ប៉ា២ម៉ាក់២ – Meysansotheary

រឿង៖ ប៉ា២ម៉ាក់២
«ប៉ា? ហេតុអីប៉ាមិនព្រមយកប្រពន្ធ?»
គាត់ងាកសម្លឹងខ្ញុំដែលមិនព្រមឈប់សួរសំណួរនេះម្តងហើយម្តងទៀត។ មនុស្សស្រីតែម្នាក់ដែលនៅក្នុងបេះដូងគាត់ ហើយក៏គ្មានអ្នកណាអាចជំនួសកន្លែងបានគឺមានតែម៉ាក់?
គាត់បន្តធ្វើម្ហូបហើយមិនខ្ចីខ្វាយខ្វល់ពីសម្តីខ្ញុំ។ ដែលដូចលោកយាយធ្លាប់ប្រាប់ខ្ញុំ ថាប៉ាបារម្ភ នឹងគិតដល់អនាគតខ្ញុំ ទើបគាត់មិនព្រមយកប្រពន្ធថ្មី នេះជាការពិត? ប៉ាមិនចង់ចាកចេញពីផ្ទះនេះ នៅអាល័យអនុស្សាវរីយគាត់ជាមួយម៉ាក់ ឬព្រោះខ្លាចខ្ញុំកំព្រាឯកា? តែអ្វីដែលសំខាន់ យាយម្តាយម៉ាក់ថាប៉ាចង់បានផ្ទះច្រើនជាង ព្រោះបើគាត់ការប្រពន្ធថ្មី គាត់ត្រូវប្រគល់ផ្ទះនេះឱ្យទៅម៉ាក់។
ប៉ាចំណាយកម្លាំងចំណាយលុយស្ទើរកន្លះជីវិតដើម្បីសងបំណុលផ្ទះ បើស្រាប់តែត្រូវចាកចេញ ហើយប្រគល់ផ្ទះឱ្យម៉ាក់រៀបការប្តីថ្មីមកនៅផ្ទះនេះ ចុះគាត់?
«បើអាច…ប៉ាទៅញ៉ែម៉ាក់វិញទៅ! ទៅយកម៉ាក់ត្រលប់មកវិញ សុំម៉ាក់រៀបការម្តងទៀតក៏បាន វាគ្មានអីពិបាកទេ ព្រោះអ្នកទាំងពីរមិនទាន់លែងលះដាច់ស្រេចឯណា ប៉ាទៅរកម៉ាក់ទៅ! ណាប៉ាណា!»
ទឹកមុខស្ងួតស្រពោនរបស់ប៉ាបញ្ជាក់ពីការមិនពេញចិត្តនូវសម្តីដែលខ្ញុំផ្គាប់បញ្ជាគាត់? ឬគាត់កំពុងឈឺចាប់? ប៉ាដើរចេញត្រឹមនិយាយខ្សាវៗ៖
«ហូបបាយ ហើយឡើងទៅរៀនទៅ!»
ខ្ញុំមិនដឹងថាលោកយាយខាងណាកុហក ឬកំពុងបោកប្រាស់ខ្ញុំ តែប៉ាមិនដែលខ្វល់ថាកូនស្រីគាត់ចង់បានម៉ាក់ត្រលប់មកវិញ ហេតុអីគាត់ដាច់ចិត្តឱ្យខ្ញុំត្រូវរស់នៅកំព្រា?
«ហេតុអីមិនបានប៉ា? ហេតុអីមិនអាចនាំម៉ាក់មកវិញ?»
គាត់ឈខាំមាត់សម្លឹងខ្ញុំ តែខ្ញុំហាក់មើលឃើញការឈឺចាប់តាមពន្លឺភ្នែករបស់ប៉ា៖
«ធ្លាប់សួរម៉ាក់ដែរទេ ថាគាត់ចង់ត្រលប់មកវិញអត់? ធ្លាប់ដឹងថាប៉ាចង់បានម៉ាក់មកវិញដែរទេ?»
ខ្ញុំបានត្រឹមស្ងៀមព្រោះមិនដឹងឆ្លើយតបទៅគាត់បែបណា។ ការពិតប៉ានៅស្រលាញ់ម៉ាក់ដូចដើម គាត់មិនព្រមចាកចេញព្រោះគាត់ចង់ផ្តើមជាថ្មី គាត់ចង់សាងគ្រួសារនេះឱ្យពេញលេញឡើងវិញដូចកាលពីបីឆ្នាំមុន រឿងចិត្តនឹងបេះដូងម៉ាក់ប៉ាបែបណា ហេតុអីថាខ្ញុំមិនដឹង ចុះម៉េចគាត់ទាំងពីរមិនព្រមនិយាយទល់មុខគ្នាសោះអ៊ីចឹង?
ម៉ាក់បានចាកចេញចោលខ្ញុំនឹងប៉ាជាងបីឆ្នាំហើយ តើរឿងនឹងគួរបន្ទោសអ្នកណា…
«ប្តឹងប៉ូលិសទៅ ឱ្យវាដេកគុកម្តង!»
ខ្ញុំដាក់ជន្ទល់កង់មិនទាន់ស្រួលក៏ផ្តួលវាចោលស្លុតនឹងពាក្យស្រែកខ្លាំងៗរបស់អ៊ំស្រី។ ក្នុងផ្ទះកំពុងកើតរឿងដែលនឹកស្មានមិនដល់ ខ្ញុំមិនដឹងអ្វីជាអ្វីតែខ្ញុំក្រឡេកឃើញម៉ាក់ដែលអង្គុយធ្មឹងលើគ្រែផ្នែកខ្នងនឹងជញ្ជាំងជាមួយដានឈាមស្រោចពេញអាវសរបស់គាត់។
ខ្ញុំស្លុតទាំងមិនអាចហាមាត់សួរអ្នកណាថាមានរឿងអី? កែវភ្នែកម៉ាក់បង្ហាញប្រាប់ពីការឈឺចាប់ដែលគាត់កំពុងមាននៅពេលនេះ តែខ្ញុំជាកូនបានត្រឹមស្រក់ទឹកភ្នែកចំពោះអំពើហិង្សារបស់ប៉ា?
អារម្មណ៍ដែលរីករាយពេលចេញពីសាលានឹកថាលទ្ធផលសិក្សាខែនេះ បើទោះខ្ញុំមិនមែនជាសិស្សពូកែ រៀនបានចំណាត់ថ្នាក់លេខមួយលេខពីរ ត្រឹមកំពូលចំណាត់ថ្នាក់ទាំងដប់នឹងធ្វើឱ្យម៉ាក់ប៉ារំភើប ហើយយើងបីនាក់នឹងបានហូបអារហារពេលល្ងាចជុំគ្នាយ៉ាងសប្បាយចិត្តហើយ តែ…វាហាក់គ្រាន់តែជាអតីតកាលប៉ុណ្ណោះ ពេលនេះបើទោះខ្ញុំរៀនបានលេខមួយ ក៏មិនអាចកែប្រែរឿងគ្រប់យ៉ាងឱ្យត្រលប់ក្រោយដែរ។
ពេលនោះខ្ញុំដឹងថាខ្លួនឯងបាត់បង់អារម្មណ៍គ្រប់យ៉ាង ការសប្បាយ ភាពរួសរាយដែលខ្លួនឯងធ្លាប់មាននឹងធម្មជាតិបំផុត វាត្រូវបានជំនួសមកវិញដោយការឈឺចាប់នឹងទុក្ខព្រួយ។
«សោម សាវីន»
ខ្ញុំបើកភ្នែកសម្លឹងមើលជញ្ជាំងទាំងក្តីនឿយហត់ សំឡេងហៅឈ្មោះឮៗតែខ្ញុំហាក់គ្មានកម្លាំងនឹងឆ្លើយតប សូម្បីអារម្មណ៍ចង់ក្រោកពីតុក៏គ្មានផង។
«សោម សាវីន! ទីនេះមិនមែនជាបន្ទប់គេងទេប្អូន!»
ខ្ញុំដាច់ចិត្តក្រោកសម្លឹងអ្នកគ្រូក្រោមក្រសែភ្នែកមិត្តរួមថ្នាក់ជាងសាមសិបនាក់។ ខ្ញុំគ្មានអារម្មណ៍រៀន ខ្ញុំមកសាលាដើម្បីគេចផ្ទះ ខ្ញុំមិនចង់ឮពាក្យប៉ាចោទម៉ាក់ថាក្បត់គាត់ លួចទាក់ទងអ្នកថ្មីដែលជាមិត្តសម្លាញ់ប៉ា ហើយជាអ្នកនៅភូមិជាមួយគ្នា ខ្ញុំមិនចង់ឮអ៊ំស្រីនិងយាយ ចោទប៉ាថាលេងល្បែងអស់លុយ ផឹកស្រា ទើបរករឿងឈ្លោះប្រពន្ធទេ…ពេលនេះខ្ញុំគិតថា បើសិនជាខ្ញុំបានដេក ក៏ប្រហែលទុក្ខសោកក្នុងចិត្តបានរលត់ខ្លះ។
តើខ្ញុំអាចទៅណាបាន? បើកន្លែងដែលផ្តល់ឱ្យខ្ញុំនូវភាពកក់ក្តៅបំផុត ប្រែក្លាយជាកន្លែងដែលផ្តល់សម្ពាធផ្លូវចិត្តខ្ញុំកម្រិតនេះ?
ខ្ញុំមានអាយុដប់ឆ្នាំគត់ពេលដែលប៉ាម៉ាក់រករឿងឈ្លោះចង់លែងលះគ្នា វាជាវ័យមួយដែលសុខភាពផ្លូវចិត្តខ្ញុំនៅទន់ខ្សោយបំផុតនឹងទទួលយករឿងនេះមកធ្វើជាចំណែកនៃការគិត ខ្ញុំមិនចង់ឱ្យគ្រួសារធ្លាក់ក្នុងសភាពបែបនេះ មិនមែនតែខ្ញុំទេ អ្នកណាក៏មិនចង់ដែរ អត់មានកូនណាចង់ឱ្យឪពុកម្តាយលែងលះគ្នាទេ តែអ្នកទាំងពីរគ្មានជម្រើសមែន? ប៉ាខ្ញុំមិនអាក្រក់ទេ ម៉ាក់ខ្ញុំក៏មិនមែនមនុស្សស្រីសាវាដែរ ចុះហេតុអី?
«អញមិនរាប់រកអាប្អូនថ្លៃចរិតថោកដូចវានឹងទេ! បើឯងចង់នៅល្អជាមួយបងប្អូន ទាល់តែកុំយកវា! អញប្រាប់ចុះ តែល្បែងស្រាចូលខ្លួនវាហើយ ច្បាស់រលាយគ្មានសល់អីទេ ហេងស៊យ ផ្ទះនឹងនាងឯងលក់សងគេមិនគ្រាន់ផង!»
ខ្ញុំឈសម្លឹងអ៊ំស្រីដែលស្តីបន្ទោសម៉ាក់ទាំងណែនទ្រូងថប់។ ម៉ាក់ស្រក់ទឹកភ្នែកជាមួយអារម្មណ៍បែងចែកដែលពិបាកសម្រេចបំផុត ដែលពេលនេះ អ៊ំបែរជាមកដាក់សម្ពាធដល់គាត់ថា រវាងបងប្អូននឹងប្តីតើជ្រើសមួយណា?
ចុះខ្ញុំត្រូវឈនៅបន្ទាត់កណ្តាលហើយចាំរើសយកថា រវាងម៉ាក់នឹងប៉ាខ្ញុំយកមួយណា?
ខ្ញុំដឹងថាប៉ាពេលខ្លះលេងល្បែង ហើយក៏ដឹងថាម៉ាក់ឈឺចាប់នឹងការមិនយកចិត្តទុកដាក់របស់ប៉ា តែមិនចាំបាច់អ៊ំមកធ្វើជាអ្នកអាកាត់ជ្រើសផ្លូវដើរសម្រាប់គ្រួសារមួយនេះទេ។ គាត់ជាបងស្រី ហេតុអីមិនព្រមសម្របសម្រួលជួយរកដំណោះស្រាយឱ្យប្អូន? កំហុសប៉ុណ្ណឹង គាត់បែរជាជ្រោមជ្រែងប្អូនរឿងលែងលះគ្នាបែងចែកទ្រព្យសម្បត្តិទៅវិញ?
តើគាត់មានដឹងថាខ្ញុំឈឺចាប់ប៉ុនណាទេ? គាត់មានធ្លាប់យល់ពីអារម្មណ៍ក្មួយស្រីអាយុដប់ឆ្នាំម្នាក់នេះអត់? ឬក្មេង ត្រូវតែគេមើលរំលង គ្មានសិទ្ធិជ្រើសរើស ចាំតែដើរតាមផ្លូវដែលមនុស្សចាស់សម្រេច?
ចាប់តាំងពីរឿងនឹងកើតឡើងខ្ញុំមិនដែលបានឃើញប៉ានឹងម៉ាក់ចួបគ្នាដើម្បីនិយាយរកមូលហេតុ ឬផ្សះផ្សាគ្នាយ៉ាងណាទេ ខ្ញុំឃើញតែអ៊ំស្រីម្នាក់ប៉ុណ្ណោះដែលចេញមុខ ដែលសូម្បីលោកយាយទាំងពីរក៏ស្ងៀមស្ងាត់។
គាត់ជាម្តាយច្បាស់មិនរើសផ្លូវបែកបាក់សម្រាប់ផ្តល់ប្រឹក្សាឱ្យកូនទេ ហើយគាត់ក៏មិនចង់ឱ្យកូនត្រូវបែកខ្ញែកគ្នាព្រោះរឿងមិនសមជារឿងនឹងដែរ។ ចុះម៉េចអ៊ំខ្ញុំធ្វើទៅបាន?
ម៉ាក់ក៏សម្រេចចិត្តចាកចោលខ្ញុំចាប់ពីពេលនោះ…
គាត់គ្មានដំណឹងថាទៅដល់ណា នៅទីណា ហើយក៏មិនខ្វល់ថាកូនស្រីតូចតែម្នាក់របស់គាត់រស់នៅកំព្រាចួបរឿងអ្វីខ្លះ?
ប៉ាមិនបានចាកចោលខ្ញុំដូចម៉ាក់ទេ ហើយក៏មិនទៅណាឆ្ងាយពីផ្ទះអនុស្សាវរីយរវាងគ្រួសារតូចមួយនេះដែរ គ្រប់យ៉ាងរបស់ម៉ាក់គាត់នៅរក្សាដូចដើម ព្រោះគាត់នៅសង្ឃឹមថាម៉ាក់នឹងត្រលប់មកវិញឆាប់ៗនេះពេលដែលគាត់លែងខឹងប៉ារឿងប្រើហិង្សានឹង។
ហើយខ្ញុំក៏សង្ឃឹមថាម៉ាក់លើកលែងឱ្យប៉ាព្រោះប៉ា លែងផឹកស្រា លែងលេងល្បែង ប៉ានៅសន្សំលុយដើម្បីកែកុនផ្ទះឱ្យល្អជាងនេះផង។
រយៈពេលដែលគ្មានម៉ាក់ ខ្ញុំមិនធ្លាប់ឃើញប៉ាទាក់ទងជាមួយស្រីណាទេ គាត់ដឹងខ្លួនខុស ក៏ប្រឹងថែរក្សាបេះដូងបរិសុទ្ធនោះ ចាំទទួលម៉ាក់ នឹងដើម្បីតបស្នងដល់ម៉ាក់ រាល់អ្វីដែលគាត់ធ្វើខុសឆ្គង។
កំហុសអាចលើកលែង បើអ្នកធ្វើខុសស្ម័គ្រចិត្តកែរតម្រូវ កាន់តែត្រូវលើកលែងគឺដើម្បីទទួលបានសុភមង្គលគ្រួសារមួយត្រលប់មកវិញ នឹងមិនធ្វើឱ្យខ្ញុំធ្លាក់ក្នុងអន្លង់នៃពាក្យថាកូនកំព្រា។
ខ្ញុំឮយាយនិយាយថា ចានក្នុងរាវតែងប៉ះទង្គិច រឿងអីប្តីប្រពន្ធជៀសថាមិនឈ្លោះប្រកែកគ្នា? តែរឿងតូចឬធំ សម្រេចឬសម្រួល អាស្រ័យលើអ្នកទាំងពីរដែលចេះយោគយល់អធ្យាស្រ័យ ដោះស្រាយគ្នាទេតើ។
មួយឆ្នាំក្រោយខ្ញុំបានដឹងហើយថាម៉ាក់នៅឯណា។ គាត់ទៅធ្វើការឯភ្នំពេញ ហើយបានផ្ញើលុយ ក៏ដូចជាខលមកលេងខ្ញុំ តែគាត់នៅតែគេចមិនព្រមនិយាយជាមួយប៉ា។
យូយ៉ាងនេះគាត់នៅប្រកាន់រឿងដែលបានកើតឡើងទៀត? គាត់ពិតជាអស់ចិត្តស្រលាញ់ លែងចង់ត្រលប់ក្រោយរួមរស់ជាមួយប៉ាហើយ?
ខ្ញុំមិនចង់មានក្តីរំពឹង មិនចង់សម្លឹងមើលទៅអនាគតដ៏វែងឆ្ងាយរបស់ខ្លួនឯងដែលថាទេវតាកំណត់បែបណាសម្រាប់ខ្ញុំ តែខ្ញុំមិនអាចធ្វើឱ្យខ្លួនឯងអស់សង្ឃឹមថាអាចនឹងទទួលបានគ្រួសារត្រលប់មកវិញ ហើយក៏មិនបោះបង់ដែរ ទោះវាតិចតួចក្តី តែក៏ត្រូវមាន។
នេះជាពាក្យដែលខ្ញុំលួងចិត្តខ្លួនឯង ហើយបង្ខំឱ្យខ្លួនឯងក្លាហាននិយាយប្រាប់ម៉ាក់ សុំម៉ាក់ឱ្យត្រូវជាមួយប៉ា តែខ្ញុំហាក់គ្មានឱកាសទេ បែរជាទទួលបានពាក្យស្តីបន្ទោសពីអ៊ំស្រីទៅវិញ។
បីឆ្នាំគត់ម៉ាក់ទើបត្រលប់មកផ្ទះវិញជាលើកទីមួយ រឿងមុនគេដែលខ្ញុំនឹកឃើញ គឺខ្ញុំនឹងឱបគាត់ ឱបឱ្យណែន ឱបដើម្បីបំពេញបេះដូងរងា បេះដូងខ្វះកម្ដៅ ដែលបីឆ្នាំមកនេះ មិនមានអ្នកណាបំពេញតួនាទីនេះដូចម៉ាក់ធ្លាប់ធ្វើកាលពីមុនទេ។
ខ្ញុំទម្លាក់កង់ចោលហើយស្ទុះទៅរកម៉ាក់ តែស្នាមញញឹមមួយ បានដុតបំផ្លាញក្តីសង្ឃឹមខ្ញុំឱ្យរលាយសូន្យអស់ វាផ្តល់មកវិញនូវដំណក់ទឹកភ្នែកដែលស្រក់ចុះមិនដឹងខ្លួន វាបន្ថែមឱ្យអារម្មណ៍ខ្ញុំតឹងចង្អៀតដកដង្ហើមសឹងមិនដល់ ពាក្យសម្តីដែលខ្ញុំធ្លាប់ឮអ៊ំនិងយាយនិយាយគ្នាក៏រសាត់មកវិញ ពេញខួរក្បាលខ្ញុំ៖
«រឿងនឹងទៅមិនរួចទេ បើម្នាក់ទៀត កំពុងមានទំនាក់ទំនងថ្មីទៅហើយ!»
«ម៉ែឯងនៅចង់ផ្សះផ្សាអី? គេវាយកូនបែកមាត់ធ្លាក់ធ្មេញទាំងក្រាស់អ៊ីចឹងហើយ នៅចង់ឱ្យវាត្រូវគ្នាវិញទៀត?»
«ចុះឯងមិនគិតក្មួយទេ?»
«លើលោកនេះកំព្រាតែវា? បើឪវាមិនចិញ្ចឹមទុកឱ្យខ្ញុំអ្នកចិញ្ចឹម! ឃើញអត់? អានឹងវាចង់បានផ្ទះ ទើបវាមិនព្រមទៅណាសោះ វាគិតថាវាយកអីមកខ្លះ? នៅចង់ប្រមូលទ្រព្យគេមិនខ្មាស!»
ពូម្នាក់ដែលកំពុងសំពះសួរយាយនឹងមែន ដែលជាសង្សារថ្មីម៉ាក់? ហើយគាត់ជាមនុស្សដែលអ៊ំស្រីនិងយាយទទួលយកមកធ្វើជាកូនប្រសាជំនួសប៉ា?
ខ្ញុំបកថយក្រោយហើយសំងំក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ បន្ទាប់ពីទឹកភ្នែកមួយដំណក់នោះស្រក់មុខមនុស្សប្រុសដែលជាសង្សារថ្មីម៉ាក់ ខ្ញុំយំលែងចេញហើយ។
ខ្ញុំទាញលំហាត់មកធ្វើដើម្បីបន្លប់ការគិតដ៏ឆ្កួតវង្វេងរបស់ខ្លួន។ ខ្ញុំសម្លឹងមើលសៀវភៅតាមដានការសិក្សាដែលបីឆ្នាំមកនេះខ្ញុំសរសេរតែខ្លួនឯង កុហកគ្រូរហូតថាបានឱ្យប៉ានឹងម៉ាក់មើល ព្រោះគ្មានអ្នកខ្វាយខ្វល់ ហើយក៏គ្មានអ្នកចង់មកឃើញលទ្ធផលសិក្សាដែលពិន្ទុនៅបាតតារាងថ្នាក់ដែរ។
ម៉ាក់បានហៅខ្ញុំទៅហូបបាយ តែគាត់អត់មានសួរថាខ្ញុំគិតបែបណាចំពោះរឿងដែលកើតឡើងនេះ? យល់ស្របដែរទេបើសុខៗខ្ញុំស្រាប់តែមានប៉ាថ្មី?
ហើយគាត់គិតថាខ្ញុំអាចទៅអង្គុយទល់មុខពូម្នាក់ដែលនឹងមកជំនួសកន្លែងប៉ាបានធម្មតា?
តែក្មេងស្រីវ័យ១៣ឆ្នាំដូចខ្ញុំហាក់គ្មានសិទ្ធិលើរឿងទាំងនេះឡើយ មិនថាកន្លងមកខ្ញុំចួបអ្វីខ្លះ មិនខ្វល់ថាផ្លូវចិត្តរបស់ខ្ញុំទទួលរងអ្វីខ្លះ បានឬមិនបានក៏មិនដែលមានអ្នកសួរនាំ។
ខ្ញុំបានត្រឹមសម្លឹងមុខគាត់មិនតបយ៉ាងណា ទោះឃ្លានមិនឃ្លានក៏ខ្ញុំមិននិយាយ ខ្ញុំក្លាយជាមនុស្សដែលស្តីតិចបំផុត ហើយនិយាយតែពេលចាំបាច់ ខ្ញុំចង់ប្រាប់រឿងជាច្រើនដល់ម៉ាក់អំឡុងពេលដែលគាត់មិននៅផ្ទះ។
ម៉ាក់ដឹងអត់? ប៉ាមិនចោលខ្ញុំទេ តែគាត់គ្រាន់តែមិនអាចផ្តល់អ្វីដែលខ្ញុំចង់បានដូចកាលមានម៉ាក់។ ប៉ាធ្វើការមិនសម្រាក ហើយការងាររបស់គាត់មានពេលយប់ក៏មាន ក្នុងផ្ទះនេះ ខ្ញុំត្រូវនៅម្នាក់ឯង ដេកម្នាក់ឯង យប់ខ្លះមានមេឃផ្គររន្ទះ ខ្ញុំមិនដឹងត្រូវទៅឱបអ្នកណា ខ្ញុំបើកភ្នែកឡើង មានតែខ្លួនឯង ខ្ញុំទៅរៀនយឺតគ្រូស្តីបន្ទោស ខ្ញុំឈលើក្តាខៀនព្រោះដេកក្នុងថ្នាក់ ខ្ញុំរៀនមិនចូលព្រោះតែនឹកម៉ាក់។
ម៉ាក់សង្ឃឹមថាអ៊ំស្រីនិងមីងមើលថែខ្ញុំ ស្រលាញ់ខ្ញុំដូចកូនៗគាត់?
ពេលកង់ខ្ញុំខូច ខ្ញុំបានត្រឹមតែដើរទៅរៀន តែកូនគាត់បានជិះម៉ូតូទៅសាលា។ ពេលហូបបាយហើយ ខ្ញុំត្រូវលាងចានទុកដាក់ តែកូនគាត់អាចអង្គុយមើលមេរៀនសប្បាយចិត្ត ខ្ញុំមើលកូនមីង គ្មានពេលបានសម្រាក ពេលវាគ្រោះថ្នាក់ ខ្ញុំត្រូវគាត់វាយ ខ្ញុំគិតថានេះមកពីពួកគាត់ស្អប់ប៉ាខ្ញុំ បើម៉ាក់ប៉ាត្រូវគ្នាវិញ ខ្ញុំនឹងលែងអីហើយ។
យប់ខ្លះខ្ញុំខ្លាចមិនហ៊ានដេកក្នុងផ្ទះម្នាក់ឯង តែក៏បានត្រឹមដេកមុខសំយាបផ្ទះមីង។ ម៉ាក់ចិត្តទូលាយជាមួយក្មួយៗម៉ាក់ តែមីងនឹងអ៊ំមិនបានចិត្តល្អដាក់ខ្ញុំទេ ពេលប៉ាត្រូវទៅឆ្ងាយខ្ញុំសុំលុយគាត់ បានត្រឹមតែស្តីថាខ្ញុំចាយមិនគិត ខ្ញុំបោះបង់ថ្នាក់រៀនអង់គ្លេស ព្រោះមិនដឹងថាអ្នកណាផ្គត់ផ្គង់សម្រាប់ការរៀននេះ?
ម៉ាក់អើយ! កាតាបហើយនឹងអាវរៀនមួយកំផ្លេនេះខ្ញុំប្រើបីឆ្នាំហើយ ខ្ញុំចង់ឱ្យម៉ាក់ជូនខ្ញុំទៅផ្សារទិញថ្មីរាល់ពេលបើកបវេសនកាលទៀត…
«សោម សាវីន!»
បន្ទាប់ពីម៉ាក់ត្រលប់ទៅធ្វើការនៅភ្នំពេញវិញ មួយខែក្រោយសៀវភៅតាមដានការសិក្សាក៏ត្រូវចែកជាថ្មី។ ខ្ញុំដកដង្ហើមធំមុននឹងឡើងទៅទទួលពីដៃអ្នកគ្រូ។ គាត់សម្លឹងមុខខ្ញុំច្បាស់ដឹងមិនខានថាអក្សរនៅលើនោះគឺជារបស់ខ្ញុំ។
ខ្ញុំឱនមុខចុះមិនសម្លឹងគាត់ ខ្ញុំមានអារម្មណ៍ខ្មាស ហើយក៏មិនចង់បកស្រាយអ្វីច្រើនដែរបើគាត់ពិតជាសួរខ្ញុំពីរឿងដែលខ្ញុំរៀនធ្លាក់មែន។
តែអ្វីដែលខ្ញុំគិតបែរជាខុសស្រឡះ អ្នកគ្រូគ្រាន់តែហុចសៀវភៅនោះ ហើយនិយាយខ្លីមកខ្ញុំថា៖
«មិនថាមានរឿងអីក៏ដោយ វីនត្រូវក្លាហាន ហើយជម្នះវាឱ្យបាន ខំរៀនណា…!»
អ្នកគ្រូកំពុងតែចង់បញ្ជាក់ថា គាត់បានដឹងរឿងពីក្រោយចំណាត់ថ្នាក់អន់របស់ខ្ញុំហើយ? គាត់បានទៅចួបប៉ាខ្ញុំមែន ទើបប៉ាបែរជាត្រលប់មកយកចិត្តទុកដាក់ជាមួយខ្ញុំ ហើយនៅចូលធ្វើម្ហូបឱ្យខ្ញុំ?
ខ្ញុំប្រឹងញញឹមដាក់អ្នកគ្រូហើយទទួលយកសៀវភៅពីគាត់។ យ៉ាងហោចណាស់ មានគាត់ម្នាក់ដែលនិយាយផ្តល់កម្លាំងចិត្តឱ្យខ្ញុំ ឈឺឆ្អាលជាមួយខ្ញុំ។
ពេលដែលចិត្តដួលហើយទន់ខ្សោយបំផុត ក្រៅពីខ្លួនឯងដែលផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង សម្តីលើកទឹកចិត្តមួយម៉ាត់របស់អ្នកដទៃ ពិតជាអាចផ្តល់ឱកាសឱ្យម្នាក់នោះក្រោកឈវិញបាន។ ហើយក៏ព្រោះសម្តីអ្នកគ្រូទើបខ្ញុំខំកាត់ចិត្តខ្លះ។
វាយូដែរហើយ ដែលខ្ញុំរស់ក្នុងអារម្មណ៍ឈឺចាប់នឹងបាត់បង់។ ក្រោយពីបានចួបម៉ាក់ ហើយឃើញស្នាមញញឹមរបស់គាត់ពេលនៅជាមួយពូនោះ ខ្ញុំមិនដឹងថាខ្លួនឯងនៅខូចចិត្ត ឬរីករាយឡើងវិញទេ ដ្បិតវាមិនមែនជាអ្វីដែលខ្ញុំចង់បាន តែបើវាជាជម្រើសដ៏ល្អបំផុតរបស់ម៉ាក់ ខ្ញុំព្រមទទួល។
ម៉ាក់និយាយត្រឹមពាក្យសុំទោសមួយម៉ាត់នៅថ្ងៃដែលគាត់ទៅហៅខ្ញុំហូបបាយថ្ងៃនោះ តែបានធ្វើឱ្យទឹកភ្នែកខ្ញុំរាប់រយដំណក់ស្រក់មិនឆ្អែតឆ្អន់ កែវភ្នែកម៉ាក់ស្រទន់ពេញដោយអារម្មណ៍មិនដាច់ស្រេច តើខ្ញុំអាចជួយអ្វីគាត់បានក្រៅពីប្រឹងធ្វើជាក្មេងស្រីរឹងមាំដើម្បីតបស្នងគាត់?
ប៉ាខំប្រឹងយ៉ាងនេះនៅតែមិនសម្រេចក្នុងការនាំម៉ាក់ត្រលប់មកវិញ ម៉ាក់ដាច់ចិត្តទទួលអ្នកថ្មីព្រោះតែជឿអ៊ំប្រាប់ថាប៉ាលួចលាក់ចិញ្ចឹមអ្នកថ្មី។
ពួកគាត់ចាស់ៗហើយ មានរឿងអីម៉េចមិនចេះនិយាយទល់មុខគ្នា? ចាំតែជឿសម្តីខាងនេះខាងនោះទាំងមិនច្បាស់ផងនឹង? អ៊ំស្រីចិត្តអាក្រក់ម៉េស? ហេតុអីត្រូវតែឱ្យប៉ាម៉ាក់លែងគ្នា?
ខ្ញុំត្រលប់មកវិញឃើញប៉ានៅចង្រ្កានបាយ គាត់កំពុងដាំស្លរទាំងមិនដឹងថាខ្ញុំលួចឈមើលគាត់ពីក្រោយខ្នង។ ខ្ញុំមិនដឹងនិយាយអ្វីជាមួយគាត់ ក៏ដើរឡើងទៅបន្ទប់ តែខ្ញុំបានឃើញបង្វេចខោអាវ នឹងរបស់របរជាច្រើននៅមុខបន្ទប់ប៉ា។
ខ្ញុំប្រឹងទប់ណាស់ថាមិនយំ ខ្ញុំប្រឹងទប់ណាស់ ថាត្រូវធ្វើធម្មតាដូចគ្មានអ្វីកើតឡើង តែខ្ញុំធ្វើមិនបាន ខ្ញុំគ្មានកម្លាំងនឹងទប់ជំហរខ្លួនឯងពេលដែលដឹងថា ប៉ាសម្រេចលែងលះជាមួយម៉ាក់ហើយ គាត់ព្រមទទួលលុយ២០០០ដុល្លាដែលម៉ាក់សងជំងឺចិត្តនោះហើយ។
ប៉ានឹងចាកចេញពីផ្ទះនេះទុកឱ្យម៉ាក់រៀបការម្តងទៀត ចុះខ្ញុំ?
ចាប់ពីពេលនេះទៅខ្ញុំត្រូវមានប៉ាពីរ ចុះបើប៉ារៀបការប្រពន្ធថ្មីខ្ញុំក៏ត្រូវថែមម៉ាក់ម្នាក់ទៀត?
នេះជាអាហារចុងក្រោយដែលប៉ាធ្វើឱ្យខ្ញុំ ហើយវាជាពេលវេលាចុងក្រោយដែលប៉ានឹងខ្ញុំបានអង្គុយហូបបាយជុំគ្នាក្នុងផ្ទះអនុស្សាវរីយមួយនេះ?
ប៉ាប្រាប់ខ្ញុំថាគាត់អស់លទ្ធភាពនឹងដណ្តើមម៉ាក់ត្រលប់មកវិញ គាត់គ្មានតម្លៃសម្រាប់គ្រួសារមួយនេះតាំងពីដើម ព្រោះបងប្អូនម៉ាក់អត់មានអ្នកណាស្រលាញ់គាត់ទេ។
ខ្ញុំចង់តែស្រែកឱ្យខ្លាំងៗថា នឹងក៏មកពីប៉ា បើប៉ាមិនផុងខ្លួនមួយពេល មិនវក់ល្បែង វក់ស្រា ក៏គ្មានរឿងនេះកើតឡើងដែរ ហើយខ្ញុំក៏ស្រែកដែរថា នឹងក៏មកពីម៉ាក់ បើមានចិត្តភក្តីចំពោះប៉ា ក៏ម៉ាក់មិនត្រូវខ្មាសគេចេញពីស្រុក ហើយបែកគ្នាជាមួយប៉ាដែរ។
ឃើញអត់ លទ្ធផលដែលអ្នកទាំងពីរសាង បន្សល់ត្រឹមក្មេងកំព្រាម្នាក់ដូចជាខ្ញុំដែលមិនដឹងថា តើគួរជ្រើសទៅនៅជាមួយអ្នកណា?