ផ្កាយព្រះគ្រោះ – Meysansotheary

៥សំណួរជាមួយម្ចាស់រឿង«ផ្កាយព្រះគ្រោះ»
១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្ដី! ខ្ញុំមានឈ្មោះថា បូណា រ៉ូហ្សា ដែលអ្នកអានរឿងភាគច្រើនស្គាល់ថាជា មីងអ៊ិ ឬ មីងហ្គី។ នាងខ្ញុំជាអតីតសិស្សថ្នាក់វិទ្យាសាស្រ្តពិតនៃវិទ្យាល័យដំដែក នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅទីបំផុតរឿង «ផ្កាយព្រះគ្រោះ» ក៏បានក្លាយជារឿងទី២ដែលខ្ញុំបានចេញផ្សាយនៅលើគេហទំព័រ MST Writer បន្ទាប់ពីរឿង «កូនក្រមុំស្ដេចបិសាច»ដែលបានចេញផ្សាយកាលពីមួយខែមុននេះ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

កំឡុងពេលដែលសរសេររឿង«ផ្កាយព្រះគ្រោះ»នេះឡើង នាងខ្ញុំហាក់ដូចមិនពេញចិត្តនូវដំណើររឿងនេះដូចកំឡុងពេលដែលនាងខ្ញុំបានសរសេររឿងមុនៗសោះឡើយ ប៉ុន្តែនៅពេលដែលសរសេរចប់សព្វគ្រប់ខ្ញុំស្រាប់តែមានអារម្មណ៍ថាស្រលាញ់និងចូលចិត្តរឿងនេះសឹងតែជាងរឿងមុនៗដែលបានសរសេរចប់ទៅទៀត ហេតុនេះហើយទើបខ្ញុំសម្រេចចិត្តយកមកដាក់ផ្សាយចែកជូនអ្នកទាំងអស់គ្នាអោយបានអាន។ មួយរយៈនេះនាងខ្ញុំសង្កេតឃើញថាយុវវ័យហាក់ដូចប្រទះនូវបញ្ហាដូចៗគ្នាគឺបញ្ហាខ្វះអ្នកថែ យុវវ័យមួយចំនួនចូលចិត្តត្អួញត្អែរនៅក្នុងបណ្ដាញសង្គមពីបញ្ហារទាំងនេះដដែល រឿងនេះហើយដែលជាកម្លាំងបណ្ដាលចិត្តឱ្យខ្ញុំសរសេររឿង«ផ្កាយព្រះគ្រោះ»ឡើងមកដើម្បីជួយសម្រាលអារម្មណ៍ឯកោររបស់ពួកគេពីចម្ងាយ។

រឿង«ផ្កាយព្រះគ្រោះ»នេះជារឿងដែលនិយាយពីស្នេហាដ៏សែនជ្រាលជ្រៅរបស់លោកមេទ័ពនៃនគរខាងកើតចំពោះក្មេងដែលខ្ចាត់ព្រាត់មកពីនគរខាងលិច ទាំងដែលពេលនោះនគរទាំង២កំពុងតែមានសង្គ្រាមជាមួយគ្នា លោកមេទ័ពម្នាក់នេះហ៊ានលះបង់គ្រប់យ៉ាង ឋានៈ បុណ្យសក្ដិ អំណាច ទ្រព្យសម្បត្តិ លះបង់សូម្បីតែជីវិតដើម្បីតែបានរស់នៅជួបជុំជាមួយមនុស្សដែលគាត់ស្រលាញ់ ប៉ុន្តែមិនប្រាកដថាការលះបង់សុទ្ធតែទទួលបានការតបស្នងដ៏សមចិត្តត្រលប់មកវិញនោះទេ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

នាងខ្ញុំពេញចិត្តនូវដំណើររឿងនេះទាំងមូល ប៉ុន្តែចំណុចដែលអាចធ្វើអោយបេះដូងខ្ញុំរំភើបបាននោះគឺត្រង់វគ្គដែលលោកមេទ័ព ប៉វិន សម្រេចចិត្តនាំមនុស្សដែលគាត់ស្រលាញ់រត់ចេញពីរាជធានីទាំងយប់ព្រោះគាត់មិនចង់រៀបការជាមួយនឹងព្រះរាជបុត្រីទី៣ បើទោះបីជាមានព្រះរាជសារថាបើគាត់មិនរៀបអភិសេកជាមួយនឹងព្រះនាងទេគាត់នឹងត្រូវតាមសម្លាប់ក៏ដោយ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងដ៏ធំបំផុតនៅក្នុងការដាក់ផ្សាយរឿងនេះគឺនាងខ្ញុំសង្ឃឹមថា នាងខ្ញុំអាចនឹងចែករំលែកក្ដីស្រលាញ់ដែលលោកមេទ័ព ប៉វិន មានចំពោះ សៀវស៊ីង ដល់ទៅអ្នកអានគ្រប់គ្នា នាងខ្ញុំសង្ឃឹមថាអ្នកដែលខ្វះក្ដីស្រលាញ់ ខ្វះភាពកក់ក្ដៅតាំងតែពីតូចមក អាចនឹងមានអារម្មណ៍កក់ក្ដៅ មានអារម្មណ៍រំភើបនឹងក្ដីស្រលាញ់យ៉ាងហោចណាស់ក៏ម្ដងតាមរយៈការអានរឿងនេះ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

អ្នកអានជាទីស្រលាញ់!! អ្នកសរសេរដ៏សែនខ្ចីគំនិតម្នាក់នេះ មានតែម្រាមដៃដប់លើកសំពះអរគុណដល់អ្នកអានគ្រប់គ្នាដែលបានចំណាយពេលអានរឿងរបស់ខ្ញុំនេះតាំងពីដើមដល់ចប់តែប៉ុណ្ណោះ។ នាងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងរកបានមនុស្សដែលស្រលាញ់អ្នកទាំងអស់គ្នាដូចជាលោកមេទ័ពប៉វិនស្រលាញ់សៀវស៊ីង បើទោះបីជាពេលនេះអ្នកទាំងអស់គ្នារកគេមិនទាន់ឃើញក៏ដោយ តែសូមអ្នកទាំងអស់គ្នាចងចាំថានៅថ្ងៃណាមួយគេនឹងបង្ហាញខ្លួននៅចំពោះមុខអ្នកទាំងអស់គ្នានៅពេលវេលាដ៏សក្ដិសមមួយនៅពេលខាងមុខជាក់ជាមិនខាន។

ស្រលាញ់និងគោរពអ្នកទាំងអស់គ្នា!

មីងអ៊ិ

ចុចអានរឿងផ្កាយព្រះគ្រោះ

រឿង៖ ផ្កាយព្រះគ្រោះ ភា៣(បញ្ចប់)
«ព្រះអង្គ ព្រះនាងទីបីយាងមកសុំចូលគាល់ក្រាបទូល!»
អាមាត្យម្នាក់ដើរមកប្រាប់ព្រះរាជាដែលកំពុងតែអង្គុយសោយស្រាទាំងដែលពេលនេះក៏កណ្ដាលអធ្រាត្រទៅហើយ។
«ឱ្យគេទៅវិញទៅ!» ព្រះមហាក្សត្រចូវជីយ៉ាងដែលទើបតែមានព្រះជន្ម៥៦ព្រះវស្សានោះមានព្រះសវនីយ៍តិចៗ ព្រោះទ្រង់កំពុងជាប់រវល់នឹងការសោយស្រារបស់ទ្រង់។
«ក្រាបទូល!» អាមាត្យម្នាក់នោះថយមកក្រោយវិញទាំងឈ្ងោកមុខ ហើយក៏ដើរចេញពីក្រឡារបន្ទំមកវិញដោយមិនភ្លេចបិទទ្វាររយឺតៗផង។
«ព្រះនាង ទូលបង្គំថាទ្រង់យាងទៅផ្ទុំវិញទៅក្រាបទូល»
លោកអាមាត្យនិយាយតិចៗទៅកាន់មនុស្សស្រីដែលមានសម្រស់ស្អាតដូចធីតាសួគ៍នៅចំពោះមុខ តែបន្ទាប់ពីឮសម្ដីរបស់លោកអាមាត្យហើយព្រះនាង ចូវ ម៉ីអ៊ី ដែលកំពុងតែឈរដោយទឹកមុខសោកសៅមុននេះ ក៏លុតជង្គង់ចុះភ្លាមៗនៅនឹងមុខក្រឡាបន្ទំរបស់ព្រះបិតាទ្រង់។
«ទៅទូលទ្រង់វិញជំនួសយើងផង ថាយើងនឹងមិនយាងទៅណាទាំងអស់បើព្រះបិតា ទ្រង់មិនព្រមឱ្យយើងចូលគាល់!»
ព្រះនាងតូចតបទៅវិញដោយសំឡេងរឹងមាំ បញ្ជាក់បានយ៉ាងច្បាស់ពីគោលជំហររបស់ព្រះនាង ដែលធ្វើឱ្យលោកអាមាត្យកំសត់គ្រវីក្បាលយឺតៗដើរទាំងបង្ខំចិត្តទៅបើកទ្វារក្រឡាបន្ទំដើម្បីជំរាបព្រះអង្គម្តងទៀត។
ចូវ ម៉ីអ៊ី ព្រះនាងមានសក់ខ្មៅរលោងវែងដល់ចង្កេះ ភ្នែកធំៗតែថ្លាមុតបញ្ជាក់ថាព្រះនាងជាមនុស្សមុតមាំមានគោលជំហរច្បាស់លាស់ ច្រមុះស្អាតមានខ្ទង់ បូករួមទាំងបបូរមាត់តូចស្អាតមានរាងទៀតនោះ វាបង្ហាញយ៉ាងច្បាស់ថាព្រះនាងគឺជានារីដែលមានរូបសម្បតិ្តល្អឥតខ្ចោះម្នាក់ណាស់ ព្រះនាងកំសត់កំពុងតែលុតជង្គង់សុំចូលគាល់ព្រះបិតាទាំងកណ្ដាលអធ្រាត្រតើព្រះនាងមានការអ្វីទៅ?
ប្រាវ
សំឡេងលាន់បែកកែវស្រាមកពីក្នុងក្រឡាបន្ទំមិនបានធ្វើឱ្យព្រះនាងទ្រង់ភ្ញាក់ស្មារតីឡើយ រហូតដល់ពេលដែលលោកអាមាត្យដើរចេញមកវិញព្រមទាំងយកដៃទៅខ្ទប់ក្បាលដែលហូរឈាមផងទើបព្រះនាងទ្រង់ក្រឡេកព្រះនេត្រមើលបន្តិចក៏បន្តលុតជង្គង់មុខនោះទៀតមិនទៅណា។
«ប្រសិនបើព្រះបិតាមិនអនុញ្ញាតឱ្យបុត្រចូលទៅក្នុងទេ បុត្រនឹងស្រែកផ្ដាំព្រះបិតាពីមុខក្រឡាបន្ទំនេះទៅ»
ទឹកភ្នែកមួយតំណក់ស្រក់មកលើថ្ពាល់ទន់រលោងរបស់ព្រះនាងស្អាត នាងហត់ចិត្ត ហើយក៏អស់កម្លាំងស្ទើរតែសន្លប់ទៅហើយ តែព្រះនាងមិនអាចសន្លប់បានទេនៅពេលនេះ បើព្រះនាងសន្លប់នោះជីវិតរបស់មនុស្សពីរនាក់ទៀតតើនឹងទៅជាយ៉ាងណា?

លោកមេទ័ព ប៉វិន បាននាំសៀវស៊ីងមកដល់រូងថ្មមួយដែលមានមាត់រូងតូចល្មមចូលបានតែខ្លួនមនុស្សម្នាក់ គាត់ប្រញាប់រុញក្មេងតូចឱ្យចូលទៅក្នុងរូងថ្មដែលមានច្រកចូលតូចចង្អៀតដែលស្ថិតនៅជាប់នឹងជើងភ្នំ ហួណាន នោះ គាត់សម្លឹងមុខដែលមានកំពុងតែចង់យំរបស់គេបន្តិច ហើយអើតទៅខាងក្រោយខ្នងក៏ឃើញថាហ្វូងទាហានដែលដេញតាមគាត់មកគឺនៅមិនឆ្ងាយទៀតឡើយ គាត់ងាកមកវិញហើយអង្អែលក្បាលរបស់ សៀវស៊ីង ថ្នមៗ៖
«ចាំព្រឹកចាំ យើងនាំឯងទៅមើលព្រិលលើកំពូលភ្នំណា!»
លោកមេទ័ពប៉វិននិយាយទាំងមានទឹកមុខមាំមិនប្រែ ខុសប្លែកពីសៀវស៊ីងដែលពេលនេះកំពុងតែចាប់ផ្ដើមចង់យំខ្លាំងមែនទែនហើយ។
«លោកមេទ័ព តើពួកយើងធ្វើអ្វីខុសមែនទេ? ឬមួយគេដេញតាមចាប់ខ្ញុំយកទៅភូមិភាគខាងលិចវិញ? បើបែបនោះមែនលោកមេទ័ពប្រគល់ខ្ញុំឱ្យទៅគេទៅណា កុំឱ្យលោកមេទ័ពមានគ្រោះថ្នាក់អី»
សៀវស៊ីង និយាយរៀបរាប់ទាំងទឹកភ្នែកស្រក់មកដោយអត់មិនបាន ដៃរបស់គេស្រវាចាប់ដៃធំៗនោះជាប់មិនរបេះ។
«កុំយំ! ធ្វើជាមនុស្សប្រុសមិនត្រូវយំទេ!» ប៉វិនយកដៃទៅជូតទឹកភ្នែកឱ្យ សៀវស៊ីង ថ្នមៗ ក្នុងបេះដូងរបស់គាត់ស្ទើរតែប្រេះបែកទៅហើយពេលឃើញគេយំបែបនេះ។
«ប្រញាប់ចូលទៅក្នុងទៅហើយកុំចេញមកឱ្យសោះបើយើងមិនហៅ ឮទេ?»
«អត់ទេ លោកមេទ័ពទៅដែរទៅណា» សៀវស៊ីងគ្រវីក្បាលតតាត់ ដៃក៏មិនព្រមព្រលែងដៃរឹងមាំនោះដែរ ទឹកភ្នែកដែលប្រឹងទប់មុននេះក៏ហូរមកច្រោកៗជោកថ្ពាល់។
«ស្ដាប់យើង ឯងដើរទៅត្រង់រហូតតាមរូងភ្នំនេះទៅនឹងឃើញច្រកចេញហើយ ឆាប់ដើរពីពេលនេះទៅព្រឹកស្អែកនឹងអាចឃើញផ្លូវចេញ ត្រូវរក្សាត្រកូលរបស់យើងឱ្យបានល្អណា ឮដែរទេ? ឯងជាលី សៀវស៊ីង» លោកមេទ័ពស្រវាឱបក្មេងតូចនោះបន្តិចទើបងើបឈររួចដកដៃចេញឈប់គេតោងដៃគាត់តទៅទៀត។
«ចុះលោកមេទ័ពនោះ? ហេតុអ្វីក៏មិនមកជាមួយគ្នា?»
«យើងជាមេទ័ពនៃនគរចូវ ជាប្រជាជននៅភាគខាងកើតនេះគេមិនធ្វើអ្វីយើងទេ គោលបំណងរបស់គេគឺមកចាប់ឯងតែប៉ុណ្ណោះ ឆាប់ទៅ!!»
លោកមេទ័ពស្រែកបញ្ជាឱ្យគេខ្លាំងៗ រហូតសៀវស៊ីងខ្លាចត្រូវប្រញាប់ចូលទៅក្នុងនោះហើយដើរទៅត្រង់តាមបញ្ជារបស់គាត់ មែនហើយគេត្រូវតែនៅរស់ដើម្បីថែរក្សាវង្សត្រកូលនេះតទៅមុខទៀត ពួកនោះប្រហែលជាមកដើម្បីតែចាប់គេទេប្រសិនបើគេរត់បាត់នោះលោកមេទ័ពនឹងមិនអី ត្រូវហើយគេត្រូវតែរត់ឱ្យឆ្ងាយពីលោកមេទ័ព។
ប៉វិនសម្លឹងមើលទៅមាត់រូងនោះយ៉ាង កណ្តោចកណ្ដែង បេះដូងក៏ប្រេះបែកជាបំណែកដុំៗ ទឹកភ្នែកកូនប្រុសដើមទ្រូងប្រាំហត្ថស្រក់ចុះមកមួយតំណក់ធ្លាក់ទៅលើព្រិលសក្បុសនោះ តើតទៅមុខទៅនេះគាត់អាចចួបសៀវស៊ីងទៀតដែរទេ? តើគាត់អាចឱបសៀវស៊ីងទៀតទេ? តើគាត់អាចនៅមានឱកាសបានថើបបបូរមាត់ស្អាតនោះម្ដងទៀតទេ?
លោកមេទ័ព បែរមុខចេញពីមាត់រូងតូចនោះ គាត់ងាកមកសម្លឹងហ្វូងទាហានដែលធ្វើដំណើរកាន់តែជិតមកដល់គាត់មែនទែន ដៃក៏ក្ដោបដាវណែនត្រៀមជាស្រេចក្នុងការប្រយុទ្ធស៊ីសាច់ហុតឈាមដែរនឹងកើតឡើងដោយចៀសមិនផុតនៅក្នុងពេលខាងមុខនេះ ត្រឹមតែមួយចុងធូបប៉ុណ្ណោះ ស៊ីងឡាង ជាមួយនឹងទាហានប្រហែលជា១០០នាក់ក៏ជិះសេះមកដល់ត្រៀបត្រានៅនឹងមុខលោកមេទ័ពប៉វិនដែលកំពុងតែឈរនៅមុខមាត់រូងថ្មនោះតែម្នាក់ឯង។
«ឯណាកូនប្រុសរបស់ឯង?» ស៊ីងឡាង ស្រែកសួរទៅលោកមេទ័ពព្រមទាំងរេភ្នែកដូចចង់រកមើលសៀវស៊ីងផង។
«ឯងមានការអី?»លោកមេទ័ពប៉វិន មិនវែងឆ្ងាយ មិនបង្វៀងដាន គាត់សួរចំៗពីគោលបំណងរបស់អ្នកម្ខាងទៀតដែលខំប្រឹងជិះសេះមកតាំងពីព្រំដែនមកដល់ទីនេះ។
«យើងមកកាត់ក្បាលរបស់ឯងនឹងហើយ ហាហាហា ព្រះអង្គមានព្រះរាជបញ្ជាបិតប្រកាសពេញទាំងរាជធានីឯងមិនឃើញទេមែនទេ?»
ព្រះរាជប្រកាសអ្វីទៅ?តើជារាជប្រកាសដែលមានសរសេរថា ប្រសិនបើមេទ័ពលី ប៉វិនចេញពីរាជធានីហើយនោះ អ្នកណាក៏បានដែលនាំខ្លួនលោកមេទ័ពមកវិញបាននឹងទទួលបានរង្វាន់៥០០តម្លឹង ពិសេសដែរទេ? ត្រឹមតែការរៀបការមួយក៏ត្រូវចេញបទបញ្ជាបិតប្រកាសឃាត់ខ្លួនកូនកម្លោះបែបនេះ? អ្វីដែលពិសេសជាងនេះទៀតនោះគឺថា បើមិនអាចនាំមកទាំងរស់បានយកតែក្បាលទៅប្រគេនក៏បានរង្វាន់ដែរ។ ស៊ីងឡាងរៀបរាប់ទាំងសើចសប្បាយ តែទឹកមុខរបស់ប៉វិនពេលនេះមិនបានសប្បាយជាមួយទេ ដៃរបស់គាត់ក្ដាប់ដាវណែនរហូតដល់សាច់បាតដៃមុតជាមួយនឹងដងកាន់របស់ដាវស្រក់ឈាមមកតក់ៗ ឈាមក្រហមស្រស់ដែលមិនងាយនឹងស្រក់ចុះនោះស្រក់ទៅលើព្រិលពណ៌សក្បុសនៅលើដីហាក់ដូចជាប្រកាសប្រាប់ព្រះធរណីថាបន្តិចទៀតនេះនឹងមានការបង្ហូរឈាមកើតឡើងហើយ នេះឬទង្វើដែលថាស្រលាញ់ដូចបុត្របង្កើត? តាមប្រមាញ់គេធ្វើមើលតែអ្នកទោស? ចាត់ទុកជីវិតរបស់គេជាល្បែង? សប្បាយណាស់ឬការយកសុភមង្គលរបស់គេមកលេងសើចបែបនេះ?
«បើឯងមានសមត្ថភាព ឯងចូលមកយកក្បាលរបស់យើងចុះ»

«ព្រះបិតា…ព្រះបិតាទ្រង់ចាំបានកាលពី២០ឆ្នាំមុនទេព្រះពរ?» ព្រះនាងម៉ីអ៊ី ទ្រង់ស្រែកសួរទៅកាន់ព្រះបិតាដែលកំពុងនៅក្នុងក្រឡាបន្ទំទាំងដែលព្រះនាងលុតជង្គង់នៅនឹងមុខនេះនៅឡើយ បើព្រះអង្គមិនឱ្យនាងចូលគាល់ហើយ ព្រះនាងនឹងស្រែកផ្ដាំពីទីនេះដូចដែលព្រះនាងមានសវនីយ៍ពីដំបូងតែម្ដង។
«កាលពីជាង២០ឆ្នាំមុន នៅពេលនោះបុត្រមានព្រះជន្មត្រឹមតែ៤វស្សាប៉ុណ្ណោះ ប៉ុន្តែបុត្រនៅតែចងចាំរឿងទាំងអស់នោះច្បាស់ បុត្រក៏ជឿថាព្រះបិតាទ្រង់ចាំបានច្បាស់ដូចបុត្រដែរ…» ព្រះនាងទ្រង់បន្តពាក្យសម្ដីរបស់ទ្រង់ទៀតទាំងមិនដកភ្នែកពីមុខទ្វាររក្រឡាបន្ទំ៖
«នៅពេលដែលលោកមេទ័ព លី យក ប៉វិន មកផ្ញើរនឹងព្រះបិតា ទ្រង់សន្យាជាមួយគាត់ថាម៉េចខ្លះ? ក្រែងជាព្រអង្គមែនទេដែលសន្យាថានឹងមើលថែប៉វិនឱ្យដូចជាបុត្របង្កើត នឹងស្រលាញ់គេ ការពារគេឱ្យដូចលោកមេទ័ពលីដែលសុខចិត្តបូជាជីវិតក្នុងភ្លើងសង្រ្គាមនៅកាលពេលនោះ…ចុះពេលនេះ? ពេលនេះព្រះបិតាមិនត្រឹមតែមិនបានស្រលាញ់មើលថែគេទេ ព្រះបិតានៅតាមព្យាបាទ តាមសម្លាប់គេទៀត តើបេះដូងរបស់ព្រះបិតាធ្វើពីអ្វីទៅព្រះពរ?»
ទឹកភ្នែករបស់ព្រះនាងស្រក់មកតក់ៗនៅពេលដែលទ្រង់រៀបរាប់ពីពាក្យសន្យារបស់ព្រះអង្គ ដែលមនុស្សគេដឹងទូទាំងនគរ តែទ្រង់ដែលជាអ្នកសន្យាបែរជាធ្វើមិនដឹង ធ្វើមិនឮមិនអើពើអ្វីទាំងអស់។
«ព្រះបិតាទ្រង់នៅចាំបានទេក្រាបទូល ទ្រង់នៅចាំបានកាលនោះទូលបង្គំមានអាយុត្រឹមតែជាងបួនវស្សា ទូលបង្គំចង់លេងជាមួយប៉វិនណាស់ តែគេបែរជាមិនព្រមលេងជាមួយទូលបង្គំ កាលនោះបុត្រក៏មកទូលបិតាៗបានឱ្យជម្រើសទៅគេពីរគឺជម្រើសទីមួយនៅក្នុងវាំងដើម្បីលេងជាមួយបុត្រ ហើយនិងជម្រើសមួយទៀតគឺទៅហ្វឹកហាត់នៅបន្ទាយទាហាន កាលនោះលោកមេទ័ពមានអាយុទើបតែ១៤ឆ្នាំប៉ុណ្ណោះតែគាត់ក៏សុខចិត្តចាកចោលរាជវាំងសុខស្រួលទៅរស់នៅលំបាកលំបិននៅឯជុំរុំកងទ័ពព្រោះតែមិនចង់លេងជាមួយបុត្រ ចុះប្រសិនបើពេលនេះព្រះអង្គបញ្ជាថាបើគេមិនចូលមកក្នុងរាជធានីវិញដើម្បីរៀបអភិសេកព្រះអង្គនឹងកាត់ក្បាលរបស់គេយកមក តើមានអ្វីខុសប្លែកពីការដែលព្រះអង្គចង់សម្លាប់គេទៅ?»
ចូវ ម៉ីអ៊ី ស្រែកប្រាប់ទៅព្រះបិតានៅក្នុងក្រឡាបន្ទំខ្លាំងៗទាំងទឹកភ្នែកហូរមកមិនដាច់ តែមើលទៅព្រះអង្គនៅខាងក្នុងហាក់ដូចជាគ្មានប្រតិកម្មអ្វីតបសោះ។
«ព្រះអង្គ តាំងពីដើមមកទូលបង្គំមិនដែលមានសំណូមពរអ្វីឡើយ តែពេលនេះទូលបង្គំសូមឱ្យទ្រង់ដករាជបញ្ជានេះចេញទៅក្រាបទូល…រំសាយ…រំសាយពិធីរៀបអភិសេកនេះទៅ…ព្រះអង្គ!»
ព្រះនាងទ្រង់ថ្វាយបង្គំព្រះបិតា ព្រមទាំងយកក្បាលទៅបោកនឹងឥដ្ឋត្រង់នោះខ្លាំងៗ លាន់ឮសូរភូសៗមិនដាច់សូរ។
«សូមអង្វរព្រះបិតា ដកព្រះរាជបញ្ជាចេញទៅក្រាបទូល…ទូលបង្គំសុខចិត្ត…ហ្អឹក…សុខចិត្តនឹងរៀបការជាមួយ ហ្វូឈីង មិនជំទាស់ទៀតទេ…សូមអង្វរព្រះអង្គដកព្រះរាជបញ្ជានេះចេញទៅ…»
ព្រះនាងនៅតែបន្តបំបោកក្បាលនឹងឥដ្ឋនៅខាងមុខនោះរហូតដល់ថ្ងាសរបស់ទ្រង់មានឈាមហូរចេញមករឹមៗ ក៏ព្រះនាងនៅតែមិនបញ្ឈប់ការបំបោកព្រះកេសរបស់ទ្រង់ដើម្បីសូមអង្វរព្រះបិតាឡើយ។
ក្រាក…
ទ្វារក្រឡាបន្ទំបើកឡើងដោយដៃរបស់ព្រះអង្គម្ចាស់ ចូវ ជីយ៉ាង ស្ថិតនៅក្នុងសម្លៀកបំពាក់រាត្រី អាវពណ៌សជាមួយខោស ព្រះអង្គដាក់បង្គុយនៅលើកែងជើង ទ្រង់យកដៃទៅចាប់ចង្ការរបស់បុត្រីភ្ងើយមុខរបស់ព្រះនាងឡើងបន្តិចទើបមានព្រះសវនីយ៍៖
«មុននេះឯងនិយាយថាម៉េច?» ព្រះអង្គសួរទៅព្រះរាជបុត្រីដោយសំឡេងមាំ។
«បុត្រថា ប្រសិនបើព្រះអង្គទ្រង់ដកព្រះរាជបញ្ជាចេញហើយរំសាយពិធីរៀបអភិសេករវាងបុត្រនឹងលោកមេទ័ពប៉វិននោះ បុត្រសុខចិត្តព្រមតាមព្រះបិតា បុត្រព្រមរៀបអភិសេកជាមួយ វ៉ាង ហ្វូឈីង ក្រាបទូល»
ម៉ីអ៊ី សម្លឹងមុខបិតាចំៗវិញដូចគ្នា ព្រះនាងនិងលោកមេទ័ព ប៉វិននេះស្គាល់គ្នាតាំងតែពីតូច គេស្អប់មុខព្រះនាងប៉ុនណាហេតុអ្វីព្រះនាងមិនដឹងនោះ? តែទោះបីជាគេសម្ដែងចេញមកថាមិនចង់នៅជិត មិនចង់លេងជាមួយព្រះនាងក៏ដោយ ព្រះនាងក៏ដឹងថាបងប្រុសម្នាក់នេះស្រលាញ់និងការពារព្រះនាងហាក់ដូចជាប្អូនស្រី ទ្រង់នៅចាំបានថាកាលពីទ្រង់នៅតូច បុត្រាទី១ចូលចិត្តវាយធ្វើបាបទ្រង់ណាស់ព្រោះពួកគេសំអាងថាជាបុត្ររបស់ព្រះអគ្គមហេសី ចំណែកឯព្រះនាងត្រឹមជាបុត្ររបស់ស្នំឯកធម្មតាម្នាក់តែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលលោកមេទ័ពប៉វិនមកដល់ គាត់ក៏តែងតែវាយពួករាជបុត្រាអស់នោះជំនួសទ្រង់នៅពេលត្រូវពួកគេចោមរោមគ្នាធ្វើបាបម្ដងៗ លោកមេទ័ព ប៉វិន មិនដែលនិយាយថាចង់ឱ្យព្រះនាងបានក្ដីសុខ ប៉ុន្តែនៅពេលព្រះអង្គសម្រេចចិត្តបញ្ជូនព្រះនាងឱ្យទៅរៀបអភិសេកជាមួយហ្វូឈីងនៅនគរខាងលិចនោះ មានតែលោកមេទ័ពម្នាក់ប៉ុណ្ណោះដែលចេញមុខបដិសេធមិនយល់ស្រប ជីវិតរបស់ព្រះនាងកំសត់នេះតាំងតែពីពេលដែលព្រះមាតាស្លាប់ទៅព្រះនាងមិនដែលមានអ្នកណាការពារឡើយគឺមានតែ ប៉វិន ម្នាក់នេះឯង ហេតុនេះតើព្រះនាងនឹងបណ្តោយឱ្យមនុស្សល្អតែម្នាក់របស់ទ្រង់មានគ្រោះថ្នាក់ដល់ជីវិតដែរឬ?
ព្រះអង្គទ្រង់ញញឹមបន្តិច បន្ទាប់ពីឮចម្លើយដ៏ពេញចិត្តចេញពីមាត់របស់បុត្រីហើយ ទ្រង់ងើបឈរនិងមានសវនីយ៍ថា៖
«បើទោះជាបិតាដករាជបញ្ជាពេលនេះក៏មិនទាន់ដែរព្រោះស៊ីងឡាងបានចេញដំណើរទៅយូរណាស់ហើយ!»
«ទាន់…គឺនៅទាន់ព្រះពរ»
«បុត្រក៏ដឹងថារាជបញ្ជាមិនមែនដាក់ភ្លាមដកភ្លាមបានទេ»
«បុត្រ…បុត្រនឹងទៅបញ្ឈប់ស៊ីងឡាងឥឡូវនេះ ព្រះបិតាប្រគល់ស្លាកបញ្ជាមកឱ្យបុត្រមកក្រាបទូល សូមអង្វរបុត្រស្លាប់មិនខានទេព្រះបិតា បុត្រស្លាប់មិនខានទេបើសិនលោកមេទ័ពប៉វិនត្រូវស្លាប់នោះ»
ព្រះនាងទ្រង់វាទៅចាប់អង្រួនជើងរបស់ព្រះបិតាទាំងយំឡើងមកផង ព្រះអង្គរលាស់ជើងចេញមួយទំហឹងធ្វើឱ្យព្រះរាជបុត្រីដួលទៅនឹងឥដ្ឋ៖
«ផ្លាកបញ្ជានៅឯរាជវាំងធំឯណោះ បើបុត្រចេញទៅឃាត់គេទាន់បិតាក៏មិនថាអីដែរ»
ថាហើយទ្រង់ក៏ដើរចូលទៅក្នុងក្រឡាបន្ទំវិញបាត់ បើបុត្រទៅទាន់បិតាក៏មិនថាអីអ៊ីចឹងឬ? នេះព្រះអង្គចង់ចំណេញលើចំណេញមែនដែរទេ? ទ្រង់បានសម្លាប់ទាំងបន្លាក្នុងទ្រូង ហើយបានផ្សះផ្សាជាមួយនគរខាងលិចទៀតឬ? បើទ្រង់ចង់ជួយលោកមេទ័ពមែនហេតុអីក៏មិនចាត់អ្នកពូកែជិះសេះលឿនទៅតាមឃាត់? មិនប្រើគេឱ្យទៅយកផ្លាកបញ្ជា? ហេតុអ្វីទ្រង់បណ្តោយបុត្រីដែលមានខ្លួនតូចតែមួយរត់ទៅយកផ្លាកបញ្ជានៅឯដំណាក់ធំដែលមានចម្ងាយសឹងតែ២គីឡូម៉ែត្រពីទីនេះតែម្នាក់ឯង? ហើយឱ្យព្រះនាងមាឌល្អិតម្នាក់នេះទៅឃាត់ទាហាន ជាង១០០នាក់? តើឃាត់បានដែរឬទេ?
ម៉ីអ៊ី ប្រញាប់រត់យ៉ាងលឿនសំដៅទៅកាន់ដំណាក់ធំ ប៉ុន្តែនៅពេលកំពុងតែចុះជណ្ដើរនោះព្រះនាងមិនប្រយត្ន័ក៏ជាន់ត្រូវជាយសំពត់ដួលត្រឡប់ត្រឡិនធ្លាក់ពីជណ្ដើរ ទ្រង់ច្រត់ដៃងើបបន្តិចនៅពេលធ្លាក់មកដល់ក្រោមហើយ ព្រះនាងចាប់ហែកជាយសំពត់រញ៉េរញ៉ៃនោះចោល ទ្រង់យកដៃទៅចាប់ទាញដោះគ្រឿងតុបតែងសក់សំពីងសំពោងចេញហើយប្រញាប់រត់ទៅយកផ្លាកបញ្ជា ទៅយកសេះ ជិះទៅឃាត់ដំណើរស៊ីងឡាងជាបន្ទាន់ដែរ។
«បើឯងមានសមត្ថភាព ឯងចូលមកយកក្បាលយើងចុះ»
លោកមេទ័ពវាយសេះសំណព្វមួយដៃដើម្បីឱ្យវារត់ចេញទៅឆ្ងាយ គាត់ក្ដោបដាវណែនដៃប្រុងប្រៀបចាំនឹងសម្លាប់អ្នកណាដែលហ៊ានចូលមកជិតគាត់ក្នុងបំណងអាក្រក់នៅវិនាទីបន្ទាប់នេះ។
«អ្នកណាយកបានក្បាលរបស់អាប៉វិន អ្នកនោះបានរួចខ្លួនត្រឡប់ទៅចួបជុំប្រពន្ធកូននៅឯស្រុកកំណើតវិញ»
ចប់បញ្ជារបស់ស៊ីងឡាងភ្លាម ក្រុមទាហានដូចស្រមោចក៏សម្រុកចូលទៅរកលោកមេទ័ពប៉វិនដែលមានតែម្នាក់ឯងខ្នងទល់នឹងមាត់រូងភ្នំ ក្បាលទន់មេឃ ជើងទល់ដីតែម្នាក់ឯងនោះ ការបានរួចខ្លួនពីជួរកងទ័ពទៅចួបជុំប្រពន្ធកូននេះជាអ្វីដែលទាហានចង់បានជាទីបំផុត ពួកទាហានមាឌធំៗដូចដំរីហក់ទៅកាប់លោកមេទ័ពដែលគេធ្លាប់គោរពដូចហក់កាប់សត្រូវ គេកាប់មិនញញើតដៃ ឱ្យតែមានឱកាសគេនឹងកាប់ បើលោកមេទ័ពភ្លេចខ្លួនតែមួយប៉ប្រិចភ្នែកនោះផ្លែដាវទាំងអស់នោះនឹងកាប់ចិញ្ច្រាំលោកមេទ័ពខ្ទេចដូចប្រហិតជាមិនខាន។
«អាក្មេងនោះវានៅក្នុងរូងនោះ» ស៊ីងឡាងដែលនៅអង្គុយលើសេះនោះចង្អុលប្រាប់ទាហានទាំងអស់ឱ្យងាកទៅមើលក្មេងតូចដែលនៅលឹបលក្នុងល្អាងថ្មដ៏វែងឆ្ងាយនេះ។
«ចង្រៃយ៍»លោកមេទ័ពប៉វិនប្រញាប់រត់ទៅរងនៅមាត់រូងកាន់តែជិតទៅទៀត មិនប្រយត្ន័ទាហានម្នាក់ក៏លើកដាវកាប់ត្រូវស្មាររបស់គាត់ចេញឈាមមកដាបខ្លួនភ្លាមៗ។
«អ្នកណាកាប់ក្បាលអាក្មេងនោះបានក៏បានត្រឡប់ទៅស្រុកកំណើតវិញដែរ!» ស៊ីងឡាងអង្គុយសើចសប្បាយសម្លឹងមើលទាហានដូចស្រមោចដែលកំពុងនាំគ្នាព្រួតកាប់លោកមេទ័ពប៉វិនជាមួយសៀវស៊ីងនោះ។
ផស់…
ផ្លែដាវរបស់លោកមេទ័ពប៉វិនដាច់ជាពីរកំណាត់ភ្លាមៗនៅពេលដែលគាត់យកវាទៅរងនឹងដាវជាង១០របស់ពួកទាហានដែលកាប់សំដៅមកលើខ្លួនគាត់ លោកមេទ័ពរហ័សយកផ្លែដាវដែលបាក់មួយកំណាត់នោះទៅចាក់សម្លាប់ទាហានម្នាក់ភ្លាមៗដែរហើយដណ្ដើមយកដាវរបស់គេមកកាន់កាប់នៅវិនាទីបន្ទាប់។
«លោកមេទ័ព ប្រយត្ន័!» សៀវស៊ីងដែលអើតក្បាលមកក្រៅលបមើលស្ថានការណ៍នោះស្រែកប្រាប់ទៅកាន់អ្នកនៅចំពោះមុខខ្លាំងៗនៅពេលឃើញថាមានទាហានមាឌធំម្នាក់កំពុងតែយាដាវឡើងខ្ពស់បម្រុងនឹងកាប់ស្មារបស់គាត់មួយចំហៀងទៀត។ លោកមេទ័ពរវល់តែងាកទៅមើលសៀវស៊ីងដាវមួយនោះក៏ធ្លាក់មកត្រូវស្មារបស់គាត់ភ្លាមៗ សៀវស៊ីងស្រក់ទឹកភ្នែកតក់ៗសម្លឹងមើលទៅលោកមេទ័ពអង់អាចក្លាហាន ម្នាក់ដែលហ៊ានប្រយុទ្ធតទល់នឹងទាហាន១០០នាក់ដោយឥតញញើត គេមិនអាចជួយអ្វីគាត់បាន បានត្រឹមតែលួចយំ និងយំខ្លាំងៗនៅពេលឃើញលោកមេទ័ពត្រូវបានគេកាប់ត្រូវម្ដងៗ។
មេឃជិតភ្លឺទៅហើយ មើលទៅទាហានជាង១០០នាក់នោះក៏ស្លាប់រាបពេញដីសឹងតែអស់ទៅហើយដែរគឺនៅសល់តែ៥ នាក់តែប៉ុណ្ណោះ តែថា…
គ្រឹប
លោកមេទ័ពដែលពេលនេះមានឈាមពេញទាំងខ្លួនរហូតដល់ឈុតអាវខ្មៅរបស់គាត់ប្រែក្លាយទៅជាពណ៌ឈាមជ្រូក ជង្គង់ម្ខាងរបស់លោកមេទ័ពធ្លាក់ដល់ដី គាត់យកដាវទៅច្រត់នឹងដី ឈាមក៏ហូរចេញមកតាមមាត់ធ្លាក់មកលើកម្ទេចព្រិលសក្បុសនោះ ទោះបីជារាងកាយរបស់គាត់ត្រូវរបួសសុះសាច់ តែកែវភ្នែកវាមិនបានទន់ខ្សោយ របួសកាន់តែច្រើនកែវភ្នែករបស់លោកមេទ័ពកាន់តែកំណាច កែវភ្នែកមួយគូរនេះវាកំណាចហាក់ដូចជាកែវភ្នែករបស់រាជសីសម្លឹងមើលទៅកូនម្រឹក កែវភ្នែករបស់លោកមេទ័ពប្រៀបបាននឹងពួករោគចិត្តដែលចូលចិត្តតែសម្លាប់ កែវភ្នែកមួយគូរដែលតែងតែកំណាចស្រាប់មកហើយនោះនៅពេលដែលនៅមានឈាមស្រោចខ្លួនបែបនេះទៀតវាក៏កាន់តែមានឥទ្ធិពល មានអំណាច មានអំណាចរហូតដល់ថ្នាក់ត្រឹមសម្លឹងមុខទាហានទាំង៥នាក់នោះក៏នាំគ្នាដាក់មេប្រូចរត់ទៅអស់។
«លោកមេទ័ព!» សៀវស៊ីងរត់មកត្រកងខ្លួនរបស់លោកមេទ័ពប៉វិនដែលដួលដេកទៅលើដីភ្លាមនៅពេលដែលពួកទាហានអស់នោះរត់បាត់អស់ភ្លាម។
«យើងប្រាប់ហើយមែនទេ ថា…ថាកុំឱ្យត្រឡប់មកវិញ!» លោកមេទ័ពប្រឹងនិយាយទាំងបើកមាត់ម្ហបៗតិចៗទៅកាន់ម្ចាស់ភ្លៅដែលគាត់កំពុងកើយ ឈាមហូរមកតាមមាត់គាត់នោះក៏ច្រាលចូលច្រមុះនៅពេលគាត់ក្អក គាត់ក្អកព្រោះប្រឹងនិយាយពេក។
«លោកមេទ័ពកុហក.. លោកមេទ័ពប្រាប់ថាពួកគេមកដើម្បីតែចាប់ខ្ញុំចុះហេតុអ្វីពេលនេះខ្លួនលោកមេទ័ពមានសុទ្ធតែរបួស…បើខ្ញុំមិនមកវិញតើពេលនេះបានអ្នកណានៅទ្រខ្លួនលោកមេទ័ពទៅ?… លោកមេទ័ពកុំស្លាប់អីណា…សូមអង្វរលោកមេទ័ពស៊ីងឡាងកុំកាត់ក្បាលលោកមេទ័ពប៉វិនអី…កាត់…កាត់ក្បាលខ្ញុំជំនួសមកសូមអង្វរ…បើទោះបីជាលោកមេទ័ពស្លាប់ហើយក៏ដោយ…តែលោកមេទ័ពជាមនុស្សមានបុណ្យសក្ដិខ្ពស់…សូមឱ្យសពលោកមេទ័ពមានទាំងក្បាលមានទាំងខ្លួនផងចុះ……..»
សៀវស៊ីងយកដៃទៅក្ដោបត្រង់ពោះរបស់លោកមេទ័ពដែលរបួសត្រង់នោះវាជ្រៅជាងគេហើយមានឈាមហូរមកមិនដាច់ គេនិយាយអង្វរស៊ីងឡាងដែលដើរយឺតៗអូសដាវសំដៅមកកាន់ពួកគេទាំងពីរនាក់ ទឹកភ្នែកសៀវស៊ីងស្រក់តក់ៗទៅលើផ្ទៃមុខដែលកំពុងតែបិទភ្នែកជិតរបស់លោកមេទ័ព ប៉វិន។
«យើងកាត់ទាំងក្បាលឯង ហើយកាត់ទាំងក្បាលរបស់គេដែរមិនបាច់ច្រណែនគ្នាទេ»
ស៊ីងឡាងនិយាយទាំងញញឹមសម្លឹងមើលសៀវស៊ីងដែលមានទឹកភ្នែកហូរមករហាម ប្រឹងខ្ទប់មុខរបួសកុំឱ្យហូរឈាមចេញមករបស់រាងកាយដែលដេកស្តូងស្តឹងមិនដឹងថាមានវិញ្ញាណឬអត់នៅលើភ្លៅរបស់គេ។
សៀវស៊ីងលើកក្បាលរបស់លោកមេទ័ពមកឱបជាប់នឹងទ្រូង គេយំសសឹក បិទភ្នែកជិត ខ្លួនប្រាណក៏ញ័រញាក់ព្រោះសេចក្ដីស្លាប់ដែលនឹងមកដល់នៅក្នុងពេលដ៏ខ្លីចំពោះមុខនេះ ព្រិលធ្លាក់ចុះមកកាន់តែខ្លាំងៗហាក់ដូចចង់កប់កំបាត់រាងកាយរបស់លោកមេទ័ពប៉វិនដែលកំពុងតែគេងបិទភ្នែកជិតហើយត្រូវបានក្មេងតូចលើកមកឱបនោះ ។
«ចាំបន្តិចណាលោកមេទ័ព បន្តិចទៀតយើងបានទៅនៅជាមួយគ្នាហើយ»
សៀវស៊ីងខ្សិបដាក់ត្រចៀកដែលត្រជាក់ស្រេងរបស់លោកមេទ័ពតិចៗ គេខ្លាចរហូតដល់ថ្នាក់ញ័រខ្លួនទទ្រើត ខ្លាចរហូតមិនហ៊ានសម្លឹងមើលទៅស៊ីងឡាងដែលកំពុងតែញញឹមដើរអូសដាវមកយឺតៗនោះ។
ភ្នែករបស់ ប៉វិន បើកព្រឹមៗតិចៗ គាត់សម្លឹងមុខអ្នកដែលកំពុងតែបិទភ្នែកយំនៅជិតខ្លួនបង្កើយនោះ លោកមេទ័ពប្រឹងលើកដៃដែលមានរបួសតាំងពីដើមដៃរហូតដល់ស្មារឡើងតិចៗ ទៅប៉ះមុខជូតទឹកភ្នែកឱ្យសៀវស៊ីងដែលកំពុងតែយំខ្លាំងៗនោះ តែមើលទៅអ្នកម្ខាងទៀតហាក់ដូចជាមិនបានដឹងខ្លួនសោះ ព្រោះពេលនេះសេចក្ដីភ័យខ្លាចវាបានគ្របដណ្ដប់ពេញបេះដូងរបស់គេអស់ទៅហើយ សៀវស៊ីងពេលនេះប្រៀបដូចជានៅម្នាក់ឯងកណ្ដោចកណ្ដែងកណ្ដាលវាលព្រិលដ៏ធំល្វឹងល្វើយ ភាពភ័យខ្លាចរបស់គេដែលបានបាត់ទៅអស់រយៈពេលជិត៥ខែមកនេះ វាបានត្រឡប់មកវិញម្ដងទៀតហើយ។
តក់ តក់…
ឈាមស្រក់នៅលើដៃស្រឡូនស្អាតរបស់សៀវស៊ីងក្មេងតូចដែលកំពុងតែឱបខ្លួនលោកមេទ័ព គេបើកភ្នែកហើយសម្លឹងមើលទៅប្រភពដែលឈាមហូរចេញមកនោះក៏ត្រូវស្លុតសឹងសន្លប់ មើលចុះពេលនេះលោកមេទ័ព ប៉វិន កំពុងតែយកដៃខាងឆ្វេងរបស់គាត់ទៅចាប់ផ្លែដាវដែលមុតស្រួចរលេមរបស់ស៊ីងឡាងដែលយាបម្រុងនឹងកាប់ក្បាលរបស់គេមុននេះ សៀវស៊ីងអាក្មេងមិនបានការ ពេលលោកមេទ័ពជិតស្លាប់បែបនេះហើយឯងនៅឱ្យគាត់ការពារឯងទៀតមែនទេ? ប៉វិន រុញសៀវស៊ីងចេញទៅម្ខាង ដៃឆ្វេងរបស់គាត់ចាប់ច្របាច់ផ្លែដាវរបស់ស៊ីងឡាងកាន់តែខ្លាំងរហូតឈាមស្រក់មកតក់ៗបន្ថែមទៀតជាច្រើនតំណក់។
«ឯង…ឯងមិនទាន់ស្លាប់?» ស៊ីងឡាងទៅជាភ្នែកសស្លើត ភ័យព្រលឹងចុងសក់នៅពេលឃើញលោកមេទ័ព ប៉វិនដែលដេកស្តូកស្ដឹងមុននេះងើបឡើងមកចាប់ផ្លែដាវគេជាប់ព្រមទាំងញញឹមដាក់គេទាំងកែវភ្នែកកំណាចផង។
«ទាហានកំប៉ិកកំប៉ុកបែបនោះសម្លាប់យើងមិនស្លាប់ទេ!»
ប៉វិនងើបឈរឡើងយឺតៗ គាត់ចាប់កាច់បំបាក់ផ្លែដាវរបស់ស៊ីងឡាងជាពីរកំណាត់ដោយដៃរបស់គាត់ទទេ លោកមេទ័ព យកផ្លែដាវមួយកំណាត់ដែលគាត់កាន់ជាប់បន្ទាប់ពីកាច់វាបាក់ហើយនោះទៅចាក់ចំបំពង់ករបស់ស៊ីងឡាងរួចក៏ផ្ដួលគេទៅលើព្រិលនោះ។
«ខឹសខឹស»ស៊ីងឡាងពេលនេះរបូតដាវដែលបាក់នោះចេញពីដៃ គេយកដៃទាំងពីររបស់ខ្លួនមកប្រឹងខ្វេះដៃរបស់ប៉វិនដែលកំពុងតែកាន់ផ្លែដាវមួយកំណាត់មកចាក់បំពង់ករបស់គេ លោកមេទ័ព ប៉វិន ដកកំណាត់ផ្លែដាវនោះចេញហើយក៏ចាក់បន្ថែមទៀតទៅលើបំពង់ករបស់ស៊ីងឡាងជាច្រើនលើកច្រើនសារទៀតរហូតដល់ឈាមរបស់មនុស្សអាក្រក់ខ្ទាតប្រឡាក់ពេញមុខរបស់គាត់ ឈាមតិរច្ឆាននោះមិនត្រឹមតែប្រឡាក់ពេញមុខរបស់លោកមេទ័ពទេវានៅហូរឱ្យរហាចពេញទាំងព្រិលថែមទៀត លោកមេទ័ពងើបចេញពីខ្លួនរបស់ស៊ីងឡាងនៅពេលដែលឃើញថាគេឈប់កម្រើកខ្លួនតទៅទៀត គាត់ងើបឈរហើយសម្លឹងសាកសពដែលគ្មានវិញ្ញាណនោះបន្តិចហើយក៏ស្ដោះទឹកមាត់ដាក់សាកសពមនុស្សចង្រៃយ៍នោះមួយធ្វើយទើបដើរចេញមករកសៀវស៊ីងវិញ តែដើរបានតែបីជំហានគាត់ក៏ទន់ជង្គង់ដួលផ្កាប់មុខទៅលើដីបាត់។
សៀវស៊ីងដែលអង្គុយមើលព្រិត្តិការណ៍ដ៏សែនតក់ស្លុតនេះប្រញាប់រត់មកត្រកងបីលោកមេទ័ពទៀតហើយ គេយកដៃម្ខាងទៅទ្រក្បាលរបស់គាត់ឱ្យមកគេងនៅលើភ្លៅរបស់គេ ហើយដៃម្ខាងទៀតចាប់ដៃរបស់លោកមេទ័ពដែលមានរបួសនោះជាប់។ ប៉វិនយកដៃដែលគ្មានរបួសទៅអង្អែលមុខតូចៗរបស់សៀវស៊ីងតិចៗ ភ្នែករបស់គាត់ពេលនេះព្រិលអស់ទៅហើយ គាត់មើលមិនច្បាស់នោះទេ បេះដូងដែលលោតនោះវាក៏លោតប្រកបដោយភាពឈឺចាប់ គ្មានកន្លែងណាមួយនៅលើខ្លួនប្រាណគាត់នេះដែលមិនមានភាពឈឺចាប់ទេ។
«មាន…» លោកមេទ័ពក្អួតឈាមមកយ៉ាងច្រើនប្រឡាក់ពេញខោអាវសស្អាតរបស់សៀវស៊ីងសឹងតែជោកអស់នៅពេលគាត់និយាយ គាត់ប្រឹងហើបមាត់និយាយទៅកាន់សៀវស៊ីងយ៉ាងលំបាក៖
«មាន…មានរបួស…ត្រង់ណាដែរទេ?» សៀវស៊ីងគ្រវីក្បាលយឺតៗបន្ទាប់ពីស្ដាប់សំណួររបស់លោកមេទ័ពចប់ហើយ មើលគាត់ពេលនេះចុះរបួសសឹងតែស្លាប់ខ្លួនក្លាយទៅជាប្រហិតទៅហើយតែគាត់បែរជាមកសួរគេដែលគ្មានរបួសសូម្បីតែប៉ុនសរសៃរសក់ទៅវិញ ឱលោកមេទ័ពដ៏សែនល្អរបស់សៀវស៊ីងអើយលោកមេទ័ពកុំចាកចោលសៀវស៊ីងអីណា។
«ល្អ…ល្អហើយ!» គាត់ញញឹមតិចៗទាំងដែលមុខប្រឡាក់សុទ្ធតែឈាមសឹងតែមើលមិនយល់។
«សូមទោស…សូមទោសសៀវស៊ីង…» និយាយបានតែប៉ុណ្ណេះគាត់ក៏ក្អួតឈាមមកម្ដងទៀត ដែលក្អួតមកម្ដងនេះវាច្រើនជាងលើកមុនដល់ទៅពីរដង។
«លោកមេទ័ពកុំប្រឹងនិយាយទៀតអី ហឺហឺ» សៀវស៊ីងយំគ្រវីក្បាលសូមអង្វរឱ្យលោកមេទ័ពឈប់និយាយគេដកដៃដែលក្ដោបប្រអប់ដៃមានរបួសរបស់លោកមេទ័ពនោះយកមកទប់ដៃដែលកំពុងតែប៉ះមុខរបស់គេថ្នមៗវិញ ប៉វិនញញឹមបន្តិចទើបបន្ត៖
«សូមទោស យើងនៅ…នៅមិនទាន់ជូនឯង…ទៅមើលព្រិល…នៅលើភ្នំ ហួណាន នៅឡើយទេ»
លោកមេទ័ពប្រឹងនិយាយស្ទើរតែស្លាប់ទម្រាំបានចេញមួយពាក្យៗ អណ្ដាតរបស់គាត់ពេលនេះឡើងរឹងអស់ទៅហើយវាពិបាកខ្លាំងណាស់ក្នុងការគ្រលាស់ទម្រាំនិយាយចេញមួយពាក្យៗ។
«មិនអីទេ! មិនអីទេណា មើលនៅជើងភ្នំក៏បានដែរណាលោកមេទ័ពណា»
ទឹកភ្នែករបស់សៀវស៊ីងស្រក់តក់ៗទៅលើផ្ទៃមុខស្រស់ស្អាតរបស់លោកមេទ័ពគាត់ញញឹមបន្តិចរួចក៏រំកិលដៃរបស់គាត់ទៅស្ទាបបបូរមាត់ស្អាតរបស់សៀវស៊ីងតិចៗ។
«សៀវស៊ីង…ថើបយើងបន្តិចបានទេ…យើងរងាណាស់»
«បានលោកមេទ័ព! ឱ្យសៀវស៊ីងធ្វើអ្វីក៏បានដែរឱ្យតែសម្រាប់លោកមេទ័ព ហ្អឹកហ្អឹក» សៀវស៊ីងយកបបូរមាត់ស្អាតរបស់គេទៅផ្អឹបជាប់នឹងថ្ងាសរបស់អ្នកដែលកំពុងតែបិទភ្នែកជិត ដៃដែលប៉ះមុខរបស់គេមុននេះក៏ធ្លាក់ចុះមកយឺតៗ សៀវស៊ីងរហ័សស្រវាឱបលោកមេទ័ពណែនជាងមុន ពេលនេះគឹមិនអាចស្ដាប់ឮសំឡេងបេះដូងរបស់លោកមេទ័ពទៀតទេ ហេតុអ្វីទៅ។
«អត់ទេ! អត់ទេលោកមេទ័ព! ដឹងខ្លួនឡើងមកវិញមក…» សៀវស៊ីងស្រែកយំខ្លាំងៗ ព្រមទាំងអន្រួនខ្លួនលោកមេទ័ពដែលគេកំពុងតែឱបនោះខ្លាំងៗដែរ ក្នុងបំណងដាស់លោកមេទ័ពឱ្យត្រឡប់មកវិញ។
«លោកមេទ័ព អត់ទេ កុំទៅចោលសៀវស៊ីងអី លោកមេទ័ព…»
សៀវស៊ីងពេលនេះសឹងតែក្លាយទៅជាមនុស្សឆ្កួតទៅហើយគេម្ដងស្រវាឱប ម្ដងព្រលែងដើម្បីមើលថាតើលោកមេទ័ពបើកភ្នែកឬអត់ ទឹកភ្នែករបស់គេស្រក់មកកាន់តែខ្លាំងគេយំសឹងតែខ្វាក់ភ្នែក ប៉ុន្តែទោះបីជាសៀវស៊ីងយំរហូតដល់ខ្វាក់ភ្នែកទៀតក៏លោកមេទ័ពមិនអាចដឹងខ្លួនមកវិញដែរ។
«លោកមេទ័ព! បើលោកមេទ័ពមិននៅតើបានអ្នកណា… បានអ្នកណាឱបសៀវស៊ីងពេលសៀវស៊ីងរងានោះ? បើលោកមេទ័ពមិននៅ តើអ្នកណាការពារសៀវស៊ីង? លោកមេទ័ព កុំបន្លាចសៀវស៊ីងអីណា»
សៀវស៊ីងសម្លឹងមុខដែលស្លេកស្លាំងបិទភ្នែកជិតរបស់ប៉វិននៅជិតៗនឹងមុខរបស់គេ ហេតុអ្វីរាងកាយរបស់លោកមេទ័ពពេលនេះត្រជាក់ខ្លាំងម្លេះ? ហេតុអ្វីក៏រាងកាយរបស់លោកមេទ័ពពេលនេះមិនកក់ក្ដៅដូចកាលមុន?
«លោកមេទ័ព ចាំសៀវស៊ីងឱបលោកមេទ័ពកុំឱ្យលោកមេទ័ពរងាណា»
សៀវស៊ីងយំផងស្រែកផង រហូតដល់ពេលនេះគេនិយាយសឹងតែមិនឮ គេសម្លឹងមើលទៅវាលព្រិលដែលដាច់កន្ទុយភ្នែកងាកទៅខាងណាក៏មិនឃើញសូម្បីតែមនុស្សម្នាក់ តើឱ្យគេជួយលោកមេទ័ពយ៉ាងម៉េចបានទៅ? ភ្លាមៗនោះគេក៏ឃើញមានស្រមោលមនុស្សជិះសេះមកពីចម្ងាយព្រាលៗ សៀវស៊ីងប្រឹងសម្លឹងអ្នកដែលជិតសេះមកនោះយ៉ាងហ្មត់ចត់ ព្រះនាងម៉ីអ៊ីប្រញាប់ចុះមកពីលើសេះចាប់ជីបចររបស់លោកមេទ័ពប៉វិនជាបន្ទាន់ ទ្រង់ញញឹមបន្តិចទើបនិយាយទៅកាន់សៀវស៊ីង។

«ឯងថាម៉េច?» ព្រះមហាក្សត្រច្រឡោតតូងនៅលើរាជបល្ល័ង្កភ្លាមមួយរំពេចបន្ទាប់ពីស្ដាប់ព្រះនាងចូវ ម៉ីអ៊ីដែលកំពុងតែអង្គុយរាយការណ៍នៅខាងមុខទ្រង់។
«នៅពេលបុត្រទៅដល់ពួកគេស្លាប់អស់បាត់ទៅហើយក្រាបទូល» ព្រះនាងរូបស្រស់ទូលទៅព្រះរាជបិតាទាំងទឹកមុខមាំមិនប្រែប្រួល សំឡេងរបស់ទ្រង់ក៏ឡើងស្អកតិចៗដែលបណ្ដាលមកពីការជិះសេះកាត់ព្រិលអស់រតៈពេលយូរ។
«បុត្រចេញទៅតាំងពីយប់មិញ ហើយក៏ត្រឡប់មកវិញនៅពេលរសៀលថ្ងៃនេះដោយទទួលបានព័ត៌មានបែបនេះមែនទេ? បើស្លាប់មែនតើសាកសពរបស់ពួកគេនៅឯណា?»
ជីយ៉ាង សង្ខុញសួរទៅកាន់បុត្រីមិនបានការនៅចំពោះមុខរបស់ទ្រង់ ព្រះអង្គពេលនេះមានសភាពរសេសរសោះយ៉ាងចម្លែក ទ្រង់មានអារម្មណ៍ថាបុត្រីរបស់ទ្រង់ហាក់ដូចជាកំពុងតែលាក់បាំងអ្វីនឹងទ្រង់ប្រាកដណាស់។
«ព្រះបិតា បុត្រចេញទៅក្នុងបំណងឃាត់ដើម្បីកុំឱ្យស៊ីងឡាងសម្លាប់លោកមេទ័ព ប៉វិន មិនមែនចេញទៅដើម្បីស៊ើបការណ៍ទេក្រាបទូល សាកសពមានពាសពេញវាលព្រិលនៅឯជើងភ្នំ ហួណាន បើព្រះអង្គសពព្រះទ័យចង់ទតយាងទៅទតខ្លួនឯងចុះព្រោះបុត្រជិះសេះទៅតែម្នាក់ឯងមិនអាចនាំសពពួកគេមកបានទេ»
នៅចុងប្រយោគព្រះនាងក៏និយាយដោយសំឡេងមាំព្រមទាំងងើបសម្លឹងមុខព្រះបិតាដែលកំពុងអង្គុយនៅលើបល្ល័ង្កផង ហាក់ដូចជាបង់បញ្ជាក់ន័យនៃពាក្យថាទៅតែម្នាក់ឯងឱ្យបានកាន់តែច្បាស់មួយកម្រិតថែមទៀត មែនហើយនៅពេលព្រះនាងយាងទៅព្រះអង្គក៏មិនបានមានសវនីយ៍អ្វីសោះ ទ្រង់ហាក់បីដូចជាមិនអើពើ មិនខ្វល់ តែនៅពេលដែលព្រះនាងត្រឡប់មកវិញក៏ជំរិតសួរព័ត៌មានគ្រប់បែបយ៉ាង បើទ្រង់ខ្វល់ព្រះទ័យចង់ដឹងរឿង ចង់ទតសាកសពទាំងអស់នោះបែបនេះហេតុអ្វីក៏មិនចាត់ឱ្យទាហានទៅជាមួយព្រះនាងតាំងពីដំបូង?
«ហេតុអ្វីក៏ព្រះបិតាធ្វើមុខបែបនេះព្រះពរ ក្រែងនេះជាអ្វីដែលព្រះអង្គចង់បានមែនដែរទេ?» ព្រះនាងពោលឡើងទាំងញញឹមនៅចុងមាត់តិចៗសម្លឹងមើលមុខមិនស្រស់របស់បិតាបានយ៉ាងសមចិត្ត តើពេលនេះព្រះអង្គកំពុងតែខ្វល់ចិត្តមែនទេ? ទ្រង់ខ្វល់ចិត្តដែលក្មួយរបស់ទ្រង់ស្លាប់ឬ? ព្រះនាងសែនចង់ដឹងអើយចង់ដឹងថាតើអារម្មណ៍របស់ទ្រង់នៅពេលបាត់បង់សាច់ញាតិនោះវាមានអារម្មណ៍បែបម៉េចព្រោះនៅពេលដែលព្រះមាតារបស់ព្រះនាងសោយទិវង្គតព្រះនាងមិនត្រូវបានអនុញ្ញាតសូម្បីតែយំ ព្រះមាតារបស់ព្រះនាងសោយទិវង្គតចំពេលដែលព្រះរាជបុត្រទីបួនប្រសូតចេញមក ហេតុនេះពួកស្នំអស់នោះយកលេសថាការយំយែក សំឡេងស្រែកយំនឹងធ្វើឱ្យព្រះរាជបុត្រាអាប់រាសី ព្រះអង្គទ្រង់ក៏ជឿតាមពាក្យគេដោយមិនពិចារណាអ្វីជាអ្វីសោះ ទោះបីជាពេលនោះទ្រង់នៅក្មេងតែព្រះនាងក៏ចាំបានថាអារម្មណ៍ដែលព្រះនាងពួនយំម្នាក់ឯងនៅក្រោមគ្រែមានអារម្មណ៍បែបណា ព្រះនាងគ្មានថ្ងៃភ្លេចអារម្មណ៍បែបនោះឡើយក្នុងមួយជីវិតរបស់ទ្រង់នេះ។
១៥ថ្ងៃក្រោយមក…
ពេលព្រឹកព្រលឹម…
នៅភាគខាងកើតបំផុតនៃប្រទេសចិន នៅទីនេះមានសុទ្ធតែភ្នំខ្ពស់ៗ វាលស្មៅខៀវដាច់កន្ទុយភ្នែកដុះតាមជម្រាលនៃជើងភ្នំ ទឹកដីមានពណ៌ខ្មៅក្រិបបញ្ជាក់ពីជីវជាតិរបស់ដី ផ្ទៃមេឃខៀវស្រងាត់មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់លើសពីគ្រប់គ្រាន់ នៅតាមផ្លូវតូចៗនៃចង្កេះភ្នំនេះយើងសង្កេតឃើញមានកូនរទេះដែលអូសដោយសេះធំមួយក្បាលកំពុងតែផ្លាស់ទីគើមៗនៅលើនោះធ្វើដំណើរទៅលើកំពូលភ្នំដ៏ស្រស់ស្អាតនេះ។
តើរទេះកំសត់នេះចង់ធ្វើដំណើរទៅណា? តើគេកំពុងតែធ្វើដំណើរទៅកាន់ផ្ទះមួយដែលស្ថិតនៅលើភ្នំនោះមែនដែរទេ?
ផ្ទះមួយនេះតូចស្អាតមានរបៀបសង់នៅសឹងតែផ្ទាល់ដីតែមានជណ្ដើរឡើងតែ៣កាំប៉ុណ្ណោះ នៅជុំវិញផ្ទះក៏មានដាំសុទ្ធតែដើមផ្លែឈើហូបផ្លែ ទីលានផ្ទះនេះទាំងមូលត្រូវបានហ៊ុមពទ្ធ័ដោយរបងឈើដែលមានកម្ពស់ទាបៗប្រហែលជាមួយម៉ែត្រហាសិបសង់ទីម៉ែត្រ។ មិនយូរប៉ុន្មានកូនរទេះតូចមួយនេះក៏មកឈប់នៅពីមុខរបងផ្ទះដ៏ស្រស់ស្អាតគួរឱ្យចង់រស់នៅនេះ បុរសម្នាក់ដែលមានរាងតូចស្អាតមើលមួយភ្លែតសឹងតែច្រឡំថាមនុស្សស្រី ក្មេងប្រុសនេះថ្វីដ្បិតតែមានរាងតូចតែរាងកាយរបស់គេមើលទៅគឺរហ័សរហួនខ្លាំងណាស់ គេប្រញាប់លោតចុះពីកន្លែងបញ្ជាសេះហើយបើកវាំងននដែលគ្របរទេះនេះឡើង។
«លោកមេទ័ព យើងមកដល់ហើយ» សៀវស៊ីងដាស់អ្នកដែលកំពុងតែគេងនៅក្នុងរទេះយឺតៗទាំងញញឹម កាលពីប៉ុន្មានថ្ងៃមុនគេក៏ភ័យសឹងតែលល់ព្រលឹងស្លាប់ហើយស្មានតែថាខ្លួនឯងត្រូវបាត់បង់លោកមេទ័ពទៅហើយតែសំណាងល្អដែលព្រះនាង ម៉ីអ៊ី មកទាន់ ត្រូវអរគុណដែលខំប្រឹងខ្នះខ្នែងរកគេមកជួយសង្គ្រោះលោកមេទ័ពទាន់ពេល សៀវស៊ីងត្រូវចំណាយពេលដប់ថ្ងៃទម្រាំតែមើលថែលោកមេទ័ពអាចឱ្យដឹងខ្លួននិងនិយាយបានដូចមុនធម្មតា តែមិនមែនគេមើលថែតែម្នាក់ឯងនោះទេគឺត្រូវអរគុណដល់លោកគ្រូពេទ្យនៅឯភ្នំហួណានដែលបានជួយលោកមេទ័ពយ៉ាងខ្នះខ្នែងដូចគ្នាដែរ តើមកពីលោកគ្រូពេទ្យវ័យចំណាស់ពូកែ ឬមកពីសៀវស៊ីងពូកែថែទាំ ឬមួយក៏លោកមេទ័ពរឹងមាំវិញឱ្យប្រាកដទៅទើបបានជាចំណាយពេលត្រឹមតែដប់ថ្ងៃសោះគាត់ក៏អាចងើបឈរដើរបាន សឹងតែវិលមកសភាពដើមវិញទៅហើយ។
«ហឺមម»លោកមេទ័ពងើបឡើងយឺតៗនិងដើរចុះពីលើរទេះដោយមានសៀវស៊ីងជួយទប់តិចៗផង គាត់ឈរសម្លឹងមើលផ្ទះតូចនៅចំពោះមុខទាំងញញឹម ផ្ទះមួយនេះ ដីមួយដុំនេះគឺជារបស់គាត់ ហើយសង់ផ្ទះនេះឡើងដោយខ្លួនឯង ក្នុងបំណងថាបើថ្ងៃណាមួយគាត់លះបង់ដាវ លះបង់កេរ្ដិ៍ឈ្មោះ លាលែងសមរភូមិហើយនោះគាត់នឹងមករស់នៅទីនេះតែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់តែមើលចុះពេលនេះក៏ត្រូវនាំកូនស្វាមួយមកជាមួយដែរ។
«លោកមេទ័ពចង់ធ្វើអីនឹង?» សៀវស៊ីង បើកភ្នែកធំៗនៅពេលដែលកំពុងឈរសម្លឹងមើលទេសភាពជុំវិញនេះសុខៗក៏ត្រូវអ្នកដែលទើបតែជាពីជំងឺមុននេះចាប់លើកបីទាំងគំហុក គេមិនហ៊ានរើបម្រះទេព្រោះខ្លាចត្រូវរបួសរបស់លោកមេទ័ពធ្វើឱ្យគាត់ឈឺ។
«ទៅបន្តរឿងដែលយើងធ្វើមិនទាន់ចប់» គាត់បីសៀវស៊ីងដើរចូលទៅក្នុងរបងផ្ទះតូចនេះហើយ សេះសំណព្វរបស់គាត់ក៏វាដើរតាមពីក្រោយត្រុកៗ ។
«រឿង? រឿងអ្វីទៅ? ហើយនេះផ្ទះអ្នកណា?» សៀវស៊ីងកាន់តែបើកភ្នែកធំជាងមុនទៅទៀត គាត់ទើបតែងើបពីឈឺហើយមានរឿងអ្វីត្រូវធ្វើជាមួយគេទៅនេះ?
«រឿង…»លោកមេទ័ពឈប់ដើរបន្តិចហើយសម្លឹងមើលមុខតូចៗរបស់សៀវស៊ីងនៅក្នុងរង្វង់ដៃ ដែលមុខរបស់គេពេលនេះវាស្ថិតនៅជិតមុខរបស់គាត់បង្កើយ គាត់ដកដង្ហើមខ្លាំងៗដើម្បីស្រូបយកក្លិនក្រអូនចេញពីអ្នកនៅក្នុងរង្វង់ដៃ ជាក្មេងប្រុសស្អីនេះមានក្លិនក្រអូបធ្វើមើលតែមនុស្សស្រី៖
«រឿងដែលធ្វើនៅលើខ្នងសេះ កាលពីយប់នោះ» ថាហើយក៏ដើរបោះជំហានវែងៗបើកទ្វារចូលទៅក្នុងផ្ទះដែលនៅចំពោះមុខ។
«តែថាលោកមេទ័ព លោកមេទ័ពកុំបីខ្ញុំអីដាក់ខ្ញុំចុះទៅ លោកមេទ័ពកំពុងតែមានរបួស» សៀវស៊ីងប្រញាប់រើឱ្យលោកមេទ័ពទម្លាក់គេចុះតែមើលទៅអ្នកម្ខាងទៀតដូចជាមិនស្ដាប់សោះ គាត់ប្រញាប់ដើរញ៉ាប់ៗជើងចូលមកដល់ក្នុងបន្ទប់ដេកហើយក៏ផ្ដេកសៀវស៊ីងទៅលើគ្រែថ្នមៗនិងខ្លួនឯងក៏ទ្រោមទៅតាមដែរ គាត់ច្រត់កែងដៃបន្តិចព្រមទាំងយកដៃម្ខាងទៀតទៅចាប់បាតដៃតូចៗទន់រលោងនោះ យកមកថើបខ្នងដៃថ្នមៗ បន្ទាប់មកក៏ត្រឡប់មកថើបបាតដៃម្ដងយឺតៗថ្នមៗដូចគ្នា គាត់សម្លឹងភ្នែលស្អាតៗមានពន្លឺដូចផ្កាយរបស់សៀវស៊ីងប្រកបដោយក្ដីស្រលាញ់ជ្រាលជ្រៅ រួចទើបឱនទៅថើបទងត្រចៀកគេថ្នមៗនិងខ្សិបដាក់ត្រចៀកស្អាតនោះ៖
«ឱបករបស់…បងមក» លោកមេទ័ពនិយាយដោយសំឡេងស្រទន់ដែលអាចខាបព្រលឹងរបស់អ្នកស្ដាប់បានឱ្យលង់ទៅក្នុងអន្លង់ស្នេហ៍របស់គាត់បានរហូតដល់ថ្នាក់ងើបមុខមិនរួច កែវភ្នែកដែលគាត់សម្លឹងទៅសៀវស៊ីងនោះក៏កាន់តែផ្អែមល្ហែមលើសទឹកឃ្មុំខែចែត្ររាប់ពាន់ដង។
«បាទ?» សៀវស៊ីង បើកភ្នែកធំៗ នេះគេស្ដាប់ច្រឡំមែនទេមុននេះលោកមេទ័ពហៅខ្លួនឯងថាបងឬ?
«ប្រាប់ឱ្យឱបក» លោកមេទ័ពគ្រលាស់ខ្លួនមកទ្រោមនៅលើសៀវស៊ីងពេញទី ព្រមទាំងឱនទៅថើបថ្ងាសតូចនោះយឺតៗផងតែថា…
«មិនបានទេលោកមេទ័ពកំពុងតែឈឺ» ទោះមិនដឹងថាលោកមេទ័ពនៅចំពោះមុខបបួលធ្វើអ្វីក៏ដោយប៉ុន្តែអ្វីដែលសៀវស៊ីងដឹងនៅពេលនេះគឺថា គាត់កំពុងតែឈឺ ទើបតែងើបពីឈឺបានប្រហែល៥ថ្ងៃទេនេះចង់មកបបួលធ្វើស្អីទៀតហើយ?
«ឈប់ឈឺហើយ» លោកមេទ័ពស្រវាចាប់ដៃតូចៗស្អាតទាំងពីរនោះយកមកដាក់ទាក់នឹងករបស់ខ្លួន ព្រមទាំងនិយាយដោយសំឡេងស្អកៗប្រាប់ទៅកាន់អ្នកនៅក្រោមរាងកាយផង។
«មិនបានទេ» សៀវស៊ីង ដកដៃដែល ប៉វិន ទាញយកទៅមុននេះយកមកទប់ទ្រូងរបស់គាត់តិចៗវិញ៖
«ហេតុអ្វីក៏មិនបាន?» គាត់ទម្លាក់ទម្ងន់ខ្លួនទាំងអស់ទៅលើសៀវស៊ីងព្រមទាំងយកដៃទាំងសងខាងទៅឱបចង្កេះរបស់គេតិចៗ ឯមុខក៏ដាក់នៅប្រលោះកស្អាតនោះស្រូបយកក្លិនក្រអូបៗដែលគាត់ចូលចិត្តលួចហិតចូលឱ្យពេញសួតល្អ។
«គឺ…គឺ…តែលោកមេទ័ពយំឬ?» កំពុងតែរកនឹកហេតុផលមកពន្យល់ប្រាប់គាត់ប៉ុន្តែនៅសុខៗសៀវស៊ីងក៏ត្រូវសម្រេចចិត្តសួរទៅកាន់អ្នកដែលកំពុងតែឱបរឹតខ្លួនដោយសំណួរមិនសមនឹងសួរទៅវិញ មិនឱ្យសួរយ៉ាងម៉េចបើមុននេះនៅចុងប្រយោគរបស់លោកមេទ័ពគេឮសំឡេងខ្សឹកខ្សួល របស់គាត់ច្បាស់ណាស់។
«មែន» ប៉វិន ឆ្លើយទាំងមិនដកមុខចេញពីកញ្ចឹងកស្អាតនោះ ឯដៃរបស់គាត់ដែលកាន់ដាវគ្រវីបានរហ័សដូចផ្លេកបន្ទោរនោះក៏រហ័សទៅស្រាយចំណងនៅចង្កេះរបស់សៀវស៊ីងដោយមិនឱ្យអ្នកនៅខាងក្រោមដឹងខ្លួន។
«លោកមេទ័ពកុំយំអីណា» សៀវស៊ីងក្មេងល្អកម្ររកបានអើយ តើឯងជាក្មេងដែលមានចិត្តបរិសុទ្ធឬមួយក៏ជាក្មេងល្ងង់ឱ្យប្រាកដទៅនេះ? មិនត្រឹមតែនិយាយលួងលោមទេគេនៅលើកដៃតូចៗស្អាតនោះទៅឱបខ្នងធំមាំរបស់លោកមេទ័ពហើយអង្អែលតិចៗក្នុងបំណងលួងលោមទៀតផង ចំជាមិនដឹងស្អីមែន។
ប៉វិនញញឹមចុងមាត់តិចៗនៅពេលស្រាយខ្សែចងចង្កេះរបស់សៀវស៊ីងហើយ គាត់យកដៃទៅញែកអាវក្មេងតូចចេញពីគ្នាបន្តិចទើបងើបមុខឡើងនិយាយទៅកាន់គេ៖
«បើមិនចង់ឱ្យយើងយំ ព្រមតាមយើងទៅណា» គាត់យកដៃធំមាំនោះទៅអង្អែលថ្ពាល់រលោងស្អាតថ្នមៗទៅមកៗ គាត់សម្លឹងមើលបបូរមាត់ស្អាតនោះមួយភ្លែតទើបឱនមុខយឺតៗទៅថើបបិទនូវពាក្យតវ៉ាគ្រប់សព្វបែបយ៉ាងដែលសៀវស៊ីងបម្រុងនឹងហាមាត់និយាយវាចេញមកមុននេះ គាត់ថើបបបូរមាត់ស្អាតនោះថ្នមៗព្រោះមិនចង់ឱ្យវាហើមជាំ សៀវស៊ីងយកដៃតូចស្អាតៗមួយគូរនោះទៅរុញទ្រូងរបស់លោកមេទ័ពតិចៗតែក៏ត្រូវដៃដែលមានទំហំធំខុសគ្នាឆ្ងាយពីដៃរបស់គេនោះចាប់យកទៅដាក់នៅខាងលើក្បាលបាត់ ឱសៀវស៊ីងកំសត់អើយយើងមិនដឹងថាតើនៅពេលខាងមុខបន្តិចទៀតនេះឯងនឹងត្រូវចួបនូវរឿងរ៉ាវអ្វីខ្លះទៀតទេព្រោះដៃក៏ត្រូវចាប់ជាប់អស់ទៅហើយ មាត់ក៏ត្រូវបិទមិនអាចឱ្យស្រែកសុំជំនួយបាន អ៊ីចឹងមានតែបណ្តោយតាមយថាកម្មរបស់ឯងទៅចុះ។
ម៉ោង១រសៀល…
ម៉ោងមួយរសៀលទៅហើយតែមើលទៅព្រះអាទិត្យដែលកាលពីព្រឹកមានពន្លឺនោះប្រែក្លាយជាបាត់រស្មីនៅពេលថ្ងៃរសៀលបែបនេះទៅវិញ ផ្ទៃមេឃមាននូវពពកខ្មៅដេសដាសហាក់ដូចជាចង់ភ្លៀងដ្បិតអីពេលនេះគឺសឹងតែឈានចូលដល់រដូវវស្សាទៅហើយ ម្យ៉ាងទៀតទីនេះជាតំបន់ភ្នំអាកាសធាតុគឺមិនសូវជាក្ដៅហួតហែងខ្លាំងដូចនៅតំបន់ខាងលិចឡើយបើទោះបីជាស្ថិតនៅក្នុងរដូវប្រាំងក៏ដោយ។
ប៉វិនដែលកំពុងតែគេងលក់មុននេះត្រូវភ្ញាក់ដោយសារសំឡេងទឹកភ្លៀងដែលស្រក់ចុះមកប៉ះត្រូវនឹងដំបូលផ្ទះឮខ្លាំងៗសឹងតែរហែកក្រដាសត្រចៀក គាត់សម្លឹងមើលទៅក្រៅបង្អួចក៏ឃើញសុទ្ធតែតំណក់ទឹកស្រក់មកមិនដាច់គ្រាប់ៗភ្លៀងធំហើយមេឃក៏ងងឹតសឹងតែដូចជាពេលយប់ទៅហើយ ប៉វិន ដកភ្នែកមកសម្លឹងមើលអ្នកដែលកំពុងតែគេងនៅក្នុងរង្វង់ដៃវិញ គាត់យកដៃទៅវាសសក់ដែលធ្លាក់មកពាសពេញមុខរបស់សៀវស៊ីងនោះទៅដាក់នៅពីក្រោយទងត្រចៀកតូចស្អាតតិចៗ គាត់លើកដៃយកភួយដែលធ្លាក់នៅត្រឹមចង្កេះតូចស្អាតនោះលើកមកដណ្ដប់ឱ្យដល់ត្រឹមករបស់អ្នកដែលកំពុងតែរួញខ្លួនចូលមករកគាត់ទៀតហើយ ហ៊ើយគិតៗទៅបើសិនជាមួយឆ្នាំៗមានតែរដូវរងាសុទ្ធមិនដឹងល្អយ៉ាងណាទេ គាត់នឹងត្រូវបានសៀវស៊ីងខិតមកជិត យកខ្លួនមកត្រដុសបែបនេះរហូតមិនបាច់ទៅដេញចាប់ឱបគេ។
ប៉វិន ជ្រួញចិញ្ចឹមតិចៗនៅពេលឃើញស្នាមក្រហមជាំដែលមានពេញទាំងកញ្ចឹងករបស់សៀវស៊ីង តើក្មេងនេះកើតស្អីទៀតហើយនឹង? មកជាំពេញអស់ទាំងក? គាត់មិនអស់ចិត្តក៏បើកភួយចេញពីរាងកាយល្វត់ល្វន់នោះទើបត្រូវភ្ញាក់បន្តិច ហើយមុខដែលក្រញ៉ូវចងចិញ្ចើមមុននោះក៏ប្រែមកជាញញឹមតិចៗយ៉ាងកំហូចវិញ មើលចុះខ្លួនរបស់សៀវស៊ីទាំងមូលគ្មានកន្លែងណាដែលមិនមានស្នាមជាំនោះទេ តាំងពីកញ្ចឹងករហូតដល់ឆ្អឹកដងកាំបិត រាលទៅដល់ក្រោយខ្នងរហូតដល់ពោះរាបស្មើស្អាតនោះ រហូតទៅដល់ភ្លៅស្រឡូនៗដូចជាមនុស្សស្រី អ្វីដែលធ្វើឱ្យលោកមេទ័ពកាន់តែញញឹមខ្លាំងជាងមុនទៀតរហូតដល់ត្រូវអស់សំណើចនឹងខ្លួនឯងនោះគឺថានៅលើប្រអប់ជើងរបស់សៀវស៊ីងទាំងសងខាងក៏មានស្នាមជាំដែរ គាត់ងើបអង្គុយហើយចាប់យកជើងតូចស្អាតទាំងពីរនោះមកដាក់លើបាតដៃនិងថើបវាថ្នមៗនៅលើស្នាមជាំនោះថ្នមៗ៖
«សូមទោស…ធ្វើឱ្យខ្លួន…អូនជាំទៀតហើយ» ថើបរួចគាត់ក៏ត្រឡប់មកគេងឱបសៀវស៊ីងវិញជាប់នឹងដើមទ្រូង បេះដូងរបស់លោកមេទ័ពពេលនេះវាកក់ក្ដៅ វាពោរពេញទៅដោយសេចក្ដីស្រលាញ់ដ៏សែនលើសលុបមិនអាចបរិយាយបាន គាត់ស្រឡាញ់អ្នកនៅក្នុងរង្វង់ដៃនេះខ្លាំងណាស់ ស្រលាញ់រហូតដល់ថ្នាក់អាចប្រគល់ជីវិតរបស់គាត់ឱ្យទៅគេបានប្រសិនបើគេហាមាត់សុំតែមួយម៉ាត់ លោកមេទ័ពញញឹមសឹងរហែកមាត់ព្រមទាំងឱបរឹតសៀវស៊ីងនៅក្នុងរង្វង់ដៃខ្លាំងៗ ខ្លាំងដល់ថ្នាក់អ្នកដែលគេងលក់ស្កប់មុននេះភ្ញាក់។
«មានការអីឬលោកមេទ័ព?» សៀវស៊ីងសួរទាំងមិនបើកភ្នែកព្រមទាំងស្រវាឱបលោកមេទ័ពវិញណែនដៃដូចគ្នា មួយរយៈនេះគេហត់ក្នុងការមើលថែលោកមេទ័ពផង ហត់ក្នុងការធ្វើដំណើរផងទើបបានជាគេងទ្រមក់បែបនេះទៅ។
«គ្មានទេ» ប៉វិនឆ្លើយព្រមទាំងថើបក្បាលរបស់សៀវស៊ីងថ្នមៗផង។
«ហឺមម»
«សៀវស៊ីង»ពេលឃើញអ្នកម្ខាងទៀតស្ងាត់គាត់ក៏ហៅឈ្មោះរបស់គេព្រមទាំងសម្លឹងមើលទៅតំណក់ទឹកភ្នៀងដែលកំពុងតែស្រក់នៅក្រៅបង្អួចផង។
«បាទ!» សំឡេងរបស់សៀវស៊ីងក្ងួរៗព្រោះគេមិនទាន់ចង់ក្រោក ហើយបើចង់ក្រោកក៏ក្រោកមិនរួចដែរព្រោះពេលនេះអស់កម្លាំងណាស់ ត្របកភ្នែកក៏ធ្ងន់សឹងតែបើកមិនរួចទៅហើយ។
«ដឹងទេថាហេតុអ្វីបានជាយើងដាក់ឈ្មោះឯងថាសៀវស៊ីង?»
«មិនដឹងទេ» បើមិនដឹងមែនឱ្យឆ្លើយថាម៉េចចុះ?អ្នកណាដឹងថាហេតុអ្វីនោះ? អ្នកណាទៅអង្គុយក្នុងចិត្តរបស់គាត់ទៅចេះមកសួរសំណួរអីប្លែកៗបែបនេះទៅកើត។
«ព្រោះភ្នែករបស់ឯងមានពន្លឺប្រៀបដូចជាផ្កាយនៅលើមេឃអ៊ីចឹង»
គាត់ចាប់ចង្ការរបស់សៀវស៊ីងឱ្យងើយមកសម្លឹងមុខរបស់គាត់តិចៗ ឯអ្នកដែលកំពុងតែបិទភ្នែកគេងហើយនោះក៏បើកភ្នែកឡើង បង្ហាញនូវកែវភ្នែកស្អាតមានពន្លឺព្រិចៗដែលអាចឆក់យកបេះដូងរឹងមាំរបស់លោកមេទ័ពបានត្រឹមតែវិនាទីដំបូងដែលគាត់ក្រឡេកភ្នែកទៅចំកែវភ្នែកមួយគូរនេះ លោកមេទ័ពឱនមុខយឺតៗសំដៅទៅកាន់បបូរមាត់ស្អាតរបស់សៀវស៊ីង តែគេក៏គេចមុខចេញព្រមទាំងសួរមកកាន់លោកមេទ័ពវិញ៖
«លោកមេទ័ពមិនឃ្លានទេមែនទេ?» គឺថាម៉ោងមួយថ្ងៃទៅហើយ ពួកគេមិនទាន់បានអាហារពេលថ្ងៃនៅឡើយទេ
«ឃ្លាន» ចម្លើយមួយមាត់ខ្លីៗរបស់លោកមេទ័ពធ្វើឱ្យអ្នកដែលមានទឹកមុខភ័យៗមុននេះញញឹមឡើងស្រស់វិញ ធ្វើឱ្យកែវភ្នែកដែលមានពន្លឺស្រាប់ហើយនោះកាន់តែស្អាតថែមទៀតមួយកម្រិត ប៉ុន្តែចម្លើយបន្ទាប់របស់លោកមេទ័ពបែជាធ្វើឱ្យគេរមួលពោះ បាត់អស់ស្នាមញញឹម៖
«ឃ្លានអូន!»
ដំណក់ទឹកភ្លៀងស្រក់មកមិនដាច់សូរហាក់ដូចជាសំឡេងផាវដែលបន្លឺឡើងនៅពេលរៀបអាពារហ៍ពិពារហ៍បែបនេះដែរ ស្នេហាមួយគូរនេះគឺវាវិសេសវិសាលពេកហើយ ពួកគេប្រៀបដូចជាគូនិស្ស័យពីអតីតជាតិដែលលោកចៅមហាចារមកថាត្រូវតែបានគ្នាជាគូជីវិតបែបនោះឯង មើលចុះលោកមេទ័ពដ៏អស្ចារ្យម្នាក់នៅក្នុងសមរភូមិ គាត់គឺជាអធិរាជនៃសង្គ្រាម មិនមានមួយលើកណាដែលប៉វិនទទួលបរាជ័យនៅក្នុងទីលានប្រយុទ្ធឡើយ អ្នកដែលមានស្នៀតដាវរហ័សដូចរន្ទះ មានកេរ្ដិ៍ឈ្មោះល្បីសុះសាយ ខ្លាំងពូកែ អស្ចារ្យរហូតដល់ថ្នាក់ព្រះរាជាលើកបុត្រីឱ្យ តែគាត់បែរជាបោះបង់របស់អស់នោះចោលដោយមិនស្ដាយស្រណោះ មិនអាឡោះអាល័យ ព្រោះតែក្មេងដែលមកពីភូមិភាគខាងលិចម្នាក់ ក្មេងដែលគ្មានអ្វីសោះ ជាក្មេងដែលរសាត់អណ្ដែតតាមយថាកម្ម ហាក់ដូចជាផ្កាយព្រះគ្រោះដែលរសាត់ផ្លាស់ទីគ្មានទិសដៅជុំវិញផែនដី។
សំណួរដដែលៗសួរថា តើដើម្បីមនុស្សដែលខ្លួនស្រលាញ់យើងហ៊ានលះបង់អ្វីខ្លះទៅ? តើយើងហ៊ានលះបង់កិត្តិយស កេរ្ដិ៍ឈ្មោះ ព្រោះតែមនុស្សដែលយើងស្រលាញ់ដូច ប៉វិន លះបង់គ្រប់យ៉ាងព្រោះសៀវស៊ីងដែរទេ? ដៃដែលធ្លាប់តែកាន់ដាវ កាប់សត្រូវការពារជាតិ ពេលនេះក៏ត្រូវប្តូរមកកាន់ចប កាន់បង្គីរធ្វើស្រែ សម្លាប់ដង្កូវនិងសត្វចង្រៃយ៍ផ្សេងៗដើម្បីតែចិញ្ចឹមជីវិតទៅវិញ ដៃដែលធ្លាប់តែចាប់បង្ហៀរសេះក៏ត្រូវប្តូរមកចាប់ធុងដងទឹកដើម្បីស្រោចបន្លែវិញ តែទោះជាយ៉ាងណាក៏ប៉វិននៅតែញញឹម ញញឹមសឹងរាល់ថ្ងៃ គាត់សប្បាយចិត្តជាងច្បាំងឈ្នះសត្រូវមួយនគរទៅទៀតនៅពេលត្រឹមឃើញសៀវស៊ីងញញឹមពេលគេឃើញត្រសក់ចេញផ្លែ សំឡេងសើចដែលយើងកម្រឮរបស់លោកមេទ័ពពេលនេះក៏ឮសឹងតែរាល់ថ្ងៃព្រោះតែក្មេងម្នាក់នេះ។ តើការលះបង់របស់គាត់សមនឹងតម្លៃដែរទេ?

ភាគបញ្ចប់

រឿង៖ ផ្កាយព្រះគ្រោះ ភាគ២
«ឯងចេះជិះសេះទេ?»លោកមេទ័ពសួរទៅកាន់កូនប្រុសដែលកំពុងតែឈរធ្វើមុខចង់យំនៅជិតសេះដែលមានកម្ពស់ខ្ពស់ជាងក្បាលរបស់គេទៀតនោះ។
សៀវស៊ីងគ្រវីក្បាលយឺតៗ គឺតាំងពីតូចមកក៏មិនដែលមានសេះមានអីឱ្យជិះទេ ហើយមកឱ្យចេះជិះបានរបៀបម៉េចបើមនុស្សមិនទាំងធ្លាប់ឃើញសេះជិតៗបែបនេះពីមុនមកផងនោះ?
«ហឺម…» ប៉វិន ដកដង្ហើមធំទាំងហត់ចិត្ត។ ចម្ងាយពីព្រំដែននេះទៅកាន់រាជធានីគឺត្រូវឆ្លងកាត់៥ក្រុង បើធ្វើដំណើរដោយមានកងទ័ពហែហមនោះត្រូវធ្វើដំណើរយ៉ាងហោចណាស់បីខែ តែបើធ្វើដំណើរតែម្នាក់ឯងឬពីរនាក់បែបនេះគឺប្រហែលតែ១ខែកន្លះតែប៉ុណ្ណោះ ចុះបើឥឡូវមិនចេះជិះសេះបែបនេះតើវាត្រូវប្រើរយះពេលប៉ុន្មានទើបទៅដល់ទៅ?
គាត់ចុះពីលើសេះធំពណ៌ខ្មៅរបស់ខ្លួន សេះរបស់លោកមេទ័ពនេះគឺមានកម្លាំងខ្លាំង រត់លឿន ហើយមានប្រាជ្ញាចេះស្ដាប់សំឡេងហៅរបស់ម្ចាស់ទៀតផង សេះនេះមានកម្ពស់មួយម៉ែត្រកៅសិបសង់ទីម៉ែត មានរូបរាងសង្ហារមាំទាំដូចជាម្ចាស់របស់វាបេះដាក់។ លោកមេទ័ពចុះមកឈរនៅជិតសៀវស៊ីង ហើយក៏ចាប់លើកគេឱ្យឡើងជិះសេះរបស់គាត់មុនរួចទើបគាត់ឡើងតាមពីក្រោយហើយលូកដៃទៅចាប់ទាញបង្ហៀរខ្សែសេះនោះនៅចន្លោះចង្កេះរបស់អ្នកម្ខាងទៀត គាត់ឱនមុខសម្លឹងមើលអ្នកដែលអង្គុយនៅខាងមុខមួយភ្លែតទើបសួរ៖
«រួចរាល់ហើយឬនៅ?»
«បាទ!» សៀវស៊ីងងក់ក្បាលយឺតៗ មានអារម្មណ៍ថាមានសុវត្ថិភាពនៅពេលបាននៅក្នុងរង្វង់ដៃមាំទាំមួយគូរនេះ ពីដំបូងក៏ភ័យសឹងតែលេចនោមព្រោះត្រូវតម្រូវឱ្យជិះសេះដែលមានកម្ពស់ខ្ពស់ជាងក្បាលរបស់ខ្លួន ប្រសិនបើធ្លាក់មកឬមួយសេះវាធាក់ដាច់ក្បាលទៅមិនវីវរទៅហើយទេហេ? តែពេលនេះក៏មានអារម្មណ៍ថាកក់ក្ដៅរកប្រាប់មិនត្រូវ។
«ចេញដំណើរហើយណា!» លោកមេទ័ពឱនមកបញ្ជាក់អ្នកក្នុងរង្វង់ដៃម្ដងទៀតមុននឹងចាប់កន្រ្តាក់បង្ហៀរសេះហើយចេញដំណើរទៅ មើលចុះ ប្រសិនបើយើងឈរមើលពីចម្ងាយវិញនោះគឺមើលឃើញតែខ្នងដ៏ធំរបស់លោកមេទ័ពប៉វិនដែលគ្របដណ្ដប់បិតបាំងដោយអាវក្រោះពណ៌ខ្មៅនិងមានចម្រៀកសាច់ក្រណាត់ពណ៌ខ្មៅនៅខាងក្រោយតែប៉ុណ្ណោះ ប៉ុន្តែបើសិនជាយើងមើលពីខាងមុខវិញនោះបានយើងដឹងថាលោកមេទ័ពមិនមែនជិះសេះតែម្នាក់ឯងទេគឺមានក្មេងតូចម្នាក់ដែលមានរាងសឹងតែតូចស្មើនឹងពាក់កណ្ដាលខ្លួនរបស់លោកមេទ័ពទៅហើយ ក្មេងម្នាក់នេះធ្វើមុខជូរៗហាក់ដូចជាឈឺព្រោះតែនៅពេលជិះសេះនេះខ្នងរបស់គេកកិតនឹងរបស់រឹងៗជាខ្លាំងដែលវាកើតមកពីការបោលសម្រុករបស់លោកមេទ័ពប៉វិនក្នុងការបញ្ជាសេះ ហើយរបស់រឹងៗដែលនិយាយដល់នោះគឺជាអាវក្រោះរបស់លោកមេទ័ពនឹងហើយ គិតដល់ណានុងអ្នក?
ស៊ីងឡាងសម្លឹងមើលអ្នកដែលប្រញាប់ចេញដំណើរទៅមុននេះដោយខ្សែភ្នែកសញ្ជឹងគិត គេមិនជឿថាក្មេងម្នាក់នេះជាកូនរបស់មេទ័ពប៉វិននោះទេ តែចម្លែកណាស់ ហេតុអ្វីបានជាមេទ័ពដែលតែងតែអួតអាង មិនមានធម៌មេត្តាម្នាក់នេះបែរជា បង្ហាញទង្វើរថាការពារនិងស្រលាញ់ក្មេងម្នាក់នេះខ្លាំងម្លេះ? ខ្លាំងរហូតដល់ថ្នាក់ហ៊ានលះបង់ដៃជំនួស? កំពុងតែគិតៗគេក៏ញញឹមឡើងមក៖
«អាចដែរទេ? ដែលឯងស្រលាញ់មនុស្សប្រុសដូចគ្នា?» គិតហើយលោកមេទ័ពស៊ីងឡាងក៏យកស្បែកសត្វមកចារសំបុត្រផ្ញើរទៅរាជវាំងមួយសារទៀត ពីដំបូងគាត់ក៏មិនប្រាកដចិត្តថាមេទ័ពដ៏ស្អាតស្អំរបស់នគរចូវម្នាក់នេះស្រលាញ់ក្មេងតូចដែលមកពីនគរខាងលិច តែនៅពេលនេះ ទង្វើរបស់ប៉វិនវាក៏កាន់តែបញ្ជាក់ច្បាស់ថាគេស្រលាញ់ក្មេងនោះប៉ុនណា ស្រលាញ់រហូតដល់គ្រាន់តែមិនចេះជិះសេះក៏ត្រូវយកមកជិះសេះជាមួយនេះគឺពិតជាមិនធម្មតាទេ គេប្រញាប់ចារសំបុត្ររួចក៏យកទៅផ្ញើរនឹងអ្នកនាំសារដែលកំពុងឈរចាំស្រេចនោះ ដែលន័យរបស់សំបុត្រគឺគ្មានអ្វីច្រើនក្រៅពីនិយាយថាកូនរបស់លោកមេទ័ពជាអ្នកមកពីនគរខាងលិច បន្ថែមពីនេះទៀតស៊ីងឡាងក៏កុហកថាមួយថ្ងៃៗនៅក្នុងជុំរុំនេះគេឮតែលោកមេទ័ពប៉វិនរអ៊ូថានឹកនិងចង់បានភរិយាហេតុនេះគេសុំឱ្យព្រះអង្គជួយគិតគូរពីរឿងភរិយាឱ្យលោកមេទ័ពផង។
ពេលកំពុងគិតពីន័យនៅក្នុងសំបុត្រនេះហើយស៊ីងឡាងក៏ញញឹមតិចៗ សរសើរគំនិតខួរក្បាលរបស់ខ្លួនដែលចេះរកនឹកឃើញវិធីល្អៗបែបនេះបាន បើទោះបីជាមិនបានសម្លាប់ប៉វិនក៏ដោយក៏យ៉ាងហោចណាស់អាចធ្វើឱ្យគេឈឺចាប់ដល់ថ្នាក់ស្លាប់ដែរហើយនៅសល់អាក្មេងមុខឌឺម្នាក់នោះទៀត ចាំមើលណា ចាំមើលពេលណាដែលប៉វិនរៀបការហើយលែងខ្វល់នឹងវាទៀតគេនឹងសម្លាប់វាចោល ហើយភ្លាស្បែករបស់វាចេញ ហាន់ចិញ្ច្រាំសាច់របស់វាឱ្យហ្មត់យកមកធ្វើជាម្ហូបក្លែម យកឆ្អឹងរបស់វាទៅធ្វើស្រាផឹក។
«លោកមេទ័ព តើរបស់សៗដែលធ្លាក់មកពីលើមេឃនេះជាអ្វីទៅ?»សៀវស៊ីង ដែលពេលនេះកំពុងតែឈរនៅជិតបង្អួចរបស់ផ្ទះសំណាក់សួរទៅកាន់លោកមេទ័ពដែលកំពុងតែអង្គុយអានសៀវភៅនៅលើតុជិតនោះ ពេលនេះក៏យប់ណាស់ទៅហើយទើបពួកគេសម្រាកក្នុងផ្ទះសំណាក់សិនរង់ចាំឱ្យភ្លឺអាលនឹងបានធ្វើដំណើរទៅបន្តទៀត។
«ជាព្រិលឯងមិនដែលស្គាល់ទេមែនទេ?» លោកមេទ័ពដើរមកឈរក្បែអ្នកដែលកំពុងតែឈរសម្លឹងមើលព្រិលធ្លាក់លើកដំបូងនៃឆ្នាំនេះដោយខ្សែភ្នែកចម្លែកហាក់ដូចជាមិនដែលធ្លាប់ឃើញ។ សៀវស៊ីងគ្រវីក្បាលតិចៗហើយនិយាយ៖
«មិនដែលឃើញទេ ហើយចុះព្រិលនេះហូបបានដែរទេ?» គេសួរទាំងភ្នែកមិនដកចេញពីមាត់បង្អួចសម្លឹងមើលទៅលើមេឃផង និងសម្លឹងមើលទៅលើដីដែលពេលនេះសុទ្ធតែព្រិលឡើងសក្បុះផង។
«ហូបមិនបានទេ!»
«ហេតុអ្វីទៅ? មើលទៅវាសស្អាតគួរឱ្យចង់ហូបណាស់» សៀវស៊ីងនៅតែចចេសចង់ដឹងចង់ឮមិនចេះឈប់គួរឱ្យធុញ តែលោកមេទ័ពបែរជាគ្មានអារម្មណ៍ធុញអីបែបនោះ ធម្មតាគាត់ជាមនុស្សងាយធុញ មិនចូលចិត្តស្ដាប់អ្នកណានិយាយច្រើនតែបែរជាមកចូលចិត្តស្ដាប់សម្ដីរប៉ប៉ាច់ប៉ប៉ោចរបស់សៀវស៊ីង គាត់ជាមនុស្សមិនចូលចិត្តចាញ់អ្នកណាងាយៗតែងតែឈ្នះគ្រប់រឿង តែបែរជាព្រមចាញ់សៀវស៊ីងគ្រប់ពេល គាត់ពីមុនមិនចូលចិត្តចុះញ៉មអ្នកណា មិនដែលយកខួរក្បាលទៅគិតពីអរម្មណ៍អ្នកដទៃឃើញបែបណាក៏ថាបែបនោះ តែពេលនេះមុននិយាយអ្វីគាត់ត្រូវថ្លឹងថ្លែងគិតគ្រប់ពេលព្រោះខ្លាចប៉ះពាល់អារម្មណ៍របស់សៀវស៊ីង ខ្លាចសៀវស៊ីងយំ ធ្លាប់តែជាមនុស្សតឹងតែងគ្រប់រឿង តែពេលនេះក៏ធូររលុងសឹងតែគ្រប់យ៉ាងចំពោះសៀវស៊ីង។
«បើឯងចង់ហូបរបស់សៗបែបនេះ ចាំដល់រាជធានីយើងនាំឯងទៅភ្នំ ហួណាន ចុះ»
«ហេតុអ្វីត្រូវទៅភ្នំហួណាន?»
«ព្រោះភ្នំនោះខ្ពស់ជាងគេបង្អស់ ព្រិលនៅទីនោះមិនមានជាប់ធូលីដីដូចព្រិលនៅទីនេះទេ ឯងអាចហូបបាន»
គាត់និយាយព្រមទាំងសម្លឹងមើលមុខអ្នកម្ខាងទៀតដែលកំពុងតែញញឹមស្ញេញដាក់គាត់ផង ឃើញខ្សែភ្នែកនិងស្នាមញញឹមមួយនោះហើយគាត់ក៏អត់មិនបាននិងញញឹមតបទៅវិញទាំងមិនសូវសម បន្ទាប់មកក៏ដើរយឺតៗទៅជិតសៀវស៊ីង គាត់ចាប់មុខតូចនោះថ្នមៗដោយដៃធំៗទាំងពីររបស់ខ្លួន សម្លឹងមើលបបូរមាត់ស្អាតនោះមួយសន្ទុះមុននឹងឱនមុខយឺតៗទៅថើបបបូរមាត់ពូកែនិយាយនោះថ្នមៗទាំងបេះដូងឌុកដាក់ៗ តែមួយភ្លែតប៉ុណ្ណោះ តែមួយភ្លែតគាត់ក៏រុញសៀវស៊ីងចេញហើយសម្លឹងមើលព្រិលធ្លាក់ធ្វើមិនដឹង ទុកឱ្យអ្នកដែលត្រូវគាត់ថើបមុននេះទៅជាភាំងមិនដឹងថារឿងមុននេះគេស្រមៃឬមួយជារឿងពិតមែន តែប្រហែលជាគេស្រមៃហើយព្រោះបបូរមាត់របស់លោកមេទ័ពមិនអាចទន់បានដូចបបូរមាត់ដែលថើបគេមុននេះទេ។
គេដំណាលតៗគ្នាថាបើសិនជាបុរសណាម្នាក់រកបាននារីដែលគេស្រលាញ់ស្មើជីវិតនិងសម្រេចចិត្តថានឹងយកនាងធ្វើជាភរិយាហើយនោះគេនឹងបបួលនាងទៅមើលព្រិលនៅភ្នំ ហួណាន ប្រសិនបើនារីនោះព្រមវាបញ្ជាក់ថាពួកគេព្រមព្រៀងស្រលាញ់គ្នានិងស្មគ្រ័ចិត្តធ្វើជាគូរអនាគតជាមួយគ្នាហើយ រឿងនេះវាជាទំនៀមទម្លាប់របស់អ្នកនៅនគរខាងកើត ជាពិសេសទៀតនោះគឺការមើលព្រិលធ្លាក់លើកដំបូងនៃឆ្នាំរួមគ្នា មនុស្សនៅនគរខាងកើតនេះគេប្រកាន់រឿងព្រិលធ្លាក់លើកដំបូងនេះណាស់ គេកំណត់ថាមានតែអ្នកដែលស្រលាញ់យើងហើយមិនហ៊ានសារភាពតែប៉ុណ្ណោះទើបគេមកមើលព្រិលនិងនិយាយជាមួយយើងនៅអំឡុងពេលព្រិលធ្លាក់លើកទីមួយនេះ គេនិយាយថាប្រសិនបើគូរស្នេហ៍ណាបានថើបគ្នាក្នុងពេលព្រិលធ្លាក់លើកដំបូងនៃដើមឆ្នាំនោះ ស្នេហារបស់ពួកគេនឹងគង់រង្សអមត ជារៀងរហូតគ្មានអ្វីមកបំបែកបានឡើយសូម្បីតែសេចក្ដីស្លាប់។
«លោកមេទ័ពមិនពាក់អាវរឹងៗនោះទៀតទេឬ?» សៀវស៊ីង សួរទៅកាន់អ្នកដែលកំពុងតែអង្គុយបំផាយសេះនៅពីក្រោយខ្នងរបស់ខ្លួន ដោយសារតែថ្ងៃនេះនៅពេលតាំងពីចេញដំណើរមកគឺសៀវស៊ីងគ្មានអារម្មណ៍ថាឈឺខ្នងដូចថ្ងៃមុនបន្តិចណាសោះឡើយ វាខុសប្លែកស្រឡះពីថ្ងៃម្សិលមិញដែលខ្នងរបស់គេទាំងឈឺ ទាំងខ្ទាំហើយវាក៏ធ្វើឱ្យគេអស់កម្លាំងខ្លាំងជាងការជិះសេះនេះទៅទៀត។
«មិនពាក់ទៀតទេ បើពាក់ទៀតខ្នងឯងនឹងឡើងជាំហើយឈឺទៀតមិនខាន» លោកមេទ័ព ប៉វិន និយាយដោយមិនឱនមកសម្លឹងមុខអ្នកដែលស្ថិតនៅក្រោមទ្រូងរបស់គាត់ ថ្ងៃនេះ សៀវស៊ីង ពាក់ខោអាវពណ៌សមួយឈុត ដែលធ្វើឱ្យគេមើលទៅស្រស់ថ្លា ស្អាត មានរបៀប ប្រៀបដូចជាត្បូងចរណៃ ឯលោកមេទ័ពវិញ ពាក់ខោអាវពណ៌ខ្មៅមួយឈុតដោយមិនមានពាក់អាវក្រោះដូចរបៀបមេទ័ពឡើយព្រោះគាត់ខ្លាចធ្វើឱ្យខ្នងរបស់ សៀវស៊ីង ជាំទៀត ប៉ុន្តែឈប់សិន ហេតុអ្វីបានជាលោកមេទ័ពដឹងថាខ្នងរបស់សៀវស៊ីងជាំ?
ប៉វិន ញញឹមតិចៗនៅចុងមាត់ពេលនឹកឃើញទៅដល់ព្រឹត្តិការណ៍កាលពីយប់ គាត់កំពុងតែគេងនៅលើគ្រែសុខៗអ្នកម្ខាងទៀតនោះក៏ត្រសុលខ្លួនមករកគាត់ធ្វើដូចខ្លួនជាកូនឆ្កែដែលត្រសុលមករកមេ លោកមេទ័ពប៉វិន ងើបឡើងយកដៃទៅច្រត់ចង្ការហើយសម្លឹងមើលមុខអ្នកដែលកំពុងតែរួញខ្លួននៅជិតដើមទ្រូងរបស់គាត់ដោយខ្សែភ្នែកកក់ក្ដៅ គាត់យកម្រាមដៃធំៗនោះទៅវាសសក់របស់សៀវស៊ីងដែលធ្លាក់មកនៅពេញថ្ពាល់ឱ្យទៅនៅក្រោយទងត្រចៀកវិញដោយមានរបៀប។
«រងា» អ្នកដែលកំពុងគេងក្នុងភួយហើយយកដៃដណ្ដប់ខ្លួនឯងតិចៗនោះ មមើថ្ងូរឡើងយ៉ាងគួរឱ្យអាណិត មកពី សៀវស៊ីង ជាមនុស្សនៅភាគខាងលិច ហេតុនេះហើយបានជាគេចាញ់រងាខ្លាំងបែបនេះ អាកាសធាតុពេលធ្លាក់ព្រិលនៅយប់ដំបូងនេះគឺមិនបានជារងាអីណាស់ណានោះទេ ប៉ុន្តែចំពោះអ្នកដែលស៊ាំជាមួយអាកាសធាតុក្ដៅស្ងួតហួតហែងនោះពេលមកចួបប្រទះនឹងអាកាសធាតុបែបនេះក៏រងាញ៉ាក់ញ័រ រណ្តំធ្មេញសឹងតែកក ស្លាប់។
«រងាណាស់!» សៀវស៊ីងថ្ងូរតិចៗម្ដងទៀតធ្វើឱ្យលោកមេទ័ពប៉វិនត្រូវបង្ខំចិត្តចូលខ្លួនទៅក្នុងភួយជាមួយគេហើយក៏ស្រវាឱបអ្នកដែលមានរាងតូចជាងខ្លួនសឹងតែពាក់កណ្ដាលនោះយកមកឱបជាប់នឹងរង្វង់ដៃកក់ក្ដៅរបស់គាត់។
«កក់ក្ដៅណាស់!» អ្នកដែលរងារណ្ដំធ្មេញមុននេះទៅជាញញឹមនិងពោលតិចៗទាំងដែលកំពុងដេកលក់ ធ្វើឱ្យលោកមេទ័ពត្រូវឱនមកសម្លឹងមុខស្អាតៗនោះ បេះដូងរបស់មនុស្សដែលគិតថាខ្លួនឯងរឹងមាំអាចនៅម្នាក់ឯងបានពេញមួយជីវិតចាប់ផ្ដើមលោតញ៉ាប់ៗទៀតហើយ។ ហើយអ្នកដែលធ្វើឱ្យបេះដូងមួយដួងដែលរឹងក្បាលនេះលោតញ៉ាប់បានគឺមានតែសៀវស៊ីងម្នាក់ប៉ុណ្ណោះ លោកមេទ័ព ប៉វិន រឹតរង្វង់ដៃបន្តិចតាមចិត្តក្នាញ់៖
«ឈឺ…ឈឺខ្នង!» អ្នកដែលកំពុងតែដេកសុខៗនោះក៏ថ្ងូរឡើងមកម្ដងទៀតដោយទឹកមុខចង់យំបន្តិចអីបន្តិច ប៉វិន ជ្រួញចិញ្ចើមហើយចាប់ទាញអាវអ្នកដែលកំពុងតែដេកលក់នោះតិចៗ គាត់សម្លឹងមើលទៅផែនខ្នងសស្អាតដែលគ្មានសាច់ដុំសូម្បីតែបន្តិចមិនសក្ដិសមជាកូនប្រុសនោះ ហើយក៏ត្រូវភ្ញាក់សឹងតែធ្លាក់ពីលើគ្រែនៅពេលគាត់ក្រឡេកឃើញថានៅលើខ្នងស្អាតនោះមានសុទ្ធតែស្នាមជាំដុំៗ មានខ្លះក៏ខៀវ ខ្លះក៏ក្រហម ហើយស្នាមជាំខ្លះទៀតក៏ឡើងខ្មៅ លោកមេទ័ពយកដៃទៅប៉ះសាច់ទន់ៗនោះបន្តិច តែគ្រាន់តែម្រាមដៃរបស់គាត់សង្កត់ទៅលើសាច់ជាំនោះភ្លាម អ្នកដែលដេកលក់ហើយក៏ធ្វើចិញ្ចើមជ្រួញមិនពេញចិត្តភ្លាមដែរ គាត់ប្រញាប់ដកដៃចេញយ៉ាងរហ័ស តែភ្នែកក៏មិនអាចដកចេញពីខ្នងស្អាតនោះបានដែរ លោកមេទ័ពឱនមុខយឺតៗទៅថើបថើៗនៅលើខ្នងដែលមានស្នាមជាំនោះ គាត់ពោលខ្សិបៗល្មមតែឮម្នាក់ឯង៖
«ក្រអូប!» គាត់ថើបថើៗនៅលើស្នាមជាំដែលមាននៅលើខ្នងតូចសស្អាតរបស់សៀវស៊ីងទាល់តែសព្វគ្រប់ស្នាមទាំងអស់ រួចទើបរៀបចំអាវឱ្យអ្នកម្ខាងទៀតឱ្យមានរបៀបរបបឡើងវិញហើយក៏លើកគេឱ្យមកកើយដៃរបស់ខ្លួនព្រមទាំងស្រវាឱបអ្នកនៅក្នុងរង្វង់ដៃថ្នមៗ គាត់ញញឹមតិចៗពេលឃើញអ្នកម្ខាងទៀតប្រឹងត្រសុលមករកខ្លួនគាត់ លោកមេទ័ពឱនមុខទៅថើបថ្ងាសតូចនោះថ្នមៗហើយខ្សិបដាក់ត្រចៀកគេ៖
«សូមទោស ដែលធ្វើឱ្យខ្នង…អូនជាំ»

«លោកមេទ័ព!» សៀវស៊ីងដែលកំពុងតែអង្គុយពត់ដៃពត់ជើងនៅលើពូកស្រែកហៅអ្នកដែលកំពុងតែលាយទឹកក្ដៅឱ្យគេងូតតិចៗ។
«ហឺម?» ប៉វិន ឆ្លើយទាំងមិនព្រមយកភ្នែកមើលអ្នកម្ខាងទៀតព្រោះគាត់កំពុងមមាញឹកនឹងការលាយទឹកក្ដៅឱ្យគេងូត គាត់មិនអាចបណ្តោយឱ្យសៀវស៊ីងងូតទឹកត្រជាក់ធម្មតាបានទេ រាងកាយរបស់គេទន់ខ្សោយ ហើយអ្វីដែលសំខាន់គឺគេចាញ់រងាបែបនេះបើសិនជាឱ្យងូតទឹកត្រជាក់ធម្មតានោះពិតណាស់ច្បាស់ជារឹងថ្គាមស្លាប់ត្រឹមតែចាក់មួយផ្តិលដំបូង។
«គួរឱ្យសោកស្ដាយណាស់!» សៀវស៊ីង និយាយទាំងធ្វើមុខដូចខូចចិត្តបន្តិចផង សំឡេងក៏ក្ងួរតាមដោយភាពមិនសប្បាយចិត្តដែរ។
«សោកស្ដាយអី?» អ្នកដែលកំពុងឈ្ងោកមុខលាយទឹកមុននេះងើបមុខសួរទាំងបារម្ភ។
« គឺសោកស្ដាយដែលមិនបានលួចភួយមកពីផ្ទះសំណាក់យប់មិញនឹងណា ភួយនោះវាកក់ក្ដៅណាស់» ចម្លើយរបស់អ្នកដែលអង្គុយធ្វើមុខជូរនៅលើគ្រែនោះធ្វើឱ្យលោកមេទ័ពត្រូវញញឹមនិងគ្រវីក្បាលតិចៗ ក្មេងនេះចំជាមិនដឹងអីមែនភួយណាក៏វាតែងតែក្លាយមកជាភួយកក់ក្ដៅរហូតនឹងឱ្យតែសៀវស៊ីងកំហួចម្នាក់នេះស្ថិតនៅក្នុងរង្វង់ដៃគាត់ វាមិនពាក់ពន្ធ័អីនឹងភួយបន្តិចទេ។
«ឆាប់មកងូតទឹកមក យើងលាយហើយៗ»
«បាទ!»
បន្ទាប់ពីការធ្វើដំណើរយ៉ាងលំបាកលំបិន ក៏ដូចជាសប្បាយរីករាយ និងហត់នឿយអស់រយៈពេលជិត២ខែកន្លងមកនេះ នៅទីបំផុតលោកមេទ័ពនិងសៀវស៊ីងក៏មកគាល់ព្រះមហាក្សត្រនៃរាជវង្សចូវបានសម្រេច។
«លោកមេទ័ព លី ហេតុអ្វីមិននាំកូនរបស់លោកមកចូលគាល់យើងដែរ?» ព្រះអង្គចូវ ជីយ៉ាងដែលជាមហាក្សត្រនៃរាជវង្សចូវកំពុងតែអង្គុយលើរាជបល្ល័ង្ករូបនាគរាជយ៉ាងអំណាច មានព្រះសវនីយ៍មកកាន់លោកមេទ័ពប៉វិនដែលកំពុងតែលុតជង្គង់នៅនឹងមុខរាជបល្ល័ង្កនេះ។
«សៀវស៊ីង មានសុខភាពទន់ខ្សោយណាស់ក្រាបទូល គ្រាន់តែមកដល់រាជធានីភ្លាមក៏ធ្លាក់ខ្លួនឈឺបាត់ទៅហើយ ទូលបង្គំបារម្ភថាបើឱ្យចូលមកគាល់ព្រះអង្គនៅពេលនេះអាចនឹងចម្លងជំងឺឱ្យទៅព្រះអង្គក៏ដូចជាអ្នកគ្រប់គ្នាក្រាបទូល»
ពាក្យសំដីរដោះសារដ៏មានឥទ្ធិពលនិងហេតុផលសមរម្យរបស់លោកមេទ័ពធ្វើឱ្យព្រះមហាក្សត្រជីយ៉ាងសើចរលាក់តិចៗ បើទោះបីជាទ្រង់ដឹងហើយថាប៉វិនហួងហែងកូនប្រុសតែទ្រង់ក៏មិនអាចធ្វើអ្វីគេបានព្រោះតែពាក្យសម្ដីរដ៏មានហេតុផលបែបនេះហើយ។
«លី ប៉វិន! យើងឮថាលោកជិះសេះមកតែមួយរួមគ្នាផងមែនទេ?» ដំណឹងដែលថាលោកមេទ័ពថែរក្សានិងថ្នមកូនប្រុសតែមួយដូចត្បូងពេជ្រ រហូតដល់ថ្នាក់ជិះសេះមកជាមួយគ្នាទៀតនេះគឺល្បីសុះសាយពាសពេញរាជធានី អ្នកណាគេមិនដឹង? អ្នកណាគេមិនឮពីដំណឹងនេះទៅ? រហូតដល់ថ្នាក់មានមនុស្សចោមរោមចង់ឃើញមុខកូនប្រុសបណ្ដូលចិត្តរបស់លោកមេទ័ពទៀតផង។
«ក្រាបទូល ដ្បិតអី សៀវស៊ីង មិនសូវប្រសប់ជិះសេះ ហើយណាមួយទូលបង្គំក៏មិនហ៊ានបណ្តោយឱ្យជិះតែម្នាក់ឯង»
«មិនសូវប្រសប់ជិះសេះ? គួរឱ្យអាម៉ាសណាស់ មានឪពុកជាមេទ័ពចំណានហេតុអ្វីបានជាកូនប្រុសមិនសូវចេះជិះសេះបែបនេះ?»
ចូវ ជីយ៉ាង ច្បូតពុកចង្ការព្រមទាំងឧទានតិចៗទាំងបញ្ចេញសំឡេងដូចឆ្ងល់ផង ទាំងដែលការពិតទ្រង់បានដឹងការពិតថាក្មេងម្នាក់នោះជាអ្នកមកពីនគរខាងលិចហើយក៏ដោយ។
លោកមេទ័ព ប៉វិន នៅស្ងៀមមិននិយាយអ្វីបន្ត ទឹកមុខរបស់គាត់នៅតែរក្សាបានធម្មតាបើទោះបីជាពណ៌សម្បុរពេលនេះរាងប្រែមកស្រគាំបន្តិចក៏ដោយព្រោះបណ្ដាលមកពីការធ្វើដំណើរហាលក្ដៅនូវក្នុងផ្លូវដ៏វែងឆ្ងាយនេះ។
«លី ប៉វិន! ឆ្នាំនេះលោកមានអាយុ៣៤ឆ្នាំហើយត្រូវទេ?» នៅពេលដែលចាក់អ្នកម្ខាងទៀតមិនចេញចម្លើយហើយព្រះអង្គក៏ប្តូរប្រធានបទសន្ទនាព្រោះទ្រង់ដឹងថាបើនៅតែបន្តស្ងៀមបែបនេះទៀត លោកមេទ័ពដែលកំពុងលុតជង្គង់នៅខាងមុខនេះនឹងបន្តនៅស្ងៀមមិននិយាយអ្វីជាដាច់ខាត។
«ក្រាបទូល!»
«យោគយល់ដល់គុណសម្បត្តិដែលោកសាងជូនរាជវង្សចូវជាង២០ឆ្នាំមកនេះ យើងនឹងលើកបុត្រីទី៣របស់យើង ចូវ ម៉ីអ៊ី ឱ្យរៀបអភិសេកធ្វើជាព្រះជាយារបស់លោកចុះ»
ព្រះអង្គមានបន្ទូលដល់រឿងរៀបអភិសេកទាំងសប្បាយចិត្ត ទ្រង់នឹកទៅដល់រូបរាងល្វត់ល្វន់ស្រស់ស្អាតរបស់រាជបុត្រីដែលមានវ័យ២៤ឆ្នាំប៉ុន្តែនៅតែគ្មានរាជបុត្រាណាម្នាក់មកចែចូវសោះ បើសិនជាបណ្តោយបែបនេះទៀតប្រាកដជានៅព្រៅជាក់ជាមិនខាន។ លោកមេទ័ព ប៉វិន ឱនគោរពព្រះអង្គបន្តិចទើបពោលឡើង៖
«ទូលបង្គំ ជារាស្ត្រសាមញ្ញមិនត្រូវការព្រះជាយាទេក្រាបទូល!» បន្ទាប់ពីស្ដាប់សម្ដីរបស់លោកមេទ័ពហើយពួកមន្ត្រីដែលនៅជិតៗនោះក៏លើកដៃខ្ទប់មាត់ ហើយខ្សិបខ្សៀវនិយាយដើមលោកមេទ័ពគ្រប់គ្នា ដ្បិតអីចម្លើយនេះវាប្រៀបដូចជាពាក្យបដិសេធនូវសំណើររៀបអភិសេកដោយប្រយោលបែបនោះឯង។
«លោកមិនត្រូវការតែ សៀវស៊ីង កូនរបស់លោកគេត្រូវការម្ដាយមិនអ៊ីចឹង?»
«ទូលបង្គំមើលថែ សៀវស៊ីង មកម្នាក់ឯងតាំងតែពីគេនៅតូចរហូតដល់គេធំពេលនេះហើយ ទូលបង្គំគិតថាគេរឹងមាំអាចរស់នៅម្នាក់ឯងបានដោយមិនត្រូវការម្ដាយទេក្រាបទូល!»
ផាំង
ព្រះអង្គគោះតុមួយដៃយ៉ាងគំហុក ធ្វើឱ្យមន្ត្រីគ្រប់គ្នាដែលខ្សិបខ្សៀវរឿងលោកមេទ័ពមុននេះកាន់តែខ្សិបខ្សៀវខ្លាំងៗថែមទៀតដោយមិនក្រែងរអែងចិត្តប៉វិនបន្តិចណាឡើយ។
«ព្រហើន! បើឯងមិនព្រមរៀបអភិសេកយើងនឹងសម្លាប់ក្មេងដែលមកពីភូមិភាគខាងលិចនោះចោល!»
ព្រះមហាក្សត្រចូវជីយ៉ាងនិយាយគំហកទៅកាន់លោកមេទ័ពដែលកំពុងតែលុតជង្គង់ស្ដាប់នៅខាងមុខនោះយ៉ាងគំរោះគំរើយ បន្ថែមពីនេះទៀតព្រះអង្គលើកយករឿងដែលមិនគួរគំរាមមកគំរាមលោកមេទ័ពបានយ៉ាងគួរឱ្យស្អប់។ ដៃរបស់អ្នកដែលកំពុងតែលុតជង្គង់ចុះនោះក្ដាប់យ៉ាងណែន ភ្នែកក៏ងាកសម្លឹងមើលមុខព្រះមហាក្សត្រដែលកំពុងតែសើចសប្បាយធ្វើហាក់ដូចជា ជីវិតរបស់ សៀវស៊ីង គឺជារឿងលែងសើចបែបនេះដែរ។
«លី ប៉វិន! តាំងតែពីតូចមកលោកក៏រស់នៅក្រោមការមើលថែរបស់យើង យើងមិនដែលចាត់ទុកលោកជាសាច់ដទៃឡើយគឺស្រលាញ់ហាក់ដូចជាបុត្របង្កើតរបស់យើងដែរ ពេលនេះលោកក៏ដល់វ័យល្មមនឹងរៀបការហើយ លោកបំពេញបំណងយើងម្ដងមិនបានឬ?» ព្រះមហាក្សត្រនិយាយចេញទៅដោយមិនក្រែងរអែងមាត់អ្វីបន្តិចសោះឡើយ ស្រលាញ់ឬ? ស្រលាញ់ដូចបុត្របង្កើត? តាំងពីតូចមក ប៉វិនក៏ត្រូវបានចិញ្ចឹមធំធាត់ឡើងមកជាមួយនឹងពួកទាហានចាស់ៗ ពេលគេបានធំបន្តិចក៏ត្រូវហ្វឹកហាត់ជាមួយនឹងពួកអ្នកហាត់ទាហាន វាយដំ ហាត់លត់ពត់គ្រប់បែបយ៉ាងលំបាកលំបិនសឹងតែស្លាប់សឹងតែរស់ ទម្រាំបានធំមកបន្តិចទៀតក៏ត្រូវរសាត់អណ្ដែតទៅនៅជិតព្រំដែនដាច់ស្រយាលឯអស់នោះព្រោះតែព្រះអង្គទ្រង់ព្រួយព្រះទ័យខ្លាចលោកមេទ័ពប៉វិនដណ្ដើមរាជតែប៉ុណ្ណោះ ទង្វើបែបនេះឬដែលគេហៅថាស្រលាញ់ដូចសាច់ញាតិ?
អ្វីដែលធ្វើឱ្យលោកមេទ័ពស្អប់ព្រះមហាក្សត្រនេះជាងមុនទៀតគឺនៅពេលដែលព្រះអង្គទ្រង់បញ្ជូន ស៊ីងឡាង ឱ្យទៅនៅឯព្រំដែនជាមួយលោកដែរព្រោះតែព្រះអង្គមិនទុកចិត្តខ្លាចថាលោកមេទ័ព ប៉វិន នឹងបះបោរប្រឆាំងនឹងព្រះអង្គដោយចូលដៃចូលជើងជាមួយនឹងអ្នកនៅនគរខាងលិច។
«ទូលបង្គំ សូមពេលពិភាក្សាជាមួយ សៀវស៊ីងសិនក្រាបទូល» ដោយសារតែគ្មានជម្រើសទើបលោកមេទ័ពព្យាយាមពន្យាពេលវៀបការ គ្រាន់តែគិតដល់ការរៀបការជាមួយព្រះនាងទីបីលោកមេទ័ពក៏ព្រឺសម្បុរណាស់ទៅហើយ។
«ល្អយើងទុកពេលឱ្យលោកមួយអាទិត្យចុះ»
ថ្ងៃរសៀល…
លោកមេទ័ពដើរចូលមកក្នុងផ្ទះរបស់លោកដែលព្រះអង្គប្រទានឱ្យ វាជាផ្ទះតូចល្មមមួយនៅកណ្ដាលក្រុង ដែលមានរបងថ្មជុំវិញខ្ពស់ៗ ទីធ្លានៅក្នុងផ្ទះក៏មិនសូវធំតែវាមិនសូវតូចប៉ុន្មានដែរ បរិវេណក្នុងផ្ទះនេះមានដាំសុទ្ធតែដើមឈើហូបផ្លែ ផ្ទះក៏សុទ្ធតែពីងពាង និងធូលីរោម។
«សៀវស៊ីង!» លោកមេទ័ពស្រែកហៅឈ្មោះអ្នកដែលគាត់នឹករលឹកសឹងតែដាច់ប្រម៉ាត់ នៅពេលមកដល់ក្លោងទ្វាររបងផ្ទះភ្លាមក៏ឃើញសៀវស៊ីងកំពុងតែពូតក្រណាត់ហាលជាច្រើនមិនដឹងថាគេធ្វើអីទេមួយថ្ងៃនេះ។
«លោកមេទ័ព មកវិញហើយមែនទេ? ខ្ញុំបោសសម្អាតផ្ទះហើយអស់ហើយ» សៀវស៊ីងប្រញាប់ហាលក្រណាត់ចុងក្រោយបង្អស់បង្ហើយ រួចក៏រត់ទៅរកលោកមេទ័ពរូបសង្ហារនិងមិនភ្លេចអួតប្រាប់គាត់ពីអ្វីដែលគេបានធ្វើក្នុងរយៈពេលពេញមួយថ្ងៃនេះផង គឺលោកមេទ័ពតែងតែទូន្មានគេឱ្យធ្វើជាមនុស្សមានប្រយោជន៍ ចេះកែច្នៃពេលវេលាឱ្យបានត្រឹមត្រូវ នៅក្មេងបែបគេនេះមិនគួរចំណាយពេលដកដង្ហើមចោលឥតប្រយោជន៍ទេ ហេតុនេះហើយបានជាគេធ្វើតាមដំបូន្មានលោកមេទ័ពឥតមានខ្វះចន្លោះ។
«ឆ្លាត!» លោកមេទ័ពញញឹមយកដៃទៅអង្អែលក្បាលអ្នកដែលឈរញញឹមចំពោះមុខគាត់តិចៗដោយក្ដីស្រលាញ់ នៅពេលដែលក្មេងតូចប្រុងបែរខ្លួនដើរចេញទៅវិញនោះគាត់ក៏ស្រវាចាប់ដើមដៃស្រឡូនស្អាតនោះច្របាច់តិចៗ៖
«មានការអីមែនទេលោកមេទ័ព? គឺខ្ញុំប្រញាប់ទៅលើកធុងទឹកចាក់ចោល» សៀវស៊ីងងាកមកប្រាប់លោកមេទ័ព ប៉វិន ពីមូលហេតុដែលធ្វើឱ្យគេត្រូវប្រញាប់រត់ចូលទៅក្នុងផ្ទះវិញ គឺថាផ្ទះនេះមិនធំពិតមែនតែវាត្រូវទុកចោលយូរណាស់មកហើយរហូតដល់សៀវស៊ីងចំណាយពេលបោសជូតសម្អាតសឹងតែមួយថ្ងៃដល់រសៀលស្មើនេះទើបតែចប់គិតមើលទៅថាតើវាកខ្វក់ប៉ុនណា?
លោកមេទ័ពទាញយករាងតូចស្ដើងមកឱបជាប់នឹងទ្រូង គាត់បិទភ្នែកបន្តិចហើយដាក់ចង្ការនៅលើស្មារបស់អ្នកម្ខាងទៀតដោយអារម្មណ៍ហត់នឿយ។
«លោកមេទ័ព មិនស្រួលខ្លួនមែនទេ?» សៀវស៊ីងទៅជាថ្មឹងមិនដឹងថាអ្នកដែលនៅរឹងមាំសុខៗមកចាប់គេឱបនេះកំពុងតែកើតអ្វី ព្រោះថាតាំងពីដើមមកគាត់ក៏ជាមនុស្សរឹងមាំមិនមែនអីបន្តិចក៏រំអួយខុសរឿងនោះទេ។
«ហូបអីហើយឬនៅតាំងពីព្រឹកមក?»
«ហូបនំដែលលោកមេទ័ពឱ្យមកអស់បីបន្ទះហើយ» សៀវស៊ីងឆ្លើយប្រាប់ទាំងសប្បាយចិត្ត ខុសដាច់ពីអ្នកដែលកំពុងតែចាប់គេឱប ប៉វិន ព្រលែងសៀវស៊ីងចេញបន្តិចគាត់សម្លឹងមើលចំភ្នែករបស់អ្នកដែលមានកម្ពស់ទាបជាងខ្លួនដោយអារម្មណ៍ស្រងេះស្រងោចយ៉ាងចម្លែក។
«យើង…យើងស្រលាញ់ឯង!» សំឡេងគ្រលរធំនោះកំពុងតែសារភាពស្នេហ៍ដោយអារម្មណ៍ជ្រាលជ្រៅ សំឡេងដែលនិយាយចេញទៅនេះវាស្រទន់គួរឱ្យចង់ស្ដាប់តែក៏បង្កប់ទៅដោយភាពម៉ឺងម៉ាត់បញ្ជាក់បានថាគាត់មិនបាននិយាយលេង។
«ខ្ញុំក៏ស្រលាញ់លោកមេទ័ពដែរ កូនម្នាក់ណាដែលថាមិនស្រលាញ់ពុកនោះត្រូវទេ?» សៀវស៊ីងញញឹមរហូតដល់ថ្នាក់លឹបភ្នែកដាក់លោកមេទ័ពវិញ តែអ្នកដែលឈរស្ដាប់នោះមិនបានញញឹមជាមួយ ចិញ្ចើមរបស់គាត់ជ្រួញចូលគ្នាភ្លាមៗបន្ទាប់ពីស្ដាប់ពាក្យពេចន៍គេចប់ គាត់ដកដៃចេញឈប់ប៉ះពាល់មនុស្សល្ងង់មិនដឹងខ្យល់អីនោះ ហើយដើរតាំងៗចូលទៅក្នុងផ្ទះដូចហោះរហូតដល់ថ្នាក់សៀវស៊ីងរត់តាមមិនចង់ទាន់៖
«កុំរត់មកតាមយើង ពិន័យឱ្យឯងលុតជង្គង់នៅមុខនេះរហូតដល់យប់»
លោកមេទ័ពស្រែកបញ្ជាដោយសំឡេងដាច់ណាត់នៅពេលដែលជើងរបស់សៀវស៊ីងប្រុងនឹងរត់ទៅតាមគាត់ដល់ក្នុងផ្ទះ គ្រាន់តែបញ្ចប់សម្ដីរបស់លោកមេទ័ពភ្លាម អ្នកដែលឈានជើងបម្រុងទៅតាមគាត់មុននេះក៏ត្រូវបញ្ឈប់យ៉ាងលឿន ហើយប្រញាប់ដើរទៅលុតជង្គង់នៅនឹងមុខផ្ទះដោយទឹកមុខមិនសប្បាយចិត្ត ចង់យំបន្តិចអីបន្តិច តើគាត់ស្អប់គេខ្លាំងណាស់មែនទេបានគ្រាន់តែគេនិយាយថាស្រលាញ់ក៏ខឹងគេដាច់ក្បាល ដាច់កន្ទុយដល់ថ្នាក់នេះហើយ? គេធ្វើអ្វីឱ្យគាត់មិនសប្បាយចិត្តឬ? គេគួរឱ្យស្អប់ដល់ថ្នាក់មិនចង់ប៉ះមែនទេ? សៀវស៊ីង ឈ្ងោកមុខមើលរូបរាងខ្លួនឯងតិចៗ មែនហើយទោះជាយ៉ាងណាគេក៏ជាក្មេងមកពីភូមិភាគខាងលិច ទោះបីជាគាត់ទទួលយកគេធ្វើជាកូនចិញ្ចឹមវាក៏មិនបានកែប្រែក្រយ៉ៅដែលដៅជាប់នឹងខ្លួនគេពីកំណើតបានមកនោះដែរ។
មែនហើយក្រយ៉ៅយើងទាបទោះបីជាយើងទៅទំនៅទីណាក៏នៅតែទាបមិនអាចឡើងខ្ពស់នឹងគេបានទេ លោកមេទ័ពធ្លាប់ប្រាប់ហើយថាកុំឱ្យហៅគាត់ថាឪពុកហេតុអ្វីក៏អាខួរក្បាលចង្រៃយ៍នេះវាមិនចាំ? លោកមេទ័ពធ្លាប់ប្រាប់ហើយថាគេមិនមែនជាកូនរបស់គាត់ហេតុអ្វីក៏គេនៅតែចចេសច្រឡំថាខ្លួនឯងជាកូនរបស់គាត់បែបនេះ? កំពុងតែលុតជង្គង់ចុះពិចារណាកំហុសដែលគេមិនបានខុសអ្វីបន្តិចសោះនោះទឹកភ្នែកក៏ហូរស្រក់ចុះមកតក់ៗដូចគ្នា សៀវស៊ីងរហ័សយកដៃទៅវាសទឹកភ្នែកទាំងនោះចោលឱ្យអស់ពីថ្ពាល់ព្រោះលោកពុក មិនត្រូវទេ លោកមេទ័ពធ្លាប់ប្រាប់ហើយថាកុំយំឱ្យគាត់ឃើញទៀតមិនអ៊ីចឹងគាត់ប្រាកដជាបញ្ជូនគេទៅភូមិភាគខាងលិចវិញមិនខាន។
«ក្មេងល្ងង់ សៀវស៊ីង» លោកមេទ័ព ប៉វិន ដែលដើរមកដល់ក្នុងផ្ទះរអ៊ូតិចៗនៅពេលកំពុងតែប្រមូលខោអាវនិងរបស់របរដាក់សម្ពាយ តែថាគាត់ប្រមូលយកទៅណា បើទាំងគាត់ ទាំងកូនប្រុសទើបតែមកដល់រាជធានីនៅថ្ងៃនេះនោះ?
មែនហើយគាត់មានគំនិតចង់រត់ លោកមេទ័ពចង់នាំកូនប្រុសរត់ចេញពីពិធីមង្គលការចាប់បង្ខំនេះមែនទេ? ពុទ្ធោអាណិតណាស់។ បន្ទាប់ពីប្រមូលរបស់របរអស់ហើយពេលក៏យប់ល្មមហើយដែរ គាត់ដើរចេញមកក្រៅក៏ឃើញក្មេងល្ងង់នៅតែលុតជង្គង់ត្រង់នោះដដែល ទើបដើរទៅចាប់ទាញដើមដៃរបស់គេឱ្យងើបឈរឡើងវិញ។
«ទៅណា?» សៀវស៊ីង សួរនៅពេលត្រូវលើកឱ្យដាក់អង្គុយលើខ្នងសេះទាំងកណ្ដាលយប់ ស្អីនេះឬថាគាត់នាំគេទៅភាគខាងលិចវិញមែន?។
«កុំសួរច្រើន» ថាហើយលោកមេទ័ពក៏ហក់ឡើងលើខ្នងសេះពីក្រោយនិងកន្រ្តាក់បង្ហៀរសេះចេញដំណើរទាំងកណ្ដាលរាត្រីសំដៅទៅកាន់ទិសខាងត្បូងនៃរាជធានី។
«លោកមេទ័ព តើយើងទៅណា?» សៀវស៊ីងសួរម្ដងទៀតនៅពេលដែលពួកគេជិះសេះចេញមកជិតដល់ទ្វារក្រុងរាជធានីហើយ ទ្វារនេះមានអ្នកយាមកាមជាប្រចាំមិនដែលធ្វេសប្រហែសឡើយ។
«ចាំដល់ យើងប្រាប់!» គាត់និយាយព្រមទាំងដកផ្លាកបញ្ជាមេទ័ពបង្ហាញទៅកាន់អ្នកយាមម្នាក់ដែលកំពុងតែឈរបង្អាក់ដំណើរសេះគាត់នៅជិតទ្វាររបងធំនោះផង។
ទាហានម្នាក់នោះសម្លឹងមើលផ្លាកបញ្ជាមេទ័ពនៅចំពោះមុខបន្តិចទើបនិយាយ៖
«លោកមេទ័ព ប៉វិន! ព្រះអង្គមានព្រះរាជបញ្ជាហាមមិនឱ្យបើកទ្វារឱ្យលោកមេទ័ពធ្វើដំណើរចេញពីរាជធានីជាដាច់ខាត!»
ទាហាននោះនិយាយតាមព្រះរាជបញ្ជារបស់ព្រះអង្គមិនឱ្យខ្វះ។ ដោយសារតែដឹងពីចិត្តមានះ រឹងរូស និងចរិត របស់លោកមេទ័ពលី ប៉វិននេះហើយទើបព្រះអង្គទ្រង់ត្រូវតែធ្វើគ្រប់វិធីដើម្បីឱ្យប្រាកដចិត្តថាគេមិនអាចរត់គេចទៅណាបាន។ ប៉វិន សម្លឹងមើលទៅកន្លែងងងឹតៗ នៅជិតរបងនោះបន្តិចទើបគាត់លោតចុះពីលើសេះហើយដើរទៅបបួលកូនទាហាននោះនិយាយគ្នា មួយសន្ទុះក្រោយមកគាត់ក៏ដើរមកវិញម្នាក់ឯងហើយជិះសេះចេញតាមទ្វាររបងភាគខាងត្បូងនេះចេញទៅ។
«សៀវស៊ីង…យើងជិតរៀបការហើយ!» គាត់និយាយប្រាប់អ្នកនៅជាប់ទ្រូង នៅពេលជិះសេះបានឆ្ងាយពីរាជធានីគួរសម។
«រៀបការគឺជាអ្វីទៅ?» សៀវស៊ីង ងាកមកសួរគេវិញទាំងមិនយល់ មិនដឹងថារៀបការនឹងជាស្អីផង ហើយរៀបការនឹងជារបស់ហូបឬជាប្រដាប់ជូតផ្ទះ? អេឬថារៀបការនោះជាការឡើងឋានៈទៅ?
«រៀបការគឺនៅពេលដែលមនុស្សប្រុសស្រីត្រូវនៅផ្ទះជាមួយគ្នាបង្កើតកូនបង្កើតចៅ…ឯងធ្វើស្អីនឹង?»
បន្ទាប់ពីពន្យល់ប្រាប់គេហើយ គាត់ក៏ឱនមើលអ្នកដែលកំពុងអង្គុយនៅខាងមុខហើយ លោកមេទ័ពក៏ជ្រួញចិញ្ចើមពេលឃើញអ្នកម្ខាងទៀតកំពុងតែលើកដៃផ្គុំធ្វើដូចរបៀបបួងសួង។
«កំពុងតែបួងសួង បួងសួងឱ្យលោកមេទ័ពរកបាននារីដែលចង់រៀបការជាមួយ តែពេលលោកមេទ័ពរៀបការហើយចុះខ្ញុំនោះ? លោកមេទ័ពនឹងបោះបង់ខ្ញុំចោលទេ?»
សៀវស៊ីងងាកទៅសួរបុរសមាឌធំនៅក្រោយខ្នងម្ដងទៀត អ្វីដែលគេខ្លាចជាងគេនៅពេលនេះគឺខ្លាចលោកមេទ័ពបោះបង់ចោលនឹងឯង។
«អត់ទេ…» ប៉វិនបញ្ឈប់សេះឱ្យនៅដើរយឺតៗល្មមគាត់អាចសម្លឹងមើលមុខតូចៗស្អាតៗនោះចំៗ។
«លោកមេទ័ព នៅពេលដែលលោកមេទ័ពរៀបការហើយតើពេលដែលសៀវស៊ីងរងាលោកមេទ័ពនៅអាចឱបសៀវស៊ីងដូចមុនទេ?ហើយចុះ…អ៊ុប»កំពុងតែប៉ប៉ាច់ប៉ប៉ោចមិនទាន់ចប់ផង សៀវស៊ីងក៏ត្រូវចាប់យកទៅបំបិទមាត់ដោយបបូរមាត់ទន់ៗរបស់លោកមេទ័ពទៅហើយ គាត់យកដៃម្ខាងលើកសៀវស៊ីងដែលមានរាងតូចនោះឱ្យបែរមុខមករកគាត់វិញនិងដៃម្ខាងទៀតចាប់មុខរបស់គេឱ្យបង្ហើបមាត់ផ្ដល់ភាពងាយស្រួលដល់គាត់ក្នុងការថើបគេ។ ព្រិលធ្លាក់ទៀតហើយ មើលចុះសក់ក្បាលរបស់លោកមេទ័ពនិងសក់ក្បាលរបស់សៀវស៊ីឡើងសក្បុសព្រោះតែព្រិលទៀតហើយ សៀវស៊ីង បិទភ្នែកទាំងបេះដូងលោតញ៉ាប់ គេមិនដឹងថាទង្វើរបែបនេះបញ្ជាក់ពីអ្វីនោះទេ ដឹងត្រឹមថាគេចូលចិត្តឱ្យលោកមេទ័ពធ្វើបែបនេះដាក់ វាកក់ក្ដៅយ៉ាងចម្លែក បើទោះបីជាពេលនេះមានព្រិលធ្លាក់ក៏ដោយក៏បេះដូងរបស់សៀវស៊ីងដែលតែងតែរងាជាប់ជានិច្ចនោះលែងរងាទៀតដែរ បេះដូងនិងខ្លួនប្រាណរបស់គេត្រូវបានកម្ដៅដោយបេះដូងនិងរាងកាយរបស់បុរសរឹងមាំម្នាក់នេះ បុរសរឹងមាំ មានអំណាច អង់អាច ក្លាហាន ហើយក៏មុះមុត គាត់ហាក់បីដូចជាព្រះរស់ដែលជួយប្រោះជីវិតរបស់គេឱ្យរស់ម្ដងទៀតអ៊ីចឹង។
លោកមេទ័ព ប៉វិន ថើបបបូរមាត់តូចនោះថ្នមៗលេបយកនូវរាល់ពាក្យសម្ដីមិនបានការរបស់ សៀវស៊ីង ទាំងអស់ចូលទៅក្នុងពោះ គាត់ថើបបបូរមាត់នោះថ្នមៗតិចៗរួចទើបផ្ដួលអ្នកដែលមានរាងស្ដើងជាងនោះទៅគេងនៅលើខ្នងសេះតិចៗ គាត់ដកបបូរមាត់ចេញហើយសម្លឹងមើលមុខស្អាតៗដែលនៅចម្ងាយមិនដល់មួយចំអាមពីមុខគាត់តិចៗ ខ្សែភ្នែករបស់លោកមេទ័ពដេញពីថ្ងាសតូចស្អាត មកដល់កែវភ្នែកដែលមានពន្លឺភ្លឺព្រៀកៗដូចផ្កាយ ចុះមកដល់ខ្ទង់ច្រមុះខ្ពស់ស្អាត និងចុងបញ្ចប់គឺបបូរមាត់តូចដែលពេលនេះវាហើមជាំព្រោះតែស្នាដៃរបស់គាត់ ប៉វិន យកដៃទៅអង្អែលបបូរមាត់នោះតិចៗ គាត់ឱនមុខទៅថើបកញ្ចឹងកសស្អាតនោះថ្នមៗ ខាំជញ្ជក់កញ្ចឹងកទន់ៗនោះរហូតបន្សល់បានជាស្នាមជាំដុំៗនៅលើកញ្ចឹងករបស់អ្នកដែលកំពុងតែដេកដោយខ្នងនៅលើខ្នងសេះ។
«ឱបកយើង!» លោកមេទ័ពខ្សិបតិចៗនៅគៀនត្រចៀកតូចស្អាតរបស់សៀវស៊ីង ហើយក៏ញញឹមចុងមាត់នៅពេលឃើញដៃតូចៗស្អាតទាំងពីរនោះស្រវាឱបករបស់គាត់ជាប់។ សៀវស៊ីងមានអារម្មណ៍ចម្លែកណាស់ ពេលនេះព្រិលកំពុងតែធ្លាក់មកខ្លាំងរហូតដល់គេជាអ្នកដែលគេងផ្ងារសឹងតែមិនអាចបើកភ្នែករួច តែរាងកាយដែលតែងតែរងាញ័រញាក់របស់គេបែរជាមានអារម្មណ៍កក់ក្ដៅយ៉ាងចម្លែក។
កំពុងតែមានអារម្មណ៍ពុះកញ្ជ្រោលនឹងអ្នកនៅចំពោះមុខមិនទាន់បានប៉ុន្មានផង ត្រចៀកដ៏សែនរវៀសរបស់លោកមេទ័ពក៏ឮសំឡេងព្រួញហោះមកពីចម្ងាយ គាត់ប្រញាប់ឱនទៅកាន់តែជិតនឹងសៀវស៊ីងថែមទៀតទាំងដែលពេលនេះក៏ជិតគ្នានៅសល់ចម្ងាយតែមួយចំអាមដៃក៏ដោយ មួយប៉ព្រិចភ្នែកប៉ុណ្ណោះផ្លែព្រួញក៏ហោះឆាបក្បាលលោកមេទ័ពទៅដោតជាប់នឹងពំនូកព្រិលនៅខាងមុខភ្លាម លោកមេទ័ព ប៉វិនប្រញាប់ងើបអង្គុយត្រង់ខ្លួនហើយទាញអ្នកដែលកំពុងតែនៅឡេឡឺមុននេះឱ្យមកអង្គុយឱ្យស្រួលបួលវិញដែរ គាត់ងាកសម្លឹងមើលក្រោយបន្តិចទើបឃើញភ្លើងគប់ជាច្រើនដែលកំពុងតែជិះសេះយ៉ាងលឿនសំដៅមកកាន់គាត់ ក្នុងចំណោមគប់ភ្លើងទាំងនោះមានម្នាក់ស្រែកមកឮៗពីចម្ងាយថា៖
«ប៉វិន អាក្បត់ ព្រះអង្គមានបញ្ជាមិនឱ្យចេញពីរាជធានីតែឯងក៏លួចចេញមក ថ្ងៃនេះយើងនឹងយកក្បាលរបស់ឯងដោយផ្ទាល់ដៃ!»
សំឡេងប្រហែលៗនោះធ្វើឱ្យលោកមេទ័ព ប៉វិន ត្រូវជ្រួញចិញ្ចើមបន្តិច គាត់មិនចម្លែកចិត្តទេដែល អ្នកកំពុងតែស្រែកនោះជាស៊ីងឡាង គាត់គ្រាន់តែឆ្ងល់ថាតើហេតុអ្វីគេមកបានរហ័សម្លេះ? ឬថាមានអ្នកណាបញ្ជូនដំណឹងអីទៅឱ្យគេ? លោកមេទ័ពប្រញាប់កន្ត្រាក់បង្ហៀរសេះហើយនាំសៀវស៊ីងចេញពីទីនេះសំដៅទៅកាន់ទិសខាងត្បូងយ៉ាងរហ័សដូចគ្នាដែរ ពន្លឺព្រះចន្ទ័ពេញរង់នៅយប់នេះអាចឱ្យយើងឃើញនូវរង្វង់ភ្នែកដែលដក់ជាប់ដោយតំណក់ទឹកភ្នែករបស់ សៀវស៊ីង បានយ៉ាងច្បាស់។ តែថាតើលោកមេទ័ពជិះសេះទៅភាគខាងត្បូងធ្វើអ្វីទៅ? ផ្លូវទៅភាគខាងត្បូងនេះគឺជាផ្លូវទៅភ្នំ ហួណាន ប្រាកដណាស់ កុំប្រាប់ណាថាគាត់ចង់នាំសៀវស៊ីងទៅមើលព្រិលដូចពាក្យសន្យាដែលគាត់សន្យាជាមួយគេកាលពីនៅផ្ទះសំណាក់នោះ?

មានភាគបន្ត…

រឿង៖ ផ្កាយព្រះគ្រោះ ភាគ១
នៅក្នុងភូមិដាច់ស្រយាលមួយនៃប្រទេសចិន ភូមិនេះជាភូមិដែលស្ថិតនៅជាប់នឹងខ្សែបន្ទាត់ខណ្ឌចែករវាងផ្នែកខាងលិចនិងផ្នែកខាងកើតនៃប្រទេសនេះ។
នៅក្នុងសម័យរាជវង្សចូវ ប្រទេសចិនបានបែកខ្ញែកជាពីរតំបន់ដែលកាន់កាប់ដោយស្ដេចពីរអង្គផ្សេងគ្នា គឺផ្នែកខាងកើតកាន់កាប់ដោយរាជវង្សចូវ ជាផ្នែកដែលមានទឹកដីសម្បូរជីវជាតិ មានបឹងបួរ ទន្លេ ប្រព័ន្ធធារាសាស្រ្តល្អ ប្រជាជនរស់នៅប្រកបដោយភាពសុខសាន្ដ ដ្បិតអីផ្នែកខាងកើតនេះត្រូវបានគ្រប់គ្រងដោយព្រះរាជាដែលមានចិត្តធម៌មិនដែលបង្កសង្គ្រាមអ្វីឡើយ បូករួមជាមួយទីតាំងភូមិសាស្រ្តអំណោយផលទៀតនោះ ប្រជាជនដែលរស់នៅតំបន់ខាងកើតនេះកាន់តែសុខស្រួល សប្បាយកាយចិត្តថែមមួយកម្រិតទៀត
ប៉ុន្តែតែបើសិនជាយើងក្រឡេកមកមើលភាគខាងលិចដែលត្រូវគ្រប់គ្រងដោយស្ដេចត្រាញ់មួយអង្គដែលគ្មានសច្ចៈ គ្មានសីលធម៌ គ្មានវិជ្ជាជីវៈសក្ដិសមជាអ្នកគ្រប់គ្រងណាបន្តិចសោះនោះវិញគឺឃើញថាខុសគ្នាដូចមេឃហើយនឹងដី អំឡុងពេលដែលប្រជាជនរស់នៅភាគខាងកើតមានម្ហូបញ៉ាំពេញៗតុបើអត់ណាស់ក៏មួយពេលមានម្ហូបពីរមុខនៅលើតុនោះ អ្នករស់នៅភាគខាងលិចសឹងតែរកបាយហូបមិនបានផង ដោយសារតែនៅភាគខាងលិចនៃប្រទេសចិននេះគឺមានអាកាសធាតុក្ដៅហួតហែងជាទីបំផុត ផ្ទៃដីទាំងអស់ក៏ហួតហែងប្រេះបែក បង្កើតបានជាស្នាមប្រេះៗនៅពេញដីទាំងអស់ ដីនៅតំបន់ខាងលិចនេះគ្មានជីវជាតិមិនអាចដាំអ្វីបានដុះឡើយ កុំថាឡើយដល់ទៅដាំស្រូវសូម្បីតែស្មៅមួយដើមក៏គ្មានដុះផង។
ប្រជាជនដែលរស់នៅតំបន់ខាងលិចនេះតែងតែនាំគ្នាចាប់បង្គួយតូចៗដែលរស់នៅតាមដីនោះហូបដ្បិតអីវាគ្មានសត្វអ្វីរស់នៅលើតំបន់នេះក្រៅពីពពួកសត្វល្មូនប្រភេទនេះឡើយ ពេលថ្ងៃប្រជាជនគ្រប់គ្នាក៏សំងំនៅតែក្នុងផ្ទះមិនសូវនិយមដើរលេងល្ហេចល្ហាចទេព្រោះកម្ដៅថ្ងៃដែលនៅតំបន់នេះគឺក្ដៅខ្លាំងណាស់អាចនឹងរលាកសាច់បានប្រសិនបើយើងមិនបានពាក់អាវជិតៗ អ្នករស់នៅតំបន់ខាងលិចនេះត្រូវបានពពួករស់នៅតំបន់ខាងកើតមើលងាយ មើលថោកនិងស្អប់ខ្ពើមជាខ្លាំងព្រោះដោយសារតែពពួកខាងលិចនិយមពាក់ខោអាវរហេករហែកគ្មានសណ្ដាប់ធ្នាប់ឯសម្បុរក៏មិនសូវស សក់ក៏ក្រញាញ់មិនសូវត្រង់ដែរព្រោះតែកម្ដៅដ៏សែនក្ដៅនៅទីនេះ។
នៅពេលដែលអ្នកនៅភាគខាងកើតមានការអប់រំខ្ពស់ចេះសូត្រកំណាព្យ អាន និងសរសេរអក្សរនោះ អ្នកដែលរស់នៅភាគខាងលិចបែរជាមិនបានរៀនសូត្រអ្វីទាំងអស់ ដោយសារតែកត្តាអាក្រក់ៗអស់នេះហើយបានជាមានប្រជាជននៅភាគខាងលិចរាប់រយនាក់តែងតែលួចផ្លោះរបងថ្មរដែលមានកម្ពស់សឹង១០ម៉ែត្រដែលសង់ឡើងជាបន្ទាត់ខណ្ឌចែកសម្រាប់ខាងលិចនិងខាងកើត លួចចូលទៅតំបន់អភិវឌ្ឍន៍ខាងកើត ដើម្បីស្វែងរកអនាគត ក៏ដូចជាការរស់នៅដ៏ភ្លឺស្វាងមួយផងដែរ។
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជននៅភាគខាងលិចបានលួចផ្លោះទៅភាគខាងកើតកាន់តែច្រើនៗឡើងៗរហូតធ្វើឱ្យ ហ្វូឈីង ដែលជាស្ដេចនៅនគរខាងលិចខឹងជាខ្លាំង ហ្វូឈីងនេះជាមនុស្សគ្មានសីលធម៌ គ្មានសច្ចៈធម៌ និងគួរឱ្យស្អប់ជាទីបំផុត គេមានរាងខ្ពស់ក្រអាញ សម្បុរខ្មៅ សក់ក្រញាញ់ ច្រមុះធំ បបូរមាត់ក្រាស់ និងមានភ្នែកតឹងៗ។
ហ្វូឈីង ដែលជាស្ដេចត្រាញ់នៅភាគខាងលិច បានដឹកនាំទ័ពមកដាក់ពង្រាយនៅតាមបន្ទាត់ជញ្ជាំងព្រំដែននេះ ដោយគេបានចេញបទបញ្ជាប្រកាសយ៉ាងច្បាស់ៗថា៖
«ប្រសិនបើប្រជាជននៅភាគខាងលិចណាម្នាក់ហ៊ានតែផ្លោះរបងទៅភាគខាងកើតទៀតនឹងត្រូវសម្លាប់ចោលនៅនឹងកន្លែងភ្លាមៗ»
នៅភាគម្ខាងទៀតនៅផ្ទៃប្រទេសចិននេះ ចូវ ជីយ៉ាង ដែលជាព្រះមហាក្សត្រនៃភូមិភាគខាងកើតព្រះអង្គបានបញ្ជូនមេទ័ពដ៏ខ្លាំងពូកែម្នាក់ឈ្មោះ លី ប៉វិន(ប៉ប៉) ឱ្យមកប្រចាំការនៅខ្សែបន្ទាត់ព្រំដែននេះ តួនាទីរបស់លោកមេទ័ពដែលព្រះអង្គបញ្ជូនមកនេះគឺឱ្យមកចាំការពារហាមមិនឱ្យមានជនជាតិភាគខាងលិចម្នាក់ណាឆ្លងមកបានឡើយ បើទោះបីជាឆ្លងមកដល់ហើយក៏ត្រូវតែចាប់បញ្ជូនឱ្យត្រឡប់ទៅភាគខាងលិចវិញជាចាំបាច់។
ការដែលព្រះអង្គទ្រង់សម្រេចព្រះទ័យបែបនេះក៏ព្រោះតែទ្រង់មិនចង់មានសង្គ្រាមជាមួយនឹងស្ដេចត្រាញ់ ហ្វូឈីង ឡើយ ព្រះអង្គទ្រង់ត្រូវប្រាកដចិត្តថា ប្រជារាស្ត្រទ្រង់នឹងរស់នៅក្នុងតំបន់មួយដែលគ្មានសង្រ្គាមបើទោះបីជាទង្វើរនេះមិនសមរម្យ និងសាហាវឃោឃៅយ៉ាងណាក៏ដោយ។
ម៉ោង១២អធ្រាត្រ…
រាងកាយរបស់ក្មេងប្រុសអាយុ១៨ឆ្នាំម្នាក់ដើរលបៗតាមរបងធំខ្ពស់លិចក្បាលរបស់គេនោះ ក្មេងប្រុសម្នាក់នេះមានមុខតូចស្អាត ច្រមុះស្រួច សក់របស់គេមានរួញអង្គារដីតិចៗចុងៗ ក្មេងប្រុសម្នាក់នេះថ្វីដ្បិតតែគេរស់នៅភាគលិចមែន ប៉ុន្តែស្បែករបស់គេគឺសស្អាតទន់រលោងប្រៀបដូចជាស្បែករបស់មនុស្សស្រី គេមានរាងកាយរហ័សរហួនបើទោះបីជាស្ថិតនៅក្នុងវ័យក្មេងក៏ដោយ។
ក្មេងប្រុសនេះបានលបមើលជុំវិញខ្លួនយ៉ាងប្រុងប្រយត្ន័មុននឹងបោះខ្សែពួរដែលមានចងភ្ជាប់ជាមួយនឹងដុំថ្មមួយដុំដែលមានរាងទ្រវែងនៅខាងចុង ហើយគប់ដុំថ្មជាប់ជាមួយខ្សែរនោះយ៉ាងរហ័ស នៅពេលឃើញថាវាជាប់ហើយ គេក៏សាកទាញវាលមើល លុះទាញកន្ត្រាន់ពីរ បីដងវាមិនរបូត ក្មេងប្រុសរូបស្អាតនេះក៏បានតោងឡើងទៅតាមខ្សែពួរនោះដើម្បីឡើងជញ្ជាំងថ្មដែលមានកម្ពស់សឹងតែដប់ម៉ែត្រខ្ពស់សន្លឹមប្រសិនបើឡើងមិនរួចហើយធ្លាក់ចុះមកដីវិញនោះច្បាស់ជាបាក់កស្លាប់មិនខាន ប៉ុន្តែឱ្យធ្វើដូចម្ដេច? បើទ្រាំរស់នៅក្នុងភូមិភាគខាងលិចនេះទៀតមុខជាអត់អាហារស្លាប់មិនខានដូចគ្នា រស់នៅជីវិតមិនខុសពីទាសករ រស់នៅត្រឹមតែកំដរជីវិតបែបនេះមិនមែនជាអ្វីដែលគេចង់បានទេ ទោះបីនៅក្មេងប៉ុន្តែគេមានជំនឿជឿជាក់ថានៅម្ខាងជញ្ជាំងថ្មដ៏ធំនេះប្រាកដជាមានរបស់ប្លែកៗ ក៏ដូចជាជីវិតដែលល្អជាងរស់នៅភាគខាងលិចនេះដែរ។
កំពុងតែតោងឡើងបានពាក់កណ្ដាលជញ្ជាំងក្មេងប្រុសម្នាក់នេះស្រាប់តែក្រឡេកឃើញថាកងទ័ពរបស់ហ្វូឈីង បានឃើញគេបាត់ទៅហើយ ទឹកភ្នែកប្រកបដោយភាពភ័យខ្លាចស្រក់ចុះមកភ្លាមៗគេត្រូវតែខំប្រឹងវាឡើងឱ្យផុតមិនអាចធ្លាក់បានទេ បើហ៊ានតែធ្លាក់ចុះនោះប្រាកដជាត្រូវពួកអស់នេះចាប់យកទៅកាត់ក្បាលមិនខានទេ។
«ចុះមកវិញភ្លាម ចុះមក»ពួកទាហានអស់នោះនាំគ្នាឈរកាន់គប់ភ្លើងនៅខាងក្រោមហើយមានពួកខ្លះក៏រត់ទៅតាមរកខ្សែដែលមានចងថ្មរបៀបនេះមកគប់តោងឡើងមកចាប់ក្មេងល្អិតម្នាក់នេះដូចគ្នា។
ក្មេងតូចនេះទីបំផុតក៏ឡើងមកដល់លើជញ្ជាំងហើយគេឈរសម្លឹងមើលទៅម្ខាងទៀតនៃជញ្ជាំងដែលមានព្រៃឈើខៀវស្រងាត់ដែលអាចមើលឃើញព្រោះតែពន្លឺព្រះចន្ទពេញបរមីនេះ និងផ្ទៃម្ខាងទៀតនៃជញ្ជាំងដែលមានតែដីប្រេះរហែង។
ប្រ៉ូង
គេលោតចូលទៅក្នុងទន្លេនៃភាគខាងកើតហើយពួកទាហានអស់នោះក៏លោតចុះទៅដូចគ្នាដែរតាមគេយ៉ាងប្រកិត។
ក្មេងប្រុសរូបស្រស់ហែលកាត់ទន្លេទាំងភ្នែកព្រិលៗហើយក៏ឃើញមានដូចជាជំរុំរបស់ពួកទាហានដែលគេឃើញមានតង់មួយនៅឆ្ងាយដាច់ពីគេ មិនបង្អង់យូរក្មេងតូចនេះក៏រត់ដាក់មេប្រូចសំដៅទៅកាន់តង់ដែលនៅដាច់ពីគ្នានោះ ហើយក៏ចូលទៅភ្លាម។
«អ្នកណា?» លោកមេទ័ព ប៉វិន កំពុងតែឈរនៅក្នុងធុងងូតទឹកដែលធ្វើពីឈើ នៅសុខៗក៏មានក្មេងឆ្កួតមកពីណាមិនដឹងលោតចូលមកក្នុងធុងទឹករបស់គាត់ដែល នេះខំមកងូតទឹកម៉ោង១២អធ្រាត្រហើយនៅមានមនុស្សមករំខានទៀតឬ?
ក្មេងតូចនោះលោតចូលក្នុងអាងទឹកជាមួយលោកមេទ័ពហើយក៏លើកដៃសំពះលោកទាំងទឹកភ្នែក និងបបូរមាត់ញ័រតតាត់៖
«លោកពូ លោកពូជួយខ្ញុំផងណា!» និយាយចប់ស្ទើរតែមិនទាន់ស្រាប់តែមានសំឡេងឡូឡានៅនឹងមុខតង់ភ្លាម ប៉វិន មិនបង្អង់យូរក៏ចាប់ក្បាលរបស់ក្មេងប្រុសម្នាក់នេះជ្រមុជទៅក្នុងទឹកភ្លាមទាំងភ្លេចថាខ្លួនឯងកំពុងតែងូតទឹកននោលគោក។
ពួកទាហានអស់នោះចូលមកដល់ក្នុងតង់របស់លោកមេទ័ពដោយឬកពារក្អេងក្អាងហាក់គ្មានស្គាល់អ្វីធំស្គាល់អ្វីតូច។
«ចាប់ពួកវាឱ្យអស់» សំឡេងដ៏មានអំណាចរបស់លោកមេទ័ពបន្លឺចេញទៅមិនដល់មួយនាទីផងក៏មានទាហានរបស់នគរខាងត្បូងជាច្រើនចូលមកចាប់យកកងទ័ពបួនប្រាំនាក់របស់នគរខាងលិចទៅក្រៅ រង់ចាំបញ្ជាបន្តរបស់លោកមេទ័ពទៀត។
«ងើបបានហើយ»លោកមេទ័ពព្រលែងដៃពីកញ្ចឹងកដែលគាត់ចាប់ច្របាច់បន្លិចក្នុងទឹកមុននេះ តែនៅតែមិនឃើញក្មេងតូចនោះងើបមកទៀត លោកមេទ័ពប្រញាប់ជ្រមុជទឹកទៅក្រោមហើយស្រវាឱបបីរាងតូចនោះឱ្យផុតពីទឹកក៏ឃើញថាគេស្រឡប់បាត់មាត់ទៅហើយ គាត់យកដៃម្ខាងទៅទះមុខតូចស្អាតនោះតិចៗ ក្នុងបំណងឱ្យភ្ញាក់ តែមើលទៅអ្នកនៅក្នុងរង្វង់ដៃគ្មានសញ្ញាថានឹងភ្ញាក់ ទើបគាត់ត្រូវប្រើវិធីចុងក្រោយ។
លោកមេទ័ពឱនមុខយឺតៗទៅបញ្ជូលខ្យល់ឱ្យអ្នកដែលមានរាងតូចជាងខ្លួនសឹងតែពាក់កណ្ដាលតាមមាត់។
«ខឹស…ខឹស» ក្មេងតូចម្នាក់នោះក្អកចេញទឹកមកតាមមាត់ ព្រមទាំងសម្លឹងមើលជុំវិញខ្លួនដោយអាការៈឆ្ងល់ៗ ភ្នែកធំៗស្អាតនោះក៏ជះពន្លឺផ្លេកៗ ដោយអាការៈចង់ដឹងចង់ឮ ពេលឃើញគេដឹងខ្លួនបែបនេះហើយលោកមេទ័ពក៏ត្រូវដកបបូរមាត់ចេញពីបបូរមាត់ទន់ស្អាតនោះទាំងសោកស្ដាយ។
«មិត្តឯងមកទទួលហើយ!» គាត់និយាយព្រមទាំងយកសម្លៀកបំពាក់មកស្លៀកបណ្ដើរៗផងធ្វើឱ្យអ្នកដែលមានវ័យក្មេងជាងត្រូវបែរមុខចេញ។
«លោកពូ ពួកនោះមិនមែនជាមិត្តរបស់ខ្ញុំទេ!»ក្មេងតូចនោះនិយាយទាំងទឹកភ្នែកហូរមកព្រិចៗ ងាកមកសម្លឹងមុខអ្នកដែលទើបតែស្លៀកខោហើយមិនទាន់បានពាក់អាវរួចផង។ លោកមេទ័ព ប៉វិន ងាកមកសម្លឹងមុខសស្អាតតូចដែលកំពុងតែយំអង្វរឱ្យគាត់ជួយនោះ មើលចុះខ្លួនឡើងទទឹកជោកបែបនេះហើយតើគេមិនរងាទេឬ? លោកមេទ័ពយកដៃទៅជូតទឹកភ្នែកឱ្យក្មេងប្រុសមុខស្អាតនោះតិចៗ តើគាត់គួរធ្វើយ៉ាងម៉េចទៅ? ម្ខាងជាតួនាទី ជាភារកិច្ចដែលគាត់ត្រូវតែបំពេញឱ្យបានល្អហ្មត់ចត់ ហើយអ្នកនៅចំពោះមុខនេះក៏វិសេសវិសាលហួស ប្រៀបបានដូចជាត្បូងចរណៃមួយដួង ប្រសិនបើគាត់ប្រគល់ឱ្យទៅអ្នកនៅនគរខាងលិចវិញនោះប្រាកដជាគេសម្លាប់ចោលហើយ។
«ងើបចេញមក ឯងមិនរងាទេ?» គាត់យកដៃទៅអង្អែលក្បាលអ្នកដែលកំពុងនៅក្នុងអាងទឹកនោះតិចៗ តែក្មេងប្រុសនោះក៏ចាប់ដៃគេជាប់យកមកផ្ទប់នឹងថ្ពាល់របស់ខ្លួន៖
«មិនរងាទេ លោកពូ ជួយខ្ញុំផងណា ខ្ញុំសន្យាថានឹងដើរតាមបម្រើលោកពូរហូតដល់អស់ជីវិតណាលោកពូណា»
គេនិយាយទាំងបន្តយំមិនបាត់ ទឹកភ្នែកក៏ស្រក់មកម៉ាត់ៗ នេះគឺជាពេលចុងក្រោយហើយគឺជាក្ដីសង្ឃឹមតែមួយគត់សម្រាប់ជីវិតគេ ប្រសិនបើមេទ័ពម្នាក់នេះដាច់ចិត្តប្រគល់គេឱ្យទៅពួកខាងលិចវិញនោះគេប្រាកដជាអស់ជីវិតមិនខាន។
«ឯងឈ្មោះអី?»លោកមេទ័ព ប៉វិន សួរទាំងចង់ដឹងចង់ឮ គាត់មានអារម្មណ៍ចម្លែក មានអារម្មណ៍ថាចង់ស្វែងយល់ពីអ្នកនៅចំពោះមុខច្រើនជាងនេះ បេះដូងរឹងមាំ នឹងនរ របស់គាត់វាលោតញាប់ កន្រ្តាក់ហាក់ដូចជាយុវវ័យដែលជ្រើមនឹងរឿងស្នេហាទាំងដែលខ្លួនមានវ័យ៣៣ឆ្នាំទៅហើយ។
«ឈ្មោះ? ឈ្មោះគឺអ្វីទៅ?» ក្មេងតូចនិយាយទាំងមិនយល់ តើលោកពូម្នាក់នេះកំពុងនិយាយពីអ្វីទៅ? គេមិនដែលឮពាក្យចម្លែកបែបនេះទេ។
«តើឪពុកម្ដាយឯង ហៅឯងថាយ៉ាងម៉េច?»លោកមេទ័ពឱនមុខមកកាន់តែជិតអ្នកដែលកំពុងតែឈរនៅក្នុងធុងទឹក គាត់មិនជឿថាមនុស្សដែលមានពន្លឺភ្នែកព្រិចៗបែបនេះមិនមានឈ្មោះនោះទេ។
«ខ្ញុំគ្មានឪពុកម្ដាយទេ» គេគឺជាកូនកំព្រា មិនដែលស្គាល់ម៉ែ មិនដែលស្គាល់ពុក កើតមកក៏មានតែក្បាលមួយម្នាក់ឯងម៉ង់ៗ។
«ងើបចេញពីធុងទឹកមក»លោកមេទ័ពជួយទាញដៃក្មេងប្រុសតូចនេះចេញពីធុងទឹកមកតែគេក៏មិនព្រមចេញមកតាមសម្រួលគឺនៅក្រាញនៅក្នុងធុងនឹងដដែល។
«មិនចេញទេ បើចេញលោកពូប្រាកដជាចាប់ខ្ញុំយកទៅឱ្យពួកនោះវិញជាមិនខាន»គេលឹបក្បាលទៅក្នុងអាងទឹកវិញលឹមៗព្រោះខ្លាចអ្នកនៅចំពោះមុខចាប់យកទៅឱ្យគេសម្លាប់ចោល។
«បើឯងនៅក្នុងនឹងទៀត យើងនឹងឱ្យពួកនោះមកចាប់ឯងដល់ក្នុងនេះតែម្ដង»
ចប់សម្ដីលោកមេទ័ពស្ទើរមិនទាន់ អ្នកដែលប្រឹងក្រាញននៀលមិនចេញមកមុននេះក៏ស្ទុះងើបឈរយ៉ាងរហ័ស ងើបឈរយ៉ាងត្រង់ខ្លួន។
«ឈប់យំ ជាកូនប្រុសមិនត្រូវយំទេ បើទឹកភ្នែកឯងហ៊ានតែស្រក់ឱ្យយើងឃើញមួយតំណក់ទៀតយើងនឹងចាប់បញ្ជូនឱ្យឯងទៅនគរខាងលិចភ្លាម»
សម្ដីដ៏មានអំណាចម៉ឺងម៉ាត់នេះបញ្ជាក់ន័យយ៉ាងច្បាស់ហើយថាលោកមេទ័ពព្រមជួយគេមែនទេ? លោកមេទ័ពព្រមឱ្យគេនៅនគរខាងជើងនេះមែនទេ? ទឹកភ្នែកដែលហូរចុះម៉ាត់ៗមុននេះក៏ឈប់ហូរភ្លាមគេងក់ក្បាលយឺតៗហើយងើបចេញពីធុងទឹកមកឈរនៅជិតរាងកាយខ្ពស់ស្រឡះមានសាច់ដុំហាប់ណែនរបស់លោកមេទ័ពរូបសង្ហារនៅជិតនេះ។
«ប្រញាប់ផ្លាស់សម្លៀកបំពាក់ឯងចេញហើយដើរមកតាមយើងមក…លី សៀវស៊ីង»
លោកមេទ័ពដើរចេញមកក្រៅមុនទុកឱ្យក្មេងប្រុសតូចផ្លាស់សម្លៀកបំពាក់ពណ៌ទឹកសមុទ្រសាបមួយឈុតដែលមានអាវក្នុងពណ៌ស ជាមួយនឹងអាវពីខាងក្រៅពណ៌ទឹកសមុទ្រ ពេលពាក់ជាមួយគ្នាបែបនេះបានក្លាយជាពណ៌ទឹកសមុទ្រសាប។
«យើងនឹងប្រគល់ក្មេងនេះឱ្យទៅពួកឯង…លុះត្រាតែពួកឯងបញ្ជាក់បានថាគេគឺជាក្មេងដែលមកពីភាគខាងលិចពិតមែន»
នៅពេលចេញមកដល់ក្រៅតង់ហើយលោកមេទ័ព ប៉វិន ក៏និយាយខ្លាំងៗដោយសំឡេងកំណាចរបស់គាត់ដាក់ទៅកាន់ទាហានភាគខាងលិចដែលមានគ្នីគ្នាប្រមាណបួនប្រាំនាក់នោះ។
«ពួកយើងឃើញគេផ្លោះរបងមកដោយផ្ទាល់ ប៉ុណ្ណឹងហើយចាំបាច់បញ្ជាក់ស្អីទៀត? នេះលោករកលេសច្បាស់ណាស់ លោកចង់បង្កសង្គ្រាមមែនទេ?»
ម្នាក់ក្នុងចំណោមប្រាំនាក់ដែលកំពុងតែលុតជង្គង់នៅចំពោះមុខលោកមេទ័ពនោះនិយាយឡើងដោយសង្រ្កឺតធ្មេញសម្លឹងមើលទៅក្មេងតូចដែលកំពុងតែឈរពួននៅខាងក្រោយខ្នងលោកមេទ័ពផង។
«គេម្នាក់នេះមិនមែនជាប្រជាជននៅភាគខាងលិចទេ»លោកមេទ័ពនិយាយខ្លាំងៗម្ដងទៀតក្នុងបំណងឱ្យទាហានឮទាំងជុំរុំ ក៏ដូចជាចង់ដាស់តឿនឱ្យពួកទាហានផ្នែកខាងលិចនេះផងដែរថា កុំឱ្យនៅចចេសទៀត។
«លោកសំអាងអីថាគេមិនមែនជាប្រជាជននៅភាគខាងលិចនោះ?»
«ចុះឯងសំអាងអីដែលហ៊ានថាគេជាប្រជាជននៅភាគខាងលិច?»
ទាហានទាំងសងខាងដំឡើងសរសៃកដាក់គ្នា មុខម្នាក់ៗឡើងក្រហមដោយភ្លើងកំហឹងរៀងៗខ្លួន។
«យើងឃើញផ្ទាល់ភ្នែកថាអាក្មេងនេះវាលួចរត់មកពីភូមិភាគខាងលិច បើមិនពិតទេយើងហ៊ានយកក្បាលមកធានា»
ទាហានមកពីភូមិភាគខាងលិចម្នាក់ងើបឈរនិយាយឡើងដោយមិនខា្លចរអាចំពោះមេទ័ពដែលកំពុងឈរនៅខាងមុខគេនេះអីបន្តិច។
«ល្អ!» ថាហើយលោកមេទ័ពក៏វាយទាហានម្នាក់នោះមួយដៃឆ្លៀតពេលដែលគេកំពុងភ្លេចខ្លួននៅពេលដែលវាដួលទៅលើដីហើយនោះគាត់ក៏យកជើងទៅជាន់សង្កត់ក្បាលវាជាប់នឹងដីរកតែងើបមិនរួច។
«តាំងពីមកប្រចាំការនៅទីនេះយើងមិនដែលបានស៊ុមគ្រលំជាមួយនឹងប្រជាជនពួកខាងលិចដែលលួចចូលមកភាគខាងកើតឡើយ ហើយយើងក៏មិនដែលទៅរករឿងពួកឯងមុនដែរ ប៉ុន្តែថ្ងៃនេះពួកឯងហ៊ានមករករឿងយើងដល់ទឹកដីនគរខាងកើត ហ៊ានមកអុកឡុកយើងដល់ក្នុងតង់ដោយសម្អាងថាមកចាប់ប្រជាជនដែលលួចរត់មក»
និយាយរួចគាត់ក៏ទាញដៃ សៀវស៊ីង ថ្នមៗឱ្យមកឈរនៅចំពោះមុខគាត់ ទើបបន្តទៀត៖
«គេម្នាក់នេះមិនមែនជាប្រជាជនភាគខាងលិចទេ គេគឺ លី សៀវស៊ីង ជាកូនប្រុសរបស់យើងដែលទើបតែមកដល់ ពួកឯងមើលចុះតើមានប្រជាជនភាគខាងលិចឯណាមានខ្លួនប្រាណស្រឡូនស្អាតបែបនេះ?»
ថាម៉េច?មុននេះលោកមេទ័ព ប៉វិន និយាយថាម៉េច? កូនប្រុសអ៊ីចឹងឬ? ហើយលោកមេទ័ពមានកូនតាំងពីកាលណាទៅ?បើរយៈពេលជិត២០ឆ្នាំក្នុងជួរសមរភូមិនេះសូម្បីតែស្រីម្នាក់ក៏លោកមិនប៉ះ មិនយកភ្នែកមើលផងនោះ? មិនយល់ទេ។
«ហើយឯង…»គាត់ងាកមកនិយាយជាមួយអាម្នាក់ដែលនិយាយថាភ្នាល់ដាក់ក្បាលមុននេះ៖
«ដល់ពេលប្រគល់ក្បាលរបស់ឯងមកឱ្យយើងហើយ»
លោកមេទ័ពដកយកដាវរបស់គាត់មកកាប់ក្បាលទាហានភាគខាងលិចម្នាក់ដែលគាត់កំពុងតែជាន់ជាប់ក្បាលនឹងដី ដាច់ក្បាលបាត់ចេញពីក បាញ់ឈាមពេញទីលាននៅខាងមុខតង់នេះ។
វាគឺជាការសម្លាប់មួយគំរាមមួយនគរ ព្រោះបើមិនអ៊ីចឹងទេពីមួយថ្ងៃទៅមួយថ្ងៃទាហាននៅភាគខាងលិចនឹងកាន់តែបានចិត្តទៅៗ រហូតដល់ពេលនេះពួកគេហ៊ានទាំងផ្លោះរបងមករករឿងគេនៅក្នុងជុំរុំភាគខាងកើតទៀតផង។
«ហូបទៅ»ពេលចូលមកដល់ក្នុងតង់សម្រាករបស់គាត់វិញហើយលោកមេទ័ពក៏បានហុចនំក្រៀមរឹងមួយដុំឱ្យទៅក្មេងប្រុសតូចនោះ។
«បាទ»គេឈោងនំនោះយកមកខាំ ញ៉ាំតិចៗ។
«របស់នេះជាអ្វី?ហេតុអីក៏មានរសជាតិឆ្ញាញ់បែបនេះលោកពូ?»គេសួរព្រមទាំងមាត់ខាំនំនោះញ៉ាំធំៗដូចមនុស្សអត់ឃ្លាន តាំងពីកើតមកគេមិនដែលញ៉ាំរបស់អីឆ្ញាញ់បែបនេះទេ ឆ្ងាញ់សឹងតែស្រក់ទឹកភ្នែកទៅហើយ។
លោកមេទ័ព ប៉វិន សម្លឹងមើលអ្នកដែលកំពុងឱនមុខញ៉ាំនំរឹងៗដែលគ្មានជាតិអ្វីណាស់ណាត្រឹមតែប្រៃឡមៗនោះ ដោយខ្សែភ្នែកអាណិតអាសូរ ទោះបីជាបានដឹងហើយថាប្រជាជននៅតំបន់ខាងលិចលំបាកតែមិនស្មានថាលំបាកដល់ថ្នាក់ហូបរបស់បែបនេះហើយនិយាយថាឆ្ងាញ់ទេ។
«ញ៉ាំមួយៗទៅ គ្មានអ្នកណាដណ្ដើមឯងទេ»គាត់ហុចទឹកឱ្យទៅក្មេងប្រុសដែលញ៉ាំនំសឹងតែអួលស្លាប់នោះផឹក។
«ទឹកច្រើនយ៉ាងនេះលោកពូពិសាប៉ុន្មានថ្ងៃបានអស់ទៅ?»ក្មេងប្រុសសួរទៅលោកមេទ័ពបន្ទាប់ពីឃើញគេហុចបំពង់ទឹកដែលធ្វើពីឬស្សី ដែលផ្ទុកទឹកចំណុះប្រហែល៥០០មីលីលីត្រនោះមកឱ្យ។
«សៀវស៊ីង ត្រូវចាំចាប់ពីថ្ងៃនេះទៅឈ្មោះរបស់ឯងគឺ លី សៀវស៊ីង
ឯងជាកូនប្រុសតែម្នាក់របស់យើង លី ប៉វិន ត្រូវចាំទុក»លោកមេទ័ពនិយាយច្បាស់ៗ ព្រមទាំងសម្លឹងមើលមុខអ្នកម្ខាងទៀតដែលកំពុងតែសម្លឹងគាត់ដោយកែវភ្នែកភ្លឺថ្លានោះទៀតផង។
«សៀវស៊ីង?»គេយកដៃទៅចង្អុលខ្លួនឯងតិចៗ
«កូនប្រុសមែនទេ?» សៀវស៊ីងនៅតែមិនចង់ជឿថាហេតុអ្វីវាសនាគេផ្លាស់ប្តូរលឿនម្លេះ?ទើបតែប៉ុន្មានម៉ោងសោះក៏មកក្លាយជាកូនប្រុសរបស់លោកមេទ័ពទៅហើយ?
«មែន ឯងជាកូនប្រុសរបស់យើង»

«មែនឯងជាកូនប្រុសរបស់យើង»លោកមេទ័ពនិយាយច្បាស់ៗបញ្ជាក់ន័យឱ្យអ្នកម្ខាងទៀតកាន់តែយល់ ទោះបីមិនដឹងថាគេយល់ឬអត់ក៏ដោយ។
សៀវស៊ីង ងក់ក្បាលទទួលថាយល់យឺតៗបើទោះបីជាមិនសូវយល់ក៏ដោយ នេះលោកមេទ័ពរូបសង្ហារម្នាក់នេះជាឪពុករបស់គេឬ?
«ហូបឱ្យលឿនទៅ យប់អធ្រាត្រដល់ម៉ោងដេកពួនហើយ»លោកមេទ័ពងើបឈរដោះអាវក្រោះខាងក្រៅចេញយកទៅព្យួរនៅលើប្រដាប់ព្យួរដែលធ្វើពីឈើនៅក្នុងតង់មួយនេះ នៅលើខ្លួនគាត់គឺមានតែខោអាវស្ដើងៗមួយកំប្លេដែលតាំងពីថ្ងៃមកប៉ុណ្ណោះព្រោះអីខោអាវសម្រាប់ផ្លាស់នាពេលយប់របស់គាត់ គាត់បានប្រគល់ឱ្យទៅក្មេងម្នាក់ដែលមិនដឹងខ្យល់អីនៅជិតនេះទៅហើយ។
«លោកពុកសម្រាន្តហើយមែនទេ?»សៀវស៊ីងដែលអង្គុយញ៉ាំនំនោះសួរទៅកាន់លោកមេទ័ពដែលកំពុងតែដាក់ខ្នងរៀបនឹងគេងទៅលើគ្រែពូកទៅហើយដោយខ្សែភ្នែកភ្លឺសៗ។
«អឺម!» គាត់ឆ្លើយតបដោយមិនបានគិតច្រើនហើយក៏ដាក់ខ្នងគេងទៅលើកម្រាលពូកនោះដោយមិនភ្លេចទុកកន្លែងចន្លោះជិតតង់បន្តិចនៅលើពូកនោះឱ្យក្មេងប្រុសដែលគាត់ទើបតែទទួលធ្វើជាកូនមុននេះ។
«លោកពុក ចាំសៀវស៊ីង ច្របាច់ជើងឱ្យណា» សៀវស៊ីងយកនំរឹងក្រៀមៗនោះទៅទុកក្នុងអាវហើយក៏ងើបដើរយ៉ាងប្រញាប់ទៅច្របាច់ជើងឱ្យអ្នកដែលកំពុងតែសម្រាន្តលើគ្រែ។
«លោកពុក ចាប់ពីថ្ងៃនេះទៅមិនបាច់ហូបបាយខ្លួនឯងទៀតទេ»ពេលកំពុងតែច្របាច់ៗនោះគេក៏និយាយប្រាប់ទៅអ្នកដែលបិទភ្នែកជិតហើយតិចៗ។
«ហេតុអី?»ទោះបីជាពេលនេះហត់ពេញបន្ទុកយ៉ាងណាក៏ដោយ ក៏លោកមេទ័ព ប៉វិន នៅតែប្រឹងបើកត្រចៀកស្ដាប់អ្នកដែលបើកមាត់ចចារមិនចេះហត់នោះ មើលចុះវាទើបតែរួចពីស្លាប់ហេតុអីក៏មកប៉ប៉ោចបែបនេះ? បើដឹងថាជួយវាហើយរំខានបែបនេះគេប្រគល់វាឱ្យទៅពួកខាងលិចឱ្យចប់រឿងបាត់ទៅហើយ។
«ចាំសៀវស៊ីងបញ្ចុក» លោកមេទ័ពបើកភ្នែកធំៗសម្លឹងមើលមុខអ្នកកំពុងច្របាច់ភ្លៅឱ្យខ្លួន មុននេះវានិយាយស្អី? បញ្ចុកបាយអ៊ីចឹងឬ? នេះគេជា លី ប៉វិន ណា ជាមេទ័ព មិនមែនជាក្មេងដែលត្រូវអ្នកណាមកបញ្ចុកបាយទេ។
«ហើយពេលងូតទឹកក៏លោកពុកមិនបាច់ចាំងូតម្នាក់ឯងទៀតដែរ»សៀវស៊ីងនៅតែបន្តប៉ប៉ាច់ប៉ប៉ោចមិនឈប់ ព្រមទាំងសម្លឹងមើលមុខរបស់ឪពុកដែលកំពុងតែប្រឹងសម្លឹងមុខគេដូចគ្នា ឃើញបែបនេះគេក៏ញញឹមលឹបភ្នែកទៅកាន់គាត់វិញ។
«យ៉ាងម៉េច?» ងូតទឹកក៏វាមិនឱ្យគាត់មានពេលនៅម្នាក់ឯងដែរឬ? នេះគាត់ទទួលវាមកធ្វើជាកូនឬយកវាមកធ្វើម៉ែដោះឱ្យប្រាកដទៅ? បើសូម្បីតែបាយក៏វាទាមទារបញ្ចុក ទឹកវាចង់ងូតឱ្យទៀតមែនទេ?
«ចាំ សៀវស៊ីង ងូតទឹកដុះក្អែលខ្នងឱ្យ» សៀវស៊ីង សើចស្រស់ដាក់ឪពុក គេតាំងពីដើមមកមិនដែលមានសាច់ញាតិ មិនដែលមានអ្នកណាឱ្យចំណីញ៉ាំ មិនដែលមានអ្នកណាឱ្យទឹកផឹកទេ អ្វីៗគ្រប់យ៉ាងត្រូវតែប្រឹងរកមកដោយខ្លួនឯងទើបបាន មានតែពុកគេម្នាក់នេះហើយដែលជាមនុស្សដំបូង ផ្ដល់ឈ្មោះមកឱ្យគេ ឱ្យនំគេញ៉ាំ ឱ្យទឹកគេផឹក ហេតុនេះគេស្រលាញ់ឪពុកគេម្នាក់នេះខ្លាំងណាស់។
«ហឹម!…»ពេលឮថាគេនឹងងូតទឹកដុះក្អែលឱ្យលោកមេទ័ពក៏បិទភ្នែកហើយយកដៃទៅស្ទាបទ្រូងដែលបេះដូងកំពុងតែលោតឌឹបៗស្ទើរតែផ្ទុះ អាក្មេងឡប់នេះហេតុអីក៏វាញញឹមបានស្រស់ម្លេះ? ហើយស្អីគេវាចង់ដុសក្អែកខ្នងឱ្យគាត់ហេ? គ្រាន់តែគិតដល់ដៃទន់ៗនោះយកមកដុសក្អែលខ្នងឱ្យគាត់នោះមុខមាត់ខ្លួនប្រាណរបស់គាត់ក៏វាក្ដៅងំ សឹងតែចង់បបួលក្មេងឡប់នេះទៅងូតទឹកភ្លាមៗ។
«ឈប់ប៉ប៉ាច់ប៉ប៉ោចហើយឡើងមកដេកម៏!»
«បាទ!» សៀវស៊ីងឡើងវារំលងខ្លួនប្រាណធំរបស់លោកមេទ័ពហើយចូលទៅក្នុងភួយដណ្ដប់គេងនៅជិតខ្លួនគាត់នៅមួយចំហៀងទៀត។ គេត្រសុលខ្លួនចូលមកជិតឪពុកចិញ្ចឹមតិចៗរហូតដល់ខ្លួនរបស់គេនៅកិបជាប់នឹងខ្លួនរបស់គាត់ សៀវស៊ីងលើកដៃឱបលោកមេទ័ពថ្នមៗ ធ្វើឱ្យអ្នកដែលបិទភ្នែកគេងមុននេះបើកភ្នែកក្រឡង់ៗសម្លឹងមុខគេ។
«ធ្វើអី?»លោកមេទ័ពសួរទាំងសម្លឹងមុខសៀវស៊ីងក្នុងន័យផ្អើលៗចិត្តមួយក៏ចង់ចាប់បោះដៃនេះចេញហើយចិត្តមួយទៀតក៏អាណិតមិនហ៊ានធ្វើ។
«គឺ…សៀវស៊ីងខ្លាចថាបើមិនឱបលោកពុកឱ្យជាប់ទេ ព្រឹកឡើងភ្ញាក់មកនឹងបាត់លោកពុកបាត់»សៀវស៊ីងសម្លឹងមើលមុខអ្នកដែលគេងនៅជិតគ្នាក្បាលរបស់គេនៅត្រឹមតែទ្រូងរបស់លោកមេទ័ពតែប៉ុណ្ណោះ។
«ហឺម!…»លោកមេទ័ពដកដង្ហើមធំ គាត់ចាប់យកដៃតូចៗដែលឱបទ្រូងគាត់មុននេះមកដាក់នៅលើពោះរបស់គាត់វិញព្រោះខ្លាចគេឮចង្វាក់បេះដូងដែលលោតឌឹកឌាក់ៗរបស់គាត់។
«លោកពុក ឯណាអ្នកម៉ែ?» នៅសុខៗ សៀវស៊ីង ក៏ងើបមុខសួរទៅកាន់លោកមេទ័ពម្ដងទៀតតែសំណួរនេះវាធ្វើឱ្យគាត់មុខក្រហម ហើយងើបអង្គុយភ្លាមៗតបទៅសៀវស៊ីង៖
«សៀវស៊ីង អាក្មេងល្ងង់ យើងមិនមែនជាឪពុកបង្កើតរបស់ឯងទេ ត្រឹមជាឪពុកចិញ្ចឹមណាឯងយល់ទេ? យើងគ្មានម៉ែឱ្យឯងទេ ហើយពេលនៅតែពីរនាក់បែបនេះកុំហៅយើងថាពុកទៀត»
មនុស្សនៅលីវជិតមួយជីវិតទៅហើយត្រូវគេមកសួររឿងគូរស្រករបែបនេះអ្នកណាមិនខឹង? ប៉ុន្តែចម្លើយរបៀបគំហកៗ ខ្លាំងៗ របស់គាត់នេះធ្វើឱ្យអ្នកដែលងើបអង្គុយតែមានកម្ពស់ត្រឹមចង្ការរបស់គាត់នោះទៅជាទឹកភ្នែកព្រិចៗបាត់ទៅហើយ។ គាត់មិនមែនជាឪពុកបង្កើតរបស់គេទេមែនទេ? ឪពុកចិញ្ចឹមនោះជាស្អីទៅ? វាមិនមែនជាឪពុកតែមួយទេឬ? ហើយបើខ្លួនជាឪពុកគេមែនហេតុអីក៏ពេលនៅតែពីរនាក់មិនឱ្យគេហៅថាពុក?
លោកមេទ័ពដកដង្ហើមធំសម្លឹងមើលអ្នកដែលកំពុងតែឱនមុខសម្រក់ទឹកភ្នែកនោះតិចៗ គាត់បន្ធូរអារម្មណ៍ហើយក៏ទៅស្រវាគេមកឱបជាប់នឹងទ្រូងអង្អែលក្បាល ហើយទើបនិយាយលួងលោម៖
«កូនប្រុសមិនត្រូវស្រក់ទឹកភ្នែកផ្ដេសផ្ដាសទេ ហាមយំទៀត ហើយក៏មិនត្រូវនិយាយហៅឈ្មោះខ្លួនឯងរហូតបែបនេះដែរយល់ទេ»សៀវស៊ីងព្យាយាមជូតទឹកភ្នែកឱ្យអស់ពីថ្ពាល់ហើយស្រវាឱបអ្នកដែលកំពុងតែឱបគេវិញណែនដៃ៖
«បាទ!»គេឆ្លើយទាំងអួលណែនដើមកហើយមិនហ៊ានសម្រក់ទឹកភ្នែកមកទៀត។
«ហៅយើងថាលោកមេទ័ព ឬហៅថា ប៉វិន ក៏បានពេលយើងនៅតែពីរនាក់ដឹងទេ»គាត់និយាយថ្នមៗមិនហ៊ាននិយាយខ្លាំងទៀត។
«បាទ តែលោកមេទ័ពនឹងបោះបង់ខ្ញុំចោលទេ?» សៀវស៊ីងងើយសម្លឹងមើលមុខអ្នកដែលកំពុងតែឱបគេលួងលោមនោះតិចៗ។
«មិនទេ យើងមិនបោះបង់ឯងចោលទេ សៀវស៊ីង» លោកមេទ័ពសម្លឹងមើលមុខតូចៗស្អាតនោះភ្លឹកបន្តិចទើបគាត់និយាយឡើងមក។
«បាទ!»សៀវស៊ីងញញឹមហើយក៏ឱបលោកមេទ័ពណែនដៃ ចាប់ពីថ្ងៃនេះទៅគេលែងវេទនារកអាហារខ្លួនឯងទៀតហើយ គេលែងលំបាករត់គេចពីពួកខាងលិចដេញធ្វើបាបហើយ លែងខ្វល់រឿងអ្វីគ្រប់យ៉ាងព្រោះបុរសម្នាក់នេះអះអាងថាការពារគេដោយមិនបោះបង់បែបនេះគេសប្បាយចិត្តណាស់ អារម្មណ៍ហាក់បីដូចជាឡើងឋានសួគ៌ អរគុណព្រះជាម្ចាស់ដែលប្រគល់លោកមេទ័ពម្នាក់នេះមកឱ្យគេ។

«ប៉វិនមានកូនហេ?» ស៊ូ ស៊ីងឡាងជាមេទ័ពម្នាក់ទៀតដែលតាំងខ្លួនជាអ្នកជំទាស់នឹងលោកមេទ័ពប៉វិនរហូតមកកំពុងពិភាក្សាជាមួយទាហានជំនិតនៅក្នុងតង់របស់គេ។
«បាទ! គេនិយាយស្ទើរតែគ្រប់គ្នា ស្ដាយណាស់ដែលយប់មិញលោកមេទ័ពមិននៅ»ទាហានម្នាក់នោះរាយការណ៍តាមរឿងហេតុទាំងស្ទាក់ស្ទើរនៅចុងប្រយោគផង។
«មានកូនបានយ៉ាងម៉េចបើវាមិនទាន់រៀបការផង?»
«មិនដឹងទេលោកមេទ័ព តែឮថាគាត់សម្លាប់ទាហានរបស់នគរខាងលិចម្នាក់ទៀតព្រោះទាហានម្នាក់នោះនិយាយថាកូនប្រុសរបស់គាត់ជាអ្នកដែលមកពីនគរខាងលិច»
ទាហាននោះបន្តរាយការណ៍នូវអ្វីដែលគេដឹងដល់មេកើយរបស់គេបន្តហាក់ដូចកូនក្មេងសូត្រមេរៀនឱ្យគ្រូស្ដាប់ដូច្នេះដែរ។
«សម្លាប់ទាហាននៅភូមិភាគខាងលិច? ហេតុអីក៏គេហ៊ានម្លេះ?រឿងធំបែបនេះព្រះអង្គប្រាកដជាមិនទុកគេទេ»
ថាហើយលោកមេទ័ពស៊ីងឡាង ក៏ប្រញាប់យកស្បែកសត្វមកសរសេរសំបុត្រផ្ញើរទៅព្រះរាជាភ្លាមៗពីរឿងដែលលោកមេទ័ពប៉វិនសម្លាប់ទាហានភាគខាងលិច និង ពីរឿងកូនរបស់លោកមេទ័ពប៉វិនដែលនៅសុខៗស្រាប់តែបង្ហាញមុខឡើងភ្លាមៗផងដែរ។
បន្ទាប់ពីឱ្យទាហានយកសំបុត្រនេះទៅកាន់រាជធានីថ្វាយព្រះអង្គហើយលោកមេទ័ព ស៊ីងឡាង ក៏ញញឹមយ៉ាងសមចិត្តរង់ចាំពេលដែលព្រះរាជាបានអានសំបុត្ររបស់គេហើយតើទ្រង់នឹងមានប្រតិកម្មយ៉ាងណា? ព្រោះព្រះអង្គបានផ្ដាំហើយផ្ដាំទៀតថាទោះជាយ៉ាងណាក៏មិនត្រូវសម្លាប់ទាហាននៅភាគខាងលិចឡើយ។
«មានរឿងអីកើតឡើង?» ប៉វិនប្រញាប់រត់ទៅសួរលោកមេទ័ពស៊ូ ស៊ីងឡាង ដែលពេលនេះគេម្នាក់នោះកំពុងតែឈរច្រត់ដៃនៅពីមុខក្មេងតូចសៀវស៊ីងដែលពេលនេះត្រូវគេចាប់ដៃទាំងសងខាងជាប់នឹងបង្ខំឱ្យលុតជង្គង់យ៉ាងគំហុក។
«ក្មេងម្នាក់នេះលួចរបស់ទ្រព្យខ្ញុំ»
ស៊ីងឡាងងាកមកនិយាយជាមួយនឹងអ្នកដែលទើបតែមកពីល្បាតវិញមុននេះដោយទឹកមុខសប្បាយៗ នៅក្នុងជុំរុំទាហាននេះមានវិន័យតឹងតែងខ្លាំងណាស់គឺមិនឱ្យកុហក និងមិនឱ្យលួច ទោះបីវិន័យមានច្រើនប៉ុន្តែវិន័យទាំងពីរនេះគឺវាសំខាន់ខ្លាំងជាងគេ។
លោកមេទ័ពប៉វិនជ្រួញចិញ្ចើមសម្លឹងមើលមុខអ្នកដែលកំពុងតែលុតជង្គង់នៅចំពោះមុខគាត់នោះដោយអារម្មណ៍នឿយណាយ ហេតុអ្វីក៏ក្មេងម្នាក់នេះសស្លាក់សស្លើតខ្លាំងម្លេះ?
«ខ្ញុំមិនបានលួចរបស់លោកទេ លោកជាអ្នកប្រើឱ្យខ្ញុំទៅយកវាមកឱ្យដោយខ្លួនឯង»
សៀវស៊ីងងើបមុខឡើងរួចប្រឹងនិយាយការពារភាពស្អាតស្អំឱ្យខ្លួនឯង គឺនៅព្រឹកនេះនៅពេលដែលលោកពុករបស់គេចេញទៅពិនិត្យមើលនៅតាមបន្ទាត់ព្រំដែននោះបាត់ អាមេទ័ពស៊ីងឡាងនេះមកពីណាក៏មិនដឹង មកនិយាយបញ្ចុះបញ្ចូលគេហើយក៏ប្រើឱ្យគេចូលទៅយកអ្វីក៏មិនដឹងនៅក្នុងតង់របស់គេនោះ សៀវស៊ីងហេតុតែជាក្មេងឆោតមិនបានដឹងស្មានតែនេះជាទម្លាប់ធម្មតាដែលមនុស្សចាស់ចូលចិត្តក្មេងឱ្យហុចនេះហុចនោះទើបចូលទៅយកមកឱ្យគេ នៅពេលចេញមកក្រៅវិញ លោកមេទ័ពស៊ីងឡាងស្អីគេនោះក៏នាំទាហានមកមួយកងហើយចាប់គេឱ្យលុតជង្គង់ទទួលកំហុសបាត់ទៅហើយរកតែនិយាយអីមិនទាន់។
ផ្លាច់
ស៊ីងឡាង យាដៃទះមុខស្អាតៗឌឺរបស់សៀវស៊ីងមួយដៃធ្វើឱ្យមុខអ្នកដែលត្រូវទះវៀចទៅម្ខាង មួយដៃរបស់គេនេះមិនមែនស្រាលតែសៀវស៊ីងក៏ចិត្តខ្លាំងមិនព្រមអន់ដូចគ្នាគេនៅងាកមុខមកញញឹមឌឺលោកមេទ័ពស៊ីងឡាងបានយ៉ាងសមចិត្ត។
«អាក្មេងគម្រក់ ឯងនេះជាក្មេងមកពីណាហេតុអីក៏អត់របៀបយ៉ាងនេះ?»
«គេជាកូនរបស់យើង» អ្នកដែលឈរមើលហេតុការណ៍បានមួយសន្ទុះដើរមកឈរនៅចំពោះមុខសៀវស៊ីងដែលកំពុងតែលុតជង្គង់ចុះនោះ ហើយនិយាយដោយសំឡេងម៉ឺងម៉ាត់មិនផ្លាស់ប្តូរ ខ្សែភ្នែករបស់លោកមេទ័ព ប៉វិន ដែលសម្លឹងមើលមុខ ស៊ីងឡាងពេលនេះគឺអាចដុតកម្ទេចស៊ីងឡាងឱ្យខ្លោចបាន បេះដូងគេកន្រ្តាក់សឹងតែដាច់ពីទោងពេលឃើញមនុស្សដែលមានមាឌប៉ិនក្របីលើកដៃទះកំភ្លៀងមនុស្សដែលគេហួងហែង។
«កូន? បើតាមខ្ញុំដឹងលោកមេទ័ព ប៉វិន នេះគឺនៅលីវម្នាក់ឯងមកយូរហើយ មិនដែលប្រឡាក់ប្រឡូសជាមួយស្រីណាទេ តែម៉េចនៅសុខៗលោកមកមានកូនធំបែបនេះបាន? គួរឱ្យចម្លែកណាស់ ហាហា»ស៊ីងឡាង សើចរលាក់ពោះព្រមទាំងយកដៃចាប់ចង្ការហើយធ្វើដូចរិះគិតផង ទាំងដែលការពិតគេដឹងច្បាស់ហើយគ្រាន់តែបំណងចង់ធ្វើឱ្យអ្នកម្ខាងទៀតរញ៉េរញ៉ៃនិងឈឺខួរតែប៉ុណ្ណោះ។
«រឿងជីវិតរបស់យើង យើងចាំបាច់រៀបរាប់ប្រាប់ឯងដែរមែនទេ?»
លោកមេទ័ព ប៉វិន ដើរទៅឈរទល់មុខអ្នកដែលសើចរលាក់មុននេះរហូតដល់គេអន់ចង់ ចម្លើយមួយម៉ាត់ៗរបស់មនុស្សមុខងាប់មាត់ដែកម្នាក់នេះធ្វើឱ្យគេចុករកពាក្យមកឌឺវិញមិនចង់ទាន់ អួយស៊ីងឡាងសូមគាំង iQ មួយភ្លេតសិន។ លោកមេទ័ព ប៉វិន ឈសម្លឹងមុខមេទ័ពម្នាក់ទៀតដែលមានអាយុប្រហាក់ប្រហែលគេ ប្រសិនបើអាម្នាក់ដែលកំពុងឈរនៅចំពោះមុខគេនេះមិនមែនជាក្មួយប្រសាររបស់ស្ដេចទេនោះ លោកមេទ័ព ប៉វិន ប្រហែលជាសម្លាប់វាចោលយូរណាស់បាត់ទៅហើយ មានឈ្មោះជាមេទ័ពមកការពារព្រំដែន ប៉ុន្តែអាចង្រៃស៊ីងឡាងនេះបែរជាលួចចូលទៅផឹកស៊ី លេងស្រីញីនៅនគរខាងលិចសឹងតែរាល់យប់ បើទោះបីជាលោកមេទ័ពប៉វិនប្រឹងផ្ញើរសំបុត្រទៅព្រះអង្គប៉ុន្មានលើកប៉ុន្មានសារក៏ដោយក៏មើលទៅរឿងនេះហាក់ដូចជាគ្មានការវិវត្តន៍ទៅណាទាល់តែសោះ។
«បើលោកមេទ័ពចង់ប្រាប់ខ្ញុំក៏រីករាយនឹងស្ដាប់» ស៊ីងឡាងដើរមកកាន់តែជិតមុខលោកមេទ័ព ប៉វិន ដូចគ្នា គេក៏សែនជ្រេញអាមុខឌឺៗនេះយូរហើយ ហើយឥឡូវនេះវាក៏មកបង្ហាញចំណុចខ្សោយឱ្យគេឃើញដោយខ្លួនឯងហេតុនេះកុំបន្ទោសគេឱ្យសោះ។
«ទៅវិញ»លោកបេទ័ពប៉វិនចាប់ទាញដៃ សៀវស៊ីងដែលកំពុងតែលុតជង្គង់នៅជិតនេះឱ្យដើរតាមគាត់ត្រឡប់ទៅតង់វិញតែក៏ត្រូវឈប់ង៉ក់ពេលឮប្រយោគបន្ទាប់របស់មេទ័ពស៊ីងឡាង៖
«លោកភ្លេចវិន័យហើយមែនទេលោកមេទ័ព ប៉វិន?»
«វិន័យស្អីរបស់ឯង?»លោកមេទ័ពប៉វិនងាកមកវិញយឺតៗព្រមទាំងជ្រួញចិញ្ចើមមើលមុខអ្នកដែលកំពុងញញឹមឌឺគាត់តិចៗផង។
«បើទាហានណាលួចរបស់ហើយត្រូវចាប់បាននៅនឹងកន្លែងនោះ ទាហាននោះនឹងត្រូវចាប់កាត់កូនដៃចោលម្ខាងភ្លាមៗ»
ស៊ីងឡាងនិយាយដោយភាពជឿជាក់និងសប្បាយចិត្ត វិន័យនេះលោកមេទ័ពប៉វិនជាអ្នកសម្រេចដាក់និងអនុវត្តដោយខ្លួនឯងផ្ទាល់ ចាំមើលឥឡូវនេះគេមានអារម្មណ៍យ៉ាងណាដែរពេលភ្លក់រសជាតិថ្នាំរបស់ខ្លួនឯងបែបនេះ?
«តែ សៀវស៊ីង មិនមែនជាទាហាននៅទីនេះទេ គេជាកូនរបស់យើង»
ប៉វិន ក្ដៅត្រចៀកងំ គាត់មិននឹកស្មានថាអាស៊ីងឡាងនេះវាតាមចងកម្មចងពារដល់ថ្នាក់នេះសោះ រឹតតែមិនជឿថា សៀវស៊ីង របស់គាត់ទៅមានចរិតចេះលួចគេអីបែបនោះទេ។
«ទោះបីគេមិនមែនជាទាហាន ក៏គេស៊ីបាយនៅទីនេះ ផឹកទឹកនៅទីនេះ ដេកនៅទីនេះដែរ ហេតុនេះហើយបទបញ្ជានៅទីនេះគេត្រូវតែគោរពតាម ក្រែងលោកមេទ័ពជាអ្នកនិយាយខ្លួនឯងមិនអ៊ីចឹងថា ទោះបីជាទេវតាកូនអ្នកធំមកពីណាក៏ដោយក៏មកដល់ទីនេះហើយត្រូវតែគោរពបទបញ្ជានិងវិន័យនៅទីនេះជាចាំបាច់»
ស៊ីងឡាងក៏ខឹងលោកមេទ័ពប៉វិនខ្លាំងមិនចាញ់គ្នាប៉ុន្មានដែរ គេនៅចាំបានថាកាលដែលព្រះអង្គបញ្ជូនគេឱ្យមកជុំរុំនេះលើកដំបូងអាមេទ័ពប៉វិនមហាក្អេងក្អាងនេះដាក់វិន័យគាបសង្កត់គេស្ទើរស្លាប់ស្ទើររស់ហេតុនេះហើយឥឡូវនេះវាដល់ពេលដែលគេត្រូវសងសឹកម្ដងហើយ។
«សៀវស៊ីងមិនបានលួច»
«ហេតុអ្វីក៏ឯងប្រាកដចិត្តថាគេមិនបានលួច ទាហានទាំងជុំរុំអ្នកណាក៏ឃើញថាវាចូលទៅកកូរកកាយរករបស់នៅក្នុងតង់យើងដែរ»
ស៊ីងឡាងតបវិញមិនព្រមឱ្យចាញ់គ្នា យ៉ាងម៉េចដែរ? តាំងពីដើមមកធ្វើខ្លួនជាអ្នកត្រឹមត្រូវណាស់អីបន្តិចក៏ច្បាប់ អីបន្តិចក៏វិន័យ ដល់ឥឡូវយ៉ាងម៉េចដែរ?
«ពួកឯងមកចាប់ក្មេងនេះយកទៅកាត់ដៃភ្លាម» ចប់បញ្ជាលោកមេទ័ពស៊ីងឡាងសិនមិនទាន់ទាហានពីរនាក់ក៏ចូលមកចាប់កាច់បត់ដៃសៀវស៊ីងយកទៅធាក់ផ្ដួលរួចហើយក៏យកជើងជាន់ប្រអប់ដៃតូចខាងឆ្វេងនោះជាប់នៅនឹងដី លោកមេទ័ពប៉វិនមិនអាចធ្វើអ្វីបាន បានត្រឹមតែសម្លឹងមើលគេធ្វើបាបមនុស្សដែលខ្លួនហួងហែងដោយបេះដូងប្រេះបែកតែប៉ុណ្ណោះ។
សៀវស៊ីងយកជើងដែលមានទំហំធំហើយពាក់ស្បែកជើងធ្ងន់កន្ដុករឹងកំព្រឹសនោះទៅជាន់លើខ្នងដៃខាងឆ្វេងរបស់សៀវស៊ីងជំនួសឱ្យជើងទាហានមុននេះ គេងាកមកញញឹមដាក់លោកមេទ័ពប៉វិនបន្តិចទើបដកយកដាវដែលសៀតជាប់នឹងចង្កេះនោះមក ដកវាចេញពីស្រោមហើយយាឡើងខ្ពស់បម្រុងនឹងកាត់ម្រាមដៃកូនរបស់អ្នកដែលកំពុងដេកផ្កាប់មុខសំប៉ាបៗនៅលើដី។
«ឈប់សិន!» ប៉វិនស្រែកឃាត់ គាត់សម្លឹងមើលទៅក្មេងតូចសៀវស៊ីងដែលកំពុងសម្លឹងមើលគាត់ដោយខ្សែភ្នែកមានដក់ទឹកភ្នែកនៅព្រិចៗនោះដូចគ្នា។ លោកមេទ័ពដើរទៅរុញស៊ីងឡាងចេញហើយទាញដៃអ្នកដែលកំពុងដេកផ្កាប់មុខឱ្យក្រោកឈឡើង គាត់បោសសម្លៀកបំពាក់គេឱ្យជ្រះដីចេញអស់ហើយនិយាយ៖
«ប្រាប់ហើយមែនទេថាកុំឱ្យស្រក់ទឹកភ្នែកផ្ដេសផ្ដាស» ពេលស្ដីឱ្យសៀវស៊ីងហើយគាត់ក៏ងាកមកសម្លឹងមុខស៊ីងឡាងនៅចំពោះមុខវិញរួចទើបនិយាយដោយភាពជឿជាក់៖
«បើកូនប្រុសយើងជាអ្នកលួចមែននោះ ឯងកាត់ដៃយើងយកជំនួសចុះ» លោកមេទ័ពនិយាយព្រមទាំងលាដៃទៅមុខតិចៗផង គាត់មិនខ្លាចក្នុងការដាច់ត្រឹមម្រាមដៃមួយនោះឡើងប៉ុន្តែប្រសិនបើបណ្ដោយឱ្យគេកាត់ដៃសៀវស៊ីងនៅចំពោះមុខគាត់នោះគាត់ទ្រាំមើលមិនបានទេប្រាកដជាហក់ទៅកាប់អាស៊ីងឡាងចោរម្សៀតនោះស្លាប់មុនមិនខាន។
«ល្អ!» ស៊ីងឡាងសើចតិចៗសម្លឹងមើលដៃដែលលាបង្ហាញមកចំពោះមុខ មានអីចង់កាត់ដៃអាក្មេងមកពីណាមិនដឹងតែបែរជាបានកាត់ដៃមេទ័ព ប៉វិន ដែលជាមេទ័ពឯកទៅវិញ ឱកាសល្អបែបនេះបើមិនទទួលយកហាក់ដូចជាមើលរំលងខ្លាំងពេក។
លោកមេទ័ពប៉វិនហុចដៃទៅដាក់នៅលើតុជិតនោះដោយមិនញញើតអ្វីបន្តិច ត្រឹនដាច់ម្រាមដៃមួយតើវាមានអ្វីអស្ចារ្យណាស់ទៅ?
ស៊ីងឡាងលើកដាវយាឡើងខ្ពស់រៀបនឹងទម្លាក់ដើម្បីកាត់ដៃរបស់អ្នកម្ខាងទៀតទៅហើយស្រាប់តែមានសំឡេងមួយស្រែកមកកាត់៖
«ឈប់សិន! ព្រះរាជសាររបស់ព្រះអង្គមកដល់ហើយ…»សំឡេងស្រែករបស់អ្នកនាំសារឮមកល្វើយៗពីចម្ងាយធ្វើឱ្យអ្នកគ្រប់គ្នាដែលកំពុងតែមានវត្តមាននៅមើលការឈ្លោះគ្នាសឹងតែបង្ហូរឈាមរវាងលោកមេទ័ពទាំងពីរមុននេះប្រញាប់លុតជង្គង់គ្រិបទៅលើដីហើយឱនក្បាលក្រាបសឹងតែដល់ដីរង់ចាំស្ដាប់រាជសាររបស់ព្រះអង្គគ្រប់ៗគ្នា។
មួយសន្ទុះក្រោយមកអ្នកនាំរាជសារមកនោះក៏ឈរនៅចំពោះមុខទាហានរាល់គ្នាដែលកំពុងតែឱនក្បាលរង់ចាំទទួលឯកសាររួមទាំងលោកមេទ័ពទាំងពីរនាក់និងសៀវស៊ីងម្នាក់ទៀតផង គាត់ចាប់ផ្ដើមរលាសំបុត្រដែលធ្វើពីស្បែកសត្វ និងមានស្រោបកម្ទេចមាសតាមជាយសំបុត្រពីក្រៅផង នៅលើសំបុត្រស្បែកសត្វនេះ មានចារនូវអក្សរដែលត្រូវបានសរសេរយ៉ាងផ្ចិតផ្ចង់ប្រហែលជា៣បន្ទាត់តែប៉ុណ្ណោះ នៅចុងបញ្ចប់នៃរាជសារនេះមាននូវត្រាដែលបញ្ជាក់ថាជារាជសារដែលបានចេញមកពីព្រះមហាក្សត្រនៃរាជរង្យចូវ ព្រះនាម ចូវ ជីយ៉ាង ពិតប្រាកដទៀតផង។
«ព្រះអង្គមានព្រះរាជបញ្ជា ឱ្យលោកមេទ័ព លី ប៉វិន វិលត្រឡប់ទៅកាន់រាជធានីវិញជាបន្ទាន់ ព្រមទាំងនាំកូនរបស់លោកមេទ័ពទៅផង ប្រសិនបើរាជសារនេះមកដល់ពេលថ្ងៃលោកមេទ័ពត្រូវចេញដំណើរមកទាំងថ្ងៃ ប្រសិនបើដល់ពេលយប់ត្រូវចេញដំណើរមកទាំងពេលយប់ដោយមិនឱ្យមានទាហានតាមការពារឡើយគឺមកតែលោកនិងកូនតែប៉ុណ្ណោះ ចប់រាជសារ»
នៅពេលអ្នកនាំសារអានរាជសារចប់ភ្លាមលោកមេទ័ពប៉វិនក៏ចូលខ្លួនមកទទួលព្រះរាជសារភ្លាមដោយមិនហ៊ានបង្អែរបង្អង់ឬរង់ចាំយូរឡើយ បើទោះបីជាឆ្ងល់ក្នុងចិត្តថាហេតុអ្វីក៏ព្រះអង្គទ្រង់បន្ទាន់បែបនេះ? ហើយហេតុអ្វីក៏ព្រះមហាក្សត្រទ្រង់ជ្រាបរឿងលោកមានកូនដែរ? ហេតុអ្វីមិនឱ្យយកទាហានទៅតាមច្រើន? ការដែលមិនឱ្យយកទាហានទៅតាមច្រើននេះតើមកពីព្រះអង្គទ្រង់ចង់ឱ្យគាត់ធ្វើដំណើរបានលឿនឬមួយក៏មានបំណងអ្វីផ្សេងឱ្យប្រាកដ?

មានភាគបន្ត…