ផ្ទះចាស់នៅសង្កាត់ស្វាយប៉ោ – Meysansotheary

រឿង៖ ផ្ទះចាស់នៅសង្កាត់ស្វាយប៉ោ(ភាគបញ្ចប់)
ប៉ុន្តែមិនមានចម្លើយ…..

អ្វីមួយបានជំរុញចិត្តនាង។ ហ្សាវីនក៏ឈានឡើងទៅជាន់ខាងលើមួយជាន់ទៀត តែសំឡេងមិនមែនលាន់មកពីខាងក្រៅដែលដក់ទឹកទេ គ្មានអ្នកណាធ្វើអី្វនៅទីនោះបោសជ្រះអីទាំងអស់ មាន​តែមឿនដែលកំពុង​តខ្សែហាលខោអាវម្នាក់ឯង​ប្រហែលជាម៉ុមប្រើឱ្យតឱ្យទុកហាល​អ្វីៗ។

បានមឿននៅចម្ងាយប្រមាណជា១០ម៉ែត្រពីគ្នា​អ្នកស្រីនេះលែងខ្លាចអ្វីបែរមកសម្លឹងពិនិត្យក្បែរជណ្តើរភ្ញាក់នឹង​កូនបន្ទប់មួយនៅខាងត្បូងដៃ។ វា​ដូចជា ស្កាកដែលគេទុកដាក់អីវ៉ាន់ចាស់ៗ។

ហ្សាវីនហាក់នឹកឆ្ងល់ដែលនាងមិនបានឃើញកូនបន្ទប់នេះសោះកាលពីថ្ងៃមុន?

«មាន​ចាក់សោរនុកពីក្រៅទៀត?»

នាងគិតទាំងឆ្ងល់តែដៃក៏មិនបង្អង់ទេបានដករនុកនិងក៏រុញទ្វារចូលទៅ។

ទីនេះមានស្លាបព្រឹលឥដ្ឋប្រហោងមិនមាន​ងងឹតសោះ។

នៅទីនោះនាងឃើញមានកេសមួយចំនួន? ក្បែរនោះមាន​រូបថតពីជំនាន់យូរណាស់មកហើយដែលជារូបថតសខ្មៅ ផ្តេកទ្រេត។

រូបថតស្លៀកក្បិន?

ពួកគេនេះជាអ្នកណា?

នាងងាកមកក៏បាត់មឿន។

នៅពេលដែលអ្នកស្រីងាកទៅសម្លឹងរូបម្តងទៀត ក្រសែភ្នែករបស់ស្ត្រីភរិយាដ៏ស្អាតនៅក្នុងរូបថតបណ្តាលឱ្យហ្សាវីនកោតសរសើរសម្រស់មិនចង់ដកភ្នែកទេ។ ទោះយ៉ាងណានៅមានអារម្មណ៍ធម្មតា។

ប៉ុន្តែនៅពេលក្រឡេកឃើញទឹកមុខដ៏ក្រញ៉ូវរបស់ប្ដីដែលឈរថតក្បែរ ហ្សាវីនមានអារម្មណ៍ថាព្រឺសម្បុរ។

«មឿនៗ»

នាង​ធ្វើជាហៅបន្លប់ការភ័យខ្លាច។

គ្មានសំឡេង​ទេ។ មឿនស្រាប់តែបាត់ទៅយ៉ាងរហ័សម្ល៉េះ? សឹងថាមុននេះគេមិនទាំងបានឃើញវត្តមាន​អ្នកស្រីខ្លួនផងដឹងទេនៀកបានជាឃើញកំពុងធ្វើស្នួហាលសុខៗ បាត់ស្រមោលម្តេចចុះក្រោមបាត់គ្មានចម្លើយគ្មានសំឡេង?

ម្ចាស់ស្រីក៏ប្រញាប់ចាកចេញពីបន្ទប់នោះ ទុកចោលទ្វារចំហនិងផ្ទាំងរូបថតដែលប្រឡាក់ប្រឡូស ហើយចុះមកខាងក្រោមវិញសស្លើត។

នៅតុបាយ នាង​បាន​រៀបចំនំចំណីអង្គុយ​ផឹកកាហ្វេជជែកជាមួយបងថ្លៃ។

« ខ្ញុំមានអារម្មណ៍ថាផ្ទះនេះមានប្រវត្តិមិនធម្មតាទេអ្នកបង!»

បងសុភីសម្លឹងប្អូនថ្លៃស្រី ។ ហ្សាវីនមាន​សភាពមិនល្អទេលើផ្ទៃមុខ។

«ខ្ញុំយល់សប្តិមិនល្អប៉ុន្មានទេ» នាង​ថ្លាថ្លែងបន្ត អ្នកបងក៏ងើយសម្លឹងជុំវិញ។ ប្អូ​នថ្លៃនិយាយទៀត៖

«ខ្ញុំមានរឿងចង់ពិភាក្សាជាមួយបងដែរ!»

«និយាយមកវីន!»

«ថ្ងៃមកដល់ម្សិលមិញ ខ្ញុំយល់សប្តិឃើញមានមនុស្សប្រុសម្នាក់ដេញតាមសម្លាប់ខ្ញុំ!»

«ម៉េចបានយប់ដំបូងមានរឿងចឹង? ម៉េចក៏មិនប្រាប់បង! មិនសូវល្អទេណា !»

«ចាស៎ អ្នកបង! គិតថាអ៊ីចឹងដែរ មិនសូវល្អមែន! »

«ប៉ុន្តែយើងជិតបានព្រះសង្ឃប្រោះព្រំហើយ!»

«តាមពិត ពេលមកដល់ភ្លាម គ្មានអ្នកនៅជាមួយសោះ​ខ្ញុំចាប់ផ្តើមខ្លាច! ដំបូងសង្ឃឹមថាមានគេយាមយប់ ឥឡូវរកមិនទាន់បាន! ខ្ញុំមិនចង់ចូលនៅទេ ចង់ពន្យា​តែបងសោភ័ណមកធ្វើការ​ហើយ មិនចង់ឱ្យគាត់ពិបាកចិត្ត!»

«អឺ! មិនអីទេ បងនៅជាមួយជាគ្នា! ចាំ​រួចកម្មវិធីសូត្រមន្តហើយសឹមបងទៅផ្ទះវិញ! ម្យ៉ាងបានអាម៉ុមម្នាក់ដែរ!»

«តាមពិតណា៎អ្នកបង ប្តីខ្ញុំក៏គាត់ក៏មិនសូវជាគេងលក់ដែរប៉ុន្តែគាត់ធ្វើពុតជាគេងលក់!»

«តែ….នៅសល់ច្រើនថ្ងៃទៀតបានដល់សូត្រ!»ហ្សាវីនស្ទាក់ស្ទើរ។

«ភ័យអី បងនៅណេះហើយ!»

រាត្រីនោះ នាង​រៀបចំកូនបន្ទប់មួយនៅជាន់ជាមួយគ្នាឱ្យបងថ្លៃសម្រាកក្បែរបន្ទប់ខ្លួន។ បងសុភីដូចជាមនុស្សមិនចេះខ្លាចទេ។ ចំណែកម៉ុមមានបន្ទប់មួយនៅជិតផ្ទះបាយ។

យ៉ាងហោចណាស់ក៏មាន​មនុស្ស​៤នាក់ដែរ។

ហ្សាវីន​គេងលក់ពេញមួយយប់មិនពិបាកដូចកាលពីម្សិលទេ។

ពេលនាង​ភ្ញាក់ឡើង មិនឃើញស្វាមី ក៏ដឹងថាគេងជ្រុលហើយ ព្រោះគេងបានស្កប់ល្អពេក។

អ្នកស្រីក្មេង​លើកកំព្យូរទ័រចុះមកក្រោម គាប់ជួន​ឃើញ​ទាន់សុភីអូសដៃប្អូនប្រុសទៅខ្សឹបខ្សៀវមាត់ជណ្តើរ។

ចង់ដឹងថាពីរនាក់បងប្អូននោះនិយាយរឿងអ្វី ហ្សាវីនក៏ដកថយមកបន្តិច លាក់កាយបាំងជញ្ជាំងកុំទាន់ឱ្យពួកគេឃើញ។

«ភ័ណ បងយប់មិញឮសំឡេងប្លែក!»

«ស្អីទេសបងឯង! អារម្មណ៍ទេដឹង?»ប្អូនប្រុសប្រកែក។

«អារម្មណ៍បងមិនសូវខុសទេឯងដឹងហើយប្អូនប្រុស!»

«សំឡេងអីទៅ?!»

«មនុស្ស​ប្រុសស្រីឈ្លោះគ្នា!»

ហ្សាវីនឱបកំព្យូទ័រណែនជាងមុន ព្រោះកំពុងមាន​អារម្មណ៍ក្តុកក្តាក់ទៅតាម​បទសន្ទនា​នេះ។

«បងដឹងភ័ណ! ឯងក៏មាន​អារម្មណ៍ដែរ! តែឯងធ្វើពើ!»

បងស្រីថាបែបនេះប្អូនក៏នៅស្ងៀម។

អ្នកសុភីខ្សឹបឡើងទៀត៖

«កណ្តាលយប់ជុំវិញនេះគេលក់ស្ងាត់អស់បានអ្នកណាឈ្លោះគ្នាទៅ?»

«ហ្នឹងហើយ!»ប្អូនបន្ទរ។

«ចឹងបានថា ខ្មោចលង!»

ហ្សាវីនព្រឺសម្បុរនឹកឃើញ​ដល់រូបគំនូរខាងលើកាលពីល្ងាចម្សិល។

«ណាមួយ​ហ្សាវីនប្រពន្ធឯងក៏យល់សប្តិមិនល្អ! អ៊ីចេះទៅ ឯងឆាប់មកពីធ្វើការ ហើយសុំច្បាប់គេម៉ាល្ងាចទៅប្អូន ចាំបងនាំឯងឱ្យទៅជួបគ្រូខ្មែរម្នាក់នៅជើងផ្ទះចាស់យើង!»

លោកសោភ័ណ​ដឹងថា​បងស្រីខ្លួនកំពុងនិយាយសំដៅអ្នកអូមអាម​ល្បីម្នាក់ដែលខ្លួនស្គាល់តាមអ្នកភូមិតាំងពីយូរមកហើយ។

ហ្សាវីន​ដកសង្ហើមធំ នាងបង្ហាញខ្លួន​ឱ្យពីរនាក់បងប្អូនឃើញ។

«ទៅៗ បង!»

នាង​ប្រាប់ប្តី។

អ្នកបងសុភីងក់ក្បាលយល់ស្របហើយនិយាយបន្ត៖

«គាត់អាចនឹង​មើលឱ្យផ្លូវងងឹត​ហើយ​ដឹងថារៀបចំម៉េចឱ្យល្អ! ដើម្បីមាន​សិរីសួស្តីផង»

​លោកសោភ័ណ​សម្លឹងមនុស្ស​​ស្រីទាំងពីរនេះ​ហើយ ក៏ងក់ក្បាលយល់ព្រម​យឺតៗ ដោយមិនដាច់ចិត្ត​ប្រាប់ពីរនាក់នេះ ពី​ប្រវត្តិពិតនៃអត្តឃាតកម្ម​សម័យបុរាណ​នៅឡើយទេ។

«ចុះអូនឯងទៅទេ?!»គាត់សួរបញ្ជាក់ភរិយា​។

អ្នកស្រីហ្សាវីនឆ្លើយវិញ៖

« បានប្ដីខ្ញុំទៅជាមួយបងខ្ញុំទុកចិត្តហើយ ខ្ញុំជាប់ធ្វើការងារProject ច្រើនណាស់បង! មិនទាន់បញ្ចប់ឱ្យគេ!»

«អូខេឯងចឹងក៏បានដែរ!»អ្នកសុភីឆ្លើយ។

រសៀលនោះហើយដែល អ្នកសុភីបាននាំប្អូនប្រុសខ្លួនទៅជួបគ្រូខ្មែរនៅភូមិកំណើតរបស់ពួកគេ។ អាចារ្យនេះ ឈ្មោះថា គ្រូធំដែលល្បីថាមានមន្តអាគមអូមអាមពូកែច្រើនជំនាន់មុន។

គាត់បិទភ្នែក​សមាធិ​តែបន្តិច ក៏បង្ហាញ​ភាពតានតឹងជ្រីវជ្រួញ​ដាក់ភ្ញៀវ។

« យើងឃើញហើយៗ! នៅទីនោះ ផ្ទះមួយនោះ ពិតជាមានវិញាណមួយក្រាញនៅ! ជាមនុស្សប្រុស….»

មនុស្សប្រុសក៏នឹកឃើញដល់សម្តីមឿន។ ម្យ៉ាង​ភរិយាខ្លួន​នៅថ្ងៃចូលរស់នៅដំបូង ក៏ទាំងថ្ងៃចែស បាន​ឃើញមនុស្សប្រុសឡើងទៅលើ ប៉ុន្តែស្មានថាប្ដីក៏ទៅតាម តែក៏មិនឃើញអ្នកណាទាំងអស់ ។

«គិតធ្វើយ៉ាងណាទៅដើម្បីបានសុខសប្បាយគ្រូធំ?!»

លោកគ្រូធំនេះគ្រវីក្បាកចុះឡើង​រួចនិយាយពន្យល់ថា៖

«ដោយសារខ្មោច​នេះ គេស្អប់មនុស្សស្រីខ្លាំងណាស់! សម្រាប់សោភ័ណឯងមិនអីទេ ប៉ុន្តែគេអាចស្អប់ភរិយាឯង ដោយសារគេមានប្រវត្តិខ្លះៗ»

បងស្រីឮហើយបារម្ភក៏សួរដេញដោល៖

«បើមែន​លោកគ្រូធំគួរធ្វើយ៉ាងណា? នៅ​យប់មកដល់ដំបូង ប្អូនថ្លៃខ្ញុំយល់សប្តិឃើញគេតាមសម្លាប់នាងហើយនិយាយថា នាងក្បត់!  ខ្ញុំគិតថា ជិត​ដល់ថ្ងៃនិមន្តព្រះសង្ឃមកចម្រើនពរហើយបានជាសំងំ តែយល់សប្តិបែបនេះមិនធ្វើឱ្យមាន​អារម្មណ៍ល្អសោះ?!»

គ្រូធំងក់ក្បាល៖

«ចាំខ្ញុំឡើងទៅមើលផ្ទះឱ្យ! ក្រែងនឹកឃើញក្បួនរៀបចំឱ្យស្រួលសិន! ប៉ុន្តែមួយរយៈនេះមិនអាចឱ្យមនុស្សស្រីរស់នៅក្នុងផ្ទះនោះបានទេ!»

បងប្អូនទាំងពីរមើលមុខគ្នា។

ដូច្នេះហើយតាមផ្លូវមកវិញបងប្អូនទាំងពីរក៏សម្រេចចិត្តថា ឱ្យទាំងហ្សាវីននិងអ្នកបម្រើស្រីទៅនៅសណ្ឋាគារក្បែរកន្លែងធ្វើការប្តី​មួយរយៈសិនដើម្បីគ្រូធំ អាច​រៀបចំអ្វីៗឱ្យប្រសើរឡើងវិញ។

ប៉ុន្តែនៅពេលដែលហ្សាវីន​យល់ព្រមចាកចេញទៅ ដោយមាន​វ៉ាលីសខោអាវជាប់ខ្លួន​ដែរ ស្រាប់តែឡាន​ខូចបញ្ឆេះមិនឡើងសោះ។

ឃើញហេតុការណ៍រឹតតែមិនសូវល្អ ពួកគេក៏ត្រូវតែបង្ខំចិត្តហៅរឺម៉កជិះចាកចេញយ៉ាងប្រញាប់។

ដោយមិនអស់ចិត្តបងស្រីបាននៅជាមួយប្អូនប្រុសគឺលោកសោភ័ណតាម​មើល​ការងារពិនិត្យ​ផ្លូវងងឹត​ពីលោកគ្រូធំ។

គ្រូធំមកដល់នៅម៉ោង១០ព្រឹក។

មកដល់ឃើញមឿនភ្លាម ក៏នៅធ្មាំងសម្លឹងមឿនមើលពីលើដល់ក្រោមដូចជាបង្កប់នូវការគិតអ្វីម្យ៉ាង។

បន្ទាប់ពី​បានម្ចាស់ផ្ទះនាំចូលទៅក្នុងផ្ទះដើម្បីពិនិត្យ គាត់ឆ្លៀតងាកមកសួរលោកសោភ័ណ៖

«មនុស្ស​ប្រុសខាងក្រៅត្រូវជាអ្វី?»

«ជាអ្នកយាមផ្ទះ​តាំងពីខ្ញុំមិនទាន់ទិញយកទីនេះម្ល៉េះបាទ!»

គ្រូងក់ក្បាល ដោយងាក​ទៅសម្លឹង​មឿនតាមបង្អួច។​ មឿនកំពុងឱន​ចុះឡើងពិនិត្យ​ឡាន​ថា​ហេតុអ្វីនៅសុខៗឡានចៅហ្វាយមិនបានកើតអីសោះ​បែរ​ជាបញ្ឆេះមិនឡើង។

លោកគ្រូស្រាប់តែចង្អុលទៅគេជាថ្មីដោយប្រាប់ទៅសុភី៖

«មីនាង​រៀបចំ​ទឹក រោយផ្កាពីលើបាញ់ទឹកអប់ដាក់ថ្វាយម្ចាស់ដីសុំសុខ​ហើយអស់ធូបកាលណាបង្គាប់អន្ទិតនោះស្រោចក្បាលខ្លួនឯងឱ្យជោក វាមានរាសីមិនល្អទេ!»

ពីរនាក់បងប្អូន​ក៏ងាកសម្លឹង​ទៅមឿនដោយ​ពិភាល់។ មិនយូរទេ ពេលសោភ័ណនាំគ្រូធំឡើងជាន់ខាងលើ​អ្នកសុភីរត់ទៅរកទឹកនិងផ្កាតាមបង្គាប់គាត់ភ្លាម។

​​សោភ័ណវិញ​តាម​លោកគ្រូមកដល់ជាន់ដំបូលខាងលើ។ នៅពេលពិនិត្យត្រលប់មកជាន់សួនផ្កាខាងក្រោមវិញ លោកគ្រូធំនៅតែមិនចោលការសម្លឹងមឿនសោះ។

«អ្នកយាមនេះទុកចិត្ត​បានទេលោកគ្រូ?» សោភ័ណដាច់ចិត្ត​សួរ«ហេតុអីក៏លោកគ្រូតាមមើលគេរហូត​កុំលាក់ខ្ញុំអី ខ្ញុំក៏ទើបស្គាល់គេដែរហ្នឹង ឃើញគេព្យាយាមធ្វើការ គេចាំផ្ទះនេះតាំងពីជំនាន់ម្ចាស់ដីមុនៗមក បានជាយកមកយាមបន្ត!»

លោកគ្រូងក់ក្បាលមិនទាន់មានប្រសាសន៍អ្វីតបវិញនៅឡើយ ម្ចាស់ផ្ទះក៏និយាយបន្ថែម៖

«គេហ្នឹងហើយ ជាអ្នកប្រាប់ខ្ញុំពីរឿងថាមានម្ចាស់ដំបូងសម្លាប់ខ្លួន លោតពីលើផ្ទះកាលគេស្រវឹង!»លោកគ្រូងក់ក្បាលនិយាយកាត់៖

«មនុស្សណាជាអ្នកដឹងរឿង មនុស្សនោះឯងក៏ជាអ្នកដោះស្រាយបញ្ហា! ហ្អែ មឿន! អឺក្មួយ! ឯងឡើងមកណេះអាយ!»

ពេលនោះមឿនឮសំឡេងហៅពីលើក៏ផ្ទៀងស្តាប់រួចលោកសោភ័ណជួយបក់ដៃហៅបន្ថែមទៀត គេក៏គោរពត្រុនៗឡើងមកជួបនៅជាន់ដំបូលភ្លាមដែរ។

ពេលដែលគាត់ជួបមឿនផ្ទាល់នៅកៀកគ្នា គ្រូធំ​នៅតែ​ពិនិត្យមនុស្ស​នេះពីលើចុះមកដល់ក្រោម មើលហើយមើលទៀត។ ឯមឿនក៏ត្រុនៗគោរព​សាកមកវិញ៖

«លោកតាមាន​ការអ្វីសួរឬប្រើខ្ញុំទាន?!»

«ប្រាប់អ៊ំមក! ឯងដឹងថា​ អ្នកណាដែលជាអ្នកដឹងរឿងពិតនៃប្រវត្តិផ្ទះនេះតាំងពីសម័យមុនៗ គឺពីដើមដល់ចប់?!»

ឮសំណួរគេនៅស្ងៀមទីទើរ ប៉ុន្តែលោកសោភ័ណងក់ក្បាលជាសញ្ញាបង្ខំ​ឱ្យគេ​និយាយ។

«បាទ គឺ….ជីតារបស់ខ្ញុំ!!»

«អាចនាំខ្ញុំទៅជួបជីតាបានទេ?»

ភ្លាមនោះគេងើបមុខសម្លឹងចៅហ្វាយសារជាថ្មីដូចជាពិបាកក្នុងការ​សម្រេចចិត្ត​។ តែលោកសោភ័ណ​ព្យាយាមប្រាប់៖

«មឿន រឿងនេះសំខាន់!»

មឿនគិតហើយ​លំទោន​ក្បាលគោរពតាមបញ្ជា។ ដូច្នេះហើយអ្នកទាំងបីបានចេញដំណើរ​ទៅជួបនិងជីតារបស់មឿន។ ឡាន​ស្រាប់តែឆេះទ្រុល គ្មានឧបសគ្គអ្វី​ដូចកាលពីប្រុងដឹកដំណើរអ្នកស្រីហ្សាវីនសោះ។

នៅតាមផ្លូវ មឿនគេបានរៀបរាប់ប្រាប់ថា​​តាមពិត​ជីតា​គេឈ្មោះស៊ុម​មិនបាននៅបម្រើផ្ទះនេះទេ។ គឺ​ជំនាន់នោះ ម្ចាស់ដំបូងឈ្មោះប៊ុនថន បានជួលអ៊ំស្រីរបស់ជីតាមឿនមកបម្រើការជាមេផ្ទះរៀបចំបាយម្ហូបមើលការ​ខុសត្រូវ​នៅក្នុងផ្ទះនេះឱ្យ ។

លោកមាច ប៊ុនថន មានភរិយា​តែមិនបានកូនម្នាក់ឡើយ។

លុះពួកគេ​បានទៅដល់ផ្ទះលោកតា ស៊ុម​ដែលជាជីតារបស់មឿន ។ ជីតារបស់មឿនគឺជាមនុស្សវ័យចំណាស់៧០ ប្លាយទៅហើយ ។ គាត់ពិតជាភ្ញាក់ផ្អើលណាស់ដែលមកស្គាល់ចៅហ្វាយថ្មីរបស់ផ្ទះធំមួយចៅគាត់យាមកាម។

តែយ៉ាងណា​គាត់បដិសេធមិនចង់និយាយអ្វីឡើយ៖

«ខ្ញុំមិនដឹងរឿងអ្វីទេ! តើមកនេះអស់លោកបម្រុងសួរខ្ញុំរឿងអ្វីខ្លះទៅ?!»

គ្រាន់តែឃើញទឹកមុខរបស់គាត់ ក៏គ្រប់គ្នា​អាចស្មានដឹងបានទេ​ គាត់ពិតជា​ដឹងរឿងជាច្រើន គ្រាន់តែគាត់មិនចង់និយាយ។

មឿនក៏ដឹងការពិតនេះ បានជាគេ​ចាប់ផ្តើមអង្វរជីតារបស់ខ្លួនឯង ដោយរំអុកដូចជាកូនក្មេងនិងប្រាប់រឿងរ៉ាវទាំងអស់ថា៖

«តាអើយ!​ចៅហ្វាយស្រីខ្ញុំគាត់មិនអាចចូលទៅរស់នៅផ្ទះនៅស្វាយប៉ោហ្នឹងទេ គិតមើល ម្សិលមិញ មកដល់ភ្លាមគាត់សម្រាន្តយល់សប្តិឃើញមានអ្នកចោទថាគាត់ក្បត់ប្តីគាត់!»

តាស៊ុមញាក់ខ្លួនព្រើតៗ។

មឿននិយាយបន្ត៖

«ហើយឥឡូវនេះ គាត់ត្រូវចេញ​ទៅនៅកន្លែងផ្សេងសិន! ហើយ អស្ចារ្យ​បំផុត គឺពេលចេញទៅរកជិះឡាន ខូចទាំងឡានទៀត! »

ជីតាមឿនដកសង្ហើមវែងសម្លឹងទៅឆ្ងាយ។ ទឹកមុខគាត់ពោរពេញ​ទៅដោយ​វិបត្តិអ្វីមួយ​យ៉ាងជ្រៅ។

មឿនរំអុកទៀតថា៖

«ចៅហ្វាយខ្ញុំម្នាក់នេះ ពិតជាមានចិត្តសន្តោសខ្ញុំណាស់ តាត្រូវប្រាប់រឿងរ៉ាវទាំងអស់មក!»

លោកតាស៊ុមហេតុតែស្រលាញ់ចៅ​ក៏សារភាពឡើ​ងថា៖

«ល្ងាចមួយ ខ្ញុំត្រូវបាន​អ៊ំស្រីនាំឡើងទៅផ្ទះធំនៅស្វាយប៉ោ ជួបជាមួយលោកប៊ុនថន​ដែលជាចៅហ្វាយគាត់បានម្តង! ​​ដោយ​ ពេលនោះឯង ចៅហ្វាយប្រុសនេះ​ប្រាប់ខ្ញុំឱ្យចោលរៀន មកធ្វើជាជំនិតតាម​ការពារគាត់វិញ​! រឿងហេតុពេលនោះខ្ញុំទើបតែ​បាន​អាយុ១៤ឆ្នាំ ឯលោកប៊ុនថនប្រាប់ថា  គាត់ត្រូវការឱ្យខ្ញុំមកនៅការពារដោយសារដឹងខ្លួនថា មាន​មិត្តជំនិតម្នាក់ងារជាដង្ខៅលបមកឡើងចុះសាហាយស្មន់ជាមួយនឹងភរិយាគាត់ និងប្រុង​យាយីគាត់!»

គ្រូធំ​ធ្មេចភ្នែកសមាធិនិមិត្តឮរឿងពិតនេះ ​ឯលោកសោភ័ណ​វិញសឹងភ្លេចដកដង្ហើម។ តាស៊ុមក៏ដកដង្ហើមធំបង្គាប់ទៅលោកសោភ័ណថា៖

« គាត់អុជធូបឱ្យគេតិចតួចបន់ស្រន់ទៅ! បើគាត់បានជាជ្រុលទិញយកផ្ទះនេះរៀបចំរស់នៅហើយ! »

«អ្នកមុនៗទិញយកមិនបានប៉ុន្មាន​ក៏លក់ចេញវិញមែនទេអ៊ំ?!» លោកសោភ័ណសួរភ្លាម។ អ៊ំនៅស្ងៀមមិននិយាយស្តីស្រាប់តែគ្រូធំបើកភ្នែក​ឡើងសួរនាំម្តង៖

«មានខ្មោចមួយនៅចាំកន្លែងនោះ! តា​ត្រូវតែនិយាយគ្រប់ដំណើរដើមទងមក ទើបខ្ញុំអាចដោះស្រាយបញ្ហានេះបាន! អុចធូបធម្មតាៗ កែបញ្ហា​ចូលរស់​នៅមិនបានទេ!»

មឿនសម្លឹងមុខគ្រូហាក់ដូចជាភ័យ។ តាគាត់ក៏ចាប់ផ្ដើមញ័រដៃ។ លោកសោភ័ណសង្កេតមើលរហូត។ ពេលដឹងគេតាមមើលនិងរង់ចាំប្រតិកម្មខ្លួននោះ ជីតារបស់ពួកគេងាកមុខចេញហាក់ខឹងដែលត្រូវបានសួរដេញដោល។

«មឿនឯងអ្នកនិយាយផ្ទាល់ថាមានខ្មោចសម្លាប់ខ្លួន ?!»លោកសោភ័ណសួរមឿន គេក៏អេះអុញ ព្រោះជីតាសម្លក់មក។

«….ប៉ុន្តែចៅហ្វាយខ្ញុំចិត្តល្អណាស់ គាត់បានជួយខ្ញុំច្រើនហើយតា បានឱ្យលុយសម្រាប់ប្រពន្ធខ្ញុំសម្រាលកូនទៀត!»

ពេលនោះហើយដែលជីតារបស់មឿនចាប់ផ្តើមអញ្ជើញអ្នកទាំងអស់អង្គុយលើគ្រែហើយព្រមតំណាលនូវ​ដំណើររឿងឡើងវិញប្រាប់។

«ហឹម កាលហ្នឹង ខ្ញុំមានអាយុទើបតែដប់បួនឆ្នាំ មិនចង់ឈប់រៀនមកធ្វើការតាមគាត់ហៅទេ! អ៊ំស្រីធំរបស់ខ្ញុំឈ្មោះថាបុងគឺជាអ្នកដែលចៅហ្វាយផ្ទះនោះទុកចិត្តខ្លាំង ទុកជាអ្នកជំនួសដៃជើងចៅហ្វាយ! លោកប៊ុនថនជាអ្នករកស៊ីនាំចូលគ្រឿងទឹកអប់បារាំង ប្រពន្ធគាត់លោកស្រីមាលាក្មេងស្អាត​ធ្លាប់ជាបវរកញ្ញាកាលពីសម័យនោះផង! តែប្តីគាត់ប្រចណ្ឌណាស់! កាលនោះខ្ញុំនៅជាក្មេងជំទង់ ខ្ញុំឧស្សាហ៍ទៅលេងផ្ទះនោះដើម្បីសុំបេះស្វាយនិងបេះផ្លែចន្ទីជូនចៅហ្វាយស្រី ព្រោះគាត់ចិត្តល្អចំពោះអ៊ំស្រីខ្ញុំ និងតែងតែឱ្យខោអាវខ្ញុំ នំចំណីដល់ខ្ញុំ !»

«​​​​​​​​​​​​​​​​​​​សូមប្រាប់ការពិតថាហេតុអីបានជាមានវិញ្ញាណមួយនៅទីនោះ? តើជាអ្នកណាសម្លាប់ខ្លួន?»

ត្រូវគ្រូធំ​និយាយកាត់និងសម្លុតតិចៗផង តាស៊ុមដូចជាអាក់។ លោកសោភ័ណនិយាយដែរ៖

« លោកអ៊ំត្រូវតែនិយាយប្រាប់ការពិត!»

«ខ្ញុំមិនដឹងទេ! ហេតុអីបានសួរខ្ញុំដូច្នេះ?!»

លោកសោភ័ណស្តីឱ្យព្រោះដឹងបុរសនេះពូកែខាងគេចពីការពិត និង លាក់លៀម៖

«បើអ៊ំមិនជួយដោះស្រាយ​តើ ចៅអ៊ំទៅរកការងារនៅឯណាបានធ្វើ? ហើយបើសិនជាគេនៅសុខសប្បាយនិងបាននៅទីនេះជារៀងរហូត សុំអ៊ំ​ប្រាប់មក ខ្ញុំហ្នឹងដោះស្រាយ ! ត្រូវហើយ ខ្ញុំសន្យាជាមួយអ៊ំថាខ្ញុំនឹងឱ្យមឿននេះនៅធ្វើការជាមួយខ្ញុំជារៀងរហូតមិនឱ្យគេខ្វះបាយហូបទេ! »

ឮហើយ គាត់ក៏សម្លឹងចៅ រួចដកដង្ហើមធំនិយាយឡើង៖

« បាន! បើសិនជាលោកសេដ្ឋីបានសន្យាដូច្នេះហើយ ខ្ញុំសូមជម្រាបប្រាប់រឿងពិតថា ម្ចាស់ផ្ទះពីមុននោះពួកគាត់មិនមានកូនជាមួយគ្នាទេ ! នៅយប់មួយ សម្រាប់តែអ៊ំស្រីខ្ញុំបានហៅខ្ញុំចេញទៅជាបន្ទាន់ ! ពេលនោះចៅហ្វាយស្រីឡើងទៅស្រុកថៃបាត់ទៅហើយ តែចៅហ្វាយប្រុសផឹកស្រាស្រវឹងនិងស្រពន់ចិត្តខ្លាំងគាត់ហៅខ្ញុំមកប្រាប់ឱ្យតាមការពារគាត់ធ្វើការជាមួយគាត់ ទាំងខ្ញុំទើបតែអាយុបានដប់បួនឆ្នាំ! គាត់ឡូឡា​ថា​នឹងឱ្យលុយច្រើន ហើយគាត់ប្រាប់ថា ហៅខ្ញុំការពារនេះដោយសារតែដឹងរឿង​ប្រុសម្នាក់ឈ្មោះសាក់សុនហេងដែលជាមិត្តភក្តិជិតស្និទ្ធរបស់គាត់ បានលោកសាហាយស្មន់ជាមួយភរិយាគាត់និងចង់សម្លាប់គាត់! យប់នោះឯងដែល គាត់ពិបាកចិត្តពេកស្រវឹងឡើងទៅដំបូលរើរូបថតប្រពន្ធគាត់គ្រវាត់គ្រវែងចោលលើស្កាក​ហើយខ្លួនគាត់ក៏ធ្លាក់ពីលើផ្ទះស្លាប់ ! ក្រោយមកទៀតខ្ញុំមិនដឹងរឿងបន្តទេ ព្រោះខ្ញុំក៏ត្រូវទៅនៅកំពង់ចាម ជាមួយនឹង អ៊ំស្រីធំរបស់ខ្ញុំហើយផ្ទះនេះត្រូវបានគេទុកចោល!​ តែធ្លាប់ឮសូរថា អ្នកស្រីមាលាបានចេញទៅនៅស្រុកសៀម! អ្វីដែលខ្ញុំដឹងមានតែប៉ុណ្ណឹង!»

«តើគាត់លោតសម្លាប់ខ្លួន ឬគាត់រអិលជើង?» លោកសោភ័ណសួរបញ្ជាក់ តែ​តាស៊ុមបែរជាបង្វែរចម្លើយ៖

លោកបានសន្យារួចហើយថា នៅពេលដែលលោកដោះស្រាយព្រលឹងនោះ កុំភ្លេចចិញ្ចឹមចៅខ្ញុំផងព្រោះខ្ញុំមានជំងឺឥឡូវនេះខ្ញុំមានសុខភាពមិនល្អទេ!»

ដោយដឹងថា មិនអាចជជីកសួរ​អ្វីទៀតបាន ភ្ញៀវក៏ចាកចេញទៅវិញ ។ លោកគ្រូធំបានលាទៅផ្ទះភាវនា​រកវិធីដោះស្រាយសិន។

បីថ្ងៃក្រោយមក គឺនៅពេលដែលព្រះសង្ឃបានឡើងផ្ទះចម្រើនពរហើយ ភរិយារបស់លោកសោភ័ណ​ដែលបានមកចូលរួមដែរ ហាក់បាន​ស្រស់ចិត្ត​ឡើងវិញ ។

នៅល្ងាចនោះដែរស្រាប់តែមឿនរត់មកត្រហេបត្រហបមកខ្សឹបៗប្រាប់ប្ដីប្រពន្ធទាំងពីរថា ជីតារបស់ខ្លួនបានដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យទៅហើយ ដោយសារតែជំងឺគាំងបេះដូងនេះ។

ពិតជាព័ត៌មានមិនសូវល្អទេសម្រាប់ពួកគេ។ ដោយនោះជាយប់ដំបូងក្រោយពីបានរៀបពិធីសាសនាហើយ គ្រូធំក៏បានឱ្យអ្នកស្រីសាកល្បងរើមកស្នាក់ផ្ទះក្នុងនេះសារជាថ្មីឡើងវិញ ដោយមានឱ្យបង្វែរក្បាលដំណេកមករកទិសសិរី។

«គេងទៅ អស់អីហើយ!» ប្តីប្រាប់ប្រពន្ធដែលនៅតែមិនស្រណុកចិត្ត។

«ណាមួយយើងមិនដែលធ្វើអីម្ចាស់ផ្ទះនេះទេ គឺគាត់ស្លាប់ដោយរអិលជើងខ្លួនគាត់!»

ប្តីពន្យល់បន្ថែម។

មិននឹកស្មានថា​ យប់នោះ កំពុងតែគេង ស្រាប់តែអ្វីមួយបានមកកន្ត្រាក់អង្រួនឱ្យលោកសោភ័ណត្រូវ​ភ្ញាក់ដឹងខ្លួនឡើងវិញមមីងមមាំង។

ពេលងាកមក ក៏មិនបានឃើញភរិយារបស់ខ្លួននៅលើគ្រែដែរ។

គាត់ស្រែកហៅដោយសម្លឹងបន្ទប់ទឹក៖

«ហ្សាវីនៗៗ?»

គ្មានសំឡេងហើយពេលដើរទៅរកគ្មានអ្នកណានៅទេ។ ភ្លាមនោះ គាត់ផ្ទៀងស្តាប់សូរមនុស្សសម្លុតគ្នានៅជាន់ខាងលើ។ គាត់សង្ស័យណាស់ប្រញាប់រត់ឡើងទៅមើល  ស្រាប់តែឃើញមឿនកំពុងតែលើកកាំបិតមួយចង្អុលទៅភរិយារបស់ខ្លួន។

ចំណែកភរិយាកំពុង​ភ័យខ្លាចយ៉ាងខ្លាំង ព្រោះពេលប្តីឡើងមកដល់មឿនក៏ចាប់ក្រៀកជាប់ពីក្រោយនឹងភ្ជង់ក។ បើប្រហែសតែបន្តិច អ្នកស្រីនេះអាចនឹង​ត្រូវចុងកាំបិតចាក់ត្រដរខ្យល់ភ្លាមៗមិនខានទេ។

«ដាក់កាំបិតមឿន! ដាក់ដៃចុះ លែងហ្សាវីនមក ! ឯងធ្វើអីហ្នឹង? ឯងធ្វើអី?»

ស្រាប់តែមឿនតបតខ្លីៗដោយកែវភ្នែកកោងកាច៖

«វាជាស្រីក្បត់ !»

មិនមែនជាសំឡេងរបស់មឿនទេ លោកសោភ័ណដឹងច្បាស់។ នៅកណ្តាលអធ្រាត្រស្រាប់តែអ្នកយាម​ម្នាក់នេះលេចធ្លោមកដល់ផ្ទះនេះដោយមិនមាន​ការអនុញ្ញាតថែមទាំងធ្វើកាយវិការឆ្កួតវង្វេង ហើយនិយាយក្នុងសំឡេងអ៊ីចឹងទៀត?

អ្វីមួយ​ប្រាប់មកឱ្យលោកសោភ័ណយល់ថា ពិតជាវិញាណនៃម្ចាស់ផ្ទះមុនដែលជាវិលវល់នៅផ្ទះនេះ ។

«លែងនាង​ទៅ! ពួកខ្ញុំមិនដែលធ្វើអីលោកទេ!»លោកសោភ័ណខំនិយាយតែមឿនក្រឡោតៗភ្នែកតបតមកវិញ៖

«វាគឺជាស្រីក្បត់!»

«ប្រពន្ធខ្ញុំជាមនុស្សស្រីល្អណាស់!»

«វាជាស្រីអសិរពិស គ្មានកូនចៅតពូជ​និងមានចិត្តមិនស្មោះ ជាស្រីក្បត់!»ថាហើយកាំបិតរកកលតែនឹងអាករផ្តាច់ជីវិត។

«មិនមែននោះទេ សូមទុកជីវិត ឱ្យនាង​ផង នាង​ជាហ្សាវីន មិនមែនជាអ្នកមាលាទេ! លោកកុំធ្វើកម្មពារទៀតហើយឆាប់ចាប់ជាតិទៅ! ខ្ញុំនឹង​ឱ្យគ្រូធំ​រៀបចំឱ្យនៅថ្ងៃស្អែក!»

«គ្មាននរណាអាចឱ្យយើងនេះទៅចាប់ជាតិបានស្ងប់ទេ! យើងរងអយុត្តិធម៌ជាខ្លាំង! មានរឿងជាច្រើនដែលយើងមិនអស់ចិត្ត!  វាបាន​រួមដៃគ្នាច្រានយើងទម្លាក់! »

ស្តាប់ឮពាក្យនេះ​លោកសោភ័ណរន្ធត់ជាខ្លាំង។

«ក្រែងលោករអិលជើងខ្លួនឯង?»

មឿនគ្រហឹម៖

«ពួកវាសម្លាប់យើង!»

លោកសោភ័ណទន់ជង្គង់ចុះពេលឮពាក្យនេះ។

ក្នុងភ្នែក​របស់លោកស្រាប់តែបានឃើញ​សាច់រឿងនាយប់នោះដោយឯកឯង។ មនុស្សស្រីពីរនាក់និងក្មេងជំទង់ម្នាក់បានប្រតាយប្រតប់ជាមួយ​មនុស្សប្រុសធាត់ ចុងក្រោយគាត់ក៏ដួលផ្ងារក្រោយទៅក្រោមសួន។

«យើងខំ​ជួលអង្គរក្សរបស់យើងមក មិនដឹងសោះថា​ពួកវាសុទ្ធតែត្រូវរ៉ូវគ្នាជាមួយស្រីក្បត់នោះ! ពេល​យើងកុហកថាចេញទៅខេត្តឆ្ងាយ កណ្តាលយប់ស្កាត់មកដល់ផ្ទះក៏ឃើញ​ប្រុសសាហាយវាកំពុងនៅជាមួយ ដេក ឱបថើបគ្នា! យើងខំ​ហៅមេផ្ទះនិងអាស៊ុមឱ្យមកជួយជាសាក្សី​យើងប្រកូកស្រែករករាជការ ស្រាប់តែ ស្រីស្មន់ស្ទុះមកច្រាន​ឃាត់យើង​មិនឱ្យស្រែក ថែមទាំងឱ្យគ្នីគ្នាវាគឺអាស៊ុមនិង​អ៊ំវារួមដៃច្រាន​យើង​ធ្លាក់ទៅក្រោម!»

តាមពិតគឺអ៊ីចឹងសោះ?

ម្ចាស់ផ្ទះមិនបាន​ស្លាប់ដែលរអិលជើងទេ គឺត្រូវបានជីតារបស់មឿនដែលគាត់ខំហៅឱ្យ​មកការពារបានរួមដៃជាមួយនឹងពួកប្រពន្ធដែលផិត​ច្រាន​គាត់ទម្លាក់ហើយកែសាច់រឿងនេះឱ្យទៅជាការរអិលជើង ឬអត្តឃាតកម្មទៅវិញ។

លោកសោភ័ណនិយាយរវើរវាយ​ដោយមិនដឹងខ្លួន៖

«ដូច្នេះហើយ បានជាជីតារបស់មឿនបានស្លាប់កាលពីម្សិលមិញ?! ខ្ញុំសូមអង្វរដោះលែងហ្សាវីនចេញវិញមក! នាងមិនមែន​មនុស្ស​ក្បត់ទេ គេមិនបានដឹងអីនោះទេ!  កុំច្រឡំជាមួយរឿងរ៉ាវរាប់សិបឆ្នាំកន្លងទៅហើយ! លោកទៅកាន់សុគតិភពទៅចាំខ្ញុំធ្វើបុណ្យឱ្យ !»

«ទេ! យើងមិនទៅណាទាំងអស់ យើងស្ដាយតែរបស់ទ្រព្យ​យើងណាស់!»

«បើដូច្នេះខ្ញុំនឹងឱ្យផ្ទះលោកទៅលោកវិញ! សូមតែដោះលែងប្រពន្ធខ្ញុំទៅ!»

«យើងជាខ្មោចមិនអាចយកផ្ទះធ្វើអ្វីទេ!»

«ចឹងលោកមកចាប់ជាតិនៅនឹង​ខ្ញុំទៅ ខ្ញុំគ្មានកូននោះទេ! លោកអាចចាប់ជាតិហើយនឹងក្លាយជាម្ចាស់ផ្ទះនេះ !»

ឮពាក្យនេះកាលណា មឿនក៏របូតកាំបិតទៅដី រួច​ទន់ខ្លួនដួលសន្លប់។ ហ្សាវិនក៏សន្លប់ដែរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បួនខែក្រោយមក…..

«សូមអបអរសាទរលោកស្រី! កូនក្នុងផ្ទៃជាកូនប្រុស!»

ចប់

រឿង៖ ផ្ទះចាស់នៅសង្កាត់ស្វាយប៉ោ
លោក សោភ័ណ គឺជាមន្ត្រីរាជការម្នាក់ផ្នែករុក្ខាប្រមាញ់ ។ ក្នុងវ័យ​៤២ឆ្នាំ មានភរិយា​ឈ្មោះ ហ្សាវីននិងរៀបការ​ជាង១០ឆ្នាំនៅមិនមាន​កូនម្នាក់នៅឡើយ។

ដោយសារ​មានយសសក្តិកាន់តែឡើង និងមានទ្រព្យសមរម្យស្តុកស្តម្ភ គាប់ជួនជិត​ត្រូវបាន​ផ្លាស់ ឱ្យមកធ្វើការនៅបាត់ដំបងផង គាត់បានសម្រេចចិត្ត​ថា ចង់រកទិញយកផ្ទះមួយបន្ថែមទៀតនៅខេត្តស្រុកកំណើតនេះ។ ​ មិនយូរប៉ុន្មាន​​ខាងអចលនទ្រព្យបានយកផ្ទះមួយចំនួនមកពិភាក្សាជាមួយគាត់ ក្នុងនោះគាត់ចាប់អារម្មណ៍ខ្លាំងលើវីឡាធំមួយនៅក្នុងសង្កាត់ស្វាយប៉ោ (ឃុំស្វាយប៉ោ)ដែលមាន​រចនាបទជំនាន់បារាំង។

យប់នោះលោកសោភ័ណ​បាន​ចូលដំណេកនិងបង្ហាញ​រូបថតផ្ទះចង់ទិញយកនោះដល់ភរិយា។ គាត់ប្រាប់នាង​ថា៖

«ហ្សាវីន! ខេត្តបាត់ដំបងនេះនឹងក្លាយជាក្រុងធំមួយសម្រាប់ប្រទេសយើង ! ពេលដែលទិញផ្ទះនោះហើយ បងមានបំណងថា នៅថ្ងៃមុខនឹងសន្សំ​លុយ​កែវាធ្វើជាសណ្ឋាគារមួយរកចំណូលពេលយើងចូលនិវត្ត!»​

អ្នកស្រីហ្សាវីនក្នុងវ័យ​៣៥ឆ្នាំជាអ្នកឌីសាញ​វិចិត្រកម្មលើកំព្យូទ័រ គាត់ធ្វើការពីទីណាក៏បាន​ដូច្នេះគាត់បានយល់ស្របជាមួយប្តីក្នុងការមានកម្មសិទ្ធិផ្ទះទីនេះ។

«ស្រឡាញ់តាស៎បង! ដោយសារផ្ទះនេះមាន​រចនាបថជំនាន់បារាំងគួរឱ្យទាក់ទាញ ទោះបីចាស់បន្តិចក្ដីតម្លៃក៏ធូរ! ហើយ….ពេលណាបងផ្លាស់ទៅកាន់តំណែងនៅនុះ?»

«អត់អីទេ! ២ខែទៀតហ្នឹង!»

«យើងប្រហែលជាជួសជុលទាន់ដឹង?»

ប្តីប្រពន្ធត្រូវគ្នាហើយ ក៏សម្រេចចិត្ត​ឡើងទៅមើលផ្ទះ។ ទៅដល់ឃើញភ្លាម ​ក៏ពេញចិត្ត​មូលមតិគ្នា​កក់លុយ​ទិញយកភ្លែត។

ប៉ុន្តែនៅពេលបីសប្តាហ៍ក្រោយ…ដែលលោកសោភ័ណឡើងមកម្នាក់ឯងមុន ដើម្បីពិនិត្យមើលដំណើរការ​ជួសជុលថ្មី គាត់បានជួបរឿងប្លែកមួយចំនួន។

អ្នកយាមផ្ទះ ឈ្មោះមឿន មានអាយុ៣៥ឆ្នាំ បានរៀបរាប់យកចិត្ត​ចៅហ្វាយថា​៖

«មេ! ផ្ទះនេះជួសជុលលឿនណាស់! លឿនជាងគម្រោងមែន! ជាងញាប់ដៃញាប់ជើងណាស់ មិនហ៊ាន​ពន្យាទេ! ….ហើយ….គ្រប់យ៉ាង ខ្ញុំតាម​ពិនិត្យ​ល្អិតល្អន់តាមចៅហ្វាយបង្គាប់ មិនឱ្យខកចិត្តទេទានប្រោស!»

លោកសោភ័ណពេញចិត្តជាខ្លាំង។

«តែ…មឿនឯងមិនបាច់ហៅខ្ញុំថាចៅហ្វាយក៏បានដែរ! មឿនឯងជាអ្នកយាមផ្ទះនេះ តាំងពីជំនាន់ម្ចាស់មុន….ឥឡូវនេះមកធ្វើជាអ្នកយាមបន្តទៀត ខ្ញុំរាប់អានមឿនឯង ! ខ្ញុំទុកចិត្ត! ហើយ​ណេះដើម្បីជាសាគុណដែលខំធ្វើការបានល្អ ខ្ញុំពេញចិត្តណាស់! ប្រាក់នេះ​យប់នេះទិញទឹក​ទិញសាច់​មកឱ្យជាងៗ​ហូបបាយជុំគ្នា!»

យប់នោះ នៅពេលដែលស្រវឹងជោក មឿនត្រូវ​ក្រោក​ចេញមកបើកទ្វាររបងទៀត ពី​ព្រោះចៅហ្វាយបាននាំមិត្តភក្តិមួយចំនួនមកពិនិត្យផ្ទះដោយមិនបានព្រាងទុក។

លោកសោភ័ណបានរៀបរាប់ប្រាប់មិត្តភក្តិគាត់៖

«នេះជាផ្ទះដែលខ្ញុំបាននិយាយប្រាប់ហ្នឹងហើយ! ហើយបើសិនជាការវិនិយោគរបស់យើងដំណើរការទៅល្អខ្ញុំគិតថាវាអាចក្លាយទៅជាសណ្ឋាគារថ្នាក់ផ្កាយ ដែលយើងអាចលក់ជាមួយភ្ញៀវទេសចរបរទេស!»

មិត្ត​គាត់ម្នាក់ឈ្មោះ ផានិតបានយល់ស្រប៖

«ទៅរួច សម្រាប់ការដែលធ្វើឱ្យផ្ទះនេះក្លាយទៅជាសណ្ឋាគារដ៏ប្រណិតមួយប៉ុន្តែមានរចនាបថពីជំនាន់បារាំង! ពួកច្រមុះស្រួចចូលចិត្តស្នាក់នៅណាស់!»

នៅពេលដែលស្រុកលោកសោភ័ណជូនមិត្តភក្តិទៅដល់ឡាន ហើយងាកមកឃើញមឿននៅឈរក្បែរៗទីមទើម គាត់ក៏ចេញមក ត្រលប់ដើរក្បែរដើម្បីផ្តាំផ្ញើ។

«ស្អែកបងឡើងទៅភ្នំពេញវិញសិន! មឿនឯងទៅមើលជាងដូចរាល់ដងហើយកុំប្រហែសកន្លែងសំខាន់ៗណា! នៅពេល ក្លាយទៅជាសណ្ឋាគារមឿនឯងអាចនឹងក្លាយទៅជាប្រធានសន្តិសុខ ហើយប្រាក់ខែមឿន អាចនឹងឡើងច្រើនដែរទៅតាមហ្នឹង!»

«អូបាទ! អរគុណទាន! អរគុណច្រើន!»

«ហើយ….មានរបស់ខ្លះបងទុកនៅហ្នឹង? ឬមួយអាចមាន​ចោរលបចូលទេ?»

«អូ ចោរឯណាហ៊ាន​ចូលមកណេះ?! ផ្ទះនេះធ្លាប់មានមនុស្សស្លាប់ គ្មាននរណាហ៊ានមកបៀតទេ!»

លោកសោភ័ណចាប់អារម្មណ៍នឹងសម្ដីមនុស្សស្រវឹង ក៏ងាកមកសម្លឹងថ្មែ?

«មិញ… មឿនឯងនិយាយថាម៉េចវិញ?!»

មឿនផ្តើមកោកកាកតាមអំណាចគ្រឿងស្រវឹង៖

« នៅផ្ទះនេះ…..ដូចចៅហ្វាយដឹងស្រាប់ហើយ!»

«កុំហៅខ្ញុំថាចៅហ្វាយ!….ហើយ….ផ្ទះនេះធ្លាប់មានអ្នកស្លាប់?!»

«បាទ! សម្លាប់ខ្លួនទាន!»

លោកសោភ័ណភ្ញាក់ដូច​ដើរផុងអណ្តូង។ គាត់ងាកយឺតៗសម្លឹងមិត្តភក្តិដែលចាំក្នុងឡាន។ មឿននៅតែបូរបាច់៖

«ចឹង….មិនដែលមានអ្នកណាហ៊ានជិះកាត់ផង កុំថាឡើយនៅពេលយប់ស្ងាត់ភ្លៀងរិចៗចឹងទៀត! ប៉ុន្តែម្ចាស់ផ្ទះមុន….ដែលឱ្យខ្ញុំយាមបានដល់ទៅដប់ឆ្នាំនេះ គឺដោយសារតែខ្ញុំមិនចេះខ្លាច!»

« ផ្ទះនេះធ្លាប់មានអ្នកសម្លាប់ខ្លួន?» គាត់ខ្សឹបសួរបញ្ជាក់ព្រោះថា ស្ដាប់ឮហើយរាងដូចជាខ្នក់ក្នុងចិត្តខ្លាំង។ ឃើញអ្នកយាម​ងើយមុខសម្លឹងទៅជាន់ខាងលើប៉ុន្តែមិនទាន់ឆ្លើយ លោកសោភ័ណក៏ហាម៖

«មិនឱ្យនិយាយរឿងនេះប្រាប់អ្នកណាទេណា៎​ពិសេសប្រពន្ធខ្ញុំ!»

អ្នកយាមឈ្មោះមឿនស្រវឹងចូលខ្លួនទៅហើយបានអីយល់ចិត្ត​មេទៀត?​គេនៅតែនិយាយពន្យល់ថា៖

«មិនអីទេទាន! ខ្មោចនៅផ្ទះនេះតាមថែរក្សាខ្ញុំទៅហើយ! និយាយទៅអាណិតគាត់ដែរ គាត់សម្លាប់ខ្លួនតាំងពីជំនាន់មុនយូរណាស់ហើយ តាំងពីម្តាយឪពុកខ្ញុំមិនទាន់កើតផង!»

សោភ័ណសម្លុតតិចៗ៖

«ហើយឈប់និយាយទៅ! យប់ហើយ!!! »

«អូ!​ រឿងនេះកើតឡើងយូរហើយ! ចៅហ្វាយមិនបាច់ខ្លាចទេ! រឿងនេះប្រហែល​កើតឡើងតាំងពីជំនាន់លោកម្ចាស់! ផ្ទះនេះមិនមែនទើបតែសាងសង់ទេទាន! សាងសង់តាំងពីជំនាន់សម័យលោកម្ចាស់ក្រោយមកក៏កែកុនរៀបចំឡើងវិញប៉ុន្មាន​តំណ​ហើយ រឿងសម្លាប់ខ្លួននោះកើតឡើងយូរហើយ!»

«បានហើយ! និយាយប៉ុណ្ណឹងបានហើយ! តែត្រូវច្បាស់ថា រឿងនេះលាក់ឱ្យជិត ពេលហ្សាវីនមកនៅកុំធ្លោយ​និយាយប្រាប់ឱ្យសោះ! គេជាមនុស្សស្រី!»

«អូបាទ!បាទ!បាទ! ខ្ញុំយល់ហើយទាន​! ខ្ញុំមិនជម្រាបអ្នកស្រីទេ!»

ចាប់តាំងពីពេលនោះមក លោកសោភ័ណ​ត្រលប់មកភ្នំពេញ​វិញមានអារម្មណ៍មិនល្អសោះ ។ ពេញមួយថ្ងៃគាត់ស្រាវជ្រាវក្នុងInternetដឹងថា​ផ្ទះនោះតាម​ពិតបានលក់ដូរតគ្នា​៦ម្ចាស់មកហើយ គ្មាន​អ្នកណារើចូលនៅទេ។

យប់នោះគាត់គេងហើយក៏ភ្ញាក់ៗម្នាក់ឯងឡើងជាច្រើនដង ព្រោះតែនឹកឃើញដល់សម្តីរបស់អ្នកយាមឈ្មោះមឿន។

ប្រពន្ធ​ឃើញដូច្នេះក៏សួរវិញ៖

«បងមកពីបាត់ដំបងដូចជាសម្រាន្តមិនលក់?»

ប្តីបង្វែរសាច់រឿងយកលេសផ្សេងមកឆ្លើយ៖

«ធម្មតាយើងជិតរើទៅនៅស្រុកផ្សេង….ការផ្លាស់ប្តូរមានសម្ពាធតិចតួច! គ្រាន់តែបងមានអារម្មណ៍រាងមិនសូវស្រណុកចិត្តបន្តិច!»

«មិនអីទេ! ប្រហែលជាបងបារម្ភពីការងារថ្មីនៅឯខេត្តនោះទេដឹង? ចេះតែចោទថាមកពីផ្ទះថ្មីនោះ?»

«ចុះអូន?​យល់ថាផ្ទះនោះម៉េចដែរ?»

«អូន? គឺស្រឡាញ់ខ្លាំងណាស់​ធំហើយ​មើលទៅប្រណីត!»

«ហើយអូនគិតរៀបចំពិធីឡើងផ្ទះទេ ?!»

«ស្រេចតែបងទេ!»

«អ៊ីចឹង….គិតថាយើងនិមន្តព្រះសង្ឃមកចម្រើនពរផងទៅ!»

«ធម្មតាយើងត្រូវតែធ្វើហើយបង!»

«តែបងមិនចង់ឱ្យមាន​មនុស្សមកច្រើនប៉ុន្មានទេ ព្រោះបងចូលចិត្តភាពស្ងប់ស្ងាត់ជាង! មិនចង់ឱ្យគេគិតថាយើងមាន​ផ្ទះធំពេក! យើងជាអ្នករាជការឡូយឆាយពេកមិនល្អទេ!»

«ចា៎! ខ្ញុំធ្វើតាមបង! រកបងសុភីឱ្យនិមន្តលោកក៏បានបង»

«អូខេ!​ស្អែកបងខលទៅបងស្រីបង!»

ដល់ថ្ងៃចូលនៅផ្ទះនោះ ពួកគេសប្បាយរីករាយជាខ្លាំងជាពិសេសហ្សាវីនដោយសារនាងសង្កេតឃើញមានរុក្ខជាតិហូបផ្លែទ្រុបទ្រុលនៅអែបតាម​របងខាងក្រៅ។ ចំណែករចនាបថនៅក្នុងផ្ទះរក្សាទម្លាប់ដើមគ្រាន់តែជួសជុលឱ្យថ្មីស្រឡាងហើយមានខ្យល់អាកាសចេញចូលប្រកបទៅដោយបទដ្ឋានរស់នៅល្អជាងផ្ទះចាស់នៅភ្នំពេញឆ្ងាយ។

« បង!បង!»

នាងហៅទៅរកប្តី​ព្រោះឃើញលោក​កំពុងឡើងជណ្តើរ​នៅជាន់ខាងលើ។ ប្តីមិនបាន​ងាកមកនិយាយជាមួយនាងសោះហាក់ស្លុងនឹង​អ្វីមួយហើយដើរឡើងទៅបាំងបាត់ក្រោយជញ្ជាំង។

« បងជួយលើកេសនេះឡើងផងកុំឱ្យខាតជើង!»

នាង​និយាយតែម្នាក់ឯងប៉ុន្តែមិនឃើញប្តីចុះមកវិញ ដូច្នេះហ្សាវីនក៏លើកឡើងខ្លួនឯងដោយដើរមួយៗសំដៅទៅជាន់ខាងលើតាមពីក្រោយប្តី។

មកដល់ជាន់ខាងលើស្ងាត់ច្រៀបគ្មានមនុស្សទាល់តែសោះ។

ប្រពន្ធសម្លឹងបន្តទៅជណ្តើរ​ដែលឡើងដំបូលលើចុងប៉ូច។

« បងសោភ័ណឡើងទៅដំបូលផ្ទះធ្វើអី? ការងារនៅក្រោមច្រើនណាស់! ល្ងាចហើយណាបង!»

«ឡើងមក!»

នាង​ឮប្តីហៅ។

ហ្សាវីនដាក់កេះចុះ ឡើងតាមសំឡេងប្តីហៅខ្លី។

នៅពេលដែលនាងឡើងមកដល់ដំបូលហ្សាវីនមានអារម្មណ៍ចម្លែកដ្បិតនាងបែរជា​ឮសូរសំឡេងកោកកាករវាងមឿនហើយនិងប្តីនៅជាន់ខាងក្រោមទៅវិញ។

លើនេះពិតជាគ្មានអ្នកណាទេ!

វាជាដំបូលផ្ទះមិនទាន់ជួសជុលនិងកខ្វក់ដក់ទឹក​កាន់ស្លែដោយអន្លើៗ។

«បង?»

នាង​ហៅ​តិចៗ​ហើយឈានក្បែរបង្កាន់ដៃឱនសម្លឹងទៅក្រោម ក៏ឃើញប្ដីកំពុងតែលើកនេះនោះនៅក្នុងសួនច្បារជាមួយនឹងមឿនព្រមទាំង​កម្មករពីរនាក់ទៀតដែលជួលមកឱ្យជួយរៀបចំ។

« ខ្ញុំឃើញគាត់ឡើងមកលើច្បាស់ណាស់! ហើយហៅខ្ញុំទៀត?»

នាង​គិតរួចងាកសម្លឹងជុំវិញ​។

«មានអ្នកណានៅនេះទេ?»

ហ្សាវីនស្រែកសួរឡើង ។ ជុំវិញខ្លួនស្ងាត់ច្រៀប ។ នៅសុខស្រាប់តែ​មានអារម្មណ៍ថា ព្រឺសម្បុរក៏ចាប់ផ្ដើមរត់ចុះមកក្រោមលែងគិត។

រាត្រីចូលមកដល់…

« បងយប់នេះមឿនត្រលប់ទៅផ្ទះវិញ?!»

«ត្រូវហើយ! គេមិនអាចគេងម្ភៃបួនម៉ោងនៅទីនេះទេ!»

នាង​សម្លឹងទៅសួនខាងក្រោម​ខៀវស្រអាប់ក្រោមអំពូលរាត្រីស្រទន់។

« ខ្ញុំដូចជាមានអារម្មណ៍ប្លែកម៉េចទេ!»

«នៅផ្ទះថ្មីអ៊ីចឹងហើយ!​ បងយកទឹកមកទុកហូប ហើយ​យើង​ចូលបន្ទប់បិទទ្វារជិតទៅ ខានស្អែកបងសុភី​បាន​អ្នកមកជួយជំនួសដៃជើង យើងបានបីនាក់ហើយ!»

ហ្សាវីន​បិទវាំងននបែរមកវិញ ។ ប្តីនាងចុះទៅចាក់ទឹកហើយ។

បងស្រីរបស់លោកសោភ័ណនឹង​នាំអ្នកបម្រើម្នាក់មក ចំណែកពេលាសូត្រមន្ត ឡើងផ្ទះគាត់ថា គាត់កំពុងតែសុំជួបព្រះសង្ឃមួយអង្គ រើសថ្ងៃសិន។

នាង​ចុចទូរស័ព្ទថយមកអង្គុយ​លើពូក។

ហ្សាវីនកាលពីព្រឹកមិញបានថ្វាយចេកមួយស្និតនិងផ្លែឈើខ្លះដែរនៅឯម្ចាស់ទឹកម្ចាស់ដី​ខាងក្រោម​ដូច្នេះ​ក៏តាំងចិត្ត​បំភ្លេចភាពស្ងាត់នេះ​ហើយ​នាំគ្នា​ប្រះសម្រាក។

ដោយសារហត់នឿយនឹងការរើផ្ទះពីរបីថ្ងៃមកនេះ ពេកគេគេងបានស្កប់ល្អណាស់ពីព្រលប់ តែនៅកណ្តាលអធ្រាត្រស្រាប់តែសោភ័ណត្រូវ​ភ្ញាក់ស៊ើងមមើងឡើង ព្រោះសម្រែកប្រពន្ធស្រែកឆោឡោ។

ម្ចាស់ផ្ទះស្ទុះក្រោកឡើង។

« មានរឿងអី?»

តាមពិតប្រពន្ធ​នៅក្បែរសោះ នាងយល់សប្តិមិនល្អ។

«បងខ្ញុំ….!»

« គេងទៅ!»

ប្តីប្រញាប់កាត់ព្រោះឃើញ​សភាព​របស់នាង​ដូចជា​ទើបនឹង​យល់សប្តិមិនល្អ បានជាមិនចង់ស្តាប់។

«….មនុស្សប្រុសម្នាក់លបចូលមកក្នុងផ្ទះនេះតាម​សម្លាប់ខ្ញុំ!»

ប្តីក៏មិនសប្បាយចិត្ត​ដែរ​ដែលឮពាក្យនេះ​តែបានសម្រាលការភ័យរបស់នាង​ដោយស្រដី៖

«សំពះក្បាលដំណេក​សារដើម​ហើយ​គេងមកវិញមក!»

សោភ័ណ​ឱបភរិយា​ទាំងមាន​អារម្មណ៍ចម្លែក។ ពីរនាក់ប្រពន្ធប្តី ឱបគ្នាគេងបន្តមិនមាត់អ្វី​រហូតដល់ព្រឹកឡើង។ មុនចេញទៅធ្វើការ ប្រពន្ធជូនប្តីមកដល់ក្បែរឡាន។

ចំណែកមឿនរត់ត្រុកៗទាំងដៃកាន់ធុងទឹក​សម្រាប់ស្រោចផ្កា។

«អ្នក​….អ្នកយាមពេលយប់នោះ រកមិនបានសោះទាន!~

គេរាយការណ៍។

ទឹកមុខរបស់គេធ្វើឱ្យហ្សាវិនមាន​អារម្មណ៍មួយថ្មី។ អ្នកស្រីក្មេង​តាមសម្លឹងមឿន ។ ចំណែកសោភ័ណដោយសារតែបានដឹងរឿងខ្លះ កាត់យល់បានហើយថា មកពីទីនេះមានពាក្យចចាមអារ៉ាមមានម្ចាស់ផ្ទះតាំងពីជំនាន់បុរាណសម្លាប់ខ្លួន និងមានខ្មោចលងផង ដូច្នេះហើយគ្មាននរណាហ៊ានមកគេងយាម​យប់ងាយ​នោះទេ។

« មិនអីទេមឿន រកតាមសម្រួលសិនទៅ ខ្ញុំទៅធ្វើការហើយ អាចជួយការងារលោកស្រីផង!»

«បាទទាន»

ប្តីចាកចេញទៅ។

ហ្សាវីនងាកមកមើលមឿន បុរសនេះក៏ឱនលំទោន៖

«ប្រសិនចង់ប្រើខ្ញុំទៅទិញអ្វីឆាប់ប្រាប់មកទាន!»

អ្នកស្រីក្មេង​ដង្ហើមធំងើយសម្លឹង​ភូមិគ្រឹះ ហើយតបឡើងថា៖

«ប្រើអីទៅ?​ នៅនឹងហើយ នៅក្បែរៗហ្នឹងចុះ ខ្ញុំដូចជាអត់ហ៊ាននៅផ្ទះតែម្នាក់ឯងទេមឿន!»

អ្នកយាមសើច​អេះក្បាល​៖

«គ្មានអ្វីគួរឱ្យខ្លាចទេលោកស្រី! ខ្ញុំនៅយាមទីនេះតាំងពីជំនាន់ផ្ទះមិនទាន់ជួសជុលវិញម្ល៉េះ!»

«ប៉ុន្តែ….»

« អាចថា មកពីលោកស្រីធ្លាប់តែ​រស់នៅភ្នំពេញអ៊ូអរអីអ៊ីចឹងទេដឹង!»

«ថាចឹងក៏បាន! តែ…..យប់មិញខ្ញុំ….!!»

«អូ​! យប់មិញ យប់ដំបូងផង​សម្រាន្តស្រួលទេទាន?!»

«មិនអីទេរឿងគេង តែ….យល់សប្តិមិនសូវល្អទេ!~

« អូ! លោកស្រីឃើញអ្វីទៅ?!»

«គឺ…..យ៉ាប់ណាស់ ឃើញមនុស្សប្រុសម្នាក់ មកដេញតាមខ្ញុំ….ហើយ….ហ៊ុម….អូខេ ប៉ុណ្ណឹងចុះខ្ញុំទៅធ្វើការ​ហើយ! ខ្ញុំនៅខាងលើ មឿនឯងកុំចេញទៅណាឆ្ងាយៗណា៎!»

«បាទទាន!»

នាងផ្តាំហើយ ក៏ចូលទៅផ្ទះបាយ​រៀបចំ​ឆុងកាហ្វេ រួចបន្តការងារជាមួយ Laptop រហូតដល់ពេលល្ងាចពេលដែលប្ដីមកដល់វិញ ពួកគេក៏ញាំអាហារពេលល្ងាច និងចូលគេងដូចសព្វមួយដង។

«យប់មិញអូនយល់សប្តិចន្លែកណាស់!»

«ហ្នឹងហើយនិយាយមក បងមិនបានស្តាប់ចប់ចុងចប់ដើមផង!»

«ឃើញមនុស្សប្រុសម្នាក់ រត់ចូលផ្ទះនេះប្រដេញអូន​ហើយ….ហើយតាម​មកសម្លុតថា អូនជាប្រពន្ធគេហើយក្បត់ចិត្ដគេ!»

សោភ័ណលើកដៃគងថ្ងាសនឹកឃើញដល់ពាក្យសម្ដីមុនរបស់អ្នកយាម ដែលបានប្រាប់ថាម្ចាស់ផ្ទះនេះបានសម្លាប់ខ្លួន​ដោយសារភរិយាផិតក្បត់។

ទូរស័ព្ទរោទ៍ គាត់ក្រោក​ទៅ​ និយាយក្បែរបង្អួច។

«បងស្រី? រកថ្ងៃឱ្យខ្ញុំសូត្រមន្តឡើងផ្ទះឬនៅ?!»

ពេលនិយាយចប់ក៏ងាកមកប្រាប់ភរិយា​។

«បងសុភី​ទៅរកព្រៈសង្ឃពីរដងហើយ ព្រោះលោក​រវល់ច្រើន ទៅមិនទាន់បានជួបទេ! គាត់ថា​ ស្អែកព្យាយាមម្ដងទៀត!»

«អូខេ! តែឱ្យបងសុភីឆាប់បន្តិចបង បើមិនចឹងទេ យើង​អាចនិមន្តព្រះសង្សគង់នៅវត្ត​ក្បែរៗនេះឱ្យហើយកុំបង្អង់យូរពេក!»

ថ្ងៃស្អែក​ឡើង នៅពេលដែលប្តីចេញទៅធ្វើការបាត់ នាងហ្សាវីន​ក៏ឈរក្រេបកាហ្វេក្តៅសម្លឹងពីក្នុងបន្ទប់ទទួលភ្ញៀវទៅមឿនដែលកំពុងតែធ្វើការថែសួន​និងសម្អាតនៅខាងក្រោមដូចសព្វដង។ នាង​មានអារម្មណ៍ថាមានអ្នកណាម្នាក់រុះរើអ្វីមួយនៅជាន់ខាងលើ។

«អ្នកណា?»

នាង​សួរដោយ​ភ័យ។ ដាក់ពែងកាហ្វេចុះព្រោះតែសំឡេងជើងនៅតែបន្ត​រត់ចុះឡើង ជួនដូចជាទាញតុកៅអី។

នាង​បែរមកជណ្តើរ​ហើយឈាន​មួយកាំ….

«អ្នកណា?»

ស្ងាត់….នាង​ថយមកវិញព្រោះអារម្មណ៍ពញ្ញាក់ខ្លួនឯងកំពុងធ្វើឱ្យហ្សាវីនបែកញើស….

« លោកស្រីមានមនុស្សមករក!»

មឿនស្រែកមកពីខាងក្រោម។

ហ្សាវីន​បោះបង់ចោលការឡើងទៅលើ ដោយងាកមកទ្វារធំវិញ….

«អូ!  គឺ អូ! អ្នកបង! អញ្ជើញចូល​បងសោភ័ណ​ទើបតែចេញមិញនេះ!»

គឺសុភីបងថ្លៃរបស់នាង​បាននាំអ្នកបម្រើមកឱ្យនៅជាមួយ។

«អឺ ហ្សាវីន  នេះគឺអាម៉ុម! អាម៉ុមនេះហើយដែលមកធ្វើការជំនួសដៃជើងជាមួយនឹងហ្សាវីន!»

«អូ! អរគុណណាស់អ្នកបង! គ្រាន់មិនសូវស្ងាត់!»

នាង​ងាកទៅបង្គាប់អ្នកបម្រើ ៖

«បន្ទប់នៅក្រោយនោះ ខាងឆ្វេងដៃ ទៅមើលមើល៍ ហើយ​យកខោអាវទៅទុកសិនទៅណា! »

«ចាស៎អ្នកស្រី!»

ពេលនោះ​បងថ្លៃបានប្រាប់នាង​ថា ខ្ញុំរក ថ្ងៃសូត្រមន្តឡើងផ្ទះបានហើយ គឺថ្ងៃទីប្រាំបីនេះ វេលា​ម៉ោងប្រាំបីព្រឹក។

បងថ្លៃសម្រេចចិត្ត​ស្នាក់នៅជាមួយ​ជួយរៀបចំការងារសូត្រមន្តនេះ ។ គាត់នៅទុកដាក់ខាងក្រោមជាមួយម៉ុម​ទុកឱ្យហ្សាវីនឡើងទៅលើ បន្តការងារមួយចំនួនតាមអនឡាញ​ព្រោះនាងជាអ្នកឌីសាញ។

កំពុង​ស្លុងជាមួយការឌីហ្សាញរបស់នាងដែលបានផ្អាកចោលពីរបីថ្ងៃមកហើយដោយសារតែអារម្មណ៍ចម្លែកនៃ ការរើផ្ទះមករស់នៅទីនេះ ស្រាប់តែសំឡេងអ្វីមួយលាន់មកពីជាន់ខាងលើទៀត។

ម្តងណេះជាសំឡេងតន្ត្រីហ្សាសជំនាន់បារាំង។

ជុំវិញនេះអ្នកណាគេចាក់បទរបៀបហ្នឹងទៅ?

នាង​ផ្ចង់ស្តាប់។

សំឡេងភ្លេងរលត់ បែរជាឮសំឡេងបោសទឹក។

ដោយនឹកស្មានថាជាអ្នកបម្រើដែលទើបមកដល់ថ្មី ឡើងទៅសម្អាតលើដំបូល នាង​ក៏ក្រោកចោលតុ ឡើងទៅដែរ។

«ម៉ុម? ម៉ុម?»

ភាគទីពីរផ្សាយជូនថ្ងៃស្អែក