ព្រះនាងតោកយ៉ាក – Meysansotheary

រឿង៖ ព្រះនាងតោកយ៉ាក ភាគទី២
គិតហើយ យូណានខំស្ទុះស្ទាក្រោករត់ និងបន្សល់នូវកន្សែងប៉ាក់ក្ងោកមួយ។

អធិរាជយ៉ុងហ្គឺជាអ្នករើសបាន។

តាមពិតពេលវេលានេះ អធិរាជយ៉ុងហ្គឺមិនដែលឆ្លងកាត់ដំណាក់ស្នំថ្មីទេ តែព្រោះឮបទកំណាព្យគ្រលួច ទើបទ្រង់នឹកឆ្ងល់ថា ជា​អ្នក​ណា​ដែលចូលចិត្ត​សូត្រតាមលីប៉ាយ។

​បន្ទាប់ពីរាត្រីនោះ គឺជាយុគមាសរបស់យូណាន។ គ្រែស្នែងបានមកដល់ ហើយនាង​ត្រូវបាន​តុប​តែង​ទៅគាល់ព្រះចៅអធិរាជយ៉ុងហ្គឺ។

ភិលៀងជាច្រើននិងយាយម៉មនាំមកនូវអាវសូត្រដ៏ប្រណីត និងអាវក្រៅដែលមានប៉ាក់ផ្កាសម្បូរបែប។ គ្រប់គ្នាជួយអប់ខ្លួននាងជាមួយខ្លឹមប្រេងក្រអូបរបស់អារ៉ាប់ ហើយប្រើប្រាស់ក្រមួន​បន្ថែមភាពរលើបដល់ស្បែក។

ម្នាក់ៗសង្ឃឹមថានាងយូណាននឹង​ក្លាយជាស្ត្រីម្នាក់មានយសសក្តិនាព្រឹកបន្ទាប់ក្រោយ​បម្រើអធិរាជយ៉ុងហ្គឺ តែតាមពិតទ្រង់ កោះហៅទៅពិធីជប់លៀងមួយតែពីរនាក់ ដើម្បីឱ្យនាងច្រៀង​កំណាព្យ​​លីប៉ាយតទល់ជាមួយទ្រង់។

ចម្រៀងតិចៗនិងផ្លាស់ប្តូរអ្នកតំណាងដ៏ប្រណីតជាមួយនឹងដាវក្មេងៗដែលមានវប្បធម៌គ្រប់គ្រាន់ដើម្បីដឹងគុណចំពោះប្រាជ្ញា។

នៅក្នុងរាជវាំងនេះមិនខ្វះអ្នកចេះកំណាព្យរបស់លីប៉ាយទេ តែយូណានបាន​អានឃ្លា​ដែលត្រូវនឹងទិដ្ឋភាពហើយប៉ះពាល់ដល់ព្រះទ័យទ្រង់។

«យើងជាជន​រង​គ្រោះ​ម្នាក់ ក្នុងចំណោមមនុស្ស​ឯកាទាំងអស់នៅលើលោកនេះ!»

ទ្រង់បានវាចាបែបនេះ រួចមនោសញ្ចេតនាជាមួយយូណានបានលេចអណ្តែតឡើង។ ព្រឹកនោះគ្មានអ្នកណាឃើញ​ការប្តូរស្លាកយីហោនៃដំណាក់របស់យូណាន ឬ​ការបន្ថែមឆ័ត្រ​ដើម្បីឡើងឋានៈអ្វីទាំងអស់ប៉ុន្តែពីរថ្ងៃក្រោយមក ក្នុងល្ងាចត្រជាក់ ល្បឿនដ៏ស្ងប់ស្ងាត់ ថ្លៃថ្នូរនៃរទេះភ្ជាប់ដោយ​សេះ៦ ដែលជាមហាកិត្តិយសក្នុងរជ្ជកាលអធិរាជយ៉ុងហ្គឺបានមកដល់របងខាងក្រៅនៃក្លោងទ្វារខាងមុខដំណាក់យូណាន។

មិនយូរប៉ុន្មាន​ នាង​ត្រូវបាន​សែងឆ្ពោះទៅតំបន់​ខាងកើតដ៏​មហិមា។ តំបន់​នេះជាទូទៅ​ប្រើ​សម្រាប់​តែម្ចាស់ក្សត្រី ព្រះមហេសី ស្នំឯកដែលមាន​បុត្រ​របស់ព្រះអង្គ។ ទីនេះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​​ដោយកំពែងកម្ពស់​លើសមនុស្សឈរ៨ត្រួត ​ពណ៌​ក្រហម​ក្រមៅ​ក្រោម​ក្បឿង​​ដែល​ស្រោប​ដោយ​ពណ៌​លឿង​រាជ។

ក្នុងពេលថ្ងៃលិចនេះ សកម្មភាពទាំងអស់ហាក់ត្រូវបាន​បញ្ឈប់បន្សល់នូវ​រុក្ខជាតិស្រអាប់ក្រោមសន្ទុះទឹកកកកធ្លាក់ ហើយរទេះកិត្តិយសដែលផ្ទុកយូណានបាន​ឆ្លងកាត់គូទឹកកណ្តាល ទៅដល់ដំណាក់​អធិរាជយ៉ុងហ្គឺ ក្លោងទ្វារខាងជើងជាកន្លែងហាមឃាត់តឹងរឹង។

យប់នោះនាងបានក្លាយជាអ្នកម្នាងថ្មីនៃអធិរាជយ៉ុងហ្គឺ ដែលជាច្រកទ្វារនៃសេចក្តីចម្រើនមិនអាចប្រឆាំងនឹងវាសនាបាន។

អធិរាជយ៉ុងហ្គឺ មិនដែលមាន​ស្នេហា​ឯណា​ស្មោះស្ម័គ្រងប់ងល់ដូចកាលមាន​ជាមួយយូណានទេ។ ទ្រង់បានគយគន់ព្រះចន្ទនិងតែងកំណាព្យថ្មីថា«ទឹកដីធំធេង មានស្តេចពីរអង្គ សប្បាយព្រះទ័យ  ខ្វល់អ្វីនារដូវព្រិលស?»

អ្នកម្នាងយូណានត្រូវបាន​បោះចោលឈ្មោះទីពីរនេះដោយ​ទទួលបរមងារជាអ្នកម្នាងទី៤របស់អធិរាជ Royal Concubines ពីន។

អ្នកម្នាងពីនទទួលបានអំណោយជាស្រីបម្រើ៨នាក់ អាមាត្រគ្រៀវ៥នាក់ និងមានប្រសាទថ្មី។ ដំណាក់នេះស្ថិត​ក្បែរឆ្វេងដៃនាំច្រកចូលកាន់វិមាន​មហេសីហ៊ូ ជាផ្នែកដ៏សំខាន់បំផុតនៃបណ្តាដំណាក់របស់ព្រះបរមរាជវាំង។ ក្រៅពីមានទីតាំងល្អ សន្តិសុខ ថែមទាំងមានសាលធំនិងទូលាយ ក្រាលថ្ម អមដោយសួនផ្កា​សែនស្រស់ត្រកាលសូម្បីតែគ្រប់យ៉ាងត្រូវកក។

នេះ​ជា​ការ​រៀបចំបញ្ជាផ្ទាល់ដោយព្រះចៅអធិរាជ នាំមកនូវការច្រណែន​ពេញ​រាជវាំង។​ កិត្តិនាមអ្នកម្នាងពីនត្រូវបានផ្សព្វផ្សាយ​គ្រប់ទិសទីក្នុងថ្ងៃដដែល។

ដោយ​សារការយកចិត្តនិងមាន​អារម្មណ៍​ស្ញប់ស្ញែង ស្ត្រីជាច្រើនដែលធ្លាប់បានបម្រើព្រះអធិរាជ បានបណ្តាក់គ្នា​មកគោរពអ្នកម្នាងថ្មីនិង​បង្កើតទំនាក់ទំនង ព្រមទាំងលប​លួចគយគន់សម្រស់ទ្រង់​ផង​។

មានម្នាក់ឈ្មោះថាស្នំយូឈី​ ដែលជាបុត្រីនៃស្តេចត្រាញ់មកពីឆ្ងាយបានបង្ហាញនូវការកោត​ស្ញប់ស្ញែង​ចំពោះ​ព្រះចៅ​អធិរាជនិងអ្នកម្នាងពីន ដោយជូនអំណោយជួបមុខជាកំណាព្យចារលើផ្ទាំងសូត្រថា«ឋានសួគ៌ពិតបានលេចឡើង ដោយស្នេហានៃស្តេចនាគរាជនិងកុលស្ត្រីប្រចាំរាជវង្ស»។

ដោយសារបែបនោះ ពាក្យចចាមអារ៉ាមស្តីកំណាព្យត្រូវបាន​សុសសាយឮដល់ព្រះមហេសីហ៊ូ។ ស្នំយូឈីក៏មិនដែលបង្ហាញខ្លួនទៀតដែរ។

ដោយសារអ្នកម្នាងពីនត្រូវស្នាក់នៅយ៉ាងល្អជាមួយ​ព្រះចៅអធិរាជ មួយខែក្រោយមកទើបអ្នកម្នាងជ្រាបដំណឹងនេះ។

ខ្លះប្រាប់ថាស្នំយូឈីត្រូវបាន​សម្លាប់ ខ្លះថា​នៅជាប់ឃុំផ្នែកខាងក្រោយនៃព្រៃហាមឃាត់ដែលទុកសម្រាប់អ្នកជំងឺឆ្លង ឬអ្នកទោសឆ្កួតវង្វេងឈ្មោះថា ដំណាក់ចាស់។

ដំណាក់ចាស់ជាទីដែលគ្មានបុរសណាត្រូវបានអនុញ្ញាតចេញចូលឡើយ លើកលែងតែអធិរាជនិងពួកមហាតលិកដែលមានចំនួនរាប់រយនាក់។ ដោយការអាណិតអាសូរនិងចង់ដឹង​ យប់មួយអ្នកម្នាងពីន បាន​ឈប់រទេះនៅខាងក្រៅច្រកចូលតូចចង្អៀតមួយនៃដំណាក់ចាស់ ហើយយាង​ដោយជើងជាមួយស្រីជំនិត៤នាក់ទៅរកមើលដំណឹង​ស្នំ​យូឈី។

សម្រាប់ពេលយប់ នៅក្រោមកំពែងចាស់ក្លោងទ្វារដ៏ខ្ពស់ ភាពងងឹតបានធ្លាក់ចុះមកទីដែលខ្វះចង្កៀងបំភ្លឺ វាដូចរហោដ្ឋាន​ត្រូវបោះបង់ចោល។ ពួកគេដើរយូរទៅត្រជាក់ទៅ ក៏ឃើញនារីម្នាក់រត់ចុះឡើង។

«ស្នំយូឈី​ តើអ្នកមែនទេ?»

រ៉ូបដែលមនុស្សស្រីពាក់មានរចនាបទដេរប៉ាក់សាមញ្ញ ដោយគ្រាន់តែប៉ាក់បន្តិចបន្តួចនៅជាប់នឹងខោ។ ជាមួយនឹងខ្នងត្រង់ដូចជាទម្លាប់អង្គុយ​នៃកូនស្រីអភិជន នារីចម្លែកនេះងាកមកដោយមានទឹកមុខ​ប្រលាក់ប្រលូសនិងសក់ធ្លាក់ប្រតេកប្រតាក។

«យើងជាព្រះនាងដែលត្រូវបានបោះបង់ចោល!»

នារីនោះតបឆ្លើយធ្វើឱ្យយូណានអាណិតជាខ្លាំង។ ដោយសារអ្នកម្នាងពីន(យូណាន)មានចំណីអាហារនិងភួយដណ្តប់មកជាអំណោយដល់ស្នំយូឈី​ក៏បានជូនខ្លះទៅនារីនោះហើយសួរនាំឈ្មោះនាង​។

នារីនោះអះអាងថា៖

«យើងដើមឡើយជាព្រះនាងហ្វ៊ូមីង! ​ម្តាយយើងជាស្នំហ៊ឹង តែត្រូវមានទោសនិងស្លាប់ក្នុងពន្ធនាគារ​យូរណាស់មកហើយ! ចំណែកឯព្រះបិតា ជាអតីតព្រះអធិរាជបានសោយទិវង្គត! ក្រោយ​ពេល​ព្រះរៀមឡើងគ្រងរាជ្យ បាន​បោះបង់យើងនេះចោលឱ្យរស់យ៉ាងលំបាកតោកយ៉ាកនិងចោទថា យើងមានរោគាវង្វេងស្មារតី!»

រៀបរាប់ហើយ ព្រះនាងតោកយ៉ាករូប​នោះបានសម្រុកហូបក្រយាដែលអ្នកម្នាងពីនយកមកយ៉ាងស្រេកឃ្លាន។ ដោយអស់សង្ឃឹមនឹងរកឃើញស្នំយូឈី អ្នកមា្នងពីនក៏រាប់អានព្រះនាងតោកយ៉ាកថា ជាបងប្អូនយល់ចិត្ត និងតែងតែឡើងចុះមកផ្តល់ម្ហូបអាហារនិងសួរសុខទុក្ខឥតដែលស្រាកស្រាន្តទេ ថែមទាំងសន្យាថា ថ្ងៃណាមួយមានឱកាសល្អនឹងទូលសុំអធិរាជឱ្យបានចូលរស់នៅក្នុងវាំងកក់ក្តៅវិញ​។

យប់មួយ ព្រះនាង​តោកយ៉ាកបាននាំអ្នកម្នាងពីនទៅមើលសត្វក្ងោកដែលតែងចេញមករេរាំបង្ហាញកន្ទុយសូត្រលើពពកទឹកកក។ គ្មានអ្វីគួរឱ្យសង្ស័យទេថានេះ គឺជាការបញ្ចប់អនាគតរបស់អ្នកម្នាងពីន។

នៅពេលកំពុងរង់ចាំ​រកមើលក្ងោកឡើង​លើពពក ព្រះនាងតោកយ៉ាកបានគេចខ្លួនបាត់។ មនុស្សប្រុស​សង្ហា​ម្នាក់ជានិស្សិតនិងជា​កវីមកពីទីឆ្ងាយបង្ហាញខ្លួនជំនួស។

ពេលដែលអ្នកម្នាងមានចម្ងល់រឿងមនុស្ស​ប្រុស​មានវត្តមាន​ខុសច្បាប់ ប្រុងរត់ចាកចេញ ស្រាប់តែវាយឺតពេលណាស់ទៅហើយ។

រទេះធំ​មួយ​ដែល​ចងរួមគ្នាដោយសេះសចំនួន​៨ ដឹកនាំដោយព្រះចៅអធិរាជបានមកដល់ដំណាក់ចាស់។ ពេលនោះហើយ ព្រះចៅអធិរាជបានឃើញផ្ទាល់ភ្នែកថា​ អ្នកម្នាងពីនតែងតែលបលួចមក​ទីនេះ ដើម្បីចិញ្ចឹម​ប្រុសកំលោះ។ ពាក្យចចាមអារ៉ាមថា សំណព្វនៃអធិរាជម្នាក់នេះបានក្បត់ផិត។

ពេលមកឃើញបែបនេះ អ្នកម្នាងពីនខំ​ពន្យល់អំពីព្រះនាងតោកយ៉ាកម្នាក់ តែគ្មានអ្នកណាម្នាក់ ត្រូវបាន​គេរកឃើញទេ។

ព្រះអធិរាជនិងគ្រប់គ្នា​មិនដែលដឹងពីព្រះនាងហ្វ៊ូមីង ឬស្នំហ៊ឹងជាម្តាយទាល់តែសោះ។ គេរឹតតែហួសចិត្ត​ពេល​ឮអំពីរឿងក្ងោក​ហោះរេរាំកន្ទុយ​លើផ្ទាំងពពកដែលកក។

សែនខ្ញាល់និងខ្មាសអស់មន្ត្រី អធិរាជបានបញ្ជាកាប់សម្លាប់អ្នកបម្រើស្រីទាំងបួន​ដែលអមដំណើរអ្នកម្នាងពីន និងចាប់ឃុំឃាំងអ្នកម្នាងនេះតែឯងឯកោនៅឯដំណាក់ចាស់ជំនួស។ ចំណែកនិស្សិតនោះត្រូវនិរទេសទៅទល់ដែនចម្បាំង។

យូណានដែលរបូតយសសក្តិ ត្រូវរស់នៅដោយអត់ឃ្លាន​និងរងាឯកា​ភ័យខ្លាច រហូតដល់យប់មួយ នាងបានឮសូររទេះសេះជាច្រើនមកដល់។

នាង​អរណាស់ស្មាន​ថាជាព្រះរាជា ប៉ុន្តែតាមពិតគឺ​ជាវត្តមានពួកស្ត្រីជាន់ខ្ពស់របស់អធិរាជ។ នាង​ខំរំពៃមើលអ្នកដែលចុះមកពីរទេះផ្ទុកសេះ៨នោះថាជាអ្នកណា ស្រាប់តែសែនស្រងាកចិត្ត​ដោយព្រះមហេសីនោះ គឺជារូបពិតនៃព្រះនាងតោកយ៉ាកកាលពីអតីតកាលដែលប្រាប់យូណានថា ជាព្រះនាងហ្វ៊ូមីង។

ចំណែក​ឯអ្នកអមដំណើរម្នាក់ទៀត តាមពិតជាស្នំយូឈី។ ពួកគេ​មិនបានបាត់ខ្លួន​ ឬធ្វើទុក្ខ​ដល់គ្នាទេ តែបានកសាងឆាក​ល្ខោនហ៊ីឡើងមក បញ្ឆោតអ្នកម្នាងពីន​ឱ្យលង់ក្នុងអន្ទាក់ជ្រៅ រហូត​របូត​ឋានៈ​នៅក្បែរព្រះរាជា។

ស្ត្រីជាន់ខ្ពស់ទាំងពីរតុបតែង​ដោយសូត្រហង្សនិងក្ងានសួគ៌ ដែល​បង្ហាញកាយមកបញ្ឈឺចិត្ត​​យូណាន​​។

«តើឯងមិនមែនជាព្រះនាងតោកយ៉ាកទេឬ?» យូណានសួរឡើង។

ព្រះមហេសីបានសើចឡើងនឹងតបវិញថា៖

«ឯងគួរមានកញ្ចក់ឆ្លុះមើលមកវិញថា តើអ្នកណាតោកយ៉ាកពិតប្រាកដ?»

ដោយភាពអាម៉ាស់និងវិប្បដិសារៈយូណាន​បានធ្វើអត្តឃាតបញ្ចប់ជីវិត​ខ្លួន។ នៅលើអាវរបស់នាង មានសរសេរកំណាព្យ​ដែលមាន​ឈ្មោះថា«សុបិន​ឋានស្នេហ៍ បានត្រឹមប៉ុន្មានយាម បេះដូងគាំងស្ងៀម ក៏នៅនឹករឿងដើម»។

ព្រះចៅអធិរាជដែលក្រោយមកបានដឹងឮពីមរណភាពនេះ ក៏ចុះមកពិនិត្យអត្ថន័យកំណាព្យហើយស៊ើបរកការពិត បានដឹងច្បាស់ពីល្បិចកលនៃព្រះមហេសីនិង​ស្នំយូឈី ព្រះអង្គទាំងខឹងនិងអាម៉ាស់ ព្រមទាំងចង់បំបិទមាត់អ្នកដែលដឹងពីស្ថានភាពល្ងង់ខ្លៅរបស់ខ្លួន បានប្រាប់អ្នកនៅសេសសល់ក្នុងវាំងថា អ្នកម្នាងពីន​ត្រូវបាន​លាបពណ៌ បន្ទាប់មកបានរៀបចំពីធីបុណ្យធំមួយ​ប្រមូលស្ត្រីបម្រើនិងស្នំ​ចំនួន២៨០០នាក់ទៅកាន់កន្លែងមួយជាយក្រុង ក្នុងគោលដៅ​​ប្រហារជីវិត​ដ៏ឃោរឃៅ​មួយសងសឹក​ជូនសំណព្វព្រះទ័យ ឬហៅថា ទៅតាមបម្រើយូណានដល់ឋានក្រោម។

ទោះបីជា​មិនមានការលើកឡើងអំពីការសម្លាប់រង្គាលនេះនៅក្នុងកំណត់ត្រាផ្លូវការរបស់ចិន តែមាន​កំណត់ត្រាលាយលក្ខណ៍អក្សរពីស្នំម្នាក់របស់អធិរាជ គឺស្ត្រីគុយ Lady Cui ដែលបានចាកចេញពីវាំងទៅមើលម្តាយឈឺចំពេលនោះ។

នាងបានសរសេរថា ស្ត្រីទាំងអស់ចាប់ពីអាយុ១២ដល់២៥ឆ្នាំត្រូវបាត់ខ្លួនក្នុងអគី្គភ័យមួយ​គ្មានផ្លូវចាកចេញបាន។

នៅដំណាក់ត្រជាក់ជាទីកន្លែងឃុំឃាំងអ្នកទោសធ្ងន់ គេឃើញស្នំយូឈីនិងព្រះមហេសីត្រូវបានឃុំនិងឱ្យស្រាសធ្វើអត្តឃាត។

ប៉ុន្តែអ្នកដែលយកស្រាទៅតាមពិត ​គឺជាភិលៀងម្នាក់ដែលមាន​ទឹកមុខដូចជា អ្នកម្នាងពីន។

អ្នកម្នាងពីនត្រូវបានគេសរសេរថា នៅពេលដែលព្រះចៅអធិរាជបោះបង់នាង​ចោលក្នុងដំណាក់ចាស់ នាងតែងតែបានទទួលការលបមកសាកសួរសុខទុក្ខ​ពីយាយម៉បឈ្មោះឡាន។

តាមរយៈការជួយរបស់គាត់ យាយម៉បឈ្មោះឡាន បានទូលអធិរាជស្វែងរក​កំណត់ត្រាដែលយូណានបានសរសេរទុកជាច្រើនអំពីព្រះនាងតោកយ៉ាកម្នាក់គួរឱ្យអាណិតដែលខ្លួនបានជួបនៅដំណាក់ចាស់។

អាននៅទំព័រចុងក្រោយ ព្រះរាជាក៏បានឃើញ​ពាក្យ​ថា«តើក្ងោក​លើពពកកក ជាតំណាងស្នេហាស្មោះនៃយើងនិងព្រះអធិរាជ?»។

ដោយក្តីសង្ស័យ​ទ្រង់បាន​នៅលាក់ខ្លួនឃ្លាំមើលភរិយា​សំណព្វជានិច្ច​​លុះដល់យប់មួយ​ព្រះមហេសីនិង​ស្នំយូឈីបានបញ្ចេញ​មុខមាត់ពិត។

នៅពេលនោះហើយដែលព្រះចៅអធិរាជបានដឹងការពិត អំពីល្បិចដ៏សាហាវនៃភរិយាមុនៗចំពោះអ្នកម្នាងពីន ដូច្នេះព្រះអង្គក៏បានបង្កើតឡើងនូវផែនការសម្ងាត់មួយ​មួយគឺប្រមូលយកសាក្សីទាំងអស់នៃព្រឹត្តិការណ៍នេះយកទៅសម្លាប់បំបិទមាត់ ដោយធ្វើពុតជាឱ្យអ្នកម្នាងពីនសម្លាប់ខ្លួនឯង។

តើខ្លួនជាព្រះចៅអធិរាជមានឋានៈខ្ពង់ខ្ពស់ត្រូវបានគេគោរពថាមានបញ្ញាវាងវៃ អាចឱ្យគេដឹងថាបានចាញ់បោក​ព្រះមហេសីនិងបក្សពួក​កើតទេ ដូច្នេះហើយក៏បានរៀបចំនូវការសម្លាប់រង្គាលដ៏ធំបំបិទមាត់សាក្សីទាំងអស់នៅតំបន់ប្រសាទខាងកើតនេះដោយធ្វើពុតជាមានអគ្គិភ័យមួយនៅក្នុងពិធីបុណ្យ​នា​កន្លែងដាច់ស្រយាលជាយក្រុង។

នៅថ្ងៃចុងក្រោយនៃជីវិតរបស់ខ្លួន ស្នំយូឈីនិងព្រះមហេសី បានឃើញអ្នកម្នាងពីនម្ដងទៀត ប៉ុន្តែមិនមែននៅក្នុងភាពបរិសុទ្ធស្លូតបូតកាលពីមុនទេ អ្នកម្នាងពីនដែលធ្លាប់ត្រូវរងនូវល្បិចកលដ៏ពិសពុល ពេលពេលនេះបានក្លាយទៅជាមនុស្សចិត្តដាច់ ហើយបានជូនស្រាសម្លាប់ខ្លួនដល់ពួកគេ។

ទោះយ៉ាងណា នេះមិនមែនជាប្រភេទស្រាដែលធ្វើឱ្យពួកគេអាចស្លាប់ឆាប់ ទៅតាមសេចក្ដីប្រាថ្នារបស់ពួកគេនោះទេ បែរជាធ្វើឱ្យពួកគេមានរោគា កើត​ជាដំបៅខ្ទុះឈាម ដង្កូវស៊ីរូងពាសពេញលើស្បែកនិងរស់នៅយ៉ាងវេទនាជាទីបំផុត។

មានពាក្យចចាមអារ៉ាមថា នៅក្នុងរាជវាំងមាន​ដំណាក់ចាស់ដាច់ស្រយាលមួយ មាននារីពីរនាក់ដែលកើតគម្លង់ដង្កូវឆ្កឹះសុះសាច់ ត្រូវរស់នៅកន្លែងចាស់ទ្រហ៊ោយំក្នុងខ្នោះឃ្នាងជារៀងរាល់ថ្ងៃ។

រីឯព្រះចៅអធិរាជ បានសោយសុខជាមួយនឹងអ្នកម្នាងថ្មីម្នាក់ទៀតដែលក្រោយមកបានប្រសូត្ររាជបុត្រា និងត្រូវបានតែងតាំងជារាជាទាយាទ។

អ្នកម្នាងនោះបានឡើងឋានៈជាព្រះមហេសី ហើយមានឈ្មោះថាព្រះមហេសីវ៉ាង។  គ្មានអ្នកណាដឹងថា តើព្រះមហេសីវ៉ាងនិងអ្នកម្នាងពីនកាលពីមុន គឺជាមនុស្សតែមួយឬក៏អត់ទេ ពីព្រោះថាអ្នកដែលធ្លាប់ស្គាល់នាង​ទាំងប៉ុន្មាន បានបាត់បង់ជីវិតអស់ទៅហើយ។

ពេលនេះអ្នកដែលនៅក្បែរនាងមានតែម្នាក់គត់គឺយាយម៉បឡាន ​ដែលឡើងឋានៈជាយាយរាជឡាំង៉ាន ប្រែថាព្រឹទ្ធាចារមានគុណ។

កំណាព្យមួយទៀតរបស់អ្នកម្នាងពីនបានសរសេរថា «ជីវិតបានបង្រៀនយើងពេលលំបាក ជាជាងពេលស្រណុក»។

រឿង៖ ព្រះនាងតោកយ៉ាក ភាគទី១
នៅគ្រឹស្តរាជឆ្នាំ ១៤២១  អធិរាជយ៉ុងហ្គឺ ដែលជាជំនាន់ទីបីនៃរាជវង្សមីង បានឡើងគ្រងរាជ្យ ដោយបន្តតំណែងនៃវប្បធម៌ផ្តាច់ការដើម្បីរក្សាអំណាចរបស់ដូនតា។

ការកេណ្ឌស្រីស្អាតៗចូលវាំងតាំងពីអាយុ១២ឆ្នាំទុកសម្រាប់កំដរព្រះចៅអធិរាជ គឺជារឿងដ៏​សោក​សៅ​មួយស្រាប់គ្រួសារចិនភាគច្រើនហើយរឿងនោះនៅតែបន្ត។

«ម៉ែ ហេតុអីបានជាខ្ញុំត្រូវស្លៀកពាក់ដូចជាកូនប្រុស?»

ម្តាយរបស់ ស៊ាន ហ្វី ឱបកូនស្រីយំយ៉ាងខ្លាំង។ ទោះបីគាត់ជាអ្នកស្រីទីពីរ ជាប្រពន្ធចុងនៃគ្រួសារស៊ាន ប៉ុន្តែគ្រួសារនេះមានកូនស្រីតែម្នាក់គត់ដែលមានរូបសម្រស់ស្អាតបណ្តាច់ ល្បីសុសសាយ​។

ដោយសារសង្គម​នៃអធិរាជមីង តម្រូវកេណ្ឌស្នំ​ដល់ប្រាំបួនពាន់នាក់មករង់ចាំកំដរអធិរាជ គ្រប់គ្នា​ទុកថា ការចូលវាំងជាឋាននរកសម្រាប់កូនស្រីរបស់ពួកគេ។

នៅក្នុងវាំង ក្មេងស្រីទាំងនោះភាគច្រើនត្រូវបានគេចាប់ពង្រត់ពីភូមិឬពីផ្ទះផ្ទាល់ ហើយត្រូវបានបង្ខាំងក្នុងគុកមាស រហូតពេញមួយជីវិត។ វាសនា​ពួកគេអាចល្អគួរសម លើកលែងតែនៅពេលដែលមានភ័ព្វត្រូវបានហៅបម្រើកាមគុណដល់អធិរាជ។

«ពីនេះទៅមុខ ឯងគ្មានម្តាយ មានតែពូនិងមីងត្រូវ​ស្តាប់សម្តីពួកគេ ហើយធ្វើជាមនុស្សស្រីល្អម្នាក់!​ ម៉ែជូនពរឯងឱ្យមាន​​ប្តីចិត្តល្អនិងមាន​ហូប មានដណ្តប់កក់ក្តៅពេញមួយជីវិត»។

ម្តាយយំជាខ្លាំង  តែស៊ានហ្វីនៅមិនយល់ឡើយ។

នៅកំពង់ទឹក ពូនាងឈ្មោះប៉ី និងប្រពន្ធគាត់ឈ្មោះអ្នកស្រីកៅ កំពុងរង់ចាំយ៉ាងអន្ទះសា។ ម្តាយ​នាង​បានប្រគល់បង្វិចមាសប្រាក់ ឱ្យទៅប្អូនប្រុសគាត់ហើយផ្តាំ៖

«ចូរឯងកែឈ្មោះក្មួយថា យិនទីវ ហើយនាំវាទៅនៅឆ្ងាយឯស្រុកស្រែដែលគ្មានការកេណ្ឌចាប់ចូលវាំង!»

ទូកចេញដំណើរ។ ស៊ានហ្វីមិនដឹងទេថា​ហេតុអ្វីត្រូវចាកចេញ ហេតុអ្វីគ្រប់គ្នាយំ ថែមទាំងមិនដឹងឡើយថា​នេះជាការចាកចេញមិនត្រលប់។

«ហេតុអ្វីយើងមិនអាចទៅនៅវាំង?»

នាង​សួរទៅម្តាយមីងសាច់ថ្លៃ។

អ្នកស្រីកៅក៏ក្រឡេកទៅមើលប្តី។ ប្តីគាត់កំពុងដេកព្រោះហត់ណាស់ គាត់ក៏ខ្សឹប៖

«មើលភ្នែកមីងចុះ!»

ជាយូរណាស់មកហើយ អ្នកស្រីកៅ មិនដែលស្រាយ​ភ្នែកម្ខាងហ្នឹងទេ។ នាង​ក៏មិនដែលដឹងថា​គាត់ធ្លាប់ជាស្រីវាំងដែរ។

​     របួសរបស់គាត់ដែលនាងតូចបានឃើញពេលនេះពិតជាគួរឱ្យភ័យខ្លាចជាខ្លាំង។

«វាមានការអនុវត្តព្រៃផ្សៃជាច្រើននៅក្នុងវាំង ហើយមាន​មនុស្សស្រីស្អាតៗជាច្រើនត្រូវគេតាមប្រមូលយកទៅនៅក្នុងវាំងដ៏សែនវេទនា!»

«ដូច្នេះខ្ញុំមិនទៅទេ!»

«ត្រូវហើយ!»

យប់នោះទន្លេស្ងប់ស្ងាត់ ស៊ាន​ហ្វីត្រូវមីងថ្លៃប្រាប់ការពិតថាគាត់ជាស្រីវាំង។ ធ្លាប់រង់ចាំជួបព្រះអង្គតែមិនដែលអាចកែវាសនាបានទេ ព្រោះគ្មាននិស្ស័យ។ នៅក្នុងដំណាក់ខាងក្រោយ​ជាទីកន្លែងដែលមាន​តែពួកស្នំ ឬអ្នកម្នាងដែលបានគាល់ព្រះអង្គ​មានអំណាច​បញ្ជាឆ្វេងស្តាំ ស្រីផ្សេងៗទៀត​ត្រូវក្លាយជាអ្នកបម្រើគេ ឬអ្នកទោស​ប្រសិនគេទាស់ភ្នែក។

«មីងត្រូវម្តាយឯងបញ្ជូនលុយមកជាច្រើនឱ្យមានឱកាស​រត់ចេញមករៀបការជាមួយពូរបស់ឯង មីងជំពាក់ម្តាយឯងពេញមួយជីវិតនេះ! ពីនេះទៅ ឯងត្រូវដូរឈ្មោះពីស៊ាន​ហ្វី ថាជា យានទីវ បើអ្នកណាសួររកស៊ាន​ហ្វី ឯងត្រូវឆ្លើយថា មិនស្គាល់នោះ!»

«តែ….ស៊ាន​ហ្វី គឺឈ្មោះរបស់ខ្ញុំ!»

«ប៉ុន្តែបើឯងនៅតែទុកឈ្មោះនេះទៀត អាចនឹងត្រូវនាំចូលវាំង!»

«ខ្ញុំមិនបាត់ភ្នែកម្ខាងនោះទេ!»

«ដូច្នេះឯងធ្វើអ្វីៗតាមមីងប្រាប់!»

ជំទាវចាប់ពីពេលនោះមកស៊ានហ្វីព្យាយាមទន្ទេញឈ្មោះថ្មីរបស់ខ្លួនព្រោះបារម្ភខ្លាចត្រូវគេរកឃើញឃើញនិងបញ្ជូនចូលវាំង។

ទូកបានអណ្តែតលើទន្លេយ៉ងសេYangtze River អស់ជាច្រើនថ្ងៃ។ ពូនាង​បានបង្រៀននាងឱ្យតែងកំណាព្យកាព្យឃ្លោង ចំណែកមីងនាង​បង្រៀនដេរប៉ាក់។

«អារក្សនៅក្រោម ទន្លេនៅពីលើ យ៉ង់សេជួយមើល ថែចិត្តទឹកដី ប្រជាជនចិនមានភាពភក្តី រាជបល្ល័ង្កនិងស្រី គង់ថ្ងៃរង្គោះ»

នាង​ស្រែកច្រៀងកំណាព្យ​ដែលពូបង្រៀននាងតែង។

ទោះបីយ៉ាងណាជនជាតិចិនតែងតែជឿទៅលើហោរ។ ម្តាយរបស់ស៊ានហ្វីត្រូវបានហោរមកពីចម្ងាយ​ម្នាក់មកទស្សន៍ទាយឱ្យដល់មុខផ្ទះថា កូនស្រីម្នាក់នេះ នឹងត្រូវបានស្រឡាញ់ដោយព្រះចៅអធិរាជប៉ុន្តែនាងមានវាសនាអភ័ព្វជាខ្លាំង ប្រសិនបើនាងត្រូវជួបនឹងព្រះចៅអធិរាជពិតមែន។

ហេតុដូច្នេះហើយទំនាយមួយនេះបានធ្វើឱ្យម្តាយរបស់នាងលក់កេរអាករទាំងអស់ លួចរកវិធីឱ្យពូនាង​​និងមីងថ្លៃនាំស៊ានហ្វីរត់ចាកចេញពីភូមិគ្រឹះ។

«ក្តីសង្ឃឹម​របស់ម្តាយឯង​ចង់ឱ្យឯងចេះអក្សរសាស្ត្រ ការងារមេផ្ទះជ្រៅជ្រះ ហើយរកបានមនុស្ស​ប្រុសត្រកូលអ្នកមាន​បាន ដែលស្មោះនឹងឯងពេញមួយជីវិត!»

ម្តាយមីងនាងបានប្រាប់ពីគោលដៅខាងមុខបែបនេះដល់ក្មេងស្រី ប៉ុន្តែផ្លូវចាកចេញនៅវែងឆ្ងាយ ព្រះចៅអធិរាជមានបរិវាគ្រប់ទិសទី ណាមួយ​គំនិតមនុស្សមិនឈ្នះព្រហ្មលិខិត ​ដំណើរនេះមិនទាន់បានពាក់កណ្តាលផ្លូវផងពួកគេត្រូវបាន​ប្រដេញទាន់។

«ឈប់សិនដូចជាមានកាប៉ាល់ធំនៅពីចម្ងាយ!»

ពូរបស់ស៊ានហ្វីលើកឡើងទាំងខ្វល់ខ្វាយ​ធ្វើឱ្យចំណែកម្តាយមីងទាញស៊ានហ្វីដែលកំពុងដេកលង់លក់មកដាស់ឡើងហើយខ្សឹបប្រាប់។

«នាវានៅមុខអាចជារបស់រាជការឬទ័ពស្តេចត្រាញ់ជើងទឹក! ត្រូវត្រូវក្លែងធ្វើជាក្មេងប្រុសទើបគេមិនសង្ស័យ»

ស៊ានហ្វីនាងញីភ្នែក។ នាង​តូចត្រូវបានម្តាយមីងពាក់មួកសម្បុកធំមួយគ្របធ្វើដូចជាមនុស្សដែលមានជំងឺតម្កាត់មិនចង់ឱ្យគេឃើញ។

ទូកធំបានបប្រ៉ះមកដល់ហើយ….

«នែអ្នកនៅលើទូក! ពួកឯងធ្វើដំណើរទៅណាមកណាកាត់ស្រុកទាវជីង មានលិខិតអនុញ្ញាតទេ?»

​     ពូនាងប្រកូកសំឡេង​ស្រែកប្រាប់វិញថា៖

«បាទលោក ពួកខ្ញុំធ្វើដំណើរទៅខេត្តស៊ាវពីងលេងម្តាយចាស់ជរា ហើយនេះគឺជាកូនប្រុសរបស់ខ្ញុំកំពុងតែមានជំងឺបានជាប្រញាប់មិនបាន​សុំលិខិតរាជការ!»

អ្នកនៅលើទូកធំគ្រលាស់ដៃឱ្យទាហាន​ចុះទៅឆែកពិនិត្យ​។  ដំបូងពួកគេមិនឃើញអ្វីសង្ស័យ​រៀបនឹង​ចេញទៅហើយ​ ស្រាប់តែទាហាន​ម្នាក់ទៀត​ ឃើញស្បៃអាវមនុស្សស្រីលៀនចេញពីក្នុង ដៃអាវរបស់ក្មេងតូច។

«ឯងឈប់ទូកភ្លាម!»

ពួកគេស្រែកគំហកដាក់ ធ្វើឱ្យពូនិងម្ដាយមីងរបស់នាងឡើងញ័រខ្លួន។ ពួកទាហានបានលោតចុះមកបន្ថែម​លើទូកហើយចាប់ផ្ដើមទាញកន្ត្រាក់ក្មេងប្រុសយកមកឆែកឆេរ។

«ឱ! ជាក្មេងស្រីពិតណាស់!»

ម្ចាស់ទូកអើតមកពីលើមើលឃើញ​ថា​ពិតជាក្មេងស្រីជំទង់ដែលមាន​ទម្រង់មុខមាត់ស្អាតបាតគួរជាទីភ្ញាក់ផ្អើល។

ដោយខ្លួនជាចៅហ្វាយស្រុកទាវជីង បុរសនេះមានល្បិចមួយភ្លាមក្នុងការគិតរបស់គាត់។

ជននេះធ្វើជាស្រែកគំហក៖

«យី ពួកឯងហ៊ានកុហកផង! ចាប់ក្មេងស្រីនោះឡើងមក សល់ពីនេះសម្លាប់!»

តែមួយដាវម្នាក់ប៉ុណ្ណោះ ទាំងអ្នកអុំទូក ឪពុកមានិងម្តាយមីងរបស់នាងត្រូវស្លាប់សូន្យនៅលើដំណើរកណ្តាលទន្លេធ្វើឱ្យស៊ានហ្វីរន្ធត់ចិត្ត​ដល់សន្លប់បាត់បង់ស្មារតី។

ពេល​ដឹងខ្លួនឡើងមកវិញ ក៏ឃើញបន្ទប់ប្រណីតមួយ។ ទោះនាងជាកូនដង្ខៅធំ តែក៏មិនមែន​ស្នាក់​នៅលើគ្រែកក់ក្តៅរបៀបនេះដែរ។

ស្រីធាត់ម្នាក់អង្គុយក្បែរនាង​ បាន​ប្រកូកឡើងថា មកណេះ ក្មេងស្រីដឹងខ្លួនហើយ។ ស៊ានហ្វីដឹងខ្លួនឡើងស្រែកយំខ្លាំងព្រោះមិនមែន​ភ័យនឹង​ស្រីធាត់មុខដូចចម្លាក់យក្ខិនីទេ ​តែជើងនាង​សងខាងពិតជាកំពុងរងទារុណកម្មយ៉ាងឈឺចាប់។

ប្រអប់ជើងទាំងសងខាងរបស់នាង​ត្រូវបាន​ចងភ្ជាប់យ៉ាង​តឹង​ដោយក្រណាត់ពណ៌លឿង ហើយវាកំពុងឈឺខ្លាំងឈានទៅស្ពឹក។

«ឯងមិនអាចដើរទៅណាបានទេ បើហ៊ាន ឯងនឹងដួលផ្កាប់មុខ!»

ស្រីនោះខ្សឹបដាក់ស៊ានហ្វី និងបោយដៃឱ្យអ្នកបម្រើលើកថាសមកមានប៉ាន់និងពែង។

ក្មេងស្រីយំខ្លាំងៗមិនព្រមទទួលយកពែងនោះមកលេបទេព្រោះវាធុំក្លិនអាក្រក់ពេកណាស់។ ឃើញដូច្នេះស្រីមាឌធំ​ គាត់ក៏ស្តីឱ្យនាងថា៖

«​ជើងឯងនឹងចងគ្មានថ្ងៃស្រាយទេ បើឯងមិនលេបថ្នាំទៀងទាត់ នឹងរលាក​ក្លាយជាដំបៅ ហើយនឹងក្លាយរហូតដល់ឯងពិការ!»

ការចងជើងនៅប្រទេសចិនសម័យ​កាលនោះ ​គឺពេញនិយមណាស់សម្រាប់គ្រួសារអ្នកមាន​ ដែលក្មេងស្រីនឹង​ត្រូវបង្ខំធ្វើយ៉ាងឈឺចាប់ក្រោម​វ័យ៧ឆ្នាំ។ រឿងដែលស៊ានហ្វីមិនដឹង គឺថា ម្តាយបង្កើត​របស់នាងមិនចង់ឱ្យនាងចូលវាំង បានជាមិនព្រមចងជើងនាង​ទេ។

ព្រះចៅអធិរាជ​ជឿថា ស្ត្រីណាដែលមាន​ជើងតូច ទើបអាចនាំមកនូវសិរីដល់ស្វាមី។

ដោយពេលនេះឆ្អឹងនាង​លែង​នៅ​ខ្ចី​ វ័យជាង១០ឆ្នាំហើយ ចៅហ្វាយស្រុងទាវជីង ចាប់នាង​មកចងជើងគឺជាការធ្វើទារុណកម្មដ៏កំណាចមួយ។ គាត់ឃើញក្មេងស្រីនេះ ប្រកបដោយរូប​សម្រស់សែន​កម្រ ក៏ចង់យកនាង​មកប្រើសម្រាប់ជាប្រយោជន៍ ក្នុងន័យកែត្រកូលប៉ាន ដូចពួកគេ​ហើយចិញ្ចឹម​គំនិតថា  ប្រសិនថ្ងៃណាមួយអាចបញ្ជូននាងទៅឱ្យគ្រួសារមេទ័ពធំ ឬក៏អ្នកវាំងដែលមាន​អំណាច គាត់នឹងមានឱកាស​បង្កើនបុណ្យសក្តិ​ដល់ត្រកូលទាំងមូលបាន។

«យកទឹកថ្នាំមកត្រាំជើង!»

ពួកអ្នកបម្រើចាប់បង្ខំស៊ានហ្វី​ត្រាំជើងក្នុងផើង​ថ្នាំរុក្ខជាតិជាតិជូរ និង ហឹរដើម្បីធ្វើ​ឱ្យ​ស្បែកបាតជើងទាំងមូល​​​ទន់ ពេលនោះហើយដែលនាង​ដឹងថា នាងឈឺសឹងស្លាប់ខ្លួននេះព្រោះគេបានដាក់នាង​សន្លប់និងដកក្រចក​​ជើងចោល​ចេញអស់ គេធ្វើនេះ​​ការពារ​ការ​ឆ្លង​មេរោគ។

ក្រៅពីនោះទៀត នាង​ត្រូវបាន​ទទួលឈ្មោះថ្មីពី​ឪពុកធម៌នាងថា ប៉ាន យូណាន។

​     រយៈពេល ឮ៣ឆ្នាំ​ក្នុងនាមជាអ្នកនាងប៉ាន នាងត្រូវ​​រស់នៅក្នុងភាពច្របូកច្របល់ កុំថាឡើយ​រត់ចេញ សូម្បីតែដើរលេងសួនធម្មតា ឬដើរនៅក្នុងផ្ទះក៏មិនអាចទៅរួចដែរ។ ពីរបីថ្ងៃម្តងនាងត្រូវបាន​គេសែងចេញ​មកក្រៅយកខ្យល់អាកាស។ ក្រៅពីនេះ នាង​ត្រូវអានសៀវភៅ និងរៀនសរសេរកាព្យឃ្លោងឃ្លា រៀនបកស្រាយពាក្យបណ្ឌិតអ្នកប្រាជ្ញ និងរៀន​ដេរប៉ាក់ ព្រមទាំង​រៀនដើរកែងជើងឱ្យថ្នឹក បង្កើតជាដំណើររាបសារទន់ជ្រាយ ញ៉ែងញ៉ងនៃនារីមានពូជអម្បូរខ្ពស់។

យប់មួយនាសិសិរដូវ។ ផ្កាពិតជារីកនិងរោយតាមធម្មជាតិជាពេលដែលប្រពន្ធចុងទី៦របស់ចៅហ្វាយស្រុក​នាំអ្នកបម្រើ មកដោះក្រណាត់ជើងឱ្យនាងស៊ានហ្វីដើម្បីលាបថ្នាំថ្មី ជាខ្លឹមសែនក្រអូបនិងចងឡើងវិញដោយ​ក្រណាត់សូត្រក្រហម។

«យូណាន! ពេលឯងចូលវាំងឯងត្រូវនឹកគុណឪពុកធម៌និងមនុស្ស​នៅស្រុកទាវជីង!» អ្នកស្រីទី៦ផ្តាំនាង​បែបនេះ ​ហើយពេញមួយយប់ គាត់បានស្នាក់នៅជាមួយ​ដើម្បីបង្រៀន​ បង្គាប់ប្រាប់យូណានអំពីជីវភាពទាំងអស់របស់នារី​ក្នុងវាំង​ ដែលទៅ​រង់ចាំភ័ព្វវាសនាក្រែងបាន​ជួបព្រះចៅអធិរាជ។ នាង​ភ័យណាស់​នឹកឃើញ​ម្តាយមីងពិការភ្នែក​របស់នាង តែក៏មិនអាចរត់ទៅណាបានដែរ  ព្រោះជងមិនដឹងដើរធម្មតា​បានឆ្ងាយ​ឬអត់ផង។

ពេលវេលាបានឈានចូលមកដល់ ។ គ្រួសារនេះបានជូនពាក្យ​ទៅមន្ត្រីខេត្តហើយពួកគេក៏បានណាត់ថ្ងៃចុះមកពិនិត្យ កូនស្រីធម៌របស់ចៅហ្វាយស្រុក។

ក្រុមអ្នកដែលបានមកពិនិត្យ ​ពិតជាមានភាពភ្ញាក់ផ្អើល ឃើញថានាងពិតជាមានរូបសម្រស់ ពិបាករកមនុស្សស្រីណាផ្សេងមកប្រៀបផ្ទឹមបានទើបសម្រេចចិត្តបញ្ជូនព័ត៌មានបន្តទៅកាន់មន្ត្រីនៃរាជធានីឱ្យមកទទួលយកនាងទៅថ្វាយព្រះចៅ។

រយៈពេលបីខែក្រោយមក រាជទូកមាន​គ្រែស្នែងពិតជាបានមកដល់។ យូណានល្ងាចនោះ ត្រូវបានធ្វើពិធីតាមរបៀបប្រពៃណីស្លៀកពាក់សូត្រក្រហមមានឌិនដោយរំយោលផ្កាអង្គារ៍សិល៍្បរង់ចាំ​ជាស្រេច។

នាង​ហូបម្ហូបលាគ្នាជាមួយគ្រួសារ ថ្វាយបង្គំដូនតាប៉ានឪពុកម្តាយធម៌ បងប្អូនប្រុសស្រីនិងត្រូវបញ្ជូនតាមទូកចាកចេញឆ្ងាយពីស្រុកមួយនេះ។

ឪពុកធម៌នាងបានឱ្យទៅជាមួយនូវអ្នកបម្រើស្រី២នាក់  យាយម៉បចាស់ម្នាក់សម្រាប់ជួយទូន្មាននិងថែរក្សាសុខភាពនាងដោយសារគាត់មានវិជ្ជាពេទ្យបុរាណដែរ។

ក្រៅពីនេះឪពុកធម៌ក៏បានរៀបហិបសូត្រថ្លៃៗ  បណ្ដាថ្នាំនិងស្បៀង គ្រឿងអលង្ការមានតម្លៃមួយចំនួនមាសប្រាក់ វត្ថុបុរាណ ក្រែងនាង​ត្រូវធ្វើការទិញដូរទឹកចិត្ត​មន្ត្រីនានានៅក្នុងវាំង ដើម្បីកសាងជីវភាពថ្មី។

ពុកនាង​ផ្តាំថា ក្នុងរយៈពេលដែលត្រូវរង់ចាំយូរ នាង​ត្រូវ​អត់ធ្មត់ ទម្រាំបានឱកាសជួបព្រះចៅអធិរាជ ហើយត្រូវឆា្លតគ្រប់កាលៈទេសៈផង។

យូណាន បានធ្វើដំណើរតាមទឹកដោយសុខសាន្តអស់រយៈពេលជាងសែសិបពីរថ្ងៃ ទើបអាចមកដល់រាជវាំងបាន។

ល្ងាចដំបូងដែលមកដល់ភ្លាម ពួកគេត្រូវបានបញ្ជូន​ចូលទៅដំណាក់មួយឈ្មោះថា ទីផ្ការីក។ ទី​នេះ​គ្រប់គ្រងដោយ​មនុស្សស្រីវ័យចាស់ម្នាក់ ទឹកមុខស្មើ ត្រកូលលៀន។

«ក្នុងរាជវាំង ត្រូវស្គាល់ឋានៈនិងមាន​វិន័យរៀងៗខ្លួន! សម្រាប់ពួកយើងស្រីៗ​ព្រះមហេសីជាព្រះកំណត់ជោគវាសនាយើង! ស្នំផ្សេងៗរបស់ព្រះចៅអធិរាជយើងត្រូវគោរពតាមឋានៈដែរ!»

យូណានត្រូវបានគេបង្រៀនយ៉ាងច្រើនអំពីអ្វីៗដែលនាងបារម្ភខ្លាចតែធ្វើមិនបាន។ ទោះបីយ៉ាងណានាងមកពីគ្រួសារដែលមានទ្រព្យសម្បត្តិ ហោចណាស់មាន​អាហារក្រៀម ថ្នាំ និងមានអ្នកបម្រើដែរ។

«ឯណាអ្នកនាងប៉ាន?»

ស្ត្រីម្ចាស់ដំណាក់ត្រកូលលៀនបានដាក់នាង​នៅឆ្ងាយពីគេ។ វាជាបន្ទប់ឈើខ្លឹមមួយ​តុបតែងដោយវាំងននសូត្រស្រគាំតែក្រាស់ល្អ មានព្រំក្រាលស្រាប់ និងអាចទប់ទល់អាកាសធាតុត្រជាក់បាន​។ ដ្បិតតែតូចបន្តិចមែន ​ក៏យូណានអាចតុបតែងវាស្អាតឡើង ជាមួយវត្ថបុរាណដែលពុកនាងផ្តល់មក​។ ពួកគេមាន​ទៀននិងធូបសម្រាប់អុចពេលយប់ ថែមទាំងមាន​សូត្រគ្រាន់ដណ្តប់និងកើយ។

មករស់នៅទីនេះ ពួកគេទទួលបានរបបឆ្នាំង​ចាននិងកំសៀវ គ្រាប់ធញ្ញជាតិ និងប្រេងសត្វ ជាមួយសាច់ពីរបីថ្ងៃម្តង។ គ្រប់ដំណាក់មាន​ផ្ទះបាយតូចរបស់ខ្លួន លើកលែងតែពួកគេ​មាន​ភ័ព្វទទួលបាន​ការប្រទាន​ស៊ុបឬអាហារពិសេសពីចុងភៅវាំងតាមបញ្ជា​អ្នកឋានៈធំ ពុំនោះទេត្រូវហូបត្រឹមអ្វីដែលខ្លួនមាន​។

មករស់នៅបាន៥ថ្ងៃពួកគេ ត្រូវ​ធ្វើការសម្អាតទីនេះខ្លួនឯង ចំណែកយូណានបានត្រូវនាំទៅបង្ហាត់ភ្លេងនិងរាំ។ ការរៀនពីច្បាប់ក្នុងវាំង ធ្វើឡើងរាល់ល្ងាច ដោយមាន​មន្ត្រី​បន្ថែមមកពីដំណាក់វិន័យ។

«ល្ងាចមិញ ខ្ញុំឃើញត្រកូលយ៉ាន ត្រូវបានសែងទៅថ្វាយព្រះចៅអធិរាជ!»

អ្នកបម្រើឈ្មោះហួងខ្សឹបប្រាប់យូណាន។ អ្នកបម្រើនេះមានវ័យ​១១ឆ្នាំ តែរឹងមាំនិងចំណាប់ការងារ។ អ្នកបម្រើម្នាក់ទៀតពូកែធ្វើម្ហូបត្រកូលវ៉ី មានអាយុ១៦ឆ្នាំ។

នាង​វ៉ីឮព័ត៌មាន​នេះក៏រអ៊ូឡើងថា៖

«ត្រកូលយ៉ានមិនស្រស់ស្អាតអីបន្តិច!»

«ពួកឯងត្រូវបិទមាត់!» យាយម៉បឈ្មោះឡាន បានព្រមាន​។

តែអធ្រាត្រដដែលនោះ ពេលអ្នកបម្រើដេកលក់អស់ យូណាន​បានឃើញ​យាយម៉បលបលួចធ្វើពិធីសែនផ្កាយ។

នាង​អានសៀវភៅមួយពីមុន នាង​ដឹងថា អ្នកស្រុកទាវជីងមានវិធីសែនផ្កាយ ដើម្បីកែព្រេងសំណាង​ និងរកប្តីឱ្យកូនស្រី។ ពិធីនេះគេធ្វើឡើងដោយ​ដោយទៀន៧ ទឹក៧ពែងនិង​នំដំណាប់៧ចានបែរមុខទៅទិសខាងជើង។

រូបភាពនេះពិតជាស្អាតណាស់។

ពេលដូនចាស់ចូលសម្រាន្ត នាង​បានលបចេញមកក្រៅ ចំពេលខែរះភ្លឺរន្ទាល។

នាងបានដើរតាមក្លិនផ្កា រហូត​ដល់ឆ្ងាយពី​ដំណាក់តូច ហើយអង្គុយចុះច្រៀងកំណាព្យ​របស់លីប៉ាយ Li bai មានចំណងជើង«ពន្លឺព្រះចន្ទមុនពេលចូលគេង»។

នាង​បានសូត្រឡើងថា ពន្លឺព្រះចន្ទភ្លឺមុនពេលគេងរបស់ខ្ញុំ ក្រាលលើចំហាយទឹកកកអាថ៌កំបាំងនៅក្រោមដី ខ្ញុំគិតថា យប់នេះពិតជារងាក្រៃ ​ ខ្ញុំងើបក្បាលមើលព្រះចន្ទថ្លៃ ហើយនឹកគិតដល់ស្រុកកំណើត។

«តើអ្នកទុកថានេះជាទីកន្លែងចុងក្រោយបានទេ? ប្រសិនអ្នកមាន​មនុស្សដែលអ្នកស្រលាញ់និងមើលថែ!»

សំឡេងបុរសម្នាក់តបមកពីក្រោយខ្នង។  នេះជាកំណាព្យតែងថ្មី មិនមែនជាឃ្លាបន្តរបស់លីប៉ាយឯណា យូណានភ័យណាព្រោះនាងមិនអាចជួបមនុស្សប្រុសបាន នឹងមានទោសស្លាប់។