ផ្ទះជួល B17 – Meysansotheary

រឿង៖ ផ្ទះជួល B 17
ជីវិតអើយជីវិត! ជីវិតគឺជាការតស៊ូ…ជីវិតគឺជាការប្រកួតប្រជែង ប្រជែងនឹងវាសនា ប្រជែងនឹងភាពខ្វះខាត ក្នុងពេលនេះខ្ញុំត្រូវស្ថិតក្នុងការប្រណាំងនាវាជីវិតដ៏ស្វិតស្វាញជាងកាលពីមុន។

ហេតុអីទើបថាស្វិតស្វាញ? ព្រោះពេលនេះខ្ញុំត្រូវចិញ្ចឹមប្អូនប្រុសម្នាក់ទៀតដែលគេមានជំងឺជាប់ខ្លួនតាំងពីជួបគ្រោះថ្នាក់ចរាចរណ៍មក ក្បាលគេរបួសធ្ងន់ដល់ថ្នាក់ពាក់ព័ន្ធផ្នែកសរសៃប្រសាទ គេធ្លាប់ប្រកាច់ម្តងម្កាលពេលវារើឡើង។ ក្រោយ​ម្តាយ​ខ្ញុំស្លាប់ ខ្ញុំនៅសល់សាច់ញាតិបង្កើតតែតុលាម្នាក់ទេ ពេលនេះមានតែពីរនាក់បងប្អូនម៉ង់ៗ។

«ស្អីគេ? ជួលផ្ទះទាំងមូលមួយខែជិត១០០ដុល្លារ? អីក៏ល្អម៉េះហា៎ គ្រាន់តែបន្ទប់ជួលខ្លះហ្នឹងក៏មួយខែ៦០ដុល្លារអីដែរ ហ្អែងមានបានទៅមើលផ្ទាល់នៅ? តិចផ្ទះហ្នឹងចាស់ពេក ឬក៏ស្អីៗវាមិនល្អ កន្លែងហ្នឹងអនាធិបតេយ្យអីបានម្ចាស់លក់ចេញមិនដាច់ ហើយដាក់ជួលថោកអ៊ីចឹង»

លីណាលាន់មាត់ភ្ញាក់ផ្អើលគ្រាន់តែស្តាប់ខ្ញុំប្រាប់ពីរឿងជួលផ្ទះចប់ វាមែននឹងហើយ ពីដំបូងខ្ញុំឆ្ងល់ដែរថាមានផ្ទះដាក់ជួលថោកអ៊ីចឹងដែរមែនទេ មួយខែមិនដល់១០០ដុល្លារផងហ្នឹងស្របពេលផ្ទះខ្លះដាក់ជួលមួយខែ២០០ដុល្លារឬលើសពីនេះតាមតំបន់ ប៉ុន្តែខ្ជិលគិតច្រើនសមត្ថភាពយើងអាចជួលបានផ្ទះមួយវាគ្រាន់បើហើយ។

«គ្នាបានទៅមើលម្តងដែរ មិនមែនកន្លែងអនាធិបតេយ្យអីទេ ហើយផ្ទះក៏នៅថ្មីគួរសមដែរ ប្រហែលមកពីយើងនេះមានបុណ្យបារមីបានជាសំណាងល្អជួលបានផ្ទះថោកអ៊ីចឹង»

«អើ! ជួយអរទេឱ្យតែបានអ៊ីចឹងមែន កុំឱ្យតែប៉ះអាផ្ទះ… »

វាមិននិយាយឱ្យចំទេ តែខ្ញុំអាចកាត់យល់ថាវាចង់សំដៅលើអ្វី ព្រោះវាជាមនុស្សអបីយជំនឿគាស់មិនរលើង គ្រាន់តែក្អកមិនបាត់ហ្នឹងវាសែនសុទ្ធតែមាត់ស្ងោរ ផ្លែឈើទាំងចាន តាំងថាខុសនេះខុសនោះគ្រូដើមគ្រូចុង ខាងម្តាយខាងឪពុក ខ្ញុំឮឡើងស៊ាំត្រជៀកហើយ។

«ហ៊ើយ! វាមិនមែនសុទ្ធតែអ៊ីចឹងទេ ពីមុនយើងចេះតែនៅបានហើយបន្ទប់មួយម្នាក់ឯង ឥឡូវម៉ែស្លាប់បាត់ហើយត្រូវមើលប្អូន ហ្អែងក៏ដឹងថាគ្នាមានជំងឺជាប់ខ្លួន ចេះតែមើលទៅធ្វើម៉េចយើងបងគេ ណាមួយយើងក៏មានសមត្ថភាពបង់ថ្លៃផ្ទះបានប៉ុននឹងវាល្អហើយ»

វាលែងមាត់លែងកហើយទៅធ្វើការខ្លួនឯងវិញ។​ ប្អូនខ្ញុំ១៧ឆ្នាំ កម្លោះហើយហ្នឹង ខ្ញុំគិតថាបើវាមានបន្ទប់ផ្ទាល់ខ្លួនក៏ល្អដែរទើបសម្រេចចិត្តជួលផ្ទះវិញ។

ថ្ងៃនេះខ្ញុំត្រូវរើអីវ៉ាន់មកផ្ទះជួលថ្មី។ កង់បីដឹកកេះអីវ៉ាន់សំពោងសំពាងមកឈប់នៅខាងមុខផ្ទះល្វែងកម្ពស់ E1 ដោយមានខ្ញុំនិងប្អូនជិះមកជាមួយ។

ខ្ញុំសម្លឹងមើលផ្ទះពីខាងក្រៅមានអារម្មណ៍ក្រៀមក្រោះ ដូចមិនសូវមានរាសីយ៉ាងម៉េចទេ។​ ចូលមកម្តុំផ្ទះនេះមិនសូវមានមនុស្សអ៊ូអរទេ ប្រហែលមកពីអ្នកនៅជិតខាងផ្សេងគេចេញទៅធ្វើការអស់។ ខ្ញុំឱ្យថ្លៃដឹកអីវ៉ាន់ទៅពូកកង់បីរួចនាំប្អូនជញ្ជូនរបស់របរចូលក្នុង។ ផ្ទះនេះមានបីបន្ទប់គេង ពួកយើងសម្រចគេងនៅបន្ទប់ជាន់ខាងលើ ឯបន្ទប់ខាងក្រោមទុកដាក់អីវ៉ាន់ផ្សេងទៀត ព្រោះខ្ញុំក៏ឆ្លៀតលក់អនឡាញដើម្បីរកប្រភពចំណូលបន្ថែមក្រៅតែពីការងារ។

ទុកដាក់ៗ សម្អាតលិចសម្អាតកើតព្រលប់ល្មម នៅសល់តែចង្ក្រានបាយដែលមិនទាន់រៀបចំរួច។ នៅជិតនេះរំលងប៉ុន្មានផ្ទះមានគេលក់អីញ៉ាំពេលល្ងាច ខ្ញុំមិនបានទិញអីមកធ្វើម្ហូបទេ ដូចនេះប្រហែលត្រូវរកមីឆា មីឆុងជំនួសសិនហើយ។

«តុលា! បងចេញទៅទិញអីញ៉ាំ អូនឯងជូតឥដ្ឋចង្រ្កានបាយផង»

«បាទ!»

ក្លិនខ្ទឹមលីងផ្សំគ្រឿងមុននិងឆាមីឈ្ងុយឆួលច្រមុះ អ្នកលក់ឆាត្រលប់ចុះត្រលប់ឡើងញាប់ដៃស្អេក ឯភ្ញៀវចាំទិញឯណេះគិតតែពីតឿនរន្ធាន់។ ពីថ្ងៃឱ្យឡើងស្ងាត់ លុះល្ងាចឡើងមិនដឹងមនុស្សម្នាមកពីខាងណាខាងណីខ្លះ។

«បងខ្ចប់មីឆាប្រហិតពងទាខ្ញុំពីរប្រអប់!»

«ចាំតិចអូន! កំពុងញាប់ដៃហើយ»

ខ្ញុំក៏មិនមាត់អី្វព្រោះឃើញថាគាត់មមាញឹកមែន ហើយក៏សុខចិត្តអង្គុយរងចាំលុះត្រាតែឆ្អិន។ មួយសន្ទុះគាត់យួរចង់ប្រអប់មីមកឱ្យខ្ញុំ។

«អស់ ១ម៉ឺន២ពាន់អូន! ទើបមកនៅហ្មែន? បងដូចមិនដែលឃើញ»

«ចាស៎ ខ្ញុំទើបជួលផ្ទះនៅចុងនោះ»

«ផ្ទះចុងនោះ? ផ្ទះណា? ផ្ទះB17នោះហ្មែន?»

«ចា៎»

មើលទៅគាត់ប្រហែលនៅម្តុំនេះយូរហើយបានមិនទាន់ប្រាប់ផងក៏និយាយត្រូវលេខផ្ទះជួលរបស់ខ្ញុំបាត់ទៅហើយ។ ខ្ញុំហុចលុយឱ្យគាត់ ទាំងសង្កេតដឹងថាគាត់ហាក់មានទឹកមុខប្លែកៗ។

«ថីហ្មែនបង?»

«អូ៎… មានអី! តែ…បងធ្លាប់ឃើញអ្នកជួលមុនៗមិនដែលនៅបានយូរសោះ ខ្លះនៅបានមួយអាទិត្យក៏រើចេញ ខ្លះបានកន្លះខែអីដែរ»

ហ៊ឺ..? បានន័យថាម៉េច? ដល់តែគាត់និយាយអ៊ីចឹងខ្ញុំក៏ចាប់អារម្មណ៍តិចដែរ ពីថ្ងៃមិញពេលរើអីវ៉ាន់ទុកអ្នកនៅជិតនោះគាត់តាមមើលដូចខ្ញុំនិងមនុស្សចម្លែកៗ តែខ្ញុំគិតថាប្រហែលមកពីខ្ញុំទើបតែមកនៅដំបូងៗអ៊ីចឹងហើយ។ គាត់ទទួលលុយថ្លៃមីហើយខ្ញុំក៏មិនបានសួរអីទៀតដែរព្រោះមានភ្ញៀវដទៃគេនៅចាំទៀត។

គ្រាំង! ខ្ញុំបិទទ្វារផ្ទះយួរចំណីមកអង្គុយតុដែកអ៊ីណុកតូចឯផ្ទះបាយដែលតុលាកំពុងជូតសម្អាតជិតរួចហើយ។ ផ្ទះបាយគ្មានរបស់អីច្រើនទេ ចានបាយបួនប្រាំ ឆ្នាំងបាយ ស្លាបព្រា កូនទូទឹកកកទុកគ្រាន់ក្លាសេអីត្រជាក់ៗឬសាច់បន្លែបន្តិចបន្តួច និងរបស់កំប៉ិកកំប៉ុកអង្ករកំប៉ុងតិចតួច។ នៅលើធ្នើរចង្ក្រានបាយឃើញមានសុទ្ធតែស្នាមឆូតៗនៅលើការ៉ូ ដូចជាស្នាមកាំបិត ហើយចុះអ្នកមុនហ្នឹងយ៉ាងម៉េចទេ? ជ្រុញមានហើយនៅកាប់ដល់ក៉ារូទៀត ផ្ទះជួលតគេវាមិនស្អាតដូចផ្ទះថ្មីមែន។

«បងណេង! បន្ទប់ទឹកដូចជាឆ្អាបៗមិនបាត់សោះបង  ខ្ញុំលាងរួចហើយហ្នឹងហា៎!»

ខ្ញុំចូលទៅតាមតែតុលាប្រាប់ មែនតើ! មានអារម្មណ៍ថាធំក្លិនឆ្អាបមួយភាយៗ តែបើមិនយកចិត្តទុកដាក់ផ្តោតលើទេក៏មិនចាប់អារម្មណ៍ថាមានក្លិនដែរ។

«ប្រហែលផ្ទះទុកចោលយូរ វានៅមានក្លិនផ្តុសៗអ៊ីចឹងហើយ នៅយូរៗទៅវាលែងអីហើយ»

ខ្ញុំចេះតែប្រាប់ប្អូនអ៊ីចឹងទៅ កុំឱ្យវាមានចិត្តសង្ស័យគិតវែងគិតឆ្ងាយ។ បើប្អូននៅតូចខ្ញុំប្រហែលជួលបន្ទប់នៅតែពីរនាក់បានហើយ តែនេះវាពេញកម្លោះហើយហ្នឹង វាក៏ត្រូវការភាពឯកជនខ្លួនឯងដែរ បានជាខ្ញុំខំជួលផ្ទះដើម្បីអាចបែងចែកបន្ទប់ដាច់ពីគ្នា ចេះសំណាងម្ចាស់គេជួលថោកដែរ។

អស់កម្លាំងសម្បើមណាស់មួយថ្ងៃពេញនេះ ជញ្ជូនអីវ៉ាន់ឡើងលើចុះក្រោម បោសសម្អាត រៀបចំទុកដាក់ផ្ទះ អ៊ីចឹងហើយយប់នេះសុំម៉ាទ្រីស្អីក៏មិនរវល់ដែរ ងូតទឹករួចឈ្មុលដេកហើយ ណាស្អែកត្រូវធ្វើការផង។ មុនដេកខ្ញុំឆ្លៀតអើតបន្ទប់តុលាមួយភ្លែតសិន តឿនប្អូនកុំឱ្យវានៅយប់ជ្រៅ។

ខ្ញុំប្រះខ្លួនដេករលីវៗ ជាមួយគ្នានោះដូចជាមានស្នូរសម្រិបជើងចុះឡើងតាមជណ្តើរ ខ្ញុំនឹកថាច្បាស់ជាតុលាវាចុះរកទៅខាងក្រោមមិនខានទើបខំស្រែកផ្តាំ។

«អូន! ឡើងមកវិញយកទឹកផ្ញើបងមួយដបផង»

ផ្តាំរួចខ្ញុំក៏បិទភ្នែកសំងំគេងបន្តព្រោះគិតថាវាមុខជាឮហើយ។ ប្រហែលម៉ោង១យប់ខ្ញុំភ្ញាក់ម្តង គឺវាជាទម្លាប់ដែលតែងតែដឹងខ្លួនពេលយប់ ពេលខ្លះវាប្រហែលមកពីយើងគិតច្រើនរំខានដល់ដំណេក។ ខ្ញុំបើកភ្លើងអំពូលតូចនៅក្បាលដំណេកឃើញមានទឹកមួយដបមែន ខ្ញុំប្រាកដចិត្តថាតុលាជាអ្នកយកមកទុក ប៉ុន្តែខ្ញុំគ្មានបានដឹងទេថាមានមនុស្សចូលមកក្នុងបន្ទប់។ ខ្ញុំគិតថាខ្ញុំដេកលក់បាត់ហើយ។

ម្តាយខ្ញុំទើបតែមរណភាពដោយសារដាច់សរសៃឈាម ហើយខ្ញុំក៏យកតុលាមកតែម្តង។ ខ្ញុំត្រូវរៀបចំរឿងផ្ទេរសាលារៀនឱ្យវាទាន់ជិតចូលកង កុំតែគ្រោះថ្នាក់ចរាចរណ៍កុំអីគ្នាមិនស្ពាយជំងឺតាមខ្លួនដូចឥឡូវទេ គ្រាន់តែវាមិនធ្វើទុកញឹកញាប់ប៉ុណ្ណោះ។

ខ្ញុំធ្វើការនៅអង្គការមួយកន្លែងបន្ទាប់ពីរៀនចប់ តស៊ូយូរណាស់ទម្រាំនឹងនរដូចរាល់ថ្ងៃ។ ខ្ញុំចង់ឱ្យតុលានៅតែអាចទៅសាលារៀនបាន និងអាចបន្តជំនាញណាមួយដែលគេពេញចិត្ត ហើយខ្ញុំគឺជាអ្នកនៅជាបង្អែកសម្រាប់គេ។

បន្ទាប់ពីបាយល្ងាចរួចខ្ញុំត្រូវរៀបអីវ៉ាន់ដែលគេកុម្ម៉ង់ឱ្យរួច ដើម្បីស្អែកឡើងបានដាក់ឱ្យអ្នកដឹកគេយកទៅតែម្តង។ គេថា ខំអីខំម៉េះធ្វើការផងលក់ផង តិចរកប្រាក់បានហើយគ្មានឱកាសចាយ។ ខ្ញុំក៏ហត់ដែរ តែបើមិនប្រឹងតើមាននរណានឹងឱ្យយើង? ម៉្លោះហើយឈឺខ្លះ ជាខ្លះក៏ចេះតែប្រឹងទៅ។

ម៉ោង១១យប់ទើបខ្ញុំងូតទឹក។ ខ្ញុំបិទភ្នែករំសាយអារម្មណ៍ហត់នឿយរីករាយនិងទឹកដែលបាញ់ចុះពីផ្កាឈូក។ ទឹកម៉ាស៊ីនត្រជាក់ៗស្រោចផ្សើមខ្លួនខ្ញុំជោកជាំ ពពុះសាប៊ូសស្គុសប៉ុនតៅនៅលើក្បាល វាជាពេលវេលាសម្រាកដ៏ល្អ។ ខណៈខ្ញុំបានលាងជម្រះសក់ក្បាលរួចរាល់ហើយ ច្រមុះរបស់ខ្ញុំហាក់បានធុំក្លិនឆ្អាបមួយភាយៗ វាឆ្អាបដូចក្លិនពីម្សិលមិញពេលដែលតុលាប្រាប់។ បន្ទប់ទឹកប្រើព្រឹកល្ងាចៗ ជះសាប៊ូដុសទាំងដប ម៉េចបានវានៅតែធុំក្លិនទៀត? ខ្ញុំខំរកមើលក្រែងវាមានប្រភពមកជ្រុងណាក្នុងបន្ទប់ដ៏ចង្អៀតតូចនេះ តែដូចជាគ្មានទេ។ ពេលខ្ញុំខំស្រង់ក្លិន វាបែជាបាត់ក្លិននោះទៅវិញ។ ខ្ញុំលែងចង់ចាប់អារម្មណ៍រកក៏ងាកមកងូតទឹកដុសសាប៊ូបង្ហើយ។

ខ្ញុំចូលគេងបន្ទាប់ពីផ្លុំសក់ឱ្យស្ងួតរួច។ ខ្ញុំប្រែខ្លួនចុះឡើងៗ វាដូចជាអាការៈពិបាកគេងឬគេងមិនលក់ ភ្នែកខ្ញុំដូចយកឈើមកទល់មិនឱ្យបិទ។ មិនចម្លែកទេ ខ្ញុំបែបនេះតែញយហ្នឹង អាចថាមួយអាទិត្យ៧ថ្ងៃ ខ្ញុំដេកបែបនេះសឹងតែ៨ថ្ងៃទៅហើយ ទើបតែម្សិលមិញទេដាក់ទៅលក់ភ្លឹង។ បំពង់កខ្ញុំមានអារម្មណ៍ថាស្ងួតៗ ខ្ញុំភើចភួយចេញចុះមកក្រោមរកអីផឹក។ ជំហានជើងចុះកាំជណ្តើរមួយ ល្វែងខាងផ្ទះបាយងងឹតឈឹង។ ខ្ញុំមានអារម្មណ៍ថាមាននរណាម្នាក់នៅជិតចង្ក្រានបាយ។

«តុលា!»

ខ្ញុំគិតថាមុខជាប្អូនប្រុសមិនខាន តាមតែកម្ពស់និងមានសក់ខ្លីដែលអាចមើលឃើញស្ទង់ៗ។

«អូនឯងធ្វើអី? ម៉េចមិនបើកភ្លើង?»

ខ្ញុំនិយាយជាមួយពីរដងនៅតែតុលាមិនតប គេនៅតែបែរមុខទៅរកជញ្ជាំងធ្វើដូចមិនបានឮខ្ញុំសួរ

ប៉ឹក! ខ្ញុំចុចកុងតាក់ ភ្លើងអំពូលបំភ្លឺចិញ្ចាចបាចសាចទូទាំងល្វែងនេះ។ ពិតជាតុលាប្រាកដណាស់ គេស្លៀកឈុតដេកយប់ដែលខ្ញុំទើបនឹងទិញឱ្យ។ ប៉ុន្តែទោះជាបើកភ្លើងហើយក៏គេនៅតែឈរបែខ្នងមិនងាកមករកខ្ញុំ

ឈាម! ភ្នែកខ្ញុំផ្តោតតម្រង់ស្នាមឈាមនៅលើឥដ្ឋការ៉ូក្បែរនិងជើងតុលា។

«តុលា!»

ខ្ញុំហៅប្អូនម្តងទៀត បែរមើលទៅដៃស្តាំរបស់គេកំពុងមានឈាមស្រក់ចុះបណ្តើរៗតាមចុងម្រាមធ្លាក់ដល់ឥដ្ឋ ខ្ញុំខ្លាចណាស់ ខ្ញុំខ្លាចថាជំងឺសរសៃប្រសាទនេះវារើឡើងទៀត ពេលណាដែលវារើអ្នកជំងឺដូចជាបាត់បង់ស្មារតីទៅហើយ ខ្លួនឯងកំពុងធ្វើអីក៏មិនដឹង។ ខ្ញុំចូលទៅរកគេសន្សឹមៗ ខ្លាចគេភ័យហើយរត់គេចទៅឬធ្វើអ្វីដែលខ្ញុំមិនហ៊ានគិតដល់។ ដើមទ្រូងអ្នកដែលជាបងស្រីម្នាក់នេះកំពុងថប់ៗ ញាប់ញ័រដោយភាពរន្ធត់ ដៃរបស់ខ្ញុំក៏សឹងតែញ័រមិនស្តាប់បញ្ជាម្ចាស់ដែរ។ ខ្ញុំលូកទៅប្រុងចាប់ស្មារបស់តុលាឱ្យបែរមុខមកទាំងប្រអប់ដៃរញីរញ័រ ដង្ហើមកក៏ដកមកខ្លីៗជាចង្វាក់។

«តុលា! នេះបងណា៎… បងធាណេងរបស់អូន អូន…អូនឯងកុំធ្វើឱ្យបងភ័យហា៎»

ឈាមស្រក់មិនឈប់ ភ្នែកខ្ញុំម្តងមើលខ្នងវាម្តងមើលឈាមព្រោះមិនដឹងមានរបួសជម្រៅណា។ ខ្ញុំចាប់ដើមដៃតុលាទាំងខ្លួនខ្ញុំទទ្រីកៗដែរ ភ្លាមនោះខ្ញុំបានឃើញមុខមាត់តុលាពេញៗគឺពោរពេញទៅដោយឈាមនិងគួរឱ្យខ្លាច។

«អ្ហា…!!!» ខ្ញុំស្រែកទាញកន្ត្រាក់ទាំងខ្លួនឱ្យងើបអង្គុយឆ្ងក់ ចង្វាក់ដង្ហើមដកញាប់ស្មេរទាំងដង្ហក់ដូចទើបរត់ប្រណាំង ញើសពេញថ្ងាសពេញមុខទាំងអស់។ សំណាងដែលគ្រាន់តែជាយល់សប្តិ ខ្ញុំមិនសូវធ្លាប់សុបិនអាក្រក់នឹងភ្នែកស្រស់បែបនេះទេ ខ្ញុំគិតថាបើជាការពិតខ្ញុំនឹងសន្លប់នៅនឹងកន្លែងមិនខានឡើយ។

ខ្ញុំទាញទូរសព្ទមើលម៉ោង ភ្លឺល្មម! ម៉ោង៥កន្លះហើយ ល្អហើយមិនមែនម៉ោង១យប់ដូចក្នុងយល់សប្តិ វាធ្វើឱ្យខ្ញុំងីងើព្រោះតែការគេងមិនឆ្អែត។ ខ្ញុំសាទុកដាក់រៀបចំកន្លែងគេងដែលមានតែពូកដាក់ផ្ទាល់នឹងការ៉ូឱ្យវាមានរបៀបរៀបរយមុននឹងចុះមកក្រោមចាត់ចែងបាយព្រឹក។

តុកតាក់! តុកតាក់!

ដូចជាសំឡេងចិញ្ច្រាំសាច់ឬអ្វីម្យ៉ាងនៅឯងផ្ទះបាយ។ ខ្ញុំមិនឆ្ងល់ទេ ព្រោះក្នុងផ្ទះមានតែពីរនាក់បងប្អូន បើមិនមែនខ្ញុំធ្វើគឺប្អូនខ្ញុំអ្នកធ្វើតែប៉ុននឹង។ ពេលមកដល់ឃើញតុលាកំពុងចិញ្ច្រាំខ្ទឹមមែន ល្អដែរ បងវាបានធូរដៃធូរជើងខ្លះ។ ខ្ញុំប្រុងថាចូលបន្ទប់ទឹកលុបលាងមុខឱ្យស្រឡះបន្តិចតែនឹកឃើញថាព្រឹកនេះត្រូវចេញអីវ៉ាន់ឱ្យម៉ូយទើបដើរទៅល្វែងខាងមុខវិញ។ តែអ្វីម្យ៉ាងបានទាក់ចិត្តខ្ញុំមួយរំពេចឱ្យខ្ញុំងាកមកផ្ទះបាយម្តងទៀត មើលទៅតុលាដែលកំពុងឈ្ងោកចិញ្ច្រាំខ្ទឹមបែរមុខឈមនឹងជញ្ជាំង​។ ឈុតគេងយប់ពណ៌ទឹកប៊ិចលាយឆ្នូតសដៃខ្លីដូចបេះបិទនឹងឈុតដែលគេស្លៀកពេលខ្ញុំសុបិនឃើញ។

ខ្ញុំមានអារម្មណ៍ថាលក្ខណៈបែបនេះ កាយវិការបែបនេះដូចណាស់ ដូចការយល់សប្តិមែនទែន។ ខ្ញុំចាប់ផ្តើមងឿងឆ្ងល់ សតិបញ្ញាដូចជាវិលវល់យល់មិនដល់ពីទិដ្ឋភាពដែលធ្លាប់បានប្រតិដ្ឋនៅក្នុងវិញ្ញាណក្នុងរាត្រីយប់មិញ ចុះតើធ្លាប់មានដែរទេដែលមនុស្សដេកយល់សប្តិហើយយល់សប្តិនោះក៏ក្លាយជាការពិតមែន?

បើវាជាការពិត អ៊ីចឹង…អ៊ីចឹងប្អូនខ្ញុំ..?

ទន្ទឹមគ្នានេះរូបភាពមុខមាត់មនុស្សប្រឡាក់សុទ្ធតែឈាមបានផុសអណ្តែតសាឡើងវិញ។

«តុលា!! អូនធ្វើអី?»         ខ្ញុំសួរសើៗដូចមិនហ៊ានសួរ ដូចញញើតៗ

«ឆាបាយពងទា!»

«អ៎ ធ្វើទៅ បងមើលអីវ៉ាន់សិន»

ខ្ញុំធូរទ្រូងខ្សាកពេលតុលាឆ្លើយតបដូចធម្មតា បញ្ជាក់ថាការយល់សប្តិវានៅតែយល់សប្តិ វាគ្រាន់តែបន្លាច ខ្ញុំអ្នកគិតច្រើនខ្លួនឯងប៉ុណ្ណោះ។

ពេលវេលាពេលព្រឹកវាសំខាន់ខ្លាំងណាស់ ខ្ញុំត្រូវស្រូតញាប់ដៃញាប់ជើងរៀបចំខ្លួនប្រាណទៅធ្វើការ។ ខ្ញុំមានម៉ូយអ្នកដឹកអីវ៉ាន់ដែលអាចមកយកបាននៅពេលព្រឹកព្រលឹមព្រោះខ្ញុំត្រូវចូលធ្វើការម៉ោង៧កន្លះ។ មួយសន្ទុះធំមានប្រុសពាក់មួយការពារខ្មៅក្រិបបិទកញ្ចក់និងពាក់ម៉ាសជិតមាត់ជិះម៉ូតូមកឈប់មកផ្ទះខ្ញុំ គ្មាននរណាទេគឺអ្នកដឹកអីវ៉ាន់ហ្នឹងហើយ។

ខ្ញុំរកម៉ាសពាក់មុននឹងចួបគាត់ សម័យនេះកូវីដលុកលុយ ម៉ាស់ អាល់កុលជាជីវិតរបស់យើង​ ចំណែកមនុស្សមានការភ័យខ្លាចរវាងគ្នានឹងគ្នា គ្រប់បែបយ៉ាងស្ថិតក្នុងការរក្សាគម្លាត។

«អេ! ប្តូរផ្ទះរកផ្លូវទម្រាំត្រូវ»

«ហិហិ! រៀងបត់បែនបន្តិចហើយពូ ម៉ោះ! អីវ៉ាន់ខ្ញុំរៀបចំរួចហើយ ទៅប្លុកមួយគ្នាកុំឱ្យពូពិបាកបែងចែកវាម្តងទៀត»

គាត់អឺអើនឹងខ្ញុំខណៈទទួលយកថង់កញ្ចប់ធំទៅដាក់ខាងមុខម៉ូតូ។ ខ្ញុំគ្មានអីវ៉ាន់គរដូចភ្នំដូចអ្នកលក់អនឡាញអាជីពទេ នេះគ្រាន់តែឆ្លៀតលក់តិចតួចតាមតែអាចធ្វើបាន។ ខ្ញុំលក់របស់ញ៉ាំក្រៀមក្រោះ របស់ដែលអាចទុកបានយូរថ្ងៃ គ្រឿងបង្អែម ដំណាប់ អីអស់ហ្នឹង វាស្រួលលក់ សម្បូរអ្នកត្រូវការ ម្យ៉ាងមនុស្សម្នាកំពុងពិបាកចេញក្រៅផ្ទះ ខ្លាចឆ្លងមេរោគ ម្ល៉ោះហើយបើគេអាចជ្រើសរើសបានគេនឹងមិនទៅផ្សារនោះទេ ទិញតាមអនឡាញស្រួល គ្រាន់តែលើទូរសព្ទកុម្ម៉ង់ប៉ិប មានគេដឹកទៅដល់មាត់ទ្វារផ្ទះតែម្តង មិនបាច់ហត់ដើរមិនបាច់ភ័យនិងធុញថប់ជាមួយការពាក់ម៉ាសយូរ។ ហើយយើងអ្នកលក់ លក់ផងញ៉ាំផងទៅ ចំណេញមិនបាច់ទៅទិញពីគេ ហិហិ!!។

លក់ដូរចប់មួយមុខ ខ្ញុំត្រូវដល់ម៉ោងចេញទៅធ្វើការ កង់បីឥណ្ឌាមកដល់មុខផ្ទះស្រេច។ ខ្ញុំនៅមិនទាន់អាចមានលទ្ធភាពទិញម៉ូតូតូចមួយសម្រាប់ខ្លួនឯងអាចជិះទៅធ្វើការ ទៅណាមកណាបានទេ លុយវាបង្វិលចុះបង្វិលឡើង​ ចំណាយនេះចំណាយនោះតែក៏ឆ្លៀតបានសន្សំទុកជាមួយធនាគារខ្លះដែរ ទុកគ្រាន់បង្ការហានិភ័យចៃដន្យ ឬបើឈឺថ្កាត់ក៏នឹងមានប្រាក់ព្យាបាលជំងឺ។

«តុលា បងទៅធ្វើការហើយ នៅផ្ទះត្រូវមើលផ្ទះសម្បែង កុំចេញដើរផ្តេសផ្តាស កុំចួបមនុស្សប្លែកមុខឮនៅ?»

«ដឹងហើយបង បងប្រាប់ខ្ញុំរាល់តែថ្ងៃហ្នឹង»

«ប្រាប់ឯងកុំឱ្យឯងភ្លេច បងទៅហើយ»

ខ្ញុំក៏ចេះរោយមាត់ដែរ និយាយផ្តែផ្តាំដដែលៗរាល់ថ្ងៃក៏ចេះខ្ជិលដែរណា៎ តែប្អូនគ្នាមិនទាន់ទម្លាប់ជីវភាពអ្នកនៅទីក្រុងប៉ុន្មានទេ វាមិនដូចនៅឯស្រុកភូមិយើងឡើយ ទីនេះជាតំបន់ប្រមូលផ្តុំមនុស្សមករៀន មកធ្វើការ រកស៊ី ចម្រុះដោយគ្រប់ប្រភេទ គ្រប់សន្តាន យើងមិនអាចសម្គាល់ថានរណាមកល្អឬមិនល្អនោះទេ។

ខ្ញុំចាកចេញផុតពីផ្ទះបានប្រហែលរំលងពីផ្លូវ ខ្ញុំស្រាប់តែដូចជាភ្លេចរបស់។ ខ្ញុំរុះរើក្នុងកាបូប សឺមីគ្មានឃើញស្រមោលឯកសារដែលត្រូវយកមកថ្ងៃនេះនោះទេ ខ្ញុំចាំថាបានដាក់វាមកច្បាស់ណាស់ ហេតុបានជាទទេរឡតអ៊ីចឹង? ខួរក្បាលចាប់ផ្តើមសារើការចងចាំម្តងមួយៗ មែនហើយ! ព្រឹកមិញខ្ញុំដាក់សឺមីពីលើវា ហើយកាន់តែសឺមីមកចំណែកវានៅលើតុនោះដដែលហ្នឹង។ អត់មិនបានខ្ញុំប្រាប់ឱ្យអ្នកបើកកង់បីជូនខ្ញុំមកយកនៅឯផ្ទះវិញ

ហ៊ើយ! វិញ្ញាណអីក៏ភ្លេចភ្លាំងច្រើនម្ល៉េះ?

ជើងទាំងគូរបស់ខ្ញុំឈានឡើងជណ្តើរផ្ទះញាប់ស្មេរអាងនិងដល់ជាន់លើភ្លាម។ ខ្ញុំបើកទ្វារបន្ទប់ក្រាកឃើញឯកសារនៅលើតុនោះមែន យកដាក់កាបូបធំហើយក៏បិទទ្វារបន្ទប់ប្រុងចុះមកវិញ តែខ្ញុំចាប់អារម្មណ៍ស្ងាត់មិនឮមាត់តុលា ឯងរត់ចូលផ្ទះឡើងជណ្តើរសឹងបាក់ហើយវាមិនដឹងមានមនុស្សចូលផ្ទះទេហ្អី?

«តុលា!»

ស្ងាត់! ពិតមែនថាផ្ទះមានតែពីរនាក់ក៏ដោយចុះតែសំឡេងពីតុលាបន្តិចក៏គ្មានដែរ បើលេងហ្គេមឬមើលទូរសព្ទ សមណាស់តែវាលាន់ឮសំឡេងមកខាងក្រៅខ្លះដែរ ដល់ថ្នាក់ខ្ញុំស្រែកហៅឈ្មោះហើយគេមិនឮមាត់ឆ្លើយ សញ្ញានេះធ្វើឱ្យខ្ញុំមិនស្រួលក្នុងចិត្តទាល់តែសោះ ខ្ញុំគ្មានខ្លាចអ្វីទេក្រៅពីគិតអំពីជំងឺសរសៃប្រសាទរបស់គេ ក្រែងវានឹងអាចរើឡើងមកវិញ។ ខ្ញុំស្ទុះបើកទ្វារបន្ទប់គេងរបស់តុលា ប្អូនប្រុសខ្ញុំពិតជានៅក្នុងបន្ទប់មែន គេឈ្ងោកមុខជ្រប់ អង្គុយលើពូក ដៃស្តាំកាន់កូនកាំបិតកំពុងអារកដៃខាងឆ្វេងរបស់គេគួរឱ្យស្រៀវខ្លួនតែគេហាក់ដូចជាគ្មានអារម្មណ៍ថាឈឺអីបន្តិច តែមានដឹងអត់ថាបងស្រីម្នាក់នេះសឹងតែដួលសន្លប់ពេលបានឃើញគេធ្វើរឿងឆ្កួតៗដូចនេះ។

«តុលា… តុលា ! ឮបងហៅអត់? អូន…អូនឯងមានរឿងអី? មានរឿងអីប្រាប់បងណា៎ បង… បងជួយ…»

ខ្ញុំខំប្រឹងនិយាយទាំងត្រដិត ទាំងញ័រមាត់ តក់ស្លុតនឹងអ្វីដែលកំពុងកើតឡើងលើខ្លួនប្អូនសម្លាញ់របស់ខ្ញុំ គេអារសាច់ទាំងស្រស់ៗនៅចំពោះមុខខ្ញុំដូចមនុស្សលែងប្រក្រតី លោហិតក្រហមឆ្អៅហូរដាបការ៉ូធុំក្លិនឆ្អាប។ ទោះបីដឹងថាពេលនេះប្អូនប្រុសខ្ញុំកំពុងលែងអាចគ្រប់គ្រងខ្លួនបានក៏ខ្ញុំនៅតែចូលទៅរកគេយឺតៗ ទាំងបេះដូងលោតដូចម៉ាស៊ីនផុង។

«ប្អូនប្រុស! ចាំបង… ចាំបងបានអត់? បងណេង… ធាណេងហា៎ បងស្រីរបស់អូន..( ជើងឈានចូលយឺតៗ) … បងសុំកាំបិតហ្នឹងមក ណា៎?»

ពាក្យដែលខ្ញុំថាសុំកាំបិតហាក់ដូចជាបានឮដល់ប្រដាប់ស្តាប់របស់តុលា បានជាវាងើបមុខរហ័សដូចផ្លេកបន្ទោរថែមទាំងសម្លក់ខ្ញុំដូចចង់ស៊ីសាច់។

«ហ៊ឹក!»

ខ្ញុំស្រូបដង្ហើមចូលឃូសទន់ជើងអុកគូទញ៉ាច់ ភ្នែកបើកធំៗដោយស្វ័យប្រវត្តិ ខ្ញុំសែនស្លុត ដៃជើងត្រជាក់អស់ហើយ គ្រប់សសៃសសូងខ្ញុំមានអារម្មណ៍ថាវាគាំងគ្មានចលនា ព្រោះតុលាដែលនៅចំពោះមុខខ្ញុំមិនមែនជាប្អូនរបស់ខ្ញុំទេ។ ខ្ញុំមិនដឹងទេ ពិតជាមិនដឹងថានេះជាអ្វីឡើយ មុខរបស់វាឡើងសសៃឱ្យរវាមដូចជន្លេនគួរឱ្យខ្លាច កែវភ្នែកមួយគូដែលធ្លាប់តែសម្លឹងមើលមកខ្ញុំដោយក្តីស្រឡាញ់ប្រែក្លាយជាក្រហមងាំងពោរពេញដោយទោសៈ កំហឹងនិងភាពស្អប់ដែលខ្ញុំមើលឃើញច្បាស់ក្រឡែត។

ខ្ញុំគ្រវីក្បាលយឺតៗបង្ហាញពីការមិនអាចទទួលយកទិដ្ឋភាពនេះបាន ខណៈពេលដែលតុលា ទេ! មិនមែនតុលាទេ គេកំពុងងើបដើរចូលមករកខ្ញុំយឺតជាមួយកូនកាំបិតដូចជាចង់ចាក់សម្លាប់ខ្ញុំ។

«អត់ទេ! គឺបងទេ គឺបងទេ! កុំ…កុំ… កុំចូលមកទៀត… កុំធ្វើអីបង…»

ខ្ញុំរំកិលគូទថយក្រោយក្រឺតៗ ចង់ស្រែកឱ្យឮតែរកកម្លាំងស្រែកមិនបាន ដូចជាមានអ្វីសង្កត់ជាប់។ ខ្ញុំថយៗរហូតខ្នងទល់នឹងជញ្ជាំងទៅណាលែងកើត ស្ថិតនៅក្រោមភាពរន្ធត់ដែលមិនធ្លាប់កើតឡើងពីមុនមក ខ្ញុំដូចសុនកទាល់ច្រកទៅណាមិនបានមានតែរង់ចាំទទួលកាំបិតតែប៉ុណ្ណោះ។ ខ្ញុំមិនដឹងថាមានអ្វីនៅក្នុងខ្លួនរបស់ប្អូនខ្ញុំទេ ពេលនេះគេដូចជាបិសាចដែលលែងស្គាល់នរណាទាំងអស់ រូបរាងគេគួរឱ្យខ្លាចបំផុត។

«អត់ទេ!!!!!!!!!!!»

សម្រែកក្នុងបំពង់ករបស់ខ្ញុំលាន់ពេញខួរក្បាលនិងវិចារណញ្ញាណព្រមជាមួយកែវភ្នែកដែលផ្តោតត្របាញ់ត្រង់ទៅកាន់ចលនាដ៏លឿននៃកូនកាំបិតត្រៀមនឹងចាក់ចូលដើមទ្រូងបងស្រីម្នាក់នេះ។

សុបិនអាក្រក់ពោរពេញដោយភាពរន្ធត់បានលងបន្លាចខ្ញុំស្រស់ៗ ខ្លួនខ្ញុំក្រោកអង្គុយឆ្ងក់ដោយស្វ័យប្រវត្តិថែមទាំងដង្ហក់ដង្ហើមសឹងមិនដល់គ្នា មួយយប់ខ្ញុំយល់សប្តិជាន់គ្នាពីរដងហើយរូបភាពដែលបាននិម្មិតឡើងវាដូចការពិតជាក់ស្តែង ទោះជាបីជាខ្ញុំភ្ញាក់ដឹងខ្លួនហើយក៏នៅតែមានអារម្មណ៍ស្រពិចស្រពិលថាតើនេះជាការពិតឬក៏យល់សុបិន?

ផាច់!

«អូយ ឈឺតាស៎! ខ្ញុំលែងយល់សប្តិហើយ ហ៊ឹម! ធូរទ្រូង»

និម្មិតចម្លែកបែបនេះខ្ញុំមិនដែលធ្លាប់ជួបទេ។ ខ្ញុំស្រវ៉េស្រវ៉ាក្រោកឡើងហើយទៅអើតមើលបន្ទប់របស់តុលាព្រោះមានអារម្មណ៍ខ្លាចៗ សង្ឃឹមថាត្រូវមួយកំផ្លៀងហើយនឹងប្រាកដមែនថាខ្ញុំលែងឋិតនៅក្នុងយល់សប្តិឆ្កួតៗនោះទៀត។

ក្រាក! អាកម្លោះនេះនៅដេកគ្រលំភួយដូចទម្លាប់នៅឡើយ បែបនេះខ្ញុំស្ងប់ចិត្តមកវិញហើយចុះមកក្រោមរៀបចំអាហារពេលព្រឹក។

ខ្ញុំអង្គុយធ្វើការទាំងអាការៈងោកងុយព្រោះគេងមិនស្កប់ ដើម្បីអាចទាញត្របកភ្នែកកុំឱ្យងាយធ្លាក់តាមឥទ្ធិពលនៃភាពងងុយដេកបានខ្ញុំត្រូវការជំនួយដែលខ្វះមិនបានគឺ កាហ្វ! កាហ្វេដាក់ស្ករតិច វាល្វីង តែវាមានប្រសិទ្ធភាពខ្ពស់។ មួយព្រឹកខ្ញុំអស់កាហ្វេខ្មៅមួយកែវទើបអាចទប់ទល់បាន។

«អាម៉េចឯងហ្នឹង? យប់មិញមិនដេកមិនពួនទេហ្អី? បានជាអស់កាហ្វេទាំងព្រឹក»

«ដេកតាស៎! តែដេកវាមិនស្កប់ យល់សប្តិយល់សូង»

«យល់សប្តិបានប្តីហ្មែន?»

«ឡប់ទៀតអ្ហើយ! គិតថាមនុស្សចង់បានប្តីឡើងសូម្បីដេកក៏យល់សប្តិដែរហ្មែន?»

«……..» លីណាវាធ្វើមុខភ្លឹះៗ

«យល់សប្តិខ្មោចលង មួយយប់ខ្មោចលងរហូត!»

«ណ៎ក! ឃើញអត់? ឃើញអត់? ថាផ្ទះជួលថោកៗហ្នឹងវាមិនសូវស្រួលប៉ុន្មានទេ ឯងទើបតែទៅនៅពីរបីយប់សោះដេកយល់សប្តិអាក្រក់បាត់ហើយ ហ្នឹងត្រឹមតែក្នុងយល់សប្តិទេណា៎ នែ៎! អានេះគេហៅថាការដាស់តឿន គេគ្រាន់មកព្រមានឯងលេង​ៗសិនទេ»

«តាំងទៀតហា៎ នឹកឃើញតែរឿងអ៊ីចឹងៗ»

«នែ៎ បើមិនជឿកុំប្រមាថហា៎ គ្រាន់តែជួយដាស់តឿនទេ»

«អរគុណ! ទៅធ្វើការឯងចុះ»

នាងលីណាជាមនុស្សអបិយជំនឿបុរាណ ម្ល៉ោះហើយនាងនិយាយអីខ្ញុំមិនដែលជឿទេ ចង់ជឿឱ្យវាជឿតែម្នាក់ឯងទៅ។ តើនៅមានដែរហ៎សម័យនេះទៅហើយ? រាល់ថ្ងៃរបស់ដែលមនុស្សខ្លាចបំផុតនោះគឺពាក្យថាក្រ មកធ្វើការត្រុកៗ លក់តក់ៗរាល់ថ្ងៃក៏ព្រោះតែមិនចង់ក្រ រកបានកន្លែងនៅល្មមហើយបែរជាទៅខ្លាចរឿងមិនគួរខ្លាចទៅវិញ។

ខ្ញុំរស់នៅផ្ទះនេះជាមួយប្អូនជាធម្មតា ព្រឹកចេញព្រលប់ចូល យប់ជ្រៅទើបចូលដេកជាទម្លាប់។ តាំងពីរើមកទីនេះគឺកន្លងបានប្រាំថ្ងៃហើយ ខ្ញុំតែងតែទៅធ្វើការទាំងសភាពដូចមនុស្សដេកមិនដែលឆ្អែតព្រោះស្ទើរតែរាល់យប់ខ្ញុំសុបិនមិនលោះថ្ងៃសោះ វាធ្វើខ្លួនប្រាណខ្ញុំខ្សោះកម្លាំងលើកដៃលើកជើងមិនចង់រួចថែមទាំងទៅធ្វើការយឺតម៉ោងដែលទម្លាប់មិនល្អអស់នេះវាមិនធ្លាប់មានពីមុនមកទេ។

នៅក្នុងបន្ទប់របស់ខ្ញុំគ្របដណ្តប់ទៅដោយភាពងងឹតអន្ធកាលពេលរាត្រី ខ្លួនខ្ញុំកំពុងដេករើបម្រះចុះឡើងទាំងបិទភ្នែកឈឹង មែនហើយវិញ្ញាណរបស់ខ្ញុំគឺកំពុងស្ថិតនៅក្នុងពិភពនៃការស្រមើស្រមៃមួយទៀត ខ្ញុំកំពុងតែនៅលើដំបូលផ្ទះ កំពុងតែឃាត់តុលាដែលប្រុងនឹងលោតចុះទៅក្រោមទាំងមិនហេតុផលអ្វី។

«តុលា! ចុះមកវិញមក បងសូមអង្វរ អាណិតបងណា៎ ចុះមកវិញមកអូន!»

ខ្ញុំស្រែកអង្វករប្អូនប្រុសសម្លាញ់ដំណាលនឹងទឹកភ្នែកហូររហាម ជើងគេឈរសឹងតែរបេះធ្លាក់ចុះទៅក្រោម ខ្ញុំព្រឺក្បាលអស់។ សកម្មភាពរបស់តុលាគឺដូចថ្ងៃមុនអ៊ីចឹង ឆ្កឹងៗ មិននិយាយអី ដូចមនុស្សសរសៃប្រសាទ គេមិនស្គាល់ខ្ញុំទេ គេមិនចាំថាខ្ញុំជាបងរបស់គេឡើយ។

«ចុះមកវិញមកណា៎ ឯងចង់បានអីចាំបងរកឱ្យ…បងសុំអង្វរ ឯងចុះមកវិញមក…បងនៅសល់តែឯងម្នាក់ទេ តុលា…»

គេដូចបានស្តាប់យល់អ្វីដែលខ្ញុំនិយាយហើយបែរមកមើលខ្ញុំ មុខគេស្លេកស្លាំងគ្មានឈាមដូចមនុស្សស្លាប់ គេញញឹមបានបន្តិច ជាស្នាមញញឹមដែលក្រៀមផ្អេះគ្មានជាតិជៅ បន្ទាប់មក

ឌឹប!!!

«តុលា!!!!»

ទិដ្ឋភាពដែលប្អូនប្រុសខ្ញុំលោតទម្លាក់ខ្លួនពីលើដំបូលផ្ទះធ្វើឱ្យខ្ញុំស្រែកសន្ធាប់ដោយក្តីរន្ធត់ ស្រែកឡើងភ្ញាក់ពីយល់សប្តិអាក្រក់ ដឹងខ្លួនឡើងទាំងហត់គឃូរ។ មិនដឹងហេតុអីបានជាឱ្យតែពេលយល់សប្តិគឺតែងតែឃើញតុលាមានរឿងមិនល្អរហូត ខ្ញុំមិនបារម្ភមិនបានសោះ។ ខ្ញុំផឹកទឹករងាប់អារម្មណ៍ភិតភ័យមុននេះហើយសំងំដេកតលុះត្រាព្រះអាទិត្យរះ។

ពីរនាក់បងប្អូនអង្គុយញ៉ាំបាយទល់មុខគ្នា បាយព្រឹកនេះដូចគ្មានរសជាតិយ៉ាងម៉េចមិនដឹង ខ្ញុំញ៉ាំដូចគ្មានអារម្មណ៍ ប៉ុន្តែត្រូវទ្រាំលេបចូលដើម្បីក្រពះ។ មាត់ទំពាបាយតែដួងវិញ្ញាណហាក់ដូចជារសាត់ផាត់ទីឆ្ងាយឯណាក៏មិនដឹង។

«បង! គេថាយល់សប្តិឃើញឈាមមានលាភហ្មែន?»

«អឺ! តែវាគ្រាន់តែជាពាក្យចំណាំរបស់ចាស់ៗហ្នឹង វាមានសំណាងឯណាធ្លាក់មកពីលើមេឃទេ»

«អ្ហី… លោតែមែន មិនល្អ? យប់មិញខ្ញុំយល់សប្តិធ្លាក់ពីលើផ្ទះឈាមដាបខ្លួន!»

ប៉ាំង! ខ្ញុំធ្លាក់ស្លាបព្រាពីដៃគ្រាន់តែឮថាយល់សប្តិធ្លាក់ពីលើផ្ទះ អ៊ីចឹងយប់មិញយើងយល់សប្តិដូចគ្នា? ខួរក្បាលខ្ញុំចាប់ផ្តើមផុសអណ្តែតរឿងរ៉ាវមកបន្តបន្ទាប់គ្នារដឹកចាក់ស្រេះពេញហ្នឹង។

«បង! បង! ថីហ្នឹង?»

«អឺស! មានអី បងដូចជារាងស្ពឹកដៃបានជាជ្រុះស្លាព្រា ញ៉ាំបាយទៅ បងប្រញប់ទៅធ្វើការ»

ខ្ញុំអត់ហ៊ាននិយាយថាខ្លួនឯងយល់សប្តិអ៊ីចឹងដែរទេ ខ្លាចប្អូនវាមានចិត្តខ្លាចមិនហ៊ាននៅផ្ទះម្នាក់ឯង។ ខ្ញុំចាប់ផ្តើមពិចារណាឡើងវិញម្តងមួយៗ ទោះបីជាពីមុនខ្ញុំមិនជឿអបិយជំនឿអាគមអូមអាមព្រេងវាសនាយ៉ាងណាក៏ដោយ ប៉ុន្តែមួយរយៈដែលខ្ញុំបានមកនៅផ្ទះនេះខ្ញុំហាក់ដូចជាមានបញ្ហាជាប់រហូត ដូចពាក្យមិត្តភក្តិនិយាយកន្លងមកដែលខ្ញុំមិនធ្លាប់ជឿព្រោះគិតថាវាគ្មានបានប្រយោជន៍អីក្រៅតែពីការស្រមៃមមើមមាយ។

ខ្ញុំមិនស្រឡះក្នុងចិត្តទាល់តែសោះ រហូតដល់មិនអាចប្រមូលស្មារតីធ្វើការឱ្យបានល្អ។ ខ្ញុំសម្រេចចិត្តយកបញ្ហានេះពិគ្រោះជាមួយលីណា ព្រោះមានតែនាងប៉ុណ្ណោះដែលអាចផ្តល់ការប្រឹក្សាបាន។ លីណាស្តាប់ខ្ញុំរៀបរាប់យ៉ាងយកចិត្តទុកដាក់ យ៉ាងណាក៏ដោយវាក្លាយជាទម្លាប់ដែលកាត់ផ្តាច់មិនបានរបស់នាងទៅហើយ។

«មិនបានទេ គ្នាគិតថាទាំងអស់នេះជាប្រផ្នូរមិនល្អហើយ មុនចូលនៅឯងមានបានសែនព្រេនអីអត់?»

«គ្មានទេ ដឹងហើយតាស៎ថាយើងមិនដែលជឿរឿងអស់ហ្នឹងទេ»

«ដំឡូងមូលឱ្យសុទ្ធ! មនុស្សទោះគេមិនជឿក៏ដោយក៏គ្មាននរណាបំពានគេដូចឯងចឹងដែរ ឯងនេះចំមែនតែម្តង អ្ហះ! គ្នាក៏មិនច្បាស់លាស់ដែរថាវាយ៉ាងម៉េចយ៉ាងម៉ា តែគ្នាស្គាល់អ៊ំម្នាក់គាត់នោះចេះទស្សន៍ទាយ ចេះរំដោះគ្រោះ គ្នាចង់ឱ្យឯងសាកទៅមើលគាត់មើល៍»

ខ្ញុំទ្រង់អល់អែក ទីទើរ នៅតែគិតថាដូចជាមិនសូវទុកចិត្ត តិចលោជាគ្រូបោកប្រាស់ចេះតែនិយាយបន្លាចឃើញឯងកំពុងតែព្រួយបារម្ភ មកបំភ័យពីលើទៀត។ កាន់តែគិតទិដ្ឋភាពតុលាស្ថិតក្នុងថ្លុកឈាមបានប្រតិដ្ឋឡើងច្បាស់ៗក្នុងការចងចាំរបស់ខ្ញុំហាក់ដូចជាស្រស់ៗ ខ្ញុំដឹង ដឹងច្បាស់ថាវាគ្រាន់តែជាសុបិន ប៉ុន្តែហេតុអីសុបិនអាក្រក់នេះវាលងបន្លាចខ្ញុំប៉ុន្មានយប់ជាប់​ៗគ្នាដូច្នេះ? មិនត្រឹមតែខ្ញុំម្នាក់ទេ ថែមទាំងបន្លាចប្អូនខ្ញុំទៀត។ ចុងក្រោយខ្ញុំកាត់ចិត្តកាត់ថ្លើមព្រមឱ្យលីណាជូនទៅរកគ្រូទាយមើលឱ្យទាល់តែបាន។

ថ្ងៃអាទិត្យឡើងខ្ញុំនិងលីណាបានមកដល់ផ្ទះអ៊ំណម។ នាងថាអ៊ំណមមិនដែលអួតអាងខ្លួនទេថាគាត់ចេះទាយ ចេះមើលអីនោះឡើយ ទាល់តែអ្នកដែលស្គាល់ទើបមករកពឹងគាត់ គាត់មិនដែលយកធ្វើជារបរអាជីពអីទេ។ ម្តាយមីងរបស់នាងនិងគាត់រាប់អានគ្នាយូរមកហើយ ទើបនាងជឿលើវិជ្ជាទស្សន៍ទាយរបស់គាត់។

ផ្ទះគាត់នៅជាប់មាត់ស្ទឹង មានឈើហូបផ្លែដើមធំៗចាស់ៗផ្លែរណេងរណោង ម្លប់ត្រជាក់ល្ហឹម មើលធ្លាយទៅក្រោយផ្ទះមានកំពង់ទឹកតូចមួយសង់ពីឈើលយចូលមាត់ស្ទឹង។ គាត់នៅរក្សារបៀបរបបបែបបុរាណបានល្អបើតាមសង្កេតមើលការរៀបចំផ្ទះ។ ផ្ទះសង់ពីឈើលើកខ្ពស់ផុតពីដី មានសសរបួនជួរ មួយៗសុទ្ធតែមូលរលោងស្រិល ដើមឈើធំមែនពិតតែគ្មានសម្រាមស្លឹកឈើណារញ៉េរញ៉ៃទេ។ គ្រាន់តែសង្កេតត្រួសៗអាចស្គាល់ចរិតលក្ខណៈម្ចាស់ផ្ទះបានខ្លះទៅហើយ។

នៅម្ខាងឯគៀនរបងឯណោះ ដូនចាស់វ័យខ្ទង់ហុកផ្លាយជួតក្រមានឹងក្បាលកំពុងសំកុកដកស្មៅក្នុងសួនបន្លែក្បែរផ្ទះរបស់គាត់ មើលចុះ គាត់ជាមនុស្សចាស់ដែលមិនចេះទំនេរដៃនោះទេ។ ខ្ញុំនិងលីណាដើរវែកៗចូលទៅរកគាត់។

«លោកអ៊ំ! លោកអ៊ំចាំខ្ញុំបានអត់? ខ្ញុំលីណាហា៎!»

«ថីក៏ចាំមិនបាន… មានទាន់ចាស់វង្វេងឯណា នាំពួកម៉ាកមកហ៎? ម្តាយមីងឯងសុខភាពល្អដែរទេ? ខានចួបគ្នាឡើងយូរ»

«គាត់មាំមួនល្អទេលោកអ៊ំ!»

«ជម្រាបសួរលោកអ៊ំ!»

ខ្ញុំលើកដៃប្រណម្យគោរពអ៊ំណមភ្លែត ដំណាលគ្នានឹងគាត់លើកសំពះតបមកវិញយ៉ាងទន់ភ្លន់គួរគោរព។

«អ៊ំអាយុច្រើនហើយនៅតែប៉ិលអត់ទំនេរដៃសោះ»

«អផ្សុកចេះតែរពឹសធ្វើនេះធ្វើនោះទៅកុំឱ្យវាស្ពឹកសសៃសសូង តុះ! ទៅអង្គុយលេងក្នុងផ្ទះ»

ខ្ញុំនិងលីណាអង្គុយបត់ជើងទល់មុខអ៊ំណមលើផ្ទះក្រាលកន្ទេលក្រហមធ្វើពីកក់ គ្មានអាសនៈធំដុំដូចគ្រូទាយទូទៅទេ មានតែហឹងតំកល់ព្រះពុទ្ធរូបបីថ្នាក់សម្រាប់គោរពបូជា កំប៉ុងជើងធូប ភួងផ្កាម្លិះនៅលើព្រះហស្ថព្រះអង្គធំបានក្រៀមស្វិតទៅហើយ។ គាត់មើលទៅជាពុទ្ធសាសនិកដ៏ខ្ជាប់ខ្ជួនម្នាក់។ គាត់ហៅឱ្យឡើងទៅលើផ្ទះដូចដឹងថាពីគោលបំណងស្រេចដោយមិនបាច់ប្រាប់ ពិតមែនហើយ! គាត់ចេះទាយ គាត់មុខជាមើលដឹងថាគោលដៅពួកខ្ញុំមកដើម្បីអ្វី គាត់និយាយមកកាន់ពីរនាក់ខ្ញុំដោយមិនកាច់កុងវៀងវែង។

«ទីបំផុតពួកឯងក៏មកមែន វាជាវាសនាដែលគេចមិនផុត»

«លោកអ៊ំបានដឹងហើយមែនទេ? លោកអ៊ំដឹងថាមានរឿងអីមែនទេ?»

ខ្ញុំសួរគាត់ភ្លាមដោយមិនចាំបាច់ត្រូវឆ្លងកាត់ការត្រិះរិះពីខួរក្បាល ពាក្យពេចន៍របស់គាត់បង្ហាញថាគ្មានអ្វីអាចលាក់បាំងគាត់បានទេ ខ្ញុំស្ទើរជឿស្ទើរមិនជឿថាគាត់ពិតជាពូកែដូចលីណាអួតប្រាប់មែនដែរឬមិនមែន? ឥឡូវបានមកចួបតទល់ខ្ញុំដូចជាភ្លឺភ្នែក។

«ហុចដៃមកមើល៍»

ខ្ញុំលាបាតដៃស្តាំឱ្យគាត់មើល ដៃគាត់ត្រជាក់ស្រិបលូកមកចាប់ដៃរបស់ខ្ញុំរួចហើយយកប៊ិកមកគូសតាមខ្សែបាតដៃរបស់ខ្ញុំ តែខ្ញុំមើលមិនយល់ថាបានន័យថាយ៉ាងម៉េចនោះទេ។

«ជោគវាសនារបស់ក្មួយនៅវែងឆ្ងាយទៀត គ្រាន់តែជីវិតយើងវាមានឧបសគ្គតាមយាយីជារឿងធម្មតា តែមិនយូរមិនឆាប់ក្មួយនឹងបានស្រណុកខ្លួនព្រោះតែការខិតខំនេះឯង ត្រង់នេះ…(គាត់ចង្អុលត្រង់គំនូសប៊ិកតែស្នាមស្រាល)… ជាកន្លែងដែលក្មួយត្រូវជួបនឹងការវិនាសព្រាត់ប្រាស់ដែលមិនអាចប្រឆាំងបាន»

«ព្រាត់ប្រាស់? តើរឿងអ្វីទៅ?»

«សាច់ញាតិ មនុស្សជាទីស្រឡាញ់ ក្មួយនឹងបាត់បង់គេទៅ គ្មាននរណាហាមឃាត់ឬអាចជួយបានទេ»

ដ្បិតថាគាត់មិនបញ្ជាក់ឱ្យច្បាស់អំពីអត្តសញ្ញាណនៃញាតិសន្តានមួយណា តែខ្ញុំនឹកគិតទៅដល់មនុស្សតែម្នាក់ប៉ុណ្ណោះគឺតុលា ព្រោះខ្ញុំនៅសល់តែប្អូនម្នាក់នេះគត់។

«លោកអ៊ំដឹងមែនអត់ថាប្អូនខ្ញុំមានរឿងអី? ខ្ញុំចេះតែយល់សប្តិអាក្រក់ពីវា ប្រាប់ខ្ញុំមក!»

«អ៊ំមិនដឹងអីច្រើនទេ អ៊ំមើលតែតាមខ្សែបាតដៃរបស់ក្មួយប៉ុណ្ណោះ ក្មួយមិនគួរទៅនៅកន្លែងរបស់គេនោះទេ កន្លែងនេះ(គាត់ចង្អុលទៀត វានៅជាប់នឹងខ្សែដែលប្រាប់ថាខ្ញុំនឹងត្រូវជួបរឿងព្រាត់ប្រាស់)… គេនៅកន្លែងនេះ គេកាច គេមិនពេញចិត្តឱ្យនរណាទៅរញ៉រញៃនឹងគេទេ»

មុនពេលខ្ញុំបានចួបគាត់ស្អីក៏ខ្ញុំមិនជឿដែរ តែពេលនេះពាក្យពេចន៍របស់គាត់ដូចជាកំពុងទម្លុះបញ្ញារបស់ខ្ញុំ ខ្ញុំស្លុងទៅក្នុងការរៀបរាប់របស់គាត់ ខ្ញុំព្រឺឆ្អឹងខ្នងខ្ញាក យកសុបិនទាំងអស់និងសម្តីគាត់មកផ្គូផ្គងគ្នា រឹតតែបន្ថែមភាពភ័យខ្លាចយ៉ាងជ្រាលជ្រៅចូលក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំបន់ផ្សងសុំកុំឱ្យអ្វីដែលខ្ញុំបានឮនេះក្លាយជាការពិតឱ្យសោះ។ កំពុងតែលង់ក្នុងការបារម្ភ ស្រាប់តែគាត់បន្ថែមពីលើថា៖

«គេអាចយកឈ្នះលើមនុស្សដែលមានរាសីដាក់(គាត់លូកយកអំបោះឆៅពណ៌សមកចងកដៃខ្ញុំ)…សូមឱ្យបានសុខសប្បាយ»

ខ្ញុំឱ្យគាត់ចង់ខ្សែអំបោះទាំងភ្នែកឡិងឡង់ គាត់មិននិយាយដោយត្រង់តែខ្ញុំអាចយល់ពីអត្ថន័យបង្កប់ក្នុងនេះបាន គាត់កំពុងប្រាប់ខ្ញុំឱ្យត្រៀមខ្លួន ត្រៀមទទួលយកនូវអ្វីដែលប្រុងនឹងកើតឡើង។ ដើមទ្រូងខ្ញុំញ័រផឺតផតៗ ផ្ទុកដោយអារម្មណ៍ច្រាស់ច្រាល់ គ្មានភាពនឹងនរ។ ខ្ញុំព្យាយាមប្រាប់ខ្លួន​ឯងថា វាសនាយើងគឺយើងជាអ្នកកំណត់ យើងត្រូវតែជាអ្នកដែលកាន់ចង្កូតនេះដោយខ្លួនឯង យើងត្រូវតែគ្រប់គ្រងវា មិនត្រូវបណ្តែតបណ្តោយឡើយ។

ខ្ញុំបានត្រឡបមកវិញទាំងក្នុងខ្លួនដូចមនុស្សបាត់ព្រលឹងព្រលះ នាងលីណាព្យាយាមលួងលោមខ្ញុំដោយពាក្យល្អៗ នាងដឹងថាខ្ញុំគិតច្រើនបន្ទាប់ពីបានចួបអ៊ំណមរួច នាងមិនស្តីបន្ទោសដូចកាលពីដើមទីទេព្រោះវាដឹងថាខ្ញុំពេលនេះទោះជាស្តីថាមួយគំនរពីរគំនរក៏ខ្ញុំមិនតបតដែរ។

លីណាក៏មកផ្ទះជាមួយខ្ញុំដែរ ហើយលើកដំបូងដែលនាងមកដល់ផ្ទះជួលដែលខ្ញុំទើបមកនៅ។ បន្ទប់ជួលខ្ញុំមុនៗ វាតែងទៅជួយមើលមុនពេលរើចូលនៅព្រោះវាចូលចិត្តធ្វើចរិតជាអាណាព្យាបាលខ្ញុំ ដោយឡែកជួលផ្ទះលើកនេះខ្ញុំមិនបានធ្វើដូចពេលមុនៗ។ ខ្ញុំតែងតែប្រាប់ឱ្យតុលាចាក់សោទ្វារពេលនៅផ្ទះម្នាក់ឯងដើម្បីសុវត្ថិភាព។ ខ្ញុំលូកកាបូបយកកូនសោផ្ទះដើម្បីចាក់បើកទ្វារ។ ទ្វារបើកដោយដៃរបស់ខ្ញុំ លីណាចូលតាមក្រោយ។ ខ្ញុំមិនបានឃើញប្អូនសម្លាញ់នៅក្នុងផ្ទះទេ។

«តុលា! តុលា!»

មិនឮមាត់ឆ្លើយតប ខ្ញុំចាប់ផ្តើមភ័យឡើងវិញ ខ្ញុំស្រែកហៅលាន់ខ្ទរពេញក្នុងផ្ទះប៉ុន្តែបែរជាគ្មានសំឡេងតុលា។ ខ្ញុំអាចគិតថាគេចេញទៅក្រៅ ប៉ុន្តែតើគេទៅណា? គេទើបតែមកជាន់ដីក្រុងមិនប៉ុន្មានផងហ្នឹងតើមានមិត្តភក្តិឯណា? ខ្ញុំស្ទុះស្ទាឡើងទៅមើលលើដំបូល។ ក្មេងនេះនៅលើដំបូលមែន វាកំពុងស្រោចផ្កាធ្វើព្រងើយ អាឯងខំស្រែកហៅចង់បែកផ្ទះទាំងទ្រូងដុកដាក់​ៗ។

«តុលា!»

«បាទ!»

«បងហៅម៉េចមិនឆ្លើយ? ឯងត្រចៀកប៉ោតទេអ្ហី?»

«មិនបានឮផង!»

«បានហើយចុះមកក្រោមមក ហើយកុំសូវឡើងមកដំបូលនេះពេក ផ្កាហ្នឹងវាមិនងាប់ទេ មិនបាច់ស្រោចញឹកពេកក៏បានដែរ»

គ្នាទម្លាក់ធុងស្រោចផ្កាចុះទាំងមុខងឿងឆ្ងល់ ហើយចុះមកតាមខ្ញុំ។ ខ្ញុំបានសុំអំបោះមកចងដៃឱ្យវាដែរ ខ្ញុំចាប់ផ្តើមលែងមើលស្រាលលើអបិយជំនឿ តែមិនបានន័យថាជឿស្លុងទេ។ លីណាឱ្យយោបល់ឱ្យពួកយើងរើចេញពីទីនេះ នាងថានាងមានអារម្មណ៍មិនល្អសោះតាំងពីចូលមកដំបូង។ មែនហើយពេលខ្ញុំមកលើកដំបូងខ្ញុំក៏ធ្លាប់មានអារម្មណ៍ចម្លែកៗដែរ ប៉ុន្តែយើងមិនទាន់រកផ្ទះជួលផ្សេងបាននៅឡើយទេ ដូចនេះមិនអាចរើចេញភ្លាមៗបានឡើយ។ ខ្ញុំក៏បានពឹងមិត្តភក្តិដែលគេរកស៊ីខាងអចលនទ្រព្យឱ្យជួយរកមើលផ្ទះណាដែលដាក់ជួលសមល្មមដែលខ្ញុំអាចមានលទ្ធភាពបង់បាន។

ខ្ញុំរងចាំអស់ប៉ុន្មានថ្ងៃ ទីបំផុតមានគេប្រាប់ថាមានផ្ទះដាក់ជួលតម្លៃជាមួយរយដុល្លាក្នុងមួយខែ តែនៅជាយក្រុងបន្តិច វានៅឆ្ងាយពីកន្លែងដែលខ្ញុំធ្វើការ។ ខ្ញុំសម្រេចថានឹងជួលយកផ្ទះនោះ ហើយលីណាបានទៅជួយមើលដែរ។

«រៀបចំអីវ៉ាន់ហើយនៅ?» ខ្ញុំសួរតុលាដែលទើបតែមកពីទិញអីញ៉ាំនៅផ្ទះអ្នកលក់មីឆា

«នៅខោអាវ ចាំយប់ខ្ញុំរៀបឱ្យហើយ យើងចាំបាច់ប្តូរផ្ទះធ្វើអី? ក្រែងនៅនេះជិតកន្លែងបងធ្វើការដែរអ្ហី?»

«អើ! ជិតដែរ តែផ្លូវក៏ស្ទះដែរ នៅនោះល្អជាង»

ខ្ញុំនិយាយកុហក ខ្ញុំមិនដែលប្រាប់ការពិតនៅពីក្រោយការសម្រេចចិត្តនោះទេ រឿងខ្លះមិនបាច់និយាយល្អជាង។ ពួកយើងញ៉ាំអីបណ្តើររៀបអីវ៉ាន់ទុកដាក់ឱ្យភ្ញៀវបណ្តើរ ថ្មើរណេះម៉ោង៨យប់ទៅហើយ។ កំពុងតែខ្ចប់បណ្តើរសរសេរបណ្តើរ ខ្ញុំគ្រលៀសភ្នែកទៅឃើញកដៃតុលាទទេរស្អាត ខ្ញុំសួរភ្លាម

«តុលា ឯណាខ្សែដែលបងចងឱ្យ?»

«អ៎ ខ្ញុំ…ខ្ញុំពាក់រាល់ថ្ងៃតាស៎ វាដាច់ពីពេលណា? ខ្ញុំអត់ដឹងដែរ»

«ពាក់សុខៗម៉េចក៏ដាច់? ឯងកាត់ចេញមែន?»

«អត់ទេ! ខ្ញុំមានកាត់ណា»

«ចុះម៉េចក៏វាដាច់ស្រួលម៉េស? បើឯងមិនកាត់វាចេះរមួលដាច់ខ្លួនឯងដែរ?»

«ខ្ញុំម៉េចដឹង! បើទើបតែចាប់អារម្មណ៍ដែរហ្នឹង ហូយ! គ្រាន់តែខ្សែមួយសោះហ្នឹងដាច់ក៏ដាច់ទៅ»

វានិយាយឡើងមិនខ្វល់ វាមិនដឹងថាខ្ញុំឯណេះយកចិត្តទុកដាក់លើរបស់នោះទេទើបខំហត់រើផ្ទះម្តងទៀត តែខ្ញុំមិនបន្ទោសវាទេព្រោះវាមិនដឹងរឿងអី។ តាំងពីខ្ញុំមកពីចួបអ៊ំណមវិញខ្ញុំមិនបានដេកយល់សប្តិអាក្រក់ៗទៀតនោះទេ ពេលនេះតុលាស្រាប់តែជ្រុះឬបាត់ខ្សែអំបោះនោះដោយមិនដឹងខ្លួន ខ្ញុំស្រាប់តែមានអារម្មណ៍មិនសូវល្អ។ ខ្ញុំក៏លែងនិយាយអីទៀតទៅ នឹកថារើចេញស្អែកៗហើយ។

យប់នេះមានអារម្មណ៍ធាតុអាកាសក្តៅស្អុះស្អាប់ ទោះបើកកង្ហារហើយក៏នៅតែមិនត្រជាក់ស្រួលដែរ។ ខ្ញុំពិបាកគេង រើចុះរើឡើងនៅតែគេងមិនលក់ ខ្លួនបែកញើសស្អិតទាំងដែលទើបតែងូតទឹកមុនចូលគេងសោះ។ កង្ហាមួយវាមិនសូវត្រជាក់ទេ ណាឥឡូវខែក្តៅផង ដាក់ម៉ាស៊ីនត្រជាក់ទ្រាំទ្រថ្លៃភ្លើងរាល់ខែរួចដែរអ្ហី? ខ្ញុំគិតរឿងលុយពេលណាដកដង្ហើមធំពេលនោះ តែសំខាន់ពេលនេះខ្ញុំត្រូវរត់គេចពីរឿងមួយទៀត។ ខ្ញុំមើលម៉ោងឃើញថាយប់កាន់តែជ្រៅទៅហើយ មានតែខំសំងំគេងប៉ុណ្ណោះព្រោះស្អែកយើងត្រូវជញ្ជូនអីវ៉ាន់ទៀត មួយរយៈនេះខ្ញុំវល់វ៉ក់ដល់កហើយ លើកកញ្ជើពីមួយទៅមួយ។

ខ្ញុំលង់ក្នុងដំណេកអស់មួយភាំង ហើយបានទាញញាណរបស់ខ្លួនឯងឱ្យចូលទៅក្នុងរូបភាពនិមិ្មតមួយដែលពិបាកមើលយល់។ ខ្ញុំនៅកន្លែងមួយ ខ្ញុំប្រាកដចិត្តថាជាផ្ទះហើយប្រហែលជាផ្ទះជួលនេះតែគ្មានពន្លឺច្បាស់លាស់ បន្តិចភ្លឺបន្តិចងងឹតភ្លឹបភ្លែតដូចរកចង់ដាច់អំពូល។ ខ្ញុំមើលមិនសូវច្បាស់តែបានឮសំឡេងឈ្លោះប្រកែកគ្នារបស់មនុស្សប្រុសនិងស្រី ខ្ញុំដឹងតែពួកគេឈ្លោះគ្នាខ្លាំងតែខ្ញុំបែរជាស្តាប់មិនឮពីអ្វីដែលពួកគេកំពុងតែប្រកែកគ្នាទៅវិញ ខ្ញុំមិនដឹងថាមានទំនាស់រឿងអីទេ។ ស្តាប់សូរបោកប្រាស់របស់របរក្ឌុងក្ឌាំង មនុស្សស្រីនោះយំស្រែកខ្លាំងៗឯប្រុសវិញគំហកកំហែង សោតៈរបស់ខ្ញុំទទួលឮដាច់ៗដូចប្រេកង់វិទ្យុគ្មានលំនឹងបែរទៅរូបភាពក៏មើលមិនច្បាស់ដូចដាច់ប៉ុស្តិ៍។

ពួកគេកំពុងថយទៅបន្ទប់ចង្រ្កានបាយ ជើងរបស់ខ្ញុំកំពុងតែឈានទៅតាមទាំងញ័រទទ្រើក បានមួយសន្ទុះស្ងាត់បាត់លែងឮសំឡេងអីទាំងអស់ នាងនោះមិនឮស្រែកទៀតទេហើយខ្ញុំមានអារម្មណ៍ថាមានគេកំពុងដើរកាត់មុខខ្ញុំ។ ខ្ញុំមកដល់បន្ទប់ចង្រ្កានបាយដែលមានសភាពស្ងាត់ឈឹង តែមានធុំក្លិនឆ្អាប ក្លិនដែលខ្ញុំធ្លាប់ស្រង់បានម្តងម្កាលនៅបន្ទប់ទឹក។ ពន្លឺភ្លើងភ្លឹបភ្លែតបញ្ចាំងទិដ្ឋភាពឱ្យខ្ញុំបានឃើញ។

គ្រាន់តែឃើញភ្លាមខ្ញុំស្ទើរគាំងដង្ហើម អុកគូទទឹសលើឥដ្ឋដែលមានឈាមហូរមករឹមៗ ខ្ញុំ…ខ្ញុំមានអារម្មណ៍ថាពិបាកដកដង្ហើមណាស់ ខ្ញុំទៅជារញីរញ័រទាំងដៃទាំមាត់ ខ្ញុំរកតែកម្រើកខ្លួនក៏មិនរួចដែរ។ នារីនោះ នាង…នាងដេកស្លាប់ក្នុងថ្លុកឈាមទាំងបើកភ្នែកក្រឡោតបញ្ឈរទ្រឹងនៅមាត់ទ្វារបន្ទប់ទឹក ខ្លួននាងជោកជាំដោយលោហិតសែនឆ្អាបថប់ច្រមុះ ត្រង់កត្រូវគេអារយះជ្រៅដាច់បំពង់ខ្យល់គួរឱ្យស្រៀវឆ្អឹងខ្នង  ផ្ទៃមុខមានស្នាមឆូតរយៈពីរឆ្នូត រ៉ូបពណ៌សប្រែក្លាយជាពណ៌ក្រហម ក្រហមដោយសារឈាមរបស់នាងស្រោចជោក។ នាងស្លាប់ហើយ ស្លាប់ទាំងបិទភ្នែកមិនជិត មាត់នៅហាជង្រ្គង់ហាក់ត្រដរខ្យល់មុនដល់ដង្ហើមចុងក្រោយ។ ខ្ញុំព្រឺព្រួចតក់ស្លុតបំផុតនៅពេលសម្លឹងចំកែវភ្នែកនារីនោះ វាលើសពីពាក្យគួរឱ្យរន្ធត់។​

សួតនៅក្នុងប្រអប់ទ្រូងរបស់ខ្ញុំសប់ខ្យល់ញាប់ឡើងៗ ខ្ញុំទាញកន្ត្រាក់ខ្លួនភ្ញាក់ពីសុបិនសែនអាក្រក់មួយនេះទាំងដង្ហក់និងបែកញើសជោកទាំងព្រឹក។ ទៀតហើយ! ខ្ញុំយល់សប្តិអាក្រក់ទៀតហើយ វាកើតឡើងទៀតហើយ ខ្ញុំមិនយល់ទេ តើគេចង់ប្រាប់អ្វី? ឬមួយ…

ខ្ញុំស្ទុះវឹងរត់ចេញពីបន្ទប់ខ្លួនឯងទៅចូលបន្ទប់តុលា។

ខ្ញុំបើកទ្វារបន្ទាប់គ្រាំង!

គ្មានមនុស្សទេ ខ្ញុំរត់ចុះមកជាន់ក្រោមទាំងស្រែកហៅប្អូន តែសព្វកន្លុកកន្លៀតគ្មានរូបតុលាឡើយ គេមិនអាចទៅពួនឯណាក្នុងផ្ទះតែមួយក្រវេចនេះទេ។ ខ្ញុំឆ្លេឆ្លាបាត់ប្អូនទាំងព្រឹក ភ្លាមៗខ្ញុំបានឮសម្រឹបជើងឡើងទៅជាន់ខាងលើតែគ្មានឃើញមនុស្ស ខ្ញុំក៏ឡើងទៅតាមមួយរំពេច។ លើដំបូលផ្ទះខ្ញុំឃើញតុលាឈរកាន់ធុងស្រោចផ្កាបែរខ្នងដាក់ខ្ញុំ។

«តុលា! ក្រោកមកស្រោចធ្វើអី ពួកយើងត្រូវចាកចេញព្រឹកនេះហើយ មិនបាច់ស្រោចទេ»

វាមិនឈប់ចលនាទេ នៅតែស្រោចទាល់តែអស់ទឹកពីធុងនោះថែមទាំងមិនមើលមុខខ្ញុំទៀត។ ខ្ញុំខឹងបន្តិចដែរដែលវាមិនស្តាប់សម្តីបងស្រី វាចេះធ្មង់មិនឆ្លើយនឹងមនុស្សចាស់ពីអង្កាល់?

«ឯងអត់ឮបងប្រាប់ទេអ្ហី?»

ខ្ញុំគំហកឱ្យប្អូន វាបែរមុខមើលខ្ញុំយឺតៗដូចមនុស្សវិកលចរិត ខ្ញុំរន្ធត់សាជាថ្មីម្តងទៀត ខ្ញុំឃើញ… ឃើញខ្មោចស្រីដែលស្លាប់ក្នុងយល់សប្តិនៅក្នុងខ្លួនតុលា នាងកំពុងសណ្ឋិតក្នុងរាងកាយប្អូនប្រុសខ្ញុំ ខ្ញុំឃើញមុខនាងមួយភ្លែតៗនៅទន្ទឹមនឹងមុខតុលា។ ខ្ញុំគ្រវីក្បាលយឺតៗដំណាលនឹងប្អូនសម្លាញ់កំពុងឈានជើងថយក្រោយបន្តិចម្តងៗ ទឹកភ្នែកខ្ញុំរមៀលចុះម៉ិតៗដោយគ្មានកម្លាំងនឹងទប់។ តុលាញញឹមស្រាលទាំងស្ងួតស្ងប់បំផុតនៅចំពោះមុខខ្ញុំមុនព្រលែងរាងកាយទាំងមូលឱ្យធ្លាក់ចុះពីលើជាន់នេះ។

«អត់ទេ!!!!!!!!!!!!!»

សម្រែកស្ទើរបែកអាកាសរបស់បងស្រីម្នាក់នេះក៏នៅតែមិនអាចឃាត់ប្អូនសម្លាញ់តែមួយគត់ឱ្យបាន ហេតុអី? ហេតុអីនាងចាំបាច់យកជីវិតគេ? ពួកយើងកំពុងរកចាកចេញទៅហើយ តើនាងសម្លាប់ប្អូនរបស់ខ្ញុំធ្វើអី? តើគេខុសអី? អ្នកដែលខុសគឺខ្ញុំទៅវិញទេ គឺខ្ញុំជាអ្នកជួលផ្ទះនេះ គឺខ្ញុំមករំខាននាង ហេតុអីទៅ? ហេតុអីមិនយកជីវិតខ្ញុំវិញទៅ?

ខ្ញុំរត់ត្របាញ់ជើងសឹងថាផ្លោះជណ្តើរចុះមកក្រោមទាំងទឹកភ្នែករហាម។ ខ្ញុំបើកទ្វារផ្ទះខ្វាក! សពរបស់តុលាដេកក្នុងថ្លុកឈាមភ្នែកបើកក្រឡោត ប្អូនខ្ញុំស្លាប់ទាំងមិនដឹងអី ទាំងគ្មានកំហុសអីសោះ គឺខ្ញុំម្នាក់គត់ដែលនាំវាឱ្យចូលមកភាពអពមង្គលនេះ ខ្ញុំជាបងស្រីគ្មានបានការអីសោះ។ ពេលនេះខ្ញុំបានត្រឹមតែឱបសាកសពប្អូនសម្លាញ់ទួញសោកនៅចំពោះមុខមនុស្សម្នារោមកុះករតែប៉ុណ្ណោះ ត្រចៀកខ្ញុំហឹងអស់ហើយស្តាប់អ្វីមិនឮទេ ភ្នែកក៏ស្រវាំងមើលមិនឃើញអ្វី ការចងចាំរបស់ខ្ញុំរំឭកឡើងវិញរាល់ស្នាមញញឹម សំឡេងសើចក្អាកក្អាយដែលវាមានកាលនៅរស់ អ្វីៗបន្សល់ត្រឹមការចងចាំពីត្រឹមវិនាទីនេះតទៅ។

ខ្ញុំមានអារម្មណ៍ថាចង់ឱ្យពេលវេលាដើរបញ្ច្រាស ចង់ឱ្យខ្លួនឯងបានត្រលប់ទៅកែកំហុសដែលបានសាង ចង់រៀបចំអ្វីៗសាជាថ្មី បើសិនជាអាចខ្ញុំចង់សម្រេចចិត្តម្តងទៀតហើយខ្ញុំនឹងមកទីនេះឡើយ ពេលនោះខ្ញុំក៏មិនបាត់បងតុលាទៅដែរ។ ក្នុងខ្លួនខ្ញុំសេសសល់នូវវិប្បដិសារៈដ៏ជូរចត់ ខ្ញុំគឺជាដើមហេតុ ខ្ញុំគឺជាមេនាំរឿង។

សំឡេងសូត្រធម៌របស់ព្រះសង្ឃនៅក្នុងពិធីបុណ្យសពរបស់តុលាធ្វើឱ្យអារម្មណ៍របស់ខ្ញុំក្រៀមក្រំរកទីបំផុតគ្មាន ខ្ញុំបានស្តាប់ម្តងនៅពេលម្តាយខ្ញុំស្លាប់ មិនយូរប៉ុន្មានខ្ញុំឮវាម្តងទៀតនៅពេលតុលាចាកចេញទៅ។ លីណានៅអង្គុយក្បែរខ្ញុំជាប់ ខ្ញុំសម្លក់រូបថតសើចស្ញាញរបស់អាប្អូនព័ទ្ធដោយស៊ុមផ្កាលឿងសដាក់នៅផ្អែកនិងមឈូស ឯងមិនសមអាយុខ្លីយ៉ាងនេះទេ បងមិនដឹងជាសុំទោសប៉ុន្មានពាន់លានដងទើបសមឡើយ។

«ឯងកាត់ចិត្តខ្លះទៅ ឯងខំប្រឹងហើយ វាជាវាសនាដែលមិនអាចប្រឆាំងបាន តុលាដល់ពេលទៅហើយគ្មានអីអាចឈាត់ឃាំងដំណើរធម្មជាតិបានទេ»

«បើយើងស្តាប់ឯងតាំងពីយូរម្ល៉េះក៏វាគ្មានរឿងនេះកើតឡើងដែរ»

«កុំបន្ទោសខ្លួនឯងអី គ្មាននរណាចង់ទេ តុលាគេទៅបានសុខហើយ ឯងកុំមានវិប្បដិសារៈបែបនេះអី ប្អូនគេក៏មិនចង់ឃើញបងខ្លួនឯងអង្គុយដាក់សម្ពាធបែបហ្នឹងដែរ»

សម្តីនាងដូចជាជ្រាបចូលមកក្នុងសតិសាម្បជញ្ញៈរបស់ខ្ញុំ លីណាញញឹមលើកកម្លាំងចិត្តខ្ញុំ ។ ខ្ញុំអរគុណវាណាស់ដែលតែងតែជួយជ្រោមជ្រែងឈឺឆ្អាលខ្ញុំរហូតមក។​ បងសង្ឃឹមថាបុណ្យកុសលដែលបងបានធ្វើជូននេះនឹងបានទៅដល់ប្អូនរបស់បង សូមឱ្យបុណ្យកុសលនាំឱ្យប្អូនសម្លាញ់ទៅកាន់ទីឋានដែលខ្ពង់ខ្ពស់ មានកំណើតកើតជាដែលល្អ មានសេចក្តីសុខចម្រើនណា៎។