បេះដូងមេគង្គ – Meysansotheary

ភាពខុសគ្នារវាងប្រលោមលោកសិចស៊ីរោលរាលនិងប្រភេទមនោសញ្ចេតនាធម្មតា
ដោយមានអ្នកនិពន្ធថ្មីសួរគាត់ច្រើន អ្នកស្រី ម៉ីសន សុធារី ស្ថាបនិក meysansotheary.com និង MST Writers បានពន្យល់នៅថ្ងៃនេះថា ប្រលោមលោក១៨+ដែលអាចហៅថា Erotic Romance Novels ធម្មតាជាបទនិពន្ធរឿង ដែលសរសេរអំពីការវិវត្តនៃទំនាក់ទំនងស្នេហាឬ លំដាប់លំដោយរឿង​ផ្អែកទាំងស្រុងការរួមភេទ។

ក្នុងប្រលោមលោកបែបនោះ ការរួមភេទ គឺជាផ្នែកធំមួយ​ដែលដឹកនាំការអភិវឌ្ឍន៍ទំនាក់ទំនងនៃសាច់រឿង និង​មិនអាចឈុតអស់នោះចេញបាន ថែមទាំងកាន់កាប់ភាគរយច្រើន​ក្នុងផ្ទៃរឿងទាំងមូលពី៥០ទៅ​៨០ភាគរយនៃឈុតឆាក។

យើងអាចសម្គាល់ឃើញធាតុធំៗក្នុងប្រលោមលោកប្រភេទរោលរាលខាងលើ រួមមានការពិពណ៌នាប៉ិនប្រសប់អំពីរាងកាយ សកម្មភាពឯកជនដែលស្និទ្ធស្នាល និងពាក្យពេចន៍ដាស់អារម្មណ៍ភេទ និងចលនារឿង​ដែលផ្តោតលើការប្រចែប្រច័ណ្ឌ មិនគោរពវិន័យ មិនសុភាព ឬបង្ខិតបង្ខំ។ល។

ក្រៅពីនោះ ចលនារឿងមាន​បរិមាណនៃឈុតឆាកសិចដែលបង្ហាញការប៉ះពាល់ និង​ការបំពេញចិត្ត ខាងអារម្មណ៍កាមគុណ ការបង្ហាញទាក់ទាញ​ដោយ​ចំណុចកំពូលខាងរាងកាយនៃតួអង្គដែលមានភាគរយច្រើនជាងសាច់រឿងដទៃ មិនចាក់ស្រេះ មិនស្មុគស្មាញ តែប្រទាក់ក្រឡាឈានទៅដល់រឿងលើគ្រែជានិច្ច​។ ក្នុងរឿងប្រភេទនេះ គេមិនត្រូវការ​តួអង្គច្រើន​ឬកសាងអត្តចរិតពិបាកស្មុគដូច​ប្រលោមលោកមនោសញ្ចេតនា​កក់ក្តៅទេ។ អ្នកនិពន្ធផ្នែកនេះរមែងផ្តល់ឱ្យការស្រមើលស្រមៃដល់អ្នកអាន​របស់ពួកគេក្នុងន័យត្រង់ៗមិនធៀប មិនបាច់ពង្វៀង លើការរួមភេទនិងមិនបាច់លាក់បាំងច្រើន។

ឧទារហណ៍ទីមួយ រឿង ចិត្តត្រួតត្រា

«ខឹងបងឬស្រឡាញ់បង គ្រប់ខលរបស់បង ត្រូវលើក!»

«ចុះលោក? តទៅ រាល់ពេលខឹងលីនឬអត់នោះ លោកលើកខលលីនដែរ?!»

គេឮហើយ​ភាំង។ យូរហើយមិនដែលគិតទេ។ មានមនុស្សមកទាមទារភាពស្មើគ្នាបែបនេះជាមួយគូខាន់ដែរ?

«ហើយ….ពេលលីនមិនឃើញលោកលើក លីននឹង​ទៅទាក់ទងប្អូនប្រុស​ឬបងប្រុស​របស់លោកបានទេ?»

គេមិចភ្នែកសម្លឹងនាង​។ ភ្នែកនាង​ទន់ណាស់​ ចុះនាង​មាត់រឹងនិងចិត្ត​រឹងម្ល៉េះលីន?

«អីយ៉ាស!» គេញញឹមហើយនិយាយស្រាលៗរួចខាំមាត់​ក្នាញ់។ ចំពោះគូខាន់ គ្មាន​រឿងណានិយាយហើយ​ធ្វើឱ្យគេកើតចិត្ត​ត្រួតត្រាលីន ស្មើនឹង​ឮរឿងមនុស្សប្រុសទេ។

បងប្រុសនាង​ផង គេនៅច្រណែន​ចុះទម្រាំ….លីនឃើញមុខគេ​ក៏ដឹងអារម្មណ៍ប្រែប្រួលរបស់គេដូចគ្នា។ លីនឆ្លាតណាស់។ នាង​យល់ច្បាស់ កាលមុននិយាយរឿងប្រុស១០០នាក់ ប៊ិះទក់សាច់ម្តងហើយ ពេលនេះមកឌឺគេទៀតទាល់តែបាន។

មុនពេលគេមានប្រតិកម្ម តូច​លូកដៃទៅជុំវិញ​ចង្កេះគេ​និងឱបគេស្អិត។

«និយាយខុសទេ! សុំទោស!»

គេច្រានស្រីចេញរបូតស្នាម​ឱប តែដៃគេមិនលែងលីនទេ គេមិនចង់ឱ្យនាង​ដួល។

«បងធ្វើបានអូន!» គេនិយាយមុខស្មើ «ឱ្យស្មើបាន តែ!….យប់នេះ….លីននៅពីលើម្តង!»

រឿង ចិត្តត្រួតត្រា ដោយក្រុមសាមូរ៉ៃ អានអនឡាញ មួយខែ១០០០០រៀល

អម្បាញ់មិញនេះក៏នៅតែរាប់ថាជាឈុតស្នេហាធម្មតា ចំណែកខាងក្រោមនេះទើបជាឈុតនៃ Erotic Romance Novels

បបូរមាត់គេក្រអូបនិងក្តៅៗ….ដៃខ្ញុំឱបគេ ចំណែក Will ក៏មិនខ្ជះខ្ជាយពេលវេលាដែរ។ គេបានថយចុះក្រោយចូលទៅរករបស់ល្អភ្លាមៗ។

ខ្ញុំចូលចិត្ត ពេល​ដែលទីតាំង​មរតកមនុស្សស្រីបាន​នៅក្នុងមាត់គេ។

ភ្លេចថានេះគឺកណ្តាលវាល ខ្ញុំត្រូវចុងអណ្ដាត​របស់​គេ​វាយ​ដំ ស្ទើរស្រែក​អស់សំឡេងបាន។ គេនៅមិនឈប់ទេ ខ្ញុំបាន​រុញគេ រុញស្មា​គេចេញ​​យ៉ាង​ខ្លាំង តែមុខ​គេនៅជាប់ម៉ឺង ដៃគេព័ទ្ធខ្ញុំឱ្យមាត់គេនៅសោយរាជ្យ​ចំ​​កណ្តាល​ល្អាងរបស់​ខ្ញុំ ហើយ​លេង​សើចតាមចិត្ត​គេ​។ ខ្ញុំញ័រ​ត្រគាក ទន់ជើង ទម្លាក់ខ្លួនទ្រោមលើកំភួនដៃគេ គេនៅមិនរង្គើទៅណា។

​​ខ្ញុំ​ជិតចេញ​​ហើយ…..យូរហើយមិនដែលមាន​សភាពនេះកើតឡើងទេ។ ​ប្រុសទាំងអស់ដែលខ្ញុំឃើញជា Gay ពួកគេគួរឱ្យធុញនិងកំប្លែង​ចុកពោះ​ តែ will វិញ ពោះខ្ញុំផតចូលក្នុង ​ទប់ខ្លួនឯងលែងជាប់នឹងការវាយលុកធ្ងន់ៗឥតមេត្តា​របស់គេ។ ខ្ញុំមាន​អារម្មណ៍ដូចជា ក្មេងស្រីគ្មាន​សមត្ថភាពរឿងលើគ្រែទេ ត្រូវគេគ្រប់គ្រងបាន​គ្រប់សព្វ ដឹងតែពីស្រែក​ថ្ងូរតែ​មិន​ខ្លាំង​ទេនិងអង្វរគេ​ឱ្យឈប់បន្តិច តែគេមិនឮ។

នៅពេលដែលគេឮខ្ញុំក្នុងជីវិតមួយ​លែងជាខ្លួនខ្ញុំ គេ​ធ្វើចលនាដ៏ស្រើបស្រាលដោយលូក​ដៃម្ខាងមករកទាញ​ទម្លាក់ខ្សែអាវដេក​យប់ស្តើងគ្មាន​ អាវទ្រនាប់របស់ខ្ញុំ។ ប៉ះចុងសុដន់ខ្ញុំភ្លាម រំពេចនោះមាត់របស់គេបានចាកចេញពីចំណុច​ខាងក្រោមឡើងមក​រក​បន្ទាបក្បាលសុដន់របស់ខ្ញុំ។

«អត់ទេwill»

អណ្ដាតដ៏ឈ្លាសវៃនោះដឹងថា ទេគឺ​បានន័យថា Yes ។ គេ​បានរុលចូលមកចំណុចកណ្តាល​ហើយ​លេបខ្ញុំស្រស់ៗខ្លាំងៗ។ ដកស្រង់ពី រឿងស្វាមីចចក សម្រាប់តែ Premium Readers (១០០០០រៀលក្នុងមួយខែ)

ជាសរុបមកវិញ តើប្រលោមលោកបែបមាន Erotic Romance ល្អ ឬមិនល្អ​? អ្នកនិពន្ធ ម៉ីសន សុធារី ពន្យល់បែបនេះថា៖  «Erotica Novel  ល្អឬអាក្រក់ ដូចទៅនឹងប្រភេទរឿងផ្សេងៗដែរ។ បើពុទ្ធិស្មោកគ្រោក​មកពីការសម្រេចចិត្ត​របស់អ្នកនិពន្ធ។ ឧទាហរណ៍ដូចជាឱ្យតួអង្គ​រួមភេទជាមួយឳពុកចុង បងប្រុសឬប្តីមិត្តភក្តិ ឬបងថ្លៃ។ល។ ប្រលោមលោកប្រភេទអីក៏ដោយ​អាស្រ័យលើសារដែលល្អឬអាក្រក់ វាដូចជាជិវិតពិត ការរួមភេទជារឿងធម្មជាតិ តែមនុស្ស​ខ្លះធ្វើឱ្យវាក្លាយជារឿង​អនាចារ្យ រួមភេទមិនរើសមុខ តណ្ហាដឹកមុខ គ្មានសម្បជញ្ញៈ ក្បត់ ទ្រុស្ត ។ល។ចំណែកប្រភេទមនោសញ្ចេតនា​កក់ក្តៅដល់បេះដូងដោយមិនបាច់រោលរាល ស្រៀវស្រើបជារឿងដែលខ្ញុំតែងដាក់ក្នុងនិទានស្នេហ៍របស់ខ្ញុំ ។»

ឧទាហរណ៍

​«​មនុស្ស​បង​ឯង ប្រាប់​ឱ្យ​ធ្វើ​អ៊ី​ចេះ​ទៅ​ធ្វើ​អ៊ី​ចុះ​! ឱ្យ​ជួល​អាវ​ធំ​ពាក់ បង​ឯង​ជួល​ឡាន​មក​ម្ដង​៦​គ្រឿង! ​ខ្ញុំ​បាន​ស្អី​ទៅ​បង់​គេ​?​ ហើយ​អស់​ប៉ុន្មាន​ជួល​ប៉ុណ្ណឹង​?​ ខ្ញុំ​បាន​លុយ​ឯ​ណា​ឱ្យ​ថ្លៃ​ឡាន​គេ​នៀក»

​នាង​ងើប​មុខ​មក​ជាមួយ​កង្វល់ តែ​នាង​ត្រូវ​ទើរ​ព្រោះ​គេ​សម្លឹង​នាង​យ៉ាង​ស្រទន់។​ សន្យា​នៅ​គាំង​កណ្ដាល​សមុទ្រ​ស្នេហា​ដែល​ល្វឹងល្វើយ​ដូច​គ្មាន​អ្នក​ណា​នៅ​ទី​នេះ​ក្រៅ​តែ​ពី​នាង​ហើយ​នឹង​គេ។ ​សូរសព្ទ​មេក្រូ​លាន់​មក​កោកៗ​ផ្ដាច់​សង្វាក់​ដង្ហើម​ក្ដៅ​ឧណ្ហៗ​របស់​នាង​។​​

​«​ហើយ​បង​ឯង​បាន​លុយ​ពី​ណា​មក​?ខ្ចីគេក៏មិនគួរខ្ចី​យកមុខម្លឹងៗដែរ!ងាប់ហើយ ខ្ញុំបានអីសងគេ? »

ដៃគេលូកមករកកដៃនាង ។​

កណ្ដាប់​ដៃ​គេ​ត្រជាក់ ស្រាល​​តែ​មិន​អាច​រើ​រួច​ឡើយ​បុរស​នេះ​មិន​ឆ្លើយ​នឹង​សំណួរ​នាង គេ​បែរ​ជា អូស​នាំ​នាង​ចាកចេញ​ចោល​កម្មវិធី។

នាង​ភាំងៗ តែ​ក៏​បណ្ដោយ​ជើង​ឱ្យ​ចាកចេញ​ទៅ​តាម​គេ រហូត​ដល់​ត្រូវ​គេ​រុញ​ចូល​ក្នុង​ឡាន​ទៀត​ក៏​នៅ​តែ​ភាំង។

នាង​និង​គេ​ស្និទ្ធស្នាល​ណាស់ សម្ដី​អី​ក៏​ធ្លាប់​និយាយ​ចច្រែត​ដាក់គេ​គ្មាន​ខ្លាច​ក្រែង​ចិត្ត​បន្តិចណា​នោះ​ដែរ ប៉ុន្តែ​ពេល​នេះ​ហេតុអី​ហារ​មួយ​ម៉ាត់​មិន​រួច​សោះ?

គេ​ជាន់​ហ្គា​ដាក់​ល្បឿន​រស្រឺប​លើ​ផ្លូវ​ជាតិ ធ្វើ​ឱ្យ​នាង​ងាក​មក​រក​សម្លឹង​នាយ​ត្លែរ ។

គេ​ក្របួច​មាត់​ញញឹម​ហើយ​ងាក​មក​ប៉ះ​កែវភ្នែក​ជាមួយ​នាង។

គេ​ស្អាត​យ៉ាង​នេះ នាង​និយាយ​អី​រួច បើ​ថ្ពាល់​ក៏​ក្រហម ហើយ​បេះដូង​កំពុង​ច្រាល​សង្កត់​រាងកាយ រារាំង​អណ្ដាត ហើយ​ក៏​គ្រប​សន្ធប់​មក​លើ​បញ្ញា​នាង​អស់​រលីង​ទៀត។

បាន​អី​ទប់ទល់​ទៅ​ស​ន្យាអើយ?

គេ​ញញឹម​អស់​ចិត្ត​ក៏​ងាក​មក​មើល​ទិសដៅ​ខាង​មុន។

«ស្អាត​ណាស់ មនុស្ស​ស្អាត!»

គេ​រអ៊ូ​តិចៗ ធ្វើ​ឱ្យ​នាង​ដែល​ទើប​តែ​ងាក​ចេញ​ទៅ​សម្លឹង​រក​សម្គាល់​ផ្លូវ​បែរ​ជា​ងាក​មក​វិញ​ខ្វាក​ព្រោះ​ភ្ញាក់​ពាក្យ​សរសើរ​ប្លែកៗ​ចេញ​ពី​មាត់​នរៈ​អភិជន។

«ថា​ខ្ញុំ​ហ្មែន? សរសើរ​ខ្ញុំ?»

ស្រី​តូច​ចង្អុល​មុខ​ខ្លួន​ឯង ធ្វើ​ឱ្យ​គេ​ដៀង​កន្ទុយ​ភ្នែក​មក​ទាំង​គ្រឺត​ក្នាញ់។

គេសួរវិញ​ភ្លាម​តែ​ប្រើ​សំឡេង​ស្រាល​ៗ បបោស​អង្អែល​ត្រចៀក​អ្នក​នៅ​ក្បែរ​៖

«មាន​មនុស្ស​ប៉ុន្មាន​នាក់​ក្នុង​ឡាន​ហ្នឹង? !»

ដកស្រង់ពីប្រលោមលោក ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ

រឿង ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ សៀវភៅតម្លៃ ២៥០០០រៀល

«អ្ហះ ប្រហែលត្រូវការច្រវាក់ជើងជាប់នឹង​គ្រែបានអស់រត់!»

​នាងសម្លឹងបបូរមាត់នៅកៀកគ្នាបង្កើយជាមួយអារម្មណ៍​ដឹងហើយថា​គេមិនបានខឹង តែភរិយានៅតែបកស្រាយ​ប្រាប់ខ្សាវៗ៖

«ចេញមកជួបគេតែម្តងនេះទៀតទេ​ ចង់សុំគេឈប់!»

«ចុះម៉េចក៏មុខស្លេក? ម៉េចចាំភ័យ? មានធ្វើអីខុសមែនអត់?!» នាយ​ខ្សឹប​សម្លុតតិចៗ។

«គឺ….ភ័យ​ព្រោះរងសម្ពាធ!»

«សម្ពាធអីគេ?»

«រងសម្ពាធពេលឃើញប្តីមក ចិត្តកំពុងនឹកប្តីយ៉ាងខ្លាំង ហើយបេះដូងនេះចាប់ផ្តើមលោតព្រោះឥឡូវនៅកៀកគ្នាណាស់ ហើយមាន​តែពីរនាក់ទៀត!»

គេសប្បាយចិត្តដូចបានហោះទៅលើមេឃ ​តែប្រឹងធ្វើជាសួរដោយភ្នែកមមី៖

«គិតម៉េចទៅចឹង?!»

នាងលោមក​ថើបបបូរមាត់គេ។ នាយឃើញចលនានាង​ដែរ​តែមិននឹកស្មានថា ស្នាមថើបនេះ​រហ័ស​យ៉ាងនេះទេ ។  ខណៈខាងប្រុសភាំង ដៃស្រីទាំងទ្វេក៏បោះមកព័ទ្ធជុំវិញស្មារបស់គេទៀត។

«បើគីម៉ាល់មិនធ្វើដៃដល់ ថ្ងៃណាមួយហាន់ដាអាចនឹង​ថើបគីម៉ាល់ដោយខ្លួនឯង!»​​ គេនឹកឃើញឡើងវិញ​ដល់ពាក្យពេចន៍របស់នាង​។

បុរសនៅស្ងៀម​មិនតបតស្នាមថើបរបស់នាងនៅឡើយ​ដោយ​ ទុកឱ្យបបូរមាត់ស្រីល្អនៅទីទើររារែក។ គេមិនមែន​មិនចង់ថើបនាងឬមិនចង់​​លេបនាងទុកនោះទេ តែគេចង់ស្តាប់ណាស់​ ពាក្យសម្តីស្នេហ៍​លាន់ចេញពីបេះដូងនាង​ ពាក្យពេចន៍ទាំងឡាយដែលគេរង់ចាំ​ចង់ឮជាយូរមកហើយ ហើយមិនមែន​ចង់ឮតែម្តងឈប់នោះដែរ​។

ឃើញ​មនុស្សដៃដល់ចរិតរលាម​ពេលនេះស្រាប់តែនៅស្ងៀមមិនកម្រើកអ្វី ទុកឱ្យនាង​គ្រប់គ្រង​បបូរមាត់ខ្លួន​ដែលធ្លាប់តែជាអ្នកស្រេកឃ្លាន​ ពេលនេះគេចង់ដឹងថា ​រសជាតិធ្វើជាមនុស្ស​ដែលត្រូវគេស្រេកឃ្លានវិញ តើល្អកម្រិតណាទៅ?

នាងឈប់ នាង​ដកថយ ហើយងើយ​សម្លឹងម្ចាស់ចិត្ត​ដែលដៀងភ្នែកមើលនាងជ្រៅសន្លឹមដល់ជម្រៅបេះដូង។

សេចក្តីស្រឡាញ់មិនអាចលាក់កំបាំងបានទេ។ ​នាងកំពុងពេញច្រាល​ចេញហៀរហូរ​ចេញមកពីបេះដូងពិតៗ ព្រោះថ្ពាល់ពេញក្រពុំទាំងសងខាង​អស់ពីស្លេកទៅជាក្រហម​ធ្វើឱ្យខាងប្រុសព្រឺព្រួចធ្លាក់ជ្រលង់ទៅក្នុងកាមា។

«ឈប់ធ្វើអី?!»

ដក់ស្រង់ពីប្រលោមលោក រឿងបេះដូងមេគង្គ

ប្រលោមលោកបេះដូងមេគង្គ តម្លៃ៣៥០០០រៀល ទំនាក់ទំនង ០១៥២១៣១១១

សរុបមកនិទានស្នេហ៍នានា​មានរបៀបសរសេរបញ្ចូលឆាកស្នេហា​ កម្រិតស្រាល មធ្យម ញុះញង់ឱ្យរំភើប ឬញុះឱ្យមានចំណង់ភេទតែម្តង​ ជាការសម្រេចចិត្តចិត្ត​របស់អ្នកនិពន្ធ និងកំណត់ ជូនព័ត៌មាន​ពីវ័យ​ដែលអាចអានបានផងដែរ។ វាជាការទទួលខុសត្រូវ​។ នៅពេលយើងលក់រឿងបែបហ្នឹងឱ្យក្មេងជំទង់អានមិនល្អនោះទេ។ ប្រសិនដាក់ថា ១៦+ ឬ១៨+ត្រូវព្រមាន​ចំៗនិងមានវិន័យមានការទទួលខុសត្រូវក្នុងការ​ចែកចាយ។

លីណា

រឿង៖ បេះដូងមេគង្គ ភាគទី៣៦
គុកស្នេហ៍

ឈឺក្បាលណាស់…..

នាង​និយាយតិចៗ​ក្រោយពីដឹងខ្លួនមកវិញ។

សម្លឹងរកមើលសភាពពិតរបស់ខ្លួនឯង ភ្លាមនោះហាន់ដា​​នឹកឃើញ​ដល់រឿងនៅភូមិឡាវ។ ​អ្វីមួយ​សប្បាយអំណរ​លេចឡើងក្នុងចិត្ត​ភ្លេចអស់ការឈឺចាប់ផងទាំងពួង។

«យើងរកឃើញគេ​ហើយជេន! ​ជេននៅឯណាជេន​! មកៗជេន មក​ជួយនាំគេវិលទៅផ្ទះវិញ! គេគឺគីម៉ាល់របស់ខ្ញុំ!»

ហាប់ដាប្រែខ្លួនរកច្រត់ដៃក្រោក តែ​ដៃ​សង្កត់លើចំបើង​រកាំរមាស់​បណ្តាលឱ្យនាង​ចាប់ផ្តើមទទួលអា​រម្មណ៍​ថា​កខ្វក់​។

ជញ្ជាំងចម្រឹងឈើមូលធំៗ នៅពីក្រោយខ្នង ​ដែលកំពុងផ្អែក និងស្នាមដានភក់ល្បាប់ប្រឡាក់លើជើងទាំងសង ហាន់ដា​ចាប់ផ្តើមមានអារម្មណ៍ ច្របូកច្របល់។

នាង​មិនដឹងទេ ថាមុននេះ​មានអ្វីកើតឡើង ។​ ពិសេសក្រោយពេលនាង​ទប់ចិត្ត​សង្ស័យមិនបាន​ហើយប្រតោងដៃគីម៉ាល់។

«ក្រុមណាមួយបានមកដល់ហើយចាប់ខ្ញុំដាក់ក្នុងនេះ» ពេទ្យកម្សត់គិតយ៉ាង​អន្ទះសា។

ហាន់ដាស្ទុះក្រោក​!

ទីនេះជារោងគោ តែវាមានទីតាំងលុងនៅក្រោមដីដូចត្រង់សេសម័យកាលសង្គ្រាម។​

ពំនូក​និងគំនរ​ចំបើងពោរពេញនិង មានចម្រឹងមាំៗជាកូនឈើមូលៗទៀត ជេនមិនអាចរកខ្ញុំឃើញដោយងាយស្រួលទេហើយក៏មិនដឹងចេញទៅវិញ​របៀបណាដែរ។

គ្រប់យ៉ាង​លើខ្លួននាង​បាត់អស់ហើយ!

ទោះយ៉ាងណា​ក៏មានអារម្មណ៍ល្អក្នុងការដឹងថា​គេនៅរស់។ នាង​ញញឹម​ច្រត់ដៃតិចៗ ព្យាយាមក្រោកពីកន្លែង​សន្លប់នេះដោយ​ត្រដាបត្រដួស។

ពេលវេលារំលងទៅយូរប៉ុនណាហើយ? ពោះឃ្លាន​ ដៃជើងល្វើយ ​តែមាត់ញញឹម ចិត្តមានសង្ឃឹម​​ទៅកើត?

ព្រោះតែដឹងថា​ គេនៅរួមដង្ហើមជាមួយនាងក្បែរៗនេះ គឺគេនៅរស់នៅឡើយ​​គ្រាន់តែគេមិនចងចាំ។ គេអាចធ្លាក់ទៅទង្គិច ​ហើយមិនបានទទួលការព្យាបាលដើម្បីរំឭកទាញការចងចាំមកវិញ។

«គីម៉ាល់កុំភ័យណា ប្រពន្ធជាពេទ្យ អូនក្លាយជាដុកទ័រពេញ​លក្ខណៈហើយ គឺដូចដែលបងតែងតែហៅអូន! អូន​នឹង​ព្យាបាលឱ្យបង កុំភ័យណា​! សន្សឹមៗ​យើងនឹងវិលទៅផ្ទះ​យើងវិញ!»

ពេលសម្លឹងទៅក្រៅ មិនឃើញអ្វីក្រៅពីជញ្ជាំង​ជម្រាលដីទេ។

ពួកគេ​ជាអ្នកណា? ហេតុអីចាំបាច់ធ្វើបែបនេះចំពោះខ្ញុំ?

ដើម្បីជួយខ្លួនឯង​ឱ្យ​ដំណើរ​ឈាមរត់បានល្អ បន្ទាប់ពី​បាន​អង្គុយសន្លប់ឈឹងមិនដឹងតាំងពីពេលណាមក នាងទ្រោបក្បាល បិទភ្នែក​នឹង​ចម្រឹងទ្វារដែលត្រូវបានចាក់ពីក្រៅ​ដោយ​មេ​សោចាស់មួយធំហើយ​មាំ។

«អ្នកស្រីតូចសុខសប្បាយ?!»

នាង​ងើបមុខ​ឡើងយ៉ាងរហ័ស​ដូចផ្លេកបន្ទោរ។

«ពូយឹម?!»

បុរសចំណាស់នេះ​ចុះមកទើមៗពីចំហៀងខាងឆ្វេង។ ហាន់ដាទើបតែ​​ចាប់អារម្មណ៍​ថា ទិសដៅមួយនោះអាចថា ជាច្រករត់ចេញ និងជា​ជណ្តើរចុះពីលើមក ដែលមុននេះមិនបានចាប់អារម្មណ៍។

«មានរឿងអីនៅទីនេះ?!»

នាង​សួរទាំង​ឃើញភាពមិនល្អស្រេចទៅហើយ នៅលើទឹកមុខជនចំណាស់។​ ជននេះមិនចុះមកតែឯងទេ គឺហែហម​ដោយ​ឈ្មោះអិនជាដៃស្តាំ និងកសិករវ័យចំណាស់មួយរូបទៀត។

«ពូរកឃើញគេយូរហើយ ពូលាក់គេទុក!»

នាង​និយាយសួរ​នាំ​ដោយទឹកមុខឈឺចាប់។ បុរសចំណាស់ឈ្មោះយឹមញឹមៗ ហើយមិនមាត់។ នាង​តោងចម្រឹង​នេះ ទាំងឈឺចិត្តនឹងលោកិយដ៏ខ្មៅកខ្វក់។ ស្រីស្អាតនិយាយបន្ថែមទាំង​រអាក់រអួល៖

«ពូមិនព្យាបាលគាត់​ ហើយទុកគាត់ឱ្យរៀបការ​ជាមួយមនុស្សស្រីមិនដឹងក្តី ដើម្បីអី!»

«អ្នកស្រីតូចឆ្លាតណាស់! ទាយសាកទៅ!»

នាង​ខាំមាត់ស្ទើរដាច់ហើយនិយាយមួយៗ៖

«តួចិត្តអាក្រក់នៅតែចិត្តអាក្រក់!»

ពូយឹមសើចក្អាកក្អាយ នៅពេលដែល​អិន និង​បុរសចំណាស់ដើរចុះឡើងពិនិត្យស្ថានការណ៍ជុំវិញនេះ។

«លោកនេះគ្មានអាក្រក់និងល្អចែកដាច់ពីគ្នាទេ​នីដា! ក្មួយស្រីយើងស្លាប់ហើយ យើងមានអីរំពឹងទៀត?!»

ហាន់ដា​​ងក់ក្បាលតិចៗ។ ​នាង​ដឹងថា​សុងសក្តិនិងនារីភាបានបាត់ខ្លួនទៅ​តាំងពីគីម៉ាល់មិនទាន់មានបញ្ហា តែការបាត់ខ្លួនគ្មានដំណឹង​មិនមែន​ប្រាកដថាសុទ្ធតែជាការស្លាប់ទេ។

«គីម៉ាល់ត្រូវទឹកកួចហើយ គេគង់​នៅរស់បាន រឿងម៉ាក់ក្មេកពូ កុំអស់សង្ឃឹម ឆាប់បន្តរកគាត់ទៅ!»

យឹម​ឈ្ងោកមុខ​ដោយវិបត្តិ។

«ខ្ញុំមិនបានអស់សង្ឃឹមឬបោះបង់ក្មួយខ្ញុំចោលទេ​ៗ តែខ្ញុំដឹងថាអ្នកណាធ្វើ! ​ ពួកត្រីកោណមាសខ្ញុំស្គាល់វា​​ច្បាស់​ៗ! អាពេទ្យសុងសក្តិជាមនុស្ស​របស់​ពួកអស់នោះចាត់មក! ​ពេលវាសម្អាតគ្នាវា ក្មួយខ្ញុំក៏ស្ថិតក្នុងចំណោម​មនុស្ស​ដែលត្រូវគេសម្អាត​ដែរ! អយុត្តិធម៌ណាស់!»

នាងធ្លាក់ថ្លើមក្តុកនឹកដល់សុងសក្តិ។

នារីនេះទន់ជើងអង្គុយ​ស្មើលើកម្រាលចំបើង។

ជេនតែងរំលឹកប្រាប់នាង​ពន្យល់នាង​អំពីការពិត​ដែលថា សុងសក្តិជាគិញនៃពួកត្រីកោណមាស។​ សុងសក្តិមកដល់ស្ទឹងត្រែង​រាប់អាននាង​និងគ្រួសារ ក៏​ក្នុងបំណង​ដើម្បីតែ​ស្វែងរកអាថ៌កំបាំងក្នុងដៃពិសិដ្ឋ​ ហើយគ្រប់យ៉ាងគឺសុងសក្តិបាន Set Up ឡើង​។ ឥឡូវនេះ​សម្តីពូយឹមបានបញ្ចប់គ្រប់យ៉ាងឱ្យភ្លឺ​ច្បាស់ដូចថ្ងៃ។

នាង​នៅស្ងៀមបន្តិច​ក្នុងទុក្ខសោក បន្ទាប់មកក៏និយាយឡើងមួយៗ៖

«ហេតុអីពូមិនជួយគីម៉ាល់!»

«ហេតុអីខ្ញុំត្រូវជួយ?!»

«ចុះពូឱ្យគេមករៀបការនេះក្នុងគោលបំណងអី?!»

ពូយឹមនៅស្ងៀម នាង​និយាយបន្ថែម​នូវចម្លើយដោយខ្លួនឯង៖

«ទ្រពសម្បត្តិ?!»

ពូយឹម​ញាក់ចិញ្ចើមទទួលស្គាល់ភ្លាម ធ្វើឱ្យហាន់ដា​​សើចខឹកៗ​ហាក់ដូចជាមនុស្ស​ល្ងីល្ងើ។

«ពូចង់និយាយថា​ ពេលការរួច​ចាំឱ្យគាត់ទៅឌូបៃវិញ បង្ហាញ DNAទាមទារទ្រព្យសម្បត្តិ?!»

«ឆ្លាត! អ្នកស្រីឆ្លាត!»

«កុំភ្លេចថា គាត់មាន​ប្រពន្ធហើយ! ​ជាប្រពន្ធស្របច្បាប់! ក្មេងស្រីនៅរៀនដែលពូចាប់ឱ្យការនៀក  គេមិនបានស្រឡាញ់គ្នា ថែមទាំងជាចំណងអាពាហ៍ពិពាហ៍​កើតមាន​ក្នុងពេលគេវិបល្លាស ពូសង្ឃឹមអីថាអាចឈ្នះក្តីជាមួយខ្ញុំ?!»

ពូយឹមសើច៖

«ចុះបើអ្នកស្រីស្លាប់បាត់?!»

នាង​ចងចិញ្ចើម​នឹកឃើញ​ភ្លាម​ដល់រឿងមនុស្ស​មុខដូចគីម៉ាល់ និងការមករំលោភបំពាននាងកាលពីយប់នោះ​។ រូបថតមនុស្សដឹកកណ្តាប់លើទូរសព្ទដៃ  គ្រប់យ៉ាង​ជាទង្វើរបស់បុរសនេះ ដែលមានចេតនា​នាំយើងមកសម្លាប់នៅទីនេះ?

បើមែន​ ជេនហើយនិងវុធ ​ក៏​ប្រាកដជាធ្លាក់ក្នុងអន្ទាក់គេនេះដូចគ្នា។

សេចក្តីសង្ឃឹមដែលមុននេះគិត​ថា មិនយូរទេ ជេន​គេអាចចូលមករកនាង ​រំដោះនាងនិងគីម៉ាល់ទៅ កំពុងរលាយ​ខ្សុលៗបន្តិចម្តងៗ​ ដូចផ្សែងអ័ព្ទកណ្តាលទន្លេ​នាវស្សាន្តរដូវ។

នារីចង្អុលម្រាមដៃខឹងគាត់។

«កែខ្លួនទៅពូយឹម មុនពេល​ធ្ងន់ជាងនេះ!»

«អស្ចារ្យណាស់! មនុស្ស​ទាល់ច្រកមកប្រដៅមនុស្ស​ដែលកំពុងឡើងរាសីយីអ៊ុន!»

«អំពើអាក្រក់មិនដែលបានផលល្អទេ!»

នាង​និយាយទាំងឈឺចិត្ត​។

ពូយឹម​មិនតតាំងអ្វី​តែគាត់បានបោះកញ្ចប់មួយឱ្យនាង​។ នាង​ឱនសម្លឹង នាងស្គាល់វាច្បាស់។

«ថ្នាំ​រំងាប់សរសៃប្រសាទនេះ ​អ្នកស្រីតូចបានចំណាយលុយ ​ទិញជួយមនុស្ស​វិកលរាប់ពាន់នាក់មកហើយ! ពេលនេះ​សងអំពើល្អអ្នកស្រី​តូច​វិញចុះ! ឆាប់លេបវាទៅ បើមិនចង់ស្លាប់លំបាកវេទនា!»

នាង​សម្លឹងកញ្ចប់ថ្នាំទាំងឆ្អែតចិត្ត​។

លោកនេះពិតជាអ្នកដែលធ្វើល្អ​ត្រូវបញ្ចប់ដោយ​របៀបនេះ?

«ខ្ញុំគ្មានធ្វើអីពូទេ ហេតុអីពូចេះស្រឡាញ់ក្មួយពូ តែមិនចេះមានមេត្តា​ខ្លះចំពោះខ្ញុំដែលមានអាយុស្រករគ្នាអ្ហះ?»

«ព្រោះឯងជាដើមហេតុធ្វើឱ្យក្មួយខ្ញុំត្រូវ​ស្លាប់!​ ហើយបើ​ទោះជាវានៅរស់ ឯងជាដើមហេតុដែលយើងមិនអាចយកពិស័កទៅសងឱ្យ​ក្មួយយើង​វិញបាន!»

ហាន់ដាស្រែកខ្លាំងៗទាំងកំហឹង៖

«​ពូជាដើមហេតុ​បំផ្លាញនារីភា ពូដើរបន្ទោសអ្នកដទៃ ស្មានថា​បន្លំទោសពៃរ៍បាន?!»

យឹមចាកចេញហើយ តែឮនាងស្រែកគាត់ទំនងខឹងបានជា​បែរក្បាលមកនិយាយ៖

«បើថ្នាំនេះអ្នកស្រីតូច​មិនប្រើ ស្អែកអ្នកស្រីតូចនឹងត្រូវគេដុតហើយ! នៅភូមិនេះគេជឿថា មនុស្ស​ដណ្តើមស្វាមីអ្នកដទៃជាព្រាយនាំចង្រៃ! អាជេន និងពួកអាជឿន អាផាន វារកអ្នកស្រីមិនឃើញជារៀងរហូត»

ហាន់ដាមិនតក់ស្លុត នាងស្រែកតវ៉ា៖

«ចង់កុហកឱ្យខ្ញុំសម្លាប់ខ្លួនឯងមែនអត់?! សង្ឃឹមទៅពួកមនុស្សបិសាច! ជនជាតិឡាវពីដើមមកហូបទឹកទន្លេ​​មេគង្គ​​​ជាមួយខ្ញុំ  ពួកគេមាន​សារជាតិស្លូតបូត ទៀងត្រង់មិនកំណាចដូច​ពួកឯងទេ!!»

យឹមសើចតិចៗដៀងភ្នែកមកសម្លឹងនាង ជាមួយប្រយោគស៊កសៀត៖

«បើពួកវាមិនកំណាច ចាំខ្ញុំប្រើអ្នកភូមិកំណាចមកពីតំបន់ផ្សេង!»

ហាក់មិនអស់ចិត្ត អិនខ្សឹបដាក់ត្រចៀកមេកោយ។​ ចុងក្រោយយឹមងក់ក្បាលព្រមឱ្យពួកនោះចូលមក​ចងដៃនាង​ស្លាបសេកទៅក្រោយ ហើយ​បិទមាត់នាង​ផង។​

មនុស្ស​ចង្រៃទាំងបី ចាកចេញទៅ ក្រោមភាពទោមនស្ស​របស់ហាន់ដាកម្សត់។ នាង​ទន់ខ្លួនអង្គុយចុះទាំងអស់សង្ឃឹម។

«ជេនឯងមិនឱ្យខ្ញុំមក តែខ្ញុំមិនជឿឯង! ម្តងហើយម្តងទៀត ​ពួកគេ​រៀបចំអន្ទាក់ទទួលខ្ញុំ!»

ចុងក្រោយ​ពេលវេលារំលងទៅយ៉ាងយឺតយ៉ាវ​ហើយមេឃចាប់ងងឹត។ មូសនិងសុច ប្រចឹកព្រួតគ្នាខាំគ្រូពេទ្យសំណព្វ​របស់គីម៉ាល់សឹងខ្សោះឈាម​។

នាង​ឃ្លានណាស់​ នាងល្វើយណាស់  នាង​ក្អួតចង្អោរ ហើយផ្តេកខ្លួន​នាង​លង់លក់ទាំងស្រេកទឹកខ្សោះពីប្រាណ​

នាង​ដឹងខ្លួនឡើងមកវិញច្រើនដងណាស់ ក៏សន្លប់ទៅវិញទៀត​ដោយសារអត់អាហារនិង​គ្មានទឹក។

ពួកគេ​ឃោរឃៅណាស់ជេន!​ តើជេនអន្ទះសាតាមរកប្អូនយ៉ាងណាទៅ? ​ជេនមានដឹងទេថា​គេកំពុងចង់ឱ្យប្អូនស្លាប់សន្សឹមៗដោយដាច់ពោះ?

​ក្នុងសុបិន នាង​យល់សប្តិថា កំពុង​រៀបការ​។

«បងនឹង​ធ្វើគ្រប់យ៉ាង គឺគ្រប់យ៉ាងហាន់ដា! ដើម្បីឱ្យហាន់ដាក្លាយមកជារបស់បងជារៀងរហូតទៅ ចាំទុកហាន់ដា!»

នាង​ត្រូវបានគេ​ឱបត្រកង ចង្ការបស់នាង​ភ្ជាប់​នឹង​សាច់ទ្រូងរឹងមាំ​របស់គេ។ ហាន់ដា​អាចមានអារម្មណ៍ថាទន់និងកក់ក្តៅ នាង​អាចទប់ខ្លួនដោយមិនបាច់ប្រឹង។​ កំពែងរង្វង់ដៃគេ ព័ទ្ធជុំវិញរាងកាយនាងប្រៀបបាន​ដូចជាវិមានមួយដ៏ខ្ពស់និងជា​គ្រែថ្នាក់ថ្នម​ដ៏ស្រស់ស្អាតដែលនាង​អាចភ្លេចចោល​ការ​ឈឺចាប់ផងទាំងពួង។

«អូនជិតស្លាប់ហើយគីម៉ាល់! ថើបអូនមួយមកណ៎ា! ជាចុងក្រោយបង្អស់! ប្រើបបូរមាត់របស់បង​ដើម្បីអូនចងចាំវាទៅឋានក្រោម!»

នាងងើយ​ថើបមាត់គេ ទឹកម្យ៉ាង​ហូរមកច្រើនជាងការគិតទុក។

​ជារសទឹកសាបដ៏មានកម្លាំង​ត្រជាក់ស្រេង។ វា​ហូរចូលមកផ្សើមសន្សឹមៗ​ដល់បំពង់កនាង បែងចែកពាសពេញសួតនាង​ដែលកំពុងអស់អុកស៊ីសែន និងត្រជាក់ដល់បេះដូងនាង​។

នាង​បើកភ្នែកឡើងមកវិញ​ព្រឹមៗ…..ព្រះអើយ មនុស្សជិតស្លាប់អាចប្រាថ្នាអ្វីម្យ៉ាងមែនដែរទេ?

នាងឃើញគេ គេកំពុងត្រកងឱបនាង គេទំនងជាព្យាយាមធ្វើនេះ ព្រោះបញ្ចុកទឹក​សាបដល់នាង​។

​«ហូបទឹកឱ្យច្រើន តែយឺតៗណា!»

គេនិយាយខ្សឹបៗដាក់នាង។​

នាង​ព្យាយាម​លើកដៃដែលរញីរញ័រដោយសារដាច់បាយទឹករយៈពេលយូរមកស្ទាបមុខគេ។​

លើកនេះខាងប្រុសមិនបានគេចចេញទេ គេហាក់ជាប់ចិត្ត​នឹងកែវភ្នែក​រលីងរលោងរបស់នាង។ ​

នាងដឹងថា​បុរសនេះ បានស្រាយចំណងដៃហើយ​និងមាត់ ឱ្យនាងជាមួយ​ទឹកមុខអាណិតអាសូររបស់គេ។

«ខ្លួនឈ្មោះគីម៉ាល់! ខ្លួនជាខ្មែរមិនមែនជាឡាវទេ! ម្នាក់នោះជាមនុស្ស​ចិត្តកំណាច គេ​ឈ្មោះយឹម និងបក្សពួកគេ​! ពួកគេមានបំណងអាក្រក់ណាស់ កុំរៀបការ ហើយឆាប់រត់គេចខ្លួនទៅស្រុកខ្មែរវិញ! កូនចៅខ្លួនទាំងអ៊ុន និងវុធកំពុងរង់ចាំនៅព្រំទឹកស្តាប់ខ្ញុំបានអត់! ចាំដែរអត់ !»

គេឡិងឡង់សម្លឹងការផ្តាំផ្ញើរបស់នាង​។

«កុំស៊ីញ៉េអីទាំងអស់! ខ្លួន​មិនមែន​ជាកម្មសិទ្ធិទីនេះទេ!»

គេមិនមាត់តែសម្លឹងនាង​ក្រឡង់ៗ។

នាង​ដឹងថា ​គេមិនយល់​ គេគិតមិនឃើញ តែនាងមិនដឹងឡើយ គេមាន​សម្ពាធ​រវាង​ចម្ងល់នឹងអារម្មណ៍។

នាង​បិទភ្នែក​ទាំងល្ហិតល្ហៃ

«​ឯងសង្ឃឹមស្អីទៀតទៅហាន់ដា! ចុងក្រោយឯងនឹង​ស្លាប់ ណ្ហើយ​ហោចណាស់មានគេ ​ឯងបានស្លាប់លើដៃគេ!»

«ខ្លួនឯងជាអ្នកណា កំពុងមកធ្វើអ្វីនៅទីនេះ?»

គេស្រាប់តែ​បង្កើតសំណួរឡើងមកយ៉ាងទន់ភ្លន់បណ្តាលឱ្យនារីយើងភ្ញាក់អារម្មណ៍ព្រើត។ ហាន់ដាបើកភ្នែកក្រហមង៉ូវនោះឡើង​ហើយប្រឹងនិយាយ៖

«ជាប្រពន្ធ! ឮអត់? អូនជាប្រពន្ធបងនៅស្រុកខ្មែរ! ​ឈ្មោះបងគឺស័ក ពិស័ក មិនមែនសាក់ដូចជនជាតិឡាវទេ! ​បងហៅខ្លួនឯងនៅក្នុងមុខរបរថា​ គីម៉ាល់ បងជាអ្នករកស៊ីធំ មិនមែន​ជាកសិករ! បងធ្លាក់ទឹកនៅស្រុកខ្មែរ មិនមែន​នៅជាយដែនឡាវនិងចិន​ដូចគេប្រាប់ទេ បើបងភ្លេច​នឹកមិនឃើញ ខ្នងបងមានស្នាមសត្វចោះ នៅលើកោះបេះដូង​នោះជាការពិត​ អូនមិនបានកុហក  ពួកគេទេ​​និយាយកុហក!»

«កុហក?»

គេផ្ទួនពាក្យនាង​ធ្វើឱ្យនាងមានអារម្មណ៍​ថា គេជឿនាង។

ហាន់ដាខិតខំត្រដាបត្រដួសនិយាយបន្ត៖

«បានទេ! បងដាក់អូនចុះ ហើយចេញទៅរកប៉ូលិសមក!​ នៅព្រំទឹកមាន​ទូករបស់វុធ​ពួកគេ មកពីស្រុកខ្មែរ ពួកគេ​ស្គាល់បង​ យើងនាំគ្នាជិះមកយប់ថ្ងៃ​តាមរកបង! បងទៅៗៗគីម៉ាល់ ទៅៗណាទៅរកពួកគេ!»

«គីម៉ាល់?»

បុរសទន្ទេញឈ្មោះនេះ។​ បបូរមាត់គេ សព្ទសំឡេង​គេមិនផ្លាស់ទេ គឺដូចកាលដែលគេប្រាប់ឈ្មោះដល់នាង​ជាលើក​ដំបូង​នៅលើទូកជួបគ្នា​ដោយ​ការរៀបចំរបស់សុងសក្តិ។

នាង​សម្លឹងគេ ទាំងទុក្ខព្រួយ​តែក៏សប្បាយចិត្ត​មួយចំណែក។ ​ចុងក្រោយ​ប្រពន្ធម្នាក់នេះ​បាន​​សម្រេចចិត្ត​ហើយ ថា…..ហាន់ដា​ងើបមុខភ្លាម​ទៅប៉ះបបូរមាត់គេ។ នាង​ធ្វើចលនានៅទីនោះ​ហើយ​បង្កើតស្នាមថើបថ្មីនៅកន្លែងនោះយឺតៗ។

ហេតុអ្វី​លើកនេះ គេ​មិនគេចចេញ?

ហេតុអី​គេនៅស្ងៀម​សំងំ​ទទួល​យកស្នាមថើបរបស់យើង​​?

​​ព្រោះបងអាណិតអូន ​បងចំណាំអូនបាន គ្រាន់តែបងមិនចងចាំរឿងពីមុនមែនទេគីម៉ាល់?

«រាល់យប់​អាប្រុសម្នាក់ដែលធ្លាប់តែមាន​កាមតណ្ហាក្រាស់ឃ្មឹក ត្រូវចំណាយពេលដេកនឹក​មនុស្សស្រី​ជើងល្អកំពូលកុហកម្នាក់ហ្នឹង! ប្រុសម្នាក់នេះមិនបានរៀបការជាមួយអូន​ដើម្បីបំផ្លាញ​ឈ្មោះ ដើម្បី​រំលោភលើខ្លួនប្រាណ ឬដើម្បីបំផ្លាញ​អាជីពរបស់អូនដែរដុកទ័រ!»

នាង​ដកបបូរមាត់ចេញមកវិញជាមួយកែវភ្នែករលើបរលោង។ គេហាក់នៅស្តាយ​ណាស់ចំពោះអនុស្សាវរីយ៍នេះ​គេសួរ​ឡើង៖

«ឈប់ធ្វើអី?!»

ទឹកមុខរបស់គេគឺគ្រប់គ្រាន់ដើម្បី ឱ្យនាងដឹងថា​កំពុងមាន​ចិត្តស្នេហា​ និង​ស្ថិតក្នុងអំណាចរវាងការភ្លេចភ្លាំងនិងការទាមទារនៃបេះដូង។

«សាក់ឡើងមកលើវិញ!»

សំឡេងពូយឹមនិងស្នូរជើងមនុស្សរត់មកដល់។ ក្នុងចំណោមនោះក៏មាន​ខាំសាយដែរ។ ពួកគេ​សម្លឹងមករកអ្នកទាំងពីរ​ហាក់ចម្លែកចិត្ត​។​ អ្នកភូមិមកដល់ច្រើនឡើងៗ​ ធ្វើឱ្យជនកំណាចឆ្លៀតពេលនិយាយបង្វែង​រឿង៖

«ស្រីខ្មែរម្នាក់នេះនាំរឿងចង្រៃមកឱ្យពួកយើងហើយ!»

លើកនេះហាន់ដាមិនរវល់នឹងពួកគេ​ទេ។ នាង​ស្រវាឱបគីម៉ាល់​ហើយបិទបាំងមុខនាង​ទៅក្នុងផែនទ្រូងនាយ។​

«គេសែងអូនទម្លាក់ទឹកឬដុតអូន​ វាជារឿងដែលអូនលែងគិតហើយ មុនពេលសម្រេចចិត្ត​មករកបងដល់កន្លែងនេះប្តីសម្លាញ់!»

គីម៉ាល់គ្រាហ៍នាង​ឡើង ។

«ស្រីម្នាក់នេះមកពីណា ហេតុអីនាងចូលមកបាន!»

ពួកអ្នកភូមិចោទសួរទ្រហឹងឡើង។

«ជាប្រពន្ធរបស់ខ្ញុំ!»

នាងភាំងងើបមុខមើលគេ​ពេលឮបុរសនេះឆ្លើយ។​ ចំណែកមនុស្សម្នាបានភ្ញាក់ផ្អើលភាន់ភាំងសម្លឹងឪពុក​ខាំសាយ​​និងសម្លឹង​យឹម។

គ្រួសារនេះ​ប្រឹងជំទាស់ភ្លាមៗ៖

«មិនមែនទេ! កូនកម្លោះ​ត្រូវមន្តអាគមវាហើយ វាជាព្រាយ!»

ហាន់ដា​មិននិយាយអ្វីបន្ថែមទេពេលនាង​ស្រុញជើង​ដួលហើយត្រូវបានគេបីនាង​ឡើង។ នេះជាលើកទីប៉ុន្មាន​ហើយ​ដែលបងបីអូនរបៀបនេះ​គីម៉ាល់។

នាង​ញញឹម​ មុនពេលបិទភ្នែកសន្លប់។

ជាតិនេះអូនជាប្រពន្ធបង

អូននេះជារបស់បង នៅជាមួយបង​ នៅក្បែរៗបង មិនថាមានអ្វីកើតឡើង​ មិនថា​យើងឆ្លងកាត់អ្វីខ្លះទេ​ អូនត្រួវតែនៅក្បែរបង។

ហាន់ដាទន្ទេញពាក្យនេះ​មមើមមាយ​ ហើយ​ចាប់ផ្តើមដឹងខ្លួនឡើងសន្សឹមៗ​ដោយឈឺក្បាលតិចៗ។

នាង​ស្រវារកគេ។ ដរាបណាចងចាំ​ហេតុការណ៍ចុងក្រោយបានភ្លាម គេជាប្រធានបទទីមួយរបស់នាង។ ​         គីម៉ាល់​​​នៅទីនេះកំពុងឈរបែរខ្នងក្បែរបង្អួច​។ មេឃងងឹតនៅខាងក្រៅ បុរសនេះ​ដូចជាកំពុងអុចចង្កៀងប្រេងកាត។

នាង​សម្លឹងជុំវិញខ្លួន។

មុងស្បៃមួយ​ស្ថិតនៅពីលើនាង​ចំពីមុខ​ពេលសម្លឹងទៅដំបូល។

«យើងនៅកន្លែងណា?!»

បុរសងាកមកវិញ​ រួចដើរមករកស្រីស្អាត។ គេលើកដៃ​ស្ទាបថ្ងាសនាង ហើយនិយាយខ្សឹបៗ៖

«នៅសម្រាក! អ្នកភូមិព្រមឱ្យយើងចាកចេញហើយ!»

នាង​បើកភ្នែកមូលក្លំប៉ុនពងមាន់។

តើមានរឿងងាយស្រួលយ៉ាងនេះដែរ?

នាង​គិតទាំង​រួសរាន់សាកសួរគេ៖

«ហេតុអី? ហើយកន្លែងនេះនៅឯណា?​ ម៉េចក៏យើងមិនទៅស្រុកខ្មែរវិញ?!»

«ខ្ញុំមិនស្គាល់ទេ!»

គេនិយាយមួយៗធ្វើឱ្យចិត្ត​ស្រីអាណោចអាធ័មអាណិតរៀម។ នាង​លើកដៃឆ្វេងស្ទាបថ្ពាល់ប្រុសសង្ហាហើយ​អង្អែលថ្នាក់ថ្នមចិត្ត​គេ។ ដោយដៀងសម្លឹងអាវចាស់រហែកដោយដុំលើខ្លួនគេ​ ចិត្តនាងឈឺផ្សាណាស់។

«ច្រើនខែមកនេះ គេធ្វើអីលើបងខ្លះ? ​ហេតុអី?!»

នាង​គិតទាំង​ទឹកភ្នែក​ស្ងួត​រីង។​ គិតទាំងបេះដូង​ខ្សោះ​ភាពខ្លោចផ្សា។ ស្រីស្រវាឱបបុរសនេះជាប់ដើមទ្រូង។ មិនថាកន្លែងនេះជាកន្លែងណា នាង​ឱបគេ​ហើយអង្អែលសព្វសារពាង្គកាយរបស់គេ។

គេសំងំឱ្យនាងថ្នាក់ថ្នម មិនរើទៅណា ចុងក្រោយបុរសរុញនាង​ចេញតិចៗ៖

«បបរឆ្អិនហើយ!»

នាង​នៅភាំង​ពេលគេដួសបបរមក។ ហាន់ដា​សម្លឹង​ដំណើរគេ នាង​នឹកដល់ពេលដែល​ស្រីឈឺក្រពះ ខ្លាំង​ហើយញ៉ាំនំធូណា​របស់គេ​អស់ទៅ។
«You full I am full»

នាងនិយាយតិចៗទៅកាន់ទឹកមុខស្រស់សង្ហា​ និងបរិសុទ្ធគ្មានល្បិចកលរបស់គេ។ បុរសនេះ​ឈប់ដៃ​ហើយងាកមកសម្លឹងនាង​ដែលនិយាយអង់គ្លេស។

«បងថាអ៊ីចឹង ពេលអូនញ៉ាំនំបងអស់​ហើយបងត្រូវឃ្លាន!»

គេមើលមកនាង​ដោយស្រទន់​ដោយទឹកមុខ​រ៉ូមេនទិក ។ បុរសនេះដើរមកក្បែរហើយអង្គុយលើគ្រែសារជាថ្មី គេ​ចាប់ផ្តើមផ្លុំបបរបញ្ចុកស្រី។ លោកនេះគ្មានអ្វីប្រសើរជាងយប់នេះជាមួយថ្លៃនោះឡើយ។ មិនថាវិមាន ឋានៈសង្គម គ្រប់យ៉ាង​ហាន់ដាមិនត្រូវការ​ទេ អូនត្រូវការបែបនេះ​នៅទីនេះ ដ្បិតអីទេវតាយុត្តិធម៌សម្រាប់យើង ទោះបងដឹងខ្លួន​ឬមិនដឹង ​មនុស្ស​ដែលបងស្រឡាញ់ក៏មានតែអូន។

នាង​ញ៉ាំបបរយ៉ាងមាន​សុភមង្គលលើសមនុស្ស​ស្រីទាំងអស់ក្នុងលោកនេះ

«ហេតុអី​ខ្ញុំជាប្តី​របស់ខ្លួន? ហេតុអីខ្ញុំមិនដឹងខ្លួន?!»

នាង​ឈប់លេប​បបរ ហើយសម្លឹងមុខស្រពោនរបស់គេ។

«បងស្រឡាញ់អូន បងហៅអូនថា​អូន មិនមែនខ្លួនទេ!»

គេញញឹម​យ៉ាងសង្ហា​តែគ្រវីក្បាល

«មិនចេះហៅ! នៅនេះ​គ្មានអ្នកណា​គេហៅគ្នាអ៊ីចឹងទេ!»

ហាន់ដានៅទ្រឹង​ហាមាត់ហួសចិត្ត​។ នាង​គាំង។

​អ្វីលេចឡើងក្នុងចិត្ត​ពេលនេះគឺ «ខ្ញុំមិនចេះហៅប្តី ហៅ​ស្វាមី មើលតែកុនភាគ!» «​បានដូចកុនក៏ល្អ! នៅក្រៅរោងនេះវិញមិនដឹងស្អីឱ្យប្រាកដ? យប់ផ្សំដំណេកស្រវឹងមមើដេកធ្លាក់គ្រែ! ព្រឹកឡើង ចៀនត្រី​ទទួលអាហារពេលព្រឹកប្តី? ហៅប្តីមួយម៉ាត់ខ្លាចជ្រុះមាស១០គីឡូ?!»

នារីនេះ​ទទួលយកចានបបរពីដៃគេមកទុក។

នាង​បែរមកឱបកនាយ​ហើយក្និកក្នក់៖

«ចុះឱបប្រពន្ធ​? គឺ…គឺ​គេ​ឱបគ្នាបែបនៀក បងចេះទេ? នៅភូមិនេះ គ្មានអ្នកណា​គេឱបអ៊ីចឹងៗទេ មែនដែរអត់​ គីម៉ាល់​?!»

គេងក់ក្បាលថា «ពិត» ។ ហាន់ដា​​ធ្វើភ្នែកភ្លឹះៗសម្លឹងប្តី ​ស្រាប់តែគេនិយាយមកដោយញញឹមស្រស់៖

«តែ…..ក៏ចូលចិត្ត​បើខ្លួនឱបខ្ញុំរបៀបនេះ!»

នាង​ញញឹម​យឺតៗ ទាំង​ឆ្ងល់ផង​គាំង​ផង​រំភើបផងដំណាលគ្នា។ នាង​លេបទឹកមាត់មុននិយាយបន្ថែម​ស្រាលៗទៅកាន់គេ៖

«ចុះ!​ ចុះឧបមា​ថា​ បើហាន់ដាទៅឱបប្រុសស្អាតដទៃ បែបនេះ គីម៉ាល់ខឹងដែរទេ?!»

គេងើបមុខសម្លឹងនាង​ ក្នុងរង្វង់ឱបក្រសោបរបស់នាង គេសួរដោយលើកចិញ្ចើម៖

«ហាន់ដា?!»

«គឺអូន! អូននេះឈ្មោះហាន់ដា!»

គេគិតយល់ហើយ។ បុរសនេះ​ទម្លាក់ចោលស្នាមញញឹម​បំបែរខ្នងចេញ ហើយ​ក្រោកឡើងទាំងទាញដៃនាង​ទម្លាក់ពីស្មា​ហាក់ខឹង។ គេប្រមូលចានចេញ​ទៅ នៅ​ក្រោមសភាពភាន់ភាំងម្តងចង់សើច ម្តងសើចមិនចេញ​របស់ខាងស្រី។

សំឡេងបុរសនេះលាន់មករអ៊ូ៖

«ឱបប្រុសដទៃមែនទេ? ​ទៅឱបប្រុសដទៃ​បានអីមកវិញ! ​ឬចង់មានប្តីច្រើននាក់?!»

នាង​សើចខឹក​ពេលឃើញគេឈរបែរខ្នង​។

ហាន់ដាក្រោកមួយៗ ហើយដើរ​សំដៅទៅពីក្រោយនរៈយើង។ នាង​ឱបចង្កេះគេដោយមិននិយាយស្តី។ បុរសនេះដៀងមកសម្លឹង​នាង​តាមចំហៀងខ្លួន តែគេមិនបានរើ មិនបានថាអ្វីដូចគ្នា។

នាង​ទ្រោបមុខនឹងខ្នងគេ ថើបស្នាមរបួសរបស់គេ ហើយ​វាចាតិចៗ៖

«អូនមិនឱបប្រុសណាទាំងអស់ព្រោះអូនជាប្រពន្ធរបស់បងតែម្នាក់!»

គេហាក់សប្បាយចិត្តណាស់ ប្រអប់ដៃធំមាំទាំងសង​ចាប់កាន់ប្រអប់ដៃនាង​ថ្នមៗ។

«បងព្រមដែរទេ មិនរៀបការ​យកប្រពន្ធឯណាទាំងអស់ យកតែហាន់ដាម្នាក់នេះជាប្រពន្ធរហូតទៅ?!»

«គឺព្រម!»

គេឆ្លើយភ្លាម។ នារី​ស្រក់ទឹកភ្នែកហើយរុលទៅពីមុខទ្រូងនាយ​។ ពួកគេ​ឈរបែបនេះជាមួយគ្នា​សម្លឹង​យប់១៣រោច​ពន្លឺព្រះខែថ្លាស្រទន់​នាង​ភ្លេចអំពី​អ្វីគ្រប់យ៉ាង សូម្បីតែអំពីបុរសឈ្មោះយឹម។

«នៅមុនពេលដែល​អូនមកតាមរកបងនេះ មានមនុស្ស​ម្នាក់មុខដូចបងណាស់ គេបានចូលផ្ទះ​ហើយចាប់បង្ខំខ្ញុំ! ខ្ញុំដឹងច្បាស់ថា   គេមិនមែន​បងទេ បងមិនដែលធ្វើបែបនេះ ​ហើយមុខមាត់មិនមែនជាស្នេហារបស់យើងឡើយ​ អូនដឹងហើយថា​អូនស្រឡាញ់បងព្រោះបេះដូង!»

«ខ្ញុំនឹងសម្លាប់គេ!» គីម៉ាល់ចរចាតិចៗ ធ្វើឱ្យនាង​ញញឹម។

«គេស្លាប់បាត់ហើយ! ត្រូវពូជឿនបាញ់!»

បុរសនេះ​ ឱនមកសម្លឹងនាង​ដល់ជម្រៅកែវភ្នែក។​ គេដូចអៀន​អន់តែលាក់លៀមអ្វីមួយមិនព្រមនិយាយ។ នារីចេះតែលើកចិញ្ចើម​រង់ចាំស្តាប់។​ ទីបំផុត​គេហាមាត់រដាក់ដុប៖

«តែខ្ញុំក៏ចង់ឃើញរូបរាង ស្បែកស្អាតៗ របស់ខ្លួន!»

នាង​បើកភ្នែក​កាន់តែធំដោយ​ភ្ញាក់ផ្អើល។ គេនេះមិនដឹងខ្លួនដូចដើម ​តែគេមិនចោលចរិតលក្ខណៈទេ។ ​គេចេះប្រចណ្ឌ ខឹង ឆេវឆាវ និង មានភាពស្រើបស្រាលខ្ពស់។

នាង​ធ្វើភ្នែកម៉ក់ៗ ហើយ​មុខក្រហមង៉ូវ​នៅពេលរាងកាយគេបញ្ចេញ​សញ្ញា​តម្រេកតណ្ហា។

បុរសនេះមុខ​ក្រហមឡើងៗ​ពេលសម្លឹងថ្ពក់ភ្នែកនាង​ហើយលែងមាត់លែងក​ដោយមុខស្មើធេង។

គីម៉ាល់!

នាង​ហៅគេតិចៗ​មានអារម្មណ៍​ថាគេដឹងខ្លួនមកវិញ ​​តែគេនៅតែនិយាយរបៀបកម្លោះជនបទ៖

«ខ្ញុំចង់ងូតទឹកឱ្យប្រពន្ធ!»

នាង​នៅភាំងៗពេលដែលគេ​លើកបីទៅក្នុងផ្ទះ​ហើយដាក់នាងទៅក្នុងក្លាំទឹកជាទំនៀមនៃជនជាតិឡាវប្រើសម្រាប់ងូតទឹក។ គេដោះអាវនាង ធ្វើឱ្យស្រីកាន់តែរឹងខ្លួនតាមពិនិត្យពិច្ច័យ​បុរសនេះ​ដោយ​ភាំងៗ។

នាងដឹងថា​នាង​កខ្វក់ណាស់ ព្រោះគេងផ្ទាល់ដី ក្នុងគុកចំបើងនោះ។​ សាច់នាង​ជាច្រើន​កន្លែងដាច់រលាត់ព្រោះស្បែកទន់ស្តើងមកត្រូវនឹង​របស់គ្រោតគ្រាតឃោរឃៅ។

ហត្ថាប្រុស លាងសម្អាតរាងកាយ​នាងដោយកាយវិការយឺតៗ ដោយប្រយ័ត្នប្រយែងក្រោមភាពស្លឺរបស់ខាងស្រី។ ដំបូងនាងអង្គុយស្ងៀម ​ក្រោយមកនាង​ប្រុង​ក្រោកចេញ​សុំងូតខ្លួនឯង ​តែដៃគេហាក់មិនព្រមលែងគេនៅតែមានៈ ចង់ថែទាំរាងកាយនេះ។

«គីម៉ាល់!  របួសមិនទាន់សះកុំឱ្យត្រូវទឹកគីម៉ាល់!​ ទៅចាំនៅក្រៅសិនទៅ​!​ ហាន់ដាឈប់ងូតហើយ! ហាន់ដាចេញទៅហើយ!»

ស្រីនឹកឃើញ​ដល់ដង្ហើមភ័យក្តៅងំរបស់នាង​ពេលគេឈានជើងចូលមកហើយ​ ​ទឹកច្រាលហូរចេញក្រៅយ៉ាងគំហុក  ​រាងកាយអាក្រាតរបស់គេនៅព័ទ្ធជុំវិញនាង។

«បើអាគីម៉ាល់ម្នាក់នេះងាប់មែន វាមិនងាប់ដោយសារដំបៅមួយហ្នឹងទេហាន់ដា! អាចងាប់ដោយសារគ្រាំទ្រូង!​ គ្រាំចិត្ត​ ដែលត្រូវស្រីបោក! ស្រីដែលវាខំស្រឡាញ់ និយាយកុហក លាក់លៀម លេងល្បិច លេងស្ទីល       ហាន់ដា!»

នាង​បិទភ្នែកទាំងសងទទួលយកការថែទាំពីប្តីម្នាក់នេះ​ ហើយចុងក្រោយ​នាងក្លាយជាអ្នកងូតទឹកបែប​ធម្មជាតិ១០០ភាគរយ​គឺគ្មានខោអាវដណ្តប់។ លាងសម្អាតស្បែកនារីនេះ ​មិនបានប៉ុន្មាន​នាង​ទទួលអារម្មណ៍​ដឹងពីស្នាមថើបរបស់គេ ដៃច្បូតអង្អែលសក់ ហើយ​ចុងក្រោយ​គេបីនាង​ត្រឡប់ទៅកាន់គ្រែដំបូង​ដែលនាងទើបតែនឹង​ក្រោកឡើងពីសន្លប់។

នេះជារាត្រីដំបូងក្រោយបែកពីគ្នា​អស់១៨ខែរបស់ពួកគេ…..យើងកុំច្រណែនគេ​ទុកឱ្យគេ​បានថ្នាក់ថ្នមគ្នាចុះ។

រឿង៖ បេះដូងមេគង្គ ភាគទី៣៤
«យើងនៅមានថ្ងៃបានជួបគ្នា​បាននិយាយគ្នាខ្លះទៀតដែរទេ?!»

វាខ្លីពេកហើយ​សម្រាប់ការជួបដែលចាប់ចិត្ត​ស្រលាញ់ភ្លាមៗដូចមានចារទុកមកពីបុព្វេ តែក៏​សាហាវពេកដែរ​ដែលត្រូវព្រាត់ទៅទាំងបែបនេះបាន?

សម្រឹបជើងលាន់ឡើងរសឹប​នៅក្នុងផ្ទះ…..

ហាន់ដានៅបង្អង់ពីការសោយសោកហើយបែរងាកក្រោយ…..អ្នកណាម្នាក់នៅឯបន្ទប់ទឹករបងឬស្សី….

«ជេន!»

នាង​ខ្សឹបតិចៗស្ទើមិនឮចេញពីក្នុងទ្រូងផងទេព្រោះល្វើយ។

ស្រីស្អាតច្រត់ដៃក្រោក…..

នៅពីមុខផ្ទាំងកញ្ចក់នាងឃើញខ្លួនឯងស្គមស្គាំង​មាន​សភាពដូចជា​មនុស្ស​មិនមែនមនុស្ស​។

មិនមែនជេនមកទេ!

កណ្តាលយប់ហើយ! ណាមួយ​នាង​ចាំបានថា មិននៅកោះនេះទេ គេបាន​មកប្រាប់ថា លាទៅភ្នំពេញ​ប្រជុំថ្នាក់នាយកនៅសណ្ឋាគារ។ ចុះអ្នកណា? ម្តាយនាងនឹងប្អូននាងឆ្លៀតទៅលេងនៅភ្នំពេញជាមួយជេន​ហើយ…..អ្នកណាមករកអីថ្មើរណេះ?

កោះនេះធ្លាប់សុខសាន្តណាស់។

នាង​គ្មានអារម្មណ៍ខ្លាច​ទេ តែនាង​មានអារម្មណ៍​រងា….

ជាង១០ខែហើយ តាំងពីមានឧប្បត្តិហេតុមក ជនបរទេសមកពីត្រីកោណមាសបានស្លាប់ទៅក្នុងទន្លេហើយ ពួកវានាំយកទៅទាំងមនុស្ស​ដែលនាងស្រឡាញ់បំផុត​ផង ចុះពេលនេះ…..

នាង​ក្រោក​ឡើង​ដើរមួយៗសំដៅទៅ…..

ពីទីនេះទៅ…..

អ្នកណាម្នាក់កំពុងឈរបែរខ្នង រើរកអ្វីមួយមិនមែន​នៅបន្ទប់ទឹក​ទេ តែជាទូតាំងរបស់នាង…..

រឿងកាលពីព្រឹកត្រូវរំឭកមកវិញ…..

«តួសំខាន់ៗក្នុងរឿងនេះ ស្លាប់អស់ហើយ ឯងត្រូវរឹងមាំឡើងដា»

គឺជេនបងប្រុស​ខុសម្តាយរបស់នាង បានមករកនាង​នៅកំពង់ទឹក ទីដែលនាង​តែងប្រើជីវិតជារៀងរាល់ថ្ងៃនិយាយជាមួយជលសា ​ក្រែងព្រះគង្គាមានមេត្តា ​ជួយនាំវាចាបេះដូងកំព្រាដាច់ដោចទៅដល់វិញ្ញាណម្ចាស់ស្នេហ៍…..

«ឯងគិតថាខ្ញុំនៅរស់? អ្ហះ? ជេន​! ឯងគិតថាខ្ញុំរស់បានយ៉ាងម៉េច១៨ខែមកនេះ»

«ភ្ញាក់ខ្លួនឡើង នីដា ពួកត្រីកោណមាសនៅក្បែរៗនេះ វាកំពុងតាមដានឯង»

«ប្រាប់ពួកគេនោះទៅ! ធ្វើអីក៏ធ្វើទៅ!»

នារីបោះចំណីទៅក្នុងទឹក ភ្នែក​ល្ហល្ហេវសម្លឹងហ្វូងមច្ឆាហែលច្រវាត់។

«១៨ខែហើយជេន! មនុស្ស​ដែលយើងស្រឡាញ់បំផុត មិនដែលត្រឡប់មកវិញទេជេន! យើង​ជាមនុស្សបរាជ័យ យើងបាន​​បាត់បង់គ្រប់យ៉ាងនៅក្នុងភាគនិទានមួយនេះណា៎ជេន! យើងគ្មានជីវិតទេ!»

ជេន​និយាយដោយសំឡេងលួងលោម៖

«សន្យាទៅ ថាឯងរឹងមាំ ឯងនឹង​ថែរក្សាអ្វីៗគ្រប់យ៉ាង​ដែលគេបានបន្សល់ទុកលើកោះនេះ ស្នេហាស្មោះរបស់គេ ការងាររកស៊ីរបស់គេនៅឌូបៃ សាលពិព័រណ៍សិល្បៈរបស់គេ! ហើយនេះ​យើងដាច់ចិត្ត​យកមកឱ្យឯង​ សង្ឃឹមឯងឃើញហើយរឹងមាំ! ម៉ាស៊ីនថតរូបរបស់គេ! រូបឯងនៅហ្នឹងទាំងអស់! រឹងមាំឡើងនីដា ស្នេហារបស់ឯងមិនចេះស្លាប់ទេ​ វាចារទុកលើដងទន្លេនេះ!»

នាង​លូកដៃញ័រ​ៗទទួលយកម៉ាស៊ីនថតមកកាន់។ ជេនធ្វើយ៉ាងណា​បានរកវត្ថុនេះមកបាន បើទូកទាំងមូលត្រូវបាក់លិចស្លុងទៅក្នុងគំនួចអន្លង់បិសាចទៅហើយ?

នាង​ងើបមុខ​សម្លឹងបងប្រុស​ដែលទុកគ្នាស្មើមិត្ត​ស្មោះត្រង់ក្នុងជាតិនេះ៖

«ជេន?​ ជេន​រកឃើញទូកដែលលិចហ្នឹងមែនអត់? ​អ្ហះជេន?!»

ជេន​ធ្វើមុខស្ងួត តែគេខំទាញនាង​វិលមករកតថភាពវិញ។ បុរសនេះ​កាន់ស្មាទាំងសងរបស់ប្អូនស្រី៖

«នីដា! លោកនេះគ្មានអភិនីហារទេ!​ ទន្លេនេះមានជម្រៅ​ពាន់ម៉ែត្រ! ទូកដែលកួចទៅហើយ ​ធ្វើម្តេចសល់សំណាករកឃើញបាន? មនុស្ស​ស្លាប់ហើយ រូបរាងរលាយអស់ហើយនីដា! រស់នៅឡើងវិញ​សារជាថ្មីនីដា!​ រឹងមាំឡើង ​គីម៉ាល់មិនចង់ឃើញឯងបោះបង់ចោលខ្លួនឯងព្រោះគេទេប្អូនស្រីកម្សត់!»

នៅក្នុងម៉ាស៊ីនថតនេះ​គ្មានរូបអ្នកណាទាំងអស់ គឺមានតែរូបនារីសំពត់លឿង ម្នាក់ដែលស្លើតស្លក់ចុះមកពីលើច្រាំង។

ស្រីស្អាត​ដកអារម្មណ៍​ចេញ​មកវិញ។ នៅទីនោះសម្លឹង​អ្នកឈរនោះប្រសើរជាងនៅស្តាប់ពាក្យដាស់​តឿន​របស់ជេន។ ជាការប្រសើរណាស់ដែលនាង​ហាក់ឃើញ​បុរសនោះងាកមក។

អាវុធសម្ងាត់មួយ​បុកមកចំបេះដូងនាង​ភឹប…..

គីម៉ាល់…?

អ្វីដែលស្រីតូច​អាចធ្វើបាននៅពេលនេះគឺនាង​ក្តិចខ្លួនឯង​ប្រាកដថា មិនមែន​យល់សប្តិទេ។

អ្នកដែលនាង​កំពុងស្រែកហៅ គឺបុរសនេះ​បុរសម្នាក់ដែលនាងបាននឹកគេទាំងយប់ទាំងថ្ងៃ។

សុខសប្បាយជាទេប្រពន្ធសម្លាញ់!

គេនិយាយមកតិចៗ ហើយបែរមកញញឹម​ដាក់នាង​។

នាង​ស្រែកឡើង​ទាំងអំណរ ទាំង​ឆ្កួតវង្វេង តែសំឡេងនាង​ហាក់បីដូចជាមិនឮចេញមកខ្លាំងទេ ព្រោះបំពង់កត្រូវស្ទះណែន ​រហូតដល់​គេនោះដើរសំដៅមក…..

ទើបនឹង​មកដល់កៀកគ្នា ដៃម្ខាងរបស់គេ លូកមកឱបត្រគាកនាង។ ហាន់ដា​កំពុង​តែភ្លឹក នាងឃើញ​ភ្នែក​គេសម្លឹងនាងយ៉ាងមុត​ ហាក់ដូច​គេនេះ ទាំងពីរនាក់នេះមិនបានមានរឿងអ្វីកើតឡើងទេ គឺមានតែអារម្មណ៍មួយជាខ្លាំង គឺខ្លាំង​ណាស់ វាជាអារម្មណ៍ដែលនាង​កំពុងភាន់ភាំងច្រឡំពេញទំហឹង។

១៨ខែហើយ​ដែលយើងមិនដែលឃើញគ្នា ឬគេខ្លាច​ខ្ជះខ្ជាយពេលវេលា?

យើង​កំពុង​ស្ថិតក្នុងការ​ស្រមើស្រមៃស្រើបស្រាល? ទេ!​ បេះដូងយើងមានទុក្ខសោក! យើងនឹកគេព្រោះស្នេហាមិនមែន​កាមតណ្ហា​ឡើយ។

បុរសនេះ​រាវពាសពេញតំបន់ក្រោមចង្កេះនាង ធ្វើឱ្យហាន់ដា ដកខ្លួន​នឹងបម្រះចេញដោយស្វ័យប្រវត្តិ ដោយមិនដឹងខ្លួន។

គីម៉ាល់? ​នាង​ហៅឈ្មោះគេ​តិចៗ​ហើយស្ទុះទៅបើកភ្លើង។

ដ្បិតតែគេហាក់មានរូបរាងធាត់ជាងមុន​តិចតួច​តែ​ភ្នែកគេ ​និងមុខមាត់គេ មិនបានប្តូរទេ។

ដោយភាពរហ័សរហួន បុរសនេះមិនឆ្លើយ​បែរជាលើកនាង​បី​ ដើរសំដៅត្រឡប់ទៅគ្រែដែលមុននេះនាងភ្ញាក់ឡើងសើងម៉ើងព្រោះចំហាយទឹកភ្លៀង។

មេឃនៅខាងក្រៅរាំងហើយ!

នាង​មិនដឹងថាខ្លួនឯងបានអង្គុយយំយូរប៉ុនណាហើយទេ ចំណែក​គេនេះ​ក៏មិនដឹងជា​មកដល់តាំងពីពេលណាហើយដែរ។

ហាន់ដា​ត្រូវផ្តេកផ្ងារទៅលើពូក​ដោយការផ្តួលរបស់គេ។

ម្រាមដៃរឹងៗនៃបុរសនេះរអិលពីចង្កេះ​រេចុះឡើង​ពីភ្លៅទាំងសងទៅទើរនឹង​ជង្គង់របស់នាង។ អ្វីមួយ​យ៉ាងឆាប់រហ័សប្រាប់នាង​សម្ងាត់ក្នុងបេះដូង…..មិនមែនគេទេ!

តាមវិធីសាមញ្ញ  នាងចំណាយពេលយ៉ាងរហ័ស​ក្នុងការសម្រេចចិត្ត​រើបម្រះ ខណៈគេនោះ​ចាប់ផ្តើម​ទាញនាងត្រឡប់មកវិញ​យ៉ាងខ្លាំង ពិសេសនៅត្រង់ត្រគាកដែលជាកន្លែងដែលមានបញ្ហាឈឺរហូតមកតាំងតែពីនាងបានធ្លាក់ទឹកហើយខំប្រឆាំងនឹងកម្លាំងស្រូបទាញនៃអន្លង់ទឹកកួច។

ត្រង់កន្លែងដែលមានបណ្តុំសរសៃប្រសាទស្រើបស្រាលនិងភាពជាមនុស្សស្រី ដៃគេកំពុងធ្វើឱ្យនាងឈឺដោយសារបុរសនេះហាក់មិនចង់ឱ្យនាងក្រោកឡើងវិញបាន។

រហូតមកដល់ពេលនេះនាង​ដឹងថា ខ្លួនឯងមានតែកម្លាំង​ពាក់កណ្តាលនិងញាណ​ដឹងខ្លះៗនៅច្រឡំបល់។

«ចេញពីខ្ញុំ!» ហាន់ដាធាក់ជើង​ទាំងសង​ហើយស្រែកអួលៗ។

នាង​ដឹងថា​ គីម៉ាល់មិនបាត់ទៅ ហើយវិលមកវិញក្នុងរូបភាពរបៀបនេះទេ។ មិនអាចទៅរួចឡើយ។

«ដៃប្តីយើង ដែលចាប់យើង មិនមែនជាឧបករណ៍ទារុណកម្មយ៉ាងឈឺចាប់ដូច្នេះទេ! នៅក្នុងគំនាបរបស់គេ យើងតែងទទួលបាននូវទារុណកម្មដែលផ្អែមល្ហែមនឹងកក់ក្តៅ! ឯងជាអ្នកណា អាចង្រៃ!»

ស្រីគិតទាំងបែកញើសស្អិត​ដាមពេញរាងកាយ​។

មនុស្សនេះដោះអាវខ្លួនគេ​ខ្វាក បង្ហាញ​សាច់ណែនណាន់តាន់តាប់ខណៈនាងខំទធាក់ជើងរើបម្រះចុះឡើង។

រាងគេសង្ហាហួសហើយ គឺមិនមែន​ជារូបរាងជនជាតិអាស៊ី រឹតតែមិនមែន​គីម៉ាល់ គ្រាន់តែមុខដូចគ្នា។ សម្រាប់នាងដើម្បីដឹងថា តើជាប្តីកម្សត់ឬមិនមែន នាង​គ្រាន់តែនៅស្ងៀមសំងំធ្វើដូច​ចាញ់ស្នេហ៍​ តែ​ក្រឡេក​ពិនិត្យ​របៀបដែលបុរសនេះកំពុងឱនរូត​ខោ​ និង​ទឹកមុខងងើល ភាពពាលយង់ឃ្នង​នៅ​ក្នុងកែវភ្នែក​គេ។

រហ័ស​ដូចផ្លេកបន្ទោរ នាងដាក់មួយជើងតម្រង់ចំណុចខ្សោយនៃជននេះ ​តែត្រូវវា​ចាប់ជើងជាប់។

«ជួយផងជេនៗៗៗ!»

នាង​ស្រែកឮៗស្រែកអស់ពីពោះ ព្រោះនាងដឹងថា នេះ​មិនមែនជាការវង្វេងស្មារតីឡើង។

ជើងនាងត្រូវចាប់ជាប់ម្ខាង បន្ទាប់មកម្ខាងទៀត។

ដូចណាស់ មុខគេដែលឱនមកគឺដូចគ្នានឹង​ប្តីនាង ដែលបានលិចស្រិមទៅក្នុង​បាតទន្លេកាលពីជាង១ឆ្នាំមុន តើ​គេឥឡូវនេះ គេម្នាក់នេះ ជាអ្នកណា​ហើយត្រូវការ​អ្វីនៅទីនេះ?

នាងស្រែកយំទោះបីដឹងថា គ្មាន​អ្នកណាឮនិងអាចមកជួយ​ក៏ដោយ។ បុរសនេះឱនមករកបំបិទមាត់នាង​។   ធម្មតា​មាត់គីម៉ាល់ គឺស្អាតហើយរីកដូចផ្កាពេលឱនជិតគ្នា​តែម្តងនេះនាង​គ្មា​នអារម្មណ៍​ទេ។ ហាន់ដា​លូកដៃទាំងសងច្របាច់កបុរសនេះ។

កម្លាំងនាងខ្សោយឡើងៗ នាង​ហាមាត់ខាំស្មាមនុស្ស​នេះខណៈគេកំពុង​ព្យាយាម​ ច្រានខ្លួនគេមកនៅពីលើនាង​​

ឈឹប…..

មនុស្ស​នេះគាំងចលនាជាមួយអ្វីម្យ៉ាង​ដោតចំខ្នង​គេ…..

នាង​ធុំក្លិនឈាម​ហើយវត្ថុរាវស្អិតបានហូរមកស​ន្សឹមៗប្រឡាក់លើនាង…..

ស្នូរជើងមនុស្ស​រត់ចូលមកដល់។

នាងស្រែកយំភ្លាត់សំឡេង ព្រោះបុរសនោះដួល ភីងផ្កាប់មុខ​នៅលើគ្រែក្បែរនាង។

៤ថ្ងៃក្រោយមក…..

«អ្នកភូមិបានធ្វើការដុតសពដែលគ្មានអត្តសញ្ញាណនេះចោលហើយ»

ជេននិយាយពេលនៅអង្គុយកំដរហាន់ដា ដែល​ចែក​បបរពេលល្ងាចដល់ជនជរានិងអ្នកវិកលក្នុងមជ្ឈមណ្ឌល។

«មិនយល់ដែរហេតុអ្វីមិនព្រមសារភាព​បែរជាសម្លាប់ខ្លួនឯង!»

បងប្រុងម្នាក់នេះ​ពោលបន្ថែម​រអុះៗម្នាក់ឯងក៏ប៉ុន្តែ​អាចធ្វើឱ្យហាន់ដាបង្អង់ដៃពេលឮពាក្យថា«សម្លាប់ខ្លួនឯង!»។ គ្រប់យ៉ាង ពិតជាភ្ញោចអារម្មណ៍ទន់ខ្សោយ​របស់នាងណាស់។

«របៀបសម្លាប់ខ្លួនរបស់វា គឺលាក់ថ្នាំពុលនៅនឹងធ្មេញ​! ​នេះជាទម្លាប់របស់ពួកម៉ាហ្វៀ!»

ជេននិយាយហាក់សោកស្តាយ​ដែលមិនអាចមាន​ជននោះទាំងរស់ក្នុងដៃបាន។ ហាន់ដាសួរហាក់ស្មុគចិត្តជាខ្លាំង៖

«ហេតុអី?​គេក្លែងជាគីម៉ាល់មានន័យថាម៉េច?!»

«កុំគិតថា ​ពួកវាឈប់ទេនីដា! ដរាបណាវារកេពិសិដ្ឋមិនឃើញ!​ ពួកវាត្រូវការ​កូដនោះ!»

ស្រស់ស្រីរេភ្នែកសម្លឹងបងប្រុសខ្លួនទាំងក្តីពិភាល់។ គ្រប់យ៉ាងបណ្តាលឱ្យនាងនឹកឃើញ​ឡើងវិញដល់រឿងហេតុកាលពីជាង​២ឆ្នាំមុន….​

កោះបេះដូងជាងពីរឆ្នាំមុន….

«នីដា ! នេះពិសិដ្ឋ​ដែលខ្ញុំប្រាប់នីដា!»

សុងសក្តិនាំគេមកជួបនាង​។ បុរសនោះសង្ឃឹមថា​នាង​នឹងគេសាងស្នេហ៍នឹងគ្នា​ហើយ​អាថ៌កំបាំងទាំងងស់របស់ពិសិដ្ឋនឹងក្លាយជារបស់នីដា​ដែលនីដានឹង​ប្រាប់បន្តដល់ខ្លួន។

ក៏ប៉ុន្តែយប់ដដែល…..

«ខ្ញុំនឹងគេទើបនឹងស្គាល់គ្នា មិនទាន់អីផង ជេនឱ្យខ្ញុំរៀបការ?!»

«យើងរុញទូកបណ្តោយទឹកប្អូនស្រី! ពិសិដ្ឋជាមនុស្ស​របស់យើង​ក្រុមបេសកកម្មកម្ចាត់ទីផ្សារជួញអាភៀននិងជួញដូរមនុស្ស​នៅត្រីកោណមាស​! គេត្រូវតាមប្រមាញ់ស្អិតដោយពួក​នោះ!​ ពិសិដ្ឋបានបញ្ចេញកូដរារាំងគណនេយ្យទូទាំងតំបន់របស់ពួកគេ​!​ ពួកគេប្រើលុយកខ្វក់ទាំងអស់នោះមិនបាន  គឺធ្វើសកម្មភាពអីក៏មិនចេញដែរ!​ ពួកគេកំពុងតែរកគ្រប់វិធីតាមយកកូដនោះ!​ដំបូង ពិសិដ្ឋ​ត្រូវរៀបការ​ហើយគេនឹងស្លាប់បាត់ពីលោកយើងនេះ!»

«ស្លាប់!»

«គឺស្លាប់ក្លែងក្លាយ​ហើយពិសិដ្ឋនឹងមិនមកវិញជារៀងរហូត តែយើងនឹងបង្កើតអត្តសញ្ញាណថ្មីសម្រាប់ជីវិតថ្មីរបស់គេ ​ការពារគេ!»

«ហេតុអីចាំបាច់រៀបការ!»

«ព្រោះបើនៅសុខៗ​គេស្លាប់គឺមិនសមទេ! ទាល់តែគេមានស្នេហា មានគ្រួសារ ហើយស្លាប់!»

នាង​ដកខ្លួនពីរឿងចាស់។ ដៃស្រីញ័រ​មិនមែន​ភ័យ​តែនាង​ទើបនឹងដឹងថា ​ខ្លួនឯង​បានឆ្លងកាត់រឿង​ច្រើន​ប៉ុនណាទម្រាំអាចជូយសង្គ្រោះមនុស្ស​ស្លូតត្រង់ជាច្រើន រួមដៃ​ជាមួយពិសិដ្ឋ​ គឺរំដោះ​ការប្រឈម​របស់​ពួកគេ​ពី​ក្រុមជួយញដូរ​មនុស្ស​ទាំងអស់នោះ។

«ខ្ញុំនឹកដល់សិដ្ឋ ខ្ញុំមានកម្លាំងរស់រានជាថ្មី!! មានការងារច្រើនដែលខ្ញុំអាចធ្វើបានសម្រាប់ពិភពលោកយើងនេះ!»​នាង​បន្លឺតិចៗធ្វើឱ្យ​បងប្រុសសប្បាយចិត្ត​

ហាន់ដាជូតដៃហើយអង្គុយកៀកនឹង​បងប្រុសដោយ​និយាយខ្សឹបខ្សៀវគ្នាបន្ត៖

«ពួកវាគ្មានថ្ងៃ​រកពិសិដ្ឋឃើញ អ៊ីចឹងហើយ លុយខ្មៅទាំងនោះនឹង​ដល់អាយុកាលបានទៅដៃក្រុមបង្រ្កាបបទល្មើសហិរញ្ញវត្ថុអន្តរជាតិ​!»

ជេននិយាយទាំងមោទនភាព៖

«ទោះវារកពិសិដ្ឋឃើញ​ក៏​កូដនោះ​ពិសិដ្ឋគ្មានថ្ងៃឱ្យដែរ!»

ហាន់ដាងក់ក្បាល៖

«អ៊ីចឹងហើយ​វាក្លែងមុខជាគីម៉ាល់ ហើយ​មករកខ្ញុំកណ្តាលអាធ្រាត!»

«អត្តសញ្ញាណ DNAគ្មាន!​ ឈាមមិនមែនប្រភេទជាមួយពិសិដ្ឋ ឬគីម៉ាល់​ ប្រាកដណាស់មនុស្ស​ដូរមុខ!»

«ដូរមុខ?សាហាវណាស់ ពួកនេះ​ធ្វើធំឡើងៗ​ហើយ មិនឈប់ឈរសោះ!»

«កូដ និងលុយទាំងនោះ​ជាអាយុសង្ខានៃបណ្តាញ​ដ៏ធំមាំរបស់វា !​វាមិនបោះបង់រហូត​ដល់ស្លាប់!»

នាង​ងើបមុខសម្លឹងបងប្រុស ជេនងក់ក្បាល។

«វាជាបច្ចេកទេសពេញនិយមណាស់សម្រាប់​ពួក​​ Spy មិនពិបាកទេគ្រាន់តែត្រឹមសម្តែងជាប្តី​របស់ឯង​!»

នាង​ញញឹមជូរចត់៖

«ខ្នងគេនោះអត់មានស្នាមចង្កូមប្រចៀវទេ!»

នាង​​​សើចស្ងួតហើយ​បន្តដួសបបរ បន្ទាន់មក​មាត់និយាយមួយៗបន្ថែម​៖

«ឆ្លងកាត់រឿងយប់មិញ​យើងដឹងថា បេះដូងយើងមិនមែននៅជាមួយគេ​ដោយសាររូបសម្រស់ទេជេន! យើងស្រឡាញ់គេដែលជាគេ យើងតែងមានអារម្មណ៍ថាគេនៅមានជីវិត​នៅឡើយ ហើយក៏កំពុងនឹកយើង! គេមិនចោលយើង​ មិនបោះបង់យើងទាំងបែបនេះទេ!»

«ឥឡូវនេះម៉ាក់ឯងនិងនិវត្តរើមកនៅលើកោះនេះហើយ មិនឱ្យឯងនៅតែឯងទៀតទេនីដា!»

នាង​មិនមាត់មិនកដៀងភ្នែក​សម្លឹងទៅ​ម្តាយនិងប្អូន ដែលកំពុង​ធ្វើការជាមួយពូផាននិងពូជឿនចែកផ្លែឈើ និងសម្ភារៈដល់អ្នកសម្រាកព្យាបាលនៅជ្រុង​ខាងកើតចម្ងាយប្រមាណជា​៣០ម៉ែត្រពីគ្នា។

នាង​ដកដង្ហើមធំ៖

«បើយប់មិញពូជឿនមិនមកទាន់ ហើយវាមិនត្រូវមួយព្រួញនោះទេ ថ្ងៃនេះឯងលែងឃើញមុខខ្ញុំហើយជេន!»

ជេនងក់ក្បាល៖

«ពូៗ​រក្សាសម្តីថាតាមមើលឃ្លាំឯងឱ្យខ្ញុំ!​ គាត់ធ្វើបានមែន! នីដា ស្តាប់ណា​គ្មាន​អ្នកណាម្នាក់នៅទីនេះ give upជាមួយ​ឯងទេ! ឯងកុំបោះបង់ចោលខ្លួនឯង ឮ?»

នាង​នៅស្ងៀម​បន្តការងារ ជេន​និយាយបន្ថែម៖

«បងឈប់និយាយហើយ ពួកគេមកដល់ហើយ!»

ក្មេងជំទង់ម្នាក់នាំមុខមនុស្ស​មួយក្រុម​ដើរមករកអាហារពេលយប់ដូចសព្វមួយដង។ នាងហុចបបរចានចុងក្រោយទៅឱ្យក្មេងជំទង់។​ ក្មេងនោះញញឹមស្រស់ ដែលនាង​ឃើញញញឹម​មករកគេតាំងពីតម្រង់ជួរម្ល៉េះ។ មកដល់ជួបតទល់​គេលើកទូរសព្ទមួយបង្ហាញនាង​។

ហាន់ដាញញឹម៖

«តារា! ក្រែងខានស្អែកទៅភ្នំពេញហើយ តារាជាហើយ ត្រូវទៅរៀនវិញ ម៉េចបានមកឈរចាំបបរដែរ?!»

«ខ្ញុំនឹកពេទ្យដា​!»

«មែនអ្ហី!»

នាង​ញញឹមស្រស់ហើយ​ឱនពិនិត្យ​អេក្រង់ទូរសព្ទដែលក្មេងជំទង់ប្រឹង​បង្ហាញមកមិនឈប់។ ជេនក្រោកចេញ លើកឆ្នាំង​យកទៅក្រោយរោង។

ចិត្តគេសប្បាយ ហើយលបងាកមកមើលនាង​ពីចម្ងាយ។

«ឯងសើចហើយនាងដា!​ ១៨ខែហើយ! ឯងទើបតែសើចឡើងវិញ! ​នេះជាប្រផ្នូលល្អមែនទេ!»

ជេន!!!

សំឡេងនាង​ពញ្ញាក់ដំណើរគេ។

ជេនបកមកវិញ ខណៈឃើញហាន់ដា​ហាក់​កំពុងសម្លឹងទូរសព្ទដោយភ្ញាក់ផ្អើលញ័រដៃ។ បងប្រុសម្នាក់នេះចងចិញ្ចើម។​ តើក្មេងនោះបានរូបអីមកបង្ហាញនាង?

«ប្តីគាត់ នៅក្នុងរូបនេះ ជាអ្នកដឹកកណ្តាប់!»

ជេនថ្លោះទឹកមុខ។

គេ​មកឈ្ងោកពិនិត្យក្បែរនាង ។ ​ហាន់ដាងើបមុខសម្លឹងបងប្រុសមុនពេល​ហុចទូរសព្ទមកឱ្យគេមើលអ្វីដែលកំពុង​ទាក់ទាញចិត្តនាងខាងក្នុងនោះ ។

គីម៉ាល់?

ជេនឧទានតិចៗ​ហើយដៀងសម្លឹងមុខប្អូន។ នារីនេះបង្ហាញអំណរដ៏ជ្រាលជ្រៅក្នុងពន្លឺភ្នែក។ ជេនគ្រវីក្បាលតិចៗដាក់នាងជាសញ្ញាថា «មិនពិតទេ! កុំជឿ!»។ នាង​មិនព្រមស្របគំនិតជាមួយ​ជេនទេ ​នេះបើតាមពន្លឺភ្នែកចិញ្ចាចពោរពេញដោយក្តីសង្ឃឹមរបស់ហាន់ដា។  ទោះតែក្មេងនេះ ​រកឃើញ​រូបប្តីកម្សត់លើអ៊ីនធឺណេត ​ហើយ​ស្ថិតក្នុងស្ថានភាពជាកសិករដឹកកណ្តាប់​តែនាង​មើលស្គាល់ច្បាស់ ថាជាគេ។

ទោះជាជេនជឿ​រូបនេះ​មិនដល់៣ភាគរយ តែគេដឹងច្បាស់ហើយ​ថា បេះដូងប្រពន្ធម្នាក់នេះ មិនអាចត្រឡប់ទៅវិញ​ធ្វើដូចគ្មានអ្វីកើតឡើងនោះទេ។ នាងនិយាយ​ភាសាសម្ងាត់មួយឃ្លានេះ តបទៅនឹង​ការ បដិសេធរបស់ជេនតាមពន្លឺភ្នែកនាង​។
ជេនដឹងថា នឹងមានរឿងកើតឡើងទៀតជាក់ជាមិនខាន…..

«កុំប្រាប់យើងថាឯងជឿរូបមួយនេះហាន់ដា!»

ជេនព្រមាន​…..

រឿង៖ បេះដូងមេគង្គ ភាគទី៣៣
អ្នកណាបើកទូកគំហុករបៀបនេះ? ​នៅខាងក្រៅមានរឿងអីកើតឡើង។

ដៃគូស្នេហ៍ទាំងទ្វេច្រវាត់ចូលគ្នា តម្រង់មកទ្វារ តែគីម៉ាល់លើកម្រាមមួយស៊ីញ៉ូកុំឱ្យនាងឮមាត់។ គេប្រើដៃម្ខាងទៀត បង្ហើបបើកទ្វារសម្លឹង​មកហេតុការណ៍ខាងក្រៅ។

គ្មានមនុស្ស​ទេ។

គេរុញនាង​ឱ្យសញ្ញា​នៅស្ងៀមតាមរយៈទឹកមុខ​ហើយ​ទើបខ្លួនឯងសម្លឹងពិនិត្យសារជាថ្មី។ មុនពេលបង្ហើបទ្វារចាកចេញ នាយ​ឆ្លៀតងាកមកខ្សឹបដាក់ភ្នែក​ភ័យបារម្ភ​របស់ខាងស្រី៖

«ចាក់គន្លឹះសិន! ឮ?»

គីម៉ាល់ផ្អៀងខ្លួនដើរចេញទៅតាមប្រលោះទ្វារដែលបង្ហើបតិចតួច។

ហាន់ដាប្រញាប់ចាក់គន្លឹះតាមគេប្រាប់ ហើយ​ស្ទុះ​ទៅក្បែរ​បង្អួចពិនិត្យ​សភាព​នៅក្រៅ។

នាង​ឃើញ​មនុស្ស​មួយក្រុមបីបួននាក់ ក្នុងនោះមានម្នាក់ហាក់ត្រូវ​​គេក្រៀក។ ម្នាក់នោះដូចជាអ៊ុន នាង​មើលមិនច្បាស់ព្រោះប្រផិតប្រផើយថែមទាំងល្បឿនទូកនេះ​ស្រាប់តែស្លេវចេញចោលច្រាំង។

ស្រស់ស្រី​ទប់ស្កាត់ការភ័យស្លុត ហើយ​ប្រះ​ខ្នង​មកទប់​ដោយ​ឈរផ្អែកជញ្ជាំងដែលមាំ។ បន្ទាប់មកនាងស្រវាលូក​តោងក្បាលគ្រែតែម្តង ព្រោះល្បឿនទូកលើកនេះបោលលឿនណាស់ ហេតុការណ៍មិនប្រក្រតីមួយ​កំពុងឈានមកដល់….នាងគិត។

​ខណៈបេះដូងរឹតតែលោតញាប់ឡើង នាង​ផ្តោតឮស្នូរជើងមនុស្ស​រត់ឌឹបៗនៅខាងក្រៅ។ នាងបិទភ្នែកទាំងសងបែរបន់ វាជាទម្លាប់​ដែលហាន់ដាតែងតែធ្វើនៅរាល់ពេលនាង​ស្លន់។

សំខាន់នាង​មិនមែន​សុំសម្រាប់ខ្លួនឯងទេគឺនាង​ផ្សងសុំកុំឱ្យ​បុរសដែលទើបនឹងចេញទៅនោះ​មានរឿង​អ្វីឱ្យសោះ។

សម្រែក​រន្ធត់លាន់ឡើង បន្ទាប់មកស្នូរគ្រាប់កាំភ្លើង។

នាង​របូត​ដៃដែលតោងទាម ហើយ​ដួលរេលទៅលើកម្រាល។

ភ្នែកស្រីស្អាតបើកធំៗ…..

វាមិនមែនជាសុបិនទេ…..រឿង​អកុសលកំពុងកើតមាននៅខាងក្រៅ…..

នាង​ដឹងថាទឹកភ្នែក​កំពុងសើមស្អិត….

រនុកទ្វារនៅបង្កើយ គេបានផ្តាំថា​ឱ្យនាងរង់ចាំ​តេនាង​មិនចង់ចាំទេ។ ពេលវេលា​រំលងទៅ​ជាមួយភាពមន្ទិល។​ ក្រោយស្នូរផ្ទុះ អ្វី​ៗស្ងាត់មកវិញហើយ។

គេនៅឯណា?

នាង​ក្រោក​ឡើងដករនុក យោងខ្លួនចេញក្រៅបន្ទប់​កណ្តាលភាពគ្រលេងធេងធោររបស់ទូក….

ស្រីស្រស់ចងចិញ្ចើមគិត….វីវរហើយ! សភាពនេះ​អ្នកណាម្នាក់កំពុង​តែបញ្ជា​ទូកកាត់អន្លង់ទឹក?

ពួកគេ​អាចមិនមែន​អ្នកថ្នឹកដើរទូកនៅមេគង្គ​ស្ទឹងត្រែង​ហើយមិនស្គាល់តំបន់ទឹក​ហាមឃាត់ទេដឹង?

នៅខាងក្រៅគ្មានអ្នកណាទាំងអស់។

ពួកគេ​ប្រហែលផ្តុំគ្នា​នៅកាប៊ីន?

នាង​នឹកឃើញ​ដល់ក្រុមមនុស្ស​ដែលមុននេះស្រីសម្លឹងពីក្នុងបន្ទប់មកឃើញពួកគេ​កំពុងតែ​នៅផ្តុំគ្នា ហើយហាក់មាន​កាន់ក្រៀកក្លេគ្នាទៀត?

ហាន់ដាប្តូរទិសដៅ​ទៅខាងស្តាំដៃ….

ពីចម្ងាយ….នាង​ឃើញ​​មនុស្សប្រុសប្លែកមុខពីរនាក់នៅឈរទីនោះ។

ពួកគេ​មានកាយសម្បទាធំខ្ពស់ មិនមែនជនជាតិអាស៊ីទេ។ ម្នាក់ចាប់ក្រៀកអ៊ុន ម្នាក់ទៀត​ភ្ជង់អ្នកណានៅកែងខាងឆ្វេងនាងមើលគេមិនឃើញ។ ពួកគេមានកាំភ្លើង?

មែនហើយមុននេះតើពួកគេបាញ់មែនទេ? គេ​បាញ់អ្នកណា?​ឯណាគីម៉ាល់។

ដោយប្រញាប់បោះជំហានទៅមាត់នាង​ស្រែកសួរផង៖

«មានរឿងអី?!»

បុរសមុខបារាំង​ស្រម៉ូម​ និងមាន​ភ្នែក​ខៀវថ្លា ឈរឆ្ងាយ​ផុតពីគេងាកខ្វាច់មករកនាង ​ជាមួយ​កាំភ្លើងខ្លី​ភ្ជង់សំដៅក្បាលស្រីស្អាត​។

ហាន់ដា​ទន់ជើង ដើរទៅមុខលែងរួច។

ជនបរទេសទាំងទ្វេនាងមិនដែលឃើញ​គេទេ ហើយនាង​មិនខ្វល់ឡើយ ​ប៉ុន្តែ​ពិតណាស់នាង​ដឹងពីបំណង​របស់ពួកគេ។

ស្រីស្អាតគ្រវីក្បាលយឺតៗ។

គីម៉ាល់ៗៗៗ

នាង​រអ៊ូហៅឈ្មោះគេខណៈបារាំងនោះដើរទឹបៗសំដៅមក។ ដៃស្រីស្រស់តោង​បង្កាន់ដៃដែកតែចាប់មិនជាប់ព្រោះចាប់ប៉ះពោងសម្រាប់ហែលទឹកទៅវិញ។

នាង​ដួលផ្ងារក្រោយ​ដោយសារការគ្រលែង។

នៅលើកម្រាលក្រោកមិនបាន​ នាង​ខំស្រែកប្រាប់ជាភាសាអង់គ្លេស៖

«ខាងមុខជាអន្លង់ទឹកកួច! អាចស្លាប់ទាំងអស់គ្នា​! ឆាប់ងាកក្បាលទូកចេញ!»

កំភួនដៃធំមួយ លូកមកទាញកអាវហាន់ដា​ហើយកន្ត្រាក់ យោងរាងកាយនាង​ឡើង។

«ពិសិដ្ឋនៅឯណា?!»

ជនជាតិបារាំងនិយាយភាសាខ្មែរ​ច្បាស់ណាស់។ ដូចស្រស់ស្រីស្មានទុក​នេះជាសំណួរ​ដែលនាង​គេងមិនលក់ព្រោះ​ភ័យរន្ធត់រាប់រយរាត្រីរួចម​កហើយ។

បបូរមាត់ស្រីញ័រចំប្រប់ ខណៈនៅពីលើដំបូល កន្ទុយភ្នែកនាង​ឃើញហាក់ប្រទះឃើញ​វត្ថុមានជីវិតធ្វើចលនា​។

ហាន់ដាក្រឡេកទៅទីនោះវឹងហាក់ដូចជា​តម្រុយបង្ហាញ​ឧក្រិដ្ឋជនឱ្យដឹងខ្លួននិង​បំបែរចុងកាណុងសំដៅដាក់ស្នាមផ្ទុះមួយត្រណោតទៅជាមួយផង។

អ្នកនៅខាងលើដឹងថាលែងអាចពួនបានតទៅ​ទៀត ចំណែកជីវិតគឺប្រលែងនឹងគ្រាប់សំណ​បោលទំលុះម្ល៉ោះហើយនាយមាន​តែ​ក្រឡាស់ខ្លួន​លោតទៅក្នុងលំហទឹក។

«គីម៉ាល់»

នាង​បម្រះខ្លួនក្នុងរង្វង់ដៃជនបរទេស​សម្លឹងទៅ​ស្វាមីដែលលោតប្រូង​ទៅក្នុងគំនួចជលស័យ។

«ជេនៗៗៗ ជួយផង!»

ហាន់ដាស្រែកអស់សំឡេង​ប្រណាំងនឹងកាប៊ីនដែលរោទ៍បន្ថយល្បឿន​រឺយ៉ែរេក្បាលប្រផាប់ប្រភីង។ តាមពិតនាង​រន្ធត់អំពី​ប្រុសស្នេហ៍​ដែលធ្លាក់ទៅក្នុងទឹក​ទើបនាង​ស្រែក ​តែនាង​ដឹងស្រាប់ហើយថា ​ទូកបានចាកចោលច្រាំងឆ្ងាយពេកហើយ ជេនធ្វើម៉េចនឹង​ឃើញ​ទាន់?

«ចង់ដឹងពីពិសិដ្ឋពួកឯងលោតមកតាមយើង!»

គីម៉ាល់ស្រែក​ឡើងមកពីក្រោយទឹក​ធ្វើឱ្យជនជាតិបារាំងអើតឱនទៅមើលគេទាំងរារែកសោកស្តាយ​។ គ្នាវានៅខាងមុខហាមាត់​ស្រែក No ព្រោះស្រឡាំងកាំងនឹងអន្លង់កួចធំមួយ កំពុងបង្ហាញខ្លួន​សន្សឹមៗ​ប្រមាណជា​២០ម៉ែត្រខាងមុខ។ ​

ចម្ងាយប៉ុណ្ណឹង និងល្បឿនប៉ុណ្ណឹង​ ទូកនេះមិនអាច​សង្គ្រោះកើតទេ។ អន្លង់នេះជ្រៅ​នឹងមាន​កម្លាំងកួចខូងចុះក្រោម​ខ្មៅក្រឹបសូម្បីសម្លឹងពីចម្ងាយ។ វាជាតំបន់ហាមឃាត់​ដ៏គ្រោះថ្នាក់សម្រាប់ផ្លូវទឹកមួយនេះ…..

ពួកគេ​មើលមុខគ្នា ហើយ​ស្ទុះព្រមៗមកក្រៀកហាន់ដាដៃម្ខាងម្នាក់និង​លោតចុះទៅក្រោម។

ប្រូង….

នៅក្រោមរលកទឹក ហាន់ដាកំពុង​ត្រដាបត្រដួសទាំង​វង្វេងដូចជាត្រីកំពុងត្រូវ​ក្រុងក្នុងអង្រុត​។ នាង​ខំផ្ចង់អត់ដង្ហើម​ទធាក់ជើងឡើងរកផ្ទៃទឹកវិញ តែកអាវខាងក្រោយហាក់ត្រូវជាប់ច្បាម។

អ្នកណាម្នាក់នៅតែ​ចាប់នាង​ជាប់យ៉ាង ពេញដៃតែ​ខោអាវគេ​  មិនដូចឧក្រិដ្ឋជនពីរនាក់នៅខាងលើ​ទូកមុននេះទេ។ ជាបណ្តើរៗនាងឃើញ​ដៃគេ និងអាវគេ ។​

«គីម៉ាល់»

បេះដូងនាង​អរភើតខណៈគេនោះខំប្រឹង​ហែល​នឹង​ យោងនាង​ឡើងទៅតាមផង។

ទាំងពីរកាយខំបណ្តែតខ្លួន​ជម្នះធាក់ទឹកឡើងរកផ្ទៃខាងលើក្នុងសង្វាក់ស្របគ្នាប៉ុន្តែ….

ការសម្រុករបស់នាង​ហាក់ដូចជាតឹងឡើងៗ មានអារម្មណ៍ថាអ្វីមួយកំពុង​ប្រតោងជើងនាង….

ដំបូង​វាទាញជើងនាង​បានតែមួយជំហាន​ទេប៉ុន្តែក្រោយមកវាចាប់ជើងជាប់ទាំងសង ហើយរាលដាលយ៉ាងរហ័ស​ឡើងដល់កំភួនជើង…..

ហាន់ដា​គិតថា ជាស្នាដៃនៃបុរសបរទេសទាំងទ្វេពិតណាស់ប៉ុន្តែគិតបន្តិចទៅ កម្លាំងរឹតនេះមិនសមជា​ដៃមនុស្ស វាសមតែជា​អ្វីផ្សេង…..

គីម៉ាល់ងាកក្រោយ​ខណៈរាងកាយ​ស្រី​មិនត្រឹមតែមិនអាចយោងទៅមុខ​ថែមទាំងកំពុង​ត្រូវប្រទាញគាំង។

បុរសបើកភ្នែក​ធំៗ​សម្លឹងរាងកាយប្រពន្ធសំណព្វដែល​ជាប់ដល់គល់ភ្លៅ​នៅក្នុងសំណុំអន្លង់ទឹកកួច​ដូចជាមាត់បិសាចធំចង្ក្រាង ប្រទាញស្រូបរាងកាយនាងដណ្តើមគំហុកជាមួយ​នាយ​​។

គេងាកមើលមកស្រីស្នេហ៍​ទាំង​ដែលនិយាយគ្នាមិនរួច…..។

ពន្លឺព្រះអាទិត្យ​ជ្រាលជ្រេនៅខាងលើបង្ហាញ​ថា នៅតែបន្តិចទៀត​ពួកគេ​ឡើងដល់ផ្ទៃ​ទឹក​ហើយ តែក៏​ប្រាប់ពី​ដំណឹងអស់សង្ឃឹមផងដែរថា គ្មានអ្នកណា​ធ្លាប់ហែលមកប៉ះចរន្តទឹកកួចនេះហើយ​មានវាសនា អណ្តែតឡើងបានទៅ​ស្រូបអុកស៊ីសែន​នាផ្ទៃទឹកខាងលើសារជាថ្មីម្តង​ទៀតបាននោះទេ។

​ដៃនាងរបូតពីគេ ។ បេះដូងនាងឈប់ដើរ…..តែខួរក្បាលនាងនៅដំណើរការ….

នាង​ជាអ្នកស្រុកនេះ សមត្ថភាពហែលទឹក​និងល្បឿន ព្រមទាំង​កម្លាំង​កាយ​ប្រទាញ​របស់គីម៉ាល់​គឺកម្រមានណាស់នាង​ដឹង ​តែពេលនេះ​គេ​របូតដៃហើយ នាងក៏ព្រមទទួលស្គាល់ដែរថា នេះជាលើកចុងក្រោយ​ដែល នាង​បានប៉ះដៃ​គេ។

«លាហើយ​គីម៉ាល់!»

ការយល់ឃើញដ៏ខ្សោយរបស់នាង​បានបណ្តាលឱ្យរាងកាយស្រីរសាត់​លឿនស្លេវទៅក្រោយ។

លោកនេះមាន​អព្ភូតហេតុដែរទេ?

គ្មានទេ! គ្រប់គ្នានឹងស្លាប់ តែអូនស្លាប់ទាំងមិនទាន់បានស្រឡាញ់បងតបវិញ ស្លាប់ទាំងមានរឿងជាច្រើនអូនមិនទាន់បាននិយាយប្រាប់ប្តី។ ហេតុអី​ពេលវេលារបស់យើង ខ្លីម៉្ល៉េះ?

ខណៈដែលនាង​លែងខ្ចីចង់ដឹង​ទៀត រាងកាយនាង​បានប្តូរ​ទិសដៅ ហើយ​ល្បឿននាង​បានរឹតប្តឹង​ប្រទាញ​មក​វិញ​។

ដៃនាង​ឈឺណាស់ លាន់ប៉្រសៗក្នុងសរសៃប្រសាទនាង ​ដូចជាសរសៃនឹង​របូតរបាញដាច់ដោច។

កដៃនាង​រឹងកំព្រឹស ស្ពឹក ហើយ​ត្រូវអ្នកណាម្នាក់ចាប់ទាញប្រណាំងមួយទំហឹង​ត្រឡប់លើ។

គេមិនបាន​បោះបង់នាង​ចោលទេ! ប្រុសម្នាក់នេះ​បានវិលមកវិញ ហើយប្រើកម្លាំង​ទាំងអស់ដែលគេមាន ប្រទាញទាមទារប្រឆាំងនឹងកម្លាំងព្រហ្មលិខិត

«សូម្បីតែ​ហក់ចុះពីអាគារនេះ កន្លែងនេះ ឥឡូវនេះ​ក៏ខ្ញុំអាចធ្វើ!» «ចុះមានអ្នកណាឃាត់! អ្ហះ អ្នកណាឃាត់ហាន់ដា​! លោតជាមួយ​គ្នាបានណ៎ា កំដរបានហាន់ដា​! ចង់ឃើញអត់​ ឬអត់ហ៊ាន? លោតមុនឱ្យមើលបាន! ប្តីស្លាប់ម្នាក់ហើយ ស្លាប់ម្នាក់ទៀតមានអីអស្ចារ្យទៅហាន់ដា?!»

គេបានប្រឹងអស់មួយទំហឹងទាមទារយកនាង​ចេញពីមច្ចុរាជ។ រាងកាយមនុស្សស្រីរបូតស្លេងឡើងមកលើ ត្រូវបានគ្រវែងឆ្ងាយ​ព្រោះកម្លាំងប្រទាញនេះ​បានធ្វើអស់ពីជំហរដែលអាចគ្រប់គ្រងបាន។ ​នាង​ខ្ទាតចេញពីជញ្ជាំងគំនួចខ្ទាតមកលើផ្ទៃទឹក ។ នៅខាងក្រោម ហាន់ដា​មើលឃើញ​រលក​​រាងកាយបុរសដែល​បានវិលច្រើនជុំ​        ត្រឡប់​ទៅកាន់ទីតាំងដើម​ជំនួសនាង​វិញ។

ត្រូវហើយ!

ពេលប្រទាញនាង​ឡើង គេគ្មានអ្វីសល់ខ្លួនឯងដើម្បីទប់ទៀតទេ។ គេធ្លាក់ចុះទៅហើយ គេធ្ងន់ជាង និងបាត់ជំហរ​ទាំងស្រុង….អន្លង់ទឹកកួចកំពុងចំហទ្វាររង់ចាំបុរសនេះ….

​គីម៉ាល់លាតសន្ធឹងដៃរបស់នាយ​ស្រវាចាប់នាង​ម្តងទៀត។ ខ្សែដៃរបស់គេ​ដែលនាង​ពាក់ជាប់ប្រាណ ដាច់ខ្វាក ទម្លាក់រូបរាងបុរសម្នាក់នេះ​ធ្លាក់ថយក្រោយទៅក្នុងអន្លង់បិសាច…..

ហាន់ដាហាមាត់ស្រែក….បេះដូងនាង ដង្ហើមនាងជន់លិចទៅដោយទឹក និងការកកស្ទះ….

នាងស្រែកមិនចេញទេ…..តែនាង​នៅតែស្រែក……

រឿងជាច្រើនលើលោកនេះ យើងមិនអាចគ្រប់គ្រងវាបានទេ…..អ្វី​ដេលយើងអាចគ្រប់គ្រងបាន​គឺ ប្រើពេលវេលា​ដែលមាន​ឱ្យមាន​អត្ថន័យល្អ ហើយកុំសោកស្តាយ…..

ទន្លេទឹកភ្នែក

«គីម៉ាល់!»

នាង​ស្រែកភ្លាត់សំឡេង​ហើយស្ទុះក្រោកឡើង…..

វាំងនននៅបង្អួចចុងជើងបក់រវិច។ នាង​ភ្លេចបិទកញ្ចក់ទៀតហើយ។ ច្រើនខែមកនេះ​ កោះមួយនេះ​ស្រពោនស្រពាប់។

ភ្លៀងមិនលោះថ្ងៃ ភ្លៀង​ដល់​​កណ្តាលយប់ រហូតគ្រាប់លម្អងភារុណតូចៗ​ អាចជ្រាតមកផ្សើមមុខនាង​ខ្លះ។ ពេលនេះ​វាក៏បានចូលមកបំផ្លាញភស្តុតាង បន្លំមិនដឹងមួយណាជាទឹកភ្លៀងមួយណាជាទឹកភ្នែក​ឱ្យប្រាកដឡើយ​។

ហាន់ដា​មិនដែលចាកចេញទីនេះទេ។

គ្រប់គ្នាឱ្យនាងសាកល្បងរស់សារជាថ្មី តែនាងបានរើសយកវិធីបង្ខាំងខ្លួនឯងទៅក្នុងអនុស្សាវរីយ៍​ចាស់ នាង​មិនព្រមទទួលយកការរំលងទៅនៃពេលវេលាឡើយ។

«គីម៉ាល់ បងជិតមកផ្ទះហើយមែនទេ? បងជិតមកSurpriseអូន ហើយ​បងនឹងធាក់ទ្វារបន្ទប់ឫស្សី បងនឹង​បីអូន​ធ្វើដំណើរទៅកាន់ព្រៃរបោះ ហើយបងនឹង​ចូលមក ដើម្បីថើបថ្ងាសប្រពន្ធម្នាក់នេះថ្នមៗរហូតនាង​គេងលក់មិនមានទុក្ខ​ព្រួយភ័យអ្វីទាំងអស់!»

ទឹកភ្នែក​ដែលគ្មានសំឡេង ធម្មតា​វាជាសញ្ញានៃការឈឺចាប់ជ្រាលជៅមួយ។

«បើគង់អ៊ីចឹង យើងជួបគ្នាធ្វើអីទៅ? បងនៅក្នុងទឹក បងពួនប្រពន្ធមែនដែរទេ?!»

នាង​ក្រោក​ដើរទៅ ហើយ​បានទន់ជើង​ដួលចុះ​នៅលើកម្រាលឈើ ខណៈដែលការឈឺចាប់ខ្លាំងនិងមុតៗ បានបាញ់មកលើខ្នងរបស់នាង ជើងនាង ក្បាលនាង​បេះដូង​ដែល​នាងបានដឹងថា មួយក្នុងចំណោមនោះជាព្រួញ​ព្រហ្មលិខិតដែលនាង​ចង់តវ៉ា ចង់រើបម្រះ តែកាន់រើ ចិត្ត​នាងកាន់តែ​ឈឺចាប់។

នាង​យោងខ្លួនឯងទៅផ្អែកនឹងជើងកៅអីវែង។​ ទីនេះនាង​ធ្លាប់លាងរបួសឱ្យគេ ហើយសម្តីគេមួយម៉ាត់ៗចងជាប់ក្នុងការចងចាំរបស់នាង​ដូចអាត់សំឡេងទុក

«ទាន់ប្តីនៅស្រឡាញ់ មានអីនិយាយក៏និយាយគ្នាឱ្យហើយមកហាន់ដា​!»។

សាក់កាដូខោអាវគេដែលស្ពាយមកពីលើទូកទម្លាក់​នៅទីនេះ វានៅកន្លែងនេះ​នៅឡើយ។​ រាប់ខែហើយគ្មានអ្នកណាមានសិទ្ធិយកវាចេញពីនាង​ទេ។ ហាន់ដាស្រវាយកមកឱបជាប់ទ្រូង ហើយបិទភ្នែកទាំងសង​បន្តយំយែកម្នាក់ឯង។

«បើកភ្នែកមនុស្ស​ខូច?»

សំឡេងខ្សឹបរបស់គេនៅក្នុងការចងចាំរបស់នាង។ រាល់ពេលនាង​អៀនខ្មាសនឹងការចែចង់របស់គេ នៅរាល់ពេលនាង​គេចចេញមិនចង់ឱ្យគេ​ឃើញចិត្ត​តាមរយៈពន្លឺភ្នែក នាងតែងតែបិទភ្នែកនៅនឹងមុខគេ។

រាល់ដងអូនបិទភ្នែក ព្រោះអូនបានចិត្ត​!​ អូនអាងថា បងនៅទីនេះ កំពុងសម្លឹងអូន ព័ទ្ធពែន​ដៃដ៏រឹងមាំរបស់បងមកការពារអូន ហើយឱ្យតែអូនបើកភ្នែកឡើងមកនឹងឃើញបង តែពេលនេះ អូនបើកភ្នែកច្រើនដងហើយ អូនមិនបានឃើញបងបង្ហាញខ្លួនទេ។

នាង​សោយសោកដូច្នេះស្ងាត់ៗសឹងក្លាយជាទម្លាប់ ។

អាវគេ​ជាគ្រឿងដែលនាង​តែង​និយម​យកមកឱបថើប ជូតទឹកភ្នែក ដូចពេលនេះទៀតនាងនៅតែធ្វើ…..

នាង​ទាញអាវបុរសនេះមកពិនិត្យ​ហើយ​ផ្តិតថើបស្វែងរកក្លិនសេសសល់ពីរាងកាយ​គេ….

របស់មួយធ្លាក់ចុះមកលើភ្លៅ….នោះគឺម៉ាសបាំងមុខ​ដែលនាង​បានប្រគល់ឱ្យគេ….

«ខ្ញុំមានម៉ាសតែពីរហ្នឹង! ភ្លេចគិតថា វារូបតុក្កតា!»

«ខ្ញុំឈ្មោះគីម៉ាល់!»

នាង​គិតទាំងព្រិចស្រទាប់រោមភ្នែកងរខ្ទើតទាំងសងហើយហៅឈ្មោះខ្លួនឯង «ហាន់ដា!»។

គេរក្សាវាបានរហូតមក លាក់វានៅទីនេះ របស់ដំបូងដែលនាង​ពាក់ឱ្យគេ។​ ចំនែក​ខ្សែដៃគេដែលទើរមកលើទ្រូងនាង បានធ្លាក់លិចសូន្យបាត់ទៅក្នុងដងមេគង្គ​ហើយ​។

រឿង៖ បេះដូងមេគង្គ ភាគទី២៩
រាត្រីភ្លៀងធ្លាក់

ទាំងពីរនាក់រត់គេចព្រះភិរុណមកដល់ផ្ទះទាំងប្រឡាក់ស្រមកនិងទទឹកជោកជាំ។ ដៃនាងម្ខាង​ស្ថិត​​ក្នុងប្រអប់ដៃគេ តែបេះដូងនាងផ្ញើនឹងទ្រូងបុរសនេះ​ទាំងអស់១០០ភាគរយទៅហើយ។

«ឆាប់លាងខ្លួន លឿនបំផុត កុំឱ្យរបួស​ត្រូវសើមយូរពេកនឹង​អាលគេ​លាងរបួសឱ្យ!»

នាង​និយាយទាំងឆ្លេឆ្លាងាករកប្រអប់ថ្នាំ។

បុរសដើរទៅសម្អាតខ្លួន ជាឱកាសនាងប្រមូលឯកសារនិងរូបថតទាំងប៉ុន្មាន​លាក់ទុកខាងក្រោមទូរទស្សន៍ចៀសវាងគេសួរនាំច្រើន ​ឬដឹងច្បាស់ថានាង​ខឹងស្រោចកំហឹងលើអតីតកាលរបស់គេ។

«ឮនៅ!! កុំឱ្យសើមដំបៅយូរ នាំឱ្យថ្នាំរាលរលាក!»

នាង​ស្រែកហៅផង ស្រវារកកន្សែងជូតខ្លួនផង។

ពីខាងក្រៅ​ផ្ទះនាងឃើញ​អ៊ុននិងវុធកាន់ឆ័ត្រអើតមកមើល។

ជាមួយសន្ធឹកភ្លៀង អ៊ុនស្រែកសួរ៖

«បងហាន់ដា ត្រូវការអីដែរអត់?!»

«អត់ទេ! សម្រាកទៅបង!»

គីម៉ាល់ត្រឡប់មកវិញដោយស្លៀកតែកន្សែងសក់ក្បាលទទឹកជោកចំណែកទឹកមុខ​​គេវិញស្រស់ប៉ប្រឹម។ នាង​រុញគេឱ្យថយទៅអង្គុយលើកៅអីឈើ នឹង​អាលបានរៀបរយរបួសឱ្យ​តែខាងប្រុស​ឈ្លីក្បាលស្រីស្អាត​ជាមួយ​ប្រយោគយកចិត្ត​ទុកដាក់៖

«ងូតទឹកផ្លាស់ខោអាវខ្លួនឯងសិនទៅ! តិចផ្តាសាយ!»

នាង​គ្រវីក្បាល​ហើយ​រុញ​គីម៉ាល់រហូតដល់អង្គុយ​បែរខ្នងខាងតែ​បានឱ្យនាង​លាង​របួសនិង​ជូតផ្តិត។

ម្រាម​ដៃស្រី​ដ្បិតតែស្ថិតក្នុងស្រោមដៃ​ពេទ្យ ​តែវាហាក់ដូចជាឱសថដ៏មានអត្ថន័យ ​សម្រាប់ជីវិតបុរសកំព្រា​។ ភ្លាមនោះគេ​នឹកឃើញ​រឿងរ៉ាវកាលពីរសៀល…..

កោះបេះដូងម៉ោង១រសៀល…..

វាជាពេលដែលអ៊ុននាំគីម៉ាល់មកដល់។ ពេលមកដល់ទីនេះតាមការស្នើនៃ​ក្រុម​ជនជាតិចិន​ដែលទទួលការងារស៊ើបពិសេស។

សម្រាប់ខ្លួន គីម៉ាល់បានរកឃើញ​ដាន​​សំខាន់ៗខ្លះតាមរយៈសាច់រឿង​កន្លងមកប៉ុន្មាន​ថ្ងៃនេះ  ហើយ​គេដឹងថា ក្រៅពី​គីម៉ាល់និងអ៊ុន ពួកចិនអ្នកស៊ីឈ្នួលស៊ើបអស់ទាំងនេះ​មិននិយាយ​នៅនឹង​មុខអ្នកណាទាំងអស់។

«មនុស្សម្នាក់មាន​ DNA ប្រភេទនេះ បាននាំយកសត្វ​ប្រចៀវភ្លើងមកពី​តំបន់ផ្សេង!​ សត្វនេះ​ជាអម្បូរកាច​តែវាមិនចូលចិត្ត​ប្រយុទ្ធជាមួយមនុស្សទេ!​ ហេតុតែវាកម្រោល ដោយសារតែគេបានដាក់វាបង្ខាំងក្នុងទ្រុងច្រើនម៉ោងពេក ហើយ​សត្វវាស្លឈាម​កើតក្តីពុះពោរចង់ប្រយុទ្ធ! មនុស្ស​នេះជាអ្នកថ្នឹកក្នុងការ​បង្វឹកសត្វសាហាវ ​ថែមទាំង​មានចំណេះដឹងផ្នែក​ថនិកសត្វច្បាស់!​ គេប្រយ័ត្នណាស់ពេលលែងវាម្តងៗ ​ប៉ុន្តែ​គេប្រហែសត្រង់ថា ​ពេលដែល​គេខំ​ពាក់ថ្នាំការពារខ្លួនឯង កុំឱ្យប្រចៀវ​ធុំក្លិនលើស្រោមដៃ ថ្នាំនោះ​ជាប្រភេទ​ថ្នាំពិសេស​ដែលមានតែអ្នកនៅមន្ទីរពិសោធន៍ប៉ុណ្ណោះ ទើបអាចមាន​មកប្រើ!​ ជនសង្ស័យ​ត្រូវបានយើងតាមដាន ​ហើយចុងក្រោយ​ស្រោមដៃមួយគូនេះយើងរកឃើញកប់ក្នុងដីក្រោយផ្ទះគ្រូពេទ្យនោះ គឺ​នៅទីរួមខេត្តស្ទឹងត្រែង! មនុស្សនេះ នៅជាប់DNAបន្សល់​ខាងក្នុងស្រទាប់ទីមួយ​នៃស្រោមការពារ! ជាជំហាន​ដំបូង​យើង​អាចសន្និដ្ឋានថា គេមានបំណងចង់សម្លាប់មនុស្ស​ទាំងអស់ដែលបានអង្គុយចាំនៅសាលប្រជុំក្រោមដើមជ្រៃ!»

«ហេតុអី? គេចង់សម្លាប់ខ្ញុំដែរ?​ អាម្នាក់នេះនឹងខ្ញុំ​ក្រៅពីស្រឡាញ់ស្រីមួយជាមួយគ្នា​ គ្មានគំនុំផ្សេងទេ ប៉ុណ្ណឹងសោះត្រូវធ្វើឃាតករដែរ? បានហើយ​ខ្ញុំយករបស់នេះទៅទូទាត់ជាមួយវាលើក្រចកសេះ!»

«អត់ទេ! ​នៅមានជ្រៅទៀត! លោកមកតាមពួកខ្ញុំ មាន​ទីតាំងមួយត្រូវបង្ហាញ​!»

គីម៉ាល់ត្រូវបានគេនាំ​ទៅដល់ល្អាងតូចមួយ។ ប្រសិនក្រុមស៊ើបមិននាំមក គេរកនឹក​មិនឃើញសោះថា លើកោះនេះ​តូចបែបនេះ មាន​ល្អាងជ្រៅបែបនេះឡើយ។

នៅក្នុងល្អាងសម្ងាត់ ក្រៅតែ​ពីកម្រាលថ្មនឹង​ការដក់ទឹកខ្លះ​មិនមាន​អ្វីច្រើនទេ ​ប៉ុន្តែ​ពួកគេបានបង្ហាញវីដេអូនៃមនុស្សបីនាក់ដែលបានមកដល់ទីនេះមុន ហើយជជែកគ្នាជាភាសាអង់គ្លេស។ ជនជាតិចិនបាននិយាយពន្យល់បន្ថែម៖

«មនុស្ស​ពីរនាក់នេះ​ អាចជាប់​សង្ស័យថា ជាមេក្លោង​ពីក្រោយការចង់ដាក់សត្វសម្លាប់ក្រុមលោក!»

គីម៉ាល់ផ្ទៀងស្តាប់សំឡេងក្នុងអាត់។

«យើងមិនចង់រង់ចាំទៀតទេ!​ សភាពការណ៍កាន់តែតឹងតែង ខាងអាមេរិក​ក៏មាន​ដាក់មនុស្ស​មកតាមដានពួកយើងស្អិត​ដែរ​ ការងារនៅស្រុកខ្មែរវែករកមុខ​អាចង្រៃនោះយូរពេកហើយនៅតែគ្មានបានការស្អីទាំងអស់!  គ្មានតម្រុយថ្មី! អ្វីៗរញ៉េរញ៉ៃឡើង!​ ដំបូង​សុងសក្តិឯងនិយាយថា​ បងប្រុសវាមកពីឌូបៃគ្រប់យ៉ាងនឹង​ងាយធ្វើការ ឥឡូវស្ងាត់ទៀត! យើងសម្រេចចិត្ត​មកដោះស្រាយបញ្ចប់ដោយខ្លួនឯង»

គីម៉ាល់ចងចិញ្ចើមព្រោះ​ខ្លួនស្ថិតនៅក្នុងពាក្យសន្ទនា​របស់ពួកគេ​ដោយរបៀបណា និងហេតុអ្វី​គឺជាសំណួរសំខាន់​នៅក្នុងពេលនេះ។

ស្រាប់តែក្នុងវីដេអូ គេឃើញ​គ្រូពេទ្យពុតត្បុតសុងសក្តិរាដៃឃាត់ពីរនាក់នោះរញីរញ័រ៖

«ជិតបានសម្រេចហើយ! ខ្ញុំគិត​ថាដល់ពេលហើយ! ​គ្រប់យ៉ាង​ដល់សេណារីយ៉ូចុងក្រោយ​ហើយ! ទុកពេលឱ្យខ្ញុំ១០ថ្ងៃ ១០ថ្ងៃទេ! បើពួកលោកបង្ខំពេកធ្វើឱ្យខូចការធំ ​ទទួលខុសត្រូវជាមួយមេដោយខ្លួនឯង!»

គីម៉ាល់មិចភ្នែកពិចារណា​។

ជនជាតិចិនចង់បញ្ចប់ការសង្ស័យ​នេះឆាប់ៗ ក៏ពន្យល់ឡើង៖

«២នាក់នេះសមាសភាពអាចជាពួកសង្គមងងឹត​មកពីត្រីកោណមាស​!​ ប្រវត្តិច្បាស់ពិបាកឆែកណាស់ តែក្រុមយើង​រកឃើញភិនភាគស្រដៀងខ្លះក្នុងឯកសារចាស់របស់យើង! ​យើងមិនធ្វើការនេះតទៅមុខទេ​ព្រោះមិនចង់បានលុយ​តិច​ហើយ​ទៅផ្សងគ្រោះថ្នាក់ធំប៉ះពាល់ជាមួយពួក​នោះទេ! យើងត្រូវការ​កិច្ចព្រមព្រៀង​ថ្មីជាមួយ​លោក ពិស័ក»

គីម៉ាល់សួរវិញភ្លាម៖

«បើចង់បានលុយថែម ខ្ញុំត្រូវការយល់សិនដែរ​ថា មានអីពាក់ព័ន្ធជាមួយខ្ញុំ ហេតុអីខ្ញុំត្រូវចាយលុយឱ្យពួក​លោកស៊ើបច្រើនម្ភៃដងទៀត?!»

ជនជាតិចិនញាក់ចិញ្ចើម​បកស្រាយ៖

«មានអីឆ្ងល់! មនុស្ស​នេះ ​អាគ្រូពេទ្យនេះ ចូលមកគ្រួសារ​លោកតាំងពី​មុនប្អូនប្រុសលោករៀបការម្ល៉េះ ក្រោយមកគេរៀបចំអន្ទាក់ឱ្យប្អូន​លោកមកកោះបេះដូង​លង់ស្រឡាញ់និស្សិតពេទ្យ​ឈ្មោះនីដា!​ គេនេះដដែលបាន​ចូលរួមជាមួយនីដាបង្កើតមជ្ឈមណ្ឌលព្យាបាលមនុស្ស​ជរា​និងក្មេង​វិកលនៅលើកោះនេះ! គេដដែលនេះបានចូលផ្ទះលោកជាផ្លូវការ​ក្នុងនាមគ្រូពេទ្យរបស់ប្អូនលោក ហើយ​គេពេលនេះដេកជាមួយ​ម្តាយក្មេកលោក​ តែតាម​ដណ្តឹង​ចង់បានប្អូនថ្លៃលោក​នីដាជាប្រពន្ធ ​ហើយធ្វើឱ្យម្តាយនាងគ្រួសារនាងពេញចិត្ត​គេ​ជាខ្លាំង​! ​រឿងទាំងអស់ ​ច្បាស់ណាស់គេមានបំណងអ្វីមួយចំពោះគ្រួសារលោក!»

គីម៉ាល់ដកដង្ហើមធំ​ឆ្លើយតប៖

«ទោះបែបហ្នឹង ខ្ញុំគ្រាន់តែចោទប្តឹងរឿងសត្វប្រចៀវភ្លើងនាំវាចូលទ្រុងក៏ចប់ទៅហើយ ហេតុអ្វីត្រូវចំណាយរាប់សែនដុល្លារទៀត​ចំពោះរឿងបន្ថែមគ្រោះថ្នាក់ដល់ខ្លួន?»

«ចុះពួកត្រីកោណមាស?»

«ខ្ញុំមិនចង់ពាក់ព័ន្ធ! រឹតតែមិនដែលមានអ្វី​ដែលគ្រួសារខ្ញុំទៅវាក់វិន»

«បើអ៊ីចឹងម៉េចក៏​វាមកដល់កោះនេះ ​ហើយ​ចង់លេងផ្លូវកាត់មុនគ្រូពេទ្យនោះ! ​នេះបានន័យ​ថា គ្រូពេទ្យសុងសក្តិ គ្រាន់តែ​ជាមនុស្ស​ជំនួស​! បើយើងរើមនុស្សជំនួសចេញ ​គង់តែមានមនុស្ស​ជំនួសច្រើនទៀត​បង្ហាញខ្លួន តែ​ឫសគល់ពិតគឺ​ក្រុមនោះ​ឯង!»

«ខ្ញុំមិនដឹង! ហេតុអី? ខ្ញុំគិតថា​គ្រួសារខ្ញុំមិនបានពាក់ព័ន្ធនឹង​រឿងខុសច្បាប់អាភឿនកញ្ឆាទេ មានអីពាក់ព័ន្ធជាមួយមនុស្ស​គ្រោះថ្នាក់ទាំងអស់នោះ! ចំណែកខ្ញុំ ខ្ញុំចេញពីស្រុកខ្មែរ​យូរហើយ ហេតុអ្វីមានពាក់ព័ន្ធជាមួយខ្ញុំ វីដេអូមិញ​វានិយាយពីរឿងខ្ញុំមកពីឌូបៃ តើហេតុអី?»

«ដូច្នេះ​លោកត្រូវ​ចំណាយលុយរកការពិតមុនពេលគ្រោះថ្នាក់ដល់ខ្លួន!»

ជនជាតិចិនចុចសារដើមនូវសព្ទសំឡេងចាស់ឱ្យប្រុសស្អាតដែលកំពុងតែ​ផ្ទៀងគិតនេះ ស្តាប់ជាថ្មីឡើងវិញ​ពីរបីទៀត៖

«……ដំបូង​សុងសក្តិឯងនិយាយថា ​បងប្រុសវាមកពីឌូបៃហើយ! គ្រប់យ៉ាងនឹង​ងាយធ្វើការ ឥឡូវស្ងាត់ទៀត! យើងសម្រេចចិត្ត​មកដោះស្រាយបញ្ចប់ដោយខ្លួនឯង»

«ពាក្យថា បងប្រុសវាមកពីឌូបៃហើយ គឺគេសំដៅលើប្អូនប្រុសលោកដែល​មិនទាន់មានដំណឹង បានន័យថា​ប្អូនប្រុសលោកជាអ្នកពាក់ព័ន្ធពួកត្រីកោណមាស!»

គីម៉ាល់ងើបមុខ​សម្លឹង​ជនជាតិចិនយ៉ាងមុត។

«លោកថាប្អូនខ្ញុំនៅរស់?»

«ខ្ញុំមាន​តម្រុយ តែរឿងនេះមិនមាននៅក្នុងកិច្ច​សន្យាយើងទេ​ខ្ញុំត្រូវការChargeលុយបន្ថែម!»

បេះដូងបងប្រុសកក្រើករំពើកព្រោះកង្វល់និងវិបត្តិ។

​ជាយូរមកហើយ គេបាន​ចាកចេញពីកម្ពុជា រកស៊ីចិញ្ចឹមជីវិត​ លាក់មុខប្តូរឈ្មោះ  គិតថាជាតិនេះ​នឹង​មិនពាក់ព័ន្ធនឹងអ្វីៗនៅទីនេះទៀត សូម្បីប្អូនប្រុសជំទង់ដ៏ស្លូតបូតទន់ខ្សោយរបស់គេ​ធំធាត់ឡើងដោយវិធីណា ​សេពគប់អ្នកណា មានបញ្ហា​អ្វី ក៏​គេមិនដែលខ្វល់ទេ។

ពេលនេះគ្រប់យ៉ាងកំពុង​ចាក់កំទេចបេះដូងគីម៉ាល់។ គេបន្ទោសខ្លួនឯង​ថា មកពីគេ ​ដែលបានបោះបង់ក្រុមគ្រួសារចោល ដោយ​សារជ្រើសយក​សេចក្តីមានៈជារបាំងមុខ។

មនុស្សជំនិតឈ្មោះអ៊ុនឱនមកខ្សឹបៗ៖

«បង! កាលនៅលើទូកបងឱ្យអាវុធស៊ើបទៅឌូបៃ ឆែក SMS របស់បងសិដ្ឋ! ​មិញវាផ្ញើរបាយការណ៍មកថា ​ជាសំឡេងក្លូនទាំងអស់បង! បងសិដ្ឋមិនបាន​ផ្តាំបង​ឱ្យមើលថែបងហាន់ដាទេ។ គាត់មិនបាននិយាយពាក្យអស់ហ្នឹងទេ! គ្រប់យ៉ាង​ជា SMS Fake! ដែល​យើងមកនាំគ្នាត្រឡប់មកភ្នំពេញ គឺ​នៅក្នុងការ​Set Up របស់គេ!»

គីម៉ាល់ដៀងភ្នែកសម្លឹង​អ៊ុនរួចក្រឡេកមកជនជាតិចិនក្មេងៗនេះម្តងម្នាក់ៗ។ ក្រុមនេះមកពី Agency សម្ងាត់ល្បីឈ្មោះ​លើឆាកអន្តរជាតិ តាមថាគេអាចមានតម្រុយពិតច្រើនជាងការបន្លំ។ គីម៉ាល់ស្រដីតិចៗ៖

«ទោះតែរឿងនេះមិនមាននៅក្នុងកិច្ច​សន្យាយើង តែ​​ខ្ញុំត្រូវការច្បាស់បន្តិចទៀតមុនពេល​សម្រេចចិត្ត​ចំពោះការ​ឱ្យ​លុយបន្ថែម! ឆ្លើយនឹងខ្ញុំច្បាស់សិន ​ប្អូនខ្ញុំនៅរស់ឬស្លាប់?»

ចិនងាកមើលមុខគ្នា។ អ៊ុនដែលឃើញដូច្នេះ​ក៏និយាយបន្ថែម៖

«មេខ្ញុំមិនខ្វះលុយឱ្យទេ តែចាយលុយក៏ត្រូវគិតដែរ! បើឯងនិយាយលឹបល អ្នកណាទៅភ្លើឱ្យលុយថែម!»

«៧០ភាគរយ ពិសិដ្ឋនៅរស់! គេប្រហែលជាគេចទៅកន្លែងណាមួយ ដោយ​ប្រើពាក្យថាស្លាប់!»

ចិននិយាយតិចៗ ហើយងក់ក្បាល​ផ្ងក់នៅចំពោះមុខ​កែវភ្នែកតក់ស្លុតរបស់គីម៉ាល់។

ទ្រូងប្រុសសឹងរយះពេលដែលនឹកឃើញសម្តីនារីភា «ពិសិដ្ឋមិនទាន់ស្លាប់ទេ!» សម្តីរបស់ហាន់ដា «សណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារទាំង៦​មានរឿងក្រោមតុខ្លះ ដែលធ្លាប់បង្ខំចិត្ត​ត្រូវដោះស្រាយ!​ ហើយ​បើពួកស៊ើបឯកជន​មករកការពិតឃើញ នឹងប៉ះពាល់ដល់គ្រុបទាំងមូលបាន!» ស្រីល្អិតម្នាក់នេះទំនងណាស់ថាដឹងរឿងពិតរបស់ពិសិដ្ឋ​។ នាងរៀបការ​ចូលមកគ្រួសារនេះ ព្រោះតែល្បែងរបស់សុងសក្តិដែរ​ ឬមួយ​នាង​ជាកូនអុកមួយ។

«ខ្ញុំឱ្យលុយ​! ខ្ញុំចង់ដឹងថា ប្អូនខ្ញុំនៅឯណា? ការពិត​របស់ពួកត្រីកោណមាសជាមួយគ្រួសារខ្ញុំ មាន​ស្អីខ្លះ?»

ចិនញញឹម​ចាប់ផ្តើមបើក Laptop សរសេរកិច្ចសន្យា ។

«ឯងរៀបចំលុយកក់វេរទៅឱ្យគេអ៊ុន!»

នាយងាកទៅបញ្ជាអ៊ុនដែលកំពុងស្លេកស្លាំងមុខ។ ចំណែកជនជាតិចិន​ម្នាក់ទៀត​ញញឹមរាក់ទាក់ពេលបានទទួលការងារធំលុយច្រើន។ ​គេលូកដៃមកចាប់ដៃនាយ​។​ គីម៉ាល់លូកទៅយឺតៗ ចាប់ដៃ​តបវិញ។

«សហការរីករាយ!» ចិននោះនិយាយ។

«ខ្ញុំចង់បានថែម! សេវាកម្មការពារខ្ញុំនឹងប្រពន្ធខ្ញុំ ! ហាន់ដា ឬនីដា​ដែលមុននេះពួកលោកហៅថា ប្អូនថ្លៃខ្ញុំ! ម្សិលមិញខ្ញុំរៀបការជាមួយគេហើយ! មួយទៀត ខ្ញុំចង់ដឹងថា​ប្រពន្ធខ្ញុំជាកូនអុករបស់គេ ​ឬមានចំណែក​ជាមួយពួកត្រីកោណមាសដែរ!»

«បាន! ដំណឹង​នេះនឹងមកដល់មុនគេ»

គីម៉ាល់ច្រត់ចង្កេះ​ពិចារណា​យ៉ាង​តឹងតែង ក្រោមកែវភ្នែក​ភ័យ​ព្រួយរបស់អ៊ុន។ មនុស្សជំនិតម្នាក់នេះ ដឹងថា ចៅហ្វាយខ្លួន​ស្រឡាញ់ស្រីសិចស៊ីនោះកម្រិតណា សឹងអាចស្មើនឹងជីវិតនៅសល់ទាំងអស់​របស់គេ។

ទីបំផុតគីម៉ាល់ងើបមុខ​ហើយ​និយាយបញ្ជាក់៖

«ទោះនាងជាអ្វី កុំចាត់ការអីឱ្យសោះ​!​ ទុកឱ្យខ្ញុំដឹងសិន! ​ការសម្រេចចិត្ត​លើវាសនា​ស្រីម្នាក់នេះ​ត្រូវតែ​ជាបញ្ជាពីខាងខ្ញុំទៅ!»

ចិនសើចក្អាកក្អាយ។ គេយល់ពីទុក្ខស្នេហ៍ក្នុងទ្រូងមហាសេដ្ឋីឌូបៃ ។​ គេឱនគោរពហើយឌឺដងឡូឡា៖

«លុយជាមេ! លុយជាចៅហ្វាយ!​ អ្នកណាមានលុយច្រើន​អ្នកហ្នឹងជាមេកោយខ្ញុំ!»

ដកអារម្មណ៍មកវិញ គេរេភ្នែកសម្លឹងតូចតន់ដែលកំពុងតែរៀបចំប្រដាប់ប្រដាពេទ្យទុក។

«ជាថ្នូរហាន់ដានឹងស៊ីញ៉េអេតាស៊ីវិល​ សន្យា​នៅក្បែគីម៉ាល់រហូតទៅ!» «ព្រោះតែលាក់កំបាំងឧក្រិដ្ឋកម្មរបស់ខ្លួន ​បក្សពួកខ្លួន​ ស្អីក៏ហ៊ាន​ធ្វើដែរ!» «អត់ទេ! ព្រោះហាន់ដាស្រឡាញ់គីម៉ាល់តែប៉ុណ្ណឹង!»។

នាង​ងើបមុខមកវិញ ប៉ះចំកែវភ្នែក​ស្រពោននិងល្ហល្ហេវរបស់ប្តី។ មនុស្ស​នេះ​បានលាក់ទុកអាថ៌កំបាំងជាច្រើននៅក្នុងការសម្លឹងរបស់គេ។ នាង​មានអារម្មណ៍​ភ័យៗហើយ​ឆ្គងៗ ម្ល៉ោះហើយ​ស្រី​ធ្វើជាងាកមុខចេញកុំឱ្យគេ​ឃើញ​ភ្នែក​ភិតភ័យ​របស់ខ្លួន។

«ចាំបន្តិច​ណា៎ខ្ញុំទៅដួសបបរមក!»

ដៃគេ​លូកអង្អែលកេសាស្រី ជាមួយសំណួរស្រាលៗ៖

​«ប្រពន្ធល្អ មានអីចង់ប្រាប់ប្តីដែរ?»

នាង​នៅឆ្ងក់ក្រោកទៅណាមិនចង់កើត ចំណែក​ដង្ហើមហាក់ញាប់ជាងមុនទាញបំបែរខ្លួនចេញពីក្រសែភ្នែកគេ​យឺតៗ។ ពីក្រោយ​ខ្នង​ នាង​ដឹង​ថា​គេកំពុងសម្លឹងមកជាមួយកែវភ្នែក​ដ៏ឆ្លាតវៃទាំងសង។ ទោះយ៉ាងណានាង​ត្រូវតែបន្លប់៖

«ខាងប្តីហ្នឹងហើយត្រូវត្រៀមឆ្លើយសំណួរមិនគិត? ម្តាយចុងឬសង្សារចាស់ ប្រពន្ធកំពុងវង្វេង!»

នាង​ធ្វើជាងាកមកសម្លក់ ​តែក្នុងជម្រៅភ្នែកនាងគេឃើញអាថ៌កំបាំងនៃការភ័យព្រួយ។ បុរសញញឹម​ឌឺៗ​តបតនឹងការសម្លក់របស់នាង។  អ្វីដែលសំខាន់ ស្អែកខានស្អែកគេនឹងដឹង​ករណីប្អូនប្រុសគេ និងការពិតទាំងអស់របស់នាង​ហើយ គេគ្រាន់តែ​ត្រូវការសម្រេចចិត្ត អំពី​អនាគតនាង​ជាមួយ​គេ ហើយនឹងទំហំបញ្ហាទាំងអស់កាលពីអតីតកាលរបស់នាង ថាតើប្តីម្នាក់នេះ​អាចរ៉ាប់រងអត់ទោស អត់ធ្មត់ឱ្យនាងបានដល់កម្រិតណា?

គេលូកដៃទាញកាយកែវល្អមកជ្រកក្បែរទ្រូងមិនថានាង​ទទឹក​ ឬកំពុង​តែមិនមាន​អារម្មណ៍ស្នេហ៍ ព្រោះនាងរវល់ឱបជាប់នូវ​អាថ៌កំបាំង​។​ បបូរមាត់អ្នកដាក់ផ្អឹបលើថ្ងាសនាងហើយវាចាគេលាន់មកខ្សឹបខ្សៀវ៖

«ទាន់ប្តីនៅស្រឡាញ់ មានអីនិយាយក៏និយាយគ្នាឱ្យហើយមកហាន់ដា​!»

ថ្ងាសនាង​បែកញើសស្អិតក្រោយទឹកភ្លៀងស្ងូតអស់ទៅ។ នាង​ពិតជាភ័យ ​ម្រាមដៃនាង​ញ័រ គេមើលទៅឃើញទាំងអស់។

«សុំទៅងូតទឹកហើយ!»

នាង​ក្រោកចេញវឹង នៅពេលខាងប្រុសក្របួចមាត់គិតទាំងស្រពោន។ តាមអាកប្បកិរិយារបស់​ហាន់ដា គឺមិនបាច់ពិចារណាយូរទេ នាងមានរឿងជាច្រើន​ដែលមិនព្រមនិយាយ។ នាងអាចរៀបការនេះដោយសារត្រូវមកនៅក្បែរខ្លួន​ដើម្បីស៊ើប ឬក៏​ដើម្បីអង្វរករបង្អាក់ការស៊ើបទាំងឡាយ ។ នាង​មានល្បិច មានបំណង​ មានការបង្ខំចិត្ត នេះបើតាមចំណោទទាំងអស់ដែលកំពុង​ចោទព្រមៗគ្នាឡើង​ចំពោះមុខ​ច្បាស់ដូចថ្ងៃ។

តែបេះដូងនេះ បេះដូងនេះនៅតែប្រាប់ថា…..

អូនមិនបានអាក្រក់ជួរជាតិនឹង​អាប្រុសម្នាក់នេះទេហាន់ដា​!

ហេតុអ្វី​បេះដូងតែងតែប្រឆាំងនឹងវិចារណញ្ញាណ នៅក្នុងកាលៈទេសៈសំខាន់។

នាឡិកា​បង្វិល​ដល់កន្លះម៉ោងហើយ នាង​បាត់សូន្យមិនឃើញចេញមកវិញទេ។

គេក្រោក​យឺតៗ ដើរមួយៗសំដៅបន្ទប់ទឹកដែលចោមព័ទ្ធដោយរបងឫស្សីប្រដេញប្រញឹក និង​​ក្រាលជាកម្រាល​ដោយ​គ្រាប់គ្រួសធំៗត្រជាក់ស្រេង។ បន្ទប់សម្អាតកាយនេះមានរចនាបថប្រណីត និងស្ថិតនៅចំកណ្តាលផ្ទះ។ គឹនឹកដល់ប្អូនប្រុសគេដែលបានកសាងទីនេះឡើងមក​មិនដឹងក្នុងគោលដៅអ្វី​ឱ្យប្រាកដទៅ។

«ហាន់ដា!»

គេហៅតិចៗក្បែរទ្វារ។

នាង​មិនឆ្លើយ។​ គ្រប់យ៉ាងស្ងាត់ឈឹងតែ គេឮដង្ហើមតឹងនិងស្នូរយំសោកតិចៗ​ដែលនាង​ប្រឹងទប់។ នារីនេះ​ខំបើកទឹកក្តៅទឹកត្រជាក់ព្រមគ្នា​ បន្លប់សំឡេង​ពីលើសូរសោយសោករបស់នាង ​តែអ្នកជាប្តីនៅខាងក្រៅនៅតែផ្ទៀងស្តាប់ដឹង។

«ងូតទឹកយូរម៉េះអ្ហះ?!»

នាង​មិនអាចឆ្លើយបាន ទំនងជាសំឡេងនាង​អាចប្រែប្រួលទៅតាមទឹកភ្នែកទឹកសម្បោរ​​ទៅហើយ​បានជានាង​ហើបមាត់មិនរួចខ្លាចគេដឹង។

ខាងប្រុសខាំមាត់តិចៗតិចព្រោះតឹងតែងចិត្ត៖

«បើកទ្វារហាន់ដា!»

នាង​នៅតែរក្សា​ភាពស្ងៀមស្ងាត់រហូត​ដល់ទ្វារត្រូវបានធាក់របើកមកក្នុងទើបសម្រែកវ៉ាសលាន់ឡើងពីមាត់ស្រី។

នៅពីក្នុងអាងទឹកក្តៅថ្មម៉ាបកសាងឡើងតាំងពីថ្ងៃរៀបការនាង​នឹងពិសិដ្ឋម្ល៉េះ រូបរាងអាក្រាត១០០ភាគរយ​របស់នាង​ត្រួវបានបិទបាំង​ខ្លះៗដោយពពុះសាប៊ូតែប៉ុណ្ណោះ។

នឹកយ៉ាងណាក៏មិនគិតថា គីម៉ាល់ស្ត្រេសដល់ថ្នាក់ធាក់ទ្វាររបើកនោះដែរ។

នាង​ឈោងដៃរកទាញកន្សែងតែគេកន្ត្រាក់វាបោះចោលទៅក្រៅទាំងអស់ជាមួយទឹកមុខ​ស្មើខឹង។

«ភ័យធ្វើអី? ស្មានថាប្តីមិនដែលឃើញមនុស្ស​ស្រី​ស្រាត?!»​

គេសួរទាំងខាំមាត់ក្តៅចិត្តចំពោះចរិតលាក់លៀមអាថ៌កំបាំងរបស់នាង​។​

ហាន់ដានៅអង្គុយ​ស្ងៀមលាក់ខ្លួនក្នុងអាងទឹកទាំងដៃប្រឹងទាញ​ចាក់សាប៊ូមកបន្ថែមបង្កើនកម្រាស់ពពុះ។ គ្រប់យ៉ាងទទឹកតែគេដឹងថា នាងកំពុង​​លួចយំហូរទឹកភ្នែក​ស្ងៀមស្ងាត់ បន្ថែមក្រោមលំហូរទឹកនោះ ពេលសម្លឹងមកប្តីទាំងភ័យបារម្ភផង ។

ដំបូងគេគ្រាន់តែចង់ដឹងថា នាង​នៅសំងំ​ធ្វើអី ពេលនេះ​ភាពស្ងាត់ស្ងៀមនឹងទុក្ខសោករបស់នាង បញ្ជាក់ស្រេចហើយ​ថាជនជាតិចិនមិនបាច់ស៊ើបក៏​គីម៉ាល់រកចម្លើយបានដែរ។

ដោយអន់ចិត្ត​ពេក បុរស​ចង់ប្រដៅនាង​ឱ្យដឹងខ្លួនខ្លះ។​

គេទាញទ្វារផ្ទប់ទៅវិញដោយទឹកមុខ​ស្មើស្លេក ​ហើយឈានមួយ​ៗមករកអាងទឹក។

«កុំចូល!»

នាង​និយាយញ័រៗ ធ្វើឱ្យគេ​រឹតតែមិនសប្បាយចិត្តឡើង​។​ បុរសពោលផ្ទាន់នាង៖

«ក្រែងរៀបការព្រោះស្រឡាញ់ហ្អី? ខ្លាចប្តីខ្លួនឯង?  ​កុហកបានល្អម៉េះហាន់ដា ? កុហកម៉េះ​ប្រពន្ធជើងល្អ! ល្បិចហូរកញ្ឆេរ ! ល្បិចគ្រប់ដង្ហើម​ គ្រប់ពេលវេលា ចេះ​ហត់អត់អ្ហះហាន់ដា ?»

បុរសនេះថាឱ្យនាងកប់ៗផង ដៃម្ខាង លូកកាន់ជាយកន្សែងខ្លួនឯងក្នុងឫកពាបម្រុងតែនឹង​ស្រាយទម្លាក់​ធ្វើឱ្យនាង​ភាន់ភាំង រក​បិទភ្នែកសឹងមិនចង់ទាន់។

«គីម៉ាល់!  របួសមិនទាន់សះកុំឱ្យត្រូវទឹកគីម៉ាល់!​ ទៅចាំនៅក្រៅសិនទៅ​!​ ហាន់ដាឈប់ងូតហើយ! ហាន់ដាចេញទៅហើយ!»

ស្នូរផ្លូកចូលមកក្នុងអាងក្បែរដង្ហើមភ័យក្តៅងំរបស់នាង​។

គេឈានជើងចូលមកហើយ ១០០ភាគរយ​គេមិនបានស្តាប់ហេតុផលរារាំង​របស់នាង​អីបន្តិចណាទេ។ គ្រប់យ៉ាងចង្អៀត​ហើយ​ទឹកកំពុងច្រាលហូរចេញក្រៅយ៉ាងគំហុក។ នារីដឹងថា​រាងកាយអាក្រាតរបស់គេកំពុងនៅព័ទ្ធជុំវិញនាង។ នាង​បិទភ្នែក​យ៉ាងជិត ​តែគេ​បានទាញនាងចូលទៅប៉ះពាល់គ្រប់ទីតាំង ​គ្រប់ផ្នែកនៃរាងកាយគេ។

សំឡេងខ្សឹបរបស់គេលាន់មកប្រឆាំងនឹងសម្តីនាង៖

«បើអាគីម៉ាល់ម្នាក់នេះងាប់មែន វាមិនងាប់ដោយសារដំបៅមួយហ្នឹងទេហាន់ដា!!»

គេកៀកមកកាន់តែជិតរាងកាយសឹងរលាយចូលគ្នា​គ្មានជាតិសាប៊ូសូម្បីមួយល្អង។ ខាងប្រុសខាំមាត់និយាយតិច​ៗដាក់ត្រចៀកខាងស្រី៖

«វាអាចងាប់ដោយសារគ្រាំទ្រូង!​ គ្រាំចិត្ត​ ដែលត្រូវស្រីបោក! ស្រីដែលវាខំស្រឡាញ់ និយាយកុហក លាក់លៀម លេងល្បិច លេងស្ទីលហាន់ដា!»

ហាន់ដានៅបន្ត​បិទភ្នែក តែ​​ទ្រូងនាង​អណ្តឺតអណ្តកយំស្អិត​ទឹកភ្នែក​ក្នុងរង្វង់ដៃប្រុសស្នេហ៍។

ដៃស្រីស្អាត​ប្រវេប្រវា រាវរកដបសាប៊ូមកចាក់ទៀត តែត្រូវខាងប្រុស​ទាញ​គ្រវាត់គ្រវែងចោលច្រងាប់ច្រងិល។ ទោះនាង​បិទភ្នែក នាង​រឹតតែ​ទទួលអារម្មណ៍​ដឹងថា រលករាងកាយកំពុង​តែ​​បោក​រញ្ជួយចូលគ្នា ហើយ​ដៃគេបានគ្រប់គ្រង​នាងគ្រប់ទីកន្លែង​ដែលនាង​ខំរារាំងគ្មាន​កន្លែងណាមួយ​ដែល​​អាចរក្សា​​កំផែងការពារ​មិនឱ្យចាញ់ប្រៀបទេ​។

«គីម៉ាល់!»

នាង​ហៅឈ្មោះគេ​ផង ​តោងដៃគេឃាត់ចិត្ត​រាយមាយ​របស់​នាយ​​ផងទាំង​ច្រងាប់ច្រងិលដាក់គ្នា។ បុរសនេះដំបូងឡើយគ្រាន់តែចង់ប្រដែប្រដៅស្រីស្អាត តែចុងក្រោយ​គេ​នៅតែងើបមុខមិនរួចនឹង​សម្រស់ក្តៅគគុករបស់នាង។ លុះឮនាង​ហៅឈ្មោះដោយខ្សាវៗផង ​អារម្មណ៍ចង់ឈ្នះហាក់រសាយរសាត់ទៅឆ្ងាយ ជំនួសមកវិញនូវក្តី​អាណិតនិងចិត្ត​ស្រឡាញ់។

គីម៉ាល់ព្រមពន្លែងរបូតចោលស្នាមថើប និងបញ្ឈប់ការ​រាវលូក​លុកលុយពាសពេញរាងកាយដូចទេពធីតានេះ​​ ​ដោយច្រត់ដៃងើបមកសម្លឹង​មើលប្រតិកកម្មលើផ្ទៃមុខប្រពន្ធថ្មោងថ្មី។ បបូរមាត់នាង​នៅតែស្រស់ស្អាតពេកណាស់ មិនថានាង​កំពុងទុក្ខព្រួយឬស្លេកស្លាំងដោយការភ័យខ្លាច​គ្មានស្នាមញញឹមមួយចំណិត​ក្តី។ ភ្នែកនាងបិទជិត​ឈឹងនិងដៃទាំងទ្វេរញីរញ័រលើគែមអាងទឹកស្នេហ៍។

«ម៉េច? នេះប្តីណ៎ា មិនមែនចោរទេ! បើកភ្នែកប្រពន្ធជើងល្អ»

គេខ្សឹបសួរតិចៗព្រោះអាណិត​ព្រួចចំពោះភាពភ័យខ្លាចនិងអៀនខ្មាសរបស់នាង​។

«ខ្លួនមិនស្តាប់គេ ​គេក៏មិនស្តាប់បញ្ជាខ្លួនវិញដែរ!»

នាង​និយាយទាំងងរង៉ក់យំយែកភ្នែកទាំងគូនៅតែបិទ។

«ជឿថា បងបង្ហូរទឹកនេះចោល​​ឱ្យស្ងួតអាងអស់អត់ហាន់ដា?!»

នាងបើកភ្នែកមកវិញខ្វាកសម្លឹង​នាយ​ដោយ​ ពន្លឺភ្នែក ដែលរេមើលភ្នែកប្តីម្តងឆ្វេងម្តងស្តាំ។

ការធ្វើទារុណកម្មដ៏ផ្អែមល្ហែមមួយនេះមុននឹងក្រោយ​គង់​តែកើតមានឡើង នេះជា​អ្វី​ដែលខាងប្រុសគិត ។

«ពេលណា​បានត្រៀមចិត្ត ត្រៀមកាយបានល្អនៀក?»

បុរស​​លើកដៃនាង​ទាំងសងមកត្រកងឱបស្មាខ្លួន នាងមិនប្រកែកប្រណាំង។ មើលទៅហាន់ដា​​​ហាក់ចង់និយាយអ្វី​ដោយកម្រើកបបូរមាត់ចុះឡើង តែនាង​មិននិយាយ។​ បេះដូង ល្វែងទ្រូង​លោតកក្រើក ដូចកូនក្មេងកំពុងយំតូចចិត្ត។ គីម៉ាល់ដឹងថា មានរឿងជាច្រើន​កំពុងបង្កប់ក្នុងទ្រូងមួយនេះសឹងថាផ្ទុះបានជា​ចម្រៀកៗ គ្រាន់តែនាង​មិននិយាយថ្លែងសេចក្តីរំលែក​វា មកឱ្យខ្លួនដឹងបានភ្លាមៗ។​

«មានអីចង់និយាយទៀតប្រពន្ធជើងល្អ?!»

គេខ្សឹបសួរ តែនាងនៅស្ងៀមស្ងាត់។ បបូរមាត់បុរសជាប្តី ឱនមកថើបគុម្ពត្រចៀក​មុនពេលខ្សឹបបន្ត៖

«បើប្តីខ្លួនឯងហើយក៏មិននិយាយប្រាប់បានទៀត ចាំ​ប្រាប់អ្នកណាវិញ?»

ហាន់ដាគ្រវីក្បាលយឺតៗ ទឹកភ្នែករឹមៗផ្សើមរោមភ្នែកទាំងសងខាង។ គីម៉ាល់​ត្រដុសបបូរមាត់ដ៏មានមន្តស្នេហ៍ជុំវិញរាងកាយ​ស្រីស្អាត​។

«បងតែងសង្ឃឹមថា​ វត្តមាន​បង ការថ្នាក់ថ្នមរបស់បង ចិត្ត​ស្រឡាញ់ស្មោះរបស់បង​នឹង​ធ្វើឱ្យអូនបាន​ធូរស្រាលពីទុក្ខសោកផងទាំងឡាយហាន់ដា​»​ គេគិតម្នាក់ឯងក្នុងបេះដូងសម្ងាត់ ។

ចំណែក​នាងវិញ​ប្រឹង​អត់ដង្ហើមឱ្យគេ​ធ្វើតាមចិត្ត មុនពេលដាច់ចិត្តហាមាត់ជាថ្មីនិយាយស្នើ​សុំ៖

«គីម៉ាល់!»

«បាទ!»

ពាក្យផ្អែមខ្លីកំបុត​របស់គេ និងការថ្នមថ្នាក់​របស់បុរសនេះ បានធ្វើឱ្យនាងដាច់ចិត្ត​និយាយចេញ​នូវ​អាថ៌កំបាំងជាច្រើនដែលបង្កប់ជា​ចំណោទយ៉ាងជ្រៅក្នុងចិត្ត ដោយសំឡេងសុំខ្សាវៗ៖

«គីម៉ាល់យល់ព្រមណា សន្យា​ថា កោះបេះដូងមិនលក់ដូរ មិនដោះដូរម្ចាស់ ដោយប្រការណាក៏ដោយ​!»

គេនៅទ្រឹងស្នាមថើប ហើយ​សម្លឹង​​​កែវភ្នែក​របស់​ស្រីម្នាក់នេះ​ដែលព្រឹមៗសុំមេត្តា។ នាង​គ្មានត្រង់ណា​សមជាមនុស្សរបស់ពួក​ត្រីកោណមាស ថែមទាំងមានលំនាំស្រដៀងនឹងមនុស្ស​អាចនាំគ្រោះថ្នាក់មកឱ្យខ្លួនបាននោះទេ។

ទោះយ៉ាងណា នាង​មិនទាន់ត្រៀមខ្លួនទទួលយកជីវភាព​ប្តីប្រពន្ធ​រួមជីវិតជាមួយគ្នាបានល្អនៅឡើយ គេដឹង គ្រាន់តែគេ​មិនចង់រង់ចាំតទៅទៀតទេ​។

«គេគ្រប់គ្នា​ប្រាប់បងថា ហាន់ដាជាមនុស្សគ្រោះថ្នាក់!»​ គេពោលតិចៗតបនឹង​កែវភ្នែកសម្លឹងរបស់នាង​។

ភាពរឹងមាំនៃរាងកាយបុរសងប់ស្នេហ៍ ហាក់មិនចង់ទុកពេលបន្ថែម តាមដែល​នាងចង់បន្លាយទៀតទេ។ គេម្យ៉ាងនឹកស្អប់លក្ខខណ្ឌរបស់នាងដែលនាំមុខ​ដោយរឿង​កោះមួយនោះ ម្យ៉ាងនឹកមានៈចង់ដឹងថា​ខ្លួនឯងមានតម្លៃប៉ុនណាក្នុងបេះដូងអាថ៌កំបាំងរបស់ស្រីម្នាក់នេះ។

គេមិនហាក់សុខចិត្ត​សោះ…..គីម៉ាល់ដកដង្ហើមវែងៗ​ជាមួយ​តម្រេកស្នេហ៍ពេញក្នុងទ្រូង…..​

គេលែងចង់គិតអ្វីទាំង​អស់ មិនថាបន្តិចទៀត​ ឬថ្ងៃស្អែក ឬអនាគត អ្វីក៏ដោយ…..

«បងចង់ដឹង! ថាគ្រោះថ្នាក់នោះផ្អែមឬល្វីងដុកទ័រ!»

បុរស​ត្រកងប្រាណស្រីឡើងធ្វើឱ្យនាង​បិទភ្នែកទាំងសងតែមិនបានរើបម្រះឡើយ។  ប្តីបីភរិយា​ទៅកាន់បន្ទប់ផ្សំដំណេករបស់ពួកគេ….។

នាង​មិនបាននិយាយអ្វី​តែដៃទាំងតោងស្មាបុរសនេះ ហាក់បីដូចជានាងកំពុងស្វែងរកលំនឹងមួយ​សម្រាប់​បេះដូងតែលតោលមិនច្បាស់លាស់របស់ខ្លួនឯង។

នៅពីក្រោយ​ការរួមមេត្រី​ជាលើកដំបូង​ក្នុងជីវិត នាង​អាចរងការឈឺចាប់​ព្រោះកាយសម្បទានិងសម្ពាធផ្លូវចិត្ត តែប្តីម្នាក់នេះ​បានព្យាយាម​ថែទាំថ្នាក់ថ្នម​ រហូត​ស្រីស្រស់លង់លក់បាត់អស់ទុក្ខព្រួយលើស័យនា​មាសនៃពួកគេ។

កណ្តាលរាត្រីស្ងាត់ ស្វាមីម្នាក់នេះ ក្រោកអង្គុយម្នាក់ឯង សម្លឹងសក់របស់នាងដែលវែងគ្របហៀរស្មាហ្មត់ខ្ចី។ នារីតូចសំងំសុខសាន្ត​នៅក្រោមកម្រាលភួយក្រាស់ ទុកឱកាសឱ្យមនុស្សប្រុសបានសម្លឹងភាពសាន្ដត្រាណរបស់នាង ដែល​កំពុងភ្លេចមួយខណៈនូវបណ្តា​ទុក្ខព្រួយផងទាំងពួងបាន។

មិនថាមានអ្វីកើតឡើង មនុស្ស​ប្រុសម្នាក់ដែលមានឈ្មោះថាប្តីនេះ​ នឹងរ៉ាប់រងជំនួសអូន​ ទាំងទោសទណ្ឌ ទាំងបញ្ហា​ដែលអូនកំពុងរ៉ាប់រង បន្ទុករបស់អូនជាបន្ទុករបស់បង ទុក្ខព្រួយរបស់អូនជាទុក្ខព្រួយរបស់បង ហើយបងនឹង​លើកលែង​ឱ្យហាន់ដាគ្រប់យ៉ាង….

ដៃគេអង្អែលសក់នាង​ថ្នមៗ…..

រឿង៖ បេះដូងមេគង្គ ភាគទី២៨
ប្រចណ្ឌបង

នៅលើជ្រោយចុងបង្អស់នៃដែនកោះស្រស់ប្រផូរ ព្រះអាទិត្យ​រក្សាពន្លឺនៅទីនេះ​យូរជាងទីដទៃ​ព្រោះវាជាពយចុងកោះ ស្ថិតនៅទិសបស្ចិមក្បែរព្រៃរបោះតូច ​ក៏ជាទួលមួយ​រារាំងកោះបេះដូង​ជាមួយច្រាំងខ្ពស់ចោត។

អាហារពេលយប់ត្រូវបាន​រៀបចំឡើងដោយ​តុផ្តៅ​និងកម្រាលប្រណីត​ ត្រីប៉ាស៊ីអ៊ី រុក្ខជាតិហូបផ្លែដែនមេគង្គ អមជាមួយ​ស្រាជនជាតិ​ដាក់ក្នុងពែងបុរាណ។

គ្រប់យ៉ាង​សក្តិសមណាស់ជាមួយ​ត្រកូលអ្នករកស៊ីសណ្ឋាគារផ្កាយ៥ច្រើនជំនាន់មកហើយ។ គ្រួសារនេះចង់បាន​បដិសណ្ឋារកិច្ច​នៅឯណា​ ទីនោះនឹង​ក្លាយជាស្ថានសួគ៌​ភ្លាមៗ។

គ្មានអ្វីរហ័ស​និងមាន​អំណាចជាងទឹកប្រាក់ទៀតនោះទេ។

គីម៉ាល់អង្គុយចុះ​លើកៅអី​ដោយ​ក្រឡេកមើលអាវវាលស្មានៃ​លោកជំទាវ​ស្រស់ស្អាតបំផុត​នៅពីមុខខ្លួន។ នារីភា​​ស្អាតគ្មាន​បវរកញ្ញា​ ឬដួងតារាណាម្នាក់នៅឌូបៃអាចផ្ទឹម​នឹងនាង​បានទេ។ អាវរ៉ូបក្រហមចោមពុមរបស់​នាង​ហោចណាស់ក៏មាន​តម្លៃរាប់ពាន់លុយអាមេរិកដែរ តែ​ស្មានាង បានដាស់ចិត្ត​ប្រុសម្នាក់នេះនឹកឃើញ​តែស្នាម​ថើបរបស់គេ​លើសន្លឹកស្បែក​ត្រកាលត្រកុំនៃភរិយាតូចរបស់ខ្លួន។

«What do you want Kemal?»

ទ្រួងគេនឹកឆឹប ដល់សំឡេងសួរ​ខ្សឹបៗរបស់នាង​ ដែលម្តងណា ហាស្តី​លាយឡំជាមួយខ្យល់ដង្ហើមស៊ិចស៊ី​     ហត់ៗ  ជ្រៀតសន្ធឹកបេះដូងក្តៅគគុក ​ឆ្លង​ចូលសព្វសរសៃឈាម។

«អ្ហះ? ប្រាប់មើល៍? ​រករឿងម៉េះ? What do you want?!»

«You»

គេ​ដៀងភ្នែកសម្លឹងជ្រុងតុ និងពន្លឺភ្លើងទៀនដោយទឹកមុខ​ក្រហមង៉ូវ នឹកដល់រាត្រីកាលបន្តិចទៀត​ដែលនឹង​អាលបានត្រកង​ឌឺដងឱបស្រីស្រស់ពេញរង្វង់ដៃ។

អាការៈនេះ​នាំឱ្យនារី​ភាញញឹម​តាម។

«ស័កសើចអីហ្នឹង មិនចែកគ្នាសើចផង!»

គីម៉ាល់ដកអារម្មណ៍មកវិញ ហើយជាបណ្តើរៗទឹកមុខនាយ​វិលមកស្មើធម្មតា។

«យើងញ៉ាំបាយនិយាយគ្នារឿងការងារ មិនចាំបាច់រ៉ូមេនទិក ភ្លើងទៀនអីទេ​ជំទាវ!»

នេះនាយ​មិននិយាយដល់អាវ​រោលរាលរបស់នាងផង។

នារីនេះមិនMake Upដូចរាល់ដងទេ។ នាង​ចង់ប្រាប់ថា​នាង​ស្គាល់ចិត្ត​ខាងប្រុសច្បាស់។ គេចូលចិត្ត​នាង​ដែលមិនមាន​ក្រែមម្សៅមួយល្អងណា​ ហើយបើនាង​ធ្វើតាម ​គេនឹង​ថ្នាក់ថ្នមនាង​ដូច​បុប្ផាសួគ៌ឬទេពធីតា​ក្នុងរឿងនិទាន​។

គ្រប់យ៉ាង​កន្លងហួសយូរណាស់ហើយ​តែនាង​នៅចងចាំគ្រប់ស្នាមថើប ​និង​ហត្ថាពេញដោយមន្តស្នេហ៍​របស់បុរសនេះ។​ ឥឡូវនេះ គេនៅចំពោះមុខ​នាង​ហើយ​រាត្រីនេះ​នាង​សង្ឃឹមជានិច្ច​ថា​អាចប៉ះប៉ូវរឿងរ៉ាវកាលពីជាង៨ឆ្នាំមុនវិញបានដោយពាក្យមួយ «រងើកភ្លើងចាស់!»។

នារីភាញញឹមពេលដៃបុរសនោះចាក់សុរា។​ គេនេះ​សឹងថាញ៉ាំស្រាជំនួសទឹកទៅហើយចាប់តាំងពីគេបាត់បង់នាង​។ ​ទោះគេផ្លាស់ប្តូរ​ចាស់ជាងមុនឆ្ងាយ សឹងម្ភៃឆ្នាំពីអតីតកាលរបស់គេ តែនាង​នៅតែ​ចង់បានដៃនេះមកថ្នាក់ថ្នមប្រាណសារជាថ្មី។

«ស័ក!»

«ហៅខ្ញុំថា​គីម៉ាល់!»

«ខ្ញុំមិនធ្លាប់ទេ!»

«នេះជារឿង​ដែលមិនពាក់ព័ន្ធធ្លាប់មិនធ្លាប់ទេជំទាវ វាជាការពិត! អាស័កស្លាប់បាត់កាលពី៨ឆ្នាំមុនហើយ!»

នាង​ព្រិចភ្នែក​បង្ហាញទុក្ខព្រួយ។

«បងនៅខឹងបានន័យ​បងនៅនឹកឃើញ! អូនត្រេកអរ!»

គីម៉ាល់សើចស្ងួតខ្លី។​ គេមិនឆ្លើយឆ្លងលើប្រធានបទនេះទៀត​ព្រោះ​មិនចង់វែងឆ្ងាយ​ជាមួយនាង​។ ដៃម្ខាងលើកស្រាក្រេប​ភឹង ដៃម្ខាងគេទម្លាក់ចុះសន្សឹមៗ ​គេនិយាយ​ដោយ​ភ្នែកសម្លឹង​ម្ហូបម្ហា​រៀបចំយ៉ាងវិចិត្រ ៖

«​និយាយរឿងពិសិដ្ឋ​ទាំងអស់ប្រាប់ខ្ញុំ!»

«ងាយម៉េះ?!»

នារីអាវក្រហមឆ្លើយខ្លីៗទាំងលើកកែវស្រា​ផឹកតាម។

«ចង់បានអី?!»

«ចង់បានសង្សារសំណព្វរបស់ខ្ញុំត្រឡប់មកវិញ!»

គីម៉ាល់ងើបមុខសម្លឹងនាង​។ នារីនេះក៏ញញឹម​សម្លឹងនាយ​មុតៗដោយបើកចំហ។ នារីភា​បង្ហាញស្នាមខួចលើថ្ពាល់ទាំង​សងខាងជ្រៅៗ ជាថ្ពាល់ដែលធ្លាប់​ទាញស្រូប​បេះដូងនាយ​យ៉ាងរឹងមាំកាលពីអតីតកាល។ គីម៉ាល់ចំហមាត់គ្រលាស់អណ្តាតឌឺដងទៅនឹងកែវភ្នែក​សិចស៊ីរបស់នាង​ គេពិតជា​ឌឺទំនងណាស់​ល្មមឱ្យនារី​ភា​លង់សឹង​ស្ទុះមកក្បែរកណ្តាលចំណោមបាន។

បុរសសួរ​ទាំងញាក់ស្មា៖

«ជំទាវស្អាតកម្រិតនេះ ម៉េចបានសង្សារដើរចោល?!»

នាង​ដូរទឹកមុខ​ហើយស្រពោន។​ នាង​គ្មានពាក្យឆ្លើយ​តែដៃនាង​រាវរកប្រអប់ដៃប្រុស​ នាងអង្អែល​ស្បែកដៃគេ ​សូម្បី​តែបន្តិចបន្តួចណាក៏អស់ចិត្តដែរ។

ស្ត្រី​អភិជន​វាចា​តិចៗ៖

«គេយល់ខុសចំពោះខ្ញុំ! គេខឹង តែខ្ញុំនឹកគេណាស់​នឹកសឹង​ផុតដង្ហើមម្តងៗ! ខ្ញុំប្រឹងរស់ក៏ព្រោះតែចង់សុំទោសគេ!»

គីម៉ាល់មិនបានដកដៃចេញទេ ព្រោះស្នាមប៉ះរបស់នាង​មិនមាន​ឥទ្ធិពលអ្វី​មកលើអារម្មណ៍​របស់គេ​ស្រាប់ហើយ​។ បុរសនិយាយ​ទាំងភ្នែក​ស្រទន់សម្លឹងការប៉ះពាល់របស់នាង​៖

«ហើយជំទាវគិតថា បើខ្ញុំដូរខ្លួនប្រាណកំដរ​ជំទាវយប់នេះ ខ្ញុំបានដំណឹងពិតទាំង​អស់​​ពីប្អូនប្រុសខ្ញុំមែនដែរអត់?!»

នាង​ដកដៃចេញព្រោះកំហឹង​។ គេនេះប្តូរហើយ ប្តូរហួសពេក ​ប្តូរដល់ថ្នាក់នាង​ទទួលយកសម្តីមាក់ងាយរបស់គេមិនបាន ទោះបេះដូងត្រូវការគេកម្រិតណាក៏ដោយ។

ជាមួយកែវភ្នែកនិងទឹកមុខឈឺចាប់របស់នាង គីម៉ាល់ញញឹម​ឌឺដងបន្ថែមជាមួយ​ប្រយោគ​មិនថមថយ៖

«​ខ្លួនប្រាណមាន សម្រាប់អ្នកចង់បាន តែបេះដូងអត់មានទេ! សម្រាប់តែប្រពន្ធខ្ញុំ! ហាន់ដា! ពេលណា​ក៏ដោយ​ នៅឯណាក៏ដោយ ខ្ញុំនឹកគេតែម្នាក់ ឃើញស្រីណាក៏ខ្ញុំនឹកគេ ដៃអ្នកណាប៉ះខ្ញុំអត់អារម្មណ៍ទាំងអស់ជំទាវ ព្រោះ អារម្មណ៍ដែលស្លាប់របស់ខ្ញុំ វាកម្រើកឡើងមកវិញតែជាមួយ​គេម្នាក់ប៉ុណ្ណោះ​ជំទាវ! ខ្លួនប្រាណ​ដូច​គល់ឈើនេះ បើលោកជំទាវត្រូវការ មានអី! និយាយថ្លៃដោះដូរមក! ខ្ញុំស្តាប់ទំនង ថារឿងប្អូនខ្ញុំពិតប្រាកដ ​ខ្ញុំនឹងសងទាំងថ្លៃដើមទាំងការ អានេះបើលោកជំទាវត្រូវការ​! តែស្រាពីរបីកែវហ្នឹង ខ្ញុំសងលោកជំទាវ​បានគ្រប់ហើយ កុំភ័យ!!!»

គេនិយាយទាំងគោះដៃលេង​មិនរវល់នឹង​កែវភ្នែកឈឺចាប់សឹងស្រក់ឈាម​របស់នាង​ឡើយ។​ បុរសឃើញសញ្ញា​អ្វីមួយ​នៅជ្រុងតុ គេដៀងទៅមើលអេក្រង់ទូរសព្ទខ្លួន។ វាជាសញ្ញា Tracking បង្ហាញ​ថាប្រពន្ធសម្លាញ់កំពុងមាន​វត្តមាន​នៅក្បែរៗនេះ។

គេងាកសម្លឹងរំពៃ​ជុំវិញ​យ៉ាង​រហ័ស ជាមួយ​សន្ធឹកបេះដូង​បង្គាប់ឱ្យច្រាស់ច្រាល់ថា​ហេតុអ្វីនាង​មកដល់កន្លែងនេះបាន?

នាង​គិតបែបណា​ពេលឃើញខ្លួន​នៅក្នុងសភាព​រ៉ូមេនទិករបៀបនេះ?

ស្រីស្អាតឈរប្រមាណ​ជា១៥ម៉ែត្រប៉ុណ្ណោះពីកន្លែងពួកគេ​។ ហាន់ដា ឈរស្កុបទាំងដៃកាន់ទូរសព្ទ តែនាង​មិនដឹងឡើយថា​ឧបករណ៍នេះ​ប្តីនាង​បាន Track រហូត​មិនថានាង​ទៅទីណា។

គីម៉ាល់ក្រោកឈរសន្សឹមៗ​ធ្វើឱ្យជំទាវនារីភា​ងាកទៅរកប្រភព​ដែលធ្វើឱ្យប្រុសសង្ហារំជួលអារម្មណ៍។ ស្ត្រីនេះខឹងណាស់ ព្រោះថា​ឋានៈរបស់ហាន់ដា​បានធ្វើឱ្យអង្គរក្សនៅខាងក្រៅមិនហ៊ាន​ឃាត់ឃាំងនាង​ឡើយ។

ពេលនារីភា​ផ្អែក​ខ្នង​ទៅនឹងបង្អែក​កៅអីព្រោះ​អ្វីៗទៅជាខូចការ ពីកន្ទុយភ្នែកនាង​ឃើញ​ប្រុសស្អាត​ដើរទៅរកភរិយា ចំណែកហាន់ដាមិនដើរតម្រង់ប្តីទេ គឺនាង​ដើរមករក​តុអាហារ​ទៅវិញ។

«បាយល្ងាចរ៉ូមេនទិកជួបជុំគ្រួសារ ម៉េចក៏មិនហៅសមាជិក​ឱ្យបានគ្រប់គ្នាផង!»​

សំឡេងនា​ងណែនណាន់ជាមួយ​ភាពអួលឈឺបន្លឺឡើង​ហាក់ប្រចែប្រចណ្ឌមិនសំចៃឡើយ។ នារីភា​ញញឹម​ព្រោះដឹងថា​ការប្លុងរូបថតចាស់ៗទាងនោះពិតជាមានប្រសិទ្ធិភាពមែន។

ប្រុសស្អាត​ដើរមកទាន់ដំណើរប្រពន្ធនេះ គេលូកដៃទាញកដៃនាងហាក់ចង់និយាយបកស្រាយអ្វី​តែនាង​ហាក់មិនចង់ស្តាប់ថែមទាំងមិនសម្លឹងមុខគេ។

«ម៉េចមិនចាំបងនៅផ្ទះ!»

«ខ្ញុំក៏ឃ្លាន​បាយ​ នឹក​ចង់ញាំអាហារ​របៀប Luxury ដែរតាស! »

នាងទាញកៅអីអង្គុយ​ទុកឱ្យប្រុសស្អាតនៅឈរក្បែរ​ៗទាំងងឿងឆ្ងល់។ ទោះយ៉ាងណា​កាយវិការឆ្លេឆ្លា​របស់​គេ នារីភា​ដឹងថាគេ​ទុកហាន់ដា ជា​ព្រះនាង​រួចទៅហើយ​។

ដោយចិត្តច្រណែន នាង​និយាយឌឺដង៖

«អត់ដឹងដែរ!​ ស័កអ្នករៀបចំ! ហើយមនុស្ស​ផុនគេ​អ្នកទៅហៅខ្ញុំមក! មិនដឹងថា​មានតែពីរនាក់អ៊ីចឹង​​ហើយបរិយាកាស​ប្រណីតអ៊ីចឹងទៀត ! Surpriseដូចគ្នា!»

ក្តៅសឹងផ្ទុះឱរ៉ាហើយ។ ហាន់ដាមិនដែលខឹងអ្វី​ស្មើពេលនេះវិនាទីនេះទេ។​ សំឡេងគេនាង​នៅចាំបាន។

«បងមានការងារធ្វើ!» «ហើយ​ល្ងាចនេះ ​បងមិនបានទៅញាំបាយទេ! ដាទៅផ្ទះពូផានជជែកលែងជាមួយប្រពន្ធគាត់ណ៎ា ​ចាំពេល​ចប់បងនឹងទៅ​រកនៅនុះ! ប៉ុណ្ណឹង​សិនហើយ​បងរវល់»

នាង​ងក់ក្បាល ខណៈខាងប្រុស​លើកដៃបញ្ជាឱ្យគេលើកកៅអីមកថែម ។

ដៃនាយ​ដាក់លើសក់ស្រីអង្អែលៗតិចៗឱ្យស្រន់កំហឹងនាង​ តែត្រូវនាង​រលាស់ចេញ​ត្រម៉ាំងត្រមោក។ ខាងប្រុសត្រូវញញឹម​ចំហមាត់ ដែល​ឃើញនាង​បញ្ចេញ​ឫកពាប្រចណ្ឌលើសក​ម្រិតហួសISOទៅហើយ។  ស្រឡាញ់ប្តីហួងហែងដល់ថ្នាក់ហ្នឹងហាន់ដា? ​សំឡេង​ខ្សឹបសួរក្នុងបេះដូងនាយ​។

សំឡេង​គ្រូពេទ្យឆ្លើយ​បែបគ្រលរៗអួលៗតបទៅនារីភាប​ព្រោះខឹង៖

«មែនតាស!! Surpriseណាស់ម៉ាក់ក្មេក!! Surpriseបំផុតនៀក! ហើយមើលចុះ ម៉ាក់ស្អាតនុះស្អាត អាវក្រហមវាលខ្នងទៀត! កូនថា ប្តី​កូននេះ​មុខតែមិនចូលចិត្តច្រើនជាង ​ព្រោះព្រឹកមិញ​អាវកូនស្រីចំហស្មាតែបន្តិច គេនេះ​​ដេញកូនឱ្យទៅដូរចេញ មនុស្ស​នេះ​យ៉ាប់!»

នាង​បូញមាត់​ក្រោមពន្លឺភ្នែកស្រទន់របស់ប្តី។​ ទឹកមុខគេ​ដែលសម្លឹងនាង​អាចបញ្ជាក់ថា បើនៅក្នុងបន្ទប់តែពីរនាក់សំឡេងឡុលៗនេះ​មុខតែត្រូវគេលេបបាត់ដល់ប្រអប់កន្លើតមិនខាន។
គេនៅឈរសម្លឹង​កាយវិការ​ច្រង៉េងច្រ៉ងាងដែលហាន់ដាចាប់បាយមកញ៉ាំលើចានខ្លួន ស្របពេលមានអ្នកលើកកៅអីម​កឱ្យ។

គេទាញមក​អង្គុយ​ច្រង៉ាងជើងក្បែរភរិយា​ ហើយ​លើកដៃស្តាំពាក់កនាង ​ឱនមើលរបៀប​នាង​ញ៉ាំបាយដែលធ្វើទាំង​ខឹង​។

«តិចៗ ប្រយត្ន័អួល!!» គេប្រាប់ខ្សឹបៗ ។

«បើស្លាប់ក្រែងមាន​អ្នកសប្បាយចិត្ត​ច្រើន!»

នាង​ឆ្លើយឌឺទាំង​ខឹង​ទាំងក្នាញ់។

សមនិងស្លាបព្រា​នាង​លូកទៅបេះត្រី​ដែលមានសាច់ផ្អែម​ល្មួត តែក៏ល្បីថាមាន​ឆ្អឹងច្រើនបំផុតដែរ​ធ្វើឱ្យ​បុរស​ភ័យ​ប្រញាប់​ដណ្តើមយកហើយនិយាយស្រាលៗថ្នមចិត្ត​នាង៖

«បងចាប់ឱ្យ​ហាន់ដា! យឺត!»

បានដូចចិត្ត​នាង​ពន្លែងសមនឹងស្លាបព្រា​ឱ្យទៅគេ​ហើយ​ដៃទាំងពីរ​បែរមកថ្ពក់តោងហត្ថាប្រុសរកតែគេរើខ្លួន​ធ្វើអ្វីមិនបាន។

«ប្តីសម្លាញ់បេះឆ្អឹងឱ្យអស់ ព្រោះប្រពន្ធ​ធ្លាប់ឆ្លាក់ឆ្អឹង ហើយប្រពន្ធ​មុតឈឺ​យំច្រើនថ្ងៃសឹងអី!»

នាង​មាយាហើយ​ឌឺដង ធ្វើឱ្យគេ​ញញឹម​ស្មើៗហើយ ថែមពាក្យ​ប្តីសម្លាញ់ទៀត​ខាងប្រុស​រេភ្នែក​សម្លឹង​នាង​ទាំង​អារម្មណ៍​ហោះហើរ។

នារីភាក្របួចមាត់ខឹង ម្តងងាកមុខចេញមិនចង់ឃើញ ម្តង​ងាកមកវិញ​ធ្វើមុខមាំនិងហាក់រិះគន់​សកម្មភាព​រោលរាលនេះ​តាមពន្លឺភ្នែក​គ្រាន់តែមិននិយាយស្តី។

«តោងជាប់ចឹង បងដួសកើតដែរ?!»

«មិនបាច់ដួសទេ! អត់ឆ្ងាញ់ផង! អូនលែងចង់ញ៉ាំ! មានអារម្មណ៍ ថាប៉ាស៊ីអ៊ីថ្ងៃនេះទៅជាអត់ជាតិមិនដឹងមកពីស្អីហ្នា៎​​គ្មានជាតិសោះ!»

ប្រុសស្អាតញញឹម ទម្លាក់សមស្លាបព្រាចុះ​ហើយបន្ទោស​តិចៗ៖

«ឈប់កូរឮនៅ? តោះ​ទៅញ៉ាំនៅផ្ទះ នៅក្នុងបន្ទប់យើង​ធានាថាមានជាតិ!»

ស្រីស្អាត​ឃើញ​នារីភាក្រោកចោលកៅអី ទាំងក្តៅក្រហាយ​។​ ដោយ​ចិត្តប្រចណ្ឌ នាង​នៅមិនទាន់សម្អាតបានអារម្មណ៍​ចង់ឈ្នះ ហាន់ដាស្រែក​តាមពីក្រោយ៖

«ម៉ាក់ឈប់ញ៉ាំហើយ?​ មានអារម្មណ៍​អត់ជាតិ​ដូចកូនដែរហ្មែន?!»

«បាន! សម្រាកដុកទ័រ! លេងម៉េះអ្ហះយើងហ្នឹង?»

បុរសនេះ​ខ្សឹបៗដាក់ថ្ពាល់នាង​លាយជាមួយស្នាមថើបតិចៗ។ ​នាង​ងើបមុខ​យឺត​ៗ និង​លែងដៃពីនាយ​។ គេប្រុងឱនមកទៀត​សម្រន់កំហឹង​លើផ្ទៃមុខនាង​ តែត្រូវស្រី​រុញមុខចេញទាំងខឹងមិនទាន់បាត់។

«សង្សារចាស់ដើរទៅហើយ មិនទៅតាមលួងគេ?!»

ថាហើយនាង​ក្តិច​ស្មាបុរសនេះខ្លាំងៗ ខណៈគេនៅទ្រាំមិនស្រែក​ហើយ​សម្លឹងមុខនាង​ញឹមៗ។

«ឮអត់ គីម៉ាល់ ទៅតាម​មនុស្ស​ជាទីស្រឡាញ់របស់ខ្លួនទៅ ឮនៅ?!»

«មនុស្ស​បងស្រឡាញ់នៅនេះ! បងកំពុងបីយកទៅផ្សំដំណេក!»

នាង​ភាំងៗនឹង​សម្តី​គេ​។

​ទើបមក​នឹកឃើញ​ថា ​យើងមិនដែលប្រគល់ខ្លួនប្រាណ​ឱ្យគេសូម្បីម្តងនៅឡើយ​នាង អាងអីមកចេញ​ចរិត​ប្រចណ្ឌ​ ហើយ​រំអុកកូរពេញកោះ ដោយសារ​រូបថតប៉ុន្មានសន្លឹក។ មនុស្សប្រុស​នេះក៏ស្រាប់តែចិត្តធ្ងន់ មិនត្រឹមមិនតបតនឹង​កាយវិការ​ឆ្គាំឆ្គង​របស់នាង សូម្បីតែបង្ហាញការ​ខ្វល់នឹង​អារម្មណ៍ម្តាយ​ចុងគេបន្តិចក៏អត់។

ហាន់ដា​នៅភ្លឹកសម្លឹងកែវភ្នែកប្រុសស្អាត។

គេញញឹមចុងមាត់តិចៗសម្លក់នាង​វិញ​ ជាសញ្ញាថាមនុស្ស​រករឿង​ដូចនាង ​សមនឹង​ទទួលពិន័យហើយ​។         គីម៉ាល់ បីនាង​ឡើងហើបជើងពីកម្រាលស្មៅ….

គីម៉ាល់ដាក់ខ្ញុំចុះ!

រាត្រីស្នេហ៍

បុរសបីនាងបណ្តើរញញឹម​សម្លឹងផ្ទៃមុខរាងពងក្រពើ ដែល​ធ្វើភ្នែក​ក្រឡង់ៗសម្លឹងមុខនាយ។ ដៃហាន់ដាទន់ល្វក់ឱបកស្វាមី​ទាំង​បបូរមាត់ក្តាប់ខឹង។ មាត់នាង​មាន​ផ្ទៃទ្រលុកទ្រលន់ស័ក្តិសមនឹង​ច្រមុះ​រលោងព្រឿងៗ សម្លឹងពេលណា​សម្រាប់គីម៉ាល់នៅតែជាគោលដៅ​ដែលមាត់នាយ​ចង់ប៉ះពាល់បំផុត​និងគ្រប់ពេលវេលា​។

«មិញអ្នកណាប្រចណ្ឌ?!»

គេសួរខ្សឹបៗ នាង​តបវិញ​រ៉ាវ៖

«ឥឡូវក៏នៅតែប្រចណ្ឌ!»

«ហើយគិតធ្វើម៉េចអ៊ីចឹង?!»

បុរសឆ្លើយទាំងញញឹម​បានចិត្ត។​ នាងរលាស់ខ្លួនប្រុងចុះ តែ​ដោយសារ​ខាងប្រុស​ផ្តល់នូវអារម្មណ៍ល្អជាមួយនឹងកែវភ្នែកភ្លឺថ្លា បបូរមាត់​ញញឹម​ស្រស់ស្រាយ​ពេលនាងនៅដំអក់លើហត្ថនាយទាំងតម្អូញ៖

«មានសង្សារ​ចាស់ស្អាតខ្លាំង ពាក់អាវក្រហមវាលខ្នង​ ក៏​តាំងចិត្ត​ចេញមក​ ទុកប្រពន្ធចោល​នៅផ្ទះ!»

នាងក្តិច​នាយឈឺៗ ​បន្តខ្ញាំក្តិច​ចុះឡើងរហូតដល់ទ្រាំលែងបានខាងប្រុសព្រមាន៖

«ទម្លាក់លើស្មៅ ប្រដៅកណ្តាលវាលឥឡូវហើយហាន់ដា!»

នារីនេះឈប់ដៃ តែ​មាត់នាង​​មិនបាន​ឈប់ភាពអួតអាង​យ៉ាង​ទន់ភ្លន់និងភ្លឺរលោងទេ បណ្តាលឱ្យប្រុសចិត្ត​ដែកឯណាក៏មក​ទ្រាំមិនបានដែរ។ ​ប្តី​ដាក់នាង​ចុះ ហើយ​រេភ្នែក​សម្លឹង​ជុំវិញ។

ទីនេះជាជាយព្រៃរបោះ។ មេឃងងឹត​លាយបញ្ចូលគ្នាជាមួយ​ផ្លេកបន្ទោរ​ផ្គរគ្រហឹម​ហាក់ជូនពរដ៏រីករាយដល់ការស្គាល់ចិត្ត​ស្គាល់ថ្លើម​នៅតែបន្តិចទៀតអាចនឹង​ស្គាល់រាងកាយគ្នាហើយ​។

បុរសក្រសោបចង្កេះ​ដោយដៃម្ខាង ហើយទុកដៃម្ខាងទៀត​ផ្ទប់ខ្នងនាង​មកទល់នឹង​រាងកាយ ​ចំណែកមាត់នាយ​គឺកំពុង​លោ​ទៅរក​សងសឹកទៅលើបបូរមាត់ដែលមុននិយាយស្តី​ឡុលៗ​ដាក់នារីភា ​ដូចមនុស្ស​ស្រវឹងស្រា​តាប៉ែដល់កម្រិត។

នាង​ដឹងខ្លួនណាស់ បានជាខំខ្ជឹបមាត់បិទជិត ធ្វើឱ្យខាងប្រុស​ញញឹមគ្រឺត ។ គីម៉ាល់និយាយដៀមដាម ​ដាក់ភ្នែកក្រឡិងក្រឡង់របស់នាងដែលខ្មៅក្រឹបក្រោមស្បៃរាត្រីកាល៖

«ហាមាត់ហាន់ដា! ហាមាត់អូនសម្លាញ់! ​ប្តី​ចង់រាវរកឆ្អឹងដែលឆ្លាក់! អ្ហះ? មិញអូនបងពីរោះណាស់យើងហ្នឹង! ឥឡូវ​បិទមាត់ធ្វើស្អីអ្ហះ​ ដុកទ័រ​!»

នាង​គ្រវីក្បាលយ៉ាងញាប់។ កាន់តែគ្រវីខាងប្រុសកាន់តែរឹតដៃ ។ ​ចរិតនាង​មិនអាចធ្វើឱ្យប្តីម្នាក់នេះ​ទ្រាំឱ្យដល់ផ្ទះបានពិតមែន ណាមួយ​នាង​ជាបុស្បាដែលស្អាតខ្លាំងឡើងៗ​ក្នុងភាព​ងងឹត​ អាចនិយាយបានថា ផ្ទៃមុខមួយនេះ​ជាទស្សនីយភាពល្អឥតខ្ចោះបំផុតសម្រាប់បេះដូងគីម៉ាល់។

ខាងប្តីរមៀល​ប្រអប់បាតដៃ​ឆ្វេងមកលើលុះដល់ចង្កោមសក់ស្រីក្បែរគុម្ពត្រចៀក ដោយគ្មានខ្វល់អ្វី​នឹងការបដិសេធរបស់នាងឡើយ។  មួយប៉ប្រិចភ្នែកប៉ុណ្ណោះគេដណ្តើមបានការ​ដកដង្ហើមរបស់នាង ហើយចាប់ផ្តើមបន្តជីវិត​ទៅមុខដោយប្រើខ្យល់អុកស៊ីសែន​តែមួយជាមួយគ្នា។

នាង​ផ្អៀងក្បាលទៅតាមការបង្ខំថើបនេះ រហូតដល់ជើងចំជំទើតតទល់ទៅនឹងកម្ពស់របស់គេ។ វាដូចជារាងកាយរបស់នាងកំពុងតែ​ក្បត់ការតាំងចិត្ត​ ហើយ​ជម្នះធ្វើសកម្មភាពដោយគ្មានការអនុញ្ញាតពីខួរក្បាលនាងសោះ ចប់ហើយហាន់ដា។

ដៃនាង​ទាំងពីររុញស្មាបុរសនេះចេញ ខណៈដៃនាយ​នៅមានៈ ក្រសោបនាង​ជាប់ កុំថារបូត​សូម្បីរេចេញពីមាត់គេតែបន្តិចក៏គ្មានផ្លូវ​ដែរ។

នាង​គោះស្មាគេម្តងហើយ​ម្តងទៀត ​សង្ឃឹមបុរសនេះដឹងខ្លួនមកវិញថានេះ​នៅកណ្តាលវា ក្រោមលំហមេឃ​ប៉ុន្តែនៅពេលដែលបបូរមាត់ខាងប្រុស​ដែលនាង​បានលង់ចិត្តជាយូរមកហើយ​រេចុះឡើងថ្នាក់ថ្នមចង្វាក់ដង្ហើមជាមួយនាង  ក្លិនខ្លួនគេ ឈាមជ័រនិង​គ្រប់យ៉ាង​នៃរាងកាយគេ​ហាក់កំពុង​ក្លាយមកជាកម្មសិទ្ធចែករំលែក​ជាមួយនាង ​ដែលជា​ចំណីពិសេស​បំផុតមួយ​ឱ្យខួរក្បាលរបស់នាងស្លុតស្លុង​លែងរឹងមាំបាន។

ដៃគីម៉ាល់ទម្លាក់មករុំជុំវិញចង្កេះរបស់ហាន់ដា ព្រោះក្បាលនាង​លែងរើ​ លែងរេហើយ។ ដៃស្រីស្អាតរេឡើងផុត​ពីស្មាប្រុសម្នាក់នេះ ច្រវាត់រកគ្នានៅក្នុងសំណុំសក់ខាងប្រុសរហូតដល់គេ មានអារម្មណ៍ថា ម្រាមដៃរបស់នាងកំពុងរេរាំទៅតាម​ស្នាមថើបមួយនេះ។

ផ្គរគ្រហឹមប្រាវពួកគេនៅតែមិនកម្រើកចេញពីគ្នា​រហូត​ទាល់តែមេឃភ្លៀងខ្ជោល…..

រឿង៖ បេះដូងមេគង្គ ភាគទី២៧
អាថ៌កំបាំង

ពីទីរួមខេត្តទៅដល់តំបន់គោលដៅ មិនឆ្ងាយឬលើសពី៧០នាទីឡើយ។ តែវាយូរណាស់សម្រាប់សេចក្តីសង្ស័យ​និងអារម្មណ៍​ថា គ្រប់យ៉ាង​មិនបានវិវឌ្ឍទៅល្អជាងមុនទេ​ចាប់តាំងពីនាង​បានសម្រេចចិត្ត​ស៊ីញ៉េ​ដាក់ជីវិត​ទៅនៅក្បែរបុរសនេះ។

ក្រោមរស្មីព្រះអាទិត្យស្រស់បំព្រងនិងលំហទឹកថ្លាឆ្វង់ នារីនេះ​នៅអង្គុយចុចទូរសព្ទរបស់នាង​ដែលទើបទទួលបាន។​ គីម៉ាល់អង្គុយសម្លឹង​តាមមើលនាង​ពីទីតាំង​ខាងក្នុង កន្លែង​ដែលគេបានជួបនាង​ដំបូងហើយធ្លាប់បាននៅកៀកសាសងជិតគ្នា។

គេដឹងថា​នាង​បានខលទៅផ្ទះ​ទៅម្តាយនាង​ដែលកំពុងខឹង ក្រៅពីនេះគេមិនដឹងទេ​នាង​ទាក់ទងអ្នកណាខ្លះ។

«បង! អ្នកធ្វើការឱ្យយើង​រកឃើញឯកសារអស់នេះ!»

សម្តីអ៊ុនរំឭកឡើងវិញ​ពេលមុននេះ ដែលជាសេចក្តី​រាយការណ៍​មួយបណ្តាលឱ្យគេ​ត្រូវ​សម្រេចចិត្ត​ចេញទៅកោះបេះដូងភ្លាមៗ។  ​​

«មនុស្ស​ឈ្មោះសុងសក្តិ មិនមែនជាអ្នកស្ទឹងត្រែងទេ! បុគ្គលនេះមានប្រវត្តិមិនច្បាស់លាស់​និងមាន​កន្លែងត្រូវសង្ស័យ​ច្រើន! សញ្ញាបត្រដុកទ័ររបស់គេ​ក៏ទំនងមានបញ្ហា ចំណែក​រឿងសំខាន់គឺមាន​ដំណើរដើមទងជាមួយអ្នកផ្ទះរបស់បងតាំងពីមិនទាន់ស្គាល់គ្នាជាមួយ​ហាន់ដា! ​នេះបញ្ជាក់​ថា​គេមិនមែនចូលមកតាមរយៈហាន់ដាទេ​តែបើចូល​តាមនាង​ក៏ប្រហែលជា​ប្រើប្រាស់នាង​!»

«គេចូលផ្ទះខ្ញុំធ្វើអី?!»

«គេដូចជាបាននៅកិតៗនឹងបងសិដ្ឋតាំងពីគាត់មិនទាន់រៀបការ!»

«មានន័យថាម៉េច?!»

«ក្រុមហ៊ុនចិនដែលទទួលស៊ើបការណ៍រឿងនេះអះអាងថា ​មនុស្ស​នេះ​អាចមានទាក់ទងជាមួយបណ្តាញ​សង្គមងងឹតធំៗ​នៅត្រីកោណមាស ប៉ុន្តែគេថារបាយការណ៍​ពេញលេញ​រកមិនបានទេ​ ព្រោះកម្រិតស្រាវជ្រាវដែលគេទទួលពីខាងយើង​មិនCoverដល់ធំអ៊ីចឹង!»

«ឯងយល់យ៉ាងម៉េច?! ប្អូនខ្ញុំម៉េចនឹងទៅទាក់ទងស្អីជាមួយពួកលក់ថ្នាំ​ជួញអាភៀន?!»

«យើងត្រូវការ​ចាយលុយ​លើសមុនម្ភៃដង​ប្រសិន​ចង់ស៊ើបរឿងនេះ! គេត្រូវធ្វើការច្រើន សុទ្ធតែគ្រោះថ្នាក់!»

«ចាំបាច់ដែរទេ?!»

«បើសិន​យើងមិនដឹងអំពីបំណងពិត​របស់ម្នាក់នេះ អាចមានគ្រោះថ្នាក់ពីរ​ ទីមួយ​បងគីម៉ាល់ដែលជាមនុស្ស​សល់តែម្នាក់គត់ក្នុងគ្រួសារនេះ ចំណែក​ម្នាក់ទៀត​ប្រពន្ធបងគីម៉ាល់​ដែលអាច​ដឹងរឿងមុនៗច្រើនជាងយើង!»

គីម៉ាល់ងើបមុខ​សម្លឹង​មនុស្ស​ស្រី​ដែល​កំពុងនិយាយទូរសព្ទ។ នាង​មើលមកឃើញប្តីតាមសម្លឹង​ក៏លើកដៃខ្ទប់ដូចរាល់ដង។

​សេចក្តីសៅហ្មងផ្ទុះឡើងមកវិញ​ព្រោះ​គេទាយដឹងថា នាង​កំពុងនិយាយជាមួយ​មនុស្ស​ដែលនាង​ស្និទ្ធិ​ស្នាលនឹងទុកចិត្ត​គឺនាយ​សុងសក្តិ។

សំឡេងមនុស្សជំនិត​លាន់រងំក្នុងបេះដូង៖

«ជនជាតិចិនមាន​ភស្តុតាងបញ្ជាក់ថាអ្នកនាំប្រចៀវភ្លើងទៅលើកោះ​ និងលែងវាក្បែរសាលប្រជុំភូមិ​គឺអាម្នាក់ដុកទ័រហ្នឹង! គេកំពុងចាំយើង​នៅកោះ​ដើម្បីពិនិត្យ!»

គីម៉ាល់ក្តាប់មាត់ឈ្ងោកមុខគិត។​

«ពិសិដ្ឋមិនទាន់ស្លាប់ទេ!»

ពាក្យ​មួយឃ្លាដែលមាន​អត្ថន័យ​ដូចរន្ទះបាញ់កណ្តាលមុខគ្រប់គ្នា​នេះ នារីភាបានបង្ហើមនៅចំថ្ងៃចុះអេតាស៊ីវិលរបស់ខ្លួន​ហើយ​គីម៉ាល់ចាំបានថាម្រាម​ដៃហាន់ដា​ រញីរញ័រខ្លាំង​ឡើងៗនៅពេល​នោះ។

ជារឿងមួយដែលគួរឱ្យខ្លាច ក្នុងការស្វែងរកការពិត​ដែលយើងមិនចង់បាន និងមិនចង់ដឹងមិនចង់ឮ។ គេមិនទាន់សម្រេចចិត្ត​នៅឡើយ​ថា​គួរស៊ើបអំពីអតីតកាល ឬគ្រាន់តែបន្តអនាគតកាលជាមួយនាង។

«តើនាង​ដឹងរឿងអ្វីខ្លះអ្ហះប្រពន្ធជើងល្អ?​!»

បុរសនេះបញ្ជាតិចៗទៅកាន់អ៊ុនដែលឈររេរាលក្បែរៗ៖

«អ៊ុន!»

«បាទបង!»

«ទាក់ទងនារីភា!​ ហៅគេមកបាយជាមួយខ្ញុំលើកោះ!»

«បាទ!»

សំណួរដ៏ធំ​នៅក្នុងគំនិតគីម៉ាល់ពេលនេះ​គឺ «ហេតុអ្វីបានជានារីភា ហ៊ាននិយាយថាពិសិដ្ឋនៅរស់?» «ហើយបើមានរបាយការណ៍មកថាខាងនាង​ចង់តាមសម្លាប់ហាន់ដាហេតុអ្វីរហូត​ដល់ពេលនេះមិនឃើញមាន​សកម្មភាពអ្វី?!»​ ម្នាក់ៗហាក់បានធ្វេសប្រហែសចំពោះ​រឿងទាំងអស់នេះ បើសិនពិនិត្យ​តាមវិធីជាច្រើន គ្រប់យ៉ាង​ហាក់បីដូចជា​ត្រួវបានរៀបចំឡើងដោយអ្នកណាម្នាក់។ មិនថាដំណើរយូរលង់មកកាន់កន្លែងនេះ​ហើយបានជួបគេ​ហើយ​ស្រឡាញ់គេ​រៀបការជាមួយ​គេ សត្វសាហាវខាំ ?

«អ៊ុន មួយទៀត!»

«បាទ! រឿងអីទៅបង?!»

«សំឡេងសិដ្ឋទាំងអស់ដែលផ្ញើទៅឌូបៃ​អាចមានបញ្ហា​ទេ?!»

អ៊ុនធ្វើភ្នែកត្រិះរិះ។ គីម៉ាល់មិចភ្នែក​ហើយខ្សឹប៖

«សំឡេងទាំងអស់ហ្នឹងអាចក្លែងក្លាយ! រក Hacker ណាម្នាក់ពូកែ​ឱ្យឆែកភ្លាម!»

«បាទ! ហើយចុះរឿង​អាពេទ្យម្នាក់ហ្នឹង?!»

«ខ្ញុំចាំសម្រេចចិត្ត​ស្អែក!»

អ៊ុនដឹងថា គីម៉ាល់ចង់ដឹងរឿងច្រើនទៀត​ពីនារីភា តែតាមការពិតអ្នកដែលគីម៉ាល់សង្ឃឹមថាមានតម្រុយច្រើនមិននៅឆ្ងាយទេ។​

គេនិយាយទាំងសម្លឹងទៅភរិយា​ដោយមិនសប្បាយចិត្ត​៖

«រយៈពេលនេះ​ឱ្យគ្នាយើង​តាមដាន​ហាន់ដា២៤ម៉ោង! ទូរសព្ទគេខ្ញុំដាក់ Track រួចហើយ ​គេទៅណាក៏យើងដឹងដែរ!»

«បាទ!»

អ៊ុនថាហើយ​ងើបមុខយឺតៗសម្លឹងទៅ​គ្រូពេទ្យស្រី។

រហូត​ដល់ទូកប៉ះច្រាំងកោះ គូស្វាមីភរិយា​ថ្មោងថ្មីមិនបាននិយាយស្តីអ្វីរកគ្នាឡើយ។ នាង​ឡើងទៅកាន់ផ្ទះឈើ​ដែលនៅសំណល់រាយប៉ាយពីការ​ប្រើហិង្សារបស់គីម៉ាល់។

អ៊ុននិងវុធបានមកដល់ជាមួយ​សម្ភារៈតុបតែងខ្លះ​ហើយ​ប្រាប់នាងថា ​គីម៉ាល់នឹងស្នាក់នៅទីនេះ​ជាមួយនាង ចំណែកពូកគេ​នឹង​ស្នាក់លើទូក។

ហាន់ដាបោសសំអាត​និងរៀបចំបន្ទប់ទទួល​ប្រុសស្អាត​រហូត​ដល់ថ្ងៃជ្រេទៅហើយនាងនៅមិនឃើញ​គេឡើយ​

«នោះហើយចរិតពិតមនុស្ស​ដែលអួត​ថា​ ស្រឡាញ់ខ្ញុំ រៀបការ​ហើយ​ទុកខ្ញុំចោល!!»

នាង​លើកដៃចុចទូរសព្ទដោយសៅហ្មងតែ​ឯកោនិងចង់បានគេឱ្យមកក្បែរៗនាង​ពេលនេះ។

«គីម៉ាល់​ម៉េចមិនឃើញមកផ្ទះ!»

«បងមានការងារធ្វើ!»

គេឆ្លើយដោយស្រទន់តាមហ្វូនតែនាងមិនដឹងឡើយថា​គេកំពុងជួបព្រឹតិ្តការណ៍តឹងតែងអ្វីខ្លះក្រោយពី​ស្តាប់របាយការណ៍ខាងជនជាតិ​ចិនទាំង​នោះរួចហើយ។

«ការងារអីសំខាន់ជាងប្រពន្ធចាំនៅផ្ទះ!»

គេមិនឆ្លើយ​បែរជា​ប្រាប់បន្ថែម៖

«ហើយ​ល្ងាចនេះ ​បងមិនបានទៅញ៉ាំបាយទេ! ដាទៅផ្ទះពូផានជជែកលែងជាមួយប្រពន្ធគាត់​ណ៎ា ចាំពេល​ចប់បងនឹងទៅ​រកនៅនុះ! ប៉ុណ្ណឹង​សិនហើយ​បងរវល់»

នាង​ចងចិញ្ចើម​។ និយាយពិតទៅ នាងមិនដឹងថា​គេកំពុងធ្វើអ្វីហើយ​មានការងារអ្វី​បន្ទាន់ថែមទាំងអាថ៌កំបាំង​បែបនេះនៅលើកោះនេះទេ។

ដំបូងគេមិនដែលស្គាល់វា​ឡើយ​ហើយមិនឃើញចាប់អារម្មណ៍អ្វីអំពីវាទៀត ពេលនេះម៉េចក៏គេលឹបលរឿងដែនកោះម្ល៉េះ  គេកំពុងធ្វើអ្វីឱ្យប្រាកដ?

ថ្ងៃមិនទាន់លិចនៅឡើយ​ទេ​ប៉ុន្តែ ជាមួយ​នឹង​អារម្មណ៍ថាមិនមាន​សុវត្ថិភាពនាង​ចាប់ផ្តើមបើកភ្លើង​នៅគ្រប់ជ្រុងនៃផ្ទះតូចហើយ​ដុត​ក្លិនខ្លឹមចន្ទន៍ តាមទម្លាប់សម្រាប់បណ្តេញ​សត្វល្អិត​នាពេល​រាត្រីកាល ក៏ដូចជា​បង្កើនអារម្មណ៍​ល្អនៅពេលប្រុសស្អាតវិលមកវិញ​ប្រើរាត្រី​ដំបូង​របស់គេក្នុងផ្ទះនេះ។

ស្រមោលមួយ​ហាក់លឹបលជិតបង្អួចធ្វើឱ្យនាងងាកទៅ។

កន្សែងនាង​របូត​ពីដៃ​មុនពេលនាង​ឈាន​ទៅដល់បន្ទប់ទឹក ។

«បងអ៊ុនឬមួយបងវុធ?!»

ហាន់ដាស្រែកសួរ​។ តាមថាហាន់ដាមានអនុស្សាវរីយ៍ជាមួយទីនេះ​តាំងពីតូច​នាងមិនខ្លាចទេ តែពេលនេះអារម្មណ៍​ប្រាប់ថាគ្រប់យ៉ាងហាក់ចម្លែកក្រោយពេលដែលនាង​ស្ពាយ​គីម៉ាល់មកជាមួយ​ក្នុងនាមជាមិត្ត​រួមជីវិត​

សូរសំឡេងមនុស្ស​រត់នៅខាងក្រៅ ច្បាស់ណាស់ អ្វីដែលនាងគិត​គឺជាការពិត។ នាង​បែរក្រោយ​សម្លឹងទៅក្បែរបង្អួចហើយសំណុំឯកសារមួយ​ដុំ​កំពុង​ដេកស្ងៀមលើកម្រាលឈើ។

អ្នកនោះឯងទើបនឹងមកដល់ហើយទម្លាក់របស់ទាំងនេះ​មកឱ្យនាង។
គេជាអ្នកណាហើយ​ចង់បានអ្វី?

គ្មានអ្នកណានៅខាងក្រៅទេ។

ហាន់ដា​ដឹងថា តាមពិត​គេគ្រាន់តែចង់ផ្ញើរបស់នេះមក។

ស្រីស្អាត​ទាញ​សំណុំក្រដាស់​យកមកមើល។​ វាជាកញ្ចប់បិទជិត។

នាង​ថយមកលើសាឡុងឈើ​ហើយ​ចាប់ផ្តើមរកមើលតំណដែលគេភ្ជាប់បិទដើម្បីបើកវាឡើង។ ដូចនាង​ស្មាន​តាំងពីពេលចាប់កាន់ឡើងមក។

ក្នុងនោះសុទ្ធសឹងជារូបថត។ ដែល​មិនដូចក្តីស្មានគឺ វាជារូបថតដែលនាង​មិនធ្លាប់ស្មានដល់។

«បងអ៊ុន បងវុធ!»

នាង​បានឡើងមករកគេទាំងពីរដល់លើទូក។ មិនឃើញអ៊ុនទេ ​ឃើញតែវុធដែលចេញមកដល់ជាមួយ​នឹង​ដៃ​ឱប​កុំព្យូទ័រមួយ។

«បងវុធ ​គីម៉ាល់នៅឯណា?!»

វុធអស់សំណើចដែលនាង​ហៅប្តីឈ្មោះចំ​ មកហៅខ្លួនថាបង​។ ​តែទឹកមុខនាង​ស្មើពេក កាចពេកគេមិនហ៊ាន​សើចធំទេ។

«អត់ដឹងទេបងហាន់ដា​ គាត់ទៅជាមួយ​អ៊ុន!»

«Password រហូត​!» នាងរអ៊ូរង៉ូវ។

«មានន័យថាម៉េច​!» វុធសួរទាំងឆ្ងល់។

«មានន័យថាបងវុធជួយលាក់បាំងគ្នា!»

«អត់យល់!​ខ្ញុំលាក់បាំងរឿងអីបង?លាក់ធ្វើអី?»

នាង​លើករូប​ថត​សន្លឹក​បង្ហាញ​ទៅកាន់គូសន្ទនា​ ជាមួយ​ប្រយោគ​លាយទឹកមុខ​សៅហ្មង៖

«អ៊ីចឹងឆ្លើយមក ពិតអត់​? ទំនាក់ទំនងគេជាមួយម្តាយក្មេកខ្ញុំ?»

ជាលើកដំបូង​ដែលគ្រប់គ្នាឃើញ​ នាងចេះ​ខឹងប្រចណ្ឌ។ កន្លងមកគឺខាងប្រុសដែលមានអាកប្បកិរិយាបែបនេះ​។​ ឥឡូវនាង​ឡើងមកលើទូក ​ក៏ដើម្បីដេញសួរ​នាំ​ការពិត​ពីក្រោយសន្លឹក​រូបថត​ទាំងប៉ុន្មានដែល​ប្រៀបបីដូចជាគ្រាប់បែកបរិមាណូ​សម្រាប់នាង​។

«បងហាន់ដា​បានរូបថតមកពីណា?»

«ខ្ញុំគ្រាន់តែចង់ដឹងការពិត​ទេបងវុធឆាប់ប្រាប់ចំៗសំណួរខ្ញុំសួរ!»

វុធដាក់កំព្យូទ័រចុះហើយ​ទទួលយកសំណុំរូបថតមកពិនិត្យម្តងមួយ​ៗ។ គេមិនភ្ញាក់ផ្អើលអ្វី នោះជាចម្លើយសម្រាប់នាង​រួចរាល់ទៅហើយ។

អ្នកណា ម្នាក់នោះគ្មានលេខទូរសព្ទថ្មីរបស់នាង​ទេបានជាគេ​ផ្ញើរូប​មកសំណុំតែម្តង? គេចង់បានអី​ពីរឿងនេះ។

នេះជាសំណួរ​នៅក្នុងភាពស្ងៀមស្ងាត់របស់វុធ។​

«គេតាមបោកបញ្ឆោតខ្ញុំ ហើយ​រៀបការជាមួយ​ខ្ញុំ ព្រោះតែចង់សងសឹកសង្សារចាស់គេ ព្រោះគេ​នៅស្រឡាញ់គ្នាមែនដែរអត់?!»

នាង​សួរទាំង​អួលណែន​ហើយបន្ទាប់មក​ទឹកភ្នែក​រលើប​នេត្រាទាំងសងធ្វើឱ្យ​អ្នកនៅចំពោះមុខ​ភាំងភាន់ចំពោះការវិភាគរបស់នាង​ដែលកំពុងនាំ​ទៅ​រកភាពវឹកវរនេះ។

«រឿងចាស់ទេ បង​រឿងចាស់យូរហើយ​ម៉េចទៅវិភាគ​អ៊ីចឹងទៅវិញ!»

ហាន់ដាក្តាប់មាត់​ជាមួយវិប្បយោគសៅហ្មង​។ នាង​ងក់ក្បាលព្រមនិយាយតាមសម្រួល៖

«ប្រាប់មក គេនៅឯណាឥឡូវនេះ​?!»

វុធអេះអុញ ញីក្បាល។ នារីនេះងក់ក្បាលទាំងសៅហ្មង៖

«មិនប្រាប់! បានតើ! ​ខ្ញុំចេញពីកោះនេះ បងវុធឯងផ្តាំគេផង ទោះហែលទឹកឆ្លងទៅ ក៏​ខ្ញុំទៅ មិននៅឱ្យឃើញមុខគេទៀតដែរ​!»
«កុំៗៗៗៗ! កុំធ្វើអ៊ីចឹងបងហាន់ដា ខ្ញុំប្រាប់ណា ខ្ញុំប្រាប់!»

រឿង៖ បេះដូងមេគង្គ ភាគទី២៦
ហាន់ដា​មានអារម្មណ៍ថា អ្វីមួយ​កំពុងវាយផ្តួលមនុស្សប្រុស​ខែងរ៉ែងរឹងមាំម្នាក់នេះ។ គេដៀងភ្នែក​សម្លឹងស្មាឆ្វេងខ្លួន ក៏ធ្វើឱ្យនាង​នឹកឃើញ​ស្ទុះទៅពិនិត្យ។

ស្នាម​ដានក្រហមរឹមៗប្រឡាក់អាវដំណេកជាតិកប្បាសរបស់គេ។

«របួស​ចេញឈាមហើយ?!»

រវល់ពេញពីរថ្ងៃនេះ នាង​ភ្លេចហើយថា គេនេះមានរបួសព្រោះគេខែងរ៉ែងនិងសកម្មក្លៀវក្លា។ គ្រូពេទ្យ​លើកអាវគេ​ឡើង ពិនិត្យក្រែងសាច់ផ្តើមហើម។

«បងអ៊ុន បងវុធ !»

នាង​ស្រែកហៅ។

ពីរនាក់នោះស្ទុះមក​ទាំងចំហមាត់បារម្ភ។ នាង​ងាកមកខាងមុខ​លើកដៃ​បើកឡេវអាវឱ្យបុរសនេះ​ក្រោមពន្លឺភ្នែកស្រទន់របស់គេ។ គេនេះកំពុងឈឺចាប់ ប្រាណ​ហាក់មាន​កម្ដៅ​ តែភ្នែកមិនចោលទេ​ពន្លឺឌឺដង។

«ខ្នងគេត្រូវនឹងអី?!»

នាង​សួរផង ហុចអាវទៅឱ្យវុធផង​។

អ៊ុនមិនមាត់មិនករងាកមើលមុខចៅហ្វាយ  តែវុធនិយាយ​ឌឺដងមកវិញហាក់ខឹង៖

«សត្វចង្រៃនៅកោះបេះដូងខាំ! អាអ៊ុនក៏ត្រូវធ្ងន់ដែរ!»

នាង​រេភ្នែក​សម្លឹង​អ៊ុនដែលនៅរុំដៃ​តែ​មានអាការៈធម្មតា​ ចំណែក​គេនេះ​ស្រាប់តែ​ទន់ឡើងៗខុសស្រឡះនឹងភាពរឹងមាំនៃរាងកាយដូចប្រុសអឺរ៉ុបរបស់គេ។

«សត្វប្រចៀវភ្លើងនៅកន្លែងដែល​នាង​ឱ្យពួកយើងអង្គុយញ៉ាំកាហ្វេ!» អ៊ុនប្រាប់តិចៗ។

នាងធ្វើមុខស្លេកព្រោះឮពាក្យថា​ប្រចៀវភ្លើង។ កុំថាឡើយធ្លាប់​ឃើញ សូម្បីតែឮច្បាស់អំពីសត្វកម្រនេះជាលើកទីមួយហើយ​។

នាង​រេសម្លឹងភ្នែកប្រុសល្អដែល​ដៀងមកហាក់បន្ទោស។ ​ស្រីយល់ហើយ​ពីហេតុផល​ដែលគេស្រាប់តែកម្រោល​ចូល​ទៅរកនាង​ដល់ផ្ទះហើយសួរម្លើយនាង​ទទឹងទទែង។

«មាន!»

អ៊ុនបែរក្រោយ ខណៈស្រីស្អាត​ឱនគ្រា​ស្វាមីចរិតស្ទាវតម្រង់បន្ទប់គេង។

បានប្រអប់ថ្នាំដល់ដៃកាលណា​នាង​រាវរកថ្នាំបំបាត់ការឈឺចាប់ និងទម្លាក់កំដៅ។ បុរសនេះជ្រួញចិញ្ចើម ខណៈនាងឱនទៅចាក់ទឹកដាក់កែវ​និងហុចមកឱ្យញាំ។ គេនិយាយដោយមិនលូកដៃទទូល៖

«ថ្នាំអស់នេះ ​អត់មានឥទ្ធិពលលើបងទេ​ដុកទ័រ !»

«ញ៉ាំសិនទៅ! ​បើអត់មែនចាំគិតទៀត!»

បុរសដើរទៅបើកបង្អួចតែនាង​ដើរទៅបិទវិញ។

«មិនដឹងថា​មានមេរោគអីអត់ទេនៅខាងក្រៅ​! កុំទាន់ត្រូវខ្យល់​ យើងលាងរបួស​សម្អាតមេរោគសិន!»

គេបែរមកសម្លឹងគ្រូពេទ្យ​ពិសេស​ដែលបង្ហាញក្តីព្រួយបារម្ភ។ បបូរមាត់គេស្ងួត​ភ្នែកស្លក់ តែនៅសម្លឹងនា​ងឌឺដង​

«ឆាប់​ញ៉ាំថ្នាំលឿនឡើង​!»

នាង​ហុចទៅទៀត នាយ​លូកដៃទទួល​ហើយ​អកលេប។ អ៊ុននឹងវុធតាមពិត​នៅក្បែរៗទ្វារ ​ព្រោះសេចក្តីព្រួយបារម្ភ​គ្រាន់តែមិនបង្ហាញខ្លួន។

«គេងផ្កាប់មុខ!»

ហាន់ថាប្រាប់ក្នុងសព្ទសំឡេង​តិចៗធ្វើឱ្យ​បុរសឆ្លើយតបមកវិញភា្លម៖

«បញ្ជាម៉េះ!»

ទោះយ៉ាងណាគេទ្រោបទៅលើខ្នើយនៅក្បាលគ្រែ​។

នារីនេះ​អង្គុយក្បែរ​កាយ​ហើយចាប់ផ្តើមការងារលាងសម្អាតរបស់នាង។  របួសតាមពិតមិនបានឆ្លងរោគ មិនបានហើម​​ ឬ ​ក្លាយដូចចិត្ត​នាងភិត​ភ័យនៅខាងក្រៅ​បន្ទប់​​ទេ។ រឿងហេតុមកពីម្ចាស់រាងកាយនេះ ត្រម៉ាំង​ត្រ-មោក​ និង​ធ្វើសកម្មភាព​តាមសន្ទុះចិត្តខ្លាំងទើបមុខ​របួសមិនទាន់ជាសះ ត្រូវ​កម្រើកហូរឈាម​។

«មាន​អ្នកនៅកោះលាបថ្នាំក្តួចខ្មៅឱ្យទៀត!»

នាង​សួរគេតិចៗគីម៉ាល់ក៏តបស្រាលៗវិញ៖

«ពូផាន និងពូឈ្មោះជឿន!»

នាង​ញញឹម​ដកដង្ហើមឃូរធូរចិត្ត​។

«ពួកគាត់ជាពេទ្យ​បុរាណពិសេសហើយ! ក្តួចខ្មៅនេះជាថ្នាំប្រចាំកោះ វាអាច​ផ្សះដំបៅគ្រប់សព្វតែតំណមទឹក ព្រោះបើក្តួចត្រូវទឹក​អាចធ្វើឱ្យថ្នាំក្លាយជារលាកសាច់បាន!»

នារីសម្អាត​ហើយបិទបង់របួស​សម្រាប់ប្រុសស្នេហ៍រួចរាល់ នាង​ស្នើសុំ៖

«ខ្ញុំទៅសុំច្បាប់ ថា​ប្តីឈឺមានរបួស! ហើយទៅផ្ទះ​យកសំពត់អាវ​យករបស់ប្រើប្រាស់ខ្លះ!​ ២ម៉ោងទៀត​​នឹង​​ត្រ-ឡប់មក​វិញ ​យើង​ចេញទៅកោះ!»

«ព្រមទៅហើយ?!»

«ចង់ឱ្យអ្នកខ្លះបានឆាប់ជា​ បានក្តួចខ្មៅស្រស់ៗមកបុកបិទរបួស​បាន​មួយសារពីសារទៀត!»

«ចិត្ត​បានគ្រាន់បើតាស!»

«មិនបាច់អរទេ នេះជាភារកិច្ច​គ្រូពេទ្យ​!»

បុរស​លូកដៃ​រុញទ្វារបិទ​ហើយខ្សឹបខ្សៀវ៖

«ម៉េចមិនសុំគេថា ​រៀបការ​ត្រូវ​ផ្សំដំណេកក្រេប​ចន្ទទឹកឃ្មុំ?!»

«នៅណេះ​រៀបការ​មិនមែន​ដូចរបៀបយើងធ្វើម្សិលមិញ​ទេ!»

នាង​ថាផងរៀបរយសម្ភារៈប្រមូល​ទុក ចំណែក​បុរសនេះ ​បែរខ្លួនមករក​​ភរិយា​ទាំងខ្លួនទទេ និងមិនខ្ចីបារម្ភដល់មុខរបួសលើខ្នង​ដែល​ទើបនឹង​លាង​រួចថ្មីៗ។

នារីបន្ថែម​៖

«អ៊ីចឹងហើយខ្ជិលនិយាយ ខ្ជិលពន្យល់គេ!»

«ម៉េចក៏បាន ​តែត្រូវធ្វើខ្លួន​តាមរបៀបមនុស្ស​មានប្តី!»

ហាន់ដា​ងាកមកវិញ​ហើយ​សម្លក់ភ្នែកល្ហល្ហេវរបស់គេ។ គេនេះជាបេះដូងនាង​ នាងដឹងច្បាស់ ព្រោះពេលគេមានការឈឺចាប់តែបន្តិច ​ការឈឺនោះចម្លងមកដល់ខ្លួនភ្លាមៗដូច​ជាចរន្តអគ្គីសនី ។

«សម្តី​ហួងហែងអស់ហ្នឹង ឫកពា​ដូចកូនក្មេងអស់ហ្នឹង​ ប្រចណ្ឌមែនឬក៏ធ្វើលេង?!»

នាង​សួរតិចៗដាក់ភ្នែកនាយ​បណ្តាលឱ្យដៃបុរសលោរង្វង់មកក្រៀកចង្កេះស្រី។ ហើយនាងមិនបានរើចេញទៅណា​ឡើយ ព្រោះចិត្តថ្លើមរាងកាយនាង​ គឺនៅទីនេះសម្រាប់គេ។

«មែនទាំងអស់! បងកំពុងខឹង!»

ស្រីស្អាតរេភ្នែកសម្លឹងរង្វង់មុខប៉ប្រឹមនៅជិតបង្កើយ ។ មនុស្ស​នេះ​ងរង៉ក់តែ​ស្រស់ស្រាយ​។ គេប្រាកដ​ណាស់ ​គិតទៅដល់ការរួមភេទឬ​ផ្សំដំណេកជាមួយគ្នា ​គឺហៅយ៉ាងណាក៏បាន តែសម្រាប់នាង​មិនមែនពេលនេះឡើយ​

«ខឹងអី​ទៅ​? ប្រាប់ហើយថាចេញទៅក្រៅ២ម៉ោងនឹងត្រឡប់មកវិញ!»

ទោះបីជាចិត្ត​បុរសនេះ​ពិ​តជា​ ចង់បាននាង ​ចង់ឆែកពិនិត្យដល់ រាងកាយ ដល់​បេះដូងនាង រាល់ពេល​នៅក្បែរៗ​គ្នា​តែគេមិនចង់បង្ខំនាង​ទេ។ សូម្បីបណ្តាំ​របស់សិដ្ឋ​ក៏គេមិនចង់រំឭក ឬ​សូម្បី​តែពាក្យសន្យានាង ​ក៏គេចង់ឱ្យនាងនឹកឃើញ​​សងវិញដោយខ្លួនឯងដែរ​។

នៅពេលដែលគីម៉ាល់ប្រើភាពស្ងៀមស្ងាត់ពិនិត្យ​មើលរូបសម្រស់ស្រី​តូចមិនឱ្យ​បាត់មួយប៉ប្រិចណា ដៃគេអង្អែល​តិចៗលើខ្នង​ភរិយា។

«គេងម្នាក់ឯងបានណ៎ា​​ហាមប៉ះទឹក ខ្ញុំត្រូវទៅហើយ!»

បុរសនេះមិនមាត់តែមិនលែងដៃ ។ ​ដៃគេតែម្ខាងក៏អាចបញ្ចេញ​ឱ្យនាង​ដឹងដែរថា មិនចង់ឱ្យចាកចេញ។ នាង​លូកដៃទៅកាន់ម្រាមទាំងប្រាំនោះថែមទាំងបាននឹកឃើញ​ដល់អំពើហិង្សាក្រេវក្រោធកាលនៅឯផ្ទះម៉ៃសាក់។

«ខឹងព្រោះគិត​ស្មានៗ​ថា ហាន់ដា​ជាអ្នកដាក់សត្វ​ប្រចៀវភ្លើងឱ្យខាំ​មែនអត់?»

«ចុះមែនអត់?!»

នាង​សើចស្ញាញបង្ហាញ​ធ្មេញសត្រឹមទាំងជួរ។

«សើចធ្វើអី?»​ បុរសរអ៊ូតិចៗទាំងបញ្ចេញចិត្ត​ស្រឡាញ់ពេញបេះដូងម​កក្រៅតាមរយៈទឹកមុខនិងហត្ថាបន្តបបោសអង្អែលលើរាងកាយភរិយា​។​

«ដំបងឈើលើកមកប្រុងវាយសម្លាប់ទៀត!»

គេរអ៊ូបន្ថែម​ធ្វើឱ្យនាងទម្លាក់ចោលស្នាមសើច។ នាងនឹកឃើញឡើងវិញ​ដល់​សម្តី​សុងសក្តិ

«ទូក​ពួកម្តាយក្មេកនីដាចូលចតហើយ! ប្រយ័ត្នខ្លួន! នារីភា មកដល់កោះបេះដូង ​យកអង្គរក្សមកតាមច្រើន​ទៀត មិនដឹងគេនិងគីម៉ាល់ចូលដៃគ្នារឿងអ្វីខ្លះទេ! ជួនគ្នាណាស់ លើកគ្នាមកពេញកោះ»

ខ្សែភ្នែកដែលលាតសន្ធឹងមិនចេះដាច់រវាងពួកគេ បណ្តាលឱ្យ​ខាងស្រីមានអារម្មណ៍ថាបុរសនេះមានសំណួរច្រើន​ក្នុងទ្រូង​គ្រាន់តែគេមិនសួរនាង គឺចង់ឱ្យនាង​និយាយវាដោយខ្លួនឯងចេញមក។

«គីម៉ាល់!» នារីហៅ​ប្តីតិចៗតបទៅរកពន្លឺភ្នែកស្រងូត​របស់គេ។

«បង!» គេបង្គាប់ឱ្យនាងហៅគេថា​បង។

ហាន់ដា​មានធម្មជាតិជាមនុស្សម្នាក់ដែលគិតតែពីអារម្មណ៍​អ្នកដទៃ តែ​នាង​មានអារម្មណ៍យកចិត្តទុកដាក់ជាពិសេស លើអ្វីៗដែលប្តីម្នាក់នេះ​កំពុងគិត និងកំពុងស្នើសុំជាងអ្នកណាៗទាំងអស់។ តែការរួមភេទមិនមែនជាសក្ខីពិតនៃស្នេហា​នីមួយៗទេក្នុងគំនិតគ្រូពេទ្យដូចនាង។ វាគ្មានអ្វីលើសអំពីចំណង់ចង់ចាញ់ឈ្នះផ្នែកផ្លូវចិត្ត និងភាព​ស្កប់ស្កល់ខាងតណ្ហា​ឡើយ។ ស្នេហា​របស់នាង​ចំពោះមនុស្ស​ប្រុសម្នាក់នេះមាន​លើសពីរាងកាយ ដ៏ស្រស់ឥតខ្ចោះ​​របស់គេ។

នារី​ទាញម្រាមដៃគេ​ឡើងមក​ហើយដាក់ក្បែរច្រមុះខ្លួន។ នាង​ថើប​គេ​តែមិនមែន​មែន​ថើបមាត់ថើបថ្ពាល់ដូចដែលនាង​ធ្លាប់សន្យា​ទេ ក៏ប៉ុន្តែ​ប៉ុណ្ណឹងគ្រប់គ្រាន់ ឱ្យបុរសឆ្កួតចិត្ត​ទៅហើយ។

«ប្រើវិធីអស់ទាំងនេះ ហើយ​លួងប្អូនខ្ញុំ​ ឱ្យបាក់ស្រឹប​ប្រគល់គ្រប់យ៉ាងឱ្យខ្លួនទាំង​ដែលខ្លួន​មិនដែលបំពេញភារកិច្ចជាប្រពន្ធល្អម្នាក់?»

គេហាសួរតិចៗធ្វើឱ្យនាងភាំង។ ភ្នែកនាងល្ហល្ហេវហើយ​សម្លឹងនាយ​លុះរបូតម្រាមប្រុសស្អាតចេញពីបាតដៃខ្លួន​។

«ជាងពីរឆ្នាំ​ហើយ​ដែលរៀបការ​ចួលគ្រួសារនេះ មិនដែល​គេងជាមួយប្តីសូម្បីម្តងមែនអត់ប្រពន្ធជើងល្អ?​!»

បបូរមាត់របស់គេ​បន្តមកថែម ធ្វើឱ្យដង្ហើមខាងស្រី​ហាក់ស្ទះៗខានបានអាក់ខាន​ការស្រូបយកអុកស៊ីសែន។ នាង​ស្រឡាំងកាំងនឹងសំណួរ ដូចទុកពេល​ឱ្យគេ​ផ្ទួនមកនូវឃា្ល​ចោទទីបី៖

«ឥឡូវគិ​តប្រើវិធីដដែល​លើអាប្តីម្នាក់នេះទៀត?!»

នាង​ប្រុងក្រោក​ចេញ​តែដៃបុរសនេះរហ័សណាស់​គេត្រកងទាញចង្កេះ​នាង​វិលមកន្លែងដើមវិញ ខណៈ​ខាងស្រីចាប់ផ្តើម​បង្ហាញ​ស្នាមញើសដាមពេញថ្ងាសក្រោមផ្សែងសន្សើមត្រជាក់ និងធ្មេចភ្នែក​ជិតស្លុងទាំងសងខាង។

«នេះ​បងវា មិនមែនវាទេហាន់ដា ! ឈប់ប្រើស្ទីល​ផ្អែមៗ ស្ទីលបន្លំអស់ហ្នឹង! គ្មាន​បានការ​ទេ វាអត់ប្រសិទ្ធិភាព​លើអាម្នាក់នេះទេអូន!»

សំឡេង​សុងសក្តិ​លេចឡើងក្នុងការចងចាំរបស់នាង «ដាកុំភ្លេចថា គំនិតពិតរបស់ម្នាក់ហ្នឹង​ដែលវិលត្រឡប់មកដល់ស្រុកខ្មែរភ្លាមៗ គឺចង់បានកេរអាករ​ប្អូនប្រុសវា​! មនុស្ស​ដូចវាមានប្រវត្តិជាមួយពេស្យាចាររាល់យប់ មានត្រង់ណាអាចផ្តល់សុភមង្គលឱ្យដាដ៏ល្អស្រគត់ស្រគំបែបនេះបាន?​»

«ការរួមភេទសំខាន់ណាស់មែនអត់?» នាង​សួរតិចៗ​ទាំងអួលណែន។

គីម៉ាល់ញាក់ចិញ្ចើម​តបវិញផូង៖

«កុំសួរ​ធ្វើមើលតែទើប​អាយុ៥ឆ្នាំដុកទ័រ! រៀនពេទ្យ​បំបង់បាយស្អី​ ពេទ្យចិត្ត​សាស្ត្រផងហ្អី​ដុកទ័រ?» ​

«បើសំខាន់ណាស់ គីម៉ាល់ធ្វើទៅ នឹងអាលបានអស់ចិត្ត​!»

នាង​បិទភ្នែក ប៉ុន្តែ​ទឹកភ្នែក​រមៀលធ្លាក់មកមួយគ្រាប់ៗ កំដរខ្នងដៃ​នាយ។   នារីនេះ​តាមថាមើលទៅល្មមៗទេ តែពេលមែនទែនឌឺ១០០ រកតែខាងប្រុស​ប្រមូលពាក្យ​សមល្មមមកទប់ទល់តបតជាមួយមិនចង់បាន។

ធម្មតា​​នាង​មើលទៅរឹងរូស តែការរឹងរូសលើកនេះរឹតតែ​នាំចិត្ត​ឱ្យសៅហ្មង។ នាង​ជាមនុស្សស្រីមានបញ្ហាចិត្ត ឬមួយនាងពិតជាកំពូលមនុស្សឌឺលើលោក?

«កុំបញ្ជោះហាន់ដា!»

​មាត់អួតនឹងម្តាយ នឹងអ្នកផងថារៀបការព្រោះស្រឡាញ់ តែឯណាការស្រឡាញ់របស់នាង បានត្រឹមឆាកល្ខោន​ ឬមួយ​ក្នុងកិច្ចឧបាយកលមើលមិនដល់ ​គិតមិនឃើញ?

ខាង​បុរសរឹតតែចង់ដឹងថា ​នាងរឹងរូសបានយូរ​ប៉ុនណា​។​

បុរសជាប្តី​ ក្រោកមកទាញប្រាណនាង​ផ្តួលទៅលើកម្រាលសូត្រ​សម្រាប់គ្រែផ្សំដំណេកដែលមាន​តែស្លាកស្នាមទំនាស់។

នាង​បើកភ្នែក​​រលោង​រលើបសម្លឹងមុខ​មនុស្ស​ប្រុស​ម្នាក់នេះ​ ប្រុសដែលនាង​ស្រឡាញ់ហើយទើប​ចុះកិច្ចសន្យាជាមួយគ្នាកាលពីយប់ម្សិល។ តើគេមានបញ្ហា​ Personality Disorder ពិតមែន​ហើយមិនព្រម​ចុះចាញ់ងាយៗ ពេលមិនបានអ្វីៗតាមបំណង ?​ គំនិតនេះ​បានរត់​ឆ្លងកាត់ខួរក្បាលនាង​ ប៉ុន្តែដៃនាង​នៅតែព្យាយាម​រុញស្មាគេចេញ​ខណៈបុរសកំពុង​ក្រាញននៀល​ផ្តិតយក​គន្ធាក្រអូប​នៃស្បែកនារី​គ្រប់ទីតាំង​។

ម្រាម​ដៃរបស់នាយ​រាវទៅរកតំបន់​ហាមឃាត់ ដែល​គេចង់ដឹងចង់ឮជាយូរណាស់មកហើយ ជាមួយកាយវិការស្ទាត់ជំនាញ​ធ្លាប់មាន​ស្នេហា​ដោះដូររាងកាយរោយរាយរាប់មិនអស់។ អារម្មណ៍ថ្មី​មិនធ្លាប់ជួបក្នុងជីវិត​បានធ្វើឱ្យខាងស្រី​អត់ទ្រាំស្ទើរតែភ្លេច​ដកដង្ហើមហើយពេលខ្លះ​នាង​ ចង់និយាយរារាំង​បញ្ឈប់ ​តែ​មុននេះនាង​ខ្លួនឯងដែលបានបញ្ឈឺចិត្តគេ​។

នេះគ្រាន់តែជាល្បែងសម្រាប់គេ ជា​​ល្បែងចាញ់ឈ្នះនិងប្រើប្រាស់សិទ្ធិ​ជាប្តី សូម្បីតែយកចិត្តទុកដាក់ថា ភាគី​ខាងនាង​គិតយ៉ាងណា មានអារម្មណ៍បែបណា​ក៏គេមិនខ្វល់។

តុៗៗៗ

ស្នូរទ្វារនិងសំឡេង​ពីខាងក្រៅ….

«បងគីម៉ាល់ មានរឿងសំខាន់!»

សំឡេងអ៊ុនដាស់អារម្មណ៍ខាងប្រុស​ឱ្យនឹកឃើញ​រឿង​រ៉ាវចំពោះមុខដែលពួកគេកំពុងធ្វើ។ គីម៉ាល់បែរ​ទៅរកទ្វារ​ហើយ​ងាកសន្សឹមៗមករកស្រីល្អវិញ។​ នាយ​លើកម្រាមដៃទាញសម្រួលខោអាវ​ឱ្យនាង​ព្រោះនាងស្ទុះក្រោក​។

«ពីរម៉ោងឱ្យដឹងពីរម៉ោង!»

គេនិយាយខ្សឹបៗដាក់ត្រចៀកនាង​។

ហាន់ដាមិនដឹងពីបំណងពិតរបស់ប្តីម្នាក់នេះទេ។​ គេប្រាកដណាស់ គ្មានអារម្មណ៍បង្ខំនាង​រួមដំណេកឡើយ គ្រាន់តែបង្កា្របនាងដែល​មានចរិត​លាក់ៗ អាថ៌កំបាំង​ៗបើកមិនចេញ ​​សួរមិនបានចម្លើយវិញ​ម្តង ​ឌឺម្តងមានៈ។

ហាន់ដាក្រោកឡើងចោលគ្រែ​ស្របពេល​គីម៉ាល់ហុចអ្វីមួយ​ឱ្យនាង។

វាជាទូរសព្ទ​ តែជារបស់ថ្មីមិនមែន​របស់នាង​ពីមុនឡើយ។

«លេខប្តី Save ក្នុងនេះ​ពេលមានអ្វីខលមកភ្លាម!»

ហាន់ដាទទួលយកមកកាន់។ បុរស​នេះក្រោក​មកផាត់សក់នាងរៀបរយបិទបាំងពីលើចន្លោះសាច់ស្មានៃអាវវាលក គេ​ហុចកាបូបមនុស្ស​ស្រីមួយទៀតឱ្យ។ គេទំនងជារៀបចំវាឱ្យនាង​តាំងពីនៅភ្នំពេញ​គ្រាន់តែនាងមិនដឹង​។

ស្រីស្អាត​ស្ពាយកាបូបតូចហើយបើកដាក់ទូរសព្ទចូល។​ នាងឃើញក្នុងនោះមាន​ប្រាក់កាស​ខ្លះ ម៉ាស  និង​ទឹក​អាល់​កុល។

បុរសញញឹម​ដាក់ខ្សែភ្នែកនាង​មុនពេលឈោងដៃទៅបើកទ្វារ។

អ៊ុនមិននិយាយទេ​ពេលឃើញនាង ​គេ​នៅរេរារង់ចាំនាង​ចាកចេញ។ យល់ណាស់ ហាន់ដា​ដើរវាងចេញតែសំឡេងបុរសជាប្តីលាន់មកពីក្រោយខ្នង៖

«ចាំនៅខាងក្រៅ ទៅដល់ឥឡូវហើយ!»

ឮហើយ​តឹងទ្រូង​ខ្លះកក់ក្តៅខ្លះ។ គេនេះ​នៅមកជូននាង​ទៅពេទ្យ​ទៀត? គេទៅដេញអ្នកជំងឺ​ ឬទៅឱ្យប្រធានមន្ទីរពេទ្យបញ្ឈប់នាង​។

«យើងត្រូវចេញ​ដំណើរទៅកោះបេះដូង​ភ្លាមបង!»

សំឡេង​ពីរនាក់នោះខ្សឹបខ្សៀវ ពីក្រោយ​ខ្នងនាងធ្វើឱ្យក្តីសង្ឃឹមក្នុងការ​ចេញពីទូកនេះទំនងជាមិនអាចកើតមានឡើងបានទេ។

​ស្រីស្អាត​ទច់ជំហាន​ហើយបែរក្រោយ​យឺតៗ។

ពីចម្ងាយនាងឃើញ​គីម៉ាល់ប្រែទឹកមុខ​ពេលស្តាប់ពាក្យរាយការណ៍​ខ្សឹបខ្សៀវ​របស់កូនចៅ ។ ស្ថានភាពនេះ មិនខុសអ្វីពីកាលដែលនាង​ភ្លាត់ទៅនៅលើទូកគេ​ជិះ​ជិតដល់ខេត្តក្រចេះក៏ត្រូវគេ​ចាប់ចូលបន្ទប់នោះដែរ។

មិនយូរប៉ុន្មាន​នាង​ឃើញគេច្រត់ចង្កេះគិត ហើយក្រោយមក​បន្តិច​ក៏ងក់ក្បាល។ អ៊ុនរត់ចេញទៅ ខណៈនាង​សម្លឹងប្រុសស្នេហ៍ពីចម្ងាយត្លែរ។

ស្នូរម៉ាស៊ី​នរោទ៍​ឡើង នាង​ដឹងថា នាង​មិនអាចចាកចេញពី​ទូកនេះបានដូចក្តីបំណងឡើយ។ ​គីម៉ាល់ដើរមួយៗមករកស្រីល្អ ដែលឈរតោងកាបូបស្ពាយដោយទឹកមុខស្មើ។

​ជាលើកដំបូងក្នុងជីវិត​ដែលមាន​អារម្មណ៍ថាគ្រប់យ៉ាង​មិនអាចសម្រេចចិត្តដោយខ្លួនឯងបាន។

«យើងចេញទៅកោះបេះដូងឥឡូវ!

ប្រុសស្អាតឈ្ងោកប្រាប់តិចៗ។

«មានរឿងអី?!»

នាង​ងើបមុខ​សួរគីម៉ាល់ ​ដោយភ្នែក​ដៀងទៅរកវុធ​ដែលកំពុងបញ្ជា​គ្នាគេពីរនាក់ទៀត​រៀបចំចេញដំណើរបន្ត។

ប្រុសស្អាតជ្រែងហោប៉ៅខោអាវដេកដែលមុននេះបានឱបប្រាណស្រី​នៅ​ជាប់ក្លិនដិតដាម​នៅឡើយ។ ជាមួយ​សំណួរនាង​គេឆ្លើយ​និយាយតិចៗ​ដោយសម្លឹង​រលកទឹក៖

«ក្រែងថារៀបការហើយភ្លាមចង់ទៅក្រេបទឹកឃ្មុំនៅហ្នឹងភ្លាម?»

ហាន់ដា​មិនមាត់កអ្វីព្រោះនាង​ដឹងថា គេមិនចង់ប្រាប់ពីរឿង​ដែលអ៊ុននិងវុធទើបនឹង​រាយការណ៍ ​បែរ​ជាបង្វែរទៅនិយាយរឿង​ផ្សេងបន្លប់។ នារី​សម្លឹងមុខ​ប្រុសស្នេហ៍​ទាំង​ស្រពោន។

«នេះអ្ហី ដែលខ្លួន​សម្តែងការទុកចិត្ត​មកកាន់មនុស្ស​ដែលខ្លួនឱ្យឈ្មោះ​ថាជា​ប្រពន្ធ?»

នាង​គិត​ទាំងទោមនស្ស​​តែមិននិយាយចេញមកឡើយ ស្របពេលបែរ​ខ្លួនចាកចេញពីគេ​ ឆ្ពោះទៅ​អង្គុយនៅតុបាយខាងមុខ ​ជាសញ្ញាថានាង​លែងចង់ឆ្លើយឆ្លងអ្វី។

រឿង៖ បេះដូងមេគង្គ ភាគទី២៥
ភរិយាថ្មោងថ្មី

ថ្ងៃរះខ្ពស់ហើយ រហូតចាំងភ្នែកគេទាំងគូ​ដល់ក្នុងយល់សប្តិ។ គីម៉ាល់ប្រែខ្លួន ខណៈគំនិតគេស្វាងមកវិញលឿនជាងការបើកភ្នែកទទួលយកព្រឹកដំបូងនៃជីវភាពជាស្វាមី​ គឺហត្ថាថ្លៃ​រាវរកប្រាណ​ទន់ល្មើយនៃ​ស្រីល្អគាប់ចិត្ត ​មុនពេលបើកភ្នែកទាំងសងដែលកំពុងចង់ធ្មេចបន្ត។

អត់ឃើញនាង​ទេ!

គេស្ទុះក្រោក​អង្គុយដំណាលនឹងការបើកភ្នែកឡើងមកវិញ។ ការបណ្តែត​ទឹកនេះ​គួរណាស់​តែដល់ទីរួមខេត្តស្ទឹងត្រែង​ហើយ?​ នាយ​ប្រាប់ខ្លួនឯងដោយសម្លឹងទៅក្រៅបង្អួច។

ទូកពិតជាបានអែបច្រាំងមែន….គេថយមកទ្វារ​ ហើយ​ដើរ​មួយៗ​ចេញមកក្រៅ​នឹងអាលស្វែងរក​មនុស្សសំខាន់ ជាមួយ​មាឌដ៏ធំ ដំណើរ​មានអំនួត និងមានភាពទាក់ទាញដែលមិនបាច់អ្នកណានិយាយ។

ហាន់ដា​នៅឈររៀបចំ​អ្វីៗលើតុរបស់ពួកគេ។

សម្រាប់គីម៉ាល់ គេ​តែងតែគិតថាម្នាក់ស្រីនេះ​គឺស្រស់ស្អាតតាមគ្រប់ទម្រង់ ដែលរាល់ពេលគេឃើញនាង​ម្តងទៀត គឺនាង​មាន​របៀបស្អាតថ្មី​ដែលទេសភាពព្រឹកក្តី ថ្ងៃក្តី ​​យប់ងងឹតក្តី នៅតែមិនដែលអាចផ្លាស់ប្តូរ​ការចង់គយគន់របស់គេបាន។

មិនដឹងយ៉ាងម៉េច គេឈរច្រត់ចង្កេះក្បែរតុ សម្លក់អាហារ​ដែលនាង​កំពុងរៀបចំ ។ សក់នាង​ទម្លាក់សំយ៉ាក មានទម្ងន់ក្រាលគ្របសាច់ស្មាសហ្មត់ ក្រោមអាវសំយេះពណ៌បៃតងចាស់ ចំណែក​សរសៃខ្លះ នៅតែ​ហិចហើរ​ចុះឡើងស្រាលៗតាម​អំណាច​ខ្យល់នាពេល​ព្រហាម។ ព្រះអាទិត្យ​នៅស្រទន់ឯនាយ​ឆ្ងាយ​ដាច់សង្វែង មិនខ្លាំងស្មើកម្លាំង​សន្សើមដែលមិនទាន់រលាយ​​បង្កជាធាតុត្រជាក់ចំណែកល្មមបង្កជាបរិយាកាសល្អ។

«អរុណសួស្តីមនុស្សស្អាត!»

គេនិយាយតែមិនបានញញឹម​នឹងមិនសម្លឹងស្រីទេ។​ ភ្នែកបុរសនេះសម្លឹង​ចានបាយ​និងសាចត្រីចៀននៅលើតុ។

«អង្គុយម៉ោ!»

«ហៅប្តីឱ្យស្រួលបួល!»

គេរអ៊ូតិចៗ​ ធ្វើឱ្យនាងងើបមុខសម្លឹង​ទាំងញញឹមកកមិនរុះរោយ មិនរីកថែមលើបបូរមាត់ពណ៌ស៊ីជម្ពូចាស់។

ដៃស្តាំ​គេលោមកក្រៀកចង្កេះស្រីស្អាត ។ នាង​រេភ្នែក​សម្លឹង​ម្រាមឆ្វេងគេ ដែលកូរកាហ្វេខ្មៅងងឹតក្នុងកែវ​ក្តៅហុយ​ៗ។

«ចង់ឱ្យហៅថាម៉េច?!»

ដោយប្រើដៃឆ្វេងយ៉ាងស្ទាត់ គីម៉ាល់លើកកែវកាហ្វេមកក្រេប​ក្រោមការតាមមើលរបស់នាង​។ គេដៀងភ្នែកមករកម្ចាស់ចិត្ត​ ហើយ​ទើបបញ្ចុកនាង​តាមក្រោយ​។

នាង​គេចងាកចេញទាំងបូញមាត់៖

«អត់ទាន់ទេ! ​ញ៉ាំបាយសិន!»

គីម៉ាល់នៅតែបញ្ចុកមកបន្ថែមទៀត ​រហូត​ដល់នាងសម្លក់ហើយបង្ខំចិត្ត​​ក្រេប​ឱ្យឆាប់ចប់។

ដៃបុរសនេះ​ រេមករកត្រគាកនាងធ្វើឱ្យស្រីមានរំញោចសឹង​របូត​មាត់ពីពែងកំពប់ខ្ចាយខ្លះ។ ​ដ្បិតតែបានក្លាយជាគូសម្ព័ន្ធស្របច្បាប់​ តែហាន់ដា​ដឹងថា កាលពីស្រវឹង​យប់មិញមិនមានរឿង​​ភេទសម្ព័ន្ធកើតឡើងរវាងពួកគេ​ទេ។
«អង្គុយគីម៉ាល់!»

ស្រីបញ្ជាធ្វើឱ្យបុរសនេះងរង៉ក់ធ្វើមុខស្មើសម្លឹងភ្នែកនាងម្តងឆ្វេងម្តងស្តាំ។

«ខ្ញុំមិនចេះហៅប្តី ហៅ​ស្វាមី មើលតែកុនភាគ!»

នាង​ថាទាំងបូញមាត់ហើយទាញពែងទម្លាក់ចុះ ​លូកដៃចាប់ដួសបាយ។

គីម៉ាល់ច្រត់ដៃ​លើបង្អែកកៅអីទាំងសង ឱនសម្លឹង​ម្រាមដៃទងវងទាំង​សង​មាត់នាយរអ៊ូ៖

«​បានដូចកុនក៏ល្អ! នៅក្រៅរោងនេះវិញមិនដឹងស្អីឱ្យប្រាកដ? យប់ផ្សំដំណេកស្រវឹងមមើដេកធ្លាក់គ្រែ! ព្រឹកឡើង ចៀនត្រី​ទទួលអាហារពេលព្រឹកប្តី? ហៅប្តីមួយម៉ាត់ខ្លាចជ្រុះមាស១០គីឡូ?!»

«ប្រុសរអ៊ូ!»

នាង​ថាហើយងាកលូកដៃទាញរាងកាយនោះ តែនៅជាប់ម៉ឺងដោយការច្រត់របស់គេ។  គីម៉ាល់ជាបុរសដែលមានសក់ ក្រាស់ហើយខ្មៅរលោង​មិនស សមឈ្មោះបរទេស​របស់គេឡើយ។

ជាមួយ​រោមចិញ្ចើមទាំងសង​រឹងមាំនិងត្រង់ស្អាត  គេមាន​បបូរ​មាត់ធំទូលាយ កំណត់ជាមួយនឹងលម្អមន្តស្នេហ៍មិនដែល​ រីងស្ងួតមិនថា​ពេលញញឹម​ឬធ្វើស្មើ។ ​ចំណែកពេលដែលកំពុងដៀងមក​សម្លឹងនាងដូច្នេះ បេះដូង​ស្រី​ឃើញកាលណា​ធ្វើទុក្ខកាលណោះ។

«ឯងចប់ហើយនាង​ល្អ​! យប់មិញស្រវឹង​! និយាយស្អីឱ្យគេ​ដឹង​ខ្លះហើយនាង?​»

តូចតន់ហាន់ដាគិតទាំងធ្វើភ្នែក​ម៉ក់ៗ មុខភ័យ​សម្លឹងគេភាំងៗ។ ​ប្រុសស្អាត​លូកដៃចាប់ហត្ថាស្រី បណ្តើរ​កាត់ចាកចេញពីតុបាយមកកាន់​បង្កាន់ដៃក្បែរផ្ទៃទឹក។ គេបង្វែរនាង​ឱ្យផ្អែក​ទីនោះ រួច​ដាក់ដៃទាំងសងព័ទ្ធជុំវិញរាងកាយ ឃុំខ្លួននាង​។

ហាន់ដា សម្លឹងនាយ​ហើយ​ងាកមើលជុំវិញ​ក្រែងមាន​មនុស្ស​ តែមិនអីទេ នេះជាផ្នែកលយទៅក្នុងទឹកស្ងាត់ល្អ​គ្រាន់បើ។

ហាន់ដា​មិនបានប៉ះពាល់នាយ​តបទេ ហើយក៏មិនបានរើខ្លួន ឬរេភ្នែកទៅណា​ចោលបុរសនេះទៀតដែរ។ ពណ៌ក្រហមព្រឿងៗបានឡើងមកលម្អថ្ពាល់ទាំងសងរបស់នាង បណ្តោយឱ្យ​ទម្រង់មុខរាងពងក្រពើនៃនារីពេទ្យ កាន់តែ​មានសម្រស់​រួមជាមួយ​ កែវភ្នែកខ្មៅភ្លឺរលោងដោយភាពងឿងឆ្ងល់។

នៅពេលនេះអារម្មណ៍ហាក់នឹកឆ្ងល់​ពិភាល់ មិនយល់អំពីអ្វីដែលគីម៉ាល់ចង់បាន​ និងកំពុង​គិតរឹត​តែបូកបញ្ចូល​ច្រើនឡើងៗសម្រាប់ហាន់ដា៖

«គីម៉ាល់មិនចូលចិត្តត្រី?​ ដឹងអត់ត្រីនៅស្ទឹងត្រែងឆ្ងាញ់​ ផ្អែម ហើយស្រស់ ហើយ….»

គេនេះដឹងថានាងចេះតែរកលេសនិយាយទេ។ បបូរមាត់ប្រុសស្អាតខាំតិចៗ មុនពេលនាង​ភាំងៗអស់ពាក្យនិយាយ​ព្រោះនាងដឹងថាគេកំពុងត្រៀមតែនឹងត្របាក់សំឡេងនាង​យកទៅហាមទុក។

បបូរមាត់ស្រីល្អ​នៅគាំងៗ ក្រោមអំណាច​សម្លុតនៃពន្លឺភ្នែកប្រុសស្នេហ៍។

«កុំថើបខ្ញុំកណ្តាលវាល​! កុំនឹកឃើញកន្លែងណាថើបកន្លែងនោះ! កុំយកខ្ញុំជា​របស់គ្មាន​វិញ្ញាណ​ហើយ​ឃុំឃាំងមិនឱ្យខ្ញុំរើពីស្នាមថើបរបស់ខ្លួន​ណាគីម៉ាល់!»

នាងគិតទាំងមិនបាននិយាយអ្វី ​គិតពីសម្លឹងភ្នែក​គេ​ជាមួយទឹកមុខ​ស្លូតបូត ហើយចុះចាញ់។

«បង មួយម៉ាត់ពិបាកហៅម៉េះដុកទ័រ!»

គីម៉ាល់សួរស្រាលៗ ដោយ​​រេសម្លឹងភ្នែកនាងទាំងសង​ខាង សំឡេងនេះ ​សួរឡើង​ខ្សឹបៗនិងដោយថ្នមៗតែ​នៅគ្មានចម្លើយ បានត្រឹមទទួល​ជំនួស​នូវ​ពន្លឺភ្នែក​ក្មេងសេចក្តី​ដែលមើលមកនាយ​ភ្លឹះៗ។

នាង​ចាំឱ្យគេ​ញញឹម តែខាងប្តីនៅបន្ត​ធ្វើមុខឌឺដងដូច្នេះញញឹមខ្លួនឯងទើបជាមធ្យោបាយ។​ នាង​ញញឹមដាក់ភ្នែកនាយ ហើយ​ញញឹម​ដាក់បបូរមាត់គេ ដែលនៅចម្ងាយមិនដល់បីម្រាមដៃ​ពីគ្នា។

គេនៅតែមិនញញឹម​តប។

«What do you want Kemal?»

នាង​សួរ​ខ្សឹបៗជាមួយខ្យល់ដង្ហើមស៊ិចស៊ី​ ហត់ៗ ជ្រៀតសន្ធឹកបេះដូងក្តៅគគុក ​ឆ្លង​ចូលសព្វសរសៃឈាមខាងប្រុសដូចចរន្តអគ្គីសនីប៉ះគ្នា​។

«អ្ហះ? ប្រាប់មើល៍? ​រករឿងម៉េះ? What do you want?!»

«You»

គេឆ្លើយខ្លី តែច្បាស់ ជ្រៀតឈឹបចូលបេះដូងខាងស្រីដូចគ្នា។ នាងនៅភាំងជាមួយ​បបូរមាត់កាចៗរបស់គេ មុនពេលហាឆ្លើយឆ្លងវិញ​ខ្សាវៗ​ដូចកំពុងគេងខ្សឹបលើគ្រែកណ្តាលអធ្រាត្រ៖

«ចុះ….ចុះ….ជាប្រពន្ធហើយតើ! ស៊ីញ៉េរួចហើយ! មានបានគេចទៅណា?!»

«ប្រពន្ធស្អី? ដេកស្រវឹង​ហៅឈ្មោះអ្នកផ្សេងពេញត្រចៀក ពេញ​គ្រែ ពេញយប់ផ្សំដំណេក ប្រពន្ធជើងល្អ!»

នារីនេះអៀនខ្មាសពេក មានក្រហមមុខង៉ូវ រួចបិទភ្នែកសន្សឹមៗគេចចេញពីការរិះគន់របស់នាយ​។

«បើកភ្នែកភ្លាម​មនុស្សខូច!» គេហៅខ្សាវៗ។

ហាន់ដា បើកភ្នែកសន្សឹមៗ ខណៈបេះដូងរបស់នាងចាប់ផ្តើមលោត។ នៅទីនោះ…គឺនៅចុងបបូរមាត់គេ​ នាងចង់ប៉ះណាស់ ចង់លោទៅប៉ះគ្នាឥឡូវ ដោយប្រើបបូរមាត់ដែរ តែនាង​ធ្វើមិនកើត ទៅមិនរួច កាយវិកា​រមិនព្រមធ្វើតាមបេះដូង គឺនៅរឹងៗធ្មាំងៗ ខំប្រឹង​ហាមខ្លួនឯងទាំង​ដង្ហើមតឹងសឹងឈ្លក់ស្លាប់។

ហាន់ដៃលើកម្រាម​ស្តាំទាំង៥ស្ទាបថ្ពាល់ឆ្វេងប្រុសស្អាត។ ចលនាដៃនាងលើភក្ត្រានាយ​​បង្ហាញថា នាង​ស្រឡាញ់គេ​ជ្រួតជ្រាបពេញ​ដួងវិញ្ញាណចិត្ត​កាយ ​លើសពីអ្វី​ដែលនាង​អាចប្រាប់ និងលើសពីអ្វីដែលគេ​អាចយល់​។

ខ្យល់បន្តផាត់បង្ហើរសក់នាង​។ ដោយ​មិនមានការស្ទាក់ស្ទើរ ខាង​ប្រុស​ឈានថែមមួយជំហាន​បង្ខិតរាងកាយ​យ៉ាងជិតទៅនឹងភរិយា​។ ភ្នែករបស់គេកាន់តែ​ភ្លឺដូចផ្កាយពេលសម្លឹង​សាច់ស្មានាង ហើយ​ចាប់ឱនក្បាលចុះថើបថ្នមទីនោះយ៉ាងរហ័ស​។

សភាពព្រឺស្រើបបណ្តាលឱ្យសាច់សទៅជាក្រហមភ្លាមៗ។

«ឈប់ពាក់អាវអស់នេះ!»

គេបញ្ជាតិចៗ។

ស្រីស្អាតជ្រួញចិញ្ចើម។​ បុរសនេះមើលទៅហាក់កំពុង​ពេញចិត្តនឹងការតុបតែងរបស់នាង​ចុះចម្លែកអី សម្តីគេ?

«មកទើសអីអាវទៀត?!»

«ដូរចេញទៅ ក្រែងពួកនៅលើទូកនេះឃើញហើយ​នាំពិបាក!»

ហាន់ដាសម្លឹងខ្លួនឯង៖

«មិនឃើញមានបញ្ហា​អីផង?!» នាង​ពន្លែងពាក្យតិចៗ។

«មានបញ្ហាគឺមាន​ហើយ!»

គីម៉ាល់ងើបមុខមកទន្ទឹមនឹងភរិយា​ថ្មោងថ្មីវិញ​ដៃម្ខាងនាយជូតក្រែមចេញមាត់នាងចោលយឺតៗ៖

«លាបក្រែមលាបម្សៅអី?!»

នារី​ដក់ដង្ហើមឃូរ​ទម្លាក់ដៃ​ពីថ្ពាល់គេ ​ហើយរអ៊ូដាក់ភ្នែកមមីរបស់គេ៖

«គីម៉ាល់ ថប់ដង្ហើមណាស់ដឹងអត់!»

បុរសបន្តជូតពណ៌លើបបូរមាត់នាង​ចោល ទាំង​ទឹកមុខ​ព្រងើយកន្តើយនឹង​ពាក្យរិះគន់របស់ខាងស្រី។

«នេះជាជីវិត​ចាប់ពីថ្ងៃនេះ​តទៅ​ក្នុងនាម​ជាប្រពន្ធ! រៀនធ្វើប្រពន្ធម្នាក់ ​ធ្វើឱ្យល្អផង»

បុរសឆ្លើយតិចៗជាមួយទឹកមុខ​ស្មើ គ្មានត្រង់ណាបង្ហាញថានិយាយលេងៗទេ។ រាងកាយនៅជាប់គ្នាទាំងពីរនេះ​លែងអាចទាក់ទាញ​ហាន់ដាឱ្យរំភើបអ្វីទៅក្នុងកាមារម្មណ៍ទៀតហើយ សំណួរមួយថ្មីលេចឡើង​មកក្នុងគំនិតនាង

«គេនេះ ម៉េចក៏ពេលខ្លះស្លូត ពេលខ្លះល្អ ពេលខ្លះតឹងតែងលើសៗ? ទាំងបីយ៉ាង​ក៏អនុវត្តមកមិនដូច​នឹង​ទម្លាប់​មនុស្សប្រុស​ទូទៅសោះ? មានអារម្មណ៍ថាគេមិនដូចប្រុសគេឯងធម្មតា បើធៀបនឹងពិសិដ្ឋ​ប្អូនគេទៀត​រឹតតែមេឃនឹងដី ម៉េចទេ? ឯងជាពេទ្យផ្នែកវិកលសាស្ត្រគួរចាប់អារម្មណ៍ថា វិបល្លាសបែប​ធ្លាក់ទឹកចិត្តដ៏ធំ ឬអាចជាស្ថានភាពផ្លូវចិត្តដែលមនុស្សម្នាក់កំពុង​ឈរនៅនឹងមុខឯងនេះ យល់ពីសារៈសំខាន់ផ្ទាល់ខ្លួនលើសការគិតពីអ្នករួមជីវិត​ជាមួយ​ខ្លួន? គេមាន​តម្រូវការខ្លាំងឱ្យមនុស្ស​យកចិត្តទុកដាក់ហួសហេតុតែបែរជា​ កង្វះការយល់ចិត្តអ្នកដទៃ។

នាង​ចាប់កដៃគេ​ហើយនិយាយហាក់មិនសូវចង់បន្តឆាកផ្អែមល្ហែម៖

«ខ្ញុំត្រូវទៅមន្ទីរពេទ្យ!»

«កុំសង្ឃឹម!»

បុរសឆ្លើយមកខ្លី​ហើយ​ងាកមុខចេញដើរត្រឡប់ចោលនាង​ទៅកាន់តុបាយ។

នាយអង្គុយ​ចុះ ចំណែកខាងស្រីដើរមួយ​ៗមកឈរសម្លឹងក្បែរៗនាយ​ដោយទឹកមុខមិនសប្បាយចិត្ត។ បុរសចាប់ផ្តើមទំពាអាហារដែលនាងរៀបមកដោយមិនជាស្រស់ស្រាយអ្វីដូចគ្នា។ សម្តីរាយការណ៍កាលពីយប់នៅលាន់រងំក្នុងចិត្ត​នាយ៖

«​បងគីម៉ាល់ៗ ! ពូផានប្រាប់ថា ក្នុងសត្វនេះមិនមាន​វីរុសដែលពូជឿនបាននិយាយគ្នាកាលនៅកោះទេ ប៉ុន្តែគាត់ថា នៅលើសត្វមានសល់ស្នាមដែលអាចត្រូវប៉ះពាល់ដោយស្រោមដៃក្នុងមន្ទីរពិសោធន៍។ តាមធម្មតា ស្រោមដៃប្រភេទនោះមានតែពួកពេទ្យនៅបន្ទប់ពិសោធន៍ទៀតទេបើមានប្រើ! ខ្ញុំគិតថា​ប្រពន្ធបងសិដ្ឋអាច….»

គេគិតមិនមាត់មិនក ចំណែក​នាងគិតវិភាគ​អំពីអត្តចរិត​​ស្ងាត់ៗដូចគ្នា។

បញ្ហាបុគ្គលិកលក្ខណៈដែលនាងបានសិក្សា​មក ជាទូទៅអាចមើលទៅលើក្រុមមនុស្ស​ដែល​មិនសប្បាយចិត្ត ជានិច្ច និងខកចិត្តភ្លាមៗ នៅរាល់ពេលពួកគេមិនត្រូវបានអ្នកដែលគេផ្តោតលើនោះ ផ្តល់ការពេញចិត្ត ឬការកោតសរសើរត្រឡប់។ ជាការពិត​​បើគីម៉ាល់មានសកម្មភាពភាពបែបនេះច្រើនឡើងៗ ប្រាកដណាស់គេអាចចាត់បញ្ចូលក្នុងចំណោមអ្នកមាន​បញ្ហា​ផ្នែកបុគ្គលិកលក្ខណៈPersonality Disorder។

ហាន់ដាសម្លឹងបុរសនេះដោយបារម្ភ និងចម្លែកចិត្ត​។

យើងរៀបការជាមួយគេ​ដោយរំភើបចំពោះសកម្មភាពរ៉ូមេនទិករបស់គេ តែមិនបានដឹងច្រើន​អំពីគេលើសពីអ្វីដែល​គេបង្ហាញឡើយ។ មានប្រភពជាច្រើនដែលនាង​ចង់សួរ​ចង់ពិភាក្សា ​សំខាន់​នាង​គ្មានទូរសព្ទ​តាំងពី​ចេញពីកោះមកម្ល៉េះ នាង​គ្មានអ្វីជាកម្មសិទ្ធិនោះទេ។

«គីម៉ាល់ ខ្ញុំទៅធ្វើការ! ហើយខ្ញុំត្រូវការទូរសព្ទមួយសម្រាប់ទាក់ទង!​»

នាង​និយាយតិចៗ​ហើយអង្គុយចុះថ្នមៗ នៅនឹង​មុខ​មនុស្ស​ដែល​ហាក់មិនប្រែប្រួលទឹកមុខខ្លាំង ក៏ប៉ុន្តែ​នាង​ឃើញដៃគេ​ទៅជាឈប់បញ្ចុកបាយ​ ហើយ​គោះស្លាបព្រាលេងៗលើចានតិចៗ។

ស្រីស្អាតដៀងភ្នែកសម្លឹងផ្ទៃទឹកដោយចិត្ត​នៅនឹកគិត​អំពីភាពខុសគ្នារវាងគេម្នាក់នេះនឹងប្រុសផ្សេងៗទៀតដែលនាង​ធ្លាប់ឃើញ។

ហាន់ដា​លើកបាយញ៉ាំម៉ាត់ដំបូងដោយ​ទំពាយឺតៗប្តូរបរិយាកាស ស្រាប់តែបុរសនេះឆ្លើយ៖

«យើងត្រឡប់ទៅកោះបេះដូង!»

នារីនេះ​ចង់នៅស្ងៀមមិនតបដែរ ​តែនាង​ពិបាកទទួលយកបានពេកទើបហាន់ដា​ឆ្លើយ៖

«ខ្ញុំនៅជាប់ការងារនៅមន្ទីរពេទ្យតរាប់ខែទៀត! យល់ផង!»

«ធ្វើជាមនុស្ស​ស្រី​ ប្តីទៅណាខ្លួនទៅហ្នឹង​!​!»

ស្រីស្អាតដាក់ដៃ​ចុះ​បញ្ចេញ​សញ្ញាថាលែង បរិភោគ។ នាង​មិនបាច់ទ្រគោះសំឡេងស្លាបព្រា​ទង្គិចចានដូចខាងប្រុស​ ក៏ល្មមឱ្យបុរសនេះមានអារម្មណ៍ដូចត្រូវគេបញ្ជោះដែរ។ គីម៉ាល់កំពុងវិលវល់នឹង​បញ្ហា​ជាច្រើន​។​ គេចង់ដឹងរឿងប្រចៀវភ្លើង​គឺត្រូវដល់ប្រភពដើម។ អត្តសញ្ញាណ​​អ្នកពាក់ស្រោមដៃពិសេស​ពីមន្ទីរពិសោធន៍​ដែលពាក់ព័ន្ធនឹងសត្វឧត្បាតនោះបេះដូងគេប្រាប់ថា​ ​ មិនមែនស្រីម្នាក់ដែល​គេ​រៀបការជាមួយនេះទេ រីឯជនដៃដល់ជាអ្នកណា គេត្រូវការដឹងឆាប់បំផុត​។

​មុនពេលវែកមុខជននោះបាន គីម៉ាល់មិនចង់ឱ្យមនុស្ស​ជាទីស្រឡាញ់ចាកចេញឆ្ងាយពីទូ្រងសូម្បីតែមួយជំហានណាក្តី។

នាយ​ទម្លាក់ស្លាបព្រា​ចោលលាន់សូរតិចៗដូចគ្នា ក៏មានអត្ថន័យឌឺដងដូចគ្នា។

«នៅនេះស្រុកខ្មែរ! មិនមែន​ឌូបៃទេ!»

«នៅណាក៏ដោយ! មនុស្ស​ស្រឡាញ់គ្នា​ មានចិត្ត​ឱ្យគេ គេទៅណាទៅជាមួយគ្នា!»

ស្រីលើកកាហ្វេមកក្រេបក្រែងអាចរំងាប់ចិត្ត​បានផ្អែមមកវិញខ្លះ ​ដឹងអី​កាន់តែញ៉ាំនាងកាន់តែចង់ផ្ចាញ់។​ ហាន់ដាដាក់ពែងចុះក្រពាត់ដៃផ្អែកខ្នង​វាចាតបត៖

«ខ្ញុំមិនដែលដឹងទេ ថាអ្នកដែលខ្ញុំចុះអេតាស៊ីវិល ប្រផាប់ប្រភីង​មកស្រុកខ្មែរ​ មកស្ទឹងត្រែង ​និងទៅកោះបេះដូងធ្វើអ្វី ធុរៈអី!»

«ប្តីម្នាក់នេះក៏មិនដែលចង់ដឹងថា​ប្រពន្ធទៅមន្ទីរពេទ្យធ្វើអីដូចគ្នា!»

«ចុះគិតថាខ្ញុំទៅធ្វើអី?!»

ជាមួយសំនួរ​នាង​សម្លឹងមុខគេបង្ហាញ​ចំៗថា​នាង​ខឹង។​​ គីម៉ាល់ញាក់ស្មា​ឆ្លើយធ្វើធម្មតា៖

«អត់បានគិត ​ព្រោះគង់តែមិនឱ្យទៅ!»

ឫកពាឌឺដងរបស់គេ ដំបូងឡើយពិតជាសិចស៊ី​តែមកដល់នាទីនេះ នាង​ឆ្អែតចិត្ត​។

ស្រីលែងខ្ចី​ចរចាក្រោកវឹងចោលកៅអីអង្គុយ​។ នាង​ដើរសំដៅបន្ទប់ទឹក ​លុបលាងមុខ​រៀបរយសក់ ហើយចាកចេញមកវិញ។

នៅមាត់ជណ្តើរចេញពីទូកនាង​ឃើញ​បុរសនេះឈរក្រពាត់ដៃ​រង់ចាំជាស្រេ​ចជាមួយសម្លៀកបំពាក់ដេករបស់គេ។ នារី​រេភ្នែករកមើលវត្តមាន​វុធនិងអ៊ុន នាង​ឃើញពួកគេ​កំពុងរៀបចំតុបាយ​ទំនងជាប្រុងអង្គុយហូប។

«ខ្ញុំចុះហើយ! ព្រោះប្តីរវល់ មិនបាច់ជូនប្រពន្ធទៅក៏បាន!»

នាងមិន​បានដូរអាវដ៏ស្រស់ប្រផូរនេះចេញទេ ​ថែមទាំង​មិនសម្លឹងមុខនាយ ពិសេស​ឫកពានាងគឺគ្មានអ្នកណាអាចឃាត់បានស្រាប់ហើយ។ ដៃបុរស​លូកមកចាប់កដៃមាត់និយាយតិចៗ​ ៖

«ឡូយម៉េះដុកទ័រ! បើ​ពន្យល់ឱ្យស្រួល​ថា​ទៅដាក់ពាក្យ​សុំគេឈប់ ប្រហែលជា​អាចទៅបាន »

នាង​នៅស្ងៀមមិនតប តែក៏មិនមានសញ្ញា​យល់ស្របអ្វី​ចំពោះសេចក្តីសរុបនេះដែរ។ គីម៉ាល់និយាយ​បន្ថែម៖

«ប្រាប់គេទៅ ថាអូនមានប្តីហើយ រឿងមិនសំខាន់ខ្លះនឹង​ត្រូវបញ្ចប់ ត្រូវរៀបរយចេញម្ខាង ​មកជិះទូក ជិះអូរប័រ ពេញទន្លេមេគង្គជាមួយប្តី»

វាជាពាក្យដែល​នាងបាន​ពោលសន្យា នាង​ងើបមុខសម្លឹងគេយឺតៗ។ កែវភ្នែកបុរសនេះពេញដោយទុក្ខព្រួយខុសអំពីសម្តីកំបុត គ្រោតគ្រាតបង្គាប់បញ្ជារបស់គេ។​

​ខាងស្រីដកដង្ហើមធំ និយាយពន្យល់៖

«យប់មិញខ្ញុំស្រវឹង​បាន​និយាយអីខ្លះ?​ នៅសុខៗក្រោកមករករឿង? អាវនេះ​ ស្អីៗទាំងអស់នេះ គឺខាងប្តីទិញមកទាំងអស់ ខាងស្រីត្រូវគេ​អូសនាំមក គ្មានសូម្បីតែ​ពាក្យផ្តាំអ្នកផ្ទះមួយម៉ាត់ណា!​ ខ្ញុំត្រូវទៅជួបម្តាយខ្ញុំ ខ្ញុំត្រូវ​ទៅធ្វើការងារ ខ្ញុំត្រូវ​រៀបរយអ្វីៗ​ដែលជាតម្លៃនៃជីវិតមនុស្ស​ម្នាក់ៗ! បើគីម៉ាល់ជាប្តី​ចង់ទៅក​ន្លែងណាក៏ត្រូវពិភាក្សាជាមួយ​ភរិយា ហើយសម្រេចចិត្ត​ទាំងអស់គ្នាថាទៅដើម្បីអ្វី​ គួរទៅឬអត់ មិនមែនសម្រេចចិត្ត​ម្នាក់ឯងទេ។!»

គេហាមាត់ចង់និយាយស្រាប់តែថ្លោះទឹកមុខ។ បបូរមាត់គេហាក់ល្វើយ​អស់កម្លាំង​ចំណែកអណ្តាតស្ងួត។ ការឈឺចាប់បង្ហាញចេញមកតាមរយៈកែវភ្នែក​គេ ។

រឿង៖ បេះដូងមេគង្គ ភាគទី២៣
ថ្ងៃពិសេស

ហាន់ដា​ភ្ញាក់ដឹងខ្លួនឡើង នៅពេលសំឡេងរោទ៍ពីទូរសព្ទដាស់។ នារី​ជ្រួញថ្ងាសហើយនៅជូតមុខ​ដំអក់ មុនពេលព្រមច្រត់ដៃ​ក្រោកឡើងមក។

«គីម៉ាល់!»

ឯងម៉េចហ្នឹងនាង ​ក្រោកមកនឹកឃើញហៅឈ្មោះគេភ្លាម?

នាង​ថាឱ្យខ្លួនឯងទាំងហួសចិត្ត ហើយ​លូក​មកបត់ភួយ រៀបចំគ្រែខ្នើយ។ ស្រីស្អាត​ដើរចេញទៅខាងមុខផ្ទះសម្លឹងឆ្ពោះទៅបន្ទប់មួយក្បែរគ្នា រករំឭកទីអនុស្សាដែលកាលពីយប់មិញ​មនុស្ស​ម្នាក់នោះ បាន​បញ្ចេញ​ឫកពាសម្តីសំដៅប្លែកៗជាមួយនាង។

ថ្ងៃនេះគឺជាថ្ងៃរៀបការ​តាមរយៈការ​ស៊ីញ៉េដែលជាការផ្លាស់ប្តូរជីវិត​សារជាថ្មីម្តងទៀតរបស់ឯង ហាន់ដា។

នាងប្រែទឹកមុខ និង​​ដៀងភ្នែក​សម្លឹង​ទៅ​ថាសឈើ ដែលមានសេនវិចនិងទឹកក្រូចច្របាច់។

នេះជាអាហារដែលគេធ្លាប់ធ្វើឱ្យនាងចម្អែតកាលនៅស្ទឹងត្រែង ហើយថ្ងៃចុះអេតាស៊ីវិល​ក៏មិនចោលវា ធ្វើដូចភ្នំពេញនេះគ្មានអាហារណាល្អជាងវាអ៊ីចឹង។

ហាន់ដាញញឹមលើកដៃជ្រោងសក់។

យប់មិញ​ញ៉ាំអាហារជាមួយគ្នាគ្មានអី្វនិយាយ ​ព្រោះការពិត​ដ៏ជ្រៅបានស្រែកចេញមកអស់នៅបង្កាន់ដៃខាងមុខបន្ទប់ទៅហើយ។

មិនដឹងថា​ខាងកូនកម្លោះ​បានចូលគេងកាលពីថ្មើរម៉ានទេ តែនាងវិញចាំថាខ្លួនឯងងោកងុយ​លើកៅអីអាហារពេលយប់ ហើយក៏ក្រោក​ឡើងមកឃើញ​ខ្លួនឯងត្រូវបានគេផ្គាប់ដូចជាព្រះនាងនៅទីនេះ។

តុៗ

«សុំចូលរៀបចំខ្លួនជូនកូនក្រមុំ!»

ជាសំឡេងក្រុមអ្នកMake Up នាង​គិត។

មិនបាច់នាង​ឆ្លើយទ្វារត្រូវបានបង្ហើបមក។

នាង​ងក់ក្បាលទទួលអនុញ្ញាត ឱ្យក្មេងៗជំទង់ភេទទី​បី ទាំងបីប្រាណ​ដែលត្រកងរ៉ូបវែងមួយចូលមក។ ហាន់ដាបើកភ្នែកធំៗ៖

«ត្រូវស្លៀករ៉ូបហ្នឹងដែរ?!»

«បាទបង!»

ពួកគេឆ្លើយ​និងទាញកៅអីសំអាងឱ្យនាងអង្គុយផង។

«ខ្ញុំទៅងូតទឹក សម្អាតខ្លួន​សិន! ​ទើបនឹងក្រោក!​ ចាំរួច ខ្ញុំហៅបានទេ?»

អ្នកតុបតែងប្រឹងញញឹមផ្គាប់ចិត្តម្ចាស់បន្ទប់​រួចកេះគ្នាចាកចេញ។ ហាន់ដាស្រវាទៅក្បាលគ្រែ រកចុចទូរសព្ទ​ហៅ​រកគីម៉ាល់ ដឹងអីនាង​ឃើញកូនក្រដាសតូចបិទនៅលើនោះ។

«ជិតក្លាយជាប្រពន្ធល្អម្នាក់ហើយ ហាមខលទៅណាទាំងអស់!»

នាង​រេភ្នែកសម្លឹង​ខ្សែទូរសព្ទដែលត្រូវបានដកចោល។ អារម្មណ៍តឹងណែន​ដែលត្រូវបានហួងហែង វិលមក

វិញ។ ស្រីស្អាតដើរទៅខាងមុខ​បន្ទប់ហើយ​លើកទឹកផល្លាមកក្រេប។
ពីទីនេះសម្លឹងទៅបន្ទប់មួយទៀត ​នាងឃើញគេកំពុង​គ្រងសម្លៀកបំពាក់យ៉ាងសង្ហា​ស្មើទេវបុត្រក្នុងរឿងមនោសញ្ចេតនា​អភិជន។

ដៃនាង​នៅស្ពឹកៗមិនទម្លាក់កែវចុះ ក៏មិនក្រេបបន្ត។

ហេតុអីគេទុកវេលាស៊ីញ៉េនេះពិសេសដល់ម្លឹង? សម្រាប់យើង វាដូចជារឿងធម្មតា​ ហើយមិនមានអ្វី​យកជាការខ្លាំងក្លាដល់ម្លឹងឡើយ សំខាន់មានរឿងល្អក់កករ ការជំទាស់មិនឈប់ឈរទៀត យើងសប្បាយចិត្ត​ម៉េចកើត​ចុះហេតុអីគេដូចសប្បាយចិត្តយ៉ាងនេះ។

ទំនងជាឃើញនាង​តាមកញ្ចក់ បុរសបែរមកភ្លាម….

នាង​សម្លឹងដៃគេដែលកំពុងពាក់នាឡិកា ហើយ​និងចិញ្ចើមឌឺរបស់គេ ភ្នែកគេ​ដៀងសម្លឹងនាងមាត់ញញឹម​មិនឈប់ ស្រីស្អាតក្របួចមាត់ចង់តែថាឱ្យ «កាច់រាងណាស់ មនុស្សកាច់រាង!» តែនាង​មិនមាត់វិញ។

ស្នូរគោះទ្វារ​នាង​ដកភ្នែកចោលកូនកម្លោះហើយដើរសំដៅទៅ….

នោះមិនមែន​អ្នកតុបតែងសក់ទេ​គឺ​ជេន។

ពីក្រោយទ្វាររបើក​នាង​ចំហមាត់ព្រោះភ័យ។ នឹកឃើញឡើងវិញ​មុននេះម៉ោងប្រមាណជាពីរទាបភ្លឺជេនបាន  ខលមកម្តងហើយ ទំនងជាពេលនេះគេខលមកនាង​លែងកើតបានជាគេឡើងមកតែម្តង។

ដោយទឹកមុខសៅហ្មង ជេនលូកទាញកដៃហាន់ដា នាំចាកចេញ។

ស្រីស្អាតក្រាញនៅរហូតបុរសនេះបែរមកសម្លក់ទាំងខាំធ្មេញ៖

«ទៅផ្ទះខ្ញុំសិនចាំនិយាយគ្នា ហើយគ្មានទេអារឿងចុះអេតាស៊ីវិលឆ្កួតយក៍ស្អីអស់នេះ!»

នាង​នៅក្រាញ​ទាំងទឹកមុខអង្វរករ។ ជេនខាំមាត់លើកដៃចង្អុលមុខនាង៖

«ទោះជ្រុលជ្រួសស្អីជាមួយអាម្នាក់ហ្នឹងហើយ ក៏កុំបាច់អីទៅស៊ីញ៉េអេតាស៊ីវិលជាមួយវា ប្រយ័ត្នស្តាយ​ក្រោយ!»

នាង​ទាញគេចូលមកក្នុងបន្ទប់ ហើយរុញទ្វារបិទចាក់គន្លឹះ។

ជេនសម្លឹងបន្ទប់នេះហាក់ពិនិត្យពិច័យ លុះឃើញថាគ្មានអ្វីសង្ស័យ​អំពីទំនាក់ទំនងរាងកាយប្រុសស្រីទាំងទ្វេកាលពីយប់ គេដកដង្ហើមឃូរធូរទ្រូង។​ ប៉ូលិស​ដកដៃចេញពីនាង​ហើយ ឱនទៅបើកទូរៀបចំរកមើលខោអាវសមរម្យ ឱ្យនាង​ស្លៀកពាក់នឹងអាលនាំចាកចេញ….

«ជេន ខ្ញុំនៅនេះ​ខ្ញុំអត់ទៅស្ទឹងត្រែងវិញទេ ទាល់តែពិធីចប់!»

នាងខ្សឹបៗតិចបំផុត​ខ្លាចប្រុសស្នេហ៍នៅក្បែរបន្ទប់ឮ ក៏ខ្លាចជេន​ស្តាប់មិនច្បាស់បង្ករឿងឡូឡា។ ជេន​ងាកមកទាំងខឹង។​ នាង​ស្ទុះទៅក្បែរ​បុរសនេះ​ហើយខ្សឹបបន្ត៖

«​ជេន! ជេនកុំជឿម៉ាក់ហើយយល់ខុសណា៎ គេមិនបានបង្ខំខ្ញុំ គឺខ្ញុំស្រឡាញ់គេ ខ្ញុំចង់នៅជាមួយគេខ្លួនឯង!»

ជេនក្រញូវៗ បោកអាវគ្របក្រៅរបស់នាងដែលគេកំពុងកាន់ប្រុងថាហុចឱ្យហាន់ដា​ពាក់ គឺបោកទៅលើពូកបញ្ចេញកំហឹងចិត្ត​។

«ឯងស្រឡាញ់វាបានប៉ុន្មានយប់អ្ហះ ប្រុសល្មោភដូចវា ឯងស៊ូចរិតព្រាន​វាបានប៉ុន្មានភ្លើងនីដា! ឯងចង់ទឹកភ្នែកជូតក្បាលជង្គង់ដែរអត់? ស្លៀកពាក់ ទៅស្ទឹងត្រែងវិញ!»

នាង​ប្រុងហាមាត់ ស្រាប់តែ

តុៗៗ

នារីបើកភ្នែកធំៗ….បើឱ្យអ្នកណាម្នាក់ឃើញជេននៅក្នុងបន្ទប់ពីរនាក់នាង ចប់ហើយ!ៗៗៗ

នាង​រួសរាន់ឆ្លេឆ្លា….

«អូនសម្លាញ់!»

សំឡេងគីម៉ាល់លាន់មកតិចៗ តែប្រៀបដូចជាសំណុំគ្រាប់សំណកំពុងបោលមក។

ដោយមិនដឹងខ្លួន នាង​រុញ​ជេនទៅពួនក្នុងបន្ទប់ទឹក។

ជេននៅក្រាញ​ទាំងមុខក្រហមង៉ូវ….នារីនេះលើកដៃសំពះភ្លាម….

«ជេន​កុំធ្វើឱ្យមាន​រឿង គេនេះកម្រោលណាស់​ អត់បានទេណា៎ សុំចិត្ត!»

ជេនបន្ថយកម្លាំងឱ្យនាង​រុញទៅ​ញាត់ក្នុងបន្ទប់ទឹកព្រោះមិនដាច់ចិត្ត​នឹងការអង្វរករ។

ស្រីស្អាតរៀបរយទាញទ្វារបិទ​ហើយសម្រួលទឹកមុខ ​មុនពេលទៅបើកទ្វារឱ្យប្រុសស្នេហ៍….

គីម៉ាល់ដាក់ដៃលើស៊ុមទ្វារសម្លឹងនាង​ដែលស្លេកស្លាំង….

ហាន់ដា​ខំបង្កើតស្នាមញញឹមសន្សឹមៗ….

«កំពុងរៀបចំងូតទឹក! ពូកែរំខានបានអីងូតរួច?!»

នាង​ធ្វើជានិយាយសង្ឃឹមថាគេចេញ​ទៅ តែគេហាក់ចង់ចូលមកក្នុង។

នាង​រុញចេញទាំងម្ញ៉ិកម្ញ៉ក់។

«ពូកែចូលបន្ទប់គេម៉េះ? ប្រាប់ហើយថាងូតទឹក!»

«ចូលការពារ!»

នាង​ភ័យបុកពោះ តែធ្វើជាសើច មិនសូវទំនង៖

«ស្អីគេ!?»

គេអើតសម្លឹងមកក្នុងទោះនាង​រុញទ្រូងចេញ ។

«ដូចធុំក្លិនចម្លែក!»

«កុំចេះតែស្មាន!»

«ទឹកអប់មនុស្សប្រុស!»

គេនិយាយហើយដៀងសម្លឹងនាង​ហាក់សង្ស័យ។ ហាន់ដាបូញមាត់សើច៖

«ប្រុសដល់ទៅបីនាក់! ជួលអ្នកតែងមុខមក សុទ្ធតែមនុស្ស​ប្រុសទាំងអស់​ ទើបតែដេញចេញមិញហ្នឹង!»

គេសម្លឹងនាង ដែលមើលទៅហាក់ស្រស់ស្រាយញញឹមញញែមច្រើនជាងរាល់ដង។ គេងក់ក្បាលហើយខ្សឹបដាក់កែវភ្នែកនាង​៖

«ត្រូវ! មិនបាច់ទុកចិត្ត​ទេ! ខ្ទើយក៏ដោយ អីក៏ដោយ! យកល្អឱ្យប្តីមកយាមពេលងូតទឹក ​អាហ្នឹង​បានមានសុវត្ថិភាព!»

នាង​សម្លក់គេ​មួយឆ្វាច់ព្រោះក្នាញ់សម្តី ទេសកាលអី​ក្រសែភ្នែកបុរសដែលប្រុងថានឹង​ចាកចេញ​វិញ ក្រឡេកទៅឃើញអាវក្រៅរបស់នាង​លើកម្រាលពូក។ ក្បែរនោះ ទូរសព្ទដៃមួយ ​សោឡាន​មួយ។

អ្វីម្យ៉ាងលេចឡើងក្នុងបេះដូងគីម៉ាល់….

គេទម្លាក់ស្នាមសើច ហើយដៀងភ្នែកមកមើលថ្ពាល់ស្លាំងស្លេករបស់នាង….

ហាន់ដាសម្លឹងគេដោយកែវភ្នែក​ស្រទន់តែបង្កប់ក្តីព្រួយបារម្ភ….

កុំប្រាប់ថា នាងមានលាក់សាហាយក្នុងមាត់ ហើយ​លបខ្ជាក់វាចេញមកប្រលែងគ្នា ពេលស្តេចអារក្សមិននៅណា៎ហាន់ដា….ខ្ទេចឆ្អឹងទាំងពីរនាក់មិនខាន….

គេគិតទាំងមុខស្មើហើយកៀសនាង​ចេញពីការរារាំង….

បុរសនេះដើររ៉េវសំដៅគ្រែ ដោយ​លូកដៃទៅលើកសោឡានមកពិនិត្យ។

នាងគ្មានទូរសព្ទ គ្មានសោឡានទេ។ ពិសេស​សោឡានក្រឡាដូចឯកសណ្ឋានប៉ូលិស។

ហាន់ដាដើរទៅឈរអេះម៉េះពីក្រោយស្មានាយនៅ​ពេលគេរេភ្នែកសម្លឹង​ទៅរានហាលខាងក្រៅ រេមកវិញ​ពិនិត្យ​ជុំវិញបន្ទប់ ក្រោមគ្រែ និងទូខោអាវដែលនៅបើកចំហនៅឡើយ។

ចុងក្រោយគេ​ឈប់ភ្នែក​ត្រង់បន្ទប់ទឹក….

គីម៉ាល់បោះជើងទៅកាន់ទីនោះ ធ្វើឱ្យស្រីស្អាតខំ​ស្រវាតោងដៃគេ តែត្រូវគេរលាស់ចេញ….

ហាន់ដាដើរមិនដែលទាន់គីម៉ាល់ស្រាប់ហើយ។

បុរសនេះរុញទ្វារបន្ទប់ទឹក​ចូលខ្វាំង ធ្វើឱ្យខ្សែភ្នែកដំបូង​របស់គេប៉ះគ្នានឹង​ទឹកមុខ​មិនញឹនរបស់ជេន​ដែលរង់ចាំស្វាគមន៍….ប៉ូលិសមុខងងើលឈរផ្អែកនឹងកញ្ចក់បន្ទប់ទឹក សម្លឹងមកទាំងញាក់ចិញ្ចើមបញ្ឈឺគេ។

ដោយស្រឡាំងកាំង គីម៉ាល់ក្តាប់មាត់ហើយសន្សឹមៗគេ​ងាកមកមើលស្រីល្អ ដែល​កំពុងស្រវេស្រវាតោងដៃ​ទាំងទ្វេត្រជាក់ស្រឹប….

«សូមអង្វរណ៎ាគីម៉ាល់!»

គីម៉ាល់មមីភ្នែកនឹកដល់សម្តីរបស់នារីភា។ គេដឹងតែម្យ៉ាងថា ពេលនេះ ​វិនាទីនេះ ​បើមិនបានដាល់កណ្តាលមុខប៉ូលិស​ម្នាក់នេះ មិនអាចស្រាក​ស្រន់ភាពស្រងាកចិត្ត​ដ៏ធំចំពោះមុខ​បានឡើយ។

គេទាញទម្លាក់ដៃនាង​ចេញ តែនាង​នៅតែខំតោង ហើយ​ស្រវាឱបចង្កេះនាយ ទ្រោបមកលើទ្រូងនាយជាមួយសំ​ឡេងខ្សឹបៗ៖

«មិនដូចគីម៉ាល់គិតទេ កុំបង្កចលាចល ​កុំធ្វើឱ្យគ្រប់គ្នាដឹង!»

បេះដូងគេលោតដូចសន្ទុះរញ្ជួយដី ក្បែរត្រចៀកស្រីស្អាត។

ហាន់ដាខំ​ប្រ​តោងរាងកាយដែលក្តៅគគុកនេះ ទាំងខ្សឹបអង្វរ​មិនឈប់មិនឈរ៖

«គាត់មកយកខ្ញុំទៅស្ទឹងត្រែងវិញ ​តែខ្ញុំមិនទៅទេគីម៉ាល់ ខ្ញុំនៅនេះ ខ្ញុំនៅធ្វើជាប្រពន្ធរបស់គីម៉ាល់ណ៎ា កុំឡូឡាណា​សូមអង្វរ!»

គីម៉ាល់ខាំមាត់សម្លក់កែវភ្នែកឌឺ១០០របស់កម្លោះជេន។ មនុស្ស​នេះ​មិនដឹងមានទំនាក់ទំនងកម្រិតណាជាមួយ​ប្រពន្ធ​ខ្លួន ​បែរជា​មានសំណាងទៅកាន់ក្តាប់សណ្ឋាគារគ្រហើៗ​ ខ្លួនមិនទាន់បានទូទាត់លាត់គិតនៅឡើយផង ពេលនេះម៉ោងនេះ​ មេឃព្រហាមស្រាង គេមាន​វត្តមាន​ពួនអាត្មា​លឹបលក្នុងបន្ទប់កូនក្រមុំ?

«អ្ហែងចូលមកផ្ទះអញធ្វើអី?!»

គេខាំមាត់និយាយតិចៗ ធ្វើឱ្យនារីខំរុញប្រាណប្រុសនេះទៅម្ខាង​ហើយហៅអង្វរឱ្យជេនចាកចេញ។

«ជេនចេញទៅ! ទៅៗណា៎! កុំឱ្យមានព័ត៌មាន​ ចេញទៅណា៎ជេន!»

ជែនក៏មិនមែន​ត្រជាក់ចិត្ត​ដែរ។ ​គេមកនេះគឺមកនាំនាង​ទៅ មិនមែនចេញ​ទៅវិញដៃទទេឡើយ។

«នីដា ទៅជាមួយខ្ញុំ បើមិនចង់ខ្មាសគេ!»

គីម៉ាល់គ្រហឹម៖

«​ចង់ធ្លាក់ពីជាន់ទី៤០ សាកមើលទៅ!»

ស្រីស្អាត​តក់ស្លុត​ នាង​ងើបមុខនិយាយដោយញាប់ញ័រមួយ​គីម៉ាល់៖

«កុំ! អត់ទេ! កុំឈ្លោះគ្នា!»

គីម៉ាល់ទាញនាង​ចេញ​ហើយ​បោះទៅលើពូក​ដូចបោះខ្នើយមួយ​ស្រាលស្ងើក។

ហាន់ដាស្ទុះឡើងមកវិញ នៅពេល​ដែលដៃគីម៉ាល់ប្រតោងកអាវ​ប៉ូលិស ចំណែកនាយប៉ូលិសក៏ក្រៀកគីម៉ាល់តបកម្លាំង​មិនចាញ់មិនញឹន។

ពីរនាក់នេះមិនអាចរបួសទេ….ហាន់ដា​ប្រាប់ខ្លួនឯងទាំងស្លន់។

នាង​ស្ទុះស្ទាឡើងមក ហើយ​និយាយទៅរកគេ​៖

«គីម៉ាល់! ​បើមាន​អ្នកណាឃើញជេន​នៅឈ្លោះជាមួយគីម៉ាល់ក្នុងនេះ! ​ខ្ញុំឈប់រៀបការភ្លាម! លែងគាត់​! ឮខ្ញុំប្រាប់អត់?!»

គីម៉ាល់នៅប្រតោងទាំងមុខខឹងស្លេក ​ភ្នែក​រេសម្លឹងប៉ូលិសមិនព្រិចភ្នែក​ ហេតុតែចង់ដឹងថា ​ពួកគេហេតុអ្វីជិតដិតនឹងគ្នាថ្នាក់នេះ?

ជេនវិញ ​ក៏រឹតតែរឹងមានៈជាង គេនិយាយមួយៗ៖

«ឯងមិនបាច់រៀបការទេ! ទៅផ្ទះវិញ​ឥឡូវនេះ!»

នាង​អស់វិធី មាន​តែដើរថយក្រោយគម្រាមពួកគេ​។

ហាន់ដា​និយាយទាំងទឹកភ្នែក៖

«បើទាំងពីរនាក់សុទ្ធតែអស្ចារ្យ ​សុទ្ធតែ​ខ្លាំង​អ៊ីចឹង មានតែបង្ខំ​ឱ្យខ្ញុំគ្មានផ្លូវដើរដោយខ្លួនឯង!»

នាង​ខាំមាត់បែរខ្នងចាកចេញ​ធ្វើឱ្យជែនស្រវាពន្លែងដៃចេញពីគីម៉ាល់ ស្ទុះទៅតាម។

«ម៉ោវិញហាន់ដា!»

​គីម៉ាល់ហៅទាំងទោសៈ ព្រោះគេទ្រាំណាស់ មិនចង់មានរឿង​ក្នុងថ្ងៃសិរីនៃខ្លួន ​បានជាអត់ធន់មិនពន្លែង​មួយដៃចំមុខថ្គាមខ្លារបស់ប៉ូលិសស្ទឹងត្រែង។

គេមិនចង់មានរូបភាពហិង្សាក្នុងកែវភ្នែកនាង និងមិនចង់ឱ្យនាង​មើលមកថាគេ​ជាមនុស្ស​កំហឹងទល់កំហល់ តែសម្តីវិញមិនអាចមិនប្រើអំណាចជាប្តីបាននោះទេ។

មកដល់មាត់ទ្វារបន្ទប់ នាងពិតជាឈប់ជើងហើយដៃមិនមួលសោបើកទេ។

មិនដឹងថានាង​ខ្លាចអ្នកខាងក្រៅដឹងរឿងក្នុងបន្ទប់នេះ ​ឬខ្លាច​គីម៉ាល់ឡើយ តែជេន​ដឹងថា ចិត្តនាងនៅនេះ​នាង​មិនចង់ចាកចោលពិធីដាច់ខាត។

ពេលស្រីស្អាតទ្រោបក្បាលយំលើទ្វារ បុរសនេះដើរមួយៗទៅក្បែរ។

គេលើកដៃប្រុងអង្អែលស្មានាង​តែស្រមោលគូស្នេហ៍នាងនៅពីក្រោយ ធ្វើឱ្យជេនដកដៃមកវិញ​ហើយនិយាយ មួយៗ៖

«បើប្រាកដថា រៀបការ​ហើយសប្បាយចិត្ត! ខ្ញុំត្រឡប់ទៅវិញ!»

នាងយំគគ្រូក ហើយមិនបែរមុខមកទេ។

គីម៉ាល់សម្លឹង​រ៉ូបកូនក្រមុំ ដែលវែង​អន្លាយដាក់ព្យួរនៅលើធ្នើរយ៉ាង​សមសួនកាច់ជ្រុងកញ្ចក់បង្អួច។​ បុរសដើរទៅលើកយកមកសំដៅនាង​ធ្វើឱ្យជេន​សម្រេចចិត្ត​ថយទៅម្ខាង។

គេហុចអាវហើយនិយាយមួយៗ៖

«ជិតដល់ពេលហើយ ភ្ញៀវមកបណ្តើរៗហើយ!»

នាង​រេភ្នែក​សម្លឹង​អាវក្នុងដៃត្រកងរបស់គេ ប្រៀបដូចជា​ជីវិតនាង​ដែលកំពុងឈានដល់របត់ថ្មីនៃការមានតែគេជាម្ចាស់ម្នាក់គត់ និងគ្មាន​វត្តមាន​ប្រុសផ្សេង។

នារីនេះជូតទឹកភ្នែកលើកដៃមកទទួល ហើយនិយាយទៅកាន់ជេនទាំងមិនហ៊ានសម្លឹងគេ៖

«អាពាហ៍ពិពាហ៍នេះ ជា​អ្វីដែលខ្ញុំជ្រើសយក! ខ្ញុំនឹង​ធ្វើវាឱ្យល្អបំផុត! មិនថាថ្ងៃមុខមានអ្វីកើតឡើង សប្បាយឬទុក្ខព្រួយ អ្នកណាក៏ខ្ញុំអត់បន្ទោសដែរជេន!»

ជេនដៀងសម្លឹងមកទឹកមុខ​របស់នាង​ ហើយកន្ទុយភ្នែកគេ​រេរកគីម៉ាល់។ ស្នាមញញឹមមាន​តិចតួចលើផ្ទៃមុខ​ កូនកម្លោះពិតមែន តែអ្វីមួយ​បានប្រាប់ចិត្តប៉ូលិសម្នាក់នេះ​ស្ងាត់ៗថា ការសម្រេចចិត្ត​របស់ហាន់ដាលើកនេះ មិនដូចកាលពីរៀបការជាមួយពិសិដ្ឋឡើយ។

គេងក់ក្បាលផ្ងក់ៗ៖

«សូមឯងមាន​ក្តីសុខ!»

មុនចាកចេញ​គេពោលបន្ថែម៖

«ស្អែកបងមកលេងឯងម្តងទៀតហើយចងដៃឯង ថ្ងៃនេះប្រញាប់មិនមាន​អីមកតាមទេ!​ បើថាញ៉ាំបាយនៅសណ្ឋាគារបងឱ្យគេរៀបចំ»

«មិនបាច់ក៏បាន!» គីម៉ាល់បន្ទោរ។ ហាន់ដាទម្លាក់ដៃដែលកំពុង​ត្រកងកាន់អាវវែងនេះចុះត្រឹមចង្កេះព្រោះហត់ចិត្ត ដែលត្រូវ​ធ្មេចភ្នែក​រង់ចាំស្តាប់គេឌឺគ្នា។

ជេនងើយមុខ​តែមិនងាកសម្លឹងកូនកម្លោះទេ​ ហាក់ទុកពេលឱ្យគីម៉ាល់ពោលបន្ត៖

«ប្រពន្ធខ្ញុំចង់នៅលើទឹក! គេចង់ទៅកោះ​ ចង់ទៅស្ទឹងត្រែង!​ តាមមើលដំណើរក្រេបចន្ទទឹកឃ្មុំលើកនេះ យូរយារណាស់ មិនចង់ឱ្យមានអ្នកណាមកក្បែរៗរំខាន នាំខាតពេល ខូចពេលា!»

ជេនមិនខ្ចីបែរ។

នាយសម្លឹងហាន់ដាបន្តិចក៏ទាញទ្វារចាកចេញ។

ហាន់ដាដកដង្ហើមធំ​ ហុចអាវមកសងកូនកម្លោះចំណែកនាង​ចូលទៅក្នុងបន្ទប់ទឹកដោយមិននិយាយអ្វីនឹង​គេឡើយ។