ព្រះនាងតូច – Meysansotheary

ព្រះនាងតូចសារ៉ា ភាគទី៥
ព្រឹក​មួយ​ពេល​នាង​​នៅ​ចំ​ជ្រុង​នៃ​ផ្លូវ​បែក​ជា​បួន បន្ទប់​ពី​ដើរ​ទិញ​គ្រឿងទេស សាច់ និង​នំ ​ទឹក​មុខ​របស់​នាង​ប្រែ​ជា​រីករាយ ពេល​ដែល​​ឡាន​ទ្រុង​មួយ​ដាក់​គ្រឿង​សង្ហារិម​ពេញ​មក​ឈប់​នៅ​មុខ​ផ្ទះ​ជាប់​នោះ គេ​បើក​ទ្វារ​មុខ ហើយ​បុរសៗ​ស្លៀកពាក់​ខ្លី​កំពុង​ជញ្ជូន​ឥវ៉ាន់​ និង​គ្រឿង​សង្ហារិម​ចូល។

“ផ្ទះ​នេះ​ត្រូវ​គេ​ទិញ​ហើយ វា​ពិត​ជា​ត្រូវ​គេ​ទិញ​មែន! អូ! ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​មនុស្ស​ល្អ​អើត​មក​តាម​បង្អួច​បន្ទប់​ធ្នើរ!”

នាង​ស្ទើរ​តែ​ឈប់​នៅ​កន្លែង​ក្រាល​ថ្ម​ដើម្បី​ពួក​គេ​លើក​របស់​របរ​ចូល​ក្នុង។ នាង​គិត​ថា​ប្រសិន​បើ​នាង​អាច​ឃើញ​គ្រឿង​សង្ហារិម​នាង​នឹង​អាច​ទាយ​ថា​វា​ជា​របស់​មនុស្ស​ប្រភេទ​ណា។

“តុ​​និង​កៅអី​របស់​កញ្ញា​មីនជីន គឺ​ដូច​ជា​គាត់​អីចឹង។ ខ្ញុំ​ចាំ​បាន​ថា​ខ្ញុំ​គិត​យ៉ាង​នេះ​តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​គាត់​ភ្លាម​ទោះ​បី​​ជា​ខ្ញុំ​នៅ​តូច​ក៏​ដោយ។ ក្រោយ​មក​ខ្ញុំ​ប្រាប់​ប៉ាប៉ា ហើយ​គាត់​សើច​ និង​និយាយ​ថា​នោះ​គឺ​ជា​ការពិត។ ខ្ញុំ​ជឿ​ថា​គ្រួសារ​ធំ មាន​កៅអីភ្នាក់ដៃ​ និង​សាឡុង​ស្រួល​អង្គុយ ហើយ​ខ្ញុំ អាច​មើល​ឃើញ​ជញ្ជាំង​ផ្កា​ពណ៌​ក្រហម​របស់​ពួក​គេ នៅ​ទី​នោះ​កក់​ក្ដៅ ហើយ​រីករាយ។” នាង​គិត។

ទី​បំផុត​នាង​បាន​ឃើញ​គ្រឿង​សង្ហារិម​ប្រណិតៗ ត្រូវ​បាន​គេ​លើក​ដាក់​លើ​កម្រាល​ថ្ម តុ​ ទូ ធ្វើ​ពី​ឈើ​មាន​ក្បាច់​ស្អាតៗ បាន​ធ្វើ​ឲ្យ​នាង​នឹកដល់​ផ្ទះ​នាង​​នៅ​ប្រទេស​ឥណ្ឌា របស់​មួយ​ក្នុង​ចំណោម​របស់​ជា​ច្រើន​របស់​នាង​ដែល​ត្រូវ​បាន​កញ្ញា មីនជីន ដក​យក​គឺ​តុ​​ឈើ​មាន​ឆ្លាក់​ក្បាច់​ដ៏​ស្រស់​ស្អាត​ដែល​ប៉ា​របស់​នាង​ផ្ញើ​មក។

“គឺ​គ្រឿង​សង្ហារិម​​ស្អាតៗ មើល​ទៅ​ប្រាកដ​ជា​របស់​គ្រួសារ​អភិជន” នាង​និយាយ។

ឡាន​ដឹក​គ្រឿង​សង្ហារិម​ចេញ​ចូល​ជា​ច្រើន​លើក សារ៉ា មាន​ឱកាស​​​មើល​គ្រឿង​សង្ហារិម​ប្រណិតៗ កម្រាល​ព្រំ​ដ៏​ស្រស់​ស្អាត​ត្រូវ​បាន​គេ​លើក​ចូល​ក្នុង មាន​គំនូរ​ជា​ច្រើន​ផ្ទាំង ហើយ​សៀវភៅ​ច្រើន​សន្ធឹក​ដែល​​ល្មម​នឹង​អាច​បង្កើត​បណ្ណាល័យ​បាន។ ក្នុង​ចំណោម​របស់​ទាំង​អស់​នោះ​មាន​រូប​បដិមា​ព្រះ​ពុទ្ធ​គង់​លើ​បល្ល័ង្ក។

“នរណា​ម្នាក់​ក្នុង​គ្រួសារ​នេះ ប្រាកដ​ជា​ធ្លាប់​រស់​នៅ​ប្រទេស​ឥណ្ឌា ពួក​គេ​ទម្លាប់​នឹង​របស់​នៅ​ឥណ្ឌា​ហើយ​​ចូល​ចិត្ត។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន ខ្ញុំ​នឹង​មាន​អារម្មណ៍​ថា ពួក​គេ​ដូច​ជា​មិត្ត ទោះ​បី​ជា​គ្មាន​នរណា​អើត​មក​តាម​បង្អួច​ក៏​ដោយ។” នាង​គិត។

ពេល​នាង​យក​ទឹក​ដោះ​គោ​ទៅ​ទៅ​ឲ្យ​ចុងភៅ​នៅ​ពេល​ល្ងាច នាង​បាន​ឃើញ​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ជាង​ពេល​ណា​ទាំង​អស់។ បុរស​សង្ហា​ជា​ប៉ា​​នៃ​គ្រួសារ​ធំ​បាន​ដើរ​កាត់​​ផ្លូវ​ត្រឡែងកែង​ ហើយ​រត់​ចូល​ឡើង​ទៅ​លើ​ផ្ទះ​ដែល​នៅ​ជាប់​នោះ។ គាត់​រត់​ឡើង​ហាក់​ដូច​ជា​​​គាត់​បាន​នៅ​ផ្ទះ​នោះ​ជា​យូរ​ណាស់​មក​​ហើយ។ គាត់​​ចូល​ទៅ​ក្នុង​នោះ​​យ៉ាង​យូរ ហើយ​​គាត់​បាន​ចេញ​មក​ក្រៅ​ជា​ច្រើន​លើក​នឹង​ចង្អុល​ប្រាប់​អ្នក​ធ្វើ​ការ​​នៅ​ទី​នោះ មើល​ទៅ​គាត់​ហាក់​មាន​សិទ្ធិ​បញ្ជា​ពួក​គេ។ មើល​ទៅ​ប្រាកដ​ណាស់​គាត់​ពិត​ជា​ស្និទ្ធស្នាល​ជាមួយ​អ្នក​ដែល​មក​ស្នាក់​នៅ​ថ្មី​នោះ ហើយ​ជួយ​សម្រួល​ការងារ​នេះ​​ឲ្យ​គេ។

“ប្រសិន​បើ​គ្រួសារ​ថ្មី​នេះ​មាន​កូន​ក្មេង ក្មេងៗ​នៅ​គ្រួសារ​ធំ​ប្រាកដ​ជា​មក​លេង​​ជាមួយ​ពួក​គេ ហើយ​ពួក​គេ​ប្រហែល​ជា​អាច​ឡើង​ទៅ​បន្ទប់​ធ្នើរ​ខាង​លើ​ដើម្បី​លេង​។” នាង​ប៉ាន់​ស្មាន។

ពេល​យប់​ក្រោយ​នាង​ធ្វើ​ការ​រួចរាល់ ប៊េកគី​​​ បាន​ចូល​ទៅ​​ជួប​នាង គឺ​អ្នក​ទោស​ដូច​គ្នា ហើយ​នាង​បាន​នាំ​ដំណឹង​មក។

“អ្នក​នាង អ្នក​ដែល​មក​នៅ​ផ្ទះ​ជាប់​យើង​គឺ​​បុរស​ជនជាតិ​​ឥណ្ឌា ខ្ញុំ​មិន​ដឹង​ថា​គាត់​ជា​បុរស​ស្បែក​ខ្មៅ​ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​គាត់​គឺ​ជនជាតិ​ឥណ្ឌា។ គាត់​មាន​ខ្លាំង​ណាស់ ហើយ​បុរស​នៅ​​គ្រួសារ​ធំ​នោះ​គឺ​ជា​មេធាវី​របស់​គាត់។ គាត់​មាន​បញ្ហា​ច្រើន​ណាស់ ធ្វើ​ឲ្យ​គាត់​ឈឺ និង​មាន​ស្មារតី​ខ្សោយ។ គាត់​គោរព​រូប​សំណាក គាត់​លត់​ជង្គង់​ឱន​គោរព​ឈើ និង​ថ្ម។ ខ្ញុំ​ឃើញ​គេ​លើក​រូប​សំណាក​ចូល​ក្នុង​ផ្ទះ​សម្រាប់​គាត់​គោរព។

សារ៉ា សើច​បន្តិច។

“ខ្ញុំ​មិន​ជឿ​ថា​គាត់​គោរព​រូប​សំណាក​នោះ​ទេ មនុស្ស​ខ្លះ​គេ​ចូល​ចិត្ត​ទុក​រូប​សំណាក​នោះ​ព្រោះ​រូប​សំណាក​ទាំង​នោះ​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ប៉ាប៉ា របស់​ខ្ញុំ​មាន​មួយ​ដែល​នៅ​ផ្ទះ ប៉ុន្មាន​គាត់​មិន​គោរព​បន់​ស្រន់​ទេ។”

ប៉ុន្តែ​ប៊េកគី ទំនង​ជា​ជឿ​ថា​បុរស​មក​នៅ​ថ្មី​នោះ​​ជា​អ្នក​គោរព​បូជា រូប​បដិមា ឈើ និង​ថ្ម ហើយ​ស្ដាប់​ទៅ​ដូច​ជា​អន្លង់អន្លោច​ជាង​អ្នក​ដែល​ទៅ​វិហារ​ហើយ​បន់​ស្រន់​តាម​សៀវភៅ។ យប់​នោះ​នាង​នៅ​​និយាយ​ជាមួយ​ សារ៉ា យ៉ាង​យូរ​ពី​​រឿង​​បុរស​នោះ និយាយ​ថា​តើ​ប្រពន្ធ​គាត់​ជា​មនុស្ស​យ៉ាង​ម៉េច​ប្រសិន​បើ​គាត់​មាន​ប្រពន្ធ ហើយ​កូន​របស់​គាត់​យ៉ាង​ម៉េច​ប្រសិន​បើ​គាត់​មាន​កូនៗ។ សារ៉ា គិត​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​តែ​នាង​ច្បាស់​ថា​ពួក​គេ​ប្រាកដ​ជា​​មាន​សម្បុរ​ខ្មៅ ហើយ​នឹង​ពាក់​ឈ្នួត ហើយ​ដូច​ជា​ឪពុក​ម្ដាយ​របស់​​ពួក​គេ​ជា​អ្នក​គោរព​សាសនា។

អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​ទើប​​ការ​ចង់​ដឹង​របស់​នាង​​បាន​សម្រេច ពេល​នោះ​ការ​ពិត​បាន​ទម្លាយ​មក​ថា​បុរស​ដែល​ទើប​តែ​មក​ស្នាក់​នៅ​នោះ​​គ្មាន​ប្រពន្ធ​ ហើយ​ក៏​គ្មាន​កូន​ដែរ។ គាត់​ជា​ទាហាន​ដែល​គ្មាន​គ្រួសារ ហើយ​ច្បាស់​ណាស់​ដែល​គាត់​មាន​បញ្ហា​សុខភាព និង​រឿង​មិន​សប្បាយ​ចិត្ត​ក្នុង​សតិ។

ថ្ងៃ​មួយ​រទេះ​បាន​បោះពួយ​ចូល​មក​ ហើយ​ឈប់​នៅ​ខាង​មុខ​ផ្ទះ។ ជើង​របស់​បុរស​បាន​បោះ​ចេញ​មក​ពេល​ដែល​មាន​គេ​បើក​ទ្វារ​រទេះ នោះ​គឺ​ឪពុក​នៅ​ក្នុង​គ្រួសារ​ធំ​ចេញ​មក​មុន​​គេ។ បន្ទាប់​ពី​គាត់​មក​គឺ​គ្រូពេទ្យ​ដែល​ស្ថិត​ក្នុង​ឯកសណ្ឋាន បន្ទាប់​មក​ទៀត​គឺ​បុរស​អ្នក​បម្រើ​ពីរ​នាក់។ ពួកគេ​មក​ជួយ​ម្ចាស់​របស់​ពួក​គេ​ដែល​ត្រូវ​ចេញ​ពី​រទេះ គឺ​ជា​បុរស​ដែល​មាន​ជំងឺ ទឹក​មុខ​ស្លេកស្លាំង ហើយ​ខ្លួន​រុំ​ដោយ​កន្សែង។ គាត់​ត្រូវ​គេ​គ្រា​ឡើង​លើ ហើយ​មេ​គ្រួសារ​ធំ​​ទៅ​ជាមួយ​គាត់ មើល​ទៅ​ហាក់​ដូច​ជា​បារម្ភ​ណាស់។ បន្តិច​ក្រោយ​មក​រទេះ​របស់​វេជ្ជបណ្ឌិត​បាន​មក​ដល់ ហើយ​វេជ្ជបណ្ឌិត​បាន​ចូល​ទៅ​ក្នុង ប្រាកដ​ជា​ចូល​ទៅ​មើល​ជំងឺ​របស់​គាត់។

“មាន​បុរស​ស្បែក​លឿង​មក​នៅ​ជាប់​នេះ​​ សារ៉ា បង​​គិត​ថា​គាត់​ជា​ជនជាតិ​ចិន​ទេ? សៀវភៅ​ប្រវត្តិសាស្ត្រ​សរសេរ​ថា ជនជាតិ​ចិន​ស្បែក​លឿង។” ឡូទី ខ្សឹប​នៅ​ក្នុង​ថ្នាក់​ភាសា​បារាំង​​របស់​នាង។

“ទេ គាត់​មិន​មែន​ជនជាតិ​ចិន​ទេ  គាត់​ឈឺ​ទើប​ស្បែក​គាត់​លឿង ឆាប់​ធ្វើ​លំហាត់​របស់​ឯង​ទៅ​ ឡូទី។” សារ៉ា ខ្សឹប​ប្រាប់​វិញ។

នោះ​​ជា​ការ​ចាប់​ផ្ដើម​នៃ​រឿង​របស់​​បុរស​ជនជាតិ​ឥណ្ឌា។

សម្រស់​ពេល​សុរិយា​អស្ដង្គត​នៅ​ទី​នេះ​​មនុស្ស​អាច​មើល​ឃើញ​ម្ដងម្កាល ហើយ​ពួក​គេ​ខ្លះ​អាច​មើល​ឃើញ​តែ​ពាក់​កណ្ដាល ខ្លះ​ទៀត​គ្រាន់​តែ​ដឹង​ថា​សុរិយា​កំពុង​ធ្វើ​ដំណើរ​​ទៅ​ទិស​ខាង​លិច ហើយ​ជិត​នឹង​លាក់​ខ្លួន​បាត់​ហើយ​ដោយ​សារ​ពួក​គេ​សម្លឹង​ទៅ​ពពក​ប៉ុណ្ណោះ នោះ​គឺ​អាស្រ័យ​លើ​កន្លែង​ដែល​ពួក​គេ​នៅ។ ប៉ុន្តែ​មាន​កន្លែង​មួយ​ដែល​អាច​គយគន់​សម្រស់​​ថ្ងៃ​អស្ដង្គត​ដ៏​ស្រស់​ត្រកាល​នេះ​តាំង​ពី​ដើម​ដល់​ចប់ នោះ​គឺ​តាម​បង្អួច​បន្ទប់​ធ្នើរ​​​ដែល​ជា​ញឹកញាប់​ សារ៉ា ប្រញាប់​ឡើង​មក​ក្រោយ​ពី​នាង​ធ្វើ​ការ​របស់​នាង​រួច​អស់ ហើយ​ចុងភៅ​មិន​ប្រើ​ឲ្យ​នាង​ចេញ​ក្រៅ ពេល​ដែល​នាង​ច្បាស់​ថា​នឹង​គ្មាន​នរណា​ហៅ​នាង​ឲ្យ​ចុះ​ទៅ​វិញ នាង​តែង​ឡើង​មក​ឈរ​នៅ​លើ​ជើង​តាំង​ហើយ​អើត​មួយ​កំណាត់​ខ្លួន​ចេញ​ក្រៅ​បង្អួច​មើល​ពពក​ខ្មួលខ្មាញ់​​ប្រែ​ពណ៌​ទៅ​ជា​មាស ទៅ​ជា​ខៀវ​តាម​អំណាច​នៃ​ព្រះ​សុរិយា និង​ដំណើរ​​ឆ្ពោះ​ទៅ​ទិស​ខាង​លិច។ បក្សាបក្សី​ហើរ​មក​ត្រសង ទុំ​នៅ​លើង​បំពង់​ផ្សែង ដំបូល​ផ្ទះ ប្រលែង​គ្នា​ បន្លឺ​សំឡេង​ទ្រហឹងអឺងកង​ ខណៈ​សារ៉ា ដក​ដង្ហើម​វែង​ហើយ​សម្លឹង​ទៅ​ពពក​ដែល​ពេល​ខ្លះ​ផ្ដុំ​ចេញ​ជា​រូប​សត្វ ពេល​ខ្លះ​ចេញ​ជា​ភ្នំ និង​រសាត់​ទៅ​តាម​ព្រះពាយ ហើយ​នាង​នៅ​សម្លឹង​រហូត​ដល់​សម្រស់​ដ៏​ត្រកាល​នេះ​លិច​ទៅ​បាត់​ជាមួយ​នឹង​ព្រះ​សុរិយា។

​​​​ប៉ុន្មាន​ថ្ងៃ​ក្រោយ​បុរស​ឥណ្ឌា​នោះ​ត្រូវ​បាន​គេ​នាំ​​​មក​ផ្ទះ​ថ្មី​របស់​គាត់ សម្រស់​ថ្ងៃ​លិច​បែប​នោះ​បាន​កើត​ឡើង​ម្ដង​ទៀត ហើយ​ថ្ងៃ​នោះ​ជា​ថ្ងៃ​សំណាង​ល្អ ដែល​សារ៉ា បាន​ធ្វើ​ការ​ចប់​អស់​ហើយ​គ្មាន​នរណា​ប្រើ​នាង​ឲ្យ​ចេញ​ក្រៅ សារ៉ា ដឹង​ថា​ថ្ងៃ​នោះ​គឺ​ងាយ​ជាង​សព្វ​មួយ​ដង​ដើម្បី​ឡើង​មក​ខាង​លើ។

នាង​ឡើង​លើ​តុ​របស់​នាង​​ហើយ​សម្លឹង​ទៅ​ខាង​ក្រៅ នោះ​ជា​ពេល​វេលា​ដ៏​អស្ចារ្យ។ មើល​ទៅ​ទិស​ខាង​លិច​ឃើញ​ដុំ​ទឹក​ពណ៌​មាស​កំពុង​រលាយ ហាក់​ដូច​ជា​រលក​ដ៏​អស្ចារ្យ​កំពុង​បោកបក់​នៅ​ខាង​លើ​ភព​ផែនដី។ ពន្លឺ​លឿង​ខ្ចី​ជ្រៅ​ចាំង​ពេញ​អាកាស បក្សាបក្សី​ហើរ​កាត់​ដំបូល​ផ្ទះ​ទាំងឡាយ​បង្កើត​បាន​ជា​ផ្ទះ​ពណ៌​ខ្មៅ​បញ្ច្រាស​នឹង​ពន្លឺ​ដ៏​ស្រទន់​ពី​អាកាស។

“ពិត​ជា​អស្ចារ្យ ទេសភាព​នេះ​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច​ថា​នឹង​មាន​រឿង​ចម្លែក​កើត​ឡើង។ ពេល​វេលា​ដ៏​អស្ចារ្យ​បែប​នេះ​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ។” សារ៉ា ខ្សឹប​នឹង​ខ្លួន​ឯង​តិចៗ។

ភ្លាម​នោះ​នាង​បាន​ងាក​មុខ​ទៅ​រក​សំឡេង​មួយ​ដែល​បន្លឺ​មក​នៅ​​កៀក​បង្កើយ​នោះ។ ហាក់​ដូច​ជា​សំឡេង​ចម្លែក​ដែល​ជា​ការ​ជជែក​គ្នា សំឡេង​នោះ​ចេញ​មក​ពី​បង្អួច​បន្ទប់​ធ្នើរ​នៅ​ជាប់​នោះ មាន​នរណា​ម្នាក់​មក​មើល​សុរិយា​អស្ដង្គត​ដូច​ជា​នាង​ដែរ។ នោះ​មិន​មែន​ជា​ក្មេង​ស្រី​តូច ឬ​អ្នក​បម្រើ​ក្នុង​ផ្ទះ​ទេ គឺ​ជា​បុរស​ជនជាតិ​ឥណ្ឌា ហើយ​សំឡេង​ដែល​បន្លឺ​មក​​មុន​នេះ​គឺ​សំឡេង​ស្វា​តូច​ដែល​គាត់​កាន់​ក្នុង​ដៃ មើល​ទៅ​គាត់​ហាក់​ស្រលាញ់​ស្វា​នោះ​ណាស់។

ពេល​ដែល​សារ៉ា​ សម្លឹង​ទៅ​គាត់ គាត់​បាន​សម្លឹង​មក​នាង​វិញ រឿង​ទី​មួយ​ដែល​នាង​គិត​គឺ​មុខ​ខ្មៅ​របស់​គាត់​មើល​ទៅ​ហាក់​ពោរពេញ​ដោយ​ទុក្ខ​សោក និង​នឹក​ស្រុក​​កំណើត។ នាង​មាន​អារម្មណ៍​ជឿជាក់​ថា​ គាត់​ឡើង​មក​ដើម្បី​មើល​ថ្ងៃ​លិច ព្រោះ​នៅ​អង់គ្លេស​មនុស្ស​ម្នា​កម្រ​បាន​មើល​ថ្ងៃ​លិច​ណាស់។ នាង​សម្លឹង​មើល​គាត់​ដោយ​ចាប់​អារម្មណ៍​មួយ​ភ្លែត ហើយ​បន្ទាប់​មក​ញញឹម។ នាង​បាន​រៀន​ពី​របៀប​ញញឹម​ដែល​មើល​ទៅ​ជា​ការ​គួរសម សូម្បី​តែ​អ្នក​មិន​ធ្លាប់​ស្គាល់​​ក៏​អាច​គិត​បែប​នោះ។

ស្នាម​ញញឹម​របស់​នាង​ពិត​ជា​សេចក្ដី​សោមនស្ស​សម្រាប់​គាត់។ អារម្មណ៍​របស់​គាត់​បាន​បង្ហាញ​មក​ជាមួយ​ធ្មេញ​ស​ចាំង​ពេល​ដែល​គាត់​ញញឹម​មក​វិញ​​ មើល​ទៅ​ហាក់​ដូច​​ជា​ពន្លឺ​បាន​កំចាត់​ចោល​នូវ​ភាព​ងងឹត​លើ​ផ្ទៃ​មុខ​របស់​គាត់។ ទឹក​មុខ​រួសរាយ​ និង​ពន្លឺ​ភ្នែក​របស់​ សារ៉ា តែងតែ​ជះ​ឥទ្ធិពល​លើ​មនុស្ស​ដែល​មាន​អារម្មណ៍​ថា​ហត់នឿយ និង​ដុនដាប។

ព្រោះ​​នាង​តូច (ភាគ​ទី​៩)

នោះ​ប្រហែល​ជា​ការ​រាក់​​ទាក់​របស់​គាត់​ចំពោះ​នាង​ដែល​គាត់​បាន​លែង​ស្វា​របស់​គាត់។ វា​ជា​ស្វា​រពឹស​ដែល​តែង​តែ​ចង់​ផ្សង​ព្រេង ហើយ​ពេល​គឺ​ជា​បញ្ហា​ដែល​ក្មេង​ស្រី​នេះ​បាន​ធ្វើ​ឲ្យ​វា​រំភើប។  ភ្លាម​នោះ​វា​ក៏​លោត​ទៅ​លើ​ដំបូល រត់​កាត់​ដំបូល​ដោយ​ស្រែក​​​តិចៗ ហើយ​លោត​លើង​ស្មា​របស់​ សារ៉ា ហើយ​លោត​ពី​នោះ​ចូល​ក្នុង​បន្ទប់​ធ្នើរ​របស់​នាង។ វា​ធ្វើ​ឲ្យ​នាង​សើច និង​សប្បាយ​ចិត្ត ប៉ុន្តែ​នាង​ដឹង​ថា គេ​ត្រូវ​ត្រលប់​ទៅ​​រក​ម្ចាស់​របស់​គេ​វិញ ប្រសិន​បើ​បុរស​នោះ​​ជា​ម្ចាស់​របស់​គេ តើ​គេ​នឹង​អាច​ធ្វើ​យ៉ាង​ម៉េច​បាន។ ​នាង​ឆ្ងល់​ថា តើ​ស្វា​នេះ​ព្រម​ឲ្យ​នាង​ចាប់​គេ​ទេ ឬ​គេ​កាច​មិន​ព្រម​ឲ្យ​ចាប់ ហើយ​ប្រហែល​ជា​គេ​រត់​ទៅ​លើ​ដំបូល​ហើយ​និង​គេច​បាត់។ រឿង​នោះ​មិន​បាន​កើតឡើង​ទេ ប្រហែល​វា​ជា​ស្វា​របស់​បុរស​ជនជាតិ​ឥណ្ឌា​នោះ ហើយ​បុរស​កម្សត់​នោះ​ចូលចិត្ត​គេ។

នាង​ងាក​ទៅ​បុរស​នោះ ហើយ​នាង​មាន​អារម្មណ៍​​សប្បាយ​ចិត្ត​ដែល​នាង​នៅ​ចាំ​ភាសា​ហិណ្ឌូ​បាន​ខ្លះ ​នាង​បាន​រៀន​ពេល​នាង​រស់​នៅ​ជាមួយ​ប៉ា​របស់​នាង។ នាង​អាច​និយាយ​ឲ្យ​បុរស​នោះ​យល់​បាន ពេល​ដែល​នាង​និយាយ​ភាសា​ដែល​គេ​ចេះ។

“តើ​គេ​ព្រម​ឲ្យ​ខ្ញុំ​ចាប់​គេ​​ទេ?” នាង​សួរ។

នាង​មិន​ដែល​នឹក​ស្មាន​ថា នឹង​បាន​ឃើញ​ការ​ភ្ញាក់​​ផ្អើល និង​ភាព​រីករាយ​ជាង​​​នេះ​ទេ​ ពេល​ដែល​មុខ​ខ្មៅ​របស់​គាត់​បង្ហាញ​ពី​ក្ដី​រំភើប​ខណៈ​នាង​និយាយ​ភាសា​របស់​គាត់។ ការពិត​គឺ​បុរស​កម្សត់​នោះ​មាន​អារម្មណ៍​ថា​ព្រះ​បាន​​​ប្រទាន​ពរ​ដល់​គេ ហើយ​សំឡេង​នេះ​គឺ​មក​ពី​ឋានសួគ៌។ ពេល​នោះ​សារ៉ា ដឹង​ថា​គាត់​បាន​ទម្លាប់​នឹង​ក្មេងៗ​នៅ​លោក​ខាង​លិច​ហើយ គាត់​សំដែង​ការ​អរគុណ​ដល់​សារ៉ា ដោយ​ការ​គោរព។ គាត់​ជា​​អ្នក​បម្រើ​របស់ សាប៊ីប។ ស្វា​នោះ​ជា​ស្វា​ល្អ ហើយ​វា​នឹង​មិន​ខាំ​មនុស្ស​ទេ ប៉ុន្តែ​បើ​ចង់​ចាប់​វា​ពិបាក​បន្តិច។ វា​នឹង​រត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​លឿន​ដូច​ជា​ផ្លេក​បន្ទោរ វា​មិន​ស្ដាប់​បង្គាប់​តែ​មិន​មែន​ជា​ស្វា​អាក្រក់​ទេ។ រ៉ាម ដាស ស្គាល់​ស្វា​នេះ​ហាក់​ដូច​ជា​កូន​របស់​គេ ហើយ​ពេល​ខ្លះ​វា​ស្ដាប់​តាម​ រ៉ាម ដាស តែ​មិន​មែន​ស្ដាប់​រហូត​ទេ។ ប្រសិន​បើ​ សារ៉ា អនុញ្ញាត​នោះ រ៉ាម ដាស នឹង​ឆ្លង​ដំបូល​មក​បន្ទប់​របស់​នាង ហើយ​ចូល​តាម​បង្អួច និង​ចាប់​កូន​ស្វា​តូច​នោះ​ទៅ​វិញ។ ប៉ុន្តែ​ជា​ការ​ពិត​ណាស់​គាត់​ខ្លាច​សារ៉ា នឹង​គិត​ថា​គាត់​ធ្វើ​ជ្រុល​ពេក ហើយ​មិន​អនុញ្ញាត​ឲ្យ​គាត់​ឆ្លង​មក។​

ប៉ុន្តែ​សារ៉ា បាន​​ផ្ដល់​សិទ្ធិ​ឲ្យ​គាត់​​នៅ​ពេល​នោះ។

“លោក​អាច​ឆ្លង​មក​បាន​ទេ?” នាង​សួរ។

“ចាំ​បន្តិច” គាត់​ឆ្លើយ។

“អញ្ចឹង​ឆ្លង​មក គេ​កំពុង​លោត​ពី​ជ្រុង​ម្ខាង​ទៅ​ជ្រុង​ម្ខាង​ទៀត​ក្នុង​បន្ទប់​ មើល​ទៅ​គេ​ប្រហែល​ជា​ខ្លាច​ហើយ។” នាង​និយាយ។

រ៉ាម ដាស ចេញ​ពី​បង្អួច​បន្ទប់​ធ្នើរ​របស់​គេ ហើយ​ដើរ​មក​ទ្វារ​បន្ទប់​របស់​​នាង​ដោយ​​នឹង​ខ្លួន និង​ស្រាល មើល​ទៅ​គាត់​ហាក់​ដូច​ជា​ធ្លាប់​ដើរ​លើង​ដំបូល​ផ្ទះ​ពេញ​មួយ​ជីវិត​ទៅ​ហើយ។ គាត់​ផ្លោះ​ចូល​តាម​បង្អួច​ដំបូល​ ហើយ​ទម្លាក់​ជើង​ដោយ​មិន​ឲ្យ​ឮ​សំឡេង។ បន្ទាប់​មក​គាត់​ងាក​ទៅ​រក​សារ៉ា ហើយ​ឱន​គោរព​ម្ដង​ទៀត។ ស្វា​ឃើញ​គាត់​ហើយ​ក៏​រត់​និង​ស្រែក​តិចៗ។ រ៉ាម ដាស ប្រញាប់​ទៅ​បិទ​បង្អួច​ភ្លាម ហើយ​ចាប់​ផ្ដើម​ដេញ​ចាប់​វា។ មិន​យូរ​ប៉ុន្មាន​ក៏​ចាប់​បាន ភ្លាមៗ​កូន​ស្វា​នេះ​បម្រាស់​ចុះ​ឡើង​នៅ​លើ​ស្មា​របស់​គាត់ ហើយ​យក​ដៃ​កេះ​ក និង​ទាញ​សក់​របស់​គាត់​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច។

រ៉ាម ដាស អរគុណ​សារ៉ា ជា​ខ្លាំង​ដែល​បាន​ឲ្យ​គេ​មក​ចាប់​កូន​ស្វា​ត្រលប់​ទៅ​វិញ។ នាង​បាន​ឃើញ​ភ្នែក​ធម្មជាតិ​របស់​គេ​សម្លឹង​បន្ទប់​ចាស់​ដែល​គ្មាន​អ្វី​សោះ​នេះ​មួយ​ជុំ ប៉ុន្តែ​គាត់​និយាយ​ជាមួយ​​​នាង​ហាក់​ដូច​ជា​កំពុង​និយាយ​ជាមួយ​កូន​ស្រី​តូច​របស់​ត្រកូល​អភិជន ហើយ​ធ្វើ​ហាក់​ដូច​ជា​មិន​បាន​ពិនិត្យ​មើល​អ្វី​ឡើយ។ គាត់​មិន​នៅ​យូរ​ទេ​ក្រោយ​ចាប់​ស្វា​បាន ហើយ​ពេល​វេលា​នោះ​បាន​ធ្វើ​ឲ្យ​នាង​ពេញ​ចិត្ត​។ គាត់​និយាយ​ថា ស្វា​នេះ​រពឹស តែ​ការ​ពិត​វា​មិន​ខូច​ដូច​ការ​ដែល​គេ​មើល​វា​មួយ​​ភ្លែត​ទេ ម្ចាស់​របស់​ស្វា​នេះ​ដែល​កំពុង​ឈឺ ពេល​ខ្លះ​បាន​សប្បាយ​ចិត្ត​ដោយ​សារ​ស្វា​នេះ។ គាត់​នឹង​ក្រៀមក្រំ​ប្រសិន​បើ​ស្វា​នេះ​លួច​រត់​ទៅ​បាត់។ បន្ទាប់​​មក​គាត់​ឱន​គោរព​នាង​ម្ដង​ទៀត ហើយ​​ឡើង​លើ​បង្អួច​ និង​ដើរ​កាត់​​ដំបូល​ម្ដង​ទៀត​ដូច​ដែល​ស្វា​​បាន​ដើរ​មុន​នេះ។

ពេល​ដែល​គាត់​ទៅ​បាត់ សារ៉ា ឈរ​នៅ​កណ្ដាល​បន្ទប់​របស់​នាង ហើយ​គិត​ដល់​រឿង​ជា​ច្រើន​ មុខ​និង​អាកប្បកិរិយា​របស់​បុរស​នោះ​បាន​នាំ​នាង​ឲ្យ​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ។ សម្លៀកបំពាក់​បំពាក់ ការ​ឱន​លំទោន​គោរព​របស់​គាត់​ បាន​នាំ​នាង​ឲ្យ​ត្រលប់​ទៅ​រក​អតីតកាល​របស់​នាង​វិញ។ ការ​ពិត​ចំពោះ​នាង​គឺ​ជា​រឿង​ចម្លែក​ពេល​នឹក​ឃើញ​ដល់​ចុងភៅ​ និង​អ្នក​បម្រើ​ដែល​បាន​ស្ដី​បន្ទោស​​នាង​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ខណៈ​ដែល​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នាង​សុទ្ធ​តែ​គោរព​នាង​ដូច​ជា រ៉ាម ដាស បាន​គោរព​នាង​នៅ​ទីនេះ ហើយ​អ្នក​ខ្លះ​ធ្លាប់​ឱន​ក្បាល​ថ្ងាស​ស្ទើរ​ដល់​ដី​ពេល​នាង​និយាយ​រក​ពួក​គេ គឺ​អ្នក​បម្រើ​និង​​ទាសករ​របស់​នាង។ នោះ​ដូច​ជា​សុបិន​មួយ​ដ៏​ខ្លី វា​បាន​បញ្ចប់​ទៅ​ហើយ ហើយ​វា​មិន​អាច​ត្រលប់​មក​វិញ​ទេ។ សម្រាប់​នាង​ហាក់​ដូច​ជា​គ្មាន​អ្វី​អាច​នឹង​​ផ្លាស់​ប្ដូរ​បាន​ទេ។ នាង​ដឹង​ថា​​កញ្ញា​ មីនជីន មាន​បំណង​រៀប​ចំ​ពី​អនាគត​របស់​នាង​រួច​ទៅ​ហើយ។ ខណៈ​ដែល​នាង​នៅ​ក្មេង​ពេក​មិន​អាច​ធ្វើ​ជា​គ្រូ​ប្រចាំ​ការ​បាន នាង​នឹង​ត្រូវ​គេ​ប្រើ​ជា​ក្មេង​ស្រី​រត់​ទិញ​ឥវ៉ាន់ និង​ជា​អ្នក​បម្រើ។ ពេល​វេលា​ជា​ច្រើន​របស់​នាង​នៅ​ពេល​ល្ងាច​គឺ​ត្រូវ​ចំណាយ​​លើ​ការ​សិក្សា​របស់​នាង ហើយ​រឿង​រ៉ាវ​ជា​ច្រើន​ដែល​នាង​ដឹង​ថា នាង​នឹង​​ធ្វើ​ការ​កាន់​តែ​លំបាក​ប្រសិន​បើ​នាង​មិន​មាន​ការ​រីកចម្រើន​ដូច​អ្វី​ដែល​នាង​ត្រូវ​បាន​គេ​រំពឹង​ទុក។ ការ​ពិត​គឺ​ថា កញ្ញា មីនជីន បាន​ដឹង​យ៉ាង​ច្បាស់​ថា នាង​ព្យាយាម​ខ្លាំង​ណាស់​ដើម្បី​បាន​ក្លាយ​ជា​គ្រូ​បង្រៀន។​ ការ​ផ្ដល់​សៀវភៅ​ឲ្យ​នាង​ នាង​នឹង​ខិតខំ រៀន​ហើយ​ចេះ​ហើយ​ទឹក​ចិត្ត​របស់​នាង។

នាង​អាច​ត្រូវ​បាន​គេ​ទុក​ចិត្ត​ឲ្យ​បង្រៀន​​​​ដូច​គ្រូ​ផ្សេង​ទៀត​នៅ​រយៈ​ពេល​ពីរ​ឬ​បី​ឆ្នាំ​ខាង​មុខ។​ នេះ​ជា​អ្វី​ដែល​​នឹង​កើត​ឡើង៖ ពេល​នាង​មាន​វ័យ​ច្រើន​ជាង​នេះ នាង​នឹង​ត្រូវ​រត់​ពី​ថ្នាក់​មួយ​ទៅ​ថ្នាក់​មួយ​ ដូច​នាង​រត់​ពី​កន្លែង​​មួយ​ទៅ​កន្លែង​មួយ​ក្នុង​ពេល​នេះ ពួក​គេ​នឹង​ផ្ដល់​សម្លៀកបំពាក់​ដែល​គួរ​នឹង​ស្លៀក​ជាង​នេះ​សម្រាប់​នាង ប៉ុន្តែ​ប្រាកដ​ជា​សម្លៀកបំពាក់​​សាមញ្ញ និង​អាក្រក់​ដើម្បី​​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ដូច​ជា​អ្នក​បម្រើ។ នោះ​ជា​អ្វី​ដែល​អាច​មើល​ឃើញ​ពី​ការ​កើត​ឡើង​នៅ​ថ្ងៃ​អនាគត ហើយ​សារ៉ា ឈរ​ស្ងៀម​អស់​ជា​ច្រើន​នាទី​គិត​ពី​រឿង​នេះ។

“មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ គឺ​មិន​អាច​ផ្លាស់​ប្ដូរ​រឿង​មួយ​បាន​ឡើយ។ ប្រសិន​បើ​ខ្ញុំ​ជា​ព្រះ​នាង​នៅ​ក្នុង​គ្រា​លំបាក និង​តោកយ៉ាក ខ្ញុំ​អាច​ជា​ព្រះ​នាង​នៅ​ក្នុង​ចិត្ត។ វា​នឹង​ងាយ​ស្រួល​ធ្វើ​ជា​ព្រះ​នាង​ប្រសិន​បើ​ខ្ញុំ​ស្លៀក​រ៉ូប​មាន​លំអ​ដោយ​មាស​ពេជ្រ ប៉ុន្តែ​កាន់​តែ​ប្រសើរ​ដែល​ធ្វើ​ជា​​ព្រះ​នាង​រហូត​ដោយ​​មិន​មាន​នរណា​ម្នាក់​ដឹង។ ពី​មុន​គឺ​ព្រះ​នាង ម៉ារី អានតូនេទី ពេល​ទ្រង់​ត្រូវ​គេ​ឃុំ​​ក្នុង​គុក ហើយ​​ទ្រង់​បាត់​បង់​បល្ល័ង្ក​ គ្រង​តែ​សម្លៀកបំពាក់​ចាស់ៗ សក់​របស់​ទ្រង់​ឡើង​ពណ៌​ស ហើយ​ពួក​គេ​​ប្រមាទ​ទ្រង់ និង​ហៅ​ទ្រង់​ថា ស្រី​មេមាយ។ ពេល​នោះ​ទ្រង់​ជា​ព្រះនាង​ដ៏​អស្ចារ្យ​ជាង​ពេល​ដែល​ទ្រង់​នៅ​​ក្នុង​រាជវាំង​ទៅ​ទៀត។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ទ្រង់​បំផុត​គឺ​នៅ​ពេល​នោះ ក្រុម​ទាហាន​ទាំង​នោះ​មិន​ធ្វើ​ឲ្យ​ទ្រង់​ភ័យ​ខ្លាច​ទេ ទ្រង់​ខ្លាំង​ជាង​ពួក​គេ​ទៅទៀត សូម្បី​តែ​ពេល​ដែល​ទ្រង់​ត្រូវ​គេ​កាត់​ព្រះកេស។” សារ៉ា និយាយ​នឹង​ខ្លួន​ឯង។

នេះ​មិន​មែន​ជា​ការ​គិត​ថ្មី​សម្រាប់​នាង​ទេ គឺ​ជា​គំនិត​ចាស់​ហើយ​សម្រាប់​រយៈ​ពេល​កន្លង​មក​នេះ ហើយ​ការ​គិត​បែប​នេះ​បាន​ជួយ​លួង​លោម​នាង​ក្នុង​គ្រា​ដែល​នាង​មាន​រឿង​ល្វីង​ជូរចត់​​ជា​ច្រើន​លើក​ ហើយ​ ហើយ​នាង​បាន​ចេញ​​ពី​បន្ទប់​ទៅ​ដោយ​ទឹក​មុខ​ដែល​កញ្ញា មីនជីន មិន​អាច​យល់​បាន ហើយ​ទឹក​មុខ​នោះ​ជា​អ្វី​ដែល​គាត់​មិន​ពេញ​ចិត្ត។ ពេល​ខ្លះ​ខណៈ​កញ្ញា មីនជី កំពុង​​និយាយ​ឲ្យ​នាង​​​នៅ​ក្នុង​ចំណោម​សិស្ស​និង​អ្នក​ធ្វើ​ការ​ផ្សេង​ទៀត គាត់​មាន​អារម្មណ៍​ថា​ភ្នែក​របស់​សារ៉ា បាន​សម្លឹង​ទៅ​គាត់​ដោយ​លាយ​ឡំ​ជាមួយ​នឹង​អំនួត​ដែល​មើល​ទៅ​ហាក់​មិន​មែន​ជា​ខ្សែ​ភ្នែក​របស់​ក្មេង។ ហើយ​នៅ​ពេល​វេលា​បែប​នោះ​គាត់​មិន​ដឹង​ថា​សារ៉ា កំពុង​និយាយ​នឹង​ខ្លួន​ឯង​ថា៖

“អ្នក​គ្រូ​មិន​ដឹង​ថា​អ្នក​គ្រូ​កំពុង​និយាយ​ពាក្យ​ទាំង​នេះ​ជាមួយ​ព្រះ​នាង​ទេ ហើយ​ប្រសិន​បើ​​ខ្ញុំ​ចង់ ខ្ញុំ​អាច​លើក​ដៃ​បញ្ជា​គេ​ឲ្យ​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​គ្រូ​បាន។ ខ្ញុំ​លើកលែង​ឲ្យ​អ្នក​​គ្រូ​ព្រោះ​ខ្ញុំ​ជា​ព្រះ​នាង ហើយ​អ្នក​គ្រូ​ជា​មនុស្ស​កម្សត់ ល្ងង់ ចិត្ត​មិន​ល្អ ជា​មនុស្ស​ចាស់ ហើយ​មិន​ដឹង​ថា​អ្វី​ល្អ​ជាង​នេះ។”

ការ​គិត​បែប​នេះ​បាន​ធ្វើ​ឲ្យ​នាង​ចាប់​អារម្មណ៍​ និង​សប្បាយ​ចិត្ត​ជាង​រឿង​អ្វី​ទាំង​អស់​ ខណៈ​ដែល​នាង​មាន​គំនិត​បែប​នេះ​ជាប់​ក្នុង​ចិត្ត​ នាង​​មិន​អាច​ប្រែក្លាយ​ទឹក​ចិត្ត​របស់​នាង​ទៅ​ជា​មនុស្ស​អាក្រក់ និង​គុំគួន​​នោះ​ទេ។​

“ព្រះ​នាង​ត្រូវ​រាបសា” នាង​និយាយ​នឹង​ខ្លួន​ឯង។

ដូច្នេះ​ហើយ​​ពេល​ដែល​អ្នក​បម្រើ​ទទួល​ពាក្យ​ពី​កញ្ញា មីនជីន របស់​ពួក​គេ​មក​ប្រើ​នាង​ឲ្យ​ធ្វើ​នេះ ធ្វើ​នោះ នាង​តែង​តែ​ងក់ក្បាល​ទទួល ហើយ​ឆ្លើយ​ដោយ​សេចក្ដី​គោរព​ដែល​ជា​ញឹកញាប់​បាន​ធ្វើ​ឲ្យ​ពួក​គេ​សម្លឹង​មើល​នាង។

“ក្មេង​ស្រី​នោះ​​មាន​ឫកពា​ថ្លៃថ្នូរ​ហាក់​ដូច​ជា​នាង​មក​ពី​វាំង​បាក់ឃីងហាម់ ខ្ញុំ​​​ខឹង​នឹង​នាង​ជា​ច្រើន​លើក​ ប៉ុន្តែ​ខ្ញុំ​​អាច​ដឹង​ថា នាង​មិន​ដែល​ភ្លេច​អាកប្បកិរិយា​របស់​នាង​ទេ។ នាង​តែង​តែ​និយាយ​ពាក្យ​គួរ​សម​បំផុត​ដែល​​គ្មាន​អ្នក​និយាយ​ពាក្យ​ទាំង​នោះ​នៅ​ទី​នេះ​ទេ​ក្រៅ​ពី​នាង។” ចុងភៅ​នៅ​សាលា​ធ្លាប់​និយាយ​ប្រាប់​គ្នា។

ព្រឹក​​ថ្ងៃ​ស្អែក​ក្រោយ​ពី​បាន​ជជែក​ជា​មួយ រ៉ាម ដាស និង​ស្វា​របស់​គេ សារ៉ា នៅ​ក្នុង​ថ្នាក់​រៀន​ជាមួយ​សិស្ស​តូចៗ​របស់​នាង។ ក្រោយ​ពី​បង្រៀន​មេរៀន​ដល់​​ពួក​គេ​រួច​ហើយ នាង​ដាក់​សៀវភៅ​លំហាត់​ភាសា​បារាំង​គរ​លើ​គ្នា​ហើយ​គិត ពី​រឿង​ក្នុង​ប្រវត្តិសាស្ត្រ​​ឧទាហរណ៍​ដូច​ជា​ទ្រង់ អាលហ្វ្រេដ ត្រូវ​ប្រពន្ធ​អ្នក​បម្រើ​ប្រើ​ឲ្យ​ដុត​នំ ហើយ​មួរ​ស្លឹក​ត្រចៀក​របស់​ទ្រង់​។​ នាង​គិត​ដល់​អារម្មណ៍​ដែល​ប្រពន្ធ​អ្នក​បម្រើ​នោះ​តក់​ស្លុត និង​ភ័យ​ខ្លាច​ពេល​ដែល​គាត់​ដឹង​ថា ក្មេង​នោះ​គឺ​​​ជា​បុត្រ​របស់​មហា​ក្សត្រ។ ប្រសិន​បើ​កញ្ញា មីនជីន នឹង​ដឹង​ថា​សារ៉ា ដែល​ម្រាម​ជើង​ស្ទើរ​តែ​លេច​ចេញ​ពី​ស្បែក​ជើង​ក​វែង​នោះ​គឺ​ជា​ព្រះ​នាង​ពិត​ប្រាកដ​មួយ​អង្គ! តើ​គាត់​នឹង​មាន​អារម្មណ៍​បែប​ណា ដូច​ជា​ប្រពន្ធ​អ្នក​បម្រើ​ដែល​បាន​ប្រើ​ និង​មួរ​ស្លឹក​ត្រចៀក​ទ្រង់ អាលហ្វ្រេដ ដែរ​ឬ​ទេ? សារ៉ា ចាប់​ផ្ដើម​ស្រមៃ​ដល់​ទឹក​មុខ​របស់​​កញ្ញា មីនជីន នៅ​ពេល​នោះ។ ពេល​​ដែល​នាង​ភ្ញាក់​ពី​សុបិន​របស់​នាង​មក​វិញ នាង​រន្ធត់ ហើយ​ដក​ដង្ហើម​ញាប់ នាង​នៅ​ស្ងៀម​បន្តិច។ នាង​ហួស​ចិត្ត​ដែល​នាង​អាច​គិត​និង​លង់​ក្នុង​អារម្មណ៍​បែប​នេះ​បាន នាង​ក៏​ផ្ទុះ​សំណើច​បន្តិច។

“ឯង​សើច​ស្អី ក្មេង​មិន​ចេះ​អៀនខ្មាស?” កញ្ញា មីនជីន គំហក​ដាក់​នាង។

សារ៉ា នៅ​ស្ងៀម​បន្តិច​ទើប​នាង​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ថា នាង​ជា​ព្រះនាង។ ថ្ពាល់​នាង​ឡើង​ក្រហម​​ដោយសារ​ពាក្យ​គំហក​មក​លើ​នាង។

“ខ្ញុំ​កំពុង​គិត” នាង​ឆ្លើយ។

“ឆាប់​សុំ​ទោស​ខ្ញុំ​ឲ្យ​លឿន​ទៅ” កញ្ញា មីនជីន និយាយ។

សារ៉ា ស្ទាក់​ស្ទើរ​បន្តិច​មុន​នឹង​អាច​ឆ្លើយ​តប​បាន។

“ខ្ញុំ​នឹង​សុំទោស​ដែល​ខ្ញុំ​សើច ប្រសិន​បើ​នោះ​ជា​​អំពើ​មិន​សមរម្យ ប៉ុន្តែ​ខ្ញុំ​មិន​សុំទោស​អ្នក​គ្រូ​ចំពោះ​ការ​គិត​របស់​ខ្ញុំ​ទេ។” សារ៉ា និយាយ។

“ឯង​កំពុង​គិត​ស្អី? ម៉េច​ក៏​ឯង​ហ៊ាន​គិត? តើ​ឯង​កំពុង​គិត​ស្អី?” កញ្ញា មីនជីន ជជីក។

ជេស៊ី ងាក​ទៅ​ខ្សឹប​គ្នា ហើយ​ឡាវីនី ក៏​ងាក​មក​រក​នាង​។ ក្មេង​ស្រីៗ​សម្លឹង​ពី​លើ​សៀវភៅ​មក​ហើយ​ផ្ទៀង​ចាំ​ស្ដាប់។ ជា​ការ​ពិត​ពេល​ដែល​កញ្ញា មីនជីន រក​រឿង​សារ៉ា នោះ​គឺ​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ក្មេងៗ។ សារ៉ា តែង​តែ​និយាយ​អ្វី​ដែល​ប្លែក ហើយ​មើល​ទៅ​នាង​ហាក់​ដូច​ជា​មិន​ខ្លាច​អ្វី​បន្តិច​សោះ។ ពេល​នេះ​នាង​ក៏​​មិន​ខ្លាច​អ្វី​បន្តិច​ដែរ ទោះ​បី​ជា​ត្រចៀក​របស់​នាង​ឡើង​ក្រហមច្រាល​ ហើយ​ភ្នែក​របស់​នាង​ឡើង​ភ្លឺ​ដូច​ជា​តារា​ក៏​នដោយ។

“ខ្ញុំ​កំពុង​គិត​ថា អ្នក​គ្រូ​មិន​ដឹង​ថា​អ្នក​គ្រូ​កំពុង​តែ​ធ្វើ​អ្វី​ទេ។” នាង​ឆ្លើយ​ដោយ​សុភាពរាបសារ។

“គិត​ថា​​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​កំពុង​តែ​ធ្វើ​អ្វី?” កញ្ញា មីនជីន គំហក​ដោយ​កំហឹង។

“ត្រូវ​ហើយ ហើយ​ខ្ញុំ​កំពុង​គិត​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ប្រសិន​បើ​ខ្ញុំ​ជា​ព្រះ​នាង​ហើយ​អ្នក​គ្រូ​មួរ​ស្លឹក​ត្រចៀក​របស់​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ចំពោះ​អ្នក​គ្រូ។ ហើយ​ខ្ញុំ​កំពុង​គិត​ថា​ប្រសិន​បើ​ខ្ញុំ​ជា​ព្រះ​នាង​មែន​នោះ អ្នក​គ្រូ​នឹង​មិន​ហ៊ាន​ធ្វើ​បែប​នេះ​ទេ មិន​ថា​ខ្ញុំ​ធ្វើ ឬ​និយាយ​អ្វី។ ខ្ញុំ​កំពុង​កិត​ថា​អ្នក​គ្រូ​នឹង​ភ្ញាក់​ផ្អើល ហើយ​ភ័យ​ខ្លាច​យ៉ាង​ណា​ពេល​ដែល​ភ្លាមៗ​អ្នក​គ្រូ​ដឹង​ថា …” សារ៉ា និយាយ។

“យ៉ាង​ម៉េច? ដឹង​ថា​យ៉ាង​ម៉េច?” គាត់​គំហក។

“ដឹង​ថា​ខ្ញុំ​ជា​ព្រះ​នាង​ពិត​ប្រាកដ ហើយ​អាច​ធ្វើ​អ្វី​ក៏​បាន​ដែល​ខ្ញុំ​ចង់​ធ្វើ។” សារ៉ា និយាយ។

“ទៅ​បន្ទប់​របស់​ឯង​ទៅ ទៅ​ភ្លាម! ចេញ​ពី​​ថ្នាក់​ទៅ! ក្មេងៗ​ មើល​មេរៀន​របស់​អ្នក​ទាំង​អស់​គ្នា​ទៅ!” កញ្ញា មីនជីន ស្រែក​ដោយ​មិន​ដក​ដង្ហើម។

សារ៉ា ឱន​គោរព​បន្តិច។

“ខ្ញុំ​សុំទោស​ប្រសិន​បើ​ការ​សើច​នោះ​​ជា​កិរិយា​មិន​សមរម្យ” នាង​និយាយ​ ហើយ​ដើរ​ចេញ​ពី​បន្ទប់​ទៅ ទុក​កញ្ញា មីនជីន ឲ្យ​ទ្រាំ​នឹង​កំហឹង​​ក្នុង​ថ្នាក់ ហើយ​ក្មេងៗ​យក​សៀវភៅ​បាំង​មុខ​និង​ខ្សឹប​គ្នា។

“ឯង​ឃើញ​នាង​ទេ? ឯង​ឃើញ​​រូបរាង​នាង​ចម្លែក​យ៉ាង​ណា​ទេ? ខ្ញុំ​នឹង​មិន​ភ្ញាក់​ផ្អើល​ទេ​ប្រសិន​បើ​នាង​ប្រែ​ក្លាយ​ទៅ​ជា​អ្វី​ផ្សេង​នោះ​ ឧបមា​ថា​នាង​នឹង​ប្រែ​ទៅ​ចុះៗ” ជេស៊ី​ លួច​ខ្សឹប។

ពេល​មនុស្ស​រស់​នៅ​ផ្ទះ​ដែល​មាន​ជញ្ជាំង​ជាប់ៗ​គ្នា រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ចង់​ដឹង​ថា​នៅ​ម្ខាង​ទៀត​នៃ​ជញ្ជាំង​គេ​កំពុង​ធ្វើ​ និង​និយាយ​អ្វី​។ សារ៉ា​ ចូល​ចិត្ត​ធ្វើ​ឲ្យ​ខ្លួន​នាង​សប្បាយ​ចិត្ត​ដោយ​ការ​ស្រមៃ​ដក់​រឿង​ដែល​ត្រូវ​បាន​បិទបាំង​ដោយ​ជញ្ជាំង​សាលា​ដែល​ជាប់​នឹង​ផ្ទះ​របស់​បុរស​ជនជាតិ​ឥណ្ឌា។ នាង​ដឹង​ថា​ថ្នាក់​រៀន​របស់​នាង​ជញ្ជាំង​ទល់​នឹង​បន្ទប់​​រៀន​របស់​បុរស​ជនជាតិ​ឥណ្ឌា ហើយ​នាង​សង្ឃឹម​ថា​ជញ្ជាំង​នោះ​ក្រាស់​ដែល​សំឡេង​ក្នុង​ពេល​សម្រាក​មិន​រំខាន​ដល់​គាត់។

“ខ្ញុំ​កាន់​តែ​ចូល​ចិត្ត​គាត់ ខ្ញុំ​មិន​ចង់​ឲ្យ​ក្មេងៗ​រំខាន​គាត់​ទេ។ ខ្ញុំ​​បាន​ទុក​គាត់​ជា​មិត្ត​ហើយ យើង​អាច​ទុក​មនុស្ស​ម្នាក់​ជា​មិត្ត​ដោយ​មិន​ចាំ​បាច់​បាន​និយាយ​ជាមួយ​គ្នា។ យើង​គ្រាន់​តែ​មើល​គេ គិត​ពី​គេ ហើយ​ព្រួយ​បារម្ភ​ពី​គេ រហូត​ដល់​​ស្ទើរ​តែ​ក្លាយ​ជា​សាច់ញាតិ។” សារ៉ា និយាយ​ប្រាប់ អេមេនហ្គាដ។

“ខ្ញុំ​មាន​សាច់ញាតិ​តិច​ណាស់ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​មាន​សាច់ញាតិ​តិច។ មីង​ពីរ​នាក់​របស់​ខ្ញុំ​តែងតែ​និយាយ​ថា អេមេនហ្គាដ ក្មួយ​ធាត់​ខ្លាំង​ណាស់ ក្មួយ​មិន​គួរ​ញ៉ាំ​បង្អែម​ទេ​ ហើយ​ពូ​របស់​ខ្ញុំ​តែង​តែ​សួរ​សំនួរ​ខ្ញុំ​​ពី​រឿង​ប្រវត្តិសាស្ត្រ សួរ​តែ​រឿង​ដែល​ខ្ញុំ​មិន​ចេះ។” អេមេនហ្គាដ និយាយ​ឆ្លុះ​បញ្ចាំង​ពី​រឿង​នេះ។

សារ៉ា សើច។

មនុស្ស​ដែល​យើង​មិន​ដែល​និយាយ​​ជាមួយ​មិន​អាច​សួរ​សំនួរ​យើង​បែប​នោះ​ទេ ហើយ​ខ្ញុំ​ជឿ​ថា​បុរស​ជនជាតិ​ឥណ្ឌា​នោះ​នឹង​មិន​សួរ​បែប​នោះ​ទេ ទោះ​បី​ជា​គាត់​ស្និទ្ធស្នាល​ជាមួយ​ឯង​ក៏​ដោយ។ ខ្ញុំ​ចូល​ចិត្ត​គាត់។”

នាង​បាន​ចូល​ចិត្ត​គ្រួសារ​ធំ​ព្រោះ​ពួកគេ​មើល​ទៅ​ជា​គ្រួសារ​រីករាយ ប៉ុន្តែ​នាង​បាន​ចូលចិត្ត​បុរស​ជនជាតិ​ឥណ្ឌា​ព្រោះ​គាត់​មើល​ទៅ​មិន​សប្បាយ​ចិត្ត។ គាត់​មើល​ទៅ​មិន​ទាន់​ជា​សះស្បើយ​ពី​ជំងឺ​ធ្ងន់​ទេ។ នៅ​ក្នុង​ផ្ទះ​បាន​ពួក​ចុងភៅ​បាន​និយាយ​រឿង​ពី​បុរស​ជនជាតិ​ឥណ្ឌា​នោះ​ជា​ច្រើន។ គាត់​មិន​មែន​ជនជាតិ​ឥណ្ឌា​ទេ ប៉ុន្តែ​គឺ​ជនជាតិ​អង់គ្លេស​ដែល​បាន​ទៅ​រស់​នៅ​ឥណ្ឌា។ គាត់​បាន​ជួប​នឹង​រឿង​អកុសល​ដ៏​ធំធេង​ដែល​បាន​បំផ្លាញ​គ្រប់​យ៉ាង​របស់​គាត់​ធ្វើ​ឲ្យ​គាត់​គិត​ថា​គាត់​ជា​មនុស្ស​ប្រកប​ដោយ​ភាព​អាម៉ាស់​ជា​រៀង​រហូត។ ក្ដី​រន្ធត់​ធំធេង​ពេក​ដែល​ធ្វើ​ឲ្យ​គាត់​ស្ទើរ​តែ​ស្លាប់​ដោយ​អាការៈ​ក្ដៅ​ក្បាល ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​​សុខភាព​របស់​គាត់​បាន​ទ្រុឌទ្រោម ទោះ​បី​ជា​សំណាង​របស់​គាត់​ត្រូវ​បាន​ផ្លាស់​ប្ដូរ ហើយ​ទ្រព្យ​របស់​គាត់​ត្រូវ​បាន​ប្រមូល​មក​វិញ​ក្ដី។ បញ្ហា​ និង​គ្រោះ​ថ្នាក់​របស់​គាត់​បាន​ដក់​ជាប់​ក្នុង​ខួរក្បាល​របស់​គាត់។

“ហើយ​រ៉ែ​ពេជ្រ រ៉ែ​ដែល​មាន​ប្រែ​ជា​មិន​មាន​ទៅ​វិញ គឺ​រ៉ែ​ពេជ្រ​ ពួក​យើង​ដឹង​ពី​រឿង​បែប​នោះ​ហើយ។” ចុងភៅ​និយាយ​ដោយ​ងាក​ទៅ​មើល​សារ៉ា បន្តិច។

“គាត់​មាន​អារម្មណ៍​ដូច​ជា​អារម្មណ៍​របស់​ប៉ាប៉ា​ខ្ញុំ។ គាត់​ឈឺ​ដូច​ជា​ប៉ាប៉ា​របស់​ខ្ញុំ ប៉ុន្តែ​គាត់​មិន​ស្លាប់។” សារ៉ា គិត។

ដូច្នេះ​បេះដូង​របស់​នាង​កាន់​តែ​អាណិត​គាត់​ជាង​ពី​មុន ពេល​ខ្លះ​នាង​ត្រូវ​​គេ​ប្រើ​​ឲ្យ​ចេញ​ក្រៅ​នៅ​ពេល​យប់​នាង​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត ព្រោះ​មាន​ឱកាស​ខ្លះ​វាំងនន​បង្អួច​នៅ​ផ្ទះ​ជាប់​នោះ​មិន​ទាន់​បិទ ហើយ​នាង​អាច​សម្លឹង​ទៅ​ក្នុង​បន្ទប់​ដ៏​កក់​ក្ដៅ ហើយ​មើល​មិត្ត​​ក្នុង​ចិត្ត​របស់​នាង។ ពេល​ដែល​នាង​មើល​មិន​ឃើញ​នរណា​ម្នាក់ នាង​ធ្លាប់​ឈប់​​ហើយ​កាន់​រនាំង​ការពារ​ផ្លូវ និង​បន់​ឲ្យ​គាត់​សុបិន​ល្អ និយាយ​ហាក់​ដូច​ជា​គាត់​អាច​ស្ដាប់​នាង​ឮ។

“លោក​ប្រហែល​អាច​ទទួល​អារម្មណ៍ បើ​លោក​មិន​អាច​ស្ដាប់​ឮ ប្រហែល​ទឹក​ចិត្ត​ល្អ​អាច​ទៅ​ដល់​​មនុស្ស​​ដទៃ​តាម​រយៈ​អ្វី​ម្យ៉ាង សូម្បី​តាម​បង្អួច ទ្វារ និង​ជញ្ជាំង។ ប្រហែល​លោក​នឹង​មាន​កក់​ក្ដៅ​ និង​ស្រណុក​បន្តិច ហើយ​មិន​ដឹង​ថា​ដោយសារ​ហេតុ​អ្វី ពេល​ដែល​ខ្ញុំ​ឈរ​នៅ​ទី​នេះ​ទ្រាំ​នឹង​ភាព​ត្រជាក់ ហើយ​បន់​ឲ្យ​លោក​ទទួល​បាន​ក្ដី​រីករាយ​មក​វិញ។ ខ្ញុំ​ពិត​ជា​សោកស្ដាយ​ចំពោះ​លោក ខ្ញុំ​បន់​ឲ្យ​លោក​មាន​កូន​ស្រី​តូច​ម្នាក់ ដែល​អាច​មើល​ថែ​លោក​ពេល​ដែល​លោក​ឈឺ​ក្បាល ដូច​ពេល​ដែល​ខ្ញុំ​មើល​ថែ​ប៉ា​ពេល​ដែល​គាត់​ឈឺ​ក្បាល​ដែរ។ ខ្ញុំ​ចង់​ធ្វើ​ជា​កូន​ស្រី​របស់​លោក​ បុរស​កម្សត់​អើយ!​ រាត្រី​សួស្ដី! រាត្រី​សួស្ដី! សូម​ព្រះ​តាម​ថែ​លោក!” នាង​ខ្សឹប​ដោយ​សំឡេង​តូច និង​តិចៗ។

ក្រោយ​ខ្សឹប​បែរបន់​ឲ្យ​គាត់​ហើយ​ នាង​ដើរ​ចេញ​ពី​ទី​នោះ​ដោយ​មាន​អារម្មណ៍​ស្រណុក​ចិត្ត និង​កក់​ក្ដៅ​សម្រាប់​ខ្លួន​នាង។ ក្ដី​អាណិត​អាសូរ​របស់​នាង​ហាក់​ដូច​ជា​មាន​ឥទ្ធិពល​ខ្លាំង​ដែល​វា​នឹង​ទៅ​ដល់​គាត់​ដោយ​វិធី​ណាមួយ​​ខណៈ​ដែល​គាត់​អង្គុយ​តែ​ម្នាក់​​ឯង​នៅ​លើ​កៅអី​ភ្នាក់​ដៃ​ក្បែរ​ចង្ក្រាន ស្ទើរ​តែ​​ជា​ទម្លាប់​របស់​គាត់​ក្នុង​សម្លៀកបំពាក់​បែប​អភិជន និង​ស្ទើរ​តែ​ជា​ទម្លាប់​ដែល​គាត់​ដាក់​ថ្ងាស​លើ​ដៃ​ហើយ​អង្គុយ​អាំង​ភ្លើង​ដក​ដង្ហើម​ដោយ​​គ្មាន​​ក្ដី​សង្ឃឹម។ សារ៉ា សម្លឹង​ទៅ​គាត់​ហើយ​យល់​ថា​គាត់​មិន​មែន​មាន​បញ្ហា​ក្នុង​ចិត្ត​​នា​ពេល​អតីតកាល​ទេ ប៉ុន្តែ​បញ្ហា​នោះ​គឺ​នៅ​ពេល​បច្ចុប្បន្ន​នេះ។

“មើល​ទៅ​គាត់​ហាក់​ដូច​ជា​កំពុង​គិត​ដល់​អ្វី​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​គាត់​បាន​លុយ​គាត់​មក​វិញ​ហើយ គាត់​នឹង​ជា​ពី​ជំងឺ​ខួរ​ក្បាល​របស់​គាត់​​​តាម​ពេល​វេលា ដូច្នេះ​គាត់​មិន​គួរ​ស្ថិត​ក្នុង​រូបរាង​បែប​នោះ​ទេ។ ខ្ញុំ​គិត​ថា​គាត់​ប្រហែល​ជា​មាន​រឿង​ផ្សេង​ទៀត។” សារ៉ា និយាយ​នឹង​ខ្លួន​ឯង។

ប្រសិន​បើ​​មាន​រឿង​ផ្សេង រឿង​ដែល​​សូម្បី​តែ​អ្នក​បម្រើ​ក៏​មិន​ដឹង នាង​គិត​ថា​ប៉ាប៉ា​នៅ​គ្រួសារ​ធំ​ប្រាកដ​ជា​ដឹង បុរស​នោះ​នាង​ហៅ​ថា​ ម៉ុនម័ររេនស៊ី។ លោក​ម៉ុនម័ររេនស៊ី ទៅ​មើល​បុរស​ឥណ្ឌា​នោះ​ជា​ញឹកញាប់ ហើយ​អ្នក​ស្រី ម៉ុនម័ររេនស៊ី និង​កូនៗ​របស់​ពួក​គាត់​ក៏​ធ្លាប់​ទៅ​លេង​ដែល​ទោះ​ជា​មិន​ញឹកញាប់​ក៏​ដោយ។ បុរស​ឥណ្ឌា​ហាក់​ចូល​ចិត្ត​កូន​ស្រី​បង​ពីរ​នាក់ ជេនេត និង​ណូរ៉ា ដែល​ភ្ញាក់​ផ្អើល​ពេល​ប្អូន​ប្រុស​របស់​ពួក​នាង​ ដូណាល់ បាន​ឲ្យ​កាក់​ប្រាំមួយ​ផេន្នី​របស់​គេ​មក​សារ៉ា។ មើល​ទៅ​គាត់​ពិត​ជា​ចូល​ចិត្ត​ក្មេងៗ ហើយ​ជា​ពិសេស​គឺ​ក្មេង​ស្រី។ ជេនេត និង​ណូរ៉ា ចូល​ចិត្ត​គាត់​ដូច​ដែល​គាត់​ចូល​ចិត្ត​ពួក​នាង​ដែរ ហើយ​ពួក​គេ​សប្បាយ​ចិត្ត​ពេល​ត្រូវ​បាន​ប៉ា​ម៉ាក់​អនុញ្ញាត​ឲ្យ​ទៅ​លេង​គាត់។

“គាត់​ជា​មនុស្ស​គួរ​ឲ្យ​អាណិត ហើយ​គាត់​និយាយ​ថា​ពួក​យើង​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត។ ពួក​យើង​ព្យាយាម​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​ដោយ​ស្ងៀមស្ងាត់។” ជេនេត និយាយ។

ជេនេត ជា​​ក្មេង​ដឹង​ខុស​ដឹង​ត្រូវ​ជាង​គេ​ពេល​ដែល​ទៅ​​លេង​គាត់ និង​ធ្វើ​ឲ្យ​​ក្មេងៗ​​មាន​របៀប។ នាង​ដឹង​ថា​ពេល​ណា​ត្រូវ​សុំ​ឲ្យ​បុរស​ឥណ្ឌា​នោះ​និយាយ​រឿង​នៅ​ឥណ្ឌា ហើយ​នាង​ជា​អ្នក​ដឹង​ថា​ពេល​ណា​គាត់​អស់​កម្លាំង​នឹង​ត្រូវ​ហៅ រ៉ាម ដាស មក​ឲ្យ​យក​គាត់​ទៅ​សម្រាក។ ក្មេងៗ​ចូល​ចិត្ត​ រ៉ាម ដាស​ ណាស់ គាត់​អាច​​និយាយ​ប្រាប់​រឿង​ជា​ច្រើន​​ពី​ជន​ហិណ្ឌូ។ ឈ្មោះ​​ពិត​របស់​សុភាព​បុរស​ជនជាតិ​ឥណ្ឌា​នោះ​​គឺ ការីហ្វត់ ហើយ​ជេនេត បាន​ប្រាប់​លោក ការីហ្វត់ ពី​រឿង​ក្មេង​ស្រី​តូច​ម្នាក់​ដែល​មិន​មែន​ជា​អ្នក​សុំទាន។ គាត់​ចាប់​អារម្មណ៍​នឹង​រឿង​នេះ​ណាស់  ហើយ​គាត់​ក៏​ចាប់​អារម្មណ៍​នឹង​រឿង​ដែល​ រ៉ាម ដាស បាន​ឆ្លង​ដំបូល​ផ្ទះ​ទៅ​តាម​ចាប់​​ស្វា​ដែរ។ រ៉ាម ដាស បាន​រៀបរាប់​យ៉ាង​ច្បាស់​ប្រាប់​គាត់​ពី​បន្ទប់​ធ្នើរ​នោះ​ដែល​មាន​កម្រាល​ឥដ្ឋ​ទទេ ទឹក​កំបោរ​ប្រេះ គ្រែ​ទទេ​​ធ្វើ​ពី​ដែក​ប្រទាស​និង​ច្រេះ​ចាប់ ហើយ​តូច មើល​ទៅ​ឯកោ។

“កាម៉ៃឃើ ខ្ញុំ​ចង់​ដឹង​ថា​បន្ទប់​ធ្នើរ​នៅ​ផ្ទះ​ជាប់ៗ​នេះ​មាន​ប៉ុន្មាន​បន្ទប់​ដែល​ដូច​ជា​បន្ទប់​របស់​នាង​តូច​នោះ ហើយ​តើ​មាន​ក្មេង​ស្រី​អ្នក​បម្រើ​ប៉ុន្មាន​នាក់​ដែល​គេង​នៅ​ក្នុង​បន្ទប់​បែប​នោះ ខណៈ​ដែល​ខ្ញុំ​គេង​លើ​ខ្នើយ និង​ទ្រព្យ​ដែល​មិន​មែន​ជា​របស់​ខ្ញុំ​នេះ។” បុរស​ឥណ្ឌា និយាយ​ទៅ​កាន់​ប៉ាប៉ា​ របស់​គ្រួសារ​ធំ​ក្រោយ​ពី​គាត់​បាន​ស្ដាប់​ការ​រៀបរាប់​របស់ រ៉ាម ដាស​ ពី​បន្ទប់​​ធ្នើរ​របស់​ សារ៉ា។

“ឱ​សម្លាញ់​អើយ! លោក​កាន់​តែ​ឆាប់​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​នោះ​កាន់​តែ​ប្រសើរ​សម្រាប់​លោក។ ទោះ​លោក​ទទួល​ទ្រព្យ​ទាំង​អស់​ពី​ជនជាតិ​ឥណ្ឌា ក៏​លោក​មិន​អាច​រៀបចំ​​ភាព​តោកយ៉ាក​ក្នុង​លោក​នេះ​ឲ្យ​ប្រសើរ​ឡើង​ទាំង​អស់​ដែរ ប្រសិន​បើ​លោក​ចាប់​ផ្ដើម​រៀបចំ​បន្ទប់​ធ្នើរ​នៅ​តាម​ផ្ទះ​ជាប់ៗ​នេះ​ទាំង​អស់ បន្ទប់​ធ្នើរ​នៅ​ផ្ទះ​ជាប់ៗ​គ្នា​ផ្សេង​ទៀត​នឹង​នៅ​តែ​ស្ថិត​ក្នុង​សភាព​បែប​នេះ។ នោះ​លោក​មើល​ទៅ!” លោក កាម៉ៃឃើ ឆ្លើយ​ដោយ​ព្យាយាម​​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​​មាន​ក្ដី​រីករាយ​ក្នុង​ចិត្ត​ដូច​ប្រក្រតី​វិញ។

លោក ការីហ្វត់ អង្គុយ​ខាំ​ក្រចក​របស់​គាត់ ខណៈ​ដែល​គាត់​សម្លឹង​ទៅ​​គ្រែ​ដែក​ដែល​ចាំង​ពន្លឺ​ពី​ចង្ក្រាន​ធ្យូង​មក។ នៅ​ស្ងៀម​បន្តិច​ទើប​គាត់​និយាយ​យឺតៗ៖

“តើ​លោក​គិត​ថា អាច​ទេ​ដែល​ក្មេងៗ​ផ្សេង​ទៀត​ខ្ញុំ​មិន​បាន​គិត​ដល់….. ខ្ញុំ​​ជឿ​ថា យើង​អាច អាច​កាត់​បន្ថយ​លក្ខខណ្ឌ​ដូច​ជា​ក្មេង​កម្សត់​ដែល​នៅ​ជាប់​ទ្វារ​យើង?”

លោក កាម៉ៃឃើ សម្លឹង​មើល​គាត់​ដោយ​​មិន​ស្រណុក​​ក្នុង​ចិត្ត។ គាត់​ដឹង​ថា​នោះ​ជា​អ្វី​ដែល​អាក្រក់​បំផុត​​ដែល​បុរស​នេះ​អាច​ធ្វើ​បាន​ដើម្បី​ខ្លួន​​គាត់ ដើម្បី​ហេតុ​ផល​របស់​គាត់ និង​សុខភាព​របស់​គាត់ គឺ​ត្រូវ​គិត​​តាម​របៀប​ជាក់លាក់ និង​និយាយ​ពី​ប្រធាន​បទ​ជាក់លាក់។

“ប្រសិន​បើ​ក្មេង​នៅ​សាលា​របស់​ម៉ាដាម ប៉ាស្កា ក្នុង​ក្រុង​ប៉ារីស​គឺ​ជា​ក្មេង​ដែល​លោក​តាម​រក នាង​ទំនង​ជា​នៅ​ក្នុង​ដៃ​របស់​មនុស្ស​ដែល​អាច​មើល​ថែ​នាង​បាន​ហើយ។ ម៉ាដាម ប៉ាស្កា​ និយាយ​ថា ប្ដី​ប្រពន្ធ​ជនជាតិ​រុស្ស៊ី​ទទួល​ចិញ្ចឹម​នាង​ព្រោះ​នាង​ជា​មិត្ត​ស្និទ្ធស្នាល​នឹង​កូន​​ស្រី​តូច​របស់​ពួក​គេ​ដែល​បាន​ស្លាប់​ទៅ។ ពួក​គេ​គ្មាន​កូន​ផ្សេង​ទៀត​ទេ ដូច្នេះ​នាង​តូច​នោះ​នឹង​ក្លាយ​ទៅ​​ជា​ជនជាតិ​រុស្ស៊ី​ហើយ​រស់​នៅ​ដោយ​សុខ​សប្បាយ​” លោក កាម៉ៃឃើ ឆ្លើយ​​មួយៗ។

“ហើយ​ស្ត្រី​កម្សត់​នោះ​ពិត​ជា​មិន​ដឹង​ថា ពួក​គេ​យក​​នាង​ទៅ​​រស់​នៅ​ឯ​ណា​!” លោក ការីហ្វត់ បន្លឺ​ឡើង។

លោក កាម៉ៃឃើ កាន់​ស្មា​របស់​គាត់។

“គាត់​ជា​ស្ត្រី​ឆ្លាត ស្ត្រី​បារាំង​ដែល​ទទួល​យក​ក្មេង​ទៅ​​មើល​ថែ ​ក្រោយ​ពី​ឪពុក​របស់​ក្មេង​ស្រី​​បាន​ស្លាប់​ទៅ​និង​មិន​មាន​អ្វី​បន្សល់​​ទុក ស្ត្រី​ដូច​ជា​គាត់​មិន​នាំ​បញ្ហា​​ដល់​ក្មេង​នោះ​ទេ គាត់​គិត​ពី​ឈ្មោះ​សាលា​របស់​គាត់​ទៅ​ថ្ងៃ​ក្រោយ​។”

“ប៉ុន្តែ​លោក​និយាយ​ថា ក្មេង​នោះ​អាច​ជា​ក្មេង​ដែល​​ខ្ញុំ​តាម​រក យើង​មិន​ប្រាកដ​​ទេ ព្រោះ​ឈ្មោះ​មិន​ដូច​គ្នា។”

“ម៉ាដាម ប៉ាស្កា អាន​ឈ្មោះ​នាង​ថា ការូវ ជំនួស​ឲ្យ គ្រូវី ប៉ុន្តែ​នោះ​ប្រហែល​ជា​បញ្ហា​ការ​ប្រកប​ឈ្មោះ​ទេ។ ស្ថានភាព​របស់​ក្មេង​ស្រី​នោះ​គឺ​ស្រដៀង​គ្នា។ មន្ត្រី​ជនជាតិ​អង់គ្លេស​​នៅ​ឥណ្ឌា​បាន​ទុក​កូន​របស់​គាត់​នៅ​សាលា​មួយ គាត់​បាន​ស្លាប់​ដោយ​សារ​ការ​ខាត​បង់​ទ្រព្យ​សម្បត្តិ។” លោក​ កាម៉ៃឃើ និយាយ ហើយ​នៅ​ស្ងៀម​បន្តិច​ទើប​បន្ត​ទៀត៖

“លោក​ច្បាស់​ទេ​ថា​ក្មេង​នោះ​គេ​ទុក​នៅ​​សាលា​ក្នុង​ក្រុង​ប៉ារីស? លោក​ច្បាស់​ថា​គឺ​ទីក្រុង​ប៉ារីស​ទេ?”

“ឱ​សម្លាញ់​អើយ! ខ្ញុំ​មិន​ដឹង​រឿង​អ្វី​​ច្បាស់​ទេ។ ខ្ញុំ​មិន​ដែល​ឃើញ​ក្មេង​នោះ​ ឬ​ម្ដាយ​របស់​នាង​ទេ។ រ៉ាល់ហ្វ គ្រូវី និង​ខ្ញុំ​ស្រលាញ់​គ្នា​ពេល​យើង​នៅ​ក្មេង ប៉ុន្តែ​យើង​មិន​ដែល​បាន​ជួប​គ្នា​​ទេ​ក្រោយ​ឈប់​រៀន រហូត​ដល់​ថ្ងៃ​យើង​ជួប​គ្នា​នៅ​ឥណ្ឌា។ ខ្ញុំ​លង់​ជឿ​នឹង​ការ​សន្យា​ពី​រឿង​រ៉ែ​ពេជ្រ​ដ៏​សន្ធឹកសន្ធាប់​នោះ​ពេក គេ​ក៏​ដូច​គ្នា​ដែរ។ ពេល​យើង​ជួប​គ្នា​យើង​កម្រ​និយាយ​ពី​រឿង​អ្វី​ផ្សេង​ណាស់។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​គេ​បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​​ក្នុង​ប្រទេស​ណា​មួយ។ ឥឡូវ​ខ្ញុំ​មិន​​ចាំ​ថា​ ខ្ញុំ​ដឹង​រឿង​នោះ​ដោយ​របៀប​ណា​ផង។” លោក ការីហ្វត់ និយាយ​។

គាត់​ចាប់​ផ្ដើម​រំភើប​ចិត្ត គាត់​តែងតែ​រំភើប​ចិត្ត​ពេល​ដែល​​ខួរក្បាល​ទន់​ខ្សោយ​របស់​គាត់​នៅ​អាច​ចាំ​​បាន​រឿង​ក្នុង​អតីតកាល។

លោក កាម៉ៃឃើ សម្លឹង​គាត់​ដោយ​អស់​កម្លាំង ជា​ការ​ចាំ​បាច់​ដែល​ត្រូវ​សួរ​សំនួរ​ខ្លះៗ ប៉ុន្តែ​ត្រូវ​តែ​សួរ​ដោយ​ប្រុង​ប្រយ័ត្ន។

“ប៉ុន្តែ​លោក​មាន​ហេតុ​ផល​ត្រូវ​គិត​ពី​សាលា តើ​នៅ​ទីក្រុង​ប៉ារីស​មែន​ទេ?”

“ត្រូវ​ហើយ ព្រោះ​ម្ដាយ​របស់​នាង​ជា​ជនជាតិ​បារាំង ហើយ​ខ្ញុំ​ឮ​ថា​នាង​ចង់​ឲ្យ​កូន​របស់​នាង​ទទួល​បាន​ការ​អប់រំ​នៅ​​ទីក្រុង​ប៉ារីស។ នាង​ទំនង​ជា​នៅ​ទីនោះ។” គាត់​ឆ្លើយ។

“ត្រូវ​ហើយ ស្ដាប់​ទៅ​គឺ​ជា​ច្បាស់​ជាង​ពាក្យ​ប្រហែល​ទៅ​ទៀត។” លោក កាម៉ៃឃើ និយាយ។

“កាម៉ៃឃើ! ខ្ញុំ​ត្រូវ​តែ​តាម​រក​នាង​​ឲ្យ​ឃើញ ប្រសិន​បើ​នាង​នៅ​រស់​នាង​ប្រាកដ​ជា​នៅ​កន្លែង​ណាមួយ។ ប្រសិន​បើ​នាង​គ្មាន​មិត្ត​ គ្មាន​ប្រាក់​មួយ​ផេន្នី នោះ​គឺ​ជា​កំហុស​របស់​ខ្ញុំ។ តើ​មនុស្ស​អាច​ត្រលប់​មក​រក​​ការ​ចងចាំ​វិញ​ជាមួយ​នឹង​រឿង​​​បែប​នោះ​នៅ​ក្នុង​​ចិត្ត​បាន​យ៉ាង​ម៉េច​ទៅ? ការ​ផ្លាស់​ប្ដូរ​ភ្លាមៗ​នេះ​បាន​ធ្វើ​ឲ្យ​សុបិន​របស់​ពួក​យើង​ក្លាយ​ជា​ការ​ពិត ហើយ​កូន​របស់​គ្រូវី កម្សត់​អាច​នឹង​កំពុង​ដើរ​សុំទាន​តាម​ផ្លូវ!” គាត់​និយាយ។

“ទេ អត់​ទេ! លោក​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ លួងលោម​ខ្លួន​ឯង​​ជាមួយ​នឹង​ការ​ពិត​ថា ពេល​ដែល​លោក​រក​នាង​​ឃើញ​លោក​មាន​សំណាង​ដែល​ត្រូវ​ផ្ដល់​ឲ្យ​​នាង។” លោក កាម៉ៃឃើ និយាយ។

“ហេតុ​អ្វី​ខ្ញុំ​ជា​មនុស្ស​ដែល​មិន​​អាច​ប្រឈម​នឹង​ហេតុ​ការណ៍​បាន​ពេល​រឿង​រ៉ាវ​ងងឹត​ឈឹង? ខ្ញុំ​ជឿ​ថា​ខ្ញុំ​ប្រាកដ​ជា​អាច​ប្រឈម​មុខ​បាន​ប្រសិន​បើ​ខ្ញុំ​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​លុយ​របស់​មនុស្ស​​ជា​ច្រើន​ និង​លុយ​របស់​ខ្ញុំ​ទៀត។ គ្រូវី ដ៏​កម្សត់​បាន​ដាក់​លុយ​របស់​គេ​ទាំង​អស់​នៅ​ក្នុង​ការ​រុករក​នេះ​ដោយ​មិន​ទុក​មួយ​ផេន្នី​ឡើយ គេ​ទុក​ចិត្ត​ខ្ញុំ គេ​ស្រលាញ់​ខ្ញុំ ហើយ​គេ​ស្លាប់​ដោយ​គិត​ថា​ខ្ញុំ​បាន​ក្បត់​គេ គឺ​ខ្ញុំ ថម់ ការីហ្វត់ ដែល​លេង​បាល់​ឱប​ជា​មួយ​គេ​នៅ​អេតុន។ គេ​ប្រាកដ​ជា​គិត​អាក្រក់​ណាស់​ហើយ​ចំពោះ​ខ្ញុំ!” ការីហ្វត់​ រៀបរាប់​ពី​ទុក្ខ​សោក​របស់​គាត់។

“លោក​កុំ​​​រំឭក​ពី​​រឿង​ជូរចត់​នោះ​ដាក់​ខ្លួន​ទៀត​អី។”

“ខ្ញុំ​មិន​រំឭក​​រឿង​ដាក់​ខ្លួន​ព្រោះ​ការ​ប៉ាន់​ស្មាន​គំរាម​ថា​នឹង​បរាជ័យ​ទេ ខ្ញុំ​រំឭក​ដែល​ខ្ញុំ​បាត់​បង់​ភាព​ក្លាហាន ដែល​ខ្ញុំ​រត់​គេច​ដូច​ជា​មនុស្ស​ឆបោក ឬ​ចោរ ព្រោះ​ខ្ញុំ​មិន​អាច​ប្រឈម​នឹង​មិត្ត​ល្អ​បំផុត​​របស់​ខ្ញុំ​ហើយ​ប្រាប់​គេ​ថា ខ្ញុំ​បាន​បំផ្លាញ​គេ​និង​អនាគត​របស់​កូន​គេ​នោះ​ទេ។”

ប៉ាប៉ា​ដែល​មាន​ទឹក​ចិត្ត​ល្អ​នៃ​គ្រួសារ​ធំ​ដាក់​ដៃ​របស់​គាត់​​លើ​ស្មា​លោក ការីហ្វត់ ដោយ​ថ្នមៗ​។

“លោក​រត់​គេច​ព្រោះ​ខួរ​ក្បាល​លោក​រង​ការ​ប៉ះទង្គិច​ និង​ទារុណកម្ម លោក​បាត់​បង់​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ពាក់​កណ្ដាល​ទៅ​ហើយ។ ប្រសិន​បើ​លោក​មិន​រង​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ទេ ​ពេល​នោះ​លោក​នឹង​នៅ​ប្រយុទ្ធ​មិន​ខាន។ លោក​នៅ​ក្នុង​មន្ទីរពេទ្យ​ គេង​លើ​គ្រែ រងគ្រោះ​ជាមួយ​នឹង​ជំងឺ​នៅ​ក្នុង​ខួរក្បាល​របស់​លោក ពីរ​ឆ្នាំ​ក្រោយ​ពី​លោក​បាន​ចាក​ចេញ​ពី​កន្លែង​នោះ។ លោក​ត្រូវ​​ចាំ​រឿង​នោះ” លោក កាម៉ៃឃើ និយាយ។

ការីហ្វត់ ទម្លាក់​ថ្ងាស​លើ​ដៃ​របស់​គាត់​លើ​តុ។

ក្រាប​លើ​តុ​ដោយ​យក​ដៃ​កល់​ថ្ងាស លោក​ការីហ្វត់ មិន​​និយាយ​ស្ដី​អ្វី​មួយ​សន្ទុះ កាម៉ៃឃើ មិន​ហ៊ាន​បន្ត​ ឬ​សួរ​នាំ​អ្វី​ផ្សេង​ទេ ក្រៅ​ពី​ដាក់​ដៃ​លើ​ស្មា​របស់​គាត់​ហើយ​ច្របាច់​តិចៗ។ នៅ​ទី​បំផុត​គាត់​ងើប​មុខ​ឡើង​ហើយ​បន្លឺ​សំឡេង​ខ្សាវៗ៖

“ឱ​ព្រះ​ជា​ម្ចាស់! ពេល​នោះ​ខ្ញុំ​វង្វេង​ដោយ​ការ​ភ័យ​ខ្លាច​ និង​តក់​ស្លុត។ ខ្ញុំ​មិន​បាន​គេង​អស់​ជា​ច្រើន​សប្ដាហ៍ ពេល​យប់​ខ្ញុំ​ដើរ​ចេញ​ពី​ផ្ទះ​ខ្យល់​បក់​មក​ហាក់​នាំ​សំឡេង​ពី​គ្រប់​ទិស​ទី​មក​ស្រែក​ដាក់​ខ្ញុំ។”

“នោះ​ជា​ការ​ពន្យល់​យ៉ាង​ច្បាស់ តើ​មនុស្ស​ដែល​​បាត់​បង់​ស្មារតី និង​ការ​ចង​ចាំ​ទៅ​ហើយ​អាច​​ត្រូវ​ចាត់​ទុក​ថា​ជា​បុគ្គល​បាប​បាន​ដោយ​របៀប​ណា!” លោក កាម៉ៃឃើ និយាយ។

ការីហ្វត់ ញី​ថ្ងាស​របស់​គាត់។

“ហើយ​ពេល​ដែល​ខ្ញុំ​មាន​ស្មារតី​មក​វិញ គ្រូវី កម្សត់​បាន​ស្លាប់​បាត់​ និង​ត្រូវ​គេ​​កប់​បាត់​ទៅ​ហើយ។ ហើយ​ខ្ញុំ​ហាក់​មិន​ចាំ​រឿង​អ្វី​ទាល់​តែ​សោះ ខ្ញុំ​មិន​ចាំ​រឿង​កូន​តូច​របស់​គេ​សោះ​រយៈ​ពេល​ជា​ច្រើន​ខែ សូម្បី​ពេល​ខ្ញុំ​ចាប់​​ផ្ដើម​រំឭក​ពី​ជីវិត​របស់​នាង គ្រប់​យ៉ាង​ហាក់​គ្មាន​ពន្លឺ​ទាល់​តែ​សោះ។”

គាត់​សម្រាក​បន្តិច ហើយ​ញី​ថ្ងាស​គាត់​ម្ដង​ទៀត​​​ ហើយ​​បន្ត៖

“ឥឡូវ​ពេល​ខ្លះ​ពេល​ខ្ញុំ​ព្យាយាម​រំឭក​រឿង​ឡើង​វិញ ខ្ញុំ​ហាក់​ដូច​ជា​ធ្លាប់​បាន​ស្ដាប់​ គ្រូវី និយាយ​ពី​សាលា​​ដែល​កូន​របស់​គេ​ទៅ​រៀន។ លោក​គិត​ទៅ​មើល​រឿង​នេះ​គេ​គួរ​តែ​បាន​និយាយ​ជាមួយ​ខ្ញុំ ត្រូវ​ទេ?”

“គាត់​អាច​នឹង​មិន​​ធ្លាប់​និយាយ​ពី​រឿង​នោះ​ជាមួយ​លោក លោក​ហាក់​ដូច​ជា​មិន​ធ្លាប់​បាន​ស្ដាប់​ឈ្មោះ​​ពិត​របស់​នាង​ផង។”

“គេ​ធ្លាប់​ហៅ​នាង​ដោយ​ប្រើ​ឈ្មោះ​ដែល​គេ​ប្រឌិត គេ​ហៅ​នាង​ថា អ្នក​នាង​តូច ប៉ុន្តែ​រឿង​រ៉ែ​នោះ​បាន​លុប​អ្វី​គ្រប់​យ៉ាង​ចេញ​​ពី​ខួរក្បាល​របស់​យើង។ ពួក​យើង​មិន​និយាយ​អ្វី​ក្រៅ​ពី​រឿង​រ៉ែ​នោះ​ទេ។ ប្រសិន​បើ​គេ​បាន​និយាយ​ពី​សាលា​មែន​គឺ​ខ្ញុំ​ភ្លេច​បាត់​ហើយ ខ្ញុំ​ភ្លេច​ហើយ។ ហើយ​ឥឡូវ​នេះ​ខ្ញុំ​នឹង​មិន​អាច​នឹក​ឃើញ​រហូត។”

“បាន​ហើយៗ! យើង​នៅ​តែ​មាន​សង្ឃឹម​រក​នាង​ឃើញ។ យើង​នឹង​បន្ត​រក​ជន​ចិត្ត​ល្អ​សញ្ជាតិ​រុស្ស៊ី​របស់​ម៉ាដាម​ ប៉ាស្កា។ គាត់​​ប្រហាក់​ប្រហែល​ថា​ពួក​គេ​រស់​នៅ​ទីក្រុង​មូស្គូ យើង​នឹង​ទុក​រឿង​នេះ​ជា​តម្រុយ។ ខ្ញុំ​នឹង​ទៅ​មូស្គូ។” លោក កាម៉ៃឃើ​ និយាយ។

“ប្រសិន​បើ​ខ្ញុំ​អាច​ធ្វើ​ដំណើរ​បាន​ ខ្ញុំ​នឹង​ទៅ​ជាមួយ​លោក ប៉ុន្តែ​ខ្ញុំ​អាច​បាន​ត្រឹម​អង្គុយ​នៅ​ទី​នេះ​រុំ​កន្សែង​ និង​សម្លឹង​ភ្លើង​ចង្ក្រាន ហើយ​ពេល​ខ្ញុំ​សម្លឹង​ទៅ​ភ្លើង ខ្ញុំ​ដូច​​ជា​ឃើញ មុខ​ក្មេង​សម្បុរ​ប្រផេះ​របស់​គ្រូវី សម្លឹង​មក​ខ្ញុំ​វិញ។ គេ​មើល​មក​ហាក់​ដូច​ជា​កំពុង​សួរ​សំនួរ​មួយ។ ពេល​ខ្លះ​ខ្ញុំ​សុបិន​ឃើញ​គេ​នៅ​ពេល​យប់ ហើយ​គេ​តែង​តែ​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​សួរ​សំនួរ​មក​ខ្ញុំ លោក​អាច​ទាយ​បាន​ទេ​ថា​គេ​សួរ​ថា​ម៉េច កាម៉ៃឃើ?”

លោក កាម៉ៃឃើ ឆ្លើយ​នឹង​គាត់​ដោយ​សំឡេង​កាន់​តែ​តិច។

“មិន​ច្បាស់​ទេ”

“គេ​តែង​តែ​និយាយ​ថា ថម់ មិត្ត​ចាស់ ថម់ តើ​​អ្នក​នាង​តូច​​នៅ​ឯណា? ខ្ញុំ​ត្រូវ​តែ​ឆ្លើយ​នឹង​គេ​ឲ្យ​បាន ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន! ជួយ​រក​នាង​ឲ្យ​ខ្ញុំ​ផង ជួយ​ខ្ញុំ​ផង!” គាត់​និយាយ ហើយ​ទាញ​ដៃ​លោក កាម៉ៃឃើ​ មក​ឱប។

នៅ​ម្ខាង​ទៀត​នៃ​ជញ្ជាំង សារ៉ា កំពុង​អង្គុយ​​ក្នុង​បន្ទប់​ធ្នើរ​របស់​នាង​និយាយ​ជាមួយ​​ ម៉េឆាយឌេក ដែល​ចេញ​មក​ដើម្បី​រក​អាហារ​ពេល​ល្ងាច​របស់​គេ។

“ថ្ងៃ​នេះ​ពិត​ជា​ពិបាក​ធ្វើ​ជា​ព្រះ​នាង​ណាស់ ម៉េឆាយឌេក វា​ពិបាក​ជាង​​សព្វ​មួយ​ដង។ វា​កាន់​តែ​ពិបាក​ដូច​ជា​អាកាស​ធាតុ​កាន់​តែ​​ត្រជាក់ ហើយ​ផ្លូវ​កាន់​តែ​រអិល។ ពេល​ ឡាវីនី សើច​នឹង​សំពត់​ប្រឡាក់​ផុក​របស់​ខ្ញុំ ពេល​ដែល​ខ្ញុំ​ដើរ​បញ្ច្រាស​នាង​នៅ​សាល ខ្ញុំ​បាន​គិត​រក​អ្វី​ម្យ៉ាង​ដើម្បី​និយាយ​ ហើយ​ខ្ញុំ​បាន​ឃាត់​ខ្លួន​ឯង​ទាន់​ពេល។ យើង​មិន​អាច​ប្រតិកម្ម​នឹង​មនុស្ស​បែប​នោះ​ទេ​បើ​សិន​យើង​ជា​ព្រះ​នាង ប៉ុន្តែ​យើង​ត្រូវ​មាត់​ដើម្បី​គ្រប់​គ្រង​ខ្លួន​ឯង ហើយ​ខ្ញុំ​បាន​ខាំ​មាត់។ នោះ​គឺ​ពេល​រសៀល​ដល់​ត្រជាក់ ម៉េឆាយឌេក ហើយ​នេះ​ជា​ពេល​យប់​ដ៏​​ត្រជាក់។” នាង​និយាយ។

ភ្លាម​នោះ​នាង​ដាក់​ក្បាល​របស់​នាង​លើ​ដៃ​ទាំង​ពីរ ដូច​ដែល​នាង​ធ្លាប់​ធ្វើ​ជា​ញឹក​ញាប់​ពេល​នាង​នៅ​តែ​ម្នាក់​ឯង។

“អូ ប៉ាប៉ា! ដូច​ជា​រយៈ​ពេល​ដ៏​យូរ​លង់​ហើយ​ដែល​ខ្ញុំ​ជា​ អ្នក​នាង​តូច​ របស់​ប៉ា!” នាង​ខ្សឹប។

ពេល​វេល​នេះ​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​​នៅ​ទាំង​សង​ខាង​ជញ្ជាំង។

រដូវ​រងា​ជា​រដូវ​ដ៏​វេទនា​សម្រាប់​ក្មេង​ស្រី​កម្សត់​ដែល​កំព្រា​​ឪពុក​ម្ដាយ​រស់​នៅ​ក្នុង​បន្ទប់​ធ្នើរ​ត្រូវ​គេ​ប្រើ​ដូច​ជា​ម៉ាស៊ីន។ ថ្ងៃ​ខ្លះ​សារ៉ា ត្រូវ​​ដើរ​តេះតះ​កាត់​តាម​ព្រិល​​ពេល​​គេ​ប្រើ​នាង​ចេញ​ទៅ​ក្រៅ ថ្ងៃ​ខ្លះ​កាន់​តែ​អាក្រក់​ពេល​ដែល​ព្រិល​រលាយ​ចូល​ជាមួយ​ភក់ ហើយ​ព្រិល​ខ្លះ​នៅ​ក្រាស់​ ដែល​អំពូល​ភ្លើង​នៅ​តាម​ផ្លូវ​​ត្រូវ​បាន​គេ​បើក​ពេញ​មួយ​ថ្ងៃ ហើយ​ទីក្រុង​ឡុងដុង​មើល​ទៅ​ដូច​ជា​ស្ថិត​ក្នុង​ពេល​រសៀល​​​កាល​ពី​ច្រើន​ឆ្នាំ​មុន ពេល​ដែល​ឡាន​បើក​កាត់​តាម​ផ្លូវ​ធំ​ ហើយ​សារ៉ា អង្គុយ​ខាង​ក្នុង​ទម្រេត​លើ​ប៉ា​របស់​នាង។ នៅ​ថ្ងៃ​បែប​នោះ​​បង្អួច​ផ្ទះ​របស់​គ្រួសារ​ធំ​តែងតែ​មើល​ទៅ​ឃើញ​ភាព​រីករាយ និង​អ៊ូអរ ចំណែក​បន្ទប់​រៀន​របស់​បុរស​ជនជាតិ​ឥណ្ឌា​មើល​ទៅ​មាន​ភាព​កក់​ក្ដៅ​។ ប៉ុន្តែ​បន្ទប់​ធ្នើរ​មើល​​ទៅ​សង្វេគ​រក​ពាក្យ​​មក​រៀបរាប់​មិន​បាន។ មិន​មាន​អរុណរះ​ និង​សុរិយា​អស្ដង្គត​​សម្រាប់​ សារ៉ា គយគន់​ទៀត​ទេ ហើយ​សូម្បី​តែ​ផ្កាយ​ក៏​កម្រ​បាន​ឃើញ​ផង។ ពពក​បន្ទាប​ខ្លួន​​មក​យ៉ាង​ទាប ពណ៌​ប្រផេះ ឬ​ដូច​ភក់ ឬ​ពេល​ខ្លះ​បាន​ធ្លាក់​ខ្លួន​មក​ជា​ភ្លៀង​យ៉ាង​ធំ។ ក្រោយ​ម៉ោង​បួន​រសៀល ទោះ​បី​ជា​គ្មាន​ព្រិល​ក៏​ជា​ពេល​ចុង​ក្រោយ​ដែល​គេ​បាន​ឃើញ​ពន្លឺ​ថ្ងៃ​ដែរ។ ប្រសិន​បើ​សារ៉ា ចាំ​បាច់​ត្រូវ​ឡើង​ទៅ​បន្ទប់​ធ្នើរ​របស់​នាង​​ដើម្បី​​ធ្វើ​អ្វី​មួយ នាង​ត្រូវ​អុជ​ទៀន​បំភ្លឺ​នាង​ពេល​រសៀល។ ស្ត្រី​នៅ​ផ្ទះ​បាន​​ពិបាក​ធ្វើ​ការ ហើយ​​អាកប្បកិរិយា​របស់​ពួក​គេ​កាន់​តែ​អាក្រក់​ជាង​មុន។ ប៊េកគី ត្រូវ​គេ​ប្រើ​ដូច​ជា​​ទាសករ​តូច​ម្នាក់។ ​

​”បើ​មិន​ដោយ​សារ​អ្នក​នាង​ទេ បើ​​មិន​ដោយសារ​អ្នក​នាង​ និង​រឿង​អ្នក​ទោស​ដែល​នៅ​ក្នុង​បន្ទប់​​គុក​ជាប់​គ្នា​នៅ​​ បាស្ទីល​ ទេ ខ្ញុំ​នឹង​ស្លាប់​ហើយ។ មើល​ទៅ​គឺ​ដូច​​​ជា​ការ​ពិត​ ត្រូវ​ទេ? អ្នក​ស្រី​នោះ​គឺ​ដូច​ជា​មេ​គុក ខ្ញុំ​មើល​ឃើញ​សោ​ធំ​ដែល​អ្នក​នាង​និយាយ​ថា គាត់​យួរ។ ចុងភៅ​ដូច​អ្នក​អ្នក​នៅ​ក្រោម​បង្គាប់​មេ​គុក។ សូម​អ្នក​នាង​និយាយ​ប្រាប់​ខ្ញុំ​បន្ថែម​ទៀត​មក អ្នក​នាង និយាយ​ប្រាប់​ខ្ញុំ​ពី​ផ្លូវ​ក្រោម​ដី​ដែល​យើង​បាន​ជីក​នៅ​ក្រោម​ជញ្ជាំង។” នាង​និយាយ​ទៅ​កាន់​ សារ៉ា ដោយ​អស់​កម្លាំង​នៅ​ពេល​ដែល​នាង​លួច​ចូល​ទៅ​ក្នុង​បន្ទប់​ធ្នើរ​របស់​​នាង។

“ខ្ញុំ​នឹង​ប្រាប់​​ឯង​ពី​រឿង​ដែល​កក់​ក្ដៅ​ជាង​នេះ យក​ភួយ​របស់​ឯង​មក​រុំ​ខ្លួន ហើយ​ខ្ញុំ​នឹង​យក​ភួយ​ខ្ញុំ​រុំ​ខ្លួន​ដែរ ហើយ​យើង​គេង​ជិត​គ្នា​នៅ​លើ​គ្រែ រួច​ខ្ញុំ​នឹង​និយាយ​ប្រាប់​ឯង​ពី​រឿង​ព្រៃ​​នៃ​តំបន់​ត្រូពិក កន្លែង​ដែល​ស្វា​របស់​សុភាព​បុរស​ឥណ្ឌា​នោះ​រស់​នៅ។ ពេល​ដែល​ខ្ញុំ​ឃើញ​ស្វា​នោះ​​អង្គុយ​នៅ​​តុ​ក្បែរ​បង្អួច ហើយ​សម្លឹង​មក​ក្រៅ​មើល​ផ្លូវ​ជាមួយ​នឹង​ទឹក​មុខ​ពោរពេញ​ដោយ​ទុក្ខ​សោក ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ច្បាស់​ថា វា​​កំពុង​គិត​ពី​ព្រៃ​តំបន់​ត្រូពិក​កន្លែង​ដែល​វា​ធ្លាប់​ហក់​លោត​បក់​​កន្ទុយ​របស់​វា​នៅ​​លើ​ដើម​ឈើ។ ខ្ញុំ​​​​​មិន​ដឹង​ថា​អ្នក​ណា​ចាប់​គេ​មក ហើយ​ថា​តើ​គេ​បាន​មក​ចោល​គ្រួសារ​របស់​គេ​ដែល​ពឹង​ផ្អែក​លើ​គេ​ដែរ ឬ​អត់។” សារ៉ា និយាយ។

“រឿង​នោះ​កក់​ក្ដៅ​ជាង​ អ្នក​នាង ប៉ុន្តែ​​យ៉ាង​ណា​រឿង​នៅ​ បាស្ទីល ​ហាក់​ចាក់​ចំ​បេះ​ដូង​ពេល​ដែល​អ្នក​នាង​និយាយ​​ប្រាប់។” ប៊េកគី និយាយ​ដោយ​គោរព។

“នោះ​គឺ​ព្រោះ​​វា​ធ្វើ​ឲ្យ​ឯង​គិត​ដល់​រឿង​ផ្សេង​ទៀត ខ្ញុំ​បាន​កត់​សម្គាល់​រឿង​នេះ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​​នៅ​ក្នុង​ចិត្ត ពេល​រាង​កាយ​យើង​ជួប​ទុក្ខ​លំបាក គឺ​ត្រូវ​គិត​ទៅ​ដល់​រឿង​ផ្សេង​ទៀត។” សារ៉ា និយាយ​ដោយ​ទាញ​​យក​ភួយ​មក​រុំ​ខ្លួន រហូត​សល់​តែ​មុខ​តូច​ខ្មៅ​របស់​នាង​អើត​មក។

“តើ​អ្នក​នាង​ធ្វើ​បាន​ទេ?”

“ពេល​ខ្លះ​ខ្ញុំ​អាច​ ពេល​ខ្លះ​ខ្ញុំ​មិន​អាច​ទេ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ខ្ញុំ​មិន​មាន​រឿង​អ្វី​ទេ។ ហើយ​អ្វី​ដែល​ខ្ញុំ​ជឿ​គឺ​​​ថា យើង​តែង​តែ​អាច​ធ្វើ​បាន​ប្រសិន​បើ​យើង​ហ្វឹកហាត់​គ្រប់គ្រាន់។ ថ្មីៗ​នេះ​ខ្ញុំ​បាន​អនុវត្តិ​យ៉ាង​​ល្អ វា​ចាប់​ផ្ដើម​ងាយ​ស្រួល​ជាង​ពី​មុន។ ពេល​ដែល​រឿង​អាក្រក់​ ខ្ញុំ​គិត​ថា​ពិបាក​ដូច​ជា​ការ​ដែល​ខ្ញុំ​អាច​ធ្វើ​ជា​ព្រះ​នាង​បាន។ ខ្ញុំ​និយាយ​នឹង​ខ្លួន​ឯង​ថា ខ្ញុំ​ជា​ព្រះ​នាង ហើយ​ខ្ញុំ​ជា​ទេពអប្សរ ហើយ​ព្រោះ​តែ​ខ្ញុំ​ជា​ទេពអប្សរ​គ្មាន​អ្វី​អាច​យាយី​ ឬ​ធ្វើ​បាន​ខ្ញុំ​បាន​ទេ។”

នាង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​ធ្វើ​ចិត្ត​របស់​នាង​ឲ្យ​គិត​ដល់​រឿង​អ្វី​ផ្សេង ហើយ​មាន​ឱកាស​ជា​ច្រើន​ដើម្បី​បញ្ជាក់​ថា​ នាង​ជា​ព្រះ​នាង​ឬ​មិន​មែន។ ប៉ុន្តែ​ការ​សាកល្បង​ដ៏​ខ្លាំង​បំផុត​ដែល​នាង​ធ្លាប់​ឆ្លង​កាត់​គឺ​ថ្ងៃ​ក៏​អាក្រក់​ដែល​ក្រោយ​មក​នាង​ធ្លាប់​គិត​ជា​ញឹកញាប់​​ថា នាង​នឹង​មិន​អាច​លុប​វា​ពី​ការ​ចង​ចាំ​របស់​នាង​បាន​ទេ​ទោះ​បី​ជា​រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង​ទៅ​ទៀត​ក៏​ដោយ។

ភ្លៀង​ធ្លាក់​ជាប់​បន្ត​អស់​ជា​ច្រើន​ថ្ងៃ ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​សុទ្ធ​តែ​ព្រិល ហើយ​មាន​ភក់​នៅ​គ្រប់​ទី​កន្លែង ។ ត្រូវ​ហើយ​មាន​កន្លែង​ជា​ច្រើន​ដែល​ត្រូវ​ទៅ​បង់​លុយ​ឲ្យ​ទាន់​ពេល ថ្ងៃ​បែប​នេះ​សម្រាប់​សារ៉ា មាន​ជាប់​​មិន​ដាច់ ហើយ​នាង​ត្រូវ​គេ​ប្រើ​ឲ្យ​ចេញ​ក្រៅ​ម្ដង​ហើយ​ម្ដង​ទៀត រហូត​ដល់​សម្លៀកបំពាក់​​ដាច់​ដាច​របស់​នាង​ទទឹក​អស់។ មួក​របស់​នាង​ធ្ងន់​ជាង​ធម្មតា​ដោយ​សារ​សំណើម ស្បែក​ជើង​ធ្លុះធ្លាយ​របស់​នាង​​ទទឹក​និង​ប្រឡាក់​ភក់​ពេញ ហើយ​បន្ថែម​ពី​លើ​នេះ​នាង​មិន​បាន​ទទួល​​ទាន​អាហារ​ពេល​ល្ងាច​ទេ ព្រោះ​កញ្ញា មីនជីន បាន​សម្រេច​ដាក់​ទោស​នាង។ នាង​រងា​ញ័រ​ខ្លួន​ហើយ​ឃ្លាន​ជា​ខ្លាំង និង​អស់​កម្លាំង​ដែល​មុខ​របស់​នាង​បាន​ប្រែ​ពណ៌ ហើយ​ពេល​ខ្លះ​មនុស្ស​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​ងាក​មើល​នាង​មួយ​ភ្លែតៗ​ដោយ​ក្ដី​អាណិត ប៉ុន្តែ​នាង​មិន​ដឹង​រឿង​នោះ​ទេ។ នាង​ព្យាយាម​ដើម្បី​ឲ្យ​ចិត្ត​របស់​នាង​គិត​ដល់​រឿង​ផ្សេង​ទៀត នោះ​គឺ​ពិត​ជា​សំខាន់​ណាស់។ វិធី​គិត​របស់​នាង​គឺ​ប្រឌិត ឬ​ឧបមា​ ជាមួយ​នឹង​កម្លាំង​ទាំង​អស់​ដែល​មាន​សេសសល់​នៅ​ក្នុង​ខ្លួន​នាង។ ប៉ុន្តែ​លើក​នេះ​គឺ​ពិបាក​ជាង​អ្វី​ដែល​នាង​ធ្លាប់​ឆ្លង​កាត់ ហើយ​ម្ដង​ឬ​ពីរ​ដង​នាង​ធ្លាប់​​គិត​ថា​ ការ​ធ្វើ​បែប​នោះ​មិន​មែន​ធ្វើ​ឲ្យ​នាង​ស្រាកស្រាន្ត​ពី​ភាព​ត្រជាក់​ និង​​ស្រែក​ឃ្លាន​ តែ​ថែម​​ទាំង​ធ្វើ​ឲ្យ​នាង​កាន់​តែ​ត្រជាក់ និង​ឃ្លាន។ ប៉ុន្តែ​នាង​នៅ​តែ​បន្ត​ធ្វើ ពេល​ដែល​ភក់​ និង​ទឹក​ចូល​ក្នុង​ស្បែក​ជើង​រហែក​របស់​នាង ហើយ​ខ្យល់​ហាក់​ព្យាយាម​ទាញ​អាវ​ក្រៅ​របស់​នាង​ឲ្យ​ទៅ​ក្រោយ នាង​និយាយ​នឹង​ខ្លួន​ឯង​ពេល​នាង​កំពុង​ដើរ ទោះ​បី​នាង​មិន​បញ្ចេញ​សំឡេង ឬ​កម្រើក​បបូរ​មាត់​ក៏​ដោយ។

“ឧបមា​ថា​ខ្ញុំ​​​មាន​សម្លៀកបំពាក់​ស្ងួត ឧបមា​ថា​ខ្ញុំ​មាន​ស្បែក​ជើង​ល្អ និង​អាវ​ធំ​វែង​ហើយ​ក្រាស់ ហើយ​មាន​ឆ័ត្រ​បាំង​។ ហើយ​ឧបមា​ ឧបមា​ថា ខ្ញុំ​នៅ​ជិត​កន្លែង​ដុត​នំ​ដែល​មាន​នំ​ក្ដៅៗ​លក់ ហើយ​ខ្ញុំ​រើស​បាន​កាក់​ប្រាំមួយ​ផន្នី​ដែល​មិនមែន​ជា​របស់​នរណា​ម្នាក់។ ឧបមា​ថា ខ្ញុំ​ពិត​ជា​រើស​បាន​មែន​ ខ្ញុំ​នឹង​ចូល​ទៅ​​ក្នុង​ហាង ហើយ​ទិញ​នំ​ក្ដៅៗ​ប្រាំមួយ ហើយ​ញ៉ាំ​ទាំង​អស់​ដោយ​មិន​ឈប់។”

ពេល​ខ្លះ​រឿង​ចម្លែក​បាន​កើត​ឡើង​នៅ​ក្នុង​លោក​យើង​នេះ។

រឿង​ដែល​កើត​ឡើង​ចំពោះ​សារ៉ា ពិត​ជា​រឿង​ចម្លែក។ ពេល​ដែល​នាង​កំពុង​និយាយ​នឹង​ខ្លួន​ឯង នាង​ត្រូវ​ដើរ​ឆ្លង​ផ្លូវ។ ភក់​ច្រើន​ណាស់​ នាង​ស្ទើរ​តែ​ត្រូវ​លូន​ទៅ​ហើយ នាង​ជ្រើស​ផ្លូវ​ដើរ​ដោយ​ប្រយ័ត្ន​តាម​ដែល​នាង​អាច​ធ្វើ​បាន ប៉ុន្តែ​នាង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ច្រើន​ទេ ក្រៅ​ពី​រើស​ផ្លូវ​ដើរ នាង​បាន​សម្លឹង​មើល​ជើង​របស់​នាង និង​ភក់ ហើយ​ពេល​ដែល​សម្លឹង​ចុះ​ក្រោម​ខណៈ​ដែល​មក​ដល់​កម្រាល​ថ្ម​នោះ​នាង​ឃើញ​អ្វី​មាន​ចាំង​ពន្លឺ​មក​។ នោះ​គឺ​ជា​បំណែក​ប្រាក់ បំណែក​តូច​មួយ​ដែល​ជ្រុះ​នៅ​ឆ្ងាយ​ ប៉ុន្តែ​នៅ តែ​ចាំង​ពន្លឺ​មក​ល្មម​នឹង​នាង​អាច​ចាប់​អារម្មណ៍​ឃើញ។ ​វា​មិន​ថ្លៃ​ណាស់​ណា​ទេ ប៉ុន្តែ​​គឺ​កាក់​បួន​ផេន្នី។

មិន​ប៉ុន្មាន​វិនាទី​វា​ក៏​បាន​មក​នៅ​ក្នុង​ដៃ​ត្រជាក់​ឡើង​ក្រហម និង​ខៀវ​របស់​នាង។ នាង​និយាយ​តិចៗ៖

“អូ នេះ​ជា​ការ​ពិត!​ នេះ​ជា​របស់​ពិត!”

ហើយ​អ្នក​​ប្រហែល​ជា​មិន​ជឿ​រឿង​នេះ​ទេ ពេល​នោះ​ខណៈ​ដែល​នាង​សម្លឹង​ទៅ​មុខ​ត្រង់ មាន​ហាង​នំ​មួយ​នៅ​ចំ​មុខ​របស់​នាង។ នោះ​គឺ​ហាង​នំ​ដុត ហើយ​ស្ត្រី​មាន​​ទឹក​មុខ​រួសរាយ​ម្នាក់​កំពុង​ដាក់​ថាស​នំ​ចូល​ទៅ​​ក្នុង​បង្អួច​ គឺ​នំ​ទើប​នឹង​ដុត​ថ្មី យក​ចេញ​ពី​ចង្ក្រាន​ធំ នំ​ដែល​មាន​ដាក់​បន្តុប​ផ្លែ​ឈើ​ពី​លើ​នោះ។

ក្ដី​រំភើប​​នោះ​ស្ទើរ​តែ​ធ្វើ​ឲ្យ​សារ៉ា សន្លប់​ទៅ​ហើយ នាង​មើល​ឃើញ​នំ​ដែល​គេ​ដាក់​លើ​ធ្នើរ​ដុត​នំ​ដែល​ចាំង​ពន្លឺ​មក។

​ នាង​ដឹង​ថា​នាង​មិន​ត្រូវ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រើ​កាក់​លុយ​តូច​នេះ​ទេ មើល​ទៅ​ច្បាស់​ណាស់​គឺ​វា​បាន​កប់​ភក់​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ហើយ​ម្ចាស់​របស់​​វា​បាន​​បាត់​វា​នៅ​ពេល​ដែល​ពួក​គេ​ដើរ​ជាមួយ​​នឹង​មនុស្ស​ច្រើន​ហើយ​ខំ​ទប់​ខ្លួន​កុំ​ឲ្យ​រអិល​ភក់។

“ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​សួរ​អ្នក​លក់​​​ ប្រសិន​បើ​គាត់​មាន​បាត់​របស់​អ្វី​ម្យ៉ាង” នាង​និយាយ​នឹង​ខ្លួន​ឯង ហើយ​នាង​ដើរ​កាត់​កម្រាល​ថ្ម ពេល​ដែល​នាង​កំពុង​ដើរ​ នាង​ឃើញ​​ក្មេង​ម្នាក់​ដែល​បាន​បង្អាក់​ដំណើរ​របស់​នាង។

ក្មេង​តូច​នោះ​ស្លៀកពាក់​​ដាច់ដាច​ជាង​នាង ហើយ​ជើង​​ប្រឡាក់​ភក់​ពេញ​ ដែល​មើល​ទៅ​នាង​មិន​បាន​សម្អាត​ខ្លួន​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ ទឹក​មុខ​របស់​នាង​បង្ហាញ​ប្រាប់​សារ៉ា ថា​នាង​ពិត​ជា​រងា និង​ស្រែក​ឃ្លាន​ខ្លាំង​ណាស់។

សារ៉ា គ្រាន់​តែ​ឃើញ​ភ្នែក​នាង​ភ្លាម​ន៏​ដឹង​រួច​ទៅ​ហើយ​ថា នោះ​ជា​ភ្នែក​ដែល​កំពុង​អត់​ឃ្លាន ហើយ​នាង​មាន​អារម្មណ៍​អាណិត​ក្មេង​នោះ​ជា​ពន់​ពេក។

“នេះ​​គឺ​ម្នាក់​ក្នុង​ចំណោម​ប្រជារាស្ត្រ ហើយ​នាង​ឃ្លាន​ជាង​ខ្ញុំ​ទៅ​ទៀត។” សារ៉ា និយាយ​នឹង​ខ្លួន​ឯង។

ក្មេង​ស្រី​តូច​នោះ​សម្លឹង​មក​សារ៉ា ហើយ​​ងាក​ខ្លួន​ចេញ​បន្តិច​ដើម្បី​ឲ្យ​សារ៉ា ដើរ​ទៅ​មុខ។ នាង​ទម្លាប់​ងាក​ចេញ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មនុស្ស​គ្រប់​គ្នា។ នាង​ដឹង​ថា​ប្រសិន​បើ​ប៉ូលិស​ឃើញ​នាង​ គេ​នឹង​ប្រាប់​នាង​ឲ្យ​ដើរ​ចេញ​ដូច​នេះ​ដែរ។

សារ៉ា ក្ដាប់​កាក់​បួន​ផេន្នី​របស់​នាង​ជាប់​ប៉ុន្មាន​វិនាទី បន្ទាប់​មក​ទើប​នាង​និយាយ​ទៅ​កាន់​ក្មេង​ស្រី។

“ឯង​ឃ្លាន​ទេ?”

ក្មេង​នោះ​ដើរ​អូស​ជើង​ចេញ​បន្តិច​ទៀត​ ទើប​ឆ្លើយ​ដោយ​សំឡេង​ខ្សាវៗ​របស់​នាង។

“ខ្ញុំ​ឃ្លាន ខ្ញុំ​ឃ្លាន​ណាស់!”

“ឯង​មិន​បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ទេ?” សារ៉ា​ សួរ។

“អត់​មាន​អាហារ​ពេល​ល្ងាច​ទេ អាហារ​ពេល​ព្រឹក​ក៏​អត់ ពេល​យប់​ក៏​អត់ អត់​មាន​អ្វី​ញ៉ាំ​ទាំង​អស់។” នាង​ឆ្លើយ​ដោយ​សំឡេង​កាន់​តែ​ខ្សាវ​ទៅៗ។

“អត់​តាំង​ពី​ពេល​ណា​មក?” សារ៉ា សួរ​បន្ត។

“មិន​ដឹង​ទេ មិន​ដែល​មាន​អ្វី​ទេ ថ្ងៃ​នេះ ឥឡូវ​នេះ​ ខ្ញុំ​ឃ្លាន ខ្ញុំ​ឃ្លាន​ណាស់។”

ពេល​មើល​នាង​ធ្វើ​ឲ្យ​សារ៉ា កាន់​តែ​​ឃ្លាន​និង​អស់​កម្លាំង ប៉ុន្តែ​គំនិត​ចំឡែក​តូច​នោះ​កំពុង​គិត​ក្នុង​ខួរក្បាល​របស់​នាង ហើយ​នាង​និយាយ​នឹង​ខ្លួន​ឯង​ទោះ​បី​ជា​ក្នុង​បេះ​ដូង​នាង​កំពុង​ឈឺ​ក៏​ដោយ។

“ប្រសិន​បើ​ខ្ញុំ​ជា​ព្រះ​នាង ពេល​ដែល​មាន​បញ្ហា​អស់​ទ្រព្យ​សម្បត្តិ ហើយ​ត្រូវ​គេ​យក​បល្ល័ង្ក​ ព្រះ​នាង​តែង​តែ​ចែក​រំលែក​ជា​មួយ​រាស្ត្រ ប្រសិន​បើ​ទ្រង់​ជួប​អ្នក​ដែល​ក្រ​ និង​អត់​ឃ្លាន​ជាង​ទ្រង់ ទ្រង់​តែង​តែ​ចែក​រំលែក។ នំ​នោះ​មួយ​ថ្លៃ​មួយ​ផេន្នី បើ​ខ្ញុំ​មាន​ប្រាំមួយ​ផេន្នី ខ្ញុំ​អាច​ញ៉ាំ​បាន​ប្រាំមួយ។ យើង​ទាំង​ពីរ​នាក់​ញ៉ាំ​មិន​គ្រប់​ទេ ប៉ុន្តែ​ប្រសើរ​ជាង​យើង​អត់​មាន​អ្វី​សោះ។”

“ចាំ​មួយ​ភ្លែត” នាង​និយាយ​ទៅ​កាន់​ក្មេង​សុំ​ទាន។

នាង​ដើរ​ចូល​ទៅ​ក្នុង​ហាង ដែល​មាន​ភាព​កក់​ក្ដៅ​និង​ប្រហើរ​ក្លិន​ឈ្ងុយ​។ ស្ត្រី​នោះ​កំពុង​ដាក់​នំ​ចូល​ទៅ​ក្នុង​បង្អួច​ថែម​ទៀត។

“សុំទោស​អ្នក​ស្រី តើ​អ្នក​ស្រី​មាន​បាត់​កាក់​បួន​ផេន្នី​ទេ កាក់​ប្រាក់​បួន​ផេន្នី?” សារ៉ា សួរ ហើយ​នាង​​យក​កាក់​បួន​ផេន្នី​របស់​​នាង​មក​បង្ហាញ។

ស្ត្រី​នោះ​សម្លឹង​មើល​កាក់ ហើយ​មើល​នាង មើល​មុខ​តូច និង​សម្លៀកបំពាក់​រយីករយាក​របស់​នាង។

“អូ អត់​ទេ ឯង​រើស​បាន​មែន​ទេ?” គាត់​ឆ្លើយ។

“ចា៎ នៅ​ក្នុង​ភក់” សារ៉ា និយាយ។

“អីចឹង​ទុក​វា​ទៅ វា​ប្រហែល​នៅ​ទី​នោះ​មួយ​សប្ដាហ៍​ហើយ ហើយ​ព្រះ​ដឹង​ថា​នរ​ណា​ជ្រុះ​វា។ ឯង​មិន​អាច​រក​អ្នក​បាត់​វា​នោះ​ឃើញ​ទេ។” ស្ត្រី​នោះ​និយាយ។

“ខ្ញុំ​ដឹង​រឿង​នោះ ប៉ុន្តែ​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​នឹង​សួរ​អ្នក​ស្រី។”

“មិន​មាន​មនុស្ស​ច្រើន​​នឹង​សួរ​បែប​នេះ​ទេ។” ស្ត្រី​នោះ​និយាយ​ ដោយ​សម្លឹង​មើល និង​ចាប់​អារម្មណ៍​នឹង​ក្មេង​តូច​នេះ។

“ឯង​ចង់​ទិញ​អ្វី​​ទេ?” គាត់​បន្ថែម ព្រោះ​គាត់​ឃើញ​សារ៉ា សម្លឹង​ទៅ​នំ​ដុត។

“សូម​យក​នំ​ដុត​បួន យក​តម្លៃ​មួយ មួយ​ផេន្នី។” សារ៉ា និយាយ។​

ស្ត្រី​នោះ​ដើរ​ទៅ​បង្អួច ហើយ​ដាក់​នំ​ខ្លះ​ចូល​ក្នុង​កញ្ចប់​ក្រដាស។

សារ៉ា ឃើញ​គាត់​ដាក់​នំ​ប្រាំមួយ​ចូល។

“ខ្ញុំ​និយាយ​ថា​នំ​បួន ខ្ញុំ​មាន​តែ​បួន​​ផេន្នី​ទេ” សារ៉ា ពន្យល់។

“ខ្ញុំ​នឹង​ថែម​ឲ្យ​ពីរ ខ្ញុំ​ថា​ឯង​អាច​ញ៉ាំ​នៅ​ពេល​ណា​មួយ​បាន។ ឯង​មិន​ឃ្លាន​ទេ?” ស្ត្រី​នោះ​និយាយ​ដោយ​ទឹក​មុខ​ចិត្ត​ល្អ​របស់​គាត់។

ភ្នែក​របស់​សារ៉ា ឡើង​ក្រហម។

“ឃ្លាន ខ្ញុំ​ឃ្លាន​ណាស់ ហើយ​ខ្ញុំ​ត្រូវ​ប្រាប់​អ្នក​ស្រី​ឲ្យ​ត្រង់​សម្រាប់​ទឹក​ចិត្ត​ល្អ​របស់​អ្នក​ស្រី” សារ៉ា ឆ្លើយ ហើយ​នាង​បម្រុង​នឹង​បន្ថែម​ទៀត​ថា “មាន​ក្មេង​ម្នាក់​នៅ​ខាង​ក្រៅ​ដែល​ឃ្លាន​ជាង​ខ្ញុំ​” ប៉ុន្តែ​ពេល​នោះ​មាន​ភ្ញៀវ​ពីរ​បី​នាក់​ទៀត​ចូល​មក​ហើយ​មើល​ទៅ​ពួក​គេ​ដូច​ជា​ប្រញាប់​ដូច្នេះ​សារ៉ា បាន​ត្រឹម​អរគុណ​ស្ត្រី​នោះ​ហើយ​ដើរ​ចេញ​ទៅ។

ក្មេង​ស្រី​​អ្នក​សុំ​ទាន​នោះ​នៅ​ឈរ​ត្រង់​ជ្រុង​ជណ្ដើរ​ឡើង​មក​នៅ​ឡើយ នាង​មើល​ទៅ​ហាក់​ពោរពេញ​ដោយ​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​សម្លៀកបំពាក់​រយីករយាក​ដែល​ទទឹក​ជោក​របស់​នាង។ នាង​កំពុង​សម្លឹង​ទៅ​មុខ​ជាមួយ​នឹង​ទឹក​មុខ​ដែល​កំពុង​រង​ទុក្ខ​វេទនា ហើយ​ភ្លាម​នោះ​សារ៉ា ឃើញ​នាង​លើក​ដៃ​ខ្មៅ​របស់​នាង​ជូន​ទឹក​ភ្នែក​ដែល​ដាម​មក​ពេញ​ថ្ពាល់។ នាង​កំពុង​រអ៊ូ​​​តែ​ម្នាក់​ឯង។

សារ៉ា បើក​​កញ្ចប់​ក្រដាស ហើយ​យក​នំ​​ដុត​ក្ដៅ​មួយ​ចេញ​មក ដែល​បាន​ផ្ដល់​កំដៅ​ដល់​ដៃ​កំពុង​ត្រជាក់​របស់​​នាង​រួច​ទៅ​ហើយ។

“ឃើញ​ទេ នំ​នេះ​ឆ្ងាញ់ ហើយ​ក្ដៅ។ ញ៉ាំ​ទៅ​ឯង​នឹង​មិន​សូវ​មាន​អារម្មណ៍​ថា​ឃ្លាន​ខ្លាំង។” នាង​និយាយ។

ក្មេង​តូច​នោះ​ចាប់​ផ្ដើម​​សម្លឹង​មើល​សារ៉ា មើល​ទៅ​ដូច​ជា​សំណាង​ភ្លាមៗ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាច បន្ទាប់​មក​នាង​យក​នំ​ដាក់​ក្នុង​មាត់​ហើយ​ខាំ​មួយ​ម៉ាត់​យ៉ាង​ធំ​ដូច​ជា​ចចក​ខាំ​ចំណី។​

“អូ ព្រះ! អូ ព្រះ! “ សារ៉ា​ ឮ​សំឡេង​នេះ​ខ្សាវៗ​ ដោយ​ក្ដី​រីករាយ។

សារ៉ា យក​នំ​បី​ទៀត​មក​ដាក់​ឲ្យ​នាង។

“នាង​ឃ្លាន​ជាង​ខ្ញុំ នាង​ឃ្លាន​ស្ទើរ​ដាច់​ពោះ​ស្លាប់ ខ្ញុំ​មិន​ដាច់​ពោះ​ស្លាប់​ទេ” សារ៉ា និយាយ​នឹង​ខ្លួន​ឯង ហើយ​នាង​យក​នំ​ទី​ប្រាំ​ដាក់​ចុះ​មក ប៉ុន្តែ​ដៃ​របស់​នាង​ញ័រ​ពេល​ដែល​ទាញ​យក​នំ​ទី​ប្រាំ។

ក្មេង​ស្រី​តូច​នោះ​នៅ​កំពុង​ទំពារ​នំ​នៅ​ឡើយ ពេល​សារ៉ា ងាក​ខ្លួន​បម្រុង​ដើរ​ចេញ​ទៅ។ នាង​ល្ងង់ និង​ឃ្លាន​ពេក​ដែល​នាង​មិន​បាន​និយាយ​ពាក្យ​អរគុណ ទោះ​បី​ជា​ប៉ូលិស​ធ្លាប់​បង្រៀន​នាង​រួច​ហើយ​ក៏​ដោយ​ពេល​ដែល​នាង​មិន​​​បាន​អរគុណ​អ្នក​ដាក់​ទាន។ នាង​ដូច​ជា​សត្វ​ព្រៃ​តូច​មួយ​ដែល​កម្សត់។

“លាហើយ” សារ៉ា​ និយាយ។

ពេល​ដែល​សារ៉ា ដើរ​ទៅ​​​ដល់​ផ្លូវ​ម្ខាង​ទៀត ហើយ​នាង​ងាក​មក​មើល​វិញ ក្មេង​នោះ​មាន​នំ​​នៅ​ក្នុង​ដៃ​ទាំង​សងខាង ហើយ​នាង​ឈប់​ខាំ​នំ​ដើម្បី​មើល​ទៅ​សារ៉ា។ សារ៉ា ងក់​ក្បាល​ដាក់​នាង​បន្តិច ហើយ​ក្មេង​នោះ​នៅ​តាម​សម្លឹង​នាង ជា​ការ​សម្លឹង​ដោយ​​ការ​ចង់​ដឹង នាង​ឱន​ក្បាល​បន្តិច​តប​ទៅ​វិញ ហើយ​រហូត​ដល់​សារ៉ា ដើរ​ទៅ​ផុត​នាង​មើល​លែង​ឃើញ នាង​​នៅ​តែ​មិន​ទាន់​ខាំ​នំ​មួយ​ម៉ាត់​ទៀត​​ទេ ក៏​មិន​ទំពារ​ឲ្យ​អស់​មួយ​ម៉ាត់​ដែល​នាង​បាន​ខាំ​ដែរ។

នៅ​ពេល​នោះ​ស្ត្រី​ម្ចាស់​ហាង​នំ​សម្លឹង​មក​តាម​បង្អួច​​ហាង។

“អូ ខ្ញុំ​មិន​​អាច​ដឹង​បាន​ទេ ប្រសិន​បើ​នាង​តូច​នោះ​មិន​បាន​ឲ្យ​នំ​ដុត​​របស់​នាង​ទៅ​ក្មេង​សុំទាន​នេះ! មិន​មែន​នាង​មិន​ត្រូវ​ការ​ញ៉ាំ​ទេ ខ្ញុំ​ឃើញ​មុខ​នាង​ឃ្លាន​ខ្លាំង​ណាស់។ ខ្ញុំ​នឹង​ឲ្យ​អ្វី​ម្យ៉ាង​សម្រាប់​ដើម្បី​ដឹង​​ថា​ នាង​ធ្វើ​ដើម្បី​អ្វី។” គាត់​បន្លឺ​តែ​ម្នាក់​ឯង។

គាត់​ឈរ​នៅ​ក្រោយ​បង្អួច និង​គិត ហើយ​ដោយ​ការ​ចង់​ដឹង​ទី​បំផុត​គាត់​ទៅ​និយាយ​ជាមួយ​ក្មេង​សុំទាន​នោះ។

ព្រះនាងតូចសារ៉ា ភាគទី៤
ត្រូវ​ហើយ​នេះ​ជា​ពិភព​មួយ​​ផ្សេង​ទៀត បន្ទប់​ធ្នើរ​នេះ​មាន​ដំបូល​ផ្អៀង ហើយ​ត្រូវ​បាន​លាប​ទឹក​កំបោរ។​ ទឹក​កំបោរ​ចាស់​ហើយ វា​របេះ​ធ្លាក់​មក​ខ្លះៗ។ មាន​គ្រែ​ដែក​​ច្រេះ​ចាប់​មួយ​ដែល​ក្រាល​ដោយ​ក្រណាត់​សំពត់​ចាស់ៗ។ គ្រឿង​សង្ហារិម​ចាស់ៗ​​​បែកបាក់​ដែល​គេ​ធ្លាប់​ប្រើ​នៅ​ខាង​ក្រោម​ត្រូវ​បញ្ជូន​មក​លើ។ នៅ​ក្រោម​ដំបូល​កល់​មេឃ ចាំង​ពន្លឺ​​ពណ៌​ប្រផេះ​មក​នាង​ឃើញ​ជើង​តាំង​ចាស់​ពណ៌​ក្រហម​មួយ សារ៉ា ដើរ​ទៅ​ហើយ​​អង្គុយ​លើ​នោះ។ នាង​កម្រ​យំ​ណាស់ ពេល​នេះ​នាង​មិន​យំ​ទេ។ នាង​ដាក់​អ៊េមីលី នៅ​លើ​ជង្គង់​ទាំង​ពីរ​របស់​នាង ហើយ​ដាក់​មុខ​របស់​នាង​លើ​តុក្កតា និង​ឱប​នាង អង្គុយ​នៅ​ទី​នោះ​ដោយ​មិន​និយាយ​អ្វី​មួយ​ម៉ាត់ មិន​ធ្វើ​ឲ្យ​មាន​សំឡេង​អ្វី​ទាំង​អស់។

ខណៈ​ដែល​នាង​អង្គុយ​ដោយ​ស្ងៀម​ស្ងាត់​នៅ​ទី​នោះ សំឡេង​គោះទ្វារ​តិចៗ​​បាន​​ ស្ទើរ​តែ​ស្ដាប់​មិន​ឮ​បាន​ខ្ទរ​មក​ប៉ះ​នឹង​ត្រចៀក​នាង ហើយ​ជា​ការ​ពិត​នាង​មិន​ក្រោក​ទេ រហូត​ទ្វារ​ត្រូវ​បាន​រុញ​បើក​មក​ថ្នមៗ ហើយ​មុខ​ដ៏​កម្សត់​​​ជាមួយ​នឹង​ទឹក​ភ្នែក​រហាម​បាន​លេច​មក​។ នោះ​គឺ​មុខ​របស់​ប៊េកគី ហើយ​នាង​បាន​យំ​អស់​​ជា​ច្រើន​ម៉ោង​មក​ហើយ នាង​ជូត​ទឹក​ភ្នែក​នឹង​អៀម​ការពារ​អាវ​ក្នុង​ផ្ទះ​បាយ​របស់​នាង​ រហូត​ដល់​មុខ​នាង​មើល​ទៅ​ខុស​ប្លែក។

“អូ អ្នក​នាង! តើ​ខ្ញុំ… តើ​អ្នក​នាង​អាច​អនុញ្ញាត​ឲ្យ​ខ្ញុំ​​ចូល​បាន​ទេ?” នាង​និយាយ​ដាច់ៗ។

សារ៉ា ងើយ​មុខ​សម្លឹង​ទៅ​នាង។ នាង​ព្យាយាម​ញញឹម តែ​យ៉ាង​ណា​នាង​មិន​អាច​ញញឹម​បាន។ ហើយ​ភ្លាម​នោះ​ភ្នែក​កំពុង​កាន់​ទុក​របស់​ប៊េកគី ចាប់​ផ្ដើម​សម្រក់​ទឹក​ភ្នែក មុខ​របស់​ប៊េកគី ដូច​ជា​ក្មេង​ដែល​មាន​អាយុ​មិន​ច្រើន​ជាង​នាង​ប៉ុន្មាន​ឆ្នាំ។

“អូ ប៊េកគី! ខ្ញុំ​បាន​ប្រាប់​បង​ហើយ​ពួក​យើង​គឺ​ដូច​គ្នា គ្រាន់​តែ​ជា​ក្មេង​ស្រី​ពីរ​នាក់ ជា​ក្មេង​ស្រី​ពីរ​នាក់។​ បង​ឃើញ​ទេ​​នេះ​ជា​ការពិត ពេល​នេះ​គ្មាន​អ្វី​ខុស​គ្នា​ទេ ខ្ញុំ​មិន​មែន​ជា​ព្រះ​នាង​ទៀត​ទេ។”

ប៊េកគី រត់​ទៅ​រក​នាង​ ហើយ​ចាប់​ដៃ​របស់​នាង ហើយ​ឱប​នាង​​ផ្អឹប​នឹង​ដើម​ទ្រូង លត់​ជង្គង់​ក្បែរ​នាង ហើយ​យំ​ខ្សឹកខ្សួល​ដោយ​ក្ដី​ស្រលាញ់​ និង​ការ​ឈឺ​ចាប់។

“ត្រូវ​ហើយ​អ្នក​នាង មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អ្នក​នាង រឿង​អ្វី​ក៏​ដោយ អ្នក​នាង​នៅ​តែ​ជា​ព្រះ​នាង​​ដដែល គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​អ្នក​នាង​ខុស​ប្លែក​នោះ​ទេ គ្មាន​ទេ។” នាង​យំ ហើយ​ពាក្យ​របស់​នាង​ក៏​ធ្លោយ​មក។

យប់​ទី​មួយ​របស់​នាង​នៅ​លើ​បន្ទប់​ធ្នើរ​គឺ​ជា​រឿង​ដែល​នាង​មិន​អាច​បំភ្លេច​បាន។ ពេល​យប់​ចេះ​តែ​ដើរ​ទៅ​មុខ នាង​ឆ្លង​កាត់​ពេល​វេលា​ដ៏​ចម្លែក​ដែល​នាង​​មិន​បាន​និយាយ​អ្វី​ពី​ខ្លួន​ឯង​ប្រាប់​អ្នក​ណា​ម្នាក់។ គ្មាន​អ្នក​ណា​អាច​យល់​ពី​អារម្មណ៍​នាង​ពេល​នោះ​ទេ។ នាង​គេង​មិន​លក់​ក្នុង​ភាព​ងងឹត ​អារម្មណ៍​របស់​នាង​ភ្ញាក់ៗ​ដោយ​សារ​របស់​ចម្លែក​ដែល​នៅ​​ជុំ​វិញ​ខ្លួន​នាង។ នោះ​ប្រហែល​ជា​រឿង​ល្អ​សម្រាប់​នាង ដែល​មិន​ធ្វើ​ឲ្យ​នាង​នឹក​​ដល់​របស់​​របរ​ផ្សេងៗ។ ប្រសិន​បើ​នាង​មិន​បាន​មក​កន្លែង​នេះ​ទេ ចិត្ត​របស់​នាង​ប្រហែល​ជា​ពិបាក​នឹង​ទ្រាំ​ចំពោះ​ការ​ពិត​ដែល​បាន​កើត​ឡើង​នេះ​ណាស់។ ប៉ុន្តែ​រាត្រី​ចេះ​តែ​រំកិល​ទៅ​មុខ នាង​ភ័យ​ខ្លាច​នឹង​​ការ​ពិត​ថា​នាង​មាន​ខ្លួន​ប្រាណ​ឬ​អ្វី​ផ្សេង​ទៀត នាង​ចាំ​តែ​រឿង​មួយ​ប៉ុណ្ណោះ។

“ប៉ាប៉ា​របស់​ខ្ញុំ​ស្លាប់​ហើយ! ប៉ាប៉ា​របស់​ខ្ញុំ​ស្លាប់​ហើយ!” នាង​ខ្សឹប​ដាក់​ខ្លួន​ឯង​រហូត។

យូរៗ​ទៅ​នាង​ដឹង​ថា គ្រែ​របស់​នាង​រឹង​ណាស់​​ទើប​នាង​ប្រែ​ខ្លួន​ចុះឡើងៗ​ដើម្បី​ស្វែង​រក​កន្លែង​សម្រាក ដែល​ភាព​ងងឹត​ហាក់​ដូច​ជា​​​ខុស​ពី​សភាព​ធម្មតា​ដែល​នាង​ធ្លាប់​ដឹង ហើយ​ខ្យល់​បក់​មក​ប៉ះ​នឹង​ប្រហោង​ដំបូល​បង្ក​សំឡេង​ជាប់​មិន​ដាច់។ បន្ទាប់​​មក​រឿង​អាក្រក់​បំផុត គឺ​សំឡេង​ក្រេស​ក្រូស​នៅ​ក្រោម​ក្ដារ​ និង​ជញ្ជាំង។ នាង​ដឹង​ថា​នោះ​ជា​អ្វី​ព្រោះ​ប៊េកគី បាន​រៀបរាប់​ប្រាប់​នាង​រួច​ហើយ។ ទាំង​នោះ​គឺ​កណ្ដុរ​ទាំង​តូច​ទាំង​ធំ ដែល​ខាំ​គ្នា​ឬ​លេង​ជាមួយ​គ្នា។ ម្ដង​ឬ​ពីរ​ដង​នាង​ឮ​សំឡេង​​ជើង​តូចៗ​របស់​វា​រត់​កាត់​តាម​កម្រាល ពេល​នាង​ឮ​សំឡេង​នោះ​លើក​ដំបូង​នាង​ក្រោក​អង្គុយ​ញ័រ​ខ្លួន​លើ​គ្រែ ហើយ​ពេល​នាង​គេង​ទៅ​វិញ​នាង​ទាញ​កម្រាល​គ្រែ​ដណ្ដប់​ក្បាល។

ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​របស់​នាង​​មិន​មែន​កើត​ឡើង​បន្តិច​ម្ដងៗ​នោះ​ទេ ប៉ុន្តែ​កើត​ឡើង​​ទាំង​អស់​ព្រម​គ្នា​តែ​ម្ដង។

“នាង​ត្រូវ​តែ​ចាប់​ផ្ដើម​ដូច​ដែល​នាង​ត្រូវ​ធ្វើ ត្រូវ​តែ​បង្រៀន​នាង​ភ្លាម​ពី​​អ្វី​ដែល​នាង​ត្រូវ​រំពឹង។” កញ្ញា មីនជីន និយាយ​ប្រាប់​កញ្ញា អាម៉េឡា។

ម៉ារីតេ បាន​ចាកចេញ​ពី​ផ្ទះ​នៅ​ព្រឹក​បន្ទាប់។ សារ៉ា បាន​លួច​សម្លឹង​មើល​បន្ទប់​​អង្គុយ​លេង​របស់​នាង​ពេល​ដែល​នាង​ដើរ​កាត់​ហើយ​ទ្វារ​ចំហ នាង​ឃើញ​គេ​យក​របស់​របរ​ចេញ​អស់ ហើយ​មាន​ដាក់​គ្រែ​មួយ​នៅ​ជ្រុង​ម្ខាង​ដើម្បី​ប្ដូរ​ធ្វើ​ជា​បន្ទប់​គេង​សម្រាប់​សិស្ស​មក​ស្នាក់​ថ្មី។

ពេល​នាង​ចុះ​ក្រោម​ដើម្បី​ញ៉ាំ​អាហារ​ពេល​ព្រឹក នាង​ឃើញ​កៅអី​របស់​នាង​ត្រូវ ឡាវីនី អង្គុយ ហើយ​កញ្ញា មីនជីន និយាយ​ទៅ​នាង​ដោយ​សោះ​អង្គើយ។

“ឯង​នឹង​ត្រូវ​ចាប់​ផ្ដើម​តួនាទី​ថ្មី​របស់​ឯង​ សារ៉ា គឺ​ត្រូវ​អង្គុយ​ជា​មួយ​ក្មេង​តូចៗ​នៅ​តុ​តូច​ជាង​មុន។ ឯង​ត្រូវ​ឲ្យ​ពួក​គេ​ស្ងាត់​ស្ងៀម និង​ត្រូវ​ឲ្យ​ពួក​គេ​មាន​របៀប​កុំ​លេង​អាហារ​។ ឯង​គួរ​តែ​ចុះ​មក​ក្រោម​ពី​ព្រលឹម​​ជាង​នេះ ឡូទី មិន​សប្បាយ​ចិត្ត​នឹង​រឿង​ទឹក​តែ​របស់​គេ​រួច​ទៅ​ហើយ។”

នោះ​គឺ​​ជា​ការ​ចាប់​ផ្ដើម ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ការងារ​របស់​​នាង​ត្រូវ​គេ​បន្ថែម​ឲ្យ​រហូត។ នាង​បង្រៀន​ភាសា​បារាំង​ដល់​ក្មេងៗ ហើយ​ស្ដាប់​មេរៀន​ផ្សេង​ទៀត​របស់​ពួក​គេ ហើយ​នេះ​គឺ​ជា​ការងារ​បន្តិចបន្តួច​របស់​នាង។ នាង​ត្រូវ​បាន​គេ​ប្រើ​គ្រប់​ទិស នាង​អាច​ត្រូវ​គេ​ប្រើ​ឲ្យ​ចេញ​ក្រៅ​គ្រប់​ពេល​មិន​ថា​ត្រជាក់​មិន​ថា​ក្ដៅ។ នាង​អាច​ត្រូវ​គេ​ប្រើ​ឲ្យ​ធ្វើ​ការ​ដែល​អ្នក​ផ្សេង​បាន​ទុក​ចោល។ ចុងភៅ និង​អ្នក​បោស​សម្អាត​ស្ដាប់​តាម​សំដី​របស់​កញ្ញា មីនជីន ហើយ​ចូល​ចិត្ត​បញ្ជា​អ្នក​ធ្វើ​ការ​ថ្មី​វ័យ​ក្មេង​ដែល​ធ្លាប់​ត្រូវ​គេ​លើក​តម្កើង​មក​ជា​យូរ​ហើយ​នោះ។ ពួក​គេ​មិន​មែន​ជា​អ្នក​បម្រើ​នៅ​កន្លែង​វណ្ណ​ល្អ​បំផុត​ទេ ហើយ​គ្មាន​ចរិត​ល្អ​ឡើយ ជា​ញឹក​ញាប់​ពួក​គេ​ចូល​ចិត្ត​ប្រើ​ និង​ស្ដី​បន្ទោស​អ្នក​ដែល​​ពួក​គេ​អាច​កេង​ចំណេញ​បាន។

អំឡុង​ពេល​ខែ​ទី​មួយ​និង​ទី​ពីរ សារ៉ា គិត​ថា​ការ​តាំង​ចិត្ត​របស់​នាង​​ក្នុង​ការងារ​​តាម​ដែល​នាង​អាច​ធ្វើ​បាន ហើយ​ភាព​ស្ងៀមស្ងាត់​របស់​នាង​ក្រោម​ការ​ស្ដី​បន្ទោស អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ទន់​ចិត្ត​បន្តិច​លើ​នាង។ នៅ​ក្នុង​បេះ​ដូង​ដ៏​​ក្លាហាន​របស់​នាង នាង​ចង់​ឲ្យ​ពួក​គេ​ឃើញ​ថា នាង​ព្យាយាម​ដើម្បី​រក​ចំណូល​សម្រាប់​ការ​រស់​នៅ​របស់​នាង ហើយ​មិន​ទទួល​ជំនួយ​សប្បុរស​ទេ។ ប៉ុន្តែ​ពេល​វេល​បាន​មក​ដល់​ នាង​មិន​ឃើញ​នរ​ណា​ម្នាក់​ទន់​ចិត្ត​ចំពោះ​នាង​បន្តិច​ទេ ហើយ​នាង​កាន់​តែ​តាំង​ចិត្ត​ធ្វើ​តាម​ពួក​គេ​ប្រាប់ អ្នក​បោស​សម្អាត​កាន់​តែ​មិន​អើពើ​​និង​ដំឡើង​ឫក ហើយ​ចុងភៅ​កាន់​តែ​ស្ដី​បន្ទោស​​នាង។

ប្រសិន​បើ​នាង​អាយុ​ច្រើន​ជាង​នេះ កញ្ញា​មីនជីន នឹង​ឲ្យ​នាង​បង្រៀន​ក្មេង​ធំ​ជាង​នេះ ហើយ​សន្សំ​លុយ​ដោយ​ការ​បញ្ឈប់​គ្រូ​ស្រីៗ ប៉ុន្តែ​ខណៈ​ដែល​នាង​មើល​ទៅ​នៅ​ជា​ក្មេង​ស្រី​នៅ​ឡើយ គាត់​អាច​ប្រើ​នាង​កាន់​តែ​មាន​ប្រយោជន៍​ជា​ក្មេង​ស្រី​ចេញ​ក្រៅ និង​ជា​អ្នក​បម្រើ។ ក្មេង​ប្រុស​ពិបាក​ប្រើ មិន​ឆ្លាត ហើយ​ពិបាក​ទុក​ចិត្ត។ គាត់​អាច​ទុក​ចិត្ត​សារ៉ា បាន​ក្នុង​កិច្ចការ​លំបាក និង​ការ​ផ្ដាំ​ផ្ញើ​ដែល​សាំញ៉ាំ។ នាង​​ថែម​ទាំង​អាច​ទៅ​បង់​ប្រាក់ ហើយ​នាង​អាច​សម្អាត​បន្ទប់​បាន​ល្អ និង​រៀប​ចំ​របស់​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ។

ការ​រៀន​របស់​នាង​បាន​ក្លាយ​ទៅ​ជា​រឿង​អតីតកាល​ទៅ​ហើយ។ នាង​មិន​ត្រូវ​បាន​គេ​បង្រៀន​អ្វី​សោះ គឺ​មាន​តែ​ក្រោយ​ពី​បញ្ចប់​ការងារ​ពេញ​មួយ​ថ្ងៃ​ដែល​ត្រូវ​គេ​ប្រើ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ និង​រត់​ពេញ​មួយ​ថ្ងៃ​ទើប​គេ​អនុញ្ញាត​នាង​ឲ្យ​ចូល​អង្គុយ​​ក្នុង​បន្ទប់​រៀន​ទទេ ដែល​មាន​តែ​សៀវភៅ​ចាស់ៗ និង​រៀន​តែ​ម្នាក់​ឯង។

“បើ​ខ្ញុំ​មិន​រំឭក​ពី​​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ទេ​ខ្ញុំ​អាច​នឹង​ភ្លេច​ទាំង​អស់ ខ្ញុំ​ស្ទើរ​តែ​ក្លាយ​​ជា​អ្នក​​បម្រើ​ក្នុង​ផ្ទះ​បាយ​ទៅ​ហើយ ហើយ​បើ​ខ្ញុំ​ក្លាយ​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ​បាន​ដែល​មិន​ចេះ​អ្វី​សោះ ខ្ញុំ​នឹង​ដូច​ជា​ប៊េកគី ដ៏​កម្សត់។ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​អាច​នឹង​ភ្លេច​អ្វី​គ្រប់​យ៉ាង សូម្បី​ថា ហ៊េនរី ទី​​ប្រាំ​បី​មាន​ប្រពន្ធ​ប្រាំមួយ​ ឬ​យ៉ាង​ណា​​ទេ។” នាង​និយាយ​នឹង​ខ្លួន​ឯង។

មួយ​ក្នុង​ចំណោម​​រឿង​ទាំង​អស់​គឺ​​​តំណែង​របស់​នាង​នៅ​ក្នុង​ចំណោម​សិស្ស​ដែល​មក​ស្នាក់​នៅ។ មិន​ត្រឹម​តែ​​មិនមែន​ជា​សិស្ស​ថ្នាក់​លើ​ដែល​គេ​ហៅ​ថា​ព្រះ​ប៉ុណ្ណោះ​ទេ នាង​លែង​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ហើយ។ នាង​ត្រូវ​ជាប់​ជាមួយ​ការងារ​រហូត​ដែល​​ធ្វើ​ឲ្យ​នាង​កម្រ​នឹង​មាន​ឱកាស​និយាយ​ជាមួយ​​នរណា​ម្នាក់​ក្នុងចំណោម​ពួក​គេ ហើយ​នាង​ឃើញ​ច្បាស់​ថា​កញ្ញា​ មីនជីន ចង់​ឲ្យ​នាង​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​សិស្ស​នៅ​ក្នុង​បន្ទប់​រៀន។

“ខ្ញុំ​នឹង​មិន​ឲ្យ​នាង​បង្កើត​ភាព​ស្និទ្ធ​ស្នាល​ និង​និយាយ​ជាមួយ​ក្មេង​ផ្សេង​ទៀត​ទេ ក្មេង​ស្រី​ដូច​ជា​អ្នក​នាំ​សារ ហើយ​បើ​នាង​ចាប់​ផ្ដើម​និយាយ​ប្រាប់​​ពី​រឿង​រ៉ូមេនទិក​របស់​នាង នាង​និង​ក្លាយ​ជា​​តួ​ស្រី​ដែល​ត្រូវ​បាន​គេ​ប្រើ​​ក្នុង​ផ្លូវ​ខុស ហើយ​ឪពុក​​ម្ដាយ​របស់​ក្មេង​នឹង​យល់​ខុស។ នាង​ត្រូវ​រស់​នៅ​ជីវិត​ដាច់​ដោយ​ឡែក​គឺ​ជា​ការ​ប្រសើរ ជីវិត​ដែល​ស័ក្ដិសម​នឹង​កាលៈទេសៈ​របស់​នាង។ ខ្ញុំ​បាន​ផ្ដល់​ជំរក​ដល់​នាង ហើយ​នោះ​ជា​អ្វី​ដែល​លើស​ពី​សិទ្ធិ​របស់​នាង​ដែល​ត្រូវ​រំពឹង​ចង់​បាន​ពី​ខ្ញុំ​ទៅ​ទៀត។”

​​សារ៉ា មិន​រំពឹង​អ្វី​ច្រើន​ទេ ហើយ​នាង​មិន​ក្លាហាន​​ដើម្បី​ព្យាយាម​បន្ត​បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​ក្មេង​ស្រីៗ​ដែល​មាន​អារម្មណ៍​មិន​ល្អ​ និង​មិន​ច្បាស់​ពី​រឿង​របស់​នាង។ ការ​ពិត​គឺ​សិស្ស​ដែល​មក​ស្នាក់​​របស់​កញ្ញា មីនជីន គឺ​ជា​ក្រុម​ក្មេង​​ទម្រើស​។ ពួក​គេ​ទម្លាប់​នឹង​​ភាព​មាន​បាន និង​សោយសុខ។ សម្លៀកបំពាក់​របស់​ សរ៉ា កាន់​តែ​ខើច និង​ចាស់​ទៅៗ ចំណែក​ស្បែក​ជើង​របស់​នាង​ធ្លុះ​បាន​ដោយ​អន្លើ នាង​ត្រូវ​គេ​ប្រើ​ឲ្យ​ចេញ​ទៅ​ទិញ​​​គ្រឿងទេស​​និង​យួរ​ធុង​មក​វិញ​ដោយ​ដៃ​​នៅ​ពេល​ចុងភៅ​ត្រូវ​ការ​ប្រញាប់ ពួក​គេ​មាន​អារម្មណ៍​ថា​ពេល​ពួក​គេ​និយាយ​ទៅ​កាន់​នាង​ ពួក​គេ​កំពុង​បង្គាប់​ទៅ​អ្នក​បម្រើ​ថ្នាក់​ក្រោម។

“ចង់​គិត​ថា​នាង​ជា​ក្មេង​ស្រី​ដែល​មាន​រ៉ែ​ពេជ្រ ត្រូវ​ហើយ​ព្រោះ​នាង​មើល​ទៅ​ដូច​ជា​របស់​មួយ។ នាង​អាក្រក់​មើល​ជាង​ពី​មុន​ទៅ​ទៀត ខ្ញុំ​មិន​ដែល​ចូល​ចិត្ត​នាង​ណាស់​ណា​​ទេ ប៉ុន្តែ​​ឥឡូវ​ខ្ញុំ​ទ្រាំ​មិន​បាន​នឹង​របៀប​ដែល​នាង​សម្លឹង​មើល​មនុស្ស​ដោយ​មិន​និយាយ​ស្ដី ហាក់​ដូច​ជា​នាង​កំពុង​ព្យាយាម​យល់​ពី​គេ។” ឡាវីនី និយាយ។

“ត្រូវ​ហើយ នោះ​ជា​របៀប​ដែល​ខ្ញុំ​មើល​ទៅ​កាន់​មនុស្ស​ខ្លះ។ ខ្ញុំ​ចង់​ដឹង​ពី​ពួក​គេ ខ្ញុំ​គិត​ពី​ពួក​គេ​ក្រោយ​ពី​ខ្ញុំ​មើល។” សារ៉ា និយាយ។

ការពិត​គឺ​នាង​អាច​ជួយ​ខ្លួន​ឯង​ពី​ការ​រំខាន​ជា​ច្រើន​លើក​ដោយ​ការ​សម្លឹង​ឡាវីនី មិន​ដាក់​ភ្នែក ព្រោះ​គេ​តែង​តែ​ចង់​ចំអក ហើយ​នាង​សប្បាយ​ចិត្ត​ដែល​បាន​រករឿង​អតីត​សិស្ស​មក​ស្នាក់​ដែល​ត្រូវ​បាន​គេ​តម្កើង។

សារ៉ា មិន​ដែល​ធ្វើ​អាកប្បកិរិយា​មិន​សម​ ឬ​ជ្រៀតជ្រែក​អ្នក​ណា​ទេ។ នាង​ធ្វើ​ការ​ដូច​ជា​កម្មករ នាង​ដើរ​លើ​ផ្លូវ​សើម​យួរ​ធុង យូរ​ស្បោង នាងធ្វើ​ការ​ជាមួយ​ក្មេងៗ​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​មេរៀន​ភាសា​បារាំង​របស់​នាង ពេល​ដែល​សម្លៀកបំពាក់​នាង​កាន់​តែ​ចាស់ ហើយ​ពិបាក​មើល គេ​ប្រាប់​នាង​ឲ្យ​ទៅ​ញ៉ាំ​អាហារ​នៅ​ជាន់​ក្រោម គេ​មិន​ខ្វល់​ពី​នាង​ទេ ហើយ​បេះ​ដូង​របស់​នាង​កាន់​តែ​ក្លាហាន ប៉ុន្តែ​នាង​មិន​ដែល​ប្រាប់​អ្នក​ណា​ពី​អារម្មណ៍​របស់​នាង​ទេ។

“ទាហាន​មិន​រអ៊ូ​ទេ ខ្ញុំ​នឹង​មិន​រអ៊ូ​ទេ ខ្ញុំ​នឹង​ចាត់​ទុក​ថា​នេះ​ជា​ផ្នែក​​មួយ​នៃ​សង្គ្រាម។” នាង​និយាយ​ខាំ​មាត់។

ប៉ុន្តែ​មាន​ពេល​ខ្លះ​បេះដូង​ជា​ក្មេង​របស់​នាង​ស្ទើរ​តែ​ប្រេះ​ស្រាំ​ដោយសារ​ភាព​ឯកោ តែ​ដោយ​សារ​មនុស្ស​ទាំង​នេះ។

ទី​មួយ នោះ​គឺ​ប្រាកដ​ជា​ប៊េកគី នៅ​យប់​ទី​មួយ​ដែល​នាង​គេង​នៅ​លើង​បន្ទប់​ធ្នើរ នាង​ដឹង​ថា​នៅ​ម្ខាង​ទៀត​នៃ​ជញ្ជាំង​ដែល​មាន​សំឡេង​កណ្ដុរ​​រត់​មិន​ឈប់​គឺ​ក្មេង​ស្រី​ម្នាក់​ទៀត​គេង​នៅ​ទី​នោះ។ ពួក​គេ​កម្រ​មាន​ឱកាស​និយាយ​គ្នា​ណាស់​អំឡុង​ពេល​ថ្ងៃ ម្នាក់ៗ​សុទ្ធ​តែ​មាន​ការងារ​ត្រូវ​ធ្វើ ហើយ​បើ​ពួក​គេ​មាន​ចេតនា​និយាយ​គ្នា គេ​នឹង​ចាត់​ទុក​ថា​ជា​ចេតនា​គេច​ពី​ម៉ោង​ការងារ។​

“កុំ​ប្រកាន់​ខ្ញុំ​អី​អ្នក​នាង ប្រសិន​បើ​ខ្ញុំ​មិន​បាន​និយាយ​ពាក្យ​គួរសម បើ​យើង​និយាយ​គ្នា​នឹង​មាន​គេ​មក​រក​យើង​មិន​ខាន ខ្ញុំ​ចង់​និយាយ​​តែ​ខ្ញុំ​គ្មាន​ពេល​ទេ។”

ប៉ុន្តែ​មុន​ពេល​​ថ្ងៃ​រះ នាង​ធ្លាប់​ចូល​ទៅ​បន្ទប់​ធ្នើរ​របស់​សារ៉ា ហើយ​ដាក់​ឡេវ​អាវ​ឲ្យ​នាង ហើយ​ជួយ​ការងារ​ផ្សេង​ទៀត​ដែល​ចាំ​បាច់ មុន​ពេល​នាង​ចុះ​ទៅ​បង្កាត់​ភ្លើង។ ហើយ​នៅ​ពេល​យប់​​​ សារ៉ា តែង​តែ​ឮ​សំឡេង​គោះ​ទ្វារ​តិចៗ​ដែល​មាន​ន័យ​ថា អ្នក​ធ្វើ​ការ​ជាមួយ​នាង​មក​ជួយ​នាង​ប្រសិន​បើ​នាង​មាន​កិច្ច​ការ​អ្វី​ឲ្យ​គេ​ជួយ។ អំឡុង​ពេល​សប្ដាហ៍​ទី​មួយ​នៃ​ភាព​សោកសៅ​របស់​នាង សារ៉ា មិន​អាច​និយាយ​អ្វី​ទេ នោះ​គឺ​រយៈ​ពេល​កន្លង​ទៅ​មួយ​រយៈ​ទើប​ពួក​គេ​​ចាប់​ផ្ដើម​ចូល​ជួប​គ្នា​ទៅវិញ​ទៅ​មក។ បេះដូង​របស់​ប៊េកគី ប្រាប់​នាង​ថា​វិធី​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​កំពុង​មាន​បញ្ហា​គឺ​ត្រូវ​ទុក​គេ​​ឲ្យ​នៅ​ម្នាក់​ឯង។

អ្នក​ទី​ពីរ​ក្នុង​ចំណោម​បី​នាក់​គឺ អេមេនហ្គាដ ប៉ុន្តែ​រឿង​ចម្លែក​បាន​កើត​ឡើង​ពេល​ដែល​ អេមេនហ្គាដ មិន​នៅ។

ពេល​ដែល​​វិញ្ញាណ​​របស់​ សារ៉ា ហាក់​ភ្ញាក់​មក​រក​ជីវិត​របស់​នាង​​ម្ដង​ទៀត នាង​ភ្លេច​ថា អេមេនហ្គាដ រស់​នៅ​ក្នុង​ពិភពលោក​នេះ។ អ្នក​ទាំង​ពីរ​តែងតែ​ស្និទ្ធស្នាល​នឹង​គ្នា ប៉ុន្តែ​សារ៉ា មាន​អារម្មណ៍​ថា​នាង​​មាន​អាយុ​ចាស់​ជាង​គេ​ច្រើន​ឆ្នាំ។ រឿង​ដែល​មិន​អាច​ប្រកែក​បាន​គឺ​ អេមេនហ្គាដ ជា​ក្មេង​ល្ងង់។ នាង​ទៅ​រក​សារ៉ា ដោយ​គ្មាន​ទី​ពឹង នាង​យក​មេរៀន​របស់​នាង​ទៅ​ឲ្យ​សារ៉ា ដោយ​សង្ឃឹម​ថា​គេ​នឹង​ជួយ​នាង នាង​ស្ដាប់ សារ៉ា គ្រប់​ពាក្យ ហើយ​តែងតែ​សុំ​ឲ្យ​នាង​និយាយ​រឿង​ប្រាប់។ តែ​នាង​​ខ្លួន​ឯង​មិន​ចាប់​អារម្មណ៍​និយាយ​ទេ ហើយ​នាង​មិន​ចូល​ចិត្ត​សៀវភៅ​គ្រប់​ប្រភេទ។ នាង​ជា​មនុស្ស​ដែល​គេ​មិន​គួរ​ចង​ចាំ​នាង​ពេល​គេ​ជួប​នឹង​ព្យុះ​នៃ​បញ្ហា ហើយ​សារ៉ា ក៏​ភ្លេច​នាង។

ពេល​នោះ​វា​កាន់​តែ​ងាយ​នឹង​ភ្លេច​នាង​ ព្រោះ​នាង​ត្រូវ​បាន​អ្នក​ផ្ទះ​​ឲ្យ​ទៅ​លេង​ផ្ទះ​ពីរ​បី​សប្ដាហ៍។ ពេល​នាង​មក​វិញ​នាង​មិន​បាន​ឃើញ​សារ៉ា មួយ​ថ្ងៃ​ពីរ​ថ្ងៃ ហើយ​ពេល​នាង​ជួប​សារ៉ា ជា​លើក​ទី​មួយ​នាង​ឃើញ​ឃើញ​ សារ៉ា ចុះ​ពី​ជណ្ដើរ​មក​ដោយ​ដៃ​ឱប​សម្លៀកបំពាក់​ដែល​ត្រូវ​យក​ទៅ​ដេរ​ ឬ​ប៉ះ​នៅ​ជាន់​ក្រោម។ នាង​មើល​ទៅ​ស្លេកស្លាំង​មិន​ដូច​ជា​នាង​ពី​មុន​ទេ សំពត់​ចាស់​ខើច​ខ្លី​បង្ហាញ​ជើង​វែង​ខ្មៅ​របស់​នាង។

អេមេនហ្គាដ ជា​ក្មេង​យឺត​​មិន​អាច​ថ្លឹងថ្លែង​ស្ថានការណ៍​បាន​ទេ។ នាង​រក​នឹក​និយាយ​អ្វី​មិន​ឃើញ​ទេ នាង​​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង ប៉ុន្តែ​យ៉ាង​ណា​នាង​មិន​ដែល​គិត​ថា សារ៉ា នឹង​មាន​រូបរាង​បែប​នេះ​ទេ មើល​ទៅ​កម្សត់ និង​ចម្លែក​ដូច​ជា​អ្នក​បម្រើ។ វា​ធ្វើ​ឲ្យ​នាង​ពិបាក​ខ្លាំង​ណាស់ នាង​មិន​អាច​​ធ្វើ​អ្វី​បាន​ក្រៅ​ពី​សើច​បន្តិច ហើយ​ភ្លាត់​សំដី ដែល​ស្ដាប់​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ន័យ៖

“អូ សារ៉ា! គឺ​ឯង​មែន​ទេ?”

“ត្រូវ​ហើយ” សារ៉ា ឆ្លើយ​ភ្លាម​ទោះ​ជា​នាង​គិត​ដល់​រឿង​ចម្លែក ហើយ​មុខ​​នាង​ក្រហម​ក៏​ដោយ។

នាង​ត្រកង​សម្លៀកបំពាក់​នឹង​ដៃ​ទាំង​ពីរ​របស់​នាង ហើយ​ដាក់​ចង្កា​នៅ​លើ​នោះ​ដើម្បី​រក្សា​លំនឹង។ អ្វី​ម្យ៉ាង​ក្នុង​ភ្នែក​របស់​នាង​ បាន​ធ្វើ​ឲ្យ​ អេមេនហ្គាដ កាន់​តែ​បាត់​បង់​ម្ចាស់​ការ។ នាង​មាន​អារម្មណ៍​ថា សារ៉ា ហាក់​ប្ដូរ​ទៅ​ជា​ក្មេង​ស្រី​ម្នាក់​ផ្សេង​ទៀត ហើយ​នាង​មិន​ធ្លាប់​ស្គាល់​ពី​​មុន​មក។ ប្រហែល​ជា​ដោយ​សារ​នាង​បាន​ធ្លាក់​ខ្លួន​ក្រ​ភ្លាមៗ ហើយ​ត្រូវ​ដេរ​សម្លៀកបំពាក់ និង​ធ្វើ​ការ​​ដូច​ជា​ប៊េកគី។

“អូ! តើ​ឯង ឯង​សុខ​សប្បាយ​ទេ?” នាង​សួរ។

“ខ្ញុំ​មិន​ដឹង​ទេ ចុះ​ឯង?”

“ខ្ញុំ​ ខ្ញុំ​ពិត​​ជា​សុខ។ តើ​ឯង តើ​ឯង​មិន​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទេ?” អេមេនហ្គាដ និយាយ​ជាមួយ​នឹង​ភាព​អៀន​ខ្មាស ហើយ​​ព្យាយាម​និយាយ​ឲ្យ​ស្និទ្ធស្នាល។

បេះដូង​ដែល​ខ្ទេចខ្ទាំ​របស់​ សារ៉ា បាន​ធ្វើ​​ឲ្យ​នាង​នឹក​ឃើញ​រឿង​ឡើង​វិញ ហើយ​នាង​មាន​អារម្មណ៍​ថា បើ​មាន​មនុស្ស​ល្ងង់​យ៉ាង​នេះ​និយាយ​ពី​នាង គេ​គួរ​តែ​ចេញ​ពី​​ផ្លូវ​របស់​នាង។

“ឯង​គិត​យ៉ាង​ម៉េច? ឯង​គិត​ថា​ខ្ញុំ​​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទេ?” និយាយ​ហើយ​ នាង​ដើរ​ហួស​ទៅ​ដោយ​មិន​បន្ត​អ្វី​ទៀត។

បន្តិច​ក្រោយ​មក​​នាង​ដឹង​ថា ប្រសិន​បើ​ទុក្ខសោក​របស់​នាង​មិន​ធ្វើ​ឲ្យ​នាង​ភ្លេច​រឿងរ៉ាវ​ទេ នាង​នឹង​ដឹង​ថា​មិន​គួរ​បន្ទោស​ អេមេនហ្គាដ ដែល​ជា​ក្មេង​ល្ងង់​នោះ​ទេ។ អេមេនហ្គាដ​​​តែង​តែ​ខុស​ឆ្គង ហើយ​នាង​កាន់​តែ​គិត​នាង​កាន់​តែ​យល់​ថា​មិន​គួរ។

ប៉ុន្តែ​ភ្លាម​នោះ​គំនិត​ថ្មី​បាន​មក​ដល់​ក្នុង​អារម្មណ៍​នាង។

“នាង​ដូច​ជា​ក្មេង​ផ្សេង​ទៀត នាង​មិន​មែន​ចង់​និយាយ​ជា​មួយ​ខ្ញុំ​ទេ។ នាង​ដឹង​ថា​គ្មាន​អ្នក​ណា​ចង់​និយាយ​ជាមួយ​ខ្ញុំ​ទេ។” សារ៉ា គិត។

ដូច្នេះ​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​របាំង​បាន​ខាន់​ចែក​ពួក​គេ​ទាំង​ពីរ។ ពេល​ដែល​​ពួក​គេ​ជួប​គ្នា​ដោយ​ចៃដន្យ សារ៉ា មើល​ទៅ​អ្វី​ផ្សេង ហើយ​អេមេនហ្គាដ មាន​អារម្មណ៍​ថា​តានតឹង​ និង​ខ្មាសអៀន​ក្នុង​ការ​និយាយ។ ពេល​ខ្លះ​ពួកគេ​ងក់​ក្បាល​ដាក់​គ្នា​ពេល​ដើរ​កាត់​គ្នា ប៉ុន្តែ​មាន​ពេល​ខ្លះ​ពួក​គេ​មិន​រាក់ទាក់​គ្នា។

“បើ​នាង​មិន​ចង់​និយាយ​ជាមួយ​ខ្ញុំ ខ្ញុំ​នឹង​ចេញ​ពី​ផ្លូវ​របស់​នាង។ កញ្ញា មីនជីន ធ្វើ​ឲ្យ​រឿង​នេះ​ងាយ​ណាស់​ទៅ​ហើយ។” សារ៉ា គិត។

កញ្ញា មីនជីន បាន​ធ្វើ​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ដែល​ពួក​គេ​ខ្លាច​មិន​ហ៊ាន​ជួប​គ្នា។ នៅ​ពេល​នោះ​​គេ​ឃើញ​ អេមេនហ្គាដ កាន់​តែ​ល្ងង់​ជាង​មុន ហើយ​មើល​ទៅ​នាង​​ហាក់​ច្រអូស និង​មិន​សប្បាយ​ចិត្ត។ នាង​ធ្លាប់​អង្គុយ​បត់​ជើង​នៅ​កៅអី​ជាប់​បង្អួច ហើយ​សម្លឹង​ទៅ​ក្រៅ​បង្អួច​ដោយ​មិន​និយាយ​ស្ដី។ ជេស៊ី ដើរ​កាត់​នោះ ហើយ​ចូល​ទៅ​មើល​នាង​ដោយ​ការ​ចង់​ដឹង។

“ឯង​យំ​ធ្វើ​អី​ អេមេនហ្គាដ?” នាង​សួរ។

“ខ្ញុំ​មិន​យំ​ទេ” អេមេនហ្គាដ ឆ្លើយ​ដោយ​សំឡេង​មិន​នឹង។

“ឯង​យំ ទឹក​ភ្នែក​ហូរ​តាម​ចង្អូរ​ច្រមុះ​របស់​ឯង” ជេស៊ី និយា។

“ត្រូវ​ហើយ ខ្ញុំ​ពិបាក​ចិត្ត ហើយ​មិន​ចាំ​បាច់​មាន​អ្នក​មក​ខ្វល់​ទេ។” អេមេនហ្គាដ និយាយ ហើយ​នាង​បើក​កាបូប​របស់​នាង​ទាញ​យក​កន្សែង​ដៃ​មក​ខ្ទប់​មុខ​របស់​នាង។

យប់​នោះ​ សារ៉ា ឡើង​ទៅ​ធ្នើរ​របស់​នាង​យឺត​ជាង​សព្វ​មួយ​ដង​បន្តិច នាង​ត្រូវ​នៅ​ធ្វើ​ការ​​រហូត​ដល់​សិស្ស​មក​ស្នាក់​ចូល​គេង​អស់ ហើយ​បន្ទាប់​ពី​នោះ​នាង​បាន​ទៅ​បន្ទប់​រៀន​តែ​ម្នាក់​ឯង។ ពេល​នាង​ទៅ ដល់​ជាន់​លើ​នាង​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ពន្លឺ​ភ្លើង​នៅ​ខាង​ក្រោម​ទ្វារ។

“គ្មាន​នរ​ណា​មក​កន្លែង​នេះ​ទេ​ក្រៅ​ពី​ខ្ញុំ ប៉ុន្តែ​មាន​អ្នក​ដុត​ទៀន​នៅ​ទី​នោះ។” នាង​គិត​ភ្លាម។​

ពិត​ជា​មាន​អ្នក​ដុត​ទៀន​មែន ហើយ​នោះ​មិន​មែន​ជា​ទៀន​សម្រាប់​ដុត​នៅ​ផ្ទះ​បាយ​ទេ គឺ​ទៀន​សម្រាប់​ប្រើ​នៅ​ក្នុង​បន្ទប់​របស់​សិស្ស​មក​ស្នាក់។ មាន​​នរណា​ម្នាក់​អង្គុយ​នៅ​លើ​ជើងតាំង ហើយ​ស្លៀក​ឈុត​គេង​គេង​របស់​នាង ហើយ​បង់​ក​នឹង​កន្សែង​ក្រហម។ នោះ​គឺ​អេមេនហ្គាដ។

“អេមេនហ្គាដ! ឯង​នឹង​មាន​បញ្ហា។” សារ៉ា ស្រែក នាង​ស្រឡាំងកាំង​រក​កល់​ចង់​ភ័យ។

អេមេនហ្គាដ ក្រោក​ពី​ជើង​តាំង​មក នាង​ដើរ​កាត់​បន្ទប់​ធ្នើរ​ដោយ​ពាក់​ស្បែក​ជើង​បន្ទប់​គេង​របស់​នាង​ដែល​មើល​ទៅ​ធំ​ពេក​សម្រាប់​ជើង​នាង។ ភ្នែក​និង​ច្រមុះ​របស់​នាង​ឡើង​ពណ៌​ផ្កា​ឈូក​ដោយ​សារ​តែ​នាង​យំ។

“ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង…. បើសិន​ជា​​គេ​​ដឹង​ថា​ខ្ញុំ​មក ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​ទេ ខ្ញុំ​មិន​ខ្វល់​សូម្បី​បន្តិច។ អូ សារ៉ា ប្រាប់​ខ្ញុំ​មក។ តើ​មាន​រឿង​អ្វី? ហេតុ​អី​ឯង​មិន​ចូល​ចិត្ត​ខ្ញុំ​ដូច​ពី​មុន?”  នាង​និយាយ។

អ្វី​ម្យ៉ាង​នៅ​ក្នុង​សំឡេង​របស់​នាង​បាន​ធ្វើ​ឲ្យ​សារ៉ា អួល​ដើម​ក។ វា​ពិត​ជា​មាន​ឥទ្ធិពល ហើយ​សាមញ្ញ គឺ​ដូច​ជា​ អេមេនហ្គាដ ពី​មុន​ដែល​បាន​សុំ​នាង​ធ្វើ​ជា​មិត្ត​ល្អ។ ស្ដាប់​ទៅ​ហាក់​ដូច​ជា​នាង​គ្មាន​ចេតនា​ទេ សម្រាប់​ការ​ជួប​គ្នា​ប៉ុន្មាន​សប្ដាហ៍​មុន។

“ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ឯង ខ្ញុំ​គិត​ថា.. ឯង​ឃើញ​ទេ គ្រប់​យ៉ាង​មិន​ដូច​គ្នា​ទេ​ពេល​នេះ។ ខ្ញុំ​គិត​ថា ឯង​ខុស​ពី​មុន។”

អេមេនហ្គាដ បើក​ភ្នែក​ដែល​សើម​​របស់​​នាង​ធំៗ។

“ហេតុ​អី? គឺ​ឯង​ទេ​ដែល​ខុស​ពី​មុន! ឯង​មិន​ចង់​និយាយ​ជាមួយ​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច។ គឺ​ឯង​ទេ​ដែល​ខុស​ពី​មុន​ពេល​ខ្ញុំ​ត្រលប់​មក​វិញ។” នាង​ស្រែក។

សារ៉ា គិត​មួយ​ភ្លែត នាង​ដឹង​ថា​នាង​បាន​ធ្វើ​ខុស។

“ខ្ញុំ​ខុស​ពី​មុន ទោះ​មិន​ដូច​ការ​គិត​របស់​ឯង។ កញ្ញា មីនជីន មិន​ចង់​ឲ្យ​ខ្ញុំ​និយាយ​ជា​មួយ​ពួក​ឯង​ទេ។ ពួក​គេ​ភាគ​ច្រើន​មិន​ចង់​និយាយ​ជាមួយ​ខ្ញុំ​ទេ។​​ ខ្ញុំ​គិត​​ថា​ឯង​មិន​ចង់​និយាយ​ទេ ដូច្នេះ​ហើយ​ខ្ញុំ​ព្យាយាម​គេច​ពី​ឯង។”

“អូ សារ៉ា!” អេមេនហ្គាដ ស្ទើរ​តែ​ទ្រហោ​យំ​ដោយ​សេចក្ដី​ស្រងាក​ចិត្ត​របស់​នាង។ ហើយ​​បន្ទាប់​ពី​មើល​គ្នា​ម្ដង​ទៀត​ពួក​គេ​ក៏​រត់​មក​ឱប​គ្នា។ សារ៉ា ដាក់​ក្បាល​ដ៏​តូច​របស់​នាង​លើ​ស្មា​ដែល​ដណ្ដប់​ដោយ​កន្សែង​ក្រហម​អស់​ពីរ​បី​នាទី។ ពេល​ដែល​ អេមេនហ្គាដ ហាក់​ដូច​ជា​បាន​រត់​ចោល​នាង​នោះ  នាង​មាន​អារម្មណ៍​ថា​ឯកោ​ខ្លាំង​ណាស់។

“ខ្ញុំ​មិន​អាច​ទ្រាំ​បាន​​ទៀត​ទេ ខ្ញុំ​ដឹង​ថា​ឯង​អាច​រស់​ដោយ​គ្មាន​ខ្ញុំ​បាន​ សារ៉ា ប៉ុន្តែ​ខ្ញុំ​មិន​អាច​រស់​ដោយ​គ្មាន​ឯង​ទេ។ ខ្ញុំ​ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ ដូច្នេះ​យប់​នេះ​ពេល​ដែល​ខ្ញុំ​គេង​ដណ្ដប់​ភួយ ខ្ញុំ​គិត​ពី​ការ​លូន​ឡើង​មក​ទី​នេះ ហើយ​សុំ​អង្វរ​ឯង​ឲ្យ​ពួក​យើង​ក្លាយ​ជា​មិត្ត​នឹង​គ្នា​វិញ។” នាង​និយាយ។

“ឯង​ល្អ​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មាន​អំនួត​ពេក​ដែល​ព្យាយាម​រាប់​អាន​មិត្ត។ ឯង​ឃើញ​ទេ ពេល​នេះ​រឿង​មក​ដល់​ហើយ វា​ប្រហែល​ជា​បង្ហាញ​ថា​ ខ្ញុំ​មិនមែន​ជា​ក្មេង​ល្អ​ទេ។” សារ៉ា និយាយ។

អេមេនហ្គាដ សម្លឹង​ជុំវិញ​បន្ទប់​ធ្នើរ​ដោយ​ការ​ចង់​ដឹង​ និង​ភ័យ​ខ្លាច។

“សារ៉ា ឯង​គិត​ថា​ឯង​អាច​ទ្រាំ​រស់​នៅ​ទីនេះ​បាន?”

សារ៉ា ក៏​សម្លឹង​ជុំវិញ​នោះ​ដែរ។

“បើ​ខ្ញុំ​ប្រឌិត​ថា​វា​ខុស​​ពី​នេះ​ទាំង​ស្រុង​ ខ្ញុំ​អាច​នៅ​បាន ឬ​ខ្ញុំ​ប្រឌិត​ថា នេះ​ជា​កន្លែង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។”

នាង​និយាយ​យឺតៗ ការ​ស្រមើស្រមៃ​របស់​នាង​ចាប់​ផ្ដើម​ដំណើរ​ការ​វិញ។ នាង​​មិន​អាច​ស្រមើស្រមៃ​បាន​ចាប់​តាំង​ពី​ពេល​ដែល​នាង​មាន​បញ្ហា​មក។ នាង​មាន​អារម្មណ៍​ថា វា​ហាក់​ដូច​ជា​ស្លាប់​បាត់​ទៅ​ហើយ។

“អ្នក​ខ្លះ​របស់​នៅ​កន្លែង​អាក្រក់​​ជាង​នេះ។ គិត​ដល់​ ម៉ោនតេ គ្រីស្តូ នៅ​​គុក​ក្រោម​ដី​ ឆាទួ ហើយ​គិត​ដល់​អ្នក​នៅ​​ បាស្ទីល។

“បាស្ទីល!” អេមេនហ្គាដ និយាយ​ដូច​ខ្សឹប សម្លឹង​មើល​នាង​ហើយ​ចាប់​ផ្ដើម​ចង់​ដឹង។ នាង​ចាំ​រឿង​នៃ​បដិវត្ត​បារាំង​ដែល​ សារ៉ា បាន​ដាក់​វា​ចូល​ក្នុង​អារម្មណ៍​។

“ត្រូវ​ហើយ បើ​គិត​ពី​រឿង​នោះ​កន្លែង​នេះ​ជា​កន្លែង​ល្អ។ ខ្ញុំ​ជា​អ្នក​ទោស​នៅ​បាស្ទីល ខ្ញុំ​បាន​នៅ​ទីនេះ​រាប់​ឆ្នាំ ហើយ​អ្នក​គ្រប់​គ្នា​បាន​ភ្លេច​ខ្ញុំ​បាត់​ហើយ។ កញ្ញា មីនជីន គឺ​ជា​អ្នក​យាម​គុក ហើយ​ប៊េកគី គឺ​ជា​អ្នក​ទោស​នៅ​ជាប់​​បន្ទប់​ឃុំ​របស់​ខ្ញុំ។” នាង​និយាយ​ដោយ​ឱប​ជង្គង់ ភ្នែក​របស់​នាង​ចាប់​ផ្ដើម​មាន​ពន្លឺ នាង​ងាក​ទៅ​រក​ អេមេនហ្គាដ មើល​ទៅ​គឺ​ដូច​សារ៉ា កាល​ពី​មុន។

“ខ្ញុំ​នឹង​ប្រឌិត​រឿង​បែប​នោះ​ ហើយ​ទី​នេះ​នឹង​ស្រណុក​ស្រួល​សម្រាប់​ខ្ញុំ។” នាង​និយាយ។

អេមេនហ្គាដ ចាប់​អារម្មណ៍ និង​ចង់​ដឹង​រឿង​នេះ​ភ្លាម។

“ហើយ​ឯង​នឹង​ប្រាប់​ខ្ញុំ​ពី​រឿង​នោះ​ទាំង​អស់​ទេ? តើ​ខ្ញុំ​អាច​ឡើង​មក​ទី​នេះ​នៅ​ពេល​យប់ ពេល​ណា​ដែល​មាន​សុវត្ថិភាព ហើយ​ស្ដាប់​រឿង​ដែល​ឯង​បាន​ប្រឌិត​នៅ​ពេល​ថ្ងៃ​បាន​ទេ? វា​នឹង​ដូច​ជា​យើង​គឺ​មិត្ត​ល្អ​ជាង​ពី​មុន​ទៅ​ទៀត។”

“បាន ព្រឹត្តិការណ៍​អាក្រក់​សាក​ល្បង​មនុស្ស ហើយ​រឿង​របស់​ខ្ញុំ​បាន​សាកល្បង​ឯង ហើយ​បញ្ជាក់​ថា ឯង​ជា​មនុស្ស​ល្អ​យ៉ាង​ណា។” សារ៉ា ឆ្លើយ​ដោយ​ងក់​ក្បាល។

អ្នក​ទី​បី​ក្នុង​ចំណោម​មនុស្ស​ទាំង​បី​គឺ ឡូទី នាង​ជា​ក្មេង​តូច ហើយ​មិន​ដឹង​ថា​ព្រឹត្តិការណ៍​អាក្រក់​​មាន​ន័យ​ថា​ម៉េច​ទេ នាង​ងឺង​ឆ្ងល់​ជា​ខ្លាំង​ដោយ​​ឃើញ​​ការ​ផ្លាស់​ប្ដូរ​របស់​ម្ដាយ​ចិញ្ចឹម​របស់​នាង។ នាង​បាន​ឮ​គេ​និយាយ​ថា រឿង​ចម្លែក​បាន​កើត​ឡើង​លើ​ សារ៉ា ប៉ុន្តែ​នាង​មិន​អាច​យល់​បាន​ទេ​ថា​ហេតុ​អ្វី​នាង​មើល​ទៅ​ខុស​ប្លែក​យ៉ាង​នេះ ហេតុ​អ្វី​នាង​ស្លៀក​សម្លៀកបំពាក់​ខ្មៅ​ចាស់ ហើយ​ចូល​ក្នុង​ថ្នាក់​បង្រៀន​ក្មេងៗ​តែ​មិន​មក​រៀន​ខ្លួន​ឯង។ មាន​គេ​ខ្សឹប​គ្នា​ជា​យូរ​មក​ហើយ​ក្នុង​ចំណោម​ក្មេង​តូចៗ​​ថា សារ៉ា មិន​គេង​ក្នុង​បន្ទប់​របស់​នាង​ជា​មួយ​អ៊េមីលី ទៀត​ទេ។ រឿង​ពិបាក​បំផុត​របស់​ឡូទី គឺ​សារ៉ា និយាយ​តិចតួច​បំផុត​ពេល​មាន​គេ​សួរ​នាង។ អាថ៌កំបាំង​ត្រូវ​តែ​រក​ឃើញ​ឲ្យ​ច្បាស់​ប្រសិន​បើ​មនុស្ស​ម្នាក់​ចង់​ដឹង។

“ពេល​នេះ​បង​ក្រ​ណាស់​មែន​ទេ សារ៉ា? បង​ក្រ​ដូច​ជា​អ្នក​សុំទាន​មែន​ទេ? ខ្ញុំ​មិន​ចង់​ឲ្យ​បង​ក្រ​ដូច​ជា​អ្នក​សុំ​ទាន​ទេ។” នាង​សួរ​ដោយ​មាន​ទំនុក​ចិត្ត​នៅ​ពេល​ព្រឹក​​ដែល​មិត្ត​របស់​នាង​ចូល​បង្រៀន​ភាសា​បារាំង​ដល់​ក្មេងៗ។ ភ្នែក​របស់​នាង​​ច្រាល​ទឹក​ភ្នែក​បម្រុង​នឹង​យំ សារ៉ា​​ ប្រញាប់​លួង​នាង​ភ្លាម។

“អ្នក​សុំទាន​មិន​មាន​កន្លែង​ស្នាក់​នៅ​ទេ ខ្ញុំ​មាន​កន្លែង​ស្នាក់​នៅ។” នាង​និយាយ​លើក​ទឹក​ចិត្ត។

“បង​នៅ​ឯ​ណា? ក្មេង​ស្រី​ថ្មី​គេង​នៅ​បន្ទប់​របស់​ឯង ហើយ​​បន្ទប់​នោះ​មិន​ស្អាត​ដូច​មុន​ទៀត​ទេ។” ឡូទី និយាយ​អួលៗ។

“ខ្ញុំ​រស់​នៅ​បន្ទប់​មួយ​ទៀត” សារ៉ា និយាយ។

“តើ​បន្ទប់​នោះ​ស្អាត​ទេ? ខ្ញុំ​ចង់​ទៅ​លេង។” ឡូទី សួរ។

“ឯង​កុំ​និយាយ​អី កញ្ញា មីនជីន កំពុង​សម្លឹង​មក​យើង។ គាត់​នឹង​ខឹង​ខ្ញុំ​ដែល​ឲ្យ​ឯង​ខ្សឹប​ជាមួយ​ខ្ញុំ។” សារ៉ា និយាយ។

សារ៉ា ដឹង​ថា​នាង​ត្រូវ​ទទួល​​ខុស​ត្រូវ​គ្រប់​យ៉ាង​ប្រសិន​បើ​ក្មេង​មិន​យក​ចិត្ត​ទុកដាក់ ប្រសិន​បើ​ពួក​គេ​និយាយ​គ្នា ប្រសិន​បើ​ពួក​គេ​មិន​នៅ​ស្ងៀម គឺ​នាង​នឹង​មាន​បញ្ហា។

ប៉ុន្តែ​ឡូទី ជា​ក្មេង​តូច​ដែល​មាន​ការ​តាំង​ចិត្ត។ ប្រសិន​បើ​ សារ៉ា​ មិន​និយាយ​ប្រាប់​នាង​ថា គេ​រស់​នៅ​ឯង​ណា នាង​នឹង​តាម​ស្វែង​រក​ដោយ​មធ្យោបាយ​ផ្សេង។ នាង​និយាយ​ជាមួយ​ជាមួយ​ក្មេង​តូចៗ​ដែល​រៀន​ជាមួយ​នាង នាង​ដើរ​តាម​សិស្ស​ស្រី​ធំៗ ហើយ​ស្ដាប់​ពេល​ពួក​គេ​និយាយ​ដើម​សារ៉ា នាង​តាម​រហូត​ដល់​ទទួល​​បាន​ព័ត៌មាន​ពី​កន្លែង​មួយ​ដែល​នាង​មិន​ដឹង​ថា​មាន​នៅ​ក្នុង​សាលា​នេះ។ រសៀល​មួយ​នាង​ឡើង​ទៅ​ដល់​​បន្ទប់​ធ្នើរ នៅ​ទី​នោះ​នាង​ឃើញ​ទ្វារ​ពីរ​នៅ​ជិត​គ្នា នាង​បើក​ទ្វារ​មួយ​ ហើយ​ឃើញ​សារ៉ា ជា​ទី​ស្រលាញ់​របស់​នាង​កំពុង​ឈរ​លើ​តុ​ចាស់​មួយ​សម្លឹង​ទៅ​ក្រៅ​បង្អួច។

“សារ៉ា! ម៉ាក់ សារ៉ា!” នាង​ស្រែក នាង​មាន​អារម្មណ៍​ថា​បន្ទប់​ធ្នើរ​នោះ​ហាក់​នៅ​ឆ្ងាយ​ពី​ពិភពលោក​នេះ។ ជើង​ខ្លីៗ​របស់​នាង​ហាក់​បាន​ដើរ​ឡើង​មក​រាប់​រយ​ជាន់។

សារ៉ា ងាក​ទៅ​រក​ប្រភព​សំឡេង ពេល​នោះ​នាង​រន្ធត់​ចិត្ត។ តើ​​នឹង​មាន​រឿង​អ្វី​កើត​ឡើង​បើ​ពេល​នេះ​ឡូទី ចាប់​ផ្ដើម​ស្រែក​យំ ហើយ​មាន​គេ​ស្ដាប់​ឮ? នាង​លោត​ចុះ​ពី​លើ​តុ​ហើយ​រត់​ទៅ​រក​ក្មេង។

“កុំ​យំ​ឲ្យ​គេ​ឮ ខ្ញុំ​នឹង​ត្រូវ​គេ​ស្ដី​បន្ទោស​បើ​ឯង​យំ ហើយ​ខ្ញុំ​ត្រូវ​គេ​ស្ដី​បន្ទោស​ពេញ​មួយ​ថ្ងៃ​ហើយ។ វា​ វា​មិន​ដូច​ជា​បន្ទប់​គេង​ពី​មុន​ទេ ឡូទី។” នាង​និយាយ​តិចៗ។

“ពិត​មែន?” ម៉េច​ក៏​មិន សារ៉ា?” ឡូទី និយាយ​ស្ទើរ​ខ្សឹប ហើយ​ពេល​នាង​សម្លឹង​មើល​ជុំ​វិញ​នោះ​នាង​ខាំ​បបូរ​មាត់។ នាង​ជា​ក្មេង​ទម្រើស ប៉ុន្តែ​នាង​ចូល​ចិត្ត​ម្ដាយ​ចិញ្ចឹម​របស់​នាង​ខ្លាំង​ទើប​នាង​ខំប្រឹង​គ្រប់គ្រង​ខ្លួន​ដើម្បី​​កុំ​ឲ្យ​សារ៉ា​ មាន​រឿង។ បន្ទាប់​មក មើល​ទៅ​កន្លែង​ក៏​ដោយ​ឲ្យ​តែ​សារ៉ា រស់​នៅ​គឺ​ល្អ​សម្រាប់​ឡូទី ហើយ។

សារ៉ា ឱប​នាង​មក​ជិត ហើយ​ព្យាយាម​សើច។ ខ្លួន​ក្មេង​មាន​ភាព​កក់​ក្ដៅ​ម្យ៉ាង​ដែល​ផ្ដល់​នូវ​សេចក្ដី​សុខ។ សារ៉ា ធ្វើ​ការ​លំបាក​ពេញ​មួយ​ថ្ងៃ ហើយ​នៅ​ឈរ​សម្លឹង​ទៅ​ក្រៅ​តាម​បង្អួច​រហូត​មក។

“ឯង​អាច​ឃើញ​របស់​គ្រប់​ប្រភេទ​ដែល​ឯង​មិន​បាន​ឃើញ​នៅ​​ជាន់​ក្រោម។” នាង​និយាយ។

“របស់​អី​ខ្លះ​ទៅ?” ឡូទី​ ចង់​ដឹង។

“បំពង់​ផ្សែង​នៅ​ជិត​យើង​ណាស់ មាន​ផ្សែង​ហុយ​ឡើង​ទៅ​លើ​ខ្មួលខ្មាញ់ ចាប​ហើយ​ប្រដេញ​គ្នា​ស្រែក​ដាក់​គ្នា​ហាក់​ដូច​ជា​មនុស្ស​​កំពុង​និយាយ​គ្នា ហើយ​នៅ​បង្អួច​មួយ​ទៀត​ដែល​អាច​មាន​ផ្សែង​ហុយ​ចេញ​គ្រប់​ពេល​ឯង​មិន​ដឹង​ថា​វា​ជា​របស់​នរណា​ទេ។ វា​ហាក់​ដូច​​ជា​នៅ​ខ្ពស់ ក្នុង​ភព​មួយ​ផ្សេង​ទៀត។

“អូ! ឲ្យ​ខ្ញុំ​មើល​ផង! លើក​ខ្ញុំ​ឡើង!” ឡូទី ស្រែក។

សារ៉ា លើក​នាង​ឡើង ហើយ​ពួក​គេ​ឈរ​នៅ​លើ​តុ​ចាស់​ជាមួយ​គ្នា ហើយ​​ច្រត់​លើ​ជាយ​បង្អួច​ និង​សម្លឹង​ទៅ​ក្រៅ។

អ្នក​ដែល​មិន​បាន​មក​ឈរ​នៅ​ទី​នេះ​មិន​បាន​ដឹង​ថា​ពួក​គេ​អាច​ឃើញ​ពិភព​មួយ​ផ្សេង​ទៀត​ទេ។ ចាប​ជា​ច្រើន​យក​ទី​នោះ​ធ្វើ​សំបុក ស្រែក​និង​ប្រដេញ​គ្នា​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ ចាប​ពីរ​បាន​មក​ទុំ​​ជិត​នោះ ពួក​វា​​ចឹក​គ្នា​យក​ចាញ់​ឈ្នះ រហូត​ដល់​ចាប​មួយ​ធ្លាក់​ហើយ​ហើរ​ចេញ​ទៅ​បាត់។ ទ្វារ​បន្ទប់​ធ្នើរ​នៅ​ជាប់​ពួក​គេ​បិទ​ជិត ព្រោះ​​ផ្ទះ​នៅ​ជាប់​នោះ​គ្មាន​មនុស្ស​នៅ។

“ខ្ញុំ​ចង់​ឲ្យ​មាន​អ្នក​រស់​នៅ​ទី​នោះ វា​ពិត​ជា​ជិត​គ្នា ប្រសិន​បើ​មាន​ក្មេង​ស្រី​នៅ​ក្នុង​បន្ទប់​ធ្នើរ​នោះ ពួក​យើង​អាច​និយាយ​រក​គ្នា​តាម​បង្អួច ឬ​ឡើង​ទៅ​ជួប​គ្នា​បាន​ប្រសិនបើ​យើង​មិន​ខ្លាច​ធ្លាក់។” សារ៉ា និយាយ។

មេឃ​មើល​ទៅ​ហាក់​នៅ​ក្បែរ​ជាង​ពេល​ដែល​មនុស្ស​មើល​វា​ពី​ផ្លូវ​មក​ធ្វើ​ឲ្យ​ឡូទី ពិត​ជា​ជក់​ចិត្ត។ មើល​ពី​បង្អួច​នោះ​មក​គ្រប់​យ៉ាង​ដែល​កំពុង​កើត​ឡើង​នៅ​ខាង​ក្រោម​ហាក់​ដូច​ជា​មិនមែន​ការពិត។

“អូ សារ៉ា!​ ខ្ញុំ​ចូល​ចិត្ត​បន្ទប់​ធ្នើរ​នេះ ខ្ញុំ​ចូល​ចិត្ត! វា​ស្អាត​ជាង​ជាន់​ក្រោម!” ឡូទី​ ស្រែក។

“មើល​ចាប​នោះ! ខ្ញុំ​បោះ​សំណល់​តូច​មួយ​ទៅ​វា” សារ៉ា ខ្សឹប។

“ខ្ញុំ​មាន! ខ្ញុំ​មាន​ចំណិត​នំប៉័ង​នៅ​ក្នុង​ហោប៉ៅ​របស់​ខ្ញុំ ម្សិល​មិញ​ខ្ញុំ​​ទិញ​អស់​មួយ​ផេន្នី ហើយ​ខ្ញុំ​​បាន​ទុក​វា​បន្តិច។”

ពេល​ពួក​គេ​បោះ​កំទេច​នំ​ទៅ ចាប​លោត​ហើយ​ហើរ​ទៅ​ទុំ​នៅ​លើ​កំពូល​បំពង់​ផ្សែង។ សត្វ​នេះ​មិន​ទម្លាប់​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​ទេ​នៅ​លើ​ធ្នើរ​នេះ ហើយ​កំទេច​នំ​ផ្លោង​ទៅ​រក​វា​ដោយ​មិន​បាន​រំពឹង​ទុក។ ប៉ុន្តែ​ពេល​ ឡូទី បន្ត​នៅ​ស្ងៀម ហើយ​សារ៉ា សម្ងំ​ឈឹង ហាក់​ដូច​ជា​នាង​គឺ​ចាប​​មួយ​ដែល​នោះ បក្សី​នេះ​ឃើញ​ថា​របស់​ដែល​ធ្វើ​ឲ្យ​វា​ភ្ញាក់​គឺ​ជា​របស់​ដែល​គេ​បោះ​ឲ្យ​ទេ។ វា​ផ្អៀង​ក្បាល​ ហើយ​សម្លឹង​មក​កំទេច​នំ ឡូទី ទប់​ខ្លួន​​មិន​ចង់​នឹង។

“តើ​វា​នឹង​ចុះ​មក​ទេ? វា​ចុះ​ទេ?” នាង​ខ្សឹប។

“ភ្នែក​របស់​វា​ទំនង​ជា​ចង់​ចុះ​មក វា​កំពុង​គិត​​ហើយ​គិត​​ទៀត​ថា តើ​វា​គួរ​ចុះ​មក​ទេ ត្រូវ​ហើយ​វា​នឹង​ចុះ​មក ត្រូវ​ហើយ វា​ចុះ​មក​ហើយ”! សារ៉ា ខ្សឹប​ដាក់​នាង​វិញ។

វា​ហើរ​ចុះ​មក​ក្រោម​សំដៅ​កំទេច​នំ ប៉ុន្តែ​វា​ទុំ​នៅ​ឆ្ងាយ​ពី​កំទេច​នំ​ប៉ុន្មាន​ជំហាន ដោយ​ផ្អៀង​ក្បាល​ម្ដង​ទៀត ហាក់​ដូច​ជា​មើល​ក្រែង​ថា ឡូទី និង សារ៉ា គឺ​ជា​ឆ្មា​ធំ​ដែល​អាច​លោទ​ទៅ​បង្គ្រប់​វា​បាន។ នៅ​ទី​បំផុត​វា​ដឹង​ពួក​​គេ​ល្អ​ជាង​រូប​រាង​របស់​ពួក​គេ ហើយ​វា​ដើរ​ទៅ​កាន់​តែ​ជិត សំដៅ​ទៅ​កំទេច​នំ​ដែល​ធំ​ជាង​គេ វា​ចិក​​ហើយ​ពាំ​ទៅ​យ៉ាង​លឿន​ហោះ​ទៅ​ទុំ​លើ​បំពង់​ផ្សែង​ម្ខាង​ទៀត។

“ឥឡូវ​វា​ដឹង​ហើយ វា​នឹង​មក​យក​កំទេច​នំ​ផ្សេង​ទៀត។” សារ៉ា និយាយ។​

វា​ពិត​ជា​មក​វិញ​មែន ហើយ​ថែម​ទាំង​នាំ​មិត្ត​របស់​វា​មក​ទៀត ហើយ​មិត្ត​របស់​វា​ទៅ​នាំ​សាច់ញាតិ​មក​ថែម​ទៀត ពួក​វា​នាំ​គ្នា​ចឹក​អាហារ ជជែក​គ្នា​ និង​ស្រែក ពេល​ខ្លះ​ឈប់​សិន​ហើយ​ផ្អៀង​ក្បាល​មើល​មក ឡូទី និង​សារ៉ា។ ឡូទី សប្បាយ​ចិត្ត​ណាស់​រហូត​ដល់​ភ្លេច​អារម្មណ៍​ភ្ញាក់​ផ្អើល​លើក​ដំបូង​ពេល​ដែល​នាង​មក​ដល់​ធ្នើរ​នេះ​។ ពេល​ដែល​សារ៉ា លើក​នាង​ដាក់​ចុះ​មក​វិញ​ សារ៉ា បាន​ចង្អុល​ប្រាប់​របស់​ស្អាតៗ​ជា​ច្រើន​ដែល​ឡូទី មិន​​​អាច​នឹក​ដល់។

“គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ល្អ​ និង​អាក្រក់ ទី​នេះ​ស្ទើរ​តែ​ដូច​ជា​សំបុក​ចាប​នៅ​លើ​​ដើម​ឈើ។ ពិដាន​ចាស់​នោះ​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច​ណាស់ ឃើញ​ទេ? ឯង​ខ្លាច​មិន​ចង់​ហ៊ាន​ឈរ​នៅ​ជាយ​បន្ទប់​នេះ​ផង ហើយ​ពេល​ដែល​ថ្ងៃ​រះ​ឡើង​នៅ​ពេល​ព្រលឹម ខ្ញុំ​អាច​គេង​នៅ​លើ​គ្រែ​ហើយ​សម្លឹង​មើល​មេឃ​តាម​បង្អួច​នោះ។ វា​ហាក់​ដូច​ជា​អំពូល​ភ្លើង ប្រសិន​បើ​ព្រះ​អាទិត្យ​រះ ហើយ​ពពក​ពណ៌​ផ្កា​ឈូក​រសាត់ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​ហាក់​ដូច​ជា​អាច​ចាប់​​វា​បាន។ ហើយ​ប្រសិន​បើ​មេឃ​ភ្លៀង ដំណក់​ទឹក​ធ្លាក់​ហើយ​ធ្លាក់​ទៀត​ហាក់​ដូច​ជា​ពួក​គេ​កំពុង​​និយាយ​រឿង​អ្វី​មួយ។ ហើយ​ប្រសិន​បើ​​មាន​ផ្កាយ​នៅ​ពេល​យប់ ឯង​អាច​គេង​រាប់​​ផ្កាយ​ជា​ច្រើន។ ឯង​ឃើញ​ទេ​នេះ​ជា​បន្ទប់​តូច​ដ៏​ស្រស់​ស្អាត។”

នាង​កាន់​ដៃ​ឡូទី ដើរ​ជុំវិញ​បន្ទប់​តូច​នេះ ធ្វើ​កាយវិការ​រៀបរាប់​ពី​សម្រស់​ទាំង​អស់​នៃ​បន្ទប់​ដែល​នាង​បាន​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង។ នាង​ពិត​ជា​បាន​ធ្វើ​ឲ្យ​ឡូទី មើល​ឃើញ ឡូទី​ តែង​តែ​ជឿ​​លើ​អ្វី​ដែល​សារ៉ា បាន​បង្ហាញ។

“ឯង​ឃើញ​ទេ អាច​នឹង​មាន​កម្រាល​ព្រំ​ពណ៌​ខៀវ​ក្រាស់​របស់​ឥណ្ឌា​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​នៅ​ជ្រុង​នោះ​អាច​មាន​សាឡុង ជាមួយ​នឹង​កូន​តុ​នៅ​ពី​មុខ ហើយ​នៅ​ចំ​ពី​​លើ​សាឡុង​​អាច​មាន​ធ្នើរ​មួយ​ដែល​ពោរពេញ​ដោយ​សៀវភៅ​ដូច្នេះ​​អ្នក​អង្គុយ​លើ​សាឡុង​អាច​ឈោង​យក​សៀវភៅ​បាន​ដោយ​ងាយ ហើយ​អាច​មាន​បន្ទះ​​ដែក​នៅ​ក្បែរ​ចង្ក្រាន ព្យួរ​នៅ​លើ​ជញ្ជាំង​ដើម្បី​បាំង​ផ្សែង​និង​កំទេច​ធ្យូង។

ហើយ​អាច​មាន​ចង្កៀង​នៅ​លើ​តុ​មួយ​ចំ​កណ្ដាល​បន្ទប់ ជាមួយ​នឹង​របស់​ដែល​យើង​អាច​ញ៉ាំ​ជាមួយ​ទឹក​តែ បន្ទប់​នេះ​នឹង​មើល​ទៅ​ខុស​ពី​​នេះ​ទាំង​ស្រុង។ បន្ទប់​នេះ​នឹង​ស្រស់​ស្អាត ហើយ​យើង​ប្រហែល​ជា​អាច​បោះ​ចំណី​ឲ្យ​ចាប រហូត​ដល់​យើង​ក្លាយ​ជា​មិត្ត​របស់​ពួក​គេ ដែល​ពួក​គេ​នឹង​មក​ចឹក​បង្អួច​​សុំ​យើង​ចូល​ក្នុង​បន្ទប់។”

“អូ សារ៉ា! ខ្ញុំ​ចង់​រស់​នៅ​ទីនេះ!” ឡូទី ស្រែក។

ពេល​ សារ៉ា បាន​បញ្ចុះបញ្ចូល​នាង​ឲ្យ​ចុះ​ទៅ​ជាន់​ក្រោម ហើយ​ជូន​នាង​ដាក់​ផ្លូវ​ចុះ​ទៅ​ហើយ សារ៉ា ត្រលប់​មក​ក្នុង​បន្ទប់​ធ្នើរ​របស់​នាង​វិញ នាង​ឈរ​នៅ​ចំ​កណ្ដាល​បន្ទប់ ហើយ​គិត​ពី​ខ្លួន​ឯង។ ការ​ស្រមើស្រមៃ​ដែល​នាង​បាន​រៀបរាប់​ប្រាប់​ឡូទី បាន​រសាត់​ទៅ​អស់។ គ្រែ​រឹង​​ក្រាល​ដោយ​កម្រាល​ចាស់ ជញ្ជាំង​លាប​ទឹក​កំបោរ​បង្ហាញ​ស្នាម​ប្រេះ កម្រាល​ទទេ​ត្រជាក់​ស្រឹប​​នៅ​ក្រោម​ជើង​ដែល​​មាន​របួស។ នាង​អង្គុយ​ចុះ​ពីរ​បី​នាទី ហើយ​ទម្រេត​ក្បាល​លើ​ដៃ។ ការ​ពិត​ដែល​ឡូទី មក​លេង​ហើយ​ត្រលប់​ទៅ​វិញ ហាក់​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​អាក្រក់ គឺ​ដូច​ជា​អ្នក​ទោស​ដែល​មាន​អារម្មណ៍​កាន់​តែ​ក្ដោចក្ដែង​​បន្ទាប់​ពី​មាន​អ្នក​មក​លេង​ហើយ​ត្រលប់​ទៅ​វិញ​ដោយ​ទុក​ពួក​គេ​ចោល។

“នេះ​ជា​កន្លែង​ឯកោ​ ពេល​ខ្លះ​នេះ​ជា​កន្លែង​ឯកោ​បំផុត​នៅ​ក្នុង​លោក” នាង​និយាយ។

ពេល​ដែល​នាង​កំពុង​អង្គុយ សំឡេង​ស្រាល​មួយ​​​បាន​ដាស់​អារម្មណ៍​នាង​នៅ​ក្បែរ​ត្រចៀក នាង​ងាក​មើល​រក​សំឡេង​នោះ។ នោះ​គឺ​កណ្ដុរ​ធំ​មួយ​ដែល​ចេញ​ពី​រន្ធ​មក​ដោយ​សារ​កំទេច​នំ​ប៉័ង​របស់​​ឡូទី ជ្រុះ​លើ​កម្រាល​ឥដ្ឋ​ហើយ​បាន​ចោល​ក្លិន​ទៅ​រក​វា។ កណ្ដុរ​សម្លឹង​នាង​ជាមួយ​នឹង​ភ្នែក​ដែល​មាន​ពន្លឺ​របស់​វា មើល​ទៅ​ហាក់​ដូច​ជា​វា​ចង់​សួរ​សំនួរ។

“ខ្ញុំ​​ថា​កើត​​ជា​កណ្ដុរ​កាន់​តែ​​ពិបាក គ្មាន​នរណា​ចូល​ចិត្ត​ឯង​ទេ។ មនុស្ស​ឃើញ​ឯង​​ប្រាកដ​ជា​លោត ហើយ​ស្រែក អូ!​កណ្ដុរ​គួរ​ឲ្យ​ខ្លាច​ណាស់! ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​លោត​និង​ស្រែក​ថា អូ!​សារ៉ា​ គួរ​ឲ្យ​ខ្លាច​ណាស់​! នោះ​ទេ​ពេល​ពួក​គេ​ឃើញ​ខ្ញុំ​។ កើត​ជា​ចាប​ពិត​ជា​ខុស​គ្នា​ខ្លាំង​ណាស់ ប៉ុន្តែ​គ្មាន​នរណា​សួរ​កណ្ដុរ​ថា​គេ​ចង់​ក្លាយ​ជា​កណ្ដុរ​ឬ​អត់​ទេ​ពេល​ដែល​គេ​ត្រូវ​បាន​បង្កើត​ឲ្យ​ក្លាយ​ជា​កណ្ដុរ គ្មាន​នរណា​សួរ​ថា ឯង​ចង់​កើត​ជា​កណ្ដុរ​ឬ​ចាប​នោះ​ទេ?” នាង​និយាយ​​តិចៗ។

នាង​អង្គុយ​ដោយ​ស្ងៀមស្ងាត់​ដែល​ធ្វើ​ឲ្យ​កណ្ដុរ​ចាប់​ផ្ដើម​ក្លាហាន។ វា​ខ្លាច​នាង​ណាស់ ប៉ុន្តែ​វា​ប្រហែល​ជា​គិត​ដូច​ជា​ចាប​ថា​នាង​នឹង​មិន​ហក់​មក​កន្ទ្រុប​វា​ទេ។ វា​ឃ្លាន​ខ្លាំង​ណាស់ វា​មាន​ប្រពន្ធ​និង​គ្រួសារ​ដ៏​ធំ​នៅ​ក្នុង​ជញ្ជាំង ហើយ​ពួក​គេ​មាន​សំណាង​អាក្រក់​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។ វា​បាន​ទុក​កូនៗ​របស់​វា​នៅ​យំ​យ៉ាង​ជូរចត់ ហើយ​វា​ត្រូវ​ផ្សង​គ្រោះ​ថ្នាក់​មក​រក​កំទេច​នំ​នេះ ដូច្នេះ​វា​ត្រូវ​ឈាន​ជើង​យ៉ាង​ប្រុង​ប្រយ័ត្ន។

“ឆាប់​ឡើង ខ្ញុំ​មិន​​មែន​ជា​អន្ទាក់​ទេ។ ឯង​អាច​យក​បាន​សត្វ​កម្សត់! អ្នក​ទោស​នៅ​បាស្ទីល ធ្លាប់​រាប់​អាន​ជាមួយ​កណ្ដុរ ឧបមា​ថា​ខ្ញុំ​រាប់​អាន​ជាមួយ​ឯង​ចុះ។” សារ៉ា និយាយ។

នាង​អង្គុយ​មិន​ហ៊ាន​កម្រើក កណ្ដុរ​ដែល​អង្គុយ​លើ​ជើង​ក្រោយ​របស់​វា​សម្លឹង​នាង​ដោយ​ប្រុង​ប្រយ័ត្ន​តែ​នៅ​ទី​បញ្ចប់​វា​ដឹង​ថា​នាង​នឹង​ហក់​ទៅ​ចាប់​វា ឬ​គប់​របស់​រឹង​ដាក់​វា​ទេ ទី​បំផុត​វា​ក៏​ចូល​មក​ស៊ី​កំទេច​នំ​អស់​មួយ​ដុំ ហើយ​ភ្នែក​របស់​វា​តែង​ងាក​មក​មើល​សារ៉ា ពេល​កំពុង​ស៊ី​គឺ​ហាក់​ដូច​ជា​ហ្វូង​ចាប​ដែរ។ នៅ​មាន​កំទេច​នំ​មួយ​ទៀត​​ដែល​ធំ​ជាង​កំទេច​នំ​ផ្សេងៗ វា​សម្លឹង​មក​​កំទេច​នំ​មួយ​នោះ វា​ពិត​ជា​ចង់​បាន​ខ្លាំង​ណាស់ ប៉ុន្តែ​កំទេច​នំ​នោះ​នៅក្បែរ​សារ៉ា ពេក។

“ខ្ញុំ​ជឿ​ថា​​គេ​​ចង់​ពាំ​នំ​មួយ​ដុំ​នេះ​ទៅ​ឲ្យ​គ្រួសារ​របស់​វា​នៅ​ក្នុង​ជញ្ជាំង ប្រសិន​បើ​ខ្ញុំ​មិន​សម្លឹង​មើល​ទេ​វា​ប្រហែល​ជា​នឹង​ចូល​មក​ពាំ​ទៅ។” នាង​គិត។

នាង​អង្គុយ​ស្ទើរ​មិន​ដក​ដង្ហើម នាង​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។ កណ្ដុរ​ដើរ​ចូល​មក​កាន់​តែ​ជិត ហើយ​ស៊ី​កំទេច​នំ​ប៉ុន្មាន​ដុំ​ផ្សេង​ទៀត បន្ទាប់​មក​វា​ឈប់​បន្តិច​ហើយ​សម្លឹង​ទៅ​អ្នក​អង្គុយ​លើ​ជើង​តាំង ទី​បំផុត​វា​ទៅ​ដល់​កំទេច​នំ​ធំ ហើយ​ពាំ​រត់​ចេញ​ទៅ​ចូល​ទៅ​ក្នុង​ប្រឡោះ​ជញ្ជាំង​បាត់។

“ខ្ញុំ​ដឹង​ថា​គេ​ត្រូវ​ការ​សម្រាប់​កូនៗ​របស់​គេ ខ្ញុំ​ជឿ​ថា​ខ្ញុំ​អាច​រាប់​អាន​ជាមួយ​គេ​បាន។” សារ៉ា និយាយ។ ​​​​​​​​​

​ប្រហែល​ជា​មួយ​អាទិត្យ​ក្រោយ​មក នៅ​យប់​មួយ​ពេល​ដែល​ អេមេនហ្គាដ ដឹង​ថា​មាន​សុវត្ថិភាព​ដើម្បី​លួច​ឡើង​ទៅ​​បន្ទប់​ធ្នើរ នាង​បាន​ប្រើ​ចុង​ម្រាម​ដៃ​គោះ​ទ្វារ​តិចៗ សារ៉ា​ មិន​ចេញ​មក​បើក​ទ្វារ​ប្រហែល​ជា​ពីរ​បី​នាទី។ នៅ​ទី​នោះ​ស្ងាត់​ឈឹង​គ្មាន​សំឡេង​អ្វី​បន្តិច​ទេ ដំបូង​ អេមេនហ្គាដ គិត​ថា​នាង​ប្រហែល​ជា​គេង​លក់​បាត់​ហើយ។ បន្ទាប់​មក​នាង​ក៏​ភ្ញាក់​ផ្អើល នាង​ឮ​សំឡេង​ខ្សឹប និង​សើច​តិចៗ​ ហើយ​និយាយ​ដោយ​រីករាយ​ទៅ​កាន់​នរណា​ម្នាក់។

“នោះ! យក​ទៅ​ផ្ទះ​ទៅ​ ម៉េឆាយឌេក! យក​ទៅ​ឲ្យ​ប្រពន្ធ​របស់​ឯង​ទៅ!” អេមេនហ្គាដ ស្ដាប់​ឮ។​

ភ្លាម​នោះ​ សារ៉ា បាន​បើក​ទ្វារ ហើយ​ពេល​នោះ​នាង​ឃើញ អេមេនហ្គាដ ឈរ​ដោយ​ភ្នែក​ភ្ញាក់​ផ្អើល។

“ឯង ឯង​កំពុង​និយាយ​ជាមួយ​អ្នក​ណា សារ៉ា?” នាង​សួរ​បែប​ស្លន់។

សារ៉ា ផ្ដើម​ការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​នាង​ហាក់​ដូច​ជា​សប្បាយ​ចិត្ត​។

“ឯង​ត្រូវ​តែ​សន្យា​ថា​នឹង​ខ្ញុំ​ថា​មិន​ខ្លាច មិន​ស្រែក​សូម្បី​តែ​បន្តិច មិន​​អីចឹង​​ខ្ញុំ​មិន​អាច​ប្រាប់​ឯង​បាន​ទេ។” នាង​ឆ្លើយ។

អេមេនហ្គាដ មាន​អារម្មណ៍​ថា​ចង់​ស្រែក​ភ្លាម​ទៅ​ហើយ ប៉ុន្តែ​អាច​គ្រប់​គ្រង​ខ្លួន​បាន។ នាង​សម្លឹង​មើល​ជុំវិញ​ក្នុង​បន្ទប់​ហើយ​មិន​ឃើញ​នរណា​ម្នាក់។ ប៉ុន្តែ​សារ៉ា ពិត​ជា​បាន​និយាយ​ជាមួយ​នរ​ណា​ម្នាក់។ នាង​គិត​ថា​នោះ​គឺ​ខ្មោច។​

“​នោះ​ជា​អ្វី​ម្យ៉ាង​ដែល​នឹង​​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច?” នាង​សួរ​ដោយ​កាន់​តែ​ភ័យ។

“មនុស្ស​ខ្លះ​ខ្លាច​ពួក​គេ ពី​មុន​ខ្ញុំ​ក៏​​ខ្លាច​ដែរ ប៉ុន្តែ​ឥ​ឡូវ​ខ្ញុំ​មិន​ខ្លាច​ទេ។” សារ៉ា និយាយ។

“គឺ​ខ្មោច?” អេមេនហ្គាដ ញ័រ​ខ្លួន។

“ទេ គឺ​កណ្ដុរ​របស់​ខ្ញុំ។” សារ៉ា និយាយ​​​ហើយ​សើច។

អេមេនហ្គាដ លោត​ឡើង​លើ​គ្រែ ឈរ​ចំ​កណ្ដាល​គ្រែ​តូច​នេះ។ នាង​លាក់​ជើង​ក្នុង​រ៉ូប​រាត្រី​ពណ៌​ក្រហម​របស់​នាង។ នាង​មិន​ស្រែក​ទេ ប៉ុន្តែ​នាង​​និយាយ​ដង្ហក់ៗ​ដោយ​ការ​ភ័យ​ខ្លាច។

“អូ! អូ! កណ្ដុរ! កណ្ដុរ!”

“ខ្ញុំ​ភ័យ​ថា ឯង​នឹង​ខ្លាច ប៉ុន្តែ​ឯង​មិន​ចាំ​បាច់​ខ្លាច​ទេ ខ្ញុំ​បាន​ធ្វើ​ឲ្យ​គេ​សាំង​ហើយ គេ​ពិត​ជា​ស្គាល់​ខ្ញុំ ហើយ​ចេញ​មក​ក្រៅ​ពេល​ខ្ញុំ​ហៅ​គេ។ ឯង​ខ្លាច​ពេក​មិន​ហ៊ាន​ជួប​គេ​ទេ​មែន​ទេ?

ការពិត​គឺ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នោះ​ជាមួយ​នឹង​អាហារ​សេសសល់​ដែល​នាង​យក​មក​ពី​ផ្ទះ​បាយ បាន​ធ្វើ​ឲ្យ​មិត្ត​ភាព​របស់​នាង​ប្រសើរ​ឡើង នាង​ភ្លេច​ថា​សត្វ​ដែល​នាង​កំពុង​ស្និទ្ធស្នាល​ជា​មួយ​គឺ​កណ្ដុរ។

ដំបូង អេមេនហ្គាដ ភ័យ​ពេក​មិន​ហ៊ាន​ធ្វើ​អ្វី​ទេ​​ក្រៅ​ពី​ឈរ​នៅ​ចំ​កណ្ដាល​គ្រែ ប៉ុន្តែ​ពេល​ដែល​សារ៉ា និយាយ​ពី​រឿង ម៉េឆាយឌេក បាន​ធ្វើ​ឲ្យ​នាង​ចង់​ដឹង ហើយ​បាន​រំកិល​មក​គែម​គ្រែ។

“គេ គេ​មិន​រត់​ឲ្យ​លឿន ហើយ​លោត​ឡើង​​​លើ​គ្រែ​ទេ មែន​ទេ?” នាង​និយាយ។

“ទេ គេ​ស្លូត​ដូច​ជា​ពួក​យើង។ គេ​ដូច​ជា​មនុស្ស​ម្នាក់។ ឥឡូវ​ចាំ​មើលៗ”

នាង​ចាប់​ផ្ដើម​ហួច​សំឡេង​តិចៗ តិច​ហើយ​ស្រាល​ដែល​អាច​ឮ​បាន​ជិត​បំផុត។ នាង​ធ្វើ​ជា​ច្រើន​លើក មើល​ទៅ​ហាក់​ដូច​ជា​ជក់​នឹង​សំឡេង​របស់​នាង​ណាស់។ អេមេនហ្គាដ គិត​ថា​​នាង​មើល​ទៅ​ដូច​ជា​កំពុង​សូត្រ​វេទមន្ត។ ហើយ​នៅ​ទី​បំផុត កណ្ដុរ​ប្រផេះ​មាន​ភ្នែក​ភ្លឺ​បាន​ចេញ​មក​ពី​ក្នុង​រន្ធ។ សារ៉ា មាន​កំទេច​អាហារ​ក្នុង​ដៃ​របស់​នាង។ នាង​ទម្លាក់​អាហារ​ទៅ ម៉េឆាយឌេក ដើរ​មក​ស្ងាត់ៗ ហើយ​ស៊ី​អាហារ។ នៅ​សល់​មួយ​ដុំ​ដែល​ធំ​គេ​ពាំ​ត្រលប់​ទៅ​ផ្ទះ​របស់​គេ​វិញ។

“ឯង​ឃើញ​ទេ មួយ​ដុំ​នោះ​គឺ​សម្រាប់​ប្រពន្ធ​ និង​កូន​របស់​​គេ។ គេ​ពិត​ជា​មាន​ចិត្ត​ល្អ​ណាស់ គេ​ស៊ី​តែ​ដុំ​តូចៗ​ទេ បន្ទាប់​ពី​គេ​ទៅ​វិញ​ខ្ញុំ​អាច​ស្ដាប់​ឮ​សំឡេង​គ្រួសារ​របស់​គេ​កំពុង​រីករាយ។ មាន​សំឡេង​បី​ខុស​គ្នា សំឡេង​មួយ​គឺ​​ជា​សំឡេង​កូន​របស់​គេ ហើយ​មួយ​ទៀត​គឺ​ប្រពន្ធ​របស់​គេ និង​មួយ​ទៀត​គឺ​សំឡេង​របស់​គេ។

អេមេនហ្គាដ ចាប់​ផ្ដើម​សើច។

“អូ សារ៉ា! ឯង​​ចម្លែក​ណាស់ ប៉ុន្តែ​ឯង​ចិត្ត​ល្អ។” នាង​និយាយ។

“ខ្ញុំ​ដឹង​ថា​ខ្ញុំ​ចម្លែក ហើយ​ខ្ញុំ​ព្យាយាម​ធ្វើ​ល្អ។ ប៉ាប៉ា​តែង​តែ​សើច​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត។ គាត់​គិត​ថា​ខ្ញុំ​ចម្លែក​ ប៉ុន្តែ​គាត់​ចូល​ចិត្ត​​ឲ្យ​ខ្ញុំ​បង្កើត​រឿង។ ខ្ញុំ​មិន​អាច​មិន​បង្កើត​រឿង​បាន​ទេ ប្រសិន​បើ​ខ្ញុំ​មិន​បង្កើត​រឿង ខ្ញុំ​ជឿ​ថា​ខ្ញុំ​មិន​អាច​រស់​បាន​ទេ។ ខ្ញុំ​ជឿ​ថា​ខ្ញុំ​មិន​អាច​រស់​នៅ​ទី​នេះ​បាន​ទេ។” សារ៉ា សារភាព។

អេមេនហ្គាដ ចាប់​អារម្មណ៍​ដូច​ដែល​នាង​ធ្លាប់​ចាប់​អារម្មណ៍​ពី​មុន​មក។

“ពេល​ដែល​ឯង​និយាយ​ពី​រឿង​អ្វី​មួយ រឿង​ទាំង​នោះ​ហាក់​​ក្លាយ​ទៅ​ជា​ការពិត ឯង​និយាយ​ពី ម៉េឆាយឌេក ហាក់​ដូច​ជា​គេ​ជា​មនុស្ស។” នាង​និយាយ។​

“គេ​​ជា​មនុស្ស គេ​ចេះ​ឃ្លាន ហើយ​ខ្លាច​ដូច​ជា​​ពួក​យើង​ដែរ ហើយ​គេ​រៀប​ការ​និង​មាន​កូន។ យើង​ម៉េច​នឹង​អាច​ដឹង​ថា​ គេ​មិន​ចេះ​គិត​ពី​រឿង​អ្វីៗ​ដូច​ជា​យើង​ទៅ? ភ្នែក​របស់​គេ​មើល​ទៅ​ដូច​ជា​មនុស្ស អីចឹង​ហើយ​ទើប​ខ្ញុំ​ដាក់​ឈ្មោះ​ឲ្យ​​គេ។”

នាង​អង្គុយ​លើ​កម្រាល​ឥដ្ឋ​តាម​របៀប​ដែល​នាង​ចូល​ចិត្ត​បំផុត គឺ​ឱប​ក្បាល​ជង្គង់។

“ក្រៅ​​ពី​នេះ គេ​ជា​កណ្ដុរ​នៅ​បាស្ទីល ដែល​ត្រូវ​គេ​បញ្ជូន​មក​ឲ្យ​ធ្វើ​ជា​មិត្ត​របស់​ខ្ញុំ។ ខ្ញុំ​តែង​តែ​អាច​បោះ​ចំណិត​នំប៉័ង​ ឬ​សំណល់​អាហារ​ ហើយ​វា​ពិត​ជា​គ្រប់​គ្រាន់​សម្រាប់​គេ។”

“នេះ​ជា​បាស្ទីល​ ហើយ​ឬ​នៅ? ឯង​តែង​តែ​ប្រឌិត​ថា​នេះ​ជា​បាស្ទីល មែន​ទេ?” អេមេនហ្គាដ សួរ​ដោយ​ចង់​ដឹង។

“ស្ទើរ​តែ​រហូត ពេល​ខ្លះ​ខ្ញុំ​ប្រឌិត​ថា​វា​ជា​កន្លែង​ផ្សេង​ទៀត ប៉ុន្តែ​បាស្ទីល ស្រួល​ប្រឌិត​ជាង​គេ​ពេល​អាកាសធាតុ​ត្រជាក់។” សារ៉ា ឆ្លើយ។

ពេល​នោះ​ អេមេនហ្គាដ ស្ទើរ​តែ​លោត​ចុះ​ពី​គ្រែ​មក​វិញ​ហើយ នាង​ពិត​ជា​ស្ទាក់​ស្ទើរ​នឹង​សំឡេង​ដែល​នាង​ស្ដាប់​ឮ។ គឺ​ដូច​ជា​សំឡេង​ដែល​គោះ​ជញ្ជាំង​ជាប់​មិន​ដាច់។

“នោះ​ជា​អ្វី?” នាង​លាន់​មាត់។

សារ៉ា ក្រោក​ឡើង ហើយ​ឆ្លើយ​ភ្លាម។

“គឺ​អ្នក​ទោស​នៅ​បន្ទប់​ជាប់​គ្នា។”

“ប៊េកគី!” អេមេនហ្គាដ ស្រែក​ព្រោះ​នាង​យល់។

“ត្រូវ​ហើយ ស្ដាប់​សំឡេង​គោះ​ពីរ​ដង​មាន​ន័យ​ថា អ្នក​ទោស ឯង​នៅ​ទី​នោះ​ទេ?”

នាង​គោះ​បី​ដង​ជញ្ជាំង​បី​ដង​វិញ ហាក់​ដូច​ជា​ឆ្លើយ​។

“នោះ​គឺ​មាន​ន័យ​ថា ត្រូវ​ហើយ​​ខ្ញុំ​នៅ​ទី​នេះ ហើយ​គ្រប់​យ៉ាង​មិន​អី​ទេ។”

សំឡេង​គោះ​ជញ្ជាំង​បួន​ដង​មក​ពី​ខាង ប៊េកគី។

“នោះ​មាន​ន័យ​ថា អញ្ចឹង​មិត្ត​រួម​ការ​ទុក្ខ យើង​នឹង​គេង​ដោយ​ស្ងប់ រាត្រី​សួស្ដី។” សារ៉ា ពន្យល់។

អេមេនហ្គាដ ពិត​ជា​សប្បាយ​ចិត្ត​ណាស់។

“អូ សារ៉ា! នេះ​គឺ​ដូច​ជា​ក្នុង​រឿង!” នាង​ខ្សឹប​ដោយ​រីករាយ។

“នេះ​ជា​រឿង គ្រប់​យ៉ាង​គឺ​ជា​រឿង។ ឯង​ជា​រឿង​មួយ ខ្ញុំ​ជា​រឿង​មួយ កញ្ញា​មីនជីន ជា​រឿង​មួយ។” សារ៉ា និយាយ។

នាង​អង្គុយ​ចុះ​វិញ​ ហើយ​និយាយ​រហូត​ដល់ អេមេនហ្គាដ ភ្លេច​ថា នាង​ក៏​ជា​អ្នក​ទោស​ដែល​គេច​ខ្លួន​មក​ដែរ ហើយ​ត្រូវ​ឲ្យ​សារ៉ា រំឭក​​នាង​ថា នាង​មិន​អាច​នៅ​បាស្ទីល បាន​ពេញ​មួយ​យប់​ទេ ប៉ុន្តែ​ត្រូវ​តែ​លប​ចុះ​ទៅ​ជាន់​ក្រោម​​វិញ​ដោយ​មិន​ឲ្យ​មាន​សំឡេង។

ប៉ុន្តែ​នោះ​ជា​រឿង​គ្រោះ​ថ្នាក់​សម្រាប់ អេមេនហ្គាដ និង​ឡូទី ក្នុង​ការ​លួច​ឡើង​ទៅ​បន្ទប់​ធ្នើរ​ខាង​លើ។ ពួក​គេ​មិន​ដែល​ដឹង​ច្បាស់​ថា ពេល​ណា​សារ៉ា នឹង​នៅ​ទី​នោះ ហើយ​ពួក​គេ​មិន​ច្បាស់​ថា​តើ​កញ្ញា អាម៉េឡា នឹង​ដើរ​ពិនិត្យ​មើល​ក្មេងៗ​គេង​ឬ​អត់​នៅ​ពេល​យប់។ ដូច្នេះ​ពួក​គេ​មិន​បាន​ឡើង​ទៅ​ជួប​នាង​ញឹកញាប់​ទេ ហើយ​សារ៉ា រស់​នៅ​ដោយ​ជីវិត​ដែល​ឯកោ​ និង​ចម្លែក។ ជីវិត​​ពេល​ដែល​នាង​ចុះ​ទៅ​ជាន់​ក្រោម​គឺ​រឹត​តែ​ឯកោ​ជាង​នៅ​បន្ទប់​ធ្នើរ​នេះ​ទៅ​ទៀត នាង​គ្មាន​មនុស្ស​ដែល​អាច​និយាយ​រក​បាន​ទេ ហើយ​ពេល​នាង​ត្រូវ​គេ​ប្រើ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ ហើយ​ដើរ​កាត់​តាម​ផ្លូវ នាង​ជា​ក្មេង​តូច​ដែល​យូរ​ធុង ឬ​ស្បោង​ឥវ៉ាន់ ព្យាយាម​ទប់​មួក​ពេល​ដែល​ខ្យល់​បក់ ហើយ​មាន​ទឹក​ចូល​ស្បែក​ជើង​ពេល​ដែល​មេឃ​ភ្លៀង នាង​មាន​អារម្មណ៍​ថា​ហ្វូង​មនុស្ស​ហាក់​ប្រញាប់​ដើរ​ហួស​ពី​នាង​ទៅ​ធ្វើ​ឲ្យ​នាង​ឯកោ​កាន់​តែ​ខ្លាំង។ ពេល​នាង​ជា​ព្រះ​នាង សារ៉ា ជិះ​ឡាន​កាត់​តាម​ផ្លូវ​ ឬ​ដើរ​ដោយ​មាន​ ម៉ារីតេ ដើរ​តាម ពន្លឺ​មុខ​តូច​របស់​នាង និង​អាវ​ធំ​ដ៏​​ស្រស់​ស្អាត និង​មួក​តែងតែ​ធ្វើ​ឲ្យ​មនុស្សម្នា​ងាក​មើល​នាង។ ពេល​នេះ​នាង​ជា​ក្មេង​ក្រីក្រ​ស្លៀកពាក់​​ដាច់​ដាច រូប​រាង​មិន​ស្អាត​មិន​អាច​ទាក់ទាញ​មនុស្ស​ឲ្យ​ងាក​មើល ឬ​ញញឹម​ដាក់​នាង​បាន​ទេ។ គ្មាន​នរណា​មើល​សារ៉ា ទេ​រយៈ​ពេល​ចុង​ក្រោយ​នេះ ហើយ​ហាក់​គ្មាន​អ្នក​ណា​មើល​នាង​ឃើញ​ទេ​ពេល​ដែល​នាង​ដើរ​កាត់​តាម​ហ្វូង​មនុស្ស។ នាង​ចាប់​ផ្ដើម​ធំ​លឿន​ណាស់ ហើយ​នាង​ស្លៀក​តែ​សម្លៀកបំពាក់​បែប​នោះ មាន​តែ​ក្រណាត់​ និង​រ៉ូប​ចាស់ៗ​ប៉ុណ្ណោះ​ដែល​គេ​ផ្ដល់​ឲ្យ​នាង នាង​ដឹង​ថា​នាង​មាន​រូប​រាង​អាក្រក់​មើល​ណាស់។ សម្លៀកបំពាក់​ល្អៗ​របស់​នាង​ត្រូវ​គេ​យក​អស់ ហើយ​សម្លៀកបំពាក់​ចាស់ៗ​ទាំង​នេះ​ត្រូវ​គេ​បន្សល់​ទុក​ឲ្យ​នាង​ប្រើ​យូរ​តាម​ដែល​អាច​ធ្វើ​បាន។ ពេល​ខ្លះ​ខណៈ​ដែល​នាង​ដើរ​កាត់​តាម​ហាង​ដែល​មាន​បង្អួច​កញ្ចក់ នាង​​ស្ទើរ​តែ​​ផ្ទុះ​សំណើច​ចេញ​មក​ខ្លាំងៗ ​ដោយ​ការ​សម្លឹង​មើល​រូប​របស់​នាង ហើយ​ពេល​ខ្លះ​នាង​ឡើង​មុខ​ក្រហម និង​ខាំ​បបូរ​មាត់​ហើយ​​បែរ​ចេញ​ទៅ។

​​​នៅ​ពេល​ល្ងាច​ពេល​ដែល​នាង​ដើរ​កាត់​ផ្ទះ​ដែល​មាន​បង្អួច​ចាំង​ពន្លឺ​មក នាង​ធ្លាប់​សម្លឹង​ទៅ​ក្នុង​ផ្ទះ​ទាំង​នោះ​មើល​បន្ទប់​ដ៏​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​ខ្លួន​នាង​រីករាយ​ដោយ​ការ​ស្រមៃ​រឿង​ថា​មាន​មនុស្ស​អង្គុយ​នៅ​មុខ​ចង្ក្រាន ឬ​ក្បែរ​តុ។ នាង​តែង​តែ​ចាប់​អារម្មណ៍​សម្លឹង​មើល​បន្ទប់​មុន​ពេល​គេ​បិទ។ មាន​គ្រួសារ​ជា​ច្រើន​រស់​នៅ​ម្ដុំ​ផ្លូវ​​បែក​ជា​បួន​ដែល​កញ្ញា មីនជីន រស់​នៅ​ដែល​ធ្វើ​ឲ្យ​នាង​ស្គាល់​ពួក​គេ​តាម​មធ្យោបាយ​របស់​នាង​ផ្ទាល់​។ គ្រួសារ​មួយ​ដែល​នាង​ចូល​ចិត្ត​ជាង​គេ​គឺ​នាង​ហៅ​ថា គ្រួសារ​ធំ។ នាង​ហៅ​គ្រួសារ​នេះ​ថា​គ្រួសារ​ធំ​មិន​មែន​ដោយ​សារ​គ្រួសារ​នេះ​មាន​សមាជិក​ធំៗ​នោះ​ទេ តាម​ពិត​ពួក​គេ​ភាគ​ច្រើន​គឺ​តូចៗ ប៉ុន្តែ​គឺ​ដោយ​សារ​ពួក​គេ​មាន​សមាជិក​ច្រើន។ មាន​កូន​ក្មេង​ប្រាំបី​នៅ​ក្នុង​គ្រួសារ​ធំ ហើយ​មាន​ម្ដាយ​ម្នាក់ ឪពុក​ម្នាក់ និង​ជីដូន​ម្នាក់ ព្រម​ទាំង​អ្នក​បម្រើ​​ជា​ច្រើន។ កូនៗ​ទាំង​ប្រាំបី​តែង​តែ​ត្រូវ​បាន​គេ​នាំ​ចេញ​ទៅ​ដើរ​លេង ឬ​ជិះ​កង់​លេង​ក្នុង​សួន​ដោយ​មេដោះ​ដ៏​ល្អ ឬ​ពេល​ខ្លះ​ពួក​គេ​ជិះ​ឡាន​ជាមួយ​ម៉ាក់​របស់​ពួក​គេ​ ឬ​ពេល​ខ្លះ​ឃើញ​ពួក​គេ​ទៅ​ដោះ​អាវ​ធំ​របស់​ប៉ា​​ពួកគេ​ចេញ ហើយ​លូក​ហោប៉ៅ​របស់​របស់ ហើយ​រាំ​លេង​នៅ​ជុំ​វិញ​​គាត់ ឬ​ពេល​ខ្លះ​ពួក​គេ​រុញ​គ្នា​លេង ពួក​គេ​តែង​តែ​ធ្វើ​អ្វី​ដែល​មើល​ទៅ​ប្រកប​ដោយ​ភាព​រីករាយ។ សារ៉ា ពិត​ជា​ចូល​ចិត្ត​ពួក​គេ​ណាស់ ហើយ​បាន​ដាក់​ឈ្មោះ​ឲ្យ​ពួក​គេ។ នាង​ហៅ​ពួក​គេ​ថា ម៉ុនម៉័ររេនស៊ី ពេល​នាង​មិន​ហៅ​ពួក​គេ​ថា​គ្រួសារ​ធំ។ ក្មេង​ដែល​មាន​សក់​រលោង​ ហើយ​ធាត់​គឺ វីអូឡេត ខូលម៉ុនដឺឡេ ម៉ុនម៉័ររេនស៊ី ក្មេង​ប្រុស​តូច​ដែល​ទើប​តែ​ចេះ​ដើរ​តេះតះ​គឺ ស៊ីដនី សេស៊ីល វីវាន ម៉ុនម៉័ររេនស៊ី បន្ទាប់​មក​គឺ លីលាន អេវ៉ានជេលីន ម៉ោដម៉ារ៉ុន ម្នាក់​ទៀត រ៉ូសាលីន គ្លេឌី ហើយ ហ្គាយ ក្លូរេន ម្នាក់​ទៀត វើរ៉ុនីកា អ៊ីស្តាសៀ និង​ក្លូដ ហារ៉ូល ហេកទ័រ។

ព្រះ​នាង​តូច (ភាគ​ទី​​៨)​

ល្ងាច​មួយ​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​បាន​កើត​ឡើង ទោះ​ជា​នៅ​ក្នុង​គំនិត​អ្នក​ខ្លះ​នោះ​មិន​មែន​ជា​រឿង​អស់​សំណើច​ក៏​ដោយ។

សមាជិក​ជា​ច្រើន​នៃ​គ្រួសារ ម៉ុនម៉័ររេនស៊ី បាន​ទៅ​ចូល​រួម​កម្មវិធី​ជប់លៀង​របស់​ក្មេងៗ ហើយ​ពេល​ដែល​សារ៉ា បម្រុង​នឹង​ដើរ​កាត់​ទ្វារ​​ពេល​នោះ​ពួក​គេ​កំពុង​ដើរ​កាត់​​កម្រាល​ថ្ម​ដើម្បី​ឡើង​​រទេះ​ដែល​កំពុង​រង់​ចាំ​ពួក​គេ។ វើរ៉ុនីកា អ៊ិស្តាសៀ និង​រ៉ូសាលីន គ្លេឌី ស្លៀក​សម្លៀកបំពាក់​ស​ និង​ខ្សែ​ក្រវាត់​គួរ​ឲ្យ​ស្រលាញ់​ទើប​តែ​ឡើង​រទេះ បន្ទាប់​មក​ ហ្គាយ ក្លូរេន អាយុ​ប្រាំ​ឆ្នាំ តាម​ពី​ក្រោយ​ពួក​គេ។ គេ​ជា​ក្មេង​ប្រុស​ស្អាត​ដែល​មាន​ថ្ពាល់​ក្រហម និង​ភ្នែក​ខៀវ ហើយ​ក្បាល​មូល​តូច​ជាមួយ​នឹង​សក់​អង្កាញ់ៗ ដែល​ធ្វើ​ឲ្យ​សារ៉ា ភ្លេច​ធុង និង​សម្លៀកបំពាក់​រយាក​មិន​សមរម្យ​ទាំង​អស់ គឺ​នាង​ភ្លេច​គ្រប់​យ៉ាង​ហើយ​ចង់​នៅ​មើល​គេ​មួយ​ភ្លែត​។ ដូច្នេះ​នាង​ឈប់​ហើយ​ឈរ​មើល។

នោះ​គឺ​អំឡុង​ពេល​គ្រិស្ត​ម៉ាស ហើយ​គ្រួសារ​ធំ​បាន​​ស្ដាប់​រឿង​ជា​ច្រើន​ពី​ក្មេង​ក្រីក្រ ដែល​គ្មាន​ឪពុក​ម្ដាយ​ចិញ្ចឹម​ពួក​គេ ក្មេង​ដែល​រងា ស្គមស្គាំង និង​អត់​ឃ្លាន។ នៅ​ក្នុង​រឿង​ជា​ច្រើន មនុស្ស​ល្អ​ ពេល​ខ្លះ​ជា​ក្មេង​ប្រុស​ ឬ​ស្រី​ដែល​មាន​ទឹក​ចិត្ត ហើយ​បាន​ឃើញ​ក្មេង​ក្រីក្រ ពួក​គេ​បាន​ឲ្យ​​លុយ​ ឬ​កាដូ​ដែល​មាន​របស់​ច្រើន ឬ​នាំ​ពួក​គេ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ដែល​មាន​រសជាតិ​ឆ្ងាញ់។ ហ្គាយ ក្លូរេន បាន​រំជួល​ចិត្ត​ស្រក់​ទឹកភ្នែក​នៅ​រសៀល​មួយ​​ដែល​គេ​បាន​អាន​រឿង​មួយ ហើយ​គេ​បាន​តាំង​ចិត្ត​ដើម្បី​រក​ក្មេង​កម្សត់​បែប​នោះ ដើម្បី​ឲ្យ​កាក់​ប្រាំមួយ​ផេន្នី​ដែល​គេ​មាន។ ពេល​ដែល​គេ​ដើរ​កាត់​កម្រាល​ថ្ម​ដែល​មាន​ក្រាល​ព្រំ​ក្រហម​ពី​ទ្វារ​រហូត​ដល់​រទេះ គេ​បាន​ដាក់​កាក់​ប្រាំមួយ​ផេន្នី​នេះ​នៅ​ក្នុង​ហោប៉ៅ​របស់​​គេ។​ ហើយ​ពេល​ដែល រ៉ូសាលីន គ្លេឌី ឡើង​​លើ​រទេះ​ហើយ​រំកិល​ទៅ​កៅ​អី​ដែល​ងាយ​អង្គុយ គេ​ឃើញ​សារ៉ា កំពុង​ឈរ​នៅ​លើ​កម្រាល​ថ្ម​សើម ​ដោយ​​ស្លៀក​សំលៀកបំពាក់​​ និង​មួក​ស្តើង ​​​ដាច់ដាច ​មាន​ធុង​ចាស់​នៅ​ក្នុង​ដៃ​របស់​នាង និង​មើល​ទៅ​​កំពុង​តែ​ស្រេក​ឃ្លាន។

គេ​គិត​ថា​ ភ្នែក​របស់​នាង​ទំនង​ជា​មនុស្ស​ មិន​មាន​អ្វី​ញ៉ាំ​ជា​យូរ​មក​ហើយ។ គេ​មិន​ដឹង​ថា​ភ្នែក​នាង​មើល​ទៅ​បែប​នោះ​ដោយ​សារ​នាង​ស្រែក​ឃ្លាន​ចង់​បាន​ភាព​កក់​ក្ដៅ និង​ក្ដី​រីករាយ​ក្នុង​ជីវិត​ដែល​មាន​នៅ​ក្នុង​ផ្ទះ​របស់​គេ​នោះ​ទេ ហើយ​គេ​មិន​ដឹង​ថា​នាង​ស្រែក​ឃ្លាន​ចង់​ឱប​គេ​ក្នុង​រង្វង់​ដៃ​ និង​ថើប​គេ​នោះ​ទេ។ គេ​គ្រាន់​តែ​ដឹង​ថា​ នាង​មាន​ភ្នែក​ធំ ហើយ​មុខ​ស្គម ជើង​ស្គម ធុង​ចាស់​ និង​សម្លៀកបំពាក់​ដាច់ដាច​ដ៏​​កម្សត់។ ដូច្នេះ​គេ​លូក​ហោប៉ៅ​យក​កាក់​ប្រាំមួយ​ផេន្នី​របស់​គេ​ ហើយ​ដើរ​សំដៅ​ទៅ​នាង។

“នេះ ក្មេង​ស្រី​កម្សត់! នេះ​គឺ​កាក់​​ប្រាំ​មួយ​ផេន្នី ខ្ញុំ​នឹង​ឲ្យ​ទៅ​អ្នក។” គេ​និយាយ។

សារ៉ា​​ ចាប់ផ្តើម​ដឹង​ភ្លាម​ថា​រូប​រាង​នាង​មើល​ទៅ​​ពិត​ជា​ដូច​ក្មេងៗ​កម្សត់​ដែរ​នាង​ឃើញ​​​នៅ​ពេល​ដែល​នាង​ជា​កូន​អ្នកមាន ខណៈ​ដែល​ពួក​គេ​នៅ​រង់ចាំ​មើល​នាង​ពេល​ដែល​នាង​ចេញ​ពី​រទេះ​របស់​នាង​។​ ហើយ​នាង​បាន​អោយ​កាក់​ផេន្នី​ទៅ​ពួក​គេ​ជាច្រើន​លើក​។​ មុខ​របស់​នាង​ឡើង​ក្រហម​ បន្ទាប់​មក​ទៅ​ជា​ស្លេក​ ហើយ​ភ្លាម​នោះ​នាង​មាន​អារម្មណ៍​ថា​នាង​មិន​អាច​យក​កាក់​ប្រាំមួយ​ផេន្នី​ដ៏​គួរ​អោយ​ស្រលាញ់​នោះ​ទេ។​

​​”​អូ​ ទេ! អូ អត់​ទេ​ អរគុណ ខ្ញុំ​មិន​ត្រូវ​យក​វា​ទេ​។” នាង​និយាយ​។

សំឡេង​របស់​នាង​មិន​ដូច​ជា​សំឡេង​របស់​ក្មេង​នៅ​តាម​ផ្លូវ​ហើយ​អាកប្បកិរិយា​របស់​នាង​ពិត​ជា​ដូច​អាកប្បកិរិយា​កូន​អ្នក​ខ្ពង់​ខ្ពស់​ដែល​ធ្វើ​ឲ្យ វើរ៉ុនីកា អ៊ីស្តាសៀ (ដែល​មាន​ឈ្មោះ​ពិត ជេនេត) និង​រ៉ូសាលីន គ្លេឌី (ឈ្មោះ​ពិត ណូរ៉ា) អើត​មក​មុខ​ដើម្បី​ស្ដាប់​នាង។

“អ្នក​ត្រូវ​តែ​យក ក្មេង​ស្រី​តូច​កម្សត់! អ្នក​អាច​ទិញ​របស់​ញ៉ាំ​បាន នេះ​គឺ​កាក់​ប្រាំមួយ​ផេន្នី!” គេ​ទទូច។

ទឹក​មុខ​របស់​គេ​បង្ហាញ​ពី​ភាព​ស្លូត​ត្រង់ និង​ទឹក​ចិត្ត​ល្អ ហើយ​មើល​ទៅ​គេ​ទំនង​ជា​ខូច​ចិត្ត និង​ខក​ចិត្ត​ជា​ខ្លាំង​ប្រសិន​បើ​នាង​មិន​យក​កាក់​របស់​គេ​ទេ ធ្វើ​ឲ្យ​សារ៉ា ដឹង​ថា​នាង​មិន​ត្រូវ​បដិសេធ​គេ​ទេ។ ធ្វើ​ជា​មាន​អំនួត​បែប​នោះ​នឹង​ក្លាយ​ជា​រឿង​ចិត្ត​អាក្រក់។ ដូច្នេះ​​នាង​ត្រូវ​លះបង់​អំនួត​របស់​នាង​ ទោះ​បី​ជា​ពេល​នោះ​មុខ​របស់​នាង​ឡើង​ក្រហម​​ឆេះ​ក៏​ដោយ។

“អរគុណ ឯង​ជា​ក្មេង ក្មេង​តូច​ដែល​មាន​ចិត្ត​ល្អ​គួរ​ឲ្យ​ស្រលាញ់។” នាង​និយាយ​ ហើយ​ពេល​ដែល​គេ​រត់​ទៅ​ឡើង​រទេះ​ដោយ​សប្បាយ​ចិត្ត​នាង​​ក៏​ដើរ​ចេញ​ទៅ ដោយ​ព្យាយាម​ញញឹម។ នាង​ដឹង​ថា​ខ្លួន​​នាង​មើល​ទៅ​​ចម្លែក ហើយ​ដាច់​ដាប ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នាង​មិន​ដែល​ដឹង​ថា​គេ​គិត​ថា​នាង​ជា​អ្នក​សុំទាន​ទេ។

ពេល​ដែល​រទេះ​របស់​គ្រួសារ​ធំ​បរ​ចេញ​ទៅ ក្មេងៗ​នៅ​ក្នុង​នោះ​និយាយ​គ្នា​ដោយ​ការ​ចាប់​អារម្មណ៍​ និង​រំភើប។

“អូ! ដូណាល់ ហេតុ​អី​ឯង​ឲ្យ​កាក់​ប្រាំមួយ​ផេន្នី​របស់​ឯង​ទៅ​ក្មេង​ស្រី​នោះ? ខ្ញុំ​ជឿ​ថា​នាង​មិន​មែន​ជា​អ្នក​សុំទាន​ទេៗ” ណូរ៉ា លាន់​មាត់។

“នាង​និយាយ​មិន​ដូច​ជា​អ្នក​សុំទាន​ទេ! ហើយ​មុខ​របស់​នាង​មិន​ដូច​ជា​មុខ​របស់​អ្នក​សុំទាន​ទេ!” ណូរ៉ា ស្រែក។

“ក្រៅ​ពី​នេះ​នាង​មិន​បាន​សុំ​ទេ ខ្ញុំ​ខ្លាច​ថា​នាង​ខឹង​នឹង​ឯង។ ឯង​ដឹង​ទេ មនុស្ស​ខឹង​ពេល​មាន​គេ​ទុក​​ពួក​គេ​ជា​អ្នក​សុំទាន​ ប៉ុន្តែ​គេ​មិន​មែន​ជា​អ្នក​សុំទាន​នោះ។” ជេនេត និយាយ។

“នាង​មិន​បាន​ខឹង​ទេ នាង​សើច​បន្តិច ហើយ​នាង​​ថា​ខ្ញុំ​ចិត្ត​ល្អ ក្មេង​ចិត្ត​ល្អ​គួរ​ឲ្យ​ស្រលាញ់។ ហើយ​ខ្ញុំ​ពិត​ជា​ចិត្ត​ល្អ​មែន! ខ្ញុំ​មាន​តែ​កាក់​ប្រាំមួយ​ផេន្នី​ នោះ​ទេ។” ដូណាល់ និយាយ​បែប​​ទទួល​ស្គាល់ ប៉ុន្តែ​នៅ​តែ​ធ្វើ​មុខ​មាំ។

ជេនេត និង ណូរ៉ា សម្លឹង​មុខ​គ្នា។

“ក្មេង​ស្រី​សុំទាន​នឹង​មិន​និយាយ​បែប​នោះ​ទេ នាង​នឹង​និយាយ​ថា អរគុណ​ហើយ​សុភាព​បុរស​តូច​ចិត្ត​ល្អ អរគុណ​ហើយ​​ទាន! ហើយ​នាង​ប្រហែល​ជា​ឱន​លំទោន​ខ្លួន​ទៀត​ផង។” ជេនេត និយាយ។

សារ៉ា មិន​ដឹង​ថា​ហេតុ​អ្វី​ទើប​នាង​ចាប់​អារម្មណ៍​គ្រួសារ​នោះ​ជា​ខ្លាំង​ពី​ពេល​នោះ​មក។ នៅ​ក្នុង​ផ្ទះ​​ដ៏​កក់​ក្ដៅ​នោះ​មាន​ការ​ពិភាក្សា​គ្នា​ពី​រឿង​នាង​នៅ​ខាង​មុខ​ចង្ក្រាន​។

“នាង​ទំនង​ជា​អ្នក​បម្រើ​នៅ​ក្នុង​សាលា ខ្ញុំ​ជឿ​ថា​នាង​មិន​មែន​ជា​កូន​ក្នុង​គ្រួសារ​ណា​ទេ។ ខ្ញុំ​ជឿ​ថា​នាង​ជា​ក្មេង​កំព្រា ប៉ុន្តែ​នាង​មិន​មែន​ជា​អ្នក​សុំទាន​ទេ ទោះ​ជា​រូប​រាង​នាង​តោកយ៉ាក​យ៉ាង​ណា​ក៏​ដោយ។”

ហើយ​ក្រោយ​មក​​នាង​ត្រូវ​បាន​ពួក​គេ​ហៅ​ថា ក្មេង​ស្រី​តូច​ដែល​មិន​មែន​ជា​អ្នក​សុំ​ទាន ដែល​ជា​ឈ្មោះ​ដ៏​វែង ហើយ​ពេល​ខ្លះ​ស្ដាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​អស់​សំណើច​​ ពេល​ក្មេង​តូច​ជាង​គេ​និយាយ​ឈ្មោះ​នេះ​លឿន។

សារ៉ា បាន​ចុះ​ប្រហោង​លើ​កាក់​ប្រាំមួយ​ផេន្នី នោះ​ហើយ​យក​ខ្សែ​ស៊ក​ចូល​ និង​ពាក់​លើ​ក​របស់​នាង។ ចិត្ត​ស្រលាញ់​របស់​នាង​ចំពោះ​គ្រួសារ​ធំ​នោះ​បាន​កើន​ឡើង ដូច​ជា​ចិត្ត​ស្រលាញ់​របស់​​នាង​លើ​អ្វី​ផ្សេង​ទៀត​ដែល​នាង​ធ្លាប់​ស្រលាញ់​ដែរ។ នាង​ក្លាយ​ជា​មនុស្ស​ដែល​ ប៊េកគី ចូល​ចិត្ត​ខ្លាំង​ទៅៗ​ ហើយ​នាង​​ទន្ទឹង​ឲ្យ​ដល់​ពេល​ទៅ​​ថ្នាក់​បង្រៀន​​ភាសា​បារាំង​ដល់​ក្មេងៗ​មួយ​សប្ដាហ៍​ពីរ​ម៉ោង។ ក្មេងៗ​ក្នុង​ថ្នាក់​ស្រលាញ់​នាង​ណាស់ ហើយ​ដណ្ដើម​គ្នា​ដើម្បី​មាន​សិទ្ធិ​ឈរ​ជិត​នាង ហើយ​លូក​ដៃ​តូច​របស់​ពួក​គេ​កាន់​ដៃ​នាង។ ទាំង​នេះ​បាន​ជួយ​បំពេញ​សេចក្ដី​ហេវហត់​របស់​នាង នាង​បាន​រាប់​អាន​ជា​មួយ​​ចាប​ជា​ច្រើន នៅ​ពេល​នាង​ឈរ​នៅ​លើ​តុ​ហើយ​ដាក់​ស្មា និង​ដៃ​ចេញ​ក្រៅ​សំឡេង​ខ្ញៀវខ្ញារ​បាន​មក​ដល់​ភ្លាម ហាក់​ដូច​ជា​ចង់​និយាយ​ជាមួយ​នាង ហើយ​ប្រញាយ​គ្នា​ដណ្ដើម​កំទេច​អាហារ​ដែល​​នាង​បោះ​ទៅ។ នាង​កាន់​តែ​ស្និទ្ធស្នាល​ជាមួយ ម៉េឆាយឌេក ដែល​ពេល​ខ្លះ​គេ​បាន​នាំ​អ្នក​ស្រី ម៉េឆាយឌេក មក​ជាមួយ ម្ដងម្កាល​នាំ​ទាំង​កូន​របស់​គេ​មក​ទៀត។ នាង​ធ្លាប់​និយាយ​ជាមួយ​គេ ហើយ​មើល​ទៅ​គេ​ហាក់​ដូច​ជា​យល់​ពី​អ្វី​ដែល​នាង​និយាយ។

អាការៈ​ចម្លែក​ក្នុង​ចិត្ត​របស់​នាង​ចំពោះ​ អ៊េមីលី កាន់​តែ​​កើន​ឡើង ពេល​ដែល​អ៊េមីលី អង្គុយ​លើ​កៅអី​ហើយ​សម្លឹង​មើល​អ្វីៗ​គ្រប់​យ៉ាង។ ពេល​នាង​មាន​អារម្មណ៍​ឯកា​ខ្លាំង នាង​ចង់​ជឿ​ ឬ​ធ្វើ​ពត់​ជា​ជឿ​ថា អ៊េមីលី អាច​យល់​​បាន​ ហើយ​អាណិតអាសូរ​ដល់​នាង។ នាង​មិន​ចង់​គិត​ថា​អ្នក​រួម​រស់​ជាមួយ​នាង​តែ​ម្នាក់​គត់​មិន​អាច​ចេះ​មាន​អារម្មណ៍ និង​ស្ដាប់​អ្វី​មិន​ឮ​សោះ​នោះ​ទេ។ នាង​ធ្លាប់​ដាក់​​អ៊េមីលី នៅ​លើ​កៅអី ហើយ​នាង​អង្គុយ​នៅ​លើ​ជើង​តាំង​ទល់​មុខ​គ្នា ហើយ​សម្លឹង​​ និង​ធ្វើ​ពត់​ជា​ពួក​នាង​អាច​យល់​ពី​គ្នា​បាន​រហូត​ពេល​ខ្លះ​នាង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដោយ​គ្រប់​យ៉ាង​នៅ​ក្នុង​នោះ​ស្ងៀមស្ងាត់ ហើយ​ភ្លាមៗ​សំឡេង​ពី​ក្នុង​​ជញ្ជាំង​​ជា​កន្លែង​រស់​នៅ​របស់​គ្រួសារ ម៉េឆាយឌេក បាន​បន្លឺ​ឡើង។ មួយ​ក្នុង​ចំណោម​ការ​ប្រឌិត​រឿង​របស់​នាង​គឺ អ៊េមីលី គឺ​ជា​មេធ្មប់​ចិត្ត​ល្អ​ដែល​នៅ​ចាំ​ការពារ​នាង។ ពេល​ខ្លះ​នាង​សម្លឹង​អ៊េមីលី និង​សួរ​នាង​​រហូត​ដល់​ពេល​ខ្លះ​នាង​ហាក់​ដូច​ជា​ឆ្លើយ​តប ទោះ​ការ​ពិត​នាង​មិន​ដែល​ឆ្លើយ​ក៏​ក៏​ដោយ។

“យ៉ាង​ណា​នាង​នឹង​ឆ្លើយ​ថា ខ្ញុំ​មិន​​ឆ្លើយ​ញឹកញាប់​ទេ ខ្ញុំ​មិន​ឆ្លើយ​ទេ​ពេល​ដែល​ខ្ញុំ​អាច​ទ្រាំ​បាន។ ពេល​ដែល​មនុស្ស​​បង្ក​រឿង​នឹង​អ្នក គ្មាន​អ្វី​ប្រសើរ​​ជាង​ការ​ដែល​​នៅ​ស្ងៀម​មិន​និយាយ​អ្វី​មួយ​ម៉ាត់ ហើយ​សម្លឹង​គេ​និង​គិត​នោះ​ទេ។ កញ្ញា មីនជីន ប្រែ​មុខ​ពី​ខឹង​ទៅ​ជា​ស្លេក​​ពេល​ដែល​ខ្ញុំ​មិន​​និយាយ​ហើយ​សម្លឹង​គាត់ កញ្ញា អាម៉េឡា ប្រែ​​ទឹក​មុខ​ជា​​ខ្លាច ហើយ​ក្មេង​ស្រី​ផ្សេង​ទៀត​ក៏​ដូច​គ្នា។ ពេក​ដែល​អ្នក​មិន​​​ទៅ​សុំ​ក្ដី​អាណិត​ពី​ពួកគេ ពួក​គេ​ដឹង​ថា​អ្នក​ខ្លាំង​ជាង​ពួក​គេ ព្រោះ​អ្នក​ខ្លាំង​អាច​ទប់​កំហឹង​បាន ហើយ​ពួក​គេ​មិន​អាច​ទប់​បាន ហើយ​ពួក​គេ​និយាយ​ពាក្យ​ឆ្កួតៗ​ដែល​ក្រោយ​មក​ពួក​គេ​ស្ដាយ​ក្រោយ​ដោយ​សារ​និយាយ​ពាក្យ​ទាំង​នោះ។ គ្មាន​អ្វី​ខ្លាំង​ដូច​ជា​កំហឹង​នោះ​ទេ លើក​លែង​តែ​អ្វី​ដែល​អ្នក​គ្រប់គ្រង​កំហឹង​បាន​ដែល​នោះ​វា​ខ្លាំង​ជាង​កំហឹង។ វា​ជា​រឿង​ល្អ​ដែល​អ្នក​មិន​ឆ្លើយ​ជាមួយ​សត្រូវ​របស់​អ្នក។ អ៊េមីលី ប្រហែល​ជា​ដូច​ខ្ញុំ ប្រហែល​ជា​នាង​សុខចិត្ត​មិន​ឆ្លើយ​នឹង​មិត្ត​របស់​នាង ទោះ​បី​ជា​នាង​ទុក​រឿង​ទាំង​អស់​នៅ​ក្នុង​ចិត្ត​ក៏ដោយ។” សារ៉ា និយាយ​តែ​ម្នាក់​ឯង។ ​

ប៉ុន្តែ​ទោះ​បី​ជា​នាង​ខំ​បំពេញ​ចិត្ត​ខ្លួន​ឯង​ដោយ​ការ​ធ្វើ​បែប​ក្ដី​ នាង​មិន​អាច​ធ្វើ​បាន​ដោយ​ងាយ​នោះ​ទេ។ ក្រោយ​ពី​ការងារ​លំបាក​ពេញ​មួយ​ថ្ងៃ ដែល​​គេ​ប្រើ​នាង​ទៅ​ត្រង់​នេះ​ទៅ​ត្រង់​នោះ ហើយ​ពេល​ខ្លះ​ត្រូវ​ដើរ​ផ្លូវ​ឆ្ងាយ​ទៅ​ខាង​ក្រៅ​ដោយ​ត្រូវ​​​ភ្លៀង​ទទឹក​ជោក នាង​ត្រលប់​មក​វិញ​ដោយ​ភាព​ហេវហត់ ហើយ​ត្រូវ​គេ​ឲ្យ​ចេញ​ទៅ​ក្រៅ​ម្ដង​ទៀត​ព្រោះ​គ្មាន​នរ​ណា​យល់​ថា​នាង​ជា​ក្មេង​តូច​ម្នាក់​ដែល​មាន​ជើង​តូចៗ ហើយ​ខ្លួន​តូច​របស់​នាង​អស់​កម្លាំង​ពេក​ពិបាក​នឹង​ដើរ​ដោយ​ខ្លួន​ទទេ​ផង​នោះ។

យប់​មួយ​នាង​ឡើង​មក​បន្ទប់​ធ្នើរ ដោយ​រងា​និង​ឃ្លាន នាង​មាន​កំហឹង​ខ្លាំង​បំផុត​នៅ​ក្នុង​ដង្ហើម​ក្មេង​របស់​នាង អ៊េមេលី អង្គុយ​ព្រងើយ​ សារ៉ា មិន​អាច​គ្រប់​គ្រង​ខ្លួន​​នាង​បាន។ គ្មាន​នរណា​ទេ​ក្រៅ​ពី​អ៊េមីលី គ្មាន​នរណា​ទាំង​អស់​នៅ​ក្នុង​លោក​នេះ​ ហើយ​នាង​អង្គុយ​នៅ​ទី​នោះ។

“ខ្ញុំ​នឹង​ស្លាប់​ឥឡូវ​នេះ” សារ៉ា​ និយាយ។

អ៊េមីលី នៅ​សម្លឹង​ធម្មតា។​​

“ខ្ញុំ​មិន​អាច​ទ្រាំង​បាន​ទេ ខ្ញុំ​ដឹង​ថា​ខ្ញុំ​​នឹង​ស្លាប់។ ខ្ញុំ​រងា ខ្ញុំ​ទទឹក ខ្ញុំ​ឃ្លាន​ស្ទើរ​ដាច់​ពោះ​ស្លាប់។ ថ្ងៃ​នេះ​ខ្ញុំ​ដើរ​រាប់​ពាន់​ម៉ាយ ហើយ​ពួក​គេ​មិន​ធ្វើ​អ្វី​ទាំង​អស់​ក្រៅ​ពី​ស្ដី​បន្ទោស​ខ្ញុំ​ពី​ព្រលឹម​ដល់​យប់។ ហើយ​ដោយសារ​ខ្ញុំ​មិន​រក​រក​របស់​ចុង​ក្រោយ​ដែល​ចុងភៅ​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ទិញ ពួក​គេ​មិន​ឲ្យ​អាហារ​ពេល​ល្ងាច​ខ្ញុំ​ញ៉ាំ។ បុរស​ខ្លះ​សើច​ខ្ញុំ​​ព្រោះ​ស្បែក​ជើង​ចាស់​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​រអិល​ចូល​ភក់ ពេល​នេះ​ខ្ញុំ​ប្រឡាក់​សុទ្ធ​តែ​ភក់ ហើយ​ពួក​គេ​សើច។ ឯង​ស្ដាប់​បាន​ទេ?”

នាង​សម្លឹង​ទៅ​​ភ្នែក​កែវ​​​របស់​អ៊េមីលី ហើយ​ភ្លាម​នោះ​កំហឹង​របស់​នាង​បាន​​អូស​ទាញ​​នាង។ នាង​លើក​​តុក្កតា​ចេញ​ពី​កៅអី នាង​ហូរ​ទឹក​ភ្នែក​យំ​ខ្សឹកខ្សួល សារ៉ា ដែល​មិន​ធ្លាប់​យំ។

“ឯង​មិន​មែន​ជា​អ្វី​ទាំង​អស់ គ្រាន់​តែ​ជា​តុក្កតា​ប៉ុណ្ណោះ! មិនមែន​អ្វី​ទាំង​អស់​ គឺ​ជា​តុក្កតា តុក្កតា តុក្កតា! ឯង​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់។​ ឯង​ជា​របស់​​ដែល​គ្មាន​បេះ​ដូង គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ឯង​មាន​អារម្មណ៍​នោះ​ទេ ឯង​គឺ​ជា​តុក្កតា!” នាង​ស្រែក។

នាង​ទម្លាក់​អ៊េមីលី នៅ​លើ​កម្រាល​ឥដ្ឋ​ ហើយ​នាង​អង្គុយ​យក​​ដៃ​ខ្ទប់​មុខ។ កណ្ដុរ​នៅ​ក្នុង​​ជញ្ជាំង​ចាប់​ផ្ដើម​​ឈ្លោះ  និង​ខាំ​គ្នា​ហើយ​បង្ក​សំឡេង​ក្រោកក្រាក។ ម៉េឆាយឌេក កំពុង​ដេញ​សមាជិក​គ្រួសារ​របស់​គេ។

សំឡេង​យំ​ខ្សឹកខ្សួល​របស់​ សារ៉ា បន្តិច​ម្ដងៗ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្ងាត់។ បន្តិច​ក្រោយ​មក​នាង​ភ្ញាក់​ផ្អើល​នឹង​ខ្លួន​ឯង នាង​ងើប​មុខ​សម្លឹង​ទៅ​អ៊េមីលី។ សារ៉ា យោង​ទៅ​រើស​នាង​មក សម្លឹង​​មើល​នាង​ម្ដង​ទៀត នាង​ថែម​ទាំង​​ញញឹម​នឹង​ខ្លួន​ឯង​បន្តិច​ផង។

“ឯង​មិន​អាច​​ធ្វើ​អ្វី​បាន​ទេ​ដែល​ឯង​កើត​ជា​តុក្កតា ជាង​ឡាវីនី និង​ជេស៊ី ដែល​ពួក​​គេ​អាច​ធ្វើ​រឿង​បាន​ខ្លះ។ ពួក​យើង​ត្រូវ​បាន​គេ​បង្កើត​មក​មិន​ឲ្យ​ដូច​គ្នា ឯង​ប្រហែល​ជា​ធ្វើ​រឿង​របស់​ឯង​បាន​ល្អ​បំផុត​ហើយ។” នាង​និយាយ​ដោយ​ដង្ហើម​ធំ ហើយ​ថើប​អ៊េមីលី រួច​ដាក់​នាង​ទៅ​លើ​កៅអី​វិញ។

នាង​បន់​ពន់ពេក​ឲ្យ​ឲ្យ​ផ្ទះ​នៅ​ជាប់​​នោះ​​នឹង​មាន​មនុស្ស​មក​នៅ។ នាង​បន់​ព្រោះ​បន្ទប់​ធ្នើរ​​ផ្ទះ​នោះ​មាន​បង្អួច​នៅ​ជាប់​​បង្អួច​របស់​នាង។ វា​ហាក់​ដូច​ជា​រឿង​ដ៏​ប្រសើរ​ប្រសិនបើ​បង្អួច​នោះ​បើក​ឡើង​ ហើយ​មាន​ស្មា​និង​ដៃ​ចេញ​ពី​នោះ​មក។​

“បើ​គេ​ចេញ​មក​ជា​មុខ​មនុស្ស​ល្អ ខ្ញុំ​ប្រហែល​ជា​ចាប់​ផ្ដើម​ដោយ​និយាយ​ថា អរុណ​សួស្ដី ហើយ​រឿង​គ្រប់​យ៉ាង​អាច​នឹង​កើត​ឡើង។ ប៉ុន្តែ​ការពិត​មិន​អាច​មាន​អ្នក​ណា​មក​គេង​នៅ​បន្ទប់​បែប​នេះ​ទេ ក្រៅ​ពី​អ្នក​បម្រើ។” នាង​គិត។

ព្រះនាងតូចសារ៉ា ភាគទី៣
ពីរ​បី​សប្ដាហ៍​មុន​ពេល​ខួប​កំណើត​លើក​ទី​ដប់​មួយ​​របស់​ សារ៉ា ប៉ាប៉ា​របស់​នាង​បាន​ផ្ញើ​សំបុត្រ​មក ដែល​​សំបុត្រ​នោះ​ហាក់​មិន​​ត្រូវ​បាន​សរសេរ​ដោយ​បុរស​ដែល​មាន​ស្មារតី​ខ្ពស់​ដូច​សព្វ​មួយ​ដង​ទេ។ គាត់​មិន​​សូវ​ជា​បាន​សុខ​ទេ ហើយ​ជា​ការ​ពិត​គឺ​គាត់​​ធ្វើ​ការ​ហួស​កំណត់​ដោយ​សារ​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ពាណិជ្ជកម្ម​រ៉ែ​ពេជ្រ។

“កូន​ឃើញ​ទេ សារ៉ា ប៉ាប៉ា​របស់​កូន​មិន​មែន​ជា​ពាណិជ្ជករ​ទេ ទិន្នន័យ​​និង​ឯកសារ​បាន​រំខាន​ប៉ា។ ប៉ា​មិន​សូវ​ជា​យល់​ពី​ឯកសារ​ទាំង​នោះ​ទេ ហើយ​ការងារ​ទាំង​អស់​នេះ​ហាក់​ដូច​ជា​ធំ​ណាស់។ ​ប្រសិន​បើ​ប៉ា​មិន​​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទេ ប្រហែល​ប៉ា​មិន​ចាំ​បាច់​ត្រូវ​ចំណាយ​ពេល​ពាក់​កណ្ដាល​យប់​គិត​វិលវល់ ហើយ​ពាក់​កណ្ដាល​យប់​ទៀត​សុបិន​អាក្រក់​ពី​​កិច្ច​ការ​ទាំង​នេះ​ទេ។ ប្រសិន​បើ​អ្នក​នាង​តូច​របស់​ប៉ា​នៅ​ទីនេះ ប៉ា​ហ៊ាន​និយាយ​ថា នាង​នឹង​ផ្ដល់​ភាព​រីករាយ​ឲ្យ​ប៉ា និង​យោបល់​ល្អៗ​មិន​ខាន។ កូន​នឹង​ធ្វើ ត្រូវ​ទេ​អ្នក​នាង​តូច?” លោក គ្រូវី សរសេរ។

មួយ​ក្នុង​ចំណោម​រឿង​កំប្លែង​របស់​គាត់​គឺ​ហៅ​នាង​​ថា អ្នក​នាង​តូច ព្រោះ​នាង​មាន​ចរិត​បែប​មនុស្ស​ចាស់។

គាត់​បាន​រៀបចំ​ជា​ពិសេស​សម្រាប់​ថ្ងៃ​កំណើត​របស់​នាង ក្នុង​ចំណោម​របស់​ជា​ច្រើន​ដែល​គាត់​បាន​ទិញ​ផ្ញើ​មក​នោះ​មាន​តុក្កតា​មួយ​ដែល​គាត់​កុម្ម៉ង់​មក​ពី​ទីក្រុង​ប៉ារីស​ ហើយ​និង​រ៉ូប​ថ្មី​ដ៏​ស្រស់​ស្អាត​របស់​នាង។ ពេល​ដែល​នាង​ឆ្លើយ​តប​នឹង​សំបុត្រ​ដែល​សួរ​នាង​ថា តើ​តុក្កតា​នោះ​ជា​កាដូ​ដែល​អាច​ទទួល​យក​បាន​ទេ សារ៉ា បាន​ឆ្លើយ​តប​ដោយ​ពាក្យ​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត។​

“ខ្ញុំ​កាន់​តែ​អាយុ​ច្រើន​ហើយ ប៉ា​ដឹង​​ទេ ខ្ញុំ​នឹង​មិន​រស់​នៅ​ដើម្បី​ទទួល​តុក្កតា​មួយ​ទៀត​ទេ។ នេះ​នឹង​ក្លាយ​ជា​តុក្កតា​ចុង​ក្រោយ​របស់​ខ្ញុំ។ ប្រសិន​បើ​ខ្ញុំ​អាច​សរសេរ​កំណាព្យ​បាន កូន​ជឿ​ថា​កំណាព្យ​ដែល​រៀបរាប់​ពី​តុក្កតា​ចុង​ក្រោយ​ប្រាកដ​ជា​មាន​ន័យ។ ប៉ុន្តែ​កូន​មិន​អាច​សរសេរ​កំណាព្យ​បាន​ទេ កូន​ធ្លាប់​សរសេរ​សាក​ល្បង ហើយ​វា​ធ្វើ​ឲ្យ​កូន​សើច​ពេល​អាន​វា។ ស្ដាប់​ទៅ​មិន​ដូច​ជា​កំណាព្យ​របស់ វ៉ាត្ស ឬ ខូលើរីដ ឬ​ សេខេស្ពៀរ ទេ។ គ្មាន​នរណា​អាច​ជំនួស​កន្លែង​របស់​ អ៊មីលី បាន​ទេ ប៉ុន្តែ​កូន​នឹង​គោរព​តុក្កតា​ចុង​ក្រោយ ហើយ​ខ្ញុំ​ជឿ​ថា​ក្មេង​នៅ​សាលា​ប្រាកដ​ជា​ចូល​ចិត្ត​គេ។ ពួក​គេ​សុទ្ធ​តែ​ចូល​ចិត្ត​តុក្កតា ទោះ​បី​ជា​អ្នក​ខ្លះ​ធំ​អាយុ​ជិត​ដប់​ប្រាំ​ឆ្នាំ​ហើយ នៅ​ធ្វើ​​ខ្លួន​ដូច​​ជា​ពួក​គេ​មិន​ទាន់​ធំ។”

កាពីទែន គ្រូវី បាន​ធូរ​ស្បើយ​ពី​អាការៈ​ឈឺ​ក្បាល​ពេល​ដែល​លោក​បាន​អាន​សំបុត្រ​នេះ​នៅ​ឯ​វិមាន​របស់​គាត់​ក្នុង​ប្រទេស​ឥណ្ឌា។ នៅ​លើ​តុ​ចំពោះ​មុខ​គាត់​ពាស​ដោយ​ក្រដាស​ជា​ច្រើន និង​សំបុត្រ​ដែល​គាត់​ត្រូវ​បំពេញ​​ជាមួយ​នឹង​រឿង​ឈឺ​ក្បាល​ជា​ច្រើន ប៉ុន្តែ​គាត់​​សើច​ក្រោយ​ពី​គាត់​មិន​ដែល​បាន​សើច​ជា​ច្រើន​សប្ដាហ៍​ហើយ​មក​នោះ។

ថ្ងៃ​ខួប​របស់​នាង​ត្រូវ​ប្រារព្ធ​ដោយ​កម្មវិធី​ធំ បន្ទប់​រៀន​ត្រូវ​តុបតែង និង​ត្រូវ​មាន​ពិធី​ជប់លៀង។ ប្រអប់​កាដូ​ត្រូវ​​បើ​ជាមួយ​នឹង​ការ​អបអរ ហើយ​ត្រូវ​បាន​ការ​រៀប​ចំ​​ជា​ពិសេស​នៅ​ក្នុង​បន្ទប់​​សម្រាក​ពី​ម៉ោង​បង្រៀន​របស់​កញ្ញា មីនជីន។ ពេល​ដែល​ថ្ងៃ​ខួប​បាន​មក​ដល់​សិស្ស​ក្នុង​ថ្នាក់​ទាំង​អស់​​សុទ្ធ​តែ​មាន​ក្ដី​រំភើប។ ព្រឹក​នោះ​នឹង​​មាន​អ្វី​កើត​ខ្លះ​អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​មុន ព្រោះ​ការ​រៀបចំ​បែប​នោះ​ធ្លាប់​ត្រូវ​​បាន​ធ្វើ​រួច​មក​ហើយ។ បន្ទប់​រៀន​ត្រូវ​បាន​តុបតែង ហើយ​តុ​ត្រូវ​បាន​​គេ​រើ​ចេញ ក្នុង​បន្ទប់​មើល​ទៅ​​ប្រកប​ដោយ​ការ​តុបតែង​ឡើង​ក្រហម​ច្រាល។

ពេល​សារ៉ា ចូល​ទៅ​ក្នុង​បន្ទប់​​អង្គុយ​លេង​របស់​​នាង​នៅ​ពេល​ព្រឹក នាង​ឃើញ​កញ្ចប់​តូច​មួយ​នៅ​លើ​តុ ខ្ចប់​ដោយ​ក្រដាស​ពណ៌​ប្រផេះ។ នាង​ដឹង​ថា​ នោះ​គឺ​ជា​កាដូ ហើយ​នាង​គិត​ថា​នាង​អាច​ទាយ​​ដឹង​ថា​នោះ​ជា​កាដូ​របស់​អ្នក​ណា។ នាង​បើក​មើល​ដោយ​​ការ​ចង់​ដឹង។ នោះ​​បូ​រាង​បួន​ជ្រុង ធ្វើ​ដោយ​​សំពត់​ឡែន​ស្ដើង​​ពណ៌​ក្រហម​ដែល​មាន​ស្នាម​ប្រឡាក់ ហើយ​និង​​ម្ជុល​ខ្មៅ​ដែល​ត្រូវ​បាន​ដោត​ភ្ជាប់​ដោយ​ប្រុង​ប្រយ័ត្ន​​ដើម្បី​បង្កើត​ពាក្យ “សូម​​មាន​សេចក្ដី​រីករាយ”។

“អូ! គាត់​ពិបាក​ធ្វើ​ខ្លាំង​ណាស់​ហើយ! ខ្ញុំ​ចូល​ចិត្ត​របស់​នេះ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​រំជួល​ចិត្ត​ណាស់!” ប៉ុន្តែ​បន្តិច​ក្រោយ​មក​នាង​មាន​អារម្មណ៍​ថា​ឆ្ងល់។ នៅ​ខាង​ក្រោម​នោះ​មាន​ភ្ជាប់​មក​ជា​មួយ​កាត​មួយ ដោយ​មាន​អក្សរ​ជា​ឈ្មោះ “កញ្ញា អាម៉េឡា មីនជីន”។

សារ៉ា ត្រលប់​កាត​មើល​ចុះ​មើល​ឡើង។

“កញ្ញា អាម៉េឡា! ម៉េច​នឹង​អាច​ទៅ?”

ហើយ​​ភ្លាម​នោះ​នាង​ឮ​សំឡេង​ទ្វារ​ត្រូវ​បាន​រុញ​បើក​មក​ដោយ​ប្រុង​ប្រយ័ត្ន និង​ឃើញ​ប៊េកគី នៅ​ទី​នោះ។

នៅ​លើ​មុខ​របស់​នាង​​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ និង​រីករាយ ហើយ​នាង​ដើរ​មក​មុខ និង​ឈរ​ដោយ​​ភ័យ​អ​ក្នុង​ចិត្ត។

“អ្នក​នាង​​សារ៉ា ចូល​ចិត្ត​វា​ទេ? ចូល​ចិត្ត​ទេ?” នាង​និយាយ។

“ចូល​ចិត្ត​វា? ប៊េកគី បង​ធ្វើ​វា​ដោយ​ខ្លួន​ឯង​មែន​ទេ?” សារ៉ា ស្រែក។

ប៊េកគី ធ្វើ​សញ្ញា​ប្រាប់​ថា​នាង​ជា​អ្នក​ធ្វើ ហើយ​ភ្នែក​របស់​នាង​ដាម​ដោយ​ទឹក​ភ្នែក​ដែល​ជា​ក្ដី​រីករាយ។

“វា​មិន​មែន​ជា​របស់​ថ្លៃ​ទេ គឺ​របស់​ចាស់ៗ ប៉ុន្តែ​ខ្ញុំ​ចង់​ជូន​របស់​អ្វី​ម្យ៉ាង​ដល់​អ្នក​នាង ហើយ​ខ្ញុំ​បាន​ធ្វើ​វា​នៅ​ពេល​យប់។ ខ្ញុំ​ដឹង​ថា អ្នក​នាង​អាច​ប្រឌិត​វា​ថា​មាន​ពេជ្រ​ដាំ​នៅ​លើ​នេះ។ ខ្ញុំ​ព្យាយាម​គិត​យ៉ាង​នេះ​ពេល​ខ្ញុំ​ធ្វើ​វា។ អ្នក​នាង​ប្រាកដ​ជា​ឆ្ងល់​ពី​រឿង​កាត​នេះ​ហើយ ខ្ញុំ​រើស​មក​ពី​​ក្នុង​ធុង​សំរាម​ តើ​ខ្ញុំ​មិន​ខុស​ទេ​មែន​ទេ? កញ្ញា មីលី បាន​បោះ​វា​ចោល ចំណែក​ខ្ញុំ​អត់​មាន​កាត​ដាក់​នឹង​កាដូ​របស់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ដឹង​ថា​វា​នឹង​មិន​គ្រប់​លក្ខណៈ​ទេ​ប្រសិន​​បើ​មិន​មាន​ភ្ជាប់​កាត​មក​ជា​មួយ​នឹង​កាដូ​នោះ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ភ្ជាប់​កាត​របស់​កញ្ញា មីលី។”​

សារ៉ា រត់​ទៅ​ឱប​នាង នាង​មិន​អាច​និយាយ​ប្រាប់​អ្នក​ណា​ ឬ​សូម្បី​តែ​ខ្លួន​នាង​​បាន​ទេ​ ថា​ហេតុ​អ្វី​​បាន​ជា​នាង​អួល​ដើម​ក។

“អូ ប៊េកគី! ខ្ញុំ​ស្រលាញ់​បង ប៊េកគី ខ្ញុំ​ស្រលាញ់ ស្រលាញ់!” នាង​យំ​ផង​សើច​ផង។

“អូ! អ្នក​នាង! អរគុណ​អ្នក​នាង​ហើយ កាដូ​នេះ​មិន​ល្អ​ដល់​ថ្នាក់​នេះ​ទេ សំពត់​ឡែន​នោះ​ចាស់​ហើយ។” ………………………………….

ពេល​ សារ៉ា ចូល​ទៅ​ក្នុង​បន្ទប់​រៀន​នៅ​ពេល​ថ្ងៃ​ត្រង់ នាង​​ចូល​ទៅ​ហាក់​ដូច​ជា​មេដឹកនាំ​ដង្ហែ​ក្បួន។ កញ្ញា មីនជីន គ្រង​ឈុត​ដ៏​ស្រស់​ស្អាត​បំផុត​របស់​គាត់ នាំ​មុខ​គេ​ដោយ​ដឹក​ដៃ​របស់​នាង។ បុរស​អ្នក​បម្រើ​តាម​ពី​ក្រោយ​ដោយ​​កាន់​​ប្រអប់​ដែល​ដាក់​តុក្កតា​ចុង​ក្រោយ អ្នក​បម្រើ​ក្នុង​ផ្ទះ​បាន​លើក​ចង្ក្រាន​ធ្យូង ប៊េកគី លើក​របស់​មក​នៅ​​​ក្រោយ​គេ​ពាក់​អៀម​ការពារ​អាវ​ស្អាត និង​មួក​ថ្មី​។ សារ៉ា ​នាង​ចង់​ដើរ​ចូល​មក​ក្នុង​បន្ទប់​តាម​ធម្មតា ប៉ុន្តែ​កញ្ញា មីនជីន ហើយ​ឲ្យ​គេ​ទៅ​និយាយ​ជាមួយ​នាង ហើយ​ក្រោយ​ពី​ការ​សម្ភាសន៍​នៅ​ក្នុង​បន្ទប់​អង្គុយ​លេង​របស់​នាង ការ​រៀប​ចំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង។

“នេះ​មិន​មែន​ជា​ឱកាស​សាមញ្ញ​នោះ​ទេ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ការ​រៀបចំ​ធម្មតា​ដូច​កម្មវិធី​របស់​អ្នក​ផ្សេង​ទេ។” គាត់​និយាយ។

ដូច្នេះ​សារ៉ា ត្រូវ​បាន​គេ​នាំ​ចូល​ទៅ​ក្នុង​ថ្នាក់​រៀន​ដោយ​ភាព​អ៊ូអរ​ ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​អៀន​ខ្មាស ពេល​ដែល​នាង​ចូល​ដល់​ក្នុង​បន្ទប់​ហើយ​ក្មេង​ស្រី​ធំៗ​កេះ​គ្នា ហើយ​ក្មេង​តូចៗ​ចាប់​ផ្ដើម​​​សើច​។

“ស្ងាត់​ក្មេងៗ ជេម្ស៍ ដាក់​ប្រអប់​នៅ​លើ​តុ​ ហើយ​ហែក​សំបក​ចេញ​ទៅ។ អេមម៉ា ដាក់​របស់​ឯង​លើ​កៅអី​ទៅ។ ប៊េកគី!” កញ្ញា មីនជីន​ បង្គាប់។

ប៊េកគី រំភើប​ពេក​ទើប​នាង​ភ្លេច​ខ្លួន និង​សម្លឹង​ទៅ ឡូទី ដែល​កំពុង​រំជើបរំជួល​ជាមួយ​ក្ដី​រំពឹង​ពី​រឿង​អស្ចារ្យ​ដែល​នឹង​កើត​ឡើង។ ប៊េកគី ស្ទើរ​តែ​​ធ្វើ​ឲ្យ​ធ្លាក់​ប្រអប់​របស់​នាង​ទៅ​ហើយ សំឡេង​បន្ទោស​បាន​បន្លឺ​ឡើង​ទៅ​រក​នាង ហើយ​អាការៈ​ភ័យ​ខ្លាច និង​ការ​សុំទោស​របស់​នាង​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច​ដែល​ធ្វើ​ឲ្យ ឡាវីនី និង​ជេស៊ី កេះ​គ្នា​សើច។

“នេះ​មិន​មែន​កន្លែង​ដែល​ឯង​ត្រូវ​នៅ​មើល​ទេ ឯង​ភ្លេច​ខ្លួន​ហើយ? ដាក់​ប្រអប់​របស់​ឯង​ចុះ​មក។” កញ្ញា មីនជីន​ និយាយ។

ប៊េកគី ប្រញាប់​ធ្វើ​តាម​ ហើយ​ស្ទុះ​ត្រលប់​ទៅ​ទ្វារ​វិញ។

“ទាំង​អស់​គ្នា​អាច​ចេញ​ទៅ​បាន​ហើយ” កញ្ញា មីនជីន និយាយ​​ទៅ​កាន់​អ្នក​បម្រើ​ដោយ​លើក​​ដៃ​របស់​គាត់​បក់​ជា​​សញ្ញា​ឲ្យ​ពួក​គេ​ចេញ​ក្រៅ។

ប៊េកគី ថយ​ទៅ​មួយ​ចំហៀង​ដោយ​គោរព​ដើម្បី​ឲ្យ​អ្នក​បម្រើ​រៀប​ច្បង​ចេញ​ទៅ​មុន។ នាង​ទ្រាំង​នឹង​សម្លឹង​មើល​ប្រអប់​នៅ​លើង​តុ​នោះ​មិន​បាន។​ ភ្លាម​នោះ​សារ៉ា និយាយ៖

“អ្នក​គ្រូ មីនជីន តើ​អ្នក​គ្រូ​មេត្តា​អនុញ្ញាត​ឲ្យ​ ប៊េកគី នៅ​ទី​នេះ​បាន​ទេ?”

នោះ​ជា​រឿង​មិន​​គប្បី​នឹង​ធ្វើ។ កញ្ញា មីនជីន ទីទើរ​មិន​ដឹង​ថា ត្រូវ​សម្រេច​យ៉ាង​ណា។ បន្ទាប់​មក​គាត់​លើក​កញ្ចក់​វ៉ែនតា​ឡើង​លើ​បន្តិច ហើយ​​សម្លឹង​ទៅ​សិស្ស​ក្នុង​ថ្នាក់​ដោយ​ទើសទាល់។

“ប៊េកគី! សារ៉ា កូន​សម្លាញ់!” គាត់​ភ្ញាក់​ផ្អើល។

សារ៉ា ខិត​ទៅ​រក​គាត់​មួយ​ជំហាន​ទៀត។

“ខ្ញុំ​ចង់​ឲ្យ​នាង​នៅ​ព្រោះ​ខ្ញុំ​ដឹង​ថា នាង​​នឹង​ចង់​មើល​​កាដូ នាង​ក៏​ជា​ក្មេង​ស្រី​​តូច​ដែរ។” នាង​ពន្យល់។

កញ្ញា មីនជីន ​សម្លឹង​មើល​សិស្ស​ម្នាក់​ហើយ​ម្នាក់​ទៀត។

“សារ៉ា កូន! ប៊េកគី ជា​អ្នក​បម្រើ​នៅ​ផ្ទះ​បាយ អ្នក​បម្រើ​នៅ​ផ្ទះ​បាន​ អឺ! មិន​មែន​​ក្មេង​ស្រី​តូច​ទេ។” គាត់​និយាយ។

ចំពោះ​កញ្ញា មីនជីន គាត់​មិន​គិត​​បែប​នោះ​ទេ ចំពោះ​គាត់​អ្នក​បម្រើ​នៅ​ផ្ទះ​បាន​គឺ​ជា​ម៉ាស៊ីន​ដែល​លើក​ចង្ក្រាន​ធ្យូង និង​បង្កាត់​ភ្លើង។

“ប៉ុន្តែ​ប៊េកគី  ជា​ក្មេង​ស្រី ហើយ​ខ្ញុំ​គិត​ថា​នាង​នឹង​សប្បាយ​ចិត្ត។ សូម្បី​មេត្តា​ឲ្យ​នាង​នៅ​ទៅ​ ព្រោះ​នេះ​​​ជា​ខួប​កំណើត​របស់​ខ្ញុំ។”

កញ្ញា មីនជីន ឆ្លើយ​ដោយ​​ពាក្យ​គួរ​សម៖

“ដោយសារ​កូន​ស្នើ​សុំ​សម្រាប់​ថ្ងៃ​ខួប​កំណើត​របស់​កូន នាង​អាច​នៅ​បាន។”។

ប៊េកគី ត្រលប់​ទៅ​ជ្រុង​ម្ខាង​នៃ​បន្ទប់ សម្រួល​អៀម​ការពារ​អាវ​របស់​នាង ដោយ​ញញឹម​ញញែម។ នាង​​ដើរ​មក​ខាង​មុខ ឈរ​នៅ​ឆ្ងាយ​​ ប៉ុន្តែ​ភ្នែក​នាង​ និង​ភ្នែក​របស់​សារ៉ា មាន​ពន្លឺ​នៃ​ការ​យល់​គ្នា​​ និង​បែប​ជា​មិត្តភ័ក្ដិ ពេល​នោះ​នាង​ក៏​បន្លឺ​ពាក្យ​ឡើង៖

“អូ! អរគុណ​អ្នក​នាង​! ខ្ញុំ​ពិត​ជា​ចង់​មើល​តុក្កតា​​នោះ​ ហើយ​អរគុណ​ម៉ាដាម ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​នៅ​មើល។”

កញ្ញា មីនជីន លើក​ដៃ​មក​បក់​ម្ដង​ទៀត​ជា​សញ្ញា​ឲ្យ​នាង​ទៅ​ឈរ​នៅ​ជ្រុង​ម្ខាង​​នៃ​ទ្វារ​ក្បែរ​នោះ។

“ទៅ​ឈរ​នៅ​ខាង​នោះ​ទៅ កុំ​នៅ​ជិត​ក្មេងៗ​ពេក។” គាត់​បញ្ជា។

ប៊េកគី ដើរ​ទៅ​កន្លែង​របស់​នាង។ នាង​មិន​ខ្វល់​ថា​គេ​ឲ្យ​នាង​ឈរ​នៅ​កន្លែង​ណា​ទេ ព្រោះ​នាង​មាន​សំណាង​នៅ​ក្នុង​បន្ទប់​ដោយ​មិន​ត្រូវ​គេ​ឲ្យ​ចុះ​ទៅ​ជាន់​ក្រោម​នៅ​ផ្ទះ​បាយ ខណៈ​ដែល​ពេល​វេលា​ដ៏​រីករាយ​នេះ​កំពុង​កើត​ឡើង។ នាង​ថែម​ទាំង​មិន​ខ្វល់​ពេល​កញ្ញា មីនជីន គ្រហែម​ហើយ​និយាយ​​ម្ដង​ទៀត។

“ឥឡូវ​កូនៗ អ្នក​គ្រូ​មាន​ពាក្យ​ប៉ុន្មាន​ម៉ាត់​ត្រូវ​ប្រកាស”។

“គាត់​នៅ​ថ្លែង​សុន្ទរកថា​ទៀត ខ្ញុំ​បន់​ឲ្យ​តែ​ចប់​ទេ។” ក្មេងៗ​ខ្សឹប​គ្នា។

សារ៉ា មាន​អារម្មណ៍​មិន​សូវ​ស្រណុក​ចិត្ត​ទេ ពេល​ដែល​កម្មវិធី​របស់​នាង​​ត្រូវ​គេ​ថ្លែង​រៀប​រាប់​ពី​នាង។

“កូនៗ​​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា កូន​សារ៉ា ពេល​នេះ​មាន​អាយុ​​​ដប់​មួយ​ឆ្នាំ​ហើយ​នៅ​ថ្ងៃ​នេះ។” ការ​ថ្លែង​ចាប់​ផ្ដើម។

“សារ៉ា ជា​ទី​ស្រលាញ់!” ឡាវីនី ខ្សឹប​ពេប​មាត់។

“កូន​ៗ​ជា​ច្រើន​នាក់​ក៏​មាន​អាយុ​ដប់​មួយ​ឆ្នាំ​ដែរ ប៉ុន្តែ​ខួប​កំណើត​របស់​ សារ៉ា​គឺ​ខុស​ពី​ខួប​កំណើត​របស់​ក្មេងៗ​ផ្សេង​ទៀត។ ពេល​ដែល​នាង​មាន​អាយុ​កាន់​តែ​ច្រើន​ទៅ​នាង​នឹង​ត្រូវ​ទទួល​មរតក​សំណាង​ដ៏​ធំ ដែល​នឹង​ជា​ទំនួល​ខុស​ត្រូវ​របស់​នាង​ដែល​ត្រូវ​មាន​អាកប្បកិរិយា​ដែល​គាប់​ប្រសើរ។”

“រ៉ែ​ពេជ្រ!” ជេស៊ី ខ្សឹប​សើច​។​

សារ៉ា ​ស្ដាប់​ជេស៊ី មិន​ឮ​ទេ ប៉ុន្តែ​ពេល​ដែល​នាង​ឈរ​នៅ​សម្លឹង​កញ្ញា មីនជីន នាង​មាន​អារម្មណ៍​ថា​មិន​សប្បាយចិត្ត។ ពេល​កញ្ញា មីនជីន និយាយ​ពី​លុយ នាង​ហាក់​មាន​អារម្មណ៍​ថា​ស្អប់​គាត់ ជា​ការ​ពិត​ណាស់​វា​​ជា​រឿង​ខ្វះ​ការ​គោរព​ដែល​មាន​ចិត្ត​ស្អប់​មនុស្ស​ចាស់។

“ពេល​ប៉ាប៉ា​ជា​ទី​ស្រលាញ់​របស់​នាង​ កាពីទេន គ្រូវី បាន​នាំ​នាង​មក​ពី​ឥណ្ឌា​ ហើយ​ឲ្យ​ខ្ញុំ​មើល​ថែ​នាង គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ដោយ​ត្រង់​ថា គាត់​ខ្លាច​នាង​នឹង​ក្លាយ​ជា​អ្នក​មាន​ពេក ខ្ញុំ​បាន​តប​នឹង​គាត់​ថា កាពីទែន គ្រូវី ការ​អប់រំ​របស់​នាង​នៅ​សាលា​របស់​ខ្ញុំ នឹង​ជា​ទ្រព្យ​មហា​សាល​ដូច​សំណាង​របស់​នាង​ដែរ។ សារ៉ា បាន​ក្លាយ​ជា​សិស្ស​មក​ស្នាក់​​ដ៏​សំខាន់​របស់​ខ្ញុំ។ ភាសា​បារាំង និង​ការ​រាំ​របស់​នាង​គឺ​ជា​កិត្តិយស​របស់​សាលា​។ អាកប្បកិរិយា​របស់​នាង​ដែល​បាន​ធ្វើ​កូនៗ​ហៅ​នាង​ថា ព្រះនាង​សារ៉ា គឺ​ល្អ​ឥតខ្ចោះ។ ​កម្មវិធី​ជប់លៀង​នៅ​ថ្ងៃ​នេះ​គឺ​ជា​ទឹក​ចិត្ត​របស់​នាង អ្នក​គ្រូ​សង្ឃឹម​ថា​កូនៗ​ទាំង​អស់​គ្នា​នឹង​សរសើរ​ចំពោះ​ទឹក​ចិត្ត​ល្អ​របស់​នាង។ អ្នក​សូម​ឲ្យ​កូនៗ​ទាំង​អស់​គ្នា​បង្ហាញ​ពី​ការ​សរសើរ​ដោយ​និយាយ​ទាំង​អស់​គ្នា​ថា “អរគុណ​សារ៉ា!”

សិស្ស​ក្នុង​បន្ទប់​​ក្រោក​ឈរ​ទាំង​អស់​គ្នា ដូច​ជា​​ពួក​គេ​បាន​ធ្វើ​នៅ​ពេល​ព្រឹក​ហើយ​សារ៉ា ដឹង​ច្បាស់។

“អរគុណ សារ៉ា!” ហើយ​ក្នុង​ចំណោម​នោះ​ ឡូទី បាន​លោត​​ចុះ​ឡើង​តិចៗ។ សារ៉ា​ ហាក់​អៀន​ខ្មាស នាង​តាំង​អារម្មណ៍ ហើយ​និយាយ៖

“អរគុណ​អ្នក​ទាំង​អស់​គ្នា ដែល​បាន​មក​ចូល​រួម​កម្មវិធី​របស់​ខ្ញុំ។”

“ពិត​ជា​ល្អ​ណាស់ សារ៉ា នេះ​ជា​អ្វី​ដែល​ព្រះ​នាង​ពិត​ប្រាកដ​ធ្វើ​នៅ​ពេល​ដែល​ក្រុម​​មនុស្ស​ទះ​ដៃ​អបអរ​ព្រះ​នាង។” កញ្ញា មីនជីន​ និយាយ។

ឡាវីនី បន្លឺ​សំឡេង “ឆើស!”

​​​​”ឡាវីនី សំឡេង​ដែល​កូន​​ធ្វើ​នេះ​ហាក់​ដូច​ជា​មិន​សមរម្យ​ទាល់​តែ​សោះ ប្រសិន​បើ​កូន​ច្រណែន​​នឹង​មិត្ត​រួម​ថ្នាក់​របស់​កូន អ្នក​គ្រូ​សូម​ឲ្យ​កូន​បង្ហាញ​ពី​អារម្មណ៍​របស់​កូន​នៅ​ក្នុង​អាកប្បកិរិយា​ជា​នារី។ ឥឡូវ​អ្នក​គ្រូ​ចេញ​​ទៅ​ហើយ អ្នក​ទាំង​អស់​គ្នា​រីករាយ​នឹង​កម្មវិធី​ចុះ។”

ខណៈ​ដែល​គាត់​ចេញ​ពី​បន្ទប់​ទៅ នៅ​ខាង​ក្នុង​បន្ទប់​មិន​​​ស្ថិត​ក្នុង​សភាព​ដូច​មុន​នេះ​នោះ​ទេ ទ្វារ​បិទ​មិន​ទាន់​អ្នក​គ្រប់​គ្នា​បាន​ចេញ​ពី​តុ។ ពួក​គេ​ប្រញាប់​រត់​ទៅ​មើល​ប្រអប់ សារ៉ា នៅ​កាន់​វា​ដោយ​ទឹក​មុខ​រីករាយ។

“ទាំង​នេះ​គឺ​សៀវភៅ​ ខ្ញុំ​ដឹង” សារ៉ា និយាយ។

ក្មេងៗ​លាន់​មាត់ ហើយ​ អេមេនហ្គាដ សម្លឹង​ដោយ​ហួស​ចិត្ត។

“ប៉ា​របស់​ឯង​ផ្ញើ​សៀវភៅ​ឲ្យ​នៅ​ថ្ងៃ​កំណើត? ហេតុ​អី​គាត់​ដូច​ជា​ប៉ា​ខ្ញុំ​ដែរ? កុំ​បើក​អី សារ៉ា” នាង​ភ្ញាក់​ផ្អើល។

“ខ្ញុំ​ចូល​ចិត្ត​សៀវភៅ” សារ៉ា សើច​ហើយ​នាង​បែរ​ទៅ​ប្រអប់​ធំ។ ពេល​ដែល​នាង​យក​តុក្កតា​ចុង​ក្រោយ​ចេញ​មក ក្មេងៗ​លាន់​មាត់​​គ្រប់​គ្នា មាន​អ្នក​ស្រែក​ថា៖

“វា​ធំ​ស្ទើរ​តែ​ប៉ុន ឡូទី ទៅ​ហើយ!”

ឡូទី ទះ​​ដៃ​ រាំ​ហើយ​សើច​ក្អឹកៗ។

“គេ​ស្លៀក​រ៉ូប​ឲ្យ​នាង​ទៅ​មើល​កុន អាវ​ធំ​របស់​នាង​​មាន​ភ្ជាប់​ជាមួយ​នឹង​កូន​កំប្រុក​ស។” ឡាវីនី និយាយ។

“អូ! នាង​មាន​កញ្ចក់​អូប៉េរ៉ា​​នៅ​ក្នុង​ដៃ​ទៀត ពណ៌​ខៀវ​មួយ ពណ៌​មាស​មួយ។” អេមេនហ្គាដ ស្រែក​ហើយ​រុល​មក​មុខ។

“នេះ​គឺ​ហិប​របស់​នាង យើង​បើក​ហិប​​មើល​​ឥវ៉ាន់​របស់​នាង​ទៅ​!” សារ៉ា និយាយ។

នាង​អង្គុយ​ចុះ​លើ​​កម្រាល​ឥដ្ឋ ហើយ​ចាក់​សោ។ ក្មេងៗ​មក​រោម​ជុំ​វិញ​នាង ខណៈ​ដែល​នាង​បើក​គម្រប​ហើយ​បង្ហើប​មើល​របស់​នៅ​ខាង​ក្នុង។ ក្នុង​បន្ទប់​រៀន​នេះ​មិន​ដែល​មាន​សំឡេង​ខ្ទរ​ខ្លាំង​បែប​នេះ​ទេ ក្នុង​នោះ​គឺ ខ្សែ​ក ស្រោម​ជើង​សូត​វែង និង​កន្សែង​ដៃ ហើយ​មាន​ប្រអប់​​គ្រឿង​អលង្ការ​មួយ​ដែល​មាន​ខ្សែ​ក និង​មកុដ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ធ្វើ​ពី​ពេជ្រ​ពិត​​ៗ មាន​ស្រោម​ដៃ​វែង​ធ្វើ​ពី​សូត មាន​រ៉ូប​ជា​ច្រើន​ប្រភេទ មួក ប៉ាន់តែ និង​កង្ហារ។ សូម្បី​តែ​ ឡាវីនី និង​ ជេស៊ី ក៏​ភ្លេច​ខ្លួន​ថា ពួក​គេ​អាយុ​ច្រើន​ពេក​ហើយ​សម្រាប់​ការ​ស្រលាញ់​តុក្កតា​ ហើយ​លាន់​មាត់​សរសើរ​របស់​ដែល​​ពួក​គេ​កំពុង​មើល។

“បើ​សិន​ជា​នាង​ឈរ​នៅ​ក្បែរ​តុ ពាក់​មួក​​ពណ៌​ខ្មៅ​ធំ និង​ស្លៀក​សំលៀកបំពាក់​ស្អាត​ទាំង​នេះ ប្រសិន​បើ​នាង​យល់​ពី​អ្វី​ដែល​មនុស្ស​និយាយ ហើយ​មាន​មោទនភាព​​ដែល​ត្រូវ​បាន​មនុស្ស​ស្រលាញ់។” សារ៉ា និយាយ។

“ឯង​តែងតែ​ឧបមា​រឿង​រហូត” ឡាវីនី និយាយ​។

“ខ្ញុំ​ដឹង​ថា ខ្ញុំ​យ៉ាង​នេះ ខ្ញុំ​ចូល​ចិត្ត​​ប្រឌិត​រឿង។ គ្មាន​អ្វី​ល្អ​​ដូច​រឿង​ដែល​យើង​ប្រឌិត​ទេ។ វា​ហាក់​ដូច​ជា​បាន​ក្លាយ​ជា​ទេពអប្សរ​។ ប្រសិន​បើ​យើង​ប្រឌិត​រឿង​ឲ្យ​មែនទែន​នោះ​ វា​ហាក់​ដូច​ជា​រឿង​ពិត​ប្រាកដ។”​ សារ៉ា ឆ្លើយ។

“ឯង​ប្រឌិត​រឿង​អ្វី​ក៏​បាន​ដែរ​ពេល​ដែល​ឯង​មាន​អ្វី​គ្រប់​យ៉ាង​នោះ តើ​ឯង​អាច​ឧបមា និង​ប្រឌិត​រឿង​បាន​ទេ​ប្រសិន​បើ​ឯង​ជា​អ្នក​សុំ​​ទាន​​នោះ?” ឡាវីនី និយាយ។

សារ៉ា ឈប់​រៀបចំ​តុក្កតា ហើយ​​សម្លឹង​ដោយ​ការ​គិត។

“ខ្ញុំ​ជឿ​ថា ខ្ញុំ​អាច ប្រសិន​បើ​មនុស្ស​ម្នាក់​ជា​អ្នក​សុំទាន អ្នក​នោះ​នឹង​ឧបមា​ និង​ប្រឌិត​រឿង​រហូត ប៉ុន្តែ​នោះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ។” នាង​និយាយ។

ពេល​ដែល​នាង​ទើប​តែ​និយាយ​ចប់​ កញ្ញា អាម៉េឡា ក៏​ចូល​មក​ក្នុង​បន្ទប់​រៀន។

“សារ៉ា អ្នក​ធ្វើ​ការ​របស់​​ប៉ាប៉ា កូន​លោក បារ៉ូ បាន​មក​សុំ​ជួប​​កញ្ញា មីនជីន ហើយ​គាត់​ត្រូវ​និយាយ​ជាមួយ​លោក​ បារ៉ូ តែ​ឯង ភេសជ្ជៈ​គេ​ទុក​​នៅ​បន្ទប់​ទទួល​ភ្ញៀវ​របស់​គាត់ កូនៗ​ទាំង​អស់​គ្នា​គួរ​តែ​ទៅ​ញ៉ាំ​អាហារ​ពិធី​ជប់លៀង​របស់​កូន​ហើយ ដូច្នេះ​បង​ស្រី​របស់​អ្នក​គ្រូ​អាច​មក​ជជែក​គ្នា​​​នៅ​ក្នុង​បន្ទប់​រៀន​នេះ​បាន។” គាត់​និយាយ។

ភេសជ្ជៈ​​មិន​ទំនង​ជា​នៅ​សល់​បាន​ច្រើន​ម៉ោង​ទេ ពេល​ដែល​ភ្នែក​ជា​ច្រើន​បាន​សម្លឹង​ទៅ។ កញ្ញា អាម៉េឡា រៀបចំ​របស់​ក្នុង​បន្ទប់​រៀន​តាម​លំដាប់ ហើយ​ពេល​ដែល​សារ៉ា ​ចេញ​ទៅ​នាង​ទុក​តុក្កតា​នៅ​លើ​កៅ​អី​​ ហើយ​រ៉ូប​នៅ​ក្បែរ​នោះ អាវ​ធំ និង​របស់​ផ្សេង​ទៀត​ជា​ច្រើន​​ទៀត​នៅ​លើ​កៅអី។

ប៊េកគី ដែល​មិន​ត្រូវ​ចូល​រួម​ញ៉ាំ​ភេសជ្ជៈ​ជាមួយ​ពួក​គេ​នោះ មាន​ចំណង់​ចង់​ដឹង​ពី​​ភាព​ស្រស់​ស្អាត​នៃ​តុក្កតា​ និង​របស់​ប្រណិត​ជា​ច្រើន​ទៀត​នោះ ហើយ​នោះ​ពិត​ជា​ការ​ចង់​ដឹង​រឿង​គេ​ប្រាកដ​មែន។

“ទៅ​ធ្វើ​ការ​ឯង​វិញ​ទៅ ប៊េកគី” កញ្ញា អាម៉េឡា និយាយ ប៉ុន្តែ​នាង​ឈប់​បន្លំ​ធ្វើ​ជា​រើស​របស់​របរ​ទុក​ដាក់ ហើយ​ឈរ​សម្លឹង​មើល​តុក្កតា​នោះ​ដោយ​ក្ដី​ស្រលាញ់ ភ្លាម​នោះ​នាង​ឮ​សំឡេង​ កញ្ញា មីនជីន មក​ជិត​ដល់ ដោយ​ការ​ភ័យ​ខ្លាច​ត្រូវ​គេ​ស្ដី​បន្ទោស​ថា​គេច​ពី​ការងារ នាង​បាន​​ចូល​លាក់​ខ្លួន​នៅ​ក្រោម​តុ​ដែល​មាន​ក្រណាត់​កម្រាល​តុ​ជួយ​បិទបាំង​នាង។

កញ្ញា​មីនជីន ចូល​មក​ក្នុង​បន្ទប់ អម​ដំណើរ​ដោយ​សុភាព​បុរស​មាឌ​ស្ដើង​ ដែល​មើល​ទៅ​ហាក់​ដូច​ជា​មាន​រឿង​មិន​សប្បាយ​ចិត្ត។ កញ្ញា មីនជីន ខ្លួន​ឯង​ក៏​មើល​ទៅ​ហាក់​ដូច​ជា​មិន​សូវ​សប្បាយ​ចិត្ត​ដែរ គាត់​មាន​មន្ទិល​នឹង​ទឹក​មុខ​ដែល​​បង្កប់​ដោយ​រឿង​មិន​សប្បាយ​ចិត្ត​របស់​បុរស​នេះ។

គាត់​អង្គុយ​ចុះ​ ហើយ​លើក​ដៃ​អញ្ជើញ​គេ​ឲ្យ​អង្គុយ។

“អញ្ជើញ​អង្គុយ​លោក បារ៉ូ”

លោក បារ៉ូ មិន​ទាន់​អង្គុយ​ចុះ​ភ្លាម​ទេ។ គាត់​ហាក់​ចាប់​អារម្មណ៍​នឹង​តុក្កតា​ចុង​ក្រោយ​ និង​របស់​​របរ​នៅ​ជុំ​វិញ​នោះ។ គាត់​លើក​វ៉ែនតា ហើយ​សម្លឹង​របស់​​ទាំង​អស់​នោះ​ដោយ​ការ​មិន​ពេញ​ចិត្ត។

“មួយ​រយ​ផោន របស់​ថ្លៃ​​ដែល​ធ្វើ​នៅ​ទីក្រុង​ប៉ារីស។ បុរស​ក្មេង​នោះ​ចំណាយ​លុយ​ខ្ជះខ្ជាយ​​ណាស់​ហើយ។” លោក បារ៉ូ និយាយ។

កញ្ញា មីនជីន មាន​អារម្មណ៍​ថា​ត្រូវ​គេ​បន្ទោស។ រឿង​នេះ​ហាក់​មិន​សម​លើក​ឡើង​ពី​អភិជន​របស់​គាត់​ទេ។ អ្នក​ធ្វើ​ការ​ម្នាក់​គ្មាន​សិទ្ធិ​និយាយ​ពី​ម្ចាស់​ទេ។

“ខ្ញុំ​សុំទោស​លោក បារ៉ូ ខ្ញុំ​មិន​យល់​ទេ។” គាត់​និយាយ​ចង់​ឲ្យ​គេ​បញ្ជាក់​រឿង​ឲ្យ​ច្បាស់។

“កាដូ​ខួប​កំណើត​សម្រាប់​ក្មេង​​អាយុ​ដប់មួយ​ឆ្នាំ! ពិត​ជា​ចំណាយ​ជ្រុល​ពេក​ហើយ ខ្ញុំ​ចង់​​និយាយ​បែប​នេះ។” លោក​ បារ៉ូ នៅ​តែ​និយាយ​បែប​រិះគន់។

កញ្ញា​ មីនជីន ក្រោក​ឈរ​ឡើង​នៅ​តែ​មិន​​​យល់​ន័យ។

“កាពីទែន គ្រូវី ជា​បុរស​មាន​សំណាង គ្រាន់​តែ​រ៉ែ​ពេជ្រ​នោះ…” គាត់​និយាយ។

លោក បារ៉ូ និយាយ​កាត់​គាត់។

“រ៉ែ​ពេជ្រ! គ្មាន​​ទេ! នឹង​គ្មាន​ទេ!”

កញ្ញា មីនជីន ក្រោក​ចេញ​ពី​កៅអី​របស់​គាត់។

“ថាម៉េច? លោក​មាន​ន័យ​ថាម៉េច?” គាត់​ស្រែក។

“យ៉ាង​ណា វា​ពិត​ជា​ប្រសើរ​ប្រសិន​បើ​គ្មាន​រ៉ែ​ពេជ្រ​នោះ។” លោក​ បារ៉ូ ឆ្លើយ​ដោយ​រឹង​កំព្រឹស។

“រ៉ែ​ពេជ្រ?” កញ្ញា មីនជីន ចាប់​កៅអី​នៅ​ខាង​ក្រោយ​ខ្នង​របស់​គាត់​ដោយ​មាន​អារម្មណ៍​ថា សុបិន​ដ៏​ធំ​របស់​គាត់​កំពុង​រសាត់​ចេញ​ឆ្ងាយ​ពី​គាត់។

“រ៉ែ​ពេជ្រ​បង្ក​គ្រោះ​ជាង​បង្ក​ទ្រព្យ ពេល​ដែល​បុរស​ម្នាក់​ស្ថិត​ក្រោម​ដៃ​មិត្ត​ស្និទ្ធស្នាល ហើយ​មិន​មែន​ជា​អ្នក​ជំនួញ គេ​ត្រូវ​បំផ្លើស​ពី​រ៉ែ​ពេជ្រ ឬ​មាស ឬ​អ្វី​ផ្សេង​ទៀត​ដើម្បី​ឲ្យ​មិត្ត​​ស្និទ្ធស្នាល​នោះ​ចង់​ដាក់​លុយ​ចូល​ក្នុង​ពាណិជ្ជកម្ម​នោះ។ អតីត​កាពីទែន​ គ្រូវី…” លោក បារ៉ូ និយាយ។

មក​ដល់​ត្រឹម​នេះ​កញ្ញា មីនជីន បញ្ឈប់​គាត់​ដោយ​សំឡេង​ភ្ញាក់​ផ្អើល។

“អតីត​កាពីទែន គ្រូវី! អតីត! លោក​មិន​មែន​មក​ដើម្បី​ប្រាប់​ខ្ញុំ​ថា កាពីទែន គ្រូវី គាត់…” កញ្ញា មីនជីន ស្រែក។

“គាត់​ស្លាប់​ហើយ ម៉ាដាម។ ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់ ហើយ​និង​បញ្ហា​ពាណិជ្ជកម្ម​លាយ​បញ្ចូល​គ្នា។ ជំងឺ​គ្រុន​ចាញ់​ប្រហែល​ជា​មិន​អាច​​សម្លាប់​គាត់​បាន​ទេ ប្រសិន​បើ​គាត់​មិន​មាន​បញ្ហា​​ជំនួញ ហើយ​បញ្ហា​ជំនួញ​ប្រហែល​មិន​អាច​សម្លាប់​គាត់​បាន​​ទេ ប្រសិន​បើ​គាត់​មិន​កើត​ជំងឺ​គ្រុន​ចាញ់។ កាពីទែន​ គ្រូវី ស្លាប់​​ហើយ!” លោក បារ៉ូ ឆ្លើយ​ដោយ​ពាក្យ​គ្មាន​សីលធម៌។

កញ្ញា មីនជីន ទម្លាក់​ខ្លួន​ទៅ​លើ​កៅអី​វិញ ពាក្យ​ដែល​គេ​និយាយ​បាន​ធ្វើ​ឲ្យ​គាត់​ញ័រ​ខ្លួន។

“តើ​បញ្ហា​ជំនួញ​អ្វី​ទៅ តើ​គឺ​រឿង​អ្វី​ខ្លះ?” គាត់​សួរ។

“រ៉ែ​ពេជ្រ និង​មិត្ត​សម្លាញ់ និង​សេចក្ដី​វិនាស។” លោក បារ៉ូ ឆ្លើយ។

កញ្ញា មីនជីន មិន​ដក​ដង្ហើម។

“សេចក្ដី​វិនាស!” គាត់​​​​ភ្លាត់​សំដី។

“បាត់​បង់​មិន​សល់​មួយ​​ផេន្នី។ បុរស​ក្មេង​នោះ​មាន​ប្រាក់​ច្រើន​ពេក។ មិត្ត​ជិតស្និទ្ធ​នោះ​ឈ្លក់​វង្វេង​នឹង​រ៉ែ​ពេជ្រ​ពេក គេ​ដាក់​លុយ​របស់​គេ​ទាំង​អស់​​ក្នុង​ជំនួញ​នេះ ហើយ​កាពីទែន គ្រូវី ក៏​ដូច​គ្នា បន្ទាប់​មក​មិត្ត​ស្និទ្ធស្នាល​ក៏​រត់​បាត់​ទៅ កាពីទែន គ្រូវី មាន​ជំងឺ​គ្រុន​ចាញ់​ទៅ​ហើយ​ពេល​ដែល​ដំណឹង​នោះ​មក​ដល់។ រឿង​នេះ​រន្ធត់​ពេក​ចំពោះ​គាត់ គាត់​ស្លាប់​ដោយ​ការ​គិត​ពិត​ក្មេង​ស្រី​តូច​​របស់​គាត់ ហើយ​មិន​បាន​បន្សល់​ទុក​មួយ​ផេន្នី​ទេ។”

ឥឡូវ​កញ្ញា មីនជីន យល់​ហើយ ហើយ​គាត់​មិន​​ដែល​ទទួល​រឿង​​បាក់​ទឹក​ចិត្ត​បែប​​នេះ​ទេ​នៅ​ក្នុង​ជីវិត​របស់​គាត់។ សិស្ស​មក​ស្នាក់​ និង​អភិជន ដែល​គាត់​តែង​តែ​អួត បាន​​រសាត់​ទៅ​បាត់​ពី​សាលា​របស់​គាត់​​ក្នុង​ពេល​តែ​មួយ។ គាត់​មាន​អារម្មណ៍​ថា ​ត្រូវ​គេ​ធ្វើ​ឲ្យ​ខឹង​ខ្លាំង និង​ត្រូវ​គេ​ប្លន់ ហើយ​កាពីទែន គ្រូវី សរ៉ា និង​លោក បារ៉ូ សុទ្ធ​តែ​ត្រូវ​ស្ដី​បន្ទោស​ដូច​គ្នា។

“លោក​ចង់​ប្រាប់​ខ្ញុំ​ថា គាត់​ស្លាប់​ទៅ​ដោយ​មិន​បន្សល់​ទុក​អ្វី​​សោះ?​ ថា​សារ៉ា នឹង​គ្មាន​សំណាង!​ ក្មេង​នោះ​ជា​អ្នក​សុំទាន! ថា​នាង​ត្រូវ​ក្លាយ​ជា​បន្ទុក​របស់​ខ្ញុំ ជំនួស​ឲ្យ​​ជា​ទាយាទ​ស្រី?” គាត់​ស្រែក។

លោក បារ៉ូ ជា​អ្នក​រក​ស៊ី​ដែល​ឆ្លាត ហើយ​​​គាត់​យល់​ថា​នេះ​ជា​ឱកាស​ដែល​គាត់​ត្រូវ​យក​រួច​ខ្លួន​ភ្លាម​ដោយ​មិន​បាច់​​ពន្យារ​ពេល។

“នាង​ពិត​ជា​ត្រូវ​ក្លាយ​ជា​អ្នក​សុំទាន​មែន ហើយ​នាង​ពិត​ជា​ត្រូវ​ក្លាយ​ជា​បន្ទុក​របស់​ម៉ាដាម ព្រោះ​នាង​គ្មាន​សាច់​ញាតិ​ទេ​នៅ​ក្នុង​លោក​នេះ។” លោក បារ៉ូ ឆ្លើយ។

កញ្ញា មីនជីន ចាប់​ផ្ដើម​រំកិល​ខ្លួន​មក​មុខ គាត់​ហាក់​ដូច​ជា​ចង់​​បើក​ទ្វារ​ចេញ​ ហើយ​ប្រញាប់​ទៅ​បញ្ឈប់​ការ​ជប់លៀង​ដែល​កំពុង​ធ្វើ​ដោយ​រីករាយ និង​បង្ក​សំឡេង​រំខាន​នៅ​ខាង​លើ។

“នេះ​ជា​រឿង​ដ៏​អាក្រក់​ក្រៃ​លែង! ពេល​នេះ​នាង​កំពុង​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​ខ្ញុំ ស្លៀក​សំពត់​សូត ហើយ​អាវ​ធំ ជប់លៀង​ដោយ​ការ​ចំណាយ​របស់​ខ្ញុំ។”

“ប្រសិន​បើ​នាង​ចំណាយ នាង​គឺ​ចំណាយ​ក្នុង​បន្ទុក​របស់​អ្នក​ស្រី​ហើយ បារ៉ូ និង ស្គីបវូស មិន​ទទួល​ខុស​ត្រូវ​លើ​អ្វី​ទាំង​អស់។ កាពីទែន គ្រូវី ស្លាប់​ទៅ​​ដោយ​មិន​បាន​បង់​ថ្លៃ​ចំណាយ​ចុង​ក្រោយ​​ឲ្យ​ពួក​យើង​ផង ហើយ​​នោះ​គឺ​ជា​​ទឹក​ប្រាក់​ដ៏​ច្រើន។”

កញ្ញា មីនជីន បែរ​​ចេញ​ពី​ទ្វារ​មក​វិញ​ដោយ​​ការ​ឈឺ​ចាប់​កាន់​តែ​កើន​ឡើង នេះ​ជា​រឿង​ដែល​អាក្រក់​ជាង​ការ​ដែល​មនុស្ស​អាច​គិត​ដល់​ទៅ​ទៀត។

“នោះ​ជា​អ្វី​ដែល​​កើត​ឡើង​ចំពោះ​ខ្ញុំ ខ្ញុំ​តែង​តែ​ច្បាស់​ក្នុង​ចិត្ត​ពី​ការ​បង់​ប្រាក់​របស់​គាត់​ ដែល​ខ្ញុំ​បាន​ចំណាយ​យ៉ាង​គួរ​ឲ្យ​អស់​សំណើច​សម្រាប់​ក្មេង​នោះ។ ខ្ញុំ​បាន​បង់​ថ្លៃ​តុក្កតា​គួរ​ឲ្យ​អស់​សំណើច​នោះ ហើយ​និង​រ៉ូប​ទាំង​នោះ។ ក្មេង​នោះ​ត្រូវ​មាន​អ្វី​គ្រប់​យ៉ាង​ដែល​នាង​ចង់​បាន។ នាង​មាន​រទេះ និង​កូន​សេះ និង​អ្នក​បម្រើ ហើយ​ខ្ញុំ​បាន​ចំណាយ​សម្រាប់​រឿង​ទាំង​អស់​នោះ​សម្រាប់​លើក​ចុង​ក្រោយ​នេះ។” ​

ប្រាកដ​ណាស់​លោក​ បារ៉ូ គ្មាន​បំណង​នៅ​ស្ដាប់​រឿង​អាក្រក់ៗ​របស់​​កញ្ញា មីនជីន​ ទៀត​ទេ ក្រោយ​ពី​គាត់​បាន​បញ្ជាក់​ពី​ការ​ពិត​អស់​ទៅ​ហើយ​នោះ។

“ម៉ាដាម មិន​គួរ​ចំណាយ​អ្វី​បន្ថែម​ទៀត​ទេ លើក​លែង​តែ​​ម៉ាដាម​ចង់​ផ្ដល់​កាដូ​ឲ្យ​ក្មេង​ស្រី​នោះ។”

“ប៉ុន្តែ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច?” កញ្ញា មីនជីន សួរ​ហាក់​ដូច​ជា​នោះ​ជា​តួនាទី​របស់​លោក បារ៉ូ ដែល​ត្រូវ​រៀបចំ​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ។

“គ្មាន​រឿង​អ្វី​ត្រូវ​ធ្វើ​ទេ កាពីទែន គ្រូវី ស្លាប់​ហើយ។ ក្មេង​ស្រី​នោះ​ជា​ក្មេង​គ្មាន​ទីពឹង។ គ្មាន​នរណា​ត្រូវ​ទទួល​ខុស​ត្រូវ​ក្រៅ​ពី​​ម៉ាដាម​ទេ។” លោក បារ៉ូ បត់​វ៉ែនតា​ដាក់​ហោប៉ៅ​ហើយ​និយាយ។

“ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​នាង​ទេ ហើយ​ខ្ញុំ​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ទេ!”

កញ្ញា មីនជីន ពិត​ជា​ខឹង​ខ្លាំង​ណាស់ ខណៈ​លោក​ បារ៉ូ បែរ​ខ្លួន​ចេញ​ទៅ។

“ខ្ញុំ​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នោះ​ទេ ម៉ាដាម ពួក​ខ្ញុំ​មិន​​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ​​ទេ។ ពិត​ជា​សោក​ស្ដាយ​ណាស់​ដែល​មាន​រឿង​​បែប​នេះ​កើត​ឡើង។”

“បើ​លោក​គិត​ថា នាង​នឹង​ត្រូវ​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ លោក​ពិត​ជា​យល់​ខុស​ធ្ងន់​ហើយ ខ្ញុំ​ត្រូវ​បាន​គេ​ប្លន់​ និង​បោក​ប្រាស់ ខ្ញុំ​នឹង​​ឲ្យ​នាង​ទៅ​នៅ​តាម​ចិញ្ចើម​ផ្លូវ។” កញ្ញា មីនជីន ស្រែក។

ប្រសិន​បើ​គាត់​មិន​ខឹង​ខ្លាំង​ទេ គាត់​នឹង​មិន​និយាយ​ត្រង់​​ច្រើន​បែប​នេះ​ទេ។ គាត់​ហាក់​ដូច​ជា​កំពុង​ឆេះ​ខ្លួន​ដោយ​ការ​​នឹក​ឃើញ​ដល់​ក្មេង​ដែល​គាត់​ចិញ្ចឹម និង​តែង​តែ​យក​ចិត្ត​ ហើយ​គាត់​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។

លោក បារ៉ូ ដើរ​សំដៅ​ទៅ​ទ្វារ​ដោយ​មិន​រវល់។

“ខ្ញុំ​នឹង​មិន​ធ្វើ​បែប​នោះ​ទេ ម៉ាដាម មើល​ទៅ​ដូច​ជា​មិន​ល្អ​ទេ។ រឿង​មិន​ល្អ​នឹង​ត្រូវ​ជាប់​ពាក់ព័ន្ធ​ជាមួយ​សាលា។ សិស្ស​ដែល​មក​ស្នាក់​នៅ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​​គ្មាន​ប្រាក់​មួយ​ផេន្នី និង​គ្មាន​មិត្តភ័ក្ដិ។”

គេ​ជា​អ្នក​ជំនួញ​ដ៏​ឆ្លាត​វៃ ហើយ​គេ​ដឹង​​ពី​អ្វី​ដែល​គេ​កំពុង​និយាយ។ គេ​ក៏​ដឹង​ថា ​កញ្ញា មីនជីន គឺ​ជា​ស្ត្រី​ជំនួញ ហើយ​គាត់​ដឹង​ច្បាស់​ពី​ការ​ពិត។ គាត់​មិន​អាច​ធ្វើ​អ្វី​ឲ្យ​មនុស្ស​និយាយ​ពី​អំពើ​ដ៏​សាហាវ និង​ចិត្ត​អាក្រក់​របស់​គាត់​នោះ​ទេ។

“គួរ​តែ​ទុក​នាង​ប្រើ ខ្ញុំ​ជឿ​ថា នាង​ជា​ក្មេង​ឆ្លាត។ ម៉ាដាម អាច​ទទួល​បាន​ផល​ល្អ​ពី​នាង​ពេល​ដែល​នាង​ធំ​ពេញ​វ័យ។” លោក បារ៉ូ បន្ថែម។

“ខ្ញុំ​នឹង​យក​ផល​ល្អ​ពី​នាង​​មុន​ពេល​នាង​ធំ​ពេញ​វ័យ។” កញ្ញា មីនជីន ស្រែក។

“ខ្ញុំ​ជឿ​ថា​​ម៉ាដាម​អាច​ធ្វើ​បាន ខ្ញុំ​ជឿ​ថា​អ្នក​ស្រី​ធ្វើ​បាន លា​ហើយ!” គេ​និយាយ​ដោយ​ញញឹម​បន្តិច។

គេ​ឱន​ចុះ​បន្តិច​​ហើយ​ចេញ​ទៅ​ និង​ទាញ​ទ្វារ​បិទ ខណៈ​ដែល​កញ្ញា មីនជីន ឈរ​នៅ​ក្នុង​នោះ​សម្លឹង​ទ្វារ​មួយ​ភ្លែត។ នាង​ដឹង​ថា អ្វី​ដែល​គេ​និយាយ​គឺ​ជា​ការ​ពិត​ណាស់។ សិស្ស​មក​ស្នាក់​នៅ​ដែល​នាង​តែង​តែ​អួត​​បាន​រលាយ​បាត់​ទៅ​ជា​​​ក្មេង​ស្រី​គ្មាន​ប្រយោជន៍។ លុយ​ដែល​នាង​ចំណាយ​ត្រូវ​បាត់​បង់​ដោយ​គ្មាន​ថ្ងៃ​បាន​មក​វិញ។

ហើយ​ខណៈ​ដែល​នាង​ឈរ​នៅ​ក្នុង​បន្ទប់​ស្ទើរ​មិន​ដក​ដង្ហើម​ដោយ​អារម្មណ៍​ឈឺ​ចាប់ អារម្មណ៍​នាង​ហាក់​ឮ​សំឡេង​មក​ពី​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​នាង ដែល​ត្រូវ​បាន​រៀបចំ​អាហារ​ និង​ភេសជ្ជៈ​សម្រាប់​កម្មវិធី​ជប់លៀង។ យ៉ាង​ហោច​ណាស់​នាង​អាច​បញ្ឈប់​ការ​​សប្បាយ​នេះ​បាន។

ប៉ុន្តែ​ពេល​ដែល​​នាង​ដើរ​សំដៅ​ទៅ​ទ្វារ កញ្ញា អាម៉េឡា បាន​បើក​ទ្វារ​មក​ ហើយ​ឃើញ​ទឹក​មុខ​ពោរពេញ​ដោយ​កំហឹង​របស់​បង​ស្រី​របស់​នាង នាង​ក៏​ថយ​ក្រោយ​មួយ​ជំហាន​ដោយ​ការ​ភ្ញាក់​ផ្អើល។

“តើ​មាន​រឿង​អ្វី​​​​បង​ស្រី?”

​កញ្ញា​ មីនជីន ស្រែក​ស្ទើរ​ភ្លាត់​សំឡេង​ពេល​នាង​​គាត់​ឆ្លើយ។

“សារ៉ា គ្រូវី នៅ​ឯ​ណា?”

កញ្ញា​ អាម៉េឡា ស្រឡាំងកាំង។

“សារ៉ា! មាន​រឿង​អ្វី នាង​ប្រាកដ​ជា​នៅ​ជា​មួយ​ក្មេងៗ​ក្នុង​បន្ទប់​របស់​បង​ហើយ។”

“នាង​មាន​អាវ​ខ្មៅ​នៅ​កន្លែង​ដាក់​ខោអាវ​ទេ?” សំឡេង​គាត់​កាត់​តែ​អាក្រក់។

“អាវ​ខ្មៅ? ពណ៌​ខ្មៅ?” កញ្ញា អាម៉េឡា និយាយ​ដោយ​ស្រឡាំងកាំង​ម្ដង​ទៀត។

“នាង​មាន​អាវ​គ្រប់​ពណ៌​ តើ​នាង​មាន​ពណ៌​ខ្មៅ​ទេ?”

កញ្ញា អាម៉េឡា ប្រែ​ទឹក​មុខ​ជា​ស្លេកស្លាំង។

“អត់​ទេ អូ!​មាន មាន! ប៉ុន្តែ​វា​ខើច​​ណាស់​ហើយ​សម្រាប់​នាង នាង​មាន​សំពត់​​ខ្មៅ​តែ​មួយ​​ប៉ុន្តែ​នាង​ធំ​ណាស់​ហើយ​ស្លៀក​វា​លែង​បាន​ហើយ។” នាង​និយាយ។​

“ទៅ​ប្រាប់​នាង​ឲ្យ​ដោះ​ឈុត​ពណ៌​ផ្កា​ឈូក​នោះ​ចេញ ហើយ​ទៅ​ស្លៀក​​ឈុត​ខ្មៅ ទោះ​វា​ខ្លី​ពេក​ក៏​ដោយ។ នាង​ស្លៀក​ពាក់​ស្អាត​គ្រប់​គ្រាន់​ហើយ!”

បន្ទាប់​កញ្ញា អាម៉េឡា ចាប់​ផ្ដើម​ញ័រ​ដៃ​ធំៗ​របស់​នាង ហើយ​ស្រែក។

“អូ បង​ស្រី! អូ បងស្រី! តើ​មាន​រឿង​អ្វី​ទៅ?”

កញ្ញា មីនជីន មិន​បន្លាយ​ពាក្យ​ទេ។

“កាពីទែន គ្រូវី ​ស្លាប់​ហើយ គេ​ស្លាប់​ទៅ​ដោយ​មិន​បាន​​បន្សល់​ទុក​ប្រាក់​មួយ​ផេន្នី។ កូន​ដែល​ត្រូវ​គេ​ទម្រើស ថ្នាក់​ថ្នម ស្រលាញ់ បីបាច់ នោះ​ក្លាយ​ជា​ក្មេង​គ្មាន​ទី​ពឹង​ត្រូវ​ធ្លាក់​មក​ក្នុង​បន្ទុក​របស់​យើង។”

កញ្ញា អាម៉េឡា ទម្លាក់​ខ្លួន​អង្គុយ​ចុះ​មួយ​ទម្ងន់​ខ្លួន​លើ​កៅអី​ក្បែរ​នោះ។

“លុយ​រាប់​រយ​ផោន​យើង​បាន​ចំណាយ​លើ​នាង​ដោយ​គ្មាន​ប្រយោជន៍។ ហើយ​យើង​នឹង​មិន​បាន​មក​វិញ​សូម្បី​មួយ​ផេន្នី។  បញ្ឈប់​កម្មវិធី​ជប់​លៀង​ដ៏​គួរ​ឲ្យ​អស់​សំណើច​នេះ​ ហើយ​ទៅ​ឲ្យ​នាង​ផ្លាស់​សំលៀកបំពាក់​ភ្លាម​ទៅ។”

“ខ្ញុំ? ខ្ញុំ​ត្រូវ​ទៅ​ប្រាប់​នាង​ឥឡូវ​នេះ?” កញ្ញា អាម៉េឡា ស្ទាក់ស្ទើរ។

“ឥឡូវ​នេះ! កុំ​នៅ​អង្គុយ​សម្លឹង​ដូច​ជា​ក្ងាន ទៅ!”

កញ្ញា អាម៉េឡា ដ៏​កម្សត់​ទម្លាប់​នឹង​ការ​ហៅ​នាង​ថា​ក្ងាន​នេះ​ទៅ​ហើយ។ នាង​ដឹង​ថា ការ​ពិត​នាង​គួរ​តែ​ធ្វើ​ជា​ក្ងាន​ប្រសើរ​ជាង​ ទើប​មិន​ចាំ​បាច់​ធ្វើ​អ្វី​ដែល​នាង​មិន​ចង់​ធ្វើ​និង​ត្រូវ​គេ​បញ្ជា។ វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​បំផុត​ដែល​ត្រូវ​ទៅ​ក្នុង​​ចំណោម​ក្មេងៗ​ពេញ​បន្ទប់​កំពុង​រីករាយ ហើយ​ប្រាប់​ថា​អ្នក​ដែល​ផ្ដល់​​ឲ្យ​មាន​កម្មវិធី​​នេះ​​ភ្លាមៗ​បាន​ធ្លាក់​ខ្លួន​ទៅ​ក្មេង​សុំ​ទាន​ម្នាក់ ហើយ​ត្រូវ​ទៅ​ជាន់​លើ​ដើម្បី​ប្ដូរ​សម្លៀកបំពាក់​ខ្មៅ​ដែល​តូច​ជ្រុល​សម្រាប់​នាង។ តែ​រឿង​នេះ​ត្រូវ​តែ​ធ្វើ នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​សួរ​សំនួរ​ទេ។

នាង​ត្រដុស​ភ្នែក​នឹង​កន្សែង​ដៃ​រហូត​ដល់​ភ្នែក​ឡើង​ក្រហម​ទាំង​ពីរ បន្ទាប់​មក​នាង​​ក្រោក​ឡើង ហើយ​ដើរ​ចេញ​ពី​បន្ទប់ ដោយ​មិន​និយាយ​ពាក្យ​អ្វី​មួយ​ម៉ាត់។ ពេល​ដែល​បង​ស្រី​របស់​​នាង​សម្លឹង​ និង​និយាយ​ឲ្យ​នាង​ធ្វើ​អ្វី​មួយ​​ឲ្យ​រួច​ភ្លាមៗ វិធី​ដែល​ឆ្លាត​បំផុត​គឺ​ត្រូវ​ស្ដាប់​តាម​បញ្ជា​ដោយ​មិន​មាន​ការ​បញ្ចេញ​យោបល់។​ កញ្ញា មីនជីន ដើរ​កាត់​ចុះ​ឡើង​ក្នុង​បន្ទប់ និយាយ​ដាក់​ខ្លួន​ឯង​ខ្លាំង​ដោយ​មិន​ដឹង​ថា​ខ្លួន​កំពុង​និយាយ។ អំឡុង​ពេល​មួយ​ឆ្នាំ​មុន​រឿង​រ៉ែ​ពេជ្រ​បាន​ផ្ដល់​​គំនិត​ឲ្យ​នាង​ពី​គ្រប់​លទ្ធភាព​ដែល​​នឹង​អាច​កើត​មាន។ សូម្បី​តែ​ម្ចាស់​សាលា​ក៏​អាច​នឹង​មាន​សំណាង​ច្រើន​ដោយ​មាន​ជំនួយ​ពី​ម្ចាស់​អណ្ដូង​រ៉ែ។ ហើយ​ឥឡូវ​នេះ​ជំនួស​ឲ្យ​ការ​ទទួល​បាន​ នាង​ត្រូវ​សម្លឹង​​មើល​ក្រោយ​វិញ​ពី​ការ​ខាត​បង់។

“ព្រះនាង​ សារ៉ា! ក្មេង​ដែល​ត្រូវ​បាន​គេ​ថ្នាក់​ថ្នម​នាង​ដូច​ជា​ព្រះនាង។”

គាត់​ដើរ​កាត់​ពី​ជ្រុង​តុ​ទៅ​កំហឹង​​ពេល​ដែល​គាត់​និយាយ​ពាក្យ​នេះ ហើយ​បន្តិច​ក្រោយ​មក​សំឡេង​យំ​ខ្សឹកខ្សួល​​នៅ​ក្រោម​តុ​ដែល​បាំង​ដោយ​កម្រាល​តុ​បាន​​បន្លឺ​ឡើង។

“ស្អី​ហ្នឹង?” គាត់​ស្រែក​ដោយ​កំហឹង។ សំឡេង​យំ​ខ្សឹកខ្សួល​បន្លឺ​ឡើង​ម្ដង​ទៀត គាត់​ក៏​ទៅ​ទាញ​កម្រាល​តុ​ចេញ។

“ម៉េច​ក៏​ឯង​ហ៊ាន? ម៉េច​ក៏​ឯង​ហ៊ាន​សម្ងំ​នៅ​ទី​នេះ? ចេញ​ឲ្យ​ឆាប់​មក!” គាត់​ស្រែក។

ប៊េកគី កម្សត់​វារ​ចេញ​មក​ក្រៅ មួក​របស់​នាង​ផ្អៀង​ទៅ​ម្ខាង មុខ​របស់​នាង​ឡើង​ក្រហម​ដោយ​សារ​ការ​យំ​ខ្សឹកខ្សួល។

“មេត្តា​ផង​ ម៉ាដាម គឺ​ខ្ញុំ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​គួរ​នៅ​ទី​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​មើល​តុក្កតា​ ម៉ាដាម ខ្ញុំ​ភ័យ​ខ្លាំង​ពេក​ពេល​ដែល​ម៉ាដាម​ចូល​មក ទើប​ខ្ញុំ​លូន​ចូល​ក្រោម​តុ។”

“ឯង​នៅ​ទី​នេះ​ស្ដាប់​រឿង​ទាំង​អស់​​!” កញ្ញា មីនជីន និយាយ។

“អត់​ទេ​ម៉ាដាម មិន​​ស្ដាប់​ទេ ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​លូន​ចេញ​ទៅ​ដោយ​មិន​ឲ្យ​ម៉ាដាម​ដឹង ប៉ុន្តែ​ខ្ញុំ​ចេញ​មិន​រួច ទើប​ខ្ញុំ​ត្រូវ​សម្ងំ​​ក្រោម​នេះ។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ស្ដាប់​ទេ​ម៉ាដាម”

ភ្លាម​នោះ​នាង​ហាក់​ដូច​ជា​លែង​​ខ្លាច​ស្ត្រី​កាច​ម្នាក់​នៅ​ចំពោះ​មុខ​នាង​ទៅ​ហើយ នាង​ក៏​ចាប់​ផ្ដើម​យំ​ម្ដង​ទៀត។

“អូ! ម៉ាដាម ខ្ញុំ​ដឹង​ថា​ម៉ាដាម​នឹង​ព្រមាន​ខ្ញុំ ប៉ុន្តែ​​ខ្ញុំ​ពិបាក​ចិត្ត​ចំពោះ​អ្នក​នាង​សារ៉ា​ពេក ខ្ញុំ​ពិត​ជា​សោកស្ដាយ​ណាស់!”

“ចេញ​ពី​បន្ទប់​ទៅ!” កញ្ញា មីនជីន បញ្ជា។

ប៊េកគី យំ​ម្ដង​ទៀត ទឹក​ភ្នែក​ហូរ​ស្រោច​ថ្ពាល់​ទាំង​សង​ខាង​របស់​នាង។

“ចាស ម៉ាដាម ខ្ញុំ​នឹង​ទៅ ប៉ុន្តែ អូ ខ្ញុំ​ចង់​សួរ​ម៉ាដាម​ពី​អ្នក​នាង​សារ៉ា គាត់​ជា​នារី​​អ្នក​មាន​វ័យ​ក្មេង​យ៉ាង​នេះ គាត់​ត្រូវ​បាន​គេ​បម្រើ​មក​រហូត តើ​ពេល​នេះ​គាត់​នឹង​ធ្វើ​យ៉ាង​ម៉េច​ទៅ​ម៉ាដាម ពេល​គ្មាន​អ្នក​បម្រើ? ប្រសិន ប្រសិន​បើ​ម៉ាដាម​មិន​ប្រកាន់​ទេ តើ​អាច​ឲ្យ​ខ្ញុំ​តាម​បម្រើ​គាត់​បាន​ទេ ពេល​នេះ​គាត់​កម្សត់​ណាស់។ សារ៉ា តូច​កម្សត់​​ដែល​ត្រូវ​គេ​ហៅ​ថា​ព្រះ​នាង​នោះ!”​ នាង​និយាយ​រដាក់រដុប។

ទោះ​យ៉ាង​ណា នាង​បាន​ធ្វើ​ឲ្យ​កញ្ញា មីនជីន មាន​អារម្មណ៍​កាន់​តែ​ខឹង​ជាង​មុន។ ដែល​សូម្បី​តែ​អ្នក​បម្រើ​នៅ​ផ្ទះ​បាយ​ក៏​នៅ​ខាង​ក្មេង​នេះ ជា​ក្មេង​ដែល​គេ​ដឹង​ថា​គាត់​មិន​ធ្លាប់​ចូល​ចិត្ត​តាំង​ពី​ដើម​មក នេះ​គឺ​ពិត​ជា​ជ្រុល​ពេក​ហើយ។ គាត់​ខឹង​រហូត​ទន្ទ្រាំ​ជើង។

“អត់​ទេ ប្រាកដ​ជា​អត់​ទេ នាង​នឹង​បម្រើ​ខ្លួន​ឯង និង​បម្រើ​អ្នក​ដទៃ​ដែរ។ ចេញ​ពី​បន្ទប់​នេះ​ភ្លាម មិន​អញ្ចឹង​ទេ​ឯង​នឹង​ត្រូវ​ចេញ​ពី​កន្លែង​របស់​ឯង។”

ប៊េកគី លើក​​អៀម​ការពារ​អាវ​ដាក់​លើ​ក្បាល​ ហើយ​រត់​ចេញ។ នាង​រត់​ចេញ​ពី​បន្ទប់​​ហើយ​ចុះ​ទៅ​ផ្ទះ​បាយ ហើយ​នាង​អង្គុយ​នៅ​ចន្លោះ​ចាន​ឆ្នាំង​របស់​របស់​នាង ហើយ​ជូត​ទឹក​ភ្នែក​ហាក់​ដូច​ជា​បេះ​ដូង​នាង​ត្រូវ​ខ្ទេចខ្ទាំ។

នាង​និយាយ​ទាំង​ខ្សឹកខ្សួល៖
“ពិត​ជា​ដូច​ព្រះ​នាង​ក្នុង​រឿង​មែន ធ្លាប់​ធ្វើ​ជា​ព្រះ​នាង​ហើយ​ត្រូវ​ធ្លាក់​ខ្លួន​ទៅ​ប្រឡូក​ជាមួយ​ពិភព​ខាង​ក្រៅ។”

កញ្ញា​​ មីនជីន មិន​ដែល​មាន​ទឹក​មុខ​មាំ និង​កាច​ដូច​ពេល​ដែល​​ សារ៉ា មក​រក​គាត់ នៅ​ពីរ​បី​ម៉ោង​ក្រោយ​ តាម​ការ​ហៅ​របស់​គាត់​នោះ​ទេ។

សូម្បី​តែ​ពេល​នោះ​ចំពោះ​ សារ៉ា កម្មវិធី​ជប់លៀង​នោះ​ហាក់​ដូច​ចាំ​សុបិន​ ឬ​រឿង​ដែល​បាន​កើត​ឡើង​ជា​​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បាន​កើត​ឡើង​នៅ​ក្នុង​​ជីវិត​ក្មេង​ស្រី​ជា​ច្រើន​ទៀត។

គ្រប់​យ៉ាង​នៅ​ក្នុង​កម្មវិធី​ជប់លៀង​ត្រូវ​បាន​រុះរើ​ចេញ នៅ​តាម​ជញ្ជាំង​បន្ទប់​រៀន ហើយ​តុ​និង​កៅអី​ត្រូវ​បាន​យក​មក​ដាក់​តាម​កន្លែង​ដើម​វិញ។ បន្ទប់​ទទួល​ភ្ញៀវ​របស់​កញ្ញា មីនជីន ត្រលប់​មក​សភាព​ធម្មតា​វិញ​ក្រោយ​អាហារ​ និង​ភេសជ្ជៈ​ត្រូវ​យក​ចេញ​អស់ ហើយ​កញ្ញា មីនជីន បាន​ស្លៀក​ពាក់​ក្នុង​សម្លៀកបំពាក់​ធម្មតា​វិញ។ សិស្ស​ទាំង​អស់​ត្រូវ​បាន​បញ្ជា​ឲ្យ​ដោះ​សម្លៀកបំពាក់​ជប់លៀង​ចេញ ហើយ​គ្រប់​យ៉ាង​ត្រូវ​បាន​ធ្វើ​តាម​បង្គាប់​រួច​រាល់ ពួក​គេ​បាន​ត្រលប់​ទៅ​បន្ទប់​រៀន​វិញ​ហើយ​ប្រមូល​គ្នា​ជា​ក្រុម ខ្សឹបខ្សៀវ​ និង​និយាយ​គ្នា។

“ប្រាប់​សារ៉ា ឲ្យ​បន្ទប់​របស់​បង ហើយ​ពន្យល់​ប្រាប​នាង​ឲ្យ​ច្បាស់​ថា បង​នឹង​មិន​យំ ឬ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ទេ។” កញ្ញា មីនជីន និយាយ​ទៅ​កាន់​ប្អូន​ស្រី​របស់​គាត់។

“បង​ស្រី នាង​ជា​ក្មេង​ចម្លែក​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ។ នាង​មិន​បាន​បង្ហាញ​ពី​ទុក្ខសោក​អ្វី​បន្តិច​ទេ។ បង​ចាំ​បាន​ហើយ​​​ពេល កាពីទែន គ្រូវី ត្រលប់​ទៅ​វិញ​ក៏​នាង​មិន​យំ​សោក​ដែរ។ ពេល​ខ្ញុំ​បាន​ប្រាប់​នាង​ពី​អ្វី ដែល​បាន​កើត​ឡើង​ នាង​គ្រាន់​តែ​ឈរ​នៅ​ស្ងៀម​ហើយ​​សម្លឹង​ខ្ញុំ​ដោយ​មិន​​និយាយ​អ្វី​។ ភ្នែក​របស់​នាង​បើក​ធំ​ឡើងៗ ហើយ​ទឹក​មុខ​នាង​ចាប់​ផ្ដើម​ស្លេកស្លាំង។ ពេល​ដែល​ខ្ញុំ​និយាយ​ចប់ នាង​នៅ​តែ​ឈរ​សម្លឹង​មួយ​ភ្លែត បន្ទាប់​មក​ចង្កា​នាង​ចាប់​ផ្ដើម​ញ័រ ហើយ​នាង​បែរ​ខ្លួន រួច​រត់​ចេញ​ពី​បន្ទប់​និង​ឡើង​ទៅ ជាន់​លើ។ ក្មេងៗ​ច្រើន​ទៀត​ចាប់​ផ្ដើម​យំ ប៉ុន្តែ​នាង​ហាក់​មិន​ឮ​ពួក​គេ​យំ​ទេ ឬ​ដឹង​រឿង​អ្វី​ផ្សេង​នោះ​ឡើយ គឺ​ស្ដាប់​តែ​អ្វី​ដែល​ខ្ញុំ​និយាយ។ ខ្ញុំ​មាន​អារម្មណ៍​មិន​ដូច​ប្រក្រតី​សោះ​ពេល​ដែល​គេ​មិន​និយាយ​រក ខណៈ​ដែល​យើង​និយាយ​រឿង​អ្វី​ដែល​បន្ទាន់​ឬ​ចម្លែក យើង​រំពឹង​ថា​គេ​នឹង​និយាយ​អ្វី​ម្យ៉ាង ពាក្យ​អ្វី​ក៏​ដោយ។”

សារ៉ា រត់​​ឡើង​មក​​បន្ទប់​របស់​នាង​ហើយ​ចាក់​សោ​ជាប់។ ការ​ពិត​នាង​ខ្លួន​ឯង​ខ្លាច​មិន​ចង់​ហ៊ាន​ចង​ចាំ​រឿង​អ្វី​ទេ ប៉ុន្តែ​នាង​ដើរ​ចុះ​ដើរ​ឡើង ដោយ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ប្រាប់​ខ្លួន​ឯង​ដោយ​សំឡេង​ដែល​ស្ដាប់​ទៅ​ដូច​ជា​មិន​មែន​សំឡេង​នាង៖

“ប៉ាប៉ា របស់​ខ្ញុំ​ស្លាប់​ហើយ! ប៉ាប៉ា របស់​ខ្ញុំ​ស្លាប់​ហើយ!”

ពេល​ដែល​នាង​ឈប់​នៅ​ចំពោះ​មុខ អ៊េមីលី ដែល​អង្គុយ​នៅ​លើ​កៅអី​សម្លឹង​មើល​នាង នាង​ស្រែក៖

“អ៊េមីលី! ឯង​ឮ​ទេ? ឯង​ឮ​ទេ ប៉ាប៉ា ស្លាប់​ហើយ? គាត់​ស្លាប់​នៅ​ប្រទេស​ឥណ្ឌា ឆ្ងាយ​ពី​ទីនេះ​រាប់​ពាន់​ម៉ាយ។”

ពេល​​នាង​​ចូល​មក​ក្នុង​បន្ទប់​របស់​កញ្ញា មីនជីន តាម​ការ​​ហៅ​មក​របស់​គាត់ មុខ​របស់​នាង​ស​ស្លាំង ភ្នែក​របស់​​នាង​មាន​ស្នាម​ខ្មៅ​​ជុំ​វិញ​រង្វង់​ភ្នែក។ មាត់​របស់​នាង​បិទ​ជិត​ហាក់​ដូច​ជា​នាង​មិន​ចង់​បង្ហើប​ឲ្យ​ដឹង​ពី​អ្វី​ដែល​នាង​បាន​រង​ការ​ឈឺ​ចាប់ និង​កំពុង​រង​ការ​ឈឺចាប់។ នាង​មើល​ទៅ​មិន​ដូច​ជា​ក្មេង​ដ៏​ស្រស់​ស្អាត​ក្នុង​ឈុត​ពណ៌​ផ្ដា​ឈូក ដែល​ហោះ​ចេញ​ពី​បន្ទប់​មួយ​ចូល​បន្ទប់​មួយ​ដែល​ត្រូវ​បាន​គេ​តុបតែង​នោះ​ទេ។ តែ​នាង​​មើល​ទៅ​ចម្លែក ឱប​ទុក្ខសោក ហាក់​ដូច​ជា​រូប​ចម្លាក់​តូច​មួយ។

នាង​បាន​ស្លៀក​ឈុត​ពណ៌​ខ្មៅ​ដោយ​គ្មាន ម៉ារីតេ ជួយ​នាង។ ឈុត​នោះ​តឹង​ខ្លាំង​ និង​ខ្លី​ពេក​សម្រាប់​នាង ហើយ​ជើង​របស់​នាង​មើល​ទៅ​ឃើញ​វែង និង​ស្គម ដែល​បង្ហាញ​​ច្បាស់​នៅ​ក្រោម​សំពត់​ខ្លី​។ ដោយសារ​នាង​រក​ក្រណាត់​ខ្មៅ​​​ដើម្បី​ចង​សក់​មិន​បាន សក់​ខ្លី ខ្មៅ ក្រាស់​របស់​នាង ប៉ើង​ធ្លាក់​បាំង​មុខ ដែល​ទៅ​បញ្ច្រាស​ជាមួយ​នឹង​​ផ្ទៃ​មុខ​ស្លាំង​របស់​នាង​។ ដៃ​នាង​ម្ខាង​កាន់​អ៊េមីលី យ៉ាង​ណែន ហើយ​អ៊េមីលី ត្រូវ​បាន​ភ្ជាប់​ជា​មួយ​នឹង​របស់​ខ្មៅ។

“ដាក់​តុក្កតា​របស់​ឯង​ចុះ​ទៅ ឯង​យក​វា​មក​ទី​នេះ​មាន​ន័យ​ថា​ម៉េច?” កញ្ញា មីនជីន និយាយ។

“ទេ ខ្ញុំ​មិន​ដាក់​នាង​ចុះ​ទេ។ នាង​ជា​គ្រប់​យ៉ាង​របស់​ខ្ញុំ ប៉ា​របស់​ខ្ញុំ​បាន​ឲ្យ​នាង​មក​ខ្ញុំ។” នាង​ឆ្លើយ។

នាង​តែង​តែ​ធ្វើ​​ឲ្យ​កញ្ញា មីនជីន មិន​សប្បាយ​ចិត្ត​ដោយ​សម្ងាត់ ហើយ​ឥឡូវ​នាង​ធ្វើ​បែប​នោះ​ទៀត។ នាង​មិន​និយាយ​ពាក្យ​អាក្រក់ ឬ​ជ្រុល​ពេក​ដែល​ធ្វើ​ឲ្យ​កញ្ញា មីនជីន ទ្រាំ​មិន​បាន​នោះ​ទេ​ នោះ​ប្រហែល​ជា​គាត់​ដឹង​ថា នាង​និយាយ​​បែប​ជា​មនុស្ស​គ្មាន​ចិត្ត និង​មិន​មែន​ជា​មនុស្ស​ខណៈ​នេះ។

“ឯង​នឹង​គ្មាន​ពេល​សម្រាប់​តុក្កតា​ទេ​​នៅ​ថ្ងៃ​ក្រោយ ឯង​នឹង​ត្រូវ​ធ្វើ​ការ ហើយ​ធ្វើ​ខ្លួន​​ឲ្យ​ប្រសើរ​​ឡើង និង​មាន​ប្រយោជន៍។”

សារ៉ា សម្លឹង​គាត់​ដោយ​ភ្នែក​ធំ​​ចម្លែក​របស់​នាង ហើយ​មិន​និយាយ​មួយ​ពាក្យ។

“គ្រប់​យ៉ាង​នឹង​ខុស​ពី​មុន​ទាំង​ស្រុង​ពី​ពេល​នេះ​ទៅ ខ្ញុំ​គិត​ថា​កញ្ញា អាម៉េឡា បាន​​ពន្យល់​ឯង​អស់​ហើយ។” គាត់​បន្ត។

“ចាស ប៉ាប៉ា​របស់​ខ្ញុំ​ស្លាប់​ហើយ គាត់​មិន​បាន​ទុក​លុយ​សម្រាប់​ខ្ញុំ​ទេ ខ្ញុំ​ពិត​ជា​ក្រ​ខ្លាំង​ណាស់។” នាង​ឆ្លើយ។

“ឯង​ជា​អ្នក​សុំ​ទាន ឯង​ទំនង​ជា​គ្មាន​សាច់​ញាតិ​ គ្មាន​ផ្ទះ គ្មាន​អ្នក​មើល​ថែ​ឯង​ទេ។” កញ្ញា មីនជីន និយាយ​បញ្ចេញ​កំហឹង​ពី​អ្វី​ដែល​ជា​ការ​ពិត​នៅ​ពេល​នេះ។

រយៈ​ពេល​មួយ​សន្ទុះ​ ភ្នែក​របស់​សារ៉ា ព្រិច​តែ​នាង​មិន​និយាយ​អ្វី​ទេ។

“ឯង​សម្លឹង​មើល​អី? ឯង​ល្ងង់​រហូត​​ដល់​មិន​យល់​មែន​ទេ? ខ្ញុំ​ប្រាប់​ឯង​ថា ឯង​ពិត​ជា​ឯកោ​នៅ​ក្នុង​លោក​នេះ ហើយ​គ្មាន​នរណា​​ជួយ​អ្វី​ដល់​ឯង​ទេ លុះ​ត្រា​តែ​ខ្ញុំ​ជ្រើស​រើស​យក​ការ​ទុក​ឯង​នៅ​ទី​នេះ​ជា​អំពើ​សប្បុរស។” កញ្ញា មីនជីន និយាយ​ដោយ​សំដី​មុត។

“​ខ្ញុំ​យល់ ខ្ញុំ​យល់។” សារ៉ា ឆ្លើយ​ដោយ​សំឡេង​ស្រាល ហើយ​ហាក់​ដូច​ជា​សំឡេង​នាង​លាក់​នៅ​ក្នុង​បំពង់​ក​មិន​ចង់​បញ្ចេញ​មក។

“តុក្កតា​នោះ! តុក្កតា​គួរ​ឲ្យ​អស់​សំណើច​នោះ និង​របស់​របរ​ផ្សេងៗ​ទៀត​​នោះ គឺ​ខ្ញុំ​ជា​អ្នក​ចំណាយ​ប្រាក់​ទាំង​អស់!” កញ្ញា មីនជីន ចង្អុល​ទៅ​កាដូ​ដែល​នៅ​តុ​ក្បែរ​នោះ។

សារ៉ា ងាក​មុខ​ទៅ​រក​កៅអី។

“តុក្កតា​ចុង​ក្រោយ​ តុក្កតា​ចុង​ក្រោយ។” នាង​និយាយ​ដោយ​សំឡេង​ដែល​កំពុង​កាន់​ទុក្ខ។

“ត្រូវ​ហើយ​គឺ​តុក្កតា​ចុង​ក្រោយ! ហើយ​វា​ជា​របស់​ខ្ញុំ​មិន​មែន​របស់​ឯង​ទេ គ្រប់​យ៉ាង​ដែល​ឯង​មាន​ជា​របស់​ខ្ញុំ។”

“អញ្ចឹង​យក​វា​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ត្រូវ​ការ​វា​ទេ។” សារ៉ា និយាយ។

ប្រសិន​បើ​នាង​យំ ហើយ​ខ្សឹកខ្សួល​រៀបរាប់ និង​មើល​ទៅ​គួរ​ឲ្យ​ភ័យ​ខ្លាច កញ្ញា មីនជីន ប្រហែល​ជា​​អាច​ទ្រាំ​​នឹង​នាង​បាន​ល្អ​ជា​ង​នេះ។ គាត់​ជា​ស្ត្រី​ដែល​ចូល​ចិត្ត​ឲ្យ​គេ​រណប ហើយ​បង្ហាញ​ពី​អំណាច ហើយ​នាង​សម្លឹង​មើល​មុខ​តូច​​ស្លេកស្លាំង​របស់​​ សារ៉ា និង​ឮ​សំឡេង​តូច​មាន​អំនួត​របស់​នាង គាត់​មាន​អារម្មណ៍​ថា​អំណាច​របស់​​គាត់​ហាក់​​គ្មាន​​ន័យ។

“មិន​បាច់​ដំកើង​ខ្លួន​ទេ ពេល​វេលា​ដ៏​ខ្លី​នោះ​ជា​រឿង​អតីតកាល​ទេ។ ឯង​មិន​មែន​ជា​ព្រះ​នាង​ទៀត​ទេ រទេះ​ និង​កូន​សេះ​របស់​ឯង​ត្រូវ​បញ្ជូន​ចេញ អ្នក​បម្រើ​របស់​ឯង​ត្រូវ​ដេញ​ចោល។ ឯង​នឹង​ស្លៀក​សំលៀក​បំពាក់​ចាស់ៗ សំលៀកបំពាក់​ថ្មី​និង​របស់​តុបតែង​ខ្លួន​របស់​ឯង មិន​សម​នឹង​ស្ថាន​ភាព​របស់​ឯង​ទៀត​ទេ។ ឯង​ដូច​ជា​ប៊េកគី ឯង​ត្រូវ​តែ​ធ្វើ​ការ​ដើម្បី​រស់។”

នាង​ភ្ញាក់​ផ្អើល ពន្លឺ​ស្រអាប់​បាន​ចាំង​ក្នុង​ភ្នែក​របស់​ក្មេង​ស្រី ជា​ស្រមោល​នៃ​ភាព​ធូរ​ស្បើយ។

“ខ្ញុំ​អាច​ធ្វើ​ការ​បាន? បើ​ខ្ញុំ​អាច​ធ្វើ​ការ​បាន​ មិន​ខ្វល់​ថា​ការងារ​នោះ​ច្រើន​យ៉ាង​ណា​ទេ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន?” នាង​និយាយ។

“ឯង​អាច​​ធ្វើ​ការ​គ្រប់​យ៉ាង​ដែល​គេ​ប្រាប់​ឲ្យ​ឯង​ធ្វើ ឯង​ជា​ក្មេង​ដែល​ត្រូវ​ធ្វើ​ការ​លឿន និង​លើក​របស់​ទុក​​ដាក់។ បើ​ឯង​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​ខ្ញុំ​អាច​នឹង​ទុក​ឯង​ឲ្យ​នៅ​ទី​នេះ។ ឯង​និយាយ​បារាំង​បាន​ល្អ ឯង​នឹង​ជួយ​ធ្វើ​ការ​នៅ​កន្លែង​ក្មេងៗ។”

“ខ្ញុំ​អាច​ធ្វើ​បាន? អូ! មេត្តា​ឲ្យ​ខ្ញុំ​ធ្វើ​ទៅ! ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​បង្រៀន​ពួក​គេ​បាន ខ្ញុំ​ចូល​ចិត្ត​ពួក​គេ​ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​ខ្ញុំ។”

“កុំ​និយាយ​រឿង​គ្មាន​​ប្រយោជន៍​ពី​មនុស្ស​ចូល​ចិត្ត​ឯង ឯង​នឹង​ធ្វើ​ការ​លើស​ពី​បង្រៀន​ក្មេងៗ។ ឯង​នឹង​រត់​ទៅ​ជួយ​ការងារ​នៅ​ក្នុង​ផ្ទះ​បាយ និង​ក្នុង​បន្ទប់​រៀន​ដែរ។ បើ​ឯង​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ខ្ញុំ​នឹង​ឲ្យ​ឯង​ចេញ។ ចាំ​​បាន​ទេ? បាន​ហើយ​ចេញ​ទៅ!”

សារ៉ា ឈរ​ស្ងៀម​មួយ​ភ្លែត​ដោយ​សម្លឹង​មើល​គាត់។ នៅ​ក្នុង​​​អារម្មណ៍​វ័យ​ក្មេង​របស់​នាង នាង​កំពុង​គិត​យ៉ាង​ជ្រៅ និង​រឿង​ចម្លែកៗ។ បន្ទាប់​មក​នាង​ក៏​​បែរ​ខ្លួន​ដើរ​ចេញ​ពី​បន្ទប់។

“ឈប់! ឯង​​​មិន​ចង់​អរគុណ​ខ្ញុំ​ទេ?” កញ្ញា មីនជីន និយាយ។

សារ៉ា ឈប់ ហើយ​ដក​ដង្ហើម​វែង ហើយ​គំនិត​ចម្លែក​បាន​​ផុស​ក្នុង​ចិត្ត​របស់​នាង។

“សម្រាប់​រឿង​អ្វី?” នាង​និយាយ។

“សម្រាប់​ទឹក​ចិត្ត​ល្អ​របស់​ខ្ញុំ ទឹក​ចិត្ត​ល្អ​របស់​ខ្ញុំ​ដែល​ផ្ដល់​ផ្ទះ​ឲ្យ​ឯង។” កញ្ញា មីនជីន​ ឆ្លើយ។

សារ៉ា ដើរ​ទៅ​រក​គាត់​ពីរ​បី​ជំហាន។ ទ្រូង​ទូច​ស្គម​របស់​នាង​​ផើត​ផតៗ ហើយ​នាង​និយាយ​ដោយ​សំដី​ចម្លែក​ ម៉ឺងម៉ាត់ ដែល​មិន​មែន​ជា​សំដី​ក្មេង។

“អ្នក​គ្រូ​មិន​មែន​ចិត្ត​ល្អ​ទេ អ្នក​​គ្រូ មិន មែន ចិត្ត​ល្អ ទេ!​ ហើយ​នេះ​មិន​មែន​ផ្ទះ​ទេ។” និយាយ​ហើយ​នាង​រត់​ចេញ​ពី​បន្ទប់​មុន​ពេល​កញ្ញា មីនជីន អាច​ឃាត់​នាង​​ ឬ​ធ្វើ​អ្វី​បាន ប៉ុន្តែ​បាន​ត្រឹម​អង្គុយ​សម្លឹង​នាង​ពី​ក្រោយ​ដោយ​កំហឹង។

នាង​ឡើង​ទៅ​ជាន់​លើ​យឺតៗ និង​កាន់​អ៊េមីលី ជាប់​នឹង​ខ្លួន។

“ខ្ញុំ​បន់​ឲ្យ​នាង​ចេះ​និយាយ ប្រសិន​បើ​នាង​ចេះ​និយាយ ប្រសិន​បើ​នាង​​ចេះ​និយាយ!”

នាង​ចង់​ឡើង​ទៅ​គេង​ក្នុង​បន្ទប់​របស់​នាង​លើ​ស្បែក​ខ្លា ដោយ​ដាក់​ថ្ពាល់​លើ​ក្បាល​ឆ្មា​ដ៏​ធំ ហើយ​សម្លឹង​ទៅ​ភ្លើង ហើយ​គិត​ហើយ​គិត​ទៀត។ ប៉ុន្តែ​​មុន​ពេល​ដែល​នាង​អាច​ទៅ​ដល់​មុខ​បន្ទប់ កញ្ញា អាម៉េឡា ចេញ​មក​ពី​ក្នុង​បន្ទប់ ហើយ​​ទាញ​ទ្វារ​បិទ​ពី​ក្រោយ​ខ្នង​របស់​គាត់ ហើយ​ឈរ​នៅ​មុខ​ទ្វារ មើល​ទៅ​គាត់​ភ័យ​ ហើយ​ទឹក​មុខ​ពិបាក​មើល។ ការ​ពិត​គឺ​គាត់​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​ខ្មាស​ក្នុង​រឿង​ដែល​គាត់​ត្រូវ​បាន​គេ​បញ្ជា។

“ឯង​មិន​អាច​ចូល​ក្នុង​ទេ” គាត់​និយាយ។

“មិន​អាច​ចូល​ក្នុង?” សារ៉ា ភ្ញាក់​ផ្អើល ហើយ​នាង​ផ្អាក​ថយ​ក្រោយ​បន្តិច។

“ពេល​នេះ​វា​មិន​មែន​​ជា​បន្ទប់​របស់​ឯង​ទេ” កញ្ញា អាម៉េឡា ឆ្លើយ​ដោយ​មុខ​កាន់​តែ​ក្រហម។

យ៉ាងណា សារ៉ា អាច​យល់​បាន​ភ្លាម នាង​ដឹង​ថា នោះ​ជា​ការ​ចាប់​ផ្ដើម​នៃ​កា​រ​ផ្លាស់​ប្ដូរ​ដែល​កញ្ញា មីនជីន បាន​និយាយ។

“បន្ទប់​ខ្ញុំ​នៅ​ឯណា?” នាង​សួរ​ដោយ​សង្ឃឹម​ថា​ សំឡេង​របស់​នាង​នឹង​មិន​ញ័រ។

“ឯង​ត្រូវ​គេង​នៅ​លើ​ធ្នើរ​​ជាប់​នឹង​ប៊េកគី។”

សារ៉ា ស្គាល់​កន្លែង​នោះ ប៊េកគី​ ធ្លាប់​និយាយ​ប្រាប់​នាង។ នាង​បែរ ហើយ​ឡើង​ជណ្ដើរ​​​ពីរ​ជាន់​​ទៅ​លើ ជាន់​ចុង​ក្រោយ​ចង្អៀត និង​ពេញ​ដោយ​ចម្រៀក​​​កម្រាល​ព្រំ​ចាស់ៗ។ នាង​មាន​អារម្មណ៍​ហាក់​ដូច​ជា​ដើរ​ចេញ​ឆ្ងាយ​ពី​ពិភពលោក​របស់​នាង ហើយ​ក្មេង​ផ្សេងៗ​ទៀត​មិន​ធ្លាប់​ដឹង​ថា​មាន​នាង​រស់​នៅ​ជា​​យូរ​មក​ហើយ។ ក្មេង​នេះ​​នៅ​ក្នុង​សម្លៀកបំពាក់​ចាស់ តឹង និង​ខ្លី​របស់​នាង ឡើង​ទៅ​​លើ​ធ្នើរ បាន​ក្លាយ​ជា​​ក្មេង​ម្នាក់​ផ្សេង​ទៀត។

ពេល​នាង​ឡើង​ដល់​ទ្វារ​ធ្នើរ ហើយ​បើក​ទ្វារ​ភ្លាម បេះដូង​នាង​ចាប់​ផ្ដើម​លោត​ក្ដុកៗ។ បន្ទាប់​មក​នាង​បិទ​ទ្វារ ហើយ​ឈរ​ទល់​មុខ​ទ្វារ ហើយ​គិត​ពី​ជីវិត​របស់​នាង។

ព្រះនាងតូចសារ៉ា ភាគទី២
ឡូទី យល់​ព្រម​ដោយ​រីករាយ ហើយ​ពួក​គេ​នាំ​គ្នា​ចេញ​ពី​បន្ទប់ និង​ឡើង​ទៅ​ជាន់​លើ ដោយ​ភ្លេច​ថា​មុន​នេះ​នាង​បដិសេធ​មិន​ព្រម​លុប​មុខ​ និង​កក់​សក់​ដើម្បី​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ហើយ​កញ្ញា មីនជីន បាន​បៅ​នាង​ដោយ​ប្រើ​អំណាច។

ហើយ​ពី​ពេល​នោះ​មក​សារ៉ា បាន​ក្លាយ​ជា​ម្ដាយ​ចិញ្ចឹម។

ជា​ការ​ពិត​ណាស់​សារ៉ា កាន់​តែ​មាន​អំណាច និង​មាន​អ្នក​ដើរ​តាម​នាង​​ច្រើន​ជា​​របស់​ប្រណិត​ៗ​ដែល​នាង​មាន​ទៅ​ទៀត ជា​អំណាច​ដែល ឡាវីនី និង​ក្មេង​ស្រី​មួយ​ចំនួន​ទៀត​ច្រណែន​បំផុត ហើយ​អ្វី​ដែល​ជា​អំណាច​ដ៏​អស្ចារ្យ​បំផុត​នោះ​គឺ​ការ​និយាយ​រឿង​ដែល​​ត្រូវ​បាន​ក្មេង​ដទៃ​ចូលចិត្ត​បំផុត ហើយ​គ្រប់​យ៉ាង​ដែល​នាង​និយាយ​ប្រាប់​គេ​នាង​​អាច​ធ្វើ​វា​ឲ្យ​ដូច​ជា​សាច់​រឿង ទោះ​នោះ​ជា​រឿង​ ឬ​មិន​មែន​រឿង​​ក៏​ដោយ។

សារ៉ា មិន​គ្រាន់​តែ​អាច​និយាយ​រឿង​ប្រាប់​គេ​បាន​នោះ​ទេ ប៉ុន្តែ​នាង​ចូលចិត្ត​និយាយ​រឿង​ទៀត​ផង។ ពេល​នាង​អង្គុយ ឬ​ឈរ​នៅ​ចំ​កណ្ដាល​រង្វង់​ក្មេងៗ ហើយ​ចាប់​ផ្ដើម​ប្រឌិត​រឿង​ដ៏​អស្ចារ្យ ភ្នែក​បៃ​តង​របស់​នាង​ចាំង​ពន្លឺ ថ្ពាល់​របស់​នាង​ឡើង​ក្រហម ហើយ​ដោយ​មិន​ដឹង​ថា​ខ្លួន​នាង​ប្រែ​ជា​យ៉ាង​នោះ នាង​ចាប់​ផ្ដើម​និយាយ​រឿង​របស់​នាង​គួរ​ឲ្យ​ស្រលាញ់ ឬ​ភ្ញាក់​ផ្អើល​តាម​រយៈ​​ការ​លើក​ដាក់​សំឡេង​របស់​នាង ការ​ពត់ពេន​ខ្លួន​របស់​នាង ហើយ​នាង​កាយវិការ​ដៃ​ដ៏​រស់​រវើក​របស់​នាង។

នាង​ភ្លេច​ខ្លួន​ថា​នាង​កំពុង​និយាយ​ឲ្យ​ក្មេងៗ​ជា​ច្រើន​ស្ដាប់ នាង​ឃើញ​ខ្លួន​ឯង​កំពុង​រស់​នៅ​ជា​ក្រុម​​ទេពអក្សរ ឬ​ស្ដេច​និង​ម្ចាស់ក្សត្រី និង​នារីៗ​ដ៏​ស្រស់​ស្អាត​ដែល​នាង​កំពុង​រៀបរាប់​ពី​ដំណើរ​ផ្សង​ព្រេង​របស់​ពួក​គេ។ ពេល​ខ្លះ​ពេល​នាង​និយាយ​រឿង​របស់​នាង​ចប់ នាង​ហត់​ខ្លាំង​ជាមួយ​នឹង​ក្ដី​រំភើប ហើយ​ដាក់​​ដៃ​ទាំង​ពីរ​របស់​នាង​នៅ​លើ​ទ្រូង​ដ៏​តូច​របស់​នាង ហើយ​​សើច​តិចៗ​។

“ពេល​ខ្ញុំ​និយាយ​រឿង វា​មិន​ដូច​ជា​រឿង​​ដែល​ខ្ញុំ​ប្រឌិត​ទេ វា​ដូច​ជា​ការពិត​ជាង​អ្នក​ទាំង​អស់​គ្នា​ទៅ​ទៀត ពិត​ជា​ថ្នាក់​រៀន។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​ក្នុង​ចំណោម​​មនុស្ស​ដែល​នៅ​ក្នុង​រឿង​នោះ មួយ​រឿង​ហើយ​មួយ​រឿង​ទៀត។ ពិត​ជា​ចម្លែក​មែន។” នាង​និយាយ។

សារ៉ា រស់​នៅ​សាលា​របស់​កញ្ញា មីនជីន បាន​ប្រហែល​ពីរ​ឆ្នាំ រសៀល​មួយ​នៃ​សិសិររដូវ​ដែល​ពោរពេញ​ដោយ​អ័ភ្រ​ ពេល​ដែល​នាង​ចុះ​ពី​រទេះ ជា​មួយ​នឹង​ភាព​កក់​ក្រៅ​​ដោយ​អាវ​ស្បែក​សត្វ និង​ក្រណាត់​រុំ​ក​ ដើរ​តាម​ច្រក​​ដែល​មាន​អម​ដោយ​របង​ការពារ នាង​សម្លឹង​កាត់​តាម​សំណើម និង​ឃើញ​មុខ​​មនុស្ស​ម្នាក់​ដែល​បង្កប់​ដោយ​ភាព​ភ័យ​ខ្លាច ហើយ​ពេល​ដែល​នាង​សម្លឹង​ទៅ នាង​ញញឹម​ព្រោះ​នោះ​ជា​វិធី​ដែល​នាង​ញញឹម​ដាក់​មនុស្ស​ទូទៅ។

ប៉ុន្តែ​ម្ចាស់​មុខ​ដែល​ភ័យ​ខ្លាច​នោះ ជាមួយ​នឹង​ភ្នែក​បើក​ធំៗ​នោះ ខ្លាច​ថា​​​នាង​មិន​គួរ​មើល​សិស្ស​មក​ស្នាក់​នៅ​ដែល​​សំខាន់​សម្រាប់​សាលា​ទេ។ នាង​​គេច​​ចេញ​ភ្លាម​ហើយ​សំដៅ​ទៅ​ផ្ទះ​បាយ។ នៅ​​ល្ងាច​មួយ​​ពេល​ដែល​សារ៉ា កំពុង​អង្គុយ​នៅ​កណ្ដាល​ក្រុម​អ្នក​​ស្ដាប់​ក្នុង​ជ្រុង​មួយ​នៃ​បន្ទប់​រៀន​កំពុង​និយាយ​រឿង ​​ម្ចាស់​មុខ​​ដដែល​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដោយ​លើក​ចង្ក្រាន​ប្រអប់​ធ្យូង​ដ៏​ធ្ងន់​​មួយ​សម្រាប់​ដៃ​ដ៏​តូច​របស់​​នាង​ ហើយ​នាង​លត់​ជង្គង់​ចុះ​លើ​កម្រាល​ដើម្បី​ដើម្បី​បង្កាត់​ភ្លើង និង​សម្អាត​ផេះ។

នាង​ជា​អ្នក​បោសសម្អាត​ដូច្នេះ​នាង​បាន​ចូល​គ្រប់​កន្លែង​នៅ​ក្នុង​សាលា ប៉ុន្តែ​មើល​ទៅ​នាង​ហាក់​ដូច​ជា​​ភ័យ​ខ្លាច។ ជាក់​ស្ដែង​ណាស់​នាង​ខ្លាច​មិន​ហ៊ាន​មើល ឬ​ស្ដាប់​ក្មេងៗ​ទេ។ នាង​ដាក់​ធ្យូង​ចូល​​ប៉ុន្មាន​ដុំ​ដោយ​ប្រើ​ម្រាម​ដៃ​យ៉ាង​ប្រុង​ប្រយ័ត្ន​ព្រោះ​ខ្លាច​មាន​សំឡេង​រំខាន ហើយ​នាង​បក់​បង្កាត់​ភ្លើង​ថ្នមៗ។ ប៉ុន្តែ​រយៈ​ពេល​ពីរ​នាទី​នោះ​ សារ៉ា ឃើញ​ថា​​នាង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង ហើយ​នាង​​ធ្វើ​ការ​យឺតៗ​ដើម្បី​បាន​ស្ដាប់​ពាក្យ​ពីរ​បី​ម៉ាត់។ ដោយ​សារ​តែ​ដឹង​យ៉ាង​នេះ​ហើយ​ សារ៉ា​ដំឡើង​សំឡេង​ហើយ​និយាយ​ច្បាស់ៗ។

“ពួក​មច្ឆា​ហែល​ថ្នមៗ​នៅ​ក្នុង​ទឹក​ថ្លា​ដូច​គជ់ ហើយ​នៅ​ពី​ក្រោយ​ពួក​គេ​គឺ​មង​នេសាទ​ត្រី​ក្នុង​ទឹក​ជ្រៅ។ ព្រះនាង​គង់​លើ​ថ្ម​ពណ៌​ស​ និង​សម្លឹង​មើល​ពួក​គេ។” សារ៉ា និយាយ។

នោះ​គឺ​រឿង​​ដ៏​អស្ចារ្យ​ពី​ព្រះ​នាង​មួយ​អង្គ​ដែល​ត្រូវ​បាន​ព្រះអង្គម្ចាស់​​ មើមេន សព្វព្រះរាជហឫទ័យ ហើយ​ព្រះ​នាង​បាន​ទៅ​រួមរស់​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​រូង​ដ៏​ចែងចាំង​មួយ​នៅ​ក្រោម​សមុទ្រ។

អ្នក​បម្រើ​តូច​​បាន​បក់​ភ្លើង​ចង្ក្រាន​រួច​ម្ដង​ហើយ ហើយ​បន្ទប់​មក​នាង​បក​វា​ម្ដង​ទៀត។ បក់​រួច​ពី​ដង​ហើយ នាង​ចាប់​ផ្ដើម​ធ្វើ​ជា​លើក​ទី​បី ហើយ​ខណៈ​ដែល​នាង​បក់​ជា​លើក​ទី​បី សំឡេង​និទាន​រឿង​បាន​លួងលោម​នាង​ឲ្យ​ស្ដាប់ ដែល​នាង​មាន​អារម្មណ៍​ដូច​ជា​ត្រូវ​មន្ត ហើយ​ភ្លេច​ទាំង​ស្រុង​ថា​នាង​គ្មាន​សិទ្ធិ​ស្ដាប់​ទេ ហើយ​ក៏​ភ្លេច​អ្វី​គ្រប់​យ៉ាង​ដែរ។ នាង​អង្គុយ​លើ​កែង​ជើង​របស់​នាង​ ខណៈ​ដែល​កំពុង​លត់​ជង្គង់​នៅ​លើ​កម្រាល។ សំឡេង​អ្នក​និទាន​រឿង​បាន​មក​ដល់​សាតារម្មណ៍​​របស់​នាង ហើយ​ទាញ​នាង​ឲ្យ​ចូល​ទៅ​ក្នុង​​ជំនោរ​សមុទ្រ ដែល​មាន​ពន្លឺ​ខៀវ​ស្រទន់ និង​ក្រាល​ដោយ​ខ្សាច់​ពណ៌​មាស។ ផ្កា និង​ស្មៅ​សមុទ្រ​ចម្លែកៗ​នៅ​ជុំ​វិញ​ខ្លួន​នាង ហើយ​ឮ​សំឡេង​ភ្លេង​មក​ពី​ចម្ងាយ។

ផ្លិត​បក់​ភ្លើង​ចង្ក្រាន​ធ្លាក់​ពី​ដៃ​របស់​នាង ហើយ​ឡាវីនី ហ៊ើប៊ើត សម្លឹង​មើល​ជុំ​វិញ​នោះ។

“ក្មេង​ស្រី​នោះ​កំពុង​ស្ដាប់​រឿង” ឡាវីនី និយាយ។

ក្មេង​មាន​ទោស​ចាប់​ផ្លិត​របស់​នាង ហើយ​ក្រោក​ឡើង​ភ្លាម។ នាង​សម្លឹង​មើល​​ចង្ក្រាន​ធ្យូង ហើយ​រត់​ជើង​ញាប់​​ស្មេ​ចេញ​ពី​បន្ទប់​ដូច​ជា​ទន្សាយ​ដែល​កំពុង​ភ័យ​ខ្លាច។

សារ៉ា មាន​អារម្មណ៍​ខឹង។

“ខ្ញុំ​ដឹង​ថា​នាង​កំពុង​ស្ដាប់ ហេតុ​អ្វី​នាង​ស្ដាប់​មិន​បាន?” នាង​និយាយ។

ឡាវីនី អេះ​ក្បាល​គួរ​ឲ្យ​អស់​សំណើច។

“អូ! ខ្ញុំ​មិន​ដឹង​ថា​ម៉ាក់​របស់​ឯង​នឹង​ព្រម​ឲ្យ​ឯង​និយាយ​រឿង​ប្រាប់​ក្មេង​ស្រី​អ្នក​បម្រើ​ឬ​អត់​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ម៉ាក់​របស់​ខ្ញុំ​នឹង​មិន​ឲ្យ​ខ្ញុំ​និយាយ​ទេ។” ឡាវីនី និយាយ។

“ម៉ាក់​របស់​ខ្ញុំ! ខ្ញុំ​ជឿ​ថា​បន្តិច​ក៏​គាត់​មិន​ប្រកាន់​ដែរ។ គាត់​ដឹង​ថា​រឿង​គឺ​ជា​របស់​​មនុស្ស​គ្រប់​គ្នា។” សារ៉ា និយាយ​ដោយ​ទឹក​មុខ​ចម្លែក។

“ខ្ញុំ​គិត​ថា ម៉ាក់​របស់​ឯង​ស្លាប់​ហើយ តើ​គាត់​ដឹង​រឿង​ម៉េច​នឹង​កើត​ទៅ? ឡាវីនី និយាយ​ពាក្យ​ធ្ងន់។

“ឯង​គិត​ថា​​គាត់​មិន​ដឹង​រឿង?” សារ៉ា និយាយ​ដោយ​សំឡេង​តូច​តឹង​របស់​នាង។ ពេល​ខ្លះ​នាង​និយាយ​សំឡេង​តឹង។

“ម៉ាក់​របស់​ សារ៉ា ដឹង​រឿង​គ្រប់​យ៉ាង ម៉ាក់​របស់​ខ្ញុំ​ក៏​ដូច​គ្នា លើក​លែង​តែ សារ៉ា ជា​ម៉ាក់​របស់​ខ្ញុំ​នៅ​សាលា​របស់ អ្នក​គ្រូ មីនជីន ម៉ាក់​ខ្ញុំ​ម្នាក់​ទៀត​ដឹង​រឿង​គ្រប់​យ៉ាង។ ផ្លូវ​​មាន​ពន្លឺ​ចែងចាំង ហើយ​មាន​វាល​ជា​ច្រើន និង​វាល​ផ្កា​លីលី ហើយ​អ្នក​គ្រប់​គ្នា​បេះ​ផ្កា។ សារ៉ា ប្រាប់​ខ្ញុំ​ពេល​នាង​និយាយ​ឲ្យ​ខ្ញុំ​គេង។”

“ឯង​ប្រឌិត​រឿង បង្កើត​រឿង​ទេពអប្សរ​នៅ​ឋានសួគ៌” ឡាវីនី ងាក​មក​រក​សារ៉ា។

“មាន​រឿង​ជា​ច្រើន​ណាស់​ដែល​គេ​និយាយ​ដឹង ម៉េច​ក៏​ឯង​ដឹង​ថា​រឿង​របស់​ខ្ញុំ​គឺ​រឿង​ទេពអប្សរ? ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​ឯង​ថា ឯង​មិន​អាច​ដឹង​ថា​តើ​​​ឯង​ល្អ ឬ​មិន​ល្អ​ជាង​មនុស្ស​ផ្សេង​ទៀត​នៅពេល​នេះ​ទេ។ ទៅ​ជាមួយ​ខ្ញុំ​ឡូទី។” សារ៉ា តប ហើយ​នាង​នាំ​ឡូទី ចេញ​ពី​បន្ទប់​ដោយ​សង្ឃឹម​ថា អាច​រក​ឃើញ​អ្នក​បម្រើ​តូច​នោះ​នៅ​កន្លែង​ណា​មួយ ប៉ុន្តែ​នាង​មិន​ដឹង​ថា​គេ​ទៅ​ណា​ទេ​ក្រោយ​ពី​​គេ​ដើរ​ចូល​សាល។

“តើ​ក្មេង​​តូច​បង្កាត់​ភ្លើង​នោះ​ជា​អ្នក​ណា?” នាង​​សួរ​​ ម៉ារីតេ សួរ​នៅ​យប់​នោះ។

ម៉ារីតេ ចាប់​ផ្ដើម​ពិពណ៌នា។

នាង​ធ្វើ​ការ​នៅ​បន្ទប់​តូច​ក្បែរ​ចង្ក្រាន​បាយ ហើយ​នៅ​ខាង​ក្រៅ​នាង​ធ្វើ​ការ​ស្ទើរ​តែ​ទាំង​អស់។ នាងខាត់​ស្បែក​ជើង ហើយ​លើក​ចង្ក្រាន​ធ្យូង​ធ្ងន់ៗ​ឡើង​ និង​ចុះ​ពី​​ជាន់​លើ​ទៅ​ជាន់​ក្រោម ហើយ​ជូន​កម្រាល​ឥដ្ឋ ជូន​បង្អួច និង​ត្រូវ​គ្រប់​គ្នា​បញ្ជា។ នាង​មាន​អាយុ​១៤​ឆ្នាំ ប៉ុន្តែ​ពិបាក​លូតលាស់​ ដូច្នេះ​ហើយ​នាង​មើល​ទៅ​ដូច​ជា​អាយុ​ដប់​ពីរ​ឆ្នាំ។ ការ​ពីត ម៉ារីតេ សោក​ស្ដាយ​ចំពោះ​នាង។ នាង​ពិត​ជា​ចង់​ឲ្យ​នរណា​ម្នាក់​មាន​ឱកាស​និយាយ​ជា​មួយ​នាង​​ឲ្យ​​​កម្សត់​ដូច​ជា​នាង​​​ ធ្វើ​​ឲ្យ​ភ្នែក​កម្សត់ និង​ភ័យ​ខ្លាច​របស់​នាង ចេញ​ឆ្ងាយ​ពី​នាង។

“គាត់​ឈ្មោះ​អ្វី?” សារ៉ា សួរ ពេល​នាង​អង្គុយ​ក្បែរ​តុ ដៃ​ទល់​ចង្កា​ ពេល​ដែល​នាង​កំពុង​ស្ដាប់។

នាង​ឈ្មោះ ប៊េកគី។ ម៉ារីតេ ឮ​អ្នក​គ្រប់​គ្នា​នៅ​ជាន់​ក្រោម​ហៅ “ប៊េកគី ធ្វើ​នេះ ប៊េកគី ធ្វើ​នោះ” រាល់​ប្រាំ​នាទី​​ម្ដង​​រៀងរាល់​ថ្ងៃ។

សារ៉ា អង្គុយ​​ហើយ​សម្លឹង​ទៅ​ភ្លើង គិត​ដល់​ ប៊េកគី មួយ​មួយ​ភ្លែត​ក្រោយ​ពី​ ម៉ារីតេ ចេញ​ទៅ​ចោល​នាង។ នាង​បាន​បង្កើត​រឿង​ដែល​ប៊េកគី​ ត្រូវ​បាន​គេ​ប្រើ​ដោយ​មិន​ត្រឹម​ត្រូវ។ នាង​គិត​ថា គេ​មើល​ទៅ​មិន​មាន​អាហារ​ញ៉ាំ​គ្រប់គ្រាន់។ ភ្នែក​របស់​នាង​មើល​ទៅ​ប្រាប់​ថា​នាង​កំពុង​ឃ្លាន។ សារ៉ា សង្ឃឹម​ថា​​នាង​អាច​ជួប​គេ​ម្ដង​ទៀត ប៉ុន្តែ​ទោះ​បី​ជា​នាង​ឃើញ​គេ​លើក​​របស់​ឡើង និង​ចុះ​ពី​​ជាន់​លើ​ទៅ​ជាន់​ក្រោម ពី​ជាន់​ក្រោម​ទៅ​ជាន់​លើ​ជា​ច្រើន​ដង​ក៏​ដោយ នាង​ហាក់​ដូច​ជា​ប្រញាប់ប្រញាល់​ណាស់ ហើយ​ខ្លាច​ត្រូវ​គេ​ឃើញ ដែល​នាង​មិន​អាច​និយាយ​រក​គេ​បាន។

ប៉ុន្តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក នៅ​រសៀល​ដែល​ពោរពេញ​ដោយ​អ័ភ្រ​ ពេល​ដែល​នាង​ចូល​ទៅ​ក្នុង​បន្ទប់​អង្គុយ​លេង​នាង​ឃើញ​រូប​ភាព​គួរ​ឲ្យ​អាណិត។ នៅ​លើ​តុ​ពិសេស​របស់​នាង​មាន​ភ្លើង​បំភ្លឺ ប៊េកគី ដែល​ប្រឡាក់​ធ្យូង​លើ​ច្រមុះ និង​ប្រឡាក់​ច្រើន​កន្លែង​នៅ​លើ​អៀម​ការពារ​អាវ​របស់​នាង ជាមួយ​មួក​កាតឹប​នៅ​លើ​ក្បាល និង​ប្រអប់​ធ្យូង​ទទេ​នៅ​លើ​កម្រាល​ឥដ្ឋ​ក្បែរ​នាង បាន​លង់លក់​ដោយ​​ការ​ធ្វើ​ការ​ហួស​កម្លាំង​រាង​កាយ​តូច​​របស់​នាង។ នាង​ត្រូវ​គេ​បញ្ជូន​មក​ជាន់​លើ​ដើម្បី​រៀបចំ​បន្ទប់​គេង​សម្រាប់​ពេល​ល្ងាច។ មាន​បន្ទប់​ជា​ច្រើន​ដែល​ត្រូវ​រៀបចំ ហើយ​នាង​បាន​រត់​ពេញ​មួយ​ថ្ងៃ​ហើយ។ បន្ទប់​របស់​សរ៉ា ជា​បន្ទប់​ដែល​នាង​បាន​រៀប​ចំ​ក្រោយ​គេ។ បន្ទប់​នេះ​មិន​ដូច​ជា​បន្ទប់​ផ្សេង​​ទៀត​​ដែល​រាបស្មើ​ និង​ទទេ​​នោះ​ទេ។ បន្ទប់​អង្គុយ​លេង​របស់​ សារ៉ា ដូច​ជា​ទំនើប​ណាស់​សម្រាប់​អ្នក​បម្រើ​នៅ​ផ្ទះ​បាយ ក្នុង​នោះ​មាន​សៀវភៅ និង​គំនូរ​ជា​ច្រើន និង​របស់​គួរ​ឲ្យ​ចង់​ដឹង​ជា​ច្រើន​មក​ពី​ឥណ្ឌា មាន​សាឡុង និង​កៅអី​ទន់​ទាប អ៊េមីលី អង្គុយ​លើ​កៅអី​ផ្ទាល់​ខ្លួន​​របស់​នាង ហើយ​តែង​តែ​មាន​ពន្លឺ​ជា​និច្ច។  ប៊េកគី ទុក​បន្ទប់​នេះ​រៀបចំ​ចុង​ក្រោយ​គេ ហើយ​នាង​តែង​តែ​សង្ឃឹម​ថា បាន​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​អង្គុយ​លើ​កៅអី​ទន់ និង​មើល​ខ្លួន​ឯង ហើយ​គិត​ពី​សំណាង​ល្អ​ដ៏​អស្ចារ្យ​របស់​ក្មេង​ដែល​មាន​របស់​ទាំង​អស់​នេះ និង​ចេញ​ទៅ​ក្រៅ​ពេល​ថ្ងៃ​ត្រជាក់​ខ្លាំង​ជាមួយ​នឹង​មួក និង​អាវ​ធំ​។

ព្រះនាង​តូច (ភាគ​ទី​៤)

នៅ​រសៀល​នេះ​ពេល ប៊េកគី បាន​អង្គុយ​ចុះ​នាង​មាន​អារម្មណ៍​ថា​បាន​ធូរ​ស្រាល ការ​រត់​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ដៃ​ជើង​ដែល​ចុក​រោយ​ហាក់​បាន​​ស្បើយ​ល្ហើយ​ ហើយ​ពន្លឺ​ និង​កំដៅ​ពី​ចង្ក្រាន​បាន​សណ្ដំ​រាង​កាយ​នាង​ប្រៀប​បាន​នឹង​វេទមន្ត ពេល​ដែល​នាង​សម្លឹង​ទៅ​ធ្យូង​ក្រហម​ច្រាល​ក្នុង​ចង្ក្រាន​ ស្នាម​ញញឹម​បាន​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​ដែល​​ប្រឡាក់​​​ស្រមូម​របស់​នាង ក្បាល​របស់​នាង​ទម្រេត​ចុះ​ដោយ​នាង​មិន​ដឹង​ខ្លួន​ ភ្នែក​របស់​នាង​​បិទ​ព្រឹមៗ ហើយ​នាង​ក៏​លង់​លក់​ទៅ។ នាង​នៅ​ក្នុង​បន្ទប់​បាន​ប្រហែល​ជា​ដប់​នាទី​ប៉ុណ្ណោះ​​ សារ៉ា ក៏​ចូល​មក​ដល់ ប៉ុន្តែ​នាង​លង់​ក្នុង​ដំណេក​យ៉ាង​ល្ហិតល្ហៃ ហាក់​ដូច​ជា​នាង​បាន​គេង​លក់​រាប់​ឆ្នាំ​មក​ហើយ​ក្នុង​រឿង​ព្រេង​និទាន។ រូប​រាង​របស់​នាង​គឺ​ជា​កម្មករ​ដែល​មាន​សម្លៀកបំពាក់​រហែក​ដាច់ដាច​ ខ្លួន​ប្រាណ​ប្រឡាក់ប្រឡូស និង​មុខ​អាក្រក់។

រូប​រាង​សារ៉ា មិន​ដូច​ជា​នាង​ទេ នាង​ហាក់​បីដូច​ជា​អ្នក​មក​ពី​ពិភព​ផ្សេង​គ្នា។ នៅ​រសៀល​នេះ​នាង​បាន​ចូល​រៀន​ថ្នាក់​ហាត់​រាំ​របស់​នាង ហើយ​ជា​រសៀល​ដែល​​នាយក​ផ្នែក​រាំ​បាន​មក​ចូល​រួម​មើល​ការ​ហាត់​រៀន ដូច្នោះ​ម៉ោង​នោះ​គឺ​ពិសេស​ជាង​ការ​ហាត់​រៀន​រៀងរាល់​សប្ដាហ៍។ សិស្ស​ក្នុង​សាលា​ស្លៀកពាក់​សម្លៀកបំពាក់​ល្អ​បំផុត​របស់​ពួក​គេ ហើយ​ដោយសារ​ សារ៉ា រាំ​ស្អាត ដូច្នោះ​ហើយ ម៉ារីតេ បាន​ស្នើ​ឲ្យ​នាង​​តុបតែង​ និង​ស្លៀកពាក់​ឲ្យ​ស្អាត​បំផុត។

ថ្ងៃ​នេះ​សម្លៀកបំពាក់​របស់​នាង​ពណ៌​​ផ្កា​កុលាប​ក្រហម ហើយ​ម៉ារីតេ បាន​ទិញ​បាច់​ផ្កា​កុលាប​ មក​ដើម្បី​តុបតែង​ស្បៃ​​ខាង​ក្រោយ​ខ្នង​របស់​នាង។ នាង​រៀន​រាំ​ចង្វាក់​ថ្មី ជា​ចង្វាក់​ដ៏​រីករាយ​ដែល​នាង​បាន​ពត់ពេន​ខ្លួន​ ហក់​លោត ធ្វើ​ឲ្យ​រាង​កាយ​ដ៏​តូច​របស់​នាង​មើល​ទៅ​ហាក់​ដូច​ជា​មេអំបៅ​ពណ៌​កុលាប​ក្រហម​ដ៏​ធំ​មួយ​កំពុង​សំកាំង​ខ្លួន​ និង​ហើរ​ពេញ​បន្ទប់ ហើយ​ការ​ហាត់​ប្រាណ​ដ៏​រីករាយ​នេះ​បាន​នាំ​ស្នាម​ញញឹម​​ដ៏​ស្រស់​ស្អាត​មក​លើ​ផ្ទៃ​មុខ​របស់​នាង។

ពេល​ដែល​នាង​ចូល​ដល់​ក្នុង​បន្ទប់ នាង​ឈាន​ជើង​ចូល​បាន​ពីរ​បី​ជំហាន​តូចៗ​របស់​នាង ហើយ​ពេល​នោះ​ប៊េកគី អង្គុយ​ងក់​ក្បាល​ចុះ ដោយ​មួក​របស់​នាង​បាន​ធ្លាក់​សំយាក​ពី​ក្បាល​របស់​នាង។

“អូ! គឺ​ក្មេង​កម្សត់​នោះ!” នាង​ភ្ញាក់​ដោយ​សំឡេង​ស្រទន់ ពេល​នាង​ឃើញ ប៊េកគី។

នាង​មិន​មាន​អារម្មណ៍​ខឹង ឬ​អន់​ចិត្ត​ទេ ពេល​ឃើញ​កៅអី​របស់​នាង​ត្រូវ​បាន​ក្មេង​រូប​អាក្រក់ សំលៀកបំពាក់​ដាច់ដាច​អង្គុយ​លើ​នោះ។ បើ​និយាយ​ការ​ពិត​ទៅ នាង​ពិត​ជា​សប្បាយ​ចិត្ត ដែល​ឃើញ​ក្មេង​កម្សត់​នោះ​អង្គុយ​លើ​​នោះ។ ពេល​នាង​ក្មេង​ស្រី​ដែល​គេ​ប្រើ​ហួស​​កម្លាំង​​នៅ​ក្នុង​រឿង​របស់​នាង​​ក្រោក​ឡើង នាង​អាច​និយាយ​ជា​មួយ​គេ​បាន។ នាង​ដើរ​សំដៅ​ទៅ​គេ​ដោយ​ស្ងាត់ៗ ហើយ​ឈរ​សម្លឹង​មើល​នាង។ ប៊េកគី​ ស្រមុក​បន្តិច។

“ខ្ញុំ​ចង់​ឲ្យ​នាង​ដឹង​ខ្លួន​ដោយ​ខ្លួន​ឯង ខ្ញុំ​មិន​ចង់​ដាស់​នាង​ទេ ប៉ុន្តែ​កញ្ញា មីនជីន នឹង​ខឹង​សម្បារ​ប្រសិន​បើ​គាត់​ដឹង។ ខ្ញុំ​នឹង​រង់​ចាំ​ពីរ​បី​នាទី​ទៀត។”

នាង​ទៅ​អង្គុយ​នៅ​កៅអី​អែប​តុ​ ហើយ​យោល​ជើង​តូច​របស់​នាង ហើយ​គិត​ថា​តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​ល្អ។ កញ្ញា អាម៉េឡា អាច​ចូល​មក​​ទី​នេះ​បាន​គ្រប់​ពេល ហើយ​បើ​គាត់​ចូល​មក​មែន ប៊េកគី ប្រាកដ​ជា​ត្រូវ​គេ​ស្ដី​បន្ទោស។

“ប៉ុន្តែ​នាង​អស់​កម្លាំង​ណាស់ នាង​អស់​កម្លាំង​ណាស់។” សារ៉ា គិត។

កំទេច​ធ្យូង​ពី​ចង្ក្រាន​ផ្ទុះ​តិច​ៗ​គ្រប់​ពេល ហើយ​ពេល​ដែល​វា​ប៉ើង​ទៅ​ប៉ះ​ ប៊េកគី នាង​ក៏​បើក​ភ្នែក និង​ភ្ញាក់​ឡើង​ដោយ​ភាព​ភ័យ​ខ្លាច។ នាង​មិន​ដឹង​ខ្លួន​ថា បាន​គេង​លក់​ទេ។ នាង​គ្រាន់​តែ​ដឹង​ថា​ នាង​អង្គុយ​លេង​មួយ​ភ្លែត​ហើយ​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ ពេល​​ដែល​នាង​បើក​ភ្នែក​និង​ដឹង​ខ្លួន​​ច្បាស់​មក​វិញ​ នាង​មើល​ដោយ​ស្រឡាំងកាំង​ ខណៈ​ដែល​សិស្ស​មក​ស្នាក់​ដ៏​ស្រស់​ស្អាត​​​ប្រៀប​ដូច​​ទេពអប្សរ​ក្នុង​ឈុត​កុលាប​ក្រហម​កំពុង​អង្គុយ​នៅ​ក្បែរ​នាង។

នាង​សម្រាស់​ខ្លួន​​ ហើយ​ចាប់​មួក​ពាក់​ឲ្យ​ស្រួលបួល​វិញ។ អូ ពេល​នេះ​នាង​ដឹង​ថា​​នាង​មាន​បញ្ហា​ហើយ​ ដែល​មក​គេង​លក់​លើ​កៅអី​របស់​កុមារី​​ដែល​មាន​ឈ្មោះ​ល្បី​នេះ។ នាង​នឹង​ត្រូវ​គេ​ដេញ​ចេញ​ដោយ​មិន​ឲ្យ​ប្រាក់​ខែ។

នាង​​បន្លឺ​សំឡេង​ឡើង​ហាក់​ដូច​ជា​កំពុង​ដក​ដង្ហើម​ធំៗ។

“អូ អ្នក​នាង! ៗ! ឲ្យ​ខ្ញុំ​សុំទោស​អ្នក​នាង! អូ ខ្ញុំ​សុំទោស​អ្នក​នាង!” នាង​និយាយ​ទាំង​ភ័យ​ស្លន់។

សារ៉ា លោត​ចុះ​ហើយ​ដើរ​ទៅ​យ៉ាង​កៀក​នាង។

“កុំ​ខ្លាច​អី មិន​មាន​បញ្ហា​អ្វី​បន្តិច​ឡើយ​” នាង​និយាយ​ហាក់​ដូច​ជា​ពេល​នាង​កំពុង​និយាយ​ជាមួយ​ក្មេង​តូចៗ​ដូច​ជា​នាង។

“ខ្ញុំ​គ្មាន​ចេតនា​ទេ​អ្នក​នាង ភ្លើង​កក់​ក្ដៅ អឺ ហើយ​ខ្ញុំ​អស់​កម្លាំង​ពេក មិន​មែន …” ប៊េកគី តប។

សារ៉ា សើច​​បែប​រាក់ទាក់​បន្តិច ហើយ​ដាក់​ដៃ​លើ​ស្មា​របស់​នាង។

“បង​អស់​កម្លាំង បង​មិន​អាច​ទ្រាំ​បាន​ទេ បង​មិន​ទាន់​ដឹង​ខ្លួន​ស្រួល​បួល​ទេ។” នាង​និយាយ។

ប៊េកគី សម្លឹង​នាង​ដោយ​ភ្នែក​ដ៏​កម្សត់។ តាម​ពិត​នាង​មិន​ដែល​បាន​ស្ដាប់​ពាក្យ​​​ល្អ និង​រួសរាយ​បែប​នេះ​ពី​នរណា​ម្នាក់​ទេ​ពី​មុន​មក។ នាង​តែង​តែ​ត្រូវ​គេ​បង្គាប់​ បញ្ជា និង​ស្ដី​បន្ទោស ហើយ​​និង​ត្រូវ​គេ​មួរ​ស្លឹក​ត្រចៀក។ ហើយ​ក្មេង​ស្រី​ស្លៀក​ឈុត​រាំ​ពណ៌​កុលាប​ក្រហម​នេះ និយាយ​ជា​មួយ​នាង​ហាក់​ដូច​ជា​នាង​មិន​មែន​ជា​ក្មេង​ធ្វើ​ការ​នៅ​ផ្ទះ​បាយ​ទេ ហាក់​ដូច​នាង​មាន​សិទ្ធិ​អស់​កម្លាំង ហើយ​ថែម​ទាំង​អាច​គេង​បាន! ដៃ​ដ៏​តូច​ដែល​ដាក់​នៅ​លើ​ស្មា​របស់​នាង ហាក់​ដូច​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​បំផុត​ដែល​នាង​មិន​ធ្លាប់​មាន។

“អ្នក​នាង អ្នក​នាង​ មិន​ខឹង​ទេ? អ្នក​នាង​នឹង​មិន​ប្រាប់​ម្ចាស់​ស្រី​ទេ?” នាង​និយាយ​។

“អត់​ទេ ខ្ញុំ​ប្រាកដ​ជា​មិន​ប្រាប់​ទេ។” សារ៉ា និយាយ​ខ្លាំង​បន្តិច។

ទឹក​មុខ​របស់​ ប៊េកគី ហាក់​ពិបាក​ទ្រាំ​នឹង​អាការៈ​ភ័យ​​ខ្លាច សារ៉ា មាន​អារម្មណ៍​ថា​សោក​ស្ដាយ​ចំពោះ​នាង នាង​ដាក់​ដៃ​របស់​នាង​លើ​ថ្ពាល់​របស់ ប៊េកគី។

“ហេតុ​អី? ពួក​យើង​គឺ​ដូច​តែ​គ្នា​ទេ ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ស្រី​ដូច​បង​ដែរ។ គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ដែល​ខ្ញុំ​មិន​មែន​ជា​បង ហើយ​បង​មិន​មែន​ជា​ខ្ញុំ!” សារ៉ា និយាយ។

ប៊េកគី មិន​យល់​អ្វី​​បន្តិច​ទេ។

“ចៃដន្យ​មែន​ទេ​អ្នក​នាង? នាង​សួរ​ដោយ​គោរព។

“ត្រូវ​ហើយ” សារ៉ា ឆ្លើយ ហើយ​សម្លឹង​មើល​នាង​​ជាមួយ​នឹង​ការ​គិត​មួយ​ភ្លែត។ ប៉ុន្តែ​បន្ទាប់​មក​ទៀត​នាង​និយាយ​​ដោយ​សំឡេង​ផ្សេង។ នាង​ដឹង​ថា​ ប៊េកគី មិន​យល់​ពី​អត្ថន័យ​របស់​នាង​ទេ។

“បង​ធ្វើ​ការ​ហើយ​ ឬ​នៅ? បង​ហ៊ាន​នៅ​ទី​នេះ​ពីរ​បី​នាទី​ទេ?” នាង​សួរ។

ប៊េកគី ភ័យ​ខ្លាំង​ម្ដង​ទៀត។

“ទីនេះ​​ឬ អ្នក​នាង? ខ្ញុំ?”

សារ៉ា រត់​ទៅ​ទ្វារ បើក​ទ្វារ មើល​ជុំវិញ​នោះ​ ហើយ​ខំ​ស្ដាប់​សំឡេង។

“គ្មាន​អ្នក​ណា​នៅ​ក្បែរ​នេះ​ទេ បើ​បង​រៀបចំ​បន្ទប់​រួច​អស់​ហើយ បង​អាច​នៅ​ទីនេះ​មួយ​ភ្លែត​បាន។ ខ្ញុំ​គិត​ថា បង​ប្រហែល​ជា​ចូល​ចិត្ត​នំ​ខេក។”

សារ៉ា​ បើក​ប្រអប់​ហើយ​ឲ្យ​នំ​ខេក​ទៅ​នាង​មួយ​ដុំ ការ​ខាំ​និង​ទំពារ​នំ​របស់​នាង​ហាក់​ដូច​ជា​មិន​មែន​កំពុង​ពេញ​ការ​ឃ្លាន​ទេ តែ​ជា​អ្វី​ដែល​នាង​រីករាយ​បំផុត​ហើយ​​មិន​ដែល​ស្រមៃ​ថា​នាង​នឹង​បាន​ញ៉ាំ​នំ​នេះ​នៅ​ក្នុង​បន្ទប់​បែប​នេះ។ សារ៉ា និយាយ និង​សួរ​សំនួរ ហើយ​សើច​រហូត​ដល់​សេចក្ដី​ភ័យ​ខ្លាច​របស់​ ប៊េកគី បាន​ស្រាកស្រាន្ត​​ដោយ​ខ្លួន​ឯង ហើយ​ម្ដង​ឬ​ពី​ដង​ប៊េកគី ហ៊ាន​សួ​សំនួរ​។

“នោះ​គឺ គឺ​សម្លៀកបំពាក់​រាំ​ស្អាត​បំផុត​របស់​អ្នក​នាង?” នាង​មើល​​​ឈុត​រាំ​ពណ៌​កុលាប​ក្រហម​នោះ​យ៉ាង​ហូរ ហើយ​នាង​សួរ​ដែល​ឮ​សំឡេង​ហាក់​ដូច​ជា​គេ​ខ្សឹប។

“នេះ​ជា​ឈុត​មួយ​ក្នុង​ចំណោម​ឈុត​​សម្រាប់​រៀន​រាំ​របស់​ខ្ញុំ​​ជា​ច្រើន ខ្ញុំ​ចូល​ចិត្ត​វា ចុះ​បង?”​ សារ៉ា ឆ្លើយ។

ប៊េកគី រក​ពាក្យ​និយាយ​មិន​​បាន​ព្រោះ​ក្ដី​ស្រលាញ់​ប៉ុន្មាន​វិនាទី បន្ទាប់​​មក​និយាយ​ដោយ​សំឡេង​ស្រាលៗ។

“ខ្ញុំ​ធ្លាប់​​ឃើញ​​ព្រះ​នាង​ម្ដង ខ្ញុំ​ឈរ​នៅ​ដង​ផ្លូវ​ជា​មួយ​មនុស្ស​ជា​ច្រើន មើល​គេ​ដង្ហែ​ព្រះនាង​ទៅ​មើល​អ្នក​រាំ​អូប៉េរ៉ា។ គ្រប់​គ្នា​តាម​សម្លឹង​មើល​ព្រះ​នាង ព្រះ​នាង​នៅ​តូច​ ប៉ុន្តែ​ទ្រង់​គ្រង​ឈុត​ពណ៌​ផ្កា​ឈូក ដោយ​មាន​ផ្កា​ជា​ច្រើន។ ខ្ញុំ​នឹក​ដល់​ព្រះ​នាង​ពេល​ដែល​ខ្ញុំ​ឃើញ​អ្នក​​​នាង​អង្គុយ​លើ​កៅអី​នោះ។ អ្នក​នាង​ដូច​ជា​ទ្រង់​អីចឹង។

“ជា​ញឹកញាប់​ខ្ញុំ​​បាន​គិត​ថា​ខ្ញុំ​ជា​ព្រះ​​នាង ខ្ញុំ​ចង់​ដឹង​ថា​ជា​ព្រះ​នាង​មាន​អារម្មណ៍​យ៉ាង​ម៉េច។ ខ្ញុំ​ជឿ​ថា​ខ្ញុំ​នឹង​ប្រឌិត​រឿង​ថា​ខ្ញុំ​ជា​ព្រះ​នាង​មួយ​អង្គ។”

ប៊េកគី សម្លឹង​នាង​ដោយ​ក្ដី​ស្រលាញ់ ហើយ​ដូច​ជា​ពេល​មុន​អីចឹង​​នាង​មិន​យល់​ពាក្យ​ដែល​សារ៉ា​និយាយ​ទេ។ មិន​យូរ​ប៉ុន្មាន​សារ៉ា គិត​ឃើញ​ហើយ​ងាក​មក​សួរ​នាង​សំនួរ​ថ្មី​ទៀត។

“ប៊េកគី បង​មិន​បាន​ស្ដាប់​រឿង​នោះ​ទេ?”

“ចា៎ អ្នក​នាង ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ស្ដាប់​ទេ ប៉ុន្តែ​រឿង​នោះ​អស្ចារ្យ​ពេក​ ទើប​ខ្ញុំ​ស្ដាប់​ដោយ​មិន​​បាន​តាំង​ចិត្ត។” ប៊េកគី សារភាព។

“​ខ្ញុំ​ចង់​ឲ្យ​បង​ស្ដាប់​រឿង​នោះ បើ​បង​និទាន​រឿង បង​មិន​ត្រូវ​ការ​អ្វី​ទាំង​អស់​ក្រៅ​ពី​មាន​មនុស្ស​ចង់​ស្ដាប់។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​បែប​នោះ​ទេ។ បង​ចង់​ស្ដាប់​សាច់​រឿង​ដែល​នៅ​សល់​ទេ?” សារ៉ា និយាយ។

ប៊េកគី ដក​ដង្ហើម​ញាប់​ម្ដង​ទៀត។

“ខ្ញុំ​ស្ដាប់? ដូច​ជា​ខ្ញុំ​ជា​សិស្ស​ម្នាក់​ដែរ​មែន​ទេ​អ្នក​នាង? រឿង​ទាំង​អស់​ពី​ព្រះនាង និង​កូន​សត្វ​តូចៗ​ពណ៌​ស​កំពុង​ហែល​ទឹក ដោយ​ផ្កាយ​តូចៗ​ជា​ច្រើន​នៅ​លើ​សក់​របស់​ពួក​គេ?” នាង​ស្រែក។

សារ៉ា ងក់​ក្បាល។

“ខ្ញុំ​ខ្លាច​ថា​ពេល​នេះ​បង​គ្មាន​ពេល​ស្ដាប់​ទេ ប៉ុន្តែ​បើ​បង​អាច​ប្រាប់​ខ្ញុំ​បាន​ថា​ម៉ោង​ប៉ុន្មាន​បង​អាច​មក​បន្ទប់​របស់​ខ្ញុំ​បាន ខ្ញុំ​នឹង​ព្យាយាម​មក​បន្ទប់​ ហើយ​និយាយ​ប្រាប់​បង​មួយ​ថ្ងៃ​បន្តិចៗ​រហូត​ដល់​ចប់។ នេះ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ស្រលាញ់​និង​វែង ហើយ​ខ្ញុំ​តែង​តែ​បន្ថែម​សាច់​រឿង​តិចៗ” នាង​និយាយ។

“អញ្ចឹង​ខ្ញុំ​នឹង​មិន​​គិត​​​ទេ​ទោះ​ចង្ក្រាន​ធ្យូង​ធ្ងន់​យ៉ាង​ណា ចុងភៅ​ធ្វើ​យ៉ាង​ម៉េច​ចំពោះ​ខ្ញុំ បើ​ខ្ញុំ​គិត​ដល់​រឿង​នោះ។” ប៊េកគី ដក​ដង្ហើម​វែងៗ។

“​បង​អាច ខ្ញុំ​នឹង​និយាយ​រឿង​នេះ​ប្រាប់​បង​ទាំង​អស់។” សារ៉ា​និយាយ។

ពេល​ដែល​ប៊េកគី ចុះ​ទៅ​ជាន់​ក្រោម​វិញ នាង​មិន​ដូច​ប៊េកគី ដែល​អស់​កម្លាំង​ដោយ​សារ​លើក​ចង្ក្រាន​ធ្យូង​ធ្ងន់​ៗ​នោះ​ទេ។ នាង​មាន​នំ​ខេក​នៅ​ក្នុង​​ហោប៉ៅ​មួយ​ដុំ​ទៀត ហើយ​នាង​​បាន​​​ឆ្អែត​ ​និង​ទទួល​​ភាព​កក់​ក្ដៅ។ ប៉ុន្តែ​មិន​ដោយ​សារ​តែ​នំ​ខេក និង​ភ្លើង​ចង្ក្រាន​នោះ​ទេ គឺ​អ្វី​ផ្សេង​បាន​ផ្ដល់​កម្លាំង និង​ធ្វើ​ឲ្យ​នាង​កក់​ក្ដៅ ហើយ​នោះ​គឺ​សារ៉ា។

ពេល​ដែល​នាង​ទៅ​បាត់​ សារ៉ា អង្គុយ​លើ​កៅអី​របស់​នាង​នៅ​ក្បែរ​តុ។ ជើង​របស់​នាង​នៅ​លើ​កៅអី ហើយ​កែង​ដៃ​នៅ​លើ​ជង្គង់ ហើយ​ចង្កា​នៅ​លើ​បាត​ដៃ។

“ប្រសិន​បើ​ខ្ញុំ​ជា​ព្រះនាង​ពិត​ប្រាកដ​មែន ខ្ញុំ​អាច​និយាយ​រឿង​ប្រាប់​មនុស្ស​កាន់​តែ​ច្រើន។ ប៉ុន្តែ​ទោះ​បី​​​ខ្ញុំ​គ្រាន់​តែ​ប្រឌិត​ខ្លួន​ធ្វើ​ជា​ព្រះ​នាង ខ្ញុំ​អាច​ច្នៃ​រឿង​​តូចៗ​ដើម្បី​មនុស្ស​ជា​ច្រើន។ រឿង​ដូច​ជា​ពេល​នេះ​ជា​ដើម។ នាង​សប្បាយ​ចិត្ត​ដូច​ជា​នោះ​ជា​រឿង​ធំ​ដែល​បាន​​ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​សប្បាយ​ចិត្ត។

​កាពីទែន គ្រូវី បាន​សរសេរ​សំបុត្រ​មក​​ សារ៉ា ប្រាប់​​ពីរ​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ មិត្ត​ដែល​​ធ្លាប់​រៀន​នៅ​សាលា​ជា​មួយ​គាត់​ពេល​នៅ​ក្មេង​បាន​មក​រក​គាត់​ដោយ​មិន​បាន​រំពឹង​ទុក​មុន​នៅ​ឥណ្ឌា។ គាត់​ជា​ម្ចាស់​ដី​ដ៏​ធំ​ដែល​​ដី​ទាំង​នោះ​ត្រូវ​បាន​​គេ​រក​ឃើញ​ថា​មាន​ពេជ្រ​ជា​ច្រើន ហើយ​គាត់​ចូល​រួម​ជា​មួយ​ការ​អភិវឌ្ឍ​រ៉ែ។ ប្រសិន​បើ​គ្រប់​យ៉ាង​​ដំណើរ​​ដូច​ការ​រំពឹង​ទុក គាត់​នឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដូច​​ជា​ការ​គិត​ដ៏​​មហិមា​ ហើយ​ដោយសារ​​គាត់​ចូល​ចិត្ត​មិត្ត​របស់​គាត់​ដែល​ធ្លាប់​រៀន​ជា​មួយ​គ្នា គាត់​បាន​​ផ្ដល់​ឱកាស​ដ៏​ធំ​សំបើម​នេះ​​ឱ្យ​គេ​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ការ​រុករក។ មិន​យូរ​ប៉ុន្មាន​​ក្រោយ​ពី​រឿង​ដ៏​គួរ​រំភើប​នេះ​បាន​កើត​ឡើង មិន​គ្រាន់​តែ​សារ៉ា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្មេង​ក្នុង​សាលា​ទាំង​មូល​​យល់​ថា​នោះ​ជា​រឿង​ដ៏​រំភើប​ហើយ​បាន​ទុក​រឿង​នោះ​ជា​ប្រធាន​បទ​សំខាន់​ក្នុង​ការ​ជជែក​គ្នា​លេង​អស់​ជា​ច្រើន​សប្ដាហ៍។ សារ៉ា គិត​ពី​រឿង​នោះ​ ហើយ​គូរ​​គំនូរ​​​ឲ្យ អេមេនហ្គាដ និង​ឡូទី មើល​ដែល​បង្ហាញ​ពី​ផ្លូវ​ដែល​គេ​​ជីក​ចូល​ទៅ​ក្រោម​ដី​កន្លែង​ដែល​មាន​ត្បូង​ចាំង​ពន្លឺ ទាំង​ជញ្ជាំង និង​ពិដាន ហើយ​បុរស​ចម្លែកៗ​កំពុង​ជីក និង​លើក​របស់​ធ្ងន់ៗ។ អេមេនហ្គាដ រីករាយ​នឹង​រឿង​នេះ ហើយ​ឡូទី ទទូច​ឲ្យ​និយាយ​ប្រាប់​នាង​ម្ដង​ទៀត​ជា​រៀង​រាល់​ល្ងាច។ ឡាវីនី មាន​គំនិត​ច្រណែន​នឹង​រឿង​នេះ​ណាស់ ហើយ​បាន​ប្រាប់​ ជេស៊ី ថា​​នា​ង​មិន​ជឿ​រឿង​បែប​នោះ​ទេ​ ថា​មាន​រ៉ែ​ពេជ្រ។

“ម៉ាក់​របស់​ខ្ញុំ​មាន​ចិញ្ចៀន​ពេជ្រ​ដែល​មាន​តម្លៃ​សែសិប​ផោន ហើយ​វា​មិន​ធំ​ទេ។ ប្រសិន​បើ​មាន​រ៉ែ​ដែល​ពោរពេញ​ដោយ​ពេជ្រ​នោះ​ មនុស្ស​ប្រាកដ​ជា​មាន​ខ្លាំង​ណាស់ នេះ​ពិត​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​មែន។”

“ប្រហែល​ជា​សារ៉ា នឹង​ក្លាយ​ជា​អ្នក​មាន​ខ្លាំង​ដែល​នាង​នឹង​ក្លាយ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​អស់​សំណើច។” ជេស៊ី សើច​ក្អឹកៗ​។

“នាង​គួរ​ឲ្យ​អស់​សំណើច​ដោយ​មិន​បាច់​​ក្លាយ​ជា​អ្នក​មាន” ឡាវីនី គំហក។

“ខ្ញុំ​ជឿ​ថា​ឯង​ស្អប់​គេ” ជេស៊ី និយាយ។

“ទេ ខ្ញុំ​អត់​ទេ តែ​ខ្ញុំ​មិន​ជឿ​រឿង​រ៉ែ​ពេជ្រ​ទេ។” ឡាវីនី ការពារ​ខ្លួន។

“អូ! មនុស្ស​អាច​រក​វា​បាន​មក​ពី​កន្លែង​ណា​មួយ ឡាវីនី ឯង​គិត​យ៉ាង​ម៉េច​ពី​អ្វី​ដែល​ ជើរូដ និយាយ?” ជេស៊ី និយាយ។

“ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​ខ្វល់​ទេ​ទោះ​មាន​រឿង​ច្រើន​ទៀត​ពី​ការ​ប្រឌិត​របស់​​ សារ៉ា ក៏​ដោយ។”

“ត្រូវ​ហើយ គឺ​យ៉ាង​នេះ​ហើយ។ មួយ​ក្នុង​ចំណោម​រឿង​ដែល​នាង​ប្រឌិត​គឺ នាង​ជា​ព្រះនាង។ នាង​លេង​វា​រាល់​តែ​ពេល ទោះ​បី​នៅ​ក្នុង​ថ្នាក់​រៀន។ នាង​និយាយ​ថា​ រឿង​នោះ​ធ្វើ​ឲ្យ​នាង​រៀន​មេរៀន​បាន​កាន់​តែ​ល្អ។ នាង​ចង់​ឲ្យ អេមេនហ្គាដ ក្លាយ​ជា​ព្រះ​នាង​ដែរ ប៉ុន្តែ​អេមេនហ្គាដ និយាយ​ថា​នាង​ធាត់​ពេក។”

“នាង​​ធាត់​ពេក ហើយ​សារ៉ា ស្គម​ពេក។” ឡាវីនី និយាយ​។

ជេស៊ី សើច​ក្អឹកៗ​​ម្ដង​ទៀត​តាម​ធម្មជាតិ​របស់​នាង។

“នាង​និយាយ​ថា គ្មាន​អ្វី​ពាក់ព័ន្ធ​ជា​មួយ​នឹង​រូបរាង ឬ​អ្វី​ដែល​យើង​មាន​ទេ។ វា​ពាក់​ព័ន្ធ​តែ​ជា​មួយ​អ្វី​ដែល​យើង​ធ្វើ​ និង​អ្វី​ដែល​យើង​គិត។”

“ខ្ញុំ​​រំពឹង​ថា​​​ នាង​គិត​ថា​នាង​ជា​ព្រះនាង​ប្រសិន​បើ​នាង​ជា​អ្នក​សុំទាន យើង​នាំង​គ្នា​ហៅ​នាង​ថា ព្រះនាង​​ម្ចាស់​ ទៅ។” ឡាវីនី និយាយ។

មេរៀន​ប្រចាំ​ថ្ងៃ​បាន​បញ្ចប់ ហើយ​ក្មេងៗ​នៅ​អង្គុយ​មុខ​ភ្លើង​បន្ទប់​រៀន រីករាយ​ជា​​មួយ​នឹង​ពេល​វេលា​ដែល​ពួក​គេ​ចូល​ចិត្ត​បំផុត។ ជា​ពេល​ដែល​កញ្ញា មីនជីន និង​អាម៉េឡា យក​តែ​របស់​ពួក​គាត់​ចូល​ក្នុង​បន្ទប់​អង្គុយ​លេង​និង​ផ្ដល់​ពេល​វេលា​​ឲ្យ​ខ្លួន​ឯង។ ពេល​នេះ​ជា​ពេល​ដែល​អ្នក​ទាំង​ពីរ​មិន​ចាំ​បាច់​ត្រូវ​និយាយ​ច្រើន​ទៀត​ទេ ប្រសិនបើ​ក្មេងៗ​ដែល​មក​ស្នាក់​នៅ​រៀន​មិន​បង្ក​សំឡេង​រំខាន ប៉ុន្តែ​ជា​ធម្មតា​ពួក​គេ​តែង​តែ​​​មាន​រឿង​តូច ឬ​ធំ​ក្នុង​ការ​លេង​ជុំ​​គ្នា។ ពេល​ដែល​ពួក​គេ​ស្រែក​ទ្រហោ​យំ សិស្ស​ធំៗ​តែង​តែ​ត្រូវ​បាន​ស្ដី​បន្ទោស ឬ​ត្រូវ​បាន​អ្នក​គ្រូ​ចាប់​អង្រួន។ ពួក​គេ​ត្រូវ​រក្សា​​សណ្ដាប់​ធ្នាប់ ហើយ​ប្រសិន​បើ​ពួក​គេ​មិន​គោរព​ពួកគេ​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ដែល​កញ្ញា មីនជីន ឬ​អាម៉េឡា នឹង​បង្ហាញ​ខ្លួន​មក ហើយ​ផ្ដល់​មេរៀន​ដល់​អ្នក​បង្ក​រឿង។ ពេល​ដែល​ឡាវិនី និយាយ​ទ្វារ​នៅ​ចំហ ហើយ​សារ៉ា បាន​ដើរ​ចូល​មក​ជាមួយ​នឹង​ឡូទី​ ដែល​តែង​តែ​ទៅ​ណា​មក​ណា​​តាម​នាង​ដូច​ជា​កូន​ឆ្កែ​តូច​មួយ។

“នោះ​នាង ជាមួយ​នឹង​ក្មេង​ដ៏​អាក្រក់! បើ​នាង​ចូល​ចិត្ត​ក្មេង​នោះ​យ៉ាង​នេះ ម៉េច​ក៏​នាង​មិន​ទុក​គេ​នៅ​ក្នុង​បន្ទប់​របស់​នាង​ទៅ? មិន​ដល់​ប្រាំ​នាទី​ទេ នាង​នឹង​​ស្រែក​ខ្ទរ​បន្ទប់​មិន​ខាន។” ឡាវីនី និយាយ។

ទំនង​ជា​ឡូទី​ ចង់​លេង​នៅ​ក្នុង​បន្ទប់​រៀន ហើយ​បាន​នាំ​ម្ដាយ​ចិញ្ចឹម​របស់​នាង​មក​ជាមួយ​នាង។ នាង​ចូល​រួម​ជា​មួយ​ក្មេង​តូចៗ​ដែល​កំពុង​លេង​នៅ​ជ្រុង​ម្ខាង។ សារ៉ា ដើរ​ទៅ​កៅអី​នៅ​ជាប់​បង្អួច បើក​សៀវភៅ​របស់​នាង ហើយ​ចាប់​ផ្ដើម​អាន។ នោះ​គឺ​សៀវភៅ​និយាយ​ពី​បដិវត្ត​នៅ​បារាំង ហើយ​មិន​យូរ​ប៉ុន្មាន​នាង​ក៏​ស្លុង​អារម្មណ៍​ជាមួយ​នឹង​រូប​ភាព​របស់​អ្នក​ទោស​ជា​ច្រើន​នៅ​បាស្ទីល បុរស​ជា​ច្រើន​ដែល​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​នៅ​ក្នុង​គុក​ ហើយ​ត្រូវ​បាន​គេ​រំដោះ​ចេញ​មក​វិញ សក់ និង​ពុកមាត់​របស់​​ពួក​គេ​ស្ទើរ​តែ​បាំង​មុខ​ជិត ហើយ​ពួក​គេ​ភ្លេច​ថា​​នៅ​មាន​ពិភព​ខាង​ក្រៅ​នេះ​ទៅ​ហើយ ហើយ​ដូច​ជា​ពួក​គេ​កំពុង​នៅ​ក្នុង​សុបិន។

នាង​ហាក់​កំពុង​នៅ​ឆ្ងាយ​ពី​បន្ទប់​រៀន ហើយ​វា​ពិត​ជា​ពិបាក​ទ្រាំ​ដែល​ត្រូវ​ឡូទី ទាញ​នាង​ឲ្យ​ត្រលប់​មក​វិញ​ក្នុង​មួយ​ពព្រិច​ភ្នែក​ដោយ​ការ​ស្រែក​ទ្រហោ​យំ។ ហើយ​សារ៉ា មិន​ដែល​គិត​ថា​មិន​អ្វី​ធ្វើ​ឲ្យ​នាង​ខឹង​ជា​ពេល​ដែល​កំពុង​ជក់​ចិត្ត​នឹង​ការ​អាន​ហើយ​ត្រូវ​គេ​ធ្វើ​ឲ្យ​ភ្ញាក់ ឬ​មក​រំខាន​នោះ​ទេ។ មនុស្ស​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​ប្រាកដ​ជា​យល់​ពី​អារម្មណ៍​ដែល​ត្រូវ​គេ​រំខាន​នៅ​ពេល​នោះ។

“វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​មាន​គេ​វាយ​ខ្ញុំ ហើយ​ដូច​ជា​ខ្ញុំ​ចង់​វាយ​គេ​វិញ។ ខ្ញុំ​ត្រូវ​ចង​ចាំ​រឿង​ជា​ច្រើន​ឲ្យ​បាន​លឿន​ដើម្បី​ជៀស​ពី​ការ​និយាយ​អ្វី​ម្យ៉ាង​ដោយ​សារ​កំហឹង។” សារ៉ា ធ្លាប់​និយាយ​ប្រាប់ អេមេនហ្គាដ​ ម្ដង​។

នាង​ត្រូវ​ចងចាំ​រឿង​ជា​ច្រើន​ឲ្យ​បាន​លឿន​ពេល​​ដែល​នាង​ទុក​សៀវភៅ​របស់​នាង​នៅ​​លើ​កៅអី​ក្បែរ​បង្អួច ហើយ​លោត​ចុះ​ពី​ជ្រុង​ម្ខាង​ដែល​នាង​កំពុង​តែ​ស្រណុក​ចិត្ត។

ឡូទី​ កំពុង​​លេង​នៅ​​លើ​កម្រាល​ឥដ្ឋ ហើយ​បាន​ធ្វើ​ឲ្យ​ ឡាវីនី និង​ជេស៊ី ខឹង​ជា​​លើក​ដំបូង​ដោយ​ការ​បន្លឺ​សំឡេង​ខ្លាំងៗ ហើយ​នៅ​ទី​បញ្ចប់​លទ្ធផល​គឺ​នាង​ត្រូវ​ដួល​ និង​របួស​ជង្គង់​ធាត់​របស់​នាង។ នាង​ស្រែក​ ននាល​នៅ​កណ្ដាល​ចំណោម​មិត្ត​ និង​សត្រូវ​ដែល​រោម​មើល​ និង​បន្ទោស​នាង។

“ឈប់​ភ្លាម​ទៅ ក្មេង​ពូកែ​យំ! ឈប់​ភ្លាម!” ឡាវីនី បញ្ជា។

“ខ្ញុំ​មិន​មែន​ក្មេង​ពូកែ​យំ​ទេ​ ខ្ញុំ​មិន​មែន​ទេ!​ សារ៉ា សា…រ៉ា!” ឡូទី ស្រែក។

“បើ​នាង​មិន​ឈប់​យំ​ទេ កញ្ញា មីនជីន នឹង​ស្ដាប់​ឮ​មិន​ខាន ឡូទី ឈប់​យំ​ទៅ ខ្ញុំ​ឲ្យ​ឯង​មួយ​​ផេន្នី (លុយ​អង់គ្លេស) ណា!”

“ខ្ញុំ​មិន​ត្រូវ​ការ​លុយ​របស់​ឯង​ទេ” ឡូទី យំ​អណ្ដឺតអណ្ដក ហើយ​នាង​សម្លឹង​មើល​ក្បាល​ជង្គង់​របស់​នាង ហើយ​មាន​ចេញ​ឈាម​បន្តិច នាង​ស្រែក​យំ​ម្ដង​ទៀត។

សារ៉ា រត់​កាត់​​បន្ទប់​មក ហើយ​លត់​ជង្គង់​ចុះ ដាក់​ដៃ​នាង។

“​បាន​ហើយ​ឡូទី បាន​ហើយ ឯង​បាន​សន្យា​​នឹង​ សារ៉ា​ រួច​ហើយ។” នាង​និយាយ។

“នាង​ថា​ខ្ញុំ​ជា​ក្មេង​ពូកែ​យំ” ឡូទី ជូត​ទឹក​ភ្នែក។

សារ៉ា អង្អែល​នាង​ប៉ុន្តែ​និយាយ​នៅ​ក្នុង​សំឡេង​នឹងធឹង។

“ប៉ុន្តែ​បើ​ឯង​យំ ឯង​នឹង​ក្លាយ​ជា​ក្មេង​ពូកែ​យំ ឡូទី។ ឯង​បាន​​សន្យា​ហើយ។”

ឡូទី ចាំ​បាន​ថា​នាង​បាន​សន្យា​ថា​មិន​យំ ប៉ុន្តែ​នាង​​ចង់​ស្រែក​យំ​ឲ្យ​ខ្លាំង។​

“ខ្ញុំ​អត់​មាន​ម៉ាក់​ទេ ខ្ញុំ​អត់​មាន​ម៉ាក់​តាំង​ពី​តូច។”

“ឯង​មាន ឯង​ភ្លេច​ហើយ? ឯង​មិន​ដឹង​ថា សារ៉ា ជា​ម៉ាក់​របស់​ឯង​ទេ? ឯង​មិន​ចង់​បាន​សារ៉ា ធ្វើ​ជា​ម៉ាក់​ទេ​មែន​ទេ?” សារ៉ា និយាយ​លួងលោម។

ឡូទី ឱប​នាង​ដោយ​​​កំពុង​យំ​អណ្ដឺតអណ្ដក។​

“ទៅ​អង្គុយ​នៅ​កៅអី​ជាប់​បង្អួច​ជា​មួយ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ខ្សឹប​ប្រាប់​ឯង​រឿង​មួយ។” សារ៉ា បន្ត។

“មែន? បង​នឹង​ប្រាប់​ខ្ញុំ​ពី​រឿង​រ៉ែ​ពេជ្រ​​ទេ?” ឡូទី​ និយាយ​ផុតៗ។

“រ៉ែ​ពេជ្រ? ក្មេង​ឆ្នាស់​ទម្រើស ខ្ញុំ​ចង់​តែ​ទះ​កំផ្លៀង​នាង​ទេ។” ឡាវីនី​ ធ្លោយ​សំដី។ ​​​

​​សារ៉ា ក្រោក​ឈរ​ភ្លាម មុន​នេះ​នាង​កំពុង​ជក់​ចិត្ត​នឹង​សៀវភៅ​និយាយ​ពី​បាស្ទីល ហើយ​នាង​ត្រូវ​រំឭក​រឿង​ជា​ច្រើន​ភ្លាម ពេល​ដែល​នាង​ដឹង​ថា​នាង​ត្រូវ​ទៅ​មើល​កូន​ចិញ្ចឹម​របស់​នាង។ នាង​មិន​មែន​ជា​ទេពអក្សរ​ទេ ហើយ​នាង​មិន​ចូល​ចិត្ត​ ឡាវីនី។

“ត្រូវ​ហើយ ខ្ញុំ​គួរ​តែ​ទះ​កំផ្លៀង​ឯង ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទះ​កំផ្លៀង​ឯង!”  សារ៉ា និយាយ​ដោយ​កំហឹង ទប់​ខ្លួន​បន្តិច​នាង​បន្ត៖

“យ៉ាង​ហោច​ណាស់ ខ្ញុំ​ចង់​ទាំង​ទះ​កំផ្លៀង​ឯង ហើយ​ខ្ញុំ​គួរ​តែ​ទះ ប៉ុន្តែ​ខ្ញុំ​មិន​ធ្វើ​បែប​នោះ​ទេ។ ពួក​យើង​មិន​មែន​ជា​ក្មេង​តូច​ល្ងីល្ងើ​នោះ ទេ។ ពួក​យើង​ទាំង​ពីរ​នាក់​ធំ​អាច​ដឹង​អ្វី​ដែល​ល្អ​ និង​មិន​ល្អ។”

នេះ​ជា​ឱកាស​របស់​ ឡាវីនី៖

“អូ! ត្រូវ​ហើយ ព្រះ​នាង​ម្ចាស់! ខ្ញុំ​ជឿ​ថា ពួក​យើង​ជា​ព្រះ​នាង យ៉ាង​ហោច​ណាស់​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​ជា​ព្រះ​នាង។ សាលា​នេះ​​ឥឡូវ​គួរ​តែ​មាន​កិត្តិយស​ណាស់ កញ្ញា​មីនជីន មាន​ព្រះ​មក​ស្នាក់​នៅ​រៀន​ក្នុង​សាលា​របស់​គាត់។” នាង​និយាយ​បែប​ចំអក។

សារ៉ា ដើរ​សំដៅ​ទៅ​រក​នាង។ មើល​ទៅ​នាង​ហាក់​ដូច​ជា​កំពុង​ដើរ​ទៅ​មួរ​ស្លឹក​ត្រចៀក​របស់​គេ។ ការ​ប្រឌិត​រឿង​គឺ​ជា​សេចក្ដី​រីករាយ​នៃ​ជីវិត​របស់​នាង។ នាង​មិន​ដែល​និយាយ​វា​ប្រាប់​ក្មេង​ស្រី​ដែល​នាង​មិន​ចូល​ចិត្ត​ទេ។ រឿង​ថ្មី​របស់​នាង​ដែល​នាង​ប្រឌិត​ថា ខ្លួន​ឯង​ជា​ព្រះ​នាង​គឺ​ជា​រឿង​ដែល​នាង​ស្រលាញ់ ហើយ​នាង​អៀន និង​មាន​ជំនក់​ចិត្ត​ពី​រឿង​នេះ។ នាង​បាន​ទុក​រឿង​នេះ​ជា​រឿង​សំងាត់ ប៉ុន្តែ​ពេល​នេះ ឡាវីនី បាន​និយាយ​វា​បែប​ចំអក​នៅ​ក្នុង​ចំណោម​សិស្ស​ស្ទើរ​តែ​ទាំង​អស់។ នាង​មាន​អារម្មណ៍​ថា​ឈាម​ច្រាល​ឡើង​លើ​មុខ​របស់​នាង ហើយ​ហឹង​ត្រចៀក។ នាង​ទប់​អារម្មណ៍​ខ្លួន​ឯង បើ​ឯង​ជា​ព្រះ​នាង ឯង​មិន​រត់​ទៅ​រក​ជម្លោះ​ទេ។ នាង​ទម្លាក់​ដៃ​ចុះ ហើយ​នៅ​ស្ងៀម​មួយ​ភ្លែត។ ពេល​ដែល​នាង​និយាយ​ចេញ​មក គឺ​និយាយ​ដោយ​សំឡេង​នឹងធឹង នាង​ងើប​មុខ​ឡើង ហើយ​សិស្ស​នៅ​ទីនោះ​នៅ​ចាំ​ស្ដាប់។

“ពិត​មែន​ហើយ ពេល​ខ្លះ​ខ្ញុំ​ប្រឌិត​ថា​ ខ្ញុំ​ជា​ព្រះ​នាង។ ខ្ញុំ​ប្រឌិត​ថា ខ្ញុំ​ជា​ព្រះ​នាង​ដូច្នេះ​ខ្ញុំ​អាច​​ព្យាយាម​ធ្វើ​ដូច​ជា​ព្រះ​នាង​មួយ​អង្គ។”

ឡាវីនី មិន​អាច​នឹក​រក​រឿង​អ្វី​​ឲ្យ​ត្រូវ​​មក​និយាយ​នៅ​ពេល​នេះ។ ជា​ច្រើន​លើក​​ហើយ​នាង​មិន​អាច​រក​អ្វី​ដែល​នាង​ពេញ​ចិត្ត​មក​ឆ្លើយ​តប​បាន​ទេ​ ពេល​ដែល​នាង​នៅ​ប្រឈម​មុខ​ជាមួយ​នឹង​ សារ៉ា។ ហេតុ​ផល​នៅ​ពី​ក្រោយ​នេះ​គឺ​នាង​មិន​ច្បាស់​ពី​អ្វី​ដែល​ដៃ​គូ​របស់​នាង​​ធ្វើ​ ឬ​គិត។ ពេល​នេះ​នាង​ឃើញ​ថា អ្នក​គ្រប់​គ្នា​ចាប់​អារម្មណ៍​នឹង​រឿង​ថ្មី​នេះ។ ការ​ពិត​គឺ​ពួក​គេ​ចូល​ចិត្ត​ព្រះនាង ហើយ​ពួក​គេ​សង្ឃឹម​ថា​នឹង​បាន​ស្ដាប់​រឿង​ច្រើន​ទៀត​ពី​ព្រះ​នាង​មួយ​អង្គ ហើយ​បាន​ទៅ​ជិត​ សារ៉ា។

ឡាវីនី អាច​ត្រឹម​ប្រឌិត​ជា​សំដី​មួយ​​ឃ្លា ហើយ​ធ្វើ​ជា​បញ្ជោរ។

“មេត្តា​ខ្ញុំ! ខ្ញុំ​សង្ឃឹម​ថា ពេល​ដែល​នាង​គ្រង​លើ​បល្ល័ង្ក​នោះ នាង​នឹង​មិន​ភ្លេច​ពួក​យើង​ទេ។”

“ខ្ញុំ​នឹង​មិន​ភ្លេច​ទេ” សារ៉ា និយាយ ហើយ​មិន​បន្ត​មួយ​ពាក្យ​ទៀត​ទេ ប៉ុន្តែ​ឈរ​នៅ​ស្ងៀម ហើយ​សម្លឹង​ទៅ​រហូត​ដល់ ឡាវីនី កាន់​ដៃ ជេស៊ី ចេញ​ទៅ។ ​

ព្រះ​នាង​តូច (ភាគ​ទី​៥)

ចំពោះ​ ប៊េកគី នាង​បាក់​ដូច​ជា​ទទួល​បាន​​​អ្វី​ម្យ៉ាង​ដ៏​មាន​តម្លៃ​នៅ​ក្នុង​លោក​នេះ​ ក្រោយ​ពី​ការ​ជជែក​គ្នា​នៅ​រសៀល​ពោរពេញ​ដោយ​អ័ភ្រ ពេល​ដែល​នាង​ភ្ញាក់​ពី​ដំណេក​​លើ​កៅអី​​ដោយ​ភាព​តក់​ស្លុត​ ហើយ​បែរ​ជា​បាន​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​សម្រាប់​នាង ខណៈ​ដែល​កញ្ញា មីនជីន និង​​អាម៉េឡា ដឹង​រឿង​នេះ​បាន​តិចតួច​បំផុត។ ពួក​គេ​ដឹង​ថា សារ៉ា មាន​ទឹក​ចិត្ត​ល្អ​ចំពោះ​ក្មេង​ស្រី​ធ្វើ​ការ​នៅ​ផ្ទះ​បាយ​នេះ ប៉ុន្តែ​ពួក​គេ​​​មិន​ដឹង​ពី​ពេល​វេលា​ដ៏​រីករាយ​នៅ​​បន្ទប់​​ជាន់​លើ ពេល​ដែល​សារ៉ា​កំពុង​អង្គុយ​​នៅ​ក្នុង​បន្ទប់​អង្គុយ​លេង ហើយ​ចង្ក្រាន​ធ្យូង​ត្រូវ​បាន​​លើក​​មក​ខាង​លើ​ដោយ​ដៃ​តូចៗ​របស់​ក្មេង​ស្រី​ដែល​ដក​ដង្ហើម​ញាប់ៗ​ដោយ​ភាព​ហត់​​នឿយ​ ប៉ុន្តែ​​បង្កប់​ដោយ​ក្ដី​រីករាយ។ អំឡុង​ពេល​នោះ​​រឿង​ដ៏​វែង​ត្រូវ​បាន​​ម្ចាស់​បន្ទប់​និទាន​ប្រាប់​​បន្តិច​ម្ដងៗ ក្រៅ​ពី​បាន​ស្ដាប់​រឿង​ដ៏​អស្ចារ្យ​ដែល​​នាង​មិន​ដែល​ហ៊ាន​លួច​ស្ដាប់​ហើយ​នោះ ប៊េកគី នៅ​មាន​ញ៉ាំ​អាហារ​ដ៏​មាន​ឱជារស និង​នំ​ដាក់​ហោប៉ៅ​រាល់​ថ្ងៃ​សម្រាប់​​ញ៉ាំ​ពេល​យប់​ខណៈ​ដែល​នាង​ឡើង​លើ​ធ្នើរ​ដើម្បី​គេ។

“ប៉ុន្តែ​ខ្ញុំ​ត្រូវ​ញ៉ាំ​ដោយ​ប្រុងប្រយ័ត្ន​​អ្នក​នាង ព្រោះ​បើ​ខ្ញុំ​​ញ៉ាំ​ឲ្យ​សល់​កំទេច​ខ្លះ​នោះ​ កណ្ដុរ​នឹង​ចេញ​មក​ស៊ី​វា​​មិន​ខាន។” ប៊េកគី និយាយ​ពី​​ការ​ញ៉ាំ​នំ​របស់​នាង​នៅ​ពេល​យប់។

“កណ្ដុរ!​ នៅ​ទីនោះ​មាន​កណ្ដុរ?” សារ៉ា លាន់​មាត់​ដោយ​ការ​ភ័យ​ខ្លាច។

“មាន​ច្រើន​ណាស់ អ្នក​នាង នៅ​ខាង​លើ​ធ្នើរ​នោះ​មាន​ទាំង​កណ្ដុរ​តូច ទាំង​ធំ។ ខ្ញុំ​​ទម្លាប់​នឹង​សំឡេង​របស់​ពួក​វា​នៅ​ពេល​យប់​ទៅ​ហើយ បើ​សិន​ជា​ពួក​មិន​រត់​កាត់​លើ​​ខ្នើយ​របស់​ខ្ញុំ​ទេ ខ្ញុំ​មិន​ប្រកាន់​នឹង​ពួក​វា​ទេ។” ប៊េកគី ឆ្លើយ​ដោយ​ទឹក​មុខ​​បញ្ជាក់​ថា​នោះ​ជា​ការពិត។

“អា៎!” សារ៉ា ស្រែក។

“យើង​ទម្លាប់​នឹង​អ្វី​មួយ​ក្រោយ​ពី​ឆ្លង​កាត់​វា​មួយ​រយៈ​ពេល យើង​ត្រូវ​តែ​ទម្លាប់​នឹង​វា​អ្នក​នាង ពេល​យើង​កើត​មក​ជា​អ្នក​​បម្រើ​នៅ​ក្នុង​ផ្ទះ​បាយ។ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​មាន​កណ្ដុរ​ប្រសើរ​ជាង​ក្រឡាត​។” ប៊េកគី និយាយ។

“អីចឹង​ខ្ញុំ​គិត​ថា បង​ប្រហែល​អាច​ជា​ធ្វើ​មិត្ត​ជា​មួយ​​កណ្ដុរ​បាន​ពេល​នៅ​ជាមួយ​​គ្នា​យូរ​ទៅ​ ប៉ុន្តែ​បង​មិន​អាច​ធ្វើ​ជា​មិត្ត​ជាមួយ​ក្រឡាត​បាន​ទេ​។” សារ៉ា និយាយ។

ពេល​ខ្លះ​ ប៊េកគី មិន​ហ៊ាន​ចំណាយ​ពេល​ក្នុង​បន្ទប់​ដ៏​កក់​ក្ដៅ​នេះ​ច្រើន​ជាង​ពីរ​បី​នាទី​ទេ ហើយ​ប្រសិន​បើ​មាន​រឿង​ត្រូវ​សួរ​នាំ​ ដូច្នោះ​នាង​អាច​និយាយ​បាន​តែ​ប៉ុន្មាន​ពាក្យ​ប៉ុណ្ណោះ។ ពេល​សារ៉ា ចេញ​ក្រៅ​នាង​តែង​សម្លឹង​មើល​ក្នុង​ហាង​ដើម្បី​ទិញ​អាហារ​ដែល​អាច​រក្សា​ទុក​បាន​យូរ ដូច្នោះ​ហើយ​ទើប​ ប៊េកគី ក្រៅ​​ពី​បាន​ភាព​កក់​ក្ដៅ​នៅ​ក្នុង​ចិត្ត ស្ដាប់​រឿង​និទាន នាង​អាច​លុប​បំបាត់​ភាព​ស្រែក​ឃ្លាន និង​ហត់​នឿយ​ពី​ការងារ​ពេញ​មួយ​ថ្ងៃ​របស់​នាង​ ហើយ​ចង្ក្រាន​ធ្យូង​ហាក់​មិន​ធ្ងន់​ពេក​សម្រាប់​នាង​ទៀត​ទេ។

ទោះ​បី​ជា​រង​ការ​ស្ដី​បន្ទោស​ពី​ចុងភៅ និង​ក្ដី​លំបាក​នៃ​ការ​លើក​របស់​ធ្ងន់ៗ​លើ​ស្មា​របស់​នាង នាង​តែង​តែ​មាន​ឱកាស​នា​ពេល​រសៀល​ដោយ​រំពឹង​ថា អ្នក​នាង​ សារ៉ា នឹង​អាច​អង្គុយ​នៅ​ក្នុង​បន្ទប់​អង្គុយ​លេង​របស់​នាង​បាន។ ការ​ពិត​សម្រាប់​នាង​ការ​ដែល​អាច​បាន​ជួប អ្នក​នាង​សារ៉ា គឺ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ​មិន​ចាំ​បាច់​មាន​អាហារ និង​នំ​ខេក​ទេ។ ប្រសិន​បើ​មាន​ពេល​​សម្រាប់​តែ​​ការ​និយាយ​គ្នា​តែ​ពីរ​បី​ម៉ាត់ ពាក្យ​ទាំង​នោះ​តែងតែ​ជា​ពាក្យ​រួសរាយ ពាក្យ​ពីរោះ ហើយ​បើ​សិន​ជា​មាន​ពេល​វែង​នោះ​សារ៉ា នឹង​និយាយ​រឿង​ប្រាប់​ភាគ​បន្ត​រហូត។ រឿង​ល្អ​សម្រាប់​ ប៊េកគី ផ្សេង​ទៀត​ពេល​ខ្លះ​នាង​គេង​មិន​លក់​នៅ​លើ​ធ្នើរ​ដ៏​កម្សត់​របស់​នាង​ហើយ​រំពៃ​គិត​ដល់​ការ​ជជែក​ជាមួយ សារ៉ា និង​រឿង​ដែល​នាង​និទាន​ប្រាប់។ សារ៉ា ដែល​ធ្វើ​​រឿង​ទាំង​ឡាយ​ដែល​នាង​ចូល​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន​នោះ​ នាង​មិន​ដឹង​ថា​អ្វី​ដែល​នាង​ធ្វើ​មាន​អត្ថន័យ​ជ្រាលជ្រៅ​យ៉ាង​​ណា​ចំពោះ​​ ប៊េកគី នោះ​ទេ។

នៅ​​ក្នុង​ជីវិត​ដ៏​កម្សត់​របស់ ប៊េកគី នាង​មិន​ដែល​ស្គាល់​​អ្វី​ទៅ​ជា​សំណើច​នោះ​ទេ ប៉ុន្តែ​សារ៉ា បាន​ធ្វើ​ឲ្យ​នាង​សើច ហើយ​សើច​ជាមួយ​នាង។

ព្រះនាងតូចសារ៉ា​ ភាគទីមួយ​
ហេមន្ត​រដូវមួយ​នេះ​ពិតជា​រងាណាស់ គឺ​រងាជាងរាល់ដង….. ព្រោះសារ៉ាដឹងថា នឹងត្រូវឃ្លាតពីលោកប៉ារបស់នាង​ហើយ។

ពន្លឺភ្លើងគោមពណ៌​លឿង ​ចាំងជះទៅលើកម្រាលទឹកកកដែល​ក្រាល​ក្រាស់​ឃ្មឹកនា ​​ដង​វិថី​ទាំង​ឡាយក្នុងទីក្រុង​ឡុងដុង……នេះជាទីក្រុងនាងធ្លាប់តែអាន។ ​

ទីក្រុងឡុងដ៍ពិតជា​ល្បីណាស់ ……

មើលចុះ ​ភ្លើងគោម​បំភ្លឺ​​អម​​តាម​វិថីហាងទំនិញអភិជន​​​​ចាំង​ភាពប្រណីត​មក​ក្រៅ​ទាំងកណ្តាលថ្ងៃព្រោះមេឃងងឹតស្លុប ហាក់​ដូចជា​ពេល​យប់ពិតៗ។

មិនថា​​យប់ឬ​ថ្ងៃ….ទីក្រុងនេះ ងងឹតទាំងអស់ជាមួយចំហាយសែនត្រជាក់ខ្លាំង។

សារ៉ា​​អាយុ៧ឆ្នាំហើយតេនាង​អានបានច្រើន​និងចេះគិតច្រើនជាងវ័យនាង​ឆ្ងាយ។​ ស្រីតូច​​អង្គុយ​ក្នុងរទេះសេះ​​ជាមួយ​ប៉ា​របស់​នាង ​ដែល​កំពុង​​​​បរ​​យឺតៗ​កាត់​តាមដង​ផ្លូវច្រវ៉ាត់​ក្នុង​ទីក្រុង​ដ៏​ត្រជាក់​នេះ….

ប៉ាបានឱបនាង​ឱ្យទំរេត។

ស្រីតូច​​សម្លឹង​​ក្រៅ​តាម​បង្អួច​​​….នាង​ហាក់ពិចារណា ទៅក្រុម​​​មនុស្សម្នា​ដែលកំពុង​​​ឆ្លង​កាត់ចុះឡើង​​…..​ភ្នែក​របស់​នាង​ហាក់​បង្កប់​ការ​រិះ​គិត​អ្វី​មួយ​​ចាស់​ទុំជាងវ័យ…..

នាង​ជា​ក្មេង​ស្រី​តូច​ដែល​គេ​មិន​រំពឹង​ថា​ឃើញ​ទឹក​មុខ​បែប​នោះ​នៅ​លើ​ផ្ទៃ​មុខ​នាង​ទេ។ នោះ​គួរ​តែ​ជា​ទឹក​មុខ​ក្មេង​វ័យ​១២​ឆ្នាំ ប៉ុន្តែ សារ៉ា គ្រូវី ទើប​តែ​មាន​វ័យ​​ប្រាំ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា​ការ​ពិត​គឺ​នាង​តែងតែ​ស្រមៃ និង​គិត​រឿង​ចាស់ៗ និង​មិន​អាច​ចាំ​ខ្លួន​ឯង​បាន​ថា​ពេល​ណា​មួយ​ដែល​នាង​មិន​គិត​ពី​រឿង​មនុស្ស​ពេញ​វ័យ និង​ពិភពលោក​ដែល​ពួកគេ​រស់​នៅ។ នាង​មាន​អារម្មណ៍​ថា នាង​បាន​រស់​នៅ​លើ​ពិភពលោក​នេះ​ជា​យូរយារ​ណាស់​មក​ហើយ។

​​​នៅ​ពេល​នេះ​នាង​កំពុង​នឹក​ឃើញ​ដល់​ដំណើរ​តាម​នាវា​ដែល​នាង​ទើប​តែ​បាន​មក​ពី​បុបបៃ​ជាមួយ​ប៉ា​របស់​នាង​កាពីទែន គ្រូវី។ នាង​កំពុង​គិត​ដល់​នាវា​ដ៏​ធំ ឡាស្កា ដែល​មាន​ក្មេងៗ​លេង​នៅ​លើ​ដំបូល​ក្ដៅ​ហែង និង​ភរិយា​វ័យ​ក្មេង​របស់​មន្ត្រី​ខ្លះ​ដែល​ធ្លាប់​ព្យាយាម​និយាយ​ជាមួយ​​ពួក​គេ និង​សើច​ពេល​ដែល​នាង​និយាយ​រឿង​អ្វី​មួយ។

តាម​ពិត​នាង​កំពុង​គិត​ដល់​រឿង​ប្លែក​មួយ​ដែល​ពេល​ខ្លះ​មនុស្ស​នៅ​ឥណ្ឌា​ក្រោម​ពន្លឺ​​ទិនករ​ក្ដៅ​ហែង ហើយ​ក្រោយ​មក​នៅ​កណ្ដាល​មហា​សាគរ​ ហើយ​បន្ទាប់​មក​ទៀត​ជិះ​ក្នុង​ឡាន​ចម្លែក​​កាត់​តាម​ផ្លូវ​ចម្លែក​ដែល​ពេល​ថ្ងៃ​ដូច​ជា​ពេល​យប់។ នាង​ងឿង​ឆ្ងល់​នឹង​រឿង​នេះ​ខ្លាំង​ណាស់​​ទើប​នាង​រំកិល​ទៅ​កាន់​តែ​កៀក​ប៉ា​របស់​នាង។

“ប៉ាប៉ា” នាង​និយាយ​ដោយ​សំឡេង​អាថ៌កំបាំង​យ៉ាង​ស្រាល​​ដែល​ស្ដាប់​ទៅ​ដូច​ជា​សំឡេង​ខ្សឹប “ប៉ាប៉ា”។

​​”យ៉ាង​ម៉េច​ កូន​សម្លាញ់?”

កាពីទែន គ្រូវី តប ដោយ​​ឱប​នាង​ឲ្យ​មក​កាន់​តែ​ជិត​ និង​សម្លឹង​ចុះ​មក​រក​មុខ​នាង។ “សារ៉ា កំពុង​គិត​ពី​អ្វី?”

“គឺ​កន្លែង​នេះ​មែន​ទេ?” សារ៉ា និយាយ​ដោយ​នៅ​តែ​រំកិល​ទៅ​ជិត​គាត់។

“ត្រូវ​ទេ ប៉ាប៉ា?”

“បាទ ត្រូវ​ហើយ​ សារ៉ា​តូច។ ទី​បំផុត​ពួក​យើង​មក​ដល់​ហើយ។” ~

ហើយ​ទោះ​បី​ជា​នាង​មាន​អាយុ​ទើប​តែ​​ប្រាំពីរ​ឆ្នាំ នាង​ដឹង​ថា​គាត់​មិន​សប្បាយ​ចិត្ត​ពេល​គាត់​និយាយ​ពាក្យ​នេះ។

គាត់​ហាក់​ដូច​ជា​បាន​រៀបចំ​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​សម្រាប់​ការ​នាំ​នាង​មក​កន្លែង​នេះ ព្រោះ​​នាង​តែង​តែ​ហៅ​ឈ្មោះ​ទី​នេះ។ ម្ដាយ​របស់​នាង​បាន​ស្លាប់​នៅ​ពេល​នាង​កើត​មក ដូច្នេះ​​នាង​មិន​ស្គាល់​ឬ​នឹក​គាត់​ទេ។ លោក​ប៉ា​​​សង្ហា​ អភិជន វ័យ​ក្មេង ហាក់​ដូច​ជា​អ្នក​មាន​ទំនាក់​ទំនង​ជា​មួយ​នាង​តែ​ម្នាក់​គត់​នៅ​ក្នុង​ពិភពលោក​នេះ។ អ្នក​ទាំង​ពីរ​តែងតែ​លេង​ជាមួយ​គ្នា និង​ចូល​ចិត្ត​គ្នា។ នាង​គ្រាន់​តែ​ដឹង​ថា​គាត់​ជា​អ្នក​​មាន​ព្រោះ​នាង​ឮ​អ្នក​គ្រប់​គ្នា​និយាយ​ដូច្នោះ នៅ​ពេល​ពួក​គេ​គិត​ថា​នាង​មិន​ស្ដាប់​ពួក​គេ​និយាយ ហើយ​នាង​ក៏​ដឹង​ថា​ពួក​គេ​និយាយ​ថា ពេល​នាង​ធំ​ដឹង​ក្ដី​ឡើង​នាង​នឹង​ក្លាយ​ជា​អ្នក​មាន​ដែរ។ នាង​មិន​ដឹង​ថា ជា​អ្នក​មាន​​ន័យ​បែប​ណា​នោះ​ទេ។ នាង​តែង​តែ​រស់​នៅ​ក្នុង​វិមាន​ដ៏​ស្កឹមស្កៃ​រ​និង​ស្រស់​ស្អាត​រហូត​មក​ ហើយ​ធ្លាប់​តែ​ឃើញ​អ្នក​បម្រើ​ជា​ច្រើន​ដែល​គោរព​ចំពោះ​នាង និង​ហៅ​នាង​ថា “អ្នក​នាង​ សាហ៊ីប” ហើយ​បណ្ដោយ​នាង​គ្រប់​យ៉ាង​តាម​ដែល​នាង​ត្រូវ​ការ។ នាង​មាន​តុក្កតា​ និង​សត្វ​ចិញ្ចឹម​ជា​ច្រើន ហើយ​មាន​មេដោះ​ម្នាក់​ដែល​គោរព​នាង ហើយ​បន្តិច​ម្ដងៗ​នាង​ដឹង​ថា មនុស្ស​ដែល​ជា​អ្នក​មាន​គឺ​មាន​អ្វី​ទាំង​អស់​នេះ។ ទោះ​ជា​យ៉ាង​ណា នោះ​គឺ​អ្វី​​ដែល​នាង​អាច​ដឹង​បាន។

អំឡុង​ពេល​ការ​រស់​នៅ​ដ៏​ខ្លី​របស់​នាង​មក​នេះ​ នាង​មាន​បញ្ហា​តែ​មួយ​គត់ ហើយ​បញ្ហា​នោះ​គឺ​កន្លែង ដែល​នាង​ត្រូវ​គេ​បញ្ជូន​ទៅ​នៅ​ថ្ងៃ​ណា​មួយ។ អាកាសធាតុ​នៅ​ឥណ្ឌា​មិន​ល្អ​សម្រាប់​ក្មេងៗ​ទេ ហើយ​មិន​យូរ​មិន​ឆាប់​គេ​នឹង​បញ្ជូន​ក្មេង​ចេញ ជាទូទៅ​គឺ​ទៅ​អង់គ្លេស និង​សាលា។ នាង​ធ្លាប់​ឃើញ​ក្មេងៗ​ផ្សេង​ទៀត​ទៅ​ឆ្ងាយ ហើយ​ធ្លាប់​ឮ​ឪពុក​ម្ដាយ​ក្មេង​ទាំង​នោះ​និយាយ​ពី​សំបុត្រ​ដែល​ពួក​គាត់​ទទួល​បាន​ពី​កូនៗ។ នាង​ដឹង​ថា នាង​​នឹង​ត្រូវ​ទៅ​ដូច​ជា​ពួក​គេ ហើយ​ទោះ​បី​​ជា​ពេល​ខ្លះ​​រឿង​ដំណើរ​តាម​សមុទ្រ និង​ប្រទេស​ថ្មី​របស់​ប៉ា​នាង​បាន​ទាក់ទាញ​ចិត្ត​នាង នាង​រកាំរកូស​ចិត្ត​ពេល​គិត​ថា​គាត់​មិន​អាច​នៅ​ជា​មួយ​នាង​បាន។

«ប៉ា​មិន​អាច​ទៅនៅសាលា​​ជា​មួយ​កូន​ទេ​មែន​ទេ? »

នាង​បាន​សួរ​សំនួរ​នេះ ​ពេល​នាងទើបតែ​អាយុបាន​៥​ឆ្នាំ។

“ប៉ា​ទៅ​សាលា​ដែរ​បាន​ទេ? កូន​នឹង​ជួយ​ធ្វើ​មេរៀន​ឲ្យ​ប៉ា!”

“អត់ទេ តែកូនសម្លាញ់ ប៉ាសន្យា ​កូន​នឹង​​នៅ​ទី​នោះ​មិន​យូរពេក​​ទេ​ សារ៉ា។”

គាត់​តែងតែ​និយាយ​បែប​នេះ។

“កូន​នឹង​​ទៅ​នៅ​ផ្ទះ​ស្អាត ដែល​នឹង​មាន​ក្មេងៗ​ច្រើន ហើយ​កូន​នឹង​បាន​លេង​ជាមួយ​ពួក​គេ ហើយ​ប៉ា​នឹង​ផ្ញើ​សៀវភៅ​ទៅ​ឲ្យ​កូន​ច្រើន​ ហើយ​កូន​​នឹង​ធំ​លឿន ដែល​មើល​ទៅ​មិន​ដូច​កាល​ពី​មួយ​ឆ្នាំ​​មុន​ទេ ដែល​កូន​ធំ​ល្មម និង​ឆ្លាត​ល្មម​អាច​មក​មើល​ថែ​ប៉ាៗ​វិញ​បាន។”

នាង​ចូល​ចិត្ត​គិត​បែប​នោះ។

នៅផ្ទះជាមួយ​ប៉ា ឬជិះ​ឡាន​ជាមួយ​គាត់ ឬ​​អង្គុយ​នៅ​ក្បាល​តុ​ធ្វើការ​របស់​គាត់ ឬ​​ពេល​គាត់​មាន​ពិធី​ជប់លៀង​ពេល​ល្ងាចញាំនិង និយាយច្រើនចេចចាច​ជាមួយ​គាត់ ​អាន​សៀវភៅ​របស់​គាត់ ​ជា​អ្វី​ដែល​នាង​ត្រូវ​ការ​បំផុត​នៅ​ក្នុង​លោក​នេះ ។

​បើ​ក្មេង​ម្នាក់​ត្រូវ​ទៅ​កន្លែង​មួយ​នៅឯប្រទេស​អង់គ្លេស​ដើម្បី​ទទួល​បានការសិក្សា​ និងបទពិសោធន៍សម្រើនវ័យ ​នាង​​ត្រូវ​តែ​កាត់​ចិត្ត​​។

សារ៉ា ​មិន​ខ្វល់​ច្រើន​ពី​ក្មេង​ស្រី​ផ្សេងៗ​ទេ ប៉ុន្តែ​បើ​នាង​មាន​សៀវភៅ​ច្រើន​នាង​អាច​លួងលោម​ខ្លួន​ឯង​បាន។ នាង​ចូល​ចិត្ត​សៀវភៅ​​ជាង​អ្វី​ផ្សេង​ទាំង​អស់ ហើយ​ការ​ពិត​នាង​តែង​តែ​ប្រឌិត​រឿង​​ដ៏​អស្ចារ្យ​ហើយ​និយាយ​ប្រាប់​ខ្លួន​ឯង។ ពេល​ខ្លះ​នាង​ប្រាប់​រឿង​ទាំង​អស់​នោះ​ដល់​ប៉ា​របស់​នាង ហើយ​គាត់​ចូល​ចិត្ត​រឿង​ទាំង​នោះ​ដូច​​ដែល​នាង​ចូល​ចិត្ត​ដែរ។

“ត្រូវ​ហើយ ប៉ាប៉ា បើ​យើង​នៅ​ទីនេះ​យើង​ត្រូវ​លា​ឈប់​ពី​ការងារ។” នាង​និយាយ​ដោយ​សំឡេង​ស្រទន់។

គាត់​សើច​​នឹង​សំដី​បែប​មនុស្ស​ចាស់​របស់​នាង ហើយ​​ថើប​នាង។ គាត់​​មិន​ចាំ​បាច់​ត្រូវ​លាឈប់​​ពី​ការងារ​ទេ ទោះ​បី​ជា​គាត់​ដឹង​ថា​គាត់​ត្រូវ​លាក់​រឿង​នោះ​ជា​អាថ៌កំបាំង។ សារ៉ា កូន​តូច​របស់​គាត់​គឺ​ជា​ដៃ​គូ​ជីវិត​ដ៏​​អស្ចារ្យ​របស់​គាត់​ ហើយ​គាត់​មាន​អារម្មណ៍​ថា​គាត់​នឹង​ក្លាយ​ជា​មនុស្ស​ឯកោ​ពេល​ដែល​គាត់​ត្រលប់​ទៅ​វិមាន​នៅ​ឥណ្ឌា​វិញ។ គាត់​ធ្លាប់​ចូល​ទៅ​ក្នុង​វិមាន​របស់​គាត់​ដោយ​រំពឹង​​ថា​ឃើញ​ក្មេង​តូច​ម្នាក់​រត់​សំដៅ​មក​រក​គាត់។

“សារ៉ា យើង​មក​ដល់​ហើយ!” កាពីទែន គ្រូវី និយាយ​ធ្វើ​សំឡេង​ដោយ​ជា​រីករាយ។ បន្ទាប់​មក​គេ​លើក​នាង​ដាក់​ចុះ​ពី​ឡាន ហើយ​ពួក​គេ​ដើរ​សំដៅ​ទៅ​ចុច​កណ្ដឹង។ ជា​ញឹកញាប់​ សារ៉ា គិត​ថា ផ្ទះ​នោះ​​គឺ​ដូច​​ជា​​កញ្ញា ​មីនជីន។ មើល​ពី​ក្រៅ​នោះ​ជា​ផ្ទះ​ស្អាត គួរ​ឲ្យ​គោរព និង​រៀបចំ​បាន​ល្អ ប៉ុន្តែ​គ្រប់​យ៉ាង​នៅ​ខាង​ក្នុង​ពិត​ជា​ពិបាក​ភ្នែក។

ពេល​ដែល​នាង​អង្គុយ​ចុះ​នៅ​លើ​កៅអី សារ៉ា និយាយ​ចេញ​ពី​អ្វី​ដែល​នាង​ទើប​តែ​បាន​ឃើញ។

“ខ្ញុំ​មិន​ចូល​ចិត្ត​ទី​នេះ​ទេ ប៉ាប៉ា ប៉ុន្តែ​ខ្ញុំ​ហ៊ាន​និយាយ​ថា​​ទាហាន សូម្បី​តែ​ទាហាន​ដែល​ក្លាហាន​​ ក៏​មិន​ចូល​ចិត្ត​ទៅ​ធ្វើ​សង្គ្រាម​ដែរ។”

កាពីទែន គ្រូវី ផ្ទុះ​សំណើច​នឹង​សំដី​នេះ។ គេ​ជា​បុរស​វ័យ​ក្មេង និង​រួសរាយ​ គេ​មិន​ដែល​ធុញទ្រាន់​នឹង​ការ​ស្ដាប់​សំដី​​របស់​សារ៉ា ទេ។

“អូ! សារ៉ា តើ​ប៉ា​ធ្វើ​យ៉ាង​ម៉េច​ទៅ ពេល​គ្មាន​អ្នក​និយាយ​រឿង​ម៉ឺងម៉ាត់​ឲ្យ​ប៉ា​ស្ដាប់? គ្មាន​អ្នក​ណា​​និយាយ​ម៉ឺងម៉ាត់​ដូច​ជា​កូន​​ទេ។”

“ប៉ុន្តែ​ហេតុ​អ្វី​រឿង​ម៉ឺងម៉ាត់​ធ្វើ​​ឲ្យ​ប៉ា​សើច​ដូច្នេះ?” សារ៉ា​ សួរ។

“ព្រោះ​កូន​គួរ​ឲ្យ​ចង់​សើច​ពេល​កូន​និយាយ​រឿង​ទាំង​នោះ។” គេ​ឆ្លើយ​​ដោយ​សើច​ម្ដង​ទៀត។ ហើយ​ភ្លាម​នោះ គេ​ត្រកង​នាង​មក​ក្នុង​រង្វង់​ដៃ ហើយ​ថើប​នាង​យ៉ាង​ខ្លាំង ឈប់​សើច​ភ្លាម ហើយ​មើល​ទៅ​ទឹក​ភ្នែក​ហាក់​កំពុង​ច្រាល​ចេញ​ពី​ភ្នែក​របស់​គេ។

ពេល​នោះ​ហើយ​ដែល​កញ្ញា មីនជីន ចូល​មក​ក្នុង​បន្ទប់។ សារ៉ា មាន​អារម្មណ៍​ថា នាង​ពិត​ជា​ដូច​ផ្ទះ​របស់​នាង​ណាស់ ខ្ពស់​ហើយ​មាឌ​ធំ និង​គួរ​ឲ្យ​គោរព ហើយ​អាក្រក់។ នាង​មាន​ភ្នែក​ធំ និង​ញញឹម​បើក​មាត់​ធំៗ។ នាង​ញញឹម​ដោយ​បើក​មាត់​កាន់​តែ​ធំ​ពេល​ឃើញ​ សារ៉ា និង​កាពីទែន គ្រូវី។ នាង​បាន​ស្ដាប់​រឿង​​ល្អ​ៗ​របស់​​​ទាហាន​វ័យ​ក្មេង​នេះ​ជា​ច្រើន​ពី​ស្ត្រី​ដែល​បាន​ណែនាំ​សាលា​របស់​នាង​ទៅ​គេ។ មួយ​ក្នុង​ចំណោម​រឿង​ទាំង​នោះ​គឺ នាង​បាន​ឮ​ថា គេ​ជា​អ្នក​មាន​ដែល​មាន​បំណង​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​កូន​ស្រី​តូច​របស់​គេ​នេះ។

“នេះ​ជា​កិត្តិយស​ដ៏​ធំធេង​ដែល​បាន​មើល​ថែ​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត និង​វៃឆ្លាត កាពីទែន​ គ្រូវី។” នាង​និយាយ​ដោយ​ចាប់​ដៃ​របស់​ សារ៉ា ហើយ​អង្អែល​តិចៗ។ “អ្នក​ស្រី ម៉េរ៉េឌីដ បាន​ប្រាប់​ខ្ញុំ​ពី​ភាព​ឆ្លាត​វៃ​ខុស​ពី​ធម្មតា​របស់​នាង។ ក្មេង​ឆ្លាត​វៃ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​នៅ​ក្នុង​ការ​​បង្កើត​​កន្លែង​ដូច​ជា​កន្លែង​របស់​ខ្ញុំ។”

សារ៉ា ឈរ​ដោយ​ស្ងៀមស្ងាត់ ដោយ​បើក​ភ្នែក​មើល​មុខ​របស់​កញ្ញា មីនជីន។ នាង​កំពុង​គិត​រឿង​ចម្លែក​ដូច​រាល់​ដង។

“ហេតុ​អ្វី​គាត់​និយាយ​ថា​ខ្ញុំ​ជា​ក្មេង​ស្រស់​ស្អាត? ខ្ញុំ​មិន​​ស្អាត​ទេ។ កូន​ស្រី​របស់​​វរសេនីយ៍​ឯក​ហ្គ្រែន​នាង អាយសូប៊េល​ ទើប​ស្អាត។​ នាង​មាន​ថ្ពាល់​ក្រហម និង​ខួច ហើយ​សក់​វែង​ពណ៌​មាស។ ខ្ញុំ​មាន​សក់​ខ្លី​ពណ៌​ខ្មៅ ហើយ​ភ្នែក​បៃតង ក្រៅ​ពី​នេះ​ខ្ញុំ​ជា​ក្មេង​ស្គម។ ខ្ញុំ​​ជា​ក្មេង​អាក្រក់​បំផុត​ក្នុង​ចំណោម​ក្មេង​ដែល​ខ្ញុំ​បាន​ឃើញ។ គាត់​កំពុង​និយាយ​កុហក​ហើយ។”

ទោះ​យ៉ាង​ណា​នាង​យល់​ខុស នៅ​ក្នុង​គំនិត​របស់​នាង​ នាង​គឺ​ក្មេង​អាក្រក់។ នាង​មិន​ស្អាត​ដូច អាយសោប៊េល ហ្គ្រែន ដែល​ជា​ក្មេង​ស្រស់​ស្អាត​នៅ​កង​វីរសេនា​ធំ ប៉ុន្តែ​នាង​មាន​ភាព​ស្រស់​ស្អាត​របស់​នាង​ដាច់​ដោយ​​ឡែក។ នាង​មាន​រាង​ស្ដើង ខ្ពស់​បន្តិច​បើ​និយាយ​ពី​វ័យ​របស់​នាង ហើយ​មាន​ទឹក​មុខ​គួរ​ឲ្យ​ទាក់ទាញ​។ សក់​របស់​នាង​​ក្រាស់​ឃ្មឹក ខ្មៅ​ក្រឹប និង​អង្កាញ់​បន្តិច​នៅ​ខាង​ចុង ភ្នែក​របស់​នាង​ប្រផេះ​លាយ​បៃ​តង​និង​ធំៗ ជា​ភ្នែក​ដ៏​ស្រស់​ស្អាត​ជាមួយ​នឹង​រោម​ភ្នែក​ខ្មៅ​វែងៗ ហើយ​ទោះ​បី​នាង​មិន​ចូល​ចិត្ត​ពណ៌​នេះ​ តែ​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត។ នាង​នៅ​តែ​ច្បាស់​ក្នុង​ចិត្ត​ថា នាង​ជា​ក្មេង​ស្រី​តូច​អាក្រក់ ហើយ​នាង​មិន​ពេញ​ចិត្ត​នឹង​ពាក្យ​បញ្ជោរ​របស់​កញ្ញា មីនជីន ទាល់​តែ​សោះ។

“បើ​​ខ្ញុំ​និយាយ​ថា​គាត់​ស្អាត​នោះ​ខ្ញុំ​នឹង​និយាយ​កុហក​ហើយ ហើយ​ខ្ញុំ​គួរ​តែ​ដឹង​ថា​គាត់​និយាយ​កុហក​ខ្ញុំ។ ខ្ញុំ​ជឿ​ថា​ខ្ញុំ​ក៏​អាក្រក់​ដូច​ជា​គាត់​ដែរ។ គាត់​និយាយ​បែប​នោះ​ធ្វើ​អ្វី?” នាង​គិត​នៅ​ក្នុង​ចិត្ត។

បន្ទាប់​ពី​នាង​ស្គាល់​កញ្ញា មីនជីន យូរ​ទៅ​ នាង​ក៏​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​នាង​និយាយ​ពាក្យ​នោះ។ នាង​ដឹង​ថា​គាត់​និយាយ​ពាក្យ​នេះ​ដូច​គ្នា​ទៅ​ម៉ាក់ និង​ប៉ា ដែល​នាំ​កូន​មក​សាលា​របស់​គាត់។

សារ៉ា ឈរ​នៅ​ជិត​ប៉ា​របស់​នាង ហើយ​ស្ដាប់​ខណៈ​ដែល​គាត់​និង​កញ្ញា​ មីនជីន និយាយ​គ្នា។ នាង​ត្រូវ​បាន​នាំ​មក​សាលា​ជាន់​ខ្ពស់​ព្រោះ​កូន​ស្រី​តូចៗ​ពីរ​នាក់​របស់​អ្នក​ស្រី ម៉េរ៉េឌីដ ​បាន​ទទួល​​ការ​អប់​រំ​នៅ ទី​នេះ​ ហើយ​កាពីទែន​គ្រូវី គោរព​ចំពោះ​បទពិសោធន៍​របស់​អ្នក​ស្រី ម៉េរ៉េឌីដ ខ្លាំង​ណាស់។ សារ៉ា ត្រូវ​មក​ទី​នេះ​​ជា​ក្មេង​ដែល​មក​ស្នាក់​រៀន ហើយ​នាង​ត្រូវ​ទទួល​បាន​អ្វីៗ​ពិសេស​ជាង​ក្មេង​ដែល​មក​ស្នាក់​នៅ​ផ្សេង​ទៀត។ នាង​ត្រូវ​​មាន​បន្ទប់​គេង​ស្អាត ហើយ​មាន​បន្ទប់​អង្គុយ​លេង​ផ្ទាល់​ខ្លួន នាង​ត្រូវ​មាន​កូនសេះ​ និង​រទេះ​មួយ ហើយ​អ្នក​មើល​ថែ​ម្នាក់​ដើម្បី​ជំនួស​មេដោះ​ដែល​មើល​ថែ​នាង​នៅ​ឥណ្ឌា។

“ខ្ញុំ​មិន​តក់​ក្រហល់​ពី​ការ​អប់​រំ​របស់​នាង​ទេ។ រឿង​សំខាន់​គឺ​កុំ​ឲ្យ​នាង​រៀន​លឿន និង​ប្រឹង​ខ្លាំង​​ពេក។ នាង​តែង​តែ​អង្គុយ​ហិត​សៀវភៅ​ជា​មួយ​នឹង​ច្រមុះ​តូច​របស់​នាង។ នាង​មិន​អាន​សៀវភៅ​ទេ​ កញ្ញា មីនជីន គឺ​នាង​លេប​វា​ដូច​ជា​នាង​គឺ​ជា​ចចក​តូច​មួយ​ មិន​មែន​ក្មេង​តូច​ទេ។ នាង​តែង​តែ​ចង់​បាន​សៀវភៅ​ថ្មី​យក​មក​លេប ហើយ​នាង​ចង់​បាន​សៀវភៅ​មនុស្ស​ធំ សៀវភៅ​ធំ​ហើយ​ក្រាស់ ជា​ប្រវត្តិសាស្ត្រ​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស និង​សៀវភៅ​កំណាព្យ និង​គ្រប់​ប្រភេទ។ ជួយ​នាំ​នាង​ចេញ​ពី​សៀវភៅ​ខ្លះ​ពេល​នាង​អាន​ច្រើន​ពេក ឲ្យ​នាង​ជិះ​កូន​សេះ​មួយ​ជុំ​ពីរ​ជុំ ឬ​​ចេញ​ទៅ​ក្រៅ​ទិញ​តុក្កតា។ នាង​គួរ​តែ​លេង​ជាមួយ​តុក្កតា​ឲ្យ​បាន​ច្រើន។” កាពីទែន គ្រូវី និយាយ​ទាំង​សើច​តិចៗ។

“ប៉ាប៉ា ប៉ា​ដឹង​ទេ​បើ​​ពីរ​បី​ថ្ងៃ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​ទិញ​តុក្កតា​ម្ដង អញ្ចឹង​ខ្ញុំ​នឹង​មាន​តុក្កតា​ច្រើន​ពេក​ដែល​មិន​ដឹង​ត្រូវ​ស្រលាញ់​មួយ​ណា។ តុក្កតា​គួរ​តែ​ជា​មិន​​ជិតស្និទ្ធ ហើយ​អ៊េមី​លី នឹង​ជា​មិត្ត​ជិតស្និទ្ធ​របស់​ខ្ញុំ។” សារ៉ា និយាយ។

កាពីទែន គ្រូវី សម្លឹង​កញ្ញា មីនជីន ហើយ​កញ្ញា​ មីនជីន សម្លឹង​កាពីទែន គ្រូវី។

“អ៊េមីលី ជា​អ្នក​ណា?” នាង​សួរ។

“ប្រាប់​គាត់​ទៅ​ សារ៉ា” កាពីទែន គ្រូវី និយាយ​ដោយ​ញញឹម។

ភ្នែក​របស់​សារ៉ា មើល​ទៅ​បង្ហាញ​ពី​​ភាព​ម៉ឺងម៉ាត់ និង​ស្រទន់​ពេល​ដែល​នាង​ឆ្លើយ។

“នាង​គឺ​​ជា​តុក្កតា​ដែល​ខ្ញុំ​មិន​ទាន់​មាន​នៅឡើយ​ នាង​គឺ​ជា​តុក្កតា​ដែល​ប៉ាប៉ា នឹង​ទិញ​​ឲ្យ​ខ្ញុំ។ ពួក​យើង​​​នឹង​ទៅ​ក្រៅ​ជាមួយ​គ្នា​ដើម្បី​រក​នាង។ ខ្ញុំ​បាន​ដាក់​ឈ្មោះ​នាង​ថា អ៊េមីលី។ នាង​នឹង​ក្លាយ​ជា​មិត្ត​របស់​ខ្ញុំ​ពេល​ប៉ាប៉ា​ទៅ​បាត់។ ខ្ញុំ​ចង់​ឲ្យ​នាង​និយាយ​ពី​គាត់។”

កញ្ញា មីនជីន ញញឹម​ដោយ​ភ្ញាក់​ផ្អើល​។

“ពិត​ជា​ក្មេង​ឆ្លាត​មែន ក្មេង​អី​គួរ​ឲ្យ​ស្រលាញ់​យ៉ាង​នេះ!”

“ត្រូវ​ហើយ នាង​ជា​ក្មេង​គួរ​ឲ្យ​ស្រលាញ់។ ជួយ​មើល​​ថែ​នាង​ឲ្យ​ខ្ញុំ​ផង កញ្ញា​មីនជីន។” កាពីទែន គ្រូវី និយាយ​ដោយ​ទាញ​សារ៉ា​ មក​ជិត​ខ្លួន។

សារ៉ា ស្នាក់​នៅ​សណ្ឋាគារ​ជាមួយ​ប៉ា​របស់​នាង​ជា​ច្រើន​ថ្ងៃ តាម​ពិត​នាង​នៅ​ជា​មួយ​​គាត់​រហូត​ដល់​ពេល​គាត់​ចេញ​នាវា​ទៅ​ឥណ្ឌា​វិញ។ ពួក​គេ​ចេញ​ក្រៅ​ចូល​ក្នុង​ហាង​ធំៗ​ជា​ច្រើន ហើយ​ទិញ​របស់​ល្អៗ​ជា​ច្រើន។ ជា​ការ​ពិត​ពួក​គេ​ទិញ​របស់​ច្រើន​ជាង​អ្វី​ដែល​សារ៉ា ត្រូវ​ការ ប៉ុន្តែ​កាពីទែន គ្រូវី តក់ក្រហល់​ចង់​ឲ្យ​កូន​ស្រី​តូច​របស់​គាត់​មាន​អ្វី​គ្រប់​យ៉ាង​ដែល​នាង​ស្រលាញ់។

ហើយ​នៅ​ទី​បំផុត​ពួក​គេ​ស្វែង​រក អ៊េមីលី ឃើញ ប៉ុន្តែ​ពួក​គេ​បាន​ទៅ​ហាង​តុក្កតា​ជា​ច្រើន ហើយ​មើល​តុក្កតា​ស្អាតៗ​ជា​ច្រើន​មុន​ពេល​ពួក​គេ​​រក​ឃើញ​អ៊េមីលី នៅ​ទី​បញ្ចប់។

“ខ្ញុំ​ចង់​ឲ្យ​នាង​មើល​ទៅ​មិន​ដូច​ជា​តុក្កតា​ទេ ខ្ញុំ​ចង់​ឲ្យ​នាង​មើល​ដូច​ជា​ចេះ​ស្ដាប់​ពេល​ខ្ញុំ​និយាយ​ទៅ​កាន់​នាង។” សារ៉ា និយាយ ខណៈ​ពួក​គេ​ដើរ​មើល​តុក្កតា​តូច​ធំ ទាំង​តុក្កតា​ដែល​ស្លៀក​ពាក់ និង​តុក្កតា​ដែល​មិន​ស្លៀក​ពាក់។

“ប៉ា​ឃើញ​ទេ? បើ​យើង​រក​នាង​ឃើញ ហើយ​នាង​គ្មាន​សម្លៀកបំពាក់ យើង​អាច​យក​​នាង​ទៅ​ហាង​កាត់​ដេរ ហើយ​ឲ្យ​គេ​កាត់​សម្លៀកបំពាក់​ឲ្យ​សម​នឹង​នាង។ នាង​ស្លៀក​ទៅ​ប្រាកដ​ជា​សម។”

ក្រោយ​ពី​ខក​ចិត្ត​នៅ​តាម​ហាង​ជា​ច្រើន ពួក​គេ​សម្រេច​ចិត្ត​ដើរ​មើល​តាម​បង្អួច​ហាង ហើយ​​ឲ្យ​ឡាន​បើក​តាម​ក្រោយ។ ពួក​គេ​ដើរ​ហួស​ហាង​ពីរ ឬ​បី​ដោយ​មិន​ចូល​មើល ពេល​ដែល​ពួក​គេ​ដើរ​ជិត​ដល់​ហាង​មួយ​ដែល​មិន​សូវ​​ជា​ធំ​ប៉ុន្មាន​នោះ សារ៉ា ស្រាប់​តែ​ចាប់​ផ្ដើម​​អង្រួន​ដៃ​របស់​ប៉ា​នាង។

“អូ! ប៉ាប៉ាៗ! នោះ​គឺ​អ៊េមីលី!​” នាង​ស្រែក។

ទឹក​មុន និង​ពន្លឺ​ភ្នែក​របស់​នាង​​ហាក់​បាន​ជួប​នរណា​ដែល​នាង​ស្គាល់​ ជិតស្និទ្ធ និង​ចូល​ចិត្ត។

“នាង​ប្រាកដ​ជា​នៅ​ចាំ​យើង​ហើយ ហើយ​ចៅ​ទៅ​ជួប​នាង​ទៅ​ប៉ាប៉ា” នាង​និយាយ។

“ប៉ា​មាន​អារម្មណ៍​ថា​​យើង​ត្រូវ​មាន​អ្នក​ណា​ម្នាក់​ណែនាំ​ពី​ពួក​យើង”

“ប៉ា​ត្រូវ​ណែនាំ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ណែនាំ​ប៉ា​ឲ្យ​នាង​ស្គាល់ ប៉ុន្តែ​ខ្ញុំ​ស្គាល់​នាង​នៅ​ពេល​​ដែល​ខ្ញុំ​ជួប​នាង​ភ្លាម ដូច្នេះ​នាង​ក៏​ប្រហែល​ជា​ស្គាល់​ខ្ញុំ​ដែរ។”

ប្រហែល​ជា​តុក្កតា​ស្គាល់​នាង ភ្នែក​របស់​​នាង​ហាក់​ដូច​ជា​វៃ​ឆ្លាត​ណាស់​ពេល​ដែល​សារ៉ា យក​នាង​មក​ឱប។ នោះ​ជា​តុក្កតា​ធំ តែ​មិន​ធំ​ពេក​ទេ​គឺ​ល្មម​នឹង​ឲ្យ​នាង​ឱប​បាន​ដោយ​ស្រួល នាង​មាន​សក់​ពណ៌​ទង់ដែង​បែប​ធម្មជាតិ ហើយ​ភ្នែក​ជ្រៅៗ ពណ៌​ខៀវ​ប្រផេះ​ស្រទន់ រោម​ភ្នែក​ក្រាស់​ដែល​ជា​រោម​ភ្នែក​ពិត​​ ហើយ​មិន​មាន​លាប​ថ្នាំ​នោះ​ទេ។

“ត្រូវ​ហើយ​ប៉ាប៉ា​ៗ នេះ​គឺ​អ៊េមីលី” សារ៉ា និយាយ​​មើល​ទៅ​មុខ​តុក្កតា​ខណៈ​ដែល​នាង​ទប់​តុក្កតា​នៅ​នឹង​ជង្គង់​របស់​របស់​នាង។

ដូច្នោះ​ពួក​​គេ​ទិញ​អ៊េមីលី ហើយ​យក​នាង​ទៅ​ហាង​កាត់​សម្លៀកបំពាក់​ក្មេងៗ ហើយ​កាត់​រ៉ូប​ឲ្យ​នាង​ស្អាត​ដូច​ជា​រ៉ូប​របស់​សារ៉ា​ដែរ។ តុក្កតា​របស់​សារ៉ា មាន​សំពត់ អាវ មួក អាវ​ធំ និង​សម្លៀកបំពាក់​ក្នុង​ដ៏​ស្រស់​ស្អាត និង​មាន​ស្រោម​ដៃ កន្សែង​ដៃ និង​រោម​សត្វ។

“ខ្ញុំ​គួរ​តែ​ស្រលាញ់​នាង​​ឲ្យ​មើល​ទៅ​ដូច​ជា​នាង​ជា​ក្មេង​ដែល​មាន​ម្ដាយ​ល្អ។ ខ្ញុំ​ជា​ម្ដាយ​​របស់​នាង​ទោះ​បី​ជា​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​រួម​បន្ទប់​របស់​នាង​ក៏​ដោយ។” សារ៉ា និយាយ។

កាពីទែន គ្រូវី នឹង​រីករាយ​ដើរ​ផ្សារ​រាល់​ថ្ងៃ​ ប៉ុន្តែ​ភាព​ក្រៀមក្រំ​បាន​បង្ហាញ​​វត្តមាន​នៅ​ក្នុង​បេះ​ដូង​របស់​គេ។ នេះ​មាន​ន័យ​ថា គេ​នឹង​ត្រូវ​បែក​​គ្នា​ពី​មិត្ត​តូច​របស់​គេ។

គេ​ក្រោក​ពី​គ្រែ​របស់​គេ​នៅ​ពាក់​កណ្ដាល​យប់ ហើយ​ដើរ​ទៅ​សម្លឹង​មើល​ សារ៉ា ដែល​គេង​លង់លក់​ឱប​អ៊េមីលី នៅ​ក្នុង​ដៃ។ អ៊េមីលី មើល​ទៅ​ដូច​ជា​ក្មេង​ស្រី​ពិត​ប្រាកដ ដែល​ធ្វើ​ឲ្យ​កាពីទែន គ្រូវី មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ដែល​មាន​នាង​នៅ​ទី​នេះ។ គេ​ឈរ​មើល​នាង​ដោយ​ដក​ដង្ហើម​ធំ។

“ឱ សារ៉ា​ តូច​អើយ! ប៉ា​មិន​ជឿ​ថា កូន​ដឹង​ថា​ប៉ា​របស់​កូន​នឹង​នឹក​កូន​ខ្លាំង​យ៉ាង​ណា​នោះ​ទេ។” គេ​និយាយ​នឹង​ខ្លួន​ឯង។

ស្អែក​ឡើង​គេ​យក​នាង​ទៅ​ជួប​កញ្ញា មីនជីន ហើយ​ទុក​នាង​នៅ​ទីនោះ។ គេ​ត្រូវ​ចេញ​នាវា​នៅ​ព្រឹក​ស្អែក។ គេ​បាន​ពន្យល់​កញ្ញា មីនជីន ថា អ្នក​លក់​របស់​គាត់​នៅ មេស៊ើ បារ៉ូ និង​ស្គីពវូស ទទួល​កិច្ច​ការ​របស់​​គាត់​នៅ​អង់គ្លេស ហើយ​នឹង​ផ្ដល់​គ្រប់​ដំបូន្មាន​ដែល​នាង​ត្រូវ​ការ ហើយ​ពួក​គេ​នឹង​បង់​ថ្លៃ​ចំណាយ​របស់​សារ៉ា។ គេ​នឹង​សរសេរ​មក​លេង​ សារ៉ា មួយ​សប្ដាហ៍​ពីរ​ដង ហើយ​មីនជីន រីករាយ​នឹង​ទទួល​ពាក្យ​ដែល​គេ​ផ្ដែផ្ដាំ។

បន្ទាប់​មក​គេ​ទៅ​​បន្ទប់​តូច​​ជាមួយ​សារ៉ា ដែល​អ្នក​ទាំង​ពីរ​ត្រូវ​និយាយ​លា​គ្នា។ សារ៉ា អង្គុយ​លើ​ជង្គង់​របស់​គេ ហើយ​កាត់​​ជាយ​អាវ​ធំ​របស់​គេ​ដោយ​ដៃ​តូច​របស់​នាង ហើយ​សម្លឹង​មើល​មុខ​គេ​យ៉ាង​យូរ​ ដោយ​ទឹក​មុខ​រឹងប៉ឹង។

“កូន​រៀន​ពី​ប៉ា​ដោយ​បេះដូង​មែន​ទេ សារ៉ា?” គេ​និយាយ​​ដោយ​អង្អែល​សក់​របស់​នាង។

“អត់​ទេ ខ្ញុំ​ដឹង​ពី​ប៉ា​ដោយ​បេះដូង ប៉ា​នៅ​ក្នុង​បេះដូង​របស់​ខ្ញុំ។” សារ៉ា​ឆ្លើយ ហើយ​ពួក​គេ​ឱប​និង​ថើប​គ្នា ហាក់​​នឹង​មិន​ព្រម​បែក​ពី​គ្នា​នៅ​ឡើយ។

ពេល​ឡាន​បើក​ចេញ​ទៅ សារ៉ា នៅ​អង្គុយ​លើ​កម្រាល​ឥដ្ឋ​ក្នុង​បន្ទប់​អង្គុយ​លេង​របស់​នាង ដោយ​ដាក់​ដៃ​ទល់​ចង្កា ហើយ​ភ្នែក​នាង​តាម​សម្លឹង​រហូត​ឡាន​បត់​ទៅ​បាត់​នៅ​ផ្លូវ​កាត់​ជ្រុង។ អ៊េមីលី នៅ​អង្គុយ​ក្បែរ​នាង ហើយ​ក៏​សម្លឹង​ទៅ​​ឡាន​ដែរ។ ពេល​ដែល​កញ្ញា មីនជីន ឲ្យ​ប្អូន​ស្រី​នាង អាម៉េឡា ​មក​មើល​ថា​ក្មេង​កំពុង​ធ្វើ​អី នាង​​ដឹង​ថា​ទ្វារ​នោះ​មិន​អាច​បើក​បាន។

“ខ្ញុំ​បាន​ចាក់​សោ​ហើយ ខ្ញុំ​ចង់​នៅ​ស្ងាត់​ម្នាក់​ឯង​ តើ​បាន​ទេ?” សំឡេង​ក្មេង​ស្រី​ និយាយ​ចេញ​មក​ពី​ក្នុង​បន្ទប់​ដោយ​សំឡេង​តិចៗ និង​គួរ​សម។

​កញ្ញា អាម៉េឡា ធាត់​ និង​ទាប​ក្រអាញ​ ហើយ​គោរព​បង​ស្រី​របស់​នាង​ណាស់។ នាង​ពិត​ជា​មនុស្ស​ផ្សេង​គ្នា​ដែល​មិន​សម​ជា​បងប្អូន ប៉ុន្តែ​នាង​មិន​ធ្លាប់​មិន​​ស្ដាប់​តាម​កញ្ញា មីនជីន​ នោះ​ទេ។ នាង​ចុះ​ទៅ​ជាន់​ក្រោម​មើល​ទៅ​ដូច​ជា​ប្រញាប់ប្រញាល់។

“ខ្ញុំ​មិន​ដែល​ឃើញ​ក្មេង​អី​​ចរិត​ចាស់​ទុំ​អីចឹង​ទេ បង​ស្រី។ នាង​ចាក់​​សោ​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ហើយ​ មិន​យំ​ឬ​ស្រែក​ឡូឡា​ទេ។” នាង​និយាយ។

“វា​ប្រសើរ​ជាង​​នាង​ទាត់​ និង​ស្រែក​ដូច​ជា​ក្មេង​ផ្សេង​ទៀត​ធ្លាប់​ធ្វើ បង​គិត​ថា​ក្មេង​ដែល​ត្រូវ​បាន​គេ​ទម្រើស​ដូច​ជា​នាង​នឹង​នឹង​ស្រែក​ខ្ទរ​ជាន់​លើ​មិន​ខាន។” កញ្ញា មីនជីន ឆ្លើយ។

“ខ្ញុំ​បាន​បើក​កន្លែង​ដាក់​ឥវ៉ាន់​របស់​នាង ហើយ​ទុក​របស់របរ​នាង​ក្នុង​នោះ​អស់​ហើយ។ ខ្ញុំ​មិន​ដែល​ឃើញ​របស់​បែប​នោះ​ទេ រោម​សត្វ និង​កំប្រុក​នៅ​លើ​អាវ​ធំ​របស់​នាង ខោ​អាវ​ក្នុង​ក៏​មាន​គ្រឿង​តុបតែង​ដែរ។ បង​ធ្លាប់​ឃើញ​សំលៀកបំពាក់​ក្មេង​បែប​នោះ​ទេ? បង​គិត​យ៉ាង​ម៉េច​ដែរ?”

“បង​គិត​ថា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់ ប៉ុន្តែ​នៅ​ខាង​មុខ​គេ​មើល​ទៅ​មិន​អី​ទេ ពេល​ដែល​យើង​យក​ក្មេងៗ​ទៅ​វិហារ​នៅ​ថ្ងៃ​អាទិត្យ។ គេ​ផ្ដល់​គ្រប់​យ៉ាង​ឲ្យ​នាង​ ហាក់​បី​ដូច​ជា​នាង​ជា​ព្រះ​នាង​តូច។” កញ្ញា មីនជីន ឆ្លើយ​ភ្លាម។

ហើយ​នៅ​ជាន់​លើ​ក្នុង​បន្ទប់​ចាក់​សោ​ជាប់ សារ៉ា និង​អ៊េមីលី អង្គុយ​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​សម្លឹង​ទៅ​​​ផ្លូវ​កាច់​ជ្រុង​ដែល​ឡាន​បាន​បាត់​ខ្លួន​ទៅ ខណៈ​ដែល​កាពីទែន គ្រូវី សម្លឹង​ក្រោយ ថើប​ដៃ និង​លើក​ដៃ​បក់​ហាក់​ដូច​ជា​គេ​មិន​អាច​ឈប់​បាន។

ពេល​សារ៉ា ចូល​ក្នុង​ថ្នាក់​រៀន​នៅ​​ព្រឹក​បន្ទាប់ អ្នក​គ្រប់​គ្នា​បើក​ភ្នែក​ធំៗ​មើល​នាង​ដោយ​ភាព​ភ្ញាក់​ផ្អើល។ នៅ​ពេល​នោះ​សិស្ស​គ្រប់​គ្នា​ចាប់​ពី ឡាវីនី ហ៊ើប៊ើត ដែល​អាយុ​ជិត​១៣​ឆ្នាំ​ទៅ​ហើយ​ ឡូទី ឡេហ្គ ដែល​ទើប​តែ​មាន​អាយុ​បួន​ឆ្នាំ និង​ក្មេង​នៅ​សាលា​បាន​​ស្ដាប់​ពី​រឿង​អស្ចារ្យ​របស់​នាង។ ពួក​គេ​ដឹង​ច្បាស់​ថា​ នាង​ជា​សិស្ស​ដែល​មក​ស្នាក់​នៅ​ពិសេស​របស់​កញ្ញា មីនជីន ហើយ​ត្រូវ​បាន​គេ​គិត​ថា​ជា​កិត្តិយស​សម្រាប់​សាលា​របស់​នាង។

ម្នាក់​ឬ​ពីរ​នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​លួច​សម្លឹង​មិត្ត​រួម​ថ្នាក់​សញ្ជាតិ​បារាំង​របស់​នាង ម៉ារីតេ ដែល​បាន​មក​ដល់​កាល​ពី​ល្ងាច​មុន​នោះ​មួយថ្ងៃ។ ឡាវីនី អាច​​ដើរ​កាត់​បន្ទប់​របស់​សារ៉ា ពេល​ដែល​​ទ្វារ​បើក​ចំហ ហើយ​ឃើញ ម៉ារីតេ បើក​ប្រអប់​មួយ​ដែល​គេ​ទើប​តែ​ផ្ញើ​មក​ពី​ហាង។

“ក្នុង​នោះ​ពេញ​ដោយ​ខ្សែ​ចង​ចង្កេះ​ដែល​មាន​ប៉ាក់​លម្អ​លើ​នោះ ខ្ញុំ​ឃើញ​នាង​ទាញ​វា​ចេញ​មក​​ក្រៅ។ ខ្ញុំ​ឮ​កញ្ញា មីនជីន និយាយ​ប្រាប់​ប្អូន​ស្រី​គាត់​ថា សម្លៀកបំពាក់​របស់​នាង​ពិសេស​ខ្លាំង​ណាស់ ដែល​នោះ​គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ដែល​សម្រាប់​ក្មេង​ម្នាក់​ស្លៀកពាក់​វា​។ ម៉ាក់​របស់​ខ្ញុំ​និយាយ​ថា ក្មេងៗ​គួរ​តែ​ស្លៀក​ពាក់​ធម្មតា​បាន​ហើយ។ នាង​ពាក់​​ក្រវាត់​ចង្កេះ​នោះ​មួយ​​ពេល​នេះ ខ្ញុំ​បាន​ឃើញ​ពេល​ខ្ញុំ​អង្គុយ​ចុះ។” នាង​ខ្សឹប​ប្រាប់​មិត្ត​របស់​នាង ជេស៊ី។

“នាង​មាន​សំពត់​សូត​រឹប​រាង ហើយ​ជើង​នាង​តូចៗ! ខ្ញុំ​មិន​ធ្លាប់​ឃើញ​ជើង​តូច​បែប​នោះ​ទេ។” ជេស៊ី ក៏​ខ្សឹប​ដែរ។

“អូ! នោះ​ហើយ​ជា​វិធី​ដែល​នាង​ធ្វើ​ឲ្យ​មាន​រាង​​ស្លីម ម៉ាក់​ខ្ញុំ​និយាយ​ថា ទោះ​បី​ជា​ជើង​ធំ​ក៏​យើង​អាច​ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​តូច​ដែរ​ប្រសិន​បើ​យើង​រក​អ្នក​កាត់​ស្បែក​ជើង​ដ៏​ពូកែ​ម្នាក់​បាន។ ខ្ញុំ​គិត​ថា​នាង​មិន​ស្អាត​អី​បន្តិច​ទេ។ ភ្នែក​របស់​នាង​ពណ៌​ដូច​ឆ្កួត​អីចឹង។”

“នាង​មិន​ស្អាត​ដូច​មនុស្ស​ស្អាត​ផ្សេង​ទៀត​ទេ” ជេស៊ី និយាយ​ ដោយ​លួច​សម្លឹង​ឆ្លង​ទៅ​បន្ទប់​មួយ​ទៀត ប៉ុន្តែ​នាង​បាន​ធ្វើ​ឲ្យ​ជេស៊ី ចង់​មើល​ទៅ​ម្ដង​ទៀត ហើយ​និយាយ “នាង​មាន​រោម​ភ្នែក​វែង​ខ្លាំង​ណាស់ ប៉ុន្តែ​ភ្នែក​របស់​នាង​ស្ទើរ​តែ​ពណ៌​បៃ​តង​ទៅ​ហើយ។”

សារ៉ា មិន​អៀន​ខ្មាស​នឹង​ភ្នែក​ទាំង​ឡាយ​ដែល​សម្លឹង​មក​នាង​ទេ។ នាង​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់​នៅ​លើ​កៅអី រង់​ចាំ​ស្ដាប់​អ្វី​ដែល​អ្នក​គ្រូ​ប្រាប់​ឲ្យ​ធ្វើ។ គេ​ដាក់​នាង​ឲ្យ​នៅ​ជិត​តុ​របស់​កញ្ញា​មីនជីន។ នរណា​មើល​នាង​យ៉ាង​ណា​ក៏​នាង​មិន​អៀន​ដែរ។ នាង​ចាប់​អារម្មណ៍​ ហើយ​សម្លឹង​ទៅ​ក្មេងៗ​ដែល​មើល​នាង​វិញ​ដោយ​ស្ងៀមស្ងាត់។ នាង​ឆ្ងល់​ថា​តើ​ពួក​គេ​កំពុង​គិត​ពី​អ្វី ឆ្ងល់​ថា​តើ​ពួក​គេ​ចូល​ចិត្ត​កញ្ញា មីនជីន ទេ ហើយ​ពួក​គេ​ខ្វល់​ពី​មេរៀន​របស់​ពួក​គេ​ទេ ហើយ​តើ​ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ណា​មាន​ប៉ាប៉ា ដូច​ជា​ប៉ា​របស់​នាង​ឬ​អត់។ នាង​បាន​និយាយ​ជាមួយ​អ៊េមីលី ពី​ប៉ា​របស់​នាង​យ៉ាង​ច្រើន​កាល​ពី​​ព្រឹក​នោះ។

“អ៊េមីលី​ ពេល​នេះ​គាត់​នៅ​លើ​សមុទ្រ យើង​ត្រូវ​តែ​​ធ្វើ​ជា​មិត្ត​ល្អ​នឹង​គ្នា​ ហើយ​និយាយ​ប្រាប់​គ្នា​គ្រប់​រឿង។ អ៊េមីលី មើល​មក​ខ្ញុំ​មក។ ឯង​មាន​ភ្នែក​ស្អាត​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ ប៉ុន្តែ​ខ្ញុំ​បន់​ឲ្យ​ឯង​ចេះ​និយាយ។”

នាង​ជា​ក្មេង​ដែល​ពោរពេញ​ដោយ​ការ​នឹក​ស្រមៃ និង​គំនិត​រប៉ិលរប៉ូច​ ហើយ​រឿង​មួយ​ដែល​នាង​ចូល​ចិត្ត​ជាង​គេ​គឺ នឹង​មាន​រឿង​ប្រសើរ​ហើយ​ស្រណុក​ចិត្ត​បំផុត​ទោះ​បី ទោះ​បី​ជា​ធ្វើ​ពត់​ជា​ថា អ៊េមីលី មាន​ជីវិត ហើយ​ពិត​ជា​ចេះ​ស្ដាប់ និង​យល់​អ្វី​ដែល​នាង​និយាយ។ ក្រោយ​ពេល​ដែល​ម៉ារីតេ ស្លៀក​ពាក់​ឈុត​សម្រាប់​ចូល​រៀន​ពណ៌​ខៀវ​ក្រមៅ​ឲ្យ​នាង​ និង​ចង​សក់​នាង​ដោយ​ក្រណាត់​បូ​ពណ៌​ក្រហម​ចាស់​រួច​​ហើយ នាង​ទៅ​រក​អ៊េមីលី ដែល​អង្គុយ​នៅ​លើ​កៅអី​របស់​នាង ហើយ​ឲ្យ​សៀវភៅ​​ទៅ​នាង​មួយ​ក្បាល។

“ឯង​អាច​អាន​បាន​ពេល​ខ្ញុំ​នៅ​ជាន់​ក្រោម” នាង​និយាយ ហើយ​ឃើញ​ ម៉ារីតេ សម្លឹង​នាង​ដោយ​ការ​ងឺង​ឆ្ងល់ នាង​និយាយ​ទៅ​កាន់​គាត់​​ជាមួយ​​នឹង​មុខ​តូច​ដែល​ម៉ឺងម៉ាត់​របស់​នាង។

“អ្វី​ដែល​ខ្ញុំ​ជឿ​ពី​តុក្កតា​គឺថា ពួក​គេ​អាច​ធ្វើ​អ្វីៗ​បាន​​ដែល​ពួក​គេ​មិន​ឲ្យ​យើង​ដឹង។ ប្រហែល​ជា​ការ​ពិត អ៊េមីលី អាច​អាន និង​និយាយ​បាន​ ហើយ​នោះ​ជា​អាថ៌កំបាំង​របស់​នាង។ បង​ឃើញ​ទេ ប្រសិន​បើ​មនុស្ស​​ថា​តុក្កតា​អាច​ធ្វើ​ការងារ​បាន គេ​នឹង​ប្រើ​ពួកគេ​ឲ្យ​ធ្វើ​ការ ដូច្នេះ​ហើយ​ប្រហែល​ជា​ពួក​គេ​បាន​សន្យា​នឹង​គ្នា​ថា រក្សា​រឿង​នេះ​ជា​អាថ៌​កំបាំង។ ប្រសិន​បើ​បង​នៅ​ក្នុង​បន្ទប់ អ៊េមីលី នឹង​គ្រាន់​តែ​អង្គុយ​នៅ​ទី​នោះ ហើយ​សម្លឹង ប៉ុន្តែ​បើ​បង​ចេញ​ក្រៅ ប្រហែល​ជា​នាង​នឹង​ចាប់​ផ្ដើម​អាន ឬ​ប្រហែល​ជា​នាង​ក្រោក​​ចេញ​ហើយ​​មើល​ទៅ​ក្រៅ​តាម​បង្អួច។ ហើយ​ពេល​ដែល​នាង​ឮ​នរណា​ម្នាក់​មក នាង​នឹង​រត់​មក​វិញ​ហើយ​លោត​ឡើង​លើ​កៅអី​របស់​នាង ហើយ​ធ្វើ​ដូច​ជា​នាង​នៅ​លើ​នោះ​រហូត​មក។”

“គួរ​ឲ្យ​អស់​សំណើច​មែន!” ម៉ារីតេ គិត​ក្នុង​ចិត្ត ហើយ​ពេល​នាង​ចុះ​ទៅ​ជាន់​ក្រោម នាង​បាន​ប្រាប់​ប្រធាន​បោស​សំអាត​ពី​រឿង​នេះ។ ប៉ុន្តែ​នាង​​បាន​ចាប់​ផ្ដើម​ចូល​ចិត្ត​ក្មេង​ស្រី​តូច​ចម្លែក​​ដែល​មាន​មុខ​តូច​វៃ​ឆ្លាត និង​ចរិត​ល្អ​ឥត​ខ្ចោះ​នេះ​ទៅ​ហើយ។ នាង​ធ្លាប់​មើល​ថែ​ក្មេង​ជា​ច្រើន​ពី​មុន​មក​ដែល​មាន​ចរិត​មិន​សុភាព​រាបសា។ សារ៉ា ជា​ក្មេង​តូច​ចិត្ត​ល្អ និង​ចេះ​និយាយ​​យ៉ាង​រម្យទម​ដូច​ជា​ពាក្យ “បង​​ម៉ារីតេ តើ​បង​អាច… អរគុណ​បង​ម៉ារីតេ” ដែល​ស្ដាប់​ទៅ​គួរ​ឲ្យ​ស្រលាញ់។ ម៉ារីតេ ប្រាប់​ប្រធាន​បោស​សំអាត​ថា គាត់​អរគុណ​នាង​ដូច​ជា​ពេល​គាត់​អរគុណ​​​ស្ត្រី​ម្នាក់។

“នាង​មើល​ទៅ​ដូច​ជា​ព្រះ​តូច​មួយ​អង្គ” នាង​និយាយ។ ពិត​ណាស់​នាង​រីករាយ​ខ្លាំង​ជា​មួយ​នឹង​ម្ចាស់​ស្រី​ថ្មី​របស់​​​នាង ហើយ​ពេញ​ចិត្ត​នឹង​កន្លែង​​នាង​ជា​ខ្លាំង។

ព្រះ​នាង​តូច (ភាគ​ទី​២)

​បន្ទាប់​សារ៉ា បាន​អង្គុយ​នៅ​តុ​របស់​នាង​ក្នុង​ថ្នាក់​រៀន​បាន​ពីរ​បី​នាទី ហើយ​ត្រូវ​បាន​មិត្ត​រួម​បន្ទប់​សម្លឹង​មើល​ជា​ច្រើន​នោះ កញ្ញា មីនជីន បាន​បង្ហាញ​ពី​ការ​ផ្ដល់​កិត្តិយស​ដល់​តុ​របស់​នាង។

“កូនៗ​ទាំង​អស់​គ្នា អ្នក​គ្រូ​សូម​ណែនាំ​មិត្ត​រួម​ថ្នាក់​ថ្មី​ដល់​អ្នក​ទាំង​អស់​គ្នា” នាង​និយាយ។

ក្មេង​ស្រី​ទាំង​អស់​ក្រោក​ឈរ​ឡើង​នៅ​កន្លែង​របស់​ពួក​គេ ហើយ​សារ៉ា ក៏​ក្រោក​ឡើង​ដែរ។

“អ្នក​គ្រូ​រំពឹង​ថា កូនៗ​ទាំង​អស់​គ្នា​នឹង​ចូលចិត្ត គ្រូវី នាង​ទើប​តែ​មក​ដល់​ពី​ទី​ដ៏​សែន​ឆ្ងាយ គឺ​ប្រទេស​ឥណ្ឌា។ ក្រោយ​ពេល​ចប់​ម៉ោង​រៀន​កូនៗ​ប្រាកដ​ជា​បាន​ជជែក​គ្នា​លេង​ជា​មួយ​​នាង។” កញ្ញា​មីនជីន បន្ត។

សិស្ស​ក្នុង​ថ្នាក់​ឱន​ក្បាល​ដោយ​គោរព ហើយ​សារ៉ា​ ក៏​ដូច​គ្នា បន្ទាប់​មក​ពួក​គេ​អង្គុយ​ចុះ​និង​សម្លឹង​មើល​គ្នា​ម្ដង​ទៀត។

“សារ៉ា មក​ជិត​អ្នក​គ្រូ​មក!” កញ្ញា មីនជីន និយាយ​​តាម​ឥរិយាបថ​ក្នុង​ថ្នាក់​រៀន​របស់​នាង។

គាត់​យក​សៀវភៅ​មួយ​ក្បាល​ពី​តុ​របស់​គាត់​មក ហើយ​បើក​ទំព័រ​សៀវភៅ។ សារ៉ា​ ដើរ​ទៅ​រក​គាត់​ដោយ​រម្យទម។

“ដោយ​សារ​ប៉ាប៉ា របស់​កូន​បាន​ដាក់​អ្នក​បម្រើ​ស្រី​ជនជាតិ​បារាំង​ឲ្យ​កូន អ្នក​គ្រូ​គិត​ថា​គាត់​ចង់​ឲ្យ​កូន​រៀន​ភាសា​បារាំង​ជា​ពិសេស។” មីនជីន ចាប់​ផ្ដើម។

សារ៉ា មាន​អារម្មណ៍​ថា​​​ដូច​ជា​មិន​​មែន​យ៉ាង​នោះ​ទេ។

“ខ្ញុំ​គិត​ថា​ប៉ា​ឲ្យ​គាត់​មក​ធ្វើ​ការ ព្រោះ​គាត់ គាត់​គិត​ថា​ខ្ញុំ​នឹង​ចូល​ចិត្ត​បង​ស្រី​នោះ” នាង​និយាយ។

“អ្នក​គ្រូ​ខ្លាច​ថា កូន​ជា​ក្មេង​ស្រី​ដែល​ត្រូវ​បាន​គេ​ទម្រើស​ពេក ហើយ​គិត​ថា​រឿង​ទាំង​នោះ​ប៉ាប៉ា​ធ្វើ​ព្រោះ​តែ​កូន​ចូល​ចិត្ត។ គំនិត​អ្នក​គ្រូ​គឺ​ប៉ា​របស់​កូន​ចង់​ឲ្យ​កូន​រៀន​ភាសា​បារាំង។”

ប្រសិន​បើ​ សារ៉ា អាយុ​ច្រើន​ជាង​នោះ ឬ​មិន​សូវ​ដឹង​ពី​ការ​គោរព​ចំពោះ​មនុស្ស នាង​ប្រាកដ​ជា​ពន្យល់​ពី​ខ្លួន​ឯង​ដោយ​ពាក្យ​ប៉ុន្មាន​ម៉ាត់​មិន​ខាន។ ប៉ុន្តែ​​ដូច​​ជា​ពេល​នោះ​នាង​ហាក់​​ប្រែ​ជា​មុខ​ក្រហម​តិចៗ។ កញ្ញា មីនជីន ជា​មនុស្ស​តឹងរ៉ឹង​ និង​មាន​អំនួត​ ហើយ​នាង​ហាក់​ដូច​ជា​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា សារ៉ា មិន​ចេះ​ភាសា​បារាំង​បន្តិច​ទេ​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា ជា​រឿង​មិន​​ល្អ​ទាល់​តែ​សោះ​ដែល​ក្មេង​មិន​ទទួល​ការ​លើក​ឡើង​របស់​នាង។ ការ​ពិត​គឺ​ថា សារ៉ា​ មិន​អាច​ចាំ​បាន​ថា​នាង​បាន​រៀន​ភាសា​បារាំង​ពី​ពេល​ណា​មក។ ប៉ា​របស់​នាង​និយាយ​ភាសា​បារាំង​ដាក់​នាង​ញឹកញាប់​ពេល​នាង​នៅ​ក្មេង។ ម្ដាយ​របស់​នាង​គឺ​ជា​ជនជាតិ​បារាំង ហើយ​កាពីទែន គ្រូវី ស្រលាញ់​ភាសា​របស់​ភរិយា​គាត់ ដូច្នេះ​ហើយ​ទើប​សារ៉ា ឧស្សាហ៍​បាន​ស្ដាប់ និង​ទម្លាប់​ជា​មួយ​នឹង​ភាសា​នេះ​តាម​រយៈ​ប៉ា​របស់​នាង។

“ខ្ញុំ ខ្ញុំ​ពិត​ជា​មិន​ដែល​រៀន​ភាសា​បារាំង​មែន ប៉ុន្តែ ៗ..” នាង​ដូច​ជា​អៀន​ខ្មាស​ក្នុង​និយាយ​ឲ្យ​ច្បាស់​ពី​ខ្លួន​ឯង។

រឿង​អាថ៌កំបាំង​​សំខាន់​មួយ​របស់​កញ្ញា មីនជីន គឺ​ថា​នាង​​ខ្លួន​ឯង​មិន​ចេះ​និយាយ​ភាសា​បារាំង​ទេ ដូច្នេះ​ហើយ​នាង​មិន​ចង់​ពិភាក្សា​ពី​បញ្ហា​​នេះ​ទេ។

“បាន​ហើយ បើ​កូន​មិន​ធ្លាប់​រៀន​ទេ កូន​ត្រូវ​តែ​ចាប់​ផ្ដើម​រៀន​ពី​ពេល​នេះ​ទៅ។ បន្តិច​ទៀត​លោក​ភាសា​បារាំង ម៉ុនសៀ ឌូហ្វាហ្គី នឹង​មក​ដល់​ទី​នេះ​ហើយ។ កូន​យក​សៀវភៅ​នេះ​ទៅ​មើល​សិន​ទៅ​ទម្រាំ​គាត់​មក​ដល់។” នាង​និយាយ​ដោយ​​​ឥរិយាបថ​រម្យទម។

សារ៉ា មាន​អារម្មណ៍​ថា​ក្ដៅ​ថ្ពាល់​​តិចៗ។ នាង​ត្រលប់​ទៅ​​អង្គុយ​នៅ​តុ​វិញ​ ហើយ​បើក​សៀវភៅ។ នាង​បើក​ទំព័រ​ទី​មួយ​​ជាមួយ​នឹង​ទឹក​មុខ​ពិបាក​មើល។ នាង​ដឹង​ថា បើ​​ញញឹម​នឹង​ក្លាយ​ជា​រឿង​មិន​គប្បី ហើយ​នាង​តាំង​ចិត្ត​ខ្ពស់​ណាស់​ថា​មិន​ធ្វើ​រឿង​ដែល​មិន​គប្បី​ទេ។ ប៉ុន្តែ​នោះ​ជា​រឿង​ចម្លែក​សម្រាប់​នាង​ដែល​ត្រូវ​មក​រៀន​ពាក្យ ប៉ា និង​ម៉ាក់​ជា​ភាសា​បារាំង។

កញ្ញា មីនជីន សម្លឹង​ទៅ​នាង​ជា​លក្ខណៈ​ឃ្លាំ​មើល។

“កូន​មើល​ទៅ​ដូច​ជា​មិន​ពេញ​ចិត្ត​ទេ សារ៉ា អ្នក​គ្រូ​សុំ​ទោស​ដែល​កូន​មិន​ពេញ​ចិត្ត​នឹង​គំនិត​រៀន​ភាសា​បារាំង​នេះ។” នាង​និយាយ។

“ខ្ញុំ​ចូល​ចិត្ត​ណាស់ ប៉ុន្តែ…” សារ៉ា ឆ្លើយ ដោយ​គិត​ថា​នាង​នឹង​សាក​ម្ដង​ទៀត​។

“កូន​មិន​ត្រូវ​​និយាយ​ថា ប៉ុន្តែ ទេ​ពេល​ដែល​កូន​ត្រូវ​ទទួល​ធ្វើ​កិច្ចការ​អ្វី​មួយ មើល​សៀវភៅ​របស់​កូន​ទៀត​ទៅ។” កញ្ញា មីនជីន និយាយ។

ហើយ​សារ៉ា ធ្វើ​តាម និង​​មិន​ញញឹម​ទេ សូម្បី​តែ​ពេល​នាង​ឃើញ​ពាក្យ កូន​ប្រុស និង​បង​ប្រុស​នៅ​ក្នុង​សៀវភៅ​នោះ។

“ពេល​លោក ម៉ុនសៀ ឌូហ្វាហ្គី មក ខ្ញុំ​នឹង​ពន្យល់​គាត់​បាន។” សារ៉ា គិត។

បន្តិច​ក្រោយ​មក​លោក ម៉ុនសៀ ឌូហ្វាហ្គី ក៏​មក​ដល់។ គាត់​ជា​បុរស​ជនជាតិ​បារាំង​វ័យ​កណ្ដាល​ដែល​មាន​ចិត្ត​ល្អ និង​ឆ្លាតវៃ ហើយ​​គាត់​ចាប់​អារម្មណ៍​ពេល​គាត់​ចោល​ភ្នែក​ទៅ​ចំ សារ៉ា ដែល​កំពុង​ជក់​ចិត្ត​នឹង​សៀវភៅ​តូច​របស់​នាង។

“នេះ​ជា​សិស្ស​ថ្មី​សម្រាប់​ខ្ញុំ​មែន​ទេ ម៉ាដាម? ខ្ញុំ​សង្ឃឹម​ថា​នោះ​ជា​សំណាង​ល្អ​របស់​ខ្ញុំ។” គាត់​និយាយ​ទៅ​កាន់​កញ្ញា មីនជីន។

“ប៉ាប៉ា របស់​នាង​ កាពីទែន គ្រូវី ពិត​ជា​អន្ទះសា​ចង់​ឲ្យ​នាង​រៀន​ភាសា ប៉ុន្តែ​ខ្ញុំ​ខ្លាច​ថា​នាង​នឹង​មិន​ព្រម​រៀន​តាម​ចរិត​ជា​ក្មេង។ មើល​ទៅ​នាង​ដូច​ជា​មិន​ចង់​រៀន​ទេ។ កញ្ញា មីនជីន​ និយាយ។

“ខ្ញុំ​សុំទោស​​ពី​រឿង​នោះ​ផង អ្នក​នាង​តូច។ ប្រហែល​ជា​ពេល​យើង​រៀន​ជាមួយ​គ្នា លោកគ្រូ​អាច​បង្ហាញ​កូន​ថា ការ​រៀន​ភាសា​ជា​អ្វី​ដែល​គួរ​ឲ្យ​ចូលចិត្ត។” លោក​​និយាយ​ទៅ​កាន់​សារ៉ា ដោយ​សំដី​រាបសា។

នាង​សារ៉ា តូច​ក្រោក​ឈរ​ឡើង។ នាង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ខក​ចិត្ត ហាក់​ដូច​ជា​នាង​រង​ភាព​អាម៉ាស់។ នាង​ងើយ​សម្លឹង​មុខ​លោក ម៉ុនសៀ ឌូហ្វាហ្គី ជា​មួយ​នឹង​ភ្នែក​ធំៗ​ពណ៌​បៃតង​ប្រផេះ​របស់​នាង ហើយ​ភ្នែក​នោះ​បង្ហាញ​ពី​ភាព​ស្លូត​ត្រង់។ នាង​ដឹង​ថា​ លោក​គ្រូ​នឹង​យល់​ពេល​ដែល​នាង​និយាយ។ នាង​ចាប់​ផ្ដើម​ពន្យល់​ដោយ​សាមញ្ញ និង​ជា​ភាសា​បារាំង​យ៉ាង​រអិល។ ម៉ាដាម​ស្ដាប់​មិន​យល់​ទេ។ សារ៉ា ពិត​ជា​មិន​បាន​រៀន​ភាសា​បារាំង​ទេ មិន​បា​ន​រៀន​ពី​សៀវភៅ ប៉ុន្តែ​ប៉ាប៉ា​របស់​នាង និង​មនុស្ស​ផ្សេង​ទៀត​តែង​តែ​និយាយ​ភាសា​នេះ​ជាមួយ​នាង ហើយ​នាង​អាច​អាន និង​សរសេរ​បារាំង​បាន​ដូច​ជា​ភាសា​អង់គ្លេស​ដែរ។ ប៉ាប៉ា​របស់​នាង​ស្រលាញ់​ភាសា​នេះ ហើយ​នាង​ស្រលាញ់​ភាសា​នេះ​ព្រោះ​ប៉ា​នាង​ស្រលាញ់​។ នាង​នឹង​សប្បាយ​ចិត្ត​ដើម្បី​រៀន​អ្វី​ដែល​លោក​គ្រូ ម៉ុនសៀ នឹង​បង្រៀន​នាង ប៉ុន្តែ​អ្វី​ដែល​នាង​ព្យាយាម​ចង់​ប្រាប់​ម៉ាដាម​នោះ​គឺ​ នាង​ចេះ​ពាក្យ​ក្នុង​សៀវភៅ​នោះ​អស់​ហើយ។

ពេល​នាង​ចាប់​ផ្ដើម​និយាយ​ភាសា​បារាំង​កញ្ញា មីនជីន ចាប់​ផ្ដើម​ស្រងាក​ចិត្ត និង​អង្គុយ​សម្លឹង​នាង​តាម​កញ្ចក់​វ៉ែនតា​របស់​គាត់ ដោយ​ការ​តូច​ចិត្ត​រហូត​ដល់​នាង​និយាយ​ចប់។ លោក ម៉ុនសៀ ឌូហ្វា​ហ្គី ចាប់​ផ្ដើម​ញញឹម ហើយ​នោះ​ជា​ស្នាម​ញញឹម​ដ៏​រីករាយ​​របស់​គាត់។ ដោយ​ស្ដាប់​សំឡេង​ក្មេង​ស្រី​តូច​​ដ៏​ស្រស់​ស្អាត​នេះ​និយាយ​ជា​ភាសា​របស់​គាត់​ដោយ​សាមញ្ញ និង​គួរ​ឲ្យ​ស្រលាញ់ ធ្វើ​​ឲ្យ​គាត់​មាន​អារម្មណ៍​​ថា​គាត់​ហាក់​កំពុង​នៅ​ទឹក​ដី​កំណើត​របស់​គាត់ ខណៈ​ថ្ងៃ​ដែល​ងងឹត​ និង​ពោរពេញ​ដោយ​អ័ភ្រ​នៅ​ឡុងដុង​ពេល​ខ្លះ​ប្រៀប​បាន​នឹង​ភព​មួយ​ដ៏​សែន​ឆ្ងាយ​។ ពេល​នាង​និយាយ​ចប់​គាត់​យក​សៀវភៅ​ពី​នាង​មក​ដោយ​ការ​សម្លឹង​ដោយ​ក្ដី​ស្រលាញ់។ ប៉ុន្តែ​គាត់​បាន​និយាយ​ទៅ​កាន់​កញ្ញា មីនជីន។

“អូ! ម៉ាដាម ខ្ញុំ​មិន​មាន​អ្វី​ច្រើន​ត្រូវ​បង្រៀន​នាង​ទេ។ នាង​មិន​បាន​រៀន​ភាសា​បារាំង​ទេ នាង​គឺ​ជនជាតិ​បារាំង។ ការ​លើក​ដាក់​សំឡេង​របស់​នាង​​ពិត​ជា​ល្អ​ណាស់។” លោក​និយាយ។

“កូន​គួរ​តែ​ប្រាប់​អ្នក​គ្រូ” កញ្ញា មីនជីន ងាក​ទៅ​និយាយ​​ដាក់​ សារ៉ា។

“ខ្ញុំ ខ្ញុំ​បាន​ព្យាយាម​ហើយ ខ្ញុំ​គិត​ថា​ខ្ញុំ​ចាប់​ផ្ដើម​និយាយ​មក​មិន​ត្រូវ” សារ៉ា និយាយ។

កញ្ញា​មីនជីន ដឹង​ថា​នាង​បាន​ព្យាយាម​ពន្យល់​ហើយ ហើយ​នោះ​មិន​មែន​ជា​កំហុស​របស់​នាង​ទេ​ដែល​នាង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពន្យល់។ ហើយ​នៅ​ពេល​​នាង​ឃើញ​សិស្ស​​កំពុង​ស្ដាប់​នាង ហើយ​ ឡាវីនី និង​ជេស៊ី កំពុង​សើច​តិចៗ​នៅ​​ខាង​​ក្រោយ​ពួក​គេ​ពី​វេយ្យាករណ៍​ភាសា​បារាំង​របស់​សារ៉ា ​អ្នក​គ្រូ​​មាន​អារម្មណ៍​ខឹង។

“ស្ងាត់​ទៅ​ក្មេងៗ! ស្ងាត់​ឥឡូវ​នេះ!” នាង​និយាយ​ដោយ​សំឡេង​ធ្ងន់​ ហើយ​រៀបចំ​តុ​របស់​នាង។ ហើយ​ចាប់​ពី​ពេល​នោះ​មក​នាង​មាន​អារម្មណ៍​គុំគួន​នឹង​សិស្ស​ពិសេស​របស់​នាង។

នៅ​ព្រឹក​ថ្ងៃ​ទី​មួយ​ពេល​សារ៉ា អង្គុយ​នៅ​ចំហៀង​តុ​កញ្ញា មីនជីន នាង​ដឹង​ថា​ក្នុង​ថ្នាក់​ទាំង​មូល​កំពុង​តាម​ពិនិត្យ​មើល​នាង មិន​យូរ​ប៉ុន្មាន​នាង​បាន​កត់​សម្គាល់​ក្មេង​ស្រី​តូច​ម្នាក់​ដែល​មាន​អាយុ​ដំណាល​នាង កំពុង​សម្លឹង​មក​នាង​ដោយ​ភ្នែក​​ពណ៌​ខៀវ​ភ្លឺ​ទាំង​គូ​របស់​នាង។ នាង​ជា​ក្មេង​ស្រី​ធាត់​ដែល​មើល​ទៅ​​មិន​ដូច​ជា​ក្មេង​ឆ្លាត​ទេ ប៉ុន្តែ​នាង​ជា​ក្មេង​ដែល​មាន​មាត់​ស្អាត​តាម​បែប​ធម្មជាតិ។ សក់​អង្កាញ់ៗ​របស់​នាង​ត្រូវ​បាន​បួង​ចង​ដោយ​បូ ហើយ​នាង​ទាញ​ចុង​សក់​មក​ដាក់​ជុំវិញ​ក​របស់​នាង និង​ខាង​ចុង​ខ្សែ​បូ ដោយ​ដាក់​កែង​ដៃ​នៅ​លើ​តុ​របស់​នាង ខណៈ​ដែល​នាង​សម្លឹង​ទៅ​មិត្ត​រួម​ថ្នាក់​ថ្មី​របស់​នាង​ដោយ​ការ​ងឺង​ឆ្ងល់។ នៅ​ពេល​ដែល​លោក ម៉ុនសៀ ឌូហ្វាហ្គី ចាប់​ផ្ដើម​និយាយ​ជា​មួយ​សារ៉ា នាង​មើល​ទៅ​ដូច​ជា​ភ័យ​ខ្លាច​បន្តិច ហើយ​ពេល​ដែល​សារ៉ា​ថយ​ក្រោយ​បន្តិច សម្លឹង​ទៅ​គាត់​ដោយ​ភ្នែក​ស្លូត​បូត​របស់​នាង ដោយ​មិន​ខ្លាច​អ្វី​សោះ និង​ឆ្លើយ​ជា​ភាសា​បារាំង ក្មេង​ស្រី​ធាត់​ឡើង​មុខ​ក្រហម ហើយ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ការ​​ជូត​ទឹក​ភ្នែក​ដោយ​អស់​សង្ឃឹម​ជា​ច្រើន​សប្ដាហ៍​ក្នុង​ការ​ប្រឹង​ប្រែង​​របស់​ដើម្បី​ទន្ទេញ​ពាក្យ​ ម៉ាក់ និង​ប៉ា ជា​ភាសា​បារាំង វា​ហាក់​ដូច​ជា​ជ្រុល​ពេក​សម្រាប់​នាង​ពេល​ដែល​បាន​ស្ដាប់​ក្មេង​ស្រី​អាយុ​ដំណាល​នាង​​មិន​ត្រឹម​តែ​ចេះ​ពាក្យ​ទាំង​នេះ ថែម​ទាំង​អាច​និយាយ​បញ្ចូល​ជា​មួយ​ពាក្យ​ផ្សេង​ទៀត​បាន។

នាង​សម្លឹង​មក​​ជាប់ ហើយ​​ខាំ​បូ​នៅ​លើ​ស្មា​របស់​នាង មិន​យូរ​ប៉ុន្មាន​ក៏​ធ្វើ​ឲ្យ​កញ្ញា មីនជីន ​ដែល​ទើប​តែ​​មាន​អារម្មណ៍​មិន​ស្រួល​មុន​ចាប់​​អារម្មណ៍ និង​និយាយ​​ឲ្យ​នាង​ភ្លាម។

“កូន អេសធី ចន! កូន​ធ្វើ​បែប​នោះ​មាន​ន័យ​យ៉ាង​ម៉េច? ដក​កែង​ដៃ​ចេញ​ ហើយ​យក​បូ​ចេញ​ពី​មាត់​កូន​ទៅ! អង្គុយ​ឲ្យ​ត្រង់​ខ្លួន!” នាង​និយាយ​សង្កត់​សំឡេង។

ពេល​នោះ​ អេសធី ចន ថ្លោះ​ទឹក​មុខ​ម្ដង​ទៀត ហើយ​ពេល​ដែល​ឡាវីនី និង​ជេស៊ី ខ្សឹប​គ្នា​សើច​​មុខ​របស់​នាង​កាន់​តែ​ក្រហម​ឡើង ក្រហម​ច្រាល ដែល​មើល​ទៅ​ទឹក​ភ្នែក​ហាក់​កំពុង​ច្រាល​ចេញ​មក​ក្នុង​កែវ​ភ្នែក​ដ៏​កម្សត់​របស់​នាង ហើយ​សារ៉ា ឃើញ​នាង​ក្នុង​សភាព​បែប​នោះ​ក៏​មាន​ចិត្ត​អាណិត​នាង​ដែល​ធ្វើ​ឲ្យ​នាង​មាន​ចិត្ត​ចង់​ធ្វើ​ជា​មិត្ត​របស់​​អេសធី​ ចន។ នោះ​​ជា​ចរិត​របស់​នាង​ដែល​តែង​តែ​ចង់​ចូល​ទៅ​ជួយ​នរណា​ម្នាក់​ដែល​ត្រូវ​គេ​ធ្វើ​ឲ្យ​មាន​បញ្ហា ឬ​មិន​សប្បាយ​ចិត្ត។

ប៉ា​របស់​សារ៉ា ធ្លាប់​និយាយ​ថា “​ប្រសិន​បើ​សារ៉ា ជា​បុរស​ហើយ​រស់​នៅ​កាល​ពី​ប៉ុន្មាន​សតវត្ស​មុន នាង​នឹង​ដើរ​ជុំវិញ​ប្រទេស​ដោយ​កាន់​ដាវ​របស់​នាង​ដើម្បី​ជួយ​សង្គ្រោះ​ និង​​​ការពារ​អ្នក​គ្រប់​គ្នា​ដែល​រង​ទុក្ខ។ នាង​តែង​តែ​ចង់​ប្រយុទ្ធ​ពេល​ឃើញ​មនុស្ស​មាន​បញ្ហា។”

ដូច្នោះ​ហើយ​នាង​​ពេញ​ចិត្ត​នឹង​អេសធី ចន ក្មេង​ស្រី​តូច​យឺត ហើយ​ធាត់ និង​សម្លឹង​ទៅ​មើល​នាង​ពេញ​មួយ​ព្រឹក។ សារ៉ា​​ មើល​ឃើញ​ថា មេរៀន​មិន​មែន​ជា​រឿង​ស្រណុក​សម្រាប់​នាង​ទេ ហើយ​​នាង​មិន​មែន​ជា​ក្មេង​មក​ស្នាក់​ពិសេស​ដែល​ត្រូវ​បាន​គេ​ទម្រើស​នោះ​ទេ។ មេរៀន​បារាំង​របស់​នាង​គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។ ការ​អាន​របស់​នាង​ធ្វើ​ឲ្យ​លោក ម៉ុនសៀ ឌូហ្វាហ្គី ញញឹម​ម្នាក់​ឯង ហើយ​ឡាវីនី និង​ជេស៊ី និង​ក្មេង​ផ្សេង​ទៀត​ដែល​មាន​សំណាង​ខ្សឹប​គ្នា​សើច ឬ​សម្លឹង​ទៅ​នាង​ដោយ​​ការ​ងឺ​ឆ្ងល់។ ប៉ុន្តែ​សារ៉ា មិន​សើច​ទេ។ នាង​ព្យាយាម​ធ្វើ​ដូច​ជា​នាង​មិន​បាន​ឮ​ពេល អេសធី ចន អាន​​ភាសា​បារាំង ហើយ​ធ្វើ​ឲ្យ​នាង​មាន​ចិត្ត​អាណិត​ពេល​ឮ​ និង​ឃើញ​ទឹក​មុខ​ក្មេង​កម្សត់​​នោះ។

“វា​ពិត​ជា​មិន​គួរ​ឲ្យ​អស់​សំណើច​ទេ ពួក​​គេ​មិន​គួរ​សើច​សោះ។ នាង​និយាយ​នឹង​ខ្លួន​ឯង ពេល​ដែល​នាង​បើក​សៀវភៅ​របស់​នាង។

ពេល​ដែល​ចប់​ម៉ោង​រៀន ហើយ​​ក្មេងៗ​ជួបជុំ​គ្នា​ជា​ក្រុម​ជជែក​គ្នា​លេង សារ៉ា​សម្លឹង​រក​ អេសធី ចន ហើយ​ឃើញ​នាង​អង្គុយ​នៅ​​តុ​ជាប់​មាត់​បង្អួច នាង​ដើរ​ទៅ​រក​គេ​ហើយ​និយាយ។ នាង​គ្រាន់​តែ​និយាយ​តាម​របៀប​ជា​ក្មេង​ស្រី​ដែល​តែង​តែ​និយាយ​គ្នា​ពេល​ចាប់​ផ្ដើម​ការ​​ជជែក ប៉ុន្តែ​មាន​អ្វី​ម្យ៉ាង​ដែល​ល្អ និង​រាក់ទាក់​ពី​សារ៉ា ហើយ​​គ្រប់​គ្នា​តែងតែ​មាន​អារម្មណ៍​យល់​ពី​រឿង​នេះ។

“ឯង​ឈ្មោះ​អី? នាង​និយាយ។

“ខ្ញុំ​ឈ្មោះ អេមេនហ្គាដ អេសធី ចន” នាង​ឆ្លើយ។

“ខ្ញុំ​ឈ្មោះ​សារ៉ា គ្រូវី។ ឈ្មោះ​នាង​ពីរោះ​ណាស់។ ស្ដាប់​ទៅ​ដូច​ជា​សៀវ​រឿង។” សារា និយាយ។

“ឯង​ចូល​ចិត្ត​ទេ ខ្ញុំ ខ្ញុំ​ចូល​ចិត្ត​ឈ្មោះ​​របស់​ឯង។” អេមេនហ្គាដ ដែល​ត្រូវ​បាន​បញ្ជោរ​និយាយ។

បញ្ហា​ធំ​​ក្នុង​ជីវិត​របស់ អេសធី ចន គឺ​ថា នាង​​មាន​ប៉ា​ដ៏​វៃ​ឆ្លាត​។ ពេល​ខ្លះ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​នេះ​ជា​រឿង​គួរ​ឲ្យ​ខ្លាច។ ពេល​ដែល​អ្នក​មាន​ប៉ា​ដែល​ដឹង​រឿង​គ្រប់​យ៉ាង អាច​និយាយ​បាន​ប្រាំពីរ ឬ​ប្រាំ​បី​ភាសា ហើយ​មាន​អត្ថបទ​ចុះ​ផ្សាយ​រាប់​ពាន់​ដែល​គាត់​រៀន​មក​ដោយ​បេះដូង យ៉ាង​ហោច​ណាស់​គាត់​រំពឹង​ថា​កូន​គាត់​អាច​យល់​មេរៀន​ក្នុង​សៀវភៅ។ លោក អេសធី ចន មិន​យល់​ទាល់​តែ​សោះ​ថា​ ម៉េច​ក៏​កូន​របស់​គាត់ ជា​ក្មេង​ដែល​មិន​ឆ្លាត និង​មិន​ដែល​ពូកែ​នឹង​រឿង​អ្វី​មួយ​សោះ។

“ទេវតា​អើយ! មាន​ពេល​ខ្លះ​ខ្ញុំ​គិត​ថា​ នាង​ល្ងង់​ដូច​ជា​មីង​របស់​នាង អេលីហ្សា!” ប៉ា​របស់​នាង​និយាយ​ពាក្យ​នេះ​ច្រើន​ដង​ហើយ។

មីង​របស់​នាង អេលីហ្សា រៀន​យឺត ហើយ​ភ្លេច​លឿន ហើយ​អេមេនហ្គាដ​គឺ​ដូច​ជា​មីង​របស់​នាង។

“ត្រូវ​តែ​បង្ខំ​នាង​ឲ្យ​រៀន” ប៉ា​របស់​នាង​បាន​និយាយ​​នឹង​កញ្ញា មីនជីន។

​​ជា​ញឹក​ញាប់​នៅ​ក្នុង​ជីវិត​របស់​នាង​ អេមេនហ្គាដ ជួប​នឹង​រឿង​អាម៉ាស់ ឬ​ទឹក​ភ្នែក។ នាង​រៀន​អ្វី​ហើយ ក៏​ភ្លេច​ទៅ​វិញ ប្រសិន​បើ​នាង​ចាំ​រឿង​ទាំង​នោះ នាង​នៅ​តែ​មិន​យល់​អត្ថន័យ។ ដូច្នេះ​ហើយ​នោះ​ជា​រឿង​ធម្មជាតិ​ដែល​នាង​បាន​ជជែក​ជាមួយ​​ សារ៉ា នាង​អង្គុយ​ហើយ​មើល​គេ​ដោយ​សេចក្ដី​ស្រលាញ់​ដ៏​ជ្រាល​ជ្រៅ។

“ឯង​និយាយ​ភាសា​បារាំង​បាន​ ត្រូវ​ទេ?” នាង​និយាយ​ដោយ​គោរព។

សារ៉ា ឡើង​លើ​កៅអី​នៅ​ជាប់​បង្អួច​ដែល​ជា​កៅអី​ធំ​និង​ជ្រៅ នាង​បញ្ឈរ​ជង្គង់ ហើយ​អង្គុយ​ដោយ​យក​ដៃ​ឱប​ក្បាល​ជង្គង់​របស់​នាង។

“ខ្ញុំ​​អាច​និយាយ​បាន ព្រោះ​ខ្ញុំ​បាន​ស្ដាប់​វា​រហូត​មក​ ឯង​ក៏​អាច​និយាយ​បាន​ដែរ​បើ​ឯង​បាន​ស្ដាប់​រហូត​មក​ដូច​ជា​ខ្ញុំ។” នាង​ឆ្លើយ។

“អូ ទេ ខ្ញុំ​និយាយ​មិន​បាន​ទេ ខ្ញុំ​មិន​ដែល​និយាយ​វា​បាន​ទេ។” អេមេនហ្គាដ​ និយាយ។

“ហេតុ​អី?” សារ៉ា សួរ​ដោយ​ចង់​ដឹង។

“ឯង​បាន​ស្ដាប់​ខ្ញុំ​ហើយ​មិញ​នេះ ខ្ញុំ​តែង​តែ​បែប​នោះ ខ្ញុំ​​និយាយ​ពាក្យ​បារាំង​មិន​បាន​ទេ វា​ពិបាក​ណាស់។” នាង​និយាយ​ដោយ​គ្រវី​ក្បាល។

នាង​ឈប់​និយាយ​មួយ​ភ្លែត​ ទើប​បន្ថែម​ទៀត​ដោយ​ប្ដូរ​សំឡេង៖

“ឯង​ឆ្លាត​ណាស់ មែន​ទេ?”

សារ៉ា មើល​​ទៅ​ក្រៅ​បង្អួច​មើល​ខ្យល់​បក់​ប៉ះ​ស្លឹក​ និង​មែក​ឈើ​ឲ្យ​រេរាំ​​ ហើយ​ច្រាន​ទម្លាក់​ទឹក​ពី​ស្លឹក​មក​ដី​​​ខ្ទរ​សំឡេង​ច្រាវៗ។ នាង​រក​នឹក​បន្តិច ព្រោះ​នាង​ធ្លាប់​ឮ​គេ​និយាយ​ជា​ញឹកញាប់​ថា​នាង ឆ្លាត ហើយ​នាង​ឆ្ងល់​ថា តើ​នាង​ឆ្លាត​មែន​ទេ ហើយ​បើ​នាង​ឆ្លាត​មែន​ តើ​ភាព​ឆ្លាត​នេះ​កើត​ឡើង​បាន​ដោយ​របៀប​ណា។

“ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ប្រាប់​មិន​កើត។” បន្ទាប់​មក​ដោយ​ឃើញ​ទឹក​មុខ​ស្រពោន​នៅ​លើ​ផ្ទៃ​មុខ​មូល​ក្រម៉ាប់ៗ នាង​សើច​បន្តិច​ ហើយ​ក៏​ប្ដូរ​ប្រធាន​បទ។

“​ឯង​ចង់​ជួប អ៊េមីលី ទេ?” នាង​សួរ។

“អ៊េមីលី ជា​អ្នក​ណា?” អេមេនហ្គាដ សួរ ដូច​ជា​កញ្ញា មីនជីន បាន​សួរ​ដែរ។

“ទៅ​​បន្ទប់​ខ្ញុំ នឹង​ជួប​ហើយ” សារ៉ា និយាយ​ហើយ​កាន់​ដៃ​នាង​ចេញ​ទៅ។

ពួក​គេ​លោត​ចុះ​ពី​កៅអី​នៅ​ជាប់​បង្អួច​ទាំង​អស់​គ្នា ហើយ​ឡើង​ទៅ​ជាន់​ខាង​លើ។

“តើ​ពិត​ទេ…ពិត​ទេ​ដែល​បង​មាន​បន្ទប់​មួយ​សម្រាប់​លេង​តែ​ម្នាក់​ឯង?” អេមេនហ្គាដ ខ្សឹប​ពេល​ពួក​គេ​ដើរ​កាត់​សាល។

“មែន​ហើយ ប៉ាប៉ា​សុំ​កញ្ញា មីនជីន ឲ្យ​ខ្ញុំ​មាន​បន្ទប់​លេង​មួយ ព្រោះ អឺ!​ គឺ​ព្រោះ​ពេល​ខ្ញុំ​លេង ខ្ញុំ​បង្កើត​រឿង​ ហើយ​និយាយ​ប្រាប់​ខ្លួន​ឯង ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​ចង់​ឲ្យ​គេ​ស្ដាប់​ខ្ញុំ​ទេ។ វា​ធ្វើ​ឲ្យ​ខូច​សាច់​រឿង​ប្រសិន​បើ​ខ្ញុំ​គិត​ថា​មាន​គេ​ស្ដាប់។” សារ៉ា ឆ្លើយ។

ពួកគេ​បាន​មក​ដល់​ផ្លូវ​ទៅ​បន្ទប់​របស់​ សារ៉ា​​ ហើយ​នៅ​ពេល​នេះ ហើយ​អេមេនហ្គាដ ឈប់​បន្តិច សម្លឹង​នាង​​ ហើយ​ដកដង្ហើម​ញាប់។

“ឯង​បង្កើត​រឿង! បង​អាច​ធ្វើ​បាន​ដូច​និយាយ​ភាសា​បារាំង​ទេ? អាច​ទេ?”

សារ៉ា មើល​​ទៅ​នាង​ដោយ​ភាព​ភ្ញាក់​ផ្អើល​ធម្មតា។

“យ៉ាង​ម៉េច? អ្នក​ណា​ក៏​អាច​បង្កើត​រឿង​បាន​ដែរ ឯង​ធ្លាប់​សាកល្បង​ទេ?”

នាង​ដាក់​ដៃ​របស់​នាង​លើ​ដៃ​របស់ អេមេនហ្គាដ ដោយ​ភាព​កក់​ក្ដៅ។

“យើង​ទៅ​ទ្វារ​ស្ងាត់ៗ ហើយ​ខ្ញុំ​នឹង​បើក​​ទ្វា​ឲ្យ​លឿន យើង​ប្រហែល​ជា​ចាប់​នាង​បាន។” សារ៉ា ខ្សឹប។

នាង​​​ស្ទើរ​សើច​ស្ទើរ​អត់​ ប៉ុន្តែ​ក្នុង​ខ្សែ​ភ្នែក​របស់​នាង​មាន​អាថ៌កំបាំង​មួយ​ដែល​ទាក់​ទាញ​ចិត្ត​ អេមេនហ្គាដ ទោះ​បី​ជា​នាង​មិន​ដឹង​ថា​គំនិត​មាន​ន័យ​​យ៉ាង​ម៉េច​ ឬ​នាង​ចង់​ចាប់​អ្នក​ណា ឬ​ហេតុ​អ្វី​​នាង​ចង់​ចាប់​​គេ​ក៏​ដោយ។ ទោះ​រឿង​នោះ​មាន​ន័យ​យ៉ាង​ណា​ក៏​ដោយ អេមេនហ្គាដ ច្បាស់​ថា នោះ​ជា​រឿង​ដែល​រំភើប​និង​សប្បាយ​មិន​ខាន។ ដូច្នេះ​​ជា​មួយ​នឹង​ការ​រំពឹង​ដ៏​រំភើប នាង​ដើរ​តាម​​សារ៉ា ដោយ​ប្រើ​ចុង​ជើង តាម​បណ្ដោយ​ផ្លូវ​ទៅ។ ពួក​គេ​មិន​ធ្វើ​ឲ្យ​ឮ​សំឡេង​សូម្បី​តែ​បន្តិច​រហូត​ទៅ​ដល់​ទ្វារ។ បន្ទាប់​មក​សារ៉ា ទាញ​បង្កាន់​ដៃ​ទ្វារ​ ហើយ​បើក​ទ្វារ​ឲ្យ​ធំ។ ទ្វារ​បើក​ចំហ​បង្ហាញ​​ពី​បន្ទប់​​ដែល​មាន​របៀប និង​ស្ងាត់​ឈឹង ភ្លើង​បើក​មិន​ឲ្យ​ចាំង​ខ្លាំង​ក្នុង​បន្ទប់ ហើយ​តុក្កតា​ដ៏​ស្រស់​ស្អាត​កំពុង​អង្គុយ​នៅ​លើ​កៅអី​​មើល​ទៅ​រូបរាង​ទំនង​ដូច​ជា​កំពុង​អាន​សៀវភៅ។

“អូ! នាង​មក​កៅ​របស់​នាង​វិញ​មុន​ពេល​យើង​អាច​មើល​នាង​ឃើញ ត្រូវ​ហើយ​ពួក​គេ​តែង​តែ​ធ្វើ​យ៉ាង​នេះ ពួក​គេ​លឿន​ដូច​ជា​ផ្លេក​បន្ទោរ​អីចឹង។” សារ៉ា បង្ហាញ​ពី​ក្ដី​រំភើប។

អេមេនហ្គាដ សម្លឹង​នាង ហើយ​សម្លឹង​តុក្កតា រួច​សម្លឹង​នាង​វិញ។

“គេ​ចេះ​ដើរ?” នាង​សួរ​ដោយ​​មិន​ដក​ដង្ហើម។

“ត្រូវ​ហើយ យ៉ាង​ហោច​ណាស់​ខ្ញុំ​ជឿ​ថា​នាង​អាច​ដើរ​បាន។ យ៉ាង​ហោច​ណាស់​ខ្ញុំ​ធ្វើ​ពត់​ជា​ជឿ​ថា​នាង​ចេះ​ដើរ។ ហើយ​ធ្វើ​ឲ្យ​វា​ហាក់​ដូច​ជា​ការពិត។ ឯង​មិន​ធ្លាប់​​ប្រឌិត​រឿង​អី​មួយ​ទេ?” សារ៉ា​ ឆ្លើយ។

“ទេ មិន​ធ្លាប់​ទេ ខ្ញុំ … ប្រាប់​ខ្ញុំ​ពី​រឿង​នោះ​មក។” អេមេនហ្គាដ និយាយ។

នាង​ពិត​ជា​នឹក​ស្មាន​មិន​ដល់​ពី​រឿង​ចម្លែក​នេះ សមាជិក​ថ្មី​ដែល​សម្លឹង​ សារ៉ា មិន​ដាក់​ភ្នែក​ ជំនួស​ឲ្យ​ការ​សម្លឹង​មើល​អ៊េមីលី ទោះ​បី​ដឹង​ថា​នោះ​ជា​តុក្កតា​ដែល​ស្រស់​ស្អាត​ និង​ទាក់​ទាញ​បំផុត​ដែល​នាង​មិន​ធ្លាប់​ឃើញ​ក៏​ដោយ។

“យើង​អង្គុយ​ចុះ​សិន​ទៅ ហើយ​ខ្ញុំ​នឹង​ប្រាប់​ឯង។ រឿង​នេះ​ស្រួល​ណាស់​​​ហើយ​ពេល​ឯង​ចាប់​ផ្ដើម​ហើយ​ឯង​នឹង​មិន​អាច​ឈប់​បាន។ ហើយ​នឹង​ធ្វើ​វា​បន្ត​ជាប់​ជា​និច្ច ហើយ​វា​ពិត​ជា​អស្ចារ្យ។ អ៊េមីលី ឯង​ត្រូវ​តែ​ស្ដាប់ នេះ​គឺ​ អេមេនហ្គាដ អេសធី ចន។ អេមេនហ្គាដ នេះ​គឺ​អ៊េមីលី។ ឯង​ចង់​ឱប​នាង​ទេ?”

“អូ! ខ្ញុំ​អាច​ឱប​បាន​មែន? ពិត​មែន? នាង​ស្អាត​ខ្លាំង​ណាស់!” អេមេនហ្គាដ និយាយ​ ហើយ​អ៊េមីលី ក៏​បាន​នៅ​ក្នុង​រង្វង់​ដៃ​នាង។

នៅ​ក្នុង​ជីវិត​ដ៏​ខ្លី​របស់​នាង​ក្នុង​ពេល​កន្លង​មក អេសធី ចន មិន​ដែល​មាន​ពេល​វេលា​ដូច​ពេល​ដែល​នាង​បាន​នៅ​ជាមួយ​មិត្ត​រួម​ថ្នាក់​ថ្មី​របស់​នាង​នោះ​ទេ មុន​ពេល​ពួក​គេ​ឮ​សំឡេង​​កណ្ដឹង​អាហារ​​ថ្ងៃ​ត្រង់​រោទ៍ និង​ត្រូវ​ចុះ​ទៅ​ជាន់​ក្រោម។

ពួក​គេ​អង្គុយ​ក្នុង​បន្ទប់​របស់​សារ៉ា ហើយ​ព្រះ​នាង​តូច​នេះ​ចាប់​ផ្ដើម​និយាយ​រឿង​​ជា​ច្រើន​ពី​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​រឿង​នៃ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​អ្វី​ដែល​ទាក់​ទាញ​ចិត្ត​ អេមេនហ្គដាដ បំផុត​នោះ​គឺ រឿង​តុក្កតា​ដែល​ចេះ​ដើរ ចេះ​និយាយ ហើយ​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ពួក​គេ​ចង់​ធ្វើ​ពេល​មនុស្ស​មិន​នៅ​ក្នុង​បន្ទប់ ប៉ុន្តែ​ពួក​គេ​ត្រូវ​រក្សា​អានុភាព​នេះ​ជា​អាថ៌កំបាំង​របស់​ពួក​គេ ហើយ​ត្រូវ​ហោះ​ត្រលប់​មក​កន្លែង​របស់​ពួក​គេ​វិញ​លឿន​ដូច​ជា​ផ្លេក​បន្ទោរ​ពេល​ដែល​មនុស្ស​ត្រលប់​មក​បន្ទប់​វិញ។

“យើង​មិន​អាច​ធ្វើ​យ៉ាង​នោះ​បាន​ទេ ឯង​ឃើញ​ទេ នោះ​គឺ​ជា​វេទមន្ត។” សារ៉ា និយាយ​ដោយមុខ​មាំ។
នៅ​ពេល​នាង​និយាយ​ពី​រឿង​ស្វែង​រក​អ៊េមីលី ពេល​នោះ​ អេមេនហ្គាដ ឃើញ​ទឹក​​មុខ​នាង​ផ្លាស់​​ប្ដូរ។ មើល​ទៅ​ហាក់​មាន​ពពក​បក់​កាត់​ផ្ទៃ​មុខ ហើយ​បន្សល់​ទុក​ពន្លឺ​នៅ​លើ​ភ្នែក​ទាំង​សង​របស់​នាង​​។ នាង​ដក​ដង្ហើម​យ៉ាង​វែង​​ដែល​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច នាង​បន្លឺ​សំឡេង​បន្តិច ហើយ​ក៏​បិទ​មាត់​ទៅ​វិញ ហើយ​បន្ទាប់​មក​ផ្អឹប​បបូរ​មាត់​ទល់​គ្នា​យ៉ាង​ណែន ហាក់​ដូច​ជា​នាង​កំពុង​គិត​ថា តើ​ត្រូវ​ធ្វើ​អ្វី​មួយ​ឬ​មិន​ត្រូវ​ធ្វើ។

“ឯង​ឈឺ​មែន​ទេ?” អេមេនហ្គាដ សួរ។

“ត្រូវ​ហើយ ប៉ុន្តែ​មិន​មែន​នៅ​​ក្នុង​ខ្លួន​ខ្ញុំ​ទេ។” សារ៉ា ឆ្លើយ​ក្រោយ​ស្ងាត់​មួយ​ភ្លែត។ បន្ទាប់​មក​នាង​និយាយ​បន្ត​ដោយ​សំឡេង​ស្រាល​៖

“តើ​ឯង​ស្រលាញ់​ប៉ា​របស់​ឯង​ជាង​អ្វី​ទាំង​អស់​ក្នុង​លោក​​នេះ​ទេ?”

អេមេនហ្គាដ ចំហមាត់​បន្តិច។ នាង​ដឹង​ថា នោះ​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​ក្មេង​ស្រលាញ់​ប៉ា​របស់​គេ ហើយ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង ទោះ​បី​ជា​ត្រូវ​គេ​ទុក​ឲ្យ​នៅ​តែ​ម្នាក់​ឯង​នៅ​ទីនេះ​​ក៏​ដោយ។ នាង​ពិត​ជា​អៀន​នឹង​ខ្លួន​ឯង។

“ខ្ញុំ​ខ្លាច​ណាស់​ពេល​ខ្ញុំ​ឃើញ​គាត់។ គាត់​តែង​តែ​អង្គុយ​ក្នុង​បណ្ណាល័យ​អាន​សៀវភៅ។” នាង​និយាយ។

“ខ្ញុំ​ស្រលាញ់​ប៉ា​ខ្ញុំ​ជាង​អ្វី​ទាំង​អស់​ក្នុង​លោក​នេះ​ដប់​ដង នោះ​គឺ​ជា​ការ​ឈឺ​ចាប់​របស់​ខ្ញុំ គាត់​ទៅ​ឆ្ងាយ​ហើយ។”

នាង​ដាក់​ដៃ​របស់​នាង​ថ្នមៗ​ទៅ​លើ​ជង្គង់​​តូចៗ​របស់​នាង ហើយ​អង្គុយ​ស្ងៀម​​ពីរ​បី​នាទី។

“នាង​នឹង​ស្រែក​យំ​ខ្លាំងៗ​មិន​ខាន” អេមេនហ្គាដ គិត​ក្នុង​ចិត្ត​ដោយ​ភ័យ​ខ្លាច។

ប៉ុន្តែ​នាង​មិន​យំ​ទេ បន្តិច​ក្រោយ​មក​ទើប​នាង​និយាយ​ដោយ​មិន​ងើយ​មុខ។

“ខ្ញុំ​សន្យា​នឹង​គាត់​ថា ខ្ញុំ​នឹង​ទ្រាំ ហើយ​ខ្ញុំ​នឹង​ធ្វើ។ យើង​ត្រូវ​តែ​ទ្រាំ​នឹង​រឿង​រ៉ាវ។ គិត​ពី​អ្វី​ដែល​ទាហាន​ទ្រាំ! ប៉ាប៉ា​គឺ​ជា​ទាហាន។ ប្រសិន​បើ​មាន​សង្គ្រាម​កើត​ឡើង​គាត់​នឹង​ត្រូវ​ទ្រាំ​នឹង​ការ​ធ្វើ​ដំណើរ ស្រែក​ទឹក ហើយ​អាច​នឹង​មាន​របួស​ធ្ងន់។ ហើយ​គាត់​នឹង​មិន​និយាយ​អ្វី​ទេ សូម្បី​មួយ​​ពាក្យ។”

អេមេនហ្គាដ បាន​ត្រឹម​សម្លឹង​មើល​នាង ប៉ុន្តែ​នាង​មាន​អារម្មណ៍​ថា នាង​ចាប់​ផ្ដើម​ស្រលាញ់ សារ៉ា។ នាង​ស្រស់​ស្អាត ហើយ​ខុស​ប្លែក​ពី​ក្មេង​ដទៃ​ទៀត។

ភ្លាម​នោះ​នាង​ងើប​មុខ​ឡើង ហើយ​ញញឹម​បន្តិច។

“ប្រសិន​បើ​ខ្ញុំ​និយាយ​​ហើយ​និយាយ​ទៀត ហើយ​ប្រាប់​ឯង​ពី​រឿង​ធ្វើ​ពត់ ឬ​ប្រឌិត​រឿង ខ្ញុំ​នឹង​ទ្រាំ​បាន​ល្អ​ជាង​នេះ។ ខ្ញុំ​មិន​ភ្លេច​ទេ តែ​ខ្ញុំ​អាច​ទ្រាំ​បាន​ស្រួល​ជាង​នេះ។”

អេមេនហ្គាដ មិន​ដឹង​ថា​ហេតុ​អ្វី​នាង​អួល​ដើម​ក ហើយ​ភ្នែក​របស់​នាង​ហាក់​ដូច​ជា​ច្រាល​ពេញ​ដោយ​ទឹក​ភ្នែក។

“ឡាវីនី និង​ជេស៊ី គឺ​ជា​មិត្ត​ល្អ​បំផុត ខ្ញុំ​បន់​ឲ្យ​ពួក​យើង​អាច​ក្លាយ​ជា​មិត្ត​ល្អ​បំផុត។ ឯង​អាច​យក​ខ្ញុំ​ធ្វើ​ជា​មិត្ត​បាន​ទេ? ឯង​ឆ្លាត ហើយ​ខ្ញុំ​ជា​ក្មេង​ល្ងង់​ជាង​គេ​ក្នុង​សាលា ប៉ុន្តែ​ខ្ញុំ អឺ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ឯង!” នាង​និយាយ​ដោយ​រអាក់រអួល។

“ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត។ យើង​​សប្បាយ​ចិត្ត​ពេល​ដែល​គេ​ចូល​ចិត្ត​យើង។ ត្រូវ​ហើយ ពួក​យើង​នឹង​ក្លាយ​ជា​មិត្ត​​ល្អ! ហើយ​ខ្ញុំ​ប្រាប់​ឯង​រឿង​មួយ ខ្ញុំ​​អាច​ជួយ​ឯង​​បាន​សម្រាប់​មេរៀន​ភាសា​បារាំង​របស់​ឯង!” សារ៉ា​ និយាយ​ ខណៈ​ដែល​មុខ​នាង​ឡើង​ក្រហម។

ប្រសិន​បើ​សារ៉ា ជា​ក្មេង​ប្រភេទ​ផ្សេង​វិញ​ ជីវិត​ដែល​​នាង​ឆ្លង​កាត់​នៅ​​សិក្ខាសាលា​របស់​​កញ្ញា មីនជីន សម្រាប់​រយៈ​ពេល​ដប់​ឆ្នាំ​ទៀត នឹង​មិន​ល្អ​សម្រាប់​នាង​ទេ។ នាង​ត្រូវ​បាន​គេ​ទទួល​រាក់​ទាក់​នៅ​នៅ​សាលា​ហាក់​ដូច​ជា​ភ្ញៀវ​កិត្តិយស​មិន​មែន​សិស្ស​ដែល​មក​ស្នាក់​នៅ​ដើម្បី​រៀន​ទេ។ ប្រសិន​បើ​នាង​ជា​ក្មេង​ដែល​មាន​ចរិត​រឹងរូស និង​កាច នាង​ប្រហែល​ជា​​រករឿង​គេ​ឯង និង​មិន​អាច​ទ្រាំ​បាន​ពេល​គេ​ចំអក និង​និយាយ​បញ្ចើច។ ប្រសិន​បើ​នាង​ជា​ក្មេង​មិន​មាន​​ចំណង់​នឹង​ការ​សិក្សា នាង​នឹង​មិន​បាន​រៀន​ចេះ​អ្វី​នោះ​ឡើយ។ កញ្ញា​មីនជីន មិន​ចូល​ចិត្ត​នាង​ជា​សំងាត់ ប៉ុន្តែ​នាង​ជា​មនុស្ស​ឆ្លាត​ដែល​មិន​ធ្វើ​អ្វី​ឲ្យ​កូន​សិស្ស​របស់​នាង​​មិន​សប្បាយ​ចិត្ត​ ហើយ​ចាក​ចេញ​ពី​សាលា​របស់​នាង​នោះ​ទេ។ នាង​ដឹង​ច្បាស់​ថា ប្រសិន​បើ​ សារ៉ា សរសេរ​សំបុត្រ​ទៅ​ប៉ា​របស់​នាង​ប្រាប់​គេ​ថា នាង​មិន​ស្រណុក​ចិត្ត ឬ​មិន​សប្បាយ​ចិត្ត​នោះ លោក​កាពីទេន គ្រូវី នឹង​ដក​នាង​ចេញ​ពី​សាលា​នេះ​ភ្លាម។ គំនិត​របស់​កញ្ញា មីនជីន គឺ​ថា ប្រសិន​បើ​ក្មេង​​ត្រូវ​បាន​គេ​សរសើរ​ជា​បន្ត និង​មិន​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​នោះ ពួក​គេ​នឹង​ពេញ​ចិត្ត​នឹង​កន្លែង​ដែល​ពួក​គេ​នៅ។ ទន្ទឹម​នឹង​នោះ​ សារ៉ា ត្រូវ​បាន​គេ​សរសើរ​ចំពោះ​ការ​ធ្វើ​កិច្ចការ​សាលា​លឿន ចរិត​ល្អ​ ការ​ចុះ​សម្រុង​របស់​នាង​ជាមួយ​មិត្ត​រួម​ថ្នាក់ ទឹក​ចិត្ត​ល្អ​របស់​នាង​ដែល​ពេល​ខ្លះ​ប្រាក់​នៅ​កាបូប​របស់​នាង នាង​ឲ្យ​ទៅ​អ្នក​សុំទាន​ទាំង​អស់​ដោយ​មិន​ទុក​មួយ​សេន។

ព្រះ​នាង​តូច​ (ភាគ​ទី​៣)

ពេល​វេលា​ចេះ​តែ​ដើរ​ទៅ​មុខ សារ៉ា បាន​ប្រាប់​រឿង​រ៉ាវ​ជា​ច្រើន​​​ទាំង​រឿង​ពិបាក​ចិត្ត និង​រឿង​ពិត​ពី​ខ្លួន​នាង និង​​កាលៈទេសៈ​របស់​នាង​ដល់​ អេមេនហ្គាដ ហើយ​ពេល​នេះ​នាង​បាន​ប្រាប់​ពី​រឿង​ទាំង​នេះ៖

“រឿង​ជា​ច្រើន​កើត​ឡើង​ចំពោះ​មនុស្ស​ដោយ​ចៃដន្យ។ រឿង​ល្អៗ​ជា​ច្រើន​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ។ គឺ​វា​កើត​ឡើង​ដោយ​ខ្ញុំ​តែងតែ​ចូល​ចិត្ត​មេរៀន និង​សៀវភៅ ហើយ​ខ្ញុំ​អាច​ចងចាំ​រឿង​ជា​ច្រើន​ពេល​ដែល​ខ្ញុំ​បាន​រៀន​វា​ហើយ។ វា​កើត​ឡើង​ដែល​ខ្ញុំ​កើត​មក​មាន​ប៉ា​អស្ចារ្យ ចិត្ត​ល្អ និង​ឆ្លាត ហើយ​អាច​ឲ្យ​ខ្ញុំ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចូល​​ចិត្ត។ ខ្ញុំ​ប្រហែល​ជា​មាន​ចរិត​​មិន​​ស្លូត​ទេ ប៉ុន្តែ​ពេល​ដែល​យើង​មាន​អ្វី​គ្រប់​យ៉ាង ហើយ​គ្រប់​គ្នា​ធ្វើ​ល្អ​ចំពោះ​យើង តើ​យើង​ម៉េច​នឹង​អាច​មាន​ចរិត​កាច​ និង​អាក្រក់​បាន​ទៅ? ខ្ញុំ​មិន​ដឹង​ទេ ថា​ខ្ញុំ​គឺ​ជា​ក្មេង​ល្អ​ ឬ​ក្មេង​អាក្រក់។ ខ្ញុំ​ប្រហែល​ជា​ក្មេង​កាច​អាក្រក់ ហើយ​គ្មាន​នរណា​ដឹង នោះ​គឺ​ព្រោះ​តែ​ខ្ញុំ​មិន​ធ្លាប់​មាន​រឿង។”

“ឡាវីនី មិន​ដែល​មាន​រឿង​ទេ ប៉ុន្តែ​នាង​ពិត​ជា​កាច។” អេមេនហ្គាដ និយាយ។

សារ៉ា ញី​ចុង​ច្រមុះ​ពេល​ដែល​នាង​គិត​ពី​បញ្ហា​នេះ។

“អូ! នោះ​ប្រហែល ប្រហែល​ជា​ដោយ​សារ​ ឡាវីនី កំពុង​ធំ។”

គំនិត​នេះ​គឺ​ដោយ​សារ​នាង​នឹក​ឃើញ​ដល់​កាល​ដែល​កញ្ញា អាម៉េឡា និយាយ​ថា ឡាវីនី កំពុង​ធំ​លឿន​ណាស់ ហើយ​គាត់​ជឿ​ថា​ការ​​ដែល​ក្មេង​កំពុង​ធំ​បែប​នេះ​នឹង​ប៉ះពាល់​ដល់​សុខភាព និង​អត្តចរិត។

តាម​ពិត​ ឡាវីនី ជា​ក្មេង​ចិត្ត​ច្រើន។ នាង​ច្រណែន​នឹង​សារ៉ា ដោយ​មិន​បង្ហាញ​ឲ្យ​គេ​ដឹង។ មុន​ពេល​ដែល​មិត្ត​រួម​ថ្នាក់​ថ្មី​​នេះ​មក​ដល់ នាង​មាន​អារម្មណ៍​ថា​​នាង​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​សាលា។ នាង​អាច​ដឹក​នាំ​បាន​ព្រោះ​នាង​បាន​ធ្វើ​ឲ្យ​ខ្លួន​នាង​កាច​ខ្លាំង​ប្រសិន​បើ​មាន​ក្មេង​ណា​ម្នាក់​មិន​ព្រម​ស្ដាប់​តាម​នាង។ នាង​ស្អាត​ហើយ​មាន​សំលៀកបំពាក់​ស្អាត​ជាង​គេ​​នៅ​ពេល​ដែល​ដើរ​ចូល​រៀន​តាម​ជួរ​ពីរៗ រហូត​ដល់​ពេល​សារ៉ា មក​ជាមួយ​នឹង​ការ​និយាយ​តៗ​គ្នា និង​ការ​ស្លៀកពាក់​របស់​នាង​ដែល​ហួស​ពី​អ្វី​​គេ​ធ្លាប់​ឃើញ​ក្មេងៗ​ស្លៀក​ពាក់​នោះ ថែម​ទាំង​ដើរ​នៅ​ជួរ​មុខ​​ទន្ទឹម​ជាមួយ​កញ្ញា មីនជីន ទៀត​នោះ​អ្វីៗ​ចំពោះ​ឡាវីនី ហាក់​មិន​ដូច​មុន។

នៅ​ចំណុច​ចាប់​ផ្ដើម​នេះ​ គឺ​ជា​រឿង​មិន​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ ប៉ុន្តែ​ពេល​វេលា​ចេះ​តែ​បន្ត​ទៅ​មុខ អ្វី​ដែល​គេ​អាច​មើល​ឃើញ​នោះ សារ៉ា ក៏​ជា​អ្នក​ដឹក​នាំ​ដែរ ហើយ​​មិន​ព្រោះ​តែ​នាង​កាច​នោះ​ទេ ប៉ុន្តែ​ព្រោះ​តែ​នាង​មិន​ដែល​​ធ្វើ​កាច។

“មាន​រឿង​មួយ​ពី​ សារ៉ា គ្រូវី ។ នាង​មិន​ដែល​​អួត​ពី​ខ្លួន​ឯង​សូម្បី​តែ​បន្តិច ឯង​ដឹង​ហើយ ឡាវី ថា​គេ​អាច​អួត​បាន។ ខ្ញុំ​ជឿ​ថា​ខ្ញុំ​ប្រាកដ​ជា​មិន​ដូច​នាង​ទេ ប្រសិន​បើ​ខ្ញុំ​មាន​របស់​ជា​ច្រើន ហើយ​ត្រូវ​គេ​ផ្គាប់ផ្គន់​បែប​នោះ។ វា​ពិត​ជា​គួរ​ឲ្យ​ខ្ពើម​ណាស់​ពេល​ដែល​​កញ្ញា មីនជីន អួត​ពី​នាង​នៅ​ពេល​ប៉ា​ម៉ាក់​មក។” ជេស៊ី និយាយ​ធ្វើ​ឲ្យ ឡាវីនី​ កាន់​តែ​ខឹង។

“សារ៉ា ជា​ទី​ស្រលាញ់​កូន​ត្រូវ​តែ​ទៅ​បន្ទប់​គូរ​រូប​ ហើយ​និយាយ​ពី​ប្រទេស​ឥណ្ឌា​ប្រាប់​អ្នក​ស្រី ម៉ាស្គ្រេវ ។ សារ៉ា ជាទី​ស្រលាញ់ កូន​ត្រូវ​និយាយ​ភាសា​បារាំង​ជាមួយ​អ្នក​ស្រី ភីតឃីន។ ការ​លើក​ដាក់​សំឡេង​របស់​នាង​ល្អ​ណាស់ នាង​មិន​រៀន​ភាសា​បារាំង​​នៅ​សាលា​ទេ បន្តិច​ក៏​អត់​ដែរ។ នាង​និយាយ​ថា​នាង​មិន​បាន​រៀន​វា​ទេ នាង​គ្រាន់​តែ​ចាំ​​បាន ព្រោះ​នាង​តែងតែ​ស្ដាប់​ប៉ាប៉ា​របស់​នាង​និយាយ។” ឡាវីនី និយាយ​បែប​ជម្រេញ​ នៅ​ក្នុង​អារម្មណ៍​ខឹង​កញ្ញា មីនជីន បំផុត។ នាង​បន្ត៖

“ហើយ​ប៉ា​របស់​នាង​គ្មាន​អ្វី​​អស្ចារ្យ​ទេ គ្រាន់​តែ​ជា​មន្ត្រី​ជនជាតិ​ឥណ្ឌា​តែ​ប៉ុណ្ណោះ។”

“អូ! គាត់​សម្លាប់​ខ្លា។​ ស្បែក​ខ្លា​ដែល​​សារ៉ា មាន​នៅ​ក្នុង​បន្ទប់​រៀន​នោះ​គឺ​គាត់​ជា​អ្នក​សម្លាប់។ អីចឹង​ហើយ​បាន​ជា​នាង​ស្រលាញ់​វា​ណាស់។ នាង​គេង​លើ​វា ហើយ​អង្អែល​ក្បាល​វា និង​និយាយ​​ជាមួយ​វា​ប្រៀប​បាន​វា​នោះ​ជា​ឆ្មា​មួយ​ក្បាល។” ជេស៊ី និយាយ​យឺតៗ។

“នាង​តែង​តែ​ធ្វើ​រឿង​ឆ្កួតៗ ម៉ាក់​ខ្ញុំ​និយាយ​ថា​របៀប​ដែល​នាង​ប្រឌិត​រឿង​គឺ​ជា​រឿង​ឆ្កួតៗ ម៉ាក់​ថា​នាង​នឹង​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ខុស​គេ។” ឡាវីនី និយាយ​ពេប​មាត់។

ជា​ការ​ពិត​ណាស់​ដែល​ថា សារ៉ា មិន​ចេះ​អួត។ នាង​ជា​ក្មេង​រួសរាយ ហើយ​ចែករំលែក​របស់របរ​នាង​​ជាមួយ​នឹង​ក្មេង​ដែល​មិន​មាន​អ្វី​សោះ។ ក្មេងៗ​ដែល​ទម្លាប់​នឹង​ការ​ដែល​ត្រូវ​គេ​បញ្ជា​ពី​​មុខ​ពី​ក្រោយ​ដោយ​ក្មេង​វ័យ​​ដប់ និង​ដប់​ពីរ​ឆ្នាំ មិន​ដែល​ត្រូវ​បាន​នាង​ធ្វើ​ឲ្យ​យំ​ទេ។ នាង​ជា​ក្មេង​មាន​ចរិត​ដូច​ជា​ម្ដាយ នៅ​ពេល​ដែល​មាន​ក្មេង​ណា​ដួល​​ហើយ​ស្រែក​យំ​ឱប​ជង្គង់ នាង​រត់​ទៅ​ហើយ​ជួយ​លើក​ពួក​គេ​ឡើង និង​ជួយ​លួង ឬ​រក​មើល​អ្វី​នៅ​ក្នុង​ហោប៉ៅ​របស់​នាង​ដែល​ធម្មជាតិ​របស់​ក្មេង​ចូលចិត្ត។

ក្មេងៗ​ជា​ច្រើន​ស្រលាញ់​ សារ៉ា។ គេ​ដឹង​ថា​នាង​ធ្លាប់​ធ្វើ​កម្មវិធី​ជប់​លៀង​ញ៉ាំ​តែ​នៅ​ក្នុង​បន្ទប់​របស់​នាង​ច្រើន​ដង។ ហើយ​អ៊េមីលី ត្រូវ​បាន​ពួក​គេ​យក​មក​​លេង​ជាមួយ អ៊េមីលី ត្រូវ​បាន​គេ​បម្រើ​ទឹក​តែ​​ជាមួយ​នឹង​ពែង​ដែល​គេ​ដាក់​ស្ករ​ច្រើន ហើយ​មាន​ផ្កា​ពណ៌​ខៀវ​នៅ​ពី​លើ​នោះ។ គ្មាន​នរណា​ធ្លាប់​​ឃើញ​ទឹក​តែ​របស់​តុក្កតា​បែប​នោះ​ទេ។ ចាប់​ពី​រសៀល​នោះ​មក​ សារ៉ា ត្រូវ​​ក្មេងៗ​ចាត់​ទុក​ដូច​ជា​ព្រះ​នាង​តូច។

ឡូទី ឡេហ្គ គោរព​នាង​ខ្លាំង​ណាស់ ប្រសិន​បើ សារ៉ា មិន​មែន​ជា​ក្មេង​ដែល​មាន​ចរិត​ដូច​ម្ដាយ​នោះ​ទេ នាង​ប្រាកដ​ជា​យល់​ថា​ខ្លួន​ឯង​​ជា​ក្មេង​អស់​សង្ឃឹម។ ឡូទី ត្រូវ​បាន​​ប៉ា​របស់​នាង​ដែល​មិន​សូវ​ជា​គិត​បាន​វែង​ឆ្ងាយ​ក្នុង​វ័យ​ក្មេង​របស់​គាត់​បញ្ជូន​នាង​​ទៅ​សាលា ដោយ​មិន​ដឹង​ដោះ​ស្រាយ​យ៉ាង​ណា​ជាមួយ​នាង។ ម្ដាយ​វ័យ​ក្មេង​របស់​នាង​បាន​ស្លាប់ ហើយ​ជា​ក្មេង​ដែល​ត្រូវ​បាន​គេ​​បីបាច់​ដូច​ជា​តុក្កតា​សំណព្វ​ចិត្ត ឬ​ស្វា​ចិញ្ចឹម​ដ៏​ទម្រើស​ចាប់​តាំង​ពី​វិនាទី​ទី​មួយ​នៃ​ជីវិត​របស់​នាង​មក​នោះ នាង​ជា​ក្មេង​​មាន​ចរិត​ឆ្នាស់​សម្បើម​ណាស់។ ពេល​នាង​ចង់​បាន​អ្វី ឬ​មិន​ចង់​បាន​អ្វី​នាង​ប្រាកដ​ជា​បង្ក​រឿង ហើយ​ជា​ធម្មតា​នាង​តែងតែ​ចង់​បាន​របស់​ដែល​នាង​មិន​អាច​យក​បាន ហើយ​មិន​ចង់​បាន​របស់​ដែល​ល្អ​បំផុត​សម្រាប់​នាង សំឡេង​តូច​របស់​នាង​នឹង​ឮ​ខ្ទរ​ពេញ​ផ្ទះ ឬ​ដល់​ផ្ទះ​ផ្សេង​ទៀត​​ពេល​នាង​មិន​ត្រូវ​ចិត្ត។

អាវុធ​ដ៏​ខ្លាំង​បំផុត​របស់​នាង​គឺ​អាថ៌កំបាំង​ដែល​នាង​ដឹង​ថា ក្មេង​ស្រី​តូច​ដែល​កំព្រា​ម្ដាយ​​គឺ​ជា​ក្មេង​គួរ​ឲ្យ​អាណិត​ និង​ត្រូវ​ទទួល​ការ​មើល​ថែ​ឲ្យ​បាន​ល្អ។ នាង​ប្រហែល​ជា​ធ្លាប់​ឮ​មនុស្ស​ពេញ​វ័យ​និយាយ​ពី​រឿង​នាង​​ពី​មុន​មក ក្រោយ​ពេល​ម្ដាយ​របស់​នាង​ស្លាប់។ ដូច្នេះ​ហើយ​នាង​ប្រើ​រឿង​នេះ​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ការ​ទាមទារ​អ្វី​មួយ។

លើក​ទី​មួយ​ដែល​សារ៉ា មើល​ខុស​ត្រូវ​នាង​គឺ​នៅ​ព្រឹក​ដែល​នាង​ដើរ​កាត់​តាម​បន្ទប់​អង្គុយ​លេង នាង​ឮ​សំឡេង​ទាំង​កញ្ញា មីនជីន និង​កញ្ញា អាម៉េឡា ព្យាយាម​និយាយ​សង្ខើញ​ឲ្យ​ក្មេង​ដែល​កំពុង​ខឹង​ម្នាក់​ស្ងាត់​មាត់។ នាង​មិន​ព្រម​ស្ងាត់ ហើយ​យំ​កាន់​តែ​ខ្លាំង​ដែល​ធ្វើ​ឲ្យ​កញ្ញា មីនជីន ស្ទើរ​តែ​ស្រែក​ដាក់​នាង​ដោយ​ឥរិយាបថ​ម៉ឺងម៉ាត់ ដើម្បី​ឲ្យ​នាង​ស្ដាប់។

“កូន ស្រែក​រក​អ្វី?” គាត់​ស្ទើរ​​តែ​ស្រែក​គំហក។

“អូ ហឺ ហឺ! ខ្ញុំ​អត់​​ម៉ាក់ ម៉ាក់​ទេ!” សារ៉ា ស្ដាប់​ឮ។

“អូ! ឡូទី! ឈប់​ទៅ​ កូន! ឈប់​យំ​ទៅ! ឈប់​យំ​ទៅ​កូន!” កញ្ញា អាម៉េឡា ស្រែក។

“ហឺៗៗៗ! ខ្ញុំ​អត់​មាន​ ម៉ាក់ ម៉ាក់​ទេ!” ឡូទី ស្រែក​យ៉ាង​ខ្លាំង។

“នាង​គួរ​តែ​ត្រូវ​បាន​បង្ក្រាប កូន​គួរ​តែ​ត្រូវ​គេ​បង្ក្រាប ក្មេង​ឆ្នាស់!” កញ្ញា មីនជីន បង្ហាញ​ពី​អារម្មណ៍​មួម៉ៅ។

សារ៉ា ឈប់​នៅ​ក្នុង​សាល កំពុង​នឹក​ថា តើ​នាង​គួរ​តែ​ចូល​ទៅ​ក្នុង​បន្ទប់​ឬ​អត់ ព្រោះ​ថ្មីៗ​នេះ​នាង​បាន​និយាយ​លេង​ជាមួយ ឡូទី យ៉ាង​ស្និទ្ធស្នាល ហើយ​ប្រហែល​ជា​អាច​លួង​នាង​ឲ្យ​ឈប់​យំ​បាន។ ពេល​កញ្ញា មីនជីន ចេញ​មក​ក្រៅ​ហើយ​ឃើញ​នាង​ គាត់​មើល​ទៅ​ដូច​ជា​មិន​ស្រណុក​ក្នុង​ចិត្ត​ទេ។ គាត់​ដឹង​ថា​សំឡេង​របស់​គេ​ឮ​ខ្ទរ​ពី​ក្នុង​បន្ទប់​មក។

“អូ សារ៉ា!” គាត់​ភ្ញាក់​ផ្អើល ហើយ​បង្ខំ​ចិត្ត​ធ្វើ​ជា​ញញឹម​ឲ្យ​សម។

“ខ្ញុំ​ឈប់​ព្រោះ​ខ្ញុំ​​ដឹង​ថា នោះ​គឺ​ឡូទី ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​ប្រហែល គ្រាន់​តែ​ប្រហែល​ជា​អាច​លួង​នាង​ឲ្យ​ឈប់​យំ​បាន។ តើ​ខ្ញុំ​អាច​សាក​ល្បង​បាន​ទេ កញ្ញា មីនជីន?” សារ៉ា ពន្យល់។

“បើ​សិន​ជា​កូន​អាច​ធ្វើ​បាន កូន​ជា​ក្មេង​ឆ្លាត។” កញ្ញា​ មីនជីន ឆ្លើយ​ដោយ​បើក​មាត់​ធំៗ។ បន្ទាប់​មក​ពេល​គាត់​ឃើញ​ទឹក​មុខ សារ៉ា ប្រែ​ទឹក​មុខ​ដោយ​សារ​សំដី​របស់​គាត់ គាត់​ក៏​ប្ដូរ​ឥរិយាបថ។

“ប៉ុន្តែ​កូន​ឆ្លាត​គ្រប់​រឿង អ្នក​ហ៊ាន​និយាយ​ថា កូន​ប្រាកដ​ជា​លួង​នាង​បាន ចូល​ទៅ!” គាត់​និយាយ​តាម​របៀប​បញ្ជាក់​ពី​ការ​យល់​ព្រម ហើយ​ក៏​ដើរ​ចេញ​ទៅ។

ពេល​សារ៉ា ចូល​ទៅ​ដល់​ក្នុង​បន្ទប់ ឡូទី កំពុង​គេង​ស្រែក​យំ​ទធាក់​ជើង​យ៉ាង​ខ្លាំង ហើយ​កញ្ញា អាម៉េឡា កំពុង​នៅ​ក្បែរ​នាង សម្លឹង​នាង​ដោយ​មុខ​ក្រហម​ និង​ឈឺ​ក្បាល។ ឡូទី ធ្លាប់​ទំ​ធ្វើ​បែប​នេះ​នៅ​ផ្ទះ​របស់​នាង ហើយ​នាង​នឹង​បាន​អ្វី​ដែល​នាង​ទទូច​ចប់​បាន។ កញ្ញា អាម៉េឡា​ ដ៏​កម្សត់​បាន​សាក​ល្បង​រូប​មន្ត​ទី​​មួយ ហើយ​ទី​ពីរ​ទៀត។​

“កូន​សម្លាញ់​ដ៏​កម្សត់​អើយ! អ្នក​គ្រូ​ដឹង​ថា កូន​មិន​​មាន​ម៉ាក់​ទេ កូន​កម្សត់ បើ​កូន​មិន​ឈប់​យំ​ទេ អ្នក​គ្រូ​អង្រួន​កូន​ហើយ។ កូន​តូច​ឆ្លាត! កូន​ខូច​ណាស់! ក្មេង​ខូច អាក្រក់ អ្នក​គ្រូ​នឹង​ថើប​កូន អ្នក​គ្រូ​នឹង​ថើប!” ​សារ៉ា ចូល​ទៅ​ជិត​ពួក​គេ​ភ្លាម នាង​មិន​ដឹង​ថា​នាង​នឹង​ត្រូវ​​ធ្វើ​អ្វី​ទេ ប៉ុន្តែ​នាង​ដឹង​ថា​វា​នឹង​ប្រសើរ​ដែល​ត្រូវ​និយាយ​រឿង​ឲ្យ​ច្បាស់ និង​ផ្ដល់​ជា​សង្ឃឹម។

“អ្នក​គ្រូ អាម៉េឡា!​  អ្នក​គ្រូ មីនជីន និយាយ​ថា​ឲ្យ​ខ្ញុំ​មក​សាក​ល្បង​លួង​នាង​ឲ្យ​ឈប់​យំ តើ​ខ្ញុំ​អាច​សាក​បាន​ទេ?”

កញ្ញា អាម៉េឡា ងាក​មក​មើល​នាង​ដោយ​គ្មាន​សង្ឃឹម “អូ! កូន​គិត​ថា កូន​អាច​លួង​នាង​បាន?” នាង​និយាយ​ទាំង​ដង្ហក់។

“ខ្ញុំ​មិន​ដឹង​ថា​អាច​ឬ​អត់​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​សាកល្បង។” សារ៉ា ឆ្លើយ ស្ទើរ​និយាយ​ស្ទើរ​ខ្សឹប ហើយ​បន្ត៖

“បើ​អ្នក​គ្រូ​ចេញ​ក្រៅ​បន្ទប់ ខ្ញុំ​នឹង​នៅ​ជា​មួយ​នាង។”

“អូ សារ៉ា!​ អ្នក​គ្រូ​មិន​ដែល​ជួប​ក្មេង​គួរ​ឲ្យ​ខ្លាច​បែប​នេះ​ទេ អ្នក​គ្រូ​មិន​ដឹង​ថា​​យើង​អាច​លួង​នាង​ឲ្យ​បាត់​យំ​បាន​ឬ​អត់​ទេ។” កញ្ញា និយាយ។

ប៉ុន្តែ​នាង​បាន​ចេញ​ពី​បន្ទប់ ដោយ​ធូរ​ចិត្ត​ព្រោះ​បាន​រក​លេស​ចេញ​ទៅ​បាន។

សារ៉ា ឈរ​នៅ​ក្បែរ​ក្មេង​ដែល​កំពុង​ខឹង​មួយ​សន្ទុះ ហើយ​សម្លឹង​ចុះ​មើល​នាង​ដោយ​មិន​និយាយ​អ្វី។ បន្ទាប់​មក​នាង​អង្គុយ​​ចុះ​ក្បែរ​គេ ហើយ​រង់​ចាំ។ ក្រៅ​ពី​សំឡេង​ស្រែក​ខឹង​របស់ ឡូទី ក្នុង​បន្ទប់​គ្មាន​សំឡេង​អ្វី​ផ្សេង​ទេ។​ បន្តិច​ក្រោយ​មក​នាង​ឈប់​ស្រែក ហើយ​បើក​ភ្នែក​មើល​អ្នក​ដែល​នៅ​ជិត​នាង ហើយ​នោះ​គឺ​ក្មេង​ស្រី​តូច​ម្នាក់​ទៀត ប៉ុន្តែ​ជា​ក្មេង​ដែល​មាន​ អ៊េមីលី និង​របស់​គ្រប់​យ៉ាង។ ហើយ​នាង​សម្លឹង​មើល​គេ​មិន​ដាក់​ភ្នែក​ហាក់​ដូច​ជា​នាង​កំពុង​គិត​អ្វី​មួយ។ ឈប់​ស្រែក​ប៉ុន្មាន​វិនាទី​ដើម្បី​គិត ឡូទី​យល់​ថា​នាង​ត្រូវ​បន្ត​ស្រែក​ទៀត ប៉ុន្តែ​បន្ទប់​ដ៏​ស្ងាត់​ជ្រងំ​និង​ទឹក​មុខ​ចម្លែក​របស់​ សារ៉ា ធ្វើ​ឲ្យ​នាង​ចាប់​អារម្មណ៍​និង​បាន​ធូរ​ចិត្ត​ខ្លះ។

“ខ្ញុំ​អត់​មាន ម៉ាក់​ ម៉ាក់ ម៉ាក់​ ទេ!” ខ្ញុំ​នាង​ស្រែក​ប្រាប់​តែ​​សំឡេង​នាង​មិន​ខ្លាំង​ទៀត​ទេ។

សារ៉ា នៅ​មើល​មុខ​នាង​មិន​ដាក់​ភ្នែក ប៉ុន្មាន​ក្នុង​ភ្នែក​នាង​បង្ហាញ​​ថា​នាង​បាន​យល់​ខ្លះ​ហើយ។

“ខ្ញុំ​ក៏​អត់​មាន​ដែរ” សារ៉ា និយាយ។

ពាក្យ​នេះ​ជា​អ្វី​ដែល​បង្អាក់​នាង​មិន​ឲ្យ​ស្រែក​ដោយ​មិន​នឹក​ស្មាន​ដល់។ ឡូទី​ ឈប់​ទធាក់​ជើង ដក​ដង្ហើម​ញាប់ៗ ហើយ​សម្លឹង​សារ៉ា។ នាង​មិន​ចង់​ឈប់​ស្រែក​យំ​ទេ ប៉ុន្តែ​គំនិត​របស់​នាង​បាន​ដាច់​ពី​ការ​ចង់​ស្រែក ដូច្នេះ​នាង​អណ្ដឺតអណ្ដក​ម្ដង​ទៀត ហើយ​បន្ទាប់​ក៏​និយាយ៖

“គាត់​ទៅ​ណា?”

“គាត់​ទៅ​ឋានសួគ៌ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្លះ​គាត់​ចេញ​មក​មើល​ខ្ញុំ ទោះ​បី​ជា​ខ្ញុំ​មើល​គាត់​មិន​ឃើញ​ក៏​ដោយ។ ម៉ាក់​ឯង​ក៏​ដូច​គ្នា ប្រហែល​ជា​ពេល​នេះ​ពួក​គាត់​កំពុង​តែ​មើល​យើង។ ប្រហែល​ជា​ពួក​គាត់​នៅ​ក្នុង​បន្ទប់​នេះ​ទាំង​ពីរ​នាក់។” នាង​និយាយ។

ឡូទី ក្រោក​អង្គុយ​បញ្ឈរ​ជង្គង់ ហើយ​សម្លឹង​មើល​នាង។ នាង​គិត​ថា​​បើ​សិន​ជា​ម៉ាក់​របស់​នាង​ឃើញ​នាង​កាល​ពី​កន្លះ​ម៉ោង​មុន គាត់​ប្រហែល​ជា​គិត​ថា នាង​មិន​មែន​ជា​ប្រភេទ​ក្មេង​ដែល​ជាប់​សាច់​ញាតិ​ជាមួយ​នឹង​ទេពអក្សរ​ទេ​។

សារ៉ា នៅ​និយាយ​បន្ត អ្នក​ខ្លះ​អាច​នឹង​គិត​ថា​ អ្វី​ដែល​នាង​និយាយ​គឺ​ដូច​ជា​រឿង​នាង​ទេពអក្សរ ប៉ុន្តែ​នោះ​ជា​រឿង​​ពិត​សម្រាប់​ការ​គិត​របស់​នាង ដែល​​ធ្វើ​ឲ្យ​ឡូទី ចាប់​ផ្ដើម​ស្ដាប់​នាង។ សារ៉ា ប្រាប់​ថា​ម៉ាក់​របស់​នាង​មាន​ស្លាប និង​មកុដ ហើយ​បង្ហាញ​​រូប​ភាព​ជា​នារី​ដ៏​ស្រស់​ស្អាត​​ក្នុង​ឈុត​ពណ៌​ស ដែល​គេ​និយាយ​ថា​នោះ​គឺ​ទេពអក្សរ។ ប៉ុន្តែ​សារ៉ា ដូច​ជា​កំពុង​​និយាយ​ពី​រឿង​​ពិត​នៃ​ប្រទេស​ជា​ទី​ស្រលាញ់​កន្លែង​ដែល​មាន​មនុស្ស​ពិត​ប្រាកដ​រស់​នៅ។

“មាន​វាល​ធំ​មួយ វាល​នោះ​គឺ​វាល​ផ្កា ជា​វាល​ផ្កា​លីលី ហើយ​នៅ​ពេល​ដែល​ជំនោរ​បក់​លើ​ពួក​វា វា​រេ​ចុះ​រេ​ឡើង​ហើយ​បង្ហើរ​ក្លិន​ទៅ​តាម​ខ្យល់ ហើយ​មនុស្ស​គ្រប់​គ្នា​តែង​តែ​ស្រូប​យក​ក្លិន​នោះ ព្រោះ​ខ្យល់​ជំនោរ​តែង​តែ​បក់​ជា​និច្ច។ ហើយ​ក្មេងៗ​​ជា​ច្រើន​រត់​លេង​នៅ​ក្នុង​វាល​ផ្កា និង​បេះ​ផ្កា​ពេញៗ​ដៃ ហើយ​សើច​និង​ប្រលែង​គ្នា​លេង។ គ្មាន​នរ​ម្នាក់​អស់​កម្លាំង​ទេ​ មិន​ថា​ពួក​គេ​ដើរ​ឆ្ងាយ​យ៉ាង​ណា។ ពួក​គេ​អាច​បណ្ដែត​ខ្លួន​ទៅ​គ្រប់​កន្លែង​ដែល​ពួក​គេ​ចង់​ទៅ ហើយ​មាន​ជញ្ជាំង​ដែល​ធ្វើ​ពី​គជ់​ និង​មាស​នៅ​ជុំ​វិញ​ក្រុង ប៉ុន្តែ​​ជញ្ជាំង​​ទាំង​នោះ​ទាប​ល្មម​មនុស្ស​អាច​​ឡើង​ទៅ​លើ​នោះ​បាន ហើយ​ញញឹម​សម្លឹង​ចុះ​​មក​ផែន​ដី ហើយ​ផ្ញើ​សារ​ល្អៗ​មក។” សារ៉ា ចាប់​​ផ្ដើម​និយាយ​រឿង​ហាក់​ដូច​ជា​នាង​កំពុង​នៅ​ក្នុង​សុបិន។

មិន​ថា​នាង​ចាប់​ផ្ដើម​និយាយ​ប្រាប់​រឿង​អី​នោះ​ទេ ឡូទី​ នឹង​ឈប់​យំ ហើយ​ចូល​ចិត្ត​ស្ដាប់ ប៉ុន្តែ​រឿង​នេះ​ពិត​ជា​ពីរោះ​ស្ដាប់​ជាង​រឿង​ដទៃ​ទៀត។ នាង​រំកិល​ខ្លួន​ទៅ​ជិត​សារ៉ា ហើយ​ស្ដាប់​រឿង​គ្រប់​ពាក្យ​រហូត​ដល់​ទី​បញ្ចប់។ ពេល​ដែល​ទី​បញ្ចប់​មក​ដល់ នាង​នៅ​ចំហ​មាត់​ហើយ​មាន​អារម្មណ៍​សោក​ស្ដាយ។

“ខ្ញុំ​ចង់​ទៅ​ទី​នោះ ខ្ញុំ​អត់​មាន​ម៉ាក់​ទេ​​នៅ​សាលា​នេះ” នាង​យំ។

សារ៉ា ឃើញ​សញ្ញា​គ្រោះ​ថ្នាក់ ហើយ​នាង​ចេញ​ពី​សុបិន​របស់​នាង​មក​​វិញ។ នាង​ចាប់​ដៃ​របស់ ឡូទី ហើយ​​ទាញ​មក​ជិត​ខ្លួន និង​សើច​បន្តិច។

“ខ្ញុំ​នឹង​ធ្វើ​ជា​ម៉ាក់ របស់​ឯង។ យើង​នឹង​លេង​ថា ឯង​ជា​កូន​របស់​ខ្ញុំ ហើយ​អ៊េមីលី ជា​បង​ស្រី​របស់​ឯង។”

ឡូទី ហាក់​ដូច​ជា​ត្រូវ​ចិត្ត។

“ពិត​មែន?” នាង​និយាយ។

“មែន​ហើយ យើង​ទៅ​ប្រាប់​នាង​ទៅ ហើយ​បន្ទាប់​មក​លុប​មុខ​ និង​កក់​សក់​របស់​ឯង។” សារ៉ា ឆ្លើយ​ហើយ​ក្រោក​ឈរ​ឡើង។