ភូមិគ្រឹះដែលខ្ញុំធ្វើការ – Meysansotheary

៥សំណួរជាមួយម្ចាស់រឿង«ភូមិគ្រឹះដែលខ្ញុំធ្វើការ»
១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

នាងខ្ញុំមាននាមប៉ាកកា ជេន អាយុ ២០ ឆ្នាំ សព្វថ្ងៃជានិស្សិតអក្សរសាស្រ្តអង់គ្លេសឆ្នាំទី៤ នៅសាកលវិទ្យាល័យជាស៊ីមកំចាយមារ សាខាខេត្តព្រៃវែង និងជាមន្រ្តីកិច្ចសន្យាមួយរូបនៅសាលាខេត្តព្រៃវែងផងដែរ។ នាងខ្ញុំបានចេញផ្សាយរឿងរន្ធត់ខ្លីមួយរឿងមានចំណងជើងថា «ភូមិគ្រឹះដែលខ្ញុំធ្វើការ» ដែលជាស្នាដៃដំបូងបំផុតរបស់ខ្ញុំក្នុងការចូលរួមកម្មវិធី MST Writer របស់អ្នកគ្រូ ម៉ីសន សុធារី។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ ព្រោះខ្ញុំចង់ចែករំលែកស្នាដៃរបស់ខ្លួនឱ្យមិត្តអ្នកអាន ក៏ដូចជាអ្នកនិពន្ធដទៃទៀតបានស្គាល់ ក៏ដើម្បីអាចទទួលបានមតិកែកុនស្ថាបនាពីបងៗដែលមានបទពិសោធន៍ ពិសេសអ្នកដែលស្រលាញ់ចូលចិត្តរឿងប្រភេទរន្ធត់ៗដូចគ្នា។ រឿងខ្លីរបស់ខ្ញុំនិយាយអំពីនិស្សិតស្រីម្នាក់ដែលទទួលបានការងារនៅភូមិគ្រឹះធំសម្បើមមួយកន្លែង តែក្រោយពីបានទៅដល់ភូមិគ្រឹះនោះទើបនាងដឹងថាកន្លែងដែលខ្លួនធ្វើការពិតជាគួរឱ្យខ្លាច និងមានរឿងអាថ៍កំបាំងនៅពីក្រោយនោះរាប់រយជំពូក។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំជាអ្នកនិពន្ធចូលចិត្ត និងស្រលាញ់បំផុតក្នុងរឿងទាំងមូលគឺអាថ៍កំបាំងនានាក្នុងភូមិគ្រឹះដែលបើកបង្ហាញឱ្យអ្នកអានបានដឹងម្ដងបន្តិចៗ។ ក្រៅពីនេះការបង្ហាញពីសកម្មភាពជំនួសឱ្យការរៀបរាប់នឹងធ្វើឱ្យអ្នកអានស្លុងអារម្មណ៍បន្តិចម្ដងៗ ហាក់ដូចពួកគេជាតួឯកស្រីដែលកំពុងផ្សងព្រេងដូច្នោះ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងធំបំផុតរបស់ខ្ញុំគឺខ្ញុំចង់ចូលរួមជាមួយអ្នកគ្រូ ម៉ីសនសុធារី ក្នុងកម្មវិធីដែលអ្នកគ្រូបង្កើតឡើង។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសង្ឃឹមថាស្នាដៃរបស់ខ្ញុំមួយនេះអាចនាំមិត្តអ្នកអានទៅកាន់ពិភពដ៏ព្រឺព្រួចមួយជាមួយតួឯកស្រីនៅក្នុងរឿង ស្វែងរកការពិតនៅពីក្រោយភូមិគ្រឹះដ៏ចម្លែកជាមួយគ្នា សប្បាយជាមួយគ្នា កើតទុក្ខជាមួយគ្នា និងភ័យខ្លាចព្រមគ្នា។ នាងខ្ញុំសង្ឃឹមថាបន្ទាប់ពីនេះអ្នកអាននឹងចងចាំរឿងនេះនៅក្នុងចិត្ត ក៏ដូចជាឈ្មោះអ្នកនិពន្ធ «ជេន» ផងដែរ។

ចុចអានរឿងភូមិគ្រឹះដែលខ្ញុំធ្វើការ

រឿង៖ ភូមិគ្រឹះដែលខ្ញុំធ្វើការ
ល្ងាចជិតយប់ម៉ោង០៥:៣៥នាទី…

«ផ្ទះអីគួរឱ្យខ្លាចម្ល៉េះ?» ខ្ញុំឈរបូញមាត់រអ៊ូនៅមុខផ្ទះ អត់ទេ! គួរតែហៅថាជា​ «ភូមិគ្រឹះ» ធំសម្បើមមួយកន្លែងត្រូវជាង! តាំងទីតាមផ្លូវក្រាលកៅស៊ូស្ងប់ស្ងាត់​ចេញពីក្រុងប្រហែល ៣០គីឡូម៉ែត្រ ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាលតាវល្លិ​គ្មានផ្ទះអ្នកភូមិ គ្មានឡានម៉ូតូឆ្លងកាត់ បើមានក៏មានតែតាក់ស៊ីដែលជូនខ្ញុំមកមុននេះ តែពេលនេះក៏ត្រលប់ក្រោយចូលក្រុងវិញហើយ នៅសល់តែខ្ញុំជាមួយកូនវ៉ាលិសដែលឈរឆ្កឹងមិនទាន់ចុចកណ្ដឹងភ្លាមៗ។

ខ្ញុំឈ្មោះ កនិកា ជានិស្សិតឆ្នាំទី៣ដែលសម្រាកវ៉ាកងរដូវក្តៅចំនួន៣ខែ។ រយៈពេល៣ខែខ្ញុំមិនចង់ទំនេរឥតប្រយោជន៍ទើបខំរកការងារធ្វើ តែមានលក្ខខណ្ឌថាត្រូវតែជាការងារស្រួល បានប្រាក់ខែច្រើន ព្រោះខ្ញុំត្រូវការលុយតខ្ទង់ច្រមុះថ្មីមុនចូលរៀនវិញ ដោយសារខ្ញុំជាស្រីស្អាតតែច្រមុះកំពិត…

ស្ដាប់ទៅដូចលើសបន្តិច! តែខ្ញុំពិតជារកបានមែន! ភូមិគ្រឹះចំពោះមុខខ្ញុំនេះហើយដែលប្រកាសរកអ្នកបម្រើ ​(បណ្ដោះអាសន្ន) ធ្វើការរយៈពេល ២ខែប៉ុណ្ណោះដោយក្នុង ២ខែនេះគេឱ្យ ៥០០០ដុល្លារ!

ច្រើនមែនអត់? ដំបូងខ្ញុំក៏មិនជឿដែរ តែសាកដាក់ពាក្យលេងៗទៅក៏ជាប់មែន។ គេបាញ់លុយឱ្យខ្ញុំមុនចំនួន ១០០០​​​ដុល្លារ ហើយប្រាប់ថា ៤០០០ដុល្លារទៀតចាំមកយកនៅភូមិគ្រឹះផ្ទាល់ពេលការងារបញ្ចប់។ ធម្មតាទេ! លុយធ្លាក់មកប៉ុណ្ណឹងហើយចាំអង្កាល់?  ទោះជួបម្ចាស់ផ្ទះមាត់ឆៅ សម្តីអាក្រក់ វាយលិច វាយកើត ក៏ខ្ញុំទ្រាំដែរឱ្យតែបានលុយយកទៅតែងខ្លួន!

«ទឹង!!» ខ្ញុំលូកដៃចុចកណ្ដឹង តែស្ងាត់ច្រៀប។

«ផ្ទះធំប៉ុនវិហារ គ្មានមនុស្សទេឬយ៉ាងម៉េច?»

«ទឹងៗៗៗ!!» ខ្ញុំសម្រេចចិត្តចុចហើយចុចទៀតជាប់គ្នាជាច្រើនដង ទីបំផុតមានអ្នកដើរពីក្នុងភូមិគ្រឹះមកហើយ។

គាត់ជាស្រ្តីវ័យជ្រេបន្តិច អាយុប្រហែលហាសិបឆ្នាំជាង។ ដើរមកដល់គាត់សម្លឹងមុខខ្ញុំ។ កែវភ្នែកមួយគូនោះមើលខ្ញុំតាំងពីក្បាលដល់ចុងជើង។ ខ្ញុំត្រជាក់ខ្លួនបន្តិចដែរ ចង់រាក់ទាក់គាត់ តែគាត់ក៏សួរកាត់មុន។

«នាងឈ្មោះ កនិកា ជាអ្នកបម្រើថ្មីមែនទេ?»

សូម្បីសំឡេងក៏រឹងដូចដែកថែបដែរ។ ខ្ញុំប្រញាប់ងក់ក្បាលផ្ងក់ៗហើយគាត់ក៏ទាញសោចាក់របង និងប្រាប់ឱ្យខ្ញុំដើរតាមទៅជួបម្ចាស់ផ្ទះទាំងមិននិយាយអីទៀត។

គ្រាន់តែឈានជើងចូលផុតរបងភ្លាម ខ្ញុំព្រឺសម្បុរភ្លែត។ ខ្យល់ត្រជាក់បក់ប៉ះស្បែកខ្ញុំធ្វើឱ្យរងា។ ខ្ញុំងាកមើលបរិវេណទីធ្លាខាងក្នុងក៏មិនឃើញអ្វីក្រៅពីដើមឈើធំៗ និងស្មៅដុះខ្ពស់ៗគ្មានអ្នកណាកាត់។ បរិយាកាសខាងមុខភូមិគ្រឹះស្ងប់ស្ងាត់ និងគួរឱ្យខ្លាចណាស់! ខ្ញុំលួចលេបទឹកមាត់កំពុងគិតថាសម្រេចចិត្តត្រូវឬខុសដែលរើសយកការងារនេះ ភ្លេចខ្លួនមួយភ្លែតក៏ចូលមកដល់បន្ទប់ទទួលភ្ញៀវបាត់។

«នែ!»

«ច… ចាស?» ខ្ញុំភ្ញាក់ព្រើត។ មុននេះរវល់សង្កេតលិចកើតរហូតអ៊ំអ្នកនាំផ្លូវសម្លុតសំឡេងខ្លាំងបន្តិចទើបបានស្មារតីវិញ និងប្រញាប់ចាប់អារម្មណ៍បន្ទប់ទទួលភ្ញៀវធំទូលាយម្ដង។

វាធំខ្លាំងណាស់​ តែងងឹតបន្តិចហើយ! ទីនេះគ្មានបង្អួចមានតែទ្វារធំដែលខ្ញុំដើរចូលប៉ុណ្ណោះ។ វាងងឹតព្រោះមេឃជិតយប់តែផ្ទះមិនបើកភ្លើង មានត្រឹមពន្លឺពីកូនអំពូលតូចប៉ុនពងមាន់បើកចោល ធ្វើឱ្យមើលអីមិនសូវច្បាស់ តែក៏នៅឃើញថាមានមនុស្សស្រីខ្ទង់ប្រហែល ១០ ទៅ ១៥នាក់ក្នុងឈុតដូចគ្នាឈរតម្រង់ជួរគ្នា កណ្ដាលបន្ទប់ទទួលភ្ញៀវ!

ឈុតបែបនោះដូចជាអ្នកបម្រើ!

ខ្ញុំមើលពួកនាងពីក្រោយត្រួសៗ ភ័យបន្តិច អរបន្តិច ព្រោះហោចណាស់ក្នុងផ្ទះដែលមើលពីក្រៅស្ងប់ស្ងាត់នេះ ក៏មានអ្នកបម្រើច្រើនអាចរាប់អានគ្នាដែរ!

«ម្ចាស់ស្រីកំពុងចាំនាង! ទៅបង្ហាញខ្លួនឱ្យម្ចាស់ស្រីឃើញទៅ» អ៊ំស្រីសម្តីកាចប្រាប់ខ្ញុំ។ ខ្ញុំមិនបង្អង់យូរប្រញាប់បោះជំហានទៅក្បែរស្រីៗមិនមាត់មិនក​ ជាច្រើននាក់នោះ ហើយក៏ឃើញថានៅពីមុខពួកនាងមាន សាឡុងមួយឈុត។ ស្រ្តីម្នាក់កំពុងអង្គុយលើនោះ។

គួរតែជាម្ចាស់ស្រីហ្នឹងហើយ! ភ្លើងមិនសូវភ្លឺ តែខ្ញុំបែរជាមើលឃើញយ៉ាងច្បាស់ថាម្ចាស់ស្រីមានសម្រស់ស្រស់ស្អាតដូចទេពធីតា! សក់ខ្មៅវែងរំសាយទម្លាក់ដល់ចង្កេះ ទម្រង់មុខពងក្រពើ ត្របកភ្នែកពីរជាន់ ចិញ្ចើមកោងដូចធ្នូ បបូរមាត់ស៊ីជម្ពូមិនក្រាស់មិនស្ដើង… ម្ចាស់ស្រីគ្រងឈុតជា រ៉ូបវែងពណ៌បៃតងចំហក.បន្តិច បង្ហាញឱ្យឃើញស្បែករលោងស.ដូចព្រិលស្អាតរកកន្លែងទាស់គ្មាន!

«ជម្រាបសួរម្ចាស់ស្រី! ខ្ញុំឈ្មោះកនិកា» ខ្ញុំប្រញាប់ឱនលំទោនណែនាំខ្លួនបន្ទាប់មកក៏ស្ងាត់ច្រៀប។ ខ្ញុំលេបទឹកមាត់បន្តិចទើបងើយសម្លឹងម្ចាស់ស្រីរូបស្អាត ហើយក៏ឃើញនាងក្រោកពីសាឡុង និងដើរមកឈប់ចំពោះមុខខ្ញុំ។

ភ្លេចប្រាប់! តាមខ្ញុំមើលទៅម្ចាស់ស្រី គួរតែមានអាយុខ្ទង់ម្ភៃក្រាស់​ ឬសាមសិបស្ដើងអីហ្នឹង!

«កនិកា មែនទេ?» ម្ចាស់ស្រីចោលសំណួរ។

ព្រះអើយ… សូម្បីសំឡេងនិយាយធម្មតាក៏ពីរោះរណ្តំដូចសារិកាច្រៀងដែរ! ខ្ញុំជាស្រីនៅរញ្ជួយចិត្តយ៉ាងនេះ ទម្រាំមនុស្សប្រុសទៀតប្រហែលទន់ជង្គង់តាំងពីយូរយាបាត់ហើយ!

«ចាស ម្ចាស់ស្រី» ខ្ញុំតប។

«ឈ្មោះពិរោះ» ម្ចាស់ស្រីសរសើរ។ ខ្ញុំមិនទាន់បានអរគុណផងម្រាមដៃស្រលួតដូចបន្លាក្រូចរបស់នាងក៏ស្រាប់តែលូកមកប៉ះចង្កាខ្ញុំ ទាញមុខខ្ញុំឱ្យងើយជាងមុនបន្តិច។

«…» ម្ចាស់ស្រីមិននិយាយអ្វីឡើយ។ កែវភ្នែកមុតស្រួចមួយគូនោះកំពុងពិនិត្យសំចៃខ្ញុំយ៉ាងល្អិតល្អន់តាំងពីសក់ ត្រចៀក ភ្នែក ច្រមុះ មាត់… បេះដូងខ្ញុំស្រាប់តែលោតដុកដាក់មួយរំពេច! មានអារម្មណ៍ចម្លែកជាមួយអាកប្បកិរិយាម្ចាស់ស្រីពេញទំហឹង  តែមិនហ៊ានហើបមាត់ បណ្ដោយមួយសន្ទុះនាងក៏លែងដៃ និងងាករកអ៊ំស្រីវិញ។

«ចាស ម្ចាស់ស្រី» អ៊ំស្រីភ្លាមៗក៏ងក់ក្បាលទាំងម្ចាស់ស្រីមិននិយាយស្អីមួយម៉ាត់ផង​ គ្រាន់តែងាកមើលសោះ!

បន្ទាប់ពីនោះរាងស្ដើងល្វតល្វន់ដូចនារីរបាំ ក៏បោះជំហានចាកចេញទៅ។ ខ្ញុំនៅធ្វើភ្នែកស្លឺតាមសម្លឹងម្ចាស់ស្រីនៅឡើយហើយក៏ភ្ញាក់បន្តិចពេលអ៊ំស្រីចំណាស់ដើរមកឈប់ពីមុខម្ដង។

«ខ្ញុំជាមេការនៅទីនេះ នៅឱ្យស្ងៀមហើយស្ដាប់ការងាររបស់នាងឱ្យច្បាស់ ខ្ញុំនិយាយតែម្ដងប៉ុណ្ណោះ»

«អឺ… ចាស…»

យប់ថ្ងៃដដែលខ្ញុំមកដល់កន្លែងគេងហើយ។ ទីនេះមិនមែនបន្ទប់តូចដូចដែលខ្ញុំគិតទុកនោះទេ។ វាជាប្រភេទសាលធំល្វឹងល្វើយស្ថិតនៅជាន់ទី ១ សម្រាប់ស្រីបម្រើទាំងអស់គេងជុំគ្នា ដោយតម្រៀបគ្រែជាជួរវែងដូចកន្ទុយខ្លែង។ នៅចុងគ្រែនីមួយៗមានហឹបសម្រាប់ដាក់របស់របរផ្សេងៗដូចជាសម្លៀកបំពាក់ និងសម្ភារផ្ទាល់ខ្លួន ចំណែកក្បាលគ្រែមានកញ្ចក់ម៉ូតបុរាណបញ្ឈរចោលដូចៗគ្នា។ ក្បែរកញ្ចក់នោះជាប្រអប់ក្បាច់បុរាណតូចមួយ តែជាប់សោហើយបើកមិនរួចទេ។

ភូមិគ្រឹះនេះមិនមែនចម្លែកធម្មតាៗទេ តែចម្លែកខ្លាំងយកតែមែនទែនតែម្ដង!

បន្ទាប់ពីស្ដាប់អ៊ំស្រីសម្តីកាចណែនាំថ្ងៃមិញរួច ខ្ញុំក៏ដឹងថាតាមពិតទៅគាត់មានឋានៈជាមេការនៅភូមិគ្រឹះនេះ និងជាជំនិតរបស់ម្ចាស់ស្រីផងដែរ។ ឈ្មោះរបស់គាត់គឺ សាយ។ សុំហៅគាត់ថា អ៊ំសាយ ចុះ។

អ៊ំសាយ​ ប្រគល់ការងារឱ្យខ្ញុំជាអ្នកបោសជូតបន្ទប់ទទួលភ្ញៀវខាងក្រោមមួយថ្ងៃ២ពេលគឺព្រឹកនិងថ្ងៃត្រង់។ បោសជូតរួចត្រូវមកសម្រាកនៅលើគ្រែវិញ។ គាត់ក៏បន្ថែមអំពីបម្រាមមួយចំនួននៅក្នុងភូមិគ្រឹះនេះដែរដូចជា ហាមដើរទៅណាផ្ដេសផ្ដាស ហាមនិយាយជាមួយនរណាផ្ដេសផ្ដាស កុំចង់ដឹងចង់ឮ និងដាច់ខាតហាមដើរទៅក្រោយភូមិគ្រឹះ។ និយាយឱ្យស្រួលស្ដាប់ទៅខ្ញុំមានសិទ្ធទៅតែបន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក និងកន្លែងដេកនេះប៉ុណ្ណោះ ទូរស័ព្ទត្រូវដកហូតទុក មិនអាចដើរទៅណា ឬនិយាយជាមួយនរណាដាច់ខាត សូម្បីស្រីបម្រើគ្រប់គ្នាដែលកំពុងប្រះខ្លួនលើគ្រែជាប់ៗខ្ញុំនាខណៈនេះ។

ប៉ុន្តែ…​ អ៊ំសាយ មិនបាននិយាយទេថាបើល្មើសបម្រាមនឹងមានទោសអី! ហើយត្រូវបណ្ដេញចេញពីការងារឬអត់!

មានសំណួរជាច្រើនផុសពេញខួរក្បាលដែលរៀនមិនពូកែរបស់ខ្ញុំ! តើភូមិគ្រឹះនេះធំប៉ុណ្ណា? ក្រោយភូមិគ្រឹះមានអី? ហេតុអីខ្ញុំត្រូវហាមមិនឱ្យដើរទៅណាផ្ដេសផ្ដាស? ស្រីបម្រើជាង​១០នាក់នៅទីនេះម៉េចគ្មាននរណានិយាយរកគ្នាសោះ? ការងារប្រាក់ខែ​ ៥០០០ដុល្លារគ្រាន់តែបោសជូតបន្ទប់ទទួលភ្ញៀវមួយថ្ងៃ២ពេលទេឬ? ដូចជាស្រួលពេក!

ល្ហើយ! គ្មាននរណាអាចឆ្លើយសំណួរខ្ញុំបានសោះ!

យប់ជ្រៅហើយ ខ្ញុំប្រះខ្លួនមើលស្រីបម្រើដទៃទៀតដែលគេងគ្រែក្បែរៗ ហើយក៏ឃើញថាពួកគេលង់លក់អស់ហើយ នៅឡើយតែខ្ញុំដែលគិតច្រើនម្នាក់ឯង។

«មិនអីទេ! ថ្ងៃដំបូងប្រហែលមានអារម្មណ៍ប្លែក តែបន្តិចទៀតក៏លែងអីហើយ! ម្ចាស់ស្រីអាចជាមនុស្សស្រលាញ់ភាពស្ងប់ស្ងាត់ទើបមិនចង់ឱ្យគ្រប់គ្នានិយាយរកគ្នាច្រើន» ខ្ញុំប្រាប់ខ្លួនឯងតិចៗនិងព្យាយាមធ្មេចភ្នែកដេក។

តែ២ខែប៉ុណ្ណោះដើម្បីលុយ ៤០០០ដុល្លារទៀត!

ទ្រាំដើម្បីលុយ! ទ្រាំដើម្បីច្រមុះស្រួច! ទ្រាំដើម្បីស្អាត!

ព្រឹកថ្ងៃថ្មី…

ខ្ញុំភ្ញាក់ពីដំណេកម៉ោងជិត៦ព្រឹក។ បើកភ្នែកមកក៏ឃើញថាស្រីបម្រើជាច្រើននាក់យប់មិញបាត់ខ្លួនអស់ នៅសល់តែគ្រែដែលមានភួយខ្នើយបត់ទុកយ៉ាងស្អាតប៉ុណ្ណោះ។

«ខ្ញុំដេកខកឬអត់?»

គ្មាននរណាឆ្លើយសំណួរខ្ញុំទេ ព្រោះខ្ញុំសួរខ្លួនឯងប៉ុណ្ណោះ! មិនចាំយូរខ្ញុំប្រញាប់រៀបចំខ្លួនចុះទៅបន្ទប់ទទួលភ្ញៀវ។ ក្នុងបន្ទប់ទទួលភ្ញៀវមានស្រីបម្រើពីរនាក់កំពុងបោសជូតយ៉ាងស្ងប់ស្ងាត់។

ពួកនាងមិននិយាយរកគ្នាឡើយ គិតតែធ្វើការងាររបស់ខ្លួនញាប់ដៃញាប់ជើង។

«បងស្រី» ខ្ញុំដើរទៅក្បែរស្រីស្អាតម្នាក់ក្នុងចំណោមនោះ។ បងស្រីបួងសក់ កម្ពស់ស្មើខ្ញុំ មុខមាត់ស្អាតបាត តែដូចសោះកក្រោះបន្តិច។

«…» នាងងាកមើលខ្ញុំដោយទឹកមុខស្មើធេង ស្អីក៏មិននិយាយ។

«បងឈ្មោះអីដែរ? ធ្វើការនៅភូមិគ្រឹះនេះយូរហើយនៅ?» ខ្ញុំសួរបំណងរាប់ញាតិ។

«ឈ្មោះ ជម្ពូ! ធ្វើការយូរហើយ» ម្ចាស់ឈ្មោះជម្ពូតបខ្លីៗដូចមិនចង់តប ហើយបន្តបោសជូតទៀត។ ខ្ញុំធូរទ្រូងខ្លះព្រោះទីបំផុតមានអ្នកនិយាយជាមួយហើយ។ ខ្ញុំរកមើលអំបោស និងយកមកសំអាតបន្ទប់ទទួលភ្ញៀវធំទូលាយនឹងគេដែរ ដោយមិនភ្លេចដើរមកក្បែរៗបងជម្ពូដើម្បីសួរនាំគាត់។

«ខ្ញុំសួរបន្តិចបានទេ? ហេតុអីភូមិគ្រឹះនេះស្ងាត់ម្ល៉េះ? ស្រីបម្រើទាំងអស់មិននិយាយរកគ្នាខ្លះទេឬ?»

«អត់ទេ»

«ហេតុអី?»

«គ្មានហេតុអីទេ»

ឆ្លើយដូចមានប្រសាសន៍! ខ្ញុំមិនដឹងសួរអីទៀតទើបស្ងាត់មាត់។

«ចង់ដឹងអីមកសួរខ្ញុំមកកនិកា» សំឡេងនរណាម្នាក់ទៀតបន្លឺមកពីក្រោយខ្នង។ ខ្ញុំរហ័សងាកមើលហើយភ្ញាក់បន្តិចព្រោះអ្នកមកថ្មីគឺម្ចាស់ស្រីរូបស្អាត តាមពីក្រោយដោយអ៊ំសាយ។

ម្ចាស់ស្រីទឹកមុខរាបស្មើតែអ៊ំសាយវិញមុខកាចដូចយក្ស។ ខ្ញុំខ្លាចឡើងហូរញើសជោកថ្ងាសអស់ហើយ។

«ខ្ញុំសូមទោសម្ចាស់ស្រី» ខ្ញុំឱនក្បាលដឹងកំហុស។ ម្ចាស់ស្រីដើរមកជិតខ្ញុំនិងនិយាយ។

«មិនអីទេ! ទើបមកដល់ថ្ងៃដំបូងប្រហែលមានសំណួរចង់សួរច្រើនណាស់! ចង់ដឹងមែនទេហេតុអីផ្ទះនេះស្ងាត់ម្លេះ?»

«អឺ… ខ្ញុំគ្រាន់តែឆ្ងល់ប៉ុណ្ណោះ»

«ផ្ទះស្ងាត់ព្រោះគ្រប់គ្នាមិនចូលចិត្តចង់ចេះដឹងរឿងអ្នកដទៃ និងធ្វើតែការងាររបស់ពួកគេប៉ុណ្ណោះ»

«ចាស» ចម្លើយរបស់ម្ចាស់ស្រីដូចរន្ទះបាញ់ចំកណ្ដាលមុខខ្ញុំ។ ម្ចាស់ស្រីពោលបន្តទៀត៖

«នាងក៏ត្រូវធ្វើបែបនេះដូចគ្នា! ធ្វើតែការងាររបស់ខ្លួន​ កុំចង់ដឹងឮរឿងអ្នកដទៃ»

«ខ្ញុំយល់ហើយម្ចាស់ស្រី»

«…» ម្ចាស់ស្រីមិននិយាយអីទៀតក៏បោះជំហានចេញជាមួយអ៊ំសាយបាត់ទៅ។ ខ្ញុំតាមមើលខ្នងម្ចាស់ស្រីដើរទៅអង្គុយលើសាឡុងដែលបង ជម្ពូទើបសំអាតរួច។ បន្ទាប់មកស្រីបម្រើ​២នាក់ក៏ចេញពីផ្ទះបាយមកដោយមានភេសជ្ជៈអ្វីម្យ៉ាងយកមកជូនម្ចាស់ស្រី។

«ការងាររបស់ស្រីបម្រើពីរនាក់នោះគឺលើកទឹកមកជូនម្ចាស់ស្រី» បង ជម្ពូ ខ្សឹបប្រាប់ខ្ញុំពេលឃើញថាខ្ញុំចងចិញ្ចើមឆ្ងល់។ ការងាររបស់គាត់បញ្ចប់ហើយទើបទុកសម្ភារនិងឡើងទៅកន្លែងសម្រាកជាន់ទី១។ ខ្ញុំប្រញាប់រួសរាន់ដើម្បីឡើងតាមដែរ។ មើលទៅបង ជម្ពូមិនមែនមនុស្សស្ងប់ស្ងាត់អីប៉ុន្មានទេ! គាត់គ្រាន់តែធ្វើតាមបម្រាមរបស់ភូមិគ្រឹះប៉ុណ្ណោះ។

ពេលឡើងមកដល់កន្លែងដេក ខ្ញុំក៏ត្រូវចម្លែកចិត្តម្ដងទៀត!

នៅលើគ្រែនីមួយៗមានថាសដាក់អាហារដូចៗគ្នា មិនដឹងនរណាយកមកតាំងពីពេលណាក៏មិនដឹង។ សាលធំទូលាយនាខណៈនេះមានតែខ្ញុំ និងបងជម្ពូប៉ុណ្ណោះ។ បងជម្ពូអង្គុយលើគ្រែរបស់គាត់និងចាប់ផ្ដើមញ៉ាំអាហារក្នុងថាសយ៉ាងស្ងៀមស្ងាត់។ ខ្ញុំទើបតែចាប់អារម្មណ៍ថាតាមពិតទៅ ស្រីបម្រើម្នាក់ដែលគេងគ្រែជាប់ខ្ញុំនោះជាបង​ ជម្ពូ សោះ។

«បងជម្ពូ! នេះជាអាហារអីហ្នឹង?» ខ្ញុំចូលទៅសួរនាំនិងដាក់បង្គុយលើគ្រែរបស់ខ្លួន។ បងជម្ពូដែលជាស្រីស្អាតងាកមើលមុខខ្ញុំឆ្លាស់គ្នានឹងទ្វារចូល។ ពេលឃើញថាស្ងាត់ហើយទើបតបសំឡេងស្រាល។

«អាហារពេលព្រឹក! ញ៉ាំរួចដាក់ថាសនិងចានប្រឡាក់នៅចុងគ្រែ បន្តិចទៀតនឹងមានមនុស្សមកប្រមូលទៅលាង»

«អ្នកណាជាអ្នកយកអាហារមកឱ្យពួកយើង?»

«ទីនេះមានស្រីបម្រើច្រើននាក់ណាស់ ឯងមិនឃើញទេឬ?»

«អឺ…​គឺ…» ខ្ញុំចងចិញ្ចើមបន្តិចព្រោះរកពាក្យនិយាយមិនចេញ។ ស្រីបម្រើក្រែងត្រូវជួលមកបម្រើចៅហ្វាយនាយមែនទេ? ហេតុអីចាំបាច់យកអាហារមកប្រគេនស្រីបម្រើដូចគ្នាដល់កន្លែងដេកទៀត?

បងជម្ពូមើលមកខ្ញុំដូចទើសភ្នែកពេកទើបរៀបរាប់ប្រាប់៖

«ស្រីបម្រើនៅភូមិគ្រឹះនេះសរុបមាន១៥នាក់! អ៊ំសាយបែងចែកការងារឱ្យពួកគេដាច់ដោយឡែកពីគ្នា! ខ្លះរៀបទឹក ខ្លះបោសជូត ខ្លះចម្អិន អាហារ លាងចាន បោកអ៊ុត និងការងារកំប៉ិកកំប៉ុកច្រើនទៀត»

បងជម្ពូរៀបរាប់បានក្បោះក្បាយណាស់! ខ្ញុំបានឱកាសល្អក៏ប្រញាប់សួរនាំទៀត ខ្លាចថាបន្តិចទៀតនឹងមានមនុស្សចូលមកហើយគាត់ឈប់និយាយឱ្យខ្ញុំស្ដាប់។

«ចុះហេតុអីពួកគេមិននិយាយរកគ្នាសោះ?»

«ជាបម្រាមរបស់ម្ចាស់ស្រី មិនមែនហាមមិនឱ្យនិយាយរកគ្នាសោះនោះទេ តែនិយាយគ្នាបានតែពេលធ្វើការប៉ុណ្ណោះ»

«បងធ្វើការនៅទីនេះយូរហើយ ម្ចាស់ស្រីជាមនុស្សយ៉ាងម៉េចដែរ?»

«ម្ចាស់ស្រីឬ?» និយាយដល់ត្រឹមនេះបងជម្ពូបង្អាក់បន្តិច។ គាត់សម្លឹងទៅឆ្ងាយមួយខណៈទើបញញឹមឡើងមក។

«ម្ចាស់ស្រីជាមនុស្សស្រីសុភាពទន់ភ្លន់ ចិត្តល្អ សន្ដោសប្រណីខ្លាំងណាស់»

«…» ចម្លើយខុសការរំពឹងទុករបស់ខ្ញុំ! ខ្ញុំគិតថាម្ចាស់ស្រីជាស្រីស្អាតលើសនារីទាំងឡាយទាំងពួងតែមិនចិត្តល្អមិនសុភាពទន់ភ្លន់នោះទេ គឺសោះកក្រោះ អាថ៌កំបាំងនិងគួរឱ្យខ្លាចវិញ!

«ចុះហេតុអី…» ខ្ញុំចង់សួរនាំបន្ត តែបងជម្ពូក៏ពោលកាត់។

«ខ្ញុំប្រាប់ឯងបានតែមួយរឿងទៀតប៉ុណ្ណោះ ព្រោះមិនយូរមិនឆាប់ឯងគង់ឆ្លងកាត់ដដែល»

«រឿងអីទៅ?»

«ឯងឃើញនៅចុងគ្រែនីមួយៗមានលេខសម្គាល់ដែរទេ?» បងជម្ពូ សួរខ្ញុំ។ ខ្ញុំក៏ងាកទៅមើលគ្រែបណ្ដាក់គ្នាជាជួរនោះពិតជាមានលេខសម្គាល់មែន។ ចំណែកគ្រែរបស់ខ្ញុំគឺលេខ០៧ ។

«ខ្ញុំមិនបានចាប់អារម្មណ៍សោះ»

«មួយសប្ដាហ៍២ដង អ៊ំសាយនឹងទម្លាក់លេខស្រីបម្រើ២នាក់ដើម្បីយកសំណែនទៅសែននៅអណ្ដូងក្រោយភូមិគ្រឹះ! បើថ្ងៃណាមួយឯងឃើញលេខចុងគ្រែរបស់ខ្លួនមានពណ៌ក្រហម ថ្ងៃនោះហើយដែលជាវេនរបស់ឯង»

«នៅក្រោយមានភូមិគ្រឹះមានអណ្ដូងមែនទេ? ហេតុអីត្រូវយកទៅសែន? ម្ចាស់ស្រីគោរពអ្នកតានៅទីនោះឬ?»

«បើដល់វេនឯង ឯងច្បាស់ជាដឹង! ឈប់សួរហើយញ៉ាំបាយទៅ»

បង​ជម្ពូងាកចេញពីខ្ញុំដើម្បីបន្តអាហារពេលព្រឹករបស់គាត់។ ខ្ញុំក៏ឈប់មាត់និងបើកគម្របអាហារដូចគ្នា។ ក្នុងថាសមានដូចជាបាយស.មួយចាន សាច់ជ្រូកអាំង ពងទាចៀន ជ្រក់ស្ពៃ ស៊ុប និងទឹកគ្រាប់ជីត្រជាក់ៗមួយដប។

ទំនងមែនទែន! ខ្ញុំដាក់សំណួរក្នុងចិត្តចុះមួយឡែក និងចាប់ផ្ដើមញ៉ាំអាហារយ៉ាងជក់មាត់។ វាឆ្ញាញ់រហូតញ៉ាំអស់មិនដឹងខ្លួន។

យប់ថ្ងៃដដែល…

ដោយសារខែនេះជាខែភ្លឺ កន្លែងដេកទាំងមូលត្បិតគ្មានអំពូលបំភ្លឺក៏អាចទទួលពន្លឺពីព្រះចន្ទដែលចាំងតាមប្រហោងឥដ្ឋខ្យល់ខ្លះដែរ។ ខ្ញុំប្រះខ្លួនទៅលិចផងទៅកើតផងនៅលើគ្រែព្រោះដេកមិនលក់​ និងមានអារម្មណ៍ហេងហាងចម្លែក។

«ល្ហើយ… ដេកមិនលក់សោះ…» ខ្ញុំដកដង្ហើមធំរអ៊ូរទាំនឹងឆាកជីវិតខ្លួនឯង។ ស្រីបម្រើគ្រប់គ្នារួមទាំងបងជម្ពូដេកលក់អស់ហើយនៅឡើយតែខ្ញុំប៉ុណ្ណោះ។ ពន្លឺព្រះចន្ទចាំងចំទ្រនិចនាឡិកាធ្វើឱ្យដឹងថាថ្មើរនេះម៉ោង១១:៤៥នាទីហើយ។ ខ្ញុំព្យាយាមរាប់ពី​ ១ ដល់ ១០០ ក្នុងចិត្តដើម្បីឱ្យឆាប់គេងលក់ ដល់លេខ ៩៩ ទៅហើយក៏ស្រាប់តែក្រឡេកឃើញស្រមោលស្ទុងៗនៅគ្រែមួយមិនឆ្ងាយប៉ុន្មាន។

ស្រមោលមនុស្ស ឬមិនមែនមនុស្ស?

មានអារម្មណ៍ត្រជាក់ចុងដៃចុងជើងភ្លាមៗ។ ខ្ញុំតាមសម្លឹងមើលស្រមោលមនុស្សស្រីសក់វែង ស្លៀកឈុតដេកយប់ពណ៌ស.កំពុងធ្វើសកម្មភាពអ្វីម្យ៉ាងដូចជាបត់ភួយ។

តែដូចប្រហែលៗ…

ខ្ញុំសញ្ជឹងគិតបន្តិច ទើបនឹកឃើញថាតាមពិតទៅស្រមោលនោះគ្រាន់តែជាស្រីបម្រើម្នាក់ក្នុងចំណោមពួកយើងទាំង១៥នាក់ប៉ុណ្ណោះ។ បើឱ្យវិភាគតាមការចងចាំរបស់ខ្ញុំដែលឃើញនាងមិនប៉ុន្មានដងនោះ នាងក៏អាចរាប់ថាជាស្រីស្អាតម្នាក់ដែរ! ទោះស្អាតមិនដល់ម្ចាស់ស្រី តែអាចប្រៀបជាមួយខ្ញុំ (ដែលចំណាយលុយជាច្រើនលើផលិតផលនានាពីមុន) និងបង ជម្ពូ បាន។   នាងដេកនៅគ្រែលេខ១៣…​ តែឈប់សិន! គ្រែលេខ១៣ល្ងាចមិញខ្ញុំឃើញមានពណ៍ក្រហម! អ៊ីចឹងមានន័យថានាងដល់វេនដែលត្រូវយកសំណែនទៅសែននៅមាត់អណ្ដូងក្រោយភូមិគ្រឹះហើយ?

ស្រីស្អាតលេខ១៣ បោះជំហានថ្នមៗចេញពីកន្លែងដេក។

ខ្ញុំគួរទៅតាមឬអត់? ទៅ ឬមិនទៅ?

«ទៅ!» ខ្ញុំឱ្យចម្លើយខ្លួនឯងតិចៗ និងប្រញាប់លាត់ភួយ ហើយចុះពីគ្រែទៅតាមស្រីស្អាតលេខ១៣។ ជ្រុលជាគេងមិនលក់ហើយក៏ឆ្លៀតស៊ើបនេះស៊ើបនោះខ្លះទៅ ក្រែងបានប្រទះដំណឹងអីដែលបងជម្ពូប្រាប់ខ្ញុំមិនអស់កាលពីព្រឹកមិញ! ធម្មតាទេព្រោះខ្ញុំជាមនុស្សខ្លាចតែហ៊ាន និងចូលចិត្តចេះដឹងរឿងអ្នកដទៃគួរសមដែរ!

ស្រីស្អាតលេខ១៣ដើរចូលផ្ទះបាយដែលបើកភ្លើងមិនភ្លឺប៉ុន្មាន តែល្មមអាចឱ្យឃើញសម្ភារតិចតួច និងមនុស្សម្នាក់ផ្សេងទៀតដែលឈរចាំនាងរួចជាស្រេច។

គ្មាននរណាក្រៅពី អ៊ំសាយ ឡើយ!

ខ្ញុំបានត្រឹមពួននៅជ្រុងងងឹតម្ខាង ក្បែរថូផ្កាលំអភូមិគ្រឹះ និងសម្លឹងសកម្មភាពពួកគេពីចម្ងាយតាមទ្វារចំហចោល។ ចង់ទៅឱ្យជិតជាងនេះដែរតែខ្លាចត្រូវចាប់បាន មានតែតាមកាលៈទេសៈចុះ!

អ៊ំសាយ ញញឹមស្ងួតដាក់ស្រីស្អាតលេខ១៣ដែលមានទឹកមុខមិនទុកចិត្ត ចង់យំបន្តិច ចង់សើចបន្តិច។ គាត់បង្វិលខ្លួនទៅបើកទូរនិងទាញថាសជ័រពណ៌ស.មួយចេញមកដាក់លើតុ តាមដោយមាន់ស្ងោរ១ ក្បាលជ្រូក១ កូនចានដាក់អ្វីម្យ៉ាង (ខ្ញុំមិនដឹងថាក្នុងនោះមានអី តែបើអោយស្មានគួរតែជាឈាមឬអត់? ធម្មតាសំណែនបែបនេះជៀសមិនផុតពីឈាមនោះទេ) នៅមានទៀន ធូប កញ្ចក់ និងចង្កៀងមួយសម្រាប់អុជបំភ្លឺផ្លូវ។

អ៊ំសាយ រៀបចំបណ្ដើរនិយាយជាមួយស្រីស្អាតលេខ១៣បណ្ដើរ។ ខ្ញុំមិនដឹងគាត់និយាយថាម៉េចទេព្រោះស្ដាប់មិនឮដោយសារឈរឆ្ងាយពេក តែមើលតាមស្ថានការណ៍ទៅ ដូចកំពុងដាក់បញ្ជាតឹងតែងអ្វីម្យ៉ាងជាមួយទឹកមុខកាចៗ។

មិនដឹងយ៉ាងម៉េចខ្ញុំស្រាប់តែយល់ថាវាមិនស្រួល! ខ្ញុំកាន់តែចង់ដឹងហើយថានៅក្រោយភូមិគ្រឹះមានអី? ហេតុអីត្រូវយកសំណែនទៅសែននៅមាត់អណ្ដូង? សែនក៏សែនចុះ តែម៉េចចាំបាច់ជាយប់ពាក់កណ្ដាលអធ្រាត្របែបនេះ? មុននេះម៉ោង១១ ជិត ១២ តែទម្រាំដើរដល់ក្រោយភូមិគ្រឹះខ្ញុំគិតថាទ្រនិចនាឡិកានឹងចង្អុលលេខ ១២គត់ល្មម។

មិនបានទេ! ខ្ញុំត្រូវតែតាមនាងដល់ក្រោយភូមិគ្រឹះ!

ខ្ញុំតាំងចិត្តយ៉ាងមោះមុត មានទាំងខាំមាត់ និងក្ដាប់ដៃ តែអ្នកណាទៅដឹងថាភាពមោះមុតក្លាយជាការនាំទុក្ខដល់ខ្លួនឯងព្រោះ…

«ផេង!!» ថូផ្កាក្បែរខ្ញុំសុខៗក៏ជ្រុះផេងលើឥដ្ឋ បង្កើតជាសំឡេងខ្ទរខ្ទារស្រួយត្រចៀក រឹតតែជាពេលយប់ ក៏រឹតតែឮ។

ខ្ញុំភ្ញាក់ព្រើត និងភ័យឡើងញ័រខ្លួន។

អ៊ំសាយ និងស្រីស្អាតលេខ១៣ក៏ងាកខ្វាច់មកដែរ។ កែវភ្នែករបស់គាត់ពេញដោយការសង្ស័យ ចិញ្ចើមទាំងគូក៏ចងចូលគ្នា និងបោះជំហានមករកខ្ញុំយ៉ាងលឿន។

អូហ៍! ព្រះជាម្ចាស់អើយ! ខ្ញុំមិនអាចឱ្យគាត់ឃើញទេ!

ខ្ញុំប្រញាប់បង្វិលខ្លួនទៅរកជណ្ដើរក្នុងភាពងងឹតសូន្យសុងលឿនដូចផ្លេកបន្ទោរ។ អ្វីម្យ៉ាងប្រាប់ខ្ញុំថាអ៊ំសាយ នាខណៈនេះមិនមែនគ្រាន់តែជាមេការធម្មតាៗនោះឡើយ! កែវភ្នែកដែលងាករកថូផ្កាមុននេះ ធ្វើឱ្យខ្ញុំព្រឺសម្បុរ មានអារម្មណ៍ដូចខ្លួនទៅជួបឃាតករកំពុងសម្លាប់មនុស្សគ្មានខុស។

«អ្នកណា?» សំឡេងអ៊ំសាយ ស្រែកសួរកងរំពងពេញជាន់ផ្ទាល់ដី។ អ៊ំសាយ ទាញពិលច្របាច់មើលថូផ្កាដែលធ្លាក់បែកឆ្លាស់គ្នានឹងជ្រុងផ្សេងៗនៃផ្ទះតែមិនឃើញអ្វីឡើយ រហូតដល់…

«ម៉េវ!!» កូនឆ្មាខ្មៅមួយក្បាលលោតមកពីណាក៏មិនដឹង មិនទាន់បានអីផងក៏…

«ឆឹប!!» កាំបិតហោះចេញពីដៃអ៊ំសាយ ត្រឹមមួយប៉ប្រិចភ្នែកកូនឆ្មាក៏ដេកដួលក្នុងថ្លុកឈាម ដាច់ខ្យល់ស្លាប់ទាំងនៅបើកភ្នែកគួរឱ្យអាណិត។

«ហឿក!!» ខ្ញុំដែលកំពុងអង្គុយមើលរូបភាពគ្រប់យ៉ាងតាមភ្លើងពិលរបស់អ៊ំសាយ ពីលើជណ្ដើរដល់ថ្នាក់លើកដៃខ្ទប់មាត់។ កូនឆ្មាងាប់ហើយក្រោយចូលមករងគ្រោះជំនួសខ្ញុំ។ មិនចាំយូរខ្ញុំប្រញាប់រត់ឡើងកន្លែងដេក និងទាញភួយដណ្ដប់ត្រឹមក. ញ័រខ្លួនដូចឆ្កែធ្លាក់ទឹក។

តាំងពីកើតមកមិនធ្លាប់ភ័យដល់ថ្នាក់នេះទេលោកអើយ! អ៊ំសាយ ត្រឹមជាមេការសោះ តែស្នាដៃគប់កាំបិតពិតជាត្រង់និងរហ័សជាងអ្នកគុននិយមទៅទៀត។ ត្រឹមមួយឆ្វាច់ដាច់ខ្យល់ភ្លាមៗ!

«ក្រាក!!» នៅសុខៗក៏មានសំឡេងបើកទ្វារ។

ខ្ញុំបើកភ្នែកព្រឹមៗលួចមើលស្ថានការណ៍ក៏ឃើញថា​អ៊ំសាយកាន់ពិលដើរចូលមកជាមួយទឹកមុខគួរឱ្យខ្លាច។ គាត់បញ្ចាំងពិលមើលពីគ្រែមួយទៅគ្រែមួយ ដូចចង់ពិនិត្យឱ្យច្បាស់ថាគ្មាននរណាម្នាក់បាត់ខ្លួនឡើយ។

រហូតដល់គ្រែរបស់ខ្ញុំ!

ភ្លើងពិលចាំងចំកណ្ដាលមុខខ្ញុំ ខ្ញុំប្រញាប់បិទភ្នែកធ្វើដូចជាដេកលក់ទាំងបេះដូងលោតស្ទើរធ្លាយចេញពីទ្រូង។ មិនយូរប៉ុន្មានក៏បាត់ពន្លឺទៅ… ខ្ញុំបើកភ្នែកព្រឹមៗហើយមិនឃើញអ៊ំសាយទៀតទេ ប្រហែលគាត់ចេញទៅបាត់ហើយក្រោយឃើញថាគ្មានអ្វីខុសប្រក្រតី។

«វិះស្លាប់ទៅហើយ…» ខ្ញុំដកដង្ហើមធូរទ្រូង និងងាកមើលនាឡិកាម្ដងទៀតក៏ឃើញថាម៉ោង១២ជាងទៅហើយ។

ភូមិគ្រឹះនេះពិតជាចម្លែក និងគួរឱ្យខ្លាចណាស់! អ៊ំសាយ និងម្ចាស់ស្រីច្បាស់ណាស់ថាមានអ្វីលាក់បាំងជាមួយស្រីបម្រើទាំងអស់។ រឿងតែមួយគត់ដែលខ្ញុំឆ្ងល់ខ្លាំងបំផុតនាពេលនេះគឺមានអ្វីនៅក្រោយភូមិគ្រឹះ!

«ស្អែកត្រូវរកឱកាសសួរលេខ១៣ឱ្យបាន កនិកា» ខ្ញុំប្រាប់ខ្លួនឯង តិចៗ និងបង្ខំភ្នែកឱ្យបិទយ៉ាងពិបាក។ រូបភាពអ៊ំសាយសម្លាប់ឆ្មាមុននេះនៅដក់ជាប់នឹងខួរក្បាលរបស់ខ្ញុំស្រស់ៗនៅឡើយ…

ប៉ុន្តែ… ព្រឹកឡើងចូលមកដល់ កុំថាឡើយខ្ញុំអាចសួរលេខ១៣ថាក្រោយភូមិគ្រឹះមានស្អីខ្លះនោះ សូម្បីវត្តមានរបស់នាងក៏ខ្ញុំមិនឃើញផង!

«ឯងរកមើលអីតាំងពីព្រឹក?» បងជម្ពូដើរមកជិតខ្ញុំអំឡុងពេលបោសជូតបន្ទប់ទទួលភ្ញៀវ។ ទឹកមុខរបស់គាត់ដូចមនុស្សមិនសូវពេញចិត្ត។ មើលទៅមិនចង់ចូលមកនិយាយជាមួយខ្ញុំប៉ុន្មានទេ តែឃើញខ្ញុំអើតឡឺមលិចកើតខ្លាំងពេកទើបទ្រាំមិនសួរនាំមិនបាន។ ខ្ញុំក៏មិនលាក់លៀមដែរទើបប្រាប់តាមត្រង់ ក្រែងបានដំណឹងអីខ្លះ។

«បងមានឃើញស្រីបម្រើម្នាក់គេងគ្រែលេខ​១៣ទេ?»

«រកនាងធ្វើអី?» សំឡេងបងជម្ពូរាងធំបន្តិច។

«គឺគ្រាន់តែមិនឃើញនាងទើបឆ្ងល់»

«នាងលាឈប់បាត់ហើយ»

«ចាស? លាឈប់ហើយ?» ស្បថបានថាវិនាទីនេះខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។ លាឈប់អីក៏លឿនដូចរន្ទះបាញ់យ៉ាងនេះ?

«មែនហើយ! មិនយូរទៀតទេនឹងមានស្រីបម្រើថ្មីដាក់ពាក្យចូលមកជំនួសនាងមិនខាន ឈប់ខ្វល់ច្រើនទៅ» ប្រាប់តែប៉ុណ្ណឹងក៏បង្វិលខ្លួនចេញទៅបោសជូតកន្លែងផ្សេងម្ដង។ ខ្ញុំចង់សួរនាំបន្តដែរ តែចុងក្រោយក៏សម្រេចចិត្តស្ងាត់មាត់វិញ។

លាឈប់ឬ? ខ្ញុំមិនជឿទេ ក៏គ្មានថ្ងៃជឿដែរ! ខ្ញុំទើបឃើញនាងទៅទទួលសំណែនពីអ៊ំសាយយប់មិញសោះ! ឬមួយអ៊ំសាយសម្លាប់នាងបាត់ហើយ? មិនអាចទេ! គ្មានហេតុផលអីដែលត្រូវសម្លាប់នាងផង ចុះនាងបាត់ខ្លួនទៅណា?

កាន់តែគិត កាន់តែមិនស្រួល និងកាន់តែឈឺក្បាល។

ខ្ញុំសម្រេចថាធ្វើការងារខ្លួនឱ្យរួចសិន ប្រញាប់បោសជូតបន្ទប់ទទួលភ្ញៀវញាប់ដៃញាប់ជើងរហូតស្អាតបាតអស់ហើយ ទើបឡើងទៅកន្លែងដេក និងទើបក្រឡេកឃើញថាចុងគ្រែលេខ០៤ មានពណ៍ក្រហមហើយ។

ម្ចាស់គ្រែជាស្រីបម្រើអាយុស្របាលខ្ញុំម្នាក់ មុខមាត់មិនសូវស្អាត សក់រួចអង្កាញ់ជាប់គ្នា និងកម្ពស់ទាបប្រហែលជា ១៥០សង់ទីម៉ែត្រ។ នាងទើបបញ្ចប់ការងាររបស់ខ្លួននិងដើរមករកអាហារ តែបន្ទាប់ពីឃើញថាលេខចុងគ្រែរបស់ខ្លួនក្លាយជាក្រហម ក៏ចងចិញ្ចើមបន្តិច តែមិនបញ្ចេញអាកប្បករិយាប្លែកអីនោះទេ។

ខ្ញុំដឹងហើយ!

យប់នេះខ្ញុំត្រូវទៅតាមលេខ០៤ម្ដង! លើកនេះត្រូវតែប្រយ័ត្នមិនឱ្យមានបញ្ហាដូចយប់មិញទៀតទេ! ខ្ញុំមិនអាចខកខានឱកាសស្វែងរកចម្លើយបានឡើយ។ បងជម្ពូប្រាប់ថាមួយសប្ដាហ៍មានតែ២ដងប៉ុណ្ណោះដែលស្រីបម្រើត្រូវយកសំណែននៅសែននៅមាត់អណ្ដូង មានន័យថាបើខកខានលើកនេះ ត្រូវចាំមួយសប្ដាហ៍ទៀតទើបមានអ្នកដែលត្រូវទៅទៀត។

មួយសប្ដាហ៍ខ្ញុំមិនចង់ចាំទេ! ខ្ញុំច្បាស់ជាស្ទះទ្រូងស្លាប់ព្រោះចង់ចេះដឹងឮមិនខាន!

មិនយូរប៉ុន្មានពេលរាត្រីក៏ចូលមកដល់។ ខែភ្លឺយប់នេះមិនខុសពីយប់មិញ ពន្លឺពីព្រះចន្ទលើមេឃចាំងតាមឥដ្ឋខ្យល់ឆ្លុះដល់នាឡិកាព្យួរជញ្ជាំងបង្ហាញឱ្យឃើញថាថ្មើរនេះម៉ោង១១:៣០នាទី។

ខ្ញុំមិនហ៊ានបិទភ្នែកដេកទេខ្លាចខកឱកាស។ ប្រះខ្លួនទៅមកបណ្ដើរ សម្លឹងទៅគ្រែលេខ០៤ពីចម្ងាយបណ្ដើរ។ អស់យូរសែនយូរទម្រាំស្រីបម្រើនៅគ្រែលេខ០៤ក្រោកឡើងរៀបចំភួយខ្នើយតែលើកនេះចម្លែកបន្តិច…

មុននឹងរៀបចំគ្រែ នាងអង្គុយមុខកញ្ចក់មួយសន្ទុះ និងយកសោពីណាក៏មិនដឹងបើកប្រអប់ឈើនៅក្បែរនោះ។ ខ្ញុំក៏មានមួយដែរតែមិនដឹងជាអ្វីទើបមិនធ្លាប់ចាប់អារម្មណ៍។ បន្ទាប់ពីបើកប្រអប់រួច នាងក៏ទាញក្រែមម្សៅមកតុបតែងមុខ ជាមួយដបថ្មអ្វីម្យ៉ាងស្រដៀងទឹកអប់ រួចបាញ់តិចៗត្រង់កញ្ចឹងក. និងក.ដៃ។

ម្សិលមិញប្រហែលស្រីស្អាតលេខ១៣ធ្វើបែបនេះដូចគ្នាតែខ្ញុំមើលមិនទាន់។ ខ្ញុំយល់ការណ៍បណ្ដើរៗហើយថាប្រអប់ក្បាលគ្រែច្បាស់ជាមានរបស់ដូចៗគ្នា ជាទឹកអប់សម្រាប់បាញ់មុនពេលយកសំណែនទៅសែននៅមាត់អណ្ដូង។

មិនយូរប៉ុន្មានស្រីបម្រើលេខ០៤ក៏ចាកចេញទៅ។ ខ្ញុំក៏ប្រញាប់លាត់ភួយចេញទៅតាមដូចគ្នា។

«ថ្ងៃនេះត្រូវតាមឱ្យដល់ទីបំផុត»

ខ្ញុំបន្ធូរដង្ហើមធំ ខណៈបោះជំហានថ្នមៗចុះពីជណ្ដើរទាំងគ្មានពិល គ្មានចង្កៀង។ តាមពិតទៅខ្ញុំក៏ខ្លាចណាស់ដែរ គ្រាន់តែចិត្តដែលចង់ចេះដឹងរឿងអាថ៌កំបាំងរបស់ភូមិគ្រឹះវាមានច្រើនជាង។

យប់កាន់តែងងឹត ភូមិគ្រឹះកាន់តែស្ងាត់ សំឡេងខ្យល់បោកបក់មកពីក្រៅក៏លឺកាន់តែច្បាស់ធ្វើឱ្យខ្ញុំព្រឺសម្បុរ។ ខ្ញុំលួចលេបទឹកមាត់និងបន្តចុះពីជណ្ដើរមួយៗយ៉ាងប្រុងប្រយ័ត្ន។ ផ្លូវទៅផ្ទះបាយគឺត្រូវឆ្លងកាត់បន្ទប់ទទួលភ្ញៀវធំទូលាយសិន ព្រោះជណ្ដើរមានតែមួយប៉ុណ្ណោះ។ ពេលនេះខ្ញុំចុះមកដល់បន្ទប់ទទួលភ្ញៀវហើយ បម្រុងដើរទៅរកផ្ទះបាយដែលនៅមិនឆ្ងាយប៉ុន្មានហើយស្រាប់តែ…

«ភ្លឹប!!»

«អ្ហា៎!!»

សុខៗភ្លើងក្នុងបន្ទប់ទទួលភ្ញៀវស្រាប់តែភ្លឺឡើង។ ខ្ញុំភ្ញាក់ព្រើត អស់ព្រលឹងពីខ្លួនរលីង ព្រោះពេលនេះខ្ញុំឈរចំកណ្ដាលបរិវេណបន្ទប់តែម្ដង។

«ទៅណា កនិកា?» មានសំឡេងមកពីក្រោយខ្នង។ ទឹកដមប្រហែលៗ ធ្វើឱ្យខ្ញុំចង់យំ ប្រញាប់ងាកទៅមើលមួយៗហើយក៏ដូចគិត ព្រោះអ្នកមកថ្មីដែលតាមទាន់ខ្ញុំនាខណៈនេះគ្មាននរណាក្រៅពី…

ម្ចាស់ស្រី!!

ម្ចាស់ស្រីនារាត្រីនេះគ្រងឈុតដំណេកជារ៉ូបវែងស. សាច់សាទីន   (ក្រណាត់រលោងទន់) ស្រដៀងស្រ្តីអភិជនបារាំងជំនាន់មុន សរសៃរសក់វែងរំសាយលើកបួងឡើងលើបង្ហាញឱ្យឃើញទម្រង់មុខស្អាត គ្មានក្រែមគ្មានម្សៅ តែស.ម៉ត់សលោងដូចមុខទារក មើលពីជ្រុងណាក៏ស្អាត ជ្រុងណាក៏ខ្ពង់ខ្ពស់ថ្លៃថ្នូរ សាកសមនឹងឈ្មោះថា «ម្ចាស់ស្រី» គ្មានទាស់អីបន្តិចឡើយ។

តែពេលនេះមិនមែនជាពេលមកសរសើរម្ចាស់ស្រីទេ!

ត្បិតថារូបរាងស្អាត តែកែវភ្នែកម្ចាស់ស្រីមិនបានស្អាតជាមួយឡើយ! ម្ចាស់ស្រីកំពុងមើលមុខខ្ញុំដោយនេត្រាកាចៗ ជាប់ភាពសង្ស័យ សម្លឹងតាំងពីក្បាលដល់ចុងជើង  និងពីចុងជើងដល់ក្បាលវិញ…

«ម្ចាស់ស្រី…» ខ្ញុំឱនក្បាលគោរពម្ចាស់ស្រីកៅសិបដឺក្រេ។ បេះដូងលោតញាប់ដូចម៉ាស៊ីនដេរ ខ្លាចដល់ថ្នាក់ញ័រមាត់អស់ហើយ។

«នាងទៅណាយប់ថ្មើរនេះទៅហើយ?» ម្ចាស់ស្រីដើរមកឈប់ក្បែរ និងចោលសំណួរសំឡេងរឹង។ ខ្ញុំមិនហ៊ានសម្លឹងចំកែវភ្នែកម្ចាស់ស្រីទេព្រោះខ្លាច។ អ្វីម្យ៉ាងប្រាប់ខ្ញុំថាម្ចាស់ស្រីដូចជាមិនស្រួលឡើយ។

«ខ្ញុំ… ខ្ញុំ…»

អាខួរចង្រៃអើយ! គិតរកលេសអីមិនចេញសោះ!

«ចង់ទៅផ្ទះបាយមែនទេ?» មួយប្រយោគដូចរន្ទះបាញ់ ខ្ញុំភាំងនិងញ័រខ្លួនកាន់តែខ្លាំង។ ម្ចាស់ស្រីដៀងភ្នែកមើលផ្លូវទៅផ្ទះបាយឆ្លាស់គ្នានឹងមុខរបស់ខ្ញុំដូចរង់ចាំចម្លើយ។

«ខ្ញុំ… ខ្ញុំស្រេកទឹក…» ទីបំផុតខ្ញុំរកហេតុផល (ដ៏សែនភ្លាវ) មកប្រាប់ម្ចាស់ស្រីបានហើយ។

«ទឹកនៅកន្លែងដេកក៏មាន ហេតុអីត្រូវចុះមកក្រោម?» ម្ចាស់ស្រីបន្តសួរសំណួរពិបាកឆ្លើយមកកាន់ខ្ញុំ។

«ខ្ញុំ… គឺខ្ញុំមិនដឹងថានៅខាងលើមានដែរម្ចាស់ស្រី…»

«នៅក្បែរទ្វារមានធុងទឹកចម្រោះ រៀងរាល់ថ្ងៃមុនពេលចូលដេកនឹងមានស្រីបម្រើប្ដូរទឹករួចជាស្រេច ឡើងទៅមើលទៅ»

ឡើងទៅវិញមែនទេ? ខ្ញុំឡើងទៅវិញបានឬ?

«ខ្ញុំសូមទោសម្ចាស់ស្រី» ខ្ញុំឱនគំនាប់កៅសិបដឺក្រេម្ដងទៀតនិងប្រញាប់បោះជំហានឡើងជណ្ដើរវិញ។

ព្រះជាម្ចាស់អើយ! ខ្ញុំគិតថាម្ចាស់ស្រីនឹងខឹង សង្ស័យ ហើយសម្លាប់ខ្ញុំតើមុននេះ!

ខ្ញុំដកដង្ហើមធូរទ្រូង និងងាកក្រោយបន្តិចក៏ឃើញថាម្ចាស់ស្រីរូបស្អាតនៅតែឈរកន្លែងដដែល និងសម្លឹងមកកាន់ខ្ញុំដោយស្នាមញញឹម តែជាស្នាមញញឹមដែលកាន់តែមើលកាន់តែគួរឱ្យខ្លាច… មិនដឹងយ៉ាងម៉េចខ្ញុំស្រាប់តែស្រម៉ៃដល់ស្នាមញញឹមរបស់ឃាតកររោគចិត្ត នៅក្នុងកុនល្ខោនទៅវិញ។

បរាជ័យទៀតហើយ! លើកទីមួយខ្ញុំជួបអ៊ំសាយលើកទីពីរជួបម្ចាស់ស្រីទៀត! ស៊យអីស៊យយ៉ាងនេះ!

ខ្ញុំធ្វើអីមិនបានក្រៅពីដកដង្ហើមធំ! តាមពិតមកដេកខូចចិត្តក៏មិនត្រូវដែរ មុននេះខ្ញុំត្រូវម្ចាស់ស្រីចាប់បានសំណាងមិនមានរឿងនាំទុក្ខនាំទោស។ ខ្ញុំគួរសប្បាយចិត្តទើបត្រូវ។

«ក្រាក!!» មួយស្របក់ដែលខ្ញុំដេកមិនលក់ក៏ស្រាប់តែមានសំឡេងបើកទ្វារ។ ខ្ញុំបុកពោះបន្តិចគិតថាអ៊ំសាយនឹងកាន់ពិលចូលមកពិនិត្យមើលគ្រែនីមួយៗដូចម្សិលមិញទៀតហើយ តែខុសស្រឡះព្រោះអ្នកមកថ្មីជាស្រីបម្រើលេខ០៤ ដែលត្រលប់មកដល់ដេកវិញយ៉ាងរំភើយ។

ស្អីហ្នឹង? គ្មានរឿងអីកើតឡើងចំពោះនាងក្រោយទៅសែនសំណែននៅមាត់អណ្ដូងទេឬ? ចុះលេខ១៣ នោះ?

ព្រឹកថ្ងៃថ្មី…

ថ្ងៃថ្មីចូលមកដល់ ការងារនៅតែដដែល។ ខ្ញុំងើបពីព្រលឹម ចុះមកបោសជូតបន្ទប់ទទួលភ្ញៀវជាមួយបង​ជម្ពូនិងស្រីបម្រើម្នាក់ទៀតដែលគេងគ្រែលេខ០២។ បងជម្ពូមិននិយាយអ្វីឡើយ គិតតែឱនបោសបន្ទប់យ៉ាងស្ងៀមស្ងាត់នឹងធឹង។ ខ្ញុំអេះអុះចង់ចូលទៅសួរបងជម្ពូរឿងស្រីបម្រើលេខ ០៤ យប់មិញតែក៏មិនហ៊ាន…

«យ៉ាងម៉េច?» បងជម្ពូនិយាយមកកាន់ខ្ញុំទាំងមិនងាកសម្លឹងមុខ ប្រហែលដឹងថាខ្ញុំកំពុងតឹងទ្រូងស្ទើប្រេះ។

«ច… ចាស?» ខ្ញុំភ្ញាក់បន្តិច រកនិយាយអីមិនចេញ។ បងជម្ពូបង្អាក់សកម្មភាពនិងងាកមើលខ្ញុំ។

«ឯងចង់សួរអីទៀតហើយ?»

«អាចសួរបានមែនទេ?» ខ្ញុំចូលទៅជិតគាត់ជាងមុនបន្តិច។ បងជម្ពូ លួចងាកទៅជណ្ដើរប្រហែលចាំវត្តមានម្ចាស់ស្រី តែពេលឃើញគ្រប់យ៉ាងទទេស្អាតទើបងក់ក្បាលតិចៗទាំងទឹកមុខរាបស្មើ។

«បើខ្ញុំឆ្លើយបាន ខ្ញុំនឹងឆ្លើយ»

«ស្រីបម្រើលេខ០៤ទៅណាហើយ? ខ្ញុំមិនឃើញសោះ» ខ្ញុំដាច់ចិត្តទម្លាយចម្ងល់ភ្លាមៗ។ យប់មិញខ្ញុំឃើញនាងដើរមកដេកតាមសម្រួលរួចក៏ដេកតាម បំណងព្រឹកនេះរកឱកាសសួរនាំថាក្រោយភូមិគ្រឹះមានអី តែភ្ញាក់មកក៏បាត់នាងទៅហើយ។

«នាងលាឈប់ហើយ»

«ថាម៉េច? លាឈប់ម្នាក់ទៀតហើយឬ?» អំបោសក្នុងដៃខ្ញុំស្ទើតែរបូតហើយ។ នេះមិនចម្លែកពេកទេមែនទេ?

«តាមពិតទៅថាលាឈប់ក៏មិនត្រូវ ព្រោះការងារជាស្រីបម្រើនៅទីនេះគ្រាន់តែបណ្ណោះអាសន្នប៉ុណ្ណោះ ដូចជាឯងដែលកំណត់រយៈពេល ២ខែ ត្រូវទេ?» បង​ជម្ពូងាកមកសួរខ្ញុំវិញ។ ខ្ញុំក៏ងក់ក្បាលដាក់តិចៗ។

«ចាស»

«មានតែប៉ុណ្ណឹង»

«អឺ… នៅមានរឿងមួយទៀត ខ្ញុំសន្យាថានេះជាសំណួរចុងក្រោយ» ខ្ញុំធ្វើមុខស្ទាក់ស្ទើរ បងជម្ពូក៏ចងចិញ្ចើមបន្តិច។

«រឿងអី?»

«តាំងពីចូលមកខ្ញុំឃើញតែម្ចាស់ស្រីប៉ុណ្ណោះ ចុះម្ចាស់ប្រុសមិននៅជាមួយគ្នាទេឬ? ខ្ញុំឃើញរូបម្ចាស់ស្រីនិងម្ចាស់ប្រុសព្យួរជញ្ជាំង» ខ្ញុំសួរទាំងប្រហោងពោះខ្លាចបងជម្ពូមិនតប។

«…» ហើយក៏ដូចគិតព្រោះគាត់មិនតបមែន! តែនោះមិនមែនជាអ្វីដែលគួរឱ្យបារម្ភទេ រឿងដែលធ្ងន់ធ្ងរជាងការដែលខ្ញុំមិនទទួលចម្លើយនោះគឺបងជម្ពូពេលនេះបើកភ្នែកធំៗសម្លឹងទៅក្រោយខ្នងរបស់ខ្ញុំទាំងមិនមាត់មួយម៉ាត់។

ព្រះអើយ! កុំប្រាប់ណា៎ថា…

«ម្ចាស់ស្រី» បងជម្ពូឱនគំនាប់ក្បាលសឹងដល់ដី។ ខ្ញុំដល់ថ្នាក់ញ័រខ្លួន និងប្រញាប់ងាកទៅបំណងឱនគោរពម្ចាស់ស្រីដែរតែ…

«ផាច់!!»

«អ្ហា៎!!»

ម្ចាស់ស្រីមិនអនុញ្ញាតឱ្យខ្ញុំឱនក្បាល បាតដៃស្រឡៅស្រលួតដូចបន្លាក្រូចលើកមកប្រគេនចំថ្ពាល់ខាងស្ដាំរបស់ខ្ញុំមួយទំហឹង រហូតខ្ញុំងាកមុខទៅម្ខាង ឈឺដល់ថ្នាក់ស្ពឹក បែកឈាមតាមគែមមាត់ហូររហាម…

ឈឺណាស់! តែការឈឺចាប់វាមានមិនស្មើភាពភ័យខ្លាចក្រោយខ្ញុំងាកសម្លឹងមុខម្ចាស់ស្រី ហើយឃើញម្ចាស់ស្រីខាំមាត់ មើលខ្ញុំដោយការចងអាឃាតនោះទេ…

ស្រ្តីរូបសម្រស់ស្រស់ស្អាត ពេលខឹងគួរឱ្យខ្លាចដូចយមរាជ។ កែវភ្នែកម្ចាស់ស្រីដូចចង់ចូលមកសម្លាប់ខ្ញុំទាំងរស់យ៉ាងអ៊ីចឹង។

«ម្ចាស់… ម្ចាស់ស្រី…» ខ្ញុំដឹងកំហុសប្រញាប់លត់ជង្គង់ចំពោះមុខម្ចាស់ស្រីដើម្បីសូមការអភ័យទោសទាំងទឹកភ្នែកហូររហាម។ ខ្ញុំកំពុងច្របូកច្របល់ ធ្វើអីមិនត្រូវ ខួរក្បាលនឹកឃើញតែម្យ៉ាងគឺធ្វើយ៉ាងណាឱ្យម្ចាស់ស្រីបាត់ខឹង និងមិនស្អប់ខ្ញុំ។

«ឯងដើរហួសព្រំដែនម្ដងហើយម្ដងទៀតកនិកា» ទឹកដមសំឡេងម្ចាស់ស្រីរឹងកំព្រឹសពោលមកកាន់ខ្ញុំ។ ខ្ញុំខ្លាចឡើងញ័រខ្លួន។

«ខ្ញុំដឹងខុសហើយម្ចាស់ស្រី… ហឹក… ខ្ញុំមិនគួរសួរនាំផ្ដេសផ្ដាសនោះទេ… ម្ចាស់ស្រីលើកទោសឱ្យខ្ញុំផងទៅ…»

«…» ម្ចាស់ស្រីមិនតបឡើយ។ រាងកាយស្គមស្ដើងក្នុងឈុតពណ៌ទឹកប៊ិកថ្លៃថ្នូរលុតជង្គង់អង្គុយចំពោះមុខខ្ញុំ ដៃម្ខាងក៏លូកមកទាញសក់ខ្ញុំទៅក្រោយ ឈឺស្ទើរដាច់ខ្យល់ ដៃម្ខាងទៀតលូកមកចាប់ច្របាច់ចង្កាខ្ញុំ។

«បើមានលើកក្រោយទៀត ខ្ញុំសម្លាប់ឯងឱ្យស្លាប់នៅទីនេះមិនខាន ចាំទុក!!» ប្រាប់តែប៉ុណ្ណឹងរួចម្ចាស់ស្រីក៏លែងខ្ញុំនិងក្រោកចេញទៅ។ អ៊ំសាយក៏ដើរតាមម្ចាស់ស្រីដែរតែមិនភ្លេចងាកមកសម្លក់ខ្ញុំស្ទើរជ្រុះគ្រាប់ភ្នែកជាមុន។

ខ្ញុំព្យាយាមយ៉ាងខ្លាំងទប់សំឡេងយំអណ្ដឺតអណ្ដក។ បងជម្ពូឃើញខ្ញុំវេទនាពេកទើបចូលមកទះស្មាតិចៗ។

«សួរនាំពីម្ចាស់ប្រុស ឯងពិតជារំលងព្រំដែនឆ្ងាយពេកហើយ… ចាប់ពីពេលនេះធ្វើការងារខ្លួនឯងទៅ ដូចស្រីបម្រើដទៃទៀត»

«ខ្ញុំ… ខ្ញុំយល់ហើយ… សូមទោសបងជម្ពូ…»

«មិនអីទេ»

មួយសប្ដាហ៍កន្លងផុតទៅ…

រយៈពេលមួយសប្ដាហ៍មានអារម្មណ៍ថាយូរដូច ១០០ឆ្នាំ។ ខ្ញុំត្រូវរស់នៅស្ងប់ស្ងាត់ ធ្វើការស្ងប់ស្ងាត់ មិននិយាយជាមួយអ្នកណា មិនចេះដឹងរឿងអ្នកណា ពោលគឺធ្វើតាមបងជម្ពូប្រាប់គ្រប់យ៉ាង។

នេះជាពេលព្រឹក ថ្ងៃរះបានមួយស្របក់ហើយ។ ខ្ញុំទើបបញ្ចប់ការងារបោសជូតបន្ទប់ទទួលភ្ញៀវនិងឡើងទៅសម្រាកវិញ។ របួសនៅគែមមាត់របស់ខ្ញុំជាសះស្បើយហើយ ក្រោយត្រូវម្ចាស់ស្រីទះមួយដៃបែកឈាមកាលពីប៉ុន្មានថ្ងៃមុន។ ដោយសារបាតដៃនោះហើយធ្វើឱ្យខ្ញុំខ្លាច មិនហ៊ានល្មើសបម្រាមអស់មួយអាទិត្យ រស់នៅស្ងៀមស្ងាត់ដូចគេដូចឯង តែថ្ងៃនេះអរម៉ូនចង់ដឹងចង់លឺវាដំណើរការវិញហើយ ក្រោយទើបនឹកឃើញថានឹងមានស្រីបម្រើម្នាក់ទៀតនឹងត្រូវចុចឈ្មោះយកសំណែនទៅសែនមាត់អណ្ដូង។

ខ្ញុំមានគម្រោងការណ៍ថ្មីទៀតហើយ! គឺយប់នេះខ្ញុំនឹងទៅតាមស្រីបម្រើដែលត្រូវយកសំណែនទៅសែនជាលើកទី៣ មិនឱ្យភ្លាត់ទៀតទេ។

ខ្ញុំដើរចូលកន្លែងដេក ទាំងលួងដៀងភ្នែកមើលលេខចុងគ្រែនីមួយៗ ចង់ដឹងថាតើគ្រែមួយណាមានពណ៌ក្រហម ហើយស្រាប់តែ…

«ពឹប!!»

ខ្ញុំរកឃើញហើយ។ ក្រឡេកភ្លែតជួបភ្លាមតែម្ដង។ លើកនេះគឺគ្រែលេខ០៧ ដែលជាគ្រែរបស់ខ្ញុំ!

ព្រះអើយ! បេះដូងខ្ញុំស្រាប់តែកន្រ្តាក់និងធ្លាក់ដល់បាត។ យប់នេះដល់វេនខ្ញុំត្រូវយកសំណែនទៅសែនហើយឬ? ពេលរៀបផែនការស៊ើបការណ៍ដោយលបតាមអ្នកដទៃដូចមិនអីទេ តែពេលមកដឹងថាខ្លួនឯងជាអ្នកសែនផ្ទាល់បែរជាខ្លាច និងព្រឺឆ្អឹងខ្នង មិនចង់ទៅទៅវិញ។

«កនិកាមកជួបខ្ញុំមួយភ្លែត» អ៊ំសាយ ចូលមកតាំងពីពេលណាក៏ដឹងចោលប្រយោគប្រាប់ខ្ញុំ។ ខ្ញុំដែលកំពុងភ្លឹកភ្លាំងស្មារតីក៏ដឹងខ្លួនឡើងវិញនិងប្រញាប់ដើរតាមគាត់ រហូតដល់កន្លែងស្ងប់ស្ងាត់ហើយទើបគាត់ឈប់ និងចាប់ផ្ដើមនិយាយ។

«យប់នេះម៉ោង១២ ឯងត្រូវយកសំណែនទៅសែននៅមាត់អណ្ដូងក្រោយភូមិគ្រឹះ»

«…» ខ្ញុំស្ដាប់បណ្ដើរលេបទឹកមាត់បណ្ដើរ។ អ៊ំសាយមិនអនុញ្ញាតឱ្យខ្ញុំនិយាយកាត់ គាត់ក៏ពោលបន្ត។

«មុននឹងទៅត្រូវរៀបចំខ្លួនឱ្យស្អាតបាត កញ្ចក់ក្បាលគ្រែមានទុកសម្រាប់ឱ្យឆ្លុះមុខមាត់ ចំណែកនេះ…» ប្រាប់បណ្ដើរលាដៃលូកកូនសោពណ៌ស្លែមួយឱ្យខ្ញុំបណ្ដើរ។

«ជាកូនសោចាក់ប្រអប់នៅជាប់នឹងកញ្ចក់… ក្នុងហឹបមានក្រែមម្សៅនិងទឹកអប់ដែលរៀបចំរួចជាស្រេច ឯងត្រូវលាបវាហើយចុះទៅជួបខ្ញុំនៅផ្ទះបាយម៉ោង១១:៤៥នាទីដើម្បីយកសំណែន»

«ចា… ចាស…» ខ្ញុំតបទទួលទាំងញ័រមាត់។ អ៊ំសាយក៏ចាកចេញទៅ។

ពេលរាត្រីចូលមកដល់ខ្ញុំមិនបានដេកឡើយ។ ខ្ញុំសំងំលើគ្រែបើកភ្នែកភ្លឹះៗសម្លឹងទៅកាន់នាឡិកាព្យួរជញ្ជាំង ទាំងភ័យផងព្រួយផង រហូតដល់ម៉ោង១១កន្លះទើបប្រញាប់ក្រោករៀបចំខ្លួន។

«ក្រឹក!!» ខ្ញុំយកសោដែលអ៊ំសាយប្រគល់ឱ្យកាលពីថ្ងៃចាក់ប្រអប់ក្បែរកញ្ចក់ក្បាលគ្រែ។ របស់ដែលខ្ញុំឃើញដំបូងគេគឺកូនពិលតូចប៉ុនមេដៃ។ ខ្ញុំយកវាមកបើកដើម្បីពិនិត្យរបស់របរផ្សេងទៀត និងឃើញថាជាម្សៅ ក្រែម ខ្មៅដៃគូសចិញ្ចើម គូល័រភ្នែក និងគ្រឿងតុបតែងមុខជាច្រើនប្រភេទទៀត។ មិនស្មានសោះថាប្រអប់ដែលមើលពីក្រៅតូចមួយ តែអាចដាក់របស់បានច្រើនយ៉ាងនេះ នៅមានទឹកអប់មួយដបទៀតផង។

មិនចាំយូរខ្ញុំប្រញាប់តុបតែងមុខតាមអ៊ំសាយប្រាប់។ លាបក្រែមម្សៅរួចក៏សម្លឹងកញ្ចក់ និងលួចមានមោទនភាពចំពោះសម្រស់ខ្លួនឯងបន្តិចបន្តួចដែរ។ ចុងក្រោយក៏ដល់វេនទឹកអប់។ ខ្ញុំបាញ់វាតាមកញ្ចឹងក.និងក.ដៃ យកមកហិតបន្តិចទើបដឹងថាជាក្លិនផ្អែមសែនឈ្ងុយស្ទើតែទន់ភ្នែក។

«ដូចទឹកអប់កូនក្មេង» ខ្ញុំពោលតិចៗហើយបិទប្រអប់ទុកវិញនិងបោះជំហានចេញពីកន្លែងដេកចុះទៅផ្ទះបាយ។

ផ្ទះបាយបើកភ្លើងចោលដូចខ្ញុំគិតមិនខុស! អ៊ំសាយឈរនៅក្នុងនោះនិងសម្លឹងមកខ្ញុំរួចជាស្រេច។ កែវភ្នែកគាត់កាចដូចធម្មតាតែខ្ញុំមិនសាំជាមួយទេ។ កាន់តែឃើញកាន់តែខ្លាច តែព្យាយាមសម្រួលអារម្មណ៍ធ្វើដូចធម្មតា។

«មកហើយមែនទេ?» អ៊ំសាយនិយាយមកកាន់ខ្ញុំ។ ខ្ញុំងក់ក្បាលតិចៗ និងដើរចូលទៅជិតគាត់។ គាត់ក៏មិននិយាយអីទៀត ជំនួសដោយការបង្វិលខ្លួនទៅយកសំណែនដាក់ថាសដូចជាមាន់ស្ងោរ១ក្បាល​ ជ្រូក១ ឈាមស្រស់១ចាន (ពិតជាដូចការគិតទុករបស់ខ្ញុំណាស់ ក្នុងកូនចានជាឈាម តែមិនដឹងឈាមអី!) និងទៀនធូបជាដើម។

«នេះជាឈាមអីអ៊ំ?» ខ្ញុំសួរអ៊ំសាយទាំងរអាចិត្តតិចៗ។ គាត់សម្លឹងមុខខ្ញុំហើយក៏ឆ្លើយសំឡេងរឹង។

«ឈាមក្របី»

គ្រាន់តែឮថាឈាមក្របីភ្លាម ខ្ញុំរកកលចង់ក្អួត។ សំណែនអីក៏ចម្លែកម្ល៉េះ?

«ជិតដល់ម៉ោង១២ ហើយ» អ៊ំសាយងាកមើលនាឡិកានៅម្ខាង។ ខ្ញុំមិនទាន់និយាយអីផង គាត់ក៏ពោលបន្តទៀត។

«ឯងត្រូវយកសំណែនទៅសែននៅម៉ោង១២គត់!​ ដើរចេញតាមទ្វារក្រោយភូមិគ្រឹះនឹងឃើញព្រៃ ដើរចូលក្នុងព្រៃបន្តិចទៅនឹងមានអណ្ដូងចាស់មួយ ក្បែរអណ្ដូងនោះជាដើមឈើធំ! យកសំណែនដាក់នៅមាត់អណ្ដូង អុជទៀនធូបនិយាយថាខ្ញុំមកដល់ហើយ បន្ទាប់មកយកកញ្ចក់នេះដាក់ក្បែរឈាមស្រស់ និងសម្លឹងឱ្យចំមុខខ្លួនឯង»

«…» ខ្ញុំព្យាយាមត្រងត្រាប់យ៉ាងយកចិត្តទុកដាក់ ចិត្តមួយខ្លាច ចិត្តមួយភ័យ ចិត្តមួយទៀតក៏បារម្ភ។ អ៊ំសាយថែមកញ្ចក់ក្បាច់បុរាណស្រស់ស្អាតមួយទៀតនៅលើថាសរួចពោលបន្ត៖

«អំឡុងពេលដាក់កញ្ចក់ឱ្យចំមុខខ្លួនឯងនោះត្រូវបិទភ្នែក! ហើយរាប់ពី ១ ដល់ ១០ នៅក្នុងចិត្ត រាប់គ្រប់កាលណាអាចត្រលប់មកវិញបានហើយ និងត្រូវចាំថាហាមបែរក្រោយជាដាច់ខាត យល់ទេ?»

«ខ្ញុំយល់ហើយ»

«ទៅចុះ!»

«ចាស» ខ្ញុំឱនក្បាលគោរពអ៊ំសាយរួចលើកថាសដែលធ្ងន់គួរសមសំដៅទៅទ្វារក្រោយភូមិគ្រឹះ។ អ៊ំសាយក៏ដើរមកតាមខ្ញុំដែរដើម្បីបើកទ្វារឱ្យ។

«ក្រាក!!» ទ្វារឈើបើកឡើង ខ្យល់ត្រជាក់ពេលរាត្រីក៏បក់ប៉ះមុខរហូតខ្ញុំប៉ើងសក់ ព្រឺសម្បុរគីង្គក់។

ខ្ញុំបោះជំហានចេញពីមាត់ទ្វារទៅខាងក្រៅ ហើយក៏…

«គ្រាំង!!» ទ្វារឈើមុននេះត្រូវបិទខ្លាំងៗពីក្រោយខ្នងខ្ញុំរហូតខ្ញុំភ្ញាក់ព្រើត។

ខ្ញុំឈប់គិតពីអ៊ំសាយដោយងាកមកចាប់អារម្មណ៍បរិយាកាសខាងក្រៅភូមិគ្រឹះម្ដង។ ដោយសារនេះជាខែភ្លឺទោះគ្មានចង្កៀងបំភ្លឺក៏អាចមើលឃើញទេសភាពព្រាលៗដែរ។ ជុំវិញខ្ញុំក្រៅពីភូមិគ្រឹះធំសម្បើមហើយក៏គ្មានស្អីទៀតក្រៅពីព្រៃព្រឹក្សាលតាវល្លិ៍។

«វូៗៗ!!» សំឡេងខ្យល់កាន់តែឮទៅ កាន់តែត្រជាក់ទៅ​ ត្រសងគ្នាជាមួយសត្វស្រែកយំឆ្លងឆ្លើយធ្វើឱ្យខ្ញុំញ័រខ្លួន។ មិនចាំយូរខ្ញុំប្រញាប់បោះជំហានចូលព្រៃទាំងសូត្រធម៌ជាប់មាត់ ត្រូវខ្លះ ខុសខ្លះ កាត់ព្រៃសែនក្រាស់ទាំងបេះដូងលោតញាប់ហើយក៏ដល់…

អណ្ដូងចាស់…

អណ្ដូងចាស់ធំមួយឈរសម្ញែងខ្លួនកណ្ដាលព្រៃជ្រៅ ក្បែរនោះមានដើរឈើមួយដើមដែលធំជាងដើមឈើឯទៀតទ្វេដង។

«មិនអីទេៗ… ដល់ហើយៗ…» លួងខ្លួនឯងឱ្យកក់ក្តៅបន្តិចរួចខ្ញុំក៏បោះជំហានថ្នមៗទៅរកអណ្ដូង។ ពេលទៅដល់ខ្ញុំក៏ដាក់ចង្កៀងនៅម្ខាង តាមដោយថាសមានមាន់ស្ងោរ ក្បាលជ្រូក ឈាមក្របី និងកញ្ចក់ក្បាច់បែរមកមុខខ្លួនឯងតាមបណ្ដាំរបស់អ៊ំសាយ។

«វូៗៗ!!» ខ្យល់បក់មកទៀតហើយ។ លើកនេះខ្លាំងជាងលើកមុនរហូតដល់…

«ភ្លឹប!!» ទៀនដែលខ្ញុំអុជមុននេះរលត់បាត់។ ខ្ញុំលេបទឹកមាត់និងប្រញាប់អុជវាឱ្យមានពន្លឺសារជាថ្មី។ អ្វីម្យ៉ាងប្រាប់ខ្ញុំថាមិនស្រួលសោះត្រូវប្រញាប់ចេញពីទីនេះឱ្យបានលឿនបំផុត។

ពេលអុជទៀនរួចខ្ញុំក៏អុជធូបម្ដង។ ធូប៥សរសៃរដែលទើបពន្លត់រួចនៅក្នុងដៃរបស់ខ្ញុំ។ ខ្ញុំលើកប្រណម្យនិងនិយាយតិចៗ៖

«ខ្ញុំមកដល់ហើយ…» និយាយរួចខ្ញុំក៏បិទភ្នែកតាមពាក្យរបស់អ៊ំសាយនិងចាប់ផ្ដើមរាប់ពី១​ ដល់ ១០ ។

១… ២… ៣… ៤…

«កាក់…»

ឈប់សិន! ដូចមាននរណាហៅខ្ញុំ?

ខ្ញុំចងចិញ្ចើមតែមិនបើកភ្នែកទេ និងចាប់ផ្ដើមបន្តទាំងព្រឺឆ្អឹងខ្នង យល់ថាអ្វីម្យ៉ាងសន្សឹមៗដើរមកក្បែរខ្ញុំពីក្រោយ…

៥… ៦… ៧… ៨… ៩…

«កាក់… កាក់…»

លើកនេះច្បាស់ណាស់! សំឡេងវែងអន្លាយគួរឱ្យខ្លាចពន្លឺឡើងក្បែរត្រចៀកទាំងគូរបស់ខ្ញុំ។ ខ្ញុំបើកភ្នែកឡើងទាំងរាប់មិនទាន់គ្រប់ ១០ ផងហើយក៏ឃើញ…

ព្រះជាម្ចាស់!!

ក្នុងកញ្ចក់ដែលខ្ញុំដាក់បែរចំមុខខ្លួនឯងនោះ នៅក្រោយខ្នងខ្ញុំត្រង់ដើមឈើធំមានស្អីក៏មិនដឹងសៗធ្លាក់សំយ៉ុងចុះមកតែងតោងៗ…

ដូចជាមនុស្សស្រីចងក.!!

ខ្ញុំធ្លាក់ថ្លើមក្តុក ប្រញាប់បែរក្រោយទៅមើលតែក៏មិនឃើញអ្វីក្រៅពីភាពទទេស្អាត។

«កាក់ ប្រយ័ត្ន…!!»

កម្លាំងខ្យល់អ្វីម្យ៉ាងទាញមុខខ្ញុំឱ្យបែរទៅរកអណ្ដូងវិញ ហើយត្រឹមមួយប៉ប្រិចភ្នែកនោះមានដៃមួយគូលូកចេញអណ្ដូង ចាប់ស្មាសងខាងរបស់ខ្ញុំទាញទម្លាក់ចុះក្រោម។

«អ្ហាយ៎យ៎យ៎យ៎!!» ខ្ញុំស្រែកអស់សំឡេង ធ្លាក់ធូបពីដៃ ព្យាយាម      តតាំងជាមួយដៃស្អីក៏មិនដឹងខ្មៅៗ សុទ្ធរំអិលស្អុយរលួយ គគ្រិចពន់ពេក។

«ជួយផង… ជួយខ្ញុំផង…!!» ទឹកភ្នែកស្រាប់តែហូរ ខ្ញុំស្រែកហើយស្រែកទៀត ប្រើអស់កម្លាំងយកជើងទប់ មិនព្រមឱ្យរាងកាយទាំងមូលធ្លាក់ចូលអណ្ដូង។

វិនាទីនេះខ្ញុំមិនបានគិតថាវាជាស្អីឡើយ! ជាមនុស្ស ខ្មោច ឬបិសាច? ស្អីក៏ស្អីទៅ! រឿងដែលសំខាន់គឺការពារខ្លួន!

«ក្រេក!!»

«អ្ហាស៎ស៎ស៎!!» ឆ្អឹងដងកាំបិតរបស់ខ្ញុំស្រាប់តែលឺក្រេកប្រហែលបាក់បាត់ហើយ។ ខ្ញុំឈឺឡើងស្រែករោទ៍ពេញព្រៃព្រឹក្សា ខំតតាំងទាំងក្តីសង្ឃឹមរលត់បណ្ដើរៗ បន់ព្រះផង គុណម៉ែឪផង។

«ហឺៗ… លែងខ្ញុំទៅ… អាបិសាចចង្រៃ… ខ្ញុំមិនទាន់ចង់ស្លាប់ទេ…» តតាំងផង ស្រែកផង យំផង។ ខ្ញុំយកដៃទាញដៃរបស់វាចេញពីស្មាតែប៉ះបន្តិចក៏រអិល ដោយមកទាំងខ្ទុះទាំងភក់អស់ហើយ កាន់តែតតាំងកាន់តែអស់កម្លាំងទៅ។

ខ្ញុំត្រូវស្លាប់មែនហើយឬ? នេះជាអ្វីដែលស្រីបម្រើលេខ១៣ ជួបប្រទះមែនទេទើបបាត់ខ្លួនរហូតនោះ? ក្តីសង្ឃឹមខ្ញុំធ្លាក់ដល់ចំណុចសូន្យស្របពេលកម្លាំងកំហែងរលាយបាត់អស់។ ខ្ញុំបម្រុងបណ្ដោយឱ្យបាតដៃនោះទាញខ្ញុំទម្លាក់ចូលអណ្ដូងក៏ស្រាប់តែ…

កម្លាំងអ្វីម្យ៉ាងទាញខ្ញុំពីក្រោយ! ខ្ញុំមានអារម្មណ៍ដូចនរណាម្នាក់កំពុងជួយខ្ញុំឱ្យផុតពីដៃបិសាចស្អុយរលួយនេះ! មនុស្សក៏ដោយ ខ្មោចក៏ដោយ ដែលកំពុងជួយខ្ញុំធ្វើឱ្យខ្ញុំមានកម្លាំងចិត្តសារជាថ្មី វិនាទីនោះក៏ត្រដរខ្យល់ស៊ូទៀតរហូតដល់…

«អ្ហាស៎ស៎ស៎!!» ខ្ញុំដកខ្លួនចេញពីមាត់អណ្ដូងបានសម្រេច!!

ដៃបិសាចខ្មៅរលួយនៅតែតោងអណ្ដូងជាប់ និងខិតឡើងមកបន្តិចម្ដងៗដូចចង់នាំរាងកាយទាំងមូលរបស់វាចេញមកចាប់ខ្ញុំ។ ខ្ញុំមិនចាំយូររហ័សរត់គេចពីកន្លែងមរណៈទាំងកក្លិកកក្លាក់មិនងាកក្រោយ មិនសូម្បីតែដកដង្ហើម រហូតដល់ភូមិគ្រឹះហើយទើបបើកទ្វារខាងក្រោយចូលទាំងធូរទ្រូង។

ខ្ញុំគ្មានពេលគិតនេះគិតនោះច្រើនទេ រឿងតែម្យ៉ាងគត់ដែលត្រូវធ្វើនៅពេលនេះគឺឡើងទៅកន្លែងដេក រៀបចំសម្លៀកបំពាក់ និងលួចរត់ចេញពីភូមិគ្រឹះដ៏អាថ៌កំបាំងនេះ ឈប់គិតពីច្រមុះកំពិត និងលុយ ៤០០០ដុល្លារទៀត។

ខ្ញុំមិនខ្វល់ថាសភាវៈមុននេះជាខ្មោច ព្រាយ ឬបិសាច មានប្រវត្តិអីខ្លះឡើយ។ ដល់ដំណាក់កាលនេះទៅហើយ សុំត្រឹមអាចរស់រានមានជីវិតត្រលប់ចូលក្រុងវិញក៏ចាត់ទុកថាលើកជើងផុតនរកហើយ។

ខ្លួនប្រាណញ័រទទ្រើតរបស់ខ្ញុំ​ ព្យាយាមដើរពីទ្វារក្រោយភូមិគ្រឹះសំដៅទៅបន្ទប់ទទួលភ្ញៀវ បំណងឡើងទៅកន្លែងដេក។ តែគ្រប់យ៉ាងហាក់មិនរលូនដូចការរំពឹងទុក ព្រោះសុខៗជើងទាំងគូក៏ឈប់ មិនដោយសារមានស្អីលូកមកចាប់ តែព្រោះរូបភាពអ្វីម្យ៉ាងដែលខ្ញុំកំពុងឃើញក្នុងបន្ទប់ទទួលភ្ញៀវភ្លឺព្រាលៗទៅវិញទេ។

ខ្ញុំស្ទើរតែមិនជឿនឹងភ្នែកទាំងគូសោះ!

ម្ចាស់ស្រីក្នុងឈុតដេកយប់រលោងពណ៌ក្រហមឆើតឆាយ ដាក់បង្គុយលើសាឡុង និងកំពុងធ្វើសកម្មភាពអ្វីម្យ៉ាងគួរឱ្យខ្លាច។

ដៃស្រលួតទាំងគូលើកច្របាច់ក.ខ្លួនឯង អត់ទេ! មិនមែនច្របាច់ខ្លួនឯងទេ! តែដូចព្យាយាមទាញដៃនរណាម្នាក់ចេញពីខ្លួន ដែលខ្ញុំក៏មិនដឹងម្នាក់នោះជានរណាព្រោះឃើញតែខ្យល់។

«អ្ហឹកកក!!» ម្ចាស់ស្រីស្រែកថ្ងូរដោយការឈឺចាប់ ខណៈរបស់រាវ    ពណ៌ក្រហមដូចឈាមភ្លាមៗក៏លេចចេញពីបបូរមាត់បានរូប។ ម្ចាស់ស្រីគ្រវីក្បាលទៅមកទាំងទឹកភ្នែកសស្រិកសស្រាក់ម្នាក់ឯងវេទនា និងគួរឱ្យអាណិតពេកក្រៃ។

ខ្ញុំស្រាប់តែទន់ជើង មួយរំពេចនោះចង់ចូលទៅរកម្ចាស់ស្រីរូបស្អាត តែដូចជាយឺតបន្តិចព្រោះ…

«វឹប!!» កែវភ្នែកក្រហមងាំងរបស់ម្ចាស់ស្រីស្រាប់តែងាកមករកខ្ញុំ សភាពឈឺចាប់ខ្លោចផ្សាមុននេះរលាយបាត់អស់ សល់ត្រឹមទឹកមុខប្រតាកឈាមពេញដោយកំហឹង ដូចខឹងចងអាឃាតនឹងខ្ញុំតាំងពីជាតិណាមកម្ល៉េះ។

«ម្ចាស់ស្រី…» សំឡេងខ្ញុំញ័រ ឈានដងថយក្រោយតិចៗស្វ័យប្រវត្តិ។ អ្វីម្យ៉ាងប្រាប់ខ្ញុំថាម្ចាស់ស្រីគ្រាហ៍នេះមិនមែនម្ចាស់ស្រីសុភាពរមទម្យដែលចូលមកនិយាយជាមួយខ្ញុំធម្មតាៗនោះទេ…

«ឯង! ហេតុអីឯងមកវិញ! ស្រីថោកទាប!» ម្ចាស់ស្រីស្រែកចាច់មកកាន់ខ្ញុំ។ មិនត្រឹមតែប៉ុណ្ណឹងនៅស្ទុះពីសាឡុងរត់មករកខ្ញុំដូចព្រាយបិសាចក្នុងកុនល្ខោនគ្មានខុស។

ខ្ញុំអស់ព្រលឹងពីខ្លួនរលីងហើយ។ ខ្ញុំប្រញាប់បង្វិលខ្លួនរត់គេចពីម្ចាស់ស្រី តែរាងកាយដែលទន់ខ្សោយតាំងពីតតាំងជាមួយបិសាចក្នុងអណ្ដូងនោះ រត់បានបន្តិចក៏…

«ព្រូស!!» ខ្ញុំដួលព្រូសលើឥដ្ឋ ឈឺស្ទើរបាក់ចង្កេះ។

ម្ចាស់ស្រីកំពុងរត់សំដៅមករកខ្ញុំ។ ខ្ញុំព្យាយាមច្រត់ដៃក្រោកតែក្រោកមិនរួចសោះ។ ព្រះជាម្ចាស់អើយ! ជួយកូនចៅផង! ខ្ញុំស្រែកយំក្នុងចិត្តស្របពេលរាងកាយស្គមស្ដើងក្នុងឈុតក្រហមឆេះចូលមកដល់ល្មម។

«ឯង!!» ម្ចាស់ស្រីញញឹមដូចមនុស្សរោគចិត្តមកកាន់ខ្ញុំ។ ខ្ញុំភ័យណាស់ ខំវារគេចទាំងឈឺជើងឈឺចង្កេះ តែគេចមិនរួចព្រោះម្ចាស់ស្រីលូកដៃមកបោចសក់ខ្ញុំបញ្ច្រាសសឹងតែវាដាច់ពីគល់អស់។

«ហឹក… ម្ចាស់ស្រី… ម្ចាស់ស្រីកុំធ្វើបាបខ្ញុំ…» ខ្ញុំដល់ថ្នាក់លើកដៃ    សំពះ យំយែកអង្វរករទឹកភ្នែករហេមរហាមទាំងមិនដឹងខ្លួនធ្វើអ្វីខុស។

«មកនេះ!!»

«អ្ហាយ៎យ៎យ៎!!» ម្ចាស់ស្រីអូសខ្ញុំកាត់ឥដ្ឋយ៉ាងទីណាត់ទីណែង។ ភ្នែកខ្ញុំស្រវាំងអស់ហើយ ក្បាលក៏ឈឺ ខ្លួនក៏ឈឺ មើលឃើញតែពិតានខ្មៅងងឹត រហូតដល់ផ្ទះបាយទើបម្ចាស់ស្រីច្រានខ្ញុំមួយទំហឹងរហូតដួលបុកក្បាលនឹងតុ។

«អូយ៎យ៎យ៎»

«…» ម្ចាស់ស្រីមិនមាត់ក.អីទាំងអស់។ នាងដើរទៅបើកទូរ លូកដៃចូលមួយភ្លែតក៏ដកមកវិញដោយមានរបស់អ្វីម្យ៉ាងក្នុងដៃ។ របស់នោះធ្វើឱ្យខ្ញុំបើកភ្នែកស្ទើលៀន ធំក្លិនឆ្អាបឈាមភ្លាមៗតែម្ដង។

កាំបិតហាន់សាច់!!

ម្ចាស់ស្រីលើកកាំបិតឡើងចំពោះមុខ និងសម្លឹងវាឆ្លាស់គ្នាជាមួយខ្ញុំដោយទឹកមុខចងអាឃាត។

ម្ចាស់ស្រីចងសម្លាប់ខ្ញុំឬ? អត់ទេ! ខ្ញុំមិនទាន់ចង់ស្លាប់ទេ!

ខ្ញុំភ័យខ្លាំងណាស់ ភ័យដល់ថ្នាក់ស្រែកមិនចេញពេលម្ចាស់ស្រីស្ទុះមកក្បែរខ្ញុំនិងលើកកាំបិតឡើងលើបម្រុងប្រគេនចុះចំកណ្ដាលក្បាលរបស់ខ្ញុំ…

«ប៉័ង!!» ផ្លែកាំបិតមុតចាំងកាប់ចំឥដ្ឋការ៉ូព្រោះខ្ញុំគេចចេញទាន់។

ព្រលឹងខ្ញុំហោះចេញពីខ្លួនអស់ហើយ។ ខ្ញុំប្រើអស់កម្លាំងច្រានម្ចាស់ស្រីចេញ និងច្រត់ដៃក្រោករត់ពីផ្ទះបាយទៅបន្ទប់ទទួលភ្ញៀវវិញយ៉ាង   ត្រដាបត្រដួស។

«ហឹក… ជួយខ្ញុំផង… ជួយផង…» រត់ផង ស្រែកផង យំផង ងាកទៅខាងណាក៏ឃើញតែភាពងងឹតព្រាលៗ។ សំឡេងសុំជំនួយរបស់ខ្ញុំប្រហែលគ្មាននរណាឮឡើយ គ្រាហ៍នេះមានតែខ្ញុំ និងម្ចាស់ស្រីតែពីរនាក់ប៉ុណ្ណោះដែលប្រឈមមុខគ្នា ដោយម្ចាស់ស្រីកំពុងកាន់កាំបិតតាមដេញសម្លាប់ខ្ញុំ។

«ឆ្វាច់!!»

«ហឿក!!» កូនកាំបិតតូចមួយទៀតហោះមកពីក្រោយខ្នង ឆិតដៃរបស់ខ្ញុំក្បែរឆ្អឹងដងកាំបិតដែលបាក់តាំងនៅមាត់អណ្ដូង ខ្ញុំដួលព្រូសលើឥដ្ឋម្ដងទៀត ស្រែករោទ៍ដូចមនុស្សជិតស្លាប់…

គឺខ្ញុំជិតស្លាប់មែន!!

កូនកាំបិតមុននេះមិនមែនជាស្នាដៃនរណាទេក្រៅពីម្ចាស់ស្រី!!

ព្រះអើយ… ឈឺណាស់!! ឈឺដល់ថ្នាក់ញ័រដល់ខួរក្បាលតែម្ដង!!

វិនាទីនៃដំណាក់កាលស្លាប់រស់ ខ្ញុំខំក្រោកឡើងដើម្បីបន្តរត់ទៅមុខទៀតហើយ។ ជំហានជើងខ្លីតែញាប់គិតតែបោះទៅរកទ្វារចេញពីភូមិគ្រឹះទាំងមិនភ្លេចងាកក្រោយមើលផង និងឃើញថាម្ចាស់ស្រីក្នុងឈុតក្រហមនោះកំពុងបោះជំហានតាមដៃ។

ដៃម្ខាងរបស់ម្ចាស់ស្រីក្តាប់កាំបិតហាន់សាច់ជាប់ ទឹកមុខដូចចង់ស៊ីសាច់ហុតឈាមមិនបានបាត់ទៅណា។ ម្ចាស់ស្រីកាន់តែគួរឱ្យខ្លាចពីមួយវិនាទី ទៅមួយវិនាទី។

«ឈប់ភ្លាម!!» ម្ចាស់ស្រីស្រែកមកកាន់ខ្ញុំ តែខ្ញុំមិនឈប់។

ខ្ញុំរត់ដល់ទ្វារហើយ!! ក្នុងចិត្តភ័យផងអរផង ប្រញាប់បន្ថែមល្បឿនទៅរកទ្វារធំដើម្បីបើកចេញ ប៉ុន្តែ…

បើកមិនរួច!!

«ហឺៗ… ព្រះជាម្ចាស់អើយជួយខ្ញុំផង…!!» ខ្ញុំទ្រហ៊ោយំម្ដងទៀត។ ខំកន្រ្តាក់ទ្វារអស់ទំហឹងក៏នៅបើកមិនចេញ រហូតដល់មានស្រមោលលេចមកពីក្រោយខ្នងខ្ញុំកៀកមែនទែន…

ស្រមោលនោះកំពុងលើកកាំបិតបំណងកាប់ខ្ញុំពីក្រោយ។

«ប៉័ង!!»

«អ្ហាស៎ស៎ស៎!!» លើកទីពីរម្ចាស់ស្រីកាប់ខ្ញុំមិនត្រូវទេព្រោះខ្ញុំគេចទាន់។ កាំបិតនោះកាប់ចំទ្វារធ្វើឱ្យវាមានស្នាមយ៉ាងជ្រៅ។ ខ្ញុំកាន់តែប្រាកដចិត្តហើយថាកាំបិតរបស់ម្ចាស់ស្រីមុតសាហាវយ៉ាងណា ត្រឹមកាប់ថ្នមៗក៏អាចដាច់ក្បាលខ្ញុំដែរ។

ចេញតាមមុខមិនបាន មានតែចេញតាមក្រោយ!!

ខ្ញុំប្រមូលកម្លាំងកាយចិត្តដើម្បីរត់បកក្រោយម្ដង តែលើកនេះមិនស្រួលដូចគិតព្រោះ…

«ពឹប!!» ម្ចាស់ស្រីលូកដៃមកចាប់ដៃខ្ញុំជាប់។

«ម្ចាស់ស្រី…»

«ឯងរត់មិនរួចទេ យកល្អងាប់តាមសម្រួលទៅ!!» លើកទីបីម្ចាស់ស្រីលើកកាំបិតបំណងកាប់ខ្ញុំ។ ខ្ញុំប្រើដៃម្ខាងទៀតទប់ដៃម្ចាស់ស្រី តែវាពិបាកខ្លាំងណាស់ព្រោះខ្ញុំមានរបួសស្រាប់។

«ម្ចាស់ស្រី… ហឹក… កុំ…»

«…» កម្លាំងម្ចាស់ស្រីខ្លាំងណាស់។ ខ្ញុំទប់លែងជាប់ហើយ! កាំបិតលើកទីបីទីបំផុតក៏ទម្លាក់មកប៉ះដើមដៃរបស់ខ្ញុំ ទោះមិនដាច់តែក៏ឆូតជ្រៅបាញ់ឈាមឆ្វាចហូរពេញឥដ្ឋ។

«ហឿក!!» ខ្ញុំញ័រសព្វសាច់ ដឹងដល់ក្លិននៃសេចក្តីស្លាប់កាន់តែច្បាស់។

តែខ្ញុំនៅតែចង់ស៊ូទៀត!! ប្រើដៃមិនឈ្នះមានតែប្រើជើង!! ខ្ញុំប្រើជើងឆ្វេងធាក់ម្ចាស់ស្រីពេញទំហឹងចំពោះរាបស្មើ ហើយក៏បានផលព្រោះរាងកាយស្គមស្ដើងពេលនេះដួលព្រូសលើឥដ្ឋ ចុករមួលស្រែករោទ៍មិនខុសពីខ្ញុំមុនហ្នឹង។

បានឱកាសខ្ញុំរហ័សរត់ចេញទៅទ្វារខាងក្រោយភ្លាម!! តែព្រះអើយ!! ម្ចាស់ស្រីនៅតែក្រោករត់តាមខ្ញុំទៀត!!

ខ្ញុំរត់ហើយរត់ទៀតរហូតដល់ទ្វារ និងបើកចេញ។ លើកនេះមិនជាប់ទៀតទេ។ ខ្ញុំបើករួចហើយ!! ខ្ញុំប្រញាប់រត់កាត់ស្មៅក្រោយភូមិគ្រឹះ     សំដៅទៅចំហៀង និងចេញតាមមុខរហូតឃើញរបង ពេលងាកក្រោយក៏ឃើញម្ចាស់ស្រីនៅតែកាន់កាំបិតរត់ដេញកាប់ខ្ញុំ តែមិនទាន់ទេ!! ម្ចាស់ស្រីនៅឈឺពោះនៅឡើយ!! ខ្ញុំប្រញាប់រត់បន្តរហូតដល់របងខ្ពស់ហើយក៏បើកចេញតែ…

បើកមិនរួចទៀតហើយ!!

ដល់វិនាទីចុងក្រោយហើយ មិនអាចស្លាប់ទេ!! ខ្យល់ត្រជាក់ៗបក់ប៉ះខ្លួនខ្ញុំ ខ្ញុំសម្រេចចិត្តថានឹងតោងឡើងរបងដើម្បីផ្លោះ!!

ខ្ញុំងាកមើលម្ចាស់ស្រីដែលរត់មកជាមួយសភាពគួរឱ្យខ្លាច ដូចបិសាចដេញតាមសម្លាប់មនុស្ស ហើយបេះដូងក៏លោតញាប់ស្ទើរគាំង មិនទាន់បានបែរមកវិញផងក៏ឃើញម្ចាស់ស្រីលើកកាំបិតពីចម្ងាយដូចចង់គប់មករកខ្ញុំ…

ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះកាំបិតហាន់សាច់ ហោះវូសំដៅមកចំកណ្ដាលមុខខ្ញុំលឿនដូចផ្លេកបន្ទោរ។ ខ្ញុំភាំងឡើងស្ពឹកខ្លួន គិតថានឹងស្លាប់នៅមាត់របងនេះទៅហើយ ក៏ស្រាប់តែមានស្រមោលអ្វីម្យ៉ាងចូលមកបាំងរបស់មុតស្រួចរហូតវាធ្លាក់លើដី ទាំងហោះមកជិតភ្នែកទាំងគូរបស់ខ្ញុំទៅហើយ…

ស្រមោលស.ស្លាំងៗសុខៗក៏រលាយបាត់ទៅវិញ។ ខ្ញុំគ្មានពេលគិតមមៃថាវាជាស្អីទេ ពេលនេះមានតែប្រឹងតោងរបងដើម្បីចាកចេញពីភូមិគ្រឹះចម្លែកមួយនេះប៉ុណ្ណោះ។

«ឯងចេញពីទីនេះមិនបានទេ!!» ម្ចាស់ស្រីគំហកដាក់ខ្ញុំ។

ខ្ញុំគិតតែពីតោងរបងដើម្បីឡើងឱ្យដល់លើ បានពាក់កណ្ដាលហើយស្រាប់តែ…

«ពឹប!!» ម្ចាស់ស្រីចាប់ជើងម្ខាងរបស់ខ្ញុំជាប់។

«ទេ!! ខ្ញុំមិនចង់ស្លាប់ទេ!!» ខ្ញុំខំរលាស់ជើងចេញពីម្ចាស់ស្រី ដៃទាំងគូក៏ប្រឹងក្ដាប់បង្គោលតូចៗតាមក្បាច់រលោងទាំងឈឺផ្សា ព្រោះរបួសពេញខ្លួន កាន់តែប្រឹងកាន់តែឈឺជិតស្លាប់។

«ចុះមកវិញ!!»

«ទេ!! លែងខ្ញុំទៅ!!» ជិតស្លាប់ទៅហើយ ខ្ញុំសម្រេចចិត្តធាក់ម្ចាស់ស្រីមួយជើងចំក្បាលរហូតម្ចាស់ស្រីលែងដៃពីខ្ញុំមួយភ្លែតព្រោះឈឺ តែពេលលូកមកចាប់វិញក៏មិនទាន់ព្រោះខ្ញុំវារឡើងដល់លើបាត់ទៅហើយ។

«ព្រូស!!» សំឡេងព្រូសលាន់ឡើងក្រោយខ្ញុំលោតចុះមកក្រៅរបង។ ខ្ញុំសម្លឹងមុខម្ចាស់ស្រីជាលើកចុងក្រោយ និងប្រញាប់រត់ទៅរកផ្លូវថ្នល់ដែលគ្មានមនុស្ស គ្មានសត្វ គ្មានឡាន គ្មានម៉ូតូនិងបោះជំហានសំដៅទៅរកក្រុងវិញ។

៣០គីឡូម៉ែត្រខ្ញុំនឹងត្រូវធ្វើដំណើរដោយថ្មើរជើង តែវាមិនមែនជាបញ្ហាឡើយ។ ខ្ញុំរួចខ្លួនហើយមែនទេ?

ការឈឺចាប់ប្រែក្លាយជាស្ពឹកអស់ វិនាទីដែលសប្បាយចិត្តរហូតលែងខ្វល់ខ្វាយអ្វី។ រត់តាមថ្នល់កៅស៊ូនាខែភ្លឺបានបន្តិចខ្ញុំក៏ក្រឡេកមើលទៅភូមិគ្រឹះស្កឹមស្កៃជាលើកចុងក្រោយ… មិនឃើញម្ចាស់ស្រីទៀតទេ… តែខ្ញុំឃើញមនុស្សស្រីស្លៀកពាក់សកំពុងឈរនៅមុខរបងនោះ…

រ៉ូបស. សក់វែង មុខមាត់ស្លេកស្លាំងពេញដោយឈាមក្រហមឆ្អៅមើលមិនច្បាស់ តែ… អ្វីម្យ៉ាងប្រាប់ខ្ញុំថានាងមិនមែនសភាវៈអាក្រក់។ ខ្ញុំងាកមកវិញនិងរត់បន្តទៀតទាំងចិញ្ចើមចងចូលគ្នា។

ហេតុអីដូចជាមានអារម្មណ៍ថានាងប្រហែលៗខ្លាំងម្លេះ…

មួយសប្ដាហ៍ក្រោយមក…

ទីបំផុតខ្ញុំអាចរស់រានមានជីវិតហើយ។ គ្រាហ៍ដែលខ្ញុំចាំមិនភ្លេច និងគ្មានថ្ងៃភ្លេចដាច់ខាតក្នុងមួយជីវិតនេះ។

ខ្ញុំដើរចេញពីបន្ទប់ទឹកសំដៅទៅគ្រែដេកក្នុងអាផាតមិn(apartment)​ទំហំសមល្មមរបស់ខ្លួន។ ប្រះខ្លួនដេកទៅហើយក៏ស្រាប់តែនឹកឃើញអ្វីម្យ៉ាង និងបើកហិបទាញរូបថតមួយសន្លឹកចេញមក។

ជារូបរបស់ខ្ញុំកាលឡើងមករៀននៅទីក្រុងដំបូង។ ៣ឆ្នាំមុនខ្ញុំរៀនឆ្នាំទី១ ជាមួយមិត្តជិតស្និទ្ធម្នាក់ដែលសុភាពរាបសា ស្អាត រមទម្យ និងរាប់អានគ្នាតាំងពីនៅវិទ្យាល័យ។

លុណាជាឈ្មោះរបស់នាង។ ស្រីស្អាតទម្លាក់សក់ស្លៀកឈុតនិស្សិតដែលឈរញញឹមក្បែរខ្ញុំនៅក្នុងរូបថត តែពេលនេះគ្មាននាងទៀតឡើយ។ លុណា បាត់ខ្លួនតាំងពីវិស្សមកាលឆ្នាំទី១ ក្រោយប្រាប់ខ្ញុំថាទៅរកការងារធ្វើនៅក្រៅក្រុង។ តាំងពីពេលនោះមកខ្ញុំទាក់ទងនាងមិនបាន គ្រួសារនាងឱ្យប៉ូលិសតាមរកក៏គ្មានដំណឹង បាត់ឈឹងដូចរលាយតាមខ្យល់មិនសល់ សូម្បីស្រមោល។

តែ… អ្វីម្យ៉ាងប្រាប់ខ្ញុំថានាងស្ថិតនៅក្បែរខ្ញុំនៅឡើយ។ លុណាដ៏សែនស្លូតបូតរបស់ខ្ញុំ មានតែនាងប៉ុណ្ណោះដែលហៅខ្ញុំថា «កាក់» មាននាងម្នាក់គត់នៅលើលោកនេះ។

គ្រាហ៍នេះខ្ញុំកំពុងសម្រេចចិត្តថានឹងរស់នៅបន្តដោយស្ងប់ស្ងាត់ ឬត្រលប់ទៅស្វែងការពិតនៅភូមិគ្រឹះចម្លែកម្ដងទៀត ដើម្បីស៊ើបឱ្យដឹងរឿងហេតុពីក្រោយអាថ៌កំបាំងនៃភាពចម្លែករបស់វា? ដែលសំខាន់លុណារបស់ខ្ញុំដូចជានៅទីនោះ…

មាននរណាអាចផ្ដល់យោបល់ឱ្យខ្ញុំបានទេ?