ភាពជាអ្នកដឹកនាំ – Meysansotheary

ដឹកនាំដោយមិនគ្រប់គ្រង សៀវភៅថ្មី!
ដោយសរសេរខ្លីៗថា ៖«តាមប្រវត្តិសាស្ត្រកន្លងមក មេដឹកនាំដ៏មានឥទ្ធិពលក្នុងលោក មិនទទួលបានភាពអស្ចារ្យដោយការប្រើរំពាត់ និងកម្លាំងបង្ខំ​ទេ។ អ្នកគាំទ្របាន​ដើរ​តាម​ពួកគេ ​ដោយ​សារ​ឥទ្ធិពល​នៃការបំផុសគំនិត ​និងជំរុញទឹកចិត្ត​។» អ្នកនិពន្ធ ម៉ីសន សុធារី បាននិងកំពុងត្រៀមចេញលក់នូវសៀវភៅថ្មីក្រោមចំណងជើងថា ដឹកនាំដោយមិនគ្រប់គ្រង។

អ្នកនិពន្ធ ម៉ីសន សុធារីដែលទទួលបទពិសោធន៍ផ្ទាល់ជិត២៥ឆ្នាំ ក្នុងភាពជាអ្នកដឹកនាំ នឹងចែករំលែកមាតិកាមួយចំនួននៅក្នុងសៀវភៅថ្មីនេះ ដូចជា ភាពខុសគ្នា​រវាងការគ្រប់គ្រងនិងដឹកនាំ សិល្ប៍វិធីនៃឥទ្ធិពលសុចរិត​ក្នុងភាពជាអ្នកដឹកនាំ។ល។

តើអ្នកចង់បានសៀវភៅនេះដែរទេ?

#ដឹកនាំដោយមិនគ្រប់គ្រង#ម៉ីសនសុធារី បើកកក់ឆាប់ៗនេះ!

បង្វឹកភាពជាអ្នកដឹកនាំដោយវិធីបង្កើនឥទ្ធិពលខ្លួនតាមរយៈការបំផុសគំនិត
ការបំផុសគំនិត មិនមែនមានគុណសម្បត្តិតែកម្រិតបុគ្គល​ ដូចដែលយើងធ្លាប់កាត់ស្មានទេ តែជាសមត្ថភាពក្នុងការនាំក្រុម និងបុគ្គលឆ្ពោះទៅរកចក្ខុវិស័យរួមគ្នា។

មិនថាអ្នកនោះជាសហគ្រិនដែលមានមហិច្ឆតា ឬជាក្រុមអ្នកជំនាញការដែលមានឯកទេសច្បាស់លាស់ ឬជាមនុស្សម្នាក់ ដែលចង់មានឥទ្ធិពលវិជ្ជមានដល់មនុស្ស​ជុំវិញ  ការបណ្តុះជំនាញដឹកនាំដ៏រឹងមាំគឺសមត្ថភាពក្នុងការបំផុសគំនិត។ ហេតុផលនេះហើយបានជាយើងត្រូវការធ្វើវិនិយោគលើខ្លួនឯងដើម្បីស្វែងរក​ ការរីកចម្រើនលើបុគ្គលិកលក្ខណៈ និងនិងជំនាញ​វិជ្ជាជីវៈ។

ប្រសិទ្ធភាពនៃការ រួមបញ្ចូលគ្នា នៃជំនាញរឹង និងជំនាញទន់ ចាប់តាំងអំពីការគិតជាយុទ្ធសាស្ត្រ និងជំនាញធ្វើការសម្រេចចិត្ត រហូតដល់សិល្បៈប្រាស្រ័យទាក់ទងល្អ ការយល់ចិត្ត និងឆន្ទៈសហការជាសំណុំជំនាញ ដែលជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍន៍អាជីព និងវឌ្ឍនភាព បង្កើតទំនាក់ទំនងរឹងមាំ ជំរុញការបង្កើតថ្មី និងជំរុញភាពជោគជ័យក្នុងស្មារតីជាអ្នកដឹកនាំ។

ការធ្វើសេចក្តីសម្រេចចិត្តដែលមានព័ត៌មានត្រឹមត្រូវ មានការពន្យល់ ជាជំនាញនាំភាពជាអ្នកដឹកនាំ ហើយជំនាញនេះ ត្រូវការ​ សមត្ថភាពក្នុងការវិភាគព័ត៌មាន ថ្លឹងថ្លែង រកជម្រើស និងបំផុសគំនិត​ដែលហៅថា យុទ្ធសាស្ត្រ។

សូមចងចាំថា ការគ្រប់គ្រងគឺនិយាយអំពីប្រសិទ្ធភាពនៃ ការរៀបចំ និងការប្រតិបត្តិភារកិច្ចនៅក្នុងប្រព័ន្ធដែលបានបង្កើតឡើងតែ ភាពជាអ្នកដឹកនាំគឺនិយាយអំពីចក្ខុវិស័យ ការបំផុសគំនិត និងការគូសផែនទីផ្លូវថ្មី។

ខណៈពេលដែលអ្នកគ្រប់គ្រងរៀបចំផែនការ បង្កើតសកម្មភាព និងរៀបចំប្រព័ន្ធ ដំណើរការធ្វើសកម្មភាព​ដោះស្រាយបញ្ហា​ បែរជាអ្នកដឹកនាំមានតួនាទីផ្សេងគឺ ការលើកទឹកចិត្តនិងតម្រឹមសកម្មភាពទាំងនោះឆ្ពោះទៅគោលដៅ នេះបញ្ជាក់ថា  អ្នកដឹកនាំមិនមែនគ្រាន់តែជាចៅហ្វាយនាយនៃការប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ថាបត្យករនៃការផ្លាស់ប្តូរទៀត។

យុវជន​អាចបង្វឹកការអនុវត្តជំនាញក្នុងភាពជាអ្នកដឹកនាំប្រចាំថ្ងៃដូចជា៖

១ ត្រូវយល់ថា ភាពជាអ្នកដឹកនាំមិនមែនទាល់តែបង្ហាញខ្លួននៅកន្លែងធ្វើការពេញម៉ោងទេ តែជាសកម្មភាពប្រចាំ ដើម្បីអនុវត្ត និងពង្រឹងជំនាញភាពជាអ្នកដឹកនាំ ចាប់ផ្តើមដោយការផ្តួចផ្តើមគំនិត ឬភាពជាគំរូសម្រាប់អ្នក នៅជុំវិញ។

២ ត្រូវបង្ហាញការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព កសាងទំនុកចិត្ត និងលើកទឹកចិត្តអ្នកដទៃឱ្យឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។

៣ ពិចារណាពីទស្សនៈរបស់បុគ្គលិក​ លះបង់ពេលវេលា យកចិត្តទុកដាក់ ដោយសន្មត់ថាតួនាទីជាអ្នកដឹកនាំគឺជាអ្នកបង្រៀន ណែនាំបុគ្គលក្នុងដំណើរផ្ទាល់ខ្លួន និងអាជីពរបស់ពួកគេមិនអាចត្អូញត្អែរគេចវ៉េសឡើយ។

៤ មានសមានចិត្តទូលំទូលាយ ផ្តល់តម្លៃដល់ទស្សនៈ និងបទពិសោធន៍ផ្សេងៗគ្នា ហើយបង្កើតបរិយាកាសរួមបញ្ចូល ដែលមនុស្សគ្រប់គ្នាមានអារម្មណ៍ថាទទួលបានការ គោរពនិងសុវត្ថិភាព ។

៥ ចូរដឹកនាំដោយឧទាហរណ៍ បង្ហាញពីតម្លៃ និងអាកប្បកិរិយាដែលយើងរំពឹងពីអ្នកដ៏ទៃ ហើយទទួលខុសត្រូវចំពោះសកម្មភាព និងផលវិបាកក្រោយការសម្រេចចិត្ត​និមួយៗរបស់យើងផងដែរ ។

ម៉ីសន សុធារី

ធ្វើជាអ្នកដឹកនាំដែលមានចិត្ត​ស្ងប់
អ្នកដឹកនាំម្នាក់ៗ រមែងមានសភាពដូចគ្នា ឆ្លងកាត់ភាពតានតឹងខ្លាំង ឬតិចជៀសមិនរួច។ នៅរាល់ពេលដែលពួកគេមានបញ្ហាម្តងៗ រមែងរងអាការៈរាងកាយដូចជាឈឺក្បាល អស់កម្លាំងខ្លាំង ឡើងទំងន់  ខ្លះក្អួតចង្អោរ បង្កជាជំងឺក្រពះរ៉ាំរ៉ៃ។ល។ ប៉ុន្តែខាងសុខភាពផ្លូវចិត្ត​រឹតតែចោទជាងវិបត្តិរាងកាយណាស់ទៅទៀត មានដូចជា ការថប់បារម្ភ ធ្លាក់ទឹកចិត្តជាប្រចាំផងដែរ។ ប្រការនេះ ធ្វើឱ្យយើងពិបាកផ្តុំចិត្ត​ធ្វើការមុះមុត ធ្វើឱ្យមិនអាចរៀនបន្ថែម​ជំនាញថ្មីៗ មិនចូលចិត្ត​អាន មិនមាន​សមាធិសរសេរ។ល។ ខ្លះមិនចង់ទាំងនិយាយស្តី ហើយយល់ថាខ្លួនឯង ហត់គ្រប់ពេល។

យើងកុំចង្អុលមកបរិយាកាសនយោបាយបច្ចុប្បន្ន វិបត្តិសេដ្ឋកិច្ច ព្រោះថា​ការពិត​ ខ្ញុំធ្លាប់រងសម្ពាធពីភាពតានតឹងតាំងពី១៥ឆ្នាំមុន ។ តួនាទីដ៏សំខាន់ នាំមកនូវភាពតឹងតែងកាន់តែខ្លាំង។ ខ្ញុំមាន​កាយវិកាឆេវឆាវ ឆាប់ចង់បោះបង់ចោល និងសង្ស័យលើសមត្ថភាពខ្លួនឯង។

ដោយមិននិយាយច្រំដែលៗអំពីការហាត់ប្រាណ ដើរ រត់ ដើរលេងសមុទ្រ ព្រៃភ្នំ តមរបបស្រា និងមិនហូប Fast food  ខ្ញុំធ្លាប់ព្យាយាមតាមវិធីបន្ថែមទៀតគឺ ធ្វើអ្វីៗក៏ដោយដែលធ្វើឱ្យខ្លួនឯងសកម្ម។ ខ្ញុំតែងខ្លួនស្អាតៗ ធ្វើការ​តាមម៉ោងពេល ដើរកម្សាន្តតុល្យភាពនិងការងារ  មិនសំពឹក និងមានវិន័យ។ តាមពិតទម្រង់នៃសកម្មភាពរាងកាយអាចដើរតួជាអ្នកបន្ធូរភាពតានតឹងឬបន្ថែមស្ត្រេស។ ការដាក់វិន័យខ្លួនឯង សំខាន់បំផុត។ លំហាត់ប្រាណជួយបង្កើនអារម្មណ៍ល្អ ឯការទទួលទានផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិជាច្រើនប្រភេទក៏ជួយឱ្យរាងកាយ​មាន​ថាមពល ការធ្វើការផ្តោតអារម្មណ៍ធ្វើឱ្យមានជំនក់ចិត្ត​ ហើយការកម្សាន្តជាថ្នាំព្យាបាលលួងលោមចិត្ត​។

រក្សាមនុស្ស​វិជ្ជមានជុំវិញខ្លួនយើង ជាមួយនឹងព័ត៌មាន “ល្អ” ជាច្រើនតាមដែលអាចធ្វើបាន។ តាមធម្មតា នៃវដ្តព័ត៌មានអាចជារឿងអាក្រក់ដែលទាក់ទាញឱ្យយើងចាប់អារម្មណ៍ អ្នកណាក៏អាន ឬស្តាប់ដែរទាំងមិនដឹងឡើយថា វា អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត មានឥទ្ធិពលលើការថប់បារម្ភ និងអស់សង្ឃឹម។

ការរៀន និងបង្រៀនអ្នកដទៃ ជាមធ្យោបាយល្អជាងរត់តាម​បណ្តាញសង្គមដែលពេញដោយ​ការទាក់ទាញ​អារម្មណ៍តាមរូបភាពអវិជ្ជមាន ។

នៅមានត ….

លីនណា

តើភាពជាអ្នកដឹកនាំមានប៉ុន្មាន​ថា្នក់?
អ្នកនិពន្ធម៉ីសនសុធារី បានជូនជាចម្លើយខ្លីៗលើសំណួរថា តើ ភាពជាអ្នកដឹកនាំមានប៉ុន្មាន​ថា្នក់?

អ្នកស្រីពន្យល់ថា សិល្បៈនៃភាពជាអ្នកដឹកនាំមាន​ចាប់ពីជំហាន​ដំបូង ​រហូតដល់ជំនាញកំពូល តែមិនមែនអាស្រ័យ​លើរចនាសម្ព័នចាត់តាំងទេ អាស្រ័យលើសមត្ថភាព។

អ្នកនិពន្ធចាត់ទុកថា អ្នកណាក្តីដែលមាន​ជាអាថ៌៖

១ មាន​គំនិតទម្លាប់គិតបែបយុទ្ធសាស្ត្រ  មានទស្សនវិស័យវែងឆ្ងាយ

២ សមត្ថភាពរក្សាតុល្យភាពរវាងភាពតានតឹងនិងរំភើបរីករាយ និយាយតិចធ្វើច្រើន យល់ដឹងទូលំទូលាយ​អំពី​ស្ថានភាពពិតរបស់អង្គភាព​ទាំងខ្លាំងនិងខ្សោយ តាមទាន់គោល​នយោបាយ ឈានទៅបង្កើតបាននយោបាយល្អជាវិជ្ជមាន។

៣ មានសមត្ថភាពនៃកសាងទំនាក់ទំនងឬកិច្ច​សហការក្នុង វប្បធម៌វិជ្ជាជីវៈ ការបង្កើតការចូលរួម វេទិកាជជែកដោយចំហរ និងពហុទស្សនៈ។
៤ ស្គាល់អំពីខ្លួនឯង ដឹងទាំងចំណុចខ្លាំង និងចំណុចខ្សោយយល់ពី ឥទ្ធិពលនៃអាកប្បកិរិយានិងភាពជាគម្រូដែលចាំបាច់ និងមានលទ្ធភាពរៀនជានិច្ច​។

៥ ជាអ្នកប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ចេះលើកទឹកចិត្តឱ្យមានទំនាក់ទំនងបើកចំហ កសាងបរិយាកាសនៃភាពស្មោះត្រង់ និងការគោរព។

ចំណុចចុងក្រោយ មានឥទ្ធិពល Influence ជាសមត្ថភាពជះឥទ្ធិពលវិជ្ជមាន​លើអ្នកដ៏ទៃមានលទ្ធភាព បញ្ចុះបញ្ចូល ផ្សព្វផ្សាយ និងពន្យល់ បញ្ជូនចំណេះជំនាញ ធ្វើអន្តរកម្មជាមួយអ្នកពាក់ព័ន្ធគ្រប់ប្រភេទបានល្អ។អ្នកណាក្តីដែលមាន​គុណសម្បត្តិទាំងនេះបញ្ជាក់ថា អ្នកនោះ មានជំនាញដឹកនាំកម្រិតកំពូល Senior Leadership Skills។

ទម្លាប់ត្រឹមត្រូវ៣យ៉ាង កែប្រែជីវិតឱ្យប្រសើរជាងមុន
ទម្លាប់ត្រឹមត្រូវ អាចធ្វើឱ្យមនុស្សយើងកាត់បន្ថយបាននូវអារម្មណ៍ដ្រាម៉ា​ខូចចិត្ត និងចូលចិត្ត​ការងារឈានទទួលបានជោគជ័យលើសសេចក្តីរំពឹងទុក។

ទីមួយ ប្រកាន់យកផ្នត់គំនិតជាអ្នកសិក្សាពេញមួយជីវិត៖ ការសិក្សាពេញមួយជីវិត ជាការទិញវិនិយោគមកនូវឧបករណ៍ផ្ទុកសមត្ថភាព ជាវិធីសាស្រ្តថ្មីក្នុងការទទួលបានសមត្ថភាពឆ្លើយតបនឹងតម្រូវការ ក៏ដូចជាការរកដំណោះស្រាយចំពោះបញ្ហានានាលើមុខជំនាញដែលមានស្រាប់ ។ ចំណេះដឹង​ជំនាញជួយឱ្យយើងមានឱកាស​សាកល្បងការងារ ការងារជួយឱ្យយើង​អាចមានបទពិសោធន៍ បទពិសោធន៍ជួយឱ្យយើងរៀនបានអ្វីថ្មីជានិច្ច​។ ​

ការសិក្សា​ជានិច្ច ជាអត្ថប្រយោជន៍ដាក់ខ្លួនឯងឱ្យសមប្រកបនឹង​ទីផ្សារថ្មី នៃធុរកិច្ច ពាណិជ្ជកម្ម និយោជកលើគ្រប់វិស័យ។ ការទទួលបានចំណេះដឹង មិនចេះចប់ បានកែប្រែយើងមកជាមនុស្សបត់បែនបាន​យ៉ាងខ្លាំងនៅក្នុងពិភពលោកអនាគតកាល និងប្រកបដោយភាពច្នៃប្រតិដ្ឋ។ ការពិត​ដែល​យើង​កំពុង​ទទួលបានតាមរយៈការរៀនជានិច្ច​នេះគឺ ​សមត្ថភាព ភាពលេចធ្លោ ​​និង​មានគុណតម្លៃ។

ទីពីរ បង្កើតស្មារតីការងារជាក្រុម ៖ការងារជាក្រុមមានសារៈសំខាន់ ព្រោះថា បុគ្គលម្នាក់ៗមានអំណោយប្លែកៗ ទេពកោសល្យ និងជំនាញ។ នៅពេលដែលយើងនាំពួកគេមកតុមួយជុំគ្នា ហើយអាចចែករំលែកជំនាញទាំងនោះសម្រាប់គោលបំណងរួម គឺជាគន្លឹះប្រកបដោយអត្ថប្រយោជន៍និងប្រកួតប្រជែងយ៉ាងវេទមន្ត។
ធម្មតា ការងារជាក្រុមជួយឱ្យការដោះស្រាយបញ្ហានានាបានកាន់តែប្រសើរឡើងដោយសារថា នៅពេលដែលមនុស្សដាក់ជំនាញ និងចំណេះដឹងរបស់ពួកគេគាំទ្រគ្នាទៅវិញទៅមក ដំណោះស្រាយដែលមានប្រយោជន៍ និងជាក់ស្តែងច្រើនតែមានប្រសិទ្ធិភាព។ នៅក្នុងបរិបទការងារ មិនមែនគ្រប់គ្នាទទួលបាន ព័ត៌មាននិងវិភាគ គិតគូតាមរបៀបដូចគ្នានោះទេ។ មនុស្សមួយចំនួនចូលចិត្តចូលរបៀបដោះស្រាយបញ្ហាភ្លាមៗ ខណៈពេលដែលអ្នកផ្សេងទៀតចូលចិត្តប្រើពេលវេលាស្មឹងស្មាធដើម្បីប្រមូលគំនិតរបស់ពួកគេ និងពិចារណាជម្រើសជាច្រើនទៀត មុនពេលធ្វើការបញ្ចេញយោបល់។ ការស្នើសុំឱ្យមនុស្សផ្តល់យោបល់ជាភាពប៉ិនប្រសប់នៃមេដឹកនាំដែលជំនាញលើការងារជាក្រុម។ មនុស្សភាគច្រើនគិតថាជោគជ័យ គឺមកពីមជ្ឍដ្ឋានជុំវិញខ្លួន ប៉ុន្តែជោគជ័យពិត និងការច្នៃប្រតិដ្ឋថ្មីៗកើតមានបាន ពាក់ព័ន្ធនឹងភាពមិនស្រណុកសុខស្រួល ភាពមិនចុះសម្រុងនិងគំនិតផ្ទុយ ដែលជំរុញឱ្យយើងរីកចម្រើន។ នេះគឺជា ផលនៃការដោះស្រាយប្របកទៅនឹងភាពខុសគ្នានៃបទពិសោធន៍ គំនិត និងទស្សនវិស័យ។ មនុស្សយើងមិនរឹងមាំដោយសារភាពរលូនទេ គេរឹងមាំក្រោយជំនះឧបសគ្គ។

ទីបី ធ្វើអ្វីធ្វើឱ្យអស់ពីលទ្ធភាព ៖ ទម្លាប់ដែលប្រើពេលវេលារបស់យើងធ្វើការឱ្យកាន់តែមានប្រសិទ្ធភាព គឺការជួយបង្វឹក ខួរក្បាលរបស់យើងឱ្យសកម្ម មិនស្ពឹក និងវិជ្ជមាន ។ សកម្មភាពនេះ បានក្លាយទៅជាទម្លាប់ ថ្នឹក និងកាន់តែងាយស្រួលឡើងៗនៅពេលយើងធ្វើវាទៀងទាត់។ អ្នកខ្លះមិនមានទេពកោសល្យ ប៉ុន្តែដាក់ការខិតខំមួយរយភាគរយ តាំងចិត្តដើម្បីបង្កើតឡើងនូវឧត្តមភាពក្នុងអ្វីដែលកំពុងធ្វើយ៉ាងមានប្រសិទ្ធភាព មានទំនួលខុសត្រូវ ស្គាល់កាតព្វកិច្ច កែលម្អសមត្ថភាពជានិច្ច និងដុសខាត់កំហុសជាបន្ត មានស្មារតីតស៊ូ និងតែងបំពក់សេចក្តីសង្ឃឹម គេនឹងជោគជ័យជាងអ្នកដែលមានទេពកោសល្យប៉ុន្តែ ខ្ជិល ទម្រន់ ចង់បានអ្វីៗប្រញិបប្រញាប់ និងមានៈ មោទកភាពជ្រុល។
តើអ្នកអាន អាចធ្វើចំណុចទាំងបីនេះបានដែរទេ?

ម៉ីសន សុធារី

អារម្មណ៍វិជ្ជមាន Emotional Intelligence នៃអ្នកដឹកនាំក្នុងបរិបទអនាគតកាល
ដំណឹងល្អគឺ Emotional Intelligence ឬហៅ emotional quotient -EQ អាចបង្វឹកបាន ដោយសារមិនមែនជាសក្តានុពលពី​ធម្មជាតិ តែជាសិល្បៈនិង ការបង្វឹកឱ្យថ្នឹក។

យើងទទួលស្គាល់ថា សក្ដានុពលភាពជាអ្នកដឹកនាំមានទំនោរទៅពឹងលើភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ ដែលជាគុណភាពដ៏ចាំបាច់លើគ្រប់កម្រិតនៃការងារ ដឹកនាំអាជីវកម្ម និងអ្នកគ្រប់គ្រង។

មនុស្សយើងទទួលអារម្មណ៍ខុសគ្នា​លើព្រឹតិ្តការណ៍និមួយៗ ជាអាថ៌ ខឹង រន្ធត់ រំភើប ភ្ញាក់ផ្អើល អន់ចិត្ត តូចចិត្ត។ល។អ្នកខ្លះដឹងថា នោះជាអារម្មណ៍​ដែលត្រូវរំងាប់ តែខ្លះប្រើវាទៅជាហេតុផល។

សួរថា “តើមានអ្វីកើតឡើង នៅពេលមេដឹកនាំម្នាក់យកអារម្មណ៍មកធ្វើជាហេតុផលទុកកែការណ៍ផ្សេងៗ?”

ចម្លើយ ៖ ដោយសារប្រតិកម្មអារម្មណ៍ត្រូវបាន អ្នកវិទ្យាសាស្ត្ររកឃើញថា ជាអំឡុង​ពេលដែលមនុស្សយើងវាយតម្លៃខុស ដោយប្រមូលមកចងចាំតែរឿងដ៏សោកសៅ ឬដ៏ស​ប្បាយខុសពីការពិតពេក ការធ្វើអាកប្បកិរិយាក្នុងពេលនោះ រមែងខុសពីអកប្បកិរិយាធម្មតាដែលមានការថ្លឹងថ្លែងត្រឹមត្រូវ។

ឧទាហរណ៍ ពេលខឹង យើងចង់ស្រែក ឬឈ្លោះ ឬនិយាយឱ្យឈ្នះសិនប្រសិនអារម្មណ៍ភ័យខ្លាចក៏ ចង់រត់ចេញ ប្រសិនបើក្រៀមក្រំ ចង់ទម្លាក់ការងារចោល នៅផ្ទះឬនៅតែម្នាក់ឯងនៅក្នុងបន្ទប់មិនចង់និយាយស្តី។

ជាធម្មតាប្រតិកម្មអារម្មណ៍មិនយកជាការឬយកជាហេតុផល​សម្រេចចិត្ត​បាន​ដោយសារ​វារមែងកើតឡើងដោយស្វ័យប្រវត្តិក្នុងអំឡុងពេលនៃការផ្លាស់ប្តូរ ទាំងខាងរាងកាយ គំនិតឬ ការផ្លាស់ប្តូរ របៀបដែលយើងចង់ធ្វើសកម្មភាព ឧទាហរណ៍ចង់ទៅមើលកុន ស្រាប់តែលែងចង់វិញ ។

ផ្នែកមួយនៃប្រតិកម្មអារម្មណ៍គឺថាខួរក្បាលផ្លាស់ប្តូរអ្វីដែលកំពុងកើតឡើង ឧទាហរណ៍មួយទៀត នៅពេលភ័យខ្លាច ឬខឹង យើងអាចនឹង​មានអារម្មណ៍ថាបេះដូងលោតលើសសង្វាក់ធម្មតា​ សួតដកដោយបង្ខំជាងមុនជាហេតុឱ្យដង្ហើមដំណើរការលឿន។

មួយទៀតនៅពេលដែលមនុស្ស​យើង​រងសោកសៅ ក៏នឹង​ស្វ័យប្រវត្តិអាចស្រក់ទឹកភ្នែក សាច់ដុំមួយចំនួននៅក្នុងខ្លួន កែចលនាដោយស្វ័យប្រវត្តិទៅជាអស់កម្លាំង ល្វើយ ទក្នុងអំឡុងពេលរំភើប សំឡេង ស្តាប់ទៅប្តូរ មានកម្លាំង រហ័ស​ ទាំងដែលខ្លួនយើងមិនសូវកត់សំគាល់​បាន។

មនុស្ស​ដែលកំណត់ចង់បង្វឹក Emotional Intelligence ឬហៅថា សមត្ថភាពប្រើអារម្មណ៍ដោយវៃឆ្លាត ជា​ធម្មតាត្រូវចាប់ផ្តើមពីការ​យល់អារម្មណ៍ខ្លួនឯង។

​ពេល​ខ្លះ​អារម្មណ៍​របស់​មនុស្សយើង​ អាច​ច្របូកច្របល់ ក្នុងប្រភេទដូចគ្នា ស្រដៀងគ្នា​ តែក៏អាចមានភាពខុសគ្នាពីម្នាក់ទៅម្នាក់។ ដូច្នេះ ការបង្វឹកខ្លួនឯង គឺនៅពេលដែលសម្គាល់ឃើញថាខ្លួនឯងមាន​អារម្មណ៍បែបណា?

ពេលកំពុងមានប្រតិកម្មផ្លូវចិត្ត ត្រូវស្វែងយល់ថា ដើម្បីជំនៈពេលវេលានេះក្នុងលើកក្រោយៗ ជួយខ្លួនឯងឱ្យមានអារម្មណ៍ស្ងប់ ប្រសើរជាងមុនបានទេ? ធ្វើដូចម្តេច? គេចចេញពីគេឯងសិន ឬប្រឈម?

ជំនាញនេះ ជាមូលដ្ឋានគ្រឹះដំបូងបំផុតនៃជំនាញ EQ ។

ពេលខ្លះគ្រាន់តែដាក់ឈ្មោះអារម្មណ៍ដែលយើងមាន អារម្មណ៍អាចជួយយើងឱ្យមានអារម្មណ៍ថា សមត្ថភាពកំណត់អារម្មណ៍ខ្លួនឯង។ មិនយូរមិនឆាប់ទេ យើងអាចបញ្ជាវាបាន។

បន្ទាប់មក ដោះស្រាយជាមួយវា។ ឧទាហរណ៍ យើងអាចនិយាយមក ខ្លួនយើងថា «ពេលខ្ញុំមានអារម្មណ៍ថាត្រូវគេផាត់ចោល ហើយមិនមានសុវត្ថិភាព ដោយសារខ្ញុំអត់ត្រូវបានអនុញ្ញាត្តិឱ្យចូលប្រជុំ តែManagerផ្សេងបានចូល ខ្ញុំបិទភ្នែកហើយគិតថា មិនយូរទេខ្ញុំនឹងរកឃើញហេតុផលសមរម្យដែលមេដឹកនាំខ្ញុំមិនហៅខ្ញុំ ឧទាហរណ៍ ឃើញខ្ញុំរវល់ ខ្ញុំមិនពាក់ព័ន្ធ។ល។»

ឈប់ផ្តល់អាហារអវិជ្ជមានដល់ខ្លួនយើង។

កុំវាយស្មាន កុំបំភ័យខ្លួនឯង  ហើយ​អនុវត្តការដកដង្ហើមវែងៗ ចេញទឹក ឬភេសជ្ជៈត្រជាក់ៗ ផ្អែម បន្ថែមអារម្មណ៍ល្អ។

នេះជាជំហ៊ាន​មានប្រសិទ្ធិភាពសម្រាប់ការគ្រប់គ្រងអារម្មណ៍អាក្រក់របស់ខ្លួនឯង និងកាត់បន្ថយភាពតានតឹងឈានទៅឈប់ទាំងស្រុងនូវការបង្កបញ្ហា​ច្រើនដូចមុនឱ្យអ្នកដទៃចាប់ថ្នាក់បាន។

ជារឿយៗ ខ្ញុំស្វែងរកវិធីសាស្ត្រ​បង្វឹកEQ ឱ្យខ្ពស់តាមអ៊ីនធើណេត ឬស្តាប់តាមអ្នកជំនាញ។ ការនេះជាសកម្មភាពបង្វឹក ឬហៅថាសិក្សាពេញមួយជីវិត​។

វាមិនពាក់ព័ន្ធវ័យ តែមនុស្ស​ខ្លះថា ឃើញយើងមាន​ការគ្រប់គ្រងអារម្មណ៍​បានល្អ ខ្មែរយើងហៅ លក្ខណៈនេះថា ចិត្តគំនិតចាស់ទុំ ។

តាមពិតប្រសិនបើប្អូនៗ អាចបង្វឹកពីពេលនេះទៅ មិនត្រឹមតែធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមអាចឱ្យអ្នកជួយអ្នកដទៃសម្លឹងឃើញគម្រូ និងធ្វើតាម។

អ្នកដែលមាន​ភាពជាគម្រូ គឺជាអ្នកដឹកនាំ!

ម៉ីសន សុធារី

អត្ថបទប្រហាក់ប្រហែល

បច្ចេកវិទ្យានឹងផ្លាស់ប្តូរទម្រង់នៃភាពជាអ្នកដឹកនាំតាមរបៀបណា?

បច្ចេកវិទ្យានឹងផ្លាស់ប្តូរទម្រង់នៃភាពជាអ្នកដឹកនាំតាមរបៀបណា?
ក្នុងកម្មវិធីសន្ទនា សម្រាប់យុវវជននិងអនាគត អ្នកនិពន្ធ ម៉ីសន សុធារី​បានពោលទៅកាន់អង្គសិក្ខាសាលាថា  ព្រឹត្តិការណ៍អន្តរសាកល​ និងទំនើបកម្មបច្ចេកវិទ្យាកំពុង​តែ​ផ្លាស់ប្តូររបៀបរស់នៅរបស់យើង​យ៉ាងគំហុក ជាមួយនោះ ការងាររកស៊ី និងអាជីពរបស់យើងនឹងប៉ះទង្គិច។

ឥទ្ធិពលរំខាននេះ កំពុងជំរុញឱ្យមានបដិវត្តន៍ឧស្សាហកម្មទីបួននិងរួមជាមួយ​វិបត្តិជំងឺឆ្លងនៅមិនទាន់ព្រមចប់ បានបង្ខំឱ្យនិយោជក និយោជិត និងអ្នកដឹកនាំអាជីវកម្មគ្រប់គ្នា​ត្រូវវាយតម្លៃឡើងវិញ នូវអត្ថន័យនៃការក្លាយជាអ្នកដឹកនាំទៅអនាគត​ប្រកបដោយប្រសិទ្ធិភាព។

បច្ចេកវិទ្យាគឺជាផ្នែកមួយ ដ៏ដែលទាមទារឱ្យគ្រប់គ្នា​យកចិត្ត​ទុកដាក់និងព្រម​ធ្វើការ​ផ្លាស់ប្តូរ​ធំបំផុតមុនពេល​ AI, ស្វ័យប្រវត្តិកម្ម, ទិន្នន័យធំ និង metaverse ផ្លាស់ប្តូរលឿនជាងនេះ​ហួសពី​កន្លែងយើងឈរជើង ហើយ​យើងនឹង​នៅក្រោយ​របត់សង្គម​សេដ្ឋកិច្ច។

​ អ្នកដឹកនាំដែលអាចបង្កើនសក្តានុពលនៃចំណេះជំនាញច្ចេកវិទ្យាខ្លួនឯង​ទាន់ពេលវេលា​ ជាអ្នកដែលនឹង​ជោគជ័យបំផុតនៅក្នុងការដឹកនាំការងារនាពេលអនាគត។

អ្នកដឹកនាំខ្លាំង និងជោគជ័យនឹងចេះចំណុចទាំងនេះ៖

១ កំណត់គោលដៅ អាជីវកម្ម-ឬផេនការមេ ដែលរួមបញ្ចូលបច្ចេកវិទ្យាជាចាំបាច់

២ គាត់ច្នៃប្រឌិតឥតឈប់ឈរ និងបើកចិត្តឱ្យទូលាយ និងត្រៀមខ្លួនទទួលយកការអភិវឌ្ឍន៍ថ្មីៗ ហ៊ាន​ទប្រឈមនិងភាពផ្លាស់ប្តូរលឿននៃឌីជីថល

៣ គាត់មានផែនការជាក់ច្បាស់ក្នុងការ​ប្រើប្រាស់សំណុំធនធានដ៏ទូលំទូលាយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ និងស្វែងរកឱកាសបន្តដើម្បីណែនាំស្វ័យប្រវត្តិកម្ម

៤ ផ្តល់ឱ្យបុគ្គលិកនូវឧបករណ៍​បច្ចេកវិទ្យា និងវគ្គ​បណ្តុះបណ្តាលទៀងទាត់ដែលពួកគេត្រូវការ

៥ ចេះធ្វើសមាហរណកម្ម លើអភិបាលកិច្ច ពីបច្ចុប្បន្នទៅអនាកត​ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា

៦ ចេះបង្កើត ប្រព័ន្ធ ការងារ​ទំនើប នាំបុគ្គលិកឱ្យមាន​សុខភាពល្អ​សមាធិ​ហាត់ប្រាណ​ដើរកម្សាន្ត​រៀន និងធ្វើការ​ប្រកដដោយ​ប្រសិទ្ធភាព និងមាន​ផលិតភាពខ្ពស់។

៧ ផ្តល់សិទ្ធិអំណាចដល់បុគ្គលិកក្នុងការ​ស្វែងរករបកំហ៊ើញថ្មី ជាប្រយោជន៍ខ្លួនគេ​និងក្រុមការងារដែរ។

៨ វិនិយោគលើជំនាញបច្ចេកវិទ្យា និងឱកាសសម្រាប់ការពិសោធន៍ គ្រប់គ្រងទំនោរការងារពីចម្ងាយ និងតាមទូរស័ព្ទដោយបង្កើតការពិតនិម្មិត និងពង្រីកកម្លាំង​បច្ចេកវិទ្យាពពកដើម្បីគាំទ្រការងាររហ័សរហួន និងអាចបត់បែនបាន។

៩ ពង្រឹង​ជំនាញភាពជាអ្នកដឹកនាំសម្រាប់អនាគត

កន្លែងធ្វើការនាពេលអនាគត នឹង​នាំមកនូវបញ្ហាប្រឈមច្រើនជាងពេលនេះ​តែភាគច្រើនគឺ​ ជំនាញសតិចណូឡូជីនិងទីផ្សារ​ដែលជា​ជាសសរស្តម្ភ សម្រាប់ភាពជោគជ័យ។ ចំណុចនេះ​ទាមទារឱ្យមានការផ្លាស់ប្តូរពីការផ្តោតលើវិន័យ មុខងារ និងតួនាទី មកជាការ​ទទួលស្គាល់គ្នា បែងចែក សមត្ថភាពបុគ្គល និងចក្ខុវិស័យរួម ព្រមទាំងលើកទឹកចិត្ត​គ្នាជាផ្នែក​រួមផ្សំមិនមែន​អ្នកណាជាបុគ្គលិកបង្គោល​ អ្នកណាជាបុគ្គលិកបណ្តែតឡើយ។

ចុចអាន​អត្ថបទភាពជាអ្នកដឹកនាំច្រើនទៀត

ត្រៀមខ្លួនជាមេ​ដឹកនាំក្នុងវប្បធម៌ថ្មីដែលពិភពលោកដ៏ទំនើបកម្មខាងមុខកំពុងត្រូវការ​
តើមេដឹកនាំប្រភេទណាដែលពិភពលោកត្រូវការក្នុងរយៈពេលមួយជុំ១២ឆ្នាំទៅមុខនេះ? តើចំណេះដឹងរបស់យើង អំពីភាពជាអ្នកដឹកនាំ ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងការអប់រំលើភាពជាអ្នកដឹកនាំ តោងផ្លាស់ប្តូរយ៉ាងដូចម្តេចតម្រូវទៅតាមនិន្នាការថ្មី?

ភាពជាអ្នកដឹកនាំក្នុងឆ្នាំ​២០៣៥​មិនដូចពេលនេះទេ ។ ប្រសិន​យើងអាចពិនិត្យ​មើលបញ្ហា និងដុសខាត់​ពីឥឡូវ​ យើងអាច​នឹង​ផ្លាស់ប្តូរអនាគត ​និងឥទ្ធិពលជា​អ្នកដឹកនាំ និងបង្កើនទំហំ​ប្រសិទ្ធិភាពនៃអ្នកដើរមុន១២ឆ្នាំទៀតមកដល់។

រឿងដំបូង​ដែលយើងត្រូវដឹងគឺ ពិភពលោកនេះ គ្មាន​ភាពប្រាកដប្រជាអំពីអនាគតទេ ។ គ្មាន​អ្នកណា​ដឹងច្បាស់ថា នឹងមាន​អ្វីកើតឡើងឡើយ​តែ​អ្វីដែលប្រាកដគឺ ការផ្លាស់ប្តូរជៀសមិនរួច។ អ្វីក៏មាន​ទីបញ្ចប់ដែរ។ ការព្យាករណ៍ណាមួយនាពេលបច្ចុប្បន្ននេះ ជាពិសេសអំពីភាពជាអ្នកដឹកនាំនៅឆ្នាំ ២០៣៥​ នឹងមានភាពជ្រាតចូលនៃចរិតនយោបាយ​ សង្គ្រាម​មហាអំណាច ឬអាចថា ព្យាករណ៍នយោបាយដែលលំអៀងម្ខាងៗហៅបានថា​​ជាព័ត៌មាន​មិនពេញលេញ។
ការវិភាគជាគន្លឹះនៃភាពជាយុទ្ធសាស្រ្ត សម្រាប់មេដឹកនាំ​ កុំវិភាគ​យកពិរោះ វិភាគ​យកមកប្រើការបាន ដើម្បីឈាន​ទៅ​ធ្វើផែនការកសាង​សេណារីយ៉ូបន្ទាប់។

តើបញ្ហាអាក្រក់បំផុតដែលលោកនេះទំនង​នឹង​ប្រឈមមុខ គឺអ្វី​? ឆ្លើយ​បាន​យើង​នឹងដឹងថា​គេត្រូវការ​អ្នកដឹកនាំបែបណា?

គិតឧទាហរណ៍​តូចមួយ!

ប្រសិនមនុស្ស​ចាប់ផ្តើមធុញ​របៀបការិយាធិបតេយ្យ កំណើននៃ​សុពលភាព internet ទំនងជាមេដឹកនាំដែលអនុញ្ញាត្តិឱ្យគ្រប់គ្នា​ធ្វើការ​ពីកន្លែងណាក៏បាន នឹង​មាន​វិធីវាស់វែងត្រឹមត្រូវលើផលិតភាព ជាមេដឹកនាំប្រភេទដែលគេចង់បាននិងព្រមដើរតាម​។

នាពេលអនាគត ចាប់ពីកំណើនប្រជាជន និងនគរូបនីយកម្ម រហូតដល់ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងធនធាន តើមេដឹកនាំណា​អាចបង្កើតបុព្វហេតុរួម និងដោះស្រាយបញ្ហាទាំងនេះដោយមានទស្សនវិស័យឆ្ងាយ ឆ្ពោះទៅរកសន្តិភាព និរន្តរភាព និងយុត្តិធម៌សង្គម?

ប្រសិនមនុស្ស​ចូលចិត្ត​ទទួលស្គាល់អ្នកទន់ភ្លន់ និងអ្នកពូកែស្តាប់យោបល់ ជនដែលឡូឡា ក្អេងក្អាងលើវេទិកា ឬជនដែលចង្អុលឱ្យគេ​ធ្វើតាមបទពិសោធន៍និងការយល់ឃើញរបស់ខ្លួន ជនដែលទេសនា​ដូច​ខ្លួនជាព្រះ ឯ​គេខាងក្រោមមិនដឹងអីសោះ លែងជាមេដឹកនាំដែលមានគេដើរតាមច្រើនទៀតហើយ។

ភាពជាអ្នកដឹកនាំទៅអនាគត នឹងនាំមកនូវ​មនុស្ស​ចិត្ត​បើកចំហរ ដែលស្តាប់គ្រប់គ្នាហើយមានមធ្យោបាយ​ដាក់មនុស្ស​ជំពូកផ្សេងៗត្រូវនឹង​ជំនាញ ព្រមទាំងទេពកោសល្យរបស់គេ។

នៅគ្រប់វិស័យនៃជីវិតរបស់យើងនិងនៅទូទាំងសកលលោកគ្រប់អាជីវកម្មណា​ក្តី​របរ​នយោបាយណាក្តី ដើម្បីរស់រានមានជីវិត និងរីកចម្រើនក្នុងស្ថានភាពលំបាកៗដែលពិភពលោកនេះនឹងប្រឈមមុខមិនឈប់នោះ​ មេដឹកនាំត្រូវមានភាពភ្លឺស្វាង​នឹងនរ ក្នុងបរិយាកាសស្មុគ្រស្មាញ ។

ការរៀន​ដោះស្រាយ និងការដោះដូរដ៏ ផ្គូរផ្គង Dilemma លំបាកៗ ការឱ្យតម្លៃនិរន្តរភាពរយៈពេលវែង និង សហគ្រិនសង្គមដែលគិតដល់ក្រុមអ្នកខ្សោយ និងអ្នកខ្វះឱកាស គិតដល់បរិស្ថាន ជាមេដឹកនាំដែលគេព្រកស្លាប់ជាមួយបាន។

អ្នកបង្អួតដុំដៃ លុយ​ឡាន មាសពេជ្រដែលគ្មាន​ចរិតលក្ខណៈគួរឱ្យគោរព និងលឹបបាត់ទៅតាមពេលវេលា​ម្តងមួយៗ ជាការលេចធ្លោបណ្តោះអាសន្នដែលពឹងលើសម្ភារៈ មិនមែន​ពឹងលើគុណតម្លៃនៃមនុស្ស​ម្នាក់ ជារឿងដែលអាចមានគេជំនួសបាន ហើយ​អ្នកដឹកនាំបែបនោះ ចោមព័ទ្ធទៅដោយមនុស្ស​ឡេមឡឺម ។

ភាពជាអ្នកដឹកនាំទៅអនាគត​ចង្អុលបង្ហាញតាមរយៈ ការងារដែលមាន​ប្រសិទ្ធិភាពតែ​មិនប្រើពេលយូរដល់៨ម៉ោងក្នុងមួយថ្ងៃ។ តែមួយម៉ោងពេលនោះ នឹង​មានតម្លៃស្មើ៥ម៉ោងពីអតីតកាល។

មេដឹកនាំជំនាន់ថ្មី នឹង​ជាមនុស្ស​ដែលចេះ​លើកទឹកចិត្ត ​បង្កើនសន្ទុះប្រសិទ្ធិភាពការងារ​តាមរយៈ​វប្បធម៌បណ្តុះបណ្តាល ការលើកទឹកចិត្ត​ ការផ្តល់ឱកាស និងការ​កែតម្រូវ។ មេដឹកនាំ​ថ្មីៗទាំងនេះ ចេះវិធីដើម្បីបំប្លែងវប្បធម៌នៃការពឹងផ្អែក ទៅជា​ទៅ ភាពនាំនៃការទទួលខុសត្រូវ មិនអាចខ្សែ មិនបន្លំ និងហ៊ានប្រឈម​មុខ។

មានច្រើនទៀតលើគេហទំព័រនេះអំពីភាពជា​អ្នកដឹកនាំទៅអនាគត  ឬអាចតាមដាន​ជាមួយ​យើងខ្ញុំលើ ចុច

បរាជ័យក្នុងទំនាក់ទំនងដែលអ្នកដឹកនាំសឹងគ្រប់គ្នា​មើលរំលង
ភាពស្មុគ្រស្មាញនៃពិភពធុរកិច្ចនាពេលបច្ចុប្បន្ននេះ តម្រូវឱ្យ បណ្តាអ្នកដឹកនាំត្រូវខ្លាំង​ជំនាញទន់ ។ ជាពិសេសលើ ផ្នែកទំនាក់ទំនងបានច្រើនរូបភាពនិងច្រើនកម្រិតដើម្បីយកទៅបង្កើតចក្ខុវិស័យ និងបញ្ចុះបញ្ចូល ឬលើកទឹកចិត្ត ក្រុមទាំងមូល មានសន្ទុះចិត្ត បង្កើតនិងរួមគ្នា​ដើរតាម​ចក្ខុវិស័យតែមួយ។

កម្រិតអ្នកដឹកនាំល្អ​អាច​ជំរុញមនុស្សឱ្យផ្លាស់ពីការគិតរបៀបអញនិយម​ទៅជា​ “យើងខ្ញុំ” ។ ជំនាញ​ទំនាក់ទំនង​នេះ​ជួបបញ្ហាជា​រឿយៗ ដោយសារ​អ្នកដឹកនាំ មិនចេះ​​កសាង​ទំនុក​ចិត្ត ​មិនអាចបញ្ជូន​ព័ត៌មាន​បានច្បាស់​ មិនចេះបង្កើតឬលើកកំពស់យន្តការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយវិជ្ជាជីវៈ​ឬលុបបំបាត់ទម្លាប់មនោសញ្ចេតនា ការបែងចែក​បក្សពួក ឬការ​​និយាយពីក្រោយខ្នង មិនចង់ទទួលខុសត្រូវ​ពាក្យបង្អាប់ វាយតម្លៃក្រៅផ្លូវការ​របស់ខ្លួន​។

ចុចអាន

ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពមួយ​គឺពិបាកបង្កើតឡើង ណាស់ដោយសារគ្មាន​ភាគីណាធ្វើម្នាក់ឯងបានទេ​តែត្រូវការការប្តេជ្ញាចិត្តពី អ្នកដឹកនាំ និងភាពជាគំរូ។ មេដឹកនាំ ទាមទារឱ្យមានវិន័យ ខ្លួនឯង មានចិត្តនឹងនរ ច្បាស់លាស់នៃឆន្ទៈក្នុងការរក្សានិងកែលម្អមុន។

ទំនាក់ទំនង​នៅកន្លែងធ្វើការ ក្នុងក្រុមការងារយើង អាចដំណើរការ​រលូន ដោយការបង្កើតឡើងប្រព័ន្ធទំនាក់ទំនងដែលមានរចនាសម្ព័ន្ធច្បាស់ ឱ្យតម្លៃគ្នា យកភាពត្រឹមត្រូវជាមូលដ្ឋាន និងយកការទទួលខុសត្រូវ​ជាគ្រឹះ។

អ្នកណាក្តី​ទទួលខុសត្រូវនូវអ្វីដែលពួកគេនិយាយ។ កង្វះទំនួលខុសត្រូវ មិនត្រឹមសម្រេច​កិច្ចការធំមិនបានថែមទាំង​បង្កើតរឿងរ៉ាវមិនបានការឡើង​មកនាំខាតពេលនិងខាតចិត្ត​ ទាំងអស់គ្នា។

នាយកប្រតិបត្តិ ឬអ្នកដឹកនាំភាគច្រើនដឹងរឿងនេះ ប៉ុន្តែការដាក់ប្រព័ន្ធនេះ គេទាមទារឱ្យបុគ្គលិក​អនុវត្តិ ភ្លេច​គិតពី​វិន័យខ្លួនឯង និងការផ្តោតអារម្មណ៍ឬគិតថាកិច្ចការនេះមិនសូវសំខាន់ដូចផ្នែកលក់។

ការមិន បង្កើតប្រព័ន្ធទំនាក់ទំនង​ដែលមានប្រសិទ្ធិភាព នឹងនាំមកនូវចម្រូងចម្រាស់​ហើយតើផ្នែកលក់រីកចម្រើនបែបណាបើផលិតភាពការងារខាងក្នុងពេញដោយទំនាស់?

អ្នកដឹកនាំ​ត្រូវការធ្វើខ្លួនឯងជាគំរូក្នុងការ​គាំទ្រគណនេយ្យភាព តម្លាភាព និងមើលថែដិតដល់នូវសង្វាក់ទំនាក់ទំនង​ប្រកបដោយជំនាញ ការគោរពគ្នា​និងដោយវិជ្ជាជីវៈ។

ចូរ​កុំភ័យខ្លាចកំហុស សូម្បីតែអ្នកដឹកនាំល្អបំផុតក៏និយាយខុសដែរ សំខាន់យើង​ទទួលស្គាល់និងសុំទោស។  ជាអកុសល មេដឹកនាំដែលល្ងង់ខ្លៅ មិនចង់ទទួលស្គាល់ថា ខ្លួន​មានកំហុសទេដូច្នេះ គេអាចដឹកនាំអ្នកណាបានយូរ? អ្នកដឹកនាំ អ្នកត្រូវតែធ្វើការសម្រេចចិត្តដ៏លំបាក ដើម្បីបន្តបង្កើនទេពកោសល្យដឹកនាំរបស់ខ្លួន ក្នុងចំណោមនោះ គឺហាត់ពត់ការទទួលខុសត្រូវខ្ពស់ លើបញ្ហា​ទំនាក់ទំនង​របស់យើងជាមុន មុននឹងកែលំអបាននូវប្របន្ធទំនាក់ទំនង​ក្រុមហ៊ុនទាំងមូលបាន។

ជាការពិត​ណាស់ ក្នុងរូបភាពណាក្តី យើង​តែងប្រឈម​ការខ្វែងគំនិតគ្នា ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំ ត្រូវប្រាកដថា នៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើងហើយ នោះក្រុមរបស់យើងយល់ពីរឿងនោះមិនមែន​សម្រេចចិត្ត​ម្នាក់ឯង​ ហើយមិនមានមធ្យោបាយទំនាក់ទំនង​ប្រកបដោយប្រសិទ្ធិភាពពន្យល់ឱ្យ ពួកគេយល់និង​ឆ្ពោះទៅមុខដោយឯកភាពគ្នាទេ។

ចុចអាន ជំពូកមេដឹកនាំក្នុងវប្បធម៌ថ្មីដែលពិភពលោកដ៏ទំនើបកម្មខាងមុខត្រូវការ​

អ្នកដឹកនាំ ត្រូវបត់បែន បន្សាំ ប្រឈម និងដោះស្រាយជាមួយមនុស្សគ្រប់ជំពូក!
អ្នកដឹកនាំជាធម្មតា​ទេ ដែលត្រូវមក​រងឥទ្ធិពលទាំងល្អទាំងអាក្រក់។ ពេលខ្លះក៏សម្រេចចិត្ត​ត្រូវ និងពេលខ្លះក៏អាចខុស  ពេលខ្លះគាត់ក៏បាត់ម្ចាស់ការ ។  ពេលខ្លះគាត់ក៏ត្រូវប្រើបញ្ញា​ ពេលខ្លះ​ត្រូវខ្ចីល្បិច។  កុំរំពឹងស្វែងរក​អ្នកដឹកនាំ​ធម្មៈធម្មោដែល​ល្អឥតខ្ចោះ ដូចកាលយើង​ធ្លាប់ស្រមៃ​មុនពេល​ចេញ​ពីសាលា មក​​ប្រឡូកក្នុងអាជីព ​និងជីវិតពិត!

ជីវិតពិត​មិនមែន​កុនល្ខោន ឬសៀវភៅមួយក្បាលណាឡើយ តែអាចប្រៀបធៀបបានថា ជាសមរភូមិដែលត្រូវការ​ធន់ទ្រាំបានជាមួយសឹកច្រើនប្រភេទ។

អ្នកនិពន្ធ ម៉ីសន សុធារី

អ្នកមិនបាច់ឆ្លាតវៃលើសគេក៏បាន អាវុធម្យ៉ាង​ដែលអាចជោគជ័យក្នុងសម័យកាលនេះគឺ Empathy ។ ពាក្យនេះ នឹងកាន់តែ Sexyខ្លាំងឡើងក្នុងចំណោម Soft Skills នានា ​ក្នុងឆ្នាំ ២០២២!

Empathy can be a major source of success and the ability to cognitively and emotionally understand another person’s experience. Put simply, it’s the ability to put yourself in someone else’s shoes. In a world with disconnection, and narcissism, empathy is the best way to connect with others.

រៀន រៀន​ រៀន ! ហើយ​កុំស្អប់អ្នកដែលចេះជាងយើងឬខឹងដែលគេនិយាយមិនត្រូវចិត្ត​យើង!

យើងគ្រប់គ្នា​មិនរៀនសូត្រមក ​ដើម្បីនិយាយឱ្យត្រូវចិត្ត​អ្នកណាទេ! យើងរៀនសូត្រមក ដើម្បីដោះស្រាយបញ្ហា!

អ្វីខ្លះជាបញ្ហា​ប្រឈមក្នុងភាពជាអ្នកដឹកនាំំ?

មាន CEO ឬ អគ្គនាយក នាយកប្រតិបត្តិរាប់រយនាក់ ដែលមានតួនាទី តែ​គ្មានប្រសិទ្ធភាពការងារ​ក្នុងភាពជាអ្នកដឹកនាំ។ ខ្ញុំបានប្រាប់សិស្សខ្ញុំថា អ្នកដឹកនាំល្អម្នាក់ មិនចំណុះតែលើតួនាទី​បំពាក់ ដែល​ល្អមើលតែពីក្រៅនោះទេ។

មនុស្ស​ជាច្រើន មាន​ភាពជាអ្នកដឹកនាំ ពីខាងក្នុងមក តាំងពីគេនៅរៀន មិនទាន់មាន​ការងារម្ល៉េះ។ គំរូដ៏ល្អនៃវប្បធម៌ និងភាពបើកទូលាយនៃចក្ខុវិស័យរបស់ពួកគេ សមត្ថភាពបង្វឹក ចាត់ចែងមនុស្ស ​និងការដោះបញ្ហា​ ជាសក្ខីភាពនៃកំពូលសមត្ថភាពក្នុងភាពជា​អ្នកដឹកនាំ មិនប្រកាន់ថាថ្នាក់  CEO  Managing Director / Director/ Line manager ឬ Team leadeឡើយ។

បញ្ហា​ ដែល​អ្នក​ដឹកនាំ​តែងត្រូវជួបប្រទះ និងឈឺក្បាល មិនថាគេនោះឆ្លងកម្រិត​​អប់រំ ជំនាញ​ឬមាន​ទេពកោសល្យមនុស្ស​សាស្ត្រ​ចិត្តសាស្ត្រកម្រិតណាក្តី គឺ បរាជ័យក្នុងទំនាក់ទំនងដែលអ្នកដឹកនាំគ្រប់គ្នា​មើលរំលង។ ចុចអាន