ពេញនិយម – Meysansotheary

រឿង ស្នាមសាក់រូបខ្លា (ព្រីមៀម)
ប្រលោមលោកមួយនេះ អ្នកគួរតែបានអាន។

ពុំមែនជាប្រលោមលោកមនោសញ្ចេតនាឬអំពីជីវិត​សោកសៅទេ តែអំពីការតស៊ូ និង ក្រោកឈរឡើងវិញពីចំណុចសូន្យ….

រឿង សុំទោសសង្សារ ព្រីមៀម
ស្នេហាមួយដែលមានន័យសម្រាប់ជីវិត….

អ្នកណាខ្លះជឿលើឧបនិស្ស័យ?

សម្រាប់ខ្ញុំ កាលពីមុននិស្ស័យអាចថា ជារឿងប្រឌិតបំភាន់ភ្នែកនៅក្នុងសៀវភៅប្រលោមលោកមនុស្សវ័យជំទង់… រហូតដល់ថ្ងៃមួយដែលរឿងនេះបានកើតឡើងចំពោះខ្ញុំផ្ទាល់ទើបខ្ញុំ…

នារីនេះកូនអ្នកមានអីមើលទៅដូចកណ្ដុរលង់ទឹកស្បែកជើងក៏គ្មាន មុខមើលទៅខ្លាចៗអីចឹង។

ខាងលីនខំញញឹមបន្លប់ភាពស្រឡាំងកាំងរបស់ខ្លួន ព្រោះនាងមិនធ្លាប់ដឹងទេថាមានមនុស្សមករស់នៅក្នុងផ្ទះតូចមួយបែបនេះ ទោះបីនាងប្រឹងបង្ហាញស្នាមញញឹមលើបបូរមាត់ក្រហមរបស់នាងប៉ុន្តែមិនាមិនអាចទប់កែវភ្នែកដែលមានសំណួរជាច្រើនអណ្តែតត្រសែតមកជាបន្តបន្ទាប់ឡើង ស្រីតូចនៅឈរទ្រមឹងដកភ្នែកពីស្រីស្អាតមើលមកបងវិញម្ដង។ សុខៈងក់ក្បាលចង់ប្រាប់ថាឥឡូវចូលក្នុងសិនមិនបាច់និយាយអ្វីច្រើនទេ នាងយល់ការណ៍ក៏អញ្ញើញភ្ញៀវចូលក្នុងផ្ទះ។

នៅពេលលីនចូលទៅដល់ក្នុងផ្ទះនេះមានបន្ទប់ទទួលភ្ញៀវតូច មានសាឡុងមួយចាស់ និងមានតុបាយមួយនៅក្បែរនោះគឺចង្អៀតមែនទែន ដើរស្រួលមិនស្រួលអាចប៉ះទាំងសាឡុងប៉ះទាំងតុ។

មើលពីនេះទៅលីនឃើញមានទ្វារបន្ទប់ពីរទៀតហើយនៅក្នុងទ្វារបន្ទប់ចំហមួយនោះនាងមានអារម្មណ៍ថាជាបន្ទប់ខាងស្រី ដោយសារឃើញមានវាំងននបាំងពណ៌ផ្កាឈូកបន្ទាប់មកឃើញមានក្មេងស្រីអាយុប្រហែលដប់ឆ្នាំម្នាក់សក់វែងអន្លាយដើរចេញមក មិនទាន់បានអីផងស្រាប់តែក្មេងនេះបើកភ្នែកធំៗសម្លឹងនាងគ្រលួងៗ។

ស្ងាត់! ស្ងាត់ឈឹង! គ្មាននរណាម្នាក់និយាយអ្វីទេ….

ឆាប់ៗនេះ

រឿង​ ១ម៉ឺនស្នេហ៍ផ្ញើទៅកោះកុង (ព្រីមៀម)
អ្នកត្រូវចូលជាសមាជិកព្រីមៀមដើម្បីបានអានរឿងនេះ!

តម្លៃព្រីមៀម មួយថ្ងៃ៥០០រ មួយខែ ១០០០០រ មួយឆ្នាំ១០ម៉ឺនរៀន។

សូមទាក់ទង

https://t.me/mstwriterallseason

រឿង បន្ទប់ពិសោធន៍ L-34 (ព្រីមៀម)
«ពួកឯងឃើញអាងទឹកនៅកណ្តាលនោះទេ? វាជាអាងស្រូបក្លិនជីវសាស្ត្រ។ ខ្ញុំនឹងមិនសម្លាប់សេនាធិការខ្ញុំដាច់ខាត កុំភ័យបារម្ភ!  ខ្ញុំគ្រាន់តែចង់ឱ្យ មនុស្ស​អច្ឆរិយៈ​ឃើញ…ការឈឺចាប់របស់ពួកឯង!»

តើពេទ្យសាននឹងអាចទប់អារម្មណ៍បានទេ ពេលដែលវាឃើញបងប្រុស និងមនុស្សដែលគេស្រលាញ់ ត្រូវបង្ហូរឈាមបន្តិចម្តងៗនៅចំពោះមុខគេ?

ចំណោទមួយនេះ Roy កំពុងរកចម្លើយមកដោះស្រាយសឹងប្រេះខួរ។

មិនខុសទេ បិសាចស្បែកសពីតជានិយាយបន្ថែមក្នុងន័យដូច្នោះមែន៖

« រាល់ដំណក់ឈាមដែលពួកឯងស្រក់ចុះ… នឹងក្លាយជាសញ្ញាបញ្ជូនទៅដាស់មេរោគក្នុងខ្លួនវាឱ្កយផ្អើលចេញមកបាន! ហើយយើងនឹងផលិតបាន រំសេវជីវសាស្ត្រ! ពិភពលោកនេះ នឹងស្ថិតក្នុងកណ្តាប់ដៃពួកយើង!»

គ្រឹប,,,,ទ្វារដែកដដែលបិទទៅវិញក្នុងល្បឿនគំហុក និងធ្ងន់ជាងមុនរយដង បានន័យថា វាមិនមែនរបូតព្រោះគេចុចបិទ តែគេចុចឱ្យវាខូចទាំងស្រុង….គ្មានកំពូល Hacker ណាម្នាក់ អាចបើកវាសារជាថ្មីទៀតឡើយ។

វីស… វីស…

ពីលើពិដាននៃបន្ទប់អាងឈាមនោះ មនុស្សយន្តរាងដូចសត្វពីងពាង (Spider-Drones) ចំនួន ៤ គ្រឿងបានលៀនចេញមកយ៉ាងស្រាល… ហើយបម្រុងតែនឹងទម្លាក់ខ្លួនចុះមករកមនុស្ស ៤ នាក់។ កាំបិតដ៏មុតស្រួចនៅលើជើងរបស់ពួកវា ចាំងពន្លឺផ្លេកៗពន្លះចិត្តហ្សឺឌីឱ្យខ្ទេចខ្ទាំ។ គេបត់ Tablet យ៉ាងរហ័សមកកៀបនឹងកំភួនដៃដូចរាល់ដង ហើយរលាស់ខ្លួនទល់មកពីក្រោយធីតា។ បុរសម្នាក់នេះ នៅតែគិតថា គេនឹងការពារនាង… ដរាបណាគេនៅមានដង្ហើម។

លោកអ្នកចំណាយត្រឹម​១០០០០រ អានបានប្រលោមលោកថ្មីបំផុតដែលពុំធ្លាប់បោះពុម្ព!

រឿង៖ ពាក់ចិញ្ចៀនសត្រូវ ភាគបញ្ចប់
យប់ដដែល….នៅក្នុងបន្ទប់ធ្វើការដ៏ងងឹតនៃភូមិគ្រឹះត្រកូលហ្សាង ពន្លឺអេក្រង់ទូរទស្សន៍ខ្នាតធំបាន​ជះ ចំណាំងផ្លាតពណ៌ខៀវស្រទន់ៗមកលើផ្ទៃមុខដ៏សង្ហា តែត្រជាក់ស្រេបដូចរូបចម្លាក់ទឹកកករបស់ ហ្សាងជី។

នៅលើអេក្រង់ គឺវីដេអូកាមេរ៉ាសុវត្ថិភាពពីព្រលានយន្តហោះ Changi ដែល ខេន (Ken) ទើបតែបញ្ជូនមក។ រូបភាពបង្ហាញយ៉ាងច្បាស់ពី ម៉ាលីយ៉ា ក្នុងសម្លៀកបំពាក់ធម្មតា អមដោយ ម៊ីក និង លីដេ កំពុងដើរឡើងយន្តហោះឯកជនឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។ នាងឈប់មួយភ្លែត ងាក​ក្រោយ​​​សម្លឹងមើលទៅទិសដៅទីក្រុងសិង្ហបុរី រួចក៏ជូតទឹកភ្នែក ហើយបោះជំហានចូល​យន្តហោះ​បាត់​ទៅ​។

តុន ឈរសម្លឹងមើលវីដេអូនោះដោយមិនព្រិចភ្នែកសូម្បីតែម្តង។ ដៃរបស់គេដែលកំពុងកាន់កែវស្រា ញ័រតិចៗ។

«អូនទៅពិតមែន!… ទៅចោលបង…» គេខ្សឹបជាមួយសព្ទសំឡេងលាយឡំទៅដោយការឈឺចាប់ និងការអាក់អន់ចិត្តលើមនុស្ស​ម្នាក់ដែលសែនសំខាន់ចំពោះគេ​។

«លោកប្រុស…» ខេន ឈរឱន​ក្បាលនៅពីក្រោយ «ក្រុមស៊ើបអង្កេតសម្ងាត់របស់យើងបានឆែកមើល​កាមេរ៉ានៅមន្ទីរពេទ្យ និងតាមដាន​ទូរសព្ទ​របស់អ្នកនាង វ៉ាណេស៊ា។ ពួកយើងបានរកឃើញថា… នាងគឺជាអ្នកនៅពីក្រោយរឿងចាប់ជំរិតអ្នកនាង លីដេ និងការធ្វើឱ្យលោកជំទាវ (លោកយាយ) គាំងបេះដូង។»

តុនបិទភ្នែកស្រូបដង្ហើមវែងៗ។ ពេលគេបើកភ្នែកឡើងវិញ ក្រសែភ្នែកនោះប្រែជាសាហាវដូចសត្វសិង្ហដែលត្រៀមខាំត្របាក់ចំណី។

«ខ្ញុំដឹង… ខ្ញុំដឹងថានាងពស់វែកនោះជាអ្នកធ្វើ!​» តុនគ្រហឹម «តែអ្វីដែលខ្ញុំខឹងបំផុត គឺម៉ាលីយ៉ា! ហេតុអីនាងមិនទុកចិត្តខ្ញុំ? ហេតុអីនាងព្រមចុះចាញ់ល្បិចថោកទាបនោះ? នាងគិតថាខ្ញុំទន់ខ្សោយដល់ថ្នាក់ត្រូវការឱ្យស្រីម្នាក់លះបង់ដើម្បីជួយខ្ញុំមែនទេ? នាងមាក់ងាយប្តីនាងពេកហើយ!»

ទោះបីជាដឹងការពិតថា ម៉ាលីយ៉ា ត្រូវគេគាបសង្កត់ ប៉ុន្តែមោទនភាពជាបុរស និងក្តីស្រលាញ់ដែល​ប្រែជាភ្លើងប្រចណ្ឌ បានធ្វើឱ្យតុនមិនអាចលើកលែងឱ្យនាងបានឡើយ។ សម្រាប់គេ… ការលះ​បង់​ដោយដើរចេញ គឺមិនមែនជាក្តីស្រលាញ់ទេ វាគឺជាការក្បត់ចិត្ត​គេ។

តុន ដាក់កែវស្រាចុះលើតុ រួចងាកមកសម្លឹងមុខ ខេន ដោយកែវភ្នែកប្រល័យលោក៖

«ខេន! ចាត់បញ្ជូនក្រុមអង្គរក្សកម្រិត S ល្អបំផុតរបស់យើងទៅញូវយ៉ក! តាមការពារ ម៉ាលីយ៉ា និងប្អូនស្រីនាង២៤ម៉ោងលើ២៤ម៉ោង ដោយ​សម្ងាត់បំផុត។ ហាមឱ្យពួកនាងដឹងខ្លួនឱ្យសោះ។»

«បាទ លោកប្រុស! ចុះ…យើងមិនទៅទទួលអ្នកនាងមកវិញទេហ្អេ៎?»

«មិនបាច់​!​» តុនឆ្លើយដាច់ខាត «បើគេចង់ទៅ… ឱ្យគេទៅចុះ! តែខ្ញុំចង់ឱ្យឯងចាំឃ្លាំមើលគេ។ បើក្នុងរយៈពេលនេះ គេហ៊ានអនុញ្ញាតឱ្យប្រុសណាដើរចូលក្នុងរង្វង់៥ម៉ែត្រ… ឯងត្រូវរាយការណ៍មកខ្ញុំ​ភ្លាម​! ខ្ញុំនឹងហោះទៅកាច់កអាប្រុសនោះដោយផ្ទាល់ដៃ!»

ខេន លេបទឹកមាត់។ ភាពជាម្ចាស់ និងភ្លើងប្រចណ្ឌរបស់ចៅហ្វាយ ទោះបីជាពេលនេះនៅឆ្ងាយគ្នាកន្លះពិភពលោក ក៏នៅតែមិនរលត់សូម្បីតែបន្តិច។

តុន ដើរទៅមើលរូបថតរបស់លោកយាយដែលដាក់នៅលើតុ។

«ខ្ញុំត្រូវការពេល ៣ខែ!» តុន បញ្ជា «ក្នុងរយៈពេល៣ខែនេះ ហៅគ្រូពេទ្យសរសៃប្រសាទដែលពូកែ​បំផុតក្នុងលោកមកព្យាបាលលោកយាយ។ ទាល់តែគាត់និយាយរួច ហើយប្រាប់ការពិតគ្រប់យ៉ាង​ទៅកាន់ពិភពលោកដោយផ្ទាល់មាត់ យើងនឹង​ធ្វើឱ្យត្រកូលលីដឹងខ្លួន។»

«ចុះ…រឿងក្រុមហ៊ុនត្រកូល លី និងអ្នកនាង វ៉ាណេស៊ា…?​» ខេន សួរ។

តុនញញឹមចុងមាត់ ជាស្នាមញញឹមរបស់មច្ចុរាជ។

«ធ្វើពុតជាព្រមរៀបការជាមួយនាង! អូសទាញភាគហ៊ុន និងគម្រោងធំៗរបស់ត្រកូល លី ចូលមក​ក្នុង​បណ្តាញរបស់យើង។ ពេលខ្ញុំស្រូបយកឈាមពួកវាអស់ពីខ្លួនហើយ… ខ្ញុំនឹងបោសសម្អាតត្រកូល​លី ឱ្យរលាយបាត់ពីផែនទីអាស៊ី!»

តុនសម្លឹងមើលទៅក្រៅបង្អួច ឆ្ពោះទៅទិសខាងលិច… ឆ្ពោះទៅទីក្រុងញូវ​យ៉ក។

«ម៉ាលីយ៉ា… ៣ខែក្រោយ… ពេលដែលបងរៀបចំកន្លែងនេះឱ្យក្លាយជាឋានសួគ៌ដែលគ្មានបន្លាសម្រាប់​អូនរួចរាល់… បងនឹងទៅចាប់អូនយក​មកវិញ។ ហើយពេលនោះ… អូនត្រូវពិន័យធ្ងន់ ដែលហ៊ាន​ធ្វើឱ្យបងឈឺចាប់ហើយ​ឯកោរបៀបនេះ!​»

ជំពូកទី៣២៖

ការដួលរលំនៃត្រកូល លី

នៅកណ្តាលបន្ទប់សន្និសីទសារព័ត៌មានដ៏ធំបំផុតនៅសិង្ហបុរី ពន្លឺកាមេរ៉ារាប់រយឆក់ផ្លេកៗឥតឈប់​ឈរ។ វ៉ាណេស៊ា កំពុងឈរញញឹមយ៉ាងជឿជាក់នៅលើវេទិកា ត្រៀមប្រកាសអំពីការរួមបញ្ចូល​គ្នារវាង Lee Group និង Zhang Group។

ប៉ុន្តែ​ស្នាម​ញញឹម​នោះត្រូវកកជាប់នៅលើផ្ទៃមុខ… ពេលដែលទ្វារធំបើកឡើង។

ហ្សាងជី ដើរចូលមក អមដោយក្រុមប៉ូលីសស៊ើបអង្កេតជាន់ខ្ពស់ និង ខេន (Ken) ដែលកាន់ឯកសារ​ព័ស្តុ​តាង​មួយដុំធំ។ សំឡេងអ៊ូអរក្នុងបន្ទប់ប្រែជាស្ងាត់ជ្រងំ។

«លោកប្រធានហ្សាង…» អ្នកកាសែតម្នាក់លាន់មាត់។

តុនដើរឡើងទៅលើវេទិកា ដណ្តើមយកមីក្រូហ្វូនពីដៃ វ៉ាណេស៊ា ដែលកំពុងស្លេកមុខ។

«សុំទោសដែលរំខានសេចក្តីសុខរបស់នាង វ៉ាណេស៊ា» តុននិយាយដោយសំឡេងបន្លឺកងរំពង «តែ​ថ្ងៃ​នេះ មិនមែនជាថ្ងៃប្រកាសអាពាហ៍ពិពាហ៍ទេ… តែជាថ្ងៃប្រកាសសាលក្រម។»

អេក្រង់ធំនៅខាងក្រោយស្រាប់តែប្តូររូបភាពមកបង្ហាញពីវីដេអូកាមេរ៉ាសុវត្ថិភាព និងឯកសារក្លែង​បន្លំ​ហិរញ្ញវត្ថុ​ដែល វ៉ាណេស៊ា បានបូមលុយចេញពី Zhang Group អស់រាប់ពាន់លាន។

អ្វីដែលធ្វើឱ្យអ្នកកាសែតស្រែកហ៊ោដោយភាពភ្ញាក់ផ្អើលបំផុត គឺខ្សែអាត់សំឡេងដែល វ៉ាណេស៊ា បញ្ជាឱ្យគ្រូពេទ្យចាក់ថ្នាំឃុំឃាំងលោកយាយនៅក្នុងបន្ទប់(ស្មើនឹងការចាប់ជំរិត) និងរៀបចំអន្ទាក់​ដាក់ ម៉ាលីយ៉ា។

«នាងបាន​ចាប់ជំរិតយាយខ្ញុំ ក្លែងបន្លំឯកសារ ហើយព្យាយាមបំផ្លាញប្រពន្ធខ្ញុំ!​» តុន ងាកទៅរក​ប៉ូលិស «ចាប់នាងទៅ​!​»

ខ្នោះដៃត្រជាក់ស្រេប ត្រូវបានដាក់ជាប់នឹងកដៃរបស់ វ៉ាណេស៊ា នៅចំពោះមុខពិភពលោក។ ត្រកូល លី (Lee) ដែលមានប្រវត្តិរាប់រយឆ្នាំ ត្រូវរលាយសាបសូន្យត្រឹមមួយព្រឹក។

យប់ដដែលនោះ នៅក្នុងបន្ទប់ព្យាបាលរបស់គាត់​ លោកយាយកំពុងអង្គុយលើរទេះរុញ ដដែល​។ ដ្បិតតែគាត់អាចកម្រើកបានច្រើនជាងមុន និងអាចនិយាយបានតិចៗ ក៏តុននៅតែអង្គុយលុតជង្គង់នៅចំពោះមុខលោកយាយ ដៃរបស់គេក្តោបដៃដ៏ជ្រីវជ្រួញរបស់ស្ត្រីចំណាស់ដើម្បីលើកទឹកចិត្ត​​គាត់។

«សន្តិភាពហើយលោកយាយ» តុនញញឹមដោយក្តីគោរព «ពួកសត្រូវត្រូវកម្ចាត់អស់ហើយ ក្រុមហ៊ុនយើងរឹងមាំជាងមុន១០ដង ឥឡូវនេះ… ចៅសុំលាទៅរកប្រពន្ធរបស់ចៅហើយ។»

លោកយាយស្រក់ទឹកភ្នែក គាត់ខំប្រឹងនិយាយ៖

«សុំ… សុំទោស… ម៉ាលី… យ៉ា…»

«យាយដឹងទេ…» តុនផ្អែកក្បាលនឹងជង្គង់លោកយាយ «បីខែមកនេះ ម៉ាលីយ៉ាមិនបានដកលុយ ១០លាននោះ សូម្បីតែមួយសេន។ នាងរស់នៅសាមញ្ញបំផុត មិនដែលចេញដើរក្លឹប មិនដែលទៅទាក់ទងជាមួយសេដ្ឋីអាមេរិកណានោះទេ… នាងធ្វើការងារខ្លួនឯងស្ងាត់ៗ។ នាងជាក្មេងស្រីល្អ… ល្អ​រហូតដល់ចៅស្ទើរតែឆ្កួតពេលនឹកគេម្តងៗ។»

អ្វីដែលលោកយាយមិនដឹង…គឺតុនមាន «ចារបុរសសម្ងាត់» ម្នាក់នៅអាមេរិក។

៣ខែមុន នៅភ្នំពេញ ពេលតុនដឹងថា ម៉ាលីយ៉ា រត់ចោល… តុននិងម៊ីក បានវាយគ្នាដោយ​កណ្តាប់​ដៃសុទ្ធនៅមាត់ទន្លេ។ វាយគ្នារហូតដល់បែកមាត់ទាំងសងខាង ទើបម៊ីកប្រាប់ការពិតថា ម៉ាលីយ៉ា​ចេញទៅព្រោះចង់ការពារតុន។ ចាប់ពីពេលនោះមក សត្រូវទាំងពីរបានក្លាយជាសម្ព័ន្ធមិត្តសម្ងាត់។ ម៊ីក បានក្លាយជាភ្នែកជាច្រមុះឱ្យតុននៅញូវយ៉ក ដោយតែងតែលួចថតរូបម៉ាលីយ៉ា ផ្ញើមកឱ្យតុនរាល់ថ្ងៃ។

ជំពូកទី៣៣៖

ចិត្ត​ស្នេហ៍រោលរាល

យប់ជ្រៅនៅសិង្ហបុរី។ នៅក្នុងបន្ទប់គេងដ៏ធំនិងឯកោ តុនអង្គុយនៅលើគ្រែក្នុងសភាពងងឹត។ អាវសឺមីរបស់គេរបូតឡេវអស់ បញ្ចេញដើមទ្រូងហាប់ណែនដែលកំពុងដកដង្ហើមញាប់។ កែវស្រាវីស្គី​ដែលផឹកអស់ពាក់កណ្តាល ដាក់នៅក្បែរទូរសព្ទ។

នៅក្នុងទូរសព្ទ កម្មវិធី Podcast “YaYa Sweet Talk” កំពុងចាក់ផ្សាយ សំឡេងដ៏ទន់ភ្លន់ និងផ្អែម​ស្រទន់របស់ម៉ាលីយ៉ា កំពុងអានប្រលោមលោកមួយ​មានចំណងជើងថា «…នាងនៅរង់ចាំគេ រហូតដល់ថ្ងៃលិច…» បានអង្រួនចិត្ត​ប្តីម្នាក់នេះឱ្យភ្លេចពីភពលោកទាំងមូលបាន។

សំឡេងនាងដកដង្ហើមធំលាន់ឮម្តងម្កាលក្នុងមីក្រូហ្វូន កន្ត្រាក់សាច់ដុំរបស់តុនឱ្យលោតញាប់ ចុះ​ចាញ់ នឹកនា។ ត្រឹមតែឮសំឡេងនាងដកដង្ហើម ក៏គ្រប់គ្រាន់ធ្វើឱ្យបិសាចក្នុងខ្លួនគេពុះកញ្ជ្រោលដែរ។

៣ខែ… ៣ខែដែលគ្មាននាងឱ្យឱប គ្មានក្លិនក្រអូបរបស់នាងហើយទ្រាំឮដង្ហើមនាងពីចម្ងាយ…..

តុនយកម្រាមដៃវែងៗរបស់គេ បង្កើតគណនីថ្មីឈ្មោះថា «SecretFan_Boy19» រួចសរសេរ Chat ចូលទៅក្នុង Live របស់នាង៖

«សំឡេងបងស្រីពីរោះណាស់ ពេលអានរឿងស្នេហា… បងស្រីកំពុងនឹកអ្នកណា ឬក៏អត់?»

ម៉ាលីយ៉ា នៅឯម្ខាងទៀតនៃផែនដី ឃើញសារនោះក៏ញញឹមសោកសៅ៖

«នឹក… នឹកមនុស្សម្នាក់ដែលឆ្ងាយហួសដៃឈោង»

ចម្លើយរបស់នាង ធ្វើឱ្យសរសៃឈាមរបស់តុនស្ទើរផ្ទុះ។ ការស្រមើស្រមៃរបស់គេធ្វើការយ៉ាងសកម្ម។ គេបិទភ្នែក ដៃដ៏រឹងមាំរបស់គេលូកចុះទៅក្រោម… ទៅកាន់ភាពរឹងកំព្រឹសដែលកំពុងឈឺចាប់ដោយសារសេចក្តីត្រូវការ។

«ម៉ាលីយ៉ា…» គេថ្ងួចថ្ងូរ សំឡេងស្អកជ្រៅ។

គេស្រមៃថាដៃរបស់គេ គឺជាដៃរបស់នាង។ គេស្រមៃថា គេកំពុងតែត្រូវបាន​ថើបថ្នមដោយ​បបូរមាត់​របស់នាង ខណៈពេលដែលរាងកាយនាងពត់កោងនៅពីក្រោមគេ។

«អ្ហាស… អូនធ្វើឱ្យបងឆ្កួតហើយ…» គេកន្ត្រាក់ខ្លួនយ៉ាងខ្លាំង បញ្ចេញកម្លាំងតណ្ហាដែលអត់ធ្មត់អស់៣ខែក្នុងភាពឯកា។ ពេលដែលអារម្មណ៍ឈានដល់កំពូល ក្នុងខួរក្បាលរបស់គេមានតែឈ្មោះនាង។ គេដកដង្ហើមហត់គឃូស សម្លឹងមើលទូរសព្ទដែលនៅតែលាន់សំឡេងនាង។

«បងកំពុងទៅរកអូនហើយ…» គេខ្សឹប។

ជំពូកបញ្ចប់

អន្ទាក់ស្នេហ៍នៅញូយ៉ក

ពីរបីថ្ងៃក្រោយមក… អាកាសធាតុទីក្រុងញូយ៉កត្រជាក់ខ្លាំង។ តុន ដើរចុះពីលើយន្តហោះឯកជន អមដោយអង្គរក្សរាប់សិបនាក់។ ម៊ីក កំពុងឈររង់ចាំនៅផ្លូវចេញ។ មិត្តសម្លាញ់ទាំងពីរចាប់ដៃគ្នា រួចឱបស្មាគ្នាយ៉ាងស្និទ្ធស្នាល បំភ្លេចរឿងវាយគ្នាបែកមាត់កាលពី៣ខែមុន។

«អរគុណអាម៊ីក បើគ្មានឯង… គ្នាប្រហែលជាឆ្កួតបាត់ហើយ» តុននិយាយ។

ម៊ីក ដកដង្ហើមធំ៖

«ឆាប់យកប្រពន្ធឯងត្រឡប់ទៅវិញទៅ។ ៣ខែនេះ វារស់ដូចតែសម្បកខ្លួនទេ អាតុន។ វាធ្វើការ វាញញឹម តែពេលយប់ វាដេកយំឱបរូបថតឯង។ វាគិតថា ឯងរៀបការជាមួយវ៉ាណេស៊ាបាត់ទៅហើយ​»

តុនក្តាប់មាត់ខ្សឹប៖

«កុំឱ្យលើកក្រោយពូកែរត់ យើងត្រូវប្រើផែនការ១នោះហើយ។»

ម៊ីក ញញឹមចុងមាត់៖

«តាមចិត្តឯងចុះ អធិរាជហ្សាង»

តាមគម្រោងសម្ងាត់របស់ពួកគេ​ ស្អែកឡើង​ក៏មាន​ព័ត៌មានកក្រើកទីក្រុងញូវយ៉ក។ ក្រុមហ៊ុនអចលនទ្រព្យរបស់ម៊ីក ស្រាប់តែប្រកាសក្ស័យធនជាផ្លូវការ! ម្ចាស់បំណុលធំបំផុតដែលបានទិញយកគឺ Zhang Group។

នៅឯផេនហោស៍របស់ម៊ីក​ បរិយាកាសពោរពេញដោយភាពតានតឹង។ ប្តីប្រពន្ធគេ​ អង្គុយនៅលើសាឡុង យកដៃក្តោបកែវស្រា​ដូចជាអស់សង្ឃឹមខ្លាំង ដែលមើលយ៉ាងណា​ក៏មិនសម​ថា ជាការសម្តែងល្ខោនដែលតុនបានរៀបចំឡើយ។

ម៉ាលីយ៉ា និង លីដេ អង្គុយនៅក្បែរនោះទាំងទឹកមុខស្ងួត។

រំពេចនោះ «សូហ្វៀ» (ប្រពន្ធរបស់ម៊ីក) និយាយឡើងដោយទឹកមុខម៉ឺងម៉ាត់ និងពោរពេញដោយសម្ពាធ។ នាងទម្លាក់ក្រដាសមួយសន្លឹកទៅលើតុ។

«ម៊ីក! បងគិតថាចង់ដេកឱបឧត្តមគតិបែបនេះដល់ពេលណា?» សូហ្វៀ និយាយដោយសំឡេងញ័រ តែដាច់ខាត «ក្រុមហ៊ុនក្ស័យធនហើយ! ធនាគារនឹងមករឹបអូសផ្ទះនេះនៅថ្ងៃស្អែក បងចង់ឱ្យកូន​ៗ​យើងទាំងពីរនាក់ ទៅដេកតាមចិញ្ចើមផ្លូវមែនទេ?»

ម៊ីក ងើបមុខឡើងសម្លឹងប្រពន្ធ៖ «សូហ្វៀ! អូនកុំបង្ខំបង! អូនឱ្យបងធ្វើម៉េច?»

«ឱ្យប្អូនស្រីបងទៅដោះស្រាយ!​» សូហ្វៀ ចង្អុលទៅ ម៉ាលីយ៉ា «លេខារបស់ ហ្សាងជី ទើបតែខល​មកប្រាប់ខ្ញុំអម្បាញ់មិញ គេប្រាប់ថា គេព្រមដកពាក្យបណ្តឹង និងសងបំណុលទាំងអស់ឱ្យគ្រួសារយើងវិញ… ក្នុងលក្ខខណ្ឌតែមួយគត់! គឺទាល់តែ ម៉ាលីយ៉ា ឡើងទៅជួបគេ!»

ម៉ាលីយ៉ា ភ្ញាក់ព្រើត។ ឈ្មោះ ហ្សាងជី នៅតែមានឥទ្ធិពលធ្វើឱ្យបេះដូងនាងលោតខុសចង្វាក់ជានិច្ច ទោះជាបែកគ្នា៣ខែហើយក្តី។

«អត់ទេ​!​» ម៊ីក ស្ទុះក្រោកឈរភ្លាម (សម្តែងជាបងប្រុសការពារប្អូន) «បងមិនឱ្យម៉ាលីយ៉ាទៅទេ! បងដឹងថាអាតុនវាកំពុងគិតអី។ វាចង់ហៅម៉ាលីយ៉ាទៅជាន់ឈ្លី និងបំបាក់មុខ! បងសុខចិត្តដេកគុក តែបងមិនលក់ប្អូនស្រីទេ!»

សូហ្វៀស្រក់ទឹកភ្នែក នាងដើរទៅចាប់ស្មាម៉ាលីយ៉ា៖ «ម៉ាលីយ៉ា… បងសុំទោសដែលនិយាយបែបនេះ។ តែបងជាម្តាយ បងត្រូវគិតពីកូន។ ហ្សាងជី ធ្លាប់ជាប្តីរបស់ឯង។ គេគ្រាន់តែចង់ជួបមុខឯង… មិនដល់ថ្នាក់ឱ្យឯងទៅស្លាប់ទេ។ គ្រួសារយើងទាំងមូល កំពុងស្ថិតក្នុងកណ្តាប់ដៃឯងហើយ​»

«បងថ្លៃ!» លីដេ ស្ទុះទៅក្ដោបដៃ ម៉ាលីយ៉ា រួចងាកទៅសម្លឹង សូហ្វៀ «បងកុំបង្ខំបងម៉ាលីយ៉ា! បងដឹងទេថា៣ខែនេះ បងម៉ាលីយ៉ារងទុក្ខប៉ុណ្ណា? បងតុនឥឡូវលែងដូចមុនហើយ គេក្លាយជាបិសាច​ហើយ។ បើបងម៉ាលីយ៉ាទៅ គេច្បាស់ជាធ្វើបាបចិត្តបងស្រីមិនខាន។ បងម៉ាលីយ៉ា… កុំទៅអីណា៎! ច្រើនណាស់ ពួកយើងនាំគ្នាទៅនៅស្រុកខ្មែរវិញក៏បានដែរ។»

ម៉ាលីយ៉ា សម្លឹងមើលមុខប្អូនស្រីដែលកំពុងយំ សម្លឹងមើលបងប្រុសដែលកំពុងអង្គុយអស់សង្ឃឹម​(ម៊ីកលួចដៀងភ្នែកមើលប្រតិកម្មប្អូន) និងសម្លឹងមើលបងថ្លៃដែលកំពុងអង្វរ។ បេះដូងរបស់នាងឈឺចាប់។ ពួកគេ​ទាំងនេះម៉េចនឹងសមចុះចាញ់លើសមរភូមិញូយ៉កឆាប់ម្ល៉េះ?

នាងដឹងច្បាស់ថា តុនហៅនាងទៅ ដើម្បីទារការប្រាក់ពីការឈឺចាប់ដែលនាងបានផ្តល់ឱ្យគេកាលពី៣ខែមុន។ គេនឹងសើចចំអកនាង… គេនឹងធ្វើឱ្យនាងអាម៉ាស់។

ប៉ុន្តែ… អ្នកទាំងនេះជាគ្រួសាររបស់នាង។

«នៅហ្នាសូហ្វៀ? ម្នាក់ហ្នឹងឱ្យខ្ញុំទៅជួបនៅហ្នា៎»

សូហ្វៀប្រញាប់និយាយទាំងរលីងរលោងដោយអំណរ៖

«នៅ Penthouse ជាន់ទី ៩០… យប់នេះ!»

ម៉ាលីយ៉ាដកដង្ហើមធំ រួចក្រោកឈរឡើង។ ទឹកមុខរបស់នាងប្រែជាម៉ឺងម៉ាត់ និងទន់ភ្លន់ក្នុងពេលតែមួយ។

«កុំយំអី លីដេ…រឿងនឹងមិនអីទេ»

នាងងាកទៅរក ម៊ីក និង សូហ្វៀ៖

«បងម៊ីក… បងថ្លៃ… កុំបារម្ភអី ខ្ញុំនឹងទៅ»

«ម៉ាលីយ៉ា…»

ម៊ីកហៅតិចៗ (ក្នុងចិត្តលួចញញឹមសរសើរថាល្បិចរបស់តុនពិតជាបានផលមែន)។

«គាត់គ្រាន់តែជាអតីតប្តីខ្ញុំប៉ុណ្ណោះ» ម៉ាលីយ៉ា ញញឹមសោកសៅ «ទោះជាគាត់ក្លាយជាបិសាច ក៏គាត់នៅតែជា ហ្សាងជី។ ខ្ញុំជាអ្នកសាងបញ្ហា… ខ្ញុំត្រូវតែជាអ្នកបញ្ចប់វា។ យប់នេះ… ខ្ញុំនឹងទៅយកក្រុមហ៊ុនបងម៊ីកត្រឡប់មកវិញ។»

(សុំរៀបរាប់បែបបុរសទីមួយហើយណា៎)

…នៅជាន់ទី ៩០ នៃអគារ Zhang Group, New York

ញូវយ៉ក… ទីក្រុងនៃបិសាចនិងទេវតា

ខ្ញុំឈរនៅជាន់ទី៩០នៃអគារ Zhang Tower

នៅខាងក្រៅ ព្យុះព្រិលកំពុងបោកបក់ តែវាមិនត្រជាក់ស្មើនឹងបេះដូងខ្ញុំទេ។ ក្នុងដៃខ្ញុំ កែវស្រាវីស្គីដែលទឹកកករលាយអស់ទៅហើយ ត្រូវបានខ្ញុំក្តាប់ណែនស្ទើរតែអាចប្រេះបែកបានបើវាមិនមែនជាគុណភាពគ្រីស្តាល់អ៊ីតាលី។

ពីលើទីក្រុងនេះ នៅយប់នេះ ខ្ញុំមានអារម្មណ៍ថាជាកំពូលអ្នកសោយរាជ្យ។

ខ្ញុំអាចកែប្រែជោគវាសនាមនុស្សដោយគ្រាន់តែហត្ថលេខាមួយ។ ប៉ុន្តែ… គ្មានអ្នកណាដឹងឡើយថា ព្រះអង្គម្ចាស់សេះសម្នាក់នេះ កំពុងតែដាច់បាយ ដាច់ទឹក និងដាច់ខ្យល់ក្រអូបៗ​អស់រយៈពេល ៣ ខែមកហើយ។

«ទីង!» សំឡេងជណ្តើរយន្តឯកជន បន្លឺឡើងកាត់ផ្តាច់ភាពស្ងាត់ជ្រងំនៃ បេះដូងខ្ញុំ។

…អាសរីរាង្គក្បាលរឹងមួយនៅខាងខាងក្រោម​នេះ វាឮតែសូរជណ្តើរ​«គេមកហើយ»ក៏វាហ៊ានលោត​ភ្ញោច​កម្រើក​មួយចង្វាក់នឹងគេបានដែរ។

ស្គាល់ម្ចាស់ថ្នមថែឯងណាស់អាគ្រាវ!

ខ្ញុំគិតហើយ​ មិនងាកទៅភ្លាមទេ។

ខ្ញុំចង់ធ្វើស្ងាត់​ស្រូបយក ក្លិន នោះសិន។ ….ក្លិនផ្កាម្លិះស្រាលៗ លាយឡំជាមួយក្លិនកាយកិន្នរីដែលខ្ញុំធ្លាប់តែទុកចិត្ត​ ដេក​កប់មុខឱបនាង​រាល់យប់… ជាគន្ធាដែលជ្រាបចូលមកដល់សួតខ្ញុំ លឿន​ជាងខ្យល់ដង្ហើមទៅទៀត។

ខ្ញុំបង្វិលកែវស្រា រួចងាកទៅយឺតៗ។

នាងឈរនៅទីនោះ។ ម៉ាលីយ៉ា…..

រ៉ូបពណ៌ខ្មៅរឹបរាង បង្ហាញរាងកាយដែលស្គមជាងមុន។ ផ្ទៃមុខនាងស្លេកដូចក្រដាស តែភ្នែកនាង… ភ្នែកពណ៌ត្នោតនោះ នៅតែមានឥទ្ធិពលធ្វើឱ្យខ្ញុំចង់តែលុតជង្គង់។

អតីតប្រពន្ធម្នាក់នេះ នាងមើលមកខ្ញុំដោយភាពអង្វករនិងភ័យខ្លាច។

ល្អហើយ! ខ្ញុំចង់ឱ្យនាងខ្លាច។ ខ្ញុំចង់ឱ្យនាងដឹងថា បុរសដែលនាងរត់ចោល ពេលគ្នាកំពុងដេកមមើរលើគ្រែ ពេលនេះក្លាយជាអ្វី?

«មកដល់ហើយហ្អេ៎…ប្លុកជឺ​ល្បី​?​»

សំឡេងខ្ញុំប្រហែលជាបន្លឺបានដូចចិត្ត ធ្ងន់ និងកកិត ស្អក ដូចជាដែកច្រែះ។

ខ្ញុំដើរមួយៗទៅរកនាង ក្នុងដំណើរជាស្តេចបារ ស្តេចសត្វសាហាវកំពុងស្រេកឃ្លាន​សំដៅទៅរក​ចំណី​។

«ឬក៏ត្រូវហៅថា… ទំនិញដោះដូរ ដែលបងប្រុសនាងបញ្ជូនមកប៉ះប៉ូវបំណុល?​»

បបូរមាត់គេរលើបហើយញ័រគ្មានពាក្យសម្តីមកតបនឹងវាចាខ្ញុំដែលថាឱ្យមុតដូចកាំបិតនោះទេ។

ខ្ញុំមិនឮគេតប ហើយយើងមកដល់ប្រមាណ​មួយជំហ៊ានទៀតពីគ្នា។ ខ្ញុំលើកចិញ្ចើមម្ខាង ជាសញ្ញា​ថា​រង់ចាំស្តាប់នាង​ម្តង «មិនមែនមកគទេ» ។

«ខ្ញុំមកហើយ…» សំឡេងនាងខ្សោយ «កុំធ្វីអីបងម៊ីកទៀត…»

ខ្ញុំងាកឆ្វេងស្តាំសើចឡូឡាកុហកបេះដូងខ្លួនឯងដែលនឹកគេស្ទើរឆ្កួតទៅហើយ។

«ហាសហា​! អូចឹង? ធ្វើអីអាម៊ីក? ធ្វើអីទៅ?»

«ខ្ញុំព្រមទាំងអស់? ថាឱ្យខ្ញុំម៉េចក៏បាន!» នាង​​និយាយកាត់ពីលើសំណើចចំអកដូចឆ្កួត​របស់ខ្ញុំដោយទម្លាក់ភ្នែក​សម្លឹងចុះក្រោម។ ខ្ញុំលែងសើចបានព្រោះរោមភ្នែកវែងៗនោះផ្តើមទទឹកសើម។

ខ្ញុំកំពុងគិតថា​ប្អូនស្រីនាងមាន​សំណើមខ្លះទេពេលមកក្បែរគ្នា​របៀបនេះ នាងនឹករឿងយើងដែរទេ​? បងនាង​ប្រាប់ថា នាងដេកយំ ?​ នាងដឹងកំហុសដែលចុះចោលប្តីដែរទេ?​

ចិត្ត​ខ្ញុំវិញ នឹកដល់ព្រឹកមួយនោះ គឺគ្មានទេ​ភាពរីករាយ មានតែការឈឺចាប់។

ខ្ញុំដើរចូលទៅកៀកនាង រហូតដល់ចុងដង្ហើមខ្ញុំបុកប៉ះមុខនាង។

«តាមពិត​យើងនេះចិត្តល្អណាស់យ៉ាយ៉ា​ស្វីតស្ហូ!  ៣ខែមុន លក់ប្តីតម្លៃ១០លានដុល្លារ ដើម្បីទៅរស់នៅសប្បាយសោយសុខ  ថ្ងៃនេះសុខចិត្តយកខ្លួនមកលក់ម្តង ដើម្បីជួយក្រុមហ៊ុនបងប្រុស? អស់អីលក់? សួរមួយ ម៉ាលីយ៉ា… តើក្នុងភ្នែកយើង​ អាតុននេះជាស្អីគេ? ជាធនាគារ? ឬជា…មនុស្ស​ទិញការបម្រើផ្លូវភេទ?»

«ខ្ញុំថោកទាប…និយាយម៉េចនិយាយទៅ» នាងឆ្លើយជាមួយទឹកភ្នែកមួយតំណក់ទៀតរបូតស្រក់ចុះ «គិតម៉េចក៏បាន… ឱ្យតែខ្លួនពេញចិត្ត។»

ខ្ញុំខាំមាត់។ មនុស្ស​ធ្លាប់ហៅខ្ញុំថា«ប្តីសម្លាញ់» ពេលនេះប្តូរមកដូច«សម្បើមឫក​ម៉េះ?»

«គ្មានថ្ងៃពេញចិត្តទេ!» ខ្ញុំស្រែកគ្រហឹមព្រោះការអត់ធ្មត់របស់ខ្ញុំដាច់ភឹងហើយ​ ដៃខ្ញុំគ្រវែងកែវស្រា​ទៅបែកខ្ទេចនៅជញ្ជាំងកញ្ចក់ជ្រុះធ្លាក់ខ្ចាយ​។

ដៃខ្ញុំក្របួចចង្កានាង បង្ខំឱ្យនាងងើយមកមើលភ្លើងនឹកនានៅក្នុងភ្នែកខ្ញុំ។

«មាន​ដឹងអត់ថា ខ្ញុំរស់យ៉ាងម៉េច៣ខែនេះ! អ្ហះអាតីតប្រពន្ធ? ខ្ញុំផឹកស្រាជំនួសទឹក! ខ្ញុំឃើញមុខនាងគ្រប់កន្លែង! ខ្ញុំស្រែកហៅឈ្មោះនាងរាល់យប់ដូចមនុស្សឆ្កួត! ហើយនាង… នាងហ៊ានដើរចូលមកកន្លែងនេះ ហើយនិយាយរឿងរកស៊ីជាមួយខ្ញុំ?»

ខ្ញុំរុញនាងទៅក្រោយ។ ជើងនាងទន់ ដួលទៅលើផ្ទាំងជញ្ជាំងកញ្ចក់ដ៏ត្រជាក់នាងរដូវWinter។ ផ្ទៃមេឃញូវយ៉កនៅពីក្រោយនាង ដូចជាផ្ទាំងគំនូរនៃសេចក្តីវិនាស។

«ចៃដន្យយប់នេះ ខ្ញុំមិនចង់និយាយពីជំនួញដោះដូរស្អីទេ ខ្ញុំនិយាយរឿង បំណុលម៉ាលីយា​!»

ដោយមិនចាំការអនុញ្ញាត  ខ្ញុំឱនចុះទៅបំបិទមាត់នាង…..តែនេះ មិនមែនជាការថើបទេ ជាការ ខាំ​…. ខ្ញុំខាំបបូរមាត់នាង ជញ្ជក់យកដង្ហើមនាង ដូចជាមនុស្សលង់ទឹកដែលត្រូវការខ្យល់ដក។

រសជាតិឈាមតិចៗ… រសជាតិទឹកភ្នែក…សំណោកនាងយំ ធ្វើឱ្យខ្ញុំកាន់តែឆ្កួត។

ដៃនាងវាយទ្រូងខ្ញុំ រុញស្មាខ្ញុំ….. នាងឈឺ…..ខ្ញុំដឹង។ តែមួយសន្ទុះក្រោយមក… ដៃនោះក៏ប្តូរមកឱប​កខ្ញុំវិញ។ ក្រចកនាងខ្ញាំសក់ខ្ញុំ។

ស្នេហា​របស់នាង​ដែលខំ​ធ្វើពុតលាក់បាំង ទប់លែងជាប់ហើយ នាងតបតជាមួយសំឡេងបេះដូង​ខ្ញុំហើយ​… នាងក៏នឹកខ្ញុំ….ហើយពេលនេះ  នាងក៏កំពុងតែឆេះក្នុងគំនុំនឹកនាដូចខ្ញុំដែរ…..គឺពេញបន្ទុកតែម្តង។

«ឆ្វោក!» ខ្ញុំគ្មានពេលទៅរកមើលរូតអាវនាងឡើយ ដៃទាំងពីររបស់ខ្ញុំចាប់ហែករ៉ូបខ្មៅរបស់នាងដាច់ចេញពីគ្នាតែម្តង​។

សំឡេងក្រណាត់រហែក គឺជាតន្ត្រីដ៏ពីរោះបំផុតមួយអម​រាងកាយខ្ចីល្វក់របស់នាង បង្ហាញនៅចំពោះមុខខ្ញុំ។ ភាពត្រជាក់ស្រេងនៃផ្ទាំងកញ្ចក់ខាងក្រៅ ប៉ះនឹងខ្នងនាង ធ្វើឱ្យម៉ាលីយ៉ា​ងើយ ក ថ្ងូរ​។ សុដន់នាងឡើងរឹង… តួខ្លួននាងកំពុងញាប់ញ័រ។

«បងតុន… ត្រជាក់…»

ពាក្យថា «បងតុន» នោះ សម្លាប់ស្រមោល​ «អគ្គនាយកហ្សាង» ចោលបានសូន្យទៅភ្លាមៗ។ នៅសល់តែ «ប្តី» ដែលស្រេកឃ្លានអូនដូចសត្វព្រៃ។

«ត្រជាក់ហ្មែន​? ចាំបងដុតអូនឱ្យខ្លោច!»

ខ្ញុំលើកនាងបីឡើងតែមិនយកនាងទៅគ្រែទេ ខ្ញុំដាក់នាងទៅលើសាឡុងស្បែកនៅក្បែរកញ្ចក់នេះ​បង្កើយ….. ខ្ញុំចង់ឱ្យនាងមើលឃើញពន្លឺភ្លើងទីក្រុង ពេលដែលខ្ញុំកាន់កាប់ជីវិត​របស់​នាង។ ខ្ញុំដោះ​ខ្សែក្រវាត់​ចេញហើយ​ រូតខោចុះ ដោយភ្នែក​នៅខ្ញុំសម្លឹងមើលទៅចំណុចកណ្តាលរបស់នាង… ផ្កាដែលខ្ញុំខានស្រោចទឹក៩០ថ្ងៃពេលនេះពិតជាសើមជោក…ប្រពន្ធខ្ញុំបាន​ត្រៀមខ្លួនរួចរាល់ហើយឱ្យខ្ញុំចូលទៅឆែកនាង។

ខ្ញុំសម្លឹងភ្នែកនាងទាំងសងខាងដែលពេលនេះស្រទន់មើលមកខ្ញុំពោរពេញដោយការអង្វរករ និង តណ្ហា។

«អ្ហឹក…!»

យ៉ាយ៉ាត្រូវភ្លាត់មាត់ស្រែកមួយទំហឹង ពេលដែលខ្ញុំរុញខ្លួនចូលទៅជ្រៅខាងក្នុងរបស់នាងដោយកំរោល។ ខ្ញុំមិនមានភាពទន់ភ្លន់ទេ។

ខ្ញុំបុកបញ្ចូលទៅជ្រៅ… ជ្រៅបំផុត… ដើម្បីឱ្យនាងដឹងថា នាងមិនអាចគេចពីខ្ញុំបានទៀតឡើយ​។

«អូនជារបស់អ្នកណា?​» ខ្ញុំសួរទាំងដង្ហើមហត់គឃូស។ ខ្ញុំចាប់ដៃនាងទាំងពីរសង្កត់ជាប់នឹងសាឡុង។

«អ្ហឺ… របស់បង… របស់បងតុន…»

ចម្លើយនេះជាប្រេងចាក់លើភ្លើង។ ខ្ញុំលែងគ្រប់គ្រងខ្លួនឯងបានហើយ។ ខ្ញុំវាយលុកនាងដូចព្យុះសង្ឃរា។ បន្ទប់ Penthouse ដែលស្ងាត់ជ្រងំ ប្រែជាសមរភូមិសាច់ និងញើស។ សំឡេងសាច់ប៉ះសាច់ លាន់ឮកងរំពង។ នាងពត់ខ្លួនកោងដូចធ្នូ ទទួលយកគ្រប់កម្លាំងបុករបស់ខ្ញុំ។ ខ្ញុំខាំស្មានាង ខ្ញុំថើបញក់ញីដើមទ្រូងនាង។ ខ្ញុំចង់បន្សល់ទុកស្នាមគ្រប់កន្លែង… ជាត្រាបញ្ជាក់កម្មសិទ្ធិ។

«ហាមទៅចោលបងទៀត…» ខ្ញុំថ្ងូរដាក់ត្រចៀកនាង ទាំងចង្កេះនៅតែធ្វើការមិនឈប់ «បើអូនទៅទៀត… បងនឹងដុតពិភពលោកនេះចោល!​»

«អូនមិនទៅទេ… អ្ហាស… បងតុន… ស្រលាញ់បង…!​»

ពាក្យថាស្រលាញ់ បានធ្វើឱ្យខ្ញុំផ្ទុះ។ ខ្ញុំឱប​នាងណែន… ណែនរហូតដល់ខ្លាចឆ្អឹងនាងបាក់។ ខ្ញុំបញ្ចេញគ្រប់យ៉ាងចូលទៅក្នុងខ្លួននាង… បញ្ចូលទាំងក្តីស្រលាញ់ ទាំងគំនុំ ទាំងជីវិតរបស់ខ្ញុំ ឱ្យទៅជាផ្នែកមួយរបស់នាង។

ភាពស្ងប់ស្ងាត់ត្រឡប់មកវិញ។ មានតែសំឡេងដង្ហើមយើងទាំងពីរ។ ខ្ញុំដេកសង្កត់លើនាង។ មុខ​ខ្ញុំកប់នៅចន្លោះកនិងស្មារបស់នាង។ ដៃនាងអង្អែលសក់ខ្ញុំ។ ខ្ញុំដឹងថាខ្លួនឯងកំពុងយំ។ អធិរាជហ្សាងជី… កំពុងយំដូចកូនក្មេងលើទ្រូងប្រពន្ធរបស់គេ។

«បងតុន…» នាងខ្សឹបតិចៗ «បងម៊ីក…»

ខ្ញុំងើបមុខមើលនាង។ ជូតទឹកភ្នែកឱ្យនាងរួចសើចតិចៗ។

«គ្មានក្រុមហ៊ុនក្ស័យធនទេ បងបោកអូន»

នាងគាំង។ រាងកាយនាងរឹង។ នាងសម្លឹងខ្ញុំទាំងមិនជឿ។

«បោក?​»

ខ្ញុំញញឹម… ជាស្នាមញញឹមរបស់ម្ចាស់ជ័យជម្នះ។

«ត្រូវហើយ បើមិនប្រើវិធីនេះ អូនព្រមមកឱ្យបងចាប់ទេ? ៣ ខែនេះ… បងម៊ីក គឺជាភ្នែកច្រមុះរបស់​បង គាត់ជាអ្នកថតរូបអូនផ្ញើឱ្យបងរាល់ថ្ងៃ។ អូនគិតថាអូនរត់រួច? តាមពិតអូននៅក្នុងកណ្តាប់ដៃបងតាំងពីថ្ងៃដំបូង។»

នាងបើកភ្នែកធំៗ។ ដៃនាងលើកមកវាយទ្រូងខ្ញុំ៖

«មនុស្សអាក្រក់! បងឯង… បងឯងធ្វើបាបចិត្តអូន!»

ខ្ញុំចាប់ដៃនាងមកថើប។

«បងអាក្រក់ជាងហ្នឹងទៅទៀត ម៉ាលីយ៉ា» ខ្ញុំសម្លឹងនាងយ៉ាងជ្រៅ «ចាប់ពីពេលនេះទៅ… អូនជា អ្នកទោស របស់បង។ កិច្ចសន្យាលែងលះនោះ បងដុតចោលតាំងពីថ្ងៃដំបូង។ អូននៅតែជាប្រពន្ធបង… ហើយអូនគ្មានសិទ្ធិដើរចេញពីបន្ទប់នេះ បើគ្មានបងអនុញ្ញាត!​»

នាងសម្លឹងខ្ញុំ។ មិនមែនដោយការខឹងទេ… តែដោយការធូរស្បើយ។ នាងដឹងថា នាងមិនបាច់រត់ លាក់ខ្លួន និងលះបង់ទៀតទេ។ នាងទាញកខ្ញុំចុះទៅរកនាង។

«អូនសុខចិត្ត…» នាងខ្សឹបលើមាត់ខ្ញុំ «ដាក់គុកអូនចុះ អធិរាជបិសាច អូនលែងចង់បានសេរីភាពហើយ… អូនចង់បានតែបង»

ខ្ញុំញញឹម។ ខ្ញុំឱនទៅថើបនាងម្តងទៀត។ នេះហើយជាជ័យជម្នះពិតប្រាកដរបស់ ហ្សាងជី។ មិនមែនលុយ។ មិនមែនអំណាច គឺគេ…..ម៉ាលីយ៉ាប្រពន្ធរបស់ខ្ញុំ។

….ពន្លឺថ្ងៃទន់ៗជះចូលមកក្នុងបន្ទប់Penthouse។ ខ្ញុំបើកភ្នែកឡើង។ ដៃខ្ញុំលូកទៅរកមនុស្សក្បែរខ្លួនតាមទម្លាប់… តែប៉ះបានត្រឹមតែភាពទទេ និងកំដៅឧណ្ហៗដែលបន្សល់ទុកនៅលើពូក។

បេះដូងខ្ញុំកន្ត្រាក់មួយវិនាទី។

«នាងទៅទៀតហើយ?» ការភ័យខ្លាចដែលកប់ជ្រៅរយៈពេល៣ខែ ស្ទុះមកគ្របដណ្តប់ខួរក្បាលខ្ញុំភ្លាម។ ខ្ញុំស្ទុះក្រោកអង្គុយ ត្រៀមនឹងស្រែកហៅ ខេន។

«ឈូ…» សំឡេងទឹកធ្លាក់ចេញពីក្បាលរ៉ូប៊ីណេក្នុងបន្ទប់ទឹក បានជួយសង្គ្រោះសតិរបស់ខ្ញុំ។ ខ្ញុំដកដង្ហើមធំ។ នាងមិនបានទៅណាទេ។ នាងនៅទីនេះ… ក្នុងទ្រុងមាសរបស់ខ្ញុំ។

ខ្ញុំចុះពីគ្រែទាំងខ្លួនទទេស្អាត ដើរសំដៅទៅបន្ទប់ទឹក។ ទ្វារកញ្ចក់ស្រអាប់ដោយសារចំហាយទឹកក្តៅ។ ខ្ញុំរុញទ្វារចូលទៅថ្នមៗ។

នៅក្រោមដំណក់ទឹកផ្កាឈូក… ម៉ាលីយ៉ាកំពុងឈរ។ នាងឈរផ្អែកទៅនឹងជញ្ជាំងក្បឿងម៉ាប ភ្នែកបិទព្រឹមៗ ទុកឱ្យទឹកក្តៅហូរស្រោចលើរាងកាយ។ សក់សើមរបស់នាងជោកជាប់នឹងខ្នង។ រូបភាពនេះ… ធ្វើឱ្យខ្ញុំនឹកឃើញដល់គ្រាមួយនៅភ្នំពេញ។ ពេលនោះ នាងស្រវឹងជោកជាំ ហើយខ្ញុំជាអ្នកអូសនាងចូលទៅងូតទឹកឱ្យ។ ពេលនោះ ខ្ញុំត្រូវទប់ចិត្តស្ទើរឆ្កួតព្រោះមិនចង់ឆ្លៀតឱកាស។ តែពេលនេះ… ខ្ញុំមិនចាំបាច់ទប់ចិត្តទៀតទេ។

ខ្ញុំដើរចូលទៅក្នុងកន្លែងងូតទឹក។ នាងភ្ញាក់ព្រើត ងាកមកមើលខ្ញុំ។ មុខនាងក្រហមងាំង មិនដឹងព្រោះចំហាយទឹក ឬព្រោះអៀនខ្មាស់នឹងរឿងកាលពីយប់មិញ។

«បងតុន…» នាងឧទានតិចៗ ដៃនាងលើកមកបិទបាំងដើមទ្រូង «ចូលមកធ្វើអី? អូនកំពុងងូតទឹក…»

«ងូតទឹកម្នាក់ឯង ដុះស្បែកមិនបាន​ស្អាតទេ។» ខ្ញុំញញឹមខូច រួចដើរចូលទៅឱប​នាងពីក្រោយ​។ ដើមទ្រូងខ្ញុំផ្ទាប់នឹងខ្នងសើមៗរបស់នាង។ ដៃទាំងពីររបស់ខ្ញុំ រុំព័ទ្ធចង្កេះនាង ហើយដាក់ដៃលើពោះរាបស្មើររបស់នាង។

«ចាំកាលអូនស្រវឹងនៅភ្នំពេញទេ?​» ខ្ញុំខ្សឹបដាក់ត្រចៀកនាង ព្រមទាំងថើបតិចៗនៅគល់ក «ពេលនោះ អូនរើបម្រះដូចកូនឆ្មា។ តែព្រឹកនេះ… អូនស្លូតដូចកូនចៀម។»

«ព្រោះ… ព្រោះយប់មិញបងធ្វើបាបអូនខ្លាំងពេក!​» នាងតវ៉ាទាំងសំឡេងញ័រ «មើលចុះ… ពេញខ្លួនអស់ហើយ។»

ខ្ញុំសម្លឹងមើលស្បែកសខ្ចីរបស់នាង។ នៅលើកញ្ចឹងក នៅលើស្មា និងដើមទ្រូង… ពោរពេញទៅដោយស្នាមជាំក្រហមៗជាច្រើនកន្លែង។ ជាស្នាដៃរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ពេញចិត្តយ៉ាងចម្លែក។ វាដូចជាត្រាដែលប្រាប់ពិភពលោកថា «ស្រីម្នាក់នេះមានម្ចាស់ហើយ»។

«ឈឺទេ?​» ខ្ញុំសួរតិចៗ ដៃខ្ញុំដុសសាប៊ូថ្នមៗលើស្នាមទាំងនោះ។

«ឈឺ…» នាងងក់ក្បាល «តែ… អូនចូលចិត្ត​»

ចម្លើយរបស់នាង ធ្វើឱ្យឈាមក្នុងខ្លួនខ្ញុំពុះកញ្ជ្រោលម្តងទៀត។ ខ្ញុំបង្វិលខ្លួននាងឱ្យបែរមកសម្លឹង​មុខខ្ញុំ។ ទឹកផ្កាឈូកហូរស្រោចលើពួកយើងទាំងពីរ។ ដៃខ្ញុំអង្អែលផ្ទៃមុខនាង បណ្តេញចុះមកដល់បបូរមាត់ដែលហើមតិចៗព្រោះការថើប។

«ម៉ាលីយ៉ា…» ខ្ញុំសម្លឹងភ្នែកនាង «កាលពីមុន បងងូតទឹកឱ្យអូនក្នុងនាមជាអ្នកមើលថែ តែថ្ងៃនេះ… បងនឹងងូតទឹកឱ្យអូន ក្នុងនាម​ជា​ប្តី​»

ខ្ញុំលើកនាងពួយដាក់លើធុងទឹក (Vanity Counter) ដ៏ត្រជាក់។ ជើងនាងកន្ធែកចេញដោយស្វ័យប្រវត្តិ គៀវចង្កេះខ្ញុំ។

«បងតុន… ព្រឹកហើយណា៎…» នាងប្រឹងហាម តែដៃនាងកំពុងសិតសក់សើមរបស់ខ្ញុំ។

«ព្រឹកក៏ដោយ… សម្រាប់បង អូនគឺជាអាហារដែលបងញ៉ាំមិនចេះឆ្អែត។»

ខ្ញុំឱនចុះទៅបឺតជញ្ជក់ដំណក់ទឹកដែលជាប់នៅលើចុងទ្រូងរបស់នាង។ នាងងើយក ថ្ងូរក្នុងបំពង់ក​។ សំឡេងនោះ លាយឡំជាមួយសំឡេងទឹកហូរ… គឺជាតន្ត្រីដែលខ្ញុំចង់ស្តាប់មួយជីវិត។

នៅក្នុងបន្ទប់ទឹកដែលមានតែចំហាយទឹក និងក្លិនសាប៊ូក្រអូប… ខ្ញុំបានចាប់ផ្តើមមេរៀនស្នេហាទីពីរ​។ មិនមែនដោយកំហឹងដូចយប់មិញទេ តែដោយភាពរោលរាល និងការស្រេកឃ្លានដែលមិនចេះចប់។ ខ្ញុំចង់ឱ្យនាងចាំ… ចាំថាទោះបីជានាងទៅដល់ទីណាក្នុងលោកនេះ ក៏រាងកាយនាងនឹងនឹករលឹកតែការប៉ះពាល់របស់ខ្ញុំម្នាក់គត់។

ចប់ដោយបរិបូរណ៍

រឿង៖ ពាក់ចិញ្ចៀនសត្រូវ ភាគទី១៤
ពេលដែលត្រូវបានលីដេ នាំចេញពីចំណតក្រោមដីនៃអគារវឌ្ឍនៈកាពីតាល់(Vattanac Capital) កាត់​តាមពន្លឺភ្លើងរាត្រីនៃទីក្រុងភ្នំពេញវេលាទៀប​ភ្លឺ សំដៅឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ នៅ​កៅអីខាងក្រោយ ម៉ាលីយ៉ាអង្គុយសម្លឹងមើលទៅក្រៅបង្អួច ទឹកមុខនាងស្លេកស្លាំង គ្មានតំណក់ទឹក​ភ្នែកទៀតទេ ព្រោះនាងបានយំអស់ពីខ្លួនរួចទៅហើយ។

លីដេ ដែលអង្គុយក្បែរ បានក្តោបដៃបងស្រីជាប់ ព្យាយាមផ្តល់ភាពកក់ក្តៅ។

ម៉ាលីយ៉ាដកដង្ហើមធំ រួចងាកមកមើលប្អូនស្រី៖

«លីដេ… ឯងគិតច្បាស់ហើយមែនទេ ដែលជូនបងទៅទាំងយប់បែបនេះ? ចុះតូរី(Tory) ប្តីឯង គេ​មិនថាអីទេ? ហើយចុះកូនឯង… អ្នកណាមើលកូន?»

លីដេគ្រវីក្បាល ដៃនៅតែអង្អែលខ្នងដៃបងស្រី៖

«កុំខ្វល់ពីគ្រួសារខ្ញុំអី តូរីគាត់យល់… ហើយកូនមានអ្នកមើលថែ។ សំខាន់គឺបងឯងហ្នឹង! បងម៉ាលីយ៉ា…​បងឯងគិតច្បាស់ហើយហ្អេ៎ ដែលទៅរករូងខ្លាបែបនេះ? ទៅរកស្រីចាស់ស្តេចប្រកាន់វណ្ណៈ​នោះ ទៅធ្វើអី? គាត់ធ្លាប់តែមើលងាយបង គាត់មិនដែលចាត់ទុកបងជាមនុស្សទេ!»

ម៉ាលីយ៉ា ញញឹមល្វីងជូរចត់ ក្រសែភ្នែកនាងពោរពេញដោយការប្តេជ្ញាចិត្តដ៏ឈឺចាប់។

«បងដឹងថាគាត់ប្រកាន់វណ្ណៈ បងដឹងថាគាត់ស្អប់បង ប៉ុន្តែ… គាត់គឺជាមនុស្សតែម្នាក់គត់ ដែល​អាចជួយតុនបាននៅពេលនេះ។ បងទៅ…គឺដើម្បីប្រាប់គាត់ថា បងព្រមចាកចេញ។ បងចង់ឱ្យគាត់ប្រគល់គ្រប់យ៉ាង… ប្រគល់អំណាច ប្រគល់ក្រុមហ៊ុនទាំងអស់ ទៅឱ្យបងតុនវិញ។ »

«តែបងនិងគាត់ស្រលាញ់គ្នា!​» លីដេ តវ៉ា។

«ស្នេហា… ចួនកាលមិនប្រាកដថា ទាល់តែនៅក្បែរគ្នាបានស្រលាញ់គ្នាពិតទេ លីដេ។ ស្នេហា… គឺ​ការឃើញមនុស្សដែលខ្លួនស្រលាញ់បាន​ឈរនៅទីខ្ពស់បំផុតតាមដែលគេ​ចង់បាន។»

ម៉ាលីយ៉ា ខ្សឹបព្រោះអស់កម្លាំងហើយ​បិទភ្នែកស្រមៃដល់មុខប្តីដែលកំពុងដេកលក់ដោយសារថ្នាំសណ្តំ​។

ជំពូកទី២៩

អន្ទាក់នៅសិង្ហបុរី

នៅព្រលានយន្តហោះ Changi ប្រទេសសិង្ហបុរី ម៉ាលីយ៉ា និង លីដេ ស្ពាយកាបូបដែលមានតែខោ​អាវ​មួយបម្លាស់ ដើរចេញមកក្រៅដោយភាពនឿយហត់យឺតយ៉ាវអស់សង្ឃឹម​។

ម៉ាលីយ៉ាមានបំណងទៅជួបលោកយាយហ្សាងដោយផ្ទាល់ ដើម្បីប្រាប់គាត់ថា នាងព្រមចាកចេញ សូមឱ្យតែគាត់យកតុន ត្រលប់ទៅកាន់អាណាចក្រជំនួញរបស់គេវិញ។

ពួកគេបានឡើងជិះតាក់ស៊ីមួយគ្រឿងដែលឈរចាំជាស្រេចនៅផ្លូវខាងមុខកាន់ស្លាកជាសណ្ឋាគារ​ដែលលីដេបានកក់។

ឡាន​បើកចេញបានបន្តិច ស្រាប់តែតៃកុងឡានចុចឡុកទ្វារ “ក្រឹប!” ហើយបើកបត់ចូលទៅផ្លូវវាង​ដ៏ស្ងាត់ជ្រងំមួយ។

«ពូ! ផ្លូវនេះមិនមែនទៅភូមិគ្រឹះហ្សាងទេ! ឈប់ឡាន!» លីដេស្រែក។ តៃកុងឡានមិនមាត់ បែរជារុញ​ហ្គែរលឿនជាងមុន។ ស្រាប់តែមានរថយន្ត Van ពណ៌សមួយគ្រឿងទៀត បើកមកស្កាត់ពីមុខ។ បុរស​មាឌធំៗពីរនាក់ស្ទុះមកកញ្ឆក់ទ្វារឡាន។ ពួកគេចាប់ទាញលីដេ ចេញទៅយ៉ាងកំរោល​។

«បងម៉ាលីយ៉ា! ជួយផង!» លីដេស្រែកយំ។

«លីដេ!​» ម៉ាលីយ៉ា ប្រឹងស្ទុះទៅជួយប្អូន តែត្រូវកន្រ្តាក់ទាញឃាត់ពីក្រោយយ៉ាងជាប់។

អាសន្នមកដល់ពិតប្រាកដមែន!

ខណៈដែលម៉ាលីយ៉ាកំពុងជិតត្រូវគេចាប់អូសចូលឡានVanនោះដែរ… បែរជាលេចចេញមកនូវ​សន្ធឹករថយន្ត Mercedes ពណ៌ខ្មៅបីគ្រឿងបានបើកមកឡោមព័ទ្ធកន្លែងកើតហេតុ។ បុរសពាក់​អាវ​ធំជាច្រើននាក់លោតចុះមកដោយមានអាវុធក្នុងដៃដូចបានគ្រោងទុកជាជាងរឿង​ចៃដន្យ។

ពួកគេទាំងនោះព្រួតវាយបណ្តេញក្រុមជនពាលនោះចេញភ្លាមៗ ​តែមិនបានដណ្តើមលីដេមកវិញទេ។

ក្រុមជនពាលឃើញស្ថានភាពមិនស្រួល ក៏បើកឡានVanដែលមានលីដេ រត់គេចបាត់ទៅ។

«អ្នកនាងម៉ាលីយ៉ា! សូមអញ្ជើញឡើងឡាន!» មេអង្គរក្សនិយាយ។ ម៉ាលីយ៉ា ស្គាល់​ផ្លាកសញ្ញានៅ​លើអាវពួកគេ… គឺជារបស់ ត្រកូលហ្សាង។

ដោយភាពភ័យស្លន់ស្លោ ម៉ាលីយ៉ាស្រែកឡើងទាំងយំ៖

«លីដេៗៗៗ ប្អូនខ្ញុំគេចាប់ទៅហើយ!»

ពួកគេធ្វើជាស៊ីញ៉ូគ្នា​ប្រដេញទៅ តែមិនឃើញបានផលអ្វីទាំងអស់។ តួស្រីយើងនាងតក់ស្លុតជាខ្លាំង ផ្តើមចុចទូរសព្ទខលទៅបងម៊ីក​របស់នាង​ដោយក្តីភ័យភិតតក្កមា៖

«បងម៊ីក! ជួយផង! លីដេ ត្រូវគេចាប់ខ្លួនបាត់ហើយ! ឥឡូវមនុស្សរបស់លោកយាយកំពុងនាំអូនទៅភូមិគ្រឹះហ្សាង… បងប្រញាប់មកជួយពួកអូនផង!»

និយាយបានត្រឹមនេះ ក៏ត្រូវក្រុមអង្គរក្សរុញនាង​ឡើងរថយន្តតែម្តង។

មិនយូរប៉ុន្មានទេ ដូចយើងស្មាន​ ម៉ាលីយ៉ាត្រូវគេដឹកមកដល់ភូមិគ្រឹះហ្សាង​ហើយ នាំនាង​ទាំងបង្ខំ​ចូលមកក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំមួយ។

អារម្មណ៍មួយយសែនបារម្ភពីប្អូនស្រី។ នាងគិតថា ប្រសិនបើលីដេរងគ្រោះ​ដោយប្រការណាមួយ នាងប្រាកដជាត្រូវស្តាយក្រោយអស់មួយជីវិតហើយ។

ចំណែកខ្លួនពេលនេះទៀតសោត ថាមិនបាន​ មិនអាចជួយអ្វីប្អូនបាន ថែមទាំងត្រូវលោកយាយស្តីបន្ទោស ឬឱ្យក្រុមដៃជើងគាតធ្វើបាបទៀតក៏មិនដឹង?

ចូលមកដល់បន្ទប់ធំ ទីទទួលភ្ញៀវដ៏បុរាណប្រណីត ដែល​ពេលនេះប្រែជាក្រៀមស្រពោនស្ងាត់ ​បើកភ្លើងមិនស្រឡះ​ សមណាស់ថា ​មានអ្វីមួយមិនប្រក្រតីបានកើតមានលើគ្រួសារនេះ ខណៈពេល​ដែល​នាង​និងហ្សាងជីអវត្តមាន ។

មិនបានគិតយូរឡើយ  ភ្លាមៗនោះ នាងក៏ត្រូវគេនាំបង្ហួសឡើង​ទៅដល់បន្ទប់ខាងលើទើបឃើញ​លោក​យាយកំពុងអង្គុយលើរទេះរុញ ទឹកមុខគាត់នៅតែមាំ តែមើលទៅចាស់ទ្រុឌទ្រោមជាងមុន។

«ម៉ាលីយ៉ា…» លោកយាយហៅ។

ជំនួយការរបស់គាត់ដើរមកខ្សឹប៖

«លោកជំទាវ…ពួកយើងស៊ើបដឹងហើយ ក្រុមដែលតាមចាប់ពួកគេ គឺជាមនុស្សរបស់ត្រកូល លី​!​»​

ម៉ាលីយ៉ា បើកភ្នែកធំៗ។ ស្រីទើបតែដឹងថា តាមការពិត លោកយាយហ្សាងមិនបាននៅពីក្រោយការបញ្ជាចាប់លីដេនោះទេ​  គឺគាត់ឱ្យក្រុមរបស់គាត់មកជួយនាងទាន់ពេល។

«លោកយាយ…លីដេ ប្អូនស្រីខ្ញុំ…»

«ខ្ញុំឱ្យគេតាមដានហើយ នាងមិនបាច់បារម្ភទេ! ទីនេះសិង្ហបុរី ពួកវាចង់កម្លាតែមិនហ៊ានធ្វើអ្វី​ផ្តាស​ឡើយ!» លោកយាយកាត់សម្តី រួចចង្អុលទៅឯកសារមួយដែលជំនួយការគាត់កំពុងបើកដាក់លើតុ​។

«ចុះហត្ថលេខាលើលិខិតលែងលះនេះទៅម៉ាលីយ៉ា​! ខ្ញុំនឹងប្រើអំណាចត្រកូលហ្សាង ទៅជួយប្អូនស្រីនាង ហើយបញ្ជូនទាំងពីរនាក់ទៅអាមេរិកវិញដោយសុវត្ថិភាព។»

ម៉ាលីយ៉ាស្រឡាំងកាំង។ សម្តីនេះបានន័យថា គាត់នឹងជួយនាងក៏ដូចជាលីដេ​ប្រសិនបើនាងបោះបង់ស្នេហា​បណ្តូលចិត្ត?  ការលែងលះ?

«ឯងទៅអាមរិក​ រស់នៅមានក្តីសុខជាមួយប្រុសៗ​ដែលចង់បានឯងទៅចុះ!»

សម្តីគាត់ធ្វើឱ្យនាងស្រក់ទឹកភ្នែក​ដែលខំទប់មកជាយូរ។ ស្នេហា​រវាងនាង​នឹងហ្សាងជី ដល់កម្រិត​នេះទៅហើយ នាងអាចទៅ​ចោលគេ​ហើយឱបប្រុសផ្សេងកើតដែរទេ។

មិនទាន់បានតបថាយ៉ាងណានៅឡើយស្រាប់តែ  ទ្វារបន្ទប់ធំរបើកមកក្នុងទាំងកំរោល​​។

វ៉ាណេស៊ា ដើរចូលមកជាមួយឫកពាក្រអឺតក្រទម អមដោយអង្គរក្សផ្ទាល់ខ្លួនរបស់នាង ដែលពេល​នេះគ្រប់គ្នា​ងាកទៅក្រោយខ្នង​ក្រុមនេះបានឃើញ​ពួកសន្តិសុខរបស់ភូមិគ្រឹះហ្សាងត្រូវបាន​បង្ក្រាប​រាបដោយមិនបាច់ផ្ទុះអាវុធ។

ស្ត្រីត្រកូលហ្សាងស្លេកមុខបន្តិចតែមិនប្តូរទឹកមុខច្រើនអ្វីឡើយ​ ទោះណាជាគាត់បានស្មានដឹងអំពី​​រឿងរ៉ាវដែលកំពុងវិវត្ត​ក្តី។

«ស្រីថោកទាបនេះមិនចេញទៅណារួចទាំងអស់!»

វ៉ាណេស៊ា ស្រែកដោយកំហឹង។

«អង្គុយសិនវ៉ាណេស៊ា​!​»

«ទេ! ម៉េចក៏លោកយាយរារាំងផែនការរបស់ខ្ញុំ? ខ្ញុំសុំឱ្យមនុស្សលោកយាយប្រគល់នាងពេស្យានេះ​មកឱ្យខ្ញុំ!»

លោកយាយសម្លឹងមើល វ៉ាណេស៊ា ដោយកែវភ្នែកត្រជាក់ស្រេបរង់ចាំការបកស្រាយពន្យល់​ ដូច្នេះ​នាងត្រកូលីក៏និយាយដោយមិនញញើត៖

«ស្រីនេះនឹងទៅនៅលើគ្រែជាមួយពួកសេដ្ឋីអាមេរិកនោះសិន​បានបងតុនយល់ថា វាជាពេស្យាពិត​ៗ!​»

ម៉ាលីយ៉ា ឮកាលណារាងកាយត្រជាក់ស្រឹបហួសដល់ចុងដៃចុងជើង។ គិតយ៉ាងណាក៏មិននឹកស្មានថា វ៉ាណេស៊ា ពិសពុលដល់ថ្នាក់នេះទេ។

«ឮទេ!​» វ៉ាណេស៊ា ស្រែកដោយមិនអៀនខ្មាស់ហើយងាកមកសម្លឹងតួស្រីរបស់យើង​ «ទាល់តែធ្វើ​ឱ្យ​នាងនេះកខ្វក់ ទើបជាតិនេះហ្សាងជី អស់ចិត្ត! ហេតុអីលោកយាយមករារាំង? ក្រែងផ្ទះហ្សាង​ចង់​បំបែកពួកគេណាស់មិនមែនហ្អេ៎?»

លោកយាយទះដៃលើកៅអីរទេះរុញមួយទំហឹង៖

«យើង ចង់បំបែកពួកគេមែន ព្រោះជាក្រឹត្យក្រមដើម្បីការពារអនាគតគ្រួសារហ្សាង! ប៉ុន្តែ… ត្រកូល​ហ្សាងមានសេចក្តីថ្លៃថ្នូរ! ខ្ញុំ​មិន​ប្រើល្បិចថោកទាបដើម្បីបំផ្លាញកិត្តិយសស្ត្រីដូចគ្នាទេ។ ការធ្វើ​បែបនោះ មិនមែនជួយហ្សាងជីទេ តែជាការប្រមាថកិត្តិយសចៅប្រុសខ្ញុំ!»

វ៉ាណេស៊ា ខឹងឡើងស្លេកមុខនាងញាក់ចិញ្ចើម៖

«សេចក្តីថ្លៃថ្នូរ? បាន! បើលោកយាយមិនប្រឡាក់​ដៃក៏បាន  ខ្ញុំនឹងចាត់ការដោយខ្លួនឯង! បិទទ្វារ​!​»​

អង្គរក្សរបស់វ៉ាណេស៊ា បានចាក់សោបន្ទប់ជាប់។ ជំនួយការលោកយាយត្រូវគេទាញទៅក្រោយហើយ​​ក្របួចអស់។ ទោះណាជាគាត់មើលទៅមិនភ័យឬចាញ់សម្លុត​តែនាងនៅតែបារម្ភខ្លាំង។

ហ្សាងជីស្រលាញ់លោកយាយគេណាស់ គេដឹងដែរទេថាគាត់កំពុងស្ថិតក្នុងគ្រោះថ្នាក់?

នាង​ឈាន​បែរក្រោយ​ហើយរារាំងពីមុខរទេះលោកយាយ៖

«កុំចូលមក! គាត់ចាស់ហើយឈឺទៀត! ពួកឯងឆាប់ចេញពីផ្ទះនេះ!»

វ៉ាណេស៊ាសើចដាក់ម៉ាលីយ៉ា៖

«ស្រីថោកទាប ពូជ​ក្ររហាម​នៅចង់មកចេញមុខមាត់ស្អីទៀត? បើថ្ងៃនេះយើងបញ្ចប់គាត់មែន ឯង​ស្មានថា​ហ្សាងជីដឹង? គេអាច…..អាចដឹងត្រឹមថា ឯងរត់ចោលគេ​ហើយមកដៀលត្មះលោកយាយគេដល់ឡើងឈាមស្ត្រូកស្លាប់!»

ឮកាលណា សម្ពាធ កំហឹង និងការតក់ស្លុតដែលឃើញខ្លួនឯងឈរខាងពស់វែកត្រកូលលី​ជា​យូរមក​ហើយ ឯហ្សាងជីជាមនុស្ស​ឆ្លាត​គេមិនដែល​លង់ស្រលាញ់ឬសូម្បីគិតជាមួយវ៉ា​ណេស៊ា​ ការនេះធ្វើឱ្យលោកយាយដែលមិនមានសុខភាពល្អស្រាប់ ចាប់ផ្តើមលេចចេញ​អាការៈចម្លែក។

«អ្ហឹក…!​» លោកយាយយកដៃខ្ទប់ក្បាលរបស់គាត់ ដោយការឈឺចាប់មួយដែលទប់មិនជាប់។

ភ្នែកគាត់ទាំងគូឡើងក្រហមធ្វើឱ្យម៉ាលីយ៉ាងាកមកសម្លឹងទាំងតក្កមា​ គាត់រេលខ្លួនដួល​ហើយសន្លប់​ធ្វើឱ្យនាងត្រូវស្ទុះទៅត្រកងដោយមិនដឹងខ្លួន។ ឈាមច្រមុះរបស់លោកយាយចាប់ផ្តើមហូរ សភាព​សន្លប់លើរទេះរុញនេះគឺ​អាការៈនៃជំងឺ​ដាច់សរសៃឈាមខួរក្បាល (Stroke) ដោយសារសម្ពាធ​ឈាមបុកឡើងខ្ពស់ភ្លាមៗ។

«ជួយផង! វ៉ាណេស៊ាគាត់សន្លប់ហើយ! ហៅពេទ្យឱ្យលឿន!» ម៉ាលីយ៉ា ស្រែកយំឱបលោក​យាយ​។

វ៉ាណេស៊ា ឈប់មាត់កហើយ​ដើរមកកៀកឈរពិនិត្យ​មើល ដោយការពិចារណា​ល្អិតល្អន់ ស្រីត្រកូល​លី​ផ្តើមអង្អែលចង្ការិះរកជម្រើសថ្មី នៅពីលើអារម្មណ៍​ចលាចលរបស់ស្រីខ្មែរដែលមាន​​មេត្តាធម៌​ពេញខ្លួន។

«គ្មានពេទ្យណាអាចចូលមកក្នុងបន្ទប់នេះបានទេ…» វ៉ាណេស៊ា និយាយមួយៗ ធ្វើឱ្យម៉ាលីយ៉ាទ្រឹង​​លែងតក់ស្លុត។

«ហើយ….បើនាងចង់….ឱ្យយាយចាស់នេះរស់ នាងត្រូវតែព្រមតាមលក្ខខណ្ឌរបស់ខ្ញុំ!​»

ម៉ាលីយ៉ា ងើបមុខសម្លឹងមើលវ៉ាណេស៊ាទាំងកំហឹងនិងភាពទាល់ច្រក។

«ខ្ញុំទើបតែហៅប្រុសថ្មីរបស់នាង ឱ្យមក! មិនយូរទេ ប្រុសស្អាតរបស់ នាងនឹងមកដល់សិង្ហបុរី​ហើយ​​! នាងត្រូវចូលទៅក្នុងបន្ទប់ជាមួយ ថតរូបឱបថើប រ៉ូមែនទិក ហើយ…..ស៊ីញ៉េទទួលយកសែក​ប្រាក់១០លានដុល្លារ…..ជាលុយលែងលះ។ យើងបញ្ជូនព័ត៌មាននេះទៅឱ្យបងតុន… គេស្អប់នាង! រហូតដល់ចង់សម្លាប់នាង! …..»

ម៉ាលីយ៉ាពេលនេះមិនឃើញអ្វីទៀតទេ ជាមួយតំណក់ទឹកភ្នែក នាងស្រមៃឃើញតែប្រុសស្នេហ៏និងបណ្តាពាក្យពេចន៍ស្នេហាដែលមានមកជាមួយគ្នា។ សំឡេងស្រីត្រកូលលីលាន់មកបន្ថែម៖

«បើឯងព្រម…​ខ្ញុំនឹងហៅពេទ្យមកសង្គ្រោះយាយចាស់នេះ…..បានទាន់ពេលឬមិនទាន់ សម្រេចលើ​ឯង​!​»

ម៉ាលីយ៉ា សម្លឹងមើលលោកយាយដែលដង្ហើមចាប់ផ្តើមថយខ្សោយទៅៗ។ នាងត្រូវសម្រេចចិត្តក្នុងរយៈពេលតែត្រឹម​ប៉ុន្មានវិនាទី…។

នាងបែរបន់៖

«បងម៊ីក​ៗ មកឱ្យលឿនបងមីក!» ​

ជំពូកទី៣០៖

លិខិតលែងលះតម្លៃ១០លានដុល្លារ

ពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមនៃទីក្រុងភ្នំពេញ បានជះចូលមកក្នុងបន្ទប់ផេនហោស៍​ដ៏​ប្រណីត​។

តុន បើកភ្នែកឡើងយឺតៗទាំងនៅស្ពឹកមុខព្រោះតែជាតិថ្នាំសណ្តំ​។ ដូចតែរាល់ដង ម្រាមដៃប្រុស​លូករាទៅរកភាពកក់ក្តៅដែលធ្លាប់តែនៅក្បែរខ្លួន… តែមិនឃើញនាង​ទេ។ អារម្មណ៍នេះ ពើបប្រទះតែភាពត្រជាក់ ឯកោ និងភួយ សាឡុងមិនមែនគ្រែ។

មិនឃើញនាងទេ!

«ម៉ាលីយ៉ា?​» គេហៅទាំងសំឡេងស្អកហើយបើកភ្នែកព្រឹមៗ។

គ្មានសំឡេងឆ្លើយ។

បន្ទប់ស្ងាត់ជ្រងំ….ទទេស្អាត។ តុន ស្ទុះក្រោកឡើងភ្លាម។

បេះដូងរបស់គេចាប់ផ្តើមលោតញាប់ដោយការភ័យខ្លាចមួយ…ពិភាល់ចម្លែកណាស់….. ខណៈដៃ​កំពុងតែញីថ្ងាស គេដឹងដោយខ្លួនឯងថា …..នេះជាការងោក​ងុយមួយ​ដែលមិនធ្លាប់មាន។

រំពេចនោះ សំឡេងទូរសព្ទរបស់គេរោទិ៍ឡើង។ ដៀងទៅ…..ឃើញថាជាសារដែលផ្ញើមកពីលេខទូរសព្ទផ្ទាល់ខ្លួនរបស់ លោកយាយ។

តុន ឈោងទៅចុចបើកមើលទាំងមិនស្ងប់ចិត្ត​។

លិខិតលែងលះដែលមានហត្ថលេខារបស់ ម៉ាលីយ៉ា។

គេបើកភ្នែកធំៗច្បូតមុខ…ឯកសារពិឃាត លោតមកបង្ហាញ​នៅចំកណ្តាលអេក្រង់ អមដោយ​សារ​ជាអក្សរយ៉ាងខ្លី តែមុតដូចកាំបិត៖

“ហ្សាងជី… ត្រលប់មកវិញ ហើយរៀបការជាមួយ វ៉ាណេស៊ា។ ស្រីខ្មែរដែលឯងស្រលាញ់ស្ទើរឆ្កួតនោះ បាន​មកសុំធ្វើសំបុត្រ​លែងលះរួចហើយ។ ១០លានដុល្លារអាចៅ!!! ១០លានលុយអាមេរិក​ ជាថ្នូរនឹងការចាកចេញនេះ​។ ឯងឃើញទេ… ស្នេហារបស់ឯង មានតម្លៃត្រឹមតែ ១០លានដុល្លារប៉ុណ្ណោះ។”

តុនគាំងខ្យល់ដង្ហើមបន្តិច ហាក់បីដូចជាពិភពលោក​នេះកំពុងកាត់ផ្តាច់គេ​ពីជីវិតពិត​ទៅក្នុងពីភពស្រមៃដ៏ខ្មៅងងឹតមួយ។

១០លានដុល្លារ?

ប្រុសជ្រួញចិញ្ចើម?

នាងលក់ខ្ញុំ… យក១០លានដុល្លារ? កុហក! គេសើចទាំងជូរចត់ហើយស្ទុះក្រោក​តាមរកប្រពន្ធ​ដោយស្រែកឮៗ…ម៉ាលីយ៉ាៗៗៗ

«ក្រឹប!​» ទ្វារបន្ទប់របើក។ ខេន ដើរចូលមកដោយទឹកមុខស្លេកស្លាំង។

«លោកប្រុស! ខ្ញុំសុំទោសដែលចូលមកដោយមិនមានការ​អនុញ្ញាត» ខេន ឱនក្បាលខណៈគេធ្វើដៃឱ្យនិយាយ…. «ធនាគារនៅអាមេរិកនិងស្វីស… ទើបតែផ្ញើសារមកអម្បាញ់មិញ។ គណនីទាំងអស់របស់លោកប្រុស ត្រូវបានបើកដំណើរការវិញហើយ!​»

តុនងាកមកមើលខេន ទាំងមិនយល់។

«បើកវិញ? មានន័យថាម៉េច?»

«លោកយាយ… គាត់គ្រាន់តែសាកល្បងលោកប្រុសប៉ុណ្ណោះ!​» ខេននិយាយទាំងញ័រមាត់ «ការបង្កក​គណនី និងរឹបអូសទ្រព្យ គឺជាគម្រោងបិទភ្នែករយៈពេល៧ថ្ងៃ ដើម្បីមើលថាលោកប្រុសអាចរស់ដោយខ្លួនឯងបានទេ ហើយក៏ចង់សាកចិត្តអ្នកនាងម៉ាលីយ៉ាដែរ។ ថ្ងៃនេះជាថ្ងៃទី៧… គ្រប់យ៉ាង​ត្រូវបានប្រគល់ជូនលោកប្រុសវិញ១០០% ហើយ!​»

តុនសើចក្នុងបំពង់ក។ ជាសំណើចដ៏សោកសៅ និងហួសចិត្តបំផុត។

«៧ ថ្ងៃ…» គេរអ៊ូ «យាយខ្ញុំសាកល្បង៧ថ្ងៃ… តែម៉ាលីយ៉ា ទ្រាំនៅជាមួយខ្ញុំបានត្រឹមតែ៣ថ្ងៃ ក៏រត់ចោលខ្ញុំ!»

«ខ្ញុំមិនជឿទេ! នាងមិនមែនមនុស្សបែបហ្នឹងទេ!» តុន ស្រែកគំហក «រកប្រពន្ធខ្ញុំមក!​»

ខេនដកដង្ហើមធំ រួចហុច IPad ឱ្យចៅហ្វាយ។

«ខ្ញុំក៏មិនចង់ជឿដែរលោកប្រុស។ ប៉ុន្តែ…កងកម្លាំងរបស់យើងនៅសិង្ហបុរី បានរាយការណ៍មកថាអ្នកនាងម៉ាលីយ៉ា ទើបតែ Check-in ចូលសណ្ឋាគារដែលថ្លៃបំផុតនៅសិង្ហបុរីកាលពី២ម៉ោង​មុន​ ហើយ…» ខេនស្ទាក់ស្ទើរ «ហើយអតីតមិត្តភក្តិអ្នកមានរបស់នាងនៅអាមេរិក (ប៉ិដែលធ្លាប់តាមញ៉ែនាង) បានជិះ Private Jet ទៅដល់សិង្ហបុរីកាលពីយប់មិញ ដើម្បីទៅទទួលនាង»

គ្មានអ្នកណាដឹងទេថា តាមពិតសេដ្ឋីអ្នកមាននោះក៏ចាញ់បោកវ៉ាណេស៊ាដែរ ដោយសារវ៉ាណេស៊ាប្រើទូរសព្ទម៉ាលីយ៉ាផ្ញើសារទៅហៅគេមក។

តុនក្រហមភ្នែកសើចដូចកំពុងឆ្កួតសម្លឹង​រូបភាពភរិយា​នៅលើ IPad ចាកចេញពីកម្ពុជា។ រូបភាព​នាង​ដើរចូលសណ្ឋាគារ ហើយប៉ុន្មាន​នាទីក្រោយមក​សេដ្ឋីអាមេរិកនោះមកបង្ហាញវត្តមាន​ដែរ​។

«ផាំង!!!» iPad ត្រូវតុនគប់ខ្ទាតបែកខ្ទេចទៅនឹងជញ្ជាំង។

ជំពូកទី៣១៖

សិង្ហឈាមត្រជាក់ និង គំនុំស្នេហា

ភាពស្ងប់ស្ងាត់ដ៏គួរឱ្យខ្លាចបានគ្របដណ្តប់ពេញបន្ទប់។ តុន ឈរឱន​មុខ ស្មានៅតែញ័រ។ បេះដូង​ដែលធ្លាប់តែលោតញាប់ព្រោះក្តីស្រលាញ់ ពេលនេះហាក់ដូចជាកំពុងត្រូវគេយកទឹកកកមកចាក់​ស្រោចពីលើ។

ការឈឺចាប់ដែលបាត់បង់នាង រួមផ្សំនឹងការអាម៉ាស់ដែលត្រូវនាងក្បត់ បានរុញច្រានព្រំដែនសីលធម៌​របស់ហ្សាងជី ឱ្យធ្លាក់ចូលទៅក្នុងភាពខ្មៅងងឹត។

បន្ទាប់ពីការខលទៅមិនចូលទាក់ទងមិនបាន……គ្រប់យ៉ាងវិវត្តិពីការ​ជឿគ្នា​មកជា……ប្រចណ្ឌងងឹតមុខ។

«យើងធ្លាក់​ខ្លួនបីថ្ងៃ គេមើលមកយើងគ្មានតម្លៃហើយ?»

តុន ងើបមុខឡើង។ មិនមានទឹកភ្នែកសូម្បីតែមួយតំណក់។ កែវភ្នែកពណ៌ត្នោតដែលធ្លាប់តែមាន​ភាពកក់ក្តៅ ពេលនេះប្រែជាត្រជាក់ស្រេប ស្រមោល​នៃអធិរាជជំនួញ​ឈាមត្រជាក់​ដែលសាហាវ​យង់ឃ្នង បានត្រលប់មកវិញហើយ។

គេដើរទៅជិតតុ ទាញយកដបស្រាវីស្គីមកចាក់ រួចផឹកអស់មួយកែវធំ ដើម្បីលាងសម្អាត “ភាពល្ងង់ខ្លៅ” ក្នុងចិត្ត។

«នាងស្រលាញ់លុយណាស់មែនទេ?​» តុន និយាយខ្សឹបៗ តែគ្រប់ពាក្យពេចន៍សង្កត់ធ្ងន់ដូចញញួរ​វាយដែក «នាងចង់បានការរស់នៅហ៊ឺហា… នាងគិតថា អាសេដ្ឋីកំប៉ិកកំប៉ុកនោះអាចផ្តល់ឱ្យនាងបាន? ម៉ាលីយ៉ា… នាងមើលស្រាលប្តីនាងពេកហើយ!»

ខេនឈរឱនក្បាល មិនហ៊ានដកដង្ហើមខ្លាំង។ គេដឹងថា ចៅហ្វាយរបស់គេពេលនេះ លែងជាមនុស្សប្រុសសាមញ្ញដែលសុខចិត្តដេកផ្ទះឈើ ដើម្បីឱ្យប្រពន្ធសប្បាយចិត្តទៀតហើយ។ គេបានក្លាយជាបិសាចវិញហើយ។

«ខេន!​» តុន បញ្ជាដោយសំឡេងរឹងកំព្រឹស។

«បាទ លោកប្រុស!​»

«ត្រៀមយន្តហោះ! ត្រៀមក្រុមហិរញ្ញវត្ថុកម្រិតAទាំងអស់។ ខ្ញុំនឹងត្រឡប់ទៅសិង្ហបុរីវិញនៅម៉ោង១០ព្រឹកនេះ!» តុនដើរទៅយកអាវក្រៅមកលើកពាក់។ ក្រសែភ្នែករបស់គេពោរពេញដោយភាពកំណាច និងគំនុំ។

«វ៉ាណេស៊ា ចង់បានខ្ញុំណាស់មែនទេ? បាន! ប្រកាសទៅកាន់សារព័ត៌មានទាំងអស់… ថា ហ្សាង​ជី នឹងរៀបការជាមួយកូនស្រីត្រកូល លី (Lee) ក្នុងពេលដ៏ខ្លីខាងមុខ!»

ខេនបើកភ្នែកធំៗ៖ «លោកប្រុស… លោកប្រុសគិតចង់…»

តុន គ្រហឹម។ រួចគេងាកទៅមើលបង្អួច សម្លឹងទៅទិសខាងកើត។ Ken ដឹងថា ហ្សាងជីគ្មានថ្ងៃយក​ស្រីត្រកូលលីមកក្នុងជីវិតនោះទេ បេះដូងគេគ្មានទៀតឡើយ​ក្រោយពេលត្រូវម៉ាលីយ៉ាបំផ្លាញ​។

«ចំណែកស្រីនោះ… ម៉ាលីយ៉ា!​» តុន ខ្សឹបដោយការស្អប់ដែលបង្កប់នូវក្តីស្រលាញ់ដែលមិនអាចកាត់​ផ្តាច់បាន «ពេលដែលខ្ញុំអស់ការងារនៅសិង្ហបុរីហើយ ខ្ញុំនឹងទៅតាម កម្ទេចអាប្រុសដែលនាងរត់​ជាមួយ ហើយស្រីម្នាក់ហ្នឹង…..គ្មានសិទ្ធិឃើញពន្លឺព្រះអាទិត្យក្រៅពីរង្វង់ដៃរបស់ខ្ញុំទេ!​»

នៅខាងណេះវិញ ម៊ីកបានមកដល់ស្ថានីយ៍ប៉ូលីសកណ្តាលទីក្រុងសិង្ហបុរី។ គេស្ទុះរត់ចូលមកក្នុងបន្ទប់ស៊ើបអង្កេតដោយទឹកមុខក្រហមងាំងជាមួយកំហឹង។ គ្រាន់តែឃើញ លីដេ អង្គុយញ័រខ្លួននៅលើកៅអី គេក៏ស្ទុះទៅឱបប្អូនស្រីជាប់។

«លីដេ! មិនអីទេមែនទេ?»

«បងម៊ីក…» លីដេ យំខ្សឹកខ្សួល «ពួកវាចាប់ខ្ញុំឡើងឡានបិទភ្នែក ហើយចាក់សោខ្ញុំក្នុងបន្ទប់ងងឹត​។ តែស្រាប់តែមុននេះបន្តិច ពួកវាលែងខ្ញុំឱ្យមកស្ថានីយប៉ូលិសវិញ… បងម៉ាលីយ៉ា! ជួយបងម៉ាលីយ៉ាផង!»

ម៊ីកក្ដាប់ដៃណែនរហូតដល់លេចសរសៃសសូង។

«ឈប់ភ័យទៅ! បងមកដល់ហើយ។ បើនេះជាស្នាដៃរបស់គ្រួសារអាតុន… ទោះជាត្រូវដុតកម្ទេច​សិង្ហបុរីនេះចោល ក៏បងត្រូវតែទារយុត្តិធម៌ឱ្យពួកឯងដែរ!»

គេមិនដឹងឡើយថា រថយន្តរបស់តុននិងខេន ក៏ទើបតែលូនចូលមកដល់ភូមិគ្រឹះត្រកូលហ្សាងដែរ​។

តុន បោះជំហានចុះពីឡានដោយទឹកមុខត្រជាក់ស្រេប ក្នុងខួរក្បាលរបស់គេពេលនេះមានតែស្កេនជាប់នូវ​ លិខិតលែងលះនិងទឹកប្រាក់១០លានដុល្លារ។

«ផាំង!» ទ្វារឡានរបស់តុនមិនទាន់ទាំងបិទស្រួលបួលផង ម៊ីកបានស្ទុះចូលមកដល់ រួចកន្ត្រាក់​កអាវធំរបស់តុនមួយទំហឹង រុញផ្ទប់ទៅនឹងជញ្ជាំងឡាន។

«អាតុន! ប្អូនស្រីអញនៅឯណា? គ្រួសារឯងធ្វើស្អីដាក់ម៉ាលីយ៉ា?!» ម៊ីក ស្រែកគំហកសួរកណ្តាល​មុខតុន។

តុន សម្លឹងមើលមិត្តសម្លាញ់ដោយកែវភ្នែកទទេស្អាត។ គេសើចចំអកក្នុងបំពង់ក។

«ប្អូនស្រីឯង? ឯងគួរតែសួរនាងខ្លួនឯងទៅ… ថានាងរត់ទៅដេកជាមួយអាសេដ្ឋីអាមេរិកនោះនៅឯណា? នាងទើបតែលក់ឡៃឡុង​ខ្ញុំចោលបាន​តម្លៃ១០លាន!»

«ឯងនិយាយឆ្កួតស្អី?​» ម៊ីក លើកដៃបម្រុងនឹងដាល់តុន តែខេន និងអង្គរក្សបានស្ទុះមកចាប់ឃាត់​។

«លោកប្រុស! លោកម៊ីក! កុំទាន់ឈ្លោះគ្នា!» អ្នកបម្រើចំណាស់ម្នាក់រត់ចេញពីក្នុងផ្ទះមកទាំងយំសោក «លោកប្រុស… ប្រញាប់ចូលទៅមើលលោកជំទាវ (លោកយាយ) ទៅ! គាត់… គាត់មិនស្រួលទេ!»

ពួកគេ​លែងដៃចេញពីការប្រតោងដោយត្រដាបត្រដួសហើយរត់ទៅក្នុងបន្ទប់របស់លោកយាយហ្សាងដែលកំពុងតែសង្គ្រោះជាមួយអុកស៊ីហ្សែន។

បន្ទប់ដ៏ធំក្លាយជាបន្ទប់សង្គ្រោះបន្ទាន់ហើយ។

តុនចំហមាត់ ទន់ដៃជើងខណៈបានឃើញ​ លោកយាយកំពុងបិទភ្នែកជិត​នៅលើគ្រែ ព្យាបាលទំនើបនឹងមានបំពង់អុកស៊ីសែនជាប់ច្រមុះដោយសារជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ។

«ពាក់កណ្តាលខ្លួនរបស់គាត់បានស្លាប់ ហើយសូម្បីតែបំពង់កក៏ស្ពឹកនិយាយមិនបាន! គាត់ទើបតែសម្រាន្ត​ដោយសារថ្នាំ!»

នៅក្បែរគ្រែ វ៉ាណេស៊ា កំពុងតែអង្គុយ​ដោយហើមភ្នែកសល់ពីការយំ។

តុន និង ម៊ីក ដើរចូលមកដោយទឹកមុខខូចចិត្ត​ជាទម្ងន់។

«លោកយាយ?» តុនហៅតិចៗដោយអួលដើមក។

គ្រាន់តែបានឮសំឡេងចៅប្រុសកែវភ្នែករបស់លោកយាយប្រែជាកម្រើក​ក្រហម។ គាត់តាមពិតធ្វើពើ? ពេលនេះឃើញចៅប្រុសមកដល់ គាត់ប្រឹងកម្រើកបបូរមាត់៖

«អ្ហ… អ្ហ… វ៉ា… វ៉ា…» គាត់ចង់និយាយឈ្មោះ “វ៉ាណេស៊ា” ដើម្បីប្រាប់ការពិតថា ស្រីម្នាក់នេះជាអ្នកនៅពីក្រោយរឿងទាំងប៉ុន្មានហើយ គាត់ប្រឹងចង្អុលដៃដែលនៅសេសសល់កម្លាំងតិចតួច…..តែអស់ពីស្រលាំងកាំងដឹងថា​លោកយាយលេងល្បិច​វ៉ាណេស៊ា រហ័សជាង….​នាងស្ទុះទៅឱបលោកយាយជាប់ ធ្វើជាយំកាន់តែខ្លាំង បិទបាំងកាយវិការរបស់គាត់។

«លោកយាយកុំប្រឹងនិយាយអី! ខ្ញុំដឹងហើយ… លោកយាយខូចចិត្តដែលម៉ាលីយ៉ា ធ្វើបាបលោកយាយមែនទេ?» វ៉ាណេស៊ា ងាកមកមើលតុនទាំងទឹកភ្នែក «តុន… លោកយាយសន្លប់ ដោយសារតែម៉ាលីយ៉ាបង្ខំទារលុយ១០លាន ហើយគំរាមលោកយាយ! ដៀលចៅប្រុសគាត់…. គាត់ឈឺចាប់ពេកទើបកម្រើកសម្ពាធឈាមថ្នាក់នេះ!»

តុនសម្លឹងមើល ទឹកនេត្រាហូរចេញពីកន្ទុយភ្នែកលោកយាយហ្សាង គេយល់ច្រឡំថា យាយរបស់គេកំពុងយំដោយសារការឈឺចាប់ដែលត្រូវចៅប្រសាមកជាន់ឈ្លី។

«លោកយាយ…» តុន ចូលមកក្បែរនិងក្តាប់ដៃគាត់ណែន។

មិននិយាយលើសពីនេះទេ គេ​បញ្ចេញ​កំហឹងយ៉ាងនឹងនរ​ហើយ​ក្រោក​ ងាកខ្វាច់ដើរចេញពីបន្ទប់ជាមួយជំនួយការដែលរត់ត្រុកៗតាម៖

«យកឡានមក! ទៅអូតែលនោះឥឡូវនេះ!»

ម៊ីកសម្លឹងមើលកែវភ្នែកលោកយាយ… ជាអ្នកជំនួញដូចគ្នា ម៊ីកដឹងថាកែវភ្នែករបស់លោកយាយមិនមែនជាកែវភ្នែកខូចចិត្តទេ តែជាកែវភ្នែកអង្វរករឱ្យជួយ។ ម៊ីកសម្លឹងមើល វ៉ាណេស៊ា ដោយការសង្ស័យ តែមិននិយាយអ្វី​ក៏ឈាន​ញាប់ៗ តាមពីក្រោយ​តុនចាកចេញទៅ។

ជំពូកទី៣១

សង្គ្រាម​ស្នេហ៍

នៅបន្ទប់ VIP នៃសណ្ឋាគារលំដាប់ផ្កាយ៥។ ម៉ាលីយ៉ា កំពុងអង្គុយនៅមុខកញ្ចក់សម្អាង។ នាងស្លៀករ៉ូបរាត្រីពណ៌ក្រហមឆ្អៅដ៏សិចស៊ី ដែលត្រូវបានបញ្ជូនមកដោយ​វ៉ាណេស៊ា។ អ្នកផាត់មុខទើបតែចេញទៅបាត់។ នាងត្រូវតុបតែងខ្លួនឱ្យស្អាត ដើម្បីត្រៀមថតរូបបញ្ឆោត… ទាំងអស់នេះគឺដើម្បីប្តូរយកជីវិតលោកយាយ និងសេរីភាពរបស់ប្អូនស្រីនាង​តែប៉ុណ្ណោះ។

ស្រីកម្សត់មិនបានដឹងថា បងប្រុសនិងប្តីមកដល់ហើយនោះទេ។

ទឹកភ្នែកស្រក់ចុះមកលើម្សៅផាត់មុខដែលម៉ដ្ឋខៃ។

«បងតុន… អូនសុំទោស» នាងខ្សឹបតិចៗ។

«ផាំង!» ទ្វារបន្ទប់ត្រូវធាក់បើកមួយទំហឹង។ ម៉ាលីយ៉ា ងើបឈរដោយភាពតក់ស្លុត។ នៅមាត់ទ្វារ ហ្សាងជីឈរដូចជាបិសាចដែលផុសចេញពីឋាននរក។ កែវភ្នែករបស់គេសម្លឹងមើលការតុបតែងខ្លួនដ៏ទាក់ទាញរបស់នាង រួចសម្លឹងទៅកែវស្រាពីរនៅលើតុ។

«ស្អាតណាស់…» តុននិយាយដោយសំឡេងត្រជាក់ដូចទឹកកក តែបង្កប់ការឈឺចាប់ដល់ឆ្អឹង «រៀបចំខ្លួនទទួលប្តីថ្មី? ឬមួយត្រៀមខ្លួនឡើងយន្តហោះឯកជន?»

«បងតុន……» ម៉ាលីយ៉ា សឹ្រលាំងកាំងហៅបានតែពីរម៉ាត់នេះ​ហើយ​ក្រោកយឺតៗប្រុងថា ដើរទៅជិតគេ តែត្រូវក្រសែភ្នែកគេគាបឱ្យឈប់។ នាងចង់ប្រាប់ការពិត តែពេលនឹកឃើញដល់ លីដេ និងលោកយាយ នាងមិនហ៊ានហាមាត់ឡើយ។

តុនដើរចូលទៅជិតនាងមួយជំហានម្តងៗ។

«១០លានដុល្លារ? បើអូនប្រាប់បងថា អូនត្រូវការលុយ… បងអាចទិញប្រទេសនេះទាំងមូលឱ្យអូន! ហេតុអីអូនលក់បង? ហេតុអីម៉ាលីយ៉ា?!» តុនស្រែកគំហក ធ្វើឱ្យបន្ទប់ទាំងមូលញ័ររង្គើ។

ម៉ាលីយ៉ាយំមិនចេញសំឡេង។ នាងបិទភ្នែកទទួលយកកំហុសក្លែងក្លាយនេះ។

«ព្រោះ… ព្រោះបងលំបាកពេកហើយបងតុន អូនហត់…»

«ហត់?​» តុន សើចទាំងទឹកភ្នែករមៀលចេញពីភ្នែក «ហត់នឹងការនៅក្បែរប្តីអ្នកក្រ​មែនទេ?​»

បេះដូងពីរដែលនៅស្រលាញ់គ្នាខ្លាំង ជួបជាមួយឧបសគ្គ​ដ៏ហត់នឿយស្រាប់តែបែរជាអស់សង្ឃឹម​លើគ្នាយ៉ាងខ្លាំងបែបនេះ? ក្នុងចិត្ត​គេទោះណាមិនចង់ជឿក៏ត្រូវជឿដែរដែលនាង​បានមកសម្ងំ​​នៅតុបតែងខ្លួនម្នាក់ឯងដូចមកឃើញនេះ ​តើប្រុសណាទ្រាំនឹងសន្ទុះភ្លើងប្រចណ្ឌបាន?

«បងគិតម៉េចក៏បាន….តែ….!»

នាង​ចង់ប្រាប់ថា លីដេក្នុងដៃគ្រួសារលីតែតុន ហាក់គ្រប់គ្រងខ្លួនឯងលែងបានស្ទុះទៅចាប់ក្របួចស្មាម៉ាលីយ៉ា… ម៊ីកក៏បានឡើងមកដល់ទន្ទឹមគ្នា។

ខណៈឃើញបងប្រុស…..នាង​អរព្រើតសឹងភ្លេចទុក្ខសោកគ្រប់យ៉ាង។ ម៊ីក​ស្ទុះទៅឈររាំងមុខ ម៉ាលីយ៉ា ការពារប្អូនស្រីចេញពីបិសាចដែលកំពុងខឹងសម្បារ។

«ថយចេញ អាតុន!​» ម៊ីក ចង្អុលមុខមិត្តសម្លាញ់ «កុំប៉ះប្អូនអញ!​»

«ប្រពន្ធអញ​!​» តុន ស្រែក។

ម៊ីក ដៀងមើលប្អូនមួយឆ្វាច់ពីលើដល់ក្រោម​ហើយ​តបត​ការពារ​ដោយសំឡេងធ្ងន់ៗដាច់ខាត៖

«បើវាលែងស្រលាញ់ឯងហើយ ឯងឈប់ចងពៀរវាទៅ! ទោះវាយកលុយ ឬវាទៅរកអ្នកណា ក៏ជារឿងរបស់វា។ ឯងជាហ្សាងជី ឯងមានមោទនភាពរបស់ឯង!»

ម៊ីក សម្លឹងមើលមិត្តដែលកំពុងឈឺចាប់ រួចបន្ថយសំឡេង៖

«យាយឯងឈឺធ្ងន់ហើយអាតុន។ គាត់ត្រូវការពាក្យសុំទោសពីឯង។ ត្រលប់ទៅមើលថែយាយឯងទៅ។ ឯងរើសយកអំណាចរបស់ឯងវិញទៅ… ហើយទុកឱ្យអញយកប្អូនអញទៅអាមេរិកវិញ។គ្រប់យ៉ាង​… ចប់ត្រឹមហ្នឹងហើយ!​»

តុនឈរគាំង។ សម្តីរបស់ម៊ីក ដូចជាកាំបិតចាក់ទម្លុះបេះដូងគេឱ្យធ្លាយ។ គេសម្លឹងមើល ម៉ាលីយ៉ា ដែលកំពុងបែរខ្នង​ចោលគេនៅរាងកាយ​បងប្រុសនាង។

មិនមានការពន្យល់ មិនមានពាក្យ​អង្វរករ…ឬបកស្រាយ​ នាងពិតជាចង់ទៅមែន? នាង​ឆ្អែតឆ្អន់ត្រឹម​ប៉ុនហ្នឹង? ដោយសារឧបសគ្គប៉ុនហ្នឹង?​

«ល្អ…» តុន ខាំមាត់ថយក្រោយមួយជំហានជាមួយ កែវភ្នែកប្រែជាទទេស្អាត «ល្អណាស់ ម៉ាលីយ៉ា​ ទៅចុះ… ចង់អ៊ីចឹង!​»

ថាខ្សឹបៗដូចប្រាប់ខ្លួនឯងហើយ​​តុន បែរខ្នងដើរចេញពីបន្ទប់យ៉ាងលឿន មិនងាកក្រោយសូម្បីមួយវិនាទីណា។ នៅលើរាល់ជំហានដែលគេបោះចេញទៅ គឺបន្សល់ទុកនូវសន្ធឹកបេះដូងឈឺចាប់មួយដែលស្លាប់ទៅតាមសេចក្តីអាម៉ាស់មួយនេះ។

ម៊ីកងាកមករកប្អូនស្រី។

«តស់​ទៅ ម៉ាលីយ៉ា! យន្តហោះកំពុងចាំ​! យើងទៅផ្ទះវិញ។»

នៅពេលនោះហើយ​ទើបម៉ាលីយ៉ា អាចមានសេរីភាពស្រែកយំខ្លាំងៗតាមដែលនាង​អាចធ្វើទៅបាន។ សម្រែកនាង​លាន់រហូតដល់តុនដែលកំពុងដើរ​ត្រូវឈប់ជើង។

….​គេគិតនូវរឿងមួយចំនួន…..ដែលនៅពីក្រោយឆាក….​សព្ទសំឡេងនាងរសាត់មកពីចម្ងាយ​….​«​បង​ម៊ីក យកខ្ញុំចេញពីទីនេះ យកខ្ញុំចេញ!​»។

ស្វាមីបិទភ្នែកទាំងឈឺចាប់។

គេយល់ថា មាន​អ្វីម្យ៉ាង​នៅពីក្រោយសំឡេងយំរបស់នាង​។ នាងមិនមែន​សប្បាយចិត្ត​ ដែលកំពុងតែបានរុញច្រានបុរសដែលខ្លួនស្រលាញ់ជាងជីវិត ចូលទៅក្នុងពិភពឯកោដ៏សែនត្រជាក់នោះទេ។

តើជាអ្វី?

ហេតុអ្វីអូនប្រាប់បងប្រុសអូនបាន អូនមិនអាចនិយាយជាមួយបងជាប្តីម្នាក់នេះបាន? មនុស្ស​ដេកឱបគ្នា​រាល់ថ្ងៃ អូនទុកដូចជាអ្នកដទៃនៅពេលជីវិតមាន​ឧបសគ្គ? ហេតុអ្វីអូនចង់បន្លំធ្វើជា “ស្ត្រីថោកទាប” នៅក្នុងបេះដូងបង?  ដើម្បីអី្វ?

រឿង៖ ពាក់ចិញ្ចៀនសត្រូវ ភាគទី១៣
ជំពូកទី២៦

ស្នេហានិងអនាគត

ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម ចាំងកាត់កញ្ចក់បង្អួចនៃបន្ទប់ Royal Penthouse ជាន់ទី៣៨ នៃអគារ វឌ្ឍនៈ Capital បង្កើតបានជាបរិយាកាសដ៏កក់ក្តៅនិងប្រណីតភាពពិបាករកកន្លែងដូច។

ម៉ាលីយ៉ា បើកភ្នែកព្រឹមៗ មកសមណាតែបានសប្បាយស្រស់ស្រាយ ដឹងអីរាងកាយរបស់នាងនៅតែទន់ល្វើយ និងអមជាមួយឈឺចាប់តិចៗពីសកម្មភាពស្នេហាដ៏កំរោល​កាលពីយប់មិញ។

កល្យាណីនឹកឃើញមុនគេគឺដង្ហើមនិងស្នេហា​វាយលុកយកឈ្នះរបស់តុន។ ស្រីញញឹម រួចលូកដៃទៅរកប៉ះខ្នើយក្បែរៗខ្លួន។

…ត្រជាក់??

គ្មានមនុស្សទេ? ​គេទៅណា? ស្នាមញញឹមរលុបបាត់។

មាណវីក្រោកអង្គុយភ្លាម ញីភ្នែក ទាញភួយមកបិទបាំងដើមទ្រូង។

«បងតុន?»

គ្មានសំឡេងឆ្លើយតប….ក្រឡេកមើលទៅបន្ទប់ទឹក ក៏គ្មានស្រមោលមនុស្ស​ឬសព្ទសំឡេងអ្វីជាសញ្ញាថារៀមរ៉ានៅទីនោះដែរ។

ស្រាប់តែ….ទូរសព្ទរបស់នាងលោតសារមួយ។

ម៉ាលីយ៉ា ងាកមកវិញ!

នាងសង្ស័យ ហើយឈោងលូកយកមកមើល។

លេខមកពីសិង្ហបុរី…? ជារូបភាពមួយសន្លឹក។ ក្នុងរូបនោះ គឺតុនកំពុងអង្គុយញាំកាហ្វេយ៉ាង​សង្ហា​នៅក្នុង VIP Lounge មួយជាមួយឈុតCEO។

ស្រីជ្រួញចិញ្ចើមគិត….ម្សិលមិញគេមកជាមួយខោខូវប៊យ មានឈុតការងារថ្លៃបែបនេះពីណាមក?

នៅក្បែរដៃរបស់គេ មានកែវកាហ្វេមួយទៀតដែលមានជាប់ស្នាមក្រែមពណ៌ក្រហមឆ្អៅ និងដៃស្រឡូន​សដែលមានពាក់ចិញ្ចៀនពេជ្រពណ៌ខៀវ…

វ៉ាណេស៊ា?

ស្រីកម្សត់អង្គុយត្រង់ខ្លួន​ជាមួយរលកដង្ហើមតឹងតែងហើយប្រញាប់ប្រញាល់អានសារជាអក្សរ។

«ប្តីប្រពន្ធនាងត្រូវអរគុណលុយរបស់គ្រួសារ លី សម្រាប់ឆាកស្នេហាLUXURYយប់មិញ!»

បេះដូងរបស់ម៉ាលីយ៉ា ធ្លាក់ខ្ទោក។ ខួរក្បាលនាងចាប់ផ្តើមវិលវល់ ផ្គុំសាច់រឿងចូលគ្នា។

កាតខ្មៅ (Black Card) ដែលតុនប្រើទិញគ្រែតម្លៃរាប់ពាន់ដុល្លារ… ការដែលគេនាំនាងមកគេងសណ្ឋាគារលំដាប់ពិភពលោក… តើលុយទាំងអស់នេះបានមកពីណា?… វ៉ាណេស៊ា?

ភ្លើងប្រចណ្ឌដែលមិនធ្លាប់មាន បានឆេះសន្ធោសន្ធៅក្នុងទ្រូងម៉ាលីយ៉ា។ តើប្តីនាងសុខចិត្តលក់កិត្តិយសទៅពឹងសត្រូវ ដើម្បីតែចង់ឱ្យនាងរស់ស្រួលមែនទេ? ឬមួយគេនិងស្រីនោះត្រូវរ៉ូវគ្នាវិញហើយ?

អ៊ីចឹងទេតើបានជាពាក់ឈុតថ្លៃទៅអង្គុយកាហ្វេជាមួយស្រីនោះ? មនុស្ស​ប្រុសរស់ខ្វះលុយមិនបាន! មនុស្ស​មិនចេះទ្រាំលំបាក!

នាងថាឱ្យគេ​ក្នុងចិត្តស្ងាត់ៗ​ទាំងខឹងទាំងជាដោយ​មិនអាចនៅស្ងៀមបានទៀតទេ សូម្បីត្រឹម​១នាទី​ក្តី។  ម៉ាលីយ៉ាងើបចេញពីគ្រែ ទាញយករ៉ូបនាង​កាលពីម្សិល​មកគ្រង​ទាញក្រែមពណ៌ក្រហមដិត​ពីក្នុងកាបូបដៃមកលាប បិទបាំងភាពទន់ជ្រាយនិងខូចចិត្ត។

ថ្ងៃនេះ នាងយល់ថា ខ្លួនឯងជាស្រីល្ងង់ម្នាក់ដែលស្មានថាលោកនេះមាន​ទេវបុត្រ​ព្រម​ធ្លាក់ពី​បល្ល័ង្ក​​មករស់ជាមួយជីវភាពធម្មតាដូចក្នុងរឿងប្រលោមលោក! តាមពិត​ប៉ុន្មាន​ថ្ងៃមកនេះត្រូវគេបោកទេ​…​..​!

ម៉ាលីយ៉ា ចុះជណ្តើរយន្តទៅកាន់ជាន់ VIP Lounge។

គ្រាន់តែទៅដល់មាត់ទ្វារ នាងឃើញអង្គរក្សស្លៀកពាក់ខ្មៅ៤ទៅ៥នាក់ឈរយាមយ៉ាងតឹងរ៉ឹង។ តាម​​រយៈកញ្ចក់ថ្លា ស្រីពិតជាភាំងពេល​មើលឃើញ តុនកំពុងអង្គុយនៅក្បាលតុធំមួយ។

ជុំវិញគេ សុទ្ធតែជាបុរសពាក់អាវធំ មើលទៅដូចជាក្រុមប្រឹក្សាភិបាល ឬម្ចាស់ភាគហ៊ុនធំៗ។ ហើយនៅខាងស្តាំដៃតុន… គឺ វ៉ាណេស៊ា កំពុងអង្គុយបញ្ចេញស្នាមញញឹមស្រស់យ៉ាងពុតត្បុត។

ម៉ាលីយ៉ាប្រុងតែកាត់ចិត្ត​ដើរចូលទៅ តែអង្គរក្សលើកដៃឃាត់៖

«សុំទោសអ្នកនាង នេះជាកិច្ចប្រជុំបិទទ្វារ។»

ខណៈនោះទូរសព្ទម៉ាលីយ៉ារោទិ៍ឡើង។ គឺលេខដដែល។ ម៉ាលីយ៉ាងាកទៅមើលក្នុងបន្ទប់ ឃើញវ៉ាណេស៊ាកំពុងពាក់កាសត្រចៀក ហើយញញឹមចំអកដាក់នាងតាមកញ្ចក់ទូរសព្ទ។

«កន្លែងនេះនាង…. ចូលមិនចុះមែនទេ?»

សំណេរវ៉ាណេស៊ាពោរពេញដោយភាពព្រហើននិងអំនួត។

«នៅក្នុងពិភពជំនួញ​ នាងគ្មានកន្លែងឈរទេ។ សូម្បីតែទូរសព្ទដែលប្តីនាងកាន់រាល់ថ្ងៃ នាងគិតថាជាទូរសព្ទតែមួយដែលគេប្រើហ្អេ៎? ល្ងង់ណាស់! សូម្បីតែ លេខទូរសព្ទសម្ងាត់ពិតប្រាកដ ដែលគេ​ប្រើ​សម្រាប់ធ្វើការ… ឯងជាប្រពន្ធស្អីបានជាគ្មានសិទ្ធិដឹងផង​»

ម៉ាលីយ៉ា ក្តាប់ទូរសព្ទណែនស្ទើរតែបែក។

នាង​រលីងរលោង​នឹងបណ្តាពាក្យពេចន៍សម្តីដែលចាក់ដោតចំកណ្តាលបេះដូង។

នឹកឃើញពេលដែលតុនប្រាប់ថា ទូរសព្ទដែលនាងទិញឱ្យមានសុវត្ថិភាព តែតាមពិតគេមានទូរសព្ទ​មួយទៀតដែលនាងមិនដឹង?​ ពិតណាស់ នាងខំខលពេលនេះ តែមិនឃើញទូរសព្ទក្បែរគេនោះរោទ៍ទេ។

«ហ្សាងជី! ខ្ញុំ…..ជាអ្វីក្នុងជីវិតលោកទៅ? តណ្ហាមែនទេ? មនុស្ស​គម្រក់! ចេញមកនិយាយគ្នា!»

នាង​សរសេរហើយ​បែរជា….លុបវិញ ដោយសារ​…ចរិតម៉ាលីយ៉ាជាមនុស្សស្រីមានការអប់រំ និងមាន​​មោទនភាព។ នាងនឹងមិនស្រែកឡូឡា បោកប្រាស់របស់របរ សម្រុកចូលនៅមុខក្រុមម្ចាស់ភាគ​​ហ៊ុននានា ដើម្បីឱ្យប្តីនាងបាត់បង់មុខមាត់ទេ ឬសមតាមចិត្ត​វេណេស៊ា​​ដែលចង់ឃើញនាង​ប្រព្រឹត្តកំរោល​​យ៉ាងអន់ថយអ៊ីចឹងនោះទេ។

«ខំម៉េះ…​? បើគាត់ស្រលាញ់នាង គាត់ទៅនៅជាមួយនាងហើយ!» ស្រីសរសេរ Reply ថាឱ្យស្រីចិន​បែបនេះរួចក៏ចុចបិទទូរសព្ទ បែរខ្នងដើរត្រលប់​ទៅជណ្តើរយន្តវិញ ទាំងបេះដូងកំពុងហូរឈាម​។

ត្រលប់​ឡើងមកទីនេះ…..ធ្វើអី្វ?

រង់ចាំគេ?

នាង​យំគគ្រូកហើយសួរខ្លួនឯង។

ត្រូវហើយ…..យើងជាប្តីប្រពន្ធនឹងគ្នា….មានរឿងអីក៏ត្រូវតែនិយាយគ្នាសិនដែរ។

គេអាចថា កើត​មកជាសេដ្ឋីមិនធ្លាប់និងមិនចេះលំបាក បានជាគេព្រមទទួលយកលុយរបស់វ៉ាណេស៊ា​មកបណ្តោះអាសន្ន តែ…..គេក៏គួរគេចពីស្រីម្នាក់ហ្នឹងព្រោះគេដឹងហើយថានាងជាពស់វែកមានពិស។

«ក្រឹប…» សំឡេងកាតអេឡិចត្រូនិចស្កេនបើកទ្វារ។

ម៉ាលីយ៉ាគិតថាជាតុន តែពេលនាងងាកទៅ បែរជាឃើញស្ត្រីម្នាក់ក្នុដែលនាង​សែនជិនឆ្អន់ឈុត Lady Boss ពណ៌សប្រណីត ដៃកាន់កាបូបរាប់ម៉ឺនដុល្លារ​ ដើរចូលមកយ៉ាងស្ងប់ស្ងាត់លើស្បែក​ជើង​កែង​ខ្ពស់។

ម៉ាលីយ៉ាជ្រួញចិញ្ចើម សួរដោយមិនសប្បាយចិត្ត​ជាខ្លាំង៖

«អ្នកណាឱ្យចូលមក?​»

វ៉ាណេស៊ាញញឹមតិចៗ ជាស្នាមញញឹមទន់ភ្លន់ដែលលាក់កាំបិតរាប់ពាន់នៅខាងក្នុងយ៉ាងពុតត្បុត​។ នាងមិនបានស្រែកឡូឡា ឬបញ្ចេញឫកពាច្រណែន​ខឹងអ្វីទាំងអស់​បែរជាដើរទៅអង្គុយគងអន្ទាក់ខ្លាលើសាឡុងដោយភាពថ្លៃថ្នូរ។

«កុំខឹងអី ម៉ាលីយ៉ា! ខ្ញុំគ្រាន់តែមកនិយាយលេងក្នុងនាមជាមនុស្សស្រីដូចគ្នា ហើយ…កាតនេះ គឺខ្ញុំសុំពីអ្នកគ្រប់គ្រង ព្រោះបន្ទប់នេះជាឈ្មោះក្រុមហ៊ុនខ្ញុំកក់ឱ្យ ហ្សាងជី»

ម៉ាលីយ៉ាគាំង។ នាងសម្លឹងមុខភ្ញៀវដែលមកដោយ​មិនបានអញ្ជើញ ស្រីងក់ក្បាល​ទាំងអួលណែន៖

«មានការអី និយាយមក!​»

វ៉ាណេស៊ា ក្រពាត់ដៃញញឹមមួយ​រួចងាក​ទៅសម្លឹងមើលក្រៅផ្ទាំងកញ្ចក់​គយគន់ការរំលេចទិដ្ឋ​ភាព​ក្រុង​ភ្នំពេញ៣៦០ដឺក្រេ។

«នាងឃើញទេម៉ាលីយ៉ា? ហ្សាងជី មិនមែនកើតមកដើម្បីតែរឿងស្នេហាទេ។ គេកើតមកដើម្បីធ្វើជាស្តេច។ កន្លែងរបស់គេ គឺនៅម្តុំៗនេះរបៀបឋានសួគ៌បែបនេះ..»

ហើយវ៉ាណេស៊ា ចង្អុលទៅអគារពាណិជ្ជកម្មធំៗ

«…តុនជាព្រះរាជានៃអាណាចក្រជំនួញ»

ពេលស្រីកម្សត់នៅអង្គុយលើគ្រែទម្លាក់ភ្នែកស្រពោន វ៉ាណេស៊ាងាកមកសម្លឹងភ្នែកម៉ាលីយ៉ាជាមួយ​ដោយកែវភ្នែកអាណិត ក្លែងក្លាយ។

«ម៉ាលីយ៉ា… បើនាងស្រលាញ់គេពិត នាងដាច់ចិត្តឱ្យគេត្រូវពួកម្ចាស់ភាគហ៊ុនមើលងាយមែនទេ? ជាពិសេស… ពួកម្ចាស់ភាគហ៊ុនជនជាតិអឺរ៉ុបនិងអាមេរិក ដូចជា រីឆាដ (Richard) ជាដើម។ ពួកវាចាំតែឱកាសនេះឯង ដើម្បីជាន់ក្បាលមហាសេដ្ឋីអាស៊ីដូចជា ហ្សាង»

ម៉ាលីយ៉ា រឹតតែស្ងៀមស្ងាត់នៅពេលបេះដូងនេះ​កំពុងឈឺផ្សាជាសម្ងាត់។ នាងស្គាល់ឈ្មោះ រីឆាដ​។ នាងដឹងថា ម្នាក់នោះជាសត្រូវក្នុងចំណោមសេដ្ឋីអឺរ៉ុបនិងឡាទីន​រាយសិបនាក់ដែលធ្លាប់លេងល្បិច​លើតុននៅញូវ​យ៉កមិនចេះអស់មិនចេះហើយ​។

«ប្រហែលជាមិនជឿខ្ញុំទេ?​»

វ៉ាណេស៊ាថារួចទាញទូរសព្ទចេញមក។

«ស្តាប់អានេះទៅ!​»

នាងចុចចាក់សំឡេងដែលលួចថតពីបន្ទប់ប្រជុំ VIP អម្បាញ់មិញ។ សំឡេងរបស់ រីឆាដ លាន់ឡើងជាភាសាអង់គ្លេស អមដោយស្នូរកកិតកៅអីដ៏តានតឹង៖

«ស្តាប់ណា៎ ហ្សាងជី! យើងឱ្យពេលលោកត្រឹមថ្ងៃនេះ។ ភាគហ៊ុនរបស់ Zhang Group កំពុងដាំក្បាលចុះ។ បើលោកមិនព្រមទទួលយកមូលនិធិសង្គ្រោះបន្ទាន់ពីគ្រួសារ លី (Lee Family) ទេនោះ ក្រុមប្រឹក្សាភិបាលរបស់យើងនឹងបោះឆ្នោតទម្លាក់លោកចេញពីតំណែង CEO ថ្ងៃនេះតែម្តង! យើងនឹងបំបែកអាណាចក្រជំនួញត្រកូលហ្សាងឱ្យ…..សូន្យ!»

បន្ទាប់មក សូរសំឡេង​ក្រអួនដ៏ធ្ងន់ និងហត់នឿយរបស់តុន បន្លឺឡើង៖

«ខ្ញុំគិតសិន… ខ្ញុំត្រូវការពេល!»

ម៉ាលីយ៉ា​សឹងកកគាំងទាំងរាងកាយទាំងបេះដូង។

នាងមិនដែលឮសំឡេងតុន ដែលពោរពេញដោយសម្ពាធ និងទាល់ច្រកបែបនេះឡើយ។ គេតែងតែជាអ្នកឈ្នះ… តែពេលនេះ គេកំពុងរងការគាបសង្កត់ពីគ្រប់គ្នា​ដើម្បីការពារកិត្តិយសគ្រួសារគេ។ អ៊ីចឹង​ហើយបានជាគេក្រោក​ទៅប្រជុំតក់ក្រហល់ចោលនាង​នៅឯកោម្នាក់ឯងបែបនេះដោយគ្មានពាក្យពេចន៍ផ្តាំមួយម៉ាត់។ បារាំងទាំងអស់នោះតាម​មកដាក់សម្ពាធគេ ដូចស្រមោលអន្ទោល?

វ៉ាណេស៊ា បិទសំឡេង រួចចុចបើកវីដេអូមួយទៀតហុចឱ្យម៉ាលីយ៉ា។

«មើលមួយនេះទៀតទៅ។»

ក្នុងវីដេអូ គឺជារូបភាពចេញពីមន្ទីរពេទ្យនៅសិង្ហបុរី។ លោកយាយ របស់តុន កំពុងដេកសន្លប់បាត់ស្មារតី ដោយមានទុយោជំនួយដង្ហើម​និងម៉ាស៊ីនវាស់ចង្វាក់បេះដូងលាន់សូរ «ទឺត…ទឺត…»។ គាត់មើលទៅចាស់ទ្រុឌទ្រោម និងកម្សត់បំផុត​ទើបតែប៉ុន្មានថ្ងៃសោះ?

«លោកយាយសន្លប់តាំងពី ដឹងថាតុនចោលគ្រប់យ៉ាងមកនៅស្រុកខ្មែរ។»

វ៉ាណេស៊ានិយាយដោយសំឡេងស្រទន់តែមុតស្រួច។​ នៅពេលតួស្រីរបស់យើងអស់ពាក្យស្រដី នារីចិនចាក់ចុចបន្ថែម៖

«ម៉ាលីយ៉ា… ស្នេហារបស់នាង មានតម្លៃស្មើនឹងអនាគតក្រុមហ៊ុនរាប់ពាន់លានដុល្លារ​ និងជីវិតរបស់ស្ត្រីចំណាស់ម្នាក់នេះមែនទេ? នាងចង់ឃើញហ្សាងជីក្លាយជាចៅអកតញ្ញូដែលសម្លាប់យាយខ្លួន​ឯង ឬក៏ចង់ឃើញគេក្លាយជាអ្នកចាញ់ក្រោមជើងពួកអាត្មាត​អឺរ៉ុបដូចអារីឆាដ?»

ជើងរបស់ម៉ាលីយ៉ា ទន់រហូតត្រូវទប់នឹងគែមគ្រែ។ ទឹកភ្នែកដែលនាងខំទប់ បានស្រក់ចុះមកកាត់ថ្ពាល់​ដោយស្ងាត់ស្ងៀម​។ រាល់ពាក្យពេចន៍របស់វ៉ាណេស៊ា វាយប្រហារចំចំណុចទន់ខ្សោយនៃមនសិការ​របស់នាងណាស់ ចំៗពេកហើយ….។ នារីចិនមិនបាច់ប្រើពាក្យអសុរោះ​ឡើយ ត្រឹមប៉ុនហ្នឹង​ក៏ម៉ាលីយ៉ា​ត្រូវមនសិកា​វាយដំ​ជាទម្ងន់​ហើយដែរ។

វ៉ាណេស៊ាបានឱកាសល្អ បន្តក្រោក​ហើយ​ដើរចូលមកជិតថែមដាក់ដៃលើស្មាម៉ាលីយ៉ាថ្នមៗ៖

«គេមិនដែលប្រាប់នាងទេ ព្រោះគេការពារនាង។ គេមិនចង់ឱ្យនាងដឹងថា គេលំបាកប៉ុណ្ណា ប៉ុន្តែ… បើនាងស្រលាញ់គេពិតមែន នាងគួរតែដោះលែងគេ! ខ្ញុំអង្វរឯងម៉ាលីយ៉ា ឱ្យគេត្រលប់​ទៅធ្វើជាស្តេច​វិញទៅ! ខ្ញុំ…និងគ្រួសារ លី អាចជួយគេបាន។»

ម៉ាលីយ៉ាយំដោយគ្មានសំឡេងទេ នាងខាំមាត់ឈឺចាប់ព្រោះអ្វីដែលវេណេស៊ាឱ្យតុន ជា​អ្វី​ដែល​នាង​ខ្លួន​ឯង​មិន​អាចឱ្យប្តីនាងបាន។

ស្រីសម្លឹងមើលទូរសព្ទ​ថ្មីដែលនាងទើបទិញឱ្យគេ ដែលគេទុកនៅលើតុបាយ….. សូម្បីតែទូរសព្ទនោះក៏គេមិនត្រូវការដែរនៅក្នុងជីវិតពិត…..យើងនឹងគេ​គ្រាន់​តែជាជីវិតរវើរវាយដូចជារឿងប្រលោម​​លោកមែនទេ? ជីវិត​ពិតដែលគេ…..កំពុងរងសម្ពាធសព្វទិសទី ដោយសារតែយើងក៏គេមិនបានចែករំលែកអ្វីជាមួយយើង……ព្រោះអី ព្រោះយើងនៅក្នុងពិភពខុសគ្នា​…….។

«អូនមិនចង់ក្លាយជាចំណុចខ្សោយរបស់បងទេ ហ្សាងជី…» នាងគិតក្នុងចិត្ត។

ម៉ាលីយ៉ាជូតទឹកភ្នែកហើយដកដង្ហើមធំ។ នៅពេលដែលនារីខ្មែរងើបមុខឡើងដោយភាពម៉ឺងម៉ាត់ នាងវាចាតិចៗ៖

«និយាយត្រូវ វ៉ាណេស៊ា» ម៉ាលីយ៉ា បន្តដោយសព្ទសំឡេងស្ងួតស្ងប់ «គេមិនស័ក្តិសមនឹងខ្ញុំទេ គេស័ក្តិសមនឹងរាជបល្ល័ង្ករបស់គ្រួសារគេ»

វ៉ាណេស៊ាលបញញឹមក្នុងចិត្ត​តែរក្សាការសម្តែងក្រៀមក្រំដដែលតែជ័យជម្នះលើល្បែងចិត្ត​​សាស្ត្រ​​របស់នាង ជោគជ័យហើយ។

«ក្តីស្រលាញ់ដែលបំផ្លាញអនាគតបងតុន​ មិនមែនជាក្តីស្រលាញ់ទេ តែជា….អាត្មានិយម! នាងពេញចិត្ត​ឬនៅពេលឃើញខ្ញុំអ៊ីចឹង?»

ម៉ាលីយ៉ាស្រែកខ្លាំងៗទាំងទឹកភ្នែកបែបនេះ បន្ទោសខ្លួនឯងខណៈ វេណេស៊ាងក់ក្បាលហើយចាក​ចេញ​មុនពេល​ត្រូវបណ្តេញ​។

គ្រាន់តែទ្វារត្រូវបាន​បិទជិតវិញកាលណា​ នារីរឹងមាំដែលទើបតែស្រែកដាក់សត្រូវ ក៏ទម្លាក់ខ្លួនអង្គុយ​យំសសឹកនៅលើកម្រាលព្រំក្បែរជើងគ្រែ។

នាងយំដោយការឈឺចាប់ដែលគ្មានសំឡេង យំអាណិតប្តីដែលត្រូវលាក់បាំងសម្ពាធដ៏ធំនេះម្នាក់ឯង ដើម្បីតែការពារស្នេហា​មួយនេះ។

ដៃដ៏ញ័រទទ្រើករបស់នាង ទាញទូរសព្ទចុចរកលេខប្អូនស្រី…

កន្លះម៉ោងក្រោយមក នៅតាមដងទន្លេចតុមុខ

រថយន្តទំនើបពណ៌ខ្មៅមួយគ្រឿងបានបើកមកឈប់នៅក្បែរមាត់ទន្លេ ក្រោមពន្លឺព្រះទិនករ​ស្រអាប់​​ដោយសារ​ខ្យល់រដូវ។  លីដេ ងាកទៅប្រាប់តៃកុងឡាន៖

«ពូទៅរកកាហ្វេសិនទៅ! ទុកឱ្យពួកខ្ញុំនិយាយគ្នាបន្តិច!»

តៃកុងឡានចាកចេញទៅ។

នៅក្នុងឡានស្ងាត់ជ្រងំ មានតែសព្ទខ្សឹកខ្សួលរបស់ម៉ាលីយ៉ា។

«…កុំយំ!​» លីដេឱបបងស្រី «ហើយ….​កុំទៅជឿសម្តីរបស់ស្រីពិសពុល វ៉ាណេស៊ា នោះ! បងម៊ីក​ជិតហោះមកដល់ភ្នំពេញហើយ។ គាត់ប្រាប់ខ្ញុំថា គាត់នឹងជួយបងតុន គាត់នឹងមិនឱ្យត្រកូលហ្សាងដួលរលំទេ!»

ម៉ាលីយ៉ាងើបមុខឡើង ជូតទឹកភ្នែកទាំងញញឹមល្វីងជូរចត់៖

«លីដេ…ឯងនៅក្មេង ឯងមិនយល់ពីរឿងជំនួញទេ។ ទោះបងម៊ីក​ជួយ ក៏ជាការខ្ចីដង្ហើមអ្នកដទៃមកដកដែរ។ បងតុនជាមនុស្សមានមោទនភាពខ្ពស់ណាស់ គេសុខចិត្តស្លាប់ប្រសើរជាងរស់នៅក្រោមស្រមោលរបស់បងថ្លៃ។ គេកើតមកដើម្បីជាស្តេចនៃអាណាចក្រជំនួញ… មិនមែនមកលាក់ខ្លួន​នៅកៀនកោះបែបហ្នឹងទេ!​»

«តែបងនិងគាត់ស្រលាញ់គ្នា!​» លីដេ រលីងរលោង។

«ហ្នឹងហើយព្រោះតែស្រលាញ់… ទើបបងមិនអាចក្លាយជាចំណុចខ្សោយរបស់គេបានទៀត» ម៉ាលីយ៉ា សម្លឹងទៅផ្ទៃទឹកទន្លេដ៏ខ្មួលស្រអាប់

«បងមិនមែនជាអ្វីមួយល្អនៅក្នុងជីវិតរបស់គេទេ។ បើមានបង គេនឹងទន់ខ្សោយ គេនឹងត្រូវលោកយាយស្អប់ ហើយត្រូវពួកម្ចាស់ភាគហ៊ុនអាមេរិកនោះជាន់ឈ្លី បងត្រូវតែទៅ…»

«បង…» លីដេយំតាមបងស្រី «លីដេ… បងសុំឯងតែមួយគត់ ជូនបងទៅជួបគេ…..​ម្តងទៀត បងសុំធ្វើជាប្រពន្ធរបស់គេម្តងទៀត… ជាលើកចុងក្រោយ»

លីដេយល់អំពីរឿងលើកនេះ មិនថាម៊ីក​ឬអ្នកណា មិនអាចរំលងមនសិការ​​និងស្នេហាពិតដែលម៉ាលីយ៉ា​​ដែលមានចំពោះហ្សាងជីបានទេ។

ស្នេហា​មួយនេះ អ្នកចងវាគឺជាអ្នកស្រាយ អ្នកក្រៅបានត្រឹមឱបដៃអាណិតជួយអ្វីក៏មិនបាន។

ជំពូកទី២៧

រាត្រីនៃពាក្យលាគ្មានសំឡេង

ម៉ោង៨យប់…. ម៉ាលីយ៉ាត្រលប់មកបន្ទប់ Penthouse វិញជាមួយ ឈុតរ៉ូបគេងយប់ដែលពណ៌សជាពណ៌ តុនចូលចិត្តបំផុតហើយលីដេចាត់ចែងទិញយកមកឱ្យ។

មិនតែប៉ុណ្ណោះនាងបាន​រៀបចំអាហារពេលល្ងាចយ៉ាងប្រណីតក្រោមពន្លឺទៀន។

«ក្រឹប!​» ទ្វារបន្ទប់បើកឡើង។ តុន​ដើរចូលមក។

សម្លៀកបំពាក់របស់គេរៀបរយ តែក្រសែភ្នែករបស់គេបង្ហាញពីភាពហត់នឿយយ៉ាងខ្លាំង។ ការប្រជុំ​​ដ៏​តាន​តឹងជាមួយពួកលោកខាងលិច ធ្វើឱ្យគេស្ទើរតែដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែ គ្រាន់តែ​ឃើញម៉ាលីយ៉ាឈរញញឹមចាំទទួល គេក៏ប្រញាប់លាក់បាំងភាពទន់ខ្សោយនោះ ហើយញញឹម​តប​វិញ​។​

«បងមកវិញហើយ!​» គេដើរចូលមកឱបនាង។ ម៉ាលីយ៉ា ឱបចង្កេះគេតបវិញយ៉ាងណែន ផ្អែកមុខនឹងទ្រូងគេ ស្តាប់ចង្វាក់បេះដូងដែលលោតញាប់។

«ហត់ទេ ទៅបាត់មួយថ្ងៃពេញអត់មានសារផ្ញើមកទៀត?​» នាងសួរតិចៗ «គ្រាន់តែឃើញមុខអូន បងបាត់ហត់អស់ហើយ! អូ៎ នែ៎ បងភ្លេចទូរសព្ទ! ពួកភាគហ៊ុនមកពីអាមេរិក​គេណាត់ប្រជុំបន្ទាន់ហើយចេញមិនបានសោះ! នៅក្រោមនេះទេតើ តែ…..ឃើញបងឱ្យអ្នករត់តុយកកាហ្វេនិងសារមកប្រាប់ទេ?»

តាមពិតនាងឃើញក្រោយពលវិលមកពីជួបលីដេវិញ។ កាហ្វេត្រជាក់ ហើយសំបុត្រ​សារ «បងនៅក្រោមប្រជុំ ល្ងាចបាយជុំគ្នា​ណា៎» សារនេះក៏លែងមាន​ន័យ​ នាងបានសម្រេចចិត្ត​រួចហើយ។

តុនគួរតែឆ្ងល់ដែលម៉ាលីយ៉ា​មិនបានសួរនាំរឿងBusiness។ ពេលគេចេញពីបន្ទប់ទឹកមកវិញបាន​ឃើញប្រពន្ធនៅរង់ចាំរួចជាស្រេច។

ពួកគេអង្គុយញ៉ាំអាហារពេលល្ងាចជាមួយគ្នា។ គ្មាននរណាម្នាក់ដឹងទេថា អ្នកទាំងពីរកំពុង​សម្តែង​ល្ខោនដាក់គ្នាទៅវិញទៅមកយ៉ាងឈឺចាប់។

ខាងប្រុសលាក់បាំងសម្ពាធដែលស្ទើរតែផ្ទុះទ្រូង ឯខាងស្រីលាក់បាំងគម្រោងនៃការចាកចេញជារៀងរហូត។

តុនកាន់ដៃម៉ាលីយ៉ានៅលើតុ ម្រាមដៃគេអង្អែលខ្នងដៃនាងថ្នមៗ។

«ឆ្ងាញ់ណាស់ប្រពន្ធសម្លាញ់! អូនគឺជាសេចក្តីសុខតែមួយគត់ដែលព្រះប្រទានឱ្យបង​»

ម៉ាលីយ៉ាញញឹម តែបេះដូងនាងស្ទើរតែប្រេះបែក។ ស្រីស្រស់​លូកដៃទៅអង្អែលថ្ពាល់គេ បុរសដែលនាង​កាន់តែស្រលាញ់តែរឹតមិនអាចក្បែរបាន។

«បងជាអធិរាជរបស់អូនជានិច្ច…»

នាងនិយាយបានខ្លីត្រឹមនេះហើយខ្សឹបវាចាសម្ងាត់ដ៏វែងក្នុងចិត្ត​ខ្លួនឯង៖

«តែបងដឹងទេ? អធិរាជដែលខ្លាំងក្លាពិតប្រាកដ មិនត្រូវទន់ខ្សោយព្រោះតែរឿងស្នេហាទេ បងត្រូវតែរឹងមាំ…ដើម្បីគ្រួសាររបស់បង»

សម្តី«អធិរាជ»ដែលកល្យាណីមិនដែលប្រើ​ធ្វើឱ្យខាងប្តីយល់ថាប្លែកដែរ​ ប៉ុន្តែតុនគិតថានាងគ្រាន់តែលើកទឹកចិត្តគេ។ គេក្រោកពីកៅអី ដើរមកបីនាងទៅអង្គុយលើសាឡុងទន់ល្មើយ។

យប់នេះ ពួកគេមិនបានរួមរ័ក្សគ្នាទេដោយសារ តុនហត់នឿយទាំងចិត្ត​និងកាយ ហើយម៉ាលីយ៉ាក៏មិន​ចង់ឱ្យរាត្រីចុងក្រោយនេះពោរពេញដោយតណ្ហាដែរ។ នាងចង់បានត្រឹមតែភាពកក់ក្តៅនៅក្បែរ​គ្នា​​ស្តាប់ដង្ហើមគ្នា​…..

នៅក្នុងរង្វង់ដៃរបស់គេ បានកើយលើស្មាគេ ស្រីជាភរិយា​បិទភ្នែកបិទព្រឹមៗ ខណៈដែលដៃនាងអង្អែលកំភួន​ដៃគេថ្នមៗ ដូចជាការលួងលោម។

«បងនឹកអូន…ម៉ាលីយ៉ា ទោះនៅក្បែរអូន ក៏បងនៅតែនឹកអូន» គេខ្សឹប សំឡេងគេខ្សោយទៅៗ។

«ដូចគ្នា!​»

ម៉ាលីយ៉ា និយាយតបខ្សាវទាំងសឹងប្រេះទ្រូង។ ស្រីលូកដៃយកកែវស្រាក្រហមដែលនាងបានរៀប​ចំ​ទុកនៅក្នុងនោះក៏បានកិនថ្នាំងងុយដេកកម្រិតធ្ងន់ដាក់ចូលរួចជាស្រេចហើយហុចឱ្យគេ។

តុនទទួលជាតិល្វីងមក ដោយក្តីទុកចិត្តបំផុត គ្មានការសង្ស័យ សូម្បីតែមួយភាគរយ… គេទទួលកែវ​ស្រានោះមកផឹកអស់មួយក្អឹក រួចថើបថ្ពាល់នាង។

មិនដល់១៥នាទីផង… ថ្នាំចាប់ផ្តើមធ្វើទុក្ខ។ តុនមានអារម្មណ៍ថាត្របកភ្នែកធ្ងន់ខុសធម្មតា។

«ម៉ាលី…យ៉ា…ម៉េច…ម៉េចក៏បងងងុយម្ល៉េះ?​» គេខ្សឹប ដៃរបស់គេដែលឱបរាងកាយនាង ចាប់ផ្តើម​​ធ្លាក់ចុះសន្សឹមៗ ដូចតំណក់ទឹកភ្នែកដែលស្រីខំទប់បានរបូតធ្លាក់មកឆ្វាចៗដែរ។

«គេងទៅបង… គេងឱ្យស្កប់ណា៎! ក្រោកឡើងមក ជីវិតបងនឹងប្រសើរជាងនេះ នឹងចេញចោលរឿង​​អពមង្គលអស់ទាំងនេះ!​» នាងខ្សឹបដាក់ត្រចៀកគេ។

រាងកាយដ៏ធំមាំរបស់ហ្សាងជីក៏ទន់ជ្រាយ​ហើយលង់លក់បាត់បង់ស្មារតីទាំងស្រុងនៅលើសាឡុង​។ ម៉ាលីយ៉ា ទប់ទម្ងន់គេឱ្យផ្តេកបាន​ស្រួលបួលនិងដណ្តប់ភួយសម្លី។

សម្លឹងភាពហត់នឿយរបស់គេ ពេលនេះ ទឹកភ្នែកដែលស្រីខំទប់ពេញមួយយប់ បានបាក់ទំនប់ហូរចុះមកជោកថ្ពាល់។ នាងយំដោយការឈឺចាប់បំផុត​និងមានសេរីភាពបំផុត។ ដៃរបស់នាងស្ទាបអង្អែល​ផ្ទៃមុខដ៏សង្ហារបស់គេជាលើកចុងក្រោយ។

ឱបប្រាណគេ ហើយ….ថើបគេ។

គេញញឹម​រវើរវាយដូចក្នុងសុបិនដោយវាចាខ្សាវៗ៖

«​បងហត់ណាស់!»

នាងញញឹមដោយទឹកភ្នែកហើយដកថយតិចៗ ទាំងងក់ក្បាល៖

«អូនដឹង!»​

នាង​ប្រុងក្រោកតែចិត្ត​នេះនៅមិនទាន់កាត់បាន ស្រីឈ្ងោកត្រលប់ទៅវិញ….រួចឱនទៅថើបបបូរមាត់របស់គេយ៉ាងយូរ…ជាការថើបលាគ្នា ពោរពេញដោយក្តីស្រលាញ់និងសែនអាលោះអាល័យ​។

«លាហើយ… ម្ចាស់ជីវិតរបស់អូន សូមឱ្យបងមានក្តីសុខនិងជោគជ័យជានិច្ច​ នៅលើរាជបល្ល័ង្ករបស់គ្រួសារហ្សាង»

ម៉ាលីយ៉ាងើបឈរ ទាញកាបូបនិងអាវគ្របពីលើ ហើយដើរចេញពីបន្ទប់ទៅទាំងបេះដូងប្រេះស្រាំ ទុកឱ្យអធិរាជហ្សាងជីដេកលង់លក់ដោយមិនដឹងខ្លួនថា គេកំពុងតែបាត់បង់របស់មួយសំខាន់បំផុតក្នុងជីវិតរបស់គេ។

ជំពូកទី២៨៖

ស្រមោលអន្ទោលនៃElite

ម៉ោង២ទៀបភ្លឺ។

នៅចំណតរថយន្តក្រោមដីនៃសណ្ឋាគារ Rosewood មានសភាពស្ងាត់ជ្រងំ។ ម៉ាលីយ៉ា ពាក់វ៉ែនតាខ្មៅបាំងភ្នែកដែលហើមដោយការយំ ដើរយឺតៗ ដោយមាន លីដេ មកគ្រាហ៍ទទួល។

«បងឯង… បងឯងដាច់ចិត្តមែន​?​» លីដេសួរទាំងយំខ្សឹកខ្សួល។

ម៉ាលីយ៉ា ងាកទៅមើលជណ្តើរយន្តដែលទើបតែចុះមក។

«បងគ្មានជម្រើសទេ! វត្តមានបង… កំពុងសម្លាប់គេ…..ទាំងរស់»

ពួកគេទាំងពីរឈានឡើងឡានទំនើបមួយដែលបើករង់ចាំ រួចហើយរថក៏លូនចេញទៅកាត់ភាពងងឹតនៃរាត្រីដ៏សោកសង្រេង។

នៅមិនឆ្ងាយប៉ុន្មានពីពួកគេ ស្រមោលអន្ទោលនៃក្រុមEliteសិង្ហបុរី​ពួនកាយក្នុងរថយន្ត Alphard ពណ៌ខ្មៅកញ្ចក់បិទជិតដែលចតចោកនៅក្នុងស្រមោលងងឹត..

វ៉ាណេស៊ា កំពុងអង្គុយគងជើង ដៃកាន់កែវស្រា សម្លឹងមើលឡានរបស់ម៉ាលីយ៉ាចាកចេញពីជីវិតតុន។ ក្បែរនាង មានបុរសអង្គរក្សមាឌធំពីរនាក់។

«អ្នកនាងលី… ឱ្យពួកខ្ញុំតាមទៅទេ?​» អង្គរក្សសួរ។

វ៉ាណេស៊ា ញញឹមចុងមាត់ដ៏ពិសពុល៖

«តាមទៅ! ពេលដល់សាំងហ្គាពួរ ចាប់ប្អូនស្រីវាយកទៅលាក់។ ឯម៉ាលីយ៉ា… ខ្ញុំបានរៀបចំកាដូ ពិសេស​រង់​ចាំហើយ! ខ្ញុំនឹងធ្វើឱ្យស្រីខ្មែរម្នាក់នេះ នៅលើគ្រែ… ជាមួយអតីតអ្នកតាមចែចង់វានៅ​អាមេរិក ពេលហ្នឹងហ្សាងជីនឹងអស់ចិត្ត​! ពិភពលោកនឹង​ដឹងថា អតីតប្រពន្ធហ្សាងជី ត្រឹមតែជាស្រីសំផឹង​ម្នាក់មកពីអាស៊ីតែប៉ុនហ្នឹង​ឯង ធ្វើឱ្យត្រកូលហ្សាងទទួលយកមិនបាន​!»

«បាទអ្នកនាង!​»

«ហ្សាងជី!​» វ៉ាណេស៊ា ក្រសោបកែវស្រាណែន ហើយគិតក្នុងចិត្ត​ទាំងកំហឹង​និងគំនុំមហាជ្រៅ៖

«លោកឯងហ៊ានបដិសេធត្រកូលលីខ្ញុំ ដើម្បីស្រីធុនហ្នឹង? មែនទេ? ខ្ញុំនឹងឱ្យលោកឯងឃើញថា… ស្រីដែលលោកឯងបាន​លះបង់គ្រប់យ៉ាងដើម្បីការពារ វាថោកទាបកម្រិតណា!»

រឿង៖ ពាក់ចិញ្ចៀនសត្រូវ ភាគទី១០
ជំពូកទី២២

លិខិត​លា​គ្នា​នៅ​ពាក់​កណ្តាល​អាធ្រាត្រ

ម៉ោង៣ទៀប​ភ្លឺ ភូមិគ្រឹះហ្សាង ស្ងប់ស្ងាត់​ដូច​កន្លែងដែលគ្មានមនុស្សនៅ។ ​ម៉ាលីយ៉ា​អូស​វ៉ាលិស​តូច​​មួយ​​ចេញ​ពី​បន្ទប់​ថ្នមៗ។ នាង​មិន​បាន​យក​ទ្រព្យសម្បត្តិ​អ្វី​ទៅ​ទេ ក្រៅ​ពី​សម្លៀកបំពាក់​ផ្ទាល់​ខ្លួន​ប៉ុន្មាន​​កំប្លេ។

នាង​ឈប់​នៅ​មុខ​តុ​ក្បែរ​គ្រែ។ នៅ​ទីនោះ នាង​បាន​ដោះ “ចិញ្ចៀន​ពេជ្រ” ដែល​តុន​ធ្លាប់​ប្រាប់​ថា​ទិញ​ទុក​តាំង​ពី ៣ ឆ្នាំ​មុន ដាក់​ទុក​នៅ​លើ​ក្រដាស​មួយ​សន្លឹក។

“បង​តុន… អូន​ស្រលាញ់​បង តែ​អូន​មិន​ចង់​ក្លាយ​ជា​ចំណុច​ខ្សោយ​របស់​បង​ទេ។ លោក​យាយ​និយាយ​ត្រូវ។ បង​ជា​ស្តេច​នៃ​អាណាចក្រ​ជំនួញ បង​ត្រូវការ​រាជិនី​ដែល​អាច​ជួយ​បង​ការពារ​បល្ល័ង្ក មិន​​មែន​ស្រី​ធម្មតា​ដែល​ចាំ​តែ​ឱ្យ​បង​ការពារ​ទេ។ ថែរក្សា​ខ្លួន​ផង! លា​ហើយ!”

ទឹក​ភ្នែក​មួយ​តំណក់​ស្រក់​លើ​ក្រដាស។ ម៉ាលីយ៉ា​ខាំ​មាត់​ទប់​សំឡេង​យំ រួច​ដើរ​ចេញ​ទៅ។ ដោយសារ​ប្រព័ន្ធ​សុវត្ថិភាព​តឹងរ៉ឹង នាង​មិន​អាច​ចេញ​តាម​ច្រក​មុខ​បាន​ទេ។ នាង​ត្រូវ​លូន​ចេញ​តាម​ច្រក​​អ្នក​​បម្រើ​​ដែល​នាង​បាន​សង្កេត​ឃើញ​កាល​ពី​ថ្ងៃ។

តាក់ស៊ី​ដែល​នាង​ហៅ​តាម​កម្មវិធីអេប​បាន​មក​ដល់រង់ចាំនៅលើ​ផ្លូវ​ធំ។

«ទៅ​ព្រលាន​យន្តហោះ Changi» នាង​ប្រាប់​អ្នក​បើកបរ​ទាំង​សំឡេង​ស្អកៗ។ ពេល​ឡាន​ចេញ​ដំណើរ នារីយើង​ខំជូតទឹកភ្នែកហើយ​ងាក​មក​មើល​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​នោះ​ជា​លើក​ចុង​ក្រោយ។ ភូមិគ្រឹះហ្សាងស្អាតណាស់​ តែ​វា​ត្រជាក់ និងឯកោ​ពេក​សម្រាប់​នាង។

នាង​មិនដឹងទេថា នៅពេល​ដែលពន្លឺ​ថ្ងៃ​​ចាំង​ចូល​បន្ទប់ តុន​បើក​ភ្នែក​ឡើងដូចពីម្សិល​ ដៃ​របស់គេ​រាវ​រក​មនុស្ស​នៅ​ក្បែរ​ខ្លួន​តាម​ទម្លាប់…. ទទេ​ស្អាត។

«ម៉ាលីយ៉ា?​» គេ​ហៅ​តិចៗ ព្រោះស្មាន​ថា​នាង​នៅ​ក្នុង​បន្ទប់​ទឹក។ តែ​ភាព​ស្ងប់ស្ងាត់​ក្នុង​បន្ទប់​ធ្វើ​ឱ្យ​គេ​ចាប់​ផ្តើម​ឆ្ងល់។ ប្រុស​ស្ទុះ​ក្រោក​ពី​គ្រែ ហើយ​ខ្សែ​ភ្នែក​របស់​គេ​ក៏​ទៅ​ប៉ះ​នឹង​វត្ថុ​ម្យ៉ាង​ដែល​ចាំង​ពន្លឺព្រាកៗប្រដេញគ្នា​​នៅ​លើ​តុ។

ចិញ្ចៀន!

តុន​ស្ទុះ​ទៅ​ចាប់​យក​ចិញ្ចៀន ដោយមិនចង់ខ្ចីខ្វល់អាន​​សំបុត្រ​នោះ។ គ្រាន់​តែ​អាន​ចប់ មុខ​របស់​គេ​ប្រែ​ជា​ស្លេក ហើយ​បន្ទាប់​មក… ប្រែ​ជា​ក្រហម​ដោយ​កំហឹង។

«ល្ងង់​ណាស់!​» គេ​ស្រែក​ខ្លាំងៗ រហូត​អ្នក​បម្រើ​នៅ​ខាង​ក្រៅ​ភ័យ។

ដោយ​មិន​ងូត​ទឹក មិន​ប្ដូរ​ខោអាវ ប្រុស​​ស្លៀក​តែឈុត​គេង និង​ទាញ​អាវគ្របក្រៅ​​ប្រញាប់ៗ រត់​ចុះ​ទៅ​ខាង​ក្រោម។

«លោក​ប្រុស​ធំ!» អ្នក​បម្រើ​នាំ​គ្នា​ហៅ។

នៅ​បន្ទប់​ទទួល​ភ្ញៀវ Madam Zhang កំពុង​អង្គុយ​ផឹក​តែ​ព្រឹក​ជាមួយ វ៉ាណេស៊ាហើយបើកភ្នែកគ្រលួងៗ។

«តុន? ម៉េច​ក៏​ស្លៀក​ពាក់​បែប​នេះ?»

តុនប្រុងថាមិនរវល់តែ គេទច់​ដំណើរមកវិញជាមួយទឹកមុខស្មើ។ ប្រុសបែរមកវិញ ​ដើរ​ចូលយឺតៗមកឈរ​ពី​មុខ​ជីដូន​របស់​គេ។ ភ្នែក​គេ​ឆេះ​ដូច​ភ្លើង អ្នកបម្រើទាញគ្នា​ថយអស់ហើយ។

«លោក​​យាយ​និយាយ​អី​ដាក់​គេ​?​»

«រឿងមួយណា??» Madam Zhang ធ្វើ​ហី «យាយ​គ្រាន់​តែ​ប្រាប់​ការពិត ថា​នាង​មិន​ស័ក្តិសម…»

«ស័ក្តិសម​ឬ​អត់ គឺ​ខ្ញុំ​ជា​អ្នក​កំណត់​!​» តុន​ស្រែក​មួយ​ទំហឹង​ធ្វើ​ឱ្យ​គ្រប់​គ្នា​គាំង «លោក​យាយ​​ស្តាប់​​ខ្ញុំ​ឱ្យ​ច្បាស់ បើម៉ាលីយ៉ា ចាកចេញ​ពី​ខ្ញុំ​ដោយសារ​ពាក្យ​របស់​លោក​យាយ ខ្ញុំ​នឹង​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ត្រកូល ហ្សាង។ ក្រុមហ៊ុន លុយ អំណាច… ខ្ញុំ​មិន​យក​មួយ​រៀល​ទេ!​»

«តុន! ឯង​ហ៊ាន​ហ្អេ៎?» Madam Zhang ក្រោក​ឈរ​ទាំង​ញ័រ។

តុន​ងាក​ទៅ​រក​អង្គរក្ស។

«ឆែក​មើល​ GPS ទូរសព្ទ​នាង​ភ្លាម! ហើយ​ត្រៀម​ឡាន! ទៅ​ព្រលាន​យន្តហោះ!»

នៅលើតាក់ស៊ី….. ចំណាស់ណេះហើយ គេមិនដែលគិតថា ភាពមានះកាលពីក្មេងៗត្រូវយកមកប្រើសាជាថ្មីពេលនេះវិញសោះ។

«លឿនជាងនេះទៀត!» ទោះណាជាតុននិយាយក្នុងសំឡេង​ជាធម្មតា ​តែអ្នកបើកឡានសឹងខ្យល់ចាប់ទៅហើយព្រោះភ័យនឹងទឹកមុខចៅហ្វាយ ខណៈភ្នែករបស់តួប្រុសសម្លឹងមើលទៅផ្លូវដែលហាក់ដូចជាវែងអន្លាយគ្មានទីបញ្ចប់។

ដៃម្ខាងរបស់គេក្តាប់ចិញ្ចៀនពេជ្រដែលម៉ាលីយ៉ា ទុកចោលនោះយ៉ាងណែន… ណែនរហូតដល់មុខពេជ្រមុតចូលសាច់ដៃ តែការឈឺចាប់ផ្នែករាងកាយនេះ មិនស្មើនឹងមួយចំណិតនៃភ្លើងដែលកំពុងឆេះក្នុងទ្រូងរបស់គេឡើយ។

«ល្ងង់… ស្រីល្អិត ម៉ាលីយ៉ា​!​»

គេខាំមាត់ខ្លួនសឹងចេញឈាមព្រោះមិនបានឡូឡា​សមនឹងភ្នំភ្លើងក្នុងទ្រូង។ ក្នុងខួរក្បាលរបស់តុន​ពេលនេះ ពោរពេញទៅដោយរូបភាពរបស់ស្រីស្រស់​…..ពាក្យសម្តីក្នុងសំបុត្រដែលគេមិនចង់ចង​ចាំបានញ៉ាំង​ឱ្យកែវភ្នែកគេក្តៅរោលរាល….. អូនគិតថាអូនជាវីរៈ​នារីក្នុងរឿងនិទានដែលលះ​បង់​សេចក្តីសុខខ្លួនឯង ដើម្បីអនាគតរបស់ព្រះអង្គម្ចាស់មែនទេ?

«អូនគិតថាបងត្រូវការក្រុមហ៊ុន? អូនគិតថាបងត្រូវការងារជា CEO ជាងត្រូវការអូនឬ? ហើយចង់ទៅរៀបការជាមួយអាប្រុសណាវិញ?»

តុន សម្លឹងមើលទៅអគារខ្ពស់ៗនៃទីក្រុងសិង្ហបុរីដែលកំពុងរត់ថយក្រោយតាមកញ្ចក់ឡាន។ ពីមុន អ្វីៗទាំងនេះគឺជាមោទនភាព ជាគោលដៅ និងជាអំណាច។ ប៉ុន្តែនៅវិនាទីនេះ ពេលដែលគ្មាននាង អគារកញ្ចក់ទាំងនេះប្រៀបដូចជាគុកដែលគ្មានវិញ្ញាណ។ បើគ្មានម៉ាលីយ៉ា តើគេប្រឹងរកលុយរាប់លានដុល្លារមកធ្វើអ្វី? ដើម្បីដេកឱបលុយស្លាប់នៅលើគំនរមាសតែម្នាក់ឯងឬ?

បេះដូងរបស់គេលោតញាប់ស្ទើរតែផ្ទុះចេញមកក្រៅ មិនមែនដោយសារកំហឹងទេ តែដោយសារ “ភាពភ័យខ្លាច” ខ្លាចថាគេទៅមិនទាន់… ខ្លាចថានឹងបាត់បង់នាងជារៀងរហូត។ គ្រាន់តែគិតដល់ចំណុចនេះ តុនមានអារម្មណ៍ថា ដូចជាពិភពលោកកំពុងរលាយ។

«អូនគ្មានសិទ្ធិដើរចេញទេ! ដោយសារហេតុផលអ្វីក៏ដោយ!»

ទឹកភ្នែករបស់កូនប្រុសដែលមិនធ្លាប់ស្រក់ងាយៗ ពេលនេះបានដក់រលីងរលោងក្នុងកែវភ្នែកដ៏មុត​ស្រួច។ គេលើកចិញ្ចៀនមកមើលម្តងទៀត ហាក់ដូចជាកំពុងនិយាយជាមួយម្ចាស់របស់វា។

«ចាំបង…ម៉ាលីយ៉ា ហាមទៅណាដាច់ខាត! បើអូនហ៊ានតែបោះជំហានចូលក្នុងយន្តហោះនោះ… បងនឹងដុតព្រលានយន្តហោះនេះចោល!»

នៅ​ព្រលាន​យន្តហោះChangi ម៉ាលីយ៉ា​កំពុង​អង្គុយ​រង់ចាំ​ជើង​ហោះហើរ​ទៅ New York។ ទឹក​ភ្នែក​នាង​នៅ​តែ​ហូរ​មិន​ឈប់។  ច្រើនឆ្នាំមកនេះ ស្នេហា​សម្ងាត់រវាងនាងនិងគេ សឹងកកក្លាយជាប៉ូលខាងជើងបាន  ចុះហេតុអ្វី ស្នេហ៍ទើបនឹងបានស្និទ្ធ គ្រប់យ៉ាងក្លាយមករបៀបនេះ។

នាងប្រចណ្ឌគេណាស់ សូម្បីតែឃើញស្រីចិនផ្សេងដើរកាត់​ក៏ក្តៅគ្រាប់ភ្នែក​នឹកឃើញដល់នាងលីដែរ។

«សុំទោស​ដែល​រំខាន…» បុគ្គលិក​ម្នាក់​ដើរ​មក​និយាយពីក្រោយស្មានាង។

«អ្នក​នាង​គឺ ម៉ាលីយ៉ា មែន​ទេ?​»

«ចាស…»

«សូម​អញ្ជើញ​តាម​ខ្ញុំ​បន្តិច មាន​បញ្ហា​ជាមួយ​លិខិត​ឆ្លង​ដែន​របស់​អ្នក​នាង»។

ម៉ាលីយ៉ា​ក្រោកដោយភ័យស្លុបងងឹតមុខខ្លាចចេញពីទីនេះមិនបាន​ ដៃក្តោបទូរសព្ទគិតថា ចុងបញ្ចប់​គង់តែត្រូវខលទៅបងម៊ីក​របស់នាង​។ មុនក្រោយ ពួកគេ​ត្រូវតែដឹងអំពីស្នេហា​ប្រាសព្រាត់មួយនេះ។

​ដើរ​តាម​បុគ្គលិក​នោះ​ទៅ​បន្ទប់ VIP មួយ។ គ្រាន់​តែ​ទ្វារ​បើក​ភ្លាម នាង​ឃើញ​បុរស​ម្នាក់​ឈរ​ដោយ​ទឹកមុខសោះអង្គើយ​​នៅ​កណ្តាល​បន្ទប់។ សក់​គេ​រញ៉េរញ៉ៃ ស្លៀក​ពាក់​មិន​សមរម្យ តែ​ភ្នែក​គេ…ពោរពេញ​ដោយ​ក្តី​ស្រលាញ់​និង​ស្ត្រេស។

«តុន…» នាង​ហៅគេ​តិចៗក្នុងបំពង់ក។

ប្តីស្ទុះ​មក​ឱប​យ៉ាយ៉ា​យ៉ាង​ខ្លាំង ហាក់​ដូច​ជា​ខ្លាចរបូត​បាត់វត្តមាន​ស្រីត្រលប់​ទៅ​វិញ។

«ហាម!!!! ហាម​ទៅណា​ចោល​បង​ទៀត!» សំឡេង​គេញាប់​ញ័រខ្សឹបក្បែរត្រចៀកនាង។

«អ្នក​ណា​ថា​អូន​មិន​ស័ក្តិសម? អ្នក​ណា​ថា​អូន​ជា​ចំណុច​ខ្សោយ? អូន​គឺ​ជា​បេះដូង​របស់​បង បើ​​គ្មាន​​បេះដូង មនុស្ស​អាច​រស់​បាន​ដែរ​ទេ?»

«តែ… លោក​យាយ… វ៉ាណេស៊ា…»

«បង​មិន​ខ្វល់!​» តុន​ចាប់​មុខ​នាង​ឱ្យ​មើល​គេ។

«…កុំ​ដោះ​ចិញ្ចៀន​នេះ​ចេញ​ពី​ដៃ​ទៀត! បើមិនចង់មានរឿងធំ!»

«ស្មានថាខ្ញុំចង់?» នាងថាទាំងរលីងរលោងថ្ពក់ភ្នែកជាមួយបុរសដែលនាងស្រលាញ់ជាទីបំផុតម្នាក់នេះ។

ខាងប្រុសញញឹម​យ៉ាងSad ហើយ​ដក​ចិញ្ចៀន​ពេជ្រ​ពី​ហោប៉ៅ ​បំពាក់​ឱ្យ​នាង​វិញ។ ដៃ​​គេ​​ញ័រ​​តិច​ៗ​មាត់ក៏និយាយ៖

«សន្យា​នឹង​បង​មក ម៉ាលីយ៉ា! ថា​យើង​នឹង​ប្រឈម​មុខ​ជាមួយ​គ្នា! ទោះ​ណាជាថ្ងៃក្រោយទៅ យើង​​​ត្រូវ​ប្រឆាំង​នឹង​ពិភពលោកទាំងមូល​ក៏​ដោយ! ដើម្បីគ្នា!!!»។

ម៉ាលីយ៉ាដៃម្ខាងត្រូវគេចាប់ពាក់ចិញ្ចៀនដៃម្ខាង​លើកមកជូតទឹកភ្នែក នាង​​យំ​ហើយ​ងក់​ក្បាល។

«អូន​សន្យា…»

ប្រុសក្រសោបរាងកាយស្រីឱបផ្ទប់ទ្រូង……គូស្វាមីភរិយាឱប​គ្នា​នៅ​កណ្តាល​បន្ទប់ VIP។

«បង​បាន​ជ្រើសរើស​រួចហើយ….បងឯកោយូរហើយ! បងមិន​ជ្រើសរើស​ធ្វើ​ជា​ស្តេច​ដែល​ឯកោ​ទេ បង​ជ្រើសអូន បងជ្រើស​ធ្វើ​ជា​ប្ដី​របស់​មនុស្ស​ស្រីដែល​បង​ស្រលាញ់!»

ពួកគេមិនដឹងថាពេលវេលា​កន្លងទៅក្នុងរង្វង់ដៃគ្នា​យូរ​ប៉ុនណាហើយទេ តែការប្តេជ្ញាចិត្តលើកនេះ គឺមាន​តម្លៃលើសពីចិញ្ចៀនដែលពួកគេកំពុងតែពាក់។

ជំពូកទី២៣

ជីវិតពិត​ដ៏​ឃោរឃៅ

តុននិងម៉ាលីយ៉ា បានឡើងឡាន​ត្រលប់​មកវិញពីព្រលានយន្តហោះ។

«យើងទៅ​​ភូមិគ្រឹះ ហ្សាង វិញទៀត?»

នាងសួរគេតិចៗព្រោះមិនចង់បង្ខំគេពេកទេ នាង​យល់ចិត្ត​គេដែលស្ថិតនៅ​ចំកណ្តាលគំនាបស្នេហា​និងគ្រួសារ។

«មិន​មែនទៅ​ដើម្បី​សុំទោសគាត់​ទេ តែ​ដើម្បី​ប្រមូល​របស់​របរ!»

គេវាចាខ្លី តែមានន័យដាច់ណាត់ ធ្វើឱ្យស្រីធូរចិត្ត​ជាខ្លាំង។ ប៉ុន្តែ….​គ្រាន់​តែគូស្នេហ៍​ឈាន​ជើង​ចូល​ដល់​មាត់​ទ្វារ អង្គរក្ស​ជាច្រើននាក់​បាន​បិទ​ផ្លូវពួកគេ​។

«លោក​ស្រីធំមាន​ប្រសាសន៍​ថា…» ប្រធាន​អង្គរក្ស​និយាយ​ទាំង​ភ័យស្លេក «​អ្នក​ប្រុស​ធំ​ជ្រើសរើស​ដើរ​ចេញ​ជាមួយ​នារី​បរទេស…..អ៊ីចឹងគឺ……​ត្រូវ……ត្រូវ​ដើរ​ចេញ​ទៅ​តែ​ខ្លួន! គ្រប់យ៉ាងរបស់….គ្រួសារ​ហ្សាង…. ទ្រព្យសម្បត្តិ កាត​ធនាគារ ឡាន អ្វីក៏ដោយ…..​សូម្បី​តែ​ខោអាវ​ដែល​ជា​លុយ​របស់​​ត្រកូល ហ្សាង គឺ​ត្រូវ​…..ត្រូវ……ត្រូវ…ទុក​…..បាទ!»។

ម៉ាលីយ៉ា​បើក​ភ្នែក​ធំៗ។

តុន​ចាប់​ដៃ​….​ឱ្យនាងនៅ​ស្ងៀមជាមួយស្នាម​​ញញឹម​ត្រជាក់ខូចចិត្ត​របស់គេ។

«លោក​យាយ​ចង់​លេង​ធម៌​ក្តៅ​ដាក់​ខ្ញុំ​មែន​ទេ? បានទេតើ!»

តុន​ដោះ​នាឡិកា​ដៃ​តម្លៃ​រាប់​សែន​ដុល្លារ​ដាក់មក​លើ​តុ។ គេ​ដក​កាបូប​លុយ កូន​សោ​ឡាន និង Lock out ​ទូរសព្ទ​ដៃ​ទំនើប រួច​ដាក់ចុះ​ទាំង​អស់។

«ទុកឱ្យគាត់ផងទៅអ៊ីចឹង!»

គេ​ងាក​មក​រក​ម៉ាលីយ៉ាហើយញញឹម​ដោយស្រពោន​។

«​ខ្លាច​ទេ? បើ​ត្រូវ​ដើរ​ចេញ​ទៅ​ជាមួយ​ប្ដី​ដែល​គ្មាន​លុយ​មួយ​រៀល?»

ម៉ាលីយ៉ា​សម្លឹង​មើល​បុរស​ដែល​សុខ​ចិត្ត​លះបង់​គ្រប់​យ៉ាង​ដើម្បី​នាង។ បេះដូង​នាង​ពោរពេញ​ដោយ​ក្តី​ស្រលាញ់និងរំភើប។ នាង​ញញឹម​ដាក់កែវភ្នែកស្រពោនរបស់គេ៖

«អ្នកណាថា? ឱ្យ​តែ​មាន​បង ទោះ​ដេក​តាម​ផ្លូវ​ក៏​អូន​មិន​ខ្លាច​ដែរ»។

ពួកគេ​ទាំង​ពីរ​កាន់​ដៃ​គ្នា​ដើរ​ចេញ​ពី​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​នោះ ក្រោម​តំណក់​ភ្លៀង​ដែល​ចាប់​ផ្តើម​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង។ នៅ​លើ​យ៉​នៃអាគារ​ជាន់​ទី២ លោកស្រីហ្សាង​និងចៅប្រសាក្នុងសុបិន​គឺវ៉ាណេស៊ា ឈរ​មើលមកគូស្វាមីភរិយា ​ពួកគេទាំងកំហឹង​។

«ស្រី​ប្រភេទ​នេះ មិន​អាច​ទ្រាំ​នឹង​ភាព​ក្រីក្រ​បាន​លើស​ពី៣ថ្ងៃ​ទេ។ នាងហ្នឹង​នឹង​រត់​ចោល​អាតុន ហើយ​ពេល​នោះ អាតុនតុន នឹង​ត្រឡប់​មក​រក​យើង​វិញ» ម៉ាដាមហ្សាងនិយាយគ្មានវិប្បដិសារី។

ក្រោមលម្ហមេឃ​នេះ​មនុសុ្ស​គ្មានបេះដូងដូចគាត់ មិនដែលដឹងថា លោកនេះមាន​អ្វីមួយដែលគាត់គ្មានសិទ្ធិមាននោះទេ។ នោះគឺ សេ្នហាពិតនិង​សុភមង្គល។

ភ្លៀង​ខ្លាំងណាស់ថ្ងៃនេះ​នៅ​សិង្ហបុរី…..

«មិនអីទេតុន…» ម៉ាលីយ៉ា និយាយទាំងញញឹមលើកទឹកចិត្ត ខណៈដៃនាងរាវរកកាបូបលុយក្នុងវ៉ាលិសដែលសើមជោក។

«ដំបូងជូនអូនរកសណ្ឋាគារល្មមៗស្នាក់នៅសិនទៅ ចាំគិតបន្ត ប្រើលុយអូន!»។

តុនញញឹម នាំភរិយា​ចូលទៅក្នុងសណ្ឋាគារលំដាប់ផ្កាយមួយដែលនៅក្បែរៗនោះ។

«សួស្តីបង ខ្ញុំសុំបន្ទប់មួយយប់!​» ម៉ាលីយ៉ា ដាក់កាតធនាគាររបស់នាងលើបញ្ជរយ៉ាងជឿជាក់។

បុគ្គលិកទទួលភ្ញៀវញញឹមរាក់ទាក់ទទួលយកកាតនោះ។ ប៉ុន្តែពេលដែលពួកគេ​ឈរស្ងៀមរង់ចាំបុគ្គលិក​ ធ្វើការលើកទូរសព្ទនាង​ឃើញមុខ តុនស្មើៗ ……នាងសង្ស័យ…..

«អឺ…សុំទោសអ្នកនាង! ស្រាប់តែ…បន្ទប់ពេញអស់រលីងតែម្តង»។

«ពេញ?​» ម៉ាលីយ៉ាភ្ញាក់ផ្អើល «អម្បាញ់មិញខ្ញុំឃើញភ្ញៀវ Check-out ពីរនាក់តើ?»

«ចាស៎… គឺ… គេកក់តាម Online ពេញអស់ហើយ សូមអធ្យាស្រ័យ!» បុគ្គលិកនោះប្រញាប់ប្រគល់កាតឱ្យនាងវិញ ហាក់ដូចជាចង់ឱ្យពួកគេឆាប់ចាកចេញ។

ម៉ាលីយ៉ាមិនអស់ចិត្ត។ នាងដឹកដៃតុនទៅសណ្ឋាគារមួយទៀតដែលនៅក្បែរនោះ។ លទ្ធផលគឺដូចគ្នា៖ “ពេញ” ឬ “ប្រព័ន្ធមានបញ្ហា”។

ពួកគេដើរពីមួយទៅមួយ រហូតដល់ផ្ទះសំណាក់តូចតាចបំផុត។

«សុំទោស​ពួកយើងមិនទទួលភ្ញៀវបរទេសទេ!» ម្ចាស់ផ្ទះសំណាក់គ្រវីក្បាលដាក់ពួកគេ ទាំងដែលភ្នែកគាត់សម្លឹងមើលទៅតុនដោយការភ័យខ្លាច។

នៅមុខផ្ទះសំណាក់ទី៥ ម៉ាលីយ៉ាហៀបនឹងចូលទៅសួរទៀត តែដៃដ៏ត្រជាក់របស់តុន បានចាប់ស្មារបស់នាងជាប់។

«ឈប់ទៅ យ៉ាយ៉ា…» សំឡេងរបស់គេស្អក និងល្វីងជូរចត់។

«ម៉េចក៏ឈប់? កន្លែងនេះប្រហែលជាមាន…»

«គ្មានទេ!» តុន ងើបមុខឡើង សម្លឹងមើលទៅមេឃដែលកំពុងធ្លាក់ភ្លៀង «ទោះអូនមានលុយរាប់លានដុល្លារ ក៏អូនជួលកន្លែងដេកនៅទីនេះមិនបានដែរ»។

«ហេតុអី?»

«ព្រោះនេះជាសិង្ហបុរី…ហើយនេះ…..និយាយបែបនេះ…..ក្រោមបាតដៃលោកយាយ!» តុន​និយាយ​​ទាំងកំហឹងដែលលាក់កំបាំងក្រោមពន្លឺភ្នែក។

«គាត់មិនគ្រាន់តែបង្កកគណនីបងទេ តែគាត់កំពុងដាក់ “បម្រាម” មិនឱ្យអ្នកណាទទួលពួកយើង! គ្រាន់តែឃើញមុខបង គ្មានអ្នកណាហ៊ានពាក់ព័ន្ធនឹងយើងទេ!»

គាត់ចង់បិទផ្លូវឱ្យពួកយើងទាល់? នាងគិតម្នាក់ឯងដោយចំហមាត់ហួសចិត្ត​។ ទើបតែយល់!

«រហូតដល់អូនទ្រាំលែងបាន ហើយរត់ចោលបង… ឬឱ្យបងបកទៅផ្ទះវិញ!»

ម៉ាលីយ៉ាឈរគាំង នាងរេភ្នែកសម្លឹងមើលកាតធនាគារក្នុងដៃ។ នាងមានលុយ នាងមានសមត្ថភាព ប៉ុន្តែនៅចំពោះមុខអំណាច “ត្រកូលហ្សាង” លុយរបស់នាងគឺគ្មានន័យអ្វីទាំងអស់។ ពួកគេមិនមែនក្រទេ តែពួកគេកំពុងត្រូវគេ “ដកសិទ្ធិរស់រាន” មួយទៀត។

ប្រុសព្រិចភ្នែកហើយញញឹម​ស្ងួត។ ស្រី​ព្រិចភ្នែកដោយកំហឹង នាង​លើកដៃចង្អុលទៅទិសដែលសម្គាល់ថា ផ្ទះគ្រួសារហ្សាង៖

«ខ្ញុំទៅសួរគាត់!»

ប្រុសញញឹម​ពេលឃើញភរិយា​ខឹង។ នាងនិយាយទៀតទាំងអួលណែន៖

«នេះលុយខ្ញុំ! គាត់មានសិទ្ធិស្អី?»

«មិនត្រឹមតែមានសិទ្ធិទេ អាចថា….ពិបាករកបានញ៉ាំ​!​»

នាងថ្លោះទឹកមុខ។ ឬមួយសូម្បីដកប្រាក់នៅទីនេះ? ឈ្មោះនាងត្រូវBan? ពួកគេសាហាវពេកហើយ!!! អាងស្អី?

មើលទៅហ្សាងជីនេះ ញញឹមដូចមិនខ្វល់ទេ។ គេព្រមធ្វើស្មូមជាមួយនាង​ដេកតាមផ្លូវដែរ? ភរិយា​ញញឹម​ដាក់ដៃចុះទុកកាត​ហើយនិយាយឌឺគេ៖

«គាត់…គាត់ចង់ឱ្យយើងដេកតាមផ្លូវ​មែន​?​» នាងសួរទាំងញញឹមមិនសូវសម។

តុនដើរចូលមកកៀកឡើង​ហើយឱបក្រសោបស្មាស្រី ពួកគេ​ឈរជ្រកក្រោមចំណតរង់ចាំឡានក្រុង ទាំងមេឃស្រអាប់ពេញដោយ​ដំណក់ភ្លៀង។

«រ៉ូមែនទិកអត់?»

នាងរអ៊ូឡុលៗខឹង៖

«គាត់គិតថាធ្វើបែបនេះ នឹងឈ្នះបង… គាត់គិតថាបងនឹងចុះចាញ់ព្រោះតែគ្មានកន្លែងដេក តែគាត់ភ្លេចគិតរឿងមួយ…»

តុនខាំមាត់ សម្លឹងទៅអគារខ្ពស់ៗក្នុងក្រុងខណៈនាងឧទានបន្ត៖

«ថាចៅប្រុសរបស់គាត់ម្នាក់នេះ ក៏មានឈាមជ័ររឹងរូសរបស់ត្រកូលហ្សាងដូចគ្នា!!»

គេអង្អែលស្មានាងលួងលោម តែនាង​ដឹងថាចិត្ត​គេឈឺណាស់….ស្រីខាំមាត់និយាយបន្ត៖

«ហើយ…..ចៅគាត់បានរៀបការជាមួយស្រីក្បាលរឹងម្នាក់…..ដែលមិនចេះចុះចាញ់ទេ!»

ប្រុសញញឹម​សម្លឹងមកភ្នែកភរិយា។ បុរសម្នាក់នេះមិនមែនគ្មានមធ្យោបាយតទល់ជាមួយលោកយាយគេទេ តាមពិតគេចង់អុកឡុកផ្ទះហ្សាងពេលណាក៏បាន ពេលនេះក៏បាន តែ…..ឥឡូវគេបានទុកអ្វីៗទៅជាមិនសំខាន់អស់ទៅហើយ អាទិភាពគឺគេចង់ឃើញខ្លួនឯងតស៊ូតោកយ៉ាកបែបនេះជាមួយស្រីស្អាត​របស់គេ។

«តស់​អូន… បើគេមិនឱ្យយើងដេកអូតែល យើងទៅរកកន្លែងដែលគេ លូកដៃទៅមិនដល់!»

តុន​ដឹក​ដៃ​ម៉ាលីយ៉ា​ដើរ​ចេញ​ពី​តំបន់​អគារ​ខ្ពស់ៗ​ដែល​ពោរពេញ​ដោយ​ភ្លើង​ពណ៌ ចូល​ទៅ​ក្នុង​ផ្លូវ​តូច​​ចង្អៀត​មួយ​នៃ​តំបន់ Chinatown ចាស់។ នៅ​ទីនេះ គ្មាន​សណ្ឋាគារ​ប្រណីត​ទេ មាន​តែ​ផ្ទះ​ល្វែង​ចាស់ៗ និង​ក្លិន​អាហារ​តាម​ផ្លូវ។

នៅ​កៀន​ជ្រុង​ងងឹត​មួយ អ៊ំ​​ប្រុស​ចំណាស់​ម្នាក់​កំពុង​រៀបចំ​រទេះ​មី​គាវ​របស់​គាត់​ដើម្បី​ត្រលប់​​ទៅ​ផ្ទះ។ គាត់​មិន​មាន​ទូរសព្ទ​ទំនើប មិន​ស្គាល់​ព័ត៌មាន​សង្គម​ហាយសូ ហើយ​កាន់​តែ​មិន​ស្គាល់​ថា​នរណា​ជា “CEO ហ្សាង” ដែរ។ សម្រាប់​គាត់ មនុស្ស​គឺ​ជា​មនុស្ស!

«អ៊ំ​…» ម៉ាលីយ៉ា​ហៅ​គាត់​ជា​ភាសា​ចិន​យ៉ាង​ពិបាក។

បុរស​ចំណាស់​ងើប​មុខ​មើល​ពួកគេ។ គាត់​ឃើញ​តែ​ក្មេង​ប្រុស​ស្រី​ពីរ​នាក់​ដែល​សើម​ជោក និង​ញ័រ​ទទ្រើក។ ភ្នែក​របស់តុន ដែល​ធ្លាប់​តែ​មាន​អំណាច ពេល​នេះ​ពោរពេញ​ដោយ​ការ​អង្វរ។

«ពួក​ឯង​មិន​ទាន់​បាន​ញ៉ាំ​អី​មែន​ទេ?» អ៊ំ​​ប្រុស​សួរ​ដោយ​សំឡេង​ស្អកៗ។

គាត់​មិន​សួរ​ច្រើន គាត់​ក៏​បើក​គម្រប​ឆ្នាំង​ដួស​មី​គាវ​ក្តៅៗ​ពីរ​ចាន​ហុច​ឱ្យ​ពួកគេ​អង្គុយ​ញ៉ាំ​លើ​កៅអី​ជ័រ​ក្បែរ​រទេះ។ រសជាតិ​ទឹក​ស៊ុប​ដ៏​ក្តៅ​គគុក​ហូរ​ចូល​ក្នុង​ពោះ ធ្វើ​ឱ្យតុនស្ទើរ​ស្រក់​ទឹក​ភ្នែក…..ជាពិសេសនេះ​ជា​អាហារ​ដំបូង​ដែល​គេ​ញ៉ាំ​ជាមួយមនុស្សស្រីដែលគេស្រលាញ់។

ពេល​ញ៉ាំ​រួច ម៉ាលីយ៉ា​ដក​លុយ​ដុល្លារ​ពី​កាបូប​មក​ហុច​ឱ្យ៖

«អ៊ំ…ពួក​ខ្ញុំ​ចង់​សុំ​ជួល​កន្លែង​ស្នាក់​នៅ​មួយ​យប់។ ផ្ទះ​អ៊ំ​មាន​បន្ទប់​ទំនេរ​ទេ? ថ្លៃ​ប៉ុន្មាន​ក៏​បាន​ដែរ»។

អ៊ំ​ប្រុស​សម្លឹង​មើល​លុយ រួច​សម្លឹង​មើល​ពួកគេ។ គាត់​ដឹង​ថា​ក្មេង​ពីរ​នាក់​នេះ​កំពុង​មាន​បញ្ហា។

«ផ្ទះ​អ៊ំ​គ្មាន​បន្ទប់​ជួល​ទេ…មាន​តែ​បន្ទប់​ដាក់​អីវ៉ាន់​នៅ​ជាន់​លើ តូចហើយ​ក្តៅបន្តិច….. បើ​ពួក​ឯង​​មិន​​ប្រកាន់…»

«មិន​ប្រកាន់​ទេ!​» តុន​ឆ្លើយ​កាត់​ភ្លាម។ «ឱ្យ​តែ​មាន​ដំបូល ពួក​ខ្ញុំ​នៅ​បាន​ហើយ»។

«ល្អ ហើយវាហ្វ្រីសម្រាប់អ្នកទាំងពីរ!»

…..នេះឯង រាត្រីទឹកឃ្មុំដ៏ Adventure ដែលមនុស្ស​ដូចហ្សាងជី ទុកថា…..អារម្មណ៍ថ្មី!

តែពេលមកដល់….គេត្រូវទម្លាក់ស្នាមញញឹមចោលបន្តិចវិញ….បន្ទប់​នោះ​ពិត​ជា​តូច​មែនទែន។ ជាកូន​បន្ទប់​ដាក់​កេស​មី និង​តុ​ចាស់ៗ។ មាន​តែ​គ្រែ​ដែក​តូច​មួយ និង​កង្ហា​ដែល​មាន​សំឡេងត្រកួត​ខ្លាំង។

រ៉ាវៗ….

តុនបិទ​ទ្វារ​ដាក់​គន្លឹះ រួច​ងាកមកឃើញនាងឱបដៃសើចគេ។

ប្រុសញាក់ស្មា…..ទម្លាក់​ខ្លួន​អង្គុយ​លើកៅអីចាស់….​​ទាំង​អស់​កម្លាំង។ គេ​សម្លឹង​មើលម៉ាលីយ៉ា នាង​​​កំពុង​ឱប​កន្សែងមួយដែលយកចេញមកពីវ៉ាលិស​។ រ៉ូប​ដ៏ប្រេន​ថ្លៃ​របស់​នាង ពេល​នេះ​ប្រឡាក់​ដី និង​ទឹក​ភ្លៀង​អស់​ទៅ​ហើយ។

«សុំទោស…» តុន​និយាយ​ទាំង​ញញឹមស្កេននាងពីលើដល់ក្រោម។

នាង​ដើរមកក្បែរថ្លៃ៖

«រឿងអី?​»

ដៃរៀម​ស្រាវឱបចង្កេះនិងត្រគាកភរិយា មាត់ហ្សាងជី​សែនរលាម​៖

«ដែលមក​ដេក​កន្លែង​បែប​នេះហើយ ក៏អូននឹងត្រូវធ្វើការយប់ដដែល….»

ស្រីរលាស់ដៃគេចេញហើយស្តីឱ្យព្រោះអៀន៖

«មនុស្ស​កំហូច!»

រឿង៖ ពាក់ចិញ្ចៀនសត្រូវ ភាគទី៩
ស្ត្រីចំណាស់ដកដង្ហើមធំវែងៗ ​បង្ហាញថាកំពុង​ធុញទ្រាន់​ឈុត​ដណ្តើមប្រុសស្អាត​​ដ៏​គួរ​ឱ្យ​អស់​​សំណើច​​នេះ។ គាត់​លើក​កន្សែង​ជូត​មាត់ រួច​ដាក់​ចុះ​វិញ​ថ្នមៗ។

«សុភមង្គល…» គាត់​ឧទាន​ពាក្យ​នេះ​ដូច​ជាចំអក​ដល់​របស់​ដែល​គ្មាន​តម្លៃមួយ។

«វា​គ្រាន់​តែ​ជា​ពាក្យ​លួង​ចិត្ត​របស់​មនុស្ស​ដែល​គ្មានលុយ​និង​អំណាច​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​ព្យុះ​មក​ដល់ សុភមង្គល​មិន​អាច​ការពារ​ដំបូល​ផ្ទះ​បាន​ទេ មាន​តែ​សសរគ្រឹះ​ដ៏​រឹងមាំ មានតែលុយ​​និង​ឥទ្ធិពលទេ​ដែល​អាច​! ក្មេងៗលើបណ្តាញសង្គម​ ចូលចិត្ត​យកដ្រាម៉ាមកប្រើក្នុងជីវិតពិត​ណាស់​!​»​

វ៉ាណេស៊ា ងើយ ក ត្រង់ធ្លូពេញចិត្ត​នឹងគ្រាប់បែកបង្កប់ដែល​លោកយាយជួយការពារនាង​ពីភ្លើងប្រចណ្ឌ។ ស្រីត្រកូលលីងើប​ឈរ​ឡើង​យ៉ាង​សមសួន នាង​ទាញ​រ៉ូប​ឱ្យ​ត្រង់​បន្តិច រួច​ងាក​មក​​ញញឹម​​ដាក់​អ្នក​ទាំង​ពីរ ជា​ស្នាម​ញញឹម​ដែល​ត្រជាក់​ដល់​ឆ្អឹងខ្នង។

«សុំទោស​ផង ខ្ញុំ​មាន​ប្រជុំ​អនឡាញ​ជាមួយ​ដៃ​គូ​នៅ​អឺរ៉ុប។ សូម​អញ្ជើញបន្ត​រីករាយ​ សុភមង្គល ​របស់​អ្នក​ទាំង​ពីរ​ចុះ រាត្រី​សួស្ដី លោក​យាយ!​»។

នាង​ថើប​ថ្ពាល់ Madam Zhang រួច​ដើរ​កាត់​តុននិង​ម៉ាលីយ៉ា។ ពេល​ដើរ​ដល់កៀកនឹង​តួស្រីយើង អ្នកនាងលីបង្អាក់​បន្តិច ហើយនិយាយមិនងាក សម​ល្មម​ឱ្យ​តែ​ម៉ាលីយ៉ា​ឮ៖

«កុំ​ទាន់​អរ​… ហ្គេម ​មិន​ទាន់​ចាប់​ផ្តើមទេ»

និយាយ​ចប់នាង​ក៏​ដើរ​ចេញ​ទៅ​បាត់ បន្សល់​ទុក​ក្លិន​ទឹកអប់​ដ៏​ថ្លៃ​ ​ឱ្យ​នៅ​វិលវល់​ក្នុង​ខ្យល់។

វ៉ាណេស៊ា ដើរ​តាម​របៀង​យ៉ាង​លឿន​រហូត​ដល់​បន្ទប់​គេង​របស់​នាង។ គ្រាន់​តែ​ទ្វារ​បិទ​ជិត​ភ្លាម របាំង​មុខ​ដ៏​ថ្លៃថ្នូរ និង​ស្ងប់ស្ងាត់​របស់​នាង​ត្រូវ​បាន​បក​ចេញ​ភ្លាមៗ។

«ឆ្កួត​មែន!​»

ប្រាវ!!

កែវ​ស្រា​ដែល​នៅ​លើ​តុ​សម្អាង ត្រូវ​នាង​បោក​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​បែក​ខ្ចាយ​ជា​បំណែក​តូចៗ។ មុខ​របស់​នាង​ដែល​ធ្លាប់​តែ​ស្រស់​ស្អាត ពេល​នេះ​ឡើង​ក្រហម​ដោយ​កំហឹង។ នាង​ដក​ដង្ហើម​ហត់​ខ្លាំង ដៃ​ទាំង​ពីរ​ច្រត់​ទៅ​លើ​តុ​សម្អាង សម្លឹង​មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់។

ជាយូរណាស់មកហើយ នាងតែងយល់ថា ហ្សាងជី​ដ៏មាន​ឥទ្ធិពល នឹងក្លាយមកជារបស់នាងតែ​ម្នាក់​។

នាង​មិន​ដែល​ចាញ់​ទេ! តាំង​ពី​តូច​មក នាង​ជា​ព្រះនាង ជា​សិស្ស​ពូកែ ជា​អ្នក​ដឹកនាំ។ នាង​មាន​គ្រប់​យ៉ាង​ដែល​ស្រី​ម្នាក់ៗ​ គួរតែ….​គ្មាន។ តែ​ហេតុអ្វី? ហេតុអ្វី​កែវ​ភ្នែក​របស់តុន ដែល​មើល​មក​ស្រី​ម្នាក់​នោះ ពោរពេញ​ដោយ​ភាព​កក់ក្តៅ​ដែល​នាង​មិន​ធ្លាប់​ទទួល​បាន​សូម្បី​តែ​ម្តងក្នុងជាតិនេះ?

«ស្រីរហាម​….​បោក​ប្រាស់…» លីខាំ​ធ្មេញ​និយាយ​ដាក់​រូប​ខ្លួន​ឯង​ក្នុង​កញ្ចក់ «ឯង​គិត​ថា​​អាច​ដើរ​ចូល​មក​ក្នុង​ពិភព​របស់​យើង ហើយ​យក​អ្វី​ដែល​ជា​របស់​យើងទៅដោយ​ងាយៗ​អ៊ីចឹង​​ហ្អេ៎?​»

វ៉ាណេស៊ា​ដក​ដង្ហើម​វែងៗ​ដើម្បី​គ្រប់គ្រង​អារម្មណ៍។

មិនយូរទេនាង​សម្លក់ទូរសព្ទហើយលើក​មក​ចុច​មើល​រូបថត​មួយ​សន្លឹក​ក្នុង​បណ្ដាញ​សង្គម​។ ជា​រូបម៉ាលីយ៉ាកំពុង​សើច​ស្រស់ជាមួយហ្វេន។

«ចាំ​មើល​ចុះ ម៉ាលីយ៉ា…ខ្ញុំ​នឹង​ធ្វើ​ឱ្យ​នាង​ដឹង​ថា ការ​ឈរ​ក្បែរ តុន ហ្សាង វា​ក្ដៅ​ប៉ុនណា រលាកជ្រៅកម្រិតណា? ស្អែក​នេះ នាង​នឹង​ស្គាល់​រសជាតិ​ពិត​នៃ​សង្គម​ហាយសូ!»

ស្រីចិន​​ញញឹម​ចុង​មាត់ តែ​ជា​ស្នាម​ញញឹម​ដែល​ពិស​ពុល​បំផុត ខណៈ​ដៃ​ម្ខាង​ទៀត​រើស​យក​បំណែក​​កែវ​ដែល​បែក​មក​កាន់… នាង​មិន​ឈឺ​ទេ ព្រោះ​បេះដូង​នាង​ពេល​នេះ​មុត​ស្រួច​ជាង​អំបែង​កែវ​នេះ​ទៅ​ទៀត។

ជំពូកទី២១

តស៊ូស្នេហ៍លើដីកោះ

សំឡេង​តន្ត្រី​ក្នុង​ពិធី​ជប់លៀង​នៅ​តែ​បន្លឺ​ឡើង​រងំ តែ​សម្រាប់ហ្សាងជី អ្វីៗ​ហាក់​ដូច​ជា​ស្ងប់ស្ងាត់​ភ្លាមៗ ពេល​គេ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​បុរស​ដ៏​ប្រណីត ហើយ​ឮ​កូន​ប្រុស​មហាសេដ្ឋី​ពីរ​នាក់​កំពុង​ជជែក​គ្នា​បណ្ដើរ លាង​ដៃ​បណ្ដើរ។

«ឃើញ​ស្រី​ស្អាត​ពាក់​រ៉ូប​សូត្រ​ផ្កា​ឈូក​នោះ​ទេ?» បុរស​ម្នាក់​សួរ​ឡើង​សើចបែបព្រាន «ដើរកាត់ខ្ញុំមុននេះ ឃើញស្បែក​នាង​ម៉ដ្ឋ​ខៃ…ឮ​ថា​ជា​ស្រី​ខ្មែរ អារម្មណ៍ប្លែកណាស់វ៉ី! សម្រស់​! »

«អឺ… ស្អាត​ប្លែក​មែន​!​» ម្នាក់​ទៀត​តប​ទាំង​សើចកកាច់កកាច់ស្រង់ «ភ្នែក​នាងមើលមក យើងចង់ទន់ជើង​!​»

«គ្មានថ្លៃម៉ានទេ!»

«យី! បានន័យថា កូនអ្នកធម្មតា?»

ម្នាក់នោះដែលនិយាយលេបខាយនាង មិនឆ្លើយបែរជារអ៊ូបែបស្រវឹង៖

«បើ​បាន​​មក​កំដរ​មួយ​យប់ អស់​ឡាន​ស្ព័រ​មួយ​គ្រឿង​ក៏​​ហ៊ាន​​ដែរ…»

ផាំង!!

ហ្សាងជី ទះ​ដៃ​ទៅ​លើ​ថ្ម​ម៉ាប​នៃ​អាង​លាង​ដៃ​មួយ​ទំហឹង ធ្វើ​ឱ្យ​បុរស​ទាំង​ពីរ​នាក់​នោះ​ភ្ញាក់​ព្រើត ងាក​មក​មើល។ គ្រាន់​តែ​ឃើញ​មុខ​មេ​គ្រួសារ ហ្សាង ភ្លាម ពួកគេ​មុខ​ស្លេក​ដូច​ក្រដាស។ ហ្សាងជី មិន​និយាយ​អ្វី​មួយ​ម៉ាត់ គេ​គ្រាន់​តែចង្អុលមនុស្ស​ស្រវឹងទាំងពីរព្រមាន​ ហើយ​​សម្លឹង​ពួកគេ​ដោយ​កែវ​ភ្នែក​ពិឃាត​មួយ​វិនាទី រួច​ដើរ​ចេញ​ទៅ​វិញ​យ៉ាង​លឿន។ ភ្លើង​ប្រចណ្ឌ​កំពុង​ឆេះ​សន្ធោសន្ធៅ​ក្នុង​ទ្រូង​គេ។ គ្មាន​នរណា​មាន​សិទ្ធិ​ស្រមៃ​ចង់​បាន​ប្រពន្ធ​គេ ទោះ​ជា​ក្នុង​ចិត្ត​ក៏​ដោយ!

នៅ​ខាង​ក្រៅ ម៉ាលីយ៉ា​កំពុង​ឈរ​កាន់​កែវ​ទឹក​ក្រូច ញញឹម​ដាក់​ភ្ញៀវ​ស្ត្រី​ម្នាក់​តាម​ការ​គួរសម។ ស្រាប់​តែ​ដៃ​ដ៏​រឹងមាំ​មួយ​បាន​មក​កៀក​ចង្កេះ​នាង​ពី​ក្រោយ​យ៉ាង​តឹង រួច​អូស​នាង​ចេញ​ពី​ហ្វូង​មនុស្ស​ដោយ​មិន​ប្រាប់ហេតុផល​មួយ​ម៉ាត់។

តុនមុនពេលធ្វើយ៉ាងនេះ គឺគេក្រឡេកឃើញស្រេចហើយ បុរសជាច្រើនកំពុងតាមមើលនាង ទុកជាសាច់ក្រអូប។

«តុន… អូស​មនុស្ស​កណ្តាលចំណោម​​ទៅ​ណានៀក? ឈឺ…»

ម៉ាលីយ៉ា​តវ៉ា​តិចៗពេល​ឃើញ​គេ​អូស​នាង​សំដៅ​ទៅ​បន្ទប់​ទឹក VIP របស់ម្ចាស់ផ្ទះដែល​ស្ងាត់​​មនុស្ស​។

តុនមិន​តប។ គេ​រុញ​នាង​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ដ៏​ទូលាយ​នោះ រួច​ចុច​គន្លឹះ​ទ្វារ​បិទ​ជិត​ឈឹង។ មិន​ទាន់​បាន​ម៉ាលីយ៉ា​សួរ​នាំ​ផង គេ​ក៏​រុញ​នាង​ផ្ទប់​នឹង​ទ្វារ ដៃ​ទាំង​ពីរ​ឃុំ​នាង​ជាប់។

«…កើត​អី?» ស្រីស្អាត​ញញឹម​សួរគេ​ទាំង​ភ្នែក​ឡេះឡះ ពេល​ឃើញ​ដង្ហើម​គេ​ហាក់​ដូច​ជា​ខឹង។

«ឈប់​ញញឹម!» គេ​បញ្ជាដោយ​សំឡេង​ស្អកៗ «ឈប់​ញញឹម​ដាក់​ប្រុស​ៗ! ឈប់​ធ្វើ​ដូចខ្លួនឯងមកនេះដើម្បីបង្អួត…..ភាព​ស្អាត…..ឮ​!?»

«តុន…?» នាងរអ៊ូក្នាញ់គេណាស់ តែមិនហ៊ានញញឹម​ប៉ុន្មានទេព្រោះដឹងថា ជននេះប្រចណ្ឌខ្លាំង ឡើងក្រហមមុខហើយ។

«ព្រោះ…..បង​ប្រចណ្ឌ!» តុន​សារភាព​ត្រង់ៗមុនពេលប្រពន្ធបកអាក្រាតគេទៅទៀត។ មុខ​គេ​សម្រូតចុះ​មក​ជិត​មុខ​នាង ច្រមុះនាង សម្លក់មាត់នាងហើយខ្សឹប «បង​ស្អប់​​ភ្នែក​ពួក​វា​ដែល​មើល​មក​ប្រពន្ធបង…. អូន​ជា​របស់​បង… របស់​បង​តែ​ម្នាក់!»

និយាយ​ចប់ គេ​ក៏​ឱន​មក​ត្របាក់​មាត់​នាង​យ៉ាង​កម្រោល។

….​មិនមែន​ជា​ការ​ថើប​ដ៏​ផ្អែមល្ហែម​ដូច​មុន​ទេ តែ​ជា​ការ​ថើប​បែប​ដាក់​ទោស​និង​ទាមទារ។ តុន​បំបែក​​ជើង​នាង​ចេញ​ពី​គ្នា រួច​ស៊ក​ខ្លួន​ចូល​នៅ​ចន្លោះ​ភ្លៅ​នាង។ ដៃ​គេ​ចាប់​ផ្ដើម​រាវ​ចូល​ទៅ​ក្រោម​រ៉ូប​សូត្រ​ផ្កា​ឈូក​នោះ ទាញ​វា​ឡើង​មក​លើ​ចង្កេះ។

«តុន…​ក្នុង….​បន្ទប់​ទឹក…» ម៉ាលីយ៉ា​ព្យាយាម​តវ៉ា​ទាំង​សំឡេង​ដាច់ៗ ខ្សឹបខ្សៀវ….ព្រោះប្រាណនាង​ចុះចាញ់បាត​ដៃ​ក្ដៅ​គគុក​របស់​គេដែលមកគ្រប់គ្រង​​​ត្រូវ​ចំណុច​រសើប​នៅ​ខាង​ក្រោម។

«មិន​ខ្វល់…» គេ​ខ្សឹប​ក្បែរ​ត្រចៀក​នាង ព្រម​ទាំង​ខាំ​តិចៗ​ធ្វើ​ឱ្យ​ប្រពន្ធ​ស្រៀវ​ខ្ញាក ពីក្បាលដល់ចុងជើង «បង​ចង់​ឱ្យ​អូន​ដឹង… ចង់​ឱ្យ​រាងកាយ​អូន​ចងចាំ​ថា អ្នក​ណា​ទៅ ជា​ម្ចាស់​»។

គេ​លើក​នាង​ឱ្យ​អង្គុយ​លើ​តុ​ថ្ម​ម៉ាប​ត្រជាក់​ស្រេប​នៅ​មុខ​កញ្ចក់​ធំ។ ភាព​ត្រជាក់​នៃ​ថ្ម ប៉ះ​នឹង​ភាព​ក្ដៅ​នៃ​ភ្លើង​តណ្ហា​ដែល​កំពុង​ឆេះ​រោលរាល។

ក្នុង​កញ្ចក់ ម៉ាលីយ៉ា​ឃើញ​រូប​ខ្លួន​ឯង​ដែលត្រូវបាន​រ៉ូប​របើក​ឡើង​លើអស់។ មុខនាង​​ក្រហម​ងាំងស្មើគ្នា​ទៅនឹង​ស្វាមី​ដែល​កំពុង​ថើប​បោល​អង្អែល​ដើម​ទ្រូង​នាង​យ៉ាង​ស្រេកឃ្លាន។

សំឡេង​ទឹក​ម៉ាស៊ីន​ដែល​តុន​បើក​ចោល ដើម្បី​លុប​សំឡេង​ថ្ងួចថ្ងូរ បាន​លាយឡំ​នឹង​សំឡេង​សាច់​ប៉ះ​សាច់។ តុន​មិន​បន្ធូរ​ដៃ​ទេ គេ​វាយ​លុក​ចូល​ទៅ​ក្នុង​ខ្លួន​នាង​យ៉ាង​ជ្រៅនិង​ខ្លាំងៗ ហាក់​ដូច​ជា​ចង់​បញ្ចេញ​​កំហឹង​នៃ​ការ​ប្រចណ្ឌ​តាម​រយៈ​ការ​រួម​រក្ស​​នេះ។

«អ្ហាស… តុន… ស្រាលៗ…» ម៉ាលីយ៉ា​ខ្ញាំ​ស្មា​គេ​ជាប់ ក្រចក​នាង​ចង់​លិច​ចូល​សាច់​គេ។

«មិន​បាន​ទេ…» គេ​ឆ្លើយ​ទាំង​ដង្ហើម​ដាច់​រាក់ៗ ខណៈ​ចង្វាក់​ស្នេហ៍​កាន់​តែ​ញាប់​ស្អេកឡើងៗ «បង​​ចង់​ឱ្យ​អូន​ស្រែកឱ្យចាំ​ឈ្មោះ​របស់បង…»។

នៅក្នុង​បន្ទប់​ទឹក​ដ៏​ប្រណីត​នោះ ម៉ាលីយ៉ា​បាន​ក្លាយ​ជា​ចំណី​ដ៏​ឆ្ងាញ់​ពិសារបស់​រាជសីហ៍​ដែល​កំពុង​ការពារ​ទឹក​ដី។ រាល់​ការ​ប៉ះពាល់ រាល់​ការ​ថើប គឺ​ជា​ត្រា​កម្មសិទ្ធិ​ដែលតុនបោះ​លើ​ខ្លួន​នាង។ ពេល​នេះ នាង​លែង​ខ្វល់​ពី​អ្នក​ណា​ទៀត​ហើយ នាង​ដឹង​ត្រឹម​ថា ក្នុង​លោក​នេះ មាន​តែ​បុរស​ម្នាក់​នេះ​​ទេ​ដែល​អាច​ធ្វើ​ឱ្យ​នាង​ឆេះ​រលាយ​ក្នុងភ្លើងស្នេហ៍បាន​ក្នុងសភាពជាឈ្លើយសឹក។

យប់នោះ……អ្នកក្នុងផ្ទះសុទ្ធតែឃើញតុនបីម៉ាលីយ៉ាចេញពីបន្ទប់ទឹកចូលបន្ទប់វិញយ៉ាងផ្អែមល្មួត​។​…..សុបិនស្នេហ៍​ទើបនឹង​ចាប់ផ្តើម​ដើម្បីជាគ្រឿង​មកតតាំងកម្លាំងជាមួយរនាំងវណ្ណៈស្រាប់​តែ​….ព្រឹក​បន្ទាប់​នៅ​ភូមិគ្រឹះ ហ្សាង ម៉ាលីយ៉ា​ភ្ញាក់​ពី​ដំណេក​ឃើញខ្លួនគេងតែ​ម្នាក់​ឯង។

​ស្រីរៀបចំខ្លួន ​ដើរ​ចុះ​ទៅ​ខាង​ក្រោម ឃើញ​តែ​ភាព​ស្ងប់ស្ងាត់ព្រោះផ្ទះនេះធំណាស់។

«អ្នក​ប្រុស​ធំ​ទៅ​ក្រុមហ៊ុន​តាំង​ពី​ព្រឹក​ជាមួយ អ្នក​នាង វ៉ាណេស៊ា ហើយ» អ្នក​បម្រើ​ម្នាក់​ឆ្លើយ​ទាំង​មិន​ហ៊ាន​មើល​មុខ។

ម៉ាលីយ៉ា​ប្តូរទឹកមុខ ហើយទឹក​ឃ្មុំដែលនៅជាប់ដាមក្នុងបេះដូងរលុបទៅបណ្តើរៗជំនួសមកវិញដោយភាពល្វីងជូរចត់។

ពួកគេទៅធ្វើការ​ជាមួយ​គ្នា?

ចិត្ត​នេះលែងចង់បានអាហារ​ឬកាហ្វេហើយ។

នាង​បែរមកបន្ទប់វិញ ​ព្យាយាម​តេ​ទៅ​តុន តែ​គ្មាន​អ្នក​ទទួល។ មួយ​សន្ទុះ​ក្រោយ​មក មាន​សារ​មួយលោត​ចូល​មកថា៖

“បង​រវល់​ប្រជុំ​បន្ទាន់​ជាមួយ​ម្ចាស់​ភាគហ៊ុន ល្ងាច​នេះ​មិន​បាច់​ចាំ​បាយ​ទេ យាយ​ឱ្យ​បង​ទៅ​ញ៉ាំ​បាយ​ជាមួយ​ដៃ​គូ​ខាង​ជប៉ុន”។

ម៉ាលីយ៉ា​មាន​អារម្មណ៍​ថា ​ខ្លួន​ឯង​ជា​មនុស្ស​ក្រៅសង្វៀនសំខាន់ក្នុងជីវិតគេ។

នៅ​ទីនេះ នាង​គ្មាន​អំណាច គ្មាន​ការងារ និង​គ្មាន​សិទ្ធិ​សូម្បី​តែ​ទៅ​ក្បែរ​ប្ដី…..គ្មានតម្លៃ!

ក្រៅពីជាដៃគូស៊ិចរបស់គេ តើនាង…..ជាអ្វីទៀត?

រៀបចំខ្លួនទាំងស្រពោន ម៉ាលីយ៉ា​ប្រុងថា​ចេញដើរ​លេង​នៅក្នុងក្រុង រកកាហ្វេអង្គុយគិតប្រកប​ដោយ​សេរីភាព ស្រាប់តែបោះជំហាន​កាត់តាម​​សួន​ច្បារ នាង​ឃើញជីដូនរបស់ប្តី។

ម៉ាដាម​Zhang អង្គុយ​សោយសុខជាមួយពែង​តែហើយបក់ដៃហៅនាង៖

«មក​នេះ!​»

ម៉ាលីយ៉ា​ដើរ​ចូល​ទៅហើយ​អង្គុយ​ទល់​មុខគាត់។

«នាង​ដឹង​ទេ​ថា​ ហេតុ​អី​យាយ​ចូល​ចិត្ត វ៉ាណេស៊ា?​» Madam Zhang សួរ​ដោយ​មិន​មើល​មុខ។នាង​តបដោយងាកចេញដូចគ្នា​ ហើយមុខស្មើវិញ៖

«ព្រោះ​នាង​ឆ្លាត? មាន​សមត្ថភាព?»

«ត្រូវ​ហើយ! តែ​សំខាន់​ជាង​នេះ គឺ​នាង​ស្គាល់​តុន​ច្បាស់។ ពួកគេ​ធំ​ឡើង​ជាមួយ​គ្នា រៀន​ជាមួយ​គ្នា។ វ៉ាណេស៊ា អាច​ជួយ​តុន​ដោះស្រាយ​បញ្ហា​ជំនួញ​រាប់​លាន​ដុល្លារ។ ចុះ​នាង? នាង​អាច​ជួយ​​អី​គេ​បាន ក្រៅ​ពី​រឿង​លើ​គ្រែ?»

ពាក្យ​សម្ដី​នោះ​ចាក់​ដោត​បេះដូង​ម៉ាលីយ៉ាតែនាងមិនចុះញ៉មទេ៖

«ខ្ញុំ​ស្រលាញ់​គាត់…»

«ស្រលាញ់​មិន​អាច​ការពារ​អាណាចក្រ​នេះ​បាន​ទេ» Madam Zhang ដាក់​ពែង​តែ​ចុះ។

«បើ​នាង​ស្រលាញ់​គេ​មែន នាង​គួរ​តែ​ដឹង​ខ្លួន ហើយ​ដើរ​ចេញ​ទៅ។ កុំ​ឱ្យ​គេ​លំបាក​ចិត្ត​រវាង​គ្រួសារ និង​ស្រី​ម្នាក់»។

ម៉ាលីយ៉ា​មិន​បាន​តបត​អ្វី​ទៀត​ទេ។ នាង​ក្រោក​ឈរ​យឺតៗ រួច​ដើរ​ចេញ​ពី​សួន​ច្បារ​ដោយ​ជំហាន​ដែល​ធ្ងន់​ដូច​មាន​សណ្តូងថ្មចង​ជើង។

ពាក្យ​សម្តី​របស់ Madam Zhang មិន​មែន​គ្រាន់​តែ​ជា​ការ​មើល​ងាយ​ទេ ប៉ុន្តែ​ ​ជា​ការពិត​ដ៏​ឃោរ​ឃៅ​​ដែល​នាង​ព្យាយាម​គេច​វេះ​ជា​យូរ​មក​ហើយ។

​មក​អង្គុយ​ក្នុងឡានតាក់ស៊ី ហើយបន្តទៅតុកាហ្វេមួយ បងប្រុសនាង​ឈែត​មក៖

«ហេ៎!»

នាង​ស្រក់ទឹកភ្នែកច្រោក។

តើប្រាប់គាត់ថាម៉េច?

ស្រីជូរជល់នេត្រហើយប្រឹងញញឹម​ Selfie ផ្ញើទៅម៊ីក។

«សាំងហ្គាពួរថ្ងៃនៃត្រជាក់ជាងយើងគិត!»

នាង​សរសេរហើយ​ថយមកសំកុកគិតម្នាក់ឯង។ នាង​ឃើញ​ក្នុងគ្រុបឈែត លីដាប្អូននាង​ដាក់រូបមនុស្ស​ថើបគ្នា​ផ្ញើមកចំអក។

ងាកមកសម្លឹង​មើល​ទៅ​ទិដ្ឋភាព​ទីក្រុង​សិង្ហបុរី​ពី​ផ្ទាំង​កញ្ចក់លើអាកាស….ទីក្រុង​នេះ​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង ដូច​ជា​ពិភពលោកដ៏ធំ​​របស់តុនអ៊ីចឹង។ រូបភាព​របស់ តុន និង វ៉ាណេស៊ា ដែល​ដើរ​ទន្ទឹម​គ្នា​ចូល​បន្ទប់​ប្រជុំ ហោះ​ចូល​មក​ក្នុង​ការ​គិត​របស់​នាង។ គេ​ជា​ស្តេច​ឥន្រ្ទី ហើយ​នាង​វ៉ាណេស៊ា​ប្រៀប​ដូច​ជា​ខ្យល់​ដែល​រុញ​ច្រាន​ឱ្យ​គេឱ្យ​ហោះ​បាន​កាន់​តែ​ខ្ពស់។ ចុះ​នាង? តើ​នាង​ជា​អ្វី?

«ឯង ជា​អ្នក​ណា​ឱ្យ​ប្រាកដ​ទៅ ម៉ាលីយ៉ា? សម្រាប់គេ?​» នាង​សួរ​ខ្លួន​ឯង​ក្នុង​កញ្ចក់បន្ទប់ទឹក​ពេលខំលាងជម្រះទឹកភ្នែក។

នាង​គ្រាន់​តែ​ជា​នារី​ធម្មតា​ម្នាក់​ដែល​មាន​តែ “បេះដូង”។ ប៉ុន្តែ​ក្នុង​សមរភូមិ​ជំនួញ​រាប់​លាន​ដុល្លារ បេះដូង​មិន​អាច​ប្រើ​ជា​អាវុធ​បាន​ទេ។ នាង​នឹក​ឃើញ​មុខ​របស់តុន ពេល​ដែល​គេ​ត្រូវ​ប្រឈម​មុខ​នឹង​ជីដូន ពេល​ដែល​គេ​ត្រូវ​ការពារ​នាង​ពី​ការ​មើល​ងាយ​របស់​អ្នក​ដទៃ។ គេ​ហត់​នឿយ​ណាស់… នាង​មើល​ឃើញ​ភាព​នឿយហត់​នោះ​នៅ​ក្នុង​ភ្នែក​របស់​គេ ទោះ​ជា​គេ​ព្យាយាម​ញញឹម​លាក់​បាំង​ក៏​ដោយ។

តើ​នាង​អាត្មានិយម​ពេក​ទេ​ដែល​ចង​ជើង​ឥន្រ្ទី​ធំមួយ ​ឱ្យ​នៅ​ក្បែរ​ទ្រូង​គ្រាន់​តែ​ដើម្បី​ភាព​កក់ក្តៅ​ផ្ទាល់​ខ្លួន?

«បើ​គ្មាន​អូន… បង​នឹង​មិន​បាច់​ឈ្លោះ​ជាមួយ​គ្រួសារ បើ​គ្មាន​អូន…បង​នឹង​មាន​ដៃ​គូ​ដែល​ស័ក្តិសម​ជួយ​ជ្រោមជ្រែង​រាជ្យ​បល្ល័ង្ក​របស់​បង»

ទឹក​ភ្នែក​មួយ​ដំណក់​ហូរ​កាត់​ថ្ពាល់​ដោយ​មិន​ដឹង​ខ្លួន។

ក្តី​ស្រលាញ់​ពិត​មិនមែន​ជា​ការ​កាន់​កាប់​ទេ តែ​គឺ​ជា​ការ​ចង់​ឃើញ​មនុស្ស​ដែល​យើង​ស្រលាញ់​បាន​ល្អ ទោះ​បី​ជា​ត្រូវ​បាត់បង់​គេ​ក៏​ដោយ។ បើ​នាង​នៅ​ទីនេះ តុននឹង​ក្លាយ​ជា​កូន​អកត្តញ្ញូ​ដែល​ត្រូវ​គេ​បោះបង់ តែ​បើ​នាង​ទៅ… គេ​នឹង​ឈឺ​ចាប់​តែ​មួយ​រយៈ ប៉ុន្តែ​គេ​នឹង​រក្សា​បាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​ជា​របស់​គេ។

ម៉ាលីយ៉ាត្រលប់មកផ្ទះ….នាងអង្គុយសម្លឹងទីឋានដែល…..មិនស័ក្តិសមនឹងនាង….​យក​ដៃ​អង្អែល​​លើ​ខ្នើយ​ដែលតុនធ្លាប់​កើយ។ ក្លិន​របស់​គេ​នៅ​ជាប់​នៅ​ឡើយ។

«តុន…បង​ខ្ពស់​ណាស់ អូន​ប្រហែល​ជា​មិន​អាច​ហោះ​ទៅ​ដល់​កំពូល​ភ្នំ​ជាមួយ​បង​ទេ។ បើ​អូន​ស្រលាញ់​​បង… អូន​មិន​គួរ​ក្លាយ​ជា​ចំណុច​ខ្សោយមួយមកប្រតោង​បង​ដូចគ្នា​!​»។

គំនិត​ចង់​ចាកចេញ​ចាប់​ផ្តើម​ដុះ​ឡើង​ក្នុង​ចិត្ត​យ៉ាង​ច្បាស់។ វា​ឈឺ… ឈឺ​ដូច​គេ​យក​កាំបិត​មក​ឆូត​បេះដូង​ទាំង​រស់។ ប៉ុន្តែ​បើ​ការ​ឈឺ​ចាប់​របស់​នាង អាច​ប្ដូរ​មក​វិញ​នូវ​ភាព​រុងរឿង​របស់​គេ… នាង​ព្រម​។

ម៉ាលីយ៉ា​នាង​មិន​ចង់​ឱ្យ​ថ្ងៃ​ណា​មួយ តុនត្រូវ​ស្ដាយ​ក្រោយ​ដែលបាន​ជ្រើសរើស​នាង ហើយ​បាត់​បង់​​ពិភពលោក​ពិតរបស់គេនោះ​ទេ។

យប់​នោះតុន​ត្រលប់​មក​វិញ​យឺត​ណាស់។ គេ​មាន​ក្លិន​ស្រា​ជាប់​ខ្លួន។ ម៉ាលីយ៉ា​អង្គុយ​ចាំ​គេ។

«បង​ទើបតែមកពី​ណា?​» នាង​សួរថ្នមៗទាំងដែលមុននេះម៉ោង១១យប់ទៅហើយ នាងបានទទួលរូបថតសារពីវ៉ាណេ​ស៊ា​ដែលផ្ញើមកចំអកនាង​។

ជាមួយទឹកភ្នែកយំខ្សោះនាងឮគេនិយាយទាំងបែរខ្នង​លុបមុខ៖

«បង​ប្រាប់​ហើយ​តើ ថា​ទៅ​ញ៉ាំ​បាយ​ជាមួយ​ភ្ញៀវ» តុន​ឆ្លើយ​ទាំង​ហត់​នឿយនិងអន្លាយៗ ស្រវឹង។

គេ​ដោះ​ក្រវាត់​​ក​ចេញ។

«ភ្ញៀវ​នោះ​គឺ វ៉ាណេស៊ា មែន​ទេ?​»

តុន​ឈប់​បន្តិច ហើយសម្លឹងប្រពន្ធតាមកញ្ចក់៖

«នាង​ទៅ​ក្នុង​នាម​​តំណាង Lee Group ​ជា​រឿង​ការងារ ម៉ាលីយ៉ា»។

«ការងារ?​»

ម៉ាលីយ៉ា​យក​ទូរសព្ទ​មក​បើក​បង្ហាញ​រូបថត​មួយ​ដែល​គេ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​សិង្ហបុរី។ ក្នុង​រូប​នោះ តុន និង វ៉ាណេស៊ា កំពុង​អង្គុយ​ជិត​គ្នា​ក្នុង​ភោជនីយដ្ឋាន​ដ៏​រ៉ូមែនទិក។ ដៃ​របស់ វ៉ាណេស៊ា កំពុង​កាន់​ដៃ​របស់ តុន ហើយ​តុន… មិន​បាន​ដក​ដៃ​ចេញ​ទេ។

«បង​ពន្យល់​អូន​មក! នេះ​ជា​ការងារ​ហ្អេ៎?» ម៉ាលីយ៉ា​និយាយតិចៗតែ​​ទឹក​ភ្នែកនាង​របូតមកខ្លាំងជាង​សំឡេងនាងឆ្ងាយណាស់។

តុន​ដៀងមកសម្លឹង​មើល​រូប​នោះ។ គេ​ចាំ​បាន​ថា ពេល​នោះ វ៉ាណេស៊ា ធ្វើ​ជា​ស្រវឹង ហើយ​ចាប់​ដៃ​គេ។ គេ​គ្រាន់​តែ​មិន​ចង់​រុញ​នាង​ចេញ​ខ្លាំង​ពេក​នៅ​ចំពោះ​មុខ​ភ្ញៀវ​ចិន។

«ម៉ាលីយ៉ា…ស្ដាប់​បង! វ៉ាណេស៊ា ស្រវឹង…»

«ហើយ​បង​ក៏​បណ្តោយ​ឱ្យ​គេ​កាន់? បង​ភ្លេច​ហើយ​ថា​បង​មាន​ប្រពន្ធ?»

«បង​មិន​ដែល​ភ្លេច​ទេ! តែ​បង​កំពុង​ព្យាយាម​ការពារ​ក្រុមហ៊ុន! យាយ​កំពុង​ដាក់​សម្ពាធ​បង។ បើ​បង​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​ជាមួយ Lee Group ក្រុមហ៊ុន​យើង​នឹង​មាន​បញ្ហា!»

«ចុះ​បេះដូង​ខ្ញុំ?​» ម៉ាលីយ៉ា​យំ​ខ្សឹកខ្សួល «បង​ខ្វល់​តែ​ពី​ក្រុមហ៊ុន ខ្វល់​តែ​ពី​យាយ​បង។ ចុះ​ខ្ញុំ? ខ្ញុំ​នៅ​​ទីនេះ​ម្នាក់​ឯង ត្រូវ​គេ​មើល​ងាយ ត្រូវ​គេ​ប្រៀបធៀប។ បង​ដឹង​ទេ​ថា….​ខ្ញុំ….​?»

តុន​ដើរ​ចូល​មក​រក​នាង តែ​ម៉ាលីយ៉ា​ថយ​ក្រោយ។

«កុំ​ប៉ះ​ខ្ញុំ! ទៅ​រក​មនុស្ស​ដែល​ស័ក្តិសម​នឹង​បង​ចុះ!»

នាង​រត់​ឡើង​ទៅ​លើគ្រែហើយទទូរភួយជិត។ តុន​ឈរ​ធ្មឹងក្នុងបន្ទប់ទឹកម៉ាបដ៏ធំ….មិនមករកនាងទេព្រោះប្រាណនៅទទឹក​។ ​នៅ​កណ្តាលបន្ទប់ គេ​ដឹង​ថា​គេ​ខុស គេ​ព្យាយាម​ថ្លឹងថ្លែង​គ្រប់​យ៉ាង តែ​ចុង​​ក្រោយ គេ​បែរ​ជា​ធ្វើ​ឱ្យ​មនុស្ស​ដែល​គេ​ស្រលាញ់​បំផុត​យំ។

រឿង៖ ពាក់ចិញ្ចៀនសត្រូវ ភាគទី៧
ដៃរបស់តុនដែលក្តៅគគុក លូកចូលទៅក្រោមរ៉ូបដែលរហែកនោះ ប៉ះសាច់ភ្លៅដ៏ទន់ល្មើយរបស់នាង។ គេរុញនាងឱ្យផ្អែកខ្នងទៅនឹងកៅអីស្បែកឡានដ៏ត្រជាក់។ ក្នុងភាពងងឹត និងពន្លឺភ្លើងទីក្រុងដែលឆ្លងកាត់កញ្ចក់ឡានស្រពេចស្រពិល តុនបានចាប់ផ្តើម “ដាក់ទោស” យ៉ាយ៉ាព្រោះខឹងដែលស្រី​ឱ្យឱកាសមនុស្សចង្រៃ​ចូលមកនិយាយឱ្យនាងមានមន្ទិលលើប្តី។

«បងតុន…ប្រយ័ត្ន…. អ្នកបើកបរ…គេឃើញ!»

«គេមិនឮទេ…» តុនខ្សឹប រួចបង្អូសមុខចុះទៅថើបដើមទ្រូងដែលបាស់ឡើងតាមចន្លោះរ៉ូប។

«ហើយទោះគេឮ ក៏គេមិនហ៊ានងាកមកដែរ ពេលនេះ…ស្រែកឈ្មោះបង… ឱ្យបងដឹងថាអូនជា​របស់​​បង​!​»

នៅក្នុងរថយន្តដែលកំពុងរត់កាត់ដងផ្លូវ Manhattan ម៉ាលីយ៉ាបានបំភ្លេចសំឡេងចំអករបស់ពួកត្មាត​ទាំងនោះអស់ហើយ។ អ្វីដែលនាងដឹងគឺមានតែបុរសម្នាក់នេះ… បុរសដែលកំពុងស្រលាញ់​នាង​ និង​កាន់​កាប់​នាង​យ៉ាង​ពេញ​ទំហឹង។ ដូច្នេះនាងញញឹម​ហើយងាកមកខ្សឹប៖

«តុន… អូនស្រលាញ់​បង…»

ចម្លើយ​របស់នាងត្រូវបានលេបត្របាក់ដោយការវាយលុកដ៏ក្ដៅគគុករបស់ស្វាមី ដែលធ្វើឱ្យរាត្រីដ៏​​អាក្រក់ ប្រែក្លាយជារាត្រីដ៏រោលរាលមិនអាចបំភ្លេចបាន។

«…យើង​នៅ​ក្នុង​ឡាន…» ម៉ាលីយ៉ា​ថ្ងូរ​តិចៗ។

«ឡាន​​របស់​ប្ដី​អូន កញ្ចក់​ខ្មៅ គ្មាន​អ្នក​ណា​មើលយើងឃើញ​ទេ» គេ​ខ្សឹប «ហើយ….​បងចង់​ទ្រាំដល់​​ផ្ទះ​​ក៏​​មិន​​បាន​​ដល់​​ដែរ»។

ស្នេហា​មិនចេះរីងស្ងួតរបស់គេ បានធ្វើឱ្យម៉ាលីយ៉ា​​ដឹង​ច្បាស់​ថា សម្រាប់ ហ្សាងជី នាង​មាន​តម្លៃ​ជាង​​ក្រុមហ៊ុន ឬ​ភាគហ៊ុន​ទាំង​អស់​លើ​លោក​ទៅ​ទៀតនេះបើតាមអ្វីដែលគេចេញមុខការពារនាងដោយ​ទាត់ចោលពួកត្មាត។ កិច្ចការពារ​របស់​គេ មិន​មែន​គ្រាន់​តែ​ជា​សម្តី តែ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ធ្វើ​ឱ្យ​នាង​លង់​កាន់​តែ​ជ្រៅ។

ជំពូកទី១៥​

ព្យុះភ្លៀងនៃពាក្យចចាមអារ៉ាម

ពន្លឺព្រះអាទិត្យនៃព្រឹកថ្ងៃថ្មី បានជះចូលមកក្នុងបន្ទប់គេង Penthouse ដ៏ធំ។ ម៉ាលីយ៉ាភ្ញាក់ដឹងខ្លួនដោយការឈឺចាប់តិចៗនៅត្រង់ចង្កេះ ដែលជា “អនុស្សាវរីយ៍” ពីសកម្មភាពដ៏ក្ដៅគគុកនៅក្នុងឡាន Limousine និងបន្តមកដល់បន្ទប់ទឹកកាលពីយប់មិញ។ ប្រពន្ធតូច​លបញញឹមម្នាក់ឯង ពេលនឹក​ឃើញដល់ភាពកាច និងភាពស្រេកឃ្លានរបស់តុន។

ប៉ុន្តែស្នាមញញឹមរបស់នាងបានរលាយបាត់ភ្លាមៗ នៅពេលដែលទូរសព្ទរបស់នាងរោទិ៍ឡើងមិន​ឈប់ដូចជាសញ្ញាអាសន្ន។

គឺ លីដេ ?

ប្អូនស្រីរបស់នាងមានការអី?

«អាឡូ…លីដេ?»

«បងម៉ាលី! នៅដេកបាន​ទៀតហ្អេស? បើកមើលព័ត៌មានបន្ទាន់! អាតា Richard កំពុង Live ផ្ទាល់​គ្រប់​ប៉ុស្តិ៍ទាំងអស់! វានិយាយដើមពួកបងឯងសុទ្ធតែរឿងបោកប្រាស់!»

ម៉ាលីយ៉ាញ័រទ្រូង។ ត្មាតពិតជា….មិនចេះចប់សោះ?

កល្យាណ​ស្ទុះទៅបើក TV ជាប់ជញ្ជាំងភ្លាមៗ។

នៅលើកញ្ចក់ទូរទស្សន៍ Richard កំពុងអង្គុយផ្តល់បទសម្ភាសន៍ដោយទឹកមុខជឿជាក់ និងពិសពុល​៖

«សាធារណជនកំពុងត្រូវបានបោកប្រាស់! អាពាហ៍ពិពាហ៍រវាង ហ្សាងជីនិងម៉ាលីយ៉ា គឺជាការបោក​ប្រាស់​ទីផ្សារភាគហ៊ុនដ៏ធំបំផុតប្រចាំឆ្នាំ! ពួកគេជាសត្រូវនឹងគ្នារាប់ឆ្នាំ អ្នកណាក៏ដឹង។ ខ្ញុំមានប្រភពច្បាស់ការដែលបញ្ជាក់ថា ពួកគេចុះកិច្ចសន្យាសម្ងាត់ដើម្បីតែសង្គ្រោះក្រុមហ៊ុនប៉ុណ្ណោះ។ ស្រី​ម្នាក់​នោះ… គ្រាន់តែជាតុក្កតា!»

ចំណងជើងព័ត៌មានរត់ពីក្រោមពណ៌ក្រហមឆ្អិនឆ្អៅ៖ “អាពាហ៍ពិពាហ៍ក្លែងក្លាយ? ហ្សាងជី កុហកអ្នកវិនិយោគ? ភាគហ៊ុន Zhang Group ចាប់ផ្តើមធ្លាក់ចុះ!”

តេឡេទូរទស្សន៍បានរបូតពីដៃម៉ាលីយ៉ាធ្លាក់ទៅលើឥដ្ឋ។ ដៃនាងញ័រ។ រឿងដែលនាងខ្លាចបំផុតបានកើតឡើងហើយ។ នាងមិនខ្លាចគេដឹងថាគ្រប់យ៉ាងធ្លាប់ក្លែងក្លាយទេ តែនាងខ្លាច… ខ្លាចនាងក្លាយ​ជាចំណុចខ្សោយដែលបំផ្លាញចក្រភពជំនួញរបស់តុន។

ក្លិក! ទ្វារបន្ទប់ទឹករបើក។ តុនដើរចេញមកដោយស្លៀកខោវែងធម្មតា និងអាវយឺតពណ៌ស ដៃកាន់​កែវកាហ្វេពីរ។ គេមើលទៅស្ងប់ស្ងាត់ណាស់ ស្ងប់ស្ងាត់រហូតដល់គួរឱ្យខ្លាច ហាក់ដូចជាព្យុះខាង​ក្រៅមិនមែនជារឿងរបស់គេ។

«បងតុន… ព័ត៌មាន… Richard…» ម៉ាលីយ៉ានិយាយទាំងសំឡេងញ័រ «គេថាយើង…»

«បងឃើញហើយ» តុនឆ្លើយយ៉ាងត្រជាក់ «អាម៊ីក ខលមកបងតាំងពីម៉ោង៥ព្រឹក»។

ឃើញទឹកមុខស្លេកស្លាំងរបស់ប្រពន្ធ តុនដាក់កែវកាហ្វេចុះលើតុ រួចដើរមកក្រសោបស្មានាង ហើយ​ទាញនាងមកឱបជាប់នឹងទ្រូងដ៏កក់ក្តៅរបស់គេ។

«កុំភ័យ…Influencer!» តុននិយាយលេងសើចបន្តិច ដើម្បីបន្ធូរអារម្មណ៍នាង «Richard គ្រាន់តែ​ជាឆ្កែចាស់ដែលទាល់ច្រក ហើយព្យាយាមព្រុសជាលើកចុងក្រោយប៉ុណ្ណោះ»។

«តែភាគហ៊ុននឹងធ្លាក់! អ្នកកាសែតកំពុងមកពេញមុខខុនដូ… បងមិនបារម្ភទេហ្អេស?»

តុនញញឹមចុងមាត់ ជាស្នាមញញឹមរបស់ស្តេចដែលត្រៀមខ្លួនចេញច្បាំង។ គេលើកដៃមកជូតទឹក​ភ្នែកដែលរមៀលលើថ្ពាល់នាង។

«គេចង់លេងសង្គ្រាមព័ត៌មានមែនទេ? បាន! បងនឹងឱ្យ “ការពិត” របស់បង បញ្ចេញឥទ្ធិពលខ្លាំងជាង “ពាក្យចចាមអារ៉ាម” របស់វា១០០ដង! ទៅផ្លាស់ខោអាវទៅជំទាវហ្សាង យើងមានឆាកល្ខោនដែល​ត្រូវទៅបិទវាំងនន!»

ជំពូកទី១៦

ការពិតនៃចិញ្ចៀន​និង​ការ​សារ​ភាពចំពោះមុខពិភពលោក

រសៀលថ្ងៃដដែល…

សាលសន្និសីទនៃអគារ Zhang Tower ពោរពេញទៅដោយអ្នកកាសែតរាប់រយនាក់។ ពន្លឺភ្លើង Flash ម៉ាស៊ីនថតភ្លឹបភ្លែតដូចព្យុះរន្ទះ។ នៅ​ជ្រុង​ម្ខាង Richard កំពុងឈរញញឹមយ៉ាងពេញ​ចិត្ត ដោយ​រំពឹង​ថានឹងឃើញ ហ្សាងជី មក​សុំទោសជាសាធារណៈ។

តុន​កាន់​ដៃម៉ាលីយ៉ាដើរឡើងលើឆាក។ ថ្ងៃនេះម៉ាលីយ៉ាស្លៀកឈុតពណ៌សសាមញ្ញតែថ្លៃថ្នូរ សក់​​រលក​ពណ៌ត្នោតរបស់នាងទម្លាក់លើស្មា។ ដៃនាងត្រជាក់ដូចទឹកកកដោយក្តីភ័យខ្លាច តែដៃរបស់​តុនដែលកាន់នាងជាប់នោះ ក្ដៅ និងរឹងមាំដូចថ្មភ្នំ។

«លោក ហ្សាងជី!​» អ្នកកាសែតម្នាក់សួរចំៗ «តើលោកទទួលស្គាល់ទេថាអាពាហ៍ពិពាហ៍នេះជាការ​សម្តែង​? តាមពិតអ្នកទាំងពីរជាសត្រូវនឹងគ្នាមែនទេ?»

សំឡេងឡូឡាពេញសាល។

តុន​លើកដៃម្ខាងឡើង សាលទាំងមូលស្ងាត់ច្រៀប​។ គេមិនអង្គុយចុះទេ។ គេឈរនៅមុខមីក្រូ​ហ្វូន ដៃម្ខាងនៅតែកាន់ដៃម៉ាលីយ៉ាជាប់។

«ខ្ញុំមិនបដិសេធទេថា យើងធ្លាប់ជាគូប្រជែង» តុននិយាយដោយសំឡេងធ្ងន់ៗ «ខ្ញុំតឹងរ៉ឹងចំពោះនាង ខ្ញុំតាមរករឿងនាង ខ្ញុំដេញប្រុសៗផ្សេងៗចេញពីនាង…​គ្រប់គ្នាឃើញបែបហ្នឹងមែនទេ​?​»

គេងាកមកមើលម៉ាលីយ៉ា។ កែវភ្នែកដែលធ្លាប់តែមុតស្រួច ពេលនេះប្រែជាទន់ភ្លន់បំផុតដែលមិន​ធ្លាប់មាននរណាបានឃើញ។

«តែមូលហេតុ… មិនមែនព្រោះខ្ញុំស្អប់នាងទេ… គឺព្រោះ​ខ្ញុំស្រលាញ់នាង​»​។

ម៉ាលីយ៉ាបើកភ្នែកធំៗ។ នាងមិននឹកស្មានថាគេនិយាយពាក្យនេះនៅទីនេះទេ។

«ខ្ញុំស្រលាញ់នាងតាំងពី៦ឆ្នាំមុន… តាំងពីលើកដំបូងដែលនាងដើរចូលក្នុងពិភពជំនួញ។ ហើយខ្ញុំមិនចង់ឱ្យបុរសណាម្នាក់ដែលមិនល្អគ្រប់គ្រាន់ មកប៉ះពាល់នាង»។

សំឡេងខ្សឹបខ្សៀវលាន់ពេញសាល។ Richard មុខចាប់ផ្តើមប្រែពណ៌។

«លោកRichardថាខ្ញុំរៀបការដើម្បីសង្គ្រោះភាគហ៊ុន? ដើម្បីផលប្រយោជន៍?» តុនសើចក្នុងបំពង់ក។

គេលូកដៃចូលក្នុងហោប៉ៅអាវធំ ហើយដកយក ស៊ុមរូបថតតូចមួយ ចេញមក។ នៅខាងក្នុងនោះ មិនមែនជារូបថតទេ តែជាក្រដាសវិក្កយបត្រចាស់មួយសន្លឹក។

«កាមេរ៉ា…សូម Zoom មកត្រង់នេះ»។

រូបភាពនៅលើអេក្រង់ធំបង្ហាញយ៉ាងច្បាស់។

«នេះគឺជាវិក្កយបត្រនៃចិញ្ចៀនពេជ្រដ៏កម្រដែលប្រពន្ធខ្ញុំកំពុងពាក់ សូមមើលកាលបរិច្ឆេទ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គឺ ៣ ឆ្នាំមុន!!!»

សំឡេងភ្ញាក់ផ្អើលលាន់ដូចបែកផ្សារ។

«៣ឆ្នាំមុន…គ្មានវិបត្តិភាគហ៊ុនទេ ៣ឆ្នាំមុន… គ្មានរឿងអាស្រូវទេ។ ខ្ញុំបានទិញចិញ្ចៀនរៀបការនេះមកទុក ហើយរក្សាទុកក្នុងទូដែក រង់ចាំថ្ងៃដែលគេ…ព្រមបើកបេះដូងឱ្យខ្ញុំ។ ខ្ញុំរង់ចាំនាងរាល់ថ្ងៃ»។

តុនបែរទៅរកកាមេរ៉ាវិញ ភ្នែករបស់គេសម្លឹងទៅ Richard ដែលកំពុងឈរញ័រជើង។

«ដូច្នេះ…នេះមិនមែនជាស្នេហាក្លែងក្លាយទេ នេះជាស្នេហាដែលខ្ញុំមានតែម្ខាងអស់ពេលជាយូរ មុន​នឹងក្លាយជាការពិត។ ហើយខ្ញុំនឹងមិនអនុញ្ញាតឱ្យនរណា… មិនថាតូចឬធំ… មកបំផ្លាញវាម្តង​ទៀត​ដាច់​ខាត!»

ចប់សម្តី តុនមិនខ្វល់ពីអ្នកណាទាំងអស់។ គេទាញម៉ាលីយ៉ាមកជិត ហើយឱនចុះ ថើបនាងយ៉ាងជ្រាល​ជ្រៅ នៅចំពោះមុខពិភពលោក។

សំឡេងទះដៃនិងសំឡេងកាមេរ៉ាលាន់កក្រើក។ Richard ត្រូវអង្គរក្សអូសចេញទាំងអាម៉ាស់ ព្រោះគេដឹងថាជីវិតជំនួញរបស់គេ ចប់ត្រឹមហ្នឹងហើយ។

ក្រោយចប់កម្មវិធី – នៅក្នុងការិយាល័យ CEO

គ្រាន់តែទ្វារបន្ទប់ធ្វើការដ៏ធំរបស់ហ្សាងជីត្រូវបានបិទជិតភ្លាម… សំឡេង​អ៊ូអរខាងក្រៅត្រូវបានកាត់​ផ្តាច់។

ម៉ាលីយ៉ាដែលនៅរំភើបមិនទាន់បាត់ ស្ទុះទៅឱបតុនពីក្រោយ ខណៈដែលគេកំពុងដោះអាវធំចេញ​។

«បងឆ្កួតណាស់! តុន! ម៉េចក៏យកវិក្កយបត្រនោះទៅដាក់ស៊ុម? បងទិញវាទុកតាំងពី៣ឆ្នាំមុនមែន?»

តុនបង្វែរខ្លួនមកវិញ មុខរបស់គេនៅតែដក់ជាប់ស្នាមញញឹមនៃជ័យជម្នះ។ គេមិនឆ្លើយនឹងសំណួរ​ទេ តែគេដើរចូលមករកនាង ធ្វើឱ្យនាងថយក្រោយរហូតដល់ជាប់នឹងតុធ្វើការដ៏ធំរបស់គេ។

«ដាក់ស៊ុម…ដើម្បីឱ្យពិភពលោកដឹងថា បងឆ្កួតនឹងអូនកម្រិតណា» តុនឆ្លើយសំឡេងស្អកៗ។

ភ្លាមនោះ គេចាប់លើកចង្កេះនាង ហើយដាក់នាងឱ្យអង្គុយនៅលើតុធ្វើការ។ ដៃម្ខាងរបស់គេ រុញឯកសារ កុំព្យូទ័រ និងប៊ិក​ដែលមានតម្លៃរាប់ពាន់ដុល្លារ ចោលទៅម្ខាងទាំងអស់។

ប្រាវ! សំឡេងរបស់របរធ្លាក់លើឥដ្ឋ តែគ្មាននរណាខ្វល់។

«តុន! ឯកសារសំខាន់…»

«គ្មានអ្វីសំខាន់ជាងអូនទេពេលនេះ» គេខ្សឹប ហើយចូលមកឈរនៅចន្លោះជើងរបស់នាង។

តុនសម្លឹងមើលនាងក្នុងឈុតពណ៌សនេះ។

«អូនដឹងទេ…ពេលអូនឈរលើឆាកក្បែរបងអម្បាញ់មិញ…បងចង់តែចាប់អូនមកធ្វើបែបនេះ…»

គេ​ឱន​ចុះមកថើបនាង តែលើកនេះវាមិនមែនជាការថើបសម្តែងទៀតទេ។ វាជាការថើបដែលពោរ​ពេញដោយតណ្ហា។ ដៃរបស់តុនដែលធ្លាប់តែកាន់ប៊ិចចុះហត្ថលេខាលើកិច្ចសន្យារាប់លានដុល្លារ​ ពេលនេះកំពុងរាវរកនៅក្រោមសំពត់របស់នាង។

«លោកអគ្គនាយក… នេះនៅកន្លែងធ្វើការណា៎… អ្នកបុគ្គលិកនៅខាងក្រៅ…» ម៉ាលីយ៉ាថ្ងូរតិចៗ ពេលដែលដៃរបស់គេប៉ះត្រូវចំណុចរសើប។

«ពួកគេដឹងតួនាទីរបស់ពួកគេ… គ្មានអ្នកណាហ៊ានចូលទេ» តុនខាំបបូរមាត់នាងតិចៗ «ហើយម្យ៉ាងទៀត… បងចង់អបអរជ័យជម្នះរបស់យើង… នៅលើតុនេះ… ឥឡូវនេះ!»

ម៉ាលីយ៉ាលែងហាមឃាត់គេទៀតហើយ។ ដៃរបស់នាងចាប់ទាញក្រវាត់​ករបស់គេដើម្បីស្រាយចេញ។ ភាពត្រជាក់នៃតុឈើនៅខាងក្រោម​និងកម្ដៅពីរាងកាយរបស់តុននៅខាងលើ បង្កើតបានជាអារម្មណ៍ស្រៀវស្រើបរកទីបំផុតគ្មាន។

នៅរសៀលថ្ងៃនោះ ការិយាល័យCEO មិនមែនជាកន្លែងធ្វើការទៀតទេ តែជាទីលានប្រយុទ្ធនៃសេចក្តីស្នេហា។ សំឡេងថ្ងូររបស់ម៉ាលីយ៉ា លាយឡំជាមួយសំឡេងដង្ហើមហត់របស់តុន បញ្ជាក់ថា ពួកគេមិនត្រឹមតែឈ្នះលើពិភពលោកខាងក្រៅប៉ុណ្ណោះទេ តែពួកគេបានឈ្នះបេះដូងគ្នាទៅវិញទៅមកយ៉ាងពេញលេញ។

ជំពូកទី១៧

ស្រមោល​នៃ​អតីតកាល និង ពន្លឺ​នៃ​អនាគត

បន្ទប់​​ធ្វើ​ការ​របស់​អគ្គនាយក​ដែល​ធ្លាប់​តែ​មាន​របៀបរៀបរយ ពេល​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​​រញ៉េ​រញ៉ៃ​នៃ​សម្លៀកបំពាក់ និង​ឯកសារ​ដែល​រាយប៉ាយ។ ប៉ុន្តែ​ម្ចាស់​បន្ទប់​មិន​ខ្វល់​ទេ។

តុន​អង្គុយ​ផ្អែក​ខ្នង​នឹង​កៅអី​ស្បែក​ដ៏​ធំ ដោយ​មាន​ម៉ាលីយ៉ា​អង្គុយ​លើ​ភ្លៅ​របស់​គេ ដៃ​នាង​លេង​សក់​​របស់​គេ​ថ្នមៗ។ មុខ​នាង​ផ្អែក​លើ​ទ្រូង​ទូលាយ​របស់​គេ ស្តាប់​សំឡេង​បេះដូង​ដែល​លោត​ក្នុង​ចង្វាក់​ស្ងប់ស្ងាត់។

«បង​តុន…» ម៉ាលីយ៉ា​ហៅ​តិចៗ។

«បាទ?» គេ​ឆ្លើយ​ព្រម​ទាំង​ថើប​សក់​នាង។

«ហេតុ​អី​កាល​ពី៣ឆ្នាំ​មុន…បង​មិន​ប្រាប់​ខ្ញុំ? ហេតុ​អី​សុខ​ចិត្ត​ធ្វើ​ជា​សត្រូវ? ហេតុ​អី​សុខ​ចិត្ត​​ឈឺ​​ចាប់​​ម្នាក់​ឯង?»

ហ្សាងជី​ដក​ដង្ហើម​ធំ។

ដៃ​គេ​អង្អែល​ខ្នង​នាង​ដែល​នៅ​អាក្រាត​ត្រង់​ចំណុច​ខ្លះ។

«កាល​នោះ… គឺ​ជា​ថ្ងៃ​ដែល​អូន​រៀន​ចប់ បង​បាន​ទិញ​ចិញ្ចៀន​នេះ​ត្រៀម​ទៅ​ចូលរួម​ពិធី​របស់​អូន​។ បង​គិត​ថា​ដល់​ពេល​ដែល​ត្រូវ​សារភាព​ហើយ។ ប៉ុន្តែ…»

គេ​ឈប់​មួយ​សន្ទុះ ហាក់​ដូច​ជា​ពិបាក​រំលឹក។

«ពេល​បង​ទៅ​ដល់ បង​ឃើញ​អូន​កំពុង​សើច​សប្បាយ​ជាមួយLogan។ អូន​មើល​ទៅ​សប្បាយ​ចិត្ត​ណាស់​។ បង​គិត​ថា…បង​ចាស់​ពេក​សម្រាប់​អូន។ បង​គិត​ថា​បង​ជា​មនុស្ស​តឹងរ៉ឹង​ដែល​នឹង​ធ្វើ​ឱ្យ​ជីវិត​​អូន​បាត់បង់​ភាព​រីករាយ។ ដូច្នេះ បង​ក៏​សម្រេច​ចិត្ត​ដក​ខ្លួន»។

«ហើយ​ក៏​ក្លាយ​ជា​សត្រូវ? មុខទឹកកក! ឆ្មើង….ធ្វើដូចគេ…..គ្រប់គ្នា មិនដល់….ខ្លួន! » ម៉ាលីយ៉ា​ងើប​មុខ​មើល​គេ។

«បាទ!​….​ជា​វិធី​តែ​មួយ​គត់​ដែល​បង​អាច​នៅ​ក្បែរ​អូន តាម​ដាន​អូននិង​ការពារ​អូន​ពី​ចម្ងាយ​។ រាល់​ពេល​​ដែល​បង​ឈ្លោះ​ជាមួយ​អូន គឺ​ដើម្បី​ឱ្យ​អូន​ចាប់​អារម្មណ៍​បង។ ទោះ​បី​ជា​ការ​ចាប់​អារម្មណ៍​បែប​ស្អប់​ក៏​ដោយ….​ប្រសើរ​ជាង​អូន​មើល​រំលង​បង»។

មាលីយ៉ា ខំទប់យ៉ាងណា​ក៏​ទឹក​ភ្នែកបាន​​រមៀល​ចុះ។

នាង​មិន​នឹក​ស្មាន​ថា​បុរស​ដែល​នាង​គិត​ថា​អាត្មានិយមម្នាក់​នេះ  ឫក​ជាងអង្គក្សត្រាម្នាក់នេះ បែរ​ជា​​លះបង់​​ដើម្បី​នាង​ដល់​ថ្នាក់​នេះ។

«មនុស្ស​ឆ្កួត…» នាង​វាយ​ទ្រូង​គេ​តិចៗ «ខ្ញុំ​ស្រលាញ់​បងឯង តាំងពីដំបូង…..ដល់ឥឡូវ….​មិន​​មែន​ Logan មិន​មែន​អ្នក​ណា​ទាំង​អស់ ដឹងនៅ​?​»

តុន​ចាប់​ដៃ​នាង​មក​ថើប។

«បង​ដឹង​ហើយ! ឥឡូវ​បង​ដឹង​ហើយ! ដឹងនៅយប់នោះ ដែលអូនស្រវឹង….ហើយ​បង​សន្យា​ថា នឹង​​មិន​ឱ្យ​ពេលវេលា​កន្លង​ផុត​ទៅ​ដោយ ​sia-sia ទៀត​ទេ»​។

គេ​​ឱន​មក​ថើប​នាង​ម្តង​ទៀត។ ការ​ថើប​លើក​នេះ​មិន​មែន​ពោរពេញ​ដោយ​តណ្ហា​ដូច​មុន​ទេ តែ​​ពោរ​ពេញ​ដោយ​ភាសា​សន្យា និង​ភាព​ផ្អែមល្ហែម​ដែល​ជ្រាលជ្រៅ​ដល់​ឆ្អឹង។

ជំពូកទី១៨

បង​ប្រុសម្នាក់​ដែល​ដឹង​គ្រប់​យ៉ាង

នៅ​ល្ងាច​នោះ​ពួកគេ​ត្រលប់​ទៅ​ផ្ទះ​វិញ។ គ្រាន់​តែ​បើក​ទ្វារ​ចូល ឃើញ​បង ម៊ីក និង អារីតា អង្គុយ​ចាំ​​នៅ​​សាឡុង។ ម៉ាលីយ៉ា​ភ័យ​តិចៗ។ តើ​បង​ប្រុស​នាង​នឹង​ខឹង​ទេ​ដែល​ដឹង​ថា​ពួកគេ​មាន​ទំនាក់ទំនង​​គ្នា​​យូរ​មក​ហើយ (តាម​ការ​ប្រកាស​ព័ត៌មាន)?

«បង​ម៊ីក…» ម៉ាលីយ៉ា​ហៅ។

ម៊ីក​ងើប​ឈរ មុខ​ស្មើហើយដើរ​សំដៅ​មក​រក​តុន។

«អាហ្សាងជី! ឯង​មាន​ស្អីទៀត​ត្រូវ​ពន្យល់​​ទេ?»

តុនឈាន​​មកឈរ​បាំង​ពី​មុខ​ម៉ាលីយ៉ា ការពារ​នាង។

«ខ្ញុំ​ស្រលាញ់​ប្អូន​ស្រី​ឯង…. ហើយ​ចិញ្ចៀន​នោះ​ជា​ការពិត…. បើ​ឯង​ចង់​វាយ ក៏​វាយ​ចុះ តែ​ខ្ញុំ​មិន​លែង​​នាង​​ទេ​»​។​

ម៊ីក​​សម្លឹង​មុខ​មិត្ត​សម្លាញ់​មួយ​សន្ទុះ រួច…​គាត់​​ផ្ទុះ​​​សំណើច​។

«ហាសហា! អា​ក្អែក​ឆ្កួត! ទីបំផុត​ឯង​សារភាព​ហើយ!»

ម៉ាលីយ៉ា និង តុន គាំង។

ម៊ីក​ដើរ​មក​ឱប​ស្មា​តុន។

«ឯង​គិត​ថា​យើង​ល្ងង់​មែន​ទេ? យើង​ដឹង​តាំង​ពី៣ឆ្នាំ​មុន​ម្ល៉េះ​ថា​ឯង​លួច​ស្រលាញ់​ម៉ាលី!  ពេល​ឯង​​ស្រវឹង ឯង​តែង​តែ​រអ៊ូ​ឈ្មោះ​វា… ហើយ​យើង​ក៏​ដឹង​ថា ម៉ាលីក៏​ចាប់​អារម្មណ៍​ឯង​ដែរ គ្រាន់​តែ​វា​​មាត់​​រឹង»។

«ចុះ… ចុះ​ហេតុ​អី​បង​មិន​ប្រាប់?​» ម៉ាលីយ៉ា​សួរ។

«ព្រោះ​រឿង​ស្នេហា ម្នាក់ៗត្រូវ​តែ​ដោះស្រាយ​ដោយ​ខ្លួន​ឯង បើ​យើង​ប្រាប់ វា​មិន​មែន​ជា​រឿង​របស់​ឯង​ទាំង​ពីរ​ទេទៀតទេ វាក្លាយជារឿង​របស់យើង?​»

ថាហើយ ម៊ីក​ញញឹមមក​យ៉ាង​កក់ក្តៅ។

«នែ៎ តែ​យើង​សប្បាយ​ចិត្ត….. សប្បាយ​ចិត្ត​ដែល​ឃើញ​សត្រូវ​ក្លាយ​មកជាតុកកែ!….ហើយ….​សប្បាយ​​ចិត្ត​​ដែល​ឃើញ Richard ដួល​…..ចាស់ដៃ! កាចណាស់ អាតុន!»។

អារីតា ដើរ​មក​ឱប​ម៉ាលីយ៉ា។

«អបអរសាទរ​ណា​ប្អូន​ស្រី ទីបំផុត​រក​ឃើញ​ម្ចាស់​ចិត្ត​ហើយ»។

បរិយាកាស​ក្នុង​ផ្ទះ​ពោរពេញ​ដោយ​សំឡេង​សើច​សប្បាយ។ តុន​ចាប់​ដៃ​ម៉ាលីយ៉ា​យ៉ាង​ណែន។ ឧបសគ្គ​​ចុង​ក្រោយ​ត្រូវ​បាន​ដោះស្រាយ។ ក្រុម​គ្រួសារ​យល់​ព្រម សង្គម​ទទួល​ស្គាល់ ហើយ​សំខាន់​បំផុត បេះដូង​របស់​ពួកគេ​ទាំង​ពីរ​បាន​ផ្សារ​ភ្ជាប់​​គ្នា​យ៉ាង​ពិត​ប្រាកដ។

«យប់​នេះ​ទៅ​ញ៉ាំ​អី​ជុំ​គ្នា​ទេ​?​» ម៊ីក​សួរ។

«អត់​ទេ» តុន​ឆ្លើយ​ភ្លាម។ «យប់​នេះ​ខ្ញុំ​រវល់»។

«រវល់​អី?» ម៊ីក​ឆ្ងល់។

តុន​ញញឹម​ដាក់​ម៉ាលីយ៉ា​ដែល​មុខ​ក្រហម។

«រវល់​សង​ត្រលប់​ពេលវេលា៣ឆ្នាំ​ដែល​បាត់បង់​ទៅ»។

ម៊ីកចង្អុលពួកគេដោយងាកទៅអារីតាហើយសួរឡើង៖

«ស្រុកឥឡូវគេផ្សំដំណេកប៉ុន្មានឆ្នាំបានចប់រាត្រីទឹកឃ្មុំ?»

ជំពូកទី១៩៖

សុភមង្គលមុនព្យុះភ្លៀង

ពន្លឺ​ព្រះអាទិត្យ​ពណ៌​មាសនៃរដូវស្លឹកឈើជ្រុះ បានជះចូលមកក្នុងPenthouseដ៏ស្ងប់ស្ងាត់​។ ជីវិត​របស់ម៉ាលីយ៉ានិងតុនក្រោយពីបើកចំហបេះដូងដាក់គ្នានិងឆ្លងកាត់ព្យុះព័ត៌មានរួចមក គឺប្រៀប​ដូច​ជា​ឋាន​សួគ៌​ដែលមនុស្សគ្រប់គ្នាប្រាថ្នា។

ពួកគេមិនដែលឃ្លាតគ្នាត្រឹមមួយជំហានឡើយ បើសិនជាមិនចាំបាច់។

រាល់ព្រឹក ម៉ាលីយ៉ាភ្ញាក់ឡើងក្នុងរង្វង់ដៃដ៏រឹងមាំរបស់ស្វាមី។ តុនដែលធ្លាប់តែជា CEO ត្រជាក់ដូចទឹកកក ឥឡូវនេះក្លាយជាមនុស្សប្រុសដែល “ស្អិត” ​​ប្រពន្ធ​មិន​គួរ​ឱ្យ​ជឿ​។ គេតែងតែលួចថើបនាង​មុន​ពេលនាងដុសធ្មេញ ហើយទាមទារ “កម្លាំងចិត្ត” (Morning Kiss) ដ៏យូរលង់មុនពេលចុះពីលើ​គ្រែ​។

ហើយ​រាល់ល្ងាច ទោះបីជាការងារនៅ Zhang Group មមាញឹកកម្រិតណា តុនតែងតែបោះបង់ការ​​ជប់​​លៀង ឬ​ប្រជុំ​ពេល​យប់​ចោល ដើម្បីប្រញាប់ត្រឡប់មកញ៉ាំបាយស្នាដៃប្រពន្ធ។ ទោះបីជាម៉ាលីយ៉ា​​ចេះធ្វើតែ ពងចៀន ឆាបន្លែ និងដុតសាច់ ដដែលជាដដែលក៏ដោយ ក៏តុនអង្គុយញ៉ាំយ៉ាងឆ្ងាញ់ពិសា ហាក់ដូចជាកំពុងសោយអាហារទិព្វ។

ព្រឹកនេះ…

ម៉ាលីយ៉ា​កំពុងឈរនៅមុខកញ្ចក់ធំ ដៃដ៏ស្រឡូនរបស់នាងកំពុងចងក្រវាត់​ក​ពណ៌​ទឹកប៊ិក​ចាស់ឱ្យ​​​តុន​​។ តុនឈរស្ងៀម ដៃទាំងពីររបស់គេក្រសោបចង្កេះនាង ហើយដាក់ចង្កាលើក្បាលនាង ស្រូបយក​​ក្លិន​សក់។

«បងតុន… ថ្ងៃនេះបងកុំភ្លេចណា៎…» នាងនិយាយតិចៗ ទាំងដៃកំពុងតម្រង់កអាវឱ្យគេ «បងសន្យា​​ថា​​នាំ​អូន​ទៅមើលឈុតអាពាហ៍ពិពាហ៍…»

តុនញញឹម គេងើបមុខពីសក់នាង ហើយសម្លឹងមើលភ្នែកនាងតាមកញ្ចក់។

«ចាំបាន…ជំទាវហ្សាង ម៉ោង២រសៀល បងនឹងមកទទួល! រៀបចំខ្លួនឱ្យស្អាត ព្រោះហាងដែលយើងទៅ គឺជាហាងកាត់ឈុតដែលល្អបំផុតនៅNew York។ ឈុតនោះនឹងក្លាយជាផ្នែកមួយនៃពិធីដ៏ធំបំផុតប្រចាំឆ្នាំ»។

«កុំធំពេកអី…​ខ្មាសគេ» នាងសើចតិចៗ មុខឡើងក្រហម។

«ខ្មាសអី?​» តុនបង្វែរខ្លួននាងឱ្យមកប្រឈមមុខនឹងគេ។ កែវភ្នែករបស់គេពោរពេញដោយភាពម៉ឺងម៉ាត់ និងក្តីស្រឡាញ់។

«បងចង់ប្រកាសប្រាប់ពិភពលោកថា នាងឆ្នាសម្នាក់នេះ…ម៉ាលីយ៉ា…ជាកម្មសិទ្ធិរបស់បងតែម្នាក់​ឯង​។ គ្មានអ្នកណាអាចដណ្តើមបាន ហើយក៏គ្មានអ្នកណាអាចមើលងាយអូនបានទៀតដែរ»។

គេឱនចុះមកថើបថ្ងាសនាងមួយខ្សឺតធំ មុននឹងដើរចេញទៅធ្វើការ ដោយបន្សល់ទុកនូវភាពកក់ក្តៅ និងក្តីសង្ឃឹមពេញបេះដូងម៉ាលីយ៉ា។

នាងមិនដឹងខ្លួនសោះថា នោះអាចជាស្នាមញញឹមចុងក្រោយសម្រាប់ថ្ងៃនេះ។

ម៉ោង ១:៣០ នាទីរសៀល…

ម៉ាលីយ៉ារៀបចំខ្លួនរួចរាល់។ នាងស្លៀករ៉ូបសូត្រពណ៌កុលាបស្រាល សក់រួញៗទម្លាក់លើស្មា មើល​ទៅស្រស់ស្អាតដូចទេពធីតា។ នាងអង្គុយនៅសាឡុង ញញឹមមើលនាឡិកា រង់ចាំតុនមកទទួល​។

“តុក… តុក… តុក…”

សំឡេងគោះទ្វារបន្លឺឡើង។ តែ….មិនមែនជាសំឡេងគោះធម្មតាទេ….ជាសំឡេងគោះធ្ងន់ៗនិងប្រញាប់ប្រញាល់។ អ្នកបម្រើវ័យក្មេងម្នាក់រត់ទៅបើកទ្វារ។ គ្រាន់តែទ្វាររបើកភ្លាម បរិយាកាសក្នុង Penthouseទាំងមូលផ្លាស់ប្តូរភ្លាមៗ។ ភាពកក់ក្តៅដែលធ្លាប់មាន ត្រូវបានជំនួសដោយភាពត្រជាក់ដ៏គួរឱ្យខ្លាច។

អ្នកបម្រើថយក្រោយទាំងញ័រខ្លួន។

ម៉ាលីយ៉ាក្រោកឈរឡើងដោយស្វ័យប្រវត្តិ។ បេះដូងនាងចាប់ផ្តើមលោតខុសចង្វាក់។

«អ្នកណាគេ?​»

គ្មានអ្នកឆ្លើយ។ អ្វីដែលចូលមកមុនគេ គឺបុរសស្លៀកពាក់ឈុតខ្មៅធំៗ៤នាក់ ដែលមានទឹកមុខកាចសាហាវនិងពាក់វ៉ែនតាខ្មៅ។ ពួកគេដើរចូលមកឈរអមសងខាងផ្លូវ ហាក់ដូចជាកំពុងត្រួសត្រាយផ្លូវឱ្យស្តេចយាងមក។

បន្ទាប់មក…សំឡេងមួយបានបន្លឺឡើងលើកម្រាលថ្មម៉ាប។

“តុក… តុក… តុក…”

ជាសំឡេងឈើច្រត់។ ឈើច្រត់ក្បាលនាគធ្វើពីមាសសុទ្ធ។

ស្ត្រីចំណាស់ម្នាក់បានបោះជំហានចូលមក។ ទោះបីជាសក់របស់គាត់ប្រែពណ៌សទាំងស្រុង ហើយ​មុខមានស្នាមជ្រីវជ្រួញតាមវ័យក៏ដោយ ប៉ុន្តែឥទ្ធិពលនៃអំណាចដែលបញ្ចេញពីខ្លួនគាត់ គឺខ្លាំង​ក្លាជាងតុនទៅទៀត។ គាត់ស្លៀកឈុតចិនបុរាណពណ៌ខ្មៅប៉ាក់រូបហង្សមាស ពាក់ខ្សែកគុជខ្យង​ដែលមើលទៅមានតម្លៃកាត់ថ្លៃមិនបាន។

ភ្នែករបស់គាត់… ភ្នែកដ៏មុតស្រួចដូចជាភ្នែកឥន្ទ្រី សម្លឹងមើលទៅម៉ាលីយ៉ា តាំងពីក្បាលដល់ចុងជើង​…ត្រជាក់ ឆ្មើងឆ្មៃ ជាកែវភ្នែកដែលគ្មានមេត្តា គ្មានភាពកក់ក្តៅ ដូចចរិតហ្សាងជីពេលនៅជាមួយ​ពួកអភិជន។

ម៉ាលីយ៉ាមានអារម្មណ៍ដូចជាកំពុងឈរនៅចំពោះមុខព្រះយមរាជ។ ដៃជើងនាងត្រជាក់អស់។

ស្ត្រីចំណាស់នោះឈប់នៅកណ្តាលបន្ទប់។ គាត់មិននិយាយអ្វីទាំងអស់ គ្រាន់តែលើកដៃម្ខាងឡើង។ អង្គរក្សម្នាក់រត់យកកៅអីមកដាក់ឱ្យគាត់អង្គុយភ្លាមៗ។

គាត់អង្គុយចុះដោយឫកពាថ្លៃថ្នូរ ដៃទាំងពីរដាក់លើក្បាលនាគនៃឈើច្រត់។ បរិយាកាសស្ងាត់ឈឹង​។ សូម្បីតែសំឡេងដកដង្ហើមរបស់ម៉ាលីយ៉ាក៏នាងខ្លាចមិនហ៊ានដកផង។

«នាង?… ដែលធ្វើឱ្យចៅប្រុសត្រកូលហ្សាង វង្វេងភ្លេចកំណើត?»

សំឡេងរបស់គាត់មិនខ្លាំងទេ តែម្តេចមានទម្ងន់ធ្ងន់ដូចជាដុំថ្ម។ គាត់និយាយភាសាចិនកុក​ងឺយ៉ាង​ច្បាស់ ប៉ុន្តែអមដោយអ្នកបកប្រែដែលឈរខាងក្រោយ។

ម៉ាលីយ៉ាព្យាយាមសម្រួលអារម្មណ៍។

«លោកយាយ… ខ្ញុំគឺ…»

«ឈប់!» ស្ត្រីចំណាស់នោះលើកដៃឃាត់ «ខ្ញុំមិនបានអនុញ្ញាតឱ្យនាងហៅខ្ញុំថាលោកយាយទេ។ »

គាត់ងាកទៅមើលរូបថតអាពាហ៍ពិពាហ៍ដែលតុនដាក់តាំងលម្អដោយកែវភ្នែកស្អប់ខ្ពើម រួចងាកមកមើលម៉ាលីយ៉ាវិញ។

«ឈ្មោះម៉ាលីយ៉ា? កូនស្រីត្រកូលណា? នាងសំអាងអ្វីមក ចង់មកតាំងខ្លួនជាជំទាវហ្សាង នៅ Manhattan?»

ស្ត្រីចំណាស់នោះសើចក្នុងបំពង់ក ជាសំណើចដែលធ្វើឱ្យរោមដៃម៉ាលីយ៉ាបះខ្ញាក។

នាងយល់សន្សឹមៗឡើងវិញហើយទាំងក្តៅងំក្នុងតួរាងកាយពីលើដល់ក្រោម។ ស្ត្រីចំណាស់នោះគឺ Madame Zhang (ម៉ាដាម ហ្សាង) ដែលជាជីដូនបង្កើតរបស់តុន ក៏ជាស្ត្រីដែកថែមដែលនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់ Zhang Group ទាំងមូល។ មនុស្សគ្រប់គ្នានៅអាស៊ី គ្រាន់តែ​ឮឈ្មោះគាត់ ក៏ទន់ជង្គង់ដែរ។

«ថ្ងៃនេះ ខ្ញុំមកដើម្បីសម្អាតសម្រាមចេញពីជីវិត​ហ្សាងជី​! ចៅខ្ញុំ!!! នាងមានពេល១០នាទី ដើម្បីរើរបស់របរចេញពីទីនេះ… បើមិនដូច្នេះទេ…»

ម៉ាលីយ៉ាឈរគាំង។ ទឹកភ្នែកដែលនាងព្យាយាមទប់ ចង់ហូរចេញមក។ នាងសម្លឹងទៅមាត់ទ្វារ សង្ឃឹមថាតុននឹងមកដល់… ប៉ុន្តែម៉ោងទើបតែ១:៤៥នាទី….

នាងត្រូវប្រឈមមុខនឹង មហាកំពែងចិន នេះតែម្នាក់ឯង។