ភាគនិទានពេជ្របណ្ឌិត – Meysansotheary
ប្រលោមរន្ធត់ព្រឺព្រួច ១១ ចំណងជើងពី ពេជ្រ បណ្ឌិត ធ្លាប់ល្បីរន្ទឺកន្លងមក
សម្រាប់អ្នកអានឬស្នេហាវិស័យប្រលោមរន្ធត់ច្បាស់ជាស្គាល់ពីរហស្សនាម ពេជ្រ បណ្ឌិត ក្នុងទម្រង់ប្រភេទរឿងព្រឺព្រួចអភិនីហារ ដែលនិពន្ធផ្ទាល់ដោយអ្នកស្រី ម៉ីសន សុធារី។
យ៉ាងណាមិញ​ប្រលោមលោករបស់អ្នកនិពន្ធរូបនេះធ្លាប់ធ្វើឲ្យអារម្មណ៍អ្នកអានជាច្រើនរន្ធត់ព្រឺព្រួចតាមរយៈសាច់រឿងដែល ពេជ្រ បណ្ឌិត បានពាំនាំហាក់បង្ហាញពីការពិតនិងធ្វើឲ្យជឿស្លុងកាន់តែជក់ពីមួយភាគទៅមួយភាគ។
ខាងក្រោមនេះ គឺជាប្រលោករបស់ ពេជ្រ បណ្ឌិត​ ដែលអ្នកគួរតែអាន៖
១ របៀនងងឹត
កម្រងភាគនិទានល្អមួយសម្រាប់អ្នកសេ្នហាប្រលោមលោក​បែបអភិនិហារ​ និងភ័យរន្ធត់ មន្តអាគមអូមអាម ​ដែលជាស្នាដៃរបស់ ពេជ្របណ្ឌិត និយាយពីនារីម្នាក់រៀបការទៅបរទេសមានប្តីជាកំពូលអ្នកមាន ​និងជាបុរសសង្ហាបំផុតម្នាក់។ ​គ្រប់គ្នាគិតថានាង​មានសំណាង!​ ប៉ុន្តែរៀងរាល់យប់នាង​តែងគេងលក់ដូចស្លាប់! មនុស្ស​ក្នុងផ្ទះសុទ្ធសឹងគមិនចេះនិយាយស្តីនិងមិនឆ្លងឆ្លើយទាក់ទង គ្រប់យ៉ាង​ចម្លែកឡើងៗ។
២ គំនូស ៤៨
និនានពីកំលោះសង្ហាឈ្មោះ​ស្រួជិះទៅលេងតាយាយនៅឯស្រុក​ បន្ទាប់ពីរូបគេបែក​ពីពួកគាត់​​ជា​យូរ​មក​​​ហើយ​ ​។ តែបុរសសង្ហារូបនេះក៏​មិន​ភ្លេច​នាំ​សង្សារ​ដែល​ស្រស់​ស្អាត​​ទៅ​ជា​មួយ ព្រមទាំងមិត្តភក្តិ​ដែល​​ខូច​ចិត្ត​ព្រោះ​បែក​សង្សារ​ទៅ​ដូចគ្នា។ ​ទៅ​មិន​ទាន់​ដល់​ផង ​ស្រាប់​តែ​ជួប​មនុស្ស​​ចម្លែកៗ​ ដែល​សឹង​តែ​មិន​ជឿ​ថា​ពួក​គេ​ជា​មនុស្ស​។
៣ ផ្ទះគ្រូទាយ
តា​អិត គ្រូទាយ​ល្បី​ឈ្មោះ​មិន​ត្រឹម​តែ​ក្នុង​ភូមិ​ស្រុក​ប៉ុណ្ណោះ​ទេ គឺ​ល្បី​ដល់​ខេត្ត​ក្រុង​ឯ​ណាៗ​ទៀត​នោះ ព្រោះ​គាត់​ចេះ​អាគម​អស្ចារ្យ​អាច​ព្យាបាល​រោគា​បាន​គ្រប់​មុខ។ អ្នក​ជំងឺ​មួយ​នោះ​ជា​ប្អូន​លោក​ឧកញ៉ា​ មាន​ដំបៅ​រលួយ​ស្អុយ​មួយ​ចំហៀង​មុខ​ទៅ​ហើយ ក៏​អាច​ជា​ស្អាត​បាន​ដែរ។ មិន​តែ​ប៉ុណ្ណោះ​ គាត់​អាច​ដាក់​អាគម​ឲ្យអ្នក​ណា​ម្នាក់​យ៉ាង​ម៉េចៗ​ក៏​បាន​ទៀត។ ប៉ុន្តែ​រឿង​អាថ៌កំបាំង​មួយ​នៅ​ពី​ក្រោយ​ផ្ទះ​គាត់​ គឺ​កូន​ផ្ទះ​ក្នុង​ព្រៃ មាន​រូប​មនុស្ស​ធ្វើ​ពី​ដី​នៅ​ទីនោះ ត្រូវ​បាន​អ្នក​បម្រើ​ក្នុង​ផ្ទះ​គាត់​លប​តាម​ដឹង។
៤ បណ្ដាសា​រាត្រី​រនោច
និនានពីវុធ​ជា​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​និស្ស័យ​ម្យ៉ាង​ខុស​គេ គឺ​​គេ​អាច​មើល​ឃើញ​នូវ​អ្វី ​ដែល​អ្នក​ផ្សេង​មើល​មិន​ឃើញ។ ​ជួន​កាល​ក៏​ឃើញ​​ស្រី​បំពេរ​កូន ជួន​កាល​ក៏​ឃើញ​ម្រេញគង្វាល ឯ​ជួន​កាល​​ទៀត ក៏​ឃើញ​​មនុស្ស​មាន​ស្លាប​ហោះ​ចុះ​ឡើង​លើ​ដំបូល​ផ្ទះ។ ដោយ​សារ​ទិដ្ឋភាព​ទាំង​នេះ ម្ដាយ​របស់​គេ​បាន​នាំ​គេ​ទៅ​រស់​នៅ​ជាមួយ​ព្រះសង្ឃ​មួយ​រយៈ។ ​គេ​ក៏​ចេះ​ធម៌​ខ្លះៗ គ្រាន់​នឹង​បន្សាប​ភាព​ភ័យ​ខ្លះ​ពេល​ឃើញ​អមនុស្ស​ទាំង​នោះ។
រហូត​ដល់​​គេ​ឡើង​មក​រៀន​បន្ត​នៅ​ភ្នំពេញ​ គេ​ស្រាប់​តែ​បាន​ជួប​នឹង​រឿង​ប្លែក​ៗ​ម្ដង​ទៀត។ នៅ​អន្តេវាសិកដ្ឋាន​​សម្រាប់​និស្សិត​ប្រុស មាន​បន្ទប់​មួយ​ចាក់​សោ​ចោល​ ហើយ​នៅ​រាត្រី​រនោច​ វុធ​​​បាន​ឮ​សំឡេង​មនុស្ស​ស្រី​​​ម្នាក់​ស្រែក​សុំ​ជំនួយ​នៅ​ក្នុង​នោះ។ មិន​តែ​ប៉ុណ្ណោះ​ គេ​ក៏​បាន​ឮ​សំឡេង​ប្លែកៗ​ជា​ច្រើន​ទៀត ដែល​គ្មាន​និស្សិត​ណា​ឮ​ដូច​គេ​ឡើយ រួម​ទាំង​អគារ​ចាស់​ ដែល​មាន​សារ​ស្នេហា​របស់​យុវវ័យ​នៅ​លើ​ជញ្ជាំង​​បាន​ធ្វើ​ឱ្យ​វុធ​កាន់​តែ​ឆ្ងល់​ខ្លាំង​ឡើង។
៥ បាតដៃខ្មៅ
ក្រុមតន្ត្រី​យុវវ័យ​មួយ​ក្រុម​មាន​ឈ្មោះ​ថា​បាតដៃ​ខ្មៅ ដែល​ទើបតែ​ទទួល​ការ​គាំទ្រ​ល្បីល្បាញ ស្រាប់​តែ​កើត​មាន​រឿងហេតុ​អាក្រក់​ដូច​មាន​គេ​រៀបចំ​ទុក។ ​សមាជិក​ក្នុង​ក្រុម​នេះ​ ស្លាប់​បន្ត​កន្ទុយ​គ្នា​យ៉ាង​អាណោចអាធ័ម​និង​មិន​នឹក​ស្មាន​ដល់ ពួក​គេ​ក៏​មិន​អាច​ធ្វើ​អ្វី​កើត​ទេ ម្នាក់​ៗ​បាន​ត្រឹម​តែ​អាណិត​និង​នឹក​រលឹក​មិត្ត​រួម​ក្រុម​ មិន​គួរ​ណា​ត្រូវ​ស្លាប់​ទាំង​វ័យ​ក្មេង​បែប​នេះ​សោះ។ អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត ភ័យ​ព្រួយ​គ្រប់​ដង្ហើម​ចេញ​ចូល ព្រោះ​គ្រប់​គ្នា​មិន​ដឹង​ថា​វេន​ខ្លួន​ត្រូវ​​ស្លាប់​ពេល​ណា។
៦ អណ្តូងខាងលិច
រឿងពិតមួយថ្មីរបស់គ្រួសារ លោក ឥន តារា និងភរិយា សារ៉ាយ ស៊ីលាភ មានកូនស្រីម្នាក់ឈ្មោះ ឥន រមនា បានបាត់ខ្លួនទៅក្នុងឱកាសបោះជំរំមួយ។ ក្រោយមកពួកគេក៏ចាប់ផ្ដើមជួបរឿងប្លែកៗមិនឈប់។
៧ គាថាបុរាណ
​ពីរ​នាក់​ប្ដី​ប្រពន្ធ​មួយគូបាននាំ​គ្នា​មក​នៅ​ផ្ទះ​ចាស់​តាំង​ពី​សម័យ​បុរាណ​ ដែល​ជា​កេរ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​លោក​យាយ។ ផ្ទះ​នេះ​ធំ​ទូលាយ​ណាស់ ហើយ​ក៏​រាង​ឆ្ងាយ​ស្ងាត់​ពី​គេ​ឯង​បន្តិច​ដែរ។ ចូល​នៅ​ដំបូង​ប្រពន្ធ​មាន​អារម្មណ៍​ខ្លាចៗ​ទៅ​ហើយ ព្រោះ​ផ្ទះ​ធំ​ពេក។ រស់នៅ​បាន​ប៉ុន្មាន ប្រពន្ធ​ឃើញ​ខ្មោច​ភ័យ​ដល់​ថ្នាក់​សន្លប់ ដល់​ប្រាប់​ប្ដី បែរ​ជា​ប្ដី​និយាយ​ថា​នាង​ គិត​ច្រើន​ពេក​ទើប​កើត​ជំងឺ​រវើរវាយ​តែ​ផ្ដេសផ្ដាស​បែប​នេះ។ ក្រោយ​មក​ប្ដី​ក៏​បាន​ជួប​ហេតុការណ៍​ដ៏​គួរ​ឲ្យខ្លាច​ជា​ច្រើន ទើប​គេ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ការ​ពិត ថា​ពិត​ជា​មាន​ព្រលឹង​អាក្រក់​មក​យាយី​នៅ​ក្នុង​ផ្ទះ​នេះ​ពិត​មែន។ តែ​ខ្មោច​អស់​នោះ​ពេល​បាន​ឃើញ​គាថា​បុរាណ​តែង​តែ​ខ្លបខ្លាច​បាត់​ទៅ​វិញ។ ដោយ​រស់នៅ​មិន​សុខ ពួក​គេ​បាន​ទៅ​និមន្ត​ព្រះ​សង្ឃរាជ​មួយ​អង្គ​មក​សូត្រ​មន្ត​ប្រោះព្រំ​សិរី​ពេញ​ទូទាំង​ផ្ទះ ទើប​លោក​គ្រូ​សង្ឃរាជ​ប្រាប់​ថា គាថា​ដែល​ចារ​សម្រាប់​ការពារ​ផ្ទះ​នេះ​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់ ត្រូវ​រៀន​សូត្រ​ឲ្យចេះ​ចាំ​ គឺ​ជា​ចំណេះ​ល្អ ហើយ​ផ្ទះ​នេះ​មាន​រឿង​អ៊ីចឹង ក៏​ដោយសារ​រុះរើ​​ផ្ទះ​ធ្វើ​ឲ្យបាត់បង់​គាថា​ទៅ​ដោយ​កន្លែង ទើប​ព្រលឹង​អាក្រក់​មក​យាយី​បាន។
៨ អាគម​បរ​ព្រៃ
ចន្ថា​ជា​កូន​ប្រុស​ទោស​ក្នុង​គ្រួសារ ​ថ្ងៃ​មួយ​សម្រាក​ពី​ការ​សិក្សា​នៅ​ភ្នំពេញ គេ​បាន​ទៅ​លេខ​ផ្ទះ ហើយ​ក៏​ទៅ​ជួយ​ការងារ​ឪពុក​ដក​ដើម​ឈើ​មួយ​ដើម។ បន្ទាប់​ពី​ថ្ងៃ​ដក​ដើម​ឈើ​ដ៏​ធំ​សម្បើម​នោះ​មក ចន្ថា​ជួប​រឿង​ចម្លែកៗ​មិន​ដែល​ខាន ដូច​ជា​មាន​ស្រី​ស្អាត​តាម​មិនលែង​ យល់សប្ដិ​អាក្រក់ៗ យប់​ខ្លះ​ស្ទើរ​តែ​មិន​ហ៊ាន​ដេក។
៩ តួស្រីក្នុងរឿងព្រេង
ភាគនិនាន ពេជ្រ បណ្ឌិត និយាយអំពី​អ្នកនិពន្ធ​កំលោះម្នាក់ឈ្មោះលោក ណាំង ប្រថ្នា ដែលជួបរឿងចម្លែកពិតដូចមិនពិតនៃអណ្ដូងថ្មបុរាណដ៏ធំនិងខ្ពស់មួយនៅមុខបន្ទប់គេង។
១០ អាគមសាក
វិជ្ជតា​ត្រូវ​បាន​មិត្ត​រួម​ក្រុម​ ដណ្ដើម​យក​តំណែង​នោះ​ ដោយ​វិធី​មិន​គិត​ពី​កិត្តិយស​ជា​មនុស្ស​ស្រី​ ទើប​នាង​ឈឺ​ចិត្ត​រហូត​ហ៊ាន​សាក់​មន្តអាគម​​លើ​រាង​កាយ​ ​ទោះ​ដឹង​ថា​ការ​ធ្វើ​បែប​នេះ​ វា​ឈឺចាប់​ និង​ប្រថុយ​ប្រថាន​យ៉ាង​ណា​ក៏​ដោយ​។ ពិត​​​មែន​អាគម​នោះ​បាន​ធ្វើឲ្យស្រី​ស្អាត​​ទទួល​បាន​អ្វី​ៗ​ដែល​អ្នក​ចង់​បាន​ តែនាង​បែរ​ជា​ធ្វើ​នូវអំពើ​​ដែល​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ រហូត​ដល់​ហ៊ាន​សម្លាប់​មនុស្ស​ដោយ​​មិន​ញញើត​ដៃ។ ​
១១ យប់​ទី​សាម​សិប​មួយ
កូន​ស្រី​ក្នុង​គ្រួសារ​មួយ សុទ្ធ​តែ​រៀបការ​ប៉ះ​ចំ​ថ្ងៃ​ទី​៣១ ដល់​ពេល​រាត្រី​ផ្សំ​ដំណេក ខាង​ស្រី​ស្រាប់តែ​កើត​មាន​រឿង​រន្ធត់​ មិន​គួរ​ឲ្យ​ជឿបានកើតឡើងលើនាង៕
សម្រាប់មិត្តអ្នកអានស្នេហាប្រលោមលោករន្ទត់ញាប់ញ័រ បានអានមួយចំណងជើងណាហើយឬនៅ?
កញ្ញា គ្រាប់ជី
ចុចអាន៖កក់ឬនៅ? ប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” ភាគ ២ កាន់តែលេចអាថ៌កំបាំងធំជាងមុន
ចុចអាន៖ប្រលោមលោកភ័យរន្ធត់ព្រឺព្រួចរបស់អ្នកនិពន្ធ ម៉ក់ ខេមរិន្ទ្រ ចេញផ្សាយឆាប់ៗនេះក្នុងរដូវកាលទី៤
រឿង សីមាអំបោះលឿង ភាគទី៤ (ភាគបញ្ចប់)
នៅពេលពន់ព្រលប់ដដែលនោះ អ្នកទាំងពីរត្រូវបានមនុស្សចំណាស់ជាឪពុកម្ដាយក្មេកនៃចាងហ្វាង នាំទៅដល់កូនខ្ទមមួយទៀត ដែល​នៅឆ្ងាយដាច់ពីគេ ក្នុងស្រែក្រោម។
នៅទីនោះមិនសមថា មានមនុស្សស្រីម្នាក់កំពុងតែរស់នៅតែម្នាក់ឯងឯកោកណ្ដោចកណ្ដែងទេ។
នាង​អង្គុយ​ទម្លាក់សក់អន្លាយ មើលទៅគួរឲ្យខ្លាច។ នៅពេលដែលឃើញភ្ញៀវដើរមកដល់ នាងងាកមកខ្វាក ធ្វើឲ្យចាងហ្វាងសឹងតែទន់ជើងដើរទៅមុខលែងរួច ដោយសារនាងមានរូបរាងនិងមុខមាត់ដូចគ្នាបេះបិទនឹង​ប្រពន្ធរបស់ខ្លួន។
ចាងហ្វាងហែមលបគិត​ក្នុងចិត្ត​ដោយ​បបួលមិត្តឱ្យឈប់ជើងពីចម្ងាយ​មិនហ៊ានបន្តចូលទៅក្នុងខ្ទមឡើយ៖
«ឱ! នេះឬកូនភ្លោះដែលមានមុខមាត់ដូចគ្នាបេះបិទ? អនិច្ចានាងឬអ្វីដែលជាគូដណ្ដឹងចាស់របស់ខ្ញុំ ប៉ុន្តែមានជំងឺឆ្កួតវង្វេង បែរជាម្តាយឪពុកយកមកដាក់ចោលឯកោនៅទីនេះ មិនឲ្យរៀបការជាមួយខ្ញុំ  បែរជាប្អូនស្រីរៀបការទៅស្រុកខាងប្តីជំនួស?»
ចាងហ្វាងគិតទាំងក្ដុកក្ដួលក្នុងចិត្តហើយដំអក់ឈរនៅពីក្រៅ ចម្ងាយប្រមាណជាបួនម៉ែត្រពីខ្ទមនោះ។ ដោយសារខ្ទមបើកបង្អួចចំហផង បានជាអ្នកនៅពីនេះទៅអាចមើលឃើញច្បាស់ថា ម្ដាយបាន​ចូលទៅអង្គុយ​និយាយនឹងនាងចុះឡើង ឡើងចុះ ទុកឱ្យឪពុកឈរចាំនៅខាងក្រៅជាមួយភ្ញៀវដែរ​។
ចំណែកចាងហ្វាង​ដែល​បានឈរ​គិត ទោះបីយ៉ាងណា បើជាបានមកដល់ទីនេះកន្លែងនេះដឹងការណ៍អស់ហើយ ដោយមធ្យោបាយណាក៏ដោយ ត្រូវតែរកវិធីជួយភរិយាកម្សត់របស់ខ្លួននៅឯផ្ទះ។  ព្រោះតែគិត​ដូច្នេះហើយ ចាងហ្វាង​ហែម​ក៏ដើរទៅជិតឪពុកក្មេកហើយសួរតិចៗឡើងថា៖
«ខ្ញុំមិនយល់ទេថា ម្នាក់ជាបងស្រី​គេនៅឈឺទៀតឬក៏អត់? ហើយមុននេះ​នៅផ្ទះម៉ែបានធ្លោយឡើង​ថា គេចេះមន្តអាគម តើចេះអ្វីទៅ?»
ឪពុកក៏តបមកវិញតាមត្រង់៖
«កូនស្រីនេះតាមពិតនៅពេលអាយុដប់ប្រាំឆ្នាំក្បែរនឹង​បាន​រៀបមង្គលការ ក៏ស្រាប់តែកើតជំងឺឆ្កួតលេលាមិនដឹងអ្វីទាំងអស់ មិនដឹងថាដោយសារអ្វីទេ! ដូច្នេះហើយបានជាដល់វេលាសន្យា​ត្រូវត្រៀមរៀបការនៅពេលនាងអាយុបាន​ដប់ប្រាំមួយឆ្នាំនោះ គ្រួសារចាស់ទុំគិតថា​ គង់​មិនមានកូនក្រមុំក៏សម្រេចចិត្ត​ឲ្យប្អូនរបស់ខ្លួនបន្លំឈានទៅរៀបការ ជាមួយកូនប្រុស​បាន!  ក្រោយមកពេលស្នាក់នៅ​ដាច់ដោយឡែក ដើម្បីព្យាបាលខ្លួន នៅម្នាក់ឯងយូរទៅ កូនច្បងខ្ញុំបានជាសះស្បើយព្រោះនាងបានវិញ្ញាណសក្តិសិទ្ធមកសណ្ឋិត! ការរស់នៅក្រោយមក ត្រូវតែធ្វើពិធីបួងសួងចុះឡើងខ្ជាប់ខ្ជួនកាន់គ្រូនោះរហូតមក​ បើពុំដូច្នោះទេ នឹងអ្នកសក្តិសិទ្ធនឹងអាចហើរចោល បណ្តាលឱ្យមានជំងឺឈឺថ្កាត់ខូចសតិដូចដើមវិញ!»
សាមីខ្លួនទ្រាំមិនបានក៏ចោទសួរវិញភ្លាម៖
«ដូច្នេះហើយ គេក៏មានចិត្តច្រណែនជាមួយនឹងប្អូនស្រី ដោយខ្លួនមាន​វិធីធ្វើមន្តអាគម ក៏ប្រើមន្តអាក្រក់ទៅលើនាង? លោកតាវង្សបានផ្តាំមកគឺ​ជាការពិត វាជា​​អំពើដែល​ប្រព្រឹត្តឡើង​ដោយញាតិខ្លួន​ឯងផ្ទាល់?!»
«មិនពិតទេ មិនពិតទេ!»
ម្ដាយនិយាយដោយស្ទុះចេញមកទាំងទឹកភ្នែក ហើយ​ពន្យល់ឡើងថា៖
«ខ្ញុំត្រូវនិយាយប្រាប់ពីដំណើរដើមទងទាំងស្រុង! ដូច្នេះចូរកូនប្រុសស្ដាប់ឲ្យច្បាស់! មុននេះប្រហែលជាមួយ៤ឆ្នាំ កូនស្រី​ច្បងខ្ញុំដែលដេកឈឺរ៉ាំរ៉ៃ បែរជា​មាន​វត្ថុសក្តិសិទ្ធព្រមមកកាន់ និងថែទាំឱ្យដឹងខុសត្រូវវិញ តែប្អូនស្រីបានជាការតាមប្តីទៅស្រុកឆ្ងាយទៅហើយ​ ក៏អន្ទឺនេះទុកថាខ្លួនឯងជាតិនេះមានកម្ម ត្រូវខំ​ថែទាំពង្រឹងសីលទាន!  ស្រាប់តែមួយ​ខែមុន កូនស្រីខ្ញុំនេះ​បានត្រហេបត្រហមរត់ទៅប្រាប់ខ្ញុំដល់ផ្ទះដោយអន្ទះសាថា ប្អូនស្រីគេនាងកាតាល់ ដែលរៀបការប្តីប្រពន្ធរស់នៅឯខេត្តឆ្ងាយពេលនេះកំពុងមានគ្រោះថ្នាក់ដល់ជីវិត!»
«សំដៅទៅលើភរិយាខ្ញុំមែនទេ?!»
«ត្រូវហើយ! គេគ្មានញាតិឯណាទៀតទេ! គេបានអធិដ្ឋានឃើញថា ប្អូនស្រីដែលបានទៅរៀបការជំនួសត្រូវបានសាច់ញាតិខាងប្រុសម្នាក់ធ្វើមន្តអាគមអូមអាមទៅលើខ្លួន ដោយសេចក្ដីព្យាបាទ!»
ចាងហ្វាង​កើតខឹងសម្បាស្រែកឡូឡា៖
«កុហក​ បោកប្រាស់!»
គាត់គំហកឡើង​ដោយ​ហួសចិត្ត គឺដោយសេចក្ដីឈឺចាប់ ដែលមិនត្រឹមប្រពន្ធខ្លួនបាន​រងគ្រោះ  ខ្លួនត្រូវគេប្តូរកូនក្រមុំលាក់ការពិត ​ថែមទាំង​ពេលនេះ​ចោទប្រកាន់ថា ខាងខ្លួនទៅវិញ​ដែលបានធ្វើអំពើអំពាន់បណ្តាលឱ្យភរិយា​ឈឺទៀត?
តែប្រពន្ធខ្លួនកំពុងរងគ្រោះគឺជាការពិត….
ចាងហ្វាង​ប្រកែកតវ៉ាបន្ថែមឡើងថា៖
«ខ្ញុំមានសាច់ញាតិឯណាមក? មានតែបងស្រីម្នាក់ ឥឡូវគាត់ស្លាប់បាត់ហើយ! ឈ្មោះឪពុកម្តាយខ្ញុំក៏ចូល​ចាស់ជរាតើឱ្យ​គាត់ទៅធ្វើអំពើអ្វីលើ កូនប្រសា? កោតតែនិយាយមកបាន?»
ស្រាប់តែសំឡេងស្រួយស្រឹបស្រែកលាន់មកពីក្នុងខ្ទម៖
«បងស្រីបង្កើតរបស់ខ្លួនហ្នឹងហើយ ដែលជាម្ចាស់អំពី!»
សំឡេងប្រកែកឡើង​មកពីក្នុងខ្ទមនេះ ជាសំឡេងរបស់ប្រពន្ធខ្លួនច្បាស់ចែស ធ្វើឲ្យមេឃុំឌីម និងចាងហ្វាង​ស្តាប់ហើយក៏ព្រឺសម្បុរងាកទៅរកប្រភពភ្លាម។
មនុស្ស​មិន​ត្រឹមមានរូបដូច​រាងដូច ថែមទាំង​សំឡេងដូចគ្នាឥតខុសត្រង់ណា។
អន្ទឺពិតប្រាកដបានដើរពើងទ្រូងចេញមកពីក្នុងខ្ទម ធ្វើឲ្យបុរសទាំងពីរដែលស្កាត់មកពីឆ្ងាយ សម្លឹងនាងតាំងពីក្បាលដល់ចុងជើងទាំងភ័យរន្ធត់ហាមាត់ជ្រងោរ។
ព្រោះថា….ហេតុអីក៏មានមនុស្សដូចគ្នាបែបនេះ?
នារីនោះ​ផ្តើម​វាចា​ចម្ងាយប្រមាណ២ម៉ែត្រ​មុខខ្ទមមកថា៖
«បងស្រី​របស់អ្នកគឺជាដើមហេតុដែលធ្វើឲ្យប្អូនស្រីរបស់ខ្ញុំកើតជំងឺឆ្កួតលេលា! បើមិនជឿ ចូរអ្នកឆាប់ត្រឡប់ទៅផ្ទះវិញ ស្វែងរកនូវតាម​មុំចង្ក្រាន ស្រះទឹក និងធ្នឹម​កណ្តាល កន្លែងបីនេះប្រាកដជាមានភស្តុតាងនៃអំពើដែលបងស្រីរបស់អ្នកបានដាក់មកលើគ្រួសារអ្នក!»
ចាងហ្វាងគ្រវីក្បាលបដិសេធគ្រាន់តែមិននិយាយចេញ នារីនោះប្រាប់ថែមទៀតថា៖
«​ខ្ញុំបានរកឃើញរឿងនេះកាលពីជាងម្ភៃថ្ងៃមុន ហើយខ្ញុំបានធ្វើពីធី​ដោះស្រាយជួយប្អូនរបស់ខ្ញុំដែរ តែមិនអាច​បានអ្វី​ក្រៅតែ​ពី​ពន្យារ​វេលា! មាន​ខ្មោចប្រុសម្នាក់​ត្រូវបាន​គេ​ប្រើឱ្យមកជាន់សន្ធប់វិញ្ញាណនាង!  ខ្ញុំគ្មានវិធីជួយនាងទេ! ប្រសិនបើអ្នករករំដោះ​មិនទាន់​ នឹងគង់នាង​កាតាល់​សម្លាប់ខ្លួនឯងនៅថ្ងៃណាមួយឆាប់ៗនេះ!»
«បងស្រីខ្ញុំស្លាប់បាត់ទៅហើយ!»
«ជាកម្មដែល​បានវិលទៅរកម្ចាស់ដើម!»
«ថាម៉េច?​ ជាពាក្យ​មុសាទាំងអស់!» ចាងហ្វាងស្រែកខឹងគ្រោតគ្រាត។
ស្ត្រីនោះនៅតែមិនថមថយកិរិយា​ម៉ឺងម៉ាត់ថែមទាំងតបតនឹងចាងហ្វាងវិញ៖
«អាគម​នឹងធ្វើឲ្យម្ចាស់ដើមដែលជាអ្នកកសាងរឿងនេះ រងគ្រោះថ្នាក់ដោយខ្លួនឯងគេ​បានគ្រប់ពេលវេលា​ ក្នុងករណីបើសិនជាជាមានអ្នកខ្លាំងពូកែណាម្នាក់គេ​មកជួយប្រពន្ធអ្នកឱ្យរួចភ័យ បងស្រីរបស់អ្នកនឹង​ស្លាប់ភ្លាម! បើបងស្រីអ្នកមិនបានធ្វើរឿងបែបនេះមកលើប្អូនស្រីខ្ញុំទេ ប្រាកដជាគាត់មិនមានគ្រោះថ្នាក់អ្វីដែរក្នុងពេលនេះ! តែបើគាត់មានបញ្ហា ក៏ដោយសារអំពើខ្មៅរបស់គាត់ខ្លួនឯង នេះបញ្ជាក់ថាការប្រមើលមើលឃើញរបស់ខ្ញុំត្រឹមត្រូវ!»
ថាចប់ស្ដ្រីចម្លែកដូចត្មោល​សន្លប់ទៅលើដី។ ពេលនោះឪពុកបានបីនាំកូនស្រីទៅ​សម្រាក​​​ព្យាបាល​បញ្ហាសុខភាពក្នុងខ្ទម ម្តាយក្មេក​ឆ្លៀតពេល​ងាកមកពន្យល់កូនប្រសា​បន្តទៀតថា៖
«កូនស្រីច្បង​របស់ខ្ញុំនេះ​ ក្រោយពីឈឺធ្ងន់សឹងតែវិកល បានមានឱកាសទទួលបានរបស់បារមី​មកបាំងមុខរងជំងឺ ដឹងខុសដឹងត្រូវ ប្រក្រតី​ឡើងវិញ ប៉ុន្តែនាងក៏មិនមានចិត្តចង់បានស្វាមី កសាងគ្រួសារ​ឬក៏វិលទៅរកផ្លូវលោកអ្វីនោះដែរ នាងគ្រាន់តែចង់រស់នៅកាន់សីល! ស្រាប់តែថ្ងៃមួយមានគេមកប្រាប់ខ្សឹបនឹងត្រចៀកថា ប្អូនស្រីខ្លួនដែលរស់នៅស្រុកឆ្ងាយ     មានកូនស្រីពីរនាក់ត្រូវបានបងស្រីសាច់ថ្លៃ​គុំ​គួន​​ព្យាបាទ!»
ចាងហ្វាងគិតចុះឡើងនៅតែខឹងចិត្តណាស់​ ទោះណាជា​ឪពុកម្តាយ​ក្មេកបបួលឲ្យឡើងផ្ទះ​សម្រាក​វិញ ចាំភ្លឺសិន​សឹមគិត ក៏មិនព្រម ​គិតពី​បបួលភឿនចាកចេញមកស្រុកកំណើតវិញភ្លាមៗវិញ។
ដោយពេលនោះអ្នកទាំងពីរ​បាន​​មកដល់ផ្សារ ដោយ​យប់ជ្រៅ​ពេក ក៏ចូលទៅរកផ្ទះសំណាក់មួយបង្អន់សម្រាក​មួយយប់សិន។
«ខ្ញុំពិតជាមិនជឿរឿងនេះដាច់ខាត! ខ្ញុំមិនជឿទេ! ខ្ញុំមកនេះមិនមែនដើម្បីមកស្តាប់រឿងទាំងអស់នេះឯណា? បងស្រីខ្ញុំគាត់ស្លាប់ដោយអកុសលណាស់ទៅហើយ គេ​បាននាំគ្នានិយាយបែបនេះលើគាត់ទៀត?»
មេឃុំឌីម​គងថ្ងាស​គិត​ចុះឡើង​ចុងក្រោយ​ក៏បានឱ្យ​យោបល់មកមិត្ត​វិញ ៖
«ហែមអើយ! គិតមើលចុះឡើង ​ខ្ញុំមិនយល់ថាឪពុកម្តាយក្មេកហែម​មិននិយាយកុហកនោះទេ! ​ដូច​រឿងបងគឹមហួនស្លាប់ គាត់មិនទាន់ដឹងឯណា គាត់ក៏នៅឆ្ងាយ អ៊ីចឹងវាធ្វើម៉េចគាត់នឹងដឹងបាន? បើសិនយើងចង់ដឹងច្បាស់ យើងទៅមើលកន្លែងបីដែលគេបាននិយាយនោះសិន​ក្រែងឃើញ​អ្វីថ្មី?»
ចាងហ្វាងឮហើយ​គាត់ក៏នៅស្ងៀមស្ងាត់ មិនមាត់មិនកទេ ធ្វើជាសំងំ​សម្រាន្ត​តាមពិតមិនលក់មួយស្រលែតទើសភ្លឺ។
មកដល់ផ្ទះវិញដោយក្ដីមិនសប្បាយចិត្តជាខ្លាំង។ គាត់ក្រឡេកឃើញប្រពន្ធ​កំពុងអង្គុយ​ជាប់ចំណងលើកៅអី​បង្អែក​ក្នុងទីទទួលភ្ញៀវ បិទភ្នែកជិត​ឈឹង​ស្តាប់តុមអានសៀវភៅកំណាព្យ​។​
ចាងហ្វាងក៏អង្គុយសញ្ជប់សញ្ជឹងម្នាក់ឯង មិនមាត់មិនក មិននិយាយស្ដីរកណាទាំងអស់នៅក្នុងសួនច្បារ ធ្វើឲ្យមេឃុំឌីមត្រូវលាត្រលប់ទៅផ្ទះវិញទាំងមិនហ៊ានសង្ខើញសួរនាំគាត់ពីរឿងស្វែងរករបស់ទៅកន្លែងទាំងបីនោះទៀតសោះ។
ដោយអពមង្គល​បាន​កើតឡើងផ្ទួនៗពេក ចាងហ្វាង​រកតែនឹង​កែខៃគិតមិនដឹងត្រូវដោះស្រាយយ៉ាងណាក៏មានតែក្រោកមកប្រះលង់លក់មួយភាំងទៅតាមការហត់នឿយចិត្ត​កាយ​ នៅលើកៅអីបង្អែកងឺតង៉តៗប្របមាត់បន្ទប់ដេកខ្លួន។
មិនទាន់បានប៉ុន្មាន​ដង្ហើមធូរផង អ្វីម្យ៉ាងជាសំឡេងបាន​មកខ្សឹប​ប្រាប់ក្បែរត្រចៀក ។
«អ្នកម៉ែនមកហើយ! អ្នកម៉ែនមកហើយ!​ អ្នកម៉ែនមកហើយ!»
ដំបូងខ្សឹប​ៗធម្មតា រហូតចុងក្រោយ​ក៏ស្រែកខ្លាំងៗសម្លុត ធ្វើឲ្យចាងហ្វាងបើកភ្នែកឃ្វាំង ទាំងស្លុតទ្រូងស្របពេល​សម្រិបជើង​លាន់រសឹបរសុប​នៅក្នុងបន្ទប់ដាក់អីវ៉ាន់តូចក្បែរក្បាលដំណេក។
«អ្នកណា? ចូលមកធ្វើអី?»
គាត់ក្រោកវឹងស្ទុះទៅតាម​ដោយស៊ើងមមើង ស្រាប់តែក្រឡេកឃើញអ្នកម៉ែន​ដែលជាមេចុងភៅប្រកបដោយទឹកមុខស្លេកស្លាំងឈរញ័រដៃជើងកាន់អំបោះសីមាពណ៌លឿងពីរកំណាត់ដែលមិនដឹងជាលួចចេញពីចុងជើងគ្រែរបស់ខ្លួនកាលពីពេលខ្លួនបានចេញពីផ្ទះឬមួយក៏យ៉ាងណា។
ដែលក្ដីសង្ស័យជាខ្លាំង ចាងហ្វាងក៏ស្រែកសួរទៀត៖
«មានរឿងអី?»
អ្នកម៉ែនចាប់ផ្ដើមយំ។ ដូច្នេះដើម្បីកុំឲ្យផ្អើលដល់គេឯង ឬក៏ដល់ប្រពន្ធស្មារតីមិនប្រក្រតី​ដែលកំពុងតែអង្គុយក្នុងនៅស្តាប់តុមអាននាបន្ទប់ធំ ចាងហ្វាងបានកោះហៅអ្នកម៉ែន​ចូលមកជួបស្ងាត់ៗនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួន។
ពេលនោះហើយអ្នកមែនបានសារភាពប្រាប់ថា ៖
«លោកម្ចាស់! ខ្ញុំជាប់ការសង្ស័យទៅលើអ្នកបងគឹមហួន ដោយសារថ្ងៃមួយខ្ញុំបានឃើញគាត់ឈ្លោះនឹងអាតុម!»
«ឈ្លោះអាតុមរឿងអី?!»
«អាតុមចង្អុលថា ម្តេចគាត់ដើរមកកាត់យក​អំបោះសីមា​លឿងចេញពីរូបថតរបស់អ្នកស្រីចាងហ្វាង?  គាត់ក៏ច្រាន​អាតុមដួលហើយចេញបាត់ទៅ! ពេលមួយខ្ញុំគិត​ចុះឡើងម្នាក់ឯងមិនអស់ចិត្ត​ក៏​លបហៅអាតុម​ទៅលួងវាសួរ វាសារភាពថា បានឃើញគាត់​យកកន្ត្រៃ​ទៅឱ្យ​កុលាបរ័ត្នកាន់និងបង្គាប់ធ្វើដូចជាកាត់សីមានោះចោល តាមពិ​តគឺគាត់ជាអ្នកកាត់មុន!​ ដោយ​កុលាបរ័ត្ននៅក្មេង តូចពេក ពេលអ៊ំស្រី​ស្រែកឆោឡោ​ឡើង ​គ្នា​ក៏មិនអាចប្រកែកថាអ្វី​បាន!»
ចាងហ្វាងនៅស្ងៀមទ្រោបមុខគិត។
«តើអ្នកគឹមហួនធ្វើនេះ​ដើម្បីអ្វីទៅ?!»
ឮមីងម៉ែនសួរបែបនេះ​ចាងហ្វាង​ដែលនៅច្របូកច្របល់ចិត្ត​ខ្លាំង ស្រែកឡើងថា៖
«ហៅអាតុមកអាយ!»
តុមត្រូវបាន​មីងម៉ែនទៅនាំមកដល់។
«មើល៍អាតុម ម្តេចឯងដឹងរឿងហើយ ក៏​ចចេសលាក់នឹងឪ?»
កុមារាបាននិយាយតបដោយ​ទឹកភ្នែកសស្រាក់ថា៖
«ជម្រាបពុក! ពេលដែលអ្នកគឹមហួនលបៗ​កាត់សីមាលឿងចោល គាត់មានទឹកមុខកាចៗ   មិនដូច​ធម្មតា​យើងឃើញទេ!​ ពេលគាត់ទម្លាក់កំហុសលើប្អូនស្រី​ ខ្ញុំបានរត់ទៅតាម​សួរនាំ តែគាត់បែរ​ជា​សម្លុត​ខ្ញុំថា បើមិនលាក់រឿងនេះធ្វើជាគថ្លង់ ​នឹង​ឱ្យពុកបណ្តេញខ្ញុំចេញ ​ព្រោះពុកជឿតែគាត់ម្នាក់ទេ!»
ចាងហ្វាងទ្រោបក្បាល​បោយដៃបណ្តេញ​តុមឱ្យថយចេញ។
«ទៅៗ​ទៅអាន​រឿងឱ្យម្តាយឯងស្តាប់!»
លុះឃើញ​អ្នកម៉ែននៅត្រេង​ត្រាង គាត់ក៏សួរខ្សាវៗដូចមនុស្ស​កំពុងបាក់ទឹកចិត្ត៖
«មានរឿងអីទៀត?»
គាត់ជាមនុស្សជំនិតម្នាក់ដែលឈឺឆ្អាលនឹងដឹងគុណណាស់ រឿងនេះ​ចាងហ្វាង​ហែម​ដឹងច្បាស់។ កូនប្រុសនាយមាំរបស់គាត់​ក៏បានចូលរៀនសូត្រដោយការសន្តោសរបស់​ចាងហ្វាងដែរ។ ពេលនេះគាត់ឱនមកខ្សឹបខ្សៀវ៖
«ខ្ញុំសង្ស័យថា ក្នុងបន្ទប់​ឃ្លាំងតូច​មានបង្កប់គ្រឿងមន្តអាគមទាន!»
ពេលឃើញ​ថា លោកចាងហ្វាងបាន​​ផ្ទៀងស្តាប់ព្រោះយកចិត្ត​ទុកដាក់​គាត់ក៏និយាយបន្ត៖
«ព្រោះអ្នកស្រីទាមទារមកសម្រាន្តក្រៅខ្ញុំមិនដែល​ចាប់អារម្មណ៍​ចូលមករៀបចំ​ក្នុងបន្ទប់នេះទេទាន! ស្រាប់តែ​មុននេះបន្តិច បានឮសូរសម្រែកមនុស្ស ហៅឈ្មោះខ្ញុំ ជាប់ៗបីដង​ដំបូងហៅខ្សឹប ក្រោយគេហៅសម្លុត!​ បានជាមុននេះចៅហ្វាយឃើញ​ខ្ញុំចូលក្នុងបន្ទប់ឃ្លាំងចាស់នេះ!»
មិនចង់តែនឹងជឿសម្តីបាវ​ដែរ តែ​ខ្លួនឯងក៏ទើបតែត្រូវដាស់ឡើងដោយសារសំឡេងដដែលនេះ….ម្ល៉ោះហើយ​អ្វីម្យ៉ាងញ៉ាំងចិត្ត​ចាងហ្វាងឱ្យ​ចង់ដឹងការពិត។
«មីងហូត​យក​អំបោះសីមាលឿងពីចុងជើងមកធ្វើអី្វ?!»
«ចាស៎ គឺដើម្បីប្រើអាមាំឱ្យទៅរកកូនសិស្សតាវង្សឧបកិច្ច​ឡើងវិញ!»
«មិនបាច់ទេ!​ គេផ្ញើសំបុត្រមកហើយ​ថា មិនអាចដោះឱ្យទេ យកទៅទុកនៅនឹងកន្លែងចុងជើងវិញ​តាមបណ្តាំរបស់គេទៅ ហើយទៅធ្វើការ​របស់មីង​លាក់រឿងក្នុងផ្ទះឱ្យបានជិត កុំបាចហាចទៅក្រៅ!»
«ចា៎សទានប្រោស!»
វេលានោះ ចាងហ្វាងនៅបន្ត​ទ្រោបក្បាលគិតចុះគិតឡើងតែអង្គឯងថា ហេតុអីបានជាអ្នកបងគឹមហួនចូលទៅកាត់ខ្សែអំបោះលឿងពីរូបថតភរិយា​ចេញ?
«បងស្រី​របស់អ្នកគឺជាដើមហេតុដែលធ្វើឲ្យប្អូនស្រីរបស់ខ្ញុំកើតជំងឺឆ្កួតលេលា! បើមិនជឿ ចូរអ្នកឆាប់ត្រឡប់ទៅផ្ទះវិញ ស្វែងរកនូវតាម​មុំចង្ក្រាន ស្រះទឹក និងធ្នឹម​កណ្តាល កន្លែងបីនេះប្រាកដជាមានភស្តុតាងនៃអំពើដែលបងស្រីរបស់អ្នកបានដាក់មកលើគ្រួសារអ្នក!»
សម្តីអន្ទឺពិតប្រាកដនៅស្រុកកំណើតកម្រើក​ឡើងមកក្នុងការ​ចងចាំរបស់ហែម។​
«អឺ មែន!»
ស្ត្រីនោះក៏វិលមកវិញតាមការកោះហៅនៃនាយចៅហ្វាយ។ ចាងហ្វាងកេះមីងម៉ែនមកក្បែរខ្សឹបស្ងាត់ៗ៖
«នៅស្រុក​ប្រពន្ធខ្ញុំ គេប្រាប់មកថា បើសិនជាមានគេដាក់របៀនលើប្រពន្ធខ្ញុំពិតមែន ច្បាស់ជាដាក់នៅកន្លែងទាំងបី គឺធ្នឹមកណ្តាល ស្រះទឹក ហើយនិង​នៅផ្ទះចង្ក្រាន!»
ឮហើយ​ អ្នកម៉ែន​ក៏រត់បបួលមនុស្សក្នុងផ្ទះឲ្យតាមរកស្ងាត់ៗ ដោយយកចិត្ត​ទុកដាក់ប៉ុន្តែលុករកយ៉ាងណា​មិនឃើញ​មានអ្វីគួរសង្ស័យ​ទាំងអស់។
គ្រានោះដែរ ចាងហ្វាងបានផ្ដើមកោះហៅនាយមាំ កូនប្រុសមីងនេះ​ឲ្យស្រូត​ឡើងទូក ទៅអញ្ជើញម្តាយឪពុកខ្លួនមកផ្ទះ រួម​ទាំងកូនស្រីទាំងពីរមកវិញផងដើម្បីបានជំនុំ​សម្រួលដំណើរដើមទងនៃសាច់រឿងរបស់បងស្រីខ្លួនថា តើគាត់ជាមនុស្សយ៉ាងម៉េច នៅពេលដែលខ្លួនចេញពីផ្ទះមកយូរឆ្នាំនេះ មិនដឹងថា​គាត់មានរឿងអ្វីកើតឡើង។ ហើយ​នៅក្រោយ​ពេលដែលប្តីគាត់ស្លាប់ គាត់មាន​ផ្លូវចិត្ត​បែបណាខ្លះ?
២ថ្ងៃក្រោយមក​ ចាំបាត់ៗទើបឃើញនាយមាំវិលវិញ។ លោកតាធំនិងតាម្នាក់ទៀតបានបង្ហាញខ្លួនជាមួយម្តាយចាងហ្វាង​ទុកឪពុកឱ្យនៅរក្សាផ្ទះ ជាមួយចៅៗ។
«ចូរហៅគាត់ថា ហ្មសាវុធ! លោកជាអ្នកចេះមើលជំងឺ ធ្លាប់ស្គាល់រាប់អានគ្នាជាមួយ​តា តាំងពីជំនាន់ធ្វើសង្គ្រាមនឹងពួកសៀម!»
លោកតាធំបង្គាប់ដូច្នេះទៅកាន់គ្រប់គ្នា។
ហ្មសាវុធ មានសក់រួញអង្គារ៍ដី កម្ពស់ជាងមួយម៉ែត្រប៉ែតសិប ទឹកមុខភ្លឺស្វាងក្នុងទម្រង់ថ្គាមខ្លាយ៉ាងមានអំណាច។​ គាត់ជាអ្នកចេះចាំសាស្ត្រា​ចាស់ មន្តវិជ្ជាការសម្រាប់ទប់ទល់ដោះអាគមខ្មៅងងឹត​ និងដោះអំពើស្មារតី​រាងកាយសព្វអន្លើ។
បានមកដល់ជាអ្នកជួយកែការណ៍ហើយ គាត់ក៏ដើរមើលពាសពេញផ្ទះ និង​សរសេរកំណត់ត្រាធ្វើលេខបូកគុណដកចែកពេញមួយថ្ងៃ ព្រមទាំងអង្គុយស្ងៀម អត់ធ្មត់ស្តាប់រឿងរ៉ាវផងទាំងពួងដែលចាងហ្វាងហែមបានរៀបរាប់ប្រាប់។
មួយថ្ងៃរំលងទៅមុខទៀត ពេលពន់ព្រលប់ក្រោយពីការអុចធូបបន់ស្រន់លើនប់រមាំង ស្រាប់តែ មនុស្សស្រីម្នាក់បង្ហាញខ្លួនជាអ្នកលក់នំផ្លែអាយ។ អ្នកភូមិធ្លាប់ឃើញគាត់រាល់តែដង មកលក់កាត់នេះ ថ្ងៃនេះចម្លែកត្រង់ថា គាត់មិនលក់ដូចរាល់ដងបែរជាចាំស្ទាក់ផ្លូវតាមយាយម៉ែនតាមផ្លូវក្រោយផ្ទះ និងព្យាយាមនិយាយពាក្យដដែលៗថា ចូរជីកដើមម្លិះក្បែរស្រះ។
ក្រុមអ្នកម៉ែនបានគិតចុះឡើង ក៏សង្ស័យខ្លាំង ទើប​សម្រេចចិត្ត​ដើររកជីក​ដើមម្លិះ​ជាជួរៗ​ក្បែរស្រះទើប​រកឃើញ កញ្ចប់ស្បោងថ្លាប្រផេះ ដែលត្រូវបានកប់ចោលនៅក្រោមគល់ដើមទើបតែដាំបានតូចៗដោយដៃអ្នកគឹមហួនប៉ប្របនៅក្បែរមាត់ស្រះ។
កញ្ចប់នោះត្រូវបានយកមកប្រគល់ឲ្យចាងហ្វាងហែម គាត់ក៏បើកវាឡើងនៅនឹងមុខចាស់ទុំទាំងអស់​។ ក្នុងនោះមានសន្លឹក​ក្រដាស់ចាស់​ចារឈ្មោះពីរគឺ​ បងស៊ីថានិងប្រពន្ធហែម។
«ហេតុអ្វីបានជាឈ្មោះបងថ្លៃខ្ញុំមកនៅកន្លែងនេះនិងឈ្មោះប្រពន្ធខ្ញុំទៅវិញ?»
បានជាចាងហ្វាងហែមភ្លាត់មាត់ ពីព្រោះគាត់ស្គាល់ច្បាស់ថា ជានាម​នៃ​ស្វាមីរបស់អ្នកគឹមហួន ថែមទាំង​ត្រូវជាបងថ្លៃរបស់គាត់ ដែលបានខ្ចាត់ទៅនៅព្រាត់ស្រុកឆ្ងាយមិនដែលជួបមុខគ្នាតាំងពីបងស្រីគាត់បានរៀបការរួច។
ហ្មសាវុធ ដែលជាអ្នកចេះមើលរបៀនសឹងសព្វបែបយ៉ាង ក៏នៅតែគិតមិនយល់អំពីស្នាម​ភ្ញីក្រវ៉េមក្រវ៉ាម នៅព័ទ្ធជុំវិញអក្សរឈ្មោះទាំងពីរថាជារបៀនអ្វី។ ជឿថាជាមន្តអាគម ដែលកំពុងតាមរក តែគិតមិនដឹងអំពីមូលហេតុនិងមិនដឹងថា ជាអ្វីប្រាកដផងនឹងបានដោះស្រាយ​ដោយរបៀបណាទៅ?
គាត់បន្ត​គិតចុះឡើងនៅតែគិតមិនឃើញ លុះដល់ស្រាវជ្រាវតាមសៀវភៅបុរាណរបស់គាត់​ទើបរកឃើញ​នូវទម្រង់នៃគំនូសក្រវ៉ាមនោះ ថាជា​របៀនម្យ៉ាងគេហៅថា អាពាហ៍ពិពាហ៍ខ្មោច ប្រើចងវិញ្ញាណមនុស្សដែលនៅរស់ ជាមួយនឹងខ្មោចដែលស្លាប់ទៅ ដោយ​ប្រើឈ្មោះដើម្បី​ហៅឱ្យ​នៅអន្ទោលតាមចងពៀរគ្នា។
វិញ្ញាណដែលស្លាប់ទៅនោះ នឹងនៅច្របូកច្របល់តាមពាល់តែជាមួយម្នាក់ទៀតដែលជាមនុស្សពិតប្រាកដ ដូច្នេះខ្មោចដែលនៅសន្ធំបណ្ដាលឲ្យអ្នកប្រពន្ធរបស់ចាងហ្វាងហែមប្រុងតែនឹង​សម្លាប់ខ្លួននិងដុតផ្ទះថែមទាំងអារដៃជើង គឺជាខ្មោចបុរសម្នាក់កាលនៅរស់ជាប្តី​របស់អ្នកគឹមហួននិង​ជាបងថ្លៃចាងហ្វាងហែម។
ក៏មិនដឹងថាហេតុអីបានជាបងថ្លៃដាច់ចិត្តនឹងធ្វើរឿងនេះមកលើប្អូនថ្លៃខ្លួនឯង ចាងហ្វាង​ហែម​គិតអ្វីមិនឃើញ​អង្គុយ​ខ្មៅមុខ​កើតទុក្ខ​ពន់ពេក។
ឃើញកូនប្រុស​បែបនេះ​កាលណា ក៏ម្ដាយរបស់ចាងហ្វាងដែលនៅស្ងៀមមិនមាត់​កយូរហើយដាច់ចិត្ត​និយាយសារភាព​ ​​ដោយ​គ្រវីក្បាលហួសចិត្តផង។
«ខ្ញុំជា​ម៉ែ ប្រាកដជា​ដឹងអំពីមូលហេតុដែល គឹមហួនវាធ្វើអំពើនេះ!»
គាត់ហៅកូនមកជុំនិងលោកតាធំមានទាំងហ្ម សាវុធនិងតំណាលឡើងថា៖
«មុនពេលដែលកូនហែមនេះត្រូវចេញទៅរៀបការប្រពន្ធ​ក៏មានហោរម្នាក់ដើរកាត់ភូមិយើង! ខ្ញុំនៅមិនសុខមិនសាប់​ក៏បានហៅឲ្យចូលទាយមើលឱ្យ! គ្រានោះសាមីកូនកម្លោះមិនបាននៅផ្ទះទេ នៅតែខ្ញុំហើយនិងកូនស្រី ដូច្នេះហោរ​ក៏បានគន់គូរ​ដោយ​និយាយថា កូនខ្ញុំមិនអាចរៀបការបានទេប្រសិនបើរៀបការនោះនឹងធ្វើឲ្យប៉ះពាល់ទៅដល់សាច់ញាតិខាងឯងម្នាក់ណា នឹងត្រូវបាត់បង់ជីវិតទើបរួចទោសពីព្រោះមង្គលការនេះ មិនដូចទៅនឹងអ្វីដែលជាចំណារគូព្រេង! ឮរឿងនេះហើយខ្ញុំនិងបងស្រីគេមិនសប្បាយចិត្តសោះ ប៉ុន្តែដោយសារតែបានភ្ជាប់ពាក្យភ្ជាប់សម្តីជាមួយគ្រួសារនោះយូរណាស់មកហើយដូច្នេះមិនអាចជូនពាក្យកូនស្រីគេវិញបានឡើយ ក៏តាំងចិត្តថា ធ្វើមិនជឿពាក្យហោរ ក៏បន្តរឿងមង្គលការនោះតាមគម្រោងទៅ! ក្រោយមកគឹមហួនក៏បានចេញទៅនៅស្រុកឆ្ងាយតាមប្តីដែលរកស៊ីជំនួញ តែប្ដីត្រូវរងគ្រោះថ្នាក់ស្លាប់ដោយទាន់ហន់! ប្រហែលជាហេតុផលនេះ ធ្វើឲ្យបងស្រីចាប់ផ្តើមមានគំនុំសងសឹកទៅលើគ្រួសាររបស់ប្អូនប្រុស ឬក៏ចាត់ទុកថាប្រពន្ធរបស់ប្អូនខ្លួនគឺជាមនុស្សចង្រៃម្នាក់!»
ហែមនៅស្ងៀម​រកនឹកឡើងវិញ​នូវសភាព​ក្រៀមស្រពោនលាក់កំបាំង​​នៃទឹកមុខ​បងស្រីខ្លួ​នដែលរស់នៅឯកោក្នុង​នាម ជាអ្នកមេម៉ាយដែលគ្មានកូននឹងគេបន្តមើលថែ។ សេចក្ដីច្រណែន ស្អប់​គុំកួន បាន​ធ្វើឱ្យកំហឹង គាត់មិនអាចរំងាប់​បង្កើតទៅជា គំនិតព្យាបាទស្វែងរកគ្រូ មន្តអាគមយកអំពើមកដាក់ចោលនៅក្បែរស្រះទឹក ដូចដែលបងស្រីបង្កើតរបស់ប្រពន្ធខ្លួន​ បានប្រមើលមើលឃើញ​តាំង​ពីនាយមកដូច្នោះដែរ។
«ជាកម្មដែល​បានវិលទៅរកម្ចាស់ដើម! អាគម​នឹងធ្វើឲ្យម្ចាស់ដើមដែលជាអ្នកកសាងរឿងនេះ រងគ្រោះថ្នាក់ដោយខ្លួនគេ​វិញ​បានគ្រប់ពេលវេលា​ ក្នុងករណីបើសិនជាជាមានអ្នកខ្លាំងពូកែណាម្នាក់គេ​មកជួយប្រពន្ធអ្នកឱ្យរួចភ័យ បងស្រីរបស់អ្នកនឹង​ស្លាប់ភ្លាម!» សម្តី​របស់អ្នកអន្ទឺពិតប្រាកដដែល​ឈឺក្នុងខ្ទមម្នាក់ឯង​នៅតែលាន់រងំមកក្នុងការចងចាំ។
«សីមាអំបោះលឿងនោះ គឺគាត់ឡើងទៅកាត់ដោយខ្លួនឯង ដូច្នេះហើយបានជាគាត់មានបញ្ហាត្រលប់នូវអំពើឃោរឃៅរបស់គាត់ទៅលើខ្លួនគាត់ នៅពេលដែលគាត់ភ័យខ្លួនជិះទូកវិលត្រលប់ទៅស្រុកវិញក៏ត្រូវរងគ្រោះថ្នាក់តែម្ដង!»
ហ្មសាវុធបានសន្និដ្ឋានបែបនេះ។
ក្រោយ​រកឃើញឫសគល់ហើយ ទើប​គាត់ចាត់ចែង​ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅឲ្យបានត្រឹមត្រូវ សុំឲ្យអហោសិកម្មគ្រប់បែបយ៉ាងដោយមាន រៀបចំតាមរណ្ដាប់បុរាណ ចងឈ្មោះគឹមហួននិងប្តី​រមូចូលគ្នាដោយក្នុងកូនដបងងឹត និងបិទឆ្នុកជិត​បណ្តែតចោលនឹងទឹកទន្លេ          បញ្ជេរ​ឱ្យវិញ្ញាណ​ប្តីប្រពន្ធទាំងទ្វេរនៅជាមួយគ្នា​អស់កល្បទៅ ឈប់មកចងពៀរនឹងឈ្មោះ«ប្រពន្ធហែម»ម្នាក់នេះបានទៀត។
«នេះឯងគឺជាភរិយារបស់ខ្លួន សូមទៅជាមួយគ្នាឲ្យបានសុខ ចាប់ពីពេលនោះតទៅ កុំបកក្រោយ​នឹកឃើញអ្វីឡើយ​!»
គ្រួសារនេះក៏គ្មានអ្នកណានិយាយអ្វីជុំវិញអ្នកគឹមហួនទៀតដែរ។
ចំណែករឿងខ្មោចចូលទៅលើភរិយារបស់ចាងហ្វាងហែមបានក្លាយទៅជាអតីតកាល។
តាម​យោបល់លោកតាធំ និងហ្មសាវុធព្រមទាំងម្តាយរបស់ចាងហ្វាងហែមផង គ្រប់គ្នាជឿថា តាមពិតសំឡេង​ដែល​មកខ្សឹបហៅចាងហ្វាងហែម និង​ឮដាស់ហៅអ្នកមឿនឲ្យក្រោកទៅឃើញចូលឃ្លាំងតូច ជាបារមីនៃនប់រមាំងដែលត្រូវបានលោកតាធំប្រគល់មកឲ្យទុកក្នុងឃ្លាំងតូច។
នប់រមាំងនេះ ខ្មែរយើងរមែង​តែង​ជឿថា គឺជាវត្ថុសក្ដិសិទ្ធិដែលអាចយកតាមខ្លួនបាន​រាល់ពេលណា​ត្រូវចេញ​ធ្វើចម្បាំង ឬធ្វើជំនួញស្រុកឆ្ងាយប្រកបដោយ​ការផ្សងព្រេងគ្រោះថ្នាក់ ដោយសារបារមីវត្ថុ​តែងតែជួយខ្សឹបប្រាប់ឲ្យម្ចាស់បាន​ដឹងមុនជានិច្ចនៅនឹងត្រចៀកនូវព្រឹត្តិការណ៍​អ្វីដែលបម្រុងតែនឹងកើតឡើង។
សូម្បីតែនឹង​មានអគ្គិភ័យឬក៏មានចោរ សត្រូវ​លបចូលផ្ទះ ក៏នឹង​មក​ដាស់ឲ្យម្ចាស់​ភ្ញាក់ដឹងខ្លួនឡើងទាន់ពេល​វេលា​បានភ្លាមដែរ។
តើអ្នកយល់យ៉ាងណាអំពីជំនឿខ្មែរក្នុងនិទានកថានេះ? តើអ្នកចង់អានភាគ​និទានពេជ្រ​បណ្ឌិតក្រោយក្រោយទៀតដែរឬទេ?
រឿង សីមាអំបោះលឿង ភាគទី៣
«អឺ ហែម!»
«ពុកឯងហៅនៅខាងក្រោមផ្ទះកូន!»
ចាងហ្វាងហែមក្រោកចេញទៅក្រៅអើតទៅក្រោមឃើញឪពុកក៏ចុះជណ្ដើរតាំងៗទៅរកភ្លាម។ គាត់សំពះគោរពលោកមានគុណ ទាំងនៅឆ្ងល់មិនទាន់បាត់ពីរឿងបងស្រីសោះ។
មិនទាន់បានហាសួរដំណឹង​ពីអ្នកគឹមហួននៅឡើយផង​ក៏ស្រាប់តែឱនមកខ្សឹបបង្គាប់ថា៖
«តោះ!​ ពុកនាំទៅខ្ចីនប់មួយពីលោកតាធំ ក្រែងបានសុខសប្បាយ!»
រឿងនប់បានពីស្នែងសត្វនេះជារឿងល្បីរន្ទឺណាស់សម្រាប់ម៉ឺនមន្ត្រីខ្មែរនានា។ មិនថានប់ក្តាន់ ​ប្រើស​ រមាំង​សុទ្ធតែជាលាភ ជាវត្ថុសក្តិសិទ្ធិអាចមកទ្រងទ្រង់បើកចក្រាដំណើរជីវិត​ឱ្យមាន​តេជៈឈ្នះអស់ឧបទ្រពបាននេះបើយោងតាមជំនឿខ្មែរ​ពីបុព្វកាលមកទល់ឥឡូវ។
ទោះយ៉ាងណា​ចាងហ្វាងហែមមិនដែលដឹងថា លោកតាធំ(អ៊ំប្រុសខាងឪពុក)បានរបស់នេះមកទេ។
«២បីខែមុន លោកតាធំរបស់កូន គេមកពន្យល់សប្តិ ឱ្យរើស​បាននប់រមាំង​មួយនៅត្បូងផ្ទះ! មិនដែលឃើញរមាំងម្តងសោះក្នុងជីវិតពុក មិនថា​មានរមាំងពីណាមកចោល​នប់ឱ្យ​កន្លែងនេះ! លោកតាធំឯងប្រាប់ពុកថា មិនឱ្យអ្នកណាទាំងអស់ ទុកឱ្យអាចៅខ្លឹមហែម ដែលជាមន្ត្រីទុកទ្រទ្រង់ឥស្សរៈយស! នប់នេះសក្តិសិទ្ធិណាស់កូន អាចការពារអំពើអំព័ន្ធជំងឺតម្កាត់អាបធ្មប់អីបានគ្រប់យ៉ាង!»
ឮហើយ​អរណាស់។ គ្រប់យ៉ាង​ប្រៀបបីដូចជា​មានទេវតារៀបចំ។ ឪពុកនៅឡើយ​ដឹងរឿង​ខ្មោចចូលរបស់កូនប្រសាផង ​បែរជានៅសុខៗ​ដឹងដំណឹង​កូនមកលេង​ក៏​ស្រែកហៅឱ្យទៅចួប​លោកតាធំយកនប់ទៅហើយ?
«បាទពុក!»
ពុករៀបរាប់ទៀតថា៖
«ជំនឿលើរឿងនប់សត្វនេះ ខ្មែរ​យើង​មានតាំងពីសម័យសង្គ្រាមជាមួយសៀមមក មេទ័ពធំៗគេតាមរកណាស់​ទាល់តែមាន​និស្ស័យ​បានចួបណាកូន!»
ពីរនាក់ពុកនិង​កូន​យាត្រា​តាម​ផ្លូវក្រោយកាត់តាមចម្ការដូងនិងរុក្ខជាតិហូបផ្លែតូចធំជាច្រើនឆ្ពោះទៅអាស្រមភាវនារបស់លោកតាធំខ្លួនដែលត្រូវជាបងប្រុសបង្កើតរបស់ជីតា​នៃចាងហ្វាងនេះ។
«លោកតាធំកូនឯង នេះមានឈ្មោះជាអ្នកដើរសឹក ស្មោះត្រង់​ធ្វើសង្គ្រាមដើម្បីជាតិកាលពីជំនាន់ដើមគ្រាគាត់នៅពេញកម្លាំង ទាល់តែ​ចូលជរាហើយ​បាន​មានវាសនាបាននប់នេះមកកាន់!»
ពេលចូលចួបប្រណមនឹងមនុស្ស​ចាស់ហើយ​កាលណា ចាងហ្វាងបានសារសព្ទពីរឿងអកុសលនៃ​​ភរិយា​ជូនលោកសណ្តាប់ក៏​ទទួលបាន​នប់រមាំង​មួយដុំ​ធំប៉ុនក្តាប់ដៃមនុស្ស​ធំមកមែន។
លោកតាធំផ្តាំថា  នៅក្នុងការទទួលបានស្នែងនប់នេះមកផ្ចុងផ្តើមជីវិត ខ្លួនធ្វើជាមន្ត្រី​ត្រូវតំណម អំពើអយុត្តិធម៌ ចាក់ពង្រត់មនុស្ស បង្ខំកូនស្រីគេ ឬ​សេពគ្រឿង​ញៀនស្រវឹងនានា។
មិនត្រឹម​តែ​សក្ដិសិទ្ធិខ្លាំងសម្រាប់ពេល​ចេញច្បាំងឬក៏សម្រាប់​អ្នកដែល​ជឿលើមន្តអាគមអូមអាមនោះឡើយ  របស់នេះអាចធ្វើ​ឱ្យមន្តអាគមទាំងអស់ សាបរលាប​នឹង​ប្រែក្លាយជនរងគ្រោះមកជាអ្នកមានឫទ្ធាអស្ចារ្យទៅវិញ។
លោកតាផ្តាំចុងក្រោយថា៖
«ចៅយកទៅចុះ!​ តែលៃ​ឲ្យប្រពន្ធដាក់ទឹកអប់ផ្កា សាមីខាងប្តីតមស្រា តមមាន​ស្រីផិតភក្តី!»
គ្រប់យ៉ាងនេះគឺជាបណ្ដាំរបស់លោកតាធំ វ័យប្រមាណជាកៅសិបផ្លាយ ប៉ុន្តែនៅតែភ្លឺស្វាង មិនវង្វេងអ្វីទាំងអស់ហើយបានព្យាយាម​ថែរក្សារបស់សក្តិសិទ្ធិមួយនេះ មកទុកសម្រាប់ចៅប្រុស។
បានរបស់ដល់ដៃកាលណាភ្លាមក៏លើកដៃប្រណមនិងគោរពលាលោកចេញមកតាមឪពុក។
កំពុងដើរផងគិតផង​អំពី​ហេតុការណ៍នៃភរិយា​សំណព្វនៅផ្ទះ  ស្រាប់តែ​មេផ្ទះម្នាក់ឈ្មោះជុំរត់មកត្របាញ់ពីចម្ងាយ​ដោយ​ទឹកភ្នែកសស្រាក់។
ដូចគ្នាជាសញ្ញាថាអ្វីមួយមិនល្អ​បានកើតមានឡើងលើគ្រួសារនេះ។ ពេលចួបជំពប់បាននិយាយ​គ្នាដឹងការណ៍​កាលណា ក៏ពុកនិងកូន​ទទួលដំណឹងថា អ្នកស្រុក​រកឃើញសព្វរបស់អ្នកគឹមហួននៅតាមបណ្តោយទឹក​មាត់ច្រាំងបឹងទន្លេ។
អ្នកជំនុំ​នាំគ្នា​គិត​ថា គាត់អាចស្លាប់ដោយ​សារ​ធ្លាក់ទៅក្នុងទឹកទន្លេពេលជិះទូកមក តែទូកក៏គ្មាន​ដាន និងគ្មានឃើញ​សពណាផ្សេងទេ។
ដោយក្តីតក់ស្លុតនិង​ស្រឡាំងកាំងចំពោះហេតុការណ៍ ចាងហ្វាងប្រញាប់ខ្ចប់នប់រមាំងដែលជាវត្ថុសក្ដិសិទ្ធិបានទទួលពីជីតាធំទៅដាក់នៅក្នុងបង្វិច ហើយរត់ទៅតាម​អ្នកស្រុក​ទៅរក​សពបងស្រី។
នៅថ្ងៃដដែលនោះ បន្ទាប់ពីការចុះត្រួតពិនិត្យតាមជំនាញរបស់​រាជការខេត្ត គេ​ចេញ​សេចក្តីសន្និដ្ឋាននៅថ្ងៃបន្ទាប់ថា គាត់មិនបានសម្លាប់ខ្លួនទេ ប្រាកដជាមានអ្នកណាម្នាក់ធ្វើទុក្ខបុកម្នេញលើគាត់ ព្រោះទឹកមុខ​មុនស្លាប់និងកាយវិការ​ដែលភ័យរឹងក្រញ៉ង់ៗ ប៉ុន្តែរកមិនទាន់ឃើញតម្រុយថា គាត់បានជួបអ្នកណានៅមុនពេលដែលត្រូវធ្លាក់ស្លាប់នោះឡើយ។
រួចពីបុណ្យបងស្រីភ្លាមៗ​ចាងហ្វាងហែម​ដោយ​នឹកឃើញដល់ប្រពន្ធក៏ប្រញាប់នាំតុមវិលត្រលប់មកផ្ទះសិន ដោយមិនអាចនៅរង់ចាំរហូតដល់បុណ្យប្រាំពីរថ្ងៃអ្នកគឹមហួនចប់ឡើយ។
ដល់ផ្ទះកាលណា ក៏ឃើញ​ភរិយា​នៅអង្គុយក្នុងចំណង​មិនមាត់មិនក​ លើកៅអី​ផ្អែក​សម្លឹងទៅក្រៅបង្អួច។ ពេលដែលប្ដីយកទឹកទៅបញ្ចុក អ្នកអន្ទឺ​មិនកាចសាហាវអ្វីទេ បានត្រឹម​យំរហាម​មិននិយាយស្តី និងហាឡើង​ក្រេបទឹកជាធម្មតា ដូចជាមិនបាន​មានរឿងអ្វីកើតឡើង។ ចាងហ្វាងហែមណាចិត្ត​មួយ​អាណិតភរិយា​ប្រាថ្នា​ចង់តែស្រាយនាង​ចេញ​តែខំ​កាត់ក្តី​នឹករឭកនេះ ពីព្រោះស្នាមរបួសលើកដៃរបស់ភរិយាគាត់នៅមិនទាន់ជាសះនៅឡើយផង។
ដោយ​ហួស​ចូលទៅ​បន្ទប់សម្ភារៈក្នុងបំណង​ចង់យក​នប់រមាំងនេះ​រកកន្លែង​លាក់ទុកស្រួលបួលដោយប្រយ័ត្នប្រយែង ក៏គាត់ស្រាប់តែនឹកឃើញឡើងដល់សីមាអំបោះលឿង ដែលត្រូវបានបង្គាប់ឲ្យ​យកមកទុកនៅចុងជើងគ្រែ។ ចេញមកក្រៅ​ក៏ឃើញកូនធម៌នៅជូតទឹកភ្នែកក្បែរម្តាយដែលស្ថិតក្នុងចំណង…..
«អាតុម! ចូរឯងរត់ទៅផ្ទះបាយប្រាប់អ្នកម៉ែន ឲ្យរៀបចំគ្រឿងសក្ការៈមកនឹងអាលពុកបាន​លើក​សែនព្រះភូមិ និងអ្នកជំនាងផ្ទះ!»
«បាទពុក» តុមរត់ចេញទៅបាត់ ចាងហ្វាងក៏មកអង្គុយលើគ្រែ រៀបចំយកសីមាអំបោះ​ទៅសូកចោលនៅចុងជើង ក្រោមកម្រាលសូត្រ។
ដៃរបស់គាត់អង្អែលសូត្រចុះឡើងជាកិច្ចលាក់លៀមនូវខ្សែនោះ កុំឲ្យមានអ្នកណា​មកយកលេង​ទៀតបាន ប៉ុន្តែប្រហែលជានឹកឃើញដល់រឿងទុក្ខសោកជាច្រើនពិសេសរឿងបងស្រីដែលទើបតែបាត់បង់ជីវិតនៅក្នុងទឹកទន្លេឯស្រុកកំណើតផង ចាងហ្វាង​នៅសំកុក​ស្រក់ទឹកភ្នែកតក់ៗ ម្នាក់ឯងដោយស្ងៀមស្ងាត់។
ស្រាប់តែម្រាមដៃដូចជាមានអារម្មណ៍ដឹងថា ពាល់ទៅប៉ះទៅនឹងវត្ថុអ្វីមួយនៅក្រោមកម្រាលសូត្រ ។
ចាងហ្វាងក៏លូកដៃទៅរនាប​ក្រោមកម្រាលនោះរាវរកមើលថាតើជាអ្វី ក៏ស្រាប់ប្រទះឃើញរូបថតពីរបីសន្លឹក។ ជារូបថតចាស់ៗស្លកពណ៌យូរណាស់មកហើយ។
ដែលគួរឲ្យភ្ញាក់ផ្អើលគឺរូបថតភរិយារបស់គាត់ ដែល​មានដល់ទៅពីរនាក់នៅក្នុងរូបថត។ ស្ត្រីជំទង់ទាំងពីរ​មានមុខដូចគ្នាបេះបិទ គ្រាន់តែសក់និងអាវខុសគ្នា។
នេះជាអ្នកណា?
បន្ទាប់ពីគាត់គិត​ចុះឡើងច្រើនដងមិនដឹងចម្លើយ​បានសម្រេចចិត្តដើរកាន់រូបថតទៅសួរប្រពន្ធដែលអង្គុយបែរខ្នង។
«នេះជាស្អី?!»
អ្នកអន្ទឺដែល​បែរមកសម្លឹងមើលរូបថតហើយក៏ទ្រហ៊ោយំខ្សឹកខ្សួល។ ម្តងមិនមាត់មិនក ម្ដងសម្លឹងមុខប្ដី ម្ដងសម្លឹងទៅខាងក្រៅ ឆ្ងាយសន្លឹម។
ដោយ​ចាងហ្វាងកើតហេតុចម្លែកពិភាល់ក្នុងចិត្តពេកក៏សង្ខើញសួរផ្ទួនឡើង៖
«រូបថតនេះថតពីអង្កាល់មក? ហេតុអីបានជាមានគ្នាពីរនាក់ ហើយមុខដូចអូនបេះបិទ?»
ធម្មតារឿងថតរូបនេះមិនងាយអ្នកណាមាននោះទេ ពីព្រោះថាពិភពលោកទើបតែមានម៉ាស៊ីន​រូបថតនៅអំឡុងឆ្នាំ១៨២៥ឬ១៨២៦ ចំណែកប្រទេសកម្ពុជាកាន់តែមកដល់យឺតណាស់ទៅទៀត។ ម្នាក់​ៗអាចមានវាសនា​មាន​រូបថតបានមួយសន្លឹកៗក៏ដោយកម្រខ្លាំង ទាល់តែ​ចូលរួមក្នុងកម្មវិធីរាជវាំងឬក៏កម្មវិធីផ្ទះអ្នកការទូត អ្នកមន្ត្រីធំ ក៏មិនប្រាកដថាមានរូបភាពបែបនេះដែរ។
«បងស្រីភ្លោះរបស់ខ្ញុំ!»
ពាក្យថាបងស្រីភ្លោះរបស់ខ្ញុំ បានធ្វើឲ្យហែមសឹងតែវង្វេងស្មារតី។
មានរឿងជាច្រើនដែលគាត់ចង់សួរនាំបញ្ជាក់ តែសភាពប្រពន្ធពិតជាមិនអាចទ្រទ្រង់នឹងទម្ងន់សំណួរអស់ទាំងនេះបានទេ គាត់ក៏នៅស្ងៀមព្រមរក្សាភាពអត់ធ្មត់បន្តិច។
ដើម្បីឲ្យដឹងថា តើប្រពន្ធកំពុងតែរវើរវាយឬមួយក៏ឆ្លើយតាមសភាពការណ៍ពិត គាត់ក៏សួរតាមសម្រួល៖
«ម៉េចបងមិនដែលដឹង?!»
ស្រាប់តែភរិយាដែលអង្គុយបែរខ្នងមិនអាចកម្រើកកើតនៅក្នុងចំណង​ មិនអាចងាកមកទេ នាង​បាននិយាយបន្តទៀតរូៗ៖
«នេះគឺជារូបភាពដែលពួកខ្ញុំនាំពីរនាក់ខ្ញុំកាលនៅជំទង់ទៅចូលរួមក្នុងកម្មវិធីរបស់កុងស៊ុលបារាំង ដែល​គាត់បានជួលលោកឪពុកខ្ញុំឲ្យទៅឆ្លាក់ត្រា ហើយគេមានកម្មវិធីសម្ពោធក្រុមហ៊ុននាំចូលទឹកអប់របស់គេដូច្នេះយើងក៏បានឱកាសថតមួយសន្លឹក!»
«ហេតុអីបងរៀបការជាមួយអូនជិតដប់ឆ្នាំហើយមិនឃើញរបស់ទាំងនេះ!»
«ព្រោះពុកមិនចង់ជម្រាបបងតាមត្រង់!»
«មានរឿងអីខ្លះដែលខ្ញុំមិនបានដឹងទាក់ទងនឹងគ្រួសារខាងអូននោះ?»
ចាងហ្វាងហែមសួរទាំង​ដើរមកទាញកៅអី​អង្គុយទល់មុខ​ភរិយា​។
មិនសប្បាយចិត្តហើយម្ដងម្កាលយកដៃច្បូតមុខឬផ្ទប់ក្បាល គាត់ដាច់ចិត្តងើបមុខ​មកនិយាយនឹងភរិយាវិញ៖
«បងត្រូវការដឹងរឿងគ្រប់សព្វ! អូនដឹងទេ លោកតានិយាយថាមានញាតិរបស់អូន ដែលបានធ្វើមន្តអាគម​អាក្រក់លើអូន! គ្មាន​អ្នកណាដោះបានទេ ទាល់តែម្ចាស់ហ្នឹង​ផ្ទាល់!»
ទឹកមុខ​រលីងរលោង​របស់គាត់ មានលំនាំដូចជាមនុស្សដឹងសតិហើយភ័យរន្ធត់យំហ៊ូ។
«ជួយប្រពន្ធផង!»
«បងខំ​ជួយហើយ បានជាមកជជីក​សួរនាំថា ​អ្នកណាទៅជាញាតិដែលដាក់អំពើ?»
«ខ្ញុំមិនដឹងទេ!»
«ចុះរូបនេះជាហេតុភេទអ្វី? ម្តេចចាំលាក់នឹងខ្ញុំ?»
អ្នកអន្ទឺយំសសិត ហើយ​រៀបរាប់៖
«តាមពិតអ្នកដែលភ្ជាប់ពាក្យជាមួយនឹងបងហែមមិនមែនខ្ញុំទេ!  ខ្ញុំនេះជាប្អូន​មានឈ្មោះថា កាតាល់  ចំណែកបងអន្ទឺគឺជាបងស្រីភ្លោះរបស់ខ្ញុំម្នាក់ នៅខាងស្ដាំដៃនៅក្នុងរូបនេះ!»
ដូចជាត្រូវ​ទឹកជះឱ្យភ្ញាក់ពីសន្លប់ចំកណ្ដាលមុខ។
មិនដឹងគាត់និយាយព្រោះឆ្កួតលីលាឬក៏ការពិត ប៉ុន្តែហេតុអ្វីបានជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់នឹង​ព័ត៌មាននេះ?
ចាងហ្វាងឱនមុខមកសម្លឹងរូបថតដែលគាត់ទើបតែបោះចោលទៅលើកម្រាលសូត្រដោយសៅហ្មង​ឥឡូវ​ប្រឹងលូកយកវាមកពិនិត្យសាជាថ្មី។
ពិតណាស់ទោះបីជាអ្នកទាំងពីរមានមុខដូចគ្នា ប៉ុន្តែម្នាក់ដូចជាមានវ័យចាស់ជាងបន្តិចទម្រង់សក់ក៏រាងខុសគ្នាខ្លះដែរ។
«ហេតុអីបានជាខ្ញុំភ្ជាប់ពាក្យជាមួយបង បែរជាមកការជាមួយប្អូន?!»
«បងអន្ទឺខ្ញុំក្រោយមកស្រាប់តែមានជំងឺវិកលចរិត! នៅពេលគាត់អាយុដប់ប្រាំមួយឆ្នាំជិតដល់ពេលត្រូវរៀបការស្រាប់តែគាត់លែងដឹងអី គិតតែចង់ចងកសម្លាប់ខ្លួន! ម្តងឡើងទៅកំពូលភ្នំ ម្តង​រត់ចូលព្រៃជ្រៅៗម្នាក់ឯងសំងំបាត់ៗទម្រាំពុកតាមរកមកឃើញ! ពុកម៉ែតែងតែរកវិធីកែខៃ អញ្ជើញ​គ្រូហ្មជិតឆ្ងាយមកមើល កែមិន​ជា ព្រោះជា​ជំងឺសរសៃប្រសាទដែលគាត់មានមកពីកំណើត! សូម្បីតែពេទ្យបារាំងដែលពុកស្គាល់ ក៏គេអះអាងថាពិបាកនៅក្នុងការព្យាបាលដែរ!  ពុកមិនដឹងធ្វើម៉េចមានតែហៅខ្ញុំមកប្រាប់ឲ្យធ្វើខ្លួនជាបងអន្ទឺនៅថ្ងៃរៀបការ ក៏​រៀបមករស់នៅជាមួយនឹងអ្នកហែមចាប់ពីពេលនោះ​!​»​
ឮហើយ​កាលណា ចាងហ្វាងបិទភ្នែកដែលក្តៅគគុកទៅដោយភាពងឿងឆ្ងល់និងទុក្ខសោក។ មិនថានារីនេះជាបងឬក៏ប្អូន គាត់ពិតជាស្រឡាញ់នាងខ្លាំងណាស់។
ភ្លាមនោះក៏ស្រាប់តែនឹកឃើញដល់សម្តីរបស់កូនសិស្សតាវង្ស​ដែលបានសរសេរផ្ញើមក ថាអ្នកណាម្នាក់ជាញាតិ​ ធ្វើអំពើសងសឹកមកលើប្រពន្ធរបស់ខ្លួនគាត់សួរឡើងថា៖
«តើការដែលពុកនិងម៉ែសម្រេចចិត្តយកប្អូនមកជំនួស​នោះ ​បងស្រីរបស់អូន​ខឹង? គាត់បាន​ដឹងដែរឬទេ? ហើយយល់ព្រមដែរ?!»
«ទេ! ពេលនោះគាត់វង្វេងស្មារតីទៅហើយ! ពុកមិនបានសួរនាំឯណា?  ប៉ុន្តែក្រោយមកបែរបានសរសេរសំបុត្រប្រាប់មកវិញថា ក្រោយខ្ញុំប្រសូត្រ​បុប្ផារ័ត្នគាត់ដូចបាន​ដឹងខ្លួនមកវិញ ម្ដងម្កាលហើយគាត់ស្រែកយំយ៉ាងខ្លាំងថាហេតុអ្វីបានជាឲ្យប្ដីគាត់ទៅរៀបការជាមួយប្អូនគាត់ទៅវិញ!»
ជាមួយនឹងភាពតក់ស្លុតហើយបើកភ្នែកធំៗសម្លឹងទៅភរិយា សភាពរបស់នាងមិនដូចជានិយាយកុហកនោះទេ។ ចាងហ្វាងសែនរសាប់រសល់ចិត្ត​ណាស់។
«ហើយក្រោយមកយ៉ាងម៉េចទៀត?»
«ខ្ញុំមិនបានសរសេរសំបុត្រទៅគាត់ទៀតទេ! ពីព្រោះខ្ញុំមិនចង់រំឭករឿងនេះទៀត! ខ្ញុំស្រឡាញ់បង ក៏ចង់បានបងជា​ខ្លាំងអំណើះតទៅចង់នៅជាភរិយារបស់បងទៅហើយ! យើងមានកូនជាមួយគ្នាដល់ទៅពីរនាក់!»
ចាងហ្វាងលើកដៃមកជូតទឹកភ្នែក។
«កុំបារម្ភ! ទោះបីយ៉ាងម៉េចក៏បងមិនបោះបង់ចោលអូនដែរ! បងគ្រាន់តែចង់ដឹងថា​បងស្រីរបស់អូនឥឡូវនៅបានសុខ​ឬក៏មានជំងឺតម្កាត់? ហើយគាត់នៅតែគុំស្អប់យើងទាំងពីរដែរឬទេ?!»
«ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំមិនហ៊ានសួរហើយក៏មិនដែលទាក់ទងទៅផ្ទះដែរ! ព្រោះតែរឿងអតីតកាលនោះ ខ្ញុំចង់បំបាត់ទំនាក់ទំនង​ជាមួយអ្នកផ្ទះចោលតែម្តង!»
ប្ដីលូកដៃយឺតៗទៅចាប់កាន់ម្រាម​ទាំង១០នៃភរិយាហើយនិយាយតទល់ចំពោះកែវភ្នែកស្រោបដោយ​គ្រប់ជលនេត្រ​ក្នុងសំឡេងខ្សឹបៗថា៖
«អត់ទេ! បងចង់ដឹងថា តើលោកតា​វង្សដែលជាអ្នកឲ្យសីមាអំ​បោះលឿងមកជួយអូន ហេតុអ្វីមុនស្លាប់បានផ្តាំប្រាប់តាមកូនសិស្សគាត់ថា មានអ្នកណាម្នាក់ជាញាតិយើង ជាអ្នកធ្វើអំពើទាំងអស់នេះមកលើអូន! ព្រោះគំនុំអ្វីមួយ?»
ចាងហ្វាងបង្ហាញស្នាមលើ កដៃទៅឱ្យភរិយា ​ហើយនិយាយពន្យល់បន្តថា៖
«រឿងកើតឡើង​ទាំងអស់ អូនកាន់តែអាក្រក់លើខ្លួនឯងសាហាវឡើងៗ ចុះបើគ្មានអ្នកណានៅ? មិនស្លាប់បាត់ទៅហើយទេ? បងស្រី​អូនមែនទេ ជាអ្នកចងអាឃាតជាមួយអូន?!»
អ្នកស្រី​ស្រក់ទឹកភ្នែកដូចជាភ្លៀងសម្លឹងភ្នែកប្តីធ្វើភ្លឹះៗមិនមាត់មិនក។
អ្នកអន្ទឺនេះធម្មតា​មិនសូវចេះនិយាយស្ដីប៉ុន្តែជាមនុស្សស្រីមានចិត្តបរិសុទ្ធ អ្វីដែលគាត់និយាយទាំងប៉ុន្មានមានភាពសមហេតុសមផល ធ្វើឲ្យប្ដីអាចជឿបាន។ បើកាលណាឃើញ​គាត់មិននិយាយលើបញ្ហាណាមួយ  បានន័យថា ក្នុងរឿងនោះខ្លួន​គាត់ក៏នៅ​មិនច្បាស់លាស់នៅឡើយ បានជាគ្មានយោបល់។
«បងមិនដឹងទេ បងត្រូវតែទៅស្រុកកំណើតរបស់អូនដើម្បីដោះស្រាយរឿងនេះ!»
នាងរឹតតែនៅស្ងៀមជាសញ្ញា​មិនបដិសេធនូវការវិភាគរបស់ប្ដីតែម្តង។
ម្ល៉ោះហើយ ព្រហាមឡើងចាងហ្វាង​បានរកវិធីសុំដោយសារឡានបារាំងធ្វើដំណើរជាមួយក្លើដែលជាមេឃុំ ឆ្ពោះ​ទៅកាន់ស្រុកកំណើតភរិយាជាប្រញាប់។
ពួកគេមកដល់ផ្ទះកំណើតអ្នកអន្ទឺ ចំពេលថ្ងៃរៀបលិចទៅហើយ។
ភូមិនេះឈ្មោះព្រៃល្វាស្នា ដែល​នៅដាច់ស្រយាលពីគេឯង ថែមទាំងមានទិដ្ឋភាពស្រងេះស្រងោចហាក់បីដូចជាអ្នកស្រុក​ខ្វះទឹក ធ្វើស្រែមិនសូវបានផល រុក្ខជាតិទាំងពួងក៏ផ្លែផ្កាមិនសូវបានល្អ ខុសគ្នាស្រឡះទៅនឹងកំពង់ធំដែលជាស្រុកកំណើតខាងប្ដី នៅប្របបឹងទន្លេសាបប្រកបទៅដោយដីជីវជាតិអ្នកស្រុកធ្វើស្រែចម្ការបែបស្រស់បំព្រងបៃតងគ្រប់តែ​រដូវ។
«ជម្រាបសួរម៉ែ!»
«អូៗៗៗ ម៉ែ​យល់សប្តិឃើញកូន! បានម៏ពិតមែន​! សុបិននិម្មិតហើយ នែ៎ឪវា! កូនមកលេង! កូនប្រសាយើង ចាងហ្វាងហែម!»
ស្ត្រីចំណាស់គាត់ពិតជាត្រេកអរណាស់ លុះក្រឡេកទៅអ្នកដើរចូលក្រោយ​ក៏ឃើញតែ​មេឃុំឌីម បែរជាមិនឃើញភរិយា ក៏ទម្លាក់ទឹកមុខហើយសួរនាំ៖
«ឯណាប្រពន្ធ? តើមានរឿងអ្វីកើតឡើង? ក៏កូនមិននាំប្រពន្ធឱ្យ​មកលេងផ្ទះវិញផង!»
ចាងហ្វាងមិនបានឆ្លើយ​ឯណា​រវល់ភ្លឹកសម្លឹងជុំវិញបរិវេណបន្ទប់ទទួលភ្ញៀវនៃផ្ទះខ្មែរដែលមានបីខ្នង។ ភ្នែក​រំពៃតែ​រកមើលរូបថតទាំងឡាយដែលចងព្យួរ​ ក៏មិនឃើញមានរូបថតណាមួយគួរឲ្យសង្ស័យរឿងផ្ទះនេះមានកូនភ្លោះ ក៏នឹកភ្នកទៅដល់សម្ដីភរិយាដែលសារភាពថាដោយសារ មិនចង់ខកសម្ដីចាស់ៗ ដែលបានភ្ជាប់សាច់ឈាមជាមួយគ្រួសារទាំងពីរម្ល៉ោះហើយក៏យកប្អូនស្រីមកការជំនួសបងស្រី។
«គេឈឺធ្ងន់ណាស់» មេឃុំឌីម​ស្រាប់តែ​ឆ្លើយឡើងជំនួសឱ្យកន នៅពេលដែលម្តាយកំពុងតែរង់ចាំស្ដាប់សម្ដី។
ឪពុកក្មេកកំពុងតែពាក់កនឹង​ក្រមាចុះទឹបៗមកពីលើជណ្តើរផ្ទះ ហាក់ដូចជាតក់ស្លុតចំពោះដំណឹងប៉ុន្មានម៉ាត់ចុងក្រោយនេះ។
ក្រឡេកទៅ​គាត់ចាស់ជរាច្រើនណាស់ នេះបើតាមចំណាំរបស់ចាងហ្វាង។ ឪពុកក្មេកពិតជាស្គមស្លក់ជាសញ្ញាថាសុខទុក្ខគាត់ក៏មិនប្រសើរប៉ុន្មានដែរក្នុងរយៈពេលរវាងប៉ុន្មានឆ្នាំមកនេះ។ គេ​ប្រញាប់​ក្រោកមកលំឱន​កាយលើកម្រាម​ដប់ជម្រាបសួរ ហើយត្រូវបានទទួលឲ្យមកអង្គុយនៅលើក្ដារងឿវិញ​។
«កូនអន្ទឺឈឺអ្វីទៅ» ម្តាយសួរទាំងស្លេកស្លាំង។
«ជម្រាបអ្នកម៉ែតាមត្រង់! ខ្ញុំដឹងការពិតអស់ហើយ ប្រពន្ធខ្ញុំត្រូវខ្មោចចូល!»
ប្ដីប្រពន្ធទាំងពីរពេលសម្លឹងមុខគ្នា។ មេឃុំឌីមធ្វើជាងាកទៅ​សម្លឹងបរិវេណ​ផ្ទះនេះ ទាំងលើទាំងក្រោមមើលទៅធំណាស់ មិនសមណារស់នៅតែពីរនាក់ទេ។
«អ្នកមិនមានបម្រើគ្រាន់នឹងជំនួសដៃជើងទេឬអ្វី?!»​ មេឃុំធ្វើជាសួរស៊ើបការ។
«ចាស៎ មិនមានទេ! តាំងពីដើមមកម្ល៉េះមិនមែនទើបតែបារាំងចូលនេះទេ គ្រួសារខ្ញុំធ្វើការអ្វីៗដោយខ្លួនឯង! ស្រែចម្ការក៏ពុកវានិងខ្ញុំជាអ្នកធ្វើ! ស្រែប្រវាស់ដៃតិចតួចជាមួយអ្នកស្រុក!  យើងជាអ្នកស្រែ!»
«ចុះកូនស្រីច្បងរបស់អ្នកម៉ែ?!» ​ចាងហ្វាងកាត់សួរ ធ្វើឱ្យ​គាត់ហាក់ដូចជាតក់ស្លុតនៅពេលដែលឮកូនប្រសា​ប្រុសមកសាកសួរដល់ក្រឡើត​បែបនេះ។
ចាងហ្វាង​បានតាំងចិត្តសួរបែបនេះក៏ដើម្បីបង្ហាញពួកគាត់ទាំងពីរថា ខ្លួនបានដឹងរឿងរ៉ាវអស់ហើយ មិនអាចលាក់លៀមបាន ហើយគ្មានពេលវេលាដើម្បីបន្លាយឱ្យ​វែងឆ្ងាយទៀតនោះដែរ។
កូនប្រសា​ប្រុស​ក៏បានបន្ថែមទៀតថា៖
«ប្រពន្ធខ្ញុំមិនមែនអន្ទឺទេមែនទេ? តើអន្ទឺពិតប្រាកដគេនៅរស់ឬក៏នៅកន្លែងណា? ជំងឺរបស់គេយ៉ាងម៉េចហើយ? ខ្ញុំមកនេះគឺមកចង់ជម្រាបដែរថា បើអ្នកម៉ែនិងពុកមិនស្មោះត្រង់នៅក្នុងការជួយព្យាបាលទេ ប្រពន្ធខ្ញុំដែលមានឈ្មោះដើមថាកាតាល់ ដែល​ត្រូវបង្ខំយកមករៀបការជំនួសបងស្រីគេនេះ នឹងរងគ្រោះដល់ជីវិត!»
ឮហើយ​ម្តាយ​ទ្រហោយំ ចំណែកពុកយកក្រម៉ា​ជូតញើសញាប់ឡើង​ៗធ្វើឱ្យចាងហ្វាងជ្រប់មុខ​ក្នុង ទុក្ខព្រួយ។
«ប្រាប់មកថាកូនខ្ញុំកើតអីទៅ? តើកូនស្រីខ្ញុំកើតអី?»
ចាងហ្វាងធ្វើមុខហាក់ខឹងសម្បាទោះបីជាគាត់សង្កត់ចិត្តប្រឹងវាចាផ្អែមល្ហែមគោរពឪពុកម្តាយក្មេកប៉ុន្តែក្នុងទ្រូងគាត់ស្ទើរផ្ទុះទៅហើយ ម្ល៉ោះហើយវាចាជាអ្វីទៀត​ក៏មិនចេញ បានត្រឹមដង្ហក់ដកដង្ហើមធំ ឃូរៗញ៉ាំងឱ្យមេឃុំឌីមឆ្លើយជំនួសវិញ៖
«ជម្រាបប្រសាសន៍អ៊ំប្រុសអ៊ំស្រី! អ្នកជាភរិយា​ហែម របៀបដូចជាខ្មោចចូល! ជាច្រើនលើក​ធ្វើបាបខ្លួន ពេលខ្លះទៅអង្គុយក្បែរសម្បុកពស់វែកតែម្នាក់ឯង ដុតរោងស្បូវនិងឃ្លាំង លោតចូលភ្លើង អារកដៃ ដោយកាំបិត! ស្រាប់តែមានអាចារ្យជាអ្នកចេះរបៀនច្បាស់ម្នាក់ មុនពេលស្លាប់បាន​ប្រាប់ថា ពិតជា​មានសាច់ញាតិជិតដិតជាអ្នកធ្វើអំពើ មកលើកូនស្រីរបស់អ៊ំ!»
ចាងហ្វាងឃើញមិត្តនៅស្ងៀមក៏បន្ថែមឡើងថា៖
«យើងខ្ញុំទាំងពីរប្រាណមកដល់ស្រុកកំណើតនេះ​បំណង​ធំ​មកចង់សួរនាំថា តើលោកឪពុកអ្នកម្តាយដឹងថាអ្នកណាជាអ្នកប្រព្រឹត្តអំពើនេះទៅលើប្រពន្ធខ្ញុំដែរឬទេ?»
បានជាសួរចំៗបែបនេះព្រោះតែ​នៅក្នុងចិត្តបានត្រៀមលក្ខណៈរួចស្រេចទៅហើយ ថាអ្នកណាទៅជាអ្នកធ្វើរឿងនេះ។ នៅពេលដែលម្ដាយថ្លោះទឹកមុខមិនហា​និយាយស្ដី ឪពុកក៏ប្រកបដោយទឹកមុខស្លេកស្លាំង។ អ៊ីចឹងបានឱកាស​កូនប្រសានិយាយបន្ថែមផ្ទួនៗ៖
«ខ្ញុំកើតសង្ស័យថា កូនស្រីច្បងរបស់អ្នកដែលមិនបានរៀបការជាមួយខ្ញុំ កើតក្ដីស្អប់ខ្ពើមប្អូនស្រីខ្លួនឯងក៏ប្រើអំពើខ្មៅងងឹតធ្វើទៅលើនាង!»
ម្ដាយងើបមុខភ្លាមយំ​សស្រាក់គ្រវីក្បាលបដិសេធ៖
«មិនមែនទេ! មិនមែនទេ!  មិនមិនពិតអ៊ីចឹងទេ! កូនស្រី​ចេះមន្តអាគមមែនក្រោយពីជាសះ ប៉ុន្តែគេមិនបានធ្វើអ៊ីចឹងចំពោះប្អូនស្រីទេ!»
អ្នកចម្ងាយទាំងទ្វេឮដល់ត្រង់ណេះហើយក៏កើត​​ភ្ញាក់ផ្អើលជាខ្លាំងឡើង ងាកសម្លឹងគ្នា​ដោយ​ងឿងឆ្ងល់រួចក៏​មេឃុំឌីមឈ្លេចសួរភ្លាម៖
«អ៊ីចឹងបានន័យ​ថា កូនស្រីច្បង​​ដែលមានជំងឺ​នោះចេះមន្តអាគមទៀត?!»
រឿង សីមាអំបោះលឿង ភាគទី២
«ពុក! ពុក! មីអូនទាញរបូតអំបោះលឿងពីរូបថតរបស់ម៉ែហើយ !»
ចាងហ្វាងហែម ដាក់ប៉ាកាចុះ សម្លឹងមើលមុខកូនស្រីច្បងដែលរត់មកប្រាប់ត្រហេបត្រហប។ នាង​និយាយបន្ថែមមកទៀតខណៈ​ដែល​ឪពុកកំពុង​សម្លឹងធ្មាំង៖
«អាតុម​កំពុងតែចង់ចងដាក់វិញ!»
ចាងហ្វាងធ្វើមុខមិនសប្បាយចិត្តជាខ្លាំង ក្រោកចោលតុកៅអីដើរ​តាមកូនស្រីច្បងទៅកាន់បន្ទប់ទូតាំង ។ ទៅដល់ទីនោះ គាត់ឃើញតុមកំពុងតែចំតិតចំតូងជាមួយនឹងប្អូនស្រីនៅក្នុងការព្យាយាម​ចងអំបោះសីមាពណ៌លឿងត្រលប់ទៅកាន់រូបគំនូរដើមវិញ។
«ម៉េចបានមើលប្អូនប៉ុណ្ណឹងមិនបាន?!»
« ខ្ញុំ! ខ្ញុំជាប់អានសាស្ត្រាពុក!»
ចាងហ្វាងមិនមាត់ទេ គាត់លូកដៃទៅលើកយក​អំបោះពណ៌លឿងនៅក្នុងចន្លោះម្រាមដៃតុមពិនិត្យបន្តិចរួច​ងាកទៅសម្លឹង រូបគំនូររបស់ភរិយា។
«ម្តាយឯងនៅឯណា?»
តុមក៏មិនទាន់បានឆ្លើយព្រោះអាល័យតែភ័យស្លេកស្លាំង ទុកឱ្យ បុប្ផារត្ន័ឆ្លើយជំនួស៖
« ម៉ែរត់ទៅក្រោយ !»
ចាងហ្វាងជ្រួញចិញ្ចើមខណៈពេល​ដែលសព្ទសំឡេងឆោឡោមួយលាន់ឡើងខ្សោយៗមកពីម្តុំផ្ទះបាយបន្ទាប់មក ក៏លាន់ខ្លាំងឡើងៗមកប៉ះត្រចៀក​ចាងហ្វាង។
គាត់ទម្លាក់អំបោះពណ៌លឿងទៅលើរូបថតគំនូរហើយយកវាទៅដាក់ថ្នមៗលើទូតាំងសិន ដោយដើរទៅក្បែរបង្អួចសម្លឹងទៅក្រោយ។
«មានរឿងស្អី?»
នាយ​ មាំហើយនឹងមីងមែនមិនឃើញ​ទាន់ឆ្លើយផង មនុស្សពីរបីនាក់ទៀត​ដែល​ជាដៃប្រវាសជួលមកឱ្យជួយច្រូត កំពុងប្រញាយរត់ទៅក្រោយ។ សម្លឹងពីកន្លែងនេះទៅប្រមាណជាម្ភៃឬសាមសិបម៉ែត្រពិតជាឃើញផ្សែងហុយខ្មួលខ្មាញ់ទៅលើ ឯប្រភពរបស់វា ដូចជាឃ្លាំងចាស់មួយក្បែរចម្ការ ចេក ដែលគ្រួសារនេះទុកដាក់សម្ភារៈចាស់ៗ និងឧបករណ៍សម្រាប់ធ្វើកសិកម្មមួយចំនួនតជំនាន់មកហើយ។
មនុស្សបីនាក់ផ្សេងទៀតដែលមានរាងកាយមាំរត់ទៅក្រោយ តាមពីក្រោយនាយមាំ ឃើញដូច្នេះចាងហ្វាងក៏ចុះពីលើផ្ទះរត់ទៅជាមួយនឹងពួកគេដែរ ដោយមានបុប្ផារ័ត្នប្រឹងមកតាម ​ម្ល៉ោះហើយ​ឪពុកក៏ឈប់ដំណើរ ងាកមកសម្លឹងតុមនិងចង្អុលមិនឱ្យទៅតាម។
ដឹងអីពេលនោះបុប្ផារ័ត្នសួរឡើងដោយមុខស្លេក៖
« ម៉ែដុតឃ្លាំងធ្វើអី?»
តុមបុកពោះភ័យណាស់​នៅពេលដែលឮសំណួរនេះ? ហេតុអ្វីបានជាមានភ្លើង?
គេប្រុងថារត់ទៅដែរស្រាប់តែចាងហ្វាងស្រែកបង្គាប់ឡើងថា៖
«កុលាបរដ្ឋនិងបុប្ផារដ្ឋឈរទន្ទឹមគ្នានៅនេះហាមចេញទៅណាទាំងអស់! មិនឱ្យទៅក្រោយទេខ្លាចឆេះរលាកឮអត់?!តុម មើលពីរនាក់នេះ!»
មកដល់ក្រៅ ចាងហ្វាង​ក្រឡេកឃើញអ្នកគីមហួន​ជាបងស្រីបង្កើត​កំពុងតែឈរធ្វើមុខស្លេក ដៃកាន់ផ្កាមួយបាច់ធំ ប្រហែលជាបម្រុងនឹងយកទៅក្រង។
« អ្នកណាដុតស្អីទៅប្អូនហែម?»
គាត់និយាយដោយញាប់ញ័រ ឯប្អូនឆ្លើយតបវិញទាំងចង្អុលទៅជង្រុកស្រូវ៖
«ឆេះនៅឃ្លាំងចាស់ចម្ការចេក!»
នៅពេលដែលចាងហ្វាង​រត់កាត់តាមចម្ការចេកចូលទៅក្រោយ ក៏អស់ជើង​ឈរធ្មឹង សម្លឹងកំសួលឃ្លាំងដែលឆេះសន្ធោសន្ធៅសឹងតែរកកន្លែងចូលចាក់ទឹករំលត់គ្មាន។
ចំណែកនៅពីមុខ ប្រហែលជាបីបួនម៉ែត្រគេឃើញអ្នកអន្ទឺកំពុងតែឈរបែរ មុខប្រឈម​សម្លក់សម្លឹងមុខអ្នកស្រុក ខំដាក់ពួកគេ ទុកពួកគេដូចជាសត្រូវស្លាប់រស់ ។
« យី! គ្រាន់តែរបូតអំបោះលឿងប៉ុណ្ណឹង! គាត់ក្លាយជាអ៊ីចឹងលឿនណាស់!»
នាយៗដែលស៊ីឈ្នួលធ្វើចំការ​រអ៊ូឡើង។ រីឯចាងហ្វាងជាប្តី​គិតតែ​ពីឈរ​ បើកភ្នែកគ្រលួងៗគ្មាន​ពាក្យ​ចចារអ្វី​ព្រោះរវល់នឹកមិនអស់មិនហើយអំពីអាការៈភរិយា​។
«គាត់អ្នកដុតមែនទេ? អ្នកអន្ទឺបានអ្វីយកមកដុតបានជាឆេះសន្ធោម្ល៉េះ?»
គ្មានអ្នកណាមានចម្លើយទេ មានតែចាងហ្វាងដែល​រួសរាន់ឃាត់ភរិយា៖
«កុំ….. មកវិញ! មកវិញមក! »
នេះគឺជាសម្ដីខ្លីៗដែលចាងហ្វាងអាចនិយាយឡើងបាន ព្រោះគាំង​អណ្តាត​ដោយភាពតក់ស្លុត ។ ចំណែកខាងភរិយាធ្វើមុខ ក្រហមដូចជាស្តាប់មិនឮ។ រាងកាយពីលើដល់ក្រោម​ញ័រទទ្រើក ទឹកមុខកោងកាច  ដៃជើងទាំងពីរច្រងាងចេញដូចជាប្រុងតែ​នឹងប្រយុទ្ធ ។
អ្នកគីមហួន​ទើបដើរមកក្បែរ ដោយ​គាត់មិនមានកាន់ផ្កាអ្វី​ទៀតនោះទេ ។
«អន្ទឺ! អន្ទឺ!»
បងថ្លៃរូបនេះ​ស្រែកហៅប្អូន​ដោយតក់ស្លុត ។ សម្រាប់អ្នកអន្ទឺដែលធ្លាប់តែមានទឹកមុខសស្លូតបូតសមជាស្ត្រីរូបស្រស់ស្អាតនៅក្នុងផ្ទះពេញដោយ​កិត្តិយស ពេលនេះបែកក្បាល ងាកមុខមកសម្លក់អ្នកគឹមហួន​ហើយលើកដៃឆ្វេងប្រើម្រាមកណ្ដាលចង្អុលបងថ្លៃគួរឱ្យខ្លាចនិងចម្លែកចិត្តណាស់។
«អញ! អញ! អញ!»
និយាយបានតែពាក្យអញៗនេះ បីដងឡើង ក្នុងសព្ទសំឡេងគួរឱ្យខ្លាច មិនមែនជាសំឡេងធម្មតាដែលចេញពីបំពង់ករបស់ស្ត្រី ដ៏មានកិត្តិយសម្នាក់នេះឡើយ។
ចាងហ្វាង​ហាមាត់ធ្លុងខណៈពេលដែលបងស្រីខ្លួនភ័យពេក​មកឱបដៃប្អូនប្រុស​ដោយម្រាមទាំង១០ត្រជាក់ស្រេងរឹងដូចដង្កាប់។
គួរឱ្យខ្លាចនឹង​ភាពតក់ស្លុតនេះ! អ្នកណាក៏មិនដែលឃើញ​ដែរ ស្រាប់តែអ្នកអន្ទឺបែរក្រោយឃ្វាំងបម្រុង​នឹង​រត់ចូលទៅក្នុងភ្នក់ភ្លើងតែម្តង។
មិនអាចចាំទៀតបាន ប្តីរត់តាម នឹងប្រទាញមក​វិញ ចំណែកអ្នកបម្រើផ្សេងៗទៀតក៏រត់ទៅជួយប្រតាយប្រតប់ជាមួយគ្នា។
ទីបំផុតភរិយា​ត្រូវបានសែងចេញមកវិញដោយមានរលាកខ្លួនជាអន្លើ ។
ល្ងាចនោះ បុប្ផារ័ត្ននិងកូលាបរដ្ឋត្រូវបានឪពុកដាក់ទណ្ឌកម្មឱ្យលុតជង្គង់បែរមុខទៅរកសសរផ្ទះព្រោះកំហុសរឿង​អំបោះលឿង។
ចំណែកឯអ្នកអន្ទឺ​ត្រូវដាក់ឱ្យ​សម្រាន្តលក់ឈឹង​នៅលើគ្រែក្តារងារវែងរលោងស្រិល មានអ្នកគឹមហួនជួយលាបថ្នាំឱ្យ។
មេឃុំឌីម និងចាងហ្វាង​បានអង្គុយពិសារស្លានៅសំយាបក្រៅផ្ទះ ជជែកគ្នា រិះរកមធ្យោបាយ​កែស្ថានការណ៍ ចំណែកតុមវិញនៅ​អង្គុយគក់ច្របាច់ ជើងអ្នកអន្ទឺក្បែរៗមីងម៉ែន។
«អឺអាតុម​ ឯងមកជួយច្របាច់ជើងពុកវិញម្ដង ពុកដូចជាភ្លាត់ជើងហើយអានេះ !»
ចាងហ្វាងហែម​ហៅដូច្នេះហើយតុមក៏រត់ចេញទៅ បត់ជើងក្បែរឪពុកធម៌និងផ្តើម​ច្របាច់ជូនគាត់ដោយអាណិតអាសូរ។ មិនដឹងថា ពេលដែលគាត់ចូលទៅរំដោះប្រពន្ធចេញពីភ្នក់ភ្លើងមក បុកទង្គិច​ទៅត្រូវអ្វីនឹងអ្វី​​ខ្លះនោះទេ?
តាមពិត​មេឃុំវិញ​ដឹងថា ចិត្តចាងហ្វាង​ត្រូវប៉ះទង្គិចជាងរាងកាយនេះទៅទៀត ។
«ហែម! ម្តាយ​ឱ្យគេសរសេរសំបុត្រផ្ញើតាមទូករកបងឱ្យវិលទៅមើលរក្សា​គាត់បានពីរបីថ្ងៃ គាត់ឈឺពីរថ្ងៃ​ហើយ !»គឺ​អ្នកគឹមហួនបានមកសុំការអនុញ្ញាតពីប្អូនប្រុស​ដើម្បីនឹង​ត្រលប់ទៅស្រុកកំណើតមើលម្តាយឈឺ។ ពិតជា​ចំពេលដែលផ្ទះនេះកំពុង​រងក្តីស្រងេះស្រងោចឥតគណនា។
ជាម្តាយឈឺទៅហើយ​ក៏មិនដឹងប្រកែកយ៉ាងណា ហែមងក់ក្បាលឆ្លើយ៖
«គិតទៅទាំងយប់?»
«ទេទៀបភ្លឺ ប្រាប់គេឱ្យរកទូកឱ្យហើយ!»
«ម៉ែយ៉ាងណាហើយ ឆាប់ឱ្យដំណឹងមកផងពេលទៅដល់ភ្លាម!»
«ចា៎!»
គាត់ឆ្លើយខ្លីចំពោះប្អូន ហើយ​បងស្រីនេះក៏​វិលត្រលប់ទៅបន្ទប់ត្រៀម​រៀបចំ​អីវ៉ាន់ខ្លួន មិនភ្លេចដៀងភ្នែកមកមើលលោកស្រីអន្ទឺដែលដេកស្តូកស្តឹងផង។
«បងហែម​យក​អំបោះពណ៌លឿងដែលនៅលើទូនោះមក ខ្ញុំចងខ្សែអំបោះនោះឡើងវិញ!»
មេឃុំឌីម​និយាយស្នើសុំជួយ​ឡើងក្នុងសភាពជាមនុស្សជិតស្និទ្ធជាមួយចាងហ្វាងនេះ ស្រាប់តុម​ឆ្លើយប្រាប់តាមភាពស្មោះត្រង់ថា ៖
«ជម្រាបលោកពូមេឃុំ តិចលោប្រើមិនបានការទេដឹងពីព្រោះវារហែកដាច់ចំកណ្តាលខ្សែសីមាតែម្ដងហើយ កុលាបរ័ត្នកាត់លេង!»
ទាំងមេឃុំឌីមនិងចាងហ្វាងហែមនេះទៀត ក៏​ងាកមកសម្លឹងក្មេងប្រុស។ កែវភ្នែករបស់ពួកគេមើលទៅដូចជា គិត​ថានេះគឺជាប្រផ្នូលមិនល្អដូចគ្នា។
មេឃុំឌីមងាកទៅសម្លឹងសសរចំកណ្ដាលផ្ទះដ៏ធំស្កឹមស្កៃដែលក្មេងស្រីទាំងពីរកំពុងលុតជង្គង់ ហើយចាប់ផ្ដើមនិយាយសម្រួលទៅកាន់មិត្តភក្ដិថា៖
«ឆាប់ល្បងឱ្យក្មេងស្រីៗទៅរកបាយទឹក​សម្រាកទៅយប់ហើយ! ទោះធ្វើទណ្ឌកម្មវា ឱ្យវានៅលុតជង្គង់នៅនឹងហើយក៏បានត្រឹមឈឺថែមពិបាករកអ្នកមើលថែ!»
«ទេ!»
គាត់ឆ្លើយយ៉ាងបន្ទាន់ បង្ហាញថា ចាងហ្វាងនៅមិនទាន់បាត់ខឹងនៅឡើយ គ្រាន់តែគាត់ជាមនុស្សមានការអត់ធ្មត់ខ្ពស់ គាត់មិនរាលដាលរឿងនេះដល់អ្នកដទៃ ប៉ុន្តែគាត់ពិតជាចិញ្ចឹមចិត្ត​​ដាក់ទណ្ឌកម្មលើកូនស្រីតូចៗរបស់គាត់ពិតមែន។
« លោកម្ចាស់ ! មាន…. មានគេផ្ញើសំបុត្រមកដល់!»
នាយមាំ​និយាយតិចៗពីមាត់ទ្វារ ព្រោះភ័យនឹងភាពភ្លឹកភ្លាំងរបស់ចាងហ្វាងហែម ដែលសម្លឹងទៅភរិយាសម្រាន្តស្ដូកស្ដឹង មាន​អ៊ំមែនកំពុងតែជួយច្របាច់ជើងច្របាច់ដៃ។ ​ចាងហ្វាង​នេះ​ហាក់មិនបានឮឬចាប់អារម្មណ៍អ្វីនឹងសម្តីរបស់មាំសោះទេ។
មេឃុំឌីមទៅវិញ​ដែលជាអ្នកហាសួរ៖
«អ្នកណាផ្ញើមក?!»
នាយនោះតបឆ្លើយ​ បន្ថែមឡើងថា៖
«ជាកូនសិស្សរបស់គ្រូវង្ស!»
ឮឈ្មោះនេះទើបចាងហ្វាងដក់អារម្មណ៍បានមកវិញពីភាពភ្លេចភ្លាំងមួយខណៈនោះ រួច​ទើប​ងាកមកសម្លឹងសំបុត្រនៅលើដៃរបស់មាំ។
នាយ​ មាំនេះជាជំនួយការផ្ទាល់របស់គាត់និងជាកូនស្រីរបស់យាយម៉ែនបានរត់មកយ៉ាងលឿនដោយទឹកមុខត្រហេបត្រហប។ ពួកគេពិតជាមានភក្ដីភាពចំពោះម្ចាស់ផ្ទះ ព្រមទាំងពិបាកចិត្តជាខ្លាំងនៅពេលដែលរឿងរ៉ាវអ្វីៗបានកើតឡើងយ៉ាងអពមង្គលដូច្នេះ។
ទោះយ៉ាងណា សំបុត្រនៅជាប់ម៉ឺងមិនមានស្លាកស្នាមហែកមើលនោះទេ។
«គេសរសេរយ៉ាងណាខ្លះ?»
ឮមិត្តសួរហើយ មេឃុំឌីមក៏ទទួលជំនួស​យកមកហែកអានឱ្យស្តាប់៖
«ខ្ញុំឈ្មោះវែង ជាកូនសិស្សម្នាក់របស់លោកតាវង់ដែលបានចែកឋានទៅ! នៅយប់អធ្រាត្រនោះ មុនពេលចែកឋានលោកបានប្រមើលមើលចុងក្រោយឃើញថាភរិយារបស់អ្នកត្រូវបានដាក់អំពើដោយសាច់ញាតិផ្ទាល់ អ្នកត្រូវរកអ្នកនោះឱ្យដោះទើបអាចដោះបាន ខ្ញុំនៅក្មេងមិនមានលទ្ធភាពជួយទេ ចំណែកអំបោះសីមាលឿងក៏មិនអាចជួយបានយូរអង្វែងដែរ ប៉ុន្តែលោកផ្ដាំថាប្រសិនអំបោះនេះរបូតត្រូវយកវា ទៅដាក់ហ្នឹងចុងជើងគ្រែវិញ!»
មេឃុំឌីមទំនងជាអានអក្សរបានលឿនជាងចាងហ្វាងថែមទៀតបានជាគាត់ងើបមុខសម្លឹងមិត្តភក្តិរង់ចាំប្រតិកម្ម។ ចំណែកចាងហ្វាងវិញបានត្រឹមនៅស្ងៀម រេភ្នែកគិតចុះឡើង មិនដាច់ស្រេច។
«យើងពិបាកណាស់ អ្នកណាក៏ជាញាតិ ! អ្នកណាដាក់អំពើ​លើអ្នកណា ?!»
ឌីមតបមកវិញ៖
«ខ្ញុំក៏មិនដឹងគិតយ៉ាងម៉េចយល់ដែរ! អត្ថន័យខ្លីបែបនេះ!»
បុរសទាំងពីរក្រោកចោលតុទឹកតែ ដើរសម្តៅទៅក្នុងចម្ការ។ តុមមិនបាន​ដើរតាមទេ មើលពីលើនេះទៅ​ក៏មិនដឹងថា​ពួកគេនឹង​ជជែកគ្នាពីរឿងអ្វីខ្លះនោះដែរ។
សំបុត្រខ្លីនៅទីនេះនៅឡើយ គេយកមកលបអានអក្សរម្តង​មួយតួៗដោយយកចិត្ត​ទុកដាក់រួចទើបសម្រេចចិត្ត​បត់ទុក។
បាំងមួយយប់នោះ​សិន​ក៏ល្អ ….តែមិនដូច្នេះអី កំពុងតែមាន់រងាវ​ដាស់ ម្នាក់ៗនៅសំងំ​ភ្លេចខ្លួន ស្រាប់តែចុងភៅ​កំពុង​គរអុសដុត ឮសូរសម្រែកសាជាថ្មី ពីផ្ទះធំ…..
ស្នូររត់តុកៗៗៗពេញផ្ទះទោះបីជាផ្ទះថ្មប៉ុន្តែមានអារម្មណ៍ថា ដីដូចជាចង់រំកិលទៅហើយ។ តុមក្រោក​ទាំងភ័យញ័រប្រផាប់ចាប់ប្រភីង ជើងជាន់លើសៀវភៅដែលទម្លាក់ទុកក្បែរកន្ទេល​កាលពីអាន​យប់មិញ ហើយ​ស្រវារត់យ៉ាង​លឿនសំដៅទៅក្នុងផ្ទះធំ ខណៈពេលដែលមនុស្សជាច្រើនកំពុងរុំព័ទ្ធអ្នកអន្ទឺ។
នៅលើដៃគាត់មានកាំបិតមួយសស្ងាច។
យាយមែន​ស្រែកដោយតក់ស្លុត ចំណែកឯចាងហ្វាងកំពុងតែលួងលោមភរិយាឱ្យទម្លាក់កាំបិត។
«ចេញ! ចេញ! ចេញ!»
អ្នកស្រី​ដែលមិនទាំងដឹងថាគាត់ខ្លួនឯងនិយាយអ្វី បានតែស្រែក​ពាក្យថាចេញៗៗៗបីដង​ហើយខឹងភ្នែក​ក្រហមៗទាំងសងខាង ។
ចំណែកឯកាំបិតនៅលើដៃគាត់ ចាប់ផ្ដើមលើកខ្វាកមកអាកដៃ​ខ្លួនឯងរបូតឈាមខ្ចាយ​ ម្នាក់ៗ​ស្រែក​រោទ៍ ធ្វើឱ្យតុមដែលជាក្មេង​ស្ទើរគាំងបេះដូងទន់ជើងដួល។
ទាល់តែកុលាប​​រដ្ឋ បុប្ផារ័ត្នស្រែកយំគគ្រូមកឱបឪពុក ទើបធ្វើឱ្យឪពុកដែលនៅគាំងស្រឡាំងកាំងងាកមកវិញ។ គាត់​មិនដឹងថា ពេលនេះ​ត្រូវការពារ​កូនឬ​ក៏រត់ទៅឱបប្រពន្ធ។
«យកក្មេងៗទៅចាក់សោរក្នុងបន្ទប់កុំឱ្យឃើញ!»
គាត់បញ្ជា​ញ័រៗ។
មនុស្សប្រុសពីរនាក់ ដែលនាយមាំនាំមកដល់ បានប្ដូរស្លាប់រស់ ចាប់​អ្នកអន្ទឺពីក្រោយខ្នង វាយដៃគាត់​ទាល់តែបានរបូតកាំបិត​ចោលទៅលើឥដ្ឋ ។
ពេលនោះហើយ​ដែលលោកស្រីចាងហ្វាង​ ត្រូវបានគេយក​បញ្ជូនទៅកាន់បន្ទប់ដេករបស់គាត់ដោយចងក្នុងចំណង​ មិនឱ្យគាត់កម្រើកក្រោកបាន សូម្បីតែទ្វារបន្ទប់ក៏ត្រូវបានបិទពីក្រៅដែរ​វត្ថុមុត​ដុតឆេះគ្រប់យ៉ាង​ត្រូវបាន​គេរុករើនិង​យកចេញក្រៅអស់។ ថ្ងៃនោះហើយ​កូនស្រីទាំងទ្វេភ័យ​ដល់កើតគ្រុនញាក់ ​ត្រូវព្យាបាលនឹងថ្នាំបារាំង ហូបតែបបរស និង​មិនអាចរត់លេងក្រៅបន្ទប់បាន។
ការនេះរំលងទៅបានប្រមាណជាបួនថ្ងៃ នៅតែមិនបានឮដំណឹងអ្វី​ពី​បងស្រីខ្លួនរឿងម្តាយនៅស្រុក​ចាងហ្វាង​ក៏បានសម្រេចចិត្ត​ថា….
«ឌីម ខ្ញុំផ្ញើផ្ទះ ១យប់!  ខ្ញុំយកកូនពីរនាក់នេះទៅផ្ញើនឹងម្តាយ​នៅស្រុកសិន! ណាមួយ​មិនទាន់បានដំណឹង​រឿងគាត់់ឈឺសោះ!»
គ្រប់គ្នា​យល់ថា អ្នកអន្ទឺដែលនៅជាប់ក្នុងចំណង​នឹង​មិនកើតអី ទាំងអស់ ក៏យល់ព្រមធ្វើតាមការសម្រេចចិត្តនេះ។
ថ្ងៃស្អែកឡើង គាត់បានទុកដាក់ផ្ញើអ្នកអន្ទឺក្រោមដៃ​របស់មេឃុំឌី​មកាលណា គាត់ក៏ឡើងទូកសំដៅមកផ្ទះម្ដាយឪពុកនៅឯស្រុកកំណើត​ដើម្បីយកកូនទាំងពីរផ្ញើផង​ បានមើលសុខទុក្ខអ្នកម្តាយផងដោយមាន​យកតុមទៅតាមជាមួយគ្រាន់នឹងបានគ្នាពេលវិលត្រលប់មកវិញ។
លុះមកដល់ស្រាប់តែបានដំណឹង​គួរឱ្យហួសចិត្ត​ថា ម្តាយមិនបានមានជំងឺតំកាត់អ្វីបៀតបៀនទាំងអស់។
«ម៉ែមានឈឺអីកូន? ហើយចុះមានបានហៅគីមហួនមកពីថ្មើរណា ក៏មិនឃើញវា? ចំណែក​អន្ទឺ​ក៏សុខ​ជា​ដែរទេ»
ហួសចិត្តណាស់​ដែលបងមកមុន៤យប់ហើយ បែរជាម្តាយថាមិនឃើញ? រឿងសំខាន់ពេលនេះ បានម្តាយមិនឈឺក៏មិនអី ចាងហ្វាង​ខ្សឹបរឿងភរិយាវិញ៖
«ម៉ែ! មានគេផ្ញើសំបុត្រមកប្រាប់ថា លោកតាវង្សដែលជាពេទ្យទេវតាទើបនឹងចែកឋាន បានផ្តាំនឹងកូនសិស្សគាត់មុនពេលស្លាប់​ពីរឿងអន្ទឺ​ថា​​មានសាច់ញាតិរបស់ខ្លួនឯងជាអ្នកធ្វើទុក្ខបុកម្នេញដោយមន្តអាគម! »
ឮហើយម្តាយរឹតតែមិនអស់ចិត្តក៏​វាចាតបតមកវិញនឹងកូនប្រុស៖
«ចុះប្រពន្ធហែម គេមានប៉ុន្មាននាក់បងប្អូន?!»
«ចុះម្ដាយឪពុកក្មេកខ្ញុំម៉ែគួរទាក់ទងរកគាត់មកម្តងទេ?!»
«ហ៊ឹម ច្រើនឆ្នាំហើយកូន! ស្រុកក៏កលិយុគ ម៉ែមិនដែលបានទៅលេងស្រុកអន្ទឺទេ ក៏មិនដឹងសុខទុក្ខយ៉ាងណា?!»
ចាងហ្វាង​ឈ្ងោកគិតបន្តិច​ទើបពិគ្រោះនឹងម្តាយឡើងថា​៖
«ខ្ញុំគិតថា ឱ្យគេផ្ញើសំបុត្រទៅឪពុកម្តាយអន្ទឺ ឱ្យជួយមកមើលថែគេ ក៏ល្អដែរ !»
រឿង៖ សីមាអំបោះលឿង ភាគទី១
រឿង៖ មនុស្សស្រីនៅមាត់បង្អួច ភាគទី៤ (ភាគបញ្ចប់)
ពេលនោះសុខផាវីនចាប់ផ្តើមវង្វេងវង្វាន់ ដោយសារម្យ៉ាង​សុខភាពខ្លួនក៏ខ្សោះខ្សោយទៅៗអស់កម្លាំងខ្លាំងហួសហេតុរកនឹកមិនឃើញប្រភេទ​ជំងឺ ម្យ៉ាង​សុផាវីនរកឃើញរូបថតមួយនៅព្យួរទុកចោលប្រឡាក់ដីស្រមកនៅក្នុងបន្ទប់ទទួលភ្ញៀវនៃផ្ទះឈើដ៏ទ្រុឌទ្រោមនោះ។
យុទ្ធប្អូននាងបានបញ្ជាក់ថា​កាលណោះសុផាវីនបានស្រែកឡើងថា ហេតុអ្វីដូចជាធ្លាប់យល់សប្តិឃើញមនុស្សម្នាក់នេះ? ហេតុអ្វីបានជាខ្ញុំយល់សប្តិឃើញមនុស្សម្នាក់នេះមកជាមុខរបស់ខ្ញុំ? ខ្ញុំបានប្ដូរមុខខ្ញុំទៅជាមុខមនុស្សម្នាក់ក្នុងយល់សប្តិ តើមាន​រឿងអ្វីទៅ​ម្នាក់នេះជាអ្នកណា​ម៉េចបានមានរូបថតនៅកន្លែងនេះ?
ចាប់តាំងពីពេលនោះមកអ្នកទាំងពីរក៏បានបែកចេញពីគ្នា ហើយយុទ្ធប្អូននាងបាន​ត្រឡប់ទៅស្រុកកំណើតវិញដោយសារតែមានអាការៈជំងឺក្តៅខ្លួនយ៉ាងខ្លាំង។ ចំណែកឯសុផាវីន​នេះក៏យុទ្ធដេញឱ្យវិលទៅស្រុកដែរ​ ថែមទាំងបានសន្យាថា​នឹង​ឡើងឡានទៅភ្លាម ព្រោះជិះម៉ូតូមិនបានខ្លួនឯង។
ឃើញនាងឈប់និយាយ ពេលនោះខ្ញុំក៏ឆ្លៀតពេលសួរទៅកាន់ចរិយាភ្លាមថា៖
«ចុះយុទ្ធកើតអី? មុននេះចរិយាថា គេរងអំពើមន្តអាគមអីគេ?»
នាង​តបមកខ្ញុំវិញភ្លាម​ថា៖
«និយាយទៅគិត​ថាគ្មាននរណាជឿទេ! គេគិតថាប្អូនប្រុសខ្ញុំមានជំងឺកូវីដឆ្លងតាមគ្នាពីភ្នំពេញមកព្រោះពេលល្ងាចនោះយុទ្ធមកដល់សឹងនិយាយមិនបាន ដកដង្ហើមមិនរួច អ្វីដែលយុទ្ធនិយាយគឺប្រដេញចុះប្រដេញឡើង ស្ដាប់មិនច្បាស់ ប៉ុន្តែគេខំណាស់​ខំនិយាយការពិតប្រាប់ពួកយើង​គ្រាន់តែ​ពួកយើងពិបាកស្តាប់យល់! ខ្ញុំភ័យណាស់​ចំណែកចាស់​ៗ​គាត់មើលស្គាល់ថាជារឿងផ្លូវងងឹតទៅវិញ! នៅពេលដែលមានគ្រូមកដល់ប្អូនខ្ញុំចាប់ផ្តើមនិយាយបានត្រឹមត្រូវឡើងវិញគេបាននិយាយថា…សុផាវីនទំនងជាត្រូវខ្មោចលង ឬមួយក៏…
សុផាវីនប្រាប់ទៀតថា សុផាវីន​បានយល់សប្តិឃើញមនុស្ស​ដែលគេមិនស្គាល់ រួចក្រោយមក​រកឃើញ​រូបថតមនុស្ស​នោះនៅក្នុងផ្ទះក្បែរខាង​ដែលគ្មានអ្នកណានៅ។ ចំណែកមនុស្ស​ស្រី​ដែលមកឈរនឹងបង្អួចនិយាយជាមួយគេនោះ​តើជាអ្នកណា? ចាស់ៗគិតថារូបថតនោះអាចជាប្តីរបស់នាង ឬក៏ឪពុករបស់នាង បងប្អូនប្រុសរបស់នាងដែលបានស្លាប់ទៅហើយក៏មិនដឹង»
ខ្ញុំចំហមាត់ស្តាប់ចរិយាប្រាប់ទាំងគ្មានយោបល់អ្វីទាំងអស់។ នាង​ឃើញខ្ញុំង៉េមង៉ាម​ក៏និយាយបន្ថែមខ្សឹបៗ៖
«កក្កដា! ក្នុងចំណោម​គ្រូពូកែៗនៅស្រុកខ្ញុំដែលម៉ែរកមើលឱ្យ​ មាន​លោកតា​អាចារ្យម្នាក់នោះបានថា ឱ្យឆាប់ទាក់ទងទៅម្តាយ​សុផាវីន ដើម្បីព្យាបាលសុផាវីនតាមក្បួន​អន្ទងព្រលឹង ព្រោះដំណើរដើមទងដែលយុទ្ធតំណាលនេះ​គេអាចម៉ៃថា សុ​ផាវីន​របស់កក្កដាឯងត្រូវបានគេយកសក់ ឈ្មោះ រូបថតឬអ្វីផ្សេងទៅធ្វើអំពើ ឬមួយក៏ប្រើថ្ងៃខែឆ្នាំកំណើតអ្វីមិនដឹង បានជាមនុស្សស្រីនោះចេញចូលផ្ទះនោះគឺមកលួងបោក ចំណែកមនុស្សស្រីនៅបង្អួចនោះចាស់ៗជឿថា អាចជាមនុស្សពិតមិនមែនជាខ្មោចនោះទេគ្រាន់តែថា គេបានប្រើល្បិចនៅក្នុងការបោកបញ្ឆោតសុផាវីនឱ្យចូលទៅក្នុងអន្ទាក់ខ្មៅងងឹតនៃមន្តអាគមអូមអាមណាមួយរបស់គេ!»
ខ្ញុំស្ដាប់ចុះស្ដាប់ឡើងពេញមួយព្រឹកហើយ      ខ្ញុំនៅតែហាក់មិនយល់អំពីឫសគល់ពិតនៃ​សេណារីយ៉ូ​នេះសោះ។
«ខ្ញុំចង់ពិភាក្សារឿងនេះជាមួយសែម ប៉ុន្តែខ្ញុំតេទៅវាមិនចូលសោះ ចរិយាស្គាល់សែមដែរអត់»
ចរិយាឮហើយបើកភ្នែកក្រឡង់ៗសម្លឹងមកខ្ញុំដោយទឹកមុខស្លេកស្លាំងហើយហាមថា៖
«កុំឱ្យសោះណាបង! មុនពេលសន្លប់ ប្អូនខ្ញុំធ្លាប់និយាយថា​វាសង្ស័យថាសែមរួមចំណែកនៅក្នុងរឿងនេះ! នៅថ្ងៃដែលយុទ្ធចេញពីភ្នំពេញ ប្អូនខ្ញុំបានស៊ើបតាមខ្សែរយៈដឹងថាតាមពិតផ្ទះបងជីទួតមួយរបស់សែមដែលទិញនោះមិនមែនមួយខ្នងនេះទេ គឺទាំងពីរឡូត៍! ក្នុងនោះរាប់ទាំងផ្ទះឈើចាស់ ដែលមានរូបថតនោះផងដែរ! ខ្ញុំនិយាយពីផ្ទះដែលសុផាវីនបានឃើញមនុស្សស្រីនៅមាត់បង្អួចនោះឯង!»
«អីគេ? ​ផ្ទះ​ណុ៎ង​ក៏ជាកម្មសិទ្ធិរបស់បងជីដូនមួយសែម? ខ្ញុំអត់យល់ទេនៀក?!»
ខ្ញុំហាសួរវិញដោយ​វិលក្បុង។
ចរិយាងក់ក្បាលបញ្ជាក់នឹងខ្ញុំថា ​អ្វីដែលទើបនឹង​បានឮជាការពិត។ នាង​បន្ថែមប្រាប់ទៀត៖
«ចំណែកបងជីទួតមួយសែម មិនមែននៅអាមេរិកទេណា៎! ម្នាក់នោះ​ឮថាបានមកដល់ភ្នំពេញយូរហើយ មិនដែលវិលទៅអាមេរិកវិញទេ ដោយសារតែគាត់មានជំងឺតម្កាត់មិនសង្ឃឹមថារស់ បានជាចង់មកស្លាប់នៅស្រុកកំណើត!»
ខ្ញុំផ្អែកខ្នង​ទ្រេតព្រោះចាប់ផ្ដើមវិលវល់។ តាមពិតទៅខ្ញុំ សែមនិងសុផាវីន​រាប់អានគ្នាជិតស្និទ្ធជាង​យុទ្ធដែល​ខ្ញុំទើបតែស្គាល់តាមតគ្នា​។ ចំណែកចរិយានេះវិញ ខ្ញុំទើបតែស្គាល់ថ្ងៃនេះប៉ុន្តែអ្វីដែលនាង​និយាយម្តេចហាក់ដូចជាមានចំណុច​គោលមកភ្ញោចអារម្មណ៍ខ្ញុំឡើងៗ?
«ផ្ទះឈើនេះមានគេនៅអត់?»
នេះជាអ្វីដែលខ្ញុំចាំបានថា ខ្ញុំបានសួរទៅកាន់សែមពីម្សិលពេល​​ដើរមកដល់បង្អួចខាងត្បូងអើតសម្លឹងមើលទៅផ្ទះឈើចាស់ ស៊ុបទ្រុបនៅក្បែរខាងជាប់ព្រំរបងគ្នា។ ​តែ…
«ដូចមានមនុស្សនៅតើ! គ្នាមិនសូវបានចាប់អារម្មណ៍​ដែរ​! ដូចធ្លាប់ឃើញ​មានលក់បាយ តែឯងឯណេះចេញចូលពីព្រលឹមបាត់ៗមិនសូវដឹងទេ! មិនសូវចាប់អារម្មណ៍!»
«ធ្លាប់ឮផាវីននិយាយថា វាញ៉ែស្រីម្នាក់នៅផ្ទះក្បែរខាងអត់?» ចាំបានថាឃើញខ្ញុំសួរបែបនេះ សែម​ញាក់ស្មារលាស់ដៃដូចពួកបរទេស ដូចមិនបានដឹងរឿងអ្វីទាំងអស់។
«មនុស្សបាត់ខ្លួនទាំងមូលអ្ហ៎ា!»
នេះពាក្យខ្ញុំខ្លួនឯងដែលបានស្តីឱ្យសែមកាលពីម្សិលមិញ។ តាមថាចិត្ត​ពិត​ខ្ញុំចង់ថាឱ្យវាច្រើនជាងនេះ ​គឺវាជាអ្នកប្រកូកប្រកាសហៅមិត្តឱ្យមកដេកជាមួយ ​ឥឡូវមនុស្សបាត់ខ្លួន​ស្អីក៏មិនដឹង!
ខ្ញុំងាកមករកចរិយាជាមួយសំណួរខ្លី៖
«បើសិនជាអ៊ីចឹងមែន ហេតុអីសែមចាំបាច់លាក់បាំងពួកយើង! គេ​មិនឱ្យពួកយើងដឹងថា បងប្អូនគេតាមពិតបានលាក់ខ្លួននៅភ្នំពេញថែមទាំងមានជំងឺផង? ហើយមួយទៀត ហេតុអ្វីហៅពួកយើងប្រាំនាក់ឱ្យទៅគេងជុំគ្នានៅផ្ទះនោះធ្វើអ្វី? ចំណែកខ្ញុំដោយសារស្រឡាញ់សេរីភាព និងមិនចូលចិត្តទៅគេងជាមួយជុំគ្នាច្រើនបានជាខ្ញុំបន្តនៅផ្ទះជួល ប៉ុន្តែសុខផាវីនវិញ តើសែមមាន​បំណងចេតនាអ្វីទៅលើសុផាវីន ហើយរឿងមនុស្ស​ប្រុស​ដែល​មាន​រូបថតនៅក្នុងផ្ទះនោះជាអ្នកណា ហេតុអ្វីបានជាសៀវភៅពីមុនពេលបាត់ខ្លួនរបស់សុផាវីន ក៏បានលើកឡើងចំណុច​មួយដូចគ្នា​នឹងចរិយា​និយាយដែរ គឺត្រង់ថាសុផាវីនធ្លាប់យល់សប្តិឃើញមុខមនុស្សប្រុស​ដែលគេមិនស្គាល់សោះ នោះក្នុងកញ្ចក់ខ្លួនឯងឆ្លុះ?»
ចរិយានៅស្ងៀម​ដោយស្រពោន។ នាងក៏គ្មាន​ចម្លើយដែរ។ ពេលលាចរិយាត្រឡប់មកវិញខ្ញុំបានខ្នះខ្នែងស៊ើបតាមរយៈខ្សែរយៈមួយចំនួន ស្វែងរកអត្តសញ្ញាណបងជីទួតមួយរបស់សែមដែលជាម្ចាស់ដីពីរឡូត៍នោះ។
សែមនៅតែមិនអាចទាក់ទងបានរហូត ដូច្នេះខ្ញុំក៏កាន់តែមានភាពសង្ស័យលើវីឡានោះ។ ជិះកាត់ពេលណាឃើញតែចាក់សោចោលពីក្រៅស្ងាត់សូន្យសុង។
ដូចគ្នានេះដែរ សៀវភៅរបស់សុខផាវីនខ្ញុំមិនដែលនិយាយប្រាប់អ្នកណាទាំងអស់ សូម្បីតែចរិយា ព្រោះឥឡូវនេះខ្ញុំមានអារម្មណ៍ថា គ្រប់យ៉ាងដូចជាត្រូវបានរៀបចំដោយមនុស្សដែលជិតស្និទ្ធជាមួយសុផាវីន។
បើសិនជាអ្វីដែលខ្ញុំគិត អ្នកដែលគួរសង្ស័យជាងគេពេលនេះ គឺសែម។ ដូច្នេះហើយខ្ញុំបានឆែក​រក​ប្រវត្តិសែមឡើងវិញ ថាតើ​តាមពិត​គេ​មានរឿងអ្វី? គ្រួសារគេនៅឯណា? ហេតុអ្វីគេចាំបាច់និយាយកុហក?
បងប្រុសគេមានលុយដល់ថ្នាក់ទិញដីឡូត៍ធំៗទាំងពីរនេះទៅហើយ ហេតុអ្វីបានជាពឹង​ពួកយើង​ឱ្យទៅដេកយាម? តើបងគេឈឺជំងឺអ្វី?
រយៈពេលបីថ្ងៃក្រោយមក ទើបខ្ញុំអាចរកឃើញរូបថតនៃបុរសម្នាក់ដែលគេអះអាងថាជាម្ចាស់ផ្ទះទាំងពីរឡូត៍នោះ។
បានរូបថតភ្លាមខ្ញុំបានផ្ញើទៅចរិយា។
ចរិយាប្រាប់ថា នាងនឹងរកពេលណាដែលយុទ្ធធូរស្រាលបន្តិចឱ្យជួយពិនិត្យមើលរូបថតនេះ ចៃដន់ពេលនោះនាងបានទូរសព្ទមកវិញភ្លាមថា យុទ្ធមានសុខភាពល្អវិញហើយថែមទាំង​ចង់និយាយជាមួយខ្ញុំ។
ពេលនោះហើយ ខ្ញុំបានដឹងថាម្នាក់ប្រុសដែលយុទ្ធឃើញមានរូបថតចាស់ព្យួរនៅលើផ្ទះឈើនិងបងប្រុសរបស់សែម ជាមនុស្សតែម្នាក់។
ខ្ញុំបានប្រាប់យុទ្ធជាចុងក្រោយថា មើលខ្លួនឱ្យស្រួលបួលទៅ នៅភ្នំពេញនេះរឿងសុផាវីនខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ ពីព្រោះខ្ញុំបានស៊ើបជាមួយនឹងមនុស្សមួយចំនួនទៀតដែលមានសមត្ថកិច្ច ខ្ញុំរកឃើញ​ការពិតថា នៅថ្ងៃដែលសុផាលីននិយាយថា គ្មានអ្នកណានៅផ្ទះហើយសែមទៅលេងកំពង់សោមជាមួយសង្សារគេនោះ គ្មានអ្នកណាម្នាក់បានទៅលេងកំពង់សោមជាមួយសែមទេនៅក្នុងចំណោមមិត្តភក្តិរបស់យើង។
ក៏គ្មានភស្តុតាងណាមួយបង្ហាញថាសែមបានចេញពីភ្នំពេញដែរ ដូច្នេះឥឡូវនេះប៉ូលិសកំពុងតែចូលរួមនៅក្នុងពាក្យបណ្ដឹងរបស់ខ្ញុំដែលប្តឹងពីការបាត់ខ្លួននិងប្រភពសង្ស័យ។
ពួកគេ​កំពុង​ស្វែងរកសែម ដែលជាសាក្សីដ៏សកម្មនៅក្នុងសំណុំក្តីបាត់ខ្លួននេះ។
មិនយូរប៉ុន្មាន តាមរយៈការស្រាវជ្រាវកំណត់មុខសញ្ញាថ្មី របាយការណ៍ប៉ូលិសបានបង្ហាញឱ្យខ្ញុំភ្ញាក់ផ្អើលថា សែមដែលពួកយើងបានរាប់អានស្គាល់ពីរឆ្នាំមកហើយតាមពិតមកពីគ្រួសារអ្នកលេងមន្តអាគមដ៏ល្បីម្នាក់នៅខេត្តស្ទឹងត្រែង តែងប្រើរហស្សនាមថា អ្នកលេងមន្តអាគមខ្មៅស្រុកលើ ប៉ុន្តែបានលាក់ឈ្មោះពិតលាក់ត្រកូលធ្វើឱ្យគ្មាននរណាអាចស្គាល់ពួកគេបានទេប្រសិនពួកគេចល័តទីលំនៅ។
ចំណែកបងប្រុសរបស់សែមនេះ បានមកស្រុកខ្មែរប្រមាណជាជាងពីរឆ្នាំដើម្បីព្យាបាលជំងឺមួយដែលវិទ្យាសាស្ត្រមិនអាចមើលជា។ ក្រោយមកមានសាក្សីនិយាយនឹងប៉ូលិសថា បងប្រុសរបស់សែមបានទិញផ្ទះឈើមួយកន្លែង គឺផ្ទះឈើដែលសុផាវីនបានឃើញមនុស្សស្រីឈរនៅក្បែរបង្អួចនោះឯង។ ចំណែកឯផ្ទះដីឡូត៍ដែលពួកគេមកស្នាក់នេះវិញ ទិញឡើង​ក្រោយគឺប្រហែលជាប្រាំមួយខែមុនពេលដែលហៅពួកខ្ញុំឱ្យទៅជួយមើលថែ។
«គ្រប់យ៉ាងដូចជាគម្រោងការអ្វីមួយ! ដែលសែមបានរៀបចំឡើងដោយប្រើប្រាស់មិត្តភក្តិរបស់ខ្លួន!»
ខ្ញុំឆាតទៅនិយាយនឹងចរិយា។
នាង​តបមកវិញថា៖
«ខ្ញុំដឹងថាកក្កដាមិនងាយជឿទៅលើរឿងមន្តអាគមអូមអាមទេ តែប៉ូលិសបានស្រាវជ្រាវរឿងនេះដោយវិធីរបស់ពួកគេ យើងក៏ត្រូវ​រកផ្លូវ​ងងឹតតាមមើលទៀតដោយវិធីរបស់ពួកយើងក្រែងនៅកែវាសនារបស់សុផាវីនបាន!»
ខ្ញុំនៅទ្រឹងញ័រទ្រូងពេលនឹកឃើញ​ដល់អាពួកម៉ាកព្រាន។ វាបាត់ខ្លួននៅឡើយ នេះជារឿងធំមិនមែន​តូចទេ។ ទោះជឿមិនជឿ​ខ្ញុំឆ្លើយអូខេតាមគំនិត​របស់នាង​។
ការងារប៉ូលិសបន្ទាប់គឺការឆែកឆេរផ្ទះទាំងពីរ។ ដោយសារតែមិនអាចរកម្ចាស់ផ្ទះបាន មិនថាសែមឬក៏បងប្រុសរបស់គេ អ្នកណាក្ដី ទាក់ទងមិនបាន​ទាំងអស់ ប៉ូលិសសម្រេចចិត្តសុំដីកាឆែកផ្ទះដោយមិនមានវត្តមានម្ចាស់។
ពេលនោះមិនដឹងថាប៉ូលិសរកឃើញអ្វីខ្លះទេ ខាងខ្ញុំវិញ ខ្ញុំនិងយុទ្ធ​បានធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែងជាមួយនឹងមិត្តភក្តិមួយចំនួនទៀត  រកបានអ្នកលេងមន្តអាគមវ័យក្មេងមួយរូប។
គាត់ប្រាប់ក្រុមយើងថាចំណេះគាត់ខ្សោយណាស់។ ចំណែក​សាច់រឿងទាំងអស់ដែលយើងបានរៀបរាប់និងការសរសេរទុករបស់សុផាវីន គឺមានលក្ខណៈដូចគ្នាបេះបិទទៅនឹងរបៀបដែលអ្នកលេងមន្តអាគមជួប។
គ្រូក្មេង​ពន្យល់ទៀតថា ពួកដង្កូវនិងសត្វល្មូននានាដែល​នឹង​ដាក់បន្លំភ្នែក​ធ្វើជាម្ហូប ហើយម្ចាស់ខ្លួនដែលត្រូវរងនូវអំពើងងឹតមុខមិនអាចមើលឃើញវា គឺជារបៀនម្យ៉ាង​ខាងពួកឡាវនិយមប្រើ ឱ្យយើង​ជាអ្នករងគ្រោះលេបសត្វទាំងនោះ។
តាមពិត​បើគេប្រវិធីនេះ​គឺបានន័យថាគេបានប្រើមន្តអាគមទៅលើសត្វទាំងនោះជាមុនហើយ។ ផលប៉ះពាល់របស់វា ដែលអាចសម្គាល់បានគឺ​រាងកាយរបស់មនុស្សដែលជ្រុលជាបរិភោគចាប់ផ្តើមខ្សត់ខ្សោយភ្លាមៗ ភ្នែករូងខ្មៅ ចាប់ផ្ដើមបាត់បង់កម្លាំងញាណដើម​អស់ពាក់កណ្ដាលទៅហើយ។
គ្រូក្មេងរូបនោះបាននិយាយទៀតថា គាត់សង្ស័យក្រុមគ្រួសារមួយនោះពិតជាមានបំណងនៅក្នុងការកែព្រេងវាសនាអ្នកជំងឺរបស់ខ្លួន ដោយប្រើញាណរបស់អ្នកដែលមានសុខភាពល្អ គឺសុផាវីន។
មិត្តខ្ញុំអាចជាជនរងគ្រោះក្នុងគម្រោងការខ្មៅកខ្វក់របស់ពួកគេទាំងក្រុម បានន័យថាពួកគេរកវិធីសម្លាប់សុផាវីនបន្តិចម្តងៗ  លុះពេលវេលា​មកដល់ នឹង​ប្រើរូបកាយសុផាវីនដែលនៅសល់ផ្តឹកៗធ្វើពិធីប្តូរឱ្យមនុស្សដែលជិតស្លាប់ណាម្នាក់ចូលមកនៅក្នុងរាងកាយសុផាវីនវិញ។
ឮហើយបេះដូងខ្ញុំកន្តា្រក់សឹងគាំងៗ…កំណត់ហេតុរបស់សុផាវីន…
«កុំធ្វើអ៊ីចឹងអីយើងមិនទាន់ដល់ពេល!» សម្តីស្រីម្នាក់នោះ។
«តើពេលណាទៅ? ចាំដល់បងដាច់ខ្យល់ស្លាប់?» សម្តីសម្លាញ់ខ្ញុំ
«បើអ៊ីចឹងមែន​បងខ្លាចដាច់ខ្យល់ដោយសារខ្ញុំអត់?»
«អត់ទេ!»
ទាំងនេះ​សុផាវីន​សរសេរទុកមកក្នុងកូនសៀវភៅ។ ពិតជាហួសចិត្ត​និងពិបាកក្នុងការ​ពន្យល់ប្រាប់សមត្ថកិច្ចពេកណាស់ ប៉ុន្តែពួកខ្ញុំពិតជាខ្លាចរអាក្នុងចិត្ត ពេលដែលក្រុមយើង​មានអារម្មណ៍ថាគ្រប់យ៉ាងស៊ីសង្វាក់គ្នាពេក​ហើយ​។
បើសិនជាសែមពិតជាដាច់ចិត្តធ្វើបែបនេះមកលើមិត្តភក្តិរបស់ខ្លួន ក៏សឹងថា​មិនចម្លែកអ្វីដែរព្រោះថា មិត្តភក្តិគង់មិនធ្ងន់ស្មើទៅនឹងបងប្រុសជីទូតមួយដែលមានគុណផ្ចុងផ្តើម ជួយសែមតាំងពីតូចក្រូចឆ្មាររហូតដល់ធំនោះទេ។
ទីបំផុតទៅ សែមប្រហែលជាចង់ជួយឱ្យបងប្រុសរបស់គេឱ្យបាន​រស់រានមានជីវិតឡើងវិញប៉ុន្តែក្នុងរាងកាយរបស់សុផាវីន។
នេះគឺជាអ្វីដែលពួកយើងវាយតម្លៃជារួមប៉ុន្តែការពិតមិនដឹងជាយ៉ាងណានៅឡើយ។
យើងបានទៅរកគ្រូខ្មែរជាច្រើនតំបន់ទៀត គឺរកសឹងតែ​អស់គ្រូទាំងឡាយដែលមានឈ្មោះល្បីខាងបញ្ជាន់​រូប​។ យើងបានស្វែងរកអ្នកអន្ទងហៅព្រលឹងសុផាវីនមកប្រើ ប៉ុន្តែមិនឃើញអ្នកណាម្នាក់អាចហៅសុផាវីនមានមកនិយាយជាមួយយើងបានទេ ដូច្នេះមានគ្រូខ្លះបានលើកឡើងថាសុផាវីនប្រហែលជានៅរស់នៅឡើយ។
អាគម​ប្តូររូបមនុស្ស​នេះមានកំណត់ខែឆ្នាំកំណើត កំណត់ពេលវេលា​ប្តូរគ្នា មិនមែន​ចេះតែធ្វើបានឡើយ។
នេះបង្កើតក្តីសង្ឃឹម​ថា​ប្រសិនបើយើងអាចរកឃើញសុផាវីន យើងនឹងអាចមានគ្រូខ្មែរជួយព្យាបាលអំពើនោះចេញពីពោះវៀនពោះតាំងគេ។
នៅពេលនោះដែរសមត្ថកិច្ចបានទូរសព្ទមកប្រាប់ខ្ញុំថា គេសង្ស័យថានៅក្នុងផ្ទះឈើមានបន្ទប់មួយដែលយើងមិនទាន់បានចូលទៅដល់ទោះបីឆែកឆេរច្រើនដង ដោយ​មាន​តម្រុយ​ប្រើប្រាស់ទឹកពីខាងរដ្ឋាករ។ មនុស្ស​អាចមិនប្រើចរន្តថាមពលអគ្គីសនីដើម្បីគេចភ្នែកប៉ូលិស ​តែគេពិបាករស់គ្មានទឹកណាស់ ជាពិសេសមូលដ្ឋាន​កណ្តាលទីក្រុងដូច្នេះ​ រឹតតែ​មិនអាចមានស្ទឹងបឹងបួរឯណា ក្បែរៗដៃ ​នឹងដងទឹកប្រើទេ។
ស្អែកឡើងពួកយើងដែលទើបឡើងពីខេត្ត​ភ្លាមៗ ត្រូវបានប៉ូលិសឱ្យទៅជាមួយដើម្បីសម្គាល់មនុស្ស។
ទៅដល់ទីនោះយើងហួសចិត្តខ្លាំង ដោយសារតែផ្ទះឈើពិតជាមានលាក់បន្ទប់មួយនៅក្រោមដី ដែលសេសសល់ជាបន្ទប់ឃ្លាំងចាស់តាំងពីសម័យអាណានិគម ចាស់ជាងរចនាបថនៃផ្ទះនាផ្ទៃខាងលើដែលយើងឃើញដូចជា ត្រឹម​ទើបនឹងសាងសង់ឡើងក្នុងសង្គមរាស្ត្រនិយមទៅទៀត។​
បានន័យថាគ្រួសារសែមបានទិញផ្ទះនេះជាយូរមកហើយ ​តែមានចេតនា​ទុកលក្ខណៈទ្រុឌទ្រោមខាងលើជាឈើ ដដែល​ដោយលបលួចកែច្នៃ​រស់នៅបន្ទប់ខាងក្រោមមួយទៀតដើម្បីធ្វើអ្វីមួយអាថ៌កំបាំង។
ដូចយើងសង្ស័យ នៅទីនោះប៉ូលិសបានឃើញសាកសពស្អុយរលួយមួយ ដូចជាទើបនឹងស្លាប់ថ្មីៗមិនប៉ុន្មានថ្ងៃ ហើយត្រូវបានចាក់ថ្នាំដើម្បីរក្សាសព។ ចំណែក​មួយទៀតត្រូវបានបន្តោកសេរ៉ូមនិងសន្លប់ស្ដូកស្ដឹងក្បែរនោះដែរ​។ ចន្លោះរវាងរាងកាយទាំងពីរមានអុចទៀនស​និងលឿងឆ្លាស់គ្នាជាជួរព្រមទាំង មាន​អង្ករពំនូក អំបិល ព្រមទាំងគ្រឿងសក្ការៈដើមចេក គួរឱ្យខ្លាច។
គ្រប់គ្រឿងហាក់បីដូចបម្រុង​នឹងធ្វើពិធីបូជាឬអ្វីមួយគួរឱ្យភ័យខ្លាចមិនចង់ស្គាល់។
រឿងដែលអស្ចារ្យទៅទៀតនោះគឺយើងរកឃើញសែមនៅទីនោះដែរ ជាមួយនឹងមនុស្សស្រីម្នាក់ស្អាតបាត ព្រមទាំងយាយចាស់ម្នាក់ទៀតរូបរាងអាក្រក់ធ្លាប់ឃើញ​លក់បាយនៅខាងលើម្តងម្កាល។
អ្នកទាំងបីត្រូវបានគេសង្ស័យថា បានរួមគំនិតគ្នានៅក្នុងការបោកបញ្ឆោតសុផាវីនដើម្បីមកធ្វើពិធីដោះដូរវិញ្ញាណមនុស្សដែលជិតស្លាប់ឱ្យ នៅក្នុងខ្លួនមិត្តខ្ញុំវិញ។
ធ្វើដូច្នេះ​អ្នកឈឺនោះនឹងទទួលបានរាងកាយ​ថ្មីដើម្បីឱ្យបានរស់រៀនបន្ត ចំណែក​សុផាវីននឹងត្រូវស្លាប់ទៅជារៀងរហូតព្រោះគ្មានរាងកាយចូល គឺស្លាប់ទៅអសារបង់ដោយភាពទុរយសនៃមិត្តខ្លួន។
រឿងដែលសំណាងល្អគឺសុផាវីននេះត្រូវបានយើងរកឃើញទាន់ពេលវេលា ដូច្នេះក្រុមគ្រួសារក៏ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យបញ្ជូនទៅធ្វើការសង្គ្រោះតាមវិធីផ្ទាល់ខ្លួន គឺវិធីវិទ្យាសាស្ត្រផងនិងការប្រើគ្រូមន្តអាគមអូមអាមមកជួយដោះមន្តអាគមនៅលើខ្លួនគេផង។
ចំណែកមនុស្សស្រីដែលសុផាវីនបានឃើញនៅមាត់បង្អួច និងចែចង់គេ​តាមពិតគឺជាភរិយារបស់បុរសឈ្មោះសាន់ ដែលមានជំងឺធ្ងន់ធ្ងរ។ ជននោះដឹងខ្លួនថា​មិនអាចរស់បានយូរ​ក៏វិលមកប្រទេសវិញ។ ភរិយានិងម្តាយគេ នៅតែមិនអស់ចិត្តបានស្វែងរកវិធីមេមត់បែបចិត្តខ្មៅកខ្វក់មកសង្គ្រោះប្តីនិងកូនប្រុសខ្លួន។
ហើយសែមវិញដោយសារតែអាណិតបងជីទួតមួយ និងមើលឃើញចំណុចខ្សោយជាព្រាននារីរបស់សុផាវីន ក៏បានរៀបចំឡើង​នូវគម្រោងការបបួលមិត្តភក្តិទាំងអស់ឱ្យមកស្នាក់នៅផ្ទះមួយនេះ។
នារីនោះក៏មាន​ឱកាសនៅក្នុងការល្បួងលួងលោមស្គាល់ថ្ងៃខែឆ្នាំកំណើតសុផាវីន  យកបានសរសៃសក់និងរូបថតរបស់សម្លាញ់ខ្ញុំ។ នៅក្នុងចំណោមអ្នកទាំងបួនមានតែសុផាវីនម្នាក់ប៉ុណ្ណោះដែលគ្រូមន្តអាគមអូមអាមអះអាងថា ត្រូវគ្នាជាមួយនឹងអាយុថ្ងៃខែឆ្នាំកំណើតអ្នកឈឺ អាច​ឱ្យដួងវិញ្ញាណឈ្មោះសាន់ចូលរូបកាយ​បានដូច្នេះហើយ​សុផាវីន​បានក្លាយជាជនរងគ្រោះ។
ខ្ញុំបានរកឃើញផងដែរថា អ្នកជិតខាងគ្មាននរណាដែលឃើញផ្ទះនេះលក់បាយនោះទេ តែនេះទើបតែបើកលក់បាយប៉ុន្មាន​ព្រឹកបោកភ្នែក​គ្នាខ្ញុំ       ដូចចង់ប្រាប់ថា​ផ្ទះនេះមាន​គេរស់នៅ​ធម្មតា​​។ ក្នុងពេលនេះហើយអ្នកមកញ៉ាំទាំងប៉ុន្មានសុទ្ធសឹងតែជាមនុស្សចម្លែកៗមិនមែនអ្នកភូមិនេះ គឺជាបងប្អូនដែលគេរៀបចំមកបំភាន់ភ្នែក ចំណែក​សែម​គឺជាខ្សែស្រឡាយជាមួយអ៊ំស្រីនោះ។ នៅចំពោះមុខ​សុផាវីនពួកគេ​ធ្វើជាមិនស្គាល់គ្នា។
ជាមួយចម្លើយសារភាពដូចឆ្កួតវង្វេង ​សែមនិងក្រុមនោះត្រូវបានឃុំខ្លួនរង់ចាំការកាត់ទោស​ដោយប៉ូលិស​ចោទប្តឹងពីបទ​ពង្រត់មនុស្ស បង្ខាំងអ្នកជំងឺនិងលាក់សាកសព ​និងបទមួយចំនួនទៀត​ដែលសមត្ថកិច្ចកំពុងកសាងសំណុំរឿង។
តើអ្នកជឿលើរឿងតំណាលខាងលើនេះដែរឬទេ? បើជឿតើជឿកម្រិតណាដែរ?
យោងទៅតាមចាស់ទុំដែលអ្នកនិពន្ធបានចួបជជែកពិភាក្សាគ្នា ពិតជាមាន​តំណាលតូចៗជាច្រើនត្រូវបានគេលើកឡើងជុំវិញ​របៀនបុរាណ​ក្នុងការប្តូរវិញ្ញាណមនុស្សជិតស្លាប់​មកនៅក្នុងរាងកាយថ្មី ដូចតំណាលរឿងផ្ទះគ្រូទាយ រឿងគំនូស៤៩ រឿងរបៀនងងឹត​។ល។
ដូច្នេះហើយ​តរៀងមកចាស់ៗរមែង​តែងពន្យុះកូនចៅឱ្យចេះកុហកលាក់លៀមពីខែឆ្នាំ ថ្ងៃកំណើតពិតរបស់ខ្លួន​ ប្រុងប្រយ័ត្នសូម្បីតែ​សសៃសក់មិនឱ្យបានទៅអ្នកណា ឬមុនហូបចុកអ្វីចូលមាត់ ​គួរពិនិត្យ​ពិច័យចេតនា​អ្នកផ្តល់ឱ្យជាក់សិន ដ្បិតគេមាន​ជំនឿតគ្នាថាអាគម​ខ្មៅ​ដែលចូលដល់ពោះវៀន មុខតែជាប្រភេទអាគមចង់យកជីវិត មិនមែនជាអាគមស្នេហ៍ស្នូកអ្វីឡើយ។
តើអ្នកយល់យ៉ាងណាចំពោះភាគនិទានពេជ្របណ្ឌិតមួយនេះ? ហើយពុទ្ធិអ្វីខ្លះដែលអ្នកបានសិក្សាអំពីរឿងមនុស្ស​ស្រីនៅមាត់បង្អួច?
តើអ្នកចង់ជាវសៀវភៅនេះជាវត្ថុអនុស្សាវរីយ៍ទុកក្នុងផ្ទះដែរទេ?
រឿង៖ មនុស្សស្រីនៅមាត់បង្អួច ភាគទី៣
ខ្ញុំក្តុកចិត្ត​ដែរ ពេលឮពីសុបិន​មិនល្អរបស់ម្តាយ។ ពេល​ងើបមុខសម្លឹងរកមើល​ស្រីស្អាតផងនាង​ចាកចេញបាត់ហើយ​។ មាត់ខ្ញុំតបនឹង​ម៉ែទាំងមានអារម្មណ៍មិនល្អ៖
«យល់សប្តិវាផ្ទុយទេម៉ែ! កូនមានសង្សារថ្មីហើយ! ម៉ែនឹង​ចូលចិត្តគេ! គេជាមនុស្សស្រីល្អគ្រប់សព្វ​យ៉ាង ស័ក្ដិសមនឹងធ្វើជាកូនប្រសារបស់ម៉ែ និងជាម្តាយរបស់កូនខ្ញុំណាស់!»
មិនដឹងយ៉ាងម៉េចចិត្តខ្ញុំមាន​ចេតនា​និយាយឮៗព្រោះបើថានាង​លបស្តាប់ ខ្ញុំចង់ឱ្យនាងឮ។ ម្ដាយខ្ញុំនៅតែឆ្លៀតមិនព្រមឈប់៖
«ឈប់ៗៗៗកូន! មុនពេលគេងកុំភ្លេចសំពះក្បាលដំណេកសុំសុខសុខសប្បាយ!»
ខ្ញុំឆ្លើយបាទ​ហើយបញ្ឈប់ការនិយាយជាមួយម្តាយទាំងដែលគាត់ហាក់នៅមិនទាន់អស់ចិត្ត​នៅឡើយ។​ នេះមកតែពីឥទ្ធិពលនៃសេចក្តីស្នេហា​រោលរាល​របស់ខ្ញុំ ពេលឃើញ​ខាងស្រីមិនសប្បាយចិត្ត​ខ្ញុំអស់អារម្មណ៍​ជាមួយរឿងផ្សេងរលីងធេង​សូម្បីម្តាយក៏ខ្ញុំបង្ខំផ្តាច់ការជជែកដែរ។
ខ្ញុំប្រញាប់ឈែតទៅបបួលគេដើម្បីនឹងបានដឹងចិត្ត​គ្នាកាន់តែច្បាស់៖
«រួចដៃមកលេងបងផងបានទេ? បងនៅតែម្នាក់ឯង ផ្ទះធំដូចខ្លាចៗ»
សឹងមិនបាន​មួយក្រឡេកផង នាងក៏ឈែតមកវិញភ្លាមមួយរំពេច៖
«តែបងខ្លាចអីទៅ? ខ្ញុំនៅនេះយូរហើយ នៅនេះល្អខ្លាំងណាស់គ្មានអ្វីអាក្រក់ទេ!»
សភាពគេដូចជារង់ចាំតែឈែតរបស់ខ្ញុំនឹងអាលតបឆ្លើយ។ យល់ចិត្ត​ហើយក៏ចរចាបន្ថែមញ៉ែប៉ប្រែនាង៖
«វាកាន់តែល្អទៅទៀត បើសិនជាអូនឆ្លងមក!»
«ចាំមើលខ្ញុំរកឱកាស! ពេលដែលអ៊ំខ្ញុំមិនចាប់អារម្មណ៍ខ្ញុំនឹងទៅភ្លាម!»
ពាក្យសន្យានេះគ្រាន់តែបានខាងនាងឆ្លើយមកកាលណា ធ្វើឱ្យបេះដូងខ្ញុំហោះហើរស្រមើស្រមៃវែងឆ្ងាយ ខំរត់ចូលទៅរៀបចំពូកខ្នើយឱ្យត្រឹមត្រូវ បាញ់ទឹកអប់ពេញបន្ទប់គេង សង្ឃឹមថាស្រីស្អាតនិងបន្សល់នូវអនុស្សាវរីយ៍ល្អជាមួយគ្នានៅទីនេះ។
មិនយូរប៉ុន្មាននាងពិតជាបង្ហាញខ្លួនមែន។
គ្រាន់តែខ្ញុំចេញពីបន្ទប់ចុះមកដល់ក្រោម មកស្រាប់តែឃើញនាងដើរមកដែរ​ ហើយមិនដឹងថានាងចូលមកតាមណាបានរហ័សគ្មានសំឡេង ឬស្នូរបើកទ្វាររបងទាល់តែសោះ?
ប៉ុន្តែខ្ញុំមិនចាំបាច់សួរច្រើនទេ បាននាង​ចូលមកដល់សំយ៉ាបផ្ទះបាំងភ្នែកអ្នកក្បែរខាងកាលណា ខ្ញុំចាប់ផ្ដើមលូកដៃទៅក្រៀកចង្កេះនាងធ្វើស្និទ្ធដូចជាប្តីប្រពន្ធព្រមទាំងចាប់ផ្ដើមនិយាយខ្សឹបខ្សៀវប្រាប់នាង ដូចជាសំឡេងខ្សឹបក្នុងដំណេកនាយប់ស្ងាត់ទើបរៀបការថ្មីថ្មោង៖
«ម៉ាក់បងទេព្រឹកមិញ! កុំច្រឡំថាស្រីស្នេហ៍! គាត់ចង់ឱ្យបងទៅស្រុកមើលកូនស្រីគេ ប៉ុន្តែស្រីក្នុងលោកនេះគ្មានអ្នកណាបងចង់មើលគេសោះ បងចង់មើលតែអាមុំម្នាក់!»
មិននឹកស្មានថា ខ្ញុំអាចនិយាយពាក្យទាំងនេះចេញមកបាន ធ្វើឱ្យនាងញញឹមញញែម។ ម្រាម​ដៃរបស់នាងក្នុងប្រអប់ដៃខ្ញុំចេញកម្ដៅក្ដៅអ៊ុនៗ។ មិនទាន់អីផង នាងចាប់ផ្តើមរាវម្រាមដៃរបស់នាងលើកំភួនដៃរបស់ខ្ញុំវិញ ធ្វើឱ្យអារម្មណ៍ខ្ញុំហោះហើរមិនដឹងថា សង្សារលើកនេះខ្ញុំនឹងបោះបង់ចោលគេបានដូចមនុស្ស​ស្រី​លើកមុនៗ ឬមួយក៏ទេ។
ចិត្ត​មួយខ្ញុំដូចនឹកភ្នែកថា អាមុំម្តេចមានអាការៈដៃដល់ដូចមនុស្ស​ធ្លាប់មាន​ប្តី?
ទោះអ៊ីចឹងក្តីគ្មាន​បញ្ហា​អ្វីសម្រាប់មនុស្ស​ងប់ងល់ដូចខ្ញុំពេលនេះឡើយ។ ខ្ញុំនឹងនៅតែបន្តចាញ់ស្នេហ៍គេយ៉ាងងប់ងល់ដូច្នេះរហូតតទៅ នេះជាអ្វីដែលខ្ញុំទាយដឹង។
ពេលនេះខ្ញុំបាន​នាងចូលដល់ក្នុងបន្ទប់ដោយមិនមានការរារាំងឬមួយក៏រារែកអ្វីទាំងអស់។ ក្លិនប្រហើរនៃខ្លួនមនុស្សស្រីបានបញ្ជា​អានុភាពមកកាន់ច្រមុះនិងបេះដូងរបស់ខ្ញុំ ធ្វើឱ្យគ្រប់យ៉ាងក្លាយទៅជាឋានសួគ៌ភ្នែកស្រស់។
ខ្ញុំដើរទៅទាញបង្អួចបិទខ្ទប់ រួមទាំងឆ្លៀតមើលទៅរបងខាងក្រោមផងក្រែងលោមានសែម កក្កដា ឬក៏អ្នកណាមករកដោយចៃដន់ ប៉ុន្តែស្ងាត់ច្រៀប មានតែពន្លឺភ្លើងសូឡាដែលពួកខ្ញុំទិញមកដាក់ពីរអំពូលការពាររបងផ្ទះ។
ក្នុងបន្ទប់របស់ខ្ញុំ ខ្ញុំបានសម្រាំងរើសយកភ្លើងពណ៌ពងមាន់ ព្រមទាំងមានកង្ហារមួយសម្រាប់កំដរបរិយាកាសឱ្យពួកយើង។
«ខ្ញុំនៅទីនេះបានតែបន្តិចទេ ប៉ុន្តែខ្ញុំឆ្លៀតមកដោយសារខ្ញុំនឹកបងខ្លាំងណាស់ ខ្ញុំមិនចង់ឱ្យបងនៅម្នាក់ឯង​អាណិតពេក! ខ្ញុំចង់ឃើញបងគេងសិន ទើបខ្ញុំចាកចេញទៅវិញ!»
«បងគេងម៉េចលក់បើមិនបានថើបស្រីស្អាត!»
របៀបខ្ញុំគឺសារភាពរឿងចង់បាននាង ​តែត្រូវអាមុំបដិសធ៖
«កុំធ្វើអ៊ីចឹងអីយើងមិនទាន់ដល់ពេល!»
«តើពេលណាទៅ? ចាំដល់បងដាច់ខ្យល់ស្លាប់?»
នាង​ញញឹម​សម្លឹងខ្ញុំយ៉ាងមុតដោយ​សួរខ្ញុំបកវិញ៖
«បើអ៊ីចឹងមែន​បងខ្លាចដាច់ខ្យល់ដោយសារខ្ញុំអត់?»
«អត់ទេ!» ខ្ញុំតបវិញក្ងួរៗព្រោះលង់ស្នេហ៍​ដក់ដង្ហើមមិនចង់ដល់ផង មានពេលអី​នឹង​យកចិត្ត​ទុកដាក់សំណួរ​ចម្លែក​ៗរបស់នាង?
ឃើញនាងបន្តផ្តោតសម្លក់សម្លឹង​ខ្ញុំជាមួយស្នាមញញឹមចម្លែកៗ ខ្ញុំបានចិត្ត​សួររំអុកភ្លាម៖​
«ពេលណាអ្ហះ?»
«ខ្ញុំប្រាប់ហើយ ថាជិតដល់ពេល!»
នាងនិយាយស្រទន់ៗដូច្នេះហើយអង្អែលខ្នងខ្ញុំ ធ្វើខ្ញុំកាន់តែហ៊ានលូកដៃទៅច្បាម​សាច់ក្រោមចង្កេះនាង។ អាមុំទាញ​ដៃខ្ញុំចេញ ខណៈភ្នែកខ្ញុំក៏ឱនមើលដើមទ្រូងនាងដោយកាមតណ្ហា​ដុតក្រាស់ឃ្មឹក​សន្ធោសន្ធៅប៉ុន្តែខ្ញុំមិនដាច់ចិត្តហ៊ាន​បង្ខំ​ធ្វើអ្វីទៅលើនាងទេ ព្រោះនាងមានសភាពដូចជាមនុស្សរម្យទមរាបសាទោះបីជានាងបង្ហាញនូវសេចក្ដីស្នេហាប៉ះពាល់ ប៉ុន្តែនាងមិនមានភាពឆាបឆួលរឿងអស់នេះដូចស្រីៗដែលខ្ញុំធ្លាប់ស្គាល់មុនៗឡើយ។
«មាន​សូរ​ទូរសព្ទបងឯង!» នាង​ប្រាប់ខ្ញុំខ្សឹបៗ តែខ្ញុំបង្ហាញ​កិរិយាថាមិនចង់លើកនោះទេ។
អាមុំនាងដៀងភ្នែកទៅសម្លឹងទៅហើយ ខ្ញុំក៏លូកដៃទៅទាញ​មកពិនិត្យ។ ដៃម្ខាងខ្ញុំធ្វើសញ្ញាឱ្យនាងនៅស្ងៀមកុំមាត់ ពីព្រោះជាសែមម្ចាស់ផ្ទះ។
«ហើយដេកម្នាក់ឯងឬម៉េច?» សែមសួរចំអកខ្ញុំពីសមុទ្រមក។​ ខ្ញុំតបចំអកវិញរ៉ាវ៖
«មានអី! ស្វីតសឹងអី!»
«អើ! បិទទ្វាររបងជាប់ផងប្រយ័ត្នព្រោះអេតចាយចូលមកគាស់យកដែក តុកៅអីនៅខាងក្រោមអស់! អ្នកនៅចាំដី​ខាងក្រោយយើងប៉ុន្មាននាក់ ទើបនឹង​ប្រាប់ថា បាត់សូម្បីតែស្បែកជើងក៏អត់មានពាក់ដែរ ប៉ុន្មានថ្ងៃឈប់ភ្ជុំ! នៅម្តុំហ្នឹងចោរច្រើនណាស់ មកពីណាមិនដឹងទេ!»
«អើ ដើរលេងឱ្យសប្បាយទៅ! នៅជិតសង្សារឯងហើយ​មក​គិតរឿងស្បែកជើងរបស់អេតចាយទៀត ម៉ោង​ហ្មាន​ហើយ? មិនគិតរឿងឋានសួគ៌ខ្លះទៅ!»
ត្រូវខ្ញុំរំឭក សែម​ក៏ចុចបិទទូរសព្ទលែងរំខាន។
ខ្ញុំងាកមកវិញក៏បាត់អាមុំឈឹង។
ខំរត់ចេញមកក្រៅស្វែងរកនាងដោយហួសចិត្ត ប៉ុន្តែរូបនាងមិនឃើញទៀតនោះទេ។ ​ខ្ញុំទាំងសោកស្តាយ​ម្នាក់ឯងថា ប្រហែលជានាងឃើញអ៊ំរបស់នាងដើររកដឹង? បានជានាងព្យាយាមចាកចេញទៅរហ័សរកតែខ្ញុំសួរនាំហេតុផលមិនបាន?
វិលមកវិញចាប់អារម្មណ៍​ឃើញថា ស៊ុមរូបថតនៅលើតុខ្ញុំបាត់រូបសល់តែស៊ុម។ ខ្ញុំញញឹម​ ដឹងថាគឺនាង​លួចយកទៅមើលដេកឱបជាក់ជាមិនខាន។ សម័យណេះហើយ​មានអ្នកដេកឱបរូបថតទៀត? បុរាណណាស់ម្ចាស់ចិត្តខ្ញុំ!
មួយយប់ទល់ភ្លឺ ខ្ញុំនៅត្រម៉ង់ត្រម៉ោច​ច្រងាប់ច្រងិលម្នាក់ឯងដោយសារតែនៅសេសសល់ក្លិនរបស់គេនៅក្នុងបន្ទប់របស់ខ្ញុំ។
យប់នោះខ្ញុំយល់សប្តិឃើញរញ៉េរញ៉ៃណាស់ ដូចជាមានធ្វើបុណ្យ ឬធ្វើអ្វីពេញផ្ទះ​ហើយបន្ទាប់មក ខ្ញុំឃើញខ្លួនឯង ឆ្លុះកញ្ចក់ចេញទៅជាមុខមាត់មនុស្សផ្សេង។
ស្អែកឡើងខ្ញុំក្រោកពីគេងដូចសព្វមួយដង ស្រាប់តែ​មានអារម្មណ៍ថាខ្លួនឯងល្វើយ នឿយហត់ ទោះបីជាកយប់មិញបានគេងពេញនិង​មានអារម្មណ៍ស្នេហា​ជោកជាំ​អត់ស្ត្រេសសោះ ហេតុអីបានជាខ្ញុំហត់នឿយ?
ខ្លួនប្រាណ​ស្រាប់តែ​ចេញចំហាយក្ដៅខ្លួនព្រមទាំងមានអារម្មណ៍ថារសេះរសោះអស់ដៃជើងមិនចង់ធ្វើអ្វី ​សូម្បី​តែរត់ពីរបីជុំជុំវិញសួនក៏ខ្ញុំធ្វើមិនបានអង្គុយ​វិលដង្ហក់?
ហេតុអ្វី?
ខ្ញុំក្រោកក្រេសទៅរករ៉ូប៊ីណេទឹកដើម្បីលុបលាងមុខ ពេលដែលងើបមុខមកវិញកាលណាភ្ញាក់ដូចគេកន្ត្រាក់ ព្រោះ​ក្រោមភ្នែកទាំងសង​ខ្មៅជាំដូចជាមនុស្សមិនបានដេក ឬសភាព​ជាអ្នកជំងឺយូរមកហើយ?
ខ្ញុំឆ្ងល់ខ្លួនឯងភ្លាម​ថាហេតុភេទ​អ្វី​បាន​ជារូបសម្រស់ខ្ញុំត្រូវ​ធ្លាក់ទ្រុឌទ្រោមម្ល៉ឹងៗ។ ភ្លាមនោះសំឡេងទូរសព្ទខ្ញុំរោទ៍ទៀត។
ជា​បងជីដូនមួយខ្ញុំ ​បងស្រៀងដែល​ទូរសព្ទមកម្ដងខានចួបគាត់យូរណាស់ហើយ។
«ចុម ខ្យល់អីបក់​បងឯងខលមកលេងខ្ញុំ!»
«បងមកភ្នំពេញ​ទិញអីវ៉ាន់​ហើយអត់លេខថ្មីផុនឯង បង​ខលរកសែម សែមប្រាប់ថាវីនឯងនៅផ្ទះម្នាក់ឯង​ អើ…ល្អហើយអ៊ីចឹង បើអត់មានទៅណាថ្ងៃនេះចេញទៅក្រៅញ៉ាំកាហ្វេដែរ?»
ខ្ញុំច្បូតមុខ​ រួចយល់ព្រមចួបគាត់។
មុនពេលចេញទៅខ្ញុំបានឆ្លៀតអើតឡឺមផ្ទះអាមុំដែរតែមិនមាន​អ្នកណានៅ ឃើញចាក់សោពីក្រៅ​ប្រហែលគេដើរលេងអស់មិនដឹង?​ បាយក៏មិនឃើញលក់។
យើងហូបកាហ្វេ ជជែកគ្នា​លេងបែកអូរហូរស្ទឹង សួរនាំរឿងការងារនិងការរកស៊ីចុះឡើងរបស់បងខ្ញុំ បន្តិចខ្ញុំលាគាត់ហើយ​ចូលទៅក្នុងផ្សារទំនើបមួយក្នុងបំណងរកទិញសម្ភារៈប្រើប្រាស់ខ្លះមកតុបតែងក្នុងបន្ទប់គេងរបស់ខ្ញុំ។
ដោយសារខ្ញុំមានអារម្មណ៍ថាខ្ញុំជិតមានប្រពន្ធហើយគ្រប់យ៉ាងមិនស្តាយ​ចិត្ត​នឹង​ចាត់ចែងចំណាយ​ទេ។
ភ្លាម​នោះមាន​បុរសម្នាក់ដូចជាជនជាតិគេមានសម្បុរខ្មៅមិនដឹងថាជានេប៉ាល់ឬមួយក៏ជនជាតិផ្សេងពីហ្នឹង គាត់តាមសម្លឹងខ្ញុំដូចជាយកចិត្តទុកដាក់យ៉ាងខ្លាំង។
ខ្ញុំមិនដឹងថាមានអ្វីកើតឡើងនោះទេ ហើយខ្ញុំមិនសូវចូលចិត្តជនបរទេសបែបនេះទៀតដូច្នេះហើយខ្ញុំក៏ធ្វើហីតោះតើយ។
នៅពេលដែលខ្ញុំចេញមកក្រៅកំពុងអូសម៉ូតូ ស្រាប់តែ​ឃើញគាត់ដដែលនោះដើរមកជិតខ្ញុំហើយនិយាយជាមួយខ្ញុំថា Can you speak English? ខ្ញុំមើលលើក្រោមទៅកាន់គាត់ ខ្ញុំមានបទពិសោធមិនល្អខ្លះដែលធ្លាប់បានឮមក ក៏កើតចិត្ត​ខ្លាចថាក្រែងលោគាត់មានបំណងមិនល្អចង់បោកបញ្ឆោតខ្ញុំដោយប្រការណាមួយ ខ្ញុំក៏ងក់ក្បាលហើយនិយាយថា A little។
ពេលនោះហើយ​បុរសចម្លែក​បាននិយាយខ្សឹបប្រាប់ខ្ញុំថា ឱ្យប្រុងប្រយ័ត្នខ្លួនទៅ ពីព្រោះខ្លួនកំពុងតែមានថាមពលមិនល្អតាមយាយី!
ខ្ញុំចងចិញ្ចើម គាត់ក៏ប្រាប់ខ្ញុំទៀតថាមើលរង្វង់ភ្នែកអ្នកចុះ ទឹកមុខរបស់អ្នកខ្មៅគ្រប់ទីកន្លែង ចិញ្ចើម​និងថ្ងាសរបស់អ្នកគ្មានរាសីការពារ​សោះទេ អ្នកគួរតែស្វែងរកអំបោះសិល៍្បពាក់ដៃ ឬក៏រកអ្នកបួសឱ្យជួយស្រាយបញ្ហារបស់អ្នកឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ខ្ញុំកាន់តែធ្វើមុខម្តងខឹងម្តងហួសចិត្ត ឈរ​ស្កុបសម្លឹងគាត់មិនដឹងថាត្រូវឆ្លើយតបជាមួយគាត់បែបណានោះទេ។ ឮបុរសបរទេស​រំឭកបែបនោះ ខ្ញុំនឹកឃើញមែនថា ខ្ញុំស្រាប់តែទើប​នឹង​ចាប់អារម្មណ៍​ឃើញមុខខ្លួនឯងស្លេកស្លាំង ប៉ុន្តែខ្ញុំមិនដឹងថាសម្តីរបស់គាត់យកអ្វីមកធ្វើអំណះអំណាងនោះឡើយ។
បុរសនៅតែមិនប្រញាប់ចាកចេញសោះ គាត់និយាយទៀតថាពីមុនក៏មានមិត្តម្នាក់ចេះដោះស្រាយបញ្ហានេះ ចំណែកគាត់ចេះតែមើលឃើញបញ្ហា តែមិនចេះដោះស្រាយនោះទេ ឥឡូវមិត្តរបស់គាត់នៅស្រុកគេវិញបាត់ទៅហើយដោយសារកូវីដ ខ្ញុំគួរតែទៅរកលោកសង្ឃខ្មែរឱ្យជួយដោះស្រាយបញ្ហារបស់ខ្ញុំ ប្រហែលជាអាចជួយបាន។
ខ្ញុំមួម៉ៅតបថា  មិនអីទេ!
ខ្ញុំថាហើយ ក៏ឡើងម៉ូតូបម្រុងជិះចេញ តានោះក៏បាចអ្វីមួយមកលើមុខខ្ញុំ។ ស្មានថាចូលភ្នែក​ហើយ​តាមពិតគាត់បាច់ខ្យល់សោះ។ គាត់ថែមទាំង​សូត្រអ្វីមួយ​ធ្វើមាត់ជីបអូចៗទៀត។ ឃើញ​ខ្ញុំនៅភាំង គាត់ញញឹម​ហើយចាកចេញ​។ ខ្ញុំវិញ​ឡើងមក​ហាងកាហ្វេម្តងទៀត បន្ត​អង្គុយសញ្ជប់សញ្ជឹងសារជាថ្មី។ នៅម្នាក់ឯង យូរៗម្ដងមើលឈែតទៅស្រីស្អាតមិនឃើញនាង​អនឡាញសោះ មើលមុខនាងនៅក្នុងកុំព្យូទ័របណ្តើរៗ​ក៏ភ្លេចបាត់នូវអ្វីដែលបានចួបគួរឱ្យសង្ស័យនិងគួរឱ្យខឹងនៅឯផ្សារមុននេះ។
ល្ងាចឡើងខ្ញុំបកមកផ្ទះវិញ។
វាគួរណាស់តែដល់ពេលសែមមកដល់វិញហើយ ប៉ុន្តែផ្ទះនៅស្ងាត់ជ្រងំ​ដដែលគ្មានអ្នកណាបង្ហាញខ្លួនទាំងអស់​។ នេះបើកុំខ្ញុំមាន​ចំណងស្នេហ៍ជាមួយមនុស្ស​ស្រីផ្ទះជាប់ខាង កុំអីទាយទៅថា​បើខ្ញុំនេះ​ចង់វិលមកស្នាក់នៅ​កណ្តោច​កណ្តែងរបៀបនេះ។
ចូលមកក្នុងផ្ទះ ស្រាប់តែឃើញមានស្ពកម្ហូបមួយថាសលើកន្លែងដដែល។
បេះដូងរបស់ខ្ញុំពោរពេញទៅដោយភាពកក់ក្ដៅ។ គឺនាង​មកវិញ​ហើយ​ធ្វើម្ហូបលើកយកមកទុកនៅទីនេះពិតប្រាកដណាស់។
ទោះយ៉ាងណា ងើបមុខសម្លឹងមិនឃើញបង្អួចនាង​បើកនៅឡើយ។
ខ្ញុំរៀបចំម៉ូតូចូលទាញអីវ៉ាន់យកទុក ហើយមកលើកម្ហូបនេះបម្រុងថាយកទៅទុកសិនដែរ ប៉ុន្តែទេសកាលអី ចិត្ត​ខ្ញុំចង់មើលវាសិន ភ្លាមនោះខ្ញុំលូកដៃបើកគម្របខ្វាក ឈាន​ថយក្រោយសឹងដួលអុកគូទបះជើង។
នៅក្នុងចានម៉េចបានចេញសុទ្ធដង្កូវនិងជន្លេន?
យល់សប្តិឬស្អីគេនៀក? ខ្ញុំភ្ញាក់ក្រញាងទម្លាក់ចោលថាស ធ្លាក់ចាន​ទៅលើដីបែកខ្ចាយ!​ វាមិនមែន​សុបិនទេ។ ពួកសត្វល្អិត រត់ច្រវាត់រុលចូលទៅក្នុងដីចោលខ្ញុំនៅធ្មឹងម្នាក់ឯងនឹកឃើញភ្លាមដល់សម្ដីរបស់បុរសជនជាតិគេនៅក្បែរកន្លែងដាក់ម៉ូតូមុននេះ។
គាត់បាននិយាយថា គាត់មិនចេះដោះស្រាយបញ្ហាទេ ប៉ុន្តែគាត់ចេះមើលឃើញបញ្ហា! មុនពេលបែកគ្នា គាត់បានសូត្រ​ហើយបាចអ្វីម្យ៉ាងមកលើភ្នែករបស់ខ្ញុំ គឺនៅលើខ្យល់ចំកណ្តាលមុខខ្ញុំ។
ខ្ញុំមិនយល់ទេ! ដោយសារឥទ្ធិពលនៃការគូសវាសរបស់គាត់បានជាខ្ញុំអាចមើលឃើញរបស់មិនល្អក្នុងចានម្ហូបនេះឬអ្វី?
ខ្ញុំជិតឆ្កួតហើយ!
អ្នកណាលេងខ្ញុំ លេងរបៀបនេះ?
តើនេះមានន័យថាម៉េចខ្ញុំអត់សប្បាយចិត្តទេ!
នាងមិនឃើញមកផ្ទះសោះ ផ្ទះអាមុំបន្តចាក់សោពីក្រៅដដែល។ អ្នកដែលឃើញ​លូនម៉ូតូមកដល់គើមៗ​គឺ​យុទ្ធ។ គេអើតឃើញខ្ញុំទើបរុញទ្វាររបងចូលមក។
ពីចម្ងាយឯណោះ យុទ្ធសម្លឹងខ្ញុំដែលលើកជើងឈូសឆាយដីលុបលើពួកកម្ទេចចានក្បាន។ ភ្នែកគេនោះក៏ផ្តោតសម្លឹងចានអាហារដែលត្រូវបានបោកកម្ទេចទៅលើដីដែរជាមួយសំណួរខ្លី៖
«មានរឿងអី?»
ខ្ញុំនៅស្ងៀមស្ងាត់រង់ចាំយុទ្ធចូលមកក្នុងរបងទុកម៉ូតូស្រួលបួល ទើប​បបួលគេឡើងទៅបន្ទប់និយាយប្រាប់ពីដំណើររឿងទាំងអស់ដែលខ្ញុំបានចួបស្ត្រីម្នាក់នៅមាត់បង្អួច រហូតដល់បានបង្កើតអនុស្សាវរីយ៍ជាមួយគ្នា។
យុទ្ធឮហើយកាលណាបានដើរទៅក្បែរបន្ទប់សៀវភៅនិងចង្ក្រានពិនិត្យ​មើលទៅរកបង្អួចនាង ដោយ​យកចិត្ត​ទុកដាក់។
ចុងក្រោយយុទ្ធមកប្រាប់ខ្ញុំម្ដងហើយម្ដងទៀតថា មិនឃើញអ្នកណារស់នៅទីនោះទាំងអស់។ ទោះបីយ៉ាងណា រឿងជនបរទេស​តឿនឱ្យរកគ្រូមើលរាសី យុទ្ធក៏មិនដឹងថា គួរឱ្យយោបល់ខ្ញុំយ៉ាងណា​ដែរ​តែគេទទួលស្គាល់ថា​ខ្ញុំរូងភ្នែក​ស្លក់ខ្លាំង។
ពេលនេះខ្ញុំដេកខ្សោយ​ដូចមនុស្សគ្រុន។
យុទ្ធខ្សឹបនឹងខ្ញុំថា​៖
«អាចមាន​អ្នកណាផ្សេង គេឃើញឯងស្និទ្ធស្នាលជាមួយនាង គេអន់ចិត្តខ្លាំងបានជាយកសត្វចង្រៃយកមកដាក់បន្លាចឯងដូច្នេះក៏ថាបាន កុំផ្តេកផ្តួលតាមអារម្មណ៍ពេក! ចំណែករឿងគ្រូនោះយើងមិនដឹងទេ ព្រោះយើងមិនបានចួបគ្រូនោះផ្ទាល់! តែបើឯងចង់បានគ្រូមើលគួរទៅស្រុករកម្តាយឯងល្អជាងអាវីន!»
យប់នោះខ្ញុំដើរទៅផ្ទះបាយពិនិត្យ​ផ្ទះរបស់នាងទៀតប៉ុន្តែមិនបានឃើញនាងបើកបង្អួចនោះទេ! ហេតុអីបានជានាងបាត់ស្រមោលបន្ទាប់ពីខ្ញុំឃើញចានចម្លែកមានដង្កូវ?
កំណត់ហេតុក្នុងសៀវភៅរបស់សុផាវីនចប់ត្រឹមនេះហើយ គ្មានសូម្បីតែមួយតួបន្តទៀតឡើយ។
ខ្ញុំ(កក្កដា)បានស្ទុះក្រោកពីលើគ្រែ រាវរក​ចុចទូរសព្ទទៅសែម។ ដោយសារ​ស្លុងនឹងកំណត់ហេតុ​របស់សុផាវីន​ មិនដឹងថាខ្លួនឯងក្រោកអង្គុយអានតាំងពីពេលណាផងទេ​ដែលកាលពីដំបូង ខ្ញុំគេងសោះហ្នឹង។
ឥឡូវនេះទោះចុចទៅសែម​ច្រើន​ដងយ៉ាងណាក៏នៅតែមិនចូល។ រាវរកយូរទៅ ខ្ញុំរកឃើញទូរសព្ទរបស់ម្នាក់ឈ្មោះយុទ្ធនៅសាលាច្បាប់នោះ។
ខ្ញុំក៏ដាច់ចិត្ត​ថាទូរសព្ទទៅទាំងយប់ទៀតដើម្បីសួរនាំរឿង​សុផាវីន​បាត់ខ្លួន ប៉ុន្តែមិនទទួលដូចគ្នា។
ក្រោយ​គេងមិនសុខអស់ពេញមួយយប់ខ្ញុំសម្រេចចិត្តនៅពេលជិតភ្លឺ Voice ទៅកាន់យុទ្ធថា៖
«ខ្ញុំមានរឿងមួយចំនួនមិនសប្បាយចិត្តជាខ្លាំងទាក់ទងជាមួយនឹងសុផាវីនដែលនៅបាត់ខ្លួន! ខ្ញុំដឹងទៀតថា យុទ្ធជាអ្នកជួបសុផាវីនក្រោយគេ ឥឡូវនេះអ្នកផ្ទះវាកើតទុក្ខណាស់ បើយុទ្ធមាន​ចិត្ត ត្រូវមកនិយាយគ្នា! ខ្ញុំជាមិត្តជិតស្និទ្ធរបស់សុផាវីន!»
នៅប្រហែលជាម៉ោងប្រាំបីព្រឹក ខ្ញុំទទួលបានទូរសព្ទមិនស្គាល់លេខមួយ ជាសំឡេងមនុស្សស្រីបានទូរសព្ទមកប្រាប់ខ្ញុំថា គេគឺជាបងស្រីរបស់យុទ្ធ។ គេចង់ជួបខ្ញុំបន្ទាន់ព្រោះមាន​រឿងចាំបាច់ទាក់ទងនឹងសុផាវីន។
ពេលនោះខ្ញុំចេញទៅជួបនាងភ្លាមគឺនៅក្បែរសាលាច្បាប់ ទីកន្លែងដែលខ្ញុំដឹងថាយុទ្ធនិងមិត្តភក្តិគេពីរនាក់ទៀតដែលស្នាក់នៅផ្ទះជាមួយសុផាវីនបានសិក្សា។
នារីនោះគឺជាបងស្រីវ័យក្មេងរបស់យុទ្ធទំនងជាមានអាយុច្រើនជាងគ្នាមិនប៉ុន្មានទេ។ នាងហាក់ត្រេកអរខ្លាំងនៅពេលឃើញខ្ញុំ។ នាងបានប្រាប់ខ្ញុំនូវរឿងមួយចំនួនថា ឥឡូវនេះយុទ្ធកំពុងតែឈឺធ្ងន់ គឺឈឺដេកកន្ទេលរយៈពេលជាងមួយសប្តាហ៍មកហើយ។ បីបួនថ្ងៃចុងក្រោយយុទ្ធរវើរវាយនិយាយអ្វីមិនដឹងរឿងទាំងអស់ ប៉ុន្តែគេដូចរួចផុតពីគ្រោះថ្នាក់ហើយដោយសារតែចុងក្រោយឪពុកម្ដាយគេនៅស្រុកក្រគរ រកបានចាស់ទុំដែលអាចដោះអំពើអំព័ន្ធនៅលើរាងកាយគេបាន។
ខ្ញុំនឹកឆ្ងល់ចំពោះរឿងទាំងអស់នោះជាខ្លាំង។
ដោយឃើញ​ខ្ញុំនៅអត់ធ្មត់ព្រមអង្គុយស្ដាប់នាងនិយាយ នារីនោះប្រាប់ខ្ញុំថានាងឈ្មោះចរិយា។ មុនពេលធ្លាក់ខ្លួនឈឺ​យុទ្ធបាននិយាយរឿងខ្លះៗប្រាប់នាង​ទាក់ទងនឹងផ្ទះវីឡា​ដែលពួកគេជឿតាមសែម​ទៅស្នាក់នៅ ប៉ុន្តែប្រាប់ចប់​ប្អូននាងហាមនាងមិនឱ្យនិយាយនោះទេ ព្រោះគ្រប់យ៉ាងមិនច្បាស់ការ មិនចង់ខូចខាតដល់ទំនាក់ទំនងរាប់អាន ឬធ្វើឱ្យអ្នកណាម្នាក់មានបញ្ហា​។
«យុទ្ធទំនងជាមិនបានដឹងពីរឿងសុផាវីនបាត់ខ្លួនបានជានិយាយអ៊ីចឹង!​»
ខ្ញុំថាទាំងអន់ចិត្ត ប៉ុន្តែចរិយា​ប្រាប់វិញថាដំបូង​មែន យុទ្ធមិនដឹងរឿងសុផាវីនបាត់ទេ ត្រឹម​បានប្រាប់ទៅបងស្រីគេថានៅល្ងាចដែលគេវិលពីស្រុកមកផ្ទះវីឡាស្ងាត់នោះវិញ ឃើញសុផាវីនមានបញ្ហាក្រោធបោកចានបោកឆ្នាំងម្នាក់ឯងនៅសួនច្បារ។
ដោយមិនអស់ចិត្តគេក៏បានឈ្លេចសួរទាល់តែដឹងរឿងថា មាន​មនុស្សស្រីម្នាក់នៅក្បែរផ្ទះនោះ ប៉ុន្តែនៅយប់ដដែលគេនឹងសុផាវីនហាក់មិនអស់ចិត្តជាខ្លាំង ដោយសារតែផ្ទះនោះស្ងាត់ឡើងៗ​ដូចជាគ្មានមនុស្សមករស់នៅឡើយ ដូច្នេះពីរនាក់គេឆ្លៀតពេលជិតភ្លឺស្ងាត់សូន្យលបលួចផ្លោះចូលទៅឆែកឆេរ។
យុទ្ធបានរំឭកនឹង​បងស្រីគេថា ទៅដល់ក្នុងផ្ទះឈើទ្រុឌទ្រោមនោះកាលណា គេត្រូវភ្ញាក់ក្រញាងដោយសារតែផ្ទះនេះ ផ្នែកខាងក្នុងគ្មានភ្លើងអគ្គីសនីនិងរុំព័ទ្ធទៅដោយសម្បុកពីងពាងធូលីជាអន្លើ មិនស័ក្តិសមថាមានមនុស្សរស់នៅប្រចាំទេ​អាចយូរបានបោសសម្អាតម្តង។
រឿងដែលប្អូនប្រុសនាងមិនយល់គឺពួកគេ​ទាំងប្រាំមានម្តង​ធ្លាប់នាំគ្នាទិញបាយស្រូបនៅទីនោះ ប៉ុន្តែនៅពេលដែលព្រឹកឡើងយុទ្ធនិងសុផាវីនចេញដើរ​សួរនាំអ្នកនៅម្ដុំៗនោះ មាន​គេនិយាយថាពីមុនមកមិនដែលមានអ្នកណា​លក់បាយនោះទេ ប៉ុន្តែបើក្រោយមកមាន​លក់បាយក៏ប្រហែលជាលក់តែមួយរយៈបានជាគ្មានអ្នកណាដឹង ទាល់តែអ្នកជាប់ខាងបានដឹង។
រឿង៖ មនុស្សស្រីនៅមាត់បង្អួច ភាគទី១
រឿង តួស្រីក្នុងរឿងព្រេង​ ភាគទី6(ចប់)
«មិនបានទេ! របស់យើងរកមកមិនបាន! ពិធីយើងដោះមិនចេញ!..មានតែ…..សម្លាប់មនុស្សចោលមុនពេលដែលវិញ្ញាណមកដល់! »
និយាយហើយ​បុរសចំណាស់ចម្លែកប្រែខ្លួន​ទៅរេរកមើលកាំបិតបញ្ឈរចោល​នៅឯទីជ្រុងផ្ទះ។
ក្រសេភ្នែក​អ្នកនិពន្ធរងគ្រោះក៏ដូចជាក្រសែភ្នែករបស់បុរសឃាតកផ្តោតទៅលើកាំបិតផ្គាក់ព្រមៗគ្នា។
«យើងត្រូវស្លាប់នៅក្រោមកាំបិតនេះឬក៏អ្វី?»
ជាការសាកសួរខ្លួនឯងជាមួយសំណួរហួសចិត្តរបស់អ្នកនិពន្ធ។ មកពីយើងជឿជាក់ខ្លួនឯងពេក ហ៊ាន​មកកាន់តំបន់គ្រោះថ្នាក់មួយទាំងមិនស្គាល់ច្បាស់ស្ថានការណ៍ មិននឹកស្មានថាសម័យកាលនេះទៅហើយ ដែលមានគ្រួសារឆ្កួតលីលាពីរនាក់ឪពុកនិងកូនរស់នៅឆ្ងាយពីសំណាញ់ច្បាប់ អាចមកធ្វើអ្វីៗងប់ងល់ឆ្កួតបែបនេះ​បានទៀត?
នៅពេលដែលបុរសនោះដើរ​តម្រង់ទៅរក​ចាប់យក​អាវុធមុតកំណាច ស្នូរជើងនិងដង្ហើមមនុស្សនិយាយគ្នាស្រាប់តែលាន់មកល្វើយៗតាមខ្យល់។
«មើលផ្សែងនុះ! អ្នកណាដុតភ្លើង?!»
ជាសំឡេង​អ្នកភូមិសួរគ្នា។
សំឡេង​រអុះៗជាសញ្ញាថា មនុស្ស​​ជាច្រើនបានមកដល់ក្បែរៗនេះ។ ក្នុងសភាពដែលអ្នកនិពន្ធបានស្រឡាំងកាំង នារីរត់ទៅមាត់ទ្វារដើម្បីនឹងពិនិត្យ គេ​ឮសំឡេងស្រែកប្រកូកហៅ៖
«លោកគ្រូ! លោកគ្រូ! លោកគ្រូឮខ្ញុំដែរ?»
ជាសំឡេងពូមឿន!
ដូចមនុស្សដូចហៀបស្ងួតកស្លាប់ សុំប្រាថ្នាចង់បានត្រឹមទឹកក្អម​បែរធ្លាក់កចំ​មាត់ទន្លេ យុវកម្លោះយើងប្រមូលកម្លាំងស្រែកឮៗតបវិញទៅកាន់ក្រុមអ្នកភូមិ៖
«ជួយ….ជួយ….ជួយខ្ញុំផង! ខ្ញុំនៅក្នុងផ្ទះនេះ! ជួយផងពូមឿន! ជួយផង! ជួយខ្ញុំផង! គេចង់សម្លាប់ខ្ញុំ!»
បុរសជាឪពុករបស់នាងថ្លោះទឹកមុខ…..
នៅខាងក្រៅរបងអ្នកភូមិជាច្រើនរត់សំដៅមកដល់ហើយភាន់ភាំង…សម្លឹងមកក្នុង…
ជាមួយ​សញ្ញា​ភ្លើងគប់ មិនពិបាករកផ្ទះនេះទេ។ ពូមឿនបានកើតការសង្ស័យតាំងពីអ្នកនិពន្ធម្នាក់នេះបានអានបាលីដែលគេហាមឃាត់ដល់ទៅបីដង ដូច្នេះហើយពេលដែលគេរត់ចេញក្រៅដូចឆ្កួតលេលា​ក្នុងភាពងងឹតដែលអំពូលបែកអស់ ពូមឿនមិនគិតថាជាស្នាដៃពុកកូនទាំងពីរទេ គាត់គិតថាជាព្រលឹងខ្មោចព្រាយបិសាចបោកប្រាស់សន្ធប់​យករាងកាយ​គេទៅសម្លាប់ គាត់ក៏ប្រថុយ​រត់ទៅកាន់ភូមិរបស់គាត់ប្រកូកប្រកាសហៅមនុស្សម្នាមកតាមឲ្យទាន់នឹងអាលបាន​ជួយសង្គ្រោះអ្នកចំណូលថ្មី។
ឥឡូវនេះគាត់បានមកចំពេលតែម្ដង…..
«ម្នាក់ហ្នឹង​ឆ្កួតទេ! មិនចេះនិយាយទេ! មិនបាច់និយាយជាមួយតាហ្នឹងទេ!»
សម្តីអ្នកភូមិស្រែកប្រកូកប្រាប់គ្នាបែបនេះ ក្នុងចំណោម​ក្រុមដែលមកដល់ប្រដាប់ទៅដោយ​ភ្លើង​គប់ និងកាំបិត ព្រនង់ ដំបងនាមាត់រប​ង​។
​     លែងខ្វល់ច្រើន​ ជនចម្លែក​ស្រវាចាប់កាន់កាំបិតដោយដៃទាំងពីររួចងើបមុខដើរសំដៅទឹបៗ​​មក​រកកម្លោះយើងប្រាថ្នាតែយកជីវិត​ឱ្យខាងតែបាន…..ធ្វើឱ្យ​ក្មេងស្រីស្លន់ស្លោ​រត់សំដៅមករកអ្នកនិពន្ធដូចគ្នា មិនដឹងថា​តើនាងប្រុងនឹងឃាត់​ឬអ្វី……
«ដាក់កាំបិតចុះ!» មនុស្សស្រែក​ឮៗលាន់ចូលមកខណៈអ្នកនិពន្ធបិទភ្នែកបណ្តោយ​អាយុសង្ខារទៅតាមព្រហ្មលិខិត​។
សភាពច្របល់នេះ​ធ្វើឱ្យអ្នកភូមិតក់ស្លុតហើយសន្តិសុខឃុំបាន​ផ្ទុះអាវុធ…..
….ស្នូរកាំភ្លើងបានលាន់ឡើង….ក្លិនរំសេវ​បាចហាចឈ្លក់ដង្ហើម​គេដែលកំពុង​តឹងស្រាប់…..គេ​គិតថា អស់ហើយ! ជីវិត​និងចប់ត្រឹមនេះ។
ទោះយ៉ាងណា​គេខំ​បើកភ្នែកទាំងតក់ស្លុត…..
ឪពុកនិងកូនស្រីបានដួលស្រុញចុះ​នៅក្រោមលំហពេញ​ទៅដោយ​គ្រាប់សំណរ។ ឯកាំបិតផ្គាក់ដ៏វែងនិងធ្ងន់របូតពីដៃជនចំណាស់ ធ្លាក់គឹបទៅដោតលើដី។ អ្នកនិពន្ធដង្ហក់ត្រដរដង្ហើមព្រោះបេះដូងគាំងភ័យ……តទៅគេមិនដឹងថា តើអ្វីទៀតបានកើតឡើងទេ…..គេបិទភ្នែកលែងដឹង។
សំឡេងចាបយំខ្ញៀវខ្ញារដាស់បុរស​ឱ្យបើកភ្នែកមកវិញខ្វាក…..
ជាថ្មីនេះ គេដឹងខ្លួនឡើង​ក៏ឃើញ​ខ្លួនឯងនៅក្នុងបន្ទប់ពេទ្យ។
រឿងចប់ហើយ? ធូរទ្រូងបន្តិចយ៉ាងហោចណាស់។
ចង់ក្រឡេកសម្លឹង​ឡើង​រង្គើខ្លួន គេបានឃើញមិត្តភក្តិរបស់គេទាំងបីងាកមកមើលទីនេះ។ មុនីលាន់មាត់ឡើងមុនគេ៖
«ដឹងខ្លួនហើយ?»
កេនក៏ស្ទុះមកដែរ។
«ម្ដាយរបស់ឯងយើងមិនទាន់ជម្រាបគាត់ទេ! ខ្លាច​គាត់ភ័យ!»
មិត្តភក្តិនិយាយអ្វីៗមកច្រើនទៀត ​តែគេនៅឈឺក្បាលនិងភាន់ភាំងណាស់ មិនចាប់អារម្មណ៍ឆ្លើយ ឬស្តាប់ឡើយ។
«ឯងផឹកទឹកបន្តិចសិនទៅ!»
គេទទួលកែវទឹកមកក្រេប​បន្តិច​ក៏នឹកឃើញសួរ៖
«មនុស្សចម្លែកនោះនៅឯណា!»
មិត្តភក្តិសម្លឹងមុខគ្នា។ ក្រោយមក​គេដឹងដំណឹងថា ពួកគេ​ត្រូវបាញ់សម្លាប់ហើយ។
«គេស្លាប់បាត់ហើយ!»
អ្នកនិពន្ធរអ៊ូតិចៗ​សម្លឹងទៅក្រៅបង្អួច​ហើយជាបណ្តើរៗគេនឹកដល់សម្តីនាង «ខ្ញុំមិនដែលនិយាយជាមួយអ្នកភូមិម្តុំៗ​ជុំវិញ​នេះ​ច្រើនទេ​! ពុកខ្ញុំប្រាប់ថា មនុស្សភូមិនេះ​មានពុតត្បុតច្រើន!​»
ហេតុអីពួកគេសម្លាប់នាង?
គេសួរទៅមិត្តៗតែគ្មានអ្នកណារវល់ឆ្លើយទេ។
ច្រើនម៉ោងក្រោយមក នៅក្នុងគ្លីនិកខេត្តដ៏ក្រៀមក្រំមួយនេះដដែល គេបានទទួលនូវព័ត៌មានជាច្រើនឡើងៗ អំពីរឿងទាំងអស់។
អ្នកនិពន្ធមកអង្គុយសម្លឹងនូវព័ត៌មានចំណងជើងធំៗដែលបាន​ផ្សាយចេញលើអ៊ីនធឺណេត ជុំវិញរឿង​មរណភាពឪពុកកូន​ខ្វះសតិ ជាមនុស្ស​ចម្លែករស់នៅក្បែរមាត់ព្រែកចុងភូមិ​គ្មានអ្នករាប់អាន។
បុរសអ្នកព្រៃម្នាក់នេះ ធ្វើចម្ការចិញ្ចឹមកូនស្រី ហើយ​គាត់មិនចេះនិយាយស្ដីទេ​បានជាគ្មានអ្នកណាទំនាក់ទំនងជាមួយ។ ប៉ុន្តែមានសាក្សី​អះអាងថា​បើ​នៅម្នាក់ឯងវិញជននេះ​និយាយឡើងប្រើភាសាជាពាក្យបុរាណរញ៉េរញ៉ៃស្តាប់មិនយល់ ដូច្នេះហើយបានជាគ្មាននរណារវល់ជាមួយ។
អាជ្ញាធរភូមិឃុំនិងអ្នកភូមិជាច្រើនអះអាងថា គេធ្លាប់ឃើញគាត់យកដំណាំចេញពីព្រៃយកមកលក់ដូរអង្ករ និងធ្លាប់ព្រមស៊ីឈ្នួល ធ្វើចម្ការដូរអង្ករ ម្ហូប ត្រី សាច់ ដោយគ្រប់គ្នាចាត់ទុកថា គាត់មានកម្លាំងខ្លាំងតែមានចេតនាមិនប្រក្រតី ក្រីក្រ មិនស្គាល់ផ្ទះសម្បែង។
សូម្បីកូនស្រីម្នាក់ដែល​និយាយថាបានរៀនដល់ថ្នាក់ទី១២ក៏គ្មាននរណាដឹងផង ពួកគេជឿថា នាង​វង្វេងស្មារតី និយាយកុហកច្រើននិងពូកែនិយាយដូចមនុស្ស​បានរៀនសូត្រ ដោយសារឪពុកនាង​មានវិទ្យុមួយទុកឱ្យនាងស្តាប់ពេលបង្ខាំងនៅក្នុងផ្ទះ។
«គាត់មិនចង់ឲ្យខ្ញុំស្រឡាញ់មនុស្សប្រុស»
សភាពរបស់នាង​ដែលគេបានជួបមិនដូចមនុស្ស​ដែលមិនមានទំនាក់ទំនងក្នុងសង្គមទេ។
អ្នកនិពន្ធគិតហើយ​បន្ត​ព្យាយាមរុករកមកអានបន្ថែម​នូវព័ត៌មានផ្សេងៗណាក្តី​ ឱ្យតែសរសេរ​​ទាក់ទង​នឹង​ឪពុកកូនចម្លែក​នេះ។
ចំណងជើងមួយទៀតលេចឡើង «ដាក់ឈ្មោះកូនស្រីខ្លួនឯងឈ្មោះកេសនា​ ជាឈ្មោះមនុស្សស្លាប់កាលពីបុរាណ ដើម្បីដោះជំងឺ» កាលពីអាយុបាន១១ឆ្នាំ ក្មេងស្រីបានត្រូវឈឺធ្ងន់ ប៊ិះនឹងស្លាប់ដូច្នេះហើយ ដើម្បីសុំជីវិត​មួយថ្មី​កូន មានអ្នកចូលរូប រស់ក្នុងព្រៃជ្រៅបាន​ប្រាប់គាត់ឲ្យដាក់ឈ្មោះនាងឱ្យ​ដូច​ឈ្មោះព្រាយបិសាចដែលគេល្បីម្នាក់នោះ ទើបដោះជំងឺបាន មិនតែប៉ុននោះឪពុកត្រូវស្ម័គ្រចិត្ត ត្រូវអាន​ពាក្យ​បាលីលើដើមខ្មោច(ដើមឈើទាលចាស់)បីដងទៀត ហើយ​ស្បថថា បើនាង​មានស្នេហាជាមួយមនុស្សប្រុសណាត្រូវសម្លាប់មនុស្សនោះមុនពេលនាងបាត់ជីវិតខ្លួនឯង…..
គេទម្លាក់ទូរសព្ទចុះលែងអាន…..
«ឥឡូវនេះពួកអ្នកកាសែតកំពុងប្រមូល​គ្នាជាក្រុម ចូលទៅក្នុងព្រៃជ្រៅរកមើល​ទីតាំងអ្នកចូលរូបម្នាក់នោះមកសួរនាំការពិតថា អ្វីទៅ​បានជាពុកកូន២នាក់នេះ ក្លាយជាមនុស្សរស់​​ឆ្ងាយពីគេ និងតាមរបៀប​ខុសគេបាន!» មុនីនិយាយ​ដោយ​សម្លឹងមុខមិត្ត។
ក្នុងសភាពហត់នឿយ អ្នកនិពន្ធសួរវិញ​ដោយមិនងាក៖
«មិនដឹងទេ មិនយល់! មនុស្សពីរនាក់នេះ​ខ្ញុំគិតមិនយល់!»
«បីនាក់! កាលពីបីឬបួនឆ្នាំមុន ម្តាយនាង​បាន​ព្យាយាមឃាត់ឃាំងមិនឲ្យប្ដីទៅសម្លាប់មនុស្សពេលវិញ្ញាណ​ចូល​ក៏ត្រូវប្តីកាប់ស្លាប់!»
គេងើបមុខសម្លឹងមិត្តភក្តិឈ្មោះកេនដែលកំពុងតែនិយាយរឿង​នេះប្រាប់មកខ្លួន។
កេនបន្តទៀត៖
«កាសែតសម្ភាសន៍ចំ​សាក្សីខ្លះគេ​និយាយថា អ្នកស្រុកជឿពីរឿងវិញ្ញាណបង្ខំគាត់ធ្វើឃាតមនុស្សប្រុស! គេថាវិញ្ញាណ​ក្នុងរឿងនិទាន​និងដើមឈើជាប់បាលីនោះ​រើមិនបាន ប៉ុន្តែឥឡូវនេះ​ក្រោយ​តានោះស្លាប់​គេមករំលើងដើមស្រឡៅនោះចេញពីវាលភក់បានសម្រេចផុយ​!»
ពួកម៉ាកថាចប់​រុញទូរសព្ទបង្ហាញគេ ឱ្យមើលវីដេអូលើយូធូបដែលបង្ហាញអំពីសកម្មភាពត្រាក់ទ័រ​ទៅ​បំផ្លាញរំលើងព្រឹក្សា​អាយុរយឆ្នាំនោះ។
សម្លឹងវីដេអូ​ទាំងមិនមាត់មិនក អ្វីៗដូចជានៅថ្មីៗច្បាស់នឹងភ្នែកណាស់សម្រាប់កវីយើង។ ចិត្តនាយ​ឈឺ​ដោយគ្មានហេតុផល​ច្បាស់ថា​គេស្រលាញ់​ឬស្រណោះ តែពិតជាកាន់សម្លឹងរឹងរឹតធ្លុះធ្លាយ។
គេនឹក​ទៅដល់សម្ដីនាង «ចង់អានខ្លាំងណាស់! ចង់អានសៀវភៅជាខ្លាំង ប៉ុន្តែគ្មានលុយទិញហើយមិនដឹងត្រូវទិញនៅឯណាទៀត ឃើញគេផុសច្រើនណាស់តាម​ហ្វេសប៊ុក!»
ក្មេងស្រីវ័យជំទង់ដែលស្រស់ស្រាយបរិសុទ្ធស្និទ្ធស្នាល នាងគ្រាន់តែចង់ដកបណ្ដាសាលើខ្លួនឪពុកចេញវិញ​ឬអ្វីបានជាមិនយល់ការពិត​ហើយ​ព្រមរួមដៃ​ជាមួយឪខ្លួនមកបោកបញ្ឆោតខ្ញុំនេះឲ្យទៅអានអក្សរនៅលើគល់ឈើនោះ។ គេគិត​ឈឺក្បាលណាស់។
បុរសធ្មេចភ្នែក តែគ្រប់យ៉ាង​មិនអាចរលត់ពីការគិតឡើយ។
តើនាង​ពិតជាប្រើល្បិច​ធ្វើជាច្រៀងកណ្តាលរាត្រីនៅពេលដែលដឹងថាមានអ្នកចំណូលថ្មីម្នាក់មកពីភ្នំពេញដើម្បីផ្ទេរវិញ្ញាណខ្មោចទៅលើខ្លួនគេ?
គេហៅនាងឡើងទាំងទឹកភ្នែកសស្រាក់ថា«កេសនា»
ភ្លាមនោះ ត្រឹមឈ្មោះនាងរលត់ស្នូរអ្វីមួយបានលាន់ឡើង….
ប្រេះ!ប្រស់ៗ!
ដំបូលពិតានកំពុង​ប្រេះ ឯ​ភ្លើងសំណុំធំនៅខាងលើនោះកំពុងរកកលនឹងបើកធ្លាក់ចុះដែរ។
បន្ទប់និងជញ្ជាំងទាំងអស់ហាក់ប្តូរទ្រង់ទ្រាយធ្វើចលនា​​រង្គោះរង្គើ …
មិត្តភក្តិដែលកំពុងស្រឡាំងកាំង មិនអាចជួយអ្វីដល់ជីវិតកម្លោះយើងទេ មានតែទុកគេឲ្យគេ​សំប៉ែតនៅក្រោមកម្លាំងធ្លាក់របស់សំណុំអំពូលភ្លើង តួម៉ាស៊ីនត្រជាក់ និងផ្ទាំងគំនូរនានានោះ។
ប៉ុន្តែគ្មានមនុស្ស​ដេកចាំស្លាប់ទេ។
ប្រាថ្នាលើកដៃ​វាសវាត់​គ្រប់យ៉ាងត្រឡប់ទៅវិញធ្វើឱ្យវត្ថុតូចធំ ធ្ងន់ស្រាល​នានា​ត្រូវខ្ទាតខ្ចាយខ្ទេចខ្ទីដូចជាកម្ទេចសម្រាម។
សន្តិសុខនិងបុគ្គលិកពេទ្យរត់ចូលមកបន្តបន្ទាប់គ្នាខណៈប្រាថ្នា​បើកភ្នែកក្រហមង៉ូវសម្លក់មកកំភួនដៃកខ្លួនឯង នឹក​ឆ្ងល់ថាហេតុអីបានជាដៃជើងនេះស្រាប់តែ​រឹងដូចជាថ្ម មានកម្លាំងមហាសាលខ្លាំងម្ល៉េះ។
«នាំអ្នកជំងឺទៅបន្ទប់ផ្សេង»
សំឡេងគ្រូ​ពេទ្យម្នាក់បញ្ជាមកពីក្រោយក្រុមបុគ្គលិក។
ខណៈមិត្តទាំងអស់នៅឈរ​ធ្វើស្លេកស្លាំង គិលានុបដ្ឋាយិកា២រូបដើរចូលមករកគ្រែអ្នកនិពន្ធ ប៉ុន្តែសាមីខ្លួន​គេមិនបានស្ដាប់ឮបញ្ជារបស់គ្រូពេទ្យ ឬមើលឃើញនារីពីរនាក់នេះថា ជាពេទ្យឡើយ។
ចិត្តគេគិត ថាគិលានុបដ្ឋាកទាំងនោះកំពុងតែចូលមកចាប់គេចង។
ជាថ្មីទៀត គេ​រវាសដៃដដែលត្រឹមមួយវាសក៏អាចបំប៉ើងស្ត្រីទាំងទ្វេ​ស្រាលដូចសំឡីខ្ទាតប៉ះផ្ទប់ទៅនឹងជញ្ជាំងយ៉ាងដំណំ មានម្នាក់សន្លប់ភ្លាមមួយរំពេច ម្នាក់ទៀតរងរបួសឱបពោះអង្កុញជើងក្រោកលែងរួចក្បែរជញ្ជាំង។
សន្តិសុខចំហមាត់…..ហើយ​ឈប់ភ្លឹក​ក៏ស្ទុះចូលមកក្បែរអ្នកជំងឺសាជាថ្មី តែវាសនាដូចអ្នកមុនដែរ ពួកគេក៏ត្រូវខ្ទាតប៉ើង…..
ក្នុងភាពពុះកញ្ជ្រោល សុភាពបុរសផ្ដាច់សេរ៉ូមពីកដៃ ស្ទុះក្រោកឡើងឈរលើគ្រែ។​ ចាប់អារម្មណ៍​ថា រាងកាយខ្លួនរបស់គេមានលក្ខណៈដូចជាស្រាលស្ញើក រក​តែនឹងអណ្ដែតឡើង ឬឯ​អវៈយវៈគ្រប់កន្លែង មាន​កម្លាំងដូចជាដំរីសារ។
មានអ្វីមួយបង្ហាញថា ចិត្តនេះ​ចង់ទៅកាប់ចិញ្ច្រាំ វាយវាត់ បោកកម្ទេច។
«អ្នកណា? អ្នកណា​នៅក្នុងខ្លួនយើង!»
គេស្រែកសួរខ្លាំងៗតឹងអស់សសៃសសូង​ធ្វើឲ្យមិត្តភក្តិអុកគូទអង្គុយទៅលើសាឡុងលែងនិយាយអ្វីរួច ព្រោះទន់ជើង។
នៅក្បែរបង្អួចដែលគេក្រឡេកទៅក្រោមមន្ទីរពេទ្យ ពិតណាស់គេឃើញនាងឈរនៅក្បែរដើមឈើធំ​មួយ។
នាង​បក់ដៃនិងញញឹមមក…..
កេសនា!
គេហៅនាង​ខ្សឹបៗ​ទាំងភ្នែកក្រឡោតៗ ​ហើយសម្លឹងទៅជាន់ខាងក្រោម។
«ចាប់អ្នកជំងឺឱ្យជាប់កុំឱ្យលោត! បិទបង្អួច! បិទភ្លាម!»
ក្រុមសន្តិសុខរត់ឡើងមកច្រើនឡើងៗ ​ពេលដែលគ្រូពេទ្យស្រែកបញ្ជាភ្លាត់សំឡេង។
គិលានុបដ្ឋាកដែលនៅសេសសល់នាំគ្នាដកថយឆ្ងាយពីរបីម៉ែត្រពីមាត់ទ្វារទុកឱ្យ​ក្រុមសន្តិសុខចូលមក។
«បើបងឯងលោតមក គ្រប់យ៉ាងនឹងចប់!​ ព្រាយនោះមិនអាចបន្តចងអាឃាតនិងបណ្តសាទៀតទេ!»
គេងក់ក្បាល ប៉ុន្តែអ្វីមួយតោងដៃគេ។
«អានេះ! អ្ហែងគិតអី? អ្ហែងធ្វើអី? ម៉ែអ្ហែងគាត់ជិតមកដល់ហើយ!»
គេ​សម្លឹងមុខកេន ដែលប្រឹងបែកញើសសស្រាក់មកឱប​តោងជើងខ្លួន រួចមិត្តពីរនាក់ទៀត​ក៏មកធ្វើតាម​រារាំងគេ។ ​ប្រាថ្នា​ឱនសម្លឹងរាងកាយខ្លួនឯងពីលើដល់ក្រោម។ សតិ​គេ​ចងចាំតែ​សម្តី​របស់នាង    «គ្មាននរណាហ៊ានអានវាបីដងទេ! ដូច្នេះហើយព្រាយនោះនៅតែរស់នៅជាមួយតួខ្លួនឪពុករបស់ខ្ញុំ»។
ទីបំផុតយើងត្រូវបានវិញ្ញាណខ្មោចគ្រប់គ្រងបានហើយ? យើងនឹងសម្លាប់មនុស្ស?
គេ​ចាប់ផ្តើមខឹងសម្បា ស្រែកឡូឡាទាំងភ្នែក​ហើយក្រឡាស់បំប៉ើងមិត្តខ្ទាតខ្ចាត់ខ្ចាយ។
«កុំលោត!»
សំឡេងនាង?
គេបែរក្រោយភ្លាម ​ហើយពិតដូចគិត កេសនាកំពុងលេចឡើងនាង​​ឈរក្នុងចំណោមគ្រូពេទ្យ។
ហេតុអីមាននាងពីរនាក់?
ចុះម្នាក់នៅក្រោមនោះជាអ្នកណា?
«បងកុំលោត! បងអ្នកនិពន្ធកុំមើលវា! ​នៅក្រោមនោះជាវិញ្ញាណខ្មោច! បងមកតាមខ្ញុំ!»
ថាហើយ​នាង​រត់ចេញ ខាងប្រុស​ក៏រត់ទៅតាមដោយ​គ្មានអ្នកណាហាមឃាត់បានទេ។ ក្រុមសន្តិសុខដែលមកច្រើនឡើងនៅតាមច្រកផ្លូវឡើងមកត្រូវបានប៉ើងខ្ទាតបាក់ដៃជើង។
យុវបុរសអ្នកនិពន្ធដែលជាមនុស្សភ្លឺស្វាង​ពេលនេះ​រត់ដោយងងឹតងងល់ទាំងមិនដឹងថា ខ្លួនឯងកំពុងទៅណាដោយ​ទីបំផុតបានមកដល់ចម្ងាយប្រមាណជាសាមសិបម៉ែត្រពី…..វាលល្បាប់និងដើមឈើទាល។
គ្រប់យ៉ាង នៅទីនោះដដែល?
ហេតុអី?
គេបានឃើញវីដេអូដែលមិត្តភក្តិបាន​បង្ហាញប្រាប់ថាត្រាក់ទ័របានដកដើមនោះចេញហើយ?
យើងឆ្កួតហើយ? យើងត្រូវខ្មោចចូលមែន! យើងឃើញ​អ្វីៗទៅជាឆ្កួតៗ?
នុះ! មនុស្សស្រីស្លៀកពាក់ជាទាសករ ជាមួយក្បិន​ខ្មៅរាងកាយ​ប្រលាក់ស្រម៉ក កំពុងអង្គុយ​សរសេរ​អក្សរបុរាណមួយជួរនៅនឹង​នៅគល់ឈើជាមួយស្នៀតសក់របស់នាង​។
បន្ទាប់មកនាងបោះខ្សែឡើងទៅលើហើយចាប់ផ្ដើមធ្វើអត្តឃាតខ្លួនឯង។
អ្នកនិពន្ធស្រែកភ្លាត់សំឡេង​អស់ពីពោះពីពុង «ទេ! កុំធ្វើអ៊ីចឹង! កុំធ្វើអ៊ីចឹង!»
នារីនោះគិតពីយំនិងដាក់បណ្តសា គេវិញគិតពីស្រែកឃាត់ឡើង៖
«អ្នកដឹងទេ!  ដោយមានសរសេរអក្សរទាំងនេះ! រាប់រយឆ្នាំទៅមុខទៀតបណ្ដាសាពិបាកនឹងលុបចោលណាស់! កុំធ្វើវា! ឲ្យគ្រប់យ៉ាងបញ្ចប់ទៅ អហោសិកម្មទៅ!»
នារីនោះដូចជាមិនបានឮគេនិយាយចចារទេ។
គេរត់ចូលទៅ ស្រាប់តែសំឡេងមួយឡូៗមកខ្ទរត្រចៀកអ្នកនិពន្ធ។
«ចៅលុបអក្សរនោះទៅ! លឿនឡើង! លុបបណ្ដាសានោះទៅ!»
គេស្ទុះ​រត់ទៅក្បែរគល់ឈើ។ អក្សរបុរាណមួយជួរច្បាស់ក្រឡៅដៅនៅកន្លែងដដែលនោះ ដូចដែលគេធ្លាប់ឃើញ គ្រាន់តែ​ពេលនេះគេអានមិនដាច់ ព្រោះមិនមែនជាអក្សរសម្រាយ។
«ខ្ញុំគ្មានអ្វីទាំងអស់! មានតែបាតដៃទទេ! ធ្វើម៉េចទៅ ខ្ញុំបានស្អីលុប!»
គេស្រែកហាក់អន្ទះសា ស្រាប់តែមាន​សំឡេង​ផ្សេង​ឆ្លងឆ្លើយមក៖
«ប្រើស្ពាន់នោះទៅ! គាថា​បន្ទះស្ពាន់នោះ!»
នេះមិនមែនជាសំឡេងចម្លែកទេ គេបែរក្រោយក៏ឃើញនាង​។ នារីគួរអាណិតដែលបានប្រគល់នូវបន្តោងស្ពាន់មកឲ្យគេ។
«ឆាប់ឡើង លុបវាទៅ!»
គេបែរមកវិញ លូកទៅក្នុងហោប៉ៅខាងឆ្វេង។ ពិតហើយវានៅទីនោះដដែល អ្វីដែលនាងបានឲ្យគេ គេរក្សាទុកមិនប្រហែសទេ។
ក៏គិតមិនយល់ ថាហេតុអីនាងមិនឲ្យឪពុកនាងលុបបណ្ដាសានោះទៅ?
គេយកវាចេញមក ហើយចាប់ផ្ដើមកោសលុប។
មិនទាន់បានកោសផង ពន្លឺនៃគាថានេះបញ្ចេញ​អានុភាព​មក​រលុបបណ្តាអក្សរបុរាណដែលនៅគល់ដើមឈើទាល រលុបម្តងមួយៗដូចប្រើជ័រទៅលុបសំណៅខ្មៅដៃ​ពិតៗ។
«អញសួរគេហើយ! សាស្ត្រាចារ្យម្នាក់ចេះអក្សរបុរាណ គាត់និយាយថា អក្សរនេះមាន​ន័យថា គ្រប់យ៉ាងមានទីបញ្ចប់! វាជាកំណាព្យមួយក្នុងចំណោមជាតិនៃព្រះពោធិសត្វសម្តែងថាគ្រប់យ៉ាង​លើលោកនេះរមែងមាន​ទីបញ្ចប់!»
គេឮសំឡេងមិត្តរបស់គេនិយាយពាក្យនេះ​តែមើលមិនឃើញមិត្តទេ។
ចុងបញ្ចប់នៃកាលនេះ ទាសករស្រីមិនអាចសម្លាប់ខ្លួនបានទេ នាងចាប់ផ្តើមរលាយ​ហើយ ដូចពេលវេលាដែលធ្វើឱ្យរលាយរលត់ទៅ​នូបស្រមោលអតីតនានាដូច្នេះដែរ។ ទាំងដើមឈើទាលក៏រលាយបាត់ទៅតាម​នោះដូចគ្នាដែរ។
គេបែរក្រោយសោយសោមនស្ស គឺចង់​មករកមើលនារីគួរឲ្យអាណិតវិញ ប៉ុន្តែនាងក៏ចាប់ផ្ដើមរលាយរូបទាំងញញឹម។
«បណ្ដាសាចប់ហើយ គ្មានអ្នកណារងគ្រោះទៀតទេ!»
នាងនិយាយពាក្យចុងក្រោយនេះ មុនពេលរលត់បាត់ទៅក្នុងបរិយាកាស។
មិនដឹងថាពេលវេលាកន្លងទៅយូរប៉ុនណា​….សាជាថ្មីគេភ្ញាក់ដឹងខ្លួនមកវិញហើយ​ពិនិត្យ​ឃើញខ្លួនឯងនៅក្នុងផ្ទះមួយមានម្តាយឪពុកញាតិមិត្តជាច្រើននៅក្បែរៗ……
ទីនេះគឺជាផ្ទះរបស់ខ្លួន! មិត្តភក្តិរបស់ខ្លួនកំពុងឈរជាក្រុមនៅខាងក្រៅរានហាល ….
«ខ្ញុំនៅឯណា?»
បានសម្រេចហើយ! អ្វីៗទាំងអស់យើងដោះស្រាយបានហើយ!
នេះគឺជាសំឡេងដែលគេមិនដែលស្គាល់ ប៉ុន្តែនឹកឃើញឡើងវិញធ្លាប់ឮ។
ជាសំឡេងដែលគេបានឮ ស្រែកដាក់ត្រចៀកថា «លុបបណ្ដាសានោះទៅ! លុបអក្សរនោះទៅ!»
គាត់​គឺជាបុរសចំណាស់ម្នាក់ដែលមានសក់ជាសំណុំ​កណ្តាញ់លើក្បាល និងស្លៀកពាក់ដូចជាអ្នកកាន់សីល។
បន្តិចមកអ្នកនិពន្ធដឹងថា  គ្រួសារគេបាននាំគេមកស្រាយ​បណ្ដាសានៅផ្ទះ ក្រោមការជ្រោមជ្រែងនៃលោកគ្រូបុរាណម្នាក់នេះ។
គ្រប់យ៉ាងចាប់តាំងពីពេលដែលគេសន្លប់នៅផ្ទះរបស់កេសនានិងឪពុកនាង រឿងនៅក្នុងមន្ទីរពេទ្យ​ និងរឿងនៅវាលភក់មិនមែនជាការពិតទេ ជាសុបិន។
ឯនេះក៏មិនមែន​ជាសុបិនធម្មតាៗដែរ ជាការបណ្តើរវិញ្ញាណគេឱ្យចូលទៅដោះស្រាយបញ្ហា ដោយទុករាងកាយផ្ញើទៅនឹងគ្រូបុរាណ​ម្នាក់នេះ។
«មនុស្សស្រីនោះពិតជាបានស្លាប់មែនទេ? ឪពុកនាង​?»
មិត្តភក្តិរបស់គេងក់ក្បាលទាំងក្រៀមក្រំហុចកាសែតជាច្រើនមកឲ្យគេអានខ្លួនឯង។
គេងាកទៅសួរលោកតាសក់កណ្តាញ​ខ្លីថា៖
«ហេតុអី បានជានាងមានរបស់នេះមកឱ្យគេ គឺបន្តោងស្ពាន់នោះ?»
លោកតាពន្យល់ថា៖ «ព្រោះការដោះស្រាយបញ្ហាផ្លូវងងឹតទាំងអស់មិនមែនប្រើតែក្បួនមួយទេ!  ត្រូវការមនុស្សដែលមាននិស្ស័យ នាង​មានរបស់នេះ​ តែពុកនាង​ឬនាង​មិនអាចទៅធ្វើទេ!»
បានន័យថា រឿងនិទាននោះមានពិតមែន?
«មានដូចគ្មាន!»
គាត់ឆ្លើយ។
«ខ្ញុំមិនយល់ទេម៉ែ»
គេងាកទៅសួរម្តាយ​តែគាត់មិនមាត់បានត្រឹមអង្អែលក្បាលកូនប្រុស។
ក្រោយមកច្រើនខែ គាត់បានប្រាប់ថា​ពី​បុរាណណាចារយូរណាស់មកហើយ ខ្មែរយើងមានជំនឿថាមនុស្សជិតស្លាប់អាច​ដាក់បណ្ដាសា ជាពិសេសអ្នកដែលស្លាប់ដោយអយុត្តិធម៌ ហើយការដោះវិញ​គង់ពិបាកណាស់ អាស្រ័យទៅលើមនុស្សមាននិស្ស័យ ក្នុងការដោះស្រាយហើយនឹងប្រើរបៀបត្រឹមត្រូវ ។
រាត្រីកាលចូលមកដល់ អ្នកនិពន្ធបានអង្គុយនៅនឹងតុសរសេរសម្លឹងទៅព្រះចន្ទនៅខាងក្រៅ។
គេចាប់ផ្តើមនូវតួអក្សរដំបូងបង្អស់សម្រាប់សៀវភៅរឿងថ្មីរបស់ខ្លួន «កេសនា តួស្រីក្នុងរឿងព្រេង» រួចថតផ្សាយ​ទៅលើបណ្តាញ​សង្គម។
សារលោតមកជាសារ​របស់ មុនី៖
«នៅសរសេរទៀត?!»
«ត្រូវហើយ! ហើយ….យើងថែម Tagline ទៀតថា បើនឹងអាន​ទេវកថា កុំប្រមាថសូត្របាលីក្នុងនោះលេងសើច!»
ចប់ដោយបរិបូរណ៍
រឿង តួស្រីក្នុងរឿងព្រេង​(ពេជ្រ​ បណ្ឌិត) ភាគទី៥
អ្នកនិពន្ធក្រោក​មកបើករនុក…..
ស្មាន​ថាអ្នកណាលេងសើច តាមពិតជាពូមឿនបង្ហាញខ្លួននៅខាងក្រោយទ្វារនេះដោយទឹកមុខស្លេកស្លាំង។
គាត់វាចាញ័រទាំងរាដៃផង៖
«កុំអាន! កុំអាន! ពាក្យនេះនឹង​នាំមកនូវរឿងវិនាស! កុំអានវាឲ្យសោះ !»
គេសម្រួលចិត្ត​ដែលញ័រទ្រូងដូចគ្នា​ទៅតាមស្នូរគោះទ្វារ។ កវីកំលោះដកដង្ហើមឃូរៗសម្រួល​ខ្យល់ហើយទើបនិយាយមួយៗ៖
«ចូលសិនមកពូ! ចូលមក! មានរឿងអីក៏តក់ក្រហល់ម្ល៉េះ ?»
បុរសឈានចូលមកក្នុងយឺតៗហើយរេភ្នែកសម្លឹងជុំវិញខ្លួនយ៉ាងញាប់នឹងដោយប្រុងប្រយ័ត្នខ្ពស់។
« ពូក៏ដឹងដែរថា ដីធ្លី វាលល្បប់ ភូមិក​រទីនេះសំខាន់យ៉ាងណាសម្រាប់ជីវភាពរស់នៅរបស់ប្រជាកសិករយើង! សូម្បីតែប្អូនស្រីពូ គាត់ចង់ចេញពីកន្លែងមានការងារធ្វើនេះព្រោះខ្លាច បាក់ស្បាតតែពូដឹងហើយថាការងារមិនងាយរកបានទេ  អ៊ីចឹង ហេតុអីបានជាយើងមិនចូលដៃ​គ្នា​រកការពិតដើម្បីឲ្យអ្នកភូមិបានត្រលប់មកប្រកបរបរស្រែចម្ការនៅទីនេះវិញកុហកទៅ?!»
«រឿងកើតឡើង៥០០ឆ្នាំហើយលោកគ្រូ!​មិនមែន​ម្ង៉ៃពីរទេ!​រដ្ឋការច្រើនជំនាន់ហើយគេធ្វើតំបន់នេះមិនបែកផង!»
គាត់ដៀងមកមើលscreenទូរសព្ទគេទាំងបើកភ្នែកក្រឡោតធំៗ សំណូមពរគេញាប់មាត់៖
«លុបចោលវាទៅ!​លុបចោល​ភ្លាម! វិទ្យាសាស្ត្រ គឺជាអនាគតយើងមិនដែលដឹងមុនទេលោកគ្រូ ប៉ុន្តែអតីតកាលយើងឆ្លងកាត់រួចហើយ មនុស្សស្លាប់បាត់ហើយ!»
គេទាញ​យកទូរសព្ទមករារាំងលាក់វិញ​ជាសញ្ញាថាគេមិនលុបដាច់ខាត។
«អក្សរនេះ​សំខាន់ណាស់សម្រាប់ការនិពន្ធនិងការបោះពុម្ពរបស់ខ្ញុំ! ខ្ញុំនឹងបង្ហាញ​ពិភពលោកថា​អក្សរនេះជារបស់មនុស្សមានល្បិចណាម្នាក់សរសេរឡើង​មិនមែន​ខ្មោចបណ្តសារស្អីទេ ជាអក្សរដែលខ្ញុំអានដាច់​ មិនមែនសល់មក៥០០ឆ្នាំឡើយពូ ក្មេងថ្នាក់ទីបីក៏សរសេរបានដែរ!  កេសនាភ្លេចមិនបានពាក្យ​អាឃាត! ឆ្កួតយកស្អី​ពាក្យនេះមិនមែនភាសាបុរាណទេ!»
ឆឺង……
អំពូលភ្លើងនៅខាងក្រៅរបៀងផ្ទះកម្ចាយ….អំពូលផ្សេងទៀតរលត់ឈឹបទាំងអស់….
គេបានអានវាគ្រប់បីលើកហើយ……ទាំងមិនជឿ ទាំងគ្មានចេតនា និងដោយមិនដឹងខ្លួនទេ ទាំងនេះ​កើតមាន​ព្រោះចិត្តមានៈ។
«វា! វាមកដល់ហើយ! ជួយ….!»
គាត់និយាយខ្លីៗ ហើយបែរខ្នង​ខ្វាកឲ្យយុវបុរសយើង មុខគាត់ពិនិត្យទៅសួនក្រៅ​ដោយញាប់ញ័រ ខណៈ គ្រប់យ៉ាង​ទៅជាងងឹតសូន្យ។
«អាចង្រៃ!​ វ៉ៃបំបែកអំពូល​ បិទឌីហ្សង់ទ័រ​ មិនធ្វើឲ្យទំនងផងអានេះ!»
អ្នកនិពន្ទ​មួហ្មង​ចង់ដឹងការពិតណាស់​គេនិយាយបែបនេះហើយស្រវាយកពិល និងទូរសព្ទ​​ស្ទុះចោល​ពូមឿនចេញមកក្រៅបន្ទប់។
នៅសួនខាងក្រៅ ក្រោមស្បៃរាត្រី​នៃយប់រនោច សូម្បីស្រមោលសត្វឆ្កែឆ្មាមួយ​ក៏គ្មាន​ កុំថាឡើយដាន​អ្នកណាដែលបាន​មកវាយបំបែកសូឡាមុននេះ​។
បុរស​ចុចពិល​គ្រវាស​រេរកពិនិត្យ​ក្រែងមាន​សល់វត្ថុតាង…..ទាំងញាប់ញ័រដៃជើងព្រោះកំហឹង​ ស្រាប់តែនរណាម្នាក់បង្ហាញខ្លួនពីក្រោយខ្នងគេ។ មើលពីនេះ​ហួសអណ្តូងទឹកទៅប្រមាណជា​១០ម៉ែត្រ គេស្គាល់ភិនភាគអ្នកនោះ….
«កេសនា?»
គេបែរក្រោយឃើញក្មេងស្រីម្នាក់ ដែលគេទើបនឹង​បានជួប​ហើយក៏ជាអ្នកដែលបានបង្ហាញគេនូវអក្សរឆ្លាក់លើដើមស្រឡៅអស់ទាំងនេះ។
ចាកចេញពីពូមឿននេះ​ គេ​មានបំណងជាស្រេចថា នឹងទៅជួបនាង រកឪពុកនាង​សួរនាំ​ទាំងយប់ខ្ចិលដេក​តែម្តង នឹងបាន​ជជីក​អំពី​រឿងអាថ៌កំបាំងទាំងអស់នោះ ស្រាប់​តែពេលនេះ នាងបែរជាឃើញ​មកបង្ហាញខ្លួននៅច្រកចូលនៃផ្ទះសំណាក់បារាំងដោយឥតព្រាងទុក​ តើនាង​មកដោយរបៀបណា​ដើរហើរ​បែបនេះហាក់ដូចមិនខ្លាចអីសោះ?
នាង​ឮគេហៅក៏​ដឹងថាគេឃើញនាង​ទើបស្រីតូចម្នាក់នេះ​រត់ស្មេរ​ចាកចេញ​សំដៅទៅចម្ការ។
ខណៈសភាពរបស់នាង​មិនព្រមឆ្លងឆ្លើយ​បែរជារត់ចេញ ធ្វើឲ្យប្រាថ្នា​នៅស្ងៀមរិះគិតសិន….ហេតុអ្វី​នារីនេះ​នៅសុខៗមកក្បែរៗផ្ទះសំណាក់ នាង​នឹកយើង ឬមានអ្វីសំខាន់ចង់មកប្រាប់ ឬមកតាមព្រោះខ្លាចយើងអានពាក្យបម្រាមអស់ទាំងនោះ?
ស្រមោលខ្មៅមួយ រត់ចេញមកពីទីងងឹត​ប្រដេញ​តាមពីក្រោយខ្នងកេសនាទៅ អ្នកនិពន្ធឃើញច្បាស់។ សារជាថ្មី ជំនួសឲ្យអារម្មណ៍​សង្ស័យថាហេតុអ្វីនាង​មកនេះហាក់ចង់ឲ្យគេ​​ចេញទៅតាម? នាងជាអ្នកដែលបំបែកអំពូលសូឡានៅផ្ទះសំណាក់ឬអ្វី? តែបើនាង​មានបំណងអាក្រក់ យើងទៅជួបនាងពីរដងហើយនាងមិនបានធ្វើអ្វីទេនាពេលនៅតែពីរនាក់។
ប្រាថ្នាស្រែកគំហកខ្លាំងៗ៖
«អ្នកណា?»
អ្នកនិពន្ធស្រែកឡើងនេះ គេមានបំណង​ឲ្យនាងបាន​​ឮ ហើយពញ្ញាក់​ទាំងពូមឿននៅខាងក្នុងផងដែរ រួចទើបខ្លួនឯងរត់ត្របាញ់ជើងទៅតាម។
គេមិនបានព្រឺសម្បុរភ័យខ្លាចទេ ក្នុងចិត្ដគេ គឺមនុស្ស​ស្រមោលខ្មៅដែលប្រដេញស្រីស្អាតទៅ​កំពុងនាំគ្រោះថ្នាក់ដល់នាង​។ ប្រាថ្នាយល់ថា នោះអា​ចជាអ្នកភូមិណាក្បែរនេះ ដែលនៅពីក្រោយ​រឿងគ្រប់យ៉ាង​ដោយ​សំងំ​ធ្វើ​អ្វី​ម្យ៉ាងអាថ៌កំបាំងគួរឲ្យសង្ស័យ លើផ្លូវក្បែរផ្ទះនេះ ក៏អាចជាអ្នកដែលបានវាយបំបែកអំពូល និងបិតកុងតាក់ភ្លើង។
គេ​រត់ប្រដេញតាមទៅ ឯអ្នកនោះក៏ដូចជាមានចេតនាឲ្យប្រាថ្នារត់ប្រដេញតាមឆ្ងាយឡើងៗ។ ទិសដៅរបស់គេគឺព្រៃ​ចុងភូមិហួសទាំងវាលល្បប់ ដល់ប្របមាត់ស្ទឹង​ទៅហើយ។ តំបន់នោះគ្រោះថ្នាក់ព្រោះមិនសូវមានមនុស្ស​ដើរទៅ អាចផុង អាច​ធ្លាក់អន្លង់ព្រោះពេលនេះយប់ជ្រៅផង។
​« យើងមិនទៅទេ ! »គេគិតក្នុងចិត្តដូច្នេះមែន ប៉ុន្តែបែរជាបន្តរត់មិនឈប់ព្រោះគិត​ពីនាង។
មិនយូរទេ​អ្នកនិពន្ធ​ចូលកាន់តែកៀក ៖
«ឯងឈប់ភ្លាម! យើងដឹងថាអីនៅពីក្រោយរឿងទាំងអស់នេះ! តើឯងធ្វើរឿងទាំងអស់នេះដើម្បីអ្វីទៅ?»
មនុស្សនោះបានឈប់មែន។
គឺជារាងកាយខ្ពស់ចង្គ្រោងមួយ ជាមនុស្សច្បាស់ណាស់ គ្មាន​ខ្មោចឯណាទេ។ មួយទល់នឹងមួយ​អ្នកនិពន្ធមិនខ្លាចអ្វីទាំងអស់ ស្រីស្រស់វិញបាត់ទៅណាក៏មិនដឹង។
គេរេរកនាង​មិនឃើញ ក៏ធូរចិត្ត​គិត​ថានាង​មានសុវត្ថិភាព​ហើយ ។ បុរសងាកមក​ជននៅចំពោះមុខ​។ ស្លៀកពាក់ខ្មៅរលង់ឃុង មិនចង់ឲ្យគេដឹងអត្តសញ្ញាណ មានម៉ាស់ខ្មៅទៀត ។ យុវកម្លោះចុចពិល​ពិនិត្យពិច្ច័យឃើញជននេះមិនមែន​មនុស្ស​ខ្លួនធ្លាប់ស្គាល់ទេ​តែក៏មិនមាន​វ័យតិចដែរ។ គេថែមទាំងមាន​ពាក់អ្វីម្យ៉ាងបន្ថែម​នៅលើដើមដៃទាំងសងខាងជាសន្លឹកក្រណាត់​ទន់ល្មើយ ​ធ្វើដូចជាស្លាប ឬអាច​ធ្វើដូចជាវិញ្ញាណ ដែលអណ្តែតបានពេល​ត្រូវខ្យល់បក់រវិច? ​បន្លំថា​មិនមែនមនុស្ស ? ប៉ុន្តែសម្រាប់ប្រាថ្នា គេគឺជាមនុស្សគ្រាន់តែជាមនុស្ស«មិនល្អ» ដែលតុបតែងខ្លួនបែបនេះ។
«ឯងជាអ្នកណា!​ ឲ្យយើងដេញមកមានបំណងអី?!»
រឿងដែលសំខាន់គឺនៅលើដៃស្តាំ​ មានកាន់កាំបិតផ្គាក់ដ៏ធំមួយ ហើយកំពុងតែយារកាប់មកសំដៅម្ចាស់ពន្លឺ។
អ្នកនិពន្ធរបូតពិល…..ទន់ជើងផ្ងារក្រោយ ប្រើដៃជំនួសជើងវារគេចចេញ ពីការយារកាប់លើកទីពីរ…..
«ហេតុអី…..ចង់សម្លាប់ខ្ញុំ? ឯងជានរណា?»
គេចាប់ផ្ដើមបែរខ្លួន​វារនៅលើដីយករួចខ្លួន គឺវារ​ថែមទៀតជាមួយ​សន្ធឹក​កាំបិតយារមកវឹប។ រហូតដល់កាំបិតទំនងជាភ្លាត់របូត​ជាប់នៅលើដី បានជា​មិនឮចោលមកទៀត ធ្វើឲ្យ​គេ​ប្រញ៉ាយព្រះធរណី ទ្រ​ខ្លួន​ដ៏ធ្ងន់ស្រវាទៅមុខ​ទាំងតក្កមាមិនដឹងថាវារបានឆ្ងាយប៉ុនណា។
ស្នូរកាំបិតចប់​ឯសន្ធឹកជើងនៅបន្តមកតាម…..របស់មួយតូចទន់បោះមកដល់ចំ​ប្រលោះកខ្លួន ។ មុនពេលញាណសម្គាល់ដឹងថានោះជាខ្សែ រាងកាយអ្នកនិពន្ធត្រូវ​ប្រទាញ​ឡើងទៅលើសឹងផុតដង្ហើមភ្លាម​ស្រែកលែងចេញ​រួចទៀត។
«…. ហើយពេលអញស្លាប់ទៅ អាឯងនឹង​យកសាកសពរបស់អញ ទៅព្យួរទុកលើដើមនោះ ព្រមទាំងប្រាប់អ្នកភូមិថា នេះគឺជាវិញ្ញាណជាអ្នកសម្លាប់!…..តែធ្វើអ៊ីចឹងដើម្បីអីទៅ??»
គេស្រែកឮៗបែបនេះ​ ទាំងមិនអស់ចិត្តតែស្រែកមិនចេញ​ទេ។
ស្របពេលដែលបំពង់ក​តឹង​ដង្ហើមរកតែផុត ដៃជើង​គាំងៗ​ខួរក្បាលលែង​គិត​អ្វីបានដោយសារអំណាច​ខ្សែចំណងពេជ្រឃាតចាប់ផ្ដើមតឹងកំណាច​អូសទាញរាងកាយគេឲ្យក្រោកឡើងផុតដីនោះ កំលោះដឹងថា
កម្លាំងដែលមនុស្សនេះកំពុង​ប្រើ ទោះបីជាមនុស្ស​វ័យ​ចាស់ប៉ុន្តែមានភាពមហាសាលដូចជា​ឬទ្ធានៃពួកខ្មោចព្រាយបិសាចក្នុងនិទានកុហកដែរ។
ម្រាមដៃទាំងដប់របស់អ្នកនិពន្ធគាំងត្រង់ជុំវិញ​កខ្លួន ខំប្រលេះ​ត្រដរទាញ​ចំណងចេញ​ប៉ុន្តែឥតប្រយោជន៍ វាក៏រួមទៅៗ …..មរណានៅនឹងមុខហើយ…..
គេដឹងថា គ្មាននរណាអាចមកជួយ គេទេ ….ភឹង ខ្សែដាច់របូត រាងកាយគេដួលថ្មោល​ផ្កាប់សារជាថ្មី​ទៅលើព្រះធរណី…..ទម្រាំគេដកដង្ហើមបានមកវិញ​និង​ដឹងថា​ឈឺណាស់….ច្រមុះចេញឈាម​ខាប់ និងជះចំហាយផ្សារខ្ទោក,….
«ពុកថាមិនសម្លាប់គាត់ទេ!»
«ខ្មោចចូលវាហើយ!​ ទុកវាទៅ នឹងមាន​មនុស្សស្លាប់ច្រើនទៀត!»
«តែគាត់បានសន្យាថាចូលស្តីដណ្តឹងខ្ញុំ!»
ឮសំឡេងនាង….ស្គាល់នាង​ហើយ! ស្គាល់ច្បាស់ណាស់…..សូម្បីពេលនេះ​សល់ត្រឹម​ហាសិបភាគរយនៃញាណដឹង ប៉ុន្តែ គេជឿថា នាងពិតជាតួអង្គមួយ​គេ​ត្រូវបានបង្កើតឡើងមកជាអន្ទាក់ដាក់គេ។ បទចម្រៀងក្រោយម៉ោង១២ ភ្លើងគប់​ស្រីស្អាតកណ្តាលអធ្រាត្រ ឯងជាអ្នកនិពន្ធងងើលម្នាក់ ដែលពេលនេះ​មិនអាចរស់រហូតដល់ដឹងពីការពិតពីក្រោយនិទានចាស់របស់ភូមិនេះ​ជារៀងរហូត។
ទឹកភ្នែកនិងឈាមកំពុងស្រោចមកលើធរណី។ ទោះបីជានាង​បានវាយផ្តាច់ចំណងដែលទាក់កផ្តាច់ដង្ហើមគេ  តែឥឡូវនេះ​ក៏គេនៅគ្មានកម្លាំងនឹង​តដៃអ្វី​ឬ​តស៊ូរត់ដូចមុនបាន​ទៀតទេ​។ កាំបិតផ្គាក់ជាអំណោយចុងក្រោយសម្រាប់ឯង ….គេគិត​ម្នាក់ឯងដោយអស់សង្ឃឹម…ស្ដាយណាស់ដែលខ្ញុំមិនអាចមានជីវិតបន្តដើម្បីសរសេរអំពីវា….តាមពិតមិនដឹងថាបុរសចំណាស់ម្នាក់នេះជានរណា…..ឪកូននេះមាន​អតីតកាលបែបណាបានជាគ្មានអ្នកណា​អះអាងថាស្គាល់ពួកគេ?
គេខំនិទានរឿងចង្រៃទាំងអស់នេះមកបន្លាចមនុស្ស ហើយ ធ្វើជាមកល្អនឹងខ្ញុំ ប៉ុន្តែឪពុករបស់គេក៏មកសម្លាប់ខ្ញុំ?
ត្រូវហើយ! ​នាង​បោកខ្ញុំឲ្យថតបាលីនោះយកមកអាន​បីដង​ ស្អែក​ឡើង ពេលពូមឿន​ឃើញ​សពខ្ញុំ​គាត់នឹងគិតថា ខ្ញុំប្រមាថបាលីដើមឈើទាលទើបត្រូវស្លាប់ខ្លួន?
ទោះគ្រប់យ៉ាង​មិនអាចបកក្រោយ ក៏ប៉ុន្តែខួរក្បាលគេនៅដឹងនិងគិត​ចច្រប់មិនព្រមដេក​ដួលតាមរាងកាយនៅឡើយ។ តែគេទ្រាំបានយូរប៉ុនណាទៅ? បុរសអ្នកនិពន្ធយល់ថា គេជិតស្លាប់ហើយ ព្រោះមនុស្សជិតស្លាប់ចង្វាក់បេះដូង និងដំណើរឈាមរត់ថយចុះជាបន្តបន្ទាប់រហូតកម្រើក​បញ្ជាអវៈយវៈលែងបាន។ ខួរក្បាល និងសរីរាង្គទាំងមូល ទទួលបានអុកស៊ីហ្សែនចូលមកតិចឡើងៗជាងអ្វីដែលមនុស្ស​ត្រូវការរហូតដល់វិនាទីនៃការគ្រប់គ្រងដង្ហើមត្រូវបាត់បង់ គេហត់ណាស់…..​គ្មានអ្វី​តវ៉ាទេ បុរសនេះរក្សាភាពស្ងប់ស្ងាត់លើធរណី……។
នៅក្រោមភាពទុក្ខសោកនិងសេចក្ដីអស់សង្ឃឹមរបស់ខ្លួន គេស្រាប់តែកម្រើកស្មា​ភ្ញាក់ដឹងខ្លួនឡើងវិញ។ ប្រាថ្នា​ដកដង្ហើមលំបាកលំបិន និងរកឃើញខ្លួនឯងកម្រើកមិនរួចឡើយ។
ដៃទាំងគូត្រូវចងទៅក្រោយដូចស្លាបសេក?
អ្នកនិពន្ធបើកភ្នែកឡើងមកព្រឹមៗត្រដរប្រឆាំងការ​ឈឺចាប់ក្នុងក្បាលដែលរាលមកពី​​ខ្ទង់ច្រមុះបាន​បោកលើដី​យ៉ាងដំណំមុននេះ។
នៅពីមុខក្រសែភ្នែក ស្រអាប់ព្រឹល…..
«ធ្វើអីខ្ញុំ? គិតធ្វើអីខ្ញុំ?!»
គេនិយាយឡើងនៅពេលដែលប្រមូលស្មារតីមកវិញបានច្រើនជាងមុនហើយឃើញមនុស្សស្រីកំពុងតែអង្គុយបែរខ្នងនៅលើកៅអីជ័រមួយក្បែរមាត់ទ្វារ។
ទីនេះ ជុំវិញនេះ គឺជាជញ្ជាំងក្តារឈើគេមិនធ្លាប់ស្គាល់ឡើយ។
ក្រឡេកជុំវិញខ្លួនបានដោយមិន ប៉ុន្មានក៏ដឹងឡើងវិញគ្រប់យ៉ាង​ថាសភាពគ្រោះថ្នាក់នៅបង្កើយ ប៉ុន្តែសំខាន់គឺកជើង​ក៏ត្រូវចងភ្ជាប់គ្នា ដាក់អង្គុយផ្អែកផ្ទាល់លើដីកណ្ដាលផ្ទះ ។
ចំណងរបស់គេប្រហែលជាត្រូវ​ភ្ជាប់នឹងសសរ កណ្តាលផ្ទះហើយមើលទៅ ទោះបីជាគេបែរមិនបានប៉ុន្តែខ្នងគេដឹង ។
«លែងខ្ញុំ! នាំគ្នាធ្វើអីខ្ញុំ? »
គេស្រែកស្អកស្អាទាំងដឹងការណ៍គ្រប់យ៉ាងថា តាមពិត ពីរនាក់ឪពុកនិងកូនជាមនុស្សអាក្រក់នៅពីក្រោយពាក្យចចាមអារ៉ាមមិនពិតទាំងអស់ក្នុងភូមិនេះ។
នារីនោះពេលឃើញគេដឹងខ្លួន​ក៏ប្រញាប់បែរមក​លើកម្រាម​មួយចង្អុលទ្រមាត់ខ្លួនឯង …ស៊ូត…ជាសញ្ញាឲ្យយុវបុរសរម្ងាប់ចិត្ត​រក្សាភាពស្ងប់ស្ងៀម។
​សភាពនាងដូចចង់ព្រមាន​ថាមានអ្នកណានៅក្បែរៗនេះ​ដែលអាចស្តាប់ឮ។
រឿងអីយើងត្រូវធ្វើតាមនាងប្រាប់? គេ​គិតទាំង​មានៈនិងទាំងចិត្តគេសែនអន្ទះសា ហើយស្រែកអស់ទំហឹងឡើង៖
«ជួយ! ជួយផង! ជួយផង!​ពូមឿន!មាន​អ្នកណានៅក្បែរនេះទេ?»
កេសនា​រលះរលាំងចុះមកអង្គុយដោយទឹកមុខស្រងូតក្បែរជើងនាយ។ ជាមួយទឹកមុខបារម្ភ​នាងខ្សឹប៖
«នៅជុំវិញណេះគ្មានភូមិទេ មានតែពុកខ្ញុំ! ​​បងឯងស្រែកឮៗ​ដូចហៅគាត់មកផ្ទះវិញអ៊ីចឹង!»
ទឹកមុខនាង​នៅតែស្លូតបូតដូចកាលពីយប់ម្សិលម្ង៉ៃដែលអ្នកនិពន្ធបានជួបនាងជាលើកដំបូងក៏ដោយ​ក៏​ចិត្តនាយស្អប់នាងណាស់  គេមិនគិតថា អ្វីៗនឹងល្អឡើងវិញ​សម្រាប់ខ្លួននោះទេ គេស្រែកគំហក៖
«តើចង្រៃនោះទៅណា?ប្រាប់ឲ្យដោះលែងខ្ញុំឮអត់ទេ!  ខ្លួនឯងហ្នឹងហើយ យកកាំបិតមកកាត់ចំណងខ្ញុំចេញ! ខ្ញុំត្រូវការត្រលប់ទៅផ្ទះវិញ! កុំបង្ខាំងមនុស្សធ្វើអ៊ីចឹង! អាចមានទោសធ្ងន់!»
« ពុករបស់ខ្ញុំគាត់ត្រូវវិញ្ញាណចូល! »នាង​ថាទាំងស្រពោនស្ងប់។ បុរសមីងមាំងនឹងសម្តីនេះ គេបង្អង់ភាពតក់ក្រហល់មួយអន្លើសិនពិនិត្យ​របៀបនារីតូចដែលកំពុងនិយាយបន្តទៀត«គាត់ចេញទៅព្រៃបាត់ហើយ!​ទៅជីកក្តួច!»។
នាងនិយាយប៉ុណ្ណេះធ្វើឲ្យសុភាពបុរសប្រញ៉ាប់ប្រញាល់ងាកទៅសម្លឹងខាងក្រៅ។ ថ្មើរម៉ានហើយ? ម៉េចមេឃនៅតែងងឹត? មានន័យថា គេទើបតែសន្លប់មុននេះ ហើយក៏ដឹងខ្លួនមកវិញភ្លាម​?
បុរសកំណាចនោះមិនដឹងជាទៅដល់ណាហើយមានបំណងចង់ធ្វើអ្វីតទៅទៀតនោះទេ ដឹងតែថា គ្មានអ្វីល្អឡើយ។
« គិតធ្វើអីខ្ញុំ?» គេសួរសំណួរ​ដដែល​ទាំងខំ​រើ​រូសបែកញើសពាសពេញរាងកាយ។ ស្របពេលនោះចំណងក៏ហាក់ដូចជាកាន់តែតឹងតែងទៅៗ។
នារីនេះ ធ្វើមុខក្រៀមស្រពោនងាកសម្លឹងជុំវិញខ្លួនដោយប្រុងប្រយ័ត្នដូចគ្នា ម្តងម្កាលក៏ងាកសម្លឹងទៅរកមាត់ទ្វារដែលបើកចំហចោល ដូចជាកំពុងបារម្ភខ្លាចឪពុកនាងវិលត្រលប់មកវិញភ្លាមៗហើយកម្រោលចូលនឹងធ្វើអ្វីម្យ៉ាងទៅលើអ្នកជាប់ចំណង​ម្នាក់នេះ ។
មិនយូរទេនាង​ចាប់ផ្តើមបែរក្រោយមកពន្យល់នាយ៖
«ពុកខ្ញុំគាត់ត្រូវវិញ្ញាណចូល!  គាត់ត្រូវបានសម្លាប់មនុស្សរាល់ពេលវិញ្ញាណស្រីបុរាណនោះបញ្ជាគាត់!»
គេចំហរមាត់ភាំងលែងរើ។
ទឹកមុខនាង​បារម្ភណាស់ សម្លឹងមកនាយ​យើង បញ្ជាក់ថានាងក៏កំពុងភ័យខ្លាច​ពុកនាងមកវិញដូចគ្នា៖
«អ៊ីចឹងម៉េចក៏មិនលែងខ្ញុំទៅ ហាស់ម៉េចក៏មិនលែងខ្ញុំ ?»
គេខ្សឹបៗ​និយាយទាំងសំណួរជាច្រើនជំពូកដក់ជាប់ក្នុងខួរក្បាលរបស់គេ។ ទោះបីជាគេមិនជឿពាក្យវិញ្ញាណឬមិនជាច្រើននាងកំពុងលើកមកនេះ ប៉ុន្តែចំពោះមុខ គេដឹងថា ពេលវេលាខើចណាស់ នៅជាប់ចងបែបនេះមាន​អីស្រណុកទៅ ។
រកមធ្យោបាយនៅក្នុងការលួងលោមនារីតូចម្នាក់នេះ ឲ្យដោះលែងខ្លួនមុនពេលឪពុកនាងមកដល់ទើបជាជម្រើសចាំបាច់។
គេមិនសួរនាំដំណើរទំនងអីទាំងអស់ បែរជាសង្ខុញ​ក្នុងសំឡេងទាបខ្លាចមានអ្នកឮពិសេសឪពុកនាង៖
«លែងបងឮអត់? យកកាំបិតមក អីក៏បាន បណ្តាច់ខ្សែទៅ!»
នាង​មិនធ្វើ និងមិនកម្រើកទៅ​ណាឲ្យ​ដូចទៅនឹង​ការចង់បានយ៉ាងអន្ទៈសាររបស់គេសោះ។
«ខ្ញុំលែងបងមិនបានទេ!»
« ហេតុអី? ឪពុកយើងបានសម្លាប់បងឆោម ហើយយកគាត់ទៅចងនៅលើដើម​នោះមែនទេ រួមដៃជាមួយ​យើងមែនអត់?​ធ្វើដើម្បីអី?!»
«ខ្ញុំមិនដឹងទេ!»
ពាក្យ​ថាមិនដឹងថាចប់កាលណា នាងក៏បែរខ្នងចេញ ហាក់ដូចជាប្រឹងលាក់កំបាំងទឹកមុខខ្លួនឯង។
យុវកំលោះយើងដឹងថា អាការៈនាង​បានបញ្ជាក់ថា នាងប្រាកដណាស់ដឹងរឿងបងឆោម​ស្លាប់នេះ ប៉ុន្តែមិនព្រមសារភាព។
« គាត់មិនចង់ឲ្យមាន​អ្នកណា ប្រុសៗណាមកពាក់ព័ន្ធជាមួយខ្ញុំ ព្រោះថា ខ្ញុំមិនអាចរៀបការបាន!»
«ហេតុអី»
គេលែងច្រងាប់ច្រងិលរើចំណង​បែរជាស្ងប់ស្ងាត់សម្លឹងនាង​ភ្លឹកជាមួយសំណួរខ្លីគឺសួរទាំងហួសចិត្ត។
«ខ្ញុំមានសន្យាជាមួយខ្មោច!»
នាង​បែរមកវិញភ្នែករលោងដូចយំ។ ….គេចាប់ផ្តើម​លីលើសឹងតែ​ភ្លេចថាខ្លួនឯងកំពុងតែស្ថិត​នៅក្នុងចំណងផង។ គ្រប់យ៉ាងដូចជាការពិត…..គិតទៅទំនងដែរ….
«អ៊ីចឹងហើយបានជាពេលខ្ញុំពាក់អាវហូលទៅជួបនាងដោយចៃដន្យនៅលើវាលភក់ ពុកនាងក៏ច្រឡំថាជាបងឆោម ? ពេលដែលព្រហាមឡើង​បងឆោមលួចយក​អាវខ្ញុំពាក់លេង គាត់ក៏ចាប់បងឆោម​ទៅសម្លាប់មែនទេ?»
នាង​គ្រវីក្បាលតែមិននិយាយ​គិតពីសម្លឹងមុខនាយ។
ធុញណាស់ ធុញនឹង​រឿងឆ្កួតទាំងនេះ គេ​លែងរវល់នឹងសម្តីនាងឬអ្វីៗរបស់នាង​គ្រប់យ៉ាងដែលនាងនិយាយនោះទៀតហើយ។
«លែងខ្ញុំចេញទៅ​កេសនា មុនពេលដែលមានទោសច្រើនជាងនេះ! នាងយល់ទោសអត់? ចង់ជាប់ទ្រុងដែរ? ក្រែងបានរៀនជិតប្រលងបាក់ឌុបមែនទេ !ស្រាយខ្ញុំភ្លាមទៅ បើចាំដល់ពុកនាងមកដល់ គាត់នឹងសម្លាប់ខ្ញុំ! ពេលនោះហួសពេលហើយ! គាត់ក៏ក្លាយជាឃាតក ខ្ញុំក៏ក្លាយទៅជាខ្មោច! ឆាប់ស្រាយ​លែង​ខ្ញុំទៅណ៎ា ខ្ញុំសន្យាចេញពីភូមិនេះមិនត្រលប់មកវិញទេ!»
« តែបងនឹង​ទៅសម្លាប់មនុស្ស​នៅកន្លែងផ្សេងទៀត! »
នាង​យំរហាម​ពេលនិយាយ​ដល់ឃ្លានេះ។ បុរសអ្នកនិពន្ធក្រឡេកឃើញតែភ្នែករបស់នាង និងភាពស្លូតត្រង់ស្មោះត្រង់លើទឹកមុខនាង មិនមាន​ត្រង់ណា​ដូចជា មនុស្សវិកលចរិតនោះឡើយទោះណា​នាងកំពុង​តែបន្តនិយាយបណ្តា​រឿងរ៉ាវឆ្កួតៗដែលស្ដាប់មិនយល់។
«ប​ងឯងបានអានអក្សរ​ឆ្លាក់លើគល់ឈើនោះបី​ដងហើយ!  វិញ្ញាណ​បានចេញពីពុកមកនៅនឹងបងហើយ!»
«គឺនាងបោកបញ្ឆោតខ្ញុំឲ្យអានមែនទេ? អក្សរបុរាណស្អី? យើងឬពុកយើងទើបតែសរសេរវាឡើងមកមែនទេ? ឈប់កុហកទៅ វាគ្មានទេបណ្តសារអក្សរបុរាណស្អី!»
«ពុកខ្ញុំមិនចេះអក្សរទេ! គាត់សរសេរម៉ចេទៅ? ជឿខ្ញុំទៅ ពុកខ្ញុំខ្មោចចូលគាត់វេទនាណាស់! គាត់ធ្វើរឿងដែលគាត់មិនចង់ធ្វើច្រើនឆ្នាំមកហើយ ហើយក៏គ្មាននរណាព្រមមកដល់ភូមិនេះឬមកអានបាលីខ្មៅនោះជំនួសគាត់សោះ! គ្មាន​អ្នកណាជំនួស​យកវិញ្ញាណ​នោះចេញពីខ្លួនគាត់ទេ!»
នាង​យំ សោក​ក៏អ្នកនិពន្ធនៅតែស្ដាប់មិនយល់។
ទោះយ៉ាងណា ឃើញផ្ទាល់ភ្នែកទឹកមុខរបស់នាងដូចជាមនុស្ស​មានភាពស្មោះត្រង់ ហើយអ្វីដែលកំពុងនិយាយមក​មិនដូចជានាងកំពុងចេះលេងល្បិច​កុហកនោះទេ។
«ខ្ញុំអត់យល់ទេ!»
«មនុស្សស្រីក្នុងរឿងនិទាន​មានពិតប្រាកដមែន! យូរណាស់មកហើយនាង​ត្រូវស្លាប់ទៅទាំងឈឺចាប់! នាង​ស្បថថា នឹង​តែងតែបន្ត​ចូលក្នុងខ្លួនមនុស្សណាដែល​អាន​បាលី​នាង​សរសេរមុនស្លាប់ដើម្បីទៅសម្លាប់មនុស្ស​តាមនាង​បញ្ជា! នៅភូមិនេះ គ្មានអ្នកណាហ៊ាននៅទៀតព្រោះគ្រួសារអ្នកភូមិជំនាន់ដើម​បានជួបហេតុការណ៍អកុសលដូចៗគ្នា​តាំងពីជំនាន់ដូនតារបស់ពួកគេដែលអាចជាឃាតកៈ ឬជាគោលដៅនៃឃាតកៈ! ក្រោយមក​ បាលី នៅលើដើមឈើទាល នេះ​គ្មាននរណាហ៊ានអានវាបីដងឡើយដូច្នេះហើយព្រាយនោះនៅតែរស់នៅជាមួយតួខ្លួនឪពុករបស់ខ្ញុំ!»
«កុហក! និយាយកុហកសុទ្ធ!​បោក​សមណាស់! អក្សរនោះជាអក្សរសម័យ​ឥឡូវ មិនមែនជាអក្សរ​បុរាណទេ! វាជាល្បិចរបស់ពុកនាងធ្វើឡើងដើម្បីអីទៅ?»
« នៅរាល់ពេលដែលយើងអានវាបីដងហើយ វានឹងរលុបបាត់ពីដើមឈើទាលនោះ យើងត្រូវសរសេរសារថ្មី! អក្សរនោះជារបស់ខ្ញុំសរសេរ!»
«មិនពិត! និយាយកុហក!!! ទាល់តែជូនខ្ញុំទៅមើលបានខ្ញុំជឿ!»
«បងមិនជឿក៏មិនអីដែរ! ប៉ុន្តែឥឡូវនេះវាចូលក្នុងខ្លួនបងឯងហើយ! បើសិនជាខ្ញុំលែងបងឯងចេញ​ទៅ បងឯងនឹង​ត្រូវវាប្រើធ្វើរឿងជាច្រើនទៀត ដូចដែលកាលពុកខ្ញុំធ្វើពីមុន!»
«ឪពុកនាងបានធ្វើអីខ្លះ?»
នាង​ឈ្ងោកលែងនិយាយតែលើកដៃជូតទឹកភ្នែក។
«ខ្ញុំស្រេកទឹកណាស់ឆាប់ទៅយកទឹកមក»
គេបញ្ជានារីនេះ​ដូច​ទុកពេលសម្រាប់ខ្លួនឯងពិចារណានិងសម្លឹងពិនិត្យ​មើលជុំវិញទីនេះ រកវត្ថុមកផ្តាច់ចំណងរបស់ខ្លួន។
ផ្ទះនេះមាន​ចង្កៀងប្រេងនៅអុចឆេះងងាល​ ចំណែកឯ​នៅខាងក្រៅផ្ទះក៏មានភ្លើងគប់ដោតលើដីបំភ្លឺ​ចិញ្ចាច ប៉ុន្តែ​ចំណងជាប់ដៃនេះ ចងភ្ជាប់នឹង​សសរ តើសង្ឃឹមអី?
នាង​វិលមកវិញ…..
«បើពុកខ្ញុំ រកចង្កូមខ្លាបាន គាត់អាចនឹងយកមកដោះបណ្ដាសានោះឲ្យបង!»
អ្នកនិពន្ធនៅមិនយល់ពីអ្វីដែលនាងកំពុងនិយាយ ប៉ុន្តែគេយល់ថា គេកំពុងត្រូវបានស្លុងទៅក្នុងការបោកប្រាស់មួយ ដែលមនុស្សដូចគេមិនធ្លាប់ជួបពីមុនមកនោះទេ។
« បើសិនជាអ្វីដែលខ្លួនឯងនិយាយ គឺជាការពិត ម៉េចក៏មិនពូកែដោះវិញ្ញាណខ្មោចនៅលើខ្លួនពុកយើងជាយូរមកហើយនោះទៅ! ចាំបាច់អីឥឡូវមកធ្វើជាចិត្តល្អជួយ?!»
« ព្រោះកាំបិតមិនអាចចិតដងឯងបានទេ អាក្មេង!»
ឪពុករបស់នាងដើរមកវិញទឹបពីមាត់របងធ្វើឲ្យអ្នកនិពន្ធបះរោម។ គេ​សម្លឹងថ្មែទៅបុរសចំណាស់​ដដែល ដែលខណៈនេះមិនបានស្លៀកពាក់ខ្មៅដូចជាខ្មោច ដែលគេឃើញកាលពីមុនសន្លប់នោះទៀតឡើយ។
ពេល​ត្រលប់មកវិញនេះទេក៏មកដៃទទេនឹងមាន​ទឹកមុខកាចសាហាវញើសហូរ​កៀបហូរដាបខ្លួន។ អាការៈគាត់​ធ្វើឲ្យមនុស្សស្រីឆ្លេឆ្លារត់ទៅសំដៅរកឪពុកដូចជាចង់រារាំងអ្វីម្យ៉ាង។
«ពុក?ឯណាចង្កូមខ្លា!»
«ដល់ម៉ោងហើយ! ឲ្យតែមេឃភ្លឺ យើងលែងអាចធ្វើអីបានទៀតហើយ! វានឹង​រើរួចពីចំណងនេះ !»
គេនៅស្ងៀមស្រឡាំងកាំងភ័ន្តភាំងស្ដាប់អ្វីមិនយល់ជាមួយបុរសនេះទេ។
«ពុកគិតសម្លាប់គាត់មែនអី? កុំអី! ច្បាស់ជាមានវិធីផ្សេង! ច្បាស់ជាមានវិធីផ្សេងណា៎ពុក! យើងចងគាត់ឲ្យច្រើនជាន់ជាងនេះទៅ!»
ពុកនាង​វាសនាងចេញ ដើរតម្រង់មកសម្លឹង​អ្នកនិពន្ធពីលើមក ព្រោះគេអង្គុយ​ច្រង៉ុកក្នុងចំណងដែលរឹតរួតសឹងផុតដង្ហើមទៅហើយព្រោះភាពភាន់ភាំងរន្ធត់។