ធ្វើតាមបេះដូង – Meysansotheary

រឿង៖ ធ្វើតាមបេះដូង
សំឡេងទះដៃ និង​ការ​បោះ​ជំហាន​មក​លើ​ឆាក​បាន​បន្លឺ​ឡើង​ក្នុងបេះដូងនាង។

រ៉ាយ៉ា​មាន​ភាព​រំភើប​ញាប់​ញ័រ​ដែលមិន​ធ្លាប់​ស្គាល់​​ពេញខ្លួន ព្រឺពាសពេញ​ស្បែក​ពណ៌ស្រអែមរបស់នាង​។

ក្រៅពី​រីករាយ​នឹង​ការងារជាអ្នកលេងភ្លេងខ្មែរ​យ៉ាង​ហ្មត់ចត់ ​នេះជាការផ្សាយបន្តផ្ទាល់លើកដំបូងដែលនាង​ប្រគំ។ នាង​បាន​បញ្ចូល​ចុង​ម្រាមដៃ​តូចៗ ​នៅក្រោម​ខ្សែពិណខ្មែរ ​ទាញកេះដោយប្រឹង​ព្រោះកំពុងល្វើយអស់កម្លាំងព្រោះអារម្មណ៍ច្រាស់ច្រាល់ ​យ៉ាង​ខ្លាំង។

ប្រហែលជាមិនគួរឱ្យជឿចំពោះអ្នកមានគុណដែលមកអង្គុយមើល ហើយនាំអ្នកជិតខាងពីរនាក់មកទៀត។

កន្លងមកពួកគេ មិនមានចិត្ត​ខ្វល់នឹង​ភ្លេងខ្មែររបស់នាង​ទេ ប៉ុន្តែ ថ្ងៃនេះ រ៉ាយ៉ាធ្វើបានហើយ ពួកគេបានចំហរមាត់ហើយ ។

ការផ្ទុះកិច្ច​សាទរពីទស្សនិកជនបានបន្ធូរបន្ថយភាពតានតឹងផ្នែកក និងខ្នងរបស់នាង។ នៅពេលដែលហ្វូងមនុស្សកំពុងស្ងាត់ត្រងត្រាប់ទទួលយកបទភ្លេង ពេលវេលាល្អ ជាពេលនាង​រង់ចាំសឹងមួយជីវិតនេះ បានមកដល់។ នាង​បិទភ្នែក​ហើយប្រគំ។

ពេលភ្នែកលែងប្រាប់ បេះដូងបានប្រាប់វិញម្តង គឺប្រាប់មកថា ថាមពល នៃសមានចិត្ត​ថែភ្លេងខ្មែរ គឺឆ្លងមកពិតមែន ។ គ្រួសារនាង​ជាអ្នកអភិរក្ស​របាំបុរាណ តែមិនមាន​អ្នកភ្លេងទេ នាង​បានចាប់យកវាព្រោះមិនចូលចិត្ត​រាំទេ នាង​ចង់លេងឧបករណ៍ទាំងអស់។ នៅតែមិនចម្លែកដែលនាងកំពុងអង្គុយកេះភ្លេង ហើយ​អារម្មណ៍ហ៊ុំព័ទ្ធដោយប្រវត្តិសាស្ត្រជាច្រើន ដែលជញ្ជាំងប្រាង្គប្រាសាទខ្មែរហាក់ដូចបានថតមកជាប់ចិត្ត និងភ្ជាប់យ៉ាងស្និទទៅនឹងបទភ្លេង។

«នែ៎! កូនគេថាលេងភ្លេងខ្មែរច្រើនតែក្រណ៎ា!»

ម៉ាក់ខ្ញុំធ្លាប់ប្រាប់បែបនេះ តាំងតែពីខ្ញុំមានអាយុ១១ឆ្នាំ ហើយខ្ញុំចេះប្រគំភ្លេងរនាតនៅសាលា​។ ក្រោយមកខ្ញុំរៀនផ្លុំខ្លុយ ហើយចង់លេងទ្រទៀត។ តែសាដៀវរៀនយូរហើយ នៅតែលេងមិនបានល្អទេ។ ម្តងណាក៏លោកគ្រូភ្លេង​សើចខ្ញុំដែរ។

«ប៉ា! តើលេងភ្លេងខ្មែរ ក្រមែនទេ?»ខ្ញុំសួរប៉ាពេលគាត់ដឹកមកសាលា។

«ចុះកូនខ្លាចទេ!»

ខ្ញុំគិតមិនមាត់។ ស្អែកឡើងខ្ញុំឆ្លើយនឹងប៉ាថា៖

«ខ្ញុំមិនខ្វល់ទេ!»

«ខ្វល់រឿងអ្វីកូនយ៉ា?»

«គឺរឿងភ្លេងខ្មែរ! កូននឹងលេង​ហើយមិនខ្លាចក្រទេ!»

​ប៉ាងក់ក្បាលហើយអធិប្បាយប្រាប់ខ្ញុំថា៖

«ប្រសិនបើនេះជាអ្វីដែលកូនមានក្តីសុខ ពាក្យក្រមិនមាន​ទេកូន! ក្រមានមិនសំដៅលើលុយតែមួយមុខទេ អ្នកខ្លះមួយជីវិត​មិនដែលបានធ្វើអ្វីដែលខ្លួនស្រលាញ់ផង ហៅថាអ្នកមាន​ម្តេចបាន?»

«ណាមួយ មិនមែន​លេងភ្លេងខ្មែរ ក្រទេ!»ខ្ញុំឆ្លើយ។

«ត្រូវ! មនុស្ស​រៀនវិជ្ជានិងជំនាញមកដូចគ្នា មនុស្ស​ធ្វើបានល្អឬមិនបានល្អ អាស្រ័យលើរបៀប​រៀងៗខ្លួន»ប៉ាខ្ញុំតែងតែនិយាយត្រូវនឹងអ្វីដែលខ្ញុំពិចារណា​។

តើយើង នឹងធ្វើតាមបេះដូង ហើយមានសុភមង្គល ឬធ្វើតាមលំនាំអ្នកដទៃដើម្បីស្រណុក? ពេលនេះម៉ោងនេះ ខ្ញុំមានសុភមង្គលណាស់។

នៅពេលយើង​កំពុងធ្វើការសម្រេចចិត្តដើម្បីធ្វើសកម្មភាពណាដែលយើងយល់ថាមានតម្លៃ គឺពេលវេលា​ពិតជាទាក់ទាញ ជីវិតនេះសែនមានន័យ។

មនុស្ស​មិនដឹងថា ខ្លួនចេះធ្វើអ្វី ធ្វើអ្វីបាន ឬអាចតស៊ូលើការលំបាកឬអត់ គេមិនដឹងរឿងអស់នេះ បានជាចង់បានតែសម្ភារៈមកផ្គាប់ឱ្យខ្លួនឯងមើលទៅអស្ចារ្យ តែមិនសប្បាយចិត្ត​ទេ។

ការជ្រើសរើស ឬស្គាល់ពីអ្វីដែលបេះដូងយើងចង់បាន អាច​នឹង​ប៉ះពាល់ផ្ទាល់​ដល់ឆាក​ជីវិតយើងទាំងស្រុង។

មិត្តភក្តិ និងក្រុមគ្រួសារយើង ប្រហែលជានឹងប្រាប់យើងឱ្យស្តាប់បេះដូងរបស់យើង តែខ្លះទៀត មិនយល់ទេ​គេចង់ឱ្យយើងធ្វើដូចគេឯង ដូចអ្នកដទៃ ។

ខ្ញុំ ដូចជាខុសពីក្មេងជំទង់ផ្សេង។ ខ្ញុំដឹងថាអ្វីទៅដែលល្អបំផុតសម្រាប់បេះដូងនេះ។ ខ្ញុំដឹងថា គ្រប់យ៉ាងនិងសាំ ក្នុងដំណើរការធុញទ្រាន់យ៉ាងដូចម្តេច ពេលយើងធ្វើអ្វីដែលយើងមិនចង់​ឬបេះដូងយើងមិនចូលរួម។

ពេលនេះ ភ្លេងប្រគំ បានបន្តិច​ស្នូរទះដៃលាន់ឡើង។

មាត់ខ្ញុំញញឹម ហើយខ្ញុំលែងញ័រ។

ខ្ញុំមិនខ្លាចពួកគេ​សម្លឹងមកក្នុងក្រសែភ្នែកបែបណាទៀតទេ។​ ខ្ញុំបើកភ្នែកឡើង ហើយមើលឃើញតែទិដ្ឋភាពនៃពិភពលោកដ៏ល្អឥតខ្ចោះមួយអមមនោរម្យទៅដោយភ្លេងដែលបេះដូងខ្ញុំកំពុងប្រគំ។

គំនិតមួយអាចរឹងមាំទៅបាន មិនភ័យ មិនបាត់គោលដៅ ដរាបណាវាការពារដោយ​ បេះដូង។ បេះដូងរបស់យើងចង់ឱ្យយើងម្នាក់ៗ ដាក់ចិត្ត​ទៅលើការងារណាដែលយើង​ពេញចិត្ត ស្រលាញ់ និងមានចំណង់ចំណូលចិត្ត ហើយមាន​មោទនភាព។

មនុស្សដែលធ្វើតាមបេះដូងដូចខ្ញុំ គឺជាមនុស្សដែលតែងតែមានអារម្មណ៍ថា បានបំពេញការងារដ៏មាន​តម្លៃ នៃជីវិត  មានអារម្មណ៍ថាពួកគេកំពុងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងពិភពលោកហើយខ្លួនជាមនុស្ស​ដ៏មាន​អត្ថប្រយោជន៍ម្នាក់។

សូមអរគុណដែលបានអានសាច់រឿងរបស់ខ្ញុំ