និស្ស័យស្នេហ៍ម្ចាស់ចម្ការ – Meysansotheary

៥សំណួរជាមួយម្ចាស់រឿង«និស្ស័យស្នេហ៍ម្ចាស់ចម្ការ»
១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរនាងខ្ញុំឈ្មោះឆុង ធឿន ដែលមាននាមប៉ាកកា ទំព័រមយូរ៉ា បានបញ្ចប់ការសិក្សានៅវិទ្យាល័យគាស់ក្រឡ ហើយសព្វថ្ងៃជាអាជីករ រស់នៅខេត្តបាត់ដំបង។ ក្តីស្រមៃរបស់នាងខ្ញុំចង់ក្លាយជាអ្នកនិពន្ធម្នាក់។ ចំពោះស្នាដៃរបស់នាងខ្ញុំ ដែលនឹងចេញផ្សាយនៅ MST Writer គឺជាសាច់រឿងថ្មីដែលបានផុសចេញពីការស្រមៃរបស់នាងខ្ញុំផ្ទាល់។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

ហេតុផលដែលនាងខ្ញុំសម្រេចចិត្តយករឿងមកដាក់ផ្សាយ ព្រោះដើម្បីអោយសាច់រឿងរបស់ខ្ញុំបានទៅដល់អ្នកអានពិតប្រាកដ។ កាលដែលខ្ញុំសម្រេចចិត្តបែបនេះ ក៏ព្រោះតែខ្ញុំគិតថា ក្នុងនាមជាមនុស្សម្នាក់ដែលមានក្តីស្រមៃពិតប្រាកដ ខ្ញុំមិនអាចធ្វើអ្វីមួយដដែលៗ ដោយគ្មានការផ្លាស់ប្តូរនោះទេ រឹងតែមិនអាចបណ្តោយឱ្យឱកាសដ៏ល្អមួយនេះរបូតពីដៃឡើយ។ សាច់រឿងរបស់ខ្ញុំនិយាយអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ម្តាយដែលមានចំពោះកូន និងភាពកតញ្ញូរបស់កូនដែលមានចំពោះគ្រួសារ ព្រមទាំងរំលេចនៅមនោសញ្ចេតនារវាងប្រុសស្រីដែលកើតចេញពីការស្រឡាញ់ដោយគ្មានលក្ខខណ្ឌ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំពេញចិត្តបំផុតក្នុងរឿង ត្រង់កន្លែងដែលបង្ហាញនូវទំហំនៃក្តីស្រឡាញ់និងការលះបង់របស់លោកស្រីវិផាត់ចំពោះគ្រួសារ  ការខិតខំរបស់លោកវីន  និងភាពអត់ធ្មត់របស់នីកា។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងរបស់នាងខ្ញុំក្នុងការដាក់ផ្សាយសាច់រឿងមួយនេះ ព្រោះចង់បង្ហាញអោយឃើញថាការគិតគឺពិតជាមានឥទ្ធិពលណាស់ ចំពោះការប្រព្រឹត្តរបស់មនុស្សម្នាក់ៗ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ក្នុងនាមជាអ្នកនិពន្ធម្នាក់ ខ្ញុំតែងតែចង់អោយស្នាដៃរបស់ខ្លួនបានចូលទៅដល់ក្រអៅបេះដូងរបស់អ្នកអាន និងជាផ្នែកមួយដែលអាចឱ្យអ្នកអានទាញយកគំនិតសំខាន់ណាមួយក្នុងសាច់រឿង មកកែសម្រួលស្ថានការណ៍ជាក់ស្តែងរបស់ខ្លួន។ ជាចុងក្រោយ នាងខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ការអាន សូមបន្តការអាន និងបន្តការអភិវឌ្ឍខ្លួន ដើម្បីឈានទៅដល់ចំណុចមួយដែលខ្លួនចង់បាន។

សូមអរគុណ!

ចុចអានរឿងនិស្ស័យស្នេហ៍ម្ចាស់ចម្ការ

រឿង៖ និស្ស័យស្នេហ៍ម្ចាស់ចម្ការ
ព្រឹកព្រលឹម ព្រះអាទិត្យចាប់ផ្តើមបញ្ចេញពន្លឺយ៉ាងស្រទន់ ខ្យល់ត្រជាក់បក់បោកនាំយកក្លិនក្រអូបពីស្លឹកតែ។ បុរសម្នាក់ដែលមានរូបរាងខ្ពស់ស្រឡះ សក់ខ្មៅរលោង​ សម្បុរស្រអែម ពាក់អាវយឺតព័ណ៌ស ខោព័ណ៌ខ្មៅ និងពាក់ស្បែកជើងប៉ាតាព័ណ៌ស កំពុងឈរកាន់ពែងនៅខាងមុខផ្ទះលើភ្នំក្បែរចម្ការតែ។ ស្នាមញញឹមរបស់នាយបង្ហាញពីអារម្មណ៍ស្រស់ស្រាយក្នុងការប្រើជីវិតបែបសាមញ្ញៗ​​ បុរសនេះមានឈ្មោះថា វីន គាត់គឺជាម្ចាស់នៃចម្ការនេះ។

កំពុងតែមានក្តីសុខជាមួយនឹងធម្មជាតិដ៏ស្ងប់ស្ងាត់ ស្រាប់តែមានកម្មករម្នាក់រត់យ៉ាងត្រហេបត្រហបមកប្រាប់លោកវីន៖

-លោកវីនទាន! មានកម្មករបួននាក់ស្រាប់តែសន្លប់ក្រោយផឹកទឹកស្រះក្រោយចម្ការ!

-ថាម៉េច?

ម្ចាស់ចម្ការបើកភ្នែកធំស្ទុះចោលពែងតែក្រោយទទួលដំណឹង។ គាត់បានបញ្ជាឱ្យគេនាំកម្មករទាំង៤នាក់នោះទៅមន្ទីរពេទ្យ ហើយហាមកម្មករដទៃទៀតមិនឱ្យប្រើប្រាស់ទឹកស្រះនោះជាដាច់ខាត។

គាត់បានដើរពិនិត្យជាមួយជំនិតប៉ុន្មាននាក់រកមូលហេតុដែលកើតឡើង ព្រោះទឹកស្រះប្រើសឹងគ្រប់តម្រូវការក្នុងចម្ការនេះតាំងពីជំនាន់ប៉ាគាត់មក ម៉េចក៏អាចមានរឿងនឹងកើតឡើង? អ្នកណាខូចលួចមានគំនិតអាក្រក់ដាក់សារធាតុអ្វីចូលទៅក្នុងនោះ?

សំឡេងទូរសព្ទលាន់ឡើងកាត់ចិញ្ចើមជ្រួញរបស់ម្ចាស់ចម្ការ។ លោកវីនប្រញាប់ទទួលព្រោះជាលេខខាងមន្ទីពេទ្យ។​ លោកគ្រូពេទ្យបានប្រាប់លោកវីនថាទឹកក្នុងស្រះនោះគ្មានជាតិពុលអ្វីទេ មូលហេតុដែលកម្មករសន្លប់មកពីពួកគេមានសុខភាពខ្សោយ ហើយសម្រាកមិនគ្រប់គ្រាន់ ពេលនេះពួកគេគ្មានអ្វីគួឱ្យបារម្ភទៀតទេ។

បានឮដូច្នេះ លោកវីនក៏សប្បាយចិត្ត ហើយអនុញាតឱ្យកម្មករប្រើប្រាស់ទឹកស្រះដូចមុន។ លុះស្អែកព្រឹកឡើងលោកវីននិងកម្មករម្នាក់ បានបើកឡានចេញពីផ្ទះចម្ការមកដល់មាត់ផ្លូវចម្ការ ស្រាប់តែមានឡានព័ណ៌សមួយគ្រឿង កំពុងខូចឈប់ទៅចំពីមុខផ្លូវ លោកវីនក៏ឱ្យតៃកុងឡានខ្លួនចុះទៅមើល។ តៃកុងឡានចុះពីឡានបម្រុងនឹងទៅសួរនាំម្ចាស់ឡានដែលខូចនោះទៅហើយ ស្រាប់តែឡាននោះលែងមានបញ្ហាអី ហើយម្ចាស់ឡានក៏បើកថយក្រោយ ដើម្បីឱ្យឡានខាងក្រោយបានចេញទៅមុន។

លោកវីន​និងកូនចៅ ក៏បានបើកឡានចេញទៅ ដោយមិនបានសួរនាំអ្វីពីម្ចាស់ឡានព័ណ៌សនោះឡើយ ព្រោះគិតថាជាភ្ញៀវទេសចរណ៍ទូទៅ។ មិនយូរប៉ុន្មានឡានព័ណ៌សនោះ ក៏បើកមកដល់ផ្ទះចម្ការរបស់លោកវីន។ នារីម្នាក់ក៏បានចុះពីលើឡាន នាងមានរូបសម្រស់ស្រស់ស្អាត សក់ព័ណ៌ទង់ដែងរលោង​ ​កែវភ្នែកពណ៌ត្នោត​ ស្បែកស ពាក់អាវយឺតពណ៌ផ្ទៃមេឃ ខោព័ណ៌ខ្មៅ និងពាក់ស្បែកជើងប៉ាតាព័ណ៌ខ្មៅ។ បន្ទាប់មកក៏មានស្រ្តីម្នាក់វ័យប្រហែល៤០ឆ្នាំ បានមកសួរនាំនាង នាងក៏បានណែនាំខ្លួន៖

– ជម្រាបសួរអ៊ំស្រី! តើអ៊ំស្រីឈ្មោះចាន់មែនទេ? ខ្ញុំ​ឈ្មោះនីកាជាលេខារបស់លោកស្រីវិផាត់អ្នកម៉ាក់របស់លោកវីន ប៉ុន្តែពេលនេះលោកស្រីបានបញ្ជូនខ្ញុំមកក្នុងនាមជាជំនួយការរបស់លោកវីន!

អ៊ំចាន់តប៖

– ចាសក្មួយ! អ៊ំឈ្មោះចាន់!

គាត់ញញឹមទទួលនាងយ៉ាងរាក់ទាក់ព្រោះអ៊ំចាន់បានទទួលដំណឹងនៃការមកដល់របស់កញ្ញានីកាមុនប៉ុន្មានថ្ងៃមកហើយក្រោមការផ្តែផ្តាំរបស់លោកស្រីវិផាត់ដែលជាម្តាយបង្កើតរបស់លោកវីន។

ពេលនោះអ៊ំចាន់ក៏នាំនីកាទៅមើលបន្ទប់គេងដែលគាត់បានរៀបចំរួចជាស្រេច។ អ៊ំចាន់បានឱ្យគេជួយជញ្ជូនអីវ៉ាន់របស់នីកាដាក់ក្នុងបន្ទប់ រួចអ៊ំចាន់ក៏នាំនីកាដើរមើលបរិវេណក្នុងផ្ទះ។ បន្ទប់ចុងក្រោយដែលនីកាទៅមើលគឺជាបន្ទប់ទទួលភ្ញៀវដ៏ធំល្វឹងល្វើយ មានការតុបតែងយ៉ាងប្រណិតមាន​វាំងននព័ណ៌មាស បង្អួចបួនស្របៗគ្នា សាឡុងធំៗបួន និងតុនៅចំប្រឡោះកណ្តាលនៃសាឡុង។ ហើយនៅលើតុមានផ្លែឈើនិងថូផ្កាធ្វើអំពីថ្មកែវលម្អដោយផ្កានៅលើព្រៃភ្នំ ព្រមទាំងមានទូរដាក់សៀវភៅរាប់រយក្បាលផងដែរ។

នីកាសប្បាយចិត្តយ៉ាងខ្លាំង នៅពេលបានឃើញទិដ្ឋភាពដ៏គួរឱ្យចង់រស់នៅបែបនេះ៖

– នេះជាឋានសួគ៌ក្រោមមេឃ! ពិតជាអស្ចារ្យណាស់!

នីកានិយាយតិចៗ។  នាងបានដើរទៅមាត់បង្អួចដើម្បីស្រូបយកខ្យល់អាកាស អ៊ំចាន់ក៏បានដើរមកប្រាប់ឱ្យនីកាទៅញ៉ាំបាយនៅរោងអាហារ។ នៅពេលនោះនីកាបានដើរចេញពីបន្ទប់ទទួលភ្ញៀវក៏ជួបនឹងលោកវីន។

នាងហាក់មិនអើពើនឹងពន្លឺភ្នែករួមទាំងចិញ្ចើមជ្រួញរបស់គេ ដែលឆ្ងល់ថាម៉េចក៏មានមនុស្សស្រីចម្លែកមុខ មកដើររញ៉េរញ៉ៃក្នុងផ្ទះ បែរជាញញឹមរាក់ទាក់គួរសមទៅវិញ៖

-សួស្តីលោក! ខ្ញុំឈ្មោះនីកា! លោកស្រីវិផាត់ជាអ្នកឱ្យខ្ញុំមកទីនេះ!

លោកវីនគ្រាន់តែឮថានីកាជាមនុស្សរបស់ម៉ាក់គាត់ ក៏ប្រែមុខក្រម៉ូវហើយទាញដៃនាងរុញទៅដល់មាត់ជណ្តើរទាំងគំហក៖

-ទៅវិញ!

តែនាងបែរជាញញឹមមិនខ្វល់។ ទោះបីជាយ៉ាងណាក៏នីកាមិនចេញពីចម្ការនេះដែរនាងបានស្គាល់ច្បាស់ពីចរិតប្រុសម្នាក់នេះទើបមិនចម្លែកនឹងប្រតិកម្មគេ ហើយនាងក៏បានតាំងចិត្តហើយថា នាងមកនេះគឺដើម្បីផ្សះផ្សាទំនាក់ទំនងរវាងលោកវីននិងលោកស្រីវិផាត់។

មុនពេលលោកស្រីវិផាត់បញ្ជូននីកាមកផ្ទះចម្ការតែ គាត់បានប្រាប់នាងអស់ហើយពីរឿងរ៉ាវដែលបានកើតឡើងកាលពីបីឆ្នាំមុន…

កាលនោះលោកស្រីវិផាត់​និងលោកយុទ្ធដែលជាអ្នកម៉ាក់លោកប៉ារបស់លោកវីន ពួកគាត់មានជំនួញរៀងៗខ្លួន។ លោកស្រីវិផាត់ជាម្ចាស់ក្រុមហ៊ុន Cosmetic Queen នៅរាជធានីភ្នំពេញ ចំណែកលោកយុទ្ធជាម្ចាស់ចម្ការតែរាប់ហិតា ហើយក៏ជាម្ចាស់រីសតមួយកន្លែង។ លោកស្រីវិផាត់និងលោកយុទ្ធបានរស់នៅឃ្លាតឆ្ងាយពីគ្នា ព្រោះតែតួនាទីការងារ ក្នុងរយៈពេលពីរសប្តាហ៍ឬមួយខែទើបបានជួបជុំគ្នាម្តង។ ថ្ងៃមួយលោកយុទ្ធបានធ្លាក់ខ្លួនឈឺ ហើយលោកស្រីវិផាត់ក៏នាំលោកយុទ្ធទៅព្យាបាលនៅភ្នំពេញ លោកវីនក៏សម្រេចចិត្តបញ្ឈប់ការសិក្សានៅថ្នាក់ទី១២ ដើម្បីមកជួយមើលការខុសត្រូវក្នុងចម្ការនិងរីសត។ មួយខែកន្លងផុតទៅលោកយុទ្ធក៏បានធូរស្បើយពីជំងឺ លោកយុទ្ធក៏បានធ្វើដំណើរត្រឡប់មកផ្ទះចម្ការ។ នារសៀលថ្ងៃមួយមានកម្មករថ្មីម្នាក់បានល្មើសនឹងវិន័យ ហាមមិនឱ្យកម្មករជក់បារីក្នុងចម្ការ កម្មករថ្មីនោះបានលួចទៅជក់បារីក្នុងចម្ការអំឡុងពេលម៉ោងសម្រាកការងារ។ កម្មករថ្មីនោះបានចោលកន្ទុយបារីទៅលើគំនរស្លឹកឈើចាស់ៗ ក៏បណ្តាលឱ្យកើតជាភ្លើងឆេះរាលដាលពេញចម្ការ លោកវីននិងគ្រប់គ្នាបានព្យាយាមពន្លត់ភ្លើង តែក៏មិនអាចជួយអ្វីបាន ព្រោះភ្លើងឆេះយ៉ាងខ្លាំង។ ក្នុងរយៈពេលដ៏ខ្លី ដើមតែក៏ត្រូវឆេះទាំងអស់ តែសំណាងល្អដែលផ្ទះលំហែជាច្រើនក្បែរនោះមិនឆេះទៅជាមួយគ្នា។ លោកយុទ្ធឃើញហេតុការណ៍ទាំងនោះ ហើយក៏រន្ធត់ចិត្តរហូតដល់គាំងបេះដូងស្លាប់។ ចំណែកឯកម្មករថ្មីនោះក៏ខំរត់ចេញពីកន្លែងភ្នក់ភ្លើង តែរត់មិនរួចក៏ត្រូវភ្លើងឆេះក្នុងចម្ការស្លាប់បាត់ទៅ។

នៅថ្ងៃដែលលោកយុទ្ធស្លាប់ក៏ជាថ្ងៃដែលលោកស្រីវិផាត់ចូលបន្ទប់សង្រ្គោះបន្ទាន់នៅប្រទេសស្វ៊ីស។ លោកស្រីទៅប្រទេសស្វ៊ីស ដើម្បីទៅប្រជុំជាមួយក្រុមហ៊ុនដៃគូសហការ។ លោកស្រីវិផាត់បានកើតជំងឺមហារីកខួក្បាល ឱកាសវះកាត់របស់លោកស្រីមានសង្ឃឹមត្រឹមតែ៥០ភាគរយប៉ុណ្ណោះ។ លោកស្រីសន្លប់អស់រយៈពេលមួយសប្តាហ៍ នៅពេលលោកស្រីភ្ញាក់ដឹងខ្លួនឡើង ក៏ទទួលបានដំណឹងមរណៈភាពរបស់លោកយុទ្ធ ហើយលោកស្រីក៏បានបដិសេធការវះកាត់ រួចក៏ប្រញាប់ឡើងយន្តហោះត្រឡប់មកស្រុកខ្មែរវិញ។ នៅពេលលោកស្រីមកដល់ផ្ទះចម្ការ គាត់ឈឺចាប់យ៉ាងខ្លាំងដែលបាត់បង់មនុស្សជាទីស្រលាញ់ គាត់ក៏មកអង្គុយយំខ្សិបខ្សួលនៅខាងមុខរូបថតរបស់លោកយុទ្ធ។ ចំណែកលោកវីន គាត់មិនព្រមនិយាយអ្វីជាមួយលោកស្រីវិផាត់សោះ ព្រោះនៅពេលលោកយុទ្ធស្លាប់ លោកវីនបានព្យាយាមទាក់ទងទៅលោកស្រីវិផាត់ជាច្រើនដង ប៉ុន្តែលោកវីនមិនទទួលបានការឆ្លើយតបពីលោកស្រីឡើយ ដូច្នេះហើយទើបធ្វើឱ្យលោកវីនស្អប់អ្នកម៉ាក់របស់គាត់។

ចាប់តាំងពីពេលនោះមក លោកវីនប្រៀបដូចមនុស្សខ្វះភាពកក់ក្តៅ ក្លាយជាមនុសស្ងាត់ស្ងៀម មិនដែលញញឹម ម៉ឺងម៉ាត់នឹងការងារ ហើយក៏មិនដែលមានទំនាក់ទំនង​ជាមួយលោកស្រីវិផាត់ឡើយ។ រីឯលោកស្រីវិផាត់តាំងពីថ្ងៃនោះមកក៏មិនដែលទៅផ្ទះចម្ការទៀតដែរ ព្រោះលោកស្រីខ្លាចអាការៈជំងឺរបស់គាត់រើឡើង គាត់ខ្លាចកូនប្រុសដឹងការពិតដែលមិនអាចទទួលយកបាន ហើយលោកវីននឹងខូចចិត្ត។ លោកស្រីគាត់ស្គាល់ពីនិស្ស័យរបស់លោកវីនច្បាស់ លោកវីនជាមនុស្សដែលស្រលាញ់គ្រួសារនិងហ៊ានលះបង់គ្រប់យ៉ាងដើម្បីគ្រួសារ ទើបគាត់មិនចង់ឱ្យលោកវីនដឹងអំពីជំងឺរបស់គាត់។ លោកស្រីចង់ឱ្យលោកវីនរឹងមាំ អាចក្រោកឈរដោយខ្លួនឯងបាន ហើយលោកស្រីបានត្រឹមតែទាក់ទងមកអ៊ំចាន់ដើម្បីសួរនាំអំពីលោកវីន។ ហេតុផលទាំងនេះហើយដែលធ្វើឱ្យនីកាដក់ជាប់ក្នុងចិត្ត ហើយលោកស្រីក៏មិនឱ្យនីកានិយាយអំពីអាការៈជំងឺរបស់គាត់ប្រាប់លោកវីនដែរ ព្រោះគាត់ចង់មានពេលគ្រប់គ្រាន់ដើម្បីសាងអាណាចក្រក្រុមហ៊ុនដ៏រឹងមាំឱ្យលោកវីន ទើបគាត់សម្រេចចិត្តពន្យាពេលវះកាត់ ហើយខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្វល់ពីសុខភាពរបស់ខ្លួនឯង។

ទើបគាត់គិតថាមនុស្សដែលលោកស្រីវិផាត់បញ្ជូនមកច្បាស់គ្មានបំណងល្អទេ បើមិនតាមដានជីវិតគាត់ក៏ដើម្បីធ្វើឱ្យគាត់គ្មានក្តីសុខប៉ុណ្ណឹង។ លោកវីនស្រាប់តែបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់នាង៖

– យើងទុកពេលឱ្យនាង១ម៉ោងត្រូវតែរៀបចំអីវ៉ាន់ចេញពីទីនេះភ្លាម!

នីកាតបដោយទឹកមុខក្លាហានបំផុត :

– ខ្ញុំមិនទៅណាទាំងអស់! ទាល់តែមានបញ្ជាពីលោកស្រីវិផាត់!

លោកវីនតប:

– តែយើងជាអ្នកគ្រប់គ្រងនៅទីនេះ! នាងគ្មានសិទ្ធិមកតវ៉ាអ្វីទាំងអស់!

នីកាតប :

– បើអ៊ីចឹង! លោកវីនក៏គ្មានសិទ្ធិដេញខ្ញុំដូចគ្នា! ព្រោះពេលនេះខ្ញុំជាមនុស្សរបស់លោកស្រីនៅឡើយ!

លោកវីនសម្លក់នីកា :

– យើងមិននិយាយដដែលទេ បើនាងនៅតែរឹងចចេស…

នាងស្រាប់តែឆ្លើយកាត់គេបែបលេងបែបមែន:

– បែបម៉េច? ចង់ដេញខ្ញុំឱ្យទាល់តែបាន? មានអី! ស្រួលទេ! ចង់ដេញ ទាល់តែលោកជាចៅហ្វាយខ្ញុំសិន!

លោកវីនតប :

– យើងក៏ចង់ប្រាប់នាងដូចគ្នា! ដរាបណានាងជាមនុស្សរបស់ម៉ាក់ខ្ញុំ! នាងនឹងគ្មានថ្ងៃបានធ្វើការនៅទីនេះជាដាច់ខាត!

នីកាញញឹម :

– អ៊ីចឹង! លោកវីនក៏ទទួលខ្ញុំឱ្យធ្វើជាជំនួយការ ខ្ញុំនឹងក្លាយជាកូនចៅរបស់លោកវីន ហើយលោកវីនចង់ដេញខ្ញុំចេញពេលណាក៏បាន!

លោកវីនញញឹមចុងមាត់ :

– នាងពិតជាឆ្លាតណាស់! តែគួរឱ្យស្ដាយ នាងត្រូវចាកចេញពីទីនេះ!​ នាងមានពេលនៅទីនេះ៤០នាទីទៀត តាមសប្បាយចុះ!

និយាយរួចលោកវីនក៏ដើរចេញទៅ តែនាងមិនខ្វល់ព្រោះលោកស្រីវិផាត់បានខ្សឹបប្រាប់មុនហើយថា កូនប្រុសគាត់គឺជាមនុស្សមាត់រឹងចិត្តទន់ ចេះជួយអ្នកដទៃ គេអាចនឹងដាច់ចិត្តអូសស្រីម្នាក់ចេញពីចម្ការបានយ៉ាងម៉េច? បន្ទាប់ពីញ៉ាំបាយរួចនីកាក៏ត្រឡប់ទៅបន្ទប់សម្រាក តែមើលទៅគេនោះរឹងពេក ទើបនាងរកល្បិចដើម្បីទប់ទល់។ នីកាបានយកវ៉ាលីរបស់នាងអូសចេញសម្តៅទៅផ្ទះលំហែ។

នៅពេលលោកវីនឃើញនីកាអូសវ៉ាលីចេញទៅ លោកវីនញញឹម៖

-ល្អហើយដែលចេះដឹងខ្លួន!

ពេលនោះលោកវីនក៏ទៅជួបអតិថិជននៅខាងក្រៅ។ លុះដល់រសៀលបន្តិចក៏មានកម្មករមួយក្រុមបានធ្វើការតវ៉ាសុំតម្លើងប្រាក់ខែ ដោយលើកហេតុផលថា ប្រាក់ខែរបស់ពួកគេមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហេតុនេះហើយទើបមានអ្នកសន្លប់ក្នុងចម្ការដោយសារតែប្រាក់ដែលពួកគេទទួលបានមិនគ្រប់គ្រាន់សម្រាប់ការចាយវាយទៅលើជីវភាពប្រចាំថ្ងៃ មិនអាចទទួលរបបអារហារបានត្រឹមត្រូវ។

ពេលនោះលោកវីនមិននៅចម្ការ ព្រោះគាត់ជាប់មានណាត់ជាមួយអតិថិជននៅខាងក្រៅ នីកាឃើញស្ថានភាពបែបនេះក៏ប្រញាប់ចេញមុខដោះស្រាយដោយអាងឈ្មោះជាជំនួយការរបស់លោកវីន។

ក្រោយពេលនីកាបានធ្វើការចរចាជាមួយកម្មករអស់ពេលជាច្រើនម៉ោង នីកាក៏ទទួលបានជោគជ័យភារកិច្ចលើកទី១របស់នាងក្នុងឋានៈជាជំនួយការក្លែងក្លាយរបស់លោកវីន។ នៅពេលលោកវីនត្រឡប់មកវិញ អ៊ំចាន់ក៏បាននិយាយប្រាប់លោកវីននូវរឿងដែលនីកាបានជួយដោះស្រាយបញ្ហាក្នុងចម្ការ ហើយអ៊ំចាន់ក៏ឆ្លៀតពេលនិយាយសុំលោកវីនឱ្យនីកាធ្វើជាជំនួយការរបស់លោកវីន។ ទោះបីអ៊ំចាន់ខំនិយាយយ៉ាងណាលោកវីនក៏នៅតែមិនព្រមទទួលនីកាឱ្យធ្វើការឡើយ។ អ៊ំចាន់ក៏បាននិយាយទៅកាន់លោកវីនទៀតថា៖

-លោកវីនគួរតែមើលនីកាក្នុងផ្លូវល្អ​ ដោយមិនប្រកាន់ថាជាមនុស្សរបស់លោកស្រី រួចសម្លឹងមើលពីសមត្ថភាពរបស់នាង ព្រោះបើពេលណាលោកវីនមិននៅ ហើយចម្ការនិងរីសតមានបញ្ហាបន្ទាន់ តើបាននរណាមកជួយដោះស្រាយ?

លោកវីនមិនបាននិយាយអ្វីទាំងអស់ ហើយគាត់ក៏ដើរទៅបន្ទប់សម្រាករបស់គាត់។ ស្អែកព្រឹកឡើងលោកវីនក៏ឱ្យគេទៅតាមនីកាមកជួបគាត់នៅបន្ទប់ធ្វើការ។

នីកាក៏ទៅជួបលោកវីនតាមការអញ្ជើញ៖

– សួស្តី! លោកវីន! តើលោកវីនហៅខ្ញុំមកមានការអ្វី?

លោកវីនតបដោយទឹកមុខស្មើ៖

– យើងចង់អរគុណនាងសម្រាប់រឿងកាលពីល្ងាចមិញ!

នីកាញញឹមតិចៗ៖

– ចាស! មិនអីទេ…! តែ…បើអាចខ្ញុំសុំឱ្យលោកវីនប្តូរពីពាក្យអរគុណ មកជាតំណែងជំនួយការរបស់លោកវីនប្រសើរជាង!

លោកវីនតប៖

– ចុះបើខ្ញុំមិនព្រមតាមសំណើរបស់នាង!

នីកាប្រែទឹកមុខធម្មតា៖

– បើលោកវីនមិនព្រមក៏មិនអីដែរ ព្រោះខ្ញុំនឹងស្នាក់នៅផ្ទះលំហែទីនេះបន្ត ហើយរាល់ការចំណាយរបស់ខ្ញុំជាលុយរបស់លោកស្រីវិផាត់!

លោកវីនសើចចុងមាត់​៖

– ក៏បាន! យើងព្រមទទួលនាងជាជំនួយការ តែមិនមែនមកពីនាងចំណាយខ្ចះខ្ចាយលុយរបស់អ្នកម៉ាក់ទេ ព្រោះលុយទាំងនោះជាលុយរបស់ម៉ាក់ខ្ញុំ! មិនមែនលុយខ្ញុំ! ហើយនាងអាចចាប់ផ្តើមការងារបាននៅថ្ងៃស្អែក!

នីកាញញឹមសប្បាយចិត្ត៖

– ចាស! អរគុណច្រើនហើយលោកវីន!

លោកវីនប្រញាប់សួរ៖

– តើនាងមិនចង់ដឹងទេឬថាខ្ញុំទទួលនាងព្រោះអ្វី?

នីកាតបដោយទឹកមុខស្មើ៖

– ហើយចុះ លោកវីនទទួលនាងខ្ញុំព្រោះអ្វីដែរ?

លោកវីនតប៖

– ព្រោះនាងឆ្លាត! ឆ្លាតតែមួយមុខមិនគ្រប់គ្រាន់ទេ នាងថែមទាំងមុខក្រាស់ទៀតផង!

លោកវីននិយាយរួចក៏ដើរចេញទៅ ដោយមិនខ្វល់ពីអារម្មណ៍អ្នកនៅក្បែរនោះ។ នៅពេលលោកវីនចេញទៅបាត់នីកាក៏លួចតូចចិត្ត៖

-ហេតុអ្វីខ្ញុំត្រូវទ្រាំនឹងមនុស្សនិស្ស័យបែបហ្នឹង? តែទោះបីជាយ៉ាងណាក៏ខ្ញុំត្រូវតែនៅទីនេះ ដើម្បីលោកស្រី!

នីកាអន់ចិត្តដែលត្រូវលោកវីនមើលងាយ តែនាងនៅតែញញឹម។

ពេលវេលាកន្លងផុតទៅមួយខែ ដែលនីកានិងលោកវីនបានធ្វើការជាមួយគ្នា និងនៅក្បែរគ្នាសឹងតែគ្រប់ពេល។ ថ្ងៃមួយនីកាបានរៀបគម្រោងឱ្យលោកវីននិងលោកស្រីវិផាត់បានញ៉ាំបាយជុំគ្នា នៅថ្ងៃឈប់សម្រាកនីកាក៏បានបបួលលោកវីនទៅភោជនីយដ្ឋានមួយកន្លែងនៅភ្នំពេញ ដោយកុហកលោកវីនថាទៅជួបនឹងអតិថិជន។

នៅពេលនោះលោកវីនខឹងនឹងនីកាយ៉ាងខ្លាំង ពេលត្រឡប់មកដល់ផ្ទះចម្ការ លោកវីនក៏ស្តីបន្ទោសនីកា៖

– នាង! ព្រហើនណាស់ដែលហ៊ានលលេងនឹងខ្ញុំ!

នីកាភ័យខ្លាចនៅពេលឃើញទឹកមុខរបស់លោកវីន សេចក្តីក្លាហាននាងរត់ទៅណាអស់ហើយ?

– អើ​…! គឺ…! ឱ្យខ្ញុំសុំទោសផងលោកវីន!

លោកវីនតប៖

– បើមានលើកក្រោយ ខ្ញុំនឹងដេញនាងចេញភ្លាម!

នីកាតប​៖

– ចាស៎! លោកវីន! ខ្ញុំយល់ហើយ!

លុះព្រឹកស្អែកឡើង លោកវីននិងនីកាក៏បាននិយាយគ្នាធម្មតា លោកវីនបានឱ្យនីកាពិនិត្យមើលឯកសារផ្នែកបញ្ជីកាលពី៤ខែមុន ព្រោះពេលនោះបញ្ជីមានបញ្ហាតួលេខខុសប្រក្រតីដែលមិនទាន់ដោះស្រាយបាន។

មូលហេតុនេះហើយដែលលោកស្រីវិផាត់បញ្ជូននីកាមកជួយការងាររបស់លោកវីន ព្រោះលោកស្រីមិនទុក ចិត្តអ្នកណាក្រៅពីនីកាឡើយ។ ចំណែកលេខារបស់លោកវីន ត្រូវបានដេញចេញបន្ទាប់ពីលោកវីនចាប់បានថានាងលួចកិបលុយក្នុងបញ្ជីកាលពី៤ខែមុន។ នីកាបានប្រមូលបញ្ជីមកពិនិត្យក៏ស្រាប់តែឃើញបញ្ជីចាស់ៗកាលពី៣ឆ្នាំមុន នីកាក៏ពិនិត្យឯកសារបញ្ជីទាំងអស់តាំងពីថ្ងៃដំបូងដែលលោកវីនចូលមកគ្រប់គ្រង រហូតដល់ពេលបច្ចុប្បន្ន នីកាបានឃើញអំពីការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់លោកវីន លោកវីនបានពង្រីកចម្ការតែនិងបង្កើតរីសតជាច្រើនកន្លែងថែមទៀត។ នីកាសប្បាយចិត្តដែលលោកវីនរឹងមាំ អាចស្តារស្ថានភាពកាលពី៣ឆ្នាំមុន ឱ្យមកដល់ចំណុចកំពូលដូចសព្វថ្ងៃ ដោយសមត្ថភាពរបស់លោកវីន ដូចបំណងរបស់លោកស្រីវិផាត់។

នៅពេលនោះ នីកាបានសម្រេចចិត្តទូរសព្ទទៅលោកស្រីវិផាត់ ប្រាប់អំពីរឿងទាំងនេះ ដើម្បីឱ្យលោកស្រីប្រាប់ការពិតដល់លោកវីន តែលោកស្រីបដិសេធ ព្រោះគាត់ចង់ចាត់ការគ្រប់យ៉ាងឱ្យរួចរាល់សិន ហើយគាត់នឹងប្រាប់លោកវីននៅពេលក្រោយ។ ចំណែកនីកាក៏ត្រូវលាក់រឿងរបស់លោកស្រីវិផាត់បន្តទៀត។ នីកានិងលោកវីនធ្វើការជាមួយគ្នារាល់ថ្ងៃ នៅក្បែរគ្នារាល់ថ្ងៃ ប៉ុន្តែលោកវីននិយាយជាមួយនីកាតែរឿងការងារប៉ុណ្ណោះ លោកវីនមិនដែលញញឹម ឬនិយាយលេងសើចជាមួយនីកាឡើយ មានតែនីកាដែលព្យាយាមនិយាយឱ្យលោកវីនសប្បាយចិត្ត។

នាយប់មួយអាកាសធាតុប្រែប្រួលមានខ្យល់ព្យុះនិងភ្លៀងធ្លាក់យ៉ាងខ្លាំង លោកវីនក៏បានទទួលដំណឹងថាមានភ្ញៀវទេសចរណ៍មួយក្រុមបានវង្វេងក្នុងព្រៃ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញចម្ការ។ លោកវីនបានហាមគ្រប់គ្នាមិនឱ្យចេញពីកន្លែងស្នាក់នៅជាដាច់ខាត។ លោកវីននិងកម្មករ១០នាក់ បានចូលទៅរកភ្ញៀវទេសចរណ៍មួយក្រុមនោះនៅក្នុងព្រៃ ហើយភ្លៀងក៏ធ្លាក់កាន់តែខ្លាំង ខ្យល់ក៏កាន់តែបក់បោក។ នីកាព្រួយបារម្ភពីលោកវីនយ៉ាងខ្លាំង នាងដើរចុះដើរឡើងអស់ពេលជាច្រើនម៉ោង នៅតែមិនទាន់ឃើញលោកវីនត្រឡប់មកទៀត។ នីកាខ្លាចលោកវីនមានគ្រោះថ្នាក់ នាងក៍សម្រេចចិត្តលួចចេញទៅរកលោកវីនដោយមិនបារម្ភពីសុវត្ថិភាពរបស់ខ្លួនឯង។​

នីកាបានរត់ចូលទៅក្នុងព្រៃនោះ ពេលទៅដល់ពាក់កណ្តាលផ្លូវក៏ជួបនឹងលោកវីនដែលកំពុងតែដើរមកជាមួយកម្មករនិងភ្ញៀវទេសចរណ៍មួយក្រុមនោះ។ ពេលដើរមកដល់កន្លែងនីកាកំពុងឈរ លោកវីនក៏ស្តីឱ្យនីកាខ្លាំងៗ តែនីកាបែរជាញញឹមហើយក៏ឱបលោកវីន ពេលនោះលោកវីនក៏ចាប់ដៃនីកាហើយដើរមកជាមួយពួកគេ។ លោកវីននិងគ្រប់គ្នាបានត្រឡប់មកដោយសុវត្ថិភាព លោកវីនបានឱ្យកម្មករចម្ការទៅសម្រាកនិងឱ្យបុគ្គលិករីសតនាំភ្ញៀវទៅផ្ទះស្នាក់។

នៅពេលពួកគេចេញទៅអស់​ លោកវីនក៏ស្តីបន្ទោសឱ្យនីកា៖

– នីកា! នាងដឹងទេថានាងកំពុងតែធ្វើអ្វី?

នីកាតបទាំងភ្នែកក្រហមលាយឡំនិងទឹកដែលដក់ក្នុងកែវភ្នែក(ទឹកភ្នែក)៖

– ចាស! ខ្ញុំដឹង…! ខ្ញុំក៏ទៅបំពេញការងារជាជំនួយការរបស់លោកវីន!

លោកវីនឃើញនីកាបែបនេះក៏ឈប់បន្ទោសនាង​ :

– បានហើយ! នាងទៅសម្រាកចុះ ថ្ងៃក្រោយកុំធ្វើបែបហ្នឹងទៀត!

និយាយរួចលោកវីនក៏ឡើងទៅបន្ទប់គេងបាត់ ចំណែកនីកាក៏ទៅបន្ទប់សម្រាករបស់នាង។

បន្ទាប់ពីខ្យល់ព្យុះបានស្ងប់ស្ងាត់ ថ្ងៃថ្មីក៏ចូលមកដល់ ហើយលោកវីនក៏ត្រូវធ្វើដំណើរទៅភ្នំពេញ ដើម្បីទៅជួបជាមួយលោករីឆាតដែលជាអតិថិជនធំរបស់លោកវីន។ មុនពេលលោកវីនចេញទៅ លោកវីនបានទៅនិយាយផ្តាំផ្ញើការងារជាមួយនីកា៖

-នីកា! ថ្ងៃនេះខ្ញុំត្រូវទៅជួបជាមួយនឹងលោករីឆាត ថ្ងៃស្អែកទើបខ្ញុំត្រឡប់មកវិញ ដូច្នេះនាងត្រូវមើលការខុសត្រូវទីនេះឱ្យបានល្អ! បើមានរឿងអ្វីត្រូវទូរសព្ទទៅខ្ញុំជាបន្ទាប់!

នីកាញញឹមតិចៗ៖

-ចាស​​ លោកវីន!

លោកវីនធ្វើដំណើរអស់រយៈពេល៤ម៉ោងទើបមកដល់រាជធានីភ្នំពេញ រួចក៏បន្តដំណើរទៅភោជនីយដ្ឋានមួយកន្លែងដែលលោករីឆាតបានណាត់។ បន្ទាប់ពីបញ្ចប់ការណាត់ជួប លោកវីនក៏បើកឡានទៅក្រុមហ៊ុនរបស់លោកស្រីវិផាត់ ប៉ុន្តែលោកវីនបានត្រឹមមកលួចមើលម៉ាក់របស់គាត់ពីចម្ងាយ អស់ពេលយ៉ាងយូ។

ទោះបីលោកវីនស្រលាញ់ម៉ាក់របស់គាត់ខ្លាំងប៉ុណ្ណា ក៏មិនអាចលុបការស្អប់ចេញពីការចងចាំរបស់គាត់បានដែរ។ នៅពេលនោះលោកស្រីវិផាត់ក៏ចេញមកក្រៅហើយសំដៅមកកន្លែងចតឡានរបស់គាត់ លោកវីនឃើញបែបនេះក៏បម្រុងនឹងបើកឡានចេញទៅ ដើម្បីកុំឱ្យម៉ាក់របស់គាត់ឃើញ ភ្លាមនោះក៏ស្រាប់តែម៉ាក់របស់លោកវីនដួលសន្លប់ លោកវីនក៏ប្រញាប់នាំអ្នកម៉ាក់របស់គាត់ទៅមន្ទីរពេទ្យ។

លោកវីនឈរនៅមុខបន្ទប់ពេទ្យយ៉ាងអន្ទះសារ រង់ចាំសួរអាការៈពីលោកគ្រូពេទ្យ ពេលនោះលោកគ្រូពេទ្យក៏ចេញមកហើយប្រាប់លោកវីនថា៖ “

-លោកស្រីគាត់មិនកើតអ្វីធ្ងន់ធ្ងរទេ! គាត់អាចត្រឡប់ទៅផ្ទះវិញបាន ប៉ុន្តែត្រូវសម្រាកឱ្យបានច្រើននិងពិសារអាហារឱ្យបានទៀងពេល!

លោកគ្រូពេទ្យ គាត់មិនអាចប្រាប់អ្វីដល់លោកវីនបានច្រើនជាងនេះទេ ព្រោះលោកស្រីវិផាត់បានសុំឱ្យលោកគ្រូពេទ្យលាក់រឿងជំងឺរបស់គាត់ មិនឱ្យកូនប្រុសដឹងដាច់ខាត។ លោកវីនបានបើកឡាននាំម៉ាក់របស់គាត់មកដល់ផ្ទះ អ្នកបំរើក៏ប្រញាប់រត់មកទទួល។ លោកវីនក៏បើកឡានត្រឡប់ទៅវិញ តែអ្នកម៉ាក់របស់គាត់បានឃាត់អង្វរឱ្យគេងនៅផ្ទះមួយយប់ លោកវីនក៏យល់ព្រមគេងនៅទីនោះ ព្រោះលោកវីនក៏បារម្ភពីសុខភាពរបស់អ្នកម៉ាក់គាត់ដែរ។

ចំណែកឯអ្នកនៅចម្ការ ក្រោយពេលបរិភោគអាហារពេលល្ងាចរួចក៏នាំគ្នាត្រឡប់ទៅសម្រាករៀងខ្លួន។ នៅពេលយប់នីកាមានអារម្មណ៍ខ្លាច ព្រោះផ្ទះធំល្វឹងល្វើយនាងត្រូវនៅគេងតែម្នាក់ឯង។ នីកាគេងមិនលក់ ហើយយប់ក៏កាន់តែជ្រៅអាកាសធាតុក៏កាន់តែត្រជាក់ នីកាក៏សម្រេចចិត្តទៅអានសៀវភៅនៅបន្ទប់ទទួលភ្ញៀវ នីកាអានសៀវភៅអស់មួយក្បាលក៏គេងលក់នៅលើសាឡុង។ យប់នេះអាកាសធាតុត្រជាក់ជាងរាល់ដង សំឡេងខ្យល់បក់គួរឱ្យព្រឺព្រួច៖ “វ៉ូ…!​ ង៉ឺត…!​” នៅពេលនោះក៏ស្រាប់តែទ្វាបន្ទប់ទទួលភ្ញៀវបានរបើក៖

“ក្រាក!” ​បុរសស្លៀកពាក់ឈុតខ្មៅម្នាក់​ក៏ដើរសំដៅមករកនីកា រួចដកកាំបិតចាក់នីកា​ នីកាភ្ញាក់បើកភ្នែកធំៗស្រែកមួយទំហឹង៖

-ជួយផង!!

ខណៈនោះអ៊ំចាន់និងកម្មករពីរនាក់ បានរត់ចូលមករកនាងទាំងស្លន់ស្លោ៖

-នីកា! ​តើមានរឿងអី?

នីកាប្រែទឹកមុខភ្ញាក់ផ្អើល៖

-ខ្ញុំសុំទោសផង! អម្បាញ់មិញខ្ញុំយល់សប្តិអាក្រក់! សូមទាំងអស់គ្នាទៅសម្រាកចុះ! ខ្ញុំអរគុណគ្រប់គ្នាហើយដែលបារម្ភ!

លុះព្រឹកឡើងលោកវីនក៏ធ្វើដំណើរមកដល់ផ្ទះចម្ការ ហើយលោកវីនក៏ដើរទៅរោងអាហារអង្គុយរួមតុជាមួយនីកា។ នីកាគ្រាន់តែឃើញមុខលោកវីនក្នុងចិត្តសប្បាយគ្មានអ្វីប្រៀបបានហាក់ដូចជាមានភាពកកក្តៅក្នុងចិត្ត លោកវីនក៏មានអារម្មណ៍ដូចនីកាដែរ តែម្នាក់ៗមាត់រឹងរៀងខ្លួន។ លោកវីននិងនីកាបានចំណាយពេលពេញមួយថ្ងៃ ដើរមើលរីសតគ្រប់កន្លែងដើម្បីធ្វើគម្រោងអភិវឌ្ឍ និងកែលម្អបន្ថែម។ នៅពេលយប់យន់មនុស្ស សត្វទាំងឡាយក៏គេងលង់លក់អស់ ប៉ុន្តែនីកានៅតែបន្តធ្វើការដល់យប់ជ្រៅ។ នីកាកំពុងតែគិតពីគម្រោងអភិវឌ្ឍរីសតក៏ស្រាប់តែឮសំឡេងទូរសព្ទ នាងបានមើលទៅទូរសព្ទនាង ក៏មានអារម្មណ៍តក់ស្លុត ព្រោះជាលេខរបស់លោកគ្រូពេទ្យប្រចាំខ្លួនរបស់លោកស្រីវិផាត់។

នៅពេលនីកាលើកទូរសព្ទ លោកគ្រូពេទ្យក៏បានប្រាប់ថា៖

-ពេលនេះលោកស្រីវិផាត់កំពុងនៅមន្ទីរពេទ្យ អាការៈជំងឺរបស់លោកស្រីពេលនេះគ្រោះថ្នាក់ណាស់ ត្រូវប្រញាប់វះកាត់ជាបន្ទាន់ ហើយក្រុមគ្រូពេទ្យវះកាត់កំពុងរង់ចាំនីកានិងលោកវីន។

ស្តាប់ចប់នីកាក៏ជ្រុះទូរសព្ទពីដៃ នីកាបានរត់ទៅរកលោកវីនហើយក៏ប្រាប់លោកវីននូវរឿងគ្រប់យ៉ាង។ កែវភ្នែករបស់លោកវីនចាប់ផ្តើមក្រហម ទឹកភ្នែកក៏ស្រក់មកទាំងខ្សឹបខ្សួល។

ពេលកំពុងធ្វើដំណើរតាមផ្លូវទៅមន្ទីរពេទ្យនៅភ្នំពេញ នីកាបានបើកឡានបណ្តើនិយាយលួងលោមលោកវីនបណ្តើរ៖

– លោកវីន! កុំពិបាកចិត្តពេកអី លោកស្រីគាត់ប្រាកដជាមិនអីទេ!

លោកវីនតបទាំងអួលដើមក៖

– តើនាងឱ្យខ្ញុំធ្វើយ៉ាងម៉េច? គ្រប់យ៉ាងគឺមកពីខ្ញុំ ទើបអ្នកម៉ាក់ក្លាយជាបែបនេះ!

នីកាព្រួយបារម្ភទាំងលោកស្រីនិងលោកវីន៖

– លោកវីនកុំបន្ទោសខ្លួនឯងអី! រឿងដែលកន្លងផុតហើយឱ្យវាទៅចុះ តែរឿងដែលលោកវីនត្រូវធ្វើនៅពេលនេះ​ គឺលោកវីនត្រូវរឹងមាំ ព្រោះលោកស្រីត្រូវការកម្លាំងចិត្តពីលោកវីនខ្លាំងបំផុត!

លោកវីនញញឹមតិចៗ៖

– អរគុណនាងច្រើនហើយដែលតែងតែនៅក្បែរខ្ញុំ!  មិនប៉ុន្មានម៉ោងលោកវីននិងនីកាក៏មកដល់មន្ទីរពេទ្យ លោកវីនក៏រត់ទៅឱបលោកស្រីវិផាត់៖

-ម៉ាក់ឱ្យខ្ញុំសុំទោស! ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីម៉ាក់!

លោកស្រីវិផាត់រំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក។ ពេលនោះក្រុមគ្រូពេទ្យក៏នាំលោកស្រីទៅបន្ទប់វះកាត់។ ជាច្រើនម៉ោងកន្លងផុតទៅ ការវះកាត់ក៏ទទួលបានជោគជ័យ លោកវីននិងនីកាក៏ត្រេកអរយ៉ាងខ្លាំង។

…២ខែកន្លងផុតទៅ លោកស្រីវិផាត់ក៏ជាសះស្បើយ លោកវីនក៏ទៅទទួលលោកស្រីមករស់នៅផ្ទះ

ចម្ការ។ លោកវីនក៏បានសារភាពសុំស្នេហ៍នីកានៅចំពោះមុខអ្នកម៉ាក់របស់គាត់ នីកាក៏ឆ្លើយយល់ព្រមភ្លាមៗដោយមិនស្ទាក់ស្ទើរ ព្រោះនីកាក៏លួចស្រលាញ់លោកវីនដែរ។ លោកវីន​និងនីកាបានឆ្លងកាត់ពេលវេលា និងរឿងរ៉ាវជាច្រើនជាមួយគ្នា​ ហើយពួកគេក៏បានពិសោធន៍ខ្លួនឯង ព្រមទាំងបញ្ជាក់ឱ្យឃើញថា ពួកគេអាចបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមកបាន។ និស្ស័យបានធ្វើឱ្យពួកគេជួបគ្នា ហើយពួកគេក៏ចេះច្នៃពេលវេលាឱ្យមានតម្លៃ។

ចំពោះសាច់រឿងខាងលើនេះ បានធ្វើឱ្យខ្ញុំមានគំនិតចាស់ទុំជាងមុន មានហេតុផលជាងមុននិងមិនសម្រេចចិត្តនៅពេលកំពុងខឹង។ ដូច្នេះសូមកុំធ្វើឬនិយាយអ្វីនៅពេលអ្នកកំពុងខឹង ព្រោះវាអាចនឹងប៉ះពាល់ដល់អ្នកជុំវិញខ្លួន ហើយអ្នកនឹងសោកស្តាយនៅពេលក្រោយ។ ជាចុងបញ្ចប់នាងខ្ញុំក៏សូមអរគុណ! ចំពោះអ្នកអានទាំងអស់គ្នា សូមជូនពរឱ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ រកស៊ីមានបាន ជោគជ័យក្នុងភារកិច្ចការងារ​ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ៕