ព្រោះនាងមិនមែនជានាង – Meysansotheary

រឿង៖ ព្រោះនាងមិនមែនជានាង
ពិទូចូលចិត្តផ្ទះបាយដែលផ្ទុកដោយទូទឹកកកធំៗ មាន​ម្ហូបសាគួរគ្រប់ប្រភេទ។ គេចូលចិត្តមាន​​ Microwave អាចកម្ដៅគ្រឿងក្លែមបាន និង​ដុតសាច់ឆៅទៀត។

អ្នកមាន​ថ្មីម្នាក់នេះ​ចាក់បៀរមួយកែវមកផឹកក្អឹក ទាំងរំពៃសម្លឹងជីវិត​ថ្មីរបស់ខ្លួនឯង ប៉ុន្តែគ្មានអ្នកណា​នៅទីនេះ Cheer គេទេ។ មនុស្ស​វក់ល្បែងម្នាក់នេះកំពុង​គិតថា គួរប្រាប់ម៉ែដែរអី?

«ខ្ជិល! គាត់មានប្តីចុង ​ខ្ញុំឈប់ស្រដីចូលគាត់យូរហើយ! គ្រប់យ៉ាងតទៅមុខ​និងទ្រព្យសម្បត្តិភ័ព្វព្រេងនេះ ខ្ញុំទុក​សម្រាប់តែខ្លួនខ្ញុំតែប៉ុណ្ណោះ»

គិតហើយ​គេដេកសន្ធឹងដៃ វាសភ្នែក​​មើលជ្រុងនីមួយៗពិនិត្យ​ផ្ទាំងពិតាន​វិចិត្រនៅលើក្បាលដោយ​យក​ចិត្ត​ទុក​ដាក់។

វាសនាមនុស្ស​ពិតជា​លេងសើចមែន។ ​ខណៈ​ពេល​ដែល​​កំពុង​អង្គុយនេះ គេ​ដូចមានអារម្មណ៍​ចង់លោចិញ្ចៀនភ្លុក ក៏ដាក់កែវចុះ រួចដើរទៅក្បែរធ្នើលូករាវយកមកមើល។

ថយមកអង្គុយ​លើសាឡុងវិញ​គេនៅមិនទាន់ពាក់មកក្នុងដៃ​នៅឡើយផង ព្រោះជក់ចិត្ត​អានអក្សរតូចៗដូចអក្សរបុរាណ​លើនោះ…«ឥនុចារ្ស»។

«ភ្នែកខ្ញុំនៅភ្លឺក្រែលដែរទេតើ ​អក្សរតូចយ៉ាងនេះក៏ខ្ញុំអានដាច់?»

គេគិតហើយស្របនឹងឮស្នូរកណ្ដឹងទ្វារ…មានតែដាក់របស់ចុះ លាក់ទុកកំបាំងក្រោមកម្រាលតុភ្លាមៗ​ ហើយ​ដើរទៅអើតមើលតាម​ប្រលោះទ្វារតូចមូល…

«​វីណា? សង្សារខ្ញុំស្គាល់កន្លែងនេះបាន! ​ស្រមោលអន្ទោលមែនវ៉ី!»

គេមិនដឹង​ដូចគ្នា​​ថា ​ហេតុ​អ្វី​បាន​ជានាងស្គាល់ទីនេះ។  មនុស្សដូចពិទូចង់ចែករំលែកសេចក្តីសុខនិងប្រាប់សង្សារគេពី​ការផ្លាស់ប្តូរជីវិត​ថ្មីរបៀបណាទៅ?

គេចង់ធ្វើមិនដឹង បែរខ្នង​រកមធ្យោបាយគេចពីវីណា ​តែនាងនៅតែចុចបន្តមករន្ថើនច្រើនដង។

ចរិតវីណា គេក៏ដឹងច្បាស់។

ម្ចាស់បន្ទប់នៅអេះអុញមិនបានយូរ ​ក៏ត្រូវបង្ខំ​ចិត្ត​បកត្រលប់មកវិញលូកដៃបើកគន្លឹះទ្វារទាំងចិត្តមិនស្វាគមន៍ ឯមាត់ប្រឹងសើច។ ផ្ទុយពីការគិតដែលថា នាង​នឹង​ធ្វើមុខក្រញូវនៅពីក្រោយទ្វារ តាមពិត​នាងឈរបែរខ្នងជាមួយសក់វែងទម្លាក់ដល់ចង្កេះ ប្រឡាក់ទឹកជោក។

មេឃមិនភ្លៀងផង ម៉េចនាង​ទទឹក?

«វីណា?»

នាង​នៅធ្មឹងដូចគល់ឧស ពេលសង្សារហៅឈ្មោះ….។ ករណីនេះ​នាំ​ឱ្យពិទូគិតថា នាង​ងរខឹង គេក៏ដកដង្ហើមធំហើយនិយាយឡូងៗ​ផង៖

«ឥឡូវចេះលេងស្ទីលបែរខ្នងទៀត?»

ដៃគេលូកទៅទាញនាងមកក្នុង ចាប់អារម្មណ៍ថានាង​ត្រជាក់ណាស់ ត្រជាក់មែនទែន គ្រប់យ៉ាងទទឹកតាំងពីលើដល់ក្រោម​។

ទោះចិត្ត​មិនចង់សូម្បីមួយភាគរយ តែគេទាញ​វីណា​ចូលក្នុងដោយសម្លឹងជុំវិញផងខ្លាចមានអ្នកជិតខាងណាឃើញ។

នាងខូចចិត្តដល់ថ្នាក់ដូរពីមនុស្សឡូឡាធ្លាប់តែ​ឆេវឆាវ ឆាប់ខឹងសម្បា មកជាមនុស្សធ្មឹង?

«មានរឿងស្អី?»

នាងនៅឈរទ្រឹង គេនិយាយបន្ត៖

«អូខេ បងមិនទាន់បានទូរសព្ទទៅប្រាប់ព្រោះរវល់ពេក បងថាប្រុងទូរសព្ទទៅប្រាប់ដែរ…ប៉ុន្តែរវល់រៀបចំផ្ទះអត់ពេល!»

នាងនៅតែមិនមាត់បណ្តោយឱ្យខាងប្រុស​ខំរកលេសមកនិយាយបន្ថែម ដោយបែរខ្នងចេញពីនាង​គេចៗមុខ។

«បងឆុងកាហ្វេឱ្យ សាកម៉ាស៊ីនឆុងថ្មីទែង!»

នាង​មិនមាត់…

តាមរយៈកន្ទុយភ្នែកគេឃើញ​នាង​ដើរចូលទៅក្នុងបន្ទប់គេង។

ដឹងហើយ…នាង​អាចនឹង​រកកន្លែងសម្អាតឬសម្ងួតខ្លួន។ តាមហ្នឹងចុះ ​ចាំរក​ឱកាសគេចពីនាង​ពេលក្រោយទៀតក៏មិនទាន់យឺតដែរ។

ពេលនេះពិទូកំពុង​ឆុងកាហ្វេផង ​​ចិត្ត​ប្រឹង​តែគិតរកមធ្យោបាយនឹង​ដោះដៃ ស្រាប់តែទូរសព្ទដៃដែល​ទើបនឹង​ទិញមក​ថ្មីទែង ​រោទ៍ឡើង។

ពិទូដក​ដៃចេញពីម៉ាស៊ីនកាហ្វេដើរមកក្បែរលើកចុច…គឺលេខទូរសព្ទម្តាយវីណា…គេងើបមុខសម្លឹងនាង​ដែលចូលទៅបាត់ស្រមោល ហើយគិតថា ទំនង​វីណាមានជម្លោះជាមួយម្តាយ។

«អាឡូ!»

គេទទួលហើយដើរមករកវីណា​ប្រុងថាឱ្យនាងនិយាយនឹងម្តាយខ្លួនឯងទៅ ស្រាប់តែឮសំឡេងយំ។​ ពេលជើងគេទ្រឹងមានអារម្មណ៍ចម្លែកនៅមុខបន្ទប់ដេក ក៏ក្រឡេកឃើញនាងអង្គុយនៅមុខទូសំអាង ហើយពីក្នុងកញ្ចក់ដែល​បំបែរមក ពិទូឃើញនាងញញឹមមកដោយ​ស្នាមញញឹមត្រជាក់។

ខណៈគេ​មានអារម្មណ៍ព្រឺនឹងស្នាមញញឹម​នេះ​គេប្រុង​សួរម្តាយរបស់នាងដែរថា វីណាកើតអីចេញចរិតប្លែកៗ​ដូចជាមិនមែននាង? ស្រាប់តែមិនទាន់បានសួរផង ម្តាយនាងនិយាយទាំងយំ៖

«វីណា​ស្លាប់ហើយ! មកជួយចាត់ចែងផងកូនអើយ​វាគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញ!»

លេងសើច? ពិទូគិតទាំងធេងធោង។

ស្ទើររបូតទូរសព្ទពីដៃដែលគេកំពុង​ព្យាយាម​គិតទុកថា​ម្តាយនាង​ស្រវឹងស្រាមកនិយាយលេង គេ​ក៏ងើបមុខសម្លឹងទៅ​វីណា​​ម្ដងទៀត ស្រាប់តែឃើញនាង​លើកដៃស្ដាំដែលមាន​ពាក់ចិញ្ចៀន…គឺចិញ្ចៀនភ្លុក?

ចាំបាន​ថាមុននេះ បាន​លាក់វាច្បាស់ណាស់ថា ម៉េចក៏នាងលើកវាពាក់បាន?

ភ្នែកនាងក្នុងកញ្ចក់សម្លឹងមកពិទូ គ្មានប្រស្រីនោះទេ!

មិនមែនជាវីណាទេ!

បេះដូងរបស់គេ​ដូចជារលត់ជាប់គាំង! ទូរសព្ទរបូតភ្លូច​ចុះពីដៃព្រោះដៃជើងគេទន់។ ដៃគេ​ខំ​តោងនឹងប្របទ្វារដែរតែតោងមិនបាន គាំងចង្កេះ រេខ្លួនអង្គុយ​ចុះទន់ជើងញ័រអស់រាងកាយ។

វីណា​ច្បូតសក់មក សក់នាង​វែងរំសាយម្តងជានិច្ច​រហូតដល់ក្រាលពេញលើឥដ្ឋ។ ក្រចកដៃនាងក៏ដុះវែងឡើងៗ ទាំងចិញ្ចៀនភ្លុកនៅជាប់លើនោះ។

ពិទូហាមាត់ស្រែក​តែមិនបាន​បញ្ចេញសំឡេងមកក្រៅទេ ព្រោះរវល់តែរន្ធត់ពេក។ ភ្នែកគេគាំងនឹងរូបរាងប្រែក្លាយជានារីបុរាណ​របស់​វីណា។ ក្បាលនាង​លៀនស្នែងចេញមកពីរ។

ដោយមិនបាច់ដើរ នាង​បានរំកិលថយក្រោយ​ឯកឯងទាំងអង្គុយ​តម្រង់មក…..

ពិទូស្រែករន្ធត់ផង ខំ​​ចែវដោយដៃ​ផងដើម្បីគេច​ថយ ក្រោយ​ខណៈភ្នែកគេនៅក្រឡោតៗសម្លឹងក្រចកដៃទាំងដប់របស់ស្រីបុរាណ​គ្មានប្រស្រីភ្នែកដែលលើកក្រញៅសំដៅមករក។

បេះដូងខ្ញុំនៅគាំង​តែខួរក្បាលខ្ញុំនៅរិះគិត។

ខ្ញុំដឹងហើយ​ថា ហេតុអ្វី​បានជា​នៅមិននៅ គេសុខចិត្ត​ឱ្យលុយសន្ធឹកមកឱ្យខ្លួនទិញយកចិញ្ចៀននេះមករក្សា?

អាចបារម្ភថានឹងនាំមកនូវបញ្ហា តែក៏មិននឹកស្មានថា បញ្ហា​នេះធំនិងសាហាវ​ជាងរឿងក្នុងកុនទៀត?

«កុំៗៗៗធ្វើអ៊ីចឹង! ខ្ញុំអត់ដឹងអីទេ! លោកវិសុទ្ធ ទេដែលជាម្ចាស់ចិញ្ចៀន ទៅៗៗៗៗទៅរកគេទៅ!»

ដៃនារីបុរាណដែលមាន​​ទឹកមុខសដូចក្រដាស ខ្វាចវាយបុរសនេះ​ស្រែក​រោទ៍យ៉ាងឈឺចាប់ ចេញឈាម​ស្រមក។

គេបែរខ្លួនរត់ តែស្ទាក់ជាប់រត់មិនបាន ក៏បែរក្រោយមក​រង់ចាំទទួលកម្មទាំងក្តីតក់ស្លុត ខណៈម្រាម​ព្រាយ​ស្រីប្រុងតែប៉ះដល់គល់កគេទៅហើយ ស្នូរកណ្តឹងលាន់មករន្ថើនឡើង។

ដូចជាបានរស់ម្តងទៀត គេ​ងាកទៅរកទ្វារ​ស្រែក​

«ជួយផង! ជួយខ្ញុំផង»

ងាកមកវិញ វីណារសាត់បាត់ក្លាយជាផ្សែងខ្មៅមួយដុំដែលចុងក្រោយត្រូវរលាយទៅក្នុងផ្ទៃបន្ទប់។​ ពិទូចែវខ្លួនឯងដោយដៃតម្រង់​ទ្វារ ព្រោះស្លន់ដែល​គ្រប់យ៉ាងក្លាយជាប្រក្រតី​ដូចជាគ្មានអ្វីកើតឡើង។

ទម្រាំមកដល់ទ្វារ គេបើករនុក …..

ម្តាយគេបង្ហាញខ្លួន…ដំបូងគាត់ធ្វើមុខដូចជាខឹង ដែលគេនេះបានបាត់ពីរអាទិត្យ​ដោយមិនបានឱ្យដំណឹងគាត់ ពេលនេះគាត់ធ្វើមុខស្លេកវិញ​ពេល​រកឃើញកូនកំពុងតែភ័យទន់ជើង​ញ័រខ្លួនលេចលាមកនិងនោម​ពាសពេញ។

ពិទូស្ទុះទៅឱបជើងគាត់ព្រោះនៅក្រោកមិនទាន់រួចទាំងស្រុង…

នៅពីក្រោយខ្នងម្តាយ​ដែលកំពុង​ភាំងស្រឡាំងកាំង ​គេឃើញវត្តមាន​តាធឿនជាឪចុងដែលគេ​មិនទទួលស្គាល់ មិនដែលស្តីរក។

ទោះគេដឹងថា ពួកគាត់នាំគ្នាមករកគេដល់ទីនេះ មកពី​បានដំណឹងអំពីរឿងគេឡើងមានបានព្រោះលុយសែសិបម៉ឺនពីលោកវិសុទ្ធដែល​បោកគេឱ្យទិញ​យកចិញ្ចៀនភ្លុក ប៉ុន្តែវត្តមាន​ពួកគេ​ពេលនេះមកចំ​វេលាណាស់។

«យកអ្វីក៏នាំគ្នាមកយកទៅ! ឱ្យតែខ្មោចស្រីនោះកុំមកលងទៀត!»

គេនិយាយដោយទឹកមុខស្លេកទាំងឪពុកម្តាយនៅមិនយល់ការណ៍។ មីងតាបានគ្រាហ៍កូនប្រុស​ចូល​ហើយ​រឹតប្រេងខ្យល់ឱ្យស្រួលបួល ស្តាប់គ្រប់ដំណើរដើមទង…បានដឹងការណ៍អស់ហើយ មីងក៏ស្រែកបន្ទោសឡើង៖

«ឱ្យវាស្រឡះឯង​អាកូនអកតញ្ញូដែលមានបានមិនចេះប្រាប់ឱ្យដឹងដល់ម្ដាយ!»

ម្តាយ​បាននាំកូនប្រុស​ទៅ​រកគ្រូខ្មែរតាម​ដែលឪចុងនោះស្គាល់។

វាជាឡាន​ដែល​ពិទូ​ទើបតែទិញបាន មកមិនទាន់បើកសម្ពោធជិះជាមួយ​ជាមួយអ្នកណាផងស្រាប់តែចួបរឿងបែបនេះ។

ពេលនេះ​គេគ្មាន​កម្លាំង​បើកទេ ឪពុក​ចុងគេគឺតាធឿនជាអ្នកបើក។

គ្រាន់តែឃើញម្តាយ​វីណាទូរសព្ទមកទៀត គេ​ក៏ឱ្យម្តាយខ្លួនជាអ្នកលើកស្តាប់ជំនួស។ ពេលគាត់និយាយគ្នារឿង«ស្លាប់»ហើយងាកមករកគេ ពិទូងាកមុខចេញទាំងញ័រដៃ…

«សង្សាររបស់ឯងស្លាប់មែន! គ្រោះថ្នាក់ចរាចរណ៍តាំងពីព្រឹកមិញ!»

ពិទូតបវិញទាំងញ័រខ្លួន៖

«ខ្ញុំឃើញវាមកដល់អាផាតមិនខ្ញុំមុនហ្នឹងសោះ!»

ម្តាយ​បើកភ្នែកធំៗនិងផ្តើមយល់បណ្តើរៗហើយថាហេតុអ្វីគេ​ញ័រញាក់ភ័យដល់ថ្នាក់នេះ។

«វាមកទាំងមិននិយាយស្តី ខ្លួន​ទទឹកឱ្យជោក!»

«ឯងស្រមៃ ឬក៏អី? មាន​ង៉ាងថ្នាំទេ? ផឹកស្រវឹងពេកដឹង!»

តែគាត់ដឹងហើយ លើខ្លួនកូនប្រុសគ្មានជាតិថ្នាំ​ឬ​ក្លិនសុរាទេ។

អស់រយៈពេលប្រាំពីរម៉ោងគត់ ទើបទាំងបីប្រាណ​បាន​មកដល់តំបន់ឦសាន នា​ខេត្ត​រតនគិរី។ គ្រូជនជាតិ​ភាគតិច​គួយម្នាក់នោះ ឈ្មោះថាគ្រូយ៉េន និយាយខ្មែរមិនសូវច្បាស់ទេ គាត់នៅក្នុងព្រៃជ្រៅបន្តិចដែរ។

ពេលបាន​លាតចិញ្ចៀនឱ្យគាត់ពិនិត្យ ​ហើយ​គ្មានអ្វីយូរការណ៍ទេ គាត់ភ្ញាក់ផ្អើលខ្លាំងនិងពន្យល់មកម្ចាស់របស់វិញថា៖

«វាជាចិញ្ចៀនមេកន្ទ្រាញចាស់ដែលមានចិត្តឃោរឃៅ!»

មេឃុំម្នាក់ដែលជាអ្នកនាំផ្លូវនិងជួយបកប្រែឱ្យ ព្រោះគ្រូនោះគាត់និយាយពាក្យដែលភ្ញៀវ​ស្ដាប់មិនបាន គាត់ក៏កំពុងភ័យស្លេកជំនួស។

«ហើយ…យប់ដប់បីរោចនេះ…ជាជុំចុងក្រោយរបស់ឯងពិទូ បើកាលណាឯងទៅរកម្ចាស់ឱ្យចិញ្ចៀនមួយនេះមិនបានមុនពេលវេលាមកដល់ ឯងនឹង​ស្លាប់!»

«អ៊ីចឹងឆាប់បញ្ចេរបោះវាចោលទៅ!» ម្តាយពិទូស្រែកឡើង តែត្រូវ​គ្រូយ៉េន​រាដៃ។

«មិនបាន» មេឃុំបកប្រែទៀត «​ទាល់តែមាន​គេមកទិញ​យក ទើបហៅថាជាម្ចាស់ថ្មីបាន!»

តាធឿន​និយាយឡើងភ្លាម៖

«គ្មានពីណាល្ងង់ ទិញយកចិញ្ចៀនឧត្បាតនេះទេ!»

ពិទូស្លុត​ទន់ដៃ​ជើងនឹកឃើញ​តែសភាព​ពេលខ្លួន​ចូលទៅក្នុងធនាគារទទួលយកបណ្តសាជំនួសគេ។

មិនដឹងនាយកនោះចួបអពមង្គលអ្វីខ្លះទេ​បានជាចំណាយលុយ​មួយលាន​មក​ដោះបញ្ហា​ ចុះពេលនេះតើខ្លួនត្រូវ​ធ្វើយ៉ាងណា​ទៅបើពេលវេលាខើចពេកទៅហើយ?

«យើងទៅរកអាប៉ិននោះទៅ!»

ពិទូ​ហៅឪចុងខ្លួនឱ្យបើកឡាន​ប្រញាប់ត្រលប់មកភ្នំពេញដើម្បីស្វែងរកម្ចាស់ពិតនៃចិញ្ចៀន​របស់​ឥនុចារ្ស ប៉ុន្តែក្រុមគ្រួសារលោកវិសុទ្ធដែលជានាយកធនាគារ គ្មានអ្នកណានៅផ្ទះទេ មានតែអ្នកយាមម្នាក់ដែលប្រាប់មកថា ចៅហ្វាយរបស់គេហោះចេញទៅបរទេសទាំងប្រពន្ធកូន តាំងពីម្សិលមិញ។

«ច្បាស់! ច្បាស់ណាស់! ​ច្បាស់ហើយ អាចោរចង្រៃនោះត្រូវព្រាយ​បុរាណ​លង​ដល់បាក់ស្បាតបានជារត់ចោលស្រុក​ហើយ​ផ្ទេរស៊យរបស់ឱ្យខ្ញុំ!»

គេងាកមកយំដាក់ម្តាយ៖

«ខ្ញុំនឹង​ស្លាប់ហើយម៉ែ!»

«អូ!​ យើងទិញសំបុត្រចេញទៅបរទេសដែរទៅ! អាម្ចាស់មុនវាចេះគេច​ចេញទៅបរទេសយើងក៏ចេះចេញដែរ!»

តាធឿនឱ្យយោបល់បែបនេះ  ប៉ុន្ដែពិទូមិនមាត់មិនក​ព្រោះកំពុងស្លន់ស្លោ។

យាយតា​គាត់ងក់ក្បាល យល់ស្របគំនិតប្តីចុងគាត់។ តាធឿន​ក៏​អែប​ឡាន​ចូលទៅចតនៅនឹងមុខក្រុមហ៊ុនទេសចរណ៍មួយ​។

«ចូលទៅទូ!»

គាត់តឿន​ពិទូ គេ​ក៏ដាច់ចិត្តចេញទៅក្រៅឡាន ឆ្ពោះទៅរក​ទិញ​សំបុត្រ​យន្តហោះ​ប្រុងទៅប្រទេសណាដែលមិនតម្រូវ​រកទិដ្ឋការយូរ ឱ្យតែមានជើងហោះហើរ នឹង​បាន​ចាកចេញភ្លាមៗ គឺយកសុខសិន។

គេនិយាយប្រញាប់ទៅកាន់នារី អ្នកលក់សំបុត្រ៖

«ប្រទេសណាដែលមិនចាំបាច់សុំវីសា?!»

នារីនោះដូចជាមិនយល់អ្វីដែលគេចង់និយាយ គេក៏ប្រញាប់​ហុច​លុយមួយចំនួនឱ្យនាង៖

«ខ្ញុំត្រូវការចេញពីប្រទេសប្រញាប់!»

«សំខាន់ពូចង់ទៅណា?!»

«ប្រទេសជិតខាង!»

«សុំលិខិតឆ្លងដែន!»

ពិទូងាកមករកម្តាយ​ទាំងហួសចិត្ត​ព្រោះមិនបានយកឯកសារធ្វើដំណើរនេះមកតាមខ្លួន ស្រាប់តែបាត់ម្តាយ​ បាត់ឡាន បាត់តាធឿន បាត់គ្រប់យ៉ាង លេចចេញ​បរិយាកាស​អាប់អួរ ភ្លៀងផ្គរមិនទំនងហេតុផល​ ដូចជាគេនេះកំពុងឈរនៅកន្លែងស្ងាត់មួយគ្មានមនុស្ស ភ្លៀងធ្លាក់បង្អុរលិចលង់រហែកមេឃដី។

«ម៉េចហ្នឹង? ជួយ!»

គេងាកមករក​នារីនោះ វិញ​ឃើញ​នាង​ស្រក់ទឹកភ្នែករហាម ដក់ទឹកដូចជាភ្លៀងជ្រាបពេញហាង​របស់នាង ខោអាវនាង​ក្លាយជា​បុរាណ កន្លែងលក់នេះក្លាយទៅជាទីរហោឋាន ជណ្ដើរឬបន្ទប់កញ្ចក់ទាំងអស់ក្លាយទៅជារនាំងដើមឈើក្រវេមក្រវាម។

«ឯងរត់មិនរួចទេ!»

នាង​នោះខមដាក់គេ ​ធ្វើឱ្យពិទូ​ផ្ងារក្រោយ​ចែវដៃរត់ទាំងស្លន់ស្លោរទៀត។

«បងឯងរត់មិនរួចទេ» ជាសំឡេងវីណាម្តង!

គេសឹងសន្លប់បាត់ស្មារតីព្រោះឃើញនាង​កំពុង​ឈរក្រោមកំសួលភ្លៀង។

«ព្រោះបងឯង បានជាខ្ញុំរងរាសីទាប ត្រូវស្លាប់!»

«បងមិនដឹងទេ!» ពិទូស្រែកវាស​រួចក៏ដួលសន្លប់។

ទម្រាំភ្ញាក់ដឹងខ្លួនឡើង គ្រាន់បើ​បន្តិចដែល​ខ្លួនឯងនៅក្នុងមន្ទីរពេទ្យ។

ម្ដាយរបស់គេ​កំពុងអង្គុយត្របោមជង្គង់ក្រោមស្ថានភាពពិបាកគិតគូរ ចំណែកឯតាធឿន​ក៏មិនបាននៅស្រណុក​ដែរ។

គាត់ដើរ​ចុះឡើងៗក្បែរបង្អួចសម្លឹងទៅជាន់ខាងក្រោម ដៃក្ដាប់សោឡានដូចជាគាត់នៅស្រណោះរបស់ទាំងនេះ ប៉ុន្ដែចិត្តគាត់ក៏ភ័យខ្លាច។

«ខ្ញុំមានរឿងអីទៅ? ខ្ញុំមានរឿងអី? ជួយខ្ញុំផង! រកព្រះសង្ឃមកសូត្របណ្តេញខ្មោចស្រី​នោះផងម៉ែ ហើយ​លុយ​អស់នេះ​យកទម្លាក់ចោលមុខផ្ទះអាប៉ិនវិសុទ្ធហ្នឹងទៅ! ឡាន​ផ្ទះ​ស្អីក៏ដោយ​ចិញ្ចៀន​ហ្នឹងក៏ដោយម៉ែ!»

យាយជាម្តាយ​មានទឹកមុខ​ភ័យខ្លាំងណាស់ ប៉ុន្ដែត្រូវ​បានតាធឿន​ស្ទុះមក​ឃាត់ថា​៖

«កុំភ័យពេកភ័យ​ដល់ថ្នាក់​កំពុងជិះឡានសុខៗទៅរកកន្លែងទិញសំបុត្រស្រាប់តែសន្លប់អ៊ីចឹង?!»

គេទើបនឹងដឹងថាមិនទាន់ទៅដល់ក្រុមហ៊ុនទេសចរផងទេ។ តាធឿនបន្ថែម​ឡើង៖

«ខ្ញុំរកនឹកឃើញ​ហើយ! បើម្នាក់ហ្នឹង​មាន​ម៉ឺនសែនដុល្លារអាមេរិក ផ្ទេរបណ្តាសា​មកឱ្យពិទូ ខ្ញុំគិតរកអ្នកដែល​មិនដឹងអី យកលុយ​ពីយើងតិចតួចទទួលវាទៅតាមលំនាំហ្នឹងដែរ!»

«ត្រូវហើយ កៀក១៣រោចហើយ!» មីងតាជាម្តាយតឿន។

«ពូស្គាល់មនុស្សម្នាក់! ជាកំពូលអ្នកលេងល្បែងជំពាក់គេ​សាហាវជាងឯងទៀតពិទូ! មានប្រពន្ធបីបួននៅសឹងគ្រប់ស្រុកផង នៅភ្នំពេញក៏មាន! មនុស្សនេះ​ប្រហែលអាចចូលអន្ទាក់យើង!»

«អ្នកណាឯង!» ម្តាយពិទូ​សួរទាំងបារម្ភ។

«អាភឿក!»

ពួកគេ​បានទៅតាមរកតាភឿក ទៅដល់ផ្ទះតាភឿក…

«នែ​ចាញ់ច្រើនទេ? អញ​ឱ្យរបស់មួយលើករាសី!»

«ឯណា?»

«ស្អី…អញ មិនយកទេ​ចិញ្ចៀនធំណាស់ ពាក់ម៉េចកើត?!»

«ពាក់មេដៃទៅយកហុងស៊ុយ!»

«អញមិនយកទេ របស់ចម្លែកៗយកខ្លាចស៊យ!»

អស់តម្រិះ តាធឿន​ក៏សារភាពប្រាប់តាភឿកថា…

«រកអ្នកព្រមទទួលពាក់វាទៅ អញឱ្យឯង ប្រាំរយដុល្លារ!»

គិតចុះគិតឡើង សម្លឹងរបស់ចម្លែកភ្លឹះៗ ហេតុតែចង់បានលុយ​បន្តវង់ល្បែង តាភឿកបានងក់ក្បាលយល់ព្រម។

សូមរង់ចាំអានវគ្គ នាងដេន្នីនិងចិញ្ចៀនភ្លុក