ពេលនាងមកដល់ – Meysansotheary

រឿង៖ ពេលនាងមកដល់
អ្នកស្រី ករុណា ភ្ញាក់ដឹងខ្លួនឡើងព្រោះសន្ធឹកនាឡិការោទ៍។ គាត់មានអារម្មណ៍មិនសូវធូរស្រាលទេ ទីនេះត្រជាក់ពេក។ ពិតជាលំបាកណាស់ដែលមកគេងនៅលើភ្នំជាមួយកូនគាត់ ហើយដឹងខ្លួនពាក់កណ្តាលអធ្រាត្រ ជាមួយអារម្មណ៍សែនរងា។

កាលពីមុនចងចាំបានថា នេះជាផ្ទះសម្រាកដ៏កក់ក្តៅ កាលគាត់នៅក្មេង​ហើយមកលេងជាមួយម្តាយឪពុកគាត់…ទីនេះស្ងាត់ពិតមែន តែគ្មានបញ្ហាអ្វីទេ កាលណោះ។

ពេលនេះ ក្រោយប្តីបាន​ស្លាប់ អ្នកស្រីករុណា​មិនចង់រៀបការជា​ថ្មីឡើយព្រោះកូនប្រុសអាយុ៨ឆ្នាំរបស់គាត់មិនយល់ស្រប។

ម្សិលមិញ គេទារឱ្យម្តាយនាំមកគេងលើភ្នំព្រោះនឹកទីនេះ។

កាលនៅនឹងមាត់ទ្វារ ពេលទើបមកដល់ផ្ទះលម្ហែនេះ កូនរបស់គាត់គឺ វិរុទ្ធ បានប្រាប់ម្តាយថា

«យប់នេះនាងនឹងមកដល់ហើយ!»។

«នាងណាទៅ?»

ម្តាយសួរទាំងមិនយកចិត្ត​ទុកដាក់ខ្លាំងនឹងសម្តីនេះទេព្រោះរវល់រៀបចំ​ទីនេះ។ ថ្វីដ្បិតតែផ្ទះលើភ្នំមានបរិយាកាសអាប់អួរ និងខ្វះការថែទាំក៏ដោយ ក៏គាត់និងកូននៅតែមានភាពរីករាយស្និទ្ធស្នាលជាងនៅផ្ទះទីក្រុង។

តាំងពីឪពុកម្តាយរបស់អ្នកស្រីករុណាបានស្លាប់នៅពេលគាត់មាន​អាយុ១៣ឆ្នាំ នៅក្នុងបន្ទាយយោធា និងម្តាយរបស់គាត់បានស្លាប់បន្តបីខែក្រោយមក អ្នកស្រីករុណា​កំព្រាមិនមាន​បងប្អូនទេ។

នៅអាយុ ១៧ឆ្នាំ លោកយាយក៏ស្លាប់ដោយសារគាំងបេះដូង។ រឿងដំបូងដែលគាត់មិនយល់គឺ លោកយាយប្រញាប់រៀបការ​គាត់ឱ្យមានប្តីដូចដឹងថាសេចក្តីស្លាប់នឹងមកបំបែកពួកគេ។

នៅពេលដែលកូនប្រុសគាត់ មានវ័យ៥ឆ្នាំ រាល់ពេលព្រលប់ខ្លះគេចូលចិត្ត​និយាយថាបាន ឃើញខ្មោចនៅលើផ្ទះ ។

ប៉ាគេបានហាមគេមិនស្តាប់ ល្ងាចមួយគាត់ខឹងពេកក៏វាយគេនឹងរំពាត់ ស្អែកឡើងប៉ាគេ​បានគេងស្លាប់ដោយមិនមានមូលហេតុច្បាស់ទេ។

«យើងត្រូវបិទទ្វារឱ្យមាំពីក្នុង!» ក្មេងប្រុសឈ្មោះវីរុទ្ធបានប្រាប់ទៅម្តាយ។

ប្រាប់រួចកាលណា គេរត់មកដល់ ហើយរៀបចំបង្ខាំងទ្វារប្រញិបប្រញាប់ ប្រៀបបីដូចជាមាន​រឿងអ្វីមួយនៅខាងក្រៅបម្រុងនឹងកើតមាន​ឡើង។

«ម៉ាកឆ្ងល់ណាស់  តើមា​នរឿងអ្វី?» អ្នកស្រីករុណាសួរឡើង។

«នាងនឹងមកដល់​ហើយសម្លាប់ម៉ាក់!» វិរុទ្ធបញ្ជាក់។

អ្នកស្រីឮពាក្យកូនតូចប្រាប់ហើយ​មិនមាន​អារម្មណ៍ល្អទេ។

«នាង​ណាទៅ?!»

« ខ្មោចវែង!» ក្មេងប្រុសឆ្លើយ ធ្វើឱ្យម្តាយដកដង្ហើមធំ។

ពេលបិទទ្វារបង្អួចអស់​ក្មេងក៏ឡើងប្រះដេកហើយនិទានប្រាប់ម្តាយថា៖

«នាង​Amanda គឺជាខ្មោចមួយសល់ពីជំនាន់បារាំង! កន្លែងនេះធ្លាប់ជាបញ្ជាការដ្ឋានបារាំង​ហើយនាងជាកូនស្រីឧត្តមសេនីយ៍ម្នាក់។ នាងកើតមកមានកម្ពស់ខ្ពស់ពេកនិងមានមុខមាត់សែនអាក្រក់! ដូចនោះ អារម្មណ៍មិនសប្បាយចិត្តរបស់ឪពុកនាង បានបង្ខំឱ្យម្តាយនាងយកនាងចាកចេញពីកម្ពុជាទៅស្រុកកំណើតនៅស្រុកបារាំងវិញទៅ! នោះគឺជាការសម្រេចចិត្តដ៏អាក្រក់បំផុតមួយ​ដែលបញ្ហា​ធំបានកើតឡើងពិតមែន។ អ្នកក្នុងជំរុំបានស្លាប់ទាំងអស់មុនពេល Amanda ចាកចេញ!»

«កូនអានរឿងនិទាននេះពីកន្លែងណាមក?!»

«មិនមែននិទានទេ វាជារឿងពិត! ហើយយប់នេះជាយប់ណ្តាសា ទីនេះជាបន្ទាយទាហាននោះ!»

ឮក្មេងនិយាយបែបនេះ បានធ្វើឱ្យម្តាយគឺអ្នកស្រីករុណារឹតតែភ័យឡើង ហើយម្តាយក៏សម្រេចចិត្តនិយាយបន្លប់ឡើងថា ៖

«ម៉ាក់ងងុយណាស់ យើងគេងទៅ!»

«ទេ! បើម៉ាក់គេងម៉ាក់នឹងស្លាប់!»

អ្នកស្រីករុណាខឹង ងាកមកសម្លក់កូនប្រុស តែគេនៅនិយាយដដែលៗ៖

«សម្រាប់ Amanda នាងអាចសម្លាប់យើងតែពេលយើងគេងនេះហើយ!»

«ហេតុអ្វី?» ម្តាយសួរដោយមិនសប្បាយចិត្ត តែក្មេងប្រុសបិទភ្នែកដូចឧទ្ទិសដ្ឋាន មាត់ក៏បាននិយាយប្រាប់ម្តាយគេថា៖

«ម៉ាក់! នៅលើទូសៀវភៅ ខាងក្រោយនោះ មាននាឡិកាចាស់មួយ! នៅពេលដែលម៉ាក់ទៅបង្វិលវា វាអាចនាំម៉ាក់ឆ្លងទៅរកអតីតកាលបានបីដង!»

អ្នកស្រីជាម្ដាយជ្រួញចិញ្ចើមព្រោះឆ្ងល់ជាខ្លាំង ប៉ុន្តែក្មេងប្រុសវិរុទ្ធនៅតែបិទភ្នែកនិយាយឡើងថា៖

«ក្រោយពីពេលបីដងនោះហើយ ម៉ាក់នឹងមិនអាចត្រឡប់បច្ចុប្បន្ននេះបានទៀតនោះទេ!»

ម្ដាយឮកាលណា ជ្រួញចិញ្ចើមព្រោះឆ្ងល់ជាខ្លាំង ប៉ុន្តែក្មេងប្រុសនៅតែធ្មេចនិងនិយាយទៀតថា៖

«ដូច្នេះ ម៉ាក់ត្រូវតែយកអតីតកាលចុងក្រោយណាមួយដែលម៉ាក់ចង់នៅជាមួយ!»

អ្នកស្រីវិលវល់ណាស់ គាត់កំពុងគិតពីជំងឺសរសៃប្រសាទរបស់កូនប្រុស។

កន្លងមក អ្នកស្រីករុណាតែងតែសង្ស័យថាកូនប្រុសរបស់គាត់មានអ្វីមួយមិនប្រក្រតីដូចក្មេងដទៃទេ ម្លោះហើយរាល់ពេលដែលគេទាមទារមកនៅផ្ទះលើភ្នំនេះ គាត់តែងតែយល់ថានេះគឺជារឿងល្អសម្រាប់ឱ្យគេបានសម្រាកពីសង្គមដែលគ្រប់គ្នាមើលមកគេដោយរើសអើង។

ក្មេងក្នុងសង្កាត់ ក្មេងក្នុងសាលា និងក្មេងក្បែរខាង ទុកថា គេនេះជាក្មេងប្រុសវិរុទ្ធនេះមាន​អាការអូទីសឹម ឬមាន​ជំងឺចិត្ត​ធ្ងន់។

កាលពីមុន ពេលគេកើតមកភ្លាមៗ គេធ្លាប់សន្លប់បីយប់បីថ្ងៃ នៅមាន​ដង្ហើម តែមិនកម្រើក។ ពេទ្យបានប្រាប់ទៅម្តាយឪពុករបស់គេថា នេះជាករណីចម្លែក។

នៅពេលបាន​អាយុ៥ឆ្នាំ​ គេធ្លាប់ទៅសាលាមតេ្តយ្យជាមួយក្មេងដទៃ ព្រោះថា អ្នកផ្ទះបារម្ភរឿងវិរុទ្ធក្រចេះនិយាយ។

ម្តាយ​បែរមកវិញ​ក្នុងក្រសែភ្នែកប្លែកៗ បែរជាសង្កេតឃើញកូនប្រុសដេកលក់បាត់ឈឹងទៅហើយ។

«នែ៎ រុទ្ធ! រុទ្ធ! កូនអ្ហ៎ា!»

អង្រួនម្តេចក្តី ក៏កូននៅតែមិនកម្រើកដូចជាមនុស្សស្លាប់ដូច្នោះដែរនេះ គឺជាទម្លាប់របស់គេតាំងពីតូចមក បើថាលក់គឺឈឹងភ្លាម  ហើយមិនបាច់អ្នកណាមកចង់ដាស់នោះទេ ។

យប់នេះត្រជាក់ជាងរាល់ដង ម៉ោងក៏យូរដែរហើយ អ្នកស្រីករុណាសម្រេចចិត្ត​ទុកចោលការងឿងឆ្ងល់ទៅម្ខាងហើយប្រះខ្លួនដេកក្បែរកូនប្រុស ប៉ុន្តែដេកមិនលក់សោះឡើយ។

ភ្លាមៗនោះ គាត់មើលម៉ោង ចិត្ត​ក៏នឹកភ្នកដល់ពាក្យថា នាឡិកា។

បើពិតជាមាន​នាឡិកា​នៅលើទូសៀវភៅនោះក្តីក៏ទូនោះខ្ពស់ណាស់ ក្បែរនឹងពិតានទៅហើយ ម្តេចវិរុទ្ធឡើងដល់?

បើសិនគាត់ខ្លួនឯងចង់ឡើង ក៏ដាក់កៅអីមិនដល់ដែរមាន​តែប្រើជណ្តើរ។

គាត់ឱបដៃធ្មេច ប៉ុន្តែទីបំផុតនៅរំលងអធ្រាត្រដែលគាត់នៅតែគេងមិនលក់ អ្នកស្រីករុណា​ក៏សម្រេចចិត្តឡើងទៅលើទូនោះម្នាក់ឯង។

គាត់លើកជណ្តើរពីរផ្ទះបាយមក ហើយដាក់ផ្តេកជាមួយទូ។

ពេលតោងឡើងដោយប្រុងប្រយ័ត្ន។ នៅទីនោះមានប្រអប់មួយ។ ពេលអ្នកស្រីឆ្ងល់ហើយ​ ក៏បើកប្រអប់នោះ ពិតជាឃើញនាឡិកាប៉ោលមានជើងនិងសៀវភៅចាស់។

វាជានាឡិកាជំនាន់បារាំង តែនៅដើរតិកតិកៗបាន?

គាត់មិនអស់ចិត្តសោះថា តើឪពុកម្ដាយគាត់បានទិញនាឡិកានេះមកពីណា ហើយបើទុកនៅទីនេះចោលមែន ម៉េចបានជានៅដើរទ្រនិចបានទៀតដោយគ្មានថ្មគ្មានថាមពលអ្វីជំនួយទាំងអស់?

អ្នកណាម្នាក់ឈរធ្មឹងពីក្រោយខ្នង​គាត់។

ងាកមកឆ្វាច់ គឺជាវិរុទ្ធ។

សឹងធ្លាក់ពីជណ្តើរ តែគាត់ខំទប់ខ្លួនដៃម្ខាងឱបប្រអប់ដៃម្ខាងតោងចុះ។

ជើងម្ខាងឈានដល់ដី អ្នកស្រីលាន់មាត់ថា៖

«មាននាឡិកា​មែន!»

គ្មានចម្លើយ។

ងាកមកក្រោយក៏មិនបានឃើញ​អ្នកណាទាំងអស់។

មុននេះ ជឿថា ភ្នែកខ្លួនឯងបានឃើញវិរុទ្ធឈរច្បាស់ណាស់។ ជារឿងអ្វី? គាត់ញីភ្នែក សួរខ្លួនឯងថា នេះកំពុងតែយល់សប្តិឬក៏អ្វី? តែ…គ្រប់យ៉ាងជាការពិត។

ស្រាប់តែសៀវភៅក្នុងដៃ ត្រូវរបើកវឹបៗដោយកម្លាំងខ្យល់ចម្លែក។

អក្សរមួយជួរ​លេចចេញមកថា«នៅម៉ោងមួយនិងបីនាទីនាងនឹងមកដល់!»

សម្រាប់អ្នកស្រី នេះគឺជាជួរអក្សរគួរឱ្យខ្លាច។ នៅក្នុងប្រអប់ក្បែរសៀវភៅ នាឡិកាក៏លោតបុកចំម៉ោងមួយគត់ហើយ  នៅសល់តែបីនាទីទៀតទេ!!!!

«នាងនឹងមកដល់» «នាងជាអ្នកណា?  តើធ្វើយ៉ាងម៉េចទៅ»« ពេលនាងមកដល់ហ្នឹងមានអ្វីកើតឡើង?»

សំណួរទាំងនេះ កំពុងរុកកួនអន្ទះសា។

គាត់ងាកតម្រង់រកគ្រែកូនប្រុស ស្រាប់តែសៀវភៅរបើកយ៉ាងញាប់ទៀត ។ មានអារម្មណ៍ថាពេលវេលាវាយរន្ថាន់ដាក់គាត់។

អ្នកស្រី​ដើរមិនរួចទេ ។

ពីក្រោយទំព័រមួយ មានសំណេរទៀតថា៖

«ករុណា! ប្រសិនបើកូនមិនដេក នាងមិនអាចធ្វើអ្វីឱ្យកូនបាននោះទេ! ប៉ាគេងបានជាប៉ាស្លាប់! ប្តីឯងក៏អ៊ីចឹងដែរ!»

តើអ្នកណាសរសេរ? ប៉ារបស់ខ្ញុំ?

ប៉ាម៉ាក់ខ្ញុំ ដឹងរឿងអ្វីខ្លះ? ឬក៏ម្តាយរបស់ខ្ញុំ​លាក់លៀម?

អ្នកស្រីលាតបើកបន្តយ៉ាងញាប់ តក់ក្រហល់​នូវសន្លឹកបន្ទាប់ ក៏ឃើញសរសេរថា៖

«ប៉ានិងម៉ាក់ជិតស្លាប់ហើយ ពីព្រោះអាម៉ាន់ដាគឺជាវិញ្ញាណដ៏អាក្រក់!»

អ្នកស្រីបើកភ្នែកធំៗបែរសម្លឹងក្រោយខ្នងទៅកាន់បន្ទប់របស់កូនប្រុសហើយដើរឆ្ពោះទៅ ទីនោះ វិរុទ្ធ​នៅដេកឈឹងដដែល ។

ហេតុអីកូនប្រុសរបស់គាត់ដឹងរឿងទាំងអស់នេះ?

មុននេះ វិរុទ្ធ​ប្រាប់ថា នាឡិកានឹងវិលទៅកាន់អតីតកាល ចំនួនបីដង។

«តើយើងគួរទៅណា?»

គាត់គិតទាំងសម្លឹងទ្រនិចចង្អុលម៉ោងមួយនិងពីរនាទី។

អស់ពេលហើយ! ខ្ញុំត្រូវទៅសំងំក្បែរវិរុទ្ធព្រោះស្រីខ្មោចវែងនឹងមកដល់! តែចុះបើទ្រាំមិនបានហើយដេកលក់ ខ្ញុំនឹងស្លាប់?

គាត់សម្លឹងមើលនាឡិកា ហើយ​កើតចិត្ត​អំណរ។

«យើងមាន​ពេលបីដង? ត្រូវហើយ! ខ្ញុំចង់ដឹងថា ហេតុអីបានជាប៉ារបស់ខ្ញុំស្លាប់?!»

អ្នកស្រីនិយាយម្នាក់ឯង បន្ទាប់មកគាត់បង្វិលនាឡិកា​ថយ​តាមគន្លាក់ទ្រនិចវា មាត់ក៏និយាយបួងសួងឡើងថា៖

«ខ្ញុំចង់វិលទៅកាន់ថ្ងៃដែលឪពុកខ្ញុំស្លាប់!»

បង្អួចបានបោកយ៉ាងខ្លាំង ខ្យល់ដូចព្យុះ។

អ្នកស្រីឱបនាឡិកាជាប់ តែសៀវភៅបានរបូត។

ដោយផ្ទះទាំងមូលត្រូវរញ្ជួយគាត់មិនអាចទប់ខ្លួនបានយូរក៏ដួលទៅលើដី។

គាត់ច្រងាប់ច្រងិល ហើយបិទភ្នែកស្រែកមួយទំហឹង។

ពេលដែលអ្វីៗស្ងប់ធម្មតា គាត់បើកភ្នែកមកវិញ ក៏ឃើញប៉ាកំពុងសម្រាន្តលក់ពីមុខទូរទស្សន៍។ កៅអីនោះហើយ ដែលឪពុកនាងបានស្លាប់ព្រោះគាំងបេះដូង។

អ្នកស្រីស្ទុះទៅដាស់ឪពុកថា៖

«ប៉ាៗៗៗ»

ដាស់មិនក្រោកទេ នៅឯមាត់ទ្វារដែលរបើកសន្សឹមៗ អ្នកស្រីករុណាបានឃើញ​មនុស្ស​ស្រីបារាំង មានទឹកមុខស្គមស្គាំងស្លេកស្លាំង ខ្ពស់ចង្គ្រោងដូចអាគ្រក់ កំពុងឱនដើរចូលមក ។

«ប៉ាៗៗ»

នាង​ដាស់ឪពុក​ដោយភ្លាត់សំឡេង មិនបានសម្រេច នាង​ក៏ក្រោក​ប្រមូលគ្រប់យ៉ាងគប់ទប់ស្កាត់នាងខ្មោចវែង។

ទីបំផុតនាង​នោះបានលូតនូវកំភួនដៃដ៏វែងមកច្របាច់កនាង​គ្រវែងទៅម្ខាង ហើយពេលឃើញម្តាយនាង​រត់មកដល់ ក៏ធ្វើដូចគ្នា​ដាក់ ។

នាង​ខ្មោច​បានច្របាច់កសម្លាប់ប៉ានាង​ដែលកំពុងគេងថែមដើរមួយៗ​ទៅរកម្តាយនាង។

«ទេ!»

អ្នកស្រី​ស្រែក​ភ្លាត់ហើយ​ឃើញខ្លួនឯងកំពុងឈរកាន់នាឡិកា​នៅផ្ទះលើភ្នំវិញ។ គាត់រត់ទៅរកកូនឃើញ វិរុទ្ធដេកលក់។ គាត់ស្លន់ស្លោជាមួយសំឡេងញាប់ញ័រ៖

«ឱ្យម៉ាក់ធ្វើម៉េច?»

នាឡិកា​ចង្អុលម៉ោង​១និងពីរនាទីទៀតហើយ។ ដៃអ្នកស្រីញាប់ញ័រ គាត់បាននិយាយប្រាប់វិរុទ្ធថា៖

«យើងត្រូវវិលទៅរកអតីតកាលជំនាន់អាម៉ាន់ដា! ម៉ាក់ចង់ដឹងថា ពេលនាងមិនទាន់ក្លាយជាខ្មោច តើមានអ្វីអាចកែប្រែបាន ដើម្បីកុំឱ្យមានបណ្ដាសានេះ ហើយជួយលោកតានិងលោកយាយ!»

ដូច្នេះហើយគាត់ក៏បង្វិលនាឡិកាទៀត។

ពេលនោះហើយ អ្នកស្រីករុណាបានឃើញ រូបរាងក្មេងស្រីស្គមនិងខ្ពស់ដេកល្ហិតល្ហៃនៅលើគ្រែ។ ម្តាយនាង​គឺអ្នកស្រីJessica បានយំអង្វរថា៖

«កុំភ្លេចអាហារថ្ងៃត្រង់ណាកូនស្រី ជាទីស្រឡាញ់! កូន​ស្គម​ប៉ុនណាមើលចុះ»។

នេះជាការពិតណាស់ ដែលថា អាម៉ាន់ដាជិតស្លាប់ដោយបង្អត់ខ្លួនឯង ។ នាងមានជំងឺខ្ពស់នឹងលូតឆ្អឹងមិនសមហេតុផល ។ ក្មេងដទៃ មាក់ងាយនាង ប៉ានាង​ថានាង​ជាធ្មប់ ។

ទណ្ឌកម្មមិនសមហេតុសមផលរបស់មេឃ បានធ្វើឱ្យAmanda វិកលចរិតនឹងចង់ស្លាប់ នាងមិនអាចញ៉ាំអ្វីបានឡើយ ព្រោះមិនចង់លូតកម្ពស់បន្ថែម ។

នាង​បានប្រឈមនឹង​ជំងឺល្ហិតល្ហៃដ៏ធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មាន​ម៉ោងបន្ទាប់ពីនោះ ហើយប៉ានាង​បានប្រកាសអំពីការស្លាប់របស់នាង​។

ម្តាយនាង​តវ៉ាថា នាងមិនទាន់ស្លាប់ទេ។ តែគ្មានអ្នកណាស្តាប់ ពួកគេកប់នាង​ទាំងរស់​ព្រោះប៉ានាង​ស្អប់នាង។

នាឡិកា​ចង្អុលម៉ោង១និង៣នាទី។

អ្នកស្រីករុណឃើញស្រមោលអ្នកស្រីJessica កាន់ប៉ែលវែងមួយ រត់តាមសំយ៉ាបបង្អួចទៅកាន់វាលខាងក្រោយបន្ទាយ។

មិនបាច់ប្រាប់ក៏ដឹងថា គាត់ទៅធ្វើអ្វីដែរ។

រឿងតែមួយគត់ គឺគាត់ទៅសង្គ្រោះកូនស្រីគាត់។

អ្នកស្រីរត់ទៅតាមពីក្រោយ។ ប្រសិន​គាត់អាចជួយអាម៉ានដាបាន នាងមិនបាច់ក្លាយជាបិសាច ហើយប៉ាម៉ាក់អ្នកស្រីក៏មិនស្លាប់ ចំណែកវិរុទ្ធក៏មិនបាច់ខ្លាចដែរ។

តែពេលទៅដល់វាលនោះ មិនបានឃើញ​ម្តាយនិងកូនបារាំងទេ។

ពួកទាហាន​នៅជុំវិញនោះគឺជាខ្មោចទាំងអស់។

មើលពីក្រោមគល់ឈើនេះទៅ អ្នកស្រីករុណាបានឃើញ អាម៉ានដា សម្លាប់ប៉ានាង​និងមិត្ដភក្ដិគាត់ដែលបានកប់នាង​។

មនុស្ស​បាន​ស្លាប់ជាបន្តបន្ទាប់ច្រើនឡើងៗ។

«ទេ! នាងឆ្កួតហើយ ហួសពេលហើយ នាងក្លាយជាបិសាចសម្លាប់មនុស្ស​យ៉ាងរង្គាល!»

ពេលអ្នកស្រីកំពុងនិយាយប្រាប់ខ្លួនឯង ក៏ប្រទះឃើញខ្មោចអាម៉ាន់ដាងាកមកសម្លឹងទីបំពួននេះ។ អ្នកស្រីករុណាដកថយដោយការភ័យខ្លាច ។

ខ្មោចវែងបោះជំហានមកលឿនណាស់។ នាង​មានទឹកមុខកំណាចនិង អាក្រក់ជួរជាតិ។ អ្នកស្រីករុណាស្លន់ពេក ដៃគាត់បង្វិលទ្រនិចនាឡិកា​ហើយស្រែក៖

«ទៅសម័យកាលបច្ចុប្បន្នវិញ!»

គ្រប់ពាក្យបានបន្លឺឡើងក្នុងក្បាលរបស់នាង…ជាមួយនោះ នាងបានឮសំឡេងឪពុកអាម៉ាន់សា​ជេរប្រទេចដែលម្តាយរបស់នាងការពារនាង…នោះជាការពន្យល់បន្ថែមថា​ហេតុអ្វីអាម៉ាន់ដាចងអាឃាត។

តែរឿងមួយគត់សម្រាប់អ្នកស្រីករុណាពេលនេះ គឺចង់ចាកចេញពីពិភពនៃការភ័យខ្លាច។

គ្រប់យ៉ាងក្រឡាប់ចាក់…រហូតដល់ស្ងប់បន្តិច គាត់ឃើញខ្លួនឯងនៅលើគ្រែជាមួយកូនប្រុស។ វិរុទ្ធកំពុងដេកជិតឈឹង។ យ៉ាងហោចណាស់នាងមានសុវត្ថិភាពចាកចេញមកបានពីទី​បញ្ចុះសព​ដ៏​ចលាចល​ក្នុងបន្ទាយទាហានបារាំងកាលពីអតីតកាល។

ទ្រនិចនាឡិកា​រោទ៍…ម៉ោង១និងបីនាទី…ស្នូរជើងទឹបៗនៅខាងក្រៅ។  នាងពិតជាមកមែនហើយ! អ្នកស្រីករុណាប្រះមកឃ្លុំភួយក្បែរកូនប្រុស និងស្រវេស្រវាឱបគេដោយភ័យតក់ស្លុត។  គាត់គិតថា គ្រប់យ៉ាង ផុតទៅហើយ នៅឡើយជីវិតពិតនេះ គាត់ ត្រូវការជួយកូនរបស់គាត់ ហើយនឹងលែងមកកាន់ភ្នំនេះជារៀងរហូត។

«យើងមិនដេកទេ!»

អ្នកស្រីអះអាងខណៈ គាត់ត្រូវបើកភ្នែកធំៗព្រោះឃើញ​ដៃវែងមួយលូកចូលមកតាមស្លាបព្រិលនិងមួលគន្លឹះបើក។

ទ្វារត្រូវបាន​បើកដោយស្រួល។

នារីវែងមានមុខអាក្រក់ជួរជាតិ​ឱនចូលមកហើយ។

នាង​ញញឹមនិងនិយាយឡើងថា៖

«យើងបានដាក់បណ្តាសាអ្នកណាដែលបានចូលរួមសម្លាប់យើង ពួកគេ មិនអាចដេកទេ នៅថ្ងៃទី០៤ ខែ០៤ និងឆ្នាំដែលមាន​លេខបួន!»

អ្នកស្រីករុណា​ញាប់ញ័រ ឱបកូនប្រុស ហើយប្រកែក៖

«យើងមិនដេក!»

«តែកូនឯងកំពុងដេក!»

ខ្មោចលូកដៃមករកវិរុទ្ធ អ្នកស្រីក្រឡាស់ខ្លួនមកពាំងកូនប្រុស​ហើយយំយែក៖

«តែម្តាយនឹងកូនយើងមិនបានសម្លាប់ឯងទេព្រាយអាម៉ាន់ដា!»

អាម៉ានដាសើចនិងនិទានឡើងថា​៖

«គ្រប់គ្នា​ដែលមាន​កម្មសិទ្ធដីលើនេះ ជាមនុស្ស​ជំនាន់ក្រោយនៃពួកទាហាន!»

«ទេ! ប៉ាម៉ាក់យើង ឯងសម្លាប់គាត់ធ្វើអី?»

«វាជាបណ្តាសា យើងស្អប់ពិភពលោកនេះ!»

ដោយដឹងថា វិរុទ្ធនឹងមិនភ្ញាក់ឡើងទេ គេគេងដូចស្លាប់​គាត់មិនអាចការពារគេបានយូរឡើយ អ្នកស្រីករុណាក៏ស្រែកឡើងថា៖

«ឯងសម្លាប់យើងជំនួសកូនយើងទៅ! វិរុទ្ធជាក្មេងខុសពីគេ វាគួរឱ្យអាណិតណាស់!»

ខ្មោចស្រីវែងយំយែកហើយសម្លឹងម្តាយកូនទាំងពីរ។ នាង​ត្អូញឡើងថា៖

«ម្តាយយើងវិញ មិនការពារយើងទេ!»

«កុហក! នាងរត់ទៅយកប៉ែលជីកសង្គ្រោះឯង យើងឃើញនឹងភ្នែក!»

«ទេ! គាត់យកប៉ែលទៅ កប់យើង ! គាត់នឹងប៉ាយើង ចង់ឱ្យយើងស្លាប់!»

ភ្លាមនោះ ផ្ទះអ្នកស្រីករុណា​រង្គើញាប់ញ័រ គាត់ខំឱបកូនប្រុស ហើយឃើញ​ខ្លួនឯងនិងវិរុទ្ធឈរពីចម្ងាយមើលទៅផ្ទះមេទាហាន។

កូនស្រីបានអង្វរម្តាយសុំស៊ុបហូប​តែម្តាយនាងថា បើនាងហូបនាងនឹងខ្ពស់ជាងនេះ។ អាម៉ានដា តាមពិតស្លាប់ដោយដាច់ពោះ តែម្តាយឪពុកនាង​សម្តែងបំភាន់ភ្នែកគេគ្រប់គ្នា​ពេលនាងជិតស្លាប់ហើយធ្វើពុតជាបញ្ចុកបបរនាង​។

អ្នកស្រីករុណា យំរហូតដល់ដឹងខ្លួនឡើង។

ពេលនោះមេឃភ្លឺហើយ គ្មានសៀវភៅនិងគ្មាន​នាឡិកា​ទេ។

វិរុទ្ធមាន​ទឹកមុខរីករាយប្រាប់ម្តាយថា៖

«នាងទៅហើយ! នាងមិននៅទេ! នាងនឹងមានជីវិតថ្មីមួយ ដែលល្អជាងការនៅបន្តចងចាំអតីតកាល!»

ចាប់ពីពេលនោះមកពួកគេ​រស់នៅបានសុខសាន្ត រីឯវិរុទ្ធក៏ទៅសាលារៀនបានវិញជាធម្មតា។ ពេលមួយ​មានឈ្មួញមកទិញដីភ្នំធ្វើជាResort អ្នកស្រីករុណាសម្រេចចិត្ត​លក់មួយចំហៀង យកប្រាក់មកកសាងមួយចំហៀងទៀតជាមណ្ឌលសម្រាប់កុមារដែលកើតមកមិនគ្រប់លក្ខណៈ ឬអូទីសឹម។

អ្នកស្រីដាក់ឈ្មោះទីនោះថា «មណ្ឌលសង្គ្រោះអាម៉ាន់ដា»។

ចប់!!!