ពាក់ចិញ្ចៀនសត្រូវ – Meysansotheary

រឿង៖ ពាក់ចិញ្ចៀនសត្រូវ ភាគទី១២
ជំពូកទី២៤

ជាងម៉ាស៊ីនត្រជាក់ពិសេស

ព្រះអាទិត្យ​រះ​កាន់​តែ​ខ្ពស់ កម្ដៅ​ក្នុង​ផ្ទះ​ឈើ​ក៏​កាន់​តែ​ហប់។ ប្រុសស្អាតឈរសម្លឹងក្រុមជាងម៉ាស៊ីនត្រជាក់ដែលនាង​បានទៅបើកទ្វារទទួលឱ្យចូលនៅជាន់ខាងក្រោម។

ខេន ជំនួយការសម្ងាត់របស់គេ ដែល​កំពុង​នៅ​លើ​យន្តហោះ​ពីអាមេរិក​មក​ភ្នំពេញ បាន​បញ្ជា​ទៅ​ក្រុម​ពិសេស​នៅ​ស្រុក​ខ្មែរ​ឱ្យ​បន្លំ​ខ្លួនមក​ជា​ជាងបាន​​ភ្លាមៗដោយTrackតាមទូរសព្ទរបស់​ម៉ាលីយ៉ា​។

សូម្បី​តែ​ស្ទីកគ័រ​លេខ​ទូរសព្ទ​​នៅ​បង្គោល​ភ្លើង ក៏​កូន​ចៅ​គេ​ទើប​តែ​ទៅ​បិទ​មុន​នេះ​ប៉ុន្មាន​នាទី​ដែរ ដើម្បី​ឱ្យម៉ាលីយ៉ាឃើញ។

កូនឡាន​ទ្រុង​​កញ្ចាស់​មួយ​គ្រឿងដែលដឹកបុរសបី​នាក់​ពាក់​អាវ​យឺត​ប្រឡាក់​ប្រេងនិង​មួក​សុវត្ថិភាព​​ចាស់​ៗ ​ចុះ​មកនេះមាន​​យួរ​ធុង​ឧបករណ៍ និង​ធុង​ហ្គាសធ្វើឱ្យតុនអស់សំណើចច្បូតមុខម្នាក់ឯង​។

ម៉ាលីយ៉ា​ចេញ​ទៅ​បើក​ទ្វារទាំងញញឹម៖

«លឿន​មែន! ចូល​មក​បង!»

ជាង​ទាំង​៣នាក់​ដើរ​ចូល​មកហើយហុចស្បោងកាហ្វេ​​និងស្ករដល់នាង៖

«បងឱ្យទិញកាហ្វេ ខ្ញុំឃើញមាន​តែម៉ាកនេះ!»

ម៉ាលីយ៉ា​ទទួលមកដោយរីករាយ​ព្រោះជាអ្វីដែល​តុនត្រូវការបំផុត។

«សំណាងហើយ គ្រប់យ៉ាងក្នុងប​ន្ទប់ទឹកនិងផ្ទះបាយ ប្រើបានទាំងអស់!» នាងរអ៊ូតិចៗដោយរំភើប​។

គ្រាន់​តែ​ឃើញតុនឈរសម្លឹងមកពីជាន់ខាងលើ ពួកគេ​ស្ទើរ​តែ​លើក​ដៃ​គោរព​តាម​ទម្លាប់​ទៅ​ហើយ តែត្រូវតុនគ្រវី​ភ្នែក​ដាក់​ជា​សញ្ញា​ព្រមាន។ ពួកគេ​ប្រញាប់​ប្ដូរ​ឥរិយាបថ​មក​ជា​ជាង​ធម្មតា​វិញ​ភ្លាម។

«គាត់ចិន? ខ្ញុំចេះចិនដែរ!» ជាងទីមួយនិយាយញញឹម​ចំណែក​ម៉ាលីយ៉ាឡើងចំហ​មាត់​។

«អឺ… ម៉ាស៊ីន​នៅ​ណា​ហ៊ា?​» ជាង​ដដែល​ សួរ​ទៅតុន ជាភាសាចិន​ដោយ​សំឡេង​គោរព​ខុស​ធម្មតា​។

«ឡើងមក! មើល​ឱ្យ​ផងថា​ខូច​អី?» តុន​ឆ្លើយតប​ធម្មតា។

អាងថា គេនិយាយគ្នា​កើត នាងក៏ទុកការងារខាងលើឱ្យតុនដោយ​ថយទៅរៀបចំឆុងកាហ្វេ។

តាម​ពិត ពួកគេបានវេលា​ស្ងាត់ក៏ប្រគល់វ៉ែនតាថ្មីមួយដូរជាមួយវ៉ែនតាចាស់របស់តុន ជាប្រភេទវ៉ែន​តា​អាចប្រើកូដ ខលបាន និងអាចប្រើកុងលុយ​ដែលគ្មានអ្នកណាដឹង។

បាននិយាយគ្នារួច ស្តាប់តាម​ផែនការសម្ងាត់របស់​តុនរួចហើយ ជាងម្នាក់ស្រែកឮៗថា៖

«បងម៉ាស៊ីនហ្នឹងចាស់ណាស់ គេងមិនកើតទេ ខ្ញុំមាន​អាមួយតឹក​ល្អ៣ ទើបទិញពីគេបាន! ក្នុងឡានស្រាប់ បើបងយកខ្ញុំដូរឱ្យ មួយតែ៨០ដុល្លារទេ!»

«ដូរទៅ!»

តុនបញ្ជាកាត់។ តាមពិត​ដែល​ពួកគេ​ត្រៀម​មក គឺ​ជា​ម៉ាស៊ីន​ត្រជាក់​ស៊េរី​ទំនើប​បំផុត​ដែល​មាន​តម្លៃ ប៉ុន្តែ​ពួកគេ​បាន​បាញ់​ថ្នាំ​ឱ្យ​មើល​ទៅ​ចាស់​បន្តិច​ដើម្បី​បន្លំ​ភ្នែក និងមានកាមេរ៉ាសុវត្ថិភាពភ្ជាប់ជាមួយ​នាឡិកា​តុន។

កន្លះម៉ោងក្រោយមក ពេលម៉ាលីយ៉ាសម្អាត​និង​ធ្វើម៉ាស៊ីនឆុងកាហ្វេរួច នាងដើរមកជាមួយ​កាហ្វេ​​៤​កែវ ហើយងាក​ទៅ​មើល តុនដែលបត់វ៉ែនតាដាក់ហោប៉ៅអាវ។

«ម៉េច​ដែរ​បង?​»

តុន​ងក់​ក្បាល៖

«ត្រជាក់ហើយ! ​យប់នេះ គេងស្រួលហើយ!»

នាង​ញញឹម ពេលឃើញ​ភ្នែករលាម​របស់គេ។ ចិត្ត​នាងមាន​ការងារច្រើនទៀត។ ដ្បិត​តែផ្ទះនេះ មាន​​ការ​ថែសម្អាតប្រចាំ ដោយមីងនាង​ដែលជាសាច់ឆ្ងាយ តែងមកផ្ទះអុជ​ធូបរៀបចំ តែគ្រែនេះ គឺមិន​អាចឱ្យតុនគេងបានទេមហាសេដ្ឋីដូចគេ។

នាង​មានគម្រោងនាំប្តីទៅរកគ្រែថ្មី។

ស្រីដកលុយ​ហុចឱ្យជាង។​ ជាងទាំង​ពីរសម្តែងជា​ទទួល​លុយ​ដោយរីករាយ ហើយពួកគេ​ចាប់​​ផ្តើម​បន្តនិយាយយកចិត្ត៖

«ពួកខ្ញុំហ្វ្រីសម្អាតសួនខាងក្រោមនោះជូនបាន!»

​នេះជាល្បិច យ៉ាង​ស្ទាត់​ជំនាញដែលតុនបានប្រាប់ឱ្យពួកគេធ្វើតាម​។ មិន​ដល់២ម៉ោងក្រោយមក គ្រប់យ៉ាងរៀបរយសឹងមិនជឿភ្នែកខ្លួនឯង។

​ម៉ាស៊ីន​ត្រជាក់​ចាប់​ផ្តើម​ដំណើរការ បន្សាយ​ភាព​ត្រជាក់​ដ៏​ស្ងប់ស្ងាត់​ពេញ​ផ្ទះ​ឈើ។ នាង​​ដុតទៀនក្រអូប បាញ់ប្រេងម្លិះហើយចេញមកក្រៅភ្ញាក់ផ្អើលខ្លាំងដែលសួនត្រូវបានសម្អាត ដូចត្រូវបាន​ជួលក្រុមសម្អាតជំនាញ​១ក្រុមធំមកធ្វើ។

«ពួកគាត់ចិត្ត​បានណាស់!​» ម៉ាលីយ៉ា​ញញឹម​បិទ​មាត់​មិន​ជិតទេពេលពោលសរសើរ ហើយឱ្យ​លុយ​ថែម​តែនាងមិនដែលនឹកស្មានដល់ឡើយថា​នេះជាអំណាច​នៃទឹកលុយរបស់តុន។

«រួច​រាល់​ហើយ​បង! បើ​មាន​បញ្ហា​អី ខល​មក​ពួក​ខ្ញុំ២៤ម៉ោង!» ជាង​និយាយ​រួច ក៏​ប្រញាប់​រត់​ចេញ​ទៅ​វិញ​យ៉ាង​លឿន ដូច​ខ្លាច​នៅ​យូរ​មាន​កំហុស។

តុន​ញញឹម​ចុង​មាត់។

«ជាងខ្មែរធ្វើ​បាន​ល្អ!​»

ប្រពន្ធពេញចិត្ត​នឹងពាក្យសរសើរនេះណាស់ នាងញញឹម​ហើយខ្សឹប៖

«ងូតទឹកបានហើយ! អូនទៅរកទិញរបស់របរខ្លះមកប្រើ នៅម៉ាតជិតនេះទេ ទិញអីមកញ៉ាំ​បណ្តោះ​អាសន្នសិន!»

នៅពេលដែល​នាងចាកចេញប្រុសមាន​ឱកាស​និយាយជាមួយខេន និងបង្កើតគម្រោងជាច្រើន។ ការដែលធ្វើឱ្យគេមើលទៅ​គ្មានសល់អ្វី មិនត្រឹមលេងសើចជាមួយម៉ាលីយ៉ា​ទេ តែជាល្បិច​ឱ្យពួកនៅសិង្ហបុរីលែងប្រុងប្រយ័ត្ន។

មនុស្ស​ដូចតុន ម៉េចនឹងអាចអស់ពីខ្លួនបាន?

ពុំនោះ តើគេ​ចិញ្ចឹម​ប្រពន្ធ​ម្នាក់នេះកើតដែរ? ហើយបងប្រុសនាងនឹងមើលមកគេនិងគ្រួសារត្រកូល​ហ្សាងក្នុងកែវភ្នែកបែបណា?

ស្រីស្អាតត្រលប់​មកវិញហើយ ប្រុសត្រូវបញ្ចប់ការជជែកជាមួយកូនចៅ ហើយចុះក្រោម​ដើរទៅរកនាង។

តាមពិតនាងទៅយូរគឺបែបនេះទេ?

…..តុនសម្លឹងទឹកមុខប្រិមប្រិយដែលបើក​ប្រអប់​ទូរសព្ទ​​ស៊េរី​ថ្មី​បំផុត ហុច​ឱ្យតុន។

«នេះ​សម្រាប់​បង! អូន​មិន​ចង់​ឱ្យ​បង​ពិបាក​ទាក់ទង​គេ​ទេ» តុនញញឹម​ទទួល​យក។ តាម​ពិត​គេ​មាន​ទូរសព្ទ​សម្ងាត់​ហើយ ប៉ុន្តែ​នេះ​ជា​ទឹក​ចិត្ត​ប្រពន្ធ។

«អរគុណ​អូន​សម្លាញ់! តែ…បងគ្មានអ្នកណាទេ ទូរសព្ទមានក៏បានអត់ក៏បាន បងមានអូនគ្រប់គ្រាន់ហើយ!»

ម៉ាលីយ៉ា​សម្លឹង​មើល​ប្ដី​ដែល​កំពុង​កាន់​ទូរសព្ទ​ថ្មី​ក្នុង​ដៃ។ ទោះ​បី​ជាតុន​ព្យាយាម​ញញឹម​ដើម្បី​កុំ​ឱ្យ​នាង​​ពិបាក​ចិត្ត ប៉ុន្តែ​នាង​ដឹង​ថា​មនុស្ស​ដែល​ធ្លាប់​រស់​នៅ​លើ​គំនរ​មាស​ប្រាក់​ដូច​គេ មក​នៅ​កន្លែង​បែប​នេះ​ពិត​ជា​លំបាក​ហើយ។

«បង​តុន…» នាង​ហៅ​គេ​តិចៗ ទឹក​មុខ​ពោរពេញ​ដោយ​ការ​ព្រួយ​បារម្ភ «និយាយ​តាម​ត្រង់​ណា៎… បើ​បង​នៅ​ទី​នេះ​មិន​បាន បង​ពិបាក​ចិត្ត​រឿង​ក្ដៅ ឬ​រឿង​ផ្ទះ​ចាស់… តាម​ពិត​អូន​នៅ​មាន​ខុនដូ​មួយ​ទៀត​នៅ​កណ្ដាល​ក្រុង យើង​អាច​ទៅ​នៅ​ទី​នោះ​បាន…»

តុនដឹងតាំងពីដំបូងថា ​គឺម៊ីក! នាងខ្លាចបងនាងដឹង! ខុនដូ​នោះ​ជា​គម្រោង​របស់​ក្រុមហ៊ុន​ម៊ីក​ដែលជា​ Manager មើល​ការ​ខុស​ត្រូវ​នៅ​ទី​នោះ ជា​មនុស្ស​ជំនិត​របស់​គេ ​ជា​ភ្នែក​ជា​ច្រមុះ​ឱ្យ​ម៊ីក​។

គេញញឹមនិយាយលេងលោចិត្ត​នាង៖

«បើ​យើង​ទៅ​នៅ​ទី​នោះ អា​ម៊ីក​​ច្បាស់​ជា​ដឹង! ​ថា​បង​មក​ស្រុក​ខ្មែរ​ក្នុង​ស្ថានភាព​បែប​ណា! ដឹង​ថា​បង​ធ្លាក់​ខ្លួន? គ្រួសារអូន​នឹង​មើល​ងាយ​បង?» តុនបន្ត​ប្រយោគ​ឱ្យ​នាងនៅគាំង។

មនុស្ស​ដូចម៉ាលីយ៉ាធ្វើម៉េច​នឹងមានសាច់ញាតិដែលមានផ្ទះឈើកំប្រួកមួយនោះ? នាងកំពុង​លាក់​​ខ្លួនពីអ្នកស្រុកខ្មែរ? ខ្លាចប្តីក្រពេកនាងខ្មាសគេ?

ឃើញ​ក្រសែភ្នែកប្តីដែលមើលមក​នេះ នាងយល់ចិត្ត​ប្រុស​ដែលកំពុងអន់ចិត្ត​នឹងស្ថានភាពជីវិតគេ ស្រីខំលើកដៃ​ប្រកែក៖

«អត់​ទេ! បង​ម៊ីក​មិន​មែន​មនុស្ស​បែប​ហ្នឹង​ទេ! តែ… អូន​គ្រាន់​តែ​….មិន​ចង់​ឱ្យ​គាត់​បារម្ភ ហើយ​អូន​ក៏​មិន​ចង់​ឱ្យ​បង​មាន​អារម្មណ៍​ថា​បាត់​បង់​មុខ​មាត់​ចំពោះ​មុខ​បង​ថ្លៃ»។

តុនញញឹម​ដោយលើក​ដៃ​អង្អែល​សក់​នាងថ្នមៗ។ ប្រពន្ធ​របស់​គេ​ចេះ​គិត​ដល់​អារម្មណ៍​គេ​ដល់​ថ្នាក់​នេះ។

«ចាប់​ផ្ដើម​ថ្មី​ជាមួយគ្នា​​នៅ​ទី​នេះ ដោយ​កម្លាំង​របស់​យើង! ហើយ​សំខាន់​គ្មាន​អ្នក​តាម​ដានជីវិត​យើង​ បងចង់បានតែប៉ុនហ្នឹង»។

នាង​ញញឹម​តែនាងនៅស្រងូត។ គម្រោងការនេះមិនដឹងបានសម្រេចយូរប៉ុនណាទេ ហើយនៅអាមេរិក​គ្រប់គ្នា​ដឹងពីរឿង​ក្ស័យធន​របស់គេទៅហើយ? ចំណែកបងប្រុសនាង រឿងអីថា……គេ​ផ្អាក​បន្តិច រួច​យក​ដៃ​គោះ​គ្រែ​ឈើ​ដែល​លាន់​សូរក្ឌុកៗ។

«ប៉ុន្តែ… មាន​រឿង​មួយ​ដែល​បង​ទ្រាំ​មិន​បាន»។

«​រឿង​អី​?​» ម៉ាលីយ៉ា​ភ័យស្លេក។

«គឺ​គ្រែ​នេះ!​​…..​​រឹង​ដូច​ថ្ម បើ​យប់​នេះ​យើង​ចង់…អឺ…ធ្វើ​លំហាត់​ប្រាណ​ប្ដី​ប្រពន្ធ ចង្កេះ​បង​ច្បាស់​ជា​បាក់​មិន​ខាន» គេ​និយាយ​លេង​សើច​ទាំង​កែវ​ភ្នែក​ស្រពោន។

ម៉ាលីយ៉ា​មុខ​ក្រហម​ងាំង នាង​វាយ​ស្មា​គេ​មួយ​ដៃ។

«មនុស្ស​ឆ្កួត!!​»

«តស់! យើង​ទៅ​ទិញ​គ្រែ​ថ្មី ទោះ​បង​អត់​លុយ​ច្រើន តែ​សម្រាប់​គ្រែ​ដេក​ជាមួយ​ប្រពន្ធគួរតែមាន​!»

ជំពូកទី២៥

សង្សារចាស់

មួយ​ម៉ោង​ក្រោយ​មក ពួកគេ​បាន​មក​ដល់​ហាង​លក់​គ្រឿង​សង្ហារិម​ដ៏​ធំ​មួយ​ Luxury ដែលសុទ្ធសឹងតាំងលក់​​គ្រែ​ស្បែក និង​ពូក​ម៉ាក​ល្បីៗ​នាំ​ចូល​ពី​អឺរ៉ុប។

«នេះមួយ​ឈុត៣០០០ដុល្លារ​ជាង» អ្នកលក់​ខ្សឹប​ប្រាប់សម្លឹងពួកគេរាងស្ទាក់ស្ទើរ «របស់​ល្អ​ទើប​ប្រើ​បាន​យូរ! ហើយបើចង់បានលើហ្នឹង​មានទៀត នៅខាងលើ តម្លៃ​ម៉ឺន​ដុល្លារ!»

ខណៈ​ដែល​ពួកគេ​កំពុង​ឈរស្តាប់ហើយមាន​អារម្មណ៍ថា​ Manager ហាងមិនមកផ្ទាល់ព្រោះមិនស្គាល់ពួកគេ ស្រាប់តែងាកទៅឃើញ​ជននោះកំពុងឱនលំទោនក្បែរគ្រែ King Size ពណ៌​ប្រផេះ​​មួយ ដែលមាន​ភ្ញៀវជា​បុរស​ម្នាក់។ ជននោះក៏មើលមកពីរនាក់ប្តីប្រពន្ធនេះដូចគ្នា៖ ​

«ម៉ាលីយ៉ា?… ពិត​មែន​ហ្អេ៎?​»

ម៉ាលីយ៉ា​ងាកទៅ​សម្លឹងតាមប្រភពនៃសំឡេងហៅ ស្នាម​ញញឹមនៅ​លើ​មុខ​នាង​រលាយ​បាត់​ភ្លាម​។ នៅ​ចំពោះ​មុខ​នាង គឺ​បុរស​សង្ហា​ម្នាក់ ស្លៀក​ពាក់​ខោ​ខូវប៊យ​ម៉ាក True Religion និង​អាវ Burberry ដៃ​ពាក់​នាឡិកា Rolex ភ្លឺ​ចិញ្ចែង។ គេ​មក​ជាមួយ​ស្រី​ក្មេង​សិចស៊ី​ម្នាក់​ដែល​កៀក​ដៃ​គេ​ជាប់។

«ភ័ក្រ្ត…» នាង​ឧទាន​ឈ្មោះ​គេ។ នេះ​គឺ ភ័ក្រ្ត… សង្សារ​ចាស់​កាល​ថ្នាក់​ទី១២ ដែល​បង​ម៊ីក​ធ្លាប់​និយាយ​ប្រាប់តុន។ គេ​ជា​កូន​អ្នក​មាន​ដែល​ចូល​ចិត្ត​អួតនិង​ធ្លាប់​ធ្វើ​ឱ្យម៉ាលីយ៉ា ខូច​ចិត្ត​កាល​ពី​អតីតកាល។

ភ័ក្រ្ត ដោះ​វ៉ែនតា​ខ្មៅ​ចេញ សម្លឹង​មើល ម៉ាលីយ៉ា ពី​ក្បាល​ដល់​ចុង​ជើង។

«វ៉ាវ! បាត់​មុខ​យូរ អូន​នៅ​តែ​ស្អាត! ស្មាន​ថា​ទៅ​នៅ​អាមេរិក ក្លាយ​ជា​ជំទាវ​បាត់​ហើយ ចុះ​ម៉េច… មក​ដើរ​មើល​គ្រែ​នៅ​កន្លែង​បែប​នេះ? ហើយ​ស្លៀក​ពាក់…» គេ​សើច​តិចៗ «…សាមញ្ញ​ម្ល៉េះ?​»

ភ័ក្រ្ត​ងាក​ភ្នែក​មក​មើល តុន។

«ហើយ​នេះ… ប្រហែល​ជា​ប្ដី​មហាសេដ្ឋី​ដែល​គេ​ល្បី​នោះ​ហើយ​មែន​ទេ?​»

សំឡេងគេខ្សឹបដាក់ស្រីស្នេហ៍គេ​៖

«ម្នាក់ហ្នឹងហើយ​….ហ្សាងជីដែល Channel Corp ​ព្រឹកមិញថា ត្រូវ​គ្រួសារ​បណ្ដេញ​ចេញ មក​នៅ​​ស្រុក​ខ្មែរ​ខ្លួន​ទទេ? »

«ពិត​មែន​ហ្អេ៎?» ស្រីស៊ិចស៊ីសម្លឹងវាត់សន្សឹមៗមករករាងកាយតុនដោយកែវភ្នែកមមី​ធ្វើឱ្យម៉ាលីយ៉ា​ក្រពាត់ដៃក្នាញ់។ នាងនោះនិយាយបន្ត៖

«private arrangement លឿនមែន ឃើញកាសែតចុះថា មកខ្មែរដោយអត់ Passport បានទៀត! ហេតុតែអំណាចទឹកលុយ!»

តុនឈរ​ស្ងៀម តែ​កែវ​ភ្នែក​របស់​គេ​មុត​ដូច​កាំបិតប្រហែលជាមិនបានឮសម្តីនារីនេះទេ ព្រោះគេជាប់​សម្លឹង​មើលភ័ក្រ្ត ដូច​សម្លឹង​មើល​សំរាម។ ម៉ាលីយ៉ា​ប្រញាប់​កាន់​ដៃតុនជាប់ ខ្លាច​ប្ដី​នាង​ខឹង។

«កុំខ្វល់ពួកមនុស្ស​អេចអូច»

នាង​ប្រុងចាកចេញស្រាប់តែភ័ក្ត្រងាកមកភ្លាម។

«អ្នកណាអេចអូច?!» ភ័ក្រ្ត​និយាយថ្នមៗហើយ​ប្រុងដើរ​ចូល​មក​ជិតនិយាយដូចគ្មានវត្តមាន​តុន។

«ឃើញ​អូនមក​លំបាកឈរ​ត​ថ្លៃ​គ្រែ​បែប​នេះ បង​ឈឺ​ចិត្តណាដឹងដែរ? យក​គ្រែ​នេះ​មែន​ទេ? ៣០០០ដុល្លារ? ចាំ​បង​ទិញ​ឱ្យ! ចាត់​ទុក​ជា​កាដូ​ជួប​គ្នា​ក្រោយ​បែក​គ្នា១០ឆ្នាំ»។

ដៃ​របស់ភ័ក្រ្ត លូក​មក​បម្រុង​ប៉ះ​ស្មា ម៉ាលីយ៉ា។

«ផាច់!​» ដៃ​រឹងមាំ​មួយ​បាន​មក​ចាប់​ក​ដៃ​របស់ ភ័ក្រ្ត ជាប់​ដូច​ដង្គាប់​ដែក។ តុន ច្របាច់​ដៃ​នោះ​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ ភ័ក្រ្ត មុខ​ជូរ​ដោយ​ការ​ឈឺ​ចាប់។

«យកដៃ​ស្អុយ​របស់​ឯងទៅរើសសម្រាមទៅ…!» តុន និយាយ​ដោយ​សំឡេង​ធ្ងន់ៗ និង​ត្រជាក់​ល្ហឹម​។

«លែង… លែង​ដៃ! អា​តុន! ឯងកំពុង​នៅ​ស្រុក​ខ្មែរណា៎​ អាចិន​ធ្លាក់​ខ្លួន​!»

តុន ញញឹម​ចុង​មាត់។ គេ​រុញ​ដៃភ័ក្រ្ត ចេញ​មួយ​ទំហឹង ធ្វើ​ឱ្យ​រាងកាយអតីតសង្សាររបស់យ៉ាយ៉ា​ថយ​ក្រោយ​ទប់​ជំហរ​សឹង​មិន​ជាប់។

«ធ្លាក់​ខ្លួន?» តុនសើច​ក្នុង​បំពង់​ក។

គេតុន ងាក​ទៅ​រក​បុគ្គលិក​ហាង​ដែល​កំពុង​ឈរ​មើល​ដោយ​ភ័យរញីរញ័រ។

«យកឈុត​ណាដែលប្រពន្ធខ្ញុំពេញចិត្ត​!​»

ភ័ក្រ្ត​សើច​ចំអកទាំងនៅឈឺមិនទាន់បាត់ស្លេក៖

តុន​ដក​កាត​ពណ៌​ខ្មៅ​រលោង (Black Card) ពី​ក្នុង​កាបូប​លុយ​ចាស់​របស់​គេ ហុច​ទៅ​ឱ្យ​បុគ្គលិក​។

ភ័ក្រ្តបើក​ភ្នែក​ធំៗ​ពេល​ឃើញ​កាត​នោះ។ ជា​អ្នក​រក​ស៊ី គេ​ស្គាល់​ច្បាស់​ណាស់ថា នោះ​គឺ Centurion Card របស់ American Express ដែល​មាន​តែ​មហាសេដ្ឋី​លំដាប់​ពិភពលោក​ទើប​មាន​សិទ្ធិ​កាន់។

បុគ្គលិក​រត់​ទៅ​គិត​លុយ ហើយ​ត្រលប់​មក​វិញ​យ៉ាង​លឿន​ដោយ​ការ​គោរព​កោង​ខ្នង។

«រួច​រាល់​ហើយ​លោក​ប្រុស! ខាង​យើង​ខ្ញុំ​នឹង​ដឹក​ជូន​ភ្លាមៗ!»

តុន ទទួល​យក​វិក្កយបត្រ រួច​ដើរ​ចូល​ទៅ​ជិតភ័ក្រ្ត ម្ដង​ទៀត។ គេ​ឱន​ទៅ​ខ្សឹប​ដាក់​ត្រចៀកភ័ក្រ្ត៖

«លុយ៣០០០ដុល្លារ​របស់​លោក ទុក​នាំ​ស្រី​លោក​ឯង​ទៅ​ដេកអូតែល​ចុះ។ ប្រពន្ធ​ខ្ញុំ… ខ្ញុំ​មាន​សមត្ថ​ភាព​​ចិញ្ចឹម។ ហើយ​ចាំ​ទុក​ដាក់​ខួរ​ក្បាល​ផង… បើ​ហ៊ាន​មក​រញ៉េរញ៉ៃ​ជាមួយ​នាង​ម្តង​ទៀត ហាង​​ពេជ្រ​​របស់​លោក​ឯង នឹង​ត្រូវ​បិទ​ទ្វារ​ក្នុង​រយៈពេល២៤ម៉ោង!»

និយាយ​ចប់ តុនទាញ​ដៃម៉ាលីយ៉ាដើរ​ចេញ​យ៉ាង​សង្ហា ទុក​ឱ្យភ័ក្រ្តឈរ​មុខ​ស្លេក​ដូច​មាន់​ត្រូវ​ជ័រ​នៅ​កណ្តាល​ហាង។

នៅក្នុងឡានតាក់ស៊ី ភាពស្ងប់ស្ងាត់នៅតែបន្តគ្របដណ្តប់។ តុនដែលកំពុងតែពុះកញ្ជ្រោលដោយភ្លើងប្រចណ្ឌ ស្រាប់តែនិយាយទៅកាន់តៃកុងឡានដោយសំឡេងធ្ងន់ និងបញ្ជា៖

«បងប្រុស! ប្តូរទិសដៅ កុំទៅព្រែកឯង។ ទៅអគារ Vattanac Capital!»

ម៉ាលីយ៉ា​បើកភ្នែកធំៗ នាងចាប់ដៃគេខ្សឹបសួរ៖

«បងតុន…ទៅនោះធ្វើអី? យើងមិនទាន់បានរៀបចំអីវ៉ាន់រួចទេណា៎! គេកំពុងដឹកគ្រែទៅផង​…​…​»

តុនងាកមកសម្លឹងនាងចំៗកែវភ្នែក។

ពន្លឺភ្នែកស្វាមីម្នាក់នេះ ក្នុងពេលនេះមិនមែនជាកែវភ្នែកស្រទន់របស់«ប្ដីអ្នកក្រមុននេះប៉ុន្មាន​ម៉ោង​ទៀតនោះទេ» តែជាកែវភ្នែករបស់សត្វសិង្ហដែលត្រៀមខាំត្របាក់ចំណី។

«ចង់ឱ្យបងសាកល្បងគ្រែ?​» សំឡេងគេខ្សឹបជាមួយដង្ហើមមួយដែលមិនអាចស្មានថាបានថា កំពុង​តែ​«ចង់»ឬ«ប្រចណ្ឌ»។ នាងព្រិចភ្នែកសម្លឹងនាយ គេញាក់ចិញ្ចើមនិយាយ៖

«គ្រែយើងគេដឹកទៅមិនទាន់ដល់ទេ….តែបង…ចាំលែងបានហើយ!» គេខ្សឹបដោយសង្កត់​សំឡេង​។

ម៉ាលីយ៉ាលេបទឹកមាត់។ នាងមានអារម្មណ៍ថា រាងកាយនាងចាប់ផ្តើមឡើងកម្តៅ។ ចំហាយភ្លើងស្នេហ៍និងភាពដាច់ណាត់របស់គេ ហាកបីដូចជាត្រលប់​ទៅរក​ហ្សាងជីដែលកាចៗកាលពីគ្រាមុន​ៗ​ដែលនាង​មិនទាន់ស្គាល់ចិត្ត​ប្រាណជាមួយគ្នា។

អាការៈពេលនេះរបស់គេ ជាមួយបបូរមាត់សោះអង្គើយខាងប្រុស​ធ្វើឱ្យបេះដូងនាងលោតញាប់ខុសធម្មតា។

«រឿងភ័ក្ត្រដឹង? ប៉ុនហ្នឹងក៏ប្រចណ្ឌដែរ?»

នាង​គិតទាំងដៃតោងនាយជាប់​ភ្នែកសម្លឹងជើងទាំងពីរញែកខែងរ៉ែងនៃម្ចាស់ប្រុសដ៏ស្រស់សង្ហា​។

តាក់ស៊ីGrabឈប់នៅមុខសណ្ឋាគារ​Rosewood ដ៏ប្រណីតបំផុតនៅចំកណ្តាលរាជធានីភ្នំពេញ ខណៈម៉ាលីយ៉ា ស្មានថាពួកគេគ្រាន់តែមកកក់បន្ទប់ធម្មតា ប៉ុន្តែនាងគិតខុសហើយ។ ដោយសារអំណាចនៃ Black Card និងការរៀបចំទុកជាមុនពីសំណាក់ ខេន អ្នកគ្រប់គ្រងសណ្ឋាគារបានរត់មកទទួលពួកគេដល់មុខទ្វារ រួចនាំពួកគេឡើងជណ្តើរយន្ត VIP ឆ្ពោះទៅកាន់ជាន់កំពូល។

«នេះជាបន្ទប់ Royal Penthouse ដែលមានតែរាជវង្ស ឬ​មហាសេដ្ឋីលំដាប់ពិភពលោកប៉ុណ្ណោះដែលធ្លាប់ស្នាក់នៅ» អ្នកគ្រប់គ្រងបើកទ្វារឱ្យពួកគេដោយក្តីគោរពខណៈម៉ាលីយ៉ារេភ្នែកសម្លឹងជុំវិញ​ខ្លួន​ប្រឹងទប់​លុបចោលចិត្ត​ដែលនៅស្រឡាំងកាំង។

«ខ្ញុំមិនមែនជាមហាសេដ្ឋី តើគេងបានដែរ?»

ប្តីនិយាយស៊កសៀតឯភ្នែកដៀងមកស្រីស្អាតក្បែរកាយ។ គេបន់ឱ្យតែអ្នកនាំផ្លូវរលាយផុតពីមុខ​នឹងអាលនាំនាងមកលេងពេញទំហឹង​នឹងស្ថានសួគ៌មួយនេះ។

បន្ទប់នេះតែមួយក៏ធំជាងផ្ទះឈើរបស់នាងទាំងមូលទៅទៀត! ជញ្ជាំងកញ្ចក់ថ្លា ហ៊ុម​ព័ទ្ធបន្ទប់ បង្ហាញ​ទេសភាពភ្លើងពណ៌នៃទីក្រុងភ្នំពេញ និងទន្លេចតុមុខយ៉ាងត្រជាក់ភ្នែក។ វាំងននសូត្រ អំពូល​ភ្លើងពណ៌មាស និងក្លិនប្រហើរនៃផ្កាកុលាបរាប់រយទង ដែលរាយប៉ាយលើកម្រាលព្រំ។

«អស្ចារ្យណាស់…» ម៉ាលីយ៉ា ខ្សឹបៗឧទានដោយភ្លេចខ្លួន។

នាងមិនដែលគិតឃើញថា​ភ្នំពេញមាន​មណ្ឌលមួយ​ដែលផ្តល់សេវាបដិសណ្ឋារកិច្ចលំដាប់​សែនទំនើបជាងអ្វីដែលនាង​បានចុះស្នាមនៅវ៉េហ្គាសទៅទៀត។

មិនទាន់បានដើរមើលសព្វគ្រប់ផង សំឡេងបិទទ្វារ «ក្រឹប!» ដ៏ធ្ងន់បានបន្លឺឡើង។ ងាកមក​នាង​ដឹងថា អ្នកគ្រប់គ្រងបាន​ត្រូវបញ្ជូនចេញទៅបាត់ហើយ។ នៅក្នុងបន្ទប់សល់តែពួកគេពីរនាក់។

ខាងប្រុសញញឹម​ពេលទម្លាក់សោរចោលលើសាឡុង។

«ផាំង!» តុនចាប់ស្មានាងរុញទៅផ្ទប់នឹងជញ្ជាំងកញ្ចក់ដ៏ត្រជាក់។ ម៉ាលីយ៉ា ភ្ញាក់ព្រើត ប៉ុន្តែនាងមិនរើទេ ព្រោះកែវភ្នែករបស់គេកំពុងដុតរំលាយនាង។

«បងតុន…» នាងខ្សឹបដង្ហើមញាប់។

«អាភ័ក្រ្ត…អាចង្រៃនោះជាអ្នកណា ម៉េច​ពេលនេះម៉ោងនេះហើយវាហ៊ានសម្លឹងមើលអូន…យ៉ាងស្រេកឃ្លានទៀត» តុននិយាយខ្សោះៗ មុខគេឱន​មកកៀកមុខ​នាង ស្ទើរតែប៉ះច្រមុះគ្នា។ គេខ្សឹបប្រាប់នាងបន្ថែមជាមួយដង្ហើមក្តៅៗ «វាមើលអូនឯងតាំងពីសក់ ដល់ចុងជើង បងគង់តែខ្វេះភ្នែកវាចោលថ្ងៃណាមួយ​ទេ!​»

«នែ៎….បង…» នាង​រុញមុខស្អិតៗស្ទក់ៗរបស់គេចេញ តែមិនចេញបានឆ្ងាយសោះ «អូនមិនបានខ្វល់ពីគេទេ…» នាង​និយាយអង្វករភ្លើងតណ្ហានិងភាពហួងហែងក្នុងភ្នែកបុរសនេះ។ គេខាំមាត់តិច​ៗ​សម្លឹងប្រុងតែត្របាក់លេបរាងកាយភរិយា តែទុកពេលឱ្យនាងនិយាយព្រោះឃើញម៉ាលីយ៉ាហាក់នៅចង់និយាយ។

«រឿងដែលអូនខ្វល់គឺ ….បន្ទប់នៀក!»

«ប៉ុន្មានពាន់ហ្នឹងកំណាញ់ធ្វើអី?»

គេគ្រហឹមតិចៗដាក់នាង….ស្រីព្រិចភ្នែកបន្តិចហើយងក់ក្បាលសម្រប់តាម៖

«អូខេៗ បាន….បើHoneyចង់អ៊ីចឹង?»

«ល្អហើយចឹង!» និយាយចប់ តុនឱនចុះមកឆក់យកបបូរមាត់របស់នាងយ៉ាងកំរោល​។ ការថើបលើកនេះមិនមែនទន់ភ្លន់ទេ តែមានអារម្មណ៍ដូចជាការដាក់ទណ្ឌកម្ម។

យើងបានធ្វើអីខុស?

នាងគ្មានសូម្បីពេលគិត កុំថាឡើយរកចម្លើយ!

ខាងប្រុសបឺតជញ្ជក់បបូរមាត់នាងយ៉ាងខ្លាំង យ៉ាងស្រេកឃ្លាន​រហូតដល់ម៉ាលីយ៉ា​ត្រូវ​បង្ហើរសំនៀង​ថ្ងូរឡើងរងំ​។

អណ្តាតក្តៅគគុករបស់គេរុលចូលទៅក្នុងក្រអូមមាត់នាង ដណ្តើមយកខ្យល់ដង្ហើមរបស់នាងស្ទើរ​តែថប់ម្តងៗ។

ដៃរបស់តុន ដែលធ្លាប់តែថ្នាក់ថ្នម ពេលនេះប្រែជាដៃដែលចង់តែគ្រប់គ្រង។ គេទាញរូតរ៉ូបម៉ាកល្បីរបស់នាងចុះទម្លាក់លើឥដ្ឋដោយមិនស្តាយស្រណោះ។

សំឡេង «ឆ្វោក!» បានបន្លឺឡើង រ៉ូបនោះរបូតធ្លាក់ទៅគរលើកម្រាលព្រំ បន្សល់ទុកតែរាងកាយនារីទទេស្អាត ដែលមានសាច់​រលោងខ្ចី លេចធ្លោនៅក្រោមពន្លឺភ្លើងស្រទន់។

ម៉ាលីយ៉ាស្រៀវញ័រ។ ជញ្ជាំងកញ្ចក់ត្រជាក់នៅខាងក្រោយខ្នង ផ្ទុយស្រឡះពីកម្ដៅរាងកាយរបស់តុនដែលកំពុងសង្កត់ពីមុខ។ តុនសម្លឹងមើលដើមទ្រូងដ៏ហាប់ណែន និងចង្កេះអង្ក្រងរបស់ប្រពន្ធ។ កំហឹងប្រចណ្ឌប្រែទៅជាភ្លើងតណ្ហាដែលឆេះសន្ធោសន្ធៅ។

«អូនស្អាតណាស់… ស្អាតរហូតដល់បងចង់លាក់អូនទុកមិនឱ្យអ្នកណាឃើញ​!​»

ថាហើយគេឱនចុះទៅថើបបណ្តេញពីកញ្ចឹងក ចុះមកដល់ដើមទ្រូង បន្សល់ទុកនូវស្នាមក្រហមជាច្រើនកន្លែង ដើម្បីជា “ត្រា” បញ្ជាក់ថា​គេជាម្ចាស់កម្មសិទ្ធិលើនារីនេះ។

រាល់ពេលដែលបបូរមាត់គេប៉ះសាច់នាង ម៉ាលីយ៉ាត្រូវពត់ខ្លួនកោងទៅមុខ ដៃនាងខ្ញាំសក់របស់គេជាប់។

«អ្ហាស… បងតុន…» សព្ទសំឡេងនាង​ត្រូវថ្ងួចថ្ងូរ សំឡេងវិញប្តូរមកទន់ល្មើយដូចទឹកដមលួងលោមប្រុសស្នេហ៍ឱ្យភ្លេចអស់នូវបណ្តារឿង​អប្រិយក្នុងជីវិត។

តុន​បីនាងឡើងផុតពីកម្រាលព្រំ ដើរសំដៅទៅរកគ្រែ King Size ដ៏ធំនៅកណ្តាលបន្ទប់ ដែលពោរពេញដោយផ្កាកុលាប។ គេទម្លាក់នាងចុះថ្នមៗ រួចប្រញាប់ដោះសម្លៀកបំពាក់របស់ខ្លួនចេញយ៉ាងលឿន បង្ហាញរាងកាយសាច់ដុំប្រាំមួយកង់ដែលពោរពេញដោយកម្លាំងតណ្ហា។

គ្រាន់តែគេឡើងមកទ្រោបពីលើនាង ម៉ាលីយ៉ាក៏លើកជើងទាំងពីរទៅគៀវចង្កេះគេជាប់ដោយស្វ័យ​ប្រវត្តិ។

«អូនចង់បាន… អូនត្រូវការបង ហ្សាងជី…» នាងអង្វរទាំងដង្ហើមដាច់ៗ។

«ហៅបងថា ប្ដី!​» តុន បញ្ជា។

«ប្ដីសម្លាញ់… ជួយដាក់ទោសអូនផង…»

ពាក្យសម្តីនោះប្រៀបដូចជាការទាញកេះកៃកាំភ្លើង។ តុនលែងទប់អារម្មណ៍ទៀតហើយ។ គេរុញច្រានខ្លួនគេចូលទៅក្នុងរាងកាយនាងយ៉ាងជ្រៅ និងទាន់ហន់។

«អ្ហូយ…!​» ម៉ាលីយ៉ាស្រែកតិចៗ រាងកាយនាងកន្ត្រាក់ឡើង។ ភាពណែនតាន់ លាយឡំជាមួយក្តីសុខកំពូល បានសាយភាយពេញប្រព័ន្ធសរសៃប្រសាទ។

គ្រែតម្លៃរាប់ពាន់ដុល្លារ លាន់សំឡេង «ង៉ឺត… ង៉ឺត…» តាមចង្វាក់នៃការវាយលុកដ៏កំរោល​របស់សិង្ហកំណាច។ ញើសគ្រាប់ធំៗស្រក់ចុះពីថ្ងាសរបស់តុន មកប៉ះនឹងដើមទ្រូងរបស់ម៉ាលីយ៉ា។ ពួកគេធ្វើចលនាស្របគ្នា ហាក់ដូចជាតន្ត្រីមួយបទដែលគ្មាននរណាអាចលេងបានល្អជាងពួកគេ។

«អូនជារបស់អ្នកណា?​» តុនសួរទាំងដង្ហើមហត់គឃូស ខណៈចង្កេះគេនៅតែធ្វើការមិនឈប់។

«ជារបស់… អ្ហាស… របស់បង! ម៉ាលីយ៉ា ជារបស់បងតុនតែម្នាក់គត់!» នាងស្រែកឆ្លើយទាំងញ័រមាត់។

«ល្អ… ចាំទុកណា៎​!​»

សន្ទុះនៃការរុញច្រានកាន់តែលឿនទៅៗ។ បន្ទប់Penthouseទាំងមូលពោរពេញដោយសំឡេងថ្ងួចថ្ងូរ សំឡេងសាច់ប៉ះសាច់ និងសំឡេងដង្ហើមធ្ងន់ៗ។ គ្រប់កោសិកានៃរាងកាយរបស់អ្នកទាំងពីរ ហាក់កំពុងរលាយចូលគ្នាជាធ្លុងមួយ។ នៅវិនាទីចុងក្រោយ តុនឱបនាងយ៉ាងណែនស្ទើរដកដង្ហើមមិនរួច។ គេបញ្ចេញសំឡេងគ្រហឹមយ៉ាងជ្រៅចេញពីបំពង់ក ហើយទម្លាក់ខ្លួនឱនមកថើបនាងចំពេលដែលពួកគេទាំងពីរឡើងដល់ចំណុចកំពូលនៃក្តីសុខព្រមគ្នា។

រាងកាយទាំងពីរញ័រទទ្រើក រក្សាភាពស្អិតរមួតនោះអស់រយៈពេលរាប់នាទី ទើបកម្លាំងស្ងប់ចុះវិញ​។

ក្រោយព្យុះស្នេហ៍…

ម៉ោង២ទៀបភ្លឺ។ ម៉ាលីយ៉ា ដេកលង់លក់ក្នុងរង្វង់ដៃដ៏រឹងមាំរបស់តុន។ ក្បាលនាងកើយលើដើមទ្រូងគេ ចំណែកភួយសូត្រពណ៌សរុំព័ទ្ធរាងកាយទទេស្អាតរបស់ពួកគេ។ ពេញផ្ទៃស្បែករបស់នាងពោរពេញទៅដោយស្នាមក្រហមជាំតិចៗ ដែលជាស្នាដៃរបស់ CEO កំណាច។

តុន មិនទាន់គេងលក់ទេ។ គេអង្អែលសក់នាងថ្នមៗ សម្លឹងមើលមុខប្រពន្ធដ៏ស្រស់ស្អាតរបស់គេដោយក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃបាន។ កំហឹងប្រចណ្ឌមុននេះ បានរលាយបាត់អស់រលីង។ អ្វីដែលសេសសល់ គឺមោទនភាពនិងភាពជាម្ចាស់។

គេទាញទូរសព្ទសម្ងាត់មកចុចសារផ្ញើទៅ ខេន៖

«…ឆែកមើលប្រវត្តិជំនួញរបស់អាភ័ក្រ្តនោះ បើវាហ៊ានធ្វើអ្វីប៉ះពាល់ដល់ប្រពន្ធខ្ញុំសូម្បីតែបន្តិច ខ្ញុំនឹងធ្វើឱ្យគ្រួសារវាដួលរលំ!»

តុនដាក់ទូរសព្ទចុះ រួចឱនមកថើបថ្ងាសម៉ាលីយ៉ា។

«រាត្រីសួស្តី ម្ចាស់ក្សត្រីរបស់បង»។

រឿង៖ ពាក់ចិញ្ចៀនសត្រូវ​ ភាគទី១១
ក្រោមដំបូលដ៏តូចទាប​ បរិវេណ​ចង្អៀត កំដរដោយសព្ទសៀងសំឡេងកង្ហារចាស់ដែលវិលលាន់ «ក្រាក​ៗ» នៅប្របកូនបង្អួចខ្យល់សឹងថា​អាចប្របេះពិតាន​ គ្រប់​យ៉ាង​បានក្លាយជាសន្ធឹក​តន្ត្រីថ្មីពិបាក​​រក ដែលចូលមកកំដរអារម្មណ៍ពួកគេ។ អាកាសធាតុក្នុងបន្ទប់ហប់ ធ្វើឱ្យសម្លៀកបំពាក់ដែលសើម​​ស្រាប់ ចាប់ផ្តើមស្អិតជាប់នឹងស្បែក។

តុនងើបខ្លួនដើរមករកម៉ាលីយ៉ា ក្រោមពន្លឺភ្លើងនៃបង្អួចដែលជះចូលមកតិចៗ។ ក្នុងកែវភ្នែករបស់គេ នាងស្អាតជាងពេលណាៗទាំងអស់ ទោះបីជាសក់នាងរញ៉េរញ៉ៃ ហើយរ៉ូបនោះប្រឡាក់សើមក៏ដោយ។

«ក្តៅទេ?​» តុន សួរតិចៗ ដៃគេលើកទៅវាសសក់ដែលបិទបាំងផ្នែកខ្លះនៃរង្វង់មុខរលោង។

«ក្តៅ…» ម៉ាលីយ៉ា ឆ្លើយទាំងដង្ហើមញាប់ «តែ…..មានអីឯណា! ចូលចិត្ត​!»

ពាក្យថា «ចូលចិត្ត» របស់នាង ដូចជាប្រេងចាក់ទៅលើភ្លើងតណ្ហាដែលកំពុងបំពក់ស្រាប់ក្នុងខ្លួនតុន។ គេលែងរង់ចាំតទៅទៀតហើយ គេឱនចុះមកថើបបបូរមាត់នាងយ៉ាងធ្ងន់ៗ និងស្រេកឃ្លាន។ បាតដៃធំៗ រុញផ្ទប់ខ្នងស្រីឱ្យក្លាយមកជាចំណីរើមិនរួចក្នុងដៃគេ។

បបូរមាត់ដែលធ្លាប់តែទន់ភ្លន់ ពេលនេះប្រែជាទាមទារខ្លាំងៗ ហាក់ដូចជាចង់បឺតយកព្រលឹងនាង​ឱ្យចូលទៅក្នុងខ្លួនគេ។

«បងតុន!» នាង​ដង្ហក់….ព្រោះស្នេហា​បានឆ្លងពីម្ខាងទៅបេះដូងម្ខាងទៀតយ៉ាងមានឥទ្ធិពល។

«ម៉េច?»

«គឺ…..!»

នាង​ត្រូវគេប្រ់បបូរមាត់គ្របចោលលែងឱ្យមាន​សិទ្ធិនិយាយស្តីទៀតហើយ ឯដៃរបស់តុនចាប់​ផ្តើម​រាវរករូតនៃរ៉ូបនៅខាងក្រោយខ្នងនាង។ សំឡេង«ឆ្វោក»ដែលរូតចុះ យ៉ាងទាន់ហន់បានបើកបង្ហាញ​ខ្នងដ៏រលោងខ្ចីរបស់នាងក្រោមពន្លឺភ្លើងស្រទន់ លឿងនិងផ្អែមដូចទឹកឃ្មុំ។

CEO បង្វិលនាងមួយជុំហើយ​ឈ្ងោក​ថើបបណ្ដេញពីស្មា ចុះមកកណ្ដាលខ្នង ធ្វើឱ្យម៉ាលីយ៉ាពត់ខ្លួនឱន​ទៅមុខដោយភាពស្រៀវស្រើប។

«តុន…» នាងថ្ងួចថ្ងូរតិចៗ ពេលដែលរ៉ូបសូត្រនោះរបូតចេញពីរាងកាយ១០០ភាគរយ បន្សល់ទុកតែភាពធម្មជាតិនៃស្រ្តីបរិសុទ្ធទទេស្អាត។

នៅក្នុងបន្ទប់ដែលគ្មានម៉ាស៊ីនត្រជាក់ តំណក់ញើសចាប់ផ្តើមហូរប្រជែងចេញពីស្បែកក្តៅគគុករបស់​អ្នកទាំងពីរ….ប៉ុន្តែពួកគេមិនខ្ពើមរអើមទេ ផ្ទុយទៅវិញ ញើសទាំងនោះបានក្លាយជាទឹកអម្រិតធម្មជាតិក្រអូបឈួលដល់បេះដូង សណ្តំវិញាណដែលធ្វើឱ្យរាងកាយទាំងទ្វេស្អិតចូលគ្នា​យ៉ាងត្រេកត្រអាល។

តុន ដោះអាវរបស់គេគ្រែងចោលទៅជ្រុងមួយ បង្ហាញដើមទ្រូងហាប់ណែនដែលកំពុងដង្ហក់ឡើងចុះតាមចង្វាក់ដង្ហើម។

ប្រុសឈ្ងោកមកដោយសង្កត់រាងកាយក្ដៅគគុករបស់គេលើនាង។  គែតែងតែចង់បានបែបនេះ….គ្រប់​គ្រង​សុភមង្គល ផ្តល់ឱ្យ…ផ្តល់ឱ្យ​ផ្តល់រហូត មិនឱ្យនាងស្រេកឃ្លានឬភ្លេចអ្វីៗ​ដែលពាក់ព័ន្ធនឹងគេឡើយ។

ស្បែកប៉ះស្បែក ញើសប៉ះញើស បង្កើតបានជាកម្ដៅស្នេហ៍មួយដែលមិនធា្លប់បានកើតឡើងរវាងពួកគេ….ភាពប្រណីតបានក្លាយជារឿងធម្មតារវាងហ្សាងជីនិងយ៉ាយ៉ា តែពេលនេះ ឋានសួគ៌​ក្ដៅជាងភ្លើងមួយនេះ …..អស្ចារ្យណាស់!

«យប់នេះ….. លេងបែបស្ទីមហ្នឹងហើយ!​»

គេខ្សឹបក្បែរត្រចៀកនាង សំឡេងស្អកៗរបស់គេធ្វើឱ្យរោមនាងបះខ្ញាកព្រោះស្រលាញ់និងចង់បានមិនចេះស្កប់ស្កល់គ្រប់យ៉ាងពាក់ព័ន្ធនឹងបុរសនេះ…..នាងស្រលាញ់គេយូរណាស់មកហើយ….ជាសត្រូវដែលនាង​ត្រូវការ​គេ…..

«បងមានតែខ្លួន និងបេះដូងមួយនេះសម្រាប់ប្រពន្ធបង!​»

«អូនត្រូវការតែប៉ុណ្ណឹង…» ម៉ាលីយ៉ា ឆ្លើយតបដោយការលើកជើងទាំងពីរទៅគៀវចង្កេះគេជាប់។ នាង​មិនអាចឱបគេបាន តែគេ….​ត្រូវតែជាកម្មសិទ្ធិផ្តាច់មុខរបស់នាង។

«ចុះ…..មុននេះទៅ Airport រត់ចោលបងមែនទេ? ទៅរកអាប្រុសថ្មីណា?»

នាង​ដឹងថាគេឌឺដងលេងសើច ហើយនាងឆ្លើយមិនកើតទៀតទេព្រោះថា….តុន បានចាប់​ផ្តើម​ចលនា​រលកគ្រាំៗរបស់គេ។

គ្រែដែកចាស់គ្រឹក ខំ​មកទ្រទម្ងន់ពួកគេ បានលាន់សំឡេង «ង៉ឺត… ង៉ឺត…» តាមចង្វាក់នៃការរុញច្រាននៃកំសួលស្នេហ៍រយពាន់អង្សាររបស់បុរសម្ចាស់កេរមរតកត្រកូលធំមួយ។

សំឡេងស្នេហ៍ លាយឡំជាមួយសំឡេងសាច់ទង្គិចសាច់ ស្នូរដង្ហើមដាច់ៗរាក់ៗរបស់អ្នកទាំងពីរ បង្កើតបានជាបទភ្លេងស្នេហ៍ដ៏រោលរាលក្នុងយប់ភ្លៀងធ្លាក់។

អារម្មណ៍លើកនេះ ពិតជាខុសខ្លាំង​ពីលើកមុនៗកាលប៉ះគ្នា។

ជាការរួមរ័កដែលគ្មានរបាំង…. ពួកគេមិនមែនជា CEO និងភរិយាល្បីអ្វីទេពួកគេគ្រាន់តែជា ប្រុស និងស្រីពីរ​នាក់ ដែលកំពុងស្វែងរកការបំពេញឱ្យគ្នា។

តុន ថើបបឺតជញ្ជក់គ្រប់កន្លែងនៅលើខ្លួននាង ដោយបន្សល់ទុកស្នាមក្រហមជាច្រើន ជាសញ្ញាថា នាងជាកម្មសិទ្ធិរបស់គេ ទោះបីគេអស់អ្វីៗក៏ដោយក៏នាងនៅតែជារបស់ហ្សាងជីម្នាក់នេះ។

«អ្ហាស…បង…. តុន… ខ្លាំងពេកហើយ…» ម៉ាលីយ៉ា ខ្ញាំខ្នងគេជាប់ នៅពេលដែលគេបង្កើន​ល្បឿន​។

«ទ្រាំបន្តិចទៅ…ប្រពន្ធសម្លាញ់…»

គេនេះឌឺដងណាស់ ញើសហូរកាត់ថ្ងាសផង ស្រក់ចុះមកលើទ្រូងចំហរបស់ម៉ាលីយ៉ា។ គេសម្លឹង​មើល​ភ្នែកនាងដែលកំពុងសម្លឹងមកគេវិញដោយក្តីស្រលាញ់ឥតគណនា។ នៅវិនាទីដែលពួកគេឡើង​ដល់កំពូល តុន​បានឱបនាងយ៉ាងណែន រាងកាយរបស់គេញ័រទទ្រើក។ គេបញ្ចេញសំឡេងថ្ងូរយ៉ាង​ជ្រៅក្នុងបំពង់ក ខណៈដែលម៉ាលីយ៉ា ស្រែកឈ្មោះគេមិនដាច់ មិនធុញទ្រាន់។

ពិភពលោកនេះ…..មិនអាចធ្វើអ្វីមនុស្ស​ពីរនាក់ដែលស្រលាញ់គ្នាស្មោះជាងគ្រប់យ៉ាងនោះទេ។

ពួកគេដេកហត់គឃូសក្នុងរង្វង់ដៃគ្នា តែបេះដូងនេះសែនកក់ក្តៅ…..ទោះណាជាគ្មានសំប៉ាញ គ្មាន​កន្សែងត្រជាក់ មានតែខ្យល់ចេញពីកង្ហារចាស់ដែលបក់មកប៉ះញើសលើខ្លួនពួកគេបន្ថែមអុកស៊ីសែន​​តិចតួច។

តុន ថើបថ្ងាសនាងដែលជោកទៅដោយញើស។

«អរគុណ…» គេនិយាយទាំងភ្នែកបិទ «អរគុណដែលធ្វើឱ្យខ្ទមនេះ… ក្លាយជាឋានសួគ៌»។

ម៉ាលីយ៉ាញញឹម ហើយជ្រុលមុខទៅរកដើមទ្រូងគេ ដេកលក់យ៉ាងស្កប់ស្កល់ក្នុងក្លិនញើស និងក្លិនប្ដីនាង។ សម្រាប់នាង យប់នេះមានន័យជាងរាល់យប់ដែលនាងធ្លាប់ឆ្លងកាត់ជាមួយរៀម។

ពន្លឺភ្លើងពណ៌លឿងទន់ៗពីចង្កៀងរាត្រី បានបង្កើតបរិយាកាសដ៏រ៉ូមែនទិកបំផុត។

មិនយូរទេ គេតុនឱបនាងអង្អែលសក់ស្រីថ្នមៗហាក់ដូចជានាងជាកែវដ៏មានតម្លៃដែលងាយនឹងបែក​។ គេមិនទាន់ដកថយទេចំណង់ស្នេហ៍ តែអត់ទ្រាំរេមក សម្លឹងមើលមុខនាងដោយកែវភ្នែកដែលពោរពេញដោយភ្លើងស្នេហ៍មិនទាន់រលត់។ សក់សើមៗរបស់គេធ្លាក់មកប៉ះថ្ងាស បន្ថែមភាពសិចស៊ីឱ្យ​បុរសម្នាក់នេះមួយកម្រិតទៀត។

«ម៉ាលីយ៉ា…» គេហៅឈ្មោះនាងខ្សឹបៗ ដៃរបស់គេអង្អែលថ្ពាល់នាងថ្នមៗ «អូនស្អាតណាស់… ស្អាតរហូតដល់បងខ្លាច… ខ្លាចថាបងកំពុងតែយល់សប្តិ»

ម៉ាលីយ៉ា​ញញឹម​ទាំងគេងលក់មិនដឹងនាងបានឮឬអត់នោះទេ។

ដូច្នេះ បុរសសង្ហា​បានប្រើបបូរមាត់របស់គេបោសអង្អែលតិចៗលើបបូរមាត់នាង មុននឹងរំកិលចុះមក​ថើបផ្តិតនៅចង្កា និងបន្តចុះមកដល់កញ្ចឹងកដ៏ក្រអូប។

«អ្ហឹម…» ម៉ាលីយ៉ាថ្ងូរតិចៗ ពេលដែលតុនចាប់ផ្តើមប្រើបបូរមាត់របស់គេ បង្ហាញភាពជាម្ចាស់នៅលើ​ដើមទ្រូងរបស់នាង។ ដៃដ៏រឹងមាំរបស់គេចាប់ផ្តើមរាវរកចំណុចរសើបនៅលើរាងកាយនាងម្តងទៀត ធ្វើឱ្យ​ភ្លើងតណ្ហាដែលទើបតែរលត់ ចាប់ផ្តើមឆេះសន្ធោសន្ធៅឡើងវិញ។

រាត្រីនេះនៅវែងឆ្ងាយណាស់សម្រាប់ពួកគេ។ នៅក្នុងភាពងងឹតនៃទីក្រុងកូននាគដែលមិនងាយដេក​លក់តាមពេលវេលា ​បន្ទប់ក្រីក្រ​មួយនេះបានក្លាយជាពិភពលោកតូចមួយដែលមានតែពួកគេពីរនាក់។ ស្នូរដង្ហើមនិងចង្វាក់បេះដូងដែលវាយបញ្ចូលគ្នា បានបញ្ជាក់ថា ពួកគេមិនមែន ជាប្តីថ្មោងថ្មី​ឆក់កណ្តៀតមិនច្បាស់លាស់នោះទេ តែជាគូជីវិត​ ទាំងផ្លូវកាយនិងផ្លូវចិត្ត។

ព្រឹកព្រលឹមស្រាងៗ ខណៈដែលម៉ាលីយ៉ាកំពុងលង់លក់ក្នុងរង្វង់ដៃរបស់ស្វាមី សំឡេងទូរសព្ទរបស់​នាង​ បានរោទិ៍ឡើងញ័រៗ។

«លេខអាមេរិក! ជំនួយការបងដឹង?»

ឮភរិយាប្រាប់ តុនបើកភ្នែកភ្លាម ភ្នែករបស់គេប្រែជាមុតស្រួចដូចសត្វឥន្ទ្រី។ ខណៈគេលូកដៃទៅយកទូរសព្ទមកមើល… ជាលេខរបស់មេធាវីផ្ទាល់ខ្លួនមិនមែនជំនួយការគេទេ។

«សួស្តី?​» តុនសួរដោយសំឡេងស្ងួត។

«លោកហ្សាង​… មានរឿងធំហើយ ខាងនាយកដ្ឋានអន្តោប្រវេសន៍ និងគណៈកម្មការមូលបត្រ​អាមេរិក(SEC) បានទទួលពាក្យប្តឹងពីប្រភពមិនបញ្ចេញឈ្មោះ… គេចោទថាអាពាហ៍ពិពាហ៍របស់លោកជាការបោកប្រាស់ដើម្បីគេចពន្ធ និងកេងចំណេញលើទីផ្សារភាគហ៊ុន។ ឥឡូវនេះ គេបានបង្កក​គណនីធនាគាររបស់លោកនៅអាមេរិកជាបណ្តោះអាសន្ន និង…លុបចោល Visa អាជីវកម្មរបស់​លោក។ លោកត្រូវតែចាកចេញពីសហរដ្ឋអាមេរិកក្នុងរយៈពេល២៤ម៉ោង បើមិនចង់ត្រូវគេឃាត់​ខ្លួន!»

តុនក្តាប់ទូរសព្ទណែន។ គេដឹងភ្លាមថា នេះជាស្នាដៃអ្នកណា។ លោកយាយ? មិនសមណាគាត់លេងធំបែបនេះបំផ្លាញអាជីវកម្មគ្រួសារខ្លួនឯងទេ!

វ៉ាណេស៊ា!

ស្រីម្នាក់នោះ នឹងធ្វើគ្រប់មធ្យោបាយដើម្បីឱ្យ​គេបែកពីម៉ាលីយ៉ា ហើយត្រលប់​ទៅសិង្ហបុរីវិញសុំជំនួយពីនាង។

….​តែពួកគេស្គាល់ ហ្សាងជី តិចពេកហើយ។

តុនដាក់ទូរសព្ទចុះ ហើយងាកមកមើលមុខប្រពន្ធដែលកំពុងតែបែរខ្នង​សម្រាកបន្ត។ គំនិតមួយបាន​លេចឡើងក្នុងខួរក្បាលរបស់គេ។ នេះជាឱកាសល្អបំផុតដើម្បី “សាកចិត្ត” នាង និងនាំនាងទៅកន្លែងដែលឆ្ងាយពីពួកត្មាតអភិជន​ពាលអស់ទាំងនោះ។

«ម៉ាលីយ៉ា…» តុនដាស់នាងថ្នមៗ។

ម៉ាលីយ៉ាបើកភ្នែកព្រឹមៗ «ចាស?»

«រៀបចំខោអាវទៅ យើងត្រូវទៅ» សំឡេងរបស់តុនស្តាប់ទៅធ្ងន់ធ្ងរ និងតានតឹង។

«ទៅ? ទៅណា?»

«ទៅកម្ពុជា»

«កម្ពុជា?​» ម៉ាលីយ៉ាស្ទុះងើបអង្គុយ «ហេតុអី? បងមានការងារអីនៅទីនោះ? ចុះក្រុមហ៊ុននៅនេះនិងអាមេរិក?»

តុនធ្វើមុខក្រៀមក្រំ គេចាប់ដៃនាងមកកាន់។

«បង…ត្រូវគេបណ្តេញចេញ…..ឃើញហើយ! គាត់ទម្លាក់បងផ្លូវការហើយ! ខលមិញហ្នឹងជាមេធាវី​បង! ក្រុមហ៊ុននៅអាមេរិកមានរឿង! ស្នាដៃវាណេស៊ា! បងអាច​ត្រូវគេរឹបអូស ព្រោះគណនីត្រូវគេបង្កកហើយគេដាក់សក្ខីកម្មឃាត់ខ្លួនបង! យាយបងមិនមែនធ្វើថ្នាក់ហ្នឹងទេ!»

នាង​ក្រោកអង្គុយទាំងកាយទន់ល្មៃលាក់ក្នុងភួយ។

ប្រុសញញឹមស្រពោនៗ៖

«ឥឡូវនេះ បងមិនមែនជាមហាសេដ្ឋី ហ្សាងជី ទៀតទេ។ បងគ្រាន់តែជាអ្នករត់គេចខ្លួនពីប៉ូលិស​សេដ្ឋកិច្ច​។ បង​មិនអាចនៅអាមេរិកបានទេ ហើយបងក៏មិនអាចបន្តនៅសិង្ហបុរីដែរ ព្រោះលោកយាយ​កំពុងចាំមើលបងបរាជ័យ»

គេសម្លឹងមើលទៅក្នុងភ្នែកនាងចំៗ ដើម្បីពិនិត្យ​ប្រតិកម្ម។

«ម៉ាលីយ៉ា តើអូននៅតែចង់នៅជាមួយបងទេ?​»

ម៉ាលីយ៉ាគាំងមួយសន្ទុះ។ ព័ត៌មាននេះលឿនពេកសម្រាប់នាង។ ប្តីរបស់នាង… ពីស្តេចក្លាយជាអ្នកទោស? ប៉ុន្តែពេលដែលនាងឃើញកែវភ្នែកដ៏សោកសៅ ដែលតុនសម្តែងនេះ បេះដូងនាងឈឺចាប់ជំនួសគេ។

«និយាយស្អីហ្នឹង?» ម្រាមទាំង១០ ស្រីចាប់មុខគេជាមួយភ្នែកដែលរលីងរលោង៖

«អូនបានប្រាប់បង ហើយតើ…ទីណាមានបង ទីនោះជាផ្ទះរបស់អូន។ ទៅស្រុកខ្មែរ? ល្អតើ! អូននឹកផ្ទះយូរហើយ យើងទៅ!»

នាង​បែរខ្នងរៀបចំ មាត់និយាយ៖

«អូនមានលុយសន្សំអូន កុំភ័យអីទាំងអស់! ស្រុកខ្មែរល្អណាស់ យើងអាចរស់បាន!»

តុនលបញញឹមសម្លឹងនាងពីក្រោយ​ដោយក្នុងចិត្តអាណិត​ស្រីព្រួច។ គេមិនដែលមើលនាងល្អិតនេះ​ខុសទេ។ ការសាកល្បងនេះ នាងតេស្តជាប់ហើយក្នុងបេះដូងគេ……វាអាក្រក់បន្តិចមែនដែលមិនទុកចិត្ត​គ្នា តែមហាសេដ្ឋីដូចគេ​…..​រមែងយកការទុកចិត្តមកជាអាទិភាព​។

មិនមែន​មនុស្ស​ដែលដេកជាមួយយើងនឹងស្មោះជាមួយយើងជានិច្ច​នោះទេ។ តុនមិនខុសពីមហាសេដ្ឋីនានាឡើយ។

«អ៊ីចឹង​… យើងទៅឥឡូវនេះ! ជិះយន្តហោះធម្មតាអូខេទេ? ព្រោះយន្តហោះឯកជន…..យើងគ្មានទៀតទេតារាអនឡាញ!»

«ស្អីគេបងឯង!»

នាងក្តិចគេ។

ព្រឹក​ព្រលឹម​ស្រាងៗ​នៅ​តំបន់Chinatownនេះ បុរស​អ្នក​លក់មីឡើងមកមិនឃើញពួកគេសោះ គាត់​រវល់ចេញទៅទិញសាច់តាំងពីស្រាងៗ វិលមកវិញឃើញលុយ​២រយដុល្លារ និង​អក្សរចិនមួយតួគត់«អរគុណ!»។

នៅតាមផ្លូវ អ្នកតាមដាន​របស់ក្រុមអភិជនគ្មានបេះដូងបានឃើញ​ តុន​ដើរ​កាន់​ថង់​កាហ្វេ​បុរាណ (Kopi-O) ពីរ​ថង់​ ​តម្លៃ១ដុល្លារ​ក្នុង​ដៃ​ហើយញញឹមត្រសងតាម​ប្រពន្ធឡើងតាក់ស៊ី​ទាំង​ព្រឹក​។

គ្រាន់​តែ​រុញ​ទ្វារឡានបិទគ្រឹប​ គេ​ឃើញម៉ាលីយ៉ាកំពុង​កាន់​ទូរសព្ទ​របស់​នាង មុខ​នាង​តានតឹង៖

«អាឡូ… បង​ម៊ីក…»

តុនស្ទុះ​កញ្ឆក់​ទូរសព្ទ​ពី​ដៃ​នាង​ហើយ​ចុច​បិទ​ភ្លាម។

«កុំ!» គេ​ហាម​សំឡេង​រឹង។

«តុន!…គាត់​អាច​ជួយ​យើង​បាន!​» ម៉ាលីយ៉ា​តវ៉ាខ្សឹបខ្សៀវខ្លាចផ្អើលដល់អ្នកបើកឡាន។

«បង​ដឹង!​» តុន​ឆ្លើយ តែ​គេ​មិន​ហ៊ាន​មើល​មុខ​នាង​ចំ​ទេ «តែ​បង​មិន​ចង់​ឱ្យ​ខាង​គ្រួសារ​អូន​ឃើញ​បង​ក្នុង​ស្ថានភាព​បែប​នេះ​ទេ អតីត CEO ហ្សាង ដែល​នាំ​កូន​ស្រី​គេ​មក​ដេក​អត់​បាយ​ក្នុង​បន្ទប់​ដាក់​អីវ៉ាន់? បង​ខ្មាសគេ… ខ្មាស​បង​ប្រុស​អូន… ហើយ​ខ្មាស​ខ្លួន​ឯង!»

នាង​យល់…..ស្រីស្រពោនហើយទម្លាក់ទូរសព្ទចុះវិញយឺតៗ។

តុនហុច​កាហ្វេ​ ហើយ​ចាប់​ស្មា​នាង​ដៃម្ខាងច្របាច់លួងលោម។

ជំពូកទី២៤

រសជាតិជីវិត «Economy Class»

«កាហ្វេ​នេះ…ផ្អែម​ខ្លាំង​ណាស់» តុនរអ៊ូ​តិចៗ តែ​គេ​នៅ​តែ​បឺត​វា​អស់​ពី​ថង់។ គេ​មិន​ដែល​នឹក​ស្មាន​ថា កាហ្វេ​ទឹក​កក​តម្លៃ១ដុល្លារ អាច​ធ្វើ​ឱ្យ​គេ​មាន​កម្លាំង​ចិត្ត​ដល់​ម្ល៉ឹង។

«ផ្អែម​ហើយព្រោះនេះ​ជា​រសជាតិ​ដើម​របស់​អ្នក​តស៊ូ» ម៉ាលីយ៉ាញញឹម​ដាក់​គេ ដៃ​នាង​កាន់​ដៃ​គេ​ជាប់​មិន​លែង​តាំង​ពី​ឡើង​ឡាន​មក។

ពេល​តាក់ស៊ី​ឈប់​នៅ​មុខ​ព្រលាន​យន្តហោះ តុនហាក់​ដូច​ជា​ស្ទាក់ស្ទើរ។ គេ​ធ្លាប់​តែ​មាន​ឡាន​ limousine មក​យក​ដល់​ជណ្តើរ​យន្តហោះ​ឯកជន តែ​ពេល​នេះ គេ​ត្រូវ​អូស​វ៉ាលិស​ដោយ​ខ្លួន​ឯង ចូល​​ទៅ​ក្នុង​ហ្វូង​មនុស្ស​ដែល​កំពុង​កកកុញ។

«តស់​!​» ម៉ាលីយ៉ាទាញ​ដៃ​គេ។ តុនពាក់​វ៉ែនតា​ខ្មៅ​ដើម្បី​បិទ​បាំង​ភ្នែក​ដែល​មិន​សូវ​បាន​គេង និង​ដើម្បី​​កុំ​ឱ្យ​គេ​ចំណាំ​មុខ​បាន។ ប៉ុន្តែ​ទោះ​ជា​គេ​ពាក់​អាវ​យឺត​ធម្មតានិង​ខោ​ខូវប៊យ​ក៏​ដោយ ក៏​រាសី​នៃ​ភាព​​ជា​អ្នក​ដឹកនាំ​នៅ​តែ​ធ្វើ​ឱ្យ​នារីៗ​ដែល​ដើរ​កាត់​ងាក​មើល​គេ​គ្រប់​គ្នា។

«យើង… ជិះ​ថ្នាក់​ណា​?​» តុន សួរ​ពេល​ឃើញ​ជួរ​ដ៏​វែង​នៅ​កន្លែង Check-in។

«Economy សន្សំ​សំចៃ» ម៉ាលីយ៉ា ឆ្លើយ​តប​យ៉ាង​ធម្មតា។

«លុយ​សន្សំ​អូន​មិន​ច្រើន​ទេ ត្រូវ​ទុក​ចាយ​ពេល​ទៅ​ដល់​ស្រុក​ខ្មែរ»។

តុន ភ្លាត់​មាត់​សើច​ហួស​ចិត្ត​ក្នុង​បំពង់​ក។ ហ្សាងជី ជិះ Economy? បើ​មិត្តភក្តិ​ជំនួញ​គេ​ដឹង ច្បាស់​ជា​​សើច​បាក់​ធ្មេញ។ ប៉ុន្តែ​ពេល​ឃើញ​មុខ​ម៉ាលីយ៉ា​ដែល​កំពុង​ខ្វល់ខ្វាយ​រាប់​លុយ​ក្នុង​កាបូប គេ​បែរ​ជា​​មាន​អារម្មណ៍​កក់ក្តៅ​ទៅ​វិញ។ គេ​មិន​បាន​រត់​ចោល​ខ្ញុំ… ស្រីម្នាក់នេះ​កំពុង​ព្យាយាម​ចិញ្ចឹម​ខ្ញុំ……នាង​ចិញ្ចឹមមហាសេដ្ឋី!

កៅអី​តូច​ចង្អៀត​ធ្វើ​ឱ្យ​ជើង​ដ៏​វែង​របស់តុនទើស​ទែង​យ៉ាង​ខ្លាំង។ គេ​បម្រែបម្រួល​ខ្លួន​ចុះ​ឡើងហាក់នៅ​មិន​សុខ។

«ពិបាក​មែន​ទេ?​» ម៉ាលីយ៉ា សួរ​ដោយ​ក្តី​បារម្ភ។

«អត់​អី​ទេ… គ្រាន់​តែ… មិន​ធ្លាប់» គេ​ឆ្លើយ​កុហក។

«មក​នេះ…» ម៉ាលីយ៉ា ទាញ​ក្បាល​គេ​ឱ្យ​មក​ផ្អែក​លើ​ស្មា​របស់​នាង។

«គេង​ទៅ ស្មា​អូន​មិន​ទន់​ដូច​ពូក​នៅ Penthouse ទេ តែ​អូន​ធានា​ថា​សុវត្ថិភាព»។

ក្លិន​សក់​របស់​នាង ក្លិន​ខ្លួន​ស្រាលៗ​របស់​នាង បាន​ធ្វើ​ឱ្យ​ចិត្ត​ដែល​កំពុង​តែ​ក្តៅ​ក្រហាយ​រឿង​ក្រុមហ៊ុន​របស់តុន ស្ងប់​ចុះ​មក​វិញ។ គេ​បិទ​ភ្នែក ស្រូប​យក​ភាព​កក់ក្តៅ​ពី​នារី​តូច​ច្រឡឹង​ម្នាក់​នេះ។ ដៃ​ធំ​របស់​​គេ លូក​ទៅ​ក្តោប​ដៃ​នាង​នៅ​លើ​ភ្លៅ។

«ម៉ាលីយ៉ា…» «ចាស​?​» «ចុះ​បើ… បង​មិន​អាច​យក​ក្រុមហ៊ុន​មក​វិញ​បាន​រហូត​ទៅ? បើ​បង​ក្លាយ​ជា​​មនុស្ស​ធម្មតា​រហូត?» ម៉ាលីយ៉ា យក​ដៃ​ម្ខាង​ទៀត​មក​អង្អែល​សក់​គេ​ថ្នមៗ។

«មនុស្ស​ធម្មតា​ក៏​ត្រូវ​ញ៉ាំ​បាយ​ដែរ បង​ចេះ​លាង​ចាន​ទេ?​»

តុនងើប​មុខ​មើល​នាង​ទាំង​ភ្ញាក់៖ «ហ្អាស?»

នាង​សើច​កក្អឹក​៖ «បើ​មិន​ចេះ​លាង​ចាន​ទេ អូន​អ្នក​លាង។ បង​គ្រាន់​តែ​នៅ​ក្បែរ​អូន ជួយ​អ៊ុត​ខោអាវ​អូន​ទៅ​បាន​ហើយលោកប្តី»

ពាក្យ​ថា «លោក​ប្តី» ធ្វើ​ឱ្យ​បេះដូង​គេ​រលាយវក់វីក្នុងអន្លង់ស្នេហ៍ស្រី។ តុនលួច​ញញឹម​តិចៗ។ ចាំ​មើល​ចុះ នរណា​ចិញ្ចឹម​នរណា….តែ​ឥឡូវ…បណ្តែតខ្លួនលេង​តាម​ទឹកជោរនាច​សិន។

យន្តហោះបានសំកាំង​ចុះ​ចត​នៅ​អាកាសយានដ្ឋានតេជោ​អន្តរជាតិ​។

គ្រាន់​តែ​ទ្វារ​បើក​ភ្លាម កម្ដៅ​ដ៏​ហប់​នៃ​តំបន់​ត្រូពិក​បាន​បក់​មក​ប៉ះ​មុខ​ពួកគេ។ សម្រាប់ ម៉ាលីយ៉ា វា​ជា​​ក្លិន​នៃ​ផ្ទះ….. ក្លិន​នៃ​អនុស្សាវរីយ៍រយអត្ថន័យ។ តែ​សម្រាប់ តុន នេះ​ជា​បរិយាកាស​ថ្មី​ដែល​គេ​ត្រូវ​រៀន….​រស់។

«តស់​! ជិះ​កង់​បី!» ម៉ាលីយ៉ា ហៅតាក់ស៊ីយ៉ាង​ស្ទាត់​ជំនាញ​ឯប្រុសស្អាត តុនរបស់នាងវិញគេ​ឱប​ដៃ ឈរ​មើល​យានជំនិះ​ដែល​មាន​កង់​បី​រត់​ខ្វាត់ខ្វែង​ពេញ​ផ្លូវ​ដោយ​ការ​ងឿង​ឆ្ងល់។

«យើង… ជិះ​អា​ហ្នឹង?​»

«កុំ​រឿង​ច្រើន! តស់​! តិចសប្បាយភ្លេចខ្លួនទៅ!»

នាងចំអន់ហើយទាញដៃគេឡើង។

កង់​បី​ខ្មែរដឹកនាំ​ពួកគេ​កាត់​ភាព​អ៊ូអរ​នៃ​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ផ្ទះ​ចាស់​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ជាយ​ក្រុង ម្ដុំ​ព្រែក​ឯង។

នេះ​មិន​មែន​ជា​វីឡាអ្វីទេ ​ជា​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ដែល​ម៉ាលីយ៉ា​ធ្លាប់​ទិញ​ទុក​ឱ្យ​មីង​របស់​នាង​នៅ តែ​​ឥឡូវ​មីង​នាងគាត់​ទៅ​នៅ​វត្តសន្សំកុសល​ហើយ ផ្ទះ​នេះត្រូវបាន​​ទុក​ចោល។

«ដល់​ហើយ!​» តុនចុះ​ពី​កង់​បី សម្លឹង​មើល​ផ្ទះ​ឈើ​ពណ៌​ត្នោត​ចាស់​ដែល​មាន​ដើម​ស្វាយ​មួយ​ដើម​ធំ​នៅ​មុខ​ផ្ទះ។ របង​ច្រែះ​ស៊ី​បន្តិចបន្តួច និង​សំឡេង​ឆ្កែ​ព្រុស​ពី​ផ្ទះ​អ្នក​ជិត​ខាង។

«នេះ… ផ្ទះ​យើង?​» តុនសួរ «មែន​ហើយ! ម៉េច​ដែរ? មិន​ទំនើប​ដូច Penthouse ទេ តែ​វា​ជា​ផ្ទះ​របស់​យើង ហើយអូនស្រលាញ់វា ពិសេស​ពេលវាមានមនុស្ស​ថ្មីម្នាក់ទៀតមកនៅ»

តុន អូស​វ៉ាលិស​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ។

គេ​សម្លឹង​មើល​ជុំវិញ។ ទោះ​ណាជាកន្លែងនេះមើលទៅតូចនិង​ចាស់បន្តិច តែ​​មាន​ភាព​ស្ងប់ស្ងាត់ល្អគួរសម​។

រឿង៖ ពាក់ចិញ្ចៀនសត្រូវ ភាគទី៩
ស្ត្រីចំណាស់ដកដង្ហើមធំវែងៗ ​បង្ហាញថាកំពុង​ធុញទ្រាន់​ឈុត​ដណ្តើមប្រុសស្អាត​​ដ៏​គួរ​ឱ្យ​អស់​​សំណើច​​នេះ។ គាត់​លើក​កន្សែង​ជូត​មាត់ រួច​ដាក់​ចុះ​វិញ​ថ្នមៗ។

«សុភមង្គល…» គាត់​ឧទាន​ពាក្យ​នេះ​ដូច​ជាចំអក​ដល់​របស់​ដែល​គ្មាន​តម្លៃមួយ។

«វា​គ្រាន់​តែ​ជា​ពាក្យ​លួង​ចិត្ត​របស់​មនុស្ស​ដែល​គ្មានលុយ​និង​អំណាច​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​ព្យុះ​មក​ដល់ សុភមង្គល​មិន​អាច​ការពារ​ដំបូល​ផ្ទះ​បាន​ទេ មាន​តែ​សសរគ្រឹះ​ដ៏​រឹងមាំ មានតែលុយ​​និង​ឥទ្ធិពលទេ​ដែល​អាច​! ក្មេងៗលើបណ្តាញសង្គម​ ចូលចិត្ត​យកដ្រាម៉ាមកប្រើក្នុងជីវិតពិត​ណាស់​!​»​

វ៉ាណេស៊ា ងើយ ក ត្រង់ធ្លូពេញចិត្ត​នឹងគ្រាប់បែកបង្កប់ដែល​លោកយាយជួយការពារនាង​ពីភ្លើងប្រចណ្ឌ។ ស្រីត្រកូលលីងើប​ឈរ​ឡើង​យ៉ាង​សមសួន នាង​ទាញ​រ៉ូប​ឱ្យ​ត្រង់​បន្តិច រួច​ងាក​មក​​ញញឹម​​ដាក់​អ្នក​ទាំង​ពីរ ជា​ស្នាម​ញញឹម​ដែល​ត្រជាក់​ដល់​ឆ្អឹងខ្នង។

«សុំទោស​ផង ខ្ញុំ​មាន​ប្រជុំ​អនឡាញ​ជាមួយ​ដៃ​គូ​នៅ​អឺរ៉ុប។ សូម​អញ្ជើញបន្ត​រីករាយ​ សុភមង្គល ​របស់​អ្នក​ទាំង​ពីរ​ចុះ រាត្រី​សួស្ដី លោក​យាយ!​»។

នាង​ថើប​ថ្ពាល់ Madam Zhang រួច​ដើរ​កាត់​តុននិង​ម៉ាលីយ៉ា។ ពេល​ដើរ​ដល់កៀកនឹង​តួស្រីយើង អ្នកនាងលីបង្អាក់​បន្តិច ហើយនិយាយមិនងាក សម​ល្មម​ឱ្យ​តែ​ម៉ាលីយ៉ា​ឮ៖

«កុំ​ទាន់​អរ​… ហ្គេម ​មិន​ទាន់​ចាប់​ផ្តើមទេ»

និយាយ​ចប់នាង​ក៏​ដើរ​ចេញ​ទៅ​បាត់ បន្សល់​ទុក​ក្លិន​ទឹកអប់​ដ៏​ថ្លៃ​ ​ឱ្យ​នៅ​វិលវល់​ក្នុង​ខ្យល់។

វ៉ាណេស៊ា ដើរ​តាម​របៀង​យ៉ាង​លឿន​រហូត​ដល់​បន្ទប់​គេង​របស់​នាង។ គ្រាន់​តែ​ទ្វារ​បិទ​ជិត​ភ្លាម របាំង​មុខ​ដ៏​ថ្លៃថ្នូរ និង​ស្ងប់ស្ងាត់​របស់​នាង​ត្រូវ​បាន​បក​ចេញ​ភ្លាមៗ។

«ឆ្កួត​មែន!​»

ប្រាវ!!

កែវ​ស្រា​ដែល​នៅ​លើ​តុ​សម្អាង ត្រូវ​នាង​បោក​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​បែក​ខ្ចាយ​ជា​បំណែក​តូចៗ។ មុខ​របស់​នាង​ដែល​ធ្លាប់​តែ​ស្រស់​ស្អាត ពេល​នេះ​ឡើង​ក្រហម​ដោយ​កំហឹង។ នាង​ដក​ដង្ហើម​ហត់​ខ្លាំង ដៃ​ទាំង​ពីរ​ច្រត់​ទៅ​លើ​តុ​សម្អាង សម្លឹង​មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់។

ជាយូរណាស់មកហើយ នាងតែងយល់ថា ហ្សាងជី​ដ៏មាន​ឥទ្ធិពល នឹងក្លាយមកជារបស់នាងតែ​ម្នាក់​។

នាង​មិន​ដែល​ចាញ់​ទេ! តាំង​ពី​តូច​មក នាង​ជា​ព្រះនាង ជា​សិស្ស​ពូកែ ជា​អ្នក​ដឹកនាំ។ នាង​មាន​គ្រប់​យ៉ាង​ដែល​ស្រី​ម្នាក់ៗ​ គួរតែ….​គ្មាន។ តែ​ហេតុអ្វី? ហេតុអ្វី​កែវ​ភ្នែក​របស់តុន ដែល​មើល​មក​ស្រី​ម្នាក់​នោះ ពោរពេញ​ដោយ​ភាព​កក់ក្តៅ​ដែល​នាង​មិន​ធ្លាប់​ទទួល​បាន​សូម្បី​តែ​ម្តងក្នុងជាតិនេះ?

«ស្រីរហាម​….​បោក​ប្រាស់…» លីខាំ​ធ្មេញ​និយាយ​ដាក់​រូប​ខ្លួន​ឯង​ក្នុង​កញ្ចក់ «ឯង​គិត​ថា​​អាច​ដើរ​ចូល​មក​ក្នុង​ពិភព​របស់​យើង ហើយ​យក​អ្វី​ដែល​ជា​របស់​យើងទៅដោយ​ងាយៗ​អ៊ីចឹង​​ហ្អេ៎?​»

វ៉ាណេស៊ា​ដក​ដង្ហើម​វែងៗ​ដើម្បី​គ្រប់គ្រង​អារម្មណ៍។

មិនយូរទេនាង​សម្លក់ទូរសព្ទហើយលើក​មក​ចុច​មើល​រូបថត​មួយ​សន្លឹក​ក្នុង​បណ្ដាញ​សង្គម​។ ជា​រូបម៉ាលីយ៉ាកំពុង​សើច​ស្រស់ជាមួយហ្វេន។

«ចាំ​មើល​ចុះ ម៉ាលីយ៉ា…ខ្ញុំ​នឹង​ធ្វើ​ឱ្យ​នាង​ដឹង​ថា ការ​ឈរ​ក្បែរ តុន ហ្សាង វា​ក្ដៅ​ប៉ុនណា រលាកជ្រៅកម្រិតណា? ស្អែក​នេះ នាង​នឹង​ស្គាល់​រសជាតិ​ពិត​នៃ​សង្គម​ហាយសូ!»

ស្រីចិន​​ញញឹម​ចុង​មាត់ តែ​ជា​ស្នាម​ញញឹម​ដែល​ពិស​ពុល​បំផុត ខណៈ​ដៃ​ម្ខាង​ទៀត​រើស​យក​បំណែក​​កែវ​ដែល​បែក​មក​កាន់… នាង​មិន​ឈឺ​ទេ ព្រោះ​បេះដូង​នាង​ពេល​នេះ​មុត​ស្រួច​ជាង​អំបែង​កែវ​នេះ​ទៅ​ទៀត។

ជំពូកទី២១

តស៊ូស្នេហ៍លើដីកោះ

សំឡេង​តន្ត្រី​ក្នុង​ពិធី​ជប់លៀង​នៅ​តែ​បន្លឺ​ឡើង​រងំ តែ​សម្រាប់ហ្សាងជី អ្វីៗ​ហាក់​ដូច​ជា​ស្ងប់ស្ងាត់​ភ្លាមៗ ពេល​គេ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​បុរស​ដ៏​ប្រណីត ហើយ​ឮ​កូន​ប្រុស​មហាសេដ្ឋី​ពីរ​នាក់​កំពុង​ជជែក​គ្នា​បណ្ដើរ លាង​ដៃ​បណ្ដើរ។

«ឃើញ​ស្រី​ស្អាត​ពាក់​រ៉ូប​សូត្រ​ផ្កា​ឈូក​នោះ​ទេ?» បុរស​ម្នាក់​សួរ​ឡើង​សើចបែបព្រាន «ដើរកាត់ខ្ញុំមុននេះ ឃើញស្បែក​នាង​ម៉ដ្ឋ​ខៃ…ឮ​ថា​ជា​ស្រី​ខ្មែរ អារម្មណ៍ប្លែកណាស់វ៉ី! សម្រស់​! »

«អឺ… ស្អាត​ប្លែក​មែន​!​» ម្នាក់​ទៀត​តប​ទាំង​សើចកកាច់កកាច់ស្រង់ «ភ្នែក​នាងមើលមក យើងចង់ទន់ជើង​!​»

«គ្មានថ្លៃម៉ានទេ!»

«យី! បានន័យថា កូនអ្នកធម្មតា?»

ម្នាក់នោះដែលនិយាយលេបខាយនាង មិនឆ្លើយបែរជារអ៊ូបែបស្រវឹង៖

«បើ​បាន​​មក​កំដរ​មួយ​យប់ អស់​ឡាន​ស្ព័រ​មួយ​គ្រឿង​ក៏​​ហ៊ាន​​ដែរ…»

ផាំង!!

ហ្សាងជី ទះ​ដៃ​ទៅ​លើ​ថ្ម​ម៉ាប​នៃ​អាង​លាង​ដៃ​មួយ​ទំហឹង ធ្វើ​ឱ្យ​បុរស​ទាំង​ពីរ​នាក់​នោះ​ភ្ញាក់​ព្រើត ងាក​មក​មើល។ គ្រាន់​តែ​ឃើញ​មុខ​មេ​គ្រួសារ ហ្សាង ភ្លាម ពួកគេ​មុខ​ស្លេក​ដូច​ក្រដាស។ ហ្សាងជី មិន​និយាយ​អ្វី​មួយ​ម៉ាត់ គេ​គ្រាន់​តែចង្អុលមនុស្ស​ស្រវឹងទាំងពីរព្រមាន​ ហើយ​​សម្លឹង​ពួកគេ​ដោយ​កែវ​ភ្នែក​ពិឃាត​មួយ​វិនាទី រួច​ដើរ​ចេញ​ទៅ​វិញ​យ៉ាង​លឿន។ ភ្លើង​ប្រចណ្ឌ​កំពុង​ឆេះ​សន្ធោសន្ធៅ​ក្នុង​ទ្រូង​គេ។ គ្មាន​នរណា​មាន​សិទ្ធិ​ស្រមៃ​ចង់​បាន​ប្រពន្ធ​គេ ទោះ​ជា​ក្នុង​ចិត្ត​ក៏​ដោយ!

នៅ​ខាង​ក្រៅ ម៉ាលីយ៉ា​កំពុង​ឈរ​កាន់​កែវ​ទឹក​ក្រូច ញញឹម​ដាក់​ភ្ញៀវ​ស្ត្រី​ម្នាក់​តាម​ការ​គួរសម។ ស្រាប់​តែ​ដៃ​ដ៏​រឹងមាំ​មួយ​បាន​មក​កៀក​ចង្កេះ​នាង​ពី​ក្រោយ​យ៉ាង​តឹង រួច​អូស​នាង​ចេញ​ពី​ហ្វូង​មនុស្ស​ដោយ​មិន​ប្រាប់ហេតុផល​មួយ​ម៉ាត់។

តុនមុនពេលធ្វើយ៉ាងនេះ គឺគេក្រឡេកឃើញស្រេចហើយ បុរសជាច្រើនកំពុងតាមមើលនាង ទុកជាសាច់ក្រអូប។

«តុន… អូស​មនុស្ស​កណ្តាលចំណោម​​ទៅ​ណានៀក? ឈឺ…»

ម៉ាលីយ៉ា​តវ៉ា​តិចៗពេល​ឃើញ​គេ​អូស​នាង​សំដៅ​ទៅ​បន្ទប់​ទឹក VIP របស់ម្ចាស់ផ្ទះដែល​ស្ងាត់​​មនុស្ស​។

តុនមិន​តប។ គេ​រុញ​នាង​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ដ៏​ទូលាយ​នោះ រួច​ចុច​គន្លឹះ​ទ្វារ​បិទ​ជិត​ឈឹង។ មិន​ទាន់​បាន​ម៉ាលីយ៉ា​សួរ​នាំ​ផង គេ​ក៏​រុញ​នាង​ផ្ទប់​នឹង​ទ្វារ ដៃ​ទាំង​ពីរ​ឃុំ​នាង​ជាប់។

«…កើត​អី?» ស្រីស្អាត​ញញឹម​សួរគេ​ទាំង​ភ្នែក​ឡេះឡះ ពេល​ឃើញ​ដង្ហើម​គេ​ហាក់​ដូច​ជា​ខឹង។

«ឈប់​ញញឹម!» គេ​បញ្ជាដោយ​សំឡេង​ស្អកៗ «ឈប់​ញញឹម​ដាក់​ប្រុស​ៗ! ឈប់​ធ្វើ​ដូចខ្លួនឯងមកនេះដើម្បីបង្អួត…..ភាព​ស្អាត…..ឮ​!?»

«តុន…?» នាងរអ៊ូក្នាញ់គេណាស់ តែមិនហ៊ានញញឹម​ប៉ុន្មានទេព្រោះដឹងថា ជននេះប្រចណ្ឌខ្លាំង ឡើងក្រហមមុខហើយ។

«ព្រោះ…..បង​ប្រចណ្ឌ!» តុន​សារភាព​ត្រង់ៗមុនពេលប្រពន្ធបកអាក្រាតគេទៅទៀត។ មុខ​គេ​សម្រូតចុះ​មក​ជិត​មុខ​នាង ច្រមុះនាង សម្លក់មាត់នាងហើយខ្សឹប «បង​ស្អប់​​ភ្នែក​ពួក​វា​ដែល​មើល​មក​ប្រពន្ធបង…. អូន​ជា​របស់​បង… របស់​បង​តែ​ម្នាក់!»

និយាយ​ចប់ គេ​ក៏​ឱន​មក​ត្របាក់​មាត់​នាង​យ៉ាង​កម្រោល។

….​មិនមែន​ជា​ការ​ថើប​ដ៏​ផ្អែមល្ហែម​ដូច​មុន​ទេ តែ​ជា​ការ​ថើប​បែប​ដាក់​ទោស​និង​ទាមទារ។ តុន​បំបែក​​ជើង​នាង​ចេញ​ពី​គ្នា រួច​ស៊ក​ខ្លួន​ចូល​នៅ​ចន្លោះ​ភ្លៅ​នាង។ ដៃ​គេ​ចាប់​ផ្ដើម​រាវ​ចូល​ទៅ​ក្រោម​រ៉ូប​សូត្រ​ផ្កា​ឈូក​នោះ ទាញ​វា​ឡើង​មក​លើ​ចង្កេះ។

«តុន…​ក្នុង….​បន្ទប់​ទឹក…» ម៉ាលីយ៉ា​ព្យាយាម​តវ៉ា​ទាំង​សំឡេង​ដាច់ៗ ខ្សឹបខ្សៀវ….ព្រោះប្រាណនាង​ចុះចាញ់បាត​ដៃ​ក្ដៅ​គគុក​របស់​គេដែលមកគ្រប់គ្រង​​​ត្រូវ​ចំណុច​រសើប​នៅ​ខាង​ក្រោម។

«មិន​ខ្វល់…» គេ​ខ្សឹប​ក្បែរ​ត្រចៀក​នាង ព្រម​ទាំង​ខាំ​តិចៗ​ធ្វើ​ឱ្យ​ប្រពន្ធ​ស្រៀវ​ខ្ញាក ពីក្បាលដល់ចុងជើង «បង​ចង់​ឱ្យ​អូន​ដឹង… ចង់​ឱ្យ​រាងកាយ​អូន​ចងចាំ​ថា អ្នក​ណា​ទៅ ជា​ម្ចាស់​»។

គេ​លើក​នាង​ឱ្យ​អង្គុយ​លើ​តុ​ថ្ម​ម៉ាប​ត្រជាក់​ស្រេប​នៅ​មុខ​កញ្ចក់​ធំ។ ភាព​ត្រជាក់​នៃ​ថ្ម ប៉ះ​នឹង​ភាព​ក្ដៅ​នៃ​ភ្លើង​តណ្ហា​ដែល​កំពុង​ឆេះ​រោលរាល។

ក្នុង​កញ្ចក់ ម៉ាលីយ៉ា​ឃើញ​រូប​ខ្លួន​ឯង​ដែលត្រូវបាន​រ៉ូប​របើក​ឡើង​លើអស់។ មុខនាង​​ក្រហម​ងាំងស្មើគ្នា​ទៅនឹង​ស្វាមី​ដែល​កំពុង​ថើប​បោល​អង្អែល​ដើម​ទ្រូង​នាង​យ៉ាង​ស្រេកឃ្លាន។

សំឡេង​ទឹក​ម៉ាស៊ីន​ដែល​តុន​បើក​ចោល ដើម្បី​លុប​សំឡេង​ថ្ងួចថ្ងូរ បាន​លាយឡំ​នឹង​សំឡេង​សាច់​ប៉ះ​សាច់។ តុន​មិន​បន្ធូរ​ដៃ​ទេ គេ​វាយ​លុក​ចូល​ទៅ​ក្នុង​ខ្លួន​នាង​យ៉ាង​ជ្រៅនិង​ខ្លាំងៗ ហាក់​ដូច​ជា​ចង់​បញ្ចេញ​​កំហឹង​នៃ​ការ​ប្រចណ្ឌ​តាម​រយៈ​ការ​រួម​រក្ស​​នេះ។

«អ្ហាស… តុន… ស្រាលៗ…» ម៉ាលីយ៉ា​ខ្ញាំ​ស្មា​គេ​ជាប់ ក្រចក​នាង​ចង់​លិច​ចូល​សាច់​គេ។

«មិន​បាន​ទេ…» គេ​ឆ្លើយ​ទាំង​ដង្ហើម​ដាច់​រាក់ៗ ខណៈ​ចង្វាក់​ស្នេហ៍​កាន់​តែ​ញាប់​ស្អេកឡើងៗ «បង​​ចង់​ឱ្យ​អូន​ស្រែកឱ្យចាំ​ឈ្មោះ​របស់បង…»។

នៅក្នុង​បន្ទប់​ទឹក​ដ៏​ប្រណីត​នោះ ម៉ាលីយ៉ា​បាន​ក្លាយ​ជា​ចំណី​ដ៏​ឆ្ងាញ់​ពិសារបស់​រាជសីហ៍​ដែល​កំពុង​ការពារ​ទឹក​ដី។ រាល់​ការ​ប៉ះពាល់ រាល់​ការ​ថើប គឺ​ជា​ត្រា​កម្មសិទ្ធិ​ដែលតុនបោះ​លើ​ខ្លួន​នាង។ ពេល​នេះ នាង​លែង​ខ្វល់​ពី​អ្នក​ណា​ទៀត​ហើយ នាង​ដឹង​ត្រឹម​ថា ក្នុង​លោក​នេះ មាន​តែ​បុរស​ម្នាក់​នេះ​​ទេ​ដែល​អាច​ធ្វើ​ឱ្យ​នាង​ឆេះ​រលាយ​ក្នុងភ្លើងស្នេហ៍បាន​ក្នុងសភាពជាឈ្លើយសឹក។

យប់នោះ……អ្នកក្នុងផ្ទះសុទ្ធតែឃើញតុនបីម៉ាលីយ៉ាចេញពីបន្ទប់ទឹកចូលបន្ទប់វិញយ៉ាងផ្អែមល្មួត​។​…..សុបិនស្នេហ៍​ទើបនឹង​ចាប់ផ្តើម​ដើម្បីជាគ្រឿង​មកតតាំងកម្លាំងជាមួយរនាំងវណ្ណៈស្រាប់​តែ​….ព្រឹក​បន្ទាប់​នៅ​ភូមិគ្រឹះ ហ្សាង ម៉ាលីយ៉ា​ភ្ញាក់​ពី​ដំណេក​ឃើញខ្លួនគេងតែ​ម្នាក់​ឯង។

​ស្រីរៀបចំខ្លួន ​ដើរ​ចុះ​ទៅ​ខាង​ក្រោម ឃើញ​តែ​ភាព​ស្ងប់ស្ងាត់ព្រោះផ្ទះនេះធំណាស់។

«អ្នក​ប្រុស​ធំ​ទៅ​ក្រុមហ៊ុន​តាំង​ពី​ព្រឹក​ជាមួយ អ្នក​នាង វ៉ាណេស៊ា ហើយ» អ្នក​បម្រើ​ម្នាក់​ឆ្លើយ​ទាំង​មិន​ហ៊ាន​មើល​មុខ។

ម៉ាលីយ៉ា​ប្តូរទឹកមុខ ហើយទឹក​ឃ្មុំដែលនៅជាប់ដាមក្នុងបេះដូងរលុបទៅបណ្តើរៗជំនួសមកវិញដោយភាពល្វីងជូរចត់។

ពួកគេទៅធ្វើការ​ជាមួយ​គ្នា?

ចិត្ត​នេះលែងចង់បានអាហារ​ឬកាហ្វេហើយ។

នាង​បែរមកបន្ទប់វិញ ​ព្យាយាម​តេ​ទៅ​តុន តែ​គ្មាន​អ្នក​ទទួល។ មួយ​សន្ទុះ​ក្រោយ​មក មាន​សារ​មួយលោត​ចូល​មកថា៖

“បង​រវល់​ប្រជុំ​បន្ទាន់​ជាមួយ​ម្ចាស់​ភាគហ៊ុន ល្ងាច​នេះ​មិន​បាច់​ចាំ​បាយ​ទេ យាយ​ឱ្យ​បង​ទៅ​ញ៉ាំ​បាយ​ជាមួយ​ដៃ​គូ​ខាង​ជប៉ុន”។

ម៉ាលីយ៉ា​មាន​អារម្មណ៍​ថា ​ខ្លួន​ឯង​ជា​មនុស្ស​ក្រៅសង្វៀនសំខាន់ក្នុងជីវិតគេ។

នៅ​ទីនេះ នាង​គ្មាន​អំណាច គ្មាន​ការងារ និង​គ្មាន​សិទ្ធិ​សូម្បី​តែ​ទៅ​ក្បែរ​ប្ដី…..គ្មានតម្លៃ!

ក្រៅពីជាដៃគូស៊ិចរបស់គេ តើនាង…..ជាអ្វីទៀត?

រៀបចំខ្លួនទាំងស្រពោន ម៉ាលីយ៉ា​ប្រុងថា​ចេញដើរ​លេង​នៅក្នុងក្រុង រកកាហ្វេអង្គុយគិតប្រកប​ដោយ​សេរីភាព ស្រាប់តែបោះជំហាន​កាត់តាម​​សួន​ច្បារ នាង​ឃើញជីដូនរបស់ប្តី។

ម៉ាដាម​Zhang អង្គុយ​សោយសុខជាមួយពែង​តែហើយបក់ដៃហៅនាង៖

«មក​នេះ!​»

ម៉ាលីយ៉ា​ដើរ​ចូល​ទៅហើយ​អង្គុយ​ទល់​មុខគាត់។

«នាង​ដឹង​ទេ​ថា​ ហេតុ​អី​យាយ​ចូល​ចិត្ត វ៉ាណេស៊ា?​» Madam Zhang សួរ​ដោយ​មិន​មើល​មុខ។នាង​តបដោយងាកចេញដូចគ្នា​ ហើយមុខស្មើវិញ៖

«ព្រោះ​នាង​ឆ្លាត? មាន​សមត្ថភាព?»

«ត្រូវ​ហើយ! តែ​សំខាន់​ជាង​នេះ គឺ​នាង​ស្គាល់​តុន​ច្បាស់។ ពួកគេ​ធំ​ឡើង​ជាមួយ​គ្នា រៀន​ជាមួយ​គ្នា។ វ៉ាណេស៊ា អាច​ជួយ​តុន​ដោះស្រាយ​បញ្ហា​ជំនួញ​រាប់​លាន​ដុល្លារ។ ចុះ​នាង? នាង​អាច​ជួយ​​អី​គេ​បាន ក្រៅ​ពី​រឿង​លើ​គ្រែ?»

ពាក្យ​សម្ដី​នោះ​ចាក់​ដោត​បេះដូង​ម៉ាលីយ៉ាតែនាងមិនចុះញ៉មទេ៖

«ខ្ញុំ​ស្រលាញ់​គាត់…»

«ស្រលាញ់​មិន​អាច​ការពារ​អាណាចក្រ​នេះ​បាន​ទេ» Madam Zhang ដាក់​ពែង​តែ​ចុះ។

«បើ​នាង​ស្រលាញ់​គេ​មែន នាង​គួរ​តែ​ដឹង​ខ្លួន ហើយ​ដើរ​ចេញ​ទៅ។ កុំ​ឱ្យ​គេ​លំបាក​ចិត្ត​រវាង​គ្រួសារ និង​ស្រី​ម្នាក់»។

ម៉ាលីយ៉ា​មិន​បាន​តបត​អ្វី​ទៀត​ទេ។ នាង​ក្រោក​ឈរ​យឺតៗ រួច​ដើរ​ចេញ​ពី​សួន​ច្បារ​ដោយ​ជំហាន​ដែល​ធ្ងន់​ដូច​មាន​សណ្តូងថ្មចង​ជើង។

ពាក្យ​សម្តី​របស់ Madam Zhang មិន​មែន​គ្រាន់​តែ​ជា​ការ​មើល​ងាយ​ទេ ប៉ុន្តែ​ ​ជា​ការពិត​ដ៏​ឃោរ​ឃៅ​​ដែល​នាង​ព្យាយាម​គេច​វេះ​ជា​យូរ​មក​ហើយ។

​មក​អង្គុយ​ក្នុងឡានតាក់ស៊ី ហើយបន្តទៅតុកាហ្វេមួយ បងប្រុសនាង​ឈែត​មក៖

«ហេ៎!»

នាង​ស្រក់ទឹកភ្នែកច្រោក។

តើប្រាប់គាត់ថាម៉េច?

ស្រីជូរជល់នេត្រហើយប្រឹងញញឹម​ Selfie ផ្ញើទៅម៊ីក។

«សាំងហ្គាពួរថ្ងៃនៃត្រជាក់ជាងយើងគិត!»

នាង​សរសេរហើយ​ថយមកសំកុកគិតម្នាក់ឯង។ នាង​ឃើញ​ក្នុងគ្រុបឈែត លីដាប្អូននាង​ដាក់រូបមនុស្ស​ថើបគ្នា​ផ្ញើមកចំអក។

ងាកមកសម្លឹង​មើល​ទៅ​ទិដ្ឋភាព​ទីក្រុង​សិង្ហបុរី​ពី​ផ្ទាំង​កញ្ចក់លើអាកាស….ទីក្រុង​នេះ​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង ដូច​ជា​ពិភពលោកដ៏ធំ​​របស់តុនអ៊ីចឹង។ រូបភាព​របស់ តុន និង វ៉ាណេស៊ា ដែល​ដើរ​ទន្ទឹម​គ្នា​ចូល​បន្ទប់​ប្រជុំ ហោះ​ចូល​មក​ក្នុង​ការ​គិត​របស់​នាង។ គេ​ជា​ស្តេច​ឥន្រ្ទី ហើយ​នាង​វ៉ាណេស៊ា​ប្រៀប​ដូច​ជា​ខ្យល់​ដែល​រុញ​ច្រាន​ឱ្យ​គេឱ្យ​ហោះ​បាន​កាន់​តែ​ខ្ពស់។ ចុះ​នាង? តើ​នាង​ជា​អ្វី?

«ឯង ជា​អ្នក​ណា​ឱ្យ​ប្រាកដ​ទៅ ម៉ាលីយ៉ា? សម្រាប់គេ?​» នាង​សួរ​ខ្លួន​ឯង​ក្នុង​កញ្ចក់បន្ទប់ទឹក​ពេលខំលាងជម្រះទឹកភ្នែក។

នាង​គ្រាន់​តែ​ជា​នារី​ធម្មតា​ម្នាក់​ដែល​មាន​តែ “បេះដូង”។ ប៉ុន្តែ​ក្នុង​សមរភូមិ​ជំនួញ​រាប់​លាន​ដុល្លារ បេះដូង​មិន​អាច​ប្រើ​ជា​អាវុធ​បាន​ទេ។ នាង​នឹក​ឃើញ​មុខ​របស់តុន ពេល​ដែល​គេ​ត្រូវ​ប្រឈម​មុខ​នឹង​ជីដូន ពេល​ដែល​គេ​ត្រូវ​ការពារ​នាង​ពី​ការ​មើល​ងាយ​របស់​អ្នក​ដទៃ។ គេ​ហត់​នឿយ​ណាស់… នាង​មើល​ឃើញ​ភាព​នឿយហត់​នោះ​នៅ​ក្នុង​ភ្នែក​របស់​គេ ទោះ​ជា​គេ​ព្យាយាម​ញញឹម​លាក់​បាំង​ក៏​ដោយ។

តើ​នាង​អាត្មានិយម​ពេក​ទេ​ដែល​ចង​ជើង​ឥន្រ្ទី​ធំមួយ ​ឱ្យ​នៅ​ក្បែរ​ទ្រូង​គ្រាន់​តែ​ដើម្បី​ភាព​កក់ក្តៅ​ផ្ទាល់​ខ្លួន?

«បើ​គ្មាន​អូន… បង​នឹង​មិន​បាច់​ឈ្លោះ​ជាមួយ​គ្រួសារ បើ​គ្មាន​អូន…បង​នឹង​មាន​ដៃ​គូ​ដែល​ស័ក្តិសម​ជួយ​ជ្រោមជ្រែង​រាជ្យ​បល្ល័ង្ក​របស់​បង»

ទឹក​ភ្នែក​មួយ​ដំណក់​ហូរ​កាត់​ថ្ពាល់​ដោយ​មិន​ដឹង​ខ្លួន។

ក្តី​ស្រលាញ់​ពិត​មិនមែន​ជា​ការ​កាន់​កាប់​ទេ តែ​គឺ​ជា​ការ​ចង់​ឃើញ​មនុស្ស​ដែល​យើង​ស្រលាញ់​បាន​ល្អ ទោះ​បី​ជា​ត្រូវ​បាត់បង់​គេ​ក៏​ដោយ។ បើ​នាង​នៅ​ទីនេះ តុននឹង​ក្លាយ​ជា​កូន​អកត្តញ្ញូ​ដែល​ត្រូវ​គេ​បោះបង់ តែ​បើ​នាង​ទៅ… គេ​នឹង​ឈឺ​ចាប់​តែ​មួយ​រយៈ ប៉ុន្តែ​គេ​នឹង​រក្សា​បាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​ជា​របស់​គេ។

ម៉ាលីយ៉ាត្រលប់មកផ្ទះ….នាងអង្គុយសម្លឹងទីឋានដែល…..មិនស័ក្តិសមនឹងនាង….​យក​ដៃ​អង្អែល​​លើ​ខ្នើយ​ដែលតុនធ្លាប់​កើយ។ ក្លិន​របស់​គេ​នៅ​ជាប់​នៅ​ឡើយ។

«តុន…បង​ខ្ពស់​ណាស់ អូន​ប្រហែល​ជា​មិន​អាច​ហោះ​ទៅ​ដល់​កំពូល​ភ្នំ​ជាមួយ​បង​ទេ។ បើ​អូន​ស្រលាញ់​​បង… អូន​មិន​គួរ​ក្លាយ​ជា​ចំណុច​ខ្សោយមួយមកប្រតោង​បង​ដូចគ្នា​!​»។

គំនិត​ចង់​ចាកចេញ​ចាប់​ផ្តើម​ដុះ​ឡើង​ក្នុង​ចិត្ត​យ៉ាង​ច្បាស់។ វា​ឈឺ… ឈឺ​ដូច​គេ​យក​កាំបិត​មក​ឆូត​បេះដូង​ទាំង​រស់។ ប៉ុន្តែ​បើ​ការ​ឈឺ​ចាប់​របស់​នាង អាច​ប្ដូរ​មក​វិញ​នូវ​ភាព​រុងរឿង​របស់​គេ… នាង​ព្រម​។

ម៉ាលីយ៉ា​នាង​មិន​ចង់​ឱ្យ​ថ្ងៃ​ណា​មួយ តុនត្រូវ​ស្ដាយ​ក្រោយ​ដែលបាន​ជ្រើសរើស​នាង ហើយ​បាត់​បង់​​ពិភពលោក​ពិតរបស់គេនោះ​ទេ។

យប់​នោះតុន​ត្រលប់​មក​វិញ​យឺត​ណាស់។ គេ​មាន​ក្លិន​ស្រា​ជាប់​ខ្លួន។ ម៉ាលីយ៉ា​អង្គុយ​ចាំ​គេ។

«បង​ទើបតែមកពី​ណា?​» នាង​សួរថ្នមៗទាំងដែលមុននេះម៉ោង១១យប់ទៅហើយ នាងបានទទួលរូបថតសារពីវ៉ាណេ​ស៊ា​ដែលផ្ញើមកចំអកនាង​។

ជាមួយទឹកភ្នែកយំខ្សោះនាងឮគេនិយាយទាំងបែរខ្នង​លុបមុខ៖

«បង​ប្រាប់​ហើយ​តើ ថា​ទៅ​ញ៉ាំ​បាយ​ជាមួយ​ភ្ញៀវ» តុន​ឆ្លើយ​ទាំង​ហត់​នឿយនិងអន្លាយៗ ស្រវឹង។

គេ​ដោះ​ក្រវាត់​​ក​ចេញ។

«ភ្ញៀវ​នោះ​គឺ វ៉ាណេស៊ា មែន​ទេ?​»

តុន​ឈប់​បន្តិច ហើយសម្លឹងប្រពន្ធតាមកញ្ចក់៖

«នាង​ទៅ​ក្នុង​នាម​​តំណាង Lee Group ​ជា​រឿង​ការងារ ម៉ាលីយ៉ា»។

«ការងារ?​»

ម៉ាលីយ៉ា​យក​ទូរសព្ទ​មក​បើក​បង្ហាញ​រូបថត​មួយ​ដែល​គេ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​សិង្ហបុរី។ ក្នុង​រូប​នោះ តុន និង វ៉ាណេស៊ា កំពុង​អង្គុយ​ជិត​គ្នា​ក្នុង​ភោជនីយដ្ឋាន​ដ៏​រ៉ូមែនទិក។ ដៃ​របស់ វ៉ាណេស៊ា កំពុង​កាន់​ដៃ​របស់ តុន ហើយ​តុន… មិន​បាន​ដក​ដៃ​ចេញ​ទេ។

«បង​ពន្យល់​អូន​មក! នេះ​ជា​ការងារ​ហ្អេ៎?» ម៉ាលីយ៉ា​និយាយតិចៗតែ​​ទឹក​ភ្នែកនាង​របូតមកខ្លាំងជាង​សំឡេងនាងឆ្ងាយណាស់។

តុន​ដៀងមកសម្លឹង​មើល​រូប​នោះ។ គេ​ចាំ​បាន​ថា ពេល​នោះ វ៉ាណេស៊ា ធ្វើ​ជា​ស្រវឹង ហើយ​ចាប់​ដៃ​គេ។ គេ​គ្រាន់​តែ​មិន​ចង់​រុញ​នាង​ចេញ​ខ្លាំង​ពេក​នៅ​ចំពោះ​មុខ​ភ្ញៀវ​ចិន។

«ម៉ាលីយ៉ា…ស្ដាប់​បង! វ៉ាណេស៊ា ស្រវឹង…»

«ហើយ​បង​ក៏​បណ្តោយ​ឱ្យ​គេ​កាន់? បង​ភ្លេច​ហើយ​ថា​បង​មាន​ប្រពន្ធ?»

«បង​មិន​ដែល​ភ្លេច​ទេ! តែ​បង​កំពុង​ព្យាយាម​ការពារ​ក្រុមហ៊ុន! យាយ​កំពុង​ដាក់​សម្ពាធ​បង។ បើ​បង​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​ជាមួយ Lee Group ក្រុមហ៊ុន​យើង​នឹង​មាន​បញ្ហា!»

«ចុះ​បេះដូង​ខ្ញុំ?​» ម៉ាលីយ៉ា​យំ​ខ្សឹកខ្សួល «បង​ខ្វល់​តែ​ពី​ក្រុមហ៊ុន ខ្វល់​តែ​ពី​យាយ​បង។ ចុះ​ខ្ញុំ? ខ្ញុំ​នៅ​​ទីនេះ​ម្នាក់​ឯង ត្រូវ​គេ​មើល​ងាយ ត្រូវ​គេ​ប្រៀបធៀប។ បង​ដឹង​ទេ​ថា….​ខ្ញុំ….​?»

តុន​ដើរ​ចូល​មក​រក​នាង តែ​ម៉ាលីយ៉ា​ថយ​ក្រោយ។

«កុំ​ប៉ះ​ខ្ញុំ! ទៅ​រក​មនុស្ស​ដែល​ស័ក្តិសម​នឹង​បង​ចុះ!»

នាង​រត់​ឡើង​ទៅ​លើគ្រែហើយទទូរភួយជិត។ តុន​ឈរ​ធ្មឹងក្នុងបន្ទប់ទឹកម៉ាបដ៏ធំ….មិនមករកនាងទេព្រោះប្រាណនៅទទឹក​។ ​នៅ​កណ្តាលបន្ទប់ គេ​ដឹង​ថា​គេ​ខុស គេ​ព្យាយាម​ថ្លឹងថ្លែង​គ្រប់​យ៉ាង តែ​ចុង​​ក្រោយ គេ​បែរ​ជា​ធ្វើ​ឱ្យ​មនុស្ស​ដែល​គេ​ស្រលាញ់​បំផុត​យំ។

រឿង៖ ពាក់ចិញ្ចៀនសត្រូវ ភាគទី៨
«ពួក​យើង…..ពួកយើង​ស្រលាញ់​គ្នា…..​នេះជារឿង​ពិត​!​» ម៉ាលីយ៉ា​ខំប្រឹងបង្កើនសេចក្តីក្លាហាន​តវ៉ា​ការពារ​ស្នេហា​​របស់នាងនិងតុន​ទាំង​ញ័រ​មាត់។

«ស្រលាញ់?» ម៉ាដាមហ្សាង សើច​ចំអកង៉ុលៗមុនពេលនិយាយបន្តមកកាន់កែវភ្នែកក្រឡង់ៗរបស់​នាង៖

«ហ្សាងជី មាន​អនាគតជានាគដែលមាន​ហង្សជាគូ​រួចមក​ហើយ….​កូន​ស្រី​ពៅ​ត្រកូល លី នៅ​សិង្ហបុរីនឹងមកជាអនាគតចៅប្រសារបស់យើង​!​…នាងចេញទៅនេះ ឈឺតិចតួចដូច​ជាជំពប់​ថ្ម​ តែយើងមាន​ប្រាក់ធានាការព្យាបាល»។

ទឹកភ្នែកដែលនារីខ្មែរមិនចង់ស្រក់ពេលនេះកំពុងប្រជែងមកយ៉ាងទន់ជ្រាយ។ នាងមើលមិនឃើញ​​ស្ត្រីដែលស៊ីញ៉ូឱ្យជំនួយការយកសែកចេញមកទេ នាងឃើញតែហ្សាងជីនិងកែវភ្នែកស្រទន់របស់​គេ។

ត្រូវហើយ!

លោកខ្ពស់ណាស់តុន! ខ្ពស់​ដល់ថ្នាក់អូនត្រូវយំទទួលស្គាល់ការពិតមួយនេះ…..ការពិតដែលថា​…..​ក្តី​ស្រមៃគ្រប់យ៉ាងរវាងពួកយើងនឹង​គង់តែបញ្ចប់ទៅនៃថ្ងៃណាមួយ…..ហើយដែលអូនមិនអស់ចិត្ត​…..គឺ….ហេតុអីបានជា….វាមកដល់ឆាប់យ៉ាងនេះ?

ស្នាមថើបនៅសល់ស្លាកស្នាម​ដិតដាមរាងកាយ…..ស្រីព្រឺរងា​និងចិត្ត​ឈឺឡើងៗ បណ្តោយឱ្យទឹកភ្នែក​ហូរជំនួសវាចា។ ពួកអភិជនដូចស្ត្រីចំណាស់ម្នាក់នេះ គ្មានឈាមទេ រឿងអីពួកគេមាន​បេះដូងយល់​អំពីស្នេហាពិតបានទៅ?

ភ្លាម​នោះ ទ្វារ​បើក​យ៉ាង​ខ្លាំងឱ្យនាងងាកទៅ។ ទឹកភ្នែករឹតស្រក់មកស្ងប់ស្ងៀមគ្រាស្រីក្រឡេកឃើញ​ប្រុសថ្លៃដែលត្រហប​ចូល​មក​ទាំង​ហត់គឃូស។

ប្រុសម្នាក់នេះ ថ្ពក់ភ្នែកជាមួយនាង រហូតដល់នាង​សម្រេចចិត្តខាំមាត់ងាកមុខចេញ។ ស្រីឮគេនិយាយខ្សោយៗ៖

«លោក​យាយ!​»

សំឡេងតុន គឺ…..ខ្លបខ្លាចជីដូនដ៏មាន​បារមី​របស់គេ។

«មក​ដល់​ហើយ​ហ្អេ៎ ចៅ​ប្រុសល្អ?​» ម៉ាដាម​សក់​ស​សួរឡើង​ខណៈយ៉ាយ៉ា​ឈ្ងោកមុខខាំមាត់យ៉ាងជូរចត់។

«យាយ​ស្មាន​ថា ​ឯង​ភ្លេចអ្នកណាជាលោកយាយ​របស់ឯងទៅ​ហើយ CEO ហ្សាង!»។

តុន​ដើរ​មក​ឈរ​បាំង​ខ្ពស់ពី​មុខ​ម៉ាលីយ៉ា ដៃ​គេលូកមកក្រោយ​​ចាប់ក​ដៃ​នាង​យ៉ាង​ណែន។

«​នេះ….​យ៉ាយ៉ា​ប្រពន្ធ​របស់​ខ្ញុំ! សូម​លោក​យាយ….​»

អភិជនជរា វាយ​ឈើ​ច្រត់​ទៅ​លើ​ឥដ្ឋ​មួយ​ទំហឹង ធ្វើឱ្យស្រីស្អាត​ដកថយបន្តិចព្រោះភ្ញាក់។

«យាយ​មិន​ទទួល​ស្គាល់! សំបុត្រ​​អាពាហ៍ពិពាហ៍​នៅ​អាមេរិក គ្មាន​ន័យ​អ្វី​ទេ​សម្រាប់​ត្រកូល​​ហ្សាង​! ត្រៀម​ខ្លួន​ទៅ ហ្សាងជី។ ឯង​ត្រូវ​ត្រលប់​ទៅ​សាំងហ្គាពួរ​ជាមួយ​យាយ! ទៅ…. ម្នាក់​ឯង»

ភ្នែកគាត់ជះមួយឆ្វាច់មកលើភរិយា​របស់តុនដោយទឹកមុខមើលស្រាល។ ខាងប្រុស​សម្លឹង​មុខ​ជីដូនហើយឈានទៅប្រឈម​។

«ខ្ញុំ​​មិន​ទៅ​ណាដោយគ្មា​នប្រពន្ធខ្ញុំទេ!​»

ស្ត្រីរូបនោះ​ទាញខ្លួនឯងក្រោក​ឈរដោយមានជំនួយការស្ទុះចូលមកជួយ។ គាត់ដើរ​ចូល​មក​ជិត​តុន ហើយខាងចៅ ប្រឹងកាន់ដៃប្រពន្ធមិនឱ្យនាងខ្លាច។

ដូនចាស់​ខ្សឹប​ដាក់​ត្រចៀក​គេ ក្នុងសំឡេងល្ម​ម​ដែល​ម៉ាលីយ៉ា​ក៏​អាច​ឮ៖

«បាន…​តែ​កុំ​សង្ឃឹម​ថា ស្រីធុននេះ ​អាចជាន់ទ្វារ​ភូមិគ្រឹះហ្សាងដោយសុខសប្បាយ!»

នេះគឺជាអត្ថបទបន្តដែលអ្នកចង់បាន​ ដោយសង្កត់ធ្ងន់លើមូលហេតុដែលធ្វើឱ្យម៉ាលីយ៉ា​សម្រេច​ចិត្ត​យ៉ាង​មុតមាំក្នុងការដើរចេញទៅជាមួយស្វាមី៖

«បាន… តែ​កុំ​សង្ឃឹម​ថា ស្រីធុននេះ ​អាចជាន់ទ្វារ​ភូមិគ្រឹះ ហ្សាង!»

សំឡេង​ដាច់​ណាត់​របស់​ស្ត្រី​ជា​ជីដូន មិន​បាន​ធ្វើ​ឱ្យ​ដៃ​ដែល​កំពុង​កាន់​នាង​រង្គោះរង្គើ​ឡើយ ផ្ទុយ​ទៅ​​វិញ តុន​បែរ​ជា​បន្តឹង​ការ​ចាប់​កាន់​តែ​ខ្លាំង​ឡើង ហាក់​ដូច​ជា​ចង់​បញ្ជាក់​ថា ទោះ​ត្រូវ​កាត់​ដៃ​ចោល ក៏​គេ​មិន​លែង​នាង​ដែរ។

«ភូមិគ្រឹះ​ដែល​គ្មាន​ប្រពន្ធខ្ញុំ សម្រាប់​ខ្ញុំ​ ​គ្រាន់​តែ​ជា​សំណង់​ដែល​គ្មាន​វិញ្ញាណ​!​» តុន​តប​ទៅ​វិញ​ដោយ​មិន​ងាក​ក្រោយ «ហើយ​បើ​លោក​យាយ​គិត​ថា ខ្ញុំ​នឹង​បោះបង់​បេះដូង​ខ្លួន​ឯង​ដើម្បី​អំណាច​ត្រកូល​ហ្សាង… លោក​យាយ​មើល​មក​ចៅ​ប្រុស​ម្នាក់​នេះ មិន​ច្បាស់ទេ!​»។

សម្តី​របស់​គេ​បាន​ដាស់​ស្មារតី​ម៉ាលីយ៉ា​ឱ្យ​ភ្ញាក់​ព្រើត។ នាង​ងើយ​មុខ​សម្លឹង​មើល​ទៅ​បុរស​ដែល​ឈរ​បាំង​ពី​មុខ​នាង។ ខ្នង​របស់​គេ​មើល​ទៅ​រឹងមាំ​ណាស់ តែ​នាង​ដឹង… នាង​ដឹង​ច្បាស់​ថា​ដៃ​របស់​គេ​កំពុង​ញ័រ។ គេ​កំពុង​ខ្លាច… មិនមែន​ខ្លាច​បាត់បង់​ទ្រព្យ​សម្បត្តិ ប៉ុន្តែ​ខ្លាច​បាត់បង់​នាង។

នៅ​វិនាទី​នោះ សំណួរ​ជា​ច្រើន​ដែល​ធ្លាប់​រំខាន​ចិត្ត​នាង​បាន​រលាយ​បាត់​អស់។ ហេតុអ្វី​នាង​ត្រូវ​រត់? ហេតុអ្វី​នាង​ត្រូវ​បោះបង់​មនុស្ស​ប្រុស​ម្នាក់​ដែល​ហ៊ាន​បោះបង់​ពិភពលោក​ទាំង​មូល​ដើម្បី​នាង? បើ​នាង​ដើរ​ចេញ​ពេល​នេះ វា​មិនមែន​ជា​ការ​លះបង់​ដើម្បី​គេ​ទេ តែ​វា​ជា​ការ​មើល​ងាយ​ទឹក​ចិត្ត​ដ៏​បរិសុទ្ធ​របស់​គេ​ទៅ​វិញ​ទេ។

នាង​មិន​អាច​បណ្តោយ​ឱ្យ​តុន​ក្លាយ​ជា​មនុស្ស​ឯកា​ក្នុង​សង្គ្រាម​មួយ​នេះ​ទេ។ គេ​ត្រូវការ​នាង ដូច​ដែល​​នាង​ត្រូវការ​គេ។

ម៉ាលីយ៉ា​លើក​ដៃ​ម្ខាង​ទៀត​ទៅ​ក្រសោប​ដៃ​ស្វាមី រួច​ឈាន​ជើង​ទៅ​ឈរ​ទន្ទឹម​នឹង​គេ។ នាង​ជូត​ទឹក​ភ្នែក​ចេញ រួច​ងាក​ទៅ​ប្រឈម​មុខ​នឹង​ម៉ាដាម​ហ្សាង​ដោយ​កែវ​ភ្នែក​ដែល​លែង​មាន​ភាព​ភ័យ​ខ្លាច​។

«លោក​យាយ​អាច​ហាម​ឃាត់​ខ្ញុំ​មិន​ឱ្យ​ចូល​ភូមិគ្រឹះ​បាន…» នាង​និយាយ​មួយៗ ប៉ុន្តែ​ធ្ងន់​ណែន «ប៉ុន្តែ​លោក​យាយ​គ្មាន​សិទ្ធិ​ហាម​ឃាត់​ខ្ញុំ មិន​ឱ្យ​ស្រលាញ់​បងតុន​ទេ។ ខ្ញុំ​ទៅ​ជាមួយ​គាត់ មិនមែន​ព្រោះ​គាត់​ជា CEOហ្សាង តែ​ព្រោះ​គាត់​ជា​ប្ដី​របស់​ខ្ញុំ… ហើយ​ទីណា​មាន​គាត់ ទីនោះ​គឺជា​ផ្ទះ​របស់​ខ្ញុំ ទោះ​​….​ជា​ខ្ទម​ក៏​ដោយ​!​»។

តុន​ងាក​មក​មើល​នាង​ដោយ​កែវ​ភ្នែក​រំភើប​លាយឡំ​នឹង​ការ​ដឹង​គុណ។ ស្នាម​ញញឹម​ដែល​នាង​​ផ្តល់​​ឱ្យ​គេ គឺជា​ពន្លឺ​តែ​មួយ​គត់​ដែល​គេ​ត្រូវការ​ក្នុង​ពេល​នេះ។

ជំពូកទី២០

ចូល​ក្នុង​រូង​នាគ

យន្តហោះ​ឯកជនដ៏ទំនើប​របស់​ត្រកូល ហ្សាង បាន​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ Changi ក្នុង​ទឹក​ដី​សិង្ហបុរី។ បរិយាកាស​នៅ​ទីនេះ​ខុស​ប្លែក​ពី New York ទាំង​ស្រុងក្រោម​មាន​សភាព​តឹងតែង និង​ពោរពេញ​ដោយ​ទំនៀមទម្លាប់មួយ​ឆ្ងាយពី​ការដែលម៉ាលីយ៉ាធ្លាប់ស្មានដឹង។

ម៉ាលីយ៉ា​ចាប់​ដៃ​តុន​យ៉ាង​ណែន​ពេល​ចុះ​ពី​យន្តហោះ។ នាង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូច​ជា​កូន​ចៀម​ដែល​កំពុង​ដើរ​ចូល​ទៅ​ក្នុង​ហ្វូង​ចចក។

«មិនបាច់​ភ័យទេ…» តុន​ខ្សឹប ដៃ​គេ​អង្អែល​ខ្នង​ដៃ​នាង​ថ្នមៗ «ទោះ​មាន​រឿង​អី​កើត​ឡើង បង​នៅ​ខាង​អូន»។

ក្បួន​រថយន្ត Rolls-Royce បី​គ្រឿង​បាន​មក​ទទួល​ពួកគេ​ឆ្ពោះ​ទៅ​កាន់ “ភូមិគ្រឹះ ហ្សាង” ដែល​ស្ថិត​នៅ​តំបន់ Bukit Timah ដ៏​ស្ងប់ស្ងាត់​និង​ថ្លៃ​បំផុត។ ភូមិគ្រឹះ​នេះ​ធំ​ស្កឹមស្កៃ សាងសង់​តាម​រចនាបថ​ចិន​បុរាណ​លាយ​សម័យ។ វា​មើល​ទៅ​មាន​អំណាច តែ​ក៏​គួរ​ឱ្យ​ខ្លាច។

ពេល​ទៅ​ដល់​មាត់​ទ្វារ នាងបានឃើញអ្វីមួយដែលធ្លាប់តែឃើញក្នុងកុនចិន នោះគឺ គេតម្រូវ​ឱ្យ​អ្នក​​បម្រើ​រាប់​សិប​នាក់មក​ឈរ​តម្រង់​ជួរ​ទទួលម្ចាស់ផ្ទះ។

«អ្នក​ប្រុស​ធំ​មក​ដល់​ហើយ​!​»

លោកយាយហ្សាង​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ដោយ​មិន​ងាក​ក្រោយ ​ទុក​ឱ្យតុននិងម៉ាលីយ៉ា ដើរ​តាម​ពី​ក្រោយ​។

«នាំភ្ញៀវទៅបន្ទប់ភ្ញៀវខាងក្រោយ​! រួចបំបែក​គ្នាទៅធ្វើការ​!» យាយបាន​បញ្ជា​ទៅ​អ្នក​បម្រើ។

«ឈប់​សិន!» តុន​បន្លឺ​ឡើងកាត់ «ម៉ាលីយ៉ា ជា​ប្រពន្ធ​ខ្ញុំ! ត្រូវគោរពនាង​! ហើយ​រៀបចំរបស់របរនាង​នៅ​បន្ទប់​ជាមួយ​ខ្ញុំ»។

«នៅ​ផ្ទះ​នេះ ច្បាប់​គឺ​ជា​ច្បាប់!» លោកយាយគេងាក​មក​សម្លក់ហើយពោលបន្ថែម​ «មុន​នឹង​មាន​ពិធី​លើក​ទឹក​តែ​ទទួល​ស្គាល់តាមក្បួនច្បាប់  ស្រីម្នាក់នេះ ​គ្រាន់​តែ​ជា​ភ្ញៀវ»។

«បើ​អ៊ីចឹង​…..​បាន! យកវ៉ាលិសខ្ញុំ​ទៅ​ដាក់​បន្ទប់​ភ្ញៀវ​ ព្រោះខ្ញុំ​នឹងដេកជាមួយភ្ញៀវម្នាក់នេះ!»

សំឡេងម៉ឺងម៉ាត់របស់ប្រុសស្អាត ធ្វើ​ឱ្យ​អ្នក​បម្រើ​ទាំងអស់​ឱនមុខ​ចុះ មិន​ហ៊ាន​មើលឈុតឆាក​​សង្គ្រាម​លោកយាយនិងចៅសំណព្វទេ។

Madam Zhang ក្តាប់​ដៃ​ញ័រ តែ​មិន​អាច​ធ្វើ​អី​ចៅ​ប្រុស​ក្បាល​រឹង​ម្នាក់​នេះ​បាន។

«តាម​ចិត្ត​ឯង! តែ​កុំ​ភ្លេច​ថា យប់​នេះ​មាន​ពិធី​ជប់លៀង​ឆ្លងឆ្នាំ ហើយ Vanessa ក៏​មក​ដែរ»។

ឈ្មោះ “វ៉ាណេស៊ា លី” ធ្វើ​ឱ្យ​តុនប្រែទឹក​មុខ​រឹង​បន្តិច។ រឿងអីម៉ាលីយ៉ា​មិនចាប់​អារម្មណ៍​ឃើញ​បេះដូងប្តី? តើ​នាងនោះ​ជា​នរណា? ស្រីត្រកូលលី? ​គូដណ្តឹងមហាសេដ្ឋីដែលដូនចាស់បានបង្ហើបកាលនៅអាមេរិកនោះមែនទេ?

តុនមិនឱ្យអ្នកណាមក​អូស​វ៉ាលិស​ទេ គេទៅជាមួយប្រពន្ធ​ដោយទាញក្រសោបចង្កេះនាង​នៅនឹងមុខរាល់គ្នា។ កិរិយានេះ ម៉ាលីយ៉ាដឹងហើយថា គេចង់បានអ្វី។

មនុស្ស​ប្រុសដូចគេ ឱ្យតែមានភាពតានតឹងគឺនឹកឃើញដល់រឿង…..នោះភ្លាមតែម្តង។ មែន! ចូល​​មក​ក្នុង​បន្ទប់​ភ្ញៀវ​ដែល​មាន​ទំហំ​តូច​ចង្អៀត បើ​ប្រៀប​ធៀប​នឹង​បន្ទប់​ផ្ទាល់​ខ្លួន​របស់​គេ​នៅ​ជាន់​ខាង​លើ តែមិនឃើញ​គេ​​ខ្វល់ទេ មាន​តែប្រញាប់បិទ​ទ្វារ​ដាក់​គន្លឹះ​គ្រឹប ហើយ​ទាញ​ស្រីថ្លៃមកឱប​ពេញ​​រង្វង់ដៃ។

ពេលដែលបបូរមាត់នៅក្បែរគ្នា គេដូចជាកំពុងបញ្ចេញពន្លឺភ្នែកមកលួងលោមចិត្ត​ឯកោ​របស់​ខាង​ស្រី។

«ឈប់ខ្វល់! គ្មានអ្នកណាធ្វើអីអូនបានទាំងអស់!»

«តុន…» នាង​ហៅ​ឈ្មោះ​គេ​តិចៗ ខណៈ​ដៃ​ស្រឡូន​លើក​ទៅ​ប៉ះ​ដៃ​ប្ដីហាមឃាត់អារម្មណ៍តណ្ហា​ក្រហម​ៗក្តៅៗរបស់គេ «ចុះ​នាង​វ៉េណេស៊ា​នោះ…?​»

មិន​ទាន់​ទាំង​និយាយ​ចប់​ផង តុន​ក៏​ទាញ​ចង្កេះ​នាង​មួយ​ទំហឹង​ឱ្យ​បុក​នឹង​ទ្រូង​ហាប់​ណែន​របស់​គេ។ កែវ​ភ្នែក​របស់​គេ​ដែល​ធ្លាប់​តែ​កាច​ដាក់​ជីដូន ពេល​នេះ​ប្រែ​ជា​ក្ដៅ​គគុក​ដោយ​ភ្លើង​ស្នេហា​ដែល​​កំពុង​ឆេះ​រោលរាល។

«កុំ​និយាយ​ឈ្មោះ​អ្នក​ណា​ផ្សេង​នៅ​ក្នុង​បន្ទប់​នេះ…»

គេ​ខ្សឹប​ក្បែរ​ត្រចៀក​នាង សំឡេង​ស្អក​តិចៗ​ធ្វើ​ឱ្យ​រោម​នាង​បះ​ខ្ញាក៖

«ពេល​នេះ មាន​តែ​បងនិង​អូន»។

តុន​មិន​រង់ចាំ​ចម្លើយ គេ​ឱន​ចុះ​មក​ក្រេប​យក​បបូរ​មាត់​នាង​យ៉ាង​កំរោល​ តែ​ពោរពេញ​ដោយ​ការ​ទាមទារ។ នេះ​មិនមែន​ជា​ការ​ថើប​ធម្មតា តែ​វា​ជា​ការ​ថើប​ដើម្បី​បញ្ជាក់​កម្មសិទ្ធិ ដើម្បី​លុប​បំបាត់​រាល់​ភាព​ភ័យ​ខ្លាច និង​ភាព​មន្ទិល​ក្នុង​ចិត្ត​របស់​នាង។ ដៃ​មាំ​របស់​គេ​ចាប់​ផ្ដើម​រាវ​រក​ស៊ក​ចូល​ទៅ​ក្រោម​សក់​ទន់​រលោង​របស់​នាង ទាញ​ក្បាល​នាង​ឱ្យ​ងើយ​ទទួល​យក​ការ​ឈ្លានពាន​របស់​គេ​កាន់​តែ​ជ្រៅ។

ម៉ាលីយ៉ា​ទន់​ជង្គង់ នាង​លើក​ដៃ​ទៅ​ឱប​ក​គេ​ជាប់ ហាក់​ខ្លាច​គេ​បាត់​ទៅ​ណា។ អារម្មណ៍​ច្រណែន​នឹង​នាង​វ៉ាណេស៊ា​មុន​នេះ ត្រូវ​ជំនួស​មក​វិញ​ដោយ​កម្ដៅ​ដែល​កំពុង​រត់​សព្វ​រាងកាយ។

តុន​រុញ​នាង​ថ្នមៗ​ទៅ​រក​គ្រែ​តូច​ដែល​នៅ​កណ្ដាល​បន្ទប់។ គ្រែ​នេះ​តូច​ណាស់ តែ​វា​កាន់​តែ​ល្អ ព្រោះ​​វា​​តម្រូវ​​ឱ្យ​ពួក​គេ​នៅ​កៀក​គ្នា​គ្មាន​ចន្លោះ។ គេ​សង្កត់​រាងកាយ​ពី​លើ​នាង ដៃ​ម្ខាង​ច្រត់​ពូក ដៃ​ម្ខាង​​ទៀត​ចាប់​ផ្តើម​ដោះ​ឡេវ​អាវ​របស់​នាង​ចេញ​ម្តង​មួយៗ ដោយ​ការ​អត់ធ្មត់​តិចតួច។

«មនុស្ស​ស្អាតរបស់បង​» តុន​និយាយ​ទាំង​ដង្ហើម​ដាច់​រាក់ៗ ខណៈ​ដៃ​គេ​អូស​កាត់​ស្បែក​ស​ខ្ចី​ត្រង់​ដើម​ទ្រូង​នាង «តែ​បង​ចូលចិត្ត​ពេល​អូន​មិន​ពាក់​អ្វី​សោះ​ជាង»។

សម្តី​របស់​គេ​ធ្វើ​ឱ្យ​មុខ​ម៉ាលីយ៉ា​ក្រហម​ងាំង។ នាង​ដឹង​ថា​ គេកំពុង​ចង់​បាន​អ្វី….. ហើយ​នាង​ក៏​ចង់​​បាន​​ដូច​គ្នា។ នាង​លូក​ដៃ​ទៅ​ដោះ​អាវ​របស់​គេ​វិញ បង្ហាញ​សាច់​ដុំ​ទ្រូង​ដែល​នាង​ធ្លាប់​តែ​ផ្អែក។ ស្បែក​ប៉ះ​ស្បែក កម្ដៅ​ប៉ះ​កម្ដៅ។

តុន​ឱន​ចុះ​មក​ម្ដង​ទៀត តែ​លើក​នេះ​គេ​មិន​ថើប​មាត់​ទេ គេ​បន្លាយ​ស្នាម​ថើប​ដ៏​ក្តៅ​គគុក​ចុះ​មក​តាម​គល់​ក ឆ្អឹង​ដង​កាំបិត និង​ចុះ​មក​កាន់​តែ​ទាប។ ម៉ាលីយ៉ា​ពត់​ខ្លួន​ដោយ​ការ​ស្រៀវ​ស្រើប សំឡេង​​ថ្ងួច​ថ្ងូរ​តិចៗ​របស់​នាង​បាន​បន្លឺ​ឡើង​ក្នុង​បន្ទប់​ដ៏​ស្ងប់ស្ងាត់។

«តុន…ពួក​គេ​……ពួកអ្នកផ្ទះ…..នៅ​ខាង​ក្រៅ…» នាង​ព្យាយាម​តវ៉ា​ទាំង​ខ្យល់​ដង្ហើម​មិន​ដល់​គ្នា។

«ឱ្យ​ពួក​គេ​ដឹង​ទៅ…» តុន​ងើប​មុខ​មក​មើល​នាង ភ្នែក​របស់​គេ​ពេល​នេះ​ងងឹត​ឈឹង​ដោយ​តណ្ហា៖

«ឱ្យ​ពួក​គេ​ដឹង​ថា យប់​នេះនិង​រាល់​យប់​រហូត​ទៅ ហ្សាងជី ជា​របស់​នរណា​!​»។

និយាយ​ចប់ គេ​ក៏​បិទ​មាត់​នាង​ដោយ​ការ​ថើប​ដ៏​រោលរាល​សា​ជា​ថ្មី។ នៅក្នុង​បន្ទប់​ភ្ញៀវ​ដ៏​តូច​ចង្អៀត​នេះ គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​នឹង​ពិភព​ខាង​ក្រៅ​ទៀត​ទេ មាន​តែ​សំឡេង​ដង្ហើម​និង​ចង្វាក់​បេះដូង​ពីរ​ដែល​កំពុង​រាំ​ចូល​គ្នា​យ៉ាង​ក្ដៅ​គគុក បញ្ជាក់​ពី​សេចក្ដី​ស្រលាញ់​ដែល​គ្មាន​អំណាច​ណា​អាច​បំបែក​បាន។ សម្លៀក​បំពាក់​ដែល​របូត​ធ្លាក់​នៅ​ក្បែរ​គ្រែ គឺ​ជា​សាក្សី​នៃ​ភ្លើង​ស្នេហ៍​ដែល​កំពុង​ឆេះ​សន្ធោសន្ធៅ​មុន​ពិធី​ជប់លៀង​មក​ដល់។

…….ពេលវេលានៃការលង់លក់សុខសាន្តកន្លងទៅ…..ទូរសព្ទ​ខាង​ប្រុសរោទ៍មកខ្សោយៗ ស្រីបើក​ភ្នែកព្រឹមៗ សម្លឹងឃើញ ខាងប្រុសចេញទៅនិយាយហើយ…..នាង​ឮស្នូរបើកទ្វារ…..តាមពិត តុនបាន​​បញ្ជា​ទៅ​ជំនួយ​ការ​ផ្ទាល់​ខ្លួនឱ្យធ្វើអ្វីម្យ៉ាង។

ពេលគេវិលមកវិញ គេមកជាមួយ​ប្រអប់​កាដូ​​រចនា​ពី​ឈើ​ក្រអូប​ដ៏​ប្រណីត​ត្រូវ​បានជំនួយការ​​គេហោះទៅរក​យក​មក​ដល់។

តុន​បើក​ប្រអប់​នោះ​នៅ​ចំពោះ​មុខ​ភរិយា បង្ហាញ​ឱ្យ​ឃើញ​រ៉ូប​សូត្រ​ផ្កា​ឈូក​ពណ៌​ក្រហម​ព្រឿងៗ​ដែល​ត្បាញ​យ៉ាង​សម្រិតសម្រាំង​ពី​សរសៃ​ឈូក​ធម្មជាតិ មាន​តម្លៃ​ថ្លៃ​កប់​ពពក អម​ដោយ​ឈុត​គ្រឿង​អលង្ការ​​ត្បូង​ទទឹម​ខ្មែរ​ដែល​ច្នៃ​ម៉ូដ​បុរាណ​លាយ​សម័យ​យ៉ាង​អស្ចារ្យ។ នាង​ញីភ្នែកក្រោកពីក្នុង​ភួយសម្លី។

«យប់​នេះ អូន​ត្រូវ​ពាក់​អានេះ!​» តុន​និយាយ​ទាំង​ភ្នែក​ស្រទន់សម្លឹងរាងកាយស្រីពីលើដល់ក្រោម «សម្រស់​របស់​អូន សមជាមួយរបស់នេះ»។

ម៉ាលីយ៉ា​សម្លឹង​មើល​គ្រឿង​ពេជ្រ​ទាំង​នោះ តែ​ចិត្ត​នាង​នៅ​តែ​មិន​ស្ងប់។ ពាក្យ​ថា “វ៉ាណេស៊ា” នៅ​តែ​កក​ក្នុង​បំពង់​ក។

យប់​នោះ ម៉ាលីយ៉ា​ស្លៀក​រ៉ូប​ពណ៌​ឈូក​ស្រាល​ដែល​នាង​គិត​ថា​ សុភាពនិងសមរម្យ​បំផុត។ ប៉ុន្តែ​ពេល​នាង​ចុះ​មក​ដល់​សាល​ទទួល​ភ្ញៀវក៏ទទួល​​អារម្មណ៍​ថា​ខ្លួន​ឯង​ស្លេក​ស្លាំង​ភ្លាម។

នៅ​ក្បែរ ដូនហ្សាង ពិតជា មាន​នារីចិនម្នាក់​អង្គុយ​ញញឹមពព្រាយ​។  នាងតូចនោះ ​ស្អាត​ដូច​រូប​គំនូរបុរាណ សដូចគុជ ហើយសក់​ខ្មៅ​រលោងវែងទន់ ស្បែក​ស​ដូច​ព្រិល។

ឈុត​កីផាវ (Qipao) ពណ៌​ក្រហម​ឆ្អិនឆ្អៅ រឹប និង​​បញ្ចេញ​រាង​ដ៏​ល្អ​ឥត​ខ្ចោះ ធ្វើឱ្យវេនីស៊ា​មើល​ទៅ​ថ្លៃថ្នូរ ឆ្លាត និង…ស័ក្តិសម កូនប្រុសត្រកូលហ្សាងឥតបីសង្ស័យទេ។

«តុន!» នារី​នោះ​ក្រោក​ឈរ ដើរ​មក​រក​តុន​ដោយ​កាយវិការ​ស្និទ្ធស្នាលទុកម៉ាលីយ៉ា​ជា…..ខ្យល់។

«ស្វាគមន៍​មក​ផ្ទះ!»។

«សួស្ដី វ៉ាណេស៊ា» តុន​ឆ្លើយ​តប​ដោយ​សំឡេង​រាបស្មើ ហើយ​ដក​ខ្លួន​បន្តិច​ដើម្បី​បង្ហាញវត្តមាន​​ម៉ាលីយ៉ា «នេះ​គឺ ម៉ាលីយ៉ា ប្រពន្ធ​របស់​ខ្ញុំ»។

វ៉ាណេស៊ា ងាក​មក​មើល​ម៉ាលីយ៉ា។ ស្នាម​ញញឹម​របស់​នាង​នៅ​តែ​មាន តែ​ភ្នែក​របស់​នាង​ត្រជាក់​ដូច​ទឹក​កក។

«អូ…អ្នក​នាង ម៉ាលីយ៉ា! ជួប​ផ្ទាល់​ពិត​ជា​…គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​ក្នុង​រូបភាព»។

វ៉ាណេស៊ា លី ញញឹម​ស្រាលៗ តែ​កែវ​ភ្នែក​របស់​នាង​បាញ់​រេ​ពេញ​រាងកាយ​ម៉ាលីយ៉ា​មួយ​ជុំ ហាក់​​ដូច​​ជា​កំពុង​វាយ​តម្លៃ​ទំនិញ។ ស្រីក្មេងចិនអភិជនម្នាក់នេះ ឈានលើកម្ពស់ស្បែកជើងក្រហម​ស្រួច ​ដើរ​ចូល​មក​ជិត មិន​មែន​ដើម្បី​ចាប់​ដៃ តែ​ដើម្បី​បង្ហាញ​ភាព​ខុស​គ្នា​នៃ​ឋានៈ។

«ស្វាគមន៍​មក​កាន់​សិង្ហបុរី! ខ្ញុំ វ៉ាណេស៊ា… យើង​ជា​មិត្ត​ចាស់​របស់តុន និង​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ដែល​ត្រកូល​ហ្សាង​ទុក​ចិត្ត​បំផុត»។

ស្ត្រីអាងស័ក្តិយសសង្កត់​ធ្ងន់​ពាក្យ “ទុក​ចិត្ត” នេះ ព្រម​ទាំង​លូក​ដៃ​ទៅ​រៀប​កអាវ​ឱ្យតុន យ៉ាង​ស្និទ្ធស្នាល​នៅ​ចំពោះ​មុខ​ភរិយា​គេ។

«តុន… អាវ​នេះ​មើល​ទៅ​មិន​សូវ​សម​នឹង​ខ្លួនសោះ ពណ៌​​ស្រាល​ពេក​សម្រាប់​អ្នក​ជំនួញធំដូចពួកយើង​»។

ដូច្នេះហើយ….នៅ​តុ​អាហារ​ពេល​ល្ងាចនេះ បរិយាកាស​ពោរពេញ​ដោយ​ការ​គាប​សង្កត់​….សម្ពាធ…ដោយ​មិនបាច់​បញ្ចេញ​សំឡេង។

ម៉ាដាមZhangជរា  និង លី វ៉ាណេស៊ា ពិភាក្សា​គ្នា​យ៉ាង​រលូន​ជា​ភាសា​ចិន​កុកងឺដូចមានចេតនា​បើកចំហថា ពួកគេ​ផាត់ម៉ាលីយ៉ាយើងចោល។

មិន​មែន​គ្រាន់​តែ​និយាយ​គ្នា​ទេ ពួកគេ​ថែម​ទាំង​ដួស​ម្ហូប​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក បង្ហាញ​ពី​វប្បធម៌​នៃ​ការ​​យក​​ចិត្ត​ទុក​ដាក់​ដែល​មាន​តែ “មនុស្ស​ក្នុង​គ្រួសារ” ប៉ុណ្ណោះ​ទើបសមនឹង​​ទទួល​បានការដួសអាហារនេះ។

ម៉ាលីយ៉ា​យើងវិញ​ត្រូវអង្គុយ​ស្ងៀមស្ងាត់ ដូច​ជា​អ្នក​សង្កេតការណ៍​ដែលគ្មានអ្នកណា​មើល​​ឃើញ​។

តុន​ព្យាយាម​កាត់​ជា​ភាសា​អង់គ្លេស៖

«វ៉ាណេស៊ា ម្ហូប​ថ្ងៃ​នេះ…»

«តុន!» ជីដូន​កាត់​ជា​ភាសា​ចិន​ភ្លាម «ញ៉ាំ​ត្រី​នេះ​ទៅ ​ល្អ​សម្រាប់​សុខភាព វ៉ាណេស៊ា​ដឹង​ចិត្ត​យាយ​​ណាស់ កុម្ម៉ង់​តែ​របស់​ប៉ូវ​កម្លាំង​ឱ្យ»។

វ៉ាណេស៊ា​លើក​កន្សែង​ជូត​មាត់​ថ្នមៗ រួច​ងាក​មក​និយាយ​ជា​ភាសា​អង់គ្លេស​ជាមួយ​ម៉ាលីយ៉ា ដោយ​ទឹក​មុខ​អាណិត​ក្លែងក្លាយ៖

«សុំទោស​ផង​អ្នក​នាង ម៉ាលីយ៉ា ដែល​ពួក​យើង​និយាយ​រឿង​ជំនួញ​ច្រើន​ពេក គ្រាន់​តែ​ថា…​ពិភព​លោក​​របស់​យើង​ដើរ​លឿនបន្តិចហើយ ខ្ញុំ​ឮ​ថា​អ្នក​នាង​ជា Influencer? ការងារ​នោះ​ប្រហែល​ជា​​សប្បាយ​​ណាស់​​ហើយ គ្រាន់​តែ​ថត​រូប​ស្អាតៗ និង​ដើរ​លេង»។

នាង​ផ្អាក​បន្តិច រួច​ចាក់​តែ​ដាក់​ពែង​ឱ្យ​តុន៖

«តែ​តុនអ្ហា… ហ្សាងគ្រុប ត្រូវការ​មនុស្ស​ស្រី​ដែល​ជា “ខ្នង​បង្អែក” មិន​មែន​គ្រាន់​តែ​ជា “ថូ​ផ្កា” លម្អ​​ផ្ទះ​​ទេ តើ​ដៃ​ដែល​ធ្លាប់​តែ​កាន់​ទូរសព្ទ​ Live អាច​ជួយ​ទប់​ព្យុះ​ក្នុង​ទីផ្សារ​ភាគហ៊ុន​បាន​ដែរ​ទេ?»

សំណួរ​នោះ​ប្រៀប​ដូច​ជា​ការ​ទះ​កំផ្លៀង​ដោយ​ពាក់​ស្រោម​ដៃ​សូត្រ។

​ឈឺ! តែ​មិន​មាន​ស្នាមប្តឹងប៉ូលិសឡើយ។

ម៉ាលីយ៉ា​ដាក់​សម​ចុះ​ថ្នមៗ។ តរុណី​មិនធ្វើ​ខឹងទេ ពុំនោះនាងសមជាមនុស្ស​ដែលចេះតែដ្រាម៉ា​ក្នុងបណ្តាញសង្គម។

ដោយរក្សា​ មិន​មុខ​ក្រហម នាង​ញញឹម…ក៏ ជា​ស្នាម​ញញឹម​ដែល​ពោរពេញ​ដោយ​ភាព​ជឿជាក់​របស់​នារី​សម័យ​ថ្មី។ ស្រីខ្មែរ​ងាក​ទៅ​សម្លឹង​ភ្នែក វ៉ាណេស៊ា ដោយ​មិន​គេច។

«អ្នក​នាង លី មានចំណេះដឹងសង្គមទំនើបខ្លាំង!​ ហើយ និយាយ​ត្រូវ! ខ្ញុំ​មិន​ចេះ​អាន​តួលេខ​ភាគហ៊ុន​ស្មុគស្មាញ​ដូច​អ្នក​នាង​ទេ» ម៉ាលីយ៉ា​តប​វិញ​ដោយ​សំឡេង​ទន់​ពីរោះ តែ​ច្បាស់ៗ «ប៉ុន្តែ​ខ្ញុំ​យល់​ពី​ “មនុស្ស” ក្នុង​ពិភព​ជំនួញ​សម័យ​នេះ តួលេខ​គឺ​សំខាន់ តែ “Image” និង “ក្តី​ស្រលាញ់” ពី​មហាជន គឺ​ជា​អំណាច​ដែល​លុយ​ទិញ​មិន​បាន»។

នាង​លូក​ដៃ​ទៅ​កាន់​ដៃ​តុន ដែល​កំពុង​ក្តាប់​ណែន​ក្រោម​តុ រួច​បន្ត៖

«តុន គាត់​មាន​ដៃ​ស្តាំ​ពូកែ​ដូច​អ្នក​នាង​ច្រើន​ហើយ។ អ្វី​ដែល​គាត់​ខ្វះ គឺ​កន្លែង​ដែល​គាត់​អាច​​ដោះ​​របាំង​​មុខ​​អ្នក​​ជំនួញ​​ចេញ ​ហើយ​​ធ្វើ​ជា​ខ្លួន​ឯង។ ខ្ញុំ​មិន​មែន​ជា​ដៃ​គូ​ជំនួញ​របស់​គាត់​ទេ… ខ្ញុំ​ជា “ផ្ទះ” របស់​​គាត់​​ ហើយ​ខ្ញុំ​ជឿ​ថា នាគ​ខ្លាំង​ប៉ុណ្ណា ក៏​ត្រូវការ​កន្លែង​សម្រាក​ដែរ មែន​ទេ?»

តុន​ងាក​មក​មើល​ភរិយា​ដោយ​កែវ​ភ្នែក​រំភើបនិង​គោរព។ គេ​លើក​ដៃ​នាង​មក​ថើប​ខ្នង​ដៃ​យ៉ាង​យូរ នៅ​ចំពោះ​មុខ​ស្ត្រី​ទាំង​ពីរ។

«… អូន​មិន​មែន​គ្រាន់​តែ​ជា​ផ្ទះ​ទេ តែ​ជា​បេះដូង​របស់​បង»។

លោកយាយហ្សាង​ ដាក់​ចង្កឹះ​ចុះ​ផាំង! រីឯ​ស្នាម​ញញឹម​លើ​មុខ វ៉ាណេស៊ា ក៏កក​រឹង…..​សង្គ្រាម​​រវាង​ “ស្ត្រី​ដែកថែប” និង “ស្ត្រី​ខ្មែរដែល​មាន​បេះដូងស៊ីជម្ពូ” ទើប​តែ​ចាប់​ផ្តើម​ប៉ុណ្ណោះ…។

រឿង៖ ពាក់ចិញ្ចៀនសត្រូវ ភាគទី៧
ដៃរបស់តុនដែលក្តៅគគុក លូកចូលទៅក្រោមរ៉ូបដែលរហែកនោះ ប៉ះសាច់ភ្លៅដ៏ទន់ល្មើយរបស់នាង។ គេរុញនាងឱ្យផ្អែកខ្នងទៅនឹងកៅអីស្បែកឡានដ៏ត្រជាក់។ ក្នុងភាពងងឹត និងពន្លឺភ្លើងទីក្រុងដែលឆ្លងកាត់កញ្ចក់ឡានស្រពេចស្រពិល តុនបានចាប់ផ្តើម “ដាក់ទោស” យ៉ាយ៉ាព្រោះខឹងដែលស្រី​ឱ្យឱកាសមនុស្សចង្រៃ​ចូលមកនិយាយឱ្យនាងមានមន្ទិលលើប្តី។

«បងតុន…ប្រយ័ត្ន…. អ្នកបើកបរ…គេឃើញ!»

«គេមិនឮទេ…» តុនខ្សឹប រួចបង្អូសមុខចុះទៅថើបដើមទ្រូងដែលបាស់ឡើងតាមចន្លោះរ៉ូប។

«ហើយទោះគេឮ ក៏គេមិនហ៊ានងាកមកដែរ ពេលនេះ…ស្រែកឈ្មោះបង… ឱ្យបងដឹងថាអូនជា​របស់​​បង​!​»

នៅក្នុងរថយន្តដែលកំពុងរត់កាត់ដងផ្លូវ Manhattan ម៉ាលីយ៉ាបានបំភ្លេចសំឡេងចំអករបស់ពួកត្មាត​ទាំងនោះអស់ហើយ។ អ្វីដែលនាងដឹងគឺមានតែបុរសម្នាក់នេះ… បុរសដែលកំពុងស្រលាញ់​នាង​ និង​កាន់​កាប់​នាង​យ៉ាង​ពេញ​ទំហឹង។ ដូច្នេះនាងញញឹម​ហើយងាកមកខ្សឹប៖

«តុន… អូនស្រលាញ់​បង…»

ចម្លើយ​របស់នាងត្រូវបានលេបត្របាក់ដោយការវាយលុកដ៏ក្ដៅគគុករបស់ស្វាមី ដែលធ្វើឱ្យរាត្រីដ៏​​អាក្រក់ ប្រែក្លាយជារាត្រីដ៏រោលរាលមិនអាចបំភ្លេចបាន។

«…យើង​នៅ​ក្នុង​ឡាន…» ម៉ាលីយ៉ា​ថ្ងូរ​តិចៗ។

«ឡាន​​របស់​ប្ដី​អូន កញ្ចក់​ខ្មៅ គ្មាន​អ្នក​ណា​មើលយើងឃើញ​ទេ» គេ​ខ្សឹប «ហើយ….​បងចង់​ទ្រាំដល់​​ផ្ទះ​​ក៏​​មិន​​បាន​​ដល់​​ដែរ»។

ស្នេហា​មិនចេះរីងស្ងួតរបស់គេ បានធ្វើឱ្យម៉ាលីយ៉ា​​ដឹង​ច្បាស់​ថា សម្រាប់ ហ្សាងជី នាង​មាន​តម្លៃ​ជាង​​ក្រុមហ៊ុន ឬ​ភាគហ៊ុន​ទាំង​អស់​លើ​លោក​ទៅ​ទៀតនេះបើតាមអ្វីដែលគេចេញមុខការពារនាងដោយ​ទាត់ចោលពួកត្មាត។ កិច្ចការពារ​របស់​គេ មិន​មែន​គ្រាន់​តែ​ជា​សម្តី តែ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ធ្វើ​ឱ្យ​នាង​លង់​កាន់​តែ​ជ្រៅ។

ជំពូកទី១៥​

ព្យុះភ្លៀងនៃពាក្យចចាមអារ៉ាម

ពន្លឺព្រះអាទិត្យនៃព្រឹកថ្ងៃថ្មី បានជះចូលមកក្នុងបន្ទប់គេង Penthouse ដ៏ធំ។ ម៉ាលីយ៉ាភ្ញាក់ដឹងខ្លួនដោយការឈឺចាប់តិចៗនៅត្រង់ចង្កេះ ដែលជា “អនុស្សាវរីយ៍” ពីសកម្មភាពដ៏ក្ដៅគគុកនៅក្នុងឡាន Limousine និងបន្តមកដល់បន្ទប់ទឹកកាលពីយប់មិញ។ ប្រពន្ធតូច​លបញញឹមម្នាក់ឯង ពេលនឹក​ឃើញដល់ភាពកាច និងភាពស្រេកឃ្លានរបស់តុន។

ប៉ុន្តែស្នាមញញឹមរបស់នាងបានរលាយបាត់ភ្លាមៗ នៅពេលដែលទូរសព្ទរបស់នាងរោទិ៍ឡើងមិន​ឈប់ដូចជាសញ្ញាអាសន្ន។

គឺ លីដេ ?

ប្អូនស្រីរបស់នាងមានការអី?

«អាឡូ…លីដេ?»

«បងម៉ាលី! នៅដេកបាន​ទៀតហ្អេស? បើកមើលព័ត៌មានបន្ទាន់! អាតា Richard កំពុង Live ផ្ទាល់​គ្រប់​ប៉ុស្តិ៍ទាំងអស់! វានិយាយដើមពួកបងឯងសុទ្ធតែរឿងបោកប្រាស់!»

ម៉ាលីយ៉ាញ័រទ្រូង។ ត្មាតពិតជា….មិនចេះចប់សោះ?

កល្យាណ​ស្ទុះទៅបើក TV ជាប់ជញ្ជាំងភ្លាមៗ។

នៅលើកញ្ចក់ទូរទស្សន៍ Richard កំពុងអង្គុយផ្តល់បទសម្ភាសន៍ដោយទឹកមុខជឿជាក់ និងពិសពុល​៖

«សាធារណជនកំពុងត្រូវបានបោកប្រាស់! អាពាហ៍ពិពាហ៍រវាង ហ្សាងជីនិងម៉ាលីយ៉ា គឺជាការបោក​ប្រាស់​ទីផ្សារភាគហ៊ុនដ៏ធំបំផុតប្រចាំឆ្នាំ! ពួកគេជាសត្រូវនឹងគ្នារាប់ឆ្នាំ អ្នកណាក៏ដឹង។ ខ្ញុំមានប្រភពច្បាស់ការដែលបញ្ជាក់ថា ពួកគេចុះកិច្ចសន្យាសម្ងាត់ដើម្បីតែសង្គ្រោះក្រុមហ៊ុនប៉ុណ្ណោះ។ ស្រី​ម្នាក់​នោះ… គ្រាន់តែជាតុក្កតា!»

ចំណងជើងព័ត៌មានរត់ពីក្រោមពណ៌ក្រហមឆ្អិនឆ្អៅ៖ “អាពាហ៍ពិពាហ៍ក្លែងក្លាយ? ហ្សាងជី កុហកអ្នកវិនិយោគ? ភាគហ៊ុន Zhang Group ចាប់ផ្តើមធ្លាក់ចុះ!”

តេឡេទូរទស្សន៍បានរបូតពីដៃម៉ាលីយ៉ាធ្លាក់ទៅលើឥដ្ឋ។ ដៃនាងញ័រ។ រឿងដែលនាងខ្លាចបំផុតបានកើតឡើងហើយ។ នាងមិនខ្លាចគេដឹងថាគ្រប់យ៉ាងធ្លាប់ក្លែងក្លាយទេ តែនាងខ្លាច… ខ្លាចនាងក្លាយ​ជាចំណុចខ្សោយដែលបំផ្លាញចក្រភពជំនួញរបស់តុន។

ក្លិក! ទ្វារបន្ទប់ទឹករបើក។ តុនដើរចេញមកដោយស្លៀកខោវែងធម្មតា និងអាវយឺតពណ៌ស ដៃកាន់​កែវកាហ្វេពីរ។ គេមើលទៅស្ងប់ស្ងាត់ណាស់ ស្ងប់ស្ងាត់រហូតដល់គួរឱ្យខ្លាច ហាក់ដូចជាព្យុះខាង​ក្រៅមិនមែនជារឿងរបស់គេ។

«បងតុន… ព័ត៌មាន… Richard…» ម៉ាលីយ៉ានិយាយទាំងសំឡេងញ័រ «គេថាយើង…»

«បងឃើញហើយ» តុនឆ្លើយយ៉ាងត្រជាក់ «អាម៊ីក ខលមកបងតាំងពីម៉ោង៥ព្រឹក»។

ឃើញទឹកមុខស្លេកស្លាំងរបស់ប្រពន្ធ តុនដាក់កែវកាហ្វេចុះលើតុ រួចដើរមកក្រសោបស្មានាង ហើយ​ទាញនាងមកឱបជាប់នឹងទ្រូងដ៏កក់ក្តៅរបស់គេ។

«កុំភ័យ…Influencer!» តុននិយាយលេងសើចបន្តិច ដើម្បីបន្ធូរអារម្មណ៍នាង «Richard គ្រាន់តែ​ជាឆ្កែចាស់ដែលទាល់ច្រក ហើយព្យាយាមព្រុសជាលើកចុងក្រោយប៉ុណ្ណោះ»។

«តែភាគហ៊ុននឹងធ្លាក់! អ្នកកាសែតកំពុងមកពេញមុខខុនដូ… បងមិនបារម្ភទេហ្អេស?»

តុនញញឹមចុងមាត់ ជាស្នាមញញឹមរបស់ស្តេចដែលត្រៀមខ្លួនចេញច្បាំង។ គេលើកដៃមកជូតទឹក​ភ្នែកដែលរមៀលលើថ្ពាល់នាង។

«គេចង់លេងសង្គ្រាមព័ត៌មានមែនទេ? បាន! បងនឹងឱ្យ “ការពិត” របស់បង បញ្ចេញឥទ្ធិពលខ្លាំងជាង “ពាក្យចចាមអារ៉ាម” របស់វា១០០ដង! ទៅផ្លាស់ខោអាវទៅជំទាវហ្សាង យើងមានឆាកល្ខោនដែល​ត្រូវទៅបិទវាំងនន!»

ជំពូកទី១៦

ការពិតនៃចិញ្ចៀន​និង​ការ​សារ​ភាពចំពោះមុខពិភពលោក

រសៀលថ្ងៃដដែល…

សាលសន្និសីទនៃអគារ Zhang Tower ពោរពេញទៅដោយអ្នកកាសែតរាប់រយនាក់។ ពន្លឺភ្លើង Flash ម៉ាស៊ីនថតភ្លឹបភ្លែតដូចព្យុះរន្ទះ។ នៅ​ជ្រុង​ម្ខាង Richard កំពុងឈរញញឹមយ៉ាងពេញ​ចិត្ត ដោយ​រំពឹង​ថានឹងឃើញ ហ្សាងជី មក​សុំទោសជាសាធារណៈ។

តុន​កាន់​ដៃម៉ាលីយ៉ាដើរឡើងលើឆាក។ ថ្ងៃនេះម៉ាលីយ៉ាស្លៀកឈុតពណ៌សសាមញ្ញតែថ្លៃថ្នូរ សក់​​រលក​ពណ៌ត្នោតរបស់នាងទម្លាក់លើស្មា។ ដៃនាងត្រជាក់ដូចទឹកកកដោយក្តីភ័យខ្លាច តែដៃរបស់​តុនដែលកាន់នាងជាប់នោះ ក្ដៅ និងរឹងមាំដូចថ្មភ្នំ។

«លោក ហ្សាងជី!​» អ្នកកាសែតម្នាក់សួរចំៗ «តើលោកទទួលស្គាល់ទេថាអាពាហ៍ពិពាហ៍នេះជាការ​សម្តែង​? តាមពិតអ្នកទាំងពីរជាសត្រូវនឹងគ្នាមែនទេ?»

សំឡេងឡូឡាពេញសាល។

តុន​លើកដៃម្ខាងឡើង សាលទាំងមូលស្ងាត់ច្រៀប​។ គេមិនអង្គុយចុះទេ។ គេឈរនៅមុខមីក្រូ​ហ្វូន ដៃម្ខាងនៅតែកាន់ដៃម៉ាលីយ៉ាជាប់។

«ខ្ញុំមិនបដិសេធទេថា យើងធ្លាប់ជាគូប្រជែង» តុននិយាយដោយសំឡេងធ្ងន់ៗ «ខ្ញុំតឹងរ៉ឹងចំពោះនាង ខ្ញុំតាមរករឿងនាង ខ្ញុំដេញប្រុសៗផ្សេងៗចេញពីនាង…​គ្រប់គ្នាឃើញបែបហ្នឹងមែនទេ​?​»

គេងាកមកមើលម៉ាលីយ៉ា។ កែវភ្នែកដែលធ្លាប់តែមុតស្រួច ពេលនេះប្រែជាទន់ភ្លន់បំផុតដែលមិន​ធ្លាប់មាននរណាបានឃើញ។

«តែមូលហេតុ… មិនមែនព្រោះខ្ញុំស្អប់នាងទេ… គឺព្រោះ​ខ្ញុំស្រលាញ់នាង​»​។

ម៉ាលីយ៉ាបើកភ្នែកធំៗ។ នាងមិននឹកស្មានថាគេនិយាយពាក្យនេះនៅទីនេះទេ។

«ខ្ញុំស្រលាញ់នាងតាំងពី៦ឆ្នាំមុន… តាំងពីលើកដំបូងដែលនាងដើរចូលក្នុងពិភពជំនួញ។ ហើយខ្ញុំមិនចង់ឱ្យបុរសណាម្នាក់ដែលមិនល្អគ្រប់គ្រាន់ មកប៉ះពាល់នាង»។

សំឡេងខ្សឹបខ្សៀវលាន់ពេញសាល។ Richard មុខចាប់ផ្តើមប្រែពណ៌។

«លោកRichardថាខ្ញុំរៀបការដើម្បីសង្គ្រោះភាគហ៊ុន? ដើម្បីផលប្រយោជន៍?» តុនសើចក្នុងបំពង់ក។

គេលូកដៃចូលក្នុងហោប៉ៅអាវធំ ហើយដកយក ស៊ុមរូបថតតូចមួយ ចេញមក។ នៅខាងក្នុងនោះ មិនមែនជារូបថតទេ តែជាក្រដាសវិក្កយបត្រចាស់មួយសន្លឹក។

«កាមេរ៉ា…សូម Zoom មកត្រង់នេះ»។

រូបភាពនៅលើអេក្រង់ធំបង្ហាញយ៉ាងច្បាស់។

«នេះគឺជាវិក្កយបត្រនៃចិញ្ចៀនពេជ្រដ៏កម្រដែលប្រពន្ធខ្ញុំកំពុងពាក់ សូមមើលកាលបរិច្ឆេទ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គឺ ៣ ឆ្នាំមុន!!!»

សំឡេងភ្ញាក់ផ្អើលលាន់ដូចបែកផ្សារ។

«៣ឆ្នាំមុន…គ្មានវិបត្តិភាគហ៊ុនទេ ៣ឆ្នាំមុន… គ្មានរឿងអាស្រូវទេ។ ខ្ញុំបានទិញចិញ្ចៀនរៀបការនេះមកទុក ហើយរក្សាទុកក្នុងទូដែក រង់ចាំថ្ងៃដែលគេ…ព្រមបើកបេះដូងឱ្យខ្ញុំ។ ខ្ញុំរង់ចាំនាងរាល់ថ្ងៃ»។

តុនបែរទៅរកកាមេរ៉ាវិញ ភ្នែករបស់គេសម្លឹងទៅ Richard ដែលកំពុងឈរញ័រជើង។

«ដូច្នេះ…នេះមិនមែនជាស្នេហាក្លែងក្លាយទេ នេះជាស្នេហាដែលខ្ញុំមានតែម្ខាងអស់ពេលជាយូរ មុន​នឹងក្លាយជាការពិត។ ហើយខ្ញុំនឹងមិនអនុញ្ញាតឱ្យនរណា… មិនថាតូចឬធំ… មកបំផ្លាញវាម្តង​ទៀត​ដាច់​ខាត!»

ចប់សម្តី តុនមិនខ្វល់ពីអ្នកណាទាំងអស់។ គេទាញម៉ាលីយ៉ាមកជិត ហើយឱនចុះ ថើបនាងយ៉ាងជ្រាល​ជ្រៅ នៅចំពោះមុខពិភពលោក។

សំឡេងទះដៃនិងសំឡេងកាមេរ៉ាលាន់កក្រើក។ Richard ត្រូវអង្គរក្សអូសចេញទាំងអាម៉ាស់ ព្រោះគេដឹងថាជីវិតជំនួញរបស់គេ ចប់ត្រឹមហ្នឹងហើយ។

ក្រោយចប់កម្មវិធី – នៅក្នុងការិយាល័យ CEO

គ្រាន់តែទ្វារបន្ទប់ធ្វើការដ៏ធំរបស់ហ្សាងជីត្រូវបានបិទជិតភ្លាម… សំឡេង​អ៊ូអរខាងក្រៅត្រូវបានកាត់​ផ្តាច់។

ម៉ាលីយ៉ាដែលនៅរំភើបមិនទាន់បាត់ ស្ទុះទៅឱបតុនពីក្រោយ ខណៈដែលគេកំពុងដោះអាវធំចេញ​។

«បងឆ្កួតណាស់! តុន! ម៉េចក៏យកវិក្កយបត្រនោះទៅដាក់ស៊ុម? បងទិញវាទុកតាំងពី៣ឆ្នាំមុនមែន?»

តុនបង្វែរខ្លួនមកវិញ មុខរបស់គេនៅតែដក់ជាប់ស្នាមញញឹមនៃជ័យជម្នះ។ គេមិនឆ្លើយនឹងសំណួរ​ទេ តែគេដើរចូលមករកនាង ធ្វើឱ្យនាងថយក្រោយរហូតដល់ជាប់នឹងតុធ្វើការដ៏ធំរបស់គេ។

«ដាក់ស៊ុម…ដើម្បីឱ្យពិភពលោកដឹងថា បងឆ្កួតនឹងអូនកម្រិតណា» តុនឆ្លើយសំឡេងស្អកៗ។

ភ្លាមនោះ គេចាប់លើកចង្កេះនាង ហើយដាក់នាងឱ្យអង្គុយនៅលើតុធ្វើការ។ ដៃម្ខាងរបស់គេ រុញឯកសារ កុំព្យូទ័រ និងប៊ិក​ដែលមានតម្លៃរាប់ពាន់ដុល្លារ ចោលទៅម្ខាងទាំងអស់។

ប្រាវ! សំឡេងរបស់របរធ្លាក់លើឥដ្ឋ តែគ្មាននរណាខ្វល់។

«តុន! ឯកសារសំខាន់…»

«គ្មានអ្វីសំខាន់ជាងអូនទេពេលនេះ» គេខ្សឹប ហើយចូលមកឈរនៅចន្លោះជើងរបស់នាង។

តុនសម្លឹងមើលនាងក្នុងឈុតពណ៌សនេះ។

«អូនដឹងទេ…ពេលអូនឈរលើឆាកក្បែរបងអម្បាញ់មិញ…បងចង់តែចាប់អូនមកធ្វើបែបនេះ…»

គេ​ឱន​ចុះមកថើបនាង តែលើកនេះវាមិនមែនជាការថើបសម្តែងទៀតទេ។ វាជាការថើបដែលពោរ​ពេញដោយតណ្ហា។ ដៃរបស់តុនដែលធ្លាប់តែកាន់ប៊ិចចុះហត្ថលេខាលើកិច្ចសន្យារាប់លានដុល្លារ​ ពេលនេះកំពុងរាវរកនៅក្រោមសំពត់របស់នាង។

«លោកអគ្គនាយក… នេះនៅកន្លែងធ្វើការណា៎… អ្នកបុគ្គលិកនៅខាងក្រៅ…» ម៉ាលីយ៉ាថ្ងូរតិចៗ ពេលដែលដៃរបស់គេប៉ះត្រូវចំណុចរសើប។

«ពួកគេដឹងតួនាទីរបស់ពួកគេ… គ្មានអ្នកណាហ៊ានចូលទេ» តុនខាំបបូរមាត់នាងតិចៗ «ហើយម្យ៉ាងទៀត… បងចង់អបអរជ័យជម្នះរបស់យើង… នៅលើតុនេះ… ឥឡូវនេះ!»

ម៉ាលីយ៉ាលែងហាមឃាត់គេទៀតហើយ។ ដៃរបស់នាងចាប់ទាញក្រវាត់​ករបស់គេដើម្បីស្រាយចេញ។ ភាពត្រជាក់នៃតុឈើនៅខាងក្រោម​និងកម្ដៅពីរាងកាយរបស់តុននៅខាងលើ បង្កើតបានជាអារម្មណ៍ស្រៀវស្រើបរកទីបំផុតគ្មាន។

នៅរសៀលថ្ងៃនោះ ការិយាល័យCEO មិនមែនជាកន្លែងធ្វើការទៀតទេ តែជាទីលានប្រយុទ្ធនៃសេចក្តីស្នេហា។ សំឡេងថ្ងូររបស់ម៉ាលីយ៉ា លាយឡំជាមួយសំឡេងដង្ហើមហត់របស់តុន បញ្ជាក់ថា ពួកគេមិនត្រឹមតែឈ្នះលើពិភពលោកខាងក្រៅប៉ុណ្ណោះទេ តែពួកគេបានឈ្នះបេះដូងគ្នាទៅវិញទៅមកយ៉ាងពេញលេញ។

ជំពូកទី១៧

ស្រមោល​នៃ​អតីតកាល និង ពន្លឺ​នៃ​អនាគត

បន្ទប់​​ធ្វើ​ការ​របស់​អគ្គនាយក​ដែល​ធ្លាប់​តែ​មាន​របៀបរៀបរយ ពេល​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​​រញ៉េ​រញ៉ៃ​នៃ​សម្លៀកបំពាក់ និង​ឯកសារ​ដែល​រាយប៉ាយ។ ប៉ុន្តែ​ម្ចាស់​បន្ទប់​មិន​ខ្វល់​ទេ។

តុន​អង្គុយ​ផ្អែក​ខ្នង​នឹង​កៅអី​ស្បែក​ដ៏​ធំ ដោយ​មាន​ម៉ាលីយ៉ា​អង្គុយ​លើ​ភ្លៅ​របស់​គេ ដៃ​នាង​លេង​សក់​​របស់​គេ​ថ្នមៗ។ មុខ​នាង​ផ្អែក​លើ​ទ្រូង​ទូលាយ​របស់​គេ ស្តាប់​សំឡេង​បេះដូង​ដែល​លោត​ក្នុង​ចង្វាក់​ស្ងប់ស្ងាត់។

«បង​តុន…» ម៉ាលីយ៉ា​ហៅ​តិចៗ។

«បាទ?» គេ​ឆ្លើយ​ព្រម​ទាំង​ថើប​សក់​នាង។

«ហេតុ​អី​កាល​ពី៣ឆ្នាំ​មុន…បង​មិន​ប្រាប់​ខ្ញុំ? ហេតុ​អី​សុខ​ចិត្ត​ធ្វើ​ជា​សត្រូវ? ហេតុ​អី​សុខ​ចិត្ត​​ឈឺ​​ចាប់​​ម្នាក់​ឯង?»

ហ្សាងជី​ដក​ដង្ហើម​ធំ។

ដៃ​គេ​អង្អែល​ខ្នង​នាង​ដែល​នៅ​អាក្រាត​ត្រង់​ចំណុច​ខ្លះ។

«កាល​នោះ… គឺ​ជា​ថ្ងៃ​ដែល​អូន​រៀន​ចប់ បង​បាន​ទិញ​ចិញ្ចៀន​នេះ​ត្រៀម​ទៅ​ចូលរួម​ពិធី​របស់​អូន​។ បង​គិត​ថា​ដល់​ពេល​ដែល​ត្រូវ​សារភាព​ហើយ។ ប៉ុន្តែ…»

គេ​ឈប់​មួយ​សន្ទុះ ហាក់​ដូច​ជា​ពិបាក​រំលឹក។

«ពេល​បង​ទៅ​ដល់ បង​ឃើញ​អូន​កំពុង​សើច​សប្បាយ​ជាមួយLogan។ អូន​មើល​ទៅ​សប្បាយ​ចិត្ត​ណាស់​។ បង​គិត​ថា…បង​ចាស់​ពេក​សម្រាប់​អូន។ បង​គិត​ថា​បង​ជា​មនុស្ស​តឹងរ៉ឹង​ដែល​នឹង​ធ្វើ​ឱ្យ​ជីវិត​​អូន​បាត់បង់​ភាព​រីករាយ។ ដូច្នេះ បង​ក៏​សម្រេច​ចិត្ត​ដក​ខ្លួន»។

«ហើយ​ក៏​ក្លាយ​ជា​សត្រូវ? មុខទឹកកក! ឆ្មើង….ធ្វើដូចគេ…..គ្រប់គ្នា មិនដល់….ខ្លួន! » ម៉ាលីយ៉ា​ងើប​មុខ​មើល​គេ។

«បាទ!​….​ជា​វិធី​តែ​មួយ​គត់​ដែល​បង​អាច​នៅ​ក្បែរ​អូន តាម​ដាន​អូននិង​ការពារ​អូន​ពី​ចម្ងាយ​។ រាល់​ពេល​​ដែល​បង​ឈ្លោះ​ជាមួយ​អូន គឺ​ដើម្បី​ឱ្យ​អូន​ចាប់​អារម្មណ៍​បង។ ទោះ​បី​ជា​ការ​ចាប់​អារម្មណ៍​បែប​ស្អប់​ក៏​ដោយ….​ប្រសើរ​ជាង​អូន​មើល​រំលង​បង»។

មាលីយ៉ា ខំទប់យ៉ាងណា​ក៏​ទឹក​ភ្នែកបាន​​រមៀល​ចុះ។

នាង​មិន​នឹក​ស្មាន​ថា​បុរស​ដែល​នាង​គិត​ថា​អាត្មានិយមម្នាក់​នេះ  ឫក​ជាងអង្គក្សត្រាម្នាក់នេះ បែរ​ជា​​លះបង់​​ដើម្បី​នាង​ដល់​ថ្នាក់​នេះ។

«មនុស្ស​ឆ្កួត…» នាង​វាយ​ទ្រូង​គេ​តិចៗ «ខ្ញុំ​ស្រលាញ់​បងឯង តាំងពីដំបូង…..ដល់ឥឡូវ….​មិន​​មែន​ Logan មិន​មែន​អ្នក​ណា​ទាំង​អស់ ដឹងនៅ​?​»

តុន​ចាប់​ដៃ​នាង​មក​ថើប។

«បង​ដឹង​ហើយ! ឥឡូវ​បង​ដឹង​ហើយ! ដឹងនៅយប់នោះ ដែលអូនស្រវឹង….ហើយ​បង​សន្យា​ថា នឹង​​មិន​ឱ្យ​ពេលវេលា​កន្លង​ផុត​ទៅ​ដោយ ​sia-sia ទៀត​ទេ»​។

គេ​​ឱន​មក​ថើប​នាង​ម្តង​ទៀត។ ការ​ថើប​លើក​នេះ​មិន​មែន​ពោរពេញ​ដោយ​តណ្ហា​ដូច​មុន​ទេ តែ​​ពោរ​ពេញ​ដោយ​ភាសា​សន្យា និង​ភាព​ផ្អែមល្ហែម​ដែល​ជ្រាលជ្រៅ​ដល់​ឆ្អឹង។

ជំពូកទី១៨

បង​ប្រុសម្នាក់​ដែល​ដឹង​គ្រប់​យ៉ាង

នៅ​ល្ងាច​នោះ​ពួកគេ​ត្រលប់​ទៅ​ផ្ទះ​វិញ។ គ្រាន់​តែ​បើក​ទ្វារ​ចូល ឃើញ​បង ម៊ីក និង អារីតា អង្គុយ​ចាំ​​នៅ​​សាឡុង។ ម៉ាលីយ៉ា​ភ័យ​តិចៗ។ តើ​បង​ប្រុស​នាង​នឹង​ខឹង​ទេ​ដែល​ដឹង​ថា​ពួកគេ​មាន​ទំនាក់ទំនង​​គ្នា​​យូរ​មក​ហើយ (តាម​ការ​ប្រកាស​ព័ត៌មាន)?

«បង​ម៊ីក…» ម៉ាលីយ៉ា​ហៅ។

ម៊ីក​ងើប​ឈរ មុខ​ស្មើហើយដើរ​សំដៅ​មក​រក​តុន។

«អាហ្សាងជី! ឯង​មាន​ស្អីទៀត​ត្រូវ​ពន្យល់​​ទេ?»

តុនឈាន​​មកឈរ​បាំង​ពី​មុខ​ម៉ាលីយ៉ា ការពារ​នាង។

«ខ្ញុំ​ស្រលាញ់​ប្អូន​ស្រី​ឯង…. ហើយ​ចិញ្ចៀន​នោះ​ជា​ការពិត…. បើ​ឯង​ចង់​វាយ ក៏​វាយ​ចុះ តែ​ខ្ញុំ​មិន​លែង​​នាង​​ទេ​»​។​

ម៊ីក​​សម្លឹង​មុខ​មិត្ត​សម្លាញ់​មួយ​សន្ទុះ រួច…​គាត់​​ផ្ទុះ​​​សំណើច​។

«ហាសហា! អា​ក្អែក​ឆ្កួត! ទីបំផុត​ឯង​សារភាព​ហើយ!»

ម៉ាលីយ៉ា និង តុន គាំង។

ម៊ីក​ដើរ​មក​ឱប​ស្មា​តុន។

«ឯង​គិត​ថា​យើង​ល្ងង់​មែន​ទេ? យើង​ដឹង​តាំង​ពី៣ឆ្នាំ​មុន​ម្ល៉េះ​ថា​ឯង​លួច​ស្រលាញ់​ម៉ាលី!  ពេល​ឯង​​ស្រវឹង ឯង​តែង​តែ​រអ៊ូ​ឈ្មោះ​វា… ហើយ​យើង​ក៏​ដឹង​ថា ម៉ាលីក៏​ចាប់​អារម្មណ៍​ឯង​ដែរ គ្រាន់​តែ​វា​​មាត់​​រឹង»។

«ចុះ… ចុះ​ហេតុ​អី​បង​មិន​ប្រាប់?​» ម៉ាលីយ៉ា​សួរ។

«ព្រោះ​រឿង​ស្នេហា ម្នាក់ៗត្រូវ​តែ​ដោះស្រាយ​ដោយ​ខ្លួន​ឯង បើ​យើង​ប្រាប់ វា​មិន​មែន​ជា​រឿង​របស់​ឯង​ទាំង​ពីរ​ទេទៀតទេ វាក្លាយជារឿង​របស់យើង?​»

ថាហើយ ម៊ីក​ញញឹមមក​យ៉ាង​កក់ក្តៅ។

«នែ៎ តែ​យើង​សប្បាយ​ចិត្ត….. សប្បាយ​ចិត្ត​ដែល​ឃើញ​សត្រូវ​ក្លាយ​មកជាតុកកែ!….ហើយ….​សប្បាយ​​ចិត្ត​​ដែល​ឃើញ Richard ដួល​…..ចាស់ដៃ! កាចណាស់ អាតុន!»។

អារីតា ដើរ​មក​ឱប​ម៉ាលីយ៉ា។

«អបអរសាទរ​ណា​ប្អូន​ស្រី ទីបំផុត​រក​ឃើញ​ម្ចាស់​ចិត្ត​ហើយ»។

បរិយាកាស​ក្នុង​ផ្ទះ​ពោរពេញ​ដោយ​សំឡេង​សើច​សប្បាយ។ តុន​ចាប់​ដៃ​ម៉ាលីយ៉ា​យ៉ាង​ណែន។ ឧបសគ្គ​​ចុង​ក្រោយ​ត្រូវ​បាន​ដោះស្រាយ។ ក្រុម​គ្រួសារ​យល់​ព្រម សង្គម​ទទួល​ស្គាល់ ហើយ​សំខាន់​បំផុត បេះដូង​របស់​ពួកគេ​ទាំង​ពីរ​បាន​ផ្សារ​ភ្ជាប់​​គ្នា​យ៉ាង​ពិត​ប្រាកដ។

«យប់​នេះ​ទៅ​ញ៉ាំ​អី​ជុំ​គ្នា​ទេ​?​» ម៊ីក​សួរ។

«អត់​ទេ» តុន​ឆ្លើយ​ភ្លាម។ «យប់​នេះ​ខ្ញុំ​រវល់»។

«រវល់​អី?» ម៊ីក​ឆ្ងល់។

តុន​ញញឹម​ដាក់​ម៉ាលីយ៉ា​ដែល​មុខ​ក្រហម។

«រវល់​សង​ត្រលប់​ពេលវេលា៣ឆ្នាំ​ដែល​បាត់បង់​ទៅ»។

ម៊ីកចង្អុលពួកគេដោយងាកទៅអារីតាហើយសួរឡើង៖

«ស្រុកឥឡូវគេផ្សំដំណេកប៉ុន្មានឆ្នាំបានចប់រាត្រីទឹកឃ្មុំ?»

ជំពូកទី១៩៖

សុភមង្គលមុនព្យុះភ្លៀង

ពន្លឺ​ព្រះអាទិត្យ​ពណ៌​មាសនៃរដូវស្លឹកឈើជ្រុះ បានជះចូលមកក្នុងPenthouseដ៏ស្ងប់ស្ងាត់​។ ជីវិត​របស់ម៉ាលីយ៉ានិងតុនក្រោយពីបើកចំហបេះដូងដាក់គ្នានិងឆ្លងកាត់ព្យុះព័ត៌មានរួចមក គឺប្រៀប​ដូច​ជា​ឋាន​សួគ៌​ដែលមនុស្សគ្រប់គ្នាប្រាថ្នា។

ពួកគេមិនដែលឃ្លាតគ្នាត្រឹមមួយជំហានឡើយ បើសិនជាមិនចាំបាច់។

រាល់ព្រឹក ម៉ាលីយ៉ាភ្ញាក់ឡើងក្នុងរង្វង់ដៃដ៏រឹងមាំរបស់ស្វាមី។ តុនដែលធ្លាប់តែជា CEO ត្រជាក់ដូចទឹកកក ឥឡូវនេះក្លាយជាមនុស្សប្រុសដែល “ស្អិត” ​​ប្រពន្ធ​មិន​គួរ​ឱ្យ​ជឿ​។ គេតែងតែលួចថើបនាង​មុន​ពេលនាងដុសធ្មេញ ហើយទាមទារ “កម្លាំងចិត្ត” (Morning Kiss) ដ៏យូរលង់មុនពេលចុះពីលើ​គ្រែ​។

ហើយ​រាល់ល្ងាច ទោះបីជាការងារនៅ Zhang Group មមាញឹកកម្រិតណា តុនតែងតែបោះបង់ការ​​ជប់​​លៀង ឬ​ប្រជុំ​ពេល​យប់​ចោល ដើម្បីប្រញាប់ត្រឡប់មកញ៉ាំបាយស្នាដៃប្រពន្ធ។ ទោះបីជាម៉ាលីយ៉ា​​ចេះធ្វើតែ ពងចៀន ឆាបន្លែ និងដុតសាច់ ដដែលជាដដែលក៏ដោយ ក៏តុនអង្គុយញ៉ាំយ៉ាងឆ្ងាញ់ពិសា ហាក់ដូចជាកំពុងសោយអាហារទិព្វ។

ព្រឹកនេះ…

ម៉ាលីយ៉ា​កំពុងឈរនៅមុខកញ្ចក់ធំ ដៃដ៏ស្រឡូនរបស់នាងកំពុងចងក្រវាត់​ក​ពណ៌​ទឹកប៊ិក​ចាស់ឱ្យ​​​តុន​​។ តុនឈរស្ងៀម ដៃទាំងពីររបស់គេក្រសោបចង្កេះនាង ហើយដាក់ចង្កាលើក្បាលនាង ស្រូបយក​​ក្លិន​សក់។

«បងតុន… ថ្ងៃនេះបងកុំភ្លេចណា៎…» នាងនិយាយតិចៗ ទាំងដៃកំពុងតម្រង់កអាវឱ្យគេ «បងសន្យា​​ថា​​នាំ​អូន​ទៅមើលឈុតអាពាហ៍ពិពាហ៍…»

តុនញញឹម គេងើបមុខពីសក់នាង ហើយសម្លឹងមើលភ្នែកនាងតាមកញ្ចក់។

«ចាំបាន…ជំទាវហ្សាង ម៉ោង២រសៀល បងនឹងមកទទួល! រៀបចំខ្លួនឱ្យស្អាត ព្រោះហាងដែលយើងទៅ គឺជាហាងកាត់ឈុតដែលល្អបំផុតនៅNew York។ ឈុតនោះនឹងក្លាយជាផ្នែកមួយនៃពិធីដ៏ធំបំផុតប្រចាំឆ្នាំ»។

«កុំធំពេកអី…​ខ្មាសគេ» នាងសើចតិចៗ មុខឡើងក្រហម។

«ខ្មាសអី?​» តុនបង្វែរខ្លួននាងឱ្យមកប្រឈមមុខនឹងគេ។ កែវភ្នែករបស់គេពោរពេញដោយភាពម៉ឺងម៉ាត់ និងក្តីស្រឡាញ់។

«បងចង់ប្រកាសប្រាប់ពិភពលោកថា នាងឆ្នាសម្នាក់នេះ…ម៉ាលីយ៉ា…ជាកម្មសិទ្ធិរបស់បងតែម្នាក់​ឯង​។ គ្មានអ្នកណាអាចដណ្តើមបាន ហើយក៏គ្មានអ្នកណាអាចមើលងាយអូនបានទៀតដែរ»។

គេឱនចុះមកថើបថ្ងាសនាងមួយខ្សឺតធំ មុននឹងដើរចេញទៅធ្វើការ ដោយបន្សល់ទុកនូវភាពកក់ក្តៅ និងក្តីសង្ឃឹមពេញបេះដូងម៉ាលីយ៉ា។

នាងមិនដឹងខ្លួនសោះថា នោះអាចជាស្នាមញញឹមចុងក្រោយសម្រាប់ថ្ងៃនេះ។

ម៉ោង ១:៣០ នាទីរសៀល…

ម៉ាលីយ៉ារៀបចំខ្លួនរួចរាល់។ នាងស្លៀករ៉ូបសូត្រពណ៌កុលាបស្រាល សក់រួញៗទម្លាក់លើស្មា មើល​ទៅស្រស់ស្អាតដូចទេពធីតា។ នាងអង្គុយនៅសាឡុង ញញឹមមើលនាឡិកា រង់ចាំតុនមកទទួល​។

“តុក… តុក… តុក…”

សំឡេងគោះទ្វារបន្លឺឡើង។ តែ….មិនមែនជាសំឡេងគោះធម្មតាទេ….ជាសំឡេងគោះធ្ងន់ៗនិងប្រញាប់ប្រញាល់។ អ្នកបម្រើវ័យក្មេងម្នាក់រត់ទៅបើកទ្វារ។ គ្រាន់តែទ្វាររបើកភ្លាម បរិយាកាសក្នុង Penthouseទាំងមូលផ្លាស់ប្តូរភ្លាមៗ។ ភាពកក់ក្តៅដែលធ្លាប់មាន ត្រូវបានជំនួសដោយភាពត្រជាក់ដ៏គួរឱ្យខ្លាច។

អ្នកបម្រើថយក្រោយទាំងញ័រខ្លួន។

ម៉ាលីយ៉ាក្រោកឈរឡើងដោយស្វ័យប្រវត្តិ។ បេះដូងនាងចាប់ផ្តើមលោតខុសចង្វាក់។

«អ្នកណាគេ?​»

គ្មានអ្នកឆ្លើយ។ អ្វីដែលចូលមកមុនគេ គឺបុរសស្លៀកពាក់ឈុតខ្មៅធំៗ៤នាក់ ដែលមានទឹកមុខកាចសាហាវនិងពាក់វ៉ែនតាខ្មៅ។ ពួកគេដើរចូលមកឈរអមសងខាងផ្លូវ ហាក់ដូចជាកំពុងត្រួសត្រាយផ្លូវឱ្យស្តេចយាងមក។

បន្ទាប់មក…សំឡេងមួយបានបន្លឺឡើងលើកម្រាលថ្មម៉ាប។

“តុក… តុក… តុក…”

ជាសំឡេងឈើច្រត់។ ឈើច្រត់ក្បាលនាគធ្វើពីមាសសុទ្ធ។

ស្ត្រីចំណាស់ម្នាក់បានបោះជំហានចូលមក។ ទោះបីជាសក់របស់គាត់ប្រែពណ៌សទាំងស្រុង ហើយ​មុខមានស្នាមជ្រីវជ្រួញតាមវ័យក៏ដោយ ប៉ុន្តែឥទ្ធិពលនៃអំណាចដែលបញ្ចេញពីខ្លួនគាត់ គឺខ្លាំង​ក្លាជាងតុនទៅទៀត។ គាត់ស្លៀកឈុតចិនបុរាណពណ៌ខ្មៅប៉ាក់រូបហង្សមាស ពាក់ខ្សែកគុជខ្យង​ដែលមើលទៅមានតម្លៃកាត់ថ្លៃមិនបាន។

ភ្នែករបស់គាត់… ភ្នែកដ៏មុតស្រួចដូចជាភ្នែកឥន្ទ្រី សម្លឹងមើលទៅម៉ាលីយ៉ា តាំងពីក្បាលដល់ចុងជើង​…ត្រជាក់ ឆ្មើងឆ្មៃ ជាកែវភ្នែកដែលគ្មានមេត្តា គ្មានភាពកក់ក្តៅ ដូចចរិតហ្សាងជីពេលនៅជាមួយ​ពួកអភិជន។

ម៉ាលីយ៉ាមានអារម្មណ៍ដូចជាកំពុងឈរនៅចំពោះមុខព្រះយមរាជ។ ដៃជើងនាងត្រជាក់អស់។

ស្ត្រីចំណាស់នោះឈប់នៅកណ្តាលបន្ទប់។ គាត់មិននិយាយអ្វីទាំងអស់ គ្រាន់តែលើកដៃម្ខាងឡើង។ អង្គរក្សម្នាក់រត់យកកៅអីមកដាក់ឱ្យគាត់អង្គុយភ្លាមៗ។

គាត់អង្គុយចុះដោយឫកពាថ្លៃថ្នូរ ដៃទាំងពីរដាក់លើក្បាលនាគនៃឈើច្រត់។ បរិយាកាសស្ងាត់ឈឹង​។ សូម្បីតែសំឡេងដកដង្ហើមរបស់ម៉ាលីយ៉ាក៏នាងខ្លាចមិនហ៊ានដកផង។

«នាង?… ដែលធ្វើឱ្យចៅប្រុសត្រកូលហ្សាង វង្វេងភ្លេចកំណើត?»

សំឡេងរបស់គាត់មិនខ្លាំងទេ តែម្តេចមានទម្ងន់ធ្ងន់ដូចជាដុំថ្ម។ គាត់និយាយភាសាចិនកុក​ងឺយ៉ាង​ច្បាស់ ប៉ុន្តែអមដោយអ្នកបកប្រែដែលឈរខាងក្រោយ។

ម៉ាលីយ៉ាព្យាយាមសម្រួលអារម្មណ៍។

«លោកយាយ… ខ្ញុំគឺ…»

«ឈប់!» ស្ត្រីចំណាស់នោះលើកដៃឃាត់ «ខ្ញុំមិនបានអនុញ្ញាតឱ្យនាងហៅខ្ញុំថាលោកយាយទេ។ »

គាត់ងាកទៅមើលរូបថតអាពាហ៍ពិពាហ៍ដែលតុនដាក់តាំងលម្អដោយកែវភ្នែកស្អប់ខ្ពើម រួចងាកមកមើលម៉ាលីយ៉ាវិញ។

«ឈ្មោះម៉ាលីយ៉ា? កូនស្រីត្រកូលណា? នាងសំអាងអ្វីមក ចង់មកតាំងខ្លួនជាជំទាវហ្សាង នៅ Manhattan?»

ស្ត្រីចំណាស់នោះសើចក្នុងបំពង់ក ជាសំណើចដែលធ្វើឱ្យរោមដៃម៉ាលីយ៉ាបះខ្ញាក។

នាងយល់សន្សឹមៗឡើងវិញហើយទាំងក្តៅងំក្នុងតួរាងកាយពីលើដល់ក្រោម។ ស្ត្រីចំណាស់នោះគឺ Madame Zhang (ម៉ាដាម ហ្សាង) ដែលជាជីដូនបង្កើតរបស់តុន ក៏ជាស្ត្រីដែកថែមដែលនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់ Zhang Group ទាំងមូល។ មនុស្សគ្រប់គ្នានៅអាស៊ី គ្រាន់តែ​ឮឈ្មោះគាត់ ក៏ទន់ជង្គង់ដែរ។

«ថ្ងៃនេះ ខ្ញុំមកដើម្បីសម្អាតសម្រាមចេញពីជីវិត​ហ្សាងជី​! ចៅខ្ញុំ!!! នាងមានពេល១០នាទី ដើម្បីរើរបស់របរចេញពីទីនេះ… បើមិនដូច្នេះទេ…»

ម៉ាលីយ៉ាឈរគាំង។ ទឹកភ្នែកដែលនាងព្យាយាមទប់ ចង់ហូរចេញមក។ នាងសម្លឹងទៅមាត់ទ្វារ សង្ឃឹមថាតុននឹងមកដល់… ប៉ុន្តែម៉ោងទើបតែ១:៤៥នាទី….

នាងត្រូវប្រឈមមុខនឹង មហាកំពែងចិន នេះតែម្នាក់ឯង។

រឿង៖ ពាក់ចិញ្ចៀនសត្រូវ ភាគទី៦
យ៉ាយ៉ាសម្លឹងប្តី….គេដោះអាវចេញ ហើយបោះព្រូសដោយមិនខ្វល់អ្វី។ នាងទម្លាក់ភ្នែក​មកសម្លឹង​ជង្គង់ខាងប្រុសដែលសង្កតជ្រៅលើពូកប្រណីត។

គេ​ឡើងមកហើយ….លូនមកគ្របដណ្តប់រាងកាយគេ​ពីលើខ្លួននាង។

«បង….តុន!»

នាង​​ខ្សឹបដូចជាអង្វរៗ ភ័យៗ អាចនាងនៅឈឺ….ឬមិនបានត្រៀមខ្លួន។ ស្រមោលរបស់គេ បានលេប​ត្របាក់រាងកាយតូចទន់ភ្លន់របស់នាង។

«ហើយឥឡូវនេះ… អូនកំពុង…..ចូលមកនៅក្នុងពិភពអាថ៌កំបាំងរបស់បង……តែពីរនាក់!»

តុនឱនចុះមក ហើយជំនួសឱ្យការថើបបបូរមាត់ គេបែរជាអូសចុងច្រមុះរបស់គេតាមបណ្តោយថ្ពាល់​របស់នាង ស្រូបយកក្លិនក្រអូបពី​កញ្ចឹង​ក​នាងយ៉ាងជ្រៅ ហាក់ដូចជាមនុស្សញៀនថ្នាំដែលទើប​តែទទួលបានសារធាតុញៀន។

ដៃដ៏ក្តៅគគុករបស់គេចាប់ផ្តើមរាវរកនៅក្រោមសំពត់របស់នាង អូសឡើងតាមភ្លៅដ៏រលោង។ ម៉ាលីយ៉ា​ដកដង្ហើមធំ រាងកាយរបស់នាងកោងឡើងលើ ទទួលយកការប៉ះពាល់របស់គេ​ដោយ​ស្វ័យ​ប្រវត្តិ​ប្រៀប​ដូច​នាង​​មិន​ចង់​ឃ្លាតឆ្ងាយពីធាតុរបស់គេ​។

ភាពត្រជាក់នៃសូត្រនៅខាងក្រោម និងកម្ដៅពីរាងកាយរបស់តុននៅខាងលើ ធ្វើឱ្យនាងមានអារម្មណ៍​ដូចជានៅចំកណ្តាលរវាងភ្លើង​និងទឹកកក។

«ប្រាប់បងមក…​» តុនខ្សឹបនៅក្បែរត្រចៀកនាង ខណៈដែលដៃរបស់គេកំពុងធ្វើឱ្យនាងបាត់បង់ការ​គ្រប់​គ្រង «ប្រាប់បងថា អូន​ជា​របស់​អ្នក​ណា​?​»

«របស់… របស់បង… តុន…​» ម៉ាលីយ៉ា​ឆ្លើយ​ទាំង​ដង្ហើម​ដាច់​ៗ​។

ចម្លើយ​នោះ​ហាក់​ដូចជាដាស់សត្វព្រៃនៅក្នុងខ្លួនរបស់គេឱ្យសម្តែងឫទ្ធិ​។ រាងកាយគេគ្រប់កន្លែងបញ្ចេញធាតុឈ្មោលកក្រើករំជួល​។ តុនងើបមុខឡើង សម្លឹងមើលនាងដោយកែវភ្នែកដែល​ឆេះ​រោល​ដោយ​តណ្ហា។

មនុស្ស​​គ្មាន​សល់ភាពជាអ្នកជំនួញដែលម៉ឺងម៉ាត់ ឬមិត្ត​របស់បងប្រុសនាងដែលឆ្មើងៗទៀតនោះទេ…. នៅពេលនេះ ចំពោះមុខនាង​ មានតែបុរសម្នាក់ដែលកំពុងត្រូវការនាង​…..យ៉ាងខ្លាំងក្លា​…..ចង់​ឱ្យម៉ាលីយ៉ាមកចែករំលែក និងស្វែងយល់ នូវអាថ៌កំបាំង​ដ៏ជ្រាលជ្រៅនៅក្នុងធម្មជាតិរបស់គេ។

«ត្រូវចាំ…អូន…ជារបស់បងតែម្នាក់គត់! នៅទីនេះ លើគ្រែនេះ អូនគ្មានកន្លែងគេចទេ ម៉ាលីយ៉ា!»

គេឱន​ចុះមកថើបនាងម្ដងទៀត តែលើកនេះវាកាន់តែជ្រាលជ្រៅ កាន់តែទាមទារ និងពោរពេញដោយ​ភាពជាម្ចាស់កម្មសិទ្ធិ។ យប់នេះនៅក្នុងទ្រុងមាសនៅ Manhattan តុននឹងធ្វើឱ្យប្រាកដថា រាល់ដង្ហើម រាល់ការថ្ងួចថ្ងូរ និងរាល់ចង្វាក់បេះដូងរបស់នាង គឺសម្រាប់តែគេប៉ុណ្ណោះ។

«បងឯង ឱ្យដឹងយប់ថ្ងៃផង!»

គេ​ថើបនាងបំបិទមាត់ បំបិទការតវ៉ានេះ។ នាងក៏ចង់បានគេ តែសភាវគិតនាងជាមនុស្សស្រី នាងនៅ​​ភ័យខ្លាចនិងភាពកម្រ​ផលៗនេះ។ តែ….ភាពស្រេកឃ្លានរបស់តុនហាក់ដូចជាគ្មានទីបញ្ចប់។ មុនពេលដែលភ្លើងតណ្ហាឆាបឆេះដល់កម្រិតកំពូលនៅលើគ្រែ តុនស្រាប់តែឈប់។ គេដកបបូរមាត់ចេញពីនាង ដកដង្ហើមដាច់ៗ ហើយសម្លឹងមើលនាងដែលកំពុងបិទភ្នែក​យ៉ាងស្រទន់។

«នៅមានកន្លែងមួយទៀតដែលបងចង់សម្ពោធជាមួយអូន…» គេខ្សឹប សំឡេងស្អកជាងមុនទៅទៀត​។

ដោយមិនរង់ចាំចម្លើយ តុនបានប្រមូលកម្លាំងបីនាងឡើងម្ដងទៀត តែលើកនេះគេមិនដើរទៅរកគ្រែ​ទេ គេតម្រង់ទៅទ្វារកញ្ចក់ទ្វេដ៏ធំមួយនៅជ្រុងបន្ទប់។

ជាបន្ទប់​ទឹក… តែមិនមែនជាបន្ទប់ទឹកធម្មតា នាងបើកភ្នែកមកឃើញថា ជាវិមាននៃថ្មម៉ាបពណ៌ខ្មៅ​រលោង និងកញ្ចក់ថ្លា។ ចំណុចកណ្តាលគឺបន្ទប់ងូតទឹកផ្កាឈូក (Rainfall Shower) ដ៏ធំមហិមា ដែល​មានទំហំស្ទើរតែស្មើនឹងបន្ទប់គេងតូចមួយទៅហើយ ហ៊ុមព័ទ្ធដោយកញ្ចក់ពីពិតាន​ដល់ឥដ្ឋ។

តុនដើរចូលទៅខាងក្នុងកន្លែងងូតទឹកនោះ ដោយនៅតែបីនាងជាប់។

សភាព​នេះនាងនឹកឃើញពេលដែលខ្លួននាងស្រវឹង ហើយចង់សុំថើបមាត់គេ តែគេបដិសេធ។

ប្រុសដាក់នាងចុះឱ្យឈរផ្អែកនឹងជញ្ជាំងថ្មម៉ាបដ៏ត្រជាក់។ ភាពត្រជាក់នៃថ្មធ្វើឱ្យម៉ាលីយ៉ាភ្ញាក់ប្រាណ​​តែវាក៏រឹតតែធ្វើឱ្យនាងដឹងច្បាស់ពីកម្ដៅចេញពីរាងកាយរបស់តុនដែលកំពុងឈរប្រឈមមុខ​នឹងនាង។

តុនមិនទាន់ដោះខោរបស់គេអស់នៅឡើយទេ ខណៈដែលម៉ាលីយ៉ានៅសល់តែខោក្នុងតូចមួយប៉ុណ្ណោះ។ ភាពផ្ទុយគ្នានេះធ្វើឱ្យនាងមានអារម្មណ៍អៀនខ្មាស និងរំភើបក្នុងពេលតែមួយ។

«យប់នោះ…..បើស្រលាញ់…..ម៉េចបាន….ប្រកែក?»

នាង​សួរដាច់ៗពិតមែន តែហ្សាងជីយល់ច្បាស់ណាស់ ថានារីម្នាក់នេះអៀនខ្មាស​ដែលត្រូវគេបដិសេធ​មិន​ឱ្យ​នាង​​ថើប​។

«បងមិនចេះលេង ជាមួយមនុស្សស្រវឹងទេ!»

ថាផង ដៃរបស់គេលូកទៅមួលក្បាលផ្កាឈូក។ ទឹកក្តៅអ៊ុនៗចាប់ផ្តើមធ្លាក់ចុះមកដូចទឹកភ្លៀងពីលើ​ពិតាន បង្កើតជាចំហាយទឹកអ័ព្ទពេញបន្ទប់កញ្ចក់ភ្លាមៗ។

កល្យាណសម្លឹងគេធ្មឹង….នាង គោរពគេ​ដែលជាបុរសទ្រូង៥ហត្ថ ។ គេមិនមែនជាព្រានកណ្តាច់លក្ខណ៍​ដូចដែលនាងតែងតែលបជេរនោះឡើយ។ គេមិនបំពានមនុស្សស្រីពេលស្រវឹង…? តើមានចំណុចល្អអីទៀត ដែលនាងគួរតែរៀនស្វែងយល់អំពីហ្សាងជីម្នាក់នេះ?

ពិតណាស់មនុស្ស​យើងពីស្អប់ទៅស្រលាញ់ព្រោះឃើញចំណុចអាក្រក់មុន ទើបឃើញល្អក្រោយ គឺប្រសើរក្រៃណាជាងដែលធ្លាប់តែឃើញល្អៗ យូរលេចកន្ទុយអាក្រក់ៗគួរឱ្យស្អប់ខ្ពើម។

«សាកទឹកនៅទីនេះមើល៍​!​»

ថាផងតុនបោះជំហានចូលមកជិត រហូតដល់ដើមទ្រូងរបស់គេប៉ះនឹងចុងស្រួចរបស់នាងដែលកំពុងរឹងដោយសារភាពត្រជាក់និងការរំភើប «នឹងលាងជម្រះ អតីតកាល… ឱ្យនៅសល់តែ….យើងពីរនាក់»។

ទឹកក្តៅធ្លាក់មកលើសក់របស់ម៉ាលីយ៉ា ធ្វើឱ្យផ្នែកសើមជោក​ហើយបិទសរសៃនីមួយៗជាប់ស្អិតនឹងមុខ ករបស់ស្រី។ តុនដែលនៅលែងខ្លួនទទេក៏ជោក​ភ្លាមៗ ដោយតំណក់ទឹកនានា មកបិទជាប់​នឹង​​សាច់​ដុំ​របស់គេ បង្ហាញឱ្យឃើញរូបរាងដ៏សិចស៊ីស្រោបពេជ្រជាច្រើនគ្រាប់ទាំងតូចនិងធំ។

តុន​មិនប្រញាប់ទេ គេនេះមាន​កម្លាំងអត់ធ្មត់យ៉ាងត្រជាក់ត្រជុំ….គេចាប់ផ្តើមប្រើសាប៊ូដុសខ្លួនដែល​មាន​ក្លិនក្រអូបឈ្ងុយបែបបុរស​ ចាក់វានៅលើបាតដៃ រួចចាប់ផ្តើមលាប​និងដុសថ្នមៗលើស្បែក​​ដែលសើមរបស់នាង។

ពីស្មា អូសចុះមកដើមទ្រូង គេម៉ាស្សាថ្មមៗនៅទីនោះ មុននឹងអូសចុះទៅក្បាលពោះ​និងចង្កេះ។

ការ​ប៉ះរបស់គេក្រោមតំណក់ទឹកក្តៅ គឺជារឿងដែលម៉ាលីយ៉ាមិនធ្លាប់ជួបប្រទះ។ បុរសនេះ​សែនទន់ភ្លន់ តែប្រកបដោយអំណាចគ្រប់គ្រង។

«ងើយមុខ!​» គេបញ្ជាតិចៗ។

ពេលស្រីងើយមុខឡើង​ ទទួលយកទឹកដែលធ្លាក់មក តុនក៏ឱនចុះដែរ។ ការថើបនៅក្រោម​តំណក់​​​ទឹក​គឺ​ជា​រសជាតិប្លែកថ្មីបំផុតមួយ។

ទឹកហូរចូលមាត់ពួកគេ លាយឡំជាមួយរសជាតិភាគីសំខាន់ទាំងសងខាងដែលត្បុលរកគ្នាពេញ​​ទៅ​ដោយភាពស្រេកឃ្លាន។

តុន​លែង​ទ្រាំបានទៀតហើយ។ គេចាប់ហែកអាវសឺមីដែលសើមជោករបស់គេចេញ ធ្វើឱ្យឡេវ​អាវ​ខ្ទាត​ប៉ះ​នឹង​កញ្ចក់​​។ ឥឡូវនេះ​ ស្បែកទល់នឹងស្បែក នៅក្រោមចំហាយទឹកដ៏ក្តៅគគុក។

គេចាប់លើកជើងម្ខាងរបស់នាងឡើង ឱ្យកៀវនឹងចង្កេះរបស់គេ រួចរុញនាងឱ្យផ្អែកខ្នងទៅ​នឹង​កញ្ចក់​ដែល​សើម​និង​រអិល​។

«ចាប់បងឱ្យជាប់…»

ម៉ាលីយ៉ាស្រែកថ្ងូរ នៅពេលដែលតុនរុញខ្លួនចូលមកក្នុងខ្លួននាង។ ភាពចង្អៀតណែន និង​សើម​ជោក​ដោយ​សារ​ទឹក និងតណ្ហា ធ្វើឱ្យអារម្មណ៍ហោះហើរដល់កំពូល។

នៅក្នុងបន្ទប់ទឹកដែលពោរពេញដោយចំហាយទឹក ហ៊ុមព័ទ្ធដោយកញ្ចក់ដែលឆ្លុះបញ្ចាំងរូបភាពពួក​គេ​កំពុងរួមរ័ក្សយ៉ាងក្ដៅគគុក សំឡេងដង្ហើមហត់ សំឡេងទឹកធ្លាក់ និងសំឡេងសាច់ប៉ះសាច់ លាយ​ឡំ​គ្នា​បង្កើត​ជាបទភ្លេងស្នេហាដ៏ព្រៃផ្សៃមួយ។

តុនសម្លឹងមើលភ្នែកនាងត្រង់ៗ ខណៈដែលគេធ្វើចលនាយ៉ាងខ្លាំងក្លា។ ទឹកមុខរបស់គេ​ពេល​នេះ​ ពោរពេញដោយការពេញចិត្ត និងភាពជាម្ចាស់កម្មសិទ្ធិ។

«​ចាំ​ទុក​…​» គេខ្សឹបទាំងដង្ហើមហត់ នៅក្បែរត្រចៀកនាងដែលសើមជោក «គ្រប់ទីកន្លែងនៅក្នុងផ្ទះ​នេះ… គ្រប់យ៉ាងនៅលើខ្លួនអូន… គឺជាកម្មសិទ្ធិរបស់បង»។

ម៉ាលីយ៉ាមិនអាចតបតអ្វី​បាន​ក្រៅ​ពី​ការ​ស្រែក​ថ្ងូរ និងឱបរឹតគេយ៉ាងតឹង។ នៅក្រោមតំណក់ទឹកដែល​គ្មាន​ទីបញ្ចប់នេះ នាងដឹងថា នាងមិនអាចភ្លេច និងមិនចង់ភ្លេចការប៉ះគ្នា​ដ៏ពិសេសមួយនេះឡើយ។

ជំពូកទី១២

លេខា​មុខ​ក្រាស់ និង ភ្លើង​ប្រចណ្ឌ

ព្រឹក​ថ្ងៃ​ចន្ទ តុន​ត្រូវ​ទៅ​ក្រុមហ៊ុន។

ថ្ងៃ​នេះ​នាង​ក្រោកមកមិនឃើញគេ ឃើញ​តែអាហារដែលគេរៀបចំក្រដាសមួយ «កុំនឹកប្តីកំណាច​​​នេះ​ ប្រយត្ន័គេធ្វើការលែងកើត!» នាងញញឹម​យ៉ាងរំភើបចិត្ត​ជាមួយឈុតឆាកស្នេហា​ដែលវែងអន្លាយ​​​និង​ធ្ងន់​ៗ​ពេញ​បេះដូង​។

ទោះយ៉ាង​ណា ក្រោយបានញ៉ាំ Breakfast ដ៏ឆ្ងាញ់របស់គេហើយ នាងហាក់មានអារម្មណ៍ថា មិន​បាន​​​ធ្វើ​ជា​ភរិយា​ល្អ​សោះ។

ណាមួយនៅ​ផ្ទះ​ម្នាក់​ឯងក៏​មាន​អារម្មណ៍​ថា​ធុញ ទើប​សម្រេច​ចិត្តរិះគិត​រក​​ធ្វើ​អាហារ​ថ្ងៃ​ត្រង់របស់ខ្មែរ​យើង យក​ទៅ​ឱ្យ​គេភ្លក់និង Surprise គេនៅ​ការិយាល័យម្តង។

ណាមួយ នាងក៏​ចង់​ឃើញ​មុខម្នាក់ “Lisa” ដែល​ផ្ញើ​សារ​មករកតុនទាំង​យប់​នោះ​ឱ្យ​ច្បាស់ផង។

ពេល​ទៅ​ដល់​ជាន់​ទី៤០នៃ​អគារ Zhang Financial ម៉ាលីយ៉ា​ដើរ​ចូល​ទៅ​ដោយ​ភាព​ជឿជាក់​ក្នុង​​ឈុត​​រ៉ូប​ពណ៌​ខៀវស្រស់​។

នៅ​មុខ​បន្ទប់​របស់​តុន មាន​នារី​ម្នាក់​អង្គុយ​ជាលេខា។ នាងនោះ​ស្អាតបាត ខ្ពស់រាវ  ស្លៀក​ពាក់​យ៉ាង​​សិចស៊ី គ្របតែអាវធំមួយបន្លំ​ និង​មាន​ភ្នែក​បះចុងឡើងលើយ៉ាងរវៀស។

នេះ​ប្រាកដ​ជា Lisa។

«សុំទោស អ្នក​នាង​រក​អ្នក​ណា?​» Lisaសួរ​ដោយ​មិន​មើល​មុខ ដៃ​នៅ​វាយ​កុំព្យូទ័រ។

«ខ្ញុំ​មក​រក​ប្ដី​ខ្ញុំ» ម៉ាលីយ៉ា​ឆ្លើយ​ខ្លីៗ។

Lisa ងើប​មុខ​ឡើង​ភ្លាម។ នាង​ស្កេន​មើល​ម៉ាលីយ៉ា​ពី​ក្បាល​ដល់​ចុង​ជើង។

«អូ… អ្នក​នាង​ម៉ាលីយ៉ា លោក​អគ្គនាយក​កំពុង​ប្រជុំ មិន​អាច​រំខាន​បាន​ទេ»។

«ខ្ញុំរង់​ចាំ​បាន» ម៉ាលីយ៉ា​ញញឹម​ត្រជាក់។

«ចាស អាចចាំ​នៅ​ខាង​ក្រៅនេះចាស​​!  លោកនាយកមិនទទួលភ្ញៀវខាងក្នុងទេ!» Lisaនិយាយ​ឌឺ។ នាង​ហាក់​ដូច​ជា​មិន​ខ្លាច​ឋានៈ​របស់​ម៉ាលីយ៉ា​សោះ។

ពេលម៉ាលីយ៉ាទម្លាក់​ភ្នែកបន្តិច ត្រចៀកនាងឮសូរខ្សឹបពេលលេខាបែរទៅ Print ឯកសារនៅជ្រុងបន្ទប់…. «Business Married នៅ Vegas ហ្នឹង​​ អ្នក​​ណា​ក៏​ដឹង​ថា​ជា​រឿង​កំដរ​ឆាក​ដែរ! ស្មាន​ថាលោកតុន ​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​តាម​ស្អិត?»

ម៉ាលីយ៉ា​ក្តាប់​ដៃ…..ស្រីម្នាក់​នេះគិតថាយើងមិនចេះភាសា? ឬមួយរឿងផ្អែមៗកន្លងមកព្រានហ្សាង​​ជី​តែងតែធ្វើលើគ្រប់មនុស្សស្រី?

ឮ​ពិត​ជា​ថ្លើម​ធំ​មែន!

«ប្រពន្ធ ក៏រាប់ថាភ្ញៀវដែរមែនទេ?​»

ថា​ហើយនាង​ដើរទៅរករុញទ្វារចិត្ត​ឯង ស្រាប់តែទ្វារ​​បើក​ឡើងមុនពេលនាងឈាន​ដល់។ តុន​ដើរ​​ចេញ​មកជាមួយបុគ្គលិកចាស់ក្មេងបីនាក់។

គេហាក់ស្រទន់ពេលឃើញវត្តមាន​ស្រីស្នេហ៍។

«Wow Surprise!»

​ប្រុសដើរ​មករកស្រីដែលមិនសប្បាយចិត្ត​ជាមួយថង់ប្រអប់បាយក្នុងដៃ។ នាង​នៅ​ចំពោះ​មុខ​បុគ្គលិក​​​ទាំងអស់​ដែលឱនលំទោន​ក៏ខ្សឹបប្រាប់ភ្នែកខាងប្រុសថា៖

«ទើប​តែ​មក​ដល់! តែ​លេខា​បង​ថា បង​រវល់ មិន​ឱ្យ​ចូល» ម៉ាលីយ៉ា​ឆ្លើយ​ដោយ​សំឡេង​ងរង៉ក់ហើយ​កន្ទុយ​​ភ្នែក​សម្លក់ Lisa។

តុន​ងាក​ទៅ​មើល Lisa ដោយ​កែវ​ភ្នែក​ត្រជាក់​ដូច​ទឹក​កក។

«ចាស… លោក​អគ្គនាយក… ខ្ញុំ​គ្រាន់​តែ…» Lisa មុខ​ស្លេក។

«ទៅ​ផ្នែក​ធនធាន​មនុស្ស​ ទទួល​ប្រាក់​ខែ​ចុង​ក្រោយ ហើយ​មិន​បាច់​មក​ទៀត​ទេ» តុន​និយាយ​ដាច់​​ណាត់។

«លោកហ្សាង?​» Lisa ស្រែករន្ធត់ព្រោះមិននឹកស្មានដល់។

តុន​ទាញ​ម៉ាលីយ៉ា​ចូល​ក្នុង​បន្ទប់​ធ្វើ​ការ ហើយ​បិទ​ទ្វារ​គ្រាំង។ ម៉ាលីយ៉ា​នៅ​ភាំង។ នាង​មិន​នឹក​ស្មាន​​ថា​គេ​ដេញ​លេខា​ចោល​ភ្លាមៗ​បែប​នេះ។

«បង… បង​តុន ដេញគេធ្វើអី?​»

តុន​ទាញ​នាង​មក​អង្គុយ​លើ​ភ្លៅ​គេដែលកំពុង​នៅ​កៅអី​អគ្គនាយក។

«ជំទាវហ្សាង Untouchable​»

ម៉ាលីយ៉ា​ញញឹមសន្សឹមៗ ហើយ​យក​ដៃ​ឱប​ក​គេ។

«ចុះ​បើ​ខ្ញុំ​ប្រចណ្ឌ?​» «ប្រចណ្ឌ​ទៀត​ទៅ បង​ចូល​ចិត្ត» តុន​ឱន​មក​ថើប​នាង​យ៉ាង​ជ្រៅ។

ម៉ាលីយ៉ា​បាន​ដឹង​ច្បាស់​ថា នាង​មិន​មែន​គ្រាន់​តែ​ជា​ប្រពន្ធ​ក្លែងក្លាយ​ទេ នាង​គឺ​ជា​ម្ចាស់​បេះដូង និង​​ជា​ម្ចាស់​អាណាចក្រ​របស់​បុរស​ម្នាក់​នេះបើតាមប្រតិកម្មរបស់គេ។

ជំពូកទី១៣៖

ពិធីជប់លៀងនៃពួកត្មាត

មួយសប្តាហ៍ក្រោយមក…

សណ្ឋាគារ Plaza ដ៏ល្បីល្បាញនៃទីក្រុង New York ត្រូវបានតុបតែងយ៉ាងអធិកអធមសម្រាប់ពិធី​ជប់លៀងសប្បុរសធម៌ប្រចាំឆ្នាំ។ ភ្លើងចង្កៀងគ្រីស្តាល់រាប់ពាន់គ្រាប់ចាំងពន្លឺព្រិចៗ​ដូច​ជា​ផ្កាយដែល​ធ្លាក់​មក​ដី ប៉ុន្តែសម្រាប់​ម៉ាលីយ៉ា ពន្លឺទាំងនេះហាក់ដូចជាកំពុងចំអកឱ្យនាងទៅវិញ។

នេះ​ជា​ការ​បង្ហាញ​ខ្លួន​ជាផ្លូវការលើកដំបូងរបស់ពួកគេក្នុងនាមជាប្ដីប្រពន្ធ។

ម៉ាលីយ៉ា​ស្លៀក​រ៉ូប​សូត្រ​ពណ៌មាស ចំហខ្នងរលោងស្រិល បង្ហាញឆ្អឹងស្លាបប្រចៀវដ៏សិចស៊ី និងរាង​កាយដ៏ល្អឥតខ្ចោះរបស់នាង។ ស្រីខ្មែរដើរចូលមកក្នុងសាលធំ ដោយថ្ពក់ម្រាមជាមួយស្វាមីយ៉ាង​ណែន។

នៅពេលតរុណីយើង​សម្លឹងមើលទៅហ្វូងមនុស្ស នាងមិនឃើញ“អភិជន”ទេ នាងឃើញតែ​“ត្មាត”​….​ពួកត្មាតក្នុងសម្លៀកបំពាក់ថ្លៃៗ…..ស្ត្រីដែលពាក់ពេជ្រពេញខ្លួន តែញញឹមហែកមាត់ដាក់គ្នា Fake Fake & Fake ទាំងក្នុងចិត្តច្រណែនឈ្នានីស ចង់ជជីកជីវិតឯកជន លុយកាក់រវាងគ្នា ចង់លាតត្រដាងចំណុចខ្សោយ ចង់ប្រើបណ្តាញសង្គម ជាន់ពន្លិចគ្នាន​យ៉ាងទាបថោក។

ពួកគេសម្លឹងមកនាង ខឹងនិងឆ្ងល់ថា ហេតុអ្វីនាងមកជាមួយបុរសសាំងហ្គាពួរដ៏ល្បីដូច​ហ្សាង​ជី​បាន​​? ពួក​ក្រុមសេដ្ឋីប្រុសៗដែលពាក់អាវធំម៉ាកល្បីៗ ពេញដោយ​កែវភ្នែកគណនាផលប្រយោជន៍ និងតណ្ហា ចង់ឈ្នះចាញ់  ពួកគេលើកកែវស្រាស្រែកជ័យឃោស តែត្រៀមខ្លួនជាន់ពន្លិចអ្នកដែលដួលជានិច្ច គឺជាន់​ឱ្យកប់ៗ។

ហ្សាងជី ហាក់ដូចជាដឹងពីភាពតានតឹងរបស់ភរិយា​។ គេច្របាច់ដៃនាងតិចៗ។

«កុំខ្វល់! ពួកគេគ្រាន់តែជាតួសម្តែង​….បើគេរៀបឆាកល្ខោន យើងមើលលេងទៅ ពេលធុញ យើង​ចេញ​វិញ!»

ទោះបីជាយ៉ាងនេះក្តី តុនត្រូវដកខ្លួនទៅនិយាយជាមួយដៃគូជំនួញធំៗមួយភ្លែត។ ម៉ាលីយ៉ាត្រូវឈរ​តែម្នាក់ឯង។ នាងដើរទៅជ្រុងម្ខាងដើម្បីរកខ្យល់ដកដង្ហើម និងយកភេសជ្ជៈ។

ភ្លាមនោះ​ស្រមោលខ្មៅមួយបានបាំងពីមុខនាង។ បុរសចំណាស់ម្នាក់ដែលមានពោះធំ និងមុខមាត់​ក្រអឺតក្រទម បានដើរចូលមក។ ក្លិនទឹកអប់កម្រិតធ្ងន់ លាយនឹងក្លិនបារីស៊ីហ្គាធ្វើឱ្យនាងចង់ក្អួត​។

«អូ… នេះហើយជាប្រពន្ធថ្មោងថ្មីរបស់ ហ្សាងជី?​» បុរសនោះសួរដោយសំឡេងមើលស្រាល តែ ភ្នែក​របស់គេរាវមើលរាងកាយនាងដូចជាកំពុងវាយតម្លៃទំនិញ។

«ខ្ញុំឈ្មោះ Richard!  ជាគូប្រជែងជំនួញរបស់ប្ដីនាង»។

ម៉ាលីយ៉ាព្យាយាមរក្សាមារយាទ៖

«រីករាយដែលបានជួបលោក»

«នាងស្អាតមែន…» Richard ដើរចូលមកជិតពេក រហូតដល់ម៉ាលីយ៉ាត្រូវថយក្រោយ។ «តែគួរឱ្យស្តាយ…..?»

សម្តីមិនបញ្ចប់គ្រប់ជ្រុងជ្រោយនេះ ធ្វើឱ្យម៉ាលីយ៉ាគាំងកាយវិការ​​។

Richard សើចក្នុងបំពង់ក។

«កុំល្ងង់ពេក! នាងក្មេងណាស់!  តុនរៀបការជាមួយនាង គ្រាន់តែដើម្បីកែស្ថានការណ៍ភាគហ៊ុនក្រុមហ៊ុន​ដែលកំពុងធ្លាក់ចុះប៉ុណ្ណោះ ឧបករណ៍! តុបតែងមុខមាត់…គ្រឿងតាំងបង្ហាញ!  ពេលដែលគេបានអ្វីដែលគេចង់បាន គេនឹងបោះនាងចោលដូចស្រីមុនៗអ៊ីចឹង​»។

ពាក្យសម្ដីនោះដូចជាកាំបិតដែលចាក់ចំចំណុចខ្សោយបំផុតក្នុងបេះដូងនាង។ ទោះបីជានាងទទួល​បានក្តីស្រលាញ់​ពីតុនប៉ុន្មានថ្ងៃនេះក៏ដោយ ក៏ភាពភ័យខ្លាចចំពោះអតីតកាល​ និង​ឋានៈ​របស់​​នាង​​នៅ​តែ​មាន​។​

«លោក​?​» នាងតបវិញ សំឡេងញ័រតែកែវភ្នែករឹងប៉ឹង។

«ស្រីតូច…ក្នុងពិភពជំនួញ គ្មានស្នេហាទេ មានតែផលប្រយោជន៍!​»

Richard ឈានជើងចូលមកជិត លើកដៃបំណងចង់ប៉ះស្មារបស់នាង​។

«ថយចេញ​!​»

សំឡេងមួយបានបន្លឺឡើងពីខាងក្រោយខ្នងពួកគេ….មិនមែនជាការស្រែកទេ តែជាសំឡេងដែល​ត្រជាក់ដូចទឹកកកដែលធ្វើឱ្យសីតុណ្ហភាពក្នុងបន្ទប់ធ្លាក់ចុះមួយរំពេច។

ហ្សាងជីមុខក្រញូវដើរចូលមកដល់។

ទឹកមុខរបស់គេស្ងប់ស្ងាត់ខ្លាំងណាស់ តែនរណាក៏មើលដឹងថា ព្យុះសង្ឃរាកំពុងតែបោកបក់ពេញ​បរិវេណានេះដែរ។ ប្រុស​ទាញម៉ាលីយ៉ាមកឱបជាប់នឹងដើមទ្រូង ការពារនាងពីពិភពលោកដ៏កខ្វក់​នេះ មនុស្ស​អទ់មារយាទអស់ទាំងនេះ។

«បងតុន…» ម៉ាលីយ៉ាឧទានតិចៗ ព្រោះស្រីចាប់អារម្មណ៍ថា ដៃរបស់តុនញាប់ញ័រឡើងដោយកំហឹង។

«Mr.Zhang…» Richard មុខស្លេក ព្យាយាមញញឹមបន្លប់ «ខ្ញុំគ្រាន់តែសួរសុខទុក្ខ…»

«Richard» តុនកាត់សម្តីភ្លាមៗ មិនទុកមុខឱ្យ៖

«ខ្ញុំឮថា ក្រុមហ៊ុនរបស់លោកកំពុងព្យាយាមដេញថ្លៃគម្រោងធំនៅ Brooklyn មែនទេ?»

Richard ងក់ក្បាលញាប់ៗ។

«បាទ… បាទ…»

«ចាប់ពីស្អែកទៅ គម្រោងនោះជាកម្មសិទ្ធិរបស់ Zhang Group» តុននិយាយយ៉ាងរលូនដូចនិយាយ​រឿងអាកាសធាតុ «ហើយធនាគារដែលផ្តល់កម្ចីបង្វិលឱ្យក្រុមហ៊ុនលោក… ពួកគេនឹងផ្អាកសាច់​ប្រាក់នៅម៉ោង៩ព្រឹកស្អែក! ត្រៀមខ្លួនក្ស័យធនឱ្យស្ងប់ចុះ»

បុគ្គលនោះស្លន់ស្លោ។ គេដឹងថាសម្តីមិនគិតក្នុងនាមជាត្មាត បានលេបត្របាក់ឱកាស​មាសរបស់​គេនិងជីវិត​អភិជន ឱ្យបញ្ចប់ត្រឹមមួយប៉ប្រិចភ្នែក។

«ហ្សាងជី! លោក… លោកមិនអាចធ្វើបែបនេះបានទេ! គ្រាន់តែរឿងស្រីម្នាក់…»

«ប្រយ័ត្នមាត់!​» តុនគំហកមួយម៉ាត់ធ្វើឱ្យ Richard ស្ងាត់មាត់ឈឹង។ ហ្វូងមនុស្សជុំវិញចាប់ផ្តើមសម្លឹងមើលមកយ៉ាងយកចិត្ត​ទុកដាក់។

តុនសម្លឹង Richard ដោយកែវភ្នែកពិឃាត។

«ម៉ាលីយ៉ា​ជា​ជំទាវ​ហ្សាង! នាងជាជីវិតរបស់ខ្ញុំ! អ្នកណាដែលធ្វើឱ្យនាងមិនសប្បាយចិត្ត សូម្បីតែមួយវិនាទី គឺស្មើនឹងប្រកាសសង្គ្រាមជាមួយខ្ញុំ! ចាំទុកដាក់ក្នុងខួរ ហើយទៅប្រាប់ពួកអាត្មាត​​​គ្នីគ្នា​លោក​ឯងផង!»

ដោយមិនខ្វល់ពីការភ្ញាក់ផ្អើលរបស់ភ្ញៀវទាំងឡាយ តុនបានចាប់ដៃម៉ាលីយ៉ា ហើយអូសនាងចេញ​ពី​ពិធី​ជប់​លៀង​នោះ​ភ្លាម​ៗ​។

នៅក្នុងរថយន្ត Limousine វែង

ទ្វារឡានត្រូវបានបិទជិត។ របាំងកញ្ចក់រវាងអ្នកបើកបរ និងកន្លែងអង្គុយខាងក្រោយត្រូវបានដំឡើង​ភ្លាមៗ បង្កើតជាពិភពឯកជនដាច់ដោយឡែក។

តុនមិននិយាយអ្វីទាំងអស់។ គេដកដង្ហើមធំ រួចចាប់ទាញម៉ាលីយ៉ាឱ្យមកអង្គុយលើភ្លៅរបស់គេយ៉ាងកំរោល​។

«…ខឹងម៉េះ​?​» ម៉ាលីយ៉ាសួរតិចៗ។

«ខឹង​!​» តុនទទួលស្គាល់ត្រង់ៗ ភ្នែករបស់គេសម្លឹងនាងដូចជាចង់លេបត្របាក់ «ខឹងដែលបងមិនបាននៅ​ក្បែរ​អូន​… ហើយខឹងដែលអូនឈរស្តាប់សម្តីសំរាមរបស់វា​!​»

«ឧបករណ៍…» នាង​រអ៊ូដោយឈ្ងោកមុខហើយស្រពោន។

«អូនពី​គិត​សម្តី​វា​?​» តុន​សួរ។

«គេ​ថា… លោក​រៀបការ​ជាមួយ​ខ្ញុំ​គ្រាន់​តែ​ជា​ឧបករណ៍…»

តុន​បញ្ជា​ឱ្យ​តៃកុង​ឡាន​បិទ​កញ្ចក់​ខណ្ឌ​ចែក​រវាង​អ្នក​បើក​និង​​អ្នក​​ជិះ​។ គេ​ទាញ​ម៉ាលីយ៉ា​មក​អង្គុយ​​លើ​​ភ្លៅ​គេ។

«ឧបករណ៍?​» គេ​សើច​ក្នុង​ដើម​ក។

«បើ​នាង​ជា​ឧបករណ៍ នាង​គឺ​ជា​ឧបករណ៍​ដែល​ធ្វើ​ឱ្យ​បេះដូង​ខ្ញុំ​លោត។ ឧបករណ៍​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ដក​​ដង្ហើម​បាន» គិតគិតដោយខឹងនិងមមីភ្នែក។

«តែខ្ញុំ…..មិនជឿទេតុន!» នាងខ្សឹបឱ្យគេត្រជាក់ចិត្ត​។

ឮហើយ​ប្រុសឈ្ងោកមកថើប​នាង​យ៉ាង​ខ្លាំង​ ដោយ​ដៃ​គេ​លូក​ចូល​ទៅ​ក្នុង​រ៉ូប​ចំហ​ខ្នង​របស់​នាង អង្អែល​​ស្បែក​រលោង​របស់​នាង។

«Richard និយាយ​ត្រូវ​រឿង​មួយ បងនឹង​ប្រើប្រាស់ “ឧបករណ៍”​ នេះ​ពេញ​មួយ​យប់​នេះ​ដើម្បី​បញ្ជាក់​​ថា​ខ្ញុំ​ស្រលាញ់​ឧបករណ៍​កម្រិត​ណា»។

«នែ៎….!»

តុនមិនឱ្យនាងនិយាយចប់ទេ។ គេចាប់កញ្ចឹងកនាង ហើយកិនបបូរមាត់របស់គេទៅលើបបូរមាត់​នាងយ៉ាងខ្លាំងក្លាដូចជាការថើបបែបដាក់ទោស ការថើបដែលបង្ហាញពីភាពជាម្ចាស់ និងសេចក្តី​ត្រូវការដ៏ឆេះឆួល។

«អ្ហឹម…» ម៉ាលីយ៉ាតវ៉ាក្នុងបំពង់ក តែរាងកាយនាងចុះចាញ់គេភ្លាមៗ។

«ស្តាប់បងណា ម៉ាលីយ៉ា…» តុនដកមាត់ចេញបន្តិច ដង្ហើមហត់គៀកនឹងមុខនាង «អូនមិនមែនជាឧបករណ៍… អូនជាបេះដូងរបស់បង បើបាត់បង់អូន បងនឹងស្លាប់»។

ពាក្យសម្ដីនោះធ្វើឱ្យបេះដូងម៉ាលីយ៉ារលាយ។ តុនមិនចាំយូរ គេចាប់ហែករ៉ូបពណ៌មាសត្រង់ចំហៀងភ្លៅរបស់នាងលាន់សូរសាច់ក្រណាត់រហែក “ខ្វាក”។

«នែ! រ៉ូបនេះថ្លៃណាស់ណា៎!»

«បងទិញរោងចក្រផលិតរ៉ូបឱ្យអូនក៏បាន​!​» តុនតបវិញទាំងកែវភ្នែករោលរាល «យប់នេះ អូនស្អាតពេកហើយ… ស្អាតរហូតដល់បងចង់លាក់អូនទុកតែម្នាក់ឯង ពួកវាហ៊ានមើលអូនដោយកែវភ្នែកបែបនោះ… បងត្រូវតែលុបដានភ្នែកពួកវាចេញ!​»