក្រៅជជែកគ្នាមុន គឺពុទ្ធីដាកាអនុវត្តបានលឿនណាស់ នាង​មិនបន្លាយឱ្យខាតពេលសូម្បីតែត្រឹម​មួយវិនាទីណាឡើយ។

សក្តាវណ្ណ​អាចសម្គាល់ដឹងរឿងនេះ ទោះណានាយ​យើង​ទើបតែស្គាល់នាងបានថ្មីៗ។ ប្រឈមនឹងចេតនា​របស់នាង រាងពិបាកហើយ រកលេសបដិសេធសឹងតែ​ពិបាកជាងច្រើន​ដងណាស់ទៅទៀត​ ដូច្នេះមាន​តែសម្របនឹងរង់ចាំមើលដោះស្រាយ​តាម​កាលៈទេសៈ៖

«បាទ កំពុង​ងងុយដែរ!»

«យប់មិញ​ថតដល់ម៉ោងម៉ាន?!»

«អត់ទេ! ខ្ញុំរវល់រឿងផ្ទាល់ខ្លួន!»

ទឹកមុខនាង​គឺចង់ដឹងសូម្បីតែថារឿងនោះជារឿងអ្វី ដែលគេហៅវាថា«ផ្ទាល់ខ្លួន»ជាមួយនាង ​​ប៉ុន្តែ​ពុទ្ធី​ដាទប់ចិត្ត ​ព្រោះខាងប្រុសនៅរក្សាគម្លាត។

«ថ្ងៃណាមួយ​ខ្ញុំចង់មានសិទ្ធិ សូម្បីតែដឹងរឿងផ្ទាល់ខ្លួនរបស់វណ្ណ!»

សម្រាប់សក្តាវណ្ណ​ដែលទើបនឹងប្រលូក គេមិនដែលជួបមនុស្សស្រីបែបនេះទេ។ របាំងការពារខ្លួនរបស់គេក៏មិនដឹងថាអាចការពារបានដល់ពេលណាដែរបើនាង​គិតតែវាយលុកមកចំៗ។

«ប្រសិន​ចង់ដឹង អ្នកនាងដាអាចដឹងបាន!»

«ក្នុងនាមអ្វី? ហើយចាំបាច់អីមានពាក្យ​អ្នកនាង?!»

«បាទ….គឺ….ក្នុងនាម​ចៅហ្វាយ!»

«ឈប់បូករឿងចូលគ្នា! យើងជាមិត្ត ​​ហៅខ្ញុំថា ដា!  ចំណែកចៅហ្វាយអី? ​ខ្ញុំមិនដែលបាន​បើកប្រាក់ខែឱ្យវណ្ណទេ! កុំធ្វើឱ្យខ្ញុំនឹកឃើញបងប្រុសខ្ញុំ! ខូចអារម្មណ៍!»

ទីបំផុតអ្នកទាំងពីរនៅជាមួយគ្នាមែន​ក្នុងហាងកាហ្វេទំនើបក្នុងសណ្ឋាគារ​ផ្កាយ៥មួយដែលសក្តាវណ្ណដឹងថា ​ភាគច្រើន​អតិថិជនជាក្រុមអភិជនក្មេងៗ។

ទោះបីជានារីនេះមើលទៅខ្ពង់ខ្ពស់យ៉ាងណា នៅតែវណ្ណ​អាចមានលទ្ធភាពក្នុងការសង្កេតឃើញចរិត​លក្ខណៈភ្លើតភ្លើននិងការចង់ឈ្នះក្នុងការបង្ហាញ​ខ្លួន​របស់នាង​។

អ្វីមួយប្រាប់ក្នុងគំនិតរបស់គេបានពេលនេះ គឺថានាងហាក់ចង់ឲ្យសញ្ញាមួយ។ ទោះបីពុទ្ធីដាជា​អភិជនប៉ុន្តែនាង​ហាក់តក់ក្រហល់ក្នុងការ​ចង់មកនៅក្បែរៗគេដោយមិនប្រម​បន្លាយពេលវេលា​ឱ្យខាតបង់ទេ។

សក្តវណ្ណ​ចាំបានថា គេធ្លាប់បានប្រាប់នាងម្ដងហើយរឿងដែលគេមានសង្សារ គេមិនចង់និយាយពាក្យនេះម្ដងទៀតដើម្បីបំបាក់មុខនាងនោះទេ។

ទោះបីយ៉ាងណាក៏ដោយគេនៅតែព្យាយាម​រក្សាគម្លាតមួយជាមួយនាង រង់ចាំស្តាប់ មិនមាន​យោបល់ មិនមានភាពស្និទស្នាល​ក៏ដើម្បីបង្ហាញឲ្យដឹងថា គេជាមនុស្សមានការគោរពនាងក្នុងនាមជានាយចៅហ្វាយ ឬគ្រួសារ​របស់អ្នកមានគុណលើគេ​«តែប៉ុននោះ»។

ហាក់ពិនិត្យ​ពិច័យដឹងថា ​គេនេះមិនសូវស្រណុកចិត្ត​ពេលនៅក្បែរៗនាង ពុទ្ធីដានិយាយឡើង៖

«បងឥន្ទវង្ស​មិនដែលមកក​ន្លែងនេះទេ! កុំបាច់ភ័យអី!»

«បាទ!»

«ហើយក៏មិនបាច់មានសម្ពាធទេតែពេលនៅជាមួយគ្នា! គឺ​ពេលវណ្ណនៅជាមួយខ្ញុំ!»

គេងើបមុខសម្លឹងនារីនេះ។

នាង​សើច​ស្រស់ដាក់នាយដោយ​និយាយបន្ថែម​ទាំងមើលនាយចំៗមិនងាកភ្នែកគេចទៅ​ណា​ឡើយ​៖

«ខ្ញុំជាមនុស្សត្រង់ទៅត្រង់មក! ហើយ​គ្រប់​អ្វីដែលខ្ញុំនិយាយចេញមក​ សុទ្ធ​ជាការពិត!​ បើមាន​អ្នក​ណា​ដែលមិនព្រមមកក្បែរៗខ្ញុំ មានតែពីរហេតុផលប៉ុននោះ…..

«អ្វីខ្លះទៅ?»

គេលើកដៃមកបិទត្រង់មាត់ឯភ្នែកសម្លឹងផ្ដោតទៅលើគូសន្ទនារង់ចាំចម្លើយបញ្ចប់របស់នាង។ ​ សក្ដា​វណ្ណបានរកឃើញរូបសម្រស់ដ៏ស្រស់បំព្រងនៅក្នុងកែវភ្នែកដែលពោរពេញទៅដោយទំនុកចិត្ត​។

«ទីមួយ​គេខ្លាច​បងប្រុសខ្ញុំ! ហេតុផលទីពីរគឺដោយសារខ្ញុំជាអ្នកមាន!»

ទោះបីជាមើលទៅ នារីអភិជនដ៏ស្រស់ស្អាតបែបនេះ អាចថារក្សាបាន​រូបសម្រស់សែនក្មេងសេចក្តីជាងវ័យពិតដែលនាង​ឆ្លងកាត់ តែបណ្តាពាក្យ​សម្តីរបស់នាងម្តងៗរមែង​​បង្កប់នូវបទពិសោធជីវិតចុះស្នាម ក្រាស់ក្រែលគួរសម​៖

«ដោយសារគេគិតថា ខ្ញុំលេងសើចច្រើន! បើវណ្ណ​វិញ​ក៏គិតស្រដៀងៗនេះ ចង់ឱ្យដឹងថា ខ្ញុំជាមនុស្សនិយាយស្តីលឿនៗបែបនេះពិតមែន​ ប៉ុន្តែ​ខ្ញុំអត់យកស្នេហាជាល្បែងទេ!»

តួប្រុសយើង​លើកទឹកមកក្រេបបន្លប់ចិត្ត​ខ្លួនឯងដែលសារភាពថា ពិតមានអារម្មណ៍បែបនេះលើនាង ​គឺ​មានអារម្មណ៍ថា ពុទ្ធីដាម្នាក់នេះជានារីដ៏ស៊ីវិល័យម្នាក់ ដែលតាមថា​ទំនង​ជា​ប្រភេទស្រីអភិជន​ដូរមនុស្សប្រុសដូចខោអាវប្រេនដែលនាងមានពេញបន្ទប់​ដូច្នេះដែរ។

ប៉ុន្តែពេលនេះ កាលដែលនាងបាននិយាយពាក្យគេលប​គិត​ក្នុងចិត្តចេញមកអស់​បាត់ទៅហើយ តើអ្វីទៀតដែលថានាង​មិនហ៊ាននិយាយ?

«ខ្ញុំ…..!»

«មានសង្សារហើយមែនអត់? ​យប់មិញវណ្ណ​បានប្រាប់ខ្ញុំម្តងហើយ!»

គេបិទមាត់ដូចចុក មានតែលើកកាហ្វេខ្មៅគ្រឹប​ល្វីងតែត គ្មាន​ស្ករមកក្រេបបន្លប់។ ស្រាប់តែនាង​និយាយមកបន្ថែម៖

«គិតថា ខ្ញុំមិនល្អដែលគេមានសង្សារហើយនៅតែ….»

«ខ្ញុំមិនគិតអ៊ីចឹងទេ!» ខាងប្រុសប្រញាប់និយាយកាត់។

«មិត្ត​ស្រីរបស់វណ្ណសម​នឹង​ទទួលបានភាពស្មោះត្រង់ជារឿងយុត្តិធម៌ហើយ អ៊ីចឹងបើខ្ញុំតាមចែចង់វណ្ណ​ដោយចេញមុខ ​ក៏ជារឿងយុត្តិធម៌មួយ​ដែរ​!»

«កុំនិយាយអីចឹងទៀត!»

គេនិយាយខ្លីលឿនរហ័សពេកធ្វើឲ្យនាងស្រពោនវិញមួយរំពេច ព្រោះគេនេះត្រង់ពេក ត្រង់ហួស​ជាសញ្ញាបដិសេធសេចក្ដីស្នេហារបស់នាងជាស្រេចមុននាង​អាច​ធ្វើអ្វីបានទៅហើយ។

ទោះបីយ៉ាងណាបាននិយាយហើយក៏ល្អ ស្រីអភិជន​បានដកថយ ផ្អែកទៅនឹងបង្អែកកៅអី រាវរកកែវកាហ្វេមកកូរ​បង្ក្រាបទឹកមុខខកបំណង​។ ប៉ុន្តែការលើកមកផ្ទួនៗរបស់នាងហាក់ដូចជាម្យ៉ាងដែរសម្រាប់វណ្ណ។ គេចាប់ផ្តើម​នឹកឃើញចង់ដឹងថា មនុស្សស្រីម្នាក់នេះធ្លាប់មានស្នេហាដែរឬទេ? ហេតុអីបានជានាងសារភាពថាស្រឡាញ់មនុស្សប្រុសលឿនម្ល៉េះ? ជារឿង​ដែល​ត្រូវគិតខ្លាំងណាស់ថា​រក្សា​ការមើលមុខគ្នា​ចំ​របៀបណា ព្រោះ​ស្នេហា​ដឹងតែថាមិនអាចស្រមៃទៅហើយ​ យើងមិនត្រឹម​មិនអាចជួបជាមួយនាងញឹកញាប់ ថែមទាំងមិនអាចឱ្យបងប្រុសនាង​សង្ស័យ​ផលរមាស់អ្វីទាំងអស់​ថាគាត់ជួយយើង​ហើយ យើងលូកថ្លើមគាត់ទៀត!  មិនថាឡើយ គម្លាតអាយុវ័យ lifestyle និង​ចំណេះ​ដឹង ថែមទាំងឋានៈ តើនេះក៏ជាអន្ទាក់មួយ​របស់បងប្រុសគេ​ឬមួយក៏អ្វីផ្សេងទៀតប្រឆាំងនិង​អង្គលក្ខិណា?  យើងមិនមានពេលឈឺក្បាលជាមួយអន្ទាក់អស់នេះឡើយ។

«ខ្ញុំនឹង​​ប្រជែងដោយ​យុត្តិធម៌ជាមួយម្នាក់ឈ្មោះអង្គលក្ខិណានោះ!»

នាងនិយាយបែបនេះមកទំនងខឹងខ្លះ មានៈខ្លះ ធ្វើឱ្យខាងប្រុសងើបមុខទាញអារម្មណ៍ខ្លួនឯងមកវិញយ៉ាង​រហ័សរហួន។

ចប់ហើយ!  សូម្បី​ឈ្មោះសង្សារខ្លួន​ក៏នាងស្គាល់យ៉ាងច្បាស់ផង?

គេដកដង្ហើមធំ បង្ហាញ​ភាព​ស្មុគចិត្ត​។

«កុំពាក់ព័ន្ធជាមួយគេ!» នាយតាំងចិត្តហាមប្រាម​ ព្រោះចិត្តពេលនេះស្រមៃឃើញតែអង្គ​លក្ខិណា​ដែលមានចរិតស្ងប់ស្ងាត់​ងប់ងល់ រវល់តែជាមួយការហ្វឹកហាត់ សមនឹងតែងបទភ្លេងថ្មីៗ​របស់នាង​។

«ខ្លាចអីទៅវណ្ណ?» នាងសួរមកទាំងមិនសប្បាយចិត្ត​​ពេលដែល​ឃើញគេស្ត្រេសនិងហួងហែងការពារ​មនុស្ស​ស្រីម្នាក់ទៀត។

បុរសតបវិញ​៖

«អត់ទេ ​តែ​ពេលដានិយាយលេងជ្រៅៗពេក ខ្ញុំក៏អាច​តានតឹងចិត្ត​តាម​ហ្នឹងមែនទែន​ដែរ!»

«ត្រង់ណាថាខ្ញុំនិយាយលេង? មុនពេលនិយាយ​ខ្ញុំគិតបានច្បាស់ណាស់!»

«ដាជាកូនស្រីអ្នកមាន ជាប្អូនស្រីនៃ​ចៅហ្វាយខ្ញុំ…..!»

«គេនិយាយថា…អ្នកមាន​និយាយយកតែឈ្នះ ឬថាយករឿងស្នេហាមកត្រឹមនិយាយលេងសើច….?»

«ខ្ញុំមិនដែលវាយតម្លៃទេ!» វណ្ណតវ៉ាខ្សឹបៗព្រោះឃើញនាងហាក់ខឹង។

«កុំថាខ្ញុំជាម្នាក់ក្នុងចំណោមពួកគេហ្នុងដែរ!»

«អត់ទេ! កុំយល់ខុស!»

«មិនទាន់សេពគប់ផងម៉េចវាយតម្លៃបាន?!»

នាង​ថាផ្ទួនៗមកមិនឈប់​ មើលម្យ៉ាង​ដូច​ស្តីបន្ទោស ម្យ៉ាងដូចនាងពិតជាវិលវល់ក្នុងរឿងនេះមិនព្រមដកខ្លួនងាយទេ។

«សុំទោស!»

«កុំនិយាយពាក្យសុំទោសបើខ្លួនមិនបានធ្វើអីខុស! ខ្ញុំនឹងធ្វើតាម​បេះដូង​ខ្លួនឯងដោយ​វិធីយុត្តិធម៌! ខ្ញុំនិយាយម្ដងទៀត!»

«ដាធ្លាប់មានសង្សារទេ? ធ្លាប់មានស្នេហាទេពីមុនមក?!» ជាលើកដំបូងដែលខាងប្រុស​ចាប់ផ្តើមហាសួរសួររឿងផ្ទាល់ខ្លួនរបស់នាង។

ជាទូទៅនៅពេលដែលមនុស្សម្នាក់មិនស្រឡាញ់យើង គេមិនចង់ដឹងអ្វីៗទាក់ទងជាមួយយើងទេ មិនថា អតីតកាល​ បច្ចុប្បន្នកាល​ឬអនាគត ​សុទ្ធតែមិនចាប់អារម្មណ៍។ អាចថាមិនសួរនាំ ឬថែម​ទាំងមិនចង់ស្ដាប់រឿងរ៉ាវនានា​នៃ​ជីវិតរបស់យើង គឺគេមិនរវល់ឡើយ។

ដូច្នេះ​ហើយ សំណួរថ្មី​មួយនេះពិតជាធ្វើឲ្យពៅពុទ្ធីដា​សប្បាយចិត្ត។ យ៉ាងហោចណាស់នាង​មានឱកាស​អាចនិយាយប្រាប់គេ អំពីអ្វីដែលបានកើតឡើង។

«ខ្ញុំអន់ណាស់! កាលពីមុនទេណ៎ា! អន់…..ទុកឱ្យ​បរិយាកាសខាងក្រៅជីវិតខ្ញុំ…..​បំបែកបំបាក់​យក​មនុស្ស​ដែលខ្ញុំស្រឡាញ់ចេញទៅ…..បានសម្រេច!​»

នាង​ហាក់ស្រងេះស្រងោចនិងចាស់ទុំខ្លាំងពេលជីកកាយចេញរឿងទាំងអស់នេះឡើង។ តែខាងប្រុសស្រងាកចិត្ត​ណាស់​ព្រោះនាងពិតជាគួរឱ្យអាណិតអាសូរជាងអ្វីដែលអ្នកដឹង….

«ការខូចចិត្ត អាចដើរតួជាហ្វ្រាំងមួយ បង្អាក់ដល់ជីវិតដ៏ផ្អែមល្ហែមដែលយើងម្នាក់ៗតាមថាមានសិទ្ធិមាននិង​​មានសិទ្ធិជ្រើសរើស​! ទីបំផុត ​មាន​តែ​ការការព្រម​ទទួលយក​ការ​​ខូច​ចិត្តទើបយើង​អាចរឹងមាំជាងមុន ព្រោះវាអាច​បង្រៀន​យើង​​បាន!»

នាង​និយាយ​មួយៗ​ធ្វើឱ្យ​បុរសអ្នកចម្រៀង​មានអារម្មណ៍ចម្លែក។ ការដាស់តឿនរបស់​អង្គ​គេនៅចងចាំបាន​ «បើពេលខ្លះ​វណ្ណ​យល់ថា គ្រប់គ្នា​សម្តែង​! យើងក៏សម្តែងដែរទៅ! តែបើតួហ្នឹងពិបាកពេក ខុសពីយើងពេក សម្តែងមិនកើត មានតែដើរចេញពីក្នុងចំណោមពួកគេកុំឱ្យមានសម្ពាធតឹងតែង!»។

ខាងប្រុសគិតហើយនិយាយស្រាលៗមកកាន់គូសន្ទនា​៖

«ទំនាក់ទំនងរវាងមនុស្សពីរនាក់ មិនអាចរស់បានយូរអង្វែងដោយ​ផ្អែក​ត្រឹម​លើពាក្យថា​​ស្នេហាតែម្យ៉ាងនោះទេ! កាលពីយើងនៅក្មេង នៅរៀន​ យើងដូចគ្នា ​​ប្រហែល​ជា​គិត​ថា​ស្នេហា​គឺ​ជា​អ្វី​ដែលមនុស្ស​​​ត្រូវ​ការបំផុតសម្រាប់យកមក​​កសាងគ្រួសារ​! ​ ប៉ុន្តែ​ពេលដឹងក្តីទៅ រឿងនេះត្រូវ​បាន​​បដិសេធ ដោយ…..ភាពខុសគ្នា ឋានៈ លុយកាក់ ​របៀបគិតនិង​គោលដៅអនាគតដែលខុសៗពីគ្នា….នេះជាអ្វី​ដែលអាចបង្កើតឡើងជា​ការ​ខូច​ចិត្ត ហើយវាធ្ងន់ឬស្រាល​អាស្រ័យ​កម្រិត​សមត្ថភាព​យើងក្នុងការ​ទទួលយកវា!»

នាង​ញញឹម​សម្លឹងនាយ៖

«ខ្ញុំចូលចិត្តវណ្ណ!»

នាង​ស្រាប់តែមកកាត់ក្តីបែបនេះបុរសណាមិនអៀន។ ដើម្បីនឹងបន្លប់ការអៀន គេត្រូវត្រង់ទៅត្រង់មកជាមួយនាង៖

«មានបុរសជាច្រើណាស់ ដែលសក្តិសមសឹងគ្រប់ទិដ្ឋភាព​ជាមួយ​មនុស្សស្រីល្អៗដូចដា!»

នាង​សើចកក្អឹក៖

«ប៉ិនបកកន្ទុយម៉េះ? ទោះជាសេចក្ដីស្រឡាញ់មិនមែនជាគន្លឹះតែមួយគត់សម្រាប់ទំនាក់ទំនងល្អ តែស្រឡាញ់ត្រូវតែជាច្រកចាប់ផ្តើមសិន! ​មិនមែនចាប់ជល់ហើយ ទើបរំពឹងកើតចិត្ត​ស្រឡាញ់ឡើង​ក្រោយទេ! អាហ្នឹង Old Fashion ខ្ញុំអត់ស្លៀក​ទេ!»

«មនុស្ស​យើងមានទស្សនៈជីវិត​មិនដូចគ្នាទេ ដា!»

«ព្រោះយើងមានទិដ្ឋភាពផ្សេងៗគ្នាចំពោះមុខមែនទេ? ​តែ​យើងមានគោលដៅដូចគ្នា!»

«ជាអ្វី?»

«សុភមង្គល!»

ខាងប្រុសមិនអស់ចិត្ត​ទេ គេ​វាចាបន្ថែម៖

«អាស្រ័យទៀត! ថាអ្វីទៅជាសុភមង្គលរបស់ដា ហើយអ្វីទៅ​ទុកថាជាសុភមង្គលរបស់អ្នកផ្សេង!»

«តែងមានចំណុចរួមមួយ!» នាង​ថាមកបន្ថែម​

«អីទៅអ៊ីចឹង?» ខាងប្រុសសួរ។

«បានមនុសុ្ស​ដែលយើង! គឺ…បាន​មកស្រឡាញ់យើងវិញ!»

គេនិយាយចាញ់នាង​ដដែលព្រោះនាងពូកែទាញហើយថ្នឹកក្នុងការចរចាចែចង់។ សក្តាវណ្ណយល់ថាប្រសិន​មិននិយាយគ្នាច្បាស់លាស់  អ្នក​ប្រហែល​ជាត្រូវចេញមកបែបនេះជាមួយនាងញយដងទៀត​។ ម្ល៉ោះហើយ គេគ្រហែមរកនឹកពាក្យ​ហើយវាចា​យឺតៗឡើង៖

«​ធ្លាប់​ឮ​អត់? មានខ្លះ​និយាយ​ថា យើង​ទាំង​ពីរ​ស្រឡាញ់​គ្នា​ខ្លាំង ប៉ុន្តែ….​ទំនាក់​ទំនង​របស់​យើង​ទៅមុខមិនរួច!  យើង​បាន​សម្រេច​ចិត្ត​បែក​គ្នា​…..។ល។….មិញឮដាលើកឡើងដែរថា ការខូចចិត្តនឹងបង្រៀនយើង! ហើយខ្ញុំសុំថែមបន្តិច…..មិនត្រឹមបង្រៀនទេ   វាថែមទាំង​បណ្តេញយើង​ចេញពីសុបិនអណ្តែត​អណ្តូង​ឱ្យមកទទួលស្គាល់ពីការពិត……»

«ទោះការពិតបែបណាក៏ដោយ ខ្ញុំនឹងប្រឆាំងវាលុះដង្ហើមខ្ញុំផុត!»

ពៅពុទ្ធីដាស្រាប់តែមក​កាត់សម្តីគេ​ ហើយ​​និយាយមក​ច្បាស់ៗបែបនេះពេក​ ធ្វើឱ្យខាងប្រុសទៅជា​​ភាំងៗលែងបញ្ចេញយោបល់។ អារម្មណ៍គឺដូចជារបស់មួយដ៏មានឥទ្ធិពល ដ្បិតតែវាមិនធ្វើឱ្យមានសុវត្ថិភាពទាល់តែសោះក្នុងការបណ្តោយ​តាមវា តែមនុស្ស​ជាច្រើន​ទាំងមនុស្ស​ល្ងង់ទាំងអ្នកចេះ បានបណ្តោយ​ទៅតាម​អារម្មណ៍និងការខូចចិត្ត។

សម្តីនាង​កាន់តែបង្ហាញឡើងច្បាស់ៗពី​​ស្លាកស្នាមដំបៅ«អតីត»​ដ៏អាថ៌កំបាំងមួយ នៅ«ឈឺ»

នៅ​«មិនទាន់សះ»​​ដែលសក្តាវណ្ណមិនចង់ស្វែងយល់ តែ​ពិតជាមើលឃើញច្បាស់ឡើងៗ ​ពេលជជែកគ្នាជាមួយនាង​។

គេគ្រហែម​រួចទើបនិយាយ​ក្រើនរំឭកនាងដោយមិនដឹងខ្លួន​៖

«បើមនុស្ស​ប្រើអារម្មណ៍ពេក ហើយបើអារម្មណ៍អាច​ធ្វើ​ឱ្យ​​រឹងមាំ ថ្ងៃណាមួយ​វា​​ក៏​អាច​ធ្វើ​ឱ្យ​យើង​​ទន់ខ្សោយនិង​ផុយស្រួយមកវិញបាន ម្ល៉ោះហើយ​ការប្រើអារម្មណ៍មិនដែលជាជម្រើសល្អទេ!»

«វណ្ណ​និយមធ្វើការវិនិច្ឆ័យមនុស្សដោយសកម្មភាពដែលវណ្ណឃើញ! តែខ្ញុំ….ខ្ញុំវិនិច្ឆ័យមនុស្ស​ តាមបេះដូងខ្ញុំប្រាប់!»

និយាយចាញ់ទៀត?

នាងចង់បន្ទោសថា ខ្លួននេះកំពុងទុកថានាងប្រើអារម្មណ៍ វិនិច្ឆ័យនាង​សម្បកក្រៅ?

គេនៅស្ងៀម….ញឹមៗ។

នាង​បន្តមកទៀត៖

«នៅក្នុងគំនិតមនុស្សយើងតែងសម្រេចចិត្តលំអៀងថា គ្រប់យ៉ាងដែលយើងចង់បាន គឺសមហេតុផល! ហើយ​ជម្រើសសំខាន់ៗដែលគ្រប់គ្នាធ្វើ គឺចេញពីបេះដូងមែនអត់? ក្រៅពី​បូមឈាមចិញ្ចឹម​ពាសពេញរាងកាយយើងឱ្យយើង​រស់ឬស្លាប់ បេះដូងក៏ជាមជ្ឈមណ្ឌលអារម្មណ៍! វាប្រាប់យើងពីការពិត ​    ផ្តល់​ឱ្យយើងនូវកម្លាំងចិត្ត​ ណែនាំយើង និងបង្កើតគុណភាពនៃជីវិតឱ្យយើង!»

«ដាដូចជាពេទ្យចិត្តសាស្ត្រ!»

«ធ្លាប់ឮអត់? ឈឺយូរពេកក្លាយជាពេទ្យខ្លួនឯង ​ថ្នឹកខាងព្យាបាលរោគ​ដែលខ្លួនឯងមានមក! ​សឹងព្យាបាលនឹងវិនិច្ឆ័យរោគ​បានល្អ ជាងពេទ្យមែនទែនផង!»

នោះហើយជាមូលហេតុដែលនាង​ក្លាយជា«និយាយច្រើន»ព្រមទាំង«មានទស្សនៈជីវិត»​ជ្រៅៗ។

គេងក់ក្បាលទទួលស្គាល់ហើយនិយាយឡើង….

«ដាជាមនុស្ស​គិត​ហ្មត់ចត់! មាន​ការថ្លឹងវែកញែកល្អ! ល្អហើយដែល​ជម្រើសសំខាន់ៗធ្វើចេញពីបេះដូងប្រសើរជាងមនុស្ស​ជាច្រើនក្នុងសម័យកាលយើងនេះ​ ជ្រើសរើសអ្វីៗផ្ទុយនឹងបេះដូងខ្លួន ​ព្រោះចង់បានលាភសក្ការៈ!»

«វណ្ណមិនដូចពួកគេទេ! នេះជាភាពពិសេសរបស់វណ្ណ!» នាងសរសើរ។