ភាគនិទានស្នេហ៍ – Meysansotheary

រឿង បើមានអូន…..នៅទីនេះ (ម៉ីសន សុធារី)
វេលាសប្បាយ​ចិត្ត​បំផុត គឺ​ពេល​ដែល​បងបានធ្វើជា​ខ្លួន​ឯង ហើយ​បាននៅ​ជាមួយ​អូន ……និទានស្នេហ៍ថ្មីបំផុត​ពីអ្នកនិពន្ធ ម៉ីស​ន សុធារីសម្រាប់ជាចំណងដៃដើមឆ្នាំ២០២៤នេះ។

ជូលព្រីមៀមឥឡូវដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់!

រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៩៣
«អត់អីទេ!!! នីយ៉ា!​ អត់អីទេអូនប្រសិនបើចង់អ៊ីចឹង!»

យូស៊ូព្រមាន នីយ៉ាបើកភ្នែកក្រឡង់សម្លឹងគេ ជាហេតុធ្វើនាយឱ្យបានចិត្ត​និយាយបន្ត៖

«សំឡេងនោះ វីដេអូនៅកន្លែងលេងបាល់នោះ ​នៅណេះនៅឡើយ! អាចដាក់ចេញទៅអ្នកកាសែត​ឬ ដាក់ទៅក្នុងបណ្ដាញសង្គមឥឡូវនេះបាន កុំឱ្យស្ដាយថាមិនបាននិយាយពាក្យស្រលាញ់! មិនបានប្រកាសអំពើផិតក្បត់របស់អូនចេញទៅជាសាធារណៈ!»

នីយ៉ា​ដែលឈរគាំងព្រោះហួសចិត្តនឹងចិត្ត​គំនិតអស្មិមានៈដ៏ល្ងង់ខ្លៅរបស់បុរសម្នាក់នេះ ហាក់ជំរុញឱ្យយូស៊ូ​រឹតតែបានចិត្ត​ណាស់។ ប្រុសនិយាយបន្តថា៖

«បើមនុស្សល្អរបស់អូនឯងគេឃើញ តើគេនឹងចេញមុខការពារអូនឯង ឬនៅស្ងៀមដើរចេញចោលដូចរាល់ដង? គិតថា គេរើសយកធ្វើជាមនុស្ស​មិនលូកថ្លើមប្អូនខ្លួនឯង និងមិនដឹងរឿង ឬព្រមចូលរួមអាម៉ាស់ជាមួយអូន?»

នាង​ញាប់ញ័របបូរមាត់ ទឹកភ្នែកស្រីស្រក់រលើបរលោង។ នីយ៉ាងក់ក្បាលហើយនិយាយ៖

«ដែលកន្លងមក​ឃើញ​គេនៅស្ងៀម កុំច្រឡំណ៎ា! គេមិនមែនខ្លាចអាម៉ាស់ គេមិនមែន​បដិសេធថាមិនស្រលាញ់ខ្ញុំនោះទេចាំឱ្យច្បាស់យូស៊ូ! បានជាគេនៅស្ងៀមព្រោះគិតដល់ឪពុករបស់គេ គិតដល់ប្អូនប្រុសរបស់គេ គេសង្ឃឹមថា ប្អូនប្រុសរបស់គេមានសុភមង្គល ប៉ុន្តែរហូតដល់ពេលនេះ ខ្ញុំគិតថា គេគួរតែដឹងហើយនូវចរិតអាត្មានិយមរបស់ប្អូនប្រុសគេ! ប្អូនប្រុសគេ​មិនដែលចង់បានសុភមង្គលនោះទេ គ្រាន់តែចង់ឈ្នះ!!!»

យូស៊ូញាក់ស្មា៖

«ត្រូវហើយ បងចង់ឈ្នះ! ចង់ខ្លាំង! ព្រោះបងជាមនុស្សពិត មានរឿងអីត្រូវចាញ់មនុស្សក្លូនម្នាក់ដែលគ្មានបេះដូងទៅ?»

«ឈប់ទៅ!»

នាង​សម្លុតយូស៊ូទាំងភ្នែកយំហើម។ សភាពរបស់នីយ៉ា​​ដែលកំពុងបង្ហាញថា ទទួលយកពាក្យអស់នេះមិនបាន ដូចជំរុញឱ្យយូស៊ូនឹកឃើញ​ដល់មួយកំផ្លៀងក្ដៅងំ ដែលឪពុកបានផ្តល់ឱ្យខ្លួន ដោយសារតែពាក្យនេះដូចគ្នា។

ឥឡូវនេះ គេមកត្រូវនារីតូចព្រមានដោយសារការពារសមាសភាពពិតរបស់ឥន្ត្រាទៀត ក្នុងទ្រូងបុរសរឹងរឹតតឹងក្តៅឡើងៗ​ដោយក្តីមានៈ។ អំណាចនៃសេចក្តីច្រណែន បង្ហាញរូបភាពឥន្ត្រានៅតែនឹងមុខ ចិត្ត​នេះពុះកញ្ជ្រោលចោលជាសំណួរថា តើហេតុអីគ្រប់គ្នាទទួលយកគេ ទាំងដឹងពីអតីតកាល​រញ៉េ​រញ៉ៃរបស់គេ ថាជាប៉ូលិសសម្ងាត់ម្នាក់ដែលរាងកាយរបួសខ្ទេចខ្ទាំ ខួរក្បាលត្រូវFormatនិងក្លូនឡើងវិញជួសជុលឡើងវិញសោះ ហេតុអីបានជាមានតម្លៃទាំងនេះនៅក្នុងបេះដូងនីយ៉ានិងប៉ាគេ នៅតែធំធេង?

យូស៊ូលូកចាប់កដៃនាង ត្រូវនីយ៉ា​រើបម្រះ លូកម្រាមប្រាំទៀតមកសង្គ្រោះចេញក៏មិនរួចពីកម្លាំងដៃតែម្ខាងរបស់បុរសនេះ នាង​ប្រឹងរលាស់និង​ស្រែកឡូឡា ព្រោះស្អប់ ខឹង។

«លែងយូស៊ូ!»

«លែងធ្វើអី? ស្មានទៅណាបាន? ហើយស្មានថាមនុស្ស​ដែលខ្លួនស្រមៃ នឹកព្រឹកល្ងាចយប់ថ្ងៃហ្នឹងមកការពារបាន?»

នីយ៉ាចាំបាន ពេលនាង​ផ្លោះទៅរកឥន្ត្រាតាមវេរ៉ង់ដាមុខបន្ទប់គេ នាងឃើញនឹងភ្នែកស្រេច​ហើយ ឥន្ត្រាមិនបានព្រងើយកន្តើយចំពោះសុខុមាលភាពនាង ធ្វើពើជាគ្មាននាង​ មិនខ្វល់នឹងនាង ដូចដែលយូស៊ូនិយាយទេ។ ប្អូនស្រីពៅរបស់គ្រួសារប៉ូលិស ពិតជា​បានឮឥន្ត្រាឈ្លេចសួរគេ «តាមពិត ឯងស្រលាញ់នីយ៉ា? ឬឯងគ្រាន់តែចង់សងសឹក ធ្វើបាបគេ?» គេយល់ពីចិត្ត​ឫស្យារបស់ប្អូនគេហើយ។ ជាបណ្តើរៗ គេចេញកាយវិការ​យកចិត្ត​ទុកដាក់និងការពារនាង​ នាងឮច្បាស់ ស្រីតវ៉ាភ្លាមៗ៖

«ពីមុនគេមិនដឹងចរិតពិតដ៏អាត្មានិយមរបស់ប្អូនប្រុសគេ តែឥឡូវ ផ្សេង! គេមិនឱ្យខ្លួនធ្វើអីបានតាមចិត្ត​ទេយូស៊ូ!»

«អ៊ីចឹងឱ្យគេមកការពារដល់កោះHនេះទៅ?»

នាង​នៅស្ងៀមសម្លឹងមើល ព្រោះមានអារម្មណ៍យល់បណ្តើរៗហើយ យូស៊ូដូចជាកំពុងរៀបកិច្ច​កលអ្វីម្យ៉ាង….ដែលនាំនាងមកកន្លែងនេះ?

«អូននឹង​រៀបការនៅកោះH នៅណេះពេញមួយជីវិតជាមួយបង!» ខាងប្រុសបន្លឺបន្ថែម តបឆ្លើយនឹងកែវភ្នែកសង្ស័យ​របស់នាង​។ ឮកាលណាស្រីចំអកវិញ៖

«ក្រែងថាមិនចង់រៀបការ? ក្រែងថា មិនត្រូវការមង្គលការហ្នឹងមែនអត់?!»

«ពីមុនមែន តែពេលនេះ ផ្សេង!»

នីយ៉ា​បើកភ្នែកមូលក្លុំសម្លឹង​មុខ​យូស៊ូ ខណៈដែលអាកប្បកិរិយាបុរសនេះពេញដោយការចង់ឈ្នះនិងពុតត្បុតច្រើនហួស។ កាលពីពេលដែលនាងបានផ្លោះទៅរានហាលខាងមុខបន្ទប់ឥន្ត្រា ក៏តាមទាន់ពេលប៉ាគេបាន​ទះកំផ្លៀងគេ តែគ្មាន​អ្នកណាស្មានបាន​ថា កំហឹងប៉ុណ្ណឹងគេចេញកំហល់មកកម្រិតនេះ?

«ប្រុងធ្វើស្អីទៀត? ចេញល្បិចអីទៀតហើយ? មានគម្រោងការអីទៀតហើយយូស៊ូ?»

នាង​សួរទាំងសង្ស័យ។

«គម្រោងការត្រូវតែមានហើយ! មិនបាច់ភ័យទេអូន អូននឹងឃើញ! បងធ្វើវានៅនឹងមុខអូននីយ៉ា! អូនជាតួសំខាន់ក្នុងរឿងហ្នឹងមិនអ៊ីចឹង? ចាំសិន! កុំប្រញាប់ពេក!»

គេឱនមកដកយកចិញ្ចៀនសោពីម្រាមស្រីទៅ។ ក្រោមកែវភ្នែកភាន់ភាំងរបស់នាង យូស៊ូស៊កមកវិញនូវចិញ្ចៀនមួយថ្មី មានគ្រាប់ត្បូងពណ៌ស។ បុរសនេះទម្លាក់អំណោយរបស់ឥន្ត្រាទៅលើពូក​សាឡុង​​ហើយសម្លឹងនាងឌឺដង។

«បន្តិចទៀត អ្នកកាសែតនឹងមកដល់កោះH ពួកគេជិះឡាននិងទូកមក! ក្រោយយើងពីរបីម៉ោង!»

«ប្រុងធ្វើស្អី?» នាង​សួរខ្សាវៗទាំងពិភាល់។

«សាក្សីមង្គលការយើង!»

«ខ្ញុំមិនរៀបការទេ!» នាង​តបញ័រនិងសម្លក់ភ្នែក​ស្រទន់ដែលពេញដោយគំនុំរបស់យូស៊ូ។ ភ្នែកនារីនេះក្រហម តែនាង​គ្មានត្រង់ណា​រំភើបចំពោះអាពាហ៍ពិពាហ៍មួយនេះឡើយ យូស៊ូឃើញច្បាស់តែគេក៏មិនខ្វល់។  គេឈានចូលមកកៀក ខណៈស្រីបម្រះដៃដែលពាក់ចិញ្ចៀនតែយូស៊ូនៅក្តាប់ម្រាមនាង​ជាប់។ សំឡេងគេលាន់មកក្បែរត្រចៀកស្រី ស្រាលៗខ្សឹបៗ តែកាចសាហាវ​ដូចមច្ចុរាជ៖

«ហើយក្រៅពីធ្វើនាទីជាកូនក្រមុំ នៅមាន​ការងារសំខាន់មួយទៀត!»

នាង​សម្លឹងគេថ្មែ នាង​ខឹងណាស់ គេមិនព្រឺគិតពីនិយាយបន្ត៖

«ប្រាប់គេថា យើងរៀបការប្រថុចញ៉ុចព្រោះភ័យខ្លាច! ភ័យបងប្រុសយើង ដែលមាន​សតិមិនល្អ អាចនឹងមកអុកឡុក បងប្រុសយើងក្រោកពីឈឺមក ក្រោយដេកជាមនុស្សរុក្ខជាតិអស់ពីរឆ្នាំ គាត់លែងដូចមុនទៀតហើយ គាត់បានចាប់អូនទៅកោះរបស់បៀល ចងដៃជើង ហើយបាញ់សម្លាប់មនុស្ស​លើកោះទាំងអស់រាប់ទាំងពូបៀលផងដែរ!»

នីយ៉ាខាំមាត់ រលាស់ដៃពេញមួយទំហឹង​រហូតដល់របូត។ នារីក្តាប់មាត់ទាញផ្តាច់ចិញ្ចៀនចេញ​ខណៈ​ដែលយូស៊ូឡូឡា៖

«នៅទៀត! នៅការងារទីបីទៀត ប្រពន្ធសម្លាញ់!…..បើដៃអូនគ្មានចិញ្ចៀននេះទេ បងនឹង​ប្រាប់ដំណឹង​សំខាន់ទីបីទៅពួកគេ គឺប៉ូលិសសម្ងាត់ដែលពួកគេតាមរកច្រើនឆ្នាំមកហើយ!»

នីយ៉ាទើរដៃ។ ទីបំផុត​ឥន្ត្រានៅតែមានចំណុចខ្សោយមួយធំពាក់ព័ន្ធដល់ជីវិត។ សេណារីយ៉ូលើកនេះ យូស៊ូចងមាំទាំណាស់ នាង​រើខ្លួនមិនរួចទេ។

ដៃនាង​ទម្លាក់ពីរចិញ្ចៀន។ ពីមុខស្រី យូស៊ូបែរខ្នង​ដើរទៅបន្ទប់គេ។ រយៈពេលនេះនាងមាន​ថេរវេលាគិត។ ប្រសិន​នាង​រៀបការជាមួយគេ ហើយគេអាចរំងាប់កំហឹង នាង​នឹងធ្វើ តែរឿងចោទឥន្ត្រា ជារឿងដែលយូស៊ូមិនគួរមានចិត្ត​ចាប់ចងបងប្រុសឱ្យជាប់ក្នុងពិរុទ្ធទេ ព្រោះអ្វី? ​គេចូលដៃជាមួយសាម៉ោះសងសឹកឱ្យបៀលឬយ៉ាងណា?

យូស៊ូចេញមកវិញជាមួយប្រអប់ធំមួយ។

គេស្រាយបើកគម្រប រួចបង្ហាញនាងនូវរ៉ូបមង្គលការពណ៌ស។ គេឆ្កួតហើយ ដែលយល់ថានីយ៉ានឹងយល់ព្រមក្លាយជាភរិយា​របស់គេ​ក្នុងរូបភាពនេះ។

«បើចង់រៀប​ការទេ ហេតុអីចាំបាច់ចោទគាត់រឿងពូបៀលនោះ?»

យូស៊ូធ្វើមុខស្មើ។ គេងើបមុខមកជាមួយរ៉ូបក្នុងដៃ។ គេមើលទៅមិនដូចយូស៊ូដែលមាន​មនោសញ្ចេតនា​ពីមុននោះសោះ។ ព្រោះច្រណែននិងប្រចណ្ឌ ជំងឺអាត្មានិយមដ៏ធ្ងន់របស់គេ​ពិតជាជះឥទ្ធិពលអវិជ្ជមាន​កម្រិតនេះ?

មាណវីមិនមាន​​​ចម្លើយឱ្យខ្លួនឯងទេ។

សំណួរនាងដូចជាប្រាប់យូស៊ូស្រេចហើយថានាង​ ព្រមរៀបការ​ដើម្បីកុំឱ្យគេ​បកអាក្រាតប្រាប់អ្នកសារព័ត៌មានពីសមាសភាពពិតរបស់ឥន្ត្រា តែចំណុចទីពីរ​ដែលគេបង្ខំនាងឱ្យចោទប្តឹងបងប្រុសគេ….

«ចង់ឃើញមនុស្សក្លូនជាប់គុក! គ្មានថ្ងៃចេញ!»

នារីយើងឈរធ្មឹង​ព្រោះឈឺចិត្តណាស់! គ្រាន់តែស្តាប់ក៏ឈឺចិត្ត​ជំនួសឥន្ត្រាដែរ។ ទឹកភ្នែកនាងស្រក់ តែនីយ៉ាមិនទន់ជ្រាយ។  ស្រីបន្លឺអួលៗ៖

«នេះមិនមែន​យូស៊ូដែលខ្ញុំស្គាល់ទេ! មិនមែន​ដាច់ខាត! មនុស្ស​កំណាចបន្លំខ្លួន! បើមិនអ៊ីចឹង ខ្លួនមិនមែន​មកធ្វើសាហាវដៃដល់ ចំពោះបងប្រុសដែលធ្លាប់តាមស្រលាញ់ការពារ តាមរបៀបអន់ៗបែបហ្នឹងទេយូស៊ូ!»

គេសើចរង្គើស្មា បោះរ៉ូបរៀបការឱ្យនាង។ ស្រីទទួលហើយបោកទៅក្រោយខ្នងទាំងខឹងសម្បាហត់គឃូស។ សំឡេងប្រុសម្នាក់នេះលាន់មកចាក់ដោតណាស់៖

«យូស៊ូស្លាប់បាត់ហើយនីយ៉ា វាស្លាប់យូរហើយអូនសម្លាញ់ តាំងពីពេល​បងប្រុសដែលវាស្រលាញ់គោរពបានសម្លាប់វា! ស្រីម្នាក់ដែលវាប្តូរជីវិតការពារ បានរួមដៃជាមួយដែរ! មនុស្សពីរនាក់ដែលវាស្រលាញ់ បានរួមគ្នា​ចាក់វាពីក្រោយ ដូច្នេះ….វាមិនលេងអីពីមុខវិញទេ បងប្រុសក្លូនរបស់វា ក៏វាត្រូវចាក់គាត់ពីក្រោយដូចគ្នា!»

សម្លឹងរបួសលើស្មា​គេដែលបានការពារនាង​ពីការប៉ុនប៉ងបំបិទមាត់របស់ម៉ឺនយូ នីយ៉ា​ទទួលស្គាល់ថា ការឈឺចាប់មួយនេះធំធេងសម្រាប់យូស៊ូពិតមែន ដែលម្នាក់ជាបងប្រុស ម្នាក់ជាសង្សារ ស្រលាញ់គ្នាក្រោមភ្នែកគេ នីយ៉ាយល់ ស្រីតូចនាង​ថយក្រោយមួយជំហាន​ទាំងពិបាកចិត្ត​។ ប៉ុន្តែ ប្រសិនមកវិភាគ​ថា ការឈឺចាប់នោះ គ្រប់គ្រាន់​សម្រាប់ឱ្យគេមានលេស មួលបង្កាច់ដាក់ឥន្ត្រាក្នុងគុក​ មិនអាចទេ។ នាង​នឹកឃើញដល់សម្តីប្រុសថ្លៃមុនពេលឃ្លាតចេញ «ការស្រលាញ់ មិនមែនខ្ញុំបង្កើតឡើងនិងបញ្ឈប់វាបានតាមចិត្ត​ទេ! វានៅកន្លែងនេះ! ក្នុងបេះដូងដ៏ជ្រៅមួយនេះ! ជ្រៅដល់ថ្នាក់ ខ្ញុំធ្វើអីវាមិនបានទេនីយ៉ា!»។

តើស្នេហា​មួយនេះ មនុស្ស​ទឹកកក​បានបង្កើតឡើងដោយចេតនា ដោយ​មហិច្ឆតាចង់ដណ្តើមសេចក្តីសុខរបស់ប្អូន? តូច​គ្រវីក្បាលដូចកំពុងនិយាយម្នាក់ឯង៖

«ស្នេហាគ្មានកំហុសទេ​ ឥន្ត្រាក៏អ៊ីចឹង! បញ្ចេញតែលើខ្ញុំម្នាក់បានហើយ កុំសងសឹកគាត់!»

យូស៊ូរឹតតែផ្ទុះកំហឹង គេចង្អុលទ្វារ៖

«អ៊ីចឹងមានអី! តិចទៀតពួកអ្នកកាសែតមកដល់ទៅប្រាប់ពួកគេទៅ ថាប្រុសស្នេហ៍យើងអត់ខុសទេ! យើងខុសដែលទាក់ទងប្អូនហើយបងទៀត! ប្រាប់ឱ្យអស់ទៅ! ហើយពេលនិយាយចប់ ដល់វេនបងម្តង! បងនឹងណែនាំប្រាប់ពួកគេ ​ពីការរកឃើញអតីតប៉ូលិសសម្ងាត់ឈ្មោះពិសិដ្ឋ​ នៅលើកោះH! ចំណងជើងធំៗ នឹងទាក់ទាញខ្លាំងនីយ៉ា! ព្រោះគេមិនទាន់ស្លាប់! គេនៅរស់!»

នារីព្រិចភ្នែក។ យូស៊ូពិតជាកំពុងធ្វើឱ្យនាងទាល់ពិតមែន។ នារីងាកទៅក្រោយសម្លឹងឈុតសដ៏អសិរ្ពិសរបស់គេ បើត្រឹមគ្រងឈុតនេះ បញ្ឈឺឥន្ត្រានាង​អាចព្រមជាមួយយូស៊ូ តែឱ្យមួលបង្កាច់ឥន្ត្រាថាចាប់នាង​ទៅនិងសម្លាប់រង្គាលគ្រប់គ្នាលើកោះនោះ នីយ៉ាស្លាប់ក៏ធ្វើមិនបានដែរ។

ស្រីនិយាយទាំងរអាក់រអួល៖

«បើស្តាយដែលខ្លួនរងរបួសព្រោះខ្ញុំ! បាញ់ខ្ញុំមកយូស៊ូ! កន្លែងណាក៏បានដែរ ទ្រូង ក្បាល ឬកន្លែងណាក៏ដោយ​! ហើយ…..កុំធ្វើបាបគេ!»

ស្រី​និយាយតិចៗដោយអស់កម្លាំងនិងគ្មានសេចក្តី​សង្ឃឹម។ ​នីយ៉ា​ងាកមករកប្រុសម្នាក់នេះ សម្លឹងគេចំៗដើម្បីបញ្ជាក់ថាសម្តីនាងទាំងអស់ នាងនិយាយនាងហ៊ានធ្វើ។

ដូចចាក់សាំងលើភ្លើង យូស៊ូស្លេកមុខព្រោះច្រណែនខឹង។ តែនាងមិនខ្វល់ ស្រីនិយាយបន្ថែម៖

«គិតម៉េចក៏បាន! ខ្ញុំទាក់ទងគេ ខ្ញុំជាមនុស្ស​មិនល្អខ្លួនខ្ញុំ គេគ្មានកំហុសទេយូស៊ូ! ចាំបានអត់ កន្លែងនេះ បន្ទប់នេះ គេដឹកខ្ញុំយកមកឱ្យខ្លួនទាំងកណ្តាលយប់! គេក្លាយជាមនុស្សកុហក ព្រោះតែគិតប្អូនប្រុសគេ! ចាំបានដែរ? ហើយ…នៅគិតថាគេចាក់ខ្លួនពីក្រោយទៀត? មានទេ…មនុស្ស​ប្រុសម្នាក់ ដឹកស្រីដែលខ្លួនស្រលាញ់ទៅឱ្យអ្នកផ្សេង? ព្រោះអី! ព្រោះតែគេគិតថា ប្អូនគេចង់បានស្នេហានេះ! ចុងក្រោយ តើខ្លួនចង់បានអីឱ្យប្រាកដ! គ្រាន់តែចង់ឈ្នះ….ចង់អស្ចារ្យ​ តែប៉ុណ្ណឹង?»

«អូយរំភើប! មហិមា​ពេកហើយរឿងដែលអូនកំពុងតែនិទាននេះប្រពន្ធ! បងលន្លង់លន្លោចណាស់!»

ស្រីក្តាប់មាត់សម្លឹងជននេះ។ នីយ៉ា​យល់ហើយ​ថា មនុស្ស​មានបញ្ហា​ចិត្ត​ដូចយូស៊ូ ជាកូនទម្រើស ជាព្រាន​ដែលស៊ូបោះបង់ស្រីៗមិនឱ្យស្រីណា​បោះបង់គេ ចុងក្រោយមិនអាចស៊ូឈ្នះភាពមានៈ ក៏រើសយកវិធីនិន្ទាបំផ្លាញ មិនស្តាប់ខុសត្រូវសខ្មៅ មិនចេះ​អត់ឱន ហើយមិនចេះបញ្ចប់បញ្ហា​ទេ។

មនុស្ស​ដូចគេ បកស្រាយហេតុផលអ្វីក៏ស្តាប់មិនចូលដែរ នាំតែបង់កម្លាំងកាយចិត្ត​។ នាង​ដកដង្ហើមធំ សម្លឹងមនុស្ស​ប្រុសម្នាក់ដែលកំពុងចំអកនាង។ យូស៊ូនិយាយមកខ្សឹបខ្សៀវ​៖

«មួយទៀត! អាចថា ព្រោះដឹងខ្លួន! ណា៎! គេដឹងខ្លួន​ថាគេមិនមែនជាប្រុសពិត! ជាមនុស្សក្លូន អត់មាន​អារម្មណ៍ អត់មាន​សមត្ថភាពលើគ្រែ អត់…..»

«ស្អីក៏ដោយ!» នាងពោលកាត់ព្រោះមិនចង់ឃើញមុខងងើលរបស់ជននេះ ថែមទាំងមិនចង់ស្តាប់ពាក្យ​អសុរោះរបស់គេ។

យូស៊ូភាំងនឹង​ភាពដាច់ខាតរបស់នាង គេឈរធ្មឹងម្តងទុកឱ្យនីយ៉ានិយាយ៖

«គេជាស្អីក៏ដោយ អត់អារម្មណ៍​អត់មាន​សមត្ថភាពភេទ អត់ស្អីក្តី យូស៊ូ! គេមាន​បេះដូងដែលល្អ ស្មោះ! ឮនៅ? មនុស្សស្រីទាំងអស់មិនមែនស្រលាញ់ប្រុសព្រោះរឿងលើគ្រែទេ ឮអត់យូស៊ូ! ឈប់មានមោទនភាពជាមួយចរិតព្រាន​អស់ហ្នឹងទៅ! ឬក៏ទៅរក​មនុស្ស​ប្រភេទដូចគ្នា​ក៏ល្អ! ចំណែកឥន្ត្រា!! មិនថាគេជាស្អី គេក្លូន គេថ្ម គេដែក គេទឹកកក អត់វិញ្ញាណ គេនឹងដេករហូតក្នុង ICU ​ក៏ខ្ញុំនៅតែស្រលាញ់ គេ ចាំទុក! ព្រោះគេ….មានក្តីស្រលាញ់ដែលស្រីៗគ្រប់គ្នាចង់បានយូស៊ូ! ខ្លួនគ្មានទេ!»

យូស៊ូភាំងហើយរឹតតែភាំងពេលងើបមុខសម្លឹងក្រោយខ្នង​នាង​។ គេវិលវល់ក្នុងបទសន្ទនា​គំរាម​កំហែងរហូតដល់លែងស្តាប់ទាន់ស្នូរឧទ្ធម្ភាគចក្រ និងស្នូរបើកសោ?

នីយ៉ា​សង្ស័យ…..នាង​ថ្លោះទឹកមុខហើយបែរក្រោយ….ពិតណាស់ ឥន្ត្រានៅទីនោះ គេឈរធ្មឹង ចំណែកឯហាន់ដាក្រពាត់ដៃបែរខ្នង​ក្បែរនោះដែរ។ ពួកគេម​កដល់ហើយ ថែមទាំងបានស្តាប់ឮរឿងទាំងអស់ដែរ។

ចប់ហើយ!

សម្លឹងមកភាពអស់សង្ឃឹម​ក្នុងភ្នែកគេ នីយ៉ាដឹងថា ឥន្ត្រាធ្លាប់សង្ស័យរឿងអស់នេះ តាំងពីពេលដែលប្រុសរៀមរ៉ាបានជជីក​សួរនាងនូវការពិត​ទាំងអស់ដែលនៅពីក្រោយខ្នងគេ។ «​ខ្ញុំ….មុនឬក្រោយ នឹង​រកវាឃើញម្តងមួយៗប្អូនប៉ូលិស! តែ….រវាងយើង….ខ្ញុំចង់ដឹងគ្រប់យ៉ាងចេញពីមាត់ខ្លួននីយ៉ា!!! ខ្ញុំចង់ដឹងការពិតអស់នោះ ដែលយើងនឹងប្រាប់ខ្ញុំ មុនពេលខ្ញុំរកឃើញវា!»។

ឥន្ត្រាមិនសម្លឹងនាង​ទេ ទោះនាងខំមើលគេ។

គោលដៅរបស់គេគឺប្អូនប្រុសគេ។ គេដើរមករកយូស៊ូហើយ ធ្វើឱ្យហាន់ដាដែលតាមមកក៏ស្ទុះមករកប្អូនស្រីដូចគ្នា។ សភាពហាន់ដាគឺបារម្ភថា ទំនាស់ពួកគេ​នឹង​រាលដាលដល់ប្អូនពៅខ្លួន។

«ឯងទៅជាមួយបង!» ឥន្ត្រានិយាយតិចៗ ខណៈដៃគេប៉ះទៅរកយូស៊ូ ត្រូវយូស៊ូបម្រះចេញ។ កាំភ្លើងត្រូវដកមក យូស៊ូដកថយហើយភ្ជង់តម្រង់ថ្ងាសបងប្រុសគេ។

នីយ៉ាស្រែកយ៉ាស ខណៈហាន់ដាទាញប្អូនមករកទ្វារ។ យូស៊ូសម្លឹងមុខបងប្រុសដែលមិនញញើតកាណុងកាំភ្លើង។ គេនេះជាមនុស្សក្លូន មិនឈឺ និងមិនស្លាប់ងាយផង ចំណែកពេលនេះគេដឹងសមាសភាពគេអស់ហើយ ​គេចង់នាំយើងទៅណា?

យូស៊ូគិត ហើយតក់ក្រហល់ការពារខ្លួនឯងដោយវិធីដែលគ្រប់គ្នាមិននឹកស្មានដល់ទេ។

«ឃើញហើយនីយ៉ា! ឆាកដែលអូនជាអ្នកបង្កើតឡើង! បងប្អូនភ្ជង់គ្នា!» យូស៊ូស្រែក​ឡើងសរសៃសូងថ្គាម។

«ឯងភ្ជង់បង! តែបងមិនភ្ជង់ឯងទេយូស៊ូ!» ឥន្ត្រានិយាយតបដែលភ្នែកត្រជាក់ស្រិប។

«អ៊ីចឹង? ហើយប្រុង​ចង់យកខ្ញុំទៅណា?»

«ឯងត្រូវ ទទួលខុសត្រូវពាក្យដែលឯងនិយាយ!»

«ពាក្យអី?» យូស៊ូសួរទាំងឆ្លេឆ្លានឹង​កែវភ្នែកមុតថ្លារបស់បងប្រុសគេ។

«មនុស្សក្លូន!…ប៉ូលិសសម្ងាត់ដែលនៅរស់លើកោះH បុរសអសមត្ថភាព….ស្អីច្រើនទៀតដែលឯងទើបនឹងនិយាយ ម្តងមួយចំណុចៗឱ្យបងស្តាប់ឱ្យច្បាស់យូស៊ូ!»

យូស៊ូភ្ញាក់ហើយ នេះឯងជាចរិតឥន្ត្រា។ តាំងពីដើមមក ហេតុការណ៍កាន់តែតឹង គេនេះកាន់តែកាចហើយនឹងនរ។ មានតែនីយ៉ាទេ គេដឹងថា មនុស្សនេះ​នឹងមាន​ប្រតិកម្មបែបណាចំពោះស្ថានភាពអកុសលនៅចំពោះមុខគេ។

«ដាក់កាំភ្លើងចុះសិនទៅយូស៊ូ!»

នាង​ខំនិយាយខ្សាវៗ តែមនុស្សទឹកកកហាក់ចាប់អារម្មណ៍ឡើងវិញ ងាកមុខមកបន្តិច។ មុននេះច្រងិលចិត្តពេក គេមិនខ្វល់ពីអ្នកណាផ្សេងក្រៅតែពីគោលដៅ គឺនាំយូស៊ូចេញទៅ​ដើម្បីបានជជីកឫសគល់ ពេលនេះឮសំឡេងនាង ទើបអារម្មណ៍ទាញមកវិញ។

«ដឹងយូរហើយតែមិននិយាយ?»

ប្រុសខ្ពស់ស្រាវបែរមករកនាង​ជាមួយសំណួរនេះ ធ្វើឱ្យនីយ៉ាធ្វើមុខ​ទីទ័លដាក់នាយ។ ហាន់ដា​កាត់ផូង៖

«នីយ៉ាមិនដឹងអីច្បាស់ទេ! ណាមួយ​ ប្អូនខ្លួនគំរាម​រហូតផង!»

ភ្នែកគេស្រទន់និងខូចចិត្ត​។ នីយ៉ា​គិតថា គេមិនខឹងនាងទេ តែគេអាណិតខ្លួន ហើយអាណិតស្នេហាមួយនេះ។ ស្រីតូច​រុញដៃបងស្រីចេញ ​រួចដើរទៅក្បែរមនុស្សទឹកកក។ ឥន្ត្រាធ្វើមមិងមមាំងពាក់កណ្តាលខឹង ពាក់កណ្តាលអៀនខ្មាសនឹងចិត្ត​មួយកំពុងតែច្របូកច្របល់ព្រោះព័ត៌មានដែលគេបានឮ។

ទោះណាជា​មួយរយៈនេះ គេមានអារម្មណ៍សង្ស័យ ងឿងឆ្ងល់ និងយកចិត្ត​ទុកដាក់ចំពោះការពាក់ព័ន្ធនៃគ្រួសារគីម៉ាល់ជាមួយគេ ប៉ុន្តែអាកប្បកិរិយារបស់គេពេលនេះទទួលឥទ្ធិពលមកពីការឮទាន់ពាក្យដែលយូស៊ូរិះគន់គេនៅនឹងមុខនាង​។ គេយកអ្វីជាការមិនបាន វាយតម្លៃអ្វីជារួមមិនទាន់គ្រប់ មាន​តែមកសួរនាំបញ្ជាក់ឱ្យច្បាស់ថា ប្អូនកំពុងនិយាយពីអី។

មិននឹកស្មានថា យូស៊ូភ្ញាក់ផ្អើលដល់ថ្នាក់លើកអាវុធមកភ្ជង់ដូចខ្មាំងសត្រូវ។

«ឥន្ត្រា!»

នារីខំហៅគេ ប៉ុន្តែគេសម្រេចចិត្តងាកចេញ ព្រោះក្នុងអារម្មណ៍គេពេលនេះគ្មានអ្វី ក្រៅតែពីការពិតដែលគេចង់ដឹងនោះឡើយ។ ការពិតថា ហេតុអ្វីយូស៊ូដល់ថ្នាក់លើកកាណុងកាំភ្លើងភ្ជង់មក? មកពីស្នេហា​ត្រីកោណមួយនេះ បានជាយូស៊ូនឹកឃើញ​ប្រតិដ្ឋរឿង​ផ្តេសផ្តាសបំពុលច្រើនដល់ម្ល៉ឹង?

«សុទ្ធតែអ្នកផ្ទះឯង ម៉េចចាំបាច់ប្រើកាំភ្លើងមកដោះស្រាយ?» ហាន់ដាលាន់មាត់ម្តង។

យូស៊ូញាក់ស្មា សើចយ៉ាងជូរចត់ ហើយដៀងភ្នែកសម្លឹងបងប្រុស បន្ទាប់មកអតីតសង្សារ ចុងក្រោយសម្លឹងមកហាន់ដា។

គេញាក់ចិញ្ចើមនិយាយមួយៗ៖

«ដុកទ័រជាមនុស្សមានបញ្ញានិងមាន​ល្បិចច្រើនបំផុត! តែដុកទ័រ​គួរដឹងហើយថា ខ្ញុំគ្មានអ្នកផ្ទះនៅណេះទេ! មនុស្សដែលខ្ញុំស្រលាញ់បានក្បត់ខ្ញុំ! បងប្រុសរបស់ខ្ញុំ តាមពិតជាមនុស្សជាប៉ូលិសសម្ងាត់ម្នាក់ដែលអត់ទាក់ទងគ្នាមួយចម្រៀកសក់ណាទាំងអស់! បងខ្ញុំស្លាប់យូរហើយ! ខ្ញុំហៅអ្នកដទៃថាបង រហូតមក!»

«ឯងឈប់មាត់ភ្លាម!»

ប៉ារបស់គេបង្ហាញខ្លួននៅមាត់ទ្វារ បុរសដែលទើបតែជូនអំណោយគេមួយកំផ្លៀង។ យូស៊ូដៀងទៅក៏ឃើញ​អង្គរក្សមួយចំនួន រាយគ្នាការពារនៅខាងក្រៅទ្វារ។

គេសើចតិចៗ…

«ខ្ញុំបំផ្លើសឬមួយប៉ាមិនចង់បើកកកាយការពិតប៉ា? ប៉ាអញ្ជើញមកស្ងាត់ម៉េះ? មក​មើលមង្គលការរវាងកូនប្រុសបង្កើតជាមួយកូនស្រីប៉ូលិស ឬមួយប៉ាមកតាមការពារកូនក្រៅខោ?»

ម៉ឺនយូសែនតឹងចិត្តព្រោះពេលនេះអ្នកក្រៅនៅឈរជ្រងោរ បែរជាយូស៊ូស្រវឹងខួបឡូឡាហែកកេរ្តិ៍គ្រួសារដោយគ្មាន​វិប្បដិសារៈ។

ឥន្ត្រាងាកសម្លឹងរ៉ូបសក្បុសធំច្រងាង​ដណ្តប់លើសាឡុង។

បេះដូងប្រុសខ្ទេចខ្ទាំ។ គេងាកមកសម្លឹងនីយ៉ា។ ភ្នែកទាំងបួនប៉ះគ្នា….។ នារីនេះមើលយ៉ាងណាក៏ស្រលាញ់គេ មិនមែនស្រលាញ់យូស៊ូទេ ហេតុអ្វីរឿងពួកគេទុំជោររហូតដល់មាន​អាវរ៉ូបមួយនេះមកនៅកណ្តាលបន្ទប់?

ស្រីតូចប្រញាប់លាក់ដៃឆ្វេងទៅក្រោយខ្នង​ ក៏ត្រូវគេចាប់បានមើលឃើញភ្លាម ព្រោះឥន្ត្រាក្រឡេកឃើញចិញ្ចៀនសោដែលគេកាដូឱ្យនាង  ពេលនេះត្រូវបោះចោលលើសាឡុងក្បែររ៉ូប។

ស្នេហា​ដែលសង្កត់លាក់ជាយូរណាស់មកហើយពេលនេះលេចឡើងមកយ៉ាងមានៈ។ ឥន្ត្រាក៏ជាមនុស្សប្រុសម្នាក់ មិនមែនជាបិសាចទឹកកកឬជារុក្ខជាតិទេ។ គេក៏ចេះហួងហែង ​ចេះស្វែងរកយុត្តិធម៌ឱ្យខ្លួនឯង។

ប្រុសឈានមកក្បែរស្រីខណៈនាង​ដកថយ។ រៀម​វាចាតិចៗប្រាប់នួនល្អង៖

«បើស្រលាញ់ រៀបការចុះ! ណ៎ា! នីយ៉ា! តែ….បើអត់ទេ កុំបាច់ធ្វើ! កុំខ្លាចអ្នកណាទាំងអស់! ខ្ញុំ….មិនមែនជាមនុស្សក្លូន មិនមែនមនុស្ស​អសមត្ថភាព ឬស្អីដែលឮមកមិញនេះទេ!»

នារីក្តុកក្តួលចិត្ត​។ វិនាទីនេះហើយ គេនៅតែមិនគិតថា ខ្លួនគេ……នាងងាកសម្លឹង​ម៉ឺនយូ។ ឪពុកម្នាក់នេះ កំពុងជ្រប់មុខ​រកវិធីសាស្រ្តព្រោះសង្គ្រាម​ស្នេហ៍ដែលពីមុនវាយលុកតែម្ខាង ពេលនេះភាគីទាំងសងសុទ្ធតែត្រៀមប្រយុទ្ធ។

ហាន់ដាដែលឃើញថាមិនស្រួល ក៏លូកមកចាប់កាន់ម្រាមប្អូនស្រី​យ៉ាងមាំនិងខ្សឹបខ្សៀវ៖

«ទៅវិញជាមួយបង! ​ទុកឱ្យពួកគេដោះស្រាយគ្នាទៅ!»

នីយ៉ាសម្លឹងបងស្រី រួចងាកមកសម្លឹងប្រុសស្នេហ៍ដែលនៅរង់ចាំចម្លើយពីនាង។ ឥន្ត្រានៅចង់​ស្តាប់ ថានាង​រៀបការនេះព្រោះបង្ខំឬព្រោះស្រលាញ់យូស៊ូ? ពេលនេះម៉ោងនេះ ប្អូនគេលើកកាំភ្លើងភ្ជង់គេ​ និយាយមិនល្អពីគេ ល្មើសទឹកចិត្ត​គេ ឥន្ត្រាមិនយោគយល់យូស៊ូទៀតទេ។ ​ប្រសិនស្រីម្ចាស់បេះដូងងក់ក្បាលតែបន្តិច ឥន្ត្រានឹងនាំនាងចាកចេញដោយលែងគិតពីអ្វីទាំងអស់។ នេះជាអ្វីដែលនីយ៉ា​យល់​។ ហើយនាងជាមួយគេ នឹងមាន​សេរីភាពដូចគូត្រចៀកកាំលើដែនសមុទ្រ។

ប៉ុន្តែ….គ្មានរឿងងាយស្រួលបែបនេះកើតឡើងទេ ស្រីតូចងាកមកយឺតៗ ឃើញឪពុកទាញយកកាំភ្លើងពីដៃយូស៊ូទុកវិញ​។ កូនពៅរបស់ម៉ឺនយូនៅតែមានទឹកមុខពេញ​ដោយអំនួត។ ចិត្ត​ចចកត្រោសដឹងថា នារីនេះបារម្ភពីឈីបក្នុងខ្លួនឥន្ត្រា។ ទោះជានាងមានស្នេហាលើមនុស្ស​ទឹកកក​យ៉ាងណា ​ក៏មិនយកជីវិតគេមក​លេងសើចដែរ។

គេញាក់ស្មានិយាយផ្គើន៖

«អូនមិនទៅចោលបង មិនបោះបង់ចោលមង្គលការយើងទេមែនអត់?»

ឥន្ត្រាថ្លោះទឹកមុខសម្លឹងនីយ៉ាដែលពេញដោយទឹកដក់រង្វង់ភ្នែក ថ្ពាល់ខាងក្រោមភ្នែកសងខាងក៏ខ្មៅរូងដោយទុក្ខសោក។ ពិតណាស់ នាងនឹង​​មិនទៅចោលមង្គលការនេះទេ ឥន្ត្រាយល់តាមរយៈកែវភ្នែកនាងនិងឫកពាដែលទីទើរពេលនេះ។ ប្រុសវាចាមួយៗ៖

«កុំខ្លាចអ្នកណា! ឈប់ខ្លាច! ធ្វើតាមបេះដូងខ្លួនឯង! ឮ? ទៅជាមួយខ្ញុំ ឬនៅរៀបការនីយ៉ា?»

នាង​ហាមាត់ តែគ្មានពាក្យនិយាយទេ។ នាង​ចង់ទៅណាស់ ចង់ប្រគល់ម្រាមដៃឱ្យគេនាំនាងចេញ តែ….យូស៊ូដើរចូលមកមួយៗ ហាន់ដាទាញនាងថយ មនុស្សទឹកកកមកពាំងពីមុខនាង​។

«បង….មិនឱ្យឯង បង្ខំនីយ៉ា ធ្វើបាបនីយ៉ាទៀតទេ!»

ដៃគេលូកមករកស្រី បើនាង​ព្រម…..បុរសម្នាក់នេះ នឹងនាំនាងទៅ…។ ស្លាប់ក៏ស្លាប់ជាមួយគ្នាទៅ នេះជាអ្វីដែលនីយ៉ាគិត ទើបស្រីពន្លែងដៃពីបងខ្លួន​ ត្រៀមជាស្រេចក្នុងការ​ដោះចិញ្ចៀនគប់សងទៅយូស៊ូ ប៉ុន្តែ…..សំឡេងយូស៊ូលាន់មករន្ថើន….៖

«ទៅៗ ទៅនីយ៉ា អូនសម្លាញ់! ទៅតាមអ្នកដែលបង្ខំ…..ចាប់ចង បង្អត់បាយ ហែកអាវ ឱ្យឱកាស​រត់បីដង….បើរត់មិនរួច នឹងបោះទៅក្នុងទឹក!»

គេទន្ទេញចំណុចអាក្រក់របស់ឥន្ត្រាឡើងវិញនៅចំពោះមុខនីយ៉ានិងហាន់ដាដែលមិនធ្លាប់សូម្បីតែដឹងរឿងចាប់បង្ខាំងមួយនេះ។

«ធ្វើដូចខ្លួនឯងសុភាពបុរស!» យូស៊ូរអ៊ូបន្ទោរពីក្រោយសម្តីខ្លួន ធ្វើឱ្យឥន្ត្រាអស់ទ្រាំ។ គេឈានមកវឹង ចាប់កអាវយូស៊ូ ហើយដៃស្តាំបួងដាល់ផាំងបំបិទកញ្ចប់មាត់ប្អូនប្រុស។ ឈាមយូស៊ូហូរជាលើកទីពីរ។

ប៉ាគេស្ទុះមក ក៏ឥន្ត្រា​នៅមិនលែង។ បើម៉ឺនយូមិនប្រទាញខ្លាំង យូស៊ូអាចនឹង​ត្រូវថែមទាល់តែទ្រោម​។ នៅចំពោះមុខមនុស្សស្រីដែលគេស្រលាញ់បំផុត ហើយឃើញនាងកំពុងឈឺចាប់បំផុត យូស៊ូហ៊ាន​រំឭកអនុស្សាវរីយ៍ការយល់ច្រឡំចាស់ៗមកធ្វើអី?

ដៃប្រុសចង្អុលប្អូនដែលកំពុងឱបថ្ពាល់៖

«ប៉ា ខ្ញុំបានឱ្យនីយ៉ាទៅវាហើយ! កូនបានដើរចេញហើយប៉ា​! កូនមិនដែលប្រឆាំងនឹងវាទេ តែកូនបានប្រឆាំងនឹង​ខ្លួនឯង! កូនបានប្រឆាំងនឹងបេះដូងខ្លួនឯងប៉ា! តែកូនមិនឱ្យវា ធ្វើបាបនីយ៉ាទេ!»

យូស៊ូសើចទាំងជូតឈាមមាត់បណ្តើរ៖

«មានបេះដូងដែរ? អ្ហះកូនរបស់ប៉ាមាន​បេះដូងដែរ? ត្រូវការឱ្យពេទ្យឆែកអត់? ហាស​ហា!»

ម៉ឺនយូយារដៃ តែឃើញភ្នែកគេ គាត់ទប់ចិត្ត​។

យូស៊ូជាកូនតែមួយគត់ដែលគាត់សល់ ក៏ជាកូនប្រុសដែលម៉ឺនយូស្រលាញ់ស្មើជីវិត។ ដៃគាត់យារទៅលើអាកាស ធ្វើឱ្យយូស៊ូងក់ក្បាល៖

«ដាក់មកប៉ា! មានអីឯណា! វាយកូនខ្លួនឯងទៀតមកប៉ា!»

នីយ៉ាខាំមាត់….នាង​ទាញចិញ្ចៀនដោះចេញ ហើយគប់ទៅរកគេ។

យូស៊ូងាកមកវិញ។ នារីតូច​ដែលមានកែវភ្នែករលីងរលោងឈឺចាប់ នាងវាចាមួយៗ៖

«យូស៊ូ! ខ្ញុំធ្លាប់ស្រលាញ់ខ្លួនខ្លាំង ធ្លាប់ហ៊ាន​ស្លាប់ដើម្បីខ្លួន! ខ្ញុំស្តាយក្រោយណាស់! ខ្ញុំស្អប់ជីវិតខ្លួនខ្ញុំកាលពីគ្រាអស់នោះជាទីបំផុតយូស៊ូ! ខ្ញុំស្អប់ពេលមួយដែលខ្ញុំហក់ទៅក្រៅស្កាយបារឈរជាមួយខ្លួន ទាំងដែលគ្រប់គ្នាមើលមក​ថា ខ្ញុំក៏ឆ្កួត! ពេលនេះ ខ្ញុំទៅជាមួយឥន្ត្រា! មិនថាគេ ធ្លាប់ធ្វើអ្វីខ្ញុំពីមុនមក អត់សំខាន់ទេ បើគេប្រឆាំងខ្លួនគេ ខ្ញុំនឹងកំដរគេឈឺចាប់ជាមួយគ្នា! ហើយ​បើគេស្លាប់ ខ្ញុំនឹងស្លាប់ជាមួយគេ!»

រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៨៣
ប្រុសច្បងរបស់ម៉ឺនយូ ផ្អែកខ្នងសម្រាក។ ដៃទាំងពីរបោះទៅលើបង្កាន់ដៃកៅអីសងខាងខ្លួន សម្គាល់រំញោចចាប់ចុកពើត ដោយនៅចំកណ្តាលក្លេរបស់គីម៉ាល់និងយូស៊ូពីមុននេះ។ ទ្រូងគេនៅតែអួលៗណែនៗជាមួយនឹងកម្ពស់កម្លាំងកែងបុករបស់ប្អូន ប៉ុន្តែគេបែរជាប្រាប់ខ្លួនឯងថា «យើងកំពុងតែឈឺចាប់ណែនទ្រូងខ្លាំងដោយការសម្រេចចិត្ត​លែងចួបមុខមនុស្ស​ដែលយើងពិតជាចង់ឃើញគេបំផុត!»។

គីម៉ាល់បិទទូរសព្ទជាមួយសភាពប្តូរផ្លាស់ផ្ទុយស្រឡះនៅលើទឹកមុខ។  គេមិនទាន់និយាយយ៉ាងម៉េចនៅឡើយគ្រាន់តែងាកឆ្វេងស្ដាំពិចារណា  ឯឥន្ត្រាញីចិញ្ចើម​ហើយដាច់ចិត្ត​ស្នើ៖

«មួយទៀត! ជួយ…..មើលគេឱ្យខ្ញុំផង! នីយ៉ា!»

គីម៉ាល់ព្រិចភ្នែកសម្លឹងអាការៈប្អូន។ ឥន្ត្រាពិតណាស់កំពុងតាំងចិត្ត​ថា លែងចួបមុខនាងទៀតហើយ នេះបើតាមសំឡេងនិងឫកពាគេ។ ចិត្តបងប្រុសឆ្អែត….នាយតបទ្រគោះឱ្យ៖

«វាមិនដែលមនុស្សប្រុសណាផ្ញើស្រីដែលខ្លួនស្រលាញ់ឱ្យអ្នកដទៃមើលទេ! ឯងចង់មើលគេ នៅមើលយាមគេខ្លួនឯង! ឱបគេជាប់ទ្រូងឯង អាហ្នឹងបានគេហៅថាកូនប្រុស!»

បងប្រុសក្រោក​ចោលកៅអីដោយទឹកមុខស្មុគស្មាញក្រោយបានថាស្តីឱ្យមនុស្សទឹកកក ធ្វើឱ្យឥន្ត្រាងើបមុខសម្លឹង។

ពាក្យនេះត្រូវចិត្តគេខ្លាំងណាស់ ព្រោះដើមឡើយគេពិតជាលបស្រមៃ​ចង់ធ្វើជារបងឱ្យនាងជ្រក សុខចិត្តធ្វើស្មាឱ្យនាងផ្អែក ធ្វើជាកងការពារនាងពីសត្រូវទាំងអស់របស់បងប្រុសនាង។ ស្រីតូចនេះ ត្រូវចាប់ពង្រត់ ឆ្លងកាត់អត់បាយក្រហាយទឹក ខ្នោះឃ្នាងមិនចេះឈប់ទេ តើឱ្យគេរស់ឆ្ងាយ បោះបង់នាងចោលកើតទេ។

ទោះយ៉ាងណា​សំឡេងមួយទៀតប្រាប់គេស្ងាត់ៗថា  នីយ៉ាត្រូវរៀបការជាមួយយូស៊ូហើយ នាង​នឹងក្លាយជាមនុស្ស​កោះH។

ប្រុសប្រាណ​ដកដង្ហើមធំ​វាចាតិចៗ៖

«បន្តិចទៀត គេមានប្តីហើយ! ខ្ញុំភ្លេចគិតថាយូស៊ូនឹងថែរក្សាគេ!»

«មនុស្សកំរោលចូលធុនហ្នឹង ថែរក្សាអ្នកណាបាន?»

ឮគីម៉ាល់មានសម្តីសៅហ្មងនិងអាការៈមិនពេញចិត្ត​យូស៊ូ ឥន្ត្រាយល់ថា អាចបណ្តាលមកពី​កាលនៅកោះបេះដូង ពួកគេបានប៉ះគ្នាពីរបីលើកឬយ៉ាងម៉េចក៏មិនដឹង ប៉ុន្តែហេតុអី គេមើលមកដូចជាត្រូវ​រ៉ូវ​ជាមួយយើង ដែលជាបងប្រុសរបស់យូស៊ូទៅវិញ។

មិនទាន់រកចម្លើយស្រាយចម្ងល់នេះផង គីម៉ាល់ងាមកប្រាប់វិញ៖

«ឯងមិនបាច់ទៅអឺរ៉ុប អាឡឺម៉ង់អីទេ! ចេញពីទីនេះជាមួយបងសិនចាំគិត! មុននេះជេនថាត្រូវការ​សែសិបប្រាំបីម៉ោងទៀត តែឥឡូវមិនបាច់ទេ បងអាចយកឯងចេញទៅ!»

ឥន្ត្រាមិនយល់អ្វីទេ។​ តែចេញពីទីនេះ ជាជម្រើសល្អ។

គេងើបមុខសម្លឹងគីម៉ាល់ដែលចុចទូរសព្ទប្រញាប់ ហើយនិយាយ៖

«ជេន! ក្រុមស៊ើបរបស់ខ្ញុំ រកឃើញទាហានភូមាមួយក្រុមបានទៅដល់កោះនោះ នៅក្រោយពេលដែលសិដ្ឋឡើងទូកចេញមកជាមួយនិងនីយ៉ា! ប្អូនខ្ញុំ អត់ពាក់ព័ន្ធរឿងមនុស្សស្លាប់ទេ!»

ឥន្ត្រាជ្រួញចិញ្ចើមគិត។ គេនឹកឃើញឡើងវិញ ពេលដែលគេចាប់ផ្ដើមប្រដេញតាមម៉ូណាដណ្តើម​យកប្រអប់ឈាម ហើយនាំនារីទាំងពីរនាក់ឡើងមកលើទូក បន្ទាប់មកទៀតមនុស្សនៅលើកោះត្រូវបានគេសម្លាប់រង្គាល មិនដឹងថាក្នុងនោះសាម៉ោះអាចគេចខ្លួនរួចដោយវិធីណា ឬក៏ប៉ាគេមានវិធី ពីព្រោះទីនោះគឺជាតំបន់របស់គេ ផ្ទះរបស់គេ កន្លុកកន្លៀតគ្រប់យ៉ាងមានតែឪពុកកូនគេដឹងច្បាស់។

ក្រោយមកទៀត ប៉ូលិសបានចាប់គេមកជាប់នៅក្នុងមន្ទីរសង្គ្រោះមួយនេះ ថែមទាំងហាមប្រាមគេមិនឱ្យចេញទៅណា ដោយកំពុងរកព័ស្តុតាង​ដាក់ពាក្យបណ្តឹងគេពីបទសម្លាប់មនុស្ស​ ចំណែកសាម៉ោះក៏ថាគេជាអ្នកសម្លាប់បៀល។

ស្រាប់តែឥឡូវ សេដ្ឋីឌូបៃអះអាងថា អ្នកស៊ើបចិនរកឃើញដាន​ទាហានភូមាបានទៅដល់ក្រោយឥន្ត្រា​ នេះជារឿងសំខាន់មួយសម្រាប់មនុស្សទឹកកក។

សំឡេងគីម៉ាល់និយាយបន្ត៖

«ពួកចិនសង្ស័យថា មានអ្នកបញ្ជាឱ្យពួកវាទៅសម្អាតមនុស្ស ហើយទម្លាក់កំហុសមកលើប្អូនប្រុសរបស់ខ្ញុំ! ពួកនោះជាទាហានចូលនិវត្តន៍ចិញ្ចឹម​ដោយថ្នាំ! ខ្ញុំបញ្ជូន​ឯកសារទៅភ្លាម កុំធ្វើការយូរពេក ខ្ញុំត្រូវការយកពិសិដ្ឋ​ចេញពីពេទ្យ! បើសិនជាប៉ូលិសមិនអស់ចិត្តទេ ដាក់រាយអ្នកយាមក្បែរអូតែលទៅ ខ្ញុំឱ្យមេធាវីខ្ញុំរៀបចំពាក្យតវ៉ាយកមនុស្សចេញ!»

ថាចប់បងប្រុសបិទទូរសព្ទ។

ឫកពារបស់គេខែងរ៉ែងណាស់ មិនខុសទេគេជាសេដ្ឋីប្រាក់លាន​ ម៉ឺនយូជាប៉ាធ្លាប់និយាយប្រាប់។ គេនេះធ្លាប់ទៅកោះH ហើយមាន​ប្អូនប៉ូលិសជាភរិយា ប៉ុន្តែសម្តីគេមិនខ្លាចឧត្តមសេនីយ៍ជេនម្នាក់នោះទេ។

«លេងល្បិចស្អី? ហេតុអី? ជួយខ្ញុំធ្វើអី? មិនខ្លាចពាក់ព័ន្ធជាមួយពួកប៉ូលិសទេ?»

គីម៉ាល់សើចមួយឆ្វាច់ចុងមាត់៖

«មនុស្សគ្រួសារយើង មិនដែលខ្លាចនរណាទាំងអស់!»

ឥន្ត្រាភាំង គីម៉ាល់និយាយបន្ត៖

«ម្យ៉ាងទៀត ឯង! ឯងក៏ត្រូវទៅកន្លែងនោះស្រាប់ហើយ! ស្រីដែលឯងស្រលាញ់ អាចមាន​គេឃ្លាំចាំចាប់គ្រប់ពេល! រឿងលើកោះមិនទាន់ចប់ទេ! ទាហានភូមាអស់នោះ ក៏មិនមែនមនុស្សធម្មតាៗមានលុយប្រើដែរ!»

«ទាហានភូមាស្អីទៅ?»

«អ្នកសម្លាប់មនុស្សមិនព្រិចភ្នែក!» គីម៉ាល់ឆ្លើយបណ្ដើរយកដៃចុចទូរសព្ទសរសេរសារចុះឡើងយ៉ាងញាប់។

គេក្រឡេកឃើញក៏ដឹងថា ​មិនមែនអង់គ្លេសឬអក្សរចិន តែក្រវេចក្រវៀនឆ្មារៗ។

«ចេះប៉ុន្មាន​ភាសា?» គេសួរតិចៗធ្វើឱ្យបងប្រុសឈប់ដៃ ហើយដៀងភ្នែកមកមើលប្អូន។ សេចក្តីអាណិតមួយលេចឡើងក្នុងកែវភ្នែកគីម៉ាល់។

គេបោះបង់ចោល​ការសម្លឹងអេក្រង់​រួចដៀងមកមើលឥន្ត្រាពីលើដល់ក្រោម​ ឈប់ភ្នែកត្រឹមម្រាមដៃគេវែងៗ ធំៗ មាំៗ។

ប្រុសស្អាតជាបង​តបតិចៗ៖

«មនុស្សគ្រួសារយើង រកស៊ីសណ្ឋាគារមិនតិចជំនាន់មកទេ! គ្រប់គ្នា​ក៏ចេះមិនក្រោម៥ភាសាដូចគ្នាៗ! ឯងក៏អ៊ីចឹង! ក្រៅពីហ្នឹង ឯងចេះលើសពីគេមួយទៀត….កូដ!!! ឯងចេះសរសេរកូដគ្រប់ប្រភេទ សូម្បីចង ឬហែកបណ្តាញអ៊ីនធឺណិត!»

ឥន្ត្រាសម្លឹងស្លុងក្នុងភ្នែកគីម៉ាល់។ អ្វីម្យ៉ាងប្រាប់មនុស្ស​ទឹកកកជាសម្ងាត់ថា សេដ្ឋីម្នាក់នេះ មិនបាននឹកប្អូនប្រុសដល់ឆ្កួត​ដូចខ្លួនធ្លាប់បានគិតទេ ហើយក៏គ្មានសញ្ញា«កុហក»លើស្បែកមុខរបស់គេដែរ។

ចិត្តមនុស្សទឹកកក ស្រាប់តែនឹកឃើញ​អំពី«ពិសិដ្ឋ»ម្នាក់នោះដែលកន្លងមក ខ្លួនមិនរវល់ដល់ ទោះធ្លាប់ឮមកជារឿយៗ។

«ខ្ញុំមិនមែនប្អូនប្រុសខ្លួនទេ! ខ្ញុំមិនកេងចំណេញលើការយល់ខុសនេះទេ!»

គេបែរខ្លួនដើរត្រលប់ចូលក្នុងវិញ តែចិត្ត​គំនិតមនុស្ស​ទឹកកកនៅវិលវល់។ នៅសុខៗ គេអាចអានអក្សរបរទេសបាន ក្នុងបន្ទប់គន្លឹះយន្តសម្ងាត់លើកោះH ហើយថែមអាចហែកឃើញ​ផែនទីដែលលាក់ក្នុងសារផ្ញើពីកោះរបស់បៀលដោយគ្មានហេតុផល។

មានរឿងច្រើនណាស់ ឥន្ត្រាស្រាប់តែទាញយកមកពិចារណាសាជាថ្មីឡើងវិញ។ ចាំបានថា សាម៉ោះដែលត្រូវម៉ូណាប្រាប់ថា ឥន្ត្រានឹងដួលដេក៣នាទី ស្រាប់តែមិនដល់មួយនាទីខ្លួនគេក្រោកឡើងមកវិញបាន។ នៅកោះបេះដូង គេត្រូវនីយ៉ាបញ្ជាក់ថាត្រូវការជាង១០ម៉ោងព្យាបាល តែមិនបានប៉ុន្មាន គេស្រាប់តែ​ធម្មតា​វិញ។

សម្តីជេននៅបន្ទប់ចុងឆ្នេរ គេរំឭកឡើងមកវិញក្នុងគំនិត «ប៉ូលិសសង្ស័យថា មនុស្សកោះH កំពុងតែលាក់កំបាំងពិសិដ្ឋ!  គេជាបុគ្គលសំខាន់រដ្ឋាភិបាលបានប្រកាសតាមរកជាច្រើនឆ្នាំមកហើយ»

ប្រុសលូកច្បាមទូរសព្ទមកកាន់…..គេនឹកដល់ប៉ាគេ។

គីម៉ាល់ដើរមកទឹបៗពីក្រោយខ្នង​ ធ្វើឱ្យឥន្ត្រាចាំបាច់ងាកទៅប្រឈម ហើយគ្រហែមតិចៗ សម្រេចចិត្តសួរ៖

«ហេតុអ្វីប៉ូលិសជេនម្នាក់នោះ ក៏គិតថាឈ្មោះសិដ្ឋនេះ នៅក្នុងដៃប៉ាខ្ញុំ? ប៉ុន្មាន​ថ្ងៃមុន ទៅកោះHដោយសាររឿងនេះមែនទេ?»

គីម៉ាល់សម្លឹងប្អូ​នដោយកែវភ្នែកស្ងួតស្ងប់។ នាយមានចម្លើយ ដែលមិនទាន់អាចឆ្លើយបាន ដរាបណាគ្មានព័ស្តុតាងមាំមួន ហើយឥន្ត្រាមិនទាន់អាចទទួលយកការពិតនេះ​បាននៅឡើយ។

«ហេតុអ្វីម្នាក់ៗគិតថា ខ្ញុំជាពិសិដ្ឋ?»

«ម្នាក់ៗ?» គីម៉ាល់សួរតិចៗ។

«ប៉ូលិសនោះនិងអ្នកដែលកំពុងនិយាយជាមួយខ្ញុំនេះ!»

«អ្នកណាទៀត? ម៉ឺនយូដែលនិយាយទេ?» គីម៉ាល់សួរចំអក។

ឥន្ត្រាធ្វើមុខស្មើរបៀបហួសចិត្ត​ឆ្លើយតបផូង៖

«ប៉ាខ្ញុំម៉េចបានទៅច្រឡំកូនខ្លួនឯង?»

«ចុះឯងគិតថា បងច្រឡំ?»

គេឱនសម្លឹងសារដែលលោតមកចំកណ្តាលការសន្ទនា។ គឺជាសំណេរហាន់ដា៖

«បង មកផ្ទះភ្លាម! រឿងនីយ៉ា!»

សភាពហាន់ដាប្រហែលនីយ៉ាមានបញ្ហា​។ គេងើបមុខសម្លឹង​ឥន្ត្រា ហើយនេះជាលេសតែមួយគត់ដែលអាចនាំឥន្ត្រាទៅបានតាមសម្រួល។

«ហាន់ដា!»

គេថាខ្លីៗ រួចបង្វែរអេក្រង់ទៅឱ្យឥន្ត្រា។ មនុស្សទឹកកកមិនចង់មើលទេ គីម៉ាល់មាន​តែបង្ហើយខ្លីនូវពាក្យថា៖

«នីយ៉ារបស់ឯងមានរឿងទៀតហើយ!»

វគ្គ

ជំនូនអតីតសង្សារសំណព្វ

យូស៊ូបើកទ្វារចូលមកក្នុងខុនដូរបស់ខ្លួនទាំងមុខក្រញូវ។ គេឈ្ងោកដោះស្បែកជើង វាក់នឹង​កែងមួយគូពណ៌ខ្មៅរលើបនៅក្បែរជើងទូ។ ព្រាននារីងើបមុខសម្លឹងភ្លាមទៅបន្ទប់សាឡុង។ ទីនេះមិនដែលមាន​ស្រីចេញចូល ដោយគេមិនដឹងរឿងទេ។

គេឃើញនាង….

សក់ប្អូនពៅគ្រួសារប៉ូលិស វែងក្រាលគ្របលើខ្នង។ រាងកាយស្គមរបស់នីយ៉ា​ កំពុងត្របោមឱបដៃបែរខ្នង។ តរុណី​អាចថាបាន​ឮស្នូរទ្វារ ឬអាចមិនឮ ព្រោះចូលកាន់តែកៀក នាង​ហាក់ស្លុងនឹងអ្វីមួយ​។

ប្រៀបដូចមនុស្សស្រវឹងស្រា ប​កមកគ្រែដេកឃើញមាន​ស្រីស្អាតនៅគ្របភួយចាំ តែសភាពពិតពេលនេះ យូស៊ូមិនបានស្រវឹងស្រាទេ គេក៏មិនស្រវឹងស្នេហ៍ដែរ គឺស្រវឹងអំនួត។

កូនពៅរបស់ម៉ឺនយូ ដើរទើមៗតម្រង់ទៅ នាង​នៅតែមិនដឹងខ្លួន មិនដឹងមកធ្វើអ្វី ហើយ​គិតដល់រឿងអ្វីខ្លះទេ តែស្មានយូស៊ូខ្វល់?

គេដឹងភ្លាមថា​ប៉ាគេបានរក្សាសន្យា នាំទេពធីតាមកឱ្យគេ។ គាត់មិនបានស្រលាញ់កូនធម៌ច្រើនជាងកូនបង្កើតទេ។

«នឹកបងខ្លាំង ម៉េចមិនខល?»

នីយ៉ាងាកមកភ្លាមពេលឮសំឡេង។ ស្រីឃើញគេទម្លាក់រាងកាយធ្ងន់ៗមកលើសាឡុងក្បែរ​កាយ​។ ភ្នែកយូស៊ូដែលសម្លឹងនាងគឺប្រដេញពីលើក្បាលដល់ចុងជើង។

ធីតាម្នាក់នេះ គ្មានទេស្នាមញញឹម។ សភាពនាង ដូចជាមិនចង់…..ចុះហេតុអ្វីនាងមក? យូស៊ូរេកាយចូលកៀកទោះភ្នែកគេពេលនេះ នឹកឃើញ​តែរូបរាងបងប្រុសគេ។

«មកៗ អូនសម្លាញ់! ខានបានឱបយូរហើយ…..ខានស្និទ្ធគ្នាអ៊ីចឹងយូរហើយ!»

នីយ៉ាស្ទុះក្រោក ខណៈគេក្រោក​តាមប្រទាញ តែ​ត្រូវនាងរុញត្រលប់ទៅវិញ។ យូស៊ូស្រែកអូយ ព្រោះការប្រតាយប៉ះត្រូវរបួស។

នីយ៉ាឈរសម្លឹងនាយ​ដែលជ្រួញចិញ្ចើមពើតឈឺ។ ស្រីមានទឹកមុខ​តឹងតែង ពិបាកសម្រេចចិត្ត​ តែ….ក៏មិនអាចគេចចាកចេញទៅណាបាន។ នៅពេលនារីម្នាក់ធ្លាប់តែញញឹម​បង្ហាញធ្មេញទាំងជួរពេលឃើញយូស៊ូ ធ្លាប់តែសប្បាយចិត្ត​ស្រស់ស្រាយពេលនៅក្បែរគ្នា ក្លាយមកជាមិនចាប់អារម្មណ៍ចង់កៀកកាយចិត្ត រក្សាគម្លាត មិនថាដោយចេតនា ឬដោយមិនដឹងខ្លួន បន្ទាត់មនោសញ្ចេតនារវាងពួកគេ កាន់តែខ្សោះខ្សោយ​ហើយ។

ប្រុសខ្ទប់ស្នាមរបួសហើយសើចខឹកៗឈឺចាប់។ នាងរកលេសមកនិយាយសម្រាលស្ថានការណ៍មិនបានទេ បានជានៅអេះអុញ​កាន់ម្រាម​ខ្លួនឯងឈរមើលនាយសើច។ សំឡេងទេវបុត្រកោះHលាន់មកឌឺដងក្នុងទុក្ខព្រួយឈឺចិត្ត៖

«នេះ….នេះឯង…..អំណោយសង្សារសំណព្វខ្ញុំយកមកឱ្យ! ចួបច្រាន ចួប​ផ្តួល?! មនុស្ស​របួសនៅឡើយណាអូន ឈឺ!!! បងឈឺ ឮនៅ? ហើយឈឺព្រោះអ្នកណា? ចាំអត់?»

នីយ៉ា​ទម្លាក់ទឹកមុខ។ រឿងទៅជាស្មុគស្មាញព្រោះនាង។ ព្រោះថាស្រីប្រមូលកំហុសទាំងនេះមកលើទ្រូងខ្លួន បានជានាង​ភ្លេចកំហុសទាំងអស់ដែលមនុស្សនេះធ្លាប់ធ្វើមកលើស្នេហា​របស់នាង​។ ក្រៅពី​ឱនមុខដូចដឹងខុសតែមិនអាចកែអ្វីបាន ភ្នែកនាងមិនព្រម​ភ្ជាប់មករកក្រសែភ្នែកយូស៊ូទេ។ ការទាក់ទងភ្នែកត្រូវបានផ្តាច់ នៅពេលណាគេមិនចាំឡើយ តែនាងគ្មានឡើយស្នេហាចំពោះគេដូចពីមុនទៀត។

«ប្រាប់ប៉ាខ្លួន ឱ្យធ្វើតាមលក្ខខណ្ឌទៅ! ខ្ញុំរៀបការ!»

នាង​វាចាតិចៗ ទាំងងាកមុខចេញ។ យូស៊ូទម្លាក់ដៃចេញពីទ្រូងជាមួយពាក្យ«រៀបការ»និងពាក្យ«ប៉ាខ្លួន»។ គេយល់បណ្តើរៗហើយ! នាង​មករកគេដល់កន្លែង ព្រោះម៉ឺនយូជាឪពុក​ តែមិនដឹងថា ឪពុកគេប្រើលេសអ្វីនៅឡើយទេ។ ទោះយ៉ាងណាពាក្យ«រៀបការ»កំពុងប្រឆាំងគ្នា​នឹងអ្វីដែលគេឃើញ។

ស្រីម្នាក់នេះ មើលយ៉ាងណា​ក៏ដូចជាកំពុងនៅក្នុងស្ថានភាពត្រូវបង្ខំ នោះក៏ជាសញ្ញាដែលបង្ហាញថានាង​នៅទីនេះទាំងមិនចូលចិត្ត ហើយរៀបការដើម្បីជាថ្នូរនឹងអ្វីផ្សេង។

«រៀបការ? អ្នកណាថាចង់រៀបការ?»

យូស៊ូសួរតិចៗដោយទឹកមុខមាំ។ នីយ៉ាងាកមកសម្លឹងគេព្រោះភ្ញាក់ផ្អើល។ ចង់មិនចង់ នាងអាចវិភាគដឹងថា យូស៊ូមិនដឹងរឿងឈីបកំណាចក្នុងខ្លួនឥន្ត្រាទេ។ នាង​រេភ្នែកគិត….គេនេះអាចថានៅស្រលាញ់បងប្រុសគេខ្លាំង ហើយអាចជួយឥន្ត្រាក៏ថាបាន។

ម្រាមគេកំពុងសរសេរអ្វីយ៉ាងញាប់….សង្ស័យ​តែចុចទៅប៉ាគេ?

នាង​អរណាស់ សភាពគេគឺមិនដឹងពីការគំរាមនេះពិតមែន។ នីយ៉ា​ស្ទុះចូលទៅក្បែរ ហើយបន្ទន់ជំហរនិយាយអង្វរត្រជាក់ល្ហឹម៖

«ណ៎ាយូស៊ូ! យើងកុំរៀបការបែបហ្នឹង! យើងដឹងទាំងអស់គ្នា ថារឿងវាយ៉ាងម៉េច? យើងមិនមានអីត្រូវនៅជាមួយគ្នាទៀតទេ! កុំពិបាកចិត្ត​រៀងខ្លួន»

ប្រុសស្អាត​ឈប់ដៃដែលកំពុងមមាញឹកសរសេរសារ ដោយដៀងភ្នែកមកឃើញម្រាមនាងទាំង១០ប្រតោងលើហត្ថាខ្លួន។

នីយ៉ាដូចជាអរណាស់ គ្រាន់តែឮថាមិនរៀបការ រហូតធ្លាក់ខ្លួនមកស្និទ្ធស្នាលជាមួយអតីតសង្សារវិញ​របៀបនេះដោយសារអី? នាង​អរ? នាង​គិតថា អាចចេញពីប្អូន ទៅឱបរឹតបងវិញឬយ៉ាងម៉េច?

តូចមិនឃើញគេឆ្លើយ ទើបងើបមុខសម្លឹងនាយ។ យូស៊ូគ្រវីបបូរមាត់ចចេសរបស់គេ សម្លឹងមកនាងវិញដូចម្រឹគឃើញចំណី។ គេមាន​ភាពត្រជាក់ល្ហឹមក្នុងក្រសែភ្នែកដែលមិនមានត្រង់ណាបង្ហាញថា គេអត់ទោសឱ្យនាងសោះឡើយ។

កល្យាណដកដៃចេញសន្សឹមៗ ហើយថយបន្តិចពីកាយប្រុស។

«មនុស្សស្រីគគ្រិច ស្មោកគ្រោក ស្រើបស្រាល រាយមាយ សមរៀបការនឹងអ្នកណាទៅ?» យូស៊ូថាមកមួយៗ ច្បាស់ៗ ម៉ាត់ៗ មិនចាំបាច់រំឭកពីរដងទេ តែបេះដូងនាងដង្ហក់ ត្រចៀកហ៊ឹង មុខនាងស្ពឹកព្រោះការអាម៉ាស់គ្របសន្ធប់។ ឪពុកគេបង្ខំ​នាងឱ្យមក ​ឯគេវិញខ្ជាក់ពាក្យមើលងាយនាង។​

ប្អូនស្រីប៉ូលិស​ចង់ក្រោកចោលកែវភ្នែកមាក់ងាយទាំងគូរបស់យូស៊ូ តែតរុណីស្រាលជើង​ស្រពន់អស់ដៃសងខាង ប្រាណ​គាំងដូចទ្រថ្មភ្នំរាប់តោន នាងក្រោកទៅណារួច? បានត្រឹមសម្លឹងគេក្រឡង់ៗអមជាមួយតំណក់ទឹកភ្នែក កំដរពាក្យមាក់ងាយពីមាត់គេ។ «មនុស្សស្រីគគ្រិច ស្មោកគ្រោក ស្រើបស្រាល រាយមាយ» ពាក្យនេះដំណំ​ណាស់ វាយដំ ទូងធ្ងន់ៗក្នុងបេះដូង​ដែលកំពុងឈឺស្ពឹក។ គេសម្លឹងនាង​ញញឹម​យ៉ាងសាហាវៗ ពេលបានធ្វើឱ្យនាងបេ្រះស្រាំ ឯនាងវិញ នឹកឃើញ​តែទឹកមុខបងប្រុសគេ។

«ឥន្ត្រា! បើខ្លួនឮគេប្រមាថខ្ញុំបែបនេះ ខ្លួនជឿគេទេ? ខ្លួនមើលងាយខ្ញុំ ដូចដែលគេកំពុងធ្វើមកលើខ្ញុំនេះដែរអត់?»

នីយ៉ា​គិតផង ចិត្ត​ស្រីធ្លុះធ្លាយមួយលានចម្រៀកផង។ បទចម្រៀងឈឺចាប់បែបណាក៏មិនស្មើនឹងមកអង្គុយស្តាប់ប្អូនប្រុសរបស់មនុស្ស​ដែលយើងកំពុងស្រលាញ់ ដៀលត្មះ ពេបជ្រាយយើងដែរ។

«មនុស្សស្រីចួបដៃប៉ះដៃ ចួបជើងប៉ះជើង មិនចេះស្រលាញ់ខ្លួន! មកធ្វើស្រីអាយូស៊ូ វាគ្រាន់បើហួសហើយ កុំសង្ឃឹមរឿងរៀបការខ្មោចយក៍ស្អី!»

គេបន្ថែមមកទៀតបែបនេះទាំងខាំមាត់បញ្ចេញកំហឹង បណ្តាលឱ្យនាងស្រែកបន្ទោរពីក្រោយដោយទឹកភ្នែក៖

«បានហើយយូស៊ូ!»

ប្រុសញញឹម​ពេលឃើញនាងឈឺ។ គេងើយញញឹម​ពេលនាង​ក្រោកថយចេញពីគេ។ រាងកាយនាងញាប់ញ័រពីលើដល់ក្រោម ជារាងកាយ​ដែលបានកាត់ផ្តាច់មនោសញ្ចេតនា​គេនិងបងប្រុសគេ​ឱ្យថយពីគ្នាមួយចំហៀងមេឃម្នាក់។ ស្រីម្នាក់នេះ ត្រូវសងរឿងរញ៉េរញ៉ៃគ្រប់យ៉ាងនៅលើកោះH ហើយគេចង់ទារសំណងពីនាង​ដោយខ្លួនឯង។

យូស៊ូក្រោកមកជាមួយទឹកមុខស្មើៗ។ គេកាន់តែចូលមកនាង​កាន់តែដកថយ។ នាង​មិនខ្លាចយូស៊ូទេ តែនាង​ស្អប់ខ្លួនឯង ដែលត្រូវមនុស្ស​នេះប្រមាថ ហើយនាងមិនចង់ឱ្យពាក្យកាតទានអស់នេះ ឮដល់ត្រចៀកមនុស្ស​ដែលនាងកំពុងស្រលាញ់ ​នឹករឭកជាដាច់ខាត។

គេទុកនាង​ដូចជាទេពធីតា ម្រាមគេប៉ះនាង​កាលណា គេពិចារណាយកចិត្ត​ទុកដាក់ថានាងឈឺឬជា ស្គមឬធាត់ ចំណែកយូស៊ូម្នាក់នេះ គេមិនខ្វល់ថា នាងកំពុងតែខ្ទេចខ្ទាំ គេមាន​តែសប្បាយចិត្ត​ដែលឃើញ​នាង​ដាច់ដោចក្លាយជាកម្ទេចធូលីនៅនឹងមុខគេយ៉ាងគ្មានតម្លៃ?

«ប្រាប់ប៉ាខ្លួនទៅ គាត់ហៅខ្ញុំមកខ្លួនឯង! បើគាត់យកឈីបនោះចេញពីឥន្ត្រា ខ្ញុំមិនខ្ចីមកនៅពីមុខខ្លួនទេយូស៊ូ!»

ស្រីនិយាយទាំងទ្រហោយំ ខណៈយូស៊ូរេភ្នែកគិត។ គេនៅពីមុខនាង ​តែចិត្ត​គេបែកខ្ញែក។

«ឈីប​?​»

យូស៊ូគ្មានចម្លើយទេ​តែគេអាចស្មាន​ដឹងខ្លះៗបណ្តើរៗហើយ។ បើប៉ាគេមិនមានគ្រាប់បែកបង្កប់ នារីនេះម៉េចនឹងមកឈរឱ្យគេ​ធ្វើបាប?

សំឡេងនាងបន្តមកទៀត៖

«មនុស្ស​កោះH កោងកាច ឬស្យាដល់ណា គិតខ្លួនឯងយូស៊ូ! ប្តូររាងកាយឥន្ត្រា​ សម្អាតអង្គចងចាំរបស់គេ ហើយបង្កប់ឈីបក្នុងខ្លួនគេទៀត! ដែលដៀលខ្ញុំ មានឱនមើលខ្លួនឯងខ្លះអត់?»

យូស៊ូហេងហាងក្នុងចិត្ត​។

ឈីបក្នុងខ្លួនឥន្ត្រា? នេះជាសំណួរដែលគេកំពុង​ពុះកញ្ជ្រោលសួរស្ទើរផ្ទុះសំណុំខួរក្បាល។ សំឡេងនាងគេលែងផ្តោត កាយវិការនាង​គេលែងខ្វល់ គេខ្វល់តែម៉្យាងថា ហេតុអ្វីប៉ាគេធ្វើដល់ថ្នាក់នេះ?

រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៧៤
នៅខាងក្រៅអគារវិញ ជេនអូសដៃប្អូនតម្រង់ជណ្តើរយន្ត។

ខណៈពេលដែលចិត្តគេពិតជាពុះកញ្ជ្រោលទៅដោយកំហឹង នឹកឃើញជាប់ដិតដាមតែនឹងទិដ្ឋភាពដែលមិននឹកស្មានដល់ ឬសូម្បីធ្លាប់សង្ស័យ។

«អម្បាញ់មិញ ឯងធ្វើស្អីគេ? បើឯងមាន​កញ្ចក់ឆ្លុះ ឯងហ៊ានមើលសភាពខ្លួនឯងទេនីយ៉ា? ប្អូនចង្រៃ!»

នារីរលាស់ដៃបងប្រុស ខណៈឃើញពួកប៉ូលិសដែលយាមកាមបន្ទប់ឥន្ត្រា ធ្វើជាឈរត្រង់ដូចដងទង់ជាតិ ធាតុពិតប្រាកដ ចង់ឮដឹងឮរឿងនាងនិងបងប្រុស បានជាធីតាអត់ធ្មត់ ឱបដៃរង់ចាំជណ្តើរ។

«ដឹងថា វាមើលទៅឆ្កួតយ៉ាងម៉េចខ្លះទិដ្ឋភាពឯងអម្បាញ់មិញ?» ពាក្យដៀលខ្សឹបៗរបស់ជេន និងការកាត់ចង្វាក់របស់គេពេលនាង​កំពុងបង្ហាញមនោសញ្ចេតនាទៅកាន់មនុស្ស​ទឹកកក បូករួមជាមួយសេចក្ដីអាម៉ាស់ដែលកំពុងតែគ្របដណ្ដប់ក្នុងភាពតឹងតែង មួម៉ៅចិត្ត ស្រី​បែរខ្នង​ចេញពីបងប្រុសទាំងធ្វើមុខក្រញូវតវ៉ា៖

«ឥឡូវនេះបងឯងឃើញហើយ! អ្វីដែលត្រូវឃើញ ឃើញអស់ហើយ គិតម៉េចក៏តាមហ្នឹងទៅបង!»

នាង​ប្រុសដើរចេញ គេកន្ត្រាក់ទាញដៃមកវិញទៀត៖

«ត្រលប់ទៅផ្ទះវិញ!»

នាង​រលាស់ដៃ តែជេន​ច្បាមជាប់ នាង​បេះដៃគេទាំងយំរលីងរលោង៖

«ខ្ញុំមិនមែនជាសត្វក្នុងទ្រុង ឬមួយជាអ្នកទោសរបស់បងឯងទេ! ឬក៏បងឯងធ្វើប៉ូលិសយូរពេក….!»

ប្អូនពៅឈប់និយាយកណ្តាលទី ព្រោះមិនចង់ឱ្យសម្តីនៅពេលដែលមានកំហឹង បង្កការឈឺចាប់ដល់បងប្រុសនោះទេ។ ក្រឡេកឆ្វាច់ឃើញយូស៊ូមុខក្រញូវដើរវែងៗមកដែរ។ ឃើញបងប្អូនទាំងពីរនៅមុខជណ្តើរយន្ត​ យូស៊ូបែរកាយទៅកាន់ជណ្តើរជើង។

គួរតែឈប់ស្ងាត់ស្ងៀមត្រឹមណេះ ប៉ុន្តែជេនដែលកំពុងតឹងតែងក្នុងចិត្តព្រោះមើលឃើញអ្វីដែលចិត្តគេមិនបានត្រៀមលក្ខណៈទុកមកពីមុន គេអាចបន្ថយសំឡេងក្រោធតែមិនឈប់និយាយឡើយ៖

«រវាងពួកឯង…..» គេនៅស្ងៀមនិយាយមិនចេញដែរ បានត្រឹមលើកដៃចង្អុលទៅបន្ទប់ឥន្ត្រា។ ទឹកមុខជេនបង្ហាញអាការៈ​ហួសចិត្ត​ណាស់ដែលកូនប្រុសទាំងពីររបស់ម៉ឺនយូ មិនសមថាមានទំនាក់ទំនង​​រញ៉េ​​រញ៉ៃយ៉ាងនេះមកលើប្អូនស្រីពៅរបស់គេសោះ។

«បងនិយាយថ្ងៃនេះ ក្នុងនាមបងប្រុសឯងមិនមែនប៉ូលិសទេ»

​      នាង​គេចមុខ​ តែមាត់តវ៉ា៖

«ខ្ញុំធំហើយបង! ខ្ញុំមានភាពឯកជនដែលអត់ទាក់ទងមួយពួកបងទេ!»

ទ្វាររបើក ជេនអូសនាង​ចូល ហើយចុចបិទវិញ។ បានឱកាសស្ងាត់​គេក៏និយាយ៖

«អារត់ទៅមក ពពាក់ពពូន ចិត្តស្នេហារាយមាយ រញ៉េរញ៉ៃឆ្កួតឡប់ មនោសញ្ចេតនាអីអស់នេះ ឯងមាន​គិតទេ? ពីរនាក់នោះសុទ្ធតែជាកូនប្រុសរបស់ម្ចាស់កោះH»

នាង​ប្រុងតមាត់ តែពាក្យថាកូនទាំងពីររបស់ម៉ឺនយូ បានធ្វើឱ្យកល្យាណីនឹកឃើញឡើងវិញ។ សម្រាប់នីយ៉ាពេលនេះនាង​យល់ថា ជេនមិនដឹងថាឥន្ត្រាជា….ពិសិដ្ឋទេ ហើយនាងក៏គ្មានថ្ងៃនិយាយដែរ ព្រោះប៉ះពាល់សុវត្ថិភាពគេ គេអាចមានប្រតិកម្ម ប៉ូលិសអាចយកគេទៅឃុំឬពិសោធ…..អ្វីក៏ដោយ នាងគ្មានថ្ងៃព្រមឡើយ។ នេះជាអ្វីដែលនីយ៉ាកំពុងគិត។

ស្រីធ្វើមុខស្លេក ឱបដៃត្រុនៗនឹកអាណោចអំពីវាសនា​ប្រុសធំរបស់នាង​។

សម្តីចួបគ្នានៅខាងលើ «ស្គមម៉េះ?» ពាក្យគេខ្លី មានន័យសែនស្រណោះ? គេ….ម្តេចក៏ស្រាប់តែល្អជាមួយយើងម្ល៉េះ?

«កុំលេងជាមួយភ្លើង! កុំពាក់ព័ន្ធជាមួយនឹងម៉ឺនយូ!» ជេនបន្ថែម។

«ខ្ញុំមិនខ្វល់ជាមួយអ៊ំហ្នឹងទេ!»

«អ៊ីចឹងឯងខ្វល់ជាមួយអីវិញ!»

នាង​ឱបដៃមិន​ឆ្លើយ ព្រោះអារម្មណ៍អាល័យតែបាចហាចទៅរកហេតុការណ៍នៅឯកោះខ្មោច។ សមាសភាពចាស់របស់ឥន្ត្រាសំខាន់ណាស់ អ៊ីចឹងហើយបានជាម៉ឺនយូចង់បាញ់សម្លាប់នាង​។

ស្រីធ្មេចភ្នែក​រំងាប់ចិត្ត​តឹងតែង។

សំឡេងជេននៅតែលាន់មករំខានដូចចុងកាំបិតភ្ជង់៖

«ដឹងថាបងស្រីឯងបានធ្វើការងារអីខ្លះទេ ទម្រាំបានឯងត្រលប់មកវិញនេះ!»

«ឥន្ត្រាជួយខ្ញុំ! គេចូលទៅដោះចំណងខ្ញុំ វិះនឹង​….វិះនឹងមានរឿងខ្លួនគេទៀត!»

ជេននៅស្ងៀមអំពីប្រតិកម្មប្អូន។ នារីនេះ ពីមុនស្រស់ស្រាយ តែងខ្លួន​ហ៊ឺហា និយាយស្តីយកឈ្នះ ពេលនេះក្លាយមកជាស្ងប់ស្ងាត់ មិននិយាយអ្វីច្រើនដូចមុនសោះប្រសិនមិនប៉ះមនុស្ស​ទឹកកករបស់នាង​។ ណាមួយនាង​មានប្រតិកម្មការពារ​ឥន្ត្រាពេញទំហឹងតែម្តង។

«អ៊ីចឹងក៏បាន! ទុកថា បងៗឯងឱបដៃមើលឯងស្លាប់! មានតែទេវបុត្ររបស់ឯងទេដែលចេញមុខ​ជួយ​!​»

«អ្នកណាទេវបុត្ររបស់ខ្ញុំ?»

នាង​ដេញសួរ​ខែងរ៉ែង តែចិត្ត​ស្រីសែ​នទោរទន់ពេលឮជេន​ហៅឥន្ត្រាថាទេវបុត្រ។ ជេនមិនឆ្លើយបែរជាដាស់តឿន៖

«ហើយត្រិះរិះផង! មានរឿងជាច្រើនទៀតដែលនីដាត្រូវប្រឈមមុខ! អាចយកពេលមកគិតគូរជាមួយសុវត្ថិភាពបងស្រីឯងខ្លះ ក៏ល្អជាងគិតតែពីរឿងផ្ទាល់ខ្លួនអត់ប្រយោជន៍!»

«ខ្ញុំជាមនុស្សអត់ប្រយោជន៍! ខ្ញុំខ្វល់មែនពីសុវត្ថិភាពបងនីដា ពីការយកចិត្តទុកដាក់របស់អ្នករាល់គ្នាមកលើខ្ញុំ ប៉ុន្តែខ្ញុំមិនខ្វល់ពីរឿងប៉ូលិសស៊ើបការណ៍ ឬទាយាទត្រីកោណមាសស្អីនោះទេ! កុំរាប់ខ្ញុំចូលបានអត់? ការងារមហិមាអីអស់ទាំងហ្នឹងខ្ញុំអត់ចង់ទាក់ទងទេ!»

ប្រអប់យន្តចុះមកដល់ក្រោម របើកទ្វារឡើងដោយឯកឯង។

នាងងាកខ្លួនមកប៉ះនឹង​ខ្នងយូស៊ូដែលនៅឈររង់ចាំ។ គេនេះ ស្មានថាខឹងនឹង​ឈុតឆាកខាងលើ ចាកចេញបាត់ទៅហើយ ចេះអត់ធ្មត់មករង់ចាំដែរ?

នីយ៉ា​នៅរេរាពីក្រោយគេ ធ្វើឱ្យបងប្រុសលូកដៃច្បាម តែនាង​រលាស់ចេញ។

«ខ្ញុំត្រូវនិយាយជាមួយគេ!» នីយ៉ាប្រាប់ជេន។

យូស៊ូឮសំឡេងស្រីកាលណា ក៏បែរមកដោយក្ដាប់មាត់រំងាប់ទឹកមុខដែលកំពុងមិនសប្បាយចិត្ត​។ ជេនក្រឡេកទៅកូនពៅម្ចាស់កោះH ក៏សម្គាល់ឃើញភ្លើងប្រចណ្ឌ និងចិត្ត​សង្ស័យឆេះសន្ធោក្នុងកែវភ្នែក​ទាំងសងខាងដែលយូស៊ូកំពុងខំលាក់លៀម។

ឧត្តមសេនីយ៍គ្មានថ្ងៃឱ្យនីយ៉ាទៅជាមួយយូស៊ូឡើយ គេតាំងចិត្ត​។

«ជូនខ្ញុំចេញ ខ្ញុំត្រូវការនិយាយជាមួយ!» នាងវាចាទៅសង្សារបង្ហាញសេចក្តីក្លាហានដែលគ្មានអ្នកណាគិតថា​នីយ៉ា​មិនត្រឹមអៀនអន់ឬគេចវេះ តែនាងហាក់ចង់ប្រឈមមុខ។

យូស៊ូងើយមុខប្រកបដោយអំនួត ហាក់បីដូចជា​ចង់បង្ហាញច្រមុះកោងខ្ពស់របស់គេ ឌឺដងឱ្យជេន និងដៀងភ្នែកស្រទន់របៀបមនុស្ស​ស្រលាញ់គ្នាសម្លឹងនីយ៉ា ទុកដូចទីនេះគ្មានអ្នកទីបី គឺគ្មា​នវត្តមាន​មេប៉ូលិសម្នាក់ដែលគេទុកស្មើទេសភាព។

«តោះ!»

ប្រុសនិយាយខ្លី ទាំងនៅឈឺឆៀបស្នាមរបួសលើស្មាព្រោះតែកិច្ច​ការពារស្រីល្អ។ រឿងជាច្រើនបានលេចឡើងក្នុងចិត្ត​គេ។ ភាពមិនសប្បាយចិត្តព្រោះស្នាមប៉ះពាល់រវាងនាងហើយនិងឥន្ត្រានៅក្នុងបន្ទប់ជាន់លើ នៅតែមិនមែនជាករណីសង្ស័យលើកដំបូង ដែលយូស៊ូធ្លាប់គិតទេ។

គេម្តងម្កាល នឹកឆ្ងល់ថានីយ៉ាមានទំនាក់ទំនង អាថ៌កំបាំងផ្លូវចិត្តអ្វីជាមួយនឹងបងប្រុសរបស់គេ ហើយក្នុងកម្រិតណា កាលនាងខឹងគេ នាងសំងំក្នុងខុនដូឥន្ត្រា មិនមើលមុខគេ ចាត់ឱ្យឥន្ត្រាដេញគេចេញ។ នៅភ្នំពេញ នាង​ខលរកឥន្ត្រានៅនឹងមុខគេ នៅកោះH នាង​មិននិយាយរកគេព្រោះខឹងរឿងភ្ជង់កាំភ្លើងឡើងឧទ្ធម្ភាគចក្រ ហើយក៏ចោលគេទៅសំងំនៅចុងឆ្នេរជាទីឯកជន ​ដែលបងប្រុសគេកម្រឱ្យអ្នកណាទៅរំខានបំផុត។ ប៉ុន្តែ….ទោះឆ្ងល់ ទោះគិត តែយូស៊ូមិនដែលយកមកជាប្រធានបទធំដើម្បីសង្ស័យទេ។ រឿងខុសប្លែកគ្នាក្នុងពេលនេះ គឺបេះដូងគេ កំពុងតែច្របូកច្របល់រវាងដំណឹង​ដែលថា បងប្រុសមិនមែនជាសាច់ឈាមបង្កើត គឺជាអតីតប៉ូលិសម្ងាត់ម្នាក់ ដែលឪពុករបស់ខ្លួនយកមករក្សាជាកូនអុក​ ចំណែករឿងទីពីរគឺមិនដឹងថា តើអ្វីដែលគេឃើញមុននេះ ជាល្បិចរបស់គ្រួសារប៉ូលិស នៅក្នុងការប្រើប្រាស់បងប្រុសគេមកប្រឆាំងនឹងគេ?

«និយាយអីនិយាយនៅហ្នឹងហើយ!»

ជេនលូកមាត់។ នីយ៉ា​ផាត់សក់ធ្វើឫកពាមាំទាំ ខណៈដែលយូស៊ូមិនខ្ចីធ្វើឃើញជេន។

«ខ្ញុំទៅជាមួយគេបង!» នាង​ប្រាប់ជេន។

ទីតៗ ដៃយូស៊ូចុចបញ្ជាបើកទ្វាររថយន្ត​ដែលចតចោលនៅទីធ្លា។

ជេនប្រញាប់ពោល​ឃាត់ទៀត៖

«ចាំ! ឯងទើបតែបានមកវិញទេ! ទើបតែបានមកផ្ទះ! ហើយប៊ិះស្លាប់ណានីយ៉ា!»

«ខ្ញុំអត់អីទេ! យ៉ាងហោចណាស់ បើខ្ញុំស្លាប់ដោយការសម្រេចចិត្តខ្លួនឯង ក៏គ្រាន់បើជាស្លាប់នៅក្នុងទុ្រង!»

ជេនហួសចិត្តងើបមុខសម្លឹងប្អូនស្រីដែលបង្ហាញការឈឺចាប់ក្នុងភ្នែក។ ក្រឡេកទៅយូស៊ូ គេនោះងាកចេញដើរខែងរ៉ែងតម្រង់ជំនិះ​យ៉ាងក្រអឺត។

នាង​ប្រុង​ទៅតាមដែរក្រោយបានបញ្ឈឺបងប្រុសរួច មិនដឹងនឹកឃើញយ៉ាងម៉េច ស្រីពៅងាកមកវិញហើយផ្តាំបងប្រុស៖

«កុំឱ្យកូនចៅបងឯងបើកតាមខ្ញុំទៀត ខ្ញុំមិនមែនជាអ្នកទោសទេ! ខ្ញុំជាមនុស្សម្នាក់ដូចគេឯង!»

ជេននៅស្ងៀម ដកដង្ហើមធំសម្លឹងដំណើរប្អូនដែលមានសភាពខូចចិត្ត​និងខឹងសម្បា។ គេក៏យល់ភ្លាមដែរថាហេតុការណ៍ដែលនាងត្រូវបានចាប់ចង អាចទាក់ទងជាមួយនឹងការងាររបស់គេ ឬក៏ហាន់ដានៅក្នុងការបំបែកសំណុំរឿងត្រីកោណមាស ព្រោះនៅសុខៗនិស្សិតបរិសុទ្ធដូចនាង មិនមែនជាគោលដៅទេ។

ដោយសារគិតយល់ពីកំហុសនេះ ទើបគេមិនចង់បំពានលើនីយ៉ាច្រើនជាងនេះ។ ម្យ៉ាងកិរិយា​របស់នីយ៉ា ដូចជា​ចង់ដោះស្រាយឱ្យដាច់ស្រឡះជាមួយកូនប្រុសម្ចាស់កោះH។

ជេនក៏ប្រាកដជាមិនអាចឃ្លាំឬឃុំនាងពេញមួយជីវិតនោះដែរ។

«ទូរសព្ទរបស់ឯង!»

នារីបែរមកសម្លឹងបងប្រុស។ ជេនដកទូរសព្ទចេញពីហោប៉ៅ ហើយបោះទៅឱ្យនាង។ ស្រីស្រវាទទួលទូរសព្ទមកទាំង​ដឹងក្នុងចិត្តស្រេចថា ការបង្អន់ភាពមានៈរបស់បងប្រុស ព្រោះជេនស្រលាញ់ប្អូន មិនចង់ឃើញប្អូនឈឺចាប់ ឯទូរសព្ទនេះជាវត្ថុទាក់ទងដែលគេអាចនឹងដែលទាក់ទង ដឹងសុខទុក្ខរបស់នាង ឬTrackទីតាំងនាង​ប្រសិននាងស៊ែរទីតាំងជាមួយគេ។

ស្រីងក់ក្បាល ទាំងគេមិនបានស្នើ៖

«ចាំខ្ញុំ share location»

មិនអស់ចិត្ត​ នាងនិយាយទៀត៖

«ខ្ញុំនឹងត្រលប់ទៅផ្ទះវិញឆាប់! ប្រាប់បងនីដា កុំឱ្យបារម្ភពីខ្ញុំ!»

នៅលើរថយន្ត បុរសអ្នកមានអង្គុយក្បែរចង្កូតរង់ចាំ។ ស្រីដើររួសរាន់ឡើងតាម ហើយអង្គុយចំហៀងគេ។

«ធ្វើបានល្អ»

យូស៊ូនិយាយឌឺមកតិចៗ ធ្វើឱ្យនីយ៉ា​ដែលកំពុងតែទាញខ្សែក្រវាត់មកបម្រុងព័ទ្ធ មិនទាន់ទាំងបានដាក់គន្លឹះផង ចាប់អារម្មណ៍ឆ្ងល់ ងើបមុខសម្លឹងសម្លឹងគេ។

ទេវបុត្រកោះHធ្វើមុខស្មើមិនងាកមកមើលសង្សារទេ។ គេថយឡានងូង ដូចជាចង់បញ្ឈឺបងប្រុសនាងដែលឈរស្កុបតាមមើលមក រួចជាន់ហ្គាបន្ថែមចេញឡានក្នុងសន្ទុះចិត្ត​មួម៉ៅ មិនខ្វល់ថា នីយ៉ា​​ដាក់ខ្សែក្រវាត់ហើយឬអត់ឡើយ។

ជាធម្មតានារីយើងគិតថា រូបភាពអម្បាញ់មិញនៅក្នុងបន្ទប់សម្រាកព្យាបាល ដែលនាង​ឱបឥន្ត្រាពេលនៅស្ងាត់ៗតែពីរនាក់ បានធ្វើឱ្យយូស៊ូពិបាកទទួលយក ​បង្កើតបានជាអារម្មណ៍តានតឹង ប៉ុន្តែតាមពិតទៅ គេកំពុងតែមើលបំណាំអាកប្បកិរិយារបស់នាង ជាជាងហេតុការណ៍នៅខាងលើផង។

ក្នុងភ្នែករបស់យូស៊ូម្នាក់នេះ គេយល់ថា ខាងស្រីមិនបានខ្វល់ខ្វាយអំពីគេ ដូចដែលគេធ្លាប់គិត ធ្លាប់ដឹងនោះឡើយ។

មិនដឹងចាប់តាំងពីពេលណា តើរឿងចម្រូងចម្រាសប៉ុន្មានដងដែលគេបាន​ប៉ះទង្គិចជាមួយគ្រួសារនាង ហើយនាងប្រកាន់ចិត្ត បានជាពេលនេះ សូម្បីតែគេរងរបួសដោយគ្រាប់កាំភ្លើងការពារនាង ឆ្លងកាត់ការវះកាត់សឹងអស់ជីវិត​ សូម្បីតែមួយម៉ាត់ក៏នាងមិនបានសួរ?

«យើងទៅណា?» នារីចោទឡើង។

គេមិនឆ្លើយ ធ្វើឱ្យនីយ៉ាទ្រាំសំងំស្ងៀម ទប់ទល់ជាមួយនឹងល្បឿនឡានដែលគេចេញដំណើរតាមទំហំចិត្ត​ក្តៅ។

«របួសមិនទាន់ជាត្រឹមត្រូវ កុំបើកឡានបង្ខំពេក!»

«ល្អហើយដែលនៅចាំរឿងរបួស!» គេគិតតែមិនមាត់តប រក្សាការជាន់ហ្គាដដែលសឹងនារីយើងត្រូវ​ហើបខ្លួនពីកៅអី។

នីយ៉ាខំពន្យល់៖

«ហើយ….នេះភ្នំពេញ!»

«ភ្នំពេញយ៉ាងម៉េច? កោះHយ៉ាងម៉េច? ខុសគ្នា? ចង់និយាយថា ពួកអ្នកស្រុកនេះ មិនចេះបើកឡានកាត់ទីក្រុង?»

«អត់មានអ្នកណានិយាយអ៊ីចឹងទេយូស៊ូ កុំរករឿង!»

«រករឿង!!!» គេផ្ទាន់ពាក្យនាងហើយសើចស្ងួត។

មិនចង់ឱ្យពេលវេលានៃកំហឹងចិត្ត នៅបន្តជះឥទ្ធិពល​ដល់របៀបបើកឡានឥតសណ្តាប់ធ្នាប់នេះយូរតទៅទៀត ស្រីក៏ចូលចំៗប្រធានបទ៖

«​បើខឹងខ្ញុំ….រឿង…ខាងលើ…»

«រឿងខាងលើស្អីទៅ?» គេសើចសួរបកបញ្ច្រាសវិញធ្វើវាហី។

ទោះគេធ្វើខែងរ៉ែង ក៏របៀបដែលយូស៊ូផ្គើនដោយការ​បង្កើនល្បឿនរថយន្ត កាន់តែបង្ហាញថា ពេលណានាងរំឭកដល់ការដែលគេចូលមកឃើញនាងឱបបងប្រុសគេ ប្រាកដណាស់ចិត្តរបស់គេ​ឣន្ទះ​ឣន្ទែងនិងមានៈកើនទ្វេ។

នីយ៉ា​គួរតែយល់ថា មនុស្សដូចយូស៊ូ មិនដែលស្រលាញ់ស្រីណាដែលមិនបានការស្រលាញ់តបស្នងវិញនោះទេ ក៏មិនដឹងហេតុអីពេលនេះ គេមានអារម្មណ៍ថា គេក្លាយជាគ្មានតម្លៃដូចមុននៅចំពោះមុខនាង​។

អ្វីគ្រប់យ៉ាងហាក់ប្រែប្រួលនៅក្នុងចំណងទំនាក់ទំនងរវាងគេហើយនិងនីយ៉ា។

ពីរដងហើយដែលយូស៊ូបានឃើញ​នាងឱបឥន្ត្រានៅនឹងមុខគេ ចុះហេតុអីបានជាលើកនេះ គេខឹងជាងពេលណាៗ? ឬមួយមកពីគេយល់ថាមានអ្វីម្យ៉ាងនៅពាំងរវាងគេហើយនិងឥន្ត្រា គឺការពិតដែលទើបតែដឹងថា មនុស្ស​ទឹកកកមិនជាប់សាច់ឈាមជាមួយគ្នា បែរជាប៉ូលិសសម្ងាត់ ជាអ្នកដទៃដែលឪពុកខ្លួនយកមកកែបន្លំក្នុងងារជាបងប្រុសក្លែងក្លាយ?

«យើងត្រូវនិយាយគ្នា! រកកន្លែងចតទៅ! អង្គុយ​និយាយគ្នាឱ្យស្រួល!»

ខាងស្រីស្នើសុំដូច្នេះ​ប៉ុន្តែខាងប្រុសមិនមាត់ តែក៏មិនធ្វើតាម គិតតែពីបង្កើនល្បឿនហាក់បីដូចជាគេធ្លាប់ស្គាល់ ថ្នឹកជំនាញនូវបណ្តាដងផ្លូវទាំងឡាយនៃរាជធានីមួយនេះ។

នីយ៉ាខឹងហើយរអ៊ូ៖

«បើមិនឈប់ឡានទេ ត្រូវចូលប៉ុស្តិ៍ប៉ូលិសវិញ ឥឡូវហើយ!»

«អូយ! ខ្លាចពួកប៉ូលិសណាស់ខ្ញុំ!»

ខាងប្រុសធ្វើមុខ​ស្មើញាក់ចិញ្ចើមដៀមដាមឱ្យនាង។ នីយ៉ាចាប់ផ្តើមខឹងឡើងៗ។ មនុស្សកោះH និងគ្រួសារនាងមិនត្រូវគ្នាស្រាប់ហើយតាំងពីដើមមក លុះឥឡូវគេនៅតែផ្គើន និងធ្វើ្ងអ្វីៗមិនដែលគិតដល់ចិត្តនាងឡើយ។

អម្បាញ់មិញគេធ្វើដូចជាបងជេនរបស់នាងជាខ្យល់ ដូចជាអ្វីដែលគេមិនយកភ្នែកមើល ឬមើលមិនឃើញ ប៉ុន្តែដោយសារនីយ៉ាតាំងចិត្តថាមិនចង់ឱ្យវែងឆ្ងាយជាមួយមនុស្សម្នាក់នេះ ដូច្នេះហើយនាងក៏ដាក់ចិត្ត​បបួលមកនិយាយគ្នាតាមសម្រួល មិនដឹងថាគេចេញកិរិយាព្រហើនលើថ្នល់បែបនេះមកសងសឹកនាង​ឡើយ។

«ឮខ្ញុំនិយាយអត់ ឱ្យឈប់ឡាន!» នាង​សួរទាំងតោងក្រវាត់ព្រោះភ័យ។

«បើសិនជាឈប់ឡានក៏ត្រូវឈប់នៅក្នុងបន្ទប់ស្ងាត់ដែលមានតែពីរនាក់យើងដែរ! តាមផ្លូវនេះ​ស្មោក​គ្រោកណាស់! ភ្នំពេញ! អត់អារម្មណ៍!»

គេវាចាស៊កសៀតឈ្លើយៗព្រហើនៗ ធ្វើឱ្យនាងរឹតតែពិបាកទ្រាំ។ ទោះយ៉ាងណា អាចថារបួសគេ ឬរបួសបងគេ ឬរឿងស្មុគស្មាញច្រើនពេក មនុស្ស​ប៉ាគេក្បត់គ្រួសារ អ្វីទៀតក៏មិនដឹងបានជាគេ Toxic​ ចំណែកនាង នាងមិនចង់រងភាព Toxic នេះតែក៏ត្រូវរម្ងាប់ចិត្ត​និយាយចរចាគ្នាតាសម្រួលដែរ​។

ស្រស់ស្រីវាចាតិចៗ៖

«យូស៊ូ! ខ្ញុំសុំទោសរឿងទាំងអស់ ហើយក៏អរគុណគ្រប់យ៉ាងដែលបានធ្វើមកលើខ្ញុំ! ខ្ញុំមានរឿងសំខាន់….ចង់និយាយ!»

គេជ្រួញចិញ្ចើម។ សម្តីរបស់នាង មិនដូចជា​ភាសាស្រីស្នេហ៍ម្នាក់ដែលញ៉ិកញ៉ក់ ដែលហៅខ្លួននាងថា«គេ» ហៅខ្លួននាងថា«ភណ្ឌរ៉ា»ឬឈ្មោះផ្អែមៗផ្សេងទៀត ដែលគេធ្លាប់ងប់សាងស្នេហ៍យុវវ័យជាមួយគ្នានោះសោះ។ ខាងប្រុសមានអារម្មណ៍ថា កំពុងបាត់បង់មនុស្សស្រី Cute Cute ម្នាក់ដែលបានតាមចែចង់គេពេញទំហឹងនៅក្រុងបាងកក រងឥទ្ធិពលដោយភាពហ៊ឺហារបស់គេ។

ប្រុសខាំមាត់ និយាយមួយៗ៖

«បាន…និយាយទៀតទៅ!»

«ឈប់ឡានសិនទៅ! បើកឡានលឿនណាស់ខ្ញុំមិនហ៊ាននិយាយទេ! យូស៊ូ…មានៈអ៊ីចឹង ដោះស្រាយអីក៏អត់ចេញដែរ!»

នាងពន្យល់បែបនេះ ក៏ប៉ុន្តែខាងប្រុសគ្រញែងស្មា​ធ្វើរឹងរូស យូស៊ូតបតឌឺដង៖

«ដោះស្រាយអី? មានស្អីត្រូវមកឱ្យដោះស្រាយ? ក្រែងពីរនាក់យើងស្រលាញ់គ្នាមិនអ៊ីចឹង?»

ថាផង ប្រុសម្នាក់នេះងាកមកសម្លឹងនីយ៉ាផង ជាមួយពន្លឺអ្វីម្យ៉ាងចាំងព្រាកៗក្នុងកែវភ្នែកពេញដោយកំហឹង​និងការចង់ឈ្នះ។ សេចក្ដីស្រលាញ់ មិនបានមានវត្តមាន​ទេ។

គំនុំឬជាអ្វីមួយដែលពិបាកនឹងផ្តល់អត្តសញ្ញាណ កំពុងតែបង្ហាញចេញលើទឹកមុខយូស៊ូ។

ទ្រូងនាយក៏មិនដឹងចិត្ត​ខ្លួនឯងឱ្យប្រាកដផង ធ្វើយ៉ាងណានីយ៉ា​អាចដឹងពីអ្វីយូស៊ូកំពុងគិតបាន? បើថាពីមុនមក គេធ្លាប់ស្រលាញ់នីយ៉ាខ្លាំងរហូតដល់ថ្នាក់រស់គ្មាននាងមិនបាន ក៏មិនមែនដែរ តែហេតុអ្វី ចិត្តនេះចេះតែសៅហ្មង​ខ្លាំង ចង់ផ្គើននាង ចង់ធ្វើបាបនាងរាល់ពេលនឹកឃើញភាពស្និទ្ធរវាងនាងនិងឥន្ត្រា?

ប្រុសនឹកឃើញដល់សម្តីនាងនិយាយជាមួយឥន្ត្រាលើឡានដឹកសពពេលឥន្ត្រាទើបនឹងក្រោកមកវិញពីស្លាប់ «ចួបបងខ្ញុំលើកក្រោយ ​បើគាត់ចង់កាត់ជើងអ្នកណាឱ្យគាត់កាត់ទៅ បងខ្ញុំធ្វើត្រូវហើយ!» កាលណោះឥន្ត្រារំឭកថា ប៉ូលិស​ជេនចង់កាត់ជើងអ្នកណាដែលពង្រត់ប្អូនស្រីគេទៅកោះH។ នឹកដល់ត្រង់ណេះ យូស៊ូខាំមាត់បង្កើនល្បឿន ធ្វើឱ្យកល្យាណីខ្ទប់ត្រចៀកស្រែកអស់ទំហឹង រហូតដល់បំភ័យនាង​អស់ចិត្ត​មានៈរបស់ខ្លួន ទើបយូស៊ូបន្ថយល្បឿនធម្មតាមកវិញសន្សឹមៗ ខណៈខាងស្រីបើកភ្នែកដែលផ្សើមជោកទៅដោយទឹកភ្នែក។

នីយ៉ា​ដោះដៃចេញពីត្រចៀកបន្សល់នូវដង្ហើមញាប់ៗ បន្ទាប់មកក៏រង្វើលហត់ចិត្តដែលត្រូវមកស្គាល់ជាមួយមនុស្សឈាមរាវម្នាក់នេះ។

គេសើចខឹកៗហើយនិយាយកាត់ទឹកភ្នែករបស់នាង៖

«ខ្លាចអី? ចាំបានដែរ? យប់មួយនៅបាងកក ស្គាល់គ្នាដំបូងម៉េចខ្លះ? អ្នកណាក្លាហានចេញមកគែមរបងស្កាយបារ៣៦ជាន់? ភ្លេចហើយ? កាលហ្នឹងក្លាហានម៉េះ? ចុះឥឡូវ? ប៉ុណ្ណឹងៗយំដែរ?»

ទោះបីស្រីអណ្តឺតអណ្តករាវរកក្រដាសផ្តិតជលនេត្រ នាងមិនមាត់មិនក តែសម្តីគេពិតជាកំពុងសើរើ រំឭកនាង​ឡើងវិញ​ពិតមែន។

នៅចាំបានថា និស្សិតនារីម្នាក់ដែលតាមឃ្លាំយូស៊ូនៅក្រុងបាងកក បានប្រទះយប់មួយ​ដែលទេវបុត្រកោះHផឹកស្រវឹងខ្លាំងនិងហក់ទៅឈរខាងក្រៅវេរ៉ង់ដា នៅគែមតូចមួយក្បែរផ្ទាំងប៉ាណូកម្ពស់៣៦ជាន់​។

គ្រប់គ្នាស្រែករន្ធត់ញាប់ញ័រ។ ពួកសន្តិសុខក៏ឡើងមកដល់ តែមិនមាន​អ្នកណាហ៊ាន​ចូលទៅជិត ខ្លាចក្រែងយូស៊ូភ្ញាក់ផ្អើលរបូតដៃធ្លាក់។

យូស៊ូជាអ្នកមាន​ចាយលុយដូចក្រដាស តែគ្មានអ្នកណាដឹងថា គេជាកូនប្រុសម៉ឺនយូឬមនុស្សកោះដាច់ឆ្ងាយមួយនៃដែនសមុទ្រខ្មែរទេ។

ដៃម្ខាងគេកាន់ទូរសព្ទSelfieលេងយ៉ាងព្រហើន ឌឺដងមិត្តភក្តិសេដ្ឋីៗនៅស្រុកសៀមដែលបញ្ចើចបញ្ចើគេ ឯដៃម្ខាងកាន់បង្កាន់ដៃ។

បេះដូងនាងពិតជាទាក់ទាញដោយរូបរាងសង្ហា​និងភាពឡូយឆាយនេះ ស្រីក៏ចូលទៅក្បែរ និងអង្វរករឱ្យយូស៊ូឡើងមកក្នុងវិញ។

«កុំធ្វើអ៊ីចឹង គ្រោះថ្នាក់ណាស់!»

«មករវល់ធ្វើអី? និយាយខ្មែរទៀតនៀក?» គេតបទាំងស្រវឹងក្ងួរៗ​ហើយចំអករូបរាងភ័យស្លេករបស់នាង​។

«ព្រោះ….ជាខ្មែរដូចគ្នា!»

យូស៊ូញាក់ស្មា គ្រញែងខ្លួនបង្អួតសម្រស់។ មើលនាង​មួយត្រួសក៏ដឹងថា កំពុង​ចង់មកទាក់ទង​រវីម​រវាមជាមួយគេស្រេចទៅហើយ ណាមួយនាងពិតជាក្មេងនិងស្អាតគួរឱ្យចង់ថែទាំ ​គេក៏លេងជាមួយវិញភ្លាមៗថា៖

«បើជាខ្មែរដូចគ្នា…ណា៎…មកៗ មកលេងភ្នាល់មួយ! មកឈរជាមួយគ្នាមួយនាទី! តែមួយនាទីទេ យើងថតជាមួយគ្នាមួយ ខ្ញុំសន្យាចូលឆ្លងទៅក្នុងវិញ!»

រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៥៤
«ដំបូង បងអន់ចិត្ត​រឿងប៉ាមាន​បញ្ហា​ជាមួយលុយ! បងបន្ទោសខ្លួនបងខ្លាំង បងស្រវឹង​ហើយមានគេមកប្រាប់ប៉ាថា អូនឈ្មោះផ្សេង​ ជាប្អូនប៉ូលិស!​ ស្មានថាអូនជារនុកក្នុង»

«ព្រោះតែការស្មានរបស់ខ្លួន ស្នេហារបស់យើងត្រូវចប់! សុខចិត្តឱបដៃមើលខ្ញុំធ្លាក់ទៅក្នុងគន្លងទឹក ក៏មិនព្រមសារភាពការពិតថាខ្លួនឯងជាកូនប្រុសម្ចាស់កោះH! ខ្លួនជាអ្នកសម្លាប់នូវទំនុកចិត្តនិងសេចក្ដីស្រលាញ់របស់ខ្ញុំឱ្យសូន្យ! ហើយរហូតមក….ក៏មិនដែលសារភាពការពិតថាខ្លួនជាអ្នកណា ចាំ​ទាល់​តែ​បងប្រុសខ្ញុំមកបង្ហាញការពិតនេះដោយខ្លួនគាត់ ចុងក្រោយបំផុតខ្ញុំបានសម្រេចចិត្តចាកចេញពីភ្នំពេញទៅកោះបេះដូង នៅតែខ្លួននិងបក្សពួកមកតាមចាប់ខ្ញុំឡើងមកកោះឯកម្តងទៀត….ដោយប្រើកាំភ្លើងភ្ជង់ក្បាលខ្ញុំ! នៀកត្រង់នៀក!»

«ភណ្ឌរ៉ា!»

គេហៅនាង​តិចៗ នាង​គ្រវាសដៃគេចេញ៖

«ខ្ញុំឈ្មោះនីយ៉ា!»

«បងមិនចូលចិត្តឈ្មោះនេះទេ!»

«គិតថាខ្ញុំចូលចិត្ត​ឈ្មោះខ្លួនដែលជាកូនប្រុសម្ចាស់កោះនេះខ្លាំង?»

«ត្រូវហើយ!…ព្រោះនោះ ជាការពិតដ៏ឈឺចាប់រវាងពួកយើង! គឺជាការពិតដែលបានសម្លាប់រាល់អនុស្សាវរីយ៍ល្អៗរវាងមនុស្សពីរនាក់ដែលស្គាល់គ្នានៅបាងកក ស្រលាញ់គ្នា​ដោយស្មោះ ដោយ​​មិនចាំបាច់ដឹងសាវតាររបស់គ្នា! អូនមិនមែន​ប្អូនប៉ូលិស ចំណែកបងក៏មិនមែនជាកូនម្ចាស់កោះ ពួកយើងស្រលាញ់គ្នា ប៉ុន្តែចុងក្រោយក៏ត្រូវគេសម្លាប់ចោលបាត់ដោយប្រវត្តិគ្រួសារទាំងពីរ គ្រួសារប៉ូលិសនិងម្ចាស់កោះH»

នាង​បែរខ្នង​ខំជូតទឹកភ្នែកយ៉ាងណានៅតែរង្គើខ្លួនព្រោះទុក្ខាសោយសោក។ សំឡេងគេនៅតែលាន់មកយ៉ាងខ្លោចផ្សា៖

«គេងទៅយប់ជ្រៅហើយ! ហើយព្រឹកស្អែក ពេលអូនក្រោកឡើង អាចចាកចេញពីបន្ទប់នេះបាន!  ទៅណាដែលអូនសប្បាយចិត្តឡើងវិញ!  ទៅភ្នំពេញឬកោះបេះដូង បងអាចជូនទៅ! បោះបង់ចោលពួកយើងនៅក្នុងអតីតកាល បោះបង់ចោលស្នេហាបរិសុទ្ធនៃមនុស្សពីរនាក់ដែលគ្មានឋានៈ ព្រោះតែការទទួលយកការពិត នៃគ្រួសារដ៏មានឋានៈរបស់បងប្រុសអូន!»

នីយ៉ាខាំមាត់តែនាងបន្តស្រក់ទឹកភ្នែកដែលនាង​មិនចង់ស្រក់ទាល់តែសោះ ក៏បញ្ជាមិនបាន។ ស្រីស្រស់​មិនចង់ហាឆ្លើយហ្នឹងគេទេ បបូរមាត់នាងខាំ ទ្រាំ ប៉ុន្តែស្តាប់គេ​ដែលនិយាយយកត្រូវ នាង​ចាំបាច់ត្រូវតែតវ៉ា ស្រីស្អាតងាកគេចចេញពីបាតដៃប្រុសស្នេហ៍ដែលអង្អែលសក់ ហើយវាចាដោយមិនបើកភ្នែក៖

«បងខ្ញុំពាក់ព័ន្ធអីទៅ? មិនថាខ្ញុំជាភណ្ឌរ៉ាឬក៏ជាអ្នកណា ខ្លួនឯងនៅតែជាកូនពៅសំណព្វ​របស់ម្ចាស់កោះH! ដែលសង្ស័យមនុស្ស​គ្រប់គ្នាក្នុងលោកនេះ! គិតថា គ្រប់គ្នា​ដែលមកក្បែរគឺដើម្បីស៊ើបការណ៍ រនុកក្នុង? ទុកគ្រួសារប៉ូលិសជាសត្រូវ ទុកបងប្រុសកំសាក​របស់ខ្លួនថាជាមនុស្សអស្ចារ្យ គេខំជួយយកអសារព្យាបាលលើកោះH ដេកកម្រើកមិនរួច​ក៏មិនព្រមដឹងគុណ ហើយនាំបងប្អូនបង្ខំ​ចាប់ខ្ញុំយកមកកន្លែងនេះ! ដោយសារបងប្រុសរបស់ខ្លួន ចង់ឱ្យខ្ញុំបោះបង់បងប្រុសខ្ញុំ! ដោយសារបងប្រុសរបស់ខ្លួន ខ្លួនលើកកាំភ្លើងភ្ជង់ខ្ញុំនិងបងស្រីខ្ញុំ? ចង់ឱ្យខ្ញុំធ្វើជាមនុស្សស្រី​របស់ខ្លួន ចោល​បងប្រុសខ្ញុំ គ្រប់គ្នានៃគ្រួសាររបស់ខ្ញុំ? ​ខ្លួនគិតថាខ្ញុំកើតមកពីដី គ្មានគ្រួសារគ្មានបងប្អូន?»

យូស៊ូ​ក្រោកឈរដើរទៅក្បែរកញ្ចក់ ព្រោះមានតែធ្វើដូច្នេះទើបនាងព្រមបើកភ្នែកឡើងមក​វិញ​សម្លឹង​គេខ្លះ។

សំឡេងនាង​នៅតែតវ៉ាមកតាមកំហឹង​៖

«ប្រាប់បងប្រុសចង្រៃរបស់ខ្លួន ឱ្យមកយកខ្ញុំទៅរកបងជេន​ខ្ញុំ! ខ្ញុំនឹងចាកចេញគ្មានថ្ងៃងាកក្រោយទេ យូស៊ូ!»

«ទៅចុះ!»​ គេតបមកតិចៗ ខណៈឃើញថានាង​កំពុងបោះភួយចេញ ​ហើយក្រោកឡើងមកសន្សឹមៗពិតមែន។

«ប៉ុន្តែបងនៅតែចាំអូន!» ថាផង គេងាកមកវិញផង។ តូចនារីនាង​សម្លក់គេ ខណៈដែល​យូស៊ូនិយាយបន្ត៖

«បងនឹង​ចងចាំមនុស្សស្រីម្នាក់ដែលស្លៀករ៉ូបដើម្បីបង! មនុស្សស្រីដែលគ្មានប្រវត្តិ គ្មានគោលបំណង  គ្មានគំនួច មានតែសេចក្ដីស្រលាញ់បរិសុទ្ធ! បងចងចាំគេតែម្នាក់ឯងនៅលើកោះHនេះ! កន្លែងដែលគេស្អប់និង….បំភ្លេច!»

នារីសម្លឹងមកទេវបុត្រកោះH។ ស្នេហាជារឿងបេះដូង មិនថាចង់ចប់ក៏ចប់នោះទេ។ មនុស្ស​ប្រុសម្នាក់ ដែល​មានអ្វីៗគ្រប់យ៉ាងដូចគេ មិនខ្វះឡើយមនុស្សស្រីរង់ចាំចូលមកក្បែរទ្រូង។ យូស៊ូមិនចេះពោលពាក្យផ្អែម តែគេមាន​អ្វីមួយថ្ពក់ជាមួយជម្រៅបេះដូងនាង។

មិនចង់នៅស្តាប់ នាំតែកើតទុក្ខបន្ថែម​លើចំណង​មនោសញ្ចេតនា​ដែលគ្មាន​លទ្ធផល​ ណាមួយ​​គ្រួសារទាំងពីរគង់តែមិនត្រូវគ្នា​ដដែល​ នីយ៉ាយល់ថា​ទោះបេះដូងនៅអាណោចអនេក ក៏មនុស្ស​គួរចេះកាត់ចិត្ត។

«ទុកការរង់ចាំនេះ សម្រាប់មនុស្ស​ស្រីដែលសមនឹងខ្លួនទៅ!» នាង​ថាតិចៗ។

ជាមួយទឹកមុខក្រហម ខាងប្រុស​គេខាំមាត់តិចៗ ចុចទូរសព្ទដៃបញ្ជាបើកសោ។

ក្រឹក!

ភ្នែកគេផ្ចង់មករក​វង់ភក្រ្តធីតាម្ចាស់ចិត្ត ឯនាងវិញ ឮសោរបើក​ក៏​ងើបសន្សឹមៗមកថ្ពក់ភ្នែកជាមួយគេ។ ការឈឺចាប់ដែលមាន​ទាំងប៉ុន្មាន បង្ហាញចេញក្នុងខ្សែភ្នែកយូស៊ូ។

មនុស្ស​ម្នាក់នេះនឹងក្លាយជាអតីតចៀសមិនរួចទេ។

នាង​នឹង​​ដើរចាកចេញ   ហើយរត់ទៅរក​បងប្រុសនាងដូចសម្តីនិងការតាំងចិត្ត តែមិនដឹងហេតុអ្វី នាង​ចង់មើលគេជាចុងក្រោយ។

ក្លិនខ្លួនរង្វង់ដៃ ទោះបីស្នេហ៍មិនទាន់បានស្និទ្ធ ប៉ុន្តែចិត្ត​ហើយនិងចិត្ត​ពិតជានៅពាក់ព័ន្ធ។

«យើងអាចចាកចេញបាន តែយើងមិនអាចបញ្ជាបងឱ្យចាំឬមិនចាំនោះទេ!»

នាង​សម្លឹងគេដោយរលីងរលោង។ បបូរមាត់ស្រីខាំចូលគ្នា​បង្ហាញ​ចិត្ត​មោះមុត តែបេះដូងនាង​នៅជាប់ស្នាមជាមួយរាងកាយខ្ពស់សង្ហា កែវភ្នែកពេញដោយពន្លឺនៃសេចក្តីស្រលាញ់….ក៏ដូចជាឱកាសឱ្យខាងប្រុស​បានចរចាបន្ថែមស្រាលៗគ្រលរៗក្នុងសព្ទសញ្ញាពេញដោយទុក្ខព្រួយ៖

«ហើយបើខាងស្រីមិនវិលត្រលប់មកទេ បងក៏នៅតែរង់ចាំនៅកន្លែងនេះ! ហើយបើសិនជាគេចង់ឱ្យបងលោតចុះទៅក្នុងទឹក ដើម្បីសងការប្រថុយជីវិតរបស់គេ….បងធ្វើឥឡូវនេះបាន!»

ប្រុសសម្លឹងនាងឌឺៗមួយខ្វាច់ទៀត រួចទើបបែរខ្លួនតម្រង់ទ្វារ។

បើកភ្នែកក្រឡង់ៗតាមមើលដំណើរគេ។

ពីក្រោយខ្នងនេះទៅ ចិត្តនាង​ទោរទន់ព្រោះយូស៊ូដ៏ស្រស់សង្ហាម្នាក់នេះ នៅតែកាន់កាប់បេះដូងនាង​បាន​។

ស្រីរេភ្នែកគិត ខណៈគេចេញ​ដោយបើកទ្វារឃ្វាំង។

គេនៅមិនទាន់ជា…..ចិត្តគេចង់ឈ្នះ ចង់ធ្វើហំហាន​តាម​ចរិត​កូនអ្នកមាន ដែលជាមនុស្សចិត្តក្តៅ ​ហើយបើលោតែចង់ឈ្នះបេះដូងនាង គេធ្វើដូចសម្តីពិតមែន តើអនាគតគេទៅជាយ៉ាងណា?

នេះឬវិប្បដិសារៈដែលគេចង់ឱ្យនាង​សោកស្តាយពេញមួយជីវិត?

«យូស៊ូ!»

នាង​ខាំមាត់ហៅគេ។

គ្មានចម្លើយ មានតែស្នូរជើងលើស្រទាប់ខ្សាច់កណ្តាលរាត្រីកាល។

«យូស៊ូ»

នីយ៉ា​ហៅទាំងបារម្ភក្ឌុក ហើយចេញទៅតាមពីក្រោយ។  នៅក្រោម​អាកាសត្រជាក់លាយសន្សើម គេពិតជានាំរាងកាយទុក្ខព្រួយលាយស្រវឹង ដើរតម្រង់ទៅរកឆ្នេរ។

«យូស៊ូ! ឮឱ្យឈប់អត់?»

គ្មានសញ្ញាថាគេមានប្រតិកម្មនឹងការដង្ហោយហៅនេះទេ។ ស្រីស្អាត​ប្រឹងរត់ទៅតាម។

«កុំមកធ្វើឫកណាយូស៊ូ!»

នាង​ស្រែកកម្លាគេឬកម្លាខ្លួនឯងឱ្យពិតទៅ?

តាមថានាង​ភ័យពិតមែន​! មនុស្ស​ប្រុសសង្ហា​រឹងមាំម្នាក់នេះមែនទេ ដែលត្រូវនាង​ដាក់ទោសឱ្យពិការអស់មួយជីវិត​ព្រោះកំហុសរបស់គេ​?

​សម្លៀកបំពាក់នាង​ប៉ើងស្ងួតអស់ ទៅតាមជំហាន​រត់ស្រាលៗលឿនស្លេវ ចំណែកបុរសនេះបន្ត​តម្រង់ដើរម៉ឺងម៉ាត់ឆ្ពោះទៅរកឆ្នេរទាំងដែលគេនៅឈឺគេគិតហែលទឹកមែនឬក៏យ៉ាងម៉េច?

គ្មាន​ឥន្ត្រានៅទីនេះទេ នាងខំរំពៃរក ប៉ុន្តែមិនឃើញ​សូម្បីស្រមោលរបស់គេ។ នីយ៉ារឹតតែអស់សង្ឃឹម​ក្នុងការ​រកអ្នកមកជួយស្រង់ប្រសិនយូស៊ូត្រូវលោតបញ្ឈឺនាងពិតមែន។

នាងឃើញងាកមកវិញ ឃើញតែជើងប្រុសស្អាតដើរកាត់ទឹក​ចុះទៅសមុទ្រ។ ការចាប់ផ្ដើមភ័យលើកនេះគឺ​ឡេះលះតែម្តងហើយ។

ប្រសិនបើយូស៊ូត្រូវពិការអស់មួយជីវិត តើនាង​គិតបែបណា?

«កុំទៅឮអត់យូស៊ូ!» នាងហៅទាំងញាប់ញ័រ​ហើយ​ រត់កាត់ទឹកតាមពីក្រោយគេ​យ៉ាងលឿនស្លេវដូចអារក្សខ្មោចប្រដេញ។

មកដល់ពីក្រោយខ្នងគេទាំងហត់និងភ័យ​ ស្រីរត់ទៅហួសពីមុខគេ ហើយរារាំង។

«កុំឱ្យសោះ!»

នាង​និយាយទាំងដង្ហើមមិនដល់គ្នា។ យូស៊ូក្នុងទឹកមុខស្រងូត គេដៀងសម្លឹងវង្សភក្ត្រាស្រស់ប្រផូរនៃនារីម្នាក់ដែលបេះដូងគេពិតជា មិនដាច់ចិត្ត​លុបរូបនាងចោលចេញ។

នាង​ពិតជាបរិសុទ្ធជាងរឿងនិទានស្នេហ៍នានាដែលគេធ្លាប់ឮកន្លងមក។

«រស់នៅឃើញមនុស្ស​ដែលយើងស្រលាញ់ ខឹងយើង មិនចង់មើលមុខ មិនចង់មកក្បែរ រស់នៅឈឺចាប់កម្រិតណា ដឹងអត់?» គេសួរខ្សាវៗ ធ្វើឱ្យទឹកភ្នែកនាងស្រក់រមៀល។

«កុំណា៎! ខ្ញុំអត់ចង់រស់នៅជាមួយមនុស្សពិការទេ!»

ថាហើយនាងស្ទុះឱបគេជាប់ គឺឱបពេញមួយទំហឹងកូនស្រីព្រោះអារម្មណ៍ភ័យព្រួយនិងអាណិត​។ យូរប៉ុនណាហើយ ដែលនាងមិនមើលមុខគេ មិនព្រមអត់ទោសឱ្យគេ? នាង​សួរខ្លួនឯង! បើសិន​គេមិននិយាយ​ចេញមក តើនាង​យល់ដល់អារម្មណ៍​ដែលកំពុងស្រលាញ់ហើយ​ត្រូវបាន​ច្រានចោលដែរ?

ពិតជាកំហឹង​បាំងមុខមែនហើយ!

នាង​យំសសិតនិយាយក្បែរទ្រូង​នាយ៖

«អត់ទោសឱ្យហើយ! តែ….ថ្ងៃក្រោយ​មិនត្រូវយកកាំភ្លើងមកភ្ជង់…ហាមមិនឱ្យកុហក…មានរឿងអី…ត្រូវនិយាយគ្នាត្រង់ៗតាមបែបមនុស្សស្រលាញ់គ្នា…តាម​បែបដែលគ្មា​នអ្នកណាមានសិទ្ធិមកនៅចំ​កណ្តាល​ពួកយើងបានទាំងអស់ ឮអត់?»

ប្រុសស្អាតបិទភ្នែកទទួលយកសុភមង្គល​នេះ​។ បាតដៃស្តាំធំលើកមកអង្អែលសក់នាងពីក្រោយ ស្មាស្រីកាន់តែរង្គើក្នុងការយំសោក។

«បងសុំទោស​ដែលធ្វើឱ្យឈឺចាប់!»

នាង​ងក់ក្បាល​ជាសញ្ញាអត់ទោសឱ្យគេ។

«ខ្លួននៅឈឺហាមចង់ហែលទឹក ឮអត់?»

នាង​ថា ផងក្តិចស្មា​គេតិចៗផងធ្វើឱ្យបុរសឱន​ចុះមកផ្អឹបបបូរមាត់គេលើកេសាចរណៃ។ ទ្រូងនេះ​ទទួលដឹង​​ទឹកភ្នែក​​ហូរច្រវាត់ចេញពី​​ជ្រុង​ភ្នែក​​របស់​នាងសើមដល់អាវគេ​។

«ចង់បំភ្លេចគ្រប់យ៉ាងចោល ចង់ចងចាំតែរឿងរបស់យើងនៅស្រុកថៃ!»

នីយ៉ានិយាយអណ្តឺតអណ្តក។

«មើលមកបង!» ប្រុសបញ្ជាតិចៗ ស្រីក៏បាន​ធ្វើ​ដូច​ដែល​គេ​ប្រាប់។ ពេល​ដែល​ភ្នែក​ទាំងបួន​គ្នា យូស៊ូឈរជ្រែងជើងទប់រាងកាយ​តូចស្តើង ហើយ​សម្លឹងភ្នែកនាងជាមួយ​វាចា​​បាន​បន្ត​ថា៖

«យើង​នឹងស្រលាញ់គ្នា​តាមបែបមិនរវល់នឹង​អ្នកណាថាយ៉ាងណា មិនថាមានរឿងអ្វីកើតឡើង!»

ចិញ្ចើម​របស់​នាង​លើកជាមួយ​ប្រស្រីភ្នែកដែលមាន​ភាព​ច្របូកច្របល់។ ហើយ​នាង​ងាក​មក​មើលកំភួន​ដៃ​របស់​គេ​រំកិល​​ឡើង​ចុះ​តាមសកម្មភាពអង្អែលសក់នាង​គ្រប់យ៉ាងនៅតែពិបាកពន្យល់។ មនុស្ស​កោះH បងប្រុសនាង ម៉េចនឹងអាចគេចមុខគ្នាពេញមួយជីវិតនេះ?

«បងជេន ជាមនុស្ស​ល្អ!»

គេទម្លាក់ភាពភ្លឺចិញ្ចាចក្នុងប្រស្រីភ្នែកគេចោល។ គេអន់ចិត្តនឹងបងនាង​ដែលវាយខ្នោះនាំប៉ាគេទៅ តែគេមិនចង់និយាយអ្វី​ព្រោះពេលនេះគ្រប់យ៉ាង​កំពុងប្រសើរឡើងវិញ។

«គាត់គ្រាន់តែធ្វើតាមតួនាទី!» នីយ៉ាបានព្យាយាមនិយាយពន្យល់ម្តងទៀត ដោយ​ងើប​មុខរង់ចាំប្រតិកម្មយល់ស្របរបស់គេ ទោះយ៉ាងណា គេដូរប្រធានបទ។

​«ប្រាកដទេ ថាចេញពីនេះទៅមិននឹកបង?» យូស៊ូ​សួរ​ទាំង​ឱន​ក្បាល​ចុះ​ដើម្បី​សម្លឹង​មើល​ភ្នែក​ពណ៌​​ក្រមៅ ​របស់​នាង។

គ្មានចម្លើយ! គ្មានពាក្យណាមួយត្រូវបានបញ្ជាក់ចេញមកទេ ដៃប្រុសស្ទាបថ្ពាល់នាង​ហើយវាចាបន្ត៖

«ចំណែកបងវិញ មិនដឹងរស់បានប៉ុន្មាន​ថ្ងៃឡើយ!»

«កុំមានៈ យករឿងស្លាប់រស់មកនិយាយ!» ស្រីកម្លាទាំងអាណិតគេខ្លោចចិត្ត​។

គេដាក់ដៃពទ្ធ័លើចង្កេះនាង។ នៅពេលដែលនាងមិនញញើតឬរើចេញ ប្រុស​ក៏រុំដៃមួយបន្ថែមទៀតនៅពីក្រោយខ្នងរបស់នាង ហើយយ៉ាង​រហ័ស​គេ​ឱប​នាង​ទៅក្នុង​ទ្រូង ស្តាប់ភាពឆ្លើយឆ្លងនៃ​បេះដូង​​​។

«Shhh! វា​មិន​អី​ទេអូន! បងមានស្នេហាស្មោះនឹងគេហើយ ស្លាប់រស់ មានអីអស្ចារ្យ​?» ប្រុសខ្សឹបដាក់សក់នាង​។ នីយ៉ា លើកដៃឡើងយឺតៗ ហើយដាក់មកលើទ្រូងគេ ប្រឆាំងនឹងការស្និទ្ធគ្នាស្អិតរមួត។

យល់ព្រម! ដៃរបស់គេបានបន្ធូររង្វង់​ព្រមឱ្យគម្លាត។ តែគេនៅសម្លឹង​មើល​នាង​។  ភ្នែក​របស់​នាង​ពោរពេញ​ទៅ​ដោយ​ភាព​ច្របូកច្របល់និងទុក្ខកង្វល់ សក់ប៉ើងមកគ្របពាក់កណ្តាលផ្ទៃមុខ។

«តោះ! ឡើងលើ!»

«អត់ទាន់ទេ!» គេបដិសេធដែលនាង​ខំដឹកដៃឡើងគោក។

នីយ៉ា​​ងើបមុខសម្លឹងសង្សារ។ មេឃព្រាងជិតភ្លឺហើយ ទិដ្ឋភាពព្រហាមនេះស្រស់ស្អាតជាងការគិតទុក កន្លងមក ស្រីក៏មិនចង់ចាកឆ្ងាយ​តែនាង​មាន​ចិត្ត​មួយបារម្ភអំពីជេន។

«បងចង់នៅតែពីរនាក់បែបនេះ! នៅកន្លែងនេះ គេចចេញពីពួកគេ!»

នាងមើលគ្រប់ចលនារបស់គេដោយស្ងៀមស្ងាត់ ប៉ុន្តែយកចិត្តទុកដាក់។ ភ្នែករបស់ពួកគេបញ្ចេញជំនួសឱ្យភាសាបេះដូងដែលកំពុងប្រុងប្រៀបលាងសម្អាត​អតីតនានា ​ការខឹងអន់ចិត្ត ​ទុក្ខ​លំបាក​ដែលឆ្លងកាត់មក ប៉ុន្តែមិនមែនលាងបានទាំងអស់ទេ….

«គាត់ជាបងខ្ញុំ! ខ្ញុំនឹងពន្យល់គាត់ ជឿខ្ញុំណា៎ ខ្ញុំនឹង​ឱ្យគាត់ទទួលស្គាល់ពួកយើង! គាត់មកដល់កោះHហើយ ខ្ញុំត្រូវទៅរកគាត់សិន!»

យូស៊ូជ្រួញចិញ្ចើមសួរវិញ៖

«ប៉ូលិសជេន?»

នាង​ដឹងថា គេនេះដេកដួលស្រវឹង សូម្បីបងប្រុសនាង​មកដល់កោះHក៏គេមិនដឹងដែរ។

«យើងត្រូវទៅមើលសិន! មិនចង់ឱ្យមាន​រឿងបន្ថែមទេ!»

នីយ៉ាពន្យល់បែបនេះ ព្រោះដឹងថាឥន្ត្រាដែលចាកចេញទៅរកបងប្រុសនាងដោយមិនមាន​នាង​ទៅជាមួយ ​តើបងជេនរបស់នាងម៉េចនឹងសុខចិត្ត​?​

ស្រីដើរត្រលប់មកឆ្នេរតែគេចាប់ដៃហើយឃាត់នាង​។

ជាមួយវាចាថ្នមៗយូស៊ូមាយាដាក់ស្រីស្នេហ៍៖

«ចុះបើបងប្រុសអូននាំអូនចេញទៅ?»

នីយ៉ាញញឹមហើយឆ្លើយ៖

«ហើយ….គិតឱ្យ….គេព្រមឱ្យប្អូនស្រីក្រមុំនៅកោះHជាមួយខ្លួនទាំងអ៊ីចឹង?»

យូស៊ូញញឹម សម្លឹងជ្រៅៗរុករកសេចក្តីស្នេហា​ក្នុងជម្រៅភ្នែកនួនល្អង។ គេវាចាខ្សាវៗ៖

«ទៅបាន តែ…..!»

«តែអីទៅ!» នាង​សម្លក់តិចៗក្នាញ់ៗ។

«ត្រូវ​ភ្ជាប់ចំណងឱ្យមាំ!»

«ស្អីទៅ?»

«រៀបការ!»

នាង​ក្រហមមុខ។ ដៃនាង​នៅក្នុងបាតដៃគេ នាងចំបោចចេញ តែបោចស្រាលៗស្តាយការប៉ះគ្នាមួយនេះ។

«អ្នកណាថាព្រម?»

ស្រីងាកមុខចេញ​ទាំងអៀនអន់ ធ្វើឱ្យគេ​តាមញញឹម​គយគន់សម្រស់។ ពីនេះទៅគេឃើញវត្តមាន​មនុស្ស​ពីរបីនាក់។

យូស៊ូទម្លាក់ទឹកមុខ​សម្លឹងទៅកងកម្លាំងរបស់គេ។ គេមានពិភាល់ថា មានអ្វីមួយ​រវាងជេននិងមនុស្ស​កោះH ពិតណាស់។

ប្រុសលែងដៃស្រីកល្យាណ​ហើយខ្សឹបប្រាប់៖

«ចាំបងនៅហ្នឹងហើយ!»

នីយ៉ា​ងាកទៅរកប្រភពនៃការសម្លឹងរបស់គេ។ នាងងក់ក្បាលទាំងអៀនអន់។ សង្ឃឹម​ថាកូនចៅយូស៊ូមិនមកទាល់ពេលដែលគេនិងនាង​កំពុង​ស្និទ្ធស្នាលគ្នាទៅចុះ។​

ប្រុសភ្លូកទឹក បកទៅរកច្រាំង ចំណែកកូនចៅរបស់គេ​ក៏រត់មកត្រហេបត្រហប។

នាង​បែរខ្នង​ តែនាង​នៅត្រៀមស្តាប់ពួកគេនិយាយ។

សូរសំឡេង​រសាត់តាមខ្យល់សមុទ្រប៉ះសោតានាង​ «បងឥន្ត្រាសន្លប់ហើយ! ត្រូវពួកប៉ូលិសបញ្ជូនទៅភ្នំពេញ!»។

នីយ៉ាចងចិញ្ចើម។ បេះដូងនាង​ភ្ញោចនឹកដល់មនុស្ស​ម្នាក់ ដែលប៉ុន្មាន​នាទីមុននេះបានត្រូវរ៉ូវជាមួយយូស៊ូវិញ នាង​ហាក់ភ្លេចគេបានមួយខណៈ។

«ឥន្ត្រា!»

នាង​របូតមាត់គិតពីមូលហេតុដែលគេសន្លប់។

«អាណាជាអ្នកធ្វើ? ប៉ូលិស​អស់ហ្នឹង?» យូស៊ូសួរកាចៗ។

ស្រីបែរមកសម្លឹងសង្សារ​។ នីយ៉ា​ឃើញ​គេ​ចងចិញ្ចើម​ត្រងត្រាប់ស្តាប់់សម្តី​រាយការណ៍របស់កូនចៅគេ។ យូរៗម្តងគេដៀងភ្នែកមើលមកនាង​។

ស្រីសម្លឹងពួកគេពីចម្ងាយជាប់មិនដកភ្នែក បង្ហាញថា នាង​ក៏ចង់ដឹងយ៉ាងអន្ទះសា….

រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៥១
សេចក្ដីស្នេហារបស់នាងចំពោះយូស៊ូ ម្ដងក្ដៅម្ដងត្រជាក់ ម្ដងខឹងម្ដងទន់ភ្លន់ ពិតជាធ្វើឱ្យឥន្ត្រា​លាក់លួចកើតមាន​សេចក្តីរង្គៀសចិត្ត​ជាអាថ៌កំបាំងមួយ ពិបាកនឹងត្រួតពិនិត្យអារម្មណ៍ពិតរបស់ខ្លួនឯងដែរ។

ពេលនេះ គេកើតចិត្តចង់ពន្យារពេលឱ្យនាងនៅលេងសើចជាមួយគេបន្តិចក៏ល្អ។ ប្រុសមាឌធំទម្លាក់ខ្លួនភឹងទៅលើពូកដេកច្រង៉ាងធ្វើមិនខ្វល់ជាមួយនាងដែលឈររេរារង់ចាំ។

«នែ៎ ណា៎! ជូនខ្ញុំទៅបងខ្ញុំឮអត់?»

គេធ្វើមិនឮ ដូចនាមជាមនុស្សទឹកកកដែលនាង​បានដាក់មកឱ្យ។ មានអារម្មណ៍ថា ចូលចិត្តឈ្មោះនេះ…..ចុះលោតែនាងទៅបាត់តាមបងនាង តើបានអ្នកណាហៅគេបែបនេះនេះទៀត?

នៅសមាធិ អារម្មណ៍ស្ងាត់ៗទទួលយកនិងចង់ថែពេលដែលមាន​នាងនៅឈរក្បែរៗ ព្រោះថា មិនយូរទេ ​មុនក្រោយនាងគង់តែទៅ។

«ឥន្ត្រា ក្រោក!»

នាង​បន្តហៅគេធ្វើបិទភ្នែក។ ទ្រូងនេះកំពុងតែនឹកប្រៀបធៀបដល់មនុស្ស​ប្រុស​ពីរនាក់ ដែលសែនសំខាន់នៅក្នុងបេះដូងរបស់នីយ៉ា នោះគឺយូស៊ូហើយនិងបងប្រុសរបស់នាង នាយជេន។ ឥន្ត្រាមិនច្រណែនយូស៊ូ តែឃើញមុខប៉ូលិសជេនមកដល់កោះHកាលណា មនុស្សម្នាក់នោះ តែងនាំមកនូវ អារម្មណ៍អ្វីមួយចម្លែក ពិបាកពន្យល់ តែផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅក្នុងបេះដូង។

អារម្មណ៍នេះអាចជាការស្អប់ ការចង់ប្រជែងគ្នា ឬអារម្មណ៍ចង់យកភាពសំខាន់ ឱ្យបានស្មើឬខ្លាំងជាងពីនីយ៉ា​។ មិនតែប៉ុណ្ណោះក៏នឹកដល់បងនាង។ ដុកទ័រហាន់ដា។ ស្នាមខាំនៅឈឺផ្សាទីនេះ នាយបែរជាមិនខឹងអ្នកខាំ ចិត្ត​ប្រុងតែនឹងស្រាលឡើងៗពេលនឹកដល់ពាក្យផ្តាំផ្ញើ។ ម្តេចដុកទ័រនោះគិតថា យើងស្រលាញ់ប្អូនគេ? គេក្រសែភ្នែកមុត ឬយើងមិនទទួលស្គាល់ខ្លួនឯងទៅ?

ប៉ុន្តែហេតុអីបានជាយើងមានចរន្តភ្ជាប់ជាសម្ងាត់ជាមួយនឹងបងប្រុសស្រីរបស់គេទាំងពីរ? មកពីយើងលបចូលចិត្តប្អូនស្រីកាចឆ្នាសរបស់គេ?

ស្ងាត់ច្រៀប…..ម្ចាស់បន្ទប់លង់ទៅក្នុងមនោគំនិតត្រិះរិះដាស់មកវិញដោយសារទូរសព្ទ។ គេលូកមកចុចមើល។

ពេលនេះមុនស្តាប់សារណាក្តី ឥន្ត្រាតោងប្រយ័ត្នព្រោះនាងនៅបង្កើយ​ ហើយនាងអាចឮ។

ប៉ុន្តែពេលក្រោកឡើងក៏លែងឃើញនាងទៅហើយ។

ប្រុសស្អាតដើរមួយៗមកក្បែរទ្វារ ក៏ឃើញខ្នង​ស្រីស្អាតដែលដើរ​តម្រង់ទិសដៅទៅរកឆ្នេរ។ ពីនេះទៅ នាង​មិនអាចឮសំឡេងសារនេះបានទេ ដូច្នេះគេក៏ចុចស្ដាប់សាររបស់ប៉ាគេ។

«ឥន្ត្រា កូនធ្វើយ៉ាងណាក៏ដោយឱ្យមនុស្សស្រីម្នាក់នោះ នៅជាមួយយូស៊ូ ហើយ​មិនព្រមតាមបងប្រុសគេ​ចាកចេញពីកោះH»

ឥន្ត្រា​ គេងើបមុខសម្លឹងរាងកាយដែលរសាត់ទៅឆ្ងាយសន្លឹមក្រោមពន្លឺខែ។

ដូចម្ដេចទៅដែលហៅថា«ឱ្យនាង​ទាមទារនៅជាមួយយូស៊ូមិនព្រមចាកចេញពីកោះH?»

យូស៊ូកំពុងផឹកស្រវឹងទន់ទៅហើយ ប៉ុន្តែអ្នកទាំងពីរស្រលាញ់គ្នាការពិត។ ដំណើររបស់នាង​ឆ្ពោះទៅកាន់ឆ្នេរសមុទ្រធ្វើឱ្យគេសង្ស័យងាកមករកមើលសោអូប័រ ពិតជាមិនឃើញសោនៅទៀតមែន! ឱ!ប្អូនប៉ូលិស! មនុស្សស្រីម្នាក់នេះ!

«នីយ៉ា!»

គេស្រែកឮៗ ហៅនាង​ម្តងហើយម្តងទៀតខ្ទរកណ្តាលរាត្រីនៃដែនជលសាស្ងប់សុខ តែនាង​ក៏មិនងាកមកវិញឡើយ រឹតតែបង្កើនល្បឿនកាត់បណ្តាឧបសគ្គផ្នូកខ្សាច់។

ប្រុសបោះជំហានតាមទៅ ដៃគេរាឃាត់ពួកកងការពារ​ដែលប្រុងរត់មកតាមជាជំនួយ។

ប្រហែលដឹងដំណឹងនេះ នាងឈប់ដើរហើយក៏ផ្តើមរត់មិនងាកក្រោយទេ​ ប៉ុន្តែតើនាងរត់ផុត​ជំហាន​​វែងៗរបស់គេដែរ?

ឥន្ត្រាហួសចិត្ត​នឹងចិត្តរឹងរូសរបស់តូចស្រីម្នាក់នេះពន់ពែក គេញញឹម​ផង ដើរតាមញាប់ៗហើយចំអកឡកលើយនាងផង៖

«សូម្បីតែអូប័រនៅកន្លែងណាក៏ដឹងដែរ? ពូកែហើយប្អូនប៉ូលិស!»

សំឡេងគេកៀកណាស់ មនុស្សស្រីយើងកន្លងកម្រាលរលកទឹកឆ្ពោះទៅរកជំនុះហើយឡើងមួលសោ។

នាង​ញញឹមសប្បាយចិត្ត​ពេលម៉ាស៊ីនពិតជារោទ៍ឆេះ គិតថាបំបោលមួយជុំទឹកនឹងស្រែកលាប្រុសកំលោះចំអកគេវិញ ប៉ុន្តែមិនទាន់បានរេកន្ទុយចេញ​ផង ភឹង! ទម្ងន់ដ៏ធ្ងន់មួយទម្លាក់មកកន្ទុយក្រោយ​។

រាងសង្ហាទាំងមូលរបស់គេមកនៅផ្អឹបពីក្រោយ ព្រោះជំនិះនេះតូចប្រភេទសម្រាប់មនុស្សម្នាក់ជិះ បើលោតែឡើងពីរនាក់ ត្រូវតែរមួតចូលគ្នា។

ភាពជាកូនប្រុស​របស់គេ ទ្រូងគេ បុកចំមកប៉ះពីក្រោយចង្កេះនាង។ ដៃទាំងពីររបស់គេលូកមកតោងលើភ្លៅនាង ស្រីគាំងរឹងខ្លួន…..

«សុវត្ថិភាពជាបឋម ប្អូនប៉ូលិស! ស្គាល់ខ្សែទឹកអត់?»

នីយ៉ាដឹងពី​ទម្រង់នៃ​ការ​បើកបរ​និង​ពី​ច្បាប់​ទឹក ព្រោះនាងជាអ្នកទន្លេ។ បងស្រីនាងនិងគីម៉ាល់តែងតែសប្បាយលើឧបករណ៍ផ្ទៃទឹកសព្វយ៉ាង នីយ៉ាក៏មិនអន់ជាងអ្នកកោះHពេកដែរក្នុងរឿងទូក​កាណូត​។

តែពេលរៀមនៅក្រោយខ្នង ស្រីស្ទើរគាំង ព្រោះមិនស្មានគេមកតាមទាន់​ រឹតមិននឹកស្មានថា ត្រូវមកស្និទ្ធបែបនេះ។ ខកចិត្តណាស់! មនុស្សនេះស្អិតមកពីក្រោយកាយ មិនត្រឹមដង្ហើមគេឱនមកឌឺក្បែរស្មាខាងស្តាំ ថែមទាំងដងខ្លួនទឹកកករបស់គេ តាំងពីលើក្បាលដល់ចុងជើងប៉ះនាង​ទាំងអស់។ សភាពនេះ ដូចបេះបិទនឹងកាលដែលនាងត្រូវបានគេដាក់លើស្មារត់ទៅរកឧទ្ធម្ភាគចក្រអ៊ីចឹងដែរ។

«បើកចេញទៅប្អូនប៉ូលិស!»

គេវាចាតិចៗបញ្ចេញ​សំឡេងស្រាលៗក្បែរស្មាស្រី។

អង្ករក្លាយជាបាយទៅហើយ ម៉ាស៊ីនក៏រោទ៍ង៉ោង មិនដឹងធ្វើម៉េចយកឈ្នះជននេះ នីយ៉ា​មានតែ​ក្ដាប់ចង្កូតជាប់ណែន ជាន់បញ្ជាម៉ាស៊ីនចេញទាំងខាំមាត់ដោយមានប្រុសស្អាតតោងមកតាមពីក្រោយ​។

«ចាំបាច់តោង?!»

នាង​ស្រែកសួរប្រណាំងចង្វាក់ខ្យល់សមុទ្រ។ ទាំងពីរកាយរសាត់អណ្ដែតនៅលើរលកទឹកឡើងចុះស្មើនឹង​សំណើចមិនមាត់មិនករបស់គេ។

«សើចអី?» ស្រីសួរទៀត។

នីយ៉ាមិនដឹងថា ទ្រូងឯកោនេះមាន​ក្តីសុខប៉ុនណាដែលបានកសាងអនុស្សារថ្មីនេះជាមួយអូននោះទេ។ គូនេះអណ្តែតឡើងចុះលើកម្រាលពេជ្រខៀវសុខដុមរមនាក្រោមពន្លឺព្រះចន្ទស្រងាត់ត្រជាក់ល្ហឹម។

តាមថា មានគេមកជាមួយ គេជា​មគ្គុទេសក៏ដ៏មានសមត្ថភាពពេញលេញអំពីសុវត្ថិភាពក្នុងការបើកបរទូកនេះ។

«រត់បន្ទាត់ត្រង់ប្អូនប៉ូលិស! ទឹកសមុទ្រវាខុសពីទន្លេ ពិសេសពេលយប់ ទឹកអាចជោរខ្លាំង​ខ្យល់និងរលក! មើលចំពីមុខទៅជើងមេឃ ជ្រើសរើសខ្សែត្រង់មួយ បើកបរឆ្ពោះទៅរកវាដោយបន្ទាត់ត្រង់ ធ្វើឱ្យល្បឿនទូកមានស្ថិរភាពនឹងល្អ! កុំថយ យកល្បឿនថេរ ប្រយ័ត្នដួល»

គេនិយាយផង លូកដៃស្តាំមកទាញចង្កូតតម្រង់ខ្សែទឹក។ គ្រប់យ៉ាង សម្តីគេ នាងត្រងត្រាប់ស្តាប់តែចង្កូតនេះធំ នាងមិនថ្នឹក បានដៃគេមកភ្លាម អាចចូលគន្លងទឹកត្រង់បានភ្លែតមែន តែទ្រូងប្រុសនៅជាប់នឹងកល្យាណ ហត្ថថ្លៃគេនៅសល់ម្ខាងក្រសាបឱបនាង មិនមែនតោងខ្លាចធ្លាក់ទេ គឺគេខ្លាចនាងធ្លាក់របូត។

ភ្លៅគេអមសងខាងរាងកាយតូច គេដូចកំពុងតែបើកបរជំនួសពិតៗ គ្រាន់តែគេនៅក្រោយនីយ៉ានៅពីមុខ។

«ប្រាប់ផ្លូវមកឥន្ត្រា!»

ស្រីធ្វើជាវាចាបន្លប់អារម្មណ៍ជាខ្សែភ្ជាប់នៃភេទផ្ទុយគ្នា។ បេះដូងនាងមានយូស៊ូ តែរាងកាយនេះកំពុង​ស្និទ្ធស្នាល​ជាមួយ​បុរស​គួរ​ឱ្យ​ស្រលាញ់ម្នាក់ ដែលសម្រាប់នីយ៉ាទុកចិត្ត កក់ក្តៅនិងត្រង់ទៅត្រង់មកបានទាំងព្រមជាមួយគេ។ គេមិនឆ្លើយ ធ្វើជាជាប់ស្អិតគ្នា ហើយមិនចង់បំបែកភាពស្ងប់ស្ងាត់ត្រជាក់ល្ហឹមនេះទេ។ នាង​គ្រហឹមតិចៗដូចកូនឆ្មា៖

«ឮ? ប្រាប់ផ្លូវ! ឆ្វេងឬស្តាំ?»

«អា៎ ចុះក្រែង….ដែលធ្វើហំហាន​មកបើកហ្នឹង?»

«មានអីឆ្ងល់! ព្រោះពឹងអ្នកខ្លះមិនបាន ល្មោភដេក ទោះជាមិនស្គាល់ផ្លូវ​ក៏ខ្ញុំនៅតែទៅ!»

«អូ! ខ្លាំង!»

នាង​ងក់ក្បាល ងាកចុះឡើងបណ្តាលឱ្យថ្ពាល់វាក់អើនឹងច្រមុះដែលនៅពីក្រោយស្មា។ ស្រីលើកដៃម្ខាងមកវាសថ្ពាល់សម្អាតភ្លាម កាត់អៀនកាត់ខ្មាស។

មនុស្សប្រុសនេះ…ហ៊ឹម ដូចស្រមោល!

ស្ងាត់!!!!

ក្នុងបេះដូងនេះបានភ្លេចយូស៊ូហើយ! នៅជាប់ខាងក្រោយខ្នង បុរស​ម្នាក់​នេះ​គួរ​ឱ្យ​ស្រលាញ់​ ចុះសម្រុងនិងមានភាពអ្នកឈឺឆ្អាលការពារ កំពុងយកប្រៀបបាន ជាការឆ្លើយតបរបស់រាងកាយ។ ពូកែគ្រប់គ្រងចិត្ត​យ៉ាងណា ក៏នីយ៉ានៅតែប្រហើរក្លិនគេ ជាក្លិនបុរសដ៏ទាក់ទាញ។

«ពូកែពេក រកផ្លូវកំណត់គោលដៅខ្លួនឯងទៅប្អូនប៉ូលិស!»

«អូយ ស្មានតែខ្ញុំខ្លាច?»

នាង​និយាយឱ្យតែបានឈ្នះ ប៉ុន្តែធាតុពិតចិត្តមួយក៏ត្រេកអរដែលពេលនេះមានគេ។ សក់នាង​រសាយប៉ះមាត់​ច្រមុះអ្នកនៅពីក្រោយ។ ក្លិនស្នេហ៍នៃភេទផ្ទុយ ធ្វើឱ្យឥន្ត្រាលែងរស់មាត់ក ចិត្ត​ទ្រឹងស្ងៀមនឹកបាចសាចទៅដល់ប្អូនប្រុសដែលកំពុងតែស្រវឹងនៅផ្ទះឯកជនរបស់គេ។

នឹកដល់បញ្ជាឪពុកនិងភាពអន្ទះសារបស់ពួកប៉ូលិស​ ដែលមកដល់ទីនេះស្នាក់នៅឆ្លងយប់ក៏ព្រោះតែចង់ទទួលយកប្អូនស្រីចាកចេញ ចិត្តគេមិនចង់ឃើញបងនាង​បានសម្រេចស្រាប់ហើយ។

ពេលនេះទៀត ប៉ាគេបង្ហើបឱ្យគេរកវិធីឃាត់នាង​នៅជាមួយ​យូស៊ូ ជាឱកាស​ស្របតាមបេះដូងដែលមិនចង់ឱ្យនាងវិលចាកចោលកោះH។

«បត់ស្ដាំទៅប្អូនប៉ូលិស!»

នាងនៅដំអក់ គេសម្លុតតិចៗ៖

«បើកដូចកូនក្មេង វិលវល់នៅហ្នឹងដល់ព្រឹកឃើញ​រសាត់ទៅស្រុកថៃមិនខាន!»

«យូរហើយមិនប្រាប់?»

បេះដូងគេមិនតបតសម្តីបន្ទោស តែក៏ចាប់ខ្វល់ខ្វាយព្រោះនាងបត់ក្បាលទូកហើយ។ ជាលើកដំបូងដែលនិយាយកុហកនាង ក៏ជាលើកដំបូងដែលមានអារម្មណ៍ថា កំពុងធ្វើអ្វីមួយក្បត់នឹងភាពស្មោះត្រង់ជាមួយនាង។ ចិត្ត​របស់គេចំពោះនីយ៉ា​យល់ថាកំពុងខុសៗ ។

គេនិយាយបន្លប់៖

«ទៅឆ្វេងទៀត!»

សំឡេងថ្កោលទោស​មិនចប់ទៅតាម​ធម្មជាតិរាត្រីកាលនិងជំនោរត្រជាក់ល្មៃសោះ។ ដោយ​ភាពជឿជាក់ នីយ៉ា​កំពុងតែត្រូវគេ​បោកបញ្ឆោតឱ្យទៅកាន់កន្លែងមួយឆ្ងាយឡើងៗពីជេន បងនាង​មិនអាចតាមរកនាងឃើញ​ទេ។

បងប្រុសនាងបាន​នាំកម្លាំងមកដល់កោះHច្រើនគ្នា ជាបឋមនេះគេមិនដឹងជាក់ច្បាស់ថា នៅពេលបានប្អូនស្រីដល់ដៃត្រលប់ទៅវិញ ជេន​នឹងបង្កបញ្ហាអ្វីទៀតនៅលើកោះនេះ បានជាប៉ាគេចេញបញ្ជាសម្ងាត់ ឱ្យគេត្រូវតែនាំប្អូនស្រីរបស់ប៉ូលិសទៅជួបយូស៊ូ។

សារនោះអាចប្រាប់ជាស្រេចថា គាត់មិនចង់ឱ្យនាងចាកចេញទេ ដូច្នេះបេសកកម្មរបស់គេ គឺឃាត់នាងឱ្យនៅ។

«បត់តាមព្រៃនោះ!»

នាង​ធ្វើមុខខកចិត្ត។ កាលមកជាមួយពួកអ្នកនេសាទគឺពេលថ្ងៃ ប៉ុន្តែមិនបានឆ្លងកាត់ព្រៃទាំងនេះទេ ហេតុអីបានជាពេលនេះមានផ្លូវទឹកតូចនឹងស៊ប់ទ្រុប? ទើបតែដឹងថា ការឆ្លងកាត់ដៃសមុទ្រម្នាក់ឯងពេលយប់មិនមែនងាយដូចខ្លួនបានគិតនៅចុងឆ្នេរទេ។ ប្រសិនមិនមាន​គេមកតាលើកនេះ អាចនឹង​វិលវល់ត្រូវបកក្រោយ​ឬវង្វេងនៅកណ្តាលដែលជលសារដល់ទៀបភ្លឺមិនខាន។

«ម៉េចកាលមកជាមួយមីងៗមិនឃើញផ្លូវអស់នេះ?» នាងរអ៊ូតិចៗព្រោះខ្លាចភាពងងឹត។

«ផ្លូវកាត់! ទឹកជោរពិបាកជិះផ្លូវត្រង់ណាស់»

ស្រីទីទើរតែនៅបត់ក្បាលតាមពាក្យគេជាដដែល។ តាមពិតយ៉ាងហោចណាស់នាងមានអ្វីមួយសម្ងាត់ក្នុងបេះដូង គឺការទុកចិត្តមនុស្ស​ទឹកកកម្នាក់នេះ។ ការទុកចិត្តមានពីរ គឺទុកចិត្តថាគេមិនចេះកុហក ចំណែកទីពីរគឺមានគេ ទៅដល់ណាក៏នាងមិនបារម្ភ។

មិនថាចោរ សត្វសាហាវក្នុងទឹក ក្រពើឬត្រី មនុស្សនេះមិនត្រឹមតែពូកែវាយតប់ មិនចេះឈឺ ចេះការពារ ចេះឆ្មក់ មាន​ស្មារតីវាងវៃ​ប្រុងប្រយ័ត្នខ្ពស់ អាកប្បកិរិយារហ័សរហួនថែមទាំងជ្រមុជទឹកដូចត្រីឆ្លាម។

វ៉ាវ ទឹកសាចមកនាង​របូតដៃព្រោះឈ្លក់។

ហត្ថរៀមដែលត្រៀមរួចរាល់ ចាប់កាន់ចង្កូតទាំងសងខាងជំនួស ឯនាង​ស្រែកវាសផ្អើលរាត្រីកាល​។

«លង់ហើយឥន្ត្រា!»

នាង​ស្រែកស្រឡាំងកាំងពេលជំនិះហោះឡើងលើ តែសម្រុកក្បាលចុះមកវិញ សាបព្រោះតំណក់ជលធាថ្លាដូចពេជ្រ ត្រជាក់ដូចអម្រិត ឯក្លិនសមុទ្រវិញដូច​សួគាល័យ។ ហើយ…..ជំនិះមិនបានរបូតទៅណា នៅរក្សាជំហរបានជាដដែល។ សាជាថ្មី ដៃម្ខាងរៀមឱបចង្កេះនួនល្អង ដៃម្ខាងទៀត​បញ្ជាជំនិះជំនួសអូនបំបោលទៅមុខត្រង់ផ្លូវសែនសង្ហា​។

កល្យាណី​ច្បូតមុខ ដកដង្ហើមធូរដែលឃើញខ្លួនឯងនៅលើទូកដដែលដូចអភិនីហារ ក៏អស់ពីស្លាំងទៅជាសើចកក្អឹក។ នាងសើចយ៉ាងសប្បាយ ឯគេក៏សើចតាមពីក្រោយដែរ។

ទើបនឹងដឹងថា មិនដែលសប្បាយចិត្តជាមួយគ្នាដូចពេលនេះទេ។ គេពិតជាចង់ឃើញស្រីមានអារម្មណ៍សប្បាយចិត្ត ភ្លេចទុក្ខកង្វល់ នេះជារបៀបការពារអារម្មណ៍ដែលបុរសចង់ធ្វើផ្គាប់នារីដែលគេស្រលាញ់។

នាង​ត្រូវបានគេឱប មានអារម្មណ៍ថា​ចង់គាំងនៅក្នុងវេលានេះ នេះជាមនុស្ស​មិនមែន​រុក្ខជាតិទេ ទោះនីយ៉ាទុកគេជាមនុស្ស​ទឹកកក តែនាង​វិញ នាងជាមនុស្សស្រីមាន​មនោសញ្ចេតនា​។ គ្រាដំបូងគេឃើញល្វែងខាងលើនាង គេមិនដែលប្រមាថកាតទាននិយាយពាក្យមាក់ងាយ មុននេះ​ឃើញល្វែងខាងក្រោម ពេលនេះឱបនាងត្រកងពេញដៃ ធាតុផ្សំដែលមើលមិនឃើញ គឺទិន្នន័យបូកបន្ថែមដ៏មានឥទ្ធិពលទោះជានីយ៉ាមិនទទួលស្គាល់ថា បើចប់ពី​កូនប្រុសកោះH នាងមិនអាចទៅស្រលាញ់មនុស្ស​កោះHម្នាក់ទៀតបាននោះឡើយ។

«ល្មមលែងដៃហើយ!» នាង​ខ្សឹបញ័រៗ។

គេមិនស្តាប់ឮ​ឬធ្វើមិនឮមិនដឹងទេ តែគេបន្តដំណើរ ពេលចិត្តនាងខ្វល់ខ្លាំង។ ភាពស្ងប់ស្ងាត់ គ្មានអត្ថន័យ តែរង្វង់ដៃដ៏យូរយារនេះបង្ហាញជាសម្ងាត់ថា ឥន្ត្រាខ្វល់ពីនីយ៉ាខ្លាំងណាស់លើសពីពេលណាៗទាំងអស់។ លើសទាំងកាលដែលគេឃើញនាង​សន្លប់ខឹងយូស៊ូ ហើយបីនាង​ទៅសម្រាក​។ ហត្ថាថ្លៃ​​វែងៗនិងរឹងមាំ ស្នាម​ក្រសាប​​តឹងតែមិនស្ទះដង្ហើមមិនចង្អៀតចិត្ត ស្រីណាទៅ នឹងមានសំណាង​ក្លាយជាម្ចាស់ជីវិតមនុស្សគ្មានបេះដូងម្នាក់នេះ?

នីយ៉ាលបគិត ជារឿងធម្មតា​របស់ស្រីក្រមុំម្នាក់ដែលនៅជិតស្និទ្ធស្នាលជាមួយកំលោះសង្ហា​។ គ្រប់យ៉ាងប្រហែលជាមិនស្មុគស្មាញនោះទេបើនាងស្គាល់ជននេះ មុនស្គាល់ប្អូនប្រុសគេ។​

«អង្កាល់ដកដៃចេញពីចង្កេះ?» នាង​សួរព្រោះបន្លប់ចិត្ត​នឹងមនោសញ្ចេតនា​ដែលដឹងថាឥតលទ្ធផលអ្វី។

«ហើយចង់ឱ្យធ្លាក់ទឹកបាត់ទៅ?»

«មនុស្ស​ទឹកកក ធ្លាក់ទឹកស្លាប់ដែរ??»

គេមិនតប  ព្រោះភាពប្រឆាំងគ្នា​ដូចថាមពលបូកនិងដក កំពុងបំបែកកម្មដ្ឋានក្នុងទ្រូង។

នេះជាពេលដែលគេត្រូវចាំបាច់ ត្រូវប្រគល់ពៅទៅឱ្យបុរសពីរនាក់ ម្នាក់ជាបងប្រុសនាង ម្នាក់ទៀតជាចសង្សារនាង គឺជាប្អូនប្រុសរបស់គេ។

ជម្រើសទីពីរនេះ គឺជាអ្វីដែលគេកំពុងធ្វើតាមបញ្ជារបស់ប៉ាគេ ប៉ុន្តែសង្កត់ចិត្តខ្លួនឯងកុំឱ្យបន្ទោស  ព្រោះពួកគេគ្រាន់តែមានភាពខុស យល់ច្រឡំចំពោះទឹកចិត្ត​គ្នា អន់ចិត្តដោយសារទំនាស់របស់គ្រួសារនិងតួនាទីសង្គម យូរទៅ ការស្រលាញ់នៅតែស្រលាញ់។

«ដល់ហើយ! បន្ថយម៉ាស៊ីនអែបស្តាំទៅ»

ប្រុសបញ្ជាតិចៗ។

នារីងាកទៅវាលឆ្នេរងងឹតខាងស្ដាំពិនិត្យ​ ជើងនាង​ពិតជាបានបន្ថយល្បឿន ហើយត្រៀម​លក្ខណៈ​ពិចារណា ចោលភ្នែកសម្លឹងជុំវិញ។

គ្មានកន្លែងណាមើលឃើញថា ជាតំបន់ផ្ទះធំរបស់ម៉ឺនយូដែលនាង​ធ្លាប់បានទៅសម្រាកនិងត្រូវពួកហង្សសចាប់នោះទេ។

ស្រីអែបទូកទាំងមិនស្ទាត់ជំនាញនឹងរារែក។

«កន្លែងហ្នឹង?» នាងសួរដោយទឹកមុខឆ្ងល់ ហើយចុះដើរបន្តផ្លុកៗកាត់ដានទឹកប្រៃ។

ហេតុតែចង់ជួបបងប្រុសវិញ នាង​ពិតជាប្រថុយណាស់។ ដៃទាំងសងលើកសំពត់ដែលប្រឡាក់ទឹកអន្លើៗសំដៅគោក ទាំងសេចក្ដីសង្ឃឹមថានឹង​ឃើញផ្ទះមួយដែលខ្លួនធ្លាប់ស្គាល់ច្បាស់ឬឃើញបងប្រុសនាងនៅចាំ។

«មកកន្លែងណានេះ?» នាងសួរដោយមិនបែរ។

«នៅខាងមុខ!»

នាង​ពិនិត្យជុំវិញទៀត ហើយនិយាយបន្លប់មនោសញ្ចេតនារាយមាយ៖

«អត់ឃើញអីរលីង!»

«មើលម្ដងទៀតទៅ!»

គេថាទាំងនាំកាយសង្ហា​សើមគ្រប់ទីកន្លែងឡើងមកតាម។ ស្រីងាកមុខចេញ ព្រោះមិនចង់រំភើបនឹងការវាយសេចក្តីសន្និដ្ឋាន លើប្រអប់សាច់ដុំគ្រប់ផ្នែកសែនណែនណាន់របស់គេ។

ទីបំផុតនាងក៏ក្រឡេកមកឃើញផ្ទះតូចស៊ីវិល័យ ដែលមានជះពន្លឺភ្លើងពីខាងក្នុងអមដោយកូនឧទ្យាន​ទំនើប​លង់​លក់​ក្រោមសន្សើមរាត្រីកាល។

ពីនេះទៅ លំនៅនោះមាន​ចម្ងាយគួរសម។

សំណួរថ្មី ហេតុអីបានជាបងប្រុសនាងត្រូវមករង់ចាំនៅកន្លែងសែនរ៉ូមែនទិកបែបនេះ?

តរុណីឈប់ដំណើរ។

ប្រុសស្អាតដើរមកដល់ ក៏ឈប់តាម។ គេជ្រែងដៃម្ខាង ដៃម្ខាងទៀតបោះមកទាមទារសោអូប័រ។ នាងក្តាប់វាជាប់ហើយថយពីគេមួយជំហាន ដាក់ដៃទៅក្រោយខ្នងជាសញ្ញាថា បើមិនឃើញជេន កុំសង្ឃឹមគេបានសោ។

«រៀនមិនទុកចិត្តគ្នាទៀតនៀក!»

ប្រុសនិយាយទាំងភ្នែកស្រពោន។

«អ្នកណាថាទុកចិត្តពីពេលណា?» ស្រីតបបានចិត្ត​ដែល​ឃើញគេស្រពោន។ តែនាងមិនដឹងទេថា ស្រពាប់ស្រពោននេះដោយសារកំពុងធ្វើកំហុសមួយចំពោះនាង​។

តាមថា នាងបន្ថែមពាក្យ«មនុស្សកោះH» តែស្គាល់គ្នាមួយរយៈនេះ ស្រីដឹងថាពាក្យនេះជា«ដួងកែវ»របស់ឥន្ត្រា គេមិនព្រមឱ្យអ្នកណាថាឱ្យមនុស្ស​លើកោះនេះទេ។

គ្មានសំឡេងតបនាង​បែរក្រោយស្រែកហៅ៖

«បងជេន!»

ស្ងាត់!

«ហៅឆ្ងាយអ៊ីចឹងគេឮបានដែរ?»

ត្រូវគេបញ្ជោះ នាងក៏សម្លក់ហើយ​ងាករត់ទៅសំដៅផ្ទះវីឡា។

រឹតតែជិត ក៏រឹតតែលែងខ្លាចឬសង្ស័យ ព្រោះឮសូរតែបងប្រុសរបស់ខ្លួនក៏មានកម្លាំងចិត្ត​ទៅហើយ​។​

ស្រីដើរផងរត់ផងសំដៅទៅកាន់កូនផ្ទះ។ មនុស្សពីរបីនាក់រត់ប្រសាចចេញមក សុទ្ធសឹង​ជាក្រុមកងការពាររបស់យូស៊ូ ប៉ុន្តែពួកគេឃើញវត្តមានឥន្ត្រាក៏ដកថយទៅតាមការលើកដៃបណ្តេញពីប្រុសច្បង។

គេនៅតាម​ពីក្រោយខ្នងនារីតូចហើយបង្អន់ល្បឿន។

ពីនេះទៅ គេឃើញនាងនៅស្ងៀមហើយបែរក្រោយមកសម្លឹងគេដែរ។

ជាមួយទ្រូងដង្ហក់ព្រោះឆាកបែកគ្នា គេនិយាយប្រាប់នីយ៉ា៖

«ចូលតាមទ្វារនោះទៅក្មេងល្ងង់!»

«អ្នកណាក្មេងល្ងង់? ចេះពាក្យធ្វើឱ្យអ្នកដទៃឈឺចាប់ទៀត!»

«ប៉ុណ្ណឹងឈឺចាប់ដែរ?»

រៀមចោលភ្នែកក្រៀមក្រំសម្លឹងនាងជាមួយសំណួរអាថ៌កំបាំងកំពុងរត់រមិញនៅក្នុងចិត្តថា តើអ្នកឈឺចាប់ពិតប្រាកដជាអ្នកណាពេលនេះ?

មនុស្ស​ដែលយកម្ចាស់បេះដូងមកប្រគល់ឱ្យប្រុសផ្សេងម្នាក់ទៀតដល់មាត់ទ្វារ? សន្យាថា គេគ្មានថ្ងៃភ្លេច​រាត្រី​ដ៏ឈឺផ្សាមួយនេះឡើយ។

«សន្យាមកឥន្ត្រា​ថាលោកមិនបោកប្រាស់ខ្ញុំ!»

«សន្យាថា….នាងនឹងបានសប្បាយចិត្ត មានសុភមង្គលនីយ៉ា! នាងនឹង….ចងចាំ….ការបែកគ្នាមួយនេះឬអត់ប្រហែលជា…..សប្បាយចិត្តពេកនឹងភ្លេច​ខ្លួនឯងផងក៏ថាបាន!»

គេនិយាយស្ងប់ស្ងាត់ តែវែងអន្លាយ​មិនដូចឥន្ត្រាកំបុតកំបុយពីដើមមកទេ។

ក្រសែភ្នែកស្រទន់ដែលសម្លឹងនាង បង្កប់អ្វីម្យ៉ាងធ្វើឱ្យបេះដូងរបស់នាងមានអារម្មណ៍ស្រងេះស្រងោចថាទោះគេគ្មានចេតនាអាក្រក់ ហេតុអី្វធ្វើមើល​តែបែកគ្នាមួយជីវិតអ៊ីចឹង?

រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៤៧
វគ្គ បេះដូងលើដែនកោះ

នីយ៉ាអាច​ចងចាំ​តែ​សំឡេង​ខ្យល់និងក្លិនសមុទ្រ ដែលបរិយាកាសពេលនាង​បើកភ្នែកឡើងមក មានសណ្ឋាន​​​ដូច​ជា​កាំបិត​កាត់បេះដូង។

មិនដឹងសន្លប់ពេលណាព្រោះតក់ស្លុតនិងឆាកភ្ជង់កាំភ្លើង និងថែមទាំងមិនដឹងថា អ្នកណាដឹកនាង លើកនាងមកដាក់ទីនេះទេ តែដឹងថា ជាកោះHប្រាកដណាស់។

​បេះដូងនេះ​បើកភ្នែកមកឃើញ​ផែនដីវិញកាលណា បញ្ចេញ​តែ​សំឡេងយំជាសម្ងាត់​ អារម្មណ៍អស់សង្ឃឹម និងការ​ស្រេកឃ្លានសេរីភាព។

បន្ទប់នេះ មិនមែនជាបន្ទប់ចុងឆ្នេរដែលឥន្ត្រាទុកនាងឃុំកាលពីលើកមុនទេ។ នាងឃើញរូបគំនូរអំពីអូប័រប្រដេញ និងរូបតារា rock អាមេរិក នីយ៉ាដឹងហើយថាអ្នកណាជាម្ចាស់ទីនេះ។

នាង​ស្អប់គេពន់ពេកណាស់! ​យូស៊ូ! ស្អប់ខ្លាំងព្រោះស្រលាញ់ខ្លាំងនិងខកចិត្ត​យ៉ាងខ្លាំង។

ទីនេះមិនមាន​ចំណងចងនាង​ពិតមែន តែ​ចិត្តនាងឈឺនិងរឹតរួតជាងកាលឥន្ត្រា​ដាក់នាង​ក្នុងចំណង​ពេលបញ្ជូនមកកោះHដំបូងទៅទៀត។

យូស៊ូម្នាក់នេះ នាង​បានឱ្យបេះដូង តែគេឃើញនាង​ក៏បន្លំធ្វើជាជនរងគ្រោះដែលមិនសារភាពថាជាកូនប្រុសពៅរបស់ម៉ឺនយូ រហូតដល់នាង​ដឹងដោយខ្លួន​ឯង។ ការស្រលាញ់ដែលគេសន្យា​ ចុងក្រោយ​គឺបានត្រឹមកាណុងដែកមកភ្ជង់ គេតាមពិត​ចូលមករកនាង​ដើម្បីបងជេន​របស់នាង​?

នីយ៉ា​គ្មានពេល​គិតទេ នាងឈឺក្បាលណាស់! មេឃ​នៅក្រៅបង្អួច​មើលមិនឃើញ​ ព្រោះបន្ទប់នជិតស្លុង មិន​អាច​និយាយ​បាន​ឡើយ​ថា​ជា​យប់ឬ​ថ្ងៃ។

សន្ធឹកខ្យល់បក់បោកមកប៉ះត្រចៀក សរសៃសក់ខ្លះហោះឡើងព្រោះគ្រាន់តែទ្វារត្រូវបាន​បង្ហើប​។

ស្រីក្ដាប់ដៃជាប់គ្នា ព្រោះពេលនោះហើយជាពេលដែលនីយ៉ា​ស្គាល់ថា នេះជាបន្ទប់លើទូកទំនើបគ្រាន់តែវាខុសពីទន្លេមេគង្គ ដោយស្ថិតលើកម្លាំងខ្យល់សមុទ្រ។

«មិនមែន​កោះHទេ? ពួកគេ​យកយើងទៅណា?»

នាង​ខំផ្ទៀងស្តាប់ទាំងអារម្មណ៍ថប់។

សភាពអាចកណ្តាលសមុទ្រ ព្រោះវាមានកម្លាំងខ្យល់ខ្លាំងជ្រៀតចូលពេលបង្ហើបទ្វារ។

«ញ៉ាំអីអត់?»

សំឡេងប្រុសដែលនាង​មិនចង់សូម្បីឃើញមុខ ឬនឹកដល់ឈ្មោះគេ។ នីយ៉ា​ញ័រខ្លួនសឹងមិនអាចដកដង្ហើមបានទេ ពេលដឹងថា​យូស៊ូយកនាង​មកកន្លែងនេះជា​បន្ទប់​ដែលនីយ៉ា​​មិន​ស្គាល់។ ស្រីបិទភ្នែក….ធ្វើមិនរវល់នឹង​វត្តមាន​គេ….

ពេលវេលារំលងទៅ ប៉ុន្មាន​វិនាទី…..នាង​ធុញពេក​ក៏​រអិល​ចុះ​ពី​លើ​គ្រែ​ដោយជើង​ទទេ​ ​ប៉ះ​នឹង​កម្រាល​ក្តាររលោងស្រិលប្រណីតត្រចង់។

យូស៊ូសម្លឹងមកស្រីដោយ​ស្ងៀមស្ងាត់។

នីយ៉ានៅតែមិនក្រឡេកមើលមុខ សុខចិត្ត​ងាកទៅមើលរលកព្រិចៗពេញ​ដែនជលសាដែលគ្របដណ្តប់ដោយពន្លឺព្រះទិវាករជះចាំងដូចពេជ្រ។

ស្រីឱបដៃដើរចេញមកក្រៅ។

ទូកនេះពិតជាមាន​លំនឹង​និងម៉ាស៊ីនសែនទំនើបបានជារអិលលើផ្ទៃសាគរបានស្ងប់ស្ងាត់សឹងប្រៀបបានបន្ទប់លើដី។

កាលនៅកោះបេះដូង​ នាង​ត្រូវបានពួកគេនេះចាប់បង្ខំមក ខណៈនាង​ត្រូវស្រែកយំយ៉ាងឈឺចាប់ដោយសារឃើញ​សភាពលាគ្នាមិនអស់អាល័យនិងសែនក្រៀមក្រំរបស់ហាន់ដាជាបង។

នីយ៉ា​ដឹងថា យូស៊ូចេញមកតាមពីក្រោយ តែគេមិនដឹងទេ សូម្បីតែឥឡូវនេះ ក៏នាង​មិនចង់រំឭកពីឈ្មោះគេផង កុំថា​ចង់ឱ្យនាងនិយាយជាមួយគេ។

«រឿងទាំងអស់ហ្នឹង ព្រោះបងប្រុសអូនធ្វើដាក់ប៉ាបងមុន!»

ទំនាស់ឈានដល់សង្គ្រាមប្រដាប់ដោយអាវុធ រវាងគ្រួសារនាង​និងមនុស្ស​កោះH ពិតជាសុបិនលងអន្លាយមួយកាលពីមុន ហើយពេលនេះបាន​ក្លាយមកជាជាការពិតដ៏គួរឱ្យភ័យខ្លាច។

នាង​ដឹងថា​ជេនមិនដែលធ្វើតាមទំនើងចិត្ត​ទេ។

ជេនគោរពច្បាប់ នេះជាចរិតពិតគ្រួសារនាង​។ បើបងនាង​ចាប់ប៉ាគេប្រាកដណាស់ មនុស្ស​ប៉ាគេបានធ្វើអ្វីមួយដែលប៉ូលិសមិនអាចឱបដៃបាន។

នាង​មានចរិត​តវ៉ា ​តែជាមួយមនុស្ស​ដែលធ្វើឱ្យនាងឈឺចាប់ នីយ៉ាជ្រើសយកវិធីស្ងាត់​មិននិយាយ និងធ្វើជាមិនឮសំឡេងគេទាំងស្រុង។

ពិភពលោក​ពណ៌​ខ្មៅ​នៅ​ជើងមេឃម្ខាង បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវការព្រមាន​មកដល់នៃ​ព្រះ​ភិរុណ​។ ទោះ​បី​ជា​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​គេង​ក៏​ដោយ ស្រីតូចនៅតែមាន​អារម្មណ៍​ហត់​នឿយ ល្វើយ ពោះឃ្លាន ចង់មាន​​ស៊ុប​ក្តៅៗដូចដែលបងស្រីធ្លាប់ថែពេលឈឺថ្កាត់។

យូស៊ូមកដល់ហើយ គឺកៀកសែនកៀក សឹងតែចង្កាគេប៉ះសក់នាង​ពីក្រោយ ហើយ​និយាយដោយសំឡេងតិចៗ៖

«បងមិនអនុញ្ញាតឱ្យចរិតល្បិចរបស់បងប្រុសអូន ប៉ះទង្គិចមនោសញ្ចេតនា​យើង បាន​ជាបងយកអូនមក!»

នីយ៉ាមិនខ្វល់ទេ។ ភ្នែកសម្លឹង​រលកទឹក ចិត្តនាងឆ្អែតនឹងស្នេហាមួយនេះ។ គេនេះកុហក អត្មានិយម ហើយប៉ិនពង្វៀងណាស់។ ទម្លាក់កំហុសលើបងប្រុសនាងពូកែបំផុត។

ជារយៈពេលច្រើនថ្ងៃហើយដែលនាងដឹងសមាសភាពគេថាជាកូនម៉ឺន​យូ ក៏ជាពេលចុងក្រោយដែលនាង​ព្រមមើលមុខឬនិយាយរក។

សាជាថ្មី ការពិត​ដ៏គួរឱ្យភ័យខ្លាចនៃបុរសនេះ​តែងតែលេចចេញមកបង្អើលនាង មួយដំណាក់កាលហើយមួយដំណាក់កាលទៀត រហូតដល់នាងជឿថា គេមិនមែនជាយូស៊ូដែលនាង​ធ្លាប់ស្រលាញ់ឡើយ។

​«បងនឹកអូនណាស់!»

និយាយទាំងដៃលូកមកឱបចង្កេះ។ ​នីយ៉ារលាស់ខ្លួនចេញងាកមកសម្លក់ ប្រាណនាងដកថយ។

ទឹកមុខក្រៀមនិងភាពអស់សង្ឃឹមក្នុងភ្នែកស្រី មិន​ត្រឹម​តែធ្វើឱ្យ​គេ​បារម្ភ​ពីសុខភាព​ផ្លូវចិត្ត​នាង​ប៉ុណ្ណោះ​ទេ ថែមទាំងមិនសប្បាយចិត្ត​និងច្របូកច្របល់។

គេដឹងថា ​ពិតជាហួសហេតុដែលគេភ្ជង់នាង ហួសហេតុដែលបង្ខំនាងឡើងមក តែទោះ​បីយ៉ាងណា នាង​ស្រលាញ់គេ….យូស៊ូ​គេនៅតែជឿបែបនេះ។

មនុស្ស​ស្រលាញ់គ្នា នឹងអធ្យាស្រ័យគ្នាបានទាំងអស់។

យូស៊ូសម្លឹងនាង​ដោយសំញ៉ែងរូបរាងសង្ហា​របស់គេ បង្ហាញទឹកចិត្ត​ចង់ថ្នមស្រី​លួងលោមសុំទោស តែនាង​សម្លឹងគេ​ល្អតែមួយភ្លែតក៏មិនធ្វើផង កុំថាឡើយនិយាយរក។

«ចង់ធ្វើផ្គើន​តាមចរិតប្អូនប៉ូលិសធំហ្មែន?»​

គេ​ខាំមាត់តិចៗទាំងក្នាញ់ស្រលាញ់ស្រីល្អិត សឹងលេបទុកបាន ​បានជាប្រុសសួរឡើងនូវសំណួរនេះ។ រាងកាយតូចរងា ស្រីឱបដៃបណ្តោយសក់វែងត្រឹមចង្កេះបក់បោករេរាំ។ ក្នុងភ្នែក​យូស៊ូ​ សម្លឹង​នីយ៉ា​ក៏នឹកដល់ជេន បុរសនេះ​ពិតជាកំពុងណែនទ្រូង​ព្រោះស្រលាញ់ប្អូនស្រីគេ ​តែស្អប់បងប្រុសគេបំផុត​។

«នីយ៉ា!»

គេហៅនាង​ពេលខាងស្រីឈ្ងោក​​សម្លឹងក្តារខាំមាត់ស្ទើរដាច់។ មនុស្ស​ប៉ប៉ាច់ប៉ប៉ោចមកតមសម្តី មនុស្ស​ធ្លាប់ភក្តីមកស្អប់គ្នា​សម្ពាធនេះ ​យូស៊ូ​ទទួលយកមិនបានយូរទេ។

ប្រុសជ្រោងសក់…..

«កុំឱ្យរឿងរបស់ពួកប៉ូលិស​ចោលម្សៀតអស់នោះមកបំផ្លាញ​រឿងយើងពីរនាក់!»

ស្ងាត់មិនតបត។ យូស៊ូជិតឆ្កួតហើយ មានមនុស្ស​ស្រីប៉ុន្មាននាក់ទៅ ព្រងើយនឹង​ទេវបុត្រកោះHបាន​យូរស្មើនឹងប្អូនប៉ូលិសមុខរឹងម្នាក់នេះ។ គេគិត​ហើយ ទើបដៀងសម្លឹងនាង​ម្តងទៀត ញីថ្ងាសខ្លួនឯងស្រែកឡូឡា៖

«ឮអត់? យល់ខ្លះអត់? គេចាប់ប៉ាបងទាំងមូល វាយខ្នោះ​ព័ទ្ធកោះH! គេចាប់បងប្រុសបងទៅកោះបេះដូង គាត់របួសស្អីនៅមិនទាន់ដឹង សន្លប់ស្តូកនៅនឹងមុខ បងភ្ជង់អូនព្រោះទាល់ច្រក! បើមិន​អញ្ចឹង​មនុស្ស​កោះបេះដូងឱ្យបងចេញមកវិញរួចអត់? អ្ហះ? យល់ខ្លះដែរ?»

នីយ៉ាខាំមាត់ ញាប់ញ័រផ្ទៃមុខ ព្រោះទប់ទឹកភ្នែក។

ស្រលាញ់ប៉ុនណា​ការឈឺផ្សាប៉ុណ្ណឹង រឿងឈឺនិងខឹងព្រោះនាងនៅស្រលាញ់។

«បងប្រុសខ្លួន​ជា​មនុស្ស​ក្រអឺតក្រទម ​ធ្វើ​អ្វី​ៗតាមចិត្ត​យូរហើយ ​ចង់​បានឋានៈមិនចេះចប់! ​ល្អហើយ! ចាំមើលអាម្នាក់ហ្នឹងអើតក្បាលមករកប្អូនពេលណា?»

គេសើចទាំងសប្បាយចិត្ត ហើយបន្ថែម៖

«​មិន​ប្រាកដ​ដែរថា ​ប៉ូលិសម្នាក់​ហ្នឹងហ៊ានមក​ជួយ​ប្អូនស្រី​ទេ! ចង់ដឹងទាល់តែចាំមើលសិន!»

«គ្រួសារខ្ញុំគ្មានមនុស្សកំសាកទេ!»

ទីបំផុតនាងហើបមាត់ហើយ​។ គេលាន់មាត់ អូ! ឌឺសង្សារ ហើយងក់ក្បាលដាក់កែវភ្នែករលើបរលោងរបស់នីយ៉ា​ដែលសម្លឹងមកទាំងខឹងខ្លាំងឡើងៗផង។

«ជាពិសេស​រឿងចាប់មនុស្ស​ស្រីគំរាមបងៗគេ កំសាកណាស់!»

ស្រីល្អថាមករ៉ាវៗទៀត​បញ្ចេញ​កំហឹង​តាមសូរសៀង​ ខឹងចិត្ត​ដែលមកស្រលាញ់ប៉ះមនុស្ស​ធុននេះ។ យូស៊ូជាមនុស្ស​មានការសង្ស័យ ប៉ុន្តែនីយ៉ាជាមនុស្សមាន​ទំនុកចិត្ត។ សេចក្តីស្មោះត្រង់របស់នាង ធ្វើឱ្យនាង​ខកចិត្ត​ដែលមកស្មោះប៉ះមនុស្ស​កុហក ឆេវឆាវ និងក្បត់ចិត្តស្រលាញ់គ្នា។

យូស៊ូអាចទទួលយកអ្វីបាន តែគេការដៀលមួយនេះវាចំពេក។ គេអង្គុយ​ចំខែងលើកៅអីក្បាលទូក ទុកចោលនាង​ក្រោយខ្នង​តែមាត់នៅស្តីឡកលើយ៖

«ប្រយ័ត្នមាត់បន្តិច តិចអាអ្នកកំសាកម្នាក់នេះ អាចដូរចិត្ត​ទៅធ្វើរឿងក្លាហានៗជាងហ្នឹងបាន!»

នាង​មិនឆ្លើយ ឈរធ្មឹងក្បែរបង្កាន់ដៃរកមធ្យោបាយ។ ចិញ្ចៀននៅលើម្រាម​នៅឡើយ នាង​នឹកដល់ម្ចាស់វា «របស់នេះ ខ្ញុំសងដែលច្រឡំចាប់យើងចងនីយ៉ា!» ឥន្ត្រាហោចណាស់មិនបានយករបស់នេះទៅវិញទេពេលនាងសន្លប់។ ហោចណាស់គេជាមនុស្ស​រក្សាសម្តី…..ហោចណាស់ចំពោះមុខ​ ស្រី​ដឹងថា​នាង​គង់តែអាចរត់ចេញ​បាន ឱ្យតែយូស៊ូព្រមឡើងគោក។

មិនឮកែវកន្និដ្ឋាវាចា​ឆ្លើយ ប្រុសពៅដែលត្រូវម៉ឺន​យូទំយើរមកតាំងពីតូច និយាយទាំងសើចកក្អឹកទៀត៖

«ចាំតែបងប្រុសដ៏ពូកែរបស់ខ្លួនមកដល់នឹងអាលមាន​ចំណីពូកែៗទទួល!»

នាង​រេភ្នែកគិតយ៉ាងរហ័ស។ បែរបន់យ៉ាងណាឱ្យតែបងជេន​របស់ខ្លួនកុំមកចូលរូងខ្លា ព្រោះនាងមិនដឹងថា​យូស៊ូនិងឥន្ត្រាមាន​អន្ទាក់អ្វីខ្លះទទួលគេទេ។

ត្រូវធ្វើអ្វីម្យ៉ាង​ឱ្យបានរហ័សមុនបងប្រុសនាងធ្លាក់កិត្តិយសមកនៅក្នុងដៃពួកមនុស្ស​ដីកោះនេះ។

ស្ងាត់! មិនឮតូចឆ្លើយ ប្រុសជាសង្សារបែរមកវិញ​ក៏ស្រែកឆោឡោ។

«ចុះភ្លាម​នីយ៉ា!»

«កុំចូលមកណា៎!» ស្រីគំរាមទាំងឈរជើងម្ខាងនៅក្រៅបង្កាន់ដៃ ជើងម្ខាងនៅលើបង្កាន់ដៃ។ តែប្រហែសបន្តិច ស្រីម្នាក់នេះនឹងធ្វើស្លុយ​លោតពិតមែន ចំណែកយូស៊ូមិនអាចធ្វើអ្វីបានព្រោះគេនៅជាប់បំរាមមិនអាចមុជទៅក្នុងទឹក​ជួយនាង​ឡើយ។

«បើធ្លាក់មែន បងជួយមិនបានទេដឹងអត់?​»

នាង​រេភ្នែកជុំវិញខ្លួន មិនឃើញមាន​មនុស្ស​ទេ ទំនងជាយូស៊ូចង់ចេញមករ៉ូមែនទិក។ កាន់តែគិតយល់ នីយ៉ា​រឹតតែដឹងថា ត្រូវធ្វើយ៉ាងណា។ នាង​ស្រែក​ឡូឡាតបវិញ៖

«ស្លាប់ប្រសើរជាងឃើញមុខមនុស្ស​ចង្រៃដូចឯង!»

ស្រីស្រស់​បង្ហាញ​ការខឹងសម្បាបន្ថែម​ឱ្យយូស៊ូជឿថា នាងអាចនឹងលោតមែន។ យូស៊ូភ្លាមៗក៏នឹកឃើញ​កាលដែលនាង​ពិតជាធ្លាប់បានលោតចុះនៅនឹង​មុខ​ក្រុមឥន្ត្រា កាលណោះដោយសារតែបងប្រុស​ខ្លួនធ្វើជាគំរាម​បោះខ្លួនទៅក្នុងសមុទ្រ ពេលនេះ​ដោយសារនាង​ក្រោធខឹង ដែលខ្លួនកុហកនាង​ពីសមាសភាពជាមនុស្ស​កោះH ហើយពេលនេះ​គេបង្ខំចាប់នាងមកទៀត។

«បងចាប់យើងមកព្រោះចង់មានពេលល្អៗជាមួយគ្នា រៀនយល់ផង!»

«ពេលល្អចង្រៃយក៍ស្អី? ជាមួយគ្នាស្អី ទៅល្អជាមួយ​ត្រីឆ្លាម​ក៏គ្រាន់ជាងមនុស្ស​ដូចឯងដែរម៉ាហ្វៀ! ចូលច្រាំងភ្លាម​ បើអត់ទេ…..»

ដ្បិតតែកន្លែងនេះ គន្លងទឹកមិនជ្រៅ មិនគ្រោះថ្នាក់ដូច​កាលពីមុន ប៉ុន្តែបើនាង​លោតទៅទាំងបែបនេះ ក៏អាចនឹង​ពិបាកស្រង់ដែរ។

«កណ្តាលសមុទ្រណា៎ នីយ៉ា!»

នាង​ខាំមាត់មានៈធ្វើកាយវិការ​ប្រុងលោត។

«បានៗៗៗ អូខេៗ!»

គេរាដៃឃាត់នាង​កុំឱ្យលោត រួចបាន​ដើរ​ចូល​ទៅខាង​ក្នុងទូក​​វិញ ប៉ុន្តែ​ចិត្តស្រណោះស្រណោក​ថា នាងមិនបាន​សេសសល់ចិត្ត​ស្នេហា ថែមទាំងមានៈមិនព្រមឱ្យ​មាន​អនុស្សាវរីយ៍​រីករាយថ្មីជាមួយគេឡើយ។

ទាំងនេះមកពីគ្រួសារនាង បងប្រុសនិងបងស្រីរបស់នាង។

ទូកបកថយរកច្រាំងដោយគេបញ្ជា។

នីយ៉ាក៏មាន​ពេលដកដង្ហើមឃូរ ដែលមានសេរីភាពនៅម្នាក់ឯងគ្មាន​យូស៊ូនៅក្បែរ។ មធ្យោបាយណាក្តី ទាក់ទងហាម​ឃាត់បងប្រុសខ្លួនមិនឱ្យមកកោះH ជាការងារអាទិភាពរបស់នាង​។

ទូកពិតជាកំពុងផ្លាស់ប្តូរលឿននិងកែតម្រូវទិសដៅដោយ​យឺតៗ។

ក្រឡេកមើលទៅដែនឆ្នេរសន្លឹមៗ នាងស្រាប់តែនឹកឃើញ។ មនុស្ស​ចង្រៃម្នាក់នេះ មិនបានលោតទៅជួយនាង​ក្នុងទឹកទេ បែរជាបងប្រុសគេ។ គេមានរបួស បើលោតគេខ្លាចពិការ ម្ល៉ោះហើយហេតុមិនចង់ឱ្យនាងស្លាប់ ឥន្ត្រាជាអ្នកលោតទៅ។

នាង​នៅក្នុងសភាពស្រវេស្រវា មិនដែលគិតថា​អ្នកដែលចុះមកប្រថុយជីវិត​ស្រង់ខ្លួនជាមនុស្ស​ទឹកកកម្នាក់នោះទេ បានជាស្រី​ឆ្លៀតដង្ហើមចុងក្រោយ​ថើបមាត់គេ។

នីយ៉ា​ស្រទន់ភ្នែក​កម្រើកបបូរមាត់ខ្លួនឯងនឹកដល់ឥន្ត្រា។ មនុស្ស​គេកាចៗ ម៉ាត់ៗ មាំៗ តែគេក៏ស្មោះត្រង់ មិនកែកុនពាក្យពេចន៍ មិនភ្លេចសន្យា និងមានអ្វីមួយពិសេសៗធ្វើឱ្យនាង​មានអារម្មណ៍ថា«ការពារៗ»។​ ចុងក្រោយនេះទៀតសោត​បើយូស៊ូមិនញោះគេអំពីរឿងម៉ឺនយូ គេក៏មិនឱ្យអ្នកណាចាប់នាងបង្ខំមកកោះHដែរ។

មានអារម្មណ៍ថា ឃើញខ្សាច់ឃើញទឹក ប៉ះខ្យល់សមុទ្រនេះកាលណាក៏នឹកដល់ឥន្ត្រា។

«បិសាចទឹកកកចង្រៃអើយ! ពេលនេះខ្លួននៅឯណា ទុកខ្ញុំឱ្យប្អូនខ្លួនធ្វើបាបអ៊ីចឹង?»

ខណៈដែលមានសំណួរមិនសុខចិត្ត ក៏កែវភ្នែកប្រុសស្អាត​នៅសម្លឹងនាងបង្ហាញចេតនា​​មិនដាច់អាល័យ​ពីកល្យាណកាលនៅលើកោះបេះដូង ថតជាប់ក្នុងការចងចាំរបស់ស្រី។

នីយ៉ា​នឹកឃើញ​ដែរថា​ហេតុតែខឹងរឿងចាញ់ចិត្ត​និងចាញ់ល្បិចបងប្អូនគេ នាង​បាន​ឱនខាំកំភួនដៃប្រុសថ្លៃមួយទំហឹង….ហើយសំងំ​រង់ចាំសម្រែករបស់គេ តែគេស្ងាត់ច្រៀប….មិនស្រែក…មិនបម្រះ​បន្ត សម្លឹងមកដោយស្រពោនៗ ស្រណោះៗ ដូចជាគ្មាន​ឈាម គ្មានបេះដូង មិនចេះស្គាល់ឈឺ។

«ពេលខ្លះខ្ញុំក៏ចង់ដឹង ថាពីមុនធ្លាប់ធ្វើអ្វីខ្លះ? ធ្លាប់ធ្វើបាបអ្នកណាឬក៏ធ្លាប់ត្រូវអ្នកណាធ្វើបាប?» នេះជាសម្តីគេដែលសារភាពប្រាប់នាង ​កាលនាងស្រវឹងលើខុនដូរបស់គេនៅភ្នំពេញ។

«ដឹងធ្វើអី?!» នៅចាំបានថា ឮហើយ​នាងក៏សួរគេវិញ។

«មិនចង់ធ្វើជាមនុស្សទឹកកក!​»

នាង​ស្រាប់តែញញឹម។

បេះដូងនេះនៅតែកក់ក្តៅរាល់ពេលនឹកដល់បុរសចម្លែកម្នាក់នោះ។ គេពេលខ្លះ ហាក់បីដូចជាចង់កំប្លែងលេងជាមួយនាង តែនីយ៉ា​មើលទៅ គេពិតជាគួរឱ្យអាណិតមែន។ នៅពីក្រោយខ្នងគ្មានអតីតអ្វីទាំងអស់ នៅពីមុខគ្មានអនាគត គេមិនចេះស្រលាញ់ ចេះតែធ្វើតាមប៉ាគេ រស់នៅលើកោះ ធ្វើមុខស្មើៗ រស់នៅម្នាក់ឯងឯកោនៅចុងឆ្នេរសុទ្ធតែប្រុសៗ តើគេ​មានរសជីវិតពិត​របៀបណាទៅមុនពេលគេធ្លាក់ខ្លួនឈឺ?

«បានហើយ ទូកថយហើយម្ចាស់ក្សត្រី! ញញឹមអ៊ីចឹងទៅពីណាថាអី?»

គេមកដល់ នាងក៏ធ្វើមុខមាំវិញ។

យូស៊ូអាចនឹងមកទាន់ពេលនាង​ញញឹម​ហើយក៏យល់ច្រឡំថា​ នីយ៉ាញញឹមព្រោះឃើញគេព្រមចូលចត ឬច្រឡំថា នាង​នឹងអត់ទោសឱ្យគេ។

ស្រីបែរខ្នងក្រពាត់ដៃ….ដឹងអីគេមកឱបពីក្រោយទៀត។

នីយ៉ាបម្រះចេញ​តែលើកនេះ យូស៊ូមិនព្រមលែង។ គេត្រៀមលក្ខណៈរួចហើយ នាងបម្រះមិនរួចទេ។

«បងធ្វើតាមបញ្ជាម្ចាស់ក្សត្រីហើយ ដល់ពេលម្ចាស់ក្សត្រីត្រូវធ្វើតាមបងវិញ!»

គេខ្សឹបខ្សៀវមកជាមួយដង្ហើមស្នេហា។

បុរសអ្នកមាន​និងស្រីស្អាត ទាំងពីរកាយធ្លាប់ឱ្យបេះដូងគ្នា ចំណែកយូស៊ូកាចនិងចិត្ត​ដាច់យ៉ាងណា ក៏មិនអាចរំលងស្នេហាស្មោះនិងបេះដូងមាសរបស់នីយ៉ា​បានដែរ។

ស្រីតូចម្នាក់នេះ ធ្លាប់ព្រមស្លាប់ដើម្បីគេ។ អត់ពីនាង អាចថាគេរកមិនបានមនុស្ស​ស្រីដែលស្រលាញ់គេទាំងមិនគិតអ្វីទាំងអស់ដូចនីយ៉ាម្នាក់នេះទៀតដាច់ខាត។

«ខឹងយូរម៉េះអ្ហះ? រើម្តងថើបម្តង រហូតព្រមសុភាពខ្លះបានឈប់!» គេរអ៊ូៗក្បែរត្រចៀក​នួនល្អង ទាំងដែលនីយ៉ា​នៅបន្តរើ រហូតគេថើបលើគល់កចរណៃ​ខ្សឺតបានសម្រេច ទើបនាងព្រមបង្អង់ស្ងៀម។​

នៅពេលយូស៊ូថើបនីយ៉ា ធម្មតា​ទេរាងកាយរបស់នាង​នឹងបញ្ចេញអ័រម៉ូនរីករាយ តក់ក្រហល់ នៃសារធាតុអុកស៊ីតូស៊ីនដ៏ទាក់ទាញ ធ្វើឱ្យគេ​មានអារម្មណ៍ថាអ្នកនៅលើឋានសួគ៌ាប្រាំបួនជាន់ តែសម្រាប់នីយ៉ាដែលមិនធ្លាប់ស្និទ្ធនឹងយូស៊ូ ទោះបីបបូរមាត់គេ ​ជា​អាវុធដ៏​រសើប​បំផុត​មួយ មានឥទ្ធិពលលើ​រាងកាយរបស់នាង ក៏ពេលនេះនាងមានអារម្មណ៍ផ្សេង។

«លែងខ្ញុំ!»

«លែងទៅណា?»

«ទៅណាក៏ដោយ កុំប៉ះខ្ញុំ!»

«អូនជារបស់​បង!»

នាង​ញញឹមជូរចត់។

រាងកាយនីយ៉ាក្រហមពីលើដល់ក្រោម ព្រោះជាយូរមកហើយ​បេះដូងនាងមាន​បុរសសង្ហាម្នាក់នេះ។ គេប៉ះស្រីស្អាតរាប់រយតែមិនដែលបំពាននាង មិនគោរពនាង ឬ​ធ្វើអ្វីដែលនាង​មិនព្រមទេ។

ពេលនេះ នាង​គួរសប្បាយចិត្ត​​ដែលនៅលើទូកនេះតទល់ពីរកាយ រាងកាយក៏ប៉ះគ្នា ចុះម្តេច​នាងបែរជាមានអារម្មណ៍ថា​ខុសៗ?

​«ឈប់ខឹងទៅ!» គេអង្វរជាមួយដង្ហើមក្តៅៗ។

យូស៊ូយល់ថានាងខឹងគេ ព្រោះប៉ាគេនឹងបងនាងជាមនុស្សមានបញ្ហាជាមួយគ្នា តែតាមការពិត នីយ៉ាមិនខឹងរឿងហ្នឹងឡើយ នាងខឹងចរិត​គេដែលមិនស្មោះត្រង់។ ភាពច្របូកច្របល់ពេលនេះ ប្រតិកម្មពេលនេះរបស់នាង​ចំពោះគេ យូស៊ូយល់ថា គឺជារឿងធម្មតាក្នុងអំឡុងពេលសាំញ៉ាំរវាងគ្រួសារទាំងពីរ ហើយគេជឿរហូតមកថានាង​នឹងតាមគេ ព្រោះគេជាមនុស្ស​នីយ៉ាស្រលាញ់ខ្លាំង។

នាង​ត្រូវការនៅជាមួយគេ ស្តាប់គេលួងលោម ហើយចិត្តនាងនឹងទោរទន់វិញ។

«យើងចប់គ្នាហើយយូស៊ូ!» នីយ៉ានិយាយទាំងដក​ដង្ហើមធំ ទោះបីជាបេះដូងនាងប្រាប់មកថា នាង​នៅស្រលាញ់គេ នាង​ចង់បានគេ និង​កុំធ្វើការសម្រេចចិត្តលឿនពេកក្តី។

​ក្នុង​ភាព​ងឿងឆ្ងល់ ប្រុសស្អាតលែងដៃ​ហើយ​បង្វែរនាង​មកតទល់មុខគ្នា។ នារីឈ្ងោកមុខគេចពីកែវភ្នែកស្រពោនរបស់គេ។

អារម្មណ៍និងចង្វាក់ដង្ហើមនៃមនុស្ស​ស្រលាញ់គ្នា នៅជិតសែនជិត រឹតបន្ថែម​ឱ្យខាងប្រុសនូវការសោកស្ដាយយ៉ាងពេញទំហឹង ប្រសិនបើថ្ងៃនេះឬតទៅគេមិនអាចយកនីយ៉ាពីមុនត្រលប់មកវិញបាន​។

«ព្រោះបងជាកូនម្ចាស់កោះHមែនទេ? អ្ហះ? ឬមកពី…..កាន់ជើងបងប្រុស ចោលមនុស្ស​ដែលខ្លួនស្រលាញ់បានផុយៗអ៊ីចឹងហ្មែននីយ៉ា?»

បន្ទាប់​ពី​អ្វីជាច្រើន​ដែល​​បាន​ជួប​ប្រទះនៅទីនេះ និងរឿងភ្ជង់នាង​នៅមុខបងស្រីនាងនិងកូនចៅនានារបស់កោះបេះដូង នីយ៉ា​​ប្រហែល​ជាក្រៅពីអាម៉ាស់ ក៏​អស់​អារម្មណ៍ ​ហើយ​ហត់​នឿយចំពោះស្នេហាមួយនេះ។

«បងខ្ញុំអនុវត្តច្បាប់ បើប៉ាខ្លួនមិនធ្វើអីខុស​គាត់គង់តែ…!»

ប្រុសពន្លែងដៃចេញពីនាង ស្ទើរតែធ្វើឱ្យស្រីទ្រេត។

គេខាំមាត់សម្លឹងភាពសោកសៅរបស់នាង​។ គេចាប់ផ្តើមធៀបខ្លួនគេនិងបងជេនរបស់នាង ថានាង​រើសយកមួយណា? ហើយចុងបញ្ចប់ពេលនេះ​យូស៊ូនៅតែជាយូស៊ូ….ចរិតកូនអ្នកមាន ចចេសនិងអាត្មានិយម។

គេនិយាយឌឺនីយ៉ា៖

«អនុវត្តច្បាប់? អ្ហូយ! បងខ្លួន គ្រួសារខ្លួនជាស្អី? ព្រះ? ឬទេវតា? កាត់ក្តីរឿងអ្នកដទៃតាមចិត្ត​? ខ្មៅស​ប្រផេះលើលោកនេះមាន​ហេតុផលទាំងអស់ កុំមើលអ្នកណាក៏មិនល្អ​ មានតែពួកខ្លួនដែលល្អនោះ!»

នីយ៉ា​ថ្កោលទោសគេ​​លើចរិតកង្វះ​ភាព​​ស្មោះ​ត្រង់​ បែរជាគេមិនគិតកំហុសខ្លួន​ ចង្អុលទៅបងប្រុសនាងទៅវិញ។

«ម្តងជាពីរដង ខ្លួនកុហកខ្ញុំ! រឿងពួកយើងចប់ អត់ពាក់ព័ន្ធនឹងបងជេនទេ!»

«ពាក់ព័ន្ធនឹងអាណាគេវិញ?»

យូស៊ូលើកឡើង​ក្នុងអាការៈខឹងសម្បា ខូចចិត្ត និងស្អប់ខ្ពើម ដូចជាចង់សំដៅតែលើបងៗនាង ប៉ុន្តែមិនស្គាល់កំហុសខ្លួនគេដដែលជាដដែល។

រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៤៥
គេហៅឈ្មោះនាងតិចៗ ធ្វើឱ្យស្រីស្អាតញញឹម។

ក្បាលគេនៅឈឺណាស់ តែ​ចម្ងល់ជាច្រើនរឹតតែបានចោមព័ទ្ធ។

«ឯណាប៉ូលិសម្នាក់នោះ?»

«ប៉ូលិសណា៎?» ស្រីបូញមាត់ពេលគេហៅឈ្មោះបងនាង​ធុននេះ! តែគេធ្វើមុខឈឺក្បាលពេក នាងអាណិត​ ក៏ខ្ជិលវែងឆ្ងាយ ស្រីសួរបញ្ជាក់ទៀត

«ជេន?»

ស្ងាត់ច្រៀប! នេះជាចម្លើយហើយថា គេកំពុងសួររកជេន។ ដោយ​មានកែវកាហ្វេលើដៃម្ខាងដ៏ជះក្លិនឈ្ងុ​យ ស្រីដាក់ភេសជ្ជៈមកលើតុ ធ្វើឱ្យគេមាន​ចន្លោះសម្លឹងទៅក្រៅបង្អួច​ជាមួយសំណួរថ្មី៖

«កន្លែងណានេះ?»

«កោះបេះដូង!»

នីយ៉ា​ឆ្លើយដោយញញឹមស្រស់ ប្រុងថាមកអង្គុយ​ក្បែរ ស្រាប់តែប្រុសស្អាតធ្វើមុខមាំស្ទុះក្រោកឡើង។ មិនបានមួយជំហាន​ឆ្ពោះទៅរកទ្វារផង គេថយមកអង្គុយប៉ុកហាក់បាត់ជំហរ។ ជើងទាំងគូនៅស្រាល ក្បាលសែនធ្ងន់ ដៃទាំងគូស្ពឹកៗ ស្មាឈឺៗឆៀបៗ។

កម្រើកបន្តិចសោះម្តេចឈឺម្ល៉េះ?

នីយ៉ា​ទម្លាក់ចោលស្នាមញញឹម​ធ្វើមុខ​បារម្ភ។

«ដឹងខ្លួនថាមិនទាន់ជាទេ? ចេញទៅណាមិនទាន់កើតទាំងអស់!»

ស្រដីចប់ ប្រុង​ថា ​ថយទៅរុញទ្វារ​បារម្ភរឿងខ្យល់ត្រជាក់ តែត្រូវប្រុសស្អាតចាប់បានទឹកមុខ​របស់ស្រីដែលសម្លឹងមកស្រងូត។

«បារម្ភម៉្លេះ!» គេនិយាយខ្លី​ ដោយ​ងាកឆ្វេងស្តាំរហ័សរហួនធ្វើមុខ​តោះតើយ ព្រោះនឹកឃើញ​រឿងបងប្រុសនាងនិងឆាកប្រយុទ្ធលើកោះH។

«ស្អីគេ? គឺ….ខ្លួនជាភ្ញៀវនោះអី?….បិសាច​ទឹកកក នេះ!….»

ពាក្យជេរស្តី តាមថាធ្វើឱ្យគេនឹកឃើញដល់អនុស្សារនានាកាលធ្វើបាបនាង​លើកោះH តែឥន្ត្រាមិនទាន់បាន​តបនៅឡើយ។ ប្រុស​ក្រឡេកជុំវិញបន្ទប់ឈើ ធ្វើឱ្យនារីនេះហាក់បីភ្ញាក់ខ្លួននឹកឃើញដល់រឿងអ្វីមួយសំខាន់ ក៏ភ្លាត់មាត់ឡើងភ្លាមៗ៖

«ចុះ….យូស៊ូនៅឯណា?»

មួយឃ្លាសំណួរខ្លីសម្រាប់ខ្លួនឯងនេះ ធ្វើឱ្យខាងប្រុស​ត្រូវងាកមុខមកវិញជាបន្ទាន់ ដោយ​សម្លឹងនាងចំៗក៏ជាពេល​ដែលខាងស្រីស្អាតដឹងថាខ្លួនភ្លាត់មាត់ ព្រោះបុរសនេះមិនទាន់ដឹងជម្លោះរវាងយូស៊ូនិង​គីម៉ាល់ទេ។

នីយ៉ា​អត់អីឆ្លើយ ​ក៏ប្រើកែវភ្នែកក្រឡង់ៗឡើងសម្លឹងមកឥន្ត្រាវិញចំៗដូចគ្នា។ ប្រុសម្នាក់ដែលនៅចំពោះមុខ​នាងនេះ បានសន្លប់ស្ដូកស្ដឹងតាំងពីលើកោះHរហូតដល់កោះបេះដូង។ គេមិនដឹងថា តមក​ មានរឿងអ្វីកើតឡើងនៅតាមផ្លូវ ហើយយូស៊ូមកដល់បាន​ដោយរបៀបណានោះទេ។

ដោយគេនៅរង់ចាំស្តាប់ចម្លើយ  ស្រស់ស្រីទម្លាក់ភ្នែកចេញ គេចពីកែវភ្នែកសួរនាំ​របស់គេ ធ្វើឱ្យប្រុស​ក្តាប់មាត់ក្រោកមកទៀត ហើយក៏ដួលផ្ងារទៅវិញសឹងបះជើង។

នីយ៉ា​ក្រពាត់ដៃ ដៀងភ្នែកហើយថាឱ្យគេតិចៗ៖

«ប្រាប់ហើយ….!»

មិនទាន់​បានបញ្ចប់ប្រយោគផង ដៃប្រុសលោមកចាប់ស្មាស្រី។ ទោះណាជាកណ្តាប់ដៃនេះ មិនកាចសាហាវ ឈឺដូចកាលដែលនាងជួបគេដំបូងនៅក្នុងសណ្ឋាគារហើយត្រូវបាននាំបង្ខំ​យកទៅ​កោះH តែនេះក៏បង្ហាញ​ថា គេព្រួយពីប្អូនគេណាស់ មិនគិតពីសុខភាព​ខ្លួនឯងនោះឡើយ។

«យូស៊ូមកកោះនេះដែរ?»

នាង​នៅស្ងៀមជាចម្លើយស្រេចហើយ។

«អ្ហះ? មានរឿងអីខ្លះ?»

គេខ្សឹបសួរ តែគេមាន​ការសង្ស័យនិងមានភាពតក់ក្រហល់​។ នីយ៉ាគ្រវីក្បាលតិចៗ មិនមាត់ ​ធ្វើឱ្យប្រុស​ឈ្លីក្បាលបិទភ្នែកជិត។

ក្រឡេកមកវិញ ឥន្ត្រា​ពិតជាឃើញ​ប្អូនស្រីប៉ូលិស​លបមើលគេ​ដោយ​កែវភ្នែកឡិងឡង់។ សភាពភ័យបារម្ភថា នឹងអាចមាន​ព្រឹត្តិការណ៍មិនល្អកើតមានលើកោះបងស្រីនាង នីយ៉ាកំពុង​ត្រូវបានឥន្ត្រា​មើលដឹងចិត្តតាមរយៈកែវភ្នែក។

គ្រាន់តែ​ក្រឡេក​ឃើញសភាពនាងមួយឆ្វាច់​ដែលនាង​មិនព្រមចរចា​ ហើយ​ម្តងលបមើលគេ ម្តងងាកមុខចេញ  ប្រុសស្អាតដឹងថា ពេលដែលខ្លួនសន្លប់ប្រាកដជាមានរឿងជាច្រើនកើតឡើង។ ទោះបីយ៉ាងណានៅចាំបានថា ឪពុករបស់ខ្លួនបានបញ្ជាជាយូស៊ូកាន់កោះបេះដូងនេះ ដើម្បីចរចានឹង​គីម៉ាល់ ចុះហេតុអ្វី គេក៏ត្រូវមកនៅក្នុងបន្ទប់នេះ?

បើមិនមានរឿងអ្វីចម្លែកទេ ហេតុអ្វីបានជាស្រីម្នាក់នេះធ្វើមុខចម្លែកៗ ភ័យៗ?

«ឥឡូវវានៅណា!»

ស្រីតូច​ផ្អើលៗ ធ្វើជាថយទៅរក​ពែងកាហ្វេ។ គេស្ទុះមកតាម មិនដឹងធ្វើម៉េច​នាង​ក៏ហុចកាហ្វេឱ្យគេ។ ប្រុសក្របួចមាត់ជាសញ្ញាថា ​បើនាង​នៅតែធ្វើដូចកូនក្មេង មិនដឹងពែងនេះខ្ទេច ឬកន្លែងនេះខ្ទេចទេ។

«គ្មានថ្នាំពុលទេ!»

នាង​ថាញាច់ៗធ្វើមុខ​អន់ចិត្ត​។ ប្រុសក្រឡេក​សម្លឹងភេសជ្ជៈ ហើយរេភ្នែក​ស្រឹមៗសម្លឹងមកនាងវិញ​។

ស្រីចងចិញ្ចើមនិយាយរ៉ាវៗទៀត៖

«កំពុងតែឆ្ងល់ដូចគ្នា! យប់មិញគេគេងនៅហ្នឹងជាមួយខ្លួនសោះហ្នឹង!»

រៀមរ៉ាដៀងភ្នែកគិត។

មិនយូរប៉ុន្មានប្រុសប្រាណ​ចាប់ផ្ដើមងាកសាជាថ្មីទៅកាន់ទ្វារ នាង​ដាក់ពែងចុះរត់តាម៖

«នែៗ ប្រាប់ហើយថា ខ្លួនទៅមិនទាន់បាន!»

ដៃរៀមបើកទ្វារខ្វាក ស្របពេល​មនុស្សបួនប្រាំនាក់នៅខាងក្រៅ ស្ទុះមកទាំងចំហមាត់។

ទោះបីមើលទៅ គ្មានអាវុធនៅលើដៃ ប៉ុន្តែនៅចង្កេះខោពួកគេប្រាកដជាមានអាវុធ តាមការមើលរបស់គេមួយត្រួស របស់ឥន្ត្រា។ កូនច្បងម៉ឺនយូផ្អៀងស្មាដៀងភ្នែកមកក្រោយ​សម្លឹងស្រីល្អ ជាសំណួរដែលគ្មានសំឡេង។ ​គេប្រាកដជាខឹងនិងគិតថា  កំពុង​ត្រូវឃាត់ខ្លួន ឃុំខ្លួននៅកោះនេះ។

ពេលនេះខាងស្រីធ្វើមុខអេសម៉េះរៀងបារម្ភដែរ ព្រោះបងប្រុសនាងមិនឱ្យអ្នកណាម្នាក់ចូល និងមិនអនុញ្ញាតឱ្យគេចេញពីបន្ទប់នេះ នីយ៉ា​ឆ្លើយពន្យល់តិចៗ៖

«….ព្រោះខ្លួន….នៅ…ឈឺ !»

«ឈឺស្អី? ហើយ​អ្នកណាថាយកកន្លែងរបស់គ្រួសារខ្លួនធ្វើជាមន្ទីរពេទ្យ?!»

«នែ៎ បងខ្ញុំមិនឱ្យពីណាចូលមើលទេ នេះខ្ញុំចិត្ត​ល្អ…..អ្ហើយ បើបងខ្ញុំដឹង ខ្ទេចឆ្អឹងទៀតហើយ!»

«ខ្ទេចឆ្អឹង? មានន័យថាម៉េច?» គេងាកមករកនាង​ជាមួយទឹកមុខ​តឹងតែងងឿងឆ្ងល់ ធ្វើឱ្យស្រីស្អាតតឹងតែងតាម​ដែរ។

«សូម្បីតែពាក្យសាមញ្ញអ៊ីចឹងក៏មិនចេះ?»​

នាង​រអ៊ូ​។ ឥន្ត្រា​មិនដឹងថា​ ពាក្យនេះ​បងនាង​វាយនាង​ឬវាយគេខ្ទេចឆ្អឹងទេ ប្រុស​ដៀងភ្នែកសម្លឹងម្រាមដៃរបស់ស្រីល្អដែលលើកមកខ្ទប់ពីលើបបូរមាត់ព្រោះនាងបារម្ភ។ ចិញ្ចៀនគាស់ទ្វារ ដែលគេបានឱ្យអំណោយថ្ងៃកំណើត នៅលើម្រាមដៃរបស់នីយ៉ា​ឡើយ។ ចិត្តអ្នកប្រុសទោរទន់។ គេងាកមុខ​ចេញ ​តែនៅនិយាយសុភាពប្រាប់នាង​៖

«ខ្ញុំ…ត្រូវការចេញពីកន្លែងនេះ!»

ដោយ​កែវភ្នែកសែន​ព្រួយបារម្ភសម្លឹងគេ នាង​ខំរត់មកពាំងពីមុខ​ហើយខ្សឹប។

«បងថ្លៃខ្ញុំ….បងថ្លៃខ្ញុំថា…..ខ្លួននិងយូស៊ូត្រូវនៅកោះបេះដូងសិន!»

គេសម្លឹងនាងឆ្មើងៗ ខណៈកន្ទុយភ្នែក​មើលឃើញ​ពួកអ្នកយាមដកអាវុធ។ ប្រុស​សើចរលាក់ស្មា​តិចៗ សម្លឹងមកនាងដូចចង់សួរឌឺថា «បងថ្លៃខ្លួនអ្នកណាគេ? ហេតុអីខ្ញុំត្រូវធ្វើតាមគេ?» ហើយឥន្ត្រា​ទម្លាក់ចោលស្នាមញញឹម​ចាប់ផ្តើមរុលដើរទៅមុខផ្ទះទាំងខ្លួនឯងនៅធេងធោង។

គេឈប់បន្តិចចងចិញ្ចើមពិនិត្យ​សភាព​ក្នុងរាងកាយ។ ជើងទាំងពីរនៅទន់ជ្រាយ ខ្សោយ តែប្រុសច្បង​ជម្នះវា ទាំងគិត​សៅហ្មងម្នាក់ឯងថា អ្នកណាដាក់អ្វីម្យ៉ាងមកលើសន្លាក់សរសៃសសូងទាំងអស់របស់គេ ឯក្បាលគេក៏ធ្ងន់ឡើងៗ ប៉ុន្តែចិត្តគេនៅតែមានៈនៅចំពោះមុខមនុស្សស្រីម្នាក់នេះ គេមិនអាចទន់ខ្សោយឱ្យនាងឃើញបាននោះទេ។

«មនុស្ស​ទឹកកក! នែ៎ ឥន្ត្រា! សម្រាកសិនទៅ! ចាំជា រឹងមាំហើយ​ចាំគិតក៏បាន!»

នាង​រត់តាម​គេមកផង ពន្យល់ផង៖

«ប្រហែលជាយូស៊ូទៅចេញទៅស្រូបយកខ្យល់អាកាសបន្តិចក៏ថាបាន! ចូលវិញសិនបានទេ ខ្ញុំទៅរក​គេមកវិញ!»

ប្រុសរេភ្នែកសម្លឹងកែវភ្នែកនាង​សងខាង។ មិនថា នារីនេះពិតជាបារម្ភពី​នាយ ឬមួយនាង​មានល្បិចអ្វី តែ​ទោះឥន្ត្រា​ចូលចិត្តនាង ចង់ឃើញនាងមកតត្រុកក្បែរៗបែបនេះ​ ក៏គេនៅមិនទុកចិត្តមនុស្សផ្សេងៗជុំវិញនាង ពិសេសពួកប្រុសក្នុងគ្រួសារនាង។

ភ្នែករបស់គេស្រឹមៗ ស្លូតៗ តែបបូរមាត់គេកាចៗ។ គេខាំធ្មេញហើយនិយាយមកកាន់នាងស្រាល​ៗ៖

«កុំមករាំងផ្លូវ! មនុស្ស​គ្រួសារប៉ូលិស ខ្ញុំមិនទុកចិត្ត​ទាំងអស់!»

គេនេះនិយាយខុសពីចិត្ត​។ ច្រើនលើកហើយដែលនីយ៉ា​សម្គាល់ឃើញប្រុសកំលោះបានធ្វើល្អដាក់នាង។ រឿងដែលនាង​ដឹងគុណមករហូត គឺកាលដែលគេមិនប្រគល់នាងឱ្យប្អូនគេ ពេលនាង​ខឹងស្រវឹងក្នុងខុនដូគេ គេថែមទាំងការពារនាងមិនឱ្យបងស្រីដាក់ទោសទៀត។ អតីតមាន​មកជាមួយគ្នា ធ្វើឱ្យស្រីស្អាតមានចិត្ត​កក់ក្តៅរាល់ពេលនៅក្បែរៗគេ ពេលនេះគេនិយាយមួយម៉ាត់ឡើង សង្ស័យទឹកចិត្តសប្បុរសនៃគ្រួសារនាង ​ តូចច្របាច់ម្រាម​ទាំង១០ចូលគ្នាហើយខាំមាត់និយាយតបតវិញដោយភ្នែកក្រហមៗខឹង៖

«ហើយអ្នកណាថាទុកចិត្តមនុស្ស​កោះHនោះ? បានគេជួយសង្គ្រោះ មកដាក់នៅកន្លែងនេះសំណាងហើយ!»

«សង្គ្រោះ?»

គេគិតពាក្យចុងក្រោយនេះ ស្របពេលព្រឹត្តិការណ៍វាយប្រហារ​ដែលបានកើតមានឡើងនៅលើកោះH ដ៏សែនគ្រោះថ្នាក់ ជាអ្វីដែលគេចងចាំបាន។

ចុងក្រោយគឺត្រូវជេនបង្គាប់ឱ្យគេហៅរកប៉ា​គេ ព្រោះគេ​ធ្ងន់ក្បាលឡើងៗនិងមិនអាចដឹងអ្វីទៀតបន្ទាប់ពីនោះមក។

«ខ្ញុំត្រូវការជួបបងប្រុសរបស់ខ្លួន ចន្ទនីយ៉ា!»

«គាត់មិននៅ! គាត់មានបេសកកម្មនៅភ្នំពេញ!»

«អ្នកណាអ្នកបញ្ជូនខ្ញុំមកកោះនេះ?!»

«បងថ្លៃខ្ញុំ! បងជេនហៅបងថ្លៃខ្ញុំដឹកខ្លួនមក!»

«ហៅម្នាក់ឈ្មោះគីម៉ាល់នោះមកនិយាយគ្នា!»

គេបញ្ជាបែបនេះ ធ្វើឱ្យស្រីស្អាតទម្លាក់ដៃចេញពីមាត់…..អណ្តាតនាងទីទើរ….ភ្នែកនាងសម្លឹងមក​។ បេះដូងប្រុសស្អាតសែនធុញថប់នឹងអាថ៌កំបាំងក្នុងកិរិយារបស់នីយ៉ា។ គេចងចិញ្ចើម ចង់ដឹងថា មានអ្វីកើតឡើងក្នុងចិត្តរបស់នីយ៉ាឱ្យពិតទៅ? នាងកំពុង​នៅខាងណា?

ប្រាកដណាស់នាង​នៅខាងគ្រួសារនាង! ចុះនាង​ដែលគិតទេ អ្នកដែលក្រោកឡើងមកឃើញខ្លួនឯងទន់ខ្សោយ​បែបនេះ ហើយមិននៅក្នុងពេទ្យ បែរជាមកនៅក្នុងដៃគ្រួសារប៉ូលិសទៅវិញនេះ?

«គាត់ក៏រវល់!» តូចឆ្លើយខ្សោយៗតបនឹង​កែវភ្នែកឌឺៗរបស់គេ រួចលែងហ៊ានសម្លឹងតទល់ជាមួយគេ ព្រោះគិតដល់ហាន់ដានិងគីម៉ាល់ ដែល​កំពុងតែជួបប្រជុំយ៉ាងមមាញឹកទាំងព្រឹកជាមួយនឹងក្រុមអ្នកស៊ើបចិន។ បានឱកាសនេះ បានជានាង​ស្កាត់មករកគេ។ គីម៉ាល់បានចាត់ការ​ឱ្យមាន​ការ​បន្តយាមកាមឥន្ត្រាតឹងរឹង​ មិនដឹងថា​ហេតុម្តេចបានជាយូស៊ូចេញពីទីនេះបាន។

«ដឹងថាប្អូនរបស់គាត់ទៅណាទេ?»

ពាក្យ«គាត់»ដែលនាងទើបតែវាចា ធ្វើឱ្យគេទន់ចិត្តដៀងភ្នែកសម្លឹងស្រីស្អាត។ នារីនេះប្រហែលជាមើលគេពីក្រៅ​គិតថា គេជាបិសាចទឹកកកមនុស្សគ្មានបេះដូង ឬជាពួកមនុស្សពាល និងជាច្រើនករណីទៀត តាមពាក្យចាស់ៗដែលនាង​ធ្លាប់ដៀលស្អប់គេលើកោះH ពេលនេះស្រាប់តែចេញកាយវិកា​រល្អជាមួយគេគួរឱ្យសង្ស័យ។

អ្នកការពារទាំងប៉ុន្មានមើលមុខមិនមាត់មិនក ដែលអាការៈនេះធ្វើឱ្យឥន្ត្រាដឹងថា​យូស៊ូប្រាកដជាមានរឿង​អ្វីមិនខាន​ ឬអាចថា ​គេត្រូវបាន​ជនលើកោះទន្លេមេគង្គមួយនេះចាប់មកបង្ខំ ឱ្យធ្វើអ្វីមួយ​ដើម្បីសុវត្ថិភាពបងប្រុសដែលដេកសន្លប់ក្នុងដៃគេ? ​បើមែន​ មិនវីវរទៅហើយ។

គេនិយាយដោយទឹកមុខ​ជូរចត់៖

«ប្រាប់ឱ្យត្រង់ប្អូនប៉ូលិស! ឃុំប្អូនប្រុសពៅខ្ញុំមែនអត់?»

ស្រីស្អាតមិនដឹងទំហំនៃការ​សង្ស័យរបស់គេទេ។ មនុស្ស​កោះHនិងប៉ូលិសមិនដែលទុកចិត្ត​គ្នាស្រាប់ហើយ ពេលនេះទៀតសោតបើនាង​ដាច់ចិត្ត​ឱ្យបងៗនាង​យកយូស៊ូលាក់ទុក ហើយ​មកធ្វើជាសប្បុរសនៅនឹងមុខគេ មិនដឹងនាងជាស្រីពស់វែកធុនណាទេ។

«គិតតែរឿងអាក្រក់!» នាង​ថាទាំងខាំមាត់ធ្វើឱ្យប្រុសកំលោះច្រត់ចង្កេះសើច។​ ស្រីធុញពេក ក៏និយាយបញ្ជោះ៖

«មើលខ្លួនឯងចុះ ទើបក្រោកមកពីសន្លប់ទេ! នៅមានចិត្ត​ឡូឡា មិនចេះក្រែងនរណា!»

«សំអាងលើមនុស្សរបួស ហើយដាក់ពួក​ប៉ូលិស​អាវស៊ីវិលមកបួនប្រាំនាក់ហ្នឹងហ្មែន? ក្រែងចិត្តពេកហើយ!» គេសួរទាំងភ្នែក​សម្លឹងទុកនីយ៉ា​ដូចសត្រូវ។

ស្រីកំពុងធុញចិត្ត​ស្រាប់ ក៏ថាឱ្យវិញ៖

«ចង់ម៉េចឥឡូវ?»

«ថយពីផ្លូវ បើមិនអ៊ីចឹងទេសូម្បីតែនាង…..!» គេស្ងាត់ព្រោះឃើញនាង​ខឹងរលីងរលោង។ បបូរមាត់ស្រីបូញ រង់ចាំឱ្យគេបង្ហើយប្រយោគ។

«បើសូម្បីតែខ្ញុំយ៉ាងម៉េច?»

ប្រុសមិនមាត់ទេ កុំថាធ្វើឈឺៗដាក់នាង សូម្បីនិយាយឱ្យនាងយំក៏គេមិនចង់ដែរ។ ​សម្តី​គេខ្លួនឯង​ «សើចវិញ សើចឱ្យច្រើន ព្រោះ…..ពេលសើច មានអ្វីមួយពិសេសលើមុខរបស់យើង ប្អូនប៉ូលិស!» នឹកឃើញហើយ ឥន្ត្រា​ក៏ងាកមុខចេញ។ ស្រីមិនសុខចិត្ត​ចង់ប្រវាយប្រតប់ឈ្លោះ ប៉ុន្តែក្រឡេកភ្នែកទៅឃើញបង់រុំរបួសរបស់គេ បេះដូងបញ្ចេញ​ដកដង្ហើមធំ។ ខួរក្បាលនេះ នឹកឃើញដល់សម័យកាលដែលគេបានក្រៀកយោងប្រាណ​ឡើងឧទ្ធម្ភាគចក្រចាកចេញពីកោះ H។

គេបានសន្យាជាមួយនាងច្រើនណាស់ គឺឱ្យនាងបានជួបបងប្រុសនាងវិញ។

«នៅក្នុងសិនបានអត់? ចាំខ្ញុំរកប្អូនប្រុសមកឱ្យខ្លួនក៏បាន!»

«អ្នកណាពឹង?» គេសួរស្រាលៗ ភ្នែកលង់ៗសម្លឹងនាង។

«ខ្លាំងហើយ! គេខ្លាំងតាស៎! មនុស្សកោះHសុទ្ធតែខ្លាំងៗ» នាងគ្រលាស់អណ្តាតដែលមួម៉ៅ ប្រុងថាឱ្យជននេះ​ឱ្យបាន​ប្រាវៗសម្រន់កំហឹង​ ព្រោះមនុស្សម្នាក់នេះរឹងរូសខ្លាំងជាងកម្រិតត្រជាក់របស់ទឹកកកដែលនាង​ធ្លាប់ដាក់រហ័សនាមឱ្យគេទៅទៀត។​ សម្ដីគេខ្លីៗ និយាយតិចៗ ប៉ុន្តែពិតជាឌឺគួរឱ្យ​សៅហ្មងចិត្ដពេកហើយ។

«ប្អូនខ្លួនមិនដឹងទៅសំងំ​ធ្វើស្អីមិនល្អផងក៏មិនដឹង! យឹះ! មក​ខ្លាចអ្នកណាធ្វើបាបគេ? អ្នកណាហ៊ានធ្វើបាបប្អូនសំណព្វរបស់ខ្លួនទៅ?»

ឮហើយ​ក៏ញឹមៗ ឱនមកជិតនាង ធ្វើឱ្យអង្គរក្សទាំងអស់របស់បងនាង​ស្ទុះចូលមកក្បែរ។ ឥន្ត្រាធ្វើមិនខ្វល់នឹង​មនុស្ស​ដទៃ បន្តស្រដីខ្សឹបៗ៖

«សំណព្វរបស់អ្នកណា?»

គេឌឺ តែចិត្តនាង​ឈឺ។

នីយ៉ា​ដ្បិតតែខឹងយូស៊ូ ត្រួតលើកំហុសគេដែលថែមមួយជាន់ហើយមួយជាន់ទៀត មិនទាន់បាត់កំហឹង​ក្នុងចិត្ត​នៅឡើយ ​តែ….ក្នុងជម្រៅពិតចិត្តស្រី ​នៅតែចាញ់ស្នេហ៍បុរសម្នាក់នោះយ៉ាងជ្រៅព្រោះភាពសង្ហា​និងផ្អែមល្ហែម​របស់គេ។  ហេតុនេះដឹង បានជាឥន្ត្រាអាចយក​មកបញ្ឈឺស្រីបាន? គេដឹងថា ប្អូនប្រុសពៅគេ​មាន​ឥទ្ធិពលបែបណា​មកលើនីយ៉ាបានជាគេបានលេសមកនិយាយបញ្ឈឺ?

ស្រីខាំមាត់​តបតប៉បេស៖

«ប្អូនប្រុសល្អ​របស់ខ្លួន យប់មិញគេចាប់ជម្រិតបងស្រីខ្ញុំដើម្បីបញ្ជាលើបងថ្លៃខ្ញុំ ដឹងអត់? ប្អូនប្រុសល្អរបស់ខ្លួន! ជនពាលមិនដូរទេ!»

ឥន្រា្តនៅឆ្ងក់ស្ងៀមលែងមាន​អារម្មណ៍​ចង់លេងសើចជាមួយនាង។ ក្នុងចិត្ត​មានពិភាល់ថា អ្វីមួយមិនល្អកំពុងតែកើតមានឡើង។ ចុះបើដូចនាងនិយាយ បើយូស៊ូចាប់ហាន់ដាមែន ហើយប្រទូសរ៉ាយជាមួយមនុស្សលើកោះបេះដូង តើមកពីហេតុផលអ្វី រួចចុះពេលនេះគេដោះស្រាយគ្នា​របៀបណា?

គេបោះជំហានចោលនាងចាកចេញទៅ ធ្វើឱ្យមនុស្សទាំងបួននាក់លោតមកព្រមគ្នាចោមព័ទ្ធ។

«អញនេះជាអ្នកទោសពីពេលណាមក?»

គេសម្លុតមួយៗ តែគេកាចណាស់ ទោះជាសំឡេងគេមិនសូវឮ។

មិនចង់ឃើញគេ​របួសដួលដេកទៀតទេ រាងកាយខ្ពស់ៗនិងមាំរបស់គេ។

ស្រីខ្ទប់មាត់គិត ខណៈអ្នកការពារម្នាក់ចូលមកថែមមួយជំហានហើយវាចាខ្លី៖

«មិនឱ្យទៅណាទាំងអស់!»

កាន់តែព្រហើន សម្តីនេះ ក៏ដូចជាការបញ្ជាក់ពីកង្វះសេរីភាព​របស់ខ្លួនពិតមែន​។ ប្រុសក្រហមមុខ រេចង្កេះ លើកដៃទាំងពីរ​បោះទៅមុខ ប្រុងប្រៀបទទួលយកការប្រយុទ្ធ។

នីយ៉ាធុញណាស់។

នាង​ស្រែកឃាត់៖

«ឱ្យគាត់ទៅៗ!»

ពួកគេ​សម្លឹងមកនាង​ នាង​ងក់ក្បាលបញ្ជាក់៖

«ខ្ញុំទៅជាមួយគេ! មិនអីទេ!»

«មិនបានទេ!» ប៉ូលិសក្នុងឈុតស៊ីវិល​ម្នាក់តវ៉ា តែនីយ៉ាអះអាង៖​

«មើលមើល៍! គាត់ធ្វើអីបាន? គាត់ដើរអត់ចង់រួចផងហ្នឹង?»

ពួកគេសម្លឹងមុខគ្នារួចដកថយ។

សភាពឥន្ត្រានិងនារីនេះ​ស្និទ្ធគ្នាណាស់ ប្រសិនគេមានបំណងមិនល្អ ម្ល៉េះគេធ្វើលើនីយ៉ា ដូចយូស៊ូចាប់ហាន់ដាជាចំណាប់ខ្មាំង​កាលពីនៅលើទូកបាត់ទៅហើយ។

«ពេលប្អូនគាត់មកវិញ ប្រាប់ផងថា ខ្ញុំនាំបងគេដើរយកខ្យល់អាកាស!»

ឥន្ត្រាសម្លឹងពួក​គេម្តងម្នាក់ហើយ​បន្តដំណើរចាកចេញ។ ដំបូងនារី​ហាក់ចង់ចូលទៅជួយគ្រាហ៍គេ ប៉ុន្តែ​ខាងប្រុស​គេចចេញ ធ្វើមុខស្មើដូចគ្មាន​បញ្ហា​សុខភាពអ្វីទាំងអស់។

«នែ៎​ថ្នមៗ ដើរកាន់តែយូរ ជើងកាន់តែខ្សោយ គ្មាន​អ្នកណាសែងមកវិញ​រួចទេ ឱ្យដឹងផង!»

ដោយ​មិនរវីរវល់តប គេ​ចាកចេញពីកូនផ្ទះនេះយ៉ាងរហ័ស​ទាំងមិនស្គាល់ផ្លូវឬគោលដៅ។ នីយ៉ា​ងាកក្រោយឃើញពួកអ្នកការពារកំពុង​ទូរសព្ទ​ទៅរកបងប្រុសនាង។ ស្រីធ្វើដំណើរតាមប្រុសកំលោះលើដងផ្លូវលំតូច រដិបរដុបដោយគ្រួសក្រហម និងចោមព័ទ្ធដោយម្ខាងជាទិដ្ឋភាពថ្មប៉ប្រះទឹក វាលដំណាំ និងម្ខាងទៀតជាដើមរុក្ខាខ្ពស់ៗ។

«ម្តេចខ្យល់អាកាស សំឡេងសត្វ សន្ធឹក​ខ្យល់ ក្លិនផ្កា ស្នូរទឹក និងគ្រប់យ៉ាងនៅទីនេះ ដូចជាកន្លែងណាមួយ​យើងធ្លាប់ស្គាល់ ធ្លាប់មកពីមុន?»

គេគិតជ្រួញចិញ្ចើម​ម្នាក់ឯង តែជើងមិនឈប់ទេ។

កាន់តែបង្កើនល្បឿន មានអារម្មណ៍ថា កម្លាំងខ្លួនដែលបាត់បង់ កាន់តែត្រូវបានបង្កើនឡើងមកវិញយ៉ាងរហ័សដែរ។

គ្រប់យ៉ាង​ខុសប្លែកពីការបារម្ភរបស់នីយ៉ា​ដែលបន្លាចថា ដើរកាន់តែយូរ គេនឹង​ខ្សោយជាងមុន។

«នែ៎ ដើរលឿនម្ល៉េះ? ឱ្យដឹងខ្លួនឯងឈឺផង!»

គេមិនមាត់ ធ្វើឱ្យនាងប្រឹងរត់តាមជំហានវែងៗរបស់គេ។ មើលពីក្រោយទៅ គម្លាតកាន់តែកើនឡើង។ ម្នាក់នេះដូចជាមានកម្លាំងឡើងវិញដោយឥតព្រាងទុក ខុសប្លែកពីអ្វីដែលបងថ្លៃបានព្រមានថា គេនៅមិនទាន់ដើរបានទេ ទោះបីជាគេដឹងខ្លួនឡើងវិញក៏ដោយ ជាតិថ្នាំនៅក្នុងឈាមគេ នៅតែមានឥទ្ធិពល។

«ខ្ញុំហត់ណាស់!»

នាង​ស្រែក​ទាំងគឃូស ធ្វើឱ្យបុរសនៅស្ងៀមងាកមក ដោយកែវភ្នែកដែល​មុតភ្លឺ ដូចជាមិនបានរងរបួស មិនបានរងថ្នាំអ្វី។

ទោះបីជាមនុស្សប្រុស​ដែលមានទឹកមុខស្មើ មិនមាត់ មិនញញឹម មិនខឹង ប៉ុន្តែនីយ៉ា​ដឹងថា គេនេះកំពុងតែស្មុគស្មាញ។

«និយាយប្រាប់ក៏បាន! ខ្លួនឯង បងជេនប្រាប់ថា ត្រូវថ្នាំម្យ៉ាងដែលគេដាក់គ្រាប់កាំភ្លើង! វាជា​គីមីសាហាវ!»

គេនៅស្ងៀមសម្លឹងនាង​ស្លូតៗ។

ចង្វាក់បេះដូងដង្ហក់របស់នាង ឱ្យប្រុស​នឹកដល់រាត្រី​ដែលគេយកនាង​លេងសើច និងឱ្យនាង​រត់ឱ្យបានបីដង។ រឿងរ៉ាវរវាងកោះHនិងគ្រួសារប៉ូលិស​រឹតតែស្មុគហើយ គេលបគិតស្ងាត់ៗថា ក្តីស្រមៃ​អាចស្និទ្ធស្នាលជាមួយនីយ៉ា​ បានត្រឹមជាសុបិនទេមើលទៅ?

នាង​និយាយប្រាប់មកបន្ថែម ខណៈដែលខាងប្រុស​នៅធ្មឹង៖

«ខ្លួនឯងនេះនឹង​ត្រូវសន្លប់យ៉ាងហោចណាស់ក៏ពី​២៤ទៅ៤៨ម៉ោងដែរ នេះបើតាមបងខ្ញុំនិយាយ! តែម៉េចក៏មិនទាន់អីផង ក្រោកមកបានហើយ? មិនទាន់គ្រប់១០ម៉ោងផងមើលទៅ?»

គេសម្លឹងស្រីរួចសួរ៖

«កុំពូកែបោកពេក!»

«បោកអីគេ?» នាង​សួរក្រឡង់ៗដាក់កែវភ្នែកស្រឹមៗរប​ស់គេ។

«បើដឹងថាគេមិនទាន់ក្រោក ម៉េចចូលមកឆាឆៅ? មកយាម?»

«អ្ហាក ខ្លួនមិនទាន់ភ្ញាក់ ចូលមិនបាន? ខ្ញុំក៏ចង់យកកាហ្វេមកញ៉ាំនៅហ្នឹង ម៉េច?»

ប្រុសនៅស្ងៀម។ អ្វីម្យ៉ាងធ្វើឱ្យគេចង់ផ្ដិតយកកែវភ្នែក​ភ្លឺៗរបស់អូនមកតាមទ្រូង។ ស្នាមញញឹមប្រុសកំលោះលេចឡើងមកបន្តិចបន្តួចនៅកណ្តាលភាពងឿងឆ្ងល់ នៃការរសាត់ខ្លួនមកឆ្ងាយដល់ទីនេះ។

ហេតុអីបានជាមនុស្សស្រីម្នាក់នេះ សង្សារប្អូនប្រុសគេ បែរជាមានអារម្មណ៍ល្អចំពោះគេ ចង់មកចំណាយកាហ្វេពេលព្រឹក​អង្គុយ​មើលគេសន្លប់?

ពិតជាស្និទ្ធស្នាលគ្នាម៉្លេះ?

«មករកយូស៊ូដឹង?»

គេធ្វើជាពោលបន្លប់ហើយបន្តដំណើរ។

«ដើរទៅណា? ដើរមានគោលដៅអត់? ចេះតែដើរហ្នឹង?»

នាង​ស្រែក​សួរតាមហើយរត់មកទន្ទឹម។

ប្អូនស្រីប៉ូលិស​ម្នាក់នេះ មាន​ដង្ហើម​ហត់ណាស់ អុកស៊ីសែន​ដែលនាង​ប្រឹង​ស្រូបចូលកាន់តែញាប់ឡើងៗ។ មនុស្ស​ស្រីម្នាក់នេះមិនដែលដើរឆ្ងាយ​ទេមើលទៅ។ ឥន្ត្រា​ដៀងសម្លឹងនាងដោយកន្ទុយភ្នែក ប្រទះឃើញ​ញើសជ្រៀតពេញ​ថ្ងាសសរលោង។

ប្រុសឈប់ជំហាន​លើកដៃមកគោះថ្ងាសនោះ….

«បកក្រោយទៅប្អូនប៉ូលិស!»

នាង​បើកភ្នែកធំៗព្រោះឃើញអ្វីម្យ៉ាង។

នីយ៉ា​ចាប់កដៃគេ ហើយសម្លឹងនាឡិកាគេ។

បបូរមាត់គេ ញឹមៗយ៉ាងមានទំនុកចិត្ត​នៅបាំងនឹងកំភួនដៃដែលនាង​ចាប់មើល។

«តាមពិតចឹងទេស៎?»

ស្រីខាំមាត់សម្លឹងភ្នែកស្រឹមៗរបស់គេ។

ប្រុសញាក់ចិញ្ចើម…៖

«ម៉េចចុះ?»

នារីខាំមាត់សម្លក់នាឡិកាគេ រួចរេមកសម្លក់ភ្នែក«បានចិត្ត»​របស់គេ។ គេប្រើ Smartwatch នេះទាក់ទងជាមួយយូស៊ូឬគ្នីគ្នា ចំណែកនាង ខំតែល្ងង់មកតាមការពារគេ។

«មនុស្ស​ល្បិច!»

នាង​ក្តិចកំភួនដៃគេ ក្តិចមួយទំហឹងមនុស្ស​ស្រី គេនៅតែមិនស្រែក ភ្នែកគេ​នៅឌឺៗសម្លឹងមក។

ស្នូរឧទ្ធម្ភាគចក្រ​លាន់មកពីលើវេហា​។ នីយ៉ាត្រជាក់ដៃ។ ​មិនមែនមិនដែលឃើញទេ បក្សីយន្ត ព្រោះបងស្រីហាន់ដារបស់នាង​មានជាកម្មសិទ្ធិ តែយានមួយនេះពិតជាពិសេស ដែលជិត​ក្រញាំដល់ព្រះធរណីទៅហើយ ទើបវាលាន់សំឡេងខ្លាំង។

គ្រោះថ្នាក់!

ប្អូនប៉ូលិសគិតបែបនេះ​ហើយ ប្រុងថា លែងដៃពីគេ និងថយក្រោយរត់គេច ស្រាប់តែម្រាមគេក្រឡាស់មកច្បាមម្រាមនាង​។

ខណៈដែលភ្នែកប្រុសនៅមិនដាច់អាល័យ​ពីកល្យាណ ស្រី​រលីងរលោងព្រោះចាញ់ចិត្ត​និងចាញ់ល្បិចបងប្អូនគេ។ មនុស្ស​កោះH…..

នីយ៉ា​ឱនមកខាំកំភួនដៃប្រុសមួយទំហឹង….រង់ចាំសម្រែករបស់គេតែស្ងាត់ច្រៀប….គេមិនស្រែក…គេសម្លឹងមកដោយស្រពោនៗ ស្រណោះៗ គេនេះគ្មានឈាមទេអី? គ្មានបេះដូង មិនស្គាល់ឈឺខ្លះទេអី?

តូចងើបមុខមកវិញ ភាំងៗនឹងទឹកមុខ​អាលោះអាល័យរបស់គេ….គេនឹងទៅហើយមែនទេ? នាងគិត!

រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៤៣
គ្រោះថ្នាក់លើទឹក

ទន្លេយប់នេះ មានម៉ាស់កម្ដៅខ្ពស់ចម្លែក។ ការណ៍នេះស្មើគ្នា​នឹង​ក្តីពិភាល់របស់ហាន់ដា។ សីតុណ្ហភាពនិង​ទិសខ្យល់ប្លែក រុញច្រានរលកទឹកនិង​កម្រាស់អ័ព្ទរសាត់បាត់ខុសកាលពីល្ងាច។

នាងសម្គាល់ឃើញវីរៈនិងកូនចៅ ខ្សឹបខ្សៀវចុះឡើង។

«មានការអីបងវីរៈ?»

«ចៅហ្វាយមានបេសកកម្មមួយ គាត់ទើបនឹងបោះដៃហៅគ្នាយើងបញ្ជូនមនុស្សទៅ!» វីរៈឆ្លើយដោយទឹកមុខមិនសូវនឹងនរទេ។ ហាន់ដាស្មានបានហើយថា ពិតជាមានហេតុការណ៍មិនល្អ។

«ខ្ញុំទាក់ទងគាត់មិនបានទៀតហើយ!» ហាន់ដា​វាចាតិចៗ។

«បាទ! គាត់មាន​បេសកកម្ម!»

«ដឹងគាត់នៅឯណាអត់ឥឡូវ?»

គិតបន្តិច ដឹងថា ពិបាកគេចមិនឆ្លើយតបនឹង​ហាន់ដា  វីរៈក៏វាចាទម្លាយ​ដោយ​សំឡេងខ្សឹបៗ៖

«កោះH»

ហាន់ដាលើកដៃមកដាក់ក្បែរទ្រូង។ ដោយមិនមាត់មិនក នាង​លើកម្រាមដៃម្ខាងទៀតមកដាក់ទើរលើបបូរមាត់ បង្កា​រទប់មិនចង់ឱ្យសំណួរជាច្រើន​ដែលនាងកំពុងបៀម ត្រូវធ្លាយចេញមក។

«គាត់មិនអីទេ!» វីរៈបន្ថែម។

ម្ចាស់កោះបេះដូងងក់ក្បាល៖

«ចាស៎!»

ហាន់ដាតបឆ្លើយទាំងអ្វីមួយ​ថប់ៗក្នុងទ្រូង។ ​ទាំងស្វាមីនិងបងប្រុស​ទាក់ទងមិនបាន ចំណែកនៅខាងណេះ នីយ៉ា​ទើបនឹង​គេងស្ងាត់ទេ។ មុននេះ ក្រៅពីឱ្យចំណីត្រីនិងសម្លឹងផ្ទៃទន្លេ ប្អូនស្រីពៅដែលកំពុងធ្វើឱ្យបងៗបារម្ភ បានរក្សា​ការស្ងប់ស្ងាត់ មិនញ៉ាំ មិនគេង ​មិនមាត់​ តែក៏មិនព្រម​សម្រាក។

«បង! ទូកនោះ ដូចមិនស្រួល?»

សំឡេងខ្សឹបលាន់ឮមកពីចម្ងាយតាមខ្យល់ទេ ប៉ុន្តែហាន់ដាចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឃើញវីរៈចាប់ផ្តើមដើរពឹងៗពីលើក្ដារទូក ឆ្ពោះសំដៅទៅកន្សៃផ្នែកខាងក្រោយ។

ស្នូរជ្រែកទឹកយ៉ាងព្រហើន ង៉ូងម៉ាស៊ីនមកពីចម្ងាយ។ ហាន់ដា​ស្ទុះទៅរកបង្អួចហើយសម្លឹងទៅប្រភពនៃសូរសំឡេង។ ពិតជាមានទូកធំមួយយ៉ាងទំនើបប្រដេញមកទាំងកណ្តាលរាត្រី។

នារីគិតដោយរហ័សរហួន រួចងាកមកសម្លឹងនីយ៉ាដែលកំពុងតែគេងក្រៀមក្រំបិទភ្នែកក្រោមភួយសំឡី​។ ធាតុអាកាសយប់នេះមិនត្រជាក់ ប៉ុន្តែមានខ្យល់បក់មកឥតឈប់ ម្តងសន្ធប់ ម្តងរំភើយ។

ស្រីច្បង​ស្ទុះទៅក្បែរទ្វាររួចបិទរនុកដែករឹតត្បិត។

«នីយ៉ា!»

ហាន់ដាហៅដាស់ប្អូន​តិចៗ។ តែមួយម៉ាត់ប៉ុណ្ណោះ នីយ៉ារំញោចរួចបើកភ្នែកឡើង តែមិនបានស្វាងស្រឡះល្អភ្លាមៗទេ។

«កុំអាលគេង! សភាពការណ៍មិនល្អ!» ហាន់ដាវាចាខ្សឹបទាំងសសៀរ​ទៅក្បែរបង្អួចបង្ហើបវាំងននមើលទៅខាងក្រៅ។

«មានរឿងអី?»

នីយ៉ា​ខ្សឹបសួរក្ងួរៗ។

ហាន់ដានិយាយទាំងមិនបែរប្រាណ៖

«ជេនទាក់ទងមិនចូលទេ! បងថ្លៃឯងក៏អ៊ីចឹងដែរ!»

«ប្រាប់ខ្ញុំពីរដងហើយ!»

ហាន់ដាងាកមកវិញ​រេភ្នែក​រក​សោ​និងកាបូប។ មាត់នាង​តវ៉ាជាមួយប្អូនពៅ៖

«មិញវីរៈប្រាប់ថា បងប្រុសឯងនៅកោះH»

«បងជេន?» ស្រីពៅផ្ទាន់សួរទាំងស្វាងចែសនៅពេលដែលឮឈ្មោះកោះមួយនោះ។ បេះដូងរបស់នាងចាប់ពើតព្រោះនឹកឃើញទៅដល់ស្រមោលនៃទេវបុត្រកោះHដ៏ស្រស់សង្ហា ដែលបានធ្វើឱ្យនាងឈឺចាប់ផ្ទួនៗតាំងពីម្សិល។

មកលើទន្លេនេះ វិលទៅជាមួយបងស្រី ចិត្ត​ពៅនៅនឹកគេខ្លាំងណាស់ ប៉ុន្តែគេមិនបានបង្ហាញខ្លួននោះទេ។

«យូស៊ូមនុស្សចង្រៃ! បងប្រុសខ្ញុំជាមួយនិងគ្រួសារខ្លួន ដូចជាមិនចេះចប់សោះ?»

គិតហើយស្រីអង្គុយត្រង់ខ្លួន ទាញសក់មកក្របួចចងរៀបរយខណៈដែលខ្យល់ទន្លេបក់បោកមកបន្តឥតឈប់ឈរចូលតាមចន្លោះបង្អួច។

ហាន់ដារវៀសរវៃសំដៅទ្វារ៖

«ឯងនៅទីនេះនីយ៉ា! បងចេញទៅមើល!»

ទោះបីត្រូវបងស្រីថាបែបនេះមែន ប៉ុន្តែនីយ៉ានៅតែឈានជើង​ភ្លែតចុះមកប្រុង​ទៅតាម។

ផាំងៗ….ស្នូរប៉ះទង្គិចគ្នានៅខាងក្រៅដោយកាំភ្លើង បានបន្ទច់នារីទាំងទ្វេ។

ក្រៅពីងាកមើលមុខគ្នាចំហមាត់ ទូកចាប់ផ្ដើមឃ្លេងឃ្លោងនិងផ្អៀងគោលដៅ។

ហាន់ដា គិតទៅដល់ការ​វាយប្រហារដែលភាគច្រើនសំដៅទៅលើអ្នកបើកបរមុន។ ហេតុការណ៍មួយ​កាលពីប្រមាណជាជិតដប់ឆ្នាំមុនដែលការបាញ់ប្រហារសន្ធប់ ធ្វើឱ្យគីម៉ាល់ត្រូវធ្លាក់ទៅក្នុងអន្លង់ទឹកកួចរហូតដល់នាងត្រូវរស់រង់ចាំសឹងតែដូចជាមនុស្សស្លាប់ទាំងរស់ ទម្រាំ​បានជួបគ្នាសាជាថ្មីនៅភូមិជនជាតិឡាវ។

បោះបង់ចោលការស្រមៃ ស្របពេលស្នូរបន្ទុះស្ងាត់។

ហាន់ដា​រុញប្អូនឱ្យថយ ខ្លួននាង​ប្រុង​ចាកចេញទៅក្រៅ តែត្រូវនីយ៉ា​លូកដៃមកចាប់តោង។ ងាកមកប្អូនស្រីពៅកំពុង​តែធ្វើទឹកមុខស្លេកស្លាំង ជាមួយសំណួរញ័រ៖

«មានរឿងអី?»

ហាន់ដាលើកដៃដាក់ក្បែរមាត់ជាសញ្ញាឱ្យឈប់និយាយ។ ទាំងពីរប្រាណ បានមកដល់ប្របមាត់ទ្វារសំងំផ្ទៀងត្រចៀកស្តាប់។

ដ្បិត​តែឮស្នូរកាំភ្លើងរលត់ តែក៏បន្សល់ទុកនូវសំណួររន្ធត់ជាច្រើន។ ស្នូរ​ជើង​មនុស្សរត់សាជាថ្មី ​ពួកគេ​ក្តាប់ដៃគ្នា​រឹតណែន​។ នីយ៉ា​ធ្វើសញ្ញាដូចជាមិនយល់និងវិលវល់។ ទឹកមុខតូច ញាប់ញ័រ​សម្លឹង​ទៅកាន់បងស្រីដែលខំធ្វើវាងវៃបន្លប់ភាពតក្កមា។ ខណៈសំឡេងគោះទ្វារលាន់រដឹក។

ហាន់ដាលេបទឹកមាត់ភ័យមិនស្តី បន្ទាប់មកសូរសំឡេងរបស់វីរៈ៖

«បងហាន់ដា! ឆាប់ចេញមក!»

បងប្អូនស្រីទាំងពីរនាក់មើលមុខគ្នាជាសញ្ញាសម្ងាត់ថា ពួកគេត្រូវដោះស្រាយយ៉ាងណាចំពោះសភាពការណ៍ដែលមានបន្ទុះអាវុធ? ទីនេះនៅកណ្ដាលទន្លេនៅឡើយ កុំថាឡើយស្ទឹងត្រែង សូម្បីក្រចេះក៏នៅឆ្ងាយទៀត តើហេតុអ្វីបានជាដល់ថ្នាក់មាន​បង្កជាសំឡេងអាវុធកណ្តាលផ្ទៃជលសា?

ដៃហាន់ដាទាញគន្លឹះបើកយឺតៗ។ នាងខំពង្រឹងភាពក្លាហាន ព្រោះវីរៈប្រកបដោយទឹកមុខស្លេកស្លាំងបង្ហាញខ្លួននៅក្បែរទ្វារ។

«ខ្មាន់កាំភ្លើងមិនដឹងមកពីណាទេកំពុងសម្រុកបាញ់ប្រហារគ្នាយើង!»

ទោះបីជាហាន់ដានៅពង្រឹងអារម្មណ៍ឱ្យមូលផ្តុំរកដំណោះស្រាយ តែចិត្ត​នាងដឹងថា ជីវិតគ្រួសារប៉ូលិស មិនលែងអី​នឹងមាន​បញ្ហាតាមរុកកួន។ ម្យ៉ាងនាងជាសេដ្ឋីប្រាក់លាន ម្យ៉ាងប្អូនពៅនេះ ជាសំណព្វចិត្ត​កូនប្រុស​ម្ចាស់កោះH តើពួកគេមកតាម​ដណ្តើមយកនីយ៉ា​មិនឱ្យចេញពីទ្រូង​យូស៊ូមែនឬអ្វី?

តូចនីយ៉ាក្តោបស្មា​បងស្រីជាប់។ តូចម្នាក់នេះ មិនដែល​ជួបប្រទះហេតុការណ៍បែបនេះឡើយ ដ្បិតអីនាង​តែងតែប្រើជីវិតនៅស្រុកថៃ ច្រើនជាងនៅភ្នំពេញ។

ចំណែក​ហាន់ដា នាង​បានឆ្លងកាត់រឿងជាច្រើនមកហើយ។ កាលពីជាង១០ឆ្នាំមុន ដើម្បីបេសកកម្មបង្កកលុយ​របស់​ទាយាទត្រីកោណមាស នាងនិងពិសិដ្ឋបានឆ្លងកាត់ឈុតឆាក​ស្លាប់រស់មិនតិចដងទេ លើកនេះក៏មិនមានអ្វីធំជាងពីមុន តែ​បើពិនិត្យ​ឱ្យដល់ សូម្បីវីរៈក៏មានទឹកមុខដ៏អាក្រក់។

«….បង….បងហាន់ដា…បើសិនជាចាំបាច់ បងត្រូវនាំគ្នាលោតទឹក គេច! ស្គាល់កន្លែងដាក់ពោងរបស់យើងហើយ?»

នីយ៉ា​ញាក់មុខ​ភ័យ តែត្រូវ​ហាន់ដាលើកដៃធ្វើសញ្ញាឱ្យស្ងាត់មាត់។

សារជាថ្មី វីរៈងាកខ្វាច់ព្រោះស្នូរជើងមនុស្សលោតឡើងមកលើទូក។

គេលែងមាន​ពេលអ្វីសម្រាប់មកចរចាជាមួយនារីទាំងពីរទៀត បែរជាទាញពួកនាងដាក់ពីក្រោយខ្នង ហើយអូសដៃចេញសំដៅទៅក្បាលទូកខាងមុខ។

ទោះបីយ៉ាងណាដៃនារីទាំងពីរដែលស្អិតៗព្រោះភ័យស្លន់ ត្រូវគាំងពីក្រោយខ្នង​ជននេះ ដោយសារថា សូម្បីតែនៅក្បាលទូកខាងមុខក៏មានមនុស្សចម្លែកពីរនាក់លោតចូលមកជាស្រេចដែរ។

ពួកគេពាក់ម៉ាស់និងមួកគ្របជិតស្លុង សភាពដូចជាអ្នកប្លន់ផ្ដល់ធនាគារដែលធ្លាប់តែឃើញនៅក្នុងភាពយន្តបរទេស។ ម្នាក់ៗប្រដាប់ដោយអាវុធលើដៃ។

«ជិន ​ចាន់នីដា យកទៅទាំងរស់!»

នេះជាសំឡេងដែលពួកខ្មាន់កាំភ្លើងស្រែកប្រាប់គ្នីគ្នា។ ខណៈដែលវីរៈចុចបិទកុងតាក់ភ្លើង ហើយ​ការបន្ទុះជាសង្វាក់ខែ ចាប់ផ្តើមកើតមាន​ក្នុងភាពងងឹតស្រពេចស្រពិល។

វីរៈម្នាក់ឯងមិនអាចទប់នឹង​កាំភ្លើងស្រោចមកពីសងខាងបានទេ។ ប្រហែលជាគ្រាប់សំណរ​បាន​ទម្លុះរាងកាយប៉ូលិស នឹងចង់បន្តឆាកការពារទៀតក៏លែងបាន ទើបគេ​រុញ​ហាន់ដានិងប្អូនស្រីទៅក្នុងវិញ​ថែមទាំងទាញទ្វារបិទ។

ក្នុងភាពតក់ស្លុត…ទោះបីជាទ្វារនេះសាងឡើងអំពីល្បាយដែកលាយជាមួយឈើប្រណីតក្រាស់ឃ្មឹក ប៉ុន្តែវានៅតែធ្លុះដោយអន្លើជាមួយនឹងសំឡេងផ្ទុះសង្ខើញ។

នាងច្បងរលះរលាំង​សម្លឹងជុំវិញ។ ទីនេះមានកូនបង្អួចតូចមួយ ពួកគេចេញទៅណាមិនរួចទេ។ ស្នូរធាក់ទ្វាររបើកមកខាងក្នុងទោះមិនទាន់ខ្ទាត ប៉ើងរបាំងការពារ តែសម្តីដែលពួកគេហៅនាង​ចំៗថា ជិន ចាន់នីដា ប្រាកដណាស់ នាង​អាចនឹងជាគោលដៅនាំខ្លួន ចំណែកនីយ៉ា នឹងអាចមានវាសនាដូចជា​វីរៈ​​?

ហាន់ដាឆួលច្រមុះ ទាញប្អូនស្រីមកពួនពីក្រោយខ្នង​។

គ្មានមនុស្សចូលនៅឡើយ ទោះបីទ្វាររបើក​ព្រោះស្នូរប៉ះទង្គិចលាន់ឮកក្រើកជាថ្មី​នៅបរិវេណ​ខាងក្រៅ។ ទូកលែងឃ្លីងឃ្លោង តែក៏លែងរសាត់អណ្តែត។ គ្រប់យ៉ាងនៅពីមុខទ្វារនៅងងឹត…អាយុសង្ខាររបស់នារីទាំងពីរសំខាន់ជាងអ្វីៗដែលពីរនាក់បងប្អូន​យកចិត្ត​ទុកដាក់ដល់ក្នុងពេលនេះ។

ប៉ុន្តែ…ទីបំផុតគ្រាប់ស្ងាត់ហើយ។

មនុស្សម្នាក់បង្ហាញខ្លួននៅមាត់ទ្វារ….

«យូស៊ូ?»

យ៉ាងហោចណាស់ នីយ៉ា​ហាក់ធូរចិត្ត​ពេលឃើញគេ។ មនុស្សប្រុសម្នាក់ដែល​នាងស្រលាញ់ពេញបេះដូងហើយចំណាយពេលពេញមួយល្ងាចដើម្បីនឹក។ នាង​ប្រុងទៅរក​គេ​ តែត្រូវហាន់ដាទាញត្រលប់ថយ ស្ទុះយកនីយ៉ា​ទៅបិទបាំងនៅក្រោយខ្នង។

យូស៊ូបង្ហាញខ្លួនដោយ​មានអាវុធក្នុងដៃ ហើយ​នៅក្រោយខ្នងគេ បុរសពីរនាក់កំពុងតែដើរចុះឡើង​ពិនិត្យជំទាស់ទាំងឆ្វេងទាំងស្តាំ។

ជាមួយ​ទឹកមុខស្មើរឹងមាំ គេមើលហាន់ដាមួយឆ្វាច់ប៉ុណ្ណោះ ប៉ុន្តែអ្នកដែល​គេ​ចង់មើលយូរបំផុតគឺស្រីស្នេហ៍នៅពីក្រោយខ្នងម្ចាស់កោះបេះដូង។

«អស់អីហើយ!» គេប្រាប់មកកាន់ភ្នែកមូលក្លុំរបស់នាង។

«មានរឿងអី» នីយ៉ាសួរឡើងទាំងរំភើបលាយសេចក្តីស្លន់ស្លោដែលរសាយចុះដឺក្រេបន្តិចម្តងៗ។

ហាន់ដាវិញរុញប្អូនទៅកន្លៀតជញ្ជាំង ធ្វើឱ្យយូស៊ូងាកមកជាថ្មី។ ការយល់ច្រឡំដែលហាន់ដាកំពុងគិតស្មាន គឺ​ថាយូស៊ូមករំដោះយកស្រីស្នេហ៍គេ​ទៅវិញ បានជាបើកការវាយប្រហារ​មិនសំចៃដៃ។

«មិនអីទេ ពួកវាស្លាប់អស់ហើយ!»

យូស៊ូនិយាយឌឺដងឱ្យបងស្រីសង្សារ ចំណែក​នីយ៉ាវិញ​ញញឹមទាំងស្លេក​​ងក់ក្បាលសម្លឹងប្រុស​ស្នេហ៍។ ហាន់ដាដែល​គិតវិភាគសភាពការណ៍ដោយភ្នែកក្រឡេកក្រឡាប់ នាងទម្លាក់ដៃព្រលែងប្អូនចេញហើយដើរតម្រង់ទ្វារ ធ្វើឱ្យយូស៊ូត្រូវ​ថយមកចំហៀងខ្លួន បើកផ្លូវ។

ពិតណាស់ ងាកមើល​ទៅខាងក្រៅ ខ្មាន់កាំភ្លើងទាំងអស់សុទ្ធតែដួលរេល បានន័យថា យូស៊ូមកដល់ទាន់ពេល?

ឱ!​ពេលនេះ​ទើបដឹងថា ខ្លួន​ភ្លេចឮសន្ធឹកម៉ាស៊ីនឧទ្ធម្ភាគចក្រនៅពីលើនេះ។ ក្នុងគំនិត​និងកែវភ្នែក​រវៀសរវៃរបស់​ហាន់ដា នាងច្បងយល់ថា​ មនុស្សនេះប្រហែលជាគេចចេញពីកោះH មកតាមស្កាត់រកសង្សាររបស់គេ ជំពើបពេលគ្រួសារខ្លួនកំពុង​មាន​គ្រោះថ្នាក់ ប៉ុន្តែបើគិតរូបភាពផ្សេង​ អាចទេ ឆាកប្រយុទ្ធមុននេះ ជាស្នៀត​វីរៈបុរសក្លែងក្លាយបង្កើតឡើងមក ទាមទារ​បេះដូងស្រីស្អាត។

ខណៈដែលសម្លឹងពិនិត្យទៅសាកសពស្ដូកស្ដឹងតាំងពីក្បាលទូក រហូត​កន្សៃខាងក្រោយ មិនសមថាកូនប្រុសពៅសេដ្ឋី​កោះH អាចលះបង់ជីវិតមនុស្សដើម្បីបង្កើតឆាកប្រយុទ្ធឡើងមកយកបេះដូង​នីយ៉ា​​នោះទេ។

ទោះយ៉ាងណា រួចជីវិតហើយ។

«មនុស្សកោះH មានធុរៈអីនៅទីនេះ?»

នាង​ស្តីទាំងបកមករកប្អូនស្រី​ខ្លួនវិញ ព្រោះទុកចិត្តមិនបានដាច់ខាតឫកពាយូស៊ូ។

«ខ្ញុំសង្គ្រោះ​ជីវិតអ្នកស្រីណ៎ា!»

យូស៊ូបង្ហើរដោយទឹកមុខឌឺ។

ហាន់ដាទាញ​ដៃ​ប្អូន​ដើរថយមកវិញហើយ​សម្លឹងមុខ​ប្រុស​ម្នាក់នេះ។ គេនេះមាន​ស្នេហា​ចំពោះ​នីយ៉ា​​មិនចាញ់ចិត្ត​ដែលនីយ៉ា​អង្គុយ​នឹកគេ​ពេញមួយព្រលប់ធំនោះទេ ប៉ុន្តែ​ទឹកមុខគេ​រកតែហាន់ដាស្រួលចិត្ត​មិនបានសោះ។

ទាំងក្រអឺត ទាំង​ក្មេងមានៈ ទាំង​ធ្វើចរិតអស្ចារ្យ យូស៊ូមាន​គ្រប់យ៉ាង។

«ខ្ញុំមិនយល់ទេ!» ម្ចាស់កោះបេះដូង​និយាយដោយសម្លឹងមុតៗ ទៅកាន់កែវភ្នែកកូនប្រុសពៅរបស់ម៉ឺនយូ​ ធ្វើឱ្យយូស៊ូដៀងក្រសែភ្នែកផ្អែមល្ហែមចេញពីនីយ៉ា មកសម្លឹងមុខអនាគតបងថ្លៃ។

ទើបនឹង​ចាប់អារម្មណ៍​ឃើញ​ថា ហាន់ដា​ម្នាក់នេះពិតជាស្រស់ស្អាត បើទោះបីក្លាយជាម្តាយនៃកូនស្រីម្នាក់ទៅហើយក្តី សម្រស់និងភាពនឹងនររបស់ហាន់ដា ពិតជាសក្តិសមជាម្ចាស់បេះដូង នៃអ្នករកស៊ីឌូបៃដ៏ល្បីឈ្មោះមែន។

ប្រុសស្អាត​គេមិនទាន់ឆ្លើយថាយ៉ាងណាផង ក៏លូក​ដៃទៅរកប៉ះនីយ៉ា ប៉ុន្តែត្រូវបានហាន់ដាមកពាំងពីមុខហើយផ្ដាច់ចេញ។

«បង! គេ…គេសង្គ្រោះយើងណា៎ អរគុណមួយម៉ាត់បានអត់?»

ហាន់ដាក្តាប់មាត់ដាក់ប្អូនហើយនិយាយតិចៗ៖

«បើមិនដឹងហេតុការណ៍ច្បាស់ កុំទាន់ទុកចិត្តនរណាគេពេក!»

យូស៊ូសើចក្អឹក ឌឺហាន់ដា ដោយ​ផ្អៀងស្មាដៀងភ្នែកសម្លឹងអនាគតបងថ្លៃសាជាថ្មី។ ហួសចិត្ត ​ដែលនៅសល់តែមនុស្សស្រីពីរនាក់នៅកណ្តាលទន្លេមេគង្គល្វឹងល្វើយ អ្នកការពារដេកដួលអស់ក្នុងថ្លុកឈាម នៅតែហាន់ដាមិនចោលចរិតខែងរ៉ែង​រើសអើងមនុស្សកោះH។ គ្រួសារប៉ូលិស​ពិតជាគ្រួសារប៉ូលិសមែន។

មិនទាន់បានតបអ្វី​សូម្បីតែមួយម៉ាត់ណាមកកាន់បងស្រី​ដ៏ហួងហែង​ម្នាក់របស់​ម្ចាស់បេះដូង កូនចៅម្នាក់ស្ទុះមកខ្សឹបដាក់៖

«បងយូស៊ូ  មានកាណូតមួយទៀត!»

ទាំងបីប្រាណ​ធ្លាក់ទឹកមុខ។

ប្រុសស្អាតបោះបង់ចោលទឹកមុខដ៏ផ្អែមល្ហែមនៅនឹង​មុខ​ស្រីស្នេហ៍ ដោយបែរខ្នងសំដៅទៅរកប្រភពស្នូរកាណូតហើយស្ទុះចេញទៅខាងក្រៅ។

ហាន់ដា​និងប្អូនស្រីតាមចេញមកក្រៅ នាង​ពិតជាស្គាល់កាណូតមួយនោះច្បាស់។

«បងថ្លៃឯង!» នាងនិយាយតិចៗដោយអំណរ​ ធ្វើឱ្យនីយ៉ា​ប្រាប់ទៅប្រុសស្នេហ៍៖

«កាណូតបងថ្លៃខ្ញុំទេ កុំប្រើដៃជើង!»

គីម៉ាល់ជាមូលហេតុដែលយូស៊ូត្រូវមកកោះបេះដូងទាំងយប់។ បេសកកម្មរបស់គេ គឺ​នាំគីម៉ាល់ឱ្យសង្ស័យ​លើជេន តាមសេណារីយ៉ូរបស់ឪពុកគេ​។

«ចូលច្រាំង អែបច្រាំង!»

សំឡេងគីម៉ាល់ស្រែកប្រាប់អ្នកបើក។

វត្តមានប្រុសស្អាត​ឌូបៃ ធ្វើឱ្យយូស៊ូខកបំណងរបស់គេនៅក្នុងការនាំនារីទាំងពីរឡើងទៅលើឧទ្ធម្ភាគចក្រ។ គេបោះដៃឱ្យសញ្ញាគ្នីគ្នាខ្លះបកត្រលប់ទៅលើបក្សីយន្ត ដោយខ្លួនឯងនៅបន្តជាមួយនារីទាំងពីរជាមួយដៃជើងជំនិតពីរនាក់។

រហូតដល់ទូកចូលចតច្រាំង ភរិយានិងប្អូនស្រីថ្លៃត្រូវបាន​គីម៉ាល់មកទទួលរួសរាន់ឡើង​លើទូករបស់គេមុនពេលប៉ូលិស​ខេត្តមកដល់និងធ្វើកោសល្យវិច័យ។

ខណៈពេលដែលគេមិនបានរវល់អ្វីជាមួយនឹងវត្តមានយូស៊ូព្រោះគិតអំពីការបាញ់ប្រហារ​នេះ

គីម៉ាល់ធូរចិត្ត​ពេលឃើញ​ភរិយាបានសុខពីលើដល់ក្រោម។

«ឈប់ភ័យទៅ!» នេះជាវាចារបស់គីម៉ាល់ជំនួសឱ្យសំណួរថា «មានរឿងអី? ពួកវាជាអ្នកណា?»។

ហាន់ដាមិចភ្នែក នាងដកដង្ហើមធូរខ្លួននៅពេលដែលឃើញវត្តមានប្តី បង្ហាញថា គេបានឃើញឆាកប្រយុទ្ធអម្បាញ់មិញបានជារុលទូកមកតាមកៀកគ្នា។

ដោយត្រូវប្តីបណ្តើរ​សំដៅទៅក្នុងទូក ហាន់ដា​ត្រូវភាំង​ជាមួយសម្រែក​វាស់មួយរបស់នីយ៉ា។ គ្រប់គ្នាដែលទើបចូលមកដល់ក៏ងាកសម្លឹងទៅទីនោះ។

នៅលើសាឡុងដ៏វែង មនុស្សម្នាក់ដេកផ្ងារជើង។

«ឥន្ត្រា?»

នីយ៉ា​ហៅគេតិចៗទាំងរន្ធត់។

ប្រុសច្បងរបស់ម៉ឺនយូនៅធ្មេចជិតស្លុង សភាពគេមិនមែនគេងទេ​គឺសន្លប់ស្តូកស្តឹង​ មិនដូច្នេះនាង​ស្រែក​ប៉ុណ្ណឹងគេនៅធ្មឹងទៀតកើតដែរ។

ហាន់ដាងាកសម្លឹងមុខប្ដី គីម៉ាល់​វិញទាញ​ភរិយា​​ថយបើកផ្លូវ​ឱ្យយូស៊ូ​ដែលរត់ចូលមកមានគ្នីគ្នា​រត់មកតាម​។

វត្តមាន​បងប្រុសសន្លប់ស្ដូកស្ដឹងនៅលើទូកនេះ ជាអ្វី​ដែលយូស៊ូចង់ប្រាប់ខ្លួនឯងថាមិនពិត។ ​ចាំថា ទើបនឹង​ផឹកស្រាលាគ្នាហើយ ក្រែងបងប្រុសខ្លួននៅលើកោះH និយាយថាចង់ដេកនៅបន្ទប់ឆ្នេរ​ ហេតុអីស្រាប់តែ​បានធ្លាក់មកក្នុងកណ្តាប់ដៃសេដ្ឋីឌូបៃ មកនៅលើទូកទំនើបរបស់គេ?

គ្រាន់តែក្រឡេកក៏យូស៊ូដឹងថា ឥន្ត្រាកំពុងសន្លប់បាត់ស្មារតីនោះដែរ។

ជាមួយនឹងស្នាមឈាមសល់ដាម​លើសម្លៀកបំពាក់និងបង់រុំរបួសប្រញិបប្រញាប់ មិនរៀបរយ  គេមិនដឹងថា ឥន្ត្រា​ទៅត្រូវគ្រាប់កាំភ្លើងពីណាមកទេ ប្អូនប្រុសខាំមាត់ដកកាំភ្លើង​ភ្ជង់មក​រកគីម៉ាល់ជាបន្ទាន់ ធ្វើឱ្យហាន់ដាស្រែកយ៉ៃ។

នីយ៉ា​ខ្ទប់មាត់ ព្រោះមិនហ៊ាន​ឈានទៅឃាត់យូស៊ូដែលខឹង​ក្រហមមុខតូង។ ​ខណៈនោះដែរ ​គីម៉ាល់​ប្រើកែវភ្នែកមុតៗ សម្លឹងទៅកាន់កូនប្រុសពៅម្ចាស់កោះH ដែលសែន​តក់ស្លុតពេល​ឃើញបងប្រុសខ្លួន​ធ្លាក់ក្នុងសភាពបែបនេះ។

«ជេន​ ឱ្យខ្ញុំនាំគេមកកោះបេះដូង ដើម្បីសុវត្ថិភាព!»

«ស្អីគេ?!»

គេសួរភ្លាមសឹងតែសំឡេង​គីម៉ាល់មិនទាន់រលត់។ ចំណែក​កាំភ្លើងកូនប្រុសម៉ឺនយូក៏នៅតែមិនទម្លាក់ ទោះបីជាហាន់ដារាដៃឃាត់យ៉ាងណា យូស៊ូនៅតែចងចិញ្ចើម។

នីយ៉ា​និយាយអីមិនចេញ ព្រោះលើកដំបូងដែលនាងឃើញគេកាចយ៉ាងនេះ។

ដ្បិតតែនាងមិនយល់សង្គ្រាម​ក្នុងអារម្មណ៍របស់សង្សារ​ដែលត្រូវមកតក់ស្លុតឃើញបងប្រុសខែងរ៉ែងរបស់ខ្លួនត្រូវធ្លាក់សន្លប់មាន​របួសពេញប្រាណមិនដឹងខ្លួនដូចគល់ឈើ តែនាងនៅចង់ឃាត់គេសិន​។

«ឥន្ត្រា! ឥន្ត្រា!»

តូចខំហៅប្រុសច្បងតែគេមិនកម្រើកសូម្បីចុងក្រចក។

គីម៉ាល់និយាយនឹងនរ៖

«គេសន្លប់! ត្រូវជាតិគីមី!»

យូស៊ូបើកភ្នែកក្រឡោត​សម្លក់ម្ចាស់ដំណឹង​។ សភាពឥន្ត្រា​គឺត្រូវថ្នាំពុលដូចពាក្យគីម៉ាល់មែន នេះហើយដែលធ្វើឱ្យយូស៊ូរឹតតែស្មុគចិត្ត​។

គេស្រែកសួរគំហក៖

«អ្នកណាធ្វើ? អាប៉ូលិស​នោះមែនអត់?»

សួរហើយ ភ្នែកមុតៗរបស់គេបាញ់សំដៅមកហាន់ដានិងនីយ៉ា បង្ហាញថាគេគិតឃើញ​ថាជេន ជាសត្រូវរបស់គ្រួសារគេជានិច្ច។

រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៣៩
«ជេន! ពេលបានឃើញសាររបស់ខ្ញុំ ខលមកខ្ញុំភ្លាម! ខ្ញុំកំពុងនាំនីយ៉ាទៅស្ទឹងត្រែង! បន្តិចទៀតនៅលើទូកអត់មានសេវាទេ ឆាប់ទូរសព្ទមកខ្ញុំ មានការបន្ទាន់!»

សំឡេងហាន់ដាធ្វើឱ្យនីយ៉ាដកអារម្មណ៍មកវិញពីការតាមសម្លឹងឥន្ត្រា។ នាងងាកមកបងស្រី ហើយធ្វើមុខជូរ ហាក់មិនយល់រឿងទាំងអស់ដែលកំពុងតែកើតមានឡើង។

ភ្នែកស្រីពៅ​ដូចជាចង់សួរថា តើមនុស្សទឹកកកមានកំហឹងអីសម្បើមយ៉ាងចម្លែក តែឃើញបងស្រី​រវល់ចុចលេខទូរសព្ទផ្សេងបន្តបន្ទាប់ទៀត នីយ៉ា​ក៏សង្កត់ចិត្ត​ឱបដៃនៅស្ងៀមទាំងដង្ហើមធំ។

នឹកដល់របៀបឥន្ត្រាបើកឡានង៉ោងហាក់ខឹងសម្បាមុននេះ នីយ៉ាខាំមាត់តិចៗ។

«អាកប្បកិរិយាស្អី មនុស្សទឹកកក? គិតថា ណេះជា​​កោះប៉ាខ្លួន ដែលខ្លួនសោយរាជ្យឬអី?»

ហាន់ដាដែលទាក់ទងអ្នកណាក៏មិនចូល នាង​ចុចបិទទូរសព្ទ ងាកមកសម្លឹងប្អូន។

វគ្គ

អាថ៌កំបាំង

ពីព្រោះនៅទីតាំងសម្ងាត់មួយជាមួយនឹងម៉ូណា គ្មានសេវាអ៊ីនធឺណិតជ្រាតចូលបានទេ។ ជេន​ប្រជុំជាមួយនាងតែងតែស្ថិតក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ មិនអាច​ឱ្យមាន​ធ្លាយព័ត៌មានចេញទៅក្រៅបានដាច់ខាត។

«គេដុតកោះនោះធ្វើអី?» ជេន​និយាយដោយទឹកមុខសោកស្តាយ។

«ខ្ញុំមិនដឹងទេ!…អាចថា…មនុស្សរុក្ខជាតិត្រូវយកទៅបាត់ មិនមែនដុតបំផ្លាញចោល​ដូចរូបភាពពីក្រៅនោះឡើយ!»

ស្នូរផ្ដល់សញ្ញាលើកុំព្យូទ័ររបស់នាង ​ម៉ូណា​ឈប់និយាយ។ នាង​បែរមក​ចុច​បើក ពិនិត្យ​និងវាយកូដស្ទាត់ជំនាញ។

«គ្មានអ៊ីនធឺណិត នាង​ទទួលបានសាររបៀបណា?!»

«វិធីរបស់ខ្ញុំ!»

ជេនញាក់ស្មាបែរមុខចេញ ពេលនាង​ប្រើម្រាមដៃស្ទាត់ជំនាញ​បើកPasswordមួយជាន់ហើយមួយជាន់ទៀត។

«ជេន!»

នាង​ហៅ ធ្វើឱ្យឧត្តមសេនីយ៍ងាកមក។

«គ្នាខ្ញុំរកឃើញដាននេះ!»

ជេនស្ទុះមកច្រត់ដៃពីក្រោយខ្នង​ស្រី។​ នាងចុចបើកមើល ហើយចំហមាត់….មេប៉ូលិសដែលនៅពីក្រោយក៏ចំហមាត់ដូចគ្នា។

«គីម៉ាល់ ​ប្អូនថ្លៃរបស់លោក?!»

ជេនដៀងភ្នែកមកសម្លឹង​សក់ម៉ូណា។ នាង​នៅរង់ចាំចម្លើយ ទាំងដែល១០០ភាគរយជេនស្គាល់ទៅហើយ​តាំងពីក្រឡេកភ្នែកដំបូង។

«គេ!….គីម៉ាល់!»

បានចម្លើយកាលណា​ម៉ូណាងក់ក្បាល ហើយសួរបន្ថែមក្នុងសំឡេង​តិចៗ៖

«គីម៉ាល់ទៅកោះHធ្វើអី?»

ជេននៅសម្លឹងភ្នែកម៉ូណា​ដែលមើលមកខ្លួននឹងនរ តែបេះដូងជេន​បែកខ្ញែក។ មួយរយៈនេះប្អូនស្រីខ្លួនជាភរិយា​គេ ត្រូវឡើងមកភ្នំពេញដើម្បីមើលប្អូនស្រីពៅ ដែលធម្មតាគ្រប់គ្នាគិតថា​គីម៉ាល់នៅកោះបេះដូង មិនមាន​អ្នកណា​មានចម្លើយថា ហេតុអ្វីបានជាលេចវត្តមាន​ប្រុសស្អាតឌូបៃនៅលើកោះHទេ។

ពន្យារពេលពីសំណួរនាង ជេនលូកដៃរាវរកទូរសព្ទហើយចាប់ផ្ដើមចុចបើក។

សំឡេងរបស់ហាន់ដាលាន់មក ពីរឿងឱ្យបងប្រុស​ម្នាក់នេះខលទៅ។

គេដកដង្ហើមវែង។ ប្រុងដើរទៅក្រៅនិយាយទូរសព្ទ ស្រាប់តែម៉ូណានិយាយបង្អាក់៖

«ប្អូនថ្លៃរបស់លោក ប្រហែលជាក៏កំពុងស៊ើបរឿងប្អូនប្រុសរបស់គេដែលនៅបាត់ដំណឹង!»

មិនចម្លែកទេ គីម៉ាល់មាន​លុយ​ចាយជាតិនេះមិនចេះអស់ផង រឿងអីគេឈប់ស៊ើបពីប្អូនប្រុសកម្សត់របស់គេ?

«ម៉េចហើយនីដា?» ជេននិយាយទូរសព្ទធ្វើឱ្យម៉ូណានៅស្ងៀម។

«បងដឹងហើយ! ប៉ុណ្ណឹងចុះ!»

គេបែរមកវិញហើយនិយាយស្រាលៗដាក់ដៃគូការងារ​៖

«មនុស្សកោះH ខឹងសម្បារឿងឆេះបន្ទប់អ្នកជំងឺនៅលើកោះខ្មោច!»

«គេគិតលោកជាអ្នកធ្វើ?» ម៉ូណាថាទាំងសើចហើយថាបន្តទៀត៖«គេមិនល្ងង់ដល់ថ្នាក់ហ្នឹងទេដឹង?»

ជេនគ្រវីក្បាលតិចៗក្នុងអាការៈហួសចិត្ត​៖

«ប៉ុន្តែ….គេបានមករករឿងដល់កន្លែងប្អូនស្រីខ្ញុំ!»

ម៉ូណាយកដៃស្ទាបបបូរមាត់នាងដោយសម្លឹងអ្វីម្យ៉ាងទៀតក្នុងកុំព្យូទ័រ អាការៈនៅផ្ទៀងស្តាប់ជេននិយាយ។

«អ្នកមករករឿងគឺកូនច្បងម៉ឺនយូ! គេនេះទើបតែមានរឿងហើយជាមួយខ្ញុំម្សិលមិញ!»

«មើលចុះ!» នាង​និយាយហាក់ស្លុងនឹងអ្វីម្យ៉ាង​ក្នុងfile ភ្លេចយកចិត្ត​ទុកដាក់លីព័ត៌មាន​ដែលជេនកំពុងនិយាយប្រាប់ទៅហើយ។ ខាងជេនវិញ នាយប៉ូលិសគ្មានអារម្មណ៍សម្លឹងអ្វីតាមការហៅរបស់ម៉ូណា​ទេ។ គេឈ្ងោក​មើលលេខនិងសារជាច្រើន​ដែលលោតមកពេលគេបើកទូរសព្ទ។ ប្អូនស្រីទាំងពីរកំពុង​តែ​ជួបមនុស្ស​កោះHម្តងហើយម្តងទៀត ប្អូនស្រីពៅមិនសូវខំរៀន មានរឿងជាមួយប្រុសៗអ្នកមាន  ចុងក្រោយមាន​រឿងជាមួយកូនប្រុសពៅខាងកោះHទាល់តែបានទៀត។ ងាកមកប្អូនថ្លៃមិនមាត់មិនកវិញ នៅសុខៗឃើញលេចមុខ​នៅកោះHដោយមិនសួរយោបល់អ្នកណា។ រឿងដែលជេនតឹងទ្រូងបំផុត​គឺ គីម៉ាល់ជាច្រើនឆ្នាំមកនេះនៅតែតាមរក្សាចិត្តស្វែងរកពិសិដ្ឋ រឿងនេះអ្នកណាក៏ដឹងដែរ ប៉ុន្តែមិននឹកស្មានថាគេទទួលដំណឹងពីមនុស្សរុក្ខជាតិនៅលើកោះH បានលឿនជាងដែលជេនគិត។ ជេននៅមិនទាន់សម្រេចចិត្តប្រាប់គេ ព្រោះមិនដឹងថាមនុស្ស​រុក្ខជាតិជាពិសិដ្ឋពិតមែនឬអ្វី ណាមួយ​ទៀតគេអាចមានៈ ខ្លាចប៉ូលិស​ប្រើរាងកាយប្អូនគេ​ជាការងារ មិនប្រគល់មកឱ្យគ្រួសារថែទាំព្យាបាលទេដឹង​ បានជាចូលអន្ទាក់ពួកដីកោះ?

«ម៉ូណាខ្ញុំត្រូវទៅសិន មានការងារខ្លះជាមួយគ្រួសារ!»

ស្រាប់តែខាងស្រីឆ្លើយវិញ៖

«ត្រូវហើយ! បើមិនមែនគ្រួសារទេ ម៉េចក៏សំខាន់យ៉ាងនេះ?»

គេចងចិញ្ចើមនៅពេលដែលឮនាងនិយាយ ហើយបែរមកវិញក៏ក្រឡេកឃើញរូបភាព​មួយផ្ទាំងធំ​ម៉ូណា​ពង្រីក។ ម៉ឺនយូកំពុងតែស្រែកយំពីមុខភ្នក់ភ្លើងសណ្ឋានដូចជាបន្ទប់អ្នកជំងឺជេនធ្លាប់ទៅដល់នៅលើកោះខ្មោច។

ជេនដើរសន្សឹមៗមកទាំងពិភាល់។

ឧត្តមសេនីយ៍វក់ភ្នែកនឹងរូបភាពដែលម៉ូណា​កំពុងពង្រីកបង្ហាញម្តងមួយផ្ទាំងៗ។ មិនដឹងថា រនុកក្នុងរបស់ម៉ូណាអាចទិញរូបថតទាំងនេះបាន​មកដោយរបៀបណាទេ តែមិនសំខាន់ស្មើនឹងសំណួរថ្មីនេះឡើយ  ហេតុអីបានជាម្ចាស់កោះHខ្លោចផ្សាដល់ថ្នាក់នេះ បើគ្រាន់តែពិសិដ្ឋស្លាប់ក្នុងភ្នក់ភ្លើង?

«ចម្លែករបស់គេ!»

ម៉ូណានិយាយប៉ុណ្ណេះហើយគ្រវីក្បាលតិចៗ។

ជេនក៏ដឹង….ពីន័យពិតក្នុងសម្តីនាង​។ មិនសមថាត្រឹមពិសិដ្ឋត្រូវដុត តាចាស់នេះ​ស្រែកឈឺចាប់កម្រិតនេះបានឡើយ។ ម៉ូណាងាកមកសម្លឹងជេន​។ អ្នកទាំងពីរមិនបាច់និយាយគ្នា ក៏ចិត្ត​ពួកគេស្មាន​គេអាចស្មានដឹងបាន​ហើយថា មនុស្សរុក្ខជាតិនោះគួរ​តែជាកូនប្រុសច្បងរបស់ម៉ឺនយូមិនមែនជាពិសិដ្ឋនោះទេ ពុំនោះទេគាត់ម្តេចនឹង​រន្ធត់សោយសោកដល់ថ្នាក់នេះ។

ជេនរលះរលាំងរៀបចំចាកចេញ។

«ប្អូនខ្ញុំកំពុងតែនាំប្អូនពៅឡើងទូកទៅស្ទឹងត្រែង មានអារម្មណ៍មិនស្រួលទេ ខ្ញុំចង់ដាក់វីរៈ​ឱ្យទៅជាមួយពួកគេ!»

ម៉ូណា​ងក់ក្បាល​ថតទុកឯកសារទាំងអស់ដោយយកចិត្តទុកដាក់ រួច​ក្រោកឡើងទាញអាវក្រៅ ទាញកាំភ្លើងព្រមទាំងសម្ភារៈសំខាន់ៗមួយចំនួន ហើយចុងក្រោយគឺមួករបស់នាង។

នៅខាងក្រៅ នាង​ចេញមកឃើញជេន​ច្រត់ចង្កេះ ឈ្ងោកមុខ​ដៃម្ខាងចុចទូរសព្ទញាប់ៗហើយនិយាយ៖

«ប្តីរបស់ឯងនៅឯណា?»

ម៉ូណា​ដើរហួសទៅទាំងដឹងហើយថា​ វត្តមាន​គីម៉ាល់នៅកោះH កំពុង​តែធ្វើឱ្យជេនស្មុគស្មាញចិត្ត។ ទំហំនៃការព្រួយបារម្ភនៅក្នុងទ្រូងឧត្តមសេនីយ៍ម្នាក់នេះ គឺម៉ូណា​យល់។ ហេតុអ្វី​គោលដៅនានា​របស់គេសម្រាប់បង្ក្រាបបែរជាមកពាក់ព័ន្ធក្នុងជីវិតប្អូនស្រីទាំងពីររបស់គេទៅកើត? មិនថា​យូស៊ូ ឥន្ត្រា ឬគីម៉ាល់។

«ខ្ញុំចាំក្នុងឡានមុន!»

នាង​ធ្វើសញ្ញាបែបនេះ​ដាក់គេ មិនមែននិយាយចេញមកទេ​ ហើយ​ចុះជណ្តើររហ័សៗទៅកាន់ឡានរបស់នាង​ទុកឱ្យជេននិយាយទូរសព្ទផង​សម្លឹងម៉ូណាពីជាន់ខាងលើនេះទៅផង។

«មាន​ប៉ូលិស​៣នាក់ឡើង​ទៅស្ទឹងត្រែងជាមួយឯងនីដា បង្អង់ចាំគេបន្តិច គេកំពុង​នៅតាមផ្លូវ! បងនៅខាងណេះមាន​ការងារត្រូវធ្វើសិន!»

គេប្រាប់ហាន់ដាហើយ​ងាកមក​ដើរវឹបៗតាមពីក្រោយ​ម៉ូណា។

នៅលើផ្ទៃទឹក ហាន់ដាទទួលវីរៈនិងកូនចៅគេពីរនាក់ទៀតឱ្យឡើងទូក។

នារីនេះទោះមិនមាត់ មិនក តែបង្កប់នូវចិត្ត​បារម្ភមិនសុខសាន្តសោះ។ ម្តងម្កាល ហាន់ដា​លួចដៀងភ្នែកសម្លឹងនីយ៉ាដែលអង្គុយសំកុកនៅកៅអីធ្នាក់ខាងមុខទូក​ម្នាក់ឯងសម្លឹងផ្ទៃទឹកស្ងប់ស្ងាត់។

នាងដឹងថានីយ៉ាកំពុងប្រឈមនឹងអារម្មណ៍ស្រងូត ​ដោយសារការចាកចេញដែលនាង​មិនចង់ ក៏ដូច​ជាមិនបានត្រៀមទុក។ មិនថា​ការនិយាយ​ដោយស្រវឹងខែងរ៉ែងក្នុងឃ្លីបវីដេអូរបស់កូនប្រុសពៅម្ចាស់កោះដែលកំពុងតែត្រូវបានចែកចាយពេញបណ្តាញ​សង្គម វត្តមានកូនច្បងកាលពីព្រឹកនៅក្រោមសណ្ឋាគារក៏ជាចំណោទមួយថ្មីទៀត។

ហាន់ដាចាំពាក្យឥន្ត្រា​ផង«ពេលខ្ញុំទៅមើលប៉ាខ្ញុំហើយ ខ្ញុំគង់តែមកលេងគ្រួសារនាងម្ដងទៀត កុំគិតថាគេខ្ញុំរួច!»។ ម្ចាស់កោះបេះដូងដៀងសម្លឹងវីរៈនិងគូកនដែលរកកន្លែងអ្គុយស្រួលបួលហើយ ទើបនាង​ងាកបញ្ជាទៅអ្នកបើកដែលនៅរង់ចាំបម្រើ។

«យើងចេញទូកទៅបង!»

ទូកចាប់ផ្ដើមបញ្ឆេះ។

ហាន់ដាដែលចេះតែមានអារម្មណ៍ថា អ្វីម្យ៉ាងមិនល្អប្រសើរហាក់ហៀបនឹងកើតឡើងព្រោះឃើញ​វត្តមាន​ប៉ូលិស​ដែលបងប្រុសដាក់មកការពារ ក៏នាងនៅរក្សាភាពស្ងប់ស្ងាត់ពុំសួរនាំទេ។

ស្រីចុចទូរសព្ទទៅរកប្តីទៀត តែប្រពន្ធចុចយ៉ាងណា​នៅតែមិនទាក់ទងបាន។

នាង​ផ្តើមVoice«គីម៉ាល់ អូនឡើងទូកហើយ សេវាប្រហែលពិបាកទាក់ទងគ្នា​! អូននាំនីយ៉ា​ទៅកោះបេះដូងមួយរយៈ បងឮហើយឆាប់ទាក់ទងមក! មានអារម្មណ៍មិនសូវល្អទេ!»

នាងបិទទូរសព្ទហើយឱបដៃដែលកាន់ទូរសព្ទសម្លឹងផ្ទៃជលសា ទាំងអារម្មណ៍មិននឹងនរ។ មានអ្វីម្យ៉ាងដែលនាងមិនសប្បាយចិត្ត ​គឺវត្តមានរបស់ឥន្ត្រាមុននេះ នៅក្រោមសណ្ឋាគាររបស់នាង។

កាយវិការរបស់គេ អ្វីម៉្យាងក្នុងជម្រៅកែវភ្នែករបស់គេដែលសម្លឹងមុខនាងជំនួសឱ្យការមិនចង់សម្លឹងមើលនីយ៉ា​ បងស្រី​យល់ថាមនុស្សនេះមានភាពចម្លែក។ សភាពគេ​ ដូចជាចេញលក្ខណៈខឹងប្អូនស្រីយើងបានជាមិនព្រមសម្លឹងមុខនីយ៉ា តែជាការខឹង«ព្រោះ…..ស្រឡាញ់»ដែលហាន់ដាមាន​បទពិសោធមកមុនក្រែលដែរហើយ។

ក្រែងប្អូនប្រុសគេទេតើជាសង្សារនីយ៉ា ហេតុអីបានគេចេញ​ចរិតដូចជាកំពុងតែអន់ចិត្តចំពោះពួកយើង? ម្យ៉ាងទៀតនៅក្នុងកាយវិការកាចៗ ម៉ឺងម៉ាត់ ត្រជាក់ៗរបស់គេ ហេតុអីកែវភ្នែកគេមានអ្វីម្យ៉ាងយើងកំណត់ចំណាំបានថា ស្លូតបូតនិងដូចធ្លាប់ស្គាល់មកយូរហើយ?

«ពិសិដ្ឋ​!»

ហាន់ដារបូតមាត់តិចៗម្នាក់ឯងពេលឈរប្របមាត់ទឹក។

នៅលើទន្លេនេះ អតីតកាលចេះតែអណ្តែតឡើងមកវិញស្របពេលនាង​ឈរលើទូកមួយដែលធ្លាប់ឆ្លងកាត់ព្យុះព្យោមា​និងវិញ្ញាសាច្រើនរាប់មិនអស់ជាមួយគីម៉ាល់ជាបងប្រុសរបស់គេ។

បុរសដំបូងដែលនាងបានរៀបការជាមួយព្រោះការងារ ក្រោយមកគេក៏បាត់ដំណឹង ហេតុអីបានយើងនៅតែនឹកឃើញគេ នៅពេលដែលឃើញមនុស្សប្រុសខ្ពស់ស្រាវមកពីកោះHម្នាក់នោះ? រូបរាងពួកគេខុសគ្នាឆ្ងាយ អាកប្បកិរិយារឹតតែផ្ទុយ តែរបៀបគេសម្លឹងនិងប្រស្រីភ្នែកគេ​ដូចនឹងមនុស្ស​ម្នាក់ដែលយើងបាត់ដំណឹង?

ស្នូរទឹកប៉ះគ្នាជាមួយ​ជំនោះ​បណ្តាលឱ្យអារម្មណ៍ស្រីលាចាកសន្សឹមៗពីចិត្ត​ថប់ខ្វល់ខ្វាយ។ ហាន់ដាដៀងមកសម្លឹង​នីយ៉ាពីចម្ងាយហើយបែរខ្លួនឈាន​ដើរ​មួយៗសំដៅទៅរកប្អូនស្រី។

«ចង់ញ៉ាំអីខ្លះទេ?!»

«ចាំខ្ញុំយកខ្លួនឯង!»

ប្អូនពៅឆ្លើយខ្លីៗ។ សក់នាងប៉ើងផាត់​រសាត់ចុះឡើង។

បងស្រីមកឈរក្រពាត់ដៃ​បែរខ្នង​ផ្អែកបង្កាន់ដៃដែក សម្លឹងប្អូនដោយសួរនាំបង្កើតការសន្ទនា​៖

«យូរប៉ុនណាហើយដែលខានមកស្ទឹងត្រែង?!»

«អត់ចាំទេ!» នីយ៉ានិយាយតិចៗដៀងភ្នែក​ស្រូបយកខ្យល់អាកាសដែនទន្លេគួរឱ្យត្រេកត្រអាលចិត្ត​។

ហាន់ដាឆ្លៀតឱកាស​សួរ៖

«មុនពេលបងទៅដល់ ម្នាក់ហ្នឹងនិយាយប្រាប់ឯងថាម៉េចខ្លះចុងក្រោយនោះ?»

នីយ៉ា​ងាកសម្លឹងបងស្ទក់ៗក្រៀមក្រំ នាងមិនបានគិតពីឥន្ត្រាទេ ចិត្តនាងនៅនឹងប្រុសស្អាតយូស៊ូ លុះត្រូវបងស្រី​សួរ នាង​ក៏រកនឹកហើយ​វាចាតបមួយៗ៖

«ខ្ញុំសួរគេថា ខឹងបងជេនខ្ញុំធ្វើរឿងហិង្ស​នៅលើខុនដូមែន?»

ហាន់ដាគ្រវីក្បាល៖

«ពេលទៅដល់ បងឮម្នាក់ហ្នឹងឆ្លើយថា ជេន​និងគេ​មាន​រឿងទូទាត់គ្នាធំ! បងមិនយល់ទេ រឿងអី? ធំដុំម្ល៉េះ?»

ចន្ទនីយ៉ា​ដកដង្ហើមធំ នាង​ខាំមាត់ ញីថ្ងាស រអ៊ូម្នាក់ឯង៖

«ពីណាយល់ទៅ  ពិបាកណាស់ បិសាចទឹកកកម្នាក់ហ្នឹង!»

ហាន់ដាលបសម្លឹងអាការៈប្អូនពៅ។

នាង​សូម្បីតែរហ័សនាម​បិសាចក៏ដាក់ឱ្យបុរសនោះ នេះជាសញ្ញាមនុស្ស​ស្រឡាញ់គ្នា មិនមែន​ជាសញ្ញាសត្រូវឬបងថ្លៃទេ។ នីយ៉ា​នៅស្ងប់ស្ងាត់ចងចិញ្ចើមសម្លឹងថ្ងៃព្រាលៗនាខែរងា។ អ័ព្ទក្រាស់ព័ទ្ធលម្អផ្ទៃទឹក។​ ហាន់ដាមិនដែលគិតថា ​ស្នេហា​និងទុក្ខព្រួយធ្វើឱ្យនីយ៉ាក្លាយមកជាមនុស្ស​ស្ងប់បែបនេះទេ។ ក្នុងទិសដៅសម្លឹងផ្ទុយពីនីយ៉ា បេះដូងបងស្រីចេះតែមានអារម្មណ៍ពាក់ព័ន្ធនឹង​បុរសកូនច្បងម្ចាស់កោះH រហូត​ដល់ភ្លេចគិតអំពីយូស៊ូ​ដែលជាសង្សារពិតរបស់ប្អូនស្រី។

«បងថ្លៃរបស់ឯងក៏អ៊ីចឹងដែរ ទាក់ទងអត់ចូលទេ! ពេលដែលមានការសំខាន់អ្នកណាក៏ខលអត់ចូលទាំងអស់ មិនដឹងយកទូរសព្ទមកធ្វើអីទេ»

ហាន់ដាដាក់ទូរសព្ទមកលើតុពីមុខស្រីតូច។

«គ្មានសេវាទេ!»

នីយ៉ានិយាយ។

ហាន់វាយចិញ្ចើមសួរខ្សោយៗ៖

«មិញចង់ខលទៅអ្នកណា?!»

នីយ៉ា​ងើបមុខ​សម្លឹងបង​នាង​តបតវិញ​រហ័សរហួនលែងស្ពឹក៖

«ស្មានថាខ្ញុំចង់ខលទៅយូស៊ូចង្រៃនោះ? គ្មានថ្ងៃទេ!»

ហាន់ដាដៀងសម្លឹងប្អូនទាំងមិនញញឹម។ ចិត្ត​បងស្រី​ដឹងថា នីយ៉ាមិនចាប់អារម្មណ៍នឹងអ្វីម្យ៉ាង​ជ្រៅៗក្នុងកែវភ្នែកឥន្ត្រាពិតមែន ព្រោះបេះដូងក្មេងរលាមគិតតែអំពី​យូស៊ូ។ ហាន់ដាដឹងទៀតថា នីយ៉ារង់ចាំទូរសព្ទរបស់យូស៊ូ។

ទាញកៅអីមកអង្គុយ​ក្បែរប្អូនស្រី ហាន់ដាត្រិះរិះម្នាក់ឯងស្ងាត់ៗ….

ការស្រឡាញ់មិនមែនមានន័យថាមានគ្នា​ដើម្បីឈ្លោះទេ ប៉ុន្តែភាពស្និទ្ធស្នាល ការយកចិត្តទុកដាក់កាន់តែច្រើន ហួងហែងខ្លាំង ទីបំផុតជម្លោះកាន់តែមាន​។ ទោះយ៉ាងណាជម្លោះប្រសើរជាងការមិនចុះសម្រុងគ្នា។

នាង​នឹកដល់រឿងដើម…..«ឈប់ពាក់អាវអស់នេះ!» កាលណោះគីម៉ាល់ពិតជាច្រឡោងខាមហួសនិង​ផ្តាច់ការ បញ្ជាលើនាង​ជានិច្ច​ដោយចេតនា​ហួងហែង។«មកទើសអីអាវទៀត?!»«ដូរចេញទៅ ក្រែងពួកនៅលើទូកនេះឃើញហើយ​នាំពិបាក!»«មិនឃើញមានបញ្ហា​អីផង?!»«មានបញ្ហាគឺមាន​​ហើយ​!»

ថ្ងៃនេះម៉ោងនេះខ្យល់នេះ ក្លិនទឹកសាបនេះ​នាង​នឹកគេ​ណាស់ នឹកអនុស្សារចាស់ៗមានមកជាមួយគ្នា។

អ្នក​ដែល​ស្រឡាញ់​គ្នាខ្លាំង​មានឱកាស​កើត​ជម្លោះច្រើន តែម្តងៗរឹតតែស្រឡាញ់គ្នាលើសដើមផង នេះជាអ្វីដែលហាន់ដាគិត។ នាង​លប​មើលមុខ​ប្អូន មិនដឹងថា​ចេតនា​ផ្តាច់នីយ៉ាពីកូនប្រុសម្ចាស់កោះH ទៅរួចកម្រិតណាទេ។

ភាពខុសគ្នារវាងគ្រួសារប៉ូលិសនិង​អ្នកកោះH គឺជាក្តីសង្ឃឹមគួរឱ្យអស់សំណើចណាស់ដែលថា  ពួកគេ​នឹងរលូនទៅជាមួយគ្នាបាន។

អារម្មណ៍តូចចិត្តបាននាំនីយ៉ាចេញពីភ្នំពេញមកចោលយូស៊ូ តែនាងពិតជាទុកបេះដូងនៅនឹងគេមិនបានយកមកតាមទេ។

«ស្នេហា​គឺការទទួលស្គាល់ភាពខុសប្លែកគ្នា ហើយសម្របដើម្បីគ្នា!» ឮបងនិយាយបែបលន្លង់លន្លោចនីយ៉ាបែរមកវិញ។ តែហាន់ដាប្រញាប់ពោលបង្ហើយ៖

«តែបើមានភាពមិនស្មោះត្រង់ ថ្ងៃមុខថ្ងៃក្រោយនឹងកាន់តែមានការថប់បារម្ភឬខកចិត្តកាន់តែច្រើនឡើង​ៗ ស្នេហាបែបហ្នឹងវាមិនទៅមុខទេ!»

នីយ៉ាប្រុងថាមិនយល់ស្របទេរាល់គំនិតហាន់ដា តែលើកនេះនាងនៅស្ងៀមព្រោះអ្វីមួយ​រត់មកក្នុងការគិត។ ការយកនាង​លេងសើច​លើកោះHជាការមើលងាយមួយទៅហើយ យូស៊ូដែលឈរមើលនាង​ស្រក់ទឹកភ្នែកដោយមិនជឿជាក់លើនាង នាង​នៅខឹង តែនាង​នៅស្រឡាញ់គេ ចំណែក​រឿងដែលនាង​រឹតតែ​អន់ចិត្ត​គែគេថា មិនខូចចិត្ត​លើសមួយនាទី។

នីយ៉ាហត់ណាស់ តាមស្រឡាញ់ប្រុស​អ្នកមាន​ដូចគេដែលគិតថា​ខ្លួនឯងអស្ចារ្យ។

«មុនបងគីម៉ាល់​បងធ្លាប់មានសង្សារទេ?!»

នីយ៉ា​សួរធ្វើឱ្យហាន់ដាញញឹម​ងាកមុខចេញ។

«ឮថា បងឯងធ្លាប់រៀបការជាមួយប្អូនគាត់កាលខ្ញុំនៅថៃ?»

«រឿងយូរហើយសួរឡើងវិញ​ធ្វើអី!»

ហាន់ដានិយាយដោយទម្លាក់ទឹកមុខ។ នីយ៉ាដឹងថាចចាមអារ៉ាម​ថាបងស្រីខ្លួន​បោក​ពិសិដ្ឋយកកោះបេះដូងសងបំណុលឪពុកចុង​ដែលជំពាក់លុយព្រោះល្បែងប្រហែលជាមានការពិតខ្លះ។ ទោះយ៉ាងណាកាលណោះនីយ៉ានៅក្មេងហើយនឹងមិនយល់ការអស់នេះ។ ជេននិងហាន់ដាក៏មិនដែលនិយាយស៊ីជម្រៅរឿងត្រីកោណមាសប្រាប់ប្អូនឬម្តាយដែរ។

ជេន នីយ៉ានិង​នីដា ជាកូនឪពុកមួយម្តាយទីទៃ។ ម្តាយហាន់ដាជាប្អូនធម៌រស់នៅជាមួយ​គ្រួសារ​ម្តាយ​នាង ​ហើយក្រោយមកមាន​នីដាមុនពេលម្តាយនីយ៉ា​ពពោះស្រីពៅម្នាក់នេះ។

ក្រោយមកម្តាយនីដាបានចុះចេញហើយ​រៀបការនឹង​បុរសប្រមឹកម្នាក់បានកូនប្រុសមួយទៀត ដែលមិនគ្រប់លក្ខណៈ។ ប្អូនប្រុសនោះហើយដែលនាំនីដាឱ្យជួបជាមួយគីម៉ាល់គេចមិនរួច។

«ស្នេហា…រឿងឈឺក្បាលណាស់!» នីយ៉ា​រអ៊ូឈ្លីថ្ងាស។

«បើមិនមែនមនុស្សកោះH មិនសូវអីទេ!» ហាន់ដាឌឺប្អូន ធ្វើឱ្យនីយ៉ាងាកមកក្របួចមាត់ចង់តែនិយាយផ្ចាញ់ តែឃើញមុខបង ​នាង​បង្អន់ចិត្ត​មានៈព្រោះហាន់ដាហាក់កំពុងតែខ្វល់ខ្វាយនឹងអ្វីម្យ៉ាងផ្សេងទៅហើយ នីយ៉ា​ថយការផ្ចាញ់មកវិញ។

ទីបំផុត នាង​ដាច់ចិត្ត​និយាយប្រាប់បងខ្សាវៗ៖

«បើពីដំបូងដឹងថា គេជាកូនប្រុសម្ចាស់កោះH ក៏ខ្ញុំមិនពាក់ព័ន្ធដែរ!»

«បងដឹង!»

ហាន់ដាឆ្លើយខ្លី។ គ្រប់គ្នា​ដឹងថានីយ៉ា​បរិសុទ្ធក្នុងរឿងនេះ​ តែខាងណោះវិញមិនដឹងថាគេមានបំណងអីនោះទេ។

ហាន់ដានិយាយរំឭកប្អូនទាន់មាន​ឱកាស៖

«មនុស្ស​កោះH ទាំងបងនិងប្អូន​មកពាក់ព័ន្ធជាមួយគ្រួសារយើង ជាទូទៅ​ មិនមែនគម្រោងការល្អទេ! អ៊ីចឹងហើយបានជាបងៗចង់ឱ្យឯងកាត់ចិត្ត​!»

នីយ៉ានៅស្ងៀម បន្តិច​ក៏និយាយបកស្រាយ៖

«គេក៏មិនដឹងថា ខ្ញុំជាប្អូនប៉ូលិសដែរ!»

និយាយពាក្យនេះនាងស្រាប់តែនឹកដល់ឥន្ត្រា«គេប្អូនប៉ូលិសណ៎ា បងគេធំផង ខ្លាចទេ!»។

នាង​ធ្វើមុខក្រញូវពេលនឹកដល់សភាពក្នុងចំណងដែលមនុស្ស​ទឹកកកញោះនាង​យ៉ាងឈឺចាប់។ នៅមានតែរឿងមួយតែប៉ុណ្ណោះដែលឥន្ត្រាមិនធ្លាប់ធ្វើ គឺការប៉ះពាល់​ជាន់ឈ្លីរាងកាយនាង។ ទុកថា គេគួរសមត្រង់ណេះ។