ទ្វារផ្ទះបងថុល – Meysansotheary

រឿង៖ ទ្វារផ្ទះបងថុល
ស្នូរបិទទ្វារគ្រឹប ដាស់ខ្ញុំភ្ញាក់ដឹងខ្លួន ទ្រូងញ័រ​ ចិត្តរន្ធត់រកដកដង្ហើមមិនចង់ដល់គ្នា សោះទេ។

នៅជុំវិញខ្លួន ក្រៅពីភាពងងឹតសូន្យសុង ខ្ញុំអត់សម្គាល់លើអ្វីបានទាំងអស់ ។ ដើម្បីឲ្យស៊ាំទៅនឹង​សភាពនេះខ្ញុំសម្ងំបិទភ្នែកវិញបន្តិចសិន។

សម្រឹបជើងនៅខាងក្រៅបន្ទប់ បានធ្វើឲ្យខ្ញុំបើកភ្នែកដោយបង្ខំឡើងវិញសាជាថ្មីម្ដងទៀតរហ័សរហួន។​ ផ្លេកបន្ទោរនិងសូរផ្គរលាន់ ប្រណាំងគ្នា បញ្ចេញមហិទ្ធិរិទ្ធម្ដងពីបង្អួចខាងឆ្វេងម្ដងនៅបង្អួចខាងស្ដាំម្ដងនៅចុងជើងខ្ញុំ។

បន្ទប់នេះ មាន​បង្អួចច្រើនពេកហើយ ខ្ញុំដឹងតាំងពីដំបូងដែលមកជួលទីនេះស្នាក់ ប៉ុន្តែដោយសារថាគ្មានជម្រើស បានជាខ្ញុំត្រូវជ្រើសរើសវា​។

នេះគឺជារាត្រីដំបូងរបស់ខ្ញុំ សម្រាប់ការមកស្នាក់នៅក្នុងខេត្តបាត់ដំបងដើម្បីបំពេញការងាររយៈពេលខ្លី។ ចំណែកបន្ទប់នេះឋិតនៅជាន់ទីមួយ ផ្នែកខាងត្បូងឆៀងខាងលិចដែលម្ចាស់ផ្ទះ ជួលឲ្យខ្ញុំស្នាក់នៅក្នុងតម្លៃសមរម្យ។

ខ្ញុំដឹងថា នៅខាងមុខនៃជាន់ដដែលនេះ មានបន្ទប់ពីរទៀតដែលមួយជារបស់ម្ចាស់ផ្ទះនិងមួយទៀតជារបស់ប្អូនប្រុសគាត់ស្នាក់នៅ។

ទោះបីថាថ្ងៃនេះប្អូនប្រុសគាត់ជាប់ទៅបុណ្យមិត្តភក្តិមិនទាន់មកវិញ ក៏ខ្ញុំជឿថា ម្ចាស់ផ្ទះប្តីប្រពន្ធនិងកូនស្រីតូចរបស់គាត់នៅគេងមិនឆ្ងាយពីខ្ញុំដែរ។

ម៉ោងប៉ុន្មានហើយ?

ខ្ញុំលើកទូរស័ព្ទមកចុចពិនិត្យម៉ោងទាំងឈឺក្បាលខ្ទោកៗ។

ម៉ោង១២ជាង?

មិនចូលចិត្តការភ្ញាក់ឡើងដោយបង្ខំកណ្តាលអធ្រាត្រដូច្នេះទេ ម៉ោងទើបតែដប់ពីរយប់ហ្នឹង! ខ្ញុំគេងដឹងពីថ្មើរម៉ានមក?

ធម្មតាពេលខ្លះ ខ្ញុំនៅដល់យប់ជ្រៅជាងនេះទៀត ប៉ុន្តែប្រហែលជាមកពី​ថ្ងៃនេះខ្ញុំរើអីវ៉ាន់មកហត់ខ្លាំងពេក បានជាទម្លាក់ខ្លួនភ្លែតក៏លក់ភ្លាមតែម្ដង។

ប្រសើរដែរដែលគេងលក់បានប៉ុន្តែអ្នកណា បិទទ្វារអម្បាញ់មិញ?

កណ្តាលអធ្រាត្រ​បិទទ្វារឮៗម៉េះ?

ខ្ញុំមិនចង់ចុចភ្លើងនោះទេ ទើបបំបែរទូរស័ព្ទទៅរកទ្វារ។

ទ្វារឈើនិងរនុកពីខាងក្នុងនៅជាប់ដដែលសោះ។ ចំណែកនៅខាងក្រៅវិញ ខ្ញុំចាំបានថា ពីកន្លែងខ្ញុំគេងនេះ ទៅដល់បន្ទប់របស់ម្ចាស់ផ្ទះ រំលងយ៉ាងហោចណាស់ក៏ដប់ម៉ែត្រដែរ។ នៅជាន់ខាងលើនេះ វាហាក់ធំល្វឹងល្វើយ ព្រោះជាផ្ទះសល់តាំងពីជំនាន់បារាំងមក។

ទោះជាមុននេះមាន​គេបិទទ្វារក៏មិនសមថា អាចលាន់សំឡេង​រំលងមកដល់ខាងក្នុងនេះដែរ។ស្នូរមុននេះ​ឮច្បាស់ដូចផ្ទប់ត្រចៀក រហូតបង្ខំខ្ញុំឲ្យបើកភ្នែកភ្ញាក់ចេញពីដំណេកថ្នាក់នេះ?

ភ្លៀងធ្លាក់ប្រាវៗឥតព្រាងទុក​នៅខាងក្រៅ។

ខ្ចិលយ៉ាងណា ខ្ញុំត្រូវ​តែក្រោក​ដើរទៅពិនិត្យមើលជុំវិញបន្ទប់ដែលទើបនឹង​មកជួលសម្រាកបានយប់ដំបូងនេះដែរ។

មិនទាន់ ស្គាល់កន្លុកកន្លៀតច្បាស់ប៉ុន្មាននៅឡើយ ។ ត្រូវតែ​បើកភ្លើងឡើងចៀសមិនរួចដើម្បីឲ្យដឹងថាកន្លែងណាខ្លះមិនទាន់បានបិទ កុំឲ្យត្រូវភ្លៀងសាចចូលត្រូវទទឹក។ បរិវេណខាងក្រោមខៀវស្រងាត់​ដោយអំពូលភ្លើងសូឡា ។

ដៃខ្ញុំទាញបង្អួចទាំងសងមកក្នុង។ ស្វាង​ចែសទៅហើយ ព្រោះជាតិតំណក់ភ្លៀងជះសាចមកលើមុខខ្ញុំឡើងត្រ​ជាក់ស្រេង។

អ្វីមួយលាន់មកពីផ្ទះខាងក្រោម។

ដូចសូរមនុស្សបុកគ្រឿង?

ម្ចាស់ផ្ទះនេះឡើងធ្វើម្ហូបទាំងកណ្ដាលអធ្រាត្រ? វាមិនសម?

ស្នូរបុកគ្រឿង ឮឡើងទ្វេឡើងខណៈខ្ញុំផ្ទៀងស្តាប់ ញាំ​ងខ្ញុំឱ្យដើរសំដៅទៅកាន់មាត់ទ្វារ ហើយរាវដករនុក។

កន្លងមករឿងខ្មោចលងស្អី​ខ្ញុំមិនចេះខ្លាចទេ ។​ មនុស្សខ្ញុំ នេះខ្លាចតែចោរនិងគេគាបស៊ី។ នៅខាងក្រៅបន្ទប់ គ្មានអ្នកណាទាំងអស់​សំឡេងបុកគ្រឿងក៏រលត់បាត់ឈឹងសល់តែគ្រាប់ភ្លៀង​ជញ្ជ្រំ។

ខ្ញុំបង្វែរភ្លើងទូរស័ព្ទសម្លឹងជុំវិញខ្លួនមួយត្រួស។

អត់មានអ្នកណាទាំងអស់បើសិនជាមនុស្សចេញមក គាត់ច្បាស់ជាបើកភ្លើងឬមានអ្វីបំភ្លឺ។

បណ្តាបន្ទប់នានាជុំវិញនេះស្ងាត់ណាស់ មិនចង់ឱ្យមានជាពន្លឺឬស្នូរអ្វី​រំខាន់គាត់ទេ​ព្រោះថា យើងទើបនឹងជួលផ្ទះគេនៅដំបូង។

ខ្ញុំបែរមកវិញទាំងស្ងាបថាចូលគេងទៀត​មេឃត្រជាក់ស្រួលស្រាប់តែ….. ស្នូរចានប៉ះទង្គិចជាមួយចានដែក ស្នូរឆ្នាំងដែកប៉ះគ្នានៅជាន់ខាងក្រោម។ អ្នកណាហេវហត់ឡើងរកបាយទឹកដឹង? ឆ្មា?

ខ្ញុំបែរក្រោយខ្វាច់ សម្លឹងទៅជណ្តើរចុះ​ដោយរេពិលទៅផង។

ចានកែវកាន់តែប៉ះទង្គិចដូចមនុស្ស​ឈ្លោះគ្នាឬមានចេតនា​បង្កជាសំឡេង លងខ្ញុំសាកទេដឹង?

ខ្ញុំងាកមកសម្លឹងទៅចុងគេ ដែល​ខ្ញុំជឿថាជាបន្ទប់គេងរបស់ម្ចាស់ផ្ទះផ្ទាល់ព្រោះបានឈរជជែកគ្នាលេងកាលពីល្ងាច។

ប្ដីរបស់គាត់ឈ្មោះថុល ចំណែកបងស្រីមិនដឹងឈ្មោះអ្វីទេ ដឹងតែថាកូនស្រីអាយុប្រាំមួយឆ្នាំរបស់គាត់ឈ្មោះ ចន្ធូ ។

ខ្ញុំនឹងបងថុល បាន​ឈរជជែកគ្នាលេងយូរដែរ និយាយច្រើនអំពីបញ្ហានយោបាយស្រុកទេសនឹងរឿងកូវីដដប់ប្រាំបួន ប៉ុន្ដែ ដោយហត់ពេកខ្ញុំក៏លាគាត់មកសម្រាកមុន។

អូយទើបតែនឹកឃើញ បងថុលឱ្យខ្ញុំជួយរកមនុស្សជួលឱ្យផង ព្រោះជុំវិញនេះបុគ្គលិកធនាគារដែលធ្លាប់ជួលគេបកទៅផ្ទះវិញអស់ហើយ មិនមាន​អ្នកណាវិលមកជួលវិញឆាប់ៗនេះទេដោយសារវិបត្តិសេដ្ឋកិច្ចនៅខេត្តបាត់ដំបងនេះធ្វើឱ្យខាងធនាគារ កាត់ចំនួនបុគ្គលិក។

បានន័យថានៅឯណេះ ក្រៅពីគ្រួសារបងថុល មានតែបន្ទប់ខ្ញុំទៀតប៉ុណ្ណោះ។

នៅសុខៗភ្លើងបន្ទប់គាត់ភ្លឺឡើង ប៉ុណ្ណឹងសោះអាចធ្វើខ្ញុំភ្ញាក់បានដែរ។ ដឹងហើយ​គឺ​ដោយសារខ្ញុំកំពុងតែគិតព្រឺព្រួច​នៅក្នុងភាពងងឹត បានជាពន្លឺភ្លើងបន្តិចបន្តួចសោះអាចធ្វើឲ្យខ្ញុំភ្ញាក់ដល់ថ្នាក់នេះ?

ខ្ញុំអរដែលពួកគាត់ភ្ញាក់មកបើកភ្លើងបានជាខ្ញុំចុចទូរស័ព្ទបិទ ហើយឈានដើរមួយៗ ប្រុងថាទៅកាន់ទីនោះនិយាយនឹងម្ចាស់ផ្ទះណាម្នាក់ថាឮសូរសំឡេងនៅចង្ក្រានបាយ។

ក្រែងលោមានចោរលួចចូលផ្ទះដឹង?

ខ្ញុំដើរមួយៗ នៅចំហៀងខាងស្ដាំដៃ មុនពេលទៅដល់បន្ទប់គាត់ជាបន្ទប់វាលទំនេរ មានបង្អួចធំមួយមិនទាន់បិទ។

ដោយសារតែគោលដៅរបស់ខ្ញុំគឺបន្ទប់ចុងបានជាខ្ញុំមិនមានចេតនា​ថានៅសម្លឹងទេ ជួនអីនឹកឃើញ​ខ្លាចថាភ្លៀងទទឹកក៏បែរទៅបិទឱ្យសិនចុះ។

រំពេចនោះអ្វីមួយបានធ្វើឲ្យខ្ញុំ ភ្លឹកស្មារតី អស់មួយខណៈ ដោយសារ ក្នុងភាពវឹកវរខ្ញុំឃើញនរណាម្នាក់កំពុងអង្គុយបែរខ្នងលើមាត់បង្អួចនោះ ដូចជា​កំពុងចុចទូរស័ព្ទ ឬក៏កំពុងអានសៀវភៅ ប៉ុន្តែហេតុអ្វីអង្គុយលើនោះ​មិនខ្លាចធ្លាក់ទេ?

ហើយមិនទទឹកទេ?

ផ្លេកបន្ទោរ ស្នូរផ្គរលាន់បែបនេះ​ងងឹតទៀត​ ខ្ញុំថយក្រោក​ស្រឹប​ស្រៀវអស់ជើងដៃ។

នេះជាលើកដំបូងខ្ញុំចេះព្រឺសម្បុរ។

«ហេ៎»

ខ្ញុំហៅតិចៗមាត់ខ្ញុំញ័រអត់ចេញសំឡេងទេ។

ខឹងដែរមិនសមណាចេញមកតក់ស្លុតដល់និយាយមិនចេញ? ហៀបនឹងហាមាត់សួរជាលើកទីពីរទៅហើយ ស្រាប់តែ ស្នូរឡានស៊ីផ្លេ មកពីខាងក្រោម។

ស៊ីផ្លេចង់ចូលផ្ទះនេះច្បាស់ណាស់?

កណ្តាលយប់ហើយ​អ្នកណាមករកអី?

ម្ចាស់ផ្ទះនេះមានញាតិតមករកទេដឹង ម៉េចគាត់មិនឃើញចេញមក? ខ្ញុំងាកមកសម្លឹងបន្ទប់បងថុលព្រោះភ្លើងនៅទីនោះចាប់ផ្តើមញាក់។

សញ្ញាញាក់នេះ លេងសើចនឹងខ្ញុំណាស់។

ខ្ញុំរត់វឹងបោលចុះដៅតាមជណ្តើរ មិនខ្វល់ប៉ះអ្វីទេ។

«ខ្មោចលង!»

ខ្ញុំស្រែកឮៗ។

មកដល់ខាងក្រោមកាលណា ខ្ញុំឃើញ​ ពិតជាមានឡានកំពុងបើកចូលក្នុងរបងពិតមែន។ ឡានបងថុល?

ស្គាល់ច្បាស់ទាំងលេខទាំងម៉ាក។

ចុម សក្តា? សក្តាឯងក្រែងស្អែកបានមក?

គាត់សើចពីក្រោមភ្លៀងហើយសួរខ្ញុំដែលកំពុងឈរញាក់ក្នុងសំយ៉ាប។

តាមរយៈអំពូលភ្លើងដែលគាត់ដាក់បំភ្លឺមុខផ្ទះ ខ្ញុំមើលថាបងថុលហាក់ភ្ញាក់ដែលឃើញខ្ញុំទៅវិញ​?​ហើយមកនិយាយសួរដូចប្លែកៗ។

នៅខណៈដែលខ្ញុំកំពុងតែងឿងឆ្ងល់ ភ្លាមស្រាប់តែឃើញ ប្រពន្ធបងថុលបើកទ្វារចេញមក ដែរ ដោយមាន​បីចន្ធូ​កូនគាត់ចេញមកផង។

«បងជាប់យកកូនទៅពេទ្យ!»

បងស្រីនិយាយ។ ហា៎ក ស្រុកនេះគេទៅពេទ្យទាំងកណ្តាលយប់?

ចុះមុននេះ តើអ្នកណានៅក្នុងបន្ទប់គាត់ បើកភ្លើងក្រឡុក​ខ្ញុំ។ បែករ៉ាដាប្រព័ន្ធគិត។ ខ្លួនបែកញើសល្អិតប៉ុនៗគ្រាប់ពោត។

ខ្ញុំងើយសម្លឹងទៅខាងលើ បន្ទប់របស់គាត់ គ្មានភ្លើងភ្លឺដូចដែលខ្ញុំបានឃើញអម្បាញ់មិញទៀតទេ ខ្ញុំលែងយល់ហើយ។

ខ្ញុំថយក្រោយយឺតៗ ទាំងអ្វីមួយក្នុងអារម្មណ៍បញ្ជាខ្ញុំថា ខ្ញុំមិនគួរនៅកន្លែងនេះទេ រើចេញស្អែក។ នរណាម្នាក់ឈរពីក្រោយខ្នងខ្ញុំ ខ្ញុំមិនចង់ងាកទៅទេ ប៉ុន្តែ មានអារម្មណ៍ថាខ្ញុំចាំបាច់ត្រូវតែងាកទៅមើល ពីព្រោះគេនោះមិននិយាយស្ដីសោះ ។

មនុស្សបីនាក់នៅខាងក្រៅឃើញអំបាញ់មិញមិនសមឈរហាលភ្លើងធ្វើហី​មិនរងា ឥឡូវមានពីណាមកឈរក្រោយខ្នងខ្ញុំទៀត?

ម្នាក់អានសៀវភៅនៅខាងលើ៕

ខ្ញុំបែរខ្វាច់ !

នោះគឺរូបរាងបងថុល​ជាមួយ​ការឈរស្កុបកាន់ឆ័ត្រ។

ខ្ញុំរបូតទូរសព្ទពីដៃ​មាត់ចង់ស្រែកបន្តិច​ជើងចង់រត់បន្តិចប៉ុន្តែមិនបានស្រែកចេញនោះទេ បានត្រឹមឈឬញ័រជើង។

«ភ្ញាក់ដឹងខ្លួនឡើង ចាកចេញពីសុបិនអាក្រក់ នេះ!»

ខ្ញុំប្រាប់ខ្លួនឯង តែនៅដដែលដដែល។ បងថុលដែលឈរកាន់ឆ័ត្រមិនខ្វល់នឹងខ្ញុំទេ​គាត់គិតពីធ្មឹងសម្លឹងប្តីប្រពន្ធខាងក្រៅ។

«ហើយអ្នកណាបើកទ្វារឱ្យសក្តាឯងចូលផ្ទះបាន!»

ខ្ញុំនៅញ័រៗ​ទន់ជើងងាកមករកម្ចាស់សំនួរ។

បងថុលមានពីរ?

ត្រូវហើយ ខ្ញុំមិនទាន់ទៅបាត់ដំបងផង ទើបនឹងរៀបចំខោអាវ​ហើយបានជជែកលេងជាមួយបងថុលរឿងនយោបាយកាលពីល្ងាចតាមហ្វូនសោះហ្នឹង។

«អញយល់សប្ដិអាក្រក់!»

ខ្ញុំស្ទុះក្រោកក្រោយពេល​ត្រួវបានមិត្តខ្ញុំដាស់ឡើង។

«ស្រែកឮម៉េះអ្ហ៎ា ខ្មោចស្រីឬប្រុស?!»

​« កុំនិយាយលេង! ​អញមិនទៅនៅផ្ទះបងថុលទេ»។

ភ្លាមៗនោះសុខាបានប្រាប់ខ្ញុំថា​គេក៏ចង់ប្រាប់ដែរពេលខ្ញុំខលទៅរកជួបបន្ទប់ផ្ទះបងថុលតែគេមិនហ៊ាននិយាយខ្លាចខ្ញុំបន្ទោស។

តាមពិត​បងថុលមានបងម្នាក់ភ្លោះ ជាមួយគាត់ឈ្មោះថុន។ បងនោះបានស្លាប់ច្រើនឆ្នាំមកហើយដោយសារជំងឺ តែមិនមែនស្លាប់នៅផ្ទះមួយនោះទេ។

ក្រោយមក ប្រពន្ធបងថុលដែលបានឡើងមកលេងផ្ទះម្តាយសុខានៅភ្នំពេញនេះម្តងម្កាលនាងនិយាយថា ចង់រកគ្រូកែជំងឺប្តីនាង​ដែលតែងតែក្រោកទៅនិយាយម្នាក់ឯងយប់ៗឡើង។

មានគ្រូម្នាក់ប្រាប់នាងថា ប្តីនាង​មានបងប្អូនភ្លោះមកនៅផ្ទះជាមួយ។ នាងខ្លាចពេកបានជាពេលឮថាខ្ញុំជិតរើទៅធ្វើការនៅបាត់ដំបងអង្វរខ្ញុំឱ្យជួយនៅជាគ្នា យកថ្លៃតែទឹកភ្លើងប៉ុណ្ណោះ

ខ្ញុំមិនដឹងរឿង​និងមិនជឿ​ខ្មោចព្រាយអីផង​ក៏យល់ព្រមក្តាប់ឱកាស​ចំណេញនេះទៅ។

«អ្ហែងមិនឃើញ​អ្នកនៅជួលហ្នឹង គេរើចេញអស់ហើយទេស?!»

ខ្ញុំប្រកែកវិញភ្លាម​ទាំងបែកញើស​៖

«ក្រែងបងថុលថា​មកពីធនាគារកាត់បុគ្គលិក?!»

«អ្ហឺយកុំឆោតពេកសម័យកូវីដ​ពួកធនាគារហ្នឹងហើយដែលនៅរក្សាបុគ្កលិកបានច្រើនជាងគេនោះអី!»

ងាកទៅនាឡិកា ម៉ោងទើបតែ១យប់ ។ ខ្ញុំក្រោក​ចេញទៅវេរ៉ងដាមុខផ្ទះហើយរិះគិតសារជាថ្មី ម្តងទៀតរឿងទៅនៅផ្ទះបងថុល។

អីវ៉ាន់រៀបចំរួចហើយ តាមថាស្អែកនេះខ្ញុំត្រូវ​ទៅហើយ គួរទៅតាមសន្យា ឬដូររកផ្ទះជួលផ្សេង?