បន្តសុបិន – Meysansotheary

រឿង៖ បន្តសុបិន
ក្នុងឆ្នាំ២០២០នេះមានរឿងរ៉ាវជាច្រើនបានកើតឡើងមកលើរូបខ្ញុំស្ទើររាល់ថ្ងៃ ធ្វើឱ្យខ្ញុំឈឺក្បាលមិនស្ទើរទេ។ បន្ទាប់មក នៅសុខៗស្រាប់តែទូរសព្ទខ្ញុំចាប់រោទ៍ឡើង បង្ហាញឈ្មោះ អយុធ្យា ដែលជាមិត្តជិតស្និតរបស់ខ្ញុំ (ទីតៗៗៗៗ……)

មានការអីហ្អា កញ្ញាអយុធ្យា?

សុក្រឹត! សុក្រឹត បានគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតហើយ ។

គ្រាន់តែស្ដាប់ប្រយោគស្វាគមន៍ពីចុងម្ខាងទៀតនិយាយចប់ភ្លាម បេះដូងខ្ញុំស្ទើរគាំងលែងដំណើរការ ទូរសព្ទធ្លាក់ចុះពីដៃ ខ្លួនប្រាណញ័រអស់ ទឹកភ្នែកនៃក្ដីរន្ធត់ចាប់ផ្ដើមដណ្ដើមគ្នាស្រក់ ខ្ញុំពេលនេះមិនដឹងថាគួរធ្វើអ្វី ឬហៅនរណាឱ្យជួយទេ ខ្ញុំគាំងស្មារតីអស់ហើយ។ នេះគឺជាប្រយោគមួយដែលខ្ញុំមិនដែលគិតដល់ទាល់តែសោះ នរណាទៅនឹកស្មានដល់ថាមនុស្សម្នាក់ដែលផ្ញើរសារមកកន្លះម៉ោងមុនថា “នឹក! ចាំញ៉ាំអីជាមួយគ្នាល្ងាចនេះ” តែត្រូវមកព្រាត់ប្រាស់គ្នាទាំងគ្មានជម្លោះអីសោះបែបនេះ ខ្ញុំពិតជាទទួលយកមិនបានទេ។ ឱ! សុក្រឹត ជាទីស្នេហា តើអ្នកអាចត្រឡប់មកលាខ្ញុំមួយម៉ាត់បានទេ? អ្នកនៅជំពាក់សន្យាជាមួយខ្ញុំច្រើនណាស់ ហេតុអ្វីអ្នកចាកចេញទៅទាំងបែបនេះ? តើសេចក្ដីឈឺចាប់ដ៏ធំអនេកមួយនេះខ្ញុំអាចនឹងបរិយាយបែបណាឱ្យមនុស្សគ្រប់គ្នាបានយល់ទៅ?

បន្ទាប់ពីជួយរៀបចំកម្មវិធីបុណ្យសពរបស់សុក្រឹត រួចរាល់ស្រេចបាច់អស់ហើយ ខ្ញុំក៏ត្រឡប់មកផ្ទះទាំងល្ហិតល្ហៃ ទឹកភ្នែកដែលដាមជាប់ថ្ពាល់មិនទាន់នឹងស្ងួត តែក៏ត្រូវមកទទួលរងដំណក់ទឹកភ្នែកថ្មីបន្តបន្ទាប់ទៀត។ ខ្ញុំដាក់ខ្លួនគេងទៅលើគ្រែទន់ល្មើយរបស់ខ្ញុំ ហើយដកយកទូរសព្ទដៃយកមកមើលរូបរបស់សុក្រឹត មើលចុះស្នាមញញឹមរបស់គេពិតជាស្រស់សង្ហាខ្លាំងណាស់ រូបគេពាក់អាវក្រណាត់ពណ៌ផ្ទៃមេឃបកដៃឡើង គេញញឹមពព្រាយបង្ហាញថ្ពាល់ខួចទាំងសងរបស់គេ ខ្ញុំរឹតតែមើល រឹតតែនឹកគេកើនទ្វេរឡើង។ ខ្ញុំយំអស់ចិត្តក៏ដាក់ទូរសព្ទចុះសន្សឹមភ្នែកបិទយឺតៗ ក្នុងចិត្តរំពឹងឱ្យខ្ញុំលង់លក់កុំឱ្យនឹកឃើញរឿងរ៉ាវដែលបានកើតឡើង។ បន្ទាប់ពីនោះទៅស្រាប់តែ…

តើខ្ញុំមកនៅទីនេះបានដោយរបៀបណា?

នេះជាមុខផ្ទះរបស់ខ្ញុំ ខ្ញុំដូចកំពុងឈរចាំនរណាម្នាក់ បើជាទូទៅម៉ោងស្មើនេះខ្ញុំកំពុងឈរចាំសុក្រឹតដើម្បីគេជូនខ្ញុំទៅធ្វើការ។ ខ្ញុំជាអ្នកច្នៃម៉ូតសម្លៀកបំពាក់នៅក្រុមហ៊ុនដ៏ល្បីមួយក្នុងទីក្រុងនេះ រីឯសុក្រឹតគេគឺជាវិស្វករដ៏ល្បីឈ្មោះមួយរូបដែរ… គិតដល់ត្រឹមនេះខ្ញុំក៏បានលឺសម្លេងគ្រលររបស់មនុស្សម្នាក់ដែលខ្ញុំស្គាល់ច្បាស់ និងនឹករលឹកជាទីបំផុត សម្លេងនោះបានផ្ដាច់អស់រាល់ការគិតដែលកំពុងកើតមានក្នុងខួរក្បាលរបស់ខ្ញុំ តែជំនួសដោយអារម្មណ៍ភើតនឹកស្មានមិនត្រូវ

នរនាថ!

ខ្ញុំងាកទៅរកម្ចាស់សម្លេងដោយឈរគាំងមួយស្របក់ ខួរក្បាលនិងចិត្តគំនិតខ្ញុំពេលនេះហាក់នៅនឹងថ្កល់ ខ្ញុំបន់ឱ្យពេលវេលាឈប់ដើរត្រឹមនេះ ក្នុងពេលដែលមានមនុស្សម្នាក់នេះនៅចំពោះមុខខ្ញុំ ចិត្តដែលកំពុងក្រៀមស្រពោនពេលនេះបែរជារីកមាឌឡើង ទឹកភ្នែកនៃក្ដីរំភើបក៏ស្រក់ចុះមក

សុក្រឹត!

តុកៗៗៗ….

សម្លេងទ្វារបន្ទប់លាន់លឺឡើងជាមួយនឹងសម្លេងលោកស្រីសាន់ត្រាដែលជាម៉ាក់របស់ខ្ញុំ

នរនាថ កូនយ៉ាងមិចហើយ? ចេញមកញ៉ាំបាយសិនមកកូនចាំចូលគេង

រូបភាពទាំងអម្បាលមាណក៏រលាយចេញពីមុខខ្ញុំ ក្នុងពេលដែលខ្ញុំសន្សឹមភ្នែកបើកឡើងទើបដឹងថាគ្រប់យ៉ាងវាត្រឹមតែជាការយល់សប្តិតែប៉ុណ្ណោះ។

ព្រឹកថ្ងៃថ្មីព្រះអាទិត្យរស្មីលើផ្ទៃពសុធា មនុស្សម្នាទាំងឡាយក្នុងទីក្រុងកំពុងមមាញឹកនឹងការងាររៀងៗខ្លួន ចំណែកខ្ញុំពេលនេះក៏ត្រូវទៅធ្វើការដូចគ្នា។ ថ្ងៃនេះខ្ញុំពាក់អាវក្រណាត់បកដៃពណ៌សរ ខោក្រណាត់ពណ៌ទឹកប៊ិច ទម្លាក់សក់វែងរលោង វាមើលទៅសាកសមនឹងផ្ទៃមុខរាងពងក្រពើរបស់ខ្ញុំ។ សំបកក្រៅខ្ញុំនៅតែជាខ្ញុំធម្មតា តែផ្នែកខាងក្នុងចិត្ត និងបេះដូងគឺរលាយដាច់ចេញពីគ្នាអស់ទៅហើយ តែទោះជាយ៉ាងណាខ្ញុំនៅតែគោរពតួនាទីការងារខ្ញុំដូចដើម។

បន្ទាប់ពីធ្វើការអស់ពេញមួយថ្ងៃ ខ្ញុំត្រឡប់មកដល់ផ្ទះទាំងអស់កម្លាំងកាយចិត្ត។​ ខ្ញុំប្រះខ្លួនដេកទៅលើគ្រែក្នុងចិត្តគិតដល់មនុស្សម្នាក់ដែលចាកចេញទៅ ហេតុអីទេវតាអយុត្តិធម៌ដាក់ពួកយើងម្ល៉េះ ខ្ញុំសន្សឹមភ្នែកបិទហើយដកដង្ហើមធំមួយៗដើម្បីរំសាយអារម្មណ៍ដែលកំពុងតឹងថប់ មិនយូរប៉ុន្មានខ្ញុំក៏ប្រទះឃើញថាខ្ញុំកំពុងឈរនៅមុខផ្ទះម្ដងទៀតហើយសម្លេងគ្រលរដែលខ្ញុំទើបលឺពីម្សិលមិញបានរសាត់ចូលក្នុងត្រចៀកខ្ញុំម្ដងទៀត

នរនាថ!

សុក្រឹត!

តោះដល់ម៉ោងទៅធ្វើការហើយអូនឆាប់ឡើងមក

តើនេះជាសុក្រឹតពិតមែនទេ? ខ្ញុំសួរខ្លួនឯងម្ដងហើយម្ដងទៀត ពេលនេះអ្នកឈរញញឹមស្រស់នៅចំពោះមុខខ្ញុំជាសុក្រឹតពិតមែន ឬជាអារម្មណ៍រវើរវាយរបស់ខ្ញុំ?

អូនកំពុងឈរភ្លឹកគិតអីហ្នឹង?

សុក្រឹត សួរបញ្ជាក់ព្រោះឃើញសកម្មភាពចម្លែករបស់ខ្ញុំ

អត់មានគិតអីទេ តោះយឺតម៉ោងទៅធ្វើការឥឡូវហើយ

ខ្ញុំឆ្លើយរដាក់រដុបព្រោះមិនយល់ពីអ្វីដែលកើតឡើងដូចគ្នា។ ថ្ងៃនេះខ្ញុំ និងសុក្រឹតជិះឡានទៅធ្វើការដូចធម្មតា ជាទូទៅសុក្រឹតជូនខ្ញុំទៅក្រុមហ៊ុនរួចទើបគេទៅធ្វើការរបស់គេតាមក្រោយ។

ខ្ញុំទៅធ្វើការទាំងឆ្ងល់ៗពេញមួយថ្ងៃ រហូតដល់ពេលរសៀលក៏ឈានចូលមកដល់ ពួកយើងត្រឡប់មកពីធ្វើការជាមួយគ្នាតាមទម្លាប់

ល្ងាចនេះយើងទៅញ៉ាំអាហារនៅហាងដែលអូនចូលចិត្តទៅ

ចាស ល្អណាស់អូនខានទៅយូរហើយ

តែពីរ បី ថ្ងៃមុនបងទើបតែជូនអូនទៅទេតើ

ពីរបីថ្ងៃមុនឬ? ពីរបីថ្ងៃមុនជាថ្ងៃបុណ្យសពរបស់សុក្រឹត ខ្ញុំមិនយល់ទេថានេះជាជីវិតពិត ឬវាគ្រាន់ជាការយល់សប្តិ​។ ខ្ញុំព្យាយាមមើលមុខបុរសដែលទៅចំពោះមុខខ្ញុំពេលនេះ ដើម្បីផ្ដិតយករូបភាពរបស់គេទុក​ ខ្លាចរង្វង់មុខសង្ហាមួយនេះត្រូវរលាយបាត់ពីភ្នែកខ្ញុំម្ដងទៀត។

ហេតុអីអូនមើលមុខបងយ៉ាងនេះ?

សុក្រឹតញញឹមអៀនៗព្រោះប្រហែលខ្ញុំសម្លឹងគេយូរពេក ខ្ញុំចាប់ផ្ដើមដកភ្នែកពីគេហើយមើលទៅនាឡិការដែលនៅនឹងដៃខាងឆ្វេងរបស់ខ្ញុំ វាជានាឡិការដែលសុក្រឹតទិញជូនខ្ញុំកាលថ្ងៃខួបកំណើតខ្ញុំ ហើយក៏ឃើញថាពេលនេះម៉ោង ៦ល្ងាចទៅហើយ….

ទីតៗៗៗៗៗ………!!

នាឡិការចាប់ផ្ដើមរោទ៍ឡើង ខ្ញុំស្ទុះបើកភ្នែកឡើងឃើញថាខ្លួនឯងកំពុងគេងនៅលើគ្រែក្នុងបន្ទប់គេង បានន័យថាគ្រប់យ៉ាងអម្បិញមិញវាជាការយល់សប្តិឬ? បើដូច្នេះមែនខ្ញុំមិនចង់ឱ្យមានពេលថ្ងៃទេ ខ្ញុំចង់ឱ្យពេលយប់យូរអង្វែង ព្រោះនៅក្នុងយល់សប្តិគឺសុក្រឹតមិនបានទៅណាចោលខ្ញុំទេ។

ខ្ញុំរៀបខ្លួនរួចរាល់ហើយក៏ចុះមកជួយម៉ាក់រៀបអាហារពេលព្រឹក

កូនយ៉ាងមិចទៅហើយ?

កូនមិនអីទេម៉ាក់ កូនទើបជួបសុក្រឹតកាលពីយប់មិញ

ម៉ាក់ធ្វើមុខឆ្ងល់ដូចជាស្ដាប់ខ្ញុំមិនយល់ ខ្ញុំក៏រហ័សប្ដូរសាច់រឿង បបួលម៉ាក់ឱ្យឆាប់រៀបអាហារឱ្យហើយយកលេសថាប៉ាកំពុងនៅចាំញ៉ាំ។

ថ្ងៃនេះបន្ទាប់ពីត្រឡប់ពីធ្វើការវិញខ្ញុំក៏ប្រញាប់ងូតទឹក ញ៉ាំបាយ នឹងអាលបានចូលគេង ខ្ញុំសង្ឃឹមថាខ្ញុំនឹងបានជួបសុក្រឹតបន្តទៀតចុះ។ បន្ទាប់ពីបិទភ្នែកអស់ប៉ុន្មាននាទីខ្ញុំក៏ភ្ញាក់ដឹងខ្លួនវិញនៅលើឡានរបស់សុក្រឹត តើខ្ញុំកំពុងយល់សប្តិទៀតហើយមែនទេ? ណ្ហើយ ទោះនេះជាអ្វីក៏ដោយយ៉ាងណាក៏សប្យាយចិត្តដែលសុក្រឹតមិនបានទៅណាចោលខ្ញុំ សុក្រឹតនៅតែនៅក្បែខ្ញុំដដែលគ្រាន់តែនៅភពផ្សេងមួយទៀតតែប៉ុណ្ណោះ ខ្ញុំព្រមនឹងនៅបែបនេះ តែអ្វីដែលខ្ញុំខ្លាចនោះគឺខ្ញុំមិនអាចដឹងថាយើងអាចនៅបែបនេះបានយូរប៉ុណ្ណា ខ្លាចថ្ងៃស្អែកមិនអាចត្រឡប់មកនៅទីនេះម្ដងទៀត តើរឿងទាំងនេះខ្ញុំអាចពន្យល់ប្រាប់នរណាបានទៅ?

បន្តិចក្រោយមកយើងក៏មកដល់ហាងអាហារ ខ្ញុំ និងសុក្រឹតអង្គុយញ៉ាំអាហារជាមួយគ្នាយ៉ាងមានក្ដីសុខខ្ញុំមិនចង់ឲ្យទិដ្ឋភាពមួយនេះរលាយចេញពីមុខខ្ញុំឡើយ។ រាល់ថ្ងៃនេះខ្ញុំដូចមនុស្សឆ្គួតយ៉ាងអីចឹង ពេលថ្ងៃរស់នៅជាមួយជីវិតសាមញ្ញរបស់ខ្ញុំដែលទើបនឹងបាត់បង់មនុស្សជាទីស្រលាញ់ម្នាក់ ឯពេលយប់រស់នៅជាមួយជីវិតដែលស្ថិតក្នុងភពមួយដែលខ្ញុំមិនប្រាកដថាវាមានពិតមែនឬក៏អត់។ បន្ទាប់ពីអង្គុយញ៉ាំអាហារអស់ពេលមួយសន្ទុះសុក្រឹតចាប់វាចារឡើង៖

ស្អែកនេះជាថ្ងៃកំណើតរបស់បង បងមិនចង់បានអ្វី សុំត្រឹមអូននៅក្បែរបងពេញមួយថ្ងៃ។ យើងទៅធ្វើបុណ្យជាមួយគ្នា ហើយបងចង់ជូនអូនទៅកាន់កន្លែងដែលអូនប្រាថ្នា បង្កើតអានុស្សាវរីយ៍ល្អៗជាមួយគ្នា….

ស្ដាប់មើលចុះពាក្យដែលសុក្រឹតនិយាយទាំងអម្បាលមាណវាបានធ្វើឱ្យទឹកភ្នែករបស់ខ្ញុំស្រក់ចុះ ក្នុងចិត្តទាំងរំភើបនឹងទង្វើរដ៏កក់ក្ដៅរបស់បុរសម្នាក់នេះ ទាំងអាណិតគេហើយក៏អាណិតខ្លួនឯងហេតុអីពួកយើងមកជួបរឿងអភ័ព្វអីបែបនេះ ស្នេហាមួយដែលនៅភពមិនច្បាស់លាស់ មិនទាំងដឹងថាជាការពិតឬអត់ផង។ ខ្ញុំយំរឹតតែខ្លាំងឡើងពេលដែលនឹកឃើញថាតើថ្ងៃស្អែកខ្ញុំអាចត្រឡប់មកទីនេះទៀតឬអត់ បើខ្ញុំមិនមកតើសុក្រឹតនៅចាំខ្ញុំយ៉ាងណាទៅ ខ្ញុំក៏សម្រេចចិត្តប្រាប់រឿងគ្រប់យ៉ាងទៅសុក្រឹត។ អ្នកកម្លោះស្ដាប់ហើយបេះដូងហាក់ឈួលបន្តិច តែក៏សម្រួលចិត្តត្រឡប់មកវិញ គេលើកដៃដ៏កក់ក្ដៅរបស់គេមកអង្អែលក្បាលខ្ញុំថ្នមៗ និងជូតទឹកភ្នែករបស់ខ្ញុំដែលកំពុងហូរសស្រាក់ដូចទឹកភ្លៀង។

ក្មេងល្អរបស់បង អូនឈប់បារម្មណ៍ទៅ ទោះអូននៅទីណាក៏បងនឹងតាមរកអូនឱ្យបាន អូនអាចមកទីនេះក៏ព្រោះតែទេវតាប្រោសប្រណីដល់ស្នេហាដ៏ធំធេងរបស់ពួកយើង បងសន្យាបងនឹងតាមរកអូន។

បងសន្យាទៀតហើយមែនទេ? បងចាកចេញទៅដោយបន្សល់ទុកពាក្យសន្យាច្រើនណាស់ អូនរស់នៅរងចងចាំពាក្យសន្យានោះតែម្នាក់ឯង។

តែពេលនេះបងមិនទៅណាចោលអូនទៀតទេ យើងនឹងនៅក្បែរគ្នារហូតទៅ….

(ទីតៗៗៗៗ……….!!)

សម្លេងនាឡិការចាប់រោទ៍ឡើងម្ដងទៀតខ្ញុំបើកភ្នែកឡើងស្របពេលដែលខួរក្បាលរបស់ខ្ញុំទទួលដឹងថាខ្ញុំមកដល់ភពរបស់ខ្ញុំវិញហើយ ក្ដីបារម្មណ៍របស់ខ្ញុំគឺខ្លាចថាមិនអាចត្រឡប់ទៅទីនោះវិញម្ដងទៀត។ ខ្ញុំរាល់ថ្ងៃនេះហាក់ដូចមនុស្សចម្លែកម្នាក់រវាងភពទាំង២មិនដឹងថាមួយណាជាការពិតសម្រាប់ខ្ញុំ ខ្ញុំចេះតែរស់នៅបែបនេះជារឿយៗ រក្សាបេះដូងជូនមនុស្សតែម្នាក់ដែលរស់នៅភពផ្សេងស្ទើរតែមិនប្រាកដថាមានរូបរាងពិតប្រាកដឬអត់ តែដឹងត្រឹមថាទោះរស់បែបរាល់ថ្ងៃនេះក៏ខ្ញុំសុខចិត្ត វាប្រសើរជាងបាត់គេសូន្យឈឹងគ្មានសម្លេងអ្វីសោះ។

យប់នេះខ្ញុំត្រឡប់មកផ្ទះ ងូតទឹក ញ៉ាំបាយ និងឆាប់ចូលគេងដូចធម្មតា តែហេតុអីខ្ញុំគេងមិនលក់សោះ ពេលវេលាចេះតែរំកិលទៅមុខពីមួយម៉ោងទៅមួយម៉ោង ទ្រនិចនាឡិការវិលដល់ម៉ោង២រំលងអាធ្រាតទៅហើយតែខ្ញុំនៅតែគេងមិនលក់ ឬមកពីខ្ញុំបារម្មណ៍ខ្លាំងពេកក្លាយទៅជាមិនអាចគេងលក់?

នរនាថ អើយឯងឆាប់គេងទៅ!

តែទោះខ្ញុំព្យាយាមយ៉ាងណាក៏ដោយ រឹតតែព្យាយាមរឹតតែមិនអាច។

ពេលនេះម៉ោង៦ព្រឹក ព្រះអាទិត្យចាប់ផ្ដើមរះទន្ទឹមនឹងភាពខកចិត្តរបស់ខ្ញុំ។ ខ្ញុំប្រះខ្លួនងើបហើយចេញទៅស្រូបខ្យល់អាកាសនៅខាងមុខផ្ទះព្រោះថ្ងៃនេះថ្ងៃសម្រាកខ្ញុំមិនបានទៅធ្វើការទេ។

បន្ទាប់ពីចុះទៅញ៉ាំអាហារពេលព្រឹកហើយខ្ញុំក៏ត្រឡប់មកគេងអានសៀវភៅក្នុងបន្ទប់វិញ ស្រាប់តែពេលនោះខ្ញុំឃើញសុក្រឹតមកប្រថាប់នៅចំពោះមុខខ្ញុំ គេឈរញញឹមស្រស់មកកាន់ខ្ញុំ ហើយខ្ញុំក៏ញញឹមតបទាំងដែលត្របកភ្នែករបស់ខ្ញុំក៏ចាប់ផ្ដើមទន់បិទទៅ។

ខ្ញុំមកដល់ផ្ទះរបស់ខ្ញុំហើយ​ មែនហើយវាជាផ្ទះរបស់ខ្ញុំតែជាផ្ទះក្នុងយល់សប្តិទេ មិនបង្អង់យូរខ្ញុំប្រញ៉ាប់ចេញទៅមុខផ្ទះដើម្បីទាក់ទងរកសុក្រឹត ហើយក៏ស្រាប់តែប្រទះឃើញគេនៅចាំខ្ញុំនៅមុខផ្ទះរួចស្រេចទៅហើយ គេមកចាំតាំងពីពេលណាក៏មិនដឹង។ គេងាកមករកខ្ញុំហើយញញឹមស្រស់ នេះជាស្នាមញញឹមដែលខ្ញុំឃើញអម្បិញមិញមុនពេលខ្ញុំបិទភ្នែក

មុននេះបងទៅរកអូនមែនទេ?

បងធ្លាប់ប្រាប់ហើយថាបងនឹងទៅតាមរកអូន បើអូនមិនមកទីនេះ

បងចាំអូនយូរទេ?

មិនយូរទេ ពេលនេះទើបតែម៉ោង៥ល្ងាចទេតើ ពេលវេលាទើបតែកន្លងហួសមិនទាន់ផុតមួយថ្ងៃទេ

តែនៅទីនោះរំលងជិត២ថ្ងៃហើយណា

សុក្រឹតអស់សំណើចពេលឃើញខ្ញុំធ្វើមុខស្អុយ

ប្រហែលនៅទីនេះពេលវេលាដើរយូរជាងនៅទីនោះ ណ្ហើយ មិនបាច់គិតច្រើនទេឱ្យតែអូនបានមកទីនេះគឺគ្រប់គ្រាន់ហើយសម្រាប់បង ទោះត្រឹមពេលតិចតួចក៏ដោយ

ចុះមិចបងទៅទីនោះបាន?

បងដឹងថាបងគ្មានរូបរាងនៅទីនោះទៀតទេ ហើយអូនមកជួបបងត្រឹមជាការយល់សប្តិប៉ុណ្ណោះ ចឹងហើយបងសាកប្រើវិធីអូន

វិធីរបស់អូន? បងចង់ថាបងយល់សប្តិឬ?

គេមិនតបតែបែជាសើច ហើយដើរហួសទៅយកអ្វីម្យ៉ាងពីក្នុងឡានរបស់គេ។ បន្តិចក្រោយមកគេក៏ត្រឡប់មកវិញជាមួយនឹងបាច់ផ្កាមួយបាច់និងប្រអប់តូចមួយនៅក្នុងដៃ

ទទួលផ្កាទៅព្រះនាងម្ចាស់

(ហ្អើយ អៀនណាស់ គេចេះផ្អែមល្ហែមបែបនេះដែរឬ?)

ចាសអរគុណ!

បន្ទាប់មកគេក៏លុតជង្គង់ចុះហើយដកចិញ្ចៀនដែលនៅក្នុងប្រអប់

ក្នុងថ្ងៃកំណើតបង បងចង់សុំអូន រៀបការនឹងបងបានទេ?

ខ្ញុំគាំងហើយពេលនេះ! មិនទាន់បានត្រៀមខ្លួនផងក៏ឃើញវត្តមានម៉ាក់ប៉ាខ្ញុំ និងម៉ាក់ប៉ាសុក្រឹតដើរញញឹមញញែមចូលមក

បានទេ? (សុក្រឹតទទួចម្ដងទៀត)

អូនមិនបាច់បារម្មណ៍ទេ ថ្ងៃមុខទៅជាយ៉ាងណាគ្មាននរណាដឹងមុននោះទេ សំខាន់ថ្ងៃនេះ ពេលនេះ យើងរក្សាពេលវេលាដ៏ល្អបំផុតជាមួយគ្នា ទោះនេះត្រឹមជាការយល់សប្តិរបស់អូនតែវាជាការពិតសម្រាប់បង អាចនិយាយបានថាវាជាការពិតក្នុងសុបិន។

ក្នុងស្ថានភាពនេះខ្ញុំពេញចិត្តចំពោះទឹកចិត្តរបស់បុរសម្នាក់នេះខ្លាំងណាស់ ខ្ញុំញញឹមទទួល ហើយទឹកភ្នែកនៃក្ដីរំភើបរបស់យើងទាំង២ក៏ស្រក់ចុះតំណាលគ្នា។

យើងនឹងរក្សាពេលវេលានៅថ្ងៃនេះឱ្យល្អបំផុតព្រោះថ្ងៃស្អែកយើងមិនដឹងថានឹងមានរឿងអ្វីកើតឡើងបន្តទៀតនោះទេ ព្រោះនៅលើលោកមួយនេះរឿងអ្វីក៏អាចកើតឡើងបានដែរ។